អេដែនរបស់សាតាំង

Jeffersonville, Indiana USA

65-0829

1
1​ សូម​យើង​ឱ​នក្បាល​ចុះ​ទាំង​អស់​គ្នា...ព្រះ​អង្គ​អើយ​ ទូល​បង្គំ​ពិត​ជា​ដឹង​គុណ​ចំពោះ​ទ្រង់​ក្នុង​រាត្រី​នេះ សំរាប់ឱកាស​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល​បង្គំ​សារ​ជា​ថ្មី​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​នឹង​ជួប​សត្រូវ​របស់​ទូល​បង្គំ និង​សត្រូវ​របស់​ទ្រង់ ដែល​កំពុង​តែ​នៅ​ក្នុង​សមរភូមិនេះ ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់សូម​បណ្តេញ​វា​ចេញ​ពី​រាស្រ្ត​របស់​ទ្រង់ផង​ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ឃើញ​ទ្រង់​កាន់​តែ​ច្បាស់​ក្នុង​រាត្រី​នេះ​ផង​ដែរ។ ទូល​បង្គំ​អធិស្ឋាន​សូ​មទ្រង់​បើក​ភ្នែក​​ទូល​បង្គំ​ឲ្យ​បាន​ឃើញ​ពី​សេចក្តី​ពិត​ ហើយ​ពេល​ដែល​ទូល​បង្គំ​ចាក​ចេញ​ពី​ទី​នេះ​​ឲ្យ​ចិត្ត​របស់​ទូល​បង្គំ​ចង​ចាំ​ជា​និច្ច “ទ្រង់​មាន​បន្ទូល​មក​យើង​ ហើយ​ចិត្ត​របស់​យើង​ឆេះ​ឆួល​ជា​និច្ច។”សូម​ទ្រង់​ព្យាបាល​អស់​ទាំង​ជំងឺ​និង​ភាព​ក្រៅ​ក្រហាយ​នៅ​ក្នុង​ចិត្ត​ទាំង​អស់​ពី​ទូល​បង្គំ​គ្រប់​គ្នា។ សូ​ម​ទ្រង់​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ដែល​បាក់​ទឹកចិត្ត ហើយ​លើក​អ្នក​ដែល​ខ្សោយ​ផង​ដែរ។ ទូល​បង្គំ​រង​ចាំ​ការ​ត្រលប់​មក​វិញ​របស់​ទ្រង់ ដែល​ទូល​បង្គំ​មាន​ជំនឿ​ចំពោះ​សេចក្តី​នេះ។ ទូល​បង្គំ​ទូល​សូម​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន។ សូម​បងប្អូន​ទាំង​អស់​គ្នា​អង្គុយ​ចុះ។
2
រាត្រី​នេះ​ខ្ញុំ​នឹង​មិន​និយាយ​វែង​ទេ ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​បងប្អូន​ភាគ​ច្រើន​មក​ពី​កន្លែង​ផ្សេងៗ ដើម្បី​ចូល​រួមក្នុង​​ទី​នេះ ហើយ​ក៏​មាន​បង​ប្អូន​មួយ​ចំនួន​ត្រូវ​ត្រលប់​នៅ​វិញ​ដែរ។ព្រឹក​មិញ​នេះ​ខ្ញុំ​បាន​លឺ​លោក​Neville និយាយ​និង​ចែក​ចាយ​ការ​ងារ​របស់​គាត់​ ខ្ញុំ​ពិត​ជា​កោត​សរសើរ​ចំពោះ​គាត់។ ពិត​ជា​ល្អ​មែន។ ហើយ​ខ្ញុំ​អាច​ដឹង​បាន​ថា​ ហេតុ​អ្វី​បាន​មនុស្ស​ភាព​ច្រើន​ចូល​ចិត្ត​មក​ទី​នេះ​​ដើម្បី​នឹង​ស្តាប់​គាត់។ ខ្ញុំ​ដឹង​ថា​គាត់​តែ​ង​តែ​ប្រាប់​ពី​ការ​ល្អ​ជា​និច្ច។
3
ខ្ញុំ​ខំ​ប្រឹង​ដើម្បី​នឹង​ចាប់​ឲ្យ​បាន​នូវ​ការ​សំភាស​ក្នុង​ថ្ងៃ​នេះ។ ហើយ​​ខ្ញុំ​ទទួល​បាន​ច្រើន​មែន​ទែន។
ខ្ញុំ​ជឿ​ថា​Jethro បាន​ប្រាប់​Mosesកាល​ពី​ពេល​មួយថា “ខ្ញុំ​សុចរិត​ណាស់​សំរាប់​អ្នក”។ ដូច្នេះ​យើង​មាន​បង​ប្អូន​ជា​ច្រើន​​ដែល​បាន​ជួប​​ប្រទះ​នូវ​បញ្ហា ហើយ​ម្នាក់​សុទ្ឋ​តែ​បាន​ឆ្លង​កាត់​វា​យ៉ាង​ល្អ។ ហើយ​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​លោក​គ្រូ​គង្វាល​របស់​យើង​ ឬ​លោក​Mann ហើយ​នឹង​អ្នក​បំរើ​ព្រះ​ដោយ​ក្តី​ជំនឿ​ផ្សេង​ទៀតនៅ​ទី​នេះ អ្នក​រាល់​គ្នា​អាច​ស្គាល់​ពួក​គេ​បាន។ ពួក​គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​ពិត​ដែល​ត្រូវ​ធ្វើ។ មាន​មនុស្ស​​មួយ​ចំនួន​កូនៗ​របស់​គេ​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ជឿ​ព្រះ រឿង​នោះ​មិន​ត្រឹម​ត្រូវ​ទេ។ ប៉ុន្តែ​បុរស​ទាំង​នេះ​​គេ​ជួយ​អ្នក​ពី​ព្រោះ​គេ​ជា​អ្នក​បំរើ​​របស់​ព្រះ​គ្រី​ស្ទ។ ចូរ​ទៅ​ឯ​ពួក​គេ ហើយ​ខ្ញុំ​ប្រាកដ​ថា​ពួក​គេ​នឹង​ផ្តល់​ឲ្យ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ អ្នក​រាល់​គ្នា​ឃើញ​ទេ ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​នឹង​ជួយ​អ្នក​រាល់​គ្នា ដូច្នេះ​អ្នក​រាល់​គ្នា​អាច​ចូល​ទៅ​កាន់​ពួក​គេ​រាល់​គ្នា​បាន​គ្រប់​ពេល។ ហើយ​ខ្ញុំ​អធិស្ឋាន​សូម​ព្រះ​ធ្វើ​ការ​ក្នុង​ជីវិត​អ្នក​រាល់​គ្នា។
4
ក្នុង​រាត្រី​នេះ យើង​ចង់​មើល​ទៅ​កាន់​ព្រះ​គម្ពីរ​ហើយ​យើង​នឹង​អាន​ទាំង​អស់​គ្នា​នៅ​ក្នុង​ព្រះ​គម្ពីរ​លោកុប្បត្តិ ជំពូក​៣ ហើយ​ខ្ញុំ​សូម​រំលឹង​បន្តិច​ទាក់​ទង​នឹង​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​កាល​ពី​មុន ហើយ​​មើល​​ព្រះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​បន្ថែម​នូវ​អ្វី​ដែល​យើង​ត្រូវ​ដឹង​នៅ​ពេល​ដែល​យើង​ចេញ​ពី​ទី​នេះ​ទៅ។ ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​ធ្វើ។
ឯពស់​ជា​សត្វ​ចេះឩបាយ​កល​លើស​ជាង​អស់​ទាំង​សត្វ​​ព្រៃ​ ដែល​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត​ វា​និយាយ​ទៅ​កាន់​ស្រ្តី​ថា តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ
ស្ត្រី​ឆ្លើយតប​ថា យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន​ច្បារ​នោះ​បាន
តែ​ត្រង់​ដើម​ឈើ​មួយ​ដែល​នៅ​កណ្តាល​សួន​ច្បារ​នោះ​ ព្រះ​ទ្រង់​មាន​បន្ទូ​លថា កុំ​ឲ្យ​បរិភោគ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ប៉ះ​ផង ក្រែង​លោ​ស្លាប់
រួច​ពស់​ក៏​និយាយ​ទៅ​កាន់​ស្រ្តី​នោះ​ថា អ្នក​មិន​ស្លាប់​ជា​ពិត​មែន
ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ​ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រះ​ទាំង​ដឹង​ខុស​ត្រូវ​ផង
កាល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើ​យជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​បាន​ប្រាជ្ងា នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្តី​ដែរ គាត់​ក៏​បរិភោគ​តាម
នោះ​ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​២ បាន​ភ្លឺ​ឡើង​ ហើយ​គេ​ដឹង​ថា​ខ្លួន​នៅ​ជា​អាក្រាត ក៏​យក​ស្លឹក​ល្វា​មក​ក្លាស់​ធ្វើ​ជា​ប្រដាប់​ប៉ឹង។
5
ឥឡូវ​នេះ ខ្ញុំ​សូម​យក​អត្ថបទ​សំរាប់​រាត្រី​នេះចេញ​ ហើយ​ឲ្យ​ចំនង​ជើង​ថា អេដែន​របស់​សាតាំង បើ​និយាយ​ជា​ពាក្យ​អាក្រក់​ថា សួន​ច្បារ​អេ​ដែន​របស់​អារក្ស​សាតាំង។ វា​ជា​ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​ដែរ ហើយ​ខ្ញុំ​ជឿថា ខ្ញុំ​បាន​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​អំពីThinking Man's Filter ហើយ​និង​ Holy Man's Taste។ ហើយ​ពេល​ខ្លះ​រាល់​ទាំង​ពាក្យ​អា​ក្រក់​ទាំង​នេះនាំ​យើង​ទៅ​កាន់​អ្វី​មួយ​ផ្សេង​ទៀត វា​អាច​ធ្វើ​ឲ្យ​មាន​ចិត្ត​ដើម្បី​រៀន​ ហើយ​អាន​ព្រះ​បន្ទូល​ព្រះ។ នេះ​ជាអ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​ជឿ​ព្រះ​ធ្វើ។ “មនុស្ស​មិន​មែន​រស់​ដោយសារ​តែ​នំបុ័ង​ទេ ប៉ុន្តែ​រស់​ដោយ​សារព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះឱស​ព្រះ​វិញ”។ ដូច្នេះ​យើង​ត្រូវ​អាន​ព្រះ​គម្ពីរ ហើយ​រៀន​វា​ជា​និច្ច។ ហើយ​ការ​សិក្សា​ព្រះ​គម្ពីរ អ្នក​ត្រូវ​មាន​ភ្នែក​ដែល​មក​ពី​ព្រះ​ដើម្បី​ឲ្យ​អ្នក​អាច​យល់​បាន​ពី​អ្វី​​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​រស់​ក្នុង​ពេល​បច្ចុប្ប​នេះ។
6
ឥឡូវ​នេះ​មាន​អ្នក​ដែល​មក​និយាយ​ជា​មួយ​នឹង​អ្នក “​បាទ!! ខ្ញុំ​អាច​ធ្វើ​ការ​នេះ និង​ការ​នោះ​បាន”។ ខ្ញុំ​ចង់​និយាយ​​ទៅ​កាន់​មនុស្ស​ជា​ច្រើន ហើយ​ខ្ញុំ​ចង់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ជាមួយ​អ្នក​រាល់​គា្ន​។ ព្រះ​ទ្រង់​ជ្រាប​ពី​សេចក្តី​ពិត។ ខ្ញុំ​ចង់​ធ្វើ​ដំណើរ​ទៅ​វិញ​ជា​មួយ​អ្នក​រាល់​គ្នា ញុំា​អាហារ​ពេល​ព្រឹក​ជា​មួយ​គ្នា ហើយ​ចេញ​ទៅ​បាញ់​សត្វ​ជា​មួយ​អ្នក​រាល់​នៅ​ថ្ងៃ​ស្អែក​ពេល​ល្ងាច។ អ្នក​រាល់​គ្នា​ឃើញ​ទេ ខ្ញុំ​ចង់​ធ្វើ​ដូច្នេះ តែ​ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ឡើយ។ ហើយ​ខ្ញុំ​ចង់​ទៅ​ធ្វើ​ផ្ទះ ហើយ​អង្គុយ​ជា​មួយ​អ្នក​រាល់​គ្នា អង្គុយ​នៅ​ឯ​វាល​បន្ទាប់​ពី​កម្មវិធី​នេះ​ចប់ និយាយ​ជា​មួយ​អ្នក​រាល់​អំពី​ព្រះ។ ខ្ញុំ​ចង់​ធ្វើ​ការ​នេះ​ណាស់។ បុរ​ស​ស្រ្តី ដែល​នៅ​ទី​នេះ ខ្ញុំ​សូម​ប្រាប់​ថា ព្រះ​ទ្រង់​ជ្រាប​ថា​ខ្ញុំ​ចង់​ធ្វើ​ការ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ឡើយ។
7
បច្ចប្បន្ន​នេះ​​ខ្ញុំ​មាន​គំនិត​មួយ។ ខ្ញុំ​ចង់​ធ្វើ​វា​ ហើយ​ពេល​ខ្លះ​ខ្ញុំ​បាន​ធ្វើ​តែ​នៅ​ថ្ងៃ​ស្អែក​វា​នៅ​រាប់​លាន​milesពី​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​​ពេល​ក្នុង​ការ​រក្សា​​គោល​ដៅ​ណា​មួយ​នៅ​ក្នុង​ជីវិត​អ្នក​។ តែ​សំរាប់​ខ្ញុំ​គោល​ដៅ​ចំបង​នោះ​គឺ​ អធិប្បាយ​ព្រះ​បន្ទូល​ទៅ​កាន់​ក្រុម​ជំនុំ និង​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ទៀត​សំរាប់​ដំកើង​ព្រះ​យេស៊ូវ​គ្រីស្ទ​ នៅ​ខណៈ​ពេល​ដែល​ខ្ញុំ​នៅ​ផែន​ដី​នេះ​។
8
ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​មួយ​​ដែល​អាច​នឹង​ជួយ​អ្នក​រាល់​គ្នាបាន វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​រៀន​​បន្ទាប់​ពី​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​កាល​ពី​ព្រឹក​ម៉ិញ​នេះ។ ព្រះ​អើយ​អ្វី​ដែល​ទូល​បង្គំ​ត្រូវ​និយាយ​សូម​ឲ្យ​បាន​ជា​ជំនួយ​សំរាប់​មនុស្ស​ទាំង​អស់​នេះ​ផង។ សូម​អ្នក​រាល់​គ្នា​ស្តាប់​​ព្រះ​បន្ទូល​ដ៏​មាន​ព្រះ​ចេស្តា​របស់​ទ្រង់​ក្នុង​វេលា​ព្រឹក​នេះ ដែល​លោក​Nevilleបាន​បង្រៀន​យើង... ខ្ញុំ​ដឹងថា​​នោះ​ពិត​ជា​មាន​អស្ចារ្យ​ណាស់ ពី​អ្វី​ដែល​គាត់​បាន​និយាយ​“វេជ្ជបណ្ឌិត​នឹង​ធ្វើ​រោគ​វិភាគ បន្តែ​អ្នក​ដែល​មាន​កាន់​ម្ជុល​នោះ​នឹង​ចាក់​ថ្នាំ​ដល់​អ្នក”។ ដូច្នេះ​ខ្ញុំ​គិត​ថា​នោះ​ពិត​ជា​មេរៀន​ដែល​ល្អ​មែន។ ខ្ញុំ​បាន​គិត​ថា នឹង​មាន​ការ​ដាក់​ស៊ឺរ៉ូម​បន្ទាប់​ពី​ធ្វើ​រោគ​វិភាគ​រួច​ហើយ។ ដូច្នេះ​ នោះ​គឺ​ជា​ការ​ល្អ​មែន។
9
ខ្ញុំ​ចង់​និយាយ​ការ​មួយ​ចំពោះ​អ្នក​រាល់​គ្នា ដើម្បី​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា​ពី​សេចក្តី​សន្យា​របស់​ព្រះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​នោះ... វា​មិន​មែន​ជា​អ្វី​ដែល​បាន​កើត​ឡើង​ហើយ​នោះ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​នឹង​ត្រូវ​កើត​មក។ ខ្ញុំ​នឹង​នាំ​ការ​នោះ​ចូល​ទៅ​ក្នុង​​គំនិត​របស់​អ្នក​រាល់​​តាម​រយៈ​ព្រះ​បន្ទូល​ដែល​ខ្ញុំ​បាន​កត់​ត្រា​ទុក ដែល​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​​ក្លាយ​ជា​ទាហាន​ដល់​ខ្លាំង​ពូក​កែ​ម្នាក់​នៅ​សមរភូមិ​ដើម្បី​នឹង​ច្បាំង​តទល់​នឹង​ខ្មាំង​សត្រូវ​របស់​អ្នក​ដោយ​អ្នក​នឹង​ដឹង​ពី​កល្ប​ល្បិច​របស់​ខ្មាំង​សត្រូវ​ដែល​ចូល​មក​វាយ​លុក​អ្នក​បាន។ ចំនុច​សំខាន់​នោះ​គឺ ការ​រៀន​តទល់​។
10
ឥឡូវ​សូម​យើង​មើល​ពី​អំពើ​បាប​ដែល​យើង​កំពុង​រស់​នៅ​ជា​មួយ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ។ ខ្ញុំ​មិន​ជឿថា​មាន​ពេល​ណា​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​ដែល​កើត​​មាន​ដូច​បច្ចុប្បន្ន​នេះ​ឡើយ... វា​នឹង​មាន​ពេល​ដែល​ត្រូវ​មក​ដល់​នៃ​ការ​ធ្វើ​ទុក្ខ​​ទោស នៅ​ពេល​ដែល​កូន​របស់​ព្រះ​ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ស្លាប់ ប៉ុន្តែ​បើ​យើង​មើល​ពី​ការ​បោក​បញ្ជោត​របស់​អារក្ស យើង​មិន​ដែល​ឃើញ​មាន​សម័យ​ណា​ដូច​សម័យ​ដែល​យើង​កំពុង​តែ​រស់​នៅ​នេះ​ទេ។ ពេល​នេះ​ជា​ពេល​ដែល​ពេញ​ដោយ​ល្បិច​កល​និង​ការ​បោក​បញ្ជោត។ ដោយ​សារ​តែ​ការ​នេះ​ ទើប​ធ្វើ​ឲ្យ​គ្រីស្ទាន​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​នេះ​ជា​ជាង​ពេល​ណា​ទាំង​អស់។
11
ឥឡូវ​បើ​យើង​មើល​ពី​ការ​ធ្វើ​ទុក្ខ​ដល់​ក្រុម​ជំនុំ​នៅ​ក្នុង​សម័យ​ចក្រ​ភព​រ៉ូម បើ​គេ​ដឹង​ថា​អ្នក​នោះ​ជា​គ្រីស្ទាន​ នោះនឹង​ត្រូវ​ក្លាយ​ជា​ចំនី​តោ​ជា​មិន​ខាន។ ប៉ុន្តែ​ទោះ​ជា​មាន​ការ​នេះ​ក៏​ដោយ​ ព្រលឹង​របស់​គាត់​ត្រូវ​បាន​សង្គ្រោះ ពី​ព្រោះ​គាត់​បាន​បរិសុទ្ឋ និង​គ្មាន​សេចក្តី​កំផិត​ជា​មួយ​នឹង​ព្រះ ហើយ​ក៏​សប្បាយ​ចិត្ត​ជា​មួយ​នឹង​ទី​បន្ទាល់​​ទោះ​បី​ជា​គាត់​ត្រូវ​ហូរ​ឈាមចេញ​ពី​រូប​កាយ​ក៏​ដោយ ក៏​នៅ​តែ​រក្សា​សេចក្តី​ជំនឿ ដោយ​និយាយ​ថា “​ព្រះអង្គ​ម្ចាស់​យេស៊ូវ​អើយ​សូម​ទទួល​ព្រ​លឹង​ទូល​បង្គំផង”។
12
ប៉ុន្តែ​​បច្ចុប្បន្ននេះ​ ការ​បោក​បញ្ជោត​របស់​ខ្មាំង​សត្រូវ បាន​ធ្វើ​ឲ្យ​មនុស្ស​​មានការ​ភាន់​ច្រលំ​ថា​គេ​គឺ​ជា​គ្រី​ស្ទាន​ ទោះ​បី​ជា​ការ​ពិត​មិន​មែន​ក៏​ដោយ។ នេះ​ជា​ការ​មួយ។ អ្នក​មិន​ចាំបាច់...វា​ជា​ពេល​នៃ​សេចក្តី​បញ្ជោត នៅ​ពេល​ដែល​អ្នក​យក​ជីវិត​របស់​អ្នក​ចេញ​ឆ្ងាយ​ពី​ទី​បន្ទាល់​របស់​​ព្រះ។ សេចក្តី​អាក្រក់​បាន​ដាក់​អន្ទាក់​នៃ​​ការ​បោក​បញ្ជោត​គ្រប់​ទី​កន្លែង...វា​ជា​អ្នក​បោក​បញ្ជោត។
ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ប្រាប់​យើង​នៅ​ក្នុង​ព្រះ​គម្ពីរ​ម៉ា​ថាយ២៤ ពី​ថ្ងៃ​ដែល​យើង​កំពុង​តែ​រស់​នៅ​នេះ គឺ​ជា​ពេល​នៃ​សេចក្តី​បញ្ជោត​ដ៏​ធំ​ដែល​យើង​ត្រូវ​ជួប ហើយ​វា​នឹង​បន្ត​បោក​បញ្ជោត​ដល់​អ្នក​ដែល​បាន​រើស​ទៀត បើ​សិន​ជា​មាន​ឱកាស។
13
ឥឡូវ​នេះ​​ សូម​យើង​ធ្វើ​ការ​ប្រៀប​ធៀប​ខគម្ពីរ​​មួយ​ចំនួន...ឬ​ពី​ពាក្យ​រស់​ហោរា​ដែល​បាន​និយាយ​នៅ​ក្នុង​ព្រះ​គម្ពីរ ជា​មួយ​នឹង​សម័យ​ដែល​យើង​កំពុង​តែ​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ នៅ​ក្នុង​២ធីម៉ូថេ៣ យើង​នឹង​រៀន​បានពី​សេចក្តី​មួយ​ថា​ មាន​សេចក្តី​ចែង​ទុក​មក​ថា នឹង​មាន​ពេល​មក​ដល់​ដែល​មនុស្ស​​នឹង​រឹង​ចចេស ឬក​ខ្ពស់ និងចូល​ចិត្ត​លេង​ល្បែង​ជា​ជាង​ស្រឡាញ់​ព្រះ។
សូម​ធ្វើ​ការ​ប្រៀប​ធៀប​ពី​សេចក្តី​នេះ។ យើង​នឹង​មិន... យើង​នឹង​និយាយ​សង្ខេប​ពី​វា ពី​ព្រោះ​យើង​ពុំ​មាន​ពេល​ច្រើន​នោះ​ទេ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​​គូស​ចំនាំ​ហើយ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​ត្រូវ​ចំនាយ​ពេល​ដើម្បី​នឹង​រៀន​ដោយខ្លួន​ឯង។ រឹង​ចចេស ឬក​ខ្ពស់ ចូល​ចិត្ត​លេង​ល្បែង​ជា​ជាង​ស្រឡាញ់​ព្រះ រមិល​គុណ ចោត​ប្រកាន់ មិន​ស្គាល់អ្វី​ល្អ​និង​អាក្រក់។ ព្រះ​វិញ្ញាណ​បរិសុទ្ឋ​​បាន​មាន​បន្ទូល​ពី​សេចក្តី​ទាំង​នេះ​ក្នុង​ពេល​បច្ចុប្បន្ន។
14
ឥឡូវ​នេះ​សូម​អាន​ព្រះ​គម្ពីរ​វិវរណៈ​ជំពូក​៣... វិវរណៈ៣:១៤ (ដែល​និយាយ​ពី​ពួក​​ជំនុំ​ឡៅឌីសេ)ដែល​នឹង​បង្ហាញ​ថា តើ​ពួក​គេ​នឹង​ត្រូវ​ទៅ​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​ចុង​ក្រោយ។ ពួក​គេ​អួត​ថា​ពួក​គេ​មាន​ បាន​កាន់តែ​ស្តុក​ស្តម​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័ល​ក្រ ខ្វាក់​ភ្នែក ហើយ​អា​ក្រាត​វិញ​នោះ​ឡើយ។
ឥឡូវ​ត្រូវ​ចាំ​ថា ព្រះ​ទ្រង់​មាន​បន្ទូល​នឹង​ពួក​គេ​ជំនុំ​នៅ​ក្នុង​សម័យ​នេះ “លំបាក ទាល់​ក្រ អាក្រាត តែ​ឯង​មិន​បាន​ដឹង​ឡើយ”។​ ឃ្លា​ចុង​ក្រោយ​ ពាក្យ​ចុង​ក្រោយ​នេះ​ ដែល​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង។ ពួក​គេ​គិត​ថា​ ពួក​គេ​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ ពួក​ឡៅឌីសេ​ក៏​ដូច​ជា​ពួក​Pentecostal ដែរ។
Luther មាន​សេចក្តី​បង្រៀន​របស់​គាត់។ Wesley មាន​សេចក្តី​បង្រៀន​របស់​គាត់។
15
និងPentecostal ក៏​មាន​សេចក្តី​បង្រៀន​ផ្ទាល់​ខ្លួន​ដែរ។ ដូច្នេះ​ហើយ​ទ្រង់​មាន​បន្ទូល​ថា “ដោយ​ព្រោះ​ឯង​គ្រាន់​តែ​ស្ទើរៗ មិន​ក្តៅ​មិន​ត្រជាក់”។ ឯង​ប្រើ​ប្រាស់​គំនិង​និង​អារម្មណ៍​របស់​ឯង​ជា​មួយ​នឹង​ដំណឹង​ល្អ។ “ពី​ព្រោះ”ទ្រង់​មាន​បន្ទូ​លថា “ឯង​ដូច្នេះ​ហើយ អញ​នឹង​ខ្ជាក់​ឯង​ចេញ​ពី​មាត់​អញ​ទៅ”។ អ្នក​រាល់​គ្នា​ដឹង​ទេ ម្យ៉ាង​ទៀត​ការ​នេះ​ធ្វើ​ឲ្យ​ទ្រង់ មិន​ចង់​ទត​មើល​ស្ថាន​ភាព​ពួក​ជំនុំ។
16
ហើយ​ចាំ​ថា​ពួក​គេ​បាន​ខ្ជាក់​ទ្រង់​ចេញ​ ហើយ​ទ្រង់​ក៏​មិន​បាន​នៅ​ជា​មួយ​នឹង​គេ​ដែរ។
17
ព្រះ​របស់​លោកីយ​​នេះ...​ អ្ន​ក​ដែល​ថ្វាយ​បង្គំ​លោកីយ​នេះ​គឺ​ជា​អារក្ស ហើយ​មិន​​បាន​ដឹង​ថា ខ្លួន​គេ​កំពុង​តែ​ថ្វាយ​បង្គំ​អារក្ស​នោះ​ឡើយ។ សាតាំង​បាន​បំភាន់​ខ្លួន​វា​នៅ​ក្នុង​ពួក​​ជំនុំ ហើយ​ពួក​គេ​ត្រូវ​ថ្វាយ​បង្គំ​វា ដោយ​គេ​គិត​ថា​​ពួក​គេ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត។ នេះ​ជា​វិធី​មួយ​ដែល​អារក្ស​បាន​ធ្វើ​។
អូ!! អ្នក​និយាយ​ថា “ប៉ុន្តែ​សូម​ចាំ​បន្តិច យើង​អធិប្បាយ​ព្រះ​បន្ទូល”។ សូម​មើល​សេចក្តី​បង្រៀន​របស់​ខ្ញុំ។ អារក្ស​ជា​អ្នក​ដែល​និយាយ​ពី​ព្រះ​បន្ទូល​មុន​គេ​ទៅ​កាន់​នាង​អេវ៉ា។ វា​ជា​ការ​យល់​ច្រលំ​អំពី​ព្រះ​បន្ទូល​ដែល​ត្រូវ​យក​មក​អនុវត្ត​ក្នុង​ពេល​បច្ចុប្ប​ន្ន​នេះ។ វា​​​​​ប្រាប់​អ្នក​ឲ្យ​ដឹង​​ពី​កិច្ច​ការ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​យេស៊ូវ។ វា​ក៏​ប្រាប់​អ្នក​ពី​ការងារ​របស់​លោក​ម៉ូសេ។ ប៉ុន្តែ​បើ​អ្នក​យក​ពាក្យ​របស់​គេ​មក​អនុវត្ត​នោះ​មិន​ត្រឹម​ត្រូវ​ឡើយ។ ការ​ងារ​របស់​វា​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​តែ​ប៉ុណ្ណោះ។ សំ​រាប់​ព្រះ​បន្ទូល​វិញ​អ្នក​មិន​អាច​​យក​ចេញ​ឬ​ដាក់​ចូល​អ្វី​មួយ​ទៅ​ក្នុង​ព្រះ​បន្ទូល​បាន​ឡើយ ប៉ុន្តែ​អារក្ស​វា​បាន​ធ្វើ​ការ​នេះ។
18
មនុស្ស​ថ្វាយ​បង្គំ​សាតាំង​ដោយ​មិន​បាន​ដឹង​ខ្លួន ដោយ​ពួក​គេ​ច្រលំ​ថា​ពួក​គេ​ថ្វាយ​បង្គំ​ព្រះ។ ដូច​ដែល​ព្រះ​បន្ទូល​បាន​ប្រាប់​យើង​នៅ​ក្នុង ២​ថេស្សាឡូនីច ដូច្នេះ​សូម​យើង​អាន​ទាំង​អស់​គ្នាៈ ២​ថេស្សាឡូនីច២។ ខ្ញុំ​សូម​អាន៖
ឥឡូវ​នេះ បង​ប្អូន​អើយ ដោយ​ព្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង ទ្រង់​ត្រូវ​យាង​មក​ ហើយ​យើង​រាល់​គ្នា​ត្រូវ​គ្នា​នៅ​ចំពោះ​ទ្រង់។
សូម​មើល​ការ​យាង​មក​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ហើយ​យើង​រាល់​គ្នា​នឹង​ត្រូវ​ប្រមូល​មក​ឯ​​ទ្រង់ គឺ​ព្រះ​ទ្រង់​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់​មក​ឯ​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ ប្រមូល​មក​ឯ​ព្រះ​អង្គ មិន​មែន​មក​ព្រះ​វិហារ​នោះ​ទេ គឺ​មក​ឯ​ទ្រង់។
កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​អ្វី​ ទោះ​បី​ដោយ​សារ​វិញ្ញាណ​ណា​ឬ​ពាក្យ​សំដី​ណា ឬ​សំបុត្រ​ណា ដូច​ជា​មក​ពី​យើង​ខ្ញុំ​ក្តី​ដែល​ថា​ថ្ងៃ​នៃ​ព្រះ​អង្គ​ម្ចាស់​ជិត​ដល់​ហើយ​
កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​មុន​ ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក​ គឺ​ជា​មនុស្ស​ដែល​ត្រូវ​វិនាស
ដែល​ទាស់​ទទឹង​ ហើយ​​លើក​ខ្លួន​ឡើង​ ខ្ពស់​ជា​អស់​ទាំង​អ្វី ដែល​ហៅថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិបត្តិ​ផង ដល់​ម្លេះ​បាន​ជា​វា​នឹង​អង្គុយនៅ ដូច​ជា​ព្រះ​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ជា​ព្រះ​ផង។
19
សូម​មើល​ពី​ការ​បោក​បញ្ជោត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ មនុស្ស​ដែល​ត្រូវ​វិនាស ជា​សេចក្តី​អាក្រក់។ មនុស្ស​ដែល​ត្រូវ​វិនាស​ជា​សេចក្តី​អាក្រក់។ បន្ទាប់​មក​គឺ​អ្នក​ដែល​ថ្វាយ​បង្គំវា ដែល​ច្រលំ​ថា​ថ្វាយ​បង្គំ​ព្រះ។ ពួក​គេ​ថ្វាយ​បង្គំ​ទ្រង់​តាម​បែប​និកាយ ជា​ការ​បង្កើត​ឡើង​ដោយ​ដៃ​មនុស្ស ដែល​នាំ​មនុស្ស​ដទៃ​ទៀត​ធ្លាក់​ទៅ​រក​​ផ្លូវ​នៃ​សេចក្តី​ហិន​វិនាស​របស់​លោកីយ​នេះ។ ទោះ​បី​ជា​ព្រះ​ទ្រង់​សន្យា​យ៉ាង​ណា​ក៏​ដោយ​ក្នុង​ពេល​នេះ​ ក៏​ពួក​គេ​នៅតែ​មិន​ជឿ​ដដែល។ ពួក​គេ​មិន​ជឿឡើយ។
តើ​មក​ពី​ហេតុ​អ្វី? យើង​រាល់​នឹង​ឆ្ងល់​ថា​មក​ពី​ហេតុអ្វី?ហេតុ​អ្វី​បាន​ជា​វាមិន...ហេតុ​អ្វី​បាន​ជា​គេ​មិន​ជឿ? ព្រះ​ទ្រង់​មាន​បន្ទូ​លថា ទ្រង់​នឹង​ធ្វើ​ការ​មួយ​យ៉ាង​ជាក់​លាក់ ហើយ​ទ្រង់​ក៏​ធ្វើ​វា តែ​ពួក​គេ​នៅ​តែ​បែរ​ត្រលប់​ចេញ​ឆ្ងាយ​ដដែល។ គឺ​ដូច​ដែល​នាង​អេវ៉ា ដែលបាន​លឺ​អ្វី​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​ តែ​នាង​នៅ​តែ​មិន​ស្តាប់​តាម​ដដែល ហើយ​បាន​បែរ​ចេញ​ពី​ទ្រង់។ រៀង​រាល់​ពេល​សាតាំង​ព្យាយាម​​ធ្វើ​ឲ្យ​ខូច​ព្រះ​បន្ទូ​ល​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​មនុស្ស​មើល​ឃើញ​ពី​ការ​ផ្សេង។
20
សូម​មើល​ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យ៉ាង​មក សាតាំង​មាន​នៅ​ក្នុង​មេដឹក​នាំ​សាសនា​របស់​យូដា​រួច​ទៅហើយ ដោយ​ពួក​គេ​ព្យាយាម​ឲ្យ​មហាជន​រក្សា​នូវ​ក្រិដ្ឋ​វិន័យ​របស់​លោក​ម៉ូសេ ទោះ​បី​ជា​​ព្រះ​​បន្ទូល​បាន​និយាយ​ពី​ពេល​នោះ ហើយ​កូន​មនុស្សត្រូវ​បាន​បើក​សំដែង គឺ​ទ្រង់​បាន​បើក​សំដែង​អង្គ​ទ្រង់។ ពួក​គេ​ព្យាយាម​កាន់​តាម​បែប​សាសនា ដែល​ឈរ​លើ​ច្បាប់​របស់​លោក​ម៉ូសេ តើ​អ្នក​រាល់​មាន​បាន​ឃើញ​ពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ទេ? វា​បាន​ព្យាយមា​ប្រាប់​មនុស្ស​ទាំង​អស់​​ “ព្រះ​បន្ទូល​គឺត្រឹម​ត្រូវ ប៉ុន្តែ​មនុស្ស​មិន​មែន​ជា​របស់​នោះឡើយ”។ សូម​មើល​ពី​ការ​ដែល​វា​បោក​បញ្ជោត?នោះ​ជា​ការ​បោក​បញ្ឆោត​មួយ។
21
យើង​ឃើញ​ពី​ការ​ដែល​អារក្ស​វា​បង្កើត​នគរ​របស់​វា​នៅ​ផែន​ដី​នេះ។ នេះ​ជា​ហេតុ​ផល​មួយ​ដែល​នាំ​ឲ្យ​វា​ធ្វើ​ការ​នេះ ពី​ព្រោះ​វា​ចង់​បង្កើត​នគរ​របស់​វា ដែល​ជា​អ្នក​ជំនួញ​ មិន​មែន​ជា​គ្រីស្ទាន​ទេ។ វា​ព្យាយាម​ធ្វើ​ការ​ជា​ច្រើន​ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ឃើញ​ថា​ផ្លូវ​របស់​អ្នក​រាល់​គ្នា​កំពុង​តែ​ខុស។ បើ​សិន​ជា​មាន​បំនង​និង​មាន​ផល​ប្រយោជន៍​សំរាប់​វា នោះ​វា​នឹង​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ វា​នឹង​ប្រាប់​អ្នក​រាល់​ពី​គ្រប់​ការ​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ឆ្ងាយ​ពី​សេចក្តី​ពិត។ វា​មិន​ខ្វល់​ថា​ វា​កុហក បោក​ប្រាស់​ប៉ុណ្ណា​នោះ ទេ ឲ្យ​តែ​វា​បាន​ផល​ប្រយោជន៍។
22
នេះ​ជា​អ្វី​ដែល​សាតាំង​បាន​ធ្វើ។
ឥឡូវ​នេះ​វា​ចាប់​ផ្តើម​​ដោយ​បោក​បញ្ឆោត​បែ​ប​សាសនា​នៅ​ក្នុង​សួន​ច្បារ​អេដែន ហើយ​បាន​បន្ត​ជា​រៀង​រហូត​ត​មក។ នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ដឹង។ វា​មិន​ជា​ការ​បោក​បញ្ឆោត​តាម​បែប​កុម្មុយនីស​ ដែល​ជា​ការ​​ជ្រើស​រើស​ឡើយ។ យើង​ដឹង​ថា ពួក​គេ​បដិសេធ​ព្រះ។ ពួក​គេ​ជា​អ្នក​បដិសេធ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​ឈរ​លើ​គោល​ការ​របស់​គេ។ ការ​បដិសេធ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​សាសនា គឺ​ជា​សាសនា​សុទ្ឋ​សាធ ពួក​គេ​ចេះ​និយាយ​សេចក្តី​នៅ​ក្នុង​ព្រះ​គម្ពីរ ដូច​ដែល​សាតាំង​បាន​ធ្វើ​កាល​ពី​ដើម​ដែរ។ វា​និយាយ​យ៉ាង​ត្រឹម​ត្រូវ​តាម​ព្រះ​គម្ពីរ...“​តើ​យើ​ង​បរិភោគ​ផ្លែឈើ​ណា​ខ្លះ”។ នាង​និយាយ​ថា “យើង​អាច​បរិភោគ​បាន​ផ្លែ​ឈើ​ទាំង​អស់​ ប៉ុន្តែ​ឯ​ដើម​ដែល​នៅ​កណ្តាល​​សួន​ច្បារ​​មិន​ត្រូវឲ្យបរិភោគ ឬ​ប៉ះ​ពាល់ ពី​ព្រោះ​យើង​នឹង​ត្រូវ​ស្លាប់​បើ​យើង​បរិភោគ​វា។
23
វា​បាន​និយាយ​ “អូ!! អ្នក​មិន​ត្រូវ​ស្លាប់​ជា​ពិត​មែន​ ខ្ញុំ​សូម​ប្រាប់​អ្នក​ពី​មូល​ហេតុ​ដែល​ព្រះ​មាន​បន្ទូល​ដូច្នេះ គឺ​ពី​ព្រោះ...” ។ អ្នក​រាល់​គ្នា​ឃើញ​ទេ​ពី​វិធី​ដែល​វា​ប្រើ​ប្រាស់​ព្រះ​បន្ទូល។ វា​បាន​និយយាយ​ថា “ភ្នែក​អ្នក​នឹង​បាន​បើក​ឡើង ហើយ​អ្នក​នឹង​ដឹង​ខុស​ដឹង​ត្រូវ​ផង​ដែរ។ អ្នក​នឹង​បាន​ដូច​ជា​ព្រះ បើ​អ្នក​​បរិភោគ​ផ្លែ​ឈើ​នោះ”។ នេះ​ជា​អ្នក​អ្វី​ដែល​អារក្ស​​បាន​ធ្វើ​ហើយ​វា​ក៏​កំពុង​នឹង​ធ្វើ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ដែរ។ វា​មា​ន​ការ​បោក​បញ្ឆោត​បែប​នេះ​តាំង​ពី​ដើម​ម្លេះនៅ​ក្នុង​​សួន​ច្បារ​អេ​ដែន។
នៅ​សម័យ​អ័ដាម​ មាន​ការ​បោក​បញ្ឆោត​។ នៅ​សម័យ​លោក​ណូអេ នៅ​សម័យ​ព្រះ​យេស៊ូវ ហើយ​ក៏​មាន​នៅសម័យ​ព្រះ​យេស៊ូវ​ដែរ។ គឺ​វា​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់ ដោយ​ប្រើ​វិធី​តែ​មួយ គឺ​ការ​បោក​បញ្ឆោត​បែប​សាសនា។
24
24ឥឡូវ​យើង​មើល​ពី​ផែន​ដី​នេះ​ នៅ​ពេល​ដែល​ព្រះ​ទ្រង់​ត្រួត​ត្រា... នៅ​ពេល​ដែល​ព្រះ​ទ្រង់​ត្រួត​ត្រា... ​បន្ទាប់​មក​ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​អារក្ស តាម​រយៈ​ការ​បដិសេធ​ព្រះ​បន្ទូល​របស់​ព្រះ...។ ពេល​ព្រះ​ទ្រង់​ត្រួ​ត​ត្រា​ផែន​ដី​នេះ​ ទ្រង់​បាន​ដាក់​វា​នៅ​ក្នុង​គន្លង​របស់​វា​យ៉ាង​ត្រឹម​ត្រូវ។ ទ្រង់​បាន​ដាក់​វា​​ក្នុង​ដែន​របស់​វា។ ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​ នៅ​ពេល​ដែល​ទ្រង់​ត្រួត​ត្រា​វា។ ឥឡូវ​យើង​ប្រៀប​ធៀប​វា នៅ​ពេល​សាតាំង​ត្រួត​ត្រា​វិញ​ម្តង។
25
25វា​ត្រូវ​ធ្វើ​ឲ្យ​ព្រះ​ចំនាយ​ពេល​អស់​៦០០០​ឆ្នាំ។ វា​មិន​វែង​ទេ​ក្នុង​រយៈ​ពេល​នេះ​សំរាប់​ព្រះ​អង្គ ប៉ុន្តែ​ទ្រង់​បាន​ចំនាយ​ពេល​៦០០០​ឆ្នាំ ពី​ព្រោះ​យើង​បាន​បង្រៀន​ថា​១​ថ្ងៃ​នៅ​ស្ថាន​សួគ៌​មាន​រយៈ​ពេល​១០០០ឆ្នាំ​នៅ​ផែន​ដី ហើយ​វា​ត្រូវ​មាន​រយៈ​ពេល​៦០០០ឆ្នាំ​ ដែល​ស្មើ​នឹង​៦​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​ផែន​ដី។
ព្រះ​បាន​ចំនាយ​ពេល​៦០០០​ឆ្នាំ​ដើម្បី​នឹង​បង្កើត​ផែន​ដី ដោយ​ដាំ​រុក្ខ​ជាតិ​និង​របស់​គ្រប់​យ៉ាង​តាម​ពូជ​របស់​វា។ របស់​ទាំង​អស់​ត្រូវ​មា​នពូជ​របស់​វា។ គ្រាប់​ពូជ​ដែល​ទ្រង់​បាន​ដាំ​ពិត​ជា​ល្អ​ទាំង​អស់ ហើយ​វា​មាន​ពូ​ជ​របស់​វា។ ព្រះ​បាន​ចំនាយ​ពេល​៦០០០​ឆ្នាំ​។
26
ទី​បញ្ចប់​ទ្រង់​បាន​បង្កើត​របស់​ទាំង​អស់​​យ៉ាង​ល្អ​ប្រសើរ ហើយ​ទ្រង់​ឲ្យ​ឈ្មោះ​ថា​ សួន​ច្បារ​អេដែន។ ទ្រង់​បាន​បង្កើត​ចំនុច​កណ្តាល​របស់​ផែន​ដី​នៅ​ត្រង់​សួន​ច្បារ​អេដែន នៃ​ប្រ​ទេស​អេស៊ីព។ ហើយ​ទ្រង់​បាន​ដាក់​កូន​របស់​ទ្រង់​និង​ប្រពន្ឋ​របស់​គាត់​នៅ​ក្នុង​សួន​ច្បារ​នោះ​ផង​ដែរ។ នេះ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ។
27
ទ្រង់​បាន​ដាក់​ពួក​គេ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់់។ ពួក​គេ​អាច​និយាយ​ទៅ​កាន់​ខ្យល់​​ដើម្បី​កុំ​ឲ្យ​បក់​បាន។ ពួក​​គេ​អាច​និយាយ​ទៅ​កា​ន់​ដើម​ឈើ​ ដើម្បី​ឲ្យ​រើ​ទៅ​ទី​ណា​មួយ​បាន។ តោ​និង​ចចក​ស៊ី​ចំនី​ជា​មួយ​គ្នា ហើយ​កូន​ចៀម​អង្គុយ​នៅ​លើ​វា​បាន។ នៅ​ទី​នោះ​គ្មាន​សេចក្តី​អាក្រក់​ទេ។ គ្រប់​ទាំង​អស់​សុទ្ឋ​តែ​ល្អ​ មាន​ពេញ​ដោយ​សន្តិភាព និង​ភាព​ឥត​ខ្ចោះ នៅ​ពេល​ដែល​វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ។ នៅ​ពេល​ដែល​ផែន​ដី​នេះ​នៅ​ក្រោម​ការ​គ្រប់​គ្រង​​របស់​ទ្រង់​វា​មាន​ដំណើរ​ការ​យ៉ាង​ល្អ។ គ្រប់​ទាំង​អស់​សុទ្ឋ​តែ​ឥត​ខ្ចោះ គ្មាន​សេចក្តី​ស្លាប់​ គ្មាន​ការ​បំផ្លាញ គ្មាន​អ្វី​ត្រូវ​បំពុល​ឡើយ គឺ​ទាំង​អស់​សុទ្ឋ​តែ​ឥត​ខ្ចោះ។ ហើយ​ដើម្បី​នឹង​គ្រប់​គ្រង​របស់​ទាំង​នោះ​ ​ទ្រង់​បាន​ដាក់​កូន​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ កូន​ប្រុស​និ​ងកូន​ស្រី​ជា​ប្តី ប្រពន្ឋ ដើម្បី ត្រួត​ត្រា​របស់​ទាំង​នោះ។
28
ព្រះ​ទ្រង់​បាន​សំរេច​កិច្ច​ការ​ទាំង​អស់ ហើយ​នៅ​ថ្ងៃ​ទី៧​ទ្រង់​បាន​ឈប់​សំរាក ហើយ​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ​ ជា​ថ្ងៃ​បរិសុទ្ឋ​របស់​ទ្រង់។ ទ្រង់​​បាន​ទត​ទៅ​កាន់​របស់​ទាំង​នោះ បន្ទាប់​ពី​៦០០០​ឆ្នាំ​ដែល​ទ្រង់​បាន​បង្កើត ហើយ​វា​ពិត​ជា​របស់​ដែល​ល្អ​ឥត​ខ្ចោះ។ គ្មាន​អ្វី​មួយ​ដូច​របស់​នោះឡើយ។
កន្លែង​ដ៏​ល្អ​នេះ​គ្មាន​អ្វី​មួយ​ដែល​ធ្វើ​ទុក្ខ​ទោ​ស​គ្នា​ឡើយ។ ពួក​គេ​ពិត​ជា​ល្អ​និង​សុភាព។ នៅ​ទី​នោះ ពួក​គេ​គ្មាន​ជំងឺ​ការ​ឈឺ​ចាប់ ឬ​រោគា​ណា​មួយ​នៅ​ផែន​ដី​នេះ​ឡើយ។ អូ!! កន្លែង​នោះ​មាន សត្វ​បក្សី​ហើយ​ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ​ទៀត ហើយ​អ័ដាម​បាន​ដាក់​ឈ្មោះ​ឲ្យ​វា ហើយ​វា​ហើយ​ប្រលែង​លេង​ជា​មួយ​នឹង​គាត់។ អូ!! នោះ​ជា​កន្លែង​ដែល​អស្ចារ្យ​ដែល​ព្រះ​បាន​បង្កើត។
29
Missing Text
30
អ័ដាម​ត្រូវ​បាន​បង្កើត​មក​ក្នុង​រូប​ដូច​ជា​ព្រះ​អង្គ។ ព្រះ​ទ្រង់​បាន​បង្កើត​គាត់​ដូច​ជា​ទ្រង់ ដូច​ដែល​អ្នក​ដូច​ជា​ឪ​ពុក​របស់​អ្នកដែរ។ ចូរ​កត់​សំគាល់ អ្នក​នៅ​ក្នុង​ជី​តា​របស់​អ្នក។ ដោយ​យើង​អាច​និយាយ​បាន​ថា​អ្នក​ដូច​ឪពុក​របស់​អ្នក​។
អ្នក​មិន​បាន​ដឹង​អ្វី​សោះ​ឡើយ​ នៅ​ពេល​ដែល​អ្នក​នៅ​ក្នុង​ឪពុក​របស់​អ្នក។ កោសិការ​នៃ​ជីវិត​បាន​កើត​មក​ជា​មនុស្ស​ប្រុស។ មនុស្ស​ប្រុស​មាន​កោសិការ​ឈាម ស្ត្រី​មាន​ជា​សុត។ កោសិការ​ឈាម​មាន​ជីវិត​នៅ​ក្នុង​នោះ។ ហើយ​នៅ​ពេល​ដែល​អ្នក​នៅ​ក្នុង​ឪពុក​របស់​អ្នក​នោះ​អ្នក​មិន​បាន​ដឹង​អ្វី​សោះ​ឡើយ​អំ​ពី​ការ​នេះ ប៉ុន្តែ​វិទ្យាសាស្រ្ត​ និង​ព្រះ​បន្ទូល​ព្រះ​បាន​បញ្ជាក់​យើង​យ៉ាង​ច្បាស់​ថា​អ្នក​នៅ​ក្នុង​ឪពុក​របស់​អ្នក តែ​អ្នក​មិន​បាន​ដឹង​ឡើយ។
ហើយ​បន្ទាប់​មក​ឪពុក​ក៏​បាន​ស្គាល់​អ្នក។ តាម​រយៈ​ទំនាក់​ទំនង​ជា​មួយ​នឹង​ម្តាយ​របស់​អ្នក ដែល​អ្នក​ស្គាល់​ឪពុក​របស់​ខ្លួន។ ឥឡូវ​មើល​​ ការ​បញ្ជូន​ពីឪពុក​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​មាន​លក្ខណៈ​ដូច​ជា​គាត់ ហើយ​អ្នក​ជា​ផ្នែក​មួយ​របស់​គាត់។ នោះ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម​មក។ កូន​ប្រុស​កូន​ស្រី​របស់​ព្រះ​ទាំង​អស់​នៅ​ជា​មួយ​នឹង​ទ្រង់​តាំង​តែ​ពី​ដើម​មក។។ អ្នក​មិន​បាន​ដឹង​នោះ​ឡើយ ប៉ុន្តែ​អ្នក​នៅ​ជា​មួយ​នឹង​ទ្រង់។ ព្រះ​ទ្រង់​ជ្រាប​ ហើយ​ទ្រង់​ចង់​ឲ្យ​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​ទ្រង់ ដែល​ទ្រង់​អាច​មាន​បន្ទូល​មក​កាន់​អ្នក បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដល់​អ្នក និង​ចាប់​ដៃ​ជា​មួយ​អ្នក។
31
តើ​អ្នក​មិន​ចង់​ឲ្យ​កូន​របស់​អ្នក...​តើ​វា​មិន​ប្រសើរ​ទេ​ឬ​អី​នៅ​ពេល​ដែល​កូន​របស់​អ្នក​​ត្រលប់​​មកច្បាំង​វិញ​ហើយ​អង្គុយ​នៅ​ផ្ទះ​ជា​មួយ​អ្នកនោះ? តើ​អ្នក​នឹង​រៀប​ចំអាហារ​ពេល​ល្ងាច​យ៉ាង​ណា? តើ​អ្នក​មិន​សំលាប់​គោ​ធាត់​មួយ​ហើយ​រៀប​ចំអាហារ​សំរាប់​កូន​អ្នក​ទេ​ឬ​អី? កូន​នោះ​ជា​សាច់​ឈាម​របស់​អ្នក ហើយ​​វា​នៅ​ក្នុង​អ្នក​តាំង​តែ​ពី​ដើម​មក។ អ្នក​មិន​បាន​ស្គាល់​វា​ពី​ដើម​មក​ តែ​ពេល​នេះ​វា​នៅ​ជា​មួយ​អ្នក។
32
ដូច្នេះ​ព្រះ​ទ្រង់​ជ្រាប​ថា​យើង​ត្រូវ​មក​ដល់​ទី​នេះ ហើយ​ទ្រង់​បាន​ដាក់​យើង​ជា​សាច់​ឈាម​ ដែល​យើង​អាច​មាន​ទំនាក់​ទំនង​បាន។ ដើម្បី​ឲ្យ​ទ្រង់​មាន​ទំនាក់​ទំនងជា​មួយ ហើយ​ទ្រង់​ក៏​បាន​មក​ជា​មួយ​ឡើយ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ ជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ជា​ទ្រង់ ជា​ការ​បើក​សំដែង​យ៉ាង​ពេញ​លេញ​របស់​ទ្រង់។
នោះ​ជា​ព្រះ​ហឬទ័យ​របស់​ទ្រង់​ដើម្បី​នឹង​សំដែង​ពី​​ការ​​ប្រកប​​ជា​មួយ​នឹង​ទ្រង់។ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ឪពុក​របស់​ខ្ញុំ​ ខ្ញុំ​មិន​បាន​ដឹង​អ្វី​ទាំង​អស់។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​កើត​មក​​ជាកូន​គាត់ ខ្ញុំ​មាន​ចំនែក​របស់​ឪពុក​ខ្ញុំ ខ្ញុំ​ជា​ផ្នែក​នៃ​ឪពុក​ខ្ញុំ។ ហើយ​ដែល​យើង​ជា​កូន​របស់​ព្រះ នោះ​យើង​ជា​ផ្នែក​របស់​ព្រះ ដែល​ត្រូវ​សំដែង​អំពី​ទ្រង់ ដែល​យើង​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ផ្សេង​ទៀត ជា​គ្រួសារ​មួយ​របស់​ព្រះ​នៅ​លើ​ផែន​ដីនេះ។ នេះ​ជា​ព្រះ​ហឬទ័យ​របស់​ទ្រង់​តាំង​តែ​ពី​ដើម​មក។ បាទ​!! លោក។ នោះ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឬទ័យ​តាំង​តែ​ពី​ដើម​មក។ អ្វីទាំង​អស់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់ ហើយ​ទ្រង់​បាន​ដាក់​មនុស្ស​នៅក្នុង​សួន​ច្បារ​អេដែន​ដើម្បី​នឹង​មើល​ថែ​រក្សា​របស់​ដែល​នៅ​ទី​នោះ។ ហើយ​ទ្រង់​មា​ន​បន្ទូល​ថា “កូន​ប្រុស​នេះ​ជា​របស់​ឯង”។
33
ជា​កន្លែង​ដែល​អស្ចារ្យ​សំរាប់​ឯង។
ដូច្នេះ​ព្រះ​ទ្រង់​​បាន​សំរេច​កិច្ច​ការ​របស់​ទ្រង់​ហើយ​ក៏​បាន​សំរាក​ពី​កិច្ច​ការ​នោះ។ រាល់​ទាំង​ដើម​ឈើ​គ្មាន​បន្លា​ឡើយ។ គ្មា​ន​ផ្លែ​ឈើ​ណា​មួយ​មាន​បន្លា​ឡើយ។ របស់​ទាំងអស់​សុទ្ឋ​តែ​ល្អ​ឥត​ខ្ចោះ គ្រាប់​ពូជ​ទាំង​អស់​សុទ្ឋ​តែ​ល្អ ទាំង​អស់​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ប្រសើរ។
នៅ​ពេល​ដែល​ទ្រង់​យាង​ទៅ​សំរាក​តែ​បន្តិច​ សត្រូវ​ក៏​ឆ្លៀត​ឱកាសចូល​មក​បោក​បញ្ឆោត ហើយ​ធ្វើ​​ឲ្យ​កូន​របស់​ទ្រង់​មាន​ការ​ភាន់​ច្រលំ​ពី​ការ​របស់​ទ្រង់។ គឺ​នៅ​ពេល​ដែល​ទ្រង់ដាក់​ទំនុក​ចិត្ត​លើ​កូន​របស់​ទ្រង់ ដូច​ដែល​អ្នក​ដាក់​ទំនុក​ចិត្ត​លើ​កូន​ស្រី​របស់​​​អ្នក​ ​ដែល​នាំ​ឲ្យ​វា​ដើរ​ជា​មួយ​មនុស្ស​ប្រុស​នៅពេល​យប់​ដែរ ហើយ​ក៏ដូច​ជា​អ្នក​ដាក់​ទំនុក​ចិត្ត​លើ​កូន​ប្រុស​របស់​អ្នក​ដែល​នាំ​ឲ្យ​វា​ដើរ​ផឹក​ស៊ី​ពេល​យប់​ដែរ។ ទ្រង់​បាន​ទុក​ចិត្ត​លើ​កូន​ប្រុស​របស់​ទ្រង់​ថា​វា​នឹង​មិ​នធ្វើ​អ្វី​ដែល​ខុស​នោះ​ឡើយ ហើយ​នឹង​ធ្វើ​តាម​អ្វីដែល​ទ្រង់​បាន​ប្រាប់ ប៉ុន្តែសត្រូវ​បាន​ចូល​មក​​ឯ​គាត់។ សត្រូវ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភាន់​ច្រលំ។
34
វា​ទទួល​បាន​សួន​ច្បារ​អេ​ដែន​ទាំង​មូល​ជា​កម្ម​សិទ្ឋ​របស់​វា។ វា​បាន​ប្រើ​វិធី​បោក​បញ្ឆោត​អស់​៦០០០​ឆ្នាំ ដើម្បី​បោក​បញ្ឆោត​កូន​របស់​ព្រះ​។ ដោយសារ​​អ្នក​ទាំង​ពីរ​ចង់​បាន​ដូច​អ្វី​ដែល​សាតាំង​និយាយ​ពួក​គេ​ក៏​ធ្វើ​តាម។ វា​បាន​ប្រើ​ពេល​៦០០០ឆ្នាំ​ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​សួន​ច្បារ​អេដែន​នេះ ដូច​ដែល​ព្រះ​បង្កើត​វា​៦០០០ឆ្នាំ​ដែរ។ វា​បាន​បង្កើត​សួន​ច្បារ​អេដែន​របស់​វា​នៅ​ផែន​ដី​ដែល​ពេញ​ទៅ​ដោយ​អំពើ​បាប។
35
សួន​ច្បារ​អេដែន​របស់​ព្រះ​ត្រូវ​បាន​បង្កើត​ឡើយ​ក្នុង​សេចក្តី​សុចរិត។ ឯ​សួន​ច្បារ​អេដែន​របស់​សាតាំង​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប ពី​ព្រោះ​សាតាំង​ជា​អ្នក​មាន​បាប។ ឯ​ព្រះ​ទ្រង់​សុចរិត។ នគរ​របស់​ព្រះ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុងសេចក្តី​សុចរិត សន្តិភាព និង​ជីវិត ឯនគរ​របស់​សាតាំង​វិញ​ពេញ​ទៅ​ដោយ​អំពើ​បាប និង​ភាព​ជា​សាសនា​និយម។
ឥឡូវ​សូម​មើល​ពី​ការ​បោក​បញ្ឆោត​របស់​វា​។ វា​បាន​និយាយ​ថា​វា​នឹងធ្វើ​។ វា​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​នេះ។ តើ​អ្នក​ណា​ម្នាក់​ដែល​បាន​ដឹង​អំពី​រឿង​នេះ។ សូម​យើង​មើល​ទៅ​កាន់​ព្រះ​គម្ពីរ​អេសាយ​ក្នុង​ពេល​នេះ។ សូម​មើល​នៅ​ក្នុង​អេសាយ​ជំពូក​១៤ និង​មើល​ពី​អ្វី​ដែល​សាតាំង​បាន​និយាយ​។ នៅ​ក្នុង​អេសាយ​១៤ យើង​នឹង​អាន​ទាំង​អស់​គ្នា។ សូម​ចាប់​ផ្តើម​ពី​ខ​ទី​១២៖
ឱ​តារា​ប្រចាំ​ថ្ងៃ​ ជា​ផ្កាយ​ព្រឹក​អើយ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បា​នផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ
ឯង​បាន​គិត​ក្នុង​ចិត្ត​ថា​ អញ​នឹង​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ អញ​នឹង​ដំកើង​បល្ល័ង្កអញ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​អញ​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង
អញ​នឹង​ឡើង​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។
36
ឥឡូវ​សូម​យើង​ធ្វើ​ការ​ប្រៀប​ធៀប​ពី​សេចក្តី​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ថេស្សាឡូនីច ដែល​វា​​បាន​និយាយ​ថា​វានឹង​ឡើង​ទៅ​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ ហើយ​លើក​ខ្លួន​ឲ្យ​ខ្ពស់​ដូច​ជា​ព្រះ​ដ៏​ខ្ពស់ នេះ​បញ្ជាក់​ថា​វា​ចង់​ធ្វើ​ជា​ព្រះ​ដែល​ឲ្យ​គេ​ថ្វាយ​បង្គំ។
វា​ជា​ព្រះ​របស់​លោកីយ​នេះ ដូច​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា​កាល​ពី​សប្តាហ៍​មុន។ ហើយ​សព្វ​ថ្ងៃ​នេះ​វា​ជា​អ្នក​បោក​បញ្ឆោត។ ពេល​នេះ​ជា​ពេល​នៃ​សេចក្តី​ក្បត់!!!ពេល​ដែល​យើង​កំពុង​តែ​រស់​នៅ​នេះ​ជា​ពេល​នៃ​សេចក្តី​ក្បត់។ វា​ជា​ពេល​មួយ​ដែល​យើង​នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​សេចក្តី​វេទនា​សារ​ជា​ថ្មី។ យើង​នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​អេដែន​សារ​ជា​ថ្មី។ ហើយ​ក្នុង​ពេល​បច្ចុ​ប្បន្ន​នេះ វា​បាន​ប្រមូល​មនុស្ស​ជា​ច្រើន​មក​​ឯ​វា ហើយ​ដាក់​នៅ​កន្លែង​ដែល​ហៅ​ថា​សាសនា នេះ​ដូច​ជា​អ្វី​ដែល​សាតាំង​បាន​ធ្វើ​ចំពោះ​នាង​អេវ៉ា​នៅ​ក្នុង​សួន​ច្បារ​អេដែន​ដែរ។
37
ឥឡូវ​វា​និយា​​យា​ថា វា​នឹង​លើក​ខ្លួន​វា​ឲ្យ​ខ្ពស់​ដូច​ជា​ព្រះ​ដែល​ខ្ពស់​បំផុត។ វា​ចង់​ឡើង​ឲ្យ​ខ្ពស់​លើស​អស់​ទាំង​ពពក​ និង​តារា ហើយ​អង្គុយ​នៅ​កន្លែង​របស់​ព្រះ និង​លើក​ខ្លួន​ស្មើ​នឹង​ព្រះ។ បើ​យើង​មើល​ទៅ​វា​ហាក់​ដូច​ជា​ទទួល​បាន​ជោគ​ជ័យ​ជា​មួយ​នឹង​ការ​គំរាម​នេះ។ ហើយ​វា​ទទួល​បាន​ជោគជ័យ​ជា​មួយ​នឹង​ការ​គំរាម​នេះ ដោយ​មនុស្ស​ជា​ច្រើន​បាន​ដំកើង​វា។ នេះ​ជា​កិច្ច​ការ​ដែល​វា​ធ្វើ។ វា​ព្យាយាម​ពន្យល់​មនុស្ស​ឲ្យ​ឆ្ងាយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ។
38
នៅ​ថ្ងៃ​របស់​លោក​ណូអេ វា​និយាយ​​ពន្យល់​ថា​ វា​មិន​អាច​មាន​ភ្លៀង​ដែល​ធ្លាក់​ពី​លើ​មក​នោះ​ទេ។ លក្ខណៈ​វិទ្យាសាស្រ្ត​ដែល​​វា​បាន​ប្រើ​នៅ​ក្នុង​សួន​ច្បារ​អេដែន វា​អាច​បាញ់​ឧបករណ៍​ណា​មួយ​ទៅ​ដល់​ស្ថាន​ព្រះ​ច័ន្ទ ហើយ​បង្ហាញ​ថា​គ្មាន​សំនើម​ទៅ​ទី​នោះ​ទេ។ ប៉ុន្តែ​ព្រះទ្រង់​បាន​បន្ទូ​លថា នឹង​មាន​ភ្លៀង​ធ្លាក់​មក តែ​សាតាំង​ទទួល​បាន​ជោគជ័យ​​ក្នុង​ការ​បំពុល​ខួរ​ក្បាល​របស់​មនុស្ស​ដោយ​ប្រើ​ប្រាស់​វិធីសាស្រ្ត​នៃ​ការ​ស្រាវ​ជ្រាវ​របស់​វា ដែល​ថា​វា​មិន​អាច​មាន​ឡើយ តែ​វា​កើត​មាន។ ឯ​ព្រះ​ទ្រង់​មាន​បន្ទូ​លថា​នឹង​កើត​មាន​ ហើយ​វា​ក៏​កើត​មាន​មែន។ ទ្រង់​បាន​ធ្វើ​ការ​នេះ។
39
ឥឡូវ​យើង​មើល​នៅ​សម័យ​ព្រះ​យេស៊ូវ​វិញ​ម្តង គឺ​សាតាំង​ធ្វើ​ការ​នេះ​ដដែល។ វា​បាន​បំពុល​ខួរ​ក្បាល​របស់​មនុស្ស​សារ​ជា​ថ្មី​ដោយ​ការ​បោក​បញ្ឆោត វា​បាន​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​ទៅ​ជា​ការ​ភាន់​ច្រលំ។ “បើ​ឯង​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​មែន​ ចូរ​ឯង​ធ្វើ​ការ​អ្វី​មួយ​ឲ្យ​យើង​ឃើញ​មក”។ ព្រះយេស៊ូវ​ទ្រង់​មិន​​ល្ងង់​ធ្វើ​តាម​ពាក្យ​របស់​វា​ឡើយ។ ទ្រង់​មិន​ដែល​ធ្វើ​តាម​វា​ឡើយ។ ព្រះ​ទ្រង់​មិន​មែន​ល្ងង់​ទេ។ ទ្រង់​ថែម​ទាំង​មិន​បាន​ឆ្លើយ​តប​នូវ​សំនួរ​ណា​មួយ​របស់​អារក្ស​ឡើយ។ ទ្រង់គ្រាន់តែ​...​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “មាន​សេចក្តី​ចែង​ទុក​មក​ថា​ មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ​តែ​រស់​ដោយ​សារ​ព្រះ​បន្ទូ​ល​ដែល​ចេញ​ពី​ព្រះ​ឱស​ព្រះ​វិញ”។ ទ្រង់​មិន​ល្ងង់​ជា​មួយ​នឹង​វា​ទេ។ ទ្រង់​មិន​បាន​ធ្វើ​ថ្ម​ឲ្យ​ទៅ​ជា​នំបុ័ង​នោះ​ឡើយ។ ទ្រង់​ធ្វើ​វា​បាន​ តែ​បើ​ទ្រង់​ធ្វើ​នោះទ្រង់​នឹង​ស្តាប់​តាម​សេចក្តី​អាក្រក់​ជា​មិន​ខាន ដូច្នេះ​ទ្រង់​មិន​ស្តាប់​តាម​វា​ទេ។
40
សារជា​ថ្មី វា​ជា​សាសនា​នៃ​អំពើ​បាប ដូច​ដែល​មាន​តាំង​តែ​ពី​ដើម​មក​ម្លេះ នោះ​គឺ​ជា​សេចក្តី​បោក​បញ្ឆោត។ សូម​អ្នក​រាល់​ពេល​ពី​ការ​នេះ។ វា​មិន​មែន​ជា​រឿង​ដែល​​មាន​តែ​ពី​ដើម​នោះ​ទេ។ គឺ​រាល់​ថ្ងៃ​មា​ន​ពេល​ដោយ​អំពើ​បាប ដូច​ជា​សេចក្តី​កំផិត ការ​ផឹក​ស៊ី ការ​យក​ព្រះ​នាម​របស់​ព្រះ​ទៅ​ធ្វើ​ជា​រឿង​ឥត​ប្រយោជន៍។
អ្នក​រាល់​គ្នា​មាន​ចាំ​ទេ​ កាល​ពី​ប៉ុន្មា​នឆ្នាំ​មុន ដែល​អ្នក​មួយ​ចំនួន​មាន​វត្តមាន​នៅ​ទី​នេះ​ដែរ មាន​ចាំ​ពី​សេចក្តី​ដែល​ខ្ញុំ​បា​នបង្រៀន​​ ដែល​មា​នចំនង​ជើង​ថា The Disappointments AtJudgment ឬ​ទេ? មាន​ស្រ្តី​ពេស្យា​ចារ​​ម្នាក់ ដែល​នាង​មិន​បាន​ខក​ចិត្ត​ក្នុង​ចូល​រួម​កម្ម​វិធី​របស់​យើង​ឡើយ។ នាង​បាន​ដឹង​ពី​អ្វី​ដែល​នាង​បាន​ធ្វើ។ អ្នក​ប្រមឹក​នឹង​មិន​ជាប់​ជំនុំ​ជំរះ​ឡើយ។ អ្នក​លេង​ល្បែង អ្នក​កុហក ចោរ​ ពួក​គេ​នឹង​មិន​ជាប់​ជំនុំ​ជំរះឡើយ។ ប៉ុន្តែ​អ្នក​ណា​ដែល​គិត​ថា​ខ្លួន​​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ​ នោះ​នឹង​ត្រូវ​ជាប់​ជំនុំ​ជំរះ​វិញ។ ដូច​ដែល​និយាយ​ថា “ព្រះ​អង្គ​អើយ មិន​មែន​ទូល​បង្គំ​ជា​អ្នក​អធិប្បាយ​ព្រះ​បន្ទូល​ទ្រង់​ឡើយ ហើយ​ក៏​មិន​មែន​ទូល​បង្គំ​ជា​អ្នក​ដេញ​អារក្ស​ដោយ​ឈ្មោះ​របស់​ទូល​បង្គំ​ដែរ”។
41
ព្រះ​យេស៊ូវ​ទ្រង់​មា​នបន្ទូល​ថា “បើ​ដាច់​ចេញ​ពី​ខ្ញុំ អ្នក​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ ហើយ​ខ្ញុំ​ក៏​មិន​ទាំង​ស្គាល់​អ្នក​ផង។”
វា​ជា​ការ​​ខក​ចិត្ត នៅ​ពេល​ដែល​យើង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​បោក​បញ្ឆោត“។ នេះ​ជាអ្វី​ដែល​ខ្ញុំ...នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រលំ។ វា​មិន​មែន​ជា​ការ​ដែល​ខ្ញុំ​ចង់​ឲ្យ​មាន​ភាព​ខុសគ្នា​នោះ​ទេ។ ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​វា​មាន​ភាពខុស​គ្នា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​នូវ​ភាព​ស្មោះ​ត្រង់​របស់​ខ្ញុំ។
ខ្ញុំ​មាន​សារ​មួយ​ដែល​ចង់​និយាយ​ប្រាប់​អ្នក​រាល់​គ្នា។ ដែល​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភាន់​ច្រលំ។ ពួក​គេ​គិត​ថា​ខ្ញុំ​​ប្រឆាំង​នឹង​អ្នក​ទាំង​អស់​គ្នា បើ​សិន​ជា​ពួក​គ្រាន់​តែ​លឺ​នោះ។ ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា ហើយ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថ​ភាព​របស់​ខ្ញុំ​ដើម្បី​នឹង​នាំ​សេចក្តី​ពិត​របស់​ព្រះ​មក​ឯ​អ្នក​រាល់​គ្នា ដែល​វា​កំពុង​តែ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ហើយ​នឹង​អ្វី​ដែល​ព្រះ​ទ្រង់​មាន​បន្ទូ​ល​នៅ​ក្នុង​ព្រះ​គម្ពីរ។ ហើយ​ព្រះ​ទ្រង់​នឹង​បង្ហាញ​អ្នក​រាល់​ថា​ពី​សេចក្តី​ពិត​នោះ​ ដូច្នេះ​គ្មាន​ការ​ណា​មួយ​ដែល​ត្រូវ​លាក់​បាំង​ចំពោះ​សេចក្តី​នោះ​ឡើយ។ ទោះ​បី​ជា​មនុស្ស​ជា​ច្រើន​​មើល​វា​ក៏​មិន​បាន​ឃើញ​ដែរ។
42
សូម​មើល ពួក​គេ​មិ​នចង់​ឃើញ​វា​ឡើយ ពី​ព្រោះ​ពួក​គេ​បាន​លក់​វា​បាត់​ទៅ​ហើយ។ គឺ​លក់​សិទ្ឋិ​កំនើត​របស់​ខ្លួន​ទៅ​អង្គការ​ និង​និកាយ​សាសនា ហើយ​ពួក​គេ​ព្យាយាម​ដើម្បី​ឲ្យ​ទៅ​កាន់​ស្ថាន​សួគ៌​តាម​រយៈ​ការ​ទាំង​អស់​នោះ ដែល​សាតាំង​គឺ​ក្បាល​របស់​ពួក​គេ។
ព្រះ​ទ្រង់​មិន​ដែល​បង្កើត​ឲ្យ​មាន​សាសនា​នោះ​ទេ ទ្រង់​មិន​ដែល​សោះ​ឡើយ។ ប៉ុន្តែ​មនុស្ស​ជា​អ្នក​ធ្វើ​ឲ្យ​មាន​។ ពួក​គេ​បក​ស្រាយ​ព្រះ​បន្ទូល ហើយ​និយាយ​ថា​វា​មិន​ន័យ​ដូច្នេះ វា​មាន​ន័យ​ដូច្នោះ។ ព្រះ​បន្ទូល​ព្រះ​មិន​ត្រូវ​ការ​មនុស្ស​មក​បក​ស្រាយ​នោះ​ឡើយ។ គឺ​ទ្រង់​ជា​អ្នក​បក​ស្រាយ​ដោយ​ខ្លួន​ឯង។ ទ្រង់​មិន​ត្រូវ​ការ​អ្នក​ណា​មួយ​មក​ប្រាប់​ទ្រង់​​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​ឡើយ។ ទ្រង់​ជា​អ្នក​ត្រួត​ត្រា​លើ​ការ​ទាំង​នោះ។ ទ្រង់​មាន​បន្ទូល​ពី​អ្វី​ដែល​ទ្រង់​ត្រូវ​ធ្វើ​ និង​ការ​ដែល​ត្រូវ​រក្សា​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។ នៅ​ពេល​ដែល​ទ្រង់​មាន​បន្ទូល“ការ​ទាំង​នោះ​នឹង​ត្រូវ​កើត​ឡើង”។
អ្វី​ដែល​ទ្រង់​មាន​បន្ទូល​នោះ​នឹង​ត្រូវ​កើត​ឡើង​។ ទ្រង់​មិន​ត្រូវ​ការ​សួរ​អ្នក​ណា​មួយ​ថា​តើ​ពេល​ណា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ដឹង​ថា​វា​នឹង​ត្រូវ​កើត​ឡើង​ពេល​ណា​រួច​ទៅ​ហើយ គឺ​វា​នឹង​កើត​ឡើង​តាម​ផែន​ការ​របស់​ទ្រង់។
43
សាតាំង​ដែល​ជា​អ្នក​បោក​ប្រាស់​ដូច​ដែល​ទ្រង់​មាន​បន្ទូល​នៅ​ក្នុង​ម៉ាថាយ​២៤:២៤ ថា​វា​ជា​អ្នក​បោក​បញ្ឆោត...
យើង​ឃើញ​ពី​កម្ម​វិធី​នៃ​ដំនឹង​ល្អ​របស់​វា ការ​អប់​រំ ផ្នែក​សីលធម៌ អរិយធម៌ និង​ការ​ផ្សេង​ជា​ច្រើន​ទៀត ដែល​នាំ​ឲ្យ​មនុស្ស​វង្វេង​តាម​សេចក្តី​កុហក​របស់​វា។ សំរាប់​នាង​អេវ៉ា​ នាង​មិន​ចង់​ធ្វើ​ដូច្នេះ​ឡើយ ប៉ុន្តែ​សាតាំង​បាន​ប្រាប់​នាង​ថា​នាង​នឹង​មាន​ប្រាជ្ញ​កាន់​តែ​ច្រើន​ឡើង។
នាង​មិន​បាន​ដឹង​ឡើយ។ នាង​ចង់​ដឹង។ នាង​មិន​យល់​ឡើយ ប៉ុន្តែ​នាង​ចង់​យល់។ ហើយ​ព្រះ​បាន​ប្រាប់​នាង​ថា មិន​ចាំបាច់​ព្យាយាម​យល់​ទេ។ យើង​ខ្ញុំ​នឹង​អាច​យល់​ការ​ទាំង​នេះ​បាន​ដោយ​របៀប​ណា? ខ្ញុំ​មិន​អាច​នឹង​យល់​វា​បាន​ឡើយ។ ខ្ញុំ​ជឿ​វា។ ខ្ញុំ​មិន​ចាំ​បាច់​នឹង​យល់​ពី​វា​នោះ​ទេ។ ព្រះ​ទ្រង់​ជា​សេចក្តី​ជំនឿ មិន​ជា​ការ​យល់​ដឹ​ង​ឡើយ។ យើង​គ្រាន់​តែ​ជឿ​នូវ​អ្វី​ដែល​ទ្រង់​មា​នបន្ទូល។
44
ឥឡូវ​ចូរ​ធ្វើ​ការ​ប្រៀប​ធៀប​ពី​សួន​ច្បារ​​អេដែន​របស់​ព្រះ ជា​មួយ​នឹង​សួន​ច្បារ​អេដែន​របស់​សាតាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់​ពី​៦០០០​ឆ្នាំ​​នៃ​ការ​ធ្វើ​ឲ្យ​ខូច​នូវ​សេចក្តី​ពិត​នៃ​សេចក្តី​សន្យា​របស់​ព្រះ។ សូម​ធ្វើ​ការ​ប្រៀប​ធៀប​វា​ឥឡូវ​នេះ ហើយ​តើ​យើង​យល់​យ៉ាង​ណា។ គឺ​វា​ដូច​ជា​អ្វី​ដែល​វា​បាន​ធ្វើ​ទៅ​នឹង​ពួក​​ជំនុំ​នៅ​សម័យ​ព្រះ​យេស៊ូវ​ដែរ ដោយ​វា​ព្យាយាម​បង្វែរ​កូន​របស់​ព្រះ​ចេញ​ពី​សេចក្តី​ពិត។ ព្រះ...​គឺ​ព្រះ​បាន​ដាក់​កូន​របស់​ទ្រង់​នៅ​ទី​នេះ ដើម្បី​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ទ្រង់​ដោយ​សារ​ការ​លឺ​ព្រះ​បន្ទូល​របស់​ទ្រង់។
45
តើ​​អ្វី​ដែល​​ឪពុក​របស់​អ្នក​បាន​ប្រាប់​អ្នក តើ​អ្នក​ជា​កូន​ដ៏​ស្មោះ​ត្រង់​របស់​ឪពុក​អ្នក​ឬ ហើយ​គាត់​​បាន​ប្រាប់​អ្នក “កូន​ប្រុស ចូរ​ឯង​កុំ​ទៅ​ហែល​ទឹក​នៅ​ទី​នោះ​អី ពី​ព្រោះ​មាន​សត្វ​ក្រពើ​នៅ​ទី​នោះ”។ ហើយ​អ្នក​និយាយ​ថា​ “ការ​ពិត​វា​ជា​ទឹក​ដ៏​ស្រស់​ស្អាត​វា​គ្មាន​ក្រពើ​នៅ​ទី​នោះ​ឡើយ”។
ឥឡូវ​តើ​អ្នក​ស្តាប់​អ្នក​ណា? បើ​អ្នក​ជា​កូន​ដែល​ឆ្លាត​វៃ នោះ​អ្នក​នឹង​ស្តាប់​ឪពុក​ម្តាយ​របស់​អ្នក​។ បើ​អ្នក​ជា​កូន​ដែល​ឆ្លាត​វៃ​របស់​ព្រះ​នោះ​អ្នក​យក​​ព្រះ​បន្ទូល​របស់​ព្រះ​ជា​អាទិភាព!!ខ្ញុំ​មិន​ខ្វល់​ថា អ្នក​ណា​​និយាយ​អ្វី​នោះទេ គឺ​ខ្ញុំ​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ​​ជា​អាទិភាព។ ត្រូវ​មាន​សេចក្តី​ជំនឿ​លើ​ព្រះ​បន្ទូល​ព្រះ គ្រាប់​ពូជ​របស់​ទ្រង់ ដែល​បាន​ដាក់​នៅ​សួន​ច្បារ​អេដែន​ ដោយ​ភាព​បរិសុទ្ឋ សេចក្តី​ស្រលាញ់ និង​ជីវិត​អស់​កល្ប​ជា​និច្ច។
នោះ​គឺ​ជា​ផល​ដែល​មាន​នៅ​ក្នុង​សួន​ច្បារ​អេដែន គឺ​ភាព​បរិសុទ្ឋ ដែល​ធ្វើ​សួន​ច្បារ​អេដែន​ទាំង​មូល​មា​នភាព​បរិសុទ្ឋ សេចក្តី​ស្រឡាញ់ ការ​យល់​ដឹង ភាព​ល្អ​ឥត​ខ្ចោះ និង​ជីវិត​អស់​កល្ប​ជា​និច្ច។ ទាំង​នោះ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ដាំ គឺ​ព្រះ​បន្ទូល​​របស់​ទ្រង់ គ្រាប់​ពូជ​របស់​ទ្រង់។
46
ឥឡូវ​សូម​គិត​បន្តិច។ សូម​កុំ​ភ្លេច​ពី​វា។ ព្រះ​ទ្រង់​​មាន​បន្ទូល​ថា “ចូរ​ឲ្យ​គ្រាប់​ទាំង​អស់​មាន​តាម​ពូជ​របស់​វា”។ តើ​នោះ​មិន​មែន​ជា​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​ទេ​ឬ​អី? បច្ចុប្បន្ន​តើ​មាន​អ្នក​បង្រៀន​ ឬ​អ្នក​ណា​ម្នាក់​ព្យាយាម​ប្រើ​ព្រះ​បន្ទូល​ដើម្បី​និយាយ​សេចក្តី​នេះ​ឬ​ទេ? រាល់​ទាំង​ព្រះ​បន្ទូល​របស់​ទ្រង់​ទាំង​អស់​គឺ​ជា​គ្រាប់​ពូជ ដូច​អ្វី​ដែល​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ពី​គ្រាប់​ពូជ​ដែល​អ្នក​ព្រោះ​យក​ទៅ​ព្រោះ។ ដូច្នេះ​បើ​សិន​ជា​​នៅ​ក្នុង​ម៉ាកុស​១៦​ជា​ព្រះ​បន្ទូល​នោះ​វា​នឹង​​បង្កើត​ផ្លែ​តាម​ពូជ​របស់​វា​ជា​មិន​ខាន។ បើ​សិន​ជា​នៅ​ក្នុង​ម៉ាឡាគី​៤​ ជា​ព្រះ​បន្ទូល​របស់​ព្រះ​ នោះ​វា​នឹង​បង្កើត​ផល​តាម​ពូជ​របស់​វា។ ហើយ​រាល់​ទាំង​សេចក្តី​សន្យា​ទាំង​អស់​ត្រូវ​តែ​កើត​មក​តាម​ពូជ​របស់​វា។
47
អ្នក​រាល់​គ្នា​យល់​ទេ? មើល​សាតាំង​​វា​ព្យាយាម​បំភាន់​សេចក្តី​ទាំង​នោះ។ វា​និ​យាយ​ថា “​គឺ​មិន​ដូច្នោះ​ឡើយ”។ តើ​អ្នក​យល់​ទេ? សាតាំង​និយាយ​ថា “អូ!! វា​មិន​មែន​សំរាប់​ពេល​នេះ​ឡើយ”។ វា​នៅ​ពេល​ផ្សេង​ទេ។ វា​មិន​មែន​ន័យ​ដូច្នេះ​ឡើយ។“ រាល់​គ្រាប់​ពូជ​ទាំង​អស់​ត្រូវ​តែ​មាន​តាម​ពូជ។ នោះ​ជា​​របៀប​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​សួន​ច្បារ​អេដែន។
ហើយ​នេះ​ជា​របៀ​ប​ដែល​ព្រះ​ទ្រង់​បង្កើត​ក្រុម​ជំនុំ​របស់​ទ្រង់ គឺ​រាល់​ទាំង​អស់​មាន​ពូជ​របស់​វា។ “មនុស្ស​មិន​មែន​រស់​នៅ​ដោយ​សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ តែ​រស់​នៅ​ដោយ​គ្រប់​ទាំង​ព្រះ​បន្ទូល​ព្រះ​វិញ”។ តើ​អ្នក​រាល់​គ្នា​យល់​ទេ? សាតាំង​និយាយ​អ្វី​ផ្សេង​ពី​នេះ​ តែ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា “គ្រប់​ទាំង​គ្រាប់​មាន​ពូជ​របស់​វា”។ សេចក្តី​សន្យា​របស់​ទ្រង់​បាន​ប្រាប់​ថា “ទីសំគាល់​នឹង​បា​នបើក​សំដែង​ដល់​អ្នក​ណា​ដែល​មាន​ជំនឿ”​។ ឥត​ឡូវ​នេះ យើង​អាច​និយាយ​ថា “មក​ព្រះ​វិហារ សូម​កុំ​និយាយ​ពី​សាសនា​ឬ​និកាយ​ឡើយ”។ ពី​ព្រោះ​វា​​បាន​និយាយ​នៅ​ក្នុង​ព្រះ​បន្ទូល​ឡើយ។​ ប៉ុន្តែ​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “ទី​សំគាល់​​ជា​ច្រើន​នឹង​ត្រូវ​បាន​បើក​សំដែង​ដល់​អ្នក​ណា​ដែល​​មាន​ជំនឿ។ ដោយ​នូវ​ឈ្មោះ​ខ្ញុំ​នោះ​គេ​នឹង​ដេញ​អារក្ស។ គេ​និយាយ​ភាសា​ដទៃ។ បើ​គេ​បរិភោគ​អ្វី​ដែល​ពុល​នោះ​នឹង​មិន​ត្រូវ​ពុល​ឡើយ។ បើ​សិន​ជា​គេ​ដាក់​ដៃ​លើ​មនុស្ស​មាន​ជំងឺ​​អ្នក​នោះ​នឹង​បាន​ជា​ឡើង”។​ តើ​មាន​អ្ន​ក​ណា​ដែល​បដិសេធ​ការ​ទាំង​នេះ? សូម​មើល?
48
រាល់​ទាំង​គ្រាប់​​នឹង​ត្រូវ​បង្កើត​ផល​តាម​ពូជ​របស់​វា។ បើ​អ្នក​ជា​គ្រាប់​ពូជ​របស់​ព្រះ ហើយ​មាន​ឥរិយា​បថ​ជា​កូន​ព្រះ​នោះ​ព្រះ​បន្ទូល​នឹង​សាប​ព្រោះ​នៅ​ក្នុង​អ្នក។ ហើយ​នៅ​ពេល​ដែល​អ្នក​លឺ​ព្រះ​បន្ទូល​របស់​ព្រះ​ថា “ចៀម​ខ្ញុំ​ស្គាល់​សំលេង​ខ្ញុំ វា​នឹង​មិន​ដើរ​តាម​សំលេង​មនុស្ស​ចំលែក”។ តើ​អ្នក​យល់​ទេ? រាល់​ទាំង​គ្រាប់នឹង​​ត្រូវ​បង្កើត​ផល​តាម​ពូជ​របស់​វា។
49
ឥឡូវ​នេះ​យើង​ដឹង​ហើយ​ថា រាល់​ទាំង​គ្រាប់​​នឹង​ត្រូវ​ផ្តល់​ផល​តាម​ពូជ​របស់​វា នោះ​នឹង​ត្រូវ​គ្មាន​សេចក្តី​ស្លាប់​នៅ​ក្នុង​សួន​ច្បារ​អេដែន​ឡើយ។ ហើយ​ក៏​គ្មាន​សេចក្តី​ស្លាប់​នៅ​ក្នុង​សួន​ច្បារ​អេដែន​ថ្មី​ដែរ។ ហើយ​នៅ​ទី​នោះ​ក៏​គ្មាន​សេចក្តី​អាក្រក់​ដែរ គឺ​មាន​តែ​ សេចក្តី​បរិសុទ្ឋ ភាព​ល្អ និង​ជីវិត​អស់​កល្ប​ជា​និច្ច។
ប៉ុន្តែ​ដោយ​សារ​គ្មាន​ជំនឿ​លើ​ព្រះ​បន្ទូ​លរបស់​ព្រះ​នាំ​ឲ្យ​​គ្រាប់​ពូជ​នោះ​ត្រូវ​ជា​មិន​បរិសុទ្ឋ​នៅ​ក្នុង​សួន​​​ច្បារ​អេដែន។ ហើយ​យើង​កំពុង​តែ​​នៅ​ក្នុង​កន្លែង​ដែលសាតាំង​តាំង​បល្ល័ង្ក​របស់​វា​នៅ​ក្នុង​សួន​ច្បារ​អេដែន​នៅ​ផែន​ដីនេះ គឺ​ជា​អេដែន​ដែល​ពេញ​ដោយ​អំពើ​បាប គឺ​សាសនា។ វា​បាន​ចាប់​ផ្តើម ដោយ​វា​មិន​បាន​និយាយ​“អញ​ជា​សាតាំង អញ​ជា​ទេវតា​ដ៏​អស្ចារ្យ​នោះ​ទេ”។ ទេ​ វា​មិន​និយាយ​ដូច្នេះ​ឡើយ ប៉ុន្តែ​វា​ចាប់​ផ្តើម​ដោយ​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ​វិញ។ ហើយ​នេះ​ហើយ​ជា​វិធី​ដែល​វា​បន្ត​នគរ​របស់​វា​រហូត​មក​ដល់​ពេល​នេះ។ នៅ​សម័យនេះ​ដែល​ពេញ​ទៅ​ដោយ​សេចក្តី​បោក​បញ្ឆោត​នេះ វា​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​នឹង​គ្រង​រាជ​លើ​រាស្ត្រ​របស់​វា។ វា​បាន​​បង្ហាញ​ខ្លួន​វា​​លើ​សួន​ច្បារ​អេដែន​ដែល​ឆ្លាត មាន​ការ​អប់​រំ និង​វិទ្យាសាស្ត្រ។ នោះ​ជា​ការ​ពិត។ ការ​បង្រៀន​ពី​វិទ្យាសាស្ត្រ ក្រុម​ជំនុំ​វិទ្យាសាស្ត្រ ទេវវិទ្យា​វិទ្យា​សាស្ត្រ ហើយ​អ្វី​ទាំង​អស់​សុទ្ឋ​តែ​ជា​វិទ្យាសាស្ត្រ។ គ្រប់​ទាំង​អស់​ផ្តោត​លើ​ចំនេះ​ដឹង។ ក្រុម​ជំនុំ​ទាំង​មូល​ត្រូវ​បាន​បង្កើត​ឡើយ​ដោយ​ផ្អើក​លើ​ចំនេះ​ដឹង។ វា​មិន​មែន​បង្កើត​ឡើង​ដោយ​ឈរ​លើ​សេចក្តី​ជំនឿ​នោះ​ឡើយ។
50
ពេល​មួយ​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ពិធី​ប្រជុំ​មួយ​ វា​គឺ​ជា​កន្លែង​ប្រជុំ​ដែល​ធំ​មួយ​នៅ​ភាគ​​ខាង​លិច។ មាន​បុរស​ម្នាក់​គាត់​បាន​បដិសេធ​សេចក្តី​ដែល​យើង​បាន​និយាយ​ទាំង​នេះ។ ប៉ុន្តែ​សំរាប់​ខ្ញុំ​ៗ​​នៅ​តែ​ចូល​ចិត្ត​គាត់។ នៅ​ពេល​ដែល​ការ​ប្រជុំ​បាន​ចប់​នៅ​​ពេល​រសៀល មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ទទួល​ចំនឹង​ពី​ការ​ប្រជុំ​នោះ។ ខ្ញុំ​អង្គុយ​នៅ​ទី​នោះ​ ហើយ​មើល​ទៅ​ពួក​គេ។ ពួក​គេ​បាន​អធិប្បាយ​សេចក្តី​ដែល​ល្អ​ឥត​ខ្ចោះ។ ហើយ​បន្ទាប់​មក​គេ​សួ​រ​ថា​តើ​មាន​អ្នក​ចង់​ទទួ​ល​ព្រះ​យេស៊ូវ​ឬ​ទេ។ ហើយ​បើ​អ្នក​ណា​ចង់​សូម​លើក​ដៃ។ នៅ​ពេល​នោះ​គ្មាន​អ្នក​ណា​ម្នាក់​លើក​ដៃ​ឡើយ។ រហូត​ដល់ចប់​កម្ម​វិធី​មាន​ស្រ្តី​ម្នាក់​គាត់​បាន​លើក​ដៃ។
គាត់​និយាយ​ថា “​ពេល​នេះ​អ្នក​គឺ​ជា​គ្រីស្ទាន​ហើយ” ហើយ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ ហើយ​គាត់​ក៏​បាន​ចេញ​មក បាន​បង្ហាញ​ទារក​ម្នាក់ និង​អធិស្ឋាន​ឲ្យ​វា ដោយ​គាត់​មិន​បាន​គិត​ពី​អ្នក​ស្តាប់​ទាំង​អស់​ឡើយ។
51
នៅ​ពេល​ដែល​ការ​ប្រជុំ​បាន​ចប់ ខ្ញុំ​បាន​ឈរ​នៅ​ម្ខាង​ហើយ​បាន​ចាប់​ដៃ​បុរស​ម្នាក់​ ហើយ​បាន​ថា​សូម​ព្រះ​ប្រទាន​ពរ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ដូច្នេះ មាន​ហ្វូង​មនុស្ស​ជា​ច្រើន​បាន​ដើរ​មក​ខ្ញុំ។ ​តើ​អ្នក​មាន​ឃើញ​ពី​ភាព​ខុស​គ្នា​នោះ​ទេ? នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ពី​វា។ នោះ​ជា​ភាព​ខុស​គ្នា។
52
ដោយ​សារ​ចំនេះ​ដឹង​ខាង​វិទ្យាសាស្ត្រ​ តើ​អ្នក​អាច​យល់​ដំណឹង​ល្អ​បាន​ឬ? “អ្នក​ណា​ដែល​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​មិន​ត្រូវ​មាន​ទោស​ឡើយ”។ សូម​មើល “ប៉ុន្តែ​ទីសំគាល់​ទាំង​នេះ​នឹង​កើត​មក​ចំពោះ​អ្នក​ណា​ដែល​មាន​ជំនឿ”។ អ្នក​រាល់​គ្នា​ឃើញទេ ពួក​គេ​ភ្លេច​ពី​ចំនុច​នេះ។ នាង​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ នាង​​បាន​សង្រ្គោះ ហើយ​នឹង​មាន​ទី​សំគាល់​សំរាប់​ជីវិត​នាង។“​ហើយ​អ្នក​ណា​ដែល​លឺ​ព្រះ​បន្ទូល”មិ​នដោយ​ធ្វើ​អ្វី​នោះ​ឡើយ មិន​មែន​គ្រាន់​តែ​លឺ​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​យល់​ផង​ដែរ។ មនុស្ស​គ្រប់​គ្នា​អាច​​លឺ​​ព្រះ​បន្ទូល​បាន។
ស្រ្តី​ពេស្យាចារ​​​លឺ​ព្រះ​បន្ទូល ហើយ​នៅ​តែ​ជា​ស្រ្តី​ពេស្យាចារ​ដដែល។ អ្នក​ប្រមឹក​ក៏​អាច​លឺ​បា​ន​ដែរ។ មនុស្ស​កុហក​លឺ​ ហើយ​នៅ​តែ​ជា​មនុស្ស​កុហក​ដដែល ប៉ុន្តែ​“អ្នក​ដែល​យល់​ពាក្យ​របស់​​ខ្ញុំ​ ហើយ​ជឿ​លើ​ព្រះ​ដែល​​បញ្ជូន​ខ្ញុំ​មក នឹង​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។”នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​យល់។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​បាន​ឡើយ លើក​លែង​តែ​ព្រះ​ទ្រង់​បាន​ហៅ​មក។
ព្រះ​យេស៊ូវ​គ្រីស្ទ​​មា​នបន្ទូ​លថា “គ្មាន​អ្នក​ណា​ដែល​អាច​ចូល​មក​ឯ​ខ្ញុំ​បាន​ឡើយ លើក​លែង​តែ​​ព្រះ​វរបិតា​ទ្រង់​បាន​ប្រទាន​មក ហើយ​អ្នក​ដែ​ល​ព្រះ​វរបិតា​បាន​ប្រទាន​មក​នោះ​នឹង​ចូល​មក​ឯ​ខ្ញុំ”។ អាម៉ែន!! វា​ជា​អធិបតេយ្យ​ភាព​ ហើយ​ជា​ផែន​ការ​របស់​ព្រះ។ ទ្រង់​គង់​នៅ​ ហើយ​គ្នា​អ្នក​ណា​ម្នាក់​ដែល​​ប្រាប់​ឲ្យ​ទ្រង់​ធ្វើ​អ្វី​នោះ​ឡើយ។
53
ឥឡូវ​បើ​សិន​ជា​មិន​ជឿ ហើយ​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​នោះ​នឹង​បង្កើត​គ្រាប់​ពូជ​នៃ​ការ​មិន​ជឿ ភាព​មិន​បរិសុទ្ឋ អំពើ​បាប សេចក្តី​សំអប់ និង​សេចក្តី​ស្លាប់​អស់​កល្ប​ជា​និច្ច ជា​មួយ​នឹង​អំពើ​បាប និង​ចំនេះ​ដឹង​របស់​ខ្លន។ ឥឡូវ​តើ​អ្នក​រាល់​គ្នា​យល់​សេចក្តី​នេះ​ទេ? នៅ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ នៅ​ពេល​ដែល​ផែន​ដី​ទាំង​មូល​មាន​ពេញ​ដោយ​​សាសនា... តើ​អ្នក​រាល់​គ្នា​យល់​សេចក្តី​នេះ​ទេ? ពិភព​លោក​ទាំង​មូល​មាន​​សុទ្ឋ​តែ​សាសនា។ ហើយ​នៅ​ក្នុង​សម័​យ​សាសនា​និយម​នេះ មាន​ព្រះ​វិហារ​ធំៗ​ជា​ច្រើន។ របស់​ទាំង​អស់​នឹង​ត្រូវ​ថ្វាយ​បង្គំ​សាតាំង។ នេះ​ជា​អ្វី​ដែល​ទ្រង់​មាន​បន្ទូ​លនៅ​ក្នុង​ព្រះ​គម្ពីរ។ នោះ​ជា​សេចក្តី​ពិត។
ហើយ​នៅ​ក្នុង​សិក្ខា​សិលា នោះ​នឹង​មាន​មនុស្ស​ឆ្លាតៗ​ជា​ច្រើន​ដែល​ត្រូវ​បាន​ហ្វឹក​ហ្វឺន​ដើម្បី​នឹង​និយាយ ពី​អ្វី​ដែល​ត្រូវ​ធ្វើ និយាយ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជាច្រើ​ន​ចាប់​អារម្មណ៍ និង​ធ្វើ​ការ​ជា​ច្រើន​ទៀត ដូច​ជា​ចិត្ត​វិទ្យា​ជា​ដើម គឺ​ក្នុង​រយៈ​ពេល​៣​ឬ​៤​ឆ្នាំ​​ហ្វឹក​ហ្វឺន​ជា​មួយ​នឹង​ចំនេះ​ដឹង​របស់​លោកីយ​នេះ។ សូម​មើល... ព្រះ​វិញ្ញាណ​របស់​ព្រះ​មិ​នបាន​ហ្វឹក​ហ្វឺន​អ្នក​រាល់​គ្នា​ទេ។ វា​មាន​អ្វី​ម្យ៉ាង​ដោយ​ព្រះ​ហស្ថ​ដ៏​មាន​ព្រះ​ចេស្តា​របស់​ព្រះ​ក្នុង​ដៅ​ចំនាំ​អ្នក​រាល់​គ្នា។ បទពិសោធន៍​របស់​អ្នក​មិ​នអាច​ត្រូវ​បាន​បង្រៀន​ដោយ​សាលា ឬ​អ្នក​ណា​ឡើយ វា​ជា​អ្វី​ដែល​ព្រះ​បាន​ដាក់​មក​សំរាប់​អ្នក​រាល់​គ្នាវិញ។
54
ឥឡូវ​​វា​បាន​បង្កើត​ផល​នៅ​ក្នុង​សួនច្បារ​អេដែន ហើយ​ឥឡូវ​នេះ​វា​កំពុង​តែ​រស់​នៅ​ជា​មួយ​នឹង​អេដែន​របស់​លោកីយ​នេះ។ ពួក​វា​នៅ​ជា​មួយ​គ្នា ហើយ​នឹង​មិន​ក្រុម​ជំនុំ​របស់​លោកីយនេះ នោះ​ពួក​គេ​នឹង​ជួប​នូវ​សេចក្តី​ស្លាប់​ដែល​សាតាំង​កំពុង​គ្រង់​រាជ។
ហើយ​នៅ​ពេល​ចុង​ក្រោយ​កូន​ក្រមុំ​ក្លែង​ក្លាយ​នឹង​ត្រូវ​បាន​យក​ចេញ។ នាង​មិន​ត្រូវ​បាន​ទទួល​នោះ​ឡើយ។ នោះ​ជា​ហេតុ​ផល​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល“រាស្ត្រ​របស់​ខ្ញុំ​នឹង​ត្រូវ​ញែក​ចេញ​ពី​ពួក​គេ។ ខ្ញុំ​នឹង​ញែក​គេ​ចេញ”។
55
ឥឡូវ សេចក្តី​សំអប់ សេចក្តី​ស្លាប់ ការ​ដាច់​ចេញ​ដ៏​អស់​កល្ប​ជា​និច្ច​ពី​ព្រះ​នៅ​ក្នុង​សួន​ច្បារ​អេដែន ដែល​ពេញ​ដោយ​តណ្ហា ភាព​កង្វក់ ការ​ខូច​ខាតនោះ។ តើ​យ៉ាង​មិច​ទៅ? គឺ​ដោយ​ការ​ព្រោះ​គ្រាប់​ពូជ​ដែល​មិន​ត្រឹម​ត្រូវ។
ខ្ញុំ​នឹង​ឃើញ​ពី​ទស្សនៈ​របស់​ខ្ញុំ​មុន​ដែល​ខ្ញុំ​បាន​ជួប​មនុស្ស​ដែល​មក​ពី​និកាយ Pentecostal ។ អ្នក​រាល់​គ្នា​ធ្លាប់​បាន​លឺ​ខ្ញុំ​ប្រាប​ពី​រឿង​នេះ​ជា​ច្រើន​ដង​មក​ហើយ។ មាន​គំនិត​មួយ​​ដែល​កើត​​សាតាំង​​​គឺ​ការ​សាប​ព្រោះ​ពូជ​នៃ​សេចក្តី​មិន​ចុះ​សំរុង​គ្នា ហើយ​វា​បាន​ឈ្នះ​នៅ​ក្នុង​សួន​ច្បារ​អេដែន ដោយ​សារ​តណ្ហា​របស់​អេវ៉ា​ជា​មួយ​នឹង​អំពើ​បាប។
​បើ​សិន​ជា​អេវ៉ា​មាន​សេចក្តី​តណ្ហា​ជា​មួយ​​ចំនេះ​ដឹង​ នោះ​វា​ជា​អំពើ​បាប។ ហើយ​នៅ​ពេល​​​យើង​មា​នសេចក្តី​តណ្ហា​ជា​មួយ​នឹង​ចំនេះ​ដឹង​ ដូច​ជា​ Ph.D ឬ L.L.D. នោះ​​វា​ជា​អំពើ​បាប​ដែរ។ មើល​ សេចក្តី​តណ្ហា​ទាំង​នោះ​ មិន​បាន​ធ្វើ​ឲ្យ​ព្រះ​បន្ទូ​លរបស់​ព្រះ​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​គេ​ឡើយ។ ពួក​គេ​ព្យាយាម​បង្កើត​ខ្លួន​ឯង!! ព្រះ​វិហារ​ព្យាយាម​បង្កើត​គោល​លទ្ឋិ​​របស់​ព្រះ​វិហារ​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។ យើង​ត្រូវ​បាន​បញ្ជា​មក​ដើម្បី​នឹង​​បង្កើត​​ព្រះ​បន្ទូល​របស់​ព្រះ។ សាវក​ប៉ុល​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​មក​ឯ​អ្នក​រាល់​ដោយ​ពឹង​លើ​ពាក្យ​របស់​មនុស្ស​ ដែល​នាំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​ស្ថិត​ទៅ​លើ​ចំនេះ​ដឹង​របស់​លោកីយ​នេះ​ឡើយ ប៉ុន្តែ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​អំណាច​ព្រះ​ចេស្តា​ និង​ការ​បើក​សំដែង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដែល​នាំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​​ស្ថិត​ទៅ​លើ​ព្រះ​វិញ”។
នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដឹង។
56
មនុស្ស​មិន​ត្រូវ​បង្កើត​អ្វី​សំរាប់​ខ្លួន​ឯង​នោះ​ឡើយ។ យើង​ស្វែង​រក​វា​ក្នុង​ចំនោម... ព្រះ​ទ្រង់​ធ្វើអ្វី​ម្យ៉ាង​ជា​មួយ​នឹង​មនុស្ស​នោះ​ ​ហើយ​​បណ្តេញ​គាត់​ចេញ ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​នោះ​​​នឹង​ព្យាយាម​ក្លែង​ខ្លួន​។​ មើល​ គេ​នឹង​បង្កើត​គ្រប់​ទាំង​អស់​នៅ​ក្នុង​ខ្លួន​គេ។ ដោយ​គេ​និយាយ​ថា “ខ្ញុំ​បាន​ធ្វើ​នេះ គឺ​ជា​ខ្ញុំ គឺ​ជា​របស់​ខ្ញុំ វា​ជា​និកាយ​របស់​ខ្ញុំ នេះ​គឺ​ជា​ខ្ញុំ”។ តើ​យើង​កំពុង​តែ​និយាយ​ពី​អ្វី?ខ្លួន​យើង​ ឬ​ក៏​នគរ​របស់​ព្រះ? គឺ​បង្កើត​នគរ​របស់​ព្រះ។ ដោយ​យក​ចេញ​នូវ​សេចក្តី​មិន​ជឿ និង​បង្កើត​នគរ​របស់​ព្រះ​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​វិញ។ ហើយ​នគរ​របស់​ព្រះ​មិន​អាច​នឹង​បង្កើត​ក្នុង​ចិត្ត​របស់​មនុស្ស​បាន​ឡើយ​ លុះ​ត្រា​តែ​ព្រះ​ទ្រង់​អនុញ្ញាត​សំរាប់​អ្នក​នោះ។ គាត់​ផ្ទាល់​​មិន​អាច​បង្កើត... ហើយ​ត្រូវ​ចាំ​ពី​ការ​បោក​បញ្ឆោត ដែល​មនុស្ស​ជា​ច្រើន​គិត​ថា​ជា​សេចក្តី​ត្រឹម​ត្រូវ។ “វា​មាន​ផ្លូវ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ត្រឹម​ត្រូវ​សំរាប់​មនុស្ស”។ រាល់​ចំនេះ​ដឹង​មើល​ទៅ​ហាក់​ដូច​ជា​ត្រឹម​ត្រូវ។
57
ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​កាល​ពី​ពីរ​បី​សបា្តហ៍​មុន នៅ​ពេល​ដែល​ខ្ញុំ​ឈរ​នៅ​ក្បែរ​សព​​ទារក​របស់​ខ្ញុំ​ ហើយ​សាតាំង​ក៏​ឈរ​នៅ​ទី​នោះ​ដែរ ​ដោយ​និយាយ​ថា “នេះ​ជា​ប៉ា​របស់​ឯង​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ដៃ​របស់​ឯង​កាល​ពី​យប់​មុន​នោះ”។ នេះ​ជា​ភរិយា​របស់​ឯង​ដែល​ត្រូវ​ទុក​នៅ​ក្នុង​ផ្ទះ​ខ្មោច​មួយ​នេះ ហើយ​ក៏​ជា​កន្លែង​ដែល​កូន​តូច​របស់​ឯង​ត្រូវ​ទៅ​ដែរ ហើយ​ដែល​ឯង​សុំ​ព្រះ​ដើម្បី​ឆ្លើយ​តប​នឹង​សំនួរ​របស់​ឯង ហើយ​ព្រះ​យក​ម្លប់​ចេញ​ពី​ឯង។ ព្រះ​មិន​ល្អ​ឡើយ ព្រះ​មិន​មែន​ជា​អ្នក​​ព្យាបាល​ឡើយ។ ឯង​ឈរ​នៅ​ទី​នេះ ហើយ​និយាយ​នោះ​ត្រូវ​ហើយ តែ​ឯង​មិន​ត្រឹម​ត្រូវ​តែ“។
ដូច្នេះ​សាតាំង​ធ្វើ​ការ​ត្រឹម​ត្រូវ​នៅ​ពេល​ដែល​វា​និយាយ​ទៅ​កាន់​នាង​អេវ៉ា“​ភ្នែក​ឯង​នឹង​ត្រូវ​បើក​ឡើង ឯង​នឹង​ដឹង​ខុស​ត្រូវ ហើយ​នឹង​បាន​ដូច​ជា​ព្រះ”(ស្គាល់​ត្រូវ​ចេញ​ពី​ខុស) ពី​ព្រោះ​ព្រះ​មិន​បាន​ឲ្យ​គេ​ដឹង​ថា​ខ្លួន​គេ​នៅ​អាក្រាត​ទេ។ ដូច្នេះ​ពួក​គេ​ដឹង​ថា​ពួក​គេ​កំពុង​តែ​ធ្វើ​ត្រូវ​ចេញ​ពី​ភាព​ខុស​ទាំង​នោះ។ ហើយ​សាតាំង​ពិត​ជា​ធ្វើ​ត្រូវ។ តែ​វា​ផ្ទុយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ។
58
ដូច្នេះ​តើ​បេសកជន​ទាំង​អស់​នៅ​ក្នុង​សិក្ខាសិលា​រៀន​ពី​ចំនេះ​ដឹង​របស់​លោកីយ​នេះ​ឬ។ វា​ដូច​ជា​ត្រូវ វា​ជា​ចំនេះ​ដឹង​មួយ​ដែល​ល្អ ប៉ុន្តែ​ការ​ពិត​វា​មិន​ត្រឹម​ត្រូវ​ឡើយ!! យើង​មិន​ចាំ​បាច់​នឹង​យល់​ពី​វា​ឡើយ។ យើង​ជឿ​វា ពី​ព្រោះ​ព្រះ​មាន​បន្ទូ​លថា វា​យ៉ាង​ដូច្នេះ ហើយ​វា​នឹង​ត្រូវ​ដូច្នេះ​អស់​កល្ប​ជា​និច្ច អ្វី​ទាំង​អស់​ត្រូវ​កើត​មក​ដោយ​សេចក្តី​ជំនឿ។ អូ!!! នាង​អេវ៉ា​មា​ន​តណ្ហា​ជា​មួយ​នឹង​សញ្ញាបត្រPh.D គឺ​នាង​មាន​តណ្ហា​ជា​មួយ​នឹង​ភាព​ឆ្លាត​វៃ​ជា​​ជាង​អ្វី​ដែល​នាង​មាន។
59
សូម​កត់​សំគាល់​ តើ​ពួក​គេ​ទាំង​ពីរ​អ្នក​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច... បុរស​​ស្រ្តី​ទាំង​ពីរ​អ្នក​នៅ​អា​ក្រាត​នៅ​ក្នុង​សួន​ច្បារ​អេដែន សូន​ច្បារ​អេដែន​របស់​ព្រះ... ឥឡូវ​នេះ ខ្ញុំ​នឹង​បញ្ចប់​​មេរៀន​នៅ​ថ្ងៃ​នេះ ពី​ព្រោះ​យើង​មាន​ពេល​តែ​ពី​រ​បី​នាទី​ទៀត​តែ​ប៉ុណ្ណោះ។ សូម​មើល​​ម៉ោង​ យើង​បញ្ចប់​ក្នុង​ពេល​បន្តិច​ទៀត​នេះ។ សូម​ធ្វើ​ការ​ប្រៀប​ធៀប​។ តើ​វា​មាន​លក្ខណៈ​បែប​ណា​ដែល​អ្នក​ទាំង​ពីរ​នៅ​អាក្រាត​នៅ​ក្នុង​សួន​ច្បារ​អេដែន គឺ​នៅ​ក្នុង​សួន​ច្បារ​របស់​ព្រះ ដោយ​គ្មាន​សំលៀក​បំពាក់​សូម្បី​តែ​បន្តិច ហើយ​ពួក​គេ​មិន​បាន​ដឹង​ឡើយ។ តើ​មូល​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ដឹង? ពី​ព្រោះ​ពួក​គេ​ត្រូវ​បាន​បាំង​ភាព​អា​ក្រាត​របស់​ខ្លួន​ដោយ​សារ​​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ ពួក​គេ​​មើល​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ពួក​គេ​មិន​បាន​ដឹង​ថា​ពួក​គេ​នៅ​អា​ក្រាត​នោះ​ឡើយ។ ពួក​គេ​ត្រូវ​បាន​បាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។
60
សូម​មើល​ទៅ​ទី​នេះ “អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ដោយ​សេចក្តី​បរិសុទ្ឋ​...​គឺ​គ្មាន​អំពើ​បាប​ឡើយ”។
61
ខ្ញុំ​បាន​លឺ​លោក​Nevilleនិយាយ​កាល​ពី​ព្រឹក​មិញ​ថា មាន​ម្នាក់​មក​សួរ​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​អធិបាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ធ្វើ​ដូច្នេះ?ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នឹង​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​អ្នក។ នោះ​គឺ​ជា​ជីវិត។ មិន​មែន​ដោយ​អារម្មណ៍ មិន​មែន​ដោយ​ភស្តុតាង​ណា​មួយ ប៉ុន្តែ​ដោយ​រូប​អង្គ​នៃ​ព្រះគ្រីស្ទ ព្រះ​បន្ទូល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ចិត្ត​យើង​ម្នាក់ៗ។ ព្រះ​វិញ្ញាណ​បរិសុទ្ឋ​កំពុង​ធ្វើ​សកម្មភាព មិន​មែន​ជា​ការ​ស្រាយ​បំភ្លឺ​ឡើយ​ តែ​ជា​សកម្មភាព ដោយ​អាស្រ័យ​លើ​ព្រះ​បន្ទូល​របស់​ព្រះ។
62
ឥឡូវ​សូម​កត់​សំគាល់ ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នៃ​ព្រះ​បន្ទូល​ដ៏​បរិសុទ្ឋ​របស់​ព្រះ មាន​បុរស​និង​ស្រ្តី​ដែល​អាក្រាត ហើយ​ពួក​គេ​មិន​បាន​ដឹងខ្លួន​ឡើយ។ ព្រះ​ទ្រង់មា​នបន្ទូល​ថា “មាន​ដើម​ឈើ​មួយ​ដើម​នៅ​​កណ្តាល​សួន​ច្បារ​ គឺ​នៅ​កណ្តាល​សួន​ច្បារ​មាន​ដើម​ឈើ​មួយ។ ឯង​មិន​ត្រូវ​ប៉ះ​វា ពី​ព្រោះ​បើ​ឯង​បរិភោគ​វា​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន”។ ពួក​គេ​ត្រូវ​បាន​បាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ ហើយ​ពួក​គេ​មិន​បាន​ដឹង​អ្វី​អំពី​ការ​នោះ​ឡើយ។
ពួក​គេ​ត្រូវ​បាន​បាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ ពួក​គេ​​មាន​សុវត្តិភាព​នៅ​ក្នុង​កន្លែង​របស់​ព្រះ។ ពួក​គេ​មាន​ជីវិត។ ពួក​គេ​គ្មាន​សេចក្តី​ស្លាប់​នៅ​ជំវិញ​គេ​ឡើយ។ ហាលេលូយ៉ា!!!! ពួក​គេ​មាន​សេក្តី​ស្រឡាញ់​ដែល​បរិសុទ្ឋ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​បរិសុទ្ឋ​ដ៏​នៅអស់​កល្ប​ជា​និច្ច។ ពួក​គេ​មាន​សេចក្តី​ស្រឡាញ់​ដែល​បរិសុទ្ឋ និង​ស្គាល់​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដែល​មក​អំពី​ព្រះ។ ពួក​​គេ​មា​នព្រះ​បន្ទូល​របស់​ព្រះ​​នៅ​ក្នុង​ចិត្ត​របស់​គេ។ ហើយ​ពួក​គេ​មាន​ជីវិត និង​រស់​នៅ​ដោយ​សុខ​សាន្ត​ក្នុង​សួន​ច្បារ​អេដែន​ដែល​គ្មាន​សេចក្តី​ស្លាប់​នៅ​ជុំ​វិញ​គេ​ឡើយ។
63
នៅ​ពេល​ដែល​ នាង​អេវ៉ា​ស្តាប់​ដំណឹង​ល្អ​នៃ​ទេវនិយម​របស់​សាតាំង ដំណឹង​ល្អ​នៃ​ចំនេះ​ដឹង​ ការ​សិក្សា​ខ្ពស់​​ ក្រម​សីលធម៌ អរិយធម៌ និង​ការ​អប់​រំ​របស់​វា។ វា​បាន​ធ្វើ​ឲ្យ​នាង​ស្តាប់​តាម​វា ដោយ​ស្តាប់​នូវ​ហេតុ​ផល​​របស់​វា។ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រុម​ជំនុំ​ជា​ច្រើន​កំពុង​តែ​មា​នសេចក្តី​ទាំង​នេះ។ វា​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​មក​ហើយ។ វា​ជា​ពួក​គេ​ជំនុំ​ដែល​ចាស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​នេះ។ ខ្ញុំ​មិន​ខ្វល់​ថា វា​ជា​អ្វី​នោះ​ឡើយ បើ​សិន​ជា​វា​ផ្ទុយ​ជា​មួយ​នឹង​ព្រះ​បន្ទូ​លរបស់​ព្រះ​ នោះ​ត្រូវ​ប្រឆាំង​ ពី​ព្រោះ​វា​សត្រូវ​ខាង​ឯ​វិញ្ញាណ​របស់​អ្នក។​ អ្វី​ដែល​ផ្ទុយ​នឹង​ព្រះ​បន្ទូល​​នោះ​ជា​សត្រូវ​របស់​អ្នក។ អ្វី​ដែល​មាន​​ព្រះ​បន្ទូល​នោះ​ជា​បងប្អូន​របស់​អ្នក។ គាត់​ជា​ផ្នែក​មួយ​របស់​អ្នក។
64
មើល​នាង​បាន​រុញ​ចេញ​នូវ​ការ​បិទ​បាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ ដើម្បី​ឲ្យ​ឃើញ​​ពី​ភាព​អាក្រាត​នោះ ដែល​នាំ​ឲ្យ​មាន​តណ្ហា។ នាង​បាន​រុញ​ចេញ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដែល​បាន​បិទ​បាំង​ឲ្យ​នាង។ ភាព​បរិសុទ្ឋ​ដែល​ព្រះ​បាន​​ដាក់​ឲ្យ​នាង​ ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​ចំនេះ​​ដែល​នឹង​ចង់​ដឹង។ ដូច្នេះ​នាង​បាន​យក​ភាព​បិទ​បាំង​នោះ​ចេញ ដោយ​នាង​បាន​ស្តាប់​តាម​សេចក្តី​​អា​ក្រក់ ហើយ​កត់​សំគាល់​ពី​អ្វី​ដែល​នាង​ទទួល​បាន។
ការ​នេះ​ក៏​កំពុង​តែ​កើត​ឡើយ​នៅ​ក្នុង​ពេល​បច្ចុប្ប​ន្ន​នេះ​ដែរ។ សាតាំង​កំពុង​តែ​បង្កើត​នគរ​របស់​វា ដោយ​សារ​ចំនេះដឹង​ដែល​វា​បាន​សាប​ព្រោះ ហើយ​វា​កំពុង​នាំ​សួន​ច្បារ​អេដែន​ទៅ​រក​សេចក្តី​ស្លាប់។
65
ឥឡូវ​សូម​ធ្វើ​ការ​កត់​សំគាល់។ សូម​មើល​​នៅ​ក្នុង​វិវរណៈ​៣ ដែល​និយាយ​អំពី​ក្រុម​ជំនុំ​ឡៅឌីសេ។ សូម​អ្នក​រាល់​គ្នា​គិត​វា​នៅ​ក្នុង​គំនិត។ សូម​កត់​សំគាល់។ នាង​អេវ៉ា​ជា​ម្ចាស់​ក្សត្រី​របស់​សាតាំង មុន​ដែល​នាង​នៅ​ជា​មួយ​នឹង​អ័ដាម។ វា​បាន​បញ្ឆោត​នាង ដូច្នេះ​សាតាំង​ជា​ប្តី​ដំបូង​របស់​នាង​អេវ៉ា មុន​អ័ដាម។ វា​បាន​បញ្ឆោត​នាង។ ព្រះ​គម្ពីរ​បាន​និយាយ​ពី​ការ​នេះ ហើយ​នាង​បាន​ដឹង​ថា​ខ្លួន​នាង​នៅ​អាក្រាត។
66
សូម​មើល​ពី​ពួក​ឡៅឌីសេ។ នាង​អេវ៉ា​កំពុង​អង្គុយ​នៅ​កន្លែង​ម្ចាស់​ក្សត្រី​របស់​សាតាំង។ នាង​កំពុង​តែ​ទទួល​បាន​សារ​ជា​ថ្មី នូវ​ភាព​ងងឹត និង​ភាព​អាក្រាត​ ដោយ​នាង​មិន​បាន​ដឹង​ឡើយ!! គឺ​ដូច​នៅ​ក្នុង​សួន​ច្បារ​អេដែន​របស់​ព្រះ​ដែរ។ ប៉ុន្តែ​ក្នុង​ពេល​នេះ មិន​មែន​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ទេ ប៉ុន្តែ​ដោយ​ការ​បិត​បាំង​នៃ​តណ្ហា​ដែល​នាង​បាន​បំពាក់​វា​ក្រោយ​ពេល​នាងរុញ​វិញ្ញាណ​របស់​ព្រះ​ចេញ។ ហើយ​នាង​ក្នុង​ពេល​នេះ នាង​កំពុង​តែ​ត្រូវ​បិទ​បាំង​ដោយ​សេចក្តី​អាក្រក់ ដែល​នាំ​ឲ្យ​ខ្វាក់​ជា​មួយ​នឹង​អំពើ​បាប។ នាង​អាក្រាត​នៅ​តាម​ដង​ផ្លូវ ដោយ​មិន​ដឹង​ខ្លួន។ នាង​ជា​ស្ត្រី​ពេស្យាចារ​នៅ​តាម​ដង​ផ្លូវ។ ស្រ្តី​ដែល​ស្លៀក​ពាក់​ខ្លី នៅ​ក្នុង​ព្រះនេត្រ​របស់​ព្រះ​គឺ​ជា​ស្រ្តី​ពេស្យាចារ ហើយ​ពួក​គេ​មិន​បានដឹង​ឡើយ។
67
ឥឡូវ​បើ​សិន​ជា​អ្នក​ចង់​ឃើញ​ពី​ស្ថាន​ភាព​របស់​ពួក​គេ​ជំនុំ សូម​មើល​ពី​សកម្មភាព​របស់​ស្រ្តី​។ នាង​តែង​តែ​ដំណាង​ឲ្យ​ក្រុម​ជំនុំ។ នៅ​ក្នុង​សួន​ច្បារ​អេដែន​របស់​សាតាំង​ ដែល​ពេញ​ដោយ​អំពើ​បាប និង​ការ​មិន​ជឿ ជំនួស​ការ​ទទួល​យក​ព្រះ​បន្ទូល​ព្រះ។ ពួក​គេ​បាប​បំពាក់​ភាព​ឆ្លាត​វៃ​ដែល​គេ​បាន​រៀន។
68
សូម​កត់​សំគាល់​​ ពី​ភាព​ខូច​ខាត​ដែល​ចេញ​ពី​ភាព​គ្មាន​ទោស...​សូម​កុំ​ភ្លេច​ពី​សេចក្តី​នេះ។ ក្រុម​ជំនុំ​ដែល​មាន​ការ​បិទ​បាំង​ដោយ​តណ្ហា។ សូម​កត់​សំគាល់​វា​ជា​អ្វី​ដែល​សាតាំង​បាន​ធ្វើ​ចំពោះ​នាង​អេវ៉ា។ វា​បាន​បំផ្លាញ​នាង​ចេញ​ពី​ភាព​គ្មាន​ទោស​ទៅ​ជា​ចំនេះ​ដឹង​ដែល​ពេញ​ដោយ​អំពើ​បាប។ កាល​នាង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ព្រះ​វិញ្ញាណ នាង​គ្មាន​ទោស​ឡើយ។ ជា​មួយ​នឹង​ការ​គ្រប់​គ្រង់​ដោយ​សេចក្តី​អាក្រក់​ នាង​មាន​ពេញ​ដោយ​ចំនេះ​ដឹង។ នា​ង​ដឹង​ថា​ វា​ជា​សេចក្តី​អំណរ​សំរាប់​នាង។ នាង​ត្រូវ​បាន​​បំផ្លាញ​ចេញ​ពី​ភាព​បរិសុទ្ឋ​របស់​ព្រះ ដោយ​សារ​ចំនេះ​ដឹង។
នគរ​នេះ​ត្រូវ​ជួប​នូវ​សេចក្តី​ស្លាប់!!! គឺ​នគរ​នេះ​ត្រូវ​ស្លាប់​ជា​មិន​ខាន!!! ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌​ទ្រង់​នឹង​បំផ្លាញ​វា​!!!
69
សូម​ចំនាំ​ពី​ការ​បំផ្លាញ​នេះ វា​ត្រូវ​បាន​កើត​មក​ពី​មនុស្ស​ប្រុស​ទៅ​មនុស្ស​ស្រ្តី និង​ពី​មនុស្ស​ស្រី​ទៅ​មនុស្ស​ប្រុស គឺ​ដូច​គ្នា​នឹង​សព្វ​ថ្ងៃ​នេះ​ដែរ។
70
សូម​កត់​សំគាល់​ពី​ ការ​កាត់​សក់​ខ្លី ការ​លាប​មុខ ការ​ស្លៀក​ពាក់​ស៊ិច​ស៊ី។ នាង​បាន​ធ្វើ​ដូច្នេះ ដោយ​មិន​បាន​ដឹងថា​វា​ផ្ទុយ​ទៅ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​នោះ​ឡើយ។ បើ​សិន​ជា​កាត់​សក់​របស់​នាង​​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ស្រ្តី​ដែល​មិន​មាន​គេ​កោត​សរសើរ ជា​ស្រ្តី​ពេស្យាចារ។ ស្លៀក​ពាក់​ខ្លី​ធ្វើ​ឲ្យ​នាង​អាម៉ាស​មុខ។​ស្លៀក​ពាក់​ស៊ិច​ស៊ី ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ស្រ្តី​ពេស្យាចា ប៉ុន្តែ​នាង​មិន​បាន​ដឹង​សេចក្តី​ទាំង​នេះ​ទេ!!! នេះ​មិន​មែន​ដោយ​ព្រោះ​ភាព​បរិសុទ្ឋ​របស់​ព្រះ​នោះ​ទេ តែ​ដោយ​ព្រោះ​តណ្ហា​របស់​សាតាំង​វិញ!!!
នាង​បាន​ធ្វើ​ឲ្យ​អ័ដាម​​មា​នតណ្ហា​នឹង​នាង។
71
នាង​បាន​ដោះ​សំលៀក​បំពាក់​របស់​នាង​ ដែល​ព្រះ​បាន​ពាក់​នៅ​ពេល​ដែល​ចាក​ចេញ​ពី​សួន​ច្បារ​អេដែន ពី​ព្រោះ​នាង​ត្រូវ​ដើរ​កាត់​វាល​រហោស្ថាន គឺ​នាង​បា​នដោះ​សំលៀក​បំពាក់​នោះ​ចេញ។ នាង​បាន​សំរាត​ខ្លួន​នាង​ នៅ​ពេល​ដែល​ព្រះ​បាន​បំពាក់​ឲ្យ​នាង។ នាង​បាន​ត្រលប់​ទៅ​កាន់​អ្វី​ដែល​នាង​ធ្លាប់​មាន។ ឥឡូវ​នាង​មាន​អ័ដាម​ក្នុង​បំពាក់​ខោ​ខ្លី​​ឲ្យ​នាង។
អ័ដាម​​បាន​ពាក់​ខោ​ខ្លី​ឲ្យ​នាង។ សូម​មើល នាង​មាន​អ័ដាម​​ដែ​លធ្វើ​ដូច​ជា​នាង។ នាង​ឃើញ​ពី​នៅ​ពេល​ដែល​នាង​ធ្វើ​ដំណើរ​ឆ្ងាយ ពី​ព្រោះ​នាង​បាន​ដោះ​សំលៀក​បំពាក់​ទាំងអស់​របស់​នាង។
ហើយ​អ័ដាម​បាន​ស្លៀក​ពាក់ (តាម​ពាក្យ​ដើម​នៅ​ក្នុង​ព្រះ​បន្ទូល គឺ​ជា​​សេចក្តី​ស្អប់​ខ្ពើម ដែល​ស្ត្រី​ស្លៀក​ពាក់​សំលៀ​ក​បំពាក់​របស់​បុរស ហើយ​បុរស​ស្លៀក​ពាក់​សំលៀក​បំពាក់​ស្រ្តី) សូម​អ្នក​រាល់​គ្នា​គិត​ពី​ការ​នេះ។
72
ឥឡូវ​នេះ​​គាត់​មាន​សក់ត្រង់​នៅ​ថ្ងាស។ គាត់​សិត​វា​ហើយ​​ធ្វើ​ឲ្យ​អង្កាញ់។ ការ​ដែល​ខ្ញុំ​ឃើញ​​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​ក្មេង​ប្រុស​សព្វ​ថ្ងៃ​នេះ​វា​មាន​សក់​ដូច្នេះ​ឯង ដោយ​មាន​លាប​ពណ៌ ហើយ​ធ្វើ​ឲ្យរួញ​ផង​ដែរ។ វា​ជា​រឿង​ដែល​ពិបាក​មួយ​ដែល​ចេញ​ពី​កូន​សិស្ស ប៉ុន្តែ​សេចក្តី​ជំនុំ​ជំរះ​នឹង​កើត​មក​នៅ​ក្នុង​ព្រះ។ ពេល​ខ្លះ ខ្ញុំ​មិន​បាន​ដឹង​ផង​ថា គេ​ជា​ប្រុស​ឬ​ជា​ស្រី។ សូម​មើល​វា​ជា​រឿង​នៃ​សេចក្តី​អា​ក្រក់។
73
នៅ​ពេល​មួយ​ដែល​ខ្ញុំ​នៅ​ HowardJohnson ហើយ​នៅ​ពេល​នោះ​ខ្ញុំ​ពិត​ជា​ឆ្ងល់​មែន។ មាន​ក្មេង​ប្រុស​ម្នាក់​ដើរ​មក។ វា​មាន​សក់​ខ្មៅ ហើយ​សិត​វា​យ៉ាង​ដូច្នេះ​ឯង ហើយ​ធ្វើ​សក់​រួញ​បាំង​ភ្នែក​របស់​វា។
មើល​គាត់​​មិន​ជឿ​សេចក្តី​នេះ​ទេ គាត់​អាច​បញ្ជាក់​ថា​គាត់​គឺ​ជា​ប្រុស​ ប៉ុន្តែ​នៅ​ក្នុង​វិញ្ញាណ​របស់​គាត់​ៗ​គឺ​ជា​ស្រី។ គាត់​មិន​បានដឹង​ថា​គាត់​នៅ​កន្លែង​ណា​ទេ។ សូម​មើល​នេះ​ជា​អ្វី​ដែលសាតាំង​ធ្វើ​ឲ្យ​ខូច។ វា​ធ្វើ​ឲ្យ​គ្រប់​សាសន៍​ទាំង​អស់​ត្រូវ​ខូច។ វា​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ត្រូវ​ខូច។ និង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ខូច។ វា​ជា​អ្នក​បោក​បញ្ឆោត ជាអ្នក​បំផ្លាញ​សេចក្តី​ពិត។ ព្រះ​បាន​បង្កើត​មនុស្ស​គឺ​ជា​មនុស្ស​ប្រុស ស្រី​គឺ​ជា​ស្រ្តី ទ្រង់​បាន​បំពាក់​សំលៀក​បំពាក់​របស់​ពួក​គេ​ខុស​គ្នា ហើយ​ទ្រង់​បាន​ប្រាប់​គេ​ឲ្យ​ធ្វើ​ការ​នេះ​ និង​ធ្វើ​សកម្មភាព​ដូច្នេះ។ មួយ​ជា​ភេទ​ប្រុស​ មួយ​ទៀត​គឺ​ជា​ស្រ្តី។
74
ឥឡូវ​ពាក់​សក់​របស់​នាង នាង​បាន​កាត់​សក់​ដូច​គាត់ ហើយ​គាត់​ព្យាយាម​ស្លៀក​ពាក់​ដូច​ជា​នាង។ នាង​ស្លៀក​ពាក់​សំលៀក​បំពាក់​ក្រៅ​របស់​បុរស ហើយ​គាត់​ស្លៀក​សំលៀក​បំពាក់​ក្នុង​របស់​ស្រ្តី។ វា​ជា​រឿង​អាក្រក់​មួយ ប៉ុន្តែ​​ខ្ញុំ​មិន​មាន​ន័យ​យ៉ាង​ដូច្នេះ​ឡើយ។ បើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ពី​ការ​នេះ នោះ​មិន​មាន​អ្វី​ខុស​សំរាប់​អ្នក​ឡើយ។ អ្នក​អាច​ជា​មនុស្ស​ខ្វាក់​ឬ​មិន​ដែល​បាន​ដើរ​តាម​ដង​ផ្លូវ។ ពួក​គេ​គិត​ដូច្នេះ​​ជា​ការ​ត្រឹម​ត្រូវ​សំរាប់​ពួក​គេ។
ស្រីៗ​និយាយ​ថា “អូ! វា​ពិត​ជា​ក្តៅ​មែន”។ ពួក​ Apache ឥណ្ឌា​ អាច​ធ្វើ​ឲ្យ​ខ្មាស់​ខ្លួន​ឯង។ កាន់​តែ​ក្តៅ ពួក​គេ​កាន់​តែ​ស្លៀក​ពាក់​ក្រាស់ៗ គឺ​កុំ​ឲ្យ​កំដៅ​ចូល​ដល់​ខ្លួន​គេ។ ធ្វើ​ឲ្យ​ខ្លួន​គេ​បែក​ញើស ដូច្នេះ​គេ​មាន​ម៉ាស៊ី​ន​ត្រជាក់​នៅ​ក្នុង​ខ្លួន​នៅ​ពេល​ដែល​គេ​ដើរ។ ពួក​គេ​អាច​ឈរ​បាន​នៅ​ក្រោម​កំដៅ​ថ្ងៃ។ ពួក​គេ​មិន​អាច​ឈរ​បាន​ដោយ​គ្មាន​អ្វី​​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ​នោះ​នឹង​ត្រូវ​មាន​ពង​បែក​ឬ​ត្រូវ​រលាក​ដោយ​កំដៅ។
75
ប៉ុន្តែ​សូម​អ្នក​រាល់​គ្នា​មើល នោះ​ជា​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ចំនេះ​ដឹង។ វិទ្យាសាស្រ្ត​​សម័យ​ទំនើប​បាន​បង្កើត​ឲ្យ​មាន​យ៉ាង​ដូច្នេះ។
អូ!! នាង​​អា​ក្រាត​​នៅ​ក្នុងឡៅឌីសេហើយ​មិន​ដឹង​ខ្លួន​ឡើយ។ នាង​អា​ក្រាត​នៅ​ក្នុង​សួន​ច្បារ​អេដែន។ សូម​មើល ពី​នគរ​ទាំង​ពី​នេះ​។ គឺ​ជា​អំពើ​បាន​និង​សេចក្តី​ស្លាប់។​តែ​មួយ​ទៀត​គឺ​ជា​ជីវិត​និង​សេចក្តី​សុចរិត។ កាល​ពី​នៅ​ទី​នោះ​នាង​ត្រូវ​បាន​បិត​បាំង​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ ពួក​គេ​ទាំង​ពីរ​នាក់​នៅ​អាក្រាត។ ហើយ​ពួក​គេ​មិន​បាន​ដឹង​ឡើយ។ ពួក​គេ​មិន​បាន​ដឹង​អ្វី​ឡើយ​ពី​ការ​នេះ ពី​ព្រោះ​ពួក​គេ​បាន​បាំង​ដោយ​វិញ្ញាណ​របស់​ព្រះ។
ពេល​នេះ​ពួក​គេ​ត្រូវ​បាន​បិត​បាំង​ដោយ​តណ្ហា ពួក​គេ​សំលឹង​គ្នា​ទៅ​វិញ​ទៅ​មក... សូម​មើល​ អ័ដាម​មើល​ទៅ​នាង​អេវ៉ា ហើយ​មិន​បាន​ដឹង​ថា​នាង​អាក្រាត​ទេ។ ហើយ​ឥឡូវ​ជា​មួយ​នឹង​ការ​បិត​បាំង​ដោយ​សេចក្តី​អាក្រក់ នាង​មិន​បាន​ដឹង​ថា​នាង​អា​ក្រាត ប៉ុន្តែ​នាង​បាន​ធ្វើ​វា​ដោយ​សេចក្តី​តណ្ហា​ដើម្បី​ឲ្យ​មនុស្ស​ប្រុស​សំលឹង​មើល។ នេះ​ជា​ការ​មួយ​ដែល​នាង​ធ្វើ។ អ្នក​អាច​នឹង​មិន​ជឿ​សេចក្តី​នេះ ប៉ុន្តែ​អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​ដែរ។ មនុស្ស​ប្រុស​សំលឹង​មើល​ពី​ការ​នេះ។ ហើយ​ឃើញ​ថា​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​មែន។
76
នោះ​ជា​សេចក្តី​អាក្រក់។ ហើយ​សេចក្តី​ទាំង​នេះ អ្នករាល់​គ្នា​អា​ច​នឹង​មិន​ដឹង​ឡើយ ពី​ព្រោះ​ត្រូវ​បាន​បិត​បាំង​ដោយ​អំពើ​បាប។ ត្រូវ​បាន​បិត​បាំង​ដោយ​សាតាំង​ វា​ជា​វិញ្ញាណ​អា​ក្រក់​របស់​សង្គម​នេះ។
ពួក​គេ​មិន​បាន​ដឹង​ឡើយ ប៉ុន្តែ​ពួក​គេ​កំពុង​តែ​ធ្វើ​វា។ ស្រ្តី​ស្លៀក​ពាក់​ខ្លី​កំពុង​តែ​ប្រព្រឹត ហើយ​បុរស​ក៏​ដូច​គ្នា​ដែរ។ ខ្ញុំ​សូម​ឲ្យ​អក្សរ​កាត់​​របស់​ B.S.S គឺ Big Sister's Society ។ ដូច្នេះ​ពួក​គេ​ជា​របស់​វា។
77
អ្នក​រាល់​គា្ន​អាចយល់​ថា​អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​ខុស ប៉ុន្តែ​វា​ជា​សេចក្តី​ពិត។ ពួក​គេ​ត្រូវ​បាន​បង្ខូច​ដោយ​សេច​ក្តី​អាក្រក់ តែ​​គេ​​​មិន​បាន​ដឹង​ឡើយ។ ពួក​គេ​កំពុង​តែ​​ប្រព្រឹត​សេចក្តី​អាក្រក់​ទាំង​នេះ។ តើ​ហេតុ​អ្វី?“John ដែល​អង្គុយ​នៅ​ទី​នេះ​ស្លៀក​ពាក់​ខ្លី ហេតុ​អី​បាន​ជា​ខ្ញុំ​ស្លៀក​ដែរ​មិន​បាប? Luellaចង់​ឲ្យ​ខ្ញុំ​ស្លៀក​ពាក់​ខ្លីដូច្នេះ ពី​ព្រោះ​John ក៏​ស្លៀក​ខ្លី​ដែរ។ បើ​សិន​ជា​Suzy Jane អាច​ស្លៀក​វា​បាន​ នោះ​Martha Jane ក៏​ស្លៀក​បាន​ដែរ។”សូម​មើល​ពួក​គេ​ធ្វើ​ការ​នេះ​​ដោយ​មិន​បានដឹង​ឡើយ។
78
យើង​ឃើញ​ការ​នេះ​កើត​មក​យ៉ាង​ដូច្នេះ ពួក​គេ​កំពុង​តែ​ងងឹត!! អ្នក​រាល់​គ្នា​កំពុង​តែ​ងងឹត​ជា​មួយ​នឹង​និកាយ​ទាំង​នេះ​ដែល​សាតាំង​ដាក់​នៅ​ក្នុង​អ្នក​!!!វា​ជា​ការ​បំផ្លាញ​នូវ​អ្វី​ដែរ​ជា​ភាព​ដើម​របស់​ព្រះ នគរ​របស់​ទ្រង់ និង​ផែន​ការ​របស់​ទ្រង់​សំរាប់​កូន​ទ្រង់​គ្រប់​គ្នា!!សាតាំង​បាន​ដាក់​សេចក្តី​ទាំង​នេះ​នៅ​ក្នុង​មនុស្ស​ជា​ច្រើន​ហើយ​ពួក​គេ​មិន​បាន​ដឹង​ពី​វា​ឡើយ។ ពួក​គេ​​មិន​មែន​ជា​កូន​របស់​ព្រះ​ទេ។ ទេ​ មិន​មែន​ជា​កូន​ព្រះ​ឡើយ។​
ពួក​គេ​មិន​បាន​ចូល​ក្នុង​ដំរង់​របស់​​ព្រះ​ឡើយ។ ពួក​គេ​មិន​មែន​ជា​កូន​ព្រះ តែ​ជា​កូន​របស់​សាតាំង ជា​កូន​ប្រុស​ស្រី​របស់​សាតាំង។​
79
សាតាំង​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បំពុល​និង​បំផ្លាញ​ផែន​ដី​នេះ​ ហើយ​បាន​ធ្វើ​ឲ្យ​ផែន​ដី​នេះ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​វា។
សំលេង​របស់​អ្នក...​អ្នក​ដឹង​ពី​អ្វី?សកម្មភាព​របស់​បាន​និយាយ​ប្រាប់​យ៉ាង​ច្បាស់។ សូម​ឲ្យ​ខ្ញុំចូល​ទៅ​កាន់​អ្នក​រាល់​ ហើយ​និយាយ​ថា “អូ!! យើង​ទាំង​អស់​គ្នា​គឺ​ជា​គ្រីស្ទាន។ យើង​តែង​ទៅ​ព្រះ​វិហារ”។
សូម​ឲ្យ​ស្រ្តី​ម្នាក់​និយាយ​ថា នាង​គឺ​ជា​គ្រីស្ទាន​ដោយ​នាង​កំពុង​មាន​សក់​ខ្លី។ អ្នក​អាច​ដឹង​យ៉ាង​ស៊ី​ជំរៅ​ជាង​នេះ។ សូម​ឲ្យ​នាង​និយាយ​ថា នាង​គឺ​ជា​គ្រីស្ទាន​ដោយស្លៀក​ពាក់​ខ្លី។ ព្រះ​បន្ទូ​លរបស់​ព្រះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​​បាន​យល់​ពី​សេចក្តី​ទាំង​នេះ។ ព្រះ​បន្ទូល​បាន​ប្រាប់​ថា នាង​មិន​អាច​ធ្វើ​ដូច្នេះ​ហើយ​ហៅ​ថា​ជា​គ្រីស្ទាន​បាន​ឡើយ។ នាង​អាច​នឹង​មិន​ត្រូវ​បាន​គោរព។ តើ​ព្រះ​ទ្រង់​នឹង​ដាក់​សេចក្តី​គោរព​នោះ​នៅ​ក្នុង​នគរ​របស់​ទ្រង់​ឬ? ទេ មិន​មែន​ឡើយ។ គឺ​ជា​ពួក​គេ... វា​បាន​បង្ហាញ​​ពី​ចិត្ត​របស់​គេ។
80
អ្នក​មិន​អាច​ឲ្យ​លលក​ស៊ីដូច​ជា​សត្វ​ត្មាត​បា​នឡើយ។​ សត្វ​លលក​គ្មាន​ទឹក​ប្រមាត់​តែ។ វា​មិន​អាច​ស៊ី​សាកសព​ស្អុយ​រលួយ​បាន​ឡើយ។ បើ​សិន​ជា​វា​ស៊ី​តែ​បន្តិច​នោះ​វា​នឹង​ត្រូវ​ស្លាប់​ ហើយ​វា​ដឹង​ ប៉ុន្តែ​ចំពោះ​សត្វ​ត្មាតអាច​ស៊ី​​របស់ទាំង​នេះ​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ។ វា​មាន​ទឹក​ប្រមាត់​យ៉ាង​ច្រើន។ ដោយ​អ្នក​រាល់​អាច​មើល​ឃើញ​ពី​អ្វី​ដែល​កំពុង​តែ​កើត​មាន​នៅ​ផែន​ដី​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ។ ពួក​គេ​អាក្រាត ខ្វាក់ ហើយ​ពួក​គេ​មិន​បានដឹង​ឡើយ។
81
សាតាំង​បាន​ធ្វើ​ឲ្យ​ស្រ្តី​មា​នតណ្ហា​ជា​មួយ​នឹង​ចំនេះ​ដឹង​ ដែល​នាង​អាច​ជ្រើស​បាន​ដោយ​ខ្លួន​​ឯង។
ឥឡូវ​សូម​ធ្វើ​ការ​កត់​សំគាល់​អំពី​នាង​អេវ៉ា ដែល​ធ្វើ​ឲ្យអ័ដាម​ធ្វើ​ខុស​ដែរ​នោះ ហើយ​គឺ​ជា​នាង​ដែល​ដោះ​សំលៀក​បំពាក់​មុន​ដែល​អ័ដាម​ដោះ​សំលៀក​បំពាក់​របស់​គាត់។ គឺ​ជា​ស្រ្តី។
វា​ជា​ព្រះ​វិហារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​វង្វេង។ គឺ​ជា​ព្រះ​វិហារ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចង់​ក្លាយ​ជា​កូន​របស់​ព្រះ។​ ព្រះ​វិហារ​គឺ​ជា​ស្រ្តី។ មិន​មែន​ព្រះ​គម្ពីរ។ អូ!! ព្រះ​បន្ទូល​បាន​ត្រលប់​ជា​សាច់​ឈាម ហើយ​ទ្រង់​ជា​មនុស្ស។ ព្រះ​បន្ទូល​គឺ​ជា​មនុស្ស​ប្រុស ព្រះ​វិហារ​ជា​ស្ត្រី។ មិន​មែន​ព្រះ​បន្ទូល​ដែល​នាំ​ឲ្យ​មនុស្ស​វង្វេង​នោះឡើយ តែ​ជា​ព្រះ​វិហារ។ ព្រះ​វិហារ​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​អាក្រាត មិន​មែន​ព្រះ​បន្ទូល​ឡើយ។ តែ​ព្រះ បន្ទូ​លជា​អ្នក​ប្រាប់​គេ​វិញ​ថា​គេ​កំពុង​តែ​អា​ក្រាត។
សូម​ធ្វើ​ការ​កត់​សំគាល់ នាង​ចង់​បាន​ចំនេះ​ដឹង​ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ ហើយ​ដើម្បី​ដឹង​ថា​ផ្លែ​ឈើ​ល្អ​ឬ​អាក្រក់។ នាង​បាន​ធ្វើ​វា។
82
ព្រះ​ទ្រង់​នឹង​យក​វា​ចេញ​មក​វិញ​នៅ​ពេល​មួយ ដោយ​សារ​មនុស្ស​ប្រុស។ នៅ​ពេល​ដែ​ល​ស្ត្រី​ទាំង​នោះ​​លុន​តួ​ នោះ​នឹង​ត្រូវ​បា​នសង្គ្រោះ​ដោយ​សារ​មនុស្ស​ប្រុស។ បុរស​នោះ​គឺ​អង្គ​ព្រះយេស៊ូវ​គ្រីស្ទ ដែ​លជា​ព្រះ​បន្ទូល។
83
អ្នក​រាល់​គ្នា​បាន​ចាំ​ពី​មេរៀន​មួយ​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ ដែល​និយាយ​ពី​ត្រែ​ទាំង​៧ ដូច​ជា​ត្រែ​នៃ​ការ​ជប់​លៀង​ជា​ដើម។ ខ្ញុំ​បាន​និយាយ​ថា “មាន​​ថ្ងៃ​ទី​៨​នៃ​​ពិធីបុណ្យ”។ ដូច្នេះ​ថ្ងៃ​ទី​៧​អាច​ជា​ថ្ងៃ​ចុង​ក្រោយ អាច​ថ្ងៃ​នៃ​សហសវត្ស។ បន្ទាប់​ពី​ពេល​នោះ​បា​នបញ្ចប់ និង​មាន​ការ​បង្កើត​អេដែន​សារ​ជា​ថ្មី។ អាណាចក្រ​ដ៏​អស្ចារ្យ​របស់​ព្រះ​ត្រូវ​បាន​យក​មក​វិញ ពី​ព្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទបាន​ឈ្នះ​លើ​​សាតាំង​នៅ​ក្នុង​សួន​ច្បារ​គែត​សេម៉ានី ហើយ​ទទួល​បាន​អេដែន​មក​វិញ ដែល​ទ្រង់​យាង​ទៅ​ដើម្បីរៀប​ចំ។
នៅ​​ឯ​នគរ​ស្ថាន​សួគ៌ ទ្រង់​បាន​ប្រាប់​ថា “ទី​នោះ​គ្មាន​ការ​ឈឺ​ចាប់​ឡើយ”។
84
កាល​ពី​ពេល​ដែល​ទ្រង់​គង់​នៅ ផែន​ដី​ទ្រង់​​មាន​បន្ទូល“ពួក​យូដា អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះ នោះ​ត្រូវ​ជឿ​លើ​ខ្ញុំ​ដែរ”។
ព្រះ​ទ្រង់​បាន​បើក​សំដែង។ ជឿ... “
85
នៅ​ក្នុង​ដំណាក់​ព្រះវរបិតា​ខ្ញុំ​មាន​កន្លែង​ជា​ច្រើន... ​នៅ​ក្នុង​ផែន​ការ​របស់​ព្រះ​វរបិតា មាន​កន្លែង​ជា​ច្រើន។​ ហើយ​ខ្ញុំ​ទៅទី​នោះ ​ដើម្បី​រៀប​ចំ​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា“។ ទ្រង់​បាន​រៀប​ចំកន្លែង​សំរាប់​យើង។ ទ្រង់​ជា​អ្នក​បង្កើត។ ទ្រង់​បង្កើត​ពី​មាស។ ផ្លូវ​ទាំង​អស់​សុទ្ឋ​តែ​ស្រស់​ស្អាត។ ទ្រង់​ជា​អ្ន​កធ្វើ។ ទ្រង់​បាន​បង្កើត​កន្លែង​សំរាប់​យើង។
នៅ​ក្នុង​វិវរណៈ២១ យ៉ូហាន​បាន​និយាយ​ថា “ខ្ញុំ​បាន​ឃើញ​ទី​ក្រុង​បរិសុទ្ឋ ទី​ក្រុង​យេរ៉ូសាឡិម​ថ្មី ចុះ​ពី​ស្ថាន​សួគ៌​មក​អំពី​ព្រះ​”។ ទី​នោះ​គ្មា​នសមុទ្រ។ ផ្ទៃ​មេឃ​និង​ផែន​ដី​ចាស់​ត្រូវ​កន្លង​ផុត​ទៅ។
តើ​អ្វី​ដែល​ជា​ផ្ទៃ​មេឃមុន? វា​ជា​សហសវត្សចាស់​។ តើ​អ្វី​ជាផែន​ដី​មុន? វា​ត្រូវ​បាន​ផ្លាស់​ប្រែ​ជា​ថ្មី។ ដូច​នៅ​សម័យ​លោក​ណូ​អេ​ ហើយ​ពេល​នេះ​ដោ​យសារ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ​ យើង​ត្រូវ​បាន​ផ្លាស់​ប្រែ​ជា​ថ្មី។ ត្រូវ​បា​នផ្លាស់​ប្រែ​ជា​ថ្មី​ពី​ភាព​ចាស់​ ជំងឺ និង​អ្វី​គ្រប់​យ៉ាង​ដែល​ជា​របស់​លោកីយ​នេះ។ យ៉ូហាន​បាន​និយាយ​ថា “ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​និង​ផែន​ដី​ថ្មី។ ផ្ទៃ​មេឃ​នឹង​ផែន​ដី​ចាស់​ត្រូវ​បាន​កន្លង​ផុត​ទៅ ហើយ​គ្មាន​សមុទ្រ​ទៀត​ទេ។ ខ្ញុំ​ យ៉ូហាន បាន​ឃើញ​ទី​ក្រុង​បរិសុទ្ឋ​ ជា​ទី​ក្រុង​យេរូសាឡិម​ថ្មី ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌”
86
អ្នក​ដែល​ជា​កូន​ពិត​របស់​​ព្រះ​នឹង​ត្រូវ​បាន​យក​ទៅ​នៅ​ទី​នោះ ដែល​ទ្រង់​នឹង​មា​នទំនាក់​ទំនង​ជា​មួយ​នឹង​គេដោយ​សេចក្តី​បរិសុទ្ឋ​ ហើយ​ភ្នែក​របស់​គេ​នឹង​ត្រូវ​បិទ​ពី​អស់​ទាំង​អំពើ​បាប​ទាំង​ឡាយ។ នៅ​ទី​នោះ​នឹង​គ្មាន​អំពើ​បាប​ទៀត​ឡើយ។ នឹង​ពុំ​មាន​សេចក្តី​បោក​បញ្ឆោត​ទៀត​ទេ​នៅ​ថ្ងៃ​នោះ ហើយ​យើង​នឹង​ចូល​ទៅ​កាន់​ទ្វារ​របស់​ទ្រង់។ គឺ​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​ទ្រង់​នឹង​បាន​ចូល​ទៅ​តាម​ទ្វារ​នោះ។
87
ក្នុង​ពេល​នេះ​ អ្នក​រាល់​គ្នាមាន​លុយ អ្នក​រាល់​គ្នា​ធ្វើ​នេះ ធ្វើ​នោះ។ នៅ​ទី​នេះ​លុយ​អាច​ទិញ​ឡាន​ និង​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​ ប៉ុន្តែ​នៅ​ទី​ក្រុង​នោះ​នឹង​ពុំ​មាន​យ៉ាង​ដូច្នោះ​ទៀត​ឡើយ។ នឹង​គ្មាន​ឡាន​ ឬ​ព្រលាន​យន្ត​ហោះ​ឡើយ។ នឹង​មាន​វប្បធម៌​ផ្សេងៗ​ជា​ច្រើន​ដែល​នៅ​ជា​មួយ​គ្នា។ វា​នឹង​មាន​វប្បធម៌​ ប៉ុន្តែ​មិនមែន​ជា​វប្បធម៌​នៃ​ចំនេះ​ដឹង​ ឬ​វិទ្យាសាស្រ្ត​ឡើយ​ ប៉ុន្តែ​ជា​សេចក្តី​បរិសុទ្ឋ​ និង​សេចក្តី​ជំនឿ​លើ​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់។
សូម​យើង​ព្យាយា​ម​ដើម្បី​នឹង​ដើរ​ចូល​ទៅ​ក្នុង​ទ្វារ​នោះ ពី​ព្រោះ​គោល​បំនង​របស់​ខ្ញុំ​នឹង​ដើរ​ចូល​ទៅ​ឯ​ទី​ក្នុង​នោះ​នៅ​ពេល​មួយ។ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ក្រលេក​ក្រោយ​នឹង​ឃើញអ្នក​រាល់​ដើរ​ទៅ​ជា​មួយ​ខ្ញុំដែរ ហើយ​យើង​នឹង​ច្រៀង​ “គ្រប់​គ្នា​ដើរ​តាម​ផ្លូវ​នោះ។ ខ្ញុំ​ចង់​ស្ថិត​នៅ​ក្នុង​ចំនួន​នោះ​ដែរ នៅ​ពេល​ដែល​ខ្ញុំ​ទៅដល់​នោះ”។ ឥឡូវ​សូម​យើង​អធិដ្ឋាន។
88
ឱ! ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​ដឹង​ថា​ពេល​វេលា​នោះ​កំពុង​តែ​ជិត​មក​ដល់ ហើយ​ទូល​បង្គំ​កំពុង​រង​ចាំ​ដើម្បី​នឹង​ដើរ​ចូល​ទៅ​តាម​សេចក្តី​សន្យា​របស់​ទ្រង់។ ទូល​បង្គំ​ទាំង​អស់​គ្នា​អធិស្ឋាន​ព្រះ​អង្គ​អើយ សូម​ទ្រង់​នឹង​គង់​នៅ​ក្នុង​ចិត្ត​របស់​ទូល​បង្គំ​ទាំង​អស់​គ្នា ដូច្នេះ​ទូល​បង្គំ​នឹង​មិន​​ប្រព្រឹត​សេចក្តី​កំហុស​ទៀត​ឡើយ។
សូម​ទ្រង់​រក្សា​ចិត្ត​របស់​ទូល​បង្គំ​ឲ្យ​បាន​បរិសុទ្ឋ។ សូម​ទ្រង់​បាំង​ចិត្ត​របស់​ទូល​បង្គំ​ ព្រះអង្គ​អើយ គឺ​បាំង​ភ្នែក​នៃ​ចិត្ត​នេះ​ចេញ​ពី​​ចំនង​​ និង​របស់​ដែល​ឥត​ប្រយោជន៍​របស់​លោកីយ​នេះ។ មិន​ថា​សេចក្តី​នោះ​យ៉ាង​ណា​ឡើយ​ តែ​ទូល​បង្គំ​ដឹង​ថា​វា​ជា​ការ​ឥត​ប្រយោជន៍​។ ព្រះ​អង្គ​អើយ​ទូល​បង្គំ​ដឹង​ថា​ មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​វិនាស​បើ​សិន​ជា​គេ​​មិន​បាន​ទទួល​នូវ​សេចក្តី​រស់​ឡើង​វិញ​ដែល​មក​អំពី​ទ្រង់ ពី​ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ថា “មាន​ពរ​ហើយ​ ក៏​បរិសុទ្ឋ​ផង​ អស់​អ្នក​ណាដែល​មា​នចំនែក​ ក្នុង​ខណៈ​របស់​ឡើង​វិញជាន់​មុន​ដំបូង​នេះ ហើយ​សេចក្តី​ស្លាប់​ទី​ពីរ នឹង​គ្មាន​អំណាច​លើ​អ្នក​នោះ​ឡើយ”។ សេចក្តី​ស្លាប់​ទី​២ សេចក្តី​ស្លាប់​ខាង​ឯ​ព្រលឹង​នោះនឹង​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​នោះ​ឡើយ។ ដោយ​ព្រោះ​គេ​បាន​សង្រ្គោះ។
89
ឱ! ព្រះ​អង្គ​អើយ ទូល​បង្គំ​គិត​អំពី​មនុស្ស​ជា​ច្រើន​នៅ​ពេល​នោះ ដែល​ម្នាក់​នឹង​ត្រូវ​យក​ទៅ​ ហើយ​ម្នាក់​ទៀត​ត្រូវ​ទុក​នៅ។ “ពីរ​នាក់​ដែល​គេង​នៅ​លើ​គ្រែ ម្នាក់​នឹង​ត្រូវ​យក​ទៅ​ ហើយ​ម្នាក់​នឹង​ត្រូវ​ទុកនៅ។ ពីរ​នាក់​នៅ​ឯ​ស្រែ ម្នាក់​ត្រូវ​យក​ទៅ​ម្នាក់​ទៅ​​ត្រូវ​ទុក​នៅ”។
ព្រះ​អង្គ​អើយ សូម​ជួយ​ទូល​បង្គំ​ឲ្យ​បរិសុទ្ឋ​នៅ​ក្នុង​ព្រះ​នេត្រ​របស់​ទ្រង់។ ព្រះ​អង្គ​អើយ​ ទូល​បង្គំ​មិន​ខ្វល់​ថា តើ​មនុស្ស​គិត​យ៉ាង​ណា​ជា​មួយ​នឹង​ទូល​បង្គំ​ឡើយ។ សូម​ទ្រង់​ដាក់​សេចក្តី​បរិសុទ្ឋ​របស់​ទ្រង់​លើ​ទូ​លបង្គំ។ សូម​ដាក់​ក្នុង​ទូល​បង្គំ​ សូ​មកុំ​ឲ្យ​ទូល​បង្គំ​មា​នសេចក្តី​កំហុស​ណា​មួយ​នោះ​ឡើយ។ ព្រះ អង្គ​អើយ នៅ​ពេល​ដែល​ទូល​បង្គំ​ប្រព្រឹត​សេចក្តី​កំហុស​ សូម​ព្រះ​លោហិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ឈរ​នៅ​ចន្លោះ​ទូល​បង្គំ​និង​ទ្រង់​បាន​​លាង​សំអាត​ទូ​លបង្គំផង។ ហើយ​ទ្រង់​នឹង​មើល​ទូល​បង្គំ​តាម​លោហិត​របស់​ព្រះ​គ្រីស្ទ​ផង​ដែរ។ មិន​មែន​ដោយ​សេចក្តី​សុចរិត​របស់​ទ្រង់​ឡើយ តែ​ដោយ​សារ​ព្រះ​គុណ​របស់​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។
90
សូម​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​អង្គុយ​ហើយ​ស្តាប់​ព្រះ​បន្ទូ​លទ្រង់​ក្នុង​ពេល​នេះ បាន​លះ​ចោល​នូវ​មនុស្ស​ចាស់​ចេញ ហើយ​សូម​ឲ្យ​វិញ្ញាណ​នៃ​សេចក្តី​បរិសុទ្ឋ​របស់​ទ្រង់​បាន​សន្ឋិត​លើ​គេ​ផង​ដែរ គឺ​ជា​ព្រះ​បន្ទូ​លរបស់​ទ្រង់ ដែល​នឹង​ត្រូវ​ដុះ​ឡើង​ក្នុង​ចិត្ត​របស់​គេ។ ទូល​បង្គំ​មិន​បាន​ដឹង​ថា​ពេល​ណា​ដែល​ទ្រង់​នឹង​យាង​មក​នោះ​ទេ តែ​ទូល​បង្គំ​រង​ចំា​នឹង​ ឆ្លើយ​តប​នឹង​ទ្រង់​ជា​និច្ច។ ព្រះ​អង្គ​អើយ​សូម​ជួយ​ទូ​ល​​បង្គំ​ឲ្យ​រក្សា​បាន​នូវ​សេចក្តី​បរិសុទ្ឋ​របស់​ទ្រង់ជា​និច្ច។ សូម​ទ្រង់​ទទួល​នូវ​សេចក្តី​នេះ​ផង។
ទូល​បង្គំ​រាល់​គ្នា​អាច​នឹង​រស់​រហូត​ដល់​ទ្រង់​យាង​មក។ ទូ​លបង្គំ​អាច​នឹង​ធ្វើ​ការ​នៅ​ក្នុង​អំណាច​ព្រះ​ចេស្តា​នៃ​សេចក្តី​ស្រឡាញ់​ និង​ការ​យល់​ដឹង​ដែល​មក​ពី​ទ្រង់ ក្នុង​ការ​ស្វែង​កូន​ចៀម​របស់​ទ្រង់​ដែល​បាន​បាត់​បង់។ ទូល​បង្គំ​អាច​នឹង​និយាយ​ជា​មួយ​នឹង​គេ​ពី​សេចក្តី​អធិស្ឋាន​នៃ​សេចក្តី​ស្រឡាញ់​ និង​ព្រះ បន្ទូ​លរបស់​ទ្រង់ ហើយ​ឲ្យ​ចូល​មក​កាន់​កន្លែង​របស់​ទ្រង់ ដោយ​ងាក​ចេញ​ពី​សួន​ច្បារ​អេដែន​របស់​សាតាំង។ ព្រះ​អង្គ​អើយ​ពួក​គេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សេចក្តី​ចំនង់ និង​សំរស់រប់ស​លោកីយ​នេះ។
91
គ្រប់​ទាំង​ការ​ផ្សព្វ​ផ្សាយ​នៅ​លើ​វិទ្យុ​ ទូរ​ទស្សន៍ គឺ​សុទ្ឋ​ជា​របស់​អារក្ស។ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​បាន​បំផ្លាញ​ចេញ​ពី​ទ្រង់។
ព្រះ​អង្គ​អើយ នេះ​ជា​សម័យ​ដែល​ពេញ​ដោយ​សេចក្តី​អាក្រក់។​ ព្រះ​យេស៊ូវ​អើយ​សូម​ទ្រង់​យាង​មក។ សូម​យាង​មក​សំអាត​យើង​រាល់​គ្នា​ដោយ​ព្រះ​លោហិត​របស់​ទ្រង់។ សូម​ដក​អស់​ទាំង​សេចក្តី​អាក្រក់​ទាំង​អស់​ចេញ​ពី​ទូល​បង្គំ។ ព្រះ​អង្គ​អើយ​សូម​ឲ្យ​ទូល​បង្គំ​មា​នជីវិត។ សូម​ឲ្យ​ទូ​លបង្គំ​រស់​នៅ​ក្រោយ​ព្រះ​លោហិត​របស់​ទ្រង់។ នេះ​ជា​បំនង​ចិត្ត​កូន និង​ការ​ទូល​បង្វរ​ដែល​បរិសុទ្ឋ​ចំពោះ​ទ្រង់។
ព្រះ​អង្គ​អើយ!! សូម​ទ្រង់​លូក​ព្រះ​ហស្ថ​របស់​ទ្រង់​ក្នុង​រាត្រី​នេះ ហើយ​ដាក់​ព្រះ​បន្ទូ​លរបស់​ទ្រង់​លើ​ទូល​​បង្គំ​គ្រប់​គ្នា។ សូម​ឲ្យ​សេចក្តី​អធិស្ថាន​ដោយ​ជំនឿ​ ដែល​ចេញ​ពីចិត្ត​របស់​ទូ​លបង្គំ​ បាន​ទ្រង់​ទទួល​យក។ ព្រះអង្គ​អើយ បើ​សិន​ជា​មាន​សេចក្តី​មិន​បរិសុទ្ឋ​ណា​មួយ​នៅ​ក្នុង​ទូល​បង្គំ​សូម​ទ្រង់​មើល​មក​ទូល​បង្គំ​ហើយ​សំអាត​ចេញ​ផង។
92
Missing Text
93
ព្រះ​អង្គ​អើយ​សូម​ឲ្យ​ទូល​បង្គំ​បំរើ​ទ្រង់ គឺ​បំរើ​ទ្រង់​តែ​មួយ។ សូម​ទទួល​នូវ​ពាក្យ​នេះ។ ទូល​បង្គំ អរ​ព្រះ​គុណ​ទ្រង់​ដែល​ទ្រង់​បាន​ព្យាបាល​រាស្រ្ត​របស់​ទ្រង់ កូន​ប្រុស​របស់​អ្នក​ស្រី​និង​លោកShepherd។ ទូល​បង្គំ​អធិស្ឋាន​កុំ​ឲ្យ​មាន​សេចក្តី​អាក្រក់​ណា​មួយ​មក​កាន់​គាត់​ទៀត​ឡើយ។ ទូល​បង្គំ​អធិស្ឋាន​សូម​ទ្រង់​ការ​ពារ​គាត់។ ទូល​បង្គំ​ទាំង​អស់​គ្នា​អរ​ព្រះ​គុណ​ទ្រង់ សំរាប់​ការ​ព្យាបាល​របស់​ទ្រង់​ដល់​អ្នក​ផ្សេង​ទៀត ដែល​បាន​អំពាវ​នាវ​រក​ទ្រង់។ ហើយ​ពេល​នេះ​ទូល​បង្គំ​ដឹង​រាល់​អ្វី​ដែល​ទូល​បង្គំ​គ្រប់​គ្នា​សូម​ នោះ​នឹង​បាន​បាន​ ពី​ព្រោះ​ទូល​បង្គំ​មាន​ទំនុក​ចិត្ត​ក្នុង​ទ្រង់​បាន​បាន​សន្យា។ សូម​ទ្រង់​ផ្តល់​ព្រះ​គុណ​ទ្រង់ ហើយ​លាង​សំអាត​អស់​ទាំង​អំពើ​បាប​របស់​ទូល​បង្គំ។ ទូល​បង្គំ​ទូល​សូម​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន។
94
តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ទ្រង់​ទេ? តើ​មាន​ជំនឿ​លើ​ទ្រង់​ឬ​ទេ? តើ​អ្នក​ធុញ​ទ្រាន់​ជា​មួយ​នឹង​នគរ​របស់​សាតាំង​ឬទេ? តើ​អ្នក​ជឿ​ថា​សហសវត្ស​ថ្មី​របស់​ទ្រង់​នឹង​យាង​មក​ឬទេ? ហើយ​យើង​នឹង​នៅ​ក្នុង​សួន​ច្បារ​អេដែន​របស់​ទ្រង់វិញ?តើ​អ្នករាល់​គ្នា​ជឿ​ថា​សព្វ​ថ្ងៃ​នេះ​កំពុង​ខិត​ទៅ​ជិត​ការ​មក​ដល់​របស់​ទ្រង់​ឬទេ? បើ​យើង​​​មើល​អ្វី​ទាំង​អស់​គឺ​អាស្រ័យ​ទៅ​លើ ភាព​ឆ្លាត​វៃ​របស់​មនុស្ស។ ពួក​គេ​ព្យាយាម​ប្រើ​វិទ្យាសាស្រ្ត​របស់​គេ​ក្នុង​បក​ស្រាយ ប៉ុន្តែ​គេ​មិន​អាច​រក​ព្រះ​ឃើញ​តាម​រយៈ​​ការ​នោះ​ឡើយ។ ​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​សេចក្តី​ជំនឿ “ពី​ព្រោះ​អ្នក​ដែល​ចូល​ទៅ​កាន់​ព្រះ​បាន​ត្រូវ​តែ​មាន​ជំនឿ​លើ​ទ្រង់”។
ឱ​!! ព្រះ​អង្គ​អើយ ទូល​បង្គំ​មិន​ចង់​ដឹង​អ្វី​ផ្សេង​ឡើយ ប៉ុន្តែ​សូម​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​សំអាត​អស់​ទាំង​បាប​របស់​ទូល​បង្គំ។ ទូល​បង្គំ​មិន​ដឹង​អ្វី​ឡើយ ប៉ុន្តែ​ទូល​បង្គំ​ដឹង​ពី​ព្រះ​គ្រីស្ទ។ ដូច​សាវក​ប៉ុល​បាន​និយាយ​ “ខ្ញុំ​មិន​ដឹង​អ្វី​ទាំង​អស់​ពី​អ្នក​រាល់​គ្នា ប៉ុន្តែ​ខ្ញុំ​ស្គាល់​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​បាន​ជាប់​ឆ្កាង”។
95
នោះ​ជា​អ្វី​ដែល​ខ្ញុំ​​ដឹង ​ហើយ​​នឹង​ប្រាប់​អ្នក​រាល់​គ្នា ដែល​សេចក្តី​ទាំង​នេះ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​ខ្ញុំ​ជឿ​អស់​ពី​ចិត្ត​របស់​ខ្ញុំ ហើយ​បើ​ខ្ញុំ​ជឿ​ដោយ​អស់​ពី​ចិត្ត​របស់​ខ្ញុំ​នោះ ខ្ញុំ​មិន​បាន​ប្រព្រឹត​កំផិត​ជា​មួយ​នឹង​ព្រះ​បន្ទូល​ទ្រង់​ឡើយ។ ដោយ​សារ​សេចក្តី​នេះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត។ ដោយ​សារ​សេចក្តី​នេះ ដែល​ខ្ញុំ​អាច​ឈរ​បាន។ បើ​សិន​ជា​ខ្ញុំ​មាន​ជីវិត​១ម៉ឺន​ ខ្ញុំ​នឹង​ឲ្យ​ជីវិត​នេះ​​សំរាប់​ព្រះ​បន្ទូ​លព្រះ ដែល​ជា​ព្រះ បន្ទូល​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ហើយ​ខ្ញុំ​មិន​ខ្វល់​ថា​ តើ​ពួក​គេ​ព្យា​យាម​ពន្យល់​ពី​ភាព​ខុស​យ៉ាង​ណា​ក៏​ដោយ​ ទោះ​បី​វិទ្យា​សាស្រ្ត​ព្យាយាម​និយាយ​ថា​​វា​មិន​គួរ​ឲ្យ​ជឿ​ក៏​ដោយ សំរាប់​ខ្ញុំ​ការ​នោះ​ជា​របស់​លោកីយ​ទេ ខ្ញុំ​ជឿ​លើ​ព្រះ​បន្ទូល​របស់​ទ្រង់។ ទ្រង់​ជា​របស់​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់​ទ្រង់។ ចុះ​អ្នក​រាល់​គ្នា​វិញ?
96
បើ​សិន​បើ​មាន​អំពើ​បា​ប​ណា​មួយ​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ឬ​មា​នសេចក្តី​កំហុស​ណា​មួយ​ ​សូ​មឥឡូវ​នេះ​អ្នក​រាល់​អធិស្ឋាន​ទៅ​កាន់​ទ្រង់​ សូម​ទ្រង់​អត់​ទោស​រាល់​សេចក្តី​កំហុស​​នេះ។ អ្នក​រាល់​គ្នា​អធិស្ឋាន​ឲ្យ​ខ្ញុំ​ ហើយ​ខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា។ ព្រះ​នឹង​ប្រទាន​ពរ​ដល់​អ្នក​ក្នុង​សេចក្តី​អធិស្ឋាន​នេះ។
រហូត​ដល់​យើង​នៅ​តែ​ជួប​គ្នា រហូត​ដល់​យើង​​នៅ​តែ​ជួប​គ្នា
ព្រះ​នឹង​គង់​នៅ​ជា​មួយ​អ្នក​​ជានិច្ច រហូត​ដល់​យើង​បាន​ជួប​គ្នា​ជា​ថ្មី
តើ​អ្នក​ស្រឡាញ់​អ្នក​ផ្សេង​ទៀត​ទេ? លោក​យ៉ូហាន​បាន​និយាយ​ថា “កូន​តូចៗៗ អើយ​ សូម​ឲ្យ​មា​នសេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក”។ សូម​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា ពី​ព្រោះ​សេចក្តី​ស្រឡាញ់​នឹង​គ្រប់​បាំង​អស់​ទាំង​អំពើ​បាប។ ឥឡូវ​សូម​ចាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក។
ព្រះ​នឹង​គង់​នៅ​ជា​មួយ​អ្នក​​ជានិច្ច រហូត​ដល់​យើង​បាន​ជួប​គ្នា​ជា​ថ្មី
រហូត​ដល់​យើង​នៅ​តែ​ជួប​គ្នា រហូត​ដល់​យើង​​នៅ​តែ​ជួប​គ្នា
សូម​ឲ្យ​មាន​ចិត្ត​សប្បុរស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក សូម​ឲ្យ​មាន​ចិត្ត​សប្បុរស។ សូម​ជួយ​អ្នក​ជិត​ខាង​របស់​អ្នក​រាល់។ សូម​រក្សា​ខ្លួន​អ្នក​រហូត​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​យាង​មក​វិញ។
រហូត​ដល់​យើង​នៅ​តែ​ជួប​គ្នា រហូត​ដល់​យើង​​នៅ​តែ​ជួប​គ្នា
ព្រះ​នឹង​គង់​នៅ​ជា​មួយ​អ្នក​​ជានិច្ច រហូត​ដល់​យើង​បាន​ជួប​គ្នា​ជា​ថ្មី
97
តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ទ្រង់​ទេ? នេះ​​ជា​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ។ អ្នក​អធិស្ឋាន​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា។ ខ្ញុំ​នឹង​ត្រូវ​ត្រលប់​ទៅ​ Tucson វិញ។ ហើយ​ខ្ញុំ​នឹង​អធិស្ឋាន​សូម​ព្រះ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា។ មុន​នឹង​មក​ដល់​ទី​នេះ​ខ្ញុំ​បាន​នៅ​ឯ​Canada ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​ត្រូវ​ទៅ​ Colorado វិញ គឺ​ខ្ញុំ​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ទាំង​អស់។ លោក​ Tony ក៏​នៅ​ទី​នេះ​ដែរ ហើយ​មាន​ការ​អស្ចារ្យ​មួយ​កើត​ឡើង​សំរាប់​រូប​គាត់។ ក្រោម​ការ​ដឹក​នាំ​របស់​Vatican នៅ​ក្នុង​ទី​ក្រុង​រ៉ូម ពួក​គេ​បាន​ធ្វើ​ការ​ប្រជុំ​មួយ។ គាត់​ទើប​តែ​ត្រលប់​មក​ដល់។ ពួក​គេ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ដែល​មាន​មនុស្ស​រាប់​ពាន់​អ្នក ហើយ​ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ចូល​ដែរ។ ពួក​គេ​ចង់​ឃើញ​សិរី​ល្អ​របស់​ព្រះ​នៅ​ក្នុង​កម្មវិធី​នោះ។ ខ្ញុំ​មិន​បាន​ដឹង​អ្វី​ឡើយ។ ខ្ញុំ​បាន​អធិស្ឋាន​សំរាប់​ការ​នោះ ហើយ​ស្តាប់​ពី​អ្វី​ដែល​ព្រះ​ទ្រង់​នឹង​ហៅ​ខ្ញុំ។ អូ!! សូម​អ្នក​រាល់​ចង​ចាំ​ ហើយ​អធិស្ឋាន​សំរាប់​គ្នា​ទៅ​វិញ​ទៅ​មក...
យើង​រង​ចាំ​ចំពោះ​ការ​យាង​មក
នៃ​ព្រះ​ដ៏​មាន​ពរ​របស់​យើង
សូម​មើល​ពី​ទីសំគាល់​នៃ​ស្លឹក​ល្វា
ឥឡូវ​នេះ​វា​ចាប់​ផ្តើម​មាន​ពណ៌​ខៀវ
ដំណឹង​ល្អ​ពី​នគរ​ព្រះ
បាន​ទៅ​ដល់​គ្រប់​ទាំង​សាសន៍
ហើយ​យើង​កំពុង​តែ​នឹង​ឃើញ​ទី​បញ្ចប់
ហើយ​យើង​នឹង​លឺ​ព្រះ​បន្ទូល​ទ្រង់​ដោយ​អំណរ
ពី​ការ​យាង​មក​​ដ៏​មាន​ពរ​របស់​ទ្រង់
ទ្រង់​នឹង​យាង​មក​យ៉ាង​ឆាប់​ក្នុង​សិរី​ល្អ សូម​ប្រាប់​ការ​នេះ​ដល់​អ្នក​ផ្សេង​ទៀត​ផង
យើង​នឹង​ត្រូវ​លើក​ឡើយ​ចូល​ក្នុង​នគរ​របស់​ទ្រង់
សូម​កុំ​ឲ្យ​លក់​ល្វើយ​ឡើយ​ ដ្បិត​ទីបញ្ចប់​ជិត​ដល់​ហើយ
សូម​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សំរាប់​ការ​ហៅ​ចុង​ក្រោយ​នេះ
98
នាង​នឹង​ត្រូវ​ត្រលប់​មក​ពី​លិច​វិញ ហើយ​នឹង​ត្រូវ​ជិះ​ត្រលប់​ទៅ​ម្តង​ទៀត​នៅ​ពេល​មួយ។​ សូម​ចង​ចាំ។ គឺ​នឹង​ត្រូវ​ដូច្នេះ។
សូម​យក​ព្រះ​នាម​ព្រះ​យេស៊ូវ​ទៅ​ជា​មួយ​អ្នក
កូន​នៃ​សេចក្តី​ទុក្ខ​ព្រួយ​និង​ទុក្ខ​សោក
វា​នឹង​មាន​អំណរ​​សារ​ជា​ថ្មី
សូម​យក​ព្រះ​នាម​ទ្រង់​ទៅ​កន្លែង​ណា​ដែល​អ្នក​ទៅ​
ព្រះ​នាម​ដ៏​បរិសុទ្ឋ ឱ! ព្រះ​នាម​ដ៏​បរិសុទ្ឋ!!
ផ្តល់​សេចក្តី​សង្ឃឹម​នៅ​ផែន​ដី និង​ក្តី​អំនរ​នៅ​ស្ថាន​សួគ៌
ព្រះ​នាម​ដ៏​បរិសុទ្ឋ ឱ! ព្រះ​នាម​ដ៏​បរិសុទ្ឋ!!
ផ្តល់​សេចក្តី​សង្ឃឹម​នៅ​ផែន​ដី និង​ក្តី​អំនរ​នៅ​ស្ថាន​សួគ៌
នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ គ្រប់​ទាំង​អស់​នឹង​ត្រូវ​លុត​ចុះ
គឺ​ត្រូវ​លុត​ចុះ​ចំពោះ​ព្រះ​បាទ​ទ្រង់
ស្តេច​លើស​អស់​ទាំង​ស្តេចដែល​គង់​នៅ​ស្ថាន​សួគ៌
ពេល​ដំណើរ​របស់​យើង​ត្រូវ​បាន​បញ្ចប់
ព្រះ​នាម​ដ៏​បរិសុទ្ឋ ឱ! ព្រះ​នាម​ដ៏​បរិសុទ្ឋ!!
ផ្តល់​សេចក្តី​សង្ឃឹម​នៅ​ផែន​ដី និង​ក្តី​អំនរ​នៅ​ស្ថាន​សួគ៌
ព្រះ​នាម​ដ៏​បរិសុទ្ឋ ឱ! ព្រះ​នាម​ដ៏​បរិសុទ្ឋ!!
ផ្តល់​សេចក្តី​សង្ឃឹម​នៅ​ផែន​ដី និង​ក្តី​អំនរ​នៅ​ស្ថាន​សួគ៌
99
ឥឡូវ​នេះ​ជា​ពាក្យ​ចុង​ក្រោយ​សូម​យើង​ច្រៀង​ទាំង​អស់​គ្នា​ដោយ​ចិត្ត​បន្ទាប​“យក​ព្រះ​នាម​ព្រះ​យេស៊ូវ​ជា​មួយ​អ្នក​ដូច​ជា​ខែល​ដែល​ការពារ​នូវ​រាល់​បញ្ហា។​ ហើយ​នៅ​ពេល​ដែល​មាន​សេចក្តី​ល្បួង​នៅ​ជុំ​វិញ​អ្នក​ នោះ​គ្រាន់​តែ​ដក​ដង្ហើម​ដែល​មាន​ព្រះ​នាម​បរិសុទ្ឋ​ក្នុង​ការ​អធិស្ឋាន នោះ​សេចក្តី​ទាំង​នេះ​នឹង​ត្រូវ​ចេញ​ឆ្ងាយ​ពី​អ្នក។ ខ្ញុំ​ជឿ​លើ​សេចក្តី​នេះ ពី​ព្រោះ​ជា​សេចក្តី​ពិត យើង​ដក​ដង្ហើម​ក្នុង​ព្រះ​នាម​ដ៏​បរិសុទ្ឋ​របស់​ទ្រង់​តាម​រយៈ​ការ​អធិស្ឋាន។
យក​ព្រះ​នាម​ព្រះ​យេស៊ូវ​ទៅ​ជា​មួយ​អ្នក
ដូច​ជា​ខែល​ដែល​បាំង​រាល់​បញ្ហា
នៅ​ពេល​មា​នសេចក្តី​ល្បួង​នៅ​ជុំវិញ​អ្នក​
តើ​អ្នក​ធ្វើ​យ៉ាង​ណា?
គ្រាន់​តែ​ដក​ដង្ហើម​ ​ដោយ​ព្រះ​នាម​បរិសុទ្ឋ​​ក្នុង​ការ​អធិស្ឋាន
នោះ​អ្នក​នឹង​ត្រូវ​បាន​ការពារ
ព្រះ​នាម​បរិសុទ្ឋ ព្រះ​នាម​បរិសុទ្ឋ
ព្រះ​នាម​បរិសុទ្ឋ
ផ្តល់​សេចក្តី​សង្ឃឹម​នៅ​ផែន​ដី និង​ក្តី​អំនរ​នៅ​ស្ថាន​សួគ៌
ព្រះ​នាម​បរិសុទ្ឋ ព្រះ​នាម​បរិសុទ្ឋ
ផ្តល់​សេចក្តី​សង្ឃឹម​នៅ​ផែន​ដី និង​ក្តី​អំនរ​នៅ​ស្ថាន​សួគ៌
100
សូម​អោន​ក្បាល​ចុះ​ ហើយ​ខ្ញុំ​នឹង​ហៅ​លោក​ Beeler ដើម្បី​នឹង​ឡើង​មក​លើ​វេទិការ​នេះ​។ ឥឡូវ​សូម​អោន​ក្បាល ហើយបន្ទាប​ចិត្ត​របស់​អ្នក។ លោក​ Beeler ជា​បង​ប្អូន​ដល់​ល្អ​របស់​យើង​។ ខ្ញុំ​នឹង​ហៅ​គាត់​ឡើង​មក​ដើម្បី​នឹង​អធិស្ឋាន​បញ្ចប់​កម្មវិធី​ក្នុង​រាត្រី​នេះ។ សូម​ព្រះ​ប្រទាន​ពរ​ លោក​ Beeler។