ការលើកឡើង

Yuma, Arizona, USA

65-1204

1
....វាគឺជាឯកសិទ្ធិដ៏អស្ចារ្យដែលទទួលបានការអញ្ជើញឲ្យត្រឡប់មក យ៉ូមា នេះ​​ជាថ្មីម្តងទៀត។ យើងធ្លាប់មានពេលវេលាដ៏អស្ចារ្យជាមួយគ្នាកាលពីពេលមុននៅទីនេះហើយនៅ ពេលដែលខ្ញុំទទួលដំណឹង ថាខ្ញុំត្រូវត្រឡប់មកកាន់ទីនេះម្តងទៀត វាពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ ល្អណាស់។ គឺដើម្បីឮពីទីបន្ទាល់របស់ បងប្អូននិងពាក្យល្អចេញពីមាត់បងប្អូន មើលទៅវាដូចជា ការសរសើរបងប្អូនបន្តិចហើយ។
2
ប៊ីលីបានប្រាប់ខ្ញុំថាបងប្រុសដែលមកពី ឡាវីហ្គាស ចង់ឲ្យមានការប្រជុំរៀនអំពីជំពូកនេះ នៅទីនេះ ហើយយើងនឹងឃើញគាត់ឆាប់ៗបន្ទាប់ពីការបំរើនៅទីនេះ។គាត់និយាយថា​ យើង រាល់គ្នានៅមានពេលយើង អាចដាក់ការប្រជុំនេះនៅក្នុងខែមករាបានបន្ទាប់ពីកិច្ចប្រជុំនៅ ផូនិក រួចហើយសឹមមក ឡាវីហ្គាស។ ហើយយើងក៏ចង់ទៅទីនោះដែរ។ខ្ញុំជឿថាបងប្រុស អាត វែលសុន ធ្លាប់នៅទីនោះយូរមកហើយ ឬប្រហែល ជាគាត់នៅទីនោះដដែលហើយ។ គាត់សូមឲ្យខ្ញុំបានមកឯគាត់និងប្អូនស្រី​ វែលសុន។ ខ្ញុំមិនមានឳកាស ទាល់តែសោះដូច្នេះវាប្រហែលជាពេលនេះហើយដែលខ្ញុំត្រូវមក។
តើលោកអ្នកមានឃើញ ប៊ីលីប៉ូល ឬបងប្រុស​ រ៉ូយ បូឌឺ ដែរឬទេ? ខ្ញុំគិតថាគាត់កំពុង អង្គុយនៅ ទីណាមួយនៅហើយនៅទីនេះ។មានអ្នកខ្លះប្រាប់ថាលោក រ៉ូយ នៅទីនេះ........។ បងប្រុស ភារី, លី ឬអ្នកណា មួយក៏បានពួកគេអាចប្រាប់អ្នកបានហើយគ្រាន់តែរៀប ចំថ្ងៃសម្រាប់យើងរាល់គ្នាត្រូវ មកប៉ុណ្ណោះ។
3
ឥឡូវនេះខ្ញុំបានឃើញអ្នកធ្វើការជាច្រើនរំពេចម៉ិញនៅទីនេះដែលធ្វើឲ្យខ្ញុំមានចិត្តត្រេកអរដែលបានជួបបងប្អូនជាច្រើន។ខ្ញុំចង់មានពេលវេលា..........ទៅលេងផ្ទះរបស់អ្នក ព្រោះខ្ញុំដឹង ថាអ្នកបានចំអិនម្អូបដ៏ឆ្ងាញ់ជាងគេប្រចាំប្រទេស ឲ្យខ្ញុំញុំ។ វាគឺជាការល្អណាស់។
បងប្រុស ភារី ពិតជាមានការងារធ្វើពីរ ត្រូវធ្វើនៅយប់នេះ។ ការទាំងពីរនោះវាដូចទាស់នឹង គាត់ដល់ហើយ៖ទីមួយមីក្រូហ្វូនត្រូវបានកាត់ផ្តាច់នៅទីនោះ។បងប្រុស ភារី អើយ អ្នកបានធ្វើខុស ហើយ។ ខ្ញុំមិនគិតថាអ្នកពិតជាខុសនោះទេប៉ុន្តែអ្នក........ “មាននរណាម្នាក់ដែល ត្រូវជួសជុលវាហើយ” ។ បាទមួយនេះ មើលទៅល្អហើយ។
បន្ទាប់មកគាត់ក៏បានចេញទៅក្រៅហើយនិយាយ“...........” ។ គេកំពុងប្រាប់ដល់ប្អូនប្រុស ខូលីន ឬក៏នរណាមួយបាននិយាយថា “អាហារពេលយប់ឆ្ងាញ់ណាស់ប៉ុន្តែ” “ខ្ញុំសូមប្រាប់អ្នក” គាត់បាននិយាយថា “បុរសនេះពិតជាជនជាតិអេស្បាញហើយឬក៏ប្រហែលហ្នឹងឬជនជាតិម៉ិចស៊ីកូ។វាគឺជាម្រេចដែលហឹល ជាងគេតាមដែលខ្ញុំធ្លាប់បានភ្លក់!” កំពុងតែនិយាយពីការនេះគាត់ក៏ បានទៅជជែកជាមួយនឹងមេចុងភៅ។
គាត់បាននិយាយថា “ខ្ញុំគឺជាមេចុងភៅ”
វាគឺជាតិចសាស សម្រាប់អ្នក។យើងនឹងនាំគាត់មកទីនេះនៅអារីហ្សូណានៅពេលក្រោយមិនអញ្ចឹង? ប្រសិនបើគាត់នៅទីនោះយូរ?
លូការ១៣:៣២
ពិតជាការដែលល្អណាស់ដែលបានមកទីនេះ។ខ្ញុំគិតថាការនោះដូចជាមិនសូវកំប្លែងសោះតែវាគឺជាកំប្លែងស្ងួត។អ្នកដឹងទេដ្បិតព្រះជាម្ចាស់ទ្រង់ផ្ទាល់ក៏ស្គាល់អំពីកំប្លែងស្ងួតដែរ។ទ្រង់បានមានព្រះបន្ទូលថា......ស្តេចហេរ៉ូឌ “ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្រ្ជោងនោះថា... មើលខ្ញុំដេញអារក្សហើយប្រោសមនុស្សឲ្យជានៅថ្ងៃនេះហើយថ្ងៃស្អែកលុះដល់ថ្ងៃទី៣ខ្ញុំនឹងបានសំរេចការ”។ដូចនេះប្រសិនបើទ្រង់ដឹងពីកំប្លែងស្ងួតចុះតើហេតុអ្វីវាមិនបានធ្វើឲ្យយើងឈឺចាប់សោះខ្ញុំមិនគិតថាវាកើតមានមួយម្តងមួយកាលនោះទេ។
4
ឥឡូវវាដូចយឺតបន្តិចហើយ។ជាធម្មតាខ្ញុំអធិប្បាយដល់ទៅ៤ម៉ោង។ដូចនេះការស្គាល់ពីសេចក្តីសុភាពរាបសាររបស់បងប្អូនប្រុសស្រីនៅទីនេះយើងនឹងធ្វើការកាត់ខគម្ពីរខ្លះៗនៅយប់នេះ។បាទ,ខ្ញុំបានប្រាប់ដល់ ធឺរី​ ​ គាត់និយាយថា “តើអ្វី.........ដែលប្រើ ពេលដល់ទៅពីរម៉ោង?”
ខ្ញុំនិយាយថា “អត់ទេ ធឺរី វាគឺជាពិធីជប់លៀងមួយ” “ប្រហែលជា៣០ទៅ៤០នាទី គឺនិយាយ ការមួយចំនួនទៅកាន់មនុស្ស........ខ្ញុំបានព្យាយាមគ្រប់ពេល......”
5
នៅពេលដែលខ្ញុំស្ថិតនៅជាក្មេងប្រុសតូចម្នាក់មនុស្សម្នាធ្លាប់ចេញមកស្តាប់ខ្ញុំនិយាយ ព្រោះខ្ញុំជា ក្មេងប្រុសដែលចេះអធិប្បាយគឺជាក្មេងប្រុសដែលដើរតាមព្រះ។ហើយពួកគេបាន និយាយថា“ល្អណាស់ ប៊ីលីប្រាហាំ……”។ តើលោកអ្នកដឹងទេថាខ្ញុំគ្រាន់តែក្មេងជាម្នាក់តែប៉ុណ្ណោះ គឺខ្ញុំមិនធ្លាប់បានចូលសាលា និងមិនបានទទួលការអប់រំអ្វីឡើយ។ ពួកគេបានចេញមកស្តាប់ពាក្យដែលខ្ញុំនិយាយមិនមែនជាផ្លូវការ គឺភាសាអង់គ្លេស ខេនទូគី របស់ខ្ញុំ។ ហើយ...... ការទាក់ទាញរបស់ខ្ញុំនិងកាបូបដែលខ្ញុំស្ពាយ។ ពួកគេបាន និយាយថាដូចជានៅក្នុងការប្រជុំមួយនៅទីនេះដែលមិនសូវជាយូរប៉ុន្មានឡើយ “សូមឲ្យយើងរាល់គ្នាក្រោក ឈរឡើងហើយច្រៀងចម្រៀងជាតិ”។
ខ្ញុំបានក្រោកឈរឡើងហើយនិយាយថា “ផ្ទះចាស់នៅ ខេនទូគី របស់ខ្ញុំនៅឆ្ងាយណាស់”។ គឺមានតែ បទចម្រៀងជាតិមួយតែប៉ុណ្ណោះដែលខ្ញុំស្គាល់គឺជាចម្រៀងជាតិដែលខ្ញុំចូល ចិត្ត។
6
ឥឡូវនេះ បន្ទាប់ពីអ្នកបានពេញវ័យហើយតើហេតុអ្វីបានជាអ្នកមកទីនេះ លោកអ្នកច្បាស់ជា​មានអ្វីច្រើនជាងនេះទៅទៀត។តើលោកអ្នកឃើញទេលោកប៉ុលបាននិយាយថា“កាលដែលខ្ញុំនៅក្មេង​នៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេងក៏មានគំនិតដូចជាកូនក្មេងហើយបានពិចារណាដូចជាកូនក្មេង​ដែរ”។ លោកអ្នកប្រព្រឹត្តដូចជាកូនក្មេងប៉ុន្តែនៅពេល ដែលលោកអ្នកធំពេញវ័យដំបូង លោកអ្នកក៏បាន​ឈានចាប់ផ្តើមបង្កើតក្រុមគ្រួសារហើយ ក្រោយមកក៏ដួលចុះហើយក្រោកឡើង ហើយព្យាយាមម្តងទៀត។ បន្ទាប់មក... អ្នកក៏ធ្វើវា បានគឺអ្នកអាចដើរត្រង់ទៅមុខបាន។​ដូច្នេះហើយយើងរាល់គ្នាត្រូវតែធ្វើដូចជា​ទាហាននៃឈើឆ្កាងអញ្ជឹងឥឡូវនេះគឺជាពេលដែលយើងត្រូវដើរឆ្ពោះទៅមុខតម្រង់ទៅកាន់សិរីល្អរបស់ព្រះ។
7
ខ្ញុំជឿថា​ យើងរាល់គ្នាកំពុងតែរស់នៅក្នុងប្រវត្តិសាស្រ្តនៃពិភពលោកនេះយ៉ាងជិតស្និត។ហើយខ្ញុំក៏ជឿ​ថា​ការយាងមកវិញរបស់ព្រះអម្ចាស់ក៏កាន់តែជិតមកដល់ដែរ ជាងអ្វីដែលយើងគិតទៅទៀត។ ដូចនេះ​នៅក្នុង​​​​រយៈ​​​ពេល៣០នាទីរបស់លោកអ្នកខ្ញុំចង់ឲ្យលោកអ្នកបានយកចិត្តទុកដាក់ជាមួយយើងខ្ញុំ មើល អត្ថបទគម្ពីរដែលខ្ញុំបានប្រើសម្រាប់អធិប្បាយឬក៏ច្រើនជាងនេះ។ នៅថ្ងៃមួយដែលខ្ញុំអង្គុយនៅក្នុងផ្ទះខ្ញុំ​បានគិតអំពីការនេះ។បន្ទាប់មកខ្ញុំបានគិតថា “ខ្ញុំមិនអាចនិយាយអ្វីៗទាំងអស់នៅក្នុងបទគម្ពីរនេះបានទេដូច្នេះខ្ញុំនឹងដកយកផ្នែកមួយចំនួន...គឺដូចជាបទគម្ពីរខ្លីមួយនេះដែលយើងនឹងធ្វើការសិក្សាជាមួយគ្នានៅ​យប់នេះ”។ ខ្ញុំចង់និយាយ ពីកិច្ចការមួយនៅខណៈពេលដែលលោកអ្នកបានបើកទៅកាន់ព្រះគម្ពីរទំនុក​ដំកើង១... ទំនុក៧ ខ្ញុំចង់ឲ្យយើងបានអាន៥ខដំបូង។
8
ខ្ញុំចង់និយាយពីកិច្ចការនេះទៅកាន់អ្នកជំនួញរូបនេះ- គឺជាជំពូកអ្នកជំនួញខាងដំណឹងល្អ។ប្អូនប្រុស របស់ខ្ញុំគឺ ភារីបាននិយាយអំពីសៀវភៅនេះហើយទៅមុខទៀត គឺជាសៀវភៅថ្មីដែល​ពួកគេអាន។ តើមានប៉ុន្មាននាក់ដែលចងចាំនៅពេលដែលខ្ញុំបានថតសម្លេងទុកហើយខ្ញុំបានអធិប្បាយ​នៅទីនេះគឺ ផូនិក គឺនៅក្នុងអង្គសន្និបាតមួយ “អត់ទោសលោកតើម៉ោង ប៉ុន្មានហើយ?” នេះទើបតែបាន​ចាប់ផ្តើមប៉ុណ្ណោះ តើវាកើតឡើងនៅពេលណា។
វាគឺការដោះស្រាយដ៏ហួសវិស័យធម្មជាតិរបស់ព្រះជាម្ចាស់ ដែលបានសរសេរព្រះបន្ទូលនេះអស់​ជាច្រើនម៉ោងសម្រាប់ការដែលមានអ្វីទាក់ទងនឹងយើងនាបច្ចុប្បន្ននេះសោះ។យើងគ្រាន់តែ...ទទួលស្គាល់ថា​វាពិតវាគឺជាការពិត។​ សូមមើលការដែលលោកអ្នក... វាអាចជាការដែល ហួសនិស្ស័យចំពោះអ្នក តែសូមអ្នក បាន...។ តើវាកំពុងតែនិយាយអំពីអ្វី។ មានលោក អ្នកជាច្រើនប្រហែលចម្លែកដែលឮថាបុរសរូបនេះ បាន​ក្រោកឡើងនិយាយអំពីការនេះនៅក្នុង បទគម្ពីររាប់ម៉ោងដូច្នេះ។ តើពួកគេទទួលបានអ្វីគឺជាសេចក្តីសន្យា​របស់​ព្រះ​​នៅម៉ោងនេះគឺជា សេចក្តីសន្យាដែលទ្រង់នឹងធ្វើវា ហើយយើងក៏បានមើលឃើញថា​ទ្រង់បាន​ដោះស្រាយវាពិត ប្រាកដមែននូវអ្វីដែលទ្រង់បានសន្យាគឺទ្រង់បានធ្វើវាប្រាកដមែន។ ប្រាកដណាស់គឺដូច​ដែលសេចក្តីទំនាយគ្រប់ពេលពីព្រោះទ្រង់បានមានបន្ទូលហើយ។
9
ខ្ញុំមិនខ្វល់ឡើយប្រសិនបើមានបុរសម្នាក់បានព្យាយាមប្រាប់ទំនាយបែបនោះដល់យើង.. វាមានតែ​មួយទេដែលអាចត្រូវនៅក្នុងចំណោមការ១០លានដែលបុរសនោះប្រាប់អ្នកថានឹងកើតឡើង។ រីឯទី​កន្លែងវិញវាអាចនឹងត្រូវនៅក្នុងចំណោម១០០លាន។ហើយពេលវេលាក៏កើតឡើងទៅខាងមុខ។ ហើយពី​របៀបដែលវានឹងកើតឡើង និងអ្វីដែលនឹងត្រូវកើតឡើង គឺវាលើសការស្មានទៅទៀត។នៅពេល​ដែលមើលឃើញថាវាពិតប្រាកដទៅតាមពេលនីមួយៗ អញ្ជឹង វាគឺជាព្រះបន្ទូលរបស់ព្រះ។ សូមយើងត្រឡប់​ទៅមកកាន់បទគម្ពីរវិញវាហាក់បីដូចជាចម្លែកសម្រាប់យើង ប៉ុន្តែសូមឲ្យយើងបានងាកមករកបទគម្ពីរវិញ បើទោះជាវាកើតឡើងនៅទីណាក្តីដ្បិតព្រះវិញ្ញាណបរិសុទ្ធជាអ្នកនាំគេចេញមកនិងបានដាក់ព្រះបន្ទូលទាំង​មូលរួមគ្នាដើម្បី បង្កើតជារូបមួយសម្រាប់បង្ហាញយើងរាល់គ្នា នៅក្នុងពេលវេលាដែលយើងរស់នៅសព្វថ្ងៃ។យើងកំពុងតែធ្វើការផ្លាស់ប្តូរនូវការបែងចែក។
10
យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងជ្រុងមួយ។វាគឺជាការងាយស្រួលណាស់នៅពេល ដែលមាន​នរណាម្នាក់បានយកជ្រុងមួយដែលមានឥដ្ឋកំបោរបង្កើតជាជ្រុងមួយទៀត ហើយ ដំបូង...គ្រប់គ្នាត្រូវតំរៀប​ឥដ្ឋនៅក្នុងជួរដូចគ្នា គឺដូចជានិកាយមួយដែលបានចាប់ផ្តើមរមៀល ចុះពីជួរអញ្ជឹង វាត្រូវណាស់នៅ​ពេលដែលលោកអ្នកចូលទៅកាន់ពួកគេហើយបែរចេញទៅ កាន់ផ្លូវផ្សេងមួយទៀតនោះ... ឥឡូវនេះ​តើព្រះជាម្ចាស់មិនកំពុងតែកសាងជញ្ជាំងទេឬអី គឺទ្រង់ កំពុងសង់ដំណាក់យល់ទេ? មានការកាត់ចេញនិង​បែរចេញជាច្រើនដែលទ្រង់បានមានបន្ទូលនៅក្នុងព្រះគម្ពីរ។ ហើយវាគឺជាការងាកបែរ... គ្រប់គ្នាគួរតែ​ត្រឡប់​មកវិញ ប៉ុន្តែគឺត្រូវដើរទៅតាមប្លង់គម្រោង។ ប្រសិនបើមិនដូច្នោះទេវានឹងមានទឹកភ្នែក​ហូរចុះមក​ជាថ្មីម្តងទៀត។
11
ដូចនេះយើងខ្ញុំសូមសរសើរដំកើងទ្រង់សម្រាប់សេចក្តីសប្បុរសរបស់ទ្រង់និងទំនាក់ ទំនងនឹងរាស្ត្រ​ទ្រង់ ហើយទ្រង់បានបើកទ្វាចំហដែលព្រះជាម្ចាស់បានប្រទានមកកាន់យើងរាល់គ្នា។ តាមរយៈអ្នក​ជំនួញនេះ...ខ្ញុំតែងតែតយុទ្ធ​​​​​​ ដ្បិតខ្ញុំមិនបានជឿ...។ ខ្ញុំបានជឿដល់ មនុស្សនៅក្នុងនិកាយ ប៉ុន្តែខ្ញុំមិនមាន​ពេល​វេលាច្រើនក្នុងការដាស់តឿននិកាយព្រោះនិកាយនីមួយៗបានបង្កើតរបងការពារនៅជុំវិញខ្លួនហើយ...
ហើយប្រសិនបើវា... ខ្ញុំជឿថាបងប្រុស ដាវីឌ បាននិយាយពីការនោះតិចតួចអំពីការងើប ឡើងនៃសត្វ​ទារបស់គាត់មួយចំនួននៅពេលទឹកទន្លេឡើង ហើយទានីមួយៗងើបឡើង អ្នកដឹងទេថាពួក​គេចង់មាន​ការប្រកប​ជាមួយគ្នាទៅវិញទៅមក ប៉ុន្តែពួកគេមិនអាចធ្វើបាន ដោយព្រោះពួកគេសុទ្ធតែ​ដាក់របងកំណត់។ ប៉ុន្តែនៅពេលដែលទឹកឡើងកាន់តែខ្ពស់ វាក៏បានជន់លេចសត្វទានៅក្នុងទ្រុង។ដូច្នេះខ្ញុំ​គិតថាវិធីដែលត្រូវ​ធ្វើនោះគឺដករបងចេញ។ ពេលទឹកឡើងយើងអាចដក ទ្រុង
នោះចេញហើយធ្វើការប្រកបជាមួយគ្នាទៅ​វិញ​ទៅមកបាន គឺត្រូវមានសេចក្តីស្រឡាញ់ ដ៏ពិតរបស់ព្រះគ្រីស្ទនៅក្នុងចិត្តរបស់យើង។
12
ដំណឹងល្អទាំងមូលនេះបាននាំខ្ញុំទៅដល់ទីសម្រាកដ្បិតមានពេលជាច្រើនខ្ញុំបានជួបបងប្អូនប្រុសស្រីខ្ញុំគិតថាគ្រប់និកាយដែលខ្ញុំបានជួបដូចជាប្រេសប៊ីធើរៀន, លូធើរៀន, បាទីស្ទ, ថ្ងៃ បុណ្យទី៥០និង​និកាយផ្សេងៗ ទៀតនៃពួកថ្ងៃបុណ្យទី៥០ , ព្រះវិហារនៃព្រះ, ពួកណាសារ៉ែត, PilgrimHoliness និងបងប្អូន​នៅគ្រប់ទី កន្លែង...។ ប៉ុន្តែជាច្រើនដងពួកគេមិនអនុញ្ញាតឲ្យខ្ញុំចូល ទៅក្នុងសហគមន៍របស់ពួកគេ...។ មិនមែនពួក​គេមិនជឿវានោះទេ ប៉ុន្តែពួកគេ អាចនឹងត្រូវគេកាត់ចេញពីនិកាយរបស់ពួកគេ។​ហើយនៅពេល ដែលលោក​អ្នកបានធ្វើបែបនោះការរត់ប្រណាំងក៏បានដំណើរការហើយ។
មិនយូរប៉ុន្មានទេមានបងប្អូនមេតូឌីសម្នាក់បានចូលមកឯខ្ញុំ។ខ្ញុំមិនចង់បញ្ចេញឈ្មោះ របស់គាត់ទេ គឺគាត់មនុស្សដ៏ល្អ។ គាត់កំពុងតែសរសេរនិក្ខេបបទដែលស្តីអំពីការប្រោសឲ្យជារបស់ព្រះ គាត់បានមកឯ​ខ្ញុំសួរនូវការខ្លះៗ។ យើងបានអង្គុយចុះហើយបាននិយាយគ្នាមួយសន្ទុះ។គាត់បាននិយាយថា“មានការមួយ​ដែល​យើងបានប្រឆាំងទាស់នឹងអ្នក គឺអ្នកបានទាស់ នឹងពួកថ្ងៃបុណ្យទី៥០រៀងរាល់ពេល។
ខ្ញុំបាននិយាយថា “អញ្ជឹងចូរឲ្យពួកជំនុំមេតូឌីសធានាវាទៅនោះខ្ញុំនឹងមក”
វាគឺការដែលខុសប្លែកមួយ។ ឃើញទេ? គេបាននិយាយថា “ប្រាកដណាស់ខ្ញុំមិនមែនជា ពួកជំនុំមេតូឌីស​នោះទេ ខ្ញុំគ្រាន់តែនៅជាមួយពួកគេ”
វិវរណៈ៣:២០
ខ្ញុំបាននិយាយថា “ត្រូវហើយ!” យល់ទេ? ពួកគេគឺតែមួយជាមួយពួកថ្ងៃបុណ្យទី៥០ គឺក្រុមមួយ​ដែលបើកទ្វាចំហ“ ឃើញទេ? ”ពួកគេគឺជាក្រុមដែលខ្ញុំអាចចូលទៅបានដែរ“។ ហើយ មានពួកគេជាច្រើនបាន​បើកចិត្ត​តើហេតុអ្វីយើងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចជានៅក្នុងវិវរណៈជំពូក៣គាត់​​បាននិយាយថា ”មើលអញឈរនៅមាត់ទ្វារទាំងគោះបើអ្នក ណាឮសំឡេងអញហើយបើកទ្វារឲ្យ នោះអញ នឹងចូរទៅអ្នកនោះអញនឹងបរិភោគជាមួយនឹងអ្នកនោះ“ ឃើញទេ? ទ្រង់នោះគឺជាព្រះយេស៊ូវ។ យើងគ្រប់គ្នា ដឹងហើយថាគឺព្រះយេស៊ូវ។ហើយទ្រង់គឺព្រះបន្ទូល។ ត្រូវហើយ! ទ្រង់គឺជាព្រះបន្ទូល។
13
ដំណឹងល្អទាំងមូលគឺជាកាផ្តល់នូវទីសម្រាកសម្រាប់យើងរាល់គ្នាបានចូលមក។គ្មានពួកជំនុំដែល​អាចធា​នាចំពោះការនេះឡើយ។ ពួកគេបានរួមគ្នាពីពួកជំនុំទាំងឡាយហើយយើងបានចូលមករួមគ្នា​ក្នុងការប្រកបឆ្លងកាត់ពិភពលោកទៅកាន់គ្រប់ទីកន្លែង។
ខ្ញុំបានជួយបង្កើតវាជាច្រើនតាមរយៈការនាំដំណឹងល្អទៅជុំវិញពិភពលោក។ខ្ញុំអរព្រះគុណដល់ព្រះ​ជាម្ចាស់សម្រាប់ឪកាសដែលទ្រង់បានប្រទានដល់ខ្ញុំ។ នៅក្នុងដំណឹងល្អវាបានជួយផ្តល់នូវការធានាដល់យើង​រាល់គ្នាដែលជាពួកជំនុំទោះបីជាយ៉ាងក៏ដោយ ពួកគេចង់ចូលមក។ ប៉ុន្តែរូបខ្ញុំមិនបានព្យាយាមអូសទាញ​នរណាម្នាក់ឡើយឲ្យចេញពីពួកជំនុំរបស់ពួកគេ។តែចូរនៅក្នុងពួកជំនុំរបស់អ្នកហើយបញ្ចេញពន្លឺដល់គេ​វិញ។ ចូរធ្វើជាគ្រីស្ទានដ៏ពិតប្រាកដនោះគ្រូគង្វាលរបស់អ្នកនឹងកោតសរសើរអ្នក។ គឺធ្វើជាគ្រីស្ទានដែល​បរិសុទ្ធស្មោះត្រង់គឺអស់អ្នក ណាដែលជឿទុកចិត្តព្រះគេនឹងស្ងើចសរសើរម​នុស្សបែបនេះ។ បាទ!
ឥឡូវនេះខ្ញុំចង់អរគុណដល់បងប្រុសដែលនៅទីនេះ និងប្រពន្ធរបស់គាត់ដែលបានផ្តល់ឳកាស​នេះដល់យើងខ្ញុំនៅក្នុងសាខានេះ។ សូមឲ្យសាខានេះបានរីកលូតលាស់ឡើង។សូមព្រះជា ម្ចាស់ទ្រង់ចាក់​បង្ហូរព្រះពរមក ហើយប្រដាប់យើងក្នុងព្រះហស្ថទ្រង់ ដើម្បីសង្រ្គោះមនុស្សរាប់រយនាក់នៅមុនពេលដែល​ព្រះអម្ចាស់ទ្រង់យាងមកវិញ ហើយនឹងអស់អ្នកងដែលសេសសល់ ផ្សេងទៀតឬជាតំណាងឲ្យសាខា​ទាំងឡាយនៅទីនេះ។
14
នៅក្នុងគម្ពីរទំនុកដំកើង... ខ្ញុំចង់និយាយបន្តិចទៅលើប្រធានបទអំពីកំលាំងដ៏ពិតនៅយប់នេះ។ ខ្ញុំបានរៀបចំនូវបទគម្ពីរមួយចំនួន​ ដែលបានសរសេរចុះនៅទីនេះហើយខ្ញុំគិតថា ប្រហែជា... នៅយប់នេះ​ខ្ញុំនឹងអធិប្បាយការផ្សេងមួយចំនួនប៉ុន្តែពេលវេលាដូចជាទៅមុខ ហើយខ្ញុំមិនចង់និយាយអំពីការនេះយូរ​នោះទេដូចនេះខ្ញុំគ្រាន់ចូលមកដល់ទីនេះហើយមានបទ គម្ពីរមួយចំនួនថែមទៀត។ គឺខ្ញុំចង់អធិប្បាយអំពី “ការលើកឡើងទៅឋានសួគ៌”។
យើងរាល់គ្នាជឿថានឹងមានការលើកឡើងទៅឋានសួគ៌។ គ្រីស្ទបរិស័ទគ្រប់រូបបានជឿដ្បិតនៅក្នុង​ព្រះគម្ពីរជឿថានឹងមានការលើកឡើងទៅឋានសួគ៌។
15
ឥឡូវនេះសូមយើងបានអានវា... ដើម្បីស្គាល់ពីប្រវត្តិដើមចូរយើងអានទំនុក២៥ ហើយសូមលោក​អ្នកបានអានទំនុក២៧:១-៥ម្តងទៀត។
ព្រះយេហូវ៉ាទ្រង់ជាពន្លឺហើយដោយសេចក្តីសង្រ្គោះរបស់ខ្ញុំតើខ្ញុំនឹងត្រូខ្លាចចំពោះអ្នកណាព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំតើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា។
កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹងហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំដើម្បី នឹងស៊ីសាច់ខ្ញុំ នោះគេបានជំពប់ដួលទាំងអស់គ្នា ទោះបើមានពួកពលមកបោះទ័ពច្បាំង នឹងខ្ញុំគង់តែចិត្តខ្ញុំមិនភ័យឡើយ​ទោះបើកើតមានចំបាំងទាស់នឹងខ្ញុំ គង់តែខ្ញុំនឹងមានចិត្ត សង្ឃឹមបានដែរ។
ខ្ញុំបានសូមសេចក្តីតែ១ពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្តីនោះឯងគិតឲ្យខ្ញុំបាននៅ ក្នុងដំណាក់នៃ​ព្រះយេហូវ៉ាហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់។
ដ្បិតនៅថ្ងៃអាក្រក់ទ្រង់នឹង​ថែរ​ក្សា​ខ្ញុំដោយ​កំបាំងនៅក្នុងព្រះពន្លាទ្រង់ ក៏នឹងបំពួនខ្ញុំនៅទីសំងាត់ក្នុង​ត្រសាលទ្រង់ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដា។
សូមព្រះជាម្ចាស់ទ្រង់ប្រទាន​ពរចំពោះការអានព្រះបន្ទូលទ្រង់។
16
នៅសព្វថ្ងៃនេះការអធិប្បាយត្រង់ប្រធានបទនេះ... ប្រហែលជាមានអ្នកខ្លះគិតខុសៗគ្នាចំពោះផ្លូវ​ដែលខ្ញុំយក ប៉ុន្តែតើមានបងប្អូនប៉ុន្មាននាក់នៅទីនេះជឿថា សេចក្តីបង្រៀនក្នុងព្រះគម្ពីរនៅទីនេះថានឹងមាន​ពួកជំនុំត្រូវបានលើកឡើងទៅឋានសួគ៌? បាទ! ត្រឹមត្រូវហើយ! ពួកជំនុំនឹងត្រូវបានដកយកទៅទោះបីជាពួកគេ​គឺជាមេតូឌីសបាទីស្ទ ប្រេសប៊ីធើរៀន ឬជាពួកថ្ងៃបុណ្យទី៥០ នៅថ្ងៃនោះគឺត្រូវបានដកយកទៅ។
ខ្ញុំគិតថានៅក្នុងសេចក្តីអធិប្បាយ ខ្ញុំមិនចង់ព្យាយាមទៅដល់ទីនោះទេដើម្បីផ្គាប់ចិត្តដល់មនុស្ស។ ខ្ញុំមិនធ្លាប់បានប្រព្រឹត្តខុសឡើយ។ ខ្ញុំនិយាយការនេះគឺជាអ្វីដែលអារម្មណ៍ខ្ញុំបានដឹកនាំឲ្យនិយាយហើយប្រ​សិនបើអ្នកមិនមែនជាគ្រីស្ទានទេ វាគឺជាការដែលអាម៉ាស់ណាស់សម្រាប់ខ្លួនឯងដែលថាអ្នកនឹងក្លាយ​ទៅជាគ្រីស្ទាន។ នេះហើយគឺជាគោលបំណងដែលខ្ញុំតែង តែព្យាយាមគ្រប់គ្រងការគិតរបស់ខ្ញុំដូចដែលព្រះ​ជាម្ចាស់ទ្រង់បានដឹកនាំខ្ញុំ។
17
ឥឡូវនេះយើងខ្ញុំត្រូវបានដាស់តឿនថា នៅក្នុងគោលលទ្ធិនេះនៅថ្ងៃចុងក្រោយយើង នឹងត្រូវគេមើល​ងាយ។ ប្រសិនអ្នកអាច... សូមអានបទគម្ពីរនេះមួយភ្លេតសិន។ គឺនៅក្នុង២ពេត្រុសជំពូក៣។ សូមបានអាន​នៅ​ជំពូក៣ខ៣-ខ៦។ ចូរមើលថាតើវាត្រឹមត្រូវឬអត់។
ដោយដឹងថាសេចក្តីនេះជាមុនថា នៅជាន់ក្រោយនឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ង​ប្រាថ្នារបស់គេទាំងចំអកឡកឡឺយថា តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួឰយុកោ​ដេកលក់ទៅនោះ គ្រប់ទាំងអស់នៅតែដដែលដូចជាពី កំណើតលោកីយរៀងមកដែរពីព្រោះគេចង់បំភ្លេច​ថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផងដោយសារព្រះបន្ទូលនៃព្រះរួចមកលោកីយ ត្រូវទឹកនោះជន់លិចបំផ្លាញទៅ។
18
យើងឃើញថាហេតុផលនៃប្រធានបទនេះ គឺបង្រៀនច្បាស់មែនទែន ពីព្រោះតែពួក ហោរាបានទាយ​អំពីការទាំងនេះថានៅថ្ងៃចុងក្រោយពួកអ្នកចំអកឡកឡឺយគេនឹងនិយាយ ការទាំងនេះចេញមក។ ឃើញទេ?វាគឺជាសេចក្តីទំនាយ។ ហេតុផលដែលមនុស្សគេប្រព្រឹត្ត នាពេលសព្វថ្ងៃនេះ គឺជារបៀបដែលពួកគេ​កំពុងប្រព្រឹត្ត...។ នេះជាអ្វីដែលអ្នកប្រាកដជានឹងដឹងពីព្រោះព្រះគម្ពីរបានមានបន្ទូលដូច្នោះ៖ “ចូរឲ្យដឹងថានៅ​ជាន់ក្រោយ​បង្អស់​នឹងមានគ្រាលំបាកណាស់ដ្បិតនៅគ្រានោះមនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់​ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មានចិត្តមិន បរិសុទ្ធមិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវមិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្ត នឹងល្បែងលេង​ជាជាងព្រះគេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ មិនព្រមទទួល ស្គាល់ព្រះចេស្តាដែលមកដោយ​ការគោរពប្រតិបត្តិនោះទេចូរបែរពីពួកមនុស្សយ៉ាងនោះចេញ”។ តើយើងរាល់គ្នាអាចមើលឃើញ​សេចក្តីបំភាន់សេចក្តីពិតដែរឬទេ? ប្រាកដណាស់!។
19
នៅពេលដែលលោកម៉ូសេបានធ្វើដំណើរទៅកាន់ស្រុកអេស៊ីប ដើម្បីរំដោះរាស្ត្រអ៊ីស្រាអែល​ដោយ​ដំបងតែមួយគត់នៅក្នុងដៃរបស់គាត់ សម្រាប់ការការពារដោយព្រះនៃ ឋានសួគ៌គង់នៅពីក្រោយគាត់គឺគាត់អាចសម្តែងការអស្ចារ្យបាន។ នៅទីនោះក៏មានអ្នកក្លែងក្លាយនៅក្បែរគាត់ដែរ គឺពួកគេអាចធ្វើដូច​ជាលោកម៉ូសេបានធ្វើដែរ។ ឥឡូវនេះចូរមក ដល់ការទីពីរបន្ទាប់ពីគាត់បានសម្តែងដំបូងគេ។​បន្ទាប់មកពួកគេ​ក៏បានធ្វើតាមគាត់ទៀតគឺពួកគេបានបន្លំការដើម។យើងអាចមើលថា “នៅថ្ងៃលោកម៉ូសេ” ប៉ុន្តែបទគម្ពីរ​ដូចគ្នាបាននិយាយ ពួកគេនឹងមកម្តងទៀតនៅថ្ងៃចុងក្រោយ “គេជាអ្នកទាស់ទទឹងនឹងសេចក្តីពិត បែបដូចជា យ៉ានេសនឹងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកម៉ូសេដែរគឺជាមនុស្សមានគំនិតខូចហើយ ឥតប្រយោជន៍​ខាងសេចក្តីជំនឿ”។ មនុស្សក្លែងបន្លំការ ប្រភេទទំាងអស់នោះនឹងនាំឲ្យមនុស្ស អាក់អន់ចិត្ត។
អញ្ចឹងប្រសិនបើការលើកឡើងទៅឋានសួគ៌នេះបានមក​... នោះអ្វីដែលព្រះជាម្ចាស់ទ្រង់មានបន្ទូល​នៅក្នុងព្រះបន្ទូលទ្រង់ នឹងមានការដែលនាំឲ្យមានការក្រៀមក្រំកើតឡើង។វាគឺជា គោលបំណងរបស់​សាតាំងដែលចង់ធ្វើការនេះ។
ដូចដែលបងប្រុសដែលមកពីការប្រជុំនៅ ឡាវីហ្គាស បាននិយាយថា “សាតាំង” “លោកីយនេះគឺជា​អាណាចក្រ​របស់វា ហើយស្ថិតនៅក្នុងការចាត់ចែងរបស់វាដែរ”។ ខ្ញុំដឹងថា សាតាំងវាគឺជាព្រះនៃលោកីយ​នេះ។ គ្រប់ជាតិសាសន៍ដែលនៅក្រោមឋានសួគ៌គឺស្ថិតនៅក្រោម ការគ្រប់គ្រងរបស់វា។វាគឺជាការពិត!។ លោកីយនេះជារបស់សាតាំង។ ប៉ុន្តែព្រះយេស៊ូវនឹងយកជោគជ័យលើវា។ នៅថ្ងៃមួយវាបានថ្វាយលោកីយ​នេះ​ដល់ទ្រង់ ហើយទ្រង់បានបដិសេធន៍ចោល ដ្បិតទ្រង់ជ្រាបថាទ្រង់នឹងគ្រប់គ្រងលោកីយនេះនៅពេល​ដែលមកដល់។
20
ពួកអ្នកចំអក ចូរយើងមើលទៅលើពាក្យមួយភ្លេតសិន មុនពេលដែលយើងទៅមុខទៀត។ ពួកអ្នកចំអក -កាលពីពីរសប្តាហ៍មុនខ្ញុំបានអានកាសែតនៅ តុកសុន គឺមានជនជាតិ អង់គ្លេសមួយចំនួន​មកពីប្រទេសអងគ្លេសបាននិយាយថា -គឺស្ថិតនៅក្នុងកាសែតក្រោមចំណងជើងថា ការឆ្កាងព្រះអម្ចាស់​យេស៊ូវ គឺជារឿងក្លែងក្លាយតែប៉ុណ្ណោះរវាងលោកពីឡាត និងព្រះយេស៊ូវហើយគាត់បាននិយាយថា...​គឺគាត់សន្និដ្ឋានដោយខ្លួន​ឯង។ ហើយគ្មានមធ្យោបាយណាដែលយើងអាចចោទថាគាត់ខុសនោះទេ ពីព្រោះគ្រប់ការទាំងអស់អំពីព្រះគឺត្រូវទទួលដោយចិត្តជឿ។ យើងត្រូវតែជឿវា។ ឥឡូវនេះគាត់ក៏បានដើរ​ទៅមុខ ហើយផ្តល់នូវ ការពន្យល់ពីរបៀបដែលគាត់បានធ្វើវានោះ។
21
មិនយូរប៉ុន្មានទេនៅក្នុងប្រជាជាតិដ៏អស្ចារ្យនេះ នៅទីក្រុងឡុងក្នុងប្រទេសអង់គ្លេសជាទីកន្លែងដែល​ចន វេស្សលី និងឆាលេសនិងអ្នកអធិប្បាយដ៏អស្ចារ្យជាច្រើនទៀតនៅជំនាន់មុន គឺ ស្ពឺហ្គុន និងពួកគេ​បានផ្សាយដំណឹងល្អនៅទីកន្លែងច្រូតស្មៅ និងនៅគ្រប់ទីកន្លែង ពួកគេបានបែរមកស្តាប់ព្រះបន្ទូល​អំពីថ្ងៃរបស់ពួកគេតើពួកគេនឹងទៅជាអ្វីនៅថ្ងៃនេះ។ ទីនោះគឺជាកន្លែងដែល វីលៀម និងពួកគេបាន​នៅក្នុង​យប់នេះ។ វាគឺជាប្រទេសមួយនៅក្នុងចំណោម ពិភពលោកដែលធ្លាក់ចុះជាងគេ។ ខ្ញុំធ្លាប់បានធ្វើ​ដំណើរ​នៅក្នុងពិភពលោកប៉ុន្តែខ្ញុំមិនបាន ដឹងថាប្រជាជននៅអង់គ្លេសគ្មានច្បាប់ទំលាប់អីទាល់តែសោះ។ លោក ប៊ីលី​ ហ្គ្រាហាំ ក៏បាននិយាយដូចគ្នាដែរ។ ហេតុអ្វីបានជាគាត់យកប្រពន្ធរបស់គាត់ចេញពីសួនឧទ្យាន គឺ​ដោយ​ព្រោះតែរបៀបនៃការប្រព្រឹត្តរវាងពួកមនុស្សប្រុសនិងមនុស្សស្រីជាសាធារណក្នុងសួនឧទ្យាន។នៅ​ពេលដែលខ្ញុំបានធ្វើដំណើរទៅដល់ទីនោះ ខ្ញុំមិនបានឃើញអ្វីដែលនាំឲ្យចិត្តមនុស្សបាក់បែកទៀតឡើយ តើមានអ្វីកើតឡើងទៅក្នុងប្រទេសអង់គ្លេស? មានពេលមួយ ពួកគេមានឳកាសក្នុងការដឹកនាំ​ពិភពលោក​ក្នុងការកែទម្រង់។ គ្រាន់តែបង្ហាញពីរបៀបដែលនាំ ឲ្យពួកគេធ្លាក់ចុះ។
ប៉ុន្តែសូមមើលតើព្រះបន្ទូលព្រះបានទៅមុខទៀតយ៉ាងដូចម្តេច គឺពួកអង់គ្លេសបានប្រាប់នូវសារព្រះ​បន្ទូល​ដូចគ្នាសម្រាប់បច្ចុប្បន្ននេះ។ វាមិនមានដំណើរការឡើងនៅសព្វថ្ងៃនេះ។
តើដូចម្តេចទៅ...
22
ប្រសិនបើលោកម៉ូសេមកហើយនាំយកព្រះបន្ទូលដែលព្រះមានបន្ទូល នឹងណូអេទៅ​ប្រាប់ពួកគ “តើយើងនឹងនាំគ្នាសង់ទូកជិះទៅកាន់ទន្លេនីលឬ? វាមិនកើតការ ឡើយ។ ផ្ទុយទៅវិញ តើព្រះបន្ទូលរបស់ព្រះយេស៊ូវបានធ្វើការតាមរយៈលោកម៉ូសេ។ហើយតើ ព្រះបន្ទូលដែលនាំដោយវែស្សលី នឹងធ្វើការនៅក្នុងលោកលូធើ ឬព្រះបន្ទូលដែលនាំដោយ លូធើបានធ្វើការនៅក្នុង វែស្សលី​ នោះ។ នៅសព្វថ្ងៃនេះកំណែទម្រង់ចុងក្រោយដ៏អស្ចារ្យរបស់ យើង គឺថ្ងៃបុណ្យទី៥០។ ហើយបច្ចុប្បន្ននេះយើងកំពុង​តែផ្លាស់ប្តូរពីនោះ គឺសារព្រះបន្ទូល នៅថ្ងៃបុណ្យទី៥០នឹងមិនអាចលាយឡំជាមួយនឹងការនេះបានទេពីព្រោះវាស្ថិតនៅថ្ងៃផ្សេងទៅហើយ។ វាទាំងអស់គឺជាព្រះបន្ទូលរបស់ព្រះ ដ្បិតវាកំពុងតែសាងសង់​ឡើង​ដូចជាដៃជើង គឺទ្រង់ទ្រាយជាកូនក្រមុំមួយសម្រាប់ការលើកឡើងទៅឋានសួគ៌។ សូមមើលមនុស្សកំពុង​តែ ខ្ជាត់ខ្ជាយ គឺពួកគេបានរស់នៅតាមព្រះបន្ទូលរបស់ពួកគេ។ពួកគេទាំងអស់នឹងចេញមក គឺជាកូនក្រមុំ។ គឺដូចជាជីវិតរបស់ដើមស្រូវសាលី ដើមរបស់វាបានដុះចេញស្លឹកដ្បិតស្រូវបាន បង្កើតសណ្ឋានដោយខ្លួន​ឯងវា ដូចជាបង្កើតផលជាគ្រាប់ស្រូវសាលីដែលទុំជ្រុះធ្លាក់ដល់ដី។
23
នៅពេលមុនខ្ញុំបានអានសៀវភៅមួយដែលពួកអាឡឺម៉ង់មួយចំនួនបានរៀបរាប់ពីការ រិះគន់ថា “ពួកមនុស្សទាំងអស់នៅក្នុងពិភពលោកដែលកោតសរសើរដល់ វីលៀម ប្រាហាំគឺ គាត់បានគ្រប់គ្រប់លើ​ពួកគេអស់ហើយ” ហើយគាត់និយាយទៀតថា “តើហេតុអ្វីគាត់គ្មាន អ្វីសោះប៉ុន្តែ... គាត់គឺជាគ្រូ​មន្តអាគមន។ ហើយគាត់ធ្វើនូវកិច្ចការទាំងនេះ...” ឃើញទេមនុស្ស នោះគេមិនដឹងអ្វីទេ.....
បុរសដែលធ្វើការរិះគន់នោះគឺមិនជឿលើព្រះទេ។គាត់បាននិយាយថា “ព្រះមួយនោះ បានរៀបចំឲ្យ​មានសម័យងងឹងកើតឡើង គឺបានឳបដៃហើយសើចចំអកដល់ពួកក្រុមគ្រីស្ទានដែលដើរតួជាម្តាយ ហើយពួកសិស្សរបស់គាត់អាចធ្វើជាម្តាយដែលថែរក្សាក្មេងតូចៗ ហើយ ក៏អនុញ្ញាត្តឲ្យតោដ៏កំណាចត្របាក់​លេបពួកគេគ្មានសល់”។ អ្នកឃើញទេតើគំនិតជាមនុស្សនៅទីណា? ការសិក្សារបស់គេនៅទីណា? ហើយជាការដែលមិនអាចឈោងចាប់និមិត្ត បានសោះ?
24
គ្រាប់ស្រូវសាលីនោះបានធ្លាក់ដល់ដីហើយ។
ដូចជាព្រះយេស៊ូវទ្រង់បានសុគត់ហើយរស់ឡើងវិញតើពួកជំនុំថ្ងៃបុណ្យទី៥០បាន ធ្លាក់ចុះឬ? វាគឺត្រូវតែធ្លាក់ចុះដល់ដីគឺពួកគេធ្លាក់ចុះដូចសម័យងងឹតអញ្ជឹង។ គ្រាប់សូ្រវសាលី ទាំងឡាយដែលធ្លាក់ចុះ​ដល់ដី គឺវាត្រូវតែស្ថិតនៅក្នុងគ្រាងងឹតសិនទើបទៅមុខទៀត។ប៉ុន្តែវា ក៏បានចាប់ផ្តើមឡើងនៅក្នុងសម័យ​ម៉ាទីនលូធើ។ បន្តមកដល់វែស្សលីហើយមកដល់ពួក ថ្ងៃបុណ្យទី៥០ ហើយឥឡូវនេះចូរចេញទៅប្រមូល​ផល។ ប្រព័ន្ធនៃនិកាយដែលនៅពីក្រោយ ពួកគេវាគឺជាដើមទង។ យើងត្រូវតែដុតកំទេចប្រព័ន្ធនិកាយទាំង​នោះ​​ចេញ។ ប៉ុន្តែគ្រាប់ស្រូវសាលីដែលពិតប្រាកដដែលចេញមកពីកំណែទម្រង់នីមួយៗ និងត្រូវបានចាប់​យកនៅលើ ស្ពាន។ ពួកគេទាំងអស់គ្នានឹងជាកូនក្រមុំនោះ។
25
ឥឡូវនេះយើងបានឃើញពួកនោះនៅក្នុងប្រទេសអង់គ្លេស ដែលបានក្លែងពីការសុគតនៅលើឈើ​ឆ្កាងរបស់ព្រះយេស៊ូវ ហើយក្រុមពួកនោះពួកគេមានសង់វែងៗហើយស្រែកឮៗ... ហៅព្រះយេស៊ូវ “ឳព្រះវបិតារអើយ” ហើយនិយាយអ្វីៗដែលពួកគេមានដូចជាមនុស្សគ្មាន សីលធម៌។
អ្នកនិយាយថា “គឺនៅក្នុងទីក្រុងឡុងដុនប្រទេសអង់គ្លេស” តើកាលពីសប្តាហ៍មុននៅក្នុងកាសែត​បាននិយាយអំពីអ្វី។ មានគ្រូពេទ្យនៃព្រះដែលជាអ្នកដ៏អស្ចារ្យមកពីសាលាដ៏ល្អមួយបាននិយាយថាការ​សុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ គឺជារឿងក្លែងក្លាយទេ ហើយថាព្រះយេស៊ូវគឺជាម្នាក់ដែលបាន​ព្យាយាមធ្វើឲ្យខ្លួនរបស់គាត់ដូចនោះឯង ហើយគាត់ក៏បានស្រវឹងនៅរុក្ខជាតិតូចៗម្យ៉ាង...។ យើងបាន​រកឃើញនៅក្នុងព្រះគម្ពីរលោកុប្បត្តិ ដែលបាននិយាយអំពីការនោះ។ រុក្ខជាតិនោះដូចជាកញ្ឆាឬក៏​បែបនោះ។ គេអាចរកវាបាននៅក្នុងបូព៌ាប្រទេស។ ប្រសិនអ្នកផឹកវានោះវាងនឹងធ្វើឲ្យអ្នកងងុយដេកប្រហែលជានៅ ក្នុង... ដូចជាសេចក្តីស្លាប់របស់អ្នក គឺជាការដេកដ៏លង់លក់ក្នុងមួយថ្ងៃពីរទៅបីដង។
26
នៅពេលដែលទ្រង់មានបន្ទូលពួកគេបានឲ្យទ្រង់សោយទឹកខ្មេះ ដែលដាក់នឹងចុងដើមត្រែង។ នៅពេលពួកគេបានធ្វើវា ហើយគេក៏បានហុចទៅឲ្យទ្រង់សោយបន្ទាប់មកទ្រង់ បានឈ្ងោកចុះហើយទ្រង់ក៏​បាន​​សុគត់គេក៏យកសពទ្រង់ទៅដាក់ក្នុងផ្នូរ។បីថ្ងៃក្រោយមក ច្បាស់ណាស់ទ្រង់បានរស់ឡើងវិញ​ហើយ។ បុរសនោះបាននិយាយថា ទ្រង់បានធ្វើដំណើរទៅ ឥណ្ឌាហើយស្លាប់នៅកន្លែងណាមួយដូចមនុស្ស​ស្លាប់ធម្មតា។ គេកំពុងតែនិយាយក្លែងក្លាយ នៅក្នុងសាសនា។ ទីកន្លែងដំបូងគឺជាទីក្រុង​​... តើមនុស្សមាន​បញ្ហាអ្វី? យល់ទេ? គឺដូចជាសព្វថ្ងៃនេះដែលយើងកំពុងតែរស់នៅ ពួកគេគឺជាអ្នកចំអកនៅថ្ងៃដែល​សេចក្តីទំនាយ​បានបំពេញសម្រេច។
27
ព្រះជាម្ចាស់ទ្រង់បានប្រទានព្រះបន្ទូលទ្រង់នៅគ្រប់សម័យកាល។ហើយនៅសម័យកាលនីមួយៗ​បានឃើញពីការជាក់ស្តែងនោះ។ ទ្រង់បានបំពេញសម្រេចសេចក្តីទំនាយតាម ព្រះបន្ទូលដល់មនុស្សនៅ​សម័យនោះ។ គ្រប់ពេលទ្រង់បានប្រទានព្រះបន្ទូលរបស់ទ្រង់ដល់មនុស្ស។នៅម័យលោកម៉ូសេទ្រង់បាន​ប្រទានព្រះបន្ទូលទ្រង់ដល់គាត់។ នៅពេលដែលបានទ្រង់ព្រះរាជបុត្រាទ្រង់ឲ្យមកកើតជាមនុស្សទ្រង់ក៏បាន​ប្រទានអង្គទ្រង់ដល់យើង។ នៅគ្រប់សម័យកាលទ្រង់បានប្រទានអង្គទ្រង់ឲ្យបំពេញសម្រេច។ដូចដែលព្រះ​គម្ពីរបាននិយាយ... ប្រសិនបើព្រះជាម្ចាស់ទ្រង់មិនប្រែប្រួលមានគ្រប់ទាំងអំណាចចេស្តា ទ្រង់សព្វវត្តមាន មានសព្វញ្ញុញ្ញាណ តើហេតុអ្វីបានជាទ្រង់មិនជ្រាប​គ្រប់ទាំងអស់តាំងពីដើមដំបូងឡើយ? គ្មានអ្វីដែលអាច​បំពេញបំណងរបស់យើងបានឡើយ វាគ្រាន់តែនាំឲ្យយើងគិតថាវាគឺជាអ្វីទាំងអស់ទៅមុខ.......
ចូរយើងមើលព្រះបន្ទូលរបស់ទ្រង់ ហើយមើលថាតើទ្រង់បានធ្វើអ្វី នោះយើងនឹងយល់វាហើយ។
28
ឥឡូវនេះគ្រាន់តែគិតពិចារណាចុះ។ទីកន្លែងដំបូងប្រសិនបើអ្នកដែលធ្វើការនោះ បានគិតនៅពេល​ដែលគេយកទឹកខ្មេះឲ្យទ្រង់សោយហើយទ្រង់ក៏បានក្អែរចេញ។ ទ្រង់មិនព្រមសោយទេឃើញទេ? ដ្បិតវា​គឺជាការចំអកឲ្យទ្រង់។ការមួយទៀត តើជីវិតរបស់ព្រះយេស៊ូវមកពីស្រុកណាសារ៉ែតបានត្រូវនឹង​សេចក្តី​ទំនាយទំាងឡាយនៅក្នុងសញ្ញាចាស់ដែរឬទេ? ហើយសូម្បីតែសាវកពេត្រុសបាននិយាយថា “សូមឆ្កាងខ្ញុំដាំ​ក្បាល​ចុះក្រោមវិញដ្បិតខ្ញុំមិនសមនឹងស្លាប់ដូចជាទ្រង់ទេ”។ តើពួកគេបានយកអនត្រេ​ទៅយ៉ាងដូចម្តេច ហើយបានបែរគាត់ទៅផ្លូវទៅឈើឆ្កាង។ ពួកគេគ្រប់គ្នាបានបោះត្រាលើទីបន្ទាល់​ដោយឈាមរបស់ពួកគេ។ ពួកគេបានជឿដល់ទ្រង់ហើយក៏ស្រឡាញ់ទ្រង់ដោយថ្វាយជីវិតរបស់ពួកគេ​ទៅកាន់ទ្រង់។ ប្រសិនបើពួកគេ​គឺជាអ្នកក្លែងបន្លំ តើពួកគេអាចធ្វើការនេះយ៉ាងដូចម្តេចទៅ? វាគឺជាការអនុវត្តខាងព្រលឹងវិញ្ញាណដែល​មនុស្ស​ធម្មតាមិនអាចធ្វើវាបានទេ។
29
មិនជាយូរប៉ុន្មានទេមានបុរសដ៏អស្ចារ្យមា្នក់ជនជាតិយូដាបាននិពន្ធអំពីលោកម៉ូសេបានឆ្លងកាត់​សមុទ្រក្រហមដោយនិយាយថា “វាមិនមែនជាទឹកទេ បើជាទឹកសមុទ្រមិនអាចញែកចេញពីគ្នាបានឡើយ”“តើមានអ្វីកើតឡើងនៅចុងសមុទ្រក្រហមមានគុម្ពត្រែង ហើយគាត់ក៏បានឆ្លងកាត់តាមរយៈគុម្ពត្រែង​ទឹកនោះ។ នៅទីនោះគ្មានទឹកឡើយមានតែគុម្ព ត្រែងសមុទ្រនៃដើមត្រែងដែលពួកគេបានឆ្លងកាត់” មាន​ពួកបព្វជិតជាច្រើនបានទទួលជឿវា។
នៅពេលដែលពួកអាវកាសដំបូងបានធ្វើដំណើរទៅកាន់អាវកាស​​ ​ហើយត្រឡប់មក​វិញនិយាយថា គេមិនបានមើលឃើញព្រះអ្វីទាំងអស់។ ការនោះបានធ្វើឲ្យអ្នកបំរើព្រះបានបែរចេញពីព្រះ។ពួកគេបាន​គិតថាព្រះជាម្ចាស់ទ្រង់គង់នៅទីនោះ ជាទីដែលមានចម្ងាយរាប់សិបម៉ាយ។
30
តើហេតុអ្វី... ការសិក្សានិង​ប្រាជ្ញានៃលោកីយនេះបាននាំឲ្យពួកជំនុំបែរចេញ ពីព្រះ ទៅជាឥតប្រយោជន៍។
ការសិក្សាអប់រំប្រព័ន្ធការសិក្សាអប់រំវិទ្យាសាស្ត្រនិងអារ្យធម៌គឺជាការអារក្ស។ វាគឺជា អារ្យធម៌របស់​អារក្ស។ វាគ្មានអ្វីសោះចំពោះការទាំងអស់នោះ។ វាអាចជាអារ្យធម៌ខុសប្លែក ពីគ្នា។ នៅក្នុងអារ្យធម៌និង​ពិភពវិទ្យាសាស្ត្រនេះដែលយើងមាន... វិទ្យាសាស្ត្រជាច្រើនដែលយើងស្គាល់ លើសពីនេះយើងបានចូល​ទៅក្នុងសេចក្តីស្លាប់គឺជាអ្វីដែលជាអន្ទាក់អាចសំលាប់យើង។ នៅក្នុងអារ្យធម៌ថ្មីនោះគ្មានសេចក្តីស្លាប់​ឡើយ គ្មានជម្ងឺទុក្ខព្រួយឬការឈឺចាប់។វាគ្មានអ្វីសោះនៅទីនោះ។ ដូច្នេះអារ្យធម៌នេះនឹងត្រូវបានបំផ្លាញដ្បិត​វា​គឺជា​​របស់អារក្ស។
31
យើងអាចរកឃើញបាននៅក្នុងលោកុប្បត្តិ៤ ដែលពួករបស់កាអ៊ីនបានចាប់ផ្តើមអារ្យធម៌ គឺសាង​សង់ប៉មនិងទីក្រុង ហើយលើសពីនោះទៀតនិងឧបករណ៏តន្ត្រី ហើយបានក្លាយ... និងវិទ្យាសាស្ត្រ។ មនុស្ស​គេបានទៅឆ្ងាយទៅៗពីព្រះផ្ទុយពីសាសនា។ នៅពេលដែលពួក សេធបានមកពួកគេបានចាប់​ផ្តើមស្រែក​ក្នុងព្រះនាមព្រះយេហូវ៉ា។អា៎! យើងកំពុងតែនិយាយ អំពីមនុស្សដ៏ប៉ិនប្រសប់។
ខ្ញុំមកទីនេះមិនមែនចង់ផ្តល់នូវការឈឺចាប់ដល់នរណាម្នាក់នោះឡើយឬក៏និយាយការ មួយចំនួនអំពី​ពួកជំនុំទេ។ ប្រសិនបើលោកអ្នកនៅទីនេះ ហើយនៅក្នុងពួកជំនុំនេះខ្ញុំមិនមែន និយាយការនេះធ្វើឲ្យលោក​អ្នក​ឈឺ​ចាប់នោះទេ ដ្បិតមានមនុស្សល្អៗជាច្រើននៅទីនេះហើយគឺមាននៅក្នុងពួកជំនុំផ្សេងទៀតដែរ។ ប៉ុន្តែខ្ញុំបាននៅក្នុង​ ស្រូវើផត កាលពីសប្តាហ៏មុនដែល បាននិយាយឡើងដោយពួកកាតូលិក។ យើងឃើញថា​កន្លែងដែលពួកគេបានមកជួបជុំគ្នា នៅសន្និបាតសាសនាគ្រីស្ទទាំងមូលដ៏អស្ចារ្យហើយដើម្បីគ្រាន់តែបំពេញ​សម្រេចទៅតាម អ្វីដែលព្រះគម្ពីរបានមានបន្ទូលឲ្យធ្វើ។ វាត្រឹមត្រូវណាស់។
32
ពួកគេបាននិយាថា “តើហេតុអ្វីបានជាពួកប្រូតេសស្តង់មួយចំនួយចង់កាន់ខ្ជាប់ទៅតាមព្រះគម្ពីរ”“ព្រះគម្ពីរគ្មានអ្វីសោះឡើយ គឺគ្រាន់តែជាសៀវភៅតែមួយប៉ុណ្ណោះ ដែលនិយាយអំពីប្រវត្តិសាស្រ្តពួកជំនុំ​តែប៉ុណ្ណោះហើយពួកគេមិនមាននិយាយអំពីអក្សរសាស្រ្តឡើយ ជិត២៥០ឆ្នាំមកហើយ។ វាគ្រាន់តែជាពួក​ជំនុំ​​តែប៉ុណ្ណោះ” “វាគឺជាពួកជំនុំមិនមែនជាព្រះគម្ពីរឡើយហើយព្រះគម្ពីរគឺគ្រាន់តែរៀបរាប់ពីប្រវត្តិសាស្ត្រ​ដែលពួកជំនុំបានធ្វើប៉ុណ្ណោះ”។ តើអ្វី ទៅគឺជាការកុហក់នៅក្នុងនេះ។តើហេតុអ្វីបានជាយើងមានព្រះគម្ពីរ​ដែលមានអាយុកាល ៣០០០ឆ្នាំមកហើយនេះ។ ព្រះគម្ពីរសញ្ញាចាស់បាននិពន្ធឡើយរាប់រយឆ្នាំមកហើយមុនពេល ដែលព្រះគ្រីស្ទទ្រង់យាងមក។ វាគឺជាការកុហក់របស់អារក្ស។
33
យើងឃើញថានៅសព្វថ្ងៃនេះ នៅពេលដែលពួកចំអកទាំងនោះយកព្រះគម្ពីរមកលេងសើចហើយ​ព្យាយាមច្រាញព្រះគម្ពីរចេញ... ព្រះជាម្ចាស់ទ្រង់នឹងជំនុំជំរះពួកជំនុំនោះដោយការផ្សេងៗ។ ទ្រង់ជាព្រះដ៏យុត្តិ​ធម៌។ ព្រះជាម្ចាស់ទ្រង់នឹងជំនុំជំរះពួកជំនុំ... គឺទ្រង់នឹងជំនុំជំរះមនុស្សនៅ​ថ្ងៃណាមួយ។ យើងរាល់គ្នាដឹង​ហើយនឹងមានការជំនុំជំរះមកដល់។ ដូច្នេះប្រសិនបើទ្រង់នឹងជំនុំជំរះវាតាម​រយៈពួកជំនុំកាតូលិក ឬប្រសិន​បើទ្រង់នឹង ជំនុំជំរះវាតាមរយៈពួកមេតូឌីសដល់បាទីស្ទដែលបាត់បង់។ប្រសិនបើទ្រង់នឹងជំនុំជំរះវាតាម រយៈពួក វ័ននេស ដល់ពួក ធូនេស ដែលបាត់បង់។ តើទ្រង់នឹងជំនុំជំរះវាតាមរយៈអ្វី? ទ្រង់មានបន្ទូល​ថាទ្រង់នឹងជំនុំជំរះតាមរយៈព្រះគ្រីស្ទ ដែលព្រះគ្រីស្ទ​ទ្រង់គឺជាព្រះបន្ទូល។ ដូច្នេះ វាគឺជាព្រះបន្ទូលរបស់ព្រះថា​ទ្រង់នឹងជំនុំជំរះ “កាលពីដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់ នៅជាមួយនឹងព្រះហើយព្រះបន្ទូល​នោះឯងជាព្រះ។ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងយើង... នៅតែដដែលកាលពី​ម្សិលម៉ិញថ្ងៃនេះនិងរហូតអស់កល្ប” ឃើញទេ? ទ្រង់នឹងជំនុំជំរះតាមរយៈព្រះបន្ទូលរបស់ទ្រង់។
ឥឡូវនេះយើងឃើញថា នៅសព្វថ្ងៃនេះពេលដែលពួកគេបានព្យាយាមច្រានចោលព្រះគម្ពីរ គឺគាំទ្រ​ដោយពួកជំនុំ... មិនមែនជាអ្វីដែលព្រះគម្ពីរចង់បានឡើយ ដ្បិតពួកគេបានបង្កើតនូវសេចក្តីលោភជាច្រើន​និងអ្វីៗ​ផ្សេងទៀត ហើយក៏ដើរតាមវានោះ។
34
តើហេតុអ្វីខ្ញុំបាននិយាយនៅយប់មុននៅ ស្រូវើផត នៅក្នុងសហគមន៍ ពេលពួកគេសំលាប់ចៀម​ជាយញ្ញបូជា គឺគេមិនត្រូវមានតំបែរណាឡើយនៅក្នុងចំណោមពួកគេក្នុងរវាង៧ថ្ងៃ។គ្មានតំបែរគឺនំបុ័ងឥត​ដំបែរ។ គឺគ្រប់ទាំងអស់ត្រូវតែគ្មានតំបែរ។ នោះតំណាងឲ្យគ្រាពួក ជំនុំទាំង៧ដែលយើងបានអាននៅក្នុងព្រះ​គម្ពីរ។ គ្មានតំបែរតើអ្វីទៅ ដែលគេបានដាក់បញ្ចូល គ្នា។ យើងបានដាក់បញ្ចូលនូវគោលជំនឿនិកាយនិងអ្វីៗ​ផ្សេងទៀតជាមួយនិងព្រះបន្ទូលព្រះ ហើយនៅតែហៅថាវាគឺជាព្រះបន្ទូលព្រះ។ត្រូវឲ្យគ្មានតំបែរណា សោះឡើយក្នុងរវាង៧ថ្ងៃ។
35
ដូចជាការបរិភោគនៅថ្ងៃនេះមិនត្រូវរក្សាវាសម្រាប់ថ្ងៃស្អែកទេគឺត្រូវបំផ្លាញវា ចោលនៅមុន ពេលព្រឹកស្អែកមកដល់នោះ គឺជាសារព្រះបន្ទូលថ្មីដែលមកដល់ ហើយគឺជាការថ្មី។
អ្នកឃើញទេពួកគេព្យាយាមកាន់ខ្ជាប់ខ្លាំងណាស់។ នោះហើយគឺជាអាកប្បកិរិយារបស់ពួកជំនុំ។ការរីកផុសផុលបានឆ្ពោះទៅមុខ ហើយការដំបូងដែលអ្នកត្រូវដឹងនៅក្នុងរវាង៣ឆ្នាំ ពួកគេរៀបចំវា​ឡើងវិញ។ និកាយក៏បានចាប់ផ្តើមរៀបចំឡើងវិញ។ ប៉ុន្តែតើលោកអ្នកបានកត់សំគាល់ដែរឬទេថាការនេះនឹងត្រូវបាន​គេ​បោះចោលអស់រយៈពេល២០ឆ្នាំ ហើយឥឡូវនេះ។ ស្រូវសាលីបានបង្កើតផលផ្លែម្តងទៀត។សំបក​ស្រូវសាលីនឹងត្រូវបានយកចេញ។ ហើយស្រូវសាលីត្រូវតែដេករាបនៅក្នុងវត្តមានព្រះអាទិត្យ​ ដើម្បីឲ្យវាទុំ​បាន។
36
វាមិនមែនជារឿងដែលគួរឲ្យចម្លែកដ៏យូរណាស់ណាទេនៅសមុទ្រខាងកើតដែលវាងងឹត សូន្យខ្លាំង​ណាស់។ ពួកគេមិនយល់វាសោះ។នៅរដ្ឋតិចសាសកាលពីសប្តាហ៍មុនបានងងឹតសូន្យ ពួកគេមិនអាចយល់វា​សោះ។ តើលោកអ្នកមិនគិតទេថាវាគឺជាទីសំគាល់ទេឬអី? តើលោកអ្នកមិនដឹងទេថាប្រជាជាតិក៏កំពុងតែ​បែកបាក់? ពួកអ៊ីស្រាអែលគេកំពុងតែស្នាក់ក្នុងស្រុកកំណើតរបស់ពួកគេហើយទីសំគាល់ទំាងនេះបាន​ពន្យល់​ប្រាប់ថាយើងបានមកដល់ទីបញ្ចប់ហើយ! ដូចគ្នាដែរនៅពេលនោះគឺវាងងឹតសូន្យសុង តើអ្នកមិន​គិតទេថាវាគឺជាទីសំគាល់ដែលពួកហោរាបានទាយ “ប៉ុន្តែលុះដល់ពេលព្រលប់នោះនឹងមានពន្លឺវិញ” គឺនឹង​មាន​ពន្លឺចូលមកនៅពេលព្រលប់ ហើយភាពងងឹតសូន្យសុងនឹងត្រូវបាត់ទៅអស់។
37
សូមមើលតើវាងងឹត​យ៉ាងដូចម្តេច។
សម្តេចប៉ាបបានចូលមកទីនេះដោយរំឮកនៅក្នុងរោងឧបោសថនៅពេលដែលពួកគេ បានទទួលខ្សែ​អាត់ខ្ញុំគិតថាលោកអ្នករាល់គ្នាបានយកវាមក- ដែលព្រះជាម្ចាស់ទ្រង់បានបើកបង្ហាញពីរបៀបនៅក្នុងរោង​ឧបោសថយ៉ាងច្បាស់លាស់ពីសម័យពួកជំនុំ​នឹងទៅជាអ្វី​ ហើយ​ដោយរបៀបណា។ហើយប្រសិនបើ​ព្រះវិញ្ញាណបរិសុទ្ធមិនបានយាងចុះមកក្នុងសសរភ្លើងដ៏ធំ ហើយគាត់ក៏បានដើរត្រឡប់ក្រោយវិញហើយ​បាន​​ពន្យាពេលដោយខ្លួនរបស់គាត់នៅខណៈ ពេលដែលមនុស្ស៣ឬ៤រយនាក់កំពុងអង្គុយមើលនោះ។ វាដូចជាសម្តេចប៉ាបបានធ្វើនៅទីនេះអញ្ជឹងគឺព្រះអាទិត្យទៅជាងងឹតបន្ទាប់មកគេក៏នាំគ្នាថតរូបទុក ដូចគ្នា​ដែរវាបានកើតឡើងនៅលើវេទិកា។ឥឡូវនេះគាត់បានធ្វើវានៅទីនេះលើកទី១៣ ហើយដើរ១៣ជំហាន ហើយ បំរើសហគមន៍១៣ជំនាន់ ហើយគឺទៅកាន់ប្រជាជាតិមានចំនួន១៣ហើយភាពងងឹតសូន្យ សុងមាននៅគ្រប់ទីកន្លែង។ តើអ្នកមើលឃើញទេថាយើងកំពុងនៅទីណានោះ? យើងរាល់គ្នាកំពុងតែស្ថិត​នៅក្នុងថ្ងៃចុងក្រោយ។
២ពេត្រុស៣:៣
ដោយដឹងសេចក្តីនេះជាមុនថានៅជាន់ក្រោយនឹងមានមនុស្សចំអកមក ដែលដើរតាមសេចក្តីប៉ង​ប្រាថ្នា​របស់គេ“។ ប៉ុន្តែនៅពេលដែលអ្នកមើលឃើញការទាំងនេះបានចាប់ផ្តើមកើតឡើងនៅក្បាលរបស់​អ្នក គឺត្រូវត្រៀមខ្លួន ដ្បិតវាអាចកើតឡើងនៅគ្រប់ពេលវេលា។ ព្រះគ្រីស្ទនឹងយាងមកឯពួកជំនុំរបស់ទ្រង់។
38
ឥឡូវនេះគេមិនជឿវាទេដោយព្រោះ... ពួកគេមិនបានគិតថាពួកគេគឺជាម្នាក់ដែលបំពេញសម្រេចឲ្យ​ព្រះគម្ពីរទេ។ មនុស្សគេពិតជាមិនចង់ធ្វើនូវការទាំងនេះទេ និងនិយាយអំពីការនេះទេថាពួកគេកំពុងតែ​បំពេញ​បទគម្ពីរ។តើលោកកៃផាសដែលជាសម្តេចសង្ឃ និងពួក សង្ឃទាំងអស់នៅថ្ងៃនោះបានចំអកឲ្យទ្រង់​យ៉ាង​ដូចម្តេចពួកគេមិនដឹងអ្វីទាំងអស់ថាពួកគេ កំពុងតែស្រែកច្រៀងថា “ឳព្រះនៃទូលបង្គំព្រះនៃទូលបង្គំ​អើយហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ? (ទំនុក២២) ដៃទូលបង្គំជើងទូលបង្គំពួកគេបានចាក់ទំលុះ...” ពួកគេបានកំពុងស្រែកច្រៀងនៅក្នុងព្រះវិហារឯទ្រង់កំពុងសុគតនៅលើឈើឆ្កាង សូម្បីតែបន្តិចពួកគេមិន​ដឹង​ថាពួកគេ កំពុងតែធ្វើអ្វីនោះទេ។ព្រះយេស៊ូវទ្រង់បានអធិស្ឋានថា 'បិតាអើយសូមទ្រង់អត់ទោសឲ្យគេផងដ្បិតគេមិនដឹងថាគេកំពុងតែធ្វើអ្វីនោះទេ“។ ដ្បិតព្រះគម្ពីរបានទាយពីពួកគេថាគេនឹងខ្វាក់ ចំពោះការនេះ។
39
តើអ្នកដឹងទេថាទំនាយនៅថ្ងៃចុងក្រោយអំពីពួកប្រូតេសស្តង់និងពួកកាតូលិកគេ នឹងទៅជាខ្វាក់​ដែរឬទេ? ដូចគ្នានៅក្នុងបទគម្ពីរអ្នកជឿព្រះគ្រីស្ទតែខាងក្រៅគេព្យាយាមចង់មានបាន ដោយព្រោះឯងអួតថា ​ឯងជាអ្នកមានបានកាន់តែស្តុកស្តម្ភឡើងហើយក៏មិនត្រូវការនឹង អ្វីសោះតែឯងមិនដឹងថា ឯងវេទនាលំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ“ (វិវរណៈ៣:១៧)។ នៅទីនេះគេបានត្រឡប់ទៅជាខ្វាក់ភ្នែក​ម្តងទៀត ហើយជាន់ឈ្លីការរបស់ព្រះ ហើយប្រសិនបើគេមិនចង់មានន័យអ្វីទាំងអស់គឺគេបានចំអក​ហើយ​លេងសើចនោះ ហើយ គឺជាអ្វីដែលព្រះគម្ពីរបាននិយាយ។
40
ចំណែកឯពួកជំនុំវិញគឺជាកូនក្រមុំដែលនឹងត្រូវលើកឡើងទៅឋានសួគ៌ដូចមានចែង នៅក្នុងវិវរណៈ។ នៅក្នុងវិវរណៈបានបើកសម្តែងពីកូនក្រមុំដ៏ពិតរបស់ព្រះគ្រីស្ទដែលរង់ចាំ ព្រះគ្រីស្ទយកឡើងទៅឋានសួគ៌។
វាគឺជាការបើកសម្តែងដែលការបើកសម្តែនេះគឺសេចក្តីជំនឿ។យើងមិនអាចទទួលបាន ការបើក​សម្តែង​នេះបានឡើយ ប្រសិនបើយើងគ្មានជំនឿ។ សេចក្តីជំនឿគឺជាការបើកសម្តែងព្រោះវាគឺជាអ្វី​ដែល​បាន​បើកសម្តែងមកកាន់លោកអ្នក។ សេចក្តីជំនឿគឺជាការបើកសម្តែ។ សេចក្តីជំនឿគឺអ្វីៗដែលបាន​បើក​សម្តែង​មកកាន់អ្នកដូចជាការបើកសម្តែងទៅកាន់អ័ប្រាហាំ ហើយគេអាចហៅអ្វីទាំងអស់ដែលទាស់​នឹង​អ្វី​ដែល​បានបើកសម្តែងទៅកាន់គាត់​ ដែលមិនមែន​ជាការបើកសម្តែងបាន។ ​សេចក្តីជំនឿ... ហើយគឺជាសេចក្តីជំនឿគឺជាការបើកសម្តែង របស់ព្រះ។ ពួកជំនុំគឺត្រូវតែជឿដល់ការបើកសម្តែងគឺជា​រូបកាយទាំងមូល។
41
កាលពីពីរបីសប្តាហ៍មុនខ្ញុំបាននិយាយទៅកាន់អ្នកធ្វើការខាងបាទីស្ទ។គាត់បានចូល មកពិភាក្សាជា​មួយ​និងខ្ញុំ។ ហើយគាត់និយាយថា'ខ្ញុំចូលចិត្តលោកប៉ុន្តែ“ 'អ្វីដែលលោកនិយាយ គឺច្របូកច្របល់ទាំងអស់”។
ខ្ញុំបាននិយាយថា'ខ្ញុំអធិស្ឋានសូមឲ្យអ្នកបានជួយខ្ញុំនិយាយឲ្យចំៗចេញមក...“ គាត់និយាយឥឡូវនេះ...'ជាមួយនឹងព្រះបន្ទូល”
គាត់ឆ្លើយថា 'យើងមិនអាចទេបងប្រាហាំអើយ ដោយធ្វើការជាមួយគ្នារហូតដល់យើង បានពាក្យម្តង​មួយៗ​ដែលជាភាសាក្រេក និងលើសពីនេះទៅទៀតនោះ“
យ៉ូហាន៣:១៦, យ៉ូហាន៥:២៤, យ៉ូហាន៦:៤៧, ១ធីម៉ូថេ១:១៦
ខ្ញុំបាននិយាយថា'អូ+, អ្នកដឹងបានប្រសើរអំពើវា“ 'ទោះបីជានៅក្នុងក្រុមប្រឹក្សាពួកណាយសិន គឺយូរណាស់មកហើយ គឺ៣០០ឆ្នាំតាំងពីព្រះយេស៊ូវសុគត ពួកគេនៅតែធ្វើការ ជជែកវែកញែកជាមួយនឹង​ពួកអ្នកប្រាជ្ញក្រេកគឺការដែលត្រឹមត្រូវ។អ្នកមិនអាច...វាគឺជាការ បើកសម្តែង។ កាលទាំងអស់គឺ......”។
គាត់និយាយថា 'ខ្ញុំមិនអាចទទួលការបើកបើកសម្តែងបានឡើយ“
ខ្ញុំឆ្លើយថា 'អញ្ចឹងតើអ្នកទទួលជឿព្រះគ្រីស្ទយ៉ាងដូចម្តេច?“
យ៉ូហាន៣:១៦,៣៦
'តើហេតុអ្វីបានជាព្រះគម្ពីរនិយាយដូច្នោះថាគាត់បានជឿលើព្រះយេស៊ូវគ្រីស្ទនឹងមានបាន ជីវិតអស់​កល្ប​ជានិច្ច“
ខ្ញុំបាននិយាយថា 'ត្រឹមត្រូវណាស់។ហើយព្រះគម្ពីរបាននិយាយទៀតថាគ្មាននរណា អាចហៅ​ព្រះយេស៊ូវ​គ្រីស្ទ​បានឡើយ លើកតែព្រះទ្រង់បានបើកសម្តែងឲ្យគាត់ស្គាល់“។ នៅទី នេះអ្នកបានបែរទៅ​ក្រោយវិញហើយក៏ត្រូវបែរទៅរកការបើកសម្តែងដែរ។គឺវានឹងត្រូវបាន បើកសម្តែង។
42
នៅក្នុងព្រះគម្ពីរ... កាអ៊ីននិងអេបិលមិនមានព្រះគម្ពីរសម្រាប់អានទេ ប៉ុន្តែវាបាន បើកសម្តែងទៅ​កាន់អេបិលតាមរយៈសេចក្តីជំនឿដែលនោះគឺជាការបើកសម្តែង។អេបិល បានថ្វាយដង្វាយដ៏ល្អប្រសើរ​ជាងកាអ៊ីន គឺទ្រង់បានរាប់កាអ៊ីនជាសុចរិត។ នៅពេលដែល ព្រះយេស៊ូវទ្រង់បានមានបន្ទូលសួរនៅទីនេះ​ក្នុងម៉ាថាយ១៦:១៧,១៨... យើងរាល់គ្នាអត់មាន ពេលនឹងអានវាទេ ប៉ុន្តែលោកអ្នកអាចសរសេរវាចុះបាន។ទ្រង់មានបន្ទូលថា “តើមនុស្សទាំង ឡាយគេថាកូនមនុស្សជាអ្នកណា?”
ម៉ាថាយ១៦:១៤,ម៉ាកុស៨:២៧,លូកា៩:១៩
មានម្នាក់នៅក្នុងចំណោមពួកគេបាននិយាយថា “ខ្លះថាជាម៉ូសេអេលីយ៉ាឬហោរាណាមួយ”
ម៉ាថាយ១៦:១៥,ម៉ាកុស៨:២៨,លូកា៩:២០
ទ្រង់មានបន្ទូលសួរថា “ចុះអ្នករាល់គ្នាវិញតើថាខ្ញុំជាអ្នកណា?”
ម៉ាថាយ១៦:១៦,ម៉ាកុស៨:២៨,លូកា៩:២០
គាត់បានទូលឆ្លើយថា “ទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”
ម៉ាថាយ១៦:១៧,១៨, ២កូរិនថូស៥:១៩
ទ្រង់មានបន្ទូលថា “អ្នកសីម៉ូនកូនយ៉ូណាសអើយអ្នកមានពរដ្បិតមិនមែនជាសាច់ឈាម ដែលបាន​សំដែង​ឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំង​ពួក​ជំនុំខ្ញុំនៅលើថ្មដា (ព្រះវិញ្ញាណបានបើកសម្តែងឲ្យដឹងថា ទ្រង់គឺជាព្រះគឺជាព្រះយេស៊ូវ ហើយទ្រង់គឺជា​ការបើកសម្តែងរបស់ព្រះ ព្រះបានមកជាសាច់ ឈាម ហើយបានបើកសម្តែងដល់លោកីយ។ គឺទ្រង់បានយាង​មក​ផែនដីនេះព្រះជាម្ចាស់គង់ នៅក្នុងព្រះគ្រីស្ទដែលបានផ្សះផ្សាលោកីយនឹងទ្រង់ផ្ទាល់គឺជាការបើកសម្តែង​ថាព្រះទ្រង់គង់នៅ ក្នុងសាច់ឈាម។)... ដូច្នេះទ្រង់គឺជាព្រះគ្រីស្ទជាអ្នកដែលព្រះបានចាក់ប្រេងតាំងជាព្រះរាជ​បុត្រា នៃព្រះ។”
ម៉ាថាយ១៦:១៧,១៨
ទ្រង់មានបន្ទូលថា“ដ្បិតមិនមែនជាសាច់ឈាមដែលបានបើកសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតា​នៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ ខ្ញុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើ់យ”។
43
ព្រះគម្ពីរវិវរណៈគឺជាព្រះគម្ពីរចុងក្រោយនៅក្នុងព្រះគម្ពីរ។វាបានបោះត្រាដល់ពួក អ្នកជឿ។ នៅក្នុង​ជំពូក២២បាននិយាយថា “បើអ្នកណាបញ្ចូលអ្វីក្នុងសេចក្តីទាំងនេះ នោះព្រះ ទ្រង់នឹងបន្ថែមអស់ទាំងសេចក្តី​វេទនាដែលកត់ទុកក្នុងគម្ពីរនេះដល់អ្នកនោះផង”។ យើងបាន ដឹងថាព្រះបន្ទូលនេះបានប្រទានមកពួកអ្នក​ជឿ។ ហើយវាបានបើកសម្តែងថា នរណគឺជាអ្នក និពន្ធព្រះគម្ពីរទាំងមូលឡើង (ទ្រង់គឺជាអាលផានិងអូមេកា​តាំង​ពី​​លោកុប្បត្តិដល់វិវរណៈ គឺជា ព្រះយេស៊ូវ) ហើយសម្តែងពីការបំពេញអាថ៌កំបាំងរបស់ទ្រង់ដោយ​អង្គទ្រង់ផ្ទាល់ និងផែនការ ពួកជំនុំរបស់ទ្រង់ដែលនឹងមក ហើយក៏បានបោះត្រា៧ចំណាំ។
44
ព្រះគម្ពីរបាននិពន្ធឡើងហើយចូរចាំថាវាបានបោះត្រា៧ចំណាំទុក។ហើយត្រាទាំង៧នេះនឹងត្រូវបានបើកឡើយក្នុងវិវរណៈ១០រហូតទាល់តែឮសំឡេងទេវតាទី៧ផ្លុំនៅផែនដីឡើង វិវរណៈ១០:៧។ “តែនៅគ្រា​ដែល​ឮសំឡេងទេវតាទី៧ក្នុងកាលដែលរៀប នឹងផ្លុំត្រែនោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច” ហើយ​នៅគ្រានោះគឺជាគ្រាដែលយើងកំពុងរស់នៅ។
យើងគ្រប់គ្នាបានដឹងថាយើងកំពុងតែរស់នៅគ្រា​ ឡៅឌីសេ។ គឺមិនមានគ្រាណាផ្សេង ទៀតឡើយវា​មិន​អាចឡើយ។ ដូច្នេះយើងកំពុងតែរស់នៅក្នុងគ្រា ឡៅឌីសេ ហើយត្រាទាំង៧ ដែលបានបោះនៅក្នុង​គម្ពីរនេះ គឺជាអាថ៌កំបាំងសម្រាប់មនុស្សវា នឹងត្រូវបើកនៅថ្ងៃនោះ។នោះហើយគឺជាអ្វីដែលព្រះទ្រង់បាន​សន្យា។ នឹងគ្មានអ្វីសោះឡើយក្រៅពីព្រះបន្ទូលទ្រង់ ពីព្រោះ អ្នកមិនអាចបញ្ចូលឬក៏ដកពាក្យណាចេញពីព្រះ​បន្ទូល​របស់ទ្រង់បានឡើយ។ គឺត្រូវតែរក្សាព្រះបន្ទូលទ្រង់ឲ្យនៅដដែល។ ដ្បិតកណ្ឌវិវរណៈបានបើកសម្តែងពី​សេចក្តីពិត​ថាជាអ្វី ហើយវាស៊ីគ្នាទៅនឹងបទគម្ពីរផ្សេងទៀត។ ហើយព្រះជាម្ចាស់ទ្រង់បានបង្ហាញថានោះ​គឺជាសេចក្តីពិត។
45
សូមមើលព្រះជាម្ចាស់ទ្រង់មិនត្រូវការអ្នកកាត់ស្រាយទេ។ អង្គទ្រង់ផ្ទាល់គឺជាអ្នកកាត់ស្រាយ។ទ្រង់បាន​កាត់ស្រាយដោយអង្គទ្រង់ផ្ទាល់ដោយនាំការដែលទ្រង់មានបន្ទូលឲ្យកើតឡើង។ ដូចជានៅក្នុងដើមដំបូង​ឡើយព្រះទ្រង់មានបន្ទូល “ចូរឲ្យមានពន្លឺឡើង” នោះពន្លឺក៏មានឡើង។ នោះមិនត្រូវការកាត់ស្រាយនោះ​ទេ។ វាបានបង្ហាញឲ្យឃើញច្បាស់ហើយ។
យ៉ូហាន៥:៣៦, យ៉ូហាន១០:៣៧
ទ្រង់មានបន្ទូលសន្យាពីការកើតឡើងដ៏ប្រាកដនៅក្នុងថ្ងៃចុងក្រោយក្នុងបទគម្ពីរ។តើហេតុអ្វីមានការ នោះកើតឡើង។ នោះហើយដែលបង្ហាញថាព្រះយេស៊ូវទ្រង់ គឺជាព្រះរាជបុត្រានៃព្រះ។ព្រះជាម្ចាស់ទ្រង់បាន បញ្ចូនទ្រង់មក។ នៅពេលដែលទ្រង់យាងមកនៅថ្ងៃចុងក្រោយ នៅផែនដីមនុស្សគេនឹងមិនជឿទ្រង់ឡើយ “ប៉ុន្តែខ្ញុំមានទីបន្ទាល់វិសេសជាងទីបន្ទាល់របស់ លោកយ៉ូហានទៅទៀតពីព្រោះការទាំងប៉ុន្មានដែល ព្រះវរបិតាបានប្រគល់មកឲ្យខ្ញុំធ្វើបង្ហើយ គឺការដែលខ្ញុំធ្វើទាំងប៉ុន្មាននេះឯងនោះបានធ្វើបន្ទាល់ពីខ្ញុំហើយ ថាព្រះវរបិតាបានចាត់ឲ្យខ្ញុំមក”
46
អញ្ចឹងនៅក្នុងសម័យលោក វែស្សលី​ បានធ្វើបន្ទាល់ថាទ្រង់ជានរណា។ នៅក្នុងសម័យកំណែទម្រង់​របស់លោកម៉ាទីនលូធើ តើហេតុអ្វីប្រាកដថាគាត់ធ្វើបន្ទាល់ពីទ្រង់នោះ។ នៅថ្ងៃ បុណ្យទី៥០​គឺស្ថាបនាឡើង​វិញខាងអំណោយទាន គឺការនិយាយភាសាដទៃនិងការបណ្តេញអារក្ស និងអំណោយទានផ្សេងៗតើហេតុអ្វីវាជាទីបន្ទាល់។វាមិនមែនជាការលេងសើចនោះទេ។
មនុស្សបាននិយាយថានៅពេលវាបានកើតឡើងដំបូង... ខ្ញុំបានអានសៀវភៅប្រវត្តិសាស្ត្ររបស់ពួក​ថ្ងៃបុណ្យទី៥០។ ពួកគេនិយាយថា​ “វាមិនអាចនៅបានយូរទេវានឹងត្រូវបានដុត កំទេចចោល”។ តើហេតុអ្វី? ពីព្រោះអ្នកមិនអាចដាក់វាចេញមកបានទេ។ ព្រះទ្រង់មានបន្ទូលថា វានឹងកើតមានឡើងនៅទីនោះ។វាគឺជាចំណែកមួយនៃព្រះបន្ទូលហើយក៏គ្មានអ្វីដែលអាចដាក់ចូលបានទេ... អញ្ចឹងនៅពេលដែលកូនក្រមុំ​បានស្រែក តើអ្នកនឹងដាក់វាចេញយ៉ាងដូចម្តេច? វាគឺជាការបើកសម្តែងព្រះបន្ទូលរបស់ទ្រង់ដែល​ជាសេចក្តីពិត។ យើងរាល់គ្នាកំពុង តែរស់នៅក្នុងថ្ងៃនោះ។ចូរសរសើរដល់ព្រះជាម្ចាស់! ដ្បិតទ្រង់គឺជាអ្នក​ដែលបើកសម្តែងសេចក្តី អាថ៌កំបាំងដោយអង្គទ្រង់ផ្ទាល់។
47
ការលើកឡើងទៅឋានសួគ៌នេះ គឺជាការលើកឡើងទៅឋានសួគ៌ដែលយើងនិយាយ គឺមានតែកូន​ក្រមុំប៉ុណ្ណោះដែលត្រូវបានលើកឡើង។ចូរចាំថាព្រះគម្ពីរនិយាយថា “ពួកអ្នកដែល ស្លាប់ទៅដែលមិនជឿ​គេមិនរស់ឡើងវិញនៅក្នុងគ្រា១ពាន់ឆ្នាំទេ”។ នេះគឺជាការលើកឡើងទៅ ឋានសួគ៌ដ៏អស្ចារ្យ... ប្រសិនបើ​គ្មានការលើកឡើងទៅឋានសួគ៌ទេតើយើងនឹងទៅទីណា? តើយើងនឹងត្រូវធ្វើអ្វី? តើសម័យណាមួយដែល​យើងកំពុងតែរស់នៅ? តើសេចក្តីសន្យាដែលយើងមាននឹងទៅជាអ្វីទៅ? វាមានការលើកឡើងទៅឋានសួគ៌។ ព្រះគម្ពីរបាននិយាយថាវានឹងកើតឡើង ហើយការលើកឡើងទៅឋានសួគ៌នោះគឺសម្រាប់តែអ្នកដែល ជ្រើសរើសតែប៉ុណ្ណោះ គឺជាស្រ្តីដែលបានជ្រើសរើសដែលជាកូនក្រមុំដែលខិតខំប្រឹងចុងក្រោយនៅថ្ងៃនេះ គឺជាពួកជំនុំ។
ពាក្យទាំងឡាយអំពីពួកជំនុំមានន័យថា “ត្រាស់ហៅចេញមក”។ ដូចជាលោកម៉ូសេ បានហៅប្រជាជាតិ មួយចេញគឺព្រះវិញ្ញាណបរិសុទ្ធ គឺកំពុងហៅកូនក្រមុំចេញពីពួកជំនុំ។ពួកជំនុំដែលចេញពីពួកជំនុំ គឺជា សមាជិកមកពីគ្រប់និកាយធ្វើជាកូនក្រមុំដែលជាខ្សែស្រឡាយកូនក្រមុំ។ជាកូនក្រមុំដែលបានចេញមក សម្រាប់ការត្រាស់ហៅ.....នោះហើយគឺខ្សែស្រឡាយកូនក្រមុំ.......គឺជាអ្នកដែលនឹងត្រូវបានលើកឡើងទៅឋានសួគ៌ការផ្តល់សម្រាប់តែកូនក្រមុំតែប៉ុណ្ណោះគ្មានអ្វីផ្សេងក្រៅពីកូនក្រមុំឡើយគឺអ្នកដែលបានជ្រើសរើសដោយព្រះតាំងពីដំបូងជាពួកខាងឯវិញ្ញាណ។
សូមអនុញ្ញាត្តឲ្យខ្ញុំបានឈប់បន្តិចប្រសិនបើ.......ខ្ញុំបានធ្វើឲ្យអ្នកមានគំនិតភិតភ័យហើយព្រោះខ្ញុំបាននិយាយអំពីការនេះយូរពេកហើយ។
48
ចូរសំគាល់មើល! តើអ្នកដឹងទេថាមនុស្សម្នាក់ នៅមុនពេលកើតមកពួកគេនៅជាប់ជា មួយនឹងសែនរបស់ឪពុករបស់អ្នក? ត្រូវហើយ! គ្រាប់សរីរៈនោះគឺនៅក្នុងឪពុករបស់អ្នកចេញ មកពីភេទប្រុសមិនមែនជាស្ត្រីនោះទេ។ស្ត្រីបានផ្តល់នូវស៊ុតដែលអាចទុំផ្ទៃបានប៉ុន្តែសរីរៈចេញមកពីឪពុក។
នៅក្នុងឪពុករបស់ខ្ញុំឬកូនរបស់ខ្ញុំដែលអង្គុយនៅទីនេះ។នៅពេលដែលខ្ញុំមានអាយុ១៦ឆ្នាំកូនរបស់
ខ្ញុំបាននៅជាមួយនិងខ្ញុំ។ខ្ញុំស្គាល់គាត់ខ្ញុំមានការប្រកបទាក់ទងជាមួយនឹងគាត់។ដល់ពេលគាត់នឹងមក។
49
តើអ្នកនៅទីណា......ប្រសិនបើអ្នកមានជីវិតអស់កល្បជានិច្ចគឺអ្នកនៅជាមួយនិងព្រះដ្បិតនៅពេលមុនអ្នកនៅក្នុងលោកីយ។លោកអ្នកគឺជាភ្នែកមួយគឺជាកូនរបស់ព្រះដែលកំណត់ដោយព្រះ។
ទ្រង់ជ្រាបនៅគ្រប់សម័យកាលដែលអ្នកនឹងមក។ទ្រង់បានកំណត់វាសនារបស់អ្នកឲ្យបានទីកន្លែងនោះហើយក៏គ្មាននរណាផ្សេងទៀតដែលអាចយកបានឡើយ។ខ្ញុំមិនខ្វល់ពីអ្នកដែលក្លែងបន្លំប៉ុន្មាននោះទេតែអ្នកត្រូវតែទៅដល់ទីនោះពីព្រោះទ្រង់ស្គាល់អ្នកច្បាស់ណាស់។
ឥឡូវនេះអ្នកបានទទួលបានការជាក់ស្តែងហើយហើយអ្នកអាចប្រកបជាមួយនឹងទ្រង់នេះហើយគឺជាអ្វីដែលទ្រង់ចង់បាន។ទ្រង់ចង់បានការប្រកបទាក់ទងនិងការថ្វាយបង្គំពីយើង។ប៉ុន្តែប្រសិនបើជីវិតរបស់អ្នកមិនបានធ្វើបែបនោះទេ.......នោះតែងតែត្រូវបានកំណត់នៅក្នុងព្រះ។អ្នកគ្រាន់តែធ្វើត្រាប់តាមគ្រីស្ទាន។មានមនុស្សរាប់សិបលាន់អ្នកគ្រាន់តែធ្វើត្រាប់តាមគ្រីស្ទាន។
50
កំណត់សំគាល់មួយនេះខ្ញុំទើបតែបានធ្វើវាឡើង។ខ្ញុំកំពុងតែមើលបងប្រុសដឺម៉ូស សាការៀននៅទី​នោះនៅពេលដែលពួកគេកំពុងមាន..... កូនគោកាត់ គឺគាត់បានមើលបំពង់តេសនិងអ្វីៗផ្សេងទៀតដែលបានយកដោយវេជ្ជបណ្ឌិតហើយកំពុងតែតាមដាននូវការនេះ។
នៅក្នុងចាត់បញ្ចូនរបស់បុរសដែលមានសរីរៈរាប់លានដែលចេញពីបុរសក្នុងពេលនីមួយៗ។ហើយ ក៏មានស៊ុតរាប់លានចេញមកពីមនុស្សស្រីក្នុងពេលជាមួយគ្នា។ តើអ្នកដឹងទេថានៅក្នុងសរីរៈតូចៗទាំងនោះកំពុងតែធ្វើចលនាជុំវិញរាប់លាននៃពួកវា ហើយមានតែមួយប៉ុណ្ណោះនៅក្នុងចំណោមពួកវា ដែលអាចអនុញ្ញាត្តឲ្យមានជីវិតហើយក៏មានតែស៊ុតតែមួយប៉ុណ្ណោះដែលសំបូរជីវជាតិ? ហើយសរីរៈដ៏តូចមួយនោះ នឹងលូនទៅ លើពួកសរីរៈតូចៗឯទៀតដែលកំពុងតែធ្វើការស្វែងរកដូចជាវាដែរគឺព្យាយាមរកស៊ុតណា ដែលសំបូរដោយជីវជាតិហើយលូនចូលទៅក្នុងវា។ ក្រោយមកពួកដែលនៅសេសសល់នឹងស្លាប់។តើហេតុ អ្វីយើងនិយាយអំពីការចាប់កំណើតនៅស្ត្រីព្រហ្មចារីយ៍ តើហេតុអ្វីវាសឹងមិនមានពាក់កណ្តាលនៃកំណើតខាងសាច់ឈាមទាល់តែសោះហើយព្រះជាម្ចាស់ទ្រង់បានកំណត់វាយ៉ាងដូចម្តេច។
នៅដើមដំបូងយូរមក ហើយនៅមុនពេលចាប់ផ្តើមប្រសិនបើអ្នកបានកើតជាថ្មីម្តងទៀតជាគ្រីស្ទាន នៅយប់នេះហើយបាននៅជាមួយព្រះ ហើយគឺជាព្រះវរបិតានៃយើង។ហើយតើហេតុអ្វីនៅពេលដែល អ្នកបានចូលមកក្នុងជីវិតជាគ្រីស្ទានដែលអ្វីបែរជាខុសឆ្គង ហើយអ្នកឆ្ងល់ថាហេតុអ្វីបានជាការទាំងអស់នេះ កើតមកអញ្ជឹង។ ប៉ុន្តែនៅថ្ងៃមួយមានការមួយចំនួនបានរៀបចំអ្នក។តើវាគឺជាអ្វី? ជីវិតនោះឯងបានចុះ ទៅដល់ជីវិតតាំងពីដំបូង។
51
វាដូចជារឿងខ្លឺមួយអំពីការស្វែងរករបស់សត្វឥន្ទ្រី..... គឺម្តាយសត្វឥន្ទ្រីនោះកំពុងស្វែងរកកូនរបស់វា។ លោកអ្នកធ្លាប់បានឮខ្ញុំអធិប្បាយពីរឿងនោះហើយ គឺពីរបៀបដែលកូនសត្វឥន្រ្ទីនោះបានញាស់នៅក្រោមមេមាន់។ ប៉ុន្តែទំលាប់របស់មេមាន់គឺតែងព្យាយាមបញ្ចុកចំណីដល់កូនមាន់ឯទៀត តែកូនឥន្ទ្រីនោះមិនដែលស៊ីឆ្អែតទេពីព្រោះវាមិនមែនសត្វមាន់។ ផ្ទុយទៅវិញវាបានទៅរស់នៅក្នុងទ្រង់ជាមួយនិងកូនមាន់ឯទៀតៗ​ហើយវាព្យាយាមធ្វើតាមកូនមាន់ទាំងនោះដែរ។ នៅពេលដែលកូនឥន្ទ្រីនោះកាយដីដូចជាកូន មាន់ដែរ ប៉ុន្តែវាមិនអាចឈរនឹងទាល់តែសោះ។ ហើយគ្រប់ពេលកូនឥន្ទ្រីនោះបានធ្វើសម្លេងក្រុកៗនិងអ្វីៗទាំងអស់ដូចជាកូនមាន់ ហើយនៅពេលកូនមាន់បាននាំគ្នាទៅណាវាក៏ទៅទីនោះដែរ។
ប៉ុន្តែនៅថ្ងៃមួយម្តាយរបស់វាបានដឹងថានាងបានក្រាបពងចំនួនពីរមិនមែនមួយនោះទេ។ ច្បាស់ជា ពងមួយទៀតទៅណាហើយ។ នាងក៏បានដើរស្វែងរកនូវពងមួយដែលបាត់នោះហើរទៅហើរមកជុំវិញ នៅទីនោះ ចុងក្រោយនាងក៏បានហើរមកដល់ជជ្រុកស្រូវមួយ នាងក៏បានរងឃើញកូនរបស់នាង។នាងបានស្រែកទៅកាន់កូនឥន្ទ្រីនោះ។ វាគឺជាសម្លេងមួយដែលកូនឥន្រ្ទីបានដឹងថា វាដូចជាសម្លេងរបស់វាដែរ។ នោះហើយគឺអ្វីដែលកូនឥន្ទ្រីនោះកំពុងតែស្វែងរក។ ឃើញទេ? បន្ទាប់មកកូនឥន្រ្ទីនោះក៏បានដឹងថា វាមិនមែនជាសត្វមាន់​នោះទេ វាគឺជាសត្វឥន្រ្ទី។ នោះគឺជារបៀបដែលយើងបានកើតជាថ្មីជាគ្រីស្ទាន។នៅពេលដែលលោកអ្នកអញ្ជើញមក ខ្ញុំមិនខ្វល់ថាតើមាននិកាយប៉ុន្មានដែលលោកអ្នកបានចូលរួមនោះទេឬក៏មានឈ្មោះប៉ុន្មានដែលលោកអ្នកបានកត់ចូលទៅក្នុងសៀវភៅនេះ ហើយនៅពេលដែលសេចក្តីពិត ដែលជាព្រះបន្ទូលរបស់ព្រះបានបង្ហាញឲ្យយើងឃើញថាវាពិតជាត្រឹមត្រូវនៅចំពោះយើងដូចជាឧទាហរណ៍ នោះឯង គឺអ្នកដឹងថាអ្នកគឺជាសត្វឥន្ទ្រី។ ពីព្រោះតែការទាំងអស់ដែលមេមាន់បានធ្វើសម្លេងក្រុកៗហើយនេះអ្នកបានចូលរួមធ្វើតាមដែរ ហើយក៏បានដើរទៅតាមផ្លូវរបស់មេមាន់នោះដែរ វាជាការដែលមិនសមហេតុផលឡើយ។ វាគឺជាការក្លែងក្លាយដែលវាតែងតែថែមពាក្យនេះថែមពាក្យនោះមកកាន់យើង។
52
នៅពេលដែលសរីរៈបានមកទុំក្នុងផ្ទៃរបស់ស្រ្តីវាមិនបានកើតឡើងទៅតាមនោះទេ...... អ្នកមិនបាន ក្លាយសរីរៈមនុស្សមកពីឪពុករបស់អ្នកទេហើយអ្នកបែរជាបានក្លាយជាសរីរៈមកពីសត្វឆ្កែ សត្វឆ្មា ឬក៏ សត្វមាន់ វាថាទាំងអស់គឺជាសរីរះរបស់មនុស្ស។រូបកាយរបស់ព្រះយេស៊ូវគ្រីស្ទគឺជាកូនក្រមុំដែលជាផ្នែក នៃរូបកាយរបស់ទ្រង់ដែលនឹង..... ទ្រង់គឺជាព្រះបន្ទូល ហើយកូនក្រមុំត្រូវតែជាព្រះបន្ទូល ហើយថែមលើព្រះបន្ទូលថែមហើយថែមទៀត។ លោកលូធើបានរាប់ជាសុចរិត វែស្សលី បានរាប់ជាបរិសុទ្ធ ពួកថ្ងៃបុណ្យទី៥០ធ្វើការដោយព្រះវិញ្ញាណបរិសុទ្ធបង្កើតនូវអំណោយទាន ហើយអស់ដែលនៅសេសសល់ នឹងទៅជាមួយ។ វាគឺជាពាក្យខ្ពស់អស់ទាំងពាក្យ សរីរះខ្ពស់លើអស់ទាំងសរីរៈជីវិតខ្ពស់លើអស់ទាំងជីវិត ដែលបង្ហាញនូវភាពខ្ពង់ខ្ពស់ដែលពេញលេញនៃកូនក្រមុំរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
អ្នកបានដឹងថា អ្នកត្រូវបានព្រះកំណត់ទុករួចហើយ។
53
ហើយការនោះគឺបន្ទាប់ពីយើងរកឃើញ នូវការទាំងនេះ ហើយព្រះគ្រីស្ទនឹងយាងមកឯកូនក្រមុំរបស់ទ្រង់តើធ្វើដូចម្តេចទើបយើងអាចក្លាយជាកូន ក្រមុំនោះបាន? មានមនុស្សជាច្រើននិយាយថា “សូមចូលរួមក្នុងសមាជិករបស់ពួកយើង”។​​មួយនៅក្នុង ចំណោម​ពួកគេ​មានខ្លះចង់ធ្វើពួកបាទីស្ទ។ ហើយមួយទៀតចង់ធ្វើជានេះចង់ធ្វើនោះ ហើយមួយទៀត និយាយថាអ្នកត្រូវតែនិយាយភាសាដទៃ នោះអ្នកមិនមែនជាក្រុមរបស់ពួកគេទេ ហើយក្រុមមួយផ្សេ ងទៀតថាអ្នកមិនចាំនិយាយភាសាដទៃទេ។ពួកមួយនេះនិយាយថាអ្នកត្រូវតែរាំក្នុងព្រះវិញ្ញាណ។ ហើយមួយ នេះទៀតនិយាយថា អ្នកត្រូវតែស្រែក។នេះគឺជាការភ្ញាក់ផ្អើលមួយ។ វាល្អណាស់ប៉ុន្តែទាំងអស់ក៏នៅតែ មានភាពខុសឆ្គងដែរ។ តើអាចឲ្យមនុស្សនោះជាពួក... ឬជាកូនរបស់ព្រះកើតដោយព្រះវិញ្ញាណរបស់ព្រះ យ៉ាងដូចម្តេចទៅបើគេបានបដិសេធព្រះបន្ទូលរបស់ព្រះនោះព្រះអង្គទ្រង់ផ្ទាល់បានកាត់ស្រាយវាថា “នេះហើយគឺអ្វីដែលខ្ញុំបានសន្យាវាមានចែងនៅក្នុង​ព្រះគម្ពីរ” គឺជាការបង្ហាញយ៉ាងច្បាស់។ តើហេតុអ្វីបាន ជាពួកគេត្រូវតែមើលវា? តើព្រះគ្រីស្ទអាចបដិសេធ​ចំពោះព្រះបន្ទូលទ្រង់យ៉ាងដូចម្តេចទៅ ប្រសិនបើព្រះគ្រីស្ទទ្រង់គង់នៅជាមួយលោកអ្នក នោះទ្រង់មិនអាចបដិសេធព្រះបន្ទូលរបស់ទ្រង់បានទេ។
54
តើយើងអាចចូលទៅក្នុងរូបកាយនេះយ៉ាងដូចម្តេច? ១កូរិនថូស១២ “យើងបានទទួលបុណ្យជ្រមុជ​ចូលក្នុងរូបកាយតែ១ដោយសារព្រះវិញ្ញាណតែ១” គឺជ្រមុជដោយសារព្រះវិញ្ញាណតែមួយ។​​ប្រសិនបើ​យើង ដាក់នូវការនេះចុះគឺក្នុង១កូរិនថូស១២:១៣ “យើងបានទទួលបុណ្យជ្រមុជដោយសារព្រះវិញ្ញាណ​តែ១....”។ ព្រះវិញ្ញាណគឺជាជីវិតរបស់ព្រះគ្រីស្ទ (តើត្រូវអត់?) គឺជាជាជីវិតរបស់ព្រះគ្រីស្ទ។​ហើយគ្រាប់ពូជនៃជីវិត ទាំងឡាយគឺជាទ្រង់ដែលជាព្រះបន្ទូលបាននាំមកនូវគ្រាប់ពូជនៃជីវិត។តើអ្នកយល់ទេ? ប្រសិនបើជីវិតនោះ កំពុងតែបានទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធដែលយាងមកលើគេនោះវា នឹងមានគ្រាប់ពូជជីវិត មកដល់ពួកគេហើយ។
55
ដូចដែលខ្ញុំបានប្រាប់នៅ ផូនិក អញ្ចឹងដែលខ្ញុំបាននិយាយជាមួយនឹងបងប្រុស ចន​សារីត។ នៅទីនោះគាត់បានបង្ហាញខ្ញុំដើមឈើមួយ ជាដើមក្រូចឆ្មារ។ គាត់បានទទួលផលផ្លែកូ្រចឆ្មារយ៉ាងច្រើនហើយគាត់បានបង្ហាញខ្ញុំនៅដើមមួយ ដែលមានចេញនូវផ្លែក្រូចខុសៗគ្នាដល់ទៅ៨ឬ៩ប្រភេទ។ ខ្ញុំបាននិយាយថា “បងប្រុសសារីត តើដើមឈើនោះគឺដើមអ្វី?”
គាត់ឆ្លើយថា “ដើមក្រូច”
ខ្ញុំសួរគាត់ថា “តើហេតុអ្វីបានជាវាចេញនូវផ្លែក្រូចឆ្មារផងក្រូចខ្វេចផងនិងក្រូចថ្លុងផងបែបនេះ?”
គាត់ឆ្លើយថា “វាទាំងអស់គឺជាប្រភេទក្រូចឆ្មារគេបានផ្សាំមែករបស់វា”
ប៉ុន្តែ “វាមិនអាចទេ។ដើមនីមួយៗនឹងបង្កើតផ្លែរបស់វា......មែកនីមួយៗរបស់វានឹងបង្កើតផ្លែរបស់វា”
56
ផលផ្លែរបស់អ្នកទាំងឡាយដែលទទួលជាច្រើន វាបានលូតលាស់នៅក្នុងជ្រលងក្រូចនេះហើយវាក៏បាន បង្កើតផ្លែរបស់វា។
អ្នកបានបំបៅមែករបស់ក្រូចឆ្មារនឹងដើមក្រូចពោធិ៍សាត់បានវានឹងបង្កើតនូវផ្លែក្រូចឆ្មារ ពីព្រោះវា ស្ថិតនៅក្នុងប្រភេទក្រូចឆ្មារដែរ។ ផ្ទុយទៅវិញវានឹងមិនបង្កើតនូវក្រូចពោធិ៍សាត់បានឡើយ។នោះហើយគឺជា អ្វីដែលយើងបានធ្វើ។ យើងបានទទួលឥទ្ធិពលតាមរយៈគោលជំនឿនិងលើសពីនេះទៅទៀត ហើយយើងក៏បានធ្វើការម្នាក់នៅទីនេះ។ តើអាចឲ្យពួកមេតូឌីសនាំអ្វីៗផ្សេងទៀតទៅមុខទៀតម្តេចបាន ដ្បិតពួកគេជាកូនរបស់ពួកមេតូឌីសនោះ? តើនិកាយទាំងឡាយអាចនាំអ្វីៗផ្សេងទៀតទៅមុខទៀតយ៉ាងដូចម្តេចដ្បិតពួកគេ​គឺជាកូនខាងនៃនិកាយមួយនោះ?
ប៉ុន្តែប្រសិនបើវានៅជាប់នឹងមែកកំណើតរបស់វានោះវានឹងបង្កើតផលក្រូចទៅមុខទៀត។​ ហើយ ប្រសិនបើព្រះជាម្ចាស់ទ្រង់បានធ្វើការនៅក្នុងពួកជំនុំនោះនឹងត្រឡប់ទៅរកដើមកំណើតនោះច្បាស់ជា ព្រះបន្ទូលរបស់ព្រះហើយ។ វានឹងកើតមានឡើងនោះគឺជាហេតុនៃជីវិតនៅក្នុងដើមឈើនោះហើយវា នឹងបង្កើតផលផ្លែរបស់វា។
57
នៅពេលដែលយើបានរកឃើញ.... ពួកជំនុំដ៏ធំនោះត្រូវបានផ្លាស់ប្តូរតាមរយៈគ្រាដែលបង្កើតផល ផ្លែរបស់វាហើយខ្នែងដែលមិនបង្កើតផលផ្លែនឹងត្រូវកាត់ចោល។ យ៉ូហាន១៥....អស់ទាំងខ្នែងណាដុះចេញ ពីខ្ញុំដែលមិនបង្កើតផលផ្លែនោះទ្រង់កាត់ចោលហើយអស់ទាំង.....។
ព្រះយេស៊ូវទ្រង់ចង់ទទួលបានផលផ្លែរបស់ទ្រង់។ប្រពន្ធរបស់ទ្រង់ត្រូវតែបង្កើតកូនដែលទ្រង់ចង់បាន។ តែប្រសិនបើពួកគេមិនបានយកកូនៗមកជាកូននៃកូនក្រមុំព្រះបន្ទូលអំពីកូនគឺជាកូនខាងនិកាយ។ សេចក្តី ស្រឡាញ់ដំបូងរបស់នាងចំពោះលោកីយនេះនិងនិកាយ នាងនឹងបែរក្រោយវិញ។ពួកគេមិនអាចនំាយក នូវសេចក្តីពិតដែលបានកើតជាគ្រីស្ទបរិស័ទបានទេ ដោយព្រោះពួកគេមិនអាចបង្កើតបានអ្វីទាល់តែសោះ។
វាដូចគ្នាដែរ ប្រសិនបើអ្នកយកមែកកូ្រចឆ្មារទៅផ្សាំនឹងដើមក្រូចពោធិ៍សាត់នោះវានឹងចេញនូវផ្លែ កូ្រចឆ្មារ ហើយវាមិនអាចចេញផ្លែក្រូចពោធសាត់បានទេ ពីព្រោះវាមិនមែនដើមដែលដុះចេញដំបូងនោះទេ។ដ្បិតដើមក្រូចពោធិ៍សាត់នោះតាំងពីដំបូងព្រះជាម្ចាស់ទ្រង់បានកំណត់ទុកមុនហើយ ថាវានឹងបង្កើតផ្លែកូ្រចពោធសាត់ ហើយវាមិនអាចចេញនូវផ្លែផ្សេងៗទៀតបានទេ។
58
នោះគឺជារបៀបនៅក្នុងពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់។នៅវេលាដែលមកដល់គ្រប់គ្នា.... ចូរ អនុញ្ញាត្តឲ្យព្រះជាម្ចាស់ទ្រង់ធ្វើការគឺគ្រប់គ្នាទទួលបានសមត្ថភាពហើយចេញទៅ គឺវាតែងតែបែបនេះឯង។ កាលពីមុនខ្ញុំបានអានប្រវត្តិរបស់លោកម៉ាទីនលូធើ។បាននិយាយថា​ វាពិតជាពិបាកនឹងជឿថា លោកម៉ាទីនលូធើអាចប្រឆាំងទាស់នឹងពួកជំនុំកាតូលិកបែបនេះដ្បិតគាត់បាននិយាយដ៏ចម្លែកៗ គាត់ត្រូវ តែដើរតាមការរីកផុសផុលរបស់គាត់ ហើយនៅតែធ្វើការបង្ហាញភស្តុតាងរបស់គាត់។គឺថាអ្វីៗទាំងអស់ សុទ្ធតែក្លែងក្លាយហើយកំពុងតែធ្លាក់ចុះ........។
59
ចូរក្រឡេកមើលទៅលោកស្រី សេមផល ម៉ាយឃ័លផឺសុន ជាប្រពន្ធរបស់ អេមី សេមផល ម៉ាយឃ័លផឺសុន ដែលបានផ្ទុកនៅព្រះវិហារនេះនៅទីនេះ។​ គ្រប់ស្រ្តីដែលជាអ្នកអធិប្បាយមានភាពតានតឹង ដោយខ្ចប់ទុកបទគម្ពីរនេះដូចគ្នាគឺវាជាការក្លែងបន្លំនៃសាច់ឈាម។ ពួកគេមិនអាចដើរតាមបែបបទពីដើម បានទេ។ នេះហើយគឺរបៀបដែលពួកជំនុំទាំងឡាយមិនអាចធ្វើទៅបាន។អ្នកបានអនុញ្ញាត្តឲ្យពួកជំនុំ មួយទទួលយកការនេះឬក៏ពួកជំនុំផ្សេងទៀតឲ្យនៅក្នុងទីក្រុងហើយពួកជំនុំផ្សេងទៀតមិនអាចឈនៅទីនេះ បានទេរហូតទាល់តែពួកគេទទួលយកវាបាន។ ឃើញទេ? ពួកគេមិនមែនជាពួកជំនុំដើមទៀតទេ។ ព្រះបន្ទូល របស់ព្រះ​គឺចំនុច​ដើម គឺវានៅតែដដែលគ្រប់រដូវកាល គឺបានជ្រើសរើសនិងកំណត់ទុកជាស្រេចហើយដោយ ព្រះវរបិតាដ៏ជាព្រះ។
តើយើងបានចូលមកក្នុងពួកជំនុំនេះយ៉ាងដូចម្តេច? យើងបានជ្រមុជដោយព្រះវិញ្ញាណតែមួយក្នុងរូប​កាយតែមួយរបស់ផងព្រះគ្រីស្ទគឺជាកូនក្រមុំជាព្រះបន្ទូលនៃព្រះ។គឺបានជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។
60
ចូរកត់សំគាល់ពីចំនុចនេះទោះបីជាយើងស្ថិតនៅក្នុងគ្រានោះឬក៏អត់។យើងឃើញថាប្រសិនបើ យើងវិលត្រឡប់ទៅក្នុងលោកុប្បត្តិវិញជំពូក៥ ហើយយើងក៏អាចបើកទៅលូកា នោះយើងឃើញថាហេណុក គឺស្ថិតនៅក្នុងជំនាន់ទី៧ពីលោកណូអេ។ ហេណុក..... មិនមែនដូចជាកាអ៊ីនដែលបានកើតពីមេកំណាចមក ហើយបានសំលាប់ប្អូនខ្លួននោះគាត់គឺជាជំនាន់ទី៨។កាអ៊ីនគឺជាកូនរបស់អ័ដាមដ្បិតព្រះគម្ពីរបាននិយាយថា គាត់គឺជាមនុស្សអាក្រក់។ អ័ដាមមិនមែនជាមនុស្សអាក្រក់នោះទេ​ តែការអ៊ីនគឺជាមនុស្សអាក្រក់។
61
យើងឃើញថា អេណុកគឺជាមនុស្សជំនាន់ទី៧ពីសម័យលោកណូអេដែលគឺជាគំរូនៃសម័យពួកជំនុំ ហើយអ្នក៦នាក់ឯទៀតនៅមុនគាត់បានស្លាប់អស់ហើយ ប៉ុន្តែអេណុកត្រូវបានលើកឡើងទៅឋានសួគ៌បានបង្ហាញថាគឺជាពួកជំនុំទី៧ដែលបានលើកឡើងទៅឋានសួគ៌។ ឥឡូវនេះគ្មានអ្វីដែលគួរឲ្យសង្ស័យនោះទេហើយកំពុងតែស្ថិតនៅក្នុងពួកជំនុំទី៧។ យើងគ្រប់គ្នាក៏បានដឹងវាហើយ។
គឺពួកជំនុំទាំងពីរដែលបានលើកឡើងទៅឋានសួគ៌ឯពួក៦ទៀតបានស្លាប់ហើយ។ ប៉ុន្តែលោក អេណុកត្រូវបានគេកាត់ស្រាយថា ដោយព្រោះគេមិនអាចស្វែងរកគាត់ឃើញគឺថាព្រះបានយកគាត់ទៅ។ គឺអេណុកត្រូវបានលើកឡើងទៅឋានសួគ៌ ហើយ៦នាក់ទៀតបានស្លាប់នៅថ្ងៃចុងក្រោយ កូនក្រមុំនឹងត្រូវបានហៅ (ការលើកឡើងទៅឋានសួគ៌គ្មានសេចក្តីស្លាប់) ដែលបានហៅជាគ្រាពួកជំនុំទី៧។ យើងកំពុងតែចូល ទៅក្នុងគ្រានោះហើយ។ចូរយើងជីកវាឲ្យកាន់តែជ្រៅ។
62
នៅទីនេះក៏បានរៀបរាប់ពីពួកជំនុំទី៧ដែលមាននិយាយនៅក្នុងវិវរណៈ១០:៧ ដែលជាការអាថ៌កំបាំង ដ៏អស្ចារ្យត្រូវបានលាតត្រដាងដោយទេវតាទី៧។
យ៉ូហាន៦:៥៣, យ៉ូហាន១០:៣០, វិវរណៈ១០:៧
មានទេវតានៅពីលើទាំងអស់នេះនិងទេវតានៅផែនដី។ពាក្យជាថាទេវតាជាភាសាអង់គ្លេសមាន ន័យថា “អ្នកនាំសារ”។ នៅគ្រាដែលទេវតាទី៧​ កំពុងតែ...​ប្រកាសពីការងាររបស់គាត់គឺនៅពេលដែល ទេវតានោះ​បានចាប់ផ្តើមផ្លុំត្រែឡើងមិនមែនជាពេលដែលគាត់បានចាប់ផ្តើម...... ព្រះយេស៊ូវនៅពេលដែល ទ្រង់បានចាប់ផ្តើមប្រោសជម្ងឺនិងអ្នកដែលមានទុក្ខព្រួយ។ “អូទ្រង់ជាអ្នកបង្រៀនដ៏អស្ចារ្យគឺទ្រង់ជាហោរា” មនុស្សគ្រប់គ្នាចង់អោយទ្រង់គង់នៅក្នុងពួកជំនុំរបស់ពួកគេ ប៉ុន្តែនៅពេលទ្រង់បានអង្គុយចុះនៅថ្ងៃមួយហើយនិយាយថា “ខ្ញុំហើយនឹងព្រះវបិតាគឺតែ១ព្រះអង្គទេ” តែខុសគ្នា។ ការដែលខុសគ្នានោះគឺ “បើអ្នករាល់គ្នា មិនពិសាសាច់ហើយមិនផឹកឈាមរបស់កូនមនុស្សនោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ”“ហេតុអ្វីទ្រង់ មានបន្ទូលបែបនោះ” ទ្រង់មិនបានពន្យល់វានោះទេ។ ពួកគេបានមើលឃើញពីការបើកសម្តែងហើយព្រះបន្ទូលរបស់ព្រះនៅសម័យព្រះយេស៊ូវបានបង្ហាញពីសេចក្តីពិត ហើយផ្តល់ភស្តុតាងដល់ពួកគេថាទ្រង់គឺអ្នកនាំសាររបស់ព្រះនៅគ្រានោះ។ ហើយទ្រង់មិនបានពន្យល់អ្វីទាំងអស់។
ពួកសិស្សទាំងនោះប្រហែលជាមិនអាចពន្យល់ពីការនោះបានដែរប៉ុន្តែពួកគេបានជឿវា​ទោះបីជា ពួកគេអាចពន្យល់ឬមិនអាចពន្យល់ក្តី។ តើពួកគេនឹងពន្យល់ប្រាប់គេយ៉ាងដូចម្តេចបើពួកគេនឹងពិសារសាច់ និងផឹកឈាមរបស់ទ្រង់នោះ? តើហេតុអ្វីវាមិនអាចទៅរួចឡើយចំពោះពួកគេក្នុងពន្យល់វា ប៉ុន្តែពួកគេបាន ជឿវាព្រោះពួកគេបានទទួលការចាក់ប្រេងតាំងហើយ។ព្រះយេស៊ូវទ្រង់មានបន្ទូលថា ទ្រង់បានជ្រើសរើស ពួកគេនៅមុនកំណើតលោកីយម្លេះ។ពួកគេបានជឿវាទោះបីជាពួកគេអាចពន្យល់វាឬមិនអាចពន្យល់វាក៏ដោយពួកគេនៅតែជឿវា។
63
ចូរមើល! នៅក្នុងពួកជំនុំទី៧ពេលដែលទេវតាទី៧បានផ្លុំត្រែឡើងអាថ៌កំបាំងរបស់ព្រះត្រូវ​បើកបង្ហាញ​ឲ្យដឹងហើយ។ ​ត្រារបស់ពួកអ្នកកែទម្រង់......... លោកលូធើមិនបានរស់នៅយូរទេចំណែកឯលោក វែស្សលី​វិញក៏ដូចគ្នាដែរនៅសម័យនោះ មិនមានអ្នកណារស់នៅបានយូរនោះទេ។ ពួកអ្នកកែរទម្រង់ទាំងនោះពួកគេបានសារព្រះបន្ទូលរបស់ពួកគេនៅគ្រានោះ ហើយមនុស្សបានយកវាមកបានដាក់ឈ្មោះឲ្យវា។តើវាគឺជាអ្វី?
64
អ្នកអាចតយុទ្ធនឹងធម្មជាតិបាន ហើយធម្មជាតិតែងតែធ្វើបន្ទាល់ពីព្រះ។ព្រះជាម្ចាស់បានបន្តកិច្ចការ របស់ទ្រង់ជាមួយនឹងធម្មជាតិ។ ដូចជាព្រះអាទិត្យរះនៅពេលព្រឹកនិងកំណើតរបស់ទារក។ដ្បិតនៅម៉ោង១០ ពេលព្រឹកកំដៅមិនសូវជាក្តៅខ្លាំងប៉ុន្មានទេ វាគឺជាពេលដែលក្មេងៗទៅសាលា។នៅពាក់កណ្តាលថ្ងៃវា កំពុងតែបានបញ្ចប់មួយថ្ងៃនៃជីវិត។ នៅម៉ោង៣ល្ងាចវាក៏ចាស់ ម៉ោង៥វាកំពុងតែស្លាប់ភាពចាស់និងខ្សោយជាថ្មីក៏ចូលទៅក្នុងផ្នូរ។ តើដល់ទីបញ្ចប់ហើយឬ? វាក៏រះឡើងវិញនៅព្រឹកបន្ទាប់។ ឃើញទេ?
សូមក្រឡេកមើលទៅដើមឈើ តើវាបង្កើតស្លឹករបស់វាយ៉ាងដូចម្តេច។ហើយយើងក៏ឃើញថា ស្លឹករបស់វាបានជ្រុះចេញពីដើម។តើអ្វីទៅ? ជីវិតបានចេញមកពីឬសនៃដើម។ តើវាដល់ទីបញ្ចប់ហើយឬ? វាក៏បានត្រឡប់មកវិញនៅនិទាឃរដូវជាមួយនូវជីវិតថ្មី។
65
សូមមើលពួកជំនុំពីរបៀបដែលវាដំណើរការដូចគ្នានៅក្នុងការកំណែទម្រង់។គ្រាប់ស្រូវសាលីបាន ធ្លាក់ចុះនៅលើដីនិងបានងាប់នៅក្រោមទីងងឹតដែលលំបាក។ វាបានចូលទៅក្នុងដីវាត្រូវតែស្លាប់មនុស្សដែលពេញដោយព្រះវិញ្ញាណទាំងឡាយបានមើលឃើញពីការនេះបាន។ លុះត្រាតែគ្រាប់នោះបានងាប់ ហើយរលួយ។វាត្រូវតែកប់ចូលក្នុងដីដែលងងឹត។ បន្ទាប់ពីវាបានរលួយ ហើយវាក៏បានលាស់នូវស្លឹកពីរតូចៗ ចេញមក គឺជាពួកជំនុំលូធើរៀន។ក្រៅពីពួកជំនុំលូធើរៀនចេញមកក៏មានពន្លកស្លឹកជាច្រើនទៀតចេញ មកដែរ ដូចជា​ ស្វីងលី និងផ្សេងៗទៀត។បន្ទាប់ពីការរីកសុះសាយពួកជំនុំមកក៏ដល់ ចនវែស្សលី​គឺជាសម័យបេសកជនដ៏អស្ចារ្យ។ ហើយក្រៅពីនោះក៏មានគ្រាបោកបញ្ឆោតដែរ គឺនៅគ្រាថ្ងៃបុណ្យទី៥០ដែលគ្រាប់ស្រូវសាលី.........។
ម៉ាថាយ២៤:២៤, ម៉ាកុស១៣:២២
តើគ្រប់គ្នានៅទីនេះបានដាំគ្រាប់ស្រូវសាលីណាហើយឬនៅ? ចូរអ្នកមើលទៅកាន់ស្រូវសាលីចុះ។​នៅពេលដែលអ្នកមើលវា......... នៅពេលដែលអ្នកចេញទៅទីនោះហើយនិយាយ “ខ្ញុំបានទទួលបានគ្រាប់ ស្រូវសាលីហើយ”។ មើលទៅអ្នកដូចជាបានគ្រាប់ស្រូវសាលីហើយ អញ្ចឹងសូមបើកមើលវាទៅមើលអ្នកមិនមានបានគ្រាប់ស្រូវសាលីអ្វីទាំងអស់ អ្នកបែរបានអង្កាមវិញ។ តើព្រះយេស៊ូវទ្រង់មិនបានព្រមាន ដល់យើងទេឬអីនៅក្នុងម៉ាថាយ២៤:២៤ នៅថ្ងៃចុងក្រោយនឹងមានវិញ្ញាណពីរនៅជិតគ្នា ដែលនឹងបញ្ឆោត ហើយជ្រើសរើសគ្រាប់សូ្រវសាលីប្រសិនបើអាច។សូមមើលវាគឺជាការលាតត្រដាងមួយ។
66
ជីវិតដែលបានចេញមកតាមរយៈម៉ាទីនលូធើគឺបានបង្កើតឲ្យមាន​ វែស្សលី។ ​​ជីវិតដែលបានចេញ​មកតាមរយៈ វែស្សលី គឺបណ្តាលឲ្យមានពួកថ្ងៃបុណ្យទី៥០។ ហើយជីវិតដែលចេញមកពីពួក​ថ្ងៃបុណ្យទី៥០ បានបង្កើតស្រូវសាលី។ ជីវិតដ៏ពិតប្រាកដបានចេញមកពីចំនុចនោះឯង។ព្រះបន្ទូលមកតាមរយៈនោះ ប៉ុន្តែព្រះបន្ទូលនាំមុខពួកគេទៅដល់ទីស្រូវសាលី។ នេះជាហេតុផលដែលស្រូវសាលីចេញមកហើយនាំការ ទាំងអស់នៅក្នុងការលើកឡើងទៅឋានសួគ៌ដល់ចំនុចកំពូល។ កូនក្រមុំខ្លួនឯងនឹងចេញមកពីគ្រានីមួយៗប៉ុន្តែសំបកខាងឯនិកាយនឹងស្លាប់ គឺនឹងរឹងស្ងួតទៅហើយក៏ស្លាប់។
តើអ្នកមានបានកត់សំគាល់ទេថា នៅថ្ងៃចុងក្រោយនេះតើវាបានចាប់ផ្តើមដកចេញនៅពេលនេះ យ៉ាងដូចម្តេច? នៅពេលដែលស្រូវសាលីនឹងចាប់ផ្តើមដុះឡើងសំបករបស់វា នឹងបែកចេញពីវា។​
67
ចូរត្រឡប់​ទៅមើលស្រូវសាលីដ៏តូចនេះទៅមើល។ ចូរបកសំបកវាចេញដូចនេះ ហើយមើលទៅវាទៅមើលយើងនឹង​ឃើញខ្នែងពន្លកដ៏តូចបានចេញមក។ យើងអាចយកកែវពង្រីកមកដើម្បីមើលខ្នែងដ៏តូចរបស់វាបាន។​វាមានចំនុចនៅខាងក្រោយវា​ហើយវាក៏ចាប់ផ្តើមដុះឡើង។​ សំបករបស់វាបានរក្សាដល់គ្រាប់របស់វាទុក​រហូតទាល់តែវាមានឳកាសដុះចេញមក។ ប៉ុន្តែនៅពេលដែលវាចាប់ផ្តើមដុះនោះគឺព្រះបន្ទូលក៏បានចាប់ ផ្តើមផ្សាយចេញទៅ បន្ទាប់មកសំបករបស់វាក៏បាត់ទៅ។ ជីវិតក៏បានចេញពីសំបកមកហើយក៏បន្តទៅ មុខទៀត។ នោះហើយគឺជារបៀបនៃសម័យនីមួយៗបានធ្វើ។ វាមិនអាចទំទាស់នឹងធម្មជាតិបានឡើយវា គឺការបន្តរបស់ព្រះគឺជារបៀបដែលទ្រង់ធ្វើបានធ្វើ។
68
ឥឡូវនេះគ្រាដែលយើងកំពុងតែរស់នៅគឺគ្រាពួកជំនុំទី៧។
ទាំងអស់ត្រូវបានសម្តែងនៅចុងបញ្ចប់នៃគ្រាប់ស្រូវសាលីហើយ។​ ចំណែកឯការផ្សេងទៀតក៏ ត្រឡប់មកវិញ.....។ ប្រសិនបើអ្នកបើកទៅគម្ពីរលូកា១៧:៣០ទ្រង់មានបន្ទូលថា “នៅថ្ងៃដែលកូនមនុស្សលេច មក នោះក៏នឹងកើតមានដូច្នោះដែរ”។ តើជាការបើកសម្តែងអ្វី? ទ្រង់បានបើកសម្តែងអង្គទ្រង់នៅថ្ងៃនោះ គឺសម្តែងដល់មនុស្ស គេនឹងបានស្គាល់ព្រះបន្ទូលអំពីថ្ងៃនោះគឺសម្តែងឲ្យមនុស្សស្គាល់ការជាក់ស្តែងពី ព្រះវិញ្ញាណបរិសុទ្ធថាព្រះយេស៊ូវទ្រង់គង់ជាមួយយើងរាល់គ្នា។
លោកុប្បត្តិ១៨:៩
ចាំទេទ្រង់ចង់សំដៅលើអ្នកនោះ។ទ្រង់មានបន្ទូលថា “នោះគឺជាទ្រង់”។​ទ្រង់បានអានបទគម្ពីរដូចគ្នា​ដែលយើងកំពុងអានលោកុប្បត្តិដែរ។ នៅក្នុងជំពូកលោកុប្បត្តិនោះគឺជាពេលដែលព្រះយេស៊ូវ ទ្រង់មានបន្ទូល។
69
យើងឃើញថាទ្រង់បានត្រឡប់មកក្នុងត្រសាលវិញ ហើយសារ៉ានៅក្នុងត្រសាលហើយទ្រង់ក៏បានសួរទៅអ័ប្រាហាំ។ នាងមិនបានជឿនូវអ្វីដែលនឹងកើតឡើងនោះទេ។ ទ្រង់មានបន្ទូលថា “ដល់កំណត់អញនឹងមក​ឯឯងវិញជាមិនខាន” ហើយសារ៉ាដែលនៅមាត់ទ្វារត្រសាល បាននឹកអស់សំណើច ក្នុងខ្លួនចំពោះការនោះ។​ទ្រង់មានបន្ទូលថា “ហេតុអ្វីបានជាសារ៉ាសើចដូច្នេះថាដែលចាស់ប៉ុណ្ណេះហើយ តើនឹងមានកូនដែរឬ?”។ ​ព្រះយេស៊ូវទ្រង់បានសន្យាថា នោះគឺជាទ្រង់ដែលអ័ប្រាហំាបានហៅថា ទ្រង់ថា អេលូហ៊ីមជាព្រះដ៏មានចេស្តាគឺជាទ្រង់ហើយ។
ព្រះគម្ពីរបានទាយថា វានឹងត្រឡប់មកនៅថ្ងៃចុងក្រោយ។ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលដូច្នោះ។ នៅពេលដែលលោកអ្នកបានឃើញការទាំងនេះចាប់ផ្តើមកន្លងផុតទៅគ្រាន់តែចាំថានៅពេលដែលការ នេះបានកើតឡើងដូច្នេះ អញ្ចឹងអ្នកនឹងដឹងថាគឺជាពេលយប់នៅឯមាត់ទ្វារហើយ។
70
ចូរក្រលេកមើលក្នុងលោកីយនេះប្រសិនបើដូចជាក្រុងសុដំម។ចូលមើលមនុស្សដែលបានប្រព្រឹត្តការ អាក្រក់ៗ។ គំនិតរបស់ពួកគេសុទ្ធតែអាក្រក់ ពួកគេមិនស្គាល់ការល្អថាជាអ្វីនោះទេ។ចូរមើលអំពើខុសឆ្គង ដូចជាការរួមភេទដូចគ្នានិងអ្វីៗផ្សេងៗទៀត។ ចូរទៅមើលពួកស្ត្រីៗរបស់យើងវិញតើនាងមានសេចក្តី​​​​ក្រេវ​ក្រោតយ៉ាងណា។ តើពួកស្ត្រីនៃយើងនាងមានការខឹងសម្បារយ៉ាងណា ចំពោះអំពើអសីលធម៌បែបនេះវាមិនមែនមានតែយើងនោះទេ...។ អ្នកនិយាយថា “គេជាពួកមេតូឌីស” ហើយពួកថ្ងៃបុណ្យទី៥០ដែរ។ វាគឺទាំងអស់។
ចូរមើលទៅកាន់ពួកប្រុសៗយើងវិញ...... ជួសឲ្យព្រះបន្ទូលព្រះមានប្រពៃណីខ្លះរបស់និកាយគេ នឹង តោងជាប់ការលេចចេញមកនៅពេលដែលពួកគេឃើញថាព្រះទ្រង់បានសម្តែងអង្គទ្រង់គ្រប់លក្ខណ៍។ ហេតុ ផលនោះគឺពួកគេបានខ្វាក់ភ្នែក គេមិនអាចមើលឃើញឡើយហើយពួកនឹងមិនអាចមើលឃើញ ឡើយ។
សូមមើល តើវាជាអ្វីទៅស្ថិតនៅទីកន្លែងនេះនៅខណៈដែលយើងកំពុងតែប្រញាប់ប្រញាល់នោះ។ខ្ញុំគិតស្ត្រីៗពួកគាត់ចង់ឲ្យពួកយើងចេញ ហើយខ្ញុំឃើញថានាងបានពិនិត្យម៉ោងនៅដៃនាងរហូតគឺបញ្ជាក់ ថានាងចង់ចាកចេញហើយអញ្ចឹងយើងគួរតែប្រញាប់ទៅមុខទៀត។
71
អេណុកគឺជាគំរូនៃពួកជំនុំ ហើយគាត់ក៏ជាគំរូនៅក្នុងគ្រាពួកជំនុំទី៧ដែរ។តើលោកអ្នកគិតពិចារណា អំពីវាបានទេ? គ្រាពួកជំនុំទី៧.......
តើមានប៉ុន្មាននាក់ជឿថាពួកទេវាទាំង៧គឺជាពួកជំនុំទាំង៧.....? អូ! យើងគ្រប់គ្នាសុទ្ធតែជឿ​ប្រសិនបើ យើងជឿព្រះគម្ពីរ។ប្រសិនបើយើងមិនជឿលើព្រះគម្ពីរទេនោះយើងក៏មិនជឿវាដែរ។
វិវរណៈ១០:៧
យើងកំពុងតែរស់នៅក្នុងគ្រាពួកជំនុំទី៧។នៅពេលដែលព្រះគម្ពីរនិយាយថា នេះគឺជាគ្រាពួកជំនុំទី៧. ..នៅពេលដែលទេវតាទី៧ចាប់ផ្តើមបន្លឺសម្លេងត្រែរបស់គាត់ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច។ហើយនៅទីនេះ យើងឃើញថាកូននៃមនុស្សយាងមកឯរាស្ត្ររបស់ទ្រង់ទ្រង់នឹងធ្វើការប្រកបដោយយុត្តិធម៌គឺដូចអ្វីដែលទ្រង់មានបន្ទូល។ យើងដឹងថាវាស្ថិតនៅក្នុងគ្រាចុងក្រោយ។
ពេលវេលានៅក្នុងព្រះគម្ពីរយើងមិនអាចរាប់ជាម៉ោងបាននោះទេ។
72
(សូមស្តាប់ដោយយកចិត្តទុកដាក់ ខ្ញុំប្រញាប់នឹងបញ្ចប់នៅពេលនេះដោយព្រោះពួកគេចង់បានបន្ទប់នេះវិញ) អត់ទេព្រះគម្ពីរមិនបានបែងចែក វាឡើយ..... ឬក៏ពេលយប់គេមិនអាចគិតជាម៉ោងនៅក្នុងព្រះគម្ពីរបានទេ គឺវាត្រូវបានបែងចែកនៅក្នុងនាឡិកា។
មានពេលវេលាបី គឺទីមួយចាប់ផ្តើមនូវម៉ោង៩ដល់ម៉ោង១២ទីពីរចាប់ផ្តើមនូវម៉ោង១២ដល់ម៉ោង៣ ហើយទីបីគឺនៅពេលយប់ចាប់រាប់ពីម៉ោង៣ទៅដល់ម៉ោង៦។ ឥឡូវនេះយើងទទួលបានបី បីដងគឺលេខ ៩ដែលមិនគ្រប់លក្ខណ៍។ អញ្ចឹងយើងបែរទៅកាន់លេខ៧វិញដែលជាការលើកឡើងទៅឋានសួគ៌ ដែលយើងជឿថានៅរវាងម៉ោង៦និងម៉ោង៧.... ឬម៉ោង៦និងម៉ោង៩នៅពេលព្រឹក ដែលត្រែរបស់ព្រះជាម្ចាស់ បានបន្លឺឡើង.......
ពន្លឺនិងពពកនៅពេលព្រឹក
ជាពេលដែលព្រះគ្រីស្ទរស់ពីសុគតឡើងវិញ
ហើយសិរីល្អនៃការរស់ឡើងវិញរបស់ទ្រង់នឹងលេចមក
នៅពេលដែលពួកអ្នកដែលទ្រង់បានជ្រើសរើសរួមគ្នាតែមួយ
នៅឯលើអាកាសជាផ្ទះរបស់ពួកគេ
ដែលបានហៅមកពីលើអាកាសនោះគឺខ្ញុំនៅទីនោះហើយ។
១ថៃស្សាឡូនីច៤:១៣-១៦
73
ពាក្យ “លើកឡើងទៅឋានសួគ៌” នៅក្នុងព្រះគម្ពីរមិនត្រូវបានប្រើប្រាស់ទៀតឡើយ។ ព្រះគម្ពីរនិយាយ​ថា “លើកឡើងទៅក្នុងពពក” យើងអាចរកឃើញបាននៅក្នុង២ថៃស្សាឡូនីចនិង១ថៃស្សាឡូនិចដែល​និយាយអំពីការលើកឡើងទៅឋានសួគ៌នៅថ្ងៃចុងក្រោយ។ ចូរស្តាប់យើងនឹងចាប់ផ្តើ់មអានខ១៣
.......ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹងពីពួកអ្នកដែលដេកលក់ទៅហើយទេក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹម។
ដ្បិតបើយើងជឿថាព្រះយេស៊ូវបានសុគតព្រមទាំងរស់ឡើងវិញហើយនោះត្រូវជឿថាព្រះទ្រង់នឹងនាំអស់អ្នកដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ។
ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នាតាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថាយើងដែលមិនទៅមុនពួកអ្នកដែលបានដេកលក់ទៅហើយនទេ។
ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មកដោយស្រែកបង្គាប់១ព្រះឳស្ឋទាំងមានឮសំឡេងមហាទេវតា នឹងត្រែរបស់ព្រះផងនោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់។
១ថៃស្សាឡូនីច៤:១៦
74
ខ្ញុំចង់ធ្វើការកត់សំគាល់ការដែលអស្ចារ្យកើតមាននៅទីនេះ។សូមកុំឲ្យខកខាននូវចំនុចនេះឡើយ។ ព្រះបន្ទូលនៅក្នុង២ថៃស្សាឡូនីចនិយាយពីការបីយ៉ាង...... ពីខ១៣ដល់ខ១៦មានការបីនឹងកើតឡើងនៅ មុនពេលដែលទ្រង់លេចមក។ ការដំបូងដែលបានកើតឡើងគឺ៖ស្រែកឮសំឡេងនិងត្រែ។ចូរយើងអានវាមើល ថាតើត្រឹមត្រូវឬអត់?
ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មកដោយស្រែកបង្គាប់១ព្រះឳស្ឋទាំងមានឮសំឡេងមហាទេវតានឹងត្រែរបស់ព្រះផង..........។
75
មានការបីបានកើតឡើងគឺស្រែក..... សំឡេងនិងត្រែនៅមុនពេលព្រះយេស៊ូវទ្រង់លេចមក។ បន្ទាប់ ពីសំរែកទាំងបីនោះមកព្រះយេស៊ូវទ្រង់ក៏យាងចុះមក។តើពាក្យថា “ស្រែក” គឺជាអ្វី? គឺជាព្រះរាជសារ ទីមួយជានំបុ័ងជីវិតដែលនាំមកដល់កូនក្រមុំរបស់ទ្រង់។
ព្រះជាម្ចាស់ទ្រង់បានរៀបចំផ្លូវសម្រាប់ការនេះ​ ហើយទ្រង់មិនដែលផ្លាស់គោលការណ៍របស់ទ្រង់ ឡើយ។ ទ្រង់មិនប្រែប្រួលជាព្រះដែលមិនប្រែប្រួល។នៅក្នុងគម្ពីរអេម៉ុស៣:៧ទ្រង់មានបន្ទូលថា៖ ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយលើកតែទ្រង់សំដែងឲ្យពួកហោរាជាអ្នកបំរើទ្រង់ឃើញ គំនិតលាក់កំបាំងរបស់ទ្រង់ផង។ វាគឺជាការប្រាកដណាស់អ្វីដែលទ្រង់បានសន្យានោះទ្រង់នឹងធ្វើវា។
76
យើងបានមកដល់តាមរយៈសម័យពួកជំនុំ ដ្បិតយើងបានទទួលសេចក្តីសន្យាអំពីថ្ងៃចុងក្រោយយោងទៅតាមម៉ាឡាគី៤:៥ថាទ្រង់នឹងយាងមក ហើយទ្រង់នឹងចាត់ហោរារបស់ទ្រង់មកឯយើង។ត្រឹមត្រូវណាស់ ចូរសំគាល់ពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់ដូចជាអ្វី។ ព្រះជាម្ចាស់ទ្រង់បានប្រើព្រះវិញ្ញាណ៥ដងគឺ៖ នៅក្នុងលោកអេលីយ៉ាលោកអេលីសេយ៉ូហានបាទីស្ទដែលបានហៅពួកជំនុំ និងពួកសំណល់ យូដាលើកទី៥គឺព្រះគុណជាព្រះយេស៊ូវគ្រីស្ទដែលយើងជឿ។
77
ចូរចាំថាព្រះបន្ទូលទ្រង់បានសន្យាហើយ នៅពេលដែលការអាថ៌កំបាំងទាំងអស់នេះបានបើកសម្តែងមក នោះគ្រប់គ្នាក៏បានភ្លេចពីការនេះម្លោះហើយ ទ្រង់បានចាត់ហោរារបស់ទ្រង់មកដោយផ្ទាល់ឲ្យសម្តែងវា។ច្បាស់ណាស់វាគឺអ្វីដែលទ្រង់បានសន្យាថាទ្រង់នឹងធ្វើវា។
ជនគណនា២២:១៨,២៦,៣៨,ហេព្រើរ១:១
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ពួកហោរាមិនមែនពួកទេវសាស្ត្រនោះទេ តែជាហោរាវិញ។ គាត់គឺជាអ្នកដែលនាំព្រះបន្ទូលរបស់ព្រះ។ គាត់មិនអាចនិយាយអ្វីផ្សេងទៀតបានឡើយហើយគាត់ក៏ មិនអាចនិយាយពាក្យដែលជាគំនិតរបស់គាត់ដែរ គឺគាត់និយាយអី្វដែលព្រះបានបើកសម្តែង។ទោះបី ជាហោរាបាឡាមបានព្យាយាមលក់សិទ្ធិរបស់គាត់ក្តីតែគាត់បាននិយាយថា “តើឲ្យពួកហោរាទាំងឡាយ អាចនិយាយអ្វីបាន​លើកតែព្រះជាម្ចាស់ទ្រង់ដាក់ពាក្យនៅក្នុងមាត់គាត់ឲ្យនិយាយចេញ?” វាគឺជាអ្វីដែល ទ្រង់បានធ្វើលោកអ្នក​មិនអាចនិយាយអ្វីផ្សេងទៀតបានឡើយ។គឺលោកអ្នកបានកើតមកបែបដូច្នោះ។
គ្មានអ្វីផ្សេងទៀតដែលអ្នកអាច........
78
ប្រសិនបើកអ្នកនិយាយថា “ខ្ញុំមិនអាចបើកភ្នែករបស់ខ្ញុំបាន​សោះ” នៅពេលដែលអ្នកចង់មើល។អ្នកអាចធ្វើបាន។ អ្នកមិនត្រូវការប្រើដៃរបស់អ្នកទេនៅពេលដែល​អ្នកអាចធ្វើវាបាន។ អ្នកមិនអាចធ្វើជាសត្វឆ្កែបានឡើយនៅពេលដែលអ្នកជាមនុស្ស។អ្នកអាចធ្វើការ គិតដូច្នេះថា ព្រះជាម្ចាស់ទ្រង់តែងតែ........ នៅក្នុងគ្រានោះតាមរយៈហោរាអេសាយ យេរេមា និងអស់ ពួកហោរា ..... អេលីយ៉ា ហើយក៏បានកន្លងទៅចូលមកដល់ក្រុមពួកអ្នកជឿ បានធ្វើឲ្យអ្វីទៅជាច្របូកច្របល់អស់នោះទ្រង់ក៏បានចាត់ហោរាមួយឲ្យមក ហើយទ្រង់ក៏បានលើកគាត់ឡើង។ គាត់មិននៅជាប់ក្នុងស្ថានភាពរបស់ពួកគេទេ គឺគាត់ថ្លែងពីព្រះបន្ទូលព្រះហើយហៅឲ្យបញ្ឈប់គ្រប់រូបភាពទាំងអស់ ហើយក៏ចេញទៅគាត់គឺជាម្នាក់ដែលឈរមាំក្នុងសេចក្តីពិតរបស់ព្រះ។
១កូរិនថូស១៤:៣៧
វាគឺជាសេចក្តីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើរមកអ្នករាល់គ្នា “បើអ្នកណាស្មានថាខ្លួនចេះអធិប្បាយ​ឬថាខ្លួនជាមនុស្សប្រកបដោយព្រះវិញ្ញាណ ....”។​
79
អ្នកអធិប្បាយគឺជាអំណោយទានមួយរបស់ហោរានៅក្នុង​ពួកជំនុំ ដ្បិតពួកហោរាគឺម្នាក់ដែលព្រះបានរើសទុកជាមុនសម្រាប់ថ្លែងពីការដែលនឹងកើតឡើង។
ហើយប្រសិនបើមានហោរាម្នាក់បាននិយាយពីការដែលកើតនៅពេលខាងមុខហើយមានមនុស្ស ២ឬ៣នាក់អង្គុយទាយថា តើវាត្រូវឬក៏ខុសនោះ​ នៅមុខពួកជំនុំតើគេអាចទទួលយកបានដែរឬទេ។​ប៉ុន្តែគ្មានមនុស្សណាបាន អង្គុយនៅមុខហោរានោះបានឡើយ ដោយព្រោះទ្រង់គឺជាព្រះបន្ទូល។ ហើយទ្រង់ បានថ្លែងព្រះបន្ទូលក្នុងគ្រារបស់ទ្រង់។ហើយទ្រង់បានឃើញទ្រង់ដែរ..........។
ប្រសិនបើព្រះជាម្ចាស់ទ្រង់បានសន្យាថាបញ្ចូនយើងជាថ្មីម្តងទៀតនៅក្នុងថ្ងៃចុងក្រោយ ឲ្យនាំយក កូនក្រមុំចេញពីពួកអ្នកជឿដែលរប៉ាត់រប៉ាយនោះមក ហើយមានតែផ្លូវមួយទេដែលអាចធ្វើទៅបាន។
80
ហើយវាក៏មិនអាច...។ ពួកជំនុំមិនអាចទទួលព្រះគ្រីស្ទបានទេ។នៅថ្ងៃបុណ្យទី៥០ យើងមិនអាចនាំយក សារព្រះបន្ទូលនេះដាក់នៅក្នុងស្ថានភាពពួកជំនុំនាពេលសព្វថ្ងៃនេះទេ។តើយើងអាចនឹងនាំទៅដល់ថ្ងៃ ចុងបញ្ចប់នៅក្នុងស្ថានភាពដែលពួកយើងនៅសព្វថ្ងៃនេះបានយ៉ាងដូចម្តេចទៅជាពេលគ្រប់គ្នាប្រឆាំង​គ្នាទៅវិញទៅមក​​និង​អ្វីៗ​ផ្សេងទៀតបែបនេះ? អរព្រះគុណព្រះវាអាចធ្វើទៅបាននៅក្នុងនិកាយទាំងឡាយ។​ នៅគ្រប់ពេល​ខ្ញុំសួរទៅកាន់ពួកអ្នកប្រវត្តិសាស្រ្តនីមួយៗគេនិយាយខុសៗគ្នា។គ្រប់ពេលសារព្រះបន្ទូលនោះ បានសំដៅទៅកាន់ផែនដី ហើយនៅពេលដែលពួកគេបានរៀបចំវា វាក៏បានស្លាប់ទៅ។ ហើយពួក ថ្ងៃបុណ្យទី៥០បានធ្វើការនេះដូចគ្នាដែលនាំឲ្យមានពួកថ្ងៃបុណ្យទី៥០ចេញមក។
81
អ្នកគឺជាពួកក្រុមគ្រួសារនៃព្រះ នៅពេលដែលពួកឭយុកោរបស់អ្នកបានចេញមកធ្វើការរៀបចំនៅសន្និបាតទូទៅនាសម័យបុរាណ ពួកគេបានស្រែកហើយសរសើរដំកើងព្រះ ហើយបាននិយាយទាស់នឹង ការនោះថាអ្នកបានដូចជាសត្វឆ្កែដែរបែរទៅស៊ីកំអួតវិញ ហើយដូចជាសត្វជ្រូកដែលវិលទៅដេកត្រាំ នៅក្នុងភក់វិញដែរដូច្នេះពួកអ្នកដែលជឿទាំងឡាយ ចូរបញ្ឈប់ការអាណិតអាសូររបស់អ្នកទៅ ហើយអ្នកត្រូវតែប្រើការប្រកបវិញនៅមុនពេលដែលអ្នកអាចធ្វើការបញ្ចូលគ្នាបានដោយលំបាកនោះ។
អេសាយ២៧:៣
នៅក្នុងការរួបរួមតែមួយរបស់អ្នក​ ព្រះជាម្ចាស់ទ្រង់បានប្រទាននូវសារព្រះបន្ទូលដូចនេះដើម្បីដឹក​នាំអ្នកទៅមុខហើយរក្សាការបន្ទាបខ្លួននិងឆ្ពោះទៅមុខជានិច្ចតែអ្នកបែរធូរលុងវិញនៅក្នុងការរៀបចំ ក្រុមរបស់អ្នក។ តើពួកអ្នករាល់នៅទីណា? គឺនៅក្នុងធុងតែមួយ។ ពិតប្រាកដណាស់! ហើយព្រះវិញ្ញាណរបស់​ព្រះកំពុងធ្វើចលនា។ “អញនេះគឺព្រះយេហូវ៉ាជាអ្នកថែរក្សាអញនឹងស្រោច​ទឹកជានិច្ច ហើយនឹងមើល ថែទាំងយប់ទាំងថ្ងៃ.............”
ម៉ាឡាគី៤:៥, ម៉ាថាយ២៥:៦, លូកា១៧:៣០
ទ្រង់បានអនុម័តការទាំងនេះ ហើយនោះទ្រង់នឹងបញ្ចូនការនេះមក។
82
ការដំបូងដែលមកនៅពេល ដែលទ្រង់យាងមកពីឋានសួគ៌ គឺមានសំឡេងស្រែក! តើជាអ្វីទៅ? វាគឺជាសារដែលប្រាប់ឲ្យមនុស្សមកមូលគ្នា។​សារព្រះបន្ទូលបានមកមុន។ ​ឥឡូវនវនេះ “​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដល់ពេលដែលត្រូវក្រោកឡើរៀបចំចង្កៀងរៀងខ្លួន​ស្រាប់តែអស់ប្រេង” តើពេលនោះម៉ោងប៉ុន្មាន? ម៉ោង៧មិនមែនម៉ោង៦ទេគឺម៉ោង៧។ “នែប្តីមកហើយចូរ ចេញទៅទទួលចុះ”។ហើយពួកគេក៏ក្រោកឡើង។ ហើយនៅក្នុងចំណោមពួកគេមានស្ត្រីខ្លះមិនមានប្រេងគ្រប់គ្រាន់នៅក្នុងចង្កៀងរបស់ពួកគេនោះទេ។ ប៉ុន្តែពេលវេលាបានមកដល់ហើយ។ម៉ាឡាគី៤, លូកា១៧ គឺលោកអេសាយ......... អស់ពួកហោរាដែលអាចដឹងយ៉ាច្បាស់អំពីថ្ងៃនេះ ដែលមានចែងនៅក្នុងព្រះគម្ពីរហើយឃើញទេ វានៅតែជាព្រះបន្ទូលដ៏រស់។
83
បងប្អូនជាទីស្រឡាញ់អើយ តើបងប្អូនមើលឃើញពីហេតុការដែលកើតឡើងនេះទេព្រះជាម្ចាស់ ដែលគង់នៅឋានសួគ៌ទ្រង់ជ្រាបថា ខ្ញុំអាចនឹងស្លាប់នៅលើវេទិកាឥឡូវនេះបាន ដោយខ្ញុំគ្រាន់តែនៅជុំវិញនេះប៉ុណ្ណោះ។ វាគ្រាន់តែ........ វាគឺជាការដ៏អស្ចារ្យណាស់នៅពេលដែលអ្នកឃើញព្រះជាម្ចាស់ទ្រង់ យាងមកពីឋានសួគ៌ ហើយមកឈរនៅចំពោះក្រុមមនុស្សហើយបានស្រែកប្រកាសដោយអង្គទ្រង់ផ្ទាល់ ដូចជាអ្វីដែលទ្រង់បានសន្យា។ នោះហើយគឺជាសេចក្តីពិតដែលយើងបានបើកព្រះគម្ពីរនេះអាន។យើងរាល់ គ្នាកំពុងតែនៅទីនេះ។
ប្រព័ន្ធនៃនិកាយនឹងត្រូវបាត់ទៅ ហើយវាក៏មិនដែលកើតឡើងជាថ្មីម្តងទៀតដែរ។វាត្រូវបានដុត កំទេចចោលអស់ហើយ។ នោះដូចដែលអ្នកបានយកសំបកអង្កាមចេញពីគ្រាប់អង្កនៅឯស្រែដែរ។ចូររត់ គេចចេញពីការទាំងនោះទៅ ហើយចូរមកឯព្រះគ្រីស្ទវិញ។ សូមកុំនិយាយថា “ខ្ញុំជាពួកមេតូឌីស” “ខ្ញុំជាពួកបាទីស្ទ” “ខ្ញុំជាពួកថ្ងៃបុណ្យទី៥០” តែអ្នកត្រូវតែចូលទៅឯព្រះគ្រីស្ទ ដ្បិតព្រះជាម្ចាស់ទ្រង់បានបើកសម្តែងពីការ​នេះហើយ ដោយព្រោះអ្នក........... ពេលទ្រង់ចាក់បង្ហូរព្រះវិញ្ញាណមកលើព្រះបន្ទូល តើមានអ្វីកើតឡើង? វាដូចជាការស្រោចទឹកទៅលើគ្រាប់ពូជទាំងឡាយអញ្ជឹង។ វានឹងមានជីវិតឡើងហើយនឹងបង្កើតផលផ្លែឡើង។
84
អ្នកនិយាយថា “ខ្ញុំបានជ្រមុជទឹកដោយព្រះវិញ្ញាណ” វាមិនមែនមានន័យថាអ្នកបានសង្រ្គោះនោះទេ មិនមែនតាមរយៈផ្លូវដ៏វែងឆ្ងាយនោះទេ។
សូមមើលអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបី។គឺនៅខាងក្នុងអ្នកមានព្រលឹងបន្ទាប់មកមាន វិញ្ញាណនិងរូបកាយ ហើយអ្នកមានញ្ញាណទាំង៥នៅក្នុងរូបកាយនេះដែលអាចឲ្យអ្នកទំនាក់ទំនង នៅលើផែនដីនេះបាន។ ពួកគេមិនត្រូវការអ្វីក្រៅពីនេះទៀតឡើយ។ អ្នកមានញ្ញាណទាំង៥ដូចជាចេះ ស្រឡាញ់និងមានសតិសម្បជញ្ញៈ ហើយអ្វីផ្សេងទៀត។ ប៉ុន្តែនៅទីនេះគឺទីដែលអ្នកកំពុងរស់នៅហើយក៏ជាអ្វីដែលអ្នកមានដែរ។
ម៉ាថាយ៥:៤៥
តើព្រះយេស៊ូវមិនបាននិយាយទេថា កាលដែលភ្លៀងធ្លាក់ចុះមកគឺជាការដែលត្រឹមត្រូវឬការមិន ត្រឹមត្រូវនោះ? ការដែលដាក់ពពួកស្មៅនិងគ្រាប់ស្រូវសាលីនៅទីនោះហើយស្រោចទឹកលើពួកវាដើម្បីឲ្យ ទទួល​បានជីជាតិ តើពួកវាទាំងពីរមិនត្រូវការទឹកដូចគ្នាទេ? ប្រាកដណាស់! ពួកវាត្រូវការទឹក។តើវាគឺជាអ្វីទៅ? មួយនៅក្នុងចំណោមពួកវានឹងបង្កើតផលជាស្មៅដុះចេញមកនេះ ហើយគឺជាអ្វីដែលវាមាន។ពពួកស្មៅ នោះនឹងដុះលូតលាស់ឡើងដូចជាពពួកស្រូវសាលីដែរ។
85
តើព្រះគម្ពីរមិននិយាយទេថា នៅថ្ងៃចុងក្រោយនឹងមានព្រះគ្រីស្ទក្លែងក្លាយចេញមកគឺជា ព្រះយេស៊ូវក្លែងក្លាយដែលបានចាក់ប្រេងតាំងខុសទៅនឹងព្រះគម្ពីរ។ គឺខាងនិកាយវិញដែលចាក់ប្រេងតាំងដែលមិនជាព្រះបន្ទូលព្រះ ចំពោះព្រះបន្ទូលគ្រាន់តែជាកំណត់ត្រាអំពីនោះតែប៉ុណ្ណោះ។ ហើយវាមិនត្រូវការអ្វីផ្សេងទៀតឡើយវាគ្រាន់តែជាកំណត់ត្រាអំពីខ្លួនវាតែប៉ុណ្ណោះ។ នោះនឹងមានពួកដែលខុសឆ្គងបានចេញមក។ ពួកយើងបានទទួលខ្សែអាត់របស់ខ្ញុំអំពីចំនុចនោះហើយ គឺការចាក់ប្រេងតាំង..........។ ប្រសិនបើយើងហៅអ្នកមួយនោះថា “អូ! តើអ្នកជាព្រះយេស៊ូវឬ?” “អូ! ប្រាកដជាមិនមែនទេ!”។ ពួកគេនឹងមិនឈរឈ្មោះចំពោះការនេះទេ។​ ប៉ុន្តែនៅពេលមកដល់ “នៅក្នុងសិរីល្អខ្ញុំបានទទួលការ ចាក់ប្រេងតាំង......” នោះគឺជាការចាក់ប្រេងតាំងដ៏ពិតប្រាកដ។
នៅចាំទេលោកកៃផាសធ្លាប់បានទទួលទំនាយនេះ។វាគឺជាសេចក្តីទំនាយរបស់ហោរាបាឡាម ប៉ុន្តែគ្មានអ្វីកើតឡើងទាល់តែសោះនៅខាងក្នុងនោះ។ លុះត្រាតែវាគឺជាព្រះបន្ទូលរបស់ព្រះអំពីការបង្កើតដំបូងរបស់ទ្រង់ ការកំណត់ទុករបស់ទ្រង់នោះអ្នកត្រូវបានបញ្ចប់ហើយ។ ខ្ញុំមិនខ្វល់ថាតើអ្នកស្រែកឮប៉ុណ្ណា និយាយភាសាដទៃបានច្រើនប៉ុណ្ណា ឬរត់បានឆ្ងាយប៉ុណ្ណានោះទេ គឺវាគ្មានប្រយោជន៍អ្វីទាំងអស់ចំពោះការនោះ។ ពពួកស្មៅអាចស្រែកឮខ្លាំងជាងពពួកឯទៀតបាន។ ខ្ញុំធ្លាប់មើលឃើញពួកអ្នកដែលមិនជឿបានក្រោកឡើងហើយស្រែកនិងនិយាយភាសាដទៃ ហើយក៏ផឹកឈាមដែលហូរចេញពីក្បាលមនុស្សទៀត ផង ហើយគេអន្ទងហៅវិញ្ញាណអាក្រក់។លោកអ្នកមិនចង់ឮពីការភ្ញាក់ផ្អើលទំាងនោះទេចូរបំភ្លេចវាចុះ។ វាគឺចិត្តរបស់អ្នកដែលជឿដល់ព្រះបន្ទូលដែលជាព្រះគ្រីស្ទ។ដែលលោកអ្នកបានកាន់យកមកជាមួយ ហើយព្រះនោះ​ឯងបានបើកបង្ហាញនឹងប្រកាសដោយខ្លួនឯង គឺជាព្រះបន្ទូលដ៏រស់។
86
លោកលូធើមិនបាននាំអ្វីមកទេប៉ុន្តែជាដើមទង។ហើយពួកអ្នកទាំងអស់នេះអាចនឹងនាំការទាំងអស់ នេះមក។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាស្រូវសាលី។ពួកលូធើរៀនពិតប្រាកដត្រូវតែនាំយកអ្វី ដែលពួកលូធើរៀនមានទៅមុខទៀតសម្រាប់ពួកលូធើរៀន។ ពួកថ្ងៃបុណ្យទី៥០ដ៏ពិតត្រូវតែនាំអ្វិដែលពិតប្រាកដល់ពួកថ្ងៃបុណ្យទី៥០។ អស់ហើយ‌! ប៉ុន្តែយើងត្រូវតែបន្តជំនាន់នេះឲ្យទៅមុខទៀត។
តើអ្នកដឹងទេថាពួកជំនុំកាតូលិកបានចាប់ផ្តើមមាននៅថ្ងៃបុណ្យទី៥០? ប្រសិនបើពួកជំនុំថ្ងៃបុណ្យ ទី៥០អាចឈដល់ពីរពាន់ឆ្នាំបាន វាអាចនឹងមានសណ្ឋានអាក្រក់ជាងពួកកាតូលិកឥឡូវនេះទៅទៀត។គឺជាការពិត! ខ្ញុំនិយាយទៅកាន់បងប្អូនប្រុសស្រី​ដែលខ្ញុំស្រឡាញ់ដ្បិតព្រះជាម្ចាស់ទ្រង់ជ្រាប។ ប៉ុន្តែចូរចងចាំខ្ញុំនឹងជួបលោកអ្នកនៅថ្ងៃជំនុំជំរះ ហើយវាមិនយូរប៉ុន្មានទេ។ ខ្ញុំត្រូវបង្កើតនូវកំណត់ត្រាអំពីសេចក្តីពិតនេះ។
87
នៅពេលដែលខ្ញុំដើរសំដៅទៅក្នុងការប្រជុំអធិស្ឋានដល់អ្នកជម្ងឺវាគឺជាការល្អ ប៉ុន្តែនៅពេលដែល ខ្ញុំមកជាមួយនឹងព្រះបន្ទូល........ ប្រសិនបើមានព្រះបន្ទូលណាចេញទៅមុខ ប្រសិនបើវាគឺជាព្រះបន្ទូលនៃសេចក្តីពិតវា គឺជាការអស្ចារ្យដ៏ពិតរបស់ព្រះ ហើយតែអ្នកដឹងទេថា វាមិនមែនជារបស់ព្រះទេដោយព្រោះការទាំងនោះបានប្រកាសប្រាប់រួចហើយ។ ព្រះយេស៊ូវទ្រង់បានចេញទៅហើយធ្វើការប្រោសជម្ងឺដើម្បីទាញភ្នែករបស់មនុស្សបន្ទាប់មកទ្រង់ក៏មានបន្ទូល។ ត្រឹមត្រូវណាស់! វាគួរតែជាអ្វីដែលទ្រង់ចង់ធ្វើ ការណែនាំហើយ។ការប្រោសរបស់ព្រះគឺ....... ការអស្ចារ្យបែបនោះគឺដើម្បីទាញភ្នែករបស់មនុស្ស។ ចំនុចស្នូលនោះគឺជាព្រះបន្ទូលរបស់ព្រះ។វាគឺជាអ្វីដែលចេញមកពីទីនេះ។ ទ្រង់បានព្យាយាមជួយដល់មនុស្ស ដូច្នេះពួកគេនឹងអង្គុយចុះហើយស្តាប់ទ្រង់។ចំពោះការដែលមាននៅក្នុងនោះគឺជាការចាក់ប្រេងតាំងដល់ ជីវិត។ ហើយមានគ្រាប់ពូជខ្លះបានធ្លាក់ទៅលើដីហើយសត្វហើរលើអាកាសក៏មកចឹកស៊ី។ហើយក៏មានគ្រាប់ ខ្លះបានធ្លាក់ទៅលើបន្លាហើយមានខ្លះទៀតបានធ្លាក់ទៅលើដីមានជីវជាតិល្អក៏ពន្លកដុះឡើង។
88
ការដំបូងនោះ គឺឮសំលេងឬក៏ការដំបូងនោះគឺជាសម្លេងត្រែដែលបានផ្លុំឡើង។សម្លេងដែលស្រែក ឡើងរបស់ពួកទេវតាបានប្រាប់ឲ្យមនុស្សបានត្រៀមខ្លួន។ ទីពីរគឺជាសម្លេងនៃការរស់ឡើងវិញជាសម្លេង ដូចគ្នាដែលបានស្រែកយ៉ាងឮនៅក្នុងយ៉ូហាន១១:៣៨និង៤៤ ដែលបានហៅឡាសាឲ្យក្រោកចេញពីផ្នូរ។ ការទទួលយកកូនក្រមុំជាមួយគ្នាហើយបន្ទាប់មក ជាការរស់ពីស្លាប់ឡើងវិញ ដែលនឹងត្រូវលើកឡើងទៅជាមួយ។​ ឥឡូវនេះចូរមើលការទាំងបីយ៉ាងនោះ។
ហើយបន្ទាប់មកគឺជាអ្វី? គឺជាសម្លេងត្រែ។សម្លេងស្រែកឡើង។​
89
ទីបីគឺជាសម្លេងត្រែដែលផ្លុំឡើង ដែលហៅឲ្យមនុស្សបានចូលមកក្នុងពីធីជប់លៀងហើយនោះគឺជាអាហារពេលល្ងាចសម្រាប់កូនក្រមុំ និងកូនចៀមនៅឋានសួគ៌។
ការដំបូងដែលបានមក គឺព្រះបន្ទូលរបស់ទ្រង់ដែលបានហៅកូនក្រមុំមកជាមួយគ្នា។ហើយការ បន្ទាប់គឺជាការរស់ឡើងវិញនៃកូនក្រមុំដែលដេកលក់ គឺជាអ្នកដែលបានស្លាប់នៅគ្រាមុន។ពួកគេបាន លើកទៅជាមួយគ្នាហើយសម្លេងត្រែបានផ្លុំឡើង ហើយក៏មានពិធីជប់លៀងនៅឋានសួគ៌។តើហេតុអ្វី?
យើងនៅទីនេះបានត្រៀមខ្លួនហើយឥឡូវនេះ។ ការតែមួយគត់នោះគឺពួកជំនុំនឹងចេញមកហើយក្រាលនៅក្រោមព្រះអាទិត្យដើម្បីឲ្យទុំបាន។ ការរួមបញ្ចូលដ៏អស្ចារ្យនឹងចេញមក។ ស្រូវសាលី..........ដើមវានឹងត្រូវដុតចោលប៉ុន្តែគ្រាប់វានឹងបានប្រមូលមករក្សាទុក។
90
លោកអ្នកមិនមែនជាមនុស្សខ្វាក់នោះទេ ហើយលោកអ្នកក៏ជាមនុស្សដែលអាចដឹងអ្វីៗបានដែរហើយប្រសិនបើខ្ញុំបានឈរនៅទីនេះ ហើយនិយាយពីការនោះសម្រាប់ការប្រកាន់ពូជសាសន៍...... ខ្ញុំនិយាយ វាពីព្រោះវាគឺជាជីវិត ដ្បិតខ្ញុំឆ្លើយតបទៅកាន់ព្រះចំពោះការនិយាយវា។ហើយខ្ញុំត្រូវតែនិយាយនេះ ហើយសេចក្តីអធិប្បាយរបស់ខ្ញុំ........ គ្រប់ពេលដែលដឹងពីការប្រោសជម្ងឺ និងលើសពីនេះទៅទៀត គឺដើម្បីទាញយកការយកចិត្តទុកដាក់របស់មនុស្សស្គាល់ព្រះបន្ទូលដែលនឹងមកហើយគឺវានេះឯង។
ហើយបន្ទាប់មកត្រាទី៧បានបើកឡើងនូវការអាថ៌កំបាំងទាំងនោះហើយបើកបង្ហាញការទាំងនោះ គឺជាអ្វីដែលបានកើតឡើង។ ខ្ញុំមិនស្គាល់វាទេ ប៉ុន្តែមានមនុស្សដែលឈរនៅទីនេះឥឡូវដែលកំពុងតែឈរ​ជាមួយខ្ញុំ នៅពេលដែលអ្នករាល់គ្នាស្តាប់ឮខ្ញុំអធិប្បាយសេចក្តីអធិប្បាយនេះ “អត់ទោសលោកម៉ោងប៉ុន្មាន ហើយ?” ហើយនៅព្រឹកនោះច្បាស់ណាស់ថានេះនៅទីណា គឺមានទេវតា៧បានឈរនៅឋានសួគ៌។ ហើយនៅពេលទ្រង់ឲ្យពួកគេបានឡើងទៅហើយក៏មានខ្យល់កួចពួកគេទៅយើងបានឈរមើល នៅពេល​ដែលពួកគេបានឡើងទៅ។ ពួកអ្នកវិទ្យាសាស្ត្របានថតរូបគ្រប់កន្លែងដែលយើងបានធ្វើដំណើឆ្លងកាត់ ប្រជាជាតិរហូតទៅដល់ម៊ិកស៊ីកូ។
91
នៅទីនោះគឺពេលដែលខ្ញុំកំពុងមើល............។
នៅថ្ងៃមួយ នៅពេលដែលខ្ញុំបានចាប់ផ្តើមអធិប្បាយអំពីពួកជំនុំទាំង៧នេះខ្ញុំបានហៅ ជេក​ ម័រ ដែលជាអ្នកទេវសាស្រ្តដ៏អស្ចារ្យម្នាក់ខ្ញុំបាននិយាយថា “ ជេកតើអ្នកនោះគឺជានរណាដែលកំពុងឈនៅ​ទីនោះមើលទៅដូចជាកូនមនុស្សដែលកំពុងឈនៅទីនោះមានសក់សដូចជារោមចៀម” ហើយខ្ញុំបាន​និយាយទៀតថា “គាត់នៅក្មេងទេតើធ្វើដូចម្តេចបានជាគាត់មានសក់សដូចជារោមចៀមអញ្ជឹង?”
គាត់បានឆ្លើយថា “បងប្រុស​ប្រាហាំអើយ នោះគឺជារូបកាយឧត្តម្ភរបស់ទ្រង់”។​ដ្បិតនៅពេល ដែលកណ្តឹងមិនទាន់បន្លឺនៅឡើយខ្ញុំបានដើរទៅក្នុងបន្ទប់ហើយអធិស្ឋាន ទ្រង់ក៏បានអនុញ្ញាត្តឲ្យខ្ញុំ ស្គាល់វាថាជាអ្វី។
កូល៉ុស២:៩
ខ្ញុំតែងតែអធិប្បាយថាទ្រង់គឺជាព្រះមិនត្រឹមតែជាមនុស្សតែប៉ុណ្ណោះទេគឺទ្រង់បានបើកសម្តែង អង្គទ្រង់នៅសាច់ឈាមហើយទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់ ទ្រង់បានយាងចុះមកផែនដី។ព្រះយេស៊ូវទ្រង់គឺជាព្រះនៃសេចក្តីស្រឡាញ់ ដែលទ្រង់បានសង់រូបកាយនៃព្រះនៅក្នុងជីវិតរបស់អង្គ ទ្រង់ផ្ទាល់។ ទ្រង់បានបំពេញសម្រេចរូបកាយរបស់ព្រះជាម្ចាស់។ទ្រង់បានបង្ហាញភាពជាព្រះរបស់ទ្រង់ តាមរយៈរូបកាយនេះ ហើយរូបកាយនេះត្រូវតែស្លាប់ ដើម្បីទ្រង់អាចលាងជំរះកូនក្រមុំដោយព្រះលោហិតរបស់ទ្រង់។
92
ការនេះបានប្រាប់ថា មិនមែនសម្រាប់លាងជំរះកូនក្រមុំដែលជាការអត់ទោសតែប៉ុណ្ណោះទេប៉ុន្តែនាងក៏ត្រូវបានរាប់ជាបរិសុទ្ធនៅចំពោះព្រះដែរ។ តើអ្នកធ្លាប់បានស្គាល់ពាក្យ “រាប់ជាបរិសុទ្ធ” វាមានន័យដូចម្តេច​ដែរឬទេ? ឧទាហរណ៍ប្រសិនបើបងប្រុស គ្រីន បានឮថាខ្ញុំបានផឹកស្រាស្រវឹង ហើយខ្ញុំបានទៅប្រព្រឹត្តការ​អាក្រក់ ហើយក្រោយមកគាត់បានដឹងថា ខ្ញុំមិនបានធ្វើវាឡើយ នោះគាត់បានមកឯខ្ញុំហើយនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នកហើយប្អូនប្រុសប្រាហាំ”។
“តើអ្នកបានអត់ទោសឲ្យខ្ញុំដែរឬទេ? ខ្ញុំមិនធ្លាប់ឡើយ។ តើអ្នកបានអត់ទោសដល់ខ្ញុំរឿងអ្វី?” ប៉ុន្តែប្រសិនបើខ្ញុំមានកំហុសនោះខ្ញុំត្រូវការការអត់ទោសមែនប៉ុន្តែខ្ញុំនៅតែជាមនុស្សមិនល្អ ពីព្រោះខ្ញុំ បានប្រព្រឹត្តការអាក្រក់។ ប៉ុន្តែពាក្យថា “រាប់ជាបរិសុទ្ធ” គឺ “ជាអ្វីដែលអ្នកមិនបានធ្វើ” តែបានរាប់ជាបរិសុទ្ធ។ តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវ ទ្រង់បានលាងជំរះអំពើបាបរបស់យើងរាល់គ្នាហើយទ្រង់ក៏បំភ្លេច ចោលការទាំងអស់ដែលយើងធ្លាប់ប្រព្រឹត្ត ដូចដែលបានចែងក្នុងព្រះគម្ពីរស្រាប់។មានតែមួយប៉ុណ្ណោះ ដែរអាចធ្វើវាបាន គឺយើងអាចអត់ទោសឲ្យគេបានប៉ុន្តែអោយបំភ្លេចមិនបានឡើយ។
ខ្ញុំអាចអត់ទោសឲ្យលោកអ្នកបាន ប៉ុន្តែខ្ញុំនៅចងចាំការអាក្រក់ដែលអ្នកបានប្រព្រឹត្ត។អញ្ចឹងអ្នក បានទទួលការអត់ទោស ប៉ុន្តែមិនបានរាប់ជាបរិសុទ្ធទេ។ ប៉ុន្តែនៅក្នុងព្រះនេត្ររបស់ព្រះកូនក្រមុំត្រូវ បានរាប់ជាបរិសុទ្ធហើយ។ អាម៉ែន។ នាងបានរៀបការជាមួយនឹងកូនមនុស្សដែលប្រកដោយគុណធម៌គឺនាងមិនបានរាប់ថាមានបាបទៀតឡើយនៅក្នុងកន្លែងដំបូងនោះ។ តើហេតុអ្វីទៅ? ព្រោះនាងជាម្នាក់ ដែលព្រះបានសម្រេចទុកជា មុនហើយ។ ដ្បិតនាងបានធ្លាក់ចូលទៅក្នុងការអាក្រក់តែឥឡូវនេះពេលដែល នាងបានឮសេចក្តីពិត ហើយក៏ចូលមកឯសេចក្តីពិតនោះតាមរយៈព្រះលោហិតរបស់ព្រះបានលាងសំអាតនាងហើយ។ នាងបានឈនៅទីនៅនោះប្របកដោយគុណធម៌។ ឃើញទេ? អំពើបាបគ្មានអំណាច លើនាងទៀតឡើយ។
93
ដូចនេះសារព្រះបន្ទូលនេះបានហៅកូនក្រមុំឲ្យមកទាំងអស់គ្នាគឺជាសម្លេងស្រែកនិងសម្លេងត្រែ។ ដូចគ្នានឹងសម្លេងដែលបានស្រែកឮៗ គឺទ្រង់បានស្រែកឡើងជាសម្លេងដែលដាស់ឡាសាឲ្យក្រោកឡើង។ទ្រង់ស្រែកឡើងថា “ឡាសាអើយចូរចេញមក”។ សម្លេងនោះឯងបានដាស់ឲ្យកូនក្រមុំដែលបានដេកលក់ ឬស្លាប់ឲ្យក្រោកឡើង។
នៅពេលដែលសម្លេងត្រែបានផ្លុំឡើងវាបានហៅ......... គឺជាសម្លេងត្រែដែលបានហៅឲ្យពួក អ៊ីស្រាអែល ជប់លៀងដោយសម្លេងផ្លុំត្រែគឺនៅថ្ងៃបុណ្យទី៥០ដែលជាការជប់លៀងដ៏អស្ចារ្យនៅលើ អាកាស ហើយឮដោយសម្លេងត្រែផ្លុំឡើង........។ ឥឡូវនេះសម្លេងត្រូវបានផ្លុំឡើង គឺបានហៅយើងរាល់គ្នា ឲ្យជប់លៀងដោយសម្លេងផ្លុំត្រែ។នោះគឺជាការបរិភោគជាមួយនឹងកូនចៀមនៃព្រះនៅលើឋានសួគ៌- គឺមនុស្សបានមកប្រជុំគ្នាជាកូនក្រមុំ គឺមកបរិភោគអាហារពិធីមង្គលការ។
យើងរាល់គ្នាបានឃើញពីគំរូនេះហើយ។ ឥឡូវនេះសូមមើលជាមួយគ្នាបន្តិចមុននឹងបញ្ចប់។
94
ប្រសិនបើលោកអ្នកបានអាននៅគម្ពីរម៉ាថាយ១៨:១៦បាននិយាយថា មានមនុស្សបីនាក់ធ្វើទី បន្ទាល់។ នៅ១យ៉ូហាន៥:៧និងមានបទគម្ពីរផ្សេងទៀត....... គឺទីបន្ទាល់របស់មនុស្សបីនាក់។ តើត្រឹមត្រូវទេ? វាគឺជាការពិនិត្យពិច័យមើលថា តើការនោះត្រឹមត្រូវឬទេ។ មានទីបន្ទាល់បីបានមើលឃើញ..........“តែបើគាត់មិនព្រមស្តាប់ទេនោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយដើម្បីនឹងបញ្ចាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់”។
យើងមានបន្ទាល់បី គឺមនុស្សបីនាក់ធ្វើជាបន្ទាល់។យើងធ្លាប់បានដឹងហើយថា​ មានមនុស្សបីនាក់​ដែលបានលើកឡើងទៅឋានសួគ៌នៅក្នុងសញ្ញាចាស់ ពួកគេគឺជាទីបន្ទាល់ដល់យើងរាល់គ្នា។សូមមើល មានអេណុកមួយ អេលីយ៉ាមួយ និងព្រះយេស៊ូវ។ ព្រះយេស៊ូវទ្រង់គឺជាកូនសោរ ដ្បិតទ្រង់បានធ្វើបន្ទាល់ដល់យើង។ ទ្រង់គឺជាកូនសោររវាងសញ្ញាចាស់និងសញ្ញាថ្មី ដោយព្រោះដំបូងទ្រង់បានសុគត ហើយបន្ទាប់មកទ្រង់បានលើកឡើងទៅឋានសួគ៌។ ទ្រង់បានសុគតហើយរស់ឡើងវិញ ហើយក៏បានដើរនៅជុំវិញយើង នៅទីនេះបន្ទាប់មកទ្រង់ត្រូវបានលើកឡើងទៅឋានសួគ៌ ពីព្រោះទ្រង់គឺជាកូនសោរដែលបានចងការទាំងពីរ នេះ។បន្ទាប់ពីទ្រង់បានរស់ពីសុគតឡើងវិញហើយបានលើកឡើងទៅឋានសួគ៌ គឺបានបង្ហាញថានៅក្នុង សញ្ញាចាស់..... យើងរាល់គ្នាបានឃើញការកាត់ស្រាយពីលោកអេណុកហើយ។ យើងក៏បានដឹងថា លោកអេលីយ៉ាបានលើកយកទៅដោយខ្យល់កួចនៅក្នុងរទេះភ្លើង។ព្រះយេស៊ូវទ្រង់បានសុគតហើយយកទៅបញ្ចុះក្នុងផ្នូរ បន្ទាប់មកក៏រស់ឡើងវិញ ក្រោយមកក៏បានលើក ឡើងទៅឋានសួគ៌ គឺទ្រង់ជាកូនសោរដ៏សំខាន់។យើងមានបន្ទាល់បីហើយអំពីការនេះ តើត្រឹមត្រូវទេ?
95
កាលពីអតីតកាលធ្លាប់មានការលើកឡើងទៅឋានសួគ៌ហើយ។តើអ្នកដឹងទេចូរយើងអានលឿនៗ ជាមួយគ្នាក្នុងគម្ពីរម៉ាថាយជំពូក២៧ចាប់ពីខ៤៥ទៅ។
តាំងពីថ្ងៃត្រង់ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាបគ្របពេញលើផែនដីប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថាឳព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ មានអ្នកខ្លះដែលឈរនៅទីនោះកាលគេបានឮនោះក៏និយាយថា វាស្រែករកលោកអេលីយ៉ាហើយ ស្រាប់តែមានម្នាក់រត់ទៅយកសារាយរំហូតជ្រលក់ទឹកខ្មះ ជោកដាក់នឹងចុងដើមត្រែងហុចទៅថ្វាយទ្រង់សោយតែអ្នកឯទៀតនិយាយថា ឈប់សិនចាំមើល បើលោកអេលីយ៉ាមកជួយសង្រ្គោះវា។
កាលព្រះយេស៊ូវទ្រង់បានស្រែកជាខ្លាំងម្តងទៀតនោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ គ្រានោះវំាងនន ក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោមក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏បើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធដែលដេកលក់ទៅហើយបានរស់ឡើងវិញជាច្រើនទាំងចេញពីផ្នូរក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធលេចមកឲ្យមនុស្សជាច្រើនឃើញដែរ។
96
ការលើកមនុស្សពីរនាក់ឡើងទៅឋានសួគ៌នៅក្នុងសញ្ញាចាស់បានរៀបចំតាមព្រះបន្ទូលរបស់ព្រះ សម្រាប់ទ្រង់បានយាងមក។ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកអេណុក។ព្រះបន្ទូលរបស់ ព្រះយេហូវ៉ាបានមកដល់លោកអេលីយ៉ា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺព្រះយេស៊ូវ។
ម៉ាថាយ២៧:៥០,១ថៃស្សាឡូនីច៤:១២
សូមមើលនៅក្នុងសញ្ញាចាស់ ពួកគេជាពួកបរិសុទ្ធដែលបានលើកឡើងទៅឋានសួគ៌។នៅក្នុងខ៥០ សម្លេងស្រែកជាខ្លាំងរបស់ទ្រង់បានដាស់ពួកបរិសុទ្ធនៅក្នុងសញ្ញាចាស់ឲ្យភ្ញាក់ឡើងគឺដូចជាសម្លេងដែលទ្រង់ បានដាស់ឡាសាឲ្យភ្ញាក់ឡើងដែរ។ ហើយទីពីរគឺបានបំពេញសម្រេចនៅក្នុង១ថៃស្សាឡូនីច៤។សូមអាន.... យើងទើបតែបានអានវាហើយ។ “ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹងពីពួកអ្នកដែលដេកលក់ទៅហើយទេក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយដូចជាអ្នកឯទៀត......”១ថៃស្សាឡូនីច៤:១២-១៨។​ នោះគឺជាការលើក ឡើងទី២។ ការលើកឡើងលើកទី២នឹងយកកូនក្រមុំទៅ។
97
ពួកបរិសុទ្ធនៅសញ្ញាចាស់បានឡើងទៅដល់ព្រះវត្តមានរបស់ទ្រង់ហើយគឺជាឋានសួគ៌។ ពួកបរិសុទ្ធ នៅគ្រាសញ្ញាចាស់បានឡើងទៅដល់ទីដែលទ្រង់បានចេញសម្លេងស្រែកមកគឺនៅពេលដែលព្រះយេស៊ូវ ទ្រង់បានអស់ព្រះជន្មនៅផែនដី។ តើព្រោះហេតុអ្វីទៅ? ដ្បិតយញ្ញបូជារបស់ទ្រង់គឺបានផ្គាប់ចិត្តនៃអំពើបាប​របស់ពួកគេ ដែលពួកគេបានទទ្ទឹងរង់ចាំ...........។ ចូរជឿថា កូនចៀមដ៏ល្អឥខ្ជោះបានយាងមកហើយ ពួកគេបានធ្វើយញបូជាដល់កូនចៀមនោះហើយនៅពេលដែលទ្រង់សុគត ទ្រង់បានស្រែកទៅកាន់ ព្រះវរបិតាដោយសម្លេងស្រែកជាខ្លាំង ហើយបានធ្វើឲ្យពួកបរិសុទ្ធនៅសញ្ញាចាស់បានភ្ញាក់ឡើង។សូមមើលនៅទីនេះក៏មានសម្លេងស្រែកជាខ្លាំងដែរ នៅពេលដែលទ្រង់យាងមកវិញ។ នៅពេលដែលទ្រង់ធ្វើជាយញ្ញបូជាដ៏ល្អឥតខ្ជោះ ហើយឋានសួគ៌នៅទទេនៅឡើយ ហើយពួកបរិសុទ្ធនៅសញ្ញាចាស់បានមក ផែនដីម្តងទៀតហើយបានដើរនៅជុំវិញលើផែនដី បន្ទាប់មកពួកគេក៏បានលើកឡើងទៅឋានសួគ៌ជា មួយទ្រង់។
98
ស្តេចដាវីឌបានស្រែកឡើងថា “ឳទ្វារទាំងឡាយអើយចូរងើបក្បាលឡើង ឳទ្វារដ៏នៅអស់កល្ប ជានិច្ចអើយចូរនៅចំហចុះ”
ទំនុកដំកើង២៤:៨,១០, អេភេសូរ៤:៨
ទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស។នៅពេល ដែលពួកបរិសុទ្ធបានទៅជាមួយនឹងទ្រង់ ពួកគេនិយាយថា “តើមហាក្សត្រដ៏សុចរិតទ្រង់ជានរណា?”
ទំនុកដំកើង២៤:៧-១០
“មហាក្សត្រដ៏មានសិរីល្អគឺជាព្រះយេហូវ៉ានៃពួកពលបរិវារ...” នៅទីនេះទីដែលពួកគេបានដើរចូល​មក។ ព្រះយេស៊ូវទ្រង់ចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយទ្រង់បានមកជាមួយនឹងពួកបរិសុទ្ធនៅសញ្ញចាស់និងបានដើរចូលទៅក្នុងទ្វារថ្មីនៅទីនោះ ហើយមានបន្ទូលថា “ឳទ្វារទាំងឡាយអើយចូរងើបក្បាលឡើង​ឳទ្វារដ៏នៅអស់កល្បជានិច្ចអើយចូរនៅជាចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អទ្រង់នឹងយាងចូលមក”
ទំនុកដំកើង២៤:៨,១០
សម្លេងដែលចេញមកខាងក្នុងស្រែកថា “តើមហាក្សត្រដ៏មានសីរីល្អនេះជាអ្នកណា?”
ទំនុកដំកើង២៤:៨
“ព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចំបាំង” ទ្វារក៏បានរបើកឡើង។ ព្រះយេស៊ូវទ្រង់បាននាំពួកឈ្លើយមក ហើយពួកគេបានជឿដល់ទ្រង់ហើយព្រះបន្ទូលទ្រង់មានមកឯគេ។ ពួកបរិសុទ្ធនៅសញ្ញាចាស់កំពុង តែរង់ចាំនៅទីនោះ។ ទ្រង់នាំពួកគេលើកឡើងទៅឋានសួគ៌។ការលើកឡើងទៅឋានសួគ៌នោះបានកន្លង ផុតហើយ។
១ថៃស្សាឡូនីច៤:១៥
ការលើកឡើងទៅឋានសួគ៌ គឺមានចែងក្នុង​ ២ថៃស្សាឡូនីច សម្រាប់ពួកជំនុំគឺជាកូនក្រមុំ ដែលនឹងរស់ឡើងវិញត្រូវបានលើកឡើងទៅក្នុងសិរីល្អ។ “យើងដែលរស់នៅជាប់ដរាបដល់ព្រះអម្ចាស់ យាងមក នោះយើងមិនទៅមុនពួកអ្នកដែលដេកលក់ទៅហើយនោះទេ នៅពេលដែលត្រែរបស់ព្រះបាន​ផ្លុំឡើង អ្នកដែលបានស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញ។ពួកយើងដែលបានរស់ឡើងវិញ និងអ្នកដែល នៅសេសសល់នឹងត្រូវលើកឡើងទៅជាមួយគ្នា”។
99
នៅថ្ងៃមួយខ្ញុំកំពុងតែឈរនៅផ្លូវកាច់ជ្រុងហើយកំពុងតែមើលព្យុហយាត្រាថ្ងៃសន្តិភាព។ ហើយ នៅពេលដែលគេមកដល់ ខ្ញុំបានឈរជាមួយនឹងកូនប្រុសតូចរបស់ខ្ញុំគឺយ៉ូសែបនៅទីនោះ។ .....ដំបូងគឺរថក្រោះសង្រ្គាមសម័យចាស់បានមក ហើយបន្ទាប់មករថក្រោះ សឺមាន នៃសង្រ្គាមថ្មីដ៏អស្ចារ្យ បានមកដល់ហើយ​ បន្ទាប់មកកំាភ្លើងធំដែលមានគ្រាប់មកជាមួយបានមក........ នឹងកាំភ្លើងកាច់កាណុង ផ្សេងៗទៀត។​ បន្ទាប់មក ទាហានក៏មកដល់និងរូបវីរៈបុរសដែលទទួលបានផ្កាយមាសហើយមានបណ្តែត ......ចុះ....​ហើយនៅខាងមុខ​នោះគឺជាមញ្ឈូសរបស់ពួកទាហានដែលមិនស្គាល់ ដែលមានពួកទាហាន ឈរនៅទីនោះយាមមញ្ឈូសនោះ។ ហើយក៏មានពួកទាហានជើងទឹកឈរនៅសងខាងហើយនៅទីនោះមាន សរសេរបដ្តា ហើយនៅក្បែរនោះមានប្រពន្ធវីរៈជនអង្គុយនៅទីនោះ។ ដ្បិតនាងបានបាត់បង់ប្តីរបស់នាង។នាងជាប្រពន្ធដ៏វ័យក្មេងនោះបានឈរឳនក្បាលចុះស្រែកយំជាមួយនឹងកូនតូចដែលមានជម្ងឺឈឺធ្ងន់ហើយ ទឹកភ្នែកបានហូរចុះលើមុខរបស់គាត់ ដ្បិតឪពុករបស់វាបានស្លាប់។ ខ្ញុំបានគិតថា “ខ្ញុំបានឈរនៅទីនោះ ហើយមើលទៅពួកគេគួរឲ្យក្រៀមក្រមណាស់..... ហើយឃើញពួកទាហានចាស់ៗនៅពីក្រោយ ជាមនុស្ស ពិការជាមួយនឹង​ឯកសណ្ឋានរបស់ពួកគេ ប៉ុន្តែពេញដោយមោទនភាពពីព្រោះពួកគេគឺជាជនជាតិអាមេរិក”។
១ថៃស្សាឡូនីច៤:១៦
ខ្ញុំបានគិតថា “ឳព្រះជាម្ចាស់អើយ
100
ថ្ងៃមួយមួយឋានសួគ៌នឹងបើកចំហ ហើយអ្នកដែលស្លាប់ក្នុងព្រះ​គ្រីស្ទនឹងរស់ឡើងវិញជាមុនដំបូង។ ពួកគេគឺអ្នកបរិសុទ្ធនៅសញ្ញាចាស់ដែលបានរង់ចាំថ្ងៃរស់ឡើងវិញហើយយើងនឹងបានចូលទៅឋានសួគ៌ ដ្បិតរូបកាយដែលចេះស្លាប់របស់យើងនឹងបានផ្លាស់ប្តូរទៅ ដូចជារូបកាយដ៏ឧត្តម្ភរបស់ទ្រង់ដែរ។ តើឋានសួគ៌នោះមានបែបជាយ៉ាងណានៅពេលដែលការលើកឡើងទៅ ឋានសួគ៌នឹងមានឡើងនៅពេលខាងមុខ។អូ+! វាគឺការបង្ហាញដ៏មានមោទនភាពអំពីព្រះលោហិតរបស់ ព្រះយេស៊ូវគ្រីស្ទ បានគ្របបាំងនៅលើទ្រូងរបស់ពួកគេហើយគេនឹងរស់ក្នុងព្រះបន្ទូលរបស់ព្រះក្នុងគ្រានោះ។ នោះហើយគឺពេលវេលាដែលយើងរាល់គ្នាកំពុងរង់ចាំ។
សូមមើលពីការរស់ឡើងវិញលើកទីពីរ ដ្បិតការរស់ឡើងវិញបានកន្លងផុតហើយ។ការនេះនឹង មកដល់ឆាប់ៗ។
វិវរណៈ១១:១១
ទីបីគឺជាទីបន្ទាល់របស់មនុស្សពីរនាក់ ក្នុងវិវរណៈ១១:១១និង១២ រួចពួកគេបានក្រោកឈរឡើង ដោយ ព្រះវិញ្ញាណនៃព្រះគ្រីស្ទបានធ្វើបន្ទាល់ដល់ពួកយូដាដូចជាយូស៉ែបានធ្វើទៅកាន់ពួកបងប្អូន របស់គាត់ដែរ។រូបកាយរបស់ពួកគេបានស្លាប់៣ថ្ងៃកន្លះមកនោះ ព្រះវិញ្ញាណនៃជីវិតបានមកឯពួកគេហើយក៏លើកពួកគេឡើងទៅឋានសួគ៌។ នោះគឺជាការលើកឡើងទីបីរបស់អ្នកនៅក្នុងសញ្ញាថ្មី។ ការលើកឡើងបីនៅ សញ្ញាចាស់បានកន្លងផុតហើយ។
ឥឡូវនេះ​ យើងរាល់គ្នាកំពុងតែរង់ចាំការលើកឡើងទៅឋានសួគ៌របស់ពួកបរិសុទ្ធ។ ដ្បិតព្រះ គម្ពីរបានថ្លែងរួចហើយ ថានឹងកើតឡើង។
លោកុប្បត្តិ១:៣,ម៉ាថាយ២៤:៣៥,ម៉ាកុស១៣:៣១,លូកា២១:៣៣
ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា ផ្ទៃមេឃនឹងផែនដីនឹងកន្លងផុតទៅ តែពាក្យខ្ញុំមិន ដែលកន្លងផុតឡើយ។
101
នៅពេលដែលទ្រង់មានបន្ទូលនៅក្នុងលោកុប្បត្តិ១ ថា “ចូរឲ្យមានពន្លឺ” វាប្រហែលជា រាប់សិបរយឆ្នាំមុនពេលមានពន្លឺ។ ទ្រង់មានបន្ទូលថា “ចូរឲ្យមានរុក្ខជាតិដុះឡើង ចូរឲ្យមានដីគោក និងភ្នំដុះឡើង” តើអ្នកឃើញទេ? ដរាបណានៅពេលដែលវាចេញពីព្រះបន្ទូលរបស់ទ្រង់មក នោះវាក៏ បញ្ចេញមកឲ្យឃើញពិតមែន។
និក្ខមនំ១៩:៩,និក្ខមនំ២០:១៩
នៅថ្ងៃមួយ ព្រះជាម្ចាស់ទ្រង់មានបន្ទូលហៅរាស្រ្តរបស់ទ្រង់ឲ្យចេញមក ហើយទ្រង់មានបន្ទូលទៅ លោកម៉ូសេចេញពីក្នុងភ្លើង ជាពន្លឺដ៏បរិសុទ្ធ។ ហើយលោកម៉ូសេមិនអាច.............ពួកបណ្តាមនុស្សគេជឿ លោកម៉ូសេឡើយ នោះទ្រង់មានបន្ទូលថា “ចូរនាំពួកគេមកឯភ្នំនេះ”
ព្រឹកនៅឯភ្នំនោះមានពេញដោយភ្លើង និងផ្លេកបន្ទោល និងផ្គរលាន់ ហើយពួកមនុស្សនិយាយថា “សូមកុំឲ្យព្រះយេហូវ៉ាទ្រង់មានបន្ទូលឡើយ តែចូរឲ្យលោកម៉ូសេនិយាយវិញ ក្រែងលោយើងត្រូវស្លាប់”។
ចោទិយកថា១៨:១៨
ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “អញនឹងបណ្តាលឲ្យមានហោរា១ កើតឡើងពីពួកបងប្អូនគេ សំរាប់ គេឲ្យដូចឯង ហើយអញនឹងដាក់ពាក្យអញទៅក្នុងមាត់ហោរានោះ អ្នកនោះនឹងប្រាប់ដល់គេតាមគ្រប់ទាំង សេចក្តី ដែលអញនឹងបង្គាប់គេ”។ ទ្រង់មានបន្ទូលថា វានឹងកន្លងផុតទៅ។
102
សូមមើលហោរាអេសាយដែលកំពុងឈរនៅទីនោះ គាត់គឺមនុស្សដែលមានប្រាជ្ញាវៃឆ្លាត ដែលស្តេច គិតថា គាត់ជាមនុស្សដ៏ប៉ិនប្រសព្វមួយរូប ដ្បិតគាត់បានរស់នៅជាមួយនឹងស្តេចអូសៀស ដែលជាមនុស្សដ៏ អស្ចារ្យ។ស្តេចអូសៀសបានព្យាយាមប្រព្រឹត្តរំលងលើការថ្លែងប្រាប់របស់ពួកសង្ឃ ដោយចេញទៅដុតកំញាន ដោយខ្លួនឯង នោះទ្រង់ក៏កើតរោគឃ្លង់ភ្លាម។ នោះហើយគឺជាអ្វីដែលខ្ញុំបានប្រាប់ទៅដល់ពួកអ្នកជំនួញ។ សូមកុំព្យាយាមប្រព្រឹត្តរំលងលើសេចក្តីអធិប្បាយឡើយ។ អតទេ លោក! លោកគួរតែនៅកន្លែងដោយលោក ធ្លាប់នៅទៅ។ ធ្វើកិច្ចរបស់អ្នក ដែលព្រះជាម្ចាស់បានប្រាប់ឲ្យធ្វើទៅ។ ប្រសិនបើអ្នកជាម្រាមដៃនោះ អ្នកមិន អាចធ្វើជាត្រចៀកបានឡើយ។ ប្រសិនអ្នកជាត្រចៀក អ្នកមិនអាចធ្វើជាច្រមុះ ឬភ្នែកបានឡើយ។ ចូររក្សាទី តាំងរបស់អ្នកឲ្យនៅដដែលចុះ។
លោកអ្នកធ្លាប់បានស្តាប់សេចក្តីអធិប្បាយនេះនៅលើការចាក់ផ្សាយកន្លងទៅហើយ។ “ព្យាយាម បំរើព្រះ”។ ដាវីឌគឺជាស្តេចបានទទួលការចាក់ប្រេងតាំង ដែលមនុស្សគ្រប់គ្នាទាមទារចង់បាន វាគឺជាការត្រឹម ត្រូវ ប៉ុន្តែគាត់មិនដែលប្រឹក្សាជាមួយនឹងហោរារបស់ព្រះឡើយ។ ដាវីឌបានស្លាប់ទៅ ហើយការទាំងអស់បាន ខូចទៅ។ សូមកុំព្យាយាមជួយធ្វើកិច្ចការរបស់ព្រះឡើយ។ អ្នកត្រូវរង់ចាំរហូតទាល់ពេលវេលារបស់ព្រះបាន មកដល់។ ចូរធ្វើទៅតាមផ្លូវរបស់ទ្រង់។ “ខ្ញុំនឹងចាប់ផ្តើមកិច្ចការដ៏ធំនេះ” បងប្អូន ចូរប្រយ័ត្ន។
២សំាយ៉ូអែល៦:៦,១របាក្សត្រ១៣:១,ម៉ាថាយ២៤:៣៥,ម៉ាកុស១៣:៣១,លូកា២១:៣៣
103
ស្តេចដាវីឌបានដឹងហើយថា មានហោរាណាថាន់ដែរនៅគ្រានោះ។ ទ្រង់មិនបានធ្វើការប្រឹក្សាជា មួយលោកអ្វីទាំងអស់។ តែទ្រង់បែរជាប្រឹក្សាដល់ពួកមេដឹកនាំធំតូចទាំងអស់វិញ។ ពួកមនុស្សទាំងអស់ គេស្រែកឡើង និងរាំ ហើយក៏មិនស្គាល់ពីព្រះបន្ទូលច្បាស់ដែរ។ ពួកគេមានចលនាអស់ទាំងសាសនារបស់ ពួកគេ ប៉ុន្តែវាមិនស្ថិតនៅក្នុងសេចក្តីបង្គាប់របស់ព្រះបន្ទូលឡើយ នោះគេនឹងបរាជ័យ។ ហើយអ្វីៗផ្សេងទៀត បើ មិនស្ថិតនៅក្នុងសេចក្តីបង្គាប់របស់ព្រះបន្ទូលព្រះ នោះនឹងបរាជ័យ។ មានតែព្រះបន្ទូលរបស់ទ្រង់តែប៉ុ ណ្ណោះដែលនៅអស់កល្ប។ “ផ្ទៃមេឃ និងផែនដី នឹងកន្លងផុតទៅ តែពាក្យរបស់ខ្ញុំមិនដែលបាត់ផុតឡើយ”។
អេសាយ៧:១៤,អេសាយ៩:៦
104
ហោរាអេសាយ គឺជាមនុស្សវ័យក្មេងដែលមានប្រាជ្ញាឆ្លាតវៃ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបណ្តាល ឲ្យគាត់និយាយ គាត់មិនអាចនិយាយបានថា គ្មានអ្វីដែលខុសប្លែកនោះឡើយ ព្រោះគាត់គឺជាហោរា។ គាត់ និយាយថា “មើល នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រា១..................ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១ មកយើងហើយ គេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មាន ចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព។ ឯសេចក្តីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្តី សុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ទ្រង់ឡើយ”។ ហើយធ្វើដូចម្តេច អាចឲ្យបុរសដ៏មាន ប្រាជ្ញាវៃឆ្លាតនោះអាចនិយាយថា ស្ត្រីព្រហ្មចារីនឹងមានគភ៌នោះបាន? មនុស្សគ្រប់គ្នាបានរង់ចាំពីការនោះ។ វានឹងកើតដូចជាអ្វីដែលគាត់បាននិយាយពិតមែន “ព្រោះនោះគឺជាព្រះបន្ទូលរបស់ព្រះ”។ អ្វីៗនឹងកន្លងផុតទៅ តែដោយព្រោះការនោះគឺជាព្រះបន្ទូលរបស់ព្រះ គឺនៅដដែល ដូចជានៅក្នុងលោកុប្បត្តិ នៅពេលដែលទ្រង់ មានបន្ទូលឲ្យរុក្ខជាតិដុះឡើង កាលនៅទទេ។ ការនោះបានកន្លងផុតហើយ។
យ៉ូហាន៥:២៨,យ៉ូហាន១១:៤៣
នៅថ្ងៃមួយ បន្ទាប់ពី៨០០ឆ្នាំ ក៏មានស្ត្រីព្រហ្មចារីមានគភ៌មែន។ នាងបានប្រសូតបានបុត្រា១។ ហើយថ្ងៃមួយ បុត្រនោះបានឈរឡើង និយាយថា “ឡាសារអើយ ចូរក្រោកឡើង”។ បុរសដែលបានស្លាប់៤ ថ្ងៃ មកហើយ ក៏មានក្លិនស្អុយផង គាត់ក៏បានដើរចេញពីក្នុងផ្នូរមក។ ហើយទ្រង់មានបន្ទូលថា “កុំឲ្យឆ្ងល់ពីសេច ក្តីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក”។ ដូច្នេះ ទ្រង់មានបន្ទូលរួចហើយ ការនោះបានកន្លងផុតទៅហើយដែរ តែនៅថ្ងៃមុខនឹងមានការលើកឡើង ទៅឋានសួគ៌ជាប្រាកដ។
អូ+!
105
ខ្ញុំបាននឹកចាំពី សេចក្តីអធិប្បាយចុងក្រោយរបស់ខ្ញុំនៅរដ្ឋ កាលីហ្វញា ជាទីដែលខ្ញុំធ្លាប់គិតថា ខ្ញុំនឹង មិនអាចមកទីនោះជាថ្មីវិញបានឡើយ។នៅពេលនោះ ខ្ញុំបានដឹងថា ខ្ញុំត្រូវទៅរដ្ឋ ឡតអិញជើឡេស ដែលនឹងត្រូវធ្វើដំណើរឆ្លងកាត់មហាសមុទ្រ។ “ដោយព្រោះនោះគឺជាព្រះបន្ទូលរបស់ព្រះ” ខ្ញុំនឹងទៅ! ទ្រង់បានធ្វើការនោះពិតមែន ហើយទ្រង់បាននាំទូករបស់យើងចេញទៅ គឺទ្រង់នឹងឲ្យខ្ញុំអាចបញ្ចប់វាបាន តើពេលណាទៅ? ខ្ញុំមិនដឹងទេ ប៉ុន្តែទូករបស់យើងអាចនឹងលេច។ ក្រោយមក ក៏មានគ្រោះរញ្ជួយដី បានកើតឡើង វាបានធ្វើឲ្យទូករបស់ យើងយោលចុះយោលឡើង។
លោកអ្នកនៅចាំទេ នៅទីនោះ មានមនុស្សជាច្រើនបានឃើញ ដុំថ្មដែលបែកចេញពីភ្នំបានធ្លាក់ចុះ​មក គឺជាថ្ងៃដែលពួក ទេវតាបានចុះមក មានដោយភ្លើងធ្លាក់ចុះពីឋានសួគ៌ នៅជុំវិញថ្មទាំងនោះ។ ទ្រង់បានធ្វើ​ឲ្យ​​ការបក់បំផ្លិច បំផ្លាញនោះ៣ដងធ្ងន់ធ្ងរមែនទែន ខ្ញុំបាននិយាយថា “ការជំនុំជំរះនឹងកើតមានដល់ឆ្នេរ​សមុទ្រ​ខាង​លិច​​ហើយ” ២ថ្ងៃក្រោយមក រដ្ឋអាឡាស្កា ស្ទើរតែនឹងលេចចូលទៅក្នុងសមុទ្រ។
106
គឺព្រះទ្រង់ដដែល ដែលមានបន្ទូលថា រដ្ឋ ឡតអិញជើឡេស នឹងត្រូវវិនាស។ ហើយទ្រង់បានបញ្ចប់វា ហើយ។ ខ្ញុំមិនដឹងថាវានឹងកើតឡើងនៅពេលណាទេ ហើយខ្ញុំក៏មិនអាចប្រាប់បានដែរ។
ម៉ាថាយ១១:២៣,លូកា១០:១៥
ខ្ញុំមិនដឹងទេថា​ ខ្ញុំបាននិយាយពីការនោះ។ ប៉ុន្តែខ្ញុំជឿថា បងប្រុសនៅទីនេះនឹង..............ខ្ញុំជឿថា គ្មាន នរណាម្នាក់នៃ ម៉ូសេលី បានឃើញខ្ញុំនៅផ្លូវខាងក្រៅនោះឡើយ។ ខ្ញុំមិនដឹងថា វាគឺជាអ្វីនោះទេ ទាល់តែខ្ញុំ បានបែរត្រឡប់ក្រោយ។ ហើយខ្ញុំបានត្រឡប់ទៅមើលនៅក្នុងបទគម្ពីរ ដែលព្រះយេស៊ូវទ្រង់មានបន្ទូលថា “ហើយឯឯង ការពើណិមអើយ ដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ចុះទៅ ដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ពីព្រោះឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុង សូដុំមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅដរាបសព្វថ្ងៃនេះ”។ ប្រហែលជា១៥០ឆ្នាំ បន្ទាប់ពីក្រុងសូដុំមក ការពើណិម ក៏បានលេចចូលទៅក្នុងទឹកបានមកដល់សព្វថ្ងៃនេះ។
107
បទគម្ពីរដូចគ្នាដែរ បាននិយាយការទាំងអស់ ហើយក៏បានធ្វើអស់ហើយដែរ គឺបាននិយាយថា “ឳ ក្រុងការពើរណិមអើយ ដែលអ្នកបានហៅឈ្មោះខ្លួន​​​​​​​​​​​​​​​​​​ឯងថាជា ឡតអិញជើឡេស។ ហើយអ្នកអាចដំកើងខ្លួន អ្នកឡើងស្មើនឹងស្ថានសួគ៌យ៉ាងដូចម្តេចកើត។ ដ្បិតអ្នកបានដំកើងខ្លួនហើយ”។
សេចក្តីអធិប្បាយរបស់អ្នកអធិប្បាយ គឺដូចជាទីកប់ខ្មោចរបស់ពួកគេ។ មនុស្សល្អបានទៅទីនោះ ហើយជួបសេចក្តីវិនាសនោះ ស្លាប់ដូចជាសត្វកណ្តុរអញ្ចឹង។
“អ្នកបានហៅឈ្មោះខ្លួនថា ជាទេវតា (Angels) ប្រសិនបើបានបំផ្លាញក្រុងសូដុំមជាយ៉ាងណានោះអ្នក ក៏ដូចគ្នាដែរ ហើយអ្នកអាចឈរបានរហូតមកដល់សព្វថ្ងៃនេះ ប៉ុន្តែពេលវេលារបស់អ្នកនឹងមកដល់” សូម មើល ប្រសិនបើវាមិនដូច្នោះទេ ខ្ញុំគឺជាហោរាក្លែងក្លាយហើយ។ ដ្បិតព្រះជាម្ចាស់ទ្រង់គង់នៅពិតមែន។
108
ខ្ញុំចាំថានៅយប់នោះ.............នៅមុនពេលដែលខ្ញុំបានឃើញការនោះ ខ្ញុំបានមើលឃើញពីកូនក្រមុំ ជាមុន។ ខ្ញុំបានឈរនៅទៅនោះ ហើយឃើញស្រ្តីដ៏ស្រស់ស្អាតស្លៀកសំលៀកបំពាក់ដ៏សមសួន បានដើរកាត់ ផ្លូវនេះ។ ហើយក៏មានអ្នកខ្លះបានជួយដល់ខ្ញុំ នៅក្នុងនិមិត្តនោះ ខ្ញុំឃើញពួកគេនិយាយថា “កូនក្រមុំ” ខ្ញុំក៏បាន ឃើញនាងចេញទៅ។ ពួកគេបានចូលមកទីនេះ ហើយដើរជុំវិញ។
ហើយខ្ញុំបានឮថា ពួកជំនុំបានចេញមកពីផ្នែកម្ខាង។ ពួកជំនុំអាស៊ីក៏ចូលមក។ ហើយពួកជំនុំអ៊ឺរ៉ុបក៏ ចូលមក។ អូ ហូ! ខ្ញុំបានឮបទ រ៉ក់អេនរ៉ូល គឺបវរកញ្ញាអាមេរិកដែលជាពួកជំនុំ។ នាងអត់មានសៀកសំលៀក បំពាក់អីសោះ មានតែក្រដាស ដូចជាក្រដាសកាសែត ដែលកាន់បាំងនៅពីមុខនាង ហើយកំពុងតែរាំងបទ Rock'nroll ។
ខ្ញុំបានឈរនៅក្នុងព្រះវត្តមានទ្រង់។ ខ្ញុំបានគិតថា “ឳព្រះអង្គអើយ តើវាគឺជាការដែលប្រសើរបំផុត ហើយឬដែលពួកយើងគួរតែធ្វើ។ អូ+ ហូ!” តើអ្នកមានអារម្មណ៍ដូចម្តេច? បន្ទាប់មក ខ្ញុំគិតថា “ព្រះអង្គអើយ សូមលាក់ទូលបង្គំ បើសិនជាទូលបង្គំអាចចេញពីទីនេះ ចេញពីអ្វីដែលយើងបានធ្វើ និងបានបង្កើតវា.......”
109
ហើយបន្ទាប់ពីស្រ្តីទាំងនោះបាននាំការទាំងនោះមកជាមួយដើរទៅផុតហើយ។ នៅពេលដែលស្ត្រី ម្នាក់បានដើរកាត់នោះ ដូចជាស្ត្រីព្រហ្មចារីដែលប្រសូតព្រះគ្រីស្ទអញ្ចឹង។ ខ្ញុំបានងាកមុខមើលទៅនាង គឺនាង បានកាន់សេចក្តីអាប់យសនៅពីមុខពួកគេ និងខាងក្រោយពួកគេ។ នៅទីនោះគឺពួកគេបែបហ្នឹងឯង។
ខ្ញុំបានងាកមុខមក ហើយយំ។ ខ្ញុំ.........ខ្ញុំមិនគួរឈរនៅទីនេះឡើយ ទ្រង់បានឈរនៅទីនោះ ខ្ញុំដឹងថា ខ្ញុំគឺជាអ្នកដឹកនាំពួកជំនុំ ហើយនោះឬដែលខ្ញុំបានបង្កើតផលថ្វាយទ្រង់។ ខ្ញុំបាននិយាយបែបនោះថា “ឳព្រះអង្គអើយ ទូលបង្គំមិនអាចមើលការនោះបានឡើយ សូមឲ្យទូលបង្គំស្លាប់ចុះ”។
ឆាប់ៗនោះ វាក៏បានកន្លងទៅ គឺរាល់ពេលម្នាក់នៅក្នុងចំណោមពួកគេបានចេញទៅកាន់ទីកន្លែង ពិតប្រាកដមួយ ហើយក៏ដេកលក់ទៅ ហើយខ្ញុំអាចស្តាប់ឮសម្លេងដែលពួកគេចេញទៅបាន។ បន្ទាប់ខ្ញុំក៏បាន ឮថា “ឆ្ពោះទៅមុខពួកទាហានគ្រីស្ទាន” ហើយខ្ញុំបានឃើញថា ពួកក្រុមស្រ្តីបរិសុទ្ធ ដែលស្លៀកសំលៀកបំ ពាក់ដ៏សមសួន មានសក់វែង រលើបរលោក ស្អាត បានដើរចូលមក ដូចជាជំហាននៃដំណឹងល្អ។ នាងគឺជា ព្រះបន្ទូល។ គឺជាព្រះបន្ទូលតែមួយដូចគ្នាក្នុងគ្រប់ជាតិសាសន៍។ ខ្ញុំបានមើលពួកគេបានដើរផុតទៅ។ ជំនួសឲ្យ ការចុះមក ពួកគេក៏ចាប់ផ្តើមឡើងទៅ។ ហើយខ្ញុំបានសង្កេតមើលឃើញថា មានម្នាក់ ពីរនាក់ ឬបីនាក់បាន ព្យាយាមចេញក្រៅជួរ។ ខ្ញុំបានស្រែកថា “ចូរតំរង់ជួរ”។ ហើយនិមិត្តនោះក៏បាត់ពីខ្ញុំទៅ ហើយខ្ញុំបានឈរនៅ ក្នុងបន្ទប់នេះស្រែកថា “ចូរតំរង់ជួរ” បែបនេះ......។
110
គួរឲ្យអស្ចារ្យណាស់ តើវាបានកន្លងផុតទៅហើយឬនៅ? តើកូនក្រមុំត្រូវបានហៅហើយឬនៅ? តើវា គឺជាអ្វីដែលយើងនឹងឆ្លងកាត់សព្វថ្ងៃនេះឬ? ទ្រង់បានសូនឆ្នៃឡើង ហើយបានត្រឡប់ជារូបព្រះគ្រីស្ទ ហើយ ព្រះគ្រីស្ទគឺជាព្រះបន្ទូល។ គឺមានតែមួយប៉ុណ្ណោះ នៅក្នុងព្រះបន្ទូល គ្មានអ្វីដែលអាចបន្ថែមបានឡើយ។វា មិនអាចជាស្ត្រីដែដៃម្ខាងចាប់ដៃនឹងបុរសម្នាក់ ហើយដៃម្ខាងទៀតកាន់សត្វឆ្កែនោះទេ គឺត្រូវតែកាន់ព្រះ បន្ទូលព្រះវិញ គឺទ្រង់ជាព្រះបន្ទូល។ កូនក្រមុំគឺជាផ្នែកមួយនៃកូនកំលោះ។ ហើយប្រពន្ធគឺជាផ្នែកមួយរបស់ ប្តី ដោយព្រោះនាងបានចេញមកពីប្តី។ អេវ៉ាគឺជាផ្នែកមួយដែលចេញមកពីអ័ដាម។ ដូច្នេះ កូនក្រមុំ មិនអាច ដកចេញពីនិកាយណាមួយឡើយ ប៉ុន្តែដកចេញពីព្រះបន្ទូលដ៏ជិតស្និតវិញសម្រាប់សព្វថ្ងៃនេះ។
111
ការលើកឡើងទៅឋានសួគ៌៖
ត្រែនៃព្រះយេហូវ៉ានឹងផ្លុំឡើង
អ្នកដែលបានស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញ
ហើយគេនឹងមានចំណែក្នុងសិរីល្អនៃការរស់ឡើងវិញរបស់ទ្រង់
នៅពេលដែលអស់អ្នក ដែលព្រះបានជ្រើសរើសមកមូលគ្នា
ក្នុងផ្ទះរបស់ពួកគេនៅលើមេឃ គឺជាឋានសួគ៌.........
(សូមឲ្យលោកអ្នកបងប្អូនទាំងអស់គ្នា បានទៅដល់ទីនោះ)
សូមព្រះប្រទានពរ។ ពាក្យដែលខ្ញុំបាននិយាយ វានឹងកន្លងផុតទៅ។ វានឹងកន្លងផុតទៅ។ បងប្អូនអើយ គ្មាននរណាម្នាក់ចង់ស្លាប់ទេ ហើយក៏គ្មាននរណាម្នាក់ចង់បាត់បង់ដែរ។ អនុញ្ញាត្តឲ្យខ្ញុំបានប្រាប់ពីការនេះ ទោះបីជាលោកអ្នកធ្វើអ្វីៗក៏ដោយ ខ្ញុំមិនខ្វល់ថា លោកអ្នកបានទៅពួកជំនុំបានល្អប៉ុណ្ណានោះទេ ឬក៏លោក អ្នកមានភាពស្មោះត្រង់ចំពោះពួកជំនុំប៉ុណ្ណានោះទេ.......វាជាការល្អហើយ ហើយក៏គ្មានអ្វីដែលទាស់នឹងការ ដែលលោកអ្នកបានធ្វើដែរ លោកអ្នកគួរតែទៅព្រះវិហារ។ សូមបន្តទៅព្រះវិហារ ទោះបីជាមានអ្វីកើតឡើង ក៏ដោយ សូមបោះចោលស្ថានភាពរបស់អ្នកទៅ ហើយតម្រង់ទៅរកព្រះគ្រីស្ទ ដោយព្រោះវានឹងកើតឡើងនៅ សព្វថ្ងៃនេះ គឺលោកអ្នកនឹងត្រូវបានពួកឆ្កែព្រៃចាប់ហែកស៊ី ហើយក៏មិនដឹងថា វាគឺជាអ្វីនោះដែរ រហូតទាល់ វា យឺតពេលហើយ ទើបដឹង។ វាគឺជាការត្រឹមត្រូវណាស់។
112
សូមព្រះប្រទានពរ ។ ខ្ញុំសូមអភ័យទោសផងដែរ ដែលខ្ញុំបានអធិប្បាយយ៉ាងវែង តែសូមចងចាំថា វាគឺការត្រឹមត្រូវណាស់។ ហើយសម្រាប់ដង្វាយដែលលោកអ្នកបានដាក់សម្រាប់ខ្ញុំ ដែលខ្ញុំមិនបានប្រាប់ឲ្យ លោកអ្នកធ្វើវានោះ បងប្អូនអើយ............សូមយកវាសម្រាប់បង់ថ្លៃសណ្ឋាគារ ដែលយើងជួលលើសម៉ោងទៅ ដោយព្រោះខ្ញុំបានលើសម៉ោងហើយ។ ខ្ញុំនៅមានការមួយចំនួនទៀត ប្រហែលជា៨ ទៅ១០ទំព័រទៀត ដែលនិយាយអំពីការលើកឡើងទៅឋានសួគ៌នេះ ប៉ុន្តែខ្ញុំអត់មានពេលទៀតទេក្នុងការចែកចាយវា។
សូមព្រះប្រទានពរដល់ លោកអ្នក! តើលោកអ្នកស្រឡាញ់ព្រះអម្ចាស់យេស៊ូវដែរឬទេ? សូមអនុញ្ញាត បានក្រោកឈឡើង ជាការគោរព។ សូមចងចាំនូវអ្វីដែលខ្ញុំបានចែកចាយ។ ចូរចាំថា យើងកំពុងតែស្ថិតនៅ ក្នុងម៉ោងចុងក្រោយហើយ។ គឺ.........
ប្រជាជាតិបានបែកបាក់
ពួកអ៊ីស្រាអែលបានភ្ញាក់ឡើង
ទីសំគាល់ដែលព្រះគម្ពីរបានទាយទុក
ជាថ្ងៃរបស់ពួកសាសន៍ដទៃ
កើតមានសេចក្តីទាស់ទែងយ៉ាងរន្ធត់
សេចក្តីត្មះតិះដៀលនឹងត្រឡប់មករកអ្នកវិញ
ថ្ងៃនៃការប្រោសលោះ គឺនៅបង្កើយ
ចិត្តរបស់មនុស្សដែលកំពុងតែភ័យខ្លាច
នឹងបានបំពេញដោយព្រះវិញ្ញាណ
ចង្រ្កៀងរបស់អ្នកនឹងបានពេញដោយប្រេង និងភ្លឺច្បាស់
ចូរមើល ការប្រោសលោះរបស់អ្នកគឺនៅជិតបង្កើយ
(តើអ្នកដឹងទេ?)
ពួកហោរាក្លែងក្លាយកំពុងតែកុហក់
ដ្បិតពួកគេបានបដិសេធសេចក្តីពិតរបស់ព្រះ
(យើងដឹងហើយថា ទាំងអស់គឺជាសេចក្តីពិត មែនទេ?)
ខ្ញុំស្រឡាញ់ទ្រង់ ខ្ញុំស្រឡាញ់ទ្រង់
ព្រោះទ្រង់បានស្រឡាញ់ខ្ញុំមុន
ហើយទ្រង់បានទិញសេចក្តីសង្រ្គោះរបស់ខ្ញុំ
នៅកាល់វារី។
(តើមានប៉ុន្មាននាក់ដែលស្រឡាញ់ទ្រង់ សូមលើកដៃឡើង។ នៅខណៈពេលដែលយើងច្រៀងបទ នេះម្តងទៀត ខ្ញុំសូមឲ្យលោកអ្នកបានចាប់ដៃបងប្អូនដែលនៅសងខាងអ្នក ហើយនិយាយថា “សូមព្រះប្រទាន ពរ ផិលហ្គ្រិម” យើងរាល់គឺជាអ្នកដែលធ្វើដំណើរក្នុងផ្លូវដ៏លំបាកសែនវែង រហូតទៅដល់ឋានសួគ៌(pilgrim) មែន ទេ យើងជា ផិលហ្គ្រិម និងជាជនចម្លែកឬ?
ខ្ញុំស្រឡាញ់ទ្រង់
ព្រោះទ្រង់បានស្រឡាញ់ខ្ញុំមុន
ហើយទ្រង់បានទិញសេចក្តីសង្រ្គោះរបស់ខ្ញុំ
នៅកាល់វារី។
113
តើលោកអ្នកចង់បានលើកឡើងទៅឋានសួគ៌ដែរឬទេ? តើមានប៉ុន្មាននាក់ដែលចង់បាន សូម និយាយថា “ព្រះជាម្ចាស់អើយ ចិត្តទូលបង្គំចង់បានការនេះខ្លាំងណាស់”
តើលោកអ្នកស្គាល់បទ “កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ” ដែរឬទេ? បងស្រីស្គាល់វាអត់? បទ“កាន់ជាប់ព្រះ
ហស្ថមិនផ្លាស់ប្រែ“ ។ ខ្ញុំអត់ស្គាល់............Huh?
កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ
កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ
សូមកសាងសេចក្តីសង្ឃឹមរបស់អ្នកលើភាពអស់កល្បនៃទ្រង់ចុះ
កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ
តើអ្នកចូលចិត្តទេ?
ពេលដែលដំណើររបស់យើងបានបញ្ចប់
ដ្បិតទ្រង់ជាសេចក្តីពិត
យុត្តិធម៌ និងនាំយើងចូលក្នុងដំណាក់នៃសិរីល្អទ្រង់
ទ្រង់បានលើកព្រលឹងទូលបង្គំឡើងឋានសួគ៌
កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ
កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ
សូមកសាងសេចក្តីសង្ឃឹមរបស់អ្នកលើភាពអស់កល្បនៃទ្រង់ចុះ
កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ
ខ្ញុំសូមអនុញ្ញាត លោកអ្នកបានឳនក្បាលចុះបន្តិច
អ្នកដែលចង់បានទ្រព្យសម្បតិ្តដែលឥតប្រយោជន៍នេះ
ដែលនឹងពុករលួយទៅជាយ៉ាងឆាប់
តែចូរស្វែងរកសម្បត្តិនៅឯនគរឋានសួគ៌វិញ
វានឹងមិនដែលកន្លងផុតឡើយ
កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ
កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ
សូមកសាងសេចក្តីសង្ឃឹមរបស់អ្នកលើភាពអស់កល្បនៃទ្រង់ចុះ
កាន់ជាប់ព្រះហស្ថមិនផ្លាស់ប្រែ
114
ឥឡូវនេះ ចូរឳនក្បាលរបស់អ្នកចុះ ហើយគិតនៅក្នុងចិត្តថា ការដែលយើងឳនក្បាលរបស់យើងចុះ ដល់ដី ជាការដែលយើងនាំយកមក ដ្បិតនៅថ្ងៃមួយនឹងត្រឡប់មក ហើយដឹងថា អ្នកមានព្រលឹងនៅទីនោះ ដែលឆ្លើយតបទៅចំពោះព្រះ.....ហើយប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនទាន់ត្រៀមខ្លួនសម្រាប់ការ លើកឡើងទៅឋានសួគ៌ទេ ប្រសិនបើការនោះនឹងមកដល់នៅយប់នេះ លោកអ្នកចង់ឲ្យយើងអធិស្ឋានឲ្យ ដោយ គ្រាន់លើកដៃឡើងតែប៉ុណ្ណោះ។ យើងមិនមានទីកន្លែងសម្រាប់បង្កើតអាសនានៃការត្រាស់នៅទេ តែអាសនានោះ គឺនៅក្នុងចិត្តរបស់អ្នក។ សូមលើកដៃអ្នកឡើង។ សូមព្រះប្រទានពរដល់អ្នក សូមព្រះប្រទានពរដល់អ្នកវិញ។ “អ្នកដែលមានអារម្មណ៍ថា ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ទេ បងប្រុស ប្រាហាំ។ ខ្ញុំចង់កា្លយជាគ្រីស្ទបរិស័ទ។ ខ្ញុំចង់ណាស់ ប៉ុន្តែវាចេះតែខ្វះខាត់នេះខ្វះខាតនោះ។ ខ្ញុំដឹងថា ខ្ញុំមិនសមទៅ កន្លែងដែលខ្ញុំគួរទៅនោះទេ។ ឳព្រះអង្គអើយ សូមប្រទានសេចក្តីមេត្តាករុណាដល់ទូលបង្គំ។ ខ្ញុំលើកដៃរបស់ខ្ញុំឡើង សូមមេត្តាដល់ខ្ញុំផង”។ ឥឡូវនេះ មានបងប្អូន២០ ទៅ៣០នាក់ហើយបាន លើកដៃឡើងនៅក្នុងក្រុមតូចនេះ។ សូមថែមទៀត។
115
ឳព្រះអង្គអើយ ទ្រង់ជ្រាប់ហើយការដែលមាននៅក្នុងចិត្តរបស់ពួកគេម្នាក់.........មានតែការមួយ ប៉ុណ្ណោះដែលខ្ញុំត្រូវឆ្លើយតប គឺប្រាប់គេនូវសេចក្តីពិត។ ឳព្រះអង្គអើយ ពួកគេចង់បានការសង្រ្គោះ។ ពួកគេ ពិតជា............ពួកគេមិនចង់បានការបារម្ភ ការខ្វល់ខ្វាយ ប្រព័ន្ធនៃនិកាយ ចិត្តលោភ ឬជាការជឿលើអ្វី បន្ថែមពីនេះទៀតឡើយ។ ឳព្រះវរបិតាអើយ ពួកគេយល់ហើយ សូមបន្សុទពួកគេដោយព្រះបន្ទូលរបស់ទ្រង់។ ដ្បិតអ្វីៗទាំងអស់នឹងកន្លងផុតទៅ ទោះជាផ្ទៃមេឃនិងផែនដី តែព្រះបន្ទូលទ្រង់មិនដែលផុតឡើយ។ ហើយ បើយើងនៅជាប់និងព្រះបន្ទូលទ្រង់ហើយ ទោះបីជាជាផែនដីនេះបានកន្លងផុតទៅ តែយើងនឹងមិនដែលផុត ឡើយ ព្រោះយើងនៅជាប់នឹងព្រះបន្ទូលទ្រង់ គឺជាកូនក្រមុំនៃកូនកំលោះ។
ឳព្រះវរបិតាអើយ ទូលបង្គំសូមអធិស្ឋានឲ្យពួកគេម្នាក់ៗ ថាទ្រង់នឹងប្រទានដល់ពួកគេ នេះគឺជាសេចក្តី អធិស្ឋានដោយសុចចិត្តរបស់ទូលបង្គំ.........ឳព្រះអង្គអើយ សូមទ្រង់បានអត់ទោស ចំពោះសេចក្តីភ័យបារម្ភ នៅយប់នេះ ដែលយើងមានការយឺតយាវ ដែលយើងបាននិយាយពាក្យបែកបាក់ និងកើតទុក្ខនោះ។ ដ្បិត ព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់នឹងចង់ភ្ជាប់ពួកគេរួមគ្នានៅក្នុងផ្លូវរបស់ទ្រង់។ ហើយសូម នាំពួកគេចូលទៅក្នុង ចិត្តរបស់មនុស្ស ដែលចេញពីចិត្តរបស់ទូលបង្គំថ្វាយទៅដល់ទ្រង់។ តើទ្រង់នឹងមិន សង្រ្គោះពួកគេទេឬអី ហើយសូមទ្រង់នាំពួកគេចូលទៅជិតទ្រង់។ ហើយសូមឲ្យទូលបង្គំរាល់គ្នាបាន ត្រៀមខ្លួនជាស្រេចនៅវិនាទីនៃ ការលើកឡើងទៅឋានសួគ៌។ ទូលបង្គំអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
សូមព្រះប្រទានពរ។