អំណាចរបស់ព្រះដើម្បីផ្លាស់ប្តូរ

Tucson, Arizona USA

65-0911

1
ខ្ញុំសូមអរគុណចំពោះលោក Williams និងសួស្តីមិត្តទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ។
គ្រួសាររបស់Shakarian ប្អូនប្រុស និងប្អូនស្រីWilliams និងអ្នកនៅទីនេះជាច្រើនក៏បានដឹងដែរ។ខ្ញុំចាំថាប្រហែលជាពីរបីឆ្នាំមុននាងមានជំងឺ ការមួយបានកើតឡើង។ កាលពីឆ្នាំមុន ពេលដែលពួកយើងមានវត្តមាននៅទីនេះគឺនៅខែមករានៅក្នុងសន្និបាតមួយ មានអាចារ្យម្នាក់ (ខ្ញុំមិនបានចាំឈ្មោះរបស់គាត់ទេ តើអ្នកទាំងអស់ចាំឈ្មោះរបស់គាត់ទេ?)ក៏បាននៅទីនេះជាមួយនឹងយើងដែរ។ (គាត់ឈ្មោះ Bishop Stanley មកពីព្រះវិហារកាតុលិកមួយ)។តើអ្នករាល់គ្នាចំនាំគាត់បានទេ ពេលដែលគាត់បានយកព្រះគម្ពីរមួយក្បាលមកឲ្យខ្ញុំ។ ហើយគាត់បាននិយាយមកកាន់ខ្ញុំថា.....មានការទស្សទាយថាកូនស្រីរបស់គាត់ដែលមានជំងឺអាចជាបាន។ តែគាត់ដឹងថាការនោះវាមិនពិតទេ ។នាងអាចអាចទទួលមរណភាពនៅចន្លោះម៉ោងពីរ និងម៉ោងបីទៀបភ្លឺ។ តើអ្នករាល់គ្នាមាននឹកចាំទេ?ដូច្នេះ ម៉ោង២ ឬ៣
2
ហើយខ្ញុំមិនអាចប្រាប់Demos បានទេ។ ប៉ុន្តែខ្ញុំបានប្រាប់ម្តាយចុងរបស់នាងនៅក្នុងបន្ទប់មួយក្បែរកន្លែងនេះ។ ខ្ញុំបាននិយាយថា អ្នកស្រីShakarian កូនស្រីរបស់អ្នកស្រីនឹងមិនអាចជាពីជំងឺនោះបានទេ។គាត់បានឆ្លើយតបមកខ្ញុំថា មនុស្សទាំងអស់សុទ្ទតែជាគ្រូទាយ។
ខ្ញុំបាននិយាយប្រាប់គាត់ថា “ខ្ញុំអាចនិយាយខុស ប៉ុន្តែកូនរបស់អ្នកស្រីពិតជាអាចព្យាបាលបានមែន”។ខ្ញុំបានប្រាប់មនុស្សជាច្រើន ប្រហែលជាបីឆ្នាំមុន ខ្ញុំបានឃើញនាងចាកចេញពីជីវិតធម្មតាហើយត្រូវគេងសំរាកនៅលើគ្រែវិញ។ នាងបានបោយដៃហើយហៅខ្ញុំ។ ខ្ញុំមិនអាចទៅក្បែរនាងបានទេ។បន្ទាប់ពីនោះនាងក៏ផុតដង្ហើមទៅ។ ខ្ញុំបានសំលឹងមើលទៅនាឡិការមួយដែលទ្រនិចរបស់វានៅចន្លោះម៉ោង២និងម៉ោង៣។
ដូច្នេះលោកShakarian បាននិយាយថា“បាទ! ខ្ញុំរង់ចាំមើលថាតើរឿងនេះកើតឡើងយ៉ាងម៉ិច”។
3
យើងពិតជាមានការសោកស្តាយ។ខ្ញុំមានអារម្មណ៍ថា ព្រះវិហារនេះបាត់បង់មនុស្សដ៏សំខាន់ម្នាក់គឺFlorence Shakarian។នាងគឺជាអ្នកចំរៀងដ៏អស្ចារ្យម្នាក់។ នាងជាស្រី្តដែលពេញដោយព្រះវិញ្ញាណបរិសុទ្ឋ។
ខ្ញុំបានជួបម្តាយនាងដែលខ្ញុំបានទាក់ទងជាមួយគាត់ដំបូង កាលពីខ្ញុំមកដល់West Coastនេះ នៅពេលដែលនាងត្រូវបានព្យាបាល។ ពេលជួបជាមួយនឹងវេជ្ជបណ្ឌិតនាងមានជំងឺពកកដំៗដ៏ធ្ងន់ធ្ងរ។ដូច្នេះគ្រូពេទ្យបាននិយាយប្រាប់ខ្ញុំថា “ឥឡូវនេះសូមលោកគ្រូអធិស្ឋានស្ងាត់ៗ កុំឲ្យមានសំលេងខ្លាំងពេកឡើយពីព្រោះស្រ្តីម្នាក់នេះនឹងត្រូវស្លាប់”។
ខ្ញុំបានឆ្លើយថា“បាទ!! លោក។”
ហើយខ្ញុំបាននិយាយថា ប្រាប់ខ្ញុំមក ហើយហេតុអ្វីបានជាខ្ញុំគ្មានឱកាសដើម្បីនិយាយ។
4
ដូច្នេះលោកDemos បានប្រាប់ខ្ញុំថា សូមដើរទៅមុខ ហើយឡើងទៅជាន់ខាងលើដើម្បីជួបជាមួយនឹងនាងទៅ។ខ្ញុំបានឡើងទៅជាន់ខាងលើ។ ពេលខ្ញុំទៅដល់ ខ្ញុំឃើញFlorence លុតជង្គង់នៅលើកំរាល ជាមួយនឹងស្រ្តីជាច្រើនអ្នកទៀតរួមទាំងកុមារីដ៏ស្រស់ស្អាតម្នាក់ទៀតផងដែរ។ ខ្ញុំក៏បានដើរទៅក្បែរនាង ហើយអធិស្ឋានឲ្យនាង។ខ្ញុំបានប្រាប់នាងថានាងនឹងជាពីជំងឺរបស់នាង ហើយមានសុខភាពដូចដើមជាមិនខាន។ ក្រោយពីយើងបានអធិស្ឋានរួមមកនាងក៏បានជាសះស្បើយពីជំងឺរបស់នាង។នាងបានទទួលមរណភាព២ឆ្នាំបន្ទាប់មក។
ឥឡូវនេះព្រះទ្រង់ឆ្លើយតបនូវរាល់សេចក្តីអធិស្ឋានរបស់យើងរាល់គ្នា។យើងទាំងអស់គ្នាដឹង និងជឿជាក់ថា យើងនៅទីនេះតាមបំណងព្រះហឬទ័យទ្រង់ ហើយយើងរាល់គ្នាមានផ្លូវតែមួយដូចគ្នា។ហេតុដូច្នេះបានជាយើងមានវត្តមាននៅទីនេះក្នុងឱកាសព្រឹកនេះ គឺប្រមូលផ្តុំគ្នា សំរាប់ការប្រកបក្រុមអ្នកជំនួយគ្រីស្ទានដើម្បីនឹងធ្វើការចែករំលែកនូវបទពិសោធន៍ ពីព្រោះយើងដឹងថាពួកគេដឹងច្បាស់ចំពោះការចូលរួមនៅទីនេះ។
5
ឥឡូវនេះអ្នកស្រីFlorence ជាស្រ្តីវ័យក្មេងម្នាក់ លោកWilliams ប្រាប់ខ្ញុំថាគាត់មានអាយុ៤០ឆ្នាំទៅហើយតែមើលទៅរូបរាងមិនសមនឹងអាយុសោះ។ នាងបានប្រាប់ខ្ញុំអំពីជំងឺរបស់នាង និងអំពីការចំនាយជាប្រចាំថ្ងៃរបស់នាងផងដែរ។ខ្ញុំដឹងអំពីទស្សនៈរបស់នាង។ ព្រះទ្រង់ជ្រាបគ្រប់ការទាំងអស់ដែលកើតឡើងក្នុងជីវិតនាង ហើយនាងបានអធិស្ឋាននៅក្នុងបន្ទប់មួយតែយើងមិនបានអធិស្ឋានឲ្យនាងទេ ពីព្រោះយើងបានអធិស្ឋានជាច្រើនដងមកហើយសំរាប់នាង។ អ្វីដែលយើងធ្វើគឺអរព្រះគុណព្រះសំរាប់ជីវិតរបស់យើងរាល់គ្នាដែលនៅតែមានដង្ហើមចេញចូលជាប្រចាំថ្ងៃ។
ឥឡូវនេះសូមយើងអធិស្ឋានសំរាប់លោកDemos និងអ្នកស្រី Rose ហើយសូមនៅតែនឹកចាំនិងអធិស្ឋានសំរាប់ពួកគាត់ ដើម្បីកុំឲ្យមានសេចក្តីអាក្រក់ណាមួយមកបៀតបៀនជីវិតរបស់ពួកគាត់នោះឡើយ។សូមមើលឪពុក និងប្អូនស្រីរបស់គាត់ក៏មានវត្តមាននៅទីនេះដែរ។
6
ខ្ញុំអាចយល់ពីទឹកចិត្តរបស់លោកDemos។ ខ្ញុំក៏មានឪពុក ប្អូនប្រុសភរិយា និងកូន ដូច្នេះខ្ញុំអាចយល់ពីអារម្មណ៍របស់គាត់បាន។ អ្នករាល់គ្នាអាចយល់ពីនរណាម្នាក់នៅពេលដែលនៅក្បែរគេ។នេះគឺជាការយល់ចិត្ត។ហើយខ្ញុំក៏ធ្លាប់ជួបប្រទះពីការនេះដែរ ហើយខ្ញុំយល់ពីស្ថានភាពនេះ។
ដូច្នេះឥឡូវនេះសូមនាំគ្នាក្រោកឈរ តែប្រសិនបើអ្នកមិនអាចក្រោកឈរបានទេសូមអោកក្បាលចុះ យើងនឹងអធិស្ឋាន។
7
ព្រះវបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំជួបជុំគ្នានៅវេលាព្រឹកនេះដើម្បីថ្វាយបង្គំទ្រង់ ហើយដើម្បីអរព្រះគុណទ្រង់ និងដំកើងទ្រង់ ដែលបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ព្រះនាមព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់ទូលបង្គំទាំងអស់គ្នា ដែលនាំឲ្យទូលបង្គំមានទីសង្ឃឹមក្នុងជីវិតរបស់ទូលបង្គំហើយទូលបង្គំដឹងថាទូលបង្គំនឹងមិនរស់នៅលើផែនដីនេះជារៀងរហូតនោះទេ។ ព្រះវរបិតាអើយ សូមទ្រង់ទតមើលស្ថានភាពដ៏លំបាកវេទនានេះដែលមនុស្សជាច្រើនកំពុងតែធ្លាក់ចូល តែទូលបង្គំអរព្រះគុណដល់ទ្រង់ ដែលទូលបង្គំមានចំលើយនៅក្នុងទ្រង់។សូមទ្រង់រៀបចំផ្លូវឲ្យទូលបង្គំរួចពីជ្រោះនៃសេចក្តីស្លាប់ផង។
ឱ! ព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណទ្រង់ សំរាប់ព្រលឹងមួយដែលកំពុងតែឈរជាមួយនឹងទូលបង្គំទាំងអស់គ្នាហើយច្រៀងដំកើងទ្រង់នៅវេលាព្រឹកនេះ គឺអ្នកស្រីFlorence Shakarian។ ព្រះវរបិតាអើយ សូមមានបន្ទូលមកកាន់ទូលបង្គំម្នាក់ៗនូវអ្វីដែលទ្រង់ចង់បង្រៀនទូលបង្គំ ដែលមិនលើសពីកំលាំងទូលបង្គំ។ ទូលបង្គំដឹងថា ទ្រង់ជាព្រះស្មោះត្រង់រាល់អ្វីដែលទ្រង់មានបន្ទូលនោះជាការពិត។
ទ្រង់មានបន្ទូលថាអ្នកដែលកើតពីសាច់ឈាមគឺជាមនុស្សដែលជាប់ចំនងនៃអំពើបាប។ ហើយទូលបង្គំដឹងថា នេះគឺជាការពិតគឺទូលបង្គំនឹងត្រូវធ្លាក់ចូលក្នុងជ្រោះនៃសេចក្តីស្លាប់។
ដូច្នេះទូលបង្គំអរព្រះគុណទ្រង់ សំរាប់ជីវិតរបស់អ្នកស្រីFlorenceShakarian ដែលទ្រង់ប្រទានមកនៅលើផែនដីនេះ ហើយមានសេចក្តីជំនឿលើទ្រង់ ព្រឹកនេះគាត់បានទទួលរូបកាយថ្មីរបស់ទ្រង់ដែលពេញដោយសិរីល្អនិងមិនចេះមានជំងឺឡើយ។ ហើយអំណោយទាននៃការច្រៀង និងសំលេងដែលនាងមាន ហើយវិញ្ញាណរបស់នាងមានពេញដោយព្រះគុណរបស់ទ្រង់។
8
ទូលបង្គំសូមអធិស្ឋានសំរាប់លោកShakarianត្រូវជាប្អូនជាទីស្រឡាញ់របស់ពួកយើងដោយទូលបង្គំដឹងថាជីវិតដែលគាត់មាន និងសេចក្តីទុក្ខលំបាកក្នុងជីវិតរបស់គាត់ព្រះអង្គទ្រង់ជ្រាបគឺទ្រង់ជាអ្នកផ្គត់ផ្គង់និងប្រទានឲ្យគាត់មានកំលាំងគ្រប់គ្រាន់។ ទូលបង្គំអធិស្ឋានទៅកាន់ទ្រង់ដោយដឹងថាទ្រង់នឹងទទួលយកនូវរាល់សេចក្តីអធិស្ឋានទាំងអស់នេះ។
ទូលបង្គំសូមអធិស្ឋានសំរាប់មនុស្សដែលបាត់បង់ជាច្រើនទៀតដែលពួកគេមិនទាន់ទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់នៅឡើយ។ទូលបង្គំគិតពីការនេះ សូមទ្រង់នៅតែនឹកចាំពីពួកគេហើយប្រើទូលបង្គំទាំងអស់ឲ្យចេញទៅនាំព្រះនាមទ្រង់ទៅកាន់ពួកគេផង។ទូលបង្គំនៅទីនេះក្នុងវត្តមានព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទូលបង្គំសូមទ្រង់ប្រទានសេចក្តីបរិសុទ្ឋរបស់ទ្រង់មកក្នុងចិត្តរបស់ទូលបង្គំហើយឲ្យទូលបង្គំបានពិសោធន៍សេចក្តីទាំងអស់នេះក្នុងជីវិតរបស់ទូលបង្គំ ដោយសេចក្តីជំនឿ។ព្រះអង្គអើយ សូមទ្រង់ទទួលយកសេចក្តីទាំងអស់នេះផង។
9
ឥឡូវនេះទូលបង្គំនៅទីនេះដោយនាំយកព្រះបន្ទូលរបស់ទ្រង់ដើម្បីចែកចាយសំរាប់បងប្អូនទូលបង្គំទាំងអស់គ្នាសូមទ្រង់ជួយទូលបង្គំ ចំរើនកំលាំងដល់ទូលបង្គំ និងតំរូវការផ្សេងទៀតផងដែរ។ សូមទ្រង់ទទួលយកសេចក្តីអធិស្ឋានទាំងនេះហើយឲ្យគ្រប់ទាំងអស់ជាទីដំកើងទ្រង់។ សំរាប់បងប្អូនទូលបង្គំដែលលឺព្រះបន្ទូលទ្រង់នៅថ្ងៃនេះសូមទ្រង់ធ្វើការក្នុងចិត្តរបស់ពួកគេហើយឲ្យគេមានចិត្តក្នុងការទទួលព្រះអង្គជាព្រះសង្គ្រោះសំរាប់ជីវិតផងដែរដ្បិតទ្រង់មានបន្ទូលថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិតនិងជាជីវិត”។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។អាម៉ែន។
សូមបងប្អូនទាំងអស់គ្នាអញ្ជើញអង្គុយចុះ។
10
ខ្ញុំចង់ដឹងថា បងប្អូនទាំងអស់គ្នាលឺសំលេងខ្ញុំច្បាស់ទេ។យើងមានឧគ្ឃោសនសព្ទតែពីរប៉ុណ្ណោះ។ តើអ្នករាល់គ្នាលឺសំលេងឬទេ? លឺឬទេ? សូមលើកដៃរបស់អ្នកប្រសិនបើលឺ។លឺទេ? សូមលើកដៃឡើង។ បាទ!!!
ខ្ញុំសូមទោសដែលយើងពុំមានបន្ទប់ទទួលភ្ញៀវសំរាប់អ្នកទាំងអស់គ្នានៅព្រឹកនេះ។ខ្ញុំដឹងថាខ្ញុំមិនអាចនៅទីនេះក្នុងរយៈវែងបាននោះទេ គឺខ្ញុំមកទីនេះដើម្បីនាំយកព្រះបន្ទូលនិងដើម្បីដំកើងទ្រង់ក្នុងការដែលយើងនឹងសិក្សាព្រះបន្ទូលទ្រង់ជាមួយគ្នានេះ។
11
ព្រឹកមិញ លោក Billy Paul បានប្រាប់ខ្ញុំថា គួរតែយើងមានពេលដើម្បីរៀនជាមួយគ្នានៅថ្ងៃអាទិត្យខាងមុខនៅGrantway Assembly of God នៅក្នុងរដ្ឋTocson ទៀត។
នៅទីនេះ តើមានបងប្អូនណាដែលអញ្ជើញមកពីរដ្ឋTocsonឬទេ។បាទ!! អ្នករាល់នឹងបានជួបខ្ញុំសារជាថ្មីនៅGrantway Assembly of God ក្នុងរដ្ឋTocsonនៅថ្ងៃអាទិត្យខាងមុខ។
12
12
13
ឥឡូវនេះសូមអ្នកទាំងអស់គ្នាត្រប់មកព្រះបន្ទូលវិញ ហើយខ្ញុំមិនចង់ឲ្យបងប្អូនទាំងអស់គ្នាអង្គុយនៅទីនេះយូរពេកនោះទេ។គ្រប់ទីកន្លែង ពីWest Coast ទៅកាន់ East Coast និងពីNorth Coast ទៅកាន់South Coastមានក្រុមជំនុំជាច្រើនប្រជុំគ្នា ដូចដែលអ្នករាល់គ្នាអញ្ជើញមកពីគ្រប់ព្រះវិហារចូលរួមនៅទីនេះដែរ។គ្រប់ទីកន្លែងសុទ្ឋតែមានលក្ខណៈល្អប្រសើរទាំងអស់ គឺក្រុមជំនុំប្រជុំគ្នាក្នុងព្រះវិហារនិងនៅផ្ទះ ហើយការនេះគឺជាការដ៏ប្រសើរ។ ពួកគេនិយាយថាវាប្រសើរជាងការផ្សព្វផ្សាយតាមទូរទស្សន៍។គឺយើងប្រើប្រាស់បណ្តាយទូរស័ព្ទ។ យើងដាក់ទូរស័ព្ទ ឬមីក្រូហ្វូន ឬរបស់ផ្សេងទៀតនៅក្នុងបន្ទប់.......។ភរិយារបស់ខ្ញុំយាយថា មកពីឥណ្ឌាដល់រដ្ឋTocsonដូចជានៅក្នុងបន្ទប់អញ្ចឹង។ ដូច្នេះយើងអធិស្ឋានដើម្បីឲ្យព្រះអង្គប្រទានពរដល់មនុស្សគ្រប់គ្នាទោះបីជាគេនៅទីណាក៏ដោយ។ ទោះបីជានៅទីក្រុងញ៉ូវយ៉កក៏អធិស្ឋានបានដែរ។
14
ឥឡូវសូមមើលទៅកាន់ព្រះគម្ពីររ៉ូម ជំពូក១២ ហើយនៅក្នុងខ១ និងខ២។សូមយើងអានខគម្ពីរទាំងនេះ៖
ដូច្នេះបងប្អូនអើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណានៃព្រះឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ឋ ដែលគាប់ព្រះហឬទ័យព្រះ ជាការគោរពនៃអ្នករាល់គ្នាដែលមានទំនង។
កុំត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឬទ័យនៃព្រះ ដែលល្អ ស្រួលទទួលហើយគ្រប់លក្ខណ៍ផង។
ឥឡូវនេះប្រសិនជាបំណងព្រះហឬទ័យព្រះ ខ្ញុំសូមដាក់ចំនងជើងនៃមេរៀនក្នុងព្រឹកនេះថា“អំណាចព្រះចេស្តាដើម្បីផ្លាស់ប្រែ” ដែលអ្នករាល់មិនបានត្រាប់តាមសម័យនេះឡើយ តែបានផ្លាស់ប្រែវិញដោយគំនិតបានកែឡើងដើម្បីនឹងអាចមើលឲ្យបានស្គាល់ព្រះហឬទ័យនៃព្រះដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង។
15
នេះជាប្រធានបទចាស់ និងស្រដៀងនូវអ្វីដែលគ្រូគង្វាលរបស់អ្នករាល់គ្នាធ្លាប់បានបង្រៀនរួចមកហើយ។បទគម្ពីរនេះត្រូវបានប្រើ តាំងពីបានសរសេររួចម្លេះ។ ប៉ុន្តែគ្នាអ្វីមួយនៅក្នុងព្រះបន្ទូលទ្រង់ដែលចាស់ ហួសសម័យនោះទេ។ វាមិនមែនជារឿងចាស់នោះទេ។ គ្រប់ជំនាន់ទាំងអស់ ជាង២,៨០០ ឆ្នាំមកហើយបទគម្ពីរនេះត្រូវបានមនុស្សជាច្រើនអាន អាចារ្យជាច្រើនអធិប្បាយ ហើយមិនដែលហួសសម័យឡើយ។ខ្ញុំបានអានវាអស់រយៈពេល៣៥ឆ្នាំមកហើយ រាល់ពេលដែលខ្ញុំអាន ខ្ញុំរកឃើញចំនុចថ្មីជានិច្ច។
ព្រះបានសំដែងអង្គទ្រង់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ចូរមើលព្រះគម្ពីរនេះបាននាំយកបានព្រះបន្ទូលរបស់ទ្រង់ ហើយសរសេរនៅលើក្រដាសទាំងនេះ។
16
មានពេលជាច្រើនដែលមនុស្សនិយាយថា“មនុស្សជាអ្នកតែងគម្ពីរ”។ ទេ! មិនមែនដូច្នេះឡើយ គឺព្រះគម្ពីរបានប្រាប់ថាព្រះទ្រង់ជាអ្នកតែងព្រះគម្ពីរនេះ។នេះជាព្រះបន្ទូលរបស់ទ្រង់។ ហើយព្រះបន្ទូលទ្រង់មិនដែលកន្លងផុតឡើយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ផ្ទៃមេឃ និងផែនដី ត្រូវកន្លងបាត់ទៅ តែព្រះបន្ទូលរបស់ទ្រង់នឹងមិនកន្លងបាត់ឡើយ”។ គឺមិនបាត់ឡើយព្រោះជាព្រះ ហើយព្រះអង្គមិនដែលបាត់ឡើយ។ អ្នករាល់គ្នាជាកូនប្រុសស្រីរបស់ទ្រង់ ដូច្នេះអ្នករាល់គ្នានឹងមានវត្តមានជាមួយទ្រង់។ហើយអ្នកនៅជាមួយទ្រង់។ ដូច្នេះហើយបានជាយើងមកជួបជុំគ្នាក្នុងព្រះបន្ទូលរបស់ទ្រង់។
17
ឥឡូវនេះ សំរាប់ពាក្យថា “ផ្លាស់ប្រែ” ដែលខ្ញុំបានមើលក្នុងវចនានុក្រមកាលពីម្សិលមិញហើយខ្ញុំបានមើលក្នុងអត្ថបទមួយ ខ្ញុំបានឃើញពាក្យនេះ។ ក្នុងវចនានុក្រមពាក្យនេះមានន័យថា“ប្តូរ ឬប្រែប្រួល”។ ការផ្លាស់ប្តូរ ឬផ្លាស់ប្រែ មានន័យថាធ្វើឲ្យខុសពីសភាពដើម។ លក្ខណៈដើមនិងរាល់អ្វីទាំងអស់ត្រូវបានផ្លាស់ប្តូរទៅជាថ្មី។ចូរនឹកចាំពីព្រះគម្ពីរលោកុប្បត្តិ ជំពូក១ ដែលថាផែនដីនេះគ្មានអ្វីទាំងអស់ គឺមានតែសំលេង។ភាពខ្មៅងងឹតនៅគ្របលើជំរៅទឹក គឺគ្មានអ្វីទាំងអស់ មានតែភាពវឹកវរ។ នៅពេលដែលផែនដីស្ថិតនៅក្នុងស្ថានភាពបែបនេះព្រះវិញ្ញាណទ្រង់គង់នៅលើផ្ទៃទឹកហើយស្ថានភាពវឹកវរនោះត្រូវបានផ្លាស់ប្តូរទៅជាសួនអេដែនដ៏ស្រស់ស្អាត។ នោះគឺជាការផ្លាស់ប្រែនៅក្នុងអំណាចព្រះចេស្តារបស់ព្រះដែលធ្វើឲ្យមានរបស់មួយដ៏អស្ចារ្យដោយផ្តើមចេញពីគ្មានអ្វីទាំងអស់ គឺជាអំណាចនៃការផ្លាស់ប្រែរបស់ទ្រង់។
18
យើងរាល់គ្នាអាចយល់ពីស្ថានភាពនេះនៅពេលដែលអាចព្រះគម្ពីរ ដែលព្រះអង្គទ្រង់គង់នៅតាំងពី៦០០០ឆ្នាំមុនក្នុងការដែលទ្រង់រៀបចំសួនច្បារអេដែន។ មកដល់ឥឡូវនេះមិនយូរទេសំរាប់ទ្រង់ ជាការសន្មត់ហើយដកស្រង់ចេញពីព្រះគម្ពីរ ដែលនិយាយថាវាមានរយៈតែមួយថ្ងៃប៉ុណ្ណោះសំរាប់ទ្រង់ ក្នុងរយៈពេល១០០០ឆ្នាំនៅផែនដី។តែនេះមានរយៈពេល៦០០០ឆ្នាំមកហើយតាំងពីពេលដែលទ្រង់បានបង្កើតផែនដី។ ហើយទ្រង់បានដាក់របស់ទាំងអស់នៅផែនដីសុទ្ឋតែល្អទាំងអស់គឺគ្រប់ទាំងអស់សុទ្ឋឥតខ្ចោះ។
19
អស់ពេលជាយូរមកហើយដែលខ្ញុំគិត តាំងពីពេលដែលចាប់ផ្តើមអានព្រះគម្ពីរលោកុប្បត្តិដំបូងម្លេះគឺការរិះគន់ក៏បានកើតឡើង ពីព្រោះវាហាក់ដូចជាដដែលៗ ឬដូចជាយកអ្នកពីទីនេះទៅទីនោះ។ ប៉ុន្តែប្រសិនបើអ្នករាល់ចំនាយពេលគិតមួយភ្លេតមុនពេលដែលយើងមើលក្នុងអត្ថបទរបស់យើង លោកម៉ូសេបានឃើញព្រះ ហើយទ្រង់មានបន្ទូលទៅលោក។ ព្រះអង្គទ្រង់មានបន្ទូលទៅកាន់ម៉ូសេដោយផ្ទាល់។តែឥឡូវនេះទ្រង់មិនបានមានបន្ទូលទៅកាន់អ្នកណាដូចដែលមានបន្ទូលទៅកាន់ម៉ូសេនោះទេ។ លោកម៉ូសេជាមនុស្សដ៏អស្ចារ្យ... លោកជាម្នាក់ដែលអស្ចារ្យបំផុតលើសអស់ទាំងហោរា លោកមានលក្ខណៈដូចព្រះគ្រីស្ទ។
ឥឡូវនេះ ព្រះទ្រង់ក៏អាចមានបន្ទូលបានដែរ។ ទ្រង់មានសំលេង ដែលយើងរាល់គ្នាអាចលឺ
20
ទ្រង់អាចមានបន្ទូល និងអាចសរសេរបាន។ ទ្រង់សរសេរក្រិតវិន័យទាំង១០ប្រការ ដោយព្រះហស្ថរបស់ទ្រង់ផ្ទាល់។ហើយទ្រង់ក៏សរសេរនៅលើជញ្ជាំងនៃទីក្រុងបាប៊ីឡូន និងសរសេរនៅលើខ្សាច់ដោយព្រះហស្ថរបស់ទ្រង់ដែរ។ព្រះអង្គទ្រង់អាចអានបាន អាចសរសេរបាន។ ព្រះអង្គទ្រង់ជាប្រពភនៃព្រះគុណនិងអំណាច លើសអស់ទាំងប្រាជ្ញរបស់ទេវតាគឺទ្រង់ជាព្រះតែមួយ។
ដូច្នេះ ចូរដឹងថាទ្រង់ជាព្រះដែលបង្កើតរបស់ទាំងអស់ គ្មាអ្នកផ្សេងឡើយតែជាទ្រង់។ អារក្សសាតាំងវាគ្មានអំណាចនឹងបង្កើតអ្វីនោះទេតែវាជាអ្នកនាំឲ្យរបស់ទាំងនោះខូចខាតទៅវិញទេ។តែទ្រង់ជាអ្នកបង្កើតតែមួយអង្គគត់។ ទ្រង់បង្កើតរបស់ទាំងអស់ដោយសារព្រះបន្ទូល។ ទ្រង់មានបន្ទូលដូច្នេះអស់ទាំងគ្រាប់ពូជដែលទ្រង់បានដាក់នៅលើផែនដី ក៏កើតជារូបរាងដោយសារព្រះបន្ទូលរបស់ទ្រង់ហើយក៏គ្មានគ្រាប់ពូជណាមួយដែលកើតក្រៅពីព្រះបន្ទូលរបស់ទ្រង់ដែរ។ទ្រង់បានដាក់វា ហើយវានៅខាងក្រោមទឹក។ទ្រង់គ្រាន់តែមានបន្ទូលថា “ចូរឲ្យមាននេះ វាក៏កើតឡើង។ ចូរឲ្យមាននោះ វាក៏កើតឡើងដែរ។”
21
ឥឡូវចូរយើងមើល មានកន្លែងជាច្រើនដែលមើលទៅព្រះគម្ពីរហាក់ដូចជានិយាយដដែលៗ។ជាឧទាហរណ៍ នៅក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក១ យើងមើលឃើញថា ព្រះទ្រង់បានបង្កើតមនុស្សមានរូបដូចជាអង្គទ្រង់។រូបដូចជាអង្គទ្រង់ ព្រះទ្រង់បានបង្កើតមនុស្ស។ ទាំងមនុស្សប្រុស មនុស្សស្រី ព្រះបានបង្កើតពួកគេ។ហើយទ្រង់ក៏បន្តបង្កើតរបស់ជាច្រើនទៀត ឲ្យមានរូបរាងនៅលើផែនដី។
បន្ទាប់មកយើងឃើញថាគ្នាមនុស្សណាម្នាក់សោះ គឺមានតែដី។ បន្ទាប់មកទៀតព្រះអង្គបានបង្កើតមនុស្សចេញពីធុលីដី។នោះជាមនុស្សម្នាក់ខុសពីមុន។ ហើយទ្រង់ក៏បានផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ឋច្រមុះនោះក៏ត្រលប់ជាមានព្រលឹងរស់ឡើង។
22
មនុស្សដំបូងមានរូបដូចជាអង្គទ្រង់ ដែលមានលក្ខណៈជាវិញ្ញាណ។ព្រះគម្ពីរ យ៉ូហាន ៤ បានសរសេរថា “ឯព្រះទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិតដែរ”។ ឯព្រះទ្រង់ជាវិញ្ញាណ ហើយមនុស្សដែលទ្រង់បានបង្កើតក៏ជាវិញ្ញាណដែរ។មនុស្សនោះមានលក្ខណៈ និងរូបដូចជាអង្គទ្រង់។ បន្ទាប់មកព្រះទ្រង់បានដាក់មនុស្សនោះឲ្យទៅជាសាច់ឈាម។ដូច្នេះព្រះទ្រង់ត្រូវតែយាងមកក្នុងរូបរាងជាមនុស្ស ដើម្បីនឹងសង្គ្រោះមនុស្សដែលបាត់បង់ក្នុងរូបភាពជាសាច់ឈាម។នេះជាដំណឹងល្អនៃសេចក្តីពិតដែលមាននៅក្នុងគំនិតរបស់ខ្ញុំ។
23
ព្រះដែលមានវត្តមានតាំងពី៦០០០ឆ្នាំមុន ទ្រង់បានដាំគ្រាប់ពូជដ៏អស្ចារ្យដោយទ្រង់បានប្រទានព្រះបន្ទូលទ្រង់មក។ គ្រាប់ពូជទាំងនោះក្លាយទៅជារុក្ខជាតិ....។ គ្រប់ទាំងអស់សុទ្ឋតែឥតខ្ចោះ។គ្រប់ទាំងអស់សុទ្ឋតែល្អ។ ហើយព្រះទ្រង់មានបន្ទូលបញ្ជាគ្រាប់ពូជទាំងនោះ វានឹង..... វានឹងត្រូវបានផ្លាស់ប្តូរទៅជារុក្ខជាតិដែលមានជីវិត។ប្រសិនបើទ្រង់មានបន្ទូលឲ្យកើតជាដើមអូក នោះវានឹងទៅជាដើមអូក។ បើទ្រង់បញ្ជាឲ្យកើតជាដើមត្នោតនោះវានឹងទៅជាដើមត្នោត ពីព្រោះព្រះអាទិករដ៏អស្ចារ្យ ទ្រង់គ្រាន់តែមានបន្ទូលនោះវានឹងកើតឡើងភ្លាម។ម្យ៉ាងទៀត ព្រះបន្ទូលទ្រង់មានរួមទៅហើយ មុននឹងរបស់ទាំងអស់បានកើតឡើង ហើយព្រះបន្ទូលទ្រង់បង្កើតគ្រាប់ពូជទាំងអស់នោះ។ចូរមើល ព្រះទ្រង់បង្កើតផែនដីចេញពីរបស់ដែលមើលមិនឃើញ។
ព្រះទ្រង់បង្កើតផែនដីដោយសារព្រះបន្ទូលរបស់ទ្រង់។ ពេលព្រះទ្រង់មានបន្ទូលរបស់ទាំងអស់ក៏កើតឡើង។
24
ព្រះអង្គ ជាព្រះអាទិករទ្រង់មានបន្ទូលបង្កើតរបស់ទាំងនោះ ជារបស់ដែលល្អឥតខ្ចោះ។ ជាកន្លែងដែលស្រស់ស្អាត។ជារបស់ពិត ជាស្ថានសួគ៌ឥតក្លែងក្លាយនៅផែនដី។
គ្រប់របស់ទាំងអស់សុទ្ឋតែមានកន្លែងផ្ទាល់របស់វា។ សន្និបាតនេះមានទីកន្លែងមួយហើយជំពូកនេះមានកន្លែងរបស់វាមួយ ហើយព្រះវិហារនេះក៏មានទីតាំងពិតប្រាកដដែរ រីឯព្រះអង្គក៏មានកន្លែងដែលទ្រង់គង់នៅដែរ។ដូច្នេះកន្លែងដ៏ល្អនេះ គឺជាកន្លែងដែលយើងរស់នៅ ជាទីស្នាក់អាស្រ័យរបស់យើង។ ហើយសួនអេដែនដ៏ស្រស់ស្អាតក៏មានកន្លែងរបស់វាដែរ។កន្លែងនោះគឺនៅភាគខាងកើត។ ព្រះទ្រង់បានដាក់បញ្ញតិ្តរបស់ទ្រង់ដល់របស់ដែលទ្រង់បានបង្កើតទាំងអស់នៅលើផែនដីកូនប្រុស និងកូនស្រីរបស់ទ្រង់ គឺអ័ដាម និងនាងអេវ៉ា។
25
តាមព្រះគម្ពីរ ព្រះអង្គជាឪពុករបស់អាដាម ឯអ័ដាមជាកូនរបស់ទ្រង់។គាត់ជាកូនរបស់ព្រះ ហើយព្រះបានបង្កើតស្រ្តីម្នាក់សំរាប់ជាជំនួយដល់គាត់ចេញពីគាត់ គឺពីឆ្អឹងជំនីររបស់គាត់ដូច្នេះនាងស្និតស្នាលនឹងគាត់។ នាងមិនទាន់ជាប្រពន្ឋរបស់គាត់នៅឡើយទេ។ សាតាំងល្បួងនាងអេវ៉ាមុនអាដាម។
26
ខ្ញុំសូមប្រាប់ថា ខ្ញុំមិនចង់ចំនាយពេលច្រើនទេត្រង់ចំនុចនេះប៉ុន្តែមានបងប្អូនខ្លះមានការច្រលំ។ ពិសេសមនុស្សមួយចំនួននៅភាគខាងត្បូងតែងមានការភាន់ច្រលំចំពោះសេចក្តីដែលខ្ញុំបានបង្រៀនពួកគេ ដែលនិយាយអំពីសត្វពស់។ដូច្នេះ ខ្ញុំសូមនិយាយសេចក្តីទាំងនេះទៅកាន់អ្នករាល់គ្នាជាសេចក្តីដែលមាននៅក្នងព្រះបន្ទូល។ វាជាសេចក្តីពិត នៅពេលដែលការនៅបានកើតឡើងក្នុងជីវិតរបស់អ្នកស្រីFlorenceមុនពេលដែលនាងចាកចេញពីយើងពីរបីឆ្នាំមុន។ វាជាសេចក្តីពិត។
ហើយឥឡូវនេះវាអាចពិបាកនឹងយល់។
27
ប្រសិនបើមានអ្នកណាម្នាក់មកជួបខ្ញុំមានគំនិតអ្វីផ្ទុយនោះខ្ញុំពិតជាពិកបាកនឹងទទួលយក។ ខ្ញុំមិនចង់រិះគន់អ្នកណាឡើយ។ ហើយអ្នករាល់គ្នាក៏មិនគួររិះគន់គ្នាដែរ។ខ្ញុំគ្នាទោសក្នុងសេចក្តីនេះទេ ខ្ញុំអរព្រះគុណព្រះ។ ខ្ញុំស្អប់អំពើបាប តែខ្ញុំមិនស្អប់មនុស្សមួយណាឡើយ។ចូរមើល.... យើងរាល់គ្នាខំប្រឹងជាខ្លាំង។ កាលពីព្រឹកម្សិលយើងបាននៅជាក្រោមដែលអ្នកស្រីFlorenceបានស្នាក់នៅ។ យើងបានទៅទីនោះ។ ហើយខ្ញុំគ្មានគោលបំនងនឹងរិះគន់អ្នកណាម្នាក់ដែលមិនយល់ស្របនឹងខ្ញុំនោះទេ។គ្មានទេ!! ខ្ញុំមិនបានគិតទាល់តែសោះ។ ខ្ញុំដឹងថាអ្នករាល់គ្នាមិនបានលឹសំលេងដែលខ្ញុំថតនៅពេលដែលខ្ញុំហៅឈ្មោះនោះទេ។មានពេលជាច្រើនដែលយើងធ្វើខុស តែនោះជារឿងយើងជាមួយនឹងព្រះទេ។ ប៉ុន្តែអ្វីដែលជាសេចក្តីកំហុសរបស់អំពើបាបនិងការមិនយល់ ជួនកាលវាមិនមែនជាបាបនោះទេ តែជាការមិនយល់របស់មនុស្ស ហើយខ្ញុំដឹងថាពួកយើងមានសិទ្ឋិក្នុងការបង្ហាញខ្លួនយើងឲ្យយល់បាន។
28
ឥឡូវនេះព្រះបានដាក់មនុស្សដែលទ្រង់បានបង្កើត...... អ័ដាមជាមនុស្សដំបូងដែលព្រះបានបង្កើតព្រះយេស៊ូវជាបុត្រាតែមួយរបស់ទ្រង់។ អេវ៉ាកើតពីអ័ដាមតែអាដាំមកើតពីព្រះ។ ឥឡូវនេះ ការបង្កើតនោះបានកន្លងផុតទៅហើយការនោះមើលទៅដូចជាមានភាពអស្ចារ្យ។មានម្នាក់ដែលជាម្ចាស់លើគ្រប់ទាំងអស់ ជាកូនកំលោះ និងកូនក្រមុំរបស់ព្រះ។
គ្រាប់ពូជទាំងអស់ដែលព្រះបានបង្កើតសុទ្ឋតែល្អឥតខ្ចោះ ដើមត្នោតដើមអូក ស្មៅ បក្សី នឹងសត្វ។ របស់ទាំងអស់សុទ្ឋតែឥតខ្ចោះ ក្រោមព្រះរាជបញ្ជារបស់ទ្រង់ថា“កុំប្តូរលក្ខណៈរបស់ឯងឡើយ សូមរក្សាភាពដើម រាល់គ្រាប់ពូជទាំងអស់ គឺដើមអូកឯងមិនត្រូវក្លាយជាដើមPawpawឡើយ។ហើយដើមត្នោតក៏មិនត្រូវត្រលប់ទៅជាអ្វីដែរ គឺរបស់ទាំងអស់មានពូជរបស់វា”។
29
ព្រះទ្រង់ទតមើលរបស់ទាំងអស់ដែលទ្រង់បានមានបន្ទូលហើយ។ អំណាចព្រះចេស្តារបស់ទ្រង់បានបង្កើតរបស់ទាំងនោះឲ្យកើតជារូបរាងឡើងរួមទាំងមនុស្សផងដែរ។ ហើយពួកគេមានអំណាចលើរបស់ដែលទ្រង់បានបង្កើត ពីព្រោះព្រះអង្គបានដាក់រុក្ខជាតិសត្វ ទាំងអស់នៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ តែរបស់ទាំងអស់ត្រូវស្តាប់បង្គាប់ទ្រង់តែមួយប៉ុណ្ណោះ។ពួកគេមិនត្រូវបំពានព្រះបន្ទូលទ្រង់ឡើយ។ ពួកគេត្រូវតែនៅទីនោះ ដោយមិនត្រូវយកអ្វីមួយចេញឬបន្ថែមអ្វីមួយចូលឡើយ។ ជាមួយគ្នានេះដែរអ្នករាល់គ្នាត្រូវតែរស់នៅដោយស្តាប់តាមព្រះបន្ទូលរបស់ទ្រង់។
ឥឡូវនេះសូមយើងត្រលប់ទៅសារជាថ្មី នៅពេលដែលព្រះទ្រង់ទតមើលថ្ងៃទាំង៧ដែលទ្រង់បានបង្កើតទ្រង់មានបន្ទូលថា “ល្អហើយ។ អញរីករាយជាមួយរបស់ទាំងនេះ។ វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អញ។អញដាក់សេចក្តីទុកចិត្តចំពោះកូនប្រុសរបស់អញនិងប្រពន្ឋរបស់វាក្នុងការមើលថែរក្សារបស់ទាំងនេះ។ឥឡូវនេះទ្រង់ក៏មានអំណាចធ្វើការនេះដែរ។”
បន្ទាប់មកទ្រង់មានបន្ទូលថា “អើ! ដោយសារវាល្អដូច្នេះ វាមិនត្រូវក្លាយទៅជាអ្វីផ្សេងឡើយពីព្រោះនេះជាព្រះហឬទ័យរបស់អញ... នេះជាអ្វីដែលអញត្រូវការ។ អញមានបន្ទូលដូច្នេះ ហើយពាក្យរបស់អញនឹងធ្វើឲ្យមានអ្វីដែលអញត្រូវការ។របស់ទាំងនេះ វាល្អគ្រប់គ្រាន់ហើយ”។ ដូច្នេះព្រះគម្ពីរបានប្រាប់ថា លុះដល់ថ្ងៃទី៧ កាលទ្រង់ធ្វើនោះបានរួចជាស្រេច ទ្រង់ក៏ឈប់ផ្អាកនៅថ្ងៃទី៧នោះ អ្វីទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។
30
ឥឡូវចូរចាំថា ដើម្បីយក... នៅពេលដែលព្រះទ្រង់ដាក់គ្រាប់ពូជរបស់ទ្រង់នៅលើផែនដីគ្រាប់ទាំងមានអំណាចនៃជីវិតដែលអាចធ្វើឲ្យក្លាយទៅជារុក្ខជាតិបាន ឬអាចនិយាយថាព្រះទ្រង់បានធ្វើឲ្យវាមានជីវិតក្រោមអំណាចរបស់ទ្រង់។ ពេលនេះ ព្រះទ្រង់បានដាក់គ្រាប់ពូជដែលនឹងអាចក្លាយទៅជាអ្វីម្យ៉ាងតាមព្រះហឬទ័យរបស់ទ្រង់។ហើយវាមានប្រភេទរបស់វាយ៉ាងត្រឹមត្រូវ។ វានឹងក្លាយទៅជារបស់ណាមួយយ៉ាងពិតប្រាកដតាមបន្ទូលរបស់ទ្រង់វាមិនអាចក្លាយទៅជាអ្វីផ្សេងបានទេ គឺវានឹងក្លាយទៅជារបស់មួយយ៉ាងត្រឹមត្រូវតាមការកំណត់របស់ទ្រង់។
ជាមួយនឹងសេចក្តីទាំងនេះ និងការទុកចិត្តទ្រង់ វានឹងក្លាយទៅជាដូច្នេះហើយទ្រង់មានបន្ទូលថា “វាល្អ ដូច្នេះអញនឹងសំរាក។ ហើយគ្រាប់ពូជនីមួយៗមានអំណាចក្នុងការក្លាយទៅជាអ្វីមួយតាមពូជរបស់វាដែលអញបានកំនត់។ វានឹងក្លាយទៅជាយ៉ាងដូច្នេះ ពីព្រោះអញបានប្រទានឲ្យវាមានអំណាចក្នុងការផ្លាស់ប្តូរដោយខ្លួនឯងទៅជាអ្វីមួយយ៉ាងពិតប្រាកដ តាមព្រះហឬទ័យរបស់អញ”។
ព្រះទ្រង់មិនប្រែប្រួលឡើយ ទោះជាម្សិលមិញ ឬថ្ងៃនេះ។ នៅពេលដែលទ្រង់កំនត់ថានឹងធ្វើអ្វីមួយនោះទ្រង់នឹងធ្វើ។ ហើយគ្នាអ្វីមួយដែលអាចនឹងបញ្ឈប់ទ្រង់បានទេ។ ទ្រង់នឹងធ្វើ។
31
ចូរមើល នៅពេលដែលទ្រង់បានបង្កើតវាហើយទ្រង់បានដាក់វាយ៉ាងមានរបៀប។ ព្រះទ្រង់ជឿជាក់ ហើយរហូតដល់ឥឡូវនេះវាក៏នៅដូច្នេះដែរ។
បន្ទាប់ពីទ្រង់បានបង្កើតរបស់ទាំងអស់ហើយ សត្រូវក៏កើតមានឡើង។អញនឹង...... ព្រះទ្រង់ប្រទានអំណាចដើម្បីផ្លាស់ប្រែ ហើយអញនឹងធ្វើតាមអំណាចនេះ (មិនមែនបង្កើតម្តងទៀតទេ)អញមានអំណាចនឹងបំផ្លាញ មិនមែនធ្វើឲ្យផ្លាស់ប្រែទេ តែបំផ្លាញ។ ឥឡូវនេះ អ្វីដែលត្រូវបំផ្លាញគឺកើតមានតាំងពីដើមមកម្លេះ។វាមានអ្វីមួយដែលធ្វើឲ្យរបស់នោះទៅជាមិនប្រក្រតី។
ប៉ុន្មានឆ្នាំមុន ខ្ញុំបានដើរចូលទៅក្នុងចំការពោតមួយ ខ្ញុំបានគិត....មានមែកឈើត្រូវខ្យល់បក់បំបាក់ ហើយវាក៏ធ្លាក់មកលើដើមពោត។ ក្រោយមកដើមពោតខំព្យាយាមដុះទំលុះឡើងលើប៉ុន្តែដើមពោតត្រូវបានងាប់ដោយសារមែកឈើដែលធ្លាក់លើវានោះធ្ងន់ពេក។
32
នៅក្នុងចំការនោះ យើងបានស្វែងរកវល្លិ៍ព្រៃដែលបុរសនិងស្រី្ត.....ប្រសិនបើអ្នកមកពីKenturcky អ្នកនឹងដឹងថាស្រី្តក៏ប្រើប្រាស់ចបកាប់ដូចបុរសដែរ។ពួកគេចេញទៅចំការដោយកាន់ចបកាប់ ដែលហៅថាចប់កាប់កក្ងាន ដើម្បីជីកគាស់វល្លិ៍។ ព្រោះ ប្រសិនបើអ្នកមិនជីកយកវល្លិ៍ទាំងនោះចេញទេនោះពោតរបស់អ្នកនឹងត្រូវវល្លិ៍ទាំងនោះរុំព័ទ្ឋ ហើយវានឹងរុំព័ទ្ឋដើមពោតម្តងបន្តិចៗ រហូតដល់ពេលមួយវារុំព័ទ្ឋដើមពោតនោះយ៉ាងមាំតាំងពីគល់រហូតដល់ចុងស្លឹកហើយពោតនោះនឹងត្រូវខូចខាតជាមិនខានគឺដើមពោតនឹងត្រូវដួល។ វល្លិ៍នោះវានឹងធ្វើឲ្យដើមពោតដួលដោយខ្លួនឯង។ការរំព័ទ្ឋនេះនឹងបំផ្លាញដើមពោតទាំងនោះ។ វានៅតែជាពោតដដែល តែជាពោតដែលមិនល្អ។
33
ចំនែកយើងក៏នៅតែមានរូបដូចជាទ្រង់ដដែល ប៉ុន្តែយើងត្រូវបានបំផ្លាញគឺយើងអាចនឹងដើរខុសពីព្រះបន្ទូលរបស់ព្រះ ឬខុសផ្លូវដែលទ្រង់តំរូវឲ្យយើងទៅ។ លោកីយ៍តែងទាញយើងឲ្យនៅជិតវាហើយយកយើងចេញពីផ្លូវរបស់ព្រះ និងខុសពីសេចក្តីត្រឹមត្រូវរបស់ទ្រង់ គឺខុសពីផែនការដែលព្រះបានរៀបចំសំរាប់យើង។
អ្នកបំផ្លាញ! ខ្ញុំដឹងថា វាដូចជាចំឡែកដែលនិយាយពាក្យយ៉ាងនេះប៉ុន្តែវាដូច្នេះឯង។ វាបានបំផ្លាញ ឬធ្វើឲ្យខូច។ ពាក្យថា បំផ្លាញនិងធ្វើឲ្យខូចខាតមានអត្ថន័យដូចគ្នា។
34
យើងដឹងថា អ្នកបំផ្លាញមានតាំងពីយូរមកហើយ គឺតាំងពីពេលដែលព្រះបានបង្កើតរបស់ទាំងនោះមកម្លេះ។ឥឡូវនេះវាបានដាំគ្រាប់ពូជរបស់វា ក្នុងសួនច្បារអេដែនតាំងពី៦០០០ឆ្នាំមុន ហើយបានបំផ្លាញគ្រាប់ពូជរបស់ព្រះជាព្រះបន្ទូលរបស់ទ្រង់ ហើយបានបង្កើតរបស់មួយផ្សេងដែលព្រះទ្រង់មិនសព្វព្រះហឬទ័យ។ នៅពេលដំបូងដែលនាងអេវ៉ាស្តាប់វាហើយនាងបានធ្លាក់ក្នុងសេចក្តីល្បួងដោយសារពាក្យមួយឃ្លា។ ចូរចាំថា ដំបូងសាតាំងបានយកព្រះបន្ទូលរបស់ព្រះមកល្បួងនាងថា“តើព្រះទ្រង់មានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារ? នាងមិនអាចបរិភោគផ្លែឈើបានទាំងអស់មែនទេ?”
អេវ៉ាបាននិយាយថា “យើងបរិភោគទាំងអស់បាន តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះព្រះទ្រង់មានបន្ទូលថាកុំឲ្យបរិភោគឡើយ ថែមទាំងប៉ះពាល់វាផង”។
35
ចូរស្តាប់ សំរាប់ពាក្យនេះវាដូចជាសមញ្ញ អេវ៉ានិយាយបន្តថា“ព្រះទ្រង់មានបន្ទូលថា បើសិនជាយើងប៉ះ ឬបរិភោគវា នោះយើងនឹងស្លាប់”។
សាតាំងនិយាយថា “អូ!! អ្នកនឹងមិនស្លាប់ជាពិតមែន”។ ចូរមើលវានិយាយថា “ចូរធ្វើការនេះ តែអ្នកជាមនុស្សដែលមិនសូវមានការយកចិត្តទុកដាក់ អ្នកនឹងនិយាយថាខ្ញុំមិនធ្វើទាំងអស់នោះទេ។ ប៉ុន្តែបើអ្នកធ្វើការនេះ នោះអ្នកនឹងក្លាយជាមនុស្សដែលមានប្រាជ្ញាអ្នកនឹងមានចំនេះ អ្នកនឹងដឹងខុសត្រូវ ដូចព្រះដែរ”។ ប្រសិនបើយើងមានប្រាជ្ញា នោះយើងនឹងមិនចាញ់សេចក្តីល្បួងនោះឡើយ។
36
តាមពិតយើងមានប្រាជ្ញា តែប្រាជ្ញាដែលត្រឹមត្រូវ គឺជាប្រាជ្ញារបស់ព្រះ។ខ្ញុំមិនខ្វល់ថា អ្នកជាមនុស្សល្អ មានការអប់រំច្រើនប៉ុណ្ណានោះទេ គឺវាសុទ្ឋតែជាសេចក្តីអាក្រក់។ខ្ញុំសូមបង្ហាញអ្នកពីរបីនាទី អំពីបំណងព្រះហឬទ័យព្រះ។ វាជាសេចក្តីអាក្រក់!!ជាវប្បធម៌នៃសេចក្តីអាក្រក់។ខ្ញុំនឹងបង្ហាញបន្ថែមអំពីចំនុចនេះ។
គ្រប់វប្បធម៌ទាំងអស់នៅលើផែនដីនេះ គ្រប់ទាំងអំណាចវិទ្យាសាស្រ្តនិងរបស់ទាំងអស់សុទ្ឋតែជាសេចក្តីអាក្រក់។ នេះជាដំណឹងល្អ ដែលបានបង្ហាញពីប្រាជ្ញានៅពេលដែលវាល្បួងនាងអេវ៉ា។សាតាំងបានយកប្រាជ្ញានោះប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះ និងផែនការរបស់ទ្រង់។ សេចក្តីនេះបានកើតឡើង៦០០០ឆ្នាំមកហើយ។ឥឡូវនេះមានសួនច្បារអេដែនមួយនៅលើផែនដី ហើយមានពេញដោយប្រាជ្ញា និងចំនេះដឹង។ គឺជាដំនឹងនៃប្រាជ្ញានិងវិទ្យាសាស្ត្រ។ សូមអ្នករាល់គ្នាមើលបន្តិច សាតាំងធ្វើដូច្នេះ វាចង់បង្ហាញថាវាមានប្រាជ្ញា។
37
ឥឡូវនេះ ខ្ញុំពិបាកក្នុងការនិយាយសេចក្តីនេះ។ វាពិបាកពីព្រោះ....និយាយទៅកាន់មនុស្សជាច្រើននាំឲ្យគេមានអារម្មណ៍ដូចខ្ញុំហើយខ្ញុំគិតពីសេចក្តីនេះយូរមកហើយ។វាជាសេចក្តីលាក់កំបាំង ដែលព្រះទ្រង់បានបង្ហាញ តាមសេចក្តីសន្យារបស់ទ្រង់នៅក្នុងព្រះគម្ពីរវិវរណៈ១០។ហើយយើងរាល់គ្នាជាមនុស្សដែលមានឯកសិទ្ឋិពិសេស ពីព្រោះព្រះបានរើសពួកយើងនៅផែនដីនេះ ដែលយើងឃើញនិងយល់សេចក្តីទាំងនេះហើយគ្មានមនុស្សខាងសាច់ឈាមណាអាចយល់ដល់បានឡើយ។ ព្រោះនោះជាព្រះបន្ទូលរបស់ទ្រង់ដែលបានបើកសំដែងពីសេចក្តីពិតនោះ ពុំមែនបង្ហាញតាមបែបវិទ្យាសាស្រ្តនោះឡើយ តែមកពីព្រះវិញ។
ដូចដែលខ្ញុំបាននិយាយពីមុន ព្រះមិនដំរូវឲ្យអ្នកណាបកស្រាយព្រះបន្ទូលរបស់ទ្រង់នោះទេ។ទ្រង់ជាអ្នកបកស្រាយដោយព្រះអង្គទ្រង់។ ទ្រង់មានបន្ទូល វាកើតឡើង វានឹងកើតឡើង។ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់អំពីសេចក្តីនេះថាទ្រង់នឹងបកស្រាយព្រះបន្ទូលទ្រង់។
38
ពីរបីឆ្នាំមុន មានអ្នកមកពីនិកាយPentecostal...... នៅពេលដែលក្រុមជំនុំជាច្រើនប្រាប់ថាយើងជាមនុស្សឆ្កួត យើងមិនអាច..... ព្រះវិញ្ញាណបរិសុទ្ឋគឺមាននៅក្នុងអតីតកាល ប៉ុន្តែយើងរកឃើញថាព្រះទ្រង់សន្យានឹងឲ្យដល់អ្នកដែលត្រូវការទៅវិញ។ សូមមើល ឥឡូវនេះយើងដឹងផ្សេងទៀត។ ហើយវាមានបន្តិចម្តងៗសេចក្តីនេះបានបើកសំដែង។ ទ្រង់មានបន្ទូលថា សេចក្តីលាក់កំបាំងដែលលាក់នៅក្នុងពួកគេ ឬព្រះវិហាររបស់គេនោះនឹងបានបង្ហាញនៅថ្ងៃចុងក្រោយ។ ទ្រង់បានបើកសំដែងមកយើង នៅពេលចុងក្រោយ។
39
សាតាំងជាអ្នករៀបចំឲ្យមានវប្បធម៌នោះ។ វាជាអ្នកធ្វើឲ្យមានវិទ្យាសាស្រ្តនិងការអប់រំ។ ហើយអ្នករាល់គ្នានិយាយថា “វាពិតឬទេ?” ដូច្នេះសូមយើងមើលព្រះបន្ទូលរបស់ទ្រង់បន្តិចសិនគឺលោកុប្បត្តិ៤។ សូមត្រលប់ទៅក្រោយរយៈ១នាទី។ ខ្ញុំដឹងថា បើខ្ញុំចំនាយពេលយូរនោះលោកCarlនឹងប្រាប់ខ្ញុំ។
ឥឡូវនេះសូមមើលនៅក្នុងលោកុប្បត្តិ៤:១៦។ សូមមើលបន្តទៀត នោះអ្នកនឹងឃើញថានៅដើមដំបូងព្រះទ្រង់ដាក់បណ្តាសាលើអាដាមនិងអេវ៉ា។ តាមពិតយើងអាចនិយាយថា មិនមែនជាបណ្តាសាទេតែជាការប្រាប់ពួកគេឲ្យដឹងពីអ្វីដែលនឹងត្រូវកើតឡើងចំពោះពួកគេ។ ហើយយើងឃើញការនោះគឺកើតឡើងនៅក្នុងខទាំងនេះដោយអេវ៉ាមានកូនប្រុសពីអ្នក ម្នាក់ជារបស់សាតាំង និងម្នាក់ទៀតរបស់ជាព្រះ។ ឥឡូវអ្នករាល់គ្នានិយាយមកខ្ញុំថា“អូ!! ទេ!! ទេ លោកBranham សូមមើលឲ្យបានច្បាស់សិន”។ សូមអ្នករាល់គ្នាមើលនៅក្នងខគម្ពីរណាដែលថាកាអីនជាកូនប្រុសរបស់អាដាំម។ ខ្ញុំនឹងបង្ហាញអ្នករាល់គ្នាពីខគម្ពីរមួយដែលនិយាយថាកាអីនគឺជាមនុស្សអាក្រក់មិនមែនជាកូនអ័ដាមទេ។
40
សូមកត់សំគាល់ នៅពេលដែលអេវ៉ាមានផ្ទៃពោះ សូមយើងចាប់ផ្តើមជំពូក៥ខដំបូង។
អ័ដាមក៏ស្គាល់អេវ៉ាជាប្រពន្ឋហើយនាងមានទំងន់បង្កើតបានកាអីន រួចនាងនិយាយថា អញបានកូនប្រុសមួយដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន។
ការនេះកើតមកអំពីព្រះ។ ចូរមើល ព្រោះនោះជាគ្រាប់ពូជរបស់ទ្រង់ជាច្បាប់នៃគ្រាប់ពូជរបស់ទ្រង់។ ទោះបីជាគ្រាប់នោះមិនល្អក៏ដោយ វាក៏នៅតែមានផល។
នាងក៏បង្កើតបានអេបិលជាប្អូនទៀត
អ័ដាម ស្គាល់ប្រពន្ឋរបស់គាត់ហើយនាងបង្កើតបានកាអីន និងអេបិល។ សាតាំងនៅជាមួយនាងនៅពេលព្រឹក អ័ដាមនៅពេលរសៀល។
41
អ្នកនឹងដឹងអំពីជំលោះដ៏ធំមួយនៅក្នងក្រដាសនេះ គឺបានបង្ហាញអំពីស្ត្រីដែលមានកូនស្បែកខ្មៅនិងស្បែកស ក្នុងពេលតែមួយ។ នាងរស់នៅជាមួយប្តីរបស់នាងនៅពេលព្រឹក ហើយរស់ជាមួយបុរសផ្សេងទៀតនៅពេលរសៀល។ហើយបុរសស្បែកសនិយាយថាគាត់នឹងមើលថែរក្សាកូនរបស់គាត់ ប៉ុន្តែបុរសស្បែកខ្មៅថា គាត់ក៏មើលកូនរបស់គាត់ដែរ។ខ្ញុំដឹងថា ក្នុងការបង្កាត់ពូជឆ្កែ គេនឹងដឹងលទ្ឋផលក្នុងពេល២ឬ៣ម៉ោងក្រោយ។ គឺវានឹងបង្ហាញ។
42
ឥឡូវនេះដើម្បីបង្ហាញថា តើវប្បធម៌មានប្រភពមកពីណា យើងនឹងអានជាមួយគ្នានៅក្នុងព្រះគម្ពីរលោកុប្បត្តិក្នុងជំពូក៤ម្តងទៀត គឺនៅក្នុងខ១៦...
នោះកាអីនក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ។ហើយកាអីនបានស្គាល់ប្រពន្ឋរបស់គាត់នៅនោះនាងមានផ្ទៃពោះបង្កើតបានអេណុក គាត់ក៏សង់ទីក្រុងមួយហើយដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុកកូនគាត់។
វប្បធម៌បានកើតមាន។នៅក្នុងសៀវភៅScofield បាននិយាយអំពី “អរិយធម៌ដំបូង”។នៅពេលដែលគាត់បង្កើតបានកូនប្រុសនោះក៏បង្កើតទីក្រុងរបស់ប្លែកៗ និងរបស់របរជាច្រើនទៀត។ការដែលធ្វើដូច្នេះ នោះវប្បធម៌ក៏កើតមានឡើង ដែលមានឈ្មោះថាCanaanite។
43
ឥឡូវសូមមើលទៅកាន់ខទី២៥ ហើយនឹងខបន្ទាប់
រួចមកអ័ដាមក៏ស្គាល់ប្រពន្ឋរបស់គាត់ម្តងទៀត ហើយនាងបង្កើតមានកូនប្រុស១ឲ្យឈ្មោះថា សេត ពីព្រោះថា ព្រះទ្រង់បានប្រទានពូជ១ទៀតមកអញជំនូសអេបិលដែលកាអិនបានសំលាប់នោះ។
ឯសេតគាត់ក៏បង្កើតបានកូនប្រុស១ដែរ ដែលដាក់ឈ្មោះថាអេណុស ហើយនៅជាន់នោះគេចាប់តាំងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
ក្រៅពីសេត មានភាពឆ្លាតវៃមួយដែលនៅតែមានអ្នកកាន់តាមរហូតដល់ឥឡូវនេះ។តើអ្វីទៅជារបបកុម្មុនីស្ត? តើអ្វីទៅជាព្រះរបស់គេ? វាជាការឆ្លាតវៃ គឺវិទ្យាសាស្រ្ត។តើយើងកំពុងធ្វើអ្វីពេលនេះ? តើយើងរស់នៅឯណា? សូមអ្នករាល់គ្នាគិតពិចារណាអំពីពាក្យទាំងនេះ។
44
ពេលនេះគាត់ជារបស់សាតាំង។ កាលពី៦០០០ឆ្នាំ វាបានប្តូរ មិនមែនជាអ្នកបង្កើតទេ។វត្ថុទាំងអស់ដែលជារបស់ព្រះ បានធ្លាក់ក្នុងដៃរបស់សាតាំងរួមទាំងពីមនុស្ស សត្វ រុក្ខជាតិដើមឈើ សាសនា គម្ពីរ ព្រះវិហារ ត្រូវបានធ្លាក់ចូលទាំងស្រុងទៅដៃសាតាំង ដែលពេលនេះមានតាមរយៈវិទ្យាសាស្រ្ត។គ្រប់ទាំងអស់កំពុងមានការរីកចំរើនដោយសារវិទ្យាសាស្រ្ត។ មធ្យោបាយធ្វើដំណើររបស់យើង និងអ្វីទាំងអស់ដែលយើងមានត្រូវបានផ្តល់មកយើងតាមរយៈវិទ្យាសាស្រ្ត។ សាតាំងបានសួនច្បារអេដែនដ៏ស្រស់ស្អាតនោះ។
ភស្តុតាងដែលបញ្ជាក់នូវពេលវេលានោះ មិនមែនជាពេលដែលដូចគ្នានោះទេប៉ុន្តែព្រះគម្ពីរវិវរណៈ១០ បានប្រាប់ឲ្យយើងដឹងពីការនោះ។ ចូរមើល ពីមនុស្សក្នុងពេលបច្ចុប្បន្នតើល្អ ហើយស្រស់ស្អាតឬទេ។ ទេ!!! មិនដូច្នេះទេ...... ចូរមើលក្មេងៗ ឥឡូវនេះ។
45
ខ្ញុំបានយកកូនស្រីរបស់ខ្ញុំទៅជួបជាមួយនឹងទន្តពេទ្យកាលពីម្សិលមិញហើយគាត់បាននិយាយថាធ្មេញរបស់នាងមានលក្ខណៈត្រគួញចូលគ្នា។ លោកNorman មានកូនស្រីតូចម្នាក់ដែលនាងមានធ្មេញចំពើស។ ទន្តពេទ្យនិយាយថាគាត់ដឹងថានេះជាពេលដែលធ្មេញរបស់មនុស្សមានដុះមកមានលក្ខណៈខុសៗគ្នា។អាហារដែលយើងបរិភោគសព្វថ្ងែ ជាអាហារមិនសុទ្ឋនោះទេ។
តើអ្នករាល់គ្នាបានអានអំពី “Reader's Digest” របស់លោកBillyGraham កាលពីខែមុនឬទេ? អ្នករាល់គ្នាមានបានស្តាប់សេចក្តីបង្រៀនរបស់គាត់ទេ? ខ្ញុំបានអធិស្ឋានសំរាប់គាត់អស់រយៈជាយូរមកហើយ។នៅពេលនោះខ្ញុំរំពឹងថា គាត់នឹងដឹងថាគាត់នៅឯណា។ ចូរកត់សំគាល់ ឥឡូវនេះគាត់បានប្រាប់អំពីក្រុងសូដុំដែលជាទីក្រុងត្រូវបានបំផ្លាញ ហើយពេលនេះនៅក្នុង “Reader's Digest”។ លោកBilly ខ្សោយ គាត់មិនអាចអង្គុយក្នុងការប្រជុំបានយូរហើយមនុស្សជាច្រើនប្រាប់គាត់ឲ្យធ្វើការហាត់ប្រាណ។ ពេលនោះគាត់ចាប់ផ្តើមរត់១mileជារៀងរាល់ថ្ងៃ។ខ្ញុំដឹងថា នោះជាលំហាត់ប្រាណដ៏ល្អ។
46
រូបកាយរបស់មនុស្សនឹងត្រូវពុកផុយ។ ជាតិសាសន៍ទាំងអស់នឹងត្រូវបាត់បង់។របស់ទាំងអស់ហាក់ដូចជាហួសសម័យទៅហើយ។ វាដូចជាត្រៀមទៅរកការខូចខាត ដែលផ្ទុយពីផែនការរបស់ព្រះដែលបានបង្កើតវា។ជាអំពីបាប តាមរយៈវិទ្យាសាស្ត្រ និងការបោកបន្លំ ដែលនឹងបំផ្លាញមនុស្សទាំងអស់។
អ្នករាល់គ្នាបានអានអត្ថបទមួយទេ ដែលនិយាយថា នៅថ្ងៃនោះនឹងមានយុវជនអាយុប្រហែលជា២០ និង២៥ឆ្នាំ។ សូមគិតពីរឿងនេះ នៅពេលមួយខ្ញុំបានយកក្មេងស្រីម្នាក់ទៅជួបនឹងគ្រូពេទ្យហើយវេជ្ជបណ្ឌិតបា្រប់នាងថា ដល់ពេលហើយដែលនាងត្រូវអស់រដូវ ហើយជាតិមនុស្សអាចនឹងផុត។ ស្តាប់ទៅដូចជាគ្មានសីលធម៌តែព្រះគម្ពីរបានប្រាប់អំពីការនោះ។ វាជាសេចក្តីពិត គឺជាតិសាសន៍ដែលយើងរស់នៅ ក្នុងជំនាន់មនុស្សនេះ។
47
បច្ចុប្បន្ននេះការបង្កាត់ពូជសត្វ រុក្ខជាតិ ហើយវិទ្យាសាស្រ្តកំពុងតែកើតមានការរីកចំរើនវិទ្យាសាស្ត្រអាចធ្វើការនោះបាន។ ហើយវាអាចបំផ្លាញពូជមនុស្សផងដែរ។ សូមមើលសេចក្តីទាំងនេះ។ហេតុអ្វីបានមនុស្សមិនបញ្ឈប់វា? ព្រះបន្ទូលព្រះបានប្រាប់ថា វានឹងត្រូវកើតមានដូច្នេះ។ប៉ុន្តែបើសិនជាគេចំនាយពេលតែ១នាទីដើម្បីគិតពួកគេនឹងដឹង ដូចយូដាស អ៊‌ីស្ការីយ៉ុត.....ជាការពិតអ្វីដែលព្រះទ្រង់មានបន្ទូលវាកំពុងតែកើតមាន គឺទ្រឹស្តីវិទ្យាសាស្រ្តរបស់គេ។
តាមការស្រាវជ្រាវបែបវិទ្យាសាស្រ្តរបស់វា សាតាំងដឹងពីវិធីដែលត្រូវល្បួងនាងអេវ៉ា។ពេលនេះវាកំពុងតែល្បួងក្រុមជំនុំរបស់ព្រះទៀត ដែលមានលក្ខណៈដូចការល្បួងនាងអេវ៉ាអញ្ចឹងដែរ។អ័ដាមនិងអេវ៉ាត្រូវសេចក្តីល្បួង ហើយមកក្រុមជំនុំទៀត។ តាមរយៈចិត្តនៃការសង្ស័យ នាងបានបំពានព្រះបន្ទូលរបស់ព្រះដោយសារការស្តាប់បង្គាប់សាតាំង។
48
ហើយពេលនេះក្រុមជំនុំក៏មានសភាពដូច្នេះដែរ។ ខ្ញុំមិននិយាយសំរាប់អ្នកណាម្នាក់ឬបុគ្គលណាមួយឡើយ តែខ្ញុំនិយាយទៅកាន់ក្រុមជំនុំទាំងអស់នៅលើពិភពលោកតែម្តង។ សាតាំងកំពុងតែប្រើប្រាស់វិធីសំឡុតរបស់វាសូមមើលអេសាយ១៤:១២។ សូមអានជាមួយគ្នាមួយនាទីក្នុងសៀវភៅអេសាយ។ យើងចាប់ផ្តើមពីជំពូក១៤ ខ១២....
ឱ តារាប្រចាំថ្ងៃជាផ្កាយព្រឹកអើយ ន៏ឯងបានធ្លាក់ចុះមកពីលើមេឃហើយឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎។
នេះហោរាអេសាយបានដឹងថាពេលរបស់សាតាំងមកដល់ហើយ....
ឯងបានគិតក្នុងចិត្តថាអញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល័្លង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនំនៅទីបំផុតនៃទិសខាងជើង។
49
គោលបំណងរបស់សាតាំងនៅសួនច្បារអេដែន គឺធ្វើឲ្យអេដែន ដំកើងខ្លួនវាឡើងលើសអស់ទាំងផ្កាយរបស់ព្រះ ហើយឲ្យគេថ្វាយបង្គំវា។ វាក៏បានធ្វើដូច្នេះមែន។ ឥឡូវនេះវាកំពុងតែធ្វើការនោះជាមួយនឹងក្រុមជំនុំ។សាតាំងធ្វើការនេះ តាមរយៈកម្មវិធីអប់រំ បង្ហាញថាការនេះល្អ ការនេះប្រសើរ។ ដោយមិនបានដឹងថារាល់ពេលយើងកំពុងតែធ្វើដំណើរទៅរកសេចក្តីស្លាប់ ទៅរកភាពងងឹត ភាពកង្វាក់ ដូចជាមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះដែរ។ព្រះយេស៊ូវមានបន្ទូលថា “ចូរឲ្យទៅចុះ គេនឹងធ្លាក់ក្នុងជ្រោះជាមិនខាន”។
50
ឥឡូវសូមពិចារណាអំពីអេដែនពីរប្រភេទ ដែលមានភាពស្និតស្នាលជាមួយគ្នារហូតដល់សេចក្តីល្បួងមកដល់។ គម្ពីរម៉ាថាយ២៤:២៤ បានប្រាប់យើងឲ្យដឹងថា ការនោះនឹងកើតមានឡើង។ពេលនេះ សូមអ្នករាល់គ្នាគិតអំពីអេដែនទាំងពីរនោះសិន។ រឿងមួយជាពិសេស ដែលព្រះគម្ពីរបានប្រាប់ពីរបៀបដែលព្រះទ្រង់បានបង្កើតសួនអេដែននិងការហាមប្រាមរបស់ទ្រង់។ ពេលនេះយើងដឹងថា មានអេដែនមួយទៀត។
បើយើងស្តាប់សាវកប៉ូលនៅក្នុង ២ថែស្សាឡូនិច ជំពូក២ ខ្ញុំសូមអាន… “អ្នកដែលដំកើងខ្លួន...... ដ្បិតថ្ងៃនៃព្រះអង្គម្ចាស់មិនទាន់មកដល់ឡើយទាល់តែមនុស្សដែលជាតួបាបនោះបានលេចមក គឺវាលើកខ្លួនឯងឡើង ខ្ពស់ជាងអស់ទាំងអ្វីដែលហៅថាព្រះឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម្លេះវាអង្គុយក្នុងព្រះវិហារនៃព្រះទាំងសំដែងខ្លួនថាជាព្រះដែរ”។សូមអ្នករាល់គិតពីការនេះ!! អេសាយ១៤, ហោរាអេសាយនិយាយថាគាត់បានឃើញLuciferក្នុងចិត្តគាត់តាមការបើកសំដែងរបស់ព្រះ មុនសម័យសាវកប៉ូលប្រហែលជា៨០០ឆ្នាំ។ ឥឡូវនេះ៨០០ឆ្នាំក្រោយ សាវកប៉ូលបានឃើញវាអង្គុយនៅកន្លែងរបស់វា។
51
ចូរស្តាប់ បងប្អូនទាំងអស់គ្នា យើងនឹងទៅតាមផ្លូវដែលអ្នកស្រីFlorenceបានទៅដែរ។ ខ្ញុំសូមអ្នកទាំងអស់គ្នាក្នុងព្រះនាមព្រះយេស៊ូវ គិតពីការនេះ។ មិនមែនគិតពីខ្ញុំហើយក៏មិនមែនគិតពីអ្នកណាដែរ។ គិតពីពាក្យដែលខ្ញុំបាននិយាយ ក្នុងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះជាកន្លែងដែលយើងត្រូវរស់នៅជាមួយ។
ឥឡូវនេះសាតាំងបានសួនច្បារអេដែន។ វានិយាយថាវានឹងធ្វើការនោះ។នេះជាព្រះបន្ទូលព្រះដែលបានបង្ហាញពីវា។ សូមយើងមើលឲ្យបានដឹងពីអ្វីដែលវាធ្វើ។ វាបានធ្វើជាមួយនឹងកូនក្រមុំដ៏ឆ្នាតវៃ មានពេញដោយគំនិត។ វាដឹកនាំក្រុមជំនុំនៅក្នុងពិភពលោកដែលវាបានបង្កើត។នោះជារបស់វា។
52
សូមគិតពីមនុស្សទាំងនោះ.... មិនមែនដោយព្រោះពួកគេអាក្រក់នោះទេ។ ពួកគេបានដំាក្នុងជួរយ៉ាងត្រង់ដូចដើមពោតអញ្ចឹង។ ប៉ុន្តែសាតាំងបានដាំវល្លិ៍ ដែលពេលនេះគឺវិទ្យាសាស្រ្ត ការស្រាវជ្រាវការអប់រំ កំរិតបណ្ឌិត។ ពេលខ្លះ វាធ្វើឲ្យគ្មានចិត្តស្វែងរកព្រះ ដរាបណាអ្នកមិនទាន់បានទទួលសញ្ញាប័ត្រពីសិក្ខាសិលាណាមួយនោះ។
ហើយទាំងអស់នេះសុទ្ឋតែខុស មិនមែនមនុស្សខុសនោះទេ តែជាកម្មវិធីវិញ។
អារក្សកំពុងតែធ្វើការនេះ។ វាល្បួងម្តងទៀត ដើម្បីបានផែនដីទាំងមូលដោយបំផ្លាញគ្រាប់ពូជសុទ្ឋរបស់ព្រះឲ្យធ្លាក់ទៅរកភាពវឹកវរដ៏ខ្មៅងងឹតម្តងទៀត។ប៉ុន្តែខ្ញុំសប្បាយរីករាយដែលទ្រង់មានព្រះទ័យប្រោសប្រណីដល់យើងរាល់គ្នា ហើយទ្រង់ជាព្រះដែលឈ្នះលើសគ្រប់ទាំងអំណាចទាំងអស់។ទ្រង់បានសន្យាថា ទ្រង់នឹងធ្វើវា ដោយទទួលយកមនុស្សមកធ្វើជាកូនក្រមុំរបស់ទ្រង់។
53
ចូរកត់សំគាល់កន្លែងនេះម្តងទៀត តើក្រុមជំនុំទាំងនោះល្អយ៉ាងណា។តាមរយៈគ្រាប់ពូជនៃព្រះបន្ទូលទ្រង់ គឺព្រះវិញ្ញាណទ្រង់តែមួយគត់ដែលបានផ្តល់ជីវិត។ ហើយជីវិតនៅក្នុងព្រះបន្ទូលជួបនឹងជីវិតនៅក្នុងព្រះវិញ្ញាណហើយបង្កើតបានគ្រាប់ពូជទាំងនេះ។
ឥឡូវតើនឹងមានអ្វីកើតឡើង។ នៅក្នុងសួនច្បារអេដែនជាការផ្គត់ផ្គងរបស់ព្រះសំរាប់ពួកគេ។ពួកគេមិនបានស្គាល់បាបឡើយ។ ពួកគេមិនដឹងអ្វីទាំងអស់អំពីអំពើបាប។ អ័ដាមនិងអេវ៉ា នៅអាក្រាតតែគេលាក់បាំងភាពអាក្រាតរបស់គេដោយសារវិញ្ញាណ ដែលបាំងមុខគេ។ ពួកគេមិនបានដឹងថាគេអាក្រាតនោះទេពីព្រោះព្រះបានបិទគំនិតរបស់គេ។ គេមិនបានស្គាល់ថា អ្វីដែលជាសេចក្តីល្អឬសេចក្តីអាក្រក់ឡើយ។ពួកគេនៅទីនោះមានភាពអាក្រាត ហើយចំនេះដឹងក៏មិនទាន់មាននៅក្នុងពួកគេដែរ។ ពួកគេទាំងពីរអាក្រាតហើយគេមិនបានដឹងអ្វីនោះទេ។
54
ពេលនេះសូមត្រប់មកវិញ បើអ្នកត្រូវការសូមកត់ត្រាវា នៅក្នុងវិវរណៈ៣ មានតែព្រះវិញ្ញាណបរិសុទ្ឋតែមួយប៉ុណ្ណោះដែលដឹងអំពីពេលចុងក្រោយរបស់ក្រុមជំនុំឡៅឌីសេយ៉ូហាននិយាយថា “ឯងរាល់គ្នាអាក្រាត ខ្វាក់ ហើយមិនដឹងអ្វីទាំងអស់”។ គ្រាប់ពូជដែលព្រះសព្វព្រះហឬទ័យត្រូវបានលាក់កំបាំងដោយព្រះវិញ្ញាណបរិសុទ្ឋ គឺលាក់ពីគេពីរាល់អំពើបាបទាំងអស់។ ហើយនៅពេលចុងក្រោយរបស់ក្រុមជំនុំយើងរកឃើញថា ពួកគេអាក្រាតម្តងទៀត ហើយគេមិនដឹងខ្លួននោះទេ ប៉ុន្តែមិនមែនលាក់បាំងដោយព្រះវិញ្ញាណនោះឡើយ។វាជាការលាក់បាំង ដែលសាតាំងធ្វើចំពោះនាងអេវ៉ាជាការលាក់បាំងរបស់តណ្ហា។
ពួកគេពិតជាកខ្វក់ ពីព្រោះពួកគេមិនដឹងថាខ្លួនឯងអាក្រាតនោះឡើយ។ស្រ្តីមួយចំនួននៅតាមដងផ្លូវ ស្លៀកពាក់ខ្លី ស៊ិចស៊ី....
55
មានម្នាក់បានផ្ញើឲ្យខ្ញុំក្រដាសមួយអំពីសំលៀកបំពាក់ថ្មីដែលយើងនឹងពាក់។ខ្ញុំគិតថាប្រហែល១៤inches ពីត្រគៀក។ ខ្ញុំឆ្ងល់ថា តើស្រី្តទាំងនោះមិនដឹងថា ពួកគេមិនបានលាក់បាំងតណ្ហាទេឬអី។
ឥឡូវនេះ អ្នកនិយាយថា “ខ្ញុំសូមសារភាពនៅចំពោះព្រះថា ខ្ញុំមិនផិតប្តីឬប្រពន្ឋខ្ញុំទេ”។ទោះបីជាយ៉ាងនេះក្តីនៅថ្ងៃជំនុំជំរះអ្នកនឹងត្រូវបានហៅថាផិតដដែល។ ព្រះគម្ពីរបានប្រាប់ដូច្នេះថា“អ្នកណាដែលមើលទៅស្ត្រីហើយមានចិត្តនឹងនាងនោះឈ្មោះថាប្រព្រឹតកំផិតហើយ”។
56
ភាពកង្វាក់ ភាពអាក្រាតហើយការមិនដឹងអ្វីទាំងអស់។ ចំពោះស្រ្តីទាំងនោះគឺគ្មានអ្វីដែលប្រឆាំងនឹងពួកគេឡើយ។ វាជាសេចក្តីអាក្រក់។ហើយព្រះវិហារដូចជាមិនបានដឹងពីរឿងនេះ ឬក៏មិនប្រឆាំងនោះឡើយ។ ពួកគេកាត់សក់ខ្លី ស្លៀកសំលៀកបំពាក់ខ្លីៗនិងសេចក្តីមួយចំនួននៅក្រោមឈ្មោះថាគ្រីស្ទាន។ វាជារឿងមួយដ៏អាក្រក់។ ចូរមើលពួកគេជាមនុស្សអាក្រាតម្តងទៀតនៅក្នុងសួនច្បារអេដែនរបស់សាតាំង ហើយមិនពួកគេមិនដឹងទេ។ ពួកគេពិតជាមិនបានដឹងមែន។
ខ្ញុំជឿជាក់ថា ពេលដែលខ្ញុំក្រលេកមើលទៅអាងហែលទឹកនឹងឃើញមានស្រ្តីជាច្រើននៅទីនោះ។ស្រ្តីទាំងនោះមិនបានដឹងអ្វីដែលពួកគេកំពុងធ្វើនោះទេ។ ពួកគេកំពុងតែអាក្រាត។ រាងកាយរបស់ពួកគេគួរឲ្យខ្លាច។ពួកគេបានដោះសំលៀកបំពាក់ចេញ ដែលព្រះគ្រប់រាងកាយរបស់គេដោយសំលៀកបំពាក់នៅជំនាន់នេះ។ ពួកនាងកំពុងតែកាត់វាចេញ។គេកំពុងតែអាក្រាត នៅក្រោមពាក្យថាអរិយធម៌ ការអប់រំខ្ពស់ អរិយធម៌ដ៏ល្អ សីលធម៌ដ៏ប្រសើរ។
សូមឲ្យខ្ញុំបា្រប់អ្នក នោះជាសេចក្តីអាក្រក់ ហើយនឹងត្រូវបានបំផ្លាញក្រោមការយាងមករបស់ព្រះគ្រីស្ទ។វានឹងត្រូវបានបំផ្លាញទាំងអស់ គ្មានអ្វីមួយសូម្បីតែបន្តិចត្រូវនៅសល់ឡើយ។ អូ!! មិត្តសំឡាញ់ទាំងអស់គ្នាអ្នករាល់គ្នាកំពុងតែស្តាប់ខ្ញុំនៅទីនេះ ហើយសូមគិតពីរឿងទាំងនេះផង។ អ្នករាល់គ្នាជាទីបន្ទាល់សំរាប់ពួកគេ។ព្រះយេស៊ូវមានបន្ទូលថា វាកំពុងតែបោកបញ្ឆោតយើងរាល់គ្នា។
57
វិញ្ញាណដំបូងជា...... ជាការបិទបាំងដែលបរិសុទ្ឋគឺព្រះវិញ្ញាណបរិសុទ្ឋហើយអេវ៉ាមិនបានគិតពីរឿងនោះទេ។ ប៉ុន្តែនៅពេលដែលសាតាំងចាប់ផ្តើមនិយាយទៅកាន់នាងអំពីចំនេះដឹងនាងចង់ដឹងអំពីការនោះ។ នោះដែលជាការពិត ដែលកូនរបស់នាង ក្រុមជំនុំ កំពុងតែធ្វើ។ អ្នកគួរតែស្លៀកពាក់ដូចតារាភាពយន្ត។ឬយុវជនប្រុសៗ គួរតែត្រាប់តាមElvis Presly ឬPat Boone ឬមនុស្សដូចពួកគេមួយចំនួន ក្រោមឈ្មោះនៃសាសនា។Pat Boone គឺជាវិហារព្រះយេស៊ូវ ហើយElvis Presley គឺជាក្រុមPentecostal គេទាំងពីរក្រុមជានិកាយដែលធ្វើឲ្យផែនដីមានភាពច្របូកច្របល់ជាងការដែលយូដាស អ៊‌ីស្ការីយ៉ុត ក្បត់ព្រះយេស៊ូវទៅទៀត។ ពួកគេមិនបានដឹងពីការទាំងនោះទេ។សូមក្មេងប្រុសទាំងអស់កុំធ្វើដូច្នេះឲ្យសោះ។ គ្មានអ្វីដែលខ្ញុំត្រូវនិយាយប្រឆាំងនឹងអ្នករាល់គ្នាទេតែជាព្រះវិញ្ញាណវិញ។
58
សូមយើងរំលងកន្លែងនេះបន្តិច។ សូមនិយាយពីវល្លិ៍ដែលមានដើមយ៉ាងតូចព័ទ្ឋដើមពោត។សូមមើលតើមានអ្វីកើតឡើង។ ពោតត្រូវបានខូច។ អូ!! វាកំពុងកើតឡើង។ ហើយនេះជាវិធីដែលវានឹងកើតមានជារៀងរាល់ពេល។
សូមឲ្យខ្ញុំនិយាយសេចក្តីមួយចំនួនទៅកាន់បងប្អូនទាំងអស់គ្នា។ព្រះគម្ពីរ ១យ៉ូហាន២:១៥ បានប្រាប់ថា បើយើងស្រឡាញ់គ្នានោះសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនអ្នករាល់គ្នាហើយ។បើយើងស្រឡាញ់លោកីយ ឬរបស់នៅលោកីយ នោះសេចក្តីស្រឡាញ់របស់ព្រះគ្មាននៅក្នុងយើងទេ។
59
ឥឡូវនេះព្រះបន្ទូលរបស់ព្រះមិនសំដៅទៅលើលោកីយនោះទេ។ តាមភាសាក្រិច ពាក្យថា Cosmos មានន័យថា ការបង្កើតផែនដី។ប្រសិនបើយើងស្រឡាញ់ភាពពេញនិយមរបស់លោកីយ យើងនឹងគិតអំពីផែនដីនេះ។ អូ!! យើងមានរបស់គ្រប់ទាំងអស់បើអ្នកគិត ការគិតរបស់អ្នកគឺជារឿងខុស។ ផែនដីនេះត្រូវបានអារក្សធ្វើឲ្យខូចអស់ទៅហើយ។ បើអ្នកស្រឡាញ់ផែនដីនោះអ្នកនឹងស្រឡាញ់របស់នៅផែនដី ហើយសេចក្តីស្រឡាញ់របស់ព្រះមិននៅក្នុងអ្នករាល់គ្នានោះទេ។ចូរចាំថា ព្រះទ្រង់ទតមើល គ្រប់ពេល។
60
ពេលនេះ ខ្ញុំសូមផ្អាកនេះបន្តិច ហើយនិយាយប្រាប់អ្នករាល់អំពីរឿងមួយដែលខ្ញុំបានលឺអ្នកបួសម្នាក់បានប្រាប់ខ្ញុំកាលពីសម័យសង្គ្រាមលោកលើកទីមួយ។វាបានធ្លាក់ចុះមក..... ដូចសាតាំងចូលក្នុងសួនច្បារអេដែនអញ្ចឹងដែរ។ វាមិនអាចមកជីកកកាយរើគ្រាប់ពូជនោះចេញទេពីព្រោះវាមិនអាចបំផ្លាញគ្រាប់ពូជនោះដោយរបៀបនេះបានទេ តែវាបានបាចថ្នាំពុលលើគ្រាប់ពូជទាំងនោះវិញដែលនាំឲ្យគ្រាប់ពូជនោះខូចបាន។ វាបានបំផ្លាញគ្រាប់ពូជសុទ្ឋ។ ហើយនេះជាអ្វីដែលមាននៅក្នុងកម្មវិធីរបស់សាសនា.......ពួកគេនៅតែជាកូនប្រុសកូនស្រីរបស់ព្រះដដែល តែគេត្រូវខូច។ ពួកគេទៅព្រះវិហារ មានចិត្តចង់ធ្វើការល្អសុចរិត។ ដូនជីដែលមិនទៅវត្តជាមនុស្សកំណាញ់។ មន្ត្រីដែលមិនចូលសាលាជាមនុស្សអាក្រក់។ ចំនែកអ្នកដែលមិនទៅព្រះវិហារចាប់ដៃអ្នកដទៃ សរសេរឈ្មោះនៅក្នុងសៀវភៅ ឬអ្វីផ្សេងទៀតនៅក្នុងព្រះវិហារ ជាមនុស្សអាក្រក់។បើអ្នកចង់ក្លាយទៅជាមនុស្សល្អសូមធ្វើការផ្សេងវិញ។ ប៉ុន្តែវាជាការបំភាន់ ដែលនាំឲ្យវិនាស។សាតាំងកំពុងតែបាចថ្នាំពុលរបស់វា។
ព្រះទ្រង់មិនដែលមានអង្គការនោះទេ។ គ្មានអ្វីមួយដែលបានរកឃើញក្នុងព្រះបន្ទូលរបស់ទ្រង់ពីការនោះឡើយ។ព្រះជាអ្នករៀបចំសំរាប់យើង។ យើងត្រូវបានរៀបចំក្នុងទ្រង់ រូបកាយក្នុងព្រះ នៅឯនគរស្ថានសួគ៌។នោះត្រឹមត្រូវហើយ ឈ្មោះរបស់អ្នកត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់ទ្រង់។ សូមកត់ចំនាំ
61
ប៉ុន្តែខ្ញុំដឹងថាវាពិបាក តែសូមអ្នករាល់មានចិត្តអំណរចំពោះការនេះ។
ក្នុងពេលនៃសង្គ្រាមលោក..... សូមទោសដែលខ្ញុំនិយាយចាកឆ្ងាយពីប្រធានបទប៉ុន្តែដើម្បីនិយាយពីចំនុចនោះ ខ្ញុំចង់ប្រាប់អ្នករាល់ពីការវិភាគរបស់ខ្ញុំ ពីអ្វីដែលសាតាំងបានធ្វើនៅក្នុងសួនច្បារអេដែនគឺការបាចថ្នាំពុល។ អ្នកចង់ដឹងទេថាតើថ្នាំពុលនោះជាអ្វីទៅ? ខ្ញុំអាចប្រាប់អ្នករាល់គ្នាបាន។ខ្ញុំបានរូបមន្តអំពីវា គឺមានពាក្យពីរ។ “ការមិនជឿ” ដែលផ្ទុយនឹងជំនឿ។ វាបានបាចការមិនជឿដែលនាំឲ្យមានសេចក្តីសង្ស័យ។ “វិទ្យាសាស្រ្ត” ដែលដាក់នៅកន្លែងនោះជាកន្លែងដែលគ្រាប់ពូជមានប្រហោង។សាតាំងបានបំពេញប្រហោងនោះ ដោយសារចំនេះដឹង វិទ្យាសាស្រ្ត និងអរិយធម៌។ ហើយវាបានបំផ្លាញរបស់ដែលព្រះបង្កើតនោះទាំងស្រុងតែម្តង។
62
ខ្ញុំដឹងថា អ្នករាល់គ្នាកំពុងតែគិតថាខ្ញុំកំពុងតែលើកអ្នករាល់គ្នាទៅលើមែកឈើតែខ្ញុំមិនទៅជាមួយអ្នករាល់គ្នានោះទេ។ ហើយយើងកំពុងតែព្យាយាមស្វែងរកអ្វីដែលយើងត្រូវធ្វើ។យើងមិននិយាយថារឿងនោះវាខុសគ្នានោះទេ យើងត្រូវតែមានភាពស្មោះត្រង់។ យើងបានចុះមកទៅដល់ចុងនៃផ្លូវជាកន្លែងដែលយើងនឹងត្រូវផ្តល់គណនីពាក្យទាំងអស់។
ឥឡូវនេះយើងស្គាល់ពីសំលេងរបស់យើងនៅពេលដែលយើងកើត ការយំដំបូងរបស់យើងត្រូវបានថតទុក។ ហើយវានឹងត្រូវបានចាក់សារជាថ្មីនៅថ្ងៃជំនុំជំរះ។សូម្បីតែសំលៀកបំពាក់ដែលអ្នករាល់គ្នាពាក់ក៏ត្រូវបានបង្ហាញនៅមុខអ្នករាល់គ្នាដែរនៅថ្ងៃនោះដែរ។ពណ៌នៃសំលៀកបំពាក់ រាល់ពេលដែលអ្នកធ្វើចលនា រាល់ការគិតក្នុងគំនិតរបស់អ្នកក៏ត្រូវបានកត់ទុកក្នុងព្រះអង្គដែរហើយរាល់រឿងរ៉ាវធំៗជាច្រើនទៀតក៏ត្រូវបង្ហាញនៅមុខអ្នករាល់គ្នាដែរ។ រាល់សំលៀកបំពាក់ស្មោគគ្រោកដែលអ្នកស្លៀកពាក់រាល់ពេលដែលអ្នកទៅហាងកាត់សក់អ្នកនឹងត្រូវសារភាពចំពោះទ្រង់រាល់ការទាំងអស់នេះ។ អ្នកមិនអាចរត់គេចបានទេ។ សូម្បីតែការគិតរបស់អ្នកពេលអ្នកគិត វានឹងត្រូវចាក់ឲ្យអ្នកបានលឺដែរ។
តើអ្នកនឹងត្រូវរត់គេចយ៉ាងដូចម្តេច? តើយើងរត់គេចយ៉ាងណាពេលយើងមិនអើពើពីសេចក្តីសង្រ្គោះដ៏ធំឧត្តមរបស់ទ្រង់?ចូរមើល!! យើងមិនអាចរត់គេចបានទេ។ រាល់ទាំងចលនា និងការគិតក្នុងចិត្តរបស់អ្នកត្រូវបានថតទុកទៅហើយក្នុងកំរិតខ្នាតមួយ។ សូម្បីពណ៌សំលៀកបំពាក់ដែលអ្នកបានពាក់ ទូរទស្សន៍ ទូរទស្សន៍ពណ៍ នឹងត្រូវបានបង្ហាញ។ហើយនឹងមានកំរិតមួយរាល់អ្វីដែលយើងបានធ្វើ។
63
ឥឡូវ ការបំពុលព្រះវិហារ បំពុលផែនដី មានលក្ខណៈយ៉ាងម៉ិច។ សាតាំងដាក់ថ្នាំពុលលើគ្រាប់ពូជដែលមានប្រហោងហើយធ្វើឲ្យគ្រាប់ពូជនោះត្រូវខូច។ ជាងនេះទៅទៀតវាចូលយ៉ាងជ្រៅរហូតដល់បាតចិត្តរបស់ក្រុមជំនុំនិងចិត្តមនុស្សគ្រប់គ្នា។ ហើយអ្វីទាំងអស់មានលក្ខណៈវិទ្យាសាស្ត្រ រហូតដល់វាជាកន្លែងដែលមនុស្ស........ខ្ញុំជឿថាគ្រប់គ្រាប់ពូជទាំងអស់មានប្រភេទរបស់វា។ ហើយពូជមនុស្ស រុក្ខជាតិ និងវត្ថុមានជីវិតទាំងអស់បាននាំយើងទៅកាន់កន្លែងមួយ ដែលអាហារយើងបរិភោគកើតពីដី រូបកាយរបស់យើងក្លាយជារបស់មិនបរិសុទ្ឋវាមាននៅក្នុងចិត្តរបស់យើង.......។
រូបកាយរបស់យើងកំពុងតែធ្លាក់ចុះនៅចន្លោះអាយុ២០ទៅ២៥ឆ្នាំ ដោយព្រោះការវិវត្តនៃកោសិកាដោយសារអាហារដែលមិនស្អាត។ តើកោសិកាខួរក្បាលរបស់យើងមិនវិវត្តទេឬអី? ចុះកោសិកាផ្សេងទៀត?ហេតុនេះហើយបានជាRisky រត់ហាត់ប្រាណដោយមានកន្សែងកំដៅ ពេលដែលRicketta, Elvittas និងពួកគេមួយចំនួនទៀតស្លៀកខោអាវពាក់កណ្តាលអាក្រាតនៅមុខមនុស្សនោះ។ការគិតនោះបាត់អស់ទៅហើយ។ ទេ!! ផ្នត់គំនិតនៃសុជីវធម៌ និងសីលធម៌បានបាត់បង់អស់ហើយ!!
64
និយាយពីរឿងខ្លីនោះវិញ អ្នកបួសនោះបាននិយាយថា មានក្មេងប្រុសជាច្រើនដែលនៅក្រោមតង់និងមានអ្នកទើបតែចូលទៅ។ គាត់និយាយថា គាត់បានដើរចេញក្រៅហើយមានមន្ត្រីខ្លះនិយាយថា “លោក!យើងចង់ចេញទៅក្រៅ ដើម្បីមើលទីវាលនៅទីនោះ”។
ហើយនិយាយថា “ខ្ញុំចេញទៅក្រៅ លោកBranham” និងថា “គ្មានសំបកឈើនៅដើមឈើគ្មានទងស្មៅឡើយ។ វាមាននៅថ្ងៃបុណ្យEaster វិញ”។ គាត់និយាយថា “មានធុងទឹកចាស់ៗនៅទីនោះមន្ត្រីទាំងនោះបានដឹងពីរឿងនេះ។ ចូរមើលតើមានអ្វីមួយកំពុងកើតឡើងចំពោះពួកគេឬទេ នៅក្បែរព្រៃArgonne។នៅពេលដែលខ្ញុំឈរនៅទីនោះ ខ្ញុំបានសំលឹងមើលហើយនិយាយថា ”ឱព្រះអើយ!! នេះជាអ្វីដែលដែលនឹងត្រូវកើតមានឬ“។
ជាការពិត របស់ទាំងអស់នឹងត្រូវជាបែបដូច្នេះ។ ទាំងអស់ត្រូវបានបំផ្លាញគ្មានជីវិតនៅទីណាមួយឡើយ។ ស្មៅដុតបំផ្លាញដើមឈើដោយសារឧស្ម័ន។ ដើមឈើត្រូវងាប់ របស់ទាំងអស់ត្រូវងាប់។
65
ប្រសិនបើផែនដីមិនជួបនឹងការនោះទេ សាតាំងនឹងបាចថ្នាំពុលនៃការមិនជឿ វិទ្យាសាស្ត្រ និងចំនេះដឹងរបស់វាកាន់តែច្រើន។តាំងពីដើមកមកម្លេះ ពេលព្រះទ្រង់ដាក់អ័ដាមនិងអេវ៉ានៅក្នុងសួនច្បារ ជាស្ថានសួគ៌ដ៏ស្រស់ស្អាតដែលគ្មានសេចក្តីស្លាប់ការឈឺចាប់ ភាពសោកសៅ គឺអ្វីទាំងអស់សុទ្ឋតែល្អ បានរបៀបរៀបរយត្រឹមត្រូវ។ តែសាតាំងបានបំផ្លាញធ្វើឲ្យមានភាពច្របូលច្របល់ ហើយក៏គ្មានអ្វីមួយនៅសល់ដែរ។
វានិយាយថា “ខ្ញុំយំ ខ្ញុំចង់ជួយ ខ្ញុំស្រឡាញ់ថ្មនោះ”។ “ខ្ញុំគ្រាន់តែដើរកាត់ទីនោះមើលថ្ម រុញវាចេញ ពីព្រោះនៅក្រោមថ្មមានផ្កាពណ៌សដ៏ស្រស់ស្អាតដុះ គ្រាន់តែចង់ឲ្យវាមានជីវិតតែប៉ុណ្ណោះព្រោះថ្មបានសង្កត់វាជាប់ទៅហើយ”។
ព្រះអម្ចាស់ ទ្រង់ជាថ្មដារ ជាទីជ្រកបាំងរបស់ទូលបង្គំ។ នៅពេលដែលជាតិពុលនោះមកក្នុងរូបភាពជាវិទ្យាសាស្រ្ត និងការអប់រំ សូមគ្របបាំងទូលបង្គំ។ សូមការពារទូលបង្គំ ឱ!ព្រះអង្គអើយនេះជាពាក្យទូលបង្វរបស់ទូលបង្គំ។ ពេលនេះទូលបង្គំដឹងថា ទូលបង្គំនៅខាងក្រោមថ្មដាមួយ គឺព្រះគ្រីស្ទ។
66
ខ្ញុំបានអធិប្បាយនៅក្នុងពេលមួយ ដែលបងប្អូនមួយចំនួនបានដឹងនៅពេលដែលខ្ញុំដើរកាត់ខាងក្រោមដើមឈើមួយខ្ញុំចាប់អារម្មណ៍នឹងត្រលប់មកវិញមើលវា។ ខ្ញុំបានឃើញប្រអប់បារីទទេមួយកញ្ចប់។វាជារបស់ក្រុមហ៊ុនមួយ សូមទោសដែលខ្ញុំហៅឈ្មោះក្រុមហ៊ុននោះ គឺកុ្រមហ៊ុនថ្នាំជក់Tobaccoដែលមានដាក់ពាក្យស្លោកមួយថា “មនុស្សមានគំនិតនិងភ្លក់ជាតិផ្សែង”។
ខ្ញុំចាប់ផ្តើមដើរទៅមុខបន្តិច អ្វីមួយធ្វើឲ្យខ្ញុំចាប់អារម្មណ៍“ខ្ញុំបានត្រលប់មកកន្លែងមានកញ្ចប់បារីនោះវិញ”។
ខ្ញុំគិតថា “ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំទៅកន្លែងដើមឈើនោះជាកន្លែងដែលសត្វកំប្រុកបាននិយាយពីវត្តមានរបស់ទ្រង់នៅពេលព្រឹកមួយ។ហេតុអ្វីបានជាទ្រង់ហៅទូលបង្គំត្រលប់មកវិញ?”
ហើយស្រាប់តែមានអ្វីម្យ៉ាងនិយាយថា “ឯងនឹងអធិប្បាយនៅថ្ងៃអាទិត្យហើយចំនងជើងនោះនៅលើកញ្ចប់បារីនោះ។” នៅលើកញ្ចប់បារីនោះ? ខ្ញុំបានត្រលប់មកវិញ ហើយចាប់ផ្តើមគិត“មនុស្សដែលមានគំនិត….”។ ការបោកបញ្ឆោតស្អីទៅ!! ប្រសិនបើមនុស្ស ជាមនុស្សដែលចេះគិតគេប្រាកដជាមិនជក់បារីទេ។ ប៉ុន្តែ សូមអ្នករាល់គ្នាមើលមនុស្សទទួលយកការនោះ។
67
ខ្ញុំជឿថាវាមានរយៈពេល២ឆ្នាំមកហើយ ពេលដែលខ្ញុំចូលរួមនៅក្នុងសន្និបាតមួយនៅក្នុងកម្មវិធីភាពភ័យខ្លាចរបស់ពិភពលោក នៅឯEast Coast។ នៅទីនោះមានរូបភាពរបស់YulBrynner និងរូបភាពជាច្រើនទៀត។ ភាគច្រើននៃពួកគាត់ជាអ្នកវិទ្យាសាស្រ្ត ដែលសិក្សាអំពីភាពគ្រោះថ្នាក់នៃការជក់បារីត្រូវបានដាក់ក្នុងសាលតែមួយ។ តើពួកគាត់អាចនឹងច្រោះជាតិផ្សេងដោយប្រើថ្មកែវដោយរបៀបណា?ហើយការយកជាតិនីកូនទីន ដាក់វាលើខ្នងកណ្តុរប្រែងនៅក្នុងទ្រង់ លុះក្នុងរយៈពេល៧ថ្ងៃកណ្តុរនោះមានជំងឺមហារីកវាមិនអាចដើរ និងមើលអ្វីឃើញនោះទេ។ គាត់និយាយថា “ដាក់វាក្នុងទឹកដើម្បីច្រោះវា”។
ច្រោះវា? នេះគ្មានអ្វីជាក់លាក់ទាល់តែសោះ។ ពួកគេនិយាយថា “អ្នកមិនជក់បារីទេដរាបណាអ្នកគ្មានជាតិជ័រ។ ជាតិជ័រធ្វើឲ្យមានផ្សែង”។
68
វាជាការបំភាន់ដើម្បីលក់បារីឲ្យបានច្រើនដែលសេចក្តីអាក្រក់នៅក្នុងមនុស្សនាំគាត់ឲ្យជក់បារី ដើម្បីបំផ្លាញខ្លួនឯង។ នៅពេលដែលសេចក្កីអាក្រក់នោះត្រូវការជាតិនីកូនទីនវាត្រូវការបារីដើម្បីបំពេញបំនងរបស់វា ហើយពេលនេះក្រុមហ៊ុនជាច្រើនកំពុងបោកបញ្ឆោតអ្នកដោយសរសេរថា “មនុស្សមានគំនិត”។ គាត់ត្រូវជក់បារីចំនួន៤ឬ៥ដើម ដើម្បីឲ្យជាតិជ័រកើតឡើងក្នុងការបំពេញចិត្ត។ជនជាតិអាមេរិកកំពុងតែលក់សេចក្តីស្លាប់ឲ្យបងប្អូនរបស់គេ។ ខ្ញុំមិនទទួលយកវាទេ។
ប៉ុន្តែសំរាប់អ្នកដែលជក់បារីចូរចាំថាពួកគាត់កំពុងញៀននឹងជាតិបារីនោះ។ប្រសិនបើគ្មានបារីអ្នកមិនអាច...... បំពេញចិត្តរបស់អ្នកដរាបណាអ្នករកបានបារី......និងមានសារធាតុបារីនោះ។ដូច្នេះ ដែលអ្នកជក់បារី៤ឬ៥ដើមក្នុងមួយថ្ងៃ ឬចំនាយច្រើនទៀតចំពោះវា នោះមិនល្អជាងការដែលអ្នកជក់បារីទៀងទាត់១ដើមក្នុងមួយថ្ងៃនោះទេ។ចូរមើល វាជាការបោកបញ្ជោតតែប៉ុណ្ណោះ។
69
បើសិនជាអ្នកមិនជក់បារីនោះនឹងគ្មានជាតិបារីនៅក្នុងខ្លួនអ្នកឡើយ។ខ្ញុំគិតពីអ្នកដែលមានគំនិត។ ហើយខ្ញុំបានដាក់ចំនងជើងអត្ថបទរបស់ខ្ញុំថា “អ្នកដែលមានគំនិតជាអ្នកមានជាតិបរិសុទ្ឋនៅក្នុងខ្លួន”។ជាតិនោះមិនមែនជាសារជាតិបារីទេ។
ខ្ញុំដឹងថាទីនេះបានធ្វើការល្អជាច្រើន។ យើងបានអញ្ចើញមនុស្សជាច្រើនមកចូររួមកម្មវិធីរបស់យើងហើយយើងហៅគេថាជាគ្រីស្ទាន។ ហេតុអ្វី? ពួកគេទទួលបានអ្វីច្រើនជាងកន្លែងរបស់ពួកគេ។ “យើងទទួលពួកគេគ្រប់គ្នានៅទីនេះ។វាមិនពិបាកអ្វីនោះទេ គឺគេគ្រាន់តែចូររួម សរសេរឈ្មោះរបស់គេនៅក្នុងសៀវភៅរបស់យើង ហើយនិយាយថាពួកគេជាគ្រីស្ទាន។អូ!! តាមរយៈជំនឿនោះអ្នករាល់គ្នាបានសង្រ្គោះ។ អ្នករាល់គ្នាត្រូវមានជំនឿ។” រីឯសេចក្តីអាក្រក់ក៏ធ្វើដូច្នេះដែរ។តែមិនដូចគ្នានោះឡើយ នៅក្នុងព្រះ អ្នករាល់រាល់គ្នាត្រូវតែកើតសារជាថ្មី ហើយត្រូវឆ្លងកាត់ឧបករណ៍ចំរោះរបស់ព្រះសិន។
70
មនុស្សមានគំនិត ជាចំនងជើងនៃអត្ថបទដែលខ្ញុំកំពុងតែកាន់នេះ។ខ្ញុំនឹងមិនបង្កើតឲ្យមានសារជាតិរបស់និកាយនោះទេ តែត្រូវស្កប់ស្កល់ជាមួយនឹងសារជាតិដែលបរិសុទ្ឋតើអ្នករាល់ដឹងទេ?
71
តើស្រ្តីដែលមានសក់ខ្លីឆ្លងកាត់ឧបករណ៍ចំរោះនេះដោយរបៀបណា? ចុះសំរាប់ស្រី្តដែលស្លៀកពាក់ខ្លីវិញយ៉ាងណាដែរដែលព្រះគម្ពីរបានប្រាប់ថា វាជារឿងស្អប់ខ្ពើមចំពោះព្រះសំរាប់ស្រ្តីដែលស្លៀកពាក់ដូចនឹងបុរសនោះ?ហើយសំរាប់បុរសដែលគិតថា ពេលចេញពីទីនេះនឹងធ្វើខ្លួនដូចមនុស្សស្រី ដែលមានសក់វែងរហូតដល់លប់ភ្នែកហើយគាត់ពាក់អាវក្នុងប្រពន្ឋរបស់គាត់ ឯនាងពាក់អាវក្រៅរបស់គាត់វិញក៏ដូច្នេះដែរ។ សំរាប់បុរសឬស្ត្រីមានគំនិតវិញមិនធ្វើដូច្នេះទេ។ហើយព្រះបន្ទូលរបស់ព្រះក៏មិនអនុញ្ញាតិឲ្យធ្វើអញ្ចឹងដែរ។ គ្មានអ្វីមួយដែលរំលងហួសពីព្រះបន្ទូលនោះឡើយ។ឯព្រះវិញ្ញាណបរិសុទ្ឋនាំព្រះបន្ទូលមកក្នុងអ្នក ហើយបង្កើតជាសារជាតិដែលបរិសុទ្ឋ។
72
សូមមើលនៅថ្ងៃនេះ Ricketta ដែលនៅតាមដងផ្លូវ នាងមានរូបកាយដ៏ស្រស់ស្អាតដែលព្រះប្រទានឲ្យតែសាតាំងកំពុងតែប្រើប្រាស់នាង។ នាងស្លៀកពាក់ហាក់ដូចជាគ្មានសីលធម៌សោះ ដោយនាងមិនបានដឹងថាមួយសប្តាហ៍ទៀតរូបកាយរបស់នាងអាចនឹងត្រូវស្អុយរលួយដូចជាខ្មោចនៅក្នុងផ្នូរនោះឡើយ។នៅពេលមួយ ដែលខ្ញុំកំពុងតែអធិប្បាយនៅសន្និបាតមួយនៅឯ West Coast មានស្ត្រីក្មេងម្នាក់ដើរតាមផ្លូវដោយស្លៀកពាក់Bikini ហើយមានជាយសំពត់ ជាមួយនឹងខោខៅប៊ូយនិងស្រោមជើងផង។
ខ្ញុំចេញទៅឯផ្លូវនោះ។ ហើយគិតថា “ឱ! ក្មេងស្រីកំសត់អើយ ព្រះបានដាក់នាងនៅទីនេះហេតុអ្វីបានជានាងក្លាយទៅជានុយរបស់សេចក្តីអាក្រក់ទៅវិញ”។ ពេលនោះខ្ញុំគិតថា “ខ្ញុំនឹងទៅប្រាប់នាង”។នាងមានអាយុប្រហែលនឹងសារ៉ាដែរ គឺប្រហែលជា១៦ឬ១៧ឆ្នាំ។ បន្ទាប់មកខ្ញុំបានប្តូរគំនិត “ទេ!មិនល្អទេ។ ខ្ញុំបានត្រលប់មកវិញ ហើយអធិស្ឋានឲ្យនាង”។
ឥឡូវនេះសូមស្តាប់កូនព្រះរាល់គ្នាអើយ អ្នកកើតមកក្នុងកន្លែងដូចគ្នា។ ភាពអសីលធម៌កើតឡើងចំពោះអ្នកគ្រប់ពេល។ប៉ុន្តែមនុស្សដែលមានគំនិត គេត្រូវគិតជាមុននូវរាល់គ្រប់កិច្ចការទាំងអស់។ នាងម្នាក់នោះអាចជាមនុស្សស្រីដែលស្អាត។“វាអាចប្រសិនបើ ខ្ញុំមានទំនាក់ទំនងនឹងនាង”។ ប៉ុន្តែ ក្មេងប្រុសអើយ វានឹងធ្វើឲ្យព្រលឹងរបស់អ្នកត្រូវវិនាស។មនុស្សមានគំនិតបង្កើតបានភាពបរិសុទ្ឋ។
73
មនុស្សប្រុសក្រោយរៀបការរួចទៅហើយពេលដែលឃើញនារីៗនៅតាមដងផ្លូវសូមកុំឲ្យគិតដូចដែលអ្នកមិនទាន់រៀបការនោះឡើយ។ នៅពេលដែលវិទ្យាសាស្រ្តធ្វើឲ្យមនុស្សស្រីមានភាពស្រស់ស្អាតនៅក្នុងលោកីយដ៏ហួសសម័យនេះហើយកូនរបស់ព្រះយកកូនរបស់លោកីយ មិនមែនជាកូនរបស់ព្រះដូចគ្នា ព្រះទ្រង់នឹងមិនដែលអត់ទោសឲ្យឡើយ។ពួកគេកំពុងតែបំផ្លាញរបស់ទាំងអស់។ វិទ្យាសាស្រ្ត ភាពស្រស់ស្អាត..... សូមអ្នករាល់គ្នាកតចំនាំភាពស្រស់ស្អាតរបស់ស្រ្តីដែលនឹងត្រូវលើកឡើងនៅថ្ងៃចុងក្រោយ ជាទីសំគាល់នៃពេលបញ្ចប់។ ព្រះទ្រង់បានបើកសំដែងអំពីការនេះ។ដូច្នេះសូមប្រើប្រាស់ភាពឆ្លាតវៃរបស់អ្នក នោះអ្នកនឹងបង្កើតបានភាពបរិសុទ្ឋ។ វាធ្វើឲ្យអ្នកត្រូវចំនាយ។ចំនាយទាំងពេលវេលា តួនាទី និងអ្វីទាំងអស់ដែលអ្នកមាន ក្រៅពីនេះគឺព្រលឹងរបស់អ្នក។
74
នៅពេលដែលអ្នកចាប់ផ្តើមបង្កើតហាងកាត់សក់ ឬធ្វើអ្វីមួយ ហើយគេប្រាប់ថាអ្នកកំពុងតែធ្វើឲ្យឈឺក្បាលនោះសូមអ្នករាល់គ្នាគួរតែប្រើប្រាស់ការគិតរបស់អ្នកដែលព្រះគម្ពីរបានប្រាប់។ បន្ទាប់មកសូមបោះបង់ការនេះ។សូមកុំធ្វើវាឡើយ។ ខ្ញុំជាបងប្អូនរបស់អ្នករាល់គ្នា ហើយខ្ញុំស្រលាញ់អ្នករាល់គ្នា។ ខ្ញុំមិនស្អប់អ្នករាល់គ្នានោះឡើយ។ព្រះទ្រង់ជ្រាបគ្រប់ការទាំងអស់។ ហេតុនេះបានជាធ្វើឲ្យខ្ញុំនិយាយយ៉ាងដូច្នេះពីព្រោះព្រះស្រឡាញ់អ្នក។ប្រសិនបើមានអ្នកណាម្នាក់ទៅជួបអ្នកហើយមិនប្រាប់អ្នក.... គ្រូគង្វាលរបស់អ្នកមិនបានប្រាប់អ្នកគាត់មិនស្រឡាញ់អ្នករាល់គ្នាឡើយ។
ឱ! ព្រះអង្គអើយ សូមលាក់ទូលបង្គំនៅក្រោមថ្មដានៃទ្រង់។ នៅក្នុងអេភេសូ៥:២៦បានប្រាប់ថា មានផ្លូវតែមួយគត់ដែលអ្នកអាចចូលទៅថ្មដានោះបាន ដោយការលាងសំអាតដោយទឹកគឺជាព្រះបន្ទូល។
75
សូមកុំឲ្យសេចក្តីអាក្រក់ព្រោះឥទ្ឋិពលរបស់វាមកលើអ្នករាល់គ្នាឡើយកុំឲ្យសោះ គឺកុំឲ្យវាគិតក្នុងអ្នករាល់គ្នាថា “ខ្ញុំជាសមាជិករបស់ព្រះវិហារនេះ.... ឪពុកម្តាយនិងយាយតារបស់ខ្ញុំជាសមាជិកក្រុមជំនុំនៅព្រះវិហារនេះឡើយ”។ គឺកុំឲ្យព្រោះសេចក្តីនេះមកលើអ្នករាល់គ្នាឡើយ។ព្រះគម្ពីរបានប្រាប់រួចទៅហើយ អំពីក្រុមជំនុំទាំង៧ និងសេចក្តីទាំងនេះ គឺវានឹងកើតឡើងក្នុងពួកអ្នករាល់គ្នា។របស់ទាំងអស់នឹងត្រូវខូចខាត ហើយស្អុយរលួយ។ សូមកុំឲ្យវាមានឥទ្ឋិពលលើអ្នករាល់គ្នាដោយគិតថានេះជាក្រមសីលធម៌ដ៏ខ្ពង់ខ្ពស់ យើងជាមនុស្សដែលមានការអប់រំ ហើយយើងប្រសើរជាងមុន។ សូមកុំឲ្យសេចក្តីនេះកើតមានចំពោះអ្នករាល់គ្នានោះឡើយ។
ខ្ញុំសូមបង្ហាញអ្នករាល់គ្នាពីកម្មវិធីស្តីអំពីអរិយធម៌ ការអប់រំនិងវិទ្យាសាស្រ្តរបស់វា។ វាមានបញ្ចូលសេចក្តីទាំងនេះទៅក្នុងក្រុមជំនុំរបស់យើង តើអ្នករាល់គ្នាមិនដឹងទេឬ?សូមរក្សាចិត្តរបស់អ្នកឲ្យឆ្ងាយពីវា។
76
មេរៀនរបស់យើងនៅថ្ងៃនេះគឺមិននិយាយអំពី “ការធ្វើតាម”ឡើយ តែនិយាយអំពី “ការផ្លាស់ប្រែ”។ អ្នករាល់គ្នាមិនអាចនិយាយថា “ខ្ញុំគាំទ្រថ្ងៃអាទិត្យ”។តែអ្នករាល់គ្នាត្រូវតែផ្លាស់ប្រែ គឺផ្លាស់ប្រែពីភាពជារបស់អ្នកទៅជារបស់ព្រះវិញ។
ឥឡូវនេះ អ្វីដែលសំខាន់នោះគឺអាស្រ័យទៅលើប្រភេទគ្រាប់ពូជនៅក្នុងអ្នករាល់គ្នាវិញ។ប្រសិនបើគ្រាប់ពូជដែលមានភាពអំនួតនៅក្នុងអ្នករាល់គ្នានោះមានរឿងតែមួយគត់ដែលវាធ្វើគឺវានឹងបំផ្លាញបំផ្លាញអ្នករាល់គ្នា។វានឹងបំផ្លាញកូនព្រះគ្រប់គ្នា។
77
តាមការសង្កេតរបស់ខ្ញុំ មនុស្សក្នុងពេលបច្ចុប្បន្ននេះធ្វើហាក់ដូចជាមិនជឿថាមានព្រះអញ្ចឹង។ប្រសិនបើអ្នកណាគិតយ៉ាងដូច្នេះ វាដូចជាគ្នាន័យអ្វីសោះ។ រយៈពេលជាច្រើនសប្តាហ៍មកហើយដែលកូនស្រីរបស់ខ្ញុំអញ្ចើញខ្ញុំចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ ដើម្បីស្តាប់ចំរៀងសាសនា ដែលនិយាយអំពី“ពេលព្រឹកថ្ងៃអាទិត្យ”។ ខ្ញុំចង់ស្តាប់សំដីរបស់Roberts ក្នុងកម្មវិធីរបស់គាត់។ មានអ្នកប្រាប់ខ្ញុំថា“សូមស្តាប់ចំរៀងនេះ វាជាចំរៀងសរសើរដំកើងដ៏ពិរោះ”។ ហើយកូនប្រុសរបស់ខ្ញុំដែលនៅទីនោះក៏បានប្រាប់ខ្ញុំអំពីសេចក្តីនោះដែរ។
បន្ទាប់ពីខ្ញុំបានចាកចេញពីកម្មវិធីនោះ.... យើងបានជួលទូរទស្សន៍របស់ស្ត្រីម្នាក់។ខ្ញុំគ្មានចិត្តចង់បានទូរទស្សន៍ទុកក្នុងផ្ទះនោះទេ។ ទេ!! ខ្ញុំមិនត្រូវការរបស់នោះឡើយ។ខ្ញុំបានបំផ្លាញវាចោលដោយសារកាំភ្លើងរបស់ខ្ញុំ។ ខ្ញុំមិនត្រូវការអ្វីទាំងអស់ជាមួយនឹងរបស់នោះ។ទេ!! ប៉ុន្តែ....
78
ឥឡូវសូមអនុញ្ញាតិឲ្យខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្តីមួយ។អ្នករាល់គ្នាបានដឹងហើយអំពីរឿងរ៉ាវដែលកើតឡើងនៅសាលាមួយចំនួននៅទីនោះ។ ចំនួន៨០% នៃសិស្សក្នុងសាលានៅទីនេះមានស្មារតីទន់ខ្សោយ។៦០% ក្នុងចំនោមពួកគេ បណ្តាលមកពីការមើលទូរទស្សន៍។ យ៉ាងមិញរឿងហ្នឹង? តើអ្នករាល់គ្នាគួរតែបំផ្លាញទូរទស្សន៍របស់អ្នករាល់គ្នាឬទេ?ឥឡូវនេះសូមកុំឲ្យសេចក្តីអាក្រក់នេះមានឥទ្ឋិពលលើអ្នករាល់គ្នានោះឡើយ។
ដូចខ្ញុំបាននិយាយ មនុស្សភាគច្រើនហាក់ដូចជាមិនដឹងថាខ្លួនគេកំពុងតែធ្វើដំណើរទៅរកថ្ងៃជំនុំជំរះនោះទេ។ក្មេងប្រុស ក្មេងស្រីទាំងនេះ.... យើងឃើញពីការចំអករបស់ពួកគេចំពោះចំរៀងសរសើរដំកើងព្រះនេះជាផ្លូវនៃសេចក្តីវិនាសរបស់ពួកគេ។
79
តែខ្ញុំសូមកោតសរសើរចំពោះយុវជនក្មេងម្នាក់ដែលបានច្រៀងចំរៀងសរសើរដំកើងកាលពីព្រឹកមិញ.....។
80
ថ្ងៃមួយមានមនុស្សម្នាក់បាននិយាយប្រាប់ក្មេងប្រុសដែលមកទីនេះជាមួយនឹងកូនស្រីរបស់ខ្ញុំថា“(ចូរធ្វើការកត់សំគាល់ឲ្យបានឆ្លាតវៃអំពីអ័ដាំម និងអេវ៉ា) នាងអេវ៉ាបានដើរកាត់សួនច្បារហើយនិយាយថាក្មេងៗគ្រប់គ្នា ចូរមើលទៅដើមឈើនោះ ដែលម្តាយរបស់អ្នកបានបរិភោគ។ ចូរធ្វើការស្រមៃមើល?ឈប់ធ្វើជាគ្រីស្ទានដែលមានសេចក្តីសន្យា ហើយពាក្យរបស់ព្រះចូរគ្រវ៉ាត់ចូលទៅក្នុងទ្រង់ជ្រូកទៅ”។នេះបញ្ជាក់ថា ពួកគេធ្វើដូចជាមិនជាប់ជំនុំជំរះអញ្ចឹង។ ប៉ុន្តែព្រះទ្រង់នឹងយកភាពលាក់កំបាំងមកបង្ហាញហើយធ្វើការជំនុំជំរះ។ពួកគេធ្វើដូចជាគ្មានព្រះ។
81
ខ្ញុំមិនចង់ហៅពួកគេថាល្ងីល្ងើនោះទេ ពីព្រោះព្រះគម្ពីរបានប្រាប់ថាពួកគេជាមនុស្សល្ងីល្ងើ។ នៅក្នុងទំនុកដំកើង១៤:១ “មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថាគ្មានព្រះទេ...”។ ចូរមើល... ខ្ញុំមិនចង់និយាយថាពួកគេជាមនុស្សល្ងង់នោះទេ ប៉ុន្តែពួកគេធ្វើដូចជាមនុស្សល្ងង់។
សព្វថ្ងៃនេះអ្នករាល់គ្នាដឹងហើយថាយើងកំពុងតែស្ថិតនៅឯណា ដូចជាគ្មានព្រះសោះ។“ខ្ញុំជាសមាជិកក្រុមជំនុំ។ ព្រះគម្ពីរគឺជារឿងកំប្លែង។ ក្រុមជំនុំរបស់យើងដឹងថាពួកគេកំពុងទៅណា។”បាទ!! ការពិតកំពុងដើរទៅរកស្ថាននរក។ តាមផ្លូវដ៏ត្រឹមត្រូវរបស់ពួកគេ តាមរយៈវិទ្យាសាស្រ្តការអប់រំ ទ្រឹស្តី និងសំភារៈនិយម ដែលពួកគេយល់ថាជាផ្លូវដែលត្រឹមត្រូវ។ ឯព្រះវិញ្ញាណបរិសុទ្ឋពុំមានឱកាសក្នុងការបញ្ហាពួកគេពីសេចក្តីពិតនោះទេ។ព្រះវិញ្ញាណបរិសុទ្ឋទ្រង់ជាអ្នកដឹកនាំយើងរាល់គ្នា មិនមែនសិក្ខាសិលា មិនមែនសង្ឃរាជ ហើយក៏មិនមែនអ្នកដឹកនាំព្រះវិហារណាមួយនោះឡើយ។ទ្រង់ជាអ្នកដឹកនាំរបស់ពួកយើងរាល់គ្នា។
82
កាអ៊‌ិនជាមនុស្សសាសនានិយម។ ឥឡូវនេះ ប្រសិនបើសាសនាជាអ្វីដែលយើងធ្វើតាមនោះព្រះទ្រង់ពុំមានយុត្តិធម៌ឡើយក្នុងការកាត់ទោសកាអ៊‌ិន ពីព្រោះគាត់ជាធ្វើតាមសាសនា។កាអិនស្តាប់បង្គាប់ព្រះ ហើយស្មោះត្រង់ដូចអេបិលដែរ។ គាត់ថ្វាយបង្គំទ្រង់ គាត់សាងអសនាគាត់ថ្វាយដង្វាយ គាត់អធិស្ឋាន តែព្រះទ្រង់មិនសព្វព្រះហឬទ័យគាត់ឡើយ។ ចូរមើលកិច្ចការរបស់សាតាំងវាមិនបំផ្លាញរបស់នោះទាំងមូលទេ តែវាធ្វើឲ្យរបស់នោះត្រូវខូចបន្តិចម្តងៗ រហូតដល់ខូចទាំងស្រុង។វាមិនបំផ្លាញម្តងទាំងអស់នោះទេ។ ព្រះគម្ពីរបានប្រាប់ថាវាដើរក្រវែលដើម្បីស្វែងរកឱកាស។
83
ចូរកត់សំគាល់ កាអ៊‌ិនថ្វាយបង្គំព្រះ ក៏ប៉ុន្តែក្នុងខ្លួនគាត់មានគ្រាប់ពូជមិនសុទ្ឋជាគ្រាប់ពូជរបស់ពស់។ ភាពមិនពេញចិត្តរបស់អារក្សមាននៅក្នុងគាត់។ គាត់ស្គាល់ពីបំណងព្រះហឬទ័យដ៏ឥតខ្ចោះរបស់ព្រះតែគាត់បដិសេធមិនធ្វើតាម។ តើអ្នករាល់គ្នាដឹងអំពីសេចក្តីនេះទេ? អារក្សស្គាល់ព្រះហឬទ័យព្រះតែវាមិនធ្វើតាមនោះឡើយ។
វាដឹងថាព្រះសព្វព្រះហឬទ័យចំពោះអេបិល។ ឥឡូវនេះ ខ្ញុំសូមឲ្យអ្នករាល់គ្នាគិតបន្តិច។ចូរប្រើប្រាស់ភាពវៃឆ្លាតរបស់អ្នករយៈពេលមួយនាទីអំពីភាពត្រឹមត្រូវរបស់អេបិលដែលនាំឲ្យព្រះទ្រង់សព្វព្រះហឬទ័យ។ដង្វាយរបស់អេបិលត្រូវបានទទួល។ កាអ៊‌ិនបានឃើញ ហើយដឹងថាព្រះទ្រង់សព្វព្រះហឬទ័យចំពោះអេបិលប៉ុន្តែគាត់មិនធ្វើតាមនោះឡើយ។ មោទនភាពរបស់គាត់បានលាក់បាំងគាត់ពីសេចក្តីនេះ។ មោទនភាពនោះបានបាំងគាត់មិនឲ្យធ្វើការនោះ។គាត់ក៏បានដឹងដែរថាព្រះទ្រង់សព្វព្រះហឬទ័យដង្វាយបែបណា។
84
ដូច្នេះវាហាក់ដូចជាពិបាកសំរាប់មនុស្សគ្រប់គ្នាក្នុងការបន្ទាបខ្លួនចូលទៅកាន់ព្រះបន្ទូល។ពួកគេមិនចង់ធ្វើតាមនោះទេ។ តែពួកគេបែរជាបន្ទាបខ្លួនធ្វើតាមលទ្ឋិសាសនាទៅវិញ ដែលមិនមែនជាព្រះបន្ទូលរបស់ព្រះនោះឡើយ។បើអ្នករាល់ចង់ដឹងច្បាស់អំពីសេចក្តីនេះសូមអញ្ចើញទៅ.... សូមមើលជាមួយខ្ញុំក្នុងព្រះគម្ពីរត្រង់សេចក្តីនេះគឺលោកុប្បត្តិ៤:៦-៧ ពេលព្រះទ្រង់មានបន្ទូលទៅកាអ៊‌ិន“ឯងខឹងរឿងអី ហេតុអ្វីបានជាទឹកមុខក្រញូវដូច្នេះ?បើឯងធ្វើល្អតើមិនបានទឹកមុខរីរាយវិញទេឬអី?” “តើអ្នករាល់គ្នាយ៉ាងម៉ិចហ្នឹង? ហេតុអ្វីបានជាទឹកមុខមិនរីករាយ?ពីព្រោះខ្ញុំមិនបានចូលជាក្រុមជំនុំរបស់អ្នក។ ហេតុអ្វីបានជាដូច្នេះ”? តើអ្នកមានគិតអំពីសេចក្តីនេះឬទេ?ហេតុអ្វី.... ហេតុអ្វីបានជាអ្នកមើលទៅមានសភាពដូច្នេះ? “បើចង់ឯងធ្វើការល្អ ចូរធ្វើដូចប្អូនប្រុសរបស់ឯងទៅ។អញនឹងទទួល ហើយប្រទានពរដល់ឯង។ អញប្រទានពរដល់ឯងដូចប្អូនប្រុសរបស់ឯងដែរ”។ ប៉ុន្តែគាត់មិនបានធ្វើដូច្នេះឡើយ។ព្រះទ្រង់មានបន្ទូលថា “បើឯងមិនធ្វើដូចជាប្អូនរបស់ឯងទេ នោះបាបនៃការមិនជឿដេកនៅមាត់ទ្វារស្រាប់”។
85
នៅពេលពួកគេប្រាប់យើងអំពីថ្ងៃនៃការអស្ចារ្យត្រូវបានកន្លងផុតហើយពួកគេឃើញភាពអស្ចារ្យបានបើកសំដែង នោះជាបញ្ហាហើយ បងប្អូនទាំងអស់គ្នាអើយ។ វាជារឿងមិនពិត។ពួកគេគ្មានជំនឿ ដែលនោះជាអំពើបាប គឺជាបាននៃការមិនជឿ។ រឿងនោះជាសេចក្តីសន្យារបស់ទ្រង់ដែលនឹងត្រូវបើកសំដែងនៅថ្ងៃចុងក្រោយតាមព្រះគម្ពីរវិវរណៈ១០ និងម៉ាឡាគី៤។
អ្នករាល់គ្នានឹងគ្មានទោសដោយសារការផឹក ការជក់ ការទំពារ ការស្លៀកពាក់ខ្លីឬអ្វីផ្សេងទៀតនោះឡើយ។ ទេ! នោះមិនមែនជាទោសរបស់អ្នករាល់គ្នាឡើយ តែទោសរបស់អ្នករាល់គ្នានោះគឺការមិនជឿ។បើអ្នកមានជំនឿនោះ នឹងមិនធ្វើដូច្នេះឡើយ។ អ្នកជឿមិនធ្វើអញ្ចឹងនោះទេ។ សូមគិតអំពីការនេះ។បើមិនដូច្នេះទេនោះអំពើបាបកំពុងតែដេកនៅមាត់ទ្វារ។
86
ចូរកត់សំគាល់នូវអ្វីដែលបានកើតចំពោះកាអ៊‌ិន ហើយវាកំពុងតែបន្តកើតមាននៅពេលសព្វថ្ងៃនេះដែរ។វាបានធ្វើឲ្យកាអ៊‌ិនធ្លាក់ក្នុងអំពើបាប ធ្វើឲ្យគាត់លែងស្តាប់បង្គាប់ព្រះ។ ការនេះក៏អាចកើតមានចំពោះអ្នករាល់គ្នាដែរគឺការមិនស្តាប់បង្គាប់។ បន្ទាប់ពីអ្នកបានឃើញថាព្រះសព្វព្រះហឬទ័យចំពោះដង្វាយរបស់អេបិលដែលជាសេចក្តីពិត ហើយអ្នករាល់បដិសេធមិនធ្វើតាម។
កាអ៊‌ិនបានដាច់ចេញពីព្រះ អ្នករាល់គា្នដឹងទេ? បើខ្ញុំនៅទីនេះហើយមានម្នាក់នៅខាងក្រៅយើងអាចមានទំនាក់ទំនងគ្នាតាមរយៈទូរស័ព្ទបាន។ នៅពេលដែលអ្នករាល់មិនធ្វើតាមព្រះបន្ទូលរបស់ទ្រង់ទ្រង់នឹងមិន.... ទ្រង់.... អូ!! អ្នកនៅមានពរ។ ដូចជនជាតិអ៊ីស្រាអែល។ ពួកគេរស់នៅក្នុងទីរហោស្ថានពួកគេនៅតែមានព្រះពរ តែពួកគេត្រូវបានកាត់ផ្តាច់ពីព្រះ។ ព្រះយេស៊ូវមានបន្ទូលអំពីសេចក្តីទាំងនេះ។អូ! ព្រះនឹងប្រទានពរដល់អ្នក។ ជាអ្វីដែលព្រះគម្ពីរបានប្រាប់។ ឥឡូវនេះសូមមើលពីព្រះបន្ទូលរបស់ទ្រង់....
87
សូមមើលជាមួយខ្ញុំនៅក្នុងព្រះគម្ពីរហេព្រឺ១០:២៦។ សូមមើលពីសេក្តីនេះ។ក្នុងព្រះគម្ពីរហេព្រឺ១០:២៦-២៧។ សូមអានជាមួយខ្ញុំរយៈពេល១នាទី។
ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀតនោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្តីជំនុំជំរះនិងសេចក្តីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពូកទាស់ទទឹងផងប៉ុណ្ណោះ
នេះជាព្រះបន្ទូលដ៏បរិសុទ្ឋ។ ប្រសិនបើយើងមិនជឿ បន្ទាប់ពីយើងបានឃើញនិងលឺនោះយើងកំពុងតែមិនស្តាប់បង្គាប់។ ហើយគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបនោះទេ។ អូ!! អ្នកនិយាយថា“ព្រះនៅតែប្រទានពរដល់ខ្ញុំ”។
88
បាទ! សូមនឹកចាំពីសាសន៍អ៊ីស្រាអែល នៅពេលដែលព្រះទ្រង់សន្យានឹងប្រទានទឹកដីដែលល្អជាកន្លែងមានពេញដោយទឹកដោះ និងទឹកឃ្មុំ។ ហើយម៉ូសេបានបញ្ជូនកាលែប និងយ៉ូស្វេ ជាមួយនឹងអ្នកយកការជាច្រើនអ្នកទៀតដើម្បីនឹងអង្កេតមើលទឹកដីនោះ។ ពេលត្រលប់មកវិញអ្នកស៊ើបការ១០នាក់បានរាយការណ៍ថា “យើងមិនអាចនឹងចូលយកទឹកដីនោះបានទេ។យើងមិនអាចច្បាំងដណ្តើមទឹកដីនោះបានឡើយ”។
លោកយ៉ូស្វេ និងកាលែបបាននិយាយថា “យើងនឹងធ្វើបាន ព្រោះព្រះទ្រង់បានសន្យារួចហើយ”។ពួកគេបានត្រលប់មកក្រោយវិញ ហើយដើរគ្មានទីដៅនៅក្នុងទីរហោស្ថាន។ ពួកគេត្រូវស្លាប់នៅទីរហោស្ថាននោះ។ព្រះយេស៊ូវមានបន្ទូលពីសេចក្តីនោះ។ នៅពេលដែលអ្នកដឹងអំពីការធ្វើល្អ ហើយមិនធ្វើ នោះជាអំពើបាប។
89
ជនជាតិអ៊ីស្រាអែលបានធ្វើដូច្នេះដែរ បន្ទាប់ពីម៉ូសេបានអត់ទោសឲ្យពួកគេហើយតែពួកគេបែរជាធ្វើតាមបាឡាមវិញ។ នោះជាគ្រាប់ពូជដែលមានតំលៃ និងបរិសុទ្ឋ។ តើអ្នកធ្លាប់បាននិយាយពីពាក្យនេះទេ?ចូរមើលពីបាឡាម។ គាត់ជាហោរា។ គាត់ជាគ្រាប់ពូជរបស់ព្រះ ជាគ្រាប់ពូជដែលព្រះរាប់ថាបរិសុទ្ឋ។តែក្រោមគំនិតនៃនិកាយរបស់គាត់ ដែលរស់នៅម៉ូអាប់ នៅពេលដែលយើញពួកគេដើរកាត់ទឹកដីនោះ។ គាត់និយាយថា“សូមចាំមួយនាទី។ យើងជាគ្រីស្ទាន។ យើងជាអ្នកជឿព្រះ។ ហេតុអ្វី? ឪពុករបស់យើងនិងឪពុករបស់អ្នកដូចជា។តើយើងមិនមែនជាកូនព្រះទេឬ? យើងមិនមែនជាពូជអ័ប្រាហាំទេឬអី? ហើយយើងមិនដូចគ្នាទេឬ? ចូរយើងរៀបការនឹងគ្នាទៅ។
ជនជាតិអ៊ីស្រាអែលធ្វើដូចនាងអេវ៉ានៅក្នុងសួនច្បារអេដែនដែរពួកគេត្រូវបានល្បួង។ វាបានល្បួងជនជាតិអ៊ីស្រាអែលតាមរយៈហោរាក្លែងក្លាយ។ សូមគិតអំពីចំនុចនេះ។
90
បាបមិនត្រូវបានអត់ទោសឲ្យនោះទេ។ គ្រាប់ពូជកំពុងត្រូវខូចខាតនៅតាមផ្លូវទៅកាន់ទឹកដីសន្យា។ពួកគេកំពុងតែវិនាស និងបាត់បង់ ក្នុងដំណើរនោះ។ សាតាំងបានល្បូងពួកគេដោយភាពឆ្លាតវៃ “ហេតុអ្វីបានជាយើងដូចគ្នា។យើងជាកូនរបស់ព្រះ”។ ឯអ្នកវិញ មិនមែនទេ។
91
ចូរមើល នៅសម័យលោកណូអេ ពេលដែលមានទឹកជំនន់កើនមាននៅលើផែនដី។សូមកត់សំគាល់បន្តិចនៅត្រង់ចំនុចនេះ ព្រះទ្រង់មានបន្ទូលប្រាប់ណូអេពីអ្វីដែលនឹងត្រូវកើតមានប៉ុន្តែពេលណូអេប្រាប់សេចក្តីនេះដល់អ្នកដ៏ទៃគេបែរជាសើចចំអកឲ្យលោកវិញ។
ព្រះបន្ទូលបែរជាគ្មានប្រយោជន៍ចំពោះគេ ពេលភ្លៀងធ្លាក់មកពួកគេត្រូវស្លាប់។រីឯទូករបស់ណូអេវិញត្រូវអណ្តែតនៅលើផ្ទៃទឹក ណូអេនឹងអ្នកនៅក្នុងទូកត្រូវរួចផុតពីការបំផ្លាញ។
92
តើយើងកំពុងតែព្យាយាមធ្វើអ្វី? យើងកំពុងព្យាយាមបង្កើតព្រះវិហារឬកំពុងតែងព្រះបន្ទូល? តើយើងកំពុងតែធ្វើអ្វី? យើងកំពុងព្យាយាមទាក់ទាញមនុស្សដើម្បីចូលរួម....
ដោយសារពេលវេលាសល់មិនច្រើន ដូច្នេះខ្ញុំសូមផ្អាកកន្លែងនេះសិន។ខ្ញុំសូមចំនាយពេលប្រហែលជា១៥នាទីទៀតដើម្បីបញ្ចប់មេរៀននៅព្រឹកនេះ។ ខ្ញុំដឹងថា…. អ្នករាល់គ្នាមកទីនេះដើម្បីទទួលយក.... ពិតជាពិបាកសំរាប់ខ្ញុំក្នុងការបញ្ចប់កន្លែងនេះដូច្នេះសូមបន្តទៅទៀត........
93
ចូរមើល អំពីអេវ៉ាក្នុងពេលបច្ចុប្បន្ននេះ ដែលយើងហៅថាក្រុមជំនុំ។តើពួកគេកំពុងធ្វើអ្វី? កំពុងសរសើរព្រះបន្ទូលព្រះឬ? ហើយឲ្យមនុស្សដើរតាមអ្វីដែលគេគិតឬ?ពួកគេមិនបានប្រើប្រាស់គំនិតរបស់គេ ឬធ្វើតាមព្រះហឬទ័យរបស់ព្រះនោះឡើយ។ ចូរមើលពីផលផ្លែរបស់ពួកគេ។ពួកគេកំពុងតែលើកដំកើងខ្លួនឯង។ ក្រុមជំនុំរបស់គេជាគ្រាប់ពូជដែលកំពុងតែស្អុយរលួយ វាធ្វើឲ្យមនុស្សទាំងនេះមានភាពព្រងើយកន្តើយចំពោះព្រះបន្ទូល។ខ្ញុំដឹងពីកន្លែងនេះ ខ្ញុំមិនចង់បន្តដើម្បីឲ្យវែងឆ្ងាយនោះទេ សូមយើងបញ្ចប់ត្រឹមនេះចុះសូមត្រលប់ទៅមេរៀនដើមវិញ។
94
94
95
សេចក្តីអាក្រក់បានបាំងភ្នែករបស់គេមិនឲ្យឃើញព្រះបន្ទូលរបស់ព្រះហើយគេដឹងថាគេកំពុងតែអាក្រាតម្តងទៀត។ អ្នកដឹងទេ.... វិវរណៈ៣ បានប្រាប់ថា “ចូរមកយកភ្នែកនៃសេចកី្តសង្គ្រោះពីខ្ញុំនោះភ្នែកអ្នកនឹងបានភ្លឺឡើយ”។ ភ្នែកនៃសេចក្តីសង្រ្គោះគឺជាព្រះបន្ទូលរបស់ព្រះ។
96
ពួកគេនិយាយថា “បុរសនេះរៀនបួនឆ្នាំដើម្បីទទួលបានសញ្ញាប័ត្រ”។
អ្នកដឹងទេ តើព្រះយេស៊ូវមានបន្ទូលយ៉ាងម៉ិច? ទ្រង់មានបន្ទូលថា“សូមឲ្យមនុស្សបដិសេធខ្លួនគេចុះ”។
អ្នកនិយាយថា “មិនមែនន័យយ៉ាងដូច្នេះទេ”។ សាវកប៉ូលនិយាយថា“ខ្ញុំមិនដែលមកឯអ្នកដោយប្រាជ្ញារបស់មនុស្សឡើយ ពីព្រោះអ្នកសង្ឃឹមលើប្រាជ្ញានោះ។ ប៉ុន្តែខ្ញុំមកឯអ្នកដោយសារអំណាចព្រះចេស្តានិងការបើកសំដែងរបស់ព្រះវិញ្ញាណបរិសុទ្ឋវិញ ដែលនាំឲ្យសេចក្តីជំនឿរបស់អ្នករឹងមាំក្នុងព្រះបន្ទូលមិនមែនដោយប្រាជ្ញាមនុស្សឡើយ”។
97
មនុស្សដូចជាបាត់បង់នូវលក្ខណៈដើមដែលគេធ្លាប់មានកាលពីមុន គឺនៅពេលដែលហោរានិយាយថា“នេះជាព្រះបន្ទូលព្រះ” ពួកគេមានការភ័យខ្លាច។ ពេលនេះពួកគេមានការផ្លាស់ប្តូរពីការភ័យខ្លាចនោះហើយឥឡូវនេះពួកគេមិនខ្លាចព្រះសូម្បីតែបន្តិច។
សាឡូម៉ូននិយាយថា “ការកោតខ្លាចព្រះជាដើមចមនៃប្រាជ្ញា”។
តែពេលហោរានិយាយថា “នេះជាព្រះបន្ទូលរបស់ព្រះ”...
ពួកគេបែរជាថា“គ្មានន័យសោះ”។ មើលគ្មានសេចក្តីសង្ឃឹមនៅក្នុងគេឡើយ។ ពួកគេនិយាយថា “យើងឆ្លាត យើងមានប្រាជ្ញាយើងមិនត្រូវការការនោះទេ យើងដឹងពីអ្វីដែលយើងត្រូវនិយាយ អ្វីដែលយើងត្រូវធ្វើហើយ”។ ពាក្យនោះគ្រាន់តែជាសុភាសិតបុរាណមួយតែប៉ុណ្ណោះ។
98
ឥឡូវនេះតើអ្វីទៅជាការផ្លាស់ប្រែ? តើយើងមានទទួលវាដោយរបៀបណា?ព្រះទ្រង់ប្រទានមកតាមរយៈព្រះវិញ្ញាណទ្រង់។ ទ្រង់បានបង្កើតរបស់ទាំងអស់តាមរយៈព្រះវិញ្ញាណ។ព្រះវិញ្ញាណរបស់ទ្រង់ធ្វើឲ្យមានការផ្លាស់ប្រែ.....។ តើអ្នកជាគ្រាប់ពូជប្រភេទណា? អ្នកមិនអាចលាក់វាបាននោះទេ។អ្វីដែលមាននៅក្នុងអ្នក វានឹងត្រូវបានបង្ហាញចេញ។ អ្នកមិនអាចលាក់វាបានទេ។
ព្រះវិញ្ញាណធ្វើការផ្លាស់ប្រែភាពខាងក្នុងរបស់គ្រាប់ពូជ។ទោះបីជាគ្រាប់ពូជនោះប្រភេទណាក៏ដោយ វានឹងបង្ហាញឲ្យឃើញជាមិនខាន។ បើសិនជាសេចក្តីអាក្រក់នោះនឹងបង្ហាញចេញសេចក្តីអាក្រក់។ បើសិនជាក្លែងក្លាយ នោះនឹងបង្ហាញចេញភាពក្លែងក្លាយនោះ។បើសិនព្រះបន្ទូលពិតប្រាកដរបស់ព្រះមាននៅក្នុងគ្រាប់ពូជនោះវានឹងបង្ហាញថាជាកូនប្រុសកូនស្រីរបស់ព្រះ។នៅពេលដែលគ្រាប់ពូជនោះដុះឡើង វានឹងបង្ហាញឲ្យឃើញយ៉ាងដូច្នេះ។
99
នៅថ្ងៃមួយពេលដែលផែនដីស្ថិននៅក្នុងភាពងងឹត និងភាពច្របូលច្របល់។អ៊ីស្រាអែលរបស់ព្រះអាចនឹងត្រូវងាកចេញពីទ្រង់។ ព្រះយេស៊ូវមានបន្ទូលថា “អ្នករាល់គ្នាបានធ្វើឲ្យព្រះបន្ទូលទៅជាគ្នាន័យដោយច្បាប់ទំលាប់របស់អ្នករាល់គ្នា”។ ហើយទ្រង់មានបន្ទូលទៀតថា“អ្នករាល់គ្នាមានឪពុកជាអារក្ស ហើយអ្នករាល់គ្នាក៏ធ្វើការដូចវាដែរ”។
100
នៅពេលដែលផែនដីស្ថិតនៅក្នុងស្ថានភាពដូច្នេះ ព្រះវិញ្ញាណទ្រង់ក៏រេរាម្តងទៀតដើម្បីស្វែងរកគ្រាប់ពូជណាដែលមានជំនឿរឹងមាំ។ ទ្រង់នឹងផ្លាស់ប្តូរអ្នកនោះតាមសេចក្តីសន្យារបស់ទ្រង់។ព្រះទ្រង់យាងមកយកនិស្ស័យជាសាច់ឈាមដើម្បីសង្រ្គោះមនុស្ស។ នៅពេលដែលមនុស្សត្រូវបានបង្កើតក្នុងរូបភាពដូចជាទ្រង់ហើយទ្រង់បានសំដែងអង្គទ្រង់តាមរយៈហោរារបស់ទ្រង់។ ឥឡូវនេះចូរមើល ហោរារបស់ទ្រង់បានឃើញទ្រង់ហើយក៏បានឃើញសាតាំងនៅថ្ងៃចុងក្រោយរបស់វាដែរ។ ហោរាអេសាយ បាននិយាយនៅក្នុងគម្ពីរអេសាយ៩:៦ថា “ដ្បិតមានបុត្រាមួយកើតដល់យើង ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថាព្រះដ៏ជួយគំនិតដ៏អស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាពហើយបល្ល័ង្ករបស់ទ្រង់នឹងមិនចេះផុតឡើយ”។ នោះជាព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានយាងមកយកកំនើតនៅក្នុងផ្ទៃនៃស្រ្តីបរិសុទ្ឋ។អាម៉ែន!! បុត្រតូចបានចាប់កំនើត។
101
សាតាំងព្យាយាមជាខ្លាំងដើម្បីបំផ្លាញកិច្ចការនោះ។ ពេលមួយវាបានល្បួងនាំទ្រង់ហើយនិយាយថា “បើសិនអ្នកជាព្រះដូចដែលអ្នកបានអះអាងមែន សូមព្យាបាល.....។ សូមបង្ហាញយើងពីរបៀបដែលឯងធ្វើការនោះមក។ចូរធ្វើដុំថ្មនេះឲ្យទៅជានំបុ័ងទៅ។ ចូរលោតចុះមក ដ្បិតមានសេចក្តីចែងថាឯងមានអំណាចនឹងធ្វើវាបាន”។អ្នករាល់គ្នាក៏ឃើញដែរអំពីសេចក្តីទាំងនោះក្នុងពេលបច្ចុប្បន្ន ដោយសាតាំងនៅតែធ្វើការនោះដដែល។
អារក្សមួយទៀតឈរនៅក្បែរព្រះយេស៊ូវពេលគេឆ្កាងទ្រង់ វានិយាយថា“បើឯងជាព្រះរាជបុត្រានៃព្រះមែន ចូរឯងចុះពីលើឈើឆ្កាងនេះមក”។ ព្រះគម្ពីរបានប្រាប់ថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ។ហើយព្រះវិញ្ញាណបរិសុទ្ឋក៏បានសំដែងឲ្យបានដឹងដែរថាទ្រង់ជាបុត្រាតែមួយគត់របស់ព្រះ។ បទគម្ពីរអេសាយ៩:៦ត្រូវបានសំរេច។ ហើយនៅយប់មួយ មានបងប្អូនមួយចំនួនបានដឹងហើយថាបទគម្ពីរចំនួន៦០ បានបង្ហាញឲ្យយើងដឹងថាទ្រង់គឺជាព្រះ។
102
អូ!! សាតាំងនៅតែព្យាយាមធ្វើគ្រប់មធ្យោបាយ។ នៅយប់មួយ ពេលវាឃើញទ្រង់កំពុងតែផ្ទុំលក់នៅក្នុងទូកវាគិតថា “អញនឹងបំផ្លាញវាឥឡូវ”។ ប៉ុន្តែអារក្សមិនអាចធ្វើការនោះបានទេ។ វាព្យាយាមល្បួងទ្រង់ដើម្បីឲ្យទ្រង់ធ្វើបាប ប៉ុន្តែការរបស់វាមិនទទួលជោគជ័យឡើយ។ តើមកពីមូលហេតុអ្វី? វាព្យាយាមល្បួងអ្នកជឿព្រះតែវាមិនអាចបោកបន្លំបានឡើយ ពីព្រោះ... ព្រះអង្គមានបន្ទូលថា “ទ្រង់គង់នៅទីនេះ”។ អាម៉ែន។គ្មានសេចក្តីអាក្រក់ណាមួយដែលអាចនឹងរំខានទ្រង់បាននោះទេ ហើយក៏មិនអាចរំខានអ្នកដែលមានជំនឿនិងទុកចិត្តព្រះបានដែរ។
គ្មានសេចក្តីអាក្រក់ណាមួយដែលមានអំណាចលើទ្រង់បាននោះឡើយ។
103
“យើងមានអំណាចផែនដីជារបស់យើង យើងជាអ្នកគ្រប់គ្រងវា បើឯងថ្វាយបង្គំយើងៗនឹងឲ្យអំណាចនេះទៅអ្នក យើងនឹងលើកឯងឡើង។”
ទ្រង់មានបន្ទូលថា “ថយពីអញទៅសាតាំង ដ្បិតមានសេចក្តីចែងទុកមកថាឯងត្រូវតែថ្វាយបង្គំ ហើយបំរើទ្រង់ដែលជាព្រះនៃឯងតែមួយគត់”។
នៅពេលមួយព្រះវិញ្ញាណនៃទ្រង់នឹងធ្វើចលនាលើទ្រង់ម្តងទៀត ពីព្រោះមានសេចក្តីដែលបានចែងទុកអំពីទ្រង់ដែលជាការបើកសំដែងរបស់ព្រះតាមរយៈហោរា។ ទ្រង់ត្រូវបានគេនាំយកទៅសំលាប់ដូចជាកូនចៀម។ ហើយព្រះវិញ្ញាណនៅពីលើទ្រង់នាំទ្រង់ ហើយបញ្ចូនទ្រង់ទៅលើឈើឆ្កាងនៅកាល់វ៉ារី។ នៅទីនោះទ្រង់បានសុគត។ ហើយសេចក្តីដែលបានចែងអំពីការសុគតរបស់ទ្រង់ត្រូវបានសំរេចជាសេចក្តីដែលបានចែងអំពីការនាំនូវពន្លឺ និងជីវិតដល់អស់ទាំងគ្រាប់ពូជណាដែលមានជំនឿ។ ទ្រង់បានបង្ហាញផ្លូវអំពីសេចក្តីនេះ។ព្រះវិញ្ញាណទ្រង់នាំមកនូវជីវិត និងការផ្លាស់ប្រែដល់កូនរបស់ទ្រង់ នៅពេលផែនដីស្ថិតនៅក្នុងភាពច្របូកច្របល់។
104
សូមកុំបោះបង់ពាក្យថា “ជំនឿ”។ ខ្ញុំដឹងថា អ្នករាល់គ្នានៅតែរក្សា។តែសូមស្តាប់ នេះមិនមែនជាពាក្យរបស់ខ្ញុំនោះទេ គឺជាព្រះបន្ទូលរបស់ព្រះ។ អ្នកចង់អានទេ?សូមមើលនៅក្នុង អេភេសូ១:៥ “ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹមដោយសារព្រះយេស៊ូវគ្រីស្ទតាមបំណងព្រះហឬទ័យទ្រង់”។
សូមគិតមួយនាទី... អ្នកនៅក្នុងឪពុករបស់អ្នកតាំងពីដើមមក ហើយអ្នកក៏នៅក្នុងជីដូនជីតារបស់អ្នកដែរ។តើអ្នករាល់គ្នាដឹងទេ? សូមអានក្នុងព្រះគម្ពីរហេព្រឺ ដែលអ្នកនឹងដឹងអំពីលីវីនៅក្នុងអ័ប្រាហាំគឺចំនួន៤ជំនាន់។នៅពេលលោកអ័ប្រាហាំមានMelchisedec ហើយបន្តមកដល់ចៅរបស់គាត់។ ដូច្នេះគាត់នៅក្នុងអ័ប្រាហាំដែរ។
105
អ្នកនៅក្នុងឪពុករបស់អ្នក ប៉ុន្តែឪពុករបស់អ្នកមិនអាចនឹងមានទំនាក់ទំនងណាមួយជាអ្នករហូតដល់អ្នកកើតមកជាមនុស្ស។កូនប្រុសរបស់ខ្ញុំនៅក្នុងខ្ញុំ។ ខ្ញុំចង់បានកូនប្រុស ហើយគាត់នៅក្នុងខ្ញុំ។ តាមរយៈភាពជាប្តីប្រពន្ឋកូនប្រុសរបស់ខ្ញុំកើតមកជាមនុស្សដូចជាខ្ញុំដែរ។បន្ទាប់មកគាត់ក៏ចំរើនវ័យដូចខ្ញុំ ឯអ្នករាល់គ្នាក៏ដូចជាឪពុកម្តាយរបស់អ្នករាល់គ្នាដែរ។
បើសិនយើងជាកូនព្រះនោះអ្នករាល់គ្នាមានលក្ខណៈដូចជាទ្រង់ដែរ។ម្តាយបានបង្កើតអ្នករាល់គ្នា បានផ្តល់កំនើតពីគ្រាប់ពូជរបស់ឪពុកនៃអ្នករាល់គ្នា។ ក្នុងភាពជាសាច់ឈាមគាត់ជាអ្នកបង្កើតអ្នករាល់គ្នា ដែលជាគ្រាប់ពូជរបស់ព្រះ។
106
ឥឡូវនេះបើអ្នកជាកូនព្រះ នោះអ្នកនៅជាមួយទ្រង់តាំងតែពីដើមមកម្លេះ។អ្នករាល់គ្នាជារបស់ទ្រង់។ បើអ្នកមិនបាននៅជាមួយទ្រង់ទេ នោះពេលនេះក៏គ្មានអ្នក ហើយខាងមុខទៀតក៏គ្មានដែរ។កូនរបស់ទ្រង់នៅជាមួយទ្រង់តាំងតែពីដើមមកម្លេះ។ ហាលេលូយ៉ា!!
107
អ្នករាល់គ្នាមានជីវិតអស់កល្ប។អ្នកនិយាយថា “ខ្ញុំជឿថា ខ្ញុំមានជីវិតអស់កល្ប”។ តែមានតែមួយគត់ដែលគង់នៅអស់កល្បជានិច្ចគឺព្រះ។ ហើយបើអ្នកមានជិវិតអស់កល្ប ជិវិតនោះនឹងនៅជាមួយអ្នកជារៀងរហូត។ ហើយអ្នកនៅជាមួយទ្រង់តាំងពីមុនកំនើតផែនដីម្លេះ។ ព្រះគម្ពីរយ៉ូហាន ជំពូក១ បានប្រាប់ថា “កាលដើមដំបូងមានព្រះបន្ទូលព្រះបន្ទូលគឺជាព្រះ... ទ្រង់បានយកនិស្ស័យជាសាច់ឈាម ហើយគង់នៅក្នុងលោកីយ”។ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទហើយដើរទៅកាល់វ៉ារីជាមួយនឹងទ្រង់។ អ្នកស្លាប់ជាមួយទ្រង់ រស់ឡើយវិញជាមួយទ្រង់ ហើយពេលនេះអ្នករាល់គ្នាអង្គុយនៅឯនគរស្ថានសួគ៌ជាមួយទ្រង់ដែរ។កូនព្រះគ្រប់គ្នាមានវិញ្ញាណរបស់ព្រះ ស្លាប់ហើយរស់ឡើងវិញជាមួយទ្រង់។
108
ពេលនេះអ្នករាល់គ្នានៅជាមួយទ្រង់។ អ្នកមិនអាចមកវិញបានទេ ពីព្រោះអ្នករាល់គ្នាជាគ្រាប់ពូជរបស់ទ្រង់។ពេលនេះទ្រង់បានបង្ហាញអ្នករាល់គ្នា ទ្រង់ចង់មានការប្រកបជាមួយអ្នករាល់គ្នា។ គឺទ្រង់បានយាងមកផែនដីដូច្នេះទ្រង់នឹងអាចប្រកបនឹងអ្នករាល់គ្នាបាន។
ព្រះទ្រង់មិនអាចប្រកបទាក់ទងជាមួយយើងតាមរយៈវិញ្ញាណបានទេ ដូច្នេះទ្រង់បានយកនិស្ស័យជាមនុស្ស។ព្រះយេស៊ូវគ្រីស្ទគឺជាទ្រង់។ ពីព្រោះ.... ទ្រង់ជាបុត្រាតែមួយរបស់ព្រះ។ ទ្រង់មានបន្ទូលថា“គ្នាអ្នកណាស្គាល់ព្រះវរបិតាឡើយ មានតែអ្នកណាដែលព្រះវរបិតាបើកសំដែងតែប៉ុណ្ណោះ”។ ទ្រង់បានយាងមកហើយយើងអាចប៉ះពាល់ទ្រង់បាន។ សូមមើល ១ធីម៉ូថេ៣:១៦ “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សានានៃយើងនោះជ្រាលជ្រៅណាស់គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះរួចព្រះបានលើកទ្រង់ឡើងក្នុងសិរីល្អវិញ។”
109
ទ្រង់បានយកកំនើតជាសាច់ឈាម ហើយអ្នកជាសាច់ឈាមដែរ ដូច្នេះអ្នកអាចប្រកបជាមួយទ្រង់បានពីព្រោះទ្រង់មានពេញដោយសេចក្តីស្រលាញ់។ ព្រះទ្រង់ជាសេចក្តីស្រឡាញ់។ ត្រូវទេ? ហើយព្រះយេស៊ូវជាតួនៃសេចក្តីស្រឡាញ់របស់ទ្រង់។នៅពេលដែលសេចក្តីស្រឡាញ់របស់ព្រះត្រូវបានសំដែង មនុស្សទាំងអស់ត្រូវអាចចូលទៅកាន់ទ្រង់បាន។“អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ គេនឹងមកឯខ្ញុំ”។ ពួកគេជាអ្នកដែលមានជំនឿ បើមិនដូច្នេះទេគេនឹងមិនអាចមកបានឡើយ។
ឥឡូវនេះយើងអាចមានការប្រកបទាក់ទងជាមួយទ្រង់បានតាមរយៈព្រះបន្ទូលទ្រង់។អ្នកជាផ្នែកមួយនៃព្រះបន្ទូល ពីព្រោះទ្រង់ជាព្រះបន្ទូលកាលពីដើមដំបូង តែអ្នកជាព្រះបន្ទូលនៅពេលបច្ចុប្បន្ននេះ។អ្នកដឹងទេ? ដែលខ្ញុំអធិប្បាយរាល់យប់ និងរាល់ថ្ងៃអាទិត្យ ឬពេលណាដែលខ្ញុំមកទីនេះ គឺអំពីព្រះបន្ទូល។ហើយអ្នកក៏ជាផ្នែកមួយនៃព្រះបន្ទូលទ្រង់ដែរ។
110
ចូរស្តាប់ មានរឿងតែមួយគត់ដែលខ្ញុំមិនអាចធ្វើបាន។ ខ្ញុំមិនអាចអួតពីបុព្វបុរសរបស់ខ្ញុំបានទេ។ឪពុករបស់ខ្ញុំជាជនជាតិអៀរឡង់ ហើយម្តាយរបស់ខ្ញុំជាកូនកាត់ឥណ្ឌា។ ម្តាយរបស់គាត់ជាជនជាតិឥណ្ឌា។ឥឡូវនេះពួកគាត់ទទួលមរណៈអស់ទៅហើយ។ ខ្ញុំមិនអាចអួតសរសើរពីគាត់បាននោះទេ។ ប៉ុន្តែ បងប្អូនទាំងអស់គ្នាគឺមានតែម្នាក់គត់ដែលខ្ញុំត្រូវអួតសរសើរ។ ខ្ញុំអួតពីព្រះយេស៊ូវ ជាអង្គសង្រ្គោះរបស់ខ្ញុំហើយទ្រង់មានអំណាចផ្លាស់ប្រែអ្នកណាដែលមានជំនឿនិងស្មោះត្រង់។ តើខ្ញុំជាកូនរបស់អ្នកណាឥឡូវនេះ?ខ្ញុំនឹងអួតសរសើរពីអ្នកនោះ។ ហើយខ្ញុំចំនាយពេល៣៥ឆ្នាំនៃជីវិតរបស់ខ្ញុំដើម្បីអួតពីទ្រង់។ប្រសិនបើទ្រង់ប្រទានឲ្យខ្ញុំមានរយៈពេល៣៥ឆ្នាំទៀត នោះខ្ញុំនឹងនៅតែដំកើងទ្រង់ជានិច្ច។ចូរមើល!! ខ្ញុំអួតពីទ្រង់គ្រប់ពេលវេលា។ ហាលេលូយ៉ា។
ទ្រង់ ដែលបានសង្រ្គោះខ្ញុំ ហើយបានប្រទានឲ្យខ្ញុំមានជីវិតនៅទីនេះព្រមទាំងប្រទានឲ្យខ្ញុំមានឱកាសអានព្រះបន្ទូលរបស់ទ្រង់ ថែមទាំងប្រទានព្រះវិញ្ញាណទ្រង់ដល់ខ្ញុំអូ!! ខ្ញុំអួតអំពីទ្រង់ ខ្ញុំដំកើងទ្រង់។
111
អ្នកដែលមានជំនឿពិតលើទ្រង់នឹងរស់នៅជាមួយនឹងព្រះបន្ទូលទ្រង់ពីព្រោះពួកគេជាផ្នែកនៃព្រះបន្ទូលទ្រង់។
ឱ!! តារាដែលគ្មានទិសដៅ។ តើអ្នកនៅគ្មានទិសដៅដល់ពេលណាទៀត?ក្រុម មេតូឌីស បាទីស Presbyterian អ្នកជាតារាដែលត្រាច់ចរគ្មានទិសដៅពីកន្លែងមួយទៅកន្លែងមួយ។ហេតុអ្វីបានជាអ្នករាល់គ្នាមិនចូលមកផ្ទះ? ទ្រង់ចង់មានការប្រកបទាក់ទងជាមួយនឹងអ្នក។
ទ្រង់ចង់ផ្លាស់ប្រែអ្នក ដោយសំអាតចិត្តរបស់អ្នក មិនមែនដោយសារព្រះវិហារឬនិកាយសាសនានោះឡើយ តែជាព្រះបន្ទូលរបស់ទ្រង់ ដែលអ្នកក៏ជាផ្នែកនៃព្រះបន្ទូលនោះដែរ។ មានពរហើយអ្នកណាដែលឃ្លានហើយស្រេកសេចក្តីសុចរិត ដ្បិតអ្នកនោះនឹងបានឆ្អែត។ ហើយទ្រង់នឹងប្រទានអំណាចនៃការផ្លាស់ប្រែរបស់ទ្រង់មកអ្នកដើម្បីបំផ្លាញឥទ្ឋិពលសាសនា និងភាពច្របូលច្របល់ដែលមាននៅក្នុងអ្នក។ ទ្រង់ប្រទានអំណាចរបស់ទ្រង់គឺជាព្រះបន្ទូល ដើម្បីនាំអ្នកចេញពីឥទ្ឋិពលនៃសេចក្តីអាក្រក់ទាំងនោះ។
112
ព្រះទ្រង់ប្រទានអំណាចនៃការផ្លាស់ប្រែរបស់ទ្រង់ក្នុងព្រះបន្ទូលទ្រង់ហើយធ្វើការផ្លាស់ប្តូរសារ៉ានិងអ័ប្រាហាំ។ ផ្លាស់ប្តូរអ្នកទាំងពីរ ពីព្រោះទ្រង់បានសន្យាថានឹងធ្វើ។ហើយអ្វីដែលព្រះទ្រង់សន្យា នោះទ្រង់នឹងធ្វើ។ គ្មានអ្វីមួយ ការណាមួយដែលព្រះទ្រង់មិនអាចធ្វើបាននោះឡើយហើយទ្រង់ក៏បានប្រទានព្រះបន្ទូលនិងព្រះវិញ្ញាណមកដែរ។ ព្រះគម្ពីរបានប្រាប់ថា “អញដែលដាំនោះនឹងស្រោច ហើយថែទាំទាំងយប់ទាំងថ្ងៃ ក្រែងលោមានអ្នកណាក្តិចបំផ្លាញពីដៃរបស់អញ”។
113
ឱ! តារាដែលត្រាច់ចរឥតទិសដៅអើយ ឯងនិងចិត្តរបស់ឯងត្រូវតែសំអាតសារជាថ្មី។ឱ! កូនព្រះគ្រប់គ្នាអើយចូរស្តាប់ សូមកុំនៅក្នុងសេចក្តីវិនាសនោះទៀតឡើយ ចូរបែរចេញពីវា។លោកអ័ប្រាហាំជឿទុកចិត្តព្រះ ហើយអំពាវនាវរកទ្រង់... អ្នកនិយាយថា “តើខ្ញុំអាចរស់នៅយ៉ាងម៉ិច?តើខ្ញុំអាចធ្វើការនេះបានយ៉ាងដូចម្តេចទៅ?” នោះជាកិច្ចការរបស់ព្រះ “តើខ្ញុំអាច.... ?”
ព្រះទ្រង់មានបន្ទូលថា “អស់អ្នកណាដែលលះបង់ឪពុកម្តាយ ប្រពន្ឋប្តី ផ្ទះ អញនឹងប្រទានទីលំនៅសំរាប់អ្នកនោះ អញនឹងឲ្យអ្នកនោះមានម្តាយ ឪពុក បងប្អូនប្រុសស្រីនៅផែនដីនេះ និងជីវិតអស់កល្បនៅឯផែនដីបន្ទាប់ផងដែរ”។ នេះជាសេចក្តីសន្យា មិត្តទាំងអស់គ្នាហើយសេចក្តីសន្យារបស់ព្រះនោះមិនដែលនឹងរំលងផុតឡើយ។
114
ឯស្រ្តី សូមឈប់កាត់សក់ខ្លី ពីព្រោះវាទាស់នឹងព្រះហឬទ័យទ្រង់។សូមឈប់ស្លៀកពាក់សំលៀកបំពាក់ទាំងនោះទៀត ដែលខុសចំពោះទ្រង់។ ហើយប្រុសៗ សូមឈប់បំពេញបំនងខ្លួនតាមនិកាយទាំងនោះហើយឲ្យប្រពន្ឋខ្លួនធ្វើការមិនល្អនោះឡើយ ការនោះអ្នកមិនអាចក្លាយជាគ្រីស្ទានបានទេ។ ត្រូវត្រលប់មករកព្រះបន្ទូលវិញ។ត្រូវទទួលយកព្រះបន្ទូល ដែលធ្វើឲ្យអ្នកក្លាយជាគ្រាប់ពូជដែលលូតលាស់បាន។ អំណាចនៃការផ្លាស់ប្រែរបស់ព្រះដែលមាននៅក្នុងព្រះបន្ទូល នោះចូរអ្នកទទួលយក។
115
តើព្រះទ្រង់ធ្វើការផ្លាស់ប្រែដោយរបៀបណា? រូបកាយរបស់ព្រះយេស៊ូវបន្ទាប់ពីបានសុគតនិងបញ្ចុះក្នុងផ្នូរ ទ្រង់ត្រូវបានផ្លាស់ប្តូរដោយសារព្រះបន្ទូលរបស់ព្រះ ទ្រង់បានផ្លាស់ប្តូរពីសេចក្តីស្លាប់ទៅជាការរស់ឡើងវិញ និងពេញដោយសិរីល្អ។ សូមមើលនៅក្នុង ទំនុកដំកើង១៦:១០ “ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេក៏មិនព្រមឲ្យអ្នកបរិសុទ្ឋរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ”។
ចូរចាំព្រះបន្ទូលនេះនៅក្នុងចិត្តរបស់អ្នករាល់គ្នា បើអ្នកចង់ក្លាយទៅជាគ្រីស្ទានពិតប្រាកដចូរដាក់ព្រះបន្ទូលនេះនៅក្នុងចិត្តចុះដូចជា....អេសេគាល.... បានធ្វើតាមព្រះបន្ទូលរបស់ព្រះ “ចូរយកក្រាំងនោះ ហើយបរិភោគទៅ”។ហើយសេចក្តីសន្យារបស់ព្រះត្រូវបានសម្រេច ពីព្រោះគាត់ជាគ្រាប់ពូជសុទ្ឋរបស់ព្រះ។ សូមកុំឲ្យទ្រឹស្តីនៃការអប់រំវិទ្យាសាស្រ្តមានអំណាចលើអ្នកហើយកុំឲ្យអារក្សឈ្នះអ្នកនោះឡើយ។ អ្នករាល់គ្នាត្រូវមានជំនឿលើទ្រង់តែមួយ។
116
លោកអ័ប្រាហាំ គាត់មិនបានមិនបានទទួលយកនូវទ្រឹស្តីវិទ្យាសាស្រ្តនោះឡើយ។“ខ្ញុំចាស់ណាស់ហើយ ដូច្នេះខ្ញុំគ្នាកូនទេ”។ គាត់មិនបានបោះបង់ចោលសេចក្តីជំនឿនោះឡើយប៉ុន្តែគាត់មានភាពរឹងមាំក្នុងការដំកើងព្រះវិញ។គាត់ដឹងថាព្រះទ្រង់នឹងធ្វើនូវអ្វីដែលទ្រង់បានសន្យា។
117
ចូរចាប់ផ្តើមរៀនពីអ្វីដែលសមហេតុផល។ “ខ្ញុំទទូចអង្វរអ្នករាល់ដោយព្រះគុណនៃព្រះ ដែលអ្នកមានវត្តមាននៃព្រះដ៏មានព្រះជន្មគង់នៅ ជាព្រះដែលបរិសុទ្ឋ គឺជាការបំរើដ៏សមហេតុផល”។អ្នកគ្រាន់តែបំរើដោយស្មោះត្រង់ នោះព្រះទ្រង់នឹងការពារនិងថែរក្សា។ ចូរធ្វើអ្វីដែលមានហេតុផលនោះអ្នកជាមនុស្សមានហេតុផល...
118
តើសមហេតុផលឬទេ ដែលស្រ្តីដើរចេញទៅក្រៅ ហើយធ្វើអ្វីដែលព្រះបានហាមនោះ?
119
បបូរមាត់របស់ហោរាអេសាយ... គាត់ជាមនុស្សមានបបូរមាត់មិនស្អាត។គាត់បាននិយាយ “ឱ! ព្រះអង្គអើយ ទូលបង្គំនៅក្នុងហ្វូងមនុស្សដែលមិនស្អាត ហើយទូលបង្គំមានបបូរមាត់មិនស្អាតទូលបង្គំបានឃើញទ្រង់!” ហើយទេវតាបានចុះមក ជាមួយនឹងភ្លើង ជាភ្លើងដែលបរិសុទ្ឋនៃអសនារបស់ទ្រង់ ហើយបានប្តូរបបូរមាត់របស់ទូលបង្គំពីបបូរមាត់របស់មនុស្សគ្មានគោលដៅទៅជាបបូរមាត់របស់ហោរា។ នេះជាអំណាចនៃការផ្លាស់ប្រែរបស់ព្រះ។
មានអ្នកនេសាទចំនួន១២០នាក់ និងមនុស្សមួយចំនួនទៀត បានប្រមូលគ្នាឡើងទៅបន្ទប់ខាងលើហើយបិទទ្វារយ៉ាងជិត ពួកគេមួយចំនួនគ្មានការអប់រំគ្រប់គ្រាន់នោះទេ។ ព្រះទ្រង់បានផ្លាស់ប្រែពួកគេពីអ្នកនេសាទត្រីទៅជាអ្នកនេសាទមនុស្សវិញពីមនុស្សតាមចិញ្ចើមថ្នល់ទៅជាមនុស្សគំរូរបស់ព្រះវិញ ក្រោមអំណាចនៃការផ្លាស់ប្រែរបស់ទ្រង់។
120
ប៉ូលជាសមាជិកនៃក្រុមជំនុំមួយ (អាចជា Presbyterian មេតូឌីសបាទីស Pentecostal ឬក្រុមជំនុំណាមួយផ្សេងទៀត) នៅពេលដែលគាត់ធ្វើដំណើរតាមផ្លូវគាត់បានដឹងច្បាស់ជាងមនុស្សផ្សេងទៀត។តើមានអ្វីកើតឡើងចំពោះគាត់? តាមផ្លូវទៅទីក្រុងដាម៉ាស ដើម្បីបំផ្លាញអ្នកដែលជឿព្រះ នៅតាមផ្លូវនោះស្រាប់តែមានពន្លឺពីលើមេឃមកជុំវិញខ្លួនគាត់គាត់ក៏ដួលដល់ដី។ ពេលនោះមានសំលេងមកពីលើមេឃ ហើយក៏បានផ្លាស់ប្រែគាត់ពីសមាជិកក្រុមជំនុំទៅជាហោរារបស់ព្រះដែលបានសរសេរព្រះបន្ទូលទ្រង់នៅក្នុងសញ្ញាថ្មី។ គាត់បានផ្លាស់ប្រែពីសមាជិកក្រុមជំនុំទៅជាមនុស្សគំរូរបស់ព្រះវិញ។
ឱ! តារាដែលឥតទីដៅអើយ ចូរឈប់ឥឡូវ។ មនុស្សឥតទីដៅអើយ ចូរត្រលប់មក។សូមលឺពាក្យរបស់ខ្ញុំ ជាម្នាក់ដែលកំពុងតែឈរនៅចន្លោះជិវិតនិងសេចក្តីស្លាប់។ ត្រូវចាកចេញពីទីនោះជាកន្លែងដែលគ្មានគោលដៅហើយចូលមកឯព្រះវិញ។
121
នៅ Phoenix នេះ អូ! ឥឡូវនេះខ្វះ២០នាទីទៀតម៉ោង១២ហើយ។ ខ្ញុំដឹងថាយើងចំនាយពេលច្រើននៅព្រឹកនេះ។ខ្ញុំធ្វើឲ្យអ្នករាល់គ្នាឆ្ងាយពីការងារនៅព្រឹកនេះ។ ប៉ុន្តែ បងប្អូនទាំងអស់គ្នា អ្នកអាចនឹងត្រូវដាច់ចេញពីព្រះជារៀងរហូតបើគ្មានព្រឹកនេះ។ ចូរត្រលប់មកឥឡូវ គឺចូលក្នុងនគររបស់ព្រះវិញ។
ព្រះដែលគង់នៅអស់កល្ប,
ខ្ញុំស្គាល់ទ្រង់
បុត្រតូចបានយកកំនើតដើម្បីសង្រ្គោះ។
លោកយ៉ូហានឃើញទ្រង់នៅឯទន្លេ
កូនចៀមដ៏អស់កល្ប
ឱ! ព្រះគ្រីស្ទ ដែលបានឆ្កាងនៅត្រង់កាល់វ៉ារី
អូ! ខ្ញុំស្រឡាញ់បុរសម្នាក់មកពីកាលីឡេ
មកពីកាលីឡេ
ទ្រង់បានធ្វើការអស្ចារ្យជាច្រើនចំពោះខ្ញុំ
ទ្រង់បានអត់ទោសបាបរបស់ខ្ញុំទាំងអស់
ព្រះវិញ្ញាណទ្រង់គង់ក្នុងខ្ញុំ
អូ! ខ្ញុំស្រឡាញ់បុរសម្នាក់ដែលមកពីកាលីឡេ
មនុស្សគ្រប់គ្នាអាចអធិស្ឋាន
ក្នុងដំណាក់របស់ទ្រង់
គាត់និយាយ “ឱ! ព្រះអង្គអើយ! សូមប្រណីទូលបង្គំផង!”
ទ្រង់អត់ទោសរាល់អំពើបាបទាំងអស់
ទ្រង់ប្រទានសន្តិភាពក្នុងខ្ញុំ
គាត់និយាយ “ចូរមើលបុរសម្នាក់ដែលមកពីកាលីឡេ”
ត្រូវហើយ
ពិការអាចដើរបាន
គអាចនិយាយបាន
ដោយសារអំណាចព្រះចេស្តារបស់ទ្រង់
ពេញដោយសេចក្តីស្រឡាញ់
ខ្វាក់អាចមើលឃើញ
ខ្ញុំដឹងថាទ្រង់អាចធ្វើបានទាំងអស់
ដោយសារព្រះគុណរបស់បុរសម្នាក់មកពីកាលីឡេ
ទ្រង់នៅតែធ្វើការនោះរហូតដល់សព្វថ្ងៃនេះ
ស្រ្តីដែលនៅឯអណ្តូង
ទ្រង់បានប្រាប់នាងពីបាបរបស់នាង
នាងមានប្តីចំនួនប្រាំនាក់
នាងត្រូវបានអត់ទោសពីបាបនោះ
នាងមានពេញដោយសន្តិភាព
នាងនិយាយថា “ចូរមកមើលបុរសម្នាក់មកពីកាលីឡេ”
122
ស្រ្តីគ្រប់គ្នា ទ្រង់ស្គាល់ចិត្តអ្នក។ បុរសគ្រប់គ្នាទ្រង់ស្គាល់ចិត្តអ្នកនៅព្រឹកនេះ។ សូមអ្នករាល់គ្នាអធិស្ឋាន...
អូ! ខ្ញុំស្រឡាញ់បុរសម្នាក់ដែលមកពីកាលីឡេគឺមកពីកាលីឡេ
ទ្រង់បានធ្វើការជាច្រើនក្នុងខ្ញុំ
ទ្រង់អត់ទោសបាបរបស់ខ្ញុំ
ព្រះវិញ្ញាណទ្រង់គង់ក្នុងខ្ញុំ
អូ! ខ្ញុំស្រឡាញ់បុរសម្នាក់នោះ ដែលមកពីកាលីឡេ
តើអ្នករាល់គ្នាស្រឡាញ់ទ្រង់ជាមួយខ្ញុំក្នុងព្រឹកនេះទេ? ឱ!មនុស្សវង្វេង មនុស្សមានបាបអើយ ចូរបែរចេញពីផ្លូវរបស់អ្នក។ តើអ្នកមានចិត្តនឹងទទួលយកទ្រង់ក្នុងព្រឹកនេះទេ?ទ្រង់ជាព្រះបន្ទូល ហើយព្រះបន្ទូលបានប្រទានមកអ្នក។ តើអ្នកមានចិត្តទទួលទ្រង់ទេ? បើអ្នកមានចិត្តសូមលើកដៃឡើងហើយក្រោកឈរ យើងនឹងនាំគ្នាអធិស្ឋាន។ សូមនិយាយថា “ឥឡូវនេះទូលបង្គំសូមទទួលទ្រង់ ទូលបង្គំមានចិត្តចង់ទទួលទ្រង់ក្នុងពេលនេះ”។សូមក្រោកឈរហើយនិយាយពាក្យទាំងនេះ “ទូលបង្គំ... ទូលបង្គំជាមនុស្សមានបាប។ ទូលបង្គំត្រូវការ...”។សូមព្រះប្រទានពរដល់អ្នករាល់គ្នា។ សូមរងចាំមួយនាទីសំរាប់អ្នកដែលកំពុងតែអធិស្ឋាន។
ទ្រង់គង់នៅតាំងពីអស់កល្ប
(ពេលដែលផែនដីមានភាពវឹកវរ អ្នករាល់គ្នាដឹងទេ)
ហើយខ្ញុំស្គាល់ទ្រង់
បុត្រាតូចបានចាប់កំនើត
ដើម្បីនឹងសង្គ្រោះបាបមនុស្ស
ពេលនោះលោកយ៉ូហានបានឃើញទ្រង់នៅឯទន្លេ
ទ្រង់ជាចៀមដែលគង់នៅអស់កល្បជានិច្ច
អូ! ទ្រង់ជាព្រះគ្រីស្ទ ដែលត្រូវឆ្កាងនៅត្រង់កាល់វ៉ារី
123
តើអ្នកស្រឡាញ់ទ្រង់អស់ពីចិត្តឬទេ? ដូច្នេះចូរបែរចេញពីផ្លូវរបស់អ្នកហើយមកឯទ្រង់វិញ។ ឱ! អ្នករាល់គ្នាអើយតើអ្នកអង្គុយនៅទីនេះអស់រយៈយ៉ាងយូរធ្វើអី? ការនេះនឹងជំរុញអ្នក។ឱ! អ្នកស្រេកឃ្លានអើយ ចូរមកឯទ្រង់។ យើងជាមនុស្សស្រេកឃ្លាន បើមិនដូច្នេះទេ នោះអ្នករាល់គ្នានឹងមិនចំនាយពេលអង្គុយនៅទីនេះអស់រយៈពេលយ៉ាងយូរដូច្នេះទេ។សូមទុកឲ្យភាពពេញនិយម វិទ្យាសាស្រ្ត និងវត្ថុទាំងអស់របស់លោកីយកន្លងផុតក្នុងអ្នករាល់គ្នាក្នុងពេលឥទ្បូវនេះទៅ។
ក្រុមជំនុំត្រូវរួបរួមគ្នា
ជាតិសាសន៍ទាំងអស់ត្រូវបានបាក់បែក
អ៊ីស្រាអែលកំពុងតែក្រោកឡើង
ពីទីសំគាល់ដែលហោរាបានប្រាប់ពីមុន
ពេលវេលាត្រូវបានកំនត់
ដោយការសរសើរ
ចូរត្រលប់មកទ្រង់
ថ្ងៃនៃការសង្គ្រោះជិតមកដល់
ចិត្តមនុស្សពេញបាត់ភាពភ័យខ្លាយ
ព្រោះមានព្រះវិញ្ញាណបរិសុទ្ឋ
សូមឲ្យចង្កៀងរបស់អ្នកមានការតុបតែងលំអ និងមានពន្លឺច្បាស់
ចូរក្រលេកមើល ការសង្រ្គោះជិតមកដល់ហើយ
ហោរាក្លែងក្លាយកំពុងតែបោកប្រាស់
សេចក្តីពិតរបស់ព្រះត្រូវបានពួកគេបដិសេធន៍
ដែលព្រះយេស៊ូវគ្រីស្ទគឺជាព្រះ
124
ឥឡូវនេះ នោះជាសេចក្តីពិត។ អ្នកដឹងទេ ថ្ងៃដែលយើងកំពុងតែរស់នៅ។តែទ្រង់មានបន្ទូលថាៈ
វាមានពន្លឺនៅពេលល្ងាច
ផ្លូវដែលត្រូវសរសើរដំកើងបានរកឃើញ
នោះគឺជាថ្ងៃដែលយើងកំពុងតែរស់នៅនេះហើយ។ ពន្លឺត្រូវបានចាំងចែងនៅវេលាល្ងាចពេលដែលភាពងងឹតកំពុងត្រូវខិតមកដល់ពេលព្រះអាទិត្យជិតអស្តង្គត តារាពេលរាត្រី។
ពេលព្រះអាទិត្យជិតអស្តង្គត និងតារាពេលរាត្រី
បន្តាប់ពីពេលនោះគឺភាពងងឹតនឹងមកដល់
នោះនឹងគ្មានភាពសោកសៅនៅពេលបែកគ្នានោះទេ
ពេលខ្ញុំសិ្ថតនៅទីចុងក្រោយ
គ្មានពេលវេលាកើតឡើងទៀតឡើយ
ទឹកជំនន់នឹងនាំខ្ញុំទៅឯទីឆ្ងាយ
ប៉ុន្តែខ្ញុំចង់ឃើញមុខអ្នកដែលនាំខ្ញុំទៅនោះ
នៅពេលដែលខ្ញុំត្រូវឆ្លងទៅ
ចូរកុំប្រាប់ខ្ញុំ ពីការកាន់ទុកនោះឡើយ
ជីវិតនោះគ្រាន់តែជាក្តីស្រមៃដែលឥតប្រយោជន៍តែប៉ុណ្ណោះ
ព្រលឹងត្រូវស្លាប់
ហើយរបស់ទាំងអស់មិនដូចភាពដើមឡើយ
បាទ! ជីវិតគឺជាការពិត! ហើយជីវិតគឺជាការសន្សំ!
ផ្នូរមិនមែនជាគោលដៅរបស់យើងនោះឡើយ
យើងនឹងក្លាយទៅជាធូលីដី ពីព្រោះយើងកើតមកពីធូលីដី
តែមិនមែនព្រលឹងរបស់យើងនោះទេ
ការរស់នៅរបស់មនុស្សដែលល្អៗតែងតែរំលឹកយើង
ហើយយើងនឹងធ្វើឲ្យជីវិតរបស់យើងប្រសើរជាងពួកគេ
ហើយអ្វីទាំងអស់ត្រូវនៅក្រោយយើង
ស្នាមជើងនៅលើដីខ្សាច់
ស្នាមជើងលើដីខ្សាច់
នៅពេលឆ្លងកាត់ជីវិតដែលប្រសើរ
បងប្អូនដ៏កំសត់អើយ
ចូរមើល ចិត្តរបស់យើងម្តងទៀត
សូមយើងធ្វើការនោះ
ក្នុងចិត្តមានការតស៊ូ
មិនមែនជាភាពល្ងីល្ងើ ឥតទិសដៅនោះទេ
តែត្រូវជាវីរបុរសនៃការតស៊ូ
125
ព្រះអង្គអើយ ទូលបង្គំគ្រប់គ្នាជារបស់ទ្រង់។ ទូលបង្គំបានឃើញបុរសពីរនាក់កំពុងឈរដើម្បីទទួលទ្រង់។ ទូលបង្គំសូមអធិស្ឋាន សូមព្រះអង្គទទួលពួកគេឥឡូវ។ ពួកគេចង់ក្លាយជាបុត្ររបស់ទ្រង់។ពួកគេបានងាកចេញពីភាពព្រងើយកន្តើយនៃជីវិតដែលគេរស់នៅ ហើយពេលនេះពួកគេចង់បានស្អាតនិងថ្មីនៅក្នុងទ្រង់ក្នុងការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋក្នុងចិត្តរបស់គេក្នុងថ្ងៃនេះ។ ព្រះដ៏អស់កល្បទ្រង់ជាអ្នកបង្កើតរបស់ទាំងអស់ ទ្រង់បានប្រទានព្រះបន្ទូលរបស់ទ្រង់ ហើយទូលបង្គំដឹងថាទ្រង់នឹងស្គាល់បុរសទាំងពីរនាក់នេះនៅក្នុងព្រឹកនេះ។ទូលបង្គំអធិស្ឋានសូមព្រះអង្គលាងសំអាតពួកគេ ហើយកុំឲ្យសាតាំងដណ្តើមពួកគេចេញព្រះហស្ថទ្រង់បាននោះឡើយ។គាត់នឹងជួបទ្រង់នៅនគររបស់ទ្រង់ ពីព្រោះព្រះបន្ទូលរបស់ទ្រង់មិនដែលកុហកឡើយ។
126
ហើយនៅទីនោះពុំមានអរិយធម៌របស់លោកីយនេះទេ គឺនឹងគ្មានម៉ូតូឬអ្វីផ្សេងទៀតដែលវិទ្យាសាស្រ្តបានបង្កើតនោះឡើយ។ គឺគ្មានរបស់ទាំងនោះឡើយ។ តែនៅទីនោះមានពេញដោយអរិយធម៌របស់ព្រះវិញដែលទ្រង់បានបង្កើតនៅក្នុងសិរីល្អនៃរាជរបស់ទ្រង់។ សំរាប់អរិយធម៌របស់លោកីយនេះមានពេញទៅដោយការឈឺចាប់ សេចក្តីស្លាប់ ចំណង់ និងសេចក្តីអាក្រក់គ្រប់យ៉ាង។ តែក្នុងអាណាចក្ររបស់ទ្រង់គ្មានសេចក្តីស្លាប់ការឈឺចាប់ និងជំងឺឡើយ។ ឱ! ព្រះអង្គអើយ របស់ទាំងអស់នៅទីនោះសុទ្ឋតែថ្មី ទ្រង់បានផ្លាស់ប្រែយើងនៅថ្ងៃនេះដោយអំណាចព្រះចេស្តារបស់ទ្រង់ទ្រង់បានសំអាតចិត្តប្តូរយើងពីរបស់លោកីយ ទៅជារបស់ទ្រង់។ ហើយទូលបង្គំរាល់គ្នា នឹងត្រូវបានផ្លាស់ប្រែដោយសារព្រះចេស្តារបស់ទ្រង់ដែលធ្វើការក្នុងចិត្តទូលបង្គំដោយសេចក្តីជំនឿ ហើយទ្រង់ហៅទូលបង្គំថាជាកូនប្រុសកូនស្រីរបស់ទ្រង់។ ទូលបង្គំសូមអធិស្ឋានសំរាប់មនុស្សគ្រប់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។អាម៉ែន!
127
ឥឡូវនេះអ្នករាល់ដែលបានលឺសេចក្តីទាំងនេះតាមរយៈប្រព័ន្ឋផ្សព្វផ្សាយក្តីមិនថាជាអ្នកនៅទីណានោះទេ ខ្ញុំចង់ឲ្យអ្នកទទួលព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នកហើយព្រះវិញ្ញាណទ្រង់នឹងបំពេញអ្នក។ ព្រះបន្ទូលដែលអ្នករាល់បានលឺក្នុងវេលាព្រឹកនេះនឹងត្រូវបានដក់ជាប់ក្នុងចិត្តអ្នករាល់គ្នាជាមិនខាន។ហើយអ្នករាល់គ្នានឹងទទួលព្រះគ្រីស្ទដែរ។
ហើយសូមមើលពីជីវិតរបស់អ្នក ចូរមើលពីការរស់នៅរបស់អ្នកក្នុងពេលបន្តទៀត។នៅពេលដែលអ្នកឃើញថា អ្នកបានប្រព្រឹតខុសពីព្រះបន្ទូល សូមងាកចេញឲ្យឆាប់ ពីព្រោះនោះជាទីចំរោះដែលរក្សាអ្នកពីសេចក្តីស្លាប់។ព្រះបន្ទូលទ្រង់ជាជីវិត ហើយនឹងការពារអ្នករាល់គ្នាពីសេចក្តីស្លាប់។
128
ខ្ញុំសូមអរគុណចំពោះអ្នករាល់គ្នា ដែលមានវត្តមាននៅទី។ ខ្ញុំពិតជាធ្វើឲ្យអ្នកចំនាយពេលច្រើនណាស់។ហើយខ្ញុំសូមប្រាប់ថា ព្រះទ្រង់មិនដែលទុកឲ្យគ្រាប់ពូជរបស់ទ្រង់ត្រូវងាប់នោះទេ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមិនគិតថាខ្ញុំឈរនៅទីនេះហើយនិយាយរឿងទាំងនេះដើម្បីធ្វើឲ្យមានភាពខុសពីមុននោះទេ។ខ្ញុំនិយាយសេចក្តីទាំងនេះ ពីព្រោះតែសេចក្តីស្រឡាញ់ហើយខ្ញុំដឹងថានៅពេលដែលខ្ញុំស្លាប់ទៅនោះខ្ញុំនឹងមិនមានពេលឈរនៅទីនេះបង្រៀនអ្នករាល់គ្នានោះទេ។ហើយខ្ញុំស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ។ ទ្រង់ជាអង្គសង្រ្គោះរបស់ខ្ញុំ។
ខ្ញុំដឹងថាបើសិនជាគ្មានវត្តមានរបស់ទ្រង់ នោះខ្ញុំនឹងមិនមែនឱកាសឈរនៅទីនេះបានទេ។ខ្ញុំប្រាកដជានៅខាងក្រៅ ជាមួយនឹងមនុស្សមានបាបផ្សេងទៀត។ ប៉ុន្តែព្រះ ក្រោមអំណាចនៃការផ្លាស់ប្រែរបស់ទ្រង់បានធ្វើឲ្យខ្ញុំមានការផ្លាស់ប្រែ។ ខ្ញុំសូមផ្តល់យោបល់ដល់អ្នករាល់ សូមរក្សាសេចក្តីជំនឿរហូតដល់ពេលចុងក្រោយមកដល់។ ចូរចាំថា ទោះបីជាយើងនៅឯមាត់ទ្វារនៃសេចក្តីស្លាប់ ក៏យើងគ្មានការភ័យខ្លាចដែរ។គ្មានអ្វីមួយដែលអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះបានឡើយ។ សូមព្រះប្រទានពរដល់អ្នករាល់គ្នាហើយប្រទានឲ្យអ្នកមានជីវិតអស់កល្បជានិច្ចផងដែរ។
129
តើមានបងប្អូនប៉ុន្មានអ្នកនៅទីនេះពុំមានគ្រាប់ពូជរបស់ព្រះគឺការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋ? សូមលើកដៃឡើង។ “សូមនឹកចាំពីខ្ញុំ លោកBranham ថាខ្ញុំនឹងទទួលព្រះវិញ្ញាណបរិសុទ្ឋ”។ពេលនេះអ្នកទទួលព្រះបន្ទូលនៅក្នុងអ្នក ក្នុងចិត្តរបស់អ្នក ហើយមានជំនឿលើព្រះបន្ទូល។ ឥឡូវនេះអ្នកអាចឈរនៅមុខកញ្ចក់ នោះអ្នកនឹងឃើញថាអ្នកនៅកន្លែងណា។ អ្នកអាចដឹងបាន។ អ្នកនិយាយថា “ទេ! ខ្ញុំមិនលើកដៃទេពីព្រោះខ្ញុំជឿថាខ្ញុំមាន...”។ ចូរឆ្លុះខ្លួនអ្នកនៅមុខកញ្ចក់។ នោះអ្នកនឹងឃើញថា តើវិញ្ញាណណាកំពុងតែបំភាន់អ្នក។
បំភាន់!! សូមគិត... “មានផ្លូវមួយហាក់ដូចជាពិត តែចុងបញ្ចប់នៃផ្លូវនោះគឺជាសេចក្តីស្លាប់”។ ត្រូវទេ?
ចូរមើលទៅឈើឆ្កាងដែលព្រះអង្គសង្រ្គោះបានសុគត
ចូរមើលទៅទីនោះដើម្បីនឹងសំអាតបាបចេញ
អូ! ក្នុងចិត្តខ្ញុំមានលោហិតរបស់ទ្រង់
ថ្វាយសិរីល្អ...
130
សូមបិទភ្លែករយៈមួយនាទី ហើយច្រៀងចំរៀងសរសើរដំកើងទ្រង់។សូមលើកដៃអ្នកឡើង។
ថ្វាយសិរីល្អដល់នាមទ្រង់ នាមវិសេសរបស់ទ្រង់
ថ្វាយសិរីល្អដល់នាមទ្រង់
ក្នុងចិត្តខ្ញុំមានលោហិតរបស់ទ្រង់
ថ្វាយសិរីល្អដល់នាមទ្រង់
ខ្ញុំចង់ឲ្យគ្រីស្ទានចាប់ដៃគ្នាទៅវិញទៅមក ពីព្រោះអ្នករាល់គ្នាបានសេចក្តីសង្រ្គោះហើយ
ខ្ញុំមានអំណរដោយបានរួចពីបាប
ព្រះគ្រីស្ទជាទីពឹងជ្រកដ៏ត្រជាក់របស់ខ្ញុំ
នៅលើឈើឆ្កាងទ្រង់បានទទួលខ្ញុំ
ថ្វាយសិរីល្អដល់ព្រះនាមទ្រង់
ថ្វាយសិរីល្អដល់នាមទ្រង់ នាមវិសេសរបស់ទ្រង់
ថ្វាយសិរីល្អដល់នាមទ្រង់
ក្នុងចិត្តខ្ញុំមានលោហិតរបស់ទ្រង់
ថ្វាយសិរីល្អដល់នាមទ្រង់
131
លោហិតរបស់ទ្រង់ជាជីវិត។ ចំរៀងខាងក្រោមនេះគឺសំរាប់អ្នកដែលមិនបានស្គាល់ទ្រង់។
ចូលក្នុងវត្តមានទ្រង់ខ្ញុំមានទីពឹង
ព្រលឹងខ្ញុំបានសង្រ្គោះនៅក្នុងទ្រង់
អូ! សូមជ្រមុជខ្ញុំនៅថ្ងៃនេះ
អូ!! ថ្វាយសិរិល្អ....
សូមឱនក្បាលអ្នកចុះហើយច្រៀង
សូមថ្វាយសិរីល្អដល់នាមទ្រង់
ក្នុងចិត្តខ្ញុំមានលោហិតរបស់ទ្រង់
ថ្វាយសិរីល្អដល់នាមទ្រង់
132
អ្នករាល់គ្នាស្រឡាញ់ទ្រង់ទេ? សាវកប៉ូលបាននិយាយថា “ខ្ញុំនឹងច្រៀងដោយវិញ្ញាណខ្ញុំនឹងថ្វាយបង្គំទ្រង់ដោយវិញ្ញាណ”។ សូមយើងច្រៀងចំរៀងនេះម្តងទៀត សូមលើកដៃអ្នកឡើង។អ្នករាល់គ្នាដឹងទេ បើយើងជាក្រុមPentecostal យើងនឹងបាត់នូវអំណរ។ យើងនឹងបាត់អំណរជាមិនខាន។ដូចដែលលោកBilly Graham បាននិយាយនៅយប់មួយវាពិតជាពិបាកដែលមានខ្សែពាក់នៅនឹងក ងាកទៅជើងទះដៃ គោះភ្លៅ។ ពួកគេមានអ្វីម្យ៉ាងដែលនាំឲ្យសប្បាយ។ បាទ! ខ្ញុំក៏មានអ្វីម្យ៉ាងដែលធ្វើឲ្យមានអំណរដែរ។ចូរលើកដៃអ្នកឡើង។ កុំព្រួយពីរឿងអ្វីទាំងអស់ ព្រោះគ្មានអ្វីមួយដែលនាំឲ្យអ្នកឈឺចាប់នោះទេ។
ថ្វាយសិរីល្អដល់នាមទ្រង់ នាមវិសេសរបស់ទ្រង់
ថ្វាយសិរីល្អដល់នាមទ្រង់
ក្នុងចិត្តខ្ញុំមានលោហិតរបស់ទ្រង់
ថ្វាយសិរីល្អដល់នាមទ្រង់
ថ្វាយសិរីល្អ... (អូ! ដំកើងនាមទ្រង់)
ថ្វាយសិរីល្អដល់នាមទ្រង់
សូមដាក់គ្រាប់ពូជរបស់ទ្រង់ក្នុងចិត្តខ្ញុំ
ចិត្តខ្ញុំមានលោហិតរបស់ទ្រង់
ថ្វាយសិរីល្អដល់នាមទ្រង់!!!