ព្រឹត្ដិការណ៍សម័យទំនើបត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយការព្យាករណ៍

San Bernardino, California, USA

65-1206

1
1ពិតជាឯកសិទ្ធមែនទែនដែលបាននៅទីនេះនាយប់នេះព្រមទាំងអ្នកស្តាប់ដ៏ល្អ និងបទចំរៀងដ៏ពិរោះ, ក្រុមអ្នកចំរៀងក្មេងៗ។ធ្វើអោយខ្ញុំមានអារម្មណ៍ប្លែក ដោយឃើញក្មេងៗឈរនៅទីនោះ មើលទៅស្អាតបាតកាត់សក់យ៉ាងស្អាត។ ខ្ញុំកំពុងតែគិត កាលពីយប់មុន ខ្ញុំចង់និយាយពីកន្លែងមួយមានមនុស្សអាក្រក់មួយក្រុមបាន ទៅកន្លែងនោះហើយព្យាយាមចាប់ជ្រមុជក្មេងប្រុសម្នាក់ដែលកំពុងហែលទឹកក្នុងអាង។ ពួកគេបានស្រែកហើយដើរចេញពីទីនោះ។ មានអ្វីប្លែក គឺឃើញក្មេងជាច្រើន ឈរច្រៀងសរសើរព្រះពិតជាប្លែកមែន។
2
2ខ្ញុំគិតអំពីបងប្រុស ហេនទ្រី បាននិយាយថា “មនុស្សប្រុសទាំងនោះទុកសក់ដូចជាមនុស្សស្រីអញ្ចឹង” ឃើញទេ គឺពិតជាដូចណាស់... ខ្ញុំឃើញក្មេងប្រុសទាំងនោះព្យាយាម....ទុកសក់ហើយរុំប្រដាប់មូលសក់នៅជុំវិញមុខរបស់ ពួកគេ។ ខ្ញុំមិនដឹងមេចទេ ពេលខ្លះខ្ញុំខកចិត្តណាស់..មើលទៅដូចជាស្រីមែនអញ្ចឹង...មនុស្សប្រុសតែព្យាយាមពាក់ សំលៀកបំពាក់របស់មនុស្សស្រីហើយមនុស្សស្រីពាក់សំលៀកបំពាក់មនុស្សប្រុស។ មនុស្សប្រុសទុកសក់វែងដូច មនុស្សស្រីហើយមនុស្សស្រីកាត់សកដូចមនុស្សប្រុស។ មានអ្វីកើតឡើងចំពោះមនុស្សទាំងនេះទៅ ហេតុអ្វី? ប្រាកដណាស់ ហេតុអ្វីបានជាសិល្បធម៌ទៅជាស្មុកស្មាញហើយប្រទេសជាតិបាត់បងភាពស្មោះត្រង់ រូមទាំងមនុស្ស ទាំងនេះ និងពិភពលោកនេះ?
សម័យកាលនេះគួរអោយខ្លាចណាស់ប៉ុន្តែវាជាពេលដែលល្អបំផុតក្នុងការប្រកាស់ដំណឹងល្អ។ បើសិនជាខ្ញុំអាចឈរនៅលើជ្រុងមួយនៃពេលវេលាមុនពេលដែលវាកើតឡើង ហើយព្រះវរបិតាបានមើលមកខ្ញុំដោយមានបន្ទូលថា “តើឯងចង់បានពេលណាដើម្បីប្រកាស់ពីព្រះបន្ទូលសំរាប់មនុស្សជំនាន់នេ់ះ?” ទូលបង្គំចង់បានឥឡូវ គឺឥឡូវនេះមុន ពេលដែលទ្រង់យាងមក។
3
3សូមមើលអ្នកស្តាប់ កំពុងអង្គុយនៅពីមុខយើង...មិត្តរបស់ម្នាក់ដែលជាអ្នករៀបចំ នៅ ទោសុន កាលពីម្សិល មិញ កំពុងជិះសេះ(សូមគិតពីមនុស្សនេះ... និងស្ត្រីដែលដាក់ឌីសនៅក្រោយខ្នងនាង) សេះនោះបានក្រវាត់គាត់។នោះមានបុរសម្នាក់ទូរស័ព្ទហៅខ្ញុំនៅម៉ោង១ព្រឹកនៅឯសណ្ឋាគារខ្ញុំស្នាក់នៅ គាត់និយាយថា“បុរសម្នាក់នោះនៅ ពេទ្យវីទឺរាន, ភ្នែកគាត់លែងកំរើក ខ្នងគាត់បាក់អស់ ក្រលានគាត់លានចេញមកក្រៅហើយបេះដូងគាត់លែងដើរ ហើយ” ខ្ញុំក៏ចុះលើឥដ្ឋដោយលុតជង្គង់ទូរស័ព្ទ.... ហើយអធិស្ឋានអោយគាត់។មើលគាត់ក៏នៅទីនេះដែរយប់នេះ គាត់អង្គុយនៅ​ ត្រង់នេះ។ គឺជារឿងយប់មុនទេ សូមឈរនៅទីនោះបន្តិចបានទេ? ព្រះបានឆ្លើយតបនូវការ អធិស្ឋាន ទាំងពេលព្រឹក យប់ ពេលថ្ងៃពេលកណ្តាលយប់ រឺពេលណាទាំងអស់។
4
4ពេលនេះ ខ្ញុំដូចជាគ្រូដែលនិយាយបទបែនច្រើនមែនទែន គេហៅថាអញ្ចឹង។ខ្ញុំហាក់ដូចជាមិនចង់ចាប់ផ្តើមនៅ យប់នេះ ខ្ញុំគិតថាខ្ញុំនិងមកផុតពេលនេះ។ នៅយប់មួយយើងបាននិយាយនៅទីកន្លែងនេះ ហើយខ្ញុំនិយាយមិនទាន់បាន១៥នាទីផងស្រាប់តែមានមនុស្សយកចានចោលមកលើខ្ញុំ “ឈប់! បិតមាត់ អ្នកចេញពីកន្លែងនេះទៅ” គេកំពុង ជក់បារីហើយដៃកាន់ចាន។វាមិនមែនជាកំហុសអ្នកដែលចូលរួមពិធីនោះទេ គឺជាមនុស្សដែលត្រូវបានគេជួលអោយ មកទេ។ហើយប្រពន្ធអ្នករៀបចំក៏ដោយជុំវិញហើយប្រាប់អ្នកគ្រប់គ្រង ដោយនិយាយថា..
“អ្នកត្រូវចេញពីទីនេះនៅម៉ោង៩ៈ៣០នេះ”
“អ្នកអត់បានបញ្ចូលរឿងនេះនៅក្នុងកិច្ចសន្យានោះទេ”
នៅយប់នេះ ស្ត្រីម្នាក់នោះក៏មកទីនេះដែរ (ជាស្ត្រីល្អ) ហើយនាងនិយាយថា“យើងដឹងថាលោកចង់បានវា” និយាយថា “សូមយកវាទៅយូរប៉ុណ្ណាក៏បានតាមដែលលោកចង់” អញ្ចឹងប្រសើរណាស់។ ខ្ញុំក៏អរគុណសំរាប់ការនោះពីជាប្រសើរណាស។
5
5បងហេនឌ្រី, ខ្ញុំពិតជាសរសើរនូវភាពសប្បុរសដែលបានអញ្ជើញខ្ញុំមកទីនេះក្នុងវគ្គនេះ
យប់មុនខ្ញុំមានឯកសិទ្ធបាននៅទីនេះ ក្នុងគ្រួសាររបស់ព្រះខ្ញុំគិតថាបងប៉ុន គឺជាគ្រូគង្វាល។ ជាពេលវេលាដ៏អស្ចារ្យដែលបាននៅទីនោះជាមួយអ្នកទាំងអស់នោះ។ហើយនៅយប់ស្អែកយើងបានទៅកន្លែងខ្លហនៅទីនេះ (ខ្ញុំមិនស្គាល់ឈ្មោះកន្លែងនោះទេ)ហើយវាជាវគ្គមួយផ្សេងទៀត។ ពួកគេយកចិត្តទុកដាក់ពីវា ខ្ញុំគ្រាន់តែអធិស្ឋាន អានគម្ពីរហើយបន្តទៅទៀត ហើយខ្ញុំនៅតែរក្សាបែបនោះតទៅទៀត។
6
6ប៉ុន្តែពេលនេះ យើងបានឃើញការដ៏ចំលែងនៅថ្ងៃនេះ។ឥឡូវខ្ញុំនឹកចាំពីយប់មុនខ្ញុំបាននៅទីនេះក្នុងការប្រជុំ បោះជំរុំ។ខ្ញុំនឹកចាំការចែកចាយនៅយប់មុន, ជាមួយគូស្រករក្មេងមួយគូបាននាំកូនដែលបានស្លាប់ហើយមក។គឺនៅកន្លែងណាមួយនៅទីនេះ។ ពួកគេបានធ្វើដំណើរពេញមួយថ្ងៃមួយយប់។ម្តាយដ៏ក្មេងនោះអង្គុយទាំងទុក្ខ សោក បីកូនតូចនៅក្នុងដៃ។ពេលនេះនាងប្រហែលជានៅទីនេះដែរតាមខ្ញុំដឹង។ ហើយប្តីដ៏ក្មេង ព្រមទាំងមានគូរស្រករជាច្រើន ទៀត​​​​​ នោះជាមួយ...ហើយនាងនិយាយ... ដោយសូមអោយខ្ញុំទៅកាន់រថយន្ត។ ខ្ញុំក៏យកកូនតូចនោះ ចេញហើយអោបកូនតូចបានស្លាប់ហើយ រឹងតិចៗ ត្រជាក់ស្រឹប។ ខ្ញុំចាប់ផ្តើមអធិស្ឋាន។ហើយពេលខ្ញុំអធិស្ឋាន នោះរាងកាយចាប់ផ្តើមមាន កំដៅ។ នោះខ្ញុំ...ខ្ញុំរក្សាការអធិស្ឋាន។ វាចាប់ផ្តើមញែកជើង ហើយកំរើក, ខ្ញុំនៅបន្ត, នោះ... វាចាប់ផ្តើមស្រែកយំខ្ញុំក៏អោយទៅម្តាយវិញ, នាងបានត្រឡប់ទៅផ្ទះ។បើតាមខ្ញុំដឹង ពួកគេនៅមិនទាន់ជា គ្រីស្ទាននៅឡើទេ, ឃើញទេ ពិតជាអស្ចារ្យណាស់។
7
7ប៉ុន្តែអ្វីដែលខ្ញុំកំពុងគិត នៅយប់នេះខ្ញុំដឹកថាមានក្រុមជំនុំម្នាក់កំពុងស្លាប់ដែរ។ គឺជាសមាចិកប៉ងតាកូសរបស់ យើង។យើងនិងទៅដាស់...។ ហើយមានតែមធ្យោបាយមួយប៉ុណ្ណោះដែលអ្នកត្រូវធ្វើ គឺអធិស្ឋានហើយភ្ជាប់ ជាមួយព្រះបន្ទូលព្រះ។ នោះជាមធ្យោបាយតែមួយគត់ដែលអាចធ្វើបាន។នោះជាផ្លុវតែមួយគត់, ព្រះគ្រីស្ទ នៅតែ ដដែលម្សិលមិញ ថ្ងៃនេះ និងអស់កល្ប។តើយើងចង់អោយក្រុមជំនុំរបស់យើងស្ថិតនៅក្នុងលក្ខ័ណដូចដែលគាត់ បាននិយាយ ដូចនៅអង់គ្លេស? នោះជាហេតុផលដែលខ្ញុំមក អ្នកគិតថាវាគ្រោតគ្រាធណាស់ចូរស្រែកយំចុះ។ តែខ្ញុំមិនមានបំណងចង់អោយធ្វើអញ្ចឹងទេប៉ុន្តែខ្ញុំមិនចង់ឃើញក្រុមជុំនំស្ថិតក្នុងរូបភាពបែបនោះទេ។ អ្នកក៏មិនចង់ស្ថិតក្នុងរូបភាពបែបនោះដែរ។ អ្នកគ្រាន់តែយកវាមកដាក់ចុះដោយលំបាករហូតអ្នកបោះដែកគោលលើវាហើយ ក្តាប់វាអោយជាប់។ នៅនិងបានសំរេច។
ដូច្នេះ នៅយប់នេះខ្ញុំមានខគម្ពីរនិងអត្ថបទខ្លះចង់ចែកចាយមួយភ្លេត។ ខ្ញុំនិងមិននិយាយថាទេនៅពេលណា ឡើង។អ្នកអស់កំលាំងហើយ នោះហើយជាហេតុដែលខ្ញុំចែកចាយតែ៣០នាទី ហើយវាអាស្រ័យលើ...ខ្ញុំតែងតែ ថ្វាយវាទៅព្រះវិញ្ញាណបរិសុទ្ធដើម្បីអោយវាដំណើរការតាមការដឹងនាំរបស់ទ្រង់។
8
សូមគ្រាន់តែអោនក្បាលចុះមួយភ្លេត, និយាយទៅកាន់អ្នកនិពន្ធមុនពេលដែលយើងបើកសៀវភៅរបស់ទ្រង់ៈ
ព្រះដ៏មានចេស្តា ជាអ្នកនិពន្ធគម្ពីរនេះខ្ញុំអធិស្ឋានក្នុងព្រះនាមព្រះយេសូ៌វគ្រីស្ទ។ យើងខ្ញុំអរគុណណាស់សំរាប់អ្វីដែលយើងខ្ញុំបានលឺនៅយប់នេះ។បើយើងដាក់សញ្ញាវណ្ណយុត្តិក្នុងអង្គប្រជុំនេះដោយនិយាយថា “អាម៉ែន” ហើយ ត្រឡប់ទៅផ្ទះវិញ, នោះពិជាល្អណាស់ដែលបានមកទីនេះ, ព្រោះយើងខ្ញុំដឹងថាទ្រង់បានគង់ជាមួយយើងខ្ញុំ។ ហើយ បីតាអើយពេលដែលយើងខ្ញុំបើកព្រះបន្ទូលនេះ, សូមមានបន្ទូលផ្ទាល់មកកាន់យើងខ្ញុំចេញពីគម្ពីរនេះ, នោះយើងខ្ញុំ និងដឹងគ្រប់វេលាថាយើងខ្ញុំនៅរស់។បើយើងខ្ញុំដឹងថាវេលាណាយើងខ្ញុំនៅរស់ នោះយើងខ្ញុំនឹងប្រុងប្រៀបនៅម៉ោង នោះ។ប៉ុន្តែបើយើងខ្ញុំទៅជាងងឹតមិនដឹងអ្វីរឺកន្លែងណា, នោះយើងខ្ញុំមិនដឹងរៀបចំអ្វីទេ។ ដូច្នេះ បីតាអើយ យើងខ្ញុំអធិស្ឋានសូមអោយទ្រង់ប្រទានអោយយើងខ្ញុំមើលឃើញទូកនៅទីនោះ, ហើយទ្វាបើកចំហរ ហើយអោយមានសំលេង ហើយយើងខ្ញុំចូលទៅ។សូមប្រទានក្នុងព្រះនាមព្រះយេសូ៌វគ្រីស្ទ។ អាម៉ែន!
9
នៅក្នុងខគម្ពីរបរិសុទ្ធ, ខ្ញុំចង់អានអត្ថបទនៅទីនេះដែលរកឃើញនៅក្នុងគម្ពីរលូកានៅជំពូក២៤។ ខ្ញុំនិងចាប់ ផ្តើមនៅខ១៣ ហើយនិងអានមួយចំនែកៈ
“រីឯនៅថ្ងៃនោះឯង មានពួកសិស្ស២នាក់កំពុងតែដើរទៅឯភូមិអេម៉ោសចំងាយ១១គីឡូម៉ែត្រពីក្រុងយេរូសាឡិម ទៅ។
គេកំពុងតែនិយាយគ្នាពីអស់ទាំងការដែលកើតមានមកនោះ។
កាលគេកំពុងតែនិយាយគ្នាហើយរិះគិតដូច្នេះ នោះព្រះយេសូ៌វក៏ចូលមក យាងជាមួយនឹងគេដែរ។
តែភ្នែកគេត្រូវថ្ពឹន មិនឱ្យស្គាល់ទ្រង់ទេ។
ទ្រង់មានបន្ទូលទៅគេថា តើរឿងអ្វី ដែលអ្នកនិយាយគ្នាកំពុងដើរទៅ ដោយមានមុខស្រងូតដូច្នេះ?
ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថាតើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡឹមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ?
ទ្រង់មានបន្ទូលថា តើការអ្វីហ្នឹង នោះគេឆ្លើយថា គឺពីដំណើរលោកយេស៌ូវពីស្រុកណាសារ៉ែត ជាហោរា ដែលការ លោកធ្វើ និងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធីនៅចំពោះព្រះ និងបណ្តាជនទាំងឡាយផង។
ហើយពីបែបយ៉ាងណា ដែលពួកសង្គ្រាជ នឹងពួកនាម៉ឺនយើងខ្ញុំបានបញ្ជូនលោកទៅ ឱ្យជាប់ទោសដល់ជីវិត ហើយឆ្កាងលោកផង។
តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនេះហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អីស្រាអែលទាំងប៉ុន្មានឥឡូវ នេះ ក៏មានការនេះថែមទៀត ដ្បិតនេះគំរប់៣ថ្ងៃហើយ តាំងពីការទាំងនោះកើតមក។
ហើយមានស្ត្រីខ្លះក្នុងពួកយើងខ្ញុំបាននាំឱ្យឆ្ងល់ដែរដោយបានទៅឯផ្នូរពីព្រលឹម។
តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថាឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញ ហើយ។
មានពួកយើងខ្ញុំខ្លះបានទៅឯផ្នូរដែរក៏ឃើញដូចជាពួកស្រីបានថាមែន តែមិនបានឃើញរូបលោកទេ។
នោះទ្រង់មានបន្ទូលទៅគេថា ឱមនុស្សឥតពិចារណាហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុក មកអើយ។
តើមិនគួរឱ្យព្រះគ្រីស្ទរងទុក្ខទាំងនោះហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី។
រួចទ្រង់ក៏ស្រាយន័យសេចក្តីដែលដំរូវដល់ទ្រង់ពីក្នុងគម្ពីរទាំងឡាយ អោយគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេនឹងគម្ពីរពួកហោរារៀងមក។
សូមព្រះដ៏ជាម្ចាស់ប្រទានពរបន្ថែមទៀតដល់អ្នកដែលអានព្រះបន្ទូលទ្រង់។
10
10ពេលនេះបើខ្ញុំហៅវាថាជាប្រធានបទមួយខ្ញុំនិងដាក់ថាៈ ព្រឹត្តិការណ៍នោះ... ព្រឹត្តិការណ៍ថ្មីដែលត្រូវបានបើកសំដែងដោយហោរា។ ឥឡូវ មានតែព្រះទេ...គ្មានអ្វីអាចផ្លាស់ប្តូរនូវផ្លូវរបស់ព្រះដែលរៀបចំអោយរាស្ត្ររបស់ទ្រង់ដឹងមុនពេលដែលព្រឹត្តិការណ៍កើតឡើងពិតប្រាកដ។
បើសិនជាមនុស្សដែលរស់នៅក្នុងជំនាន់ព្រះអម្ចាស់ព្រះយេសូ៌វគេគ្រាន់តែមានចិត្តស្វែងរកព្រះ ហើយបានដឹង ពីអ្វីដែលត្រូវមកនោះពួកគេនិងមិនកាត់ទោសព្រះយេសូ៌វអោយត្រូវស្លាប់នោះទេ។ ប៉ុន្តែ ហេតុផងនោះគឺថាព្រោះបទគម្ពីរត្រូវតែបំពេញសំរេច ព្រោះពួកយ៉ូដាត្រូវតែត្រឡប់ជាងងឹត។យើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់។
តើអ្នកប្រាកដទេថាព្រះបន្ទូលសន្យានោះនិងកើតមានឡើងម្តងទៀតនៅក្នុងជំនាន់ដែលយើងរស់នៅនេះ?នៅ សម័យពួកជំនុំឡៅឌីសេសម័យពួកជំនុំទី៧ដែលយើងកំពុងរស់នៅ គឺអក្រាត់ ទ័លក្រ ខ្វាក់ភ្នែក ហើយមិនដឹងខ្លួន។ដូចដែលទ្រង់បានធ្វើអោយពួកគេត្រូវងងឹតនៅសម័យកាលនោះក្នុងគោលបំណងដើម្បីអោយបានប្រទាននូវព្រះ បន្ទូលទ្រង់តាមរយៈមនុស្សដែលទ្រង់បានជ្រើសរើសនោះទ្រង់ក៏បានសន្យានិងធ្វើរឿងដូចគ្នាក្នុងសម័យនេះដែរ។
11
11ហើយបើខ្ញុំនិយាយពីការនេះដោយគោរពចំពោះបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ, ថ្ងៃណាមួយនិងមានអ្នកណា ម្នាក់និយាយថា “តើមិនបានសរសេរថាការទាំងនេះនិងកើតមកជាមុនបង្អស់ទេឬអី?”
ហើយវានិងកើតឡើងដូចគ្នា “ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ ហើយពួកគេបានធ្វើដូចដែលលោកបានមាននិយាយ”
ពេលដែលពួកគេសួរទ្រង់ ដោយថា “ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន” ពួកគេនិយាយទៅកាន់ព្រះយេសូ៌វ។
ទ្រង់មានបន្ទូលថា “លោកអេលីយ៉ាបានមកហើយហើយអ្នកមិនបានស្គាល់ទ្រង់ទេ” ឃើញទេ។ ហើយវា ប្រហែលកើតឡើងម្តងទៀត។
12
12ឥឡូវយើងចង់ប្រកាស់ដើម្បីអោយដឹងនូវអ្វីដែលនិងកើតឡើងនៅក្នុងជំនាន់យើងរស់នៅនេះ។ ព្រះបានប្រទាននូវព្រះបន្ទូលទ្រង់នៅកាន់គ្រប់សម័យកាល,ប្រទានយ៉ាងច្រើនទៅជំនាន់និមួយៗហើយយើងបានកាត់ចំណាំ ថាមានជំនាន់មួយមិនអាចទទួលជំនួនជំនាន់មួយទៀតបានទេ។វាមិនដំណើរការនោះទេ។ ការទទួលជំនួស ដូចដែលយើងបាននិយាយថា ខ្ញុំជឿ កាលពីយប់មុន រឺ....ខ្ញុំនិយាយដោយមុតមាំ ពីមួយយប់ទៅមួយយប់, ពីកន្លែង មួយហើយពេលខ្លះខ្ញុំបានកំណត់សំគាល់ពីលើកទីពីរ។ ខ្ញុំមិនចង់និយាយថារំលឹងខ្លួនខ្ញុំនោះទេ។ប៉ុន្តែខ្ញុំនិយាយថាៈ តើមានអ្វីល្អដែលលោកម៉ូសេបានព្យាយាមចែកចាយពីសំបុត្ររបស់លោកណូអេ?រឺតើមានអ្វីល្អនិងកើតឡើង...កើតឡើងពីអ្វី ដែលព្រះយេសូ៌វព្យាយាមចែកចាយពីសំបុត្ររបស់លោកម៉ូសេ? រឺ តើមានអ្វីល្អដែលនិងកើតឡើងពីអ្វីដែលលោក ម៉ាទីលូទឺរបានធ្វើជាមួយសេចក្តីបង្រៀនរបស់ក្រុមកាតូលិក?មានអ្វីល្អកើតឡើងពីអ្វីដែលលោកវែសលីបន្តធ្វើជាមួយ សេចក្តីបង្រៀនរបស់ក្រុមលូធឺរាន?តើមានអ្វីល្អកើតឡើងពីអ្វីដែលក្រុមប៉ងតាកូសបន្តធ្វើជាមួយសេចក្តីបង្រៀនរបស់ ក្រុមមេទូឌីស្ទ? រឺមានអ្វីល្អនិងកើតឡើងពីអ្វីដែលក្រុមប៉ងតាកូសបន្តធ្វើនៅពេលដែលកូនក្រមុំបានស្រែកហៅ? ឃើញទេ, យើងដល់កន្លែងដែលត្រូវសាប់ព្រោះហើយយើងឈរនៅពេលចុងក្រោយហើយ។ ពេលនេះ លើលែង តែគ្រាប់ពោធស្រូវសាលីជ្រុះមកលើផែនដីវានៅទ្រាំតែម្នាក់ឯង។
13
13មានការរិះគន់មួយដូចដែលខ្ញុំបានគុសចំណាំលើសៀវភៅតាំងតែពីចេញដំបូង ប្រហែលជាអ្នកបានទទួលវានៅទីនេះក្នុងប្រទេសរបស់អ្នក ដែលអ្នកនិពន្ធជាតិអាឡឺម៉ងបានសរសេរនូវអត្ថបទដែលរិះគន់ខ្លាំងបំផុត។គាត់អត់មាន សាសនាទេ។ ពិតណាស់ ខ្ញុំមិនបានថ្កោលទោសគាត់ទេទោះគាត់បានថ្កោលទោសខ្ញុំក៏ដោយ ប៉ុន្តែ ពីព្រោះ ដោយ គ្មានសាសនាអញ្ចឹងសៀវភៅនោះមិនដែលបានរក្សាទុកលើថ្នើទេ ហើយគាត់និយាយថា “ព្រះមួយអង្គដែលអាចអង្គុយ ហើយមានបន្ទូលអោយសមុទ្រក្រហមញែកចេញ ហើយសង្គ្រោះរាស្ត្ររបស់ទ្រង់ហើយអង្គុយក្រព័ទ្ធដៃនៅ លើពោះហើយមើលឃើញពីទីងងឹតឃើញសម័យកាលមួយដែលគ្រីស្ទានត្រូវបានសត្វតោហែកជាចំណែកៗ។ម្តាយទាំងអស់នោះ ត្រូវបានគេជ្រលួកសក់និងជ័រ ហើយចង់ភ្ជួរលើឈើឆ្កាងរួចដុតហើយកូនៗរបស់ពួកគេ... កំពុងសង្ឃឹមលើម្តាយ. ពោះគេបាក់ផតហើយក្លាយទៅជាក្មេងដែលគេលេងជាល្បែងតណ្ហា ហើយទ្រង់អង្គុយមើលដោយ បណ្តោយអោយការនោះកើតឡើង ចំពោះមនុស្សដែលបំរុងសំរាប់ធ្វើជាអ្នកបំរើអោយព្រះមួយអង្គនេះ”
14
14អ្នកឃើញទេ,បទគម្ពីរបានបណ្តាលក្នុងគំនិត។អ្នកនិងមិនដែលបានយល់នូវបទគម្ពីរដោយគ្រាន់តែអង្គុយ ហើយអានដោយឈរលើជំហរទេវសាស្ត្រ, តាមជំហរនៃការអប់រំនោះទេ, វាមិនដែលមានប្រសិទ្ធិភាពនោះឡើយ។
នៅពេលថ្មីៗនេះខ្ញុំបាននិយាយជាមួយអ្នករៀបចំកម្មវិធីជ្រមុជទឹកម្នាក់គាត់និយាយថា “លើលែងតែយើង រៀនភាសាក្រេកអោយច្បាស់ លើកលែងតែយើង...”
ខ្ញុំនិយាយថា “នៅក្នុងក្រុមប្រឹក្សានីកៀ មុននោះ ពួកគេបានឈ្លោះប្រកែកគ្នាដោយសារតែភាសាក្រេកនៅ ក្នុងព្រះគម្ពីរ” អ្នកនិងមិនដែលយល់នោះទេ។
ព្រះគម្ពីរត្រូវបានបើកបង្ហាញដោយការបើកសំដែង។នៅគឺការតែមួយគត់ៈ គឺការបើកសង្ហាញ។ ព្រះយេសូ៌វ បានប្រាប់ពេត្រុសថា “នៅលើថ្មដានេះ...” ថ្មដានៃសេចក្តីសង្គ្រោះនេះនិងបើកបង្ហាញពីទ្រង់ជាអ្នកណា“អ្នកស៌ម៉ីនូ កូនយ៉ូណាសអើយ អ្នកមានពរដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឱ្យអ្នកស្គាល់ទេគឺព្រះវរបិតានៃខ្ញុំដែលគង់ នៅស្ថានសួគ៌វិញ ខ្ញុំប្រាប់អ្នកថា ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ” មិននៅលើពេត្រុស មិននៅលើព្រះអង្គទ្រង់ប៉ុន្តែនៅលើព្រះវិញ្ញាណដែលបើកសង្ហាញថាទ្រង់ជាអ្នកណា។
ទ្រង់គឺជាព្រះបន្ទូល! យ៉ូហាន ១ៈ “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនៅឯងជាព្រះ។ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា” ហេព្រើរ ១៣ៈ៨ “ដ្បិតព្រះយេសូ៌វគ្រីស្ទទ្រង់នៅតែដដែលគឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចត ទៅ”
15
15កត់ចំណាំ ទ្រង់បានប្រដូចទៅនិងគ្រាប់ស្រូវ, កូនក្រមុំ, ហេតុផលគឺទ្រង់ចង់អោយវាដំណើរការទៅដូចរូបភាពនោះ។ ជាការល្អ, ពិត, ក្រុមជំនុំដ៏ពិតប្រាកដត្រូវបានបង្កើតលើងនៅថ្ងៃបុណ្យទី៥០បានរីកចំរើន ហើយរីកចំរើន រហូតដល់ពេលបុណ្យថ្ងៃទី៥០។ដើម្បីអោយក្លាយទៅជាក្រុមជំនុំមួយដែលអស្ចារ្យ គឺត្រូវធ្លាក់ទៅក្នុងផែនដីនៅក្នុងសម័យកាលដ៏ងងឹត ហើយត្រូវបានកប់ទៅក្នុងដូចជាគ្រាប់ពូជ។ចាំបាច់ត្រូវតែស្លាប់ដើម្បីអោយឈានទៅរកការ ផ្លាស់ប្រែនូវទ្រង់ទ្រាយថ្មីម្តងទៀត។ឈានទៅរកការផ្លាស់ប្រែជាមនុស្សថ្មី លោកម៉ាទីនលូទឺ។ ហើយបន្ទាប់ពីនោះ មកគឺមានមែកនៃគ្រាប់ពូជលាស់ចេញមក។ វត្ថុដំបូងដែលចេញមក គឺត្រួយដ៏ស្រួច២បន្ទាប់មកវាបន្ថែមនូវត្រួយ ជាច្រើនទៀត។ ចេញមកជា លោក ម៉ាទីនលូទឺ បន្ទាប់មកលោកស្វីងលីង ហើយចុះមកដល់លោក ខាល់វីន ហើយ គេចេះតែបន្តទៅទៀត។
16
16ទីបំផុតវាមានរំយោល។ ឥឡូវ ដែលលោក យ៉ន វែសលីក្នុងសម័យវែសលី។ វាបានជ្រុះលំអងចុះមក។
ពីនោះមកដ៏ដល់ជំនាន់បុណ្យថ្ងៃទី៥០ៈកាន់តែជិតហើយ គឺដូចជាគ្រាប់ពូជដ៏ពិត បើមើលទៅឯមែកវា។ ប៉ុន្តែ បើអ្នកកាចយកស្រូវនោះហើយដាក់វាទៅវិញ នោះវានិងមិនមានអ្វីទាំងអស់ គឺវាមានតែសំបករូបរាងខាងក្រៅនៃ គ្រាប់ពូជប៉ុណ្ណោះ។ប៉ុនែ្ត សំបកនោះគឺត្រូវបានរៀបចំសំរាប់គោលបំណងមួយ គឺការពារគ្រាប់ស្រូវរហូត... ព្រោះបើព្រះអាទិត្យរះឡើងបែបនេះ និងធ្វើអោយវាស្លាប់។
វាត្រូវនៅក្នុងសំបករហូតដល់ពេលកំណត់មកដល់ហើយត្រូវបកនូវគ្រប់ទាំងស្លឹកដែលនៅរស់ (ដូចពេល វាទំលាក់មែក និងទំលាក់លំអង) លះចោលសំបកហើយក៏ចូលទៅក្នុងស្រួវវិញ រួចបង្ករូបរាងជាថ្មីម្តងទៀតដូចពេលវាធ្លាក់ទៅក្នុងដីអញ្ចឹង។
17
17ឥឡូវយើងទាំងអស់គ្នាដឹងថានៅកន្លែងណាដែលសេចក្តីបង្រៀនបានផ្តល់អោយ, នៅក្នុងពេល៣ឆ្នាំពួកគេរៀបចំនូវរូបរាងនៃការចាត់តាំង។ នៅពេលដែលពួកគេធ្វើដូចនេះ,វានិងធ្វើអោយស្លាប់នៅកន្លែងនោះ។វាបាន កើតឡើងនៅក្នុងសម័យលោក លូទឺរ។ វាបានកើតឡើងនៅក្នុងសម័យលោក វែសលី។វាបានកើតឡើងនៅ សម័យលោក អាលេក្សានឌឺ ខេមប៌ល ហើយជាច្រើនអ្នកផ្សេងទៀតហើយវាក៏កើតឡើងនៅក្នុងសម័យបុណ្យថ្ងៃ ទី៥០។ អស្ចារ្យណាស់! ឃើញទេ, អ្នកបានមកដល់ចំនុចនេះហើយ, ម្នាក់ៗជាគ្រាប់ពូជដែលមានតែជាតិម្សៅហើយក៏រសាត់បាត់អស់ទៅ ហើយពួកគេមិនដែលបានទទួលនូវការបើកសំដែងថ្មីឡើយ។ពួកគេបានទំលាក់ចុះ ហើយគេនៅទីនោះ ហើយពួកគេក៏ស្លាប់នៅទីនោះ។ជីវិតបានធ្វើដំណើរទៅតាមផ្លូវនោះ ហើយក៏ធ្វើដំណើរទៅ បង្កើតជាស្រួវនៅពេលដែលស្រូវសាលីចេញមក ជីវិតនោះ បានធ្វើដំណើរតាមរយៈស្រូវសាលី ក៏រស់ឡើងវិញ ក៏នាំការទាំងអស់ចេញមក ក៏នាំនូវភាពរវើលរវាយ។
18
18ឥឡូវ ត្រូវចាំថាសេចក្តីបង្រៀននេះបានចាប់ផ្តើមដំបូងជាមួយនិងការព្យាបាលជាអទិភាព, បង្កើតអោយ មានភាពអស្ចារ្យ។នៅពេលនេះ បើព្រះអនុញ្ញាតិអោយវាកើតឡើងតាមរយៈក្រុមជំនុំដ៏សមញ្ញម្នាក់, ដូចជាអ្វីដែលយើងធ្លាប់មានរួចទៅហើយ នោះមិនមែនជាព្រះទេ។ព្រះទ្រង់មិនចាំបាច់សំញែងអង្គទ្រង់នោះទេ ទ្រង់មិនចាំបាច់ធ្វើការទាំងនេះដើម្បីកំសាន្តយើងនោះទេ ដូចយើងជាអាមេរិកាំង តែងតែរកការកំសាន្តប៉ុន្តែទ្រង់ធ្វើការដើម្បី ទាញបង្វែរនូវការចំណាប់អារម្មណ៍របស់មនុស្ស, ទ្រង់កែលំអរដើម្បីធ្វើការអ្វីមួយ។
សូមមើលទៅឯព្រអង្គទ្រង់ផ្ទាល់នៅពេលដែលទ្រង់យាងមក“ជាហោរាក្មេងដ៏អស្ចារ្យ ជាគ្រូ ជាហោរាពី កាលីឡេ” ហេតុអ្វី ការងាររបស់ទ្រង់នោះអស្ចារ្យ, គ្រប់ទាំងព្រះវិហារបានស្វាគមន៍ទ្រង់។
យ៉ូហាន ១០ៈ៣០
ប៉ុន្តែថ្ងៃមួយទ្រង់អង្គុយចុះហើយមានបន្ទូលថា “ខ្ញុំនិងព្រះវរបីតាខ្ញុំគឺតែមួយទេ”
“អូព្រះ!” បានសំដែងហើយ “នៅឆ្ងាយជាមួយគូកន”
យ៉ូហាន ៦ៈ៥៣
“បើអ្នករាល់គ្នាមិនពិសារសាច់ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ”
ហេតុអ្វី ទ្រង់ដូចជាបីសាច!ត្រូវនៅអោយឆ្ងាយពីមនុស្សបែបនេះ!“ ឃើញទេ?
ឃើញទេ មានអ្វីម្យាងដែលត្រូវដើរតាមទីសំគាល់នោះ។ឃើញទេ មានអ្វីម៉្យាបានដើរតាមហើយ។
សំបកបានរុំជិត,ប៉ុន្តែឥឡូវសំបក់បានរសាត់ទៅឆ្ងាយ។ហើយចូរចាំថា ២០ឆ្នាំបានកន្លងទៅ ហើយនិងគ្មាន នាមឈ្មោះណាមួយចេញពីនោះទៀតឡើយហើយក៏មិនបង្កើតទៀតដែរ។ យើងស្ថិតនៅក្នុងនាមឈ្មោះចុងក្រោយ ហើយគ្រាប់ស្រូវចេញជារូបរាងហើយ។ ប៉ុន្តែតើអ្វីជាបញ្ហាដល់គ្រា់ប់ពូជនៅពេលនេះ? បងប្អូនមិនអាច... គឺត្រូវថ្វាយទៅក្នុងព្រះវត្តមានរបស់ព្រះរាជបុត្រាដើម្បីធ្វើឱ្យទំមុនពេលអ្នកប្រមូលមកយកវាទៅ។
19
19ឥឡូវ ព្រិត្តិការណ៍ដែលយើងឃើញកំពុងកើតឡើង, ពិតជាបានបង្ហាញរួចមកហើយនៅក្នុងព្រះគម្ពីរនៅគ្រប់ សម័យកាល។ យើងគិតថា យើងអស់ម្ហូបញាំហើយ ប៉ុន្តែមិនមែននោះទេគ្រប់យ៉ាងនិងមានចលនាជាពិតប្រាកដ ជាមួយព្រះបន្ទូលរបស់ព្រះ។
ឥឡូវព្រះគម្ពីរប៌បីគឺមានភាពខុសគ្នាពីសៀវភៅដ៏ពិសិដ្ឋណាទាំងអស់។គ្មានសៀវភៅណាដូចព្រះគម្ពីរនោះទេ ព្រោះព្រះគម្ពីរគឺជាព្រះបន្ទូលបង្ហាញពីព្រះ។ឃើញទេ។ ពាក្យមួយដែលបង្ហាញពីការគិត។ បង្ហាញពីការគិតរបស់ ព្រះ, ព្រះបន្ទូលទ្រង់តាមពួកហោរាហើយពួកគេកត់ត្រាជាគម្ពីរ ដែលមានទ្រង់ទ្រាយជាព្រះបន្ទូល។ ហើយព្រះ យេស៌វូការនោះថា “គ្រាប់ពូជ” ហើយគ្រប់ពូជទាំងអស់មានដំណើរតាមប្រភេទរបស់វាបើសិនវាស្ថិតនៅក្នុង លក្ខ័ណត្រឹមត្រូវ បរិយាកាសត្រឹមត្រូវ។ ពេលនេះ សៀវភៅនេះ...សៀវភៅនៃពួកហោរាគឺបានទាយពីព្រឹត្តិការណ៍ នាពេលអនាគត។ ពេលនេះសៀវភៅនេះបានគាំទ្រទាំងស្រុងនៅនិងការបើកសំដែងអំពីព្រះយេសូ៌វគ្រីស្ទ។ អ្នកមិនចាំបាច់បន្ថែមអ្វីឬដក់អ្វីចេញឡើយ ហើយគ្រប់ទាំងការបើកសំដែងត្រូវតែមកដល់។ ឃើញទេនេះប្រាកដជា ព្រះបន្ទូលព្រះ។
20
20ហេតុនេះ អ្នកខ្លះនិយាយថា “ខ្ញុំមានការបើកសំដែង” បាទយើងដឹងថាលោក យ៉ូសែបស្មីទ និងមនុស្សជាច្រើន ទៀតបានទទួលការបើកសំដែង ហើយរវើរវាយ ប៉ុន្តែវាផ្ទុយនិងព្រះបន្ទូល។
ការនោះត្រូវមកតាមបទគម្ពីរ ប្រសិនវាមកពីព្រះពីព្រោះវាគ្មានកំហុស រឺបានសំដែងពីវត្តមានរបស់រពះ។ហើយព្រះទ្រង់ជ្រាប់ជាមុននូវការទាំងអស់នេះ ចាប់ផ្តើម...តាមព្រះបញ្ញាញ្ញាណរបស់ទ្រង់ទ្រង់បានសំរាច សំរេច ទុកជាមុន (នៅក្នុងព្រះគម្ពីរបានហៅថា “ដៅទុកជាមុន”) គ្រប់ទាំងសម័យកាលទៅតាមកន្លែងរបស់វា គ្រប់ទាំង មនុស្សទៅតាមកន្លែងរបស់វាហើយគ្រប់ទាំងអ្នកនាំរាជសារទៅតាមកន្លែងរបស់វា។ ទ្រង់ជាព្រះ វិញ្ញាណអាក្រក់មិនអាចទាញនាំទ្រង់បានឡើយ។ ហើយទ្រង់ជាព្រះ ទ្រង់បានដៅគ្រប់ទាំងអស់តាមកន្លែងរបស់វាហើយវាធ្លាក់ចុះ ប្រាកដណាស់ ក៏ស្រប់ទៅនិងព្រះបន្ទូលដែរ។
ហេតុនេះ បើយើងអាចឃើញ ដោយព្រះបន្ទូលទ្រង់នៅសម័យកាលណា និងពេលវេលាណាដែលយើងរស់នៅ អ្នកនិងឃើញវានៅទីនេះក្នុងព្រះគម្ពីរអំពីសម័យកាលនេះ អ្វីដែលយើងបានត្រៀមទុក...អ្វីដែលបានត្រៀមទុកដើម្បីជំនួសអោយនៅពេលនោះ។
21
21ឥឡូវសៀវភោផ្សេងៗ...យើងបានឃើញនូវសៀវភៅជាច្រើនដែលហៅថា “សៀវភៅដ៏ពិសិដ្ឋ”ជាដើម ហើយ ខ្ញុំបានអានសៀវភៅកូរ៉េនិងសៀវភៅផ្សេងៗទៀត។ប៉ុន្តែ បងប្អូនដឹងទេ សៀវភៅពិសិដ្ឋរបស់ពួកគេគឺគ្រាន់តែជា ក្បួនអប់រំអត្តចរិកសិល្បធម៌ រឺបែបទេវសាសន៍ប៉ុណ្ណោះ។
ប៉ុន្តែសៀវភៅនេះគឺជាហោរាមួយវាខុសប្លែកពីសៀវភៅណាទាំងអស់។ ព្រះគម្ពីរប៌បីគឺជាព្រះបន្ទូលរបស់ព្រះដែលទាយទុកពីអនាគត។ ទាយទុកព្រោះជាការជួយដាស់តឿន។
អេម៉ូស ៣ៈ៧
បើព្រះទ្រង់ផ្ញើរបស់អ្វី ទ្រង់មានបន្ទូលហើយសន្យានៅក្នុងព្រះគម្ពីរប៌បី ថាទ្រង់មិនធ្វើអ្វីដល់ផែនដីទេរហូតដល់ការបើសំដែងលើកទី១តាមរយៈហោរាជាអ្នកបំរើរបស់ទ្រង់ (នោះគឺ អេម៉ូស ៣ៈ៧)ហើយព្រះទ្រង់មិនចេះ កុហក់ទេ។ ទ្រង់បង្ហាញអោយឃើញ នោះជារបៀបដែលទ្រង់ធ្វើការទាំងអស់តាមរយៈសម័យកាលមួយៗ។ទ្រង់ មិនដែលខាននិងធ្វើវាឡើយ។
22
22ឥឡូវ ទ្រង់បានសន្យានិងយើងនៅក្នុងថ្ងៃចុងក្រោយ នោះនិងសង់ឡើងវិញ។ និងមិនមានព្រះវិហារ គ្មាននិកាយ គ្មានមេតូឌីសបាពទីស្ទ ប្រេះបីទធឺរាន បុណ្យថ្ងៃទី៥០ ពួកគេនិងមិនដែលយកក្រុមជំនុំទាំងនេះទៅជួបកូនក្រមុំឡើយ។ ពួកគេមិនអាចធ្វើបានទេ គេបរាជ័យ។ ពួកគេនិយាយដើមគ្នាទៅវិញទៅមកសូកចូលនូវការ សប្បាយរបស់លោកីយ ជាដើម ហើយពួកគេស្លាប់នៅក្នុងផ្លូវរបស់ពួកគេ។ព្រះទ្រង់ជ្រាបពីការនោះ។
ម៉ាឡាគី ៤ៈ៥
ដើម្បីបង្ហាញពីព្រះបន្ទូល មានម្នាក់និយាយថា“បាទ, ខ្ញុំយល់ពីការនេះ ហើយថ្វាយព្រះពរដល់ព្រះ គឺបែបយ៉ាងនេះឯង” គឺវាដូចគ្នាទៅនិងអ្វីដែលកើតឡើងនៅពេលដែលព្រះយេសូ៌វយាងមកជាលើកដំបូង, គ្រប់គ្នាមានគោលលទ្ធិរបស់ខ្លួន គ្រប់គ្នាមានការនេះ។វានិងមានអ្វីម៉្យាងដែលព្រះបានបញ្ជូនមកអោយយើង។ ព្រះទ្រង់បាន សន្យាអពា្ជឹង។មានតែមធ្យោបាយមួយប៉ុណ្ណោះដែលទ្រង់ធ្វើ គឺរក្សាគំរូរបស់ទ្រង់ដដែល។ទ្រង់សន្យាថានិងបញ្ជូន យើង នៅក្នុងថ្ងៃចុងក្រោយ ដោយយោងតាមគម្ពីរម៉ាឡាគី ៤មានហោរា១កើតចេញពីផែនដីដែលនិងនាំចិត្ត មនុស្សអោយ បែរទៅតាមវា...ទ្រង់សន្យាពីការនោះនៅក្នុងព្រះបន្ទូល។ លូកា ១៧ ហើយទ្រង់បានសន្យានៅកន្លែងជាច្រើនទៀត ថាទ្រង់និងធ្វើការទាំងនេះនៅថ្ងៃចុងបង្អស់ដើម្បីនាំការទាំងនេះទៅកាន់ព្រះបន្ទូលដ៏គ្រប់លក្ខណ។
23
23មនុស្សអាចនិយាយថាមេចក៏បានប៉ុន្តែលើកតែព្រះទ្រង់បកស្រាយន័យនៃពាក្យនោះ... ឥឡូវ យើងមានអ្នក បកប្រែរបស់យើងពេលយើងនិយាយគាត់និងថាដូចនោះ។ ហើយសំរាប់ក្រុម មេទូឌីស្ទ និយាយបែបនេះ ក្រុមបាទីស្ទនិយាយបែបនេះ ក្រុមប៉ងតាកូស និយាយបែបនេះ ក្រុម១និយាយបែបនេះ ក្រុម២និយាយបែបនេះ។ អូព្រះ! បងប្អូនត្រូវការក្រុមទាំងនោះ ប៉ុន្តែព្រះទ្រង់មិនត្រូវការការបកស្រាយនោះទេគឺទ្រង់បកស្រាយដោយ ព្រះអង្គទ្រង់ ផ្ទាល់។ទ្រង់បកស្រាយព្រះបន្ទូលទ្រង់ខ្លួនឯងដោយគ្មានកំហុសអ្វីទាំងអស់ ហើយត្រូវនិងគោលបំណងយ៉ាងត្រឹមត្រូវ សំរាប់សម័យណាទាំងអស់។
យើងមិនរស់នៅក្នុងសម័យកាលប៉ងតាកូសទេគឺយើងរស់នៅក្នុងសម័យកាលផ្សេង។ ឃើញទេ, យើងមិនរស់ នៅក្នុងសម័យកាលមេទូឌីសទេគឺយើងរស់នៅក្នុងសម័យកាលផ្សេង។ យើងរស់នៅមកដល់ពេលនេះគឺដើម្បី សម័យ កាលរបស់កូនក្រមុំដែលចេញពីគ្រប់ព្រះវិហារ ហើយជួបជុំគ្នានៅនាអាកាស។ នៅឯគឺជាសម័យកាលដែល យើងរស់នៅ។នៅជាគឺរឿងដ៏ជាក់ច្បាស់ខ្ញុំនិយាយដោយស្មោះត្រង់ពីចិត្តរបស់ខ្ញុំ។
ហេព្រើរ ១៣ៈ៨
24
24ហើយសៀវភៅនេះជាសៀវភៅរបស់ពួកហោរា។គឺបានបញ្ជាដល់អស់អ្នកដែលជឿអោយចិត្តស្មោះត្រង់ ហើយអានសៀវភៅនេះព្រមទាំងជឿអ្នកដែលនិពន្ធវា ដ្បិតគ្រប់ទាំងពាក្យដែលបានសរសេរក្នុងនោះនិងមកដល់។គ្រប់ទាំងពាក្យសន្យានិងត្រូវមកដល់ ពីព្រោះគឺព្រះយេសូ៌វគង់នៅក្នុងគ្រប់សម័យកាល។ដូចគ្នានិងថ្ងៃម្សិលមិញ គឺព្រះគ្រីស្ទគង់នៅក្នុងលោកណូអេគឺព្រះគ្រីស្ទគង់នៅក្នុងលោកម៉ូសេ គឺព្រះគ្រីស្ទគង់នៅក្នុងស្តេចដាវីឌ គឺព្រះគ្រីស្ទគង់នៅក្នុងលោកយ៉ូសែបគឺជាព្រះយេសូ៌វគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ។ហើយគឺជាព្រះយេសូ៌វគ្រីស្ទដែលគង់នៅក្នុងចំណោមរាស្ត្រទ្រង់នៅថ្ងៃនេះ ធ្វើការដែលទ្រង់បានសន្យា គឺទ្រង់និងធ្វើនៅសម័យកាលនេះ គឺជាព្រះយេសូ៌វគ្រីស្ទ។
ប៉ុន្តែ ក្រុមជំនុំបានត្រឡប់ទៅដូចជាអង្កាមដែលផាត់ទៅឆ្ងាយ ដូចបងប្រុសម្នាក់និយាយនៅទីនោះ។ ហើយក្រុមជំនុំរបស់យើងបានត្រឡប់នៅតាមផ្លូវដដែលនោះរហូតដល់មានអ្វីម៉្យាងកន្ត្រាក់ទាញ់យើងមកវិញដោយព្រះ បន្ទូល។តើយើងអាចដឹងពីការនោះកើតឡើងយ៉ាងមេចទៅ? គឺវាកើតឡើងទៅតាមផែនការរបស់ព្រះអង្គផ្ទាល់។វាមិនអាចកើតលើងតាមរយៈគ្រីស្ទបរិស័ទ និងមិនកើតឡើងតាមអ្នកធ្វើជំនួញមិនកើតឡើងតាមរយៈក្រុមជំនុំទេ គឺព្រះទ្រង់បន្ទាប់អង្គចុះតាមផែនការរបស់ទ្រង់។
១ របាក្សត្រ ១៣ៈ១
25
25ខ្ញុំបានចែកចាយនៅក្នុងប្រលានយន្តហោះស្រេវឹបផត នៅថ្ងៃមួយ, ក្នុងកម្មវិធីផ្សព្វផ្សាយជាតិពេញប្រទេស គឺកម្មវិធី “ខំធ្វើការរបស់ព្រះដោយមិនត្រូវតាមព្រះហឫទ័យព្រះ” ស្តេចដាវីឌបានព្យាយាមនាំហឹម សញ្ញារបស់ព្រះ មកទឹកដីវិញ។ ទ្រង់ត្រូវបានចាក់ប្រេងតាំងអោយធ្វើជាស្តេច។ហេតុអ្វី ទ្រង់បានសុំយោបល់ពីមន្ត្រីធំៗរបស់ទ្រង់ មេទ័ពរាប់ពាន់នាក់របស់ទ្រង់ ហើយ១០ពាន់នាក់ជាដើម។ ហើយគេទាំងនិយាយថា “នោះគឺជាព្រះ បន្ទូលរបស់ព្រះ ហើយ” ហើយពួកគេអោយយោបល់ដល់សង្ឃ “នៅគឺជាការអស្ចារ្យ” ហើយគេទាំងអស់គ្នាក៏មាន ការចាក់ចុះក្នុងចិត្ត គេស្រែក គេធ្វើតាមគ្រប់ទាំងទង្វើររបស់សាសនា។ហើយនៅពេលនោះបានធ្វើផ្ទុយនិងព្រះ ហឫទ័យរបស់ព្រះ ពីព្រោះ មានហោរាម្នាក់នៅទីនោះឈ្មោះណាថានហើយលោកមិនបានចូលរួមជាមួយយោបល់នោះទេ។ ហើយយើងឃើញថាភាពស្មោះត្រង់របស់ពួកគេមិនដំនើរការនោះទេ ដែលព្យាយាមធ្វើការរបស់ព្រះ។
26
26អ្នកអាចមានភាពស្មោះត្រង់ ប៉ុន្តែល្គឹកណាតែយើងបានដឹងថាយើងកំពុងតែធ្វើ បងប្អូនកំពុងប្រដាល់នៅលើ អាកាស។ចូរត្រឡប់មកក្នុងព្រះបន្ទូលរបស់ព្រះហើយតំរងតាម រួចចេញទៅ នោះអ្នកនឹងបានដឹង។ដូចជាទាហាន គេមិនដឹងថាត្រូវធ្វើអ្វីទេ លើកលែងតែមានរាជបញ្ជាអោយធ្វើ។យើងត្រូវធ្វើជាទានហានគ្រីស្ទាន ហើយទទួល បញ្ជាពីព្រះគម្ពីរនៅម៉ោងនេះ, មិនមែនវាយលុកនៅថ្ងៃម្សិលមិញទេរឺវាយលុកពីថ្ងៃមុនៗមកទេ ប៉ុន្តែគឺវាយលុក នៅថ្ងៃនេះ (យើងត្រូវទៅផ្លូវណា)។ត្រូវរកអោយឃើញពីពេលដែលយើងកំពុងរស់នៅ។
ព្រឹត្តិការណ៍ថ្មីៗទាំងនេះកំពុងរមៀលទៅយ៉ាងលឿនហើយថ្ងៃមួយយើងនិងរកឃើញថាយើងបានចាកចេញ ទៅដោយគ្មានសល់អ្វីទាំងអស់ហើយមុនពេលដែលយើងដឹងពីការនេះ យើងបានចាប់យក បោះត្រានៅលើការ ដែលគ្រប់គ្នាមិនចង់បាន។
27
27ឥឡូវ យើងត្រូវរងចាំការនេះដោយអត់ធ្មត់គឺចាំពាក្យដែលហោរាបានសន្យា ពួកគាត់ទាំងអស់គ្នាត្រូវតែបំពេញសំរេចនៅក្នុងសម័យកាលនេះ។ ដ្បិតបានទាយពីយើង,អ្នកនិពន្ធបានសន្យាមុនពេលដែលធ្វើការនេះហើយយើងរស់ចាំទ្រង់ធ្វើវាម្តងទៀត។ យើងកំពុងរស់នៅក្នុងពេលវេលាណា!មើលទៅដូចការប្រតិទិន្ធ បងប្អូន មើលទៅឯងប្រតិទិន្ធរកអោយឃើញនូវថ្ងៃនៃឆ្នាំដែលបងប្អូនកំពុងរស់នៅហើយមើលទៅព្រះបន្ទូលរបស់ព្រះ ដើម្បីអោយឃើញនូវសម័យកាលណាដែលយើងកំពុងរស់នៅ។យើងមិនរស់នៅក្នុងសម័យកាលមេទូឌីស្ទ សម័យ បាទីស្ទទេ។គឺយើងរស់នៅក្នុងសម័យកាលកូនក្រមុំ ដែលកំពុងហៅយើង នាំយើងទៅឯព្រះវិញតាមរយៈបណ្តាញដែលទ្រង់បានសន្យា។ ទ្រង់បានសន្យាថានិងធ្វើដូច្នេះ។
ប៉ុន្តែវាកើតឡើងក្នុងគ្រប់សម័យកាលមនុស្សបានអនុញ្ញាតអោយមនុស្សដាក់ការបកស្រាយរបស់ពួកគេចូល ទៅតាមរយៈទេវសាស្ត្រហើយនិងមិនជឿថាព្រះនិងទាយពីការនោះយ៉ាងឥតខ្ចោះ (នោះជាការបកស្រាយរបស់ ព្រះ)មិនមែនជាអ្វីដែលខ្ញុំនិយាយ ឬអ្នកណាម្នាក់និយាយទេ ប៉ុន្តែជាអ្វីដែលព្រះបានសន្យាហើយនិងអ្វីដែលព្រះ បានធ្វើដែលបញ្ជាក់ថាគឺព្រះទ្រង់បានបកស្រាយនូវព្រះបន្ទូលទ្រង់ដោយព្រះអង្គទ្រង់។
28
28ពួកគេបានប្រាប់អ្នកពីប៉ងតាកុស, ៤៥ ទៅ ៥០ឆ្នាំកន្លងទៅ។ឪពុកម្តាយរបស់បងប្អូន ពេលដែលគេក្លាយទៅ ជាសមាជិកប៉ងតាកុស ក៏ចូលជាក្រុមមួយ បន្ទាប់មកដាក់បណ្តាសសារអោយការនោះវិញហើយក៏ឈប់ជឿពីការ នោះ គឺដូចជាឆ្កែបែទៅស៊ីកំអូតរបស់វាអញ្ចឹងបើសិនត្រឡប់នៅជឿការនោះវិញ។ គឺរឿងដូចគ្នាដែលបានវាយ ប្រហារក្រុមជំនុំបងប្អូនបានសំលាប់ខ្លួនឯងដោយសាររឿងដូចគ្នា។គ្មានអ្វីដែលប្រឆាំងនិងមនុស្សនៅក្នុងនោះទេ គ្មានអ្វីដែលប្រឆាំងទេវាគឺជាប្រព័ន្ធនៃការនោះដែលកំពុងតែធ្វើវា។
ផ្ទះ... ខ្ញុំទៅផ្ទះខ្ញុំមិនអធិប្បាយពីការនេះនៅក្នុងអង្គប្រជុំផ្សេងទេ។ ខ្ញុំនិងអធិប្បាយពី “អន្ទាក់របស់សត្វពស់” សូមស្តាប់វាចុះបើបងប្អូនមានកាស្សែត។
យ៉ូហាន ៥ៈ៤៦
29
29ហើយកត់ចាំណាំថា,ពួកគេបានបាត់បង់នូវមូលដ្ឋាននៃបទទំនាយពីព្រះបន្ទូលព្រះដែលកំពុងបំពេញសំរេច។បើសង្ឃទាំងនេះ... ពួកគេនិងជួសជុលឡើងវិញអោយដូចទៅនិងពេលដែលព្រះម៉ែស្សីយាងមក។ពួកគេបានដឹងនូវអ្វីដែលនិងមកជំនួស។ ពួកផារឺស៊ីគេមានយោបល់របស់គេ ពួកសាឌូស៊ី ហេរ៉ូឌាសនិងអ្នកទាំងអស់ គេមានយោបល់របស់គេ។ ប៉ុន្តែទ្រង់មិនបានយាងមកតាមយោបល់...ទ្រង់យាងមកខុសប្លែកពីពួកគេទាំងនោះ ប៉ុន្តែដោយព្រះបន្ទូល។ព្រះយេសូ៌វបានមានបន្ទូលដូចគ្នានៅពេលនេះ “អស់អ្នកណាដែលបានស្គាល់ខ្ញុំនោះនិងដឹង ពីថ្ងៃរបស់ខ្ញុំដែរ។ បើអ្នកបានស្គាល់... អ្នកនិងនិយាយថា ”មើល យើងមានលោកម៉ូសេ..“ មានបន្ទូលថា”បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិតនោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ“។
ប៉ូន្តែពេលព្រះកំពុងបញ្ជាក់នូវអ្វីដែលទ្រង់បានសន្យានោះពួកគេបានគិតថាព្រះយេសូ៌វបាននិយាយក្នុងគោល បំណងដើម្បីអោយបានប្រជាប្រិយភាពទេហើយ..ខ្ញុំចង់និយាយថា ទ្រង់និយាយពីព្រះមែស្សី។ ព្រះមែស្សីត្រូវយាង មកជាប្រាកដក្នុងចំណោមពួកគេរឺទ្រង់មិនមែនជាព្រះមែស្សី។ បាន. នេះជាមធ្យោបាយ. យ៉ាងហោចណានៅថ្ងៃ នេះ “បើបងប្អូនមិនបានឃើញឆ្លុះតាមវែនតារបស់ខ្ញុំ មានន័យថាបងប្អូនមិនបានមើលខ្ញុំទេ” ឃើញទេ. នោះហើយ ជាដំណោះស្រាយ។ នៅជាសេចក្តីពិត យើងស្អប់គំនិតនោះណាស់ប៉ុន្តែវាពិតជាសេចក្តីពិតមែន។
ហេព្រើរ ១ៈ១
30
30នៅក្នុងគម្ពីរហេព្រើរ ១ៈ១ព្រះបានសរសេរក្នុងពេលផ្សេងទៀតនៅក្នុងព្រះគម្ពីរ តាមមធ្យោបាយដែលទ្រង់ ជ្រើសរើស។ទ្រង់មិនដែលសរសេរតាមរយៈទេវវិទូនោះទេ ក៏មិនបកស្រាយតាមទេវវិទូដែរ។ និងមិនមានពេលណាមួយដែលទេវវិទូអាចនិងបកស្រាយនូវព្រះបន្ទូលរបស់ព្រះអង្កបានឡើយ។ ការបកស្រាយគឺបានមកតែពីពួកហោរាប៉ុណ្ណោះ។ហើយមានផ្លូវតែមួយគត់ដែលយើងអាចរំដោះចេញពីភាពច្របូកច្របល់នេះបានគឺដោយព្រះទ្រង់ចាត់ហោរាទាំងមកឯយើង វាជាការពិត គឺជាផ្លូវតែមួយគត់ដើម្បីអោយបានសំរេច។ត្រូវបានគេជឿបែបនេះ បាន រងចាំមើល ហើយក៏បានសំរេចមែន។
ឃើញទេ គឺមិនមែនសរសេរឡើងដោយសារមនុស្សទេតែគឺព្រះទ្រង់ជាអ្នកសរសេរ។ វាមិនមែនជាសៀវភៅ អំពីមនុស្ស មិនមែនជាសៀវភៅអំពីទេវវិទូ។គឺជាសៀវភៅអំពីព្រះ ដែលសៀវភៅនៃពួកហោរាសរសេរដោយ ពួកហោរា “ប្រាកដណាស់.គឺត្រូវបានបកស្រាយដោយពួកហោរា។ ព្រះគម្ពីរចែងថា ”ព្រះបន្ទូលរបស់ព្រះបានប្រទានមកដោយសារហោរា“ គឺជាការពិត។
31
31គឺជាវិចិត្រករដ៏ប្រណិត... រឺដែលបើកសំដែងពីការយាងមកលើផែនដីរបស់ព្រះយេសូ៌វ ហើយលោកយ៉ូហាន គឺជាហោរានៅពេលនោះហើយគាត់បានទាយ។ ពួកគេនិយាយថា “អូ អ្នកចង់និយាយថាព្រះទ្រង់និងបំបែកហ្វូងមនុស្សដ៏ធំនៅទីនេះ ហើយនិងការទាំងអស់នោះ? ហើយនិងមានពេលមកដល់ ដែលយើងនិងមិនថ្វាយបង្គំនៅក្នុង ព្រះវិហារទៀត?”
យ៉ូហាន ១ៈ២៦
ទ្រង់បានមានបន្ទូលថានិងមានពេលមកដល់ជាពេលដែលព្រះទ្រង់ធ្វើយញ្ញបូជាដល់កូនចៀមនៃព្រះ។ ហើយ គាត់និយាយថាគាត់ស្គាល់ទ្រង់នៅពេលដែលទ្រង់យាងមក។ ហើយគាត់និយាយថា... ទ្រង់ដឹងច្បាស់ពីសេចក្តីអធិប្បាយរបស់គាត់ គាត់និយាយថា “ពេលនេះទ្រង់កំពុងគង់នៅក្នុងចំណោមអ្នកតែអ្នកមិនបានស្គាល់ទ្រង់ទេ” ទ្រង់នៅក្នុងចំណោមបងប្អូន តែបងប្អូនមិនស្គាល់ទ្រង់ទេ។
យ៉ូហាន ១ៈ១. ១៤. ២៩
ថ្ងៃមួយ ពេលដែលព្រះយេសូ៌វយាងចេញមកលោកយ៉ូហានបានសំលឹងទ្រង់ ហើយបានឃើញទីសំគាល់នៅពី លើទ្រង់,គាត់និយាយថា “នុះន៎ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”។ នៅពេលដដែល ព្រះយេសូ៌វបានដឹងថាទ្រង់ជាមនុស្សឥតខ្ចោះនៅចំពោះមនុស្ស។ ឥឡូវ ទ្រង់គឺជាព្រះបន្ទូលតើយើងឆ្ងល់ពីការនោះទេ? ព្រះគម្ពីរ បាននិយាយថាទ្រង់គឺជាព្រះបន្ទូល “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនិងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាមហើយបានស្នាក់នៅជាមួយនិងយើងរាល់គ្នា” ហើយទ្រង់ គង់នៅទីនេះ... នេះជាព្រះបន្ទូល(មើល! ល្អឥតខ្ចោះ!) បានមកផែនដីហើយចូលទៅក្នុងទឹកទៅកាន់ហោរា។
32
32ត្រូវហើយព្រះបន្ទូលតែងតែមកតាមរយៈហោរារបស់ទ្រង់។ ដូច្នេះយើងមិនអាចរំពឹងចាំថាមកពីទេវវិទូទេ។យើងមិនអាចទទឹងចាំថាមកពីនិកាយណាដែរ។គឺត្រូវមកតាមបណ្តោយផ្លូវដែលទ្រង់បានប្រាប់យើងមុនអំពីការនេះហើយជាមធ្យោបាយតែមួយគត់ដែលនិងត្រូវមក។ វានិងត្រូវគេស្អប់ មិនចូលចិត្ត បដិសេធន៍នៅពេលដែលវាមក នោះនិងត្រូវគេបោះចោលទៅកៀនជញ្ជាំង ហើយមិនទទួលគ្រប់យ៉ាងប៉ុន្តែព្រះនិងធ្វើវាតាមអ្វីមួយ។ វាត្រូវបាន បដិសេធន៍ក្នុងព្រះយេសូ៌វវាត្រូវបានបដិសេធន៍នៅក្នុងលោកយ៉ូហាន វាត្រូវបានបដិសេធន៍នៅក្នុងលោកយេរេមាវាត្រូវបានបដិសេធន៍នៅក្នុងលោកម៉ូសេ។ គឺតែងតែបែបនេះឯង។ប៉ុន្តែព្រះទ្រង់បាននាំវាទៅតាមរបៀបដែលទ្រង់ បានសន្យា ទ្រង់អាចធ្វើវា។ មែនហើយលោកទ្រង់មិនដែលខាននិងធ្វើវានៅក្នុងរបៀបដូចគ្នានេះ។
33
33មនុស្សដែលបានមើលឃើញនិមិត្ត រឺលឺសំលេងទ្រង់និងមិនដែលយល់ពីវាទាំងអស់ទេ។ ក្នុងករណីយ៍ជា ច្រើនគាត់មិនដឹងព្រោះគាត់គ្រាន់តែជាឧបករណ៍របស់ព្រះប៉ុណ្ណោះ។ គឺជាគំនិតរបស់ព្រះដែលបានបង្ហាញតាមរយៈបបូរមាត់របស់មនុស្ស តាមគំនិត តាមហេតុការណ៍ គឺព្រះបន្ទូលបានសំដែង។ព្រះទ្រង់ធ្វើនូវការជ្រើសរើសរបស់ ទ្រង់ផ្ទាល់តាមរយៈការជ្រើសរើសទុកជាមុនរបស់ទ្រង់។ទ្រង់ធ្វើដូចនេះនៅគ្រប់សម័យកាល ទ្រង់បានរៀបចំ មនុស្សជាស្រេចសំរាប់សម័យកាលនិមួយៗ។ដូចជាលោកម៉ូសេ គឺពេលដែលគាត់បំពេញនូវអ្វីដែលព្រះបានប្រាប់ លោកអាប្រាហាំ។ លោកម៉ូសេបានកើតមកជាក្មេងដែលស្រស់ល្អ គាត់មិនអាចជួយគេដោយសារស្ថានភាពនេះនោះ ទេ។គាត់កើតមកបែបនេះ ព្រោះគាត់កើតមកសំរាប់គោលបំណងនោះឯង។
យើងរកឃើញថាព្រះទ្រង់បានធ្វើដូចនេះក្នុងគ្រប់សម័យកាល។ព្រះទ្រង់ធ្វើការជ្រើសរើសដោយព្រះអង្គផ្ទាល់ តាមរយៈការជ្រើសរើសទុកជាមុនរបស់ទ្រង់ការជ្រើសរើសហោរារបស់ទ្រង់ និងការដែលកើតនៅសម័យនោះ។ បំពេញនូវស្នាព្រះហស្តទ្រង់ជាមនុស្សពីធម្មជាតិ របៀបអធិប្បាយរបស់មនុស្សដើម្បីអោយតំលៃនូវអំណោយទានហើយអ្វីដែលទ្រង់ធ្វើគឺដើម្បីបំពេញនូវការប្រណាំងប្រជេញនៅថ្ងៃនោះ។ព្រះបានបង្កើតមនុស្សនោះហើយបានបញ្ជូនគាត់ទៅ។ ហើយនៅក្នុងគំនិតរបស់ទ្រង់(ដូចដែលខ្ញុំបានអធិប្បាយ កាលពីយប់មុន)
34
34នោះបើអ្នកជាព្រះរាជបុត្រារបស់ព្រះរឺបុត្រីរបស់ព្រះ អ្នកនិងនៅក្នុងព្រះគ្រប់ពេលវេលា។ ប៉ុន្តែទ្រង់ដឹងអ្វី មិនល្អហើយពេលដែលអ្នកបានដាក់ដាំ។ ឥឡូវ អ្នកបានធ្វើជាស្នាព្រះហស្ត ជាព្រះរាជបុត្រានៃព្រះជាកូនប្រុស រឺ កូនស្រីស្រប់ច្បាប់របស់ព្រះដើម្បីទទួលនូវការជំរុញនៅម៉ោងនេះដើម្បីបង្ហាញអោយឃើញនូវការពិត និងព្រះដ៏មានព្រះជន្មរស់ក្នុងវេលានេះ គឺជាសេចក្តីអធិប្បាយដែលកំពុងមកត្រង់ក្នុងពេលនេះ។ត្រូវហើយ! អ្នកបានធ្វើដូច នោះពីមុនដាក់មូលដ្ឋានគ្រិះនៅលើផែនដីនេះ។បើវាមិនដូច្នោះទេ...បើអ្នកមិនជ្រើសរើសផ្លូវនោះទេ មិនថាជាអ្នកព្យាយាមខ្លាំងកំរិតណាទេ អ្នកនិងមិនដែលធ្វើបានសំរេចឡើយ។តើបងប្អូនអាចត្រងឈាមពីគុម្ភស្ពៃបានទេនៅ ពេលដែលគ្មានឈាមនៅក្នុងដើមនោះសោះ?
35
35នោះហើយជាហេតុផលដែលខ្ញុំខំព្យាយានិយាយ...មនុស្សគិតថា យើងស្រែកត្អូញត្អែចំពោះស្រីអំពីសកខ្លីហើយមានមនុស្សកំពុងប្រាប់ខ្ញុំអំពីការទាំងនោះដែលកំពុងនិយាយៈ “អ្នកកំពុងបំផ្លាញការងាររបស់អ្នកហើយ” បំផ្លាញការងារដែលព្រះទ្រង់បានធ្វើ? ចូរនៅឆ្ងាយពីការនោះ!ហើយនៅពេលដែលមនុស្សលឺព្រះបន្ទូលរបស់ព្រ...នៅពេលដែលកូនក្មេងចាប់ផ្ទុំនៅក្នុងផ្ទៃម្តាយ នៅពេលដែលកោសិកាធ្វើដំណើរចូលទៅកោសិការផ្សេងទៀតក៏......?
១យ៉ូហាន ២ៈ១៥
36
36មើលទៅក្នុងព្រះគម្ពីរអ្នកនិងឃើញនូវជំនាន់ណាដែលយើងកំពុងរស់នៅ នៅពេលដែលអ្នកឃើញការដ៏អស្ចារ្យទាំងនេះបានកើតឡើងជាក់ស្តែង។ នៅពេលដែលព្រះបានសន្យានិងធ្វើទ្រង់តែងតែធ្វើនៅចុងបំផុតនៃ ពិភពលោក គឺនៅពេលដែលក្រុមជំនុំមកផ្លាស់ប្តូរកន្លែងនោះហើយបានផ្លាស់ប្តូរពីព្រះបន្ទូលទៅជាអំពើបាប និង តាមបែបលោកីយ។តាមបែបលោកីយគឺជាអំពើបាប។ ព្រះគម្ពីរចែងថា “កុំឱ្យស្រលាញ់លោកីយរឺរបស់អ្វីដែល នៅក្នុងលោកីយនេះឱ្យសោះ បើកអ្នកណាស្រលាញ់លោកីយ អ្នកនោះគ្មានសេចក្តីស្រលាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ”
ចោទិយកថា ៨ៈ៣ ម៉ាថាយ ៤ៈ៤ លូកា ៤ៈ៤
ខ្ញុំនិយាយកាលពីយប់មុនខ្ញុំបាននិយាយអំពីការថ្វាយកូនចៀមជាដង្វាយយញ្ញបូជា។ គឺបានធ្វើនៅថ្ងៃទី៧ដែលដំណាងអោយពួកជំនុំទាំង៧។ដែលនិងមិនត្រូវបានរកឃើញនូវដំបែណានៅក្នុងក្នុងចំណោមមនុស្សឡើយគ្មានដំបែក្នុងរវាង៧ថ្ងៃ។ គឺមានន័យថា គ្មានអ្វីច្របូកច្របល់ជាមួយគ្នាឡើយ។គឺត្រូវប្រព្រឹត្តទៅជាឥតដំបែវិញ។ យើងមិនចង់បាននៅជាឥតគោលលទ្ធិទេ មានទាំងដំបែនិងរបស់ជាច្រើនលាយឡំជាមួយយើង។ យើងមិនចង់បាន លោកីយនេះលាយឡំជាមួយយើងទេ។គឺធ្វើជានំប៉័ងឥតដំបែររបស់ព្រះ គឺជាព្រះបន្ទូលរបស់ព្រះ មិនបំផ្លែងព្រះ បន្ទូលព្រះ “មនុស្សរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះមកដែរ”។
37
37ប្រព័ន្ធនៃនិកាយរបស់យើង ភាពខុសប្លែកគ្នានិងការងារ គឺបានដាក់ដំបែលនៅក្នុងនោះ ទាំងការនេះ ទាំងការ នោះ ទាំងលោកីយទាំងរបៀបរបប។ ហើយ អូ, គឺគ្រប់ទីកន្លែងស្ទើរតែក្លាយទៅជាហូលីវ៉ូឌទៅហើយ។ ទីបំផុតវានិងមកដល់នៅពេលលនាវាត្រឡប់ដូចជាប្រទេសអង់គ្លេសៈទីគោរពបូជារបស់ពួកគេនិងត្រឡប់ជាទីអាម៉ាស់។ ព្រះអើយ! ដូចបងប្រុសបាននិយាយថា “តើអ្នកអាចចាប់ត្រីនៅក្នុងទូកដោយរបៀបណា?” ត្រូវណាស់។
យើងត្រូវតែអធិប្បាយពីដំណឹងល្អក្នុងភាពពេញលេញដោយព្រះចេស្តារបស់ព្រះនោះទើបត្រឹមត្រូវ ដោយ យោងលើពាក្យសន្យានៃសម័យកាលនោះនិងដើម្បីបញ្ជាកថានោះពិតជាព្រះហឫទ័យព្រះមែន។ ចំណែករបស់យើងនៅក្នុងនោះគឺគ្រាន់តែជាសមាជិកក្រុមជំនុំប៉ុណ្ណោះទោះបីជាយើងព្យាយាមប៉ុណ្ណាះក៏ដោយ... គឺបងប្អូនខំធ្វើ ការងារដែលជារបស់ព្រះ។អ្នកត្រូវតែដូចជាក្រុមថ្នេរនិងដេរអញ្ចឹង អ្នកត្រូវតែស្មោះត្រង់ចំពោះក្រុមជំនុំ។ប៉ុន្តែលើ តែដើមហេតុនៃជីវិតអស់កល្បជានិច្ចនោះបានរៀបចំទុកជាមុននៅក្នុងអ្នកដើម្បីអោយក្លាយទៅជាកូនប្រុសរឺកូន ស្រីរបស់ព្រះ បងប្អូននិងធំធាត់ផ្លាប់ប្តូររូបរាងប៉ុន្តែមិនមែនជារាងពិត ដែលជាកូនប្រុសរឺកូនស្រីពិតប្រាកដរបស់ព្រះ នោះទេ។
38
38ខ្ញុំតែងតែនិយាយនូវរឿងខ្លីរបស់ខ្ញុំអំពីឥន្ទ្រីតូចមួយ។ពេលមយយកសិកររៀបពីរបៀបទុកដាក់មាន់ ហើយ គាត់មាន...ខ្ញុំសង្ឃឹមថាការនិយាយរបស់ខ្ញុំមិនប៉ះពាល់គាត់ខ្លាំងពេកទេ។គសិករម្នាក់នោះបានរៀបចំទុកដាក់មាន់ គាត់ខ្វះពង១ដើម្បីរៀបចំអោយត្រូវ។ខ្ញុំមិនដឹងថាបងប្អូននៅទីនេះប៉ុន្មាននាក់យល់ពីការរៀបទុកដាក់ពងមាន់ទេហើយវាកើតឡើងច្រើនប៉ុណ្ណា។ ប៉ុន្តែយ៉ាងណាក៏ដោយ គាត់ខ្វះមួយ ដើម្បីអោយគ្រប់។អញ្ជឹងគាត់បានទៅលួច សំបុក្រឥន្ទ្រី ដែលមានពងពីរ។ហើយគាត់បានយកពងនោះទៅដាក់នៅក្រោមមេមាន់។
នៅពេលដែលពង់ឥន្ទ្រីញ័សនៅចំពោះកូនមាន់វាគួរអោយចង់សើចមែនទែន។ វាអត់យល់ពីសំលេងហៅរបស់ មេមាន់នោះទេ,វាអត់និយាយដូចអ្វីដែលពួកគេនិយាយនោះទេ។ហើយនៅពេលដែលមេមាន់កាយនៅក្បែរជង្រុក ស្រូវ ហើយស៊ីចំណីពីជង្រុកស្រូវនោះចំណីនោះកូនឥន្ទ្រីអត់ចេះស៊ីទេ។ វាដូចជាកូនទាដ៏អាក្រក់មួយនៅចំណោម កូនមាន់អញ្ចឹង។បន្ទាប់មកមេមាន់បានហៅវា តែវាអត់យល់ទេ។ មេមាន់ទៅផ្លូវនេះ ហើយស៊ីរបស់នេះនិងរបស់ នោះតែកូនឥន្ទ្រីអត់យល់អីបន្តិច។ ស្រាប់តែនៅថ្ងៃមួយ Mammyរបស់វា... រឺហៅថា Mommyពិរោះជាង សំរាប់បងប្អូន។សំរាប់អ្នកនៅបែកខាងត្បូងហៅថា Mammy។
បានជាទោះយ៉ាងណាក៏ដោយមេឥន្ទ្រីដឹងថាខ្លួនមានស៌តុ២ ហើយនៅសល់តែ១ទេ។ មេឥន្ទ្រីក៏ដើររកស៌តុមួយ ដែលបាត់នោះ។មេឥន្ទ្រីបានហោះក្រឡឹងគ្រប់ទីកន្លែង... ជុំវិញប្រទេសហើយទីបំផុតមេឥន្ទ្រីបានហោះពីលើជង្រុក ស្រូវក៏ឃើញកូនរបស់ខ្លួននៅខាងក្រោមនោះកំពុងដើរតាមមេមាន់។ មេឥន្ទ្រីកស្រែក “កូនសំលាញ់! ឯងមិនមែន ជាមាន់ទេ។ ឯងជាឥន្ទ្រីណា!” សំលេងនោះកូនឥន្ទ្រីស្តាប់បានច្បាស់។ ហេតុអ្វី? ព្រោះវាជាកូនឥន្ទ្រីពិតមែន។
39
39នៅពេលដែលមនុស្សប្រុសរឺមនុស្សស្រីរៀបខ្លួនអោយនៅក្រោមសាសនា ហើយមិនយកចិត្តទុកដាក់ ជាសាសនាត្រឹមត្រូវ។បើគាត់ត្រូវបានគេបង្គាប់អោយធ្វើជាកូនរបស់ព្រះ ហើយគាត់ឃើញនូវអំណាចចេស្តានៅក្នុងព្រះបន្ទូលរបស់ព្រះ ហើយព្រះបានបង្ហាញអោយគាត់ឃើញ ថាគាត់គឺជាកូនឥន្ទ្រីយ៉ាងពិតប្រាកដនោះគាត់និងរត់ តំរងនៅរកមេន្ទ្រីយ៉ាងពិតប្រាកដ ដូចជា២បូក២ស្មើ៤ដូច្នោះដែរ។គាត់មិនអាចផ្លាស់ប្តូរបានទេ ព្រោះនោះគឺជាចរិកធម្មជាតិរបស់គាត់ដែលគាត់ត្រូវតែស្រលាញ់ព្រះបន្ទូលរបស់ព្រះ។ខ្ញុំមិនខ្វល់ថាអ្នកណានិយាយអ្វីនោះទេ នៅពេល ដែលគាត់ឃើញព្រះបន្ទូលរបស់ព្រះបានសំដែងនោះគាត់និងហោះចូលមក ព្រោះគាត់គឺជាឥន្ទ្រីដ៏តូចមែន។
ដូចដែលគេតែងនិយាយថា “ម៉ាក់.តើខ្ញុំអាចហោះឡើងទៅលើនេះយ៉ាងមេចទៅ?”
ហើយមេឥន្ទ្រីនិយាយថា “កូនគ្រាន់តែលោតមក ម៉ាក់និងចាប់កូន”
នោះគឺជាការតែមួយគត់ដែលអ្នកអាចធ្វើបាន, គឺប្រើជើងរបស់អ្នកលោកអោយបានម្តងលោកទៅចំពោះព្រះ ដោយព្រះបន្ទូលសន្យាមួយ “ព្រះយេស៌វូអើយ!ទូលបង្គំជឿលើទ្រង់អស់ពីចិត្ត។ ទូលបង្គំជឿលើព្រះបន្ទូលទ្រង់នៅ ពេលនេះ។ ទូលបង្គំឃើញទ្រង់ឆ្លើយតបហើយដឹងថាគឺជាការត្រឹមត្រូវ” ប្រើជើងរបស់លោត, ម្តាយនិងចាំចាប់ អ្នក។កុំព្រួយបារម្ភ ព្រោះអ្នកជាឥន្ទ្រី មេឥន្ទ្រីនិងនៅទីនោះដើម្បីទទួលអ្នក។
40
40ឥឡូវ,យើងដឹងច្បាស់ថាយើងកំពុងរស់នៅក្នុងពេលវេលាដ៏ធំសម្បើមនិងអស្ចារ្យ ប៉ុន្តែនៅពេលអ្នកដែល ជឿបានឃើញនូវការបើកសំដែងពីសេចក្តីពិតនៃព្រះបន្ទូលជាការបើកសំដែងយ៉ាងអស្ចារ្យនោះគឺជាភស្តុតាដែល បង្ហាញថាព្រះទ្រង់គង់នៅទីនោះ។ ប្រាកដណាស់!នោះហើយជាព្រះបន្ទូលសន្យា ដែលព្រះបានសន្យា ត្រូវបានធ្វើ អោយយល់ច្បាស់។គ្រាប់ពូជត្រូវបានប្រេះសំបកចេញ ហើយគេឃើញវាក៏បានជឿ។ អ្នកផ្សេងមិនអាចមើលឃើញបើទោះជាគេកំពុងអង្គុយមើលវាក៏ដោយ។
បងប្អូនដឹងទេ,ខ្ញុំបានព្យាយាមអធិប្បាយយ៉ាងគ្រប់គ្រាន់នៅជុំវិញប្រទេសនេះរហូតដល់ស្ទើរតែរកស្ត្រីដែល មានសក់ខ្លីម្នាក់មិនបាន។ ប៉ុន្តែគ្រប់ពេលដែលខ្ញុំត្រឡប់មកវិញ នោះមានកាន់តែច្រើន។ តើមានបញ្ហាអី? ពិតជាមានអ្វីម៉្យាងដែលមិនស្រួល!បងប្អូនដឹងទេព្រះបន្ទូលបាននិយាយថា! អ្នកថា “បាទ, គឺមិនមានអ្វីដែលប្រែប្រួលនោះទេ” វាពិតជាប្រែប្រួល។
41
41មានបងប្រុសធម្មតាម្នាក់និយាយថា “ខ្ញុំចង់ដាក់ដៃលលើអ្នក ប្អូនប្រូសប្រាហាម។ ខ្ញុំស្រលាញ់ប្អូន។ប្អូនកំពុងបង្ខូចការងាររបស់ខ្លួនឯងហើយ” និយាយទៀតថា“ការងាររបស់អ្នកមិនមែនមកនិយាយប្រាប់ស្ត្រីទាំង អស់នោះរឿងនេះទេ” “ទុកអោយគ្រូគង្វាលធ្វើការនេះទៅ”។
ខ្ញុំនិយាយថា “គ្រួគង្វាលមិនធ្វើមិនអស់ទេនោះ” ខ្ញុំនិយាយថា “ឥឡូវ...”
គាត់និយាយថា “បាទ, តែវាមិនមែនការងាររបស់អ្នកទេអ្នកគ្រាន់តែអធិស្ឋានសំរាប់អ្នកជំងឺទៅបានហើយ”
ខ្ញុំនិយាយថា “អញ្ចឹងតើវាជាការងាររបស់អ្នកណា? ខ្ញុំត្រូវបានព្រះហៅមកអោយអធិប្បាយដំណឹងល្អ”
គាត់ថា “ខ្ញុំនិងដាក់ដៃលើអ្នកហើយសូមអោយព្រះយកការនេះចេញឆ្ងាយពីអ្នក”
ខ្ញុំនិយាយថា “បើអ្នកអនុញ្ញាតអោយខ្ញុំដាក់ដៃលើអ្នកដែរ” រួចខ្ញុំនិយាយថា “ខ្ញុំនិងអធិស្ឋានទៅព្រះអោយបើកភ្នែក ហើយអោយបានឃើញ” ធ្វើអញ្ចឹងបានស្មើភាពគ្នា។
គាត់និយាយថា “អ្នកចង់តែអធិប្បាយប៉ុណ្ណោះ...មនុស្សគេជឿថាអ្នកជាអ្នកបំរើនិងជាហោរារបស់ព្រះ” គាត់និយាយទៀតថា“អ្នកចង់បង្រៀនពួស្រីៗទាំងនោះដើម្បីអោយបានអំណាយពីសេស ភាពជាហោរានិងរបស់ផ្សេងៗប៉ុណ្ណោះ”។
ខ្ញុំនិយាយថា “តើអោយខ្ញុំបង្រៀនពួកគេពីគណិតវិជ្ជាយ៉ាងមេចទៅពេលដែលពួកគេមិនទាំងទុកចិត្តអក្សរ សាស្ត្រខ្លួនឯងផង?” មែនហើយ! បងប្អូនមិនអាចធ្វើបានទេ។ វាគ្រាន់តែជា... មែនហើយ។បើបងប្អូនមិនអាចធ្វើ សូម្បីរឿងធម្មតានេះផង,តើបងប្អូនអាចធ្វើរឿងដែលទាក់ទងនិងវិញ្ញាណយ៉ាងមេចទៅ?វាជារឿងធម្មជាតិ។ ប្រាកដណាស់!បងប្អូនប្រុសស្រី ស្តាប់ទៅដូចជារឿងកំប្លែងអញ្ចឹង ប៉ុន្តែនោះគឺជាដំណឹងល្អ!ជាដំណឹងល្អនៃសេចក្តី ពិត។ មែនហើយ!
42
42ចូរចាំថា នៅថ្ងៃនេះយើងស្វែងរកមនុស្សបែបនោះ...ដែលមនុស្សជាច្រើនមិនអាចជឿបាន សូម្បីតែព្រះ វិញ្ញាណបានបំពេញគេហើយក៏ដោយ។ខ្ញុំចង់ប្រាប់បងប្អូនរឿងមួយដែលនិងធ្វើអោយបងប្អូនឈ្លួក។ គឺការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ មិនមែនមានន័យថាអ្នកត្រូវចូលទៅក្នុងព្រះវិញ្ញាណទេមិនមែនបែបនោះ ក៏មិនផ្អែកលើ ការនោះដែរ កុំអោយធ្វើអ្វីជាមនុស្សនិងព្រលឹងបងប្អូន។ការជ្រមុជទឹកគឺបែបនេះ មើល នេះគឺនៅខាងក្នុងព្រលឹង គឺក្នុងនេះគឺចាំបាច់ត្រូវបានមកពីព្រះ។ ប៉ុន្តែនៅខាងក្រៅគឺមានញាណទាំង៥គឺជាច្រកចូលទាំង៥ដែលអាចធ្វើការ ទំនាក់ទំនងជាមួយផ្ទះលើផែនដីរបស់អ្នក។នៅខាងក្នុងអ្នកមានវិញ្ញាណ ហើយនៅក្នុងវិញ្ញាណអ្នកមានច្រកចេញ៥ គឺសម្បជញ្ញះរបស់អ្នកនិងសេចក្តីស្រលាញ់ជាដើម ដែលច្រកចេញទាំង៥ទៅកាន់វិញ្ញាណនោះ។ ចូរចាំថា, នៅក្នុងវិញ្ញាណនោះអ្នកអាចជ្រមុជដោយព្រះវិញ្ញាណរបស់ព្រពិតមែនហើយនៅតែបាត់បង់។ គឺជា ព្រលឹងដែលរស់នៅ នោះគឺជាការអនុម័តរបស់ព្រះ។
ម៉ាថាយ ៧ៈ២២, ២៣
តើព្រះយេសូ៌វមិនបានមានបន្ទូលថា “នៅថ្ងៃនោះនឹងមនុស្សជាច្រើននិយាយមកខ្ញុំថា ឱ់ព្រះអម្ចាស់ៗអើយតើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ទេឬអី?់” ទ្រង់មានបន្ទូលថា “អ្នកមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយចូរថយចេញពីអញទៅ”។
43
43តើលោកកាយផាសមិនមែនជាសម្តេចសង្ឃទេឬអី? គាត់ក៏មានវិញ្ញាណអារក្សដែរ។យើងនិងរកឃើញ... ហើយនិងពួកសង្ឃរបស់គេ មនុស្សអស្ចារ្យរបស់គេដែលមានចិត្តចង់ធ្វើជាអ្នកដឹកនាំដ៏អស្ចារ្យនៅជំនាន់នោះ ដោយបន្ទាប់ខ្លួនិងការអ្វីផ្សេងៗទៀត ប៉ុន្តែពួកគេត្រូវដួលដោយព្រះបន្ទូលរបស់ព្រះបានបង្ហាញនៅចំពោះមុខពួកគេ។
យើងគួរតែយកពួកគេដាក់មួយដុំដែលខ្ញុំបានសរសេរចុះនៅទីនេះ។ចុះហោរាបាឡាម? គាត់ជាហោរា...បងប្អូននិយាយថា “ព្រះបានផ្លាស់ប្តូរគំនិតរបស់ទ្រង់” ព្រះអង្គមិនបានប្តូរគំនិតទ្រង់ទេ!
ជនគណនា ២២ៈ១២
នៅពេលដែលបាឡាមបានចេញទៅជាដើម្បីទាយគាត់បានដើរតាមផ្លូវមួយនោះ ជាសង្ឃ ជាគ្រូអធិប្បាយ អ្នកអាចហៅគាត់ថាមេចក៏បានគាត់ជាមនុស្សអស្ចារ្យ។ ប៉ុន្តែនៅពេលដែលព្រះពន្យល់ប្រាប់គាត់ពីអ្វីដែលនិងកើតឡើងនៅទីនោះ ដោយដាក់បណ្តាសារដល់អ៊ីស្រាអែល (គាត់មិនចូលចិត្តពួកអ៊ីស្រាអែលនោះទេ)ដូច្នេះពេលដែល គាត់សុំព្រះដើម្បីទៅ នោះព្រះមានបន្ទូលថា “កុំទៅអី!”
បន្ទាប់មកពួកគេបានបញ្ជូនអស់អ្នកដែលមានបណ្តាស័ក្តិមួយចំនួនប្រហែលជាសង្ឃ រឺហោរា រឺជាអ្វីផ្សេង អោយចុះទៅឯបាឡាមព្រមទាំងអ្នក់មានចំណេះដឹងឯទៀតទៅដើម្បីបញ្ចុះបញ្ចូលគាត់។ គាត់មកបែរមកដើម្បីសួរព្រះម្តងទៀត។ បងប្អូនមិនត្រូវបែរមកសួរព្រះជាលើកទីពីរទេ!នៅពេលដែលព្រះមានបន្ទូលរួចហើយ គឺត្រូវតែធ្វើ បងប្អូនមិនចាំបាច់រងចាំអ្វីនោះទេ។
លោកុប្បត្តិ ២៤ៈ៥៨
រេបេកាមិនបានរងចាំជាលើកទីពីរនោះទេ។នៅពេលដែលគេសួរ នោះនាងនិយាយថា “អោយខ្ញុំទៅ?”
លោកុប្បត្តិ ២៤ៈ៥៧
“ចាំហៅនាងមកសួរសិន”
លោកុប្បត្តិ ២៤ៈ៥៨
នាងទទួលថា “ព្រម” នាងត្រូវបានព្រះបើកគំនិតនាងយ៉ាងច្បាស់លាស់។ នាងបានក្លាយទៅជាម្ចាស់ក្សត្រីមួយអង្គនៅក្នុងព្រះគម្ពីរដែលបានធ្វើតាមដំណើរជីពចរនៃព្រះវិញ្ញាណរបស់ព្រះ ដែលបានធ្វើមានដំណើរនៅក្នុងនាងដើម្បីទទួលនូវអ្វីដែលជាសេចក្តីពិតយ៉ាងជាក់លាក់ ហើយនាងបានជឿ។
44
44ពេលនេះយើងរកឃើញថា បាឡាម គឺពិតជាមិនបានឃើញ។គាត់បានចេញទៅ ហើយពឹងលើមនុស្ស ដែលនិយាយថា “ឥឡូវសូមពេលមួយភ្លេត! មើលយើងជាមនុស្សដែលមានអំណាចនិងធំជាងគេនៅទីនេះ ហើយអ្នកគ្រាន់តែជាមនុស្សខ្ចាត់ព្រាត់ប៉ុណ្ណោះ” បងប្អូនឃើញទេ? “មើលយើងជឿលើព្រះតែមួយដូចគ្នា”។
ត្រូវហើយ ពួកគេជឿលើព្រះតែមួយដូចគ្នាពួកគេថ្វាយបង្គំព្រះយេហូវ៉ា។ មើលពីការថ្វាយដង្វាយរបស់ ហោរាបាឡាម គឺអាសនាទាំង៧ជាលេខដ៏ឥតខ្ចោះរបស់ព្រះ ក្រុមជំនុំទាំង៧ ចៀមឈ្មោលទាំង៧និយាយពីការយាងមករបស់ព្រះជាម្ចាស់។ នោះគឺជាគោលការណ៍ គឺលោកបានធ្វើតាមគោលការណ៍ដូចដែលលោកម៉ូសេបានធ្វើ ប៉ុន្តែ បងប្អូនមើល គឺមិនឃើញមានការបើកសំដែងណាមួយនោះទេ។ នៅទីនោះពួកគេគឺជាហោរា ដូចគ្នាទាំងអស់។
ប៉ុន្តែពីក្រោយការងាររបស់លោកម៉ូសេគឺមានអ្នកសរសរភ្លើងដ៏អស្ចារ្យនៅទីនោះ ពន្លឺដ៏ស្រទន់ជាមួយ និងជំរុំ។នោះការព្យាបាលយ៉ាងអស្ចារ្យ មានសំលេងស្រែកនៃស្តេចនៅក្នុងជំនុំ ទីសំគាល់ដ៏អស្ចារ្យការព្យាបាលដ៏អស្ចារ្យ ការដ៏ចំលែក និងការជាច្រើនទៀតដែលបានធ្វើឡើងនៅចំណោមពួកគេ។នោះគឺជាទីសំ គាល់ពីវត្តមាននៃព្រះដ៏រស់គង់នៅក្នុងកណ្តាលរាស្ត្ររបស់ទ្រង់។
គោលការណ៍,គឺពួកគេធ្វើត្រូវ។ហើយបាឡាមព្យាយាមបញ្ចុះបញ្ចូលក្រុមនុស្ស ហើយធ្វើអោយពួកគេមាន ចិត្តចង់ក្នុងការនោះ។នៅពេលណា? គឺនៅពេលដែលពួកគេបានចូលទៅក្នុងទឹកដីសន្យាហើយ។បានប្រហែល២ ទៅ៣ថ្ងៃដែលពួកគេបានរស់នៅក្នុងទឹកដីសន្យា។
45
45ប៉ុន្តែពេលនេះខ្ញុំខ្លាច...ពិបាកនិងបញ្ហាញណាស់។ ប៉ុន្មានថ្ងៃនេះ ពេលខ្លះខ្ញុំត្រូវបានគេវាយប្រហារពីការនេះប៉ុន្តែត្រូវចាំពីការនេះក្រុមជំនុំជាច្រើនត្រូវបានអូសទាញដោយក្រុមព្រឹក្សាក្រុមជំនុំ។ ពួកគាត់បានទាញបងប្អូនអោយចូលទៅក្នុងនោះ ដោយនិយាយថា “អ្នកគឺជាក្រុមតែមួយ” បងប្អូនមិនមែននៅក្នុងក្រុមតែមួយនោះទេ! ចូរ អោយចេញពីចំណោមអ្នកទាំងនោះដោយបែងចែកអោយច្បាស់!ជាការពិត, ត្រឹមត្រូវណាស់។យើងត្រូវនៅ អោយឆ្ងាយពីការទាំងនោះ នៅអោយកាន់តែឆ្ងាយតាមដែលអាចធ្វើបាន។
បាឡាមបាននិយាយថា “កូនចៅរបស់យើងនិងរៀបការជាមួយគ្នាព្រោះយើងគឺជាអ្នកដែលជឿលើព្រះ តែមួយដូចគ្នា”
“ធ្វើមេចអោយមនុស្សពីរនាក់ដើរជាមួយគ្នាបានលើតែគេព្រមចិត្តគ្នា” តើអ្នកដើរជាមួយព្រះយ៉ាងមេច បើអ្នកមិនព្រមចិត្តតាមព្រះបន្ទូលទ្រង់ផង? តើអ្នកអាចបញ្ចូលដូចម្តេចដូចជាគោលជំនឿជាដើមនៅពេលដែល អ្នកមិនធ្វើតាមការបង្ហាញ... រឺការបង្គាប់បញ្ចាផង?បងប្អូនមិនអាចធ្វើបានទេគ្មានផ្លូវអាចធ្វើទៅបានទេបងប្អូន។បងប្អូនមិនអាចដាក់បញ្ចូលគ្នារវាងម្សៅដែលមានដំបែលនិងម្សៅដែលគ្នាដំបែបានទេ។ ប្រេងនិងទឹកក៏និងមិនអាចចូលគ្នាបានដែរ។ ភាពងងឹតនិងពន្លឺក៏មិនអាចចូលគ្នាបានដែរ។ ពន្លឺគឺមានអំណាចខ្លាំងណាស់ដែលនិងដេញនូវភាព ងងឹតចេញអស់។
46
46ហេតុនេះយើងមិនអាចដាក់បញ្ចូលគ្នាបានទេ។ជាមួយគ្នាបងប្អូនក៏អាចដាក់អំពើបាបនិងលោកអោយចូល គ្នាបាន។បងប្អូនមិនអាចដាក់បញ្ចូលគ្នារវាងក្រុមជំនុំនិងនិកាយបានទេ។បងប្អូនក៏មិនអាចដាក់ក្រុមជំនុំនិងគោល លទ្ធិបានដែរ។បងប្អូនមិនអាចដាក់ដំណឹងល្អនិងលោកីយបញ្ចូលគ្នាបាននោះទេ។ វាមិនចូលគ្នាទេ!ព្រះមានបន្ទូល ថា “ចេញពីកណ្តាល ពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក” “អញនិងទទួលឯងរាល់គ្នា អ្នកនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងនឹងធ្វើជាកូនប្រុសស្រីដល់អញ”។យើងមិនអាចធ្វើការនេះបានទេ លើកតែការនេះបានសំដែង មកប៉ុណ្ណោះ ហើយពេលវេលានិងបង្ហាញពីសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ។ចូរដើរតាមដាន់ជើង។
47
47ប៉ងតាកូស,នោះជាហេតុដែលធ្វើអោយលោកលូទ័របាត់បង់សេចក្តីបង្រៀនរបស់គាត់។ជាហេតុដែលធ្វើ អោយវែស្សលីបាត់បង់សេចក្តីបង្រៀនរបស់គាត់។ មើលបើព្រះវិហារវែស្សលានធ្វើដំណើរទៅមុខទៀត នោះគេ និងបានជាប៉ងតាកូស។បើនិកាយឡុតធ័ររៀនធ្វើដំណើរទៅមុខទៀត គេនឹងបានជាមេតូឌីស។ ឥឡូវនេះបើប៉ងតាកូសបន្តទៅមុខទៀត និងបានដូចជាកូនក្រមុំ។បើអ្នកបែរមកក្រោយហើយបន្តដើរទៅក្រោយក្នុងពិភព លោកដូចដែលអ្នកកំពុងដើរពេលនេះអ្នកនិងវង្វេង! មានតែសំបក់ហើយនិងមេកទេដែលត្រូវដុតនោះ។ យើងដឹង ពីការនេះ។ទ្រង់និងប្រមូលគ្រាប់ពូជទុកនៅក្នុងជង្រុកប៉ុន្តែទ្រង់និងដុតអង្គាមនៅក្នុងភ្លៅដែលរលត់មិនបាន សូម្បី តែអ្នកដែលបានរ៉ែកវា។វាត្រូវបានរ៉ែកពិតមែន ប៉ុន្តែវាអត់មានជីវិតទេ។ មិនយ៉ូមិនឆាប់វានិងចេញស្លឹកពេលដែលវាធ្វើដំណើរទៅមុខដើម្បីបង្កើតជាអ្វីមួយផ្សេងទៀតរហូតដល់វាពេញកំពស់។
ហេតុនេះក្រុមជំនុំនិងបានមកតាមរយៈការរាប់ជាសុចរិតការលះបង់ ការជ្រមុជដោយនូវព្រះវិញ្ញាណ បរិសុទ្ធ(អំណោយទាននៃការរស់ឡើងវិញ)ត្រូវទៅនិងរូបភាពនៃអង្គព្រះគ្រីស្ទ។ ព្រះគ្រីស្ទគឺជាកូនកំលោះហើយ ក្រុមជំនុំជាកូនក្រមុំ កូនក្រមុំគឺជាផ្នែកមួយនៃកូនកំលោះ។នោះគឺជាក្រុមជំនុំនៃព្រះបន្ទូល មិនមែនក្រុមជំនុំនៃ និកាយទេ។គឺជាក្រុមជំនុំនៃព្រះបន្ទូលជាព្រះបន្ទូលដែលអាចដឹងបានតាមរយៈការបើកសំដែងនៃព្រះបន្ទូល របស់ព្រះ។
48
48បាឡាម គាត់មើលមិនឃើញនូវភាពខុសប្លែកគ្នាទេ។មនុស្សជាច្រើនមិនអាច។
ផារ៉ោនក៏មិនអាចមើលឃើញទោះជាត្រូវបានបើកសំដែងនៅមុខគាត់ក៏ដោយ។
ជនគណនា ១៦ៈ៣
ដាថានក៏មើលមិនឃើញ។ ដាថានចេញមកពីទីនោះហើយគាត់ឃើញម៉ូសេ ក៏ស្គាល់លោកផង។ គាត់ចេញ ពីទីនោះមកដោយនិយាយថា “អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ” ព្រះទ្រង់មិនដែលយល់ស្រប់ដូចនេះទេទេ។ ទ្រង់តែងជំរុញអោយបានយល់ដឹងប្រសើរជាងនេះ។ហើយគាត់និយាយ ថា “មើល ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ (បើយើងនិយាយពាក្យនៅថ្ងៃនេះនិងបង្ហាញនៅលើដងផ្លូវ) អ្នកព្យាយាមធ្វើអោយខ្លួនឯងដូចជាគ្រាប់គ្រួសតែមួយដែលមាននៅលើវាលខ្សាច់អញ្ចឹង។
ជនគណនា ១៦ៈ៤
លោកម៉ូសេបានដឹងថាព្រះបានរៀបផែនការអោយគាត់ចុះមកដើម្បីការនោះ។គាត់និយាយថា “ព្រះអម្ចាស់អើយ...” ក៏ទំលាក់ខ្លួនចុះនៅមាត់ទ្វានៃរោងឱបោសថ។
ជនគណនា ១៦ៈ២១
ព្រះទ្រង់មានបន្ទូលថា “ចូរឯងដក់ខ្លួនពីពួកជំនុំនេះចេញ” ហើយទ្រង់ក៏បានស្រូបពួកគេទាំងអស់ទៅ។
49
49ចូរចាំថា អំពើបាបដែលអ៊ីស្រាអែលបានធ្វើ(ដោយសារហោរាបាឡាមនិយាយថា “ពួកគេដូចតែគ្នា”) អំពើ បាបនោះមិនដែលលើកលែងអោយជនជាតិអ៊ីស្រាអែលនោះទេ។ សូមមើលខ្ញុំនិងអោយអ្នកនូវរូបភាពដ៏គួរអោយ ចាប់អារម្មណ៍មួយ. ក្រៅពីមនុស្សជាង២លាននាក់ដែលចេញពីអេស៊ីព្ទ មាន២នាក់បានចូលទៅក្នុងទឹកដីសន្យា។ ពួកគេទាំងអស់គ្នាញាំរបស់ដូចគ្នាពួកគេបានលោតរាំក្នុងព្រះ វិញ្ញាណ ពួកគេទាំងអស់ញាំគ្រប់យ៉ាងដូចធម្មតាប៉ុន្តែដល់ពេលដែលត្រូវបែងចែក ព្រះបន្ទូលបានធ្វើការបែងចែក បានសំរេច។នោះគឹជាថ្ងៃនេះឯង! ព្រះបន្ទូលបានធ្វើការបែងចែកបានសំរេច! នៅពេលដែលពេលមកដល់គាត់និយាយថា “ហេតុអ្វី នៅទីនេះ យើង...”
ម៉ាថាយ ២៤ៈ២៤ ម៉ាកុស ៣ៈ២២
វាកាន់តែជិតណាស់ហើយ មើលព្រះគម្ពីរបានចែងថា “នៅថ្ងៃចុងក្រោយមានវិញ្ញាណ២” ម៉ាថាយ២៤ៈ២៤ “មិនយូរទេ វានិងនាំទាំងពួករើសតាំងឱ្យវង្វេងផង បើសិនជាបាន” សំបកនោះមើលទៅដូចជាគ្រាប់ពូជដូច្នោះដែរប៉ុន្តែវាមិនមែនគ្រាប់ពូជទេ ឃើញទេ។ វាមិនមែនគ្រាប់ពូជទេប៉ុន្តែមើលទៅពិតជាដូចគ្នាណាស់។ មិនយូរប៉ុន្មាន វានិងធ្វើអោយពួករើសតាំងវង្វេង។និកាយបានចាប់អ្នក ហើយធ្វើអោយអ្នកធ្លាក់ចូលទៅក្នុងនោះ ហើយចាប់ផ្តើម ស្ងួតរួចក៏ស្លាប់ទៅ ហើយគ្រាប់ពូជនោះនិងត្រូវរើបោះចោលចេញ... ឃើញទេ ពិតប្រាកដណាស់វាត្រូវបានគេរែក ប៉ុន្តែវាមិនមែនជាគ្រាប់ពូជទេ។
ចូរចាំថា គ្រាប់ពូជត្រូវតែរីកលូតលាស់ទៅមុខ។នៅក្នុងដំណាក់កាល់រស់ឡើងវិញ នោះគ្រប់ទាំងកំលាំងនៃគ្រាប់ពូជនិងត្រូវលូតខ្ពស់ឡើងក្លាយជាដើមស្រូវ ក៏បង្កើតជាគួរស្រូវ នោះបានលេចចេញនូវការរស់ឡើងវិញយ៉ាងអស្ចារ្យ។
មិនដែលលើកលែងទេ!
50
50សូមឈប់ត្រង់នេះបន្តិចសិន។ខ្ញុំសង្ឃឹមថាមិនធ្វើអោយបងប្អូនធុញទេ។ ប៉ុន្តែ មើល សូមអោយឱសួរបង ប្អូនពីការខ្លះ។សូមស្តាប់ពីរឿងនេះ។ តួយ៉ាងដូចជា ការបូកលេខមួយនេះអាចជាការត្រឹមត្រូវ។ បើតាមមេរៀនមុខវិជ្ជាជីវៈដែលបានបង្រៀនតាមសាលាបានបង្រៀនថានៅពេលដែលមនុស្សប្រុសនិងមនុស្សស្រីរួមដំណេកជា មួយគ្នានោះបានរកឃើញថាមនុស្សប្រុសនិងបញ្ចោញមកនូវមេជីវិតជាង១លានមេជីវិត។ ហើយមានស៌តុជាង១លានចេញពីមនុស្សស្រី។ ប៉ុន្តែបងប្អូនដឹងទេថា មានតែមួយប៉ុណ្ណោះដែលមានជីវិត? មានមេជីវិតជាច្រើន ហើយ មិនថានៅក្នុងនោះមានជីវិតរាប់លានយ៉ាងណានោះទេគឺមានតែមេជីវិតដ៏តូចមួយប៉ុណ្ណោះដែលនិងធ្វើអោយខ្លួនវានៅលើគេក្នុងចំណោមមេជីវិតដ៏ទៃទៀត ហើយទៅមុនគេដើម្បីរកស៌តុជីវិតនោះហើយក៏ដំណើរការនៅក្នុងនោះ ចំណែកមេជីវិតឯទៀតគឺត្រូវស្លាប់។មានតែមួយប៉ុណ្ណោះដែលបានអនុញ្ញាតិអោយនៅមានជីវិត ចំណែកមេជីវិតឯទៀតគឺមិនបានអនុញ្ញាតិទេ ទោះបីជាមេជីវិតទាំងនោះមានភាពដូចគ្នាក៏ដោយ។គឺមួយក្នុងចំណោម១លាន!
ចុះបើវាកើតឡើងដូចគ្នានៅយប់នេះ? ខ្ញុំគិតថាមានគ្រីស្ទបរិស័ទ៥រយលាន ដែលបានបំរុងទុកនៅលើ ពិភពលោកនេះ បើតាមតួលេខនោះគឺប្រហែលនិងឯង។ ហើយបើការសន្និដ្ឋាននេះអាចកើតមានឡើងនៅយប់នេះនោះអ្នកដែលមានជីវិតអាចរស់នៅបន្តទៀតបាន គឺមានតែ៥០០នាក់ប៉ុណ្ណោះ។ មើលមានមនុស្សជាច្រើនបានស្លាប់ ជារៀងរាល់ថ្ងៃ យើងមិនអាចរាប់អស់។កូនកំលោះនិងត្រូវបានគេនាំយកទៅបាត់ ហើយយើងឆ្ងល់អំពីការនោះហើយមនុស្សនៅតែបន្តការអធិប្បាយ ដោយនិយាយថា ពួកគេបានទទួលការនេះរឺការនោះ ហើយនិងការផ្សេងៗទៀត ហើយមើលនិងមានការដែលខកចិត្តកើតឡើង។ និយាយចុះបើវាអាចកើតឡើង ខ្ញុំនិងមិននិយាយទេព្រោះខ្ញុំមិនដឹង ខ្ញុំអត់មានសិទ្ធនិងធ្វើការនោះទេ។ ព្រះទ្រង់ជាអ្នកសំរេចពីការនោះប៉ុន្តែមើលថាតើវាកើតឡើង ដោយងាយស្រួលយ៉ាងណា គ្រប់ទាំងការសន្និដ្ឋាន និងរឿងផ្សេងៗថាអាចបញ្ជាក់បានដោយរបៀបណា។
51
51ហេតុអ្វីបានជាកូរ៉េមើលមិនឃើញពីការនេះ? ហេតុអ្វីបានជាដាថានមើលមិនឃើញពីការនេះ?
ហេតុអ្វីបានជាអាហាប់មើលមិនឃ្ញើពីការនេះ? នៅពេលដែលអាហាប់...នៅពេលដែលយេហូសាផាតចុះ ទៅឯអាហាប់ គាត់បាននិយាយថា “អាហាប់យើងមានបញ្ហាហើយ។ តើអ្នកដឹងទេថាព្រះបានប្រទានទឹកដីនេះមក យើង? យ៉ូស្វេបានបែងចែកទឹកដីនេះ។អ្នកដឹងទេ ដីនៅម្តុំនេះពួកសេរ៉ីបានវាយកបានហើយ វាមិនមែនដីរបស់ យើងទេ?
“ត្រូវហើយ!”
“កូនចៅរបស់យើងបានខឹងសម្បាហើយពួកសេរ៉ីកំពុងផ្តល់អាហារដល់កូនចៅរបស់គេ (ជាសត្រូវយើង) គេបំពេញពោះរបស់គេដោយផលស្រូវសាលីដែលគួរជារបស់យើង”។ បទគម្ពីរត្រូវនេះត្រឹមត្រូវ។ បានចែងថា “តើអ្នកនិងជួយខ្ញុំឡើងច្បាំងយកវិញទេ?”
ឥឡូវនេះពេលខ្លះមនុស្សល្អជាក៏ស្ថិតនៅក្រោមឥទ្ធិពលនៃការអាក្រក់ដែរ។ គួរតែប្រុងប្រយ័ត្នទាំងក្រុម ជំនុំ ត្រូវប្រយ័ត្នអោយមែនទែន។
52
52ឥឡូវ ការដំបូងដែលអ្នកដឹងគឺយេហូសាផាតចាប់ផ្តើធ្វើជាមនុស្សដែលខ្ជាប់ខ្ជួនក្នុងសាសនា គាត់និយាយថា “មើលយើងនិងទៅជាប្រាដក ក្រុមជំនុំរបស់យើង យើងជាក្រុមមនុស្សតែមួយ” ប៉ុន្តែការពិតគេមិនមែនជាក្រុម មនុស្សតែមួយ! ទេ! គាត់និយាយថា“មើល ក្រុមជំនុំរបស់យើងក៏ជាក្រុមជំនុំរបស់អ្នកដែរ មនុស្សរបស់យើងក៏ជាមនុស្សរបស់អ្នកដែរ។ ប្រាកដណាស់យើងនិងទៅ” គាត់និយាយថា“ប៉ុន្តែ សូមអោយខ្ញុំទៅសួរព្រះសិន”។
ដូច្នេះគាត់និយាយថា អូ អាហាប់ “កុំអោយសង្ស័យអ្វី យើងគួរតែគិតអញ្ចឹង។ ល្អណាស់ យើងនិងទៅ”
១ពង្សាវតាក្សត្រ ២២ៈ៧,២របាក្សត្រ ១៨ៈ៦
“តើនៅទីនេះមានហោរារបស់ព្រះរឺទេ?”
មានគេនិយាយថា “ខ្ញុំមានពេញទៅដោយអ្នកមានចំណេះដឹង។ខ្ញុំមាន៤០០នាក់នៅទីនេះ គឺសុទ្ធតែអ្នក ដែលពូកែ។ ពួកគេសុទ្ធតែចប់ បណ្ឌិត... ហើយមានចំណេះជាច្រើនទៀត។ពួកគេចេះដូចគ្នា...” ចូរចាំថា, ពួកគេជាហោរារបស់ពួកហេព្រើរ ដែលចេញពីសាលាបង្រៀនហោរា,
១៣៧ ហើយនិយាយថា “នាំពួកគេមកហើយចាំស្តាប់ពួកគេនិយាយ”
១ពង្សាវតាក្សត្រ ២២ៈ១១,២របាក្សត្រ ១៨ៈ១០
53
53ខ្ញុំជឿលោកសេដេគាជាមនុស្សអស្ចារ្យ, ជាគ្រូ, ទាំងអស់គ្នាក៏ឡើងមកហើយគាត់ក៏មានការបណ្តាលនៅ ក្នុងចិត្ត។ គាត់បានទទួលនូវការបណ្តាលក្នុងចិត្ត ពិតណាស់។គាត់បានឡើងទៅទីនោះ ហើយគាត់បានធ្វើស្នែង២ពី ដែក។ គាត់បាននិយាយថា “អ្នកដឹងទេ, ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះព្រះករុណានិងជល់ពួកស៌រឺីដោយស្នែង នេះដរាបដល់វិនាសសូន្យទៅ”។
១ពង្សាវតាក្សត្រ ២២ៈ៦,២របាក្សត្រ ១៨ៈ៥
មើល ហោរាដែលនៅសល់បានទាយថា “គឺត្រឹមត្រូវហើយ” គ្រប់គ្នាដែលនៅអង្គប្រជុំបានយល់ស្រប់។
អាហាប់មានប្រសាសន៍ថា “អ្នកឃើញទេ?”
១ពង្សាវតាក្សត្រ ២២ៈ៧,២របាក្សត្រ ១៨ៈ៦
យ៉ូសាផាតចាប់ផ្តើមមានចិត្តក្លាហាននៅក្នុងវិញ្ញាណ អ្នកដឹងទេ (គាត់មិនបានព្រមតាមពួកគេទាំងនោះទេ) គាត់បានសួរថា “តើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មឱ្យយើងសួរគាត់ដែរទេឬ?”
“តើអ្នកចង់សួរអ្វីពីអ្នកផ្សេងទៀតនៅពេលដែលគ្រីស្ទបរិស័ទ...ក្រុមប្រឹក្សាទាំងមូល និយាយថា ”ត្រឹមត្រូវហើយ“?។ (សូមទោស) ”គ្រប់គ្នានិយាយថា, នោះជាអ្វីដែលយើងគួរតែធ្វើ“ ឃើញទេ? ”នោះជាអ្វីដែលយើងគួរធ្វេ្វី“។
១ពង្សាវតាក្សត្រ ២២ៈ៨,២របាក្សត្រ ១៨ៈ៦
គាត់បាននិយាយថា “ប៉ុន្តែតើមិនមានអ្នកណាម្នាក់ទៀតទេឬ?” បងប្អូនដឹងទេ គឺជាមនុស្សតែម្នាក់គត់។
១ពង្សាវតាក្សត្រ ២២ៈ៨,របាក្សត្រ ១៨ៈ៧
ស្តេចឆ្លើយថា “មានម្នាក់ទៀតគឺឈ្មោះមីកាយ៉ា ជាកូនយឹមឡា តែទូលបង្គំស្អប់វា”។គឺតែងតែបែបនេះ។ “ទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំទេ គឺចេះតែទាយអាក្រក់វិញ”
១ពង្សាវតាក្សត្រ ២២ៈ៨,២របាក្សត្រ ១៨ៈ៧
យ៉ូសាផាតទូលថា “សូមទ្រង់កុំមានបន្ទូលដូច្នោះឡើយ”។
១ពង្សាវតាក្សត្រ ២២ៈ៩,២របាក្សត្រ ១៨ៈ៨
ទ្រង់មានបន្ទូលថា “ចូរទៅនាំគាត់មក”
១ពង្សាវតាក្សត្រ ២២ៈ១៣,២របាក្សត្រ ១៨ៈ១២
54
54ដូច្នេះគេក៏ទៅនាំមីកាយ៉ាកូនរបស់យឹមឡាមក, មានគ្រូមួយចំនួន...រឺចាស់ទុំមួយចំនួន បានទៅទីនោះ ហើយនិយាយថា “ឥឡូវសូមស្តាប់ តើលោកចង់ត្រឡប់មកក្រុមគ្រួសារលោកវិញឬទេ?លោកត្រូវនិយាយល្អពីស្តេចដូចដែលពួកគេនិយាយ នោះលោកនិងបានត្រឡប់មកវិញ”។
១ពង្សាវតាក្សត្រ ២២ៈ១៤,២របាក្សត្រ ១៨ៈ១៣
ប៉ុន្តែអ្នកដែលព្រះទ្រង់បានដាក់ព្រះហស្តលើហើយនោះមនុស្សមិនអាចទាស់ជាមួយនិងអ្នកនោះបានទេ។ ព្រះបានដាក់ព្រះហស្តលើគាត់។គាត់គឺជាប្រដាប់ឆ្លុះពីសេចក្តីពិតរបស់ព្រះ។ លោកមានប្រសាសន៍ថា “ប្រាកដ់ ណាស់, ខ្ញុំនិងចុះទៅទីនោះប៉ុន្តែខ្ញុំនិងបញ្ចោញសេចក្តីណាដែលព្រះបានមានបន្ទូលមកខ្ញុំប៉ុណ្ណោះ” នោះហើយជា មនុស្សរបស់ព្រះ។ លោកមានប្រសាសន៍ថា “សូមទុកពេលអោយខ្ញុំ១យប់”។ពេលយប់ក៏មកដល់ នោះព្រះបាន មានបន្ទូលមកកាន់គាត់ (ជាសំលេងស្រាល)។ ហើយការដំបូងដែលអ្នកដឹងគឺគាត់និងចេញទៅនៅព្រឹកបន្ទាប់។
គេសួរថា “យឹមឡា,យ៉ាងមេចវិញ?”
១ពង្សាវតាក្សត្រ ២២ៈ១៧,២របាក្សត្រ ១៨ៈ១៦
លោកនិយាយថា “សូមយាងទៅចុះ” គាត់បន្តទៀត “តែទូលបង្គំបានឃើញពួកអីស្រាអែលត្រូវខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល”
១ពង្សាវតាក្សត្រ ២២ៈ១៨,២របាក្សត្រ ១៨ៈ១៧
ស្តេចនិយាយថា “តើទូលបង្គំមិនបានទូលទ្រង់ទេឬអី!ថាវាមិនដែលទាយល្អពីទូលបង្គំទេ!”
១ពង្សាវតាក្សត្រ ២២ៈ២៤,២របាក្សត្រ ១៨ៈ២៣
55
55នោះសេដេគាជាសម្តេចសង្ឃក៏ឡើងទៅហើយទះកំភ្លៀងមីកាយ៉ាសួរថា “ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបាន ចេញពីអញ ទៅមានបន្ទូលនិងឯងតាមណា?ព្រោះអញដឹងថាអញមានព្រះវិញ្ញាណ។អញបានលោតនៅក្នុងវិញ្ញាណ បានធ្វើការទាំងអស់នេះ។ មើល អញមានព្រះវិញ្ញាណតើព្រះវិញ្ញាណចេញទៅតាមណា?”
ពេលនេះ យឹមឡាគឺជាកូនរបស់ព្រះរឺជាហោរាពិតប្រាកដរបស់ព្រះ គាត់បានពិនិត្យមើលនិមិត្តរបស់គាត់ តាមព្រះបន្ទូល។បើវាមិនត្រូវតាមព្រះបន្ទូលទេ គឺមិនត្រឹមត្រូវទេ។ ព្រះបន្ទូលសំរាប់ពេលនោះ។ពេលនេះគាត់ និយាយពីបទគម្ពីរ, ទឹកដីជាកម្មសិទ្ធរបស់ពួកគេ។ តាមបទគម្ពីរ គ្រប់យ៉ាងមើលហៅហាក់ដូចជាត្រឹមត្រូវប៉ុន្តែ មានតែការមួយប៉ុណ្ណោះ។
ម៉ាថាយ ៤ៈ៤ លូកា ៤ៈ៤ វិវរណៈ ២២ៈ១៨,១៩
ចូរចាំថាគ្រាន់តែពាក្យមួយប៉ុណ្ណោះដែលធ្វើអោយគ្រប់ទាំងអស់ទៅជាច្របូកច្របល់ៈ នាងអេវ៉ាមិនបានជឿលើព្រះបន្ទូល១របស់ព្រះ នៅដើមនៃព្រះគម្ពីរ ពាក្យតែ១បានធ្វើអោយមានបញ្ហា។ ព្រះយេស៌វូបានយាងមកនៅចំនុចកណ្តាលនៃព្រះគម្ពីរ ដោយបន្ទូលថា “មនុស្សរស់បានដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្តព្រះមកវិញ” នៅចុងនៃព្រះគម្ពីរបានចែងថា “អ្នកណាដែលដករឺបន្ថែមណាក្យណាមួយ...”
56
56វាមិនមែនជាផ្នែកណាមួយនៃដំណឹងល្អទេ...មេតូឌីស្ទមានផ្នែក, បាទីស្ទ, ប្រេះបិឌធឺរៀន ជាដើម ពួកគេមានចំណែកនៅក្នុងនេះ, កាតូលិកមានចំណែកនៅក្នុងនេះ, ទីបន្ទាល់ព្រះយេហូវ៉ានិងផ្សេងៗទៀតមានចំណែកក្នុងនេះ។
ប៉ុន្តែវាគឺជាព្រះបន្ទូលទាំងមូលគ្រប់ទាំងព្រះបន្ទូល ជាព្រះបន្ទូលនៃពេលវេលា។ ហើយហើងមិនដែលបាន ធ្វើនោះទេលុះត្រាតែព្រះទ្រង់ចាក់ប្រេងតាំងអោយពួកហោរាដែលអាចឈរហើយថ្លៃងពីវា ហើយបញ្ជាក់ និងបង្ហាញពីវាថាត្រឹមត្រូវប៉ុណ្ណោះ។ វានិងធ្វើអោយមនុស្សរអិលដួលហើយពួកគេមិនដែលដឹងនោះទេដូចដែលពួក ធ្លាប់បានដួលកន្លងមក។
អ្នកដែលជាកាតូលិក ដូចជាអ្នកស្រីចូអានអ្នកបានដុតគាត់នៅលើបង្គោលយ៉ាងសាហាវព្រៃផ្សៃ បន្ទាប់មក អ្នកបានកកាយសពពួកសង្ឃយករូបកាយគេចេញមករួច២០០ឆ្នាំក្រោយមក អ្នកបានបោះចោលពួកគេទៅក្នុង ទន្លេ។ អ្នកមិនបានស្គាល់លោកផាទ្រីកនិងអ្នកផ្សេងទៀតនោះទេ។
ការដំបូងដែលចង់អោយអ្នកដឹងគឺវាបានកើតឡើងនៅក្នុងដៃរបស់អ្នកម្តងទៀត។ ព្រះទ្រង់និងធ្វើវា ហើយ អ្នកនិងមិនដែលដឹងថាវាបានសំរេចហើយនោះទេ។មើល ទ្រង់គ្រាន់តែអោយវារំកិលទៅមុខ ហើយទទួលយកនូវ កូនក្រមុំរបស់ទ្រង់ រួចយកនាងឡើងទៅហើយក៏មានអ្នកលួចយកនាងទៅបាត់ យកនាងចេញពីកណ្តាលចំណោម មនុស្ស។
១ពង្សាវតាក្សត្រ ២១ៈ១៩
57
57យើងរកឃើញថាលោកមីកាយាមួយនេះបាននិយាយថាគាត់បាននិពិត្យ គាត់ដឹងថាព្រះបានមានបន្ទូលតាមរយៈហោរាដ៏ពិតមួយនៅមុនគាត់។ ហោរាដែលនៅមុនគាត់ តើគាត់និយាយពីអ្វី? គាត់និយាយយ៉ាងនេះ គាត់ថា “អាហាប ដោយព្រោះឯងបានកំចាយឈាមឥតទោស នោះនៅកន្លែងដែលឆ្កែបានលិទ្ធឈាមរបស់ណាបោតនោះនឹងលិទ្ធឈាមរបស់ឯងដែរ និងយេសិបិលផង”។នោះនិងកើតឡើងយ៉ាងពិតប្រាកដ វាបានក្លាយទៅជាអតិត កាល ព្រោះព្រះបានមានបន្ទូលហើយ។តើហោរានោះទាយល្អយ៉ាងមេចនិងកើតបើការអាក្រក់ទាស់និងវាហើយ?
វិវរណៈ ៣ៈ១៧
តើខ្ញុំអាចទាយការល្អដល់ពួកជំនុំនៅសម័យឡៅឌីសេយ៉ាងមេចបើព្រះទ្រង់មានបន្ទូលទាស់ទៅហើយ? អ្នកនៅអក្រាត,កំសត់វេទនា! ឯងដែលនិយាយថា “ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភ...ខ្ញុំមានក្រុមជំនុំច្រើនដូចជាមេតូឌីស្ទ និងបាទីស្ទ និងប្រេះបិធឺរៀន។ ខ្ញុំមានរបស់នេះ ខ្ញុំមានរបស់នោះរបស់ល្អៗនេះ របស់ល្អៗនោះ និងផ្សេងៗទៀត”។ត្រូវហើយ ប៉ុន្តែអ្នកដឹងទេថាអ្នកនៅអក្រាត ខ្វាក់ភ្នែក វេទនា បានក្លាយទៅជាការពិតដែលព្រះបានសម្តែងអោយឃើញ។ អ្នកនិងត្រឡប់ទៅជាបែបដូចនោះឯង ចូរអោយចេញពីនោះមក។ ចូរអោយជឿចុះមុនដែលយឺតពេល។
១ពង្សាវតាក្សត្រ ២២ៈ២៤ ២របាក្សត្រ១៨ៈ២៣
58
58ពេលនេះ យើងឃើញថា គេបានធ្វើអោយមាត់គាត់ឈឺដោយនិយាយថា “តើព្រះវិញ្ញាណនៃព្រះចេញទៅ តាមផ្លូវណា..?”
១ពង្សាវតាក្សត្រ ២២ៈ១៩,២២ ២របាក្សត្រ ១៨ៈ១៨, ២១
មីកាយ៉ានិយាយថា “ខ្ញុំបានឃើញព្រះយេហូវ៉ាទ្រង់គង់នៅលើបល័ង្គ មានទាំងពួកពលបរិវារនៃស្ថានសួគ៌ ទាំងអស់... ហើយទ្រង់មានបន្ទូលថា”តើអ្នកណានឹងទៅបបួលហើយបញ្ឆោតអ័ហាប់?“ ហើយម្នាក់ដែលមាន វិញ្ញាណកុហកបានចេញមកហើយដួលចុះនៅចំពោះព្រះ។ គឺជាអ្នកកុហក់។ ត្រូវចាំថា វិញ្ញាណកុហក់ទាំងនោះបានចូលទៅក្នុងពួកហោរា ពួកគេត្រូវបើកអោយដឹងថាមានវិញ្ញាណសន្ថិតនៅលើគេគឺមិនមែនជាវិញ្ញាណរបស់ព្រះ ទេ។ ប៉ុន្តែបានរក្សាទុករហូតពីព្រោះពួកគេជាប្រភេទហោរាពីព្រោះពួកគេមានអ្វីគ្រប់យ៉ាង។
វិវរណៈ ៣ៈ១៦
59
59នោះហើយជាអ្វីដែលពួកជំនុំបានធ្វើនៅសព្វថ្ងៃនេះ។អ្នកបាននៅឆ្ងាយពីរបៀបនៃបទពិសោធន៍ចាស់ដែល អ្នកមានជាច្រើនឆ្នាំមកហើយជាពេកដែកអ្នកបានឈរនៅជ្រុងផ្លូវហើយចែកចាយពីដំណឹងល្អ។ ចូរចេញពីការត្រួត ត្រានោះហើយប្រកាសខ្លួនអ្នកថា “ជាមនុស្សសេរី!”។នេយ! ដោយព្រោះអ្នកចេះតែគ្រប់វាម្តងហើយម្តងទៀត ដូចជាសត្វជ្រូដែលទៅននៀលភួក រឺដូចឆ្កែទៅស៊ីកំអួតរបស់វាអញ្ចឹង។វាធ្វើអោយឆ្កែក្អួតម្តងហើយ វានិងធ្វើ ម្តងទៀត។ ត្រូវហើយ!ព្រះទ្រង់ខ្ជាក់អ្នកចេញពីមាត់របស់ទ្រង់ ទ្រង់មានបន្ទូលថា “ដោយព្រោះឯងគ្រាន់តែស្ទើរៗប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង” មានការជួបជុំមនុស្ស២-៣នាក់ចាក់ចំរៀង២-៣បទ ហើយច្រៀងបន្តិច បន្ទាប់មក ប្រាកដណាស់...គឺភាគច្រើនបានត្រឡប់ជាគ្រីស្ទបរិស័ទដ៏គួរអោយអាម៉ាស។
ថ្ងៃមួយកូនរបស់ខ្ញុំបានហៅអោយខ្ញុំមើលទៅទូរទស្សន៍, កំពុងរៀបចំច្រៀននៅកន្លែងណាដែលមានមនុស្សមកច្រើន។ មានក្រុម រីគី កំពុងឈរនៅទីនោះ គេលោតដូចជាក្រុម rock-and-rollហើយច្រៀនបទទំនុក ដំកើង។គឺពិតជាធ្វើអោយព្រះយេសូ៌វគ្រីស្ទអាប់មុខមែន! គ្មានក្រុមជំនុំមុតមាំណាទៀតទេ។គ្រប់យ៉ាងគឺហាក់ ដូចជាក្លាយទៅជាក្រុម rock-and-rool អញ្ចឹង ហើយជំនួសអោយពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់ដែលព្រះ យេសូ៌វគ្រីស្ទទ្រង់សំដែងព្រះចេស្តាដោយព្រះអង្គទ្រង់ទៅជាការបង្ហាញម៉ូតទៅវិញ។ មិនគួរនោះទេ! មានចំនុច ណាមួយដែលមិនត្រឹមត្រូវហើយ, អ្នកកំពុងរមៀលទៅឆ្ងាយ។ហើយព្រះគម្ពីរបានចែងថានិងកើតមានយ៉ាងនោះ។ មើលតើអ្នកនៅកន្លែងណា។ ចូរប្រយ័ត្នចូរភ្ញាក់ឡើងមុនដែលយឺតពេល។
១ពង្សាវតាក្សត្រ ២២ៈ២០ ២របាក្សត្រ ១៨ៈ១៩ ម៉ាថាយ ២៤ៈ៣៥ម៉ាកុស ១៣ៈ៣១ លូកា ២១ៈ៣៣
60
60ឥឡូវយើងរកឃើញ ទ្រង់មានបន្ទូលថា “តើអ្នកណានឹងទៅបបួលអ័ហាប់ អោយឡើងទៅច្បាំង?”។មើល បើសិនហោរានិយាយពាក្យមួយ ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅតែពាក្យខ្ញុំមិនដែលបាត់ឡើយ។ វានិងក្លាយទៅជាអតិតកាល។ នោះហើយជាអ្វី ដែលវានិងមកជំនួស។
១ពង្សាវតាក្សត្រ ២២ៈ២៧ ២របាក្សត្រ ១៨ៈ២៦
ទ្រង់មានបន្ទូលថា “ចូរដាក់មនុស្សក្នុងគុកចិញ្ចឹមដោយនំប៉័ងនឹងទឹកដ៏វេទនា ដរាបដល់អញមកវិញដោយ សុខសាន្ត”
១ពង្សាវតាក្សត្រ ២២ៈ២៨ ២របាក្សត្រ ១៨ៈ២៧
មីកាយ៉ាបានឈរនៅទីនោះយ៉ាងមាំដោយដឹងថាគាត់មានវិញ្ញាណនៃព្រះ។ ការទាយនិងការមើលឃើញ របស់គាត់គឺត្រឹមត្រូវ។រាជសាររបស់គាត់គឺត្រឹមត្រូវ ព្រោះនោះគឺជា “ភាពបរិសុទ្ធរបស់ព្រះ” តាមរយៈនិមិត្ត “ភាពបរិសុទ្ធរបស់ព្រះ”តាមរយៈព្រះបន្ទូល។ វាត្រូវតែជាការពិត ព្រោះជា “ភាពបរិសុទ្ធរបស់ព្រះ”។គាត់ទូលថា “បើសិនជាទ្រង់ដែលយាងមកវិញដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានបន្ទូលដោយសារទូលបង្គំទេ”។ ហើយបងប្អូនដឹងហើយថាមានរឿងអ៊ីកើតឡើងជាប្រាកដ។
យល់ហើយបងប្រុស។ សូមស្តាប់
ទំនុកដំកើង ២២ៈ១
61
61ប្រាកដណាស់ កាយផាស់ គាត់មិនបានឃើញទេ។ហេតុអ្វីបានជាលោកមិនបានមើលងាយទ្រង់...? គាត់គឺ់ជាគ្រូ ជាសម្តេចសង្ឃនៃពួកជំនុំទាំងអស់។ហេតុអ្វីបានជាមនុស្សមិនបានឃើញព្រះយេសូ៌វឈរនៅទីនោះ?ហេតុអ្វីបានគាត់មិនយល់? នៅពេលដែលគេច្រៀងទំនុកដំកើងលេខ២៣...ទំនុកដំកើង២២ នៅក្នុងព្រះវិហារ “ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ?” ហើយនៅទីនោះទ្រង់ត្រូវគេព្យួរ នៅលើឈើឆ្កាង។ ជាបទគម្ពីរជាព្រះដដែលដែលគេកំពុងថ្វាយបង្គំ ពួកគេធ្វើទុក្ខដល់ទ្រង់ហើយសំលាប់ទ្រង់ “ល្ងីល្ងើមែន”។
ហេព្រើរ ១៣ៈ៨ វិវរណៈ ៣ៈ១៩
វានិងធ្វើអោយបងប្អូនតក់ស្លុតណាស់បើខ្ញុំរំលឹកវាម្តងហើយម្តងទៀត។ព្រះគម្ពីរចែងថា ទ្រង់បានគង់នៅ ខាងក្រៅព្យាយាមគោះទ្វាដើម្បីចូលមកខាងក្នុងតែគ្មានអ្នកណាម្នាក់បើកអោយទ្រង់ចូលទេ។ “អញបន្ទោសហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រលាញ់។ ចូរបើទ្វារឡើងដើម្បីអោយអញចូលទៅខាងក្នុង”។ “ចូរចាំ ថា ខ្ញុំមិនចង់ចូលទៅក្នុងព្រះវិហារនោះទេ”។ គឺទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ។ ទ្រង់មិនអាចចូលទៅក្នុងព្រះវិហារបាន គេបានចាត់សោរអោយទ្រង់នៅខាងក្រៅ។ គឺមានតែក្រុមរបស់ពួកគេ ជាសម័យក្រុមជំនុំនេះ ដែលបានទុកអោយទ្រង់នៅខាងក្រៅព្រះវិហារ។ ទុកចោល! មិនទទួល! បដិសេធន៍!ព្រោះ...ទ្រង់គឺជាការបើសំដែងតែមួយ នៅលើផែនដីនេះក្នុងពួកជំនុំផ្សេងក្នុងទំរុងនៃភាពបរិសុទ្ធ។ ប៉ុន្តែនៅទីនេះ ជាសម័យដែលកំពុងមកដល់ គឺពេញដោយការបើកសំដែងដែលតំរូវនៅលើអង្គព្រះយេសូ៌វគ្រីស្ទ ពីថ្ងៃម្សិលមិញ ថ្ងៃនេះហើយទៅដល់អស់កល្បជានិច្ច តទៅ។ អូ! ខ្ញុំសរសើរដែលយើងមានពេញទៅដោយគ្រូក្លែងក្លាយតែសូមរកអោយឃើញនូវម្នាក់ដែលជាដំបូង និងជាគ្រូមែនទែន។
62
62លោកម៉ូសេបានចុះទៅដោយយកជាមួយនូវក្រិត្យវិន័យរបស់ព្រះដើម្បីរំដោះអីស្រាអែល។ នៅពេលដែល គាត់ធ្វើ នោះគាត់បានសំដែងនូវការអស្ចារ្យមួយចំនួន។ពួកគ្រូក្លែងក្លែយបានធ្វើតាមគាត់។ បើពួកគេជាអ្នកដែល ធ្វើដំបូងនោះលោកម៉ូសេនិងក្លាយជាគ្រូក្លែងក្លាយ។ មើល គាត់មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយព្រះបាន ការពារគាត់ គាត់គ្រាន់តែអង្គុយនៅស្ងៀមប៉ុណ្ណោះ។
ហើយអ្នកដឹងទេ មានការខ្លះត្រូវបានសន្យានៅថ្ងៃចុងក្រោយ? “គេជាអ្នកទាស់ទទឹងនឹងសេចក្តីពិតបែប ដូចជាយ៉ានេស និងយ៉ាមប្រេស បានទាស់ទទឹងនឹងលោកម៉ូសេដែរ” ចូរឡើងទៅហើយស្រុះស្រួលគ្នា...យកមនុស្ស នោះចេញពីក្នុងក្រុមទៅ ព្រោះបានបង្ហាញថានោះមិនមែនមកពីព្រះទេ។ពីព្រោះ ព្រះទ្រង់ធ្វើការទាំងអស់នោះ ដើម្បីដាសគំនិតមនុស្សហើយអោយធ្វើសារតាមដំណើរនោះ។ បើមិនកើតយ៉ាងនោះទេ នោះមិនមែនព្រះទេ គឺមិនមែនព្រះទេ!ព្រះទ្រង់តែងតែធ្វើយ៉ាងនោះ។
យ៉ូដាសមិនបានយល់ពីការនោះទេ។គាត់បានដើរជាមួយព្រះអង្គ តែគាត់មើលមិនឃើញ។
ចោទិយកថា ៨ៈ៣ ម៉ាថាយ ៤ៈ៤ លូកា ៤ៈ៤ កូល៉ុស ១ៈ២០ កូល៉ុស ២ៈ៩
63
63ប៉ុន្តែការពិត ការសំរេចរបស់ព្រះគឺជាសារធាតុដ៏ពិត ជាកោសិកាដ៏ពិត ព្រះវិញ្ញាណនៃព្រះគឺនៅក្នុងព្រះតាំងពីមុនដាក់ឫសផែនដីមកម្លេះ... ចូរចាំថាបងប្អូនដែលបានទទួលព្រះវិញ្ញាណនៃព្រះដ៏ពិតនៅក្នុងបងប្អូនយប់នេះគឺបងប្អូននៅទីនោះក្នុងព្រះគ្រីស្ទ ព្រោះទ្រង់គង់នៅពេញគ្រប់លើផែនដី។ទ្រង់គង់នៅពេញទាំងរាងកាយ។ ទ្រង់ គង់ក្នុងព្រះគ្រីស្ទ,ធ្វើការផ្សះផ្សារផែនដីជាមួយព្រះអង្គទ្រង់។តើបង្អូនជឿការនេះឬទេ? មើល ទ្រង់គង់ក្នុងព្រះ គ្រីស្ទ។ដូច្នេះបើបងប្អូននៅក្នុងព្រះ កោសិការ១ ពាក្យ១ ឥរិយាបថ១ ដែលមានតាំងពីដើមដំបូងនោះបងប្អូននិង បានដើរជាមួយទ្រង់នៅលើផែនដីនេះហើយ។ បងប្អូនបានដើរជាមួយទ្រង់នៅលើផែនដីបងប្អូនរងការឈឺចាប់ជា មួយទ្រង់នៅលើផែនដី បងប្អូនស្លាប់ជាមួយទ្រង់នៅកាលវ៉ារីហើយបងប្អូនបានរស់ឡើងវិញជាមួយទ្រង់ ហើយឥឡូវបងប្អូនកំពុងអង្គុយនៅស្ថានសួគ៌ក្នុងព្រះគ្រីស្ទយេសូ៌វ នៅស្និតស្នាល់ជាមួយទ្រង់(ព្រះបន្ទូល) ដែលបានចំ អែតនៅក្នុងព្រលឹងអ្នក “មនុស្សរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឧស្តព្រះមក”។
មិនមែនពាក្យរបស់មេតូឌីស្ទ, មិនមែនពាក្យរបស់បាទីស្ទ។ចូរចាំថា បើមានអ្វីដែលនៅសល់ពីយញ្ញបូជា នោះនិងត្រូវដុតចោលនៅមុនពេលព្រឹក “ព្រោះថ្ងៃស្អែកគឺជាសម័យនៃពួកជំនុំផ្សេង តើត្រូវទេ? និក្ខមនំ បានចែង ពិតមែន។ជានិមិត្តសញ្ញាមួយនៃការថ្វាយយញ្ញបូជា។
យ៉ូហាន ១០ៈ៩
64
64គ្រប់ទ្វារបាននិយាយថា “ខ្ញុំនិងធ្វើនៅកន្លែងមួយដែលអ្នកមិនអាចថ្វាយបង្គំខ្ញុំនៅគ្រប់ទាំងទ្វារដែលខ្ញុំបាន អោយនោះទេ ប៉ុន្តែមានទ្វារមួយហើយនៅទ្វារនោះនិងឆ្លាក់ឈ្មោះខ្ញុំ” ជាកន្លែងដែលទ្រង់បានឆ្លាក់ព្រះនាមព្រះអង្គជាកន្លែងដែលព្រះទ្រង់និងទទួលយកនូវដង្វាយរបស់អ្នក។ យើងបានធ្វើនូវទ្វារគ្រប់ប្រភេទ ប៉ុន្តែព្រះទ្រង់ធ្វើទ្វារ១ទ្រង់ធ្វើទ្វារ១ ហើយទ្វារនោះគឺ...នៅក្នុងយ៉ូហាន ជំពូក១០ ដែលព្រះយេសូ៌វមានបន្ទូលថា “ខ្ញុំជាទ្វារ..”
យ៉ូហាន ៥ៈ៤៣
ព្រះបានឆ្លាក់ព្រះនាមព្រះអង្គនៅក្នុងព្រះយេសូ៌វ។តើបងប្អូនជឿឬទេ? ទ្រង់ជាព្រះរាជបុត្រានៃព្រះ។គ្រប់ ទាំងកូនត្រូវមកដោយនូវឈ្មោះឪពុក។ ទ្រង់មានបន្ទូលថា “ខ្ញុំបានមកដោយនូវព្រះនាមព្រះវរបិតាខ្ញុំតែអ្នកមិន បានទទួលខ្ញុំទេ”។ ខ្ញុំមកក្នុងព្រះនាមព្រះវរបិតាខ្ញុំ, បងប្អូនមកដោយនូវឈ្មោះឪពុកបងប្អូនព្រះយេសូ៌វមកដោយ នូវព្រះនាមព្រះវរបិតាទ្រង់ដូច្នេះព្រះនាមព្រះវរបិតារបស់ទ្រង់គឺព្រះយេសូ៌វ,ពិតប្រាកដណាស់ ព្រោះទ្រង់មកដោយនូវព្រះនាមព្រះវរបិតាទ្រង់។
យ៉ូហាន ៥ៈ៤៣
“តែអ្នករាល់គ្នាមិនបានទទួលខ្ញុំទេបើសិនជាអ្នកណាទៀតមក ដោយនូវឈ្មោះរបស់ខ្លួនគេ នោះអ្នករាល់គ្នា នឹងទទួលអ្នកនោះវិញ”។ បងប្អូននិងទទួលនូវនិកាយរបស់បងប្អូន ហើយទៅជាមួយពួកគេ ទៅមុនគេទៀតផង។ព្រះគម្ពីរចែងថា “ពួកគេត្រូវបានជ្រើសរើសមកដើម្បីបំពេញទីនេះ។ ជាមនុស្សខ្វាក់ អាក្រាតតែមិនដឹង”។ ព្រះវិហារ សាសនា អូ! គេគោរពណាស់ គឺដូចជាកាអ៊ីនអញ្ចឹង។បានថ្វាយដង្វាយ គឺបានធ្វើគ្រប់យ៉ាងដូចជាអេបិល ធ្វើដែរ។ ប៉ុន្តែដោយសារការបើកសំដែងនោះបានបង្ហាញអោយគាត់ឃើញថា ព្រះមិនសព្វព្រះទ័យចំពោះផ្លែឈើដែលដុះនៅចំការដោយសារដៃមនុស្សនោះទេ។
អស់អ្នកដែលជឿអាចមើលឃើញនូវព្រះបន្ទូលជាសាច់ឈាមឯអ្នកផ្សេងទៀតមិនឃើញនោះទេ។
65
65អីស្រាអែលទាំងអស់ក្រោយពេលដែលគេបានឃើញលោកម៉ូសេបានចាត់ចែងហើយ គាត់ក៏នាំពួកគេឡើងទៅដើម្បីធ្វើការប្រឹក្សាយ៉ាងអស្ចារ្យ នៅកន្លែងដែលគេបានរៀបចំ គ្រប់គ្នានិយាយថា “យើងនិងទៅឯបាឡាម ព្រោះបាឡាមនិយាយត្រូវ។ គាត់ជាមនុស្សឈ្លាវៃ មានការចេះដឹងគ្រប់យ៉ាងយើងនិងទៅរកគាត់”
ព្រះទ្រង់មិនអត់ទោសអោយគេនោះទេទ្រង់បានបំផ្លាញគេនៅទីរហោស្ថាននោះ។ ព្រះយេសូ៌វបានមាន បន្ទូលដោយព្រះអង្គទ្រង់ “ពួកគេនិងមិនដែលមក ហើយបានសង្គ្រោះនោះទេ”
យ៉ូហាន ៦ៈ៣១
ពួកគេនិយាយថា “ពួកឰយុកោយើងបានបរិភោគនុំម៉ានា៤០ឆ្នាំក្នុងទីរហោស្ថាន”
យ៉ូហាន ៦ៈ៤៩
ទ្រង់មានបន្ទូលថា “ពួកគេគ្រប់គ្នាបានស្លាប់ ត្រូវដាច់ចេញពីព្រះអស់កល្បជានិច្ច។គ្រប់គ្នាបានស្លាប់” ប្រាកដណាស់! ព្រោះពួកគេបានស្តាប់នូវការអាក្រក់។ នៅពេលលោកម៉ូសេបើកសម្តែងពីព្រះហើយអ្នកដឹកនាំបាន បង្ហាញផ្លូវពួកគេទៅទឹកដីសន្យា នោះពួកគេបានធ្វើដំណើរយ៉ាងឆ្ងាយ ប៉ុន្តែពួកគេមិនបានចុះចូលនិងលោកទេ។
ពេលនេះ អស់អ្នកដែលជឿអាចមើលឃើញប៉ុន្តែអ្នកដែលមិនជឿនៅតែមើលមិនឃើញការបើកសម្តែង។
យ៉ូហាន ៨ៈ៤៤
66
66សូមមើលពីរបៀបដែលលោកកាយផាសគោរព។ មើលពីរបៀបដែលពួកសង្ឃទាំងនោះគោរព។ហើយ ព្រះយេសូ៌វបានយាងជុំវិញដោយបន្ទូលថា “អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាក៏ចូលចិត្តធ្វើតាមដែលផ្គាប់ចិត្តវា”
យ៉ូហាន ៦ៈ៥៣ យ៉ូហាន ១០ៈ៣០
ប៉ុន្តែមានអ្នកដែលជឿមួយចំនួនអង្គុយនៅទីនោះដែរ។តើអ្នកគិតថាសិស្សរបស់ទ្រង់ទាំងនេះអាចយល់ពីអ្វី ដែលព្រះយេសូ៌វមានបន្ទូលថា “ខ្ញុំនិងព្រះវរបិតាខ្ញុំគឺតែមួយ”? ពួកគេមិនអាចពន្យល់បាននោះទេ។ ពេលដែលព្រះ យេសូ៌វមានបន្ទូលថា “បើអ្នករាល់គ្នាមិនពិសារសាច់ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិត នៅក្នុងខ្លួនទេ” តើពួកគេយល់តែឬទេ? ទេ, ប៉ុន្តែពួកគេជឿព្រោះពួកគេបានឃើញព្រះបានបើកសម្តែងនិងកើត ជាសាច់ឈាម។
យ៉ូហាន ១០ៈ៤, ១១
67
67ព្រះយេសូ៌វមានបន្ទូលថា “បើខ្ញុំមិនបានធ្វើការរបស់ព្រះវរបិតាខ្ញុំទេនោះកុំអោយជឿខ្ញុំឡើយ ប៉ុន្តែបើខ្ញុំធ្វើ ការរបស់ព្រះវរបិតាខ្ញុំនោះអ្នករាល់គ្នាក៏ធ្វើការដែលខ្ញុំធ្វើដែរ... បើអ្នករាល់គ្នាមិនជឿខ្ញុំនិងអ្វីដែលខ្ញុំធ្វើទេ នោះអ្នករាល់គ្នានិងមិនបានសង្គ្រោះឡើយ”។ ព្រះយេសូ៌វមានបន្ទូលថា “ឯចៀមខ្ញុំវាស្គាល់សំលេងខ្ញុំវាស្គាល់ពាក្យ ខ្ញុំ ពួកគេឃើញវានៅពេលដែលបានទទួលការបើកសំដែង។
“មើល កាយផាសក៏ស្គាល់ពាក្យនោះដែរ!” ប៉ុន្តែពាក្យនោះមិនមែនសំរាប់ពេលនោះទេ។គាត់មានពាក្យ ដែលជាពាក្យរបស់កាយផាសបានដាក់ក្នុងគាត់ ប៉ុន្តែមិនមែនជាការបើកសម្តែងនៅពេលនោះទេ។
“ពយកវាស្គាល់សំលេងខ្ញុំ ពួកវាស្គាល់សញ្ញារបស់ខ្ញុំពួកវាស្គាល់ការអស្ចារ្យរបស់ខ្ញុំ”
អូ! យើងត្រឡប់មកអត្ថបទវិញព្រោះយើងនិងបាននូវខគម្ពីរជាច្រើនបើមិនត្រឡប់មកវិញទេ។ ខ្ញុំត្រូវនៅជាប់និងអត្ថបទនៅប៉ុន្មាននាទីទៀត។ ព្រោះសល់តែប៉ុន្មាននាទីទៀតដល់ម៉ោង១០ហើយ។ខ្ញុំស្រលាញ់ទ្រង់ អាម៉ែន។
68
68សំឡាញ់ សំឡាញ់ដែលបានដើរតាមប្រឡោះនោះហើយបានថ្វាយដង្វាយក្នុងនោះមុននេះ, អស់អ្នកដែលផ្តល់អាហារដល់កូនក្មេង, ដាក់សំលៀកបំពាក់នៅក្នុងកាបូបរបស់ពយកគេ, មនុស្សដែលបានដាក់លុយរបស់អ្នក នៅក្នុងចានដង្វាយ(លុយដែលខំរកដោយលំបាក) អ្នកដឹងថាលុយនោះនិងទៅណាទេ? គឺបានជួយនាំខ្ញុំទៅប្រទេស ផ្សេងជាកន្លែងដែលមៀនិដែលបានលឺអ្វីសោះអំពីព្រះ។ គឺខ្ញុំបានប្រើលុយរបស់អ្នកសំរាប់ការនោះឯងគ្រប់ទាំង សេន ព្រះទ្រង់ជាអ្នកជំនុំជំរះ។ នេះជារបស់ខ្ញុំខ្លះ...បុរសដែលកំពុងអង្គុយនៅខាងស្តាំនេះគឺជាអ្នកការទ្រព្យនៅក្នុង ព្រះវិហាររបស់ខ្ញុំ។ខ្ញុំទទួល១ពានដុល្លាក្នុង១សប្តាហ៍ តែប៉ុណ្ណឹងចំណែកលុយដែលនៅសល់គឺផ្គត់ផ្គងដល់ការប្រជុំ នោះក្រៅប្រទេសដែលពួកគេមិនអាចមកបាន។
ម៉ាថាយ ១០ៈ២៥
ពួកជំនុំនិងមិនមានខ្ញុំទេ, ពួកគេមិនចង់បានខ្ញុំទេ។ត្រូវហើយ! ពួកគេទំលាក់ខ្ញុំចុះ។ ពួកគេនិយាយថា “គឺមានតែព្រះយេសូ៌វតែមួយប៉ុណ្ណោះរឺថាគាត់បែបដូច្នេះ រឺថាឥតសាសនា ពួកជ្រុលនិយម គឺបែបនោះឯង” ហើយខ្ញុំស្វែងរកការនោះឯង ពួកគេបានហៅព្រះជាម្ចាស់របស់ខ្ញុំថា“យេស៊ីបេល” ហើយគេមិនហៅទ្រង់ថា យេស៊ីបេលទេតែហៅថា បេលសេប៉ូល“ ពួកគេហៅទ្រង់តាមឈ្មោះអាក្រក់ទាំងនោះ។”បើគេហៅម្ចាស់ផ្ទះថា បេលសេប៉ូលនោះចំណង់បើពួកសិស្សនោះគេហៅលើសយ៉ាងណាទៅ?“ ហេតុនេះមិនត្រូវធ្វើអ្វីដែលខុសប្លែក នោះទេ។
ហើយអ្នកខ្លួនឯងត្រូវបានព្រះជួយ...តើអ្នកគិតថាខ្ញុំនិងឈរឡើងទីនេះធ្វើជាគ្រូក្លែងក្លាយដ៏ធំហើយប្រាប់ អ្នកពីការខ្លះ...? រឺខ្ញុំអាចនិងធ្លាក់ចុះពីជួរជាមួយនិងការនេះបើខ្ញុំគិតាវាមកពីព្រះ?
69
69ប៉ុន្តែបើខ្ញុំស្រលាញ់អ្នក ហើយដឹងពីសេចក្តីពិត...តើបងប្អូនធ្លាប់លឺខ្ញុំនិយាយអ្វីក្នុងព្រះនាមនៃព្រះជាម្ចាស់ប៉ុន្តែជាអ្វីដែលកន្លងទៅ? ទេ, ខ្ញុំសួរគ្រប់គ្នា។ មានរឿងរាប់ពាន់ដែលបាននិយាយតែវាកន្លងបាត់ទៅហើយ។ ចាំទេពេលដែលសាំយ៉ូអែលត្រូវបានហៅចេញមក, ខ្ញុំជឿការនោះ ហើយគាត់បាននិយាយ...? អីស្រាអែលចង់ធ្វើ ខ្លួនគេដូចជាប្រទេសនានាដែលនៅជុំវិញគេ។នោះជាអ្វីដែលនាំចេញជាប៉ងតាកុស។ បងប្អូនចង់ធ្វើដូចមនុស្សឯ ទៀត។បងប្អូនមិនមែនជាមនុស្សប្រភេទនោះទេ។ ចូរនៅអោយឆ្ងាយពីការនោះ។ ក្រុមជំនុំដែលធំនិងរឿងដែលធំដូចគ្នា។ អូ! បងប្អូនប្រុសៗ កុំធ្វើបែបនោះ។យើងចែកចាយពីការយាងមករបស់ព្រះជាម្ចាស់ គឺជិត ដល់ហើយ។ ចូរចូលទៅឯវាលដល់ឆ្ងាយនិងការផ្តល់ដំណឹងនៃអ្នកដែលគ្មានជំនឿ។ មើល ចូរធ្វើអ្វីម៉្យាងហើយ។
១សាំយ៉ូអែល ១២ៈ៣
70
70ប៉ុន្តែ អ្នកឃើញទេ សាំយ៉ូអែលនិយាយថា “តើខ្ញុំមានបានយកលុយរបស់អ្នកសំរាប់ការរស់នៅរបស់ខ្ញុំរឺទេ?
១សាំយ៉ូអែល ១២ៈ៤
ពួកគេនិយាយថា “ទេ សាំយ៉ូអែល អ្នកមិនដែលធ្វើបែបនេះទេ”
១សាំយ៉ូអែល ១២ៈ៣
ព្រះយេសូ៌វមានបន្ទូលថា “តើខ្ញុំធ្លាប់ប្រាប់អ្នកពីការអ្វីក្នុងព្រះនាមព្រះជាម្ចារ តែជាការដែលនិងកន្លងទៅ?”
“អូ! ត្រូវហើយ សាំយ៉ូអែល, យើងជឿថាអ្នកជាហោរាដែលព្រះបានបន្ជូនមក។ បានលោក គ្រប់យ៉ាងដែលអ្នកនិយាយនិងកន្លងបាត់ទៅណា សាំយ៉ូអែល។ ប៉ុន្តែយើងចង់បានវា ”អ្នកឃើញអ្វីដែលបានកើតឡើង។ អូ បងប្រុស, ខគម្ពីរនៅតែបន្តរំលឹងដោយខ្លួនឯង ហើយទៅមុខដោយសារបទគម្ពីរ។ព្រោះជាមធ្យោបាយដែលព្រះ ថ្វើវា។ អ្នកឃើញទេ អ្នកបានតទល់ជាមួយពេលវេលាបែបនេះ។
សូមអោយយើងចូលទៅក្នុងអត្ថបទយើងវិញ។ ពេលនេះខ្ញុំប្រើពេលទាំងនេះហើយមិនទាន់ចូលទៅក្នុង អត្ថបទរបស់ខ្ញុំនៅឡើយទេ។
71
71វានៅលើចិត្តរបស់ខ្ញុំ! ខ្ញុំស្រលាញ់អ្នក!កុំកាត់ទោសដោយពាក្យសំដីឡើយ! បើអ្នកជារបស់លោកីយ នោះ អ្នកនិងត្រូវការទោសជាមួយលោកីយ។បើអ្នកជារបស់ព្រះ អ្នកនិងនៅជាមួយព្រះក្នុងសេចក្តីរស់ឡើងវិញ។ ដូច្នេះចូរផ្លាស់ប្តូរនិស្ស័យធម្មជាតិរបស់អ្នកនៅយប់នេះ ពិការស្រលាញ់លោកីយនិងរបស់ដែលនៅលោកីយ និងគោល ជមនឿទាំងនេះនិងការទាំងអស់។ហើយមើលអោយចំទៅឯកាលវ៉ារីដើម្បីថ្វាយយញ្ញបូជា ជួបជាមួយទ្រង់នៅ លើទឹកដីនោះព្រោះនោះគឺជាកន្លែងតែមួយគត់ដែលព្រះទ្រង់និងមកជួបអ្នក។
ពួកមេតូឌីសនិយាយថា “វាជាព្រះវិហាររបស់យើង” ពួកបាទីស្ទក៏និយាយ ពួកប៉ងតាកុសក៏និយាយហើយ ពួកប្រេះបីទធឺរៀនក៏និយាយ។
ហេព្រើរ ១៣ៈ៨
ប៉ុន្តែទ្រង់មានបន្ទូលថា “អញនិងជួបឯងក្នុងកន្លែងមួយ, ជាកន្លែងដែលអញបានឆ្លាក់ឈ្មោះអញ”។ គឹនៅ ក្នុងព្រះយេសូ៌វគ្រីស្ទ។ជាកន្លែងដែលព្រះបានឆ្លាក់ព្រះនាមទ្រង់។ គឺជាកន្លែងតែមួយគត់ដែលទ្រង់និងជួបអ្នក និង គ្រីស្ទបរិស័ទក្នុងព្រះបន្ទូល, ដូចកាលថ្ងៃម្សិលមិញ...វាបានរីកចំរើនចាប់តាំងពីជើង, ហើយឥឡុវវានៅក្នុងក្បាល, ធ្វើការព្យាបាល, ការបើកសម្តែងពីភាពពេញខ្នាត, ពិកូនក្រមុំ ដែលមានកូនកំលោះដូចគ្នា។
72
72ឥឡូវយើងទៅអត្ថបទយើងវិញជាបន្ទាន់ ក្នុងពេល១០នាទី ហើយយើងនិងបញ្ចប់។ពេលនេះអត្ថបទរបស់ យើង យើងនិងធ្វើការពិចារណា។
ម៉ាឡាគី ៣ៈ១
វាបានកើតឡើងម្តងទៀត ដូចជានៅក្នុងអត្ថបទរបស់យើង ដែលតែងតែកើងឡើង។ ព្រះបានចាត់ហោរារបស់ទ្រង់ ដូចជាព្រះបន្ទូលដែលទ្រង់បានសន្យាតាមលោកម៉ាឡាគី ជំពូក៣ “មើលអញចាត់ទុតអញឱ្យទៅ គាត់ និងរៀបផ្លូវនៅមុខអញ”។
ម៉ាថាយ ១១ៈ៣ លូកា ៧ៈ១៩
ឥឡុវបើអ្នកចង់បង្ហាញពីការនោះ ដើម្បីបញ្ជាក់ គឹនៅម៉ាថាយ ជំពូក១១បានបង្ហាញដូចគ្នា។ នៅពេល ដែលសិស្សរបស់លោកយ៉ូហានបានមកដល់ហើយគេបានឃើញព្រះយេសូ៌វពួកគេនិយាយថា “លោកយ៉ូហាននៅក្នុង គុក” ហើយនិយាយថា “តើទ្រង់ជាព្រះដែលត្រូវមកពិត..”
ម៉ាថាយ ១១ៈ៣ លូកា ៧ៈ១៩
យ៉ហានដែលមានផ្នែកដូចឥន្ទ្រីបានសំកាំងមើលពីលើ, ហើយគាត់បានជាប់គុក គាត់រៀបនិងស្លាប់ហើយ ដោយនិយាយថា “ចូរទៅសួរទ្រង់”
ម៉ាថាយ ៣ៈ១២ លូកា ៣ៈ១៧
មើលលោកយ៉ូហាននិយាយថា “មើលទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់និងបោសរំលីងទីលានទ្រង់” គាត់គិត ថាពេលវេលា១ពាន់ឆ្នាំនិងចាប់ផ្តើមនៅពេលនោះគាត់គិតថាគ្រាប់ពូជគឺរៀបនិងដុះហើយ។ ប៉ុន្តែគឺវាចាំបាច់ត្រូវតែ ងាប់សិន ហើយដុះចេញជាដើមលូតចេញមកម្តងទៀតដើម្បីអោយបានក្លាយទៅជាកូនក្រមុំយ៉ាងពិតប្រាកដ។ហេតុនេះទ្រង់មានបន្ទូលថា “ទ្រង់នឹងប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ តែអង្គាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។ សូមមើល អ្វីដែលនាំមុខនៅក្នុងសម័យកាលព្រះយេសូ៌វគ្រីស្ទអ្វីដែលទ្រង់មានបន្ទូលនិងកើតឡើង “គ្រាប់ពូជ..”
73
73ខ្ញុំសង្ឃឹមថាបងប្អូនមិនទាន់គេងលក់ទេ។ គ្រាប់ពូជនៅទីនេះ!វានិងត្រូវបានប្រមូលទៅក្នុងជង្រុក។ នោះគឺ ជាកូនក្រមុំ ជាផ្នែកមួយក្នុងនោះ។ប៉ុន្តែតើអ្វីដែលទ្រង់មានបន្ទូលហើយត្រូវកើងឡើងចំពោះអង្គាម? គឹនិងត្រូវដុត នៅក្នុងភ្លើងដែលពន្លត់មិនបាន។ ចូរស្វែងរកសេចក្តីសង្គ្រោះនៅពេលនេះក្នុងកាលដែលអ្នកអាចរកបាននៅឡើយ។ត្រូវធ្វើជាគ្រាប់ពូជ មិនមែនអង្គាមទេ មើល ចូរអោយមានជីវិតមិនមែនសំបកចាស់ដែលស្លាប់នោះទេ។ ចូរអោយ មានជីវិតនៅក្នុងព្រះគ្រីស្ទព្រះបន្ទូលបានសម្តែងហើយ ហើយក៏បានបង្ហាញ។ នេះគឺជាពេលប្រមូលហើយ ការរួបរួមកំពុងតែមកដល់។ បងប្អូនគួរតែចូលនៅក្នុងគ្រាប់ពូជព្រោះគ្រប់ទាំងសំបកនិងត្រូវទុកចោល។
ម៉ាថាយ ១១ៈ៤-៦ លូកា ៧ៈ២២-២៣
74
74ពេលនេះយើងឃើញថាវាបានកើតឡើង... ព្រះយេសូ៌វ...ដែលនិងបញ្ចប់នូវការដក់ស្រង់របស់ខ្ញុំនៅទីនេះ គឺម៉ាថាយ ជំពូក ១១។ ទ្រង់មិនបានប្រទានដល់លោកយ៉ូហានទេ...ទ្រង់មានបន្ទូលថា “ឥឡុវចាំសិន, ខ្ញុំនិងអោយយ៉ូហាននូវសៀវភៅពីរបៀបណែនាំពីខ្លួនរបស់លោក, គឺជាអ្នកជឿដែលជាប់គុក” អត់ទេ! ទ្រង់មានបន្ទូលថា “ចូរ ទៅប្រាប់យ៉ូហានពីការដែលអ្នកបានឃើញហើយឮចុះគឹមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជា ស្អាតមនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់គ្រក៏បានឮដំណឹងល្អ”។ ប្រាកដណាស់អ្វីដែល ពួកហោរាបាននិយាយនិងកន្លងបាត់ទៅ“មានពរហើយអ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ”។
ម៉ាថាយ ១១ៈ៧-៩ លូកា ៧ៈ២៤-២៦
សិស្សរបស់លោកក៏បានដើរឆ្លងកាត់ចង្កេះភ្នំទៅ, នោះទ្រង់បែរមកដោយបន្ទូលថា “តើអ្នករាល់គ្នាបានទៅ មើលអ្វីនៅទីរហោស្ថានបានទៅមើលដើមត្រែងរញ្ជួយនឹងខ្យល់ឬអី តើអ្នករាល់គ្នាបានទៅមើលអ្វី បានទៅមើល មនុស្សស្លៀកពាក់អាវទន់ភ្លន់ឬអីមើលពួកអ្នកដែលស្លៀកពាក់ល្អប្រសើរ ហើយរស់នៅដោយរុងរឿង នោះសុទ្ធ តែនៅក្នុងដំណាក់ស្តេចទេ។ពួកគេបានថើបកូនក្មេង ហើយក៏កប់សពក្មេងដែលមិនទាំងចេះកាន់ដាវដៃ២ផង តើអ្នកទៅមើលអ្វី ”មកយ៉ូហាន ខ្ញុំនិងអោយលុយអ្នកបន្ថែមទៀតបើអ្នកព្រមមកទីនេះ“ (សូមថ្វាយព្រះពរដល់ ព្រះ ខ្ញុំមិននៅក្រោមបាទីស្ទទៀតទេ, ខ្ញុំនិងចូលរួមក្នុងប៉ងតាកុស ធ្វើជាមនុស្សរបស់ប៉ងតាកុសខ្ញុំនិងធ្វើនេះ និងធ្វើ នោះ រឺធ្វើអ្វីក៏បានអោយតែបានលុយច្រើនថែមទៀត)ទ្រង់មានបន្ទូលថា ”អ្នកមិនមែនទៅមើលដើមត្រែងរញ្ជួយ ដោយខ្យល់នោះទេ“ ”តើអ្នកទៅមើលហោរាមែនទេ?“ ទ្រង់មានបន្ទលថា ”មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថាគាត់ ក៏លើសជាងហោរាផង“
ម៉ាថាយ ១១ៈ៣ លូកា ៧ៈ១៩
75
75លោកយ៉ូហានបានបង់ថ្លៃសួយអាករដ៏ក្របំផុតរបស់គាត់ដល់ព្រះយេសូ៌វ។ដឹងហើយថានិងត្រូវកើតឡើង បែបនោះ ជាសំណូមពររបស់គាត់ក្រោ់យពេលដែលគាត់ណែនាំព្រះអង្គហើយហើយបានឃើញទីសំគាល់នៅលើ ព្រះអង្គ គាត់និយាយថា “នេះហើយគឺជាព្រះមែស្សី” បន្ទាប់មកគាត់ទៅសួរព្រះអង្គ“តើទ្រង់ជាព្រះអង្គដែលត្រូវ យាងមកឬត្រូវឱ្យយើងខ្ញុំចាំ១អង្គទៅទៀត?”
ម៉ាថាយ ១១ៈ៧, ១១ លូកា ៧ៈ២៤, ២៨
ប៉ុន្តែ មើល ព្រះយេសូ៌វដឹងថា ទ្រង់និងបែរ ហើយអោយការសរសើរដល់គាត់ដោយបន្ទូលថា “តើអ្នកទៅ មើលអ្វី ទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអី?” “ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហានទេ រហូតដល់ថ្ងៃនេះ” ត្រូវហើយ! ជាការសរសើរដ៏អស្ចារ្យដែលផ្តល់អោយមនុស្ស។
ម៉ាឡាគី ៣ៈ១
ប៉ុន្តែបងប្អូនឃើញទេ នោះហើយជាហោរាដែលបានបំពេញនៅចំពោះមុនមនុស្ស, ជាអ្នកដែលត្រូវមកមុន។ ប្រាកដណាស់អ្វីដែលព្រះមែស្សីបានមានបន្ទូល គឹនៅម៉ាឡាគីជំពូក៣ មិនជំពូក៤ទេ
ម៉ាឡាគី ៣ៈ១ ម៉ាថាយ ១៧ៈ១០
ម៉ាឡាគីជំពូក៣ គឺជាលោកយ៉ូហានបាទីស្ទ គឺព្រះយេសូ៌វមានបន្ទូលអញ្ចឹង។នៅពេលដែលគេសួរទ្រង់ នោះ ទ្រង់ឆ្លើយថា “តើបទគម្ពីរបាននិយាយថាមេច?”
ម៉ាថាយ ១៧ៈ១២
ទ្រង់មានបន្ទូលថា “គាត់បានមកហើយ តែគេប្រព្រិត្តតាមតែចិត្តគេ”
ម៉ាឡាគី ៤ៈ៥ វិរវណៈ ១១ៈ៣
ប៉ុន្តែត្រូវចាំថា ម៉ាឡាគីជំពូក៤ បាននិយាយភ្លាមយ៉ាងឆាប់រហ័សក្រោយពេលទំនាយនៅម៉ាឡាគីជំពូក៤។ការមកដល់លើកទី៤របស់យ៉ូហានបាទីស្ទ... រឺលោកអីលីយ៉ា។ការមកដល់លើកទី៥និងត្រូវចំវិរវណៈជំពូក២ គឺជា ទិបន្ទាល់ពេលដែលគាត់មកឯសំណល់របស់ជនជាតិយូដា។ ប៉ុន្តែព្រះទ្រង់ប្រើវិញ្ញាណដដែល៥ដងៈ ព្រះគុណព្រះ យេសូ៌វ គឺជាព្រះយេសូ៌វគ្រប់ពេលវេលា, ជំនឿ, ព្រះគុណ និងផ្សេងទៀត។ លេខ៥ គឺជាលេខនៃព្រះគុណហើយព្រះទ្រង់ប្រើលេខនេះ។ ទ្រង់មិនបានប្រើតែ៣, មិនប្រើ២, ៣, ៤ គឺទ្រង់ប្រើ៥ដង។
ម៉ាថាយ ១១ៈ១០ លូកា ៧ៈ២៧
76
76ឥឡូវ សូមកត់សំគាល់អោយបានលឿន យើងនិងបញ្ចប់។ ទ្រង់មានបន្ទូលថា “ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្តីចែងទុកមកថាមើលអញចាត់ទុតអញ ឱ្យទៅមុនឯង ទុតនោះនឹងរៀបចំផ្លូវនៅមុខឯង”។
ម៉ាឡាគី ៤ៈ១
ប៉ុន្តែនៅក្នុងម៉ាឡាគីជំពូក៤ បានសំដែងភ្លាមក្រោយពេលដែលហោរាបានទាយ, ផែនដីទាំងមូលនឹងឆេះធ្លោហើយព្រះអាទិត្យនៃសេចក្តីសុចរិតនឹងរះឡើងលើមនុស្សអាក្រក់។ ប្រាកដណាស់! មើលអ្វីដែលម៉ាឡាគី ៤ៈ១ បានទាយ។
លូកា ១៧ៈ២៨-៣០
ហើយកត់សំគាល់នៅក្នុងលូកា ជំពូក១៧ ដែលទ្រង់មានបន្ទូលថា “នៅថ្ងៃចុងក្រោយនិងបានដូចជាក្រុងសូដុំម និងក្រុងកូមូរ៉ាដែរ”។ យើងទទួលយកបានទេ? យើងនិងដូចក្រុងសូដុំមនិងក្រុងកូមូរ៉ាម្តងទៀត? ជាតិសាសន៍ទាំងមូល មើលចុះ មើលពីអ្វីដែលទ្រង់បានមានបន្ទូលអំពីប្រទេសអង់គ្លេស, គឺបានខូចទាំងអស់។ ទាំងអាហារក៏ខូច។មើលទៅវិទ្យាសាស្ត្រដូចជាល្អ... បងប្អូនឃើញក្នុងសៀវភៅ អ្នកអានដ៏ស៊ីជំរៅ, ខ្ញុំជឿថាវា ចេញនៅខែមុន ដែលនិយាយថា “ក្មេងប្រុសនិងក្មេងស្រីនិងឈានចូលវ័យកណ្តាលគឺអាយុពី២០ទៅ២៥ឆ្នាំ”។ ខ្ញុំ បានជួបពួកគេនៅក្នុងការប្រជុំ, ក្មេងស្រីនោះគឺចាប់ផ្តេមិអស់កិច្ចមនុស្សស្រីហើយ, នាងមានអាយុ២០ ទៅ ២២ឆ្នាំ ប៉ុណ្ណោះក៏អស់កិច្ចមនុស្សស្រីទៅហើយ។ តើជោគវាសនានិងទៅជាយ៉ាងណា? វាខូចអស់ទៅហើយ, ការបង្កាត់ ពូជ, នោះប្រាកដជាអ្វីដែលបានប្រែប្រួល, គ្រប់ផ្នែកនៃរាង្គកាយបានប្រែប្រួល។ យើងគ្មានអ្វីទេតែវាធ្វើអោយ រញ៉េរញ៉ៃ គឹដូជាការបង្កាត់ពូជដើមឈើអញ្ចឹង។
77
77បងប្អូនយកដើមឈើដែលបង្កាត់ពូជ ហើយរៀបវានៅខាងក្រៅនោះ, គ្រប់ទាំងកោសិកានិងរត់ចេញ។ ប៉ុន្តែវាដូចដើមមែនទែនតែកោសិកាមិនអាចរស់នៅក្នុងនោះទេ វានិងរត់ចេញ។ នោះហើយជាអ្វីព្រះ វិហារមានបញ្ហាគឹយើងបង្កាត់ពូជ។
នោះគឺជាបញ្ហាដែលបានកើតឡើងជាមួយ ភារី ហ្ធ្រីន សេះចាស់នៅទីនោះ(គាត់បានបោះចោលក្មេងនៅថ្ងៃ មុន) គាត់អស់មានអ្វីទេប៉ុន្តែគាត់ជាសេះដែលមានវ័យចាស់មួយ។ គឺជាការតែមួយគត់... គឹដូចជាសេះកូនកាត់ជាសេះកូនកាត់ដែលមិនដឹងអ្វីទាំងអស់ មិនស្គាល់ទាំងមេ មិនស្គាល់ទាំងបា, វាមិនស្គាល់អ្វីទាំងអស់មេ។ ពាក់កណ្តាលជាសេះកូនកាត់ ហើយពាក់កណ្តាលជាសេះ ហើយពាក់កណ្តាលទៀតជាសត្វលា, វាមិនដឹងថាខ្លួនវា ជាអ្វីនោះទេ។វាបានរងចាំពេញមួយជីវិតដើម្បីទាត់បងប្អូន។ ត្រូវហើយ! បងបប្អូនអាចហៅវាហើយនិយាយ ថា “ចូលមក អាអូន ចូលមក” វានិងបើកត្រចៀក ហើយស្រែក “ហាក! ហាក! ហាក!” ឃើញទេ?។
78
78ដូចអ្នកខ្លះនិយាយថា “ថ្ងៃនៃការអស្ចារ្យបានកន្លងបាត់ហើយ ហាក! ហាក!” ទាំងអស់នេះគឺឆ្អិនតែពាក់ កណ្តាលទេ, ពួកគេចង់ធ្វើជាសមាជិកព្រះវិហារ និងជាគ្រីស្ទាន។ ខ្ញុំមិនបាននិយាយកំប្លែងទេ វាជាការពិត។ប៉ុន្តែ សត្វដែលពេញលក្ខណៈ ជាសត្វមែនទែន បងប្អូន គឺវាស្គាល់អ្នកណាជាមេ អ្នកណាជាបាអ្នកណាជាតា ជាយាយ។ អ្នកអាច បង្រៀនវាអ្វីក៏បាន វាសុភាពណាស់។
គ្រីស្ទានពិតប្រាកដគឺត្រូវកើតដោយព្រះវិញ្ញាណបរិសុទ្ធនិងពេញដោយព្រះវិញ្ញាណនៃព្រះនិងព្រះបន្ទូល គេស្គាល់ថាអ្នកណាចាឪពុក អ្នកជាម្តាយអ្នកណាជាជីតា ជាជីដូន គាត់ស្គាល់គ្រប់ទាំងអស់ អ្នកអាចបង្រៀនគាត់ បាន។
ប៉ុន្តែអ្នកដែលស្ទើឆ្អិន គេមកឯព្រះវិហារ។គេជាកូនកាត់រវាងលោកីយនិងសាសសន៍ ហើយទុកព្រះបន្ទូលតែ បន្តិចទេគឺទុកសំរាប់បញ្ឆោតប៉ុណ្ណោះ។ ត្រូវហើយ នៅពេលដែលអ្នកឃើញព្រះបន្ទូលនៃព្រះដ៏ពិតប្រាកដនោះនិង បើកសំដែងដូចជាលោកកាយផាស និងអ្នកឯទៀតធ្វើី គឹគេរត់ចេញឆ្ងាយពីព្រះបន្ទូលគេមិនស្គាល់នោះទេ។ គេជាកូនកាត!
អេសាយ ៤០ៈ៣
79
79ពេលនេះយើងរកឃើញនៅក្នុងរាជសារនេះ អេសាយ ៤០ៈ៣ក៏បើបង្ហាញពីលោកយ៉ូហានដែរ។ ទ្រង់បាន ប្រទានព្រះបន្ទូលតាមពួកហោរា, ការយំសោកនៅទីរហោស្ថាន “ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ផ្លូវដែលក្រងិក ក្រងក់ត្រូវកែអោយត្រង់”។ ក្រុមជំនុំមិនបានជឿគាត់នោះទេ ព្រោះគាត់មិនមែនជាមនុស្សក្នុងក្រុមរបស់គេ។ហោរានោះត្រូវបានរើសចេញពីទីរហោស្ថាន មកដោយគ្មានស្គាល់អ្នកណាទេ។ គាត់មានពេញដោយវិញ្ញាណនៃលោកអេលីយ៉ាៈ គាត់ជាមនុស្សដែលរស់នៅក្នុងទីរហោស្ថាន គាត់ស្អប់មនុស្សដែលគ្មានសិលធម៌។
នឹកចាំពីអេលីយ៉ាង...អ្វីដែលនាំអោយគេចង់កាត់យកក្បាលរបស់គាត់? គឹយេសីបិលចង់អោយគាត់ស្លាប់ធ្វើអោយគាត់រត់នៅឯទីរហោស្ថាន។
ម៉ាថាយ ៣ៈ៧,៩,១០ លូកា ៣ៈ៧-៩
យ៉ូហានបាទីស្ទ ជាអ្នកដែលស្រលាញ់ទិរហោស្ថានម្នាក់ដែរក៏ជាអ្នកប្រមាញ់ ជាជាងឈើ។ មើល គាត់មិន មានចំណេះដឹងអ្វីនោះទេ។ មើលអត្ថបទរបស់គាត់គឹមិនដូចជាអ្នកទេវសាស្ត្រនោះទេ។ គាត់និយាយថា “ឱពូជពស់ វែកអើយ!”។ ការដែលអាក្រក់បំផុតដែលបងប្អូនអាចរកឃើញនៅទីរហោស្ថានគឺជាសត្វពស់។ហើយគាត់បានហៅ ពួកសង្ឃទាំងនោះ “ឱពូជពស់វែកអើយ! តើអ្នកណាបានប្រាប់ ឱ្យអ្នករាល់គ្នារត់ចេញពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ?” កុំអោយគិតក្នុងចិត្តថាមានលោកអ័ប្រាហាំជាឪពុកខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថាព្រះទ្រង់អាចនឹងបង្កើតកូនអោយលោកអ័ប្រាហាំពីថ្មទាំងនេះក៏បានដែរ។ ប៉ុន្តែ ឥឡុវនេះពុថៅបានដាក់នៅឫស ដើមឈើហើយ ដូច្នេះអស់ទាំងដើមណាដែលកើតផ្លែមិនល្អនោះត្រូវកាប់បោះចោលទៅក្នុងភ្លើង“។ អាម៉ែន!
80
80គាត់តែងបង្រៀនពីធីម្មជាតិ។ ជាមនុស្សពិសេសរបស់ព្រះ, រស់នៅរយៈពេលខ្លី តែប្រាកដណាស់ បានធ្វើអោយមានភ្លើងឆេះពេញទាំងផែនដី។គាត់បានធ្វើអោយគេភ័យខ្លាចនៅក្នុងរយៈពេលបំពេញការងារតែ៦ខែ ប៉ុណ្ណោះតែព្រះបានចិញ្ចឹងគាត់អស់៣០ឆ្នាំ ដើម្បីអោយទៅធ្វើការក្នុងរយៈពេល៦ខែ។ ប៉ុន្តែព្រះទ្រង់ធ្វើតាមផ្លូវរបស់ទ្រង់, ទ្រង់ស្គាល់ថាអ្វីជាចំរូតរបស់ទ្រង់។
ម៉ាឡាគី ៣ៈ១
ហើយនៅពេលនេះយើងដឹងថានេះគឺប្រាកដជាអ្វីដែលហៅថាការជំនួស។ពយកគេមិនបានជឿងគាត់នោះ ទេ ព្រោះគាត់មិនមែនជាម្នាក់ក្នុងចំណោមពួកគេ។ពួកគេមិនបាន...ធ្វើដូចធម្មតាទេ, ពួកគេមិនឃើញ។ ពួកគេ មិនជឿលើព្រះបន្ទូលរបស់ព្រះតាមម៉ាឡាគី៣នោះទេ រឺពួកគេមើលមិនច្បាស់នូវសំបុត្រដែលបានមកជាមុននោះ ទេ។ពួកគេមិនមានហោរាអស់រយៈពេលជាង៤០០ឆ្នាំ ហើយស្រាប់តែមានម្នាក់បានកើតឡើង។ហើយហ្វូងមនុស្ស អស់អ្នកដែលជឿ នោះបានជឿថាគាត់ជាហោរា។ ឃើញទេ, ពួកគេបានជឿទេ។ ពួកគេជឿ, ព្រោះពេលដែល ពួកគេបានឃើញនូវសំបុត្រត្រូវបានបញ្ជាក់យ៉ាងពេញលេញនូវអ្វីដែលទ្រង់បានមានបន្ទូល នោះ ទ្រង់អាចធ្វើបាន ហើយគ្រប់ការទាំងអស់និងឃើញនូវការបើកសំដែងយ៉ាងច្បាស់នៅពេលដែលព្រះបន្ទូលបានដើរ ឆ្ពោះទៅក្នុងទឹក តាមហោរពួកគេបានឈរនៅទីនោះដែរ។
ម៉ាថាយ ៣ៈ១៤
81
81នៅក្នុងក័ណ្ឌគម្ពីរនោះមានការឈ្លោះគ្នាជាច្រើនកើតឡើងអំពីលោកយ៉ូហាន។មើលលោកយ៉ូហាននិយាយ ថា “ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ?”
ម៉ាថាយ ៣ៈ១៥
ព្រះយេសូ៌វមានបន្ទូលថា “វេទនាហើយអស់អ្នកណាដែល... ប៉ុន្តែអ្នកណាដែលចូលមកឯយើង ព្រមទទួលយើង នោះយើងនិងបំពេញដោយសេចក្តីសុចរិត។ យ៉ូហាន, អ្នកគឺជាហោរា អ្នកដឹងថាការថ្វាយយញ្ញបូជានិងត្រូវអោយបានស្អាតសិនមុនពេលដែលមានវត្តមាន។ ហើយខ្ញុំជាដង្វាយ ហើយអ្នកជាហោរា ត្រូវអោយដឹង” នោះគាត់ បានធ្វើអោយទ្រង់ឈឹចាប់ហើយក៏ធ្វើពិធីជ្រមុជអោយទ្រង់។ហើយគាត់បានដឹងពីដំណើរនេះ។
82
82មើល ពួកគេបានសើចចំអកអោយគាត់ ហៅគាត់ថា់ “ឱមនុស្សព្រៃ, មនុស្សកំប្លែង មិនយល់ពីច្បាប់ទំលាប់ អីសោះ”។ ជាធម្មតា ហោរានោះត្រូវមកមុនការយាងមកដល់របស់ព្រះយេសូ៌វ។
ខ្ញុំមិននិយាយថា ពួកគេ....មិនមានគ្រូក្លែងក្លាយនៅសព្វថ្ងៃនេះដូចគ្នា ក្នុងចំពោះគ្រូមែនទែនទេ។ ពួកគេ នៅតែធ្វើប្រាកដជាមាន... ប៉ុន្តែចូរចាំថា នៅកន្លែងណាដែលមានដុល្លាក្លែងក្លាយនោះនិងទាល់តែមានដុល្លាពិត ប្រាកដដែរ ដែលត្រូវយកចេញពីចំណោមនោះ។នៅកន្លែងណាដែលអ្នកឃើញគ្រីស្ទានក្លែងក្លាយ នោះវាត្រូវតែ មានគ្រីស្ទដែលពិតប្រាកដដែរ។ព្រោះបើគ្មានក្លែងក្លាយ នោះក៏គ្មានរបស់ដែលពិតប្រាកដដែរ។ អ្នកត្រូវតែយក របស់ដែលពិតប្រាកដ។ប៉ុន្តែត្រូវពិនិត្យរបស់មួយដំបូងសិន ហើយមើលបើរបស់ពិតគឺប្រាកដជាភ្ជាប់មកជាមួយនិងការសន្យា។ បើមាន នោះជឿចុះ ជាពាក្យសន្យាសំរាប់អយុកាល។
នោះលោកហោរាយ៉ូហាបានទទួលការបើកសំដែងអោយឃើញនូវរាជបញ្ជារបស់ព្រះ។ព្រះបន្ទូលបានទៅ ដល់ហោរា ហើយបង្ហាញគាត់ពីសេចក្តីពិតអំពីមនុស្សនោះ។
83
83ម្តងទៀត ព្រះយេសូ៌វទ្រង់បានយាងមកខុសពីអ្វីដែលពួកហោរារបស់គេគឺដល់។ពួកគេមិនយល់ហេតុអ្វី បានជាបែបនោះទេ។ (ឥឡូវយើងទៅឯសេចក្តីបញ្ចប់)ប៉ុន្តែដោយយោងតាមពាក្យរបស់ហោរា គឺត្រូវបានបំពេញ នៅក្នុងសំបុត្រ។ ពួកហោរាបានបំពេញប៉ុន្តែរបៀបដែលពួកគេគិតនោះមិនកើតឡើងទេ គឹមិនយ៉ាងដូច្នោះទេ។ ឥឡូវតើពួកគេអាចយល់ដោយរបៀបណា ហើយដឹងពីការខុសនិងត្រូវ? ដើម្បីអោយឃើញថាវាជាការបើកសំដែង ពីព្រះបើសិនវាជាអ្វីដែលព្រះសំដែងពីអ្វីដែលទ្រង់មានបន្ទូល។នោះនិងមានព្រះយេសូ៌៌វក្លែងក្លាយជាច្រើនកើត ឡើងហើយនិងនាំក្រុមមនុស្ស៤០០នាក់នៅខាងក្រៅទៅក្នុងទីរហោស្ថាន និងការជាច្រើនទៀតប៉ុន្តែគាត់និងមិន ដែលបញ្ជាក់ខ្លួនគាត់នៅក្នុងព្រះបន្ទូលនោះទេ, បងប្អូនឃើញទេ ដូចដែលទ្រង់មានបន្ទូលអញ្ចឹង។
លូកា ១៧ៈ៣០
84
84ពេលដែលព្រះយេសូ៌វយាងមក នោះទ្រង់គឺជាហោរា។ ត្រូវហើយ! ហើយសព្វថ្ងៃនេះមុនពេលដែលព្រះ យេសូ៌វយាងមកម្តងទៀត ការបើកសំដែងយ៉ាងពេញលេញនៃអង្គបុគ្គលព្រះយេសូ៌វគ្រិស្ទគឹបើកសំដែងដោយសារ សាច់ឈាម។ សូមគិតពីការនេះ! ព្រះយេសូ៌វមានបន្ទូលថា “នោះនិងកើតមានដូច្នេះដូចនៅក្រុងសូដុំម, គឺជាពេលដែលកូនមនុស្សនិងយាងមក ពេលនោះកូនមនុស្សក៏បានលេចមក” ការលេចមកជាអ្វី? “ការផ្សព្វផ្សាយអោយដឹង” ការលាក់កំបាំងនិងត្រូវលាត់នៅមុខបានបើកបង្ហាញនៅក្នុងថ្ងៃដែលកូនមនុស្សនិងលេចមក ផែនដីទាំងមូលនិងបានដូចជាក្រុងសូដុំមអញ្ចឹង។ យើងបានទទួលហើយ ឬក៏មិនទាន់ទេ? តើមានអ្នកដែលជឿប៉ុន្មាន? វាស្ថិត ក្នុងស្ថានភាពដូចក្រុងសូដុំមហើយ។គឺពិតជាត្រឹមត្រូវណាស់! មើលពីកន្លែងដែលកំពុងរៀបចំ ឥឡូវ។
ចូរចងចាំ គឺតែងតែមានក្រុមមនុស្ស៣ប្រភេទដែលស្ថិតនៅក្នុងគ្រប់ទាំងប្រជុំគ្នាគឺអ្នកដែលធ្វើជាជឿ អ្នកដែលមិនជឿ និងអ្នកដែលជឿ។យើងមានមនុស្ស៣ប្រភេទនេះនៅក្នុងគ្រប់ក្រុមទាំងអស់។ គឺមានពួកគេគ្រប់ ពេលវេលា។នោះគឺជាពួកសូដុំម ពួកឡុត និងពួកលោកអាប្រាហាំ។
85
85ក្រុមលោកអាប្រាហាំត្រូវបានហៅអោយចេញពីក្រុមគាត់មិននៅក្នុងក្រុងសូដុំមទេ។ ឥឡុវសូមមើលសារ របស់ពួកគេ!ពួកគេបានរបស់ចាំនូវព្រះគ្រីស្ទនៃក្តីសន្យា រងចាំជាច្រើនឆ្នាំ។ព្រះបានបង្ហាញអោយលោកអប្រាហាំ នូវទីសំគាល់និងការអស្ចារ្យជាច្រើន ប៉ុន្តែនៅទីនេះព្រះយាងចុះមកដោយព្រះអង្គទ្រង់ដូចជាមនុស្ស!
អ្នកនិយាយថា “នោះគឺជាទេវតា”
លោកុប្បត្តិ ១៨ៈ៣
លោកអប្រាហាំបានហៅទ្រង់ថា “ព្រះអម្ចាស់” ភាសាអង់គ្លេសប្រើអក្សរធំ L-o-r-d បងប្អូនដែលអាន គម្ពីរជាភាសាអង់គ្លេសដឹងពីអក្សរធំ L-o-r-d គឺប្រែថា Elohim។
86
86ឥឡុវសូមកត់ចំណាំ មានមនុស្ស២នាក់ដែលបានចុះទៅឯក្រុងសូដុំមដែលថ្លែងរាជសារហើយពួកគេបាន ប្រកាសដល់ពយកនៅក្រុងសូដុំម។ ពួកគេមិនបានរៀបចំអ្វីទាំងអស់ប៉ុន្តែបានធ្វើអោយពួកគេទៅជាខ្វាក់ ការថ្លែងពិដំណឹងល្អធ្វើអោយអ្នកដែលមិនជឿទៅជាងងឹត។
ប៉ុន្តែសូមមើលពីប្រភេទនៃទីសំគាល់ដែលក្រុមលោកអប្រាហាំបានទទួល!
កាឡាទី ៣ៈ២៩
ពេលនេះ យើងរំពឹងនូវពូជស្តេចពីលោកអប្រាហាំ។អ៊ីសាក់គឺជាគ្រាប់ពូជបែបធម្មជាតិ។ ប៉ុន្តែជាគ្រាប់ពូជ នៃសេចក្តីជំនឿជាសេចក្តីជំនឿក្នុងព្រះបន្ទូលសន្យា ព្រះបន្ទូលសន្យា (សូមកុំភ្លេច)គឺជាពូជស្តេចនោះឯង គឺជា គ្រាប់ពូជនោះៈ ជំនឿរបស់លោកអប្រាហាំ “យើងបានស្លាប់នៅក្នុងព្រះគ្រីស្ទយើងជាពូជរបស់លោកអប្រាហាំ យើងនិងទទួលមរតកជាមួយលោកតាមព្រះបន្ទូលសន្យា”។
លោកុប្បត្តិ ១៨ៈ២២
កត់ចំណាំនៅពេលដែលគ្រប់យ៉ាងបានមកជំនួសគឹមានអ្នកដំណាង២នាក់បានចុះទៅក្រុងសូដុំម ដើម្បីថ្លេង នូវរាជសារដ៏អស្ចរ្យា។
លោកុប្បត្តិ ១៧ៈ១៥ លោកុប្បត្តិ១៨ៈ១០
87
87មានម្នាក់ដែលត្រូវបានរៀបចំទុកជាមួយក្រុមលោកអប្រាហាំដែលមិនធ្វើការល្ងីល្ងើចាមួយនិងក្រុមដែល បានចុះទៅនោះ។ សូមមើលម្នាក់ដែលបាននៅជាមយយក្រុមលោកអប្រាហាំ តើទីសំគាល់អ្វីដែលទ្រង់បានប្រទាន អោយទៅគាត់។ទ្រង់មានបន្ទូលថា... ឥឡុវត្រូវចាំថា នៅមុនថ្ងៃនោះប៉ុន្មានថ្ងៃឈ្មោះគាត់គឺអាប់រ៉ាមហើយប្រពន្ធ កាត់គឹឈ្មោះសារ៉ា មិនមែនសារ៉ាយទេ។ហើយបុរសនេះបានត្រឡប់ទៅទីដំឡើងត្រសាលវិញជាមួយទ្រង់។
ឥឡូវ ស្ត្រីនោះចាប់ផ្តើមមានភាពខុសប្លែកពីស្ត្រីពីមុន។ពួកគេបានលូកដៃចុះឡើងទៅក្នុងការងាររបស់ប្តី និងអ្វីផ្សេងៗទៀត, បងប្អូនដឹងទេ ប៉ុន្តែពួកបានធ្វើនោះទេគឹគ្រាន់តែឈរលូកដៃនៅពីក្រោយប៉ុណ្ណោះ។
លោកុប្បត្តិ ១៨ៈ៩
នោះមានទេវតាកំពុងអង្គុយនៅទីនោះ។ ជាអ្នកនាំសារ ហើយមានបន្ទូលថា “អ័ប្រាហាំ សារ៉ាប្រពន្ធឯងនៅឯនា?” តើទ្រង់ដឹងដោយរបៀបណា? ទ្រង់ដឹងដោយរបៀបណា?
លោកុប្បត្តិ ១៨ៈ៩
អ័ប្រាហាំទូលថា “នៅក្នុងត្រសាលឯណោះ”
លោកុប្បត្តិ ១៨ៈ១០,១២
ទ្រង់មានបន្ទូលថា “ដល់កំណត់ អញនឹងមកឯឯងវិញជាមិនខាន” នោះសារ៉ានឹកអស់សំណើចក្នុងខ្លួននាង។
លោកុប្បត្តិ ១៨ៈ១៣
88
88ទ្រង់បានយាងទៅត្រសាល់ជាមួយគាត់ ទ្រង់មានបន្ទូលថា “ហេតុអ្វីបានជាសារ៉ាសើចដូច្នេះថាដែលចាស់ ប៉ុណ្ណោះហើយតើនឹងមានកូនដែរឬ? បើសិនជានាងមិនបាននៅជាមួយអ័ប្រាហាំធ្វើជាកូនក្រមុំរបស់លោកនៅពេល នោះទេ នោះព្រះមុខជាសំលាប់នាងហើយ។ យើងក៏ដូចគ្នានិងត្រូវសំលាប់ដោយសារតែយើងមិនជឿ បើយើងមិន នៅក្នុងព្រះគ្រីស្ទទេ។ការនោះបានទប់ទល់យើង។ ទ្រង់មិនអាចយកសារ៉ាដោយមិនអោយលោកអ័ប្រាហាំឈឺចាប់ នោះទេ។
លូកា ១៧ៈ២៨-៣០
ហើយចូរចងចាំ ព្រះយេសូ៌វមានបន្ទូលថា “នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏និងកើតមានដូចនៅក្រុងសូដុំមដែរ”។ យើងឃើញថា គ្រប់គ្នាយល់ស្រប់ថានៅលើភពលោកសព្វថ្ងៃគឹដូចជានៅក្រុងសូដុំមដែរ។ខ្ញុំបានរើស បានក្រដាសមួយសន្លឹករបស់រដ្ឋ Los Angeles នៅទីនេះកាលពីប៉ុន្មានថ្ងៃមុន ដែលនិយាយថា ការរួមភេទដូច គ្នាបានកើតឡើងជាង២០ ទៅ៣០ភាគរយ ក្នុងរដ្ឋ Los Angeles ជារៀងរាល់ឆ្នាំកាន់តែកើនឡើងយ៉ាងច្រើន។ អូ! គួរឱ្យរន្ធត់ណាស់! នៅក្នុងជួររដ្ឋាភិបាលរបស់យើងនិងគ្រប់ទីកន្លែងគ្រប់អ្វីផ្សេងទៀតទាំងអស់បានត្រ ឡប់ទៅជាខូចអាក្រក់។ ត្រូវហើយ! គ្រប់ទាំងអស់គ្រប់ទាំងប្រព័ន្ធ ព្រះវិហារ និងអ្វីផ្សេងៗទៀតបានខូចអាក្រក់។គឺជាជំនាន់ដ៏ខូចអាក្រក់។
89
89ឥឡូវខ្ញុំចង់សួរទៅកាន់បងប្អូនប្រុសស្រីនូវវេទសាស្ត្រមួយចំនួន។ខ្ញុំមិនបាននិយាយប្រឆាំងជាមួយបងប្អូនទេ បងប្អូនជាទីស្រលាញ់ខ្ញុំមកទីនេះដើម្បីជួយបងប្អូន។ ខ្ញុំឈរនៅទីនេះដោយផ្អែកទៅលើអ្វីដែលព្រះបន្ទូលនិយាយថាត្រូវ សូមកាន់ដៃអ្នក ហើយនាំហ្វូងមនុស្សទាំងនេះចេញពីការទាំងអស់នេះ, ត្រូវហើយ!
ប៉ុន្តែសូមមើលមកនេះយើងមិនដែលមានអ្នកនាំសារដូចចុះទៅក្រុងសូដុំមពីមុនដែលឈ្មោះត្រូវបាន បញ្ចប់ជាមួយអក្សរh-a-m ទេ រហូតដល់ពេលនេះ។ យើងមានឈ្មោះSpurgeon Vesley Luther និងអ្នក ផ្សេងៗទៀតប៉ុន្តែមិនដែលមានអ្នកនាំសារអន្តរជាតិដែលឈ្មោះរបស់គាត់បញ្ចប់ដោយអក្សរ h-a-m ទេពីមុន។ ត្រូវហើយ! មើល G-r-a-h-a-m មាន៦អក្សរ G-r-a-h-a-m លោក Billy Graham ដែលជាអ្នក ប្រកាសដំណឹងល្អជាអ្នកដែលបំរើព្រះយ៉ាងអស្ចារ្យ ជាមនុស្សដែលព្រះបានបញ្ជូនមក។ គាត់បានបង្ហាញនូវភស្តុតាងចុះទៅបន្តិចម្តងៗស្រាលៗ រហូតដល់ប្រជាតិទាំងមូលត្រូវបានរញ្ញួយគឺបែបនេះឯង។
សូមមើលទៅឯ OralRobert ដែលជានិកាយប៉ងតាកូស។ តើមានបានធ្វើបែបដូចនេះឬទេ?
៦អក្សរ មិនមែន៧ទេ។ អ័ប្រាហាំ គឺ A-b-r-a-h-a-m ៧អក្សរ។ Billy Graham គឺ G-r-a-h-a-m ៦អក្សរ។
ឥឡូវសូមមើលទៅឯអ្នកនាំសារ។ មើលពីពេលវេលាដែលយើងកំពុងរៀបចំមិនដែលមានពេលនេះក្នុង ប្រវត្តិសាស្ត្រទេ។សូមមើលពីទីសំគាល់ដូចគ្នាដែលទ្រង់បានសន្យានិងប្រទានអោយដល់ក្រុមនិមួយៗ។ មើលពីកន្លែងដែលគេនៅ។ ដូចគ្នា ប្រាកដណាស់ ទាំងទីកន្លែង គឺបានរៀបចំត្រូវតាមលំដាប់។ធម្មជាតិ ផែនដី គ្រប់យ៉ាង គឹរៀបចំអោយត្រូវយ៉ាងជាក់លាក់តាមពេលវេលា។
90
90ឥឡូវ កុំអោយភ្លេច ជាពេលដែលយើងត្រូវពន្យល់ខ្លីៗពិបទគម្ពីរដែលនៅសល់!ប្រញាប់ឡើង។ ព្រោះខ្ញុំ បាននាំបងប្អូនចេញពីបទគម្ពីរយ៉ាងយូរ។ មើលនេះ..យោងតាមពួកហោរា គាត់បានមកគឺត្រូវជាក់លាក់តាមព្រះ បន្ទូល ត្រូវជាក់លាក់តាមពេលវេលា។
ឥឡូវសូមមើលទៅជំនាន់ដែលយើងកំពុងរស់នៅ។តើយើងមិនបានរស់នៅដូចនៅជំនាន់ក្រុងសូដុំមទេមែន ទេ? មើលពីអ្នកនាំសារទៅចំពោះក្រុមលោកអ័ប្រាហាំ។ សូមមើលលេខ អក្សរនិងតួរលេខនៃឈ្មោះរបស់គាត់។ អ្នកនិយាយថា “គ្មានអ្វីសំខាន់ទាក់ទងនិងឈ្មោះទេ” កុំអោយអ្នកណាប្រាប់បងប្អូនបែបនេះអី។ហេតុអ្វីបានជាទ្រង់ ប្តូរឈ្មោះ អាប់រ៉ាមទៅជាអ័ប្រាហាំវិញ, សារ៉ា
យទៅជាសារ៉ា? ហេតុអ្វីបានជាទ្រង់ប្តូរពីឈ្មោះស៊ីម៉ូនទៅជាពេត្រុសវិញ? និងអ្នកផ្សេងៗទៀត? គឹវាសំខាន់ ប្រាកដណាស់!
91
91នោះហើយជាហេតុដែលខ្ញុំមិនអោយហៅកូនរបស់បងប្អូនថា “Ricky” រឺ “Elvis” និងមួយចំនួនទៀត។ Elvis មានន័យថា “ឆ្មា” Rickyមានន័យថា“កណ្តុរ” មើល ពេលអ្នកនិយាយ... នោះត្រូវប្រាកដណាស់។Les រឺអ្វីផ្សេងទៀតកុំហៅឈ្មោះកូនរបស់បងប្អូនរបៀបនេះអី។ បើមាន នោះសូមប្តូរជាប្រញាប់ទៅ។ អត់ប្តូរទេ...បើ បងប្អូនជឿថាខ្ញុំជាអ្នកបំរើរបស់ព្រះអម្ចាស់កុំដាក់ឈ្មោះបែបនោះអោយក្មេងដែលគួរអោយអាណិតទាំងនោះអី។ ទេ លោកគួរតែដាក់ឈ្មោះផ្សេងអោយគាត់វិញល្អជាង។ បងប្អូនជាទីស្រលាញ់!ខ្ញុំមិនជំរុញអោយបងប្អូនចេញ ពិការនោះទេ ព្រោះខ្ញុំបានចេញពីប្រធានបទខ្ញុំទៅហើយប៉ុន្តែខ្ញុំនិយាយហើយខ្ញុំគ្រប់គ្រង់វា។ នោះជាអ្វីដែលអ្នកធ្វើបងប្អូនមិនដឹងថាមានអីកើតឡើងទេពេលដែលបងប្អូននិយាយពីវានោះ។
ម៉ាថាយ ១២ៈ២៤ ម៉ាកុស ៣ៈ២២ លូកា១១ៈ១៥ យ៉ូហាន ១០ៈ៣៣
92
92គេបានហៅទ្រង់ថា “ជាអ្នកប្រទេសក្រៅ ជាគ្រូទាយ ជាអារក្ស ជាបេលសេប៌លូ” ហើយនិយាយថា “វាបានតាំងខ្លួនជាព្រះ” អូ ព្រះអើយ!
អេសាយ ៩ៈ៦ យ៉ូហាន ១ៈ១,១៤
តើលោកអេសាយមិនបានទាយថា “ទ្រង់ត្រូវបានគេហៅថាជាព្រះដ៏មានចេស្តា”ទេរីអី? អេសាយ ៩ៈ៦ “ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់ក្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព” ត្រូវហើយ! យ៉ូហាន ១ៈ១ “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។ ហើយព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា” បងប្អូនជឿការនេះឬទេ? ទ្រង់មិនគ្រាន់តែ... ជាហោរានោះទេ ប៉ុន្តែទ្រង់លើសជាងហោរាទៅទៀត។ ទ្រង់ជាហោរាព្រះ។ ហេតុអ្វីបានទ្រង់ត្រូវយាងមក?
93
93ចូរចាំថា ទ្រង់យាងមកជាបុត្រាក្នុងនាមចំនួន៣។ទ្រង់បានយាងមកដំបូងក្នុងនាមជាកូនមនុស្ស។ ទ្រង់មិន ដែលហៅព្រះអង្គទ្រង់ថាជា “បុត្រានៃព្រះ” នោះទេ បងប្អូនដឹងហើយ។ មើល ទ្រង់យាងមកក្នុងនាជាកូនមនុស្សជាហោរា ដែលព្រះអង្គទ្រង់ជាព្រះយេហូវ៉ា ជាព្រះវរបិតា។ យេរេមាបានហៅថា “កូនមនុស្ស” កូនមនុស្សជាហោរា ទ្រង់បានយាងមក...
ទ្រង់បានយាងមកក្រោយថ្ងៃបុណ្យទី៥០, ទ្រង់យាងមកវិញក្នុងភាពជាព្រះវិញ្ញាណបរិសុទ្ធ ជាវិញ្ញាណដែលអធិធម្មជាតិ។ ពេលនេះទ្រង់ជាព្រះរាជបុត្រានៃព្រះ។
នៅប៉ុន្មានពាន់ឆ្នាំទៀតទ្រង់និងធ្វើជាបុត្ររបស់ដាវីឌនិងអង្គុយនៅលើបល្ល័ង្គរបស់ដាវីឌ។ មើល ទ្រង់យាង មក... ទ្រង់ជាព្រះរាជបុត្រានៃព្រះជាកូនមនុស្ស ជាបុត្រនៃដាវីឌ។
94
94អូ! ព្រះគម្ពីរគឺពេញទៅដោយដុំមាស។យើងមិនអាចយកទាំងអស់ក្នុងពេលតែ១យប់បានទេ។ ប៉ុន្តែវា គ្រាន់តែការដ៏សមរម្យមួយដើម្បីរៀបចំនៅពេលនេះប៉ុណ្ណោះ។ថ្ងៃស្អែកប្រហែលជាមេឃមិនភ្លឺទេ។ ព្រោះយើង ប្រហែលជាទៅនៅមុនថ្ងៃស្អែក។ខ្ញុំប្រហែលជាបង្រៀនដល់មនុស្សដែលនិងត្រូវស្លាប់នៅមុនព្រឹកស្អែកមកដល់។ ខ្ញុំប្រហែលជាចាក់ចេញទៅនៅមុនព្រឺកនេះ។ បងប្អនប្រុសស្រី វាមិនមែនជារឿងនិទានទេនោះគឺជាការពិត! យើង មិនដឹងថាពេលណាដែលយើងនិងលាចាកទៅទេហើយបងប្អូននិងមិនមានឱកាសទៀតក្រោយពេលដែលបងប្អូន នៅសល់តែដង្ហើមចុងក្រោយ។ចូរធ្វើឥឡុវនេះ, កុំរងចាំព្រឺកស្អែកៈបងប្អូនអាចនិងយឺតពេល។
វិវរណៈ ៣ៈ១៧
95
95កត់ចំណាំឥឡុវនេះពួកគេបានធ្វើចំពោះទ្រង់ដូចនិងអ្វីដែលពួកហោរាបានទាយពីអ្វីដែលគេនិងធ្វើ។ ដូចដែលពួកកំពុងធ្វើនេះនៅថ្ងៃដូចគ្នានក្នុងជំនាន់ទីក្រុងឡោឌីសេ។ បើបងប្អូនចង់មើលការនោះសូមអានវិវរណៈ ៣ “តែឯងមិនដឹងថា ខ្លួនខ្វាក់ អាក្រាត់។ចូរបែរមកឯព្រះគ្រីស្ទ...” នៅពេលដែលទ្រង់បានសំដែងពីអង្គទ្រង់ទៅនិង គ្រាប់ពូជដែលកើតជាថ្មី, ដូចគ្នានិងគ្រាប់ពូជដែលកប់ទៅក្នុងដីហើយចេញមកវិញនូវអពាហ៍ពិពាហ៍ថ្មី។ គឺជាកូន ក្រមុំនិងកូនកំលោះនៅក្នុងរូវកាយនិងឈាមតែមួយ ការងារតែមួយ រឿងតែមួយ ធ្វើដូចនិងអ្វីដែលទ្រង់បានធ្វើនិងព្រះវិញ្ញាណ។
ហើយនៅទីនេះពួកគេកំពុងតែក្លែងបន្លំ ហើយធ្វើអ្វីផ្សេងទៀតវិញ ហើយគ្រប់គ្នាបានទទួលសៀវនេះម្នាក់១ហើយក៏រត់ទៅ... អូ! បងប្អូនមិនដែលបានលឺរឿងដែលគួរអោយភ្ញាក់ផ្អើលដូចនេះទេ “នោះខ្ញុំបានធុំខ្លិនការ អាក្រក់” ហើយការទាំងនេះ ដែលមិនមាននៅក្នុងបទគម្ពីរឡើយ។
ម៉ាថាយ ១៥ៈ១៤
96
96របស់ពិតប្រាកដកំពុងការផ្តេកនៅទីនោះមុខពួកគេ ពួកគេដើរចេញឆ្ងាយ “ពួកគេមិននៅក្នុងក្រុមរបស់ខ្ញុំនោះទេ..” វាដូចជាមនុស្សខ្វាក់ដែលដឹកនាំមនុស្សខ្វាក់អញ្ចឹង!តើពួកគេមិនធ្លាក់ទៅក្នុងរណ្តៅទាំងអស់គ្នាទេឬអី? ខ្វាក់ដោយសារទំលាប់នៃនិកាយរបស់មនុស្សពួកគេទុកព្រះអង្គនៅក្រៅព្រះវិហាររបស់ពួកគេ ដូចដែលព្រះទ្រង់ បានមានបន្ទូលក្នុងវិវរណៈ ៣ ដូចដែលគេបានទាយ។
កត់សំគាល់ពិរបៀបដែលព្រះយេសូ៌វបានធ្វើអោយពួកសិស្សស្គាល់ពីព្រះអង្គទ្រង់ឥឡុវយើងកាន់តែកៀក។ សិស្សទាំង២នេះ កាយផាស... ក្លាវផាស និងមិត្តរបស់គាត់។ឥឡុវយើងនៅក្នុងសេចក្តីរស់ឡើងវិញ, នៅពេលព្រឹកក្រោយពេលដែលទ្រង់រស់ឡើងវិញ ជាការរស់ឡើងវិញដំបូង គឺជាព្រឹកដ៏ស្រស់ស្អាត់។ព្រះយេសូ៌វបានរស់ឡើងពី សុគត ហើយរស់នៅក្នុងកណ្តាលចំណោមរាស្ត្ររបស់ទ្រង់។ពិតជាគំនិតដ៏ស្រស់បំព្រងមែន។
ហេព្រើរ ១៣ៈ៨
ទ្រង់គង់នៅទីនេះនៅថ្ងៃដូចគ្នានិងថ្ងៃនោះដែរពីព្រោះទ្រង់នៅតែដដែលពីថ្ងៃម្សិល ថ្ងៃនេះ និងតរាបតទៅ អស់កល្ប។ហើយបានបើកសំដែងព្រះអង្គទ្រង់នៅសព្វថ្ងៃនេះច្រើនជាងទ្រង់បានធ្វើនៅជំនាន់ណាទាំងអស់។មក ដោយសារគ្រាប់ពូជ ហើយសំបកនិងអង្គាម (វាកន្លងអស់ទៅហើយ)យើងបានចូលទៅក្នុងគ្រាប់ពូជម្តងទៀត។ មើល យើងបានត្រឡប់នៅក្នុងគ្រាប់ពូជវិញ។
លូកា ២៤ៈ២៥
97
97បានអោយដឹងថា...មើលពីរបៀបដែលទ្រង់បានបង្ហាញអង្គទ្រង់ដល់មនុស្សទាំងនេះ។ ឥឡុវចូរចាំថា ក្នុងនាមជាព្រះមែស្សី (សំរាប់មុនពេលយើងបញ្ចប់) នៃជំនាន់ព្រះបន្ទូលសន្យា។ កត់សំគាល់!ទ្រង់បានបើកបង្ហាញ... ដូចដែលទ្រង់មានបន្ទូលថាទ្រង់និងធ្វើ ចំពោះហោរា។ កត់សំគាល់ថា “ឱមនុស្សឥតពិចារណា ហើយក្រនិងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកពីទ្រង់នោះបានបំពេញ”។
ចូរមើលទ្រង់! ទ្រង់បានសំដៅត្រឡប់ទៅឯព្រះបន្ទូលនៃព្រះវិហ។ទ្រង់មិនដែលយាងចេញមកហើយប្រាប់ ដល់គេថា “តើអ្នកមិនស្គាល់ខ្ញុំទេឬអី? ខ្ញុំជាព្រះមែស្សីដែលបានរស់ពិសុគតឡើងវិញ”។ គឺទ្រង់មិននិយាយយ៉ាង នេះនោះទេ។មើល ទ្រង់គ្រាន់តែប្រទានអោយពួកគេនូវបទគម្ពីរប៉ុណ្ណោះ ដូចជាលោកយ៉ូហានបានធ្វើនិងអ្នកឯ ទៀត។ ពួកគេត្រូវយកការនោះចេញដោយខ្លួនឯង។ ពួកគេត្រូវការទោសដោយខ្លួនឯង។នៅពេលនេះ កុំទាន់ទៅគេង សូមកាត់ក្តីខ្លួនឯង។
លូកា ២៤ៈ២៥
“ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តីដែលពួកហោរាបានទាយទុកមកអើយ”។ អ្វីដែល បានបន្ទោសពួកគេគឺទាមទារអោយពួកគេស្គាល់ទ្រង់។
លូកា ២៤ៈ២៥
98
98កត់សំគាល់ពីរបៀបដែលទ្រង់ខិតទៅជិតប្រធានបទ។ ទ្រង់មិនដែលចាក់ចេញទេ, ដូចដែលខ្ញុំបាននិយាយ ប៉ុន្មានាទីមុននេះ ហើយនិយាយថា “មើល តើអ្នកមិនស្គាល់ខ្ញុំថាជាព្រះមែស្សីរបស់អ្នកក្នុងជំនាន់នេះទេឬអី? តើ អ្នកមិនដឹងទេអីថាគឺខ្ញុំនេះហើយ? អ្នកបំរើរបស់ព្រះមិនដែលបញ្ជាក់ពិខ្លួនឯងតាមរបៀបនេះនោះទេគឺជាបទគម្ពីរ ដែលបញ្ជាក់ថាគាត់ជាអ្នកណា។ ប្រាកដណាស់ គាត់អាចធ្វើបានប៉ុន្តែបានហៅមកដើម្បីទាញយកចំណាប់អារម្មណ៍ទៅកាន់អ្វីដែលពួកហោរាបាននិយាយអោយមើលទៅសម័យកាលព្រះមែស្សី។ ឃើញទេ? ត្រឡប់ទៅក្រោយវិញ ”ឱមនុស្សឥតពិចារណា ហើយីក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកអំពីការយាងមករបស់ព្រះមែស្សី“។
ទ្រង់ដូចជាលោកយ៉ូហាន គឺអោយព្រះបន្ទូលបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ទ្រង់ជាអ្នកណាសំរាប់ពួកគេ។ ដែលគួរតែធ្វើអោយបានច្បាស់លាស់ល្មម។ បើសិនព្រះបន្ទូលបញ្ជាក់ពីទ្រង់នោះគួរតែគ្រប់គ្រាន់ហើយ តើអ្នកណា សន្យាដែលពួកគេកំពូងស្វែងរក។ពួកគេបានដឹងថាមានម្នាក់និងយាងមកក្នុងរូបភាពនាសម័យនោះ។
ហេតុអ្វីអ្នកនិយាយថា “ឥឡូវទុកអោយខ្ញុំបង្ហាញអ្នកនូវអ្វីដែលព្រះបន្ទូលបានចែងដែលនិងត្រូវកើតឡើងនៅសព្វថ្ងៃនេះ”។
យ៉ូហាន ៥ៈ៣៩
99
99ខ្ញុំមិនមែនជាខ្ញុំទេ នៅយប់នេះ ខ្ញុំកំពុងព្យាយាមប្រាប់អ្នកពីពាក្យមួយៗទាំងស្ថានភាព ទិកន្លែង ឈ្មោះ ចំនួន និងអ្វីផ្សេងៗទៀតហើយគ្រប់ទាំងទីសំគាល់ ពេលវេលា និងគ្រប់យ៉ាង ដែលយើងនិងទៅឯពេលចុងបំផុត មែនទេ? ប្រាកដណាស់ អ្នកអាចឃើញពីអ្វីដែលខ្ញុំកំពុងតែនិយាយ។ មើល!វាពិតជាងាយយល់ណាស់មិនចាំបាច់ ត្រូវការការបញ្ជាក់អ្វីបន្ថែមទៀតទេ។នៅពេលដែលទ្រង់គង់នៅផែនដីនៅឡើយ ទ្រង់បានមានបន្ទូលថា “អ្នករាល់ គ្នាស្ទង់មើលគម្ពីរ ដោយស្មានថាបានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមកគឺគម្ពីរនោះឯងដែលធ្វើបន្ទាល់ពី ខ្ញុំ”។
ចោទីយកថា ១៨ៈ១៥
គាត់សំគាល់ ទ្រង់បានចាប់ផ្តើមជាមួយលោកម៉ូសេជាហោរាជាហោរានៅក្នុងចោទិយកថា ១៨ៈ១៥។ ខ្ញុំ កំពុងមើលបទគម្ពីរនៅទីនេះ។ នៅក្នុងចោទិយកថា១៨ៈ១៥ លោកម៉ូសេនិយាយថា “ព្រះអម្ចាស់នៃអ្នក...”។
និក្ខមនំ ២០ៈ១៩
មើល ព្រះបានមានបន្ទូលទៅកាន់គាត់នៅលើកំពូលភ្នំ។ ហើយ អូ!បងប្អូនលឺដូចជាផ្គរលាន់ ពួកគេនិយាយ “ទុកអោយលោកម៉ូសេនិយាយ កុំអោយព្រះមានបន្ទូល រែកងយើងត្រូវស្លាប់”។
ចោទិយកថា ១៨ៈ១៥
ទ្រង់មានបន្ទូលថា “ពយកគេនិយាយត្រូវហើយ។ អញនិងមិននិយាយជាមួយគេបែបនេះទៀតទេ ប៉ុន្តែអញនិងតាំងអោយមានហោរា១សំរាប់ពួកគេ”។ ហើយព្រះបន្ទូលទ្រង់ក៏បានសំរេចរហូតមក។ នោះហើយជាការ ផ្សះផ្សារគ្រប់ការទាំងអស់នោះទីបំផុត។គឺបានកើតឡើង ព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមកតាមរយៈ ហោរា។គឺជារបៀបតែមួយគត់ដែលទ្រង់មានបន្ទូល។ បើមិនដូច្នោះទេ វាធ្វើអោយបន្ទូលរបស់ព្រះខូចបង់ហើយ ធ្វើអោយទ្រង់ទៅជាអ្នកនិយាយពីការដែលមិនពិត។ព្រះបន្ទូលមិនដែលមកតាមរយៈសិក្ខសាលាទេ គឹមកតាម រយៈហោរា ហើយជាហោរាដែលប្រទានមកពីព្រះ។បងប្អូនអាចដឹងបានតាមបែបនោះឯង មិនមែនដូចមនុស្ស និយាយទេ។
100
100ប៉ុន្តែការទាំងនោះនិងមកដល់ផែនដីនេះ ដោយព្រះបន្ទូលសន្យារបស់ព្រះជាអ្នកបំរើព្រះយ៉ាងពិតត្រង់ ដែលត្រូវបានព្រះជាអ្នកបញ្ជាក់(ដោយសារព្រះបន្ទូលដែលបានឆ្លើយតបនាពេលសព្វថ្ងៃនេះ) នោះនិងរៀបចំកូ ក្រមុំតាមលំដាប់(គឹមួយចំនួនតូចដែលពិតប្រាកដនៃក្រុបជំនុំ) និងបានទទួល។ ត្រូវហើយ! ទ្រង់និងបង្ហាញ “មើល ម្នាក់ដែលអញបាននិយាយ នោះនិងយាងមកដល់”។
ដែលគ្រប់ទាំងហោរាបានទាយពីទ្រង់ និងសំរាប់មនុស្សជំនាន់នេះនោះជាហេតុដែលនិងធ្វើអោយទាក់ទាញ ដើម្បីអោយលឺអ្វីដែលទ្រង់មានបន្ទូល។តើបងប្អូនមិនចង់លឺទ្រង់មានបន្ទូលដូចនេះទេរឺ? “គ្រប់ទាំងហោរាបានទាយ...” ចូរចាំ ទ្រង់មានបន្ទូលពីអ្វីដែលពួកហោរានិងទាយអំពីព្រះអង្គទ្រង់ដកស្រង់ព្រះបន្ទូលទ្រង់ អ្វីដែលទ្រង់មាន បន្ទូល (ហើយទ្រង់ជាព្រះបន្ទូល)។
101
101ឥឡុវសូមស្តាប់នូវព្រះបន្ទូលដែលទ្រង់បានដកស្រង់។តើបងប្អូនចង់ស្តាប់នូវអ្វីដែលទ្រង់មានបន្ទូលទៅកាន់ ពួកគេទេ? សូមយកនូវការសន្ទានទាំងនេះ មុនពេលដែលយើងឈប់។
ឥឡុវពួកគេមានការសង្ខេប់នូវហេតការដែលកើតឡើងមុនពេលដែលទ្រង់ត្រូវរងទុក្ខមុនរឿងនៅឯផ្នូរ និង រដៅផ្នូរ ព្រមទាំងស្ត្រីដែលបានឃើញទ្រង់ និងអស់អ្នកដែលថាបានឃើញទ្រង់ហើយផ្សេងៗទៀត។ ពួកគេបាន និយាយពីទ្រង់អំពីការនោះ។ហើយទ្រង់ធ្វើដំនើរតាមអ្វីដែលព្រះបន្ទូលបានចែង... ដកស្រង់ដោយទ្រង់ព្រះអង្គឯងតាមរយៈព្រះបន្ទូល។
ឥឡុវសូមមើលក្នុងសាការី ១២។(ទ្រង់ត្រូវតែមានការដក់ស្រងពីសាការី ១១ៈ១២)។ “ដ្បិតទ្រង់ត្រូវគេ លក់ក្នុងតំលៃ៣០ដួង” តើព្រះមែស្សីនិងត្រូវលក់ក្នុងតំលៃ៣០ដូចងមែនទេ?
ក្នុងទំនុកដំកើង ៤១ៈ៩ទ្រង់មិនសំឡាញ់របស់ទ្រង់ក្បត់នឹងទ្រង់។
សាការី ១៣ៈ៧ទ្រង់ត្រូវសិស្សរបស់ទ្រង់បោះបង់ចោល
ក្នុងទំនុកដំកើង ៣៥ៈ១១ត្រូវចោទប្រកាន់ដោយសាក្សីក្លែងក្លាយ
តាមរយៈអេសាយ ៣៥ៈ៧ ទ្រង់មិននិយិយាអ្វីសោះនៅមុខពួកអ្នកចោទប្រកាន់ទ្រង់មិនបើកព្រះឱសទេ (ត្រូវដូចពាក្យលោកថាហើយ)
អេសាយ ៥០ៈ៦ទ្រង់ត្រូវគេធ្វើទុក្ខ
ទំនុកដំកើង ២២ៈ១, ១៦, ១៧
ទំនុកដំកើង ២២ទ្រង់ទយញសោកនៅលើឈើឆ្កាង “បិតាអើយី, ហេតុបានជាទ្រង់លះចោលទូលបង្គំ? អស់ទាំងឆ្អឹងទូលបង្គំគេរាប់បានទាំងអស់ គេគន់មើល។ជើងនិងដៃទូលបង្គំត្រូវគេហែកជាចំរៀកៗ”។ (មើលពីបទ ទំនាយដែលទ្រង់បានមានបន្ទូល)
អេសាយ ៩ៈ៦ដ្បិតមានបុត្រ១កើតដល់យើង មើលនាងព្រហ្មចារីនិងមានគភ៌ និងផ្សេងៗទៀត។
ហើយនៅក្នុងទំនុកដំកើង ២២ៈ១៨គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នា។
នៅក្នុងអេសាយ ៧ៈ១៤នាងព្រហ្មចារីនិងមានគភ៌
ទំនុកដំកើង ២២ៈ៧ និង៨ទ្រង់ត្រូវបានពួកសត្រូវចំអស់ទោះទាំងមិនសំលាញ់របស់ទ្រង់ សត្រូវរបស់ទ្រង់នៅក្នុងព្រះវិហារ។
ទំនុកដំកើង ២២ៈ១៦
ក្នុងទំនុកដំកើង ២២ ម្តងទៀតមិនមែនឆ្អឹងតែមួយដែលត្រូវបានបំបាក់នោះទេ តែជើងនិងដៃរបស់ទ្រង់ ត្រូវបានចែកជាចំរៀក។
អេសាយ ៥៣ៈ១២បានសុគតជាមួយមនុស្សអាក្រក់។
អេសាយ ៥៣ៈ៩ ត្រូវបានជីកហើយកប់ក្នុងផ្នូររបស់អ្នកមាន
ទមុកដំកើង ១៦ៈ១០ទ្រង់បានរស់ពិសុគតឡើងវិញ។ ស្តេចដាវីបាននិយាយថា “ដ្បិតទ្រង់មិនទុកឱ្យ ប្រលឹងទូលបង្គំនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេក៏មិនព្រមឱ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែ” ទ្រង់បានរស់ពិសុគតឡើងវិញ។
ម៉ាឡាគិ ៣យ៉ូហានបាទីស្ទនិងត្រូវមកមុនទ្រង់។
លោកុប្បត្តិ ២២ៈ៣
គ្រប់ទាំងគំរូបានបង្ហាញពីទ្រង់!សូម្បីអ៊ីសាក់កាលនៅលើភ្នំក៏បានបង្ហាញពីលក្ខណៈព្រះអង្គដែរ... គឹនៅលើភ្នំកាលដែលអ័ប្រាហាំឪពុករបស់គាត់បានយកគាត់ទៅ ក្នុងលោកុប្បត្តិ២២។
102
102ពេលនេះពួកគេចាប់ផ្តើមមើលឃើញពីអ្នកណាដែលបានបំពេញនូវបទគម្ពីរទាំងនេះដែលជាព្រះបន្ទូលសន្យា នៅពេលនោះ។ បន្ទាប់មក នៅក្រោយពេលនោះបន្តិច ពួកគេចាប់ផ្តើមឃើញ “អូ! ល្អណាស់, សូមចាំបន្តិច! អ្នក ដឹងថាទេ?” ពួកគេបានដឹងថាការឆ្កាងព្រះយេសូ៌វជាមិត្តសំលាញ់របស់ពួកគេគឺជាអ្វីដែលហោរបានសន្យា។ ពួកគេ ដឹងព្រោះ... ពួកគេមិនបានបំព្រួញនៅក្នុងបទគម្ពីរទេ។
លូកា ២៤ៈ២៥
ប៉ុន្តែ មើលការទាំងអស់នេះគឺជាអ្វីដែលបំរុងដើម្បីអោយកើតឡើងនៅឯឈើឆ្កាង, ការទាំងនេះ “ឱមនុស្ស ឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ។តើមិនគួរអោយឱ្យព្រះ គ្រីស្ទរងទុក្ខទាំងនោះហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញនៅថ្ងៃទីបីទេឬអី”
ពួកគេនៅតែទៅ “អូ! ត្រូវហើយ ខ្ញុំឃើញ។ ពយកគេថា ”តើចិត្តយើងមិនបានឆេះឆួលនៅខាងក្នុងយើងទេឬអី?“។ គ្មានអ្វីប្លែកទេដែលចិត្តពួកគេឆេះឆួលនោះ!ព្រោះទំនាយដែលទ្រង់បានប្រទាននោះ បានបំពេញ ហើយ។
103
103បន្ទាប់មកទើបពួកគេយល់ថាមិត្តសំឡាញ់របស់គេ គឺជាម្នាក់ដែលបានញាំជាមួយនិយាយជាមួយ ដើរជា មួយ ស្ទូចត្រីជាមួយគេ ផ្ទុំនៅក្នុងស្លូកនោះពិតជាបានបំពេញគ្រប់ទាំងព្រះបន្ទូលសន្យា! គឹយ៉ាងនោះហើយ។ ពួកគេបានដើរជិត១០គីឡូម៉ែត (ខ្ញុំគិតថា គឺជាពេលវេលាដ៏ខ្លី) ហើយពួកគេបានស្តាប់នូវសេចក្តីអធិប្បាយជាង៦ម៉ោងដែលបានសម្តែងតាមបទទំនាយ (វែងជាងអ្វីដែលយើងធ្វើនៅយប់នេះបន្តិច)។ឥឡុវនេះវាហាក់ដូចជាល្ងាចណាស់ ទៅហើយ ពន្លឺនៃពេលល្ងាចចាប់ផ្តើមបំភ្លឺហើយ។
សាការី ១៤ៈ៧ ហេព្រើរ ១៣ៈ៨
ពេលនេះគឺជាពេលដូចគ្នា។ ពន្លឺនៃពេលល្ងាចបានមកដល់។ ហេព្រើរ ១៣ៈ៨ “...........”។ អូ ប្រឹត្តិការណ៍ បានសំរេចដោយសារបទទំនាយដូចនៅថ្ងៃនេះ។ ពន្លឺពេលល្ងាចនៃព្រះបន្ទូលសន្យាដោយសារហោរារបស់ព្រះ ក្នុង សាការី ១៤ៈ៧ដែលនិងបើកភ្នែកអស់អ្នកដែលជឿអោយមើលឃើញនូវការប្តូរជំនួសនៅថ្ងៃនេះ, ដែលបទ ទំនាយយ៉ាងច្រើនបានបង្ហាញថាយើងស្ថិតនៅពេលវេលាចុងក្រោយ។ ព្រះយេសូ៌វកំពុងតែយាងមក។ នោះទ្រង់មានបន្ទូលថា “និងមានថ្ងៃដែលនិងមកដល់...” (ចំនុចខ្មៅនៅលើកាស្សែត)។
104
104ព្រះវរបិតានៃទូលបង្គំដែលគង់នៅស្ថានសួគ៌យើងខ្ញុំអរព្រះគុណព្រះអង្គដែលទ្រង់បានឆ្លើយតបចំពោះ សេចក្តីអធិស្ឋានរបស់យើងខ្ញុំ។ស្ត្រីដ៏គួរអោយអាណិតនេះកំពុងគេងនៅទីនេះ ដ្បិតការវះកាត់បានបរាជ័យទៅ ហើយ។ ប៉ុន្តែព្រះអើយ យើងខ្ញុំបាននឹកចាំពីការវះកាត់ដំបូងដែលបានធ្វើនៅលើផែនដីនេះ, គឺទ្រង់បានធ្វើដោយ ព្រះអង្គទ្រង់។ទ្រង់បានយកឆ្អឹងជំនីពីអ័ដាម ហើយក៏ដេរផ្ជិតទៅវិញ ក៏បានធ្វើជាមនុស្សស្រី។ អូព្រះវរបិតាអើយ កូនអធិស្ឋាននៅយប់នេះ សូមអោយព្រះហស្តរបស់ទ្រង់ប្រទានចុះមកឥឡុវនេះហើយនិងធ្វើការដ៏អស្ចារ្យដែល យើងខ្ញុំកំពុងតែទូលសូមទ្រង់។ ម៉្យាងទៀត ព្រះអង្គអើយស្ត្រីនេះកំពុងតែមានការឈឺចាប់ដែលធ្វើអោយគាត់ មានការសង្កត់ចិត្តគាត់យ៉ាងខ្លាំងនិងការអធិស្ឋានរបស់បងប្អូនផ្សេងៗទៀត, យើងខ្ញុំសូមថ្វាយពួកគេដល់ទ្រង់បិតាអើយ អស់ពិចិត្តកូន។ ក្នុងព្រះនាមព្រះយេសូ៌វគ្រីស្ទ។ អាម៉ែន!
សាការី ១៤ៈ៧
ទ្រង់មានបន្ទូលថា “និងមានពេលដែលនិងគ្មានថ្ងៃឬយប់ទៀត”។ ទ្រង់មានបន្ទូលថា “ប៉ុន្តែនៅពេលល្ងាចនិង មានពន្លឺភ្លឺ”។ នៅពេលនេះ យើងដឹងតាមភូមិសាស្ត្រគឺព្រះអាទិត្យរះនៅទិសខាងកើត និងលិចនៅទិសខាងលិច។ ឥឡុវហោរាបានថា “...........”
ឥឡូវ តើព្រះរាជបុត្រារះឡើងនៅទីណា? គឺ S-o-nដែលយើងកំពុងនិយាយនៅពេលនេះ។គឺជា S-o-n ដែលរះតាមធម្មជាតិគឺនៅទិសខាងកើតនិងលិចនៅទិសខាងលិច។នោះគឺជាព្រះដដែល... ជាព្រះរាជបុត្រាដដែល ដូចគ្នា។ ហើយ S-o-n ព្រះរាជបុត្រានៃព្រះបានរះឡើងនៅទិសខាងកើតរហូតដល់មនុស្សនៅលោកខាងលិច។
នៅពេលនេះក្រោយដែលទ្រង់យាងទៅវិញ តើពួកគេបានធ្វើអ្វី? ៣០០ឆ្នាំក្រោយមក ពួកគេចាប់ផ្តើមធ្វើការរៀបចំចាត់ចែងរបស់ពួកគេលើកដំបូងៈ នៅក្នុងព្រះវិហាររ៉ូមាំងកាតូលីក, ពួកគេបានទៅតាមសម័យកាល ងងឹត, ហើយពួកគេក៏ចេញពីនោះមក។ តើពួកគេធ្វើអ្វី? គឺធ្វើការដដែល។ នោះគឺជាថ្ងៃមួយដែលមិនត្រូវបានហៅថាថ្ងៃឬយប់ឡើយ។ ពួកគេមានរាជបញ្ជាគ្រប់គ្រាន់ហើយពួកគេជឿថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយបាន ដើរនៅក្នុងពន្លឺដែលពួកគេមាន, ពួកគេបានបង្កើតពួកជំនុំរបស់ពួកគេ ហើយក៏សាងមន្ទីរពេទ្រនិងសាលា និងផ្សេងៗទៀត។ ហើយគ្រូដែលបង្រៀន បានបញ្ជូនកូនរបស់ពួកគេទៅសាលា។
សាការី ១៤ៈ៧
105
105ប៉ុន្តែហោរាបាននិយាយថា “.........” ថាមេច? ព្រះរាជបុត្រាដដែល (S-o-n) ដែលបានសម្តែងមក ជាសាច់ឈាមនៅពេលព្រឹកព្រលឹម, នៅពីក្រោយនោះ និងត្រូវបានសម្តែងម្តងទៀតនៅពេល ល្ងាចមកដល់។
លូកា ១៧ៈ៣០
ឥឡុវចូរប្រៀបធៀប លូកា ១៧ៈ៣០ “.....”
វាគួរតែមានពន្លឺនៅពេលល្ងាចបានមកដល់
ដើម្បីថ្វាយសិរីល្អដល់ទ្រង់នោះប្រាកដ់ជាគ្មានបញ្ហា
អូ រាស្ត្រខ្ញុំអើយ! តើយើងនៅក្នុងគ្រាណា?
ប្រជាជាតិកំពុងបាក់បែក, អីស្រាអែលកំពុងភ្ញាក់ឡើង
ទិសំគាល់ដែលពួកហោរ៉ាបានទាយ
ថ្ងៃខែរបស់សាសន៍ដទៃបានរាប់, ដោយការទាស់តែងយ៉ាងរន្ធត់។
(មើលនាងបានរអិលធ្លាក់ទៅក្នុងសមុទ្រ)
ត្រឡប់មកវិញ ឱពយកដែលបែកខ្ញែកអើយ ត្រឡប់ទៅឯកន្លែងអ្នកវិញ។
ថ្ងៃនៃការរំដោះជិតមកដល់ហើយ
ចិត្តរបស់មនុស្សកំពុងធ្លាក់ទៅដោយសេចក្តីភ័យខ្លាច
ប៉ុន្តែត្រូវបានបំពេញដោយព្រះវិញ្ញាណ ចង្កៀងរបស់អ្នកត្រូវបានតំរិមយ៉ាងស្អាត។
ចូរមើលទៅលើ!ព្រះសង្គ្រោះរបស់អ្នកនៅជិតបង្កើយ។ (អ្នកនិងមិនអីទេ)
បងប្អូនប្រុសស្រី នេះគឺជាពេលក៏គួរអោយភ័យខ្លាច។មើលអ្វីដែលពួកហោរាបានទាយ, មើលអ្វីដែលបាន កើតឡើង។មើលគ្រប់ទាំងបទទំនាយត្រូវបានសំរេច បន្ទាប់មកយើងឃើញអ្វីទាំងអស់នោះ។ វាមិនមែនតែមួយ ក្រុម...ជាស្នាមប្រលាក់នៃភាពអយុត្តិធម៌។ជាអ្វីដែលព្រះកំពុងតែបញ្ជាក់នូវព្រះបន្ទូលរបស់ទ្រង់យ៉ាងពិតប្រាកដ ពិតមែន។ដំថ្មត្រូវបានវាយបំបែកហើយ មិត្តសំឡាញ់ ចូរចៀសចេញពីការនោះអោយបានលឿនតាមដែលអ្នកអាចធ្វើបាន។ ទំនាយកំពុងតែបើកសំដែងនៅក្នុងថ្ងៃដែលយើងកំពុងរស់នៅនេះ។
106
106ចូរអោយយើងអោយក្បាលចុះ (បងប្រុងម្នាក់បាននិយាយជាភាសាដទៃហើយបងស្រីម្នាក់បានបកប្រែ។ បងប្រុសឈរនៅលើវេទិកានិយាយថា “តើយើងអាចឈរអោយមាំមួនមួយភ្លេទបានទេ? ព្រះបានមានបន្ទូលមក កាន់យើងតាមលោក Braham និងកំពុងចាក់ប្រេងតាំងលើលោក ពរាហាម ហើយគាត់មិននិយាយរហូតទេ”)
បងប្អូនជាទីស្រឡាញ់ តើបងប្អូនប្រាកដទេថាជាថ្ងៃដែលយើងកំពុងរស់នៅ? តើបងប្អូនមានប្រកែកជាមួយ ព្រះទេ? បងប្អូនហាននិយាយថាទ្រង់ខុសទេ ពេលដែលទ្រង់បង្ហាញពីការនោះ? ទ្រង់បានបកស្រាយដោយព្រះអង្គ ទ្រង់។តើបងប្អូនចង់បំរើទ្រង់ទេ?
ឥឡុវបើក្បាលបងប្អូនអោនចុះហើយ នោះចូរអោយចិត្តយើងបានអោនចុះដែរណាបងប្អូនប្រុសស្រី។
នេះអាចជាពេលប្រជុំចុងក្រោយរបស់យើងផង។ យើងអាច...បើខ្ញុំអាចទានពេលវេលា១ឆ្នាំក្រោយរាប់ពី ពេលនេះ បើខ្ញុំនៅរស់ នោះអ្វីៗដែលមាននៅទីនេះអាចនិងមិនមានទេ។ ហើយ
ខ្ញុំនិងបានជួបអ្នកនៅឯទីលានកាត់ក្តី ហើយនិងឆ្លើយនូវអ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយនៅយប់នេះ។
107
107នៅចំពោះព្រះ នៅពេលដែលអ្នកគិតក្នុងគំនិតនៅឡើយតើបងប្អូនិងធ្វើច្រើនប៉ុណ្ណាថ្វាយព្រះ? បើបងប្អូនដឹងថាគឺបងប្អូនហើយ... សូមមើលទៅខ្លួនរបស់អ្នកដូចមើលនៅក្នុងកញ្ចក់របស់ព្រះ(ព្រះគម្ពីរ) មិនថាបងប្អូនជា អ្នកណានោះទេ ហើយនិយាយថា “ខ្ញុំដឹងថាខ្ញុំមិនគួរក្លាយជាកូនស្ងួនភ្ងាររបស់ទ្រង់តាមនោះទេសូមមើលពីអ្វីដែលខ្ញុំ ធ្វើ មិនសមនិងធ្វើជាកូនរបស់ទ្រង់ទេ មើលពីអ្វីដែលខ្ញុំធ្វើ។ ប៉ុន្តែព្រះអើយ កូនមិនចង់ធ្វើអញ្ចឹងទេ។ ខ្ញុំចង់អោយ មានការខំប្រឹងប្រែងដើម្បិទៅកន្លែងនោះ”។ ខ្ញុំចង់អោយបងប្អូនលើកដៃឡើងទៅចំពោះព្រះមិនថាបងប្អូនជាអ្នក ណាទេ មិនថាបងប្អូនឆ្លងកាត់អការមកពីខាងណាទេ ចូរនិយាយថា “មែនហើយ ខ្ញុំចង់ធ្វើជាកូនប្រុសរបស់ព្រះ។ខ្ញុំចង់ធ្វើជាកូនស្រីរបស់ព្រះ ខ្ញុំនិងបំពេញគ្រប់ការទាំងអស់ដែលព្រះទ្រង់បង្គាប់អោយខ្ញុំធ្វើ”។ ពេលនេះ សូមព្រះ ប្រទានពរដល់បងប្អូនខ្ញុំជឿថាមានបងប្អូនដែលស្តាប់ជាង៩០ភាគរយ។
ឥឡូវ សូមមើលមកទីនេះ មិត្តសំឡាញ់។មានអ្វីកើតឡើងបើបងប្អូនមានជីវិតនៅក្នុងថ្ងៃដែលបានលឺលោក យ៉ូហានបង្រៀន? មានអ្វីកើតឡើងបើបងប្អូនមានជីវិតនៅក្នុងថ្ងៃដែលព្រះយេសូ៌វគង់នៅទីនេះ? តើបងប្អូនចង់ រើសយកផ្នែករបស់អ្នកណា? បើបងប្អូនមានជីវិតនៅក្នុងព្រះយេសូ៌វ... ចូរចាំថាបើទ្រង់...បើបងប្អូនរស់នៅក្នុង សម័យកាលនោះវាអាចនិងដូចគ្នានិងអ្វីដែលបងប្អូនរស់នៅពេលនេះ។ដូចគ្នានិងព្រះយេសូ៌វដែលធ្វើអោយព្រះអង្គ ទ្រង់ស្គាល់ព្រះបន្ទូលដោយហើយនិងគ្មានប្រជាប្រិយភាពនោះទេ។
ហេព្រើរ ១០ៈ២៥
108
108ប៉ុន្តែសូមអោយខ្ញុំប្រាប់បងប្អូនខ្ញុំមិនកំពុងព្យាយាមប្រាប់អោយមនុស្សចេញពីព្រះវិហារទេ ឬ... ខ្ញុំចងអោយបងប្អូនទៅព្រះវិហារ “ឥតលែងប្រជុំគ្នាដូចជាអ្នកខ្លះធ្លាប់ធ្វើនោះឡើយ” ប៉ុន្តែអ្វីដែលខ្ញុំព្យាយាប្រាប់បងប្អូននោះគឺអោយប្រញាប់ចូលទៅក្នុងអណាចក្ររបស់ព្រះ។ ដោយទទួលតាមការទាំងនេះ ផែនដី, ព្រះវិហារ....
ប៉ងតាកុស មនុស្សរបស់អ្នកហាក់ដូចជាលំអៀងទៅខាងលោកីយពេកហើយ។អ្នកកំពុងរត់តាមលោកីយ ខ្លាំងពេក។ វាស្រួលទេ ដែលបងប្អូននៅមើលទូរទស្ទនិងការទាំងអស់នោះ និងអ្វីដែលគេកំពុងធ្វើ ប្រមទាំងការនេះហើយគឺជាការដំបុងដែលអ្នកដឹង... សិក្ខាសាលា និងសាលា ចាប់ផ្តើមផ្តេកផ្តួលនៅទីនេះនិងនៅទីនោះ ពិការនេះ ពិការនោះ និងការផ្សេងទៀត គឺជាការដំបុងដែលអ្នកដឹង...ខ្ញុំត្រូវតែនិយាយតាមរបៀបនេះ។ ព្រះវិហារ ប៉ងតាកុស គឺជាអ្នកផ្គត់ផ្គងដ៏ធំរបស់ខ្ញុំខ្ញុំមិននិយាយអ្វីដែលប្រឆាំងនោះទេ។ ប៉ុន្តែ នោះជាអ្វីដែលខ្ញុំយំស្រែក “បងប្អូនប្រុសស្រី ចេញពីនោះទេ!” អ្នកមិនមានការប្រជុំដូចដែលអ្នកធ្លាប់មាននោះទេ។មនុស្សមិនដូចជាពួកគេ ពិមុននោះទេ។ ប៉ុន្តែព្រះយេសូ៌វទ្រង់នៅដែរដដែល។ ចូរដើរចូលទៅក្នុងទ្រង់។
109
109ឥឡូវ សូមអោយអ្នកលើកដៃឡើង ចូរចាំថានោះគឺជាថ្នដែលគេបោះចោលនៅក្នុងទីរហោស្ថាន ហើយប្រ ភពទឹកនោះនៅតែបើកនៅយប់នេះ។ជាថ្មដែលគេបានកំទេច។ ព្រះគ្រីស្ទៈ ទ្រង់គឺជាថ្មដែលបានកំទេចនោះហើយ។
ហើយនៅយប់នេះ យូរទៅខ្ញុំកាន់តែយល់ ព្រះវិហារអាចជា...ពេលនៃការត្រាស់ហៅនោះប្រហែលជាកន្លង បាត់ទៅហើយ ខ្ញុំមិនដឹង។ ខ្ញុំមិនអាចនិយាយបាន។ចូរចាំ មនុស្សចង់អោយមានការប្រជុំ គឹដូចជានិងក្រោយពេល ដែលព្រះយេសូ៌វបានឆ្កាងហើយ។ហើយមនុស្សទាំងអស់និងមក ពួកគេ... មើល! ពួកគេនិងទៅអោយបានស្តាប់ ការបង្រៀនហើយនិយាយថាពួកគេបានសង្គ្រោះហើយ និងការផ្សេងៗទៀត ពួកគេនិយាយថា “ផែនដីនិងនៅតែ បន្តដូចមុនអញ្ចឹង”។ ប៉ុន្តែវានិងយឺតពេលល។
២ ធិម៉ូថេ ៣ៈ៨
110
110នៅពេលដែលបងប្អូននៅមានឱកាសនៅឡើយ បងប្អូនប្រុសៗ នៅពេលដែលបងប្អូននៅមានឱកាសនៅឡើយ បងប្អូនស្រីៗ ចូរចូលមកឯនគររបស់ព្រះ។បងប្អូនមិនចាំបាច់មកនៅក្រោអ្វីផ្សេងទៀតនោះទេ ប៉ុន្តែអោយលាត់អោយច្បាស់នូវសេចក្តីជំនឿជឿព្រះបន្ទូលរបស់ទ្រង។ ទ្រង់គឺជាព្រះបន្ទូល។ “ព្រះអម្ចាស់យេសូ៌វ, ទូលបង្គំ ដឹងថាទូលបង្គំកំពុងឆ្លុះខ្លួនឯងនៅក្នុងកញ្ចកនៃព្រះបន្ទូលទ្រង់។អូ ទូលបង្គំពិតជាដើរផ្លូវកាត់មែន។ ប៉ុន្តែ ព្រះអង្គ អើយ នៅយប់នេះ ជាយប់ថ្ងៃច័ន្ទគឹនៅក្នុង San Bernardino, California, នៅក្នុងបន្ទប់សំរាប់សំដែងនោះគឺជាអ្វីដែលទូលបង្គំមាន ព្រះអម្ចាស់អើយ ប៉ុន្តែទូលបង្ធំនិងថ្វាយដល់ទ្រង់។ព្រះអម្ចាស់អើយ តើទ្រង់និង ទទួលមនុស្សទូលបង្គំនោះទេ? តើទ្រង់អោយទូលបង្គំរត់ទៅឯឈើឆ្កាងជាប្រញាប់ឥឡុវទេ? ទូលបង្គំធ្លាប់ឃើញ ពួកអ្នកនាំសារ។ ទូលបង្គំបានឃើញពេលវេលា, ទូលបង្គំបានឃើញការត្រាស់ហៅចេញពីក្រុងសូដុំម។ ទូលបង្គំឃើញទីសំគាល់។ ទូលបង្គំបានឃើញក្រុមលោកអ័ប្រាហាំកំពុងទទួលពន្លឺ។ ទូលបង្គំឃើញការជាក់ស្តែងព្រះយេសូ៌វ បានបង្ហាញម្តងទៀតនៅចំណោមយើងខ្ញុំដូចដែលបានកើតឡើងនេះ។ទូលបង្គំបានឃើញគ្រប់ទាំងអស់ដែលទ្រង់ បានសន្យា។ ទូលបង្គំបានឃើញពួកក្លែងបន្លំជាច្រើនដូចទ្រង់មានបន្ទូលថា ”ដូចជានៅជំនាន់លោកម៉ូសេដែរ“ ជា របៀបដែលចេននេស និងយាមប្រេសបានក្លែងបន្លំ ហើយគឺនៅតែមានការបោកបញ្ឆោតនោះដដែល។
111
111ឃើញទេ ពួកគេមិនអាចធ្វើតាមលោកម៉ូសេតាមរយៈព្រះបន្ទូលនោះទេហើយក៏មិនអាចនាំពួកចៅរបស់គេ ចេញទៅឯទីរហោស្ថានព្រោះបានធ្វើការរួមគ្នានៅក្នុងអេស៊ីព្ទ។ ពួកគេមិនអាចធ្វើអញ្ចឹងបានតែ ទោះបីជាពួកគេបានធ្វើការដូចគ្នាដែលលោកម៉ូសេធ្វើក៏ដោយ។ ប៉ុន្តែភាពល្ងីល្ងើរបស់ពួកគេបានធ្វើអោយមានការបើកសម្តែង។ហើយព្រះគម្ពីរនិយាយថា “ព្រះជាម្ចាស់មានបន្ទូលថា ”វានិងកើតឡើងម្តង់ទៀតនៃថ្ងៃចុងក្រោយ“
យ៉ូហាន ១០ៈ៤
បងប្អូនអាចមើលឃើញដោយភ្នែកបងប្អូន បើបងប្អូននៅក្នុងវិញ្ញាណ។ខ្ញុំមិនអាចពន្យល់បានទេ។ វាមិន សំខាន់ដើម្បីអោយខ្ញុំពន្យល់នោះទេ។ “ចៀមរបស់ខ្ញុំវាស្គាល់សំលេងខ្ញុំ” ចូរអោយយើងចូលទៅចំពោះទ្រង់ពេលនេះនៅពេលដែលយើងមានឱកាសនៅឡើយ។ តើបងប្អូនទៅទេ?
112
112បើបងប្អនត្រូវការក្នុងការធ្វើបុណ្យជ្រមុជក្នុងព្រះវិញ្ញាណបរិសុទ្ធបើបងប្អូនត្រូវការការកែលំអរឡើងវិញ ជាជីវិតថ្មីនោះគ្រូគង្វាលរបស់បងប្អូននិងមិនស្អប់បងប្អូន គាត់និងស្រលាញ់បងប្អូនដោយការនោះ។សូមគ្រាន់តែ ថ្វាយខ្លួនរបស់បងប្អូនទាំងស្រុងទៅចំពោះព្រះនៅយប់នេះពេលដែលបងប្អូននៅទីនោះនៅឡើយ។ ខ្ញុំដឹងថាវាជា ការពិបាក, ត្រូវកាត់ចិត្ត ប្លែក។ខ្ញុំមិនបានធ្វើអញ្ចឹងដោយព្រោះហេតុផលនោះទេ គឺខ្ញុំធ្វើដើម្បីភាពស្មោះត្រង់។ខ្ញុំធ្វើអញ្ចឹងព្រោះខ្ញុំស្រលាញ់បងប្អូន ព្រោះខ្ញុំស្រលាញ់ព្រះហើយខ្ញុំធ្វើព្រោះខ្ញុំព្យាយាមជួយបងប្អូន។ ជាការពិត មិត្តសំឡាញ់ខ្ញុំជឿជាក់យ៉ាងអស់ពិចិត្ត អស់ពីជំនឿរបស់ខ្ញុំខ្ញុំជឿថាសេចក្តីអធិប្បាយរបស់ខ្ញុំគឺមកអំពីព្រះ។ គឹបានផ្តល់មកអោយបងប្អូនក្នុងខណៈដែលមានពេល។
ឥឡុវសូមស្តាប់ នៅយប់នេះចូរថ្វាយគ្រប់ទាំងអស់ដែលអ្នកមានគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវការ។ ខ្ញុំជឿ នោះជាការពិត ថ្វាយចិត្តដល់ទ្រង់បងប្អូនអាចក្រោយឈរដោយជើងទាំងពីរ ហើយលើកដៃឡើងទៅចំពោះព្រះ ហើយនិយាយថា “ព្រះអង្គអើយ ទូលបង្គំនៅទីនេះ។សូមទទួលយកកូន។ ទូលបង្គំនិងមិនព្យាយាមប្រើតាមគំនិតរបស់ទុលបង្គំនិងការអធិប្បាយរបស់ទុលបង្គំទៀតឡើយ។ ព្រះបន្ទូលទ្រង់បានចែងថាទូលបង្គំត្រូវតែ ”បរិសុទ្ធ ទូលបង្គំត្រូវតែកើតជាថ្មីទូលបង្គំត្រូវតែពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណនិងនាំទូលបង្គំទៅក្នុង គ្រប់ទាំងសេចក្តីពិត“។ ព្រះអង្គអើយ ទូលបង្គំនៅទីនេះសូមនាំទូលបង្គំ។ ”តើបងប្អូនធ្លាប់ធ្វើរបៀបនេះច្រើនដងទេ? បើធ្លាប់ធ្វើច្រើនដងសូមលើកដៃឡើងហើយនិយាយថា “ខ្ញុំពេញចិត្តនិងធ្វើបែបនេះខ្ញុំពេញចិត្តណាស់”។
113
113បន្ទាប់មកសូមអោយបងប្អូនទាំងអស់ក្រោកឈរឡើងដោយជើងរបស់យើង។
ដូចជាខ្ញុំ គឺគ្មានអ្វីអាងសោះ
ប៉ុន្តែនោះព្រះលោហិតរបស់ទ្រង់បានហូរសំរាប់ខ្ញុំ
ហើយទ្រង់បង្គាប់អោយខ្ញុំចូលទៅចំពោះទ្រង់
អូ កូនចៀមនៃព្រះ (ព្រះដ៏ជាទ្វាតែមួយ) ទូលបង្គំមក!
(ពេលនេះចូរនាំមកនូវការងាររបស់អ្នក, អ្វីៗផ្សេងទៀត, ភាពអស់កម្លាំងរបស់អ្នក, គ្រប់យ៉ាង... មានអ្វីកើត ឡើងបើអ្នកស្លាប់នៅពេលនេះ?)
ដូចជាទូលបង្គំ ទ្រង់បានទទួលយក
ទាំងស្វាគមន៍ អត់ទោស សំអាត ដក់បន្ទុក
ព្រោះទូលបង្គំ.....
(តើអ្នកនិងលើកដៃអ្នកឡើងដាក់លើខនេះនៅពេលនេះឬទេ?)... ទ្រង់សន្យា, ខ្ញុំជឿ
អូ កូនចៀមនៃព្រះ ខ្ញុំមក ខ្ញុំមក
ឥឡុវពេលដែលអ្នកលេងអកកំពុងតែលេងនៅឡើយ សូមអោយយើងទាំងអស់គ្នា...
114
114យុវជនក្មេងៗ តើប្អូនៗចង់ចេញពីទីនេះទៅតាមផ្លូវដោយសភាពបែបនេះ, ជាក្រុមទុច្ចរិត?
ម៉ាថាយ ៥ៈ២៨ ១យ៉ូហាន ២ៈ១៥
បងប្អូនស្រីៗ តើអ្នកចង់ទុកសក់ខ្លីនៅពេលដែលក្រុមណាសារ៉ែតរបស់អ្នកចង់ទុកសក់វែងដើម្បីថ្វាយការ គោររពដល់ព្រះ? “គឺជាការខ្មាស់អៀនណាស់ដែលនាងកាត់សក់ខ្លី” តើបងប្អូននិងស្លៀកសំពត់ខ្លីដូចអ្វីដែលពួកគេកំពុងស្លៀកពាក់សព្វថ្ងៃនេះ, សំលៀកបំពាក់ដែលអសិល្បធម៌ដែលបង្ហាញពីរូបកាយរបស់អ្នកនៅតាមដងផ្លូវខាង ក្រៅនោះ? តើអ្នកដឹងទេថាប្រុសៗដែលកំពុងមើលទៅអ្នកគេមានសេចកតីកំផិតនៅក្នុងចិត្តរបស់គេ? ហើយឪពុក ម្តាយរបស់អ្នកក៏ដូចគ្នា។ អ្នកដឹងទេបងប្អូនស្រីៗបងប្អូនដែលតុបតែងខ្លួន, គឹមានតែស្ត្រីម្នាក់ទេដែលបានចែងនៅក្នុងព្រះគម្ពីរ? ហើយព្រះបានអោយម្នាក់នោះទៅជាចំណីរបស់ឆ្កែគឹយេស៊ីបេល ជាឈ្មោះដែលត្រូវបានគេស្អប់ចាប់ តាំងពីពេលនិយាយពីនាងព្រោះនាងបានធ្វើឥរិយាបថបែបនេះឯង។ បងប្អូនដឹងទេថានោះគឹជាហោរាអេលីយ៉ាងដែលជាអ្នកដាក់បណ្តាសារ ហើយហៅនាងតាមលក្ខណៈនោះ? តើបងប្អូនដឹងទេ គឹហេរ៉ូដាសដែលលោកយ៉ូហាន បាទីស្ទនិយាយពីនាង? បងប្អូនមិនត្រូវធ្វើតាមអ្វីដែលហូលីវ៉ូដធ្វើនៅផែនដីនេះទេ “បើអ្នកស្រលាញ់លោកីយ និងអ្វីដែលនៅលោកីយនេះនោះអ្នកមិននៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះវរបិតាឡើយ”។
115
115បងប្អូនប្រុសៗ ដែលជាមិត្តសំឡាញ់គ្រូគង្វាល វាគ្មានអ្វីទេ...សូមអោយយល់ពីខ្ញុំ, ខ្ញុំជាបងប្អូនរបស់អ្នក។តើបងប្អូនចង់ដំកើងខ្លួនឯងនិងសមាជិកភាពនៃព្រះវិហារនៃព្រះវិហារមួយចំនួន (មេតូឌីសបាទីស្ទ ឬព្រះវិហារណា ក៏ដោយ) តើបងប្អូនចង់ប្រកាន់ផ្ជាប់នូវនិកាយទាំងនោះដោយព្រោះម្តាយរបស់អ្នកនិងលោកយាយរបស់អ្នកបាន កាន់តាមនិកាយនោះ? ពួកគាត់បានចេញពីអ្វីមួយដើម្បីអោយចូលទៅក្នុងនិកាយនោះ។នោះគឺជាពន្លឺនៃថ្ងៃ ដូចជា នៅជំនាន់របស់លោកណូអេ។ នេះគឺជាជំនាន់លោកណូអេមួយទៀត។
អ្នកនិយាយថា “បាទ, គឺបែបនោះមែន...”
នេះមិនមែនសម័យកាលប៉ងតាកូសនោះទេ។ ជំនាន់ប៉ងតាកូសបានកន្លងបាត់ទៅហើយ។ប៉ងតាកូសបាន ទៅបាត់ហើយ នេះគឺជាពេលវេលាចំរូត។ ហើយរដូវចំរូតៈ ជាស្រូវភោជសាលី។ទឹកបានបង្ហូរចេញមក, គ្រាប់ស្រូវ បានទុំ។សូមត្រឡប់ទៅក្នុងគ្រាប់ពូជវិញទៅ បងប្អូនទាំងអស់គ្នា។ សូមស្តាប់ខ្ញុំ ហើយជឿខ្ញុំ។បើបងប្អូនជឿខ្ញុំជា អ្នកបំរើរបស់ព្រះ នោះអោយគ្រប់គ្នាចូលទៅក្នុងផ្លូវរបស់ខ្លួនអោនក្បាលចុះដោយបន្ទាប់ខ្លួន ហើយថ្វាយការ អធិស្ឋានដែលយើងដឹងថាជាអ្វីដែលគួរថ្វាយ “ព្រះអើយ សូមទទួលទូលបង្គំ”។
បងប្អូនប្រុសស្រី នៅយប់នេះខ្ញុំថ្វាយខ្លួនខ្ញុំនៅលើអាសនាព្រះទ្រង់បានប៉ាន ហើយសូនខ្ញុំអោយខុសពីអ្នក ដទៃ។ ព្រះអើយសូមធ្វើអោយទូលបង្គំមានភាពដូចជាទ្រង់។
អ្នកគិតថា ងាយស្រួលណាស់ដែលឈរនៅទីនេះ ហើយកាត់មនុស្សជាចំណែកៗបែបនេះ? វាគឺជារឿងដែល ពិបាកនិងធ្វើណាស់។ប៉ុន្តែវរហើយខ្ញុំបើខ្ញុំមិនធ្វើ។
វិវរណៈ ១០៧
116
116ព្រះអង្គអើយ នៅពេលដែលបងប្អូនដែលស្តាប់កំពុងតែបន្ទន់កាយនិងចិត្តនៅក្នុងពេលដ៏ឧឡារិកនេះ ដែលនៅកៀកកិតនិងការរៀននូវព្រះគម្ពីរ។នៅពេលដែលយើងឃើញការបកស្រាយនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានទាញនាំប្រជាជាតិនេះអោយត្រឡប់មកវិញ ហើយដើរឆ្ពោះទៅមុខ អោយត្រឡប់ហើយដើរឆ្ពោះទៅមុខគឺជាកំឡាំងនិង ទិសដៅដ៏អស្ចារ្យ ដែលដឹងថាមានអ្វីដែលមកតាមក្រោយនោះ។បន្ទាប់មកឃើញនូវទេវតាទាំង៧នោះ ដែលចុះនៅលើកំពូលនៃច្រកភ្នំ អារីសូណាគឹនៅពេលដែល......។ នោះនិងឃើញព្រះយេសូ៌វព្រះអង្គទ្រង់គង់នៅលើ អាកាស កំពុងមើលមកក្រោមដោយមានបន្ទូលថា “នៅក្នុងវិវរណៈ ១០ៈ៧ នៅក្នុងរាជសាររបស់ទេវតាទី៧នោះក្រាំង ក៏បានបើកឡើង អាថ៌កំបាំងនៃព្រះក៏ត្រូវបានបង្ហាញ”។ អស់អ្នកដែលកែទំរងទាំងអស់នោះនិងមិនរស់នៅរហូតដល់ការនោះកើតឡើងឡើយ។ហើយនៅទីនេះ មានក្រាំងទាំង៧
117
Missing Text
118
Missing Text
119
Missing Text
120
Missing Text