សហភាពមើលមិនឃើញនៃកូនក្រមុំរបស់ព្រះគ្រីស្ទ

Shreveport, Louisiana USA

65-1125

1
ខ្ញុំបានលុបចោលនូវដំណើរបរបាញ់សត្វមួយចេញ ដូច្នេះខ្ញុំអាចនឹងបំរើដល់ព្រះជាម្ចាស់បាន។ យើងរាល់គ្នាមានសេចក្តីរីករាយណាស់ដែលបានមកដល់ទីនេះ។ ខ្ញុំជឿថា កាលពីពេលមុនខ្ញុំបានជំរាបប្រាប់ដល់លោកអ្នករាល់គ្នាថាគ្រប់ពេលដែលយើងខ្ញុំបានមកកាន់ទីនេះ គឺមានបងប្អូនមួយចំនួនបានអវត្តមាន។ ហើយប្រសិនបើយើងខ្ញុំអាចនឹងវិល ត្រឡប់មកវិញនៅឆ្នាំក្រោយនោះ ព្រះជាម្ចាស់ទ្រង់នៅតែរង់ចាំយើងខ្ញុំដដែលប៉ុន្តែនៅតែមានបងប្អូនខ្លះបានខកខាន ក្នុងការចូល រួមដដែល។
មានម្នាក់ដែលជិតស្និតនៅខ្ញុំមែនទែន ទាំងចិត្ត និងវិញ្ញាណនោះគឺជាបងប្រុស Lyle។ ពេលដែលខ្ញុំបានមកដល់ ខ្ញុំ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្រុស Jack ដែលកំពុងតែស្តាប់ការសិក្សាពីបទចម្រៀងចាស់ៗនៅខាងក្រោយ នោះ គឺបទ “ពួកគេនឹងច្រៀងក្នុងសិរីល្អនៃព្រះនៅយប់នេះ”។មានម្នាក់នៅក្នុងចំណោមពួកគេទាំងនោះ បានរង់ចាំត្រៀម ខ្លួនជាស្រេចហើយគឺកំពុងតែរង់ចាំមនុស្សបីនាក់ផ្សេងទៀត។ ខ្ញុំគិតថា ខ្ញុំនឹងមិនបានស្តាប់ឮបទនេះម្តងទៀតឡើយនៅលើផែនដី។ ប៉ុន្តែ ខ្ញុំនឹងរង់ចាំស្តាប់បទនេះម្តងទៀត។ បងប្រុស បងស្រី Moore នៅទីនេះពួកគេនឹង...... ហើយនឹងមិន មានសេចក្តីងងឹតឡើយ។
2
រីឯបងប្រុស Palmer គឺជាអ្នកបំរើដ៏អស្ចារ្យរបស់ព្រះគ្រីស្ទ។ខ្ញុំនៅចាំថា បងប្រុស Jack ធ្លាប់បានប្រាប់ខ្ញុំថា គាត់ បានថ្វាយជីវិតរបស់គាត់បំរើដល់ព្រះជាម្ចាស់។ ពួកគេ បានធ្វើជាជាងឈើដូចគ្នា។ ហើយបាននិយាយថា គាត់នឹងបរិភោគអាហាថ្ងៃត្រង់របស់ទ្រង់ ហើយបរិភោគនំសាំងវិច ដែលនៅក្នុងដៃរបស់ទ្រង់និងអានព្រះបន្ទូលរបស់ទ្រង់។ គាត់ បានធ្វើការដ៏អស្ចារ្យក្រៃលែងណាស់ គឺជាបងប្រុស Palmer។គាត់គឺជាជាងឈើដ៏ចំណានមួយរូប ហើយជាឪពុកដ៏ល្អ មួយរូប ដល់កូនៗ និងគ្រួសារជាទីស្រឡាញ់។គាត់បានចិញ្ចឹមបីបាច់ថែរក្សាពួកគេធំឡើង ឲ្យបំរើព្រះជាម្ចាស់ទាំងអស់ គ្នា។ហើយតាមអ្វីដែលខ្ញុំបានដឹងនោះ គឺពួកគេទាំងអស់គ្នា បានទទួលសេចក្តីសង្រ្គោះនិងពេញដោយព្រះវិញ្ញាណទាំង អស់គ្នា។ នេះគឺជាការដ៏អស្ចារ្យណាស់ក្នុងការចែកចាយទៅកាន់មនុស្សជាច្រើនទៀតឲ្យបានដឹង គឺក្មេងប្រុសស្រី នៅក្នុងគ្រានេះ។ ប៉ុន្តែគ្រប់ទាំងអស់ដែលគាត់បានធ្វើនៅលើផែនដីនេះ គឺមិនមានអ្វីច្រើននោះទេ លុះត្រាតែគាត់បានបំរើដល់ព្រះជាម្ចាស់។ នៅយប់នេះ តើគាត់បានធ្វើអ្វីខ្លះនៅលើផែនដីគឺគាត់បានប្រព្រឹត្តល្អ ហើយគាត់បានទទួលរង្វាន់ របស់គាត់ជាមួយនឹងពួកគេហើយ។ព្រះជាម្ចាស់បាន ឲ្យវិញ្ញាណបងប្រុសនៃយើងសំរាកនៅក្នុងព្រះអង្គហើយ។
3
ខ្ញុំដឹងថា នៅក្នុងព្រះវិហារនេះសម្លេងរបស់គាត់នៅតែ ជាប់នៅទីនេះដដែល។ តើបងប្អូនបានស្តាប់សម្លេងរបស់គាត់ដែរឬទេ។
បងស្រី Anna Jean ហើយនិងប្អូនស្រីរបស់គាត់ កំពុងតែលេង Organហើយនិងព្យាណូ តើពួកគេមិនបានរង់ចាំ គាត់ទេឬអី។ បងប្រុស Palmer គាត់បានក្រោកឈរឡើងរួចក៏រើសបទចម្រៀងមួយចេញមក ហើយពួកគេក៏ចាប់ផ្តើម លេងបទនោះ។ ខ្ញុំបានរង់ចាំស្តាប់ការដឹកនាំចម្រៀងរបស់គាត់។ យើងខ្ញុំបាននឹកទៅដល់ កូនៗរបស់គាត់ ប្រពន្ធរបស់ គាត់ហើយបងប្រុស Jack និងមិត្តសំឡាញ់ជាប់នឹងដើមទ្រូងរបស់គាត់ដែលជាមិត្តសំឡាញ់អស់ជាច្រើនឆ្នាំ ហើយនិងបង ប្រុស Brown បងស្រី Brown ព្រមទាំងលោកអ្នកបងប្អូននៅក្នុងព្រះវិហារនេះសូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោក អ្នក។ ខ្ញុំនឹករលឹកដល់អ្នករាល់គ្នា។ព្រះជាម្ចាស់ទ្រង់ បានឲ្យព្រលឹងដ៏ក្លាហានរបស់គាត់សម្រាក នៅក្នុងទ្រង់ហើយ រហូតទាល់ពួកយើងខ្ញុំបានទៅជួបគាត់នៅក្នុងសេចក្តីសុខសាន្ត។ សូមអនុញ្ញាត យើងរាល់គា្នបានឱនក្បាលចុះ អធិស្ឋាន។
4
ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ!សូមទ្រង់មានបន្ទូលអំពីអ្នកបំរើដ៏អស្ចារ្យទាំងនេះផង ដ្បិតទូលបង្គំយើងខ្ញុំនឹករលឹកដល់គាត់ណាស់ នៅយប់នេះ។ គាត់បានចាប់ដៃរបស់ទូលបង្គំ ហើយតែងតែញញឹមមកកាន់ទូលបង្គំហើយនិយាយថា “សូមព្រះប្រទានពរ ប្អូនប្រុស Branham” នៅពេលដែលគាត់បានដើរចេញទៅ។នៅយប់នេះ ទូលបង្គំយើងខ្ញុំបានដឹងថាគាត់បានឡើងទៅកាន់ដំណាក់របស់ទ្រង់ហើយ។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំសូមអធិស្ឋានសូមឲ្យទ្រង់បានប្រទានផលផ្លែឡើង ព្រមទាំងអនុញ្ញាតឲ្យកិច្ចការរបស់គាត់បានកើតការឡើងដ៏អស្ចារ្យ បន្តទៅដល់កូន របស់គាត់ និងប្រពន្ធរបស់គាត់ផង។ សូមទ្រង់ប្រទានពរដល់នាងផងព្រះជាម្ចាស់អើយ។ ដ្បិតទ្រង់មានបន្ទូលថា ទ្រង់គឺ ជាប្តី ដល់ពួកស្ត្រីមេម៉ាយដែលជាស្ត្រីដែលខ្វះខាតទាំងនោះ។ ទូលយើងខ្ញុំសូមអធិស្ឋាន សម្រាប់បងស្រី Palmer ព្រមទាំងកូនៗរបស់គាត់ផង។ ទូលបង្គំមានសេចក្តីអាណិតអាសូរ ដល់ពួកគេទាំងនោះណាស់គឺនាងបានបាត់បង់ប្តីរបស់ នាង ហើយកូនៗបានបាត់បង់ឪពុក។
5
ឱព្រះវរបិតាអើយ! នៅខណៈពេលដែល ទូលបង្គំយើងខ្ញុំឈរនៅទីនេះនៅយប់នេះ។ ទូលបង្គំយើងខ្ញុំ អធិស្ឋានសូមឲ្យទ្រង់រៀបចំចិត្តទូលបង្គំយើងខ្ញុំនៅគ្រានេះផង។ ទូលបង្គំយើងខ្ញុំ មិនដឹងទេថាពេលវេលានឹងមកដល់នៅពេលណា នោះទេ ប៉ុន្តែទូលបង្គំយើងខ្ញុំដឹងថា វានឹងមកជាពិត។ សូមទ្រង់ស្វែងនូវជម្រៅចិត្តបងប្អូនគ្រប់គ្នានៅយប់នេះ។ហើយ សូមកុំឲ្យចិត្តរបស់យើងខ្ញុំបានបែរចិត្តឡើយ។ ឱព្រះជាម្ចាស់អើយ! ប្រសិនបើមានវិញ្ញាណអាក្រក់នៅក្នុងចំណោមយើង ខ្ញុំ សូមទ្រង់បណ្តេញវាចេញទៅ។ ដ្បិតទូលបង្គំយើងខ្ញុំចង់បំរើទ្រង់។នេះគឺជាគោលបំណងនៃទូលបង្គំយើងខ្ញុំ គឺបំរើទ្រង់សូមទ្រង់ចាក់បង្ហូរព្រះវិញ្ញាណនៃទ្រង់ មកលើទូលបង្គំយើងខ្ញុំនៅយប់ផងហើយនឹងកិច្ចការងារដទៃទៀតផង។
6
សូមទ្រង់ប្រទានពរដល់ ព្រះវិហារនេះ ដោយព្រះនាមនៃជីវិតផង។សូមឲ្យគេ ទទួលបានព្រះពរនៃព្រះនាមទ្រង់ដ៏ បរិបូណ៍ហើយពេញដោយជីវិតនៃព្រះក្នុងសប្តាហ៍នេះផងដើម្បីនឹងសង្គ្រោះដល់គ្រប់ទាំងព្រលឹងដែលបាត់បង់ ហើយសូមទ្រង់បំពេញពួកអ្នកជឿទាំងអស់ដោយព្រះវិញ្ញាណបរិសុទ្ធព្រមទាំងសេចក្តីសង្ឃឹមជាថ្មីឡើងវិញដល់ទូលបង្គំយើង ខ្ញុំរាល់គ្នាផង។
ទូលបង្គំយើងខ្ញុំអធិស្ឋាន សូមឲ្យទ្រង់បានប្រោសជម្ងឺដល់លោកអ្នកដែលមានជម្ងឺឲ្យបានជាផង ព្រមទាំងបងប្អូន នៅក្នុងចំណោមយើងខ្ញុំដែលមានសេចក្តីទុក្ខព្រួយផង។សូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់គង់នៅទីនេះ ឱព្រះវរបិតាអើយ!សូមទ្រង់ប្រទាន ការប្រោសឲ្យជា និងចាក់ប្រេងតាំងដល់ពួកអ្នកជឿម្នាក់ៗផង។
ឱព្រះជាម្ចាស់អើយ! សូមទ្រង់ជួយដល់ទូលបង្គំផងនៅពេលដែលទូលបង្គំអធិប្បាយព្រះបន្ទូលរបស់ទ្រង់។ សូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់យាងមក ហើយសណ្ឋិតលើទូលបង្គំយើងខ្ញុំព្រមទាំងដឹកនាំកម្មវិធីនេះផង។ ទូលបង្គំយើងខ្ញុំ ដឹងថាទូលបង្គំយើងខ្ញុំមិនអាចធ្វើអ្វីបានឡើយ។ ហើយក៏គ្មានទូលបង្គំយើងខ្ញុំណាមួយនិយាយថាអាចធ្វើវាបាននោះដែរ ដ្បិតព្រះជាម្ចាស់អើយ ទូលបង្គំយើងខ្ញុំដឹងថាមានតែទ្រង់មួយអង្គប៉ុណ្ណោះដែលអាចធ្វើបាន។ ទូលបង្គំយើងខ្ញុំ រំពឹងចាំ ទ្រង់គឺព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់ធ្វើចលនា ឲ្យទូលបង្គំយើងខ្ញុំបានបរិសុទ្ធ។ទូលយើងខ្ញុំ អធិស្ឋាននៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។
7
ឥឡូវនេះ សូមអនុញ្ញាតឲ្យខ្ញុំ បានជំរាបសួរដល់បងប្អូនទាំងឡាយដែលមានវត្តមាននៅទីនេះព្រមទាំងបងប្អូន ដែលកំពុងតែតាមស្តាប់នៅរដ្ឋទាំងឡាយ។ យើងខ្ញុំកំពុងតែធ្វើការផ្សាយតាមរយៈប្រព័ន្ធទូរស័ព្ទ ដែលជាបណ្តាញមួយដ៏ ល្អ ដែលយើងខ្ញុំអាចទទួលបានប្រព័ន្ធនេះតាមរយៈ បងប្រុសរបស់យើងគឺ Pearry Green មកពីរដ្ឋ Beaumont និងរដ្ឋ Texas។ ចំណែកឯពួកជំនុំទាំងអស់ ក៏កំពុងតែតាមស្តាប់នូវសេចក្តីអធិប្បាយនេះដែរគឺនៅគ្រប់ទីកន្លែងឆ្លងកាត់ សហរដ្ឋ អាមេរិក នៅយប់នេះ។
យើងខ្ញុំក៏សូម ជំរាប់សួរដល់បងប្អូនដែល ខាងក្រោម និងខាងលើនៃសមុទ្រខាងលិចផង។ គឺគ្រប់ទីកន្លែង ពី Vancouver ទៅដល់ Tijuana, Mexico តាមរយៈ SanJose, Los Angeles និងក្រុមទាំងអស់នៅទីនោះផង គឺយើងខ្ញុំសូម ជំរាបសួរលោកអ្នកបងប្អូនពី Shreveport នេះ។ ហើយក៏សូមជំរាបសួរដល់ បងប្អូន នៅ Prescott, Arizona គឺទៅកាន់ក្រុមបងប្អូនដែលកំពុងតែរង់ចាំស្តាប់ព្រះបន្ទូលរបស់ព្រះ ហើយនិងបងប្អូននៅ Tucson ព្រមទាំងបងប្អូននៅSierre Vista និងបងប្អូនទាំងអស់ នៅក្នុងទីក្រុង New York និងប្រជាជាតិទាំងមូលផង។សូមព្រះជាម្ចាស់ទ្រង់ ប្រទានពរដល់លោក អ្នកបងប្អូនគ្រប់គ្នា។ នៅក្នុងរដ្ឋ Louisianaនេះគឺជាទីកន្លែងដ៏ស្រស់ស្អាតណាស់ វាដូចជាផ្ទះទី២សម្រាប់ខ្ញុំអញ្ចឹង។
8
តើបងប្អូនដឹងទេគឺបងប្អូនដែលកំពុងតែរស់នៅក្នុងទីក្រុង New York ខ្ញុំដូចជាចង់អស់សំណើចបន្តិចនូវរបៀប ដែលបងប្អូនបាននិយាយ។ នៅពេលដែលខ្ញុំបានទៅដល់ផ្ទះនៅយប់នេះ។ គ្រប់គ្នានៅទីនេះគេនិយាយមកកាន់ខ្ញុំថា “Hello Dere បងប្រុស Branham។ បងបាននាំ បងស្រី Branhamនិងក្មេងៗទាំងអស់របស់បងមកជាមួយ មកសួរសុខទុក្ខ យើងទាំងអស់គ្នា”។ អូ! ការនោះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អណាស់។ ពាក្យដែលពួកគេនិយាយនោះ គឺជាភាសាអង់គ្លេសពិតប្រាកដ។ មិនមែនខ្ញុំ មិនផ្តល់ការគោរពដល់បងប្អូន នៅក្នុងភាគខាងកើតនិងភាគខាងជើង ដែលរស់នៅកន្លែង ខុសគ្នានោះទេ ប៉ុន្តែបងប្អូនដឹងទេ ខ្ញុំគិតថាខ្ញុំបានកើតនៅក្នុងក្រុម “Reb” ដ៏វ័យចំណាស់ ហើយត្រូវតែរស់នៅក្នុងរបៀប នោះឯង។
កាលពីពេលមុន ខ្ញុំបានទទួលទានអាហារពេលព្រឹកនៅកន្លែងពួកអ្នកជំនួញ ហើយពួកគេបាននិយាយថា “ឥឡូវ នេះយើងរាល់គ្នាត្រូវក្រោកឈឡើងហើយច្រៀងចម្រៀងជិត”។
ខ្ញុំបានក្រោកឈឡើងហើយនិយាយថា “ដ្បិត ផ្ទះនៅរដ្ឋ Kentucky របស់ខ្ញុំនៅឆ្ងាយណាស់......” បាទ!សម្រាប់ខ្ញុំ នោះគឺជាភ្លេងជាតិសម្រាប់ខ្ញុំហើយ។ នោះគឺជាអ្វីដែលខ្ញុំបានដឹងមានតែប៉ុណ្ណឹង។ ដូច្នេះ យើងខ្ញុំសូមជំរាបសួរដល់បង ប្អូនទាំងអស់គ្នា។
9
ខ្ញុំជឿថាពួកគេកំពុងតែទទួលទានអាហារពេលព្រឹកហើយ។ គឺជាអាហារពេលព្រឹក របស់អ្នកជំនួញនៅព្រឹកថ្ងៃ សៅរ៍។ បងប្រុស Green និងជំរាបប្រាប់ដល់បងប្អូនថាឥឡូវនេះគាត់កំពុងតែនៅខាងមុខ មីក្រុហ្វូនហើយ។ ដូច្នេះ គាត់នឹងជំរាបប្រាប់ដល់លោកអ្នកបងប្អូន តើអាហារពេលព្រឹកចាប់ផ្តើមនូវម៉ោងប៉ុន្មានហើយរាល់យប់ចាប់ផ្តើមនូវប៉ុន្មាន។ យើងខ្ញុំសូមអរគុណ ដល់បងប្រុសណាស់ដែលបានអធិស្ឋានឲ្យយើងខ្ញុំ។
10
សូមជំរាបទៅកាន់ពួកជំនុំនៅក្នុងតំបន់នៅទីនេះ ហើយពួកជំនុំរបស់បងប្រុស Jack ផង។ សូមអនុញ្ញាតឲ្យខ្ញុំសុំឲ្យ បងប្អូនបានបំរើនៅយប់នេះ។ ហើយរូបខ្ញុំនឹង ផ្ញើរនូវពាក្យអរព្រះគុណព្រះទៅកាន់ជាតិសាសន៍ទាំងឡាយ ព្រមទាំង ពួកជំនុំរបស់ខ្ញុំដែលកំពុងតែតាមដានស្តាប់សេចក្តីអធិប្បាយនេះ។ ហើយចំពោះសេចក្តីអធិប្បាយនេះដូចជាវែងបន្តិច ហើយជាថ្មីម្តងទៀត ខ្ញុំនឹងធ្វើការអធិប្បាយពីគោលលទ្ធិមួយចំនួនចេញមក។ដូច្នេះ ប្រសិនបើលោកអ្នកមិនយល់ព្រមពី ការនេះ...... គឺដូចជាខ្ញុំតែងតែនិយាយ អំពីការញុំានំCherry ដែរ៖ គឺនៅពេលដែលខ្ញុំទំពារដល់គ្រាប់ហើយ នោះខ្ញុំមិន បោះនំនោះចោលទេ។គឺខ្ញុំបានបោះគ្រាប់វាចោល តែខ្ញុំនៅតែទំពានំដដែល។ ដូច្នេះប្រសិនបើខ្ញុំនឹងលើកឡើងពីការមួយ ចំនួននោះនៅយប់នេះ បាទ! គឺខ្ញុំ...... នោះគឺជាហេតុផលមួយដែលខ្ញុំបានទទួលការអញ្ជើញឲ្យមកអធិប្បាយនៅយប់ នេះ។ គឺខ្ញុំនឹងនាំព្រះបន្ទូលអរព្រះគុណ ទៅកាន់បងប្អូនទាំងឡាយនៅក្រៅប្រទេស ដោយព្រោះបងប្រុស Jack តែងតែបើកទ្វារចំហ ហើយនិយាយថា “សូមលោកអធិប្បាយពីអ្វីដែលចេញពីក្នុងចិត្តរបស់លោកទៅ”។ ដូច្នេះខ្ញុំមានអារម្មណ៍ ដូចជានៅក្នុងផ្ទះរបស់ខ្ញុំអញ្ចឹងដែរ។ នៅឥឡូវនេះ គឺស្ថិតនៅក្នុងពួកជំនុំរបស់បងប្រុស Jack ហើយប្រហែលជាមានអ្នក បំរើព្រះខ្លះអាចនឹងមិនយល់ស្របចំពោះគោលលទ្ធិដែលខ្ញុំនឹងអធិប្បាយនៅយប់នេះ។ ជាធម្មតាខ្ញុំតែងតែសម្តែងការ គោរព មិនមែនចង់បង្រៀនមនុស្សលើអាសនាដែលគេបានចអញ្ជើញខ្ញុំឲ្យមកអធិប្បាយនោះទេ។ ដូច្នេះ បន្ទាប់ពីយប់ នេះទៅ ខ្ញុំនឹងអធិស្ឋានដល់អ្នកជម្ងឺហើយបំពេញការងារដូចធម្មតា។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនបានដឹងជាមុនថាប្រសិនបើមានការមួយចំនួនដែល ខ្ញុំបាននិយាយទៅត្រង់ណា ដែលបងប្អូនមិនពេញចិត្តគឺសូមបងប្អូនកុំស្តាប់អី ខ្ញុំគិតថា បងប្អូនពុំចាំបាច់ដឹងនោះទេ ហើយសូមបងប្អូនបានអធិស្ឋានឲ្យខ្ញុំផង។
11
ឥឡូវនេះ សូមបងប្អូនបានបើកព្រះគម្ពីរជាមួយគ្នាដែលខ្ញុំលើកយកមកអធិប្បាយនៅយប់នេះ ដ្បិតខ្ញុំមានបទគម្ពីរមួយចំនួនដែលខ្ញុំបានកត់ចុះនៅក្នុងកំណត់ត្រារបស់ខ្ញុំនៅទីនេះ។
ខ្ញុំនៅចាំថានៅពេលដំបូង ដែលខ្ញុំបានឡើងមកកាន់វេទិកា នៃជីវិតនៅឯព្រះវិហារ កាលពី២០ ឆ្នាំមុនខ្ញុំពុំបាន សរសេរចុះនូវបទគម្ពីរ ឬក៏ខយោងអ្វីនោះទេមកជាមួយនោះទេ។ នៅពេលនោះខ្ញុំទើបតែមានអាយុ ២០ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ពេលនេះខ្ញុំបានបំពេញការងារនេះ អស់រយៈពេល ២៥ឆ្នាំមកហើយ។ តែនៅលើកទីពីរ ខ្ញុំមិនបានចាំសោះថា ខ្ញុំបែរជាប្រើនូវរបៀបនេះវិញ។ ខ្ញុំបានសរសេរចុះ បទគម្ពីរមួយចំនួនចុះមកនិងការផ្សេងៗទៀត នៅពេលដែល ខ្ញុំឡើងអធិប្បាយ។ ហើយឥឡូវនេះព្រះជាម្ចាស់ទ្រង់នឹងប្រទានពរ ដល់យើងរាល់គ្នាដែលបានអានព្រះបន្ទូលទ្រង់ នៅក្នុងគម្ពីរ រ៉ូម ជំពូក៧។
នៅថ្ងៃនេះខ្ញុំចង់ធ្វើការអធិប្បាយ ដូចជាមេរៀននៅសាលាថ្ងៃអាទិត្យដែរ។
12
ខ្ញុំបានដឹងថាមានមនុស្សកំពុងតែឈរ នៅទីនោះ។ គឺនៅក្នុងព្រះវិហារ នៃក្រុង Jeffersonville.....។នៅយប់នេះ យើងខ្ញុំរាល់គ្នា សូមជំរាបសួរដល់បងប្អូន គ្រប់គ្នា ព្រោះយើងខ្ញុំបានដឹងថាកំពុងតែតាមដានស្តាប់នៅក្នុងព្រះវិហាររបស់បងប្អូនដែរ។ នៅយប់នេះ ប្រសិនបើបងប្អូនបានអញ្ជើញមកកាន់ទីនេះ គឺនៅក្នុងព្រះវិហារមានពេញដោយមនុស្ស។ ហើយ ខ្ញុំគិតថានៅទីកន្លែងរបស់ លោកអ្នកបងប្អូនក៏ដូចគ្នាដែរ គឺគ្រប់មនុស្សទាំងអស់នៅក្នុងប្រទេសនិងចូលរួមស្តាប់ព្រះបន្ទូលព្រះ។
13
យើងនឹងរៀនជាមួយគ្នាដូចជាសាលាថ្ងៃអាទិត្យដែរ។ សេចក្តីអធិប្បាយនេះ មិននិយាយទៅកាន់អ្វីផ្ទាល់ ឬនិយាយទៅកាន់នរណាម្នាក់ផ្ទាល់ដែរ គឺសំដៅទៅកាន់ពួកជំនុំតែម្តង ដែលជារូបកាយរបស់ព្រះគ្រីស្ទដែលយើងខ្ញុំកំពុងតែ ព្យា យាមនាំលោកអ្នកបងប្អូន ឲ្យធ្វើការគិតពិចារណាកាន់តែស៊ីជម្រៅហើយនឹងខ្ពស់ជាងមុន គឺជឿថា ព្រះអម្ចាស់យេស៊ូវ ទ្រង់ជិតយាងមកដល់ហើយ។ កាលគ្រាដំបូង ដែលខ្ញុំបានមកដល់Shreveport នេះ គឺកាលពី ២០ឆ្នាំមុន វាមើលទៅដូច ជាលឿនណាស់។ អូ! មានហេតុការណ៍ជាច្រើនបានកើតឡើងច្រើនណាស់តាំងពីពេលនោះ! តែឥឡូវនេះ យើងនឹងរង់ ចាំព្រះអម្ចាស់ទ្រង់យាងត្រឡប់មកវិញ នៅក្នុងជំនាន់របស់យើងនេះ។ ខ្ញុំមិនមែនរង់ចាំមើលតែការរីកផុសផុលនៅក្នុង ជំនាន់របស់ពួកយើងទេ តែខ្ញុំរង់ចាំព្រះអម្ចាស់ទ្រង់យាងត្រឡប់មកវិញ នៅក្នុងជំនាន់របស់ពួកយើងនេះវិញ។
14
ឥឡូវនេះយើងនឹងអាន បទគម្ពីរ រ៉ូម៧ជាមួយគ្នា ហើយខ្ញុំជឿថា លោកអ្នកបងប្អូន នៅទីនេះហើយនិងលោកអ្នក ដែលកំពុងតែតាមស្តាប់គ្រប់ទីកន្លែង បានបើកព្រះគម្ពីរអានរួមគ្នាដោយយកចិត្តទុកដាក់។ នៅក្នុងបទគម្ពីរ មើលទៅ ហាក់បីដូចជានិយាយអំពី អាពាហ៍ពិពាហ៍ហើយនិងការលែងលះអញ្ចឹង ប៉ុន្តែការពិតវាមិនមែនបែបដូច្នោះទេ។ ចំពោះខ្ញុំ វិញបទគម្ពីរនេះ គឺជាសេចក្តីទំនាយអំពី ពួកជំនុំនៅថ្ងៃចុងក្រោយ។ចូរយើងរាល់គ្នាបានអាននូវគម្ពីរនេះ ជាមួយគ្នា។
ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអីដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រិត្យវិន័យហើយ ថាក្រិត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់មួយជីវិត។ ពីព្រោះស្រ្តីណាដែលមានប្តីនៅរស់នោះជាប់នឹងប្តីដោយសារក្រិត្យ វិន័យ ប៉ុន្តែ បើកាលណាប្តីស្លាប់ទៅនោះបានរួចពីច្បាប់របស់ប្តីហើយ។ ដូច្នេះ កាលប្តីកំពុងតែរស់នៅឡើយ បើស្ត្រីនោះទៅយកប្តីមួយទៀត នោះគេសន្មត់ហៅថា ជាស្រីកំផិត តែបើប្តីស្លាប់ទៅនោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះ នាងយកប្តីមួយទៀតក៏មិនបានហៅថាជាស្រីកំផិតនោះឡើយ។ យ៉ាងដូច្នេះ បងប្អូនអើយអ្នករាល់គ្នាក៏បានស្លាប់ពីខាង ឯក្រិត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពី ស្លាប់ឡើងវិញប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ។ ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្តីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រិត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវៈយវៈក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់។ តែឥឡូវនេះយើងបានរួចពីក្រិត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំង យើងទុកប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកើតជាថ្មីវិញមិនមែនតាមតែន័យពាក្យពី បុរាណនោះទៀតឡើយ។
15
សូមយើងរាល់គ្នាបានអធិស្ឋាន។ឱព្រះជាម្ចាស់អើយ!ទូលបង្គំយើងខ្ញុំទើបតែបានអាន ព្រះបន្ទូលទ្រង់ ដែលទូល បង្គំយើងខ្ញុំបានជឿថាដែលព្រះបន្ទូលរបស់ព្រះយ៉ាងពិសិដ្ឋ។ ហើយគឺជាអ្វីដែលទូលបង្គំយើងខ្ញុំ បានជឿ ដ្បិតគឺមិនមែនគ្រាន់តែជាការកត់ត្រាចុះដែល គ្មានការបំពេញសម្រេចពីគ្រានេះរហូតទាល់តែបំពេញសម្រេចគ្រប់ទាំងអស់នោះ ឡើយ។ ព្រោះទូលបង្គំយើងខ្ញុំ ជឿថាព្រះជាម្ចាស់ទ្រង់មានបន្ទូលមកកាន់ទូលបង្គំយើងខ្ញុំ នៅក្នុងគម្ពីរ វិវរណៈ ជំពូក ២២ថា អស់អ្នកដែលបានដក ឬបន្ថែមព្រះបន្ទូលទ្រង់នោះគេនឹងត្រូវបានដកឈ្មោះចេញពីសៀវភៅជីវិតដែរ។
ហើយទូលបង្គំយើងខ្ញុំឃើញថា ដោយសារតែ មានការយល់ខុសនូវព្រះបន្ទូលនេះ សាតាំង វាបានដាក់នូវការយល់ខុសពីព្រះបន្ទូលព្រះ ដល់នាងអេវ៉ា គឺបានធ្វើឲ្យនាងសង្ស័យនូវព្រះបន្ទូលទ្រង់មួយពាក្យ នោះក៏បានធ្វើឲ្យដំណរមនុស្ស ទាំងអស់ធ្លាក់ចុះក្នុងភាពវឹកវរ។ គឺគ្រាន់តែពាក្យមួយប៉ុណ្ណោះ។បន្ទាប់ ពីទូលបង្គំយើងខ្ញុំ បានឃើញនៅក្នុង ពាក់កណ្តាល នៃព្រះគម្ពីរ ព្រះអម្ចាស់ជាព្រះសង្រ្គោះនៃទូលបង្គំយើងខ្ញុំបានយាងមក ទ្រង់បានប្រទាននូវការដកស្រង់នេះ ដល់ទូលបង្គំយើងខ្ញុំឲ្យបានដឹង គឺថា “មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេតែគឺរស់នៅដោយសារគ្រប់ទាំងព្រះ បន្ទូលដែលចេញព្រះឪសរបស់ព្រះវិញ”។ ហើយក៏មានការព្រមាននៅក្នុងគម្ពីរវិវរណៈ ដែលសម្តែងអំពីព្រះយេស៊ូវគ្រីស្ទ “អស់អ្នកណាដែល បន្ថែមនិងដកព្រះបន្ទូលទ្រង់ នោះនឹងត្រូវបានដកឈ្មោះពីសៀវភៅជីវិតដែរ”។
16
ឱព្រះជាម្ចាស់អើយ! ទ្រង់បានជ្រាបហើយថា ទូលបង្គំយើងខ្ញុំទន់ខ្សោយយ៉ាងណា ហើយដំណើរនៃជីវិតរបស់ ទូលបង្គំយើងខ្ញុំស្រួយផុយដូចជាសរសៃអំបោះយ៉ាងណាគឺជាជីវិតដែលនឹងត្រូវស្លាប់នេះ ហើយក៏មិនដឹងថាពេលណា ដែលទូលបង្គំយើងខ្ញុំត្រូវបានកោះហៅ ឲ្យឆ្លើយនូវចំពោះទ្រង់ដែរ។ ព្រះជាម្ចាស់អើយ! សូមឲ្យទូលបង្គំយើងខ្ញុំបានដក ការទាំងនោះចេញពីចិត្តរបស់ទូលបង្គំយើងខ្ញុំ ចេញផងគឺគ្រប់អ្វីៗទាំងអស់ដែលមាននៅក្នុងចិត្តរបស់ទូលបង្គំយើងខ្ញុំ តែសូមឲ្យទូលបង្គំយើងខ្ញុំ បានយកចិត្តទុកដាក់ ស្តាប់តែព្រះបន្ទូលទ្រង់វិញនៅយប់នេះ។សូមទ្រង់បានយាងមក ហើយជួយឲ្យទូលបង្គំយើងខ្ញុំអាចកាត់ស្រាយនូវព្រះបន្ទូលទ្រង់បានយ៉ាងត្រឹមត្រូវផង។
សូមព្រះវិញ្ញាណបរិសុទ្ធទ្រង់យាងមកសណ្ឋិតនៅលើទូលបង្គំយើងខ្ញុំ ព្រមទាំងបង្ហាញនូវព្រះបន្ទូលទ្រង់ដល់ចិត្តទូលបង្គំយើងខ្ញុំ ដើម្បីឲ្យទូលបង្គំយើងខ្ញុំ ក្លាយជាមនុស្សដែលកាន់តែប្រសើរជាងមុនចាប់ពីពេលឥឡូវនេះទៅ។ សូមឲ្យ ទូលបង្គំយើងខ្ញុំកាន់តែយល់ច្បាស់ពីព្រះយេស៊ូវគ្រីស្ទផង។ ឱព្រះអង្គអើយ! សូមឲ្យទូលបង្គំយើងខ្ញុំ បានយល់ពីថ្ងៃដែលទូលបង្គំយើងខ្ញុំកំពុងតែរស់នៅនេះផងហើយសូមទ្រង់បានរៀបចំរាស្រ្តរបស់ទ្រង់នៅគ្រានេះផង ដ្បិតគេកំពុងតែរស់នៅគ្រាដ៏ងងឹតអន្ធកាល ដែលទូលបង្គំយើងខ្ញុំកំពុងតែរស់នៅនាពេលនេះ។
សូមទ្រង់បានចាក់ប្រេងតាំងដល់ទូលបង្គំយើងខ្ញុំផងមិនមែនតែអ្នកអធិប្បាយតែប៉ុណ្ណោះទេ ប៉ុន្តែដល់អ្នកស្តាប់ ទាំងឡាយផងគឺដល់ទូលបង្គំយើងខ្ញុំគ្រប់គ្នា ដែលបាននៅជាប់នឹងព្រះបន្ទូលទ្រង់ ដ្បិត “សេចក្តីកោតក្លាចដល់ព្រះយេហូវ៉ា គឺជាដើមចមនៃប្រាជ្ញា”។ ឱព្រះវរបិតាអើយ! សូមទ្រង់ប្រទានដល់ទូលបង្គំយើងខ្ញុំផង។ទូលបង្គំយើងខ្ញុំ អធិស្ឋាន នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
17
ខ្ញុំសូមដាក់ចំណងជើងសេចក្តីអធិប្បាយរបស់ខ្ញុំនៅថ្ងៃថា“ការរួមគ្នាតែមួយ ដែលមើលមិនឃើញនៃកូនក្រមុំ ព្រះគ្រីស្ទ”។
ចំណងជើងនេះវាមើលទៅ ដូចជាមិនមែន ជាការអរព្រះគុណទេ។ ទោះបីជាបទគម្ពីរណាក៏ដោយ...... យើងរាល់គ្នាអរព្រះគុណដល់ព្រះជាម្ចាស់គ្រប់ទាំងអស់។ រូបខ្ញុំ ចង់អរព្រះគុណដល់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់នៅក្នុងគ្រានេះ ហើយប្រសិនបើខ្ញុំ និងនិយាយអំពីដើមដំបូងនៃព្រះបន្ទូលរបស់ព្រះ នោះព្រះជាម្ចាស់ទ្រង់ មានបន្ទូលមកកាន់ខ្ញុំថា “ខ្ញុំចង់ឲ្យអ្នកអធិប្បាយ។ តើនៅគ្រាមួយទៅដែលអ្នកចង់ធ្វើការអធិប្បាយនោះ?”នោះខ្ញុំនឹងជ្រើសរើសយកគ្រានេះ ដ្បិតខ្ញុំ គិតថា នៅគ្រានេះគឺជាគ្រាដ៏មានតម្លៃដូចជាមាសអញ្ចឹង។
ខ្ញុំប្រាកដ ជាស្រឡាញ់ គ្រានេះហើយព្រោះនេះគឺជាគ្រាដែលទ្រង់នឹងយាងត្រឡប់មកផែនដីវិញ ដ្បិតខ្ញុំនៅតែគិតថា នៅគ្រានេះគឺជាគ្រាដ៏អស្ចារ្យ ព្រោះទ្រង់នឹងយាងមកទទួលអ្នកដែលទ្រង់បានប្រោសលោះឲ្យរស់ពីស្លាប់ឡើងវិញ គឺថ្ងៃ នៃសេចក្តីប្រោសលោះនឹងមកដល់។ តើនេះ មិនមែនជាឪកាសដល់យើងរាល់គ្នាទេឬអី ដែលនឹងនិយាយអំពីការនេះ ទៅកាន់មនុស្សដែលកំពុងតែស្លាប់ដ្បិតនេះជាពេលដ៏អស្ចារ្យណាស់ ចូរថ្វាយសិរីល្អដល់ព្រះចុះ។
18
យើងរាល់គ្នាមានសេចក្តីរីករាយចំពោះការនេះណាស់។ហើយយើងរាល់គ្នា បានដឹងថា ប្រវត្តិសាស្រ្តនេះ នឹងត្រូវ បានបញ្ចប់។គឺប្រវត្តិសាស្ត្រនៃលោកីយនេះ នឹងត្រូវបានបញ្ចប់។ ដូច្នេះយើងរាល់គ្នានឹងបោះជំហានទៅកាន់ថ្ងៃថ្មីមួយ គឺ ជាគ្រាមួយពាន់ឆ្នាំ។ ខ្ញុំជឿថានៅគ្រាមួយពាន់ឆ្នាំ ជាគ្រាដែលព្រះគ្រីស្ទទ្រង់កំពុងតែសោយរាជ្យ នៅលើផែនដី ហើយរូបកាយដែលរស់ឡើងវិញ របស់ព្រះអម្ចាស់យេស៊ូវ ទ្រង់នឹងរូបកាយរបស់មនុស្ស ជារូបកាយឧត្តម្ភដោយសារព្រះលោហិត របស់ទ្រង់។
19
នៅទីនេះលោកប៉ុល បានផ្តល់នូវសេចក្តីពន្យល់បកស្រាយបទគម្ពីរ អំពី ក្រិត្យវិន័យ និងព្រះគុណគឺពន្យល់រៀប រាប់ដូចជា ការរៀបការ និងការលែងលះ។ បទគម្ពីរនេះគឺកម្រគេយកមកអធិប្បាយណាស់ ព្រោះវាមានការជាប់ទាក់ទង គ្នាច្រើន ដូចជាការរៀបការនិងការលែងលះជាដើម។ ដ្បិត វាមានការជាប់ទាក់ទងគ្នាណាស់ ចំពោះការរៀបការ និងការ លែងលះនេះគឺជារបៀបដែលលោកប៉ុលចង់ព្យាយាមបង្ហាញប្រាប់ ដល់យើងរាល់គ្នា គឺជាពួកជំនុំគឺយើងមិនអាចរៀប ការជាមួយនឹងលោកីយនេះ ហើយនិងព្រះយេស៊ូវ នៅក្នុងពេលតែមួយបាននោះទេ គឺត្រូវធ្វើទៅតាមច្បាប់។គឺដូចជាស្ត្រី នាងត្រូវតែរស់នៅជាមួយនឹងប្តីរបស់នាង ពេលប្តីរបស់នាងនៅរស់។
ខ្ញុំជឿថាអ្វីដែលព្រះគម្ពីរបានចែង គឺជាសេចក្តីពិត។ ហើយខ្ញុំក៏ជឿផងដែរថា សេចក្តីអាថ៌កំបាំងដែលបានទាយទុកមកនេះ នឹងត្រូវបានលាតត្រដាងចេញមកដែរ។ ហើយខ្ញុំសង្ឃឹមថាព្រះជាម្ចាស់ទ្រង់នឹងជួយដល់យើងរាល់គ្នា នៅ យប់នេះនៅខណៈពេលដែលយើងខ្ញុំនាំនូវព្រះបន្ទូលនេះទៅកាន់បងប្អូនទាំងឡាយដែលកំពុងតែតាមដានស្តាប់នៅក្នុង ប្រទេស និងក្រៅប្រទេស។
20
មានពេលមួយព្រះបន្ទូលទ្រង់មានបន្ទូលមកកាន់ខ្ញុំ... គឺជានៅខណៈពេលដែលខ្ញុំកំពុងតែអានបទគម្ពីរមួយ ហើយ សរសេរកំណត់សេចក្តីអធិប្បាយចុះ។ ខ្ញុំដូចជាចងចាំងមិនច្បាស់ទេថា នៅក្នុងបទគម្ពីរនោះ មាននិយាយ អំពីការនោះទេ ប៉ុន្តែ ខ្ញុំប្រាកដណាស់ ការដែលទ្រង់មានបន្ទូលនោះគឺត្រឹមត្រូវណាស់៖ នោះគឺជាបទគម្ពីរមួយដែល ខ្ញុំបានអាន ទៅកាន់លោក Moody, Dwight Moody នៅក្នុងរដ្ឋ Chicago(យើងមានបងប្អូនពួកជំនុំ ជាច្រើនដែល កំពុងស្តាប់នៅ ក្នុងរដ្ឋ Chicagoផងដែរនៅយប់នេះ) បន្ទាប់ពីបទគម្ពីរ រ៉ូម៧មក លោក Moody ក៏បានដើរ ចេញនៅតាមផ្លូវហើយគាត់ ក៏បានជួបនឹង បុរសម្នាក់ ហើយគាត់ ក៏បានសួរមកកាន់បុរសនោះថា “តើអ្នកស្គាល់ព្រះគុណដែរឬទេ?”
បុរសនោះឆ្លើយថា “ជាព្រះគុណរបស់អ្នកណា?”
លោក Moody បានឆ្លើយថា “ជាព្រះគុណរបស់ព្រះ”
ដូច្នេះ វាបានធ្វើឲ្យគាត់រំភើបណាស់នៅពេលដែលគាត់បានដឹងពីការនោះ...... តើអស្ចារ្យយ៉ាងណាទៅ ដែលយើងរាល់គ្នាបានទទួលព្រះគុណរបស់ព្រះ រួចពីក្រិត្យវិន័យ។ ហើយនៅគ្រប់ពេលដែលខ្ញុំចេញទៅកាន់ទីកន្លែងដែលខ្ញុំបំរើ ដូចជានៅក្រៅប្រទេសខ្ញុំចូលចិត្តប្រាប់ទៅកាន់មនុស្សគ្រប់គ្នានូវការនេះ ហើយខ្ញុំតែងតែក្រោកឡើងហើយច្រៀងនូវបទ “ព្រះគុណអស្ចារ្យ! ជាស័ព្ទពិរោះ ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ!”ព្រះគុណអស្ចារ្យ បានបង្ហូរមកកាន់យើងជាបរិបូរណ៍ ទើបយើងបានសង្រ្គោះ។យើងខ្ញុំបានសង្គ្រោះ គឺមិនមែនដោយសារអ្វីដែលយើងខ្ញុំធ្វើនោះទេ តែសោរព្រះគុណរបស់ព្រះវិញ។ “ដោយព្រោះព្រះគុណ យើងបានសង្គ្រោះតាមរយៈសេចក្តីជំនឿ”។
21
តើអាចឲ្យខ្ញុំ បញ្ចូលការនេះ ថាជាស្រ្តីដ៏មានព្រះគុណបានដែរឬទេ? នៅក្នុងព្រះគម្ពីរបានហៅថា “ពួកស្ត្រី ដែលបានជ្រើសរើស” នោះហើយគឺជាស្ត្រីដ៏មានព្រះគុណដែលខ្ញុំកំពុងតែនិយាយនោះ។ តើបងប្អូនដឹងទេ ព្រះគម្ពីរ បានចែងថា “...ពួកស្រ្តីដែលបានជ្រើសរើស......” ប្រសិនបើលោកអ្នកបងប្អូន កត់សំគាល់ពីចំនុចនេះ គឺពាក្យថា ជ្រើសរើស គឺចេញ មកពីពាក្យថា ពួកស្រ្តីដែលបាន ជ្រើសរសើ ។ មានស្ត្រីម្នាក់ និងត្រូវបានជ្រើសរើសចេញមកពី ពួកស្ត្រីឯទៀត ដូចជាស្ត្រី ព្រហ្មចារី ដែលផ្តល់កំណើតព្រះយេស៊ូវគ្រីស្ទ នៅលើផែនដី។ នាងនោះគឺជា ស្ត្រីដែល ព្រះបានជ្រើសរើស។ ព្រះជាម្ចាស់ ទ្រង់បានជ្រើសរើសនាងម៉ារី។ ហើយទ្រង់ក៏បានជ្រើសរើសពួកស្រ្តី ដែលជា កូនក្រមុំរបស់ទ្រង់ដែរ។ នាងគឺជាស្រ្តីដែល បានជ្រើសរើស។ ខ្ញុំសង្ឃឹងថា ពួកយើងរាល់គ្នា នៅទីនេះ និងកំពុងតែតាមដាន ស្តាប់សេចក្តីអធិប្បាយនេះ គឺជាសមាជិក នៅក្នុងពួកស្រ្តីដែលព្រះបានជ្រើសរើសដែរ......។
22
ចំពោះសេចក្តីពន្យល់បកស្រាយនៅទីនេះ គឺបានបង្ហាញពីទំនាក់ទំនងទៅកាន់ព្រះគ្រីស្ទ របស់ពួកកូនក្រមុំ គឺជាពួក ស្រ្តីដែលបានរើសតាំង ហើយពួកនាង បានត្រូវបាននាំទៅកាន់ទ្រង់យ៉ាងដូចម្តេចទៅ? តើពួកនាងមកពីណា ហើយតើ នាងទៅឯទ្រង់យ៉ាងដូចម្តេចបាន? គឺពួកជំនុំនៅទីនេះ ជាសេចក្តីពន្យល់ឲ្យយើងបានដឹងចំពោះការមើលឃើញនេះ តាម រយៈស្ត្រី ដែលជាពួកជំនុំ ព្រោះជំនុំត្រូវបានចាត់ទុកថា ដូចជាកូនក្រមុំ។ នាងគឺជាកូនក្រមុំរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ។
23
ជានិច្ចជាកាល ប្រសិនបើលោកអ្នកបងប្អូន មើលពីចំណុចនេះ គឺមើលពីការប្រព្រឹត្តរបស់ពួកស្រ្តី នោះបងប្អូននឹង មើលឃើញថា គេជាពួកជំនុំយ៉ាងដូចម្តេចហើយ។ ហើយមានការមួយចំនួន ហាក់បីដូចជាការដ៏គួរឲ្យចម្លែកចំពោះបង ប្អូនមួយចំនួន ដ្បិតវាគឺការដែលបង្រ្គប់បន្ថែម ទៅកាន់ព្រះបន្ទូលរបស់ព្រះ ដែលខ្ញុំកំពុងតែព្យាយាមពន្យល់ទៅកាន់លោក អ្នកបងប្អូន។ សូមបងប្អូនមើលទៅកាន់ ធម្មជាតិទាំងអស់ទៅមើល តើវាកើតឡើងមកយ៉ាងដូចម្តេច។ ការនោះគឺជាសេចក្តី ពិត ដែលជាប់ទាក់ខាងព្រលឹងវិញ្ញាណ ផងដែរ។
ឥឡូវនេះ ចូរបងប្អូនមើល ពីការប្រព្រឹត្តរបស់ពួកស្ត្រីទាំងនោះ នៅក្នុងពិភពលោកសព្វថ្ងៃនេះទៅ គឺមើល ពីការប្រព្រឹត្ត របស់ពួកជំនុំខាងលោកីយនាងពេលបច្ចុប្បន្ននេះ។ ពិតណាស់ នៅក្នុងនោះ យើងក៏អាច មើលឃើញពីការ ប្រព្រឹត្តរបស់ ពួកកូនក្រមុំខាងវិញ្ញាណដែរ គឺជាពួកជំនុំ។ ដោយព្រោះតែ ធម្មជាតិ គេត្រូវបានហៅថា ជាកូនក្រមុំ.....។
24
ឥឡូវនេះ សូមអនុញ្ញាត ឲ្យខ្ញុំបាននិយាយទៅកាន់បងប្អូនដែលជាពួកជំនុំនៅទីនេះថា សូមបងប្អូនកុំទាន់មាន អារម្មណ៍មិនល្អនោះឡើយ។ ចំណែកឯបងប្អូន នៅក្រៅប្រទេសក៏ដូចគ្នាដែរ ចំពោះអ្វីដែលខ្ញុំបានគិតនោះ គឺអំពីពួកស្រ្តី ដែលបានជ្រើសរើស។ ហើយប្រសិនជាមាន បងប្អូនណា នៅទីនេះ ដែលមិនយល់ព្រមចំពោះការដែលខ្ញុំនិយាយទេ សូមបងប្អូនរក្សាចិត្តឲ្យត្រជាក់បន្តិចសិន។
បងប្អូនអើយ! សូមស្តាប់ ហើយកត់ត្រានូវ លក្ខណៈទាំងនេះចុះ។ នៅពេលដែល លោកអ្នកបងប្អូនបានឃើញពួកស្រី្ត ដែលមានចិត្តឆេវឆាវ នោះគេនឹងធ្វើអ្វីទៅតាមចិត្តរបស់ពួកគេចង់ធ្វើ រីឯពួកជំនុំក៏ដូចគ្នាដែរ។ ប៉ុន្តែចូរមើល! នៅពេលដែល កូនក្រមុំខាងវិញ្ញាណ នាងចាប់ផ្តើមមាន ការរីកផុសផុលឡើង ហើយនៅពេលដែលបានចាប់ផ្តើម បែរមកនៅជាប់ជាមួយ នឹងព្រះបន្ទូលព្រះវិញ នោះជាថ្មីម្តងទៀត បងប្អូននឹងបានឃើញថា ព្រះគម្ពីរបានចែងពីគ្រានោះថា ព្រះជាម្ចាស់នឹងយក កូនក្រមុំរបស់ព្រះ គឺនឹងយកពួកស្រ្តីដែលបានជ្រើសរើស។ ដ្បិត លោកីយនេះ...... ដែលអារក្សាសាតាំង ជាអ្នកបោក បញ្ឆោតគេ គឺបាននាំឲ្យពួកកូនក្រមុំរបស់ព្រះដំបូង ប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយសារការមិនជឿទុកចិត្តដល់ព្រះ បន្ទូលព្រះ។
25
នៅសព្វថ្ងៃនេះ យើងរាល់គ្នាមើលឃើញថា លក្ខណៈរបស់ពួកជំនុំ ដែលបានជាប់នឹងដំណឹងល្អ គឺបានឆ្ងាយទៅៗពី ព្រះបន្ទូលព្រះ គឺនៅក្នុង “សង្គមដំណឹងល្អ”។ យើងមើលឃើញថា ស្ត្រីនៃលោកីយនេះ បានចេញមកតាមផ្លូវជាច្រើន ហើយយកចិត្តទុកដាក់តែចំពោះខ្លួនឯងប៉ុណ្ណោះ។ បងប្អូនមិនអាចប្រាប់ឲ្យប្រាកដថា ពួកគេគឺជានរណាឡើយ។ ពួកគេ បានបាត់បង់នូវ សេចក្តីល្អដែលមនុស្សតែងតែមាននៅក្នុងខ្លួន។ នោះហើយគឺជារបៀបដែលពួកជំនុំកំពុងតែមាន។ លោកអ្នកបងប្អូន អាចមើលឃើញថា ការនោះវាបាញ់ឆ្ពោះទៅកាន់ ក្រុមប្រឹក្សាសាសនាគ្រិស្តទាំងមូលហើយ គឺជាការ ដែលពិតប្រាកដទាំងឡាយ ដែលមាននៅក្នុងលោកីយនេះ គឺសំដៅទៅកាន់ ទីក្រុង រ៉ូម វាពិតបាកនឹងទៅរួចណាស់។ ដ្បិតនេះគឺជាសេចក្តីទំនាយ ថានឹងមានពួកស្ត្រីបែបនោះមែន។ នោះហើយគឺជាលក្ខណៈរបស់នាង។
26
ប៉ុន្តែ សូមបងប្អូនបានក្រឡេកមើលសារជាថ្មីម្តងទៀត ទៅកាន់ខាងព្រលឹងវិញ្ញាណរបស់ពួកជំនុំ តើក្រុមមនុស្ស ទាំង នេះបាន “ហៅថាជាអ្វី” គឺជាអ្នករើសតាំង តាមរយៈការរីកផុលសផុលទាំងឡាយ។ នៅក្នុងគ្រា លោក Martin Luther បានកើតឡើងដូចគ្នាដែរ គឺជាគ្រាកំណែទម្រង់។ ហើយវាក៏កើតមានឡើងដូចគ្នាដែរ នៅក្នុងគ្រាលោកJohn Wesley។ ចំណែកឯ គ្រាពួកជំនុំថ្ងៃបុណ្យទី៥០ដំបូងបានកើតឡើង ក៏ដូចគ្នាដែរ។ពួកគេបានធ្វើឲ្យពួកស្រ្តី នៅជាប់ជាមួយ នឹងព្រះបន្ទូល តែ ក្រោយមកពួកគេក៏បានរសាត់ឆ្ងាយពីព្រះបន្ទូលវិញ។ គឺនាងបានវិលត្រឡប់ទៅរកភាពវឹកវរវិញ។ ដ្បិតនៅនៅពេល មួយ មនុស្សទាំងអស់នឹងឈរជាជួរ ហើយព្រះបន្ទូលក៏ចេញមក នោះពួកគេក៏បានជាប់ នឹងព្រះបន្ទូលព្រះ។
27
នៅថ្ងៃមួយ លោក Luther ដែលជាអ្នកនាំសាររបស់ព្រះ អំពីការរាប់ជាសុចរិត ទៅកាន់ពួកជំនុំ។ ហើយពួកជំនុំ ក៏បាន ត្រឡប់មកនៅជាប់នឹងព្រះបន្ទូលវិញ គឺមានពួជំនុំមួយចំនួនតែប៉ុណ្ណោះ។ ចំណែកពួកអ្នកឯទៀត គេនៅតែបន្តការប្រព្រឹត្ត របស់ពួកគេដូចពីមុនដដែល។ ពេលចូលមកដល់គ្រា លោក Wesley នាំសារប្រាប់ពួកគេអំពីការរាប់ជាបិរសុទ្ធ នោះ ក៏មានពួកជំនុំបានមកជាប់នឹងព្រះបន្ទូលដែរ។ហើយនៅថ្ងៃបុណ្យទី៥០ បាននាំមកនូវការស្តារ អំណោរទានឡើងវិញហើយក៏មានពួកជំនុំខ្លះបាននៅជាប់ជាមួយនឹងពួកគេ គឺពួកអ្នកដែលបានរើសតាំងនៅថ្ងៃនោះតែក្រោយមក ពួកគេបាន ទាសចេញឆ្ងាយ។ ហើយនៅពេលនោះ ក៏មានអ្នកខ្លះបានដកខ្លួនចេញពីនិកាយក៏បែរទៅជាមួយនឹងពួកអ្នកឯទៀតវិញ។
28
ដ្បិតនៅពេលដែល មនុស្សបានចាប់ផ្តើមព្យាយាមនៅឲ្យជាប់ជាមួយនឹងព្រះបន្ទូលព្រះ នោះព្រះបន្ទូលព្រះ នឹងក្លាយ ទៅជាអាហារដ៏ស្រស់ សម្រាប់ពួកគេ។ គឺនឹងធ្វើឲ្យពួកគេ នៅជាប់ជាមួយទ្រង់គ្រប់ពេលវេលា។ ការដែលនៅជាប់ជាមួយ នឹងព្រះជាម្ចាស់ នោះគឺជាការយើងរាល់គ្នាត្រូវតែមាន។
យើងរាល់គ្នាសុទ្ធតែមានគ្រួសារ។ ហើយគ្រួសារនីមួយ សុទ្ធតែទម្លាប់ទៅហើយ គឺថា ជួនកាល គ្រប់អ្វីៗទាំងអស់នៅ ក្នុងគ្រួសារ មានដំណើរយ៉ាងល្អណាស់ អស់រយៈពេលជាច្រើនឆ្នាំ។ តែក្រោយមក ក៏បានជួបនូវសេចក្តីឈឺចាប់ជាច្រើន ដល់យើងរាល់គ្នានៅភាគខាងត្បូងទីនេះ ថា “នៅពេលដែលមានភ្លៀងធ្លាក់ចុះមក នោះតែងតែនាំមកការទាំងនោះឯង” ។ ហើយអ្វីៗទាំងអស់ ប្រែក្លាយទៅជាខុសអស់។ គឺលោកអ្នករាល់គ្នា នឹងឆ្លងកាត់ការទាំងនោះ ដូចជា ថ្ងៃយប់ៗ គឺអ្វីៗទាំង អស់នឹងបន្តទៅមុខជានិច្ច។
29
ហោរា ប៉ុល បាននិយាយថា ស្រ្តីមិនអាចរៀបការម្តងទៀតបានឡើយ រហូតទាល់តែប្តីរបស់នាងបានស្លាប់សិន។ គឺនឹងមិនអាចរៀបការម្តងទៀតឡើយ ដរាបណា ប្តីទី១របស់នាងនៅរស់នោះ។ នាងត្រូវតែនៅលីវ ដរាបណា ប្តីទី១របស់ នាងនៅរស់។ ហើយប្រសិនបើនាង បានប្រព្រឹត្តនូវអំពើបាប នោះគេសន្មតហៅថា ជាស្ត្រីកំផិតហើយ។ ខ្ញុំកំពុងតែ និយាយទៅតាមច្បាប់ ជាគំរូ ខាងព្រលឹងវិញ្ញាណ។ គឺប្រសិនបើនាង មានប្តី២នៅកំឡុងតែមួយ ដូច្នេះ នាងនឹងត្រូវចេញ ថ្លៃសង ចំពោះទង្វើបែបនេះ ដែលបានធ្វើចំពោះព្រះជាម្ចាស់ ដែលគង់នៅស្ថានសួគ៌។ នោះនាងនឹងត្រូវបានកាត់ចេញពី ព្រះហើយ យោងទៅតាមបទគម្ពីរដែលយើងរាល់គ្នាបានអាន។
30
នោះគឺជាពួកជំនុំ នៅពេលដែលពួកគេ បានព្យាយាមដាក់បញ្ចូលគ្នា នូវគោលជំនឿ និងនិកាយនៅជាមួយនឹងព្រះ បន្ទូលព្រះនោះ។ នាងមិនអាចរៀបការជាមួយនិង និកាយ ហើយនិងកូនក្រមុំរបស់ព្រះគ្រីស្ទ ក្នុងពេលតែមួយបានទេ។ នាងត្រូវតែ ស្លាប់នៅក្នុងការមួយសិន។ ដ្បិតក្រិត្យវិន័យបានចែងដូច្នោះ។ ដ្បិតនៅក្នុងព្រះបន្ទូលព្រះ មានក្រិត្យវិន័យច្រើន ណាស់ តែនៅត្រង់ចំណុចនេះ គឺមានចែងនៅក្នុងក្រិត្យវិន័យរបស់ព្រះដែរ។ ហើយក៏ដូចជាអ្វីដែលលោកប៉ុល បាននិយាយ នៅទីនេះដែរ។ គឺនាងមិនអាចរៀបការជាមួយនឹង ពួកជំនុំលោកីយនេះ ហើយនឹងកូនក្រមុំរបស់ព្រះគ្រីស្ទបានទេ ដ្បិតការ ទាំងពីរគឺទាស់ប្រឆាំងគ្នា។
លោកអ្នកបងប្អូននិយាយថា “យើងជឿការនេះ ប៉ុន្តែយើងមិនជឿការនោះឡើយ”។
31
បើបងប្អូនរៀបការជាមួយនឹង ព្រះគ្រីស្ទ គឺជាព្រះបន្ទូលនៃព្រះ។ នៅក្នុង គម្ពីរយ៉ូហាន១ បានចែងថា “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់ នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ” ។ “នោះគឺព្រះដែលបានគង់នៅក្នុងយើងរាល់គ្នា” ព្រះគ្រីស្ទ ទ្រង់គឺ ជាព្រះបន្ទូលដ៏រស់។ ទ្រង់គឺជាព្រះបន្ទូល។
ទ្រង់គឺជាអង្គតែមួយគត់ ដែលសម្តែងពីព្រះជាម្ចាស់ ដ្បិតទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយកូនៗទាំងឡាយ គឺដូច ជាឪពុករបស់ពួកគេ។ ដូចគ្នាដែរ លោកអ្នកមានសែនចេញមកពីឪពុករបស់លោកអ្នក គឺនៅក្នុងរូបកាយរបស់ឪពុករបស់ អ្នក គឺអ្នកដូចជាគាត់កាលនៅក្មេង។ អ្នកបាននៅក្នុងគាត់រួចស្រាចទៅហើយ។ ផ្ទុយទៅវិញ គាត់មិនទាន់អាចមានការប្រ កបជាមួយនឹងលោកអ្នកបានឡើយ ដ្បិតគាត់មិនទាន់ស្គាល់លោកអ្នកនៅឡើយ។ ប៉ុន្តែបន្ទាប់ ពីគាត់បានរួមរស់ជាមួយ និងម្តាយរបស់អ្នក នោះលោកអ្នកក៏បានចាប់កំណើតនៅផែនដីនេះ គឺមានរូបដូចជាឪពុករបស់អ្នក បន្ទាប់មក គាត់ក៏អាច ប្រកបជាមួយនឹងលោកអ្នកបាន។ ដូច្នេះ លោកអ្នក គឺជាកូនប្រុសស្រីរបស់ព្រះ តាំងពីមាន ព្រះច័ន្ទ ផ្កាយ ឬម៉ូលេគុល ទាំងឡាយមកម្លេះ។ ដ្បិតលោកអ្នក គឺជាការសម្តែងខាងរូបកាយ ដែលកំណត់រួចជាស្រេចរបស់ព្រះតាំងពីដំបូងមកម្លេះ។ ដិ្បតមានតែ ទម្រង់នៃជីវិតអស់កល្បជានិច្ចមួយតែប៉ុណ្ណោះ នោះគឺជាលោកអ្នក...... រូបខ្ញុំក៏មិនបានដឹងដែរត្រង់ចំនុចនេះ សូម្បីតែលោកអ្នកផង តើលោអ្នកមានដឹងទេថា តាំពីពេលណាដែលលោកអ្នករស់នៅក្នុងឪពុកដំបូងរបស់លោកអ្នកនោះ ប៉ុន្តែលោកអ្នកត្រូវបានបង្ហាញឲ្យឃើញនៅក្នុងរូបអង្គនៃទ្រង់។ លោកអ្នកត្រូវបានបង្កើតមក នៅក្នុងរូបអង្គនៃព្រះ គឺ សម្រាប់សិរីល្អ និងការប្រកបជាមួយនឹងព្រះជាម្ចាស់។
ដូច្នេះ ប្រាកដណាស់ សែនរបស់លោកអ្នក គឺមាននៅក្នុងសែនរបស់ឪពុកលោកអ្នក មុនពេលដែលលោក អ្នកបាន ចាប់កំណើតមកម្លេះ គឺជាសែនខាងព្រលឹងវិញ្ញាណ ដែលមាននៅក្នុងព្រះជាម្ចាស់ ដ្បិតលោកអ្នកគឺជា អ្នកដែល ព្រះបាន កំណត់ទុកមក តាំងពីមុនកំណើតលោកីយមកម្លេះ។ គឺពិតណាស់ ហើយគ្មានអ្វីក្រៅពីនេះឡើយ។
32
ជីវិតនោះ បានគង់នៅក្នុងលោកអ្នក គឺជាជីវិតរបស់ព្រះដែលមានក្នុងអ្នកតាំងពីកំណើតលោកីយម្លេះ។ ដ្បិតលោក អ្នកមិនអាចដាក់បញ្ចូលគោលជំនឿរបស់និកាយ ជាមួយនឹងព្រះបន្ទូលព្រះបានឡើយ ពីព្រោះការទាំងពីរ មានលក្ខណៈ ប្រឆាំងគ្នាទៅវិញទៅមក។ ជាការពិតណាស់នោះគឺជាអ្វីដែលសាតាំងវាបានព្យាយាម ធ្វើវា ដោយដាក់ចុះនូវគំនិតរបស់ វាជាមួយទៅកាន់នាងអេវ៉ា។ វាបាននិយាយថា...... វាទទួលស្គាល់នូវអ្វីដែលព្រះទ្រង់មានបន្ទូលតែវាក៏បាននិយាយថា “អ្ន កនឹងមិនស្លាប់ទេ”។ ហើយពួកគេក៏បានជឿសម្តីរបស់វា នេះហើយគឺជាអ្វីដែលមានគោលលទ្ធិបានកើតឡើង។និកាយ បានញែកមនុស្សចេញពី ព្រះបន្ទូលព្រះ។ តើទ្រង់មិនបានមានបន្ទូលទេឬអីនៅពេលដែលទ្រង់បានយាងមកលើ ផែនដីនេះ “គឺអ្នកឬ ដែលបានប្រើប្រពៃណីរបស់អ្នកធ្វើឲ្យសេចក្តីបង្គាប់របស់ព្រះគ្មានឥទិ្ធពលអ្វីនៅចំពោះមនុស្សសោះ? ហើយតាមរយៈគោលលទ្ធិរបស់ពួកយើងរាល់គ្នា បានធ្វើឲ្យពួកយើងមិនចុះចូលគ្នាគឺមានការប្រកបជាមួយនិងព្រះ វិញ្ញាណបរិសុទ្ធ គឺឲ្យគេងាកបែរចេញពីព្រះបន្ទូលព្រះនៅជំនាន់នេះ។ ពួកយើងរាល់គ្នា បានញែកមនុស្សចេញពីទ្រង់ ដោយសារនិកាយទាំងឡាយដែលធ្វើឲ្យពួកគេមិនអាចមានឱកាសស្គាល់ទ្រង់។ដ្បិត ព្រះជាម្ចាស់ គឺជាព្រះដល់ មនុស្សគ្រប់ជំនាន់ហើយថ្មីជានិច្ចនៅក្នុងព្រះបន្ទូលទ្រង់។ វាទាំងអស់ ទៅរួមគ្នា គឺដូចជារូបកាយរបស់ខ្ញុំត្រូវបានសង់ឡើងបែបនោះដែរ។ ខ្ញុំធ្លាប់ជម្រាបប្រាប់ដល់លោកអ្នកបងប្អូនហើយថាគឺឆ្អឹងខ្នងត្រូវបានចាប់ផ្តើមមានដំបូងគេ ប៉ុន្តែវាមិនមែនជាឆ្អឹងខ្នងគ្រប់ទាំងអស់នោះទេ។ បន្ទាប់ពីឆ្អឹងខ្នង គឺដល់ឆ្អឹងជំនីហើយបន្ទាប់ពីសួត គឺចេញដៃ ហើយនិងជើង ឡើង និងសរីរាង្គផ្សេងៗទៀត បន្ទាប់ក៏លេចចេញមកមានលក្ខណៈជាមនុស្ស ដូចយើងរាល់គ្នា។
33
ដូច្នេះព្រះជាម្ចាស់ទ្រង់ បានសម្តែងការនេះតាំងពីដំបូងមកម្លេះ។ ហើយចុងក្រោយទ្រង់ក៏បានលេចមក គឺជា ព្រះយេហូវ៉ា ដ៏ជាព្រះវរបិតា។ ហើយបន្ទាប់មក ទ្រង់លេចមកនៅក្នុងព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ។ ហើយ ឥឡូវនេះ ទ្រង់លេចមកជាព្រះវិញ្ញាណបរិសុទ្ធនៃព្រះ។ គ្រប់ពេលទាំងអស់នោះ គឺជាព្រះជាម្ចាស់តែមួយអង្គគត់គឺសម្តែង មកជាបីអង្គ នៃព្រះតែមួយ។
យើងរាល់គ្នាអាចមើលឃើញការទាំងនេះនៅគ្រប់ជំនាន់ទាំងអស់ ដ្បិតទ្រង់បានបង្ហាញនៅក្នុងព្រះបន្ទូលទ្រង់ហើយតាំងដើមដំបូងឡើយ គឺដូចជាទ្រឹស្តីវិវត្តបានចូលមក...... ដូចជាដំបូងឡើយទ្រង់បានបង្កើត...... យើងអាចនិយាយថា ទ្រង់បានបង្កើតជីវិតរុក្ខជាតិមុនគេ។បន្ទាប់មកទ្រង់បានបង្កើតជីវិតសត្វ ក្រោយមក ក៏បង្កើតជីវិតមនុស្សឡើង តែលក្ខណៈនៃការបកស្រាយបែបទ្រឹស្តីវិវត្តនោះ គេដូចជាឲ្យតម្លៃខ្ពស់ជាងព្រះបន្ទូលព្រះទៅទៀត។
ដូច្នេះមានព្រះនៅក្នុងពួកជំនុំហើយ។ លោក Luther បានបង្ហាញឲ្យពួកគេឃើញពីការរាប់ជាសុចរិតរបស់ព្រះ(គឺទ្រង់ ជាអ្នកដែលបង្កើតកូនក្រមុំរបស់ព្រះគ្រីស្ទ) លោក Wesley បានបង្ហាញឲ្យឃើញពីការរាប់ជាបរិសុទ្ធរបស់ព្រះនិងមានអ្វី ផ្សេងៗទៀត ទ្រង់គឺព្រះវិញ្ញាណបរិសុទ្ធ បានប្រទានការជាច្រើនមកដល់ពួកអ្នកជឿ ដ្បិតរូបកាយ គឺដូច ជាអាគារ ហើយ ព្រះគ្រីស្ទទ្រង់គឺជាសិរិសារ។នេះគឺជារូបកាយរបស់ព្រះគ្រីស្ទ។
34
ប្រសិនបើនាង បានរៀបការជាមួយនឹងព្រះគ្រីស្ទដែលជាព្រះបន្ទូលព្រះហើយ នោះនាងមិនអាចរៀបការជាមួយនឹង និកាយរបស់ពួកជំនុំនៅក្នុងពេលតែមួយបានទេ ដ្បិតនាងបានសន្យាជាមួយការទាំងនោះហើយ។គឺនាងមិនអាច រស់ នៅជាមួយប្តីទាំងពីរនៅក្នុងពេលតែមួយបានទេ។ដ្បិតពួកគេទាស់នឹងគ្នាទៅវិញទៅមក។ ម្នាក់គឺជាព្រះ ហើយម្នាក់ទៀត គឺជាមនុស្ស។ទ្រង់មានបន្ទូលថា “គ្រប់ពាក្យរបស់មនុស្សសុទ្ធតែជាពាក្យ កុហក់តែពាក្យរបស់ខ្ញុំគឺជាសេចក្តីពិត”។ គឺដូច ជាលោកប៉ុលនិយាយនៅទីនេះថា វាមានភាពទាស់ប្រឆាំងគ្នាណាស់គឺដូចជាក្រិត្យវិន័យទាស់នឹងព្រះគុណដែរ។
លុះត្រាតែម្នាក់បានស្លាប់ហើយទើបនាងអាចទៅយកម្នាក់ទៀតបាន។ ហើយប្រសិនបើនាងព្យាយាម រស់នៅ ជាមួយ នឹងពួកគេទាំងពីរនោះគេនឹងហៅនាងថា ជាស្រីកំផិតហើយ។ អូ! បងប្អូនដែលរស់នៅ New York,Arizona, និងបងប្អូននៅក្រៅប្រទេសអើយ! ចូរគិតពិចារណាចុះ។ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា ប្រសិនបើនាងព្យាយាម រៀបជាមួយនឹងបុរសពីរនាក់ក្នុងពេលតែមួយ នោះនាងត្រូវបានគេហៅថា ជាស្រីផិតក្បត់ហើយ។តើអ្នកដែលប្រព្រឹត្ត អំពើផិតក្បត់អាច ចូលក្នុងស្ថានសួគ៌បានដែរឬទេ? តើព្រះជាម្ចាស់ទ្រង់នឹងរៀបការជាមួយនឹងស្រីផិតក្បត់ឬ?ជាពិតប្រាកដ គឺមិនអាចទេ។ ទ្រង់មានបន្ទូលប្រាប់ យើងរាល់គ្នាថា កុំឲ្យធ្វើបែបនោះឡើយ។នាងនឹងត្រូវបានហៅថា ជាស្រីផិតក្បត់។
35
ដូច្នេះកូនរបស់នាង គឺជាឥតខាន់ស្លាហើយ។ ខុសច្បាប់ចំពោះអ្វីទៅ? មិនមែនទៅកាន់ពួកជំនុំទេប៉ុន្តែចំពោះ ព្រះបន្ទូលព្រះវិញ។ ព្រោះនាងបានធ្វើខុសច្បាប់ហើយ។
តើអ្វីទៅគឺជារូបភាព នៃគម្ពីរវិវរណៈ៣ នៅថ្ងៃចុងក្រោយ នៃគ្រាពួកជំនុំឡៅឌីសេនោះ!គឺក្រុមដែលឥតខាន់ស្លា ឬ ក្រុមដែលបានប្រព្រឹត្តខុសច្បាប់! ពួកគេបានហៅខ្លួនឯងថាជាគ្រីស្ទាន តែគេបានបដិសេធព្រះបន្ទូលព្រះវិញ។ “គេមាន ឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តាឡើយ” ដ្បិតពួកហោរាបានទាយមកដូច្នោះ។
36
ការរៀបការគឺជាការបង្កើតឡើងដ៏ចាស់យូរលង់មកហើយនៅក្នុងពិភពលោកនេះ។ ហើយការរៀបការនេះ ត្រូវបានបង្ហាញឲ្យឃើញ ពីអាពាហ៍ពិពាហ៍ដំបូងគេបង្អស់នៅក្នុងសួនច្បារអេដែន។
ស្រី្តត្រូវបានជឿទុកចិត្តលើលក្ខណៈដ៏ពិតរបស់ព្រះ គឺនាងមិនត្រូវប្រព្រឹត្តសេចក្តីស្មោកគ្រោកឡើយ។មិនមានស្នាម ព្រះហស្តណាដែលបង្កើតមកដូចជាស្ត្រីនោះឡើយ។ គឺគ្មានសត្វឆ្កែញីឬក៏មានសត្វញីប្រភេទផ្សេងទៀតឡើយ ដែល បានជឿទុក ចិត្តដល់ចរិតលក្ខណៈដូចជាស្ត្រីនោះ។ស្ត្រីមិនបានស្ថិតនៅក្នុងការបង្កើតដំបូងឡើយ ពីព្រោះព្រះជាម្ចាស់ ទ្រង់ជ្រាបថានាងនឹងប្រព្រឹត្តអំពើបាប។ ចំណែកឯ សត្វញីទាំងអស់មិនអាចប្រព្រឹត្តផិតក្បត់បានឡើយ។នាងគឺ ជាស្ត្រីតែម្នាក់គត់ ដែលបានប្រព្រឹត្តអំពើបាប។ប្រសិនបើនាងត្រូវបានព្រះបង្កើតមក ដូចជាអ្វីៗផ្សេងទៀតកាលពីដំបូង ឡើយនោះ ព្រះបន្ទូលរបស់ព្រះពិតជាមិនអាចបង្រ្គប់គ្រប់គ្រាន់នោះទេ។នាងត្រូវបានព្រះ បង្កើតចេញពីអ័ដាម ប៉ុន្តែដោយ ព្រោះនាងបានបង្កើតចេញពីអ័ដាមនោះនាងក៏ត្រូវបានទទួលការប្រោសលោះពីព្រះជាម្ចាស់ដែរ។ គឺនាងបានទទួល លក្ខណៈពីព្រះគឺនាងមិនអាចប្រព្រឹត្តសេចក្តីស្មោកគ្រោកបានទេ។ ប្រសិននាងបានប្រព្រឹត្តមែននោះជីវិតរបស់នាង នឹងទៅជាស្មោកគ្រោក។ ទោះបីជានាងបានទទួលលក្ខណៈពីព្រះយ៉ាងណាក៏ដោយនាងមិនអាច រាប់ជាសុចរិតបានទេ។ នាងអាចត្រូវ បានអត់ទោសចំពោះសេចក្តីស្មោកគ្រោករបស់នាងបានប៉ុន្តែនាងមិនអាចរាប់ជាសុចរិតនៅក្នុងជីវិតរបស់នាង បានឡើយ គឺវានៅតែមានជាប់ជាមួយនឹងនាងជានិច្ច។
37
រូបការរបស់នាង ដែលទទួលបាន គឺជារូបកាយដ៏ពិសិដ្ឋមកពីព្រះជាម្ចាស់។ គឺគ្មាន សត្វណាឬក៏ស្នាមព្រះហស្តណា ដែលដូចជារូបនាងឡើយ។គឺមានតែនាងម្នាក់ប៉ុណ្ណោះ។ ដោយព្រោះតែនាងមានរូបកាយដ៏ពិសិដ្ឋនោះ នាងក៏បានផ្តល់ជីវិតមកកាន់ផែនដីនេះ។ នៅពេលអ័ដាម បានរួមរស់ជាមួយនឹងរូបកាយរបស់នាងនោះជីវិតទាំងឡាយក៏បានកើតមក។ ដូច្នេះហើយ នេះគឺជាហេតុផលដែលនាងត្រូវបានប្រទានសេចក្តីទុកចិត្តយ៉ាងពិសិដ្ឋ។
នៅត្រង់នេះ ប្រហែលជាបងប្អូនខ្លះ ដែលជាអ្នកខាងទេវសាស្ត្រអាចនឹងមិនយល់ស្របចំពោះការទាំងនេះ។ តែនេះ គឺជាសេចក្តីស្មោគ្រោកដល់ដំណរមនុស្សទាំងអស់ គឺដោយព្រោះភាពផិតក្បត់នោះបានចាប់ផ្តើមឡើង។ ប៉ុន្តែការរួមរស់របស់នាង បានផ្តល់នូវភាពសៅហ្មង។ នាងបានបង្កើតកូនភ្លោះចេញមក មួយគឺជាកាអ៊ីនហើយមួយទៀតគឺជាអេបិល។ ចូរបងប្អូនរកមើលបទគម្ពីរនោះទៅ។
38
ឥឡូវនេះ យើងរាល់គ្នាឃើញថារូបកាយរបស់នាងគឺមូលដ្ឋានដ៏សំខាន់ ដូច្នេះភាពទុកចិត្តនោះ នឹងមិន ត្រូវបានទៅជាស្មោកគ្រោកឡើយ។ អ្វីដែលខ្ញុំកំពុងតែនិយាយនេះ គឺនាំមកនូវការពន្យល់បង្ហាញនេះពីទីកន្លែងដែល ពួកជំនុំកំពុងឈរតែ។ខ្ញុំមិនមែនកំពុងនិយាយអំពីបងប្អូនស្ត្រីៗនោះទេ។ ទោះបងប្អូនជាអ្វីក៏ដោយ គឺថាបងប្អូនកំពុង តែឈរនៅចន្លោះ រវាងបងប្អូនហើយនិងព្រះជាម្ចាស់ ដ្បិតខ្ញុំកំពុងតែនិយាយអំពីពួកជំនុំ ហើយនិងព្រះគ្រីស្ទទេ។
មានតែព្រះជាម្ចាស់តែមួយគត់ ដែលបានប្រទានឲ្យនាងអាចនឹងផ្តល់កំណើតឲ្យជីវិតបាន។ រីឯប្តីរបស់នាង អាចជាអ្នកដែលនាំនូវសរីរាង្គជីវិតតែប៉ុណ្ណោះ តែព្រះជាម្ចាស់ទេដែលជាអ្នកបង្កើតឲ្យមានជីវិតមក។ ជាការពិត ណាស់...... គ្រប់ ទាំងជីវិតទាំងអស់គឺចេញមកពីព្រះជាម្ចាស់។ តែជីវិតទាំងនោះ ក៏បានខូចទៅ ដែលជាហេតុនាំឲ្យមាន អំពើបាបប៉ុន្តែ គ្រប់ទាំងជីវិតត្រូវតែមកពីព្រះជាម្ចាស់។ទ្រង់គឺជាព្រះដែលបង្កើតជីវិតទាំងឡាយមក។
39
ខ្ញុំចង់ផ្តល់នូវចំនុច បីយ៉ាងដែលនាងមិនត្រូវចាកចេញ។ នៅពេលដែលខ្ញុំកំពុងតែនិយាយអំពីការនេះ ចូរបងប្អូនរក្សាពាក្យថាពួកជំនុំ នៅក្នុងគំនិតរបស់បងប្អូនវិញ នៅពេលដែលខ្ញុំនិយាយអំពីស្ត្រីនោះដូចជាលោកប៉ុលបាននិយាយនៅ ក្នុង គម្ពីររ៉ូម ៧ដែរ។ នាងត្រូវរក្សាភាពស្អាតស្អំម និងការជឿទុកចិត្តដល់ព្រះជាម្ចាស់។ មែនហើយ!នោះគឺជាសេចក្តី សន្យារបស់នាងទៅចំពោះព្រះជាម្ចាស់។នាងមិនត្រូវនាំសេចក្តីខូចអាក្រក់ដល់ ការល្អរបស់ព្រះឡើយ។ ប្រសិនបើនាងបានធ្វើនូវការអ្វីមួយខុសឆ្គងនោះ នាងត្រូវតែសារភាពការនោះចំពោះប្តីរបស់នាងមុនពេលដែលគាត់បានយកនាង ហើយធ្វើឲ្យទៅជាល្អវិញ។ គឺដូចគ្នាដែរ ទៅនឹងពួកជំនុំដែលបានរៀបការនឹងក្រិត្យវិន័យ ក៏ត្រូវមកឈរនៅចំពោះព្រះ គ្រីស្ទដែរនៅមុនពេលនាងត្រូវរៀបការម្តងទៀត។ នាងត្រូវតែសារភាពលន់តួអ្វីដែលនាងបានប្រព្រឹត្ត។តែប្រសិនបើ នាងមិនធ្វើដូច្នោះទេហើយនាងបែរជារស់នៅជាមួយនឹងប្តីរបស់នាងរហូតដល់១០ឆ្នាំនោះ ទើបបានសារភាពចេញមកនោះប្តីរបស់នាងមានសិទ្ធលែងលះនាងហើយទៅរៀបការជាមួយនឹងស្រីផ្សេងទៀតបាន។ នេះគឺជាអ្វីដែលព្រះបន្ទូល បានចែង។គឺនាងបានរស់នៅក្នុងជីវិតដែលមិនស្អាត។
“យ៉ូសែបភ័យខ្លាចមិនចង់យកនាងម៉ារីធ្វើជាប្រពន្ធឡើយ ដ្បិតបុត្រនៅក្នុងផ្ទៃរបស់នាង គឺជាព្រះវិញ្ញាណបរិសុទ្ធ នៃព្រះបានផ្ទុំនៅក្នុងផ្ទៃរបស់នាងទេ”។បន្ទាប់ពីគាត់បានភ្ជាប់ពាក្យជាមួយនឹងនាងហើយ នោះគាត់គិតចង់រកលែងនាងជា សំងាត់វិញ។នៅពេលដែលអ្នកបានភ្ជាប់ពាក្យជាមួយនឹងនាងហើយ ដរាបណា វាជាបំណងព្រះហ ឫទ័យរបស់ព្រះ នោះអ្នកត្រូវតែរៀបការជាមួយនឹងនាង។
40
ដ្បិតព្រះជាម្ចាស់បានជឿទុកចិត្តដល់នាង។ព្រះជាម្ចាស់ទ្រង់បានប្រទានសេចក្តីដ៏ល្អដល់នាង។ គឺដូចជានៅក្នុង សួនច្បារអេដែននាងអាចនិយាយថា “ចាស” ឬក៏ “ទេ” បាន។ នាងជាស្ត្រីដែល គេបានជឿទុកចិត្តថា រក្សាការសន្យារបស់នាង។ ខ្ញុំកំពុងតែនិយាយអំពីការប្រព្រឹត្តរបស់នាង ទៅមុខបុរស។ គឺមិនត្រូវអនុញ្ញាតឲ្យបុរសណា
41
41...... មើលមកកាន់នាង ហើយគេអាចថើបនាងបានដូចជាតារាសម្តែង និងអោបនាងដោយងាយស្រួលនោះទេ។ស្ត្រីមិនគួរមានការប្រព្រឹត្តដ៏ អាក្រក់បែបនោះទេ។ នាងត្រូវតែជាស្ត្រីដែលដែលប្រកបដោយភាពល្អបរិសុទ្ធ ដ្បិតគេនឹងឃើញនៅក្នុងចិត្តរបស់នាង។
នៅពេលដែលសេចក្តីស្រើបស្រាលខាងផ្លូវភេទឡើងមកលើបបូរមាត់នាង នោះបុរសដែលបានថើបដល់នាង នឹងប្រ ព្រឹត្តអំពើផិតក្បត់ចេញមក។
42
ចូររក្សាពួកជំនុំនៅក្នុងគំនិតរបស់អ្នកចុះ។នាងកំពុងតែថើបគ្នា ហើយឈទ្រេតទ្រោតលើគ្នា ព្រមទាំងកំពុងបូក ច្របលអ្វីៗទាំងអស់ចូលគ្នាជាមួយនឹងព្រះបន្ទូលព្រះ។ គេបានអនុញ្ញាតឲ្យ អារក្ស ការអប់រំការស្រាវជ្រាវខាងវិទ្យាសា ស្រ្ត និងអ្វីៗផ្សេងទៀត...... នៅពេលដែលការអប់រំខាងវិទ្យាសាស្រ្តនិងអ្វីៗទាំងអស់ គឺពិតជាទាស់ប្រឆាំងនឹងព្រះបន្ទូល ព្រះ!
ប្រព័ន្ធនៃការរីកចម្រើនទាំងមូល ដែលយើងរាល់គ្នាមានឥឡូវនេះគឺពិតជាទាស់ប្រឆាំងនឹងព្រះគ្រីស្ទ! ហើយប្រ ព័ន្ធនៃការអប់រំគឺបានទាស់ប្រឆាំងនឹងព្រះគ្រីស្ទ ចំណែកឯភាពរីកចំរើនរបស់មនុស្ស ក៏បានទាស់ប្រឆាំងនឹងព្រះគ្រីស្ទដែរ។ តើលោកអ្នបបាននិយាយទាស់នឹង ការរីកចម្រើនដែរឬទេ? ព្រះជាម្ចាស់ទ្រង់នឹងការរីកចម្រើនមួយ នៅគ្រានេះ ដែលមិនមានសេចក្តីស្លាប់ណាបានចូលមកឡើយ។
ការរីកចម្រើននៃសម័យនេះគេមកពីសាតាំង។ ខ្ញុំនឹងបង្ហាញដល់លោកអ្នកបងប្អូន ប្រសិនវាជាបំណងព្រះហឫ ទ័យព្រះនៅយប់នេះ ដែលមានចែងនៅក្នុងព្រះគម្ពីរ។ ការទាំងអស់នោះ គឺជារបស់សាតាំង។តែឯការរីកចម្រើនថ្មី របស់ យើង គឺមិនមាននៅក្នុងការនោះទេ។
43
នាងមានភាពល្អបរិសុទ្ធជាស្ត្រី។គ្មានអ្វីដែលគួរងើយឆ្ងល់នោះទេ ដែលមនុស្សប្រុស បានបញ្ចេញសកម្មភាពផ្សេង នៅជុំនាងនោះ។គឺពីព្រោះ ពួកស្រ្តីទាំងនោះបានបញ្ចេញសកម្មភាពនៅជុំវិញបុរសពីរបៀបដែលពួកគេបានធ្វើនោះ។ នាងបានរៀបចំខ្លួនរបស់នាងដោយស្លៀកពាក់ខ្លី និងរឹបស្បែក ហើយពួកមនុស្សប្រុសវិញ បានចេញមកតាមផ្លូវ។ ទោះបីជានាងនិយាយអ្វីក៏ដោយ នាងត្រូវតែមានភាពល្អបរិសុទ្ធ នៅចំពោះប្តីរបស់នាងតាមដែលនាងអាចធ្វើទៅបាន ប៉ុន្តែនៅ ក្នុងព្រះនេត្ររបស់ព្រះនាងគឺជាស្ត្រីផិតក្បត់ម្នាក់! “សូម្បីតែអ្នកណា ដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានដំរេក សំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយ” ហើយនាងបានធ្វើឲ្យខ្លួននាង កើតមានចំនុចនោះ។ នោះហើយគឺជាអ្វីដែលពួកជំនុំបានធ្វើជាមួយនឹងលោកីយយ៉ាងពិតប្រាកដ។
44
នាងត្រូវមានការប្តេជ្ញា៖ រក្សាភាពបរិសុទ្ធភាពជាស្រ្តីដែលមានបរិសុទ្ធ និងជាម្តាយដែលមានភាពរិសុទ្ធ...... ហើយគោរពចំពោះប្តីរបស់នាង។
ចូលក្រឡេកមើលពេលបច្ចុប្បនេះចុះ។នៅក្នុងទីក្រុងជាច្រើន ពួកគេតែងតែមានពិធីជប់លៀងធំៗ ដែលហៅថា សង្គម គឺដូចជាសមាជិកពួកជំនុំដែរ។ពួកគេបានរៀបមួករបស់ពួកគេនៅលើកំរាលឥដ្ឋ ហើយពួកគេទាំងអស់គ្នា ផឹកដល់ស្រវឹងហើយក៏នាំគ្នាបោះកូនសោររបស់ពួកគេចូលទៅក្នុងមួកនោះ ចំណែកឯស្ត្រីម្នាក់ៗវិញក៏បានដើរទៅរើសកូន សោរនោះយក មកឲ្យពួកមនុស្ស នោះនាងបានរស់នៅជាមួយនឹងពួកគេពេញមួយសប្តាហ៍។គ្រប់ទាំងពិធីជប់លៀងទាំងនោះ ដែលខ្ញុំ បាននិយាយនៅទីនេះ បើសិនវាជាព្រះហឫទ័ព្រះគឺខ្ញុំមិនមានពេលច្រើន និយាយអំពីការនេះឡើយ ដ្បិតវាគឺជាការដែលគួរ ឲ្យកង្វក់ណាស់!
ពួកជំនុំបានប្រព្រឹត្តការអាក្រក់ដូចនោះដែរ។ ពិតមែនហើយ។គេបានប្រព្រឹត្តអំពើផិតក្បត់ ជាមួយនឹងការទាំងអស់ ទោះបីជានាងមិនមានមុខងារអ្វីដែលត្រូវធ្វើនោះឡើយ។នាងនៅតែអាចនិយាយជាមួយនឹងព្រះបន្ទូល។
អាគារមិនមានបញ្ហាអ្វីទេចំណែកមន្ទីរពេទ្យព្យាបាលក៏មិនបញ្ហាអ្វីដែរ ហើយអ្វីៗផ្សេងទៀតមិនមានបញ្ហាទេ។កម្មវិធីសិក្សា ក៏មិនមានបញ្ហាអ្វីដែរ។ យើងរាល់គ្នាត្រូវតែរស់នៅទីនេះ។ យើងត្រូវអានសរសេរ នេះគឺជាផ្នែកមួយនៃ សេដ្ឋកិច្ច។
45
គឺដូចជាកាលដើមដំបូងឡើយ យើងរាល់គ្នា ពុំចាំបាច់ស្លៀកសំលៀកបំពាក់ឡើយ(ខ្ញុំនឹងធ្វើការអធិប្បាយចំនុច នៅពេលក្រោយ ក្នុងសប្តាហ៍នេះដែលជាបំណងព្រះហឫទ័យព្រះ)។ ប៉ុន្តែយើងរាល់គ្នាត្រូវតែស្លៀកពាក់ ពីព្រោះព្រះជាម្ចាស់ទ្រង់បានប្រទានសំល្លៀកបំពាក់ដល់យើងរាល់គ្នា ប៉ុន្តែកាលគ្រាដើមដំបូងឡើងយើងរាល់គ្នាមិនត្រូវការវានោះ ទេ គឺយើងរាល់គ្នាត្រូវបានគ្របបាំងដោយព្រះជាម្ចាស់ហើយ។ឥឡូវនេះ នាងត្រូវបានគ្របបាំងដោយអំពើបាប។ នាងពុំ បានដឹងថានាងកំពុងតែមានអំពើបាបនោះទេ។ នាងបានគ្របបាំងដោយអារក្ស តែក្រោយមក នាងបានគ្របបាំងដោយ ព្រះជាម្ចាស់វិញដែលមានភាពខុសប្លែកពីគ្របបាំងដោយអារក្ស។
46
ឥឡូវនេះ យើងបានឃើញថានាងត្រូវបានប្រទាននូវសេចក្តីទុកចិត្តដ៏ពិសិដ្ឋនេះ ដែលនាងមិនត្រូវធ្វើឲ្យខូចភាពជាស្ត្រី របស់នាងឡើយ។ តាមរយៈសកម្មភាពប្រព្រឹត្តរបស់នាងនិងការអាកប្បកិរិយារបស់នាង នឹងលេចឡើងដល់ កូនរបស់នាង ហើយនាងត្រូវមានភាពស្មោះត្រង់ចំពោះប្តីរបស់នាង។នាងពេលសព្វថ្ងៃនេះ ពួកគេបានយកចិត្តទុកដាក់ ច្រើនបន្តិចចំពោះការនេះជាងអ្វីៗដែលគ្មានប្រយោជន៍នៅក្នុងលោកីយនេះ។
នៅពេលខ្លះលោកអ្នកអាចអញ្ជើញមកអង្គុយនៅក្នុងការិយាល័យរបស់ខ្ញុំចុះ លោកអ្នកនឹងឃើញពួកបុរសៗ គេបាននាំប្រពន្ធរបស់ពួកគេមក ដែលពួកគេព្យាយាមរកខុសត្រូវពីព្រះជាម្ចាស់ហើយឲ្យនាងបានសារភាពចំពោះបុរស ដែលបានរស់នៅជាមួយ គឺជាអ្វីៗ ដែលនាងនិយាយតាំងពីពេលពួកគេបានរៀបការមកម្លេះ។ “អូ” លោកអ្នកនិយាយថា “ការនោះគឺជា......” អត់ទេនោះគឺជាពួកថ្ងៃបុណ្យទី៥០។ អ្នកផ្សេងទៀតមិនអាចមកបានទេ។ ខ្ញុំកំពុងតែនិយាយអំពី.....តើការអាចដោះស្រាយយ៉ាងដូចម្តេចទៅ! នៅពេលដែលវាមើលទៅ ដូចច្របូកប្របល់គ្នាជាមួយនឹងលោកីយផង ពួកជំនុំ ផង ហើយការអ្វីផ្សេងៗទៀត ដែលយើងរាល់គ្នាមានផងនោះ។យើងរាល់គ្នា គឺមិនដូចជាពួកថ្ងៃបុណ្យទី៥០ ដំបូងឡើយ គឺយើងបានរសាត់ចេញទៅឆ្ងាយហើយគឺទៅកាន់ ភាពវឹកវរដ៏ងងឹតអន្ធកាល ហើយនឹងភាពបាត់បង់។
47
តើអ្វីទៅទំនួលខុសត្រូវរបស់ស្តី្រ!តើហេតុអ្វី នាងគឺជាគំរូ នៃពួកជំនុំ? ដែលត្រូវាមានភាពទទួលខុសត្រូវ ដូចគ្នាដែលស្រ្តីត្រូវតែមានទំនួលខុសត្រូវ ចំពោះភាពម្តាយរបស់នាងដែរហើយស្មោះត្រង់ចំពោះប្តីរបស់នាងផង។ ពួកជំនុំត្រូវ តែមានទំនួលខុសត្រូវដ៏ពិសិដ្ឋក្នុងការអធិស្ឋាន នៅពេលដែលពួកជំនុំបានចាកចេញពី កម្មវិធីសំខាន់ៗ កម្មវិធីនៅក្នុងព្រះវិហារ នៅសាលា និងអ្វីៗផ្សេងទៀត។ ខ្ញុំគ្មានសិទ្ធិជំទាស់នឹងពួកគេបានឡើយ។ព្រោះគេគ្រប់គ្នាសុទ្ធតែមានសិទ្ធិ សេរីភាព។ពួកគេមានសិទ្ធិធ្វើទៅតាមគោលបំណងរបស់ពួកគេ។ ប៉ុន្តែ ពួកគេបានទាស់នឹងព្រះវិញ...... ព្រះយេស៊ូវទ្រង់មិនដែលមានព្រះបន្ទូលទៅកាន់គេថា “ចូរទៅបង្កើតសាលាទៅ” តែទ្រង់មានបន្ទូលទៅកាន់គេថា “ចូរអធិប្បាយព្រះបន្ទូលព្រះ!”
48
ការនេះហើយគឺជាអ្វីដែលគេបានបដិសេធ។
មិនមែនបង្កើតសង់មន្ទីរពេទ្យ និងអ្វីៗនោះទេ។ ការទាំងនោះ សុទ្ធតែការត្រឹមត្រូវប៉ុន្តែវាមិនមែនជាកាតព្វកិច្ច របស់ពួកជំនុំទេ។ កាតព្វកិច្ចរបស់ពួកគេ គឺប្រកាសដំណឹងល្អ!ដ្បិតយើងរាល់គ្នា បានធ្វើការផ្សេងៗទៅវិញ គឺយើងរាល់ គ្នាបានរសាត់ឆ្ងាយដូចជាសាតាំងដែរ វាបានដាក់ដំណឹងល្អ ជាមួយនឹងការផ្សេងទៀត ច្របល់បញ្ចូលគ្នារហូតទាល់តែ ប្រមូលផ្តុំមក គ្មានអ្វីទាំងអស់! គឺបានពុករលួយទៅ!
ចូរមើលលោកីយទាំងមូលចុះ ពេញដោយភាពញាប់ញ័រ។
49
គឺពួកក្មេងស្រីៗ ទៅជាអស់រដូវ ហើយប្រុសៗវិញ បានផ្លាស់ប្តូរជីវិតរបស់ពួកគេអស់ នៅចន្លោះអាយុ ២០ឆ្នាំ ទៅ២៥ឆ្នាំគឺពាក់កណ្តាលអាយុគេហើយ។ ភាពពុករលួយ! តើហេតុអ្វីទៅ? ពីព្រោះការស្រាវជ្រាវខាវិទ្យាសាស្ត្រ ផ្នែកចំណីអាហារ ហើយការនោះក៏បានបែកបាក់ ចេញពីភាពធម្មជាតិ ដែលយើងរាល់គ្នាគួរតែមាននៅក្នុងរូបកាយរបស់យើង។ យើងរាល់គ្នាគ្មានអ្វីសោះប៉ុន្តែគឺជាក្រុម ដែលបដិសេធ ភាពពុករលួយ។
នេះហើយគឺជារបៀបដែលពួកជំនុំមាន។គឺស្ថិតនៅក្នុងស្ថានភាពដូចគ្នាដែរ។ នាងគឺជាគំរូមួយ។ នាងមាន តម្លៃដ៏ ល្អអស្ចារ្យដោយសារព្រះវិញ្ញាណបានប្រទានឲ្យនាង ដើម្បីនឹងរក្ស ព្រះវិញ្ញាណ និងព្រះបន្ទូលហើយក៏មិនដែល ប្រព្រឹត្ត អំពើផិតក្បត់ជាមួយអ្វីនៃលោកីយនេះឡើយ គឺនាងមានភាពបរិសុទ្ធចំពោះព្រះបន្ទូលព្រះដូចជាស្ត្រីរក្សាភាពបរិសុទ្ធ ចំពោះប្តីរបស់នាងដែរ។ គឺដើម្បីគោរពដល់ព្រះនៃនាងដែលជាព្រះបន្ទូល ខ្ពស់លើការបង្កើតរបស់មនុស្សទាំងអស់ គឺការ បង្កើតគោលជំនឿឡើងប្រាជ្ញា និងនិកាយជាដើម។ ពួកជំនុំត្រូវបានប្រទាន នូវសេចក្តីជឿទុកចិត្ត។ពួកគេអាចនិយាយ ថា “មែនហើយ! ពួកជំនុំរបស់ខ្ញុំ......”ខ្ញុំមិនខ្វល់ពីអ្វីដែលពួកជំនុំរបស់អ្នកជឿនោះឡើយ។ ប្រសិនបើវា ជាការដែលទាស់នឹងព្រះបន្ទូលព្រះ នោះចូរនៅឲ្យឆ្ងាយពីវាទៅ!។ ព្រះគម្ពីរបានចែងថា “ព្រះយេស៊ូវគ្រីស្ទទ្រង់មិនចេះប្រួលប្រែ ឡើយ កាលពីថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងរហូតអស់កល្ប”។ ម៉ាកុស ១៦បានចែងថា “ដ្បិតទីសំគាល់ទាំងនេះ នឹងធ្វើឲ្យពួក គេបានជឿ”។ ប្រសិនបើ ពួកជំនុំប្រកាសខុសពីការនេះ ចូរអ្នកកុំជឿ...... ហើយចូរឲ្យអ្នកស្លាប់ជាមួយនឹងការនោះចុះ។តែចូរកើតជាថ្មី ក្នុងព្រះបន្ទូលព្រះវិញ។ “ចូរចេញទៅដល់ចុងបំផុតនៃផែនដីហើយប្រកាសដំណឹងល្អទៅកាន់គ្រប់មនុស្ស ទាំងអស់ចុះ”។ តើវាមានចម្ងាយឆ្ងាយយ៉ាងណាទៅដែលយើងត្រូវទៅប្រកាសដំណឹងល្អនោះ។ “ដ្បិតទីសំគាល់ទាំងនេះ នឹងធ្វើឲ្យពួកគេជឿគឺគ្រប់ទាំងអស់នៅផែនដី និងមនុស្សទាំងអស់និងបានជឿដល់ទ្រង់”។ ចូរមើលតើយើងរាល់គ្នាបាន ទៅឆ្ងាយយ៉ាងណាពីព្រះជាម្ចាស់? ប្រាកដណាស់នាងត្រូវតែទទួលខុសត្រូវចំពោះការដែលនាងបានប្រព្រឹត្ត។
50
ប៉ុន្តែឥឡូវនេះចូរក្រឡេកមើលទៅចុះ ពួក Hollywood បានដកយកការដ៏ពិសិដ្ឋនោះចេញពួកស្រីៗរបស់យើង ហើយ។ ខ្ញុំបានអង្គុយនៅទីនេះហើយមើលទៅកាន់ស្ត្រីវ័យចំណាស់ ដ៏ជាទីស្រឡាញ គឺបងស្រី Schrader។ មានស្ត្រីជាច្រើនដែលអង្គុយនៅទីនេះ មាននៅខាងក្រោយនោះដែរ...... ហើយក៏មានបងស្រី Moore នៅទីនោះដែរដែលជាស្រ្តីដ៏ វ័យចំណាស់ បានចងចាំកាលពីប៉ុន្មានឆ្នាំមុននេះ។ បើសិនជាម្តាយរបស់ពួកគេឬក៏ពួកគេ បានដើរចេញទៅក្រៅផ្លូវ ដែល ជាផ្លូវរបស់ស្ត្រីទំាងនេះ បានដើរនៅសព្វថ្ងៃនេះ(សមាជិកពួកជំនុំ) នោះពួកគេនឹងឃាត់ពួកស្រ្តីនោះទុក ព្រោះគេគិតថាស្ត្រីទាំងនោះឆ្កួតហើយ ដ្បិតពួកនាងបានភ្លេចស្លៀកពាក់សំពត់ហើយ។
អញ្ចឹងប្រសិនបើ ពួកគេឆ្កួតនៅពេលនោះ ឥឡូវនេះគេក៏នៅតែឆ្កួតដែរ! ចូរមើលចុះ លោកីយទាំងមូលបានបង្ហាញ នូវភាពឆ្កួតលីលាចេញមក។ ចូរមើលពួកឃាតករហើយនិងការដែលកើតឡើងនៅក្នុងលោកីយនេះទៅ គឺគ្មានដឹងខុស ត្រូវអ្វីឡើយ។ ការទាំងអស់នឹងបំពេញសម្រេចបទគម្ពីរវិវរណៈ ដែលពួកដ៏គួរឲ្យស្អប់ខ្ពើមទាំងនោះបានធ្វើ...... អ្វីដែលពួកគេធ្វើមិនតាមដោយធម្មជាតិឡើយ គឺខាងវិញ្ញាណវិញ ដែលធ្វើឲ្យមនុស្សអាចស្រែកទៅកាន់ថ្មនិងភ្នំ ព្រមទាំងអ្វីៗផ្សេង ទៀតឲ្យរលំមកលើពួកគេវិញទៅ។
51
ភាពឆ្លួតលីលាមិនដឹងខុសត្រូវនៃលោកីយនេះ នឹងបាត់ទៅ! យើងស្ទើរតែអាចមើលឃើញនៅពេលបច្ចុប្បន្ននេះ ដែរគឺលោកអ្នកអាចមើលជំហានរបស់វាបាន។ គេបានចេញដើរនៅតាមផ្លូវហើយក៏មកអង្គុយនៅក្នុងព្រះវិហារដែរ។ គឺ គេមិនដឹងខុសត្រូវអ្វីទាំងអស់។គឺពួកគេបានធ្វើនូវអ្វីដែល មនុស្សមិនគួរធ្វើ។
ចូរមើលពួកHollywood បានធ្វើទៅកាន់ពួកស្ត្រីៗទៅ។ គឺវាបានឆក់យក ភាពដ៏ល្អពិសិដ្ឋរបស់ស្ត្រីទៅ។ វាបានកើតឡើងជាបន្ត បន្ទាប់ រហូតទាល់តែនាងបានបាត់អ្វីៗទាំងអស់។ តើនាងបានបាត់បង់យ៉ាងដូចម្តេច?ពីព្រោះ អារក្សវាបាន ប្រើឧបករណ៍នៃការបោកបញ្ឆោត ដែលបានហៅថាជាពួកជំនុំគឺដូចជាវាបានបញ្ឆោតដល់នាងអេវ៉ា នៅក្នុងសួនអេដែន ដែរ។ គឺអារក្សវាបានដាក់មនុស្សដែលពេញដោយល្បិចកល្ប បានដើរចូលទៅកាន់ពួកជំនុំ ដូចជាវាបានធ្វើនៅក្នុងសួនអេដែនដែរ។ នាងអេវ៉ាបានចាញ់ការបោកបញ្ឆោតរបស់វា។ស្ត្រីបានគិតថា....នាងមិនចង់ធ្វើខុសឡើយ។ វាមិនមែនជា ឆន្ទៈរបស់នាងឡើយ។ព្រះគម្ពីរបានចែង នៅក្នុង១ធីម៉ូថេ ៣ ថា “នាងត្រូវបានបញ្ឆោត” ហើយការបញ្ឆោតបានកើតឡើងនៅពេល លោកអ្នកមិនមានឆន្ទៈចង់ធ្វើវា គឺពេលនោះហើយលោកអ្នកត្រូវបានបញ្ឆោតឲ្យធ្វើការនោះ។
52
ហើយការនេះក៏ពិតជាបានកើតឡើងនៅក្នុងសព្វថ្ងៃនេះដែរ។ នាងត្រូវបានបញ្ឆោតដោយ ទូរទស្សន៍ ទស្សនាវដ្តីជាដើម។ តាមរយៈមនុស្សទាំងនេះ និងការទាំងអស់នេះ នោះក៏បានចេញមកតាមផ្លូវ។ ដូចជានារីៗទាន់សម័យ ពួកគេ បានមើលទស្សនាវដ្តី ហើយពួកគេបានមើលរូបភាពទាំងឡាយ ហើយពួកគេមើលនៅតាមផ្លូវនោះពួកគេក៏បានឃើញ សំលៀកបំពាក់ទាំងឡាយព្យួរលក់នៅក្នុងហាង។ នេះជាឧបករណ៍ ដ៏អស្ចារ្យដែលសាតាំង វាដាក់ចូលមកក្នុងចំណោម មនុស្ស ហើយបោកបកបញ្ឆោតដល់ពួកគេតាមឲ្យលង់ទៅក្នុងការទាំងនេះ។ ហើយស្ត្រី បានគិតថា នាងមិនអីទេ។ នាង មិនដឹងថានាងត្រូវស្លាប់ឡើយ។ នាងបានដាច់ចេញឆ្ងាយពីព្រះ។តើនាងបានបាត់បង់ការទាំងអស់នេះយ៉ាងដូចម្តេច?ហើយតើនេះគឺជាល្បិចកលដ៏អស្ចារ្យយ៉ាងណាទៅ?
53
នៅថ្ងៃនេះខ្ញុំចង់ឲ្យលោកអ្នកបងប្អូនកត់សំគាល់ពីការនេះ ដ្បិតព្រះយេស៊ូវទ្រង់បានមានបន្ទូលផងដែរ។ ព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ការនេះនឹងកន្លងផុតទៅ។ តើបងប្អូនមានដឹងដែរឬទេ?ទ្រង់បានមានបន្ទូលអំពីការនេះ នៅវេលាចុង ក្រោយ នៅមុនពេលដែលត្រូវគេចាប់ឆ្កាង។សូមបងប្អូនបានអាន បទគម្ពីរ លូកា ២៣ បន្តិចសិន គឺដូចជាមេរៀន សាលាថ្ងៃអាទិត្យដែរដោយចាប់ផ្តើមពី ខ២៧។ ព្រះយេស៊ូវ ទ្រង់បានធ្វើដំណើរទៅកាល់វ៉ារី។ សូមបងប្អូនបានស្តាប់បទ គម្ពីរនេះ នៅខណៈដែលខ្ញុំបានអាន។ ខ្ញុំជឿថានេះគឺជាអ្វីដែលយើងរាល់គ្នាមាននៅសព្វថ្ងៃនេះ។
មានមនុស្សដើរតាមទ្រង់ដ៏ណែនណាស់ក៏មានពួកស្រីៗដែលគក់ដើមទ្រូង ហើយយំទួញផង។ ព្រះយេស៊ូវទ្រង់ ងាកបែរទៅមានបន្ទូលនឹងពួកស្ត្រីទាំងនោះថា កូនស្រីក្រុងយេរូលាឡិមអើយ កុំយំនឹងខ្ញុំឡើយឲ្យយំនឹងខ្លួនអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាវិញចុះ។ ដ្បិតមើលនឹងមានគ្រាមកដល់ដែលគេនឹងថា មានពរហើយ ពួកស្រីអារ នឹង ពោះដែលមិនកើតកូន ហើយដោះដែលមិនបំបៅកូន។នៅគ្រានោះ គេនឹងចាប់តាំងនិយាយទៅភ្នំធំថា សូមឲ្យរលំមកលើ យើងវិញ ហើយទៅភ្នំតូចថា សូមគ្របមកលើយើងចុះ។ព្រោះបើគេធ្វើការទាំងនេះ ដល់ដើមឈើស្រស់ នោះតើនឹងកើត អ្វីដល់ដើមឈើស្ងួតវិញ។
54
បើនិយាយពីសព្វថ្ងៃនេះវិញពួកស្រីៗ គេមិនចង់បានកូននោះឡើយ។ តែពួកគេបែរជាចង់បាន ឆ្កែ ឆ្មារ ឬអ្វីៗផ្សេងទៀតទៅវិញ គឺនាងមិនចង់បានកូនឡើយ។ តើហេតុអ្វីទៅ? បើសិនជានាងមានកូននោះ នាងនឹងក្លាយទៅជាម្តាយដ៏ចាស់ ដូចជា អ្នកម្តាយ Hubbard ដែរ។ ឃើញទេ? មានមិនចង់បានកូនទេ.... នេះគឺជាសញ្ញាសំគាល់ពីពួក Hollywood។ គេមិនចង់ឲ្យ ពួកស្រីៗរបស់ពួកគេ ក្លាយទៅជាអ្នកម្តាយ Hubbard នោះទេ។ ដូច្នេះទាំងនាង ហើយនិងគាត់ គេនឹងធ្វើ ការវះកាត់ពុំឲ្យមានកូនឡើយ។ ព្រោះគេមិនចង់បានកូននោះឡើយ!
ព្រះយេស៊ូវ មានបន្ទូលហើយអំពីការនេះ។តើទ្រង់មានបន្ទូលយ៉ាងដូចម្តេចទៅ? “នៅគ្រានោះ គេនឹងចាប់តាំង និយាយទៅភ្នំធំថាសូមឲ្យរលំមកលើយើងវិញ ហើយទៅភ្នំតូចថា សូមគ្របមកលើយើងចុះ” ។
ពួកនាងនឹងខំគ្រប់គ្រងការមានផ្ទៃពោះឲ្យបាន ដូច្នេះនាងអាចនឹងចូលរួមក្នុងពិធីជប់លៀងបាន។ ហើយនាងមិនអាចត្រូវរំខានដោយការបំបៅដោះកូននោះឡើយ។ មិនតែប៉ុណ្ណោះ ការមានកូននិងធ្វើឲ្យពួកនាងខូចរាងផងដែរ។ គឺនាងមិន អាចមានរាងដូចជាអ្វីដែលនាងចង់បាននោះទេ។រីឯប្តីរបស់នាងវិញ ក៏មិនខ្ចីខ្វល់ពីការទាំងនោះដែរ គឺគាត់អនុញ្ញាតឲ្យពួកនាងធ្វើតាមចិត្តរបស់នាង។ ដូច្នេះ នាងនឹងមិនបង្កើតកូនឲ្យគាត់នោះឡើយ។
ព្រះយេស៊ូវទ្រង់បានមានបន្ទូលហើយថា នៅពេលដែលពួកគេបានធ្វើការទាំងនេះ នៅគ្រានោះ “ពួកគេនឹងស្រែកទៅកាន់ភ្នំ ឲ្យរលំមកលើគេចុះ”។ នោះគឺជាការយាងមករបស់ព្រះជាម្ចាស់។ ពួកគេបានចំណាយលុយកាក់ជាច្រើនទៅលើសត្វឆ្កែ ឆ្មារ និងការថែរក្សា។ នេះគឺជាការត្រឹមត្រូវណាស់។នាងត្រូវតែចេះថែរក្សាការមួយចំនួន ពីព្រោះវាគឺជាការព្រះជាម្ចាស់ទ្រង់បានប្រទានមកឲ្យនាង។
55
នៅរដូវស្លឹកឈើជ្រុះមានសត្វខ្លាំឃ្មុំញីដ៏ចាស់មួយ បានបន្តពូជជាមួយនឹងខ្លាឃ្មុំឈ្មោលហើយក្រោយមកមេខ្លាឃ្មុំ នោះក៏បានបង្កើតកូនខ្លាំឃ្មុំមក។ កូនខ្លាឃ្មុំទាំងនោះមានរូបរាងល្អណាស់ ហើយមានទំងន់ដល់ ១០០ផោន ឬច្រើនជាង នេះទៅទៀត។ ក្រោយមកនាងមេខ្លាឃ្មុំនោះក៏បានលែងពួកវា ហើយពួកវារស់នៅដោយខ្លួនឯង។ ព្រោះមេខ្លាឃ្មុំនោះនឹងត្រូវបង្កើតកូនខ្លាឃ្មុំមួយចំនួនទៀតនៅពេលខាងមុខ។ ពួកវាបានកើតនៅក្នុងខែកុម្ភៈ។ខ្លាឃ្មុំមិនស្គាល់ថា វាគឺជាអ្វីទេ ពួកវាបានកើតនៅក្នុងថង់ដ៏តូចមួយ។ តើព្រះជាម្ចាស់ទ្រង់បានឲ្យពួកគេបើកថង់ដ៏តូចមួយដោយខ្លួនឯងវាយ៉ាងដូចម្តេច?វាមើលទៅដូចជាថង់ក្រដាសដ៏តូចអញ្ចឹង។ ពួកបានដឹងថា ការនៅជុំវិញខ្លួនរបស់វាគឺម្តាយរបស់វាកំពុងតែដេកលក់។ នាងមិនបានស៊ីចំណីអ្វីទាល់តែសោះតាំងពីខែតុលាមក ហើយឥឡូវនេះខែកុម្ភៈហើយ។ ពួកវាក៏បានកើតមក ហើយបៅដោះរបស់មេវា រហូតដល់ពាក់កណ្តាលខែឧសភា។ បន្ទាប់មកនៅពេលដែលនាង បានឃើញកូនរបស់នាង កើតមក ពួកវាមានរូបរាងធំល្អណាស់ដោយពួកវានីមួយមានទំងន់ប្រហែលជា ១០ ឬ១៥ ផោន។ ពួកវាបានបៅដោះ របស់នាង។តើនាងអាចមានទឹកដោះបានយ៉ាងដូចម្តេច នោះហើយគឺជាគំនិតរបស់ព្រះជាម្ចាស់។ នាងបានរស់នៅហើយបង្កើតទឹកដោះសម្រាប់បំបៅដល់កូនៗរបស់នាង។ តែបើសិនជានាងមិនមានទឹកដោះនោះទេនោះនាងក៏មិនមាន កូនដែរ។ កាលពីឆ្នាំមុន កូនខ្លាឃ្មុំ ហើយនិងមេរបស់វាបានរស់នៅជាមួយគ្នា នៅក្នុងរដូវក្តៅដ៏វែង ពីព្រោះព្រះជាម្ចាស់ ទ្រង់បានប្រទានឲ្យពួកវាមានសភាវគតិ។ គឺមេខ្លាឃ្មុំត្រូវតែចេះថែរក្សាកូនៗរបស់វា។
56
ហើយប្រសិនបើនាងមិនបានបង្កើតកូនឲ្យប្តីរបស់នាងទេ នោះនាង នឹងយកសត្វ ឆ្កែ ឆ្មារ ឬក៏អ្វីផ្សេងទៀតមកថែ រក្សាដូចជាកូនរបស់នាងអញ្ចឹង។ នោះគឺជាធម្មជាតិរបស់ពួកគេ។ ប៉ុន្តែការដែលបង្កើតកូនឲ្យប្តីរបស់នាង ហើយចិញ្ចឹម ពួកគេឲ្យធំឡើងដើម្បីបំរើដល់ព្រះជាម្ចាស់ នោះគឺជាកិច្ចការសំខាន់ដែលនាងត្រូវធ្វើ។ ប៉ុន្តែនាងនឹងត្រូវបាត់ព្រះគុណ ប្រសិនបើនាង ធ្វើទៅការសង្គមរបស់នាងដែលស្រឡាញ់អំពើបាបនៃនារីឆ្នាំ ១៩៦៥នេះ។
នេះគឺជារូបភាពដ៏ពិតពីពួកជំនុំសម័យទំនើបនាពេលបច្ចុប្បន្ននេះ។ ផ្ទុយទៅវិញ តើពួកជំនុំសម័យទំនើបនេះ ត្រូវការអ្វីៗទាំងនេះដែរឬទេ ដូចជាការស្រែកសរសើរ ការនិយាយភាសាដទៃដូចជានៅក្នុងគម្ពីរកិច្ចការ ២:៣៨ បានចែង ដែលឬទេ? នាងមិនត្រូវការ ការទាំងអស់នោះទេ។សម្រែកខ្លាំងៗ ហើយស្រែកថា “អាម៉ែន! ហាលេលូយ៉ា!” តើហេតុអ្វី ទៅបានពួកកូនៗនៃព្រះទាំងនោះ បានដេញនាងចេញពីនិកាយរបស់នាងដូច្នេះ! នៅក្នុងពួកជំនុំទាំងឡាយនោះមាន ពួកជំនុំមួយ គឺបានធ្វើបែបនេះ។ តើហេតុអ្វីទៅដែលពួកគេបានដេញនាងចេញទៅក្រៅជាប្រញាប់យ៉ាងដូច្នេះ “តើហេតុ អ្វីបានលោកអ្នកអនុញ្ញាតឲ្យការទាំងនេះ បន្តកើតឡើងយ៉ាងដូច្នេះ?”
57
បងប្អូនបានឃើញហើយថានាងបាននៅជាប់ជាមួយនឹងការផ្សេងៗវិញ ដោយព្រោះនាងតែងតែនាំការទាំងអស់នោះចូលមកក្នុងជីវិតនាងរាល់ពេល។ ដ្បិតនាងមិនត្រូវការ ការស្រែកអធិស្ឋានខ្លាំងៗឬនិយាយប៉ប៉ាច់ប៉បោច ដូច នៅក្នុង កិច្ចការ ២:៣៨ ព្រោះនាងគិតថាពួកគេជាមនុស្សដែលកំសត់លំបាកណាស់។ វាពិតជាធ្វើឲ្យនាងស្មុគស្មាញ ណាស់។ ការនោះវាបានបំផ្លាញដល់ដល់ការអប់រំអភិសមាចារ វិទ្យាសាស្ត្រ សង្គមពួកជំនុំរបស់នាង ដែលនាងបាន ចូលរួមជាមួយ។ ពួកគេនឹងដេញនាងចេញនៅក្រុមព្រឹក្សាបន្ទាប់។ ដូច្នេះ នាងមិនចង់នៅជាប់ជាមួយនឹងព្រះបន្ទូលព្រះ ឡើយដ្បិតមានតែព្រះបន្ទូលប៉ុណ្ណោះដែលអាចនាំអ្វីនៅខាងមុខដល់នាងបាន។
ដើម្បីកើតនៅក្នុងព្រះវិញ្ញាណបានលុះត្រាមានព្រះវិញ្ញាណព្រះគង់នៅជាមួយ។ មិនមែនដោយប្រាជ្ញា ការចូលរួម ក្នុងពួកជំនុំ ការចូលរួមក្នុងគោលជំនឿការកាត់សក់ខ្លី តុបតែងមុខមាត់នោះទេ...... ការទាំងអស់នោះ មិនមានអ្វីពាក់ព័ន្ធនិងព្រះបន្ទូលព្រះនៃយើងឡើយ។ លោកអ្នករាល់គ្នា មិនអាចរកឃើញការនោះនៅក្នុងព្រះបន្ទូលព្រះឡើយ។លោក អ្នកអាចរកឃើញ នៅក្នុងបែបបទបុរាណ ដែលនិយាយអំពីការរាប់ជាបរិសុទ្ធ ព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើកូននៃព្រះ ការកើតនៅក្នុងព្រះវិញ្ញាណនៃព្រះ ការស្រែកអធិស្ឋាននិងស្រែកសរសើរដំកើងព្រះជាម្ចាស់ជាដើម។
58
ការ ទាំងអស់នោះគឺជាអ្វីដែលនាងត្រូវតែស្វែងរក។ តែនាងមិនចង់ធ្វើការនោះឡើយ។ ហើយនាងនិយាយថា “អូ!អត់ទេ លោក យើងមិនត្រូវការវាឡើយ។
តើនាងបានធ្វើអ្វីទៅ? នាងបាននាំមក នូវការតុបតែងមុខមាត់ និងស្លៀកពាក់ខ្លីៗដូចជាសង្គមនាង យេស៊ីបែបដែរ ហើយគេហៅខ្លួនគេថា “ឆ្មារ”។ តើលោកអ្នកមានដឹងទេថាពួកគេនិយាយថា “ចូរមើល សត្វឆ្មារ ដែលនៅទីនោះទៅ” នាងបានកើតមក ឬបានរៀបការ ឬក៏មានទំនាក់ទំនងជាមួយនឹងប្តីទី១ របស់នាង គឺអ័ដាម។ តែប្រពន្ធរបស់គាត់ គឺនាងអេវ៉ាជាស្រីដែលផិតក្បត់។ លោកអ្នកនិយាយថា “តើនាងជាស្រីផិតក្បត់ឬ?” តើពិតមែនឬ?ដ្បិតនាង បានប្រកាស ថា អ័ដាមនេះ ដែលជាអ័ដាមទី១ បានស្លាប់បាត់ទៅហើយ។ នាងបាននិយាយថា “អូ!ប្រាកដណាស់ គាត់បានស្លាប់ យូរមកហើយ។ ខ្ញុំបានកើតម្តងទៀតហើយៗ ”ខ្ញុំពិតជាបានរៀបការជាមួយនឹងអ័ដាមលើកទី២ គឺជាព្រះគ្រីស្ទដែលជា ព្រះបន្ទូលព្រះ“។
59
ចូរមើល តើនាងស្រឡាញ់ដល់អ្វីទៅ?តើនរណាទៅជាអ្នកដែលនាងបានស្រឡាញ់? លោកអ្នកចង់ដឹងណាស់ តើនរណា ទៅដែលនាងស្រឡាញ់?ព្រះបន្ទូលបានចែងថា “ការនេះ” តែនាងបាននិយាយថា “ពួកជំនុំរបស់និយាយថា ការនេះវិញ”អញ្ចឹង តើនរណាទៅជាអ្នកដែលនាងស្រឡាញ់? តើនរណាជាប្តីរបស់នាង? ផលផ្លែរបស់នាងបានបង្ហាញថា នាងគឺជា អ្វី។ ពិតប្រាកដណាស់ វានឹងបង្ហាញថា នាងគឺជានរណា។
នាងបានកើតដំបូងក៏បានរៀបការជាមួយនឹងអ័ដាម ដ្បិតនោះគឺជាកំណើតពិតពីធម្មជាតិរបស់នាង ហើយនាងមិន ដែលចាកចេញពីការនោះឡើយ។ នោះគឺជាលោកីយដែលនាងបានស្រឡាញ់។ តែនាងបានប្រកាសថា នាងបានកើតជា លើកទី២ហើយក៏រៀបការជាមួយនឹងព្រះគ្រីស្ទ។ ដ្បិតអ្នកដែលនាងស្រឡាញ់នោះ មិនមែនជាអ័ដាមពិតប្រាកដនោះឡើយ គឺនាងបានស្រឡាញ់ដល់លោកីយវិញ។
ហើយនៅមានការផ្សេងទៀតគឺថា តើនាងបានបង្កើតកូនមក ជាកូនប្រភេទអ្វី? ការនេះនឹងអាចប្រាប់បានថា តើឪពុករបស់កូននោះគឺជានរណាបាន តើជាអ័ដាមទី១ ឬជាអ័ដាមទី២។ ប្រសិនបើពួកជំនុំបានបង្កើតកូនរបស់អ័ដាមទី២ ចេញមក នោះគេនឹងប្រព្រឹត្តដូចជាពួកនៅថ្ងៃបុណ្យទី៥០ ដែរ។នោះហើយគឺជាកូនដ៏ពិត របស់អ័ដាមទី២។ លក្ខណៈ របស់កូននោះ គឺដូចគាត់ ហើយនឹងនាងណាស់។ពួកកូនស្រីៗរបស់នាង តែងតែតុបតែងមុខមាត់ កាត់សក់ខ្លី ស្លៀកពាក់សំលៀកបំពាក់របស់មនុស្សប្រុស ជាដើម។ ព្រះគម្ពីរបានចែងថាដ្បិតនាងមិនគួរធ្វើបែបនោះឡើយ។ ការដែលនាង បានកាត់សក់ខ្លីនោះវាគឺជារឿងដ៏អាម៉ាសចំពោះនាងណាស់។ លោកអ្នកបាននិយាយថា “ចូរបិទមាត់ទៅ”។ តែនេះគឺអ្វីដែលព្រះបន្ទូលបានចែង។ ខ្ញុំសំដៅតែលើលក្ខណៈប៉ុណ្ណោះ គឺជាអ្វីដែលនាងបានប្រព្រឹត្ត។
60
កូនបុ្រសៗរបស់នាងបានកើតចេញពីនាងមក ហើយពួកគេបានពឹកផ្អែកលើការសិក្សា ការអប់រំ ដូចជានៅសាលា ព្រះគម្ពីរនៅសាលកវិទ្យល័យល្អៗ ដែលវាមើលទៅ ដូចជាត្រូវចំណាយពេលយូរណាស់ ក្នុងការដែលធ្វើឲ្យពួកគេញាស់ចេញពីទូរភ្ញាស់អញ្ចឹង។ គឺជាអ្នកដែលស្វែងរកនិយាយ សាសនា ដូចជាកាអ៊ីន ដែលបានប្រព្រឹត្តខុសនឹងព្រះបន្ទូលព្រះ។ គេជាអ្នកដែលស្វែងរកតែនិកាយយតែប៉ុណ្ណោះ។ លោកអ្នកបងប្អូនឃើញទេតើជាអ្វីទៅ?
ព្រះជាម្ចាស់ទ្រង់មិនដែលបានរៀបចំឲ្យមាននិកាយកើតឡើងនោះទេ។ ដ្បិតទ្រង់តែងតែ ទាស់ប្រឆាំងនឹងការនេះគឺជាព្រះបន្ទូលទ្រង់បានទាស់ប្រឆាំងនឹងវា។ ប៉ុន្តែពួកគេបានយកសិទ្ធិរបស់ពួកគេទៅធ្វើការនោះវិញ។ តើលោកអ្នក ឃើញទេ តើពួកគេបាននាំអ្វីចេញមក?ការនោះ បានបង្ហាញថា តើឪពុករបស់ពួកគេគឺជានរណាហើយ ។ គឺច្បាស់ណាស់ គឺដូចជាការអ៊ីនដែរដែលបានធ្វើខុសនឹងព្រះ។ គេគឺជាកូនដែល ពួកគេបានបង្កើតចេញមក ពីនាងអេវ៉ា។ ពួកគេបានទាសចេញឆ្ងាយពីព្រះបន្ទូលព្រះ បន្ទាប់មក យើងនឹងឃើញថា នាងបាននាំអ្វីចេញមក?នោះហើយគឺជាអ្វីដែល ពួកជំនុំ បាននាំចេញមកដែរ។ តើលោកអ្នកអាចបង្ហាញវាតាមរយៈព្រះបន្ទូលបានដែរឬទេ? នោះហើយ គឺជាការអប់រំ និងប្រជាជាតិដែលបានចេញមកពីកាអ៊ីន។ គឺត្រឹមត្រូវណាស់។ ដ្បិតពួកគេបានប្រកាសថា ពួកគេគឺជាកូនរបស់ព្រះប៉ុន្តែពួកគេ គឺជាពួកអាក្រក់ ដែលនិយមខាងនិកាយ ការអប់រំនៅសាលា និងពីអ្នកប្រាជ្ញនិងអ្វីផ្សេងៗទៀតវិញ។ វាគឺជាការត្រឹមត្រូវ ណាស់។ គេជាមនុស្សដែល មានល្បិចកល ឆ្លាតអាក្រក់ដូច្នេះ ឪពុករបស់ពួកគេគឺជា អារក្ស។ គឺដូចជា អ្នកបកស្រាយ ខាងវិទ្យាសាស្ត្រគេជាមនុស្សដែលមានល្បិចកល ដូចជាការអ៊ីនដែរ។ លោកអ្នកនឹងសួរខ្ញុំថា “បងប្រុស Branham តើវាគឺជាការពិតឬ?”
61
ចូរបើកទៅកាន់ព្រះគម្ពីរ លោកុប្បត្តិ ៤:១៦ ហើយស្វែងរកចុះតើវាបានកើតឡើងយ៉ាងដូចម្តេច? ឮ
“នោះកាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ាទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ។ ហើយកាអ៊ីនបានស្គាល់ប្រពន្ធគាត់នោះនាងមានផ្ទៃពោះបង្កើតបានអេណុក គាត់ក៏សង់ទីក្រុង១ហើយដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុកកូនខ្លួន។”
62
ចុះទៅដល់ Tubal នោះពួកគេបានចាប់ផ្តើម បង្កើតឧបករណ៍តន្ត្រី និងអ្វីផ្សេងៗទៀត។ប្រជាជាតិ ក៏បាន ចេញមកពីពូជ របស់កាអ៊ីន! គេបានសង់ទីក្រុងឡើយគេបានបង្កើតឧបករណ៍ផ្សេងៗឡើង ពួកអ្នកវិទ្យាបានចេញមក ពីពូជរបស់កាអ៊ីន
ដែលជាគ្រាប់ពូជរបស់សត្វពស់ដែលជាសាតាំង។
ចូរមើលនៅក្នុង ខ២៥ “រួចមក អ័ដាមបានស្គាល់ប្រពន្ធម្តងទៀត”។គាត់បានស្គាល់នាងម្តងទៀត ហើយនាងបានបង្កើត កូនពីរនាក់ គឺកាអ៊ីន និងអេបិល។
ពួកគេបានប្រាប់មកកាន់ខ្ញុំថាវាមិនអាចទៅរួចឡើយ។ យើងរាល់គ្នា ទទួលបានករណីនៅក្នុង សម័យពួក Hollywood។ ពួកយើងទទួលបានករណីនៅក្នុង Tucson ឥឡូវនេះ ហើយក៏បានឡើងទៅដល់តុលាការ។ គឺមាននារីម្នាក់បានបង្កើតកូនមក ១មានស្បែកពណ៌ខ្មៅ និង១មានស្បែកពណ៌សក្នុងពេលតែមួយ។ ពួកគេនិយាយថានាងមិនអាច ធ្វើបានឡើយ។ នាងច្បាស់ជា មានការបង្ករកំណើតចេញពីឪពុកពីរនាក់ហើយ។គេក៏បាននាំនាងមកកាន់តុលាការ។ ខ្ញុំ ដឹងថា មានតែសត្វទេ ទើបធ្វើបែបនេះ។បុរសស្បែកសនោះបាននិយាថា “ខ្ញុំនឹងចិញ្ចឹមកូនរបស់ខ្ញុំ តែមិនមែនជាកូនដែលមានស្បែកខ្មៅនោះឡើយ”។ ក្រោយមក ស្ត្រីនោះ ក៏បានសារភាពចេញមក។នាងបានរួមរស់ជាមួយនឹងប្តីរបស់នាង នៅពេលព្រឹកហើយនៅពេលល្ងាចក៏បានទៅរួមរស់ជាមួយនឹងបុរសស្បែកខ្មៅ។ ចំណែកឯនៅក្នុងការបកស្រាយរបស់វេជ្ជបណ្ឌិត បាននិយាយថា នៅក្នុងចន្លោះរយៈពេល ២៤ម៉ោង វាអាចនឹងមានការនោះកើតឡើងមែន គឺវានឹងអាចមានការបង្ករកំណើតមួយទៀតកើតឡើង។
63
ច្បាស់ណាស់ នាងបានប្រព្រឹត្តមែន។ កាអ៊ីនគឺជាកូនរបស់សាតាំង ដែលនាង បានរួមរស់ជាមួយនៅពេលព្រឹកហើយក៏មករួមរស់នឹងអ័ដាមនៅពេលល្ងាច នោះនាងក៏បង្កើតបានកូនពីរនាក់ចេញមក។
“អ័ដាមបានស្គាល់ប្រពន្ធរបស់គាត់ម្តងទៀតហើយនាងក៏បានបង្កើតកូនប្រុសមួយ......”។ ចូរចាំថា នៅក្នុងព្រះគម្ពីរគ្មានកន្លែងណាឡើយ ដែលបាននិយាយថា កាអ៊ីនគឺជាកូនរបស់អ័ដាមនោះ។ ព្រះគម្ពីរបានចែងថា “វាគឺជាកូននៃសេចក្តីអាក្រក់” មិនមែនជាកូនរបស់អ័ដាមឡើយ គឺជាកូនរបស់អារក្សវិញ។
“អ័ដាម...... ស្គាល់ប្រពន្ធរបស់គាត់...... ម្តងទៀត ហើយនាងក៏បានបង្កើតបានកូនប្រុសមួយឈ្មោះថា សេត៖ ដ្បិតព្រះ ជាម្ចាស់ទ្រង់មានបន្ទូលថា នាងនឹងបង្កើតកូនឲ្យអ័ដាមជំនួសកាអ៊ីន ដែលជាឃាតកវិញ។ គឺជាសេត ហើយគាត់ក៏បង្កើត បានកូនប្រុសមួយ ឈ្មោះថា អេណុសហើយបន្ទាប់មក មនុស្សក៏ត្រូវបានហៅ ដោយព្រះនាមព្រះយេហូវ៉ា” មិនចេញពីដំណរវង្សរបស់កាអ៊ីនឡើយ តែគឺជាដំណរវង្សរបស់សេតវិញ។ ដូច្នេះ កាអ៊ីគឺជាមនុស្សអាក្រក់ដែលចេញមកពីសត្វពស់ គឺជាអារក្សសាតាំង។
64
ព្រះគម្ពីរបានចែងថាប្តីទី១របស់នាងត្រូវតែស្លាប់។ ឥឡូវនេះ ខ្ញុំកំពុងតែអធិប្បាយអំពី ការរៀបការនិងការលែងលះ បងប្អូនបានដឹងអំពីការទាំងអស់នេះហើយ។ ខ្ញុំមិនមែននិយាយទៅកាន់បងប្អូនដែលនៅទីនេះទេគឺទៅកាន់បង ប្អូននៅ ក្រៅប្រទេសដែរ។ បងប្អូនបានដឹងហើយថា តើមានអ្វីកើតឡើងនៅក្នុងការរៀបការ ហើយនិងការលែងលេះ? នៅពេល ដែលត្រាទី៧ ត្រូវបានបើកឡើងនៅសេចក្តីពិតរបស់ព្រះនឹងបានបង្ហាញឡើង។
65
ដូច្នេះដើម្បីរៀបការនឹងអ័ដាមទី២ ដែលជាព្រះគ្រីស្ទ ជាព្រះបន្ទូលព្រះ បានោះអ្នកត្រូវតែញែកខ្លួនរបស់អ្នក ចេញ ពីប្តីទី១ គឺលុះត្រាតែប្តីទី១នោះបានស្លាប់ដ្បិតមានម្នាក់នៅក្នុងចំណោមពួកគេនោះ មិនអាចទទួលយកព្រះបន្ទូលព្រះ ទាំងអស់បានទេ។ សូមលោកអ្នកបង្ហាញដល់ខ្ញុំទៅមើលតើម្នាក់នោះនៅ ឯណា “អូ!” លោកអ្នកនិយាយថា “ជាប្តីរបស់ខ្ញុំ” ហើយអ្នកផ្សេងវិញនិយាយថា គឺជាប្រពន្ធរបស់គាត់ដែរ។ ចូរយើងដាក់ពួកគេជាមួយគ្នាទៅមើល នោះលោកអ្នកនឹងឃើញថា លោកអ្នកទាំងពីរសុទ្ធតែខុស ហើយនៅពេលឆាប់ៗ អ្នកនឹងត្រូវបានគេហៅឈ្មោះចេញមកហើយ។ សូមអានគម្ពីរវិវរណៈ១៧។
ដូច្នេះលោកអ្នកឃើញហើយថា លោកអ្នកត្រូវតែស្លាប់ចេញពីការនោះសិន។ (ខ្ញុំមិនមែននិយាយការនេះទៅដល់ ពួកជំនុំនៅទីនេះតែប៉ុណ្ណោះទេគឺខ្ញុំនិយាយបងប្អូនគ្រប់គ្នាដែលនៅក្រៅប្រទេសដែរ)។ គឺប្តីទី១របស់អ្នកត្រូវតែស្លាប់។ ប្រសិនបើលោកអ្នក បានរួមគ្នាជាមួយនឹងព្រះគ្រីស្ទហើយនៅតែរៀបការជាមួយនឹងម្នាក់ទៀត នោះលោកអ្នកជាមនុស្ស ផិតក្បត់ហើយ! លោកអ្នកគឺជាពួកឡៅឌីសេ។
66
បងប្អូនអើយ! យើងរាល់គ្នាបានជឿលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះ បន្ទូល!យើងគឺជាកូនក្រមុំរបស់ទ្រង់ នោះយើងត្រូវតែរៀបការជាមួយនឹងព្រះបន្ទូលព្រះដែលជាព្រះគ្រីស្ទ។
“កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះ..... ហើយព្រះបន្ទូល បានត្រឡប់ជាសាច់ឈាមហើយក៏បានគង់នៅជាមួយយើង”។ ដរាបណា លោកអ្នកនៅតែកាន់ខ្ជាប់ប្រពៃណីរបស់ និកាយឬក្រុមទាំងនោះ ព្រះបន្ទូលព្រះបានហៅលោកអ្នកថា ជាមនុស្សកំផិត។ ហើយដរាបណាលោកអ្នកជាអ្នកដែល ស្វែងរកគោលជំនឿរបស់និកាយ និងនៅជាប់ជាមួយនឹងនិកាយរបស់ពួកជំនុំដែលបានបដិសេធព្រះបន្ទូលព្រះ នោះ លោកអ្នកគឺជាមនុស្សផិតក្បត់ហើយ។នេះគឺជាអ្វីដែលព្រះបន្ទូលព្រះបានចែង។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “អ្នកមិនអាចបំរើព្រះពីរនៅក្នុងពេលតែមួយបានឡើយ គឺអ្នកបំរើព្រះផង ហើយនិងទ្រព្យសម្បត្តិផងនោះទេ”។ទ្រព្យសម្បតិ្តគឺ ជាលោកីយនេះ។ “គាត់បានស្រឡាញ់ដល់លោកីយនេះឬអ្វីៗដែលមាននៅក្នុងលោកីយនេះ តែការដែលស្រឡាញ់ដល់ ព្រះវិញមិនមាននៅក្នុងគាត់ឡើយ”។ គ្រាប់ពូជនៃព្រះមិនអាចនៅជាមួយនឹងគាត់ ក្នុងពេលតែមួយ ដែលគាត់កំពុងតែ ស្រឡាញ់ដល់លោកីយនេះបានឡើយ។ នៅពេលដែលគ្រាប់ពូជនៃព្រះកំពុងធ្វើការតាមរយៈអ្នកនោះហើយគឺជាព្រះ បន្ទូលព្រះ។ សេចក្តីស្រឡាញ់ដល់លោកីយនេះ មិនអាចនៅក្នុងអ្នកក្នុងពេលតែមួយបានទេ។ ចុះអំពី ពួកអ្នកដែលមាន សក់ខ្លី ស្លៀកពាក់ខ្លីៗ និងតុបតែងមុខវិញនោះ?តើនៅឯណាទៅ?
67
លោកអ្នកមិនអាចបំរើដល់ព្រះគ្រីស្ទដ៏បរិសុទ្ធ ដែលជាព្រះបន្ទូលព្រះបានទេ ហើយក៏បំរើដល់មនុស្ស ដែលបង្កើតនិកាយនៅក្នុងពេលតែមួយបានទេ។ វាគឺជាការដែលទាស់នឹងព្រះបន្ទូលព្រះហើយ។ ដ្បិតលោកបាននិយាយហើយ នៅក្នុង គម្ពីររ៉ូម៧។
ផ្ទុយទៅវិញ លោកអ្នកមិនអាចដាក់ឲ្យ ព្រះរាជបុត្រានៃព្រះដែលជាព្រះបន្ទូលព្រះ ចូលជាមួយនឹងក្រុមនិកាយដែលខុស ឆ្គងបានឡើយ។លោកអ្នកមិនអាចធ្វើបែបនោះឡើយ។ ខ្ញុំកំពុងតែនិយាយការនេះ ទៅដល់បងប្អូនដែលជាពួកជំនុំ។ ប៉ុន្តែលោកអ្នកនៅតែប្រកាសថា ខ្លួនជាអ្នកដែលកាន់សាសនាណាស់។ ដូចជា កាអ៊ីនដែលជាកូនស្រីសំផឹងអេវ៉ា គេខំ កាន់សាសនាណាស់ គឺគេខំសង់អាសនាឡើង ហើយថ្វាយយញ្ញបូជា ហើយដាក់ដង្វាយដប់ហូតមួយគឺធ្វើអ្វីៗគ្រប់ ទាំងអស់ ដូចជា ពួកអ្នកកាន់សាសនាឯទៀតបានធ្វើដែរ។ ប៉ុន្តែគេមិនបានកាន់តាមព្រះបន្ទូលព្រះឡើយ គេក៏មិនបាន ទទួលការបើកសម្តែងដែរ!
68
ហើយការបើកសម្តែងនោះ គឺជាការបើកសម្តែងពីព្រះបន្ទូលព្រះ។
តើអ្វីទៅគឺជាការបើកសម្តែង?ព្រះយេស៊ូវទ្រង់មានបន្ទូលថា “...... ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះហើយទ្វារ ស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ”។ សេចក្តីជំនឿ គឺជាការបើកសម្តែងដោយព្រោះសេចក្តីជំនឿ នោះអ្វីៗនឹងត្រូវបានបើកសម្តែងឡើងចំពោះអ្នក។ ដោយសារសេចក្តីជំនឿអេបិល បានថ្វាយដង្វាយដល់ព្រះ ជាដង្វាយដ៏ ល្អឥខ្ចោះជាងដង្វាយរបស់កាអ៊ីនទៅទៀត។
គំនិតរបស់កាអ៊ីនគឺពួកគេបានញុំផ្លែប៉ោម។ ហើយពួកគេនៅតែមានគំនិតនោះមកទៀត ប៉ុន្តែវាមិនមែនជាអ្វីដែលព្រះជាម្ចាស់ទ្រង់ចង់បាននោះឡើយ! វាគឺជាសេចក្តីកំផិត ដែលជាគ្រាប់ពូជរបស់សត្វពស់។នៅពេលដែលត្រាទី៧ ត្រូវបាន បើកឡើង នោះអ្វីៗទាំងអស់នឹងត្រូវបង្ហាញឲ្យគេឃើញ។ គឺថាតាំងពីបទគម្ពីរលោកុប្បតិ្ត ដល់វិវរណៈ
69
នៅថ្ងៃចុងក្រោយ ដើមឈើទាំងពីរ នឹងបង្ហាញគ្រាប់ពូជរបស់ពួកវាចេញមក។
ឥឡូវនេះយើងចូលមកដល់ ពួកជំនុំឡៅឌីសេ និងកូនក្រមុំរបស់ព្រះហើយ។ដ្បិតព្រះគម្ពីរបានសំដែងយ៉ាងច្បាស់នៅ មុខយើងស្រាប់។ លោកអ្នកមិនអាចបំរើព្រះផងនិងទ្រព្យសម្បត្តិផងទេ។ លោកអ្នកមិនអាចយកព្រះបន្ទូលព្រះដ៏បរិសុទ្ធ ដែលគ្រីស្ទបរិស័ទបានជឿយកទៅរួមជាមួយក្នុងការងារខាងនិកាយរបស់អ្នកបានទេ។ លោកអ្នកមិនអាចធ្វើការនោះនៅក្នុងពេលតែមួយបានទេ។ គឺត្រូវតែមានមួយស្លាប់ ដើម្បីឲ្យមួយទៀតបានរស់វិញ។
លោកអ្នកមិនអាចបង្កើតផលខាងឯព្រះបន្ទូលបានទេ។ ហើយក៏មិនអាចបង្កើតផលនៃពួកជំនុំបានដែរ។ ដ្បិតពួក គេមិនចង់ឲ្យកូនណាម្នាក់ស្រែកសរសើរព្រះ និយាយភាសាដទៃមកនោះទេ។ លោកអ្នកមិនអាចធ្វើវាបាន ឡើយនៅក្នុង និកាយរបស់ពួកជំនុំ។គឺពួកគេមិនចង់បានអ្នកឡើយ។ គេមិនចង់ឲ្យមនុស្សនាំការនោះចេញមកទេ។ ពួកគេបានបង្រួមការ នោះឲ្យខ្លីមកហើយនិយាយថា “បើសិនជាអ្នកជឿ នោះមានវាហើយ។ ដរាបណា អ្នកបានកត់ឈ្មោះរបស់អ្នកនៅក្នុង សៀវភៅរួចហើយគឺវាគ្រប់គ្រាន់ហើយសម្រាប់អ្នក”។ តើបងប្អូនឃើញទេ ពួកគេគឺជាកូនដែលទាស់នឹងព្រះបន្ទូលព្រះ ហើយ។ ពួកគេនៅតែប្រកាសថា ពួកគេជាអ្នកប្រតិបិត្តតាមសាសនា......
70
តែពួកគេមានផ្ទៃជាមួយនឹងប្រាជ្ញា របស់សាតាំង និងចំណេះផ្សេងៗរួចហើយ។ ពួកគេបានបញ្ចូនមនុស្សរបស់ពួកគេទៅសាលាឲ្យរៀនពីរបៀបនិយាយនេះ និយាយនោះ។ ពួកគេបានរៀនពីរបៀបនិយាយទាំងអស់នេះដើម្បីឲ្យបានប្រាជ្ញា។ តើជាអ្វីទៅ? វាគឺជាការរបស់អារក្ស!
តើការអ្វីដែលសាតាំងបានដាក់បញ្ចូលដល់នាងអេវ៉ានោះ? គឺឲ្យនាង មិនជឿដល់ព្រះបន្ទូលដែលប្រកបដោយប្រាជ្ញា ហើយក៏ធ្វើឲ្យស្នាព្រះហស្តទាំងមូលត្រូវវិនាស។ ការនេះ ជាក់ច្បាស់ណាស់នាងបានធ្វើវាពិតមែន ចំពោះព្រះ បន្ទូលព្រះនាពេលសព្វថ្ងៃនេះ គឺជាពួកជំនុំ។នាងបាននាំឲ្យខ្លួនរបស់នាង ទៅយកចំណេះដឹងពី សាលាព្រះគម្ពីរ ពីសាកលវិទ្យល័យ ហើយនិងការផ្សេងៗទៀតដូចជា ការអាន ការសរសេរ និងលេខអត្តជាដើម តែពួកគេមិនបាន ដឹងអ្វីច្រើនទេអំពីព្រះបន្ទូលព្រះ ជាជាងការដែលពួកគេបានដឹងអំពី Hottentot ដែលជាជនជាតិអេសីព្ទដ៏ល្បីល្បាញនោះទេ។ ពួកគេស្គាល់គោលលទ្ធិរបស់ពួកគេទាំងអស់ និងសៀវភៅអធិស្ឋានរបស់ពួកគេហើយនិងអ្វីៗទាំងអស់ ប៉ុន្តែគេមិន ស្គាល់ព្រះឡើយ។ តែពួកគេនឹងបានដឹងនៅពេលដែលព្រះបន្ទូលព្រះបានបើកសម្តែងឡើង គឺនៅពេលដែល ទ្រង់មាន បន្ទូលមកកាន់ជំនាន់នីមួយៗ។
ក្រោយមកក៏មានលោកណូអេ ហើយលោកក៏បានផ្សាយព្រះបន្ទូលទ្រង់ដល់មនុស្សជំនាន់នោះ។ ចុះប្រសិនបើលោកម៉ូសេ បានមកជាមួយ ហើយនិយាថា “ចូរយើងសង់ទូកមួយឡើង”? គឺគាត់មកខុសសម័យហើយ។តែគាត់គឺជា ហោរាម្នាក់ គាត់បានទទួលការបើកសម្តែងមកពីព្រះជាម្ចាស់។ព្រះជាម្ចាស់បានសម្តែងហើយថា វាគឺជាសេចក្តីពិត។ គាត់ បាននាំពួកកូនចៅអ៊ីស្រាអែលចេញមកហើយបានបង្ហាញដល់ពួកគេឲ្យឃើញបង្គោលភ្លើងនៅចំពោះមុខពួកគេ ហើយ បានបង្ហាញថាអ្វីដែលព្រះមានបន្ទូលមកកាន់ពួកហោរាថា ទ្រង់នឹងធ្វើវា នោះទ្រង់ពិតជាធ្វើវាមែន! ពួកគេបាននិយាយថា“សូមកុំឲ្យព្រះយេហូវ៉ាទ្រង់មានបន្ទូលមកកាន់ពួកយើងអីចូរឲ្យលោកម៉ូសេនិយាយមកកាន់ពួកយើងវិញ ក្រែងលោពួក យើងត្រូវស្លាប់”។
ទ្រង់មានបន្ទូលថា “អញនឹងមិនមានបន្ទូលផ្ទាល់មកកាន់ពួកគេទៀតឡើយតែអញនឹងឲ្យមានពួកហោរាចេញមក ពួកគេនឹងនិយាយជួសអញវិញ”។
71
ហោរាអេសាយបានក្រោកឡើងហើយនិយាយថា “មើល នាងព្រហ្មចារី នឹងមានបុត្រមួយ!” តើអាចឲ្យស្រ្តីព្រហ្មចារីមានបុត្រយ៉ាងដូម្តេចបាន? “ដ្បិនមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ...... ហើយគេនឹង ហៅព្រះនាមទ្រង់ថាព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្បនិងជាម្ចាស់នៃ មេត្រីភាព។ ឯសេចក្តីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្តីសុខសាន្តរបស់ទ្រង់នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និង នគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ដោយសេចក្តីយុត្តិធម៌ នឹងសេចក្តីសុចរិត ចាប់ពីឥឡូវនេះ ជា រៀងរាបដរាបទៅ..” ។
តើវានឹងកើតឡើងយ៉ាងដូចម្តេច? គាត់ក៏មិនដឹងដែរ។ គាត់គ្រាន់តែនិយាយអ្វីដែលជាព្រះបន្ទូលព្រះយេហូវ៉ាតែ ប៉ុណ្ណោះ។ ការនេះ គឺវាលើសពីការគិតរបស់មនុស្សហើយលើសពីប្រាជ្ញារបស់មនុស្សទៅទៀត។ វាលើសពីការស្រាវជ្រាវទាំងឡាយរបស់វិទ្យាសាស្ត្រទៅទៀត។ ដ្បិតនេះគឺជាព្រះបន្ទូលព្រះ។
72
នាពេលបច្ចុប្បន្ននេះយើងរាល់គ្នាបានហ្វឹកហ្វឺន និស្សិតរបស់ពួកយើងនៅតាមសាលាព្រះគម្ពីរ ឲ្យគេដឹងពីគ្រប់ទេវសាស្ត្រទាំងអស់នៅក្នុងព្រះគម្ពីរ ហើយនឹងការទាំងអស់នេះផងគឺមនុស្សបានបង្កើតនូវទេវសាស្ត្រឡើង។ ហើយក៏មាន ចង្កោមពួកជំនុំបានកើតឡើងគឺដូចជាពួកជំនុំឡៅឌីសេ ដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលពិតមែន។
អូ!នៅពេលដែលខ្ញុំមើលដល់ចំនុចនេះ វាបានធ្វើឲ្យខ្ញុំភ័យណាស់។ គឺការមានផ្ទៃជាមួយនឹងគោលការណ៍ខាង ប្រាជ្ញា។ លោកអ្នកត្រូវតែបញ្ចប់ថ្នាក់វិទ្យាល័យសិនមុនពេលដែលលោកអ្នកអាចឈានជើងចូលទីនេះបាន។ លោកអ្នកត្រូវ តែឈរ នៅចំពោះពួកពេទ្យចិត្តសាស្រ្តជាមុនសិននៅមុនពេលដែលលោកអ្នកអាចទទួលការចាក់ប្រេងតាំងបាន។ តើលោក អ្នកនៅចាំពី ពេត្រុស យ៉ូហាននិងយ៉ាកុបដែរឬទេ តើពួកគេនឹងឈរនៅចំពោះមុខពួកចិត្តសាស្ត្រដែរឬទេ? ហើយមាន មនុស្ស១២០នាក់នៅទីនោះតើពួកគេមិនបានចុះហត្ថលេខា ដាក់ឈ្មោះរបស់ពួកគេទេឬអី? គេបានឈនៅចំពោះ ពួកពេទ្យចិត្តសាស្រ្តដើម្បីពិនិត្យមើលថាតើពួកគេទាំងអស់គ្នា នឹងមានប្រតិកម្មដែរឬទេ?ពួកគេបានមានប្រតិកម្ម ប៉ុន្តែវាមិន មែនជាគោលការណ៍ខាងប្រាជ្ញាឬការស្រាវជ្រាវខាងវិទ្យាសាស្ត្រនោះទេ នោះគឺតាមរយៈអំណាចចេស្តារបស់ព្រះវិញ។ នៅពេលដែលព្រះចេស្តានៃព្រះបានមកសណ្ឋិតលើពួកគេ ពួកគេមិនដឹងថាពួកគេធ្វើអ្វីនោះទេ ប៉ុន្តែពួកគេបានបញ្ចេញសកម្មភាពចេញមកតាមដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់ពួកគេ!ពួកគេមិនបានយកចិត្តទុកដាក់ទៅលើ ប្រាជ្ញាទាំងឡាយរបស់មនុស្សឡើយ...... គឺពីអ្វីដែលពួកជំនុំបាននិយាយនិងពីអ្វីដែលពួកសង្ឃបាននិយាយ ឬម្នាក់និយាយ នេះ ឬ ម្នាក់ទៀតនិយាយនោះទេ។ពួកគេបានធ្វើដំណើរទៅដោយព្រះវិញ្ញាណបរិសុទ្ធ គឺគ្មានសេចក្តីភ័យខ្លាចចំពោះមនុស្សឡើយ។
73
១យ៉ូហាន២:១៥ បានចែងថា “កុំឲ្យស្រឡាញ់លោកីយឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណា ស្រឡាញ់លោកីយអ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ”។ ដូច្នេះតើត្រូវធ្វើដូចម្តេច ទើប អាចឲ្យយើងនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះបានដែលជាព្រះបន្ទូលនឹងកាត់ទោសដល់លោកីយ ពួក Hollywood និង គ្រប់សម័យកាលទាំងអស់ គឺដាក់ទោសដល់ពួកក្រុមទាំងនេះដែលបានថា ពួកគេមានឈ្មោះនៅក្នុងសាសនាហើយ។ ព្រះជាម្ចាស់ទ្រង់នឹងដាក់ទោសពួកគេ។តើអាចឲ្យមនុស្សនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះយ៉ាងដូចម្តេចបាន?
តើអាចឲ្យពួកស្រីៗដែលកាត់សក់ខ្លី តុបតែងមុខមាត់ និងស្លៀកខ្លីយ៉ាងដូចម្តេចបាន.....? តើអាចឲ្យពួកអ្នកអធិប្បាយ ចេញទៅទីនោះ បើវគ្គសិក្ខាសាលា ហើយមើលទៅកាន់ព្រះគម្ពីរ កិច្ចការ ២:៣៨យ៉ាងដូចម្តេចបានទៅ? ឃើញថា មិនមានមនុស្សណាម្នាក់ ដែលចែងនៅក្នុងព្រះគម្ពីរបានទទួលបុណ្យជ្រមុជនៅក្នុងឈ្មោះទាំងនោះឡើយ តែ ពួកគេនៅតែនិយាយថាពួកគេបាននៅជាប់ជាមួយនឹងព្រះបន្ទូលព្រះ។ គេកំពុងតែកុហក់ដល់លោកអ្នកបងប្អូនហើយ។គេបានលក់សិទ្ធិជាកូនច្បងរបស់គេហើយ។ គេបានប្រព្រឹត្តអំពើផិតក្បត់ទាស់នឹងការដែលទ្រង់មានបន្ទូលហើយ។ គេ នឹងត្រូវបានប្តីលែងលះចោល។
ព្រះជាម្ចាស់ទ្រង់នឹងមានពួកជំនុំដ៏ពិសិដ្ឋមួយគឺពិតប្រាកដណាស់។ គេគឺជាកូនក្រមុំរបស់ព្រះ។ ព្រះគម្ពីរបានចែង ថា “ព្រះបន្ទូលព្រះមិននៅជាមួយនឹងអ្នកឡើយ”តើកូនប្រភេទអ្វីដែលបានអ្នកបានបង្កើតមក? គឺជាកូនដែលមានផ្ទៃជា មួយនឹងនិកាយ។ គ្មានសេចក្តីស្លាប់ណាដែលអាចបំបែកអ្នកចេញពីប្តីទី១របស់អ្នកបានឡើយ។
74
“តើ Joneses នឹងគិតអ្វី ប្រសិនបើខ្ញុំនឹងស្រែកហើយនិយាយភាសាដទៃនោះ? តើពួកគេនឹងគិតអ្វី ប្រសិន បើខ្ញុំនឹងទទួលបុណ្យជ្រមុជម្តងទៀតនោះ?” វាដូចជាមិនសមហេតុផលទេ! តើអ្នកបានរៀបការជាមួយនឹង Joneses ឬទេ?តើអ្នកបានរៀបការជាមួយនឹងពួកជំនុំឬ? ឬក៏អ្នកបានរៀបការជាមួយនឹងព្រះគ្រីស្ទដែលជាព្រះបន្ទូលព្រះ?ហេតុនេះ ហើយគឺនាងនៅតែ បង្កើតកូនរបស់វាមក។
តើនាងមានកូនប្រភេទអ្វី? នៅទីនេះ មានឈ្មោះកូនមួយចំនួននោះដែលពួកគេបានហៅនៅសព្វថ្ងៃនេះថា៖ Cats, Beatles, Monsters, Rickys. Rickettas ជាដើម។ពួកគេនេះគឺជាសមាជិកពួកជំនុំ ប្រាកដណាស់ ពួកគេគឺជាកូនរបស់កា អ៊ីន។ ពួកគេគឺជាកូនតិរច្ឆានពូកែមានល្បិចណាស់។
75
ឥឡូវនេះចូរបងប្អូន មើលការល្អបន្តិច នៅក្នុងព្រលឹងវិញ្ញាណបងប្អូនទៅមើល។ ហើយសូមបងប្អូនដែលកំពុងតែតាមដានស្តាប់ក៏ដូចគ្នាដែរ ទាំងបងប្អូននៅក្នុងព្រះវិហាររបស់ខ្ញុំ និងនៅក្នុងព្រះវិហារសមុទ្រភាគខាងលិចហើយនិង នៅរដ្ឋ Arizona និងបងប្អូននៅគ្រប់ទីកន្លែងទាំងអស់ផងចូរបងប្អូនមើលមកកាន់ខ្លួនឯងទៅមើល។ លោកអ្នកបងប្អូនខ្លះ នឹង និយាយថា “បងប្រុស Branhamអើយ! សេចក្តីអធិប្បាយដែលបងកំពុងតែអធិប្បាយនោះ គឺដូចជាខុសឆ្គងហើយ!” តែសូមលោកអ្នកបងប្អូនបានក្រឡេកមើលខ្លួន ឯងបន្តិចទៅមើល! សូមអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធស្វែងយល់ចិត្ត របស់លោកអ្នកបងប្អូន ដោយព្រះបន្ទូលទ្រង់។ នោះលោកអ្នកបងប្អូននឹងយល់ព្រមនូវសេចក្តីអធិប្បាយនេះ។ សូម អនុញ្ញតឲ្យព្រះគ្រីស្ទ ដែលជាព្រះបន្ទូលទ្រង់បានស្វែងយល់នូវសម្បជញ្ញៈរបស់បងប្អូនផ្ទាល់ចុះ។ សូមអនុញ្ញាតឲ្យទ្រង់ បាន យាងចូលមកក្នុងជីវិតរបស់លោកអ្នកបងប្អូនថាតើនៅក្នុងជីវិតរបស់លោកអ្នកបងប្អូន ត្រូវឬក៏ខុសនោះ។ នៅក្នុងនោះមាន តែការមួយឬពីរប៉ុណ្ណោះ ដែលត្រូវបានលើកឡើង នៅក្នុងការរាប់រយនោះ។
76
តើព្រះគម្ពីរបានយល់ព្រមឲ្យពួកស្រីៗតុបតែងម៉ូតសក់របស់ពួកគេដែរឬទេ? តើព្រះគម្ពីរមានបានយល់ព្រម ឲ្យគេធ្វើបុណ្យជ្រមុជទឹក នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើព្រះគម្ពីរមានបានយល់ព្រមឲ្យពួកស្រីៗស្លៀកពាក់ខោអាវរបស់មនុស្សប្រុសដែរឬទេ? យើងគ្រាន់តែនិយាយអំពីការបីយ៉ាងនេះតែប៉ុណ្ណោះនៅក្នុងចំណោមការរាប់រយនោះ។ សូមបងប្អូនបានស្វែងរកមើលនៅក្នុងពន្លឺនៃព្រះបន្ទូលទ្រង់ចុះ។
លោកអ្នកបងប្អូននិយាយថា“ខ្ញុំគឺជាសមាជិកពួកជំនុំ”។ ដូច្នេះ កាអីន ហើយនិងអេវ៉ាក៏ដែរ។ ដ្បិតព្រះគម្ពីរបានទាយទុកនៅក្នុងថ្ងៃចុងក្រោយថា ពួកជំនុំឡៅឌីសេក៏ដូច្នោះដែរ។
77
សូមបងប្អូនអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបានស្វែង យល់នូវសម្បជញ្ញៈរបស់បងប្អូនចុះ នោះបងប្អូននឹងយល់ព្រមជាមួយនឹង បទគម្ពីរដានីញ៉ែល៥:១២ នៅពេលដែល អគ្គមហេសី បានយាងចូលមក នៅមុខ បេលថិស្សាសារ ហើយនិយាយថា......នាងបានឃើញថា មានហោរាមួយ ឈ្មោះថា ដានីញ៉ែល ដែលនៅក្នុងចំណោមពួកគេគាត់គឺជាអ្នកដែលអាចកាត់ស្រាយសប្តិដល់ស្តេចបាន។
សូមលោកអ្នកបងប្អូនអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបានយាងចូលមកនៅក្នុងចិត្តរបស់បងប្អូន នៅពេលនេះ ទ្រង់គឺជាហោរានៃគ្រានេះហើយទ្រង់នឹងពិនិត្យចិត្តរបស់បងប្អូនដោយព្រះបន្ទូលរបស់ទ្រង់ នោះភាពសង្ស័យលើព្រះបន្ទូលនឹងត្រូវបានបកស្រាយបានទាំងអស់។ ទ្រង់គឺជាអ្នកដែលអាចបកស្រាយភាពសង្ស័យទាំងអស់បាន។លោកអ្នកឃើញ ថា វាពិតជាមានមែន នៅក្នុងព្រះបន្ទូលនៃគ្រានេះ។
លោកអ្នកមិនអាចអធិប្បាយសាររបស់លោក Luther នៅថ្ងៃនេះបានទេ។ ហើយក៏មិនអាច អធិប្បាយពី Wesleyនិងថ្ងៃបុណ្យទី៥០បានទេ យើងរាល់គ្នាកំពុងតែស្វែងយល់លើសពីនេះទៅទៀត។ដ្បិតពួកគេទាំងនោះបានស្លាប់អស់ ហើយ។ ពួកគេគឺផ្លែ ដែលបានបង្កើតចេញមកនោះហើយគឺជាស្ថានភាពដំបូងរបស់ពួកជំនុំ។ តែឥឡូវនេះ ផ្លែនោះមិនដូច ជាផ្លែដំបូងដែលបានដាំនៅក្នុងដីឡើយ។
ទីពីរគ្រាប់លំអងក៏ចេញមក វានៅតែមិនដូចជាគ្រាប់ដំបូងដដែល។ ដ្បិត ផ្លែនោះមិនប្រាកដថាមានលក្ខណៈដូច ជាផ្លែដែលបានដំានៅក្នុងដីឡើយ។ វាគឺជាអ្នកដែលនាំយកជីវិតដែលនៅក្នុងផ្លែនោះចេញមក។ ប៉ុន្តែ តើវាបានធ្វើអ្វីទៅ? វាបានធ្វើដូចជា ធម្មជាតិឯទៀតៗបានធ្វើដែរគឺវាបាននៅជាមួយនឹងផ្លែមួយនោះ។ ក្រោយមកវាក៏បានស្លាប់ទៅ។
78
បន្ទាប់មកជីវិតក៏បានធ្វើដំណើរតាមបំពង់រំយោលរបស់ផ្កា។ នៅក្នុងនោះវា ខ្ទប់ជាប់នូវគ្រាប់លំអងជាច្រើននៅទីនោះមិនអាចឈានទៅរកការបង្ករកំណើតបាន។ គ្រាប់តូចៗទាំងនោះវាមើលទៅដូចជាគ្រាប់ពិតប្រាកដណាស់ ប៉ុន្តែ ការពិតវាមិនមែនទេ។ បន្ទាប់មក តើវាបានបង្កើតអ្វីចេញមក?គឺជាសំដីស្រូវ ដែលជាគ្រាប់ស្ពោត។
នៅពេលដែលលោកអ្នកចាប់យកគួរគ្រាប់ស្រូវមួយមកពិនិត្យមើល។ ហើយបកសំបកវាចេញ ហើយមើលទៅកាន់ វាទៅមើលនោះលោកអ្នកនឹងនិយាយថា “យើងបានទទួលគ្រាប់ស្រូវហើយ” សូមប្រុងប្រយ័ត្ន សំដីស្រូវនោះវាពិតជាដូចគ្រាប់ស្រូវណាស់ ប៉ុន្តែវាមិនមានសាច់គ្រាប់នៅក្នុងនោះទេ។ គឺនឹងមានពួកថ្ងៃបុណ្យទី៥០ជាច្រើននឹងចេញមក ដូចជា គម្ពីរម៉ាថាយ ២៤:២៤ បានចែងថា គេនឹងបញ្ឆោតដល់ពួកអ្នករើសតាំងនៅថ្ងៃចុងក្រោយ បើសិនជាបាន។ ដ្បិត លោក អ្នកបែរជា វែកស្លឹកស្រូវចេញម្តងមួយៗតែមិនបានពិនិត្យមើលថា មានគ្រាប់ស្រូវឬអត់ទេ។
79
អញ្ចឹង ជីវិតវានឹងចេញមកពីនិកាយទាំងនោះហើយ គឺវានឹងចូលទៅក្នុងគ្រាប់ ដែលជាសំដីស្រូវនោះឯង។
តើមានអ្វីកើតឡើយ?នៅពេលដែលគ្រាប់នោះចាប់ផ្តើមដុះឡើងនោះ ហើយក៏ធំទៅៗ ដែលអាចនឹងគ្រប់ដណ្តប់លើអ្វីៗទាំងអស់ គឺនិកាយ នឹងទាញចិត្តរបស់គេចេញឆ្ងាយពីព្រះ។
ចុះតើហេតុអ្វីបានជាយើងមិនទទួលបាននិកាយដែលចេញមកពីការនេះបែបដូច្នេះ? គ្រាប់ដ៏ពិតមិនមាន លក្ខណៈបែបនោះទេគឺវាមិនអាចទៅណាបានឆ្ងាយឡើយ។ ពេលនោះយើងកំពុងតែស្ថិតនៅក្នុង ថ្ងៃចុងក្រោយ ហើយ។
តើវានឹងត្រូវធ្វើអ្វី?គឺវានឹងក្រាលនៅក្រោមពន្លឺថ្ងៃ ដើម្បីនឹងទុំ។ ពិតណាស់ ព្រះបន្ទូលព្រះនឹងធ្វើឲ្យគ្រាប់នោះទុំ នៅក្នុងចិត្តរបស់អ្នក ដើម្បីនឹងនាំជីវិតចេញមកនោះហើយគឺជាអ្វីដែលយើងកំពុងតែនិយាយ។ មែនហើយ! នៅពេលនោះ លោកអ្នកបងប្អូននឹងមិនមានភាពសង្ស័យច្រើនឡើយប្រសិនជាបងប្អូនអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ បើកសម្តែងវា មកកាន់លោកអ្នកនោះ។គឺដូចជា អគ្គមហេសី បានមានបន្ទូលអំពី ហោរាដានីញ៉ែលដែរ។
80
លោកអ្នកអាចនិយាយថា “តើអ្វីៗទាំងអស់នេះ តើជាអ្វីទៅ ដែលគេបានធ្វើឡើងដើម្បីអរព្រះគុណព្រះនោះ? តើបងប្រុស Branham កំពុងតែនិយាយអ្វី? នេះគឺជាប្រាក់ដង្វាយដែលយើងបានដាក់។អ្នកពុំចាំបាច់និយាយអ្វីទេ អំពីការអរព្រះគុណ នោះ” តើវាគឺជាសារព្រះបន្ទូលអ្វីសម្រាប់ឱកាសនេះ ចំពោះខ្ញុំនោះ? បាទ! វាគឺជាសេចក្តីពិត។
ពួកឪពុកទាំងឡាយបានអរព្រះគុណជាខ្លាំង ដល់ផ្លូវថ្មីនៃជីវិតរបស់ពួកគេ គឺនៅពេលគេបានញែកខ្លួនចេញពីនិកាយ និងគោល ជំនឿរបស់ពួកអង់គ្លេស។ ពួកគេអាចនឹង រៀបការជាមួយនឹង ព្រះបន្ទូលព្រះសម្រាប់គ្រារបស់ពួកគេ។ ត្រឹមត្រូវណាស់ គឺជាព្រះបន្ទូលនៃគ្រារបស់ពួកគេ។
ដូច្នេះ តើយើងអាចអរព្រះគុណដល់ព្រះបានដូចជាលោកអ័ប្រាហាំដែរឬទេ គឺគេបានញែកខ្លួនពួកគេ ចេញពីការទាំង ឡាយនៃលោកីយនេះនិងការចូលរួមទាំងឡាយរបស់ពួកយើង។ ព្រះជាម្ចាស់ទ្រង់ បានញែកពួកយើងចេញពី ការស្លាប់ខាងឯសាសនាទាំងអស់ និងគោលជំនឿដែលស្លាប់ទាំងអស់។ ទ្រង់បានញែកយើងចេញហើយបានបើកឲ្យយើងទៅ កាន់ទឹកដីថ្មី និងសារព្រះបន្ទូលថ្មី សម្រាប់គ្រានេះ។
ពួកថ្ងៃបុណ្យទី៥០បានស្លាប់ទៅហើយ។ ដូចជា Luther, Wesley និងពួកគេដែលនៅសល់ គឺមិនមានក្រុមពួកជំនុំច្រើនទៀតទេ ដែលនៅជាមួយគ្នា។ ពួកមនុស្សល្អ ក៏បានចេញមក។
81
តើទ្រង់បានធ្វើអ្វី? ទ្រង់បានបើកត្រាទី៧នៃសារព្រះបន្ទូលចុងក្រោយ។ តើបងប្អូនមានកត់សំគាល់ដែរឬទេ? ត្រាទី៧នោះ ដែលសេចក្តីអាថ៌កំបាំងទាំងអស់នៃគ្រាពួកជំនុំទី៧ដែលបានបោះត្រាដោយត្រាទី៧។ អ្នកកំណែទម្រង់ មិន មានពេលវេលាធ្វើវានៅក្នុងថ្ងៃរបស់ពួកគេទេ។ ពួកគេមិនបានរស់នៅយូទេ។ ប៉ុន្តែ ព្រះពរនេះបានបើកសម្តែងពីត្រាទី៧ គឺបានបើកដល់យើងរាល់គ្នា នៅថ្ងៃចុងក្រោយនេះចេញពីសេចក្តីទំនាយ ដែលធ្វើដំណើរទៅកាន់ រដ្ឋ Arizona។
តើខ្ញុំគួរតែទូលសួរដល់ព្រះជាម្ចាស់ពីថ្ងៃនោះយ៉ាងដូចម្តេច “តើទ្រង់នឹងធ្វើអ្វីដល់ខ្ញុំនៅទីរហោស្ថាននេះ?” តើអ្នកដឹងទេថា លោកម៉ូសេបានសរសេរកណ្ឌសញ្ញាចាស់ដែរឬទេ? គាត់ពិតជាបាននិពន្ធវាមែន។គឺសៀវភៅបួនដំបូង ដែលជាកណ្ឌ ក្រឹត្យវិន័យ និងអ្វីៗផ្សេងទៀត៖ មានលោកុប្បត្តិ និក្ខមនំលេវីវិន័យ និងចោទិយកថា។ ដើម្បីសរសេរការទាំងនេះឡើងបាន គាត់ត្រូវតែចាកចេញពីសហគមន៍របស់គាត់ ហើយស្រឡាញ់ព្រះ ព្រមទាំងធ្វើដំណើរទៅកាន់វាលរហោស្ថាន។
82
លោកប៉ុលគឺជាអ្នកដែលសរសេរកណ្ឌសញ្ញាថ្មីឡើង។ គាត់បាននិពន្ធ កណ្ឌគម្ពីររ៉ូម ហើយនៅមានគម្ពីរផ្សេងទៀតដែរដូចជា៖ ហេព្រើរ ធីម៉ូថេ និងបទគម្ពីរផ្សេងទៀត។ ដើម្បីសរសេរបទគម្ពីរទាំងនេះឡើង គាត់ត្រូវតែញែកខ្លួន របស់គាត់ចេញ ហើយធ្វើដំណើរចុះទៅកាន់ Arabiaគឺជាទីរហោស្ថាន អស់រយៈពេល ៣ឆ្នាំ ហើយគាត់ក៏បានទទួលការ បើកសម្តែងរបស់ព្រះ។ “អូ!”បងប្អូននិយាយថា “ចុះបទគម្ពីរ ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាននោះវិញ?” បទគម្ពីរទាំងនោះ គឺសរសេរពីអ្វីដែលព្រះយេស៊ូវទ្រង់បានធ្វើ។ លោកប៉ុលបាននៅដាច់ដោយឡែកពីពួកអ្នកនិពន្ធទាំងនោះ តែ គាត់បានដាក់ព្រះបន្ទូលព្រះ រួមគ្នាក្នុងព្រះគម្ពីរតែមួយ។គឺត្រឹមត្រូវណាស់។
ដើម្បីទទួលបានការនេះពួកគេត្រូវចេញទៅកាន់ទីរហោស្ថាន ដែលចេញឆ្ងាយពីការដែលពួកគេបានស្រឡាញ់ “តើម៉ោងប៉ុន្មានហើយលោក?”តើមានមនុស្សប៉ុន្មាននាក់ បានស្តាប់វានោះ ហើយនិយាយថា “អាម៉ែន” តើត្រឹមត្រូវដែរ ឬទេ?បន្ទាប់មក យើងរាល់គ្នា បានទទួលការបើកសម្តែង នៅថ្ងៃចុងក្រោយនេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បី ឲ្យ ពួកកូនក្រមុំរបស់ទ្រង់បានរួមគ្នា។ គ្មានគ្រាណាឡើយដែលបានសន្យានោះ។ គឺទ្រង់បានសន្យានៅក្នុងគ្រានេះ។
គម្ពីរម៉ាឡាគី ៤, លូកា១៧:៣០, យ៉ូហាន ១៤:១២ និងយូអែល ២:៣៨។ សេចក្តីសន្យាទាំងនោះគឺត្រូវដូចជា អ្វី ដែលលោកយ៉ូហានបាទីស្ទ បានសំគាល់ពីខ្លួន គាត់នៅក្នុងព្រះគម្ពីរ។
83
ព្រះយេស៊ូវ ទ្រង់បានសំគាល់ពីអង្គទ្រង់។ តើពួកគេបាននិយាយអ្វីខ្លះ? “នៅឯទីរហោស្ថានមានមនុស្សម្នាក់ គឺជាលោកយ៉ូហាន”។ ពួកជំនុំ មិនបានទទួលគាត់នោះ ឡើយ។ យ៉ាងណាម៉ិញតើពួកជំនុំនឹងទទួលវាដែរឬទេនៅថ្ងៃនោះ។
84
ប៉ុន្តែចំពោះអ្នកដែលព្រះបានរើសតាំងទ្រង់កំពុងតែត្រាស់ហៅពួកគេ។ ចំពោះអ្នករើសតាំង ពួកគេបានដឹងហើយ។ ការត្រាស់ហៅកូនក្រមុំដ៏បរិសុទ្ធ ដែលជាព្រះបន្ទូល គឺជាពួកជំនុំចុងក្រោយដែលជាស្រ្តីដែលបានរើសតាំង សម្រាប់ ព្រះអម្ចាស់យេស៊ូវនៃយើង។ ប្រសិនបើព្រះយេស៊ូវទ្រង់គឺជាព្រះបន្ទូល.....តើមានមនុស្សប៉ុន្មាននាក់ជឿដល់ការនេះ?មែនហើយ! កូនក្រមុំគឺជាផ្នែកមួយនៃកូនកំលោះ។ ដូច្នេះ កូនក្រមុំ មិនមែនជានិកាយនៅក្នុងក្រុមណាមួយឡើយ គឺគេ ត្រូវតែបានព្រះបន្ទូលបើកសម្តែងដល់គេ គឺត្រូវតែធ្វើជាកូនក្រមុំនៃព្រះគ្រីស្ទ។ទ្រង់មានបន្ទូលថា ទ្រង់នឹងធ្វើវា។
ទ្រង់មិនដែលបោះបង់ចោលផ្លូវរបស់ទ្រង់ឡើយ។ទ្រង់តែងតែធ្វើទៅតាមផ្លូវរបស់ទ្រង់។ ទ្រង់បានធ្វើវាគ្រប់ពេល តាមការរៀបចំរបស់ទ្រង់។ទ្រង់ក៏បានធ្វើវាម្តងទៀត។ ទ្រង់បានត្រាស់ហៅ កូនក្រមុំដ៏បរិសុទ្ធរបស់ទ្រង់ នៅក្នុងថ្ងៃចុងក្រោយ។ ស្ត្រីដ៏ស្រស់ស្អាតឈ្មោះ រេបេកា កំពុងតែរង់ចាំប្តីរបស់នាង ឈ្មោះអ៊ីសាក។ តើនោះគឺជាពេលវេលាដ៏អស្ចារ្យយ៉ាងណា!។
នៅទីនេះ វាបាននាំទៅកាន់ ការមើលឃើញ ក្នុងសៀវភៅពីរ ដែលជាសេចក្តីអាថ៌កំបាំងដល់លោកអ្នក នៅពេល ដែលលោកអ្នកអាន សៀវភៅនៅគ្រាពួកជំនុំទី៧។ មានសៀវភៅពីរ។ជាសៀវភៅជីវិត ដែលលោកអ្នកអាចចុះឈ្មោះ របស់លោកអ្នកនៅក្នុងសៀវភៅនោះបានហើយវាក៏មិនដែលបាត់ទៅណាឡើយ ហើយអ្នកផ្សេងទៀត និយាយថា គាត់អាចដកឈ្មោះរបស់គាត់ចេញពីសៀវភៅជីវិតបាន។ការនេះ នាំមកនូវការមើលឃើញដ៏ល្អអស្ចារ្យ។
85
ជីវីតគឺជាការដ៏ពិសិដ្ឋនៅចំពោះព្រះ ហើយវាក៏បានចុះនៅក្នុងសៀវភៅរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់ទ្រង់គឺជាមេផ្តើមនៃជីវិត។ តើបងប្អូនជឿដែរឬទេ? តែជីវិតធម្មជាតិរបស់យើងរាល់គ្នា ដែលមាននោះគឺនឹងខូចបង់ទៅ។ វាគឺពិតជា ជីវិតដែលល្អដែលបានផ្តើមឡើង ប៉ុន្តែ វាក៏បានខូចបង់ទៅដោយសារកំណើតនៃធម្មជាតិ។
ជីវិតដំបូងត្រូវបានកើងឡើង ដោយការបង្ករកំណើតដោយធម្មជាតិ។ គឺជាសកម្មភាពជាធម្មជាតិរបស់មនុស្សដែលបុរស ហើយនិងស្ត្រីបានរួមរស់នឹងគ្នា នោះក៏បាននាំមកនូវ ជីវិតដំបូងរបស់លោកអ្នកមក។ហើយនោះគឺជាការចូល រួមគ្នារវាង អំពើបាប និងសេចក្តីស្លាប់!
តើអាចឲ្យយើងភ្លេចពីការមើលឃើញ គ្រាប់ពូជរបស់សត្វពស់យ៉ាងដូចម្តេចបាន?
86
លោកអ្នក ឃើញថាស្ត្រី្តត្រូវបាន បញ្ឆោតដោយសត្វពស់។ ព្រះជាម្ចាស់ទ្រង់បានជ្រាបហើយ.....បើសិនជាទ្រង់មិនជ្រាបកាលពីដំបូង រហូតដល់ថ្ងៃចុង ក្រោយទេ នោះទ្រង់មិនមែនជាព្រះឡើយ។ ទ្រង់មិនចេញប្រួលប្រែឡើយ......ទ្រង់ជាព្រះប្រកបដោយសព្វញ្ញូវញាណ ទ្រង់គង់នៅគ្រប់ទីកន្លែង ទ្រង់ជ្រាបគ្រប់ការទាំងអស់ទ្រង់គង់នៅអស់កល្បជានិច្ច។ ទ្រង់ក៏បានបង្កើតស្រ្តីមក។ នៅពេល នោះបុរសមិនទាន់មានប្រពន្ធនៅឡើយទេ។ ប្រពន្ធ និងប្តី គឺដូចគ្នា។ ពួកគេមានវិញ្ញាណនៅក្នុងខ្លួនរបស់ពួកគេ។ ពួកគេ ក៏បានបង្កើតកូនឡើង បន្ទាប់ពីទ្រង់បានបង្កើតអ្វីៗទាំងអស់ចប់សព្វគ្រប់។គ្មានសត្វញីណាមួយ ដែលព្រះជាម្ចាស់ ទ្រង់បានបង្កើតមក អាចធ្វើដូចជានាងបានឡើយ។នាងក៏បានធ្វើវាឡើង។ ទ្រង់ដឹងថា នាងនឹងធ្វើវា។ បើសិនជាទ្រង់មិន ជ្រាបអំពីការនេះទេនោះទ្រង់មិនមែនជាព្រះឡើយ។
ដ្បិតការកំណត់ទុកនោះគឺស្ថិតនៅលើព្រះជាម្ចាស់ ដែលទ្រ់នឹងបើកបង្ហាញឲ្យឃើញ។ ទ្រង់គឺជាព្រះសង្គ្រោះ។ នៅគ្រប់ផ្លូវរបស់ទ្រង់ សុទ្ធតែល្អឥខ្ជោះ ហើយក៏មិនដែលបរាជ័យឡើយ។ អូ!ចូរពួកយើងកុំធ្វើដូចជាកូនក្មេងឡើយ តែចូរធ្វើដូច ជាមនុស្សប្រុសស្រី ដែលជាមនុស្សធំវិញ។យើងរាល់គ្នាបានមកដល់ផ្លូវចុងក្រោយហើយ។
87
វាគឺជាធម្មជាតិទាំងឡាយដែលធ្លាក់ចូលទៅក្នុងសេចក្តីស្លាប់។ ប្តីទី១របស់អ្នក ធ្លាប់បានគ្រប់គ្រងលើអ្នកតាមកំណើត ធម្មជាតិ។ អ្នកស្រឡាញ់ដល់លោកីយនេះ ដោយព្រោះអ្នកគឺជាផ្នែកមួយនៃលោកីយនេះ។តើត្រឹមត្រូវទេ? ពីព្រោះធម្មជាតិ របស់អ្នក បានធ្វើឲ្យអ្នកស្រឡាញ់ដល់លោកីយព្រោះអ្នកគឺជាអ្នកផ្នែកមួយនៃវា។ លោកអ្នកគឺជាផ្នែកមួយនៃធម្មជាតិ។ តើបងប្អូនជឿទេ?នោះហើយគឺជានិស្ស័យរបស់លោកអ្នក។ ហេតុនេះ លោកអ្នកត្រូវតែកើតជាថ្មីម្តងទៀត។ លោកអ្នកត្រូវតែនៅដាច់ដោយឡែក។ លោកអ្នកត្រូវតែឲ្យប្តីទី១ បានស្លាប់សិន។លោកអ្នកមិនអាចរស់នៅជាគាត់...... លោកអ្នកមិន អាចនិយាយថា “ខ្ញុំនឹងលែងលះគាត់” អត់ទេ!លោកអ្នកមិនអាចសរសេរលិខិតលែងលះគាត់ ហើយអ្វីៗទាំងអស់បានចប់ នោះទេ។លុះត្រាតែគាត់បានស្លាប់សិន! ជាធម្មជាតិអ្វីៗ ទាំងអស់ត្រូវតែស្លាប់!គ្រប់ចំណុចទាំងអស់ដែលពាក់ព័ន្ធនិង គាត់ត្រូវតែស្លាប់ជាដាច់ខាត។លោកអ្នកត្រូវកើតជាថ្មីម្តងទៀត ជាមួយនឹងលក្ខណៈថ្មីមួយទៀតវិញ។
88
ឈ្មោះដំបូងដែលបានដាក់តាំងពីកើតមក នោះបានកត់ទុកនៅក្នុងសៀវភៅជីវិតហើយ ព្រមទាំងសកម្មភាពទាំងឡាយដែលលោកអ្នកបានប្រព្រឹត្ត ក៏ត្រូវបានសរសេរចុះមកដែរ។ អ្វីៗសព្វបែបយ៉ាងដែលលោកអ្នកបានធ្វើនៅក្រោម និស្ស័យចាស់នោះ ត្រូវបានកត់ទុកនៅក្នុងសៀវភៅជីវិតរួចហើយ។
នៅក្នុងគម្ពីរដានីញ៉ែលបានចែងថា នៅពេលដែលគាត់បានមកដល់ថ្ងៃនៅជាន់មុន គាត់ឃើញអ្នកនោះមានសក់ សដូចជារោមចៀម ហើយមានមនុស្សរាប់ពាន់នាក់បានចូលមកជាមួយគាត់ ដើម្បីបំរើដល់គាត់។ បន្ទាប់មក សៀវភៅក៏ បានបើកឡើងហើយសៀវភៅមួយទៀតក៏បានបើកឡើង គឺជាសៀវភៅជីវិត។
89
ហើយមានពួកបរិសុទ្ធបានឈនៅទីនោះ ស្រាប់ដែលជាពួកជំនុំ គឺជាកូនក្រមុំរបស់ព្រះ។
ប៉ុន្តែនៅពេលដែលលោកអ្នកបងប្អូនបាន ដាច់ចេញពីការរួបរួម ដោយបានស្លាប់ខាងឯព្រលឹងវិញ្ញាណ......នោះ គឺជាសេចក្តីប៉ងប្រាថ្នាពីធម្មជាតិរបស់លោកអ្នក ដែលចង់កាត់សក់ខ្លី ស្លៀកពាក់ខ្លីៗនិងតុបតែងមុខមាត់ជាដើម។ សេចក្តីប៉ងប្រាថ្នាពីធម្មជាតិរបស់លោកអ្នក គឺចង់បានប្រាជ្ញាធ្វើជាមនុស្សឆ្លាត ហើយដឹងអ្វីៗច្រើនជាងអ្នកដទៃ។ នេះ ហើយគឺជាអ្វីៗដែលនាងអេវ៉ាចង់បានដែរ។
លោកអ្នកបងប្អូនអាចនិយាយថា“លោក ដូចជានិយាយជ្រៅបន្តិចហើយ ដោយចោទថា...... ខ្ញុំបានទទួល សញ្ញាបត្រថ្នាក់បណ្ឌិត......”បងប្អូនអើយ! ការនោះនឹងធ្វើឲ្យលោកអ្នកបងប្អូននៅឆ្ងាយពីព្រះជាម្ចាស់ បើគ្រប់ពេលបងប្អូនបានបន្ថែមពួកវាចូលមក ម្តងមួយៗនោះ។ ត្រឹមត្រូវណាស់ វាគឺជាការពិតនេះហើយគឺជាអ្វីដែល នាងអេវ៉ាបានចាប់ យកមក។
90
នាងបានមានផ្ទៃជាមួយនឹងការទាំងអស់នោះ។ នេះហើយគឺជាអ្វីដែលពួកជំនុំមាននៅសព្វថ្ងៃនេះតាមរយៈការ សិក្សានៅសាលាព្រះគម្ពីរ និងពួកបញ្ញាវន្តជាដើម។ ចូរមើលចុះ!ម្នាក់ៗសុទ្ធតែមានគំនិតទាស់ទែងគ្នា វាគឺជារឿងដែលស្មុគ ស្មាញធំណាស់។ គឺពិតដូចជាព្រះគម្ពីរបានចែងមែន គឺអំពីពួកបាប៊ីឡូន!
ពួកកូនក្រមុំបានដឹងពីទីកន្លែង ដែលពួកគេឈរ។ តែមានតិចណាស់ ដែលបានសង្គ្រោះ។ គឺពិតជាតិចណាស់។ តែលោកអ្នកនិយាយថា “ពួកគេបានប្រាប់ថា មានរាប់ពាន់នាក់” បាទ! ប៉ុន្តែពួកគេបានបង្កើតក្រុមទាំងនោះមក អស់រយៈ កាល២០០០ ឆ្នាំមកហើយ គឺនៅគ្រានីមួយៗក៏មានក្រុមនីមួយៗបានចេញមកដែរ។ ដូចជានៅ គ្រាលោក Luther ពេលគាត់ បានស្លាប់ហើយនោះក៏មានគេបង្កើតនិកាយមួយតាមឈ្មោះរបស់គាត់ចេញមក។ បន្ទាប់មក គ្រាលោក Wesley ក្រោយមកក៏មកដល់គ្រាថ្ងៃបុណ្យទី៥០ ហើយក្រុមផ្សេងៗក៏បានកើតចេញមក។ មានដូចជាក្រុមតូចជាច្រើនបានចេញមកពី សាខានិកាយ បាបទីស្ទ ប្រេសប៊ីធើរៀន មេតូឌី ណាសារ៉ែន Pilgrim បរិសុទ្ធ និងក្រុមផ្សេងៗទៀត។សាខាទាំងអស់ នោះបានចេញមក ដូចជាស្លឹកឈើលាស់អញ្ចឹង។
91
ប៉ុន្តែចូរចាំថា នៅវេលាដែលមកដល់ គ្រាប់ស្រូវនឹងទុំ ហើយលោកអ្នកឃើញថាពេលដែលស្រូវត្រូបានច្រូតអស់ នោះអ្វីៗដែលនៅជាប់នឹងដើម ដែលជាជញ្ជ្រាំងនិងត្រូវបានងាប់អស់។ ហាលេលូយ៉ា! តើលោកអ្នកអាចមើលឃើញទី កន្លែងដែលយើងកំពុងតែឈរទេឬអី?ជីវិតគឺមាននៅក្នុងគ្រាប់ម្តងទៀត! តើគឺជាអ្វីទៅ? គឺជាជីវិត ដែលដូចទៅនឹងជីវិតនៅក្នុងគ្រាប់ពូជ ដែលបានដាំនៅក្នុងដីដែរ! ជាព្រះយេស៊ូវដដែលបានគង់នៅក្នុងកូនក្រមុំ។ជាអំណាចចេស្តាដដែល ជា ពួកជំនុំដដែល និងជាព្រះបន្ទូលដដែល។
គឺជាព្រះបន្ទូលដដែលបាននាំជីវិតទាំងនេះចេញមក។ ហើយគ្រប់ជីវិតទាំងអស់ ដែលបានចេញមកពីការជ្រើស រើស ឥឡូវនេះក៏មានរូបរាងឡើង រង់ចាំការលើកឡើងទៅស្ថានសួគ៌! លោកអ្នកបានត្រូវបានញែកចេញពីជីវិតស្លាប់ខាង ឯវិញ្ញាណហើយ។ ឥឡូវនេះ បងប្អូនបានកើតជាថ្មីហើយ ឬក៏បានរៀបការម្តងទៀតគឺជាព្រះវិញ្ញាណថ្មី មិនមែនជាជីវិត ខាងឯលោកីយនេះឡើយ ប៉ុន្តែគឺជាជីវិតអស់កល្បវិញ។ ជីវិតនោះនឹងនៅជាមួយនឹងលោកអ្នកបងប្អូន។
92
សៀវភៅចាស់របស់លោកអ្នកបានទៅបាត់ជាមួយនឹងជីវិតចាស់របស់លោកអ្នកហើយ។ឥឡូវនេះ ឈ្មោះរបស់ លោកអ្នកបងប្អូនដែលបានកត់ទុកនៅក្នុងសៀវភៅចាស់នោះ...... ត្រូវបានផ្លាស់ប្តូរហើយ។លោកអ្នកនឹងសួរថា “តើលោក ចង់ប្រាប់ខ្ញុំថា សៀវភៅចាស់របស់ខ្ញុំ......?”ព្រះជាម្ចាស់ទ្រង់បោះវាចូលទៅក្នុង សមុទ្រនៃការបំភ្លេចចោលរបស់ទ្រង់ ហើយ។លោកអ្នកបានឈរនៅយ៉ាងល្អឥតខ្ជោះ នៅចំពោះព្រះជាម្ចាស់។
ឥឡូវនេះឈ្មោះរបស់លោកអ្នក ត្រូវបានកត់ទុកនៅក្នុងសៀវភៅថ្មីហើយ។ មិនមែនជាសៀវភៅជីវិតឡើយ គឺជាសៀវភៅជីវិតប្រោសលោះរបស់កូនចៀម។ មិនមែនជាសៀវភៅនិស្ស័យចាស់របស់លោកអ្នកឡើយ ប៉ុន្តែគឺជាសៀវភៅកូនក្រមុំថ្មីរបស់លោកអ្នកវិញ ហាលេលូយ៉ា!។ ជីវិតថ្មីរបស់ប ងប្អូន គឺស្ថិតនៅក្នុងសៀវភៅជីវិតនៃកូនចៀមវិញគឺជាលិខិត អាហ៍ពិពាហ៍របស់បងប្អូន ហាលេលូយ៉ា! គឺជាជីវិតអស់លក្បដ៏ពិតដែលមានតំាងពីដំបូងមកម្លេះ។
ឥឡូវនេះបងប្អូនមិនត្រឹមតែទទួលបានការអត់ទោសតែប៉ុណ្ណោះទេ តែបងប្អូនក៏បានរាប់ជាសុចរិតទៀត។សូមថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់!។ គម្ពីររ៉ូម ៥:១ បានចែងថា “ដូច្នេះដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការ ជឿ......” ។
93
ចូរមើលព្រះបន្ទូល នៅត្រង់នេះមិនមែនមានន័យថា យើងបានអត់ទោសឡើយ។ ព្រះបន្ទូលត្រង់នេះ ចង់ មានន័យថាយើងបានរាប់ជាសុចរិត។ វាមិនមែនមានន័យថា លោកអ្នកត្រូវបាន “អត់ទោសនោះទេ” ឧទាហរណ៍ លោកអ្នកបានឮថា ខ្ញុំបានផឹកស្រវឹង ហើយធ្វើការអាក្រក់ផ្សេងៗចេញមក។ ក្រោយមក លោកអ្នកក៏បានដើរចូលមកហើយ និយាយមកកាន់ខ្ញុំ...... លោកអ្ននបានដឹងថា ខ្ញុំមិនបានធ្វើការទាំងនោះទេនោះលោកអ្នកក៏និយាយថា “បងប្រុសBranham ខ្ញុំបានអត់ទោសឲ្យលោកហើយ” បានអត់ទោសឲ្យខ្ញុំឬ? ខ្ញុំមិនបានធ្វើវាទាល់តែសោះ។
ឥឡូវនេះប្រសិនបើខ្ញុំបានធ្វើវាមែន នោះខ្ញុំមានកំហុសហើយ។ នោះលោកអ្នកអាចអត់ទោសឲ្យខ្ញុំហើយខ្ញុំក៏ លែងមានកំហុតទៀត ប៉ុន្តែខ្ញុំមិនទាន់បានរាប់ជាសុចរិតឡើយ ពីព្រោះខ្ញុំបានធ្វើការទាំងនោះមែន។ប៉ុន្តែពាក្យថា រាប់ជាសុចរិត “គឺជាអ្វីដែលអ្នកមិនបានធ្វើវា” គឺមិនយល់អ្វីទាំងអស់។ តើវាកើតឡើងយ៉ាងដូចម្តេច?នៅក្នុងសៀវភៅ សមុទ្រនៃការបំភ្លេចចោល គឺសៀវភៅចាស់របស់លោកអ្នកនិងអាហ៍ពាហ៍ដែលបានលែងលះ ហើយនិងសេចក្តីស្លាប់វាមិនស្ថិតនៅក្នុងការចងចាំរបស់ព្រះជាម្ចាស់ទៀតឡើយ។ អាម៉ែន! លោកអ្នកបានរាប់ជាសុចរិតហើយ។“ដូច្នេះ ដែល យើងរាល់គ្នាបានរាប់ជាសុចរិត......”។ លោកអ្នកបានបដិសេធចោលថាលោកអ្នកមិនដែលបានធ្វើវាឡើយនៅកន្លែង នោះ! តែការចាស់របស់លោកអ្នកគឺបានកត់ចុះនៅក្នុងសមុទ្រនៃការបំភ្លេចចោលរបស់ព្រះជាម្ចាស់ហើយ។ លោកអ្នកមិនបានរៀបការជាមួយនឹងវា ដើម្បីចាប់ផ្តើមឡើយ។ ទ្រង់គឺជាកូនកម្លោះទ្រង់បានទទួលសេចក្តីអាម៉ាស់របស់លោកអ្នក មកលើអង្គទ្រង់។ ទ្រង់បានទទួលវាជំនួសលោកអ្នកដ្បិតលោកអ្នក ជាអ្នកដែលបានកំណត់ទុកមកថា គឺជាកូនក្រមុំរបស់ ទ្រង់តាំងពីមុនកំណើតលោកីយម្លេះ ដ្បិតព្រះគម្ពីរបានចែងដូច្នោះ។លោកអ្នកគឺជាគ្រាប់ពូជដែលព្រះបានរៀបចំទុក។
94
តើយើងបានធ្វើការនេះយ៉ាងដូចម្តេច?លោកអ្នកត្រូវបានបញ្ឆោតឲ្យធ្លាក់ទៅក្នុងការនោះ ដោយសារការរៀបការទី ១របស់លោកអ្នកគឺជាម្តាយផិតក្បត់របស់លោកអ្នកគឺជានាងអេវ៉ា វាមិនមែនជាកំហុសរបស់លោកអ្នកឡើយ។ តាមរយៈកំណើតពីធម្មជាតិរបស់លោកអ្នក គឺលោកអ្នកបានកើតមកតាមរយៈនាងអេវ៉ាដែលជាអ្នកប្រព្រឹត្តអំពើផិតក្បត់។ នេះ ហើយគឺជាហេតុផលដែលលោកអ្នកបងប្អូនបានកើតមកជាមនុស្សផិតក្បត់។ លោកអ្នកបានកើតមកជាប់មានបាបហើយ ត្រឹមត្រូវណាស់លោកអ្នកត្រូវបានបញ្ឆោតចូលទៅក្នុងនោះ។ លោកអ្នកពុំចាំបាច់...... វាមិនមែនជាកំហុសរបស់លោកអ្នកទេ។ លោកអ្នកមិនដែលធ្វើវាឡើយ តែដោយព្រោះតែជីវិតដ៏តូចមួយនោះ រស់នៅក្នុងលោកអ្នកនៅមុនកំណើត លោកីយមកម្លេះ...... ព្រះជាម្ចាស់ទ្រង់បានដាក់ឈ្មោះរបស់លោកអ្នកនៅក្នុងសៀវភៅជីវិតរបស់កូនចៀមហើយ។
95
វាដូចជារឿងកូនឥន្រ្ទីតូច ដែលខ្ញុំបាននិទានអញ្ចឹង លោកអ្នកបងប្អូនទាំងអស់ធ្លាប់បានឮហើយ។មានពេលមួយ មានកសិករវ័យចំណាស់ម្នាក់ គាត់បានចិញ្ចឹងមេមាន់មួយហើយមេមាន់នោះក៏បានក្រាបពង តែមិនមានពងច្រើននោះទេ ក្រោយមកគាត់ក៏រើសបានពងសត្វឥន្ទ្រីមួយ ហើយគាត់ក៏យកពងនោះទៅឲ្យមេមាន់របស់គាត់ក្រាប។ នៅពេលដែលពងឥន្ទ្រីនោះបានញាស់មក គេមើលមកជាកូនមាន់ដែលគួរឲ្យចង់សើចណាស់ព្រោះវាមានរូបរាងខុសគេ។ តែកូនឥន្រ្ទីនោះ ក៏នៅតែដើរតាមមេរបស់វា ដែលជាមេមាន់នោះធ្វើសម្លេង “គ្រុកៗៗ.....” ហើយកូនឥន្រ្ទីតូចនោះនិយាយថា “ខ្ញុំមិនស្គាល់ថាសម្លេងនោះគឺជាសម្លេងអ្វីនោះទេ ប៉ុន្តែខ្ញុំនឹងធ្វើតាមម្តាយរបស់ខ្ញុំទាំងអស់”
ហើយនៅពេលដែលកូនឥន្រ្ទីនោះបានដើរតាមម្តាយរបស់វាដែលជាសត្វមាន់ ក្បែរជង្រុកស្រូវវាក៏ចាប់ផ្តើមកោស គំនរជីអាចម៍សត្វ រីឯមេមាន់វិញ បានធ្វើសម្លេង “គ្រុកៗៗនេះជាចំណីល្អៗ។ កូនៗ ចូរមកញុំជាមួយគ្នាទៅ”។ តែកូន ឥន្ទ្រីតូចនោះ មិនអាចញុំចំណីដូចជាកូនមាន់ឯទៀតបានឡើយ។តែវាបានដើរតាមមេមាន់ ដូចកូនមាន់ឯទៀតៗ ប៉ុន្តែវា មិនដឹងអ្វីឡើយ។ វាមិនដឹងថាត្រូវធ្វើអ្វីនោះទេ។ បន្ទាប់មក មេមាន់បានចេញទៅរកបានចំណីនេះ ចំណីនោះ ហើយកូនឥន្រ្ទីនោះក៏ចេះតែញុំាវាទៅ។ វាមិនដឹងថា ត្រូវញុំដូចម្តេចទេប៉ុន្តែវាបានឃើញកូនមាន់ទាំងអស់បានធ្វើបែបនោះ។ វា មើលទៅដូចជាមានអ្វីចម្លែកចំពោះកូនឥន្រ្ទីនោះ តែវាពុំបានដឹងឡើយ។
96
នៅថ្ងៃមួយ ស្រាប់តែមេឥន្រ្ទីនោះ បានដឹងថានាងបានក្រាបចំនួនពីរ។ពេលនោះ នាងក៏បានចាប់ផ្តើម ស្វែងរកពង មួយ ដែលបានបាត់ទៅនោះ។ នាងហើរចុះ ហើរឡើងស្វែងរក ដូចជាព្រះវិញ្ញាណបរិសុទ្ធដ៏អស្ចារដែរ។ រហូតដល់ថ្ងៃមួយ មេឥន្រ្ទីនោះក៏បានហើរពីលើបរិវេណជង្រុកស្រូវនោះជាទីកន្លែងដែលសត្វចូលចិត្តគុំគ្នារកចំណីនៅទីនោះ។ នាងបានមើល ចុះមកក្រោមហើយនាងក៏បានឃើញកូនរបស់នាង ជាសត្វឥន្រ្ទីតូចមួយនោះ។ នាងបានស្រែកហៅកូនរបស់នាង។សម្លេង នោះហើយ វាគឺជាសម្លេង ដែលលាន់ឮចេញពីចិត្តរបស់កូនឥន្រ្ទីនោះ។
“អូ! មែនហើយគឺជាសម្លេងនោះ!”
អូ! សូមអនុញ្ញាតឲ្យ ជីវិតដែលព្រះជាម្ចាស់ទ្រង់បានរៀបចំទុកជាសម្លេងតន្រ្តីនៅក្នុងចិត្តរបស់បងប្អូន គឺដូចជាបានស្តាប់ នូវព្រះបន្ទូលព្រះ!វាដឹងថា វាគឺជាសេចក្តីពិត។ វាបានចូលរួមក្នុងក្រុមសត្វមាន់ទាំងនោះយូរមកហើយ៖ដោយគេបានស្រែកថា៖ “សូមមកចូលរួមជាមួយនឹងពួកយើងមក។ ចូរទៅជាមួយនឹងពួកយើងទៅ។ យើងនឹងចូលរួមក្នុងពិធីជប់លៀង។ យើងនឹងមាននេះយើងនឹងមាននោះ...”។ ឥឡូវនេះ វាមិនមែនជាសម្លេងដែលត្រឹមត្រូវទៀតឡើយ ដល់កូនឥន្រ្ទីតូចនោះ។
មេមាន់បាននិយាយទៅកាន់កូនឥន្រ្ទីនោះថា “មកកូនប្រុស!តើកូនមិនមែនជាអ្នកដែលរស់នៅក្នុងក្រុមរបស់ យើងទេឬអី? កូនជាកូនប្រុសរបស់ម៉ែ។គឺជាកូនជាកម្មសិទ្ធរបស់ម៉ែ”
កូនឥន្រ្ទីនោះនិយាយថា “ម៉ា ម៉ា សម្លេងនោះដូចជាការពិតណាស់។តើកូនអាចនឹងចេញពីទីនេះបានយ៉ាងដូចម្តេចទៅ?”
“គ្រាន់តែកូនលោតឡើងមក ម៉ែ នឹងមកចាប់កូនយកទៅ” នេះជាអ្វីដែលកូនត្រូវធ្វើ។
97
ព្រះបន្ទូលរបស់ព្រះនឹងបើកសម្តែងឲ្យមនុស្សទាំងឡាយបានឃើញថា គេបានកើតមកជាកូនរបស់ព្រះ ដែលព្រះជាម្ចាស់ទ្រង់បានរៀបចំជីវិតរបស់ពួកគេនៅក្នុងគ្រានេះគេនឹងស្គាល់ព្រះបន្ទូលទ្រង់ជាពិតប្រាកដ ថាទ្រង់គឺជាព្រះដែលគង់ នៅស្ថានសួគ៌។ លោកលូធើ បានឃើញព្រះបន្ទូលទ្រង់ក្នុងគ្រារបស់គាត់ហើយ។ លោក Wesley បានឃើញព្រះបន្ទូលទ្រង់ក្នុង គ្រារបស់គាត់ហើយ។ ពួកថ្ងៃបុណ្យទី៥០ ក៏បានឃើញដែរ។ចុះតើលោកអ្នកបងប្អូនវិញ? ពួកគេបាន ចូលទៅក្នុងនិកាយរបស់ពួកគេ។ ព្រះបន្ទូលទ្រង់នឹងកាត់ទោសពួកគេគឺទ្រង់មានបន្ទូលដល់លោកអ្នក នូវអ្វីដែលយើង រាល់គ្នាមាននៅសព្វថ្ងៃនេះ គឺដូចជាគម្ពីរម៉ាឡាគី៤ បានចែង។ តើបងប្អូនមើលឃើញអ្វី? តើលោកអ្នកនឹងរកមើលអ្វី? អាម៉ែន។
យើងរាល់គ្នានៅទីនេះគឺជាសត្វឥន្រ្ទីពិតប្រាកដ។ “ចៀមរបស់ខ្ញុំស្គាល់សម្លេងរបស់ខ្ញុំណាស់វាមិនតាមអ្នកផ្សេង ឡើយ” តើហេតុអ្វីទៅ? ដ្បិតគេជាអ្នកដែលព្រះបានកំណត់ទុកស្រេចហើយ។ លោកអ្នករាល់គ្នាត្រូវបានព្រះកំណត់ទុក មកហើយថាជាកូនរបស់ព្រះ។លោកអ្នកបាននៅជាមួយនឹងព្រះតាំងពីមុនកំណើតលោកីយមកម្លេះ។ នៅគ្រានេះ លោកអ្នកគឺជាមនុស្សដែលព្រះបានសម្តែងមក សម្រាប់ថ្វាយការគោរពនិងថ្វាយសិរីរុងរឿងរបស់ទ្រង់។ តើអាចឲ្យលោកអ្នក ធ្វើយ៉ាងដូចម្តេចបាន បើគ្មានការគោរពចំពោះព្រះបន្ទូលព្រះនិងនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះនោះ? មែនហើយ! លោកអ្នកគឺជាផ្នែកមួយដែលព្រះបន្ទូលទ្រង់បានកំណត់ទុកមក ដោយព្រោះព្រះជាម្ចាស់ទ្រង់គឺជាព្រះបន្ទូល។ តើបងប្អូនជឿទេ?
អញ្ចឹង!បើសិនជាទ្រង់គឺជាព្រះបន្ទូល “កាលដើមដំបូងឡើយមានព្រះបន្ទូល” ហើយបើសិនជាព្រះបន្ទូលគឺជាព្រះអញ្ចឹងលោកអ្នកនៅក្នុងព្រះហើយ។ ព្រះបន្ទូល គឺជាផ្នែកមួយដែលលោកអ្នកសម្តែងចេញមកនៅក្នុងមានព្រះ តាំងពីមុន កំណើតលោកីយមកម្លេះ។ ទ្រង់ទតឃើញលោកអ្នករាល់គ្នាហើយ។ទ្រង់ក៏ស្គាល់លោកអ្នកផង។ ទ្រង់បានរៀបចំលោក អ្នកជាស្រេចទៅហើយ។ ខ្ញុំបានជម្រាបប្រាប់ដល់លោកអ្នកបងប្អូនហើយថាគឺដូចជាកូនឥន្រ្ទីតូចនោះអញ្ចឹង វាបាន ស្គាល់សម្លេងមេរបស់វា ដូច្នេះតើមិនឲ្យអ្នកដែលកើតជាថ្មីយ៉ាងពិតប្រាកដ ស្គាល់សម្លេងព្រះម្ចាស់ ទ្រង់មានបន្ទូលមក កាន់ពួកគេតាមរយៈព្រះបន្ទូលទេឬអី?នៅពេលនោះ ពួកគេបានឃើញ ព្រោះព្រះបន្ទូលទ្រង់បានបង្ហាញឲ្យគេឃើញ។
98
នៅពេលដែលកូនឥន្រ្ទីនោះបានងើយឡើងទៅលើ វាមិនបានឃើញដូចជា មេមាន់ចាស់នេះ ធ្វើសម្លេង “ក្រុកៗៗ” ឡើយដោយស្រែកថា “មកចូលរួមជាមួយនឹងពួកយើងទៅ មកយើងនាំគ្នាទៅកាន់ទៅនោះ ទៅកាន់ទីនេះ”។បានឃើញ សត្វឥន្រ្ទីដែលហើរនៅខាងលើនោះ គឺវាចង់ក្លាយដូចជាមេឥន្រ្ទីនោះណាស់ដែលអាចហើរខ្ពស់លើអាកាសបាន ហើយ ស្រែកឡើងដោយសេរីភាព គឺវាហើរខ្ពស់លើអស់ទាំងសត្វត្មានិងអ្វីៗទាំងអស់នៅលើផែនដីទៅទៀត។ ហាលេលូយ៉ា! វាចង់ក្លាយដូចជាសត្វឥន្រ្ទីនោះណាស់ពីព្រោះអ្វីដែលនៅខាងក្នុងខ្លួនវានោះ តែងតែទាមទារបែបនោះ។
99
ហើយអ្នកដែលបានកើតនៅក្នុងព្រះដែលជាកូនរបស់ព្រះ ត្រូវតែមានលក្ខណៈដូចព្រះ។ គេត្រូវតែគោរពដល់ព្រះហើយគេគឺជាផ្នែកមួយនៃព្រះបន្ទូលព្រះ។
នៅថ្ងៃចុងក្រោយនេះ នៅពេលដែលកូនក្រមុំនេះមានលក្ខណៈដូចពិបា្រកដ នៅក្នុងអំណាចចេស្តានៃព្រះ ដែល ទ្រង់គង់ នៅតាំងដើមដំបូងឡើយគេនឹងចេញមកពីក្រុមទាំងនោះ ហើយពួកក្រុមទាំងនោះមិនអាចធ្វើអ្វីបានសោះឡើយ។
100
ពួកគេនឹងបានឃើញ នៅថ្ងៃរបស់ពួកយូដាគេនឹងឃើញការដ៏ពិតនៅចំពោះមុខរបស់ពួកគេ ដូចជាពួកហោរាបាន ទាយហើយថា គឺជាទ្រង់។ទ្រង់មានបន្ទូលថា “ចូរស្វែងរកនៅក្នុងព្រះគម្ពីរចុះ៖ នៅក្នុងចំណោមពួកអ្នករាល់គ្នាគិតថា អ្នក រាល់គ្នាមានជីវិតអស់កល្បហើយ៖ ពួកគេបានធ្វើបន្ទាល់ពីខ្ញុំ” “បើសិនជាខ្ញុំមិនបានធ្វើការរបស់ព្រះវរបិតាខ្ញុំទេចូរកុំជឿខ្ញុំអី។ ប៉ុន្តែ អ្នករាល់គ្នាមិនបានជឿដល់ខ្ញុំទេ គឺជឿលើកិច្ចការដែលខ្ញុំបានធ្វើវិញ”។
ពួកគេនិយាយថា “ពួកឰយុកោរបស់យើងខ្ញុំបរិភោគតែនំម៉ាណា នៅទីរហោស្ថានអស់៤០ឆ្នាំ។ យើងរាល់គ្នា ដឹងហើយថាយើងរាល់គ្នាកំពុងតែនៅទីណានោះ”។
ទ្រង់មានបន្ទូលថា “ពួកគេគ្រប់គ្នាបានស្លាប់ហើយ”។នោះគឺជាការដាច់ចេញដ៏អស់កល្ប គឺគ្រប់គ្នាបានស្លាប់ អស់ហើយ លើកលែងតែបីនាក់ប៉ុណ្ណោះ។គឺមនុស្សនាក់បានចេញមកពីក្នុងចំណោមមនុស្ស ១លាន់នាក់...... ២លាន់ នាក់។ គឺម្នាក់នៅក្នុងចំណោម១លាន់នាក់។
101
នៅពេលមានការចាក់បញ្ចូលគ្នាមួយ រវាងមេជីវិតឈ្មោលរបស់បុរសនិងមេជីវិតញីស្ត្រី នោះក៏បានបញ្ចូលរួម គ្នាមកជា ស៊ុតបង្ករកំណើតឡើង។នៅក្នុងស៊ុតមួយនោះ មានជីវិតមួយដែលកំពុងតែបង្ករកំណើត។ លោកអ្នកនឹងយល់ បើលោកអ្នក ធ្លាប់ឃើញការបង្កាត់កូនគោកាត់នៅក្នុងសត្វគោនោះ។
នៅក្នុងនោះមានស៊ុត១លាន ហើយនិងសរីរាង្គ១លាន។ ហើយនៅពេលដែលពួកវាបានជួបគ្នាហើយ ពួកវាក៏បានធ្វើដំណើរតាមដៃស្បូនទៅកាន់ស្បូន។ ស៊ុតមួយនោះ គឺជាស៊ុតនៅក្នុងចំណោមស៊ុតរាប់លាន។គឺមានតែស៊ុតមួយប៉ុណ្ណោះ ដែលអាចធ្វើការបង្ករកំណើតបាន។ ពួកវាទាំងអស់សុទ្ធតែមានជីវិត។លោកអ្នកអាចមើលទៅកាន់កូនតូចៗទាំងនោះបាន គេកំពុងតែដេញវាយតប់គ្នានៅជុំវិញនេះពួកគេមានការប្រកួតប្រជែងគ្នាណាស់។ Demos ហើយនិងពួកគេ កំពុងតែស្តាប់សេចក្តីអធិប្បាយនៅយប់នេះ ហើយគាត់នឹងនៅចាំថា...... ពួកគេធ្លាប់បង្ហាញពីដំណើរការការបង្ករកំណើតនោះឲ្យខ្ញុំមើល នៅក្នុងបំពង់សាក។ នៅក្នុងការពិសោធន៍នោះ យើងឃើញថានៅទីបញ្ចប់នៃការប្រកួតរបស់មេជីវិតឈ្មោល ដើម្បីអាចទូលទៅបង្ករកំណើតជាមួយនឹងមេជីវិតញីបាននោះ គឺមានតែមេជីវិតឈ្មោលតែមួយប៉ុណ្ណោះដែលអាចចូលទៅបាន ហើយក៏នៅមានជីវិតនៅរស់។ ហើយយើងឃើញថានៅក្នុងចំណោមស៊ុតជាច្រើន មានស៊ុតមួយបានចេញមក ហើយវាក៏បានមកជួបជាមួយនឹងមេជីវិតឈ្មោលធ្វើការបង្ករកំណើត រីឯមេជីវិតឈ្មោលឯទៀតនឹងងាប់ទៅ។ផ្ទុយទៅវិញ ពួកគេ បានស្លាប់អស់ហើយ!
102
ពីព្រោះមានមា្នក់ដែលបង្កើតឲ្យមានការបង្ករកំណើតមួយនេះឡើង ហើយក៏បានរៀបចំការនេះទុកជាស្រេចហើយដែរ។ បងប្អូនប្រុសស្រីអើយ! ការនេះព្រះបានរៀបចំទុកជាស្រេចហើយ។
ព្រះជាម្ចាស់ទ្រង់កំណត់ទុកជាស្រេចហើយថាកូននោះជាបុ្រស ឬជាស្រី ហើយមានសក់ក្រហម សក់ខ្មៅ ឬអី្វៗ ផ្សេងទៀត។ គឺត្រូវបានកំណត់ដោយព្រះជាម្ចាស់។ចំពោះខ្ញុំ វាគឺជាជាសេចក្តីអាថ៌កំបាំងយ៉ាងច្រើនជាង ស្រ្តីព្រហ្មចារីមានបុត្រទៅទៀត។ ប៉ុន្តែ នៅសល់ពីនេះ ពួកវាបានស្លាប់អស់ហើយ។
មានមនុស្ស ២លាននាក់ បានចេញមក ស្រែកច្រៀងសរសើរព្រះ ហើយរាំផង......និយាយភាសាដទៃ ដ្បិតពួកគេទាំង អស់នោះបានស្រែកថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ហើយលោតរាំចុះឡើង។ ប៉ុន្តែមានតែមនុស្ស២នាក់ ប៉ុណ្ណោះដែល បានចូលទៅកាន់ទឹកសន្យា៖ គឺជាកាលែប ហើយនឹងយ៉ូស្វេ។ មានតែពួកគេ២នាក់ប៉ុណ្ណោះ។ គឺមួយនៅក្នុងចំណោមរាប់ លាន។គ្រប់ពួកគេទាំងអស់សុទ្ធតែទទួលបានព្រះពរដូចគ្នា។ អូ!បងប្អូនដែលជាពួកថ្ងៃបុណ្យទី៥០អើយ! ខ្ញុំសង្ឃឹមថា បងប្អូនមិនក្រោកឡើងយឺតពេលនោះទេ។គឺមានតែម្នាក់ទេ នៅក្នុងចំណោមមនុស្សរាប់លាននាក់។
មានមនុស្សប្រហែលជា ៥០០លាននាក់ដែលជាគ្រីស្ទាននៅក្នុងពិភពលោកសព្វថ្ងៃនេះ។ប្រសិនបើ ព្រះយេស៊ូវ ទ្រង់យាងមកនៅថ្ងៃនេះ នោះនឹងមានមនុស្សតែ ៥០០នាក់ប៉ុណ្ណោះដែលបានទៅជាមួយទ្រង់។ តើហេតុអ្វីទៅ មនុស្ស ច្រើនម្លេះបានភ្លាត់ទៅជារៀងរាល់ថ្ងៃនៅលើពិភពលោកនេះ។ ពួកគេមិនបានដឹងអំពីការនេះឡើយ។
103
“ខ្ញុំយល់ហើយ ពីអ្វីដែលអ្នកនិពន្ធបទគម្ពីរបាននិយាយ... តើបងប្អូនមានដឹងទេ...តើហេតុអ្វី អ្នកនិពន្ធនិយាយថា លោកអេលីយ៉ា នឹងមកមុននោះ?”ពួកគេបាននិយាយទៅកាន់ព្រះយេស៊ូវអំពីការនេះ។
ទ្រង់បានឆ្លើយថា “លោកអេលីយ៉ាបានមកហើយតែអ្នករាល់គ្នាមិនបានដឹងទេ។ ទ្រង់បានធ្វើដូចនឹងការដែល ព្រះគម្ពីរបានចែងថានឹងកើតឡើងចំពោះទ្រង់។ ដូច្នេះ កូនមនុស្សនឹងត្រូវរងទុក្ខនៅក្រោម......”
ពួកគេមិនបានស្គាល់ទ្រង់ទេ។ផ្ទុយទៅវិញ ពួកគេទាំងអស់គ្នានៅក្នុងពួកជំនុំ ហើយបានប្រកាសថា ជាអ្នកជឿ។ លោកអ្នកត្រូវតែកើតជាថ្មី គឺជាគ្រីស្ទបរិស័ទដ៏ពិត ជាអ្នកបំរើព្រះដ៏ពិត បានឮព្រះបន្ទូលព្រះ គឺពួកគេនឹងចេញមកពីគ្រប់និកាយទាំងឡាយ ហើយបានកើតជាថ្មី ចេញពីព្រះបន្ទូលដ៏ពិត។ ទ្រង់នឹងធ្វើវា។ខ្ញុំមិនដឹងពីរបៀបដែលទ្រង់ធ្វើវា ឡើយ។ ទ្រង់បានរៀបចំទុកការទាំងឡាយរួចស្រេចទៅហើយ។
104
លោកអ្នកត្រូវបានបញ្ឆោតតាំងពីដំបូង តាមរយៈការរៀបការដំបូងរបស់លោកអ្នក។ ឥឡូវនេះ លោកអ្នកបានស្គាល់អ្វីជាសេចក្តីពិតហើយ។ គឺដូចជាអ្វីដែលខ្ញុំបាននិយាយអំពី កូនឥន្រ្ទីតូចនៅពេលដែលវាបានស្តាប់ឮសម្លេងរបស់ កូនកំលោះ។ នៅថ្ងៃចុងក្រោយព្រះបន្ទូលព្រះនឹងបើកសម្តែងឲ្យឃើញ។
លោកណូអេ គឺជាអ្នកដែលបានបើកសម្តែងពីព្រះបន្ទូលទ្រង់នៅក្នុងគ្រារបស់គាត់។ តើបងប្អូនជឿដែរឬទេ? តែពាក្យ សម្តីរបស់គាត់មិនដំណើរការទេនៅក្នុងសព្វថ្ងៃនេះ។ លោកម៉ូសេ ជាអ្នកបានបើកសម្តែងព្រះបន្ទូលរបស់ នៅក្នុងគ្រារបស់គាត់។ តើបងប្អូនជឿដែរឬទេ? ពាក្យសម្តីរបស់គាត់ មិនដំណើរការទេសម្រាប់ពេលបច្ចុប្បន្ននេះ។
ព្រះយេស៊ូវទ្រង់ជា......លោកយ៉ូហានជាអ្នកដែលសម្តែងពីព្រះបន្ទូលព្រះ។ តើបងប្អូនជឿដែរឬទេ? វាមិនដំណើរ ការឡើយនៅក្នុងគ្រារបស់ព្រះយេស៊ូវ។ ច្បាស់ណាស់ វាមិនដំណើរការទេ។ គ្រាក្រិត្យវិន័យនិងគ្រាពួកហោរា គឺបានចប់ នៅត្រឹមលោកយ៉ូហាន តាំងពីពេលនោះមក គឺជាគ្រានគររបស់ព្រះ។
105
គ្រាពួកសាវក តើពួកគេគឺជានរណា ដែលបាននិពន្ធព្រះគម្ពីរឡើង......ហើយឥឡូវនេះ ក៏បានចូលមកដល់ គ្រារបស់ លោកលូធើ នៅក្នុងសម័យកំណែទម្រង់។ពាក្យរបស់គាត់នោះ មិនដំណើរការទេនៅក្នុងគ្រាពួកជំនុំ។ ហើយគ្រាលោក Wesley ក៏អត់ដែរ។
ហើយគ្រា ថ្ងៃបុណ្យទី៥០ ក៏មិនដំណើរការដែរ។ វាដំណើរការតែនៅក្នុងគ្រា របស់ពួកគេតែប៉ុណ្ណោះប៉ុន្តែនៅគ្រាផ្សេងមិនដំណើរការទេ។ នេះគឺជាការ បើកត្រាទី៧ ហើយ។ ខ្ញុំបានដឹងថាវាដូចជា រឿងដ៏ចម្លែកណាស់ដល់ លោកអ្នក ប៉ុន្តែអ្វីដែលព្រះបានសម្តែងមកគឺសុទ្ធតែអស្ចារ្យ ហើយមិនមានចម្ងល់នៅក្នុងនោះ ឡើយ គឺល្អឥតខ្ជោះ។
ខ្ញុំមិនមែនកំពុងតែធ្វើពួកជំនុំនៅទីនេះទៅជាខ្ជាត់ខ្ជាយនោះទេ។ចូរបងប្អូនធ្វើអ្វីតាមដែលលោកអ្នកបងប្អូនចង់ ធ្វើទៅ។
106
ព្រះបន្ទូលនៃគ្រានេះបានចែងថា លោកអ្នកគឺជាផ្នែកមួយដែលព្រះបានរៀបចំទុកហើយ។ នោះលោកអ្នកនឹងបានដឹងនៅពេលដែលលោកអ្នកបានស្តាប់ឮ ហើយលោកអ្នកក៏បានដឹងយ៉ាងលឿនថាលោកអ្នកគឺជាសត្វឥន្រ្ទី។ លោកអ្នក ក៏បានដឹងថាលោកអ្នកមិនមែនស្ថិតនៅក្នុងក្រុមកូនមាន់ទេ។ លោកអ្នកបានដឹងថាច្បាស់ជាមានអ្វីដែលមិនត្រូវហើយ។ វាពិតជាមានអ្វីដែលខុសប្លែកហើយ។ ពិតណាស់ដ្បិតលោកអ្នកបានដឹងថា លោកអ្នកបានជាប់អន្ទាក់កាលពីតាំងពីដំបូង។
107
ទ្រង់គឺជាកូនកំលោះដែលនឹងដកយកសេចក្តីអាម៉ាស់របស់លោកអ្នកចេញ ហើយបោះចូលទៅក្នុងសមុទ្រនៃការ បំភ្លេចចោលដោយលាងសំអាតដោយទឹកនៃព្រះបន្ទូល ហើយនិងលោហិតនៃជីវិត។ នេះគឺជាអ្វីដែលព្រះបន្ទូលបានចែង។
ប្តីទី១របស់លោកអ្នកដែលបានរៀបការជាមួយ គឺជាលោកីយនេះ នោះកូនកំលោះដែលបានរៀបចំលោកអ្នកទុកបានលាងសំអាតលោកអ្នកដោយទឹកនៃពួកជំនុំហើយ...... វាមើលទៅដូចជាមិនត្រឹមត្រូវទេតើមែនទេ? លោកអ្នកបាន ឃើញថា ការនេះមិនមែនចែងនៅក្នុងព្រះគម្ពីរឡើយ។ នៅក្នុងព្រះបន្ទូលបានចែងថា“យើងបានលាងសំអាតដោយសារ ទឹកនៃព្រះបន្ទូលវិញ”។ ដូច្នេះ លោកអ្នកនឹងត្រូវបានរាប់ជាសុចរិត ទោះបីជាលោកអ្នកមិនបានធ្វើវាកាលពីដំបូងឡើយក៏ ដោយ។
នេះគឺជាសេចក្តីអធិប្បាយរបស់ខ្ញុំទៅកាន់ពួកជំនុំនាពេលនេះ។ លោកអ្នកកំពុងតែឈរ បើសិនជាលោកអ្នកកំពុងតែឈលើព្រះបន្ទូលព្រះ ហើយនៅជាប់ជាមួយនឹងព្រះនោះ......។ តើលោកអ្នកកំពុងតែឈរនៅទីណា? ខ្ញុំកំពុងតែព្យាយាមប្រាប់ដល់លោកអ្នកបងប្អូនថា ចូរបងប្អូនចេញពីសំបកចេញមកនោះលោកអ្នកនឹងបានទទួលគ្រាប់ពូជដែលនឹងទុំ នៅក្រោមពន្លឺព្រះអាទិត្យ។ខ្ញុំបានឮពីការរួបរួមនឹងមកដល់។ លោកអ្នកកំពុងតែឈរ ហើយបានរាប់ជាសុចរិត ដូចជាលោកអ្នកមិនបានធ្វើវាទាល់តែសោះ។ ហាលេលូយ៉ា! អរព្រះគុណដល់ព្រះ!ខ្ញុំមានអារម្មណ៍ល្អណាស់។ ខ្ញុំបានអរព្រះ គុណដល់ព្រះអំពីការនេះជាជាងអ្វីដែលខ្ញុំបានដឹងទៅទៀត។ លោកអ្នកបានបរិសុទ្ធហើយ គឺជាកូនក្រមុំដែលគ្មានបាបរបស់ព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់។ មនុស្សប្រុសស្រី ទាំងឡាយដែលបានកើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបានលាងជំរៈដោយលោហិតរបស់ព្រះយេស៊ូវគ្រីស្ទហើយក៏បានជឿគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ គេបានឈរឡើង ហើយគិតដូចជាលោកអ្នកថាលោកអ្នកមិនបានធ្វើបាបឡើយ។ លោកអ្នកបានល្អឥតខ្ជោះហើយ។
ព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ......តើអាចឲ្យខ្ញុំបានវាយ៉ាងដូចម្តេច......
108
បើសិនជានឹងស្លាប់នៅព្រឹកនេះ គឺនឹងមានមនុស្សម្នាក់បានស្លាប់ជំនួសខ្ញុំ នោះគឺខ្ញុំមិនអាចស្លាប់ចំពោះអំពើបាបនោះឡើយ។គឺមាននរណាម្នាក់បានស្លាប់ ជំនួសខ្ញុំ។ គឺជាព្រះយេស៊ូវ ទ្រង់ជាព្រះបន្ទូលបានស្លាប់ជំនួសខ្ញុំ។ ទ្រង់បានក្លាយជាខ្ញុំ គឺជាមនុស្សមានបាបនោះខ្ញុំក៏បានក្លាយជាទ្រង់វិញ គឺជាព្រះបន្ទូល។ អាម៉ែន! សូមឲ្យខ្ញុំបានកាន់ជាប់សេចក្តីពិតមិនមែនជាពួកជំនុំឡើយ គឺជា ព្រះបន្ទូលព្រះវិញ។ អាម៉ែន។
អូ!នោះគឺជាការរួមគ្នាខាងឯវិញ្ញាណរបស់ព្រះគ្រីស្ទនៅក្នុងពួកជំនុំរបស់ទ្រង់នាពេលឥឡូវនេះនៅពេលដែលសាច់ ឈាមបានត្រឡប់ជាព្រះបន្ទូល ហើយព្រះបន្ទូលក៏បានត្រឡប់ជាសាច់ឈាម!បានបើកសម្តែងហើយ ដូចជាអ្វីដែលព្រះ បន្ទូលបានចែងថាវានឹងកើតមានឡើងនៅក្នុងថ្ងៃចុងក្រោយ។ វាកំពុងតែកើតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។តើហេតុអ្វីទៅ វាបានកើនឡើងយ៉ាងឆាប់រហ័សម្លេះ ចំពោះអ្នកដែលរស់នៅទីរហោស្ថាននោះ គឺមានការជាច្រើនបានកើតឡើងដែល ខ្ញុំមិនអាចរៀបរាប់អស់ឡើយ។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាដែលព្រះយេស៊ូវទ្រង់ជិតយាងមកហើយ គឺយើង នឹងបានរួមគ្នាជាមួយនឹងពួកជំនុំរបស់ទ្រង់។ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងស្វែងរកនូវចិត្តរបស់មនុស្ស។
109
លោកអ្នករាល់គ្នាអាចក្រោកឈរបាន។លោកអ្នករាល់គ្នាមិនបានធ្វើបាបឡើយនៅទីន្លែងដំបូងនោះ។ ទ្រង់មិននឹក ចាំទៀតទេ...... គឺទ្រង់បានបោះវាចូលទៅក្នុងសមុទ្រនៃការបំភ្លេចចោលហើយ។លោកអ្នកបានបដិសេធនូវការនេះ ប៉ុន្តែ វាគឺជាការពិត តាំងពីដំបូងមកម្លេះលោកអ្នកត្រូវបានព្រះរៀបចំទុកជា កូនប្រុសស្រីរបស់ព្រះរួចហើយ។ លោកអ្នកកំពុង តែឈរនៅទីនោះគឺបានស្អាតរួចហើយ ហើយសៀវភៅលែងលះចាស់របស់លោកអ្នក គឺត្រូវបានបោះចោលហើយ វាបានស្លាប់ហើយ ច្បាស់ណាស់ វាមិនមានស្ថិតនៅក្នុងគំនិតរបស់ព្រះជាម្ចាស់ទៀតឡើយ។លោកអ្នករាល់គ្នាគឺជាកូន ក្រមុំដ៏ពិសិដ្ឋរបស់ព្រះគ្រីស្ទដែលទ្រង់បានលាងសំអាតលោកអ្នកដោយព្រះលោហិតរបស់ព្រះគ្រីស្ទរួចហើយ។ លោកអ្នកពិតជាមានតម្លៃណាស់ ហើយល្អពិសិដ្ឋផង គឺជាកូនព្រះដែលគ្មានអំពើបាប បានឈរក្នុងភាពបរិសុទ្ធជាកូនក្រមុំដែល គ្មានការផិតក្បត់ឡើយគឺទ្រង់បានសំអាតលោកអ្នកដោយព្រះលោហិតរបស់ទ្រង់ហើយ ដ្បិតព្រះគម្ពីរបានចែងថា ទ្រង់នឹងទទួលលោកអ្នក ឲ្យនៅជាប់នឹងដើមទ្រង់ព្រះវរបិតា មុនកំណើតលោកីយម្លេះគឺឲ្យដូចជាទ្រង់ដែរ។
ទ្រង់គឺជាព្រះដ៏អស្ចារ្យដែលហៅថា ព្រះនៃសេចក្តីស្រឡាញ់។
110
ទោះបីលោកអ្នកគឺជាអ្វីក៏ដោយ លោកអ្នកគឺជាអ្នកបំរើព្រះ ទោះបីជាព្រះជាម្ចាស់ទ្រង់ចង់ឲ្យលោកអ្នកធ្វើអ្វីក៏ដោយ។ តែទ្រង់បានដាក់ពួកសាវក ពួកហោរា ពួកគ្រូបង្រៀន និងពួកគ្រូគង្វាលមួយចំនួននៅក្នុងពួកជំនុំ។ ទ្រង់បានដាក់ការទាំងនោះតាមរយៈការរៀបចំទុកដ៏ពិសិដ្ឋរបស់ទ្រង់។ ហើយ លោកអ្នកបាននៅទីនោះហើយក៏បានចាប់ផ្តើមឡើង។ ការរៀបការលើកទី១ របស់លោកអ្នកត្រូវបានលុបចោលហើយ។លោកអ្នកមិនបានធ្វើវាឡើយ កាលពីដំបូងនោះ។ ដ្បិតមានតែការមួយប៉ុណ្ណោះ ដែលអាចធ្វើបានគឺព្រះជាម្ចាស់ទ្រង់ នឹង យាងចុះមក គឺអង្គទ្រង់ផ្ទាល់ ទ្រង់នឹងទទួលការនោះពីលោកអ្នកនៅក្នុងរូបរាងជាព្រះរាជបុត្រានៃព្រះ គឺជាព្រះយេស៊ូវគ្រីស្ទហើយទ្រង់ក៏បានលាងសំអាតលោកអ្នកដោយ...... គឺលាងសំអាតដោយទឹក តាមរយៈព្រះបន្ទូល។ព្រះបន្ទូល មិនមែន ជានិកាយឡើយ។ គឺព្រះបន្ទូល បានលាងសំអាតលោកអ្នកហើយ។ប៉ុន្តែបើសិនជាលោកអ្នក មិនបានឈរនៅជាប់ជា មួយនឹងព្រះបន្ទូលព្រះទេតើធ្វើដូចម្តេចទើបឲ្យលោកអ្នកអាចស្អាតបាននោះ? គឺលោកអ្នកនៅតែដូចជានាងអេវ៉ាដែរ។
“អូ! គឺកូនចៀមនៃព្រះសុគត់ បានបង្ហូរព្រះលោហិតដ៏មានអំណាចចេស្តា មកប្រោសលោះពួកជំនុំនៃព្រះទាំងអស់ ឲ្យបានសង្រ្គោះគឺគ្មានអំពើបាបទៀតឡើយ។ តើអ្វីទៅជាអំពើបាប? អំពើបាបគឺជាការដែលមិនជឿ។ តើការដែលមិនជឿគឺជាអ្វី? គឺគេមិនជឿដល់ព្រះបន្ទូលព្រះ។
111
យើងរាល់គ្នាបានបរិសុទ្ធហើយមិនមានសេចក្តីកំផិតទៀតឡើយ។ អូ! ហាលេលូយ៉ា! យើងនឹងបានឡើងទៅស្ថាន សួគ៌នាពេលឆាប់ៗ។អាម៉ែន។ យើងរាល់គ្នាបានត្រៀមខ្លួនរួចហើយ។ សូមបងប្អូនបានគិតពិចារណាចុះ គឺជីវិតរបស់លោកអ្នកបងប្អូនត្រូវបានលាងសំអាត ដោយលោហិតនៃព្រះបន្ទូលរបស់ព្រះ។ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម។ ជីវិតនៃព្រះជាម្ចាស់ ស្ថិតនៅក្នុងព្រះបន្ទូលហើយព្រះបន្ទូលបានបង្ហូរព្រះលោហិតមកលើលោកអ្នករាល់គ្នា ដូច្នេះលោកអ្នកនឹងត្រូវបានលាងសំអាតចេញពីសេចក្តីប៉ងប្រាថ្នារបស់ពួកស្រីសំផឹងទាំងនេះហើយគឺលោកអ្នកនឹងបានស្អាត ហើយបានរាប់ជាបរិសុទ្ធ ដោយសារព្រះបន្ទូលទ្រង់បានលាងសំអាតលោកអ្នកដែលនឹងធ្វើឲ្យចិត្ត និងគំនិតរបស់លោកអ្នក អាចនៅជាប់ជាមួយនឹងព្រះហើយនិងព្រះបន្ទូលរបស់ទ្រង់វិញ។
112
ឥឡូវនេះ តើលោកអ្នកដឹងយ៉ាងដូចម្តេច ថាជាសេចក្តីពិត?គឺនៅពេលដែលព្រះជាម្ចាស់ទ្រង់បានយាងចុះមកលើផែនដីនេះហើយទ្រង់ក៏បានសម្តែងការនេះឲ្យយើងរាល់គ្នាបាន ដឹងជាក់។
លោកអ្នកនិយាយថា “ខ្ញុំមិនជឿ របៀបនោះឡើយ”។ពួកគេមិនបានជឿដល់ព្រះយេស៊ូវក្នុងរបៀបនោះទេ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់បានបង្ហាញវាមកហើយ។ពួកគេមិនជឿ របៀបរបស់លោកណូអេឡើយ។ ពួកគេមិនជឿរបៀបរបស់ លោកម៉ូសេឡើយ។តែពួកគេបែរជាជឿដល់ពាក្យរបស់បាឡាមទៅវិញ។
“យើងគ្រប់គ្នា សុទ្ធតែដូចគ្នា ដូច្នេះ ចូរយើងមករួមគ្នាចុះ”
“ចូរញែកខ្លួនរបស់អ្នកចេញ” ព្រះគម្ពីរបានចែងថា “គឺញែកខ្លួនចេញពីអ្នកមិនជឿទៅ”
113
ហាលេលូយ៉ា!
ចូរចាំថាលោកអ្នកមិនត្រឹមតែធ្វើការប៉ុណ្ណឹងទេ ប៉ុន្តែលោកអ្នកនឹងរៀបការនៅឯស្ថានសួគ៌ហើយលោកអ្នកនឹង ស្លៀកសំលៀកបំពាក់មង្គលការ ដែលបានរៀបចំទុកគឺជាព្រះគុណដែលមិនសមទទួលបាន។ ជាសំលៀកបំពាក់នៃព្រះ គុណ ដែលយើងមិនអាចធ្វើដោយខ្លួនឯងបាន។ទ្រង់បានធ្វើការនោះ ដោយអង្គទ្រង់ផ្ទាល់។ ទ្រង់បានស្គាល់លោកអ្នក បងប្អូនតាំងពីមុនកំណើតលោកីយម្លេះ ដូច្នេះទ្រង់បានបំពាក់សំលៀកបំពាក់មង្គលការនេះមកលើបងប្អូន ហើយបាន កត់ឈ្មោះរបស់លោកអ្នកបាននៅក្នុងសៀវភៅរបស់ទ្រង់ទៀត។ចូរអរព្រះគុណដល់ព្រះជាម្ចាស់ចុះ។ ហាលេលូយ៉ា! ចូរសរសើរតម្កើង ព្រះជាម្ចាស់!
114
នៅពេលបញ្ចប់ខ្ញុំចង់និយាយអំពីការនេះ។ យើងរាល់គ្នា បានដឹងហើយថាយើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រា ពួកជំនុំថ្ងៃបុណ្យទី៥០នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺគ្រប់និកាយទាំងអស់បានរួមគ្នា...... ខ្ញុំគិតថាពួកគេទាំងអស់ស្ថិត នៅក្នុងក្រុមមួយ។ សូមចាំថា ដំបូងទ្រង់នឹងប្រមូលពួកស្មៅទាំងឡាយមកហើយក៏ដុតពួកវាចោល។ ហើយទ្រង់នឹងដុត សំដីស្រូវចោលទៅជាមួយដែរបន្ទាប់មកនៅពេលដែលទ្រង់យាងមក នោះទ្រង់នឹងយកគ្រាប់ស្រូវរបស់ទ្រង់ ទៅដំណាក់របស់ទ្រង់វិញ។ ពួកគេទាំងអស់បានប្រមូលមកនៅក្នុងចង្កោមតែមួយ។ គឺជាក្រុមមេតូឌីស បាបទីស្ទថ្ងៃបុណ្យទី៥០ ហើយគ្រប់ទាំងអស់នឹង មកក្នុងក្រុមប្រឹក្សារួបរួមគ្នា។ ត្រឹមត្រូវណាស់ពួគគេទាំងអស់នឹងត្រូវដុតទៅ។
115
យើងរាល់គ្នាបានដឹងហើយថានៅពេលបច្ចុប្បន្ននេះ គឺជាគ្រាពួកជំនុំសម័យ ហើយមហាបេសកកម្មដែលព្រះជាម្ចាស់ទ្រង់បានប្រទានដល់ពួកជំនុំ ក៏មិនទាន់បានបញ្ចប់ដែរនៅក្នុងពេលបច្ចុប្បន្ននេះ។ហើយមានពួកថ្ងៃបុណ្យទី៥០ ប៉ុន្មាននាក់នឹងនិយាយថា “អាម៉ែន” ចំពោះការនេះ?ត្រឹមត្រូវណាស់។
យើងរាល់គ្នាគឺជាពួក Oneness ពួក Twoness ពួក Threeness គឺនេះ គឺនោះ ឈ្លោះគ្នាពីនេះ ឈ្លោះគ្នាពីនោះ។មួយគិតបែបនេះ មួយគិតបែបនោះ។ ហើយពួកគេគ្រប់គ្នា គឺភ័យខ្លាចក្នុងការប្រឈមមុខនឹងព្រះបន្ទូលព្រះដែលនឹង សាកល្បងដល់ពួកគេ។ ពួកគេដឹងថា...... លោកអ្នកអាចប្រាប់ពួកគេអំពីចំណុចនោះបានតែពួកគេនិយាយថា “ខ្ញុំមិនអាច ជួយបានទេ ខ្ញុំមិនជឿឡើយ។ ខ្ញុំមិនខ្វល់ពីអ្វីដែលគាត់បានធ្វើឡើយ”។
ការនេះបង្ហាញថា តើពួកគេជា ឪពុកម្តាយយ៉ាងដូចម្តេច។លោកអ្នកប្រហែលជា នឹងនិយាយវាចេញមក នៅថ្ងៃណាមួយ គឺនឹងនិយាយនេះ និយាយនោះគឺលោកអ្នកគួរតែធ្វើជាកូនរបស់ព្រះជាដើម។
116
យើងរាល់គ្នាបានដឹងថាពួកជំនុំមិនអាចធ្វើបានឡើយ គឺពួកជំនុំថ្ងៃបុណ្យទី៥០ គេមិនអាចកាន់ខ្ជាប់ដល់ថ្ងៃចុងក្រោយឡើយ។ តើហេតុអ្វីទៅ? ពួកគេមិនអាចយល់ព្រម សូម្បីតែពាក្យមួយ ឬពីរនៅក្នុងព្រះបន្ទូលផង។តើលោកអ្នក នឹងធ្វើយ៉ាងដូចម្តេច? វាមិនអាចធ្វើទៅរួចទេ។ លោកអ្នកមើលឃើញថានិកាយក៏បានចេញមក។ ច្បាស់ណាស់ នឹងមាន មនុស្សដែលព្រះបានរើសទុក គេនឹងធ្វើការនោះ។
ដូច្នេះតើពួកយើងរាល់គ្នា ដឹងទេថា គ្រប់ថ្នាក់នៃនិកាយទាំងអស់ ដូចជានិកាយថ្ងៃបុណ្យទី៥០និងនិកាយទាំងអស់ នឹងត្រូវស្លាប់ដែរឬទេ?គឺគេត្រូវតែជាគ្រីស្ទានដែលបានកើតជាថ្មីខាងឯព្រះបន្ទូលព្រះ។ បី្តទី១របស់អ្នកត្រូវតែស្លាប់។ លោកអ្នកបានដឹងហើយថា គេបានស្លាប់ហើយ។គឺព្រះជាម្ចាស់ទ្រង់ឲ្យគេស្លាប់។ អ្វីៗបានបញ្ចប់ហើយ។ គឺគ្រប់ចំណេះដឹងខាវិទ្យាសាស្រ្ត ប្រាជ្ញា ការអប់រំ និងរបៀបខាងវិទ្យាសាស្រ្ត បានហៅថាសាលាព្រះគម្ពីរ និងអ្វីៗទាំងអស់ នឹងត្រូវ ស្លាប់។ តើជាអ្វីទៅ? គឺបានបែងចែក។ ថាពួកOneness នៅទីនេះ ហើយពួកត្រៃឯកនៅទីនេះ ហើយពួក Twoness នៅទី នេះពួកផ្សេងទៀតនៅទីនោះជាដើម។ វាដូចជា រអាក់រអួលណាស់ ហើយគេហៅខ្លួនឯងគេថា “ពួកថ្ងៃបុណ្យទី៥០”។
117
តើហេតុអ្វីបានជាខ្ញុំដើរសំដៅទៅកាន់ បុរស និងស្រ្តីវ័យក្មេងម្នាក់នោះ។នាងជាកម្មសិទ្ធរបស់ពួកជំនុំដ៏ពិតប្រាកដ ហើយនាងនិយាយថា ពួកគេបានដាច់ចេញឆ្ងាយហើយ។ហើយខ្ញុំសួរថា “តើមានបញ្ហាអ្វីទៅ?”
នាងឆ្លើយថា “ពួកយើងមានជំនឿខុសគ្នា”
ខ្ញុំសួរថា “អូ! សូមអភ័យទោស តើអ្នកគឺជាពួកកាតូលិកឬ?”
នាងឆ្លើយថា “មិនមែនទេ” នាងបានប្រាប់ខ្ញុំថានាងស្ថិតនៅក្នុងនិកាយថ្ងៃបុណ្យទី៥០។
ខ្ញុំសួរទៅកាន់បុរសនោះថា “ចុះលោកវិញ?”គាត់ជាពួកថ្ងៃបុណ្យទី៥០ដែរ ប៉ុន្តែនៅក្នុងនិកាយផ្សេង។
អូ!តើលោកអ្នកបងប្អូនដឹងទេថា ពួកជំនុំរ៉ូម៉ាំងកាតូលិក គេបានចាប់ផ្តើមឡើងនៅថ្ងៃបុណ្យទី៥០។តើមានមនុស្ស ប៉ុន្មាននាក់ស្គាល់សេចក្តីពិត? ការនេះ គឺវិលត្រឡប់ទៅកាន់២ពាន់ឆ្នាំមុនហើយ។ គេមិនបានប្រើព្រះគម្ពីរទៀតឡើយ។ តើហេតុអ្វីទៅ? ពួកថ្ងៃបុណ្យទី៥០នៅក្នុងរវាង២០ឆ្នាំ ចាប់ពីពេលនេះទៅ នឹងអាក្រក់ជាងពេលឥឡូវនេះទៅទៀត បើសិនជាពួកគេនៅតែរក្សារូបភាពដូចសព្វថ្ងៃនេះ។ហេតុអ្វីបានជាយើងប្រាកដម្លេះ? តើជាអ្វីទៅ? ចូរមើលចុះ តើនរណាគឺជាឪពុកម្តាយរបស់ពួកគេនោះ? គេបានអនុញ្ញាតឲ្យស្ត្រីៗកាត់សក់របស់ពួកគេចោល។គេអាចធ្វើអ្វីៗទាំងអស់តាមចិត្ត របស់គេ ដរាបណាពួកគេជាសមាជិកពួកជំនុំនេះ។ការទាំងអស់នេះគឺជាការដែលចៀសមិនរួច។
118
អូ! គ្មានអ្វីដែលគួរឲ្យងើយឆ្ងល់នោះទេ ដែលថានិកាយរបស់ព្រះជាម្ចាស់បានកើនឡើងយ៉ាងច្រើននោះ! ព្រះជាម្ចាស់ ទ្រង់បានដាក់ការទាំងនោះនៅមុខភ្នែករបស់លោកអ្នកតែលោកអ្នកបានបិទទៅវិញ គឺមិនអាចមើលឃើញ វាឡើយ។ លោកអ្នកបានបិទនូវសេចក្តីអាណិតអាសូរនៅពេលដែលោកអ្នកបានឃើញសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ នៅក្នុងត្រាទី៧នេះ បានបើកឡើងដើម្បីបង្ហាញការសម្រេចរបស់ព្រះជាម្ចាស់ ហើយមានបន្ទាល់ពីស្ថានសួគ៌បានធ្វើ ការអស្ចារ្យនិងទីសំគាល់ទាំងឡាយនៅគ្រប់ទីកន្លែង ដ្បិតទ្រង់បានសន្យាថា ទ្រង់នឹងធ្វើវា។តែលោកអ្នកបែរជានៅ ស្ងៀម ហើយ និយាយថា “ខ្ញុំមិនដឹងទេ ខ្ញុំមិនអាចជួយបានទេ......”
អូ! ស្លាប់ហើយ តើលោកអ្នកនៅមិនដឹងទៀតឬ? ថាអំពើបាបវាបានធ្វើឲ្យលោកអ្នកស្លាប់។
119
យើងរាល់គ្នាបានដឹងហើយថា ពួកជំនុំកំពុងតែស្ថិតនៅក្នុងស្ថានភាពនេះ វាមិនអាចបញ្ចប់ឡើយនៅថ្ងៃចុងក្រោយនេះ។ តើអាចឲ្យ បទគម្ពីរ ម៉ាឡាគី៤ សម្រេចបានយ៉ាងដូចម្តេចទៅ?តើអាចធ្វើបានយ៉ាងដូចម្តេចទៅ? ដ្បិតពួកគេមិនជឿ ការទាំងអស់នេះទេ។ តើគេអាចជឿ បទគម្ពីរលូកា៧:៣០ យ៉ាងដូចម្តេច? តើអាចឲ្យពួកគេជឿដល់បទគម្ពីរទាំងអស់ថាជាសេចក្តីសន្យានៅថ្ងៃចុងក្រោយនេះយ៉ាងដូចម្តេច? វាមិនអាចទៅរួចឡើយព្រោះពួកគេបានបដិសេធទ្រង់! “ដូចជា ថ្ងៃរបស់ឡុតដែរ នោះកូនមនុស្សនឹងយាងមក”។
សូមមើលពីស្ថានភាពក្រុងសុដុំមនៅថ្ងៃនោះចុះ។ ហើយមើលមកកាន់ស្ថានភាពពួកជំនុំនាពេលសព្វថ្ងៃនេះវិញ។ ចូរមើលតើមានអ្វីកើតឡើងដល់លោកអ័ប្រាហាំ ដែលជាអ្នកពួករើសតាំងនោះ។ ចូរមើលតើមានអ្វីកើតឡើងដល់ឡុត ហើយនឹងពួកអ្នកដែលនៅក្នុងក្រុងសុដុំមនោះ។ ចូរមើល ពីលោក BillyGraham និងលោក Oral Roberts ហើយនិងពួកគេ ដែលនៅក្នុងចំណោមនិកាយទាំងនោះចុះ។ ចូរមើលពីពួកជំនុំរើសតាំងរបស់អ័ប្រាហំាដែលខំប្រឹងប្រែងចុះ។ ចូរមើល តើមានទីសំគាល់អ្វី
120
ដែលព្រះយេស៊ូវទ្រង់បានធ្វើ......ដែលព្រះអង្គជាព្រះ មកឈរនៅចំណោមពួកគេក្នុងភាពជាមនុស្ស។
លោកអ្នកនិយាយថា“នោះគឺជាទេវតា” តែព្រះគម្ពីរបានចែងថា ទ្រង់គឺជាព្រះ។ ព្រះអង្គគឺជាព្រះ បានឈរនៅក្នុងភាពជាមនុស្ស ដើម្បីបង្ហាញថា ទ្រង់អាចចាក់ប្រេងតាំងដល់ពួកជំនុំរបស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយបានគឺព្រះជាម្ចាស់ ទ្រង់ នឹងធ្វើការនៅក្នុងមនុស្សជាថ្មីម្តងទៀត។ “ដូចជាថ្ងៃរបស់ឡុតដែរកូនមនុស្សនឹងយាងមក”។
គឺដូចគ្នាមែន។លោកអ្នកអាចរកមើលនៅក្នុងព្រះគម្ពីរបាន។ “ចូរអាន ហើយស្វែងរកនៅក្នុងព្រះគម្ពីរចុះដ្បិតយើង ឃើញថា ព្រះគម្ពីរបានធ្វើបន្ទាល់ប្រាប់យើងថា យើងមានជីវិតអស់កល្ប”។
121
យើងរាល់គ្នាបានដឹងហើយថាពួកគេនឹងត្រូវស្លាប់។ ព្រះជាម្ចាស់ទ្រង់អនុញ្ញាត ឲ្យពួកគេស្លាប់នៅក្នុងភាពអាត្មានិយម ការស្រាវជ្រាវខាងវិទ្យាសាស្រ្ត និងកម្មវិធីសិក្សាទាំងឡាយរបស់ពួកគេ។ពួកថ្ងៃបុណ្យទី៥០ ទាំងអស់បានប្រើ ប្រាស់នូវចំនុចនេះ...... លោកអ្នកអាចនិយាយទៅដល់ការបញ្ចូនមនុស្សទៅរៀននៅសាលាព្រះគម្ពីរជាដើម ហើយត្រ ឡប់ទៅរកពេលរបស់ បងប្រុស Routeវិញ ហើយពួកគេនៅក្នុងនោះឯង ពួកគេនឹងបណ្តេញលោកអ្នកចេញពីពួកជំនុំមិន ខាន! ប៉ុន្តែឥឡូវនេះ វាគឺជាការដ៏អស្ចារ្យណាស់។ “កូនប្រុសរបស់ខ្ញុំកំពុងតែសិក្សានៅសាលាព្រះគម្ពីរ”។ គាត់កំពុងតែ ជីកផ្នូរសម្រាប់ខ្លួនឯងគាត់ហើយ។
លោកអ្នកគិតថាតើពួកគេអាចនឹងធ្វើការនោះនៅពេលសព្វថ្ងៃនេះដែរឬទេ? លោកអ្នកគិតថាតើខ្ញុំកំពុងតែគាំទ្រ ការបដិសេធនោះដែរឬទេ? អត់ទេ គឺខ្ញុំមិនធ្វើវាឡើយ។ខ្ញុំកំពុងតែប្រាប់ដល់លោកអ្នកបងប្អូន ថាវាមានភាពខុសប្លែកគ្នា រវាងគ្រាបញ្ញាវន្តនេះ ដែលយើងកំពុងតែរស់នៅគឺជាពួកជំនុំដែលទទួលយកការបកស្រាយរបស់វិទ្យាសាស្រ្ត ហើយនឹង ការទាំងអស់នេះដែលប្រាប់ថា យើងស្វែងរកឃើញហើយ គឺគេបានរកឃើញអ្វីៗទាំងអស់...... តែលោកអ្នកមិនបានស្វែងរកព្រះឡើយ។ តើហេតុអ្វីទៅ ពួកគេគឺជាសង្ឃ គេមានការស្វែងរកព្រះជាម្ចាស់យ៉ាងល្អហើយពួកគេដឹងថា ព្រះមេស៊ីទ្រង់ នឹងយាងមក។ ប៉ុន្តែ ទ្រង់បានយាងមកខុសពីអ្វីដែលពួកគេបានស្វែងរកឃើញគឺវាមិនមែនតាមវិទ្យាសាស្រ្តដែលបានបក ស្រាយនោះឡើយ។ “តើអាចឲ្យមនុស្សនេះដែលជាកូនឥតខាន់ស្លា...... យ៉ាងដូចម្តេចបានទៅ? តើអ្នកនោះបានទៅ រៀននៅសាលាណា?តើការអប់រំរបស់អ្នកនោះចេញមកពីណា? តើអ្នកនេះ ចេះការនេះមកពីណា?” “តើហេតុអ្វីបានជាអ្នកព្យាយាមបង្រៀនដល់ពួកយើង? អ្នកបានកើតនៅក្នុងអំពើបាបហើយ”។
122
ឃើញទេការដូចគ្នានេះ បានកើតឡើងម្តងទៀតហើយ?គឺគ្រប់ទាំងអស់នៅក្នុងសាសនាខាងវិទ្យាសាស្រ្តរបស់ពួក គេ។ សាសនាខាងវិទ្យាសាស្រ្តគឺយោងទៅតាមអ្វីដែលសាលាព្រះគម្ពីររបស់ពួកគេបានបង្រៀន។ នេះហើយគឺជាអ្វីដែលពួកគេចង់បាន។ ព្រះជាម្ចាស់ទ្រង់បានបណ្តោយឲ្យពួកគេធ្លាក់ទៅក្នុងសេចក្តីល្ងីល្ងើររបស់ពួកគេ។វាតែងតែចេញមក ខុសប្លែកពីគេរហូត ដូចជានៅក្នុងគ្រាលោកណូអេ គ្រាលោកម៉ូសេគ្រាព្រះយេស៊ូវគ្រីស្ទ គ្រាលោកយ៉ូហាន គ្រាពួកសាវក គ្រាលោក Wesley គ្រាលោកលូធើគ្រាថ្ងៃបុណ្យទី៥០ ហើយវាក៏កើតឡើងម្តងទៀត។ វាមិនមានការផ្លាស់ប្តូរអ្វីឡើយ វាតែងតែចេញមកក្នុងរូបភាពដូចគ្នា។ ដូចជានៅក្នុង គម្ពីរវិវរណៈ១០ បានចែងថានៅក្នុងគ្រានេះនឹងត្រូវផ្លាស់ប្តូរ។
123
នៅពេលដែលបញ្ចប់សេចក្តីអធិប្បាយនេះដោយនិយាយថា៖ តើមហាបេសកកម្មនឹងត្រូវបញ្ចប់ឬ? តើពួកគេធ្វើវា យ៉ាងដូចម្តេច?យើងរាល់គ្នាបានដឹងហើយថា ពួកគេនឹងស្លាប់។ ព្រះជាម្ចាស់ទ្រង់បានឲ្យពួកគេស្លាប់នៅក្នុងគ្រាវិទ្យានិងអ្វីៗទាំងអស់របស់ពួកគេ។ ដូច្នេះ តើទ្រង់នឹងធ្វើអ្វី? ទ្រង់នឹងបើកត្រាទី៧ដែលជាសេចក្តីអាថ៌កំបាំងរបស់ព្រះឡើង ដល់កូនក្រមុំដែលមិននៅក្នុងក្រុមពួកនោះ។ តើអាចឲ្យពួកនិកាយនោះទទួលយកត្រាទី៧នោះយ៉ាងដូចម្តេច? នៅពេល ដែល សេចក្តីបង្រៀនរបស់ពួកគេ ដែលជាគ្រាប់ពូជរបស់សត្វពស់និងអ្វីៗទាំងអស់ បានទាស់ប្រឆាំងទាស់នឹងព្រះ ដោយព្រោះពួកគេបានរៀនចេញពីសាលាចាស់របស់ពួកគេមក គឺជាអារក្ស។ នៅពេលដែលត្រាទី៧នៃព្រះបានបើកឡើង...... ព្រះជាម្ចាស់អើយ! សូមទ្រង់ឲ្យទូលបង្គំស្លាប់នៅពេលនេះចុះ បើសិនជាការនេះមិនមែនជាសេចក្តីពិតទេ។ខ្ញុំបាន ប្រាប់ដល់លោកអ្នកបងប្អូន រយៈពេល១ឆ្នាំ ៦ខែហើយ នៅមុនពេលដែលវាកើតឡើងនៅពេលដែលទ្រង់មានបន្ទូលឲ្យខ្ញុំ ធ្វើដំណើរទៅកាន់ Arizonaហើយតើមានអ្វីកើតឡើងនៅក្នុងទីរហោស្ថាននោះ? នោះនឹងមានមនុស្សអង្គុយនៅទីនេះនាពេលយប់នេះ ដែលកំពុងតែឈរឡើង នៅពេលដែលទេវតាទី៧ បានចុះមក។ ហើយសូម្បីតែ ទស្សនាវដ្តីជីវិត(Life Magazine) ក៏បានសរសេរចុះពីចំណុចនេះដែរ។ វាគឺស្ថិតនៅក្នុងការសង្កេតនិងអ្វីៗទាំងអស់ តែឥឡូវនេះ ពួកគេមិនដឹង ថាតើការនោះនិយាយអំពីអ្វីឡើយ។អ្វីៗទាំងអស់ទ្រង់បានមានបន្ទូលរួចហើយ សូម្បីតែការបំផ្លាញ រដ្ឋ California នឹងមកដល់នាពេលឥឡូវនេះ ហើយនឹងអ្វីៗផ្សេងទៀតដែរ។ តើខ្ញុំបានប្រាប់ដល់ពួកគេយ៉ាងដូចម្តេចថាប៉ុន្មានថ្ងៃទៀតវានឹង កើតឡើង តើគ្រោះរញ្ជួយដ៏ធំនេះនឹងកើតឡើងយ៉ាងដូចម្តេចនៅក្នុងរដ្ឋ Alaska ហើយនេះគឺជាការចាប់ផ្តើមពីទីសំគាល់របស់ព្រះ តាមព្រះបន្ទូលរបស់ព្រះ។ គឺការកើតឡើងទាំងឡាយគ្មានអ្វីដែលខុសពីព្រះបន្ទូលដែលទ្រង់បានចែងទេ។ លោកអ្នកក៏មិនដែលឃើញថាខុសម្តងណាឡើយព្រោះទ្រង់គឺជាព្រះ ឯផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ តែព្រះបន្ទូលទ្រង់នៅអស់កល្បជានិច្ចវិញ។
124
ព្រះជាម្ចាស់ទ្រង់នឹងបើកត្រាទី៧នោះឡើង។មិនមែននៅក្នុងនិកាយឡើយ។ ទ្រង់នឹងដកកូនក្រមុំរបស់ទ្រង់ចេញពី និកាយទាំងនោះ។មិនមែនជាកូនក្រមុំរបស់និកាយឡើយ ទ្រង់នឹងមិនធ្វើបែបនោះឡើយ។គឺវាទាស់នឹងព្រះបន្ទូលរបស់ ទ្រង់។ ទ្រង់នឹងបើកសេចក្តីអាថ៌កំបាំងទី៧នោះឡើងបង្ហាញឲ្យគេបានឃើញ ពីការដែលបានលាក់កំបាំងទុក តាំងពីមុន កំណើតលោកីយម្ល៉េះគឺនឹងត្រូវបើកឡើងនៅថ្ងៃចុងក្រោយដល់ពួកកូនរបស់ព្រះ។
អូ!លោកអ្នករាល់គ្នា មានឈ្មោះពីរនៅក្នុងសៀវភៅ។ ឈ្មោះមួយ គឺនៅក្នុងសៀវភៅជីវិតកូនចៀម។ហើយឈ្មោះ របស់លោកអ្នកគឺព្រះបានកត់ទុករួចស្រេចទៅហើយ។ ឈ្មោះនោះនឹងមិនទៅណាឡើយពីព្រោះលោកអ្នកមិនអាចលុប ចេញទៅណាបានទេ ព្រោះព្រះបានរៀបចំទុកជាស្រេចហើយ។ ចំណែក ឯឈ្មោះនៅក្នុងសៀវភៅជីវិតធម្មតាវិញលោក អ្នកអាចលុបចោលបានគ្រប់ពេល។ បើសិនជាលោកអ្នកមិនបានប្រែចិត្តទេ គឺលោកអ្នកនឹងមិនមានឈ្មោះនៅក្នុងសៀវភៅនោះទៀតឡើយ ពីព្រោះលោកអ្នកនឹងត្រូវឈរនៅក្នុងការជំនុំជំរៈ។ កូនក្រមុំនៃព្រះ នឹងមិនឈរនៅក្នុងការជំនុំជំរៈឡើយគឺ ព្រះនឹងលើកពួកគេឡើងទៅស្ថានសួគ៌។
125
ឥឡូវនេះម៉ោង៩ ជិត៣០នាទីហើយ វាដូចជាយឺតម៉ោងបន្តិចហើយ។ តែសូមស្តាប់បងប្អូនអើយ! ឥឡូវនេះនៅក្នុង ទីក្រុង New York ខ្វះ ២៥នាទីទៀត ម៉ោង១១ហើយ។ នៅតាមផ្លូវ នៅក្នុង Philadelphiaនិងនៅជុំវិញនោះ គឺមានពួក បរិសុទ្ធកំពុងតែ អង្គុយតាមដានស្តាប់ ទាំងនៅក្នុងពួកជំនុំនិងនៅគ្រប់កន្លែងទាំងអស់។ សូម្បីតែនៅ Mexico នៅ Canada និងតំបន់ដែលនៅជុំវិញនោះផងដែរ។នៅក្នុង ទ្វិបអាមេរិកខាងត្បូង ចម្ងាយ ២០០ ម៉ាយ នៅមានបងប្អូនដែលកំពុងតាមស្តាប់នាពេលនេះ។ មានបងប្អូនរាប់សិបពាន់នាក់ កំពុងតែតាមស្តាប់។នេះគឺជាសេចក្តីអធិប្បាយរបស់ព្រះ ទៅកាន់ លោកអ្នកបងប្អូន។នេះហើយគឺជាការរួបរួមគ្នាតែមួយ គឺមានវិញ្ញាណតែមួយដោយសារព្រះបន្ទូលព្រះគឺប្តីចាស់របស់ អ្នកបានស្លាប់ហើយ។ លោកអ្នកបានកើតជាថ្មីហើយ សូមបងប្អូនកុំជីកកកាយរកប្តីដែលស្លាប់ទៅមកវិញអី។គាត់បាន ស្លាប់ហើយ។ បើសិនជាបងប្អូន ជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មីមានជីវិតដ៏តូចមួយនោះ ដែលព្រះជាម្ចាស់ទ្រង់បាន កំណត់ទុកនៅក្នុងលោកអ្នក នោះគឺជាព្រះបន្ទូលបានយាងមកគឺជាព្រះគ្រីស្ទ។ ត្រឹមត្រូវណាស់! ទ្រង់យាងមក ហើយ ទទួលកូនក្រមុំរបស់ទ្រង់។
ឥឡូវនេះ យើងរាល់គ្នាបានត្រៀមខ្លួនរួចរាល់ហើយចំពោះការមួយគឺរង់ចាំព្រះជាម្ចាស់ទ្រង់យាងត្រឡប់មកវិញ។
126
នោះឈ្មោះរបស់បងប្អូននឹងមានកត់នៅក្នុងសៀវភៅជីវិត។ សៀវភៅជីវិត គឺជាព្រះបន្ទូលព្រះពីព្រោះព្រះបន្ទូលគឺជាព្រះ ទ្រង់គឺជាជីវិត។ ឈ្មោះរបស់លោកអ្នកគឺបានកត់នៅក្នុងព្រះគម្ពីររួចទៅហើយ នៅមុនពេលដែលព្រះគម្ពីរបាននិពន្ធឡើងហើយបើសិនជាឈ្មោះបងប្អូនមាននៅក្នុងនោះមែនចុះការដែលព្រះគម្ពីរបានសម្តែងឡើងមិនមែនជាការពិតទេឬអី? តើមិនឲ្យពួកជំនុំសម្តែងការពិតដល់ខ្លួនរបស់គេទេឬអី? តើម៉ាឡាគី៤ និងការអ្វីៗទាំងអស់ផ្សេងទៀត សម្តែងថាអស្ចារ្យ ដែរឬទេ?
ពេលដែលព្រះយេស៊ូវទ្រង់យាងមក ទ្រង់មានបន្ទូលថា “បើសិនជាខ្ញុំមិនធ្វើការដែលព្រះជាម្ចាស់សន្យាឲ្យខ្ញុំធ្វើនោះទេ ចូរកុំជឿខ្ញុំឡើយ”
តើក្រុមមួយណា ដែលទ្រង់បានចូលរួម? ទ្រង់មានបន្ទូលថា “អ្នករាល់គ្នាមានឪពុកជាអារក្សហើយអ្នករាល់គ្នាបានធ្វើការ របស់វាវិញ”។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងថ្ងៃចុងក្រោយគឺជាគ្រាពួកជំនុំ។ នេះគឺជាសេចក្តីអធិប្បាយអរព្រះគុណដល់ព្រះរបស់ខ្ញុំទៅកាន់លោកអ្នកបងប្អូន។
127
មានពេលមួយ ខ្ញុំបានទៅដល់ សួនឧទ្យានជាតិផែនទឹកកក។ យើងរាល់គ្នាបានឮពេញមួយថ្ងៃ ថានឹងមាន “ផែនទឹក កកភ្លើង” និងធ្លាក់ចុះមកនៅពេលយប់។ ដូច្នេះ មនុស្សម្នា មានភាពមមាញឹកពេញមួយថ្ងៃ ត្រៀមខ្លួនចាំមើលការនោះ ពី ព្រោះពួកគេនឹង ត្រៀមពន្លត់ភ្លើងនោះចេញនៅយប់នោះ។ ពួកគេបានត្រៀមទឹក...... នៅពេលដែលមានភ្លើងធ្លាក់ចុះ មកដែលជាផែនទឹកកកយ៉ាងធំ មើលទៅដូចជាឥន្ធូ។ នៅជុំវិញ ឧទ្យានោះ ប្រពន្ធរបស់ខ្ញុំ ហើយនិងកូនៗរបស់ខ្ញុំ បានដើរ នៅជុំវិញនោះ ពេញមួយថ្ងៃ ពួកយើងក៏ចង់មើលភ្លើងដែលនឹងធ្លាក់ចុះមកដែរ។ ដូច្នេះ វាគឺជាសេចក្តីសន្យាដល់ពួកយើង ថាយើងរាល់គ្នានឹងមើលឃើញ យើងរាល់គ្នានឹងធ្វើបន្ទាប់ពីវាម្តងទៀត។ ពួកគេបាននិយាយថា ពួកគេនឹងបានឃើញ ជា រៀងរាល់ រដូវក្តៅ និងរដូវផ្សេងទៀត។ ខ្ញុំបានសួរពួកគេថា “តើយើងនឹងអាចមើលឃើញវាដែរឬទេ?”
ពួកគេឆ្លើយថា “យើងបានទទួលសេចក្តីសន្យាថា នឹងបានឃើញនៅយប់នេះ” “ចូរមើលទៅ ពួកគេបានត្រៀមខ្លួនរួច ហើយនៅពេលនេះ”
128
បន្ទាប់មក ខ្ញុំបានត្រៀមខ្លួនសម្រាប់ហេតុការណ៍នោះ...... នេះគឺជាអ្វីដែលនឹងកើតឡើងនាពេលឥឡូវនេះ។ ព្រះជាម្ចាស់ទ្រង់ នឹងដកកូនក្រមុំរបស់របស់ទ្រង់ចេញពីលោកីយនេះ គឺចេញពីនិកាយទាំងនេះ និងចេញពីសេចក្តីប៉ង ប្រាថ្នាផ្សេងៗនៃលោកីយនេះ។
គ្រប់គ្នាបានចេញមកឈរមើល ហើយនិយាយថា “ឥឡូវនេះ ចូររង់ចាំមើលចុះ នៅលើកំពូលភ្នំនោះចុះ”
ហេតុនេះហើយ នេះគឺជារបៀបដែលនឹងកើតឡើងនៅក្នុងពេលនេះ។ មិនមែនចេញមកតាមរយៈនិកាយទេ។ ព្រះ ជាម្ចាស់ទ្រង់មិនដែលប្រើប្រាសនិកាយឡើយ។ ពួកអ្នកកំណែទម្រង់បានទៅមុខហើយ។ ពួកគេបានទទួលព្រះបន្ទូលព្រះ ហើយនៅពេលដែលគាត់បានស្លាប់ គេក៏បានបង្កើតនិកាយមួយចេញមក។ នេះហើយគឺជាអ្វីដែល ពួកថ្ងៃបុណ្យទី៥០ បានធ្វើ និងពួកឯទៀតដែរ។ នៅពេលដែលមានការបន្ថែមពាក្យថ្មីឡើង នោះពួកគេក៏បានសង់ពួកជំនុំចេញមក។ គឺគេ បានបង្កើត និកាយមួយចេញមក គឺបានញែកខ្លួនរបស់ពួកគេចេញ។ គឺវាបែបអញ្ចឹងឯង។ លោកអ្នកមិនអាចតទល់ នឹងធម្មជាតិ បានឡើយ។ គឺធម្មជាតិ វាកើតឡើងដដែលៗដូចគ្នានៅគ្រប់ពេល៖ ដុះដើម ស្លឹក ចេញផ្កា ហើយមានសំបក គ្រាប់ ក្រោយមកទើបមានគ្រាប់ស្រូវចេញមក។
129
អ្វីៗទាំងអស់បានបង្ករឡើង និងក៏ធ្វើរួចហើយទៅដែរ។ គឺគ្រប់គ្នាបានឈរចេញមក។ នៅក្នុងក្បាលរបស់ខ្ញុំមានការងើយឆ្ងល់ណាស់ ហើយដៃរបស់ខ្ញុំបានឱបប្រពន្ធរបស់ខ្ញុំហើយយើងបានរង់ចាំមើលជាមួយគ្នា។ រីឯកូនៗរបស់ខ្ញុំ ក៏បានឈរនៅទីនោះហើយរង់ចាំមើលទាំងអស់គ្នាដែរ។ ក្រោយមក ក៏កើតមានមែន ព្រោះនោះគឺជាអ្វីដែលពួកយើងរង់ចាំមើល។ អាម៉ែន។
ព្រះបន្ទូលសន្យានោះគឺថា៖“មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូននិងចិត្តកូនមកឯឪពុកវិញ......”។ “នៅថ្ងៃចុងក្រោយនឹងមកដល់អញនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់ញ ពីលើស្ថានសួគ៌មក។ ហើយទាំងពួកអ្នកជាន់មុននិងពួកជាន់ក្រោយនឹងមករួមគ្នា នៅថ្ងៃចុងក្រោយ”
គ្រប់សេចក្តីសន្យាទាំងនេះសុទ្ធតែមានចែងនៅក្នុងព្រះគម្ពីរ។ យើងរាល់គ្នាកំពុងតែរំពឹងរង់ចាំ គឺយើងរាល់គ្នាជាកូនក្រមុំដ៏ពិតនៅគ្រានេះ។ គេកំពុងតែរង់ចាំទាំងអស់គ្នា។
បងប្អូនជាទីស្រឡាញ់អើយ!នៅថ្ងៃមួយទ្រង់នឹងយាងត្រឡប់មកវិញ។ គឺដូចជាថ្ងៃដែលទ្រង់បានយាងមកលើកទី១ ដែរគឺទ្រង់នឹងយាងមកម្តងទៀត។ សូមបងប្អូន ត្រៀមខ្លួនរង់ចាំទ្រង់ចុះ។ចូរញែកខ្លួនរបស់បងប្អូនចេញពីសំដីស្រូវទៅ។ ហើយចូរហាលនៅក្នុងពន្លឺព្រះអាទិត្យទៅ។ហើយចូររង់ចាំទ្រង់ចុះ។
130
នៅពេលមួយនោះ យើងបានឮសម្លេងចេញពីលើកំពូលភ្នំមក ហើយសម្លេងនោះឮយ៉ាងខ្លាំងចុះមកនិយាយថា “អ្វីៗទាំងអស់ត្រៀមរួចរាល់ហើយ!”។ បន្ទាប់មក បុរសនេះ គាត់ក៏ឈរទៅម្ខាងនៃខ្ញុំហើយនិយាយថា “សូមឲ្យភ្លើងនោះបាន ធ្លាក់ចុះមក!”។ នោះវាក៏បានធ្លាក់ចុះមកមែនគឺភ្លើងនោះធ្លាក់ចុះមកកាត់ភ្នំនោះ គឺជាផែនទឹកកកភ្លើង ហើយគ្រប់គ្នាក៏បានមើលការនោះទាំងអស់គ្នា។
បងប្អូនអើយ!ចូរត្រៀមខ្លួនចុះ ដ្បិតនៅថ្ងៃមួយ ភ្លើងនឹងធ្លាក់ចុះមក ហើយយើងរាល់គ្នានឹងឡើងទៅជាមួយទ្រង់។ឥឡូវនេះ ចូរបងប្អូនបានត្រៀមខ្លួនរង់ចាំគ្រា ដែលភ្លើងនោះបានធ្លាក់ចុះមកទៅ។
យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងថ្ងៃចុងក្រោយ។យើងគ្រប់បានដឹងហើយ។ ហើយយើងរាល់គ្នា ក៏បានត្រៀមខ្លួន រួចរាល់ហើយដែរក្នុងការរង់ចាំព្រះយេស៊ូវគ្រីស្ទទ្រង់យាងត្រឡប់មកវិញម្តងទៀត។ ការដែលត្រូវធ្វើនោះគឺត្រូវញែកខ្លួន លោកអ្នកចេញពីគ្រប់អំពើបាបទៅ។ ចូរញែកខ្លួនរបស់លោកអ្នកចេញពីអ្វីៗទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងលោកីយនេះ។ សូមកុំស្រឡាញ់ដល់លោកីយនេះ ឬអ្វីៗដែលមាននៅក្នុងលោកីយនេះឡើយ។ សូមកុំឲ្យគោលជំនឿរបស់ពួកគេ បានបញ្ឆោតដល់លោកអ្នកឡើយ។ ចូរបងប្អូន រក្សាការរង់ចាំសេចក្តីសន្យារបស់ព្រះគឺជាព្រះបន្ទូលរបស់ព្រះទៅ។ ហើយបើសិនជា ព្រះបន្ទូលទ្រង់គឺជាព្រះបន្ទូលនៃគ្រានេះមែននោះទ្រង់នឹងបង្ហាញដល់លោកអ្នកបងប្អូនឲ្យបានឃើញ។ បើសិនជាទ្រង់មិនធ្វើទេនោះទ្រង់មិនមែនជាព្រះបន្ទូលនៃគ្រានេះទេ។ ព្រះបន្ទូលដែលមក នៅថ្ងៃបុណ្យទី៥០នឹងមិនធ្វើ ការនៅក្នុងគ្រានេះឡើយ។ អត់ទេលោក! នោះគឺសម្រាប់ពួកថ្ងៃបុណ្យទី៥០តែនេះគឺសម្រាប់កូនក្រមុំនៃព្រះ។ យើងបាន ទទួលការខុសគ្នា។ ពួកថ្ងៃបុណ្យទី៥០ក៏បានមកម្តងទៀត។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងកូនក្រមុំ។ គេថា ព្រះបន្ទូលនៅគ្រាលោកណូអេ មិនអាចធ្វើការនៅក្នុងគ្រារបស់លោកម៉ូសេឡើយ។ ហើយក្រិត្យវិន័យរបស់លោកម៉ូសេ មិនអាចធ្វើការនៅក្នុងគ្រារបស់លោកប៉ុលឡើយ។ គាត់បានព្យាយាមប្រាប់ដល់ពួកគេ“អ្នករាល់គ្នាបានស្លាប់នៅក្នុងការ នោះហើយ! ហើយអ្នកក៏មិនអាចមានការនោះដែរ!”។
131
គឺជាបងប្អូនហើយដែលខ្ញុំកំពុងតែនិយាយទៅកាន់នៅយប់នេះ បើសិនជាបងប្អូនបានញែកខ្លួនរបស់បងប្អូនចេញពីនិកាយ និងគ្រប់ទាំងសេចក្តីប៉ងប្រាថ្នាផ្សេងៗ នៃលោកីយនេះ និងការទាំងឡាយដែលធ្វើឲ្យលោកអ្នកបាននៅជាមួយនឹងមនុស្សដែលបង្កើតគោលជំនឿ ហើយនិងសេចក្តីបង្គាប់ទាំងឡាយ និងអ្វីៗផ្សេងទៀតនោះចូរបងប្អូនញែកខ្លួនរបស់ បងប្អូនញែកខ្លួនចេញពីការនោះទៅ ហើយត្រៀមខ្លួនរង់ចាំទ្រង់ចុះ។គឺភ្លើងនឹងធ្លាក់ចុះមក នៅថ្ងៃមួយ។ ព្រះជាម្ចាស់ទ្រង់ នឹងយាងមកហើយគ្រប់គ្នានឹងបានឃើញ។ តើលោកអ្នកគួរតែត្រៀមខ្លួនដែរឬទេ នៅពេលដែលទ្រង់បានយាងមកនោះ?តើលោកអ្នកនឹងត្រៀមខ្លួនឡើងទៅជាមួយនឹងទ្រង់ នៅពេលដែលទ្រង់យាងមកដែរឬទេ? កូនក្រមុំរបស់ព្រះនឹងត្រូវបាន លើកឡើងទៅស្ថានសួគ៌។ “នាងនឹងរស់ពីស្លាប់ឡើងវិញ។ ចំណែកយើងរាល់គ្នាវិញនឹងរស់នៅរហូត ហើយអ្នកបានដេក លក់ទៅនឹងរស់ឡើងវិញ”។
132
កាលពីថ្ងៃទិវាសន្តិភាព ខ្ញុំកំពុងតែឈរនៅក្នុង Tucson ហើយកូនប្រុសតូចរបស់ខ្ញុំចង់មើលឃើញគេហែរព្យុហយា ត្រាណាស់។ ពេលនោះខ្ញុំកំពុងតែជាប់រៀន ខ្ញុំអត់មានពេលចូលរួមក្នុងទិវានោះឡើយហើយមានបងប្អូនដែលមានជម្ងឺជា ច្រើនបានហៅឲ្យខ្ញុំអធិស្ឋានឲ្យពួកគេហើយក៏មានការអ្វីៗផ្សេងទៀតជាច្រើនដែរ។ ពេលនោះកូនប្រុសរបស់ខ្ញុំ និយាយថា “ប៉ាប៉ា ពួកគេមិនមកយកខ្ញុំទៅផងទេ”គាត់និយាយថា “យកខ្ញុំទៅផង”។
ខ្ញុំឆ្លើយថា “មិនអីទេ”
បងប្រុស Simpson អើយ! (ខ្ញុំគិតថា គាត់កំពុងតែនៅទីនេះ)កូនប្រុសតូចរបស់បងគេចង់ទៅទីនោះណាស់។ ដូច្នេះ ខ្ញុំក៏ បានលើកគាត់ដាក់ក្នុងឡានហើយបើកទៅកាន់កន្លែងនោះ។ ខ្ញុំបានឈរនៅជ្រុងមួយនៅផ្តុំនោះ ហើយរង់ចាំមើល។ បន្ទាប់មកខ្ញុំបានឮសម្លេងមកពីក្រោយនៅឆ្ងាយណាស់ គឺសម្លេងស្គរវាយឮសូរ “brmp, brmp”។ ពេលខ្ញុំឈរនៅទីនោះខ្ញុំគិតថា “ក្មេងតូចៗទាំងនេះ ពួកគេពិតជាចូលចិត្តអានសៀវភៅអំពីពួកទាហានណាស់។ឥឡូវនេះពួកគេបានឃើញ ផ្ទាល់ពួកគេចូលចិត្តណាស់។ ពេលនោះដំបូង វាមើលទៅដូចជាឃើញមានរថក្រោះសង្រ្គាមលោកលើកទី១មក។ ហើយ ពួកក្មេងៗ បានខំអើតក្បាលចេញមកមើល ហើយគេខំធ្វើតាម។បន្ទាប់មក មានរថក្រោះធំថ្មី នៅសង្រ្គាមលោកលើកទី២ បានមកដល់ហើយមានរថក្រោះកាំភ្លើងមកជាមួយដែរ។ ហើយក៏មាន រថក្រោះផ្សេងៗមកជាបន្តបន្ទាប់គ្នាហើយបន្តិច ក្រោយមក ក៏មាន រូបពួកវីរៈបុរសស្នេហាជាតិ គេដង្ហែរមកជាមួយ។ បន្ទាប់មកក៏មានពួកទាហានចាស់ៗ ១២នាក់ នៅខាងឆ្វេង ដំណាងឲ្យរដ្ឋ Arizona ចេញពីសង្រ្គាមលោកលើកទី១។បន្ទាប់មកក៏មាន ទូកមួយមក គេមិនស្គាល់ពួកទា ហាននោះឡើយ តែហៅថា White Cross។ នៅទីនោះមានទាហានជើងទឹកម្នាក់ឈរនៅទីនោះ។ ហើយនៅផ្នែកម្ខាងទៀត មានស្រ្តីវ័យចំណាស់សក់សម្នាក់កំពុងតែអង្គុយ ដែលមានបំពាក់ដោយផ្កាយមាសផង គឺស្រ្តីនោះគឺជាប្រពន្ធរបស់ទាហានដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងសមរភូមិហើយក៏មានកូនប្រុសតូចមួយបានបែរមើលទៅកានរូបឪពុករបស់ខ្លួន ដែលបានស្លាប់បាត់បង់ជីវិត។ហើយនៅខាងក្រោយគាត់ ក៏មានពួកទាហាន ដើរមកច្រើនឡើងៗ។
ខ្ញុំបានក្រោកឈរឡើង។ តើគេមើលអ្វីទៅតើគួរឲ្យក្រៀមក្រំយ៉ាងណា។ ខ្ញុំបានគិតថា “ឱព្រះជាម្ចាស់អើយ!នៅថ្ងៃមួយ ខ្ញុំនឹងរង់ចាំមើលទ្រង់យាងមក”។
133
នោះថ្ងៃនៃការរស់ឡើងវិញនឹងមកដល់គឺអ្នកក្រោយនឹងទៅជាមុន ហើយអ្នកមុននឹងទៅជាក្រោយវិញ។ ពួកហោរា ចាស់ៗ និងមកហើយដើរក្បួនដង្ហែរទៅកាន់ស្ថានសួគ៌។ “យើងរាល់គ្នានឹងរស់នៅ ហើយពួកអ្នកដែលបានដេកលក់ទៅនឹងក្រោកឡើង ដ្បិតត្រែរបស់ព្រះជាម្ចាស់បានផ្លុំឡើងគឺពួកអ្នកដែលស្លាប់នៅក្នុងព្រះគ្រីស្ទ នឹងក្រោកឡើងមុន ហើយ យើងរាល់គ្នានឹងឈរនៅក្នុងជួរជាមួយនឹងពួកគេដែរ”ហាលេលូយ៉ា! ពួកគេនឹងចេញមក ពីគ្រាលោកលូធើ Wesley មេតូឌីស ប្រេសបីធើរៀនរហូតដល់ពួកថ្ងៃចុងក្រោយ ដែលជាអ្នកទទួលព្រះបន្ទូលទ្រង់នៅក្នុងគ្រារបស់ពួកគេ។
សូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកបងប្អូន។សូមត្រៀមខ្លួនទាំងអស់គ្នា ដ្បិតនឹងមានភ្លើងធ្លាក់ចុះពីស្ថានសួគ៌មក។
134
ឥឡូវនេះចូរយើងបានឱនក្បាលចុះបន្តិចសិន។ ខ្ញុំឆ្ងល់ណាស់នៅក្នុងបងប្អូនដែលបានមើលឃើញនៅយប់នេះ នៅពេលដែលខ្ញុំបាននាំឲ្យលោកអ្នកបងប្អូននៅទីនេះរហូតដល់ម៉ោង ៩:៣០ នៅទីនេះមានតែម្នាក់ នឹងនៅទីនេះមានតែ ១២នាក់ ហើយតើមានបងប្អូនប៉ុន្មាននាក់ និយាយថា “បងប្រុស Branhamខ្ញុំដូចជាខ្មាស់ខ្លួនឯងណាស់ នូវរបៀបដែលខ្ញុំ បានរស់នៅនោះ។ខ្ញុំបានទទួលការបង្រៀនយ៉ាងច្រើនពីនិកាយរបស់មនុស្ស។ ខ្ញុំដឹងថាខ្ញុំមិនអាចឡើងទៅជាមួយនឹង ព្រះបន្ទូលព្រះបានឡើយ។ខ្ញុំគ្រាន់តែសុំឲ្យអ្នកបានអធិស្ថានឲ្យខ្ញុំផង បងប្រុស Branham”។ចូរលើកបងប្អូនលើកដៃឡើង សូមព្រះប្រទានពរ សូមព្រះប្រទានពរ។ ទាំងបងប្អូនដែលនៅជុំវិញនេះដែរ។សូមព្រះប្រទានពរ “ខ្ញុំបានដឹងហើយ......” ឥឡូវនេះ ចូរកុំខ្មាសអៀនឡើយ។
135
ព្រមទាំងបងប្អូនដែលកំពុងតែតាមដានស្តាប់ពីក្រុង New York ទៅកាន់ California ហើយពី Canada ទៅ Mexico គឺជាបងប្អូនដែលប្រជុំគ្នានៅក្នុងព្រះវិហារហើយគឺជាបងប្អូនដែលមានសេចក្តីជំនឿចំពោះសារព្រះបន្ទូលនេះ ពេញនៅក្នុង ចិត្តផង...... ពួកគេបានចេញមកពីការរងទុក្ខដ៏អស្ចារ្យគឺពួកគេបានចេញមកពីក្រុមនិកាយទាំងនោះ។ ពួកគេមានជីវិតរបស់ព្រះដែលកំពុងគង់នៅជាមួយនឹងពួកគេ។ តើលោកអ្នកបងប្អូនមានការជំរុញចិត្តដែរឬទេនៅយប់ ដូចជាកូនឥន្រ្ទី តូចនោះ ដែលបានឮសម្លេងមានលក្ខណៈខុសប្លែកពីសម្លេងពីមុនលោកអ្នកធ្លាប់បានឮដែរឬទេ? ដ្បិតនៅក្នុងចិត្តរបស់លោកអ្នកបានដឹងថា វាគឺជាសេចក្តីពិត។
បងប្អូនដែលនៅទីនេះអើយ!នៅទីនេះ មានគ្រូគង្វាលម្នាក់កំពុងចាំអធិស្ថានដល់បងប្អូនហើយ សូមបងប្អូនបានលើកដៃឡើង។ ការទាំងនេះ នឹងមិនកើតឡើងនៅជ្រុងម្ខាងនោះទេ បងប្អូនជាទីស្រឡាញ់អើយ។ចូរចាំថា “ផ្លូវចង្អៀត ណាស់ ដ្បិតមានមនុស្សតិចណាស់ដែលអាចរកឃើញ”។ សូមបងប្អូនកុំទៅជាមួយនឹងហ្វូងមនុស្ស ដូចជាគ្រាពួកជំនុំ ឡៅឌីសេឡើយ។ គេបានលោតចុះ លោតឡើងរាំច្រៀងដោយតន្រ្តី។ ហើយកុំឲ្យនិយាយថា វាអស្ចារ្យនោះឡើយ។ នោះគឺជាពួកថ្ងៃបុណ្យទី៥០។គេមិនដឹងថា ការដែលពួកគេកំពុងធ្វើគឺជាការលំបាក វេទនា ទាល់ក្រ ហើយនិងងងឹត ងងុលនោះទេ។គេងងឹតងងុលរឿងអ្វី? គឺគេខ្វាក់មើលមិនឃើញព្រះបន្ទូលព្រះដែលបានបើកសម្តែងឲ្យគេឃើញនោះទេ ដ្បិតការនោះមិនដែលចេញមកពីក្រុមរបស់ពួកគេទេ។ពួកគេមិនអាចទទួលបានឡើយ។
136
ចំណែកឯបងប្អូនដែលជាអ្នកបំរើនៅយប់នេះក្នុង Tucson ខ្ញុំមិនទាមទារឲ្យលោកអ្នកបងប្អូនទទួលខុសត្រូវចំពោះ ការនោះទេ។ដ្បិតព្រះជាម្ចាស់ទ្រង់ជាអ្នកធ្វើវិញ។ ខ្ញុំបាននៅទីនោះ អស់រយៈពេល៣ឆ្នាំ។ខ្ញុំបានជម្រាបប្រាប់លោកអ្នក បងប្អូនហើយថា ខ្ញុំមិនបានបង្កើតពួកជំនុំនៅទីនោះទេ។ តែបងប្រុសPearry Green បានបង្កើតវាហើយ។ ខ្ញុំបាននៅទី នោះរយៈពេល៣ឆ្នាំ ហើយក៏មិនមែនតែ១ដងដែលលោកអ្នកបានអញ្ជើញខ្ញុំឲ្យឡើងអធិប្បាយនោះ។ គឺខ្ញុំបានរស់នៅក្នុង Tucsonជិត៣ឆ្នាំហើយ។
ព្រះជាម្ចាស់ទ្រង់នឹងដកយកខ្ញុំចេញពីទីរហោស្ថានទៅ នៅថ្ងៃមួយ។ ហើយសារព្រះបន្ទូលទ្រង់នេះ នៅតែរស់នៅដដែល។ ខ្ញុំបានព្យាយាមធ្វើអស់ពីចិត្ត ដើម្បីនាំព្រះបន្ទូលទ្រង់ចូលទៅកាន់លោកអ្នក។ ខ្ញុំបានដឹងពីហេតុដែលខ្ញុំបានធ្វើ វា។ តើលោកអ្នកបានស្តាប់ឮហើយ តើមូលហេតុអ្វីបានជាលោកអ្នកធ្វើវា?គឺនិកាយរបស់លោកអ្នកនឹងបណ្តេញលោក អ្នកចេញ។
តើលោកអ្នកបងប្អូនដឹងទេគឺមានបងប្អូនជាច្រើនណាស់ ដែលបានខ្ញុំធ្លាប់និយាយប្រាប់នៅឯភោជនីដ្ឋាន Furr នោះគឺបងប្អូនបានដឹងថាវាគឺជាសេចក្តីពិត។ វាគឺជារឿងដ៏គួរឲ្យអាម៉ាស់ចំពោះលោកអ្នក។ តែចូរបងប្អូនចេញមក។តើមានជីវិត ណាដែលនៅក្នុងលោកអ្នកបងប្អូនដែរឬទេ លោកអ្នកនឹងដូចជាកូនឥន្រ្ទីតូចនោះដែរគឺលោកអ្នកនឹងបានឮ ព្រះបន្ទូលទ្រង់
ចូរចងចាំថាលោកអ្នកនឹងស្តាប់សេចក្តីអធិប្បាយនេះ នៅពេលចុងក្រោយ នៅថ្ងៃនេះ។ ដ្បិតពេលវេលាជិតដល់ហើយ។ តើទ្រង់មិនយាងមកនៅយប់នេះទេឬអី?
137
ឱព្រះជាម្ចាស់អើយ!ទូលបង្គំយើងខ្ញុំអង្គុយនៅទីនេះ។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណដល់ទ្រង់នៅថ្ងៃនេះណាស់។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំយើងខ្ញុំសូមអរព្រះគុណដល់ទ្រង់ដោយកាតញ្ញូវបំផុតដែលទ្រង់គឺជាព្រះមានព្រះ ជន្មរស់នៅនាសព្វថ្ងៃនេះ។ នៅថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យណាស់។ដ្បិតសាវកប៉ុល លោកចង់មើលឃើញថ្ងៃនេះខ្លាំងណាស់ចំណែកឯពួកអ្នកដ៏អស្ចារ្យទាំងឡាយនៅជំនាន់ក៏ចង់ឃើញដែរ។ ហើយពួកហោរាក៏ចង់ឃើញ។គឺពួករង់ចាំនៅគ្រានេះ។
លោកអ័ប្រាហាំបានរង់ចាំថ្ងៃនេះដ្បិតគាត់បានស្វែងរកទីក្រុងមួយ ដែលទ្រង់ជាព្រះដែលបង្កើតវាមក។ លោកយ៉ូហានបានឃើញព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដែលគង់នៅស្ថានសួគ៌ បានកត់ត្រាចុះ ហើយបានដឹងថាគេនោះជាកូនព្រះ។ ចូរបងប្អូនបានគិតពិចារណាឥឡូវនេះចុះ ទ្រង់នឹងជ្រើសរើសកូនក្រមុំរបស់ទ្រង់។
ឱព្រះជាម្ចាស់អើយ!សូមទ្រង់មានបន្ទូលមកកាន់ចិត្តរបស់ពួកគេទាំងឡាយផង។ គឺមានតែទ្រង់ទេ ជាអ្នកដែលអាចផ្លាស់ប្តូរចិត្តរបស់ពួកគេបាន។បើសិនជាមិនមានគ្រាប់ពូជនោះដាក់ចុះកាលពីដំបូងឡើយទេ ម្លេះគេនឹងឃើញទ្រង់ ហើយ។ ពួកដែលបានទៅជាខ្វាក់ហើយពួកគេនឹងធ្លាក់ចូលទៅក្នុងជ្រោះដ៏ជ្រៅនោះជាពិតប្រាកដ ពីព្រោះព្រះបន្ទូលទ្រង់ បានចែងហើយ។
138
ឱព្រះជាម្ចាស់អើយ!សូមទ្រង់អនុញ្ញាតឲ្យពួកបងប្អូនទាំងឡាយនៅជុំវិញពិភពលោក គឺនៅក្នុងអាហ្វ្រិក រហូតទៅដល់អាហ្វ្រិកខាងត្បូង, Mozambiqueនិងមនុស្សទាំងឡាយនៅក្នុងប្រទេស និងក្រុមជំនុំតូចៗផង ឲ្យពួកគេបានយកខ្សែអាត់សេចក្តីអធិប្បាយនេះទៅស្តាប់ផង។ ហើយសូមឲ្យ ខ្សែអាត់នេះបានផ្ញើរទៅកាន់ប្រជាជាតិទាំង២០ និងប្រជាជាតិ ដែលខុសប្លែកពីគេ ឲ្យពួកគេបានស្តាប់ផង។ដ្បិតពួកគេនឹងចាប់ផ្តើមឃើញ ហើយគេនឹងដើរចេញមក រាប់រយ រាប់ពាន់ អ្នក។ហើយនៅពេលដែលចំនួនចុងក្រោយដែលបានចូលក្នុងរូបកាយរបស់ព្រះគ្រីស្ទហើយនោះទ្រង់នឹងយាងមក។
ឱព្រះជាម្ចាស់អើយ! សូមឲ្យពួកកូនក្រមុំរបស់ទ្រង់នៅយប់នេះ គេបានញែកខ្លួនគេចេញពីគ្រប់ការទាំងនៃលោកីយនេះផង។ ពួកគេត្រូវតែរស់នៅក្នុងពន្លឺនៃព្រះរាជបុត្រានៃព្រះហើយសំអាតពួកគេដោយព្រះបន្ទូលទ្រង់ និងសេចក្តីស្រឡាញ់ របស់ទ្រង់។
139
មានបងប្អូនជាច្រើននៅទីនេះបានលើកដៃឡើង ទូលបង្គំសូមអធិស្ឋានឲ្យទ្រង់ បានប្រទានជីវិតថ្មីដល់ពួកគេផង។ហើយទូលបង្កំ ក៏សូមអធិស្ឋានដល់បងប្អូនទាំងឡាយដែលកំពុងតែតាមដានស្តាប់ដែរសូមឲ្យពួកគេបានទទួលព្រះ បន្ទូលនៃការអរព្រះគុណនេះផងហើយសូមឲ្យពួកគេបោះបង់ចោលនូវអ្វីទាំងឡាយគេកំពុងធ្វើនៅក្នុងលោកីយនេះផង។
សូមព្រះជាម្ចាស់ទ្រង់ប្រទានដល់ពួកគេដ្បិតពួកគេជារបស់ផងទ្រង់។ ឱព្រះវរបិតាអើយ! សូមឲ្យពួកគេមករក អាសនាទ្រង់គឺនៅក្នុងគ្រប់បេសកកម្មទាំងអស់ នៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ទោះស្បែកខ្មៅស្បែកស ស្បែក លឿង ឬក៏ពួកគេជានរណាក៏ដោយ។ ទោះមាន ឬក្រ ជាអ្នកសុំទាន ឬជានរណាក៏ដោយឬជានិកាយណាក៏ដោយ សូមឲ្យពួកគេរតមករកអាសនារបស់ទ្រង់ផង។
ឱព្រះជាម្ចាស់អើយ!ពួកគេជាមនុស្សនៅអាក្រាត មានទុក្ខវេទនា ជាមនុស្សខ្វាក់ ពួកគេមិនបានដឹងពីការនេះ ឡើយ។ទ្រង់មានបន្ទូលថា វានឹងកើតមានឡើងដូច្នោះ។សូមទ្រង់ត្រាស់ហៅគ្រាប់ពូជទាំងអស់នៅយប់នេះផង។ ព្រមទាំងនៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកនេះដែលនឹងធ្លាក់ចុះសូមឲ្យពួកគេបានស្គាល់ព្រះសូរសៀងរបស់ទ្រង់។ ទូល បង្គំយើងខ្ញុំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។អាម៉ែន។
140
កាលបងប្អូននៅឱនក្បាលនៅឡើយយើងបានឃើញបងប្អូនបានឈរនៅទីនេះហើយ បងប្អូនដែលឈរនៅទីនេះមិនត្រឹមតែបានទទួលសេចក្តីសង្រ្គោះទេ តើបងប្អូនមិនគួរថ្វាយចិត្តរបស់បងប្អូនទៅកាន់ទ្រង់ទេឬអីហើយតើបងប្អូន មិន គិតចង់អរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានធ្វើការដល់បងប្អូនទេឬអី? សូមគិតថា បងប្អូនគឺជាមនុស្សមាន បាបហើយលោកអ្នកបានរស់នៅទីទៃពីព្រះជាម្ចាស់ តែផ្ទុយទៅវិញនៅក្នុងចិត្តរបស់បងប្អូនកំពុងតែគោះ។ តើបងប្អូន អាចដឹងយ៉ាងដូចម្តេចដ្បិតបងប្អូនគឺដូចជាកូនឥន្រ្ទីតូចនោះដែរ។ លោកអ្នកកំពុងតែជួបសេចក្តីទុក្ខលំបាកហើយក៏នឹង ជួបនៅពេលខាងមុខទៀត រហូតទាល់តែប ងប្អូនបានថ្វាយជីវិតរបស់បងប្អូនទៅកាន់ទ្រង់។អញ្ចឹង ចុះតើហេតុអ្វីបានជា យើងមិនថ្វាយការអរព្រះគុណដ៏អស្ចារ្យដល់ទ្រង់ទៅនៅពេលដែលលោកអ្នកបានទទួលព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះ សង្គ្រោះរបស់លោកអ្នកហើយនោះ។
សូមបងប្អូនបានឡើងមកខាងមុខនេះហើយខ្ញុំនឹងអធិស្ឋានដល់លោកអ្នកបងប្អូន។ សូមបងប្អូនទាំងឡាយ ដែលជាមនុស្សមានបាបជាបុរសស្រ្តី ជាក្មេងប្រុសក្មេងស្រី ជាសមាជិកពួកជំនុំ ឬមិនមែនជាសមាជិកពួកជំនុំដែលចង់ ទទួលជឿព្រះយេស៊ូវគ្រីស្ទ សូមអញ្ជើញឡើងមកទីនេះចុះ។ ដ្បិតសមាជិកពួកជំនុំមិនអាចធ្វើឲ្យលោកអ្នកបងប្អូនក្លាយ ជាគ្រីស្ទានបានឡើយ។ ឥឡូវនេះ នៅលើវេទិកានេះបានបើកសម្រាប់បងប្អូនហើយ។ ចំណែកឯបងប្អូនមួយចំនួន ដែលគិតថាលោកអ្នកនឹងមិនទទួលចំណីដូចជាពួកសត្វមាន់នោះស៊ីទៀតតែលោកអ្នកពិតជាចង់ស្គាល់ពីអ្វីដែលជា ការ ជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធដ៏ពិតនោះសូមអញ្ជើញឡើងមក ។
141
យើងខ្ញុំបានត្រៀមខ្លួនរួចហើយ។គ្រាន់តែលោកអ្នកបានអញ្ជើញឡើងមកទីនេះ ហើយអង្គុយលុតជង្គង់នៅលើអាសនា នេះដូចជាប្អូនប្រុសម្នាក់បានធ្វើអញ្ចឹងមក។ សូមអរគុណ។
ឱព្រះជាម្ចាស់អើយ!ទូលបង្គំសូមអរព្រះគុណដល់ទ្រង់ ដ្បិតនៅក្នុងជីវិតរបស់ទូលបង្គំនៅមានការជាច្រើនដែលចង់បាន។ តែទូលបង្គំមិនដែលស្កប់ចិត្តឡើយ។ ទូលបង្គំបានធ្លាប់ព្យាយាមហើយ។ទូលបង្គំគិតថា នៅឆ្នាំក្រោយ ទូល បង្គំនឹងធ្វើវា ហើយនៅពេលក្រោយទូលបង្គំក៏បានហៅឡើងមកលើអាសនានេះ។ ទូលបង្គំគិតថា នៅថ្ងៃមួយទូលបង្គំ នឹងបោះវាចោលទូលបង្គំនឹងបោះវាចោល។ ប៉ុន្តែព្រះជាម្ចាស់អើយ! ទ្រង់បង្គំដឹងថា មានការខុសឆ្គងមួយចំនួននៅក្នុងទូលបង្គំ។ ហើយទូលបង្គំក៏ជឿថា ការនោះវាមានភាពខុសប្លែកដែរ។ ហើយនៅយប់នេះឱព្រះជាម្ចាស់អើយ! ទូលបង្គំសូមអរព្រះគុណដល់ការរៀបចំឡើងដោយសារព្រះរាជបុត្រារបស់ទ្រង់ នោះអំពើបាបរបស់ទូលបង្គំដែលទូលបង្គំមិន បានជឿដល់ទ្រង់កាលពីមុននោះ ត្រូវបានលាងសំអាចចេញអស់ហើយ។
ទូលបង្គំសូមចូលនៅយប់នេះដោយការលុតជង្គង់ ហើយព្រមទទួលយកព្រះពរនៃការអរព្រះគុណដ៏អស្ចារ្យ ដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានធ្វើសម្រាប់ទូលបង្គំនៅពេលដែលទ្រង់បានសុគត់ជំនួសទូលបង្គំនៅកាល់វ៉ារី។
សូមបងប្អូនអញ្ជើញឡើងមក។ដ្បិតមានមនុស្សកំពុងតែលត់ជង្គង់ចុះនៅជុំវិញអាសនានេះ។ ចុះតើហេតុអ្វី បងប្អូនមិន
142
ក្រោកឡើង ហើយដើរមកកាន់ទីនេះមក? បើលោកអ្នកបងប្អូនចង់មកនោះ សូមព្យាយាមឡើង។
សូមគិតពីបងប្រុសLyle Palmer គាត់គឺជាមនុស្សដ៏ល្អណាស់។គាត់បានអង្គុយនៅខាងក្រៅ គឺកំពុងតែមើលថែកូន ស្រីតូចរបស់គាត់កំពុងតែលេងនៅខាងក្រៅពេលនោះគាត់ក៏បានរអិលធ្លាក់ពីលើកៅអី ហើយក៏បានស្លាប់ទៅនៅមុនពេល ដែលគាត់បានធ្វើចលនា។
លោកអ្នកបងប្អូនមិនដឹងទេថាតើពេលណាទៅដែលលោកអ្នកនឹងស្លាប់ទៅ។ វាប្រហែលជានៅយប់នេះ មិនដឹងផង ដូច្នេះចុះតើហេតុអ្វីបងប្អូនមិនអញ្ជើញឡើងមកនៅពេលនេះទៅ? សូមអញ្ជើញមក។តើបងប្អូនមិនមានអារមណ៍ ដូចជាមាន អ្វីដែលកំពុងតែរុញច្រាញបងប្អូនទេឬអី? ខ្ញុំដឹងថាមានបងប្អូនជាច្រើនណាស់ ដែលគួរតែឡើងមកលើអាសនានេះ។ ឥឡូវនេះទើបតែមានបងប្អូន ៦ ឬ៧នាក់ប៉ុណ្ណោះដែលបានឡើងមកលើទីនេះ។
បើសិនជាលោកអ្នកបងប្អូនជឿដល់ខ្ញុំហើយមើលឃើញការដែលកើតឡើងនៅវេទិកានេះហើយ នោះបងប្អូននឹងជឿ។ នៅថ្ងៃមួយ បងប្អូននឹងមិនបានស្តាប់ឮសម្លេងរបស់ខ្ញុំទៀតឡើយ។លោកអ្នកប្រហែលជា គិតថា លោកអ្នកនឹងឡើងមក។ លោកអ្នកនិយាយថា “ប៉ុន្តែ បងប្រុសBranham ខ្ញុំធ្លាប់ជាសមាជិកពួកជំនុំហើយ......”ការនោះមិនធ្វើឲ្យលោកអ្នកមានអ្វី ខុសប្លែកគ្នានាពេលឥឡូវនេះឡើយ។ ដូចជាលោក នីកូដែមគាត់ធ្លាប់ជាសមាជិកពួកជំនុំដែរ។ ហើយលោក យ៉ូហាន លោកពេត្រុស លោកយ៉ាកុប លោកប៉ុលនិងពួកគេឯទៀតៗ គឺធ្លាប់ជាសមាជិកពួកជំនុំដែរ។
143
លោកប៉ុលគឺជាសមាជិកពួក ជំនុំ រហូតទាល់មានការមួយចំនួនបានកើតឡើងដល់គាត់នៅយប់មួយនោះគាត់ក៏បានចូលមកឯព្រះ។ គាត់បានផ្លាស់ប្តូរ ពីភាពជាសមាជិកពួកជំនុំ មកជាកូនរបស់ព្រះវិញ។
សូមអញ្ជើញឡើងមក!អូ! លោកប៉ុលគាត់បានដឹថា គាត់ធ្លាប់បានទទួលការហ្វឹកហ្វឺនយ៉ាងល្អ គឺគាត់បានរៀនសូត្រចេញពីសាលាដ៏ល្អ គឺរៀនពីគ្រូដ៏ល្បីឈ្មោះម្នាក់ គឺលោកកាម៉ាលាស។ប៉ុន្តែគាត់បានដឹងថា គាត់នៅតែត្រូវការអ្វីៗ ផ្សេងទៀត។
ខ្ញុំសូមអញ្ជើញលោកអ្នកម្តងទៀតទោះបីជាលោកអ្នកនៅទីនេះក្តី ឬនៅទីណាក្តី ឬបងប្អូនជាពួកជំនុំណាក៏ដោយ សូមអញ្ជើញមកនៅក្នុងវេលាអរព្រះគុណដល់ព្រះចុះ។
បងប្អូនដឹងទេខាងវិទ្យាសាស្រ្តបានបង្ហាញថា គ្រប់ទាំងចលនាដែលលោកអ្នកបានធ្វើគឺនឹងត្រូវបានកត់ត្រាទុក។ ពួក គេបានបង្ហាញថា មានដូចជាទូរទស្សន៍ជាដើម។ទូរទស្សន៍មិនអាច ប្រឌិតនូវភាពរបស់បងប្អូនបានឡើយ។ វាគ្រាន់តែជា ឧបករណ៍បញ្ជូននូវអ្វីដែលលោកអ្នកបងប្អូនកំពុងធ្វើ នៅក្នុងប៉ុស្ត៍ទូរទស្សន៍នោះ។រូបភាពលោកអ្នកគឺនៅក្នុងនោះ។ នៅ ពេលដែលលោកអ្នកបានធ្វើចលនាម្រាមដៃរបស់លោកអ្នកគឺចលនានោះនឹង បង្ហាញទៅកាន់ជុំវិញពិភពលោក។ គឺស្ថិតនៅ ក្នុងការកត់ត្រាទុក។
គ្រប់គំនិតទំាងឡាយដែលមាននៅក្នុងគំនិតរបស់លោកអ្នកបងប្អូន គឺនឹងត្រូវបានកត់ត្រាទុក ហើយនៅថ្ងៃមួយកំណត់ត្រានោះនឹងឈប់កត់ត្រាទៀតហើយ។
144
គឺនឹងត្រូវបង្ហាញចេញមក នៅក្នុងគ្រាជំនុំជំរៈហើយវានឹងត្រូវសើររើឡើងវិញ គឺជាពេលដែលលោកអ្នកមានសក់ខ្លី ហើយបានប្រកាសខ្លួនថាជាគ្រីស្ទបរិស័ទ។ហើយនៅក្នុងគំនិតរបស់លោកអ្នក បានទាស់នឹងព្រះបន្ទូលព្រះ។ ច្បាស់ណាស់ លោកអ្នកមិនអាចលាក់បាំងបានឡើយ។ចូរចាំថា សូម្បីតែទូរទស្សន៍ និងវិទ្យា សាស្ត្រ ក៏បានទទួលស្គាល់ថា ជាសេចក្តីពិតដែរ។
កាលលោកអ្នកកំពុងតែឈរនៅឡើយត្រូវដឹងថា លោកអ្នកគួរតែមកកាន់ទីនេះ។ ចូរចាំថា នៅពេលនេះនឹង ត្រូវបានកត់ត្រាទុកហើយនៅថ្ងៃជំនុំជំរៈក៏ដូចគ្នាដែរ គឺលោកអ្នកនឹងត្រឡប់ទៅគិតពីអ្វីដែលលោកអ្នកធ្លាប់ធ្វើកាលពីមុន ម្តងទៀត។ នោះនឹង ត្រូវបានកត់ត្រាចុះ៖ លោកីយទាំងមូល នឹងមើលឃើញ។ចុះតើហេតុអ្វី មិនឲ្យលោកីយនេះ សម្លឹងមើលមកកាន់លោកអ្នក នៅថ្ងៃជំនុំជំរៈ...... “បើសិនអ្នកមានសេចក្តីខ្មាសចំពោះខ្ញុំនៅពេលដែលរូបភាពរបស់អ្នក ត្រូវបានផ្តិតជាប់ពេលឥឡូវនេះ ហើយនៅថ្ងៃជំនុំជំរៈខ្ញុំនឹងមានសេចក្តីខ្មាសចំពោះអ្នកដែរ ដ្បិតខ្ញុំបានឲ្យព្រះបន្ទូល របស់ខ្ញុំដល់អ្នកហើយតែអ្នកមិនបានជឿឡើយ។ គឺអ្នកបានលាក់ខ្លួននៅពីក្រោយការទាំងនោះវិញ”។
“អូ!” លោកអ្នកនិយាយថា “ខ្ញុំល្អគ្រប់គ្រាន់ហើយ។ខ្ញុំធ្លាប់បានធ្វើការនេះ។ ខ្ញុំធ្លាប់បានលោតរាំដោយព្រះវិញ្ញាណ។ ខ្ញុំធ្លាប់បាននិយាយភាសាដទៃ” តើខ្ញុំមិនជឿឬ។ “ខ្ញុំបានស្រែក” តើខ្ញុំមិនជឿឬ។តើលោកអ្នកអាចត្រឡប់ទៅកាន់ព្រះបន្ទូលយ៉ាង ដូចម្តេច?
......តើហេតុអ្វី បានជាអ្នកមិនមកឯទ្រង់?
តើហេតុអ្វី បានជាអ្នកមិនមកឯទ្រង់? តើហេតុអ្វី បានជាអ្នកមិនមកឯទ្រង់?
បងប្អូនជាទីស្រឡាញ់អើយ! តើបងប្អូននៅរង់ចាំដល់កាលណាទៀត?
អូ! តើហេតុអ្វី លោកអ្នករង់ចាំយូរដល់ម្លេះ?
ព្រះយេស៊ូវទ្រង់កំពុងតែរង់ចាំលោកអ្នកហើយទ្រង់នឹងប្រទានដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ដល់លោកអ្នក។
(ដ្បិតលោកអ្នកគឺផ្នែកមួយនៃរូបកាយរបស់ទ្រង់)
តើហេតុអ្វីមិនមក? (អូ! កូនឥន្រ្ទីដ៏តូចអើយ! សូមមក)
តើហេតុអ្វីមិនមក?
145
ឱព្រះជាម្ចាស់អើយ! ទូលបង្គំសូមអរព្រះគុណដល់ទ្រង់។សូមអរព្រះគុណដល់ទ្រង់។ មិនមែនដោយព្រោះ តែអាហារធម្ម ជាតិឡើយប៉ុន្តែគឺជាព្រះអម្ចាស់វិញ។ ទូលបង្គំសូមអរព្រះគុណ នូវអាហារខាងព្រលឹងវិញ្ញាណគឺជាអាហារខាងព្រលឹង វិញ្ញាណនៃត្រាទី៧ ដែលទ្រង់បានសន្យា ថានឹងបើកឡើង។ លោកអ្នកនិយាយថា“តើការនោះនឹងខុសប្លែកឬ?” អត់ទេ! លោកអ្នកមិនអាចដកឬបន្ថែមព្រះបន្ទូលទ្រង់ណាមួយបានឡើយ...... គឺអ្វីៗបានចែងទុករួចមកហើយ។ គឺជាសេចក្តីអាថ៌កំបាំងដែលបានបោះត្រាទុក។ តើមានបងប្អូន ប៉ុន្មាននាក់យល់អំពីចំណុចនេះ ហើយបើបងប្អូនយល់ចូរនិយាយថា “អាម៉ែន”។
លោកអ្នកនិយាយថា “សេចក្តីអាថ៌កំបាំងនោះត្រូវបើកបង្ហាញឲ្យឃើញ”។ព្រោះព្រះបន្ទូលទ្រង់បានចែងរួចហើយ។ លោកអ្នកមិនអាចដកឬក៏បន្ថែមពាក្យណាមួយចូលទៅក្នុងព្រះបន្ទូលព្រះបានឡើយ។ ហើយនៅថ្ងៃចុងក្រោយ វានឹងត្រូវបើកសម្តែងឡើង។
146
សូមបងប្អូនបានអញ្ជើញមក។ បើសិនជាបងប្អូនមិនយល់ទេសូមបងប្អូនបានលត់ជង្គង់ចុះ ហើយនិយាយទៅកាន់ ទ្រង់ចុះ។ ហើយបើសិនជាខ្ញុំមិនបានធ្វើឲ្យលោកអ្នកបងប្អូនយល់ច្បាស់នោះទេទ្រង់នឹងពន្យល់ដល់លោកអ្នក ព្រោះទ្រង់ គឺជាអ្នកដែល បកស្រាយរាល់ភាពសង្ស័យទាំងឡាយ។
......នៅលើបល្ល័ង្កដ៏បរិសុទ្ធរបស់ទ្រង់។
តើហេតុអ្វីបានមិនមកឯបល្លង្ក័របស់ទ្រង់នាពេលឥឡូវនេះ?
ចូរចាំថា នឹងមានការកត់ត្រាអំពីនេះ។ មិនមែនត្រឹមតែខ្សែអាត់នេះប៉ុណ្ណោះទេប៉ុន្តែព្រះជាម្ចាស់ដ៏អស្ចារ្យទ្រង់នឹងធ្វើ ការកត់ត្រាដែរ។គឺទ្រង់នឹងកត់ត្រានូវសកម្មភាពរបស់បងប្អូនគ្រប់រូប។ នៅពេលដែលបងប្អូនបានឱនក្បាលចុះហើយថ្វាយ ចិត្តរបស់បងប្អូនដល់ទ្រង់ និងអ្វីដែលបងប្អូនបានគិតនៅក្នុងគំនិតនោះចូរចងចាំថា គឺបានកត់ទុកនៅក្នុងសិរីល្អរបស់ទ្រង់។ ហើយការកត់ត្រានោះ នឹងត្រូវបាន បើកបង្ហាញនៅថ្ងៃជំនុំជំរៈ។តើការសម្រេចចិត្តរបស់លោកអ្នកគឺនៅទីណា? អូ! តើលោក អ្នក សម្រេចចិត្តធ្វើការផ្លាស់ប្តូរនៅថ្ងៃនេះដែរឬទេ?
147
ខ្ញុំកំពុងតែនៅរង់ចាំបងប្អូនពីព្រោះមានបងប្អូនច្រើនណាស់ នៅជុំវិញអាសនា នាពេលឥឡូវនេះ។ ប្រហែលជាមានបងប្អូនម្នាក់នៅក្នុងចំណោមលោកអ្នកបងប្អូននឹងឡើងមក បើសិនជាខ្ញុំរង់ចាំយូរជាងនេះបន្តិចនោះហើយប្រហែលជាមានបងប្អូន ផ្សេងទៀតនៅខាងក្រៅនោះនឹងឡើងមកដែរ។ ហើយប្រហែលជាមានបងប្អូនខ្លះនៅក្នុងNew York, Philadelphia, និងនៅក្រៅ California, Arizona គឺនឹងមានបងប្អូននឹងចេញមក។យើងរាល់គ្នា ប្រហែលជាមិនបានឃើញ ការអរព្រះគុណ ផ្សេងទៀតឡើយ។នេះប្រហែលជាពេលចុងក្រោយហើយ ហើយនេះក៏ជាការកត់ត្រាចុងក្រោយដែរនៅយប់នេះ។ “ដ្បិតគ្នាអ្នកណាអាចមកឯខ្ញុំបានទេ លើកតែព្រះវរបិតាខ្ញុំនាំគេមក។ ហើយអ្វីៗទាំងអស់ដែលព្រះវរបិតាបានប្រទានមកខ្ញុំនោះនឹងមក”។
148
ខ្ញុំជឿថា បើសិនជាខ្ញុំអង្គុយនៅទីកន្លែងណាមួយ នៅយប់នេះខ្ញុំប្រាកដណាស់ ខ្ញុំនឹងនាំឲ្យពួកគេមកឲ្យបានច្រើនតាមដែល ខ្ញុំអាចធ្វើបាន។
......តើហេតុអ្វីមិនមក......?
(តើលោកអ្នកបានបញ្ចប់ហើយឬនៅ? តើលោកអ្នកប្រាកដដែរឬទេថាលោកអ្នកមិនធ្វើឲ្យព្រះវិញ្ញាណទ្រង់ព្រួយព្រះទ័យ នោះ?)
សូមលោកអ្នកបន្តឱនក្បាលចុះ។ តើលោកអ្នកប្រាកដដែរឬទេថាលោកអ្នកមិនបានធ្វើឲ្យព្រះវិញ្ញាណទ្រង់ព្រួយព្រះ ទ័យនោះ? តើលោកអ្នកប្រាកដដែរឬទេថាលោកអ្នកបានធ្វើអ្វីដូចជាអ្វី ដែលទ្រង់មានបន្ទូលឲ្យលោកអ្នកធ្វើដែរឬទេ? តើលោកអ្នកច្បាស់ដែរឬទេ? ចូរចាំថា លោកអ្នកប្រហែលជាមិនមានឱកាសផ្សេងទៀតឡើយ។ការកត់ត្រានេះ ប្រហែលជាត្រូវ បញ្ចប់ហើយនៅយប់នេះ។ វាប្រហែលជាខ្សែអាត់ចុងក្រោយហើយសម្រាប់លោកអ្នកនោះ។ តើលោកអ្នកបងប្អូនប្រាកដ ដែរឬទេថាបងប្អូនបានត្រៀមខ្លួនហើយនោះ នាពេលឥឡូវនេះ? បើសិនជាដូច្នោះខ្ញុំនឹងថ្វាយទៅក្នុងព្រះហស្តរបស់ទ្រង់ ក្រោមព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
149
នៅខណៈពេលដែល ក្រុមចម្រៀងកំពុងតែច្រៀងតិចៗខ្ញុំនឹងអធិស្ឋានដល់បងប្អូនទាំងឡាយនៅលើអាសនានេះ។ ខ្ញុំដូចជាគ្រីស្ទានដែលមានលក្ខណៈខុសប្លែកពីគេខ្លាំងណាស់។ ខ្ញុំជឿថាព្រះជាម្ចាស់ទ្រង់នឹងសង្រ្គោះដល់មនុស្ស ហើយទ្រង់ នឹងដាំព្រះបន្ទូលទ្រង់។ “គឺអញដែលជាព្រះយេហូវ៉ា” ព្រះគម្ពីរអេសាយ បានចែងថា “អញ គឺជាព្រះយេហូវ៉ា ជាអ្នកដែល បានដាំវាចុះ។អញនឹងស្រោចទឹកវាទាំងយប់ទាំងថ្ងៃ ហើយផ្លែផ្កានឹងចេញមកពីដៃរបស់អញ”។
នៅមុនពេលដែលខ្ញុំ សូមឲ្យមនុស្សគ្រប់គ្នាបានឡើងមកលើអាសនានេះជាមួយនឹងមនុស្សទាំងនេះ ខ្ញុំចង់អធិស្ឋាន ដល់ពួកគេដោយខ្លួនរបស់ខ្ញុំផ្ទាល់។សូមអនុញ្ញាត ឲ្យយើងរាល់គ្នាបានឱនក្បាលចុះ ឥឡូវនេះ។
150
ឱព្រះជាម្ចាស់យេស៊ូវអើយ! ទូលបង្គំបានដកស្រង់ព្រះបន្ទូលចេញមកគឺពាក្យដែលហោរារបស់ទ្រង់បាននិយាយ ហើយទូលបង្គំដឹងថា ពាក្យរបស់ពួកហោរាគឺជាសេចក្តីពិត។ ហើយទ្រង់មានបន្ទូលថា “អញ គឺជាព្រះយេហូវ៉ា ជាអ្នកដែល បានដាំវាចុះ”ពិតប្រាកដណាស់ ព្រះជាម្ចាស់។ ទ្រង់បានកត់វាចុះ នៅក្នុងសៀវភៅជីវិតនៃកូនចៀមនៅមុនកំណើតលោកីយ មកម្លេះ “អញ គឺជាព្រះយេហូវ៉ា ដែលបានដាំវាចុះ ហើយអញនឹងស្រោចទឹកវាទាំងយប់ ទាំងថ្ងៃ ហើយនឹងមានផ្លែផ្កា ចេញ មកពីដៃរបស់អញ”។ ពិតមែនហើយព្រះជាម្ចាស់អើយ! ទ្រង់បានហៅពួកគេជាច្រើនមកឯអាសនារបស់ទ្រង់ ហើយទ្រង់នៅ តែស្រោចទឹកដល់គេជានិច្ច។
ព្រះជាម្ចាស់អើយ! ពួកគេនៅទីនេះហើយ។ សូមកុំឲ្យពួកគេក្លាយជាមនុស្សដែលបាត់បង់ឡើយ។ព្រះវរបិតាអើយ! សូមឲ្យពួកគេបានលះចោលការទាំងអស់នៃលោកីយនេះ និងអំពើបាបទាំងអស់និងបញ្ហាដែលមាននៅក្នុងចិត្តរបស់ ពួកគេផង។ សូមឲ្យចិត្តរបស់ពួកគេបានបែរមករកព្រះបន្ទូលទ្រង់ហើយនិយាយថា “ឱព្រះអម្ចាស់យេស៊ួវអើយ! សូមទ្រង់ យាងមកក្នុងចិត្តរបស់ទូលបង្គំហើយទូលបង្គំជឿថា មានការមួយចំនួនត្រៀមទុកសម្រាប់ទូលបង្គំ ដែលទូលបង្គំមិនសមនឹង ទទួលឡើយ។ទូលបង្គំបានព្យាយាម ដូចជាការបង្ហាញនៅយប់នេះ គឺអំពីកូនឥន្រ្ទីដែលដើរតាមមេមាន់អញ្ចឹងប៉ុន្តែមានការ មួយចំនួនដូចជាចម្លែកនៅក្នុងទូលបង្គំ។ វាដូចជាមិនត្រឹមត្រូវសោះ។ ហើយនៅយប់នេះទូលបង្គំមានអារម្មណ៍ថា ទូលបង្គំកំពុងតែចូលកាន់តែជិតក្នុងព្រះហស្តនៃព្រះបន្ទូលដ៏រស់។ នៅពេលដែលទូលបង្គំមកទីនេះ ហើយលុតជង្គង់ចុះនៅ ក្បែរអាសនានេះ។គឺទូលបង្គំចង់បានសេចក្តីសង្រ្គោះ។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំស្រែកឃ្លានចង់បានណាស់។ទូលបង្គំចង់បានទ្រង់ សូមទ្រង់ឱបទូលបង្គំ នៅក្នុងព្រះហស្តរបស់ទ្រង់នៅយប់នេះផង។ មិនមែនដោយការជំរុញចិត្តណាឡើយ ប៉ុន្តែគឺតាមរយៈព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់វិញ។ឱព្រះជាម្ចាស់អើយ! សូមទ្រង់ដាក់ទូលបង្គំនៅក្នុងព្រះហស្តរបស់ទ្រង់ផង។ទូលបង្គំជាកូនរបស់ទ្រង់។ ទូលបង្គំមានអារម្ម ណ៍ថា ទូលបង្គំដូចជាកូនឥន្រ្ទីនោះណាស់។សូមទ្រង់ទទួលទូលបង្គំផង។ ឱព្រះជាម្ចាស់អើយ!ទូលបង្គំនឹងលោតឡើង។ ទូលបង្គំក្រោកឡើង ហើយលុតជង្គង់ចុះនៅទីនេះ។សូមទ្រង់ទទួលទូលបង្គំផង ទូលបង្គំនឹងលោតឡើង។ សូមដាក់ទូលបង្គំ នៅលើស្លាបរបស់ទ្រង់ហើយនាំយកទូកបង្គំចេញឆ្ងាយពីអ្វីៗនៃលោកីយនេះផង។ សូមឲ្យទូលបង្គំបានហើរឡើងឆ្ងាយពីសេចក្តីប៉ងប្រាថ្នាផ្សេងៗនៃលោកីយនេះ ហើយចេញឆ្ងាយពីទម្លាប់អាក្រក់របស់ទូលបង្គំព្រមទាំងចេញឆ្ងាយពីប្រពៃណីនៃ និកាយរបស់ទូលបង្គំផង។ ឱព្រះជាម្ចាស់អើយ!សូមឲ្យទូលបង្គំមកឯទ្រង់តែមួយប៉ុណ្ណោះ គឺជាព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដែលបានចាក់បង្ហូរមកលើទូលបង្គំ ហើយសូមទ្រង់អត់ទោសរាល់សេចក្តីសង្ស័យរបស់ទូលបង្គំទាំងឡាយផង។សូមឲ្យទូល បង្គំបានក្លាយជាកូនរបស់ទ្រង់ផង នៅយប់នេះ គឺបានកើតជាថ្មី។សូមទ្រង់ទទួលទូលបង្គំផង ហើយយកទូលបង្គំចេញឲ្យ ឆ្ងាយពី សម្លេងរបស់មេមាន់នោះផង។ហើយសូមទ្រង់នាំទូលបង្គំទៅកាន់ សំបុករបស់សត្វឥន្រ្ទី ជាទីដែលទូលបង្គំអាចទទួលបានការអប់រំដោយព្រះបន្ទូលរបស់ទ្រង់ រហូតទាល់តែទូលបង្គំអាចហើរដោយខ្លួនឯងបាន។
ឱព្រះជាម្ចាស់អើយ! សូមទ្រង់ទទួលពួកគេផង។ ពួកគេគឺជាកម្មសិទ្ធរបស់ទ្រង់ហើយ។នេះគឺជាសេចក្តីអធិស្ឋាន របស់ទូលបង្គំ ឲ្យពួកមនុស្សដែលកំពុងបាត់បង់នេះ។សូមទ្រង់ទទួលពួកគេ សម្រាប់ជាសិរីល្អរបស់ទ្រង់ផង។
151
ខ្ញុំឆ្ងល់ណាស់ នៅជុំវិញអាសនានាពេលឥឡូវនេះ ដែលបងប្អូនកំពុងតែលុតជង្គង់ចុះគឺមានលោកអ្នកជាច្រើន បាន ប្រកាសថា ជាគ្រីស្ទាន ប៉ុន្តែលោកអ្នក មានអារម្មណ៍ថាដូចជាមានអ្វីមួយ ដែលលោកអ្នកមិនមែនជាកម្មសិទ្ធរបស់ការនោះ ឡើយ។ លោកអ្នកប្រហែលជាបានរាំដោយព្រះវិញ្ញាណហើយលោកអ្នកប្រហែលជាបាននិយាយភាសាដទៃ។ ហើយគ្មាននរណាម្នាក់អាចនិយាយអ្វីទាស់នឹងការរបស់ទ្រង់បានឡើយ។ នេះគឺជាសេចក្តីពិត។ ការទាំងអស់នោះសុទ្ធតែល្អ។ប៉ុន្តែ លោកអ្នកឃើញថា នោះគឺជាអំណោយទាន ដែលគ្មានព្រះវិញ្ញាណឡើយ។បើសិនជាព្រះវិញ្ញាណគង់នៅទីនោះ ច្បាស់ជា គេគ្មានអារម្មណ៍បន្ទោសចំពោះការនោះឡើយ។តើលោកអ្នកដែលបានលោតជង្គង់នៅលើអាសនានេះ ពិតជាជឿថា លោក អ្នកជាមនុស្សបាត់បង់ដែរឬទេបើដូច្នេះមែន ចូរមានសេចក្តីជំនឿជឿដល់ទ្រង់ ហើយទ្រង់នឹងទទួលលោកអ្នក ព្រមទាំងអប់រំ លោកអ្នកដោយព្រះបន្ទូលរបស់ទ្រង់រហូតទាល់លោកអ្នកបានក្លាយជាសត្វឥន្រ្ទី ហើយអាចហើរដោយ ខ្លួនឯងបាន។
បើសិនជាលោកអ្នកចង់ឲ្យព្រះជាម្ចាស់ទ្រង់ធ្វើការនេះដល់លោកអ្នកចូរលើកដៃឡើង។ សូមព្រះប្រទានពរដល់លោកអ្នក។
152
ឥឡូវនេះ ខ្ញុំនឹងសូមឲ្យបងប្អូនប្រុសស្រី ដែលបានស្គាល់ព្រះច្បាស់ឡើងមកទីនេះ......បង ប្អូនដែលនៅលើអាស នានេះ សុទ្ធតែជាមនុស្សប្រុស។ លោកអ្នកដឹងទេថា ជាធម្មតាសុទ្ធតែជាស្ត្រីដែលឡើងមកកាន់ទីនេះ ប៉ុន្តែឥឡូវនេះ សុទ្ធតែ ប្រុសៗ។ប៉ុន្តែមានតែស្រ្តី ម្នាក់ ពីរនាក់ប៉ុណ្ណោះ ខ្ញុំគិតថា...... ពួកបងប្អូនស្រ្តីៗ ប្រហែលជាគិតថាខ្ញុំបាននិយាយទាស់ នឹងពួកគេហើយមើលទៅនៅមុននេះ។ ខ្ញុំមិនមែនន័យបែបនោះឡើយបងប្អូនស្រ្តីរាល់គ្នាអើយ។ មែនហើយ សូមបងប្អូន ដែលស្គាល់ព្រះច្បាស់បានឡើងកាន់ទីនេះហើយឈរអធិស្ឋានជាមួយនឹងខ្ញុំដល់បងប្អូនដែលនៅលើអាសនានេះ។ ហើយបន្ទាប់មក យើងនឹងអនុញ្ញាតឲ្យពួកគេត្រឡប់ទៅកន្លែងអង្គុយរបស់គេវិញ។បងប្អូនគ្រប់គ្នាសុទ្ធតែជាមនុស្សសំខាន់។
សូមបងប្អូនកុំចាកចេញទៅណាឡើយ សូមអញ្ជើញមកកាន់ទីនេះ ហើយឈនៅជុំវិញពួកគេ។មានលោកអ្នកបងប្អូន មួយចំនួន ពិតជាជឿថា នេះគឺជាសេចក្តីពិតថា យើងរាល់គ្នា នឹងចូលទៅកាន់គ្រាមួយផ្សេងទៀតគឺជាគ្រាដែលយើងរាល់គ្នា បានលើកឡើងទៅស្ថានសួគ៌។ លោកអ្នកដឹងទេថា ពួកជំនុំមិនអាចនៅក្នុងស្ថានភាពនេះឡើយ។ហើយវាមិនអាចមានអ្វី ដែលប្រសើរឡើយ គឺវាកាន់តែអាក្រក់ទៅវិញ។ តើមានបងប្អូនប៉ុន្មាននាក់បានដឹងពីការនេះចូរនិយាយថា “អាម៉ែន”។ វានឺង កាន់តែអាក្រក់ ហើយវាមិនអាចទៅដោយបែបនេះឡើយ។គឺវាត្រូវតែមានអ្វីមួយ គឺវាត្រូវតែធ្វើចលនានាពេលឥឡូវនេះ។ ចលនានោះគឺសម្រាប់ កូនក្រមុំរបស់ព្រះ។នេះគឺជាសេចក្តីពិត របស់ “ព្រះយេហូវ៉ាដ៏ជាព្រះ”។ ដូច្នេះ សូមបងប្អូនដែលជា អ្នកជឿបានឡើងកាន់ទីនេះ ហើយរកមើល អ្នកដែលឡើងមកកាន់ទីនេះដោយស្មោះត្រង់ដែលបងប្អូនចង់អធិស្ឋានឲ្យពួក គេដូចជាបងប្អូនប្រុសស្រី ចូលមកនៅជុំវិញអាសនានេះចុះ។ សូមបងប្អូនឈនៅទីនេះហើយអធិស្ឋានឲ្យពួកគេ។
តើមានបងប្អូនណាទៀត ចង់ឡើងមកកាន់ទីនេះដែរឬទេ? គ្រាន់តែលុតជង្គង់ចុះនៅក្បែរពួកគេ ហើយបងប្អូនជាបុរស សូមទៅអធិស្ឋានដល់បងប្អូនបុរសទៅហើយបងប្អូនដែលជាស្រ្តី វិញ សូមអធិស្ឋានឲ្យគាត់ផងដែរ។
ឱព្រះជាម្ចាស់អើយ!សូមជួយដល់បងប្អូនទាំងនេះផង។
153
ទូលបង្គំសូមថ្វាយពួកគេទាំងអស់ដល់ទ្រង់។ទូលបង្គំសូមថ្វាយ និកាយរបស់ទូលបង្គំដល់ទ្រង់។ ទូលបង្គំសូមថ្វាយប្តីទី១របស់ទូលបង្គំដល់ទ្រង់។ ហើយទូលបង្គំសូមថ្វាយអ្វីៗ ទាំងអស់ដាច់ដល់ទ្រង់។
គ្រប់ទំាងអស់ខ្ញុំថ្វាយ
គ្រប់ទំាងអស់ខ្ញុំថ្វាយ
ដាច់ដល់ព្រះអង្គ ជាព្រះសង្រ្គោះខ្ញុំ ប្រកបដោយព្រះពរ
គ្រប់ទំាងអស់ខ្ញុំថ្វាយ
គ្រប់ទំាងអស់ខ្ញុំថ្វាយ
(តើលោកអ្នកនឹងថ្វាយគំនិតរបស់បងប្អូនដល់ទ្រង់ដែរឬទេ?តើលោកអ្នកអាចថ្វាយគំនិតរបស់បងប្អូនដល់ព្រះបន្ទូលទ្រង់ ដែរឬទេ?)
ដាច់ដល់ព្រះអង្គ ជាព្រះសង្រ្គោះខ្ញុំ ប្រកបដោយព្រះពរ
គ្រប់ទំាងអស់ខ្ញុំថ្វាយ
154
លោកអ្នកបងប្អូន ដែលកំពុងនៅជុំវិញអាសនា បានអធិស្ឋានឲ្យបងប្អូនហើយ ហើយបងប្អូនក៏ត្រូវអធិស្ឋានឲ្យខ្លួនឯងផង។ មានតែផ្លូវមួយប៉ុណ្ណោះ ដែលលោកអ្នកអាចទទួលបានសេចក្តីសង្រ្គោះ។ គឺដោយសារសេចក្តីជំនឿតែប៉ុណ្ណោះទើបយើងបានសង្រ្គោះ និងដោយសារព្រះគុណរបស់ទ្រង់។
155
ព្រះគុណនៃព្រះបានមានបន្ទូលមកកាន់លោកអ្នកបងប្អូនហើយក៏បាននាំបងប្អូនកាន់អាសនានេះ។ លោកអ្នកបងប្អូនកំពុងតែស្វែងរកព្រះពររបស់ព្រះស្វែងរកព្រះបន្ទូលព្រះ ស្វែងរក ព្រះវិញ្ញាណបរិសុទ្ធ និងស្វែងរកការគាប់ព្រះហឫទ័យដល់ព្រះ។បើសិនជាដូច្នោះ បងប្អូនអាចថ្វាយចិត្តទាំងអស់របស់បង ប្អូនដាច់ដល់ទ្រង់ចុះ.... សូមបងប្អូនកុំពឹងផ្អែកលើអារម្មណ៍នោះឡើយតែសូមមើលទៅកាន់សេចក្តីពិតវិញ គឺជាសេចក្តីពិត ដែលបានមកដោយសារសេចក្តីជំនឿ។ “ឱព្រះជាម្ចាស់អើយ!ទូលបង្គំនឹងធ្វើអ្វីៗទាំងអស់ ទៅតាមព្រះបន្ទូលរបស់ទ្រង់ ដែលបង្គាប់ឲ្យទូលបង្គំធ្វើ។ទូលបង្គំសូមថ្វាយជីវិតរបស់ទូលបង្គំដាច់ដល់ទ្រង់”។បើសិនជាបងប្អូនជឿទ្រង់អស់ពីចិត្តរបស់ បងប្អូននោះ ខ្ញុំចង់ឲ្យលោកអ្នកបានក្រោកឈឡើងហើយបែរខ្លួនទៅកាន់ពួកជំនុំទាំងអស់ ហើយលើកដៃរបស់បងប្អូនឡើងយើងនឹងច្រៀងសរសើរព្រះជាម្ចាស់ជាមួយគ្នា។ “ទូលបង្គំសូមថ្វាយអ្វីៗទាំងអស់ដែលទូលបង្គំមានដាច់ដលទ្រង់”។
156
បងស្រីម្នាក់ ដែលបានចេញមកពីនិកាយមួយបាននិយាយថា “ខ្ញុំបាននៅក្នុងនិកាយមួយ” យើងរាល់គ្នាមិនចង់ហៅវា ឡើយ។នាងគឺជាអ្នកធ្វើការនៅទីនោះ ប៉ុន្តែនាងនិយាយថា “បងប្រុស Branham ខ្ញុំចង់ទទួលបានសេចក្តីពិត”។ សូមអនុញ្ញាតឲ្យខ្ញុំបានដកស្រង់នូវព្រះបន្ទូលទ្រង់នៅកន្លែងមួយ ដោយបានចែងថា “មានពរហើយដល់អស់អ្នកដែលស្រេកឃ្លាន ចង់បានសេចក្តីសុចរិន ដ្បិតពួកគេនឹងបាន”។ ឥឡូវនេះបងប្អូនដែលនៅលើវេទិការនេះ បើសិនជាបងប្អូនត្រៀមខ្លួន នឹងថ្វាយអ្វីៗទាំងអស់ដែលបងប្អូនមានដាច់ដល់ទ្រង់ដើម្បីនឹងស្តាប់តាមព្រះបន្ទូលទ្រង់ គឺយើងខ្ញុំរាល់គ្នាបានប្រាប់ ដល់លោកអ្នកបងប្អូននៅក្នុងសប្តាហ៍នេះហើយ ពីអ្វីដែលនឹងត្រូវធ្វើនោះ។បើលោកអ្នកបងប្អូនបានត្រៀមខ្លួន ថ្វាយដាច់ ដល់ទ្រង់ហើយ សូមលោកអ្នកបានលើកដៃឡើងបែបនេះ ទៅកាន់ពួកជំនុំឲ្យបានឃើញចុះ។ ហើយនៅខណៈដែលលោក អ្នកនៅលើវេទិការ នៅឡើយសូមឲ្យយើងរាល់គ្នាបានច្រៀងសរសើរតម្កើងព្រះជាមួយគ្នានូវបទ “គ្រប់ទាំងអស់ខ្ញុំថ្វាយ”
គ្រប់ទំាងអស់ខ្ញុំថ្វាយ
គ្រប់ទំាងអស់ខ្ញុំថ្វាយ
ដាច់ដល់ព្រះអង្គ ជាព្រះសង្រ្គោះខ្ញុំ ប្រកបដោយព្រះពរ
គ្រប់ទំាងអស់ខ្ញុំថ្វាយ
157
Missing Text