នៅលើស្លាបនៃសត្វលលក

Shreveport, Louisiana USA

65-1128E

1
សូមអធិស្ឋាន ព្រះអម្ចាស់អើយទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រងនៅយប់នេះ សំរាប់បន្ទួលូសន្យានៃការត្រលប់មកវិញរបស់ព្រះយេស៊ូវ ដែលយើងទាំងអស់គ្នានឹងបានជួបជុំគ្នាជាការជួបជុំដ៏នៅអស់កល្បដែលពេញដោយ អំណរនិងបទចំរៀង ហើយយើងខ្ញុំនឹងសរសើរដំកើងទ្រង់នៅអស់ទាំងឆ្នាំដែលនឹងមកដោយគ្មានថ្ងៃឈប់។ សូមប្រទានពរ ដល់ការជួបជុំគ្នានៅយប់នេះ។សូមចាក់ព្រះពរមកលើព្រះវិហារបរិសុទ្ឋនេះ ទាំងបុគ្គលិក ទាំងគ្រូគង្វាលទាំងក្រុមជំនុំ និងអ្នកផ្សេងៗទៀតផងដែរ។
សូមទ្រង់ប្រទានពរដល់អ្នកទាំងអស់នេះ ដែលបានខំមកពីទីដ៏សែនឆ្ងាយដើម្បីចូលរួមជាមួយយើងខ្ញុំ។សូមដាក់ ព្រះហស្ថនៃសេចក្តីមេត្តាករុណារបស់ទ្រង់លើពួកគេនៅពេលដែលពួកគេធ្វើដំនើរត្រលប់ទៅផ្ទះវិញរៀងៗខ្លួន។ សូមឱ្យយើងខ្ញុំអាចប្រជុំគ្នានៅពេលក្រោយៗទៀត នៅទីនេះដែលជាដំណាក់របស់ទ្រង់។សូមប្រទានពរដល់អស់អ្នកស្តាប់តាម វិទ្យុនិងអ្នកស្តាប់តាមទូរស័ព្ទផងដែរ។សូមឱ្យអ្នកដែលមិនទាន់ បានទទួលការសង្គ្រោះទាំងអស់ បានរកឃើញព្រះយេស៊ូវ ជាព្រះសង្គ្រោះរបស់ពួកគេ។ សូមប្រោសដល់អ្នកដែលឈឺនិងរងទុក្ខផ្សេងៗ។ បិតាអើយ កូនទូលសូមកក្នុងព្រះនាម ព្រះយេស៊ូវ, អាម៉ែន។
2
ព្រះប្រទានពរបងប្អូនទាំងអស់គ្នា។ ខ្ញុំមានក្តីអំណរជាខ្លាំងដែលបានមកទីនេះនៅយប់នេះ។ខ្ញុំទើបតែបានចូលមក ដល់នៅពេលដែល លោក Ernie កំពុងតែច្រៀងវគ្គចុងក្រោយនៃចំរៀងរបស់គាត់, នៅលើស្លាបនៃលលកដែលសរ ដូចព្រិល។ ពិតជាកំណាព្យដ៏ល្អមែន។ល្អហើយត្រូវពេល ទៀត ដូច្នេះពួកយើងសូមអរគុណ។
ហើយសំរាប់អ្មកដែលកំពុងស្តាប់តាមវិទ្យុនៅពេញផ្ទៃប្រទេសនៅយប់នេះជាការល្អណាស់បើសិនជាអ្នកទាំងអស់ បានឃើញ ពីទឹក មុខបងប្អូនដែលកំពុងរង់ចាំនៅអគារនេះដោយក្តីរីករាយ។
ខ្ញុំសូមអរគុណដល់ លោកJackMoore និង អ្នកស្រី Moore និង លោកNoel និង លោក Boutlier, លោកBrown ហើយនិងបុគ្គលិកនិងព្រះវិហារនេះទាំងមូលដែលបានអញ្ជើញពួកយើងម្តងទៀត។
3
វាមិនមែនជាការចៃដន្យនោះទេ។គឺព្រះហស្ថនៃព្រះដែលធ្វើឱ្យមានការនេះឡើង។ មានបងប្អួនយើងម្នាក់នៅទីនេះដែលបានមាននិមិត្តនេះ មួយរយៈមកហើយពីការទាំងអស់នេះ។ ពេលនោះ ខ្ញុំកំពុងឈរស្លៀកខោសរ ពាក់ស្បែកជើងផ្ទាត់របស់ឥណ្ឌា។ គឺខ្ញុំឈររបៀបនេះនៅពេល ដែលខ្ញុំទូរស័ព្ទទៅ លោក Jack សំរាប់ការប្រជុំគ្នានៅទីនេះ ពេលនោះខ្ញុំនៅ Carson, Colorado ពាក់ស្បែកជើងផ្ទាត់ឥណ្ឌានិងខោខូវបូយ Leviពណ៌សរ។លោក Leoបើសិនកំពុងតែស្តាប់ យើងនឹងជួបគ្នានៅ ២, ៣នាទីទៀត។ អញ្ជឹងពេលនោះហើយដែលការប្រជុំគ្នានេះចាប់កំនើតឡើងគឺនៅទីនោះ។
4
ពេលនេះជាយប់ថ្ងៃអាទិត្យខ្ញុំដឹងថាបងប្អូនជាច្រើនត្រូវបើកឡានពេញមួយយប់ដើម្បីត្រលប់ទៅផ្ទះវិញ។អ្នកខ្លះនឹងបើកឡាននៅពេលព្រឹក ហើយខ្ញុំត្រូវបើកឡានរយៈពេល២ថ្ងៃដូច្នេះយើងនឹងមិននៅយូរពេកទេ។ ហើយខ្ញុំនឹង​ព្យាយាមធ្វើឱ្យយប់នេះដូចជាយប់កាលពីមុនដែរ គឺ លោក Brown, លោកJackនិងអ្នកជាច្រើនទៀតដែលធ្លាប់បាន​អធិស្ឋានឱ្យអ្នកឈឺកាលពីប៉ុន្មានឆ្នាំមុនពួកយើងនឹងអធិស្ឋានដល់អ្នកឈឺ ដូចពេលយើងធ្វើពីមុនដែរ។
អ្នកនៅខាងក្រោយលឺច្បាស់ទេ? ខ្ញុំបន្ថយសំលេងមីក្រូហ្វូនពីព្រោះខ្ញុំលឺខ្លាំងពេក។
5
មានហេតុការណ៍តូចមួយបានកើតឡើង។ពួកគេបានប្រាប់ខ្ញុំមុននេះបន្តិចថា មានបងប្អួនយើងម្នាក់ ប្រហែលជា​ពេលនេះគាត់ ក៏នៅទីនេះដែរ។គាត់ជាអ្នកនិកាយនិយម គាត់បានមក ហើយចង់ស្តាប់ព្រះបន្ទូល។ គាត់មិនដឹងថាទៅណាដូច្នេះគាត់ក៏ទៅទីប្រជុំជន ឃើញមនុស្សប្រជុំគ្នាជាច្រើន គាត់ក៏សួរគេថា “នេះជាកន្លែងដែលលោក Billy Graham អធិប្បាយ?”
គេឆ្លើយថា “ទេ នេះជាកន្លែងដែលលោក Billy Graham អធិប្បាយតាមរយៈខ្សែភាពយន្ត។
គាត់ក៏និយាយថា “សូមទោស ខ្ញុំមកខុសកន្លែង”
គាត់ក៏សួរ “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវទៅណាទៅ?” គាត់ក៏ដើរតាមផ្លូវធំដោយមិនដឹងថាទីណានោះទេ រហូតគាត់បាន ឃើញ ព្រះវិហារធំមួយនៅចុងផ្លួវ Texas ហើយមានឈើឆ្កាងធំមួយ ហើយព្រះមានបន្ទូលមកគាត់ថា “ដើរបន្តទៀត” ហើយនៅពេល ដែលគាត់ ទៅដល់ទីនោះ គាត់បានឃើញឡានចតជាច្រើន ហើយឃើញកូនកំឡោះក្រមុំមួយគូរដើរចេញពីព្រះវិហារមក។ ពេលនោះគឺយប់មិញ ខ្ញុំឃើញ មានមង្គលការមួយ។ ហើយព្រះអម្ចាស់ក៏ប្រាប់គាត់​ថា “គឺកន្លែងនេះហើយ ចេញពីភាពនិកាយនិយម របស់ឯង ហើយចូលទៅកូនក្រមុំដើម្បីទៅ ជាមួយកូនកំលោះ។”
6
ខ្ញុំបាននិយាយជាមួយប្រពន្ឋខ្ញុំនៅពេលដែលយើងកំពុងតែដើរតាមផ្លូវពួកយើងបានឃើញព្រះចន្ទនិងផ្កាយ​នៅចំពីលើឈើឆ្កាងនោះនៅពេលដែលយើងដើរតំរង់ទៅទីនោះ។ ខ្ញុំចូលចិត្តមើលពីរឿងតូចតាចអញ្ជឹង ប្រហែលវាជាការ​ឱ្យតំលៃលើជំនឿរបស់ខ្ញុំ ចំពោះព្រះ ជាកិច្ចការងារ របស់ខ្ញុំ។
យប់នេះ នៅ Tucsonខ្ញុំបានគិតពី Victor La Deuxគាត់ជាបុរសជនជាតិបារាំងជាជនជាតិបារាំងម្នាក់​ដ៏អស្ចារ្យ។ ខ្ញុំបាននិយាយគ្នាដើម្បី បែងចែកពីនិកាយនិយមនិងភាពជំនឿដ៏ពិតលើព្រះគ្រីស្ទ។ ហើយបុរសម្នាក់បាន​និយាយ​ជាមួយខ្ញុំបានបន្តិច ពីរឿងនោះគាត់មកពីព្រះវិហារ Pentecostal ។
ហើយបុរសម្នាក់ឈ្មោះDannyHenry ខ្ញុំគិតថាគាត់ជាបងប្អូនជីដូនមួយរបស់តារាភាពយន្តគាត់នៅនិកាយ​បាបទីស្ទ គាត់បានរត់មកកាន់វេទតិការ ហើយឱបខ្ញុំហើយនិយាយថា “ Brother Branham កុំគិតថាវាជាខុសគោលលទ្ឋិប៉ុន្តែការនេះគឺមាននៅក្នុងគម្ពីរ វិវរណៈ ជំពួក២៣។” ហើយនៅពេលដែលគាត់និយាយពីអ្វីផ្សេងៗទៀត គាត់និយាយ​ជាភាសាដទៃ។
ហើយមានជនជាតិបារាំង៣នាក់ នារីបារាំងម្នាក់ (មាឌធំស្បែកខ្មៅ មកពី Louisiana គាត់ប្រហែលជា​កំពុងអង្គុយ នៅទីនេះដែរពេលនេះ)គាត់បានកត់ត្រាអ្វីដែលបុរសនោះនិយាយនៅលើក្រដាស់មួយសន្លឹក។ បន្ទាប់មក Victor La Deux ក៏បានកត់ដូចគ្នាហើយពួកគេរៀបនឹងប្រៀបធៀបកំនត់ត្រារបស់ខ្លូនហើយ ស្រាប់តែមានបុរសសក់​ពណ៌​មាស​ម្នាក់ដើរមកដោយចង់មើលអ្វីដែលពួកគេបានកត់។ គាត់ជាអ្នកបកប្រែភាសាបារាំងនៅអង្គការសហ​ប្រជាជាតិ។ហើយអ្វីដែលអ្នកទាំងបីនោះបានកត់ត្រាគឺដូចគ្នា។
កំណត់ត្រានោះគឺថា “ដោយព្រោះឯងបានជ្រើសរើសផ្លួវដ៏លំបាកនេះឯងបានជ្រើសរើស ឯងបានជ្រើសរើស​ដោយជំរើស ផ្ទាល់ខ្លួនរបស់ឯង(យើងដឹងថា លោកម៉ូសេត្រូវតែធ្វើការជ្រើសរើស)” “នោះជាផ្លួវដ៏ល្អហើយត្រឹមត្រូវ ពីព្រោះវាជាផ្លួវរបស់អញហើយនោះជាការសំរេចចិត្តដ៏សិរី ”ដោយសារការនេះ រង្វាន់ដ៏ធំមួយកំពុងរង់ចាំឯងនៅស្ថានសួគ៍ហើយការនេះនឹងនាំមកនូវជ័យជំនះ ដ៏អស្ចារ្យនៅក្នុងក្តីស្រលាញ់របស់ព្រះ។“
ការបកប្រែទាំង៣នោះគឺដូចគ្នា។មុនដំបូងខ្ញុំគិតថាប្រហែលជាពាក្យទាំងនោះមាននៅក្នុងគម្ពីរ (ខ្ញុំក៏រកមើលប៉ុន្តែអត់មានទេ)
7
Danny Henryក៏មិនដឹងដូចខ្ញុំដែរ។ គាត់មិនសូវជាពួកែភាសាអង់គ្លេសប៉ុន្មានទេ។គាត់ពូកែតែភាសាបារាំង​ប៉ណ្ណោះទេ។ ប្រសិនបើបងប្អូនសង្កេតមើល អ្វីដែលគាត់កត់ត្រានោះដូចជាភាសាបារាំងអញ្ជឹង។ ពួកគេដាក់កិរិយាស័ព្ទ​នៅ​មុខគុណកិរិយា។ហើយការបកប្រែរបស់ពួក គេទាំង៣គឹដូចគ្នា បេះបិទ។
Danny Henryប្រហែលជាកំពុងស្តាប់ឥលូវនេះ។ហើយ Victor La Deuxក៏ប្រហែលជាកំពុងតែស្តាបដែ់រពីព្រោះគាត់កំពុងតែនៅ ហើយបងប្អូនដែលនៅ Tucsonនៅព្រះវិហារគឺជាព្រះវិហារបរិសុទ្ឋ Tucson ដែលមាន​បងប្រុស Greenជាគ្រូគង្វាល។ កំពុងនៅក្នុងការប្រជុំក្នុងតង់មួយនៅចុងផ្លូវ ParkAvenueកាត់ផ្លូវ Highway80 ។ ប្រសិនបើបងប្អូនទៅទីនោះនៅយប់ស្អែករឺក៏យប់ខានស្អែករឺក៏ពេលណាដែលគាត់នៅទីនោះ សូមទៅស្តាប់គាត់ ហើយDannyប្រហែល ជានៅជាមួយគាត់។ហើយប្រហែលជាពួកគេកំពុងតែស្តាប់ពីព្រះវិហារមកផង ក៏មិនដឹង។
8
បន្ទាប់ពីហេតុការណ៍នោះហើយ Dannyបានទៅទីក្រុងយេរូសាឡឹមហើយគាត់និយាយថានៅពេលដែលគាត់​បាន​ទំរេតខ្លួនលើផ្ទាំងថ្មក្នុងផ្នូរជាផ្ទាំងថ្មដែលគេដាក់ព្រះសពព្រះយេស៊ូវមុនពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ។គាត់និយាយថា ភ្លាមៗនោះគាត់ក៏នឹកឃើញដល់ខ្ញុំ គាត់ក៏រត់ចេញមកក្រៅហើយយំ។គាត់ក៏ដើរចេញមកក្រៅ ហើយព្រះបាននាំផ្លូវរបស់គាត់។ គាត់ជាអ្នកយកដុំថ្មមកធ្វើជារបស់របរផ្សេងៗ។ គាត់បានទៅកន្លែងមួយដែលគេថា គេដាក់ឈើឆ្កាងចុះនៅទីនោះ។គាត់ក៏រើសបានដុំថ្មមួយដំហើយដាក់ ក្នុងហោប៉ៅហើយយកមកផ្ទះ។
ពេលយកមកដល់ផ្ទះមានសំលេងមួយប្រាប់គាត់ថា“យកដុំថ្មនោះធ្វើជាឡេវដៃអាវមួយគូរឱ្យបងប្រុស Branhamទៅ” ដូច្នេះគាត់ក៏យក​​ដុំថ្មនោះទៅដាក់ក្នុងអាស៊ីតហើយថ្មនោះក៏ដូរពណ៌ពីថ្មធម្មតាទៅជាថ្មដែលមានពណ៌​ក្រហម​ឆ្អៅ។ហើយគាត់ក៏ធ្វើជា ឡេវដៃអាវទៅ។
ហើយពេលដែលគាត់ឱ្យមកខ្ញុំគាត់មិនបានចាប់អារម្មណ៍ទេថានៅចន្លោះឡេវទាំង២នោះមានដែកត្រង់តូច​មួយ។ ខ្ញុំយកឡេវទាំង២ នោះមកដែរអីឡូវនេះដើម្បីនឹងអធិស្ឋានឱ្យអ្នកឈឺ ថ្មពណ៌ក្រហមឆ្អៅដូចឈាមកំពុងស្រក់​មានដែកត្រង់ហើយតូច។ គឹដូចជាអ្វីដែលពួក ហោរាបាន ទស្សទាយ “ផ្លូវត្រង់ ហើយចង្អៀត”
,ប្រសិនបើបងប្រុស Dannyរី LaDeuxកំពុងស្តាប់យប់នេះគឺនឹងដូចជាយប់កាលពីមុន​ដែលយើងនឹងអធិស្ឋានសំរាប់អ្នកឈឺ។ ខ្ញុំរីករាយក្នុងការដើរផ្លូវត្រង់ហើយចង្អៀតនេះគឺជាផ្លូវនៃដំណឹងល្អ ផ្លូវនៃ​ព្រះបន្ទូលជាមួយនឹងព្រះអម្ចាស់យេស៊ូវគ្រីសនៃយើង។
9
សូមព្រះប្រទានពរបងប្អូនទាំងអស់គ្នា។ពិតជាល្អណាស់ដែលបាននិយាយជាមួយបងប្អូនទាំងអស់។ ខ្ញុំនឹង​និយាយ​ឱ្យបានយូរហើយឱ្យបងប្អូននៅទីនេះយូរដែរ។ Billy​​ និយាយថាមានបងប្អូនពី ៣០០ ទៅ៤០០នាក​ដែលនឹងត្រូវអធិស្ថានឱ្យដូច្នេះខ្ញុំនឹងត្រូវប្រញាប់បញ្ចប់សេចក្តីអធិប្បាយឱ្យបានលឿនហើយនឹងអធិស្ថានសំរាប់អ្នកឈឺ។
សំរាប់អ្នកនៅអារីសូណាយប់ថ្ងៃសៅក្រោយយើងនឹងទៅទីក្រុងយូម៉ា រដ្ឋអារីសូណា គឺនៅពិធីជប់​លៀងមួយ។ ហើយបន្ទាប់ មកយើងទៅកាលីហ្វញ្ញ៉ានៅព្រឹកថ្ងៃអាទិត្យ គឺ​ Los Angeles និងកន្លែងបានព្រាងទុកពីមុន។
យប់នេះខ្ញុំចង់ដកស្រង់អត្ថបទមួយទីព្រះគម្ពីរ។
10
ពេលមួយនៅពេលដែលខ្ញុំកំពុងអង្គុយនៅ អាហាររដ្ឋាន គឺនៅពេលនោះ លោក Jack ប្រពន្ឋរបស់គាត់ ខ្ញុំនិងប្រពន្ឋខ្ញុំ ទៅអាហាររដ្ឋានទាំងអស់គ្នា។ ហើយមានបុរសម្នាក់ឈ្មោះថា Greenគាត់ជាឪពុករបស លោក Pearry Green គាត់និយាយថា “ កាលពីប៉ុន្មានយប់មុន លោក Branham បាននិយាយពីស្នៀតសក់ អីឡូវនេះខ្ញុំយកស្នៀត​សក់មកឱ្យ” ហើយគាត់ឱ្យមកខ្ញុំ។
ស្នៀតសក់នោះមិនមែនសំរាប់ប្រើជាមួយសក់នោះទេ។គាត់បាននិយាយថា គាត់បានប្រើស្នៀតសក់នេះជា​ច្រើន​ឆ្នាំ​មកហើយសំរាប់សៀតព្រះគម្ពីររបស់គាត់។ប្រសិនបើ លោក Green កំពុងតែនៅទីនេះរឺកំពុងតែស្តាប់តាមវិទ្យុខ្ញុំចង់ប្រាប់ថាស្នៀតសក់នេះគឺពិតជាស្អាត ណាស់។
11
ឥឡូវនេះសូមបើកគម្ពីរទំនុកដំកើងជំពួក៥៥ហើយបន្ទាប់មក ម៉ាថាយ ជំពួក៣។ ហើយអ្វីដែលខ្ញុំនឹងនិយាយ​នៅពេលនេះគឺ ប្រធានបទរបស់លោក Earnie នៅលើស្លាបនៃលលកដែលសរដូចព្រិល។ខ្ញុំនឹងមិននិយាយពីគ្រប់ពាក្យ​គ្រប់វគ្គគ្រប់ឃ្លានោះទេ គឺខ្ញុំនឹងរំលងខ្លះៗព្រោះខ្ញុំនឹងត្រូវអធិប្បាយ ទៀត។
តាមបំនងព្រះហឬទ័យព្រះសំរាប់ទីក្រុងយូម៉ានៅថ្ងៃសៅក្រោយខ្ញុំចង់អធិប្បាយពី “ លក្ខ័ណ្ឌក្នុងការលើក​ឡើងទៅស្ថានសួគ៏” ប្រសិនបើ ព្រះសព្វព្រះទ័យ។
12
ក្នុងគម្ពីរទំនុកដំកើងជំពូក ៥៣,សុំទោស ទំនុកដំកើងជំពូក ៥៥ ៖
ឱព្រះអង្គអើយសូមផ្ទៀងព្រះការណ៍ ស្តាប់សេចក្តីដែលទូលបង្គំអធិស្ឋានសូមកុំលាក់ព្រះអង្គនឹងពាក្យដែល​ទូល​​បង្គំទូលអង្វរឡើយ។ សូមសំកាំងស្តាប់ ហើយឆ្លើយមកទូលបង្គំផងទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរដោយសេចក្តីទុក្ខ​ព្រួយរបស់ទូលបង្គំ គឺដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវនឹងសេចក្តីសង្កត់សង្កិនរបស់មនុស្សអាក្រក់ ដ្បិតគេទំលាក់​ការទុច្ចរិតមកលើទូលបង្គំព្រមទាំងបៀតបៀនទូលបង្គំដោយសេចក្តីកំហឹង។ ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួនហើយសេចក្តី​ស្ញែងខ្លាចចំពោះេសចក្តីស្លាប់បានគ្របសង្កត់លើទូលបង្គ។ទូលបង្គំបានកើតមានសេចក្តីភ័យខ្លាច ហើយញាប់ញ័រសេចក្តីតក់ស្លុតបានបង្គ្របទូលបង្គំហើយ នោះទូលបង្គំបានពោលថាឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅឱ្យបានសេចក្តីសុខ អើយ៉ាងនោះទូលបង្គំនឹងបានទៅឆ្ងាយ ស្នាក់នៅក្នុងទីរហោស្ថានវិញ។
13
ដាវីឌជាអ្នកស្រលាញ់ទីរហោស្ថាន នៅពេលដែលគាត់ទុក្ខព្រួយហើយមនុស្សគេមិនគាត់ហើយខ្មាំងសត្រូវ​ចូលមកគាត់ គាត់និយាយថា “ប្រសិនបើខ្ញុំមានស្លាបដូចជាសត្វលលកខ្ញុំនឹងហោះហើរចេញទៅទីរហោស្ថានហើយ​នឹងនៅទីនោះ” ជាច្រើនដងមក ហើយដែលខ្ញុំគិតយ៉ាងដូច្នោះដែរ។ខ្ញុំចង់យកកាំភ្លើងវែងរបស់ខ្ញុំ កាបូបស្ពាយខ្នង ចេញទៅទីរហោស្ថានហើយមិនត្រលប់មកវិញ។ខ្ញុំបានអធិស្ឋានសូមដល់ព្រះ ខ្ញុំមិនចង់ ឱ្យមានពិធីបុណ្យសពរបស់ខ្ញុំទេ។ប្រសិនបើខ្ញុំអាចចូលទៅក្នុងព្រៃ ហើយដាក់សំលាញ់ពណ៌ ទង់ដែងរបស់ខ្ញុំផ្អែកនឹងដើមឈើវាគឺជាកាំភ្លើងវែង របស់ខ្ញុំ។ ខ្ញុំនិយាយអញ្ជឹង ដោយព្រោះប្រពន្ឋរបស់ខ្ញុំកំពុងអង្គុយនៅទីនេះដែរ។
កាំភ្លើងវែងនោះមានបងប្អូនម្នាក់បានឱ្យខ្ញុំជាច្រើនឆ្នាំមកហើយ។ខ្ញុំបានប្រើវាសំរាប់សំលាប់សត្វបាន៥៥ក្បាល​មកហើយដោយគ្មានខុសមួយនោះទេ។ ហើយមានខ្លះនៅចំងាយដល់ទៅ ៤០០ ទៅ ៥០០ម៉ែត្រ។ ខ្ញុំហៅវាថាសំលាញ់ពណ៌ទង់ដែងពីព្រោះប្រពន្ឋរបស់ខ្ញុំមានសក់ពណ៌ត្នោតហើយគាត់និយាយថាខ្ញុំគិតពីកាំភ្លើងនោះច្រើនជាង​គិតដល់គាត់។
ដូច្នេះខ្ញុំចង់ដាក់វាផ្អែកនឹងដើមឈើហើយនិយាយថា “ព្រះអម្ចាស់អើយសូមឱ្យយូសែបរកឃើញវានៅថ្ងៃ​ណាមួយ” ខ្ញុំចង់បានស្លាបនៃសត្វ លលកហើយហោះចេញទៅឱ្យឆ្ងាយ។
ដូចជាពេលមួយនៅពេលដែលខ្ញុំនៅលើភ្នំសំលឹងមើលសត្វឥន្ទ្រីមួយហើរទៅឆ្ងាយ។ ខ្ញុំបា៍ននិយាយថា “ជាការល្អណាស់ដែលបានមកទីនេះ” ដូចជាពេលដែលលោកពេត្រុសបាននិយាយថា “យើងនឹងសាងអសនៈបី” ប៉ុន្តែនៅ​ខាង​ក្រោមនៅជើងភ្នំមានមនុស្សឈឺកំពុងតែចាំអ្នកដែលបាត់បង់និងអ្នកដែលជិតស្លាប់កំពុងតែរង់ចាំ។ដូច្នេះសូមឱ្យយើង​ធ្វើអ្វីដែលយើងអាចធ្វើបានក្នុងពេលដែលនៅមានថ្ងៃនៅឡើយ។ហើយថ្ងៃមួយ ស្លាបនៃសត្វឥន្ទ្រីយ៍សរនឹងចុះមក ហើយទ្រង់នឹងប្រោសយើងរាល់គ្នា។
14
ក្នុងគម្ពីរម៉ាថាយ ៣ៈ១៦ខ្ញុំចង់អានខ ១៦ និង១៧
កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាមស្រាប់តែមេឃក៏របើកឡើង ឱ្យទ្រង់ឃើញ ព្រះវិញ្ញាណ នៃព្រះ យាងចុះមកដូចជាសត្វព្រាបក៏សណ្ឋិតនៅលើទ្រង់ នោះមានឮសំលេងចេញពីមេឃថា នេះជាកូនស្ងួនភ្ញារ បស់អញ ជាទីពេញចិត្តអញណាស់
15
ខ្ញុំចង់និយាយពីរបីនាទីពីសត្វស្លាបមួយនេះ។សត្វព្រាបជាសត្វស្លាបដែលខ្ញុំចូលចិត្ត។ បើគិតពីសត្វលលក គឺវាដូចជាសត្វព្រាបខ្លាំងណាស់។សត្វព្រាបគឺជាសត្វលលកក្នុងស្រុក។ សត្វទាំងពីរជាអំបូរសត្វតែមួយ។ ទំលាប់របស់សត្វ​ទាំងពីរនេះគឺមានភាព គួរឱ្យចាប់អារម្មណ៍ណាស់។
ខ្ញុំបានអធិប្បាយនៅទីនេះកាលពី២, ៣ឆ្នាំមុននៅក្នុងការប្រជុំក្នុងតង់មួយជាមួយ លោក Moore ដែលមានចំនងជើងថា កូនចៀមនិងសត្វលលក។ ប្រហែលជាបងប្អូនទាំងអស់នៅចាំថាសត្វលលកជាសត្វបក្សីដែលស្អាត​ស្អំបំផុតហើយកូនចៀមជាសត្វដែល ស្លូតបូត បំផុត។ សត្វទាំងពីរជាសត្វសំរាប់ធ្វើជាយញ្ញបូជា។
16
ជារូបភាពមួយដ៏ស្រស់ស្អាតដែលព្រះយេស៊ូវជាកូនចៀមហើយព្រះជាលលក ហើយលលកនឹងមិនចុះទំលើ​ចចកទេព្រោះលក្ខណៈមិនសម។ ហើយក៏មិនចុះទំលើឆ្កែដែរ ព្រោះលក្ខណៈរបស់វាក៏មិនសមដែរ។គឺត្រូវចុះ ទំលើកូនចៀម ហើយលក្ខណៈទាំង២គឹដូចគ្នា។ យើងក៏ត្រូវមានលក្ខណៈដូច្នោះដែរ។លក្ខណៈរបស់យើងត្រូវតែផ្លាស់ប្តូរពី មនុស្សមានបាបដែលកាចសាហាវទៅជាកូនចៀមដ៏ស្លូតបូត។
បងប្អូនមានបានសំគាល់ឃើញថាសត្វលលកនោះបាននាំផ្លួវកូនចៀមរឺទេ? កូនចៀមបានលះបង់អ្វីទាំងអស់ សំរាប់លលក។ ហើយមើលពីកន្លែងដែលលលកនាំកូនចៀមទៅគឺទៅកាន់ឈើឆ្កាងសំរាប់អំពើបាបរបស់យើងរាល់គ្នា។
ប្រសិនបើព្រះចង់តំណាងឱ្យព្រះរាជបុត្រារបស់ទ្រង់គឺសត្វដែលស្អាតស្អំបំផុត ស្លូតបូតបំផុតនៅលើផែនដីនេះ។ ប៉ុន្តែនៅពេល តំណាងដល់រូបអង្គទ្រង់ដែលនៅស្ថានសួគ៏ គឺជាសត្វលលកជាសត្វស្លាបដែលស្អាតស្អំនិងស្លូតបូតបំផុត។
17
សត្វលលកមានច្រើនប្រភេទណាស់។សត្វលលកធម្មតាមានពណ៌ប្រផេះ។ ហើយនៅមានប្រភេទជាច្រើនទៀត ហើយពណ៌ក៏ខុសគ្នាដែរ។សត្វព្រាបក៏ដូចគ្នាដែរ។សត្វលលកជាសត្វដែលបង្កើតមកយ៉ាងចំលែកពីព្រោះតាមទំលាប់របស់វាគឺវាមិនអាចស៊ីអ្វីដែលមិនស្អាត នោះទេ។ វាមិនអាចស៊ីបានទេពីព្រោះវាត្រូវបានបង្កើតមកយ៉ាងដូច្នោះ។
18
ខ្ញុំតែងតែនិយាយថាសត្វលលកជារូបតំណាងព្រះហើយសត្វក្អែកជារូបតំណាងមនុស្សមានកំពុត។ សត្វក្អែក អាចទំលើសាកសពរលួយស្អុយហើយស៊ីពេញមួយថ្ងៃ ហើយហើរចេញទៅស៊ីគ្រាប់ស្រូវនៅវាលស្រែជាមួយលលក។ឯសត្វលលកអាចស៊ីស្រូវបានប៉ុន្តែមិន អាចស៊ីសាកសាពរលួយស្អុយបានទេ។ វាមិនអាចស៊ីបានទេក្រពះវាមិនទទួល។ ជួនកាលខ្ញុំក៏ឆ្ងល់ដែរ សត្វស្លាបទាំង២នោះដូចគ្នា ប៉ុន្តែហេតុអ្វី?គឺវាត្រូវបង្កើតឡើងយ៉ាងដូច្នោះ។
នោះគឺដូចជាគ្រីស្ទានដ៏ពិត។មិនមែនជាគ្រីស្ទានតែមាត់នោះទេ គឺជាគ្រីស្ទានដែលបានកើតជាថ្មី គឺគាត់ត្រូវបានបង្កើតមកយ៉ាងដូច្នោះ។
19
ខ្ញុំទើបតែបានដឹងថាលលកអត់មានប្រម៉ាត់នោះទេ ពីព្រោះលលកមិនត្រូវការប្រម៉ាត់នោះទេ។
គ្រីស្ទានក៏ដូចគ្នាដែរ។គាត់មិនត្រូវការភាពជូរល្វីងនោះទេ
ពីព្រោះគាត់បរិភោគតែអាហារមកពីព្រះ។ហើយមិនត្រូវការភាពជូរល្វីងដើម្បីរំលាយ គឺត្រូវប្រើសេចក្តីស្រលាញ់ដើម្បីរំលាយ។ភាពជូរល្វីងនិយាយថា “ គេអាចសំរបខ្លួនបាន ” ប៉ុន្តែសេចក្តីស្រលាញ់តែងតែទទួលជានិច្ច គឺជាព្រះបន្ទូល។
លលកគ្មានប្រម៉ាត់នោះទេដូច្នេះវាមិនអាចស៊ីអ្វីដែលមិនល្អបានទេ។ ប្រសិនបើស៊ី វានឹងស្លាប់។ ប៉ុន្តែមិនមែនជាគ្រោះថ្នាក់នោះទេ ព្រោះលលកនឹងមិនស៊ីរបស់មិនល្អនោះទេវាគ្មានចំនង់នឹងអាហារប្រភេទនោះទេ។
20
20
ដូចគ្នានឹងគ្រីស្ទានដ៏ពិតគឺមិនមានជាប់មានអំពើបាបណាមួយនោះឡើយ។
ស្តេចដាវីឌបាននិយាយថា “មានពរហើយដល់អស់អ្នកណាដែល ព្រះមិនឃើញជាប់មានអំពើបាបក្នុងអ្នកនោះ” នៅពេលដែលយើងត្រូវបាន សំអាតដោយសារព្រះលោហិតរបស់កូនចៀម(មិនមែនដោយសារការធ្វើឱ្យជឿនោះទេ គឺដោយព្រះលោហិតពិតៗ) ព្រះទ្រង់មិនឃើញមានអំពើបាបនៅក្នុងអ្នករាល់គ្នាដែលបានធ្វើនោះទេពីព្រោះអ្នករាល់គ្នា បានសំអាតដោយ ព្រះលោហិត។ មានយញ្ញបូជាឈាម ជាអ្វីតែមួយគត់ដែលទ្រង់ទតឃើញបងប្អូនគឺជាការប្រោសលោះបងប្អូនទាំងអស់គ្នាពីអ្វីដែលបងប្អូនបានធ្វើកន្លងមក។ បងប្អូនត្រូវបានលាងសំអាតដោយព្រះលោហិតនៃកូនចៀម។ដូច្នេះ គ្មានប្រម៉ាត់នៅ ក្នុងបងប្អូនឡើយគឺបងប្អូនមានយញ្ញបូជាសំរាប់លាងបាបនៅរង់ចាំបងប្អូន។
ប្រហែលជាបងប្អូននិយាយថា “អញ្ជឹងខ្ញុំមានសេរីភាពអាចធ្វើអ្វីក៏បានឱ្យតែខ្ញុំចង់ធ្វើ” ពិតជាដូច្នោះមែន ប៉ុន្តែនៅពេលដែលមនុស្សម្នាក់បានឃើញពីអ្វីដែលព្រះយេស៊ូវបានធ្វើសំរាប់ខ្លួនហើយបែរជាធ្វើអ្វីដែលផ្ទុយពីទ្រង់វិញ គឺមានន័យថាគេមិនដែលបាន ទទួលទ្រង់ឡើយ។
21
ប្រពន្ឋរបស់ខ្ញុំកំពុងតែអង្គុយនៅខាងក្រោយ។គាត់ប្អូនខ្ញុំដល់ទៅ១០ឆ្នាំ ហើយសក់ស្កូវច្រើនដូចជាខ្ញុំដែរ។មូលហេតុនោះគឺគាត់ឈរនៅចន្លោះខ្ញុំនិងពិភពខាងក្រៅ។ ប្រសិនបើខ្ញុំត្រូវទៅបរទេសបើសិនជាខ្ញុំហៅក្រុមគ្រួសាររបស់ ខ្ញុំហើយនិយាយថា “ អ្នកស្រី ប្រាហាំ ខ្ញុំចង់ឱ្យអ្នកស្រីដឹងថា អ្នកស្រីជាអ្នកស្រីវីលៀម ប្រាហាំ អ្នកមិនត្រូវមាន ប្តីផ្សេងនៅពេលដែលខ្ញុំចេញទៅបាត់។កុំសំលឹងមើលអ្នកផ្សេង កុំចែចង់ជាមួយគេឱ្យសោះ។ ប្រសិនបើមិន ស្តាប់ទេពេលដែលខ្ញុំត្រលប់មកវិញយើងនឹងលែងលះគ្នា។”
គាត់នឹងបកមកនិយាយថា “ខ្ញុំក៏សូមប្រាប់ថា អ្នកមិនត្រូវយកស្រីផ្សេងនៅពេលដែលអ្នកចេញទៅ។អ្នកមិនត្រូវធ្វើបែបនេះ រឺបែបនោះ ឡើយ។ ប្រសិនបើហ៊ានធ្វើខ្ញុំនឹងលែងលះអ្នកឯង”។
តើបែបនោះជាគ្រួសារដែលពេញទៅដោយសេចក្តីស្រលាញ់?មិនមែនទេប្រសិនបើខ្ញុំពិតជាស្រលាញ់គាត់មែនទោះជាខ្ញុំគិតថាខ្ញុំប្រព្រឹត្តអំពើខុសឆ្គងខ្លះៗក៏ដោយខ្ញុំជឿថាគាត់នឹងលើកលែងទោសឱ្យខ្ញុំពីព្រោះគាត់ស្រលាញ់ខ្ញុំ។ហើយប្រសិនបើគាត់ធ្វើខុសខ្ញុំជឿថាខ្ញុំប្រាកដជាលើកលែងទោសឱ្យគាត់ព្រោះខ្ញុំស្រលាញ់គាត់។ប៉ុន្តែប្រសិនបើខ្ញុំ ស្រលាញ់គាត់ដល់ថ្នាក់ហ្នឹងដរាបណាខ្ញុំនៅស្រលាញ់គាត់អញ្ជឹងគាត់មិនចាំបាច់បារម្មណ៍ឡើយ ទោះជាគាត់នឹងលើកលែងទោសឱ្យខ្ញុំក៏ដោយ ក៏ខ្ញុំនឹងមិនធ្វើឱ្យគាត់ឈឺចាប់នោះទេខ្ញុំនឹងមានអារម្មណ៍ថាខុសឆ្គងបំផុតនៅលើលោកនេះ។ខ្ញុំមិនអាចនៅទ្រាំបានសូមបីតែមួយនាទីខ្ញុំនឹងទៅប្រាប់គាត់ពីអ្វីដែលខ្ញុំបានធ្វើពីព្រោះខ្ញុំស្រលាញ់គាត់។ នេះជាសេចក្តី ស្រលាញ់របស់ខ្ញុំជាប្តីប្រពន្ឋនៅលើផែនដីនេះចុះទំរាំសេចក្តីស្រលាញ់របស់ព្រះ តើធំជាងនេះប៉ុណ្ណាទៅទៀត?
22
ប្រហែលជាខ្ញុំអាចនឹងជក់បារីខ្ញុំមិនដែលជក់ទេក្នុងមួយជីវិតខ្ញុំ ប៉ុន្តែទោះបីជាខ្ញុំជក់ក៏ដោយ ទ្រង់នឹងអត់ទោសដល់ខ្ញុំ ខ្ញុំជឿថាទ្រង់នឹងអត់ទោសឱ្យខ្ញុំ។ ប្រសិនបើខ្ញុំផឹកស្រាខ្ញុំមិនដែលផឹកទេក្នុងមួយជីវិតខ្ញុំ ប៉ុន្តែខ្ញុំជឿថា ទ្រង់នឹងអត់ទោសឱ្យខ្ញុំ។ហើយខ្ញុំស្រលាញ់ទ្រង់ខ្លាំងណាស់ ខ្ញុំមិនចង់ធ្វើរឿងទាំងអស់នោះទេ។ ការទាំងអស់នោះបានចេញពីខ្លួនខ្ញុំហើយពីព្រោះនៅពេលដែលទ្រង់បំផ្លាស់បំប្រែខ្ញុំពីសត្វក្អែកមកជាសត្វលលកចំណង់របស់ខ្ញុំទាំងនោះ បានចាក ចេញពីខ្ញុំ។អំពើបាបលែងនៅជាប់ក្នុងខ្ញុំទៀតពីព្រោះខ្ញុំមិនមាន បំណងធ្វើវាទៀត។
23
ការដ៏ពិសេសមួយទៀតពីសត្វលលកគឺវាជាបក្សីដ៏ចំលែក។ បងប្អូនមានដែលឃើញសត្វបក្សីគ្រប់ប្រភេទរឺទេ?
ខ្ញុំបក្សីមួយទៀតដែលខ្ញុំចូលចិត្តគឺបក្សីរ៉ូបិន។អ្នករាល់គ្នាគួរតែឈប់បរបាញ់បក្សីរ៉ូបិនទៀតទៅ ខ្ញុំមិនចង់ឱ្យ បងប្អូនធ្វើយ៉ាងដូច្នោះទេ។ បងប្អួនដឹងថាហេតុអ្វីបានជាបក្សីរ៉ូបិនមានទ្រូងពណ៌ក្រហមទេ?មានថ្ងៃមួយមានបុរសម្នាក់ជិតដាច់ខ្យល់នៅលើឈើឆ្កាង គ្មានអ្នកណាម្នាក់ជួយឡើយ។ ព្រះបានបោះបង់បុរសម្នាក់នោះ។បុរសនោះរៀបនឹង ដាច់ខ្យល់ទៅហើយ។ ដែទាំង២ជាប់ដោយដែកគោលហើយមានហូរឈាមនៅជើងនិងចំហៀងខ្លួន ពាក់ភួងបន្លានៅ លើក្បាល ឈាមហូរពេញផ្ទៃមុខមានកូនបក្សីតូចមួយហោះកាត់។ បក្សីពណ៌ត្នោតតូចមួយនោះឃើញ ហេតុការណ៍ នោះហើយជាហេតុការណ៍ដ៏គួរឱ្យអានិតអាសូរមិនដែលបានឃើញ។ គេដឹងខ្លួនថាគេជាបក្សីតូចមួយតែគេមើលមកដែក គោលដែលពួករ៉ូម៉ាំងបានដំគេក៏ហោះចូលហើយទាញដែកគោលនោះចេញដោយចំពុះដ៏តូចនោះ។ បក្សីនោះក៏ប្រលាក់ ខ្លួនដោយឈាមនោះ។ហើយបន្ទាប់មកគេមានពណ៌ក្រហមរហូត។ ខ្ញុំចង់ឱ្យដើមទ្រូងរបស់ខ្ញុំ ប្រលាក់ដោយឈាមទ្រង់ដែរ។ ខ្ញុំចង់ការពារទ្រង់នៅពេលដែលខ្ញុំបានជួបទ្រង់។ ខ្ញុំស្រលាញ់បក្សីរ៉ូបិនដ៏តូចនោះ។
24
ប៉ុន្តែបងប្អូនដឹងទេថា បក្សីរ៉ូបិនត្រូវតែងូតទឹកប៉ុន្តែសត្វលលកមិនចាំបាច់ងូតទឹកឡើយ។ លលកមានប្រេង ប្រភេទម៉្យាងនៅក្នុងខ្លួនវាដែលធ្វើឱ្យខ្លួនវាមានជាតិប្រេង ហើយធ្វើឱ្យវាស្អាតពីខាងក្នុងដល់ខាងក្រៅ។បងប្អូនដឹងទេ? លលកធ្វើឱ្យខ្លួនឯងមានជាតិប្រេង។បងប្អូនមានធ្លាប់ចាប់លលកមកហិតក្លិនមើលទេ? សត្វព្រាបក៏ដូចគ្នាដែរ។ រាង្គកាយរបស់លលកបង្កើតជាតិប្រេងដែលធ្វើឱ្យរោមរបស់វាស្អាតជានិច្ច ពីព្រោះបក្សីនេះស្អាតពីខាងក្នុងមកក្រៅ។លលកជាសត្វបក្សីដ៏អស្ចារ្យ។
ខ្ញុំដឹងថាបងប្អូនអាចរកបរបាញ់សត្វលលកបាននៅ លូវីស៊ានណា នេះ។ សូមកុំបាញ់អី!ខ្ញុំធ្វើមិនបានទេ។ ទោះជាខ្ញុំឃ្លានក៏មិនអីដែរ ខ្ញុំមិនអាចកេះកៃបាញ់សត្វលលកបានឡើយ។
25
សត្វលលកមានរឿងដ៏ចំលែកមួយនៅក្នុងគ្រួសាររបស់ខ្ញុំ។ គាត់ឈឺធ្ងន់ណាស់គាត់ជិតស្លាប់ទៅហើយ។ លោកតារបស់ខ្ញុំលត់ជង្គង់នៅក្បែរគ្រែរគាត់នៅពេលដែលកួនៗប្រុសស្រីរបស់គាត់ក៏លត់ជង្គង់នៅក្បែរគាត់ដែរ។ពេលនោះម្តាយរបស់ខ្ញុំទើបតែមានអាយុប្រហែលជា១២ឆ្នាំ ពេលនោះគាត់ក៏ចាប់ផ្តើមច្រៀង “ថ្មដាដ៏នៅគ្រប់ជំនាន់ដែលញែកសំរាប់ខ្ញុំសូមឱ្យខ្ញុំបានពួននៅក្នុងទ្រង់ ”នៅពេលដែលលោកយាយជិតស្លាប់នោះ លោកតាមិនទាន់ក្លាយ ជាគ្រីស្ទាននៅឡើយទេ។នៅពេលគាត់មានអាយុ ៨៧ឆ្នាំ ខ្ញុំបានធ្វើបុណ្យច្រមុជទឹកឱ្យគាត់ ក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទនៅចុងទន្លេ ជាកន្លែងដែលទេវតានៃព្រះបង្ហាញខ្លួន។
ប៉ុន្តែនៅពេលដែលគាត់កំពុងច្រៀងបទនេះ ជាមួយនឹងដៃដ៏ខ្សោយរបស់គាត់លើកឡើងលើមានសត្វលលក មួយហោះចូលមកតាមទ្វារ ហើយហោះជុំវិញបន្ទប់នោះរួចក៏មកទំលើក្បាលគ្រែរហើយចាប់ផ្តើមបូល។ ព្រះក៏ដក ព្រលឹងលោកយាយទៅ។
26
ខ្ញុំបានទៅទីក្រុងឡុង ប្រទេសអង់គ្លេស ជាមួយនឹង និង ហើយមានស្ត្រីម្នាក់ឈ្មោះផ្លររឹន ណាយហ្គាល ដែលបានសរសេរសំបុត្រជាច្រើនឱ្យខ្ញុំ។ គាត់នៅអាហ្វ្រិកខាងត្បូងហើយជិតស្លាប់ដោយសារជំងឺមហារីក។ គាត់មានរូប មួយសន្លឹក។បងប្អូនអាចឃើញនៅក្នុងសៀវភៅ។ ខ្ញុំមិនដែលបានឃើញមនុស្សដូចគាត់នោះទេ។ លោក ជេក ក៏នៅជាមួយខ្ញុំដែរនៅថ្ងៃនោះ ពួកយើងបានចូលទៅក្នុងផ្ទះរបស់រដ្ឋមន្ត្រីម្នាក់នៅក្នុងសាកលវិទ្យាធិការដ្ឋាន នៅពីក្រោយ ព្រះវិហារដែលពួកគេបាននាំគាត់មក។
នៅពេលដែលយើងមិនទាន់ទៅដល់ផង ពួកគេបានផ្ញើទូរសារមកឱ្យយើងគាត់កំពុងតែនៅលើឡានពេទ្យ គាត់ទើបតែ ត្រូវបានគេបញ្ជូនតាមយន្តហោះពីអាហ្វ្រិកខាងត្បូងមក ដោយដឹងថាខ្ញុំមកប្រទេសអង់គ្លេសនៅពេលនោះ។លោករដ្ឋមន្ត្រីបានយក គាត់មកនៅក្នុង សាកលវិទ្យាធិការដ្ឋានដូច្នេះយើងក៏ទៅអធិដ្ឋានឱ្យគាត់។
27
ខ្ញុំបានឃើញអ្នកជំងឺជាច្រើនមកហើយ ប៉ុន្តែដៃរបស់គាត់ស្គមមែនទែនគឺប្រហែលជាទំហំមួយអ៊ីញប៉ុណ្ណោះ។ យើងអាចឃើញលលាក្បាលរបស់គាត់យ៉ាងច្បាស់។ហើយគាត់ខ្សោយមិនអាចនឹងលើកដៃរួចផង។ គាត់ព្យាយាម និយាយជាមួយខ្ញុំខ្ញុំស្តាប់មិនយល់ទេ ទាល់តែអ្នកគ្រូពេទ្យ ជួយខ្ញុំ ទើបខ្ញុំអាចស្តាប់យល់។គាត់និយាយថា លោក ប្រាហាំ សូមអធិដ្ឋានឱ្យព្រះអនុញ្ញាតិឱ្យខ្ញុំស្លាប់ទៅ“ គាត់មិនចង់រស់ទៀតទេ។ ខ្ញុំអាចឃើញទឹកភ្នែកគាត់ស្រក់។ខ្ញុំមិនដឹងថា គាត់មានទឹកភ្នែកមកពីណាដើម្បីនឹងយំទេ។អាការៈរបស់គាត់គឺធ្ងនធ្ងរខ្លាំងណាស់។ ខ្ញុំមកអធិដ្ឋានឱ្យអ្នកឈឺដូច្នេះខ្ញុំមិនអាចអធិដ្ឋានឱ្យគាត់ស្លាប់បានទេ។ គាត់មើលទៅមិនគួរនឹងស្លាប់ទេ។
, ខ្ញុំលុតជង្គង់ជាមួយនឹងគ្រូគង្វាល់របស់បងប្អូននៅក្នុងបន្ទប់ដើម្បីអធិដ្ឋាន។នៅពេលដែលខ្ញុំលុតជង្គង់ដើម្បី អធិដ្ឋានមានសត្វលលកតូចមួយហើរចូលតាមបង្អួចមកហើយចាប់ផ្តើមបូល។ នៅពេលដែលខ្ញុំអធិដ្ឋានចប់ ខ្ញុំគិតថាលលកនោះគឺជាលលកដែលគេចិញ្ចឹមនៅក្បែរៗនោះ។ នៅខាងក្រៅគឺពេញទៅដោយអ័ព្ទ។លលកតូចនោះក៏ឈប់បូល ហើយហើរចេញទៅ។ខ្ញុំក៏ដើរទៅហើយដាក់ដៃលើគាត់ហើយហៅព្រះនាមព្រះអម្ចាស់។ ហើយស្ត្រីម្នាក់នោះនៅថ្ងៃនេះជាស្ត្រីដែលមានមាឌធំ ខ្លាំងហើយមានសុខភាពល្អណាស់-នៅលើស្លាបនៃសត្វលលក។
សត្វលលករក្សាខ្លួនយ៉ាងស្អត្អា។ គ្រីស្ទានក៏យ៉ាងនោះដែរ គឺស្អាតពីខាងក្នុង។មិនត្រូវការប្រម៉ាត់ដើម្បីរំលាយ របស់អាក្រក់ទាំងអស់ នោះទេពីព្រោះគេមិនបានបរិភោគរបស់ទាំងនោះ។ គឺស្អាតពីខាងក្នុង។
28
យើងបានសំគាល់បក្សីនេះ ខ្ញុំបានកត់ត្រាអ្វីជាច្រើនពីបក្សីនេះប៉ុន្តែម៉ោងចេះតែដើរទៅមុខហើយ។បក្សីនេះក៏ត្រូវបានប្រើនៅក្នុងគ្រាសញ្ញាចាស់ដែរសំរាប់ជាយញ្ញបូជាសំរាប់ការលាងទោសនិងការសំអាត។ ដូចជានៅក្នុង គម្ពីរលោកុប្បត្តិ១៥ៈ៩សូមគិតពីខគម្ពីរនេះបន្តិច។ លោកអាប្រាហាំបានសួរព្រះ តើលោកគួរធ្វើយ៉ាងណាហើយព្រះទ្រង់មានបន្ទូលមកគាត់វិញ ហើយរបៀបដែលទ្រង់មាន បន្ទូលនោះគឺចំលែកបន្តិចលោកុប្បិត្តិ ១៥ៈ៩
ក្រោយការទាំងនោះមកព្រះយេហូវ៉ាទ្រងា់នបន្ទូលនឹងអាប់រ៉ាមដោយការជាក់ស្តែងថា អាប់រ៉ាមអើយកុំឱ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯងនោះអាប់រ៉ាមគាត់ទូលសួរថា ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយតើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះអាប់រ៉ាមក៏ទូល ទៀតថា មើលទ្រង់មិនបានប្រទានឱ្យទូលបង្គំមានកូនសោះ ហើយមើលបាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរតកទូលបង្គំហើយនោះព្រះយេហូវ៉ាមានបន្ទូលនឹងគាត់ថា អ្នកនោះមិនត្រូវស៊ីមរដករបស់ឯងទេគឺជាម្នាក់ដែលនឹងកើត ពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះរួចទ្រង់នាំគាត់ចេញទៅក្រៅប្រាប់ថា ចូរមើលទៅលើមេឃឥឡូវហើយរាប់ផ្កាយចុះបើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានបន្ទូលប្រាប់ថាពូជឯងនឹងបានដូច្នេះដែរគាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិត ដល់គាត់ នោះទ្រង់មានបន្ទូលទៅគាត់ថាអញជាព្រះយេហូវ៉ាដែលនាំឯងចេញពីស្រុកអើររបស់សាសន៍ ខាល់ដេ មកដើម្បីនឹងឱ្យស្រុកនេះដល់ឯងទុកជាកេរ្តិ៍អារករពិត។
ឥលូវសូមស្តាប់នោះទ្រង់មានបន្ទូលថា ចូរយកគោញី១អាយុ៣ខួប ពពែញី១អាយុ៣ខួបចៀមឈ្មោល១អាយុ៣ខួប ហើយលលក១ នឹងព្រាបជំទើរ១ មកឱ្យអញ។
សត្វលលកត្រូវបានប្រើក្នុងយញ្ញបូជា គឺជាការបង្ហាញជាមុនពីព្រះយេស៊ូវ។គឺជាការតាំងសញ្ញា ដូចជាការ ដែលគេហែកជាពីរ។
29
ដូចជាជំនាន់បុរាណ នៅពេលដែលពួកគេធ្វើការតាំងសញ្ញា ពួកគេសរសេរកិច្ចព្រមព្រៀងហើយសំលាប់សត្វ ហើយឈរនៅសងខាងសត្វនោះ ហើយហែកកិច្ចព្រមព្រៀងនោះជាពីរហើយយកទុកម្នាក់មួយ។
ដូចជាអ្វីដែលអ្នកបោកគក់ខោអាវជនជាតិចិនបានធ្វើ។ គាត់មិនចេះសរសេរភាសាអង់គ្លេសដូច្នេះគាត់សរសេរ លើក្រដាស់មួយ ហើយហែកវាជាពីរ ហើយឱ្យបងប្អូនមួយសន្លឹក។ហើយដើម្បីទៅយកខោអាវរបស់បងប្អូន គឺបងប្អូនត្រូវយកក្រដាស់នោះទៅដាក់ជាមួយនឹងក្រដាស់ដែលគាត់ទុក។ បងប្អូនមិនអាចបន្លំគាត់បានទេ។បងប្អូនប្រហែលជាអាច ចំលងអក្សរឡើងវិញ ប៉ុន្តែមិនអាចហែកក្រដាស់នោះម្តងទៀតបានទេ។វាពិបាកណាស់ក្នុងការធ្វើឱ្យមានក្រដាស់មួយ ចំរៀកដូចគ្នា។
នោះជាអ្វីដែលពួកគេធ្វើជាយួរមកហើយនៅប៉ែកបូព៌ា និងប៉ែកខាងកើត។ពួកគេនឹងសំលាប់សត្វឈរនៅ សងខាង ហែកចំរៀកសត្វពពែរ ជាពីរ ហើយម្នាក់ទុកមួយចំរៀក។ហើយនៅពេលដែលពួកគេត្រូវការបញ្ជាក់ពីកិច ព្រមព្រៀងនោះពួកគេត្រូវយកចំរៀកស្បែកនោះមកដាក់ ផ្ទឹមគ្នា ហើយដាក់ឱ្យស៊ីគ្នា។
30
អ្វីដែលព្រះបង្ហាញយើងនៅត្រង់នេះគឺថា ៖ យញ្ញបូជាទាំងនេះ គឺនិយាយពីព្រះគ្រីស្ទ នោះជារេបៀបដែលព្រះនាំព្រះយេស៊ូវទៅកាល់វ៉ារី ហើយហែកទ្រង់ជាពីរ គឺទទួលព្រះកាយព្រះយេស៊ូវទៅស្ថានសួគ៏ហើយបញ្ជូនព្រះវិញ្ញាណមកពួកយើង។ នោះគឺជា ព្រះវិញ្ញាណដែលយើងនឹងត្រូវ ដាក់ផ្គួផ្គងជាមួយនឹងរូបអង្គទ្រង់ដើម្បីឱ្យបានក្លាយជាកូនក្រមុំ នៅគ្រាចុងក្រោយ។ នោះមិនមែន ជាអ្វីដែលយើងហៅថា និកាយនោះទេ តែគឺជា ព្រះបន្ទូល ព្រោះទ្រង់គឺជាព្រះបន្ទូល។
ប៉ុន្តែព្រះបន្ទូលបានត្រលប់ទៅជាព្រះបន្ទូលដូចជាកោសិកានៅលើខ្លួនមនុស្សដែរ។នៅពេលដែលរាង្គកាយរបស់ បងប្អូនត្រូវបានបង្កើតឡើង មិនមែនកោសិកាមនុស្សមួយបន្ទាប់មកកោសិកាសត្វឆ្កែហើយបន្ទាប់មកកោសិកាសត្វជ្រូក នោះទេ។គឺកោសិកាទាំងអស់នោះជាកោសិកាមនុស្ស ឯរូបកាយព្រះគ្រីស្ទក៏យ៉ាងដូច្នោះដែរគឺសុទ្ឋតែជាព្រះបន្ទូល ទាំងអស់ មិនមែនគ្រាន់តែជាផ្នែកខ្លះនោះទេគឺរូបកាយរបស់ទ្រង់ទាំងមូល។
យើងឃើញថាគេប្រើទាំងសត្វលលកនិងសត្វព្រាប ពីព្រោះសត្វទាំង២នេះនៅអំបូរតែមួយ។
31
សូមសំគាល់មើលនៅក្នុងគម្ពីរ លេវីវិន័យជំពួក ១២ និងខ៦។យើងឃើញពីរបៀបដែលញែកស្ត្រីជាបរិសុទ្ឋ។ ប្រសិនបើស្ត្រីសំរាលកូន គាត់ត្រូវតែរង់ចាំ។ប្រសិនបើកូននោះជាកូនប្រុសគាត់ត្រូវចាំ ៣៥ថ្ងៃមុនពេលដែលគាត់អាចចូលទីបរិសុទ្ឋដោយនាំយកសត្វលលកចូលដើម្បីឱ្យបានញែកជាបរិសុទ្ឋ។ប្រសិនបើបានកូនស្រីគាត់ត្រូវរង់ចាំ ៩៦ថ្ងៃទើប អាចចូលបាន។
ឥលូវសូមមើលនៅក្នុង លេវីវិន័យ ១២ៈ៦
លុះកាលណាបានសំរេចថ្ងៃសំអាតខ្លួន ដោយព្រោះសំរាលកូនប្រុសឬកូនស្រីហើយ នោះនាងត្រូវយកកូន ចៀម១ អាយុ១ខួប សំរាប់ជាដង្វាយដុត នឹងព្រាបជំទើរ១ឬលលក១ សំរាប់ជាដង្វាយលោះបាបមក ប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ។
គាត់មិនអាចចូលទៅបានទេពីព្រោះថ្ងៃរបស់គាត់មិនទាន់អស់នោះទេ ប៉ុន្តែគាត់អាចឱ្យទៅសង្ឃដែលនៅមាត់ទ្វារសំរាប់ដង្វាយរបស់គាត់។ ឱ្យសត្វលលកក៏បាន សត្វព្រាបក៏បាន។
32
គេក៏ប្រើសំរាប់ការលាងបាបផងដែរ គឺប្រើសត្វលលកមួយក្បាល។ឯរោគឃ្លង់ក៏ចាត់ទុកជាអំពើបាបដែរ គឺត្រូវយកសត្វលលក២ក្បាល។ត្រូវកាត់ក្បាលសត្វលលកមួយហើយសំយុងចុះក្រោមដើម្បីឱ្យហូរឈាមលើសត្វលលក មួយទៀតហើយព្រលែងសត្វលលកដែលប្រលាក់ឈាមនោះ ហើយនៅពេលដែលសត្វលលកនោះហោះចេញទៅធ្វើឱ្យឈាមនោះស្រក់ប្រលាក់ដី ហើយឈាមនោះនឹង ស្រែកដង្ហោយដល់ព្រះ “បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ព្រះទ្រង់បរិសុទ្ឋ”
បងប្អូនឃើញមិត្តសំលាញ់ដែលរៀបនឹងស្លាប់រឺទេ? គឺជាព្រះយេស៊ូវគ្រីស្ទ។ ទ្រង់បានសុគត់ហើយព្រះលោហិតស្រក់នៅលើយើង ដើម្បីនឹងជួយឱ្យយើងមានសេរីភាព គឺជាគំរូដ៏អស្ចារ្យ។
33
សូមមើលពីគំរូរបស់ព្រះវិញ្ញាណបរិសុទ្ឋនៅក្នុងគម្ពីរវិវរណៈ ៣ៈ១៦ដែលព្រះប្រើសត្វលលកធ្វើជាសញ្ញា
ព្រះបានឱ្យសញ្ញាដល់លោកណូអេ។ ព្រះទ្រង់មិនសព្វព្រះទ័យហើយគ្មានអ្វីដែលអាចទប់ទល់នឹងកំហឹងរបស់ទ្រង់បានឡើយ។ ទ្រង់មានបន្ទូលថា “ថ្ងៃដែលឯងស៊ី ជាថ្ងៃដែលឯងស្លាប់” ហើយលោកណូអេបានទទួលព្រះគុណពីព្រះ ហើយបានសាងសង់ទូកធំមួយ ដែលការសាងសង់នោះធ្វើឡើងតាមអ្វីដែលព្រះបានប្រាប់លោក។ ហើយគាត់ក៏បាន អណ្តែតឡើង។
ខ្ញុំអាចស្រមៃឃើញពីអ្វីដែលបានកើតឡើងនៅគ្រានោះ នៅពេលដែលពួកគេនិយាយថា “តាចាស់នៅលើ ភ្នំនោះ ជាមនុស្សឡប់សតិដែលកសាងទូកធំហើយនិយាយថាមេឃនឹងភ្លៀង វាមិនដែលភ្លៀងទេ”
តែលោកណូអេនៅតែនិយាយថា “ទោះជាយ៉ាងណា មេឃនឹងភ្លៀង”
ហើយនៅថ្ងៃដែលលោកចូលក្នុងទូកធំនោះ ខ្ញុំមិនអាចគិតថាជាថ្ងៃអ្វីនោះទេប៉ុន្តែខ្ញុំជឿថាជាថ្ងៃទី១៧ ខែឧសភា។ ព្រះទ្រង់បាន បិទទ្វារទូកធំ នោះនៅពេលដែលលោកណូអេបានចូលហើយ។
ពពកចាប់ផ្តើមប្រមូលផ្តុំហើយភ្លៀងក៏ចាប់ផ្តើមធ្លាក់ហើយរន្ឋទឹកទាំងប៉ុន្មានក៏ចាប់បើកឡើង។ ទីបំផុតមនុស្ស ចាប់ផ្តើមរត់ចូល ក្នុងផ្ទះហើយរត់រកទីខ្ពស់។ ឯទូកធំនោះនៅដដែល។
បន្តិចក្រោយមកទូកនោះក៏ចាប់ផ្តើមអណ្តែតខ្ពស់ទៅៗ។ មហាជនក៏មកគោះទ្វារហើយស្រែកប៉ុន្តែគ្មាន ប្រយោជន៍ទេ លោកណូអេមិនអាច បើកទ្វារនោះបានឡើយ។ ព្រះជាអ្នកបិទទ្វារនោះមានតែព្រះទេទើបអាចបើកបាន។
ព្រះយេស៊ូវជាទូកធំរបស់យើង។ ព្រះបានបើកទ្វារឱ្យយើងនៅត្រង់កាល់វ៉ារីទ្រង់នឹងបិទទ្វារវិញនៅថ្ងៃណាមួយ ជាប្រាកដ។
ហើយទូកនោះក៏អណ្តែតខ្ពស់ទៅៗ អណ្តែតយ៉ាងខ្ពស់ពីលើផ្ទៃផែនដី ពីលើកំពូលភ្នំពីលើដើមឈើ ហើយ អណ្តែតអស់ ៤០ថ្ងៃ៤០យប់។
34
ហើយនៅពេលដែលខ្យល់ចាប់ផ្តើមឈប់
កំហឹងរបស់ព្រះគឺសាហាវណាស់។ សេចក្តីស្រលាញ់របស់ទ្រង់គឺបរិសុទ្ឋហើយឥតខ្ចោះឯកំហឹងរបស់ទ្រង់ក៏ដូច គ្នាដែរ ពីព្រោះទ្រង់គឺជាអ្នកជំនុំជំរះ។ទ្រង់ជាអ្នកដាក់ច្បាប់ ហើយបើច្បាប់គ្មានការដាក់ទោសនោះទេ គឺមិនមែន ជាច្បាប់ទេ។ដូច្នេះមានច្បាប់គឺត្រូវមានការដាក់ទោស ហើយនៅពេលដែលបងប្អូនធ្វើខុសច្បាប់របស់ព្រះ បងប្អូនត្រូវទទួលទោស។
35
បន្ទាប់ពីលោកណូអេអណ្តែតនៅលើទូកនោះប្រាកដជាមានការពុលរលកដោយសារតែបោកបក់យ៉ាងគំហុក ហើយនិងកំហឹង របស់ព្រះបញ្ចោញសំរែកយ៉ាងសាហាវ។ ហើយបន្ទាប់មកក៏ចាប់ផ្តើមស្ងប់ទៅវិញ។ គ្មានអ្វីកើតឡើងច្រើនថ្ងៃបានកន្លងផុតទៅ នៅតែគ្មានអ្វីកើតឡើង។ ប្រហែលជាស្បៀងសំរាប់សត្វទាំងអស់នោះនៅសល់តិចតួចប៉ុណ្ណោះហើយនៅតែគ្មានអ្វីកើតឡើង។ ដូច្នេះលោកណូអេក៏គិត “ឆ្ងល់ណាស់ខ្ញុំមិនអាចមើលខាងក្រៅឃើញទេ”
ទូកធំបានកសាងឡើងយ៉ាងល្អបិទជិត នៅពេលដែលគេចូលទៅក្នុងនោះហើយមានតែបង្អួចមួយប៉ុណ្ណោះ នៅចំពីលើដំបូល។ គេមិនអាចមើលទៅទីចំហៀងបានទេមិនអាចមើលទៅណាឃើញទេ ក្រៅពីមើលទៅលើ។ ព្រះយេស៊ូវក៏ដូចគ្នាដែរបងប្អូនមិនអាចមើលទៅអ្នកផ្សេង បងប្អូនមិនអាចមើលទៅអ្វីផ្សេងទៀត ក្រៅពីព្រះគ្រីស្ទនោះឡើយ នៅពេលដែលបងប្អូននៅក្នុងទូកធំនោះ ពីព្រោះមានតែទ្វារមួយប៉ុណ្ណោះហើយទ្រង់ជាទ្វារនោះដែលយើង បាននិយាយនៅព្រឹកនេះ។ បងប្អូនត្រូវតែសំលឹងមើលទៅលើជានិច្ច “ឯអស់អ្នកណាដែលកាន់នង្គ័លហើយសំលឹងមើលទៅក្រោយគឺមិនសមនឹងភ្ជួរស្រែនោះទេ”
36
ហើយនៅក្នុងទូកធំនេះ លោកណូអេអាចឃើញពន្លឺ ប្រហែលជាពន្លឺព្រះអាទិត្យប៉ុន្តែគាត់ចង់ដឹងថាមកដល់ទី ណាហើយ។ ទូកធំនោះកំពុង តែនៅអណ្តែតនៅឡើយ ព្រោះគាត់អាចលឺសំលេងរលកបោកជាមួយនឹងចំហៀងទូកប៉ុន្តែគាត់ដឹងថាវាកន្លងទៅច្រើនថ្ងៃហើយ ទឹកគួរតែថយចុះបានច្រើនហើយដូច្នេះលោកក៏យកបក្សីដែលមិនគួរឱ្យ ទុកចិត្តមួយមកសាកល្បងព្រលែងចេញទៅ។ បក្សីនោះគឺជាសត្វក្អែកហើយក្អែកនោះមិនដែលត្រលប់មកវិញឡើយ ពីព្រោះវាបានឃើញការសប្បាយនៅខាងក្រៅ នៅខាងក្រៅទូករបស់ព្រះ។វាហើយពីសាកសពមួយទៅសាកសព មួយ ហើយស៊ីសាកសពរលួយទាំងនោះដែលអណ្តែតនៅលើទឹកវាពិតជាពេញចិត្តខ្លាំងណាស់។
37
ដូច្នេះប៉ុន្មានថ្ងៃក្រោយមកលោកក៏សាកល្បងម្តងទៀត ដោយលោកដឹងថា លោកមិនអាចឈានជើងចេញទៅក្រៅចូលទៅក្នុងកំហឹងរបស់ព្រះបានឡើយ។ ដូច្នេះគាត់ក៏ប្រលែងសត្វលលកមួយហើយសត្វលលកនេះខុស ពីសត្វក្អែក គឺមិនមែនជាបក្សីដែលស៊ីសាច់នោះទេគឺលលកអាចស៊ីតែរបស់ដែលស្អាតប៉ុណ្ណោះ ដូច្នេះសត្វលលកមានការ ពេញចិត្តនៅលើទូកនេះពីព្រោះនៅខាងក្រៅលលកនោះមិនអាចរកកន្លែងដើម្បីនឹងទំបានឡើយ។ វាក៏ត្រលប់មក ទូកវិញលោកណូអេនិយាយថា “នៅទឹកជំនន់នៅឡើយ”
ហើយលោកក៏ចាំ៦, ៧ថ្ងៃទៀតហើយក៏សាកល្បងម្តតទៀតជាមួយនឹងសេចក្តីអធិស្ឋាន “ព្រះអម្ចាស់អើយ តើសេចក្តីកំហឹងរបស់ទ្រង់បានស្ងប់ហើយរឺនៅ?ហើយលោកនិយាយថា ” ឥលូវខ្ញុំនឹងប្រលែងសត្វលលកនេះចេញទៅវាអាចនៅខាងក្រៅនោះបាន បើសិនជាទឹកជំនន់បានស្ងប់“ លោកក៏បានប្រលែងលលកនោះដោយសេចក្តីអធិស្ឋាន ហើយ លលកនោះត្រូវបាននាំផ្លួវដោយព្រះវាក៏បានពាំស្លឹកបរិសុទ្ឋមួយពីដើមឈើមួយ ហើយក៏ហើរមកវិញហើយទំលើបង្អួច។
ព្រះបានប្រើសត្វលលកធ្វើជាសញ្ញា។វាបានត្រលប់មកវិញដោយបង្ហាញថាទឹកជំនន់បានកន្លងបាត់ទៅហើយ ហើយព្រះបាន បើកទ្វារទូកនោះហើយពួកគេក៏ចេញពីទូកនោះមក។ គឺនៅក្នុងលោកុប្បត្តិ ៨ៈ៨។
38
សត្វលលកក៏ត្រូវបានប្រើនៅក្នុង ម៉ាថាយ ៣ៈ១៦ ម្តងទៀតនៅពេលដែលកំហឹងរបស់ព្រះនៅលើផែនដី។ ហើយគ្មានផ្លូវដែលសេចក្តីងងឹតរបស់ពេលយប់រឺពេលកណ្តាលយប់អាចចេញពីក្តីកំហឹងនោះឡើយ។ ពេលនោះមានពួកគ្រូក្លែងក្លាយជាច្រើនមានរឿងជាច្រើនបានកើតឡើង មានការងារជាច្រើនកើតឡើង ប៉ុន្តែព្រះបានប្រើសត្វលលកម្តងទៀត។ វាធ្វើឱ្យទ្រង់ពេញព្រះទ័យ ហើយព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទធ្វើឱ្យទ្រង់សព្វព្រះទ័យណាស់ហើយក៏ បង្ហាញអត្តសញ្ញាណរបស់ទ្រង់។
ពួកគេមិនអាចជឿថាទារកតូចមួយដែលបានកើតនៅក្នុងក្រោលសត្វនៅចំពោះមុខឪពុកម្តាយដែលបំរុងរៀប ការពួកគេមិនអាចស្រមៃថាព្រះប្រើការទាំងនេះដើម្បីបង្ហាញអត្តសញ្ញាណរបស់ទ្រង់ដល់លោកិយឡើយ។ ហើយនៅថ្ងៃនោះនៅពេលដែលទ្រង់ទៅបង្ហាញ ខ្លួននៅចំពោះព្រះនៅពេលដែលទ្រង់ស្តាប់បង្គាប់ព្រះវរបិតាយាងចុះទៅក្នុងទន្លេ។
39
បើសិនជាបងប្អូនកត់សំគាល់ពីការនោះ មានមេរៀនមួយនៅត្រង់នោះ។ លោកយ៉ូហានគឺជាមនុស្សដែលអស្ចារ្យជាងគេនៅលើផែនដីនៅជំនាន់នោះ។ ព្រះយេស៊ូវមានបន្ទូលថាមិនដែលមានមនុស្សណាដែលបានកើតចេញ ពីផ្ទៃម្តាយមក ហើយអស្ចារ្យដូចជាលោកយ៉ូហាននេះហើយ។លោកគឺជាហោរ៉ា បងប្អូនជឿទេ? ត្រូវចងចាំថា បើសិនជាព្រះបន្ទូលរបស់ព្រះនឹងក្លាយជាអ្វីមួយនៅលើផែនដីនេះព្រះបន្ទូលនោះគឺជាហោរ៉ា។ នោះគឺជាមធ្យោបាយ របស់ព្រះ។ បងប្អូនជឿទេថាព្រះយេស៊ូវគឺជាព្រះបន្ទូលដែលបង្ហាញជាសាច់ឈាម? នោះជាមធ្យោបាយតែមួយ គត់ដែលទ្រង់បានបង្ហាញរូបអង្គទ្រង់មិនមែនតាមពួកសង្ឃនោះទេ។
ទ្រង់មិនបានទៅនិយាយថា “ កៃផាស់ តើអ្នកណែនាំខ្ញុំឱ្យគេស្គាល់ផងបានទេ?”ប្រសិនបើទ្រង់ធ្វើដូច្នោះមែនគឺទ្រង់មានកំហុស ដូចស្តាប់ ដាវីឌដែលយើងបានរៀនជាមួយគ្នានៅថ្ងៃមុន។ប្រសិនបើទ្រង់ទៅព្រះវិហារហើយនិយាយថា “ណែនាំខ្ញុំឱ្យគេស្គាល់ផង”
40
សូមបីតែពេលដែលទ្រង់ប្រសូត។ ទ្រង់ប្រសូតនៅក្នុងស្រមោលនៃព្រះវិហារ។នៅពេលនោះប្រហែលជាពួក គេវាយជួង រឺក៏អ្វីផ្សេងៗទៀត ប៉ុន្តែពួកអ្នកគង្វាលចៀមជាអ្នកដែលស្គាល់ទ្រង់។
ហើយឥលូវនេះទ្រង់នៅទីនេះ ត្រៀមខ្លួនជាស្រេចសំរាប់ព្រះរាជកិច្ចរបស់ទ្រង់។ហើយប្រសិនបើទ្រង់ជា ព្រះបន្ទួលូយោលតាមផែនការដ៏អស្ចារ្យរបស់ព្រះ ព្រះបន្ទូលអាចជា,,,“ព្រះអម្ចាស់មិនធ្វើអ្វីនោះឡើយទាល់តែទ្រង់បានបង្ហាញទៅដល់បាវបំរើទ្រង់គឺជា ពួកហោរ៉ាសិន”
នោះគឺជាអ្វីដែលទ្រង់បានធ្វើកន្លងមក។នៅពេលដែលមានហេតុការណ៍ធំៗកើតឡើងនៅលើផែនដីនេះ ព្រះបានបង្ហាញហេតុ ការណ៍ទាំងនោះទៅដល់ហោរ៉ារបស់ទ្រង់សិន។
ហើយលោកយ៉ូហានគឺជាហោរ៉ា ដោយព្រោះលោកបានទស្សទាយពីការយាងមករបស់ព្រះយេស៊ូវ។
ហើយនៅថ្ងៃមួយនៅតាមផ្លូវចុះពីភ្នំមានការពិភាក្សាមួយដែលមានពួកសម្តេចសង្ឃជាច្រើន។ ពួកគេ និយាយថា “ អ្នកចង់ប្រាប់ខ្ញុំថា អ្នកបានហៅខ្លួនថាជាហោរ៉ាហើយឈរនៅក្នុងភក់នេះ ហើយប្រាប់ខ្ញុំថាពេលវេលា នឹងមកដល់នៅពេលដែលព្រះយេហូវ៉ា ដែលទទួលយកយញ្ញបូជាទាំងអស់នេះនៅពេលដែលព្រះយេហូវ៉ាជាអ្នកកសាង ព្រះវិហារនេះឡើង ហើយចូលទៅក្នុងនោះជាភ្លើង ហើយ ”ថ្ងៃនោះនឹងមកដល់ នៅពេលដែលយញ្ញបូជាប្រចាំថ្ងៃនោះត្រូវបានយកចេញ?“
លោកនិយាយថា “នឹងមានមនុស្សម្នាក់ម្នាក់នោះកំពុងតែនៅក្នុងចំនោមអ្នករាល់គ្នា នៅកន្លែងណាមួយ ហើយទ្រង់នឹង ដកយកអស់ទាំង អំពើបាបផ្សេងៗ” ពួកសម្តេចសង្ឃកំពុងតែពិភាក្សាជាមួយលោកយ៉ូហាន។
41
ឥលូវនេះលោកយ៉ូហានសំលឹងមើលទៅលើ។ តើគាត់ជានរណា? ជាហោរ៉ា។ ហើយនេះជាព្រះបន្ទូលជាព្រះបន្ទូលដែលមកដល់ហោរ៉ានោះនៅក្នុងទឹក។ លោកយ៉ូហាននិយាយថា “ នោះហ្ន៎ កូនចៀមនៃព្រះដែលនឹងដកយក អំពើបាបរបស់លោកិយនេះ។ នៅត្រង់នោះគឺជាទ្រង់” ព្រះយេស៊ូវមិនបានមានបន្ទូលអ្វីឡើយទ្រង់យាងចុះក្នុងទឹក ហើយយើងអាចឃើញនៅទីនោះ នៅក្នុងទឹកនោះមនុស្សអស្ចារ្យបំផុត២នាក់ដែលនៅលើផែនដី។ គឺជាព្រះដ៏ជា ព្រះបន្ទូលនិងហោរ៉ារបស់ទ្រង់។
ព្រះបន្ទូលមកដល់ហោរ៉ា គឺជាការចែកចាយនៃព្រះគុណនៅត្រង់ទន្លេនោះ។ការបើកសំដែងពីព្រះបន្ទូល លើកដំបូងគឺនៅក្នុងទឹក។ ព្រះបន្ទូលដ៏ពិតគឺមិនលាយលំជាមួយនឹងគោលលទ្ឋិផ្សេងៗនោះទេប៉ុន្តែគឺមកដល់ហោរ៉ានៅ ក្នុងទឹក ហើយតាមទឹក។
42
តើបងប្អូនអាចស្រមៃមើលពីភ្នែករបស់ព្រះបន្ទូលនៅពេលដែលប្រទះនឹងភ្នែករបស់ហោរ៉ាដែលកំពុងនៅក្នុង ទឹកបានទេ?ព្រះបន្ទូលកំពុងឈរនៅទីនោះឯហោរ៉ាកំពុងតែឈរនៅទីនេះ ហើយសំលឹងភ្នែកគ្នាទៅវិញទៅមក។ ហោរ៉ាបាននិយាយថា “ ខ្ញុំត្រូវការ ឱ្យទ្រង់ធ្វើបុណ្យច្រមុជឱ្យខ្ញុំហេតុអ្វីបានជាទ្រង់ចូលមកទូលបង្គុំទៅវិញ?”
“យ៉ូហាន1 អ្នកជាហោរ៉ា អ្នកស្គាល់ព្រះបន្ទូល អ្នកចំនាំខ្ញុំអ្នកដឹងថាខ្ញុំជានរណា”
លោកយ៉ូហាននិយាយថា “ទូលបង្គុំសូមឱ្យទ្រង់ធ្វើបុណ្យច្រមុជឱ្យទូលបង្គុំ”
ព្រះយេស៊ូវមានបន្ទូលថា “ ពិតជាត្រូវណាស់ អ្នកពិតជាត្រូវទទួលបុណ្យច្រមុជពីខ្ញុំ ប៉ុន្តែត្រូវចាំថាវាជាការចាំបាច់ណាស់ ក្នុងនាមជាហោរ៉ា និងព្រះបន្ទូលដែលយើងត្រូវបំពេញឱ្យបាននូវគ្រប់ព្រះបន្ទូលទាំងអស់។ហើយយ៉ូហាន អ្នកដឹងយ៉ាងច្បាស់ហើយថា ខ្ញុំជានរណា ខ្ញុំគឺជាយញ្ញបូជាហើយយោងតាមព្រះបន្ទូលព្រះ យញ្ញបូជា ត្រូវតែសំអាតមុនពេលដែលត្រូវយកទៅថ្វាយ” ត្រូវទេ?“កូនចៀមត្រូវបានសំអាតមុនពេលដែលយក ទៅថ្វាយជា យញ្ញបូជាហើយខ្ញុំគឺជាកូនចៀមនៃព្រះ។ ហើយខ្ញុំត្រូវតែសំអាតខ្លួនជាមុនសិនមុនពេលដែលត្រូវបង្ហាញដល់លោកិយ ដើម្បីធ្វើជាយញ្ញបូជា។ យ៉ូហាន1 សំរាប់យើងទាំង២ ការនេះនឹងក្លាយទៅជាព្រះបន្ទូលនិង ហោរ៉ារួមជាមួយគ្នា។”
43
ការនេះមិនអាចធ្វើឱ្យមានកំហុសណាមួយនោះឡើយ។
បើសិនជាមិនមែនមកពីការរៀបចំនោះទេ លោកយ៉ូហាននឹងមិនខុសពីយើងទាំងអស់គ្នាឡើយដោយនិយាយ ថា “ ពិតមែនហើយខ្ញុំស្គាល់ថាទ្រង់ជានរណា ព្រះអម្ចាស់អើយ”
ទ្រង់មានបន្ទូលថា “ ខ្ញុំជាព្រះបន្ទូល។មនុស្សមិនរស់ដោយសារតែនំប៉័ងតែប៉ុណ្ណោះទេ គឺដោយសារព្រះបន្ទូល នៃព្រះវិញ មិនមែនតែផ្នែកខ្លះៗប៉ុណ្ណោះទេគឺគឺគ្រប់ទាំងព្រះបន្ទូល។ ខ្ញុំជាយញ្ញបូជានោះ ហើយខ្ញុំត្រូវតែទទួលការសំអាត មុនពេលដែលត្រូវថ្វាយ។ប៉ុន្តែអ្វីដែលអ្នកបាន និយាយនោះគឺត្រូវហើយយ៉ូហាន។
លោកយ៉ូហានក្នុងនាមជាហោរ៉ាម្នាក់ លោកដឹងថាព្រះបន្ទូលត្រូវតែសំរេចលោកក៏ស៊ូទ្រាំហើយធ្វើបុណ្យ ច្រមុជឱ្យទ្រង់។ ហើយនៅពេលដែលព្រះលើកទ្រង់ឡើងពីទឹកមកវិញមានព្រះរាជសារមកពីស្ថានសួគ៏តាមរយៈស្លាប របស់សត្វលលកថា “នេះជាកូនស្ងួនភ្ញារអញ” ទ្រង់បានផ្ញើព្រះរាជសារនៃការប្រោសលោះនៃព្រះគុណតាមរយៈស្លាបរបស់សត្វលលកហើរចុះពីស្ថានសួគ៏មក “សូមឱ្យមានសេចក្តីសុខសាន្តនៅផែនដីនេះនៅកណ្តាលមនុស្ស។ ” យញ្ញបូជាក៏ បានត្រៀមខ្លួនជាស្រេចចាប់ពីពេលនោះមកហើយត្រូវបានលើកឡើងផ្គត់ផ្គង់ព្រះរាជកិច្ចរបស់ទ្រង់ត្រូវបានត្រៀមជា ស្រេច។ ព្រះបន្ទូលដែលនឹងប្រោសលោះលោកិយទាំងមូលគឺសំរេចហើយ។
44
សត្វលលកត្រូវបានប្រើនៅក្នុងព្រះគម្ពីរជានិមិត្តសញ្ញានៃសន្តិភាពហើយមានប្រទេសជាច្រើនក៏យកមកប្រើ ផងដែរជានិមិត្តសញ្ញានៃសន្តិភាព។យើងមានប្រទេសជាច្រើន ហើយប្រទេសរបស់យើងត្រូវបានតំណាងដោយសត្វឥន្ទ្រីយ៍ហើយមានបក្សីផ្សេងៗទៀតតំណាងឱ្យប្រទេសផ្សេងៗទៀត។ ចក្សភពរ៉ូមមានរូបសត្វឥន្ទ្រីយ៍អាល្លឺម៉ង់ក៏ឥន្ទ្រីយ៍ ហើយ ប្រទេសផ្សេងៗទៀតជាច្រើនក៏ដូច្នោះដែរគឺប្រើបក្សីដ៏អស្ចារ្យនៃផ្ទៃមេឃ ប៉ុន្តែក្នុងចំនោមនោះសត្វលលក តំណាងឱ្យសន្តិភាពនៅក្នុងប្រទេសទាំងអស់។ គឺជានិមិត្តសញ្ញា ជាសកល។
ដូចជានៅយប់មួយ លោកហ្គ្រីន ភារី និយាយថា “និមិត្តសញ្ញានៃការចុះចាញ់គឺការលើដៃនៅគ្រប់ជាតិ សាសន៍ទាំងអស់នៅពេលដែលលើកដៃគឺមានន័យថា ចុះចាញ់ នៅពេលដែលបងប្អូនច្រៀងសរសើរដំកើងព្រះបងប្អូនលើក ដៃមានន័យថាបងប្អូន ចុះចូលទាំងស្រុងលើទ្រង់”
ហើយសត្វលលកគឺជានិមិត្តសញ្ញានៃសន្តិភាពនៅគ្រប់ប្រទេសទាំងអស់។ហេតុអ្វីក៏ដូច្នោះ? ពីព្រោះដោយសារតែភាពស្លូតបូត របស់វា ហើយដោយសារតែភាពគ្មានទោសរបស់វាទើបធ្វើឱ្យវាជាសត្វតំណាងឱ្យសន្តិភាព។
45
ម៉្យាងទៀត សត្វលលក ជាប្រភេទបក្សីដែលស្រលាញ់ផ្ទះ។ វាចូលចិត្តនៅផ្ទះ។
ហើយមួយទៀត វាគឺជាបក្សីដែលស្មោះត្រង់ចំពោះដៃគូររបស់វាណាស់។សត្វលលកញីនិងឈ្មោលមិនដែល ចាកចោលគ្នាឡើយ។លលកញីស្វែងរកដៃគូររបស់ខ្លួននៅរដូវបង្កាត់ពូជ។វាជាការអស្ចារ្យមួយនៃស្នាព្រះហស្ថរបស់ ព្រះ។ នោះជាមូលហេតុដែលទ្រង់ បង្កើតអេវ៉ាឱ្យមានលទ្ឋភាពបង្កើតកូនបាន។ ប្រសិនបើគាត់ត្រូវបានបង្កើតដូចសត្វភេទ ញីដទៃទៀតនោះនៅពេលរដូវបង្កាត់ពូជមកដល់គាត់នឹងស្វែងរកដៃគូរ ប៉ុន្តែគាត់អាចស្វែងរកបានគ្រប់ពេល។ខ្ញុំមិនចង់និយាយច្រើនពីការនេះពីព្រោះវាស្ថិតក្នុងមេរៀន “អាពាហ៍ពិពាហ៍ និងការលែងលះ” ប៉ុន្តែនាងគួរឱ្យគោរព ហើយយកគុណធម៌នេះហើយបងប្អូនមានចាំពីអ្វីដែលខ្ញុំបានបង្រៀនពីយប់មុនទេ?គាត់មានទំនួលខុសត្រូវដ៏អស្ចារ្យ។
តែសត្វលលកតែងតែស្មោះត្រង់នឹងដៃគូររបស់ខ្លួនជានិច្ច គឺជារៀងរហូតមិនដែលចាកចោលគ្នាឡើយ។
46
ហើយកូនក្រមុំដ៏ពិត លលកញីក៏ស្មោះត្រង់ចំពោះដៃគូររបស់ខ្លួនដែរគឺគេមិនបញ្ចូលទស្សនៈ រឺក៏សេចក្តី បង្រៀននិកាយផ្សេងៗ រឺក៏អ្វីផ្សេងៗទៀតទៅក្នុងព្រះបន្ទូលឡើយ។ គេនឹងស្មោះត្រង់ជាមួយដៃគូររបស់ខ្លួនជានិច្ចគឺជាព្រះបន្ទូល។
ដោយសារតែជាប្រភេទសត្វស្រលាញ់ផ្ទះនេះហើយ ទើបគេប្រើជាប្រៀបនាំសារ។ពីព្រោះវាស្រលាញ់ផ្ទះ ទោះជាគេលែង វានៅទីណា ក៏ដោយ វានឹងត្រលប់មកផ្ទះវិញ។
ខ្ញុំចង់សង្កត់ធ្ងន់ត្រង់ចំនុចនេះបន្តិច។ ក្នុងនាមជាគ្រីស្ទានបងប្អូនប្រាកដជាយល់ពីអ្វីដែលខ្ញុំបាននិយាយ។ វាតែងតែរកផ្លូវត្រលប់មកផ្ទះវិញហេតុនេះហើយវាត្រូវបានគេប្រើជាព្រាបនាំសារ។ គេប្រើក្នុងពេលមានសង្គ្រាមរឺក៏ពេលផ្សេងៗទៀត។ ដូច្នេះហើយសត្វលលកជាអ្នកនាំសាររបស់ព្រះផង និងរបស់មនុស្សផង។វាជាអ្នកនាំសារទៅ កាន់លោកណូអេថា “មានសន្តិភាពហើយ” ហើយព្រះប្រើវាសំរាប់នាំសារប្រាប់ថានោះ ជាព្រះរាជបុត្រារបស់ទ្រង់ជាយញ្ញបូជាដើម្បីនាំមេត្រីភាពមកផែនដីនិងសេចក្តីសុខសាន្តមក កាន់មនុស្ស។ គឺជាអ្នកនាំសារ។
47
ដល់ចំនុចនេះខ្ញុំមានរឿងខ្លីមួយ។ មានពេលមួយខ្ញុំបានអានសៀវភៅមួយ ខ្ញុំមិនបានចាំចំនងជើងច្បាស់ទេគឺដូចជា ឱនភាពនៃសង្គ្រាមលោកលើកទីមួយ។ខ្ញុំបានអាននៅក្នុងសៀវភៅមួយជាច្រើនឆ្នាំមកហើយ។ វាជារឿងដ៏ល្អ មួយដែលបានកើតឡើង។
ទាហានអាមេរិកមួយក្រុមត្រូវបានឡោមព័ទ្ឋដោយក្រុមកាំភ្លើងយន្តរបស់អាល្លឺម៉ង់ហើយពួកគេជាប់នៅក្នុង រណ្តៅមួយ។ ប្រហែលជាបងប្អូននៅទីនេះដែលជាទាហានអាចយល់ពីសភាពការនោះគឺពួកគេជាប់នៅក្នុងរណ្តៅមួយ ហើយពួកគេនៅសល់ តែអាវុធតិចតួចប៉ុណ្ណោះហើយពួកទ័ពរបស់អាល្លឺម៉ង់យ៉ាងច្រើនសន្ឋឹកសន្ឋាប់កំពុងតែរំកិលខ្លួន ចូលមកជិត។ពួកគេដឹងខ្លួនថាទាល់តែមានជំនួយពីក្រុមរបស់ខ្លួន ទើបពួកគេអាចរួចពីសេចក្តីស្លាប់បាន។ពួកអាល្លឺម៉ង់ កំពុងតែចុះពីភ្នំ ស្វែងរកពួកគេ។
48
ហើយពួកគេក៏នឹកឃើញថាខ្លួនមានសត្វព្រាបមួយ។ ដូច្នេះពួកគេដឹងថាបើព្រាបនេះចេញពីទីនេះ វានឹងនាំសំបុត្រទៅកាន់បន្ទាយ ទ័ពរបស់ ពួកគេ។ដូច្នេះពួកគេក៏សរសេរលិខិតមួយថា “ យើងកំពុងជាប់នៅក្នុងទីតាំងនេះ តំបន់នេះ។ យើងអស់អាវុធហើយ នៅសល់ពេលប្រហែលជា២,៣ ម៉ោងទៀតយើងនឹងត្រូវចុះចាញ់បើមិនដូច្នោះទេពួក យើងនឹងត្រូវគេសំលាប់” រួចពួកគេក៏ចងលិខិតនោះ ជាប់នឹងជើងសត្វព្រាបនោះ ហើយព្រលែងវាឱ្យចេញទៅ។
ដោយវាជាសត្វស្រលាញ់ផ្ទះ តើវានឹងធ្វើយ៉ាងម៉េច? វានឹងត្រលប់ទៅផ្ទះវិញ ត្រលប់ទៅរកដៃគូររបស់ខ្លួន ដែលកំពុងបារម្មណ៍ពីវា គឺវាត្រូវតែត្រលប់ទៅផ្ទះវិញ។
49
ហើយនៅពេលដែលវាហើរឡើង ពួកអាល្លឺម៉ង់ក៏ឃើញពីការនោះ ហើយពួកគេក៏បាញ់វា។ ហើយមានម្នាក់បាញ់ត្រូវជើងរបស់វាដោយកាំភ្លើងយន្តធ្វើឱ្យវាបាក់ជើងហើយមួយគ្រាប់ទៀតត្រូវបញ្ឆិតពីលើខ្នងយ៉ាងធំ ហើយទ្រូងរបស់វាមានស្នាមរបួសពាសពេញទាំងអស់។ ស្លាបរបស់វាមួយត្រូវបាក់ដោយសារតែមួយគ្រាប់ចុងក្រោយ។វាហើរពី ចំហៀង ហើយនៅតែបន្តហើរទៅទៀត ទីបំផុតវាធ្វើបានសំរេច។ ទាំងបាក់ជើងទាំងត្រូវមុតរបួស ទាំងបាក់ស្លាប ទាំងមានស្នាមពេញខ្លួនប៉ុន្តែវាធ្លាក់នៅក្នុងជំរុំរបស់ពួកគេ ជាមួយនឹងលិខិតនោះ។ គឺជាសត្វលលក ដ៏អស្ចារ្យ។
នៅក្នុងព្រះគម្ពីរអេសាយ ជំពួក៥៣បានប្រាប់យើងពីម្នាក់ដែលបានមកពីផ្ទះសំរាប់ការល្អរបស់យើង។
អេសាយ ៥៣ៈ៥
តែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេឯការវាយផ្ចាល ដែលនាំឱ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោសឱ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។
50
ជំងឺ ការភ័យខ្លាច ហើយនិងសាតាំងបានធ្វើឱ្យយើងជាប់ផុង ដោយគ្មានផ្លួវនឹងចេញ។ព្រះវិហារបានដើរខុស ផ្លួវទៅតាមនិកាយផ្សេងៗ (ពួកផារីស៊ី និងពួកសាឌូស៊ី)ហើយព្រះបន្ទូលរបស់ព្រះក៏លែងមានឥទ្ឋិពលដល់ពួកគេ។ ប៉ុន្តែលលកតូចនេះបានចុះមកហើយមានតែផ្លូវមួយ ប៉ុណ្ណោះ គឺត្រូវតែមានអ្នកប្រោសលោះ។
ប៉ុន្តែទោះជាត្រូវវាយដំ ត្រូវរបួស ត្រូវបាក់បែកយ៉ាងណាក៏ដោយទ្រង់ស្គាល់ផ្លូវរបស់ទ្រង់ដើម្បីត្រលប ទៅ់វិញ។ ដូច្នេះពីលើឈើឆ្កាងត្រង់កាល់វ៉ារីជាកន្លែងដែលគេវាយតំទ្រង់ ធ្វើបាបទ្រង់ដូចជាហ្វូងចចកមួយក្រុម មកលើទ្រង់ទ្រង់នៅតែអាចធ្វើការហោះ ហើរពីកាល់វ៉ារីហើយទៅចតនៅច្រកទ្វារនៃនគរស្ថានសួគ៏ដោយនិយាយថា “ការស្រេចហើយ ការស្រេចហើយ ពួកគេមានសេរីហើយ អ្នកឈឺអាចប្រោសឱ្យជាអ្នកមានបាប បានទទួលសេចក្តី សង្គ្រោះ ហើយអ្នកទោសបានដោះលែងឱ្យមានសេរីភាព”
ទ្រង់ត្រូវបានគេវាយដំ ហើយរបួសជាចំបាំងដ៏ធំដែលសូម្បីតែអ្វីៗទាំងអស់ទា៏ស់នឹងទ្រង់ដែរ ហើយកំណាព្យ មួយនេះក៏ស្រែកឡើង ៖
លើគំនរថ្ម ផ្ទៃមេឃចាប់ផ្តើមងងិត
ទ្រង់ឱនព្រះកេះ រួចបង់ជីវិត
វាំងននរហែក បង្ហាញផ្លូវពិត
អំណរស្ថានសួគ៏ ដ៏នៅអស់កល្ប។
51
ខ្ញុំជាមនុស្សដែលមានបញ្ហាខាងសតិអារម្មណ៍។ពេលខ្ញុំនៅក្មេងមានអ្វីម៉្យាងធ្វើឱ្យខ្ញុំមានការភ័យស្លុត យ៉ាងខ្លាំង។វាកើតមកលើខ្ញុំ ប្រហែល ជា៧ឆ្នាំម្តង។ បងប្រុស ជេកនៅចាំពីពេលដែលខ្ញុំមានបញ្ហានោះលើកដំបូង បានចេញពីទីវាលមកអស់មួយឆ្នាំ។ មានអ្វីម៉្យាងបានកើតឡើង។
ខ្ញុំនៅចាំថ្ងៃដែល លោក ជូនីតា ហែមភីល ខ្ញុំគិតថាឥលូវនេះគាត់មានឈ្មោះថា ជូនីតា ខេលី ពីព្រោះគាត់បាន រៀបការ ជាមួយលោកខេលី បន្ទាប់ពីមរណៈភាពរបស់ប្តីគាត់។ ខ្ញុំមានរូបថតរបស់ពួកគាត់។ហើយនិងកូនស្រីរបស់គាត់ អ្នកស្រី ម៉រ មានកូនភ្លោះបីនាក់ពួកគេច្រៀងចំរៀងមួយដែលខ្ញុំមិនអាចបំភ្លេចបាន។ សំលឹងមើលលើស ពីព្រះអាទិត្យលិច។ លោកជេក នៅចាំទេ ពេលដែលមកពី ផ្លរីដា ពួកគេជាក្មេងស្រីគួរឱ្យស្រលាញ់។
52
ខ្ញុំនឹកចាំពីក្រុមថ្ងៃបុណ្យទី៥០ដែលមកពីភាគខាងជើងប្រហែលជា មីឈីហ្គេនហើយក្មេងស្រីទាំងនោះឈរនៅត្រង់នោះ នៅពេលដែល លោក ហូពើរ ខ្ញុំឃើញគាត់នៅទីនេះកាលពីយប់មុន គាត់ប្រហែលជាមិននៅទីនេះទេឥលូវនេះ។ លោក អេដ ហូពើរ នៅទីនេះរឺទេ?ប្រហែលជាអត់ទេមើលទៅ។គាត់អង្គុយនៅទីនេះកាលពីយប់មុន បងប្អូនជាច្រើនស្គាល់គាត់។ គាត់ និងខ្ញុំនិង លោកហូលេយ កំពុងតែរៀបចំចាកចេញ ស្រាប់តែក្មេងស្រីទាំងនោះច្រៀងបទនោះហើយឱ្យយើងម្នាក់ៗនូវផ្កាកូលាបពណ៌លឿងដែលដកចេញពីសក់របស់ពួក គេមក។
ពេលកំពុងធ្វើដំនើរតាមផ្លូវនោះខ្ញុំកំពុងតែសប្បាយរីករាយស្រាប់តែមានរឿងមួយធ្វើឱ្យខ្ញុំមានភាពតក់ស្លុត។ មួយឆ្នាំក្រោយមុនពេលដែលខ្ញុំចូលមកក្នុកិច្ចការនេះ។
53
តាំងពីនៅក្មេង ខ្ញុំតែងតែនិយាយថាខ្ញុំមិនដឹងថានិមិត្តនោះជាអ្វីនោះឡើយ។ខ្ញុំតែងតែនិយាយថា “ ប្រសិនបើខ្ញុំធ្លាក់ទៅក្នុងការភ្លេចភ្លាំង ស្មារតីនោះ ចាំមើលខ្ញុំនឹងជាឡើងវិញ” នៅពេលនោះ ខ្ញុំតែងតែចង់ទៅផ្ទះរបស់ មេយ៉ូ ដើម្បីចង់ដឹងថាខ្ញុំកើតអ្វី។ គ្រូពេទ្យនៅទីនោះ។
ពោះរបស់ខ្ញុំដូចជាជួរ លោក ជេក ជួយខ្ញុំឱ្យដើរចុះឡើងនៅជំវ៉ិញផ្ទះនោះហើយក៏ក្អួត ហើយពួកយើង ក៏អធិស្ឋានអ្នកដែលឈឺធ្ងនធ្ងរជាងខ្ញុំឆ្ងាយណាស់ហើយពួកគេក៏បានជា។ គេជួយខ្ញុំឱ្យដាក់ដៃលើបុរសម្នាក់ដែលមានជំងឺ មហារីកហើយជំងឺមហារីក៏ចេញពី គាត់ទៅគាត់ឈរនៅទីនោះ។ ហើយពេលនោះ ខ្ញុំឈឺរហូតក្រោកឈរមិនបានផង។
54
បងប្អូនប្រហែលជាមិនដឹងទេ ខ្ញុំរងទុក្ខរហូតមក គឺបញ្ហាផ្លូវអារម្មណ៍។វាកើតឡើងក្នុងជីវិតខ្ញុំរាល់៧ឆ្នាំម្តង។ ហើយឥលូវ នេះជាលើកទី៨ ហើយ។
ដូច្នេះ ខ្ញុំយំ ខ្ញុំលនតួ ខ្ញុំអង្វរ។
ខ្ញុំនៅចាំថានៅពេលដែលខ្ញុំមានលុយល្មមអាចទៅផ្ទះរបស់ មេយ៉ូ សំរាប់ពិនិត្យជំងឺបានពួកគេនិយាយថា “ពួកគេនឹងស្វែងរកបញ្ហារបស់អ្នក” ខ្ញុំ និង ប្រពន្ឋខ្ញុំ បេគីនិងិ សារ៉ា ពួកយើងក៏ចូលរួមកិច្ចការងារនៃការប្រោសជំងឺ ហើយពួកយើងក៏ឈប់ ទៅមន្ទីរពេទ្យនោះទៀត។
យប់មួយខ្ញុំបានឆ្លងកាត់គ្លីនិកមួយហើយព្រឹកស្អែកខ្ញុំនិងប្រលងផ្តាប់ព្រាត់ខ្ញុំភ្ញាក់ឡើង ហើយអង្គុយលើគ្រែ ហើយមើលជំវ៉ិញខ្លួន។ហើយខ្ញុំមើលទៅក្រៅឃើញក្មេងប្រុសម្នាក់ មើលទៅដូចខ្ញុំអញ្ជឹងប្រហែលជាអាយុ៧ឆ្នាំ។គេកំពុងអង្កុយនៅក្រោមដើមឈើចាស់មួយ។ ហើយនៅលើដើមឈើនោះ,,,
55
អ្នកដែលធ្លាប់បរបាញ់សត្វកំប្រុកដឹងថាប្រសិនបើបងប្អូនត្រដុសឈើចុះឡើងជាមួយនឹងដើមឈើបែបនោះ នឹងធ្វើឱ្យសត្វ កំប្រុកភ័យហើយរត់ចេញមកប្រសិនបើមានសត្វកំប្រុកនៅក្នុងរន្ឋឈើនោះមែន។
ហើយខ្ញុំឃើញទីនោះ កន្លែងដែលមានកំប្រុក ហើយខ្ញុំគិតថា “តើនោះជាកំប្រុកប្រភេទអី?”ហើយខ្ញុំក៏ ត្រដុសវាតែពេលដែលខ្ញុំត្រដុសនោះ ខ្ញុំមើលទៅមិនឃើញក្មេងប្រុសនោះទៀតទេ គឺជាខ្ញុំដែលមានអាយុ៣៨ឆ្នាំ។ខ្ញុំក៏ត្រដុសមែកនោះ ហើយក្នុងប្រហោងឈើនោះក៏លេចចេញសត្វកំប្រុកមួយសំបុរងងិតមានដូចជាចំហាយចេញពីខ្លួន វាមកផង វាមានភ្នែកមូលហើយមុតស្រួចជាអ្វីដែលមើលទៅគួរឱ្យខ្លាចបំផុតដែលខ្ញុំមិនដែលបានឃើញ។ មើលទៅដូច ជាសត្វស្កាជាងកំប្រុក។
56
១៤៩, ហើយវាសំលឹងមើលមកខ្ញុំ ហើយខ្ញុំក៏បើកមាត់និយាយថា “ អឺ,,,” ហើយតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះវាក៏ហក់ចូលទៅក្នុងមាត់របស់ខ្ញុំទៅក្នុងពោះរបស់ខ្ញុំ ហើយហែកខ្ញុំជាចំរៀកៗ។ហើយនៅពេលដែលខ្ញុំភ្ញាក់ពីការស្រមើ ស្រមៃនោះ ខ្ញុំក៏ស្រែក “អើព្រះជាម្ចាស់អើយ សូមទ្រង់មេត្តាទូលបង្គំផង វាកំពុងតែសំលាប់ទូលបង្គំហើយ”
ខ្ញុំក៏លឺសំលេងមួយថា “ត្រូវចាំថាវាមានទំហំតែ៦អ៊ីញប៉ុណ្ណោះ។”
មានបងប្អូនប៉ុន្មានអ្នកបានលឺរឿងនេះហើយ? ខ្ញុំបានប្រាប់រឿងនេះជាច្រើនដងមកហើយដល់បងប្អូននៅក្នុងព្រះវិហារា។
ហើយវាក៏បន្តរហូតមក ខ្ញុំត្រូវរងទុក្ខដូចគ្នា។
បងប្អូនរបស់ មេយ៉ូ ក៏មកប្រាប់ខ្ញុំនៅថ្ងៃបន្ទាប់ពីពេលដែលខ្ញុំទៅពិនិត្យថា “ឪពុករបស់អ្នកជាជនជាតិ អ៊ែកឡង់គាត់ផឹកស្រា។ ម្តាយរបស់អ្នកជាកូនកាត់ឥណ្ឌា អញ្ជឹងអ្នកស្ទើរតែកាត់ពាក់កណ្តាលទៅហើយ។ អ្នកនឹងមានភ័យខ្លាចរហូត។ តែអ្នកមានសុខភាពល្អ ប៉ុន្តែក្រៅពីសុខភាពផ្លូវកាយ អ្វីៗនៅខាងក្នុងព្រលឹងវិញ្ញាណយើងមិនអាចគ្រប់គ្រងបានឡើយ។ នៅពេលដែលមនុស្សម្នាក់ស្លាប់ ការវះកាត់ពិនិត្យសាកសពក៏មើលមិនដឹងដែរពីព្រោះព្រលឹង របស់គេបានទៅបាត់ហើយ។ ជំងឺរបស់អ្នកគឺមិនជាទេ។”
57
ហើយគ្រូពេទ្យវ័យចំណាស់របស់ខ្ញុំនិយាយថា “ ឪពុករបស់ខ្ញុំក៏មានជំងឺនេះដែរ គាត់បានស្លាប់នៅអាយុ ប្រហែលជា៨៥ រឺក៏៩០ ហើយមួយខែរឺក៏២ខែមុនពេលដែលគាត់ស្លាប់ ខ្ញុំបានពិនិត្យឱ្យគាត់គឺក្នុងមួយជិវិតរបស់គាត់ គាត់មានវារហូត គឺជាអំពើធ្មប់”
“អ្នកខ្លះត្រូវអំពើធ្មប់ហើយមានភាពឆេវឆាវខ្លាំងណាស់ ពួកគេអាចសំលាប់អ្នកបាន” លោកគ្រូពេទ្យនិយាយ ទៀតថា “ ដូចជាស្ត្រីដែលអស់រដូវពួកគាត់យំ មានការព្រួយបារម្មណ៍មនុស្សពីបុរាណហៅថា ក្រៀមក្រំ ហើយអារម្មណ៍ នោះនឹងមិនចាកចេញ ពីពួកគេនោះ ទេ។នៅពេលដែលអ្នកមានវាហើយ ពោះរបស់អ្នកជូរ ហើយអ្នកមិនសប្បាយចិត្ត”
ខ្ញុំក៏តបទៅគាត់ថា “ ប៉ុន្តែលោក,, ខ្ញុំសប្បាយចិត្តធម្មតាទេតើ”
គាត់និយាយថា “មែនហើយវាគ្រាន់តែជាករណីកំររមួយតែប៉ុណ្ណោះប៉ុន្តែអ្នកនៅតែមានវាជានិច្ច។ វាជារឿងដែលគួរឱ្យ អស់សង្ឃឹម”
ប៉ុន្តែខ្ញុំនៅចាំពីសំលេងមួយ “ត្រូវចាំថា វាមានប្រវែងតែ ៦អ៊ីញតែប៉ុណ្ណោះ” គំនិតនោះនៅជាមួយខ្ញុំរហូត ប្រពន្ឋរបស់ខ្ញុំដឹងច្បាស់ណាស់ ពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំតែងតែគិតពីវារហូត។
58
ហើយនៅពេលដែលខ្ញុំបានទៅបរទេសលើកមុន ខ្ញុំបានទៅបរបាញ់សត្វកំប្រុក។ខ្ញុំបានចុះពីលើឡានជាមួយ ដែលកំពុងតែស្តាប់តាមវិទ្យនៅយប់នេះហើយខ្ញុំចាប់ផ្តើមរត់ឡើងភ្នំ ហើយបេះដូងរបស់ខ្ញុំដូចជាចង់ធ្លាយចេញពីដើមទ្រូងរបស់ខ្ញុំមកអញ្ជឹង។
ហើយខ្ញុំបានសួរវិជ្ជបណ្ឌិត សាន អាឌា ថា “ម៉េចបានអញ្ជឹង?”
គាត់និយាយថា “លោកក្រោយយកថ្នាំជំនួយបេះដូងទៅ”
ខ្ញុំនិយាយថា “ អូខេ”
ហើយឆ្នាំទៅនេះ វាកើតឡើងម្តងទៀត ហើយខ្ញុំលេបថ្នាំនោះ ហើយគាត់និយាយថា “បេះដូងរបស់អ្នកគ្មាន បញ្ហាអីទេអ្នកគ្រាន់តែមាន ភាពតក់ស្លុតប៉ុណ្ណោះ”
59
ហើយគ្រូពេទ្យមួយទៀតដែលជាមិត្តល្អរបស់ខ្ញុំបាននិយាយថា “គឺជាបញ្ហាបេះដូងរបស់អ្នក គួរតែថែរក្សាវា ឱ្យបានល្អផង” ពេលនោះគឺជា ឆ្នាំដែលខ្ញុំបានទូរស័ព្ទទៅលោក ម៉រ ឱ្យរកអ្នកមកជំនួសខ្ញុំនៅពេលដែលខ្ញុំទៅបរបាញ់ចៀម ឈ្មោលជាមួយនឹង ហ្វ្រេត។ ខ្ញុំបានឡើងភ្នំដែរចំងាយរាប់គីឡូដីដូចកាលពីខ្ញុំនៅ១៦ឆ្នាំអញ្ជឹងខ្ញុំដើរ ហើយរត់ ដោយមិនមានបញ្ហាអ្វីទាំងអស់។
ខ្ញុំត្រលប់មកវិញ ហើយប្រាប់ដល់ សេម គាត់និយាយថា “មានអ្វីម្យង៉្ងាមិនសូវល្អ គួរតែប្រយ័ត្នបន្តិច។”
ខ្ញុំក៏មានការស្រមោស្រមៃមួយឃើញលោកវិជ្ជបណ្ឌិតម្នាក់កំពុងតែឈរជាមួយឧបករណ៍ពេទ្យហួសសម័យ នៅក្នុងដៃរបស់គាត់។ ថ្ងៃមួយគាត់ឈរនៅមុខខ្ញុំហើយនិយាយថា“ កុំឱ្យគេប្រាប់អ្នកថានោះជាបញ្ហាបេះដូងរបស់អ្នកវាជាបញ្ហាពោះរបស់អ្នកទៅវិញទេ”
នោះខ្ញុំក៏និយាយថា “ប្រហែលជាខ្ញុំត្រូវជឿពាក្យរបស់គាត់ហើយ ព្រោះនេះគឺជានិមិត្តរបស់ខ្ញុំ”
60
ខ្ញុំក៏ចេញទៅអាហ្វ្រិក ទៅបរបាញ់ តែតាមច្បាប់ខ្ញុំត្រូវពិនិត្យសុខភាពសិនទើបអាចទៅបាន។ហើយនៅពេល នោះ ដុកទ័រនោះ និយាយថា “ខ្ញុំដូចជាមិនឃើញថាអ្នកមានបញ្ហាអ្វីនោះទេ គ្រាប់ឈាមក្រហមក៏ល្អសំពាធឈាមគឺ ៩៦ ប្រសិនបើអ្នកមានអាយុ១៦ ក៏មិនមានអ្វីប្រសើរជាង នេះដែរ។ គ្រឿងក្នុងរបស់អ្នកសួតរបស់អ្នក គឺអ្វីៗនៅល្អទាំងអស់”
ខ្ញុំនិយិយាថា “អរគុណ” ហើយខ្ញុំក៏ពិនិត្យសុខភាពហើយយកលិខិតបញ្ជាក់ដើម្បីចេញដំនើរទៅ។
គាត់និយាយថា “មានដឹងអ្វីខ្លះទេអំពីវា?”
ខ្ញុំនិយាយថា “ អត់សោះក្រៅពីមានអារម្មណ៍ថាជូរជាប់ជានិច្ចនៅក្នុងពោះរបស់ខ្ញុំ។”
គាត់និយាយថា “ខ្ញុំនឹងប្រាប់អ្នក”
ខ្ញុំនិយាយថា “ខ្ញុំបានទទួលការពិនិត្យច្រើនមកហើយខ្ញុំបានទៅគ្លីនិក មេយ៉ូ និងជាច្រើនកន្លែងផ្សេងៗទៀត។
61
គាត់និយាយថា “ប៉ុន្តែពេលខ្លះជំងឺរលាកក្រពះវាតូចពេកដែលធ្វើឱ្យគេពិនិត្យមិនដឹង។ពេលខ្លះវាធំពេកទើប ធ្វើឱ្យការថតតាមកាំរស្មីអិចក៏មើលមិនឃើញដែរគឺគ្រាន់តែជាស្រមោលមួយតែប៉ុណ្ណោះ។ ប៉ុន្តែបើរលាកតិចប្រហែលជាមិនធ្វើឱ្យអ្នកពិបាកដល់ថ្នាក់ ហ្នឹងទេ មានតែរលាកកំរិតធំទេទើបអាចធ្វើឱ្យមានឥទ្ឋិពលដល់ថ្នាក់នេះបាន។ ខ្ញុំស្គាល់ដុកទ័រម្នាក់គាត់បានបង្កើតឧបករណ៍មួយពួកគេនឹងដាក់ថ្នាំឱ្យអ្នកដេកលក់ ហើយយកបំពង់មួយដាក់ចូលតាមមាត់របស់អ្នកដើម្បីឱ្យមើលឃើញពីបញ្ហាអ្វីដែលអ្នកមាននៅក្នុងនោះ។ហើយគាត់ជាគ្រីស្ទានដូចជាអ្នកដែរ។ អ្នកគួរតែ ទៅជួបគាត់”
62
ខ្ញុំក៏យកឈ្មោះគាត់មកគឺ វិជ្ជបណ្ឌិត វ៉ាន រ៉ាវាន់ស្វថ ដូច្នេះនៅពេលដែលខ្ញុំត្រលប់មកវិញខ្ញុំក៏ទៅជួប វិជ្ជបណ្ឌិតនោះ។ គាត់ជាមនុស្សដ៏ល្អ ដែលមកពី ឌុចអេសឥណ្ឌាជាខ្សែស្រលាយដ៏ធំរបស់បេសកជន។ គាត់បានលឺខ្លះៗ អំពីខ្ញុំហើយបានអានសៀវភៅ របស់ខ្ញុំ ពេលដែលខ្ញុំបាន ជួបគាត់គាត់គ្រាន់តែចាប់ដៃខ្ញុំហើយនិយាយថា “ បងប្រុស ប្រាហាំ ខ្ញុំរីករាយណាស់ដែល មានឱកាសធ្វើការព្យាបាលឱ្យលោក នៅអាទិត្យក្រោយលោកត្រូវមកព្យាបាលនៅទីនេះហើយខ្ញុំនឹងចាក់ថ្នាំឱ្យលោកគេងប្រហែល ជា៥នាទី”
កូនស្រីតូចរបស់ខ្ញុំទើបតែចាក់វាហើយ ព្រោះគេត្រូវដកធ្មេញហើយកូនស្រីរបស់ លោកន័រមែន ក៏ដូចគ្នាដែរ។ ខ្ញុំគិតថា “គេងលក់ ៥នាទីមិនជាបញ្ហាអ្វីទេ” អញ្ជឹងខ្ញុំគិតថាខ្ញុំពេញចិត្តការព្យាបាលនេះ។
63
ហើយនៅព្រឹកបន្ទាប់ នៅពេលដែលខ្ញុំក្រោកឡើង ខ្ញុំមើលទៅគ្រែមួយទៀតឃើញប្រពន្ឋរបស់ខ្ញុំមិនទាន់ ក្រោកនៅឡើយ។ខ្ញុំក៏សំលឹងមើលទៅក្រៅបង្អួចមើលទៅភ្នំខេតតាលីណា ជាកន្លែងដែលខ្ញុំរស់នៅ។ ខ្ញុំមើលទៅទីនោះ ជាកន្លែងដែលទេវតារបស់ព្រះអម្ចាស់ដាក់ដាវនោះមកក្នុងដៃរបសខ្ញុំជាកន្លែងដែលទេវតាទាំង៧ដែលបងប្អូនបានឃើញ ក្នុងរូបនោះលេចឡើង ការអស្ចារ្យជាច្រើនបានកើតឡើង។
ហើយនៅពេលដែលខ្ញុំមើល ខ្ញុំឃើញខ្ញុំឈរនៅត្រង់ដើមឈើនោះទៀតហើយនៅកន្លែងរបស់កំប្រុកនោះ។ ខ្ញុំគិតថា “នោះគឺជារន្ឋរបស់កំប្រុក ខ្ញុំចង់ដឹងណាស់ថាវានៅទីនោះទៀតរឺអត” ខ្ញុំក៏ត្រដុសគល់ឈើនោះ ហើយវាក៏ចេញមកមែន។ ហើយតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ វាក៏លោតចូលមាត់ខ្ញុំទៀត ប៉ុន្តែលើកនេះវាលោតខុសហើយក៏ប៉ះទ្រូងរ បស់ខ្ញុំ ហើយក៏ធ្លាក់ចុះមក។
នៅពេលដែលវាធ្លាក់ចុះ ខ្ញុំក៏លឺសំលេង “ទៅភ្នំខេតតាលីណាទៅ”
64
ដូច្នេះខ្ញុំក៏បែរខ្លួនមកវិញ ហើយនិយាយ “ មីដា! ភ្ញាក់រឺនៅ? ”ហើយខ្ញុំក៏ដាស់គាត់។
គាត់ក៏និយាយថា “មានរឿងអី?”ពេលនោះម៉ោងប្រហែលជា៥ព្រឹក។
ខ្ញុំនិយាយថា “ ខ្ញុំមើលទៅទីនោះហើយឃើញកំប្រុកនោះទៀតហើយ”
“កំប្រុកអី?”
ខ្ញុំនិយាយថា “ កំប្រុកមួយដែលខ្ញុំបានឃើញនៅភ្នំមេយ៉ូ” តែលើកនេះវាមិនបានចូលមាត់ខ្ញុំទេវាមកប៉ះ ទ្រូងរបស់ខ្ញុំវិញ។ សូមសរសើរដំដើងដល់ព្រះជាអម្ចាស់តាំងតែពីនៅតូច ខ្ញុំតែងតែចង់ឃើញការនេះកើតឡើង។ប្រសិនបើខ្ញុំអាចឃើញការនេះកើតឡើង នោះខ្ញុំនឹងមិនអីទេ។ អ្វីក៏ដោយ ដែលប្រាប់ខ្ញុំ នោះខ្ញុំនឹងក្លាយទៅជាយ៉ាងនោះ។ហើយអស់រយៈពេល៤០ឆ្នាំមកហើយ ខ្ញុំទន្ទឹងមើលការនេះជានិច្ច ហើយមុននេះវាបានកើតឡើង ហើយ។“
កាលពីមុន នៅពេលដែលខ្ញុំទៅកាន់គ្លីនីកមេយ៉ូ ជាពេលតែមួយដែលខ្ញុំនៅទីនោះនៅពេលដែលពួកគេ បង្រៀនខ្ញុំពីមេរៀនមួយ ហើយខ្ញុំមើលឃើញពីនិមិត្តនោះ។
65
ម្តាយរបស់ខ្ញុំបានទៅនៅជាមួយព្រះអម្ចាស់ហើយ។ គាត់គឺជាស្ត្រីចំលែកម្នាក់។គាត់ធ្លាប់មានការយល់សប្តិ៣ រឺ៤ក្នុងជិវិតគាត់ ដែលជាការពិត។នៅពេលដែលគាត់ប្រាប់ខ្ញុំពីការយល់សប្តិរបស់គាត់ ខ្ញុំនឹងនិយាយថា “ ឈប់ត្រឹម ហ្នឹងសិនហើយម៉ាក់ ចាំខ្ញុំប្រាប់បន្តវិញ”
ពីព្រោះជាធម្មតា នៅពេលដែលគេប្រាប់ពីការយល់សប្តិមកឱ្យខ្ញុំកាត់ស្រាយគេមិនដែលប្រាប់ឱ្យដូចបេះបិទ នោះទេ។ ហើយនៅពេលដែលខ្ញុំឃើញវាម្តងទៀតខ្ញុំឃើញយ៉ាងច្បាស់ពីអ្វីដែលគេបានយល់សប្តិនោះ ហើយទ្រង់ប្រាប់ ខ្ញុំថាវាជាអ្វី។គេមិនចាំបាច់ប្រាប់ខ្ញុំថាគេយល់សប្តិ ឃើញអ្វីនោះទេគឺទ្រង់បង្ហាញខ្ញុំពីការយល់សប្តិនោះ។ ខ្ញុំនិយិយាថា “អ្នកមិនចាំបាច់ប្រាប់ខ្ញុំពីនេះ ពីនោះ នោះទេ” គឺព្រះដែលអាចកាត់ស្រាយ ការយល់សប្តិបានក៏អាចបង្ហាញការយល់ សប្តិនោះបានដែរ។
66
នៅក្នុងគម្ពីរ ដូចជាមានកន្លែងមួយនិយាយពី “ប្រសិនបើអ្នកអាច,,,”ខ្ញុំនឹកឃើញនៅចុងៗមាត់។គឺដានីញ៉ែល មែនទេ? អូមិនមែនទេ គឺយ៉ូសែប។ មានកន្លែងមួយនៅក្នុងព្រះគម្ពីរ តាមដែលខ្ញុំចាំបានដែលនិយាយថា “ ប្រសិនបើអ្នកអាចបង្ហាញខ្ញុំ,,ប្រសិនបើអ្នកអាចប្រាប់ខ្ញុំ,,,”អូ! គឺស្តេចនេប៊ូគ្នេសារត្រូវហើយ។ គាត់និយាយថា “ ប្រសិនបើអ្នកអាច,,,,ប្រសិនបើអ្នកមិនអាច,,,,”
គេនិយាយថា “ប្រាប់ខ្ញុំពីសុបិន្តនោះមក”
គាត់និយាយថា “ វាចេញពីខ្ញុំទៅ” ត្រូវហើយ ខ្ញុំនឹកឃើញហើយ។
ហើយម៉ាក់របស់ខ្ញុំគាត់និយាយថា “ កូនប្រុស មកអង្គុយនៅទីនេះមក ម៉ាក់យល់សប្តិចំលែកណាស់ ម៉ាក់ឃើញកូនគេងឈឺជិតស្លាប់ហើយហើយមានពោះដូចធម្មតា។ ហើយម៉ាក់ឃើញកូនកំពុងសាងសង់ផ្ទះមួយលើកំពូលភ្នំ ហើយមានសត្វលលក៦ក្បាលចុះពីស្ថានសួគ៏មកមានរៀងជាអក្សរ S ហើយបូល។ ពួកគេទំនៅលើទ្រូងរបស់កូន ហើយកូនសំលឹងមើល។ហើយលលកមួយដែលនៅមុខ គេព្យាយាមប្រាប់អ្វីម៉្យាងដល់កូន លលកទាំងនោះមានពណ៌សរ ភ្លឺរលោងហើយពួកគេយកក្បាលតូចៗរបស់ពួកគេដាក់នៅនឹងថ្ពាល់ របស់កូន ហើយក៏បូលទៀត។ម៉ាក់ស្តាប់មិនយល់ ទេ ពួកគេនៅតែបូលរហូត។”
ខ្ញុំនិយាយថា “អូ!ខ្ញុំឃើញហើយសូមសរសើរដំកើងដល់ព្រះ។ ពួកគេហើរជាអក្សរ Sម្តងទៀត ហើយ ឡើងទៅលើមេឃវិញហើយបន្តបូលរហូត។
សត្វដែលខ្ញុំឃើញពីមុននៅមានប្រវែង៦អ៊ីញ។សត្វលលកដែលម៉ាក់ខ្ញុំបានឃើញនោះមានចំនួន៦។ ៦គឺមិនពេញលេញទេ។ ខ្ញុំដឹងថាថ្ងៃណាមួយខ្ញុំនឹងឃើញលលកទី៧។ នោះគឺជាបុរសម្នាក់ដែលកំពុងរងទុក្ខ។ហើយវានៅតែបន្តពីមួយទៅមួយ។
67
នៅព្រឹកនោះ ខ្ញុំក្រោកឡើងបន្ទាប់ពីបានឃើញពីនិមិត្តនោះហើយខ្ញុំស្តាប់បង្គាប់ព្រះអម្ចាស់។ ខ្ញុំជូនកូន ប្រុសរបស់ខ្ញុំទៅរៀនហើយហើយប្រាប់ប្រពន្ឋខ្ញុំថាខ្ញុំមិនដឹងថាខ្ញុំត្រលប់មកវិញនៅពេលណានោះទេ។
ខ្ញុំក៏ចេញដំនើរទៅ ហើយឡើងលើភ្នំខេតតាលីណានោះហើយដើរតាមផ្លូវដល់កន្លែងដែលទេវតានៃព្រះ អម្ចាស់ ដាក់ដាវក្នុងដៃខ្ញុំ។គឺខ្ញុំចាប់ផ្តើមឡើងភ្នំពីព្រលឹមបន្តិច។
ខ្ញុំមិនបានដើរតាមផ្លូវដែលគេធ្វើសំរាប់ឡើងនាះទេ។ ខ្ញុំបានលឺសំលេងមួយថា “ បត់ស្តាំ” ខ្ញុំក៏បត់ស្តាំហើយ ដើរទៅយ៉ាងឆ្ងាយពីផ្លូវឡើងភ្នំនោះ។ខ្ញុំដើររហូត ហើយដើរជំវ៉ិញផ្ទាំងថ្មដ៏ធំជាច្រើន ធំជាងព្រះវិហារនេះឆ្ងាយណាស់ផ្ទាំងថ្មនៅទីនោះ មិនសូវមាន មនុស្សទៅដល់នោះទេ។
68
ម៉ោងប្រហែលជា១១ ខ្ញុំក៏មកដល់ក្រហូងថ្មតូចមួយហើយខ្ញុំឃើញដូចជាស្នាមជើងសត្វក្តាន់។ ខ្ញុំក៏ដោះអាវ ដោះមួយចេញពីព្រោះបែកញើសខ្លាំងពេក។ ហើយខ្ញុំក៏ដើរទៅក្រហូងថ្មនោះស្រាប់តែខ្ញុំមានទទួលអារម្មណ៍ថាមាន ព្រះវត្តមានព្រះនៅទីនោះ។ខ្ញុំក៏ស្វែងរកជំវ៉ិញនោះ ហើយគិតថា “ ទ្រង់នៅម្តុំៗនេះ ខ្ញុំដឹងថាទ្រង់នៅទីនេះ។”
ហើយខ្ញុំឃើញកំប្រុកមួយកំពុងតែនៅក្បែរនោះ វាលោតហើយក៏បុកនឹងដើមដំបងយក្សហើយប៉ះក្បាល ទ្រូងនិងពោះហើយស្លាប់ទៅ។សត្វកំប្រុកដ៏គួរឱ្យខ្លាចនោះហក់ខុសមាត់របស់ខ្ញុំហើយបុកនឹងដើមដំបងយក្សស្លាប់បាត់ហើយ។ ព្រះមានបន្ទូលថា “សត្រូវរបស់ឯងបានស្លាប់ហើយ” ខ្ញុំឈរនៅទីនោះ ទាំងភ័យញ័រ។
69
ជាធម្មតា សត្វក្អែកនឹងមកស៊ីខ្មោចសត្វនោះហើយ។ ខ្ញុំបានសំលាប់ពស់មួយនៅលើផ្លូវថ្នល់ប្រហែលជាកន្លះម៉ោង ហើយតែងតែមានសត្វឥន្ទ្រីយ៍និងក្អែកហោះកាត់ទីនោះ ហើយពួកវានឹងមកពាំយកទៅ។ខ្ញុំបានសំលាប់ពស់វែកមួយ ហើយ២ថ្ងៃក្រោយមកខ្ញុំត្រលប់មកយកវាវិញដើម្បីបង្ហាញគេប៉ុន្តែសត្វក្អែកបានស៊ីអស់ហើយ។ ខ្ញុំឃើញក្អែកជា ច្រើនហើរកាត់។
ហើយខ្មោចសត្វកំប្រុកនោះនៅទីនោះ តាំងតែពីខ្ញុំមាននិមិត្តនោះដំបូងម៉្លេះខ្ញុំចាំថាដូចជានៅថ្ងៃសៅរ៍ ហើយខ្ញុំត្រលប់ទៅវិញ នៅថ្ងៃច័ន្ទ ខ្ញុំឃើញវានៅទីនោះដដែលខ្ញុំយកជើងអង្រួនវា។
70
ខ្ញុំដើរជំវ៉ិញ អង្គុយចុះហើយយំ ហើយអធិស្ឋានហើយសំលឹងមើលផ្ទាំងថ្មនៅពីក្រោមខ្ញុំជាច្រើនគីឡូម៉ែត។
ខ្ញុំត្រលប់មកវិញ ឃើញវានៅទីនោះដដែល។ នៅពេលដែលខ្ញុំទៅក្នុងក្រហូងថ្មនោះព្រះវិញ្ញាណរបស់ ព្រះមកពាល់ខ្ញុំ។
២០៣, ខ្ញុំក៏ចុះពីភ្នំនោះ ហើយត្រលប់មកផ្ទះវិញហើយក៏ប្រាប់ប្រពន្ឋខ្ញុំថា “ បងមិនដឹងថានឹងធ្វើយ៉ាងម៉េចទេប៉ុន្តែបងនឹងយក ឈ្នះការនេះឱ្យបាន”
នៅពេលដែលលោកវិជ្ជបណ្ឌិត រ៉ាវាន់ស្វថ ពិនិត្យជំងឺឱ្យខ្ញុំគាត់និយាយថា “មិនគួរឱ្យជឿថាខ្ញុំនៅធម្មតា បានដល់ថ្ងៃនេះ” គាត់ចាក់ថ្នាំឱ្យខ្ញុំសន្លប់៥នាទីប៉ុន្តែខ្ញុំដេកដល់ទៅ១០ម៉ោង។ ដូច្នេះថ្នាំប្រភេទនោះ សូម្បីតែអាស្ពីរីន ក៏ធ្វើទុក្ខខ្ញុំខ្លាំងដែរ។ដូច្នេះគាត់ចាក់ថ្នាំនោះឱ្យខ្ញុំ ហើយដាក់ទុយយោឆ្លុះមើលក្នុងបំពង់ករខ្ញុំ។ហើយព្រឹកថ្ងៃបន្ទាប់គាត់ ក៏និយាយជាមួយខ្ញុំថា “ខ្ញុំមិនចង់និយាយពីវាទេ ប៉ុន្តែជញ្ជាំងពោះរបស់អ្នក គឺរឹងខ្លាំងណាស់ហើយស្ងួតទៀត។ខ្ញុំមិន ដែលឃើញករណីបែបនេះមកទេពីមុនមក។” គាត់ប្រើពាក្យ ថា gastritisខ្ញុំបានឆែកមើលក្នុងវចនានុក្រមវាមានន័យថា “ ជាជំងឹរលាកក្រពះ” ហើយគាត់និយាយថា “ អ្នកនឹងមិនអាចជាបានទេ” ខ្ញុំនឹងបាក់ទឹកចិត្តខ្លាំងណាស់ប្រសិនបើខ្ញុំមិនបានឃើញនិមិត្តនៃព្រះអម្ចាស់។
71
ពេលក្រោយខ្ញុំបានលឺសំលេងថា “ ចូរត្រលប់ទៅភ្នំនោះវិញទៅ”
ហើយថ្ងៃនោះខ្ញុំមិនបានទៅតាមផ្លូវចាស់នោះទេ ទ្រង់ដឹកនាំផ្លូវខ្ញុំឱ្យទៅតាមផ្លូវមួយផ្សេងទៀត។ខ្ញុំទៅដល់ កន្លែងមួយឃើញមានលលកទី៧ ដែលមានពណ៌សរ កំពុងតែសំលឹងមើលមកខ្ញុំ។ខ្ញុំញីរភ្នែកហើយនិយាយថា “ប្រាកដណាស់នេះគឺជានិមិត្ត គឺពិតជានិមិត្ត” ខ្ញុំក៏មើលហើយនិយាយថា “ លលកតូច តើឯងមកពីណា?”វាសរហើយស្អាតណាស់គឺដូចជាសត្វព្រាបអញ្ជឹង។
ព្រះដ៏មានគ្រប់អំណាចចេស្តា ដែលបានលើកព្រះយេស៊ូវគ្រីស្ទឡើងពីក្តីស្លាប់ដែលយើងខ្ញុំជាអ្នកបំរើទ្រង់ ហើយព្រះបន្ទូលរបស់ ទ្រង់ នៅទីនេះដោយដឹងថាខ្ញុំនឹងនិយាយការពិត ដោយគ្មានការកុហសឡើយ។
សត្វលលកនៅអង្គុយនៅទីនោះសំលឹងមកខ្ញុំ ខ្ញុំដើរចុះឡើងហើយគិត “នេះច្បាស់ជានិមិត្ត” ខ្ញុំបែរមុខចេញ ហើយិបែរត្រលប់ទៅវិញឃើញលលកនោះនៅទីនោះដដែល។ ស្លាបពណ៌សរដូចព្រិល ជើងនិងជំពូកពណ៌លឿង។ លលកនោះសំលឹងមើលទៅត្រង់ទៅទិសខាងលិច។ខ្ញុំបានតែដើរចុះឡើងដោយមិនបានប៉ះពាល់លលកនោះឡើយ។ ខ្ញុំដើរតាមផ្លូវលំមកវិញ ហើយសំលឹងមើលទៅឃើញលលកនោះនៅតែមើល មកខ្ញុំ។
ក្នុងនាមជាកូនចៅរបស់លោកអាប្រាហាំខ្ញុំមិនយកចិត្តទុកដាក់នឹងអ្វីដែលដុកទ័របានប្រាប់ខ្ញុំនោះទេ ទោះជា យ៉ាងណាក៏ដោយខ្ញុំនឹងមិនអី ទេ។
72
ថ្ងៃទី៣ ខ្ញុំត្រលប់ទៅវិញ ខ្ញុំឡើងទៅទីខ្ពស់។បងប្អូនជាច្រើនមាននិមិត្តពីមេកន្ទ្រាញឥណ្ឌាជិះសត្វទៅទិស ខាងលិច។មានអ្វីម៉្យាងធ្វើឱ្យខ្ញុំទៅថ្មធំមួយ ប្រហែលជាពេលថ្ងៃត្រង់ ហើយប្រាប់ខ្ញុំ “ដាក់ដៃរបស់ឯងលើថ្ម នោះហើយអធិស្ឋានទៅ” ព្រះនៅស្ថានសួគ៏ដឹងថាវាជាការពិត។
ខ្ញុំក៏ដាក់ដៃលើថ្មនោះហើយងើយមើលទៅស្ថានសួគ៏ហើយអធិស្ឋានខ្ញុំបានលឺសំលេងមួយចេញពីកំពូល ថ្មនោះមកថា “ឯងកំពុងតែផ្អែកនៅលើអ្វីនៅលើបេះដូងរបស់ឯង?” ហើយខ្ញុំងើបមើលស្មាររបស់ខ្ញុំក្តៅ។ខ្ញុំមើល ម្តងទៀតឃើញមានអក្សរនៅលើថ្មនោះថា “ឥទ្ទ្រីយ៍សរ” នោះជាអ្វី ដែលនិមិត្តនោះបាននិយាយថា ព្រះរាជសារ ជាបន្តនឹងមកក្រោយៗទៀត។
ខ្ញុំរំភើបចិត្តណាស់ ខ្ញុំរត់មកផ្ទះវិញ ទាញកាមេរ៉ា ហើយត្រលប់ទៅវិញនៅថ្ងៃស្អែកហើយថតរូបអក្សរនោះ។ វានៅទីនោះដដែល នៅលើ ផ្ទាំងថ្មនោះ “ឥន្ទ្រីយ៍សរ” ឥន្ទ្រីយ៍ដែលដឹកនាំលលក,
73
ទោះជាយ៉ាងណាក៏ដោយខ្ញុំបានប្រាប់បងប្អូនមកហើយថាដុកទ័រនោះគឺជាដុកទ័រដ៏ល្អម្នាក់ គ្មានអ្វីត្រូវសង្ស័យនោះទេ។ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំនឹងឈ្នះការនេះ ខ្ញុំនឹងជា។
ខ្ញុំបានគិតនៅពេលដែលច្រៀងចំរៀងមុននេះបន្តិច។ នៅលើស្លាបរបស់សត្វលលក។តើភ្លេងគេចាប់ផ្តើម យ៉ាងម៉េចអើនី ? ចាប់ផ្តើមឱ្យខ្ញុំផង អើនី
,,,លលកដែលសដូចព្រិល
(ច្រៀងជាមួយខ្ញុំ)
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក
២១៥, អើនី បានច្រៀង២ឃ្លាមកហើយ។ ខ្ញុំនឹងច្រៀង៣ឃ្លាវិញម្តង។
លោកណូអេបានអណ្តែត
នៅលើទឹកជន់អស់ជាច្រើនថ្ងៃ
លោកស្វែងរកដីគោក
ដោយមធ្យោបាយជាច្រើន
លោកមានបញ្ហាខ្លះៗ
តែមិនមែនមកពីស្ថានសួគ៏ទេ
ដោយព្រះបានប្រទាននៅទីសំគាល់
នៅលើស្លាបនៃសត្វលលក
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃលលក
ព្រះយេស៊ូវ ព្រះសង្គ្រោះយើង
បានយាងមកផែនដីថ្ងៃនោះ
ទ្រង់ប្រសូតនៅក្នុងក្រោលសត្វ
នៅលើចំបើងមួយគំនរ
ទោះជាលោកីយបដិសេធទ្រង់
តែមិនមែនមកពីស្ថានសួគ៏ទេ
ដោយព្រះបានប្រទាននៅទីសំគាល់
នៅលើស្លាបនៃសត្វលលក
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
អូ! ទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក
ទោះបីជាខ្ញុំបានរងទុក្ខ
ដោយការជាច្រើនយ៉ាង
ខ្ញុំយំសុំការប្រោសលោះ
ទាំងយប់ហើយនិងទាំងថ្ងៃ
តែក្តីជំនឿមិនត្រូវបានគេភ្លេចឡើយ
ដោយព្រះវរបិតានៅស្ថានសួគ៏
ទ្រង់ប្រទានមកខ្ញុំនូវទីសំគាល់ទ្រង់
នៅលើស្លាបនៃសត្វលលក
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
អូ! ទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក
74
ព្រះអម្ចាស់អើយ សូមអរគុណទ្រង់សំរាប់ការទាំងអស់នេះ។ទ្រង់បានប្រទានលោកណូអេនូវទីសំគាល់ ប្រទាននូវលោកីយនូវទីសំគាល់ ហើយទ្រង់ប្រទានទីសំគាល់មកទូលបង្គំ។ហើយនៅថ្ងៃបន្ទាប់ ខ្ញុំឃើញសត្វឥន្ទ្រីយ៍ កំពុងតែហើរ ព្រះអម្ចាស់អើយគឺជាព្រះរាជសារពីទ្រង់។ ហើយខ្ញុំសូមអធិស្ឋានថាទ្រង់នឹងឱ្យលលកនាំ សូមឱ្យសំរេច។វានឹងនាំទូលបង្គំទៅកន្លែងមួយដែលខ្ញុំមិនដែលទៅពីមុន។ ខ្ញុំដឹងថាខ្ញុំនឹងមិនអីទេ។ខ្ញុំសូមអរគុណទ្រង់សំរាប់ការនោះ ព្រះបិតាអើយ។
ហើយនៅយប់នេះ សូមប្រទានរាជសាររបស់ទ្រង់ម្តងទៀត។នៅលើស្លាបនៃសត្វលលកនៃព្រះបន្ទូល។ សូមធ្វើឱ្យសំរេច។ហើយសូមឱ្យអស់អ្នកដែលមកកាត់វេទតិកានៅយប់នេះ និងអស់អ្នកដែលកំពុងស្តាប់នៅទូទាំងប្រទេសសូមឱ្យលលកនៃក្តីជំនឿដ៏អស្ចារ្យរបស់ទ្រង់ ធ្លាក់នៅក្នុងចិត្តរបស់ពួកគេហើយសូមប្រទានក្តីជំនឿដល់ពួកគេក្នុង ការប្រោសជំងឺ។សូមចងចាំថាទ្រង់មិនប្រកាន់លើមនុស្សនោះទេ។ ទ្រង់អាចផ្ញើរាជសារដល់លោកណូអេ អាចផ្ញើដល់លោកយ៉ូហានបាទីស្ទ អាចផ្ញើដល់ខ្ញុំ និងអាចផ្ញើដល់អ្នក ដទៃទៀត។
ខ្ញុំអធិស្ឋានសូមឱ្យលលកនោះនឹងហើរចូលទៅក្នុងចិត្តអ្នករាល់គ្នាក្នុងពេលឥលូវនេះ។ជាមួយនឹងចំពុះដ៏តូច ពណ៌មាស ហើយខ្សិបថា “ដោយស្នាមរំពាត់និងស្នាមរបួសរបស់ខ្ញុំ នោះអ្នកនឹងបានប្រោសឱ្យជា” ព្រះទ្រង់នឹងបំភ្លេច អំពើល្មើសរបស់យើងហើយលើកលែងទោសឱ្យអ្វីដែល យើងធ្វើខុសឆ្គង ហើយជំងឺរបស់យើងនឹងត្រូវបានប្រោសឱ្យជា។ គឺនៅក្នុងព្រះហស្ថទ្រង់បិតាអើយ,កូនទូលសូមក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាម៉ែន។
ចូលយើងនៅតែលំអោនកាយចំពោះទ្រង់មួយនាទីទៀត។
75
តើមានប៉ុន្មានអ្នកចង់និយាយថា “ ខ្ញុំបានធ្វើខុស ពេញមួយជីវិតខ្ញុំខ្ញុំចង់បំរើព្រះ ហើយឥលូវនេះយប់នេះ ខ្ញុំសូមថ្វាយទាំងអស់ចុះចូលទាំងស្រុងចំពោះទ្រង់។ខ្ញុំសូម អធិស្ឋានឱ្យព្រះនឹងហោះចូល ក្នុងចិត្តរបស់ខ្ញុំខ្ញុំអាចមានអារម្មណ៍ដឹងស្លាបរបស់លលកនោះបោះស្លាបរវិចៗចូលមក។” សូមលើកដៃឡើង បងប្អូនដែលនៅទីនេះ នៅក្នុងអគារនេះទាំងមូល។
ទៅដល់អ្នកដែលកំពុងស្តាប់ទាំងអស់ទូទាំងប្រទេស ដល់លោក ហាន់ ដល់លោក ខូលមែនដល់លោក ឡេអូ និងពួក គេទាំងអស់ដែលនៅតុកសុន ទៅដល់អ្នកដែលនៅ ប្រាហាំថេបល់នេខល (Branham Tabernacle)សូមលើក ដៃឡើងគ្រប់ទីកន្លែងទាំងអស់ “ខ្ញុំចង់ឱ្យសត្វលលកនោះហោះចូលទៅក្នុងចិត្តរបស់ខ្ញុំនៅយប់នេះ។ សូមនាំយក ក្តីស្រលាញ់របស់ព្រះនៅលើស្លាបលលកដែលមានពណ៌សរដូចព្រិល ជាព្រះវិញ្ញាណបរិសុទ្ឋ។ សូមនាំមកខ្ញុំនៅយប់នេះ ព្រះអម្ចាស់អើយហើយដាក់ក្តីជំនឿក្នុងចិត្តទូលបង្គំដែលកំពុង ត្រូវការ។
ខ្ញុំអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមទ្រង់អត់ទោសបាបទូលបង្គំ។សត្វលលកដែលត្រូវរបួសបាននាំ សារត្រលប់មកវិញ អូព្រះអម្ចាស់អើយ “ ការស្រេចហើយ” យើងអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ,អាម៉ែន។
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក។
76
តើសត្វលលកនោះមកពីណា? ខ្ញុំមិនដឹងទេ។ លលកនោះនឹងមិនចេញទៅក្រៅនៅទីរហោស្ថានទេ គឺមិនទៅទីនោះទេ។ ហើយហេតុអ្វីបានជាមានពណ៌សរ?ព្រះវរបិតានៅស្ថានសួគ៏ដឹងថាលលកនោះមានពណ៌សរដូចអាវរបស់ខ្ញុំអញ្ជឹង ហើយទំនៅទីនោះ។
ប៉ុន្តែនៅលើស្លាបនៃសត្វលលកពណ៌សរដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
អូ! ទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក។
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
អូ! ទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក។
ជាការបន្ទាបខ្លួន សូមចាប់ដៃគ្នាហើយច្រៀង។
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក។
សូមលើកដៃឡើងថ្វាយទ្រង់ហើយច្រៀង
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក។
លោកណូអេបានអណ្តែត
នៅលើទឹកជន់អស់ជាច្រើនថ្ងៃ
លោកស្វែងរកដីគោក
ដោយមធ្យោបាយជាច្រើន
លោកមានបញ្ហាខ្លះៗ
តែមិនមែនមកពីស្ថានសួគ៏ទេ
ដោយព្រះបានប្រទាននៅទីសំគាល់
នៅលើស្លាបនៃសត្វលលក។
ព្រះយេស៊ូវ ព្រះសង្គ្រោះយើង
បានយាងមកផែនដីថ្ងៃនោះ
ទ្រង់ប្រសូតនៅក្នុងក្រោលសត្វ
នៅលើចំបើងមួយគំនរ
ទោះជាលោកីយបដិសេធទ្រង់
តែមិនមែនមកពីស្ថានសួគ៏ទេ
ដោយព្រះបានប្រទាននៅទីសំគាល់
នៅលើស្លាបនៃសត្វលលក
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក,
77
ខ្ញុំជាមនុស្សចាស់ដែលបានរងទុក្ខពេញមួយជិវិតរបស់ខ្ញុំ ហេតុអ្វីបានជាទ្រង់ប្រោសខ្ញុំឱ្យជា?ខ្ញុំជឿថាខ្ញុំនឹង មកម្តងទៀតខ្ញុំនឹងនាំព្រះរាជសារមក។ ហើយខ្ញុំប្រាប់ព្រះវរបិតាខ្ញុំនៅយប់នេះដូចជាគេបានឃើញនៅក្នុងសុបិន្ត កាលពីយប់មុននៃស្លាបនៃសត្វលលក។ ព្រះអម្ចាស់អើយអ្នកបំរើ របស់ទ្រង់សូមរ៉ាយរ៉ាបប្រាប់ទ្រង់។ អាម៉ែន,
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក,
សូមជឿដល់ទ្រង់ថាទ្រង់កំពុងតែពាល់ដល់បងប្អូនទាំងអស់នៅទីនេះ។
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក។
78
បងប្អូនដែលបានទទួលកាតអធិស្ឋាន នៅជួរនេះ សូមចេញមកមុខសូមក្រោកឈរហើយដើរចេញមកមុខ។
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក,
អ្នកដែលបានកាតអធិស្ឋាននៅក្នុងជួរនេះ សូមចេញមកខាងឆ្វេងដៃ
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក។
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃសត្វលលក,
79
តើសត្វលលកមកពីណានៅក្នុងទីរហោស្ថាននោះ? ព្រះបានទតឃើញថាអាប្រាហាំត្រូវការចៀមឈ្មោលសំរាប់ជាទីសំគាល់។ ទ្រង់ជាយេហូវ៉ាយីរេ។ “ព្រះអម្ចាស់ទ្រង់អាចផ្គត់ផ្គង់សំរាប់យញ្ញបូជា” ព្រះតែមួយ ការលើក ទឹកចិត្តតែមួយដោយមនុស្សតែមួយប្រភេទ ទ្រង់បានបញ្ជូនសត្វលលកមក។ ទ្រង់នៅតែជាព្រះ។ យេហូវ៉ាយីរេអាចផ្គត់ផ្គង់អ្វីគ្រប់យ៉ាងទាំងអស់ដែលទ្រង់ត្រូវការ។
បងប្អូនដែលមកអធិស្ឋាននៅជួរនេះតើមិនបានសូមឱ្យព្រះផ្តល់ឱ្យអ្នកនៅលើស្លាបនៃសត្វលលកទេរឺ?សត្វ លលក ព្រះវិញ្ញាណបរិសុទ្ឋដើម្បីផ្តល់ឱ្យបងប្អូននូវសេក្តីជំនឿនៅក្នុងចិត្តបងប្អូនថាបងប្អូននឹងត្រូវបានទ្រង់ប្រោសឱ្យជា។
សូមបងប្អូនដែលនៅមួយផ្នែកនេះចេញមកមុនគេនៅជួរមុខ។ ហើយនៅផ្នែកខាងក្រោយនោះ សូមនៅជួរក្រោយពួកគេ។ ហើយសូមរង់ចាំទទួលការអធិស្ថានដើម្បីឱ្យបានប្រោសឱ្យជា។
80
ខ្ញុំគិតថាគ្មានជួរណាមួយដែលលឿននោះទេពីព្រោះយើងខ្ញុំនឹងចំណាយពេលអធិស្ឋានសំរាប់បងប្អូនម្នាក់ៗ។
ខ្ញុំបានកាត់សេចក្តីអធិប្បាយរបស់ខ្ញុំឱ្យខ្លីដើម្បីឱ្យបានឆាប់ដល់ការអធិស្ឋាននេះ។ការនេះធ្វើឱ្យខ្ញុំនឹកឃើញ កាលពីមុនពេលដែល លោក ជេក ម៉រ និង លោក យ៉ង ប្រោន ពួកយើងបានទៅ កាលីហ្វញ៉ា ហើយពេញអារីសូណា កាត់វាលខ្សាច់ដើម្បីអធិស្ឋានឱ្យអ្នកឈឺ។
81
បងប្អូនដឹងទេ មានអ្នកដែលកំពុងរស់នៅសព្វថ្ងៃនេះដែលពេលមុននោះអ្នកទាំងនោះកំពុងតែជិតស្លាប់ទៅ ហើយហើយពួកគេបានរស់នៅដល់ថ្ងៃនេះគឺដោយសារតែការខំប្រឹងប្រែងនោះហើយ។តើការនោះបានធ្វើអ្វីខ្លះ? វាបានធ្វើឱ្យមានចលនានៃការ អធិស្ឋានប្រោសជំងឺនៅតាម ព្រះវិហារផ្សេងៗពេញប្រទេសហើយឥលូវមានសូម្បីតែ និកាយ ប្រែសប៊ីតធឺរ៉ាន និងផ្សេងៗទៀត។ ការនេះបានបើកមាត់ពួកគេព្រោះព្រះបាន ចាក់ប្រេងតាំងឱ្យមានមនុស្ស កំចាត់កុលីយ៉ាត់ដើម្បីបង្ហាញថាការនេះអាចធ្វើបាន។ អ្នកផ្សេងទៀតក៏មានក្តីក្លាហានឡើង ហើយបន្តទៅទៀត។ ការនេះអាចធ្វើបានម្តងទៀតពីព្រោះទ្រង់នៅតែប្រទានក្តីស្រលាញ់ របស់ទ្រង់មកតាមស្លាបនៃសត្វលលក។
បងប្អូនអើយ ខ្ញុំចង់ឱ្យបងប្អូនស្តាប់ខ្ញុំ។ ប្រសិនបើខ្ញុំគ្រាន់តែចង់មកទីនេះដើម្បីនឹងប្រាប់បងប្អូនទាំងអស់គ្នាពីការអស្ចារ្យដែលខ្ញុំបានឃើញនៅក្នុងពេល៣ឆ្នាំមកនោះខ្ញុំនឹងនៅទីនេះនៅយប់ថ្ងៃសៅរ៍ក្រោយដើម្បីប្រាប់បងប្អូន។ខ្ញុំមិនបាននិយាយពីការនោះច្រើនទេ ពីព្រោះស្តាប់ទៅវាស្ទើរតែមិនអាចទៅរួច។ប៉ុន្តែខ្ញុំប្រាប់បងប្អូនការពិត គឺជាការពិត។យើងរស់នៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ាដល់មានគ្រប់ព្រះចេស្តារជាព្រះតែមួយដែលបាននៅជាមួយពួកហោរ៉ា នៅក្នុងគ្រាសញ្ញាចាស់នៅក្នុងព្រះវិហារនៅគ្រាសញ្ញាថ្មី។ ហើយទ្រង់នៅទីនេះ ពេលនេះដើម្បីនាំយកកូនក្រមុំរបស់ ទ្រង់ចេញពីសាសន៍ដទៃសំរាប់ព្រះនាមទ្រង់។ សូមជឿចុះ!ប្រសិនបើធ្លាប់ជឿ សូមជឿឥលូវនេះចុះ។ យើងមិនដឹងថា មានអ្វី កើតឡើងទេនៅយប់នេះ។យើងគ្រាន់តែរង់ចាំដោយការរំពឹងទុក។
82
ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទប្រសិនបើបងប្អូនណាមានភាន់ភាំងក្នុងចិត្ត ប្រសិនបើបងប្អូនជឿថាខ្ញុំ ជាបាវបំរើទ្រង់ប្រសិនបើមានការសង្ស័យអ្វីសូម្បីតែបន្តិចបន្តួច រឺក៏ជាអំពើបាប “ការសង្ស័យ,ការមិនជឿ” ប្រសិនបើមានចំនុចតូចណាមួយ នោះក្នុងចិត្តរបស់បងប្អូនសូមទូលឱ្យព្រះវរបិតាដកវាចេញពីចិត្តបងប្អូនឥលូវនេះ។ ពេលនោះបងប្អូននឹងមានជំនឿដ៏អស្ចារ្យហើយដៃរបស់ខ្ញុំគ្មានប្រយោជន៍អ្វីទេទាល់តែ បងប្អូនចាប់ផ្តើមជាមុន។នោះពេលដែលការនោះមកដល់ បងប្អូននឹងត្រូវបានប្រោសឱ្យជា។បងប្អូននឹងដឹងថាបងប្អូនបានត្រូវទ្រង់ប្រោសឱ្យជា បងប្អូននឹងជឿ។
83
ខ្ញុំនឹងអធិស្ឋានឱ្យបងប្អូនម្នាក់ម្តងៗ ហើយនៅពេលនោះសូមបងប្អូនដាក់ដៃលើគ្នាហើយអធិស្ឋានឱ្យអ្នក ដែលបងប្អូនបានដាក់ដៃ លើគេ។ ខ្ញុំនឹងអធិស្ឋាឱ្យម្នាក់ម្តងៗតាមជួរ។សូមដាក់ដៃលើអ្នកដែលនៅជួរជាមួយនឹងបងប្អូន។
84
ព្រះអម្ចាស់អើយ ខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងណាទៀតនោះទេ។ខ្ញុំគ្រាន់តែដឹងថាត្រូវប្រាប់ពីអ្វីដែលខ្ញុំដឹង គឺជាសេចក្តីពិតហើយទ្រង់ជាស្មបន្ទាល់របស់ទូលបង្គំនៅយប់នេះដែលដឹងថាទួលបង្គំនិយាយពីការពិត។ ដោយក្តីជំនឿនិងការប្រោសជំងឺផ្ទាល់ខ្លួនរបស់ខ្ញុំនៅអនាគត ខ្ញុំមិនដឹងថាពេលណា របៀបណាហើយខ្ញុំមិនយល់នោះទេ ប៉ុន្តែខ្ញុំជឿថាខ្ញុំ នឹងទទួលទីសំគាល់ព្រះទ្រង់។ លលកទី៧បានមកទីនេះនៅទីបំផុត ហើយប្រវែង៧អ៊ីញនោះនឹងត្រូវបញ្ចប់ឆាប់ៗនេះនៅ លើសត្វ។ ការស្រេចហើយ។
ព្រះអម្ចាស់អើយ ខ្ញុំចង់បំរើរាស្ត្ររបស់ទ្រង់។ដូច្នេះខ្ញុំសូមអធិស្ឋានថានៅយប់នេះសូមចា់ប្រេងតាំងឱ្យយើងខ្ញុំ ហើយអស់អ្នកណាដែលយើងខ្ញុំដាក់ដៃលើនោះ គេនឹងត្រូវបានប្រោសឱ្យជា មិនមែនដោយសារយើងខ្ញុំ តែគឺដោយសារការធ្វើតាមព្រះរាជបញ្ជាររបស់ទ្រង់ដែលថា “ទីសំគាល់នេះ នឹងតាមអស់អ្នកដែលជឿ” សូមជួយឱ្យយើងខ្ញុំជឿ សូមជួយឱ្យចិត្តរបស់គេមានក្តីជំនឿដ៏មាំ។ដើម្បីសិរីល្អទ្រង់ សូមឱ្យអ្នកដែល ឈឺទាំងអស់នៅយប់នេះដែលធ្វើតាមព្រះរាជ បញ្ជារបស់ទ្រង់ សូមឱ្យគេបានជា។ កូនសូមទូលសូម ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាម៉ែន។
85
សូមបងប្អូនទាំងអស់គ្នា មានក្តីជំនឿឡើង ហើយអធិស្ឋានជាមួយនឹងយើង។
ការបាក់ទឹកចិត្ត ការភ័យខ្លាច គួរឱ្យអានិតណាស់គាត់និយាយថាគាត់មិនដែលមានសន្តិភាពក្នុងជីវិតរបស់ គាត់ទេ ដូចគ្នានឹងការ ដែលមិនអាចគេងលក់ ភ័យ នឹងតានតឹងក្នុងអារម្មណ៍។
ព្រះអម្ចាស់អើយ សូមប្រទានឱ្យស្ត្រីម្នាក់នេះនូវក្តីជំនឿដែលមកពីទ្រង់ដែលដឹងថាទ្រង់ធ្វើតាមព្រះបន្ទូល សន្យារបស់ទ្រង់សូមព្រះនៃនគរស្ថានសួគ៏ដកការភ័យខ្លាចចេញពីគាត់។ខ្ញុំធ្វើតាមបង្គាប់ទ្រង់ដោយដាក់ដៃលើគាត់។ ដោយព្រះនាមព្រះយេស៊ូវសូមឱ្យជំងឺនោះចេញពីគាត់ អាម៉ែន។
ប្អូនស្រី សូមជឿខ្ញុំឥលូវនេះ។ ប្រសិនបើអ្នកអាចចាប់ផ្តើមចាប់ពីទីនេះដោយឈើឆ្កាងចាប់ពីយប់នេះទៅ ចូរនិយាយថា “ខ្ញុំគ្មានជំងឺនោះទៀតទេ” ហើយវានឹងចេញពីអ្នកទៅ។
86
អ្នកស្រី ផមមើ ប្តីរបស់គាត់ជាមិត្តសំលាញ់របស់ខ្ញុំគាត់ជាអ្នកបំរើព្រអង្គម្នាក់ដែលនៅអាបាមា ចចា។ គាត់បានមកព្រះវិហារនេះ ចំងាយ១៥០០ម៉ាយដើម្បីស្តាប់ខ្ញុំអធិប្បាយ។ ហើយពួកគេក៏មានគ្រោះថ្នាក់ចរាចរណ៍ហើយគាត់ក៏រងនូវឥទ្ឋិពលនោះ។ សូមអធិស្ថាន ៖
ព្រះអម្ចាស់អើយ សូមប្រោសអ្នកបំរើទ្រង់ម្នាក់នេះ និងប្រពន្ឋរបស់គាត់ជាអ្នកបំរើទ្រង់ដ៏ពិត។ នៅពេល ដែលខ្ញុំនិង លោក ជេក ម៉រ ដាក់ដៃលើគាត់សូមឱ្យគាត់បានជា។ កូនទូលសូមក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ,អាម៉ែន។
87
កូនប្រុសរបស់គាត់ពិការជើងខាងស្តាំ គាត់ត្រូវរបួសត្រង់ពោះនិងខ្នងរបស់គាត់។សូមអធិស្ថានៈ
ព្រះអម្ចាស់អើយ សូមឱ្យលលកដែលសរដូចជាព្រិលនោះបានចូលទៅក្នុងចិត្តរបស់គាត់ “ដោយសារការល្មើស របស់យើង ទ្រង់ត្រូវបានរបួសដោយសារបាបរបស់យើងទ្រង់ត្រូវបានគេវាយដំ” ដោយសារស្នាមរំពាត់ទ្រង់យើងត្រូវបានប្រោសឱ្យជា“ ខ្ញុំសូមអធិស្ឋានឱ្យគាត់និងកូនប្រុសរបស់គាត់។ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។
ឈឺក្បាលខ្លាំង និងឈឺជើងរ៉ាំរ៉ៃដែលរំខានគាត់ពេលដែលគាត់ធ្វើការ។
ព្រះអម្ចាស់អើយ សូមប្រោសបុរសម្នាក់នេះឱ្យជា នៅពេលដែលយើងខ្ញុំជាបាវបំរើទ្រង់ដាក់ដៃលើគាត់ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។
88
ស្ត្រីម្នាក់នេះមានរោគស្ត្រី ហើយគាត់ចង់ទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណ។
ព្រះអម្ចាស់អើយ នៅពេលដែលខ្ញុំអធិស្ឋានដោយជំនឿដល់ទ្រង់សូមឱ្យរោគស្ត្រីរបស់គាត់បានចេញពីគាត់ ទៅ សូមឱ្យបុណ្យច្រមុជនៃ ព្រះវិញ្ញាណបរិសុទ្ឋមកតាមរយៈស្លាបនៃសត្វលលក។ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។ សូមព្រះប្រទានពរ
អធិស្ឋានសំរាប់ភ្នែក និងដៃគូររបស់គាត់។
ព្រះអម្ចាស់អើយ ខ្ញុំសូមអធិស្ឋានខ្ញុំបុរសម្នាក់នេះសូមឱ្យសំនូមពររបស់គាត់បានសំរេច ដោយការស្តាប់បង្គាប់ ដល់ព្រះបន្ទូលទ្រង់ដោយការដាក់ដៃលើគាត់។ ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។
បងស្រីម្នាក់នេះហើយមួយចំហៀងខាងឆ្វេង ហើយនឹងបញ្ហាសំលេងរបស់គាត់។
ព្រះអម្ចាស់អើយ សូមប្រោសបងស្រីម្នាក់នេះនៅពេលដែលយើងខ្ញុំដាក់ដៃលើគាត់។កូនទូលសូមក្នុងព្រះ នាមព្រះអម្ចាស់ យេស៊ូវគ្រីស្ទ អាម៉ែន។
ស្ត្រីគួរឱ្យអានិតម្នាក់នេះ គាត់ហើមដៃជើង ជំងឺក្រលៀន ប្លោកនោម និងថ្លោះក៏ជើង។
ព្រះវរបិតាអើយ សូមប្រោសដល់ស្ត្រីម្នាក់នេះ ខ្ញុំសូមអធិស្ឋានដោយដាក់ដៃលើគាត់ក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ អាម៉ែន។
តាមផ្លូវនេះបងស្រី។ សូមព្រះប្រទានពរ។
បងប្អូនបានលឺទេ ពីមីក្រូហ្វូន? ប្រសិនបើបងប្អូនឡើងមកមុខបន្តិចទៀតនោះអ្នកផ្សេងទៀតគេអាចនឹងលឺ ពីទីបន្ទាល់របស់បងប្អូនដែរ។ សូមអធិស្ឋានសំរាប់ពួកគេផង។នៅពេលដែលខ្ញុំចាប់ផ្តើមអធិស្ឋានឱ្យពួកគេសូមអធិស្ឋាន ជាមួយនឹងខ្ញុំ។
ព្រះអម្ចាស់អើយ ខ្ញុំសូមអធិស្ឋានឱ្យបងស្រីម្នាក់នេះ។ ទ្រង់នឹងប្រោសគាត់។ពួកយើងធ្វើតាមព្រះរាជបញ្ជារ របស់ទ្រង់។ ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។
89
ព្រះអម្ចាស់អើយ ទ្រង់បានលឺពីទីបន្ទាល់នោះហើយ។ទ្រង់បានលឺពីអ្វីដែលខ្មាំងសត្រូវបានធ្វើចំពោះស្ត្រីម្នាក់ នេះហើយ។ ពួកយើងព្យាយាមយកព្រះនាមព្រះយេស៊ូវដើម្បីយកឈ្នះលើសត្រូវមួយនេះ។ វាបានចាញ់រួចទៅហើយ នៅពេលដែលស្នាមរបួសស្នាមរំពាត់នៅលើលលកនោះ ដែលបានធ្លាក់លើដំណាក់របស់ព្រះជាមួយនឹងរាជសារ់ ។ “ការស្រេចហើយ” សូមឱ្យសំរេច។ សូមឱ្យគាត់ជឿពីការនោះ។ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។
ព្រះអម្ចាស់អើយ ខ្ញុំសូមអធិស្ឋានសំរាប់បងស្រីម្នាក់នេះ។សូមឱ្យលលកនៃព្រះធ្វើបន្ទាល់ពីគាត់នៅយប់នេះ ពីអ្វីដែលទ្រង់ ធ្វើសំរាប់គាត់ហើយគាត់នឹងបានជា។ ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។
ព្រះអម្ចាស់អើយ ខ្ញុំសូមដាក់ដៃលើប្អូនប្រុសម្នាក់នេះដែលឈរនៅទីនេះគាត់មានជំនឿគ្រប់គ្រាន់ល្មមទើប អាចមកពីទីឆ្ងាយមកកាន់ទីនេះបាន។សូមឱ្យគាត់បានទទួលការប្រោសឱ្យជាហើយត្រលប់ទៅកន្លែងវិញយ៉ាងល្អ។ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។
ព្រះអម្ចាស់អើយ ខ្ញុំសូមដាក់ដៃលើបុរសម្នាក់នេះហើយអធិស្ឋានឱ្យគាត់។សូមជួយឱ្យក្តីជំនឿរបស់គាត់បាន ជ្រួតជ្រាបក្នុងចិត្ត របស់គាត់។ ហើយដូចលោកអាប្រាហាំដោយព្រះទ្រង់បានសន្យាហើយ។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។
90
ព្រះអម្ចាស់អើយ ទ្រង់ជាម្នាក់ដែលអាចធ្វើការសំរេចចិត្តដ៏ពិតបាន។សូមទ្រង់ប្រទាននូវអ្វីដែលស្ត្រីម្នាក់នេះ បានទូលសូម ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។
ព្រះអម្ចាស់អើយ ខ្ញុំដាក់ដៃលើប្អូនស្រីម្នាក់នេះដោយការស្តាប់បង្គាប់។ដូចជាកាលពីគ្រាមុននៅពេលដែល មានមនុស្សចាំអធិស្ឋាន ជាជួរដូចពេលនេះហើយយើងដឹងពីអ្វីដែលបានកើតឡើងនៅពេលនោះ។ ទ្រង់ជាព្រះដដែលនៅថ្ងៃនេះពេលដែលមនុស្សមានជំនឿ ដដែលនៅថ្ងៃនេះ។ សូមឱ្យគាត់បានជាសូមអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ព្រះអម្ចាស់អើយ កូនសូមដាក់ដៃលើបុរសនេះ ហើយអធិស្ឋានសូមការប្រោសលោះដល់គាត់។ក្នុងព្រះនាម ព្រះយេស៊ូវ អាម៉ែន។
ព្រះបិតាអើយ ស្ត្រីម្នាក់នេះចូលមកចំពោះទ្រង់ កូនសូមដាក់ដៃលើគាត់ជាទីបន្ទាល់នៃអានុភាពទ្រង់ នៃនិមិត្តរបស់ទ្រង់ ព្រះបន្ទូលទ្រង់ហើយខ្ញុំជាទីបន្ទាល់ថាទ្រង់ជាព្រះ ហើយខ្ញុំដាក់ដៃលើគាត់ក្នុងការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ ហើយសូមការ ប្រោសលោះដល់គាត់ អាម៉ែន។
91
ព្រះអម្ចាស់អើយ កូនអធិស្ឋានដោយដាក់ដៃលើបុរសម្នាក់នេះក្នុងរបៀបដូចគ្នាដែលជាបន្ទាល់នៃអំណាច របស់ទ្រង់។ សូមឱ្យ មានការប្រោសលោះដល់គាត់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។
ថាម៉េច?
គាត់និយាយថា “ព្រះដ៏ប្រោសឱ្យជា។មានបុរសម្នាក់ជាអ្នកពិការភ្នែកមកពីអាកកានសាស គាត់ជាជាងដេរ ស្បែកជើងដែលពិការ ភ្នែក” រឿងរបស់គាត់ ត្រូវបានចាក់ផ្សាយតាមវិទ្យុ។
ហើយខ្ញុំក៏សួរគាត់ថា “តើអ្នកជឿពីការនេះទេ?”
“ ខ្ញុំពិតជាជឿ”
ហើយខ្ញុំនិយាយទៀតថា “តើអ្នកជឿទេថានៅថ្ងៃនេះព្រះនឹងធ្វើការនោះទៀត នៅពេលដែល,,,”
គាត់និយាយថា “ខ្ញុំស្តាប់កម្មវិធីវិទ្យុខ្ញុំជាគ្រីស្ទាន ខ្ញុំស្តាប់វិទ្យុគ្រីស្ទាន ខ្ញុំបានលឺថាបុរសម្នាក់នោះត្រូវបាន ប្រោសឱ្យជាព្រឹកមិញនេះគាត់ជាជាងស្បែកជើងដែលពិការភ្នែក។ ពួកគេបានបណ្តេញគាត់ចេញពីព្រះវិហារផ្សេងៗពីព្រោះគាត់ធ្វើឱ្យមានសំលេងរំខានគេពេក ពីព្រះវិហារមួយ ទៅព្រះវិហារមួយជាមួយនឹងមួកនឹងដំបងរបស់គាត់រត់ ចុះឡើងពីវិហារមួយទៅវិហារមួយហើយស្រែកថា ខ្ញុំជាហើយខ្ញុំបានជា ហើយ។”
ខ្ញុំនិយាយថា “តើអ្នកជឿពីការនោះទេ?”
គាត់នៅឈរទ្រឹងនៅទីនោះបន្តិច ហើយនិយាយថា “ប្រសិនបើលោកនាំខ្ញុំទៅកន្លែងដែលគាត់បានប្រោសនោះ ខ្ញុំនឹងឃើញ ព្រះវរបិតា របស់ខ្ញុំនោះខ្ញុំនឹងជឿ”
ខ្ញុំនិយាយថា “ប្រហែលខ្ញុំជាម្នាក់ដែលអ្នកកំពុងតែរក”
គាត់ចាប់អាវរបស់ខ្ញុំហើយសួរថា “តើអ្នកជាអ្នកដែលប្រោសឱ្យគាត់ជា?”
ខ្ញុំនិយាយថា “ទេបងស្រី, ខ្ញុំគឺជាលោក ប្រាហាំ ”
គាត់ក៏និយាយថា “សូមមេត្តាផង” ខ្ញុំក៏គិតពីបុរសពិការភ្នែក “នៅពេលដែលទ្រង់ត្រាស់ហៅអ្នកដទៃទៀតសូមកុំរំលងទូលបង្គំឡើយ” ទ្រង់បានប្រោសបុរសនោះដូច្នេះទ្រង់ក៏អាចប្រោសស្ត្រីនេះដែរ។
ខ្ញុំក៏ដាក់ដៃលើភ្នែករបស់គាត់ ហើយអធិស្ឋាន “ព្រះយេស៊ូវអើយ ថ្ងៃមួយឈើឆ្កាងចាស់មួយត្រូវបានគេអូសនៅតាមផ្លូវដោយស្មាដែលកំពុងតែហូរឈាម ហើយរាងកាយដ៏តូចដែលលើកឈើឆ្កាងនោះក៏ដួលចុះ។បុរសម្នាក់ ដែលមានឈ្មោះថា សីម៉ូនជាអ្នកស្រុកស៊ីរ៉ែន ក៏មកហើយលើឈើឆ្កាងនោះទៅដើម្បីនឹងជួយទ្រង់។ ខ្ញុំជឿថាទ្រង់ចាំ ពីហេតុការណ៍នោះកូនរបស់ទ្រង់ម្នាក់កំពុង តែរងទុក្ខក្នុងភាពងងិតព្រះវរបិតាអើយ។ខ្ញុំជឿថាទ្រង់ជ្រាបយល់។”
ស្ត្រីម្នាក់នោះក៏ចាប់ផ្តើមនិយាយថា “ ខ្ញុំអាចមើលឃើញហើយ”
ខ្ញុំនិយាយថា “អ្នកអាចមើលឃើញ?”
គាត់និយាយថា “មែនហើយ”
ខ្ញុំនិយាយថា “រាប់អំពូលភ្លើងទៅមើល” គាត់ក៏រាប់។ ខ្ញុំនិយាយថា “តើខ្ញុំពាក់អាវធំពណ៌អ្វី?”
គាត់តបថា “លោកពាក់អាវធំពណ៌ប្រផេះហើយក្រវ៉ាត់ករពណ៌លឿង” គឺជាការពិតគាត់អាចមើល ឃើញមែន។
ព្រះទ្រង់សព្វព្រះទ័យការបន្ទាបខ្លួន “ការនោះនឹងធ្វើឱ្យឆ្លងរួចនូវជោគជ័យដ៏អស្ចារ្យក្នុងសេចក្តីស្រលាញ់ព្រះ”
ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រោសដល់បងស្រីម្នាក់នេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។
92
ព្រះអម្ចាស់អើយ នៅពេលដែលខ្ញុំកាន់ដៃទន់ខ្សោយហើយជ្រីវជ្រួញមួយនេះគឺមានតែទ្រង់ទេ ដែលដឹងថា មានអ្វីកើតឡើង សូមឱ្យដៃដែលខ្ញុំកាននៅថ្ងៃនេះនឹងបានដូចជាដៃដែលខ្សោយរបស់សីម៉ូននៅថ្ងៃនោះដែរ។ សូមឱ្យបាវបំរើទ្រង់បានចេញដំនើរទៅដោយមានសន្តិភាពក្នុងចិត្ត ដោយព្រោះឥលូវនេះកូនបានឃើញការសង្គ្រោះ របស់ទ្រង់។សូមឱ្យការនោះមានចំពោះគាត់ សូមឱ្យគាត់បានជា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។
93
នៅក្នុងកន្លែងកាត់ក្តី លោក មិនជឿ បានចោទប្រកាន់ព្រះយេស៊ូវគ្រីស្ទ។បងប្អូននឹកចាំពីកន្លែងកាត់ក្តីទេ? ពួកគេមានមេធាវី និងអ្វីផ្សេងៗ ទៀត។ មានមេធាវីដែលចាំប្តឹង គឺជាសាតាំង។នោះហើយគឺជាកន្លែងកាត់ក្តី។
ហើយលោកសង្ស័យ ក៏មកនិយាយថា “ខ្ញុំលឺគ្រូគង្វាលអធិប្បាយថា ចាក់ប្រេងតាំងឱ្យអ្នកឈឺដោយប្រេងក្នុងព្រះគម្ពីរ បាននិយាយថា ខ្ញុំបានចាក់ប្រេងតាំងដោយប្រេង តែមិនបានប្រោសឱ្យជាឡើយ។អ្នកផ្សេងទៀតនិយាយថា ដាក់ដៃលើអ្នកឈឺ ពួកគេនឹងបានជា” ពួកគេព្យាយាម ចោទប្រកាន់។
ប៉ុន្តែនៅពេលដែលសាក្សីមកដល់ គេនិយាយថា“រយៈពេល៦ខែមកហើយតាំងតែពីមានគេដាក់ដៃលើខ្ញុំ ហើយព្រះបន្ទូលរបស់ទ្រង់ថា”ដាក់ដៃលើអ្នកឈឺនោះគេនឹងបានជា“ បាវបំរើទ្រង់បាចាក់ប្រេងតាំងឱ្យនោះ បានដាក់ដៃលើខ្ញុំពីម្នាក់ទៅម្នាក់ តែខ្ញុំនៅតែមិន បានជា។ ដូច្នេះទ្រង់ជាអ្នកក្លែងបន្លំពីព្រោះព្រះបន្ទូលទ្រង់មិនមែនជាការពិត”
94
ប៉ុន្តែនៅពេលដែលសាក្សីមកដល់នោះ ព្រះបន្ទូលរបស់ទ្រង់គឺជាការពិត។ទ្រង់មិនដែលមានបន្ទូលថា ទ្រង់ធ្វើការនោះ នៅពេលណានោះទេ ទ្រង់មានបន្ទូលថា “ពួកគេនឹងបានជា” ដូច្នេះទោះជាការអស្ចារ្យកើតឡើងភ្លាមៗរឺក៏ជាការស្តាប់បង្គាប់ព្រះ នោះជាការសំរេចចិត្តផ្ទាល់ខ្លួនរបស់គេ តែបើសិនជាគេជឿហើយមិនខ្វល់ថាត្រូវរង់ចាំយូរប៉ុណ្ណានោះ ទ្រង់មា់នបន្ទូលទៅអាប្រាហាំថា “សារ៉ានឹង បង្កើតបានកូនប្រុសមួយ” ហើយអស់រយៈពេល២៥ឆ្នាំកន្លង ផុតទៅហើយ នៅតែមិនឃើញមានកូនទៀត។ទ្រង់ប្រាប់លោកណូអេឱ្យសង់ទូកធំនោះដោយថានឹងមានភ្លៀង។ហើយទូកនោះបានសាងសង់ឡើងជាច្រើនឆ្នាំមុនពេលដែលមានទឹកជន់នោះ។ ព្រះគម្ពីរ បានចែងថា “ការអធិស្ឋានដោយ ជំនឿ នឹងជួយសង្គ្រោះដល់អ្នកឈឺហើយព្រះទ្រង់នឹងលើកគេឡើង” តើនៅពេលណា? ទ្រង់មិនបាន ប្រាប់នោះទេ។ ព្រះទ្រង់សុច្ចរិត ទ្រង់ពិតត្រង់សូមអានពីព្រះ បន្ទួលទ្រង់។
នោះជាអ្វីដែលខ្ញុំធ្វើនៅយប់នេះ គឺដាក់ដៃលើអ្នកឈឺ។ខ្ញុំជឿថាពួកគេគ្រប់រូបនឹងត្រូវបានជា។ គឺពួកគេគ្រប់ៗគ្នា។ តើអ្នកជឿដូចខ្ញុំរឺទេ?សូមជឿសំរាប់ពួកគេទាំងអស់នោះ។
95
មានស្ត្រីម្នាក់អង្គុយនៅទីនោះដែលខ្ញុំដូចជាស្គាល់គាត់។ខ្ញុំបានអធិស្ឋានឱ្យគាត់កាលពីយប់មិញ។ ប្រសិនបើ គាត់រស់នៅ ធម្មតាដូចគេមិនមានបញ្ហាអ្វីនោះ គាត់គឺជាស្ត្រីដ៏ស្អាតម្នាក់។គាត់កំពុងអង្គុយនៅទីនោះទាំងដៃញ័រ។ វិញ្ញាណដ៏ល្អស្រស់ស្អាត របស់គាត់។គាត់អង្គុយនៅទីនេះ ហើយដៃរបស់គាត់ញ័រ ការនេះធ្វើឱ្យចិត្តខ្ញុំក្រៀមក្រំជាខ្លាំង។
ក្មេងតូចដែលនៅទីនេះ ដែលស្ត្រីម្នាក់នេះកំពុងតែបី អណ្តាតរបស់គេបានលៀនចេញក្រៅរាងកាយដ៏តូច របស់គេខុសប្រក្រតី។ តើយ៉ាងណា ទៅបើសិនជានោះជាយ៉ូសែបកូនរបស់ខ្ញុំ?ចុះយ៉ាងណាទៅប្រសិនបើជាប៉ុលចៅប្រុសរបស់ខ្ញុំ? ចុះយ៉ាងម៉េចវិញបើសិនបើអ្នកដែលអង្គុយនៅទីនោះជា? ចុះយ៉ាងម៉េចវិញបើអ្នកស្រី សីមសុន ជាប្រពន្ឋរបស់ខ្ញុំ រ៉ាដា?ចុះបើបុរស់វ័យក្មេងម្នាក់នេះគឺជាប៊ីលី ប៉ុល? ចុះបើស្ត្រីវ័យចំណាស់ម្នាក់នោះជាម្តាយរបស់ខ្ញុំ? សូមចាំថាអ្នកទាំងអស់នោះជាកូនរបស់គេ ប្អូនស្រីរបស់គេ កូនស្រីរបស់គេកូនប្រុសរបស់គេ។ ខ្ញុំជាបងប្អូនរបស់គេ ព្រះទ្រង់ជាព្រះសង្គ្រោះរបស់ពួកគេ។អ្វីដែលខ្ញុំអាចធ្វើនោះគឺ ជូននូវជំនឿដែលខ្ញុំមានជំនួសពួកគេ។
96
ព្រះអម្ចាស់អាចបង្ហាញខ្ញុំនូវនិមិត្តមួយទ្រង់អាចប្រាប់ខ្ញុំពីបញ្ហាដែលម្នាក់ៗមាន។ ខ្ញុំអាចបង្ហាញបងប្អូនបានប៉ុន្តែបងប្អូន ដឹងទេការនោះ មិនអាចប្រោសឱ្យពួកគេជាបានទេ។គឺត្រូវមានអ្វីដាក់ក្នុងចិត្តពួកគេ។
ដូចជាខ្ញុំមកទីនេះហើយធ្វើបុណ្យច្រមុជឱ្យបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ការនោះនឹងមិនលាងសំអាតបាបរបស់ អ្នកនោះទេ។ ខ្ញុំមិនជឿពីបុណ្យច្រមុជក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចំពោះការកើតជាថ្មីនោះទេ។ ខ្ញុំជឿថាឈាមគឺជាការកើតជាថ្មី មិនមែនជាទឹកទេ។ប៉ុន្តែខ្ញុំអាចធ្វើបុណ្យច្រមុជឱ្យបងប្អូនបាន តែទាល់តែបងប្អូនច្រមុជជាមនុស្សមានបាបដែលស្ងួត ហើយងើបឡើង វិញដោយទទឹក ដោយព្រោះការន់តួបាប។លន់តួបាបហើយ ធ្វើបុណ្យច្រមុជក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ មិនមែនដោយទឹកទេ។មិនមែនច្រមុជទឹកបានកើតជាថ្មីនោះទេ ខ្ញុំជឿថាគឺជាឈាមដែលបានលាងសំអាត។ដូច្នេះចូរប្រែចិត្តហើយទទួលបុណ្យច្រមុជក្នុង ព្រះនាមព្រះយេស៊ូវ។
97
ខ្ញុំនឹងចុះទៅក្រោមដើម្បីអធិស្ឋាន។មនុស្សទាំងអស់នេះមានន័យចំពោះអ្នកដូចចំពោះខ្ញុំដែរ ប្រហែលជា សំរាប់អ្នកទាំងអស់គ្នាពួកគេ មានន័យជាងពីព្រោះអ្នកខ្លះមានជាប់សាច់ឈាម។
សូមឱ្យយើងរួមគ្នាសូមឱ្យដៃនៃសេចក្តីជំនឿរបស់ខ្ញុំនិងបងប្អូនបាននាំយកព្រះហស្ថរបស់ព្រះយេស៊ូវដើម្បីនឹងដាក់លើអ្នកឈឺ និងអ្នកពិការ ទាំងអស់នេះ។ សូមអធិស្ឋានជាមួយនឹងខ្ញុំ។
កន្សែងដៃទាំងនោះគឺសំរាប់អ្នកឈឺនិងពិការបងប្អូនអាចមកយកបានបន្ទាប់ពីកម្មវិធីនេះហើយ។ ឥលូវ នេះយើងអធិស្ឋាន ឱ្យពួកគេទាំងអស់គ្នា។
ព្រះអម្ចាស់អើយទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់សំរាប់អ្វីដែលទ្រង់បានធ្វើនៅយប់នេះ។ យើងខ្ញុំសូមអរគុណទ្រង់ទុកជាមុន សំរាប់ការប្រោសលោះដល់មនុស្សគ្រប់គ្នាដែលកំពុងតំរង់ជួរ។យើងខ្ញុំក៏អធិស្ឋានសំរាប់កន្សែងដៃ ប្រហែលជាសំរាប់អ្នកដែលមិនអាចមកចូលរួចការប្រជុំគ្នានេះបាន ហើយមនុស្សជាទីស្រលាញ់របស់ពួកគេយក កន្សែងដៃនេះទៅឱ្យពួកគេ។នៅក្នុងព្រះគម្ពីរ ពួកគេបានយកកន្សែងដៃរឺក៏ចំរៀកកំណាត់ពីសាវ័កប៉ុល។ មនុស្សទាំងនោះ គេបានរស់នៅក្នុងព្រះវត្តមានទ្រង់បានឃើញទ្រង់ផ្ទាល់នៅតាមផ្លូវ ពួកគេបានឃើញទ្រង់នៅតាម ការប្រជុំគ្នាផ្សេងៗហើយពួកគេបានឃើញព្រះវិញ្ញាណដដែលនោះនៅក្នុងប៉ុល។ ពួកគេបានដឹងថាគឺមិនមែនដោយសារបុរសម្នាក់នោះទេ ប៉ុន្តែ គឺជាព្រះវិញ្ញាណដែលនៅក្នុងជីវិតគាត់ដោយព្រោះយើងឃើញសាវ័កប៉ុលបានធ្វើដូចគ្នា នឹងអ្វីដែលទ្រង់បានធ្វើ។“
ហើយនៅពេលនេះព្រះអម្ចាស់អើយ មនុស្សនៅសម័យនេះឃើញព្រះដដែលនោះមានព្រះជន្មរស់នៅក្នុងព្រះ វិហារទ្រង់ជាមួយ នឹងរាស្ត្រទ្រង់។ហើយពួកគេនឹងនាំយកកន្សែងដៃទាំងនេះដើម្បីនឹងឱ្យទៅមនុស្សជាទីស្រលាញ់របស់ ពួកគេ។សូមឱ្យអ្នកទាំងនោះទទួលការប្រោសឱ្យជា។ យើងមិនបានសូមឱ្យទ្រង់ប្រោសពួកគេតាមរបៀបណាមួយរឺលក្ខណៈណាមួយនោះឡើយ។ យើងសូមឱ្យទ្រង់ប្រោស ពួកគេតាមរបៀបទ្រង់។ បិតាអើយសូមប្រោសពួកគេសំរាប់សិរីល្អទ្រង់ ខ្ញុំសូមអធិស្ឋានដោយជំនឿក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាម៉ែន។
98
ខ្ញុំពិតជារីករាយខ្លាំងណាស់ក្នុងការប្រកបគ្នាជាមួយនឹងបងប្អូនទាំងអស់គ្នាក្តីជំនឿរបស់បងប្អូន វត្តមានរបស់ បងប្អូនការប្រជុំនេះនឹងក្លាយជាការប្រជុំដែលខ្ញុំចងចាំពីអ្វីដែលបានកើតឡើង ក្តីស្រលាញ់ការសហការណ៍ និងការប្រកបគ្នា។
រហូតដល់ពេលដែលយើងមានឱកាសជួបគ្នាម្តងទៀត សូមឱ្យព្រះនៃនគរស្ថានសួគ៏ដឹកនាំបងប្អូន។ទ្រង់ដែល បង្កើតហ្វូងផ្កាយ នៅពេលយប់សំរាប់បំភ្លឺផ្លូវនៅពេលដែលងងិតសូមឱ្យទ្រង់បំភ្លឺផ្លូវបងប្អូនដោយផ្កាយនៃបេថ្លេហិម ដើម្បីនឹងដឹកនាំបងប្អូនទៅកាន់ជិវិតដែលចុះចូលទាំង ស្រុងក្នុងព្រះបន្ទូលទ្រង់។ នោះគឺជាការអធិស្ឋានរបស់ខ្ញុំ។
រហូតទាល់តែយើងជួបគ្នា រហូតទាល់តែយើងជួបគ្នា
រហូតទាល់តែយើងជួបគ្នានៅព្រះបាទ ព្រះយេស៊ូវ
រហូតទាល់តែយើងជួបគ្នា រហូតទាល់តែយើងជួបគ្នា
ព្រះទ្រង់នឹងគង់នៅជាមួយទ្រង់រហូតទាល់តែយើងជួបគ្នាម្តងទៀត
៣០៨, ឥលូវសូមក្រោកឈរឡើង។ ក្តីជំនឿរបស់ខ្ញុំសំលឹងមើលទៅទ្រង់។ ខ្ញុំនឹងប្តូរអញ្ជឹងខ្ញុំជឿថាមិនអីទេ។
ក្តីជំនឿខ្ញុំមើលទៅឯទ្រង់
កូនចៀមនៃកាល់វ៉ារី
ព្រះអង្គដ៏ជាព្រះសង្គ្រោះ
សូមទ្រង់សណ្តាប់ក្តីអធិស្ឋានកូន
ហើយដកយកអស់ទាំងបាបកូន
កុំឱ្យកូនចាប់ពីថ្ងៃនេះទៅ
ជាកម្មសិទ្ឋទ្រង់ដ៏ពេញលេញ។
99
សូមចាប់ដៃគ្នានៅពេលដែលច្រៀង
ពេលដែលដំនើរជីវិតពោរពេញដោយស្មុគ្រស្មាញ
ទុក្ខសោកព័ទ្ឋជុំរំរឹទ្ឋទូលបង្គំ
សូមឱ្យទ្រង់ជាអ្នកនាំផ្លូវ
សូមបង្គាប់ភាពងងិត ឱ្យត្រលប់ជាថ្ងៃ
សូមជូតទុកសោក និងទឹកភ្នែក
ហើយសូមកុំឱ្យទូលបង្គំវង្វេងឡើយ
ដោយមានទ្រង់នៅក្បែរទូលបង្គំ។
មានអារម្មណ៍ល្អបន្តិចរឺនៅ?
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃលលក
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃលលក
នោះជាសេចក្តីបង្រៀនរបស់ខ្ញុំសំរាប់បិទកម្មវិធីនេះ
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃលលក
100
នៅពេលដែលកង់ឡានបញ្ចោញជាសំលេងច្រៀងតាមផ្លូវដែលបងប្អូនត្រលប់ទៅផ្ទះខ្ញុំជឿថាបងប្អូននឹងលឺ សំលេងក្រហឹមនៃ កង់ឡាន និងសំលេងស្រែករបស់ម៉ាស៊ីន ៖
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃលលក
នៅលើស្លាបនៃលលកដែលសដូចព្រិល
ព្រះបានប្រទានសេចក្តីស្រលាញ់ដ៏បរិសុទ្ឋទ្រង់
ជាទីសំគាល់ពីស្ថានសួគ៏
នៅលើស្លាបនៃលលក
នៅពេលដែលបងប្អូនកំពុងតែអធិស្ឋាននៅឡើយ លោក ណូអេ នឹងមកបន្តពីខ្ញុំ។