ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​ក្នុង​​ព្រះ​បន្ទូល

Jeffersonville, Indiana USA

65-0822M

1
សូម​យើង​អោន​ក្បាល​ទាំង​អស់​គ្នា។ព្រះ​អង្គ​ម្ចាស់​យេស៊ូវជា​អ្នក​គង្វាល​​នៃ​ទូល​បង្គំ​អើយទូល​បង្គំជំពាក់​នៅ​ក្នុង​ព្រះ​​អង្គគឺ​ជំពាក់​នូវ​សេចក្តី​ស្រឡាញ់​ដែល​ទូល​បង្គំ​មិន​​អាច​នឹង​សង​ទ្រង់​បាន​វិញទេជា​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បាន​ដាក់​នៅ​ក្នុង​ចិត្ត​របស់​ទូល​បង្គំ​ម្នាក់ៗ។ទូល​បង្គំ​ដឹង​ថា​ទូល​បង្គំ​មិន​សុចរិត​សោះឡើយដូច្នេះ​ទូល​បង្គំចូល​​មក​​ដោយ​ល​ន់​តួ​ក្នុង​ព្រះ​វត្តមាន​របស់​ទ្រង់។សូម​ទ្រង់​សំអាត​ទូល​បង្គំ​គ្រប់​គ្នា​​ពី​កំហុស​ឆ្គង​ និង​រាល់​អំពើ​បាប​របស់​ទូល​បង្គំ​ផង។ទូល​បង្គំ​អធិស្ឋាន​សូម​ទ្រង់​លើក​ទូល​បង្គំ​ឡើង​ក្នុង​ថ្ងៃ​នេះ​ទោះបី​ជា​ទូល​បង្គំ​នៅ​ទី​នេះ​ទាំង​មាន​ជំងឺ​និង​សេចក្តី​ទុក​ព្រួយ។
ហើយ​ទូល​បង្គំ​ជឿ​ជាក់​ថាទូល​បង្គំ​គ្រប់​គ្នា​កំពុង​តែ​បញ្ចប់​ប្រវត្តិ​សាស្រ្ត​របស់​ពិភព​លោកហើយ​ពេល​វេលា​របស់​វា​នឹង​បញ្ចប់​ជា​រៀង​រហូត​ក្នុង​ពេល​ដ៏​ខ្លី​​តែ​ទូល​បង្គំ​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​នឹង​ទទួល​​ពេល​នោះ។ហេតុ​នេះ​ហើយ​បាន​ជា​មាន​ការ​ជួប​ជុំ​ក្នុង​​វេលា​ព្រឹក​នេះគឺ​ត្រៀម​រង​ចំា​ពេល​នោះឯង។ទូល​បង្គំ​ដឹង​ថា​ការ​ជួប​ជុំ​​គ្នា​នេះ​ត្រូវ​បាន​ផ្សាយ​​ទៅ​កាន់​កន្លែង​ផ្សេងៗ​ដែរដូច្នេះ​រាល់​កន្លែង​ណា​ដែល​សំលេង​នៃ​ការ​ជួប​ជុំ​បាន​ទៅ​ដល់​​សូម​កន្លែង​នោះ​ទទួល​បាន​ព្រះ​ពរហើយ​ក្នុង​ចំនោម​ពួក​គេ​សូម​ឲ្យ​អ្នក​ឈឺ​បាន​ជា​ផង​ដែរ។ហើយ​ទូល​បង្គំ​ក៏​​អធិស្ឋាន​ផង​ដែរសូម​ទ្រង់​សំអាត​ព្រលឹង​របស់​ពួក​គេ​ពី​អស់​ទាំង​សេចក្តី​អា​ក្រក់​ ហើយ​ផ្តល់​ឲ្យ​ពួក​គេ​ក្នុង​ព្រឹក​នេះនូវ​សេចក្តី​អំណរ ដែល​មាននៅ​ក្នុង​ទ្រង់​វិញ។
2
ក្នុង​ថ្ងៃ​នេះ​ សូម​ទ្រង់​មាន​បន្ទូល​មក​កាន់​ទូល​បង្គំ​ម្នាក់ៗ​តាម​រយៈ​ព្រះ​បន្ទូល​ដ៏​រស់​​របស់​ទ្រង់ហើយ​សូម​ព្រះ​វិញ្ញាណ​ទ្រង់​បើក​សំដែង​នូវ​អ្វី​ដែល​ទូល​បង្គំ​គ្រប់​គ្នា​ត្រូវ​ការទោះ​បី​ជា​យើង​ខ្ញុំ​ជា​មនុស្ស​តូច​ទាប​ ប៉ុន្តែ​ទូល​បង្គំ​មាន​កន្លែង​ដ៏​វិសេស​នៅ​ក្នុង​ចំនោម​អស់​អ្នក​បរិសុទ្ឋ​របស់​ទ្រង់​​ពី​ព្រោះ​ទូល​បង្គំ​មាន​ជំនឿ​លើ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ។
ព្រះ​អង្គ​អើយ​សូម​ទ្រង់​ទទួល​សេចក្តី​ទាំង​នេះ​ទោះ​បី​ជា​ទូល​បង្គំ​កំពុង​តែ​នៅ​ក្នុង​កម្ម​វិធី​នេះ​ ឬ​នៅ​ផ្ទះ​ក៏​ដោយទូល​បង្គំ​នៅ​តែ​និយាយ​ថា “តើ​ចិត្ត​ទូល​បង្គំ​មិន​ឆះ​ឆួល​​ដូច​ដែល​ទ្រង់​មាន​បន្ទូល​​មក​​ទូល​បង្គំ​ទេ​ឬអី?”
ព្រះ​វរបិតា​អើយឥឡូវ​នេះ​ទូល​បង្គំ​ដឹង​ថារាល់​អ្វី​ដែល​ទូល​បង្គំ​និយាយ​​មិន​គ្រប់​គ្រាន់​ទេសំរាប់​គ្រីស្ទាន​នៅ​កន្លែង​ផ្សេងៗ​ទៀតគឺ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ។ហើយ​រាល់​អ្វី​ដែល​ទូល​បង្គំ​និយាយ​នោះ​ក៏​មិន​ល្អ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ឡើយពី​ព្រោះ​ទូល​បង្គំ​ជា​មនុស្ស​មាន​បាបនិង​ត្រូវ​​ជួប​នូវ​សេចក្តី​ស្លាប់​ ប៉ុន្តែ​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​របស់​ទ្រង់​មាន​បន្ទូល​ ហើយ​ដាក់​​ព្រះ​បន្ទូល​​របស់​ទ្រង់​ និង​បើក​សំដែង​អង្គ​ទ្រង់​ក្នុង​ទូល​បង្គំ​វិញ។ទូល​បង្គំ​រង​ចាំ​ទ្រង់​ក្នុង​ពេល​នេះក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។អាម៉ែន។បាទ! អរគុណ!!សូម​បង​ប្អូន​ទាំង​អស់​គ្នា​អង្គុយ​ចុះ។
3
មាន​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​ភ្ញាក់​ផ្អើលហើយ​ខ្ញុំ​នឹង​​ប្រាប់​ភរិយា​របស់​ខ្ញុំបើ​សិន​ជា​នាង​ចង់​ស្តាប់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​Tucson​នេះ។ហើយ​ពី​មុន​​ខ្ញុំ​មិន​បាន​គិត​ថាខ្ញុំ​អាច​នឹង​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​ជា​មួយ​អ្នក​រាល់​គ្នា​នោះ​ឡើយនៅ​ពេល​ដែល​ខ្ញុំ​ត្រលប់​មក​​ម្តង​នេះ​​ហើយ​ខ្ញុំ​ក៏​មិន​បាន​យក​សំលៀក​បំពាក់​របស់​​ខ្ញុំ​មក​ជា​មួយ​​ដែរ។​ខ្ញុំ​ក៏​​បាន​សួរ​​ទៅ​កាន់​កូន​ប្រសា​ស្រី​របស់​ខ្ញុំថា​តើ​នាង​មាន​បាន​យក​អាវ​ធំ​របស់​ខ្ញុំ​មក​ជា​មួយ​ឬ​ទេហើយ​ខ្ញុំ​បាន​ប្រាប់​​ថា“ខ្ញុំ​ឈរ​នៅ​ខាង​ក្រោយ​អាសនា...ហើយ​គ្មាន​អ្នក​ណា​ដឹង​ថាខោ​វែង​ និង​អាវ​ធំ​របស់​ខ្ញុំ​មិន​មែន​ជា​ឆុត​របស់​​វា​នោះ​ឡើយសំលៀក​បំពាក់​នោះ​ជា​សំលៀក​បំពាក់​ដែល​ខ្ញុំ​ពាក់​នៅ​ផ្ទះ”។ប៉ុន្តែMedaនាង​បាន​អុត​អាវ​យឺ​ត​ឲ្យ​ខ្ញុំហើយ​សំលៀក​បំពាក់​មួយ​ចំនួន​ទៀតដូច្នេះ​ខ្ញុំ​មិន​បាន​ការ​ព្រួយ​បារម្ម​ណ៍​អ្វី​ឡើយ។គ្រប់​ទាំង​អស់​សុទ្ឋ​តែល្អ​ប្រសើរ។
4
ឥឡូវ​នេះ​យើង​មាន​សំនូម​ពរ​ពី​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង...​ខ្ញុំ​គិត​ថា​Prescott​កំពុង​តែ​ស្តាប់​យើង​នៅ​ពេល​នេះ។ខ្ញុំ​យល់​ថាឪពុក​របស់​លោក​ស្រីMerier គឺ​លោក Cogginsកំពុង​តែ​ធ្វើ​ដំណើរ​មក​ចូល​រួម​ក្នុង​ការ​ប្រជុំ​នេះហើយ​គាត់​ក៏​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​​ដើម្បី​នឹង​ពិនិត្យ​មើល​បេះ​ដូង​របស់​គាត់​ផង​ដែរ។ហើយ​សូម​នឹក​ចាំ​ពី​លោក​Junior​Jackson​ខ្ញុំ​គិត​ថា​គាត់​កំពុង​តែ​ស្តាប់​​យើង​នៅ​ក្នុង​វិទ្យុ​​នៅ​ឯ​Clarksville​។ឪពុក​របស់​គាត់​កំពុង​តែ​ព្យាបាល​ជំងឺ​នៅ​ឯ​មន្ទីរ​ពេទ្យពី​ព្រោះ​គាត់​មាន​ជំងឺ​មហា​រីក​ថ្លើម​ដ៏​ធ្ងន់​ធ្ងរ។ដូច្នេះ​​សូម​អ្នក​រាល់​នឹក​ចាំ​ពី​ពួក​គាត់ក្នុង​សេចក្តី​អធិស្ឋាន​របស់​យើង។ហើយ​ក៏​មាន​បង​ប្អូន​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ការ​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​ដែរតែ​ដោយ​សារ​យើង​ពុំ​មាន​ពេល​គ្រាប់​គ្រាន់​សំរាប់​គាត់។តែ​ព្រះ​ទ្រង់​ជ្រាប​រាល់​ទាំង​បញ្ហារ​បស់​ពួក​គេដូច្នេះ​​សូម​យើង​អធិស្ឋាន​សំរាប់​ពួក​គាត់​ក្នុង​ពេល​ឥឡូវ​នេះ។
5
ឱ​!! ព្រះ​អង្គ​អើយសូម​នឹក​ចាំ​ពី​បុរស​ម្នាក់​ គឺ​លោក​Coggins​ដែល​គាត់​កំពុង​តែ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដោយសារ​ជំងឺ​បេះ​ដូង​របស់​គាត់។ព្រះ​អង្គ​អើយ​សូម​ទ្រង់​ជួយ​គាត់​ សូម​ទ្រង់​ទទួល​ការ​នេះ។គាត់​ស្រឡាញ់​ជីវិត​ដូច​យើ​ង​ខ្ញុំ​ដែរហើយ​គាត់​ចង់រ​​ស់​នៅ។ព្រះ​អង្គ​អើយ​សូម​ទ្រង់​ទទួល​សេចក្តី​នេះ។ទូល​បង្គំ​មក​ពី​កន្លែង​ឆ្ងាយ​ហើយ​អធិស្ឋាន​សំរាប់​គាត់​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទដើម្បី​សូម​ទ្រង់​ក្នុង​ការ​ព្យាបាល​គាត់​ ហើយ​យក​បញ្ហា​នោះ​ចេញ​ពី​គាត់​​ផង​ដែរ។ទូល​បង្គំ​ជឿ​ថាទ្រង់​នឹង​ព្យាបាល​គាត់ហើយ​គាត់​នឹងអាច​​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ​បាន។
6
ទូល​បង្គំ​សូម​អធិស្ឋាន​សំរាប់​លោក​Jackson​ដែល​ឪពុក​របស់​គាត់​មាន​ជំងឺ​ដ៏​ធ្ងន់​ធ្ងរសូម​ទ្រង់​ព្យាបាល​គាត់​។ទូល​បង្គំ​ដឹង​ថាវា​ហាក់​ដូច​ជា​មិន​អាចដោយ​វេជ្ជ​បណ្ឌិត​មិន​បាន​ដឹង​ថា​នឹង​ត្រូវ​ព្យាបាល​គាត់​យ៉ាង​មិញ​នោះ​ទេ។ប៉ុន្តែ​ទូល​បង្គំ​នឹង​ចាំ​ពី​លោក​Hall​ដែល​គាត់​មាន​កំលាំង​មាំ​មួន​ក្នុង​ពេល​នេះ​តែ​គាត់​បាន​និយាយ​ថា​ “គាត់​មាន​ពេល​តែ​២​ឬ៣​នាទី​តែ​ប៉ុណ្ណោះ​ដើម្បី​រស់​នៅ​បន្ត​ទៀត” ជា​មួយ​នឹង​ជំងឺ​មហា​រីក​ថ្លើម​របស់​គាត់​ តែ​ឥឡូវ​នេះ​គាត់​មាន​សុខភាព​យ៉ាង​ល្អ​នាំ​មួនដោយ​សារ​ព្រះ​គុណ​របស់​ទ្រង់​(គាត់​មាន​ជំងឺ​នោះ​រយៈ​២៥ឆ្នាំ​មក​ហើយ)។ដូច្នេះ​ទូល​បង្គំ​ទូល​ទៅ​កាន់​ទ្រង់​ដើម្បី​ព្យាបាល​លោក​Jackson​ក្នុង​ពេល​ឥឡូវ​នេះ។សូម​ព្រះ​គុណ​ និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​នៅ​ជា​មួយ​នឹង​គាត់​។
ហើយ​បង​ប្អូ​ន​ជា​ច្រើន​ទៀត​នៅ​ទី​នេះដែល​គាត់​មាន​សំនូម​អធិស្ឋាន​។ព្រះ​អង្គ​អើយ​ទ្រង់​ជា្រប​ពី​ពួក​គេ​គ្រប់​គ្នាហើយ​ទូល​បង្គំ​អធិស្ឋាន​សូម​ទ្រង់​ព្យាបាលរាល់​ទាំង​ជំងឺ​​ផង​ដែរ។ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ ទូល​បង្គំ​សូម​អធិស្ឋាន។អា​ម៉ែន។
7
ក្នុង​កម្ម​វិធី​ថ្ងៃ​នេះខ្ញុំ​មិន​គិត​ថា​នឹង​ឈរ​អធិប្បាយ​នៅ​ខាង​ក្រោម​ដូច​​ថ្ងៃ​អាទិត្យ​មុន​​ឡើយ។លោក​Neville​បាន​មក​ជួប​និយាយ​ជា​មួយ​នឹង​ខ្ញុំ​បន្ទាប់​មក​​យើង​បាន​ចុះ​ទៅ​ខាង​ក្រោម​ហើយ​យើង​មិន​បាន​និយាយ​អ្វី​ជា​មួយ​នឹង​មនុស្ស​នៅ​ទី​នោះ​ទេ។យើង​​មាន​ប្រព័ន្ឋ​ទូរ​ស័ព្ទ​នេះដែល​វា​ពិសេស​មែន​ទែន។ជា​មួយ​នឹង​ប្រព័ន្ឋ​នេះមនុស្ស​ជា​ច្រើនអាច​ស្តាប់​លឺ​នៅ​ផ្ទះឬ​នៅ​ព្រះ​វិហារ​ ឬ​កន្លែង​ណា​មួយពី​សំលេង​នៅ​ក្នុង​កម្មវិធី​របស់​យើង​នេះ។ខ្ញុំ​ពិត​ជា​កោត​សរសើរ​ពី​ការ​នេះ​មែន។
8
ទាក់​ទង​នឹង​ព្រះ​បន្ទូល​ដែល​ខ្ញុំ​បាន​អធិស្ឋាន​កាល​ពី​ថ្ងៃ​អា​ទិត្យ​មុន​ពេល​នេះ​យើង​មាន​សំនូម​ពរ​អធិស្ឋាន​ជា​ច្រើន​។ខ្ញុំ​ដូច​ជា​ភ្លេច​ចំនង​ជើង​មេរៀន​​បាត់​ទៅ​ហើយ។ប៉ុន្តែ​ខ្ញុំចាំ​ថាខ្ញុំ​បាន​និយាយ​ទាក់​ទង​ជា​មួយ​នឹង​ការ​អធិស្ឋាន។បង​ប្អូន​ទាំង​អស់​គ្នា​ដឹង​ទេវា​មិន​មែន​ជា​បញ្ហា​​នោះ​ទេដែល​សំដី​របស់​អ្នក​រាល់​ត្រូវ​បាន​គេ​យល់​ច្រលំ​ហើយ​វា​មិន​មែន​ពួក​គេ​ចង់​យល់​ច្រលំ​នោះ​ទេតែ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។មាន​ម្នាក់​និយាយ​ថា “តើ​យើង​អាច​ទិញ​រថយន្ត​មួយ​បាន​ទេ?”ឬ​ក៏​និយាយ​ថា “តើ​ខ្ញុំ​អាច...”។
ឥឡូវ​នេះ​តើ​ព្រះ​យេស៊ូវមិន​បាន​មាន​បន្ទូល​...ឬ​ព្រះ​គម្ពីរ​បាន​និយាយ​ថា “កុំ​ឲ្យ​ជំពាក់​អ្វី​នឹង​អ្នក​ណា​ឡើយ”។នោះ​ជា​បំនុល​ដែល​អ្នក​រាល់​ត្រូវ​សង។អ្នក​រាល់​គ្នា​ត្រូវ​សង​ពួក​គេ។នោះ​គឺ​កុំ​ឲ្យ​ជំពាក់​អ្វី​នឹង​អ្នក​ណា​ឡើយ។ពាក្យ​នេះ​មិន​មែន​មាន​ន័យ​ថា “យើង​ជំពាក់​ការ​ជួល​ផ្ទះប្រាក់​បង់​សេវា​ទូរ​ស័ព្ទឬ​អ្វី​នោះ​ឡើយ។ដែល​យើង​ជំ​ពាក់​អ្នក​ណា​មួយ​​នោះ​យើង​ត្រូវ​តែ​សង​គេ។ហើយ​បំណុល​ដែល​អ្នក​បាន​ខ្ជី​កាល​ពី​មុន​នោះ​ក៏​ត្រូវ​តែ​សង​ឲ្យ​រួច​ដែរ។អ្នក​រាល់​គ្នា​មិន​ត្រូវ​គេច​ចេញ​​ពី​ការ​សង​នេះ​ឡើយ។
9
ខ្ញុំចង់​ចាំ​ពី​ពេល​មួយ​ដែ​លខ្ញុំ​មាន​ជំងឺ​កាល​ពី​ខ្ញុំ​នៅ​ជា​កុមារ។ខ្ញុំ​ត្រូវ​ជំពាក់​លុយ​មន្ទីរ​ពេទ្យ​ប្រហែល​ជា​២​ពាន់​ដុល្លាសំរាប់​ការ​ព្យាបាល​ជំងឺ​របស់​ខ្ញុំ​។ហើយ​នៅ​ក្បែរ​នោះ​មាន​ឱសថ​ស្ថាន​មួយ​ខ្ញុំ​បាន​ជំពាក់​លុយ​លោក​Swaniger​ដែល​ជា​ម្ចាស់​ឱសថ​ស្ថាន​នោះ​ប្រហែល​ជា​៣​០០​ឬ​៤០០​ដុល្លា​សំរាប់​ការ​ទិញ​ថ្នាំ​នៅ​ទី​នោះ។បុរស​នោះ​មិន​បាន​ស្គាល់​ខ្ញុំ​ពី​មុន​មក​ទេហើយ​បុរស...ខ្ញុំ​បាន​ទៅ​កាន់​គាត់។ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​សោះហើយ​គាត់​បាន​ឲ្យ​ខ្ញុំ​ គាត់​មិន​ដែល​បដិសេធ​ថា​មិន​ឲ្យ​ខ្ញុំ​នោះ​ឡើយ។​ ខ្ញុំ​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​ជំពាក់​ប្រាក់​លោក​ច្រើន​ហើយ។ហើយ​ខ្ញុំ​ពេល​នេះ​ទើប​តែ​ជា​ពី​ជំងឺ​ផងតែ​មិន​អី​ទេ​ខ្ញុំ​នឹង​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ស្វែង​រក​ប្រាក់​មក​សង​លោក​វិញ។ឥឡូវ​នេះ​បើ​សិន​ជា​ខ្ញុំ​មិន​អាច​សង​លោក​បាន…”។ពេល​នោះ​ខ្ញុំ​ទើប​តែ​ក្លាយ​ជា​គ្រីស្ទាន​ហើយ​ខ្ញុំ​និយាយ​ទៅ​កាន់​លោកMason ថា “ដំបូង​ខ្ញុំ​ត្រូវ​ថ្វាយ​ដង្វាយ​១ភាគ​១០​សិនគឺ​ខ្ញុំ​ថ្វាយ​ដង្វាយ​ទៅ​កាន់​ព្រះ​១​ភាគ​១០​ជា​មុន​សិនបន្ទាប់​មក​ខ្ញុំ​នឹង​បង់​រំលោះ​បំណុល​របស់​ខ្ញុំ​”។ខ្ញុំ​បាន​ប្រាប់​គាត់​ថា​“ឪពុក​របស់​ខ្ញុំ​គាត់​មាន​ជំងឺ​ប្រចាំ​កាយហើយ​​គាត់​មាន​កូន​រហូត​ដល់​១០​នាក់​ឯ​ណោះ។តែ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា”​ប្រសិន​បើ​ខ្ញុំ​មិន​អាច​បង់​ឲ្យ​អ្នក​២៥​សេន​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​នឹង​មក​ប្រាប់​អ្នក​ឲ្យ​បាន​ដឹង​ជា​មុន​គឺ​ខ្ញុំ​នឹង​ប្រាប់​អ្នក​“។បង​ប្អូន​ដឹង​ទេ​មក​ដល់ពេល​នេះដោយសារ​ជំនួយ​ដែល​មក​អំពី​ព្រះ​ខ្ញុំ​បាន​សង​គាត់​រួច​ទាំង​អស់។នេះ​ជា​សេចក្តី​ដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា។
10
មាន​អ្នក​ខ្លះ​និយាយ​ថាគ្រីស្ទាន​មួយ​ចំនួន​មក​ដល់​ព្រះ​វិហារ​ទាន់​ពេលហើយ​ទៅ​វិញ​ និង​ធ្វើ​ការ​ងារ​មួយ​ចំនួន...។មាន​ម្នាក់​និយាយ​ថា​“ខ្ញុំ​នឹង​សង​អ្នក​ខ្ញុំ​នឹង​សង​អ្នក​នៅ​ថ្ងៃ​សៅរិ៍​នេះឬ​នៅ​ថ្ងៃ​ណា​មួយ​”។តែ​ការ​ពិត​គាត់​មិន​ដែល​បា​នសង​សោះ​។ជា​ច្រើន​សប្តាហ៍​កន្លង​មក​ទៀត​ក៏​គាត់​មិន​សង​ដែរហើយ​ថែម​ទាំង​មិន​បាន​និយាយ​អ្វី​ប្រាប់​ម្ចាស់​បំណុល​មួយ​ម៉ាត់។ហើយ​បុរស​នោះ​ក៏​មក​ហើយ​សួរ​ខ្ញុំ។គាត់​និយាយថា...​មើល​ការ​នេះ​កំពុង​តែ​ទាស់​ប្រឆាំង​នឹង​ពួក​ជំនុំ។វា​ទាស់​ប្រឆាំង​ជា​មួយនឹង​ព្រះ​គ្រីស្ទ​។បើ​សិន​ជា​អ្នក​មិន​អាច​នឹង​សង​គាត់​បានសូម​ទៅ​ប្រាប់​គាត់​ឲ្យ​បាន​ដឹង​ជា​មុន​ដោយ​និយាយ​ថា​“ខ្ញុំ​បាន​ខ្ជី​អ្នក​ហើយ​ខ្ញុំ​នឹង​សង​អ្នក​វិញ​ជា​មិន​ខាន​។ខ្ញុំ​ជា​គ្រីស្ទាន​ប៉ុន្តែ​ខ្ញុំ...​ខ្ញុំ​មិន​អាច​នឹង​សង​បាន​ទេ​ក្នុង​ពេល​ឥឡូវ​នេះ។ចូរ​អ្នក​រាល់​គ្នា​ចាំ​ថាព្រះ​ទ្រង់​ក៏​មាន​បន្ទូល​ពី​សេចក្តី​នេះ។ដូច្នេះ​ខ្ញុំ​ព្យាយាម...​សំរាប់​ខ្លួន​ខ្ញុំ​និង​សំរាប់​អ្នក​ដទៃ​ទៀត។អ្នក​រាល់​គ្នា​ត្រូវ​ដឹង​អំ​ពី​ការ​នេះ​ហើយ​តែ​ត្រៀម​ខ្លួន​ពី​ព្រោះ​យើង​ដឹង​ថាយើង​កំពុង​តែ​ដើរ​ទៅ​ជិត​នឹង​ពេល​វេលា​មួយ​។ដូច្នេះ​សូម​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់។​ពេល​ដែល​ព្រះ​ទ្រង់​យាង​មក​វិញ​កំពុង​តែ​កៀក​ជិត​ដល់​ហើយដូចនេះ​សូម​យើង​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​ដើម្បី​នឹង​ទទួល​ពេល​វេលា​ដ៏​អស្ចារ្យ​នោះ។
11
ឥឡូវ​នេះ​សូ​មយើង​ត្រៀម​ខ្លួន​ ដើម្បី​នឹង​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ​នៅ​វេលា​ព្រឹក​នេះ​ក្រោម​ជំនួយ​ដែល​បាន​មក​អំពី​ព្រះ។ហើយ​ខ្ញុំ​នឹង​អធិប្បាយ​យ៉ាង​ខ្លី​តាម​ដែល​អាច​ធ្វើ​ទៅ​បានពី​ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​តែ​ស្តាប់​យើង​តាម​រយៈ​វិទ្យុ​របស់​គាត់​ផង​ដែរ។ខ្ញុំ​ជឿ​ជាក់​ថា​បង​ប្អូន​ទាំង​នោះ​នឹង​ស្តាប់​បាន​ហើយ​ទទួល​នូវ​មេរៀន​យ៉ាង​ល្អ​ដូច​ដែល​អ្នករាល់​គ្នា​នៅ​Indiana​នេះ​ដែរ​ ទោះ​បី​ជា​គាត់​នៅ​កន្លែង​ឆ្ងាយ​ក៏​ដោយ។អា​កាស​ធាតុ​ត្រជាក់​ល្អ​ណាស់​នៅ​ទី​នេះ ​វា​នឹង​មាន​ភ្លៀង​គឺ​ពិត​ជា​ល្អ​មែន។
12
ឥឡូវ​នេះ​ខ្ញុំ​សូម​អាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ហេព្រឺជំពួក​ទី​១និង​ព្រះ​គម្ពីរ​យ៉ូហានជំពួក​១។ហេព្រឺ​១:១-៣និង​យ៉ូហាន១:១។ហើយ​ប្រធាន​បទ​ដែល​យើង​នឹង​រៀន​ជា​មួយ​គ្នា​គឺ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ហើយ...។ឥឡូវ​សូម​អាន​ហេព្រឺ​១:១-៣
ឯ​ព្រះ​ ដែល​ពី​ដើមទ្រង់​មាន​បន្ទូល​នឹង​ពួក​ព្ឋយុកោ​ដោយ​ពួក​ហោរាជា​ច្រើន​ដង​ច្រើន​បែបនៅ​ជាន់​ក្រោយ​បង្អស់​នេះទ្រង់​បាន​មាន​បន្ទូល​នឹង​យើង​រាល់​គ្នា​ ដោយ​សារ​ព្រះ​រាជ​បុត្រា​វិញដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់​ ទុក​ជា​មរតកព្រម​ទាំង​បង្កើត​លោក​ ដោសារ​ព្រះ​រាជ​បុត្រា​នោះ​ដែរគឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់ទាំង​ទ្រ​ទ្រង់​គ្រប់​របស់​ទាំង​អស់​ ដោយ​សារ​ព្រះ​បន្ទូល​ដ៏​មាន​ចេស្តា​នៃ​ទ្រង់​ ហើយ​ក្រោយ​ដែល​បាន​សំអាត​អំពើ​បាបរបស់​យើង​រាល់​គ្នា​ទាំង​ប៉ុន្មាននោះ​ក៏​គង់​នៅ​ស្តាំ​នៃ​ឬទ្ឋានុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់។
សូម​មើល​​ទៅ​កាន់​ព្រះ​គម្ពីរ​យ៉ូហាន​១:១
កាល​ដើម​ដំបូង​មាន​ព្រះ​បន្ទូលព្រះ​បន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ​ហើយ​ព្រះ​បន្ទូល​នោះ​ឯ​ង​ជា​ព្រះ។
13
មេរៀន​ដែល​យើង​នឹង​រៀន​ជា​មួយ​គ្នា​មាន​ចំនង​ជើង​ថា​“ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​ក្នុង​​ព្រះ​បន្ទូល”។ដូច្នេះ​មេរៀន​ក្នុង​ថ្ងៃ​នេះ​ ខ្ញុំ​នឹង​ធ្វើ​ការ​​អធិប្បាយ​ និង​បញ្ចប់​​ក្រោម​ប្រធាន​បទ​នេះ​។ចូរ​ដឹង​ថា​ អ្វី​ដែល​យើង​និយាយ​គឺ​មិន​មែន​និយាយ​តាម​តែ​អំពើ​ចិត្ត​នោះ​ទេតែ​យើង​ត្រូវ​ប្រមួល​ផ្តុំ​វា​ក្រោម​ប្រធាន​បទ​ណា​មួយហើយ​វា​នឹង​ជួយ​យើង​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ទៀតពី​ព្រោះ​រាល់​ពាក្យ​សំដី​របស់​យើង​គឺ​ត្រូវ​ឆ្លង​កាត់​​គ្រោះ​ថ្នាក់​ជា​ច្រើនប្រៀប​បាន​នឹង​ការ​ជិះ​ទូក​តាម​ទឹក​ដែរ។ពេល​ខ្លះ​ខ្ញុំ​គិត​ថាអ្វី​ដែល​ខ្ញុំ​មាន​ក៏​ដូច​ជា​អ្នក​រាល់​គ្នា​មាន​ដែរតែ​វា​អាច​ជា​បញ្ហា​ប្រសិន​បើ​ការ​នេះ​កើត​មាន។
14
ខ្ញុំ​បាន​និយាយ​ជា​មួយ​នឹង​បេសក​ជន​ក្មេង​ម្នាក់​និង​ភរិយា​របស់​គាត់​នៅ​ក្នុង​បន្ទប់​មួយ​មុន​នេះ​បន្តិច។អ្នក​ទាំង​ពីរ​ហាក់​ដូច​ជា​មាន​ការ​ព្រួយ​បារម្មណ៍ពួក​គេ​ដូច​ជា​មនុស្ស​របស់​លោកីយ​នេះ​អញ្ចឹង។​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​“ចូរ​ចាំសាតាំងកំពុង​តែ​មើល​ឃើញ​ចន្លោះ​ប្រហោង​ក្នុង​អ្នក”។ខ្ញុំ​មិន​ខ្វល់​ថាអ្នក​ជា​អ្នក​ណា​នោះ​ទេតែ​ខ្ញុំ​សូម​ប្រាប់​ថាអារក្ស​កំពុង​តែ​មាន​ឱ​កាស​នៅ​ក្នុង​អ្នក។តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​​គិត​ថា​​ល្អធ្វើ​ឲ្យ​អ្នក​មើល​មិន​ឃើញឬ​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ព្រួយ​បារម្មណ៍​នេះ?​សូម​មើល​សាតាំង​កំពុង​តែ​មាន​ឱកាស​ដែល​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រហោង​បាន។វា​មាន​សិទ្ឋិ​លើ​ចន្លោះ​ប្រហោង​នោះ។ឥឡូវ​នេះ​ខ្ញុំ​សូម​ប្រាប់​ថា​សូម​ឲ្យ​រាល់​ចន្លោះ​ប្រហោង​របស់​ត្រូវ​បាន​គ្រប​បាំង​រាល់​ពេល​វិញ។
ដើម្បី​នឹង​មើល​ឃើញ​ពី​ការ​ព្រួយ​បារម្មណ៍ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ជីវិត​
15
យើង​រាល់​ថ្ងៃ​នេះ​ហើយ​ការ​សែត​ដែល​អ្នក​រាល់​គ្នា​បាន​អាន​កាល​ពី​សប្តាហ៍​មុន​បាន​បើក​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​នូវ​រឿង​អាថ៌កំបាំង​ជា​ច្រើន​ដែល​យើង​នឹង​ត្រូវ​បាន​បក​ស្រាយ​នៅ​ក្នុង​ពេល​​ណា​មួយ​ជា​ការ​បើក​សំដែង​ចុង​ក្រោយ​នៅ​លើ​ផែន​ដី​នេះ...​ហើយ​ទី​សំគាល់​ដែល​អាថ៌កំបាំង​ទាំង​នេះ​នឹង​ត្រូវ​មក​ដល់​នៅ​ផែន​ដី​នេះ។
បច្ចុប្បន្ន​មនុស្ស​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​វិកល​ចរិត...
16
អ្នក​រាល់​គ្នា​បាន​អាច​រួច​ទៅ​ហើយ​ពី​អត្ថបទ​មួយ​ដែល​មាន​ចំនង​ជើង​ថា​Reader's​Digest​ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​កត់​សំគាល់​អំពី​ពី​ប្រធាន​បទ​របស់​វា​ដែរគឺ​វាជា​របស់​លោក​Billy​Grahamជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​​ម្នាក់។ពេល​មួយ​គាត់​អស់​កំលាំង​យ៉ាង​ខ្លាំងហើយ​គាត់​មិន​អាច​ចូល​រួម​ការ​ប្រជុំ​បាន​ឡើយរួច​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​Mayo​ដើម្បី​ពិនិត្យ​សុខភាព​របស់​គាត់។គ្រូ​ពេទ្យ​បាន​ប្រាប់​ថាគ្មាន​អ្វី​កើត​ឡើង​ចំពោះ​សុខ​ភាព​របស់​គាត់​នោះ​ទេតែ​ដោយ​សារ​គាត់​ធ្វើ​លំហាត់​ប្រាណ​មិន​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ។ពួក​គេ​បាន​ប្រាប់​គាត់​ឲ្យ​រត់​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់។ហើយ​គាត់​ក៏​រត់​ចំងាយ​១​Mile​ជា​រៀង​រាល់​ថ្ងៃ។ហើយ​អត្ថ​បទ​នោះ​ប្រាប់​ថាវិទ្យា​សាស្រ្ត​បាន​និយាយ​ថាមនុស្ស​ក្នុង​ពេល​បច្ចុប្ប​ន្ន​នេះពាក់​កណ្តាល​អាយុ​របស់​គេ​គឺ​​ប្រហែល​ជា​២៥​ឆ្នាំ។ហើយ​នៅ​អាយុ​២៥​ឆ្នាំ​មាន​ករណី​ជា​ច្រើន​ក្មេង​ស្រី​ត្រូវ​អស់​រដូវ។
ខ្ញុំ​មិន​បាន​ដឹង​ថាតើ​អ្នក​បាន​ដឹង​ពី​រឿង​នេះ​ឬ​ក៏​អត់​នោះ​ទេប៉ុន្តែ​ប្រហែល​ជា​២​ឬ៣​យប់​មុន​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​មាន​បន្ទូល​មក​កាន់​ទី​នេះក្មេង​ស្រី​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ក្រោម...នោះ​គឺ​ជា​ការ​ពិត​ដែល​បាន​កើត​ឡើង​ចំពោះ​ក្មេង​ស្រី​នោះ។ខ្ញុំ​មើល​ទៅ​កាន់​នាង​ជា​លើក​ទី​ពីរ​ហើយ​ខ្ញុំ​ឃើញ​ថា​នាង​មាន​បញ្ហា​នោះ​មែន។ខ្ញុំ​គិត​ថា​“វា​មិន​អាច​ទៅ​រួច​បាន​ឡើយពី​ព្រោះ​នារី​នោះ​នៅ​ក្មេង​ណាស់​”។ប៉ុន្តែ​វា​ជា​ការ​ពិត​ការ​អស់​រដូវ​ត្រូវ​បាន​កើត​ឡើង​នៅ​ចន្លោះ​អាយុ​២៥​ឆ្នាំឬ​២៣​ឆ្នាំ។
17
ម្តាយ​របស់​ខ្ញុំ​និង​ម្តាយ​របស់​បង​ប្អូន​រាល់​គ្នា​ជួប​ការ​នេះ​នៅ​អាយុ​ប្រហែល​៤៤​ទៅ​៥៥​ឆ្នាំ។ចំនែក​ភរិយា​របស់​ខ្ញុំ​នៅ​អាយុ​៣៥​ឆ្នាំ។ឥឡូវ​នេះវា​កើត​ឡើង​ចំពោះ​អ្នក​ដែល​មាន​អាយុ​២៥​ឆ្នាំ។មនុស្ស​ទាំង​អស់​កំពុង​ត្រូវ​បាន​បំផ្លាញ។​កំលាំង​កាយ​របស់​យើង​កំពុង​ត្រូវ​បាន​ទ្រុឌ​ទ្រោម​ទៅៗ​ដូច​ដែល​អ្នក​បរិភោគ​អាហារ​មិន​ល្អ​អញ្ចឹង​ដែរនេះ​គឺ​សុទ្ឋ​តែ​បង្ហាញ​ពី​ការ​ផ្លាញ​ទាំង​អស់។យើង​ក៏​ឃើញ​ផង​ដែរ​អ្នក​ដែល​ស្លៀក​ពាក់​ខ្លីៗ​ដើរ​តាម​ដង​ផ្លូវ។ពី​ការ​បើក​បរ​របស់​ពួក​គេ។ការ​ទាំង​នេះ​មិន​មែន​កើត​ឡើង​នៅ​តែ​កន្លែង​នេះ​ប៉ុណ្ណោះ​ទេតែ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ទាំង​អស់។
18
ការ​ទាំង​នេះ​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា​ដូច​ដែល​កណ្តូប​សក់​វែងៗ​ធ្លាក់​មក​លើ​ផែន​ដី​ហើយ​វា​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​ស្ត្រី​ដែល​មាន​សក់​ខ្លី​មាន​ធ្មេញ​ដូច​ជា​សត្វ​តោវា​ទិច​អ្នក​រាល់​គ្នា​ដូច​ជា​សត្វ​ខ្ញាដំរី​ដែល​ត្រូវ​កើត​មក​ដើម្បី​នឹង​ធ្វើ​ទុក្ខ​ដល់​មនុស្ស​នៅ​ផែនដី​នេះ។ប៉ុន្តែ​ពេល​នេះ​វា​ហាក់​ដូច​ជា​យឺ​ត​ពេល​ទៅ​ហើយ​ព្រោះ​អ្នក​រាល់​គ្នា​កំពុង​តែប្រ​ព្រឹត​សេចក្តី​នេះ។
19
ការ​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ខ្ញុំ​បាន​គិត​អំពី​ចរន្ត​ដែលឥន្រ្តីយារម្មណ៍​ទាំង​៥​ធ្វើ​ការ។គឺ​ជា​វិញ្ញាណ​ទាំង​៥​របស់​យើង​រាល់​គ្នា។ហើយ​ចូល​ចាំ​ថា​ដោយសារ​តែឥន្រ្តីយារម្មណ៍​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន​និង​ដឹង​លឺ​នូវ​អ្វី​ទាំង​អស់។គឺ​តាម​រយៈភ្នែកអណ្តាតច្រមុះត្រចៀកមាត់។គ្នា​អ្វី​ផ្សេង​ទៀត​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​រាង​កាយ​របស់​យើង​ក្រៅ​ពី​វិញ្ញាណ​ទាំង​៥​នេះ​ទេ។
នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​យើង​មាន​ព្រលឹង​។ហើយ​ការ​មានឥន្រ្តីយារម្មណ៍​៥​ដូច​គ្នា​ដែរគឺ​ការ​គិតឬ​គំនិតសេចក្តី​ស្រឡាញ់មនសិការ...។
អ្នក​រាល់​គ្នា​មិន​អាច​ប្រើ​រូប​កាយ​ក្នុង​ការ​គិត​បាន​នោះ​ទេតែ​អ្នក​រាល់​គ្នា​គិត​ដោយ​ប្រើ​គំនិត​វិញ។ហើយ​នោះ​ជា​អ្វីដែល​គ្រីស្ទាន​ជា​ច្រើន​មិន​បាន​ដឹង។​ហើយ​ពួកគេ​ដូច​ជា​ពោត​ដែល​នៅ​ក្នុង​ចំការ​ ឬ​ស្រូវ​សាលី​ដែល​នៅ​ក្នុង​ស្រែពួក​គេ​អាច​នឹង​ត្រូវ​បាន​រើស​តាំង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ឋ​ ដើម្បី​នឹង​បង្ហាញ​ថា​ពួក​គេ​ជាអ្នក​ជឿ​ពិត​ប្រាកដ។ប៉ុន្តែ​នៅ​ខាង​ក្នុង​វិញគឺ​ជា​នគរ​មួយ​ទៀត​ ជា​នគរ​ទី​បីគឺព្រលឹង ហើយ​នឹង​ត្រូវ​បាន​កំនត់​ដោយ​ព្រះ។មាន​គ្រាប់​ពូជ​ដ៏​ពិត​ដែល​ហាល​នៅ​ទី​នោះ។
ចូរ​ចាំថាបើ​សិន​ជា​ខ្ញុំ​យក​cocklebur​ហើយ​យក​វា​មក​ញាត់​ស្រូវ​សាលី​ចូល​រួច​ដុត​នោះ​វា​នឹង​ធ្វើ​ឲ្យ​គ្រាប់​ស្រូវ​ត្រូវ​ផ្ទុះ​ខ្ទាត​ចេញ​មក​ក្រៅ​វិញ។
20
រាល់​ថ្ងៃ​នេះ​មនុស្ស​មាន​ការ​ភាន់​ច្រលំ​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។សាតាំង​មាន​អំណាច​ក្នុង​ការ​បំភាន់​មនុស្ស​អំពី​អំណោយ​ទាន​ដែល​ព្រះ​បាន​ប្រទាន​មក​គេតែ​វា​គ្មាន​អំណាច​នឹង​បំភាន់​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ឡើយ។ហេតុ​នេះ​បាន​ជា​វា​ត្រូវ​ទទួល​បរាជ័យ​ជា​និច្ច។មនុស្ស​ត្រូវ​បាន​រើស​តាំង​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ឋដូច​ជា​ការ​ប្រើ​ប្រាស់​ភាសាការ​ស្រែក​ច្រៀងការ​រាំការ​សំដែង​ព្រះ​បន្ទូលហើយ​ការ​ជា​ច្រើន​ទៀត​ក៏​អារក្ស​មាន​អំណាច​នឹង​ធ្វើ​បាន​ដែរ។ការ​ទាំង​នេះ​កើត​ដោយ​សារ​សេចក្តី​ដែល​មាន​ពី​ខាង​ក្នុង​ខ្លួន​មនុស្ស​។ចូរ​ចាំ​ព្រះ​យេស៊ូវ​ទ្រង់​មា​នបន្ទូល​ថា “អស់​អ្នក​ដែល​ព្រះ​វរបិតា​បាន​ហៅ​ នោះ​នឹង​មក​ឯ​ខ្ញុំ។គ្មាន​អ្នក​ណា​អាច​មក​ឯ​ខ្ញុំ​បាន​ឡើយ​ លើក​លែង​តែ​អ្នក​ណា​ដែល​ព្រះ​វរបិតា​បាន​ដៅ​ចំនាំ​ជា​មុន។”
ពេល​នេះ​សូម​ចូល​ទៅ​កាន់​មេរៀន​របស់​យើង​ ដើម្បី​នឹង​បង្ហា​ញ​អ្នករាល់​គ្នាឲ្យ​បាន​ដឹង​ថាអ្នក​រាល់​គ្នា​នៅ​ក្នុងព្ឋយកោ​របស់​អ្នក​រាល់​គ្នា​ទាំង​តែ​ពី​ដើម​មក​ម្លេះ។ពេល​ខ្លះ​ក្មេង​កើត​មក​ក្នុង​គ្រួសារ​មាន​សក់​ក្រហមឪពុក​រីក​រាយ​នឹង​កូន​នោះគ្មាន​អ្នក​ណា​ម្នាក់​ដែល​មាន​សក់​ក្រហម​ដូច​ជា​កូន​គាត់។ប៉ុន្តែ​បើ​សិន​ជា​មើល​ត្រលប់​ទៅ​កាន់​២ឬ៣​ជំនាន់​មុននោះ​យើង​នឹង​ឃើញ​មាន​អ្នក​ដែល​មាន​សក់​ក្រហម​ដែរ។ការ​នេះ​កើត​មាន​ក្នុង​ជំនាន់​នេះ​ហើយ​នឹង​អាច​ឃើញ​ពី​អ្វី​ដែល​មានពី​មុន។ដូច​ដែល​ព្រះ​គម្ពីរ​ហេព្រឺជំពូក​៧​បាន​និយាយពី​លោក​ម៉ិល​គី​ស្សា​ដែក​សេ្តច​ក្រុង​សាឡិមជា​សង្ឃ​របស់​ព្រះដ៏​ខ្ពស់​បំផុត​នេះដែល​បាន​ទៅ​ជួប​នឹង​លោក​អ័ប្រាហាំក្នុង​កាល​ដែល​ត្រលប់​ពី​វាយ​បំផ្លាញ​ពួក​សេ្តច​វិញក៏​បាន​ប្រទាន​ពរ​របស់​លោកហើយ​លោក​អ័ប្រាហាំ​បាន​យក​១​ភាគ​ក្នុង​១០​ពី​របស់​ទាំង​អស់​ជួន​លោក។
21
ដូ​ច​នឹង​សេចក្តី​នេះ​ដែរបើ​អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ​ហើយ​បើ​ខ្ញុំ​ជា​កូន​បុ្រស​ឬ​កូន​ស្រី​របស់​ព្រះ​ដែរ​ នោះ​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​ព្រះ​តែ​មួយ​តាំងតែ​ពី​ដើម​ដំបូង​ឡើយ។ហើយ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ដើម្បី​នឹង​ឲ្យ​សំរេច​ព្រះ​បន្ទូលនោះ​យើង​ក៏​នៅ​ក្នុង​ទ្រង់​។នៅ​ពេល​ដែល​ទ្រង់​ត្រូវ​បាន​គេ​ភ្ជាប់​ឆ្កាងយើង​ក៏​ត្រូវ​ភ្ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ដែរ។នៅ​ពេល​ដែល​ទ្រង់​រស់​ពី​សុគត​វិញយើង​ក៏​រស់​ជា​មួយ​ទ្រង់​ដែរ។ហើយ​ឥឡូវ​នេះ​យើង​ទទួល​ស្គាល់​ពី​ការ​ទាំង​នេះយើង​នឹង​អង្គុយ​នៅ​ឯ​នគរ​ស្ថាន​សួគ៌​ជា​មួយ​នឹង​ទ្រង់។បើ​យើង​ជា​កូន​ប្រុស​ស្រី​របស់​ព្រះនោះ​យើង​នឹង​ត្រូវ​បាន​កំណត់​ទុក​ដោយ​ទ្រង់។ហើយ​យើង​នឹង​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។ហើយ​ព្រះ​តែ​មួយ​គត់​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច។នោះ​យើង​នឹង​នៅ​ជា​មួយ​ទ្រង់​តាំង​តែ​ពី​ដើម​មកហើយ​ពេល​ដែល​ព្រះ​យេស៊ូវ​យក​ដើម្បី​នឹង​សំរេច​គ្រប់​ទាំង​ព្រះ​បន្ទូល​នោះ​យើង​ជា​ផ្នែក​មួយ​នៅ​ក្នុង​ទ្រង់។​អាម៉ែន!!​ពេល​ដែល​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​ទ្រង់​គឺ​គ្មាន​អ្វី​ណា​មួយ​ទោះ​ជា​អា​រក្សឬ​ក៏​អំណាច​ណា​ដែល​អាច​នឹង​ពង្រាត់​អ្នក​រាល់​គ្នាចេញ​ពី​ទ្រង់​បាន​ឡើយ។នោះ​ជា​ការ​ភ្ជាប់​នៃ​ព្រលឹង​របស់​យើង។
អ្នក​អាច​នឹង​ត្រូវ​បាន​រើស​តាំង​ដោយ​សារវិញ្ញាណ​នេះនិង​បំនង​ចិត្ត​ថ្មីប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​មាន​ព្រះ​បន្ទូល​របស់​ព្រះ​នោះ​អ្នក​មិន​ដែល​ចេញ​ឆ្ងាយ​ពី​សេចក្តី​ពិត​បាន​ឡើយ។គឺ​ធ្វើ​ឲ្យ​អ្នក​នៅ​ជាប់​នឹង​ព្រះ​បន្ទូល​នៃ​សេចក្តី​ពិត​ជា​និច្ច។
22
ចំនែក​ក្រុម​ជំនុំ​ឡៅឌីស៊ីដែល​អា​ក្រាតខ្វាក់មិន​បាន​ដឹង​អ្វី​ទាំង​អស់​អំពី​ការ​នេះ។មើល​ពី​ការ​រើស​តាំងត្រូវ​បាន​ធ្វើ​ដោយ​សារ​វិញ្ញាណ​ដ៏​ពិត។នោះ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ឋដែល​មក​សណ្ឋិត​លើ​វិញ្ញាណ​របស់​អ្នក​។ខ្ញុំ​មិន​ខ្វល់​ថា​ អ្នក​អធិប្បាយ​ច្រើន​ប៉ុណ្ណាធ្វើ​ការ​នេះ​ឬ​ធ្វើ​ការ​នោះអ្នក​មាន​ដោយ​សេចក្តី​ស្រឡាញ់...តែ​មាន​ការ​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​វិញ្ញាណ។អ្នក​មិន​អាច​ស្រឡាញ់​សាច់​ឈាម​ហើយ​ស្រឡាញ់​ព្រលឹង​របស់​អ្នក​បាន​នោះ​ឡើយ។គឺ​ត្រូវ​មាន​តែ​មួយ​ប៉ុណ្ណោះ។ហើយ​ដែល​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​ នោះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ដែល​អ្នក​អាច​ដេញ​អារក្សចេះ​អធិប្បាយហើយ​អាច​ធ្វើ​ការ​ជា​ច្រើន​ទៀត​បាន​នោះ​ក៏​មិន​ទាន់​គ្រប់​គ្រាន់​ដែរ។ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថាការ​ទាំង​នោះ​នឹង​ត្រូវ​កើត​ឡើង​នៅ​ថ្ងៃ​នោះ។សូម​មើល​ពី​ព្រះ​បន្ទូល​ទ្រង់ៈ
កាល​ដើម​ដំបូង​ឡើយ​មាន​ព្រះ​បន្ទូលព្រះ​បន្ទូល​ក៏​គង់​នៅ​ជា​មួយ​ព្រះព្រះ​បន្ទូល​នោះ​គឺ​ជា​ព្រះ។
ព្រះ​បន្ទូល​ក៏​ត្រលប់​ជា​សាច់​ឈាម​ ហើយ​គង់​នៅ​ជា​មួយ​យើង...
23
ខ្ញុំ​នឹង​អធិប្បាយ​ពី​ប្រធាន​បទ​មួយ​​អំពី​ព្រះ​គម្ពីរគឺ​ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​ក្នុង​ព្រះ​បន្ទូល។​មាន​បង​ប្អូន​មូយ​ចំនួន​ដែល​អង្គុយ​នៅ​ទី​នេះ​នឹង​បាន​ឃើញ​រូប​ភាព​មួយ​ដែល​ព្យួរ​នៅ​ក្នុង​បន្ទប់​សិក្សា​របស់​ខ្ញុំ។នោះ​ជា​រូប​ភាព​របស់​ព្រះ​គ្រីស្ទ​ដែល​កំពុង​សរសេរ​នៅ​លើ​ព្រះ​គម្ពីរ។ព្រះ​គ្រីស្ទ​នៅ​ក្នុង​ព្រះ​គម្ពីរ។ហើយ​ខ្ញុំ​អរគុណ​ជា​ខ្លាំង​ចំពោះ​បង​ប្អូន​យើង​ម្នាក់​ដែល​គាត់​បាន​ឲ្យ​រូប​ភាព​នោះ​មក​ខ្ញុំ​។ខ្ញុំ​ពិត​ជា​កោត​សរសើរ​ចំពោះ​រូប​ភាព​នោះ​មែន។មាន​ពេល​ជា​ច្រើន​ ក្នុង​ចំនោម​ហ៊្វូង​មនុស្សខ្ញុំ​មិន​ដែល​មាន​ឱកាស​នឹង​និយាយ​អំពី​រឿង​នេះ​ទេ។ប៉ុន្តែ​ខ្ញុំ​ដឹង​ពី​ការ​នោះ។ហើយ​ព្រះ​ទ្រង់​ជ្រាប​ជាក់​ជាង​ខ្ញុំ​ទៅ​ទៀត។
ឥឡូវ​នេះ​ខ្ញុំ​នឹង​បង្រៀន​បងប្អូន​ទាំង​អស់​គ្នា​អំពី​មេរៀន​មួយដែល​មាន​ចំនង​ជើង​ថា​“ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​ក្នុង​ព្រះ​បន្ទូល​”។តើ​ក្នុង​ព្រះ​បន្ទូល​បាន​បង្ហាញ​យ៉ាង​ណា​អំ​ពី​រូប​ភាព​របស់​​ព្រះ​គ្រីស្ទ?​នោះ​ជា​សំនួរ​ដែល​នាំ​ឲ្យ​ខ្ញុំ​គិត​ទាក់​ទង​នឹង​ប្រ​ធាន​បទ​នេះ។
24
បង​ប្អូន​ដឹង​ហើយ​ថាព្រះ​គ្រីស្ទ​និង​ព្រះ​បន្ទូល​ជា​ព្រះ​តែ​មួយ។មនុស្ស​ជា​ច្រើន​និយាយ​ថា “យ៉ាង​ម៉ិច​ទៅ​​ជា​គម្ពីរ...?”​សូម​គិត​អំពី​ការ​នេះយើង​រស់​នៅ​លើ​ផែន​ដី​នេះយើង​អាច​ដឹងយើង​អាច​និយាយ​បានហើយ​ដែល​យើង​បាន​សង្រ្គោះ​គឺ​ដោយ​សារ​ព្រះ​បន្ទូល។
ខ្ញុំ​អាច​និយាយ​បាន​ថា “ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​រៀប​រាប់​យ៉ាង​ណា​នោះ​ទេប៉ុន្តែ​ខ្ញុំ​មិន​បាន​ជឿ​ថា​វាជា​រឿង​របស់​ពួក​យូដា​ឡើយ”។
មាន​ម្នាក់​និយាយ​ថា​“អ្នក​ត្រូវ​អធិស្ឋាន..តើ​អធិស្ឋាន​អំពី​អ្វី?​ខ្ញុំ​បាន​សូម​ព្រះ​អង្គ​ជា​ច្រើន​ដង​អំពី​ការ​មួយ​ដែល​ជាក់​ច្បាស់តែ​ខ្ញុំ​មិន​បាន​ទទួល​នោះ​ឡើយ”។
25
ខ្ញុំ​បាន​ប្រាប់​គាត់​ថា “អ្នក​កំពុង​តែ​អធិស្ឋាន​ខុស​ហើយ។យើង​មិន​អាច​អធិស្ឋាន​ដើម្បី​នឹង​ផ្លាស់​ប្តូរ​ព្រះ​ហឬទ័យ​របស់​ព្រះ​នោះ​ឡើយតែ​យើង​ត្រូវ​តែ​អធិស្ឋាន​ដើម្បី​ឲ្យ​ព្រះ​អង្គ​ផ្លាស់​ប្តូរ​ចិត្ត​របស់​យើង​វិញ។ព្រះ​ហឬទ័យ​របស់​ទ្រង់​មិន​ត្រូវ​ការ​ផ្លាស់​ប្តូរ​ឡើយ។”
ខ្ញុំ​បាន​ស្គាល់​ក្មេង​ប្រុស​ក្នុង​និកាយ​កាតូលិក​ម្នាក់​ហើយ​ក្នុង​ពេល​មួយ​នោះ​ខ្ញុំ​ឃើញ​វា​កាន់​សៀវ​ភៅសំនូម​អធិស្ឋាន​មួយ​ក្បាលហើយ​ក៏​មាន​សេចក្តី​អធិស្ឋាន​មួយ​ក្នុង​សៀវ​ភៅ​នោះ​អំពី​ជីវិត​របស់​ម្តាយ​វា​ដែរ។នៅ​ពេល​មួយ​ដែល​ម្តាយ​របស់​វា​បា​នស្លាប់​វា​ក៏​បោះ​សៀវ​ភៅ​នោះ​ចោល​ទៅ​ក្នុង​ភ្លើង។សូម​បង​ប្អូន​មើលក្មេង​ម្នាក់​នេះ​ពិត​ជា​ល្អ​មែន​ដែល​មាន​សៀវ​ភៅ​សំរាប់​កត់​ត្រា​សំនូម​អធិស្ឋានប៉ុន្តែ​ចុង​ក្រោយ​នោះ​គាត់​ធ្វើ​ការ​មួយ​ខុស​ដ៏​ធ្ងន់។យើង​កំពុង​តែ​ព្យាយាម​ប្រាប់​ព្រះ​អង្គ​ពី​អ្វី​ដែល​យើង​ចង់​បាន។ការ​អធិស្ឋាន​មិនត្រូវ​ដូច្នេះ​ឡើយតែ​អ្នក​ត្រូវ​និយាយ​ថា “ព្រះ​អង្គ​អើយ​សូម​កែ​ច្នៃ​ទូល​បង្គំ​ឲ្យ​ត្រូវ​តាម​ព្រះ​បន្ទូល​ទ្រង់”។មិន​មែន​បង​ប្អូន​សុំ​កែ​ព្រះ​ហឬ​ទ័​យ​របស់​ព្រះ​នោះ​ទេតែ​ព្រះ​អ្នក​ជា​កែ​បង​ប្អូន​វិញ។ “សូម​កែ​ចិត្ត​ទូល​បង្គំ​តាម​ព្រះ​ហឬ​ទ័យ​របស់​ទ្រង់​ដែល​បាន​កត់​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ។ព្រះ​អង្គ​អើយសូម​កុំ​ឲ្យ​ទូល​បង្គំ​ឈាន​ជើង​ទៅ​នោះ​ឡើយ​ ដរាប​ណា​ចិត្ត​របស់​ទូល​បង្គំ​មិន​ទាន់​ដូច​ជា​ទ្រង់។ហើយ​នៅ​ពេល​ដែល​ចិត្ត​របស់​ទូល​បង្គំ​ដូច​ព្រះ​ហឬទ័យហើយ​ទូល​បង្គំ​មាន​ជំនឿ​លើ​អស់​ទាំង​ព្រះ​បន្ទូល​របស់​ទ្រង់​ដែល​បាន​កត់​ទុកសូម​ទ្រង់​សំរេច​ការ​របស់​ទ្រង់។គ្រប់​ការ​ទាំង​អស់​ផ្សំ​ឡើង​សំរាប់​ជា​ការ​ល្អ។ទូល​បង្គំ​ស្រឡាញ់​ទ្រង់​ព្រះ​អង្គ​អើយ។”
26
ក្នុង​សប្តាហ៍​នេះ​ខ្ញុំ​បាន​ទៅ​លេង​នៅ​តំបន់​ជន​បទ​ហើយ​ក៏​បាន​ស្នាក់​នៅ​ជា​មួយ​​មិត្ត​ភក្តិ​របស់​ខ្ញុំ​។យើង​តែង​តែ​អង្គុយ​ញាំ​អាហារ​ជុំ​គ្នា​ដូច​ដែល​យើង​សិក្សា​ព្រះ​បន្ទូល​ជា​ក្រុម​ដែរ​។ហើយ​កាល​ពី​ម្សិលខ្ញុំ​បាន​សួរ​ពួក​គេ...គឺ​ទាក់​ទង​ទៅ​នឹង​សេចក្តី​ស្រឡាញ់។មាន​មិត្ត​ខ្ញុំ​ម្នាក់​បាន​និយាយ​ថា​“ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​តែ​ប្រឆាំ​ង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ហើយ”។
ខ្ញុំ​បាន​និយាយ​តប​វិញ​ថា​“ប្រសិន​បើ​ការ​នេះ​សព្វ​ព្រះ​ហឬ​ទ័យ​ដល់​ព្រះ​នោះ​ខ្ញុំ​នឹង​ធ្វើ។ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ព្រះ​ទ្រង់​ចង់​ឲ្យ​ធ្វើ។ខ្ញុំ​ស្រឡាញ់​ទ្រង់។បើ​ទ្រង់​ទំ​លាក់​ខ្ញុំ​ទៅ​ក្នុង​នរក​ក៏​ខ្ញុំ​នៅ​តែ​ស្រឡាញ់​ទ្រង់​ដែរ”។ពេល​នោះ​​បុរស​នោះ​មើល​មក​ខ្ញុំ​ហាក់​ដូច​ជា​មនុស្ស​ចំលែក។នៅ​ទី​នេះ​មាន​មនុស្ស​ប្រហែល​ជា​៤ឬ៥​នាក់។ខ្ញុំ​ដឹង​ថា​ពួក​គេស្រលាញ់​ភរិយា​របស់​គេ​ដូច្នេះ​ខ្ញុំ​ក៏​និយាយ​ថា​“នេះ​ជា​វិធី​ដែល​​អ្នក​រាល់​គ្នា​អាច​ពិសោធន៍​បានបើ​សិន​អ្នក​មិន​ទាន់​រៀប​ការ​នៅ​ឡើយ​...​សូម​គិត​ត្រលប់​ទៅ​ក្រោយ​បន្តិចនិយាយ​ពី​ការ​រៀប​ការ​នេះ...សូម​អ្នក​ស្រមៃ។តាម​ពិត​មិន​ដូច្នេះ​ឡើយតែ​សូម​អ្នក​ស្រមៃ​ពី​ការ​នេះ។អ្នក​បាន​ជួប​ជា​មួយ​នឹង​មិត្ត​ស្រី​របស់​អ្នក​រួច​និយាយ​ប្រាប់​នាង​ថា​”អូន​ដឹង​ទេបង​យល់សុបិន្ត​ឃើញ​ថាយើង​បាន​រៀប​ការ​ជា​មួយ​គ្នាហើយ​យើង​មាន​កូន​និង​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​មាន​សុភមង្គល“។​ ប៉ុន្តែ​មិត្ត​ស្រី​របស់​អ្នក​បែ​រ​ជា​និយាយ​ថា ”បង​ដឹង​ទេខ្ញុំ​ស្រឡាញ់​បុរស​ផ្សេង​ទៀង​ជាង​ស្រឡាញ់​បង។ខ្ញុំ​អាច​នឹង​មាន​សុភមង្គល​ជា​មួយ​នឹង​គេ“​។តើ​អ្នក​អ្នក​នៅ​តែ​និយាយ​ថាអ្នក​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​ ហើយ​និយាយ​ថា ”សូម​ព្រះ​ប្រ​ទាន​ពរ​ សូម​ទៅ​នៅ​ជា​មួយ​នឹង​បុរស​នោះ​ទៅ​បាន​ដែរ​ឬ​ទេ“។ដូច្នេះ​សូម​អ្នក​ទាំង​អស់​គ្នា​គិត​អំពី​ការ​នេះ។បាទ! ប្រសិន​បើ​សេចក្តី​ស្រឡាញ់​របស់​បង​ប្អូន​ត្រឹម​ត្រូវ​សូម​បន្ត​វា​ចុះនោះ​អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល។អ្នក​នឹង​បាន​រៀប​ការ​និង​រស់​នៅ​ជា​មួយ​នាង។នាង​នឹង​សប្បាយ​ចិត្ត​បើ​អ្នក​ស្រឡាញ់​នាងហើយ​អ្នក​ក៏​ចង់​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ដែរ។ព្រះ​ហឬទ័យ​របស់​ព្រះ​ក៏​ដូច្នេះ​ដែរ​សូម​ឲ្យ​ព្រះ​ហឬទ័យ​របស់​ទ្រង់​បាន​សំរេច​ ទោះ​បី​ជា​ខ្ញុំ​សប្បាយ​ចិត្ត​ឬ​មិន​សប្បាយ​ចិត្ត​ក៏​ដោយ។ខ្ញុំ​ចង់​រស់​នៅដូច្នេះ​ខ្ញុំ​នឹង​អាច​ដំកើង​ទ្រង់​បាន​តាម​រយៈអ្វី​ដែល​ខ្ញុំ​ធ្វើ។ដូច្នេះសូម​បង​ប្អូន​ពិនិត្យ​មើល​ពី​​គោល​ដៅ​របស់​អ្នកនិង​ទឹក​ចិត្ត​របស់​អ្នកដើម្បី​ឲ្យ​ដឹង​ថាអ្នក​ស្រឡាញ់​ទ្រង់​ឬ​ក៏​អត់”។
តើ​ទ្រង់​នឹង​បាន​បន្ទូល​យ៉ាង​ណា “ឯង​ស្រឡាញ់​អញប៉ុន្តែ​អញ​នឹង​ទាក់​ឯង​ចោល​ជា​មិន​ខាន​ឡើយ” ឬ?
“ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​ស្រឡាញ់​ទ្រង់​ដែរ?”
27
ប្រសិន​បើ​ក្រុម​ជំនុំ​ទាំង​អស់​យល់​ហើយ​មាន​ជំនឿ​ចំពោះ​សេចក្តី​នេះនោះ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ធ្លាក់ចេញដូច​ជា​កីឡាករ​បាល់​ទាត់​ត្រូវ​ដួល​នៅ​ពេល​ដែល​ម្នាក់​ទៀត​មក​ដណ្តើម​បាល់​នោះ​ឡើយ។សូម​មើល​ព្រះ​ទ្រង់​នឹង​ថែរក្សា​ហើយ​ការ​ពារ​អ្នក។នៅ​ពេល​ដែល​អ្នក​មាន​ចិត្តនិង​គោល​ដៅ​ច្បាស់​លាស់នោះ​អ្នក​នឹង​មិន​និយាយ​ថា​“ហេ!!!​ខ្ញុំ​ក៏​មាន​របស់​នេះ​ដែរ...​នេះ​គឺ​ជា​ខ្ញុំ”។មើល​ព្រះ​ទ្រង់​នឹង​មិន​ប្រើ​មនុស្ស​បែប​នេះ​ឡើយ។មាន​អ្នក​ជា​ច្រើន​ដែល​ក្លែង​ខ្លួន​ដើរ​តាម​ការ​ទាំង​អស់​នេះប៉ុន្តែ​ចូរ​បង​ប្អូន​ដឹង​ថាវា​គឺ​ជា​អា​រក្ស​សាតាំង​ ហើយ​មនុស្ស​ជា​ច្រើន​មិន​បានដឹង​ថា​ជា​វា​ឡើយ។វា​កំពុង​តែ​ព្យា​យាម​ដណ្តើម​បាល់​ពី​កីឡា​ករ​ដែល​កំពុង​បណ្តើរ​បាល់​នោះ​រត់​ទៅ​រក​ទី។សូម​ឲ្យ​ព្រះ​អង្គ​ទ្រង់​ជា​អ្នក​កាត់​ក្តី​ ហើយ​មើល​ថា​តើ​អ្នក​ណា​ជា​អ្នក​ខុស​។
28
“ព្រះ​អង្គ​អើយ​ទោះ​បី​ជា​ទូល​បង្គំ​ជា​អ្នក​ណា​ក៏​ដោយ​បើ​ទ្រង់​សព្វ​ព្រះ​ហឬ​ទ័យ​ឲ្យ​ទូល​បង្គំ​មាន​សេចក្តី​ស្រឡាញ់​របស់​ទ្រង់សូម​ព្រះ​អង្គ​ប្រទាន​ហើយ​ថែ​រក្សា​ក្នុង​ជី​វិត​របស់​ទូល​បង្គំ​ផង​”។នោះ​ដូច​ជា​សេចក្តី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​សំរាប់​ភរិយា​របស់​ខ្ញុំ។សូម​មើល​បើ​អ្នក​ពិត​ជា​ស្រឡាញ់​ភរិយា​របស់​អ្នក​មែនត្រូវ​ដឹង​ថា​នោះ​មិន​មែន​ជា​សេចក្តី​ស្រឡាញ់​បែប​Phileo​នោះ​ឡើយ​តែ​ជា​សេចក្តី​ស្រឡាញ់​បែប​Agapaoគឺ​ជា​សេចក្តី​ស្រឡាញ់​ដែល​ឥត​ក្លែង​ក្លាយ។បើ​សិន​ជា​នាង​រស់​នៅ​ជា​មួយ​នឹង​អ្នក​ផ្សេង​បាន​ដោយ​មាន​សុភមង្គល​នោះ​អ្នក​ប្រាកដ​ជា​មិន​អាច​រៀប​ការ​ជា​មួយ​នឹង​នាង​បាន​ឡើយ។
29
ឥឡូវ​នេះ​មាន​មនុស្ស​ជា​ច្រើនកំពុង​តែ​ស្តាប់​សំលេង​នេះ​អាច​មាន​អ្ន​ក​ជា​ច្រើន​និយាយ​ថា “ហេតុ​អ្វី​បាន​ជា​ក្នុង​ការ​រៀប​ការ​និង​ការ​លះ​លែង​លោក​និយាយ​ម្តង​យ៉ាង​នេះ​ម្តង​យ៉ាង​នោះ​ដូច្នេះ”។​ខ្ញុំ​និយាយ​យ៉ាង​នោះ​ជា​ច្រើន​ដង​ហើយ​ការ​មាន​ការ​ថត​សំលេង​ទុក​ដែរ។សំរាប់​ខ្ញុំ​ ខ្ញុំ​មិន​បាន​ទទួល​ខុស​ត្រូវ​សំរាប់​ការ​ដែល​ព្រះ​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​គង្វាល​នោះ​ទេតែ​ខ្ញុំ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រ​ភេទ​អា​ហារ​ដែល​ខ្ញុំ​ត្រូវ​ឲ្យ​ដល់​មនុស្ស​វិញ។សំរាប់​នៅ​ទី​នេះ​ បើសិន​ជា​មាន​អ្នក​ណា​ចង់​ស្តាប់​សំលេង​ដែល​បាន​ថត​ នោះ​គឺ​អា​ស្រ័យ​ទៅ​លើ​គេ​។ ប៉ុន្តែ​ ខ្ញុំ​កំពុង​តែ​និយាយ​ពី​អ្វី​ដែល​ព្រះ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​និយាយ។​ហើយ​ដោយ​សារ​តែ​អំពើ​បាន​ ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ភាន់​ច្រលំ​អំពី​សេចក្តី​ទាំង​នោះ។​មាន​ម្នាក់​បាន​និយាយថា “ខ្ញុំ​បាន​ធ្វើ​ការ​ល្អ​ជា​ច្រើន​ ហេតុ​អ្វីបាន​ជា​អ្នក​និយាយ​ថាយើង​មាន​បាន​ទៅ​វិញ...”។​សំរាប់​ខ្ញុំ​ ខ្ញុំ​មិន​និយាយ​ពី​សេចក្តី​នោះ​ឡើយ។
ខ្ញុំ​វិញនឹង​និយាយ​ថា​“សូម​មើល​ពី​ការ​នេះការ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​សំរាប់​មនុស្ស​ដែល​នៅ​កន្លែង​នេះ​គឺ​ហ្វូង​មនុស្ស​ទាំង​នេះ”។​នៅ​ពេល​ដែល​អ្នក​បាន​ទទួល​ការ​បើក​សំដែង​មក​ពី​ព្រះ​នោះ​អ្នក​ត្រូវ​ធ្វើ​នូវ​កិច្ច​ការ​ទាំង​ឡាយ​ណា​ដែល​ព្រះ​ប្រាប់​ឲ្យ​អ្នក​ធ្វើ។​ចំពោះខ្ញុំខ្ញុំ​នឹង​ធ្វើ​ការ​ទាំង​នោះ។
30
សូម​បង​ប្អូ​ន​ទាំង​អស់​គ្នា​ធ្វើ​ការ​កត់​សំគាល់​អំពី​សេចក្តី​ទាំង​នេះ។​ឥឡូវ​សូម​យើង​ត្រលប់​មក​មេរៀន​របស់​យើង​វិញ​ជា​អ្វី​ដែល​យើង​ត្រូវ​និយាយ។គ្រប់​របស់​ទាំង​អស់​នឹង​ត្រូវ​មាន​ទី​បញ្ចប់។​ហើយ​អ្នក​រាល់​គ្នា​ក៏​មាន​ទី​បញ្ចប់​ឬ​ការ​បំពេញ​ទាំង​ស្រុង​ដែរ។​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ខ្ញុំ​បាន​អធិប្បាយ​អំពី​សេចក្តី​ទាំង​នេះ​ហើយ​វា​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង។​វា​ដូច​ជា​អាជ្ញា​កណ្តាល​នៅ​ទី​លាន​បាល់​ទះដែរ​បើ​គាត់​ផ្លុំ​កញ្ចែរ​ជា​សញ្ញា​ថា​ត្រូវ​វាយ​បាល់​នោះ​អ្នក​ត្រូវ​តែ​វាយ​ដោយ​មិន​ត្រូវ​ខ្វល់​ថា​អ្នក​ធ្វើ​អ្វី​នោះ​ទេ​គឺ​នោះ​ពេល​ដែល​អាជ្ញា​កណ្តាល​និយាយ​អ្នក​ត្រូវ​តែ​ធ្វើ។​
អ្នក​មិន​ត្រូវ​និយាយ​ថា​“គាត់​មិន​បាន​ស្រែក​ឲ្យ​វាយ​នោះ​ទេ។​ខ្ញុំ​ឃើញ​ថា...”​។​មិន​ខ្វល់​ថាយ៉ាង​ម៉ិច​នោះ​ទេ​នៅ​ពេល​ដែល​គាត់​ស្រែក​ថា​“វាយ”​នោះ​អ្នកត្រូវ​តែ​ធ្វើ​។
ភ្លើង​សញ្ញា​ចរាចរណ៍​ជា​ឧទាហរណ៍​មួយ។​បើ​សិន​ជា​វា​ប្រាប់​ថា​“ទៅ”​នោះ​អ្នក​ត្រូវ​តែ​ទៅ។​អ្នក​មិន​អាច​និយាយ​ថា​ឈប់​សិន​ឲ្យ​អ្នក​ខាង​ក្រោយ​អ្នក​ទៅ​មុន​នោះ​ឡើយ។
ហើយ​មាន​រឿង​ជា​ច្រើន​ទៀត​​ដែ​លជា​រឿង​សំខាន់​ក្នុង​ជីវិត​របស់​អ្នក។​វា​ជារឿង​សំខាន់​ដែល​អ្នក​ត្រូវ​ជ្រើស​រើស​ប្រពន្ឋ។
31
ឥឡូវ​នេះ​បើសិន​ជា​អ្នក​ត្រូវ​ទិញ​រថយន្ត​មួយ​គ្រឿង​តើ​អ្វី​ដែល​ជា​ភាព​ចាំ​បាច់​របស់​រថយន្ត​នោះ​ដែល​អ្នក​ត្រូវ​មើល។​តើ​ជា​ប្រភេទ​រថយន្តម៉ាក​Ford, Chevy, Plymouth​ឬ​ក៏​ម៉ាក​បរទេស​ណា​មួយ?​ទោះ​ជា​យ៉ាង​នេះ​ក្តី​ក៏​អ្នក​នៅ​តែ​មើល​ចំនុច​ចាំបាច់​របស់​វា​ដែរ។​ដូច្នេះ​សំរាប់​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ក៏​មាន​ភាព​សំខាន់​នោះ​ដែរ។
32
ឥឡូវ​បើ​សិន​ជា​មាន​បុរស​ម្នាក់​និយាយ​ថា​“អ្នក​គួរ​តែ​ធ្វើ​ពិធី​ជ្រមុជ​ទឹក”។​ប្រហែល​ជា​គាត់​...​ព្រះ​វិហារ​មួយ​ចំនួន​មិន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឺក​ពួក​គេ​គ្រាន់​តែ​ប្រោះ​ទឺក​តែ​ប៉ុណ្ណោះ។​ខ្ញុំ​គិត​ថា​ដូច​ជា​ក្រុម​មេតូឌីស​ពួក​គេ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​ពេល​ណា​ដែល​មាន​ការ​ស្នើរ​សុំ។ ហើយ​សំរាប់​ក្រុម​កាតូលីក​ខ្ញុំ​គិត​ថា​ពួក​គេ​គ្រាន់​តែ​ប្រោះ​ទឹក​លើ​ក្បាល​តែ​ប៉ុណ្ណោះ។ ដូច្នេះ​បើ​សិន​ជា​បុរស​នោះ​បាន​លឺ​ពី​ការ​នេះ ហើយ​គិត​ថា​ជា​ការ​ជ្រមុជ​ទៅ​ក្នុង​ទឹក​គាត់​ពិត​ជា​មិន​បាន​យល់​អ្វី​នោះ​ឡើយ។​បើ​គាត់​សរសើរ​ពួក​កាតូលីក​នោះ​គាត់​ត្រូវ​តែ​​ទៅ​ជួប​ជា​មួយ​នឹង​ពួក​សង្ឃ ហើយ​និយាយ​ទៅ​កាន់​ព្រះ​ថា​“ព្រះ​វរបិតា​អើយ​ទូល​បង្គុំ​យល់​ថា​ទូល​បង្គំរាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ជ្រមុជ​ទៅ​ក្នុង​ទឹក។​តើ​ទូល​ជំនុំ​របស់​ទូល​បង្គុំ​នឹង​និយាយ​យ៉ាង​ណាពី​ការ​នេះ?”
“មូល​ហេតុ​ដែល​ថា​យើង​ត្រូវ​ប្រោះ​ទឹក​នៅ​លើ​ក្បាល​”។​នោះ​សេចក្តី​នេះ​នឹង​ក្លាយ​ទៅ​ជា​រឿង​សំខាន់​សំរាប់​ក្រុម​ជំនុំ​របស់​គាត់ ហើយ​ពួក​គេ​នឹង​ធ្វើ​ដូច​នោះ​ជា​មិន​ខាន។ ការ​ព្យាយាម​ត្រូវ​បាន​បញ្ចប់។ ក្រុម​ជំនុំ​និយាយ​សេចក្តី​នេះ។
33
បើសិន​ជា​ពួក​បាទីស្ទ​លឺ​ថា​យើង​ជឿ​លើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ជ្រមុជ​ទៅ​ក្នុង​ទឹក​នោះ​គាត់​នឹង​និយាយ​“ខ្ញុំ​ជឿ​សេចក្តី​នោះ”​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។​ឥឡូវ​សមាជិក​ម្នាក់​នេះ​គួរ​តែ​ត្រលប់​ទៅ​រក​គ្រូ​គង្វាល​របស់​ខ្លួន​ហើយ​ត្រូវ​និយាយ​ប្រាប់​គាត់ថា “លោក​គ្រូ​ខ្ញុំ​បាន​លឺ​មនុស្ស​ម្នាក់​និយាយ​មក​ខ្ញុំ​ថា​យើង​គួរ​តែ​ធ្វើ​ការ​ជ្រមុជឲ្យ​ជ្រៅ​ទៅ​ក្នុង​ទឹក​ ប៉ុន្តែ​ត្រូវ​ធ្វើ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ”។
គាត់​នឹង​និយាយ​ថា “ឥឡូវ​ចូរ​មើល​ពី​សេចក្តី​ទាំង​នេះ។ ហើយ​នៅ​ក្នុង​គម្ពីរ​បាន​និយាយ​ថា យើង​ធ្វើ​នៅ​ក្នុង​ព្រះ​នាម​ ព្រះ​វរបិតា ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ឋ”។ បើ​គាត់​គិត​ថា​ នេះ​ជា​ចំនុ​ច​ស្នូល​របស់​គាត់​​ នោះ​គាត់​នឹង​ធ្វើ​ដូច្នេះ។ គាត់​នឹង​មិន​ខ្វល់​ខ្វាយ​ ពី​អ្នក​ណា​និយាយ​អ្វី​នោះ​ឡើយ។
34
គ្រប់​ទាំង​និកាយ​ គេ​មាន​ចំនុច​ស្នូល​ក្នុង​សេចក្តី​ជំនឿ​របស់​គេ។ ប៉ុន្តែ​សំរាប់​ខ្ញុំ នឹង​អ្នក​ដែល​ខ្ញុំ​បាន​នាំ​មក​ក្នុង​ព្រះ​គ្រីស្ទ ដោយសារ​ព្រះ​គ្រីស្ទ គឺ​ព្រះ​គម្ពីរ​ជា​ចំនុច​ស្នូល​របស់​យើង។ ព្រោះ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ពាក្យ​របស់​មនុស្ស​សុទ្ឋ​តែ​កុហក ឯ​ពាក្យ​របស់​អញ​មិន​ដែល​កុហក​ឡើយ”។ ហើយ​ខ្ញុំ​ជឿ​ថា​ ព្រះ​គម្ពីរ​គឺ​ជា​ចំនុច​ស្នូល​របស់​ព្រះ។ ទោះ​បី​ជា​អ្នក​និយាយ​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​គម្ពីរ​នៅ​តែ​ជា​សំខាន់។
ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវ​ភៅ​នៃ​ប្រព័ន្ឋ​ទេ។ ទេ គឺ​មិន​មែន​ឡើយ វា​មិន​មែន​ជា​សៀវ​ភៅ​នៃ​ប្រព័ន្ឋ ហើយ​ក៏​មិន​មែន​ជា​ក្រម​សីលធម៌​ដែរ។ ​វា​ក៏​មិន​ជា​សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត ឬ​ជា​សៀវ​ភៅ​ចិត្ត​សាស្រ្តនោះ​ឡើយ តែ​វា​ជា​ការ​បើក​សំដែង​របស់​ព្រះ​គ្រីស្ទ​វិញ។ បើ​អ្នក​ចូល​ចិត្ត​ការ​អាន​ ហើយ​មាន​ក្រដាស​នោះ​សូម​កត់​ត្រា​វា​ទុក នៅ​ក្នុង​ព្រះ​គម្ពីរ​វិវរណៈ​១:១-៣: ព្រះ​គម្ពីរ​គឺ​ជា​ការ​បើក​សំដែង​របស់​ព្រះ​គ្រីស្ទ។
35
ដោយសារ​តែ​យើង​នៅ​មាន​ពេល​នោះ​ឡើយ សូម​យើង​អាន​ទាំង​អស់​គ្នា។ ខ្ញុំ​ជឿថា...​នឹង​និយាយ​ថា​ការ​កត់​ត្រា​របស់​ខ្ញុំ។ បើ​ព្រះ​ទ្រង់​រង​ចាំ​យើង​នឹង​ព្យាយាម​យក​វា...
ការ​បើក​សំដែង​របស់​ព្រះ​គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​មក ដើម្បី​នឹង​បង្ហាញ​ដល់​អ្នក​បំរើ​ទ្រង់ តាម​រយៈ​ទេវតា​ទៅ​កាន់​សាវក​យ៉ូហាន ដែល​ជា​អ្នក​ប្រកាស​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ ធ្វើ​បន្ទាល់​ពី​ព្រះ​គ្រីស្ទ និង​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​គាត់​បាន​ឃើញ។
សូម​ឲ្យ​អ្នក​ដែល​បាន​អាន​ និង​លឺ​ទទួល​បាន​នូវ​ព្រះ​ពរ។
36
ដូច្នេះ​ព្រះ​គម្ពីរ​បាន​បើក​សំដែង​ទាំង​ស្រុង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ត្រូវ​បាន​សរសេរ​តាម​រយៈ​ហោរា​របស់​ព្រះ សូម​មើល​ហេព្រឺ​១:១ “​ឯ​ព្រះ​ ដែល​ពី​ដើម​ ទ្រង់​មាន​បន្ទូល​នឹង​ពួក​ព្ឋយុកោ​ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប” ហើយ​សេចក្តី​ទាំង​អស់​របស់​ហោរា​ត្រូវ​បាន​កើត​ឡើង​។ ព្រះ​យេស៊ូវ​ជា​ហោរា​ម៉ាឡាគី ព្រះ​យេស៊ូវ​ជា​ហោរា​យេរេមា ហោរា​អេសាយ ហោរា​អេលីយ៉ា។ រាល់​ទាំង​សេចក្តី​របស់​ហោរា​ទាំង​អស់​មាន​នៅ​ក្នុង​ទ្រង់។ ហើយ​អ្វី​ដែល​ជា​របស់​អ្នក​រាល់​ រួ​ម​ទាំង​របស់​ខ្ញុំ​ផង​នោះ​ក៏​មាន​នៅ​ក្នុង​ទ្រង់​ដែរ។ ព្រះ​បន្ទូល​ត្រូវ​បាន​បើក​សំដែង​អំពី​ទ្រង់។​ដូច្នេះ​គម្ពីរ​មិន​មែន​ជា​សៀវ​ភៅ​នៃ​ប្រព័ន្ឋ​ឬ​ជា​ក្រម​សីលធម៌​ឬ​ជា​ឯ​កសារ​ប្រវត្តិ​សាស្រ្ត​ឬ​ជា​ចិត្ត​សាស្រ្ត​ឡើយ។​គឺ​មិន​មែន​ឡើយ។​ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​ដែល​ព្រះ​ទ្រង់​យក​និស្ស័យ​ជា​សាច់ឈាម​។​ព្រះ​ទ្រង់​ជា​ព្រះ​បន្ទូល​ហើយ​ព្រះ​យេស៊ូវ​ទ្រង់​ជាសាច់​ឈាម។​ព្រះ​បន្ទូល​ជា​ការ​បើក​បង្ហាញ​ពី​ព្រះ​ដែល​ជា​ព្រះ​បន្ទូល​ទ្រង់​បាន​យក​កំនើត​ជា​សាច់​ឈាម។​ហើយ​ទ្រង់​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ។ ទ្រង់​ជា​ផ្នែក​របស់​ព្រះ​។​តើ​អ្នក​រាល់​គ្នា​យល់​សេចក្តី​នេះ​ទេ?
ឥឡូវ​ទ្រង់​មិន​មែន​ជា​...​រូប​កាយ​ជា​ផ្នែក​មួយ​របស់​ព្រះ​ទ្រង់​ជា​បុត្រា។​
37
ព្រះ​រាជ​បុត្រា...​ដូច​ដែល​ពួក​កាតូលីក​ហៅ​ថា​“បុត្រា​ដែល​គង់​នៅ​អស់​កល្ប”​ហើយ​ទាំង​អស់​ជា​ផ្នែក​នៃ​ពួក​ជំនុំ។​ព្រះ​បន្ទូល​គ្មាន​ន័យ​អ្វី​ឡើយ​សំរាប់​ពួក​គេ។​វា​មិន​បាន​ស្ថិត​នៅ​អស់​កល្ប​ឡើយ​ពី​ព្រោះ​ព្រះ​រាជ​បុត្រា​​ត្រូវ​បាន​គេ​បំភ្លេច​​​ចោល។​ទ្រង់​អាច​ក្លាយ​ជា​ព្រះ​រាជ​បុត្រា​តែ​មិន​បាន​គង់​នៅ​ជា​និច្ច​ឡើយ។
ឥឡូវ​នេះ​ដោយ​ព្រោះ​ទ្រង់​ជា​ព្រះ​រាជ​បុត្រា​ហើយ​ព្រះ​បន្ទូល​បាន​សំដែង​​តាម​រយៈ​ហោរា​យេរេមា​និង​លោក​ម៉ូសេ...​ហើយ​ពាក្យ​ទាំង​នោះ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា​“ពួក​គេ​និយាយ​ពី​ខ្ញុំ”​។​រាល់​ការ​បើក​សំដែង​ទាំង​អស់​ព្រះ​បន្ទូល​ត្រូវ​បាន​សំរេច​តាម​រយៈ​មនុស្ស​ម្នាក់​ហើយ​ព្រះបា​ន​ដាក់​ជា​សាច់​ឈាម។​នេះ​ហើយ​ជា​ហេតុ​ផល​ដែល​ព្រះ​ទ្រង់​​ហៅ​ថា​ព្រះ​“រាជ​បុត្រា” ហើយ​ទ្រង់​ជា​ព្រះ​“វរបិតា”។​នេះ​ជាហេតុ​ផល​ដ៏​សម័ញ្ញ​មួយ​បើ​ក​អនុញ្ញាតិ​ឲ្យ​ព្រះ​ទ្រង់​ដាក់​ហេតុ​ផល​នេះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក។​សូម​មើល​ពី​សេចក្តី​នេះ។​ព្រះ​ទ្រង់​បាន​បើក​​សំដែង​តាម​រយៈ​សាច់​ឈាម​(សូម​កត់​សំគាល់)...បើក​សំដែង​ពី​សាច់​ឈាម​ឬ​ពី​ព្រះ​បន្ទូល​ទៅ​សាច់​ឈាម។​នេះ​ហើយ​ដែល​នៅ​ក្នុង​យ៉ូហាន​​១:១៤​និយាយ​ថា​“ព្រះ​បន្ទូល​បាន​ត្រលប់​ជា​សាច់​ឈាម​ហើយ​ក៏​គង់​នៅ​ជា​មួយ​យើង”។
38
ឥឡូវ​សូម​​ធ្វើ​ការ​កត់​សំគាល់​អំពី​កន្លែង​នេះ។​មាន​អ្នក​មួយ​ចំនួន​និយាយ​ថា​“អូ!!!​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​ធ្វើ​ការ​នោះ”។​ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា...​សូម​មើល​ត្រលប់​ទៅ​កាត់​ប្រវត្តិ​សា​ស្រ្ត​របស់​ព្រះ​គម្ពីរ​ហើយ​មើល​ថា​តើ​វា​មក​ពី​ណា។​គម្ពីរ​ត្រូវ​បាន​សរសេរ​ដោយ​មនុស្ស​៤០​នាក់​ផ្សេង​គ្នា។​មនុស្ស​៤០​នាក់​សរសេរ​ព្រះ​គម្ពីរ​ហើយ​មាន​ចន្លោះ​រយៈ​​ពេល​ជាង​១៦០០​ឆ្នាំ​ពី​គ្នា​ហើយ​នឹង​​រាប់​រយ​ឆ្នាំ​ទៀត​មុន​នឹង​វា​កើត​ឡើង។​ហើយ​គ្មាន​កំហុស​ណា​មួយ​មាន​នៅ​ក្នុង​សៀវ​ភៅ​ទាំង​៦៦​ក្បាល​នោះ​ទេ។​អូ!​
គ្មាន​អ្នក​និពន្ឋ​ណា​ដែង​គម្ពីរ​ទេ​តែ​ព្រះ​ទ្រង់​ជា​អ្នក​និពន្ឋដ៏​ពិត។​គ្មាន​ពាក្យ​ណា​មួយ​ដែល​និយាយ​ផ្ទុយ​គ្នា​ឡើយ។​សូម​ចាំ​គឺ​មាន​រយៈ​ពេល​១៦០០​ឆ្នាំ​ដាច់​ពី​គ្នា​និង​មាន​អ្នក​សរសេរ​៤០​នាក់​ផ្សេង​គ្នា។​ហើយ​អ្នក​ទាំង​នោះ​មិន​ស្គាល់​គ្នា​ឡើយ​ពួក​គេ​មិន​ដែល​បាន​ជួប​គ្នា​ទាល់​តែ​សោះ។​ហើយ​អ្នក​ខ្លះមិន​ដែល​ឃើញ​ព្រះ​បន្ទូល​ឡើយ។​ប៉ុន្តែ​ពួក​គេ​សរសេរ​វា​ហើយ​យល់​ពី​ហោរា​ហើយ​សេចក្តី​ទាំង​នោះ​ជា​សេចក្តី​តែ​មួយ​ដែល​មាន​លំដាប់​ត​គ្នា​ពី​មួយ​ទៅ​មួយ។
39
សូម​មើល​ពី​ពេត្រុស​ដែល​បាន​ប្រកាស់​នៅ​ថ្ងៃ​Pentecost​“សួម​ទោស​ចំពោះ​អ្នក​រាល់​គ្នា​ហើយ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​នោះ​រាល់​អំពើ​បាប​របស់​អ្នក​នឹង​ត្រូវ​អត់​ទោស​ឲ្យ”។​សាវក​ប៉ុល​មិន​ដែល​បាន​លឺ​ពី​សេចក្តី​ទាំង​នេះ​ទេ​ពិត​មុន​មក។​គាត់​បាន​ទៅ​កាន់​តំបន់​អារ៉ាប់​អស់​រយៈ​ពេល​៣​ឆ្នាំ​ដើម្បី​​សិក្សា​អំពី​សញ្ញាចាស់​ដើម្បី​ឲ្យ​បាន​ដឹង​ថា​អ្នក​ណា​ដែល​និយាយ​ទៅ​កាន់គាត់​នៅ​តាម​ផ្លូវ​ដែល​និយាយ​ថា​“សូល​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ?”​តើ​គាត់​ធ្វើ​ខុស​ឬ​ទេ?​គាត់​មិន​ដែល​បាន​ផ្តល់​ព្រឹក្សា​ដល់​ក្រុម​ជំនុំ​ណា​មួយ​ឡើយ។​រយៈ​១៤​ឆ្នាំ​បន្ទាប់​មក​នៅ​ពេល​ដែល​គាត់​បាន​ជួ​ប​ជា​មួយ​នឹង​ពេត្រុស​ពួក​គេ​ធ្វើ​កា​រអធិប្បាយ​ពី​សេចក្តី​តែ​មួយ ដែល​នោះ​មាន​នៅ​ក្នុង​គម្ពីរ។​សូមឲ្យពាក្យ​របស់​មនុស្ស​ត្រូវ​បរាជ័យ។ គ្មាន​អ្នក​ណា​ម្នាក់​អាច​បន្ថែម​អ្វី​ចូល​បាន​ឡើយ។​គឺ​អ្នក​មិន​អាច​បន្ថែម​អ្វី​មួយ​ទៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ឡើយ។ ទេ​មិន​បាន​ទេ។ គ្រប់​ទាំង​អស់​ត្រូវ​បាន​បើក​សំដែង​ទាំង​ស្រុង​។
40
ដូច​ត្រា​ទាំង​៧​មាន​ម្នាក់​បាន​និយាយ​មក​ខ្ញុំ​“លោក​Branham​ព្រះ​នឹង​និយាយ​មក​លោក​នៅ​ពេល​ដែល​ត្រា​ទាំង​៧​ត្រូវ​បាន​បើក​បង្ហាញ នោះ​នឹង​ប្រាប់​យើង​​តើ​យើង​ជិត​ស្និត​យ៉ាង​ណា​មួយ​ទ្រង់​”។
ខ្ញុំ​បាន​និយាយ​ថា “ទេ!! លោក!! វា​មិន​ដូច្នេះ​ឡើយ​ពី​ព្រះ​គម្ពីរ​ដែល​មាន​ត្រា​ទាំង​៧​មាន​រឿង​អាថ៌កំបាំង​៧​។​វា​មិន​ទាន់​សរសេរ​នៅ​ឡើយ​ប៉ុន្តែ​ពួក​គេ​មិន​បាន​យល់​ពី​សេចក្តី​ទាំង​នោះ​ឡើយ”។​សូម​មើល​តើ​ពួ​ក​គេ​ធ្វើ​យ៉ាង​ណា​ជា​មួយ​នឹង​ការ​ជ្រ​មុជ​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ?​វា​មិន​មែន​ឡើយ។​នៅ​ក្នុង​ព្រះ​នាម​ព្រះ​អង្គ​ម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ​សូ​ម​មើល!!! គ្រប់​ការ​ទាំង​នេះ វា​ទៅ​ជា​...​ពី​មាន​​ឈ្មោះ​យេស៊ូវ​ជា​ច្រើន... ខ្ញុំ​មាន​មិត្ត​ភក្តិ​ជា​ច្រើន​នៅ​ផែន​ដី​នេះ​ដែល​មាន​ឈ្នោះ​ថា​យេស៊ូវ​រួម​ទាំង​មិន​រួម​ការ​ងារ​ផង​ដែរ។​វា​មិន​មែន​ដូច្នេះឡើយ​គឺ​នៅ​ក្នុ​ព្រះ​នាម​ព្រះ​អង្គ​ម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ។​គ្មាន​អ្នក​និពន្ឋ​ណា​មួយ​ឡើយ​តែ​ជា​ព្រះ​តែ​មួយ​គត់​ដែល​ត្រឹម​ត្រូវ។
ពេល​នេះ​សូម​​យើង​មើល​ថា​តើ​ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​ដោយ​របៀប​ណា។​
41
ឥឡូវ​សូម​​លើក​ជា​ឧទាហរណ៍​...​បើ​សិន​ជា​យើង​ទៅ​យក​សៀវ​ភៅ​ពេទ្យ​ចំនួន​៦៦​ក្បាល​ដែល​សរសេរ​ទាក់​ទង​នឹង​រាង​កាយ​របស់​មនុស្ស​សរសេរ​ដោយ​សា​លា​ពេទ្យ​៤០​ផ្សេង​គ្នា​ហើយ​មាន​រយៈ​ពេល​១០០​ឆ្នាំ...ឬ​១៦០០​ឆ្នាំ​ដាច់​ពី​គ្នា។ ខ្ញុំ​ឆ្ងល់​ថា​តើ​គំនិត​ណា​មួយ​ដែល​នៅស្ថិត​ស្ថេរ?
នៅ​ពេល​ដែល​ប្រធានា​ធិបតី​George​Washington...​ប្រហែល​ជា​២០០​ឆ្នាំ​មុន​ដោយ​សារ​តែ​ជំងឺ​រលាក​សួត​លោក​ត្រូវ​បាន​គេ​ដកក្រចក​ជើង​របស់​គាត់​ហើយ​បញ្ចូល​ឈាម​ឲ្យ​គាត់។​នេះ​ជា​អ្វី​ដែល​យើង​បាន​ឃើញ...​សូម​មើល​ឆ្ងាយ​បន្តិច​ទៅ​លើ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​ជា​ការ​រី​កចំរើន​របស់​វិទ្យាសាស្រ្ត។
ប្រសិន​បើ​យើង​យក​អ្នក​វិទ្យាសាស្ត្រ​ចំនួន​៤០​នាក់​ ដែល​មាន​រយៈ​ពេល​១៦០០​ឆ្នាំ​ខុស​គ្នា ហើយ​មើល​តើ​យើង​នឹង​គិត​ឃើញ​មួយ​ណា?​ពី​អ្នក​វិទ្យាសាស្រ្ត​របស់​បារាំង​ដែល​កាល​ពី​៣០០​ឆ្នាំ​មុន​បាន​បង្ហាញ​ពី​វិទ្យាសាស្ត្រ​នៃ​ការ​រមៀល​របស់​បាល់ ប្រសិន​បើ​ល្បឿ​នៃ​ការ​បើក​បរ​លើស​ពី​៣០​Miles​ក្នុង​មួយ​ម៉ោង ហើយ​របស់​នោះ​នឹង​ជ្រុះ​ចុះ​ទៅ​លើ​ដី។​តើ​អ្នក​គិត​ថា​វិទ្យាសាស្ត្រ​បែប​នឹង​ត្រលប់​មក​វិញ​ទេ?​ហើយ​តើ​គំនិត​នោះ​មាន​ភាព​សិ្ថ​ត​ស្ថេរ​ឬ​ទេ​បើ​សិន​ជា​យើង​បើក​រថ​យន្ត​លើ​ដង​ផ្លូវ​ក្នុង​ចំងាយ​១៥០​Miles​ក្នុង​មួយ​ម៉ោងនោះ? ប៉ុន្តែ​គាត់​បាន​ប្រើ​បែប​វិទ្យាសាស្ត្រ​របស់​គាត់​មក​ពន្យល់​ថា​ដោយ​ព្រោះ​តែ​សំពាធ​នៃ​បាល់​ដែល​រត់​លើ​ដី ហើយក្នុង​ចំងាយ​៣០​Miles​ក្នុង​មួយ​ម៉ោង​ធ្វើ​ឲ្យ​វត្ថុ​នោះ​លោត​ឡើង​ពី​ដី ទៅ​លើ​អាកាស។
42
ទាក់​ទង​នឹង​សេចក្តី​ទាំង​នេះ​គ្នា​អ្វី​មួយ​ដែល​ត្រូវ​នៅ​ស្ថិត​ស្ថេរ​ឡើយ​ប៉ុន្តែ​នៅ​ក្នុង​ព្រះ​គម្ពីរ​គ្មាន​ពាក្យ​ណា​មួយ​ដែល​ប្រឆាំង​គ្នា​នោះ​ទេ។​គ្មាន​ហោរា​ណា​មួយ​ដែល​និយាយ​ផ្ទុយ​ពី​ហោរា​ផ្សេង​ទៀត​ឡើយ។​ពួក​គេ​និយាយ​ពី​សេចក្តី​តែ​មួយ​គត់។​ដូច្នេះ​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះសំរាប់​អ្នក​ជឿ​ពិត​ប្រាកដ។
43
អ្នក​មិន​អាច​នឹង​ទទួល​បាន​នូវ​ភាព​ពិត​ប្រាកដ​ណា​មួយ​ពី​វេជ្ជ​បណ្ឌិត​ដែល​អាច​នឹង​ជឿ​ទុក​ចិត្ត​បាន​នោះ​ឡើយ។​ហើយ​រហូត​មក​ដល់​ពេល​នេះ​ក៏​អ្នក​នៅ​តែ​មិន​ទទួល​បាន​នូវ​ភាព​ប្រាកដ​ណា​មួយ​ដែរ។​ហើយ​ក្នុង​វិទ្យាសាស្ត្រ​ក៏​គ្មាន​ដែរ​មក​ដល់​ពេល​នេះ។
មាន​សេចក្តី​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​បាន​និយាយ​ថា​គាត់​បាន​ឃើញ​ទេវតា​៤​ឈរ​នៅ​ជ្រុង​ទាំង​៤​របស់​ផែន​ដី​ដែល​នោះ​មិន​អាច​ទៅ​រួច​ឡើយ​ព្រោះ​ផែន​ដី​មាន​រាង​មូល​គ្មាន​ជ្រុង​ឡើយ។​ប៉ុន្តែ​ព្រះ​គម្ពីរ​បាន​​និយាយ​ថា​“ជ្រុង​៤”។​បាទ!!​អ្នក​រាល់​គ្នា​បាន​ឃើញ​ហើយ​កាល​ពី​ពីរ​សប្តាហ៍​ឬ​បី​សប្តាហ៍​មុន​រហូត​មក​ដល់​ពេល​នេះ​ក្រដាស​ដែល​សរសេរ​អត្ថ​បទ​នេះ​យើង​ឃើញ​ថា​មាន​រាង​ចតុ​កោណ។​តើ​មាន​ប៉ុន្មាន​អ្នក​ដែល​ឃើញ​ដូច្នេះ?​សូម​មើល​ខ្ញុំ​បាន​ថត​ចំលង​វា​ហើយ​ពេល​នេះ​រង​ចាំម្នាក់​ដែល​និយាយ​ពី​វា។
44
ហើយ​ពេល​មួយ​ពួក​គេ​នឹង​រក​ឃើញ​ថា​ពួក​គេ​មិន​បាន​ដឹង​ពី​វា​តាំង​ពី​១៥០​លាន​ឆ្នាំនៃ​រយៈ​ពេល​ពន្លឺ ហើយ​ពួក​គេ​ក៏​មិនបាន​គិត​ពី​វា​ដែរ។​នោះ​ជា​ការ​ពិត។​អ្នក​នឹង​ដឹង​នៅ​ពេល​មួយ​ថា​អ្នក​នឹង​ត្រូវ​ទៅ​នគរ​ស្ថាន​សួគ៌​គឺ​នៅ​កន្លែង​នេះ​អ្នក​នឹង​ដឹង​ពី​សេចក្តី​ទាំង​នោះ។​បន្ទប់​នេះ​មាន​ពណ៌​ចំរុះ​ហើយ​រាល់​ទាំង​ពណ៌​សំពត់ សំលៀក​បំពាក់​អ្វី​ដែល​អ្នក​មាន​នេះ​នឹង​បាន​អស់​កល្ប​ជា​និច្ច​ត្រូវ​បាន​ថត​ចំលង​ទុក​ហើយ​នឹង​ផ្សព្វ​ផ្សាយ​គ្រប់​ទី​កន្លែង។​រាល់​ពេល​ដែល​អ្នក​ញាក់​ភ្នែក​ក៏​ត្រូវ​បាន​ផត​ដែរ។ សូម​មើល​ទូរទស្សន៍​នឹង​បង្ហាញ​ពី​ការ​នេះ។
45
នៅ​ពេល​ដែល​អ្នក​កើត​ព្រះ​បាន​ថត​ចំលង​អ្នក​ទុក។​បាន​ដាក់​ឧបករណ៍​ថត​ចំលង​នៅ​ជា​មួយ​អ្នក​ ហើយ​ថត​ចំលង​ដំណើរ​ជីវិត​អ្នក​តាំង​ពី​អ្នក​នៅ​ពី​កុមារ​ម្លេះ។​រាល់​ទាំង​សំលេង​ទាំង​អស់​ត្រូវ​បាន​ចត​ទុក ហើយ​នៅ​ពេល​ដែល​ជីវិត​របស់​អ្នក​ត្រូវ​បាន​ផុត​ពី​ផែន​ដី​នេះ​ទៅ​ការ​ថត​ឬ​កាសែត​នោះ​ត្រូវ​ថត​ចប់​ហើយ​ត្រូវ​យក​ទៅ​ទុក​នៅ​ក្នុង​បណ្តាល័យ​ដ៏​ធំ​បំផុត​របស់​ព្រះ។​ដូច្នេះ​តើ​អ្នក​អាច​នឹង​គេច​យ៉ាង​ណា​រួច​នៅ​ថ្ងៃ​ជំនុំ​ជំរះ? ពី​ព្រោះ​វា​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​សារ​ជា​ថ្មី​នៅ​មុខ​អ្នក​ទោះ​រាល់​ដំណើរ​ដែល​អ្នក​ដើរ​ឬ​គំនិត​ដែល​ចេញ​ពី​ខួរ​ក្បាល​របស់​អ្នក​នឹង​ត្រូវ​ចាក់បង្ហាញ​នៅ​មុខ​អ្នក។​តើ​អ្នក​ដឹង​ទេ?​ហើយ​ឥឡូវ​ដឹង​ថា​ព្រះ...?
46
កាល​ពី​យប់​មុន​​នៅ​ទីនេះ​មាន​បុរស​ម្នាក់​ឈរ​នៅ​លើ​វេទិការ​នេះ គាត់​ខ្ពស់ ត្រពែក រឹង​មាំ​ ហើយ​មើល​ទៅ​រាង​សង្ហា។ នៅ​ពេល​នោះ​ព្រះ​មានបន្ទូល​ មក​កាន់​គាត់​អំពី​រឿង​រាវ​ទាំង​អស់​ទាក់​ទង​គ្រួសារ​របស់​គាត់ និង​អ្វី​ដែល​គាត់​គួរ​ធ្វើ។​ពេល​នោះ​គាត់​ក៏​បាន​ចុះ​ពី​វេទិការ​ហើយ​ទៅ​អង្គុយ​ខាង​ក្រោម។​ពីរ​បី​នាទី​បន្ទាប់​មក​មាន​ម្នាក់​ក៏​មក​ក្បែរ​ខ្ញុំ​ប៉ុន្តែ​គាត់​ដើរ​មក​ដោយ​អោន​ក្បាល​តែ​មិន​មែន​ជា​គាត់​នោះ​ទេ។​ខ្ញុំ​មិន​ដឹង​ថា​បុរស​នោះ​ទៅ​ណា​បាត់​ខ្ញុំ​មិន​អាច​រក​គាត់​ឃើញ​។​ខ្ញុំ​បាន​សំលឹង​មើល​ជុំវិញ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ខាង​ក្រោយ​ខ្ញុំ​នោះ​ឡើយ។​ហើយ​ខ្ញុំ​ក៏​និយាយ​ថា​“បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ក្នុង​វាំង​នននោះ”។​ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​បុរស​ម្នាក់​ដែល​មក​ក្នុង​ព្រះ​វិហារ​នេះ​គាត់​មាន​កំពស់​ខ្ពស់​ក្បាល​ទំពែក​សង្ហារ​ដែល​អង្គុយ​នៅ​ទី​នោះ។​ហើយ​គាត់​បាន​អោន​ក្បាល​ហើយ​អធិស្ឋាន​ព្រោះ​គាត់​អាច​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​ជំងឺ​ក្រពះ​របស់​គាត់។​គាត់​ត្រូវ​ទទួល​បាន​ស្បែក​ជើង​ថ្មី​មួយ​គូរ។​ប្រពន្ឋ​របស់​គាត់​ចង់​ឲ្យ​គាត់​ទទួល​ស្បែក​ជើង​ថ្មី​មួយ​គូរ។​តែ​គាត់​និយាយ​ថា​“ទេ!!​ខ្ញុំ​មិន​យក​វា​ទេ​ព្រោះ​ខ្ញុំ​ត្រូវ​រស់​នៅ​បន្ត​ដើម្បី​ពាក់​វា”។...​ហាលេលូ​យ៉ា!!!​ព្រះ​បាន​ធ្វើ​ចលនា​នៅ​ទី​នេះ​ហើយ​ទ្រង់​ក៏​មាន​បន្ទូល​ថា “គាត់​អង្គុយ​នៅ​ទី​នេះ” ជា​កន្លែង​របស់​គាត់។​តើ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​កំពុង​តែ​និយាយ​ពី​អ្វី​ទេ?
47
ឥឡូវ​សូម​ធ្វើ​ការ​កត់​សំគាល់។​ចូរ​ចាំ​ថា​គ្មាន​កំហុស​ណា​មួយ​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​ឡើយ។​ព្រះ​យេស៊ូវ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ទ្រង់​ជ្រាប​ពី​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា​អស់​ទៅ​ហើយ។​ព្រះ​បន្ទូល​របស់​ព្រះ​រឹង​មាំ​មុត...​សូម​មើល​ហេ​ព្រឺ​៤:១២​“ពី​ព្រោះ​ព្រះ​បន្ទូល​​នៃ​ព្រះ​នោះ​រស់​នៅ​ហើយ​ពូកែ​ផង​ក៏​មុត​ជាង​ដាវ​មុខ​ពីរ​ទាំង​ធ្លុះ​ចូល​ទៅ​ទាល់​តែ​កាត់​ទាំង​ព្រលឹង​និង​វិញ្ញាណ​ហើយ​សន្លាក់​និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា​ទាំង​ពិ​ចារណា​អស់​ទាំង​គំនិត​ចិត្ត​គិត​ហើយ​ដែល​សំរេច​ដែរ”។​សូម​មើល​ព្រះ​បន្ទូល​ពិចារណា​អស់​ទាំង​គំនិត​ហើយ​នឹង​បើក​សំដែង​គំនិត​ទាំង​នោះ។​ហើយ​នេះ​ជា​អ្វី​ដែល​ព្រះ​បន្ទូល​ព្រះ​កំពុង​ធ្វើ​ការ។​សព្វ​ថ្ងៃ​នេះ​យើង​តែង​និយាយ​ថា​“ពួក​កាតូលិក​ជា​ព្រះ​បន្ទូល​ព្រះ​ឬ​ក្រុម​តែង​ថា​ក្រុម​បាទីស្ទ​មេតូឌីស​Pentecostal”
។​និយាយ​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ។​ព្រះ​បន្ទូល​កឺ​ជា​ការ​បើក​សំដែង​ព្រះ​ទ្រង់​បើក​សំដែង​តាម​រយៈ​ព្រះ​បន្ទូល
48
គ្មាន​គំនិត​វិទ្យា​សាស្រ្ត​ណា​មួយ​ដែល​ស្ថិត​ស្ថេរ​ជា​និច្ច​នោះ​ទេ គឺ​សុទ្ឋ​ខុស​គ្នា​ពី​មួយ​ទៅ​មួយ។ ប្រសិន​បើ​ Einstein មាន​គំនិត​ខាង​ឯ​វិញ្ញាណ​ដូច​គំនិត​ខាង​សាច់​ឈាម គាត់​ប្រាកដ​ជា​សិក្សា​អំពី​ច្បាប់​ពន្លឺ ហើយ​នឹង​មិន​អាច និយាយ​អ្វី​ប្រាប់​យើង​បាន​ឡើយ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​សំដី​របស់​គាត់ ខ្ញុំ​គិត​ថា​តើ​គាត់​អាច​បង្កើត​ផែន​ដី​ ហើយ​មាន​អំណាច​ដែល​មិន​អាច​កំណត់​បាន​ឬ។
49
អ្នក​រាល់​គ្នា​ដឹង​ពី​កញ្ចប់​តូច​មួយ​ដែល​ហោះ​លើ​អាកាសទេ​ដែល​មនុស្ស​ហៅ​ថា​“Sausers”។​ដូច្នេះ​មនុស្ស...​បាទ!!​សូម​យើង​និយាយ​ពី​សេចក្តី​ផ្សេង​វិញ។​អ្នក​រាល់​គ្នា​និយាយ​ថា​“សូមស្តាប់មនុស្ស​ទាំង​នេះ”។ពួក​គេ​គួរ​តែ​បោះ​ចោល​ការ​នេះ​ហើយ​ត្រូវ​បោះ​ចោល​ជីវិត​របស់​លោកីយ​នេះ​ដោយ​ទទួល​ជីវិត​ខាង​ឯ​ស្ថាន​សួគ៌​វិញ។​ពួក​គេ​នឹង​ត្រូវ​បាន​លាក់​សក់​ឬ​ឆ្អឹង​នឹង​ត្រូវ​ទុក​ចោល។​វា​នឹង​ត្រូវ​ផ្លាស់​ប្តូរ​មួយ​បប្រិច​ភ្នែក​ត្រូវ​ឡើង​លើ​អាកាស​និង​យក​ទៅ​កាន់​កន្លែង​នោះ...យើង​រាល់​គ្នា​នឹង​បាន​​ដូច្នេះ​ហើយ​Pentagon​នឹង​ឆ្ងល់​ពី​ពន្លឺ​​ដែល​នៅ​ទី​នោះ​អ្វី​ទាំង​អស់​យើង​នឹង​ឃើញ​នៅ​លើ​អាកាស។​អ្នក​អាច​គិត​ថា​“អូ!!!​ពួក​គេ​មិន​ដឹង​ថា​ទាំង​នេះ​ជា​អ្វី​ទេ”។​ប៉ុន្តែ​សូម​ស្តាប់​ក្មេង​តូចៗ​រាល់​គ្នា​អើយ​អ្នក​នឹង​ត្រូវ​បាន​លើក​ឡើង​ទៅ​លើ​នៅ​ថ្ងៃ​នោះ​សូម​កុំ​ព្រួយ​បារម្មណ៍​ឡើយ។
អ្នក​ចាំ​ទេ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា​“វា​​នឹង​ដូច​ជា​ថ្ងៃ​នៃ​ក្រុង​សូដុំ...
50
“​តើ​មាន​អ្វី​កើត​ឡើង​មុន​ពេល​ក្នុង​សូដុំ​ត្រូវ​បាន​បំផ្លាញ...?​ព្រះ​បានយាង​មក​ជា​មួយ​នឹង​ពួគ​ទេវតា​របស់​ទ្រង់​។​”អញ​លឺ​សំលេង​ស្រេក​យំ​ដែល​ពេញ​ដោយ​អំពើ​បាប​ដូច្នេះ​អញ​ក៏​បាន​ចុះ​មកដើម្បី​មើល​​តើវា​ជា​សេចក្តី​ត្រឹម​ត្រូវ​ឬ​ទេ“។​តើ​នោះ​ត្រូវ​ឬ​ទេ?​សូម​មើល​មាន​ម្នាក់​ដែល​ស្នាក់​នៅ​ជា​មួយ​អ័ប្រាហាំ​អាច​ដឹង​ពី​គំនិត​របស់​សារ៉ា​ដែល​លាក់​ចំពោះ​ព្រះ។​ឥឡូវ​សូម​មើល​ហើយ​ធ្វើ​ការ​កត់​សំគាល់​មើល​តើ​មាន​អ្វី​កើត​ឡើង​សព្វ​ថ្ងែ​នេះ​គឺ​វា​ដូច​គ្នា​នឹង​ពេល​នោះ​ដែរ។​នៅ​ពេល​ដែល​ពួក​ជំនុំ​ទាំង​អស់​ត្រូវ​បាន​ប្រមូល​នៅ​កន្លែង​នោះ​ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​លើក​ទៅ។​ពួក​គេ​មិន​បាន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​គេ​ឡើយ។
អ្វី​ដែល​ពួក​កូនចៅ​អ៊ីស្រាអែល​ត្រូវ​តែ​កាន់​តាម​គឺ​និរន្តរភាព។​ពិត​ជា​ល្អ...
51
​ព្រះ​បន្ទូល​របស់ព្រះ​ពិត​ជា​ល្អ​ឥត​ខ្ចោះ​ទោះ​បី​ជា​សញ្ញាចាស់​និង​សញ្ញាថ្មី​មាន​ពីរ​ផ្នែក​តែ​ជា​សេចក្តី​តែ​មួយ។​នោះ​ជា​សេចក្តី​ពិត។​សញ្ញា​ចាស់​ពាក់​កណ្តាល​និង​សញ្ញា​ថ្មី​ពាក់​កណ្តាល។​ទាំង​ពីរ​នេះ​ដាក់​ជា​មួយ​គ្នា​នោះ​អ្នក​នឹង​ឃើញ​ពី​ការ​បើក​សំដែង​ទាំង​ស្រុង​របស់​ព្រះ​គ្រីស្ទ។​ពី​មុន​ព្រះ​បន្ទូលបាន​មក​តាម​រយៈ​ហោរា​ឥឡូវ​យើង​រាល់​គ្នា។​សូម​មើល​ទាំង​ពីរ​ផ្នែក​នេះ​ជា​សេចក្តី​តែ​មួយ។
52
ឥឡូវ​ខ្ញុំ​មិន​ចង់​ចំនាយ​ពេល​ច្រើនទេ។​សូម​ចាំ​ថា​សញ្ញា​ចាស់​មិន​បាន​ពេញ​លេញ​ទេ​បើសិន​ជា​គ្មាន​សញ្ញា​ថ្មី​ហើយ​សញ្ញា​ថ្មី​ក៏​មិន​គ្រប់​គ្រាន់​ដែរ​បើ​គ្មាន​សញ្ញា​ចាស់។​នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​ចង់​លើក​ឡើង។​ដូច​ហោរា​បាន​និយាយ​“ទ្រង់​គង់​នៅ​ទី​នេះទ្រង់​គង់​នៅ​ទី​នេះ​ទ្រង់​គង់​នៅ​ទី​នេះ។​ពួក​គេ​នឹង​ធ្វើ​ការ​នេះ​ចំពោះ​ទ្រង់​ពួក​គេ​នឹង​ធ្វើ​ការ​នេះ​ចំពោះ​ទ្រង់”។​ហើយ​ទី​នេះ​មាន​ទ្រង់។“​ទ្រង់​បាន​គង់​នៅ​ទ្រង់​បាន​គង់​នៅទី​នេះ។​ពួក​គេ​បាន​ធ្វើ​ការ​នេះ​ចំពោះ​ទ្រង់​ហើយ​ពួក​គេ​បាន​ធ្វើ​ចំពោះ​ទ្រង់។”​តាម​ពិត​ខ្ញុំ​បាន​អធិប្បាយ​មេរៀន​នេះ​កាល​ពី​ពីរ​បី​យប់​មុន។
53
ឥឡូវ​នេះ​ដើម្បី​សិក្សា​ព្រះ​បន្ទូល​សាវក​ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ថា​“រៀន​រៀន​ពី​ព្រះ​បន្ទូល​ព្រះ​ដែល​ជា​សេចក្តី​ពិត”។​លោក​បាន​លើក​ពាក្យ​“ត្រូវ​តែ”​ចំនួន​បី​ដង​នៅ​ក្នុង​ព្រះ​គម្ពីរ។​ក្នុង​ការ​ប្រើ​ប្រាស់​ព្រះ​បន្ទូល​របស់​ព្រះ​មានការ​បី​ដែល​អ្នក​​មិន​ត្រូវ​ធ្វើ។​យើង​នឹង​រៀន​ជា​មួយ​គ្នា​ក្នុង​រយៈ​១០​នា​ទី​ក្រោយ​គឺ​កិច្ចការ​ដែល​អ្នក​មិន​ត្រូវ​ធ្វើ។​ហើយ​ខ្ញុំ​ដឹង​ថា​រាល់​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​​នោះ​​អ្នក​រាល់​គ្នា​នឹង​ដាក់​នៅ​ក្នុង​ចិត្ត​បើ​អ្នក​មិន​បាន​កត់​ត្រា។​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​ចំនួន​បី។​យើង​តែង​តែ​ប្រាប់​អ្នក​រាល់​ស្ទើរ​តែ​រាល់​ពេល​វេលា​ពី​កិច្ច​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​តែ​ឥឡូវ​នេះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់​ពី​ការ​ដែល​មិន​ត្រូវ​ធ្វើ​វិញ។
អ្នក​រាល់​គ្នា​មិន​ត្រូវ​បក​ស្រាយ​ខុស​ពី​ព្រះ​បន្ទូល​នោះ​ឡើយ។​អ្នក​អាច​និយាយ​“បាទ!!​ខ្ញុំ​ជឿ​ថា​វា​មាន​ន័យ​ដូច្នេះ”។​ខ្ញុំ​យល់​ពី​អ្វី​ដែល​អ្នក​រាល់​កំពុង​ធ្វើ។​វា​មិន​ចាំ​បាច់​ធ្វើ​ការ​បក​ស្រាយ​ឡើយ។​អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​អ្វី​មក​ជំនួស​ព្រះ​បន្ទូល​ព្រះ​ឡើយ។​ហើយ​ក៏​មិន​អាច​ផ្លាស់​ប្តូរ​ព្រះ​បន្ទូល​ដែរ។​បើ​សិន​ជា​យើង​ធ្វើ​ដូច្នេះ​នោះ​មាន​ន័យ​ថា​អ្នក​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​ទៅ​ជា​មាន​ការ​ច្រលំ និង​ធ្លាក់​ទៅ​រក​ភាព​វឹក​វរ។
54
សូម​កត់​សំគាល់។​បើ​អ្នក​បក​ស្រាយ​ពី​ព្រះ​គ្រីស្ទ​ជា​ព្រះ​យក​និស្ស័យ​ជា​មនុស្ស​ច្រលំ នោះ​អ្នក​នឹង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​ព្រះ​មួយ​ក្នុង​ចំនោម​ព្រះ​ត្រៃឯក។​បើ​អ្នក​បក​ស្រាយ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ច្រលំ​នៅ​អ្នក​ធ្វើ​ឲ្យ​ទ្រង់​ក្លាយ​ជា​ព្រះ​មួយ​ក្នុង​ចំនោម​ព្រះ​ត្រៃ​ឯក។​ឬ​ក៏​អាច​ធ្វើ​ឲ្យ​ទ្រង់​កា្លយ​ជា​តួ​ទី​ពីរ​របស់​ព្រះ។​បើ​អ្នក​ធ្វើ​ការ​នេះ​នោះ​អ្នក​នឹង​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​ធ្លាក់​ទៅ​រក​ភាព​ច្របូល​ច្របល់។​អ្នក​នឹង​មិន​ទទួល​បាន​សេចក្តី​អ្វី​នោះ​ឡើយ​ដូច្នេះ​មិន​ត្រូវ​ធ្វើ​ការ​បក​ស្រាយ​ព្រះ​បន្ទូល​ខុស​នោះ​ឡើយ។
ហើយ​បើ​សិន​ជា​អ្នក​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​សេចក្តី​ណា​មួយ​ឬ​អ្នក​ធ្វើ​ការ​បក​ស្រាយ​តែ​អ្នក​បែរ​ជា​អនុវត្ត​ន៍​ផ្សេង​ទៅ​វិញ​នោះ​ក៏​មាន​ន័យ​ថា​អ្នក​បក​ស្រាយ​ខុស​ដែរ។
55
បើ​សិន​ជា​អ្នក​ណា​ម្នាក់​បក​ស្រាយ​ពី​ព្រះ​យេស៊ូវ​ពី​ព្រះ​គម្ពីរ​ខុស​ដែល​ថា​ទ្រង់​មិន​មែន​ជា​ព្រះ​ពិត​ហើយ​ថា​ព្រះ​ជា​ព្រះ​ទី​ពីរ​ឬ​ព្រះ​មួយ​ក្នុង​ចំនោម​ព្រះ​ត្រៃ​ឯក​នៅ​នឹង​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​ទាំង​មូល​ទៅ​ជា​គ្មាន​តំលៃ។​ហើយ​វា​ធ្វើ​ឲ្យ​ខុស​នឹង​ក្រឹត​វិន័យ​ទី​១​“កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ”។​នោះ​វា​នឹង​ធ្វើ​ឲ្យ​គ្រីស្ទាន​ទាំង​អស់​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​បី​ផ្សេង​គ្នា។​មើល​តើ​ប្រភេទ​គម្ពីរ​អ្វី​ដែល​អ្នក​មាន?​នោះ​​ពួក​យូដា​នឹង​ថា​យើង​ជា​អ្នក​ណា​ហើយ​គេ​នឹង​សួរថា​“តើ​អ្ន​ក​ថ្វាយ​បង្គំ​ព្រះ​មួយ​ណា?​សូម​មើល?​ដូច្នេះ​អ្នក​ដឹង​ហើយថា​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ...​អ្នក​មិន​ត្រូវ​ស្រាយ​ន័យ​ព្រះ​គម្ពីរ​អោយ​ទៅ​ជា​ខុស​ឡើយ​សូម្បី​តែ​ព្រះ​គ្រីស្ទ​ក៏​ទ្រង់​បាន​បក​ស្រាយ​ព្រះ​បន្ទូល​នៅ​ពេល​ដែល​ទ្រង់​ត្រូវ​បាន​បើក​សំដែងដែរ។​បើ​សិន​ជា​ពេល​នៃ​ដៃ​នោះ​ត្រូវ​តែ​ដៃ​ជា​អ្នក​ធ្វើ មិន​អាច​ក្បាល​បាន​ទេ។​បើសិន​ជា​ពេល​នៃ​សំលេង​នោះ​ត្រូវ​តែ​សំលេង​មិន​អាច​ជើង​បាន​ទេ។​ហើយ​ពេល​នេះ​យើង​ស្ថិន​នៅ​ក្នុង​ពេល​នៃ​ភ្នែក។​ហើយ​ពេល​នេះ​និង​ពេល​បន្ទាប់​យើង​នឹង​ឃើញ​ទ្រង់​យាង​មក​ជាំ​មិន​ខាន។
56
ទាក់​ទាង​នឹង​ពេល​វេលា​គឺ​ចាប់​ផ្តើម​តាំង​ពី​ដើម​ដំបូង​ម្លោះ​ចេញ​ពី​ក្រុម​ជំនុំ​ដំបូង​នៅ​ពេល​ដែល​គ្រាប់​ពូជ​ត្រូវ​បាន​ធ្លាក់​ចុះ​ទៅ​លើ​ដី​ជា​គ្រាប់​ពូជ​ដែល​សុទ្ឋ​ល្អ។ បន្ទាប់​មក​វា​បាន​ដុះ​មក​តាម​រយៈ​Luther​បន្ទាប់​មក​តាម​រយៈ​Wesley​បន្ទាប់​មក​Pentecostals​គឺ​ដោយ​សារ​អណា្តត​និង​បបូរ​មាត់។​ពេល​នេះដោយ​សារ​ភ្នែក​សូម​មើល​ម៉ាឡាគី​៤។​គ្មាន​អ្វី​ដែល​រារាំង​មិន​ឲ្យ​វា​កើត​ឡើង​នោះ​ទេ​ព្រោះ​វា​ជា​ពេល​ចុង​ក្រោយ​ដែល​ត្រូវ​តែ​មក។​បន្ទាប់​មក​គឺ​ជា​ប្រាជ្ញា​តែ​យើង​គ្មាន​ប្រាជ្ញា​អ្វី​ឡើយ​គឺ​ទាំង​អស់​ជា​រប់ស​ទ្រង់។​វា​នឹង​មក...ហើយ​ទ្រង់​គ្រប់​គ្រង​លើ​អស់​ទាំង​រូប​កាយ។​បន្ទាប់​មក​រូប​កយ​របស់​ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​ពី​កូន​ក្រមុំ​ដែល​បាន​ទទួល​ទ្រង់​ដូច​ដែល​អ័​ដាមបាន​ធ្វើ​កាល​ពី​ដើម​ដែរ។
57
ព្រះ​អង្គ​អើយ...​ការនេះ​អាច​ធ្វើ​ឲ្យ​គម្ពីរ​ទៅ​ជា​ភាន់​ច្រលំ​ព្រម​ទាំង​រំលង​ក្រឹង​វិន័យ​ទី​មួយ​របស់​ទ្រង់​នឹង​ធ្វើ​ឲ្យទ្រង់​ក្លាយ​ជា​ព្រះ​មួយ​ក្នុង​ចំនោម​ព្រះ​ទាំង​បី។​វា​នឹង​បំផ្លាញ​អស់​ទាំង​សេចក្តី​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ ដូច្នេះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បាន​ស្រាយ​ព្រះ​គម្ពីរ​ខុស​នោះ​ឡើយ។
ម្យ៉ាង​ទៀត​រាល់​ទាំង​ពាក្យ​នៅ​ក្នុង​ព្រះ​គម្ពីរ​សុទ្ឋ​តែ​មាន​ការ​អនុវត្ត​ដូច​គ្នា​អ្នក​ត្រូវ​តែ​​អនុវត្ត​ឲ្យ​បាន​ត្រូវ​តាម​កន្លែង​របស់​វា។​បើ​អ្នក​ធ្វើ​ខុស​នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ​ទៅ​ជា​រឿង​ប្រវត្តិ​សាស្រ្ត។​ដូច្នេះ​អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មួយ​នឹង​ការ​បក​ស្រាយ​ព្រះ​បន្ទូល។​ព្រះ​ទ្រង់​ជា​ព្រះ​គ្រប់​ពេល​ទាំង​អស់​។​ប្រសិន​បើ​ពេល​នេះ​អ្នក​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​ព្រះ​នៃ​ប្រវត្តិ​សាស្ត្រ​តើ​ពេល​មុន​ទ្រង់​ជា​អ្វី​ហើយ​ទ្រង់​ប្រកដ​ជា​មិន​ដូច​ជា​ថ្ងៃ​នេះ​ទេ​ដូច្នេះ​តើ​អ្នក​ឆ្លើយ​តប​យ៉ាង​ណា​ជា​មួយ​នឹង​ព្រះ​គម្ពីរ​ហេព្រឺ​១៣:៨?​សូម​មើល។​ទ្រង់​នៅ​ដដែល​ទោះ​ជា​ម្សិល​មិញ​ថ្ងៃ​នេះ​ហើយ​នឹង​អស់​កល្ប​ជា​និច្ច​ត​ទៅ។
ឥឡូវ​សូម​មើល​ពី​អ្វី​ដែល​គូរ​ធ្វើ​ហើ​យអ្វី​ដែល​បាន​ធ្វើ​ហើយ។​វា​បាន​កើត​រួច​ទៅ​ហើយ។​ធ្វើ​ឲ្យ​ទ្រង់​បដិសេធ​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់ធ្វើ​ឲ្យ​ច្រលំ​ក្នុង​ព្រះ​គម្ពីរ។
58
បើ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពាក្យ​នៅ​ក្នុង​ព្រះ​គម្ពីរ​អ្នក​នឹង​ដាក់​ព្រះ​អង្គ​នៅ​ក្នុង​ដែល​ខុស​ជើង​តែ​ត្រូវ​ជា​ក្បាល​ទៅ​វិញ។​ដូច​ដែល​មាន​នៅ​...​ម្យ៉ាង​ទៀត​អ្នក​នឹង​គិត​ថា​សេចក្តី​បង្រៀន​របស់​ព្រះ​យេស៊ូវ​ជា​ពាក្យ​របស់​លោក​ម៉ូសេ។​អ្នក​នឹង...​ដូច​ដែល​Wesley​បង្រៀន​តាម​Luther​ដែរ។​ដែល​អ្នក​រស់​ក្នុង​សម័យ​Pentecost​នោះ​អ្នក​នឹង​ទទួល​ការ​បង្រៀន​ពី​Pentecost.​អ្នក​ឃើញ​ទេ​ពី​ភាព​ច្របូល​ច្របល់​ទាំង​នេះ?​Pentecost​បាន​បង្ហាញ​ពី​ពណ៌​របស់​គេ​រួច​ទៅ​ហើយ។​Luther​ក៏​បាន​បង្ហាញ​ហើយ​ដែរ​ពួក​គេ​បាន​ធ្លាក់​ទៅ​រក​ភាព​ជា​និកាយ។​ពេល​នេះ​ពួក​គេ​ស្លាប់​អស់​ទៅ​ហើយ។
សូម​កត់​សំគាល់​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ហើយ​ពួក​គេ​ទាំង​នោះ​ត្រូវ​វិនាស​អស់​ទៅ​ហើយ។​ពេល​នេះ អ្នក​ដឹង​ហើយ​ថា​វា​មិន​មែន​ជា​ការ​ត្រឹ​មត្រូវ នោះ​ទេ។​សូម​មើល​ត្រលប់​ទៅ​កាន់​ប្រវត្តិ​សាស្ត្រ​​របស់​វា​វិញ​ម្តង។​យើង​ឃើញ​ថា​រាល់​ពេល​ដែល​វា​បាន​បង្កើត​ឡើយ​វា​ត្រូវ​វិនាស​ទៅ​វិញ​វា​មិ​នដែល​នៅ​ស្ថិត​ស្ថេរ​បាន​យូរ​ឡើយ។​វា​បាន​ក្លាយ​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​របស់​របស់​លោកីយ​នេះ​។​វា​បាន​ក្លាយ​ទៅ​ជា​និកាយ​​ជា​អង្គការ​និង​ការ​បោក​បំភាន់​ទាំង​អស់។​សាខា​របស់​Ricky​ក៏​បាន​ធ្លាក់​ទៅ​រក​សេចក្តី​នោះ​ដែរ​ហើយ​វា​បាន​ដាក់​គោល​ការ​របស់​វា...​ហើយ​បាន​បញ្ចូល​គំនិត​របស់​ពួក​គេ​វិញ។​អ្នក​រាល់​គ្នា​ឃើញ​ហើយ​ថា​តើ​មាន​អ្វី​កើត​ឡើយ?​វា​បាន​ក្លាយ​ជា​ភាព​ច្របូល​ច្របល។​វា​បាន​ក្លាយ​ទៅ​ជា​ក្បាល​របស់​ម្ចាស់​លោកីយ​នេះ​ដែល​ពួក​គេ​ជា​បល័ង្គ​របស់​អារក្ស​សាតាំង​ដោយ​ពួក​គេ​គិត​ថា​ពួក​គេ​នឹង​បាន​សន្តិភាព​ពី​ម្ចាស់​លោកីយ​នេះ។
59
ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​ម្តង​រួច​មក​ហើយ​នៅ​ពេល​មួយ​តែ​ខ្ញុំ​សូម​និយាយ​ម្តង​ទៀត​ដែល​អរិយធម៌​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​ប្រឆាំង​ជា​មួយ​នឹង​ព្រះ។​អរិយធម៌​កំពុង​តែ​ប្រឆាំង​នឹង​ព្រះ។​ការ​អប់​រំ​គឺ​ខុស​គ្នា​រាប់​លាន​Miles​ពី​ព្រះ។​វិទ្យាសាស្ត្រ​ក៏ខុស​គ្នា​រាប់​លាន​Miles​ពី​ព្រះ​ដែរ។​ការ​អប់​រំ​និង​វិទ្យាសាស្ត្រ​ខំប្រឹង​ធ្វើ​ការ​បក​ស្រាយ​ពី​ព្រះ​តាម​រយៈ​សិក្ខា​សិលា​បែប​ចិត្ត​សាស្ត្រ​របស់​គេ​សាលា​រៀន​បន្ទប់​វិទ្យាសាស្ត្រ​ហើយ​នឹង​ការ​ជា​ច្រើន​ទៀត។​ពួក​គេ​ទទួល​ភា​ព​បរាជ័យ​ដោយ​សារ​ខ្លួន​គេ។
60
អូ!!!​មាន​កាត្វកិច្ច​បី​យ៉ាង​ដែល​អ្នក​មិន​ត្រូវ​ធ្វើ។​ឥឡូវ​អ្នក​មិន​អាច...​ព្រះ​យេស៊ូវ​មិន​បាន​មក​ហើយ​បង្រៀន​ពី​សេចក្តី​របស់​របស់​លោក​ណូ​អេ​នោះ​ទេ។​ក៏​មិន​បាន​មក​បង្រៀន​សេចក្តី​របស់​លោក​ម៉ូសេ​ដែរ​ឬ​ម៉ូសេ​មិន​បាន​មក​បង្រៀន...​សូម​មើល​ហើយ​កុំ​ធ្វើ​អ្វី​ឲ្យ​ព្រះ​បន្ទូល​ទៅ​ជា​ភាពភាន់​ច្រលំ។​វា​មាន​ពេល​របស់វា។​ពេល​នេះ​មិន​អាច​យក...​នៅ​ពេល​ដែល​បុរស​ដ៏​អស្ចារ្យ​John​Wesley​លេច​មុខ​មក​ឬ​Luther...​នៅ​ពេល​ដែល​Luther​មក​ដោយ​នាំ​ទាំង​សេចក្តី​បង្រៀន​ពី​សេចក្តី​សុចរិត...​ឥឡូវ​តើ​ទៅ​ជា​យ៉ាង​ណា...​Luther​ជា​បុរស​ដ៏​អស្ចារ្យ។​គាត់​បាន​ហៅ​ក្រុម​ជំនុំ​ចេញ​ពី​ភាព​ងងឹត​ហើយ​បាន​ភាព​យុត្តិធម៌របស់​គាត់​ដោយ​ជំនឿ។​ហើយ​នៅ​ពេល​ដែល​គាត់​ធ្វើ​វា​ពួក​គេ​បាន​សាង​សង់​អង្គ​ការ​មួយ​នៅ​ពី​លើ​នោះ​ហើយ​វា​ក៏​ត្រូវ​បាត់​បង់​ទៅ​វិញ។​ជីវិត​ធ្វើ​ដំណើរ​ដូច​ជា​មែក​នៃ​ស្រូវ​សាលី​ដែរ មក​ដល់​សម័យ​Wesley​ហើយ​ក្លាយ​ទៅ​រំយោល។​ចេញ​ពី​Luther​ចូល​ដល់​ស្លឹក​មួយ​ទៀត​ហើយ​ក៏​ត្រូវ​ងាប់​ជា​មួយ​គ្នា​ដូច​ដែល​Zwingli​និង​Calvin​ហើយ​នឹង​មួយ​ចំនួន​ទៀត​បាន​ចេញ​ទៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​មួយ​ដ៏​ធំ។
61
ជា​មួយនឹង​Wesley​សម័យ​ផ្សេង​ទៀត​បាន​កើត​ឡើង​ហើយ​ត្រូវ​ទៅ​ជា​រំយោល​ដែរ។​Wesley​និង​Asbury​រួម​ទាំង​John​និង​ប្អូន​ប្រុស​របស់​គាត់​ពួក​គេ​គឺ​ជា​មនុស្ស​ដែល​អស្ចារ្យ​អាច​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​មូល​ត្រូវ​ស្រក់​ទឹក​ភ្នែក។​ពួក​គេ​បា​ន​រៀប​ហើយ​ក៏​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា​ដែរ។​បន្ទាប់​ពី​វា​បាន​កើត​ឡើង​មើល​ទៅ​ហាក់​ដូច​ជា​ដើរ​ទៅ​មុខ​ប៉ុន្តែ​វា​ត្រូវ​គាំង។​ហើយ​សូម​អ្នក​រាល់​គ្នា​កត់​សំគាល់​...ខ្ញុំ​បាន​គិត​ប្រហែល​ជា​តាំង​ពី​បី​បួន​ឆ្នាំ​មុន​ព្រះ​វិហារ​Luther​ត្រូវ​បាន​រៀប​ចំ​បន្តិច​ក្រោយ​មក​Wesley​ក៏​បាន​រៀប​ចំដែរ។
62
នៅ​ក្នុង​រដ្ឋ​Tucson​យើង​មាន​កម្មវិធី​ដែល​ធ្វើ​ឲ្យ​ព្រះ​វិហារ​Wesley​ឬ​មេតូឌីស​មាន​លំនឹង។​ហើយ​នៅ​ពេល​ដែល​ពួក​គេ​ចូល​មក​ដល់អាមេរិច​មួយ​ចំនួន​បាន​ត្រលប់​ទៅ​វិញ​ពួក​គេ​បាន​បង្កើត​ច្បាប់​មួយ​ហើយ​ពី​អង់គ្លេសត្រូវ​តែ​នាំ​វា​មក​ទី​នេះ។​ខ្ញុំ​បាន​ឃើញ​ពី​ការ​ដែល​បាន​កើត​ឡើង​។​ហើយ​ទី​បញ្ចប់​ពួក​គេ​ត្រូវ​វិនាស​ទាំង​អស់។
សូម​ចេញ​ពី​ទី​នោះ​មក​Pentecost​សូម​ប្រើ​ប្រាស់​អំណោយ​ទាន​របស់​អ្នក​ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​វិញ។​អាច​នឹង​មាន​អ្នក​ខ្លះ​និយាយ​ថា​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​និង​ការ​នោះ​ដែរ។​ហើយ​ពួក​គេ​មាន​បញ្ហា។
63
ក្រុម​គ្រួសារ​របស់​មិត្ត​ខ្ញុំ​ម្នាក់នៅ​ក្នុង​រដ្ឋ​Kentucky​មានទារកតូច​ម្នាក់​ហើយ​មាន​ពេល​ម្តាយ​វា​បាន​សំរាប់​ពួក​យើង។​ហើយ​ទារក​តូច​នោះ​ក៏​យំ​ហើយ​ខ្ញុំ​កំពុង​តែ​និយាយ​។​ខ្ញុំ​គិត​ថា​ម្តាយ​របស់​វា​ហាក់​ដូច​ជា​មិន​សប្បាយ​ចិត្ត​ដូច្នេះ​នាង​ក៏​រត់​ទៅ​យក​វា។​ខ្ញុំ​បាន​និយាយ​ថា​“អ្នក​ដឹង​ទេ!!!​នោះ​ជា​លក្ខណៈ​ធម្មជាតិ”។​សូម​មើល​អ្នក​មិន​អាច...​ពួក​គេ​មិន​ដែល​រក​ឃើញ​​វិធី​ដែល​ល្អសំរាប់​ទារក​ដើម្បី​ឲ្យ​វា​កុំ​ឲ្យ​នូវ​អ្វី​ដែល​វា​ចង់​បាន​នោះ​ទេ។​ឥឡូវ​អ្នក​អាច​ឲ្យ​សៀវ​ភៅ​សីលធម៌​មួយ​ក្បាល​ដល់​វា​អង្គុយ​ក្បែរ​វា​ហើយ​ប្រាប់​វា​ថា​“ប៉ា​!! ចង់​បង្រៀន​កូន​ពី​ទេវវិទ្យា។​ឥឡូវ​នេះ​កូន​កុំ​រត់​លេង​ជា​ក្មេង​ៗ​ផ្សេង​ទៀត​អី​កូន​ត្រូវ​តែ​ខុស​ពី​ពួក​គេ។​នៅ​ពេល​ដែល​កូន​ចង់​ចាំ​អី​កូន​ចុច​កណ្តឹង​នេះ​ទៅ”។​ទេ​វា​មិន​អាច​ទៅ​រួច​បាន​ឡើយ។​នេះ​ជា​លក្ខណៈ​ធម្ម​ជាតិ​របស់​ក្មេង...
64
យើង​ឃើញ​ហើយ​គ្រប់​អាយុ​របស់​មនុស្ស​មាន​លក្ខណៈ​ពិសេស​របស់​វា​ហើយ​នោះ​ជា​ពេល​ដែល​យើង​ធ្លាប់​បាន​ជួប​ដែរ។​សំបក​ខាង​ក្រៅ​ត្រូវ​បាន​ជ្រុះ​ចេញ​នៅ​ពេល​ដែល​យើង​មាន​អាយុ​១៥ឆ្នាំ​ឬ​ជិត​២០​ឆ្នាំ។​គ្មាន​អ្វី​មួយ ដូច​វា​ហើយ​ក៏​គ្មាន​ដែរ​អំនេះ​ត​ទៅ។​អ្វី​ដែល​ជា​បញ្ហា​ទាក់​ទង​ជា​មួយ​នឹង​មេរៀន​ថ្ងៃ​នេះគឺ​អ្នក​ដែល​មាន​វា​នៅ​ក្នុង​ចិត្ត​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​។​អ្នក​អាច​​ទទួល​យក​មេរៀន​នេះ​ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​រាជ​បុត្រា​ត្រួត​ត្រា​លើ​ជីវិត​អ្នក​និង​ធ្វើ​ឲ្យ​ក្លាយ​ជា​គ្រីស្ទាន​ដែល​មាន​ការ​ធំធាត់។​អ្នក​រាល់​គ្នា​យល់​ថា​តើ​ខ្ញុំ​​ចង់​មាន​ន័យ​យ៉ាង​ណា​ទេ?​ព្រះ​ទ្រង់​កំពុង​តែ​រង​ចំា​ក្រុម​ជំនុំ​របស់​ទ្រង់​ហើយ​យើង​ត្រូវ​តែ​ជា​គ្រីស្ទាន​ប្រភេទ​នោះសំរាប់​ទ្រង់​ដើម្បី​ទទួល​យើង។​ស្រូវ​សាលី​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ទុំ។
65
ទាំង​នេះ​ជា​ចំនុច​បី​។​មិន​ត្រូវ​បក​ស្រាយ​ព្រះ​បន្ទូល​ខុស​ឬយក​អ្វី​មក​ជំនួស​ព្រះ​បន្ទូល​ឡើយ។​វា​ត្រូវ​បាន​រក្សា​តាម​អ្វី​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល។​សំរាប់​​លោកីយ​នេះ​វា​ជា​សៀវ​ភៅ​នៃ​ភាព​អាថ៌​កំបាំង។​មនុស្ស​ភាគ​ច្រើន​ជឿ​ថា​វា​ជា​សៀវ​ភៅ​អាថ៌​កំបាំង​មួយ​ប៉ុណ្ណោះ។
ពេល​មួយ​ដែល​ខ្ញុំ កំពុង​តែ​ជជែក​គ្នា​ជា​មួយ​នឹង​បុរស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ម្នាក់ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែល​មាន​ចំនួន​គ្រីស្ទាន​ដ៏​ច្រើន​លើស​លុប​ហើយ​គាត់​បាន​និយាយ​នឹង​ខ្ញុំ​ថា​“ពេល​មួយ​ខ្ញុំ​បាន​​ព្យាយាម​អាន​គម្ពីរ​វិវរណៈ”។​លោក​យ៉ូហាន​បាន​ទទួល​ការ​បើក​សំដែង​ពី​ការ​ទាំង​នេះ។​សូម​មើល​គឺ​ជា​សៀវ​ភៅ​នៃ​ភាព​អាថ៌​កំបាំង​ប៉ុន្តែ...សំរាប់​អ្នក​ដែល​មាន​ជំនឿ​ពិត​ប្រាកដ​នោះ​នឹង​ទទួល​បាន​ការ​បើក​សំដែង​ពី​ព្រះ​គឺ​បើក​សំដែង​ពី​ជីវិត​របស់​នៅ​របស់​យើង​ប្រចាំ​ថ្ងៃ។
66
ទ្រង់​មាន​បន្ទូល​ថា​“ពាក្យ​របស់​អញ​គឺ​ជា​វិញ្ញាណ​និង​ជា​ជីវិត”។​ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​ពី​សេចក្តី​នេះ។​“ព្រះ​បន្ទូល​គឺ​ជា​គ្រប់​ពួជ​ដែល​អ្នក​ព្រោះ​បាន​សាប​ព្រោះ”។​យើង​ដឹង​ថា​សេចក្តី​នោះ​ជា​សេចក្តី​ពិត។ នោះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ហើយ​មាន​តែ​ព្រះ​តែ​មួយ​គត់​ដែល​អាច​បក​ស្រាយ​ពាក្យ​នោះ​បាន។ គំនិត​របស់​មនុស្ស​មិន​អាច​នឹង​យល់​ដល់​គំនិត​របស់​​ព្រះ​បាន​ឡើយ។ យើង​អាច​យល់​បាន​​តិច​តួច​តែ​ប៉ុណ្ណោះ។
ហើយ​សូម​អ្នក​រាល់​គ្នា​ធ្វើ​ការ​កត់​សំគាល់​ពី​សេចក្តី​នេះ មាន​តែ​ព្រះ​តែ​មួយ​គត់​ដែល​អាច​នឹង​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ទ្រង់​បាន​ហើយ​ទ្រង់​នឹង​បក​ស្រាយ​ដល់​អ្នក​ណា​ដែល​ទ្រង់​សព្វ​ព្រះ​ហឬទ័យ។​វា​មិន​ត្រូវ​បាន​និយាយ​ថា​“សេចក្តី​ស្លាប់​តែង​តែ​ដើរ​គ្រប់​ទី​កន្លែង​ក្នុង​ផែន​ដី​នេះ”។​ព្រះ​ទ្រង់​គង់​នៅ​គ្រប់​ពេល​វេលា​ហើយ​ទ្រង់​ត្រូវ​បាន​បើក​សំដែង​តាម​រយៈ​ហោរា​របស់​ទ្រង់។
67
ដល់​អ្នក​ដែល​ទ្រង់​ត្រូវ​បើក​សំដែង...​ហើយ​ទ្រង់​បាន​កំណត់​ថាទ្រង់​អាច​នឹង​លាក់​អង្គ​ទ្រង់​នៅ​ក្នុង​ព្រះ​បន្ទួល​របស់​ទ្រង់។​អូ!!!​ទ្រង់​អាច​នឹង​លាក់​អង្គ​ទ្រង់​នៅ​ក្នុង​ព្រះ​បន្ទួល​របស់​ទ្រង់​ហើយ​ទោះបី​ជា​អ្នក​ខំ​ប្រឹង​ស្វែង​រក​យ៉ាង​យូរ​ប៉ុណ្ណា​ឬ​ក៏​ពេញ​មួយ​ជីវិត​របស់​អ្នក​ក៏​នៅ​តែ​មិន​ឃើញ​ដែរ។
ទ្រង់​លាក់​អង្គ​ទ្រង់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ទោះ​បី​ជា​អ្នក​ទេវ​វិទូ​ឬ​អ្នក​ណា​ក៏​មិន​អាច​នឹង​រក​​ទ្រង់​ឃើញ​ដែរ។​អ្នក​អាច​សួរ​ថា​“តើ​សេចក្តី​នេះ​ត្រូវ​ទេលោក​Branham?”​ចុះ​ចំពោះ​ពួក​អាចារ្យ​ផារ៉ាស៊ី​និង​ពួក​សាឌូស៊ី?​ហើយ​ចំពោះ​មនុស្ស​ជា​ច្រើន​ទៀត?​តើ​ទ្រង់​ធ្វើ​ការ​នោះ​ឬ?​ពិត​មែន!!!​ទ្រង់​ធ្វើ​ដូច្នេះ​នៅ​គ្រប់​ពេល​វេលា។​ឥឡូវ​អ្នក​អាច​ពិនិត្យ​មើល​បាន។​សូម​គិត​ពី​ថ្ងៃ​របស់​លោក​ណូអេ​តើ​ទ្រង់​លាក់​អង្គ​ទ្រង់​នៅ​ក្នុង​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​យ៉ាង​ណា។​នៅ​សម័យ​លោក​ម៉ូសេ​តើ​ទ្រង់​លាក់​អង្គ​ទ្រង់​យ៉ាង​ណា?​នៅ​សម័យ​លោក​អេលីយ៉ា​តើ​យ៉ាង​ណា​ដែរ។​នៅ​សម័យ​ព្រះ​យេស៊ូវ​ទ្រង់​ធ្វើ​យ៉ាង​ណា​ដែរ។​“ទ្រង់​គង់​នៅ​ក្នុង​លោកីយ​នេះ​ហើយ​លោកីយ​នេះ​បាន​កើត​ឡើង​ដោយ​សារ​ទ្រង់​តែ​មិន​បាន​ស្គាល់​ទ្រង់​ទេ។​ទ្រង់​បាន​យាង​កន្លែង​របស់​ទ្រង់​កន្លែង​នោះ​មិន​បាន​ទទួល​ទ្រង់​ឡើយ”។​សូម​មើល។​ទ្រង់​បាន​លាក់​អង្គ​ទ្រង់​ដល់​អ្នក​ឆ្លាត​វៃ​និង​អ្នក​ប្រាជ្ងរបស់​លោកីយ​នេះ។
68
អ្នក​និយាយ​ថា​“បាទ!! គាត់​ជា​បណ្ឌិត​ផ្នែក​ទេវ​វិទ្យា”។​ខ្ញុំ​មិន​បាន​ខ្វល់​ថា​គាត់​ជា​អ្នក​ណា​នោះ​ទេ​ព្រះ​ទ្រង់​លាក់​អង្គទ្រង់​ពី​គាត់​ហើយ​បើក​សំដែង​​ដល់​ទារក​វិញ​ទារក​របស់​ព្រះ​ជា​គ្រាប់​ពូជ​របស់​ទ្រង់។
សូម​គិត​ពី​ការ​នេះ។​ព្រះ​ដ៏​មាន​ព្រះ​ចេស្តា ទ្រង់​គង់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ ទ្រង់​លាក់​បាំង​ចំពោះ​មិន​ឆ្លាត​ហើយ​អ្នក​ចេញ​ដឹង​របស់​លោកីយ​នេះ​មិន​អាច​ឃើញ​ទ្រង់​បាន​ឡើយ។​ពួក​គេ​គិត​ថា​វា​ភាព​ជ្រុល​និយាម។​សូម​មើល​ទៅ​កាន់​ទ្រង់​ដែល​ឈរ​នៅ​ទី​នោះ​ហើយ​ពួក​Pentecostal​បាទីស្ទ​មេតូឌីស​Presyterian​មិន​អាច​មើល​ទ្រង់​ឃើញ​ឡើយ​តែ​ទ្រង់​បាន​បើក​សំដែង​អង្គ​ទ្រង់​នៅ​កន្លែង​សាធារណៈ​វិញ​ហើយ​បង្ហាញ​អស់​ទាំង​របស់​។​ពួក​គេ​មិន​អាច​មើល​ទ្រង់​ឃើញ​ឡើយ។​ឱ!!​ព្រះ​អង្គ​អើយ​ទ្រង់​ធំ​អស្ចារ្យ​ទ្រង់​បង្ហាញ​អង្គ​ទ្រង់​ដល់​អ្នក​ណា​ដែល​ទ្រង់​សព្វ​ព្រះ​ហឬទ័យ។
“អូ”​អ្នក​និយាយ​ថា​“លោក​Jones​គាត់​ជា​មនុស្ស​ដែល​អស្ចារ្យ​គាត់​នឹង​ឃើញ។”​អូ!!​ទេ!!​ទ្រង់​បើក​សំដែង​ដល់​អ្នក​ណា​ដែល​ទ្រង់​សព្វ​ព្រះ​ហឬទ័យ។​“បាទ!!!​គ្រូ​គង្វាល​របស់​ខ្ញុំ​ជា​មនុស្ស​អស្ចារ្យ”។​នោះ​ជា​ការ​ត្រូវ ប៉ុន្តែ​ព្រះ​ទ្រង់​បើក​សំដែង​ដល់​អ្នក​ណា​ដែល​ទ្រង់​សព្វ​ព្រះ​ហឬទ័យ។​ឥឡូវ​សូម​​មើល​កន្លែង​នេះ​ជា​មួយ​នឹង​អ្វី​ដែល​ត្រូវ​បាន​បើក​សំដែង​ដើម្បី​អ្នក​រាល់​គ្នា​បាន​យល់។
69
ឥឡូវ​យើង​ធ្វើ​ការ​កត់​សំគាល់​ទាំង​អស់​គ្នា​វា​បាន​ធ្វើ​ឲ្យ​សៀវ​ភៅ​នោះ​ជា​សៀវ​ភៅ​របស់​ព្រះ​មិន​មែន​ជា​សៀវភៅ​របស់​មនុស្ស។​បើ​សិន​ជា​វា​ជា​របស់​មនុស្ស...​ឥឡូវ​ចូរ​យើង​មើល​តើ​សៀវ​ភៅ​នោះ​បង្ហាញ​ពី​ខ្លួន​ឯង​យ៉ាង​ណា។​សូម​មើល​វា​បាន​បង្ហាញ​ពី​អំពើ​បា​ប​របស់​មនុស្ស​ដែល​បាន​សរសេរ​វា។​សូម​មើល​ពី​ដែល​រស់​នៅ​សម័យ​នោះ​ដូច​ជា​អ័ប្រាហំ​ជា​ឩទាហរណ៍។​គាត់​ត្រូវ​បាន​គេ​ហៅ​ថា​ជា​បិតា​នៃ​ជំនឿ។​តើ​ការ​នេះ​យ៉ាង​មិច...​តើ​អ្នក​គិត​ថា លោក​អ័ប្រាហំ​សរសេរ​សៀវ​ភៅ​ពី​ខ្លួ​ន​គាត់​ឬ​ពី​ភាព​កំសាក​របស់​គាត់​ឬ​យ៉ាង​ណា?​តើ​អ្នក​គិត​ថា​គាត់​សរសេរ​ថា​គាត់​បាន​កុហក​ស្តេច​ពី​ប្រពន្ឋ​របស់​គាត់​ថា​ជា​ប្អូន​ស្រី​ឬ​អី?​តើ​គាត់​សរសេរ​ពី​សេចក្តី​កំសោយ​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឬ?​ការ​ពិត​គាត់​មិន​ធ្វើ​ដូច្នោះ​ឡើយ។
ចុះ​ចំពោះ​យ៉ាកុបចំពោះ​ការ​បោក​បញ្ជោត​របស់​គាត់។​ក្មេង​ដែល​ត្រូវ​បាន​គេ​បោក​បញ្ជោត​នោះ​ជា​យ៉ាកុប។​ជន​ជាតិ​ហេព្រឺ​សរសេរ​ពី​បងប្អូន​របស់​ខ្លួន​ដែល​ត្រូវ​គេ​ហៅ​ថា​ជា​ជន​ជាតិ​អ៊ីស្រាអែល​ឬ​តើ​គាត់​សរសេរ​បញ្ជោត​អ្នក​គ្រប់​គ្រង​ជាតិ​សាសន៍​ទាំង​មូល​ឬ?តើ​ព្រះ​គម្ពីរ​និយាយ​ថា​គាត់​ជា​អ្នក​បោក​ប្រាស់​ឬ?​តើ​នោះ​ត្រូវ​ទេ?​តើ​អ្ន​ក​រាល់​គ្នា​គិត​ថា​មនុស្ស​នឹង​សរសេរ​សេចក្តី​នេះ​ឬ?​ទេ!!​មិន​អាច​ឡើយ!!
70
ចុះ​ចំពោះ​អ្នក​ដែល​សរសេរ​ពី​ដែល​មាន​អំណាច​ដ៏​ខ្លាំង​ពូកែ​នៅ​ផែន​ដី​នេះ ទ្រង់​ជា​សេចក្តី​ដ៏​អស្ចារ្យ គឺ​ស្តេចដាវីឌ​ដែល​បាន​ប្រព្រឹត​សេចក្តី​កំផិត​ឬ?​តើ​ពួក​យូដា​បាន​សរសេរ​ពី​សេ្ត​ច​របស់​ខ្លួន​ជា​មនុស្ស​កំផិត​ឬ?​អូ!!​យើង​មាន​ប្រវតិ្ត​សាស្ត្រ​ដូច​ដែល​Weorge​Washington​មិន​ដែល​និយាយ​ពី​សេចក្តី​កុហក​ឬ?​យើង​បាន​ហៅ​វា​ថា​ជា​ប្រវតិ្ត​សាស្រ្ត​ប៉ុន្តែ​នោះ​គឺ​ជា​មនុស្ស​ទេ។​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​ដាវីឌ​ជា​មនុស្ស​កំផិត​ហើយ​ដាវីឌ​ជា​ស្តេច​របស់​អ៊ីស្រាអែល​ហើយ​ភាព​កំផិត​នោះ​នឹង​ត្រូវ​ជាប់​ទៅ​កូន​របស់​ប្រុស​របស់​គាត់​ទៀត..​ព្រះ​យេស៊ូវ​ក៏​ជា​កូន​របស់​ដាវីឌ​ដែរ​ជា​អ្នក​ដែល​ថ្ម​ដែល​អស្ចារ្យ​ហើយ​ឳពុក​ខាង​សាច់​ឈាម​របស់​ទ្រង់​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា​មនុស្ស​កំផិត​ឬ?​ពួក​យូដា​មិន​ដែល​គិត​នឹង​សរសរ​សៀវភៅ​បែប​ដូច្នេះ​ទេ។​តើ​មនុស្ស​នឹង​សរសេរ​សេចក្តី​អា​ក្រក់​ពី​ខ្លួន​ឯង​ឬ?​ទេ​!!​មិន​អាច​ទៅ​រួច​ឡើយ។
71
បើ​ដូច្នេះ​តើ​មាន​អ្វី​ដែល​សាសន៍​អ៊ីស្រាអែល​ត្រូវ​មាន​មោទនភាពនោះ​(តើ​បង​ប្អូន​រាល់​គ្នា​ដឹង​ថា​ពួក​មាន​មោទនភាព​យ៉ាង​ណា​ទេ)​មោទនភាព​របស់​សាសន៍​អ៊ីស្រាអែល​សរសេរពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ការ​ប៉ះ​បោរ​ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន​ឬ​សរសេរ​ពី​ភាព​គគ្រិចដែល​ពួក​គេ​បាន​ធ្វើ​តើ​កត់​ត្រា​សេចក្តី​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ឬ?​បើ​គេ​សរសេរ​មែន​នោះ​ប្រកដ​ជា​សរសេរ​តែ​សេចក្តី​ដែល​ល្អ​តែ​ប៉ុណ្ណោះ។​ប៉ុន្តែ​ព្រះ​គម្ពីរ​នេះ​បាន​ប្រាប់​យើង​ពី​ការ​ល្អ​និង​ការ​អាក្រក់​ផង​ដែរ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពួក​យ៉ូដា​គេ​នឹង​មិន​សរសេរ​អ្វី​ដែល​ទាក់​ទង​នឹង​ភាព​មិន​ស្អាត​របស់​ខ្លួន​នៅ​ក្នុង​សៀវ​ភៅ​ឡើយ​ទោះ​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ភាព​បរាជ័យ​ ឬ​អ្វី​ផ្សេង​ទៀតដែល​ពួក​គេ​បាន​ប្រព្រឹត​នោះ​ឡើយ។​ពួក​គេ​មិន​ដែល​សរសេរ​យ៉ាង​ដូច្នេះ​ឡើយ។​អូ!!​មិន​ដែល​ទេ!!​បើ​ដូច្នេះ​តើ​អ្នក​ណា​សរសេរ​វា?​ព្រះ​គម្ពីរ​បាន​​នៅក្នុង​ហេព្រឺ១:១​ថា​“ព្រះ​ដែល​ពី​ដើម​ទ្រង់​មាន​បន្ទូល​ជា​មួយ​នឹង​ពួក​ព្ឋយុកោ​ដោយ​ពួក​ហោរា​ជា​ច្រើន​ដង​ច្រើន​បែប”។​វា​មិន​មែន​ជា​ហោរា។​វា​មិន​មែន​ជា​សេចក្តី​ស្លាប់​ឡើយ។​ព្រះ​មិន​មែន​ជា​ហោរា​ទេ​ក្នុង​ពេល​ច្រើន​ប៉ុន្តែ​“ព្រះដែល​ពី​ដើម​មាន​បន្ទួល​នឹង​ពួក​ព្ឋយុកោ​តាម​រយៈ​ពួក​ហោរាជា​ច្រើន​ដង​ច្រើ​ន​បែប”។​ខ្ញុំ​មាន​ខគម្ពីរ​ដែល​បាន​កត់​ត្រា​ទុក។​ខ្ញុំ​មិន​បាន​ដឹង​ថា​តើ​វា​ជា​អ្វី​ទេ​ខ្ញុំ​មិន​អាច​សំដៅ​ទៅ​រក​វា​បាន​ឡើយ។​ជា​រឿយៗៗ​នៅ​ពេល​ដែល​ខ្ញុំ​និយាយ​សំដៅ​ទៅ​លើ​អ្វី​មួយ​ខ្ញុំ​តែង​តែ​រក​មើល​នៅ​ក្នុង​ព្រះ​គម្ពីរ​។​ដូច្នេះ​ខ្ញុំ​នឹង​ស្វែង​រក​វា​រយៈ​ពេល​មួយ​នាទី​បើ​អ្នក​រាល់​មិន​យល់​ទាស់​អ្វី​ទេ។​វា​នៅ​ក្នុង​ព្រះ​គម្ពីរ​២ធីម៉ូធេ៣:១៦។​ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​ចាំ​វា​បាន​ឲ្យ​ខ្ញុំ​សូម​ទោស។​ខ្ញុំ​សូម​ពេល​មួយ​នាទី​ដើម្បី​ស្វែង​រក​វា។
72
“ព្រះ​ដែល​ពី​ដើម​ទ្រង់​មាន​បន្ទូល​ជា​មួយ​នឹង​ពួក​ព្ឋយុកោ​ដោយ​ពួក​ហោរា​ជា​ច្រើន​ដង​ច្រើន​បែប”។​ឥឡូវ​សូម​មើល​នៅ​ក្នុង​ព្រះ​គម្ពីរ​២ធីម៉ូធេ៣:១៦។​តោះ​យើង​មើល​ទាំង​អស់​គ្នា៣:១៦-១៧។
គ្រប់​ទាំង​បទ​គម្ពីរ​គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ​ក៏មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន​ការ​រំលឹក​ឲ្យ​ដឹង​ខ្លួន​ការ​ប្រដៅ​ដំរង់​នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត ដើម្បី​ឲ្យអ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍​ឡើង​ហើយ​មាន​គ្រប់​ទាំង​ចំណេះសំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ។“
បាទ!!!​ពេល​នេះ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​ព្រះ​បន្ទូល​ត្រូវ​បាន​សរសេរឡើយ​ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះ។​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា​ទោះ​បីជា​ផ្ទៃ​មេឃ​និង​ផែន​ដី​កន្លង​ផុត​ទៅ​តែ​ពាក្យ​របស់​ទ្រង់​នឹង​មិន​បាត់​ទៅ​ទេ។​ទ្រង់​មាន​បន្ទូល​ថា​ព្រះ​បន្ទូល​មានភាព​ពេញ​លេញ។​ដូច្នេះ​សៀវ​ភៅ​នេះ​មិន​មែន​ជា​សៀវ​ភៅ​​ដែល​សរសេរ​ដោយ​មនុស្ស​ទេ​វា​ជា​សៀវ​ភៅ​របស់​ព្រះ។
73
យើង​ដឹង​ហើយ​ថា ព្រះ​ទ្រង់​បាន​ជ្រើស​រើសក្រុម​ជំនុំ​របស់​ព្រះ កន្លែង​របស់​ទ្រង់​និង​ហោរា​របស់​ទ្រង់។​ទ្រង់​បាន​ជ្រើស​ហោរា​របស់​ទ្រង់​តាំង​តែ​ពី​ដើម​មក​ម្លេះ។​ហើយ​នៅ​ពេល​នោះ​មក​ដល់​ទ្រង់​មាន​ហោរា​របស់​ទ្រង់​ហើយ​ទ្រង់​បាន​បណ្តាល​ឲ្យ​ពួក​គេ​សរសេរ​ព្រះ​បន្ទូល​របស់​ទ្រង់។​ព្រះ​បាន​ប្រើ​ហោរា​របស់​ទ្រង់​ដើម្បី​សរសេរ​ព្រះ​គម្ពីរ​នេះ​ជា​វិធី​របស់​ទ្រង់។​វា​មិន​មែន​ជា​ពាក្យ...​សូម​មើល​វា​មិន​មែន​ជា​ពាក្យ​របស់​មនុស្ស​ឡើយ តែ​វា​ជា​ព្រះ​បន្ទូល​របស់​ព្រះ។
74
ព្រះ​ទ្រង់​ជា​បុគ្គល​ម្នាក់។​ព្រះ​ទ្រង់​អាច​មាន​បន្ទូល​បាន។​ព្រះ​ទ្រង់​អាច​ជជែក​បាន។ ព្រះ​ក៏​អាច​សរសេរ​បាន​ដែរ។​តែ​ទ្រង់​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ​ប៉ុន្តែ​ទ្រង់​មាន​វិធី​ដែល​ព្រះ​ទ្រង់​បាន​ជ្រើស​រើស​ដើម្បី​ធ្វើ។​អ្នក​អា​ច​និយា​យ​ថា​“ព្រះ​ទ្រង់​សរសេរ​ដោយ​ម្រាម​ដៃ​របស់​ទ្រង់​នូវ​ក្រឹដ្ឋ​វិន័យ​ទាំង​១០​ប្រការ។​ដូច្នេះ​ទ្រង់​អាច​សរសេរ​បាន​បើ​សិន​ជា​ទ្រង់​ចង់”។​សូមមើល។​ប៉ុន្តែ​ទ្រង់​ជ្រើស​រើស​​ឲ្យ​ហោរា​របស់​ទ្រង់​សរសេរ​វិញ​។​មើល​ពី​ការ​ដែល​ទ្រង់​ប្រទាន​ព្រះ​បន្ទូល​របស់​ទ្រង់​ហើយ​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​គេ​ដោយ​បាន​ហៅ​ពួក​គេ​ឲ្យ​មាន​ចំនែក​នៅ​ក្នុង​​ព្រះ។​ព្រះ​ទ្រង់​អាច​សរសេរ​ដោយ​ខ្លួន​ព្រះ​អង្គ​បាន។​ទ្រង់​ក៏​បាន​សរសេរ​ដោយ​ព្រះ​ហស្ថ​ទ្រង់​ផ្ទាល់​នៅ​លើ​ជញ្ជាំង​នៃ​ទី​ក្រុង​របស់​បាប៊ី​ឡូន។​ទ្រង់​សរសេរ​ដោយ​ព្រះ​ហស្ថ​ទ្រង់។
75
ព្រះ​អាច​មាន​បន្ទូល​។​តើ​អ្នក​ជឿ​ថា​ព្រះ​ទ្រង់​អាច​មាន​បន្ទូល​បាន​ទេ?​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​នៅ​ក្នុង​អណាត​ភ្លើង។​តើ​អ្នក​រាល់​គ្នា​ជឿ​សេចក្តី​នេះ​ទេ?​បាទ!!​លោក។​ទ្រង់​បាន​បន្ទូល​ទៅ​កាន់​លោក​យ៉ូហាន​ក្នុង​រូបភាព​ជា​សត្វ​ព្រាប។​តើ​អ្នក​ជឿទេ?​ទ្រង់​មាន​បន្ទូល​ថា​“នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ​ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”។​ព្រះ​ទ្រង់​មាន​បន្ទូល​មក​ព្រះ​យេស៊ូវ។​ទ្រង់​មាន​បន្ទូល​មក​កាន់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ​នៅ​មុខ​ពេត្រុស​យ៉ាកុប​និង​យ៉ូហា។​ទ្រង់​អាច​មាន​បន្ទូល​បាន​ទ្រង់​មិន​មែន​គរ​ទេ។​ព្រះ​អាច​មាន​បន្ទូល​បាន។​ដូច្នេះ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ។​ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៅ​ព្រះ​យេស៊ូវ​នៅ​មុខ​មនុស្ស​ជា​ច្រើន​ដែរ​តែ​ពួក​គេ​និយាយ​ថា​ជា​ផ្គរលាន់វិញ។​ប៉ុន្តែ​នោះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​មាន​បន្ទូល​មក​កាន់​ព្រះ​យេស៊ូវ។​ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ម៉ាថាយ​ម៉ាកុស​លូកា​និង​យ៉ូហាន​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ។​ទ្រង់​ជា​ព្រះ។​ដូច្នេះ​ទ្រង់​មាន​បន្ទូល។
76
ទ្រង់​បាន​សរសេរ​នៅ​លើ​ដីខ្សាច់​នៅ​ពេល​មួយ​ដោយ​សារ​ព្រះ​ហស្ថ​ទ្រង់។​ទ្រង់​មាន​បន្ទូល​ទ្រង់​អធិ​ប្បាយ​ទ្រង់​មាន​បន្ទូល​ទៅ​ហោរា​ដោយ​ព្រះ​ឱស​ទ្រង់​ហើយ​ទ្រង់​ក៏​បាន​យាង​មក​ក្នុង​និស្ស័យ​ជា​សាច់​ឈាម​ហើយ​គង់​នៅ​ជា​មួយ​យើង​ព្រះ​ទ្រង់​បាន​បើក​សំដែង​ក្នុង​លក្ខណៈ​ជា​សាច់​ឈាម។​បើ​ទ្រង់​អាច​សរសេរ​និង​និយាយ​បាន​តើ​ទ្រង់​មិន​អាច​ប្រាប់​យើង​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បាន​ទេ​ឬ​អី? ការ​ពិត​អាច។​ទ្រង់​អាច​មាន​បន្ទូល​មក​មនុស្ស​គ្រប់​គ្នា​ដោយ​សំលេង។​ទ្រង់​អាច​សរសេរ​និង​បង្ហាញ​ពួក​គេ​ពី​អ្វី​ដែល​ទ្រង់​ធ្វើ។​ទ្រង់​បាន​ធ្វើ​ការ​នេះ។​ដូច្នេះ​ព្រះ​មាន​បន្ទូល​មក​កាន់​ព្ឋយុកោ​តាម​រយៈ​ហោរា​ជា​ច្រើន​ដង។​ហើយ​ទ្រង់​មាន​បន្ទូល​នៅ​ក្នុង​ពាក្យ​ព្រះ​បន្ទូល​នេះ​ហើយ​អ្វី​មួយ​ត្រូវ​កន្លង​ផុត​ឡើយ​រហូត​ដល់​វា​ត្រូវ​បាន​បំពេញ​ទាំង​ស្រុង​ហើយវ​បាន​បើក​សំដែង។​ប៉ុន្តែ​ដោយ​ព្រះ​បន្ទូល​បាន​ត្រលប់​ជា​សាច់​ឈាម។​គ្មាន​អ្វី​មួយ​ត្រូវ​កន្លង​ហួស​ឡើយ​សំរាប់​ព្រះ​បន្ទូល​របស់​ទ្រង់។​មិន​អាច​នឹង​បរាជ័យ​បាន​ឡើយ​ព្រោះ​ជា​ព្រះ​ព្រះ​បាន​បើក​សំដែង​ក្នុង​លក្ខណៈ​ជា​សាច់​ឈាម។​ព្រោះ​ព្រះ​បាន​បង្ហាញ​អង្គ​ទ្រង់​តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់។​នេះ​ហើយ​ដែល​ជា​ហេតុ​ផល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា​“អ្នក​ដែល​និយាយ​ទៅ​កាន់​អ្នក​អ្នក​ហៅ​ថា​ជា​ព្រះ​គឺ​អ្នក​ដែលនិយាយ​ទៅ​កាន់​អ្នក​ដោយ​ព្រះ​បន្ទូល​របស់​ព្រះ។​ហោរា​ទាំង​នោះ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​រើស​តាំង​ដោយ​សារ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ពួក​គេ​នឹង​នាំ​យក​ព្រះ​បន្ទូល​របស់​ព្រះ។​នោះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​មាន​បន្ទូល​តាម​រយៈ​ហោរា​ទាំង​នោះ។
77
ពួក​គេ​អាច​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ដរាប​ណា​អ្នក​និពន្ឋ​ទ្រង់​អនុញ្ញាត។​ឥឡូវ​បើ​អ្នក​រាល់​គ្នា​ចង់​ស្វែង​រក​សេចក្តី​នេះ​សូម​មើល​នៅ​ក្នុង​២​ពេត្រុស១,២០,២១។​គ្មាន​អ្នក​បក​ស្រាយ​ណា​មួយ​ឡើយ​តែ​ព្រះ​ទ្រង់​ជា​អ្នក​បក​ស្រាយ។​ព្រះ​ទ្រង់​មាន​បន្ទូល​ហើយ​បក​ស្រាយ​ដោយ​ព្រះ​អង្គ​ទ្រង់​ហើយ​បើក​សំដែង​វា​ដល់​អស់​អ្នក​ណា​ដែល​ទ្រង់​សព្វ​ព្រះ​ហឬ​ទ័យ។​ទ្រង់​នឹង​មិន​បើក​សំដែង​ដល់​មនុស្ស​ទាំង​អស់​នោះទេ​គឺ​ដល់​អ្នក​ណា​ដែល​ទ្រង់​សព្វ​ព្រះ​ហឬ​ទ័យ​តែ​ប៉ុណ្ណោះ។​ទ្រង់​បាន​បង្ហាញ​គ្រប់​កិច្ច​ការ​ទាំង​អស់​នៅ​ក្នុង​ព្រះ​បន្ទូល​ដូច្នេះ​គ្រប់​ការ​ទាំង​អស់​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង។
78
អ្នក​មាន​ជំនឿ​នឹង​ជឿ​លើ​សេចក្តី​នេះ​ដូច​ជា​លោក​អ័ប្រាហាំដែល​និយាយ​ថា​មាន​រឿង​ដែល​ផ្ទុយ​នឹង​សេចក្តី​នេះ​ដែល​ការ​ពិត​មិន​មែន​ដូច្នេះ​ឡើយ។
វា​ជា​ព្រះ​បន្ទូល​ដែល​អាច​យល់​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ចិត្ត​សូម​មើល​ហេព្រឺ​៤:១២។​វា​បង្ហាញ​ឲ្យ​យល់​ពី​សេចក្តី​អាថ៌​កំបាំង​ពី​ចិត្ត​របស់​មនុស្ស។
79
ហោរា​មិន​បាន​យល់​ទាំង​អស់​ពី​អ្វី​ដែល​ពួក​គេ​បាន​សរសេរឬ​អ្វី​ដែល​គេ​បាន​និយាយ​ឡើយ​ឬ​ថា​ពួក​គេ​គ្មាន​ប្រាជ្ងា​ដើម្បី​នឹង​និយាយ​បើ​គេ​យល់​បាន។​ប៉ុន្តែព្រះ​គម្ពីរ​បាន​ប្រាប់​ថា​ពួក​គេ​អាច​ធ្វើ​បាន​ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះ។​នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ធ្វើ​ចលនា​អ្នក​នោះ​អ្នក​នឹង​ធ្វើ​ចលនា។​ជា​ច្រើ​ន​ដង​ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​ហោរា​ដែល​ធ្វើ​ការ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ហេតុ​នេះ​ហើយ​បាន​ជា​គ្រប់​សម័យ​កាល​ហោរា​ត្រូវ​បាន​រើស​ដោយ​ព្រះ​វិញ្ញាណ​។​ហោរា​របស់​ព្រះ​ដែល​ជា​អ្នក​សរសេរ​ព្រះ​បន្ទូល​ត្រូវ​តែ​មាន​ទំនាក់​ទំនង​យ៉ាង​ស្និត​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​និពន្ឋ។​អ្នក​ទាំង​នោះ​ត្រូវ​តែ​រស់​នៅ​ក្នុង​វត្ត​មាន​របស់​អ្នក​និពន្ឋ។​ហោរា​ដែល​ជា​អ្នក​សរសេរ​មាន​ប៊ិច​រួច​ជា​ស្រេច​នៅ​គ្រប់​ពេល​វេលា​ដែល​មាន​ការ​ប្រកប​ជា​មួយ​អ្នក​និពន្ឋ​ដែល​ជា​ព្រះ​គឺ​ដើម្បី​នឹង​សរសេរ​ទុក​នូវ​រាល់​អ្វី​ដែល​ទ្រង់​មាន​បន្ទូល។​ការ​បង្ហាញ​ពី​ជីវិត​បែប​នេះ...គាត់​ត្រូវ​រស់​នៅ​ក្នុង​ជិវិត​មួយ​ដែល​ខុស​ពី​មនុស្ស​ផ្សេង​ទៀត។
80
ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ហោរា​មាន​ផ្នត់​គំនិត​យ៉ាង​ជាប់​ជា​មួយ​នឹង​អ្វី​ដែល​ព្រះ​មាន​បន្ទូល​ហើយ​ផ្នត់​គំនិត​នោះ​មិន​មែន​ជា​របស់​មនុស្ស​របស់​សម័យ​កាល​ណា​មួយ​របស់​ក្រុម​ជំនុំ​ឬ​របស់​អាណាចក្រ​ណា​មួយ​ឡើយ​តែ​ជា​របស់​ព្រះ​វិញ។​គាត់​បង្ហាញ​តែ​អ្វី​ដែល​ជា​គំនិត​របស់​ព្រះ​ក្នុង​ពាក្យ​របស់​គាត់​ពី​ព្រោះ​ពាក្យ​គឺ​ជា​គំនិត​នៅ​ពេល​ដែល​វា​ត្រូវ​បាន​បង្ហាញ។​តើ​អ្នក​យល់​សេចក្តី​នេះ​ទេ?​ពាក្យ​គឺ​ជា​គំនិត​ដែល​បាន​បង្ហាញ​ដូច្នេះ​ហោរា​ត្រូវ​តែ​រង​ចាំ​ដើម្បី​ទទួល​គំនិត​របស់​ព្រះ។​ហើយ​នៅ​ពេល​ដែល​ព្រះ​ទ្រង់​បើក​សំដែង​មក​គាត់​គាត់​ត្រូវ​បង្ហាញ​វា​ដោយ​ពាក្យ​“ព្រះ​យេហូវ៉ា​ទ្រង់​មា​នបន្ទូល​ថា”​(សូម​មើល​មិន​មែន​“ខ្ញុំ​ជា​ហោរា​ប្រាប់​ថា”​តែ​“​ព្រះ​ទ្រង់​មាន​បន្ទូល​ថា”។
តើ​អ្នក​ណា​នឹង​អាច​ឈរ​នៅ​មុខ​ស្តេច​ហើយ​និយាយ​ថា​“នេះជា​ព្រះ​បន្ទូល​ព្រះ​យេហូវ៉ា”។​បើ​អ្នក​ហាន​នៅ​ក្បាល​អ្នក​នឹង​ត្រូវ​ដាច់​ចេញ​ពី​ក​ជា​មិន​ខាន។​ពួក​​ជំនុំ​នឹង​ធ្វើ​បែប​នេះ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​បើ​អ្នក​ធ្វើ​ដូច្នេះ។​តើ​ពួក​ហោរា​ទាំង​នេះ​មាន​ភាព​ក្លាហាន។​ហេតុ​អ្វី​បាន​ជា​ដូច្នេះ?​ពួក​គេ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដូច្នេះ​ពួក​គេ​ពិត​ជា​មាន​ភាព​ក្លាហាន។​ហើយ​ពួក​គេ​បាន​សរសេរ​ព្រះ​បន្ទូល​ដែល​មិន​អាច​បន្លំ​បាន​របស់​ព្រះ។
81
មាន​មនុស្ស​ជា​ច្រើន​ព្យាយាម​ក្លែង​ខ្លួន​ជា​ហោរា​ដូច​ជា​ពួក​ផារ៉ាស៊ី​ជា​ដើម។​ហើយ​តើ​ពួក​គេ​ធ្វើ​អ្វី​ទៅ?​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​តែ​ប៉ុណ្ណោះ។​ពាក្យ​ដែល​មនុស្ស​បាន​និយាយ​​សកម្មភាព​ដែល​គេ​ធ្វើ​អាច​នឹង​បំភាន់​ហើយ​ក៏​អាច​នឹង​ធ្វើ​ឲ្យ​មនុស្សមើល​ឃើញ​ដែរ។​គាត់​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ដូច​អ្វី​ដែល​គាត់​មាន​លក្ខណៈ​ធម្ម​ជាតិ​ឆន្ទៈ​ហើយ​អ្វី​ផ្សេង​ទៀត​របស់​គាត់។​នៅ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ឃើញ​គេ​អាច​និយា​យ​ថា​“បាទ!!​ខ្ញុំ​មិន​អាច...​ខ្ញុំ​មិន​អាច...”។​អ្នក​រាល់​គ្នា​ឃើញ​ទេ​ពួក​គេ​កំពុង​តែ​ងងឹត​ភ្នែក។
82
ព្រះ​យេស៊ូវ​ក៏​មាន​លក្ខណៈ​ដូច្នេះ​ដែរ​ព្រះ​ដែល​គង់​នៅ​ទ្រង់​មាន​លក្ខណៈ​ជា​មនុស្ស​ពី​ព្រោះ​ទ្រង់​បាន​ប្រសូត​មកក្នុង​លក្ខណៈ​ជា​អ្នក​គ្រប់​គ្រង​ជា​អ្នក​គង្វាល​ដែល​នៅ​គង់​នៅ​ជា​និច្ច។​ការ​ទាំង​អស់​ដែល​ទ្រង់​មាន​ហើយ​ការ​ដែល​ទ្រង់​ប្រសូត​មក​ជា​កូន​ជាង​ឈើ​ហើយ​ទ្រង់​មិន​ដែល​បាន​ចូល​សាលា​ឬ​ទទួល​ប្រាជ្ងា​អ្វី​ពី​លោកីយ​នេះ​ទ្រង់​គ្មាន​ចំនែក​ណា​មួយ​របស់​លោកីយ​នេះ​ទេ។​គ្មាន​អ្វី​នៅ​លោកីយ​ទោះ​បី​ជា​អរិយធម៌​ការ​អប់​រំឬ​អ្វី​ក៏​ដោយទ្រង់​មិន​មាន​ចំនែក​នោះ​ឡើយ​ពី​ព្រោះ​ទ្រង់​គឺ​ជា​ព្រះ។វា​អាច​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា។​បើ​សិន​ជា​ទ្រង់​ចូល​រូម​សិក្ខា​សិលា​នៅ​កន្លែង​ណា​មួយ​ហើយ​រៀន​អ្វី​មួយ​ដែល​លោកីយ​នេះ​មាន​វា​មិន​អាច...វា​មិន​អាច​ប្រៀប​បាន​ទៅ​នឹង​អ្វី​ដែល​ទ្រង់​យល់​នោះ​ឡើយ​ពី​ព្រោះ​ទ្រង់​គឺ​ជា​ព្រះ។​ដូច្នេះ​ការ​អប់​រំ​សាលារៀន​សិក្ខា​សិលា​និង​របស់​ផ្សេង​ទៀត​របស់​លោកីយកំពុង​តែ​ដើរ​ផ្ទុយ​ទៅ​នឹង​ព្រះ​ហឬទ័យ​របស់​ព្រះ។​ប្រព័ន្ឋ​អប់​រំ​ទាំង​អស់​ផ្ទុយ​ជា​មួយ​ព្រះ។​អ្វី​ទាំង​អស់​កំពុង​តែ​បង្រៀន​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​គ្រប់​ពេល​។​នៅ​ពេល​ដែល​ខ្ញុំ​លឺ​បុរស​ម្នាក់​បាន​និយាយ​ថា​គាត់​ជា​បណ្ឌិត​នោះខ្ញុំ​ដឹង​ថា​គាត់​ប្រកដ​ជា​ឆ្ងាយ​ពី​ព្រះ។​គាត់​បាន​អប់​រំ​ខ្លួន​ឯង​ឲ្យ​ឆ្ងាយ​ពី​សេចក្តី​ពិត។
83
សូម​មើល​ពី​ការ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។​ហើយ​នោះ​មិន​មែន​មាន​ន័យ​ថា​អ្នក​ដែល​មាន​ការ​អប់​រំ​បាន​មាន​ព្រះ​វិញ្ញាណ​ឡើយ។​សូម​មើល​ពី​សាវក​ប៉ុល។​ខ្ញុំ​ដឹង​ថា​គ្មា​ន​អ្នក​ណា​ដែល​ឆ្លាត​ជា​ប៉ុល​ឡើយ​នៅ​សម័យ​នោះ។​គាត់​ត្រូវ​បាន​ទទួល​ការ​អប់​រំ​ពី​Gamaliel​ដែល​ជា​គ្រូ​បង្រៀន​ដែល​ល្បី​បំផុត​នៅ​សម័យ​នោះ​ក្នុង​ពួក​ផារ៉ាស៊ី​គាត់​ត្រូវ​បាន​រៀន​ជា​មួយ​គាត់។​គាត់​ចេះ​អស់​ទាំង​សាសនា​របស់​ពួក​យូដា​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​គាត់​បែរ​ជា​និយាយ​ថា​“ខ្ញុំ​មិនដែល​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ប្រាជ្ងា​របស់​ខ្ញុំ​នោះ​ឡើយ​ប៉ុន្តែ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​ចេស្តា​និង​ការ​បើក​សំដែង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដោយ​សេចក្តី​ជំនឿ​ដែល​មាន​នៅ​ក្នុង​ព្រះ​វិញ”។​នេះ​ជា​ជីវិត​របស់​គាត់។​មាន​អ្នក​ជាច្រើន​ព្យាយាម​ក្លែង​ខ្លួន​ជា​មនុស្ស​ទាំង​នោះ​ប៉ុន្តែ​គេ​ទទួល​បាន​សេចក្តី​អាក្រក់​ជា​ច្រើន​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​។
84
មាន​ម្នាក់​ត្រូវ​បាន​លើក​ឡើង​មុន​សម័យ​ព្រះ​យេស៊ូវ។​ហើយ​អ្នក​ក៏ដឹង​ដែរ​ថា​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​អំពី​រឿង​រាវ​ទាំង​អស់​ដែល​កើត​មក​មុន​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ។​ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​ដែល​ព្យាយាម​ក្លែង​ខ្លួន​ជា​ទ្រង់​ហើយ​គេ​បាន​ធ្វើ​ការ​នេះ​ធ្វើ​ការ​នោះ។​ព្រះ​ទ្រង់​មាន​បន្ទូល​ពី​ការ​ដែល​នៅ​ថ្ងៃ​ចុង​ក្រោយចំពោះ​ព្រះ​គ្រីស្ទ​ក្លែង​ក្លាយ​និង​ហោរា​ក្លែង​ក្លាយ។​យើង​រាល់​គ្នា​បាន​ដឹង​ពី​ការ​នេះ។​ប៉ុន្តែ​ការ​នេះ​មិន​អាច​នឹង​អូសទាយ​យើង​បាន​ទេ។​ពី​ព្រោះ​យើង​មាន​ព្រះ​គ្រីស្ទ​ដ៏​ពិត​មិន​មែន​ក្លែង​ក្លាយ​នោះ​ទេ។
85
ពេល​នេះ​យើង​ទទួល​ស្គាល់​ថា​ព្រះ​បាន​បញ្ជូន​ហោរា​របស់​ទ្រង់។ការ​នេះ​ហើយ​ដែល​ទ្រង់​បានប្រទាន​ព្រះ​បន្ទូល​របស់​ទ្រង់​មក​មនុស្ស​តាម​រយៈ​បបូរ​មាត់​របស់​ហោរា។​ហើយ​សូម​អ្នក​គត់​សំគាល់​សំដី​របស់​លោក​ម៉ូសេ​បើ​អ្នក​ចង់​អាន​សូម​មើល​នៅ​ក្នុង​និក្ខមនំ៤:១០-១២។​លោក​ម៉ូសេ​និយាយ​ថា​ព្រះ​មាន​បន្ទូល​មក​គាត់។​ព្រះ​និយាយ​ទៅ​កាន់​មនុស្ស​ហើយ​ទ្រង់​មាន​បន្ទូល..អញ​និយាយ​យឺតៗ“។​ម៉ូសេ​និយាយ​ថា​”ទូល​បង្គំ​មិន​គ្រប់​គ្រាន់​ទូល​បង្គំ​មិន​អាច​ទៅ​បាន​ទេ“។
ទ្រង់​មាន​បន្ទូ​លថា​“តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​និយាយ​ឬ​ធ្វើ​ឲ្យ​គ?​តើ​អ្នក​ណា​ឲ្យ​មនុស្ស​មើល​ឃើញ​ឬ​តើ​អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​លឺ?​តើ​មិន​មែន​អញ​ជា​យេហូវ៉ា​ទេ​ឬ​អី?​ទ្រង់​ក៏​មាន​បន្ទូ​ល​ដែ​រ​ថា​”អញ​នឹង​នៅ​ជា​មួយ​មាត់​ឯង“។
86
ហោរា​យេរេមា​បាន​និយាយ​ថា​(បើ​អ្នក​ចង់​អាន​សូម​មើល​នៅ​ក្នុង​យេរេមា១:៦)​លោក​និយាយ​ថា​“ព្រះ​បាន​ដាក់​ព្រះ​បន្ទូល​ទ្រង់​នៅ​មាត់​ខ្ញុំ”។​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ហោរា​របស់​ទ្រង់។​ទ្រង់​មាន​វិធី​ដើម្បី​ប្រទាន​ព្រះ​បន្ទូល​របស់​ទ្រង់​មក​យើង​រាល់​គ្នា។
ដូច្នេះ​តើ​អ្នក​រាល់​ឃើញ​ទេ​ព្រះគម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​មិន​មែន​របស់​មនុស្ស​ឡើយ។​លោក​ម៉ូសេ​និយាយ​ថា​“ព្រះ​មាន​បន្ទូល​មក​ខ្ញុំដោយ​សំលេង​ហើយ​ខ្ញុំ​លឺ​សំលេង​របស់​ទ្រង់។​ខ្ញុំ​បាន​សរសេរ​ទុក​នូវ​រាល់​ព្រះ​បន្ទូល​ទ្រង់”។
លោក​យេរេមា​និយាយ​ថា​“ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ឡើយ​លើក​ដំបូង​បបូរ​មាត់​បាន​ចាប់​ផ្តើ​ម​និយាយ​ហើយ​ខ្ញុំ​ក៏​បាន​សរសេរ”។​ព្រះ​ទ្រង់​មាន​បន្ទូល​តាម​រយៈ​បបូរ​មាត់​គាត់។​ហោរា​ដានីយ៉ែល​អេសាយ និង​ហោរា​ផ្សេង​ទៀត​ក៏​ដូច​គ្នា​ដែរ។
87
អ្នក​រាល់​គ្នា​ដឹង​ទេ​នៅ​ក្នុង​សញ្ញា​ចាស់​មាន​ជាង​ពីរ​ពាន់​ដង​ដែល​ហោរា​ទាំង​នោះ​និយាយថា​“នេះ​ជា​ព្រះ​បន្ទូល​ព្រះ​យេហូវ៉ា”។​បើ​មនុស្ស​និយាយ​ថា​“នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា”​គឺ​មាន​ន័យ​នោះ​មិន​មែន​ជា​សំដី​របស់​ពួក​គេ​ទេ។​បើ​ជា​សំដី​របស់​គេ​នោះ​គេ​មិន​មែន​ជា​ហោរា​ទេ​គេ​គឺ​ជា​មនុស្ស​លាក់​កំពុត​ជា​មនុស្ស​កុហក​វិញ។មួយ​ក្នុង​ចំនោម​មួយ​លាន​ដង​ដែល​ពួក​គេ​ទាយ។​ប៉ុន្តែ​បើ​សិន​“នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា”​មិន​មែន​“នេះ​ជា​ពាក្យ​របស់​លោក​Mann...”។​បើ​ខ្ញុំ​និយាយ​“នេះ​ជា​សំដី​របស់​លោក​Vayle”​ក្នុង​ចំនោម​បង​ប្អូន​ទាំង​អស់​គ្នា​ខ្ញុំ​និង​និយាយ​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​និយាយ។​បើ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​សេចក្តី​ពិត​នោះ​ខ្ញុំ​នឹង​និយាយ​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​និយាយ។​ហើយ​ហោរា​ទាំង​នោះ​និយាយ​ថា​“នេះ​មិន​មែន​ជា​សំដី​របស់​ខ្ញុំ​ទេ​ខ្ញុំ​គ្មាន​អំណា​ច​នឹង​និយាយ​សេចក្តី​នេះទេ”​តែ​វា​ជា​“ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​វិញ”។​ដូច្នេះ​ព្រះ​គម្ពីរ​គឺ​ជា​“ព្រះ​បន្ទូល​របស់​ព្រះ”​តាម​រយៈ​ហោរា​របស់​ទ្រង់។
88
ចូរ​ធ្វើ​ការ​កត់​សំគាល់​។​ពួក​គេ​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទនៅ​ក្នុង​គេ​ហើយ​ទាយ​ពី​ព្រឹតិ​ការណ៍​ដែល​នឹង​ត្រូវ​កើត​មក។​និ​យាយ​អំពី​ការ​សេចក្តី​ទំនាយ​ពួក​គេ​បាន​និយាយ​ថាអ្វី​ទាំង​អស់​ដែល​កើត​ឡើង​តាម​រយៈ​ពេល​វេលា​ដែល​ពួក​គេ​អង្គុយ​ឈរ​ដេក​ដើរ​ជា​មួយ​នឹង​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ​ដែល​មាន​នៅ​ក្នុង​គេ​ដែល​ជា​ហេតុ​ដែល​ពួក​គេ​ធ្វើ​ដូច​ព្រះ​គ្រីស្ទ។​ហើយ​អ្នក​អាន​នៅ​ពេល​ដែល​អាន​វា​គេ​អាច​និយាយ​ថា​សេចក្តី​ទាំង​នេះ​ហោរា​និយាយ​ដោយ​ខ្លួន​ឯង។​អ្នក​មាន​ចាំ​នៅ​ពេល​ដែល​មនុស្ស​កំរៀវ​មា្នក់​ដែល​អាន​នៅ​ក្នុង​ព្រះ​គម្ពីរ​អេសាយ​៥៣:១​អំពី​“ទ្រង់​បាន​រង​សេចក្តី​បំពាន​របស់​យើង​ទ្រង់​ត្រូវ​ទទួល​ស្នាម​ជាំ​ដោយ​សារ​យើង​ហើយ​ទទួល​ទណ្ឌកម្ម​ដើម្បី​ឲ្យ​យើង​មាន​សន្តិភាព​ដោយ​សារ​តែ​របួស​របស់​ទ្រង់​នោះ​យើង​ត្រូវ​បាន​ព្យាបាល”។​មនុស្ស​កំរៀវ​នោះ​បាន​និយាយ​ទៅ​កាន់​ភីលីព​ថា​“តើ​ហោរា​ណា​មួយ​ដែល​អំពី​ខ្លួន​ឯង​ឬ​អ្នក​ដ​ទៃ​ទៀត​នោះ?”
89
សូម​មើល​ពី​ស្តេច​ដាវីឌ​ដែល​ព្រ​លឹង​របស់​គាត់​ស្រែក​យំ​“​ព្រះ​អង្គ​អើយ​ព្រះ​អង្គ​អើយ​ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ទូល​បង្គំ?​ឆ្អឹង​របស់​ទូល​បង្គំ​សំលឹង​រក​ទូល​បង្គំ។​វា​ទំលុះ​ជើង​និង​ដៃ​របស់​ទូល​បង្គំ។​វា​ទំលុះ​ជើង​និង​ដៃ​របស់​ទូល​បង្គំ​ប៉ុន្តែ​ទ្រង់​នឹង​មិន​ទំលាក់​ព្រលឹង​ទូល​បង្គំ​ទៅ​ក្នុង​នរក​ឡើយ​ហើយក៏​មិន​ដក​វិញ្ញាណ​របស់​ទ្រង់​ចេញ​ពី​ទូល​បង្គំ​ដែរ​ទោះ​បី​ជា​ទូល​បង្គំ​ជា​មនុស្ស​មាន​បាប​ក៏​ដោយ”។​តើ​អ្នក​រាល់​គ្នា​យល់​ទេ?​ដូច្នេះ​ព្រះ​គម្ពីរ​ទាំង​មូល​មិន​មែន​ជា​ពាក្យ​របស់​មនុស្ស​នោះ​ទេ​ទោះ​បី​ជា​វា​ត្រូវ​បាន​សរសេរ​ដោយ​មនុស្ស​ឬ​ផ្តល់​មក​ដោយ​សារ​មនុស្ស​ក៏​ដោយ។​វា​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ហើយ​ត្រូវ​បាន​បើក​សំដែល​ដោយ​សារ​ព្រះ​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​នឹង​បក​ស្រាយ​បាន​ហើយ​ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។
90
សូម​មើល​ព្រះ​គ្រីស្ទ​ឈរ​នៅ​ខាង​ក្រោយ​ដាវីឌ។​ដាវីឌ​មិន​អាច​នឹង​គិត​បាន​ទេ​រហូត​មក​ដល់​ពេល​នេះ។​គំនិត​របស់​គាត់​ត្រូវ​បាន​ចេញ​ឆ្ងាយ​ពី​គាត់។​ហើយ​ដែល​គាត់​ត្រូវ​ភ្ជាប់​លើ​ឈើ​ឆ្កាង​តើ​អ្នក​ឃើញ​ទេ​ភ្ជាប់​នៅ​លើ​ឈើ​ឆ្កាង​ហើយ​ស្រែក​ថា​“ព្រះ​អង្គអើយ​ព្រះ​អង្គ​អើយ​ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ចោល​ទូល​បង្គំ?​ឆ្អឹង​របស់​ទូល​បង្គំ​ស្រែក​រក​ទូល​បង្គំ។​វា​ទំលុះ​ដៃ​ហើយ​នឹង​ជើង​របស់​ទូល​បង្គំ។​វា​ទំលុះ​ចំហៀង​របស់​ទូល​បង្គំ”។​សូម​មើល។​“ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ឆ្ងាយ​ពី​ទូល​បង្គំ​ដូច្នេះ? មាន​មនុស្ស​នៅ​ក្បែរ​នោះ​ពួក​គេ​បាន​បក​ដៃរបស់​គេ​ហើយ​និយាយ​ថា​”វា​ជឿ​លើ​ព្រះ​ថា​ព្រះ​នឹង​យក​វា​ទៅ​ឥឡូវ​ចូរ​យើង​មើល​តើ​ព្រះ​នឹង​យក​វា​ទៅ​ឬ​អត់“។​ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​ព្រះ​បាន​បើក​សំដែង​នៅ​លើ​ផែន​ដី​នេះទ្រង់​ក៏​មាន​បន្ទូល​សេចក្តី​ទាំង​នេះ​ដូច​សេចក្តី​ដាវីឌ​ដែរ។​ទ្រង់​មិន​មែន​ដាវីឌ​ទេ​ហើយ​ទ្រង់​មិន​បាន​ជ្រាប​ពី​ពាក្យ​ដែលត្រូវ​និយាយ​ដែរ​តែ​ជា​ព្រះ​វិញ្ញាណ​របស់​ព្រះ​វិញ។​ដូច​ដែល​លោក​ម៉ូសេ​គាត់​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះ​គាត់​បាន​ជួ​ប​ព្រះ​ផ្ទាល់​នៅ​ឯ​អណ្តាត​ភ្លើង​ហើយ​និយាយ​ជា​មួយ​នឹង​ទ្រង់។​ទ្រង់​មាន​បន្ទូល​ថា​”ចូរ​ដោះស្បែក​ជើង​របស់​ឯង​ចេញ។​ដី​ដែល​ឯង​កំពុង​តែ​ឈរ​នេះ​ជា​ដី​បរិសុទ្ឋ។
ខ្ញុំ​បាន​គិត​នៅ​ពេល​ដែល​លោក​ម៉ូសេ​ចាក​ចេញ​ពី​ទី​នោះ​“តើ​មាន​អ្វី​កើត​ឡើង?​តើ​មាន​អ្វី​កើត​ឡើង​នៅ​ទី​នោះ?​តើ​ជា​អ្វី​ទៅ?
ទ្រង់​មាន​បន្ទូល​ថា​“ចូរ​ទៅ​ឯ​ពួក​អេស៊ីប​អញ​នឹង​ទៅ​ជា​មួយ​នឹង​ឯង”។
គាត់​និយាយ​ថា​“ការ​នេះ​ហាក់​ដូច​ជា​ពិត​សំរាប់​ខ្ញុំ​ខ្ញុំ​ត្រូវ​តែ​ទៅ”។​ដូច្នេះ​គាត់​ក៏​បាន​នាំ​ប្រពន្ឋ​កូន​ជា​ពិសេស​ដំបង​របស់​គាត់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីប​ដើម្បី​នឹង​នាំ​មនុស្ស​ទាំង​នោះ។​ព្រះ​ទ្រង់​មាន​បន្ទូល​ផ្ទាល់​តាម​រយៈ​ហោរា។
91
ដូច្នេះ​ពួក​គេពិត​ជា...​មិន​មែន​ជា​ហោរា​ទេ​តែ​ជា​ព្រះ​វិញ​ពី​ព្រោះ​ហោរា​ខ្លួន​ឯង​មិន​អាច​នឹង​និយាយ​អ្វី​បាន​ឡើយ។​“តើ​អ្នក​ណា​នឹង​នាំ​ពាក្យ​របស់​យើង?”​ហោរា​អេសាយ​បាន​និយាយ។​“តើ​អ្នក​ណា​នឹង​នាំ​ពាក្យ​របស់​យើង?​គឺ​អ្នក​ដែល​ព្រះ​ហស្ថ​របស់​ព្រះ​បាន​បើក​សំដែង។​ទ្រង់​បាន​មក​ដើម្បី​យើង​ដែល​ជា​កូន​គោ​ដែល​ជាប់​ចំនង...​ហើយ...​”ទ្រង់​បាន​រង​សេចក្តី​បំពាន​របស់​យើង​ទ្រង់​ត្រូវ​ទទួល​ស្នាម​ជាំ​ដោយ​សារ​យើង​ហើយ​ទទួល​ទណ្ឌកម្ម​ដើម្បី​ឲ្យ​យើង​មាន​សន្តិភាព​ដោយ​សារ​តែ​របួស​របស់​ទ្រង់​នោះ​យើង​ត្រូវ​បាន​ព្យាបាល“។​ព្រះ​បាន​បើក​សំដែង​តាម​រយៈ​ហោរា​អេសាយ​តាំង​ពី​៨០០ឆ្នាំ​មុន​ព្រះ​គ្រីស្ទ​យាង​មក។​”ដោយ​សារ​ស្នាម​របួស​របស់​ទ្រង់​នោះ​យើង​បាន​ជា​“។​អូ!!​ព្រះ​បន្ទូល​របស់​ព្រះ​ពិត​ជា​ល្អ​មែន។​ជឿ​ទុក​ចិត្ត​បង​ប្អូន​ទាំង​អស់​គ្នា​ព្រោះ​នេះ​ជា​អ្វី​ដែល​អាច​សង្រ្គោះ​អ្នក​រាល់​គ្នា​បាន។
92
ម្យ៉ាង​ទៀត​ខ្ញុំ​មិន​បាន​ខ្វល់​អ្វី​ដែល​ពួក​គេ​ដាក់​នរណា​ដែល​មក​និកាយ​ណា​ដែល​គេ​មក​ឬ​គេ​ជា​មនុស្ស​ឆ្លាត​ប៉ុណ្ណា​នោះ​ឡើយគឺ​យើង​ត្រូវ​តែ​បដិសេធ​រាល់​អ្វី​ដែល​ផ្ទុយ​ពី​ព្រះ​បន្ទូល​របស់​ប្រះ។​បើ​សិន​ជា​អ្នក​ចង់​ធ្វើ​អ្វី​ដែល​ខុស​ពី​ព្រះ​បន្ទូល​សូម​មើល​កាឡាទី១:៨​“បើ​យើង​ខ្ញុំ​ឬ​ទេវតា​ពី​ស្ថាន​សួគ៌​នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា​ខុស​ពី​ដំណឹង​ល្អ​ដែល​យើង​ខ្ញុំ​បាន​ប្រាប់​យើង​នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ”។​បើ​សិន​ជា​មាន​ទេវតា​ណា​ដែល​មក​ពី​ស្ថាន​សួគ៌​ជា​ទេវតា​ដែល​មាន​ពន្លឺ​យ៉ាង​ចាំង​ចែង​មក​ឯ​អ្នក​រាល់​គ្នា​ហើយ​និយាយ​អ្វី​ដែល​ផ្ទុយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​អ្នក​ត្រូវ​ឆ្លើយ​តប​ថា​“សាតាំង​ឯង​ត្រូវ​ចេញ​ឲ្យ​ឆ្ងាយ​ពី​អញ​ទៅ”។​នោះ​ហើយ​ជា​ការ​ពិត។​បើ​គាត់​ជា​អ្នក​ដឹង​នាំ​ព្រះ​វិហារ...បើ​គាត់...ទោះ​គាត់​ជា​អ្នក​ណា​ក៏​ដោយ​អ្នក​រាល់​គា្ន​មិន​ត្រូវ​ជឿ​គាត់​ឡើយ​បើ​គាត់​និយាយ​អ្វី​ដែល​មិន​ត្រូវ​នឹង​ព្រះ​បន្ទូល​ព្រះ។​មើល​គាត់​នឹង​អាច​យក​ព្រះ​គម្ពីរ​មក​ឲ្យ​អ្នក​បាន​ក្នុង​ពេល​នេះ។​គាត់​អាច​នឹង​បើក​កន្លែង​មួយ​ឲ្យ​អ្នក​មើល។​បន្ទាប់​ពី​អ្នក​ឃើញ​ពាក្យ​នៅ​ក្នុង​ព្រះ​បន្ទូល​ណា​មួយ​នៅ​គាត់​ក៏​ដើរ​ចេញ​ទៅ​បាត់។​មើល​នោះ​ជា​វិធី​ដែល​សាតាំង​ធ្វើ​មក​លើ​នាង​អេវ៉ា។​វា​បាន​មក​ហើយ​និយាយ​យ៉ាង​ច្បាស់​ពី​ព្រះ​បន្ទូល​ព្រះ​“មើល​ព្រះ​មាន​បន្ទូល​យ៉ាង​ដូច្នេះ​។​នៅ​ជា​សេចក្តី​ត្រឹម​ត្រូវ​សំរាប់​នាង​ហើយ។​អាម៉ែន​ហើយ​យើង​ក៏​ជឿ​ទាំង​អស់​គ្នា”។
“មើលព្រះ​មាន​បន្ទូល​សេចក្តី​នេះ”។
“អាម៉ែនយើង​ជឿ​ទាំង​អស់​គ្នា”។
“​ព្រះ​មាន​បន្ទូល​ពី​សេចក្តី​នេះ”។
“យើង​ជឿ​លើ​វា”។
“មើល​ប៉ុន្តែ​ព្រះ​មាន​បន្ទូល​ថា​យើង​នឹង​ស្លាប់”។
“មើល​ឥឡូវ​នេះ​អ្នក​អាច​យល់​បាន​ព្រះ​ទ្រង់​ជា​ព្រះ​ដែល​ល្អ”។​ទ្រង់​មិន​ដែល​និយាយ​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត​ឡើយ។​“ប៉ុន្តែ​...​ជា​ប្រាកដ​ថា...”។​អូ!!​ខ្ញុំ។​នេះ​ជា​អារក្ស។​នៅ​ពេល​ដែល​វា​បោក​បញ្ជោត​ដូច្នេះ​ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​នៅ​ថ្ងៃ​ចុង​ក្រោយ​វា​នឹង​បោក​បញ្ជោត​ដល់​អ្នក​ដែល​រើស​តាំង​បើ​សិន​ជា​បាន​បង​ប្អូន​ទាំង​អស់​គ្នា​សេចក្តី​នេះ​កំពុង​តែ​មក​ដល់​យើង​រាល់​គ្នា​ហើយ។​ឥឡូវ​មើល​ពី​មេរៀន​នៅ​សាលារៀន​ថ្ងៃអាទិត្យ​គួរ​តែ​នៅ​ក្បែរ​យើង​ជា​និច្ច​អ្នក​រាល់​គ្នា​ដឹង​ទេ​ចិត្ត​របស់​យើង...យើង​គួរ​តែ​ស្តាប់​សេចក្តី​នេះ​ហើយ​នឹង​ការ​បោក​បញ្ជោត​ដែល​ការ​ទាំង​នោះ​ទទួល។
93
យើង​មិន​អាច​ហើយ​មិន​ត្រូវ​ស្តាប់​នូវ​ពាក្យ​របស់​មនុស្ស​ឡើយ។​យើង​មិន​ខ្វល់​​តើ​គេ​ឆ្លាត​ឬ​មាន​ចំនេះ​ដឹង​ប៉ុណ្ណា​នោះ​ទេ។​ព្រះ​បន្ទូល​នៅ​ក្នុង​សុភាសិត​បាន​ប្រាប់​ឲ្យ​យើង​គ្រវែង​ចោល​ហេតុ​ផល។​នេះ​ជា​នគរទី​ពីរ... នគរ​ទី​មួយ​គឺ​ជា​វិញ្ញាណ​នៃ​ការ​មើល​ការ​ភ្លក់​អារម្មណ៍​ក្លិន​និង​លឺ​របស់​អ្នក​ដែល​យើង​ក្រៅ​រាង​កាយ​របស់​អ្នក។​មួយ​ទៀត​នៅ​ខាង​ក្នុង​រាង​កាយ​ដែល​ជា​វិញ្ញាណ​គឺ​ជា​ហេតុផល​ការ​គិត។​យើង​ត្រូវ​គ្រវែង​ចោល​ហេតុ​ផល​របស់​យើង។​គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​ត្រូវ​និយាយ​ថា​“ឥឡូវ​សូម​រង​ចាំ​បើ​សិន​ជា​ព្រះ​ទ្រង់​ល្អ​មែន...”។​ហើយ​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​ច្រើន​ដង​មក​ហើយ​ថា​ព្រះ​ទ្រង់​ល្អ។​“បើ​ទ្រង់​ជា​ព្រះ​ល្អ​នោះ​បើ​ខ្ញុំ​កោត​ខ្លាចនោះ​ខ្ញុំ​នឹង​បាន​សង្គ្រោះតែ​បើ​មិន​ដូច្នេះ​ទេ​ខ្ញុំ​មិន​អាច​ឃើញ​ថា​ព្រះ​បន្ទូល​ពិត​ជា​ត្រឹម​ត្រូវ​នោះ​ទេ”។ អ្នក​ត្រូវ​បរាជ័យ។
បើ​សិន​ជា​អ្នក​ទៅ​ព្រះវិហារ​ហើយ​ធ្វើ​ការ​ដែល​ខ្ញុំ​ជឿ​គឺ​ដែល​ខ្ញុំ​ជឿ​ថា​ត្រូវ​ហើយ​ត្រូវ​ព្យា​យាម​តោង​ឲ្យ​ជាប់​នូវ​អ្វី​ដែល​ខ្ញុំ​គិត​ថា​ត្រូវ​នោះ​បាទ​ខ្ញុំ​...អ្នក​នៅ​តែ​ចាញ់​ដដែល។​“នេះ​ផ្លូវ​ដែល​មើល​ទៅ​ដូច​ជា​ត្រូវ​សំរាប់​មនុស្ស​ប៉ុន្តែ​ចុង​ក្រោយ​នៃ​ផ្លូវ​នោះ​ជា​សេចក្តី​ស្លាប់”។​អ្នក​មិន​បាន​សេចក្តី​សង្គ្រោះ​ឡើយ​អ្នក​ត្រូវ​បរាជ័យ​វិញ។​វា​ត្រូវ​តែ​ខាង​ក្នុង​ដែល​ត្រូវ​តា្រ​អ្នក។
94
“បាទ!!​ខ្ញុំ​សូម​និយាយ​លោក​Branham​។​ខ្ញុំ​មិន​ជឿសេចក្តី​ដែល​លោក​និយាយ​នេះ​ទេ។”​ជា​ការ​ពិត!!!​“ខ្ញុំ​សូម​ប្រាប់​ថា​ខ្ញុំ​មិន​ជឿ​លោក​ឡើយ។”​បាទ​លោក!!!​ខ្ញុំ​រស់​នៅ​ក្នុង​ជីវិត​គ្រីស្ទាន​មួយ​ដ៏​ល្អ​ខ្ញុំ​មិន​ជឿ​លោក​ឡើយ។“​បាទ!!!​ប៉ុន្តែ​វា​មិន​មែន​មាន​ន័យ​ថា​លោក​មិន​បាន​សង្រ្គោះ​នោះ​ទេ។​លោក​ជា​មនុស្ស​ល្អ​ស្អាត​ស្អំ​មាន​ក្រម​សីលធម៌​បរិសុទ្ឋ​ដូច្នេះ​ដែល​ពួក​អាចារ្យ​ទាំង​នេះ​ជា​អ្នក​កាន់​សាសនា​ហើយ​សាសនា​នៅ​តែ​មិន​អាច​នឹង​យល់​បាន​ពួក​គេ​ត្រូវ​តែ​សំលាប់​ដោយ​ចោល​នឹង​ថ្ម។​ទណ្ឌ​កម្ម​នៃ​ការ​ស្លាប់​របស់​ពួ​កគេ​គឺ​ដោយ​ភាព​ល្ងី​ល្ងឺ​ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​ត្រូវ​ជា​ស្លាប់។
95
នេះ​ជា​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​របស់​យើង​សព្វ​ថ្ងៃ​នេះ​គឺ​យើង​ជួប​ប្រទះ​នូវ​រឿង​រាវ​ជា​ច្រើន​នៅ​លើ​ផែន​ដី​នេះ​បច្ចុប្បន្ន​នេះ​ហើយ​ទណ្ឌ​កម្ម​ទាំង​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ផង។​ប្រ​សិន​បើ​បុរស​ម្នាក់​បាន​ពង្រាត់​ប្រពន្ឋ​របស់​គេ​ត្រូវ​នាំ​វា​មក​ហើយ​គ្រៀវ​នៅ​ទី​សាធារណៈ។​នោះ​ជា​ការ​ត្រឹម​ត្រូវ។​ប្រសិន​បើ​បុរស​ម្នាក់​ធ្វើ​អ្វី​មួយ​ខុស​នៅ​តា​ម​ដង​ផ្លូវ​គាត់​មិន​គួរ​នឹង​ត្រូវ​ពិន័យ​ក្រោម​១០​ឆ្នាំ​ឡើយ​គាត់...ដូច​ជា​ការ​សំលាប់​ដោយ​ចេតនា។អ្នក​ត្រូវ​តែ​ដាក់​ពិន័យ​បែប​ដូច្នេះ។
96
ព្រះ​ទ្រង់​មាន​បន្ទូល​ថា​បើ​សិន​ជា​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​ណា​ដែល​ប្រព្រឹត​កំផិត​នោះ​ត្រូវ​ចាប់​នាំ​យក​មក​ក្រៅ​ហើយ​ចោល​ថ្ម​ឲ្យ​ស្លាប់​ទៅ។​នោះ​ជា​បំណុល​ដែល​ត្រូវ​ធ្វើ​។​បើ​សិន​ជា​អ្នក​ធ្វើ​អ្វី​មួយ​ខុស​នៅ​ថ្ងៃ​ឈប់​សំរាក​នោះ​នឹង​ត្រូវ​“នាំ​មក​ហើយត្រូវ​ចោល​នឹង​ថ្ម”។​ពួក​គេ​ត្រូវ​តែ​ទទួល​សេចក្តី​នេះ។​សូម​មើល​យើង​គ្មា​នច្បាប់​អ្វី​ទេ​នៅ​ពេល​នេះ​ប៉ុន្តែ​គ្រីស្ទាន​ឬ​ក្រុម​ជំនុំ​ដែល​ខ្ញុំ​និយាយ​ក្នុង​ព្រឹក​នេះ​គឺ​មាន​ច្បាប់​របស់​ព្រះ​នៅ​ក្នុង​ចិត្ត​របស់​គេ។​អ្នក​គ្មាន​ឆន្ទៈ​នឹង​ធ្វើ​អ្វី​ផ្សេង​ឡើយ។​វា​នៅ​ខាង​ក្នុង​អ្នក។​អ្នក​ត្រូវ​តែ​រក្សា​ច្បាប់​របស់​ព្រះ​ឲ្យ​បាន​ល្អ។​មិន​ខ្វល់​ថា​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា​នោះ​ទេ​អ្នក​ត្រូវ​តែ​ចង់​បា​នសេចក្តី​សុច​រិត...​បើ​ព្រះ​ទ្រង់​ត្រូវ​ការ​ក្រណាត់​ជូត​ជើង​នៅ​ឯ​មាត់​ទ្វារ ​ទ្រង់​ចង់​ឲ្យ​អ្នក​ធ្វើ​ជា​ក្រណាត់​នោះអ្នក​នឹង​មាន​អំ​ណរ​ក្នុង​ការ​ងារ​នោះ។​មិន​ខ្វល់​ថាយ៉ាង​ណា​នោះ​ទេ​អ្នក​នឹង​ចង់​ក្លាយ​ទៅ​ជា​ក្រណាត់​នោះ។​អ្វី​ដែល​ព្រះ​ទ្រង់​ចង់​ឲ្យ​អ្នក​ធ្វើ​នោះ​អ្នក​នឹង​ធ្វើ​ពី​ព្រោះ​នោះ​គឺ​ជា​ព្រះ។​ហើយ​នោះ​ជា​កន្លែង​ដែល​អ្នក​រក​ឃើញ​សេចក្តី​ស្រឡាញ់​ដែល​ពិត​ឥត​ក្លែង​បន្លំ​របស់​ព្រះ។
97
ឥឡូវ​យើង​ដឹង​ថា​ទោះ​ជា​ទេវតា​ដែល​និយាយ​អ្វី​ផ្សេង​ពី​សេចក្តី​ទាំង​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​សូម​ឲ្យ​ត្រូវ​បណ្តាសា​ចុះ។​គ្មាន​អ្នក​ណា​មួយ​អាច​ធ្វើ​វា​បាន​ឡើយ​វា​ត្រូវ​តែ​ត្រូវ​តាម​ភាព​ត្រូវ​ដែល​បាន​និយាយ។
ម្តង​ទៀត​សូម​មើល​នៅ​ក្នុង​ព្រះ​គម្ពីរ​វិវរណៈ​២២:១៨-១៩ “បើ​អ្នក​ណា​បន្ថែមឬ​យក​ពាក្យ​ណា​មួយ​ចេញ​នោះ​ព្រះ​ទ្រង់​នឹង​ដក​ចំនែក​របស់​គាត់​ចេញ​ពី​បញ្ជី​ជីវិត”។​នោះ​ជា​ការ​ពិត។​ព្រះ​ទ្រង់​នឹង​ដក​ចំនែក​របស់​គាត់​ចេញ​ទោះ​គាត់​ជា​អ្នក​ណា​ក៏​ដោយ​...​ឈ្មោះ​របស់​គាត់​ដែល​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​បញ្ជី​ជិវិត...​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​“អញ​នឹង​លុប​វា​ចេញ​បើ​អ្នក​ណា​បន្តែមឬ​យក​អ្វី​ចេញ​ពី​ពាក្យ​របស់​អញ”។​នោះ​ជា​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ព្រះ​បន្ទូល​របស់​ទ្រង់។​អ្នក​អាច​បន្ថែម​​ឬ​យក​អ្វី​នៅ​ក្នុង​ព្រះ​វិហារ​តែ​មិ​ន​អាច​នឹង​បន្ថែម​ឬ​ដក​អ្វី​មួយ​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ឡើយ​ព្រោះ​ព្រះ​ទ្រង់​នឹង​លុប​ឈ្មោះ​របស់​អ្នក​ចេញ​ពី​បញ្ជី​ជីវិត​ជាមិន​ខាន។​សូម​មើល​អ្នក​មិន​អាច​បន្ថែម​ឬ​យក​អ្វី​មួយ​ចេញ​បាន​ឡើយ។​នោះ​ជា​ការ​ពិត​ដែល...
98
វា​មិន​ត្រូវ​ការ​អ្នក​បក​ស្រាយ​នោះ​ឡើយ​ព្រោះ​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​ព្រះ​ទ្រង់​ជា​អ្នក​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ទ្រង់។​ពេត្រុស​បា​ននិយាយ​ថា​“​វា​មិន​ត្រូវ​ការ​អ្នក​បក​ស្រាយ​ឡើយ”។
ព្រះ​បន្ទូល​ត្រូវ​បាន​ព្រះ​ប្រទាន​មក​ហើយ​រាល់​សេចក្តី​ទាំង​អស់​​ត្រូវ​បាន​បើក​សំដែង​អំពី​ព្រះ​គ្រីស្ទ។​នៅ​ក្នុង​សញ្ញា​ចាស់​បាន​ប្រាប់​ពី​ការ​យាង​មក​របស់​ព្រះ​អង្គ​ពេល​ដែល​ទ្រង់​ត្រូវ​យាង​មក​អ្វី​ដែល​ទ្រង់​ត្រូវ​ធ្វើ...​ដូច្នេះ​សេចក្តី​ទាំង​អស់​ធ្វើ​ឲ្យ​ទ្រង់​គង់​នៅ​កាល​ពី​ម្សិល​មិញ​ថ្ងៃ​នេះ​និង​អស់កល្ប​ជា​និច្ច។​ដូច​នៅ​ក្នុង​ព្រះ​គម្ពីរ​ហេព្រឺ​សាវក​ប៉ុល​បាន​សរសេរ​ថា​ទ្រង់​ជា​ព្រះ​ព្រះ​យេស៊ូវ​គ្រីស្ទ​កាល​ពី​ម្សិលមិញ​នៅ​ក្នុង​សញ្ញាចាស់​ព្រះ​គ្រីស្ទ​ក្នុង​ថ្ងៃ​នេះ​ដែល​បាន​បើក​សំដែង​ក្នុង​សាច់​ឈាម​ហើយ​ព្រះ​គ្រីស្ទ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច​ជា​វិញ្ញាណ។​ទ្រង់​នៅ​ដដែល​ម្សិល​មិញ​ថ្ងៃ​នេះ​និង​អស់​កល្ប​ជា​និច្ច។​ទ្រង់​គង់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​របស់​ទ្រង់​គង់​នៅ​ដែរ។​ទ្រង់​មាន​ព្រះ​ជន្ម​រស់។
99
ឥឡូវ​នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​ពី​ការ​មួយ។​សូម​មើល។​នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​នៅ​ក្នុង​សញ្ញា​ចាស់​ដូច​ដែល​យើង​បាន​ជឿ...​ឥឡូវ​នេះ​អ្នក​អធិប្បាយ​នៅ​ទី​នេះ​អ្នក​អាច​ជំរុញវា​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ប៉ុន្តែ​ខ្ញុំ​និយាយ​ពី...​អ្វី​ដែល​ខ្ញុំ​បាន​គិត។
នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​នៅ​ក្នុង​សញ្ញា​ចាស់​នៅ​ក្នុង​រូប​ភាព​ជា​Melchisedec​មិន​មែន​ជា​ពួក​អាចារ្យ​ប៉ុន្តែ​ជា​មនុស្ស​សមញ្ញ​ម្នាក់​...​បុរស​នោះ​មិន​ទាន់​ចាប់​កំនើត​នៅ​ឡើយ​ប៉ុន្តែ​ត្រូវបាន​បើក​សំដែង​រួច​ទៅ​ហើយ។​ទ្រង់​ជា​ព្រះ។​ទ្រង់​ត្រូវ​បាន​បើក​សំដែង​ក្នុង​រូបភាព​ជា​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​មហា​ក្សត្រ​នៃ​Salem​ជា​មហា​ក្សត្រ​នៃ​សន្តិភាព​និង​ជា​មហា​ក្សត្រ​នៃ​សេចក្តី​សុចរិត។​ទ្រង់​ជា​Melchisedec​។​ទ្រង់​ពុំ​មាន​ឪពុក​ម្តាយ​ទេ។​ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​នៅ​ក្នុង​រូប​ភាព​ជា​មនុស្ស។​តើ​អ្នក​រាល់​យល់​សេចក្តី​ទាំង​នេះ​ទេ?
100
បន្ទាប់​មក​ទ្រង់​បាន​យាង​មក​ក្នុង​លក្ខណៈ​ជា​សាច់​ឈាម​ហើយ​នៅ​ជា​មួយ​នឹង​យើង​ក្នុង​រូប​ភាព​ជា​ព្រះ​គ្រីស្ទ​ដែល​ប្រសូត​តាម​រយៈ​ស្រ្តី​ព្រហ្ម​ចារី​គឺ​នាង​ម៉ារា។​ទ្រង់​យាង​មក​ក្នុង​លក្ខណៈ​បែប​នេះ​ហើយ​បាន​ជា​ទ្រង់​មិ​នសុគត​ហើយ​ទ្រង់​បាន​យាង​ត្រលប់​ទៅ​ស្ថានសួគ៌​វិញ។​ហើយ​នៅ​ពេល​ចុង​ក្រោយ​ទ្រង់​បាន​សន្យា​ថា​នឹង​បើក​សំដែង​អង្គ​ទ្រង់​យាង​ពេញ​លេញ​ក្នុង​លក្ខណៈ​ជា​ព្រះ​វិញ្ញាណ។​ហើយ​ថ្ងៃ​ដែល​កូន​មនុស្ស​យាង​មក​ក៏​ដូច​ថ្ងៃ​នៃ​ក្រុង​សូដុម​ដែរ។​ឥឡូវ​សូម​មើល​ពី​ទី​ក្រុង​សូដំមតើ​វា​យ៉ាង​មិច​ហើយ​តើ​មាន​អ្វី​កើត​ឡើង។​ពេល​នេះ​ព្រះ​គ្រីស្ទ​បាន​បើក​សំដែង​ដល់​ពួកជំនុំ​របស់​ទ្រង់​ គឺ​នឹង​កើត​ឡើង​ដូច​គ្នា​នឹង​ក្រុង​នោះ​ដែរគឺ​ដូច​គ្នា​ដែល​ទ្រង់​ធ្វើ​ការ​នោះ។​នៅ​ផែន​ដី​នេះ​ទ្រង់​បាន​បើក​សំដែង​អង្គ​ទ្រង់​ក្នុង​មនុស្ស​គឺ​មនុស្ស​ដែល​ទ្រង់​បាន​ហៅ​ហើយ​ទ្រង់​ធ្វើ​ការ​ដូច​ទៅ​នឹង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ពេល​ជា​ច្រើន​ដង​កាល​ទ្រង់​នៅ​ផែន​ដីនេះ។​ទ្រង់​ធ្វើ​ការ​ដដែល​ពី​ព្រោះ​ព្រះ​ជា​ច្រើ​ន​ដង​មាន​បន្ទូល​មក​កាន់​ពួក​ព្ឋយុ​កោ​តាម​រយៈ​ហោរា​ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺ​តាម​រយៈ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ត្រូវ​បាន​បើក​សំដែង​នៅ​ថ្ងៃ​ចុង​ក្រោយ​ព្រះ​ទ្រង់​បាន​បើក​សំដែង​​ក្នុង​រូបភាព​ជា​សាច់​ឈាម​មុន​ការ​បំផ្លាញ​ទី​ក្រុង​សូដំម​នៅ​ទី​បញ្ចប់​នៃ​ផែន​ដី​នេះ។​អ្នក​រាល់​គ្នា​ឃើញ​ទេ?​មាន​ការ​បើក​សំដែង​ចំនួន​បី។
101
ឥឡូវ​មាន​ការ​មួយ​ទៀត​ដែល​កើត​ឡើង​គឺ​នៅ​ពេល​ដែល​មនុស្ស​ទាំង​អស់​ត្រូវ​បាន​ប្រ​មូល​​មក​ជុំ​គ្នា​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ​កូន​ក្រមុំ​ទាំង​អស់​នឹង​ត្រូវ​ត្រលប់​ដូច​ជា​ព្រះ​គ្រីស្ទ​គឺ​បី​ដង​ដូច​ទ្រង់​កាល​នៅ​ផែន​ដី​ដែរ​គឺ​ត្រូវ​គេ​សំលាប់​ជាប់​ឆ្កាង​និង​រស់​ពី​ស្លាប់​ឡើង​វិញ។​អ្នក​រាល់​គ្នា​យល់​ទេ?​កូន​ក្រមុំ​ទាំង​នោះ​ជា​​ផ្នែក​នៃ​រាង​កាយ​របស់​ទ្រង់។​ហើយ​ស្រ្តី​និង​បុរស​នឹង​ត្រូវ​នៅ​ជា​មួយ​គ្នា​ពួក​គេ...ពួក​គេ​ជា​រូប​កាយ​តែ​មួយ។​កូន​ក្រមុំ​ទាំង​នោះ​ជា​ផ្នែក​របស់​ទ្រង់​ពី​ព្រោះ​នាង​ត្រូវ​បាន​យក​ចេញ​មក​ពី​ទ្រង់។​នាងដែល​ត្រូវ​បាន​យកចេញ​ពី​រូប​កាយ​របស់​ព្រះ​គ្រីស្ទ​គឺ​ត្រូវ​ធ្វើ​អ្វី​ដូច​ដែល​ទ្រង់​មាន​បន្ទូល។
អូ!!​ឥឡូវ​នេះ​យើង​ហាក់​ដូច​ជា​យឺត​ពេល​ទៅ​ហើយ​ដូច្នេះ​យើង​ត្រូវ​តែ​លឿន​បន្តិច។
102
ព្រះ​គម្ពីរ​ទាំង​មូល​ត្រូវ​បាន​បើក​សំដែង​អំពី​ព្រះ​យេស៊ូវ​​គ្រីស្ទ​ដែល​ទ្រង់​ត្រូវ​បាន​គេ​ស្គាល់​ទៅ​គ្រប់​សម័យ​កាល។​ទ្រង់​ធ្វើ​ឲ្យ​គេ​ស្គាល់​នៅ​សម័យ​Luther​ដែល​ជា​មូល​ដ្ឋាន​របស់​ពួក​ជំនុំ​ជា​ជើង​ដូច​ដែល​ទ្រង់​ជាសេ្តច​នេប៊ូក្នេសា។​អ្នក​ចាំ​ទេ​តើ​ទ្រង់​សុបិន​ឃើញ​យាង​ម៉ិច។​វា​ចេញ​ពី​ក្បាល​មក​ក្រោម។​ឥឡូវ​ទ្រង់​ចេញ​ពី​ចេញ​ពី​ជើង​ឡើង​ទៅ​ក្បាល​វិញ។​នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន​ទ្រង់​បាន​បង្ហាញ​នៅ​ក្នុង​សញ្ញា​ចាស់​ទ្រង់​ចេញពី​ក្បាល​មក​ក្រោម​រហូត​ដល់​ទ្រង់​ក្រោក​ឡើង​វិញ​ទៅ។​ឥឡូវ​នេះ​នៅ​ក្នុង​សញ្ញា​ថ្មី​ព្រះ​អង្គ​បាន​បង្ហាញ​អង្គ​ទ្រង់​សារ​ជា​ថ្មី។​ព្រះ​ទ្រង់​គង់​នៅ​តាំង​ពី​ដើមហើយ​ទ្រង់ គង់​នៅ​ជា​ប់​ជា​និច្ច​ជា​មួយ​នឹង​ពួក​ហោរា​របស់​ទ្រង់​ហើយ​គង់​នៅ​រហូត​ដល់​ទ្រង់​យាង​មក​ផែន​ដី​ក្នុង​និស្ស័យ​ជា​សាច់​ឈាម​ហើយ​ត្រូវ​បាន​គេ​ស្អប់​​មើល​ងាយ​គេ​បដិសេធ។​តែ​ទ្រង់​បាន​លើក​ឡើង​វិញ​ហើយ​ទ្រង់​ក៏​បាន​បង្កើត​ក្រុម​ជំនុំ​ជា​កូន​ក្រមុំ​របស់​ទ្រង់​ហើយ​ពេល​នេះ​ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​រួប​រួម​ក្នុង​រូប​កាយ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។
103
ព្រះ​ទ្រង់​បាន​បើក​សំដែង​ពី​អង្គ​ទ្រង់​នៅ​គ្រប់​ពេល​តាំង​អស់​តាម​រយៈ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។​ឥឡូវ​សូម​យើង​មើល​ពី​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​មួយ​ចំនួន​មក​យើង​សព្វ​ថ្ងៃ​នេះ​មុន​ពេល​យើង​បញ្ចប់​មេរៀន​នេះ។
ឥឡូវ​ព្រះ​បាន​បើក​សំដែង​អង្គ​ព្រះ​អង្គ​នៅ​ពេល​ល្ងាច​។
សូម​យើង​មើល​ទាំង​អស់​គ្នា​។​ខ្ញុំ​បាន​សរសេរ​ទុក​នូវ​ខ​គម្ពីរ​មួយ​ចំនួន​ដូច​ដែល​អ្នក​មាន​ឃើញ​ហើយ​ក្នុង​ទំព័រ​នេះ​មាន​ខ​គម្ពីរ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​កត់​ត្រា​ទុក​ប៉ុន្តែ​យើង​មាន​ពេល​តែ​១៥​នាទី​ប៉ុណ្ណោះ​នោះ​នឹង​ដល់​ម៉ោង​១២​ហើយ។​ខ្ញុំ​ហាក់​ដូច​ជា​ស្អក​ក​ទៅ​ព្រឹក​នេះ។​ពេល​ខ្លះ​ម៉ាស៊ី​ន​ត្រជាក់​ទាំង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ស្អក​ក​ផង​ដែរ​ដូច្នេះ​បើ​សិន​ជា​លោក​Neville​មិន...​អ្នក​គ្មាន​អ្វី​សំរាប់​ល្ងាច​នេះ​ទេ?​[លោក​Neville​និ​យាយ​ថា​“ទេ”]។​នៅ​ពេល​មួយ​ខ្ញុំ​បាន​ឃើញ​កញ្ចប់​បារី​មួយ​កញ្ចប់​ដែល​ជ្រុះ​នៅ​ក្នុង​ព្រៃ​ហើយ​ខ្ញុំ​បាន​ចំនង​ជើង​មេរៀន​ដោយសារ​តែ​កញ្ចប់​បារី​នោះ​នោះជា​ព្រះ​ហឬទ័យ​របស់​ព្រះ។​ដូច្នេះ​ខ្ញុំ​មាន​ព្រះ​បន្ទូល​នៅ​ទី​នេះ​ហើយ​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ផ្សេង​ឡើយ។​ដោយ​សារ​តែ​កញ្ចប់​បារី​នោះ​ខ្ញុំ​ទទួល​បាន​ចំនង​ជើង​មេរៀន។
104
នៅ​ក្នុង​ព្រៃ​ខ្ញុំ​បាន​ដើរ​រំលង​កញ្ចប់​បារី​នោះ។​ខ្ញុំ​បាន​គិត​ថា​“អូ!! ប្រហែល​ជា​មាន​អ្នក​ដើរ​មុន​ខ្ញុំ”។
ហើយ​ក៏​មាន​អ្វី​ម្យ៉ាង​និយាយមក​ខ្ញុំ​“ត្រលប់​ទៅ​ក្រោយ​វិញ​ហើយ​រើស​វា”។
អ្វី​មួយ​ប្រាប់​ខ្ញុំ​ថា​“ត្រលប់​ទៅ​វិញ​ហើយ​រើស​កញ្ចប់​នោះ​ទៅ”។​ហើយ​ខ្ញុំ​ក៏​ដើរ​មក​វិញ​ឃើញ​ថា​វា​ជា​កញ្ចប់​ទទេ​មួយ​ហើយ​ខ្ញុំ​ឃើញ​អ្វី​ម្យ៉ាង។​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​ថា​នេះ​ជា​ព្រះ​ហឬទ័យ​របស់​ព្រះ។
105
ឥឡូវ​នេះ​យើង​នឹង​និយាយអំពី​ពន្លឺ​ពេល​ល្ងាច។​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​ពេល​វេលា​ដែល​ត្រូវ​មក​គឺ​ជា​ពេល​ដែល​ព្រះ​អាទិត្យ​រះ​ហើយ​នឹង​ពេល​ល្ងាច។​យើង​ទាំង​អស់​គ្នា​ដឹង​សេចក្តី​ទាំង​ហើយ។​យើង​រាល់​គ្នា​បាន​លឺ​សេចក្តី​បង្រៀន​នៅ​ថ្ងៃ​នេះ​ដែល​មក​ពី​ព្រះ​គ្រីស្ទ​យើង​ជឿ​ថា​នឹង​បាន​ឃើញ​ពន្លឺ​នាពេល​ល្ងាច​នោះ។​ហើយ​ពន្លឺ​នា​ពេល​ល្ងាច...​ការ​ពិត...​ពន្លឺ​ដ៏​អស្ចា្​រ្យ​នោះ​នឹង​ត្រូវ​មក​នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​ត្រូវ​បាន​បើក​សំដែង​នៅ​ផែន​ដី​នេះ...ឬ​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន​សួគ៌។
106
ប៉ុន្តែ​យើង​មានពេល​មួយ​ដែល​ត្រូវ​ស្ញែង​ខ្លាច​ដែល​ត្រូវ​មក​នៅ​មុខ​មនុស្ស​គ្រប់​គ្នា។​ខ្ញុំ​គ្រាន់​តែ​រង​ចាំ​ពេល​នោះ​ហើយនៅ​ពេល​ដែល​យើង​អាច​ទទួល...។​យើង​បាន​ឃើញ​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​រក​ឃើញ​ថា​មនុស្ស​ទាំង​អស់​កំពុង​តែ​ស្រមៃ​ពី​ពេល​នោះ​ដែល​នឹង​ត្រូវ​មក។​អ្នក​នឹង​​កត់​សំគាល​ពី​អ្វី​ដែល​ពួក​គេ​បាន​បង្ហាញ​។
107
ឥឡូវ​យើង​នឹង​អានខ​គម្ពីរ​មួយ​ចំនួនអំពី​ពន្លឺ​ពេល​ល្ងាច។យើង​កត់​សំគាល់​ពី​ពន្លឺ​ដដែល​នេះ​នៅ​ពេល​ព្រឹក​ពី​ព្រោះ​មិន​មែន​មាន​ពន្លឺ​មួយ​នៅ​ពេល​ព្រឹក​ហើយ​មួយ​ទៀត​នៅ​ពេល​ល្ងាច​នោះ​ទេ។​វា​ជា​ពន្លឺ​តែ​មួយ​ពន្លឺ​តែ​មួយ​ដែល​នៅ​ល្ងាច​និង​ពេល​ព្រឹក។​ឥឡូវ​និយាយ​ពី​ថ្ងៃ​នោះ​ថ្ងៃ​នៅ​ចន្លោះ​ពេល​នោះ​ជា​ប្រភេទ​ដូច...អូ!!...​គួរ​ឲ្យ​សង្វេគ​ជា​ជា​ពេល​ងងឹតដែល​មិន​អាច​ហៅ​បាន​ថា​ជា​ពេលថ្ងៃ​ឬ​ពេល​យប់​នោះ​ឡើយ។
108
នៅ​ពេល​ដែល​ទ្រង់​នៅ​គង់​លើ​ផែន​ដី​នៅ​ឡើយ​ទ្រង់​ជា​ព្រះ​រាជ​បុត្រា។​បន្ទាប់​មក​ទ្រង់​ត្រូវ​បាន​គេ​ធ្វើ​គត់។​ពួក​គេ​ជំនុំ​ឃើញ​ពី​ការ​រង​ទុក​របស់​ទ្រង់​ដែល​ត្រូវ​ឆ្លង​កាត់​ភាព​ងងឹត​នោះ​ហើយ​ក៏​ចាប់​ផ្តើម​សង់​គ្រឹះ​ឡើង​សារ​ជា​ថ្មី។​ហើយ​តើ​សេចក្តី​សំគាល់​នោះ​បាន​មក​ពី​ណា?​គឺ​ពី​លើ។​សូម​មើល​នេបូក្នេសា។
109
ឥឡូវ​សូម​មើល​ពី​ពន្លឺ​នោះអ្នក​មិន​អាច​ឃើញ​ដោយ​ដៃ​នោះ​ទេ​ប៉ុន្តែ​វា​ជា​ផ្នែក​របស់​រាង​កាយ
​វិញ។​អ្នក​មិនឃើញដោយ​ត្រចៀក​ប៉ុន្តែ​អ្នក​អាច​ស្តាប់​លឺ​បាន។​អ្នក​មិន​អាច​ឃើញ​ដោយ​ច្រមុះ​ប៉ុន្តែ​អ្នក​អាច​ធំក្លិន។​អ្នក​មិន​អាច​ឃើញ​ដោយ​បបូរ​មាត់​ប៉ុន្តែ​អាច​និយាយ​បាន។​មើល​វា​ជា​ពេល​របស់​Pentecostal​។​ប៉ុន្តែ​ពេល​នេះ​វា​ជា​ពេល​នៃ​ភ្នែក​ដែល​កំពុង​តែ​មើល។​ឥឡូវ​គ្មាន​អ្វី​មួយ​ដែល​កំពុង​តែ​ធ្វើ​ចលនានៅ​មុខ​ភ្នែក​របស់​អ្នក។​តើ​ត្រូវ​ទេ?​បន្ទាប់​នោះ​គឺ​ភាព​វៃ​ឆ្លាត​ដែល​ព្រះ​គ្រីស្ទ​ជា​អ្នក​ត្រួត​ត្រា។​គ្រប់​ទាំង​អស់​កំពុង​តែ​ធ្វើ​ចលនា។​ចលនា​ជើង​របស់​អ្នកសាច់​ដុំ​ជើង​របស់​អ្នកគឺ​គ្រប់​ទាំង​អស់ចលនា​ត្រ​ចៀក​របស់​អ្នក​ចលនា​ច្រមុះ​របស់​អ្នក​គឺ​គ្រប់​ទាំង​អស់​ប៉ុន្តែ​នៅ​មុខ​ភ្នែក​របស់​គ្មាន​អ្វី​ធ្វើ​ចលនា​ឡើយ។​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ពួក​គេ​និយាយ​ថា​មនុស្ស​នោះ​បាន​ក្បាល​ត្រពែក​យ៉ាង​លឿន​នោះ​ដោយ​ព្រោះ​គ្មាន​លំហាត់​ប្រាណដើម្បី​អភិវឌ្ឍន៍​សាច់​ដុំ​របស់​ក្បាល​នោះ។​ហើយ​វា​ក៏​មិន​រឹង​មាំ​ដូច្នេះ​ហើយ​បាន​ជា​មាន​សំពាធ​ឈាម។​ឈាម​មិន​បាន​ធ្វើ​ចលនា​ស្រួល​មិន​បាន​ផ្គត់​ផ្គង់​ល្អ​ត្រូវ​ដឹង​ថា​ឬស​របស់​សក់​ត្រូវ​រស់​នៅ​ដោយ​សារ​ឈាម។​ហើយ​ពេល​នេះ​យើង​បាន​រក​ឃើញ​ផ្នែក​នោះ...​គ្មាន​អ្វី​មួយ​ដែល​នៅ​មុខ​ភ្នែក​នោះ​ទេ។
110
110ឥឡូវ​ចូរ​ស្វែង​រក​ទាំង​អស់​គ្នា។​តើ​វា​គួរ​តែ​មាន​ពន្លឺ​នៅ​ចន្លោះ​ពេល​ថ្ងៃ​ដែរ​ឬ​ទេ?​នៅ​ពេល​ល្ងាច។​តើ​ពន្លឺ​នោះ​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​អ្វី?​ដូច្នេះ​អ្នក​អាច​ឃើញ​ថាកន្លែង​ដែល​អ្នក...។​អ្នក​នឹង​ឃើញ​ថា​អ្នក​នៅ​កន្លែង​ណា។​វា​​មាន​ពន្លឺ​នៅ​ពេល​ល្ងាច។
ពេល​នេះ​យើង​នឹង​មើល​ពី​សេចក្តីនេះ​ហើយ​ធ្វើ​ការប្រៀ​ប​ធៀប​ជា​មួយ​នឺង​ព្រះ​គម្ពីរ​ម៉ាឡា​គី​៤។​ទ្រង់​បាន​សន្យា​ថា​នឹង​មាន​ពន្លឺ​ដែល​នឹង​ត្រូវ​មក​ម្តង​ទៀត​នៅ​វេលា​ពេល​ល្ងាច។​“នៅ​ពេល​នោះ​អញ​នឹង​ចាត់​អេលី​យ៉ា​មក​ឯ​ឯង​ហើយ​លោក​នឹង​នាំ​កូន​ទៅ​ឯ​ឳពុក​ហើយ​ឳពុក​ទៅ​ឯ​កូន​(តើ​នោះ​ត្រូវ​ទេ)​ក្រែង​លោ​អញ​មក​វាយ​ផែន​ដី​ដោយ​បណ្តាសា។
ឥឡូវ​សូម​មើល​ពី​យ៉ូហាន​វិញ​ម្តង...ឬ​ក៏​​លូ​កា​១៧:២៩-៣០​ហើយ​មើល​ពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រាប់​នៅ​ក្នុង​នោះថា​“នៅ​ថ្ងៃ​នោះ​នឹង​ដូច​ជា​ក្រុង​សូដុំម​ដែរ​វា​នឹង​ត្រូវ​កើត​មក​ដូច​គ្នា...”។​ឥឡូវ​សូម​ចាំ...កត់​សំគាល់។​នេះ​គឺ​នៅ​ពេល​ដែល​កូន​មនុស្ស​ត្រូវ​បាន​បើក​សំដែង​គឺ​ការ​បើក​សំដែង​របស់​កូន​មនុស្ស។ឥឡូវ​កូន​មនុស្ស​ពិត​ជា​បាន​បើក​សំដែង​ហើយ​មិន​ពេល​ដែល​ក្រុង​សូដុំម​ត្រូវ​បាន​​ឆេះ។​ឥឡូវ​បុរស​នោះ​ជា​Elohim។​ដែល​ជា​ព្រះ​ហើយ​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ។​ហើយ​ព្រះ​ទ្រង់​បាន​បើក​សំដែង​​ទៅ​កាន់​អ័ប្រាហំានៅ​មុន​ពេល​ដែល​ត្រូវ​ជំនុំ​ជំរះ​នោះ។​កូន​មនុស្ស​ត្រូវ​បាន​បើក​សំដែង​កូន​មនុស្ស​គឺ​Elohim។​តើ​អ្នក​ឃើញ​ទេ?​កូ​ន​មនុស្ស​Elohim​ត្រូវ​បាន​បើក​សំដែង​មុន​ពេល​ដែល​អ្វី​ទាំ​ង​អស់​នៅ​ព្រឹក​ស្អែក​ត្រូវ​បាន​បំផ្លាញ។​ពេល​ណា? មុន​ពេល​ដែល​ព្រះ​អាទិត្យ​រះ​ឡើង​សារ​ជា​ថ្មី។​ដូច្នេះ​គ្មាន​អ្វី​មួយ​ត្រូវ​បាន​រួច​ខ្លួន​ឡើយ​ពី​ព្រោះ​វា​ត្រូវ​បាន​បំផ្លាញ​មុន​ពេល​ថ្ងៃ​រះ​សារ​ជា​ថ្មី។​ការ​រស់​ឡើង​វិញ​របស់​ទី​នោះ។​គ្មាន​អ្វី​ផ្សេង​ឡើយ​តែ​ជា​ទឹក​ភ្នែក​ដែល​វា​មិន​ធ្លាប់​បាន​ទទួល​ពី​មុន​មក។​អ្នក​អាច​មាន​ប្រាជ្ងា​ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​រស់​ឡើង​វិញ​ខាង​ព្រលឹង​វិញ្ញាណ។​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​ការ​នេះ។​ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​ដឹង។​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់​ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​ក៏​អាច​យល់​ពី​វា​បាន។
មាន​ម្នាក់​បាន​និយាយ​ជាមួយ​ខ្ញុំ​នា​ពេល​មួយថា​“លោក​Branham​ខ្ញុំ​មាន​សេចក្តី​សេចក្តី​អំណរ​របស់​ព្រះ​នៅ​ក្នុង​ចិត្ត​ខ្ញុំ”។
111
ខ្ញុំ​បាន​ប្រាប់​ថា​“កូន​ប្រុស​Revival's​over”។​សូម​មើល​ភាព​មាន​លំនឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​កប៉ាល់។​រលក​ធំៗ​ត្រូវបាន​ចេញ​ឆ្ងាយពី​យើង​ប៉ុន្តែ​យើង​ដឹង​ថា​នៅ​ខាង​មុខ​រលក​នោះ​យើង​កំពុង​ធ្វើ​ដំណើរ​ជិត​ដល់​ត្រើយ។​យើង​កំពុង​តែ​នៅ​ក្បែរ​ត្រើយ។​គ្រាន់​តែ​រក្សា​លំនឹង​នោះ។​គឺ​នៅ​ជា​មួយ​នឹង​ព្រះ​បន្ទូលនៅ​ជា​មួយនឹង​ព្រះ។​មិន​ខ្វល់​ថា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ឬ​អ្វី​មួយ​​កើត​ឡើង​អ្នក​ត្រូវ​តែ​នៅ​ជា​មួយ​នឹង​ព្រះ​បន្ទូល។​នៅ​ពេល​ដែល​អ្នក​ឃើញ​ពពក​ធំៗនៅ​ក្បែរ​មាន​រលក​កំពុង​តែ​មក​រក​​គ្រាប់​បែក​អាតូមិច​ឬ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ​អ្នក​ត្រូវ​តែ​នៅ​រក្សា​លំនឹង​របស់​អ្នក​នៅ​ជា​មួយ​នឹង​ព្រះ​បន្ទូល​ជា​និច្ច។​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​វា​ត្រូវ​តែ​មាន​ដូច្នេះ​ប៉ុន្តែ​យើង​ត្រូវ​តែ​ឈរ​នៅ​លើ​វា​បាទ!!។​យើង​នៅ​ខាង​លើ​វា។​បាទ!!​នេះ​ជា​ការ​ពិត។​វា​មិន​អាច​ពន្លិច​យើង​និង​ធ្វើ​ឲ្យ​លង់​នោះ​ឡើយ។​បើ​យើង​ធ្លាក់​ទៅ​ក្នុង​រូង​ភ្នំយើង​នឹង​ងើប​មក​វិញ។គ្មាន​អ្វី​មួយ​របស់​លោកីយ​នេះ​អាច​នឹង​ពន្លិច​យើង​បាន​ឡើយ។​យើង​ត្រូវ​តែ​នៅ​លើ​វា​ពី​ព្រះ​នាវិក​ដ៏​ជំនាញ​របស់​យើង​នៅ​ជា​មួយ​នឹង​យើង។
អ្នក​មាន​យុថ្កា​នៅ​ក្នុង​ព្រះ​គ្រីស្ទ
មាន​រលក​នៃ​ជីវិត​ខ្ញុំ​ក្លាហាន
ខ្ញុំ​មាន​យុថ្កា​ក្នុង​ព្រះ​គ្រីស្ទ
ខ្ញុំ​មិន​ខ្លាច​ខ្យល់​ឬ​រលក​ឡើយ
112
អ្វី​ដែល​ចង់​កើត​ឡើង​ចូរ​ឲ្យ​វា​កើត​មក​អ្វី​ទាំង​អស់​អ្វី​នឹង​កើត​មក​មិន​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ឡើយ​ពី​ព្រោះ​ព្រះ​គ្រីស្ទ​ជា​យុថ្កា​របស់​យើង។​បើសិន​ជា​ខ្ញុំ​រស់​នៅ​ខ្ញុំ​រស់​នៅ​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​របស់​ខ្ញុំ។បើ​សិន​ជា​ខ្ញុំ​ស្លាប់ខ្ញុំ​ស្លាប់​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​របស់​ខ្ញុំ។​ខ្ញុំ​ចង់...​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ។​បើ​សិន​ជា​ការ​បាន​បញ្ចប់​នោះ​ខ្ញុំ​មិន​ចង់​នៅ​យូរ​ឡើយ។​ខ្ញុំ​ចង់​ទៅ​កន្លែង​ដែល...រង្វាន់​របស់​ខ្ញុំ​ត្រូវ​បាន​ប្រគល់​មក​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​រក​នោះ​ទេ​ប៉ុន្តែ​ជា​អ្វី​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​អ្វី​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​ដោយ​សារ​ព្រះ​គុណ​របស់​ទ្រង់។
113
ដូច្នេះ​យើង​ឃើញ​អំពី​ពន្លឺ​ពេល​ល្ងាច​នៅ​ទី​នេះ។​តើ​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​នឹង​ឃើញ​ពន្លឺ​នោះ​បើ​សិន​ជា​អ្នក​មិន​មាន​ភ្នែក​ដើម្បី​នឹង​មើល​ផង​នោះ។​តើ​អ្វី​ទៅ​ដែល​ជា​ពន្លឺ​នា​ពេល​ល្ងាច?​ពន្លឺ​នោះ​បាន​មក​ដោយ​បើក​សំដែង​ការ​ជា​ច្រើន។​តើ​នោះ​ត្រូវ​ទេ?​បើ​សិន​ជា​នៅ​ទី​នេះ​គ្មាន​អ្វី​ទេ​នោះ​អ្នក​នឹង​មិន​មាន​អារម្មណ៍​អ្វី​ឡើយ​ហើយ​អ្នក​ក៏​មិន​អាច​នឹង​យល់​ការ​ដែល​នៅ​ទី​ងងឹត​ដើម្បី​នឹង​បើក​ភ្លើង​ឲ្យ​ភ្លឺ​ឡើង​ដែរ។​វា​ត្រូវ​បា​នបើក​សំដែង។​តើ​នៅ​ក្នុង​ម៉ាឡាគី​បាន​ប្រាប់​ពី​អ្វី?​សូម​មើលគឺ​ដូច​គ្នា។ អ្វី​ដែល​បណ្តាល​ឲ្យ​ត្រា​ទាំង​៧​ត្រូវ​បាន​បើក​ឡើង។​វា​ត្រូវ​បាន​បើក​សំដែង​ចេញ​មក​ក្រៅ។​បើ​សិន​ជា​អ្នក​មិន​មែន​ភ្នែក​ទេ​អ្វី​ដែល​ត្រូវ​បើក​សំដែង​ទាំង​នោះ​អ្នក​មិន​អាច​នឹង​មើល​ឃើញ​ឡើយ។​ត្រូវ​មាន​ភ្នែក​ជា​ដំបូង​សិន​ដើម្បី​នឹង​អាច​មើល​ឃើញ។​តើ​ត្រូវ​ទេ?​សំរាប់​ការ​នេះ​ព្រះ​គម្ពីរ​ម៉ាឡាគី​៤​លូកា​១៧:១២យ៉ូហាន​១៥:២៤ និង​វិវរណៈ​១០:១-៧​បាន​បើក​សំដែង​ពី​ត្រាទាំង​៧​ហើយ​និង​សារ​របស់​ទេវតា​ទាំង​៧​ដើម្បី​បើក​ឡើង​និង​បើក​សំដែង​ពី​ពន្លឺ​នា​ពេល​ល្ងាច​ដែល​ត្រូវ​មក។
114
ឥឡូវ​ប្រសិន​បើ​បុរស​ម្នាក់...​នៅ​សម័យ​ឡៅឌីសឺ​មនុស្ស​អាច​ជា?​អាក្រាត។​ពួក​គេ​អាច​ខ្វាក់។​តើ​ភាព​ល្អ​អាច​បង្ហាញ​ទៅ​មនុស្ស​ល្អ​យ៉ាង​ម៉ិច​នឹង​បាន​ទៅ?​បើ​សិន​ជា​មនុស្ស​ខ្វាក់​ដឹង​ដៃ​មនុស្ស​ខ្វាក់​នោះ​គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ជា​មិន​ខាន។​ភាព​អា​ក្រាត​ភាព​ខ្វាក់​មិន​អាច​នឹង​យល់​ពី​វា​បាន​ឡើយ។​ដរាប​ណា​គេ​ប្រើ​ប្រាស់​ភាព​យល់​ដឹង​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ពួក​គេ​មិន​បាន​ជឿ​លើ​សេចក្តី​នោះ​ឡើយ។​គឺ​ពួក​គេ​មិន​បាន​ជឿ​លើ​អ្វី​ដែល​ពួក​ហោរា​ហើយ...ពួក​គេ​មិន​បាន​ជឿ​ឡើយ។​ពួក​គេ​ជឿ​ថា​ម៉ាឡាគី​៤​គឺ​សំដៅ​ទៅ​លើ​តែ​ពួក​គេ​ជំនុំឬ​អង្គការ​ណា​មួយ​តែ​ប៉ុណ្ណោះ។​នៅ​ពេល​ដែល​ទ្រង់​បញ្ជូន​មក​ជា​លើក​ដំបូង​គឺ​តាម​រយៈ​មនុស្ស​ប្រុស។​នៅ​ពេល​មក​ជា​លើ​ទី​ពីរ​គឺ​តាម​មនុស្ស​ប្រុស។​ហើយ​នៅ​ពេល​ដែល​មក​ក្នុង​រូប​រាង​ជា​យ៉ូហាន​បាទីស្ទ​ក៏​តាម​មនុស្ស​ប្រុស​ដែរ។ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៅ​ពេល​ដែល​ពន្លឺ​ពេល​ល្ងាច​ត្រូវ​បាន​ចាំង​ឡើង​ភ្នែក​នឹង​ត្រូវ​បាន​បើក​ឡើង​ហើយ​អ្នក​នឹង​ឃើញ​ថា​អ្នក​នឹង​ត្រូវ​ទៅ​ណា?​ហើយ​រាង​កាយ​របស់​អ្នក​ត្រូវ​បាន​ផ្លាស់​ប្រែ​ឈរ​ឡើង​ហើយ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។​តើ​នេះ​ជា​អ្វី?​ដូច​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ហោរា​សរសរ​ព្រះ​គម្ពីរ​ដូច​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដែល​ដឹក​នាំ​អ្នក​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នឹង​ធ្វើ​ចលនា​ក្នុង​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។
115
ស្រ្តី​ម្នាក់​ដែល​មាន​វត្ត​មាន​នៅ​ទី​នេះ​នាង​មិនមែន​ជា​របស់​អង្គ​ការ​នេះ​ទេ...។​នាង​មក​ពី​កន្លែង​ផ្សេង​ហើយ​ក៏​បាន​ចូល​រួម​ជា​មួយ​នឹង​ពួក​យើង​នៅ​ព្រឹក​នេះ​ហើយ​មាន​រូបភាព​មួយ​ផ្ទាំង។​នាង​បាន​ឲ្យ​វា​មក​កូន​ប្រុស​របស់​ខ្ញុំ​ពិត​ជា​គួរ​ឲ្យ​ឆ្ងល់​មែន។​ខ្ញុំ​មិន​បាន​ដឹង​ថា​នាង​ធ្លាប់​បាន​លឺ​អំពី​ការ​នេះ​ឬ​អត់​នោះ​ទេ។ខ្ញុំ​មិន​បាន​ដឹង​ឡើង។​នាង​មាន​រូប​ភាព​មួយ​នៃ​ទេវតា​របស់​ព្រះដែល​នោះ​មាន​ក្នុង​សម័យ​ពួក​ជំនុំ​ទាំង​៧​ត្រា​ទាំង​៧​ត្រូវ​បាន​បើក។​នៅ​ពេល​ដែល​ការ​នេះ​កើត​ឡើង​នឹង​មាន​សំលេង​និយាយ​ថា​“សូមក្រលេក​មើល​ទៅ​នោះ​ហើយ​នៅ​ក្នុង​ក្តី​ស្រមៃ​នឹង​បាន​ឈរ​ឡើង​នៅ​ក្នុង​អា​កាស។​ហើយ​នាង​ក៏​មើល​ត្រលប់​ចុះ​មក​វិញហើយ​ឃើញ​ថា...​មាន​អ្នក​ដែលទៅ​តាម​ក្រោយ​។​និយាយ​ថា​វា​មើល​ទៅ...​និយាយ​ថា​”លោក​Branham​នេះ​គឺ​ជា​លោក“។​ហើយអ្នក​ដែល​នៅ​ខា​ង​ក្រោយ​ក៏​និយាយ​ថា​”នៅ​ខាង​ក្រោយ​អ្នក​មាន​មនុស្ស​ជា​ច្រើន​ដែល​ពណ៌​សំបុរ​ខុសៗ​គ្នា​ហើយ​ពួក​គេ​ក៏​ដំរង់​ទៅ​កន្លែង​ដែល​ព្រះ​ទ្រង់​បាន​បើក​សំដែង។អូ!!! ហាលេលូយ៉ា!!
116
យើង​​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​ហើយ​ជា​ម៉ោ​ចុង​ក្រោយ។
តើ​អ្នក​ឥឡូវ​អ្នក​ឃើញ​ទ្រង់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ហើយ​ព្រះ​បន្ទូល​របស់​ទ្រង់​បាន​បើក​សំដែង​នៅ​មុខ​យើង​រាល់​គ្នា​។​អូ!!​ព្រះ​វិហារ​នៃ​ព្រះ​ដែល​មាន​ព្រះ​ជន​រស់​ចូរ​ជឿ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត​របស់​លោក​អ្នក។​សូម​កាន់​ឲ្យ​ជាប់​នឹង​ដំណើរ​នេះ​នោះ​វា​នឺង​ធ្វើ​រាល់​ចលនា​ដែល​អ្នក​ធ្វើ​​រាល់​ចិត្ត​ដែល​អ្នក​មាន​នោះ​នឹង​ត្រូវ​មាន​ទីលំនឹង។​រាល់​គំនិត​ដែល​អ្នក​មាន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​អំណាច​ដែល​នៅ​ខាង​ក្នុង​អ្នក​ពី​ព្រោះ​ព្រះ​កំពុង​តែ​គង់​នៅ​ជា​មួយ​ព្រះ​បន្ទូល​របស់​ទ្រង់​ ហើយ​រាល់​ពេល​ទាំង​អស់​ទ្រង់​បាន​បញ្ចេញ​ពន្លឺ​របស់​ទ្រង់។
117
ភាព​ងងឹត​របស់​ប្រជៀវ...​អ្នក​មិន​អាច​នឹង​បើក​ពន្លឺ​ហើយ​ប្រជៀវ​នៅ​នឹង​ត្រូវ​ងងឹត​ដែល​មិន​អាច​ហើយ​បាន​ឡើយ។​សត្វ​ទីទុយ​រាល់​ដំណើរ​ត្រាច់​ចរ​ពេល​យប់​វា​មិន​អាច​មើល​ឃើញ​នៅ​ពេល​យប់​ឡើយ។​ពួក​វា​មិន​អាច​ដឹង​ថា​នោះ​ជា​អ្វី​ទេ។​ពួក​គេ​មិន​អាច​នឹង​មើល​ឃើញ​ឡើយ។​ហើយ​ពន្លឺ​ពេល​ល្ងាច​បាន​មក។​រាល់​​កន្លែង​ដែល​យើង​ទៅ​រាល់​អ្វី​ដែល​យើង​គិត​ពី​ធម្មជាតិ​ឬ​ព្រះ​គម្ពីរ​បាន​បង្ហាញ...​ដែល​Daniel​បាន​ឃើញ​ហើយ​ស្តេច​នៃ​ថ្ងៃ​ចុង​ក្រោយ​នឹង​ឃើញ​ពួក​គេ​និង​វត្ថុ​រាល់​ម​នុស្សរាល់​ចលនា រាល់​កន្លែងនឹង​បង្ហាញ​យើង​ពី​ពេល​ដែល​យើង​បាន​រស់​នៅ​លើ​ផែន​ដី​នេះ។​គ្មាន​ចលនា​ណា​មួយ​ត្រូវ​បាន​ភ្លេច។​ទោះ​ជា​ចលនា​នៃ​ដៃ​ភាព​សប្បុរស។​ទោះ​ជា​ចលនា​នៅ​សម័យ​Luther​ក៏​ដោយ។​សេចក្តី​សប្បុរស...​“គ្មាន​អ្វី​មួយ​ដែល​ធំជាង​នោះ​ទេ”។​ទោះ​បី​ជា​ចលនា​របស់​Wesley​បាន​បញ្ជូន​បេសកជន​ទៅ​កន្លែង​ជា​ច្រើន​នៅ​លើ​ពិភព​លោក​នេះ​ក្តី។​ប៉ុន្តៃ​មាន​ចលនា​មួយ​ដែល​ធំជាង​នេះ​ទៅ​ទៀត។​ហើយ​ទោះ​បី​ជា​មក​សម័យ​Pentecostal​ក៏​ដោយ​ពួក​គេ​មានដៃ​អណ្តាត​ច្រមុះ។​ប៉ុន្តែ​ឥឡូវ​នេះ​ជា​សម័យ​នៃ​ភ្នៃក។​តើ​ភាព​ល្អ​យ៉ាង​ណា​ដែល​អ្នក​ត្រូវ​ការ​ភ្នែក...​ឬ​ក៏​ត្រូវ​ការ​ពន្លឺ​បើ​សិន​ជា​ភ្នែក​មិន​អាច​មើល​ឃើញ​នោះ។​អ្នក​ត្រូវ​មាន​ភ្នែក​ជា​ដំបូង​សិន​ហើយ​នៅ​ពេល​ដែល​ពេល​វេលា​នោះ​មក​ដល់​ទ្រង់​នឹង​បើក​ត្រា​ទាំង​៧​ហើយ​នឹង​សំដែង​ពន្លឺ​យក​អស់​ទាំង​ភាព​អាថ៌កំបាំង​ដែល​បាន​លាក់​បាំង​ក្នុង​ពួក​ជំនុំ​ទាំង​នោះ​ហើយ​ទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​តាម​សេចក្តី​សន្យា​របស់​ទ្រង់​នៅ​ក្នុង​ព្រះ​គម្ពីរ​វិវរណៈ១០:១-៧។​ឥឡូវ​នេះ​យើង​កំពុង​តែ​អង្គុយ​នៅ​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់​ហើយ​ព្រះ​បន្ទូល​នឹង​បើក​សំដែង​ឲ្យ​យើង​បាន​ដឹង​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ។​នេះ​ជា​ព្រះ​បន្ទូលរបស់​ទ្រង់។
118
ហើយ​ដោយ​សារ​ក្នុង​ប្រធាន​បទ​របស់​ទ្រង់​យើង​ត្រូវ​តែ​ដើរ​ឲ្យ​ជិត​អ្នក​និពន្ឋ​ដើម្បី​នឹង​អាច​យល់​សេចក្តី​ទាំង​នោះ​បាន។​“ឱ!!​ព្រះ​អង្គ​អើយ​តើ​ទ្រង់​មាន​ព្រះ​ហឬ​ទ័យ​យ៉ាង​ណា​ចំពោះ​ទូល​បង្គំ?​បើ​ទូល​បង្គំ​ចេញ​ទៅ​ទី​វាល​ហើយ​អធិប្បាយ​ព្រះ​បន្ទូល​របស់​ទ្រង់​ឬ​ក៏​ទ្រង់​ត្រូវ​នៅ​ផ្ទះ?​មិន​ថា​នោះ​ជា​អ្វី​ទេ។​បើ​ទូល​បង្គំ​ត្រូវ​ក្លាយ​ជា​មេ​ផ្ទះ​ដ៏​ល្អ​បើ​ទូល​បង្គំ​ក្លាយ​ជា​ម្តាយ​ដ៏​ល្អ​នោះ​ទូល​បង្គំ​ត្រូវ​តែ​ធ្វើការ​នោះ...​ទោះ​បី​ជា​យ៉ាង​ណា​ព្រះ​អង្គ​អើយ​សូម​សំរេច​ព្រះ​ហឬទ័យ​ទ្រង់​ដែល​មាន​ចំពោះ​ទូល​បង្គំ?”
តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​សូល​យំ​ទៅ​កាន់​ទ្រង់​ទេ​ឬ​អី​“ព្រះ​អង្គ​អើយ​តើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ?”​លោក​ដើរ​ចាប់​ក្រុម​ជំនុំ​​របស់​ព្រះ​ដាក់​គុក​ប៉ុន្តែ​ពេល​នេះ​លោក​ស្រែក​“តើ​អ្វី​ដែល​ទ្រង់​ចង់​ធ្វើ​ជា​មួយ​ទូល​បង្គំ?”​នៅ​ពេល​ដែល​ពន្លឺ​ត្រូវ​បាន​បើក​ឡើង​ដូច​ជា​សសរ​ភ្លើង​យ៉ាង​ធំ​ដែល​ព្យួរ​លើ​លោក​“តើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ?”
ខ្ញុំ​គិត​ថា​នេះ​ជា​ពាក្យ​ដ៏​ល្អ​ដើម្បី​ឲ្យ​អ្នក​មាន​ទំនាក់​ទំនង​ជិត​ស្និត​“ព្រះ​អង្គ​អើយ​តើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ?​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ព្រះ​បន្ទូល​នៅ​ត្រង់​កន្លែង​នេះ​វា​ពិត​ជា​ធ្វើ​ការ​បើក​សំដែង​យ៉ាង​ឥត​ខ្ចោះ​ព្រះ​អង្គ​អើយ​តើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ?”
119
តោះ​យើង​នាំ​គ្នា​ឱន​ក្បាល​ចុះ។​ឥឡូវ​នេះ​ខ្ញុំ​សូម​អ្នក​ទាំង​អស់​គ្នាដែល​មាន​វត្តមាន​នៅ​ទីនេះ​សូម​មើល​ពី​ចិត្ត​របស់​ខ្លួន​ហើយ​សួរនូវ​សំនួរ​មួយថា​“ព្រះ​អង្គ​អើយ!!!​តើ​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី?”​ហើយ​អ្នក​ផ្សេង​ទៀត​ដែល​នៅ​កន្លែង​ផ្សេងៗ​ហើយ​បាន​លឺ​សំលេង​នេះ​ក៏​សូម​សួរ​សំនួរ​នេះ​ទាំង​អស់​គ្នា​សូម​ឱន​ក្បាល​អ្នក​ចុះ​ហើយ​សួរ​សំនួរ​ថា​“ព្រះ​អង្គ​អើយ!!​តើ​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី​សូម​មើល​ពី​ទូល​បង្គំ​ដែល​នៅ​ទី​នេះ​នៅ​ថ្ងៃ​ចុង​ក្រោយ​ហើយ​នឹង​ពេល​វេលា​ចុង​ក្រោយ​ដែល​ជា​ពេល​វេលា​ដ៏​ល្អ​សំរាប់​ទូល​បង្គំ​ដែល​ទ្រង់​បាន​បើក​សំដែង​មក។​តើ​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី?”
120
ព្រះ​អង្គ​អើយ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​សួរ​សំនួរ​នេះ​ទៅ​កាន់​ទ្រង់​នោះ​ទូល​បង្គំក៏​សួរ​ទ្រង់​ផង​ដែរ​តើ​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី?​ព្រះ​អង្គ​អើយ​ទូល​បង្គំ​ទទួល​ស្គាល់​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទូល​បង្គំ​ត្រូវ​បាន​រាប់​ពី​ការ​ទាំង​អស់​នោះ។​ហើយ​ទូល​បង្គំ​អធិដ្ឋាន​សូម​ទ្រង់​ជួយ​ទូល​បង្គំ​ព្រះ​អង្គអើយ​ដើម្បី​ឲ្យ​ទូល​បង្គំ​រស់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដើម្បី​សរសើរ​ដំកើង​និង​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់។​ទូល​បង្គំ​អធិដ្ឋាន​សូម​ទ្រង់​ជួយ​បង​ប្អូន​ទូល​បង្គំ​ទាំង​អស់​គ្នា​នៅ​គ្រប់​ទី​កន្លែង​ហើយ​នឹង​អ្នក​ដែល​មាន​វត្ត​មាន​នៅ​ទី​នេះ​ដែល​ទូល​បង្គំ​ទាំង​អស់​គ្នា​ទូល​ទ្រង់​ដោយ​អស់​ពី​ចិត្តថា​“ព្រះអង្គ​អើយ!!​តើ​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី?​ព្រះ​អង្គ​អើយ!!​តើ​ទូល​បង្គំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​នគរ​របស់​ទ្រង់”។​ព្រះ​អង្គ​អើយ!!!​សូម​ទ្រង់​ទទួល​ការ​នេះ។​សូម​ទ្រង់​មើល​ពី​ចិត្ត​របស់​ទូល​បង្គំ​បើ​សិន​ជា​មាន​សេចក្តី​អាក្រក់​ណា​មួយ​នៅ​ក្នុង​ទូល​បង្គំព្រះ​អង្គ​ឬ​ទាំង​ភាព​អាត្មា​និយម​ចិត្ត​នៃ​សេចក្តី​អា​ក្រក់​ឬ​គោល​បំណង​អាក្រក់​ឱ!!!​ព្រះ​អង្គ​អើយ​សូ​ម​ទ្រង់​សំអាត​ទូល​បង្គំដោយ​ព្រះ​លោហិត​របស់​ព្រះ​រាជបុត្រា​ទ្រង់​ព្រះ​យេស៊ូវ​គ្រីស្ទ...​ទូល​បង្គំ​គ្រប់​គ្នា​សូម​ទទួល​ទ្រង់​ដោយ​បន្ទាប​​ខ្លួន​ពី​ការ​សុគត​និង​ការ​រស់​ពី​សុគត​របស់​ទ្រង់។​ទួល​បង្គំ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​សារ​សេចក្តី​ជំនឿ​ពី​ការ​ដែល​ទ្រង់​បាន​ធ្វើ​ទូល​បង្គំ​ទទួល​ទ្រង់​ដោយ​សេចក្តី​អំណរពី​ផែន​ការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល​បង្គំ​គ្រប់​គ្នា។​ព្រះ​វរបិតា​អើយ​ទូល​បង្គំ​គ្រប់​គ្នា​សូម​អរ​ព្រះ​គុណ​ទ្រង់​សំរាប់​ព្រះ​បន្ទូល​នៅ​ថ្ងៃ​នេះ​អ្វី​ដែល​ទូល​បង្គំ​ជឿ​ហើយ​អ្វី​ដែល​ទួល​បង្គំ​កំពុង​តែ​មាន​ដោយ​ជឿ​លើ​ព្រះ​បន្ទូល​របស់​ទ្រង់-មិន​មែន​ដោយ​ខុស​ពី​មនុស្ស​ផ្សេង​ទៀត​នោះ​ឡើយ-​ប៉ុន្តែ​ព្យាយាម​អោយ​បាន​ដូច​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ជា​គំរូ​សំរាប់​ទូល​បង្គំ។
121
ព្រះ​អង្គ​អើយ​សូម​លាត​កន្សែង​នេះ​ឡើង​ដែល​មាន​មនុស្ស​ឈឺ​គ្រប់​ទី​កន្លែង។​ហើយ​ទូល​បង្គំ​ព្រះ​អង្គ​អើយ​ទូល​បង្គ់​អស់​កំលាំង​និង​ខ្សោះ​ខ្សោយ​ក្នុង​ព្រឹក​នេះ។​ទូល​បង្គំ​អធិស្ឋាន​សូម​ទ្រង់​ជួយ​ទូល​បង្គំ​គ្រប់​គ្នា​ព្រះ​អង្គ​អើយ។​ទូល​បង្គំ​សំលឹង​ទៅ​ទ្រង់​ដើម្បី​ទទួល​បាន​កំលាំង។​ទ្រង់​ជា​កំលាំង​របស់​ទូល​បង្គំ។​ទ្រង់​នឹង​ជួយ​ទូល​បង្គំ​ក៏​ដូច​ជា​ជួយ​ដល់​អ្នក​ដទៃ​ទៀត​ដែរ។
នៅ​ពេល​ផ្សេង​ទៀត​គិត​អំពី​ដើម​ឈើ​ទាំង​នោះ​ដើរ​ជំវិញ​នោះ​ជា​មួយ​នឹង​លោក​Banks​Wood​នៅ​ពេល​ដែល​វេជ្ជ​បណ្ឌិត...​បេះ​ដូង​របស់​គាត់​ខ្សោយ​ណាស់​គាត់​មិន​អាច​ដើរ​ជំវិញ​នោះ​បាន​ឡើយ។​បន្ទាប់​មក​គិត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​គិត​ពី​ការ​ដើរ​ឡើង​ភ្នំ​បន្ទាប់​ពី​មា​នទស្សនៈ​នោះ​មក​“ខ្ញុំ​ត្រូវ​តែ​ចាប់​តោ​នោះ​ឲ្យ​បាន។​ខ្ញុំ​ត្រូវ​តែ​ឃើញ​វា​ស្លាប់។”​ហើយខ្ញុំ​ក៏​ចុះ​មក​វិញ​រួច​ឈរ​នៅ​Tucson​នេះ​ហើយ​ឃើញ​ថា​សំលៀក​បំពាក់​រ​បស់​គាត់​ត្រូវ​បាន​ខូច​ភ្នែក​របស់​គាត់​ត្រូវ​បាន​សំយុង​ចុះ​ហើយ​ខ្ញុំ​និយាយ​ថា​“ព្រះ​អង្គ​អើយ​បើ​សិន​ជា​ទ្រង់​អាច​បង្ហាញ​ឲ្យ​ទូល​បង្គំ​ឃើញ​ថា​តោ​នោះ​នៅ​ឯ​ណា​នោះ​ប្រាកដ​ជា​ទ្រង់​អាច​បង្ហាញ​ដែ​រ​ពី​លោក​Wood។”
ហើយ​នឹង​មាន​ការ​កើត​ឡើង​“ចូរ​លាត​ដៃ​របស់​អ្នក​នៅ​លើ​គាត់។”​ហើយ​គាត់​នៅ​ទី​នេះ​ថ្ងៃ​នេះ​បង​ប្រុស​Banks​ជា​បុរសរឹង​មាំ​ដែល​អាច​ឡើង​ចុះ​ភ្នំ​បាន។​ទូល​បង្គំ​អរ​ព្រះ​គុណ​ដល់​ទ្រង់។​ទ្រង់​ជា​ព្រះ​តែ​មួយសំរាប់​ទូល​បង្គំ​គ្រប់​គ្នា​ដូច​លោក​Wood​ដែរ។​ទ្រង់​ស្រឡាញ់​គាត់​ពី​ព្រោះ​គាត់​ជា​អ្នក​បំរើ​ទ្រង់​ជា​មនុស្ស​ស្មោះ​ត្រង់​និង​ត្រឹម​ត្រូវ។
122
ទូល​បង្គំ​សូម​អធិស្ឋាន​ព្រះ​អង្គ​អើយ​សូម​ទ្រង់​ញែក​ទូល​បង្គំ​ម្នាក់​ហើយ​អត់​ទោស​រាល់​អំពើ​បាប​របស់​ទូល​បង្គំព្យាបាល​អស់​ទាំង​ជំងឺ​នៃ​រូប​កាយ​របស់​ទូល​បង្គំ​ទាំង​អស់​ផង។សូម​ទ្រង់​ធ្វើ​ឲ្យ​ទូល​បង្គំ​ដូច​ជា​ទ្រង់​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ​រហូត​ដល់​ទូល​បង្គំ​បាន​ក្លាយ​ជា​រូប​កាយ​ពេញ​​លេញ​របស់​ព្រះ​គ្រីស្ទ។​ព្រះ​អង្គ​អើយ​សូម​ទ្រង់​ទទួល​ការ​នេះ​។​ទូល​បង្គំ​​ជឿ​ជាក់​ថា​ទ្រង់​នឹង​មើល​ពី​ចិត្ត​របស់​ទូល​បង្គំ​ទាំង​អស់គ្នា​ហើយ​នឹង​បង្ហាញ​ឲ្យ​ទូល​បង្គំ​ដឹង​ថា​​តើ​ទូល​បង្គំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ។​ទូល​បង្គំ​ទូល​សូម​ទ្រង់​ប្រទាន​ពរ​ដល់​ទូល​បង្គំ​​គ្រប់​គ្នា​ក្នុង​ពេល​នេះ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។
123
នៅ​ពេល​ដែល​​អ្នក​រាល់​គ្នា​នៅ​ឱន​ក្បាល​នៅ​ឡើយ​សូម​លើក​ដៃ​របស់​អ្នក​ឡើង​ទៅ​កាន់​ព្រះ​អង្គ។​នោះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន។​គ្រាន់​តែ​លើក​ដៃ​របស់​អ្នក​ឡើង​ទៅ​កាន់​ព្រះ​អង្គ​ហើយ​និយាយ​ថា“​ព្រះ​អង្គ​អើយ​សូម​ធ្វើ​ទូល​បង្គំ​ឲ្យ​បាន​ដូច​ជា​​ព្រះ​គ្រីស្ទ​ក្នុង​ពេល​នេះ​ទូល​បង្គំ​ចង់​បាន​ដូច​ព្រះ​គ្រីស្ទ។”​សូម​ទ្រង់​ប្រទាន​ពរ​ដល់​ទូល​បង្គំ​ទាំង​អស់​គ្នា។​“ខ្ញុំ​ចង់​បាន​ដូច​ជា​ព្រះ​គ្រីស្ទ។​សូម​ទ្រង់​មើល​ទូល​បង្គំ​ព្រះ​អង្គ​អើយ​ហើយ​មើល​ថា​តើ​មាន​សេចក្តី​អា​ក្រក់​ណា​មួយ​ក្នុង​ទូល​បង្គំ​ឬ​ទេ។​ទូល​បង្គំ​ចង់...”។​យើង​រស់​នៅ​ទី​នេះ​យូរ​ល្មម​ប៉ុន្តែ​យើង​ត្រូវ​តែ​ចាក​ចេញ​ពី​នេះ​ទៅ​ទោះ​បីជា​យើង...​មិន​ថា​យើង​ជា​អ្នក​ណា​ឡើយ​ទោះ​ជា​មាន​ក្រ​ក្មេង​ឬ​ចាស់​ក្តី។
124
មាន​ក្រុម​គ្រួសារ​​ក្រី​ក្រ​មួយ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អំពី​ព្រះ​ទៅ​ពួក​គាត់​ពួក​គេ​មាន​កូនៗ​៧​ឬ​៨​នាក់​ពេល​មួយ​គេ​បាន​ចេញ​មក​ធ្វើ​ការ​ដោយ​បាន​ប្រាក់​២​ឬ៣​ដុល្លា​ក្នុង​មួយ​ថ្ងៃ។​ហើយ​បុរស​នោះ​រស់​នៅ​ក្នុង​ផ្ទះ​ខ្ទម​តូច​មួយ​ហើយ​ភរិយា​របស់​គាត់​កំពុង​តែ​នឹង​មាន​ទារក​មួយ​ទៀត​ហើយ​នាង​មាន​ពូ​ថៅ​ដ៏​ធំ​មួយ​ដើម្បី​នឹង​កាប់​ឈើ។​ខ្ញុំ​ពិត​ជា​អាណិត​នាង​បន្ទាប់​មក​ខ្ញុំ​ហើយ​នឹង​លោក​Wood​បាន​យក​រថយន្ត​មួយ​ហើយ​ក៏​បាន​ប្រមូល​ឈើ​នោះ​ឲ្យ​នាង។​ខ្ញុំ​ពិត​ជា​អាណិត​នាង​ខ្ញុំ​រក្សា​ការ​អធិស្ឋាន​សំរាប់​នាង​ជានិច្ច។
125
ហើយ​កូន​តូច​របស់​នាង​មា​នជំងឺ​ឆ្កួត​ជ្រូក។​យើង​បាន​ដើរ​ទៅ​ក្បែរ​ហើយ​បាន​អធិស្ឋាន​ដើម្បី​ឲ្យ​ព្រះ​ព្យាបាល​វា។​ប្តី​របស់​នាង​មាន​ជំងឺ​ហើយ​ខ្ញុំ​បាន​និយាយ​ជា​មួយ​គាត់។​ពួក​គេ​ទាំង​ពីរ​អ្នក​ជា​អ្នក​ជក់​បារី​ផង​ដែរ។​ជា​ទូ​ទៅ​អ្នក​ដែល​រស់​នៅ​តំបន់​ភ្នំ​សុទ្ឋ​តែ​ចេះ​ជក់​បារី​។​ខ្ញុំ​ក៏​បាន​បន្ត​និយាយ​ជា​មួយ​ពួក​គេ​ពី​ការ​នេះ។​កាល​ពី​ម្សិល​មិញ​ពេល​ព្រឹក​ខ្ញុំ​បាន​​ទៅ​ទី​នោះ​ម្តង​ទៀត​​ពេល​នេះ​គាត់​ក៏​បាន​ដើរ​មក​ក្បែរ​ខ្ញុំ​ហើយ​និយាយ​“លោក​Billy​ខ្ញុំ​បាន​ផ្លាស់​ប្រែ​ហើយ”។​គាត់​និយាយ​ថា​“ខ្ញុំ​បាន​ជក់​បារី​ចុង​ក្រោយ​របស់​ខ្ញុំ​តែ​ពេល​នេះ​ខ្ញុំ​នៅ​ជា​មួយ​ព្រះ​វិញ”។
ភរិយា​របស់​គាត់​បាន​និយាយ​ថា​“ខ្ញុំ​បាន​ជក់​បារី​ចុង​ក្រោយ​របស់​ខ្ញុំ”។​អូ!!​ដើម​ឈើ​ដែល​បាន​ដាំ​“ព្រះ​ទ្រង់​បាន​ស្រោច​ទឹក...អញ​បាន​ស្រោច​វា​ជា​រៀង​រាល់​ថ្ងៃ​ហើយ​គ្មាន​អ្នក​ណា​មួយ​អាច​យក​វា​ចេញ​ពី​ដៃ​របស់​អញ​ឡើយ”។
126
ឱ​!!!​ព្រះ​ដែល​ពេញ​ដោយ​ព្រះ​គុណ​ទូល​បង្គំ​សូម​អធិស្ឋាន​ចំពោះ​ទ្រង់​ហើយ​ទូល​បង្គំ​សូម​ផ្ទេរ​ថ្វាយ​ចិត្ត​របស់​ទូល​បង្គំ​ទៅ​ទ្រង់ពី​ព្រោះ​នៅ​ក្នុង​ចិត្ត​របស់​ទូល​បង្គំទូល​បង្គំ​ចង់​បំរើ​ទ្រង់។​ព្រះ​អង្គ​អើយទូល​បង្គំ​គ្រប់​គ្នា​នៅ​ក្នុង​ព្រះ​ហស្ថ​របស់​ទ្រង់។​ទូល​បង្គំ​ជា​កូន​របស់​ទ្រង់​សូម​ទ្រង់​ញែក​ទូល​បង្គំ​គ្រប់​គ្នា​ដោយ​សេចក្តី​មេត្តា​របស់​ទ្រង់ផង​ព្រះ​អង្គ​អើយ​មិន​មែន​ដោយ​ការ​ជំនុំ​ជំរះ​ឡើយ​តែ​ដោយ​ព្រះ​គុណ​របស់​ទ្រង់​ទូល​បង្គំ​ទូល​សូម​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។​អាម៉ែន។
127
តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ទ្រង់​ទេ?​ចិត្ត​របស់​អ្នក​រាល់​គ្នា...។​ហើយ​ឥឡូវ​នេះ​កម្ម​វិធី​របស់​យើង​ខ្ញុំ​គិត​ថា​យើង​ចាប់​ផ្តើម​តាំង​ពី​ម៉ោង​៧។​លោក​Neville​នឹង​ប្រកាស​ពី​ការ​នេះ​ប្រហែល​ជា​មួយ​នាទី។​ហើយ​ខ្ញុំ​ដឹង​ថា​ព្រឹក​នេះ​មាន​កម្មវិធី​ជ្រមុជ​ទឹក​ផង​ដែរ។​យើង​មាន​ទឹក​រួច​រាល់​ហើយ។​បើ​សិន​ជា​អ្នក​ណា​នៅ​ទី​នេះ​ហើយ​មិនទាន់​បាន​ជ្រមុជ​ទឹក​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ឡើយ​កម្មវិធី​ជ្រមុជ​ទឹក​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ។
128
យើង​កោត​សរសើរ​ពី​ការ​រៀប​ចំនៅ​ទៅ​នេះ។​ខ្ញុំ​ឃើញ​លោក...​យ៉ាងមិច​ដែល​ការ​ប្រជុំ?​លោក​Parnell​លោក​Martin​និង​អ្នក​មួយ​ចំនួន​ទៀត។​យើង​ពិត​ជា​កោត​សរសើរ​ដែល​អ្នក​រាល់​គ្នា​មាន​វត្តមាន​នៅ​ទី​នេះ​ដែល​បាន​ចូល​រួម​ថ្វាយ​បង្គំ​យើង​ជា​មួយ​នឹង​យើង។
129
ប្រហែល​ជា​អ្នក​មួយ​ចំនួន​មិន​បាន​​យល់​ស្រប​ជា​មួយ​នឹង​ខ្ញុំ​នោះ​ទេ។មាន​ការ​មួយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ការ​ពិចារណា។​រាល់​អ្វី​ដែល​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ខ្ញុំ​តែង​ធ្វើ​ការ​ពិចារណា​ជានិច្ច។​បើ​សិន​ជា​មាន​អ្នក​ណា​ម្នាក់​ប្រាប់​ខ្ញុំ​ថា​“​ខ្ញុំ​មិន​យល់​ស្រប​ជា​មួយ...”។​មិន​អី​ទេ​អ្នក​គួរ​តែ​ឃ្វាល​ចៀម​មួយ​ចំនួន​អ្នក​ត្រូវ​ផ្តល់​ចំនី​ដល់​ពួក​វា​អ្វី​ដែល​ប្រាថ្នា​ចង់។​ខ្ញុំ​ព្យាយាម​ជា​ខ្លាំង​​ដើម្បី​នៅ​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​សំរាប់​គ្រប់​ការ​ទាំង​អស់​ខ្ញុំ​បាន​ដាក់​ក្នុង​ព្រះ​ស្ថ​​របស់​ព្រះ​ពី​ព្រោះ​ចៀម​តែង​ត្រូវ​ការ​អាហារ​របស់​វា។​“ចៀម​ខ្ញុំ​លឺ​សំលេង​ខ្ញុំ”។​ហើយ​អ្វី...​យើង​រស់​នោ​ដោយ...​ដោយ​មាន​គ្រប់​ទាំង​ព្រះ​បន្ទូល​របស់​ព្រះ។​នោះ​ជា​អ្វី​ដែល​អ្នក​បរិសុទ្ឋ​របស់​ព្រះ​ត្រូវ​ធ្វើ។
ឥឡូវ​សូម​យើង​ក្រោក​ឈរ។​នៅ​ពេល​ដែល​យើង​ឱន​ក្បាល...​លោក​Neville​អ្នក​មាន​អ្វី​ដែល​ត្រូវ​និយាយ...????
អ្នក​រាល់​គ្នា​មាន​អារម្មណ៍​ល្អ​សូម​និយាយ​ថា​“អាម៉ែន”។​ឥឡូវ​សូម​យើង​ឱន​ក្បាល​ចុះ។​ខ្ញុំ​នឹង​ស្នើរ​លោក​Lee​Vayle​បើ​គាត់​ឡើង​មក​លើ​នវ។​សូម​ឡើង​មក​លើ​មក​លោក​Vayle
លោក​Vayle​គឺ​ជា​បង​ប្អូន​​របស់​យើង​នៅ​ទី​នេះ​ជា​អ្នក​សរសេរ​សៀវ​ភៅ​ដ៏​ល្បី​ម្នាក់។​ហើយ​គាត់​បាន​សរសេរ​វា​រួច​ហើយ​គឹ​មាន​ចំនង​ជើង​ថា​“The​Seven​Church​Ages​ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​​Seven​Seals។​ឥឡូវ​នេះ​យើង​សង្ឃឹម...​លោក​Lee​Vayle​។​សូម​ព្រះ​ប្រទាន​ពរ។