Khmer Translation

65-1128M God’s Only Provided Place Of Worship

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

 “...នៅគ្រាដែលឮសំឡេង...” (វិវរណៈ១០:)

“…in the days of the voice…” (Rev. 10:7)

 

សេចក្តីផ្តើម

   កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះវិញ្ញាណបរិសុទ្ធ ទៅចំពោះសេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះគម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ។

   យើងខ្ញុំអធិស្ឋានសូមឲ្យព្រះបន្ទូលដែលបានបោះពុម្ពផ្សាយនេះនឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះបន្ទូលនេះដោយ ការអធិស្ឋាន។

   នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះអត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត  ដែលមានប្រសាសន៍ដោយ លោក ប្រាហាំ ។

   លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាហាំ បាន ដោយឥតគិតថ្លៃ តាមរយៈ គេហទំព័រ  www.messagehub.info

   ស្នាដៃនេះអាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិន មានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at: www.messagehub.info

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 

ព្រះសព្វព្រះហឫទ័យប្រទានកន្លែង សំរាប់ថ្វាយបង្គំទ្រង

(65-1128M God’s Only Provided Place Of Worship)

Shreveport, LA, USA

 

អារុណសួស្តី! ​អ្នកទាំងអសគ្នា រីករាយណាសដែលបានជួបជាមួយអ្នករាលគ្នា​​នៅវេលាព្រឹកនេះ ហើយយើង​​ទាំងអសគ្នាមានអំណរ​​​ក្នុងការប្រកបគ្នាដោយមានចំរៀងខាងសេចក្តីជំនឿផងដែរ យើងចូលចិត្តចំរៀងទាំងនេះ....​មែនទេ​? អាម៉ែន នេះ​​គឺជាព្រះបន្ទូលចុងក្រោយរបសព្រះអង្គ

មុននេះបន្តិចខ្ញុំបានអង្គុយជាមួយមិត្តចាសរបសខ្ញុំ គឺលោកBrownជាមួយនឹងបទចំរៀងដ៏ពិរោះ គាត​​​និយាយថាបង​ Branham ខ្ញុំមិនដែលលឺទាលតែសោះដូច​​អ្វីដែលបងបាននិយាយកាលពីម្សិលម៉ិញ”​ គាត​​ថា “​បើមនុស្សទាំងអសធ្វើដូចអ្វីដែលបង​​និយាយនោះរាលឧបសគ្គទាំងអសនឹងត្រូវរើចេញជាកជាមិនខាន នេះគឺជាការពិត គឺគ្រាន់តែយកវានិងរក្សា​​​តែប៉ុណ្ណោះ

ខ្ញុំគិតថាអ្នក​​នៅទីនេះមួយចំនួនក៏ស្គាលលោក​ Ernie Fandler ដែរជីវិតរបសគាតត្រូវបានផ្លាសប្រែក្រោមវត្តមានរបសព្រះ គាត​​មិនសូវចេះអងគ្លេសច្រើនប៉ុន្មានទេ បើមិនជឿខ្ញុំហៅគាត​​មកនិយាយនៅទីនេះ គាតបានសួរខ្ញុំថាតើខ្ញុំមានចាំពីពេលដែលនៅ Shawano ជាកន្លែងដែលគាតរសនៅទេ គឺបុរសម្នាកឈ្មោះ Lutheran ​បានស្លាបនៅពេលជួបប្រ​​ជុំមួយដោយ​​បានធ្លាកពី​​កៅអ៊ីរបសគាត់។ រំពេចគ្មាននរណាម្នាកបញ្ចេញសំលេងសូម្បីតែបន្តិច ហើយយើងបាននាំគ្នាអធិស្ឋានឲ្យគាត ស្រាបតែគាតមានជីវិតរសវិញ មនុស្សគ្របគ្នាមានការភ្ញាកផ្អើលដោយមិនដែលឃើញយ៉ាងដូច្នេះឡើយកាលពីមុនមក ហើយពេលនេះពួកគេកំពុងតែរងចាំយើងដើម្បីត្រលបទៅទីនោះម្តងទៀត

ខ្ញុំយលថា​​ ព្រឹកនេះ ក្នុងកន្លែងនេះមានភាពប្រសើរជាងជនជាតិបារាំងពីរពានអ្នកដែលតមអាហាររយៈពេលពីរឬបីទៅទៀត ពីព្រោះយើងមកទីនេះដើម្បីនាំយក​​ព្រះរាជសារមកឲ្យបងប្អូនទាំងអសគ្នារួមទាំងប្រជាជនបារាំង​​ទាំងអសផងដែរ

ឥឡូវនេះស្រូវសាលី​​កំពុង​​បែកគុម្ព​​យ៉ាងល្អ វានឹងចាបផ្តើមមានផ្លែហើយនោះនឹងទុំ នៅពេលមួយដែលសំបកខាងក្រៅ​​របសវានឹងត្រូវបកចេញពីសាចខាងក្នុង តែចូរអ្នករាលគ្នារក្សាជំនឿ និងរក្សាការអធិដ្ឋានឲ្យបានខ្ជាបខ្ជួន ត្រូវចាំថា អ្នករាលគ្នាត្រូវការវត្តមានរបសព្រះដើម្បីពង្រឹងសេចក្តីជំនឿរបសអ្នក

បច្ចុប្បន្ននេះខ្ញុំមានអាយុច្រើនហើយ ហើយខ្ញុំនឹងស្លាប់​ក្នុងពេលណាមួយតែខ្ញុំដឹងថាព្រលឹងខ្ញុំនឹងរស់​ ហើយនឹងឃើញ​​កន្លែងថ្មីមួយទៀតចូរចាំថា​ ព្រះ​អង្គ​នឹង​យាង​មក​ម្តង​ទៀង​ដើម្បី​​ជំនុំ​ជំរះ​ផែន​ដី​។ នេះ​ជា​ព្រះ​បន្ទូល​​សន្យា​របស់​ទ្រង់​។

ឥឡូវ​នេះ​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​លោក​ Leo ​ជា​បង​ប្រុស​របស់​លោក​Wood ដែល​ខ្ញុំ​បាន​និយាយ​ជា​មួយ​កាល​ពី​យប់​ម៉ិញ។​លោក Leo​ និង​ក្រុម​តូច​របស់​គាត់​ក៏​បាន​ចូល​រួម​ជា​មួយ​យើង​នៅ​ព្រឹក​នេះ​ដែរ។ មាន​ទាំង​ប្អូន​ស្រី​Mercier និង​ឪ​ពុក​របស់​នាង ដែល​ខ្ញុំ​បាន​ជួប​គាត់​កាល​ពី​យប់​ម៉ិញ ពេល​នេះ​គាត់​កំពុង​តែ​នៅ​ក្នុង​អា​គារ​នេះ​ ហើយ​គាត់​ក៏​មាន​អំណរ​ជាមួយ​នឹង​យើង​ដែរ។

ពេល​ព្រឹក​នៅ​ក្នុង​ក្រុម​ជំនុំ​ Tabernacle មាន​មនុស្ស​ពីរ​នាក់​ដែល​មាន​ជំងឺ​មហា​រីក​ដ៏​ធ្ងន់​ធ្ងរ អាច​នឹង​ប៉ះ​ពាល់​ដល់​អា​យុ​ជីវិត​ផង ប៉ុន្តែ​អ្នក​ទាំង​ពីរ​នោះ​ត្រូវ​បាន​ជា​ ដោយ​សារ​សិរី​ល្អ​របស់​ព្រះ។ ហើយ​ពួក​គាត់​ក៏​នៅ​ទី​នេះ​ដែរ តែ​ខ្ញុំ​មិន​អាច​មើល​គាត់ឃើញ​​ទេ​​ពី​ព្រោះ​មនុស្ស​ច្រើន​ណាស់ ប៉ុន្តែ​យប់​ម៉ិញ​ខ្ញុំ​បាន​ឃើញ​គាត់​នៅ​ទី​នេះ។

រីក​រាយ​ចំពោះ​វត្ត​មាន​របស់​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​អញ្ចើញ​មក​ពី​ទី​ឆ្ងាយ​ចូល​រួម​​នៅ​កន្លែង​ដ៏​ល្អ​នេះ​ និង​ការ​ចូល​រួម​ជា​មួយ​កម្ម​វិធី​សាលារៀន​ថ្ងៃ​អាទិត្យ​ផង​ដែរ។ អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ ប្រសិន​បើ​ខ្ញុំ​រស់​នៅ​Shreveportនេះ​ នោះ​មិន​ពិ​បាក​សំរាប់​ខ្ញុំ​ក្នុង​ការ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​នៅ​ទី​នេះ​ទេ។ តាម​ពិត​ទីនេះ​ជា​កន្លែង​ដ៏​ល្អ។ គឺ​Life Tabernacle​ ជា​កន្លែង​ដ៏​ល្អ​ ពី​ព្រោះ​មនុស្ស​គ្រប់គ្នា​នៅ​ទីនេះ​បាន​ទទួល​ខ្ញុំ និង​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​អធិប្បាយ​ព្រះ​បន្ទួល​ទៀត​ផង។ លោក​ Jack Moore គឺ​ជា​ប្អូន​ប្រុស​និង​ជា​មិត្ត​សំឡាញ់​ដ៏​ល្អ​របស់​ខ្ញុំគាត់​បាន​សហ​ការ​ជា​មួយ​ខ្ញុំ ក្នុង​កិច្ច​ការ​​បំរើ​ព្រះ​។ សូម​ព្រះ​ប្រទាន​ពរ​សំរាប់​គាត់។

ប្អូន​ស្រី​Moore នាង​មាន​មាឌ​ធំ​ អង្គុយ​នៅ​ទី​នោះ​​មើល​ទៅ​ដូច​ជា​ស្លៀ​ក​សំលៀក​បំ​ពាក់​ចូល​រួម​ក្នុង​ពិធី​បុណ្យ​Easter ហើយ​លោក​Jack ហាក់​ដូច​ជា​មិន​ស្គាល់​នាង​សោះ។

ខ្ញុំ​ជឿ​ជាក់​ថា​ កញ្ញា​Anna Jean​ និង​Don រីក​រាយ​ក្នុង​ការ​ជួប​ជា​មួយ​លោក​Nolan ដែល​ជា​សមា​ជិក​ម្នាក់​នៅ​ទី​នេះ។

កាល​ពី​ម្សិល​ម៉ិញ​ ខ្ញុំ​បាន​ជួប​​លោក​Ernie ដើម្បី​ឲ្យ​គាត់​​ច្រៀងបទ​​“Amen”។ ខ្ញុំ​មា​នសំលេង​នេះដែល​ខ្ញុំ​បាន​ថត ហើយ​ខ្ញុំ​ចង់​ស្តាប់​វា។ ខ្ញុំ​គិត​ថា​គាត់​ក៏​មាន​សំលេង​នោះ​ដែរ​។ ហើយ​Judy ដែល​ខ្ញុំ​បាន​ស្គាល់​​នាង។ ពួក​គេ​ទាំង​ពីរ​អ្នក​ដូច​ជា​បងប្អូន​ប្រុស​ស្រីអញ្ចឹង។ សូម​មើល​ពួក​គេ ស្រ​ដៀង​គ្នាខ្លាំង​ណាស់​។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ពួក​គាត់​។ បងប្អូន​ដឹង​ទេ លោក​Palmer ទើប​តែ​រៀប​កា​រ​កូន​ស្រី​របស់​គាត់​ហើយ។ មើល​នោះ​ នាងជា​កូន​ស្រី​ដ៏​ល្អ​។​​ ក្នុង​ទី​នេះក៏​មាន​អ្នក​ផ្សេង​ទៀត​ដែរ។ ពិត​អស្ចារ្យ​មែន។

ខ្ញុំ​មិន​​ទាន់​បាន​ឃើញ​ប្អូន​ស្រី​Palmer សោះ។ ខ្ញុំ​មិន​ដឹង​ថា​គាត់​ចូល​រួម​ជា​មួយ​យើង​ឬ​អត់​នោះ​ទេ។ អូ!​ ការ​ពិត​គាត់​អង្គុយ​ខាង​ក្រោយ​ឯ​ណោះ។ សូម​ព្រះ​ប្រទាន​ពរ សំរាប់​ប្អូន​ស្រី Palmer.

 

សាស្តា ១២:១៣

ដួង​ចិត្ត​របស់​ខ្ញុំ​អង្រួន​ជា​និច្ច នៅ​ពេល​ដែល​ខ្ញុំ​នឹក​គិត​ពី​ខ​គម្ពីរ​នេះ។ លោក​Palmer​ បាន​ដើរ​ចេញ​ទៅ​ក្រៅ​ ប្រហែល​​ជា​ពីរ​បី​នាទី​មុន​។ ខ្ញុំ​មិន​អាច​ជឿ​បាន​ទាល់​តែ​សោះ។ Billy បាន​ហៅ​ខ្ញុំ​និង​មាន​យុវជន​ម្នាក់​បាន​ដើរ​ទៅ​ខាង​មុខ...​...​ពួក​គាត់​ស្គាល់​គ្នា។ ពួក​យើង​គឺ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​ហើយ​នៅ​ពេល​គាត់​ដើរ​ចេញ​ទៅ​ចិត្ត​ខ្ញុំ​ពិត​ជា​អង្រួន។ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​ មិន​ថា​យើង​ជា​នរណា​ឡើយ។ គឺ​យើង​ត្រូវ​តែ​ចាក​ចេញ​ម្តង​មួយៗ។ ប៉ុន្តែ​​មាន​រឿង​មួយ “សេច​ក្តី​នេះ​ចប់​តែ​ប៉ុ​ណ្ណេះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ​​ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ” សាស្តា ១២:១៣។

ឥឡូវ​នេះ​ ខ្ញុំ​​គ្មាន​ពេល​គ្រប់​គ្រាន់​សំរាប់​បង្រៀន​មេរៀន​ក្នុង​សាលា​រៀន​ថ្ងៃ​អាទិត្យ​នោះ​ទេ ហើយ​ខ្ញុំស្អកក​ទៅ​ហើយ​។

លោកPearry Green បានធ្វើកិច្ចការមួយ​ដ៏​ប្រសើរយប់​ម៉ិញគាត់​លឺខ្ញុំនិយាយថាខ្ញុំនឹករលឹកពីសក់​របស់​ខ្ញុំមួយដុំ ដើម្បីរក្សាខ្ញុំ....”។​ គាត់​បាន​ហៅ​ខ្ញុំ ហើយ​ព្យាយាម​ឲ្យ​នរណា​ម្នាក់​យក​អ្វី​មួយ​មក​ឲ្យ​ខ្ញុំ ពេល​នោះ​ខ្ញុំ​បាន​និយាយ​ថា “យឺត​ពេល​ហើយ ខ្ញុំ​ស្អក​ក​ទៅ​ហើយ” ។​ ខ្ញុំ​បាន​ព្យាយាម​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​បង្ហើយ​កិច្ច​ការ​របស់​ខ្ញុំ ប៉ុន្តែ​នៅ​ពេល​ដែល​កិច្ច​ការ​របស់​ខ្ញុំ​ទទួល​បាន​ជោគ​ជ័យ វា​ដូច​ជា​រឿង​សាមញ្ញ។ ឥឡូវ​នេះ​ខ្ញុំ​ស្អកក​ ដូច្នេះ​សូម​ជួយ​ខ្ញុំ​ ដើម្បី​ខ្ញុំ​អាច​និយាយ​បន្ត​ទៀត​បាន។​

អ្នក​ទាំង​អស់​គ្នា​ តើ​មាន​ប៉ុន្មាន​នាក់​ដែល​ចូល​ចិត្ត​សាលា​រៀន​ថ្ងៃ​អា​ទិត្យ? អូ! ពិត​ជា​ល្អ​មែន​។ វា​ក៏​ល្អ​ដែរ​បើ​សិន​ជា​អ្នក​យក​កូន​ៗ​របស់​អ្នក​ចូល​រៀន​ក្នុង​ថ្នាក់​រៀន​ថ្ងៃ​អា​ទិត្យ​នេះ។ ទេ! ខ្ញុំ​សូម​និយយា​ម្តង​ទៀតថា ជា​ការ​ល្អ​ដែល​នាំ​កូន​របស់​អ្នក​ចូល​រៀន​ក្នុង​ថ្នាក់​រៀន​ថ្ងៃ​អាទិត្យ​ ហើយ​អ្នក​ក៏​ត្រូវ​ចូល​រៀន​ដែរ។ តើ​ប៉ុន្មាន​អ្នក​ដែលដឹង​​ថា​ សាលា​​រៀន​ថ្ងៃ​អាទិត្យ​កើត​ឡើង​ដំបូង​ដោយ​របៀប​ណា​? ហើយ​កើត​មក​ពី​ណា?​ គឺ​ប្រទេស​អង់​គ្លេស។ តើ​កាល​ពី​ដំបូង​មាន​ឈ្មោះ​អ្វី? គឺឈ្មោះ​Ragged School។ ពិត​ជា​ត្រឹម​ត្រូវ​ វា​ត្រូវ​បាន​គេ​ហៅ​ថា Ragged School។ ខ្ញុំ​ភ្លេច​អ្នក​បង្កើត​វា​ទៅ​ហើយ។ តើ​អ្នក​ណា​ជា​អ្នក​បង្កើត? [មាន​ម្នាក់​និយាយ​ថាៈ “Robert Raikes”] ពិត​ជា​ត្រឹម​ត្រូវ​។ ពី​ដំបូង​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ ហើយ​ក៏​គ្មាន​​កន្លែង​ពិត​ប្រាកដ​ដែរ ក្រោយ​មក​សាលា​រៀន​នេះ​ក៏​ចាប់​ផ្តើម​បង្រៀន​មេរៀន​​អំ​ពី​ព្រះ​គម្ពីរ។ បច្ចុ​ប្បន្ន​ សាលារៀន​ថ្ងៃ​អាទិត្យ​​​ជា​កន្លែង​ធំ​បំផុត​នៅ​តាម​ព្រះ​វិហារ។ វា​ជា​កន្លែង​ដ៏​​ប្រសើរ​បំផុត​សំរាប់​យើង​គ្រប់​គ្នា។ សូម​អ្នក​ទាំងអស់​គ្នា​ចូល​រៀន​ និង​នាំ​កូនៗ​របស់​អ្នក​ផង​ដែរ។ ខ្ញុំ​គិត​ថា​ទី​នេះ​មាន​គ្រូ បន្ទប់​រៀន​មាន​សម្ភារៈ​គ្រប់​គ្រាន់ មាន​មនុស្ស​ជា​ច្រើន​ចូល​រួម។ ហើយ​​អាច​ធ្វើ​ឲ្យ​អ្នក​ថ្មី​មាន​ការ​ផ្លាស់​ប្រែ​ ទៅ​រក​ព្រះ​គ្រីស្ទ​ផង​ដែរ។ សូម​មក​ទី​នេះ​ គឺ​ Life Tabernacle ហើយ​ទី​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់។

ពេល​នេះ​យើង​នឹង​នាំ​គ្នា​អធិស្ថាន​តាម​លំនាំ​ចាស់​របស់​យើង។ យើង​នឹង​​អធិស្ថាន​សំរាប់​អ្នក​មាន​ជំងឺ ដូច​ដែល​យើង​ធ្លាប់បាន​អធិស្ថាន​ឲ្យ​លោក​ Jack និង​លោក​ Brown យ៉ាង​ដូច្នោះ​ដែរ។

ខ្ញុំ​ចាំ​នៅ​ពេល​ដែល​លោក Brown បាន​ឲ្យ​ប័ណ​អធិស្ថាន​មក​ខ្ញុំ និង​​ប្រាប់​ខ្ញុំ​ពី​ការ​ដែល​គាត់​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ការ​ងារ​នេះ។  ហើយ​នៅ​ថ្ងៃ​នោះ​ មាន​សំពាធ​ជា​ខ្លាំង​សំរាប់​រូប​គាត់​។ “​ខ្ញុំ​ជា​បងប្អូន​អ្នក​ក្នុង​ការ​ងារ​នេះ​ អ្នក​ដឹង​ទេ។ អ្នក​ត្រូវ​តែ​ប្រាប់​ខ្ញុំ”។ អូ! គាត់​ជឿ​ជាក់​ថា គាត់​មាន​ពេល​ ការ​ពិត​គឺ​ជា​ការ​ពិត។ លោក​Brown ជា​បុរស​ដ៏​ល្អ​ម្នាក់​។ ហើយ​យើង​រាល់​គ្នា​ស្រឡាញ់​គាត់។

 

២​កូរិនថូស ៥:១

យើង​ទាំង​អស់​គ្នា​មាន​អាយុ​កាន់​តែ​ច្រើន។ យើង​នឹង​ពិបាក​ ប្រសិន​បើគ្មាន​សេចក្តី​ពិត​នៅ​ក្នុង​យើង។ គ្នាន​នរណា​ម្នាក់​វិល​ត្រលប់​ទៅ​កាន់​យុវវ័យ​របស់​ខ្លួន​បាន​ទេ គឺ​គ្មាន​ទាល់​តែ​សោះ យើង​កំពុង​តែ​វិវត្ត​ ហើយ​យើង​នឹង​ដូច​ព្រះ​អង្គ​ក្នុង​ពេល​ណា​មួយ​។ “នៅពេល​ដែល​​ត្រសាល​នៅ​ផែន​ដី​នេះ​ត្រូវ​បាន​បំផ្លាញ នោះ​យើង​ដឹង​ថា​មាន​ម្នាក់​កំពុង​តែ​រង់​ចាំ​យើង”។

ការ​អរ​ព្រះ​គុណ​ទៅ​កាន់​មិត្ត​សំឡាញ់​របស់​យើង​ ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ​ គឺ​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ទ្រង់​។ ពេល​នេះ​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ​​នោះ​ទេ ហើយ​ខ្ញុំ​មិន​​ចង់​និយាយ​ពាក្យ​យ៉ាង​នេះដែរ​។ វា​ជា​ការ​ពិត​ទើប​ខ្ញុំ​ហ៊ាន​និយាយ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​ខ្ញុំ​សូម​ប្រាប់​ថា​ពេល​​នៅ​ផែន​ដី​នេះ​គ្មាន​នរណា​ម្នាក់​វិល​ទៅ​រក​យុវ​វ័យ​របស់​ខ្លួន​បាន​នោះ​ទេ ប៉ុន្តែ​អ្នក​នឹង​ក្លាយ​ទៅ​ជា​ម្នាក់​ថ្មី​នៅ​ពេល​អ្នក​ទៅ​នៅ​កន្លែង​របស់​ព្រះ​អង្គ។

 

២​កូរិន​ថូស ៥:១

ខគម្ពីរ​នេះ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​ខ្លាំង ព្រោះ​ខ្ញុំ​ដឹង​ថា​ពេល​​យើង​ស្លាប់​ នោះ​ព្រលឹង​​របស់យើង​​នឹង​ចាក​ចេញពី​​រូប​កាយ​របស់​យើង តែ​យើង​ត្រូវ​ដឹង​ថា​ព្រះ​អង្គ​​កំពុង​តែ​រង​ចាំ​យើង។ ក្នុង​​ព្រះ​គម្ពីរ​ ២​កូរិន​ថូស​ ៥:១ ធ្វើ​ឲ្យ​យើង​ដឹង​ថា​“​បើ​​ត្រសាល​ដែល​ជា​លំ​នៅ​របស់​យើង​នៅ​ផែន​ដី​នេះ​ត្រូវ​​​បំផ្លាញ នោះ​ព្រះ​អង្គ​កំពុង​តែ​​រង​ចាំ​យើង” ។ អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ ពេល​យើង​មាន​ព្រះ​អង្គ​ នោះ​​យើង​នឹង​ទទួល​បាន​ជីវិត​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ។ យើង​ត្រូវ​ដឹង​ថា ពេល​នេះ​រូប​កាយ​របស់​យើង​រស់​នៅ​លើ​ផែន​ដីជា​សាច់​ឈាម​​ តែ​នៅ​ពេល​ដែល​យើង​ចាក​ចេញ​ពី​ផែន​ដី​នេះ​ទៅ នោះ​យើង​នឹង​រស់​នៅ​ក្នុង​រូប​កាយ​ដ៏​ឧត្តម​នៅ​ឯ​នគរ​ឋាន​សួគ៌​ជា​មួយ​នឹង​ព្រះ​អង្គ។ នេះ​មិន​មែន​ជា​រឿង​ទេ​វកថា​ឬ​រឿ​ប្រឌិត​​នោះ​ទេ តែ​វា​នឹង​កើត​ឡើង​សំរាប់​យើង​ទាំង​អស់​គ្នា។

គ្មាន​​អ្វី​មួយ​នៅ​ផែន​ដី​នេះ​ស្ថិត​ស្ថេរ​នោះ​ទេ គឺ​វា​នឹង​ត្រូវ​កន្លង​ផុតទៅ​​ក្នុង​រយៈ​ពេល​ណាមួយ​ខាង​​​មុខ។ បង​ប្អូន​ទាំង​អស់គ្នា​ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​​ដែល​មាន​វ័យចំណាស់​​ម្នាក់ ខ្ញុំ​សូម​ប្រាប់​ថា ខ្ញុំ​មិន​អាច​ពិពណ៌នា​បាន​ទេ​​នូវ​អ្វី​ដែល​នឹង​កើត​ឡើងនោះ ទោះ​បី​ជា​ខ្ញុំ​ជា​ជាង​គំនូរ​ក៏​ខ្ញុំ​មិន​អាច​គូរ​រូប​ភាព​នោះ​បាន​ដែរ ឬ​ខ្ញុំ​ជា​អ្នក​ដឹក​នាំ​ម្នាក់​ក៏​ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​រាល់​គ្នា​បាន​ដែរ។បើ​និយាយ​ពី​ឋាន​នរក​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ ជា​កន្លែង​ដែល​ឆេះ​រាប់​រយ​លាន​ឆ្នាំ ជា​កន្លែង​ដែល​អាក្រក់​​ និង​ពេញ​ដោយ​សេចក្តី​​ភ័យ​ខ្លាច។

រី​ឯ​ឋាន​សួគ៌​ ក៏​ខ្ញុំ​មិនដឹង​ជា​​ត្រូវ​និយាយ​ដូច​ម្តេច​ដែរ។ ព្រះ​អង្គ​មាន​បន្ទូល​ពី​ព្រលឹង​​ដែល​ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ថ​របស់​ទ្រង់។​ ខ្ញុំ​គ្មាន​​វិធី​ណា​ដើម្បី​ពន្យល់​អ្នក​រាល់​គ្នា​នោះ​ទេ។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។ គ្រប់​អ្វី​ដែល​យើង​ធ្វើ​ ឬ​អ្វី​ដែល​យើង​បាត់​បង់​នៅ​ផែន​ដី​នេះ ទោះ​ជា​សុខភាព ភ្នែក​ទាំង​គូ​​ ឬកំលាំង​របស់​យើង តែ​យើង​មិន​ត្រូវ​បាត់​ព្រះ​អង្គ​នោះ​ឡើយ។ គ្មាន​អ្វី​មួយ​ប្រៀប​ធៀប​ទៅ​នឹង​នគរ​ឋាន​សួគ៌​បាន​នោះ​ទេ​ ហើយ​ក៏​គ្នា​ពាក្យ​ណា​មួយ​ក្នុង​ភាសា​អង់​គ្លេស​ ដែល​ខ្ញុំ​ចេះ​ ដែល​ខ្ញុំ​ដឹង អាច​ពិពណ៌នា​​ឲ្យ​សើ្ម​នឹង​កន្លែង​នោះ​ដែរ។ ប្រសិន​បើ​យើង​ប្រើ​ពាក្យ ថាPerfect ឬ Superb ឬ Sublime ក៏​មិន​អាច​ពិពណ៌នា​ពី​កន្លែង​នោះ​បាន​ដែរ ពី​ព្រោះ​គ្មាន​ភ្នែក​ណា​មើល​ឃើញ ឬ​ចិត្ត​ណា​គិត​ដល់​ពី​ទី​នោះ​​ឡើយ។សំរាប់​ខ្ញុំ​ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ចូល​ទៅ​កាន់​ទី​នោះ៖

ព្រះ​អង្គ​ទ្រង់​មាន​បន្ទូល​ថា “ចូរ​បរិភោគ​អាហារ​នេះ​ទៅ”

នោះ​ខ្ញុំ​និយាយ​ថា “ទេ ទូល​បង្គំមិន​ហ៊ាន​បរិភោគ​នៅ​ទី​នេះ​ទេ”។ ចាំ​ទូល​បង្គំ​ទៅ​ផែន​ដី​វិញ នោះ​ទូល​បង្គំ​​នឹង​បរិភោគ។

ខ្ញុំ​គិត​ថា​ការ​នេះ​នឹង​កើត​ឡើង​ចំពោះ​ខ្ញុំ។ ជា​ការ​ពិត​នៅ​ទី​នោះ​យើង​រាល់​គ្នា​មាន​រាង​កាយ ហើយ​វា​មិន​មែន​ជា​រឿង​ទេវ​កថា​ទេ យើង​ពិត​ជា​មាន​រាង​កាយ​ពិត​ប្រាកដ​មែន។ យើង​រាល់​គ្នា​នឹង​បាន​ជួប​គ្នា​នៅ​ទី​នោះ ហើយ​ខ្ញុំ​នឹង​ស្គាល់​អ្នក​ទាំង​អស់​គ្នា​ រួម​ទាំង​មនុស្ស​រាប់​លាន​អ្នក​ទៀត​ផង​ដែរ។

ឥឡូវ​នេះ​ ខ្ញុំ​ចង់​ឃើញ​ព្រះ​អង្គ​​ ដែល​ជា​អ្នក​សន្យា​ថា​នឹង​យក​ខ្ញុំ​ទៅទី​នោះ។

ទេ​!ខ្ញុំ​មិន​អាច​ឃើញ​ទ្រង់​បាន​ទេ គឺ​ខ្ញុំត្រូវ​តែ​រង់ចាំ​ទ្រង់

ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​យក​ខ្ញុំ​ទៅ​នៅ​ជា​មួយ​ទ្រង់​ដែរ​ទៅ?

ទេ​ អត់​ទេ! ខ្ញុំ​នៅ​ផែន​ដី​នេះ​សំរាប់​ធ្វើ​ការ​ងារ​របស់​ព្រះ​អង្គ។

តើ​ទ្រង់​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ជា​របស់​ខ្ញុំ​ឬ?

ទេ! មនុស្ស​ទាំង​អស់​ត្រូវ​ជា​របស់​ព្រះ​គ្រីស្ទ។

 

ខ្ញុំ​បាន​ក្រឡេក​មើល​ជុំ​វិញ ហើយ​ទី​ងងឹង​ដ៏​ក្រាស់​និង​គ្រប់​ទាំង​ផ្លូវ​ត្រូវ​បានកន្លង​ផុត នោះ​ខ្ញុំ​នឹង​បាន​ឃើញ​អ្នក​រាល់​គ្នា។​ មាន​ស្ត្រី​ក្មេង​ម្នាក់​នៅ​ទី​នោះ​ នាង​ជា​ស្រ្តី​ដែល​ស្អាត​ជាង​គេ​ក្នុង​ចំនោម​ស្ត្រី​ទាំង​អស់ ​នាង​រត់​មក​អោប​ខ្ញុំដោយ​​និយាយ​ថា “បង​ប្រុស​ដ៏​ល្អ” រួច​នាង​ក៏​ដើរ​ហួស​ទៅ។ ប៉ុន្តែ នគរ​ឋាន​សួគ៌​ ជា​កន្លែង​ដែល​បរិសុទ្ឋ​ និង​គ្មាន​អំពើ​បាប​សូម្បី​តែ​មួយ។ យើង​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ ហើយ​យើង​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់។

អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​​អារម្មណ៍។ នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​មិន​ជឿលើ​អ្វី​ទាំង​អស់ គ្មាន​អ្វី​សំខាន់​​សំរាប់​ខ្ញុំនោះ​ឡើយ​ ក្រៅ​ពី​ព្រះ​ និង​ព្រះ​គម្ពីរ​។ ខ្ញុំ​រស់​នៅ​ ដោយ​​សំអាត​ចោល​អ្វី​ទាំង​អស់​នៅ​ក្នុង​ជី​វិត​ខ្ញុំតាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម្លេះ។ ប្រសិន​បើ​អ្នក​អាច​ធ្វើ​ឲ្យ​នារី​ណា​ម្នាក់​មាន​អារម្មណ៍​ជិត​ស្និត​ជា​មួយ​អ្នក ហើយអ្នក​មានចិត្តស្រឡាញ់​​នាង​​ នោះ​វា​គឺ​ជា​អារម្មណ៍​​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​​​ សំរាប់​សេចក្តី​ស្រឡាញ់​ដែល​បរិសុទ្ឋ​ មិន​ផិត​ក្បត់នោះ​មាន​តំលៃ​ជាង​នេះ​ទៅ​ទៀត។ បើ​អ្នក​អោប​ប្អូន​ស្រី​របស់​អ្នក​ នាង​ជា​ប្អូន​ស្រី​របស់​អ្នក​ផ្ទាល់ នោះ​អ្នក​នឹង​គ្មាន​ចិត្តអ្វី​មួយទៅ​​​លើ​នាង​ឡើយ​ ទោះ​បី​នាង​ជា​មនុស្ស​ស្រី​ ហើយ​អ្នក​ជា​មនុស្ស​ប្រុស​ក៏​ដោយ​ គឺ​មិន​អាច​ធ្វើ​បាន​ឡើយ​។ ប្រសិន​បើ​មាន​នោះ​​អ្នក​កំពុង​តែ​ប្រ​ព្រឹត្ត​អំ​ពើ​បាបហើយ។

សំរាប់​ខ្ញុំ​ ខ្ញុំ​មើល​ទៅ​ស្រ្តី​ម្នាក់​ដែល​រត់​មក​អោប​ខ្ញុំ​ ឃើញ​ដូច​ជា​មនុស្ស​រាប់​លាន​អ្នក​ទៀត​ដែរគឺ​ពួក​គេ​មាន​សក់​វែង និង​សំលៀក​បំពាក់​ពណ៌​ស។ នោះ​នឹង​មាន​អ្នក​សួរ​ខ្ញុំ “តើ​អ្នក​ចំណាំ​នាង​បាន​ទេ?”

ខ្ញុំ​​និយាយ​ថា “ទេ!​”

“នាង​បាន​ទទួល​​ព្រះ​គ្រី​ស្ទ​កាល​​ពេល​នាង​មាន​អាយុ​២០ឆ្នាំ។”

បងប្អូន​ទាំង​អស់​គ្នា​ “ព្រះ​គុណ​អស្ចារ្យ” ពាក្យ​នេះ​ពិត​ជា​ពិរោះ​មែន។ គ្មាន​​វិធី​ណា​ដើម្បី​អាច​ពន្យល់​ពាក្យ​នេះ​ឲ្យ​អស់​ន័យ​បាន​នោះ​ឡើយ។ សូម​ទទួល​ពាក្យ​ខ្ញុំ ប្រសិន​បើ​អ្នក​ជឿ​ខ្ញុំ ហើយ​ត្រូវ​បំផ្លាញ​ចំនង​លោកីយ​ដែល​នៅ​ក្រោយ​អ្នក​ឲ្យ​អស់។

ខ្ញុំ​ជឿ​ថា​អ្នក​រាល់​គ្នា​ទទួល​ពាក្យ​របស់​ខ្ញុំ​បាន ហើយ​ក៏​ចាប់​ផ្តើម​យល់​ដែរ។ បង​ប្អូន​ សូម​ដឹង​ថា យើង​រស់​នៅ​លើ​ផែន​ដី​​ក្រោម​​ពន្លឺ​ព្រះ​អាទិត្យ ដូច្នេះ​យើង​នឹង​ត្រូវ​ស្លាប់​ដូច​ផ្លែ​ឈើ​ដែល​ទុំ​ដូច្នេះ​ដែរ ប៉ុន្តែ​ត្រូវ​ចាំថាសេចក្តី​ជំនឿ​របស់​អ្នក​មិន​ត្រូវ​ទុំ​​ឡើយ។​យើង​រាល់​គ្នា​បាន​ដឹង​ហើយ​ពី​ព្រះ​បន្ទូល​របស់​ទ្រង់​ដែល​បាន​ប្រទាន​មក​យើង​ ហើយ​ទ្រង់​បង្ហាញ​ទី​សំគាល់​មក​យើង​ដែរ​ គឺ​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់​ ដែល​អ្នក​រាល់​គ្នា​សិក្សា​រាល់​ថ្ងៃ​ក្រោម​វត្តមាន​របស់​​ព្រះ​វិញ្ញាណ​បរិសុទ្ឋ ដោយ​សេចក្តី​ជំនឿ។

អ្វី​ដែល​ខ្ញុំ​បាន​និយាយ​កន្លង​មក​ហាក់​ដូច​ជា​​ចាក​ប្រធាន​បទ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​គ្មាន​អ្វី​និយាយ​ក្រៅ​ពី​នេះ​ទេ ដូច្នេះ​ឥឡូវ​នេះ​សូម​ភ្ជាប់​មក​កាន់​ប្រធាន​បទ​របស់​យើង​វិញ គឺ​ “ព្រះ​ទ្រង់​សព្វ​ព្រះហឬទ័យ​ប្រទាន​កន្លែង​ សំរាប់​ថ្វាយ​បង្គុំ​ទ្រង់”

នេះ​គឺ​ជា​ប្រធាន​បទ​ដ៏​ល្អ​សំរាប់​អ្នក​រាល់​គ្នា​។ ឥឡូវ​សូម​យើង​អធិដ្ឋាន​។ សូម​អោន​ក្បាល​របស់​អ្នក​ចុះ​រយៈ​ពេល​ពីរ​បី​នាទី ហើយ​អធិដ្ឋាន​មុន​នឹង​យើង​​​រៀន​ព្រះ​បន្ទូល​ទ្រង់​ជា​មួយ​គ្នា​ ជា​ព្រះ​បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​រាល់​គ្នា..............។

អ្នក​និពន្ឋ​សៀវ​ភៅ​ដ៏​ល្បី​មួយ​ដែល​មាន​ចំនង​ជើង​ថា “នេះ​ជា​គ្រាប់​ពូជ”។ អ្នក​និពន្ឋ​សៀវ​ភៅ​នេះ​ បាន​បង្រៀន​យើង​​ពី​មនុស្ស​ម្នាក់​ដែល​បាន​ព្រោះ​គ្រាប់​ពូជ។ អ្នក​រាល់​គ្នា​ប្រាកដ​ជា​ដឹង​ថា គ្រាប់​ពូ​ជ​​អាច​ដុះ​លូត​លាស់​ល្អ​បាន​ដរាប​ណាគ្រាប់​ពូជ​នោះ​ដុះ​នៅ​លើ​ដី​ល្អ ជា​ដី​ដែល​មាន​ជីវជាតិ។ ឱ​!​​ ព្រះ​វរបិតា​នៃ​ទូល​បង្គំ សូម​ទ្រង់​បង្រៀន​ទូល​បង្គំនៅ​ព្រឹក​នេះ ហើយ​បង្រៀន​ដល់​អ្នក​មិន​ជឿ និង​អ្នក​មាន​ចិត្ត​សង្ស័យ​ផង​ដែរ ដើម្បី​ឲ្យ​ទូល​បង្គំគ្រប់​គ្នា​បាន​ទទួល​ព្រះ​បន្ទូល​ទ្រង់​ ក្រោម​ការ​ដឹង​នាំ​នៃ​ព្រះ​វិញ្ញាណ​ទ្រង់។ ទូល​បង្គំ​នឹង​ក្លាយ​ទៅ​ជា​រាស្រ្ត​​របស់​ទ្រង់​ ឱ!​ ព្រះ​អង្គ​អើយ​សូម​ទ្រង់​អនុញ្ញាត​ផង​។ មិន​គ្រាន់​តែ​ទូល​បង្គំ​រាល់​គ្នា​ដែល​នៅ​កន្លែង​នេះ​តែ​ប៉ុណ្ណោះ​ទេ​ ព្រះ​អើយ​ សូម​ព្រះ​បន្ទូល​ទ្រង់​បាន​លឺ​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​ប្រទេស​នេះ​​ ហើយ​សូម​ឲ្យ​ចិត្ត​ទូល​បង្គំ​រួប​រួម​តែ​មួយ​ក្នុង​សេចក្តី​ស្រឡាញ់ និង​ភាព​សប្បុរស​របស់​ទ្រង់​ផង​ដែរ។​ ព្រះ​អង្គអើយ​! ទូល​បង្គំ​ដឹង​ថា​ទ្រង់​ល្អ​គ្រប់​ទាំង​អស់។ សូម​ទ្រង់​ដឹក​នាំ​ទូល​បង្គំ ​បង្រៀន​ទូល​បង្គំ និង​ប្រទាន​ព្រះ​ពរ​​មក​ទូល​បង្គំ​ទាំង​អស់​គ្នា​ក្នុង​ព្រឹក​នេះ​ផង។ ទូល​បង្គំសូម​អរ​ព្រះ​គុណ​ និង​ទូល​ថ្វាយ​ក្នុង​ព្រះ​នាម​ព្រះយេស៊ូវ​គ្រីស្ទ​។ អាម៉ែន។​

 

ចោទិយកថា ១៦:១-៦

ឥឡូវ​នេះ​ ខ្ញុំ​សូម​អាន​នៅព្រះ​គម្ពី​រ​ចោទិយកថា​ ក្នុង​សញ្ញា​ចាស់ដែល​ជា​ផ្នែក​មួយ​នៃ​ព្រះ​គម្ពីរ។ ខ្ញុំ​ក៏​មាន​កំនត់​ចំណាំ​មួយ​ចំនួន​ ដែល​ខ្ញុំ​បាន​សរសេរ​​ពេល​ដែល​ខ្ញុំ​ត្រលប់​មក​ពី​ញុំា​អាហារ​ពេល​ព្រឹកជាមួយលោកVayle

ខ្ញុំ​តែង​តែ​​អរគុណ​ដល់​អ្នក​ធ្វើ​ការ​នៅ​សណ្ឋាគារ នៅ​ភោជនីយដ្ឋាន​​ ឬ​កន្លែង​ញុំ​អាហារ​ពេល​យប់​របស់​ខ្ញុំ​។​ នៅ​ពេល​មួយ​ ខ្ញុំ​ ភរិយា​របស់​ខ្ញុំ​ និង​កូន​ស្រី​តូច​របស់​ខ្ញុំ​ បាន​ញុំ​អាហារ​នៅ​ក្នុង​ភោ​ជនីយដ្ឋាន​មួយ ពេល​ពួក​យើង​ដើរ​ទៅ​កន្លែង​គិត​​ប្រាក់ ស្រាប់​តែ​មាន​បុរស​ម្នាក់​បាន​ចេញ​ប្រាក់​ឲ្យ​ពួក​យើង។ ខ្ញុំ​បាន​អរ​គុណ​គាត់​។ នោះ​ គាត់​អង្គុយ​ខាង​ចុង​កៅ​អ៊ី​នោះ។ តាម​ពិត​នៅ​ទី​នោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​ស្គាល់​។ សូម​អរគុណ​សំរាប់​អ្នក​គ្រប់​គ្នា សូម​ព្រះ​ប្រទាន​ពរ។

ឥឡូវ​នេះ​ នៅ​ក្នុង​ព្រះ​គម្ពីរ​ចោទិយកថា​ ជំ​ពូក​១៦ បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ពី​ពិធិ​បុណ្យ​រំលង។ ដូច្នេះ​សូម​អាន​ជា​មួយ​ខ្ញុំ​នៅ​ខ​ដំបូង​, ខ​៤, ៥, និង​៦ ........

ចូរ​ចាំ​កំណត់​នៅ​ខែ​ចេត្រ ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ ដ្បិត​គឺ​នៅ​ខែ​ចេត្រ​នេះ​ហើយ​ ដែល​ព្រះ​យេហូវ៉ា​ ជា​ព្រះ​នៃ​ឯង​ បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេសីព្ទ​ទាំង​យប់ត្រូវ​ឲ្យ​ឯង​យក​សត្វ​ពី​ហ្វូង​របស់​ឯង​មក​ ថ្វាយ​ជា​យញ្ញ​បូជា​នៃ​បុណ្យ​រំលង​ ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​ សំរាប់​តាំង​ព្រះ​នាម​ទ្រង់​មិន​ត្រូវ​ឲ្យ​បរិភោគ​នំបុ័ង​មាន​ដំ​បែ​​ជា​មួយ​ទេ នៅ​រវាង​៧​ថ្ងៃ​នោះ ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែវិញ គឺ​ជា​នំ​បុ័ង​នៃ​សេចក្តី​ទុក្ខ​លំបាក ពី​ព្រោះ​ឯ​ង​បាន​ចេញ​ពី​ស្រុក​អេសីព្ទ ដោយ​ប្រញាប់​ប្រញាល់​ ត្រូវ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​បាន​នឹក​ចាំ​គ្រប់​១​ជីវិត ពី​ថ្ងៃ​ដែល​ឯង​ចេញ​ពី​ស្រុក​អេសីព្ទ​មក​មិន​ត្រូវ​អោយ​ឃើញ​មាន​ដំបែ​នៅ​ជា​មួយ​ក្នុង​ព្រំ​ស្រុក​ឯង​ទាំង​អស់​នៅ​វេលា​៧​ថ្ងៃ​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​សាច់ ដែល​​ឯង​ថ្វាយ​ជា​​យញ្ញ​បូជា​នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ដំបូង​នោះ​ សល់​ដល់​ព្រឹក​ដែរ  ឯង​គ្មាន​ច្បាប់​នឹង​ថ្វាយ​យញ្ញ​បូជា​បុណ្យ​រំលង​ នៅ​ក្នុង​ទី​ក្រុង​ដទៃ​ណា​ ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​នោះ​ទេ  គឺ​ត្រូវ​ឲ្យ​ថ្វាយ​យញ្ញ​បូជា​នៃ​បុណ្យ​រំលង​ នៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ ទ្រង់​នឹង​រើស​សំរាប់​នឹង​តាំ​ង​ព្រះ​នាម​ទ្រង់​វិញ គឺ​នៅ​ទី​នោះ​ដែល​ត្រូវ​ថ្វាយ​យញ្ញ​បូជា​ នៅ​ពេល​ល្ងាច​ពី​វេលា​ថ្ងៃ​លិច​ទៅ ក្នុង​រដូវ​ដដែល​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេសីព្ទ​មក។

 

សូម​ព្រះ​ប្រទាន​ពរ​សំរាប់​ការ​អាន​នេះ។

ឥឡូវ​នេះ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​គឺ​ថា ព្រះ​អង្គ​ទ្រង់​ប្រទាន​កន្លែង​តែ​មួយ​គត់​​សំរាប់​អ្នក​ថ្វាយ​បង្គំ​ទាំង​អស់​ជួប​ជា​មួយ​ទ្រង់ គឺ​កន្លែង​តែ​មួយគត់​។ កន្លង​មក​មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ភាព​អាថ៌​កំបាំង​របស់​ទ្រង់​ គឺ​​គ្រប់​ជំនាន់​មនុស្ស។ សូម្បី​តែ​លោក​យ៉ូប​​ក៏​ចង់​ដឹង​កន្លែង​ដែល​ទ្រង់​គង់​នៅ​ដែរ គាត់​និយាយ​ថា ប្រសិន​បើ​ទូល​បង្គំ​អាច​ទៅ​ដល់​កន្លែង​របស់​ទ្រង់​ និង​គោះ​ទ្វា​របស់​ទ្រង់​...”។ លោក​យ៉ូប​ចង់​ស្វែង​រក​កន្លែង​ដែល​ព្រះ​ទ្រង់​គង់​នៅ​​ពី​ព្រោះ​នៅ​ទី​នោះ​យើង​អាច​ថ្វាយ​បង្គុំ​ព្រះបាន​ទាំង​អស់​គ្នា។

ដូច​ដែល​ខ្ញុំ​បាន​អធិ​ប្បាយ​កាល​ពី​ម្សិល​ម៉ិញ​ពេល​ព្រឹក​ យើង​អា​ច​ដឹង​ថា​មនុស្ស​គ្រប់​គ្នា​អាច​ថ្វាយ​បង្គុំ​ទ្រង់​បាន​​ដោយ​ការ​ថ្វាយ​បង្គុំ​ដ៏​បរិសុទ្ឋ។ ព្រះ​អង្គ​ទ្រង់​មាន​គ្រប់​ទាំង​អស់​សំរាប់​យើង​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​ត្រូវ​តែ​ស្វែង​រក​អោ​យ​ដឹង​ថា​តើ​របស់​ទាំង​នោះ​នៅ​ឯ​ណា។ សាវក​ប៉ូល​​បាន​ប្រាប់​ធីម៉ូ​ថេ​ឲ្យ​ស្វែង​រក​គ្រប់​ពេល​គ្រប់​វេលា​ ហើយ​ត្រូវ​ត្រៀម​ខ្លួន​សំរាប់​ប្រ​កាស​ព្រះ​បន្ទូល​ដែល​មាន​នៅ​ក្នុង​គាត់​ទៅ​កាន់​មនុស្ស​ឯ​ទៀត។

ឥឡូវ​នេះ​របស់​ទាំង​អស់​នៅ​ក្នុង​ព្រះ​ទ្រង់​ យើង​ត្រូវ​ស្វែង​រក។ សំរាប់​ខ្ញុំ​ ខ្ញុំ​មាន​ពេល​ដែល​ខ្ញុំ​មក​កាន់​ទី​នេះ​ខ្ញុំ​មាន​ប្រហែល​ជា​ពីរ​ឬ​បី​សប្តាហ៍​តែ​ប៉ុណ្ណោះ​ ជា​មួយ​គ្នា​នេះ​ខ្ញុំ​មាន​ពេល​តិច​តួច​តែ​ប៉ុណ្ណោះ​ដើម្បី​បង្រៀន​អ្នក​ទាំង​អស់​គ្នា។ សូម​ទទួល​យក​ព្រះបន្ទូល​របស់​ទ្រង់។ ដើម្បី​ស្វែង​រ​ក​ឃើញ​ព្រះ​បន្ទូល​របស់​ទ្រង់ គឺ​អ្នក​រាល់​គ្នា​គ្រាន់​តែ​ទទួល​តែ​ប៉ុណ្ណោះ​។​ អ្នក​ត្រូវ​តែ​ដើរ​តាម​ផ្លូវ ​​​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ ព្រោះ​ទ្រង់​គឺ​ជា​កូន​សោរ​តែ​មួយ​គត់​នៃ​នគរ​ឋាន​សួគ៌។ នេះ​ជា​ការ​ពិត។ ព្រះ​អង្គ​ទ្រង់​ពុំ​មាន​កូន​សោរ​ណា​ផ្សេង​ទៀត​ ដែល​យើង​អាច​បើក​ទ្វា​នោះ​បាន​ទេ គឺ​មាន​តែ​ព្រះ​យេស៊ូវ​តែ​មួយ​គត់។ អ្នក​រាល់​គ្នា​គ្រាន់​តែ​ទទួល​ទ្រង់​។ ពេល​នេះ​ប្រ​សិន​បើ​អ្នក​មាន​កូន​សោរ​នោះ​ ទ្វារ​នៃ​ឋាន​សួគ៌​នឹង​ត្រូវ​បើ​ចំហ​សំរាប់​អ្នក។ មិន​ថា​អ្នក​ជា​មនុស្ស​ល្អ ឬ​ជា​មនុស្ស​ខ្លាំង​ពូកែ​ក៏​អ្នក​មិន​អាច​បើក​ទ្វារ​នោះ​បាន​ដែរ។

ព្រឹក​ម៉ិញ​ ឬ​កាល​ពី​មុន​តើមាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ដែល​បាន​ញុំ​អាហារ​ជា​មួយ​ខ្ញុំ? ខ្ញុំ​គិត​ថា​មាន​ច្រើន​ ប្រហែល​ជា​៩០ភាគរយ​ឬ​ក៏​អាច​លើស​ពី​នេះ។ ស្តេច​ដាវីឌត្រូវ​បាន​ចាក់​ប្រេង​តាំង គឺ​ព្រះ​អង្គ​ទ្រង់​រើស​តាំង​គាត់​។ ស្តេច​ដ៏​ធំ​ឧត្តម​របស់​អ៊ី​ស្រា​អែល​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច​ គឺ​ព្រះ​យេស៊ូវ​ក៏​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដែរ។ ព្រះ​យេ​ស៊ូវ​ជា​បុត្រ​របស់​ដាវីឌ​ បើ​គិត​តាម​ខ្សែ​ស្រឡាយ​ខាង​សាច់​ឈាម។ ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​ ដាវីឌ​ត្រូវ​ព្រះ​អង្គ​​សព្វ​ព្រះ​ហឬ​ទ័យ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែរ ដែល​ពួក​គេ​មាន​ឯកសិទ្ឋិ​សំរាប់​ការ​ស្រែក​សរសើរ​ដំកើង​ទ្រង់​។​ ដាវីឌ​គឺ​ជា​ស្តេច​ មិន​មែន​ជា​ហោរា​ទេ។ មាន​ហោរា​​ក្លែង​ក្លាយ​ដែល​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ ពី​ព្រោះ​ពួក​គេ​មិន​ទទួល​យក​កូន​សោរ​ដែល​ពិត​ប្រាកដ។ ដូច្នេះ​ទ្វា​រមិន​ត្រូវ​បាន​បើក​ឡើយ។ គ្រប់​ទាំង​អស់​ជា​របស់​ព្រះ​អង្គ​។ នៅ​ទី​នេះ​ព្រះ​អង្គ​ទ្រង់​បាន​ប្រទាន​កន្លែង​ ជា​កន្លែង​ដែល​ព្រះ​អង្គ​ជួប​ជា​មួយ​យើង​ ព្រះ​អង្គ​ទ្រង់​នឹង​ទទួល​យើង​រាល់​គ្នា​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ឋ​របស់​ទ្រង់។

ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ​ ពីព្រោះ​មាន​ពេល​ខ្លះ​មានមនុស្ស​ជា​ច្រើន​មាន​ការ​ច្រលំៈ

ខ្ញុំ​សួរ​គេ​ថា “តើ​អ្នក​ជា​គ្រីស្ទាន​ឬុ?”

“ខ្ញុំ​ជា​ក្រុម​បាទីស”

ខ្ញុំ​សួរ​ម្នាក់​ទៀត​​ថា “អ្នក​ជា​គ្រីស្ទាន​ឬុ?”

“ខ្ញុំ​ជា​ក្រុមមេ​តូ​ឌីស”

ខ្ញុំ​សួរ​ម្នាក់​ទៀត​​ថា “​អ្នក​ជា​គ្រីស្ទាន​ឬុ?”

“ខ្ញុំ​ជា​ក្រុម​Pentecostal”

ទាំង​អស់​នេះ​​គ្មាន​ប្រយោជ​ន៍​អ្វី​សំរាប់​ព្រះ​អង្គ​ឡើយ។ ពួក​គេ​កំ​ពុង​ទទួល​យក​កូន​សោរ​ដែល​ខុស។ តែ​មាន​កូន​សោរ​ដែល​ត្រឹម​ត្រូវ​តែ​មួយ​គត់​គឺ​ព្រះ​គ្រីស្ទ។ ព្រះ​អង្គ​មិន​ដែល​សន្យា​ថា​នឹង​មក​ជួប​អ្នក​ដែល​កាន់​និកាយ​មេតូឌីស ឬនិកាយ​បាទីស ឬនិកាយPentecostal នោះ​ឡើយ។ ព្រះ​អង្គ​មិន​ដែល​ឲ្យ​យើង​កាន់​តាម​និកាយ​នោះ​ឡើយ។ យើង​កំ​ពុង​តែ​ប្រឆាំង​ទាស់​នឹង​ទ្រង់។

មាន​មនុស្ស​ជា​ច្រើន​​គិត​ថា​ព្រះ​កំពុង​តែមាន​វត្តមាន​ក្នុង​ទ្រី​ស្តី​របស់​គេ​។​ឥឡូវ​នេះ​ពួក​គេ​ធ្វើ​ដូច​អ្វី​ដែល​គេ​គិត​។ ពួក​គេ​មិន​សហ​ការ​ជា​មួយ​អ្នក​ដទៃ​ទៀត​នោះ​ទេ។ ក្រុម​Trinity ឬ​Pentecost មិន​រួប​រួម​ជា​មួយ​នឹង​ Oneness នោះ​ទេ ហើយ​Oneness ក៏​មិន​រួប​រួម​ជា​មួយ​នឹង​Trinity ដែរ។ រីឯ​មេតូឌីស​ ក៏​មិន​រួប​រួម​ជា​មួយ​នឹង​បាទីស​ដែរ​ ពី​ព្រោះ​មួយ​ជា​និតិ​និយម​ ហើយ​មួយ​ទៀត​ជា​កាល់វីន​និយម ដូច្នេះ​ពួក​គេ​ពុំ​មាន​ទំនាក់​ទំនង​គ្នា​ឡើយ។ ហើយ​ពួក​គេ​បណ្តុះ​គំនិត​មនុស្ស​ឲ្យ​​មាន​ការ​ឈ្លោះ​ប្រ​កែក​គ្នា។

ពេល​មួយ​ដែល​ខ្ញុំ​បាន​ទៅ​អធិដ្ឋាន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ហើយ​មាន​ស្រ្តី​ម្នាក់​ដែល​មាន​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ​ មិន​អាច​ព្យាបាល​បាន​ មនុស្ស​គ្រប់​គ្នា​​គិត​ថា​នាង​នឹង​ត្រូវ​ស្លាប់​។ ​មាន​ស្ត្រី​ម្នាក់​ទៀត​ដែល​នៅ​ក្បែរ​នោះ​ដែរ នាង​បាន​ហៅ​ខ្ញុំ​អធិដ្ឋាន​ឲ្យ​នាង។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​នាង​ថា “មិន​ទេ​ឬ​​ បើ​សិន​ជា​នាង​អធិដ្ឋាន​ជា​មួយ​ខ្ញុំ?”

នាង​បាន​និយាយ​ថា “សូម​ទាញ​វាំង​នន​បិទ​សិន​ទៅ”

ខ្ញុំ​បាន​និយាយ​ទៅ​កាន់​នាង​ថា “សូម​ទោស”។ “ខ្ញុំ​គ្រាន់​តែ​​ប្រាប់​នាង​ ឲ្យ​អធិដ្ឋាន​តែ​ប៉ុណ្ណោះ”។

នាង​និយាយ​ថា “សូម​បិទវាំង​នន​​សិន​ទៅ”

ខ្ញុំ​និយាយ​ថា “បាទ!”។ នាង​​និង​កូន​តូច​របស់​នាងឈ្មោះ​Ricky​បាន​អង្គុយ​ជា​ខ្ញុំ​នៅ​ទី​នោះ។ ហើយ​ខ្ញុំ​សួរ​នាង​ថា “នាង​មិន​មែន​ជា​គ្រីស្ទាន​ទេ​ឬ?”

នាង​ប្រាប់​ថា “នាង​កាន់​និកាយ​មេតូ​ឌីស”។

ខ្ញុំ​និយាយ​ថា  “ខ្ញុំ​មិន​បាន​សួរ​នាង​ពី​និកាយ​នោះ​ទេ”។ តែ​ខ្ញុំ​សួរ​ថា តើ​នាង​ជា​គ្រីស្ទាន​ឬ?

ដូច្នេះ​នាង​និយាយ​មក​ខ្ញុំ​ថា “សូម​បិទវាំង​នន​​​ទៅ”។

បង​ប្អូន​ទាំង​អស់​គ្នា បើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ពូក​មេ​តូឌីស​ នោះ​គ្មាន​នរណា​ម្មាក់​ហៅ​អ្នក​រាល់​គ្នា​ដើម្បី​អធិដ្ឋាន​ឲ្យ​ស្ត្រី​ដែល​មាន​ជំងឺ​ធ្ងន់​នោះ​ទេ។ ពី​ព្រោះ​អ្នក​រាល់​គ្នា​ គ្មាន​ចំនែក​ជា​មួយ​នឹង​ពួក​គេ​នោះ​ឡើយ។ នាង​ក៏​ថែម​ទាំង​មិន​ចង់​លឺ​ពី​ពួក​យើង​ទៀង​ផង។

​ឥឡូវ​សូម​គិត​​ តើ​មាន​តែ​និកាយ​របស់​ពួកគេ​​ឬ​ដែល​ព្រះ​ទ្រង់​ទទួល​ស្គាល់? តើ​ព្រះ​ទ្រង់​មិនលឺ​​អ្នក​អធិដ្ឋាន​ទេ​ឬបើ​​អ្នក​មិន​មែន​ជា​មេ​តូ​ឌីស ឬ​បាទីស ឬ​Trinity ឬOneness ឬ​ជា​និកាយ​ផ្សេង​ទៀតនោះ? នេះ​គឺ​ជា​កំហុស​ឆ្គង​មួយ​ដ៏​ធំ។

 

ពី​មុន​ឆ្មារ​ទឹក​​​ដើរលើ​ឆ្នេរ​​សមុទ្រ​ ដោយ​ជើង​របស់​វា ប៉ុន្តែ​ពេល​នេះ​វា​ពុំ​មាន​ជើង​ទៀត​ទេ វា​ត្រលប់​ទៅ​ជា​មាន​ស្លាប​​។ ធម្មជាតិ​បាន​បង្កើត​វា​មក​មាន​​ស្លាប​ជំនួស​ជើង​របស់​វា ធ្វើ​ឲ្យ​វា​អាច​ហែល​ទឹក​បាន​ស្រួល​ជាង​ដើរ។

ខ្ញុំ​មិន​បាន​គិត​ថា​ មាន​បុរស​​ម្នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ប៉ូល​ភាគ​ខាង​ត្បូង ដោយ​គាត់​មាន​អាវ​ធំ​ជា​ច្រើន​សំរាប់​គោ​របស់​គាត់​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ទេ​។ គាត់​យក​គោ​ទៅ​ជា​មួយ​ដើម្បី​ច្របាច់​យក​ទឹក​ដោះ ហើយ​គាត់​បាន​ធ្វើ​អាវ​ធំ​ពី​រោម​សត្វ​ជា​ច្រើន​សំរាប់​គោ​របស់​គាត់​​ដើម្បី​ការ​ពារ​ភាព​ត្រជាក់​។ ប៉ុន្តែ​នៅ​ពេល​គាត់​ទៅ​ដល់​ទី​នោះ គាត់​មិន​ចាំបាច់​ត្រូវ​ការ​អាវ​ធំ​ទាំង​នោះ​ទេ ពី​ព្រោះ​នៅ​ទី​នោះ​ធម្ម​ជាតិ​បាន​បង្កើត​អាវ​ធំ​​គ្រប់​គ្រាន់​។ ហេតុ​អ្វី? កាល​ពី​មុន​ មាន​ព្រុយ​នៅ​កន្ទុយ​ត្រី​ពី​ព្រោះ​មាន​ទឹក​សំរាប់​ត្រី​ទាំង​នោះ​ហែល។ មុន​នឹង​មាន​​​ដើម​ឈើ​ដុះ​នៅ​លើផែន​​ដី​ គឺ​ត្រូវ​មាន​ផែន​ដី​ជា​មុន​សិន បើ​មិន​ដូច្នេះ​ទេ​ នោះ​នឹង​គ្នា​ដើម​ឈើ​ដុះ​នោះ​ឡើយ។

មាន​សាក​សព​របស់​ស្រ្តី​ម្នាក់​ ដែល​ត្រូវ​បាន​គេ​វ៉ះ​កាត់​​ដើម្បី​ពិនិត្យ​មើល​ ក្រោយ​ពេល​ដែល​នាង​បាន​ស្លាប់។ ជា​លទ្ឋផល​ ក្រុម​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា នាង​បាន​ស្លាប់​ដោយ​សារ​នាង​ញុំ​តែ​ខ្លឹម​បារាំង​រាល់​ពេល។ ប្រសិន​បើ​នាង​មិន​បរិភោគ​ខ្ទឹម​បារាំង​ នោះ​ក្បាល​របស់​នាង​ក៏​គ្មាន​ចេញ​រមាស់​ដែរ។ ក្រោយ​ពី​ការ​វ៉ះ​កាត់​ គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា មាន​​ការ​កើន​ឡើង​នូវ​កោសិកា​មួយ​ចំនួន។ ពួក​គាត់​បាន​យក​កោ​សិកា​ទាំង​នោះ​មក​ដាក់​ក្នុង​ចាន​ខ្លឹម​បារាំង​ហើយ​កោ​សិកា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខ្លឹម​បារាំង​រលាយ។ ចូរ​មើល? តើ​វា​ជា​អ្វី? វា​ជា​អ្វី​ដែល​កើត​ឡើង​ដោយ​សារ​ខ្លឹម​បារាំង ប្រសិន​បើ​នាង​មិន​បរិភោគ​ខ្លឹម​បារាំង​ទេ​ នោះ​ក៏​កោសិកា​ទាំង​នេះ​មិន​កើត​ឡើង​ដែរ។

ម្យ៉ាង​ទៀង ជា​ដំបូង​ត្រូវ​តែ​មាន​អ្នក​បង្កើត ទើប​មាន​របស់​ដែល​ត្រូវ​បាន​បង្កើត។ ចូរ​មើល?

ប្រសិន​បើ​ ចិត្ត​របស់​យើង​លង់​ទៅ​តាម​និកាយ​ណា​មួយ​ ដូច​ជា​​មេតូឌីស បាទីស Presbyterian កាតូលិក ឬ​និកាយ​ជា​ច្រើន​ទៀត​​ នោះ​​យើង​ខំ​ស្វែង​រក​សេចក្តី​ពិត​រៀងៗខ្លួនៗ ដោយ​ស្តាប់​តាម​ពួក​អាចារ្យ ឬ​គ្រូ​គង្វាល ដែល​ថា​ “នេះ​ជា​សេចក្តី​ពិត” ឬ​ក៏​ដូច​ពួក​អាចារ្យ ដែល​និយាយ​ថា គ្មាន​សេចក្តី​សង្រ្គោះណា​ផ្សេង​ក្រៅ​ពី​ព្រះ​វិហារ​កាតូលិក​នោះ​ទេ។​

 

ព្រះ​វិហារ​នីមួយៗ​ប្រកាន់​យក​គំនិត​អត្មា​និយម​រៀងៗ​ខ្លួន។ គ្មាន​ក្រុម​ណា​មួយ​ទទួល​យក​គំនិត​របស់​ក្រុម​ណា​មួយ​នោះ​ឡើយ។ សកម្មភាព​របស់​ពួក​គេ​បង្ហាញ​ឲ្យ​ឃើញ​មុន​ពាក្យ​សំដី​របស់​គេ​​ទៅ​ទៀត។ ពួក​គេ​ជា​មនុស្ស​លាក់​ពុត​ជា​ង​ពួក​កាតូលិក​ទៅ​ទៀត។ កាតូលិក​បា្រប់​ថា វា​ត្រូវ “ខ្ញុំ​ជឿ​ថា​នេះ​ជា​រឿង​តែ​មួយ” ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ធ្វើ​តាម​នោះ​ឡើយ។ ពួក​គេ​លាក់​វា តែ​សកម្ម​ភាព​របស់​គេ​បាន​បង្ហាញ​នូវ​អ្វី​ដែល​គេ​គិត។

 

មាន​កន្លែង​មួយ​ ដែល​មនុស្ស​គ្រប់​គ្នា​មាន​បំណង​ចិត្ត​ចង់​ស្វែង​រក។ ហើយ​ខ្ញុំ​ដឹង​​ថា ព្រះ​បន្ទូល​របស់​ព្រះ មាន​ចំលើយ​សំរាប់​រាល់​អ្វី​ដែល​យើង​ត្រូវ​ការ។ ​ព្រះ​អង្គ​ទ្រង់​មាន​ចំលើយសំរាប់​យើង​ ដូច្នេះ​ចូរ​ស្វែង​រក​សេចក្តី​ត្រូវ​ការ​របស់​អ្នក​នៅ​ក្នុង​ព្រះ​បន្ទូល​ទ្រង់ឥឡូវ​នេះ។ ព្រះ​អង្គ​ទ្រង់​នឹង​បង្ហាញ​យើង​ពី​កន្លែង​តែ​មួយ​ ពី​ផ្លូវ​តែ​មួយ​ ដើម្បី​ឲ្យ​យើង​អាច​ទៅ​ជួប​ជា​មួយ​ទ្រង់​បាន។​ ហើយ​យើង​ត្រូវ​តែ​រក្សា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ពីព្រោះ​យើង​បានរក​ឃើញ​នូវ​សេចក្តី​ពិត​ដែល​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​ទ្រង់។

ពាក្យ​ថា ចោទិយកថា មាន​ន័យ​ ច្បាប់​ពីរ។ ព្រះ​អង្គ​ទ្រង់​មាន​ច្បាប់​ពីរ។ ច្បាប់​ទាំង​ពីរ​នោះ​គឺ ការ​មិន​ស្តាប់​បង្គាប់​ព្រះ​អង្គ​នឹង​នាំ​ឲ្យ​ស្លាប់ និង​ការ​ស្តាប់​បង្គាប់​ទ្រង់​នឹង​បាន​ជីវិត។ នេះ​គឺ​ជា​ច្បាប់​ទាំង​ពីរ​ ដែល​ជា​អត្ថ​ន័យ​នៃពាក្យថា ចោទិយកថា។ ច្បាប់​ទាំង​ពីរ​នេះ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ពិស្តារ​នៅ​ក្នុង​ព្រះ​គម្ពីរ។ ច្បាប់​ទី​១​​ គឺ​ស្លាប់ ឯច្បាប់​ទី​២ គឺ​រស់។ ស្លាប់​ និង​រស់។ ក្នុង​ព្រះ​អង្គ​មាន​ជីវិត រី​ឯ​សាតាំង​វិញ​គឺ​មាន​សេចក្តី​ស្លាប់។​ ច្បាប់​ទាំង​ពីរ​នេះ​​ត្រូវ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ។ ច្បាប់​មួយ​ត្រូវ​បាន​សំដែង​ឡើង​នៅ​ភ្នំ​សឺ​ណាយ ដែល​កាត់​ទោស​មនុស្ស​ទាំង​អស់​ទៅ​រក​សេចក្តី​ស្លាប់ តែ​ច្បាប់​មួយ​ទៀត​ត្រូវ​បាន​សំដែង​ឡើង​នៅ​លើ​ភ្នំ​កាល់វ៉ារី ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ជីវិត នៅ​ពេល​ដែល​បណ្តាសា​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ច្បាប់​ទាំង​ពីរ​នៅ​ក្នុង​ព្រះ​គម្ពីរ​ ចោទិយកថា ត្រូវ​បាន​បំពេញ​ដោយ​កិច្ច​ការ​ទាំង​ពីរ​នេះ។

 

លោកុប្បត្តិ ៣:៣, ១៧:៧

          មាន​ការ​តាំង​សញ្ញា​ពីរ​ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​មនុស្ស​លោក​។ ការ​តាំង​សញ្ញា​ទី​១ ត្រូវ​បាន​ផ្តល់​តាម​រយៈ​អដាំម​។​ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​កត់​ចំនាំ​ដែរ​ថា​ មាន​ការ​តាំង​សញ្ញា​ពីរ​​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​១​គឺ​ជា​ការ​តាំង​សញ្ញា​ដែល​បាន​ផ្តល់​មក​តាម​រយៈ​អ​ដាំម​ ដោយ​មាន​លក្ខ័ណ​មួយ​គឺ​ជា​ច្បាប់​ “​បើ​ឯង​មិន​ប៉ះ​ពាល់​ផ្លែ​ឈើ​នោះ នឹង​បាន​ជីវិត​ ប៉ុន្តែ​បើ​ឯង​ពាល់​វា​ឯង​នឹង​ត្រូវ​ស្លាប់​”។ នោះ​គឺ​ជា​ច្បាប់​។ ច្បាប់​មួយ​ទៀត​គឺ​បាន​ប្រទាន​មក​តាម​រយៈ​លោក​អ័ប្រាហាំ​ គឺដោយ​ព្រះ​គុណ​ដោយ​គ្នា​លក្ខ័ណ​ “អញ​នឹង​សង្រ្គោះ​ឯង​ ព្រម​ទាំង​ដំ​ណ​ពូជ​របស់​ឯង​ផង”​ អាម៉ែន។ នោះ​គឺ​ជា​គំរូ​នៅ​កាល់​វ៉ា​រី​ មិន​មែន​ជា​គំ​រូ​នៃការ​តាំង​សញ្ញា​របស់​អដាំម​ទេ តែ​ជា​ការ​តាំង​សញ្ញា​របស់​អ័​ប្រាហាំ។​

ឥឡូវ​នេះ​យើង​បាន​លឺ​ព្រះ​បន្ទូល​របស់​​ទ្រង់​ដែល​ថា មាន​កន្លែង​តែ​មួយ​គត់​ដែល​ព្រះ​អង្គ​​ប្រទាន​ឲ្យ​យើងសំរាប់​ថ្វាយ​បង្គុំ​ទ្រង់។ អ្នក​បាន​លឺ​ហើយ​នៅ​ក្នុង​អត្ថ​បទនេះ។

ដោយ​សារ​មាន​កន្លែង​មួយ​តែ​ប៉ុណ្ណោះ​ដែល​យើង​អាច​ជួប​ជា​មួយ​នឹង​ព្រះ​អង្គ ដូច្នេះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​ប្រុង​ប្រយ័ត​ជា​និច្ច។ ក្នុង​ថ្នាក់​រៀន​ថ្ងៃ​អាទិត្យ​នេះ​ ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​ស្វែង​រក​កន្លែង​តែ​មួយ​នោះ ព្រោះ​ព្រះ​អង្គ​ទ្រង់​មាន​បន្ទូល​ថា​ នឹង​មួយ​ជួប​អ្នក​រាល់​គ្នា​នៅ​កន្លែង​ផ្សេង​ឡើយ។ នៅ​ក្នុង​ព្រះ​វិហារ​ផ្សេង​ក៏​ទ្រង់​មិន​ទទួល​យើង​ដែរ គឺ​ទទួល​តែ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ។

បង​Branham តើ​បង​និយាយ​ពី​អ្វី? ប្រសិន​បើ​ខ្ញុំ​​និយាយ​ថា ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់? ទេ!

 

ម៉ាថាយ​ ១៥:៩, ម៉ាកុស ៧:៧

ចូរ​ចាំ​ថា​ព្រះ​អង្គ​ម្ចាស់​យេស៊ូវ មាន​បន្ទូល​​ទៅ​កាន់​មនុស្ស​ដែល​ស្មោះ​ត្រង់​ជា​អ្នក​ថ្វាយ​បង្គំទ្រង់​។ ព្រះ​អង្គ​មាន​បន្ទូល​ថា “គេ​ថ្វាយ​បង្គុំ​អញ​ជា​ឥត​ប្រយោជន៍​ទេ”។ ការ​ថ្វាយ​បង្គុំ​ដែល​ពិត​ឥត​ក្លែង​ក្លាយ ជា​ការ​ថ្វាយ​បង្គុំ​ដែល​ចេញ​ពី​ជំរៅ​ចិត្ត។ “គេ​ថ្វាយ​បង្គុំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ពី​ព្រោះ​គេ​បង្រៀន​សេចក្តី​ដែ​ល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ”គឺ​ជា​សេចក្តី​របស់​សាសនា។ ភាព​ជ្រុល​និយម​របស់​គេ​ មាន​ទំនោរ​ទៅ​រក​សាសនា ហើយ​ជា​អ្វី​ដែល​គេ​ធ្វើ​តាម​តែ​ពួក​ផារ៉ា​ស៊ី​​តែ​ប៉ុណ្ណោះ។ កាអ៊ីន និង​អេបិល ពួក​គេទាំង​ពីរ​នាក់​បាន​កើត​មក​ ​រស់​លើ​ផែន​ដី​នេះ​ហើយ​ពួក​គេ​មានគំនិត​ដូច​គ្នា។

កាអិន​ជា​សាសនិក​​ម្នាក់​ដូច​អេ​បិល​ដែរ។ ពួក​គេ​បាន​សាង​សង់​អាសនា​ ពួក​គេ​ទាំង​ពីរ​ស្រឡាញ់​ព្រះ ពួក​គេ​បាន​ថ្វាយ​យញ្ញ​បូជា​ ពួក​គេ​បាន​ថ្វាយ​បង្គុំ​ព្រះ​អង្គ ពួក​គេ​បាន​ថ្វាយ​ដង្វាយ​១ភាគ​១០។ ពួក​គេ​ទាំង​ពីរ​បាន​ធ្វើ​ដូច​គ្នា​ទាំង​អស់។ ប៉ុន្តែ​ដោយអេ​បិល​មាន​សេចក្តី​ជំនឿ​ ព្រះ​អង្គ​សព្វ​ព្រះ​ហឬទ័យ​ដង្វាយ​របស់​គាត់។ រី​ឯ​ដង្វាយ​របស់​កា​អិន​ ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឬទ័យ​នោះ​ទេ។ ព្រះ​អង្គ​តំរូវ​ឲ្យ​យើង​ថ្វាយ​បង្គុំ​ទ្រង់​។

អ្នក​និយាយ​ថា “​នេះ​ជា​ព្រះ​វិហារ​ដែល​ខ្ញុំ​ថ្វាយ​បង្គុំ”។

ចូរ​ដឹង​ថា​ ព្រះ​បាន​បើក​សំដែល​ព្រះ​បន្ទូល​ទ្រង់​មក​យើង​រាល់​គ្នា​។ ចូរ​ស្តាប់​ កាអ៊ីន​និយាយថា “ទូល​បង្គំ​​មាន​សេចក្តី​ជំនឿ​លើ​ព្រះ​អង្គ​​ ទូល​បង្គំ​​ជា​សេចក្តី​ស្រឡាញ់ នៃ​ព្រះ​ដែល​បង្កើត​ទូល​បង្គំមក។ ទូល​បង្គំថ្វាយ​ដង្វាយ​ដល់​ព្រះ​អង្គ​ ទូល​បង្គំ​ថ្វាយ​យញ្ញ​បូជា​ដល់​​ទ្រង់ ទូល​បង្គំ​ធ្វើ​ការ​នេះ​ ព្រោះ​ទូល​បង្គំ​ស្រឡាញ់​ទ្រង់។ ចំនែក​ អេ​បិល​ក៏​និយាយ​ដូច្នេះ​ដែរ។ ប៉ុន្តែ​មាន​តែ​អេ​បិល​ដែល​ព្រះ​សព្វ​ព្រះ​ហឬទ័យ។ ហើយ​អង្គ​ទ្រង់​បាន​យាង​មក​ទទួល​យក​ដង្វាយ​របស់​អេបិល ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​គាត់​ឃើញ​ពី​បំនង​ព្រះ​ហឬទ័យ​របស់​ទ្រង់។

 

ជនគណនា ២៣:១

ចូរ​មើល​ពី​ហោរា បាឡាម និង​លោក​ម៉ូសេ ពួក​គាត់​បាន​សាង​សង់​អាសនា​៧ ជា​អាសនា​របស់​ព្រះ​យេហូវ៉ា មាន​ឈាម​លើ​អាសនា​នីមួយៗមិន​គ្រាន់​តែ​ប៉ុណ្ណោះ​ក៏​មាន​កូន​ចៀមឈ្មោល​​នៅ​ទី​នោះ​ផង​​​ដែរ។​នៅ​ក្នុង​ព្រះ​គម្ពីរ​ជនគណនាចំនួន​ដ៏​ពិត​ប្រាកដ​នោះ​គឺ​ ប្រាំ​ពីរ ជា​កូន​ចៀម​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ​ចំនួន​៧។ អ្វី​ដែល​មាន​នៅ​អាសនា​មួយ នៅ​មួយ​ទៀត​ក៏​មាន​ដែរ។ បើ​ដូច្នេះ​តើ​មួយ​ណា​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះហឬទ័យ​?

 

ម៉ាថាយ ១៥:៦,៩; ម៉ាកុស ៧:៧,១៣

ចូរ​ដែល​ពួក​ផារ៉ា​ស៊ី​បាន​លើ​កបញ្ញត្ត​របស់​ទ្រង់​ចេញ ហើយ​បង្រៀន​តាម​បញ្ញត្ត​របស់​មនុស្ស។ ព្រះ​យេ​ស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “ជា​ការ​ឥត​ប្រយោជន៍​ដែល​ឯង​ថ្វាយ​បង្គុំ​អញ”។ ការ​ថ្វាយ​បង្គុំ​ទ្រង់ ដែល​ពិត​គឺ​ត្រូវ​តែ​កើត​ចេញ​ពីចិត្ត​។ “ជា​ការ​ឥត​ប្រយោជន៍​ដែល​ឯង​ថ្វាយ​បង្គុំ​អញ” តើ​មូល​ហេតុ​អ្វី?“ការ​បង្រៀន​តាម​បញ្ញត្ត​របស់​មនុស្ស​ ដូច្នេះ​ធ្វើ​ឲ្យបញ្ញត្ត​របស់​ព្រះ​​គ្មាន​ឥទ្ឋិពល​សំរាប់​មនុស្ស​ទូទៅ​ទេ”។​

ប្រសិន​បើ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​ពី​សេចក្តី​បង្រៀន​របស់​ក្រុម​មេតូ​ឌីស នោះ​នឹង​គ្នា​ឥទ្ឋិ​ពល​ណា​មួយ​លើ​អ្នក​រាល់​គ្នា​ឡើយ។ ប្រសិន​បើ​ម៉ូសេ​បង្រៀន​តាម​ពាក្យ​របស់​ណូអេ នោះ​ក៏​គ្នា​ប្រយោជន៍​អ្វី​ដែរ ហើយ​បើ​ព្រះ​យេស៊ូវ​ទ្រង់​បង្រៀន​តាម​ពាក្យ​របស់​ម៉ូសេ នោះ​ក៏​គ្នា​ឥទ្ឋិពល​ណា​មួយ​លើ​អ្នក​រាល់​គ្នា​ដែរ។​ ព្រោះ​ប្រសិន​បើ​ទឹក​ស្រោច​លើ​គ្រាប់​ពូជ​ណា​ នោះដុះ​តែ​គ្រាប់​ពូជ​នោះ​តែ​ប៉ុណ្ណោះ រី​ឯ​គ្រាប់​ពូជ​ផ្សេង​នោះ​ប្រាកដ​ជា​មិន​ដុះ​ឡើយ។

បើ​សិន​ជា​អ្នក​ចង់​ភ្ញាស់​ពង​មាន់ អ្នក​ប្រាកដ​ជា​យក​ពង​មាន់​នោះ​ទៅ​ដាក់​នៅ​ក្រោ​ម​មេ​មាន់ ដើម្បី​នឹង​អាច​ភ្ញាស់​បាន​ ឬ​ក៏​ដាក់​កន្លែង​ណា​ដែល​មាន​កំដៅ​ល្មម ដែល​ស្ថាន​ភាព​នៃ​កំដៅ​ធ្វើ​ឲ្យ​ពង​មាន់​នោះ​ញាស់​។ ដូច្នោះ​ស្ថាន​ភាព​មាន​សារៈ​សំខាន់​ណាស់។ បើ​សិន​ជា​អ្នក​យក​ពង​មាន់​ដែល​អាច​ញាស់​បាន​ ទៅ​ដាក់​ក្រោម​មេ​មាន់​ងាប់​ ពង​នោះ​ប្រាកដ​ជា​មិន​ញាស់​ឡើយ។

វា​មាន​សារៈ​សំខាន់​ណា​សំរាប់​ការ​រស់​នៅ​របស់​យើង​បច្ចុប្បន្ន។ អ្នកត្រូវ​​តែ​ស្វែង​រក​បំនង​ព្រះ​ហឬទ័យ​របស់​ព្រះ​ក្នុង​ការរស់​នៅ​របស់​អ្នក​។ នោះ​គឺ​ជា​អ្វី​ដែល​លោក​ Martin Luther និង​លោក John Wesley បាន​រក​ឃើញ និង​ជា​អ្វី​ដែល​Pentecostals បាន​រកឃើញ​ក្នុង​ការ​រស់​នៅ​របស់​គេដែរ​។​

 

ចោទិយកថា ១៦:២,៦

ឥឡូវ​នេះ​​កត់សំគាល់​លើ​ខ​គម្ពីរ​នេះ “ត្រូវ​ថ្វាយ​បង្គុំ​ទ្រង់​នៅ​កន្លែង​ដែល​ទ្រង់​បាន​រើស​តាំង”។ កន្លែង​ដែល​យើង​ថ្វាយ​បង្គុំ​ កន្លែង​ដែល​យើង​ថ្វាយ​យញ្ញ​បូជា ជា​កន្លែង​ដែល​ព្រះ​ទ្រង់​បាន​រើស មិន​មែន​អ្នក​រាល់​គ្នា​រើស​នោះ​ឡើយ តែ​ព្រះ​ទ្រង់​រើស​សំរាប់​អ្នក​។​ អ្នក​ត្រូវ​ថា្វយ​បង្គុំ​ទ្រង់​នៅ​ទី​នោះ​។ នេះ​បង្ហាញ​ថា​មាន​កន្លែង​តែ​មួយ​គត់ បើ​កន្លែង​ផ្សេង​ទៀត​នោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ វា​មិន​មែន​ជា​ជំរើស​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ជា​ជំរើស​របស់​ព្រះ​អង្គ។

“ខ្ញុំ​មិន​ទៅ​ព្រះ​វិហារ​ទេ”​ ឬ “អ្នក​រាល់​គ្នា​មាន​ចិត្ត​ចង្អៀត”។ តើ​មូល​ហេតុ​អ្វី? អ្នក​រាល់​គ្នា​មាន​ភាព​រអ៊ូ​រទាំ​​នៅ​ពេល​ដែល​អ្នក​គ្រូ​គង្វាល​អធិប្បាយ​ព្រះ​បន្ទូល ឬ​ពេល​គាត់​កាត់​សក់​ខ្លី។ ហេតុ​អ្វី?​ តើ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ចង្អៀត​ឬ?

ឥឡូវ​នេះ​ខ្ញុំ​មិន​ចង់​និយាយ​ពី​រឿង​នេះ​ទេ។ អ្នក​បាន​ឃើញ​ហើយ​នៅក្នុង​ខគម្ពីរ​នេះ​“គេ​ថ្វាយ​បង្គុំ​អញ​ជា​ឥត​ប្រយោជន៍​ទេ”។ ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ពី​រឿង​នេះ ចូរ​មើល.........

 

សាឡូម៉ូន​ ២:១៥, វិវរណៈ ២២:១៤

អ្នក​ត្រូវ​តែ​ស្មោះ​ត្រង់​ចំពោះ​គ្រប់​ការ​ទាំង​អស់។ ពេល​ខ្លះ​យើង​បាន​ធ្វើ​រឿង​តូច​មួយ តែ​ចូរ​ចាំ​ថា​ ច្រវ៉ាក់​ដែល​រឹង​មាំ​កើត​ពី​ចំនង់​ដ៏តូចៗ។ “មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់​ ពួក​គេ​នឹង​ឃើញ​សេចក្តី​ពិត”។ នេះ​ជា​អ្វី​ដែល​ព្រះ​អង្គ​ទ្រង់​មាន​បន្ទូល​។

ព្រះ​អង្គ​ទ្រង់​បាន​បើក​សំដែង​ និង​បង្ហាញ​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។​ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​ស្មោះ​ត្រង់​នឹង​ការ​តូច។

“សូម​បង្រៀន​ខ្ញុំ នូវ​អ្វី​ដែល​ល្អ”។

តើ​អ្នក​អាច​​ធ្វើ​អ្វី​ដែល​អស្ចា​រ្យ​បាន​ទេ ប្រសិន​បើ​អ្នក​មិន​ចេះ​ធ្វើ​ការ​ដែល​សាមញ្ញ​ផង​នោះ គឺ​គ្រាន់​តែ​រឿង​សាមញ្ញ​ប៉ុណ្ណោះ។​ អ្នក​ដឹង​ទេថា ចិត្ត​និង​គោល​បំណង​របស់​អ្នក​កំពុង​តែ​ដើរ​ទៅ​រក​ផ្លូវ​ខុស។

 

ចោទិយកថា ១៦:២,៤

នេះ​ជា​ជំរើស​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​ទ្រង់​រើស​កន្លែង​សំរាប់​យើង​រាល់​គ្នា​ថ្វា​យ​បង្គុំ​ទ្រង់​ និង​ថ្វាយ​យញ្ញ​បូជា។

កាអ៊ីន បាន​ថ្វាយ​យញ្ញ​បូជា​ ឯ​អេ​បិល​បាន​ថ្វាយ​ដែរ។ នោះ​វា​អាស្រ័យ​ទៅ​នឹង​កន្លែង​ដែល​យើង​យក​ដង្វាយ​ទៅ​ថ្វាយ​។ ប្រសិន​បើ​អ្នក​យក​វា​ទៅ​កន្លែង​ដែល​ព្រះ​អង្គ​ទ្រង់​បាន​រើស នោះ​ជា​ការ​ត្រឹម​ត្រូវ​ ព្រះ​អង្គ​ទ្រង់​នឹង​ទទួល​យក តែ​បើ​មិន​យក​ទៅ​កន្លែង​ដែល​ព្រះ​រើស​ទេ នោះ​ទ្រង់​នឹង​មិន​សព្វ​ព្រះ​ហឬទ័យ​ឡើយ។ មិន​ខ្វល់​ថា​ដង្វាយ​នោះ​ដូច​គ្នា​ ឬ​ខុស​គ្នា​នោះ​ទេ ព្រះ​នឹង​មិន​ទទួល​យក​បើ​សិន​ជា​អ្នក​យក​ទៅ​ថ្វាយ​នៅ​កន្លែង​ដែល​ទ្រង់​មិនសព្វ​ព្រះ​ហឬទ័យ។

ឥឡូវ​នេះ​ចូរ​យើង​ស្វែង​រក​​ឲ្យ​ឃើញ​ថា តើ​ព្រះ​អង្គ​សព្វ​ព្រះ​ហឬទ័យ​ឲ្យ​យើង​យក​ដង្វាយ​ទៅ​ថ្វាយ​នៅ​ឯ​ណា។ ប្រសិន​បើ​យើង​រក​ឃើញ យើង​រាល់​គ្នា​ប្រាកដ​ជា​មាន​ចិត្ត​ចង់​ទៅ​រស់​នៅ​ឋាន​សួគ៌​ជាក់​ជា​មិន​ខាន។ មែន​ឬ? ហើយ​យើង​នឹង​​ដឹង​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​ខុស កាល​ពី​មុន។ ពេល​នេះ​យើង​ដឹង​ថា​ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​យញ្ញ​បូជា​ ឥឡូវ​នេះ​ចូរ​ដឹង​ថា តើ​យើង​ត្រូវ​តែ​ទៅ​​ទទួល​យក​ទ្រង់​នៅ​ឯណា ដើម្បី​ឲ្យ​ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​ហឬទ័យ។​ ចូរ​មើល ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​អោយ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ទទួល​ព្រះ​អង្គ ហើយ​គាប់​ព្រះ​ទ័យ​ទ្រង់ ប្រសិន​បើ​ផ្សេង​ពី​កន្លែង​នេះ​​ នោះ​មិន​ត្រូវ​បាន​ទទួល​ឡើយ។

 

ចោទិយកថា ១៦:៥,៦

ចូរ​យើង​កត់​សំគាល់​ពី​ខ​គម្ពីរ​ ដែល​បង្ហាញ​ពី​ទី​កន្លែង​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឬទ័យ​ ឲ្យ​យើង​ថ្វាយ​យញ្ញ​បូជា គឺ​ជា​កន្លែង​ដែល​ទ្រង់​បាន​ជ្រើស​រើស។ យើង​មិន​អាច​ថ្វាយ​ដង្វាយ​នោះ​នៅ​ទ្វា​រ​នៃ​ទី​ក្រុង​ណា​មួយ​ ក្រៅ​ពី​កន្លែង​ដែល​ព្រះ​ទ្រង់​បាន​រើស​នោះ​ទេ។ ទី​នោះ​ជា​កន្លែង​​ព្រះ​អង្គ​ទ្រង់​បាន​​តាំង​ព្រះ​នាម​ទ្រង់។ ឥឡូវនេះ​សូម​មើល​ក្នុង​ព្រះ​គម្ពីរ​ ពី​កន្លែង​ដែល​ព្រះ​អង្គ​បាន​រើស​នោះ​។

 

ចោទិយកថា ១៦:២

ខ្ញុំ​សូម​អាន​​ខគម្ពីរ​នេះ​។ ខ្ញុំ​កំណត់​សំគាល់​មួយ​ចំនួន​។ សូម​យើង​មើល​ទាំង​អស់​គ្នា​នៅ​ខ​ទី​២ នៅ​ក្នុង​ជំពូក​ទី​១៦។

ត្រូវ​ឲ្យឯង​យក​សត្វ​ពី​ហ្វូង​របស់​ឯង​មក ថា្វយ​ជា​យញ្ញ​បូជា​នៃ​បុណ្យ​រំលង​ ដល់​ព្រះ​យេហូវ៉ាជា​ព្រះ​នៃ​ឯង​ ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​ សំរាប់​តាំង​ព្រះ​នាម​ទ្រង់។

អ្នក​មិន​អាច​យក​ដង្វាយ​ដ៏​បរិសុទ្ឋ​របស់​អ្នក​ ទៅ​ថ្វាយ​លើ​អាសនារបស់​និកាយ​មេតូឌីស​ និកាយ​បាទីស ឬ​និកាយ​Pentecostal បាន​នោះ​ឡើយ។ ប៉ុន្តែ​អ្នក​ត្រូវ​ថ្វាយ​នៅ​លើ​អាសនា​ដែល​ព្រះ​អង្គ​បាន​រើស​តាំង​ ហើយ​ព្រះ​អង្គ​ទ្រង់​នឹង​ជួប​អ្នក​នៅ​កន្លែង​នោះ​។ ប្រសិន​បើ​អ្នក​ទទួល​យក​ពាក្យ​ណា​មួយ​ក្នុង​ព្រះ​បន្ទូល​ នោះ​ចិត្ត​អា​ត្មា​និយម​របស់​អ្នក​នឹង​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ព្រះ​ចេស្តា​របស់​ព្រះ។ អ្នក​ត្រូវ​តែ​ទទួល​យក​ដោយចិត្ត​ស្អាត និង​ស្មោះ​ត្រង់​។ សូម​​ផ្ទេរ​ថ្វាយ​ចិត្ត​របស់​អ្នក​ទៅ​ទ្រង់ ហើយស្វែង​រក​​កន្លែង​របស់​ទ្រង់​ ស្វែង​រក​កន្លែង​ដែល​ទ្រង់​ប្រាប់​ ហើយនាំ​យក​ដង្វាយ​របស់​អ្នក​ទៅ​ទី​នោះ។

សូម​មើល​ពី​ នាង​ម៉ាថា និង​នាង​ម៉ារា។ ក្រោយ​ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​ត្រលប់​មក​ពី​សាលា​ប្រជុំ​វិញ បន្ទាប់​ពី​ព្រះ​អង្គ​បាន​បង្រៀន​ព្រះ​បន្ទូល​ពី​នគរ​ព្រះ និង​វត្ត​មាន​របស់​ព្រះ​មេស៊‌ី មាន​មនុស្ស​ជា​ច្រើន​បាន​បដិសេធ​ទ្រង់​។ ពួក​គេ​ស្អប់​ព្រះ​យេស៊ូវ ជា​ពិសេស​ពួក​ផារ៉ាស៊ី​ និង​ក្រុម​ជំនុំ​នៅ​ទី​នោះ។ ប៉ុន្តែ​ ព្រះ​លឺ​ថាឡាសារ ដែល​ជា​មិត្ត​​របស់ទ្រង់​បាន​ស្លាប់​។ បង​ប្អូន​​ស្រី​ពីរ​នាក់​នោះ​បាន​ចាត់​គេ​មក​ឯ​ព្រះ​យេ​ស៊ូវ​។

 

យ៉ូ​ហាន​ ១១:២១

កាល​ម៉ាថា​បាន​លឺ​ថា​ ព្រះ​យេស៊ូវ​យាង​មក​ នោះ​នាង​ក៏​ទៅ​ទទួល​ទ្រង់​។ ម៉ាថាទូល​ទ្រង់​ថា “ព្រះ​អង្គ​ម្ចាស់​អើយ​ បើ​សិន​ជា​ទ្រង់​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​ស្លាប់​ទេ​”។​ សេចក្តី​ស្លាប់ និង​ជីវិត​មិន​អាច​នៅ​ជា​មួយ​គ្នា​បាន​ទេ។

 

យ៉ូហាន ១១:២៥

ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា “ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត​”។ មុន​នេះ ព្រះ​អង្គ​មាន​បន្ទូល​ថា “ប្អូន​នាង​នឹង​រស់​ឡើង​វិញ”។

 

យ៉ូហាន ១១:២៧

នាង​ទូល​ទៅ​ទ្រង់ថា “ព្រះ​ពរ​ព្រះ​អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿង​ថា​ទ្រង់​ជា​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ”។ ហើយ​នាង​​ទូល​​ទ្រង់​ថា “នៅ​ថ្ងៃ​ចុង​បំផុត​ កាលណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើងវិញ នោះ​ប្អូន​របស់​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើយ​ដែរ។ ទូល​បង្គំ​ជឿ​ថា​ទ្រង់​ជា​ព្រះ​មេស៊ី​ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​។ ទ្រង់​ជា​ព្រះ​គ្រីស្ទ​ ដែល​បាន​យាង​មក​។

ឥឡូវ​នាងអាច​​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ប្រោស​ប្អូន​ប្រុស​របស់​ទូល​បង្គំ? ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ព្យាបាល​វា? ទ្រង់​បាន​ព្យាបាល​អ្នក​ដទៃ​ ហេតុ​អ្វី​បាន​ទ្រង់​ទុក​ឲ្យ​ប្អូន​ប្រុស​ទូល​បង្គំ​ស្លាប់​ដូច្នេះ?

ខ្ញុំ​ជឿ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។ ហើយ​ខ្ញុំ​ជឿ​ថា​ថ្ងៃ​នេះ​ ព្រះវត្ត​មាន​របស់​ព្រះ​មេស៊ី​មាន​នៅ​ផែន​ដី​នេះ​។ យើង​កំពុង​ស្វែង​រក។ ខ្ញុំ​ជឿ​អស់​ពី​ចិត្ត​របស់​ខ្ញុំ​ ថា​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ បាន​លឺ​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ គឺ​ជា​អ្វី​ដែល​ទ្រង់​បាន​បើក​សំដែង​ ដែល​បង្ហាញ​អំ​ពី​ព្រះ​មេស៊ី។

ចុះ​ប្រសិន​ជាង​រត់​ទៅ​ក្បែរ​ព្រះ​អង្គ​ហើយ​និយាយ​ថា លោក​បាន​ប្រាប់​ខ្ញុំ​ថា​ លោក​ជា​ព្រះ​មេស៊ី តែ​លោក​ជា​មនុស្ស​អាក្រក់ ជា​មនុស្ស​កុហក  យើង​បាន​ឲ្យ​អាហារ​លោក​បរិភោគ ផ្ទះ​លោក​ស្នាក់​នៅ​ យើង​បាន​ធ្វើ​តាម​ពាក្យ​របស់​លោក យើង​បាន​ចេញ​ពី​ពួក​ជំនុំ យើង​បោះ​ចោល​ក្រិត្យវិន័យ។ ហើយ​អ្វី​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​ចំពោះ​លោក ជា​ការ​ឥត​ប្រយោជន៍​ ព្រោះ​លោក​ជាមនុស្ស​កុហក។ សកម្មភាពនេះ​ ​អាច​ត្រូវ​សំរាប់​នាង​ក្នុង​ពេល​នោះ។

ដូច​ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​អំពី​សក់​ខ្លី​ “ខ្ញុំ​ជា​ជន​ជាតិ​អាមេរិច ខ្ញុំ​អាច​ស្លៀក​ខោ​ខ្លី នោះ​វា​មិន​ខុស​ច្បាប់​ទេ”។ នេះ​ជា​សិទ្ឋិ​របស់​ខ្ញុំ ប៉ុន្តែ​ចៀម​តែង​តែ​ភ្លេច​ពី​សិទ្ឋិ​របស់​វា។ ប្រសិន​បើ​អ្នក​ជា​កូន​ចៀម​ អ្នក​នឹង​មិន​ទទួល​បាន​អ្វី​សោះ ប៉ុន្តែ​បាន​ទៅ​ចចក​វិញ។ ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ឯកសិទ្ឋិ​ពិសេស​ យើង​មិន​ត្រូវ​ភ្លេច​ពី​ឯកសិទ្ឋិ​នោះ​ទេ។

 

យ៉ូហាន ១១:២៦

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ​ ហើយ​ជា​ជី​វិត​ អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ​ ទោះ​បើ​ស្លាប់​ហើយ​ គង់​តែ​រស់​ឡើយ​វិញ​ដែរ។ តើ​អ្នក​ជឿ​សេចក្តី​ទាំង​នេះ​ទេ? ចូរ​មើល​មាន​ពាក្យ​ជា​ច្រើន​ដែល​នាង​និយាយ​ មិន​ទាក់​ទង​នឹង​សំនួរ​របស់​ទ្រង់។

 

យ៉ូហាន ១១:២៧

ព្រះ​ពរ​ព្រះ​អង្គ​ម្ចាស់​ ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា​ ទ្រង់​ជា​ព្រះ​គ្រីស្ទ​​ គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់។ បង​ប្អូន​ទាំង​អស់​គ្នា​ ​បងប្អូន​បាន​ដឹង​ហើយ​ពី​អ្វី​ដែល​បាន​កើ​តឡើង​ជា​បន្ត​ទៀត​ពី​ព្រឹតិការណ៍​នោះ។

 

ចោទិយកថា ១៦:២,៣

អ្នក​ត្រូវ​តែ​ស្វែង​រក​កន្លែង​ដែល​ត្រឹម​ត្រូវ​ ​ដែល​ធ្វើ​ឲ្យ​​ព្រះ​អង្គ​សព្វ​ព្រះ​ហឬទ័យ​ចំពោះ​យញ្ញ​បូជា​របស់​អ្នក។​ សូម​មើល​ក្នុង​ខ​គម្ពីរ​នេះ

.........​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​រើស​សំរាប់​តាំងព្រះ​នាម​ទ្រង់..........

មិន​ត្រូវ​ឲ្យ​បរិភោគ​នំបុ័ង​ឥត​តំបែ​ជា​មួយ​ទេ..........

 

១​កូរិន​ថូស ៥:៦

តើ​អ្វី​ដែល​ជា​ទី​សំគាល់​របស់​យញ្ញ​បូជា​នេះ?សូម​​បញ្ចូល​វា​ជា​មួយ​នឹង​សាសនា។ “នំបុ័ង​ឥត​ដំបែ”។ ដំបែ​ គឺ​ជា​សារធាតុ​ម្យ៉ាង​ដែល​ ដែល​អាច​ធ្វើឲ្យ​ម្សៅ​​ដោរ​ឡើង​បាន។ ម្សៅគឺ​ជា​រូប​រាង​កាយ​របស់​យើង​។ អ្នក​មិន​អាច​ដាក់​គោល​លទ្ឋិ​ណា​មួយ​ក្នុង​សេចក្តី​ជំនឿ​​លើ​ព្រះ​គ្រីស្ទ​បាន​នោះ​ទេ។ គឺ​មិន​បា​ន​ជា​ដាច់​ខាត។

 

ចោទិយកថា​ ១៦:៣

បងប្អូន​មាន​ចាំ​ពី​សេចក្តី​បង្រៀន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ឬទេ។ ស្វាមី​ចាស់​របស់​អ្នក​ត្រូវ​ស្លាប់ តែ​ស្វាមី​ថ្មី​របស់​អ្នក​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​វិញ។

........រយៈ​ពេល​៧ថ្ងៃនោះ ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ........

តើ​អ្វី​ជា​ទី​សំគាល់​? ក្រុម​ជំនុំ​ទាំង​៧ ថ្ងៃ​ទាំង​៧។ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​បរិភោគ​វារយៈ​ពេល​៧​ថ្ងៃ? មុន​នេះ មុន​ដែល​ចេញ​ពី​អេស៊‌ីព្ទ។ ហើយ​ក្រុម​ជំនុំ​ទាំង​អស់​ត្រូវ​តែ​រស់​នៅ​ ដោយ​ធ្វើ​​តាម​ព្រះ​បន្ទូល​របស់​ព្រះ។

 

ចោទិយកថា​ ១៦:៣,៤

ឥឡូវ​នេះ​ចូល​មើល...

.......​ ជា​នំបុ័ង​នៃ​សេចក្តី​លំបាក.......

ពី​ព្រោះ​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊‌ីព្ទ​មក ដោយ​ប្រញាប់​ប្រញាល់ ត្រូវ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​បាន​នឹក​ចាំ​គ្រប់​១​ជីវិត ពី​ថ្ងៃ​ដែល​ឯ​ង​បាន​ចេញ​ពី​ស្រុក​អេស៊‌ីព្ទ​មក

មិន​ត្រូវ​ឲ្យឃើញ​​មាន​ដំបែ​ណា​មួយ​​ ក្នុង​ព្រំ​ស្រុក​ឯង​ទាំង​អស់​នៅ​វេលា​៧​ថ្ងៃ​នោះ​ឡើយ។

 

យ៉ូ​ហាន ១២:២៤

ឥឡូវ​នេះ​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាតរបស់​ព្រះ​គ្រីស្ទ បន្ទាប់​ពី​បាន​ឆ្លង​កាត់​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត​នៃ​ចក្រ​ភព​រ៉ូមាំង​ នាង​បាន​ស្លាប់។ “ដរាប​ណា​ដែល​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ទៅ​លើ​ដី....”។ កូន​ក្រមុំ​បាន​មក​ដល់​ជា​ស្នាដៃ​ឯក​របស់​ព្រះ។

នៅ​ពេលមួយ​​ដែល​ខ្ញុំ​ឈរ​នៅ​លើ​ផ្លូវ​មួយ​នៅ​រដ្ឋ​Los Angeles នៅ​Forest Lawn​ បេះ​ដូង​របស់​ខ្ញុំ​បាន​លោត​ជា​ខ្លាំង។តើ​មាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ដែល​នៅ​ទី​នេះ​ធ្លាប់​ទៅ​Forest Lawn? នៅ​ទី​នោះ​មាន​រូប​ចំលាក់​មួយ​របស់​លោក​ម៉ូសេ ដែល​បាន​កសាង​ឡើង​ដោយ​លោក Michelangelo។ វា​ជា​រូប​ដែល​ល្អ​ឥត​ខ្ចោះ​មួយ​ ប៉ុន្តែ​នៅ​ជង្គង់​ខាង​ឆ្វេង​មាន​ស្នាម​ឆែប​ប្រហែល​ជា​កន្លះ​អ៊ីញ។ ហើយ​អ្នក​នាំ​ភ្ញៀវ​ បាន​ចង្អុល​ប្រាប់​ខ្ញុំ។ គាត់​និយាយ​ថា លោក​ Michelangelo បាន​ចំនាយ​ពេល​មួយ​ជីវិត​របស់​គាត់​ដើម្បី​ស្ថាបនា​រូប​ចំលាក់​នេះ។ គាត់​ជា​ជាង​ចំលាក់ ហើយ​គាត់​ព្យាយាម​បង្កើត​រូប​របស់​លោក​ម៉ូសេ។ តាម​គំនិត​របស់​គាត់​ គាត់​គិត​ថា​ម៉ូ​សេ​មាន​រូប​រាង​ដូច​ជា​រូប​ដែល​គាត់​បាន​ធ្វើ​នេះ។ ហើយ​គាត់​បាន​ចំនាយ​ពេល​មួយ​ជីវិត​របស់​គាត់​ក្នុង​ការ​ដាប់ និង​ដុស​ខាត់​រូប​នេះ។ ជា​លទ្ឋផល​គាត់​បាន​សំរេច​ស្នា​ដៃ​របស់​គាត់​ គាត់​មើល​ទៅ​រូប​ភាព​នោះ​មាន​លក្ខណៈ​ដ៏​ល្អ​ឥត​ខ្ចោះ។ ជា​រូប​ភាព​របស់​លោក​ម៉ូសេ ដែល​ផុស​ចេញ​ពី​គំនិត​របស់​គាត់។ នៅ​ក្បែរ​នោះ​មាន​សរសេរថា​ស្នាដៃ​ឯក​របស់​លោក Michelangelo។ រូប​ចំលាក់​បាន​កើត​ឡើង​ពី​ទស្សនៈ​របស់​លោក​ Michelangelo ជា​រូប​ដែល​ល្អ។

ព្រះ​អង្គ​ទ្រង់​មាន​ទស្សនៈ​រួច​ទៅ​ហើយ​មុន​ពេល​ដែល​ព្រះ​អង្គ​បង្កើត​ពិភព​លោក​នេះ។ គឺវា​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស ហើយ​បាន​ដាក់​គាត់​ឲ្យ​មាន​សេរីភាព​ ប៉ុន្តែ​មនុស្ស​បាន​ដាច់​ចេញ​ពី​ព្រះ​អង្គ។ ហើយ​ព្រះ​ដែល​ជា​ជាង​ស្មូន​ដ៏​ចំណាន ព្រះ​អង្គ​បាន​បង្កើត​យើង​ពី​ធូលី​ដី។ ព្រះ​អង្គ​បាន​បង្កើត​មនុស្ស​ម្តង​ទៀត។ ព្រះ​បាន​បង្កើត​លោក​ណូអេ បាន​បង្កើត​ម៉ូសេ និង​ហោរា​ជា​ច្រើន​ទៀត។ ព្រះ​បាន​បង្កើត​ពួក​គេ ហើយ​បាន​បើក​សំដែង​ឲ្យ​គេ​ឃើញពី​លក្ខណៈ​របស់​ទ្រង់​ អ្វី​ដែល​ទ្រង់​មាន​នៅ​ក្នុង​ព្រះ​ទ័យ ហើយ​អ្វី​ដែល​មនុស្ស​ត្រូវ​ធ្វើ​តាមទ្រង់។

 

ម៉ាថាយ ៣:១៦, ១៧; ម៉ាកុស ១:១០,១១; លូកា ៣:២២

នៅ​ពេល​មួយ​ព្រះ​អង្គបាន​បញ្ចូន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​មួយ​ឲ្យ​យាង​មក​​ផែន​ដី ព្រះ​វិញ្ញាណ​ទ្រង់​បាន​យាង​មក​ក្នុង​រូប​ភាព​ជា​សត្វ​ព្រាប ហើយ​មាន​សំលេង​មក​បញ្ជាក់​ថា គឺ​ជា​ទ្រង់ហើយ​​។ ព្រះ​អង្គ​ទ្រង់​បាន​យាង​មក​ត្រង់​កាល់​វ៉ារី​ ដែល​ទ្រង់​បាន​សុគត​នៅ​ពេល​ដែល​យើង​នៅ​មាន​​បាប​នៅ​ឡើយ​ តាម​រយៈ​ព្រះ​លោហិត​ទ្រង់​ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​ក្លាយ​ជា​កូន​​ទ្រង់​។

 

ចោទិយកថា ១៦:៣

ចូរ​កត់​សំគាល់​ព្រះ​បន្ទូល​ទ្រង់ៈ

....រយៈពេល​៧​​ ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​.......

 

ម៉ាថាយ ៤:៤, លូកា ៤:៤

ព្រះ​យេ​ស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “មនុស្ស​មិន​មែន​រស់​ ដោយ​សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​​ឱស្ឋ​ព្រះ​មក​ដែរ”។ មិន​គ្រាន់​តែ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ ឬ​ពាក្យ​ដែល​គេ​អធិប្បាយ​នៅ​កន្លែង​ផ្សេង​នោះ​ទេ​។ គឹ​​ព្រះ​បន្ទូល​របស់​ព្រះ​បរិសុទ្ឋ​ ដែល​ព្រះ​អង្គ​ទ្រង់​ហៅ​ថា​ជា​គ្រាប់​ពូជ។ ចំពោះ​សេចក្តី​ជំនឿ​ដែល​ត្រឹម​ត្រូវ​ លើ​ព្រះ​បន្ទូល​ដ៏​ពិត​នឹង​នាំ​ឲ្យ​មាន​ជីវិត។

នេះ​គឺ​ជា​ការ​ពិត​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​ភាព​ត្រឹម​ត្រូវ​ ពី​ព្រោះ​សេចក្តី​សន្យា​របស់​ទ្រង់​មិន​ដែល​ផ្លាស់​ប្តូរ​ឡើយ។ព្រះ​ទ្រង់​សព្វ​ព្រះ​ហឬទ័យ​ចំពោះ​យញ្ញ​បូជា​ ហើយ​ទ្រង់​បាន​បើក​សំដែង​សេចក្តី​ពិត​មក​យើង​រាល់​គ្នា។

ឥឡូវ​សូម​យើង​កត់​សំគាល់​ពាក្យថា ៧ថ្ងៃ​។ នេះ​គឺ​សំរាប់​អាយុ​របស់​ក្រុម​ជំនុំ​គ្រប់​គ្នា​។ ព្រះ​អង្គ​ទ្រង់​បាន​សុគ​ត ដើម្បី​សង្រ្គោះ​យើង​រាល់​គ្នា គឺ​ទ្រង់​បានប្រទាន​ជីវិត​មក​យើង។

 

ម៉ាថាយ ២១​:២៣; ម៉ាកុស ១១:២៨;លូកា ២០:២

ចូរ​យើង​ស្វែង​រក​ពី​អ្វី​ដែល​ព្រះ​យេ​ស៊ូវបាន​ធ្វើ តើ​ធ្វើ​កិច្ច​ការ​ទាំង​នោះ​ដោយ​របៀប​ណា?

 

ម៉ាថាយ ២១​:២៤,២៥; ម៉ាកុស ១១:២៨; លូកា ២០:៣,៤

ក្នុង​ខគម្ពីរ​ទាំង​នេះ​ព្រះ​យេ​ស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្តី​ដែរ តើ​បុណ្យ​ជ្រមុជ​របស់​យ៉ូ​ហាន មក​ពី​ស្ថាន​សួគ៌​ ឬ​មក​ពី​មនុស្ស”។ ចូរ​មើលៈ

ពួក​គេ​និយាយ​ថា “យើង​មិន​ដឹង​នោះទេ”

ព្រះ​យេ​ស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ដែរ”។

ព្រះ​ទ្រង់​នឹង​ជួយ​យើង​ពី​កិច្ចការ​ដូច​គ្នា​នេះ​ដែរ។ យើង​គ្មាន​គំនិត​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​វិញ្ញាណ​អាក្រក់​នោះ​ទេ។ អ្វី​ដែល​យើង​គួរ​ទទួល​ខុសត្រូវ​នោះ​គឺ​ដំណឹង​ល្អ។ ទទួល​ខុសត្រូវ​ចំ​ពោះ​ការ​និយាយ​ពី​ដំណឹង​ល្អ មិន​មែន​លើ​ការ​សរសេរ​នោះ​ទេ។

 

ហេព្រឺ ១:១

ជា​អ្នក​បំរើ​ទ្រង់​ យើង​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ព្រះ​អង្គ។​ ប្រសិន​បើ​ទស្សនៈ​ដែល​បង្ហាញ​អ្នក​នៅ​ក្នុង​ព្រះ​បន្ទូល​ទ្រង់​ នោះ​អ្នក​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​រាល់​ពាក្យ​ដែល​មាន​នៅ​ក្នុង​ព្រះ​បន្ទូល។ ព្រះ​​អង្គ​បាន​អនុញ្ញាតិ​ឲ្យ​ហោរា​របស់​ទ្រង់​សរសេរ​ព្រះ​គម្ពីរ​បរិសុទ្ឋ។ គ្មាន​ហោរា​របស់​ព្រះ​ណា​មួយ​ដែល​បដិសេធនូវ​ព្រះ​បន្ទូល​របស់​ព្រះ​នោះ​ទេ ពួក​គេ​ជឿ​រាល់​ពាក្យ​ទាំង​នោះ។​

ឥឡូវ​ចូរ​កត់​សំគាល់​សារ​ជា​ថ្មី។ យើង​បាន​រក​ឃើញ​ថា ក្នុង​រវាង​៧ថ្ងៃ​ នំបុ័ង​ទាំង​នេះ ត្រូវ​បាន​បរិភោគ​ដោយ​ក្រុម​ជំនុំ​ទាំង​៧។ គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​យើង​ត្រូវ​ទទួល​។

 

ចោទិយកថា​១៦:៤

មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំ​បែ​នៅ​ជា​មួយ​ ក្នុង​ព្រំ​ស្រុក​ឯង​ទាំង​អស់​ក្នុង​វេលា​៧​ថ្ងៃ​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​សាច់​ ដែល​ឯង​ថ្វាយ​យញ្ញ​បូជា នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ដំបូង​នោះ​សល់​ដល់​ព្រឹក​ដែរ

តើ​យើងដឹង​ពី​ក្រុម​ជំនុំ​នីមួយៗ​ដោយ​របៀប​ណា? ការ​ស្លាប់​របស់​បុគ្គ​ល​ម្នាក់​ធ្វើឲ្យ​មាន​ម្នាក់​ទៀត។ ការ​ស្លាប់​របស់​លោក Luther នាំឲ្យ​មាន​លោក Wesley។ ការ​ស្លាប់​របស់​លោក Wesley ធ្វើ​ឲ្យ​មាន​​Pentecost។ អ្វី​ទាំង​អស់​កើត​ឡើង​ដោយ​សារ​ព្រះ​បន្ទូល​ព្រះ។ សំរាប់​ខ្ញុំ​​ ខ្ញុំ​គ្មាន​ការ​អប់​រំ​នោះ​ទេ តែ​ខ្ញុំ​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​បង្រៀន គឺ​គ្រប់​ទាំង​អស់​មក​ពី​ព្រះ។ បើ​អ្នក​មាន​ព្រះ​បន្ទូល​ទ្រង់​ នោះ​អ្នកក៏​មាន​​សេចក្តី​សន្យា​របស់​ទ្រង់។

 

ហេព្រឺ ២:៤, រ៉ូម ១:១៧, កាឡាទី ៣:១១, ហេព្រឺ​១០:៣៨

ទោះ​បី​ជា​លោក​ Luther មាន​សេចក្តី​ពិត​ហើយ​បង្រៀន​ដល់​ក្រុម​ជំនុំ ឲ្យ​នៅ​មាន​សេចក្តី​ជំនឿ​ក៏​ដោយ ក៏​យើង​មិន​ត្រូវ​គិត​ថា​ជាលទ្ឋិ​របស់​​ក្រុម​មេតូឌីស​នោះ​ទេ​។ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច? និកាយ​ដែល​ខុស​ពី​ព្រះ​បន្ទូល​ទ្រង់​......................​។ អង្កាម​ត្រូវ​តែ​ដុត​ចោល។

ចូរ​កត់​សំគាល់​អំពី​ លោហិត​នៃ​កូន​ចៀម។ រូប​កាយ​របស់​ព្រះ​គ្រីស្ទ​ គឺ​យញ្ញ​បូជារស់ លោហិត​របស់​កូន​ចៀម​លាប​នៅ​លើ​ទ្វារ​។ កូន​ចៀម​បាន​សំលាប់ គឺ​ព្រះ​យេ​ស៊ូវ​គ្រីស។

ឥឡូវ​នេះ​ កូន​ចៀម​គឺ​​រូប​អង្គ​នៃ​​ព្រះយេ​ស៊ូវ​គ្រីស្ទ។ តើ​ខ្ញុំ​និយាយ​អញ្ចឹង​ត្រូវ​ទេ? ព្រះគ្រីស្ទ គឺ​ជា​កូន​ចៀម។​ព្រះ​អង្គ​គឺ​ជា​កូន​ចៀម​ដ៏​ស្រស់​ស្អាត​សំរាប់​ជា​យញ្ញ​បូជា។ ទ្រង់​ជា​កូន​ចៀម​ដែល​បរិសុទ្ឋ។

ម៉ាថាយ ៤:៣, លូកា ៤:៣

ព្រះ​អង្គ​ត្រូវ​ជួប​សេចក្តី​ល្បួង។ ព្រះ​អង្គ​ប្រសូត​នឹង​ស្ត្រី​ព្រហ្ម​ចារី ជា​ស្រ្តី​បរិសុទ្ឋ។ តើ​អ្នក​ណា​ល្បង​ល​ទ្រង់? សាតាំង​ប្រឆាំង​នឹង​ព្រះ​បន្ទូល​ទ្រង់។ នាង​អេវ៉ា​ត្រូវ​ចាញ់ល្បួង​របស់​វា រីឯ​លោកម៉ូសេ ក៏​ដូច្នេះ​ដែរ។ប៉ុន្តែ​នៅ​ពេល​វា​ល្បួង​ព្រះ​យេ​ស៊ូវ​ ហើយ​ព្យាយាម​យក​ព្រះ​បន្ទូល​មក​ចាប់​កំហុស​ទ្រង់​ វា​ដឹង​ថា​មិន​ដូច​ម៉ូ​សេ​ទេ។ ចូរ​មើល ព្រះ​គ្រីស្ទ​ជួប​សេចក្តី​ល្បួង​។ តើ​ព្រះ​អង្គ​ទ្រង់​ធ្វើ​យ៉ាង​ណា? សាតាំង​បាន​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ថា បើ​សិន​ជា​ឯង​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ ចូរ​សំដែង​ការ​អស្ចារ្យ​ដើម្បី​ឲ្យ​យើង​ដឹង​ថា​ឯង​ជា​ព្រះ​មេ​ស៊ី។ ឥឡូវ​នេះ​ ឯង​ឃ្លាន​ហើយ​ ឯង​គ្មាន​អ្វី​នឹង​បរិភោគ​ទេ ចូរ​ធ្វើ​ថ្ម​នេះ​ឲ្យ​ទៅ​ជា​នំបុ័ង​ ហើយ​បរិភោគទៅ។

 

ចោទិយកថា ៨:៣, ម៉ាថាយ ៤:៤, លូកា​ ៤:៤

ព្រះ​ទ្រង់​មាន​បន្ទូល​ថា មាន​សេចក្តី​ចែង​ទុក​មកថា មនុស្ស​មិន​រស់​ដោយ​សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល​ ដែល​ចេញ​ពី​ព្រះ​ឱ​ព្រះ​មក​វិញ។ នេះ​ជា​អ្វី​ដែល​មនុស្ស​ត្រូវ​រស់​នៅ។ កូន​ចៀម​ជួប​សេចក្តី​ល្បួង​។​ ចូរ​មើល​ តើ​មាន​កន្លែង​ណា​ដែល​ទ្រង់​ចាញ់​សេចក្តី​ល្បួង​ឬទេ?

 

ម៉ាថាយ ២២:១៦

ពួក​ផារ៉ាស៊ីនិយាយថា “លោក​គ្រូ​ យើង​ដឹង​ថា លោកល្អ លោក​ពិត​ត្រង់”។

 

ម៉ាថាយ​១៩:១៧, ម៉ាកុស ១០:១៨, លូកា​ ១៨:១៩

“ហេតុ​អ្វី​បាន​ជា​​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ មាន​តែ​មួយ​ទេ​ដែល​ល្អ​គឺ​ជា​ព្រះ​។ តើ​អ្នក​ជឿ​សេចក្តី​នេះ​ទេ?”

ព្រះ​អង្គ​មាន​បន្ទូល​ថា មាន​តែ​មួយ​ទេ​ដែល​ល្អ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ល្អ​ដូច្នេះ​ បើ​អ្នក​មិន​ជឿថា​ខ្ញុំ​ជា​ព្រះ​ផង​នោះ? ហេតុ​អី​បាន​ជា​ហៅ​ខ្ញុំ​ថា​ល្អ?​ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​ដូច្នេះ? អ្នក​ដែល​ល្អ​នោះ​គឺ​មាន​តែ​មួយ​គត់​ គឺ​ជា​ព្រះ​។

 

ម៉ាថាយ ២២:១៦,១៨, លូកា​២០:២១

ព្រះ​អង្គ​ទ្រង់​ជ្រាប​ឧបាកល​របស់​គេ។ ព្រះ​អង្គ​ដឹង​ថា ពួក​គេ​ជា​មនុស្ស​លាក់​ពុត។

ទ្រង់​ជួប​​សេចក្តី​ល្បួង​គ្រប់​ទី​កន្លែង​ គ្រប់​ពេល​វេលា។ ប៉ុន្តែ​គ្មាន​កំហុស​ណា​មួយ​ ដែល​គេ​អាច​ចាប់​ទ្រង់​បាន​នោះ​ទេ។ នេះ​បញ្ជាក់​ថា ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃព្រះ។

កូន​ចៀម​ត្រូវ​ជួប​សេចក្តី​ល្បួង​។ មាន​ថ្ងៃ​ឈប់​សំរាក​ពីរ​។​ មួយ​សំរាប់​ជនជាតិ​យូដា​ដែល​ជា​ពេល​ដែល​គេ​ថា្វ​កូន​ចៀម​តាម​ប្រភេទ និង​មួយ​ទៀត​សំរាប់​សាសន៍​ដទៃសំរាប់​អ្នក​ដែល​មាន​ចៀម។ ពួក​គេ​ជឿ​ថា​ថ្ងៃ​ទាំ​ង​ពីរ​នេះ​ជា​ថ្ងៃ​បរិសុទ្ឋ​ ហើយ​កូន​ចៀម​សំរាប់​យញ្ញ​បូជា​នឹង​យាង​មក​។ប៉ុន្តែ​នៅ​ពេល​ដែល​ទ្រង់​យាង​មក​ ពួក​គេ​មិន​ស្គាល់​ទ្រង់​ទៅ​វិញ។

អ្នក​អាច​មើល​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​។ សញ្ញា​ចាស់​កត់​ត្រា​ពី​អ្វី​ដែល​នឹង​កើត​ឡើយ​ក្នុង​សញ្ញាថ្មី។

ចូរ​មើល​​ រយៈ​ពេល​១៤​ថ្ងៃ​កូន​ចៀម​ជួប​សេចក្តី​ល្បួង។ កូន​ចៀម​នោះ​គឺ​ជា​ព្រះ​យេ​ស៊ូវ​គ្រីស្ទ។​ ទ្រង់​ត្រូវ​គេ​ធ្វើ​គត​នៅ​ល្ងាច​។

 

និក្ខមនំ ១២:២២, ចោទិយកថា ១២:២៣

លោហិត​នៃ​កូន​ចៀម​ត្រូវ​បាន​គេ​យក​ទៅ​លាប​ប្រឡាក់​នឹង​ធ្នឹម​ នឹង​ក្រប​ទ្វា​រ​ទាំង​សងខាង។ ​ឈាម​គឺ​ជា​ជីវិត។ “ចូរ​ប្រយ័ត​កុំ​ឲ្យ​បរិភោគ​ឈាម​ឡើយ ដ្បិត​ឈាម​ជា​ជីវិត ហើយ​មិន​ត្រូវ​ឲ្យ​បរិភោគ​ជីវិត​ជា​មួយ​នឹង​សាច់​ឡើយ”។ ចូរ​មើល ឈាម​ត្រូវ​បាន​គេ​យក​ទៅ​លាប​នឹង​ធ្នឹម​ទ្វារ​ ជា​កន្លែង​ដែល​ដង្វាយ​ត្រូវ​បាន​ទទួល​។ តើ​អ្វី​ទៅ​ជា​ជីវិត?ឈាម​ត្រូវ​បាន​យក​ទៅ​លាប​នៅ​ឆ្នឹម​ទ្វារ​បាន​បង្ហាញ​​ពី​យញ្ញ​បូជា​ពី​ខាង​ក្នុង។

ឥឡូវ​នេះ​យើង​ស្វែង​រក​កន្លែង​សំរាប់​ថ្វាយ​បង្គំ តាម​រយៈ​នេះ តាម​រយៈ​ឈាម​របស់​ចៀម។ ឈាម​ដែល​នៅ​លើ​ទ្វារ​ និយាយ​ពី​កន្លែង​ដែល​យើង​ត្រូវ​ចូល​ទៅ។ កន្លែង​របស់​យើង​សំរាប់​ថ្វាយ​បង្គំ​គឺ​ជា​ព្រះ​បន្ទូល​។ យើង​ដឹង​ដូច្នេះ។

 

ចោទិយកថា ១៦:៤

ឥឡូវ​នេះ​ចូរ​មើ​ល​នៅ​ខ​ទី​៤ “មិន​ត្រូវ​ឲ្យ​សល់​នំបុ័ង​ណា​មួយ មិន​ត្រូវ​ឲ្យ​សល់​យញ្ញ​បូជា​ណា​ឡើយ”។ ឬ​មិន​ត្រូវ​ឲ្យ​មាន​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ​ទៀត​​ឡើយ។ យើង​តែង​តែ​និយាយ​​ យើង​ជា​Lutherans យើង​ចង់និយាយ​ពី​ចំនុច​នេះ។

ពី​សម័យ​មួយ​ទៅ​សម័យ​មួយ​និកាយ​នៅ​តែ​បន្ត​មាន ដូច​ជា​សម័យ​Lutheran ទៅ​​សម័យ​Wesley។ សម័យ​Wesley ទៅ​សម័យ​​ Pentecostal។​ តែ​សម័យ​​ Pentecostal ​ត្រូវ​​បាត់​បង់​ គឺ​ដុត​ចោល​ក្នុង​ភ្លើងវិញ​​ពី​ព្រោះ​យើង​ត្រូវ​បាន​ដុត​ចោល​ក្នុង​ភ្លើង​ដូច​ជា​ចំបើង​​ដូច្នេះ​ដែរ។ ​និកាយ ​ដូច​ជាមែក​ដែល​ត្រូវ​បាន​ដុត​ចោល​។ ដូច្នេះ​កុំ​យក​និកាយ​របស់​អ្នក​ទៅ​ធ្វើ​ទី​បន្ទាល់​ឡើយ។ តែ​ជា​ព្រះ​បន្ទូល​វិញ។ ព្រះ​បន្ទូល​មិន​ដែល​ខុស​នោះ​ទេ។

 

ចោ​ទិ​យក​ថា ១៦:៥,៦

សូម​មើល​ខ៥ និង​ខ​៦​

ឯង​គ្មាន​ច្បាប់​នឹង​ថ្វាយ​យញ្ញ​បូជា​នៃ​បុណ្យ​រំលង​ នៅ​ទី​ក្រុង​ដទៃ​ណា​ ដែល​ព្រះ​យេ​ហូវ៉ា​ ជា​ព្រះ​នៃឯង​ ទ្រង់​ប្រទាន​ឲ្យ​នោះ​ទេ

នៅ​កន្លែង​ដែល​ព្រះ​យេ​ហូវ៉ា ជា​ព្រះ​នៃ​ឯង​ ទ្រង់​រើស​តាំង​ សំរាប់​តាំង​ព្រះ​នាម​ទ្រង់​វិញ...

 

អ្នក​និយាយថា​ ជា​រៀង​រាល់​ព្រឹក​ខ្ញុំ​ចូល​ក្នុង​​ព្រះ​វិហារ​របស់​មេតូឌីស។ ឬ​ជា​រៀង​រាល់​ព្រឹក​ខ្ញុំ​ទៅ​​ព្រះ​វិហារ​កាតូលិក។​ បាទ​!​ ព្រះ​អង្គ​ទ្រង់​អនុ​ញ្ញាត​រាស្ត្រ​របស់​ទ្រង់​ចូល​តាម​ទ្វារ​របស់​វិហារ​ទាំង​នោះ។ ព្រះ​អង្គ​មាន​រាស្រ្ត​របស់​ទ្រង់​នៅ​វិហារ​កាតូលិក វិហារ​មេតូឌីស វិហារPresbyterian និង​វិហារ​Pentecostal។ ​ប៉ុន្តែ​អ្នក​មិន​ត្រូវ​ថ្វាយ​បង្គំ​ទ្រង់​នៅ​តាម​ទ្វារ​ទាំង​នោះ​ឡើយ។  ព្រះ​អង្គ​មាន​ទ្វារ​របស់​ទ្រង់​សំរាប់​យើងៈ

ប៉ុន្តែ​នៅ​កន្លែង​ដែល​ទ្រង់​បាន​រើស​តាំង​ ដើម្បី​តាំង​ព្រះ​នាម​ទ្រង់ គឺ​នៅ​ទី​នោះ​ដែល​ត្រូវ​ថ្វាយ​យញ្ញ​បូជា​នៅ​ពេល​ល្ងាច...

 

លោកុប្បត្តិ ២៤:៦៣,៦៤

តើ​នៅ​ពេល​ណា​ដែល​បេរិកា​ ស្វែង​រក​អ៊‌ី​សាក​? នៅពេលណាដែលEliezer យកនាងធ្វើជាប្រពន្ឋ? គឺ​ពេល​ល្ងាច។

វា​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ជា​ពេល​ល្ងាច

ពេល​ដែល​ត្រូវ​ថ្វាយ​សិរី​ល្អ​អ្នក​ត្រូវ​តែ​ស្វែងរក

ពេល​នេះ​មាន​ពន្លឺ​

ស្វែង​រក​ព្រះ​មាន​ដ៏​ថ្លៃ​ឧត្តម​របស់​ព្រះ​យេ​ស៊ូវ​គ្រីស្ទ

មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​លន់​តួ​បាន​របស់​ខ្លួន​

ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នឹង​សណ្ឋិត​ក្នុង​អ្នក​

ពន្លឺ​ពេល​ល្ងាច​បាន​មក

នេះ​ជា​ហេតុ​ផល​​ ដែល​បញ្ជាក់​ថា​ព្រះ​យេស៊ូវ​និង​ព្រះ​វរបិតា​តែ​មួយ​

 

នេះ​ជា​សេចក្តី​ដំបូង ឥឡូវ​នាង​បាន​ក្លាយ​ទៅ​ជា​កូន​ក្រមុំទៅ​ហើយ​។ ចូរ​មើល​តើ​ខ្ញុំ​កំពុង​និយាយ​អំ​ពី​អ្វី?

ខ្ញុំ​ចង់​បញ្ចប់​ពេល​នេះ ហើយ​ចាប់​ផ្តើម​ម្តង​ទៀត​នៅ​យប់​នេះ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ។ ទេ!​ ទេ! អ្នក​ត្រូវ​ញុំ​អាហារ​ថ្ងៃ​ត្រង់​។ ខ្ញុំ​មាន​កំនត់​ចំនាំ​មួយ​ចំនួន។ អូ! ចុះ​សំរាប់​យប់​នេះ វា​ប្រសើរ​ទេ?​ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្យាយាម​បន្តិច។ ឥឡូវ​សូម​យើង​បន្ត​បន្តិច​ទៀត យើង​គ្មាន​ពេល​ច្រើន​ទេ​។

 

ចោទិយកថា ១៦:៥,៦

ឥឡូវ​នេះ​សូម​ស្តាប់​ខ្ញុំ “អ្នក​មិន​ត្រូវ​ចូល​ក្នុង​ទ្វារ​នៃ​ទី​ក្រុង​ដទៃ​ណា ក្រៅ​ពី​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​នោះ​ឡើយ​”។ ព្រះ​អង្គ​ទ្រង់​នឹង​តាំង​ព្រះ​នាម​ទ្រង់​នៅ​កន្លែង​ដែល​ព្រះ​អង្គ​ទ្រង់​បាន​រើស។ កន្លែង​នោះ​ជា​កន្លែង​ដែល​យើង​ត្រូវ​ថ្វាយ​បង្គំ​ទ្រង់។ អ្នក​មិន​អាច​ទៅ​កន្លែង​ផ្សេង​បាន​ទេ លើក​តែ​កន្លែង​ដែល​ទ្រង់​បាន​រើស​តែ​ប៉ុណ្ណោះ។

 

យ៉ូហាន ១០:៧,៩

ឥឡូវ​នេះ​តើ​ទ្រង់​សព្វ​ព្រះ​ហឬទ័យ​នឹង​ធ្វើ​អ្វី​នៅ​ទី​នោះ? តើ​ទី​នោះ​នៅ​ឯ​ណា? នៅ​ព្រះ​គម្ពីរ​យ៉ូ​ហាន​១០ ព្រះ​យេ​ស៊ូវ​ទ្រង់​មាន​បន្ទូល​“ខ្ញុំ​ជា​ទ្វារ​។ ខ្ញុំ​ជា​ទ្វារ​នៃ​ឋាន​សួគ៌​។ ខ្ញុំ​ជា​ទ្វារសំរាប់​ចៀម​គ្រប់​គ្នា​ អ្នក​ដែល​ចូល​តាម​ទ្វារ​នេះ​នឹង​មាន​សុវត្ថិភាព​”។

ឥឡូវ​នេះ​យើង​បង្អង់​ត្រង់​ចំនុច​នេះ​បន្តិច ដើម្បី​សន្សំ​ពេល។ ទ្រង់​ជា​ទ្វារ​ ទ្វារ​ចៀម។ ឥឡូវ​យើង​ចង់​កត់​សំគាល់​នៅ​ទី​នេះ។ ម្លប់​គឺ​ពិត​ជា​នៅ​ទី​នេះ។

ចូរ​កត់​សំគាល់​ ព្រះ​យេស៊ូវ​​ផ្តល់​ឲ្យ​យើង​មានជីវិត​ពេញ​បរិបូរណ៍។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​​បាន​ចែង​អំ​ពី​ទ្រង់​រាល់​ពិធី​បុណ្យ​ រាល់​ការ​ថ្វាយ​បង្គំ​ និង​រាល់​អ្វីៗ​ទាំង​អស់​។ ខ្ញុំ​បាន​ដក​ស្រង់​ចំនុច​មួយ​ចំនួន​ក្នុង​ព្រះ​គម្ពីរ​ ដែល​និយាយ​ពី​ការ​ពន្យល់។ សញ្ញា​ចាស់​កើត​ឡើង​រយៈ​ពេល​យូរ​មក​ហើយ ហើយ​ក៏​មាន​ការ​ពន្យល់​ពី​ពិធី​ផ្សេងៗ ការ​ថ្វាយ​ព្រះ​គ្រីស្ទ​ជា​យញ្ញ​បូជា​សំរាប់​អំ​ពើ​បាន​របស់​យើង​រាល់​គ្នា​ដែរ។

កាល​សម័យ​លោក​អេ​លី​សេ​​ មាន​សាលា​មួយ​ដែល​ហៅ​ថា ការងារ​ហោរា។ ជា​កន្លែង​របស់​ពួក​ហោ​រា។ នៅ​ពេល​ពេល​មួយ​លោក​អេ​លីសេ​នៅ​ជា​មួយ​ពួក​គេ ពេល​នោះ​មាន​អំ​ណត់​ជា​ខ្លាំង​​ ឯ​ពួក​សិស្ស​របស់​ពួក​ហោរា គេ​អង្គុយ​នៅ​មុខ​លោក​ រួច​លោក​បង្គាប់​​អ្នក​បំរើ​ដាក់​ថ្លាង​ធ្វើ​បបរ​ឲ្យ​ពួក​សិស្ស​ហោរា​បរិភោគ។ មាន​ម្នាក់​ចេញ​ទៅ​រក​បន្លែ​ឯ​ទី​វាល​ ក៏​ឃើញ​វល្លិ៍​ ហើយ​បេះ​ផ្លែ​ដាក់​ពេញ​ថ្នក់​អាវ​ គាត់​បាន​កាប់​វា​ជា​កង់ៗ​រួច​ដាក់​ទៅ​ក្នុង​បបរ។

 

២ពង្សាវតារ​ក្សត្រ​៤:៣៩,៤០

ចូរ​កត់​សំគាល់​ម្តង​ទៀត​។ លោក​អេលី​សេ​​បាន​មក​ដល់​ គេ​បាន​ដួស​បបរ​នោះ​បរិភោគ​ ពេល​មាន​អ្នក​ស្រែក​ឡើង​ថា ឱ​អ្នក​សំណប់​ព្រះ​អើយ​បបរ​នេះ​ពុល​ទេ។ លោក​បាន​ប្រាប់​គេ​ឲ្យ​យក​​ម្សៅ​​មក​ចុះ​ រួច​លោក​ក៏​ចាក់​ចូល​ទៅ​ក្នុង​ថ្លាង​នោះ​ រួច​ក៏​ដួស​ចែក​គ្នា​បរិភោគ​ នោះ​ក៏​គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​នោះ​សោះ។​

ពេល​នេះ​អាហារ​ដែល​ជា​ដង្វាយ​គឺ​ជាព្រះ​យេ​ស៊ូវ​គ្រីស្ទ​។ ទ្រង់​គឺ​ជា​អា​ហារ ជា​អា​ហារ​សំរាប់​យើង​រាល់​គ្នា។ ទ្រង់​បញ្ជាក់​ថា ទ្រង់​មិនប្រែ​ប្រួល​ឡើយ​ ទ្រង់​នៅ​ស្ថិតស្ថេរ​ជា​និច្ច​ ទោះ​ជា​ម្សិល​មិញ ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ឬ​អស់​កល្ប​ត​ទៅ​។ ទ្រង់​មិន​ប្រែ​ប្រួល​ឡើយ ទ្រង់​គឺ​ជា​ជីវិត។ ទ្រង់​ជា​​របស់​ទាំង​អស់។អា​ហារ​គឺ​ជា​រូប​កាយ​របស់​ទ្រង់​ដែល​ត្រូវ​ខ្ទិច​ខ្ទាំ ប៉ុន្តែ​ជន​ជាតិ​យូដាគេ​មិន​យល់​ពី​ការ​​នេះ​ឡើយ។

ឥឡូវ​នេះ​បើ​យើង​មាន​ទ្រង់​និកាយ​គឺ​ត្រូវ​នៅ​ពី​ក្រោយ ពី​ព្រោះ​ទ្រង់​បរិសុទ្ឋ ទ្រង់​ជា​ទ្រង់​បន្ទូល​មិន​ផ្លាស់​របស់​ព្រះ ដែល​ជា​នំបុ័ង​ឥត​ដំបែ​ ដូច​មាន​ចែង​ក្នុង​ព្រះ​គម្ពី​រ​យ៉ូ​ហាន​១០។ នេះ​ជា​ការ​ពិត ទ្រង់​ជា​នំ​បុ័ង​ឥត​ដំបែ។ បើ​អ្នក​ថែ​ម​នេះ​ ឬ​ថែម​នោះ វា​ជា​ដំ​បែ មិន​មែន​ជា​របស់​សុទ្ឋ​ឡើយ។

ចូរ​មើល​ តើ​អ្វី​ដែល​បំផ្លាញ​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ? គឺ​ជា​​របស់​មិន​សុទ្ឋ​ ជា​របស់​កូន​កាត់​។ ដូច​ជា​ពោត​កូន​កាត់​ គឺ​តែង​តែ​មាន​តូច​ មាន​ធំ​​ មាន​វែង​ មាន​ខ្លី​ មាន​ស្អាត​ មាន​អា​ក្រក់។

ឥឡូវ​នេះ​ខ្ញុំ​សូម​បង្ហាញ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​មួយ​ខ្ញុំ​​កំពុង​តែ​ស្រោច​ផ្កានៅ​ក្នុង​ទី​ធ្លា​ផ្ទះ​​របស់​ខ្ញុំ​ ពេល​នោះ​មាន​ស្ត្រី​ម្នាក់មាន​ផ្កា​ក្នុង​ថូច​តូ​ច​របស់​នាង ផ្កា​ទាំង​នោះ​ជា​ពូជ​ផ្កា​បង្កាត់​។ យើង​ត្រូវ​​ស្រោច​ផ្កា​បី​ឬ​បួន​ដង​ក្នុង​មួយ​សប្តាហ៍​បើ​មិន​ដូច្នេះ​ទេ​វា​នឹង​ងាប់។ គ្មាន​ភ្លៀងឡើយ​​រយៈ​ពេល​៦​ខែ​​ទៅ​ហើយ ប្រ​សិន​បើ​ភ្លៀ​ង​តែ​១០​នាទី​ ​វា​នឹង​គ្មាន​ធូលី​​នោះ​ទេ។​ ដូច្នេះ​យើង​ត្រូវ​ស្រោច​ទឹក​វា​រហូត​ បើ​មិន​ដូច្នេះ​ទេ​វា​នឹង​ងាប់​។ ប៉ុ​ន្តែ​ខ្ញុំ​ឃើញ​ថា ផ្កា​បង្កាត់​​​ទាំង​នោះ​មិន​សូវ​ស្រស់​ដូច​ផ្កា​ដទៃឡើយ។ តើ​ផ្កា​ទាំង​នោះ​បាន​ទឹក​មក​ពី​ណា? គឺ​អ្នក​ត្រូវ​ស្រោច​វា ជា​រៀង​រាល់​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ម្តង​ ហើយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ចៃ​នៅ​ស្លឹក​វា។ បើ​គ្មាន​ទឹក​ នោះ​នឹង​មាន​ចៃ​ស៊ី​ស្លឹក​ ហើយ​វា​នឹង​គ្មាន​ភាព​ស្រស់​ស្អាត​ទេ។ ប៉ុន្តៃ​ផ្កា​ផ្សេង​ទៀត​គ្មាន​ចៃឡើយ​ គឺ​មាន​តែ​នៅ​លើ​ផ្កា​កូន​កាត់​ទាំង​នោះ។

នោះ​ដូច​គ្នា​ទៅ​នឹង​ក្រុម​ជំនុំ​ដែរ។ ពួក​គេ​ព្យាយាម​លាយ​បញ្ចូល​និកាយ​ទៅ​នឹង​ព្រះ​បន្ទូល​ព្រះ​។ គេ​គិត​ថា​អ្វី​ដែល​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​ជា​អ្វី​ដែល​និកាយ​និយាយ។ នៅ​ពេល​ដែល​គ្រីស្ទាន​ម្នាក់​បាន​កើត​ជា​ថ្មី​ គឺ​កើត​ជា​មួយ​ព្រះ​បន្ទូល​ព្រះ​ គាត់​ប្រាកដ​ជា​ខុស​ពី​​អ្នក​មិន​ជឿ​ដទៃ​ទៀត។ ចៃ​ឬ​អ្វី​ផ្សេង​ទៀត​នឹង​មិន​មក​រំខាន​គាត់​ទេ។ គាត់​ដូច​ជា​សត្វ​ឥន្ទ្រី​ដែល​ហើរ​នៅ​ទី​ដ៏​ខ្ពស់។

ចូរ​កត់​សំគាល់​ អ្នក​រាល់​គ្នា​ត្រូវ​តែ​ដឹង​ថា​និកាយ​សាសនា ឬ​អ្វី​ផ្សេង​ ដែល​បន្ថែម​ជា​មួយ​នំបុ័ង​មាន​ដំបែ​ នោះ​មិន​អាច​លាយ​បញ្ចូល​ជា​មួយ​នំបុ័ង​​ឥត​ដំបែ​បាន​ឡើយ។ ព្រះ​គម្ពីរ​បាន​ប្រាប់​ជា​មុនក្នុង​ពិធី​បុណ្យ​រំលង​ គឺ​ភាព​គ្មាន​​ដំបែ​មិន​ត្រូវ​បាន​យក​ចេញ​ពី​នោះ​ឡើយ។

បើ​អ្នក​និយាយ​ថា អ្នក​ជា​មេតូឌីស។​ អ្នក​ត្រូវ​បាន​ស្លាប់​។ ឬ​អ្នក​ថា​ អ្នក​ជា​Pentecostal។​ អ្នក​ក៏​ត្រូវ​បាន​ស្លាប់​ដែរ។

បើ​អ្នក​និយាយថា អ្នក​ជា​របស់​ព្រះ​គ្រីស្ទ​។​ នេះ​ទើប​ជា​ការ​ពិត។ អ្នក​កំពុង​តែ​ឈរ​លើ​អ្វី​ម្យ៉ាង​។ ការពិត​អ្នកកំពុង​តែ​ឈរ​លើ​អ្វី​ម្យ៉ាង។

ពេល​មួយ​ លោក​Churchill បាន​លើក​ម្រាម​ដៃ​ពីរ​ហើយ​និយាយថា​ យើង​មាន​ជ័យ​ជំនះ​ហើយ។ ដូច្នេះ​ប្រជា​ពល​រដ្ឋ​​ក៏​បាន​ក្រោក​ឈរ​ហើយ​និយាយ​ដូច្នេះ ពីព្រោះ​ពួក​គេ​ជឿ​លើ​សំដី​របស់​គាត់។

ព្រឹក​នេះ​តើ​អ្នក​រាល់​គ្នា​ជឿ​ខ្ញុំ​ឬ​អត់ ថា​អ្នក​រាល់​គ្នា​កំពុង​ឈរ​លើ​អ្វី​ម្យ៉ាង។ មាន​តែ​ម្នាក់​គត់​ដែល​អ្នក​អាច​រស់​នៅ​ និង​មាន​ជំហ នោះ​គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។

គ្មាន​កន្លែង​ណា​មួយ​ក្នុង​ព្រះ​បន្ទូល​បាន​និយាយ​អំ​ពី​និកាយ​នោះ​ឡើយ លើក​លែង​តែ​បាប៊‌ីឡូន។ ហើយ​បាប៊‌ីឡូន​ត្រូវ​បាន​រក​ឃើញ​ដោយ Nimrod ហើយ​ Nimrod ជា​អ្នក​បោះ​បង់​សាសនា។ ហើយ​ក៏​មាន​ស្រ្តី​មួយ​ចំនួន​ដែល​រំ​ពឹង​ថានឹង​ក្លាយ​ទៅ​ជា​មហេសី​របស់​គាត់ ឬ​ក៏​ជា​ហោរា។ ពួក​គេ​ថែ​មទាំង​ជឿ​ថា បាឡាម​ក៏​ចេញ​ពី​និកាយ​នោះ​ដែរ។ ពួក​គេ​មាន​ក្បួន​ច្បាប់ របៀប​របប​យ៉ាង​ត្រឹម​ត្រូវ​​ក្នុង​ការ​ថ្វាយ​បង្គំ(មាន​បងប្អូន​មួយ​ចំនួន​នៅ​ទី ក៏​ធ្លាប់​បាន​អានសៀវភៅHislop’s Two Babylons ឬ​សៀវ​ភៅ​ផ្សេង​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​ប្រវតិ្ត​របស់​ព្រះ​វិហារ​នោះ​)​។ ហើយមានស្រ្តីជាច្រើនដែលធ្វើការនេះ ស្រី្តទាំងនោះតាំងខ្លួនជាព្រះ ហើយ​​សាសនានោះជាសាសនាដែលមានការបង្ខិតបង្ខំ។ មនុស្ស​គ្រប់​គ្នា​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ជុំ​វិញ​ចក្រ​ភព​បាប៊‌ីឡូន​ត្រូវ​បាន​បង្ខំ​ឲ្យ​ទៅ​ថ្វាយ​បង្គំ​នៅ​ក្នុង​ប្រាសាទ​មួយ​ក្រោម​ការ​គ្រប់​គ្រង​របស់​ Nimrod។ ចូរ​មើល​ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ ។

បច្ចុប្បន្ន​ព្រះ​វិហារ​របស់​គេ​ក៏​មាន​ស្ថាន​ភាព​ដូច្នេះ​ដែរ ប្រ​សិន​អ្នក​មិន​ចូល​រៀន​ក្នុង​សាលា​រៀន​ថ្ងៃ​អាទិត្យ​ មិន​ធ្វើ​ការ​នេះ​ការ​នោះ​ដែល​គេ​ប្រាប់​នោះ​អ្នក​នឹង​ត្រូវ​បាន​គេ​បណ្តេញ​ចេញជា​មិន​ខាន។

ខ្ញុំ​តែ​ង​ប្រាប់​​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​ព្រះ​វិហារ មិន​ខ្វល់​វា​ជា​វិហារ​ណា​​ទេ។ ប៉ុន្តែ​ពួក​គេ​​តែង​មាន​គំ​និត​រុញរា។ ខ្ញុំឆ្ងល់​ថា​តើ​មក​ពី​មូល​ហេ​តុ​អ្វី?

          ខ្ញុំ​បាន​ជួប​ជា​មួយ​ពួក​គេ​ នៅ​ថ្ងៃ​ដំបូងដែល​ចូល​រួម​ក្នុង​ព្រះ​វិហារ​ ពួក​គេ​បាន​ជួប​អ្នក​រាល់​គ្នា។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ជួប​ពួកគេ​ អ្នក​មិន​ស្វាគមន៍​គេ​ទេ​។ ចូរ​មើល រឿង​នេះ បង្ខំ​អ្នក វា​ហាក់​ដូច​ជា​មាន​សំពាធ​ទៅ​លើ​អ្នក​រាល់​គ្នា។ មើល នោះ​មាន​តែ​ក្នុង​បាប៊‌ីឡូន​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុង​ព្រះ​គ្រីស្ទ​គ្នា​នរណា​បង្ខំ​អ្នក​ឲ្យ​ស្វា​គមន៍​គេ​ឡើយ​ តែ​ជា​ចិត្ត​របស់​អ្នក​ដែល​ជំរុញ​អ្នក​វិញ។

ព្រះ​អង្គ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​មិន​តាំង​ព្រះ​នាម​ទ្រង់​ក្នុង​បាប៊‌ី​ឡូន​ទេ​។ ទ្រង់​មិន​អាច​តាំង​ព្រះ​នាម​ទ្រង់​ក្នុង​ព្រះ​វិហារ​របស់​បាប៊‌ីឡូន​ឡើយ។ អូ!!​ ​ពួក​​គេ​តាំង​ព្រះ​ទ្រង់​ ប៉ុន្តែ​ទ្រង់​មិន​ដែល​ទាល់​តែ​សោះ។

 

ចោទិយកថា ១៦:២,៦

ទ្រង់​មាន​បន្ទូល​ថា “កន្លែង​ដែល​អញ​​ជួប​ជា​មួយ​ឯង និង​ទទួល​យញ្ញ​បូជា​របស់​ឯង​ គឺ​ជា​កន្លែង​ដែល​​អញ​បាន​រើស ដើម្បី​តាំង​ព្រះ​នាម​​របស់​អញ។ ចូរ​មក​តាម​ទ្វារ​នោះ ជា​ទ្វារ​ដែល​អញ​បាន​រើស​ ដើម្បី​តាំង​ព្រះ​នាម​អញ។ គឺ​កន្លែង​នោះ​ហើយ​ដែល​ឯង​ត្រូវ​ទៅ”។

អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្វែង​រក​កន្លែង​ដែល​មាន​ព្រះ​នាម​ទ្រង់​ ពីព្រោះ​ជា​កន្លែង​តែ​មួយ​គត់​ដែល​ទ្រង់​ផ្តល់​ឲ្យ។ អាម៉ែន! ចូរ​ថ្វាយ​ល្អ​ដល់​ទ្រង់!! សូម​មើល​កន្លែង​ណា​ដែល​ទ្រង់​ បាន​តាំង​ព្រះ​នាម​របស់​ទ្រង់? គឺ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់។

អូ!! បង​Branham បង​និយាយ​ថា​ កន្លែង​នោះ​គឺ​នៅ​ក្នុង​ព្រះរាជ​បុត្រា​របស់​ទ្រង់​ មិន​មែន​ទ្រង់​ទេ​ឬ?

កូន​តែង​តែ​យក​ឈ្មោះ​ឪ​ពុក​តា​ម​ខ្លួន​ជា​និច្ច ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ។ ខ្ញុំ​ទៅ​គ្រប់​ទី​កន្លែង​នៅ​ផែន​ដី​នេះ នាម​លោក​Branham ពី​ព្រោះ​គាត់​ជា​ឪពុក​របស់​ខ្ញុំ។

 

យ៉ូ​ហាន ៥:៤៣

ព្រះ​យេ​ស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​បាន​មក​ដោយ​នូវ​ព្រះ​នាមរបស់​​ព្រះ​វរបិតាខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ”។ តើ​អ្នក​មាន​ចាំ​ព្រះ​បន្ទូល​នេះ ចូរ​មើល​ព្រះ​គម្ពីរ​យ៉ូ​ហាន ៥:៤៣ “ខ្ញុំ​បាន​មក​ដោយ​នូវ​ព្រះ​នាមរបស់​​ព្រះ​វរបិតាខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ”។ ​ព្រះ​វរបិតា បាន​តាំង​ព្រះ​នាម​ទ្រង់​ នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រ​របស់​ទ្រង់។ ហើយ​ទ្រង់​គឺ​ជា ផ្លូវ​ ជា​ទ្វារ និង​ជា​វិមាន ព្រះ​ទ្រង់​តាំង​ព្រះ​នាម​ទ្រង់​ក្នុង​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​មិន​បាន​តាំង​ព្រះ​នាម​ទ្រង់​ក្នុង​ខ្ញុំ​នោះ​ទេ ក៏​មិន​បាន​តាំង​ព្រះ​នាម​ទ្រង់​ក្នុង​ព្រះ​វិហារ​ដែរ ទ្រង់​ក៏​មិន​ដែល​តាំង​ព្រះ​នាម​ទ្រង់​ក្នុង​និកាយ​​មេតូឌីស បាទីស ឬ​កាតូលិកឡើយ តែ​​ព្រះ​អង្គ​តាំង​ព្រះ​នាម​ទ្រង់​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​មាន​ព្រះ​នាម​ថា អេម៉ាញូអែល

 

ម៉ាថាយ ១៦:១៧,១៨

ហើយ​ព្រះ​នាម​គឺ​ជា​​ព្រះ​បន្ទូល​ ពី​ព្រោះ​ទ្រង់​គឺ​ជា​ព្រះ​បន្ទូល។​ អាម៉ែន!។ តើ​ទ្រង់​ជា​អ្វី? ព្រះ​បន្ទូល​បាន​សំដែង​ពី​ព្រះ​នាម​ទ្រង់​។ សូម​កុំ​ឆ្ងល់...... ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “សាច់​ឈាម​មិន​បាន​សំដែង​ឲ្យ​អ្នក​ស្គាល់​ទេ​ គឺជា​​ព្រះ​វរបិតាដែល​គង់​នៅ​ស្ថាន​សួគ៌​វិញ ដែល​បាន​សំដែង​ឲ្យ​យើង​ដឹង​ថា ខ្ញុំ​​ជា​អ្នក​ណា។ ​នៅ​លើ​ថ្ម​ដា​នេះ​ខ្ញុំ​នឹង​តាំង​កន្លែង​ថ្វាយ​បង្គំ​ ហើយ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ នឹង​មិន​ដែល​ឈ្នះ​ឡើយ” អាម៉ែន។ ព្រះ​វិហារ​របស់​ព្រះ​ ស្ថិត​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ។ អ្នក​អាច​ច្រៀង​ចំរៀង​បាន​​ ប៉ុន្តែ​បើ​អ្នក​មិន​នៅ​ក្នុងព្រះ​គ្រីស្ទ​ អ្នក​កំពុង​នៅ​លើ​ខ្សាច់ ដែល​គ្មាន​លំនឹង​អញ្ចឹង​ដែរ។ ប៉ុន្តែ​ថ្ម​ដា​ គឺ​ជា​ព្រះ​គ្រីស្ទ​ និង​ព្រះ​បន្ទូល​របស់​ទ្រង់។

ដំបូង​មាន​Lutheran ហើយ​បន្ទាប់​មក​គេ​បាន​បង្កើត​និកាយ​ផ្សេងទៀត។ វា​កាន់តែ​កើន​ឡើង​ គឺ​ចេញ​ពី​បាត​​ជើង​ហើយ​មក​ដល់​កំភ្លួន​ជើង មាន​ដូច​ជា​មេតូឌីស និង​និកាយ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​ទ្រង់​មិន​មែន​ជា​ជើង​ឬ​ជា​ភ្លៅ​ឡើយ​​ តែ​ទ្រង់​ជា​រាង​កាយ​ទាំង​មូល​តែ​ម្តង។ តើ​អ្នក​រាល់​គ្នា​មាន​បាន​កត់​សំគាល់​អំពី​ពីរ៉ាមីត​ទេ?

 

យ៉ូហាន​៥:៤៣, យ៉ូហាន​១៤:១៩

ឥឡូវ​នេះ​កូន​តែង​យក​ឈ្មោះ​របស់​ឪពុក​តាម​ជាប់​ជា​និច្ច។ រាល់​កូន​ទាំង​អស់​គឺ​ដូច្នេះ​ឯង។ ហើយព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “ទ្រង់​មក​ក្នុង​ព្រះ​នាម​ព្រះ​វរបិតា”។ តើ​អ្វី​ជា​ព្រះ​នាម​ព្រះ​វរបិតា? អ្វី​ជា​ព្រះ​នាម​ព្រះ​រាជ​បុត្រ?​ ហើយ​ទ្រង់​មាន​បន្ទូល​ថា “បន្តិច​ទៀត​លោកីយ​នឹង​លែង​ឃើញ​ខ្ញុំ​ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ...”។ ពេល​នេះ​​ទ្រង់​ជា​ព្រះ​​វិញ្ញាណ​បរិសុទ្ឋ​ ដែល​កំពុង​តែ​មាន​វត្ត​មាន​នៅ​ក្នុង​យើង។ នេះ​ជា​ហេតុ​ផល​ដែល​យើង​ថ្វាយ​បង្គំ​ទ្រង់។ អូ!! ចូរ​មើល​ ព្រះ​វរបិតា ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ឋ គឺ​ជា​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​។“ខ្ញុំ​បាន​មក​ក្នុង​ព្រះ​នាម​ព្រះ​វរបិតា​ខ្ញុំ​ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ”។

 

យ៉ូហាន​៥:៤៣

ទ្រង់​មាន​បន្ទូល​ទៀត​ថា “បើ​សិន​ជា​មាន​អ្នក​ណា​ទៀត​មក……”​  ជានិកាយ ឬ​សាសនា។“គេ​មក​ដោយ​នូវ​ឈ្មោះរបស់​ខ្លួន​គេ​នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ តែអ្នក​រាល់​មិន​ទទួល​ខ្ញុំ​ទេ”។

តើ​ទ្រង់​គង់​នៅ​ឬ​ទេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ? សូម​កុំ​ភ្លេច ព្រះ​បន្ទូល​ទ្រង់​ “មាន​ម្នាក់​ទៀត​មក​ អ្នក​រាល់​គ្នា​ទទួល​គេ”។ ទ្រង់​មិន​ដែល​បង្រៀន​អ្វី​ផ្សេង​ពី​ព្រះ​បន្ទូល​ឡើយ សេចក្តី​សុចរិត​របស់​Luther ឬ​ក៏​បញ្ញត្តិ​របស់​Wesley ឬ​ការ​សង្រ្គោះ​របស់​Pentecostal។ ព្រោះ​ពួក​គេ​ជា​និកាយ ពួក​បាន​ស្លាប់។ សូម​មើ​ល​ក្នុង​ព្រះ​គម្ពីរ។

 

ចោទិយកថា១៦:២,៦, យ៉ូ​ហាន​១:១, យ៉ូហាន​៥:៤៣

ទ្រង់​មាន​បន្ទូល​ថា “​អញរើស​កន្លែង​ដើម្បី​តាំង​​ព្រះ​នាមរបស់​អញ”។ ហើយ​នាម​នោះ​គឺ​ព្រះ​យេ​ស៊ូវ​គ្រីស្ទ​។ ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​បន្ទូល​ (យ៉ូហាន​១:១)។ នោះ​ជា​កន្លែង​ដែល​យើង​ត្រូវ​ថ្វាយ​បង្គំ​ គឺ​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ​ ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ “ខ្ញុំ​បាន​មក​ក្នុង​ព្រះ​នាម​ព្រះ​វរបិតា”។

 

អេសាយ​៧:១៤, ម៉ាថាយ​១:២៣

ហោរា​អេ​សាយ​បាន​ទាយ​ថា “ព្រះ​នាម​ទ្រង់​គឺ​អេម៉ាញូអែល”។ ក៏​មាន​ផង​ដែរ​នៅ​ក្នុង​ព្រះ​គម្ពីរ​ម៉ាថាយ​១:២៣។ ព្រះ​យេស៊ូវ​ជា​ព្រះ​យេហូវ៉ា ជា​អង្គ​សង្រ្គោះ។

​ខ​ទី​៥​បាន​បង្ហាញ​ថា ទ្រង់​គឺ​ជា​ផ្លូវ។ ឥឡូវ​មាន​ភស្តុតាង​ជា​ច្រើន​ដែល​មិន​អាច​មើល​ឃើញ​តែ​នេះ​គឺ​ជា​ផ្លូវ​ និងជា​កន្លែង​ដែល​អាច​បញ្ជាក់​ថា មាន​កន្លែង​តែ​មួយ​គត់​ដែល​ព្រះ​អង្គ​ជួប​ជា​មួយ​យើង​រាល់​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ និង​នៅ​ពេល​ដែល​យើង​នៅ​ក្នុង​​ព្រះ​យេ​ស៊ូវ​គ្រីស្ទ។

ពេល​នេះ​មាន​សំនួរ​មួយ​“តើ​យើង​នៅ​ក្នុង​​ព្រះអង្គ​​ដោយ​របៀប​ណា?”វា​ហាក់​ដូច​ជា​ចង្អៀត​បន្តិច។ប៉ុន្តែ​​ បង​ប្អូន​ដឹង​ទេ នេះ​ដូច​ជា​យើង​ទទួល​ទាន​ឧសថ​អញ្ចឹង។ ប្រសិន​បើ​យើង​មិន​មាន​ជំងឺ​នទេ ឧសថ​ប្រាកដ​ជា​គ្មាន​ប្រយោជន៍​សំរាប់​យើង​ឡើយ។ ចូរ​មើល...

 

១កូរិនថូស១២:១៣

Lutheran ចង់​ឲ្យ​យើង​ចូល​ជា​មួយ​គេ​ដោយ​វិធី​មួយ គឺ​ចូល​ជា​សមាជិ​ក​ព្រះ​វិហារ​Lutheran។ ចង់​ចូល​ជា​មួយ​មេតូឌីស​គឺ​ត្រូវ​ស្រែក។ ចង់​ចូល​ជាមួយ​Pentecostal អ្នក​ត្រូវ​និយាយ​​ភាសា​ដទៃ​​ ប៉ុន្តែ​សំរាប់​ព្រះ​អង្គ​មិន​ដូច្នេះ​ទេ។ ក្នុង​គម្ពីរ ១កូរិនថូស១២:១៣ បាន​បង្ហាញ​ថា “ដោយសារវិញ្ញាណ​តែ​មួយ”។ ព្រះ​វិញ្ញាណ​របស់​ព្រះ ដែល​ប្រទាន​ឲ្យ​យើង​មាន​ជីវិត និង​ព្រះ​បន្ទូល​របស់​ទ្រង់​ដែល​ជា​គ្រាប់​ពូជ​ សំរាប់​ដាំ​គ្រប់​រដូវ​។

សំរាប់​ពួក​មេតូឌីស និយាយ​ថាការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ឋ​ ធ្វើ​ឲ្យ​មាន​គ្រាប់​ពូជ​ក្នុង​ជីវិត និង​ភាព​បរិសុទ្ឋ​នៅ​ក្នុង​ព្រះវិហារ​ដោយ​ការ​គោ​រព​បូជា។ រីឯ​ពួកLutheran មិន​បាន​និយាយ​អ្វីទាំង​អស់​ពី​ចំនុច​នេះ។  ចំពោះ​Pentecostal ចង់​ឲ្យ​និយាយ​នៅ​អណ្តាត​ស្តារ​ឡើង​វិញនូវ​សមត្ថភាព​ពិសេស។

 

សុភាសិត​១៨:១០, ១កូរិនថូស១២:១៣

“យើង​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​រូប​កាយ​តែ​មួយ​ ដោយ​សារ​ព្រះ​វិញ្ញាណ​តែ​មួយ”​  ហើយ​រូប​កាយ​នោះ​ជា​គ្រួសារ​របស់​ព្រះ។ ហើយ​វិមាន​របស់​ទ្រង់​គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។ “ព្រះ​នាម​ព្រះ​យេហូវ៉ា​ជា​ប៉ម​មាំ​មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក​ ហើយ​មាន​សេចក្តី​សុខ។

 

ចោទិយកថា១៦:២, ហេព្រឺ​១០:៦

“អញ​បាន​ជ្រើស​រើស​ដើម្បី​តាំង​នាមរបស់​អញ​នៅ​លើ​ទ្វារ​ក្នុង​កន្លែង​ដែល​ឯង​ថ្វាយ​បង្គំយើង​ត្រូវ​បាន​ប្រមូល​មក​ដោយ​សារ​ព្រះ​លោហិត​របស់​ទ្រង់ ដូច​កាល​នៅ​អេស៊ីប​ដែរ។ អ្វី​ទាំង​អស់​ដែល​នៅ​ខាងក្នុង​​ត្រូវ​បាន​ស្លាប់។ ហើយ​នៅ​ទី​នោះ​មាន​នំបុ័ង​ឥត​ដំបែ​ ឥត​មាន​លាយឡំ​នឹង​អ្វី​ផ្សេង​ទេ។ យើង​ត្រូវ​បាន​កើត​ជា​ថ្មី​ក្នុង​ទ្រង់។ អាម៉ែន!!! ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ។ រូប​កាយ​របស់​ទ្រង់​នៅ​ក្នុង​យើង​ ទ្រង់​បាន​តាំង​ព្រះ​បន្ទូល​នៅ​ក្នុង​យើង។ ព្រះ​នឹង​ដាក់​ព្រះ​បន្ទូល​ទ្រង់​នៅ​ក្នុង​ចិត្ត​យើង​រាល់​គ្នា។ នោះ​ជា​ក្រុម​គ្រួសារ​របស់​ទ្រង់​ ជា​ក្រុម​គ្រួសារ​នៃ​រូប​កាយ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ ហើយ​ទ្រង់​គឺ​ជា​ទ្វារ​ដែល​យើង​ត្រូវ​ដើរ​ចូល​។ មិន​មែន​​មេតូឌីស បាទីស ឬ​Pentecostal នោះ​ទេ ប៉ុន្តែ​ជា​ទ្វារ​ដែល​ទ្រង់​បាន​តាំង​ព្រះ​នាម​ទ្រង់​នៅ​ទី​នោះ។ ខ្ញុំ​មិន​មែន​មេ​តូឌីស។ ព្រះ​មិន​បាន​ឲ្យ​ឈ្មោះ​មេតូឌីស​ ទ្រង់​ក៏​មិន​បាន​ឲ្យ​ឈ្មោះ​បាទីស ឬPentecostal ឡើយ។ ទ្រង់​ក៏​មិន​បាន​ប្រាប់​ពី​កាតូលិក​ដែរ។ ទ្រង់​មាន​បន្ទូល​ពី​ទ្វារ​ដែល​ទ្រង់​បាន​រើស​តាំង​វិញ។

 

ចោទិយកថា១៦:២,៦, កិច្ចការ​៤:១២, ភីលីព​២:១០

“ត្រូវ​ឲ្យ​ឯង​ថ្វាយ​នៅ​កន្លែង​ដែល​អញ​បាន​រើស​តាំង​ដើម្បី​តាំង​ព្រះ​នាម​របស់​អញ”។ ឥឡូវ​នេះ​គ្មាន​កន្លែង​ណា​ផ្សេង​ក្នុង​ព្រះ​គម្ពីរ​ដែល​ព្រះ​អង្គ​តាំង​ព្រះ​នាម​ទ្រង់​ឡើយ គឺ​មាន​តែ​ព្រះ​យេ​ស៊ូវ​តែ​មួយ​ប៉ុណ្ណោះ​ ​ជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​ ដែល​ព្រះ​អង្គ​បាន​រើស​។ “គ្មាន​នាម​ឈ្មោះ​ណា​ទៀត​​ បាន​ប្រទាន​មក​មនុស្ស​លោក​ ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ”។ ខ្ញុំ​មិន​ខ្វល់​ ពី​និកាយ​មេតូឌីស បាទីស Presbyterian ឬ​Catechisms ឬ​អ្វី​ផ្សេង​ ដែល​មនុស្ស​មួយ​ចំនួន​កំពុង​តែ​ដើរ​តាម​នោះ​ឡើយ​ ប៉ុន្តែគឺ​​ជា​ព្រះ​តាម​រយៈ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ​ ដែល​គ្រប់​ជង្គង់​ត្រូវ​តែ​លុត​ចុះ រាល់​អណ្តាត​ត្រូវ​តែ​សារភាព​ ទ្រង់​គឺ​ជា​ព្រះ​តែ​មួយ។​ ទ្រង់​ជា​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ដើរ​ទៅ។

ចុះ​ប្រសិន​បើ​អ្នក​ទើប​តែ​ជ្រមុជ​ទឹក​ ហើយ​បដិសេធ​ព្រះ​បន្ទូល​របស់​ទ្រង់​ហើយ​អ្នក​មិន​ស្គាល់​អ្វី​សោះ កំនើត​ថ្មី​របស់​អ្នក​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​ តែ​អ្នក​និយាយ​ថា អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ ប៉ុន្តែ​ជាក់​ស្តែង​អ្នក​បដិសេធទ្រង់​ទៅវិញ។

តើ​ខ្ញុំ​អាច​បដិសេធ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​យ៉ាង​ដូច​ម្តេច? តើ​ខ្ញុំ​អាច​បដិសេធ​លោក Charles Branham ដែល​ជា​ឪពុក​របស់​ខ្ញុំ​បាន​ឬទេ? ការ​ធ្វើ​តេស្ត​ឈាម​បាន​បង្ហាញ​យ៉ាង​ច្បាស់។

សកម្មភាព​របស់​ខ្ញុំ ការ​អះ​អាង​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ បាន​បង្ហាញ​ថា ខ្ញុំ​ជា​កូន​ព្រះ​ឬ​មិន​មែន។ ឥឡូវ​នេះ ព្រះ​ជា​កន្លែង​តែ​មួយ​គត់។ ចូរ​មើល មានក​ន្លែង​តែ​មួយ​គត់​ដែល​ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​ហឬទ័យ​យញ្ញ​របស់​យើង (មិន​ថា​អ្នក​ស្មោះ​ត្រង់​ប៉ុណ្ណា​នោះ​ទេ) គឺ​មាន​នៅ​ក្នុង​ព្រះ​យេ​ស៊ូវ​គ្រីស្ទ​តែ​មួយ​គត់​។

 

១យ៉ូហាន​៥:១,៥

ចូរ​ចាំ​ថា.........​ បើ​អ្នក​និយាយថា “ខ្ញុំ​ជឿថា​ ខ្ញុំ​ក៏​ចូល​ក្នុង​កន្លែង​នោះ​ដែរ”។ អ្នក​និយាយ​ថា “ព្រះ​គម្ពីរ​បា្រប់​ថា អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ ជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ អ្នក​នោះ​នឹង​បានសង្គ្រោះ​”។

 

១កូរិន​ថូស​១២:៣

ត្រូវ​ចាំ​ ព្រះ​គម្ពីរ​បាន​ប្រាប់​ថា “មិន​ដែល​មាន​អ្នក​ណា​និយាយពី​ព្រះ​គ្រីស្ទ តែ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ឋវិញ”។ គ្មាន​អ្នក​ណា​និយាយ​ពី​ទ្រង់​ឡើយ​ លើកលែង​តែ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ ដែល​ទ្រង់​បង្ហាញ​ថា​យើង​ជា​កូន​របស់​ព្រះ។

 

ចោទិយកថា ១៦:២,៥,៦

“នៅ​កន្លែង​ដែលទ្រង់​បាន​រើស ដើម្បី​តាំង​ព្រះ​នាម​ទ្រង់​។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​បង្គំ​ទ្រង់​នៅ​កន្លែង​ផ្សេង​ណា​ឡើយ​ តែ​ជា​កន្លែង​ដែល​ទ្រង់​បាន​រើសតាំង​ ហើយ​ព្រះ​អង្គ​នឹង​មក​ទទួល​យើង​រាល់​គ្នា”។

 

អេសាយ​៩:៦,៧

ក្រុម​គ្រួសារ​របស់​ព្រះ​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ​វរបិតា។ “ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ​ចេស្តា ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជា​និច្ច និង​ជា​ព្រះ​អង្គ​ម្ចាស់​នៃ​មេ​ត្រី​ភាព ឯ​ការ​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​របស់​ទ្រង់”។​ ទ្រង់​ជា​អ្នក​គ្រប់​គ្រង​ ជា​ស្តេច ព្រះ​នាម​អេ​ម៉ា​ញូ​អែល ជា​ព្រះ​អម្ចាស់​តែ​មួយ ជា​ព្រះ​អម្ចាស់​នៃ​សន្តិភាព​ ជា​ក្សត្រ​ដ៏​មាន​អំ​ណាច​ព្រះ​ចេស្តា ជា​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប រាល់​បុត្រ​ទាំង​អស់​ត្រូវ​តែ​ស្តាប់​បង្គាប់​ទ្រង់ ពី​ព្រោះ​ពួក​គេ​ជា​ក្រុម​គ្រួសារ​របស់​ទ្រង់។

យើង​រស់​នៅ​ក្នុង​ផ្ទះ​របស់​យើងដូចBranhams រស់​នៅដែរយើងរស់​នៅក្នុងផ្ទះរបស់​យើងដូច Joneses រស់​នៅ​ដែរ។

 

និក្ខមនំ១២:១០, ចោទិយកថា៨:៣, ម៉ាថាយ​៤:៤, លូកា​៤:៤

នៅ​ក្នុង​វិមាន​របស់​ទ្រង់​យើង​រស់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ហើយ​ស្តាប់​បង្គាប់​ទ្រង់​ តែ​អ្នក​ផ្សេង​ទៀត​ដែល​​ក្លែង​បន្លំនោះ​យើង​នឹង​មិន​ស្តាប់​គេ​ឡើយ។ “យើង​ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​ ដែល​ទ្រង់​បាន​ឲ្យ​យើង”។ ប៉ុន្តែ​កុំ​ព្យាយាម​ដើរ​ត្រលប់​ក្រោយ​ហើយ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ដោយ​មិន​ស្តាប់​បង្គាប់​ទ្រង់​នោះ​ឡើយ។ “ឯង​ត្រូវ​យក​ឆ្អឹង​និង​អ្វី​ដែល​សល់​ពី​យញ្ញ​បូជា ដុត​ចោល​ទាំង​អស់”។ អ្វី​ទាំង​អស់​ត្រូវ​តែ​ទៅ​មុខ យើង​ត្រូវ​បំផ្លាញ​ចោល​អ្វី​ដែល​ជា​សាច់​ឈាម ពី​ព្រោះ​ឥឡូវ​នេះ​យើង​កំពុង​នៅ​ក្នុង​របស់​ថ្មី។ អាម៉ែន។

 

ចោ​ទិយកថា ១៦:២,៦

“​កន្លែង​ដែល​ទ្រង់​បាន​រើស​សំរាប់​តាំង​ព្រះ​នាម​ទ្រង់”។ សូម​មើល​ផង​ដែរ​ក្នុង​ ១កូរិន​ថូស ១២

 

អេ​ភេ​សូ ៤:៣០

ចូរ​កត់​សំគាល់​ អេភេសូ​៤:៣០

កុំ​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ​ទ័យ​  ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ។

ឥឡូវ​ចូរ​កត់​សំគាល់​ ខ្ញុំ​សូម​យក​ខ​គម្ពីរ​នេះ​មក​អនុវត្ត​ក្នុង​មេ​រៀនព្រះ​បន្ទូល​​របស់​យើងថ្ងៃ​នេះ​។ មនុស្ស​គ្រប់​គ្នា​ក្រោក​ឈរ​ ហើយ​ដើរ​ទៅ​ផ្ទះ ពីព្រោះ​ពួក​គេ​ត្រូវ​ចំអិន​អាហារ​ថ្ងៃ​ត្រង់​ និង​ត្រូវ​ទៅ​ជួប​មនុស្ស​មួយ​ចំនួន​ទៀត។ ពួក​គេ​មិន​បាន​រំពឹង​គិត​ថា នឹង​មក​ទី​នេះ​ដើម្បី​នឹង​ស្តាប់​ពេញ​មួយ​ថ្ងៃ​នោះ​ទេ។

Ben សូម​ព្រះ​ប្រទាន​ពរ។ អរគុណ​Ben។ ខ្ញុំ​ស្រឡាញ់​​អ្នក​។

ប្រសិន​បើ​យើង​ដឹង​ថា​ នរណា​ម្នាក់​មាន​ការ​លំបាក​ណា​មួយ​ ហើយ​គាត់​មាន​ការ​មិន​សប្បាយ​ចិត្ត ភរិយា​របស់​គាត់​ចាក​ចោល​គាត់​ នាង​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង ហើយ​យក​កូន​ទៅ​អស់។ អូ! ខ្ញុំ​មិន​អាច​គិត​ពី​រឿង​នេះ​បាន​ទេ។

សូម​ព្រះ​ប្រទាន​ពរ​ដល់​គាត់។

ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មាន​បញ្ហា​សសៃ​ប្រ​សាទ ហើយ​អ្នក​ដឹង​ពី​បញ្ហារ​បស់​គាត់​ អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ជា​លើក​ដំបូង​គឺ​អធិដ្ឋាន​ឲ្យ​គាត់​។

......ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា​ ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ

ពេល​មួយ​ដែល​អ៊ីស្រា​អែល​ មើល​តាម​ទ្វារ​នោះ ដែល​មាន​ឈាម​នៅ​ពី​លើ (ឈាម​ដំណាង​ជីវិត) ហើយ​ដើរ​ចូល​ពី​ក្រោម​ឈាម​នោះ ពួក​គេ​មិន​បាន​ចេញ​វិញ​ទេ​រហូត​ដល់​គេ​បាន​ទៅ​ដល់​អេស៊ីប។

កុំ​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ​ទ័យ​  ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ។

 

ជា​ការ​ពិត​ពីព្រះ​បន្ទូល​ទ្រង់។ ទ្រង់​បាន​ដាក់​ព្រះ​បន្ទូល​នៅ​ទីនោះ អ្នក​ត្រូវ​តែ​ទៅ​កន្លែង​នោះ​រហូត​ទាល់​តែ​បាន​សង្រ្គោះ។

កុំ​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ​ទ័យ​  ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ។

 

កូល៉ូស ៣:៣

អ្នក​ត្រូវ​បានដៅ​ចំណាំ​​នៅទី​នោះ អ្នក​នៅ​ក្រោម​លោហិតនៃ​កូន​ចៀម​។​ អ្នក​មិន​ត្រូវ​ដើរ​ចេញ​ទៅ​ក្រៅ​ឡើយ។ ដូច្នេះ​តើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ? ព្រះ​រាជ​បុត្រា​ទ្រង់​ត្រូវ​បាន​ដៅ​ចំនាំ​ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ឋ​។ វិញ្ញាណ​អា​ក្រក់​មិន​អាច​ឈ្នះ​អ្នក​បាន​ទេ​ប្រសិន​បើ​អ្នក​មាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់។​ អ្នក​ត្រូវ​បាន​ស្លាប់​ ជីវិត​របស់​អ្នក​ត្រូវ​បាន​កប់​ទុក​ក្នុង​ព្រះ ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ហើយ​ត្រូវ​បាន​ដៅ​ចំណាំ​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​។ តើ​ទ្រង់​មក​នឹង​ទទួល​អ្នក​យ៉ាង​ដូចម្តេច? នៅ​កន្លែង​នោះ​អ្នក​នឹង​ថ្វាយសិរី​ល្អ​ដល់​ទ្រង់។

មាន​ការ​កើត​កំនើត​ថ្មី មិន​មែន​កើត​ក្នុង​និកាយ​នោះ​ទេ តែ​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ អ្នក​បាន​កើត​ជា​ថ្មី​នៅ​ក្នុង​ព្រះ​បន្ទូល។ ពី​ព្រោះ​ទ្រង់​នៅ​ក្នុង​អ្នក​ ហើយ​អ្នក​រាល់​គ្នា​គឺ​ជា​កូនប្រុស​កូន​ស្រី​របស់​ទ្រង់។

 

លោកុប្បត្តិ​៣៧:២៨

ក្នុង​​ករណី​នេះ​ថ្ម​ត្រួត​លើ​ថ្ម ដើម្បី​បង្ហាញ​ថា​ព្រះ​បន្ទូល​កំពុង​ត្រូវ​បាន​សំរេច ដូច​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​ក្នុង​ព្រះ​ជន​របស់ទ្រង់​ដូច្នេះ​ដែរ។ នៅ​ក្នុង​ព្រះ​គ្រីស្ទ​គឺ​ម៉ូសេ។ នៅក្នុង​ព្រះ​គ្រីស្ទ​គឺ​ដាវិឌ។ នៅ​ក្នុង​ព្រះ​គ្រីស្ទ​ហោរា។ តើ​ខ្ញុំ​និយាយ​ដូច្នេះ​ជា​ការ​ត្រឹម​ត្រូវ​ឬ​ទេ? សូម​មើល​ពី​ជីវិត​របស់​លោក​យ៉ូសែប​ ដែល​លក់​ក្នុង​តម្លៃ​២០ដួង បោះ​ចូល​ទៅ​ក្នុង​អណ្តូង​ដោយ​រំពឹង​ថា​គាត់​នឹង​ស្លាប់ យក​ចេញ​មក​វិញ​ហើយលក់​​ទៅ​រហូត​ដល់​ដៃ​របស់​ផារ៉ោន​។ ចូរ​មើល ព្រះ​យេស៊ូវ.......​ យ៉ូសែប​ក៏​មាន​នៅ​ក្នុង​ព្រះ​យេស៊ូវ​ដែរ។

នៅ​ក្នុ​ង​ព្រះ​វត្តមាន​របស់​ទ្រង់​ ព្រះ​យេ​ស៊ូវ​ទ្រង់​មាន​លក្ខណៈ​ជា​ស្តេច  ជា​ហោរា និង​ជា​ព្រះ​។ ព្រះ​អង្គ​យាង​មក​ដើម្បី​នឹង​សង្រ្គោះ​កូន​ក្រមុំ​របស់​ទ្រង់​

 

ម៉ា​ថាយ៤:១០, លូកា​៤:៨

នែ! សាតាំង​ចូរ​ឯង​ថយ​ពី​អញ​ទៅ។ ចូរ​មើល​ព្រះ​អង្គ​កំពុង​តែ​នៅ​ទី​នេះ។

 

ម៉ាថាយ​១៥:១៤

ព្រះ​ទ្រង់​នឹង​យាង​មក​វិញ​ហើយ​ទទួល​កូន​ក្រមុំ​របស់​ទ្រង់​ទៅ​ឯ​ទ្រង់ ជា​ស្ត្រី​ដែល​បាន​យក​ចេញ​ពី​បុរស ជា​ផ្នែក​នៃ​បុរស។ សែន​របស់​បុរស​នៅ​ក្នុង​ស្រ្តី ដែល​បង្កើត​ឲ្យ​មាន​ស្ត្រី ដូច​គ្នា​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់​នៅ​ក្នុង​នៅ​ក្នុង​ពួក​ជំនុំ​ ដែល​ធ្វើ​ឲ្យ​ពួក​ជំនុំ​ក្លាយ​ជា​កូន​ក្រមុំ​របស់​ទ្រង់​ដែរ។ មិន​មែនជា​និកាយទេ ដែល​វា​ជា​អារក្ស ធ្វើ​ឲ្យ​មនុស្ស​វង្វេង។ ពួក​គេ​កំពុង​ដឹក​នាំ​មនុស្ស​ទៅ​រក​កន្លែង​វិនាស ដូច​ព្រះ​យេ​ស៊ូវ​ទ្រង់​មាន​បន្ទូល “គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់”។ ហើ​យ​ព្រះ​នឹង​មិន​​បញ្ឈប់​គេ​ឡើយ។

 

យ៉ូ​ហាន​៥:៤៦

ព្រះ​អង្គ​ទ្រង់​មាន​បន្ទូល​ថា “បើ​អ្នក​រាល់​គ្នា​ស្គាល់​លោក​ម៉ូសេ នោះ​ក៏​ស្គាល់​ខ្ញុំ​ដែរ”។

 

ចោទិយកថា១៨:១៥

ពី​ព្រោះ​លោក​ម៉ូសេ​បាន​រៀប​រាប់​អំ​ពី​ទ្រង់​ក្នុង​សៀវ​ភៅ​ទាំង​បួន​របស់​លោក “​ព្រះ​យេ​ហូវ៉ា​ ជា​ព្រះ​នៃ​ឯង​ ទ្រង់​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​មួយ​កើត​ឡើង​ ពី​ពួក​បង​ប្អូន​ឯង​ឲ្យ​ដូច​ជា​អញ ត្រូវ​ឲ្យ​រាល់​គ្នា​ស្តាប់​តាម​អ្នក​នោះ​ចុះ”។ តើ​ទ្រង់​ជា​អ្វី?​ គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ តើ​ទ្រង់​ជា​អ្វី? កុំ​ឲ្យ​មាន​ដំបែ​ណា ................​កុំ​ឲ្យ​មាន​ដំបែ​ណា​​ក្នុង​នោះ​ឡើយ។ កុំ​បន្ថែម​សាសនា និកាយ ដើម្បី​បំពុល​ភាព​បរិសុទ្ឋ​ឡើយ យញ​បូ​ជា​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាន​បញ្ចប់។

សូម​ប្រញាប់​ឡើង យើង​ទៅ​ដើម្បី​បរិភោគ។

 

រ៉ូម​៨:១

ឥឡូវ​នេះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទ្រង់​ ក្នុង​វិមាន​ដ៏​ស្តុកស្តម​របស់​ទ្រង់​ អ្នក​ក៏​មាន​ចំនែក​ក្នុង​មរត​របស់​ទ្រង់​ដែរ។ ព្រះ​គម្ពីរ​រ៉ូម​៨:១ “នោះ​នឹង​គ្នា​ទោស​សោះ អស់​អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ”។ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​សំរេច​និស្ស័យសាច់​ឈាម​ ហើយ​រស់​ក្នុង​ទ្រង់​ ហើយ​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយ​មាន​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រះ​បាន​កត់​ឈ្មោះ​យើង​រាល់​គ្នា​នៅ​ក្នុង​បញ្ជី​របស់​ទ្រង់។ ហើយ​នៅ​ពេល​ដែលទឹក​ហូរ​មក​លើ​គ្រាប់​ពូជ​នោះ ដែល​មាន​នៅ​ក្នុង​ចិត្ត ព្រះអង្គ​នឹង​លើក​យើង​ឡើង​ជា​កូន​ក្រមុំ​របស់​ព្រះ​គ្រីស្ទ។

Lutheransនិយាយពី​សេចក្តី​សុចរិត។ Wesley និយាយ​ពី​ការ​កាន់​តាម​បញ្ញត្តិ​របស់​គេ។ Pentecostal និយាយ​ពី​ស្នា​ដៃ​ ការងារ​និង​សេចក្តីស្លាប់។ ប៉ុន្តែ​យើង​និយាយ​អំពី​ ព្រះ​គុណ

ព្រះ​គុណ​ដែល​បាន​ពី​ការ​សុគត​របស់​ព្រះ​អង្គ​។ ព្រះ​អង្គ​មាន​ផែន​ការ​សំរាប់​យើង​រាល់​គ្នាចំពោះ​​ការ​សុគត​របស់​ទ្រង់។ ព្រះ​រាជ​បុត្រ​របស់​ទ្រង់​​ ដែ​ល​ព្រះ​វិញ្ញាណ​ធ្វើ​បន្ទាល់​ពី​ព្រះ​ជន្ម​រស់​របស់​ទ្រង់ ព្រះ​គង់​នៅ​ស្ថាន​សួគ៌​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ព្រះ​បាន​រស់​ពីសុគត​ឡើយ​វិញ ដូច​ដែល​ទ្រង់​មាន​បន្ទូល​ទុក​ជា​ស្រេច។ អ្នក​ជា​ចំនែក​ក្នុង​ព្រះ​អង្គ ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ក៏​ជា​កោ​សិកា​ផ្សេង​ទៀត​របស់​ទ្រង់​ដែរ យើង​អង្គុយ​ជា​មួយ​គ្នា​ក្នុងរូប​អង្គ​​ព្រះ​គ្រីស្ទ ពី​ព្រោះ​គ្នាន​ដំបែ​ណា​មួយ​នៅ​ក្នុង​យើង​ឡើយ។ ចូរ​មើល​បង​ប្អូន​ទាំង​អស់​គ្នា​តើ​ទ្រង់​មាន​បន្ទូល​ពី​អ្វី? គ្មាន​ដំបែ​ណា​មួយ​ក្នុង​អ្នក​រាល់​គ្នា គឺ​មា​នតែ​ព្រះ​បន្ទូល​របស់​ទ្រង់​តែ​ប៉ុណ្ណោះ អង្គុយ​នៅ​កន្លែង​ដែល​ទ្រង់​បាន​តាំង​ព្រះ​នាម​ទ្រង់ គឺ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។

គ្មាន​ដំបែ​ណា​មួយ​នៅ​ក្នុង​យើង​រាល់​គ្នា គឺ​មាន​តែ​ភាព​បរិសុទ្ឋ​របស់​ទ្រង់​ រូប​អង្គ​ដ៏​ពេញ​លេញ​របស់​ទ្រង់​នៅ​ក្នុង​យើង​តែ​ប៉ុណ្ណោះ។ អ្នក​ពិត​ជា​មិន​អាច​ចូល​ជា​មួយ​នឹង​Lutheran, Wesley, និង Pentecostal បាន​ទេ។ នៅ​ថ្ងៃ​មួយ​ កូនមនុស្ស​នឹង​បើក​សំ​ដែង​ឲ្យ​​ប្រជា​រាស្ត្រ​របស់​ទ្រង់​ឃើញ​ ដូច​ដែល​ទ្រង់​បាន​ធ្វើ​ពី​មុន​ដូច្នេះ​ដែរ។ ព្រះ​អង្គ​មាន​បន្ទូល​សន្យា​នៅ​ក្នុង​ព្រះ​គម្ពីរ​ម៉ាឡាគី​ជំពូក​៤សំរាប់​យើង​​រាល់​គ្នា។ តើ​អ្នក​ត្រូវ​ថ្វាយ​បង្គំ​នៅ​កន្លែង​ណា? វិមាន​របស់​ព្រះ​អង្គ កំពុង​តែ​នៅ​ជាមួយ​យើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ឥឡូវ​នេះ​សូម​យើង​មើល​ ពី​ការ​តម​ដែល​ពិត​ប្រាកដ យើង​នឹង​រៀន​ពី​មេរៀន​នេះ​ក្នុង​រយៈ​ពេល​១០​នាទី​។ យើង​នឹង​រៀន​អំ​ពី​បំនង​ព្រះ​ហឬទ័យ​ទ្រង់។

សូម​មើល​ចំនុច​ខ្លះ​ ដែល​មាន​នៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ។

Enoch មាន​​ព្រះ​បន្ទូល​ដ៏​រស់​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​គាត់។ គាត់​ជា​ហោរា​ម្នាក់។

ហោរា​របស់​ព្រះ​គឺ​ជា​អ្នក​ដែល​ទទួល​ការ​បើក​សំដែង​ពី​ព្រះ។ តើ​អ្នក​រាល់​គ្នា​ដឹង​ពី​រឿង​នេះ​ទេ? គាត់​មិន​មែន​ជា​អ្នក​បើក​សំដែង​ពី​ខ្លួន​គាត់​នោះ​ទេ។ ដូច្នេះ​ហោរា​ទទួល​សេចក្តី​ដែល​មក​ពី​ព្រះ​ ជា​ការ​បើក​សំដែង​ដែល​មក​ពី​ព្រះ ដើម្បី​បង្ហាញ​អំ​ពី​វត្ត​មាន​របស់ទ្រង់​។ គ្មាន​អ្វី​មួយ​អាច​ធ្វើ​ការ​នេះ​បាន​ទេ។

Enoch ជា​ហោរា​សំណប់​របស់​ព្រះ។ នៅ​ពេល​ព្រះ​មក​ជួប​ជា​មួយ​គាត់​ ទ្រង់បាន​សំដែង​ប្រាប់​គាត់​ យក​គាត់​ឡើង​ទៅ។ គាត់​មាន​កំលាំង​ដែល​ជំរុញ​ដោយ​សារ​ព្រះ​វិញ្ញាណ​ ទ្រង់​បាន​លើក​គាត់​ទៅ។

 

យ៉ូហាន​១:១៤, អេភេសូ​១:២០, អេភេសូ​៣:១៤,១៥

ដូច​គ្នា​នឹង​ពេល​របស់​លោក​អេលីយ៉ា​ដែរ។​ អេលី​យ៉ា​ទទួល​ការ​បើក​សំដែង​ពី​ព្រះ​អង្គ​ គាត់​ជា​អ្នក​ប្រកាស​ប្រាប់​ពី​ព្រះ​បន្ទូល​របស់​ទ្រង់។ យើង​ពេល​នេះ​ជា​រូប​កាយ​របស់​ព្រះ​អង្គ ដូច​ដែល​យើង​ជា​កូន​ក្រមុំ​របស់​ព្រះគ្រីស្ទ​ដែរ។ តើ​អ្នក​ជឿ​សេចក្តី​នេះ​ទេ? ទ្រង់​បាន​សុគត​ជំនួស​យើង​ ​យើង​ស្លាប់​សំរាប់​ខ្លួន​យើង​ យើង​ត្រូវ​បាន​កប់​នៅ​ក្នុង​ព្រះ​នាម​ទ្រង់ ជា​ហេតុ​ដែល​យើង​មិន​មែន​ជា​របស់​លោកីយ ប៉ុន្តែ​ជា​របស់​ទ្រង់វិញ ហើយ​ឈ្មោះ​របស់​យើង​ត្រូវ​បាន​កត់​ទុក​នៅ​ស្ថាន​សួគ៌​ជា​កន្លែង​ដែល​ទ្រង់​គង់​នៅ។ ដូច​ក្នុង​ព្រះ​គម្ពីរ​អេ​ភេសូ​១:២១។ យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ​នៅស្ថាន​សួគ៌ តើ​គ្រួសារ​របស់​យើង​ឈ្មោះ​អ្វី? គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។ តើ​គ្រួសារ​នៅ​ផែន​ដី​ឈ្មោះ​អ្វី? ជា​វិមាន​របស់​ទ្រង់ ដែល​មាន​ឈាម​កូន​ចៀម​នៅ​លាប​នៅ​លើ​ធ្នឹមទ្វារ។ តើ​ត្រូវទេ? ទ្វារ​ដែល​មាន​ព្រះ​នាម​ទ្រង់។ “​ហើយ​ព្រះ​បន្ទូល​ក៏​ត្រលប់​ទៅ​ជា​សាច់​ឈាម​ហើយ​គង់​នៅ​ជា​មួយ​យើង”។ ​ព្រះ​បន្ទូល​ទ្រង់បាន​បង្ហាញ​ ពី​ពេល​ដែល​យើង​ត្រូវ​រស់​នៅ។ នោះ​ហើយ​ដែល​ទ្រង់ជា​ម៉ូសេ យ៉ាកុប ហើយ​និង​ហោរា​ផ្សេង​ទៀត​ ដែល​ប្រកាស​អំ​ពី​ព្រះ​បន្ទូល​ទ្រង់ និង​បង្ហាញ​អំពី​ទ្រង់។ ហើយ​បាន​យាង​មក​ក្នុង​រូប​ភាព​នៃ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏ធំ​ឧត្តម​ ដែល​យាង​មក​ដើម្បី​នឹង​សង្រ្គោះ​កូន​ក្រមុំ​របស់​ទ្រង់។

 

ម៉ាថាយ​១៥:១៤,១៥, ម៉ាកុស​៤:២១, លូកា​៨:១៨

ម៉ូសេ​នៅ​ក្នុង​ទ្រង់ យ៉ូស្វេ​នៅ​ក្នុង​ទ្រង់​ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទ្រង់​ អ្នក​នឹង​នៅ​ក្នុង​ទ្រង់​​ជា​រៀង​រហូត​ ហើយ​ជា​ក្រុម​គ្រួសារ​របស់​ទ្រង់។ អ្នក​ត្រូវ​ទទួល​ការ​ឈឺ​ចាប់ និង​ស្លាប់​ជា​មួយ​ទ្រង់​ដែរ អ្នក​ត្រូវ​ភ្ជាប់​លើ​ឈើ​ឆ្កាង​ជា​មួយ​ទ្រង់​ ​នឹង​ហើរ​ឡើង​ជា​មួយ​ទ្រង់​ អ្នក​បង្ហាញ​ពី​ទ្រង់​ដល់​លោកីយ និង​បញ្ចេញ​ពន្លឺ​ដើម្បី​នឹង​បំភ្លឺ​លោកីយ​ទាំង​មូល ហើយ​ពេល​នេះ​នៅ​តែ​នៅ​ជា​មួយ​​ទ្រង់ ដែល​នឹង​អង្គុយ​នៅ​ស្ថាន​សួគ៌​នឹង​ទ្រង់​ដែរ។“​អ្នក​ជា​ពន្លឺ​​លោកីយ​” ចុះ​បើ​អ្នក​ត្រូវ​បាន​គ្មាន​ពន្លឺ​​ឬ​ត្រូវ​បាន​បិទ​បាំង​ដោយ​អ្វី​ម្យ៉ាង​ តើ​អ្នក​នឹង​ធ្វើ​ដូចម្តេច?អ្នក​ត្រូវ​ធ្វើ​ឲ្យ​ពន្លឺ​របស់​អ្នក​មាន​ឥទ្ឋិពល​ ហើយ​បំផ្លាញ​ចោល​រនាំង​ទាំង​ឡាយនោះ​ចេញ។

ឥឡូវ​ខ្ញុំ​សូម​បញ្ចប់​ប៉ុណ្ណេះ​សិន​ ខ្ញុំ​ដូច​ជា​និយាយ​ច្រើន​ពេក​ទៅ​ហើយ។ រយៈ​ពេល​៥​នាទី​ត្រូវ​បាន​កន្លង​បាត់​ទៅ​ហើយ។

 

អេភេសូ​៤:៥

អ្នក​បា​ន​ដឹង​ឬ​នៅ​ថា អ្នក​ណា​ទៅ​ជា​ទ្វារ? តើ​ទ្រង់​តាំង​ព្រះ​នាម​នៅ​ឯ​ណា? គឺ​នៅ​ក្នុង​ព្រះ​យេ​ស៊ូវ​គ្រីស្ទ។ តើ​អ្នក​អាច​ចូល​តាម​ទ្វារ​នោះ​ដោយ​របៀប​ណា? គឺ​ដោយ​ពិធី​ជ្រមុជ​។ តើ​ដោយ​របៀប​ណា? ដោយ​ទឹក​?​ ឬ​ដោយ​វិញ្ញាណ? “​ព្រះ​អម្ចាស់​តែ​មួយ សេចក្តី​ជំនឿ​តែ​មួយ និង​ពិ​ធី​ជ្រមុជ​តែ​មួយ”។ នោះ​គឺ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។

ការ​ជ្រមុជ​ដោយ​ទឹក​គឺ​​បង្ហាញ​ឲ្យ​មនុស្ស​ដទៃ​ទៀត​ឃើញ​ ពី​ការ​ដែល​ទទួល​ព្រះ​គ្រីស្ទ​តែ​ប៉ុណ្ណោះ។ វា​ជា​ការ​ពិត។ ក៏​ប៉ុន្តែ ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ គឺ​យាង​ព្រះ​គ្រីស្ទ​ចូល​គង់​ក្នុង​អ្នក​​ ហើយ​ឲ្យ​ព្រះ​អង្គ​គ្រប់​គ្រង​អ្នក​វិញ។

នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ចូល​គង់​ក្នុង​អ្នក​ ទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​សេចក្តី​ដែល​មក​ពី​ព្រះ។ ខ្ញុំ​ប្រាប់​បង​ប្អូន​ទាំង​អស់​គ្នា​ដោយ​គ្នា​លាក់​កំបាំង​អ្វី​នោះ​ទេ។ ហាលេលូយ៉ា!!! សសើរ​ដំកើង​ទ្រង់!!! អាម៉ែន!!!

ខ្ញុំ​ស្រឡាញ់​ទ្រង់, ខ្ញុំ​ស្រឡាញ់​ទ្រង់

ព្រោះ​ទ្រង់​ស្រឡាញ់​ខ្ញុំ​ជា​មុន

ហើយ​ទ្រង់​ប្រទាន​សេចក្តី​សង្គ្រោះ.............

(ព្រះ​វរបិតា ទូល​បង្គំ​សូម​អធិស្ថាន​ សំរាប់​បងប្អូន​កូន​នៅ​ទី​នោះ សូម​ទ្រង់​ព្យាបាល​ពួក​​គាត់ ហើយ​សូម​ឲ្យ​ពួក​គាត់​​នៅ​ក្នុង​ព្រះ​យេ​ស៊ូវ​គ្រីស្ទ​ផង​ដែរ។ អា​ម៉ែន!!!)

ឱ​!! ព្រះ​អម្ចាស់​នៃ​សេចក្តី​ស្រឡាញ់

ដោយ​សេចក្តី​ជំនឿ​ខ្ញុំ​មើល​ឃើញ​អូរ​មួយ​ ដែល​មាន​ទឹ​ក​កំពុង​ហូរ​​ ចេញ​ពី​ព្រះ​អង្គ​​សង្រ្គោះ​ដ៏​ពិត

សេចក្តី​សង្រ្គោះ​របស់​ទ្រង់​បាន​មាន​នៅ​ក្នុង​ជីវិត​ខ្ញុំ

 

ទំនុក​ដំកើង​១១៩:១១, ១​យ៉ូ​ហាន​៤:៧

តើ​អ្នក​រាល់​គ្នា​អាច...........? ព្រះ​អង្គ​ជា​សេចក្តី​ស្រឡាញ់។ “​អ្នក​ដែល​ស្រឡាញ់​យើង​គឺ​ជា​ទ្រង់”។ សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ឋ សេចក្តី​ស្រឡាញ់​ដែល​ស្អាត។ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត​ប្រយោជន៍​កុំ​ឲ្យ​ទូល​បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ”។ស្តេច​ដាវីឌ​បាន​យំ​ទៅ​កាន់​ព្រះ​អង្គ។ តើ​ព្រះ​អង្គ​មិន​អស្ចារ្យ​ទេ​ឬ? តើ​អ្នក​មិន​ស្រឡាញ់​ទ្រង់​ទេ​ឬ?

 

ចោទិយកថា​៨:៣, ម៉ាថាយ​៤:៤, លូកា​៤:៤

ឥឡូវ​នេះ​មាន​ផ្លូវ​មួយ​ដែល​ស្អាត​ បរិសុទ្ឋ ជា​កន្លែង​ដែល​ទ្រង់​មក​ជួប​អ្នក​រាល់​គ្នា។ មិន​មែន​ដោយ​សារ​អ្នក​និយាយ​ថា “​ព្រះ​អម្ចាស់​ ឥឡូវ​នេះ​ទូល​បង្គំ​ជា​មេតូឌីស​ដ៏ល្អ​ម្នាក់។ ទូល​បង្គំ​ជា​បាទីស​ ឬ​ជា​Pentecostal ដ៏​ល្អ​នោះ​ឡើយ”។ មិន​មែន​ដោយ​សារ​តែ​អ្នក​​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ឡើយហើយ​ក៏​មិន​មែន​ដោយ​សារ​តែ​ព្រះ​បន្ទូល​នៅ​ថ្ងៃ​នេះ​ដែរ តែ​អ្នក​ជា​រូប​អង្គ​របស់​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​បាន​យាង​មក​សន្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​វិញ។ សូម​កុំ​បន្ថែម​ដំ​បែ​លើ​នំបុ័ង​ដ៏​បរិសុទ្ឋ​របស់​អ្នក​នោះ​ឡើយ។ “​មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ​ គឺ​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់​មក​ដែរ”។

 

២​ពេត្រុស​២:២២

អ្នក​រាល់​គ្នា​ជា​របស់​ព្រះ​អង្គ​ ទ្រង់​បាន​សំអាត​​យើង​​ចេញ​ពី​រាល់​សេច​ក្តី​ស្មោគ​គ្រោគ​ទាំង​អស់ តើ​យើង​​នឹងថយ​ក្រោយ​វិញ​ដូច​ជា​ ជ្រូក​​ញី​ដែល​គេ​ស្អាត​ហើយ​​ ទៅ​ននៀល​នៅ​ក្នុង​ខ្នាច​ឬ?

 

សុភាសិត​២៦:១១, ២​ពេត្រុស​២:២២

“ដូចជា​ឆ្កែ​ដែល​ស៊ី​កំអួត​វា​វិញ”។ ប្រសិន​បើ​​អាហារ​ដែល​វា​ស៊ី​ធ្វើ​ឲ្យ​ឈឺ​ តើ​កំអួត​នោះ​មិន​ធ្វើ​អោយ​វា​ឈឺ​ទេ​ឬ​អី? សូម​ធ្វើ​ការ​ផ្លាស់​ប្តូរ​និកាយ​របស់​អ្នក​ទៅ​រក​ឯ​ព្រះ​បន្ទូល​ ហើយ​រស់​នៅ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​វិញ។

ខ្ញុំ​មាន​ព្រះ​វរបិតា​នៅ​ឯ​ទី​ឆ្ងាយ

ខ្ញុំ​មាន​ព្រះ​វរបិតា​នៅ​ឯ​ទី​ឆ្ងាយ

ខ្ញុំ​មាន​ព្រះ​វរបិតា​នៅ​ឯ​ទី​ឆ្ងាយ

នៅ​ឯ​ត្រើយ​ម្ខាង​

ខ្ញុំ​នឹង​ទៅ​ហើយ​ជួប​ទ្រង់​នៅ​ថ្ងៃ​ដ៏​ស្រស់​ថ្លា​មួយ

ខ្ញុំ​នឹង​ទៅ​ហើយ​ជួប​ទ្រង់​នៅ​ថ្ងៃ​ដ៏​ស្រស់​ថ្លា​មួយ

ខ្ញុំ​នឹង​ទៅ​ហើយ​ជួប​ទ្រង់​នៅ​ថ្ងៃ​ដ៏​ស្រស់​ថ្លា​មួយ

នៅ​ឯ​ត្រើយ​ម្ខាង​

អូ! តើ​ការ​ជួប​ជុំ​នោះ​មិន​សប្បាយ​ណាស់​ទេ​ឬ​អ្វី

 

នឹង​និយាយ​ដោយ​ផ្ទាល់​មាត់

ពេល​កូន​ក្រមុំ​ឡើង​ទៅ​និយាយ​ដោយ​ផ្ទាល់​មាត់

..... ការ​ជួប​ជុំ​ដ៏​សប្បាយ

នៅ​ឯង​ត្រើយ​ម្ខាង​

ថ្ងៃ​ស្អែក​ប្រ​ហែល​ជា​ថ្ងៃ​ដ៏​ស្រស់​ស្អាត​នោះ​

ថ្ងៃ​ស្អែក​ប្រ​ហែល​ជា​ថ្ងៃ​ដ៏​ស្រស់​ស្អាត​នោះ​

នៅ​ឯ​ត្រើយ​ម្ខាង​។

 

យ៉ូហាន​១៤:២០

ការ​ពិត​មិន​មែន​ជា​និកាយ​ទេ............។ បើ​សិន​ជា​ពួក​គេ​បន្ថែម​ដំ​បែ​ណា​មួយ​ នោះ​ពួក​គេ​នឹង​ស្លាប់​។ប៉ុន្តែ​គឺ​ជា​ព្រះ​បន្ទូល​ដ៏​ពិត​វិញ ដូច​ដែល​ព្រះ​យេ​ស៊ូវ​មានបន្ទូល​​ថា “នៅ​ថ្ងៃ​នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ ខ្ញុំ​នៅ​ក្នុង​ព្រះ​វរបិតា អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ”។ នេះ​ជា​ព្រះ​បន្ទូល​ទ្រង់។

អ្នក​រាល់​គ្នា​មិន​រីក​រាយ​នឹង​ការ​ជួប​ជុំ​នេះ​ទេ​ឬ............

(នៅ​ពេល​ដែល​កូន​របស់​ទ្រង់​ត្រូវ​បាន​មក​ជុំ​គ្នា​ក្នុង​ទ្វារ​របស់​ទ្រង់)

........ ការ​ជួប​ជុំ​ដ៏​រីក​រាយ

នោះ​មិន​មែន​ជា​ការ​ជួប​ជុំ​ដ៏​រីក​រាយ​ទេ​ឬ..

នៅឯ​ត្រើយ​ម្ខាង​...

 

ឥឡូវ​នេះ​​ចូរ​ចង​ចាំ​សំរាប់​មេ​រៀន​ព្រឹក​នេះ។ សូម​ទទួល​យក​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ដូច​ជា​គ្រាប់​ពូជ​ដែល​ទទួលពន្លឺ​ព្រះ​អាទិត្យ​ដែរ។ កុំ​បន្ថែ​ពាក្យ​ណា​មួយ​លើ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ ឬ​ក៏​យក​ពាក្យ​ណា​មួយ​ចេញ​ឡើយ ពី​ព្រោះ​ខ្ញុំ​និយាយ​សេចក្តី​ពិតជា​សេចក្តី​ដែល​ទទួល​បាន​មក​ពី​ព្រះ​វរ​បិតា ​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ស្រាប់។ កុំ​បន្ថែម​អ្វី​លើ​ពាក្យ​ខ្ញុំ​ឡើយ​ ចូរ​និយាយ​តែ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ប៉ុណ្ណោះ។

អ្វី​ដែល​សំខាន់​នោះ​គឺ​ទៅ​ប្រាប់​មនុស្ស​ឲ្យ​គេ​​មាន​ចិត្ត​ក្នុង​ការ​ស្វែង​រក​ព្រះ​អម្ចាស់​យេស៊ូវ។ ហើយ​អ្នក​រាល់​គ្នា​ផ្ទេរ​ថ្វាយ​ទាំង​អស់​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​ទ្រង់ “​ឱ! ព្រះ​អម្ចាស់​យេស៊ូវ​ ជាព្រះ​រាជ​បុត្រា​នៃ​ព្រះ​ ទូល​បង្គំ​ស្រឡាញ់​ទ្រង់សូម​ទ្រង់​បន្ទន់​ចិត្ត​ទូល​បង្គំ សូម​យក​សេចក្តី​អាក្រក់​ទាំង​ឡាយ​ និង​ចិត្ត​ស្រឡាញ់​លោកីយចេញ​ពី​ទូល​បង្គំ ហើយ​សូម​ឲ្យ​ទូល​បង្គំ​រស់​នៅ​ក្រោម​វត្ត​មាន​ដ៏​ឧត្តម​របស់​ទ្រង់​”។

សូម​អ្នក​រាល់​គ្នា​អោន​ក្បាល​ចុះ​ ហើយ​អធិស្ថាន៖

ឱ​!! ព្រះ​អម្ចាស់​ ទូល​បង្គំ​អរ​ព្រះ​គុណ​ទ្រង់​ ដែល​ទូល​បង្គំ​មាន​វិញ្ញាណ​របស់​ទ្រង់។ អរព្រះ​គុណ​ព្រះ​អង្គ​សំរាប់​ព្រះ​បន្ទូល​ទ្រង់​ដែល​ដុះ​ឡើង​ក្នុង​ទូល​បង្គំ។ ទោះ​បី​ព្រះ​បន្ទូល​ទ្រង់​មិន​មាន​ឥទ្ឋិពល​ចំពោះ​មនុស្ស​ផ្សេង​ទៀត​ក៏​ដោយ តែ​មាន​ឥទ្ឋិ​ពល​សំរាប់​កូន​រាល់​គ្នា ដែល​ជា​កូន​របស់​ទ្រង់។ ដូច្នេះ​ទូល​បង្គំ​អរ​ព្រះ​គុណ​ទ្រង់។ ទូល​បង្គំ​មិន​គ្រាន់​តែ​អរ​ព្រះ​គុណ​សំរាប់​តែ​ព្រះ​បន្ទូល​ប៉ុណ្ណោះ​ទេ​ តែ​ទូល​បង្គំ​សូម​អរ​ព្រះ​គុណ ដែល​ទ្រង់​ពង្រឹង​ទូល​បង្គំ​ក្នុង​ការ​ប្រើ​ប្រាស់​ព្រះ​បន្ទូល​ទ្រង់​ដោយ​សេចក្តីស្រឡាញ់ ដើម្បី​ប្រាប់​មនុស្ស​ផ្សេង​ទៀត​ឲ្យ​ពួក​គេ​បាន​ទទួល​​ទ្រង់​ផង​ដែរ។

 

វិវរណៈ​៦:១៦

សូម​ទ្រង់​ទត​មើល​ចិត្ត​គំនិត​របស់​មនុស្ស​គ្រប់​គ្នា​ហើយ​ទ្រង់​ទាញ​គេ​ឲ្យ​មក​រក​សេចក្តី​ពិត​ ដែល​ជា​សេចក្តី​សន្យា​របស់​ទ្រង់​ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​រាល់​​គ្នា​នៅ​ផែន​ដី​នេះ​ផង​ដែរ​។ ដូច​ជា​កណ្តូប​ដែល​លង​បន្លាច​ស្រ្តី​ដែល​កាត់​សក់​ខ្លី​ ហើយ​ពួក​វា​បែរមាន​សក់​វែង​ដូច​ជា​ស្រ្តី​វិញ។ សេចក្តី​អាថ៌​កំបាំង​ដែល​ពួក​គេ​អាច​មើលឃើញ​​នៅ​ក្នុង​ចិត្ត​ហើយ​កុំ​ឲ្យ​ពួក​គេ​នៅ​ក្នុង​ការ​បោក​បញ្ឆោត​និង​ការ​ស្រែក​យំ​អង្វរ​ទៅ​​ថ្ម​និង​ភ្នំឡើយ។ ស្រ្តី​ដែល​មិន​ចង់​ឲ្យ​កូន​របស់​គេ​ថ្វាយ​បង្គំ​ទ្រង់ សូម​ទ្រង់​ទទួល​ពួក​គេ​ហើយ​ឲ្យ​បែរ​ចេញ​ពី​ផ្លូវ​របស់​គេ។ ព្រះ​អើយ​សូម​ទ្រង់​យក​គេ​ហើយ​បែរ​គេ​ចេញ​ពី​ការ​ស្រែក​រក​ថ្ម​និង​ភ្នំនោះ​ផង។

 

ម៉ាថាយ​២៤:៣០, ម៉ាថាយ​២៥:៣១, ម៉ាកុស​១៣:២៦, លូកា​២១:២៧, ១ថែស្សាឡូនិច​៤:១៧

ពេល​នេះ​ទូល​បង្គំ​ឃើញ​គ្រប់​ការ​ទាំង​អស់​របស់​ទ្រង់​កំពុង​មាន​ចលនា​។ ទូល​បង្គំដឹង​ថា​​ព្រះ​បន្ទូល​ទ្រង់​កំពុង​តែ​បើក​សំដែង​។ ព្រះ​អង្គ​ដែល​គង់​ក្នុង​ទូល​បង្គំ​បាន​បង្ហាញ​ការ​ជាក់​ស្តែង​ក្នុង​ភ្លែក​ទូល​បង្គំ​ជា​ការ​ជាក់​ស្តែង​ដែល​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​ទ្រង់ ដែល​បាន​បន្ទូល​ “​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ​ គ្រប់​ទាំង​ពូជ​មនុស្ស​នឹង​គក់​ទ្រូង​យំ​ ក៏​ឃើញ​កូន​មនុស្ស​ មក​លើ​ពពក​នៅ​លើ​មេឃ​មាន​ទាំង​ព្រះ​ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង”។ ទ្រង់​នឹង​លេច​មក ទូល​បង្គំ​បាន​លឺ​ព្រះ​បន្ទូ​ល​នេះ​ ទូល​បង្គំ​មើល​ឃើ​ញ​ក្នុង​ភ្នែក​របស់​ទូល​បង្គំ។

កូន​នឹង​រក​ទ្រង់​ឃើញ​​ នៅ​កន្លែង​តែ​មួយ​ដែល​ទ្រង់​បាន​ផ្តល់​ឲ្យ។ ទ្រង់​ជា​យញ្ញ​បូជា។ ទូល​បង្គំ​ទទួល​ទ្រង់​ នូវ​អ្វី​ដែល​ទូល​បង្គំ​បាន​លឺ​អំ​ពី​ព្រះ​គ្រីស្ទ ដើម្បី​ចូល​ក្នុង​វិមាន​របស់​ទ្រង់​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ តាម​រយៈ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យញ្ញ​បូ​ជា​របស់​ទូល​បង្គំ​នឹង​ត្រូវ​បាន​ទទួល ទូល​បង្គំ​នឹង​បាន​ចូល​ក្នុង​នគរ​របស់​ទ្រង់​ ពី​ព្រោះ​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ​ទេ​ ទូល​បង្គំ​បាន​ចេញ​ឆ្ងាយ​ពី​លោ​កីយ​ហើយ​ ទូល​បង្គំ​ជា​កូន​របស់​ទ្រង់​តាំង​តែ​ពី​ដើម​មក​ម្លេះ។ អរព្រះ​គុណ​ទ្រង់​ ចំពោះ​ការ​ទាំង​អស់​នេះ។ តើ​មាន​នរណា​ម្នាក់​អាច​ឲ្យ​ទូល​បង្គំ​ឈរ​មាំ​បាន​​ដូច​ជា​ទ្រង់​នោះ? មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​បាត់​ តែ​ទូល​បង្គំ​បាន​សេចក្តីសង្រ្គោះ។

ឱ!! កូន​ចៀម​នៃ​ព្រះ​ តើ​ទូល​បង្គំ​ត្រូវ​ថ្លែង​យ៉ាង​ណា​ដើម្បី​អរ​គុណ​ព្រះ​អង្គ? តើ​ទូល​បង្គំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សាក​សម​នឹង​ទ្រង់? ព្រះ​អង្គ​អើយ! សូម​ទ្រង់​ជួយ​ទូល​បង្គំ​ឲ្យ​បាន​រស់​នៅ​ក្នុង​សេចក្តី​ពិត​ផង។ ទូល​បង្គំ​សូម​អធិស្ថាន​សំរាប់​មនុស្ស​គ្រប់​គ្នា​។ ទូល​បង្គំ​មិន​ដឹង​ជា​និយាយ​យ៉ាង​ឲ្យ​សាក​សម​នឹង​ទ្រង់​នោះ​ទេ។ មិន​ដឹង​ជា​អ្វី​ដែល​ទូល​បង្គំ​និយាយ​ខុស​ឬ​ត្រូវ​នោះ​ទេ តែ​ព្រះ​អង្គ​អើយ​! សូម​ទ្រង់​អត់​ទោស​ដល់​ទូល​បង្គំ​ ហើយ​ទទួល​យក​ចិត្ត​របស់​ទូល​បង្គំ។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​វិនាស​នោះ​ឡើយ ព្រះ​អង្គ​អើយ! ទូល​បង្គំ​សូម​ប្រាប់​ពួ​ក​គេ​ថា ពួកគេ​ជា​របស់​ទ្រង់។ ទូល​បង្គំ​សូម​អធិស្ថាន​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​។ អា​ម៉ែន!

ខ្ញុំ​ស្រឡាញ់​ទ្រង់..........................

ប្រសិន​បើ​អ្នក​​ស្រឡាញ់​ទ្រង់ នោះ​អ្នក​ក៏​ស្រឡាញ់​អ្នក​ដទៃ​ទៀត​ដែរ។ សូម​ចាប់​ដៃ​គ្នា​ទៅ​វិញ​ទៅមក។

 

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com