ព្រះនៃយុគសម័យអាក្រក់នេះ។

Jeffersonville, Indiana USA

65-0801M

1
Missing Text
2
សូមអនុញ្ញាតបងប្អូនបានអធិស្ឋាន។ ឱព្រះវរបិតាដែលគង់នៅឋានសួគ៌អើយ! ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់នៅព្រឹកនេះ ដ្បិតទូលបង្គំយើងខ្ញុំជឿថា តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យ ទូលបង្គំយើងខ្ញុំទទួលព្រះគុណរបស់ទ្រង់ និងបានត្រឡប់ជាកូនប្រុសស្រី នៃព្រះតាមរយៈការស្តាប់បង្គាប់របស់ ទ្រង់ដែលសុខចិត្តសុគតនៅលើឈើឆ្កាង ទូលបង្គំយើងខ្ញុំបានរាប់ជាបរិសុទ្ធដោយបានជឿដល់ទ្រង់ និងការ ពីសុគតឡើងវិញរបស់ទ្រង់។ សូមព្រះវិញ្ញាណទ្រង់យាងមកសណ្ឋិតក្នុងចិត្តរបស់ទូលបង្គំយើងខ្ញុំ។
ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ សម្រាប់ឱកាសនៅព្រឹកនេះ ដែលទូលបង្គំយើងខ្ញុំបានមកដល់ទីនេះចែកចាយនូវគំនិតរបស់ទូលបង្គំយើងខ្ញុំ និងលើកសរសើរទ្រង់ តាមរយៈបទចម្រៀង ការធ្វើទីបន្ទាល់ការអានបទទំនុកដំកើង ការអានព្រះបន្ទូល និងរង់ចាំងព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំទូលបង្គំយើងខ្ញុំឲ្យយល់ព្រះបន្ទូលទ្រង់អំពីគ្រានេះ។ ឱព្រះជាម្ចាស់អើយ! សូមទ្រង់ប្រទានដល់ទូលបង្គំយើងខ្ញុំផងសូមឲ្យទូលបង្គំយើង ខ្ញុំបានទទួលការនេះជាកំរៃនៅថ្ងៃនេះផង។ ហើយនៅពេលដែលទូលបង្គំយើងខ្ញុំចាកចេញពីទីកន្លែងនេះទៅ សូមឲ្យទូលបង្គំយើងខ្ញុំ និយាយអំពីការទាំងនោះចេញមកពី Emmaus“សូមឲ្យចិត្តនៃទូលបង្គំយើងខ្ញុំបានឆេះ ឆួលឡើង នៅពេលដែលទ្រង់មានបន្ទូលមកកាន់ទូលបង្គំយើងខ្ញុំនៅព្រឹកនេះ”សូមប្រទានការនេះដល់ទូលបង្គំ យើងខ្ញុំផង ឱព្រះដ៏អស់កល្បអើយ! ទូលបង្គំយើងខ្ញុំ អធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។អាម៉ែន។ សូមអនុញ្ញាតបងប្អូនអញ្ជើញអង្គុយចុះ។
អរុណសួស្តី! បងប្អូនទាំងឡាយដែលមានវត្តមាននៅទីនេះ...... ហើយក៏សូមជំរាបសួរដល់បងប្អូននៅខាងក្រៅព្រះវិហារ និងបងប្អូនដែលនៅក្រៅប្រទេសផងដែរ នៅគ្រប់ផ្លូវមកពី សមុទ្រខាងលិច ទៅដល់សមុទ្រខាងកើត និងពីជើងទៅត្បូង តាមរយៈបណ្តាញខ្សែទូរស័ព្ទនេះផង។
នេះគឺជាថ្ងៃដ៏ល្អណាស់ ដែលយើងខ្ញុំបានជួបបងប្អូននៅ Indiana ៖ ផ្ទៃមេឃដូចជា ដុំពពកតិចតួចបាន ធ្វើអាកាសធាតុត្រជាក់ គឺល្អណាស់។ នៅក្នុងព្រះវិហារមានពេញទៅដោយមនុស្ស ហើយក៏ហៀរទៅដល់ទីធ្លាខាងក្រៅ នៅជុំវិញផង។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្រោមការរង់ចាំ ព្រះជាម្ចាស់នៃយើងមកសួរសុខទុក្ខយើងរាល់គ្នានៅថ្ងៃនេះ។ យើងខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់ទ្រង់និងប្រទានថ្ងៃដ៏ល្អដល់លោកអ្នកបងប្អូនគ្រប់ ទីកន្លែងដែលលោកអ្នកបងប្អូនបានទៅដល់។ វាគឺជាថ្ងៃដ៏ល្អណាស់ ដ្បិតព្រះជាម្ចាស់នៃយើងទ្រង់បានប្រទានមកដល់យើងហើយ។ ទោះបីជាមានអាកាសធាតុយ៉ាងណាក៏ដោយ វានៅតែជាថ្ងៃដ៏ល្អ។ យើងខ្ញុំមានសេចក្តីសប្បាយរីករាយណាស់ដែលបានមកដល់ទីនេះ ហើយយើងខ្ញុំក៏រីករាយដែរ ដែលយើងខ្ញុំមានឱកាស បញ្ជាក់សេចក្តីជំនឿរបស់យើងខ្ញុំលើអង្គព្រះយេស៊ូវគ្រីស្ទ ទៅដល់លោកីយនេះ។ ហើយយើងខ្ញុំក៏ចង់ យកឱកាសនេះបង្ហាញនូវសេក្តីស្រឡាញ់របស់ទ្រង់ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើងរាល់គ្នាផង។
នៅថ្ងៃនេះ យើងខ្ញុំ......
3
ខ្ញុំមានពេលប្រហែលជាពីរបីនាទី ប្រកាសនូវសេចក្តីជូនដំណឹងដែលមានការ មួយចំនួនដែលខ្ញុំចង់និយាយ។ ការមួយនៅក្នុងចំណោមនោះ សេចក្តីជូនដំណឹងបានផ្តល់មកកាន់ខ្ញុំអំពីការ ប្រជុំក្រុមប្រឹក្សាភិបាល នឹងប្រព្រឹត្តឡើងនៅយប់ផ្សេងទៀត។ ហើយមានអ្នកជំនួយម្នាក់ចេញមកពីព្រះវិហារនឹងចាត់ឲ្យទៅ Arizona គឺជាបងប្រុស Collins ដែលជាបងប្រុសដ៏ជាទីគោរពនៃយើងខ្ញុំ។ នៅខណៈពេលដែលគាត់ទៅបាត់ ក្រុមប្រឹក្សាភិបាល បានចាត់តាំឲ្យបងប្រុស Charlie Cox ជំនួសតំណែងរបស់គាត់នៅខណៈពេល អវត្តមានរបស់គាត់។ បងប្រុស Charlie Cox គឺបានចាត់តាំងដោយក្រុមប្រឹក្សាភិបាលជាផ្លូវការ......ឬជាក្រុម ប្រឹក្សាអ្នកជំនួយ នៃព្រះវិហារនេះ នឹងយកការរិយាល័យបងប្រុស Collins ធ្វើការនៅពេលគាត់អវត្តមាន។
4
ហើយការមួយ ដែលខ្ញុំចង់និយាយម្តងទៀត ខ្ញុំចង់អរគុណដល់លោកអ្នកបងប្អូនទាំងអស់គ្នាពីព្រោះ លោកអ្នកបងប្អូនមួយចំនួននឹងត្រឡប់ទៅផ្ទះវិញ មុនពេលអធិស្ឋានប្រោសជម្ងឺនៅយប់នេះ។យើងខ្ញុំសូមអរ គុណចំពោះបងប្អូនដែលបានរៀបចំអាហារយ៉ាងច្រើនសម្រាប់យើងខ្ញុំចាប់តាំងពីយើងខ្ញុំបានមកដល់ទីនេះ។រូបខ្ញុំ ប្រពន្ធរបស់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ សូមថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនរាល់គ្នាខ្លាំងណាស់។ មានពេលខ្លះ ខ្ញុំបានភ្លេច និយាយអរគុណអំពីការនេះ។ ដោយព្រោះតែរវល់ពេល ដូចដែលលោកអ្នកបានដឹងហើយ។ នៅក្នុងគំនិតរបស់ខ្ញុំ គឺវិលវល់គ្រប់ពេល។ លោកអ្នកអាចធ្វើការស្រមៃបានមិនមែនការ ងារនៅទីនេះទេ ប៉ុន្តែការងារនៅជុំវិញពិភពលោក។ គឺវាធ្វើឲ្យខ្ញុំត្រូវបែងចែកនូវគំនិតគ្រប់ពេលវេលា។
ជួនកាលមានបងប្អូនខ្លះ សូមឲ្យខ្ញុំធ្វើពិធីថ្វាយកូន និងធ្វើបុណ្យជ្រមុជដល់ពួកគេនិងផ្សេងៗទៀត។ វាគឺ ជាការល្អណាស់សម្រាប់ខ្ញុំ។ ខ្ញុំប្រាថ្នាចង់ធ្វើការងារទាំងនោះណាស់ប៉ុន្តែរូបខ្ញុំត្រូវបត់បែនតាមពេលវេលា ព្រោះខ្ញុំមានពេលតិចណាស់។ ខ្ញុំត្រូវតែរក្សាគំនិតរបស់ខ្ញុំចំពោះការនេះគឺការអធិប្បាយព្រះបន្ទូលព្រះ។ លោក អ្នកបងប្អូនដឹងទេ ព្រះគម្ពីបាននិយាយទៅកាន់ពួកសាវកថា“ចូរទៅចុះ ហើយមើលខ្លួនឯងអ្នកនៅក្នុងចំ ណោមពួកមនុស្សដែលបានរាយការណ៍យ៉ាងល្អស្មោះត្រង់ហើយពេញដោយព្រះវិញ្ញាណបរិសុទ្ធ នោះពួក គេ នឹងចូលរួម បំរើដែរ” ហើយខ្ញុំបានប្រាប់ការនេះទៅដល់Billy......
គាត់និយាយថា “អ្នកនឹងទៅធ្វើពិធីថ្វាយកូន នៅពេលនេះមែនទេប៉ា?”
ខ្ញុំឆ្លើយថា “អូ ហូ!” ប្រសិនបើយើងទទួលការនោះ មានមនុស្សជាច្រើនបានរង់ចាំឲ្យយើងធ្វើពិធិថ្វាយកូនឲ្យគេជាមិនខាន មែនទេ នោះខ្ញុំនឹងត្រូវត្រឡប់មកម្តងទៀត ហើយរកថ្ងៃពិសេសធ្វើពិធីថ្វាយកូនឲ្យគេហើយ។ ខ្ញុំចង់ធ្វើបែបនោះ។
5
ប៉ុន្តែយើងខ្ញុំ សូមថ្លែងអំណរគុណ ដល់បងប្អូនគ្រប់ៗរូប អស់ពីដួងចិត្តនៃយើងខ្ញុំ។ចំពោះអស់លោកអ្នក បងប្អូនដែលបាននាំយក គ្រឿងកំប៉ុង ប័រសណ្តែកស្រស់ ឪឡឹក ត្រសក់ស្រូវ ផ្លែស្តុលប៊ើរីមកកាន់យើងខ្ញុំ និង អ្វីៗផ្សេងៗទៀត។
មានបងប្រុសជាទីស្រឡាញ់ម្នាក់ ហើយប្អូនស្រីរបស់គាត់ នៅថ្ងៃមុនពួកគាត់បានយក មាន់តួគីមួយយ៉ាងធំមកឲ្យយើងខ្ញុំ។ យើងខ្ញុំនៅតែញុំវានៅឡើយ។ អូ! ខ្ញុំត្រូវតែញុំវាឲ្យអស់ នៅមុនពេលដែលខ្ញុំចាកចេញពីទីនេះ។ បើមិនអញ្ជឹងទេ នាងនឹងយកវាទៅជាមួយដែរហើយ។ ដូច្នេះ យើងខ្ញុំសូមអរគុណខ្លាំងណាស់ចំពោះអ្វីៗទាំងអស់នេះ។ ខ្ញុំបានស្គាល់ បងប្អូនជាច្រើនបានយកអ្វីៗទាំងអស់នេះ មកឲ្យយើងខ្ញុំ។តែក៏មានបងប្អូនខ្លះ ខ្ញុំក៏មិនបានស្គាល់ដែរ។ ប្រហែលជាពួកគេកំពុងតែអង្គុយនៅរានហាលខាងមុខនៅពេលដែលយើងខ្ញុំបាន មកដល់។ យើងខ្ញុំសូមកោតសរសើរចំពោះការទាំងនេះណាស់។ ដ្បិតមានបងប្អូនជាច្រើនខ្ញុំបានជួបហើយក៏មានបងប្អូនជាច្រើនដែលខ្ញុំមិនទាន់បានជួប។ ខ្ញុំដឹងច្បាស់ថា បងប្អូនគ្រប់គ្នា នឹងយល់ដ្បិតខ្ញុំចង់ជួប បងប្អូនទាំងអស់គ្នាណាស់ ប្រសិនបើអាច ប៉ុន្តែមានការមួយ ខ្ញុំមិនអាចជួបលោកអ្នកបងប្អូនទាំងអស់បានឡើយ។ ខ្ញុំត្រូវធ្វើការទាំងអស់ ហើយខ្ញុំដឹងថា ធ្វើវាយ៉ាងដូចម្តេចដែរ។
6
សូមព្រះជាម្ចាស់ទ្រង់គង់ជាមួយនឹងលោកអ្នកបងប្អូន។ ខ្ញុំជឿថាព្រះយេស៊ូវគ្រីស្ទទ្រង់នឹងគង់ជាមួយ លោកអ្នកបងប្អូន។ ទ្រង់គឺជាព្រះដែលគង់នៅគ្រប់ទីកន្លែងហើយទ្រង់ជាព្រះប្រកបដោយសព្វានុភាព ទ្រង់ អាចគ្រប់ផ្តត់ផ្គង់រាល់សេចក្តីត្រូវការទាំងអស់បាន។ហើយទ្រង់សព្វញ្ញូញ្ញាណផង ទ្រង់ជ្រាបនូវសេចក្តីត្រូវការ របស់លោកអ្នកបងប្អូន។
ខ្ញុំសូមកោតសរសើរដល់បងប្អូនគ្រប់គ្នា ដែលខ្ញុំ មិនបាន...... ខ្ញុំត្រូវតែធ្វើវាលឿនៗតាមដែលខ្ញុំអាចធ្វើ ទៅបាននៅព្រឹកនេះ។ ប្រសិនបើខ្ញុំរំលងហួសបងប្អូនណាម្នាក់ នោះព្រះដែលប្រកដោយសព្វានុភាពទ្រង់នឹង ផ្គត់ផ្គង់នូវរាល់សេចក្តីត្រូវការរបស់លោកអ្នកបងប្អូន ទៅតាមសម្បត្តិនៃសិរីរុងរឿងរបស់ទ្រង់ជាមិនខាន។
ខ្ញុំដូចជាអានវាបានល្អសោះ វាគឺជាសេចក្តីប្រកាសមួយយ៉ាងពិសេសពីបែបផែនមួយចំនួន។ ខ្ញុំគិតថាច្បាស់ជា Billy Paul សរសេរវាហើយ។ គាត់ដូចជាខ្ញុំអញ្ជឹង គឺខ្ញុំមិនអាចអានអ្វីដែលខ្លួនឯងបានសរសេរដែរ។ខ្ញុំតែងតែសរសេរអក្សរកាត់ ស្ទើរតែគ្រប់ពាក្យដែលខ្ញុំបានសរសេរចុះ។ ហើយប្រសិនបើលោកអ្នកបងប្អូនបានអានអត្ថបទរបស់ខ្ញុំ ដែលសរសេរទីនេះ...... តើលោកអ្នកបងប្អូនគិតថា អាចយល់វាដែរឬទេ?ខ្ញុំបាន សរសេរវាចុះ ដូចជា រូបផ្កាយឆ្លងស្ពាន និងអ្វីៗផ្សេងៗទៀត...... (បងប្រុសBranham អាននូវសេចក្តីប្រកាស)
7
ចំណែកការផ្សេងទៀតខ្ញុំនឹងធ្វើការប្រកាសនៅពេលនេះគឺ...... នៅយប់នេះ សម្រាប់កម្មវិធីអធិស្ឋានប្រោសឲ្យជា។ យើងខ្ញុំនឹងអធិស្ឋានដល់បងប្អូនដែលជម្ងឺនៅយប់នេះ ដូច្នេះ ខ្ញុំជឿថា លោកអ្នកនឹងអញ្ជើញមកទីនេះ។
យើងខ្ញុំសូមផ្ងើរការគោរព ទៅដល់លោកអ្នកបងប្អូនដែលនៅក្រៅប្រទេស នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ សូមឲ្យព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នកបងប្អូននៅវេលាព្រឹកនេះ។ ប្រហែលជាមានបងប្អូនខ្លះនៅឯទីក្រុងញ៉ូវយ៉ក ស្ថិតនៅពេលរសៀលនៅឡើយ លើកលែងតែបងប្អូនៅ Arizona, នៅសមុទ្រខាងលិចប្រហែលជាម៉ោង ៧។ យើងខ្ញុំនៅទីនេះ ស្ថិតនៅចន្លោះពេលទាំងពីរ។ សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នកបងប្អូនដែលកំពុងតែតាមដានស្តាប់។
នេះប្រហែជា...... ខ្ញុំត្រូវផ្ទុកផ្តាក់នៅក្នុងចិត្តរបស់ខ្ញុំហើយ នៅខណៈពេលដែលខ្ញុំមកដល់ទីនេះ......
8
គេ មិនអនុញ្ញាតឲ្យយើងមានប្រើប្រាស់សាលប្រជុំឡើយ តែជាចុងក្រោយពួកគេមានចិត្តល្អ ក៏បានអនុញ្ញាតឲ្យបានប្រើប្រាស់ ដើម្បីឲ្យយើងបានដំណើរការកម្មវិធីមួយ ប៉ុន្តែយើងមិនអាចអធិស្ឋានដល់អ្នកជម្ងឺបានឡើយ។ខ្ញុំមិនចង់បានដូច្នោះទេ...... ដ្បិតវាគឺជាកិច្ចការងាររបស់ខ្ញុំ។ ខ្ញុំត្រូវធ្វើទៅតាមអ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលឲ្យខ្ញុំធ្វើ។ ដូច្នេះ ខ្ញុំក៏បានបដិសេធចោល ដោយព្រោះខ្ញុំធ្វើការងារដោយមានសិរីភាពព្រមទាំងធ្វើអ្វីទៅ តាមព្រះវិញ្ញាណបណ្តាលឲ្យខ្ញុំធ្វើ។ ខ្ញុំគិតថា យើងរាល់គ្នាអាចនឹងលំបាកមួយថ្ងែទៀតហើយនៅក្នុងព្រះវិហារនេះ។ នៅព្រឹកនេះ មានអាកាសធាតុត្រជាក់។ ដ្បិតព្រះជាម្ចាស់ទ្រង់បានធ្វើឲ្យថ្ងៃនេះមានអាកាសធាតុល្អសម្រាប់យើងរាល់គ្នានៅទីនេះ សូមយើងរាល់គ្នាបានអរព្រះគុណដល់ព្រះជាម្ចាស់ចុះ។
9
នៅក្នុងកិច្ចការងារនេះ ខ្ញុំបានមកកាន់ទីនេះ មានគោលបំណងបង្រៀនពីថ្ងៃចុងក្រោយ គឺសម្លេងត្រែទាំង៧ ចុងក្រោយបានផ្លុំឡើង និងរន្ទះទាំង៧ចុងក្រោយ នៅក្នុងគម្ពីរវិវរណៈ ដែលការទាំងនេះនឹងបើកសម្តែងរួមគ្នានៅក្នុងគ្រានេះ ដែលយើងកំពុងតែរស់នៅ ដើម្បីដើរតាមការបើកត្រាទាំង៧ឡើង គឺជាគ្រាពួកជំនុំទាំង៧។ យើងខ្ញុំមិនអាចប្រើបន្ទប់តែមួយអាចធ្វើកិច្ចការនោះបានទេ ដូច្នេះ ខ្ញុំសង្ឃឹមថានៅពេលឆាប់ៗនេះ យើងនឹងអាចមានទីកន្លែងគ្រប់គ្រាន់ សម្រាប់ធ្វើកិច្ចការនៅទីនេះ ឬនៅLouisville, New Albany ឬក៏យើងអាច បោះតង់ក៏បានដែរ ដើម្បីឲ្យយើងរាល់គ្នាអាចនៅបានយូរតាមដែលព្រះជាម្ចាស់ទ្រង់ដឹកនាំយើងរាល់គ្នាឲ្យ ធ្វើ កិច្ចការងារថ្វាយទ្រង់។
ប៉ុន្តែនៅពេលនេះ ខ្ញុំនឹងយកឱកាសនេះ ថ្លែងប្រាប់ពីព្រះបន្ទូលរបស់ព្រះ ទៅកាន់បងប្អូនដែលមានសេចក្តីជំនឿដល់ព្រះជាម្ចាស់ ខ្ញុំនឹងជំរាបប្រាប់ដល់លោកអ្នកបងប្អូនពីគ្រាដែលយើងកំពុងតែរស់នៅ។តាម រយៈកិច្ចការនេះ មិនបានសំដៅទៅលើមនុស្សណាម្នាក់ ឬគោលជំនឿណាជាក់លាក់ទេ តែការនេះ ជាអ្វីដែលខ្ញុំមើលឃើញនៅក្នុងព្រះបន្ទូលព្រះតែប៉ុណ្ណោះ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ព្រះវិញ្ញាណបរិសុទ្ធបានចាក់បង្ហូរមកកាន់យើងរាល់គ្នា តាមរយៈព្រះបន្ទូលទ្រង់។ ពេលនោះវាដូចជាយូរណាស់ ហើយខ្ញុំក៏មិនចូលចិត្តនៅយូរដែរ ប៉ុន្តែផ្ទុយទៅវិញ យើងរាល់គ្នាមិនបានដឹងថា ម៉ោងប៉ុន្មានដែរ ដែលយើងបាននៅជាមួយគ្នារហូតដល់ពេលចប់នោះ។ យើងរាល់គ្នាត្រូវតែ...... ក្លាយទៅជា...... ខ្ញុំចង់...... ដូចជាលោកប៉ុលបាននិយាយ“ខ្ញុំនឹងមិនគេចេញពីការប្រកាសប្រាប់អំពីព្រះដ៏កំសាន្តដល់អ្នកឡើយ”។ ព្រះយេស៊ូវទ្រង់មានបន្ទូលថាទ្រង់មិន គិតពីអ្វីទាំងអស់ដែលនៅខាងក្រោយពួកសិស្សទ្រង់។ សម្រាប់ខ្ញុំវិញ ខ្ញុំខិតខំព្យាយាមស្ថិតនៅក្រោមការចាក់ ប្រេងតាំងរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងថា វាគឺជាគ្រាអ្វី......សារព្រះបន្ទូលអំពីគ្រានោះ។ ជួនកាល ខ្ញុំភ្លេចចេញទៅខាងក្រៅ ហើយបំពេញកិច្ចការរបស់ខ្ញុំក្នុងនាមជាអ្នកបំរើរបស់ព្រះគ្រីស្ទ។ ប៉ុន្តែខ្ញុំមាន បងប្អូន ពីរបីនាក់ ដែលព្យាយាមជួយរំឮកដល់ខ្ញុំឲ្យធ្វើកិច្ចការនេះដូចនេះ ខ្ញុំចង់អរគុណទៅកាន់បងប្អូនទាំងអស់ដែល បានធ្វើការងារជាមួយខ្ញុំផង។
10
ខ្ញុំចង់មានន័យថា ខ្ញុំព្យាយាមរក្សាបងប្អូនទេ។ តែប្រសិនបើ លោកអ្នកបងប្អូន ចេញទៅមើលនៅខាងក្រៅ ដែលជាទីកន្លែងព្រះបន្ទូលផ្សាយទៅដល់ លោកអ្នកបងប្អូនអាចក្រោកឈរ ហើយមើលនៅជុំវិញព្រះវិហារទៅមើលនៅព្រឹកនេះ នៅតាមច្រកដើរ កន្លែងមើលថែក្មេងៗ សម្លេងវិទ្យុបានបើកឡើង នៅក្នុងរយន្តក្រុង រយន្តតូចធំ និងផ្សេងៗទៀត នោះលោកអ្នកបងប្អូននឹងឃើញថាមានបញ្ហាអ្វី។ ហើយនៅក្នុងកម្មវិធីនីមួយៗ មានមនុស្សជាច្រើនបានចូលរួម ហើយក៏មានបងប្អូនជាច្រើនកំពុងធ្វើដំណើរមក និងកំពុងតែទាក់ទងតាមទូរស័ព្ទ និងផ្សេងៗទៀត ពួកគេមិនអាចូលមកកាន់ទីនេះបានសោះ។ យើងត្រូវការបន្ទប់បន្ថែមទៀតដើម្បីឲ្យបងប្អូនអាចអង្គុយបាន និងសុខស្រួល។ ដើម្បីនាំនូវសេចក្តីអធិប្បាយនេះ ទៅកាន់លោកអ្នកបងប្អូនខ្ញុំគិតថា វាពិតជាសំខាន់ណាស់សម្រាប់ជីវិត ហើយខ្ញុំមានអារម្មណ៍ថា យើងត្រូវតែឲ្យលោកអ្នកបងប្អូនគ្រប់គ្នាមានភាពសុខស្រួល ដើម្បីអាចអង្គុយស្តាប់សេចក្តីអធិប្បាយរបស់យើងបានស្រួល។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំត្រូវតែ ត្រឡប់ទៅកាន់ពេលវេលាដែលយើង...... កំពុងរស់នៅ និងព្យាយាមនាំការមួយចំនួននេះមកកាន់លោក អ្នកបងប្អូនដែលនឹងជួបវា។ លោកអ្នកបងប្អូនច្បាស់ជាត្រូវការវាហើយ។
11
ប្រសិនបើខ្ញុំមកកាន់ទីនេះ នៅថ្ងៃនេះ នៅថ្ងៃណាមួយ ឬក៏ជាបងប្អូនផ្សេងទៀតដែលនឹងមកគឺព្យា យាមនាំសារព្រះបន្ទូលទៅកាន់មនុស្ស ដែលជាមនុស្សបដិសេធព្រះ ដូចជាយើងរាល់គ្នា ដិ្បតពេលវេលាជិតមកដល់ហើយ ខ្ញុំជឿថា នៅជំនាន់នេះ។ តើខ្ញុំជាមនុស្សលាក់ពុតឬអី ដែលនាំការមួយចំនួនដែលខ្ញុំដឹងមកប្រាប់ដើម្បីផ្គាប់ចិត្តរបស់លោកអ្នកបងប្អូនរាល់គ្នា តែទាស់នឹងព្រះជាម្ចាស់ឬ?។ ខ្ញុំមានវត្តមាននៅនេះមិន មែនធ្វើបែបនោះឡើយ តែជាអ្នកបំរើរបស់ព្រះគ្រីស្ទវិញ។ ខ្ញុំចង់នាំនូវការដែលខ្ញុំគិតថាវាមានសារៈសំខាន់ សម្រាប់លោកអ្នកបងប្អូនរាល់គ្នា មិនមែនគ្រាន់តែមើលឃើញនឹងភ្នែកទេ ប៉ុន្តែឲ្យលោកអ្នកបងប្អូនគិតពិចារណាវិញ ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃនេះ ឬថ្ងៃស្អែក នោះព្រះបន្ទូលទ្រង់គឺជាយុថ្កានៅក្នុងចិត្តរបស់លោកអ្នកបងប្អូន ឲ្យលោកអ្នកបងប្អូននៅតែបន្តបំរើព្រះជាម្ចាស់ទៅមុខទៀត។
12
ឥឡូវនេះ ខ្ញុំចង់និយាយថា ការនោះនឹងកើតឡើង។ ខ្ញុំដឹងវាតាមរយៈព្រះបន្ទូលព្រះ។ មានបងប្អូនជាច្រើននៅទីនេះ ចងចាំ នៅពេលដែលបងប្រុស Junior Jackson អញ្ជើញមកជួបខ្ញុំ នៅមុនពេលដែលគាត់ធ្វើដំណើរទៅកាន់ Arizona ដែលជាសុបិនរបស់គាត់ដែរឬទេ? វាគឺការចម្លែកមួយ។ តើមានបងប្អូនប៉ុន្មាននាក់នៅចងចាំ? ព្រះជាម្ចាស់បានប្រទាននូវការកាត់ស្រាយព្រះបន្ទូលដល់យើងរាល់គ្នា វាបានកើតឡើងនៅក្នុងកណ្ឌសំបុត្រ។ ឥឡូវនេះ គាត់មានសុបិន ផ្សេងវិញ។
ការដ៏ចម្លែក មានបុរសម្នាក់នៅទីនេះ ដែលការពីថ្ងៃមុនគាត់មកពី Oregon។ គាត់ប្រហែលជាមិនស្គាល់ខ្ញុំទេ គាត់មានសុប្តិនដូចគ្នា និងសុបិនរបស់ Junior Jackson ដែរ ហើយគាត់ក៏បានមកប្រាប់ដល់ខ្ញុំ។ខ្ញុំមិនដឹង ការកាត់ស្រាយទេ ដ្បិតខ្ញុំកំពុងរង់ចាំព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំដឹងថាខ្ញុំនឹងទទួលបានអ្វីមួយមកពីព្រះជាម្ចាស់ ខ្ញុំ គ្រាន់តែដឹងថា “ទ្រង់ជាព្រះយេហូវ៉ាដ៏បរិសុទ្ធ”។វានឹងមានការមួយចំនួនមកពីព្រះ តែខ្ញុំមិនដឹងថា វាជាអ្វីនោះ ទេ។ ច្បាស់ណាស់ គឺទៅតាមសុបិនរបស់មនុស្សទាំងពីរនោះ......ម្នាក់នៅក្នុងចំណោមពួកគេ...... គាត់ប្រ ហែលជាពួកបាបទីស្ទ ឬពួកប្រេសប៊ីធើរៀនហើយ គាត់ប្រហែលជាអង្គុយនៅទៅហើយព្រឹកនេះ។ខ្ញុំមិន ច្បាស់ដែរ កាលពីថ្ងៃមុន គាត់បានមកទីនេះ ខ្ញុំមិនស្គាល់គាត់ទេ។
គាត់បានប្រាប់ពីសុបិនរបស់គាត់ ដោយទឹកភ្នែក។ វាបានជំរុញឲ្យគាត់មកតាំងពី Oregonមកដល់ទីនេះ ដើម្បីបង្ហាញវា។ បងប្រុស Jackson នឹងមកដល់នៅព្រឹកនេះ។ ពួកគេម្នាក់ៗមិនស្គាល់គ្នាទេគេបានធ្វើដំណើរ អស់ជាច្រើនម៉ាយ ហើយសុបិនរបស់ពួកគេគឺដូចគ្នា។ ព្រះវិញ្ញាណបរិសុទ្ធ បានបដិសេធការកាត់ស្រាយចេញពីខ្ញុំតាំងពីពេលនោះមក។ ខ្ញុំមិនដឹងថា គួរនិយាយប្រាប់អ្វីដល់អ្នកនោះទេ។ ប៉ុន្តែខ្ញុំដឹងថាព្រះជាម្ចាស់នឹងដោះ ស្រាយវា ហើយយើងនឹងឃើញសិរីរុងរឿងរបស់ទ្រង់នៅក្នុងភ្នែករបស់យើង។
13
ចំពោះសារព្រះបន្ទូលនៅព្រឹកនេះ ខ្ញុំឲ្យលោកអ្នកបងប្អូនបានអាននៅក្នុងកណ្ឌគម្ពីរកាឡាទី។ ខ្ញុំមិន អធិប្បាយទេ គឺបង្រៀនដូចជា មេរៀនសាលាថ្ងៃអាទិត្យដែរ។ ហើយចំពោះបងប្អូនដែលកំពុងឈរនៅតាម ជញ្ជាំង បើសិនជាបងប្អូនចង់អង្គុយចុះបន្តិចចុះ លោកអ្នកបងប្អូនមិនរំខានដល់ខ្ញុំទេ។ហើយប្រសិនបើបង ប្អូនជាអ្នកម្តាយ មានកូនតូចកំពុងយំ សូមបងប្អូនដែលនៅជិតនោះ ជួយដល់គាត់ផងហើយញែកកន្លែងឲ្យ កូនតូចនោះផង។
ឥឡូវនេះ សូមលោកអ្នកបងប្អូនរៀបចំ ព្រះគម្ពីរ និង ប៊ិច សៀវភៅដើម្បីកត់ត្រានូវបទគម្ពីរដែលយើង រាល់គ្នានឹងអាន។ ខ្ញុំមិនចង់ឲ្យលោកអ្នកបងប្អូន មានអារម្មណ៍តានតឹងទេ។ ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនមានអារម្មណ៍មានសិរីភាព ក្នុងការអង្គុយ និងសិក្សា។ ប្រហែលជាលោកអ្នកបងប្អូនខ្លះមិនយល់ស្របឡើយដែលគិតថាការទាំអស់នេះមិនអីទេ ប៉ុន្តែខ្ញុំនឹងអធិប្បាយព្រះបន្ទូលព្រះ ទៅកាន់បងប្អូនទាំងឡាយនៅព្រឹកនេះដូច្នេះ អស់អ្នកដែលជឿលើព្រះបន្ទូលព្រះ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានមកកាន់ខ្ញុំនៅវេលានេះលោកអ្នក ប្រហែលជាដឹងថា មានអ្វីកើតឡើង ដែលមានចែងនៅក្នុងព្រះគម្ពីរ។
14
សេចក្តីអធិប្បាយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន និយាយអំពី អ្នកដែលព្រះចាក់ប្រេងតាំងនៅថ្ងៃចុងក្រោយ ។ ហើយប្រសិនបើលោកអ្នកបងប្អូនណា ដែលចូលចិត្តស្តាប់ខ្សែអាត់សេចក្តីអធិប្បាយ សូមឲ្យប្រាកដថា លោកអ្នកបងប្អូនមានខ្សែអាត់សេចក្តីអធិប្បាយនេះហើយ មិនមែនយើងខ្ញុំចង់អំពាវនាវលក់ទេវាមិន មែនជាគោលគំនិតដែលយើងចង់បានទេ។ គឺយើងចង់ឲ្យលោកអ្នកបងប្អូនទទួលបានសេចក្តីអធិប្បាយទាំងអស់។ ហើយប្រសិនបើលោកអ្នកបងប្អូនណា ដែលម៉ាស៊ីនចាក់ខ្សែអាត់ នោះចូរប្រមូលផ្តុំគ្នា ហើយស្តាប់វាដោយយកចិត្តទុកដាក់ចុះ។
អ្នកដែលព្រះបានចាក់ប្រេងតាំង។ លោកអ្នកបងប្អូនឮថា មានពួកក្លែងក្លាយបានលេចឡើង ហើយនិយាយថា “អូ! ព្រះគម្ពីរបានចែងដូចនេះ ”ដ្បិតនៅថ្ងៃចុងក្រោយ នឹងមានហោរាក្លែងក្លាយកើតឡើងហើយ ធ្វើទីសំគាល់ទាំងនេះ“ (ព្រះគម្ពីរបានចែងយ៉ាងច្បាស់ណាស់)។ តើវាបានឆ្លើយតបនៅទីណា?នៅយប់នេះ ខ្ញុំ ចង់និយាយអំពីការនេះ ប្រសិនបើជាបំណងព្រះហឫទ័យព្រះ គឺ ព្រះជាម្ចាស់ទ្រង់បើកសម្តែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ។ តើឲ្យភ្នែកអាចឆ្លើយតបយ៉ាងដូចម្តេច តាមត្រចៀកដែលបានឮ។ គឺដូចជាការបោះពុម្ពព្រះគម្ពីរទាំងមូល ហើយនៅក្នុងរូបភាពទាំងមូលនៅក្នុងព្រះគម្ពីរ គឺអំពីព្រះយេស៊ូវគ្រីស្ទ។ នេះគឺជាចំនុចដែលខ្ញុំចង់និយាយនៅយប់នេះ ដែលជាបំណងព្រះហឫទ័យព្រះ ហើយប្រសិនបើមិនបាននិយាយអំពីការនេះទេ យើង នឹងនិយាយនៅថ្ងៃក្រោយ។
15
នៅក្នុងព្រះគម្ពីរកាឡាទី និងគម្ពីរ២កូរិនថូស៤:១-៦ និងកាឡាទី១:១-៤ សូមអនុញ្ញាតបងប្អូនបានអានបទគម្ពីរ កាឡាទី១:១-៤
សំបុត្រប៉ុលខ្ញុំ ដែលជាសាវក មិនមែនអំពីមនុស្សឬដោយសារមនុស្សទេគឺដោយសារព្រះយេស៊ូវគ្រីស្ទ នឹងព្រះដ៏ជាព្រះវរបិតា ដែលបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងនោះវិញខ្ញុំនឹងពួកបងប្អូនទាំងអស់គ្នា ដែលនៅជាមួយនឹងខ្ញុំ យើងផ្ញើរមកពួកជំនុំទាំងប៉ុន្មាននៅស្រុកកាឡាទី សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយ ព្រះគុណនឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានឹងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោស ឲ្យយើងបានរួចពី លោកីយ ដ៏អាក្រក់សព្វថ្ងៃនេះតាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតានៃយើង សូមឲ្យទ្រង់បាន សិរីល្អ ដល់អស់កល្បជានិច្ចរៀងតទៅអាម៉ែន។
16
សូមលោកអ្នកបងប្អូនបានអាន នៅក្នុង បទគម្ពីរ ២កូរិនថូស៤:១-៦
ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្តីមេត្តាករុណាដែល យើងខ្ញុំទទួលមក យើងខ្ញុំលះចោលឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួននឹងបញ្ញាចិត្ត របស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសំដែងសេចក្តីពិតវិញ បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ជាពួកអ្នក ដែលព្រះរបស់លោកីយនេះបានបង្អាប់ដល់ គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរដ្បិតគឺជាព្រះ ដែលមាន បន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមក្នុងចិត្តយើងខ្ញុំឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរ ស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្រ្តនៃព្រះយេស៊ូវគ្រីស្ទ។
17
សេចក្តីអធិប្បាយរបស់ខ្ញុំនៅព្រឹកនេះ មានចំណងជើងថា ព្រះរបស់លោកីយដ៏អាក្រក់នេះ ។ដូចដែល យើងបានអាននៅក្នុងបទគម្ពីរនេះហើយ គឺនិយាយអំពីព្រះនៃលោកីយនេះ...... បទគម្ពីរនេះចង់សំដៅទៅ លើការអាក្រក់នៅលោកីយដ៏អាក្រក់នេះ ហើយវាត្រូវនឹងទំនាយពីគ្រាដ៏អាក្រក់នេះ។វាគឺជាការជឿជាក់របស់ ខ្ញុំ...... ព្រះគម្ពីរបានឆ្លើយតប គ្រប់សម័យកាលទាំងអស់ ដែលបានកត់ចុះនៅក្នុងព្រះគម្ពីរសម្រាប់ពួកអ្នក ជឿគ្រប់ជំនាន់។ ខ្ញុំជឿថា អ្វីៗដែលយើងរាល់គ្នាត្រូវការ នោះមានកត់ចុះនៅទីនេះគឺត្រូវការកាត់ស្រាយដោយ ព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំមិនជឿថា មានមនុស្សនៅលើផែនដីនេះ មានសិទ្ធិដាក់ការកាត់ស្រាយរបស់ខ្លួនឯងគេទៅលើព្រះបន្ទូលព្រះឡើយ។ ទ្រង់មានបន្ទូលថា ទ្រង់នឹងធ្វើវា ហើយទ្រង់បានធ្វើវាពិតមែន។
ខ្ញុំបាននិយាយច្រើនដងមកហើយ ទ្រង់មានបន្ទូលថា “មើលស្ត្រីព្រហ្មចារីនឹងមានគភ៌”។ទ្រង់មានបន្ទូល មកតាមរយៈបបូរមាត់របស់ពួកហោរា។ ហើយនាងក៏មានគភ៌ពិតមែន។ ពុំចាំបាច់មានកាត់ស្រាយវាឡើយ។កាលដើមដំបូងឡើយទ្រង់មានបន្ទូលថា “ចូរមានពន្លឺឡើង” ដូច្នេះពន្លឺក៏មានឡើង។ពុំចាំបាច់មាននរណា កាត់ស្រាយវាឡើយ។ ព្រះមានបន្ទូនៅថ្ងៃចុងក្រោយថា ទ្រង់នឹងចាក់បង្ហូរព្រះវិញ្ញាណទ្រង់មកលើមនុស្សនោះទ្រង់បានធ្វើវាពិតមែន។ គឺពុំចាំបាច់មាននរណាកាត់ស្រាយវាឡើយ។ ព្រះមានបន្ទូលនៅថ្ងៃចុងក្រោយការនេះនឹងកើតឡើង ហើយនៅសព្វថ្ងៃនេះ យើងបានឃើញកើតឡើងពិតមែន។ គឺមិនត្រូវការកាត់ស្រាយ ឡើយ។គឺព្រះបន្ទូលទ្រង់បានកាត់ស្រាយដោយខ្លួនឯងហើយ។
18
សូមលោកអ្នកបងប្អូនធ្វើការកត់ត្រា ដោយយកចិត្តទុកដាក់ នៅពេលដែលយើងធ្វើការសិក្សាព្រះបន្ទូលព្រះ គឺសិក្សាអំពី ព្រះនៃលោកីយដ៏អាក្រក់នេះ ដែលយើងកំពុងតែរស់នៅ។ វាហាក់បីដូចជាការចម្លែកគឺវាពិតជាចម្លែកមែននៅក្នុងគ្រាព្រះគុណនេះ នៅពេលដែលព្រះជាម្ចាស់ទ្រង់កំពុងទទួលមនុស្សសម្រាប់នាមទ្រង់ នោះគឺជាកូនក្រមុំរបស់ទ្រង់ គឺស្ថិតនៅក្នុងគ្រាដ៏អាក្រក់នេះ ដែលយើងហៅថា គ្រាដ៏អាក្រក់។នៅគ្រប់ ជំនាន់ទ្រង់បានហៅមនុស្សសម្រាប់ព្រះនាមរបស់ទ្រង់ ដោយព្រះគុណរបស់ទ្រង់ គឺហៅថាគ្រាដ៏អាក្រក់។ ឥឡូវនេះ យើងខ្ញុំនឹងបង្ហាញវា តាមរយៈព្រះគម្ពីរ ដែលបានចែងអំពីគ្រានេះដែលទ្រង់កំពុងមានបន្ទូល។
វាដូចជាការចម្លែកណាស់ នៅក្នុងគ្រាដ៏អាក្រក់នេះ ដែលព្រះជាម្ចាស់ទ្រង់បានហៅថាកូនក្រមុំរបស់ទ្រង់នោះ។ តើលោកអ្នកបងប្អូនមានបានកត់សំគាល់ទេ ទ្រង់និយាយអំពីពួកមនុស្ស មិនមែនជាពួកជំនុំទេ។តើហេតុអ្វី? ផ្ទុយទៅវិញ ទ្រង់គួរតែហៅពួកគេថាជាពួកជំនុំ ប៉ុន្តែទ្រង់បានហៅជាថាពួកមនុស្សវិញ។ពួកជំនុំ គឺជាការប្រជុំគ្នានៃមនុស្សផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់ហៅតែម្នាក់នៅទីនេះ។ទ្រង់មិនបានមាន បន្ទូលថា “អញនឹងហៅ ពួកមេតូឌីស ពួកបាបទីស្ទ ពួកថ្ងៃបុណ្យទី៥០ទេ”ទ្រង់មានបន្ទូលថា ទ្រង់ហៅមនុស្ស ម្នាក់ តើដើម្បីអ្វីទៅ? គឺសម្រាប់ព្រះនាមរបស់ទ្រង់។គឺម្នាក់មកពី មេតូឌីស ម្នាក់មកពីបាបទីស្ទ ម្នាក់មកពីលូធើរៀន ម្នាក់មកពីកាតូលិក។ ប៉ុន្តែទ្រង់មិនបានហៅពួកជំនុំទេប៉ុន្តែទ្រង់បានហៅម្នាក់សម្រាប់ ព្រះនាមរបស់ទ្រង់ ដែលគេទទួលព្រះនាមទ្រង់ និងអ្នកដែលបានភ្ជាប់ពាក្យនៅក្នុងព្រះនាមទ្រង់ដែលនឹងត្រូវ រៀបការជាមួយទ្រង់ ដើម្បីក្លាយជាផ្នែកមួយនៃទ្រង់ តាមសេចក្តីទំនាយ។ គឺដូចជាបុរសដែលបានជ្រើសរើស ប្រពន្ធដែលត្រឹមត្រូវនៅក្នុងជីវិត ដែលនឹងក្លាយជាភ្នែកមួយនៃរូបកាយរបស់គាត់ដែរគេគឺជាកូនក្រមុំរបស់ ព្រះគ្រីស្ទ ដែលព្រះជាម្ចាស់ទ្រង់បានរៀបចំ ថាគេគឺជាផ្នែកមួយនៃរូបកាយរបស់ទ្រង់។អូ! ព្រះគម្ពីរមានចែង គ្រប់អ្វីៗទាំងអស់ ហើយក៏ជាទីកំសាន្តចិត្តផង។
19
ចូរកត់សំគាល់ចុះ មិនមែនជាអ្វីដែលនរណាម្នាក់បាននិយាយទេ ហើយក៏មិនមែនជាអ្វីដែលនរណាម្នាក់បានហៅដែរ ប៉ុន្តែគឺជាអ្វីដែលព្រះជាម្ចាស់ទ្រង់បានជ្រើសរើស នៅមុនពេលកំណើតលោកីយម្លេះគឺទ្រង់ បានហៅមនុស្សទាំងនេះនៅថ្ងៃចុងក្រោយ។ មិនមែនជាអង្គការណាមួយទេ ប៉ុន្តែគឺជាម្នាក់ដែលទ្រង់ហៅសម្រាប់ព្រះនាមរបស់ទ្រង់វិញ។ ហើយនៅក្នុងលោកីយនេះ គឺពេញដោយសេចក្តីបញ្ឆោត។
កាលពីសប្តាហ៍មុន យើងបានអធិប្បាយនៅក្នុង ម៉ាថាយ២៤ គឺនិយាយអំពីគ្រាដែលពេញដោយ សេចក្តីបញ្ឆោត។គ្រានៃសេចក្តីបញ្ឆោតនេះ មានតាំងពីក្នុងសួនច្បារអេដែន បន្តរហូតមកដល់ពេលបច្ចុប្បន្ន នេះគឺគ្មានគ្រាណាឲ្យដូចជាគ្រានេះទេ។ គឺពួកហោរាក្លែងក្លាយនឹងលេចមក ហើយគេនឹងបង្ហាញទីសំគាល់និងការអស្ចារ្យ បើសិនជាអាច គឺដើម្បីបញ្ឆោតដល់ពួកអ្នករើសតាំង។ គឺមើលទៅអស្ចារ្យណាស់ ដែលគេធ្វើឲ្យពួកជំនុំយល់ច្រលំ គឺដូចជាមនុស្សបានបង្កើតផ្នែកទេវសាស្ត្រអញ្ជឹង ដែលមិនធ្វើឲ្យ......ពួកអ្នករើសតាំង នឹងមិនយកចិត្តទុកដាក់ឡើយ ចំពោះការនោះ។ ប៉ុន្តែពួកគេបានសម្តែងមើលទៅដូចជាការពិតណាស់។អ្វីដែលលោកអ្នកបងប្អូនរាល់គ្នាត្រូវធ្វើនោះគឺ ត្រូវចៀសចេញពីការនោះទៅ។ ព្រះជាម្ចាស់ទ្រង់បានប្រទានសេចក្តី សន្យាចំពោះគ្រានោះហើយ...... បងប្អូនជាគ្រីស្ទបរិស័ទនៅគ្រប់ទីកន្លែងអើយ!ចូរធ្វើការកត់ ត្រាចុះអំពីពេលវេលាដែលយើងកំពុងតែរស់នៅ ថាជាគ្រាអ្វី។ ចូរបងប្អូនបានអានព្រះបន្ទូលទ្រង់ហើយ ស្តាប់ដោយយកចិត្តទុកដាក់ចុះ។
20
តើទ្រង់បានហៅម្នាក់នោះចេញពីគ្រាដ៏អាក្រក់នេះ សម្រាប់ព្រះនាមទ្រង់ដើម្បីអ្វី? ហេតុផលនោះគឺទ្រង់ ព្យាយាមជួយដល់កូនក្រមុំរបស់ទ្រង់។ គឺដូចជានៅពេលដែលនាងបានឃើញជាក់ស្តែង គឺបង្ហាញដល់សាតាំង.....គឺដូចជានៅគ្រាដំបូង ហើយវាក៏មានកើតឡើងនៅក្នុងគ្រាចុងក្រោយដែរ។
ដូចជាគ្រាប់ពូជដែលបានដាំនៅក្នុងដី នោះក៏ដុះពន្លកឡើង គឺជាជីវិត។ ប៉ុន្តែនៅថ្ងៃចុងក្រោយគ្រាប់ពូជ ដដែលនោះនឹងធ្លាក់ចុះទៅក្នុងដីវិញ។ ដូចគ្នាដែរ គ្រាប់ពូជនៃសេចក្តីបញ្ឆោតបានធ្លាក់ចុះទៅក្នុងដីក្នុងសួនអេដែន ហើយក៏ដូចគ្នាដែរ វានឹងបញ្ចប់នៅថ្ងៃចុងក្រោយ។ គឺដូចជាពេលដែលដំណឹងល្អ បានទៅដល់និកាយមួយ នៅ Nicaea ក្នុងទីក្រុងរ៉ូម ហើយវាក៏បន្តរហូតទៅដល់អង្គការធំៗ។ ហើយក៏ដូចជា គ្រាប់ពូជនៃពួកជំនុំ ដែលបានសម្តែងនៅទីសំគាល់ ការអស្ចារ្យ និងព្រះគ្រីស្ទដ៏មានព្រះជន្មរស់នៅក្នុងចំណោមពួកគេហើយរហូតដល់ថ្ងៃចុងក្រោយ ស្ថិតនៅក្រោម កិច្ចការងារក្នុង ម៉ាឡាគី៤ ហើយក៏បានស្តារសេចក្តីជំនឿដើមឡើងវិញជាថ្មី ដែលព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យ។
21
យើងបានឃើញថា គ្រាដ៏អាក្រក់នេះ គឺបានបង្ហាញថា សាតាំងមិនដូចជា អេវ៉ាឡើយ គឺវាមិនមែនជាគំរូនៃស្ត្រីឡើយ។ វាបានព្យាយាមល្បួងអេវ៉ាដោយប្រើព្រះបន្ទូលព្រះ ថានាងគឺជាកូនក្រមុំនៃព្រះហើយជា កូនក្រមុំរបស់អ័ដាមដែរ។ កូនក្រមុំរបស់អ័ដាម បានជឿនូវចំណែកតូចៗនៃព្រះបន្ទូល ប៉ុន្តែបានយល់ច្រលំនូវសេចក្តីសន្យាមួយ (ទ្រង់នៅតែដដែលនៅថ្ងៃម្ស៉ិលម៉ិញ ថ្ងៃនេះ និងថ្ងៃស្អែក) ដោយពួកគេបានស្ថិតនៅក្រោមសេចក្តីល្បួងរបស់សត្រូវ មុខទល់នឹងមុខ។ បច្ចុប្បន្ននេះ មនុស្សគេបានស្រែករកព្រះនាមរបស់ទ្រង់ជាការពិតណាស់ ពួកគេគឺជាកូនក្រមុំរបស់ទ្រង់។ អារក្សវាបានចូលមកនិយាយនឹងមនុស្សម្តងទៀតតាម រយៈការដូចគ្នាដែរ មិនមែនត្រឹមតែសេចក្តីពិតដែលមាននៅក្នុងនិកាយ ឬអ្វីៗផ្សេងៗទៀត ប៉ុណ្ណោះទេប៉ុន្តែគ្រប់ពាក្យទាំងអស់។
ដ្បិតកាលពីដំបូងឡើយ មនុស្សបានរស់ដោយសារព្រះបន្ទូលព្រះដែលបានប្រទានឲ្យ។ តែមានពាក្យមួយបានកាត់ស្រាយដោយមនុស្សម្នាក់ ដែលហៅថាសាតាំង នៅក្នុងសត្វពស់...... សាតាំងដែលបាន និយាយទៅកាន់អេវ៉ាហើយកាត់ស្រាយព្រះបន្ទូលព្រះប្រាប់ដល់នាង ហើយគេក៏បានក្លាយជាមនុស្សបាត់ បង់។ វាបានកាត់ស្រាយគ្រប់ពាក្យទាំងអស់។
22
នៅក្នុងពាក់កណ្តាលនៃព្រះគម្ពីរ ព្រះយេស៊ូវទ្រង់បានយាងមក ហើយមានបន្ទូលថា “មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ ប៉ុន្តែរស់នៅដោយសាគ្រប់ព្រះបន្ទូលវិញ” នៅពេលដែលទ្រង់ត្រូវបានអារក្សល្បួង។ ឥឡូវនេះ ព្រះជាម្ចាស់ទ្រង់កំពុងមានបន្ទូលមកកាន់យើងរាល់គ្នា នៅគ្រាចុងក្រោយនេះថាព្រះ នៃលោកីយនេះ នឹងលេចឡើងនៅថ្ងៃចុងក្រោយ ហើយអស់អ្នកដែលយក ឬក៏បន្ថែមព្រះបន្ទូលព្រះនោះនឹង ត្រូវដកចេញពីសៀវជីវិត។ តែព្រះជាម្ចាស់ទ្រង់មានមេត្តាករុណដល់យើងរាល់គ្នា។ ទ្រង់មិនបានបណ្តោយឲ្យយើងដើរ ពើងទ្រូង ងើបក្បាលឡើង ដូចជាដឹងអ្វីទាំងអស់នោះទេ ដោយព្រោះយើងមិនស្តាប់បង្គាប់ទ្រង់។ប៉ុន្តែទ្រង់បានឲ្យយើងរាល់គ្នាដើរនៅក្នុងព្រះគុណ សេចក្តីមេត្តាករុណា និងផ្តោតចិត្តរបស់យើងទៅចំពោះព្រះវិញ ដោយបន្ទាបខ្លួនចូលមករកបល្ល័ង្កនៃព្រះគុណ។
បន្ទាប់ពី ១៩០០ឆ្នាំ កន្លងមក ដែលដំណឹងល្អផ្សាយទៅ ហើយឥឡូវនេះ អារក្សដែលជាមេនៃប្រព័ន្ធលោកីយនេះ វាបានធ្វើឲ្យលោកីយនេះកាន់តែអាក្រក់ជាង សម័យដែលព្រះយេស៊ូវទ្រង់យាងមកទៅទៀត។ប្រព័ន្ធនៃលោកីយនេះ កាន់តែអាក្រក់ទៅ។ លោកីយនេះ កំពុងតែដឹកនាំឲ្យមនុស្សសប្បាយណាស់។ បងប្អូនបានដឹងហើយ។ ព្រះជាម្ចាស់ទ្រង់កំពុងតែបំពេញសម្រេចព្រះបន្ទូលរបស់ទ្រង់។
23
កាលពីម្សិលម៉ិញ កំពុងដែលយើងឈរនៅទីនេះ...... ខ្ញុំសង្ឃឹមថាក្មេងតូចនោះ មិននៅទីនេះទេ.....ព្រោះគាត់មិនមែនជាគ្រីស្ទានទេ។ ខ្ញុំបានមកជាមួយនឹងប្រពន្ធរបស់ខ្ញុំ និងអ្នកស្រីWoods និងបងប្រុស Roy Roberson ដែលកំពុងតែក្បែរៗនេះ។ បងប្រុស Woods និងពួកយើងបានឈប់នៅក្នុង Yougstown Shopping Center ដើម្បីយកឥវ៉ាន់ ពីបងស្រី Woods។ នៅខណៈពេលដែលយើងកំពុងតែឈរនៅទីនោះមានក្មេងម្នាក់ បានដើរមក ហើយបានណែនាំខ្លួនគាត់ឲ្យយើងបានស្គាល់ វាហាក់ដូចជារឿងចម្លែកណាស់សម្រាប់ខ្ញុំ។ហើយក៏មានក្មេងម្នាក់ បានដើរមក ហើយនិយាយថា ពួកគេបានមកបី Alabama...... ខ្ញុំគិតថាGeorgia ហើយ ខ្ញុំក៏បានសួរដល់ពួកគេ តើពួកគេស្គាល់ បងប្រុស Welch Evans ដែរឬទេ។ ហើយយើងក៏បាននិយាយគ្នាពីរបី នាទី។ នៅពេលដែលខ្ញុំបានដើរចេញពីទីនោះ ក្មេងម្នាក់នោះបានមើលមកកាន់ខ្ញុំ។ ហើយក្មេងផ្សេងទៀតនិងប្អូនប្រុសតូចរបស់គេ បានដើរចេញ ហើយក្មេងនេះ បានមើលមកកាន់ខ្ញុំ ហើយនិយាយថា “មានការមួយដែលខ្ញុំចង់និយាយ”
ខ្ញុំបាននិយាយថា “អ្នកប្អូនជាគ្រីស្ទានឬ?”
ក្មេងនោះបានឆ្លើយថា “មិនមែនទេ លោក!”
24
ខ្ញុំប្រហែលជាមិនដកស្រង់ពាក្យដែលក្មេងនោះបាននិយាយទាំងអស់ទេ តែខ្ញុំនឹងដកនូវពាក្យខ្លះព្រោះ ក្មេងនោះមើលទៅដូចជាមានការសង្ស័យបន្តិច។ ខ្ញុំបានសួរក្មេងនោះពីការមួយចំនួន ដូចជាទេវតានៃព្រះ បានលេចមក។ ក្មេងនោះបាននិយាយថា វាធ្លាប់បានឮ ប៉ុន្តែវាមិនដែលចូលព្រះវិហារពីមុនទេ......គឺព្រះ វិហារនេះ។ ខ្ញុំសួរក្មេងនោះថា “តើប្អូនជឿវាទេ?”
ក្មេងនោះបានឆ្លើយថា “បាទ!ខ្ញុំជឿ ខ្ញុំកំពុងតែរង់ចាំមើល” “មានមនុស្សធ្លាប់បានប្រាប់ខ្ញុំអំពីទំនាយទាំងនេះ ហើយខ្ញុំធ្លាប់បានឮនៅតាមខ្សែអាត់ដែលលោកបានទាយពីក្រុង California នឹងបែកបាក់”។ “នៅពេលដែល ខ្ញុំបានឃើញព័ត៌មាននោះបានចុះនៅក្នុងកាសែតនោះខ្ញុំក៏បានជឿ”។ “ខ្ញុំនឹងមកព្រះវិហារ នៅថ្ងៃនេះ ឬថ្ងៃស្អែក ដ្បិតវាគឺជាលើកទីមួយហើយសម្រាប់ខ្ញុំ”
ខ្ញុំបានឆ្លើយថា “សូមព្រះប្រទានប្អូន” ហើយខ្ញុំបានចាប់ដៃក្មេងនោះ។
ក្មេងប្រុសនោះបាននិយាយថា “ប៉ុន្តែ ខ្ញុំចង់និយាយការខ្លះជាមួយលោក”“ខ្ញុំគឺជាអ្នកដែលបាត់បង់” “ខ្ញុំដូចជាកាក់ ដែលបានជ្រុះបាត់អញ្ជឹង”។
ខ្ញុំបាននិយាយថា “ប្អូនមិនត្រូវនៅបែបនោះទៀតឡើយ ដ្បិតមានពួកយើងដែលកំពុងតែឈរនៅទីនេះអាចជួយរកប្អូនបាន តើប្អូនត្រៀមខ្លួនរកវាហើយឬនៅ”
ក្មេងនោះឆ្លើយថា “ខ្ញុំបានត្រៀមខ្លួនហើយ!”
ខ្ញុំបានសួរថា “តើប្អូនអាចឱនក្បាលចុះ ឲ្យយើងអធិស្ឋានឲ្យ បានដែរឬទេ?”
ក្មេងនោះតបថា “ខ្ញុំមិនខ្មាស់ឡើយ” ក្មេងនោះមិនត្រឹមតែឱក្បាលរបស់វាទេប៉ុន្តែវាបានលុតជង្គង់នៅ ទីនោះ ដែលជាចំណតរថយ្ត នៅចំពោះមុខមនុស្សជាច្រើន។ មនុស្សម្នានៅតាមផ្លូវគេមើលទៅកាន់វាហើយ យើងក៏បានអធិស្ឋានឲ្យក្មេងនោះ រហូតទាល់តែក្មេងនោះបានថ្វាយចិត្តរបស់វាទៅព្រះ។ វាបានចេញមកជាមនុស្សមានបាប ហើយដើរត្រឡប់ទៅវិញជាកូនរបស់ព្រះ។ វាបានដើរមកនៅក្នុងផ្លូវនៃសេចក្តីស្លាប់តែបាន ត្រឡប់ទៅវិញជាជីវិត។
ខ្ញុំបាននិយាយថា “អាងហែលទឹក នឹងបើកឲ្យប្រើប្រាស់នៅថ្ងៃស្អែក”
មានប្រភពទឹកមួយបំពេញដោយឈាម
ដែលហូរចេញពីសរសៃឈាម អេម៉ាញ៉ូអែល
ដែលជាទីកន្លែងមនុស្សមានបាបបានជ្រមុជចូលក្នុងទឹក
ភាពសៅហ្មង និងទោសកំហុសរបស់ពួកគេនឹងបាត់ទៅអស់
ខ្ញុំបាននិយាយថា “ចូរក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចុះ។ព្រះជាម្ចាស់ទ្រង់នឹងបំពេញព្រះវិញ្ញាណបរិសុទ្ធលើលោកអ្នក ហើយទ្រង់នឹងប្រទានការដ៏អស្ចារ្យនេះដល់លោកអ្នក ហើយនឹងធ្វើឲ្យលោកអ្នកអាចមើលវាឃើញបាន”។
25
តើវាជាអ្វីទៅ? លោកីយនេះ បាននាំមុខការទាំង។ តើហេតុអ្វីទៅ? គឺជាវិញ្ញាណដែល គ្មានច្បាប់ទំលាប់ពុករលួយ សិល្បសាស្រ្តសាសនា បានដឹកនាំទៅដល់គ្រប់ជ្រុងនៃសេចក្តីសំអប់ និងភាពមិនបរិសុទ្ធដូចជា ព្រះគម្ពីរបានចែង។ សូមអនុញ្ញាតលោកអ្នកបងប្អូនអាន វិវរណៈ១៨:១-៥ នៅខណៈពេលដែលយើងបានចាប់រៀបរាប់នូវចំណុចនេះ។
ក្រោយនោះមក ខ្ញុំឃើញទេវតា១ទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំហើយសិរីល្អរបស់ ទេវតានោះក៏បំភ្លឺផែនដី ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោច៏ នឹងអស់ទាំងសត្វស្លាបអសោចិ៍គួរខ្ពើម ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្តីឃោរឃៅផងសេចក្តីកំផិតវាពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំ ណាចនៃការហឺហារបស់វាដែរ។ខ្ញុំក៏ឮសំឡេង១ទៀត ពីលើមេឃ ពោលថា រាស្រ្តអញអើយ ចូរចេញពីទី ក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយក្រែងត្រូវវេទនាដូចជាវាដែរ ដ្បិតអំពើបាបវា បានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុចរិតរបស់វា“។
26
នោះគឺជាការព្រមានហើយ! វាបានធ្លាក់មកលើពួកជំនុំយ៉ាងពិតប្រាកដ នៅវិវរណៈ៣:១៤ ដល់គ្រាពួកឡៅឌីសេ ដែលគ្មានច្បាប់ទំលាប់ គេមានសាសនាពិតប្រាកដ តែគ្មានច្បាប់ទំលាប់ទាល់តែសោះ។ “ដោយព្រោះឯងអួតថាឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែ ឯង មិនដឹងថា ឯងវេទនាលំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ”។ ច្បាស់ណាស់ បទគម្ពីរដែលបាន ចែងពីគ្រានេះមិនមែនបទគម្ពីរដែលចែងពីគ្រារបស់ដានីញ៉ែលទេ ហើយក៏មិនមែនជាគ្រារបស់លោកណូ អេដែរ ប៉ុន្តែគឺជាគ្រាដ៏អាក្រក់នៅថ្ងៃចុងក្រោយនេះ។
ចូរសំគាល់មើលចុះ អ្នកដែលនៅអាក្រាត! ចូរឲ្យអ្នកនោះត្រាំក្នុងទឹកឲ្យជ្រៅទៅ។ ខ្ញុំដឹងថាខ្ញុំប្រហែល ជាមានការយល់ទាស់ជាច្រើន ចំពោះគំនិតនេះ ប៉ុន្តែវាបានកើតឡើង ចំពោះទីកន្លែងដែលគ្រីស្ទានអាចពិបាក ដើរចេញមកពីផ្ទះរបស់គេមក មិនមែននាំចូលទៅក្នុងវត្តមាននៃគ្រាដ៏អាក្រក់នេះ ដោយការស្លៀកពាក់មិនជិតរបស់ស្រ្តីនោះឡើយ។
27
ចំពោះការដែលខ្ញុំកំពុងនិយាយអំពីស្រ្តីរូបនោះ គឺខ្ញុំចង់ឲ្យលោកអ្នកបងប្អូនបានយកចិត្តទុកដាក់ស្តាប់។បងប្អូនប្រុសស្រីអើយ ប្រហែលជាលោកអ្នកអាចជំទាស់នឹងការនេះបាន ប៉ុន្តែអារម្មណ៍របស់ខ្ញុំបាននាំឲ្យខ្ញុំនិយាយវាចេញមក។ តើលោកអ្នកបងប្អូនស្គាល់ ស្ត្រីណាដែលមិនស្លៀកពាក់ បែបនោះទេ វាមិនមែន ជាគំនិតដ៏ត្រឹមត្រូវរបស់នាងទេ?តើលោកអ្នកបងប្អូនស្គាល់នាងទេ ទោះបីជានាងជឿ ឬមិនជឿ បានគិត ឬមិនបានគិត នាងគឺជាស្ត្រីពេស្យា?ទោះបីជានាង បានឈរលើកដៃឡើងសប្បថនៅចំពោះព្រះ ថានាងមិន ដែលឲ្យបុរសណាបះពាល់នាងឡើយ ក្រៅពីប្តីរបស់នាងវាប្រហែលជាសេចក្តីពិតថានាងស្មោះត្រង់មែន ប៉ុន្តែនាងនៅតែជាស្ត្រីពេស្យា។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា“សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញ ស្រី្ត ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួន ហើយ”។ ហើយស្រ្តីនោះប្រហែលជា......
នាងនៅអាក្រាត ដ្បិតព្រះគម្ពីរបានមានបន្ទូលដូច្នោះ។ វិញ្ញាណដែលបានចាក់ប្រេងតាំងនាងឲ្យធ្វើបែបនោះ គឺជាវិញ្ញាណអាក្រក់ ដែលជាវិញ្ញាណពេស្យា។ ចំពោះរូបរាងខាងក្រៅរបស់នាង សាច់ឈាមរបស់នាង ប្រហែលជាស្អាត។ នាងប្រហែលជាមិនបានប្រព្រឹត្តអំពើផិតក្បត់ណាមួយឡើយ ហើយនាងអាចនឹងសប្បថដល់ព្រះជាម្ចាស់ផង វាអាចជាសេចក្តពិត ថានាងមិនបានប្រព្រឹត្តពិតមែន...... ។ ប៉ុន្តែវិញ្ញាណរបស់ នាងគឺជាវិញ្ញាណពេស្យា។ នាងបានខ្វាក់ភ្នែក ដោយព្រោះព្រះនៃលោកីយដ៏ទំនើបនេះ នាងបានស្លៀកបែបស្រើបស្រាល ហើយបានដើរទៅក្រៅ។
28
នៅថ្ងៃមុន បងប្រុស Woods និងខ្ញុំ បានយកទូករបស់យើងទៅជិះនៅទន្លេ។ ខ្ញុំបានធ្វើដំណើរចេញពីផ្ទះជាពីរបីនាទី ក៏ទៅដល់ទន្លេ។ នៅទីកន្លែងណាដែលលោកអ្នកបងប្អូនទៅដល់ នោះលោកអ្នកនឹងឃើញស្រីៗស្លៀកពាក់ខ្លី...... ដែលហៅថា “Kinis” ឬជាអ្វីៗដែលរុំនៅជាប់ខ្លួនរបស់ពួកគេ។វាមើលទៅគួរឲ្យអាម៉ាសមុខ ណាស់។ ស្រ្តីទាំងនោះ គេធ្វើមិនត្រឹមត្រូវតាមគំនិតរបស់គេទាល់តែសោះតែបែរជាស្លៀកពាក់បែបនោះទៅ វិញ។ គឺរូបនាងត្រូវបាន វិញ្ញាណពេស្យាគ្រប់គ្រងនាងហើយ។ អ្នកបាននៅជាមួយព្រះជាម្ចាស់នោះនៅថ្ងៃ ណាមួយអ្នកនឹងឃើញថា វាគឺជាសេចក្តីពិត។
តើអ្នកដែលជាស្ត្រី ដឹងយ៉ាងដូចម្តេច ថារូបកាយរបស់អ្នកជាទីដ៏ពិសិដ្ឋ ហើយបែរជាធ្វើខ្លួនជាទីស្រើប ស្រាលទាំងនេះ ពេញដោយអំពើបាប ដែលជាការអាក្រក់ដែលបានដើរតាមផ្លូវនៅថ្ងៃនេះបែបនេះ?ប្រសិន បើកូនរបស់ព្រះទាំងអស់ នៅតែធ្វើខ្លួនជាកូនរបស់ព្រះទាំងអស់ នោះប្តីរបស់អ្នកដែលជាកូនរបស់ព្រះគាត់ ច្បាស់ជាឲ្យអ្នកស្លៀកពាក់ជិតៗហើយ ឬក៏ចាកចេញពីអ្នកតែម្តង។ ប៉ុន្តែគេជាកូនរបស់ព្រះគេនឹងមិនរៀប ការជាមួយនឹងស្រ្តីបែបនោះឡើយ។ លោកអ្នកបងប្អូននឹងនិយាយថា “លោកដូចជាកំពុងតែ......” អត់ទេ ខ្ញុំកំ ពុងតែប្រាប់លោកបងប្អូនពីសេចក្តីពិត ហើយនៅថ្ងែមួយ លោកអ្នកបងប្អូននឹងជួបវាជាមិនខាន។អ្នកដែល ប្រព្រឹត្តអំពើផិតក្បត់ នៅអាក្រាត គេមិនដឹងខ្លួនទេ។
“អូ! រូបខ្ញុំសូមស្បថ ថា ខ្ញុំមិនដែលល្មើសនិងពាក្យសម្បថជាមួយនឹងប្តីរបស់ខ្ញុំឡើយ”។ប្តីរបស់អ្នកនឹង ជំនុំជំរះអ្នកប្រសិនបើអ្នកបានប្រព្រឹត្តវា។ ប៉ុន្តែព្រះជាម្ចាស់វិញទ្រង់នឹងជំនុំជំរះលោកអ្នកបងប្អូន តាមរយៈ វិញ្ញាណដែលនៅក្នុងលោកអ្នកបងប្អូន ទ្រង់មិនជំនុំជំរះលោកអ្នកបងប្អូនតាមរយៈរូបកាយរបស់លោកអ្នកបងប្អូន ប៉ុន្តែតាមរយៈវិញ្ញាណរបស់លោកអ្នកវិញ គឺអ្វីដែលស្ថិតនៅខាងក្នុងលោកអ្នកបងប្អូនវិញ។
29
តែភាពខាងក្រៅរបស់មនុស្សវិញ គឺជារូបកាយ ដែលគ្រប់គ្រងដោយញ្ញាណទាំង ៦...... ឬ៥។ នៅខាងក្នុងរបស់មនុស្ស គឺជាវិញ្ញាណដែលបានគ្រប់គ្រងដោយញ្ញាណទាំង៥ ដូចជា៖ សម្បជញ្ញាះ និងសេចក្តីស្រឡាញ់ និងអ្វីៗផ្សេងៗទៀត។ នៅខាងរបស់មនុស្ស ដូចជា៖ មើលឃើញ ភ្លក់បាន មានអារម្មណ៍បាន ធំក្លិនបាននិងស្តាប់ឮបាន។ ប៉ុន្តែនៅខាងក្នុងនៃវិញ្ញាណ គឺជាព្រលឹង ដែលគ្រប់គ្រងដោយការមួយ៖ គឺសិរីភាពដែលោកអ្នកចង់ធ្វើតាមចិត្តរបស់លោកអ្នក។ លោកអ្នងបងប្អូន អាចទទួលយកនូវអ្វីដែលអារក្សបាននិយាយ ឬក៏ទទួលយកនូវអ្វីដែលព្រះជាម្ចាស់ទ្រង់មានបន្ទូល។ ការនោះនឹងកំណត់នូវវិញ្ញាណដែលមាននៅក្នុងលោកអ្នកបងប្អូន។ ប្រសិនបើវា ជាវិញ្ញាណនៃព្រះ នោះវានឹងរស់ដោយការដែលមកពីព្រះ តែបើមិនមែនទេ វានឹងរស់ដោយការនៅក្នុងលោកីយនេះវិញ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “កុំឲ្យស្រឡាញ់លោកីយឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ”។ សាតាំងបានបញ្ឆោតដល់លោកអ្នក។ “មនុស្សមិនមែនរស់ដោយសារតែ នំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ”។
30
ឥឡូវនេះ យើងឃើញថា នាងគឺនៅអាក្រាត។ លោកីយនេះ មើលទៅហាក់ដូចជា អាក្រក់ឡើងៗ.....គ្មានគ្រាណាមួយ ឲ្យដូចជាគ្រានេះទេ ដ្បិតពួកស្ត្រីបាបប្រព្រឹត្តបែបដូច្នេះ ដ្បិតនៅមុនពេលដែលពិភពលោកនេះត្រូវបានបំផ្លាញ គឺមិនដែលមានបែបនេះឡើយ។ ព្រះយេស៊ូវទ្រង់ ចង់សំដៅទៅលើការនោះ។ នៅខណៈពេលក្រោយយើងនឹងដឹងវាជាមិនខាន។
តើព្រះជាម្ចាស់ទ្រង់បាត់បង់ការគ្រប់គ្រង ឬតើទ្រង់នឹងទទួលយកភ្នាក់ងារផ្សេងទៀតឲ្យគ្រប់គ្រងដែរឬទេ?ខ្ញុំឆ្ងល់ណាស់។ ចម្លើយពិតប្រាកដចំពោះសំនួរនេះគឺ៖ ចំពោះគំនិតរបស់ខ្ញុំ គឺមានវិញ្ញាណពីរកំពុងតែប្រឆាំងគ្នានៅក្នុងលោកីយនេះ។ វាមិនមានលើសពីពីរឡើយ គឺមានវិញ្ញាណតែពីរទេ ដែលកំពុងតែដឹកនាំមនុស្ស។មួយគឺជាព្រះវិញ្ញាណបរិសុទ្ធ ហើយមួយទៀត គឺជាវិញ្ញាណរបស់អារក្ស ដែលនៅថ្ងៃចុងក្រោយនេះគឺស្ថិត នៅក្នុងសេចក្តីបញ្ឆោត។ ខ្ញុំនឹងផ្តោតគំនិតរបស់ខ្ញុំ ទៅលើចំណុចនេះ សម្រាប់អត្ថបទដែលនៅសល់។
31
មានវិញ្ញាណពីរ៖ មួយជាព្រះវិញ្ញាណបរិសុទ្ធ ហើយមួយទៀតគឺជាវិញ្ញាណរបស់អារក្ស ដែលកំពុងធ្វើការបោកបញ្ឆោតដល់មនុស្សនៅលើលោកីយនេះ ដែលពួកគេកំពុងតែធ្វើការជ្រើសរើស។ ព្រះវិញ្ញាណ បរិសុទ្ធកំពុងតែហៅកូនក្រមុំរបស់ព្រះគ្រីស្ទ។ ទ្រង់កំពុងតែធ្វើការ តាមរយៈព្រះបន្ទូលសន្យារបស់ទ្រង់ដែល ទ្រង់នឹងបង្ហាញឲ្យនាងឃើញនៅគ្រានេះ គឺជាព្រះគ្រីស្ទ។ ប្រសិនបើម្រាមដៃ នឹងកម្រើកនៅក្នុងគ្រានេះនោះវានឹងកម្រើក។ ប្រសិនបើជើងនឹងកម្រើកនៅក្នុងគ្រានេះ នោះវានឹងកម្រើក។ ប្រសិនបើភ្នែកនឹងមើលឃើញនៅក្នុងគ្រានេះ នោះវានឹងមើលឃើញ។ ព្រះវិញ្ញាណនៃព្រះ នឹងជួយឲ្យលោកអ្នកបានលូតលាស់បានពេញទៅភាពខ្ពស់ឧត្តមនៃព្រះ។ នៅគ្រាដែលយើងកំពុងតែរស់នៅ គឺព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញព្រះបន្ទូលទ្រង់អំពីគ្រានោះ។ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនេះ ដើម្បីឲ្យមនុស្សដែលជឿព្រះនឹងបែរចេញពី ភាពវឹកវរនេះ។ អារក្ស ដែលជាវិញ្ញាណមិនបរិសុទ្ធ វាកំពុងតែហៅពួកជំនុំ ដោយសេចក្តីខុសឆ្គងឲ្យគេគិតថា វាជាការធម្មតា គឺវាបានបង្ខូចព្រះបន្ទូលព្រះ ដូចជាវាបានធ្វើកាលពីដើមដំបូងឡើងដែរ។តើលោកអ្នកបងប្អូន ឃើញទេ វាបានវិលត្រឡប់មកវិញ ដែលគ្រាប់ពូជនៃសេចក្តីបញ្ឆោតនឹងដុះឡើងជាថ្មីម្តងទៀតហើយ?គឺវាមក ពីសួនអេដែន ហើយឥឡូវនេះ វាបានមកជាថ្មីម្តងទៀតហើយ។
32
វាវិលត្រឡប់មកវិញ ហើយគ្រាផ្សេងទៀត គឺលោកអ្នកបងប្អូនកំពុងតែស្ថិតនៅក្នុងនិកាយ គឺលោកអ្នកកំពុងតែជាប់នៅក្នុងនេះ ជាប់នៅក្នុងនោះ។ តើមានអ្វីកើតឡើងចំពោះមែកធាងនៃនិកាយទាំងនោះ?គឺវិញ្ញាណនោះបានឲ្យគេចាកចេញពីព្រះ។ ហើយវាក៏បានបង្កើតនូវគ្រាប់ពូជនៃសេចក្តីបញ្ឆោតឡើង។
លោកអ្នកបងប្អូនឃើញទេ សេក្តីល្បួងនៅក្នុងវិញ្ញាណទាំងពីរទេ គឺវាបានដឹកនាំត្រឡប់ទៅវិញដូចគ្នាកាលពីដំបូងឡើយ។ សូមកុំភ្លេចពីការនេះឲ្យសោះ។ ដូចជា ក្នុង ១យ៉ូហាន៤:៥-៦ ប្រសិនជាអ្នកចង់ដាក់ចុះនូវការនេះ នោះវានឹងដាក់ “វិញ្ញានៃសេចក្តីខុសឆ្គង”។ អេវ៉ាមិនបានដើរចេញដោយតាំងចិត្តនិយាយថា“ខ្ញុំមិនជឿ ព្រះឡើយ” អត់ទេ នាងបានជឿដល់សេចក្តីខុសឆ្គងវិញ។
សាតាំងមិនបានចេញមក ហើយនិយាយថា “អូ! នោះមិនមែនជាព្រះបន្ទូលព្រះទេ” វាទទួលស្គាល់ថាវាគឺជាព្រះបន្ទូលព្រះ ប៉ុន្តែវាដាក់ការកាត់ស្រាយរបស់ខ្លួនឯងវាចូលទៅក្នុងព្រះបន្ទូលព្រះដែលព្រះជាម្ចាស់ទ្រង់ មានគម្រោងប្រាប់វា ថាកុំឲ្យធ្វើបែបនោះ។ តើវាបានធ្វើអ្វី? វាបានបង្កើតនូវសេចក្តីមិនពិតដល់មនុស្សឲ្យជឿនូវសេចក្តីកុហក់របស់វា ហើយគេក៏បានវិនាសដោយសារវា។ ប្រសិនបើលោកអ្នកបងប្អូនចង់អានវា សូមបើកទៅកាន់២ថៃស្សាឡូនិច២:១១។ ហើយខ្ញុំក៏មានខគម្ពីរយោងមួយចំនួននៅទីនេះដែរ តែយើងមិនចាំ បាច់អានវាទាំងអស់ទេ។ឥឡូវសូមអានបទគម្ពីរដែលខ្ញុំបានឲ្យចុះ បន្ទាប់មកខ្ញុំនឹងឲ្យខគម្ពីរយោងផ្សេងទៀត ដល់លោកអ្នក......
វាហាក់បីដូចជាការចម្លែក ដែលលោកអ្នកបងប្អូនអាចឆ្ងល់វាបាន ហើយយើងខ្ញុំបានដាក់ចុះនូវខគម្ពីរនេះឲ្យលោកអ្នកបងប្អូនបានអាន គឺដើម្បីជាការល្អសម្រាប់លោកអ្នក។
33
វាបានបង្កើតនូវសេចក្តីភាន់ខាងវិញ្ញាណយ៉ាងខ្លាំង ដូចជាព្រះគម្ពីរបានចែង (២ថៃស្សាឡូនិច)តើមនុស្សដ៏មានបាបនេះ បានចូលមកយ៉ាងដូចម្តេច ហើយអង្គុយនៅក្នុងព្រះវិហារនៃព្រះ ដោយបង្ហាញខ្លួនឯងវា ជាព្រះ ហើយបាននាំឲ្យមនុស្សចូលទៅក្នុងសេចក្តីភាន់ខាងវិញ្ញាណយ៉ាងខ្លាំង គឺជឿនូវសេចក្តីកុហក់ហើយបានជឿវា យ៉ាងក្រៃលែង។ គឺវាដូចគ្នា ដែលវាបានធ្វើទៅកាន់អេវ៉ា៖ វាបានធ្វើឲ្យនាង......វាមិនដែល ប្រាប់ដល់នាងថា ព្រះបន្ទូលព្រះមិនត្រឹមត្រូវទេ ប៉ុន្តែវាផ្តល់ឲ្យនាងនូវសេក្តីភាន់ខាងវិញ្ញាណយ៉ាងខ្លាំងដែល បានជឿនូវសេចក្តីកុហក់។
វិញ្ញាណនៃសេចក្តីភាន់ខាងវិញ្ញាណ គឺជាវិញ្ញាណអារក្ស ហើយឥឡូវនេះ អារក្សកំពុងតែធ្វើការនៅក្នុងកូនដែលមិនស្តាប់បង្គាប់។ ការមិនស្តាប់គឺជាអ្វី? តើកូននៅសព្វថ្ងៃនេះ មិនស្តាប់បង្គាប់អ្វី?ដូចជាអេវ៉ា កាល ពីដើមដំបូងឡើយដែរ គឺនាងមិនស្តាប់បង្គាប់តាមព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះ។ប្រសិនបើលោកអ្នកបង ប្អូនចង់ដឹងពីការនេះច្បាស់ សូមបើកទៅកាន់ គម្ពីរអេភេសូរ២:១-២ បន្តិចទៅមើល។វាដូចជាល្អដែរ ដែលខ្ញុំ អាចឈប់បន្តិច ប្រសិនបើលោកអ្នកបងប្អូនមិនសូវជាប្រញាប់ប្រញាលសូមអនុញ្ញាតលោកអ្នកបងប្អូនអាន នូវបទគម្ពីរនេះ។
ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាម របៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាសជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួក មនុស្សរឹងចចេស។
34
ប្រសិនបើពួកអ្នកប្រឆាំងទាស់នឹងព្រះគ្រីស្ទ បានចាប់ផ្តើមនៅក្នុងក្មេងៗដែលមិនស្តាប់បង្គាប់តើវានឹង មានអ្វីកើតឡើង នៅពេលដែលវាដឹកនាំនៅក្នុងមនុស្សដែលប្រឆាំងទាស់នឹងព្រះគ្រីស្ទនោះ?តើសេចក្តី បញ្ឆោតនោះទៅជាយ៉ាងណា តើអំណាចនៃសេចក្តីបញ្ឆោតនោះវាកាន់តែខ្លាំងប៉ុណ្ណា ដែលពួកមនុស្សធំបានផ្តល់ទៅលោកីយ ដែលកូនក្មេងនោះ? ព្រះគម្ពីបានចែងថា “វិញ្ញាណសេចក្តីសេចក្តីភាន់ភាំងកំពុងតែធ្វើ ការនៅក្នុងកូនដែលមិនស្តាប់បង្គាប់” គេបានមិនស្តាប់បង្គាប់តាមព្រះបន្ទូលព្រះ។
ឥឡូវនេះ ខ្ញុំចង់និយាយអំពីការនេះបន្តិច៖ កូនដែលមិនស្តាប់បង្គាប់ ដែលជាកូនៗ។ តើលោកអ្នកបងប្អូនសា្គល់ ជីដូនជីតារបស់លោកអ្នកបងប្អូនតាំងពីដំបូងដែរឬទេ? ខ្ញុំអាចបង្ហាញបានតាមរយៈព្រះបន្ទូលព្រះថាជាអ្នក គឺមនុស្សគ្រប់គ្នាដែលនៅទីនេះ គឺមានជីវិតរស់នៅក្នុងជីដូនជីតារបស់លោកអ្នក។ ហើយជីដូនជីតារបស់លោកអ្នក...... ជីដូនជីតារបស់លោកអ្នកបានបង្កើត យាយតារបស់លោកអ្នក បន្ទាប់មកឪពុករបស់លោកអ្នក ហើយបន្ទាប់គឺជាអ្នក។ តើលោកអ្នកបងប្អូនដឹងទេ? ព្រះគម្ពីរបានចែងថា ខ្ញុំជឿ នៅក្នុងហេព្រើរ៧ដែលសង្ឃមីលគីស្សាដែក...... នៅពេលដែលលោកអ័ប្រាហាំបានវិលត្រឡប់មកពីសម្លាប់ពួកស្តេចវិញគាត់ បានថ្វាយដង្វាយ១ភាគ១០ ដែលជារបស់ពុករលួយ ដល់មីលគីស្សាដែក ។ ហើយនៅទីនេះ លោកប៉ុលបាននិយាយថា ពួកលេវី ដែលជាអ្នកទទួលដង្វាយ ១ភាគ១០...... គេបានថ្វាយដង្វាយ១ភាគ១០ ដ្បិតគេកើតមិនទាន់ឡើយ នៅពេលដែលលោកអ័ប្រាហំ បានជួបសង្ឃមីលគីស្សាដែក។ ដូច្នេះ អ្វីៗដែលលោកអ័ប្រាហាំបានធ្វើ...... បន្ទាប់មកយើងឃើញថា ពួកលេវីបានធ្វើដូច្នេះ ដ្បិតលោកអ័ប្រាហាំគឺឭយុកោរបស់ពួកគេអ័ប្រាហាំបង្កើតបាន អ៊ីសាកៗ បង្កើតបានយ៉ាកុបៗ បង្កើតបានពួកគ្រួសារជាសង្ឃ គឺពួកលេវី......ឥឡូវនេះ លោកអ្នកបងប្អូនបានឃើញរូបភាពដ៏អស្ចារ្យហើយ គឺជាការដែលព្រះជាម្ចាស់ទ្រង់បានកំណត់ទុក។
35
នៅក្នុងបទគម្ពីរនេះ ខ្ញុំចង់បញ្ជាក់នូវចំនុច ដែលខ្ញុំបានជម្រាបប្រាប់លោកអ្នកបងប្អូននៅក្នុងបទគម្ពីរកាលពីល្ងាចម៉ិញថា ព្រះមានបន្ទូលរួចហើយថា វានឹងមកដល់ផែនដីនេះ។
ចូរសំគាល់មើចុះ មនុស្ស...... ដែលជាសត្វតិរច្ឆាន នឹងចូលមកផែនដីនេះ គេនឹងបោកបញ្ឆោតដល់អ្នកដែលមានឈ្មោះកត់ទុក នៅក្នុងសៀវភៅជីវិត គឺគេនឹងសម្លាប់អ្នកនោះ នៅមុនពេលការបង្កើតលោកីយនេះ។
នៅក្នុងគំនិតរបស់ព្រះជាម្ចាស់ទ្រង់ផ្ទាល់...... ទ្រង់ជាព្រះ និងជាវិញ្ញាណតាំងពីមុនកំណើតលោកីយម្លេះ គឺមានទ្រង់ហើយ។ តើលោកអ្នកបងប្អូនដឹងទេថា បងប្អូននៅក្នុងទ្រង់? ប្រសិនបើលោកអ្នកបងប្អូនជាគ្រីស្ទបរិស័ទ នោះលោកអ្នកបងប្អូននៅក្នុងទ្រង់ហើយ។ ហើយរូបរាងរបស់ព្រះជាម្ចាស់បានលេចឡើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ នៅពេលដែលព្រះយេស៊ូវទ្រង់សុគតនៅលើឈើឆ្កាង ខ្ញុំក៏បានស្លាប់ជាមួយទ្រង់ដែរដ្បិតខ្ញុំ នៅក្នុងទ្រង់ ទ្រង់គឺជាព្រះជាបន្ទូលដែលបានសម្តែងឲ្យឃើញថា នៅក្នុងទ្រង់ពេញលេញទាំងអស់។យើងបាន ស្លាប់ជាមួយនឹងទ្រង់នៅ ឯកាលវ៉ារីដែរ។ យើងក៏បានបញ្ចុះនៅក្នុងផ្នូរជាមួយទ្រង់ដែរហើយយើងក៏បានរស់ ឡើងវិញ្ញាណជាមួយទ្រង់ដែរ ហើយយើងក៏បានឡើងទៅឯបល្ល័ង្កនៃព្រះគុណ តាមរយៈព្រះវិញ្ញាណបរិសុទ្ធដែរ គឺយើងបានអង្គុយជាព្រះយេស៊ូវគ្រីស្ទនៅស្ថានសួគ៌ជារៀងរហូត។
36
ដ្បិតសិរីរៈនៃជីវិតបានកើតឡើង គឺពីមួយជំនាន់ទៅមួយជំនាន់ តៗរហូត ដល់ព្រះគ្រីស្ទ។នោះហើយ ជាហេតុផលដែលព្រះជាម្ចាស់ទ្រង់ ប្រើវិញ្ញាណអេលីយ៉ា៥ ដងខុសៗគ្នា។ តើវាគឺជាអ្វីទៅ?គឺជាការដែលព្រះ បានសម្រេចទុក។
គឺដូចជាលក្ខណៈធម្មជាតិ និងរូបរាងដែលលោកអ្នកមាន គឺមិនពីឪពុករបស់អ្នក ដូច្នេះ គឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានកំណត់ទុកតាំងពីកំណើតលោកីយមកម្លេះ។ នៅពេលដែលព្រះបន្ទូលនៃព្រះ បានបំពេញនៅក្នុងរូបកាយរបស់មនុស្ស បានហៅថា ជាព្រះយេស៊ូវគ្រីស្ទ ដ្បិតព្រះអង្គបានឲ្យខ្ញុំដាក់អំពើបាបរបស់ខ្ញុំទៅលើទ្រង់។ បន្ទាប់មក ទ្រង់បានឲ្យខ្ញុំរស់ឡើងវិញ ជាមួយទ្រង់។ ហើយឥឡូវនេះ យើងរាល់គ្នាបានអង្គុយជាមួយទ្រង់ ជាព្រះដែលមានអំណាច លើអស់ទាំងអារក្ស។ អូ! ប្រសិនបើលោកអ្នកបងប្អូនអាចជាជឿ នូវអ្វីដែលទ្រង់បានប្រទានមកអ្នកហើយ នោះអ្នកនឹងបានមែន! ប៉ុន្តែប្រសិនបើលោកអ្នកមិនបានអង្គុយនៅទីនោះទេ នោះលោកអ្នកបងប្អូនមិនមានទេ។ ហើយប្រសិនបើលោកអ្នកបងប្អូនបានអង្គុយនៅទីនោះហើយ តែមិនជឿហើយភ័យខ្លាច នោះលោកអ្នកបងប្អូននឹងមិនបានប្រើអំណាចដែលទ្រង់ប្រទានឲ្យបាននោះទេ។ ប៉ុន្តែប្រសិនបើលោកអ្នកបងប្អូនបានអង្គុយនៅទីនោះហើយនោះលោកអ្នកនឹងប្រើវាបាន ដ្បិតព្រះបាន រៀបចំសម្រាប់លោកអ្នកឲ្យធ្វើអ្វីដែល លោកអ្នកបងប្អូនត្រូវធ្វើ។
ព្រះគម្ពីរបានចែងថា ស្តេចផារ៉ោនបានឈរនៅម្ខាង គឺដើម្បីគោលបំណងនេះ។ ហើយយូដាសអ៊ីស្ការីយុតបានចេញមក ជាកូននៃសេចក្តីគ្រោះថ្នាក់។
សូមមើល នេះគឺជាសេចក្តីពិតយ៉ាងអស្ចារ្យ ដែលយើងនឹងជួប។
37
យើងឃើញថា ពួកជំនុំបានបដិសេធទទួលព្រះបន្ទូលព្រះ ឲ្យគ្រប់គ្រងលើពួកគេ តែបែរជាទទួលយក បារ៉ាបាសជំនួសវិញ។ ប្រសិនបើលោកអ្នកបងប្អូនចង់ដឹង សូមអានបទគម្ពីរ ម៉ាថាយ២៧:១៥-២៣ តើគេបានធ្វើការអ្វី?តើពួកគេមានមុខងារអ្វីដែលបានធ្វើការនេះ? ចូរគិតពិចារណាចុះ។ នៅពេលដែលពួកជំនុំនៅលោកីយនេះ ដែលបានរៀបចំដោយពន្លឺនៃសេចក្តីសុចរិត គេតាំងខ្លួនគេជាអ្នកបរិសុទ្ធ ហើយគិតថា គេជាមនុស្សល្អនៅក្នុងក្រសែភ្នែករបស់មនុស្សពួកគេបានឆ្កាងព្រះយេស៊ូវ ហើយនិយាយថា “យើងរាល់គ្នា មិនអនុញ្ញាតឲ្យអ្នកនេះគ្រប់គ្រងលើពួកយើងឡើយ”។ ព្រះយេស៊ូវទ្រង់បានបំពេញសម្រេចព្រះបន្ទូលព្រះ នៅក្នុង១យ៉ូហាន១ បានចែងដូច្នោះ។ពួកគេ និយាយថា “យើងមិនឲ្យព្រះបន្ទូលព្រះបានគ្រប់គ្រងលើពួកយើងឡើយ”។ ផ្ទុយទៅវិញ ទ្រង់គឺជាព្រះបន្ទូលប៉ុន្តែដោយព្រោះភ្នែករបស់ពួកគេបានខ្វាក់ មើលមិនស្គាល់ថាទ្រង់ជានរណា។ ដ្បិត ទ្រង់គឺជាចម្លើយផ្ទាល់គ្រប់ទំនាយទាំងអស់ ដែលទាយទុកអំពីទ្រង់។ យើងគ្រប់គ្នាជឿពិតមែន ដោយព្រោះយើងបានមើលត្រឡប់ទៅក្រោយ នូវអ្វីដែលបានកើតឡើងវិញ។ ប៉ុន្តែចំពោះលោកីយនៅពេលបច្ចុប្បន្ននេះ គឺគ្រាដ៏អាក្រក់នេះដូចជាគ្រាកាលពីមុនដែរ គឺពួកគេបានធ្វើដូចគ្នា និងមនុស្សដែលកំពុងតែធ្វើនៅពេលបច្ចុប្បន្ននេះដែរដោយ ព្រោះព្រះបន្ទូលទ្រង់នៅតែដដែល ចំពោះគ្រានេះ។ ពួកគេនឹងធ្វើវា។ ពួកគេមិនធ្វើអ្វីក្រៅពីនេះឡើយ។ពួកគេ គឺជាកូនដែលមិនស្តាប់បង្គាប់ ពួកគេបានទទួលសេចក្តីភាន់ខាងវិញ្ញាណយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេជឿនូវសេចក្តីកំភូត ហើយពួកគេក៏ទទួលសេចក្តីវិនាសដោយសារការនោះដែរ។
38
ពេលដែលពួកជំនុំលោកីយនេះ គេបដិសេធព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះបន្ទូលដែលបានបើកសម្តែងនាពេលសព្វថ្ងៃនេះ តើព្រោះហេតុអ្វី? គឺពួកគេបានធ្វើការកាត់ស្រាយរបៀផ្សេង។ ប៉ុន្តែពួកគេគួរតែដឹងថា ទ្រង់គឺជាព្រះបន្ទូល ដោយព្រោះអ្វីដែលទ្រង់មានបន្ទូល ថាទ្រង់នឹងធ្វើវា ហើយទ្រង់បានធ្វើវាពិតមែន។ទ្រង់ មានបន្ទូលទៅកាន់ពួកគេថា “ចូរស្ទង់មើលនៅក្នុងបទគម្ពីរ ពីគ្រានេះចុះ ហើយប្រសិនបើខ្ញុំមិនមានលក្ខណៈទាំងអស់ ដែលព្រះបន្ទូលបានចែងអំពីខ្ញុំទេ ចូរកុំជឿខ្ញុំអី”។
ពួកគេនិយាយថា “យើងជឿដល់លោកម៉ូសេ”
ទ្រង់មានបន្ទូលឆ្លើយថា “ប្រសិនអ្នកជឿដល់លោកម៉ូសេ នោះអ្នកក៏ជឿដល់ខ្ញុំដែរ ដ្បិតលោកម៉ូសេបាននិយាយអំពីខ្ញុំ”។ ប៉ុន្តែពួកគេនៅតែមិនយល់វា។ ព្រះនៃស្ថានសួគ៌ ទ្រង់បានសុគតនៅលើឈើឆ្កាងហើយ មានបន្ទូលដូចនឹងពាក្យរបស់ពួកហោរាបាននិយាយដែរ តែពួកគេនៅតែមិនយល់វា។ ពួកគេមិនមែនជាមនុស្សរបស់ព្រះឡើយ។ ពួកគេមិនជឿព្រះបន្ទូលព្រះឡើយ ផ្ទុយទៅវិញពួកគេគ្រាន់តែជឿលើសាសនាតែប៉ុណ្ណោះ។ ពួកគេមិនជឿលើព្រះបន្ទូលព្រះឡើយ ទោះបីជាពួកគេបានឃើញហេតុនោះបានកើតឡើងនៅ គ្រានោះក៏ដោយ។
39
តើអស្ចារ្យប៉ុណ្ណាទៅ ដែលព្រះបន្ទូលទ្រង់បានចងភ្ជាប់ពួកគេ រួមគ្នានៅគ្រប់សម័យកាល។នៅពេល ដែលពួកជំនុំលោកីយនេះ គេបានបដិសេធព្រះបន្ទូលទ្រង់ មិនឲ្យទ្រង់គ្រប់គ្រងនៅលើពួកគេគឺពួកគេបាន ទទួលឃាតករទៅវិញ៖ គឺបារ៉ាបាស។ តើអ្វីទៅដែលពួកគេបានធ្វើនោះ? គឺគេបានលើកដំកើងសាតាំងវិញ ដែលជាព្រះនៃគ្រាដ៏អាក្រក់នេះ មកជំនួសកន្លែងទ្រង់ ដែលវាតែងតែចង់បាន។ សូមស្តាប់សាតាំងវាមិនបាន និយាយអំពីព្រះនៃសម័យកាលណាឡើយ តែជាគ្រានេះវិញ។ វាមិនបាននិយាយអំពីព្រះនៅសម័យលោកណូអេឡើយ។ ហើយក៏មិនមែនជាព្រះនៅសម័យលោកម៉ូសេ លោកអេលីយ៉ា ប៉ុន្តែគឺនៅសម័យនេះ វាគឺជា.....អូ! សូមបងប្អូនកុំភ្លេចនូវចំនុចនេះឲ្យសោះ! វាគឺជាព្រះនៃសម័យដ៏អាក្រក់នេះ ដែលមានមនុស្សរាប់សិបលាននាក់ បានថ្វាយបង្គំវា ហើយពួកគេមិនបានដឹងពីការនេះឡើយ។
ប៉ុន្តែចូរ ឲ្យព្រះបន្ទូលព្រះបានលាតត្រដាងអំពីវានៅព្រឹកនេះចុះ នោះលោកអ្នកបងប្អូននឹងបានដឹង។ចូរ អនុញ្ញាតឲ្យព្រះគម្ពីរ បានសម្តែងឲ្យគេស្គាល់ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងព្រះបន្ទូលទ្រង់ហើយទ្រង់បានហៅម្នាក់នេះចេញមក ហើយនិយាយថា “ឯងគ្មានភារៈកិច្ចនឹងរស់នៅជាមួយនឹងមនុស្សស្រីផ្សេងទៀតទេ។ តើឯងបានធ្វើអ្វីខ្លះ កាលពី១០ឆ្នាំមុន នៅពេលដែល ឯងបានលួចប្រពន្ធគេនោះ? តើវាបានធ្វើអ្វី? ការនោះបានលាតត្រដាងចេញមក ថាជាសាតាំងដែលបានធ្វើឲ្យបុរសនោះប្រព្រឹត្តបែបនោះឬមាន ស្ត្រីខ្លះបានរស់នៅជាមួយនឹងប្តីរបស់គេ ឬជាអំពើបាបដែលពួកគេបានប្រព្រឹត្ត។ តើវាបានធ្វើអ្វីខ្លះ?ការនេះ បានលាតត្រដាងអំពីវា។
40
ពួកវេជ្ជបណ្ឌិត បានយកនូវបឧករណ៍ទាំងឡាយមកធ្វើការពិសោធន៍ ហើយព្យាយាមស្វែងរកតើអ្វីខុសប្រក្រតី។ តែពួកគេមិនអាចប្រាប់បានឡើយ ហើយយើងក៏មិនអាចប្រាប់បានដែរថាជាអ្វីនោះ។ ប៉ុន្តែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមក ទ្រង់នឹងបើកសម្តែងថា វាអ្វី គឺទ្រង់នឹងលាត្រដាងវា។នោះហើយ គឺជាអ្វីដែលព្រះបន្ទូលកំពុងតែបើកសម្តែងឲ្យមនុស្សបានឃើញ។ វាគឺជាពន្លឺដែលបំភ្លឺនៅក្នុងភាពងងឹត។នៅពេលដែលអ្នកស្តាប់សម្លេងឡូឡានៅក្នុងបន្ទប់ងងឹតឈឹង នោះវាដូចជាសម្លេងចម្លែកអញ្ជឹង។ គឺមានអ្វីមួយដែលកំពុងតែធ្វើការនៅក្នុងនោះ ហើយលោកអ្នកបងប្អូនមិនដឹងថាវាគឺជាអ្វីនោះទេ ប៉ុន្តែនៅពេលលោកអ្នកបងប្អូនបានបើកភ្លើងបំភ្លឺ វាលឿនដូចជាចង្រិតអញ្ជឹង នៅពេលនោះ លោកអ្នកបងប្អូនបានឃើញក្មេងៗកំពុងតែលេងនៅទីងងឹតសោះ។ នៅពេលដែលពន្លឺចូលមក ភាពងងឹតក៏បាត់ទៅ។ ព្រះគម្ពីរបានចែងថា“ពួកវាបានចេញពី យើងទៅ ព្រោះពួកវាមិនអាចនៅក្នុងយើងបានទេ”។ ពួកវាមិនអាចរស់នៅក្នុងពន្លឺនៃលោកីយនេះបានទេ ដ្បិតព្រះនៃស្ថានសួគ៌ ទ្រង់បានបញ្ជូនពន្លឺរបស់ទ្រង់ មកនៅក្នុងថ្ងៃចុងក្រោយដែលទ្រង់អាច នឹងបំភ្លឺដល់ផ្លូវកូនរបស់ទ្រង់បាន ធ្វើមិនឲ្យពួកគេដើរនៅក្នុងភាពងងឹតឡើយប៉ុន្តែពួកគេនឹងដើរនៅក្នុង ពន្លឺនៃព្រះយេស៊ូវគ្រីស្ទ នៅថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងរហូតទៅនៅតែដដែល។ អាម៉ែន!
41
សាតាំង មិនបានហៅថាជាព្រះ នៃគ្រាផ្សេងឡើយ ប៉ុន្តែបានហៅថា ជាព្រះនៃគ្រានេះវិញ។ វាគឺជាមហិច្ឆតារបស់វាដែលចង់បានដូចជាព្រះ តាំងពីដំបូងមកម្លេះ។ សូមអនុញ្ញាតបងប្អូនបានចំណាយ ពេលបន្តិច អានបទគម្ពីរអេសាយ១៤:១២-១៤ មើល តើព្រះជាម្ចាស់ទ្រង់មានបន្ទូលអ្វីអំពីវា។
ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន+! ឯងបានធ្លាក់ចុះមកពីលើមេឃហើយឯងដែលបានផ្តេកអស់ទាំង នគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន+ ឯងបានគិតក្នុងចិត្តថាអញនឹងឡើងទៅឯស្ថានសួគ៌ អញនឹង ដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំនៅទីបំផុតនៃ ទិសខាងជើង អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត។
វាគឺជាមហិច្ឆតារបស់សាតាំង ដែលវាចង់ឲ្យគេថ្វាយបង្គំវាដូចជាព្រះដែរ។ វាបានអង្គុយខ្ពស់ជាផ្កាយនៃស្ថានសួគ៌ ២ភាគបី ហើយបានអធិប្បាយទៅកាន់ពួកគេ ហើយក៏បានបោកបញ្ឆោត ២ភាគ៣ នៅក្នុង ចំណោមពួកគេដែរ។តើលោកអ្នកដឹងទេ? មែនហើយ នោះហើយគឺជាមហិច្ឆតារបស់វា។ ហើយឥឡូវនេះ វាបានត្រៀមខ្លួនជាស្រេចជាមួយនឹងអ្នកវាបានជ្រើសរើសដោយប្រុងប្រយ័ត្ន ដែលកូនក្រមុំមានការអប់រំ ដោយចំណេះដឹងរបស់វា។គ្រប់ទាំអស់ គឺស្ថិតនៅក្នុងភាពបោកបញ្ឆោតរបស់វាទាំងអស់ គឺនៅក្នុងអគារធំៗ និកាយធំៗ នៅក្នុងចំណេះដឹងនិងទេវសាស្ត្រ និងភាពវៃឆ្លាត ការទទួលការអប់រំ ដើម្បីបោកបញ្ឆោតលោកីយ ទាំងមូល ឲ្យក្លាយជាព្រះ(នោះហើយគឺជាអ្វីដែលវាបានធ្វើ) ទាំងអស់នឹងវាបានដឹកនាំទៅកាន់ ពួកអ្នកដែល ប្រឆាំងទាស់នឹងព្រះគ្រីស្ទដែលនឹងរៀបអភិសេកជំនួសព្រះ តាមរយៈលោកកីយដ៏ជាទីស្រឡាញ់របស់វា ដែលជាក្រមុំវិទ្យាសាស្រ្តនោះគឺទាំងអស់មើលទៅសុទ្ធតែជាបញ្ញាវន្ត ដែលបានទទួលការអប់រំខាងសាសនា។ វាបានធ្វើឲ្យសាសនាដូចជាវាអញ្ជឹងគឺតាមរយៈការកាត់ស្រាយព្រះបន្ទូលព្រះដោយខ្លួនរបស់វាផ្ទាល់ ដូចជាវា បានធ្វើទៅកាន់អេវ៉ាដែរហើយក៏ដូចជាអ្វីដែលកាអ៊ីនបានធ្វើដែរ។
ឥឡូវនេះ លោកអ្នកបងប្អូនសួរថា “តើនរណាជាកូនរបស់អារក្ស?”
42
សូមបង្ហាញដល់ពួកយើងទៅមើលនៅក្នុងព្រះគម្ពីរ ដែលបានហៅថាជាកូនអ័ដាមនោះ។ ព្រះគម្ពីរបានចែងថា វាគឺជាកូននៃការអាក្រក់ដែលជា គ្រាប់ពូជរបស់សត្វពស់។ ការគ្របបាំងបានលាតត្រដាងហើយ គឺពីរ៉ាមីត បានបើកហើយ ដូចជាវិវរណៈបានបង្ហាញឲ្យឃើញដែរ។
សូមមើល តើវានឹងធ្វើអ្វី នៅក្នុងគំនិតរបស់វា។ វាបានគិតថា ព្រះជាម្ចាស់ទ្រង់គង់នៅក្នុងលោកីយដ៏ស្រស់ស្អាតនេះ។ វាក៏បានធ្វើបាននៅស្ថានសួគ៌។ ហើយអំពើបាបមិនមែនចាប់ផ្តើមនៅក្នុងសួនអេដែននោះទេ ប៉ុន្តែវាបានចាប់ផ្តើមតាំងពីនៅស្ថានសួគ៌ម្លេះ នៅពេលដែល Lucifer វាបានដំកើងខ្លួនវានៅក្នុងភាពស្រស់ស្អាត ហើយក៏ចង់បានអាណាចក្រដ៏ស្រស់ស្អាត ជាង Michael។ វាបានគិតថា ព្រះជាម្ចាស់ទ្រង់គង់នៅក្នុងភាពដ៏ស្រស់ស្អាត។
ចំពោះកាអ៊ីនវិញ វាមិនចង់ថ្វាយដង្វាយដុតជាឈាមនោះទេ។ វាបានចូលមកថ្វាយដង្វាយជាផ្លែឈើវិញឬជាផលដែលមកពីចំការដែលល្អថ្វាយនៅលើអាសនាទ្រង់វិញ។ វាដូចជាខាងសាសនាពេកហើយ គឺធ្វើអ្វីៗទាំងអស់បែបនោះឯង...... គឺដូចជាអ្វីដែលអេបិលបានធ្វើ គឺអេបិលបានថ្វាយដង្វាយដុត លុតជង្គង់ហើយ ថ្វាយបង្គំនៅចំពោះព្រះ និងស្តាប់បង្គាប់គ្រប់របៀបទាំងអស់ ប៉ុន្តែកាអ៊ីបានធ្វើ ពុំមានការបើកសម្តែងចេញពីព្រះបន្ទូលព្រះឡើយ។ ព្រះបន្ទូលមានតាំងពីដំបូងក្នុងផែនការរបស់ព្រះម្លេះ។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានបើកសម្តែងនៅក្នុងវិវរណៈ គ្រប់ទាំងអស់ ដែលទ្រង់ចង់ឲ្យគេដឹង ថាការនោះត្រឹមត្រូវ។ មិនមែនតាមរយៈសាសនាមិនមែនតាមអាសនា មិនមែនជាកម្មសិទ្ធិរបស់ពួកជំនុំ មិនមែនជាការរៀបចំយញ្ញបូជា មិនមែនធ្វើខ្លួនស្មោះត្រង់ ប៉ុន្តែតាមរយៈការបើកសម្តែងព្រះបន្ទូលនៃព្រះវិញ។ ព្រះជាម្ចាស់ទ្រង់បើកសម្តែងដល់វាថាម្តាយរបស់វា មិនមែនញំផ្លែដឹងខុសត្រូវ ដែលសត្វពស់ឲ្យនាងនោះទេ ប៉ុន្តែនាងបានប្រព្រឹត្តរឿងផ្លូវភេទជាមួយនឹងសាតាំងនៅក្នុងទំរង់ជាសត្វតិរច្ឆាន មិនមែនជាប្រភេទសត្វល្មូនទេ ប៉ុន្តែជាប្រភេទសត្វដែលឆ្លាតជាងគេវាគឺជារូបភាព នៃមនុស្ស មានតែការមួយប៉ុណ្ណោះ ដែលគ្រាប់ពូជបានលាយលំគ្នា។ អ្នកវិទ្យាសាស្ត្របានព្យាយាមស្វែងរក វា។ តែពួកគេមិនអាចរកវាឃើញឡើយ ពីព្រោះតែគ្រប់ឆ្អឹងដែលនៅក្នុងរូបកាយរបស់វាទាំងអស់គឺបានផ្លាស់ ប្តូរហើយ ប៉ុន្តែព្រះគម្ពីរបានចែងដូច្នេះមែន។
43
តើអ្នកដែលដើរតាមវា នឹងធ្វើអ្វីនៅពេលឥឡូវនេះ។ វានឹងអង្គុយនៅក្នុងព្រះវិហារនៃព្រះដែលជាពួកជំនុំ បានបើកសម្តែងខ្លួនឯងវាថាជាព្រះ។ ប្រសិនបើលោកអ្នកបងប្អូនចង់អានអំពីការនេះសូមបើកទៅកាន់ព្រះ គម្ពីរ ២ថៃស្សាឡូនិច២:៣-៤ និងវិវរណៈ១៣:៤,១១-១២ ដែលហោរាពីរនាក់បាននិយាយគឺលោកយ៉ូហាន និងលោកប៉ុល តើវានឹងក្លាយទៅជាអ្វីនៅថ្ងៃចុងក្រោយ។ ដើម្បីចំណេញពេលវេលា សូមលោកអ្នកបងប្អូនអានវាដោយខ្លួនឯងចុះ។
នៅក្នុងព្រះគម្ពីរបានចែងថា ថ្ងៃដែលយើងកំពុងតែរស់នៅ ហៅថា ថ្ងៃនៃមនុស្ស។ មិនមែនជាថ្ងៃរបស់ព្រះនោះទេ។ ព្រះជាម្ចាស់មិនមែនជាព្រះនៃពិភពលោកនេះទេ ព្រះគម្ពីរបានចែងថា ទ្រង់គឺជាព្រះនៃស្ថានសួគ៌ដ្បិតវាមិនមែនជាថ្ងៃរបស់ព្រះឡើយ តែវាគឺជាថ្ងៃដែលជ្រើសរើសវិញ។ យើងអាចជ្រើសរើសការរស់នៅសម្រាប់ថ្ងៃនេះ ហើយក៏ស្លាប់ទៅ គឺជ្រើសព្រះ ហើយរស់នៅ ព្រោះព្រះអង្គគឺជាព្រះបន្ទូល។ ព្រះបន្ទូលគឺជា ព្រះបន្ទូលដែលសម្តែងអំពីថ្ងៃនោះ។
44
ថ្ងៃរបស់មនុស្ស ប្រសិនបើលោកអ្នកចង់ស្វែងបន្ថែមនោះ ចូរលោកអ្នកបងប្អូនអាន ១កូរិនថូស៥:១-៥,អូ! សូមអភ័យទោស គឺ១កូរិនថូស៤:១-៥ ដែលោកប៉ុលបាននិយាយអំពី អ្នកដែលចោទប្រកាន់ទោស នៅក្នុងថ្ងៃនៃមនុស្ស។
“តើលោកអ្នក នឹងហៅថាថ្ងៃនៃមនុស្សនោះគឺជាអ្វី?” លោកអ្នកអាចនិយាយបានថាគឺជាថ្ងៃដែលធ្វើ ការដោយចំណេះដឹងរបស់មនុស្ស គឺចង់បានសិរីល្អ។ សូមមើល លើសេចក្តីអំនួតទាំងអស់របស់ពួកកុម្មុយនិស្តទៅ។ មានមនុស្សខ្លះ គេព្យាយាមបញ្ជូនមនុស្សមួយចំនួនទៅដល់ភពព្រះច័ន្ទ។ ព្រះជាម្ចាស់ទ្រង់ព្យាយាមឲ្យពួកគេបានទៅស្ថានសួគ៌ ប៉ុន្តែចូរមើលចុះ ពួកគេបានចំណាយលុយអស់ រាប់លាន កោដ ដុលារ ខ្ជះខ្ជាយការខិតខំប្រឹងប្រែងទៅវិញ។ នៅពេលដែលពួកគេទៅដល់ទីនោះ ពួកគេរកមិនឃើញអ្វីទាល់តែសោះ។ តើពួកគេមានបញ្ហាអ្វី? ពួកគេនិយាយថា ខ្ញុំមិនខ្វល់ពីភពព្រះច័ន្ទនោះ មានអ្វី ឬគ្មានអ្វីនោះទេតែខ្ញុំចង់ទៅដល់ភព ព្រះច័ន្ទនោះលឿន ដ្បិតខ្ញុំមិនដែលឃើញវាទេ គឺយើងបន្តហោះឲ្យខ្ពស់ថែមទៀតគឺយើងនៅតែបន្តទៅមុខ ទៀត។
45
នៅក្នុងពិភពលោកសព្វថ្ងៃនេះ គឺគេកំពុងតែលើកដំកើងខ្លួនឯង តាមរយៈចំណេះដឹងដែលសាតាំងបានផ្តល់ឲ្យពួកគេ ហើយថ្ងៃនៃមនុស្សគេបានថ្វាយសិរីរុងរឿងចំពោះខ្លួនឯង មិនមែនជាព្រះបន្ទូលព្រះទេប៉ុន្តែជា ចំណេះដឹងដែលពួកគេមានវិញ។ ឥឡូវនេះចូរគិតពិចារណាចុះ នៅពេលដែលលោកអ្នកបានចាក់នូវខ្សែអាត់នេះ នៅពេលដល់ចំណុចនេះ ចូរឈប់នៅត្រង់នេះបន្តិចសិន ហើយគិតពិចារណា។ កិច្ចការបស់ទ្រង់ គឺលើកដំកើងព្រះបន្ទូលព្រះ និងសម្តែងកិច្ចការរបស់ទ្រង់។ តែឯប្រាជ្ញាដែលសាតាំងបានផ្តល់ឲ្យអេវ៉ាកាលពី ដំបូង...... សូមស្តាប់ ហើយកុំខកខានចំពោះចំណុចនេះឡើយ! ប្រាជ្ញារបស់សាតាំង ឲ្យមនុស្សលើកដំកើងនិងថ្វាយបង្គំវា ខ្ពស់ជាង ព្រះបន្ទូលព្រះដែលបានសម្តែងនៅគ្រានោះទៅទៀត។ ពួកជំនុំរបស់យើងបានបង្ហាញភស្តុតាងនេះ តាមរយៈវគ្គសិក្ខាសាលា ការសិក្សានៅសាលា ដែលបានដឹងយ៉ាងច្រើនអំពីវាជាងព្រះ បន្ទូលព្រះចែងអំពីវាទៅទៀត វាបានធ្វើឲ្យគេគិតពិចារណាច្រើន។ មានពួក វេជ្ជបណ្ឌិតគ្រូបង្រៀន សាស្ត្រា ចារ្យ មួយចំនួន បានអួតពីចំណេះដឹងរបស់ពួកគេ ដែលចេញមកសាតាំង ដ្បិតសេចក្តីពិតនៅខាងលើបានសម្តែងពីព្រះបន្ទូលសន្យារបស់ព្រះ យ៉ាងច្បាស់នៅចំពោះពួកគេ។ តែមនុស្សបានបរាជ័យចំពោះការនេះ។
ភាពជោគជ័យខាងវិទ្យាសាស្រ្តរបស់ពួកគេបាន ព្យាយាមបង្ហាញថាព្រះបន្ទូលព្រះគឺខុសឆ្គង......ចូរគិត ពិចារណាចុះ។ ពួកអ្នកទេវសាស្ត្របានពន្យល់ពីព្រះបន្ទូលព្រះទៅកាន់មនុស្ស តែវាគ្មានឥទ្ធិពលអ្វីទាល់តែសោះចំពោះពួកគេ ដូចជាពួកគេបានធ្វើនៅក្នុងសម័យនិកាយ ពេលដែលព្រះយេស៊ូវទ្រង់យាងមកផែនដីនេះទេ។ ទ្រង់មានបន្ទូលថា “នែមនុស្សកំពុតអើយ តាមរយៈប្រពៃណីរបស់ឯង (ជាការកាត់ស្រាយរបស់ពួកគេ)បានធ្វើឲ្យព្រះបន្ទូលព្រះទៅជាគ្មានប្រយោជន៍អ្វីសោះដល់មនុស្ស”។ ហើយពួកគេក៏ធ្វើការនេះដូចគ្នាដែរនៅសព្វថ្ងៃនេះ។ គឺធ្វើឲ្យព្រះបន្ទូលព្រះគ្មានឥទ្ធិពលអ្វីទាល់តែសោះ។
46
មនុស្សគេបានលើកដំកើងវា ហើយហៅវាថាជាព្រះទៀតផង។ តើនៅក្នុងគម្ពីរ ២ថៃស្សាឡូនិច មិនបានចែងថា ពួកគេនឹងធ្វើបែបននោះទេឬអី? ពួកគេជឿថា អំណាចនៃនិកាយនៅក្នុងពួកជំនុំ គឺខ្លាំងជាងពួកគេជឿព្រះ ដែលជាព្រះបន្ទូល។ ពួកគេបានជឿគោលជំនឿរបស់និកាយរបស់ពួកគេខ្ពស់ជាព្រះបន្ទូល ដែលគេបានលើកដំកើងវាខ្ពស់ជាងទាំងអស់ ហើយក៏ហៅថាជាព្រះ។ នៅក្នុងលោកីយនេះ មានតែព្រះមួយប៉ុណ្ណោះដែលជាព្រះបន្ទូល។ គ្រប់ទាំងអស់មនុស្សបានហៅថាជាព្រះ...... ហើយព្រះនោះបានអង្គុយនៅក្នុងពួកជំនុំនៃព្រះ ហើយបង្ហាញថាវាគឺជាព្រះ ពីព្រោះមានមនុស្សបានក្រាបថ្វាយបង្គំវា។ តែព្រះជាម្ចាស់ទ្រង់គឺជាព្រះបន្ទូល។ វាបានលើកដំកើងខ្លួនឯងវាលើទាំងអស់ ហើយក៏ហៅខ្លួនឯងវាថាជាព្រះ។ តាមពិតមានព្រះតែមួយប៉ុណ្ណោះ គឺជាព្រះបន្ទូល។ តែគេបានហៅរបស់ទាំងអស់ថា ជាព្រះវិញ...... ព្រះនៃលោកីយនេះ វាបានលើកដំកើងខ្លួនឯងវាខ្ពស់ជាសេចក្តីពិត ដែលជាព្រះបន្ទូលរបស់ព្រះ (នៅក្នុង យ៉ូហាន១) វានៅលើគ្រប់ទាំងអស់ហើយហៅខ្លួនវាថាជា ព្រះ ដោយអង្គុយនៅក្នុងព្រះវិហារនៃព្រះ ដោយមើលមនុស្សបានសរសើរដំកើងវា។អូ! សូមឲ្យមនុស្ស និងព្រះជាម្ចាស់ មើលពីការបោកបញ្ឆោតរបស់វាចុះ។ វាត្រូវបានមនុស្សដែលជឿនៅសម័យដ៏អាក្រក់នេះ លើកដំកើងវា យ៉ាងខ្លាំង។ តើលោកអ្នកបងប្អូន មើលឃើញ ព្រះនៃលោកីយដ៏អាក្រក់នេះនិង ពួកអ្នកបំរើរបស់វាដែរឬទេ?
47
សូមអនុញ្ញាតបងប្អូនបានមើលពីការសម្តែងរបស់វាចុះ។ វាបាននិយាយថា វានឹងបង្កើតលោកីយនេះឲ្យកាន់តែប្រសើរ ដល់មនុស្សអាចរស់នៅតាមរយៈចំណេះដឹងរបស់វា ក្រៅពីព្រះបន្ទូលព្រះ ដែលគ្មានកំហុសឡើយ។ ដ្បិតតាមរយៈ ការមករួមគ្នា នៅក្នុងនិកាយ គោលជំនឿ ពួកបញ្ញាវន្ត ពួកអ្នកវិទ្យាសាស្រ្តនិងអ្វីៗផ្សេងៗទៀត បានបង្កើតលោកីយនេះឲ្យកាន់តែប្រសើរសម្រាប់មនុស្សរស់នៅក្នុង ភាពព្រងើយកន្តើយនឹងសេចក្តីសន្យារបស់ព្រះ ដែលថា នឹងមានពេលមួយ លោកីយនេះនឹងនៅរស់ក្នុងគ្រា១០០០ឆ្នាំ។ លោកអ្នកបងប្អូនយល់ ពីអ្វីដែលមាននៅក្នុងគំនិតរបស់ខ្ញុំ វាបានបង្កើតលោកីយនេះកាន់តែប្រសើរ ដោយឲ្យមនុស្សប្រព្រឹត្តអំពើនៅក្នុងការរបស់នៅរបស់ពួកគេ។
តើវាបានធ្វើការនោះដែរឬទេ? វាបានធ្វើឲ្យមនុស្សប្រព្រឹត្តអំពើបាន គឺឲ្យគេ ផឹកគ្រឿងស្រវឹងជក់បារី ជា ដើម។ ហើយវាបានដាក់ច្បាប់កំណត់ដល់ពួកជំនុំដែលជាស្រ្តី ត្រូវតែកាត់សក់ខ្លីៗ។ប្រហែលជាលោកអ្នកបង ប្អូនអាចឈប់បន្តិច ហើយពិចារណាចុះ។
48
នាងបានស្លៀកពាក់ខ្លីៗ ផាត់ក្រែមម្សៅ ហើយនាងនៅតែជាសមាជិតនៃក្រុមសាសនារបស់វា ដែលវាគឺជាការដែលផ្ទុយនឹងព្រះបន្ទូលទាំងស្រុង។ វាបាននិយាយថា ការទាំងអស់មិនឥទេ។ តើឃើញទេ វាបានប្រើចំណេះដឹងរបស់វា? “តើវាបានធ្វើអ្វីចំពោះស្រ្តី?” គឺដូចគ្នានឹងការដែលគេបានបរិភោគផែ្លដឹងខុសត្រូវអញ្ជឹង។ព្រះជាម្ចាស់ ទ្រង់មានបន្ទូលថា កុំឲ្យគេបរិភោគឲ្យសោះ ប៉ុន្តែវាបានធ្វើពួកគេបរិភោគវា។
នាងបានជឿ ហើយក៏ស្រឡាញ់ដល់អារក្ស តែនាងបានស្អប់ដល់ព្រះវិញ។ សកម្មភាពរបស់នាង បានបង្ហាញនូវអ្វីដែលនាងបានធ្វើ។ នាងបានិយាយថា នាងស្រឡាញ់ព្រះ ប៉ុន្តែនាងបានស្រឡាញ់ដល់សាតាំងសោះ។ នាងបានថ្វាយបង្គំ ព្រះនៃសម័យទំនើប ជាព្រះនៃលោកីយនេះ ជាព្រះហូលីវូដ។ នាងបានស្រឡាញ់ដល់វា ហើយស្អប់នូវសេចក្តីពិតនៃព្រះបន្ទូល ដែលជាព្រះដ៏ពិតតែមួយ។ គេបានដាក់ច្បាប់ចេញមកថា“នៅក្នុងពួកជំនុំគ្មានបំណងអាក្រក់ឡើយ។ ពួកស្ត្រីនៃយើង អាចធ្វើនេះ ធ្វើនោះបាន”។ប៉ុន្តែនៅក្នុង ព្រះវត្តមាននៃព្រះដ៏ មានព្រះជន្មរស់ នាងមិនត្រូវបានអនុញ្ញាតឲ្យចូលនៅចំពោះទ្រង់ឡើយលុះត្រាតែនាង លន់តួនូវអំពើបាប ដែលនាងបានប្រព្រឹត្ត។
វាគឺជាព្រះនៃលោកីយដ៏ស្រស់ស្អាតនេះ។ នាងចង់បានភាពស្រស់ស្អាត ហើយវាគឺជាព្រះនៃភាពស្រស់ស្អាតតាំងពីដើមដំបូងម្លេះ។ វាអាចទទួលបានជោគជ័យ តាមរយៈចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងសំភារៈរបស់វា ដែលធ្វើឲ្យគេកាន់មានភាពស្រស់ស្អាត នៅក្នុងសម័យដ៏ទំនើបនេះ ដែលជាសម័យដ៏អាក្រក់។ វាបានធ្វើឲ្យគេមើលទៅស្រស់ស្អាត។
49
វាគឺជាការដែលគួរឲ្យកត់សំគាល់ណាស់៖ កាលពីដំបូងឡើយ សេត និងកូនៗរបស់គាត់ មិនមែនដើរនៅក្នុងផ្លូវវិទ្យាសាស្ត្រទេ។ ឥឡូវនេះ យើងនឹងនិយាយអំពីវិទ្យាសាស្រ្តបន្តិច។ ប្រសិនបើខ្ញុំនិយាយអំពីការនេះសូមកុំបដិសេធឡើយ ប៉ុន្តែក៏មានក្រុមមួយនឹងបដិសេធព្រះបន្ទូលទ្រង់។ ប្រាកដណាស់ វាគឺការដែលគួរឲ្យកត់សំគាល់ណាស់ ដែលសេត ហើយនិងកូនៗរបស់គាត់ មិនដែលដើរនៅក្នុងផ្លូវវិទ្យាសាស្រ្តឡើយ។ ពួកគេជាអ្នកចិញ្ជឹមសត្វដែលជាមនុស្សបន្ទាបខ្លួន។ ប៉ុន្តែកូនៗរបស់កាអ៊ីនវិញ មិនធ្វើបែបនោះទេ។តើហេតុអ្វី? ពួកគេបានទទួលការទូន្មានពីឪពុករបស់ពួកគេ ដែលជាអារក្ស។ កាអ៊ីនបានទទួលការទូន្មានពីឪពុករបស់វាគឺជាអារក្ស ហើយពូជនេះក៏បានចេញមកជាបន្តបន្ទាប់។
សូមមើលគ្រាប់ពូជនៃព្រះ បានដុះចេញមកគ្រប់សម័យទាំងអស់ សូមមើលតើនៅសព្វថ្ងៃនេះ តើពួកគេត្រូវបានដឹកនាំទៅណា។ គ្រីស្ទបរិស័ទពិតប្រាកដ មិនផ្តោតទៅលើគ្រប់ការស្រាវជ្រាវ ឬវត្ថុផ្សេងៗអំពីវិទ្យាសាស្ត្រនោះទេ។ សូមចាំបន្តិច យើងនឹងនិយាយអំពីការនេះ។ ដ្បិតកាអ៊ីនបានធ្វើទៅតាមនិស្ស័យរបស់ឪពុករបស់វា គឺជាអារក្ស ដែលមានពេញដោយចំណេះដឹងនៃលោកីយនេះ គឺជាភាពស្រស់ស្អាត វិទ្យាសាស្ត្រនិង អ្វីៗផ្សេងៗទៀត។ កូនៗរបស់កាអ៊ីនគឺជាអ្នកវិទ្យាសាស្ត្រ ពួកគេបានទទួលការអប់រំខ្ពស់ៗ។ពួកគេគឺជាអ្នក ដែលលេងឧបករណ៍តន្ត្រី (ជា Elvis Presley ទំនើប ហើយការមួយចំនួននោះ ដូចជាគណៈកម្មការសាលា ដែលបានដឹកនាំ ឲ្យមានការកើតឡើងគ្រប់ទីកន្លែង នៅរៀងរាល់រាត្រីថ្ងៃសៅរ៍)ជាអ្នកសាងសង់អាគារ ជាពួក ស្ត្រីស្អាតៗ ដែលនាំឲ្យមនុស្សមានភាពស្រើបស្រាល គឺអារក្សបានផ្តល់នូវភាពកែច្នៃដល់ពួកស្រីៗទាំងនោះដូចជាកាត់សក់ខ្លី និងឲ្យនាងស្លៀកពាក់ខ្លីជាដើម។ គឺវាបានផ្តល់នូវភាពឈ្លក់វង្វេងដ៏អាក្រក់។វាស្រស់ស្អាត មែន ប៉ុន្តែខ្ញុំមិនដឹងជានិយាយតាមបែបវិធីណាទេ។
50
យើងដឹងថា ដំណឹងល្អរបស់សាតាំង គឺជាដំណឹងល្អនៃវិទ្យាសាស្ត្រ និងការវិវឌ្ឍទៅមុខ។វាបានផ្សាយការ ទាំងនោះនៅក្នុងសួនអេដែន តែមិនមែនជាព្រះឡើយ សាតាំងបានធ្វើវា គឺជាការរីកចម្រើននៃវិទ្យាសាស្រ្ត។វិទ្យាសាស្រ្ត និងការវិវឌ្ឍទៅមុខ គឺជាដំណឹងល្អរបស់សាតាំង។ ចូរមើល តើវាបានដឹកនាំពួកយើងរាល់គ្នាទៅកាន់ទីណានៅសព្វថ្ងៃនេះ ជាមួយនឹងការនេះ។
វាបានអធិប្បាយនៅក្នុងសួនអេដែន ទៅកាន់នរណា? គឺទៅកាន់ប្រពន្ធរបស់អ័ដាម នាងក៏បានធ្លាក់ចូលទៅក្នុងការនោះ។ វាបានបញ្ឆោតដល់នាង នៅក្នុងសំនួរមួយអំពីព្រះបន្ទូលព្រះ។ ចូរមើល តើថាវាបាននិយាយអ្វីខ្លះ។ វាច្បាស់ជានិយាយថា “វាមិនមែនជាវិទ្យាសាស្ត្រទេ ដែលត្រូវស្លាប់នៅក្នុងព្រះវិហារដ៏បរិសុទ្ធនោះ”ឬ “អ្នកនឹងទទួលបានការអប់រំខ្ពស់ៗ សូមកុំជឿលើការដែលមិនសមហេតុផលដែល ថាអ្នកនឹងស្លាប់ទេ។ខ្ញុំមិន ខ្វល់ឡើយ ប្រសិនបើព្រះមានបន្ទូលដូច្នោះ វាមិនសមហេតុផលឡើយ”។
51
សូមមើលនៅសព្វថ្ងៃនេះតើវានិយាយអ្វី “ព្រះជាម្ចាស់គឺព្រះដ៏ល្អ។ អ្នកបានរស់នៅក្នុងព្រះវិហារដ៏បរិសុទ្ធ។ តើហេតុអ្វី បានជាអ្នកមិនអាចស្លាប់បាន!”។ ដ្បិតព្រះជាម្ចាស់ទ្រង់មានបន្ទូលថាអ្នកនឹងស្លាប់មែន “អូ លោកអ្នកជាកម្មសិទ្ធរបស់ពួកជំនុំហើយ មិនចាំបាច់ត្រូវការនេះត្រូវការនោះទេ។ គ្រាន់តែមកកាន់ពួកជំនុំ មក ហើយធ្វើជាសមាជិកដ៏ល្អនោះទេ។ វាទៅមិនសមហេតុផលឡើយដែលកាត់សក់របស់ខ្លួន ឯងនោះ។ ការ ស្លៀកពាក់ខ្លីៗ និងផាត់ក្រែមម្សៅ ហើយទៅរាំ ហើយផឹកស្រាបៀរបន្តិចនោះមិនប៉ះពាល់សុខភាពអ្នកឡើយ ដរាបណាអ្នកមិនផឹកឲ្យស្រវឹងនោះ។ និយាយដោយស្មោះត្រង់ ខ្ញុំចង់ឲ្យកូនៗរបស់លោកអ្នកបងប្អូន នឹងធ្វើ ការទាំងនោះ ដើម្បីឲ្យពួកគេអាចរៀនបាន តើពួកគេចូលចិត្តវាឬមិនចូលចិត្តវា”។ មានពិតមែន វាគឺជាព្រះ នៃសម័យដ៏អាក្រក់នេះ។
“ព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏ល្អ” ខ្ញុំធ្លាប់បានស្តាប់ឮពីការនេះ ច្រើនដងរហូតទាល់តែខ្ញុំឈឺ។ ព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏យុត្តិធម៌ និងបរិសុទ្ធ។ ទ្រង់បានបង្ហាញលក្ខណៈរបស់ទ្រង់នៅក្នុងសួនអេដែនតាមរយៈកូនដំបូង របស់ទ្រង់។ តែនៅដែលអ្នកមិនស្តាប់បង្គាប់ចំពោះព្រះបន្ទូលរបស់ព្រះ នោះអ្នកនឹងស្លាប់។ការនេះវាដូចគ្នា ដែរឆ្លើយតបនៅពេលបច្ចុប្បន្ននេះ។
52
វាបាននិយាយពីប្រភេទនៃវិទ្យាសាស្រ្ត សង្គម ការអប់រំ ភាពជឿនលឿននៃដំណឹងល្អ ទៅកាន់អេវ៉ាដែល ជាកូនក្រមុំរបស់អ័ដាមឲ្យជឿទៅលើការទាំងនោះ។ ហើយវាក៏បានជោគជ័យចំពោះទាំងនោះ ដែលធ្វើឲ្យកូនក្រមុំរបស់ព្រះគ្រីស្ទ ដែលជាពួកជំនុំនៃអ័ដាមទី២ ដោយការឈ្លោះប្រកែកដូចគ្នា។ ត្រឹមត្រូវហើយ។
“អូ! វាមិនមែនសម្រាប់ព្រះឡើយ។ ព្រះជាម្ចាស់ទ្រង់ល្អពេកហើយក្នុងការធ្វើវា។តើហេតុអ្វីទៅ ដរាបណា អ្នកទៅព្រះវិហារ...... ប្រសិនបើអ្នកជឿ...... ”ពួកអ្នកដែលជឿអារក្សគេមិនជឿដល់ព្រះទេ ហើយគេមិន បានសង្គ្រោះឡើយ។ “ប្រសិនបើអ្នកជឿ......”។
វាបាននិយាយទៅកាន់កូនក្រមុំទី២ ...... ឬជាកូនក្រមុំទី២របស់អ័ដាម ដូចគ្នានិងក្រមុំទី១ដែរគឺថា “ព្រះ នឹងប្រោសគេឲ្យជា ហើយគ្មានការនោះកើតឡើងទេ យើងអាចបង្ហាញការនោះបាន។ គ្មានអ្វីដែលមិនអាចបង្ហាញបានឡើយ។ គឺក្នុងបុណ្យជ្រមុជក្នុងព្រះនាមព្រះយេស៊ូវ តើអ្នកមិនដឹងទេថា ខ្ញុំគឺជាអំណាចនៃពួកជំនុំ”“យើងរាល់គ្នាបាននៅ Nicaea ក្នុងទីក្រុងរ៉ូម”។ នៅពេលដែលពួកគេបីនាក់ ជាវិញ្ញាណមិនស្អាតចេញមកពី សត្វនាគ ដែលជាហោរាក្លែងក្លាយ និងផ្សេងៗទៀត។ “យើងជឿថា មានព្រះត្រៃឯក”អូ! វាសម្រាប់ហេតុផល ដ៏ល្អ។ តែក៏មានពួកអ្នកមិនជឿដែរ។ តើលោកអ្នកមិនធ្វើចូលមកនៅចំពោះព្រះជាម្ចាស់ជាមួយនៅការទាំង នោះដែរឬទេ គឺព្យាយាមឈរនៅក្នុងព្រះវត្តមានរបស់ទ្រង់។
“អូ! វាមិនមានអ្វីខុសប្លែកឡើយ ប្រសិនបើលោកអ្នកបងប្អូនទទួលបុណ្យជ្រមុជ នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ តើមានភាពខុសប្លែកអ្វី?”
53
វាពិតជាខុសប្លែកគ្នាច្រើនណាស់រហូត ទាល់តែ លោកប៉ុលបង្គាប់ឲ្យ ធ្វើបុណ្យជ្រមុជ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ មុនពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកលើពួកគេ ហើយក៏បណ្តាលដល់ពួកសាវកបាននិយាយថា “ប្រសិនបើទេវតា យាងមកពីស្ថានសួគ៌ ហើយអធិប្បាយអ្វីផ្សេងនោះ ចូរឲ្យទទួលបណ្តាចុះ” ប្រាកដណាស់ វាមានភាពខុសប្លែក។
“គ្មានអ្វី ដូចជាបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះទេ។ នៅសម័យនេះគឺមានតែពួកសាវកប៉ុណ្ណោះ។ ឯសម័យពួកហោរា វាបានកន្លងផុតទៅហើយ។ គេមិនស្គាល់អ្វីជា ការអស្ចារ្យនោះទេ។ពួក គេមិនស្គាល់អ្វីជាវិទ្យាសាស្រ្តនោះទេ។ ម៉ាឡាគី៤? គឺវាស្ថិតនៅក្នុងជំនាន់ផ្សេង យ៉ូហាន១៤:១២?ព្រះយេស៊ូវ ទ្រង់មិនចង់មានន័យបែបនោះឡើយ លូកា១៧:៣០? អូ! វាគឺគ្រាន់តែជារឿងអាថ៌កំបាំងប៉ុណ្ណោះ”។ “វាគឺជា ការកាត់ស្រាយខុសទេ។ វាមិនដូចជាការកាត់ស្រាយដំបូងទេ”។ វាគឺជាសំដីចោលម្សៀតនៅពេលដែលព្រះដ៏ មានអំណាចចេស្តា ទ្រង់បានយាងមកនៅក្នុងចំណោមពួកយើង ហើយបានបង្ហាញឲ្យយើងឃើញ។នៅពេល ដែលទ្រង់មានបន្ទូលថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់មិនប្រួលប្រែឡើយ នៅថ្ងៃម្សិលម៉ិញថ្ងៃនេះ និងរហូតទៅ ដ្បិត ទ្រង់បានបង្ហាញយើងឃើញបែបនោះមែន។ ខ្ញុំមិនខ្វល់នរណានិយាយអ្វីឡើយគឺព្រះជាម្ចាស់ទ្រង់បានកាត់ ស្រាយព្រះបន្ទូលរបស់ទ្រង់ដោយអង្គទ្រង់ផ្ទាល់។ ទ្រង់មានបន្ទូលថាទ្រង់នឹងធ្វើការនេះនៅថ្ងៃចុងក្រោយ៖ “នឹង មានពេលល្ងាចនឹងមានពន្លឺ”។ នឹងពន្លឺសម្តែងអំពីព្រះរាជបុត្រានៃព្រះ។
54
គឺជាព្រះអាទិត្យដដែល រះនៅទិសខាងកើត ហើយលេចនៅទិសខាងលិច។ ពួកហោរាបាននិយាយថា“នឹងមានថ្ងៃមួយ ដែលគ្មាននរណាអាចដឹងថា ជាពេលថ្ងៃ ឬពេលយប់នោះទេ”។ វាគួរឲ្យសង្វេគណាស់គឺ ពពកដែលនឹងមកគ្របបាំងព្រះអាទិត្យ។ ដ្បិតព្រះគម្ពីរបានចែងថា “នៅពេលល្ងាច នឹងមានពន្លឺជាថ្មីម្តងទៀត”គឺជាព្រះបុត្រាដដែល ទ្រង់គឺអាល់ផា និងអូមេហ្គា។ គឺជាព្រះបុត្រាដដែល ដែលបានរះឡើងនៅទិសខាងកើតហើយក៏រះឡើងនៅទិសខាងលិចដែរ នៅថ្ងៃចុងក្រោយ មុនពេលដែលថ្ងៃបានកន្លងផុតទៅ។ ខ្ញុំមិនដឹងថាពួក គេកាត់ស្រាយវាយ៉ាងដូចម្តេចទេ តែព្រះជាម្ចាស់ទ្រង់បានកាត់ស្រាយព្រះបន្ទូលទ្រង់ដោយខ្លួនឯង។ទ្រង់បាន សម្តែងហើយ។ គឺនៅវេលាល្ងាច។
វាគឺជារឿងដ៏គួរឲ្យសោកស្តាយណាស់ នាងបានធ្លាក់ចុះម្តងទៀត។ កូនក្រមុំរបស់ព្រះគ្រីស្ទបានធ្លាក់ចុះ ជាថ្មីម្តងទៀត ហើយក៏បានទទួលយក ចំណេះដឹងរបស់ពួកបញ្ញាវន្តចេញពីសិក្ខាសាលាអធិប្បាយជំនួសឲ្យ ការជឿព្រះបន្ទូលដែលបានសម្តែងដ៏បរិសុទ្ធ។
55
អ្នកធ្វើការនៅក្នុងលោកីយនេះ ទោះជាលោកអ្នកបងប្អូននៅទីណាក៏ដោយ លោកអ្នកប្រហែលជា បដិសេធចំពោះការនេះខ្ញុំមិនមែនចង់ធ្វើឲ្យលោកអ្នកបងប្អូនឈឺចាប់ឡើយ។ ខ្ញុំគ្រាន់តែ...... ខ្ញុំកំពុងតែ និយាយទៅកាន់មនុស្សនៅក្នុងក្រុមរបស់ខ្ញុំ។ខ្ញុំគ្រាន់តែព្យាយាម...... ប្រសិនបើលោកអ្នកបងប្អូនចង់ចូលរួម ខ្ញុំប្រាកដជាសប្បាយចិត្តណាស់ដែលបានឮដូច្នោះ។បន្ទាប់មក ចូរលោកអ្នកបងប្អូនស្តាប់ចុះ។ ដ្បិតខ្ញុំគ្រាន់តែ ចង់ប្រាប់ពួកគេពីអ្វីដែលពួកគេបានឃើញ ព្រះនឹងបង្ហាញដល់ពួកគេ ថាជាការត្រឹមត្រូវ។ នៅក្នុងពេលនេះ ខ្ញុំមិនចង់ឲ្យនរណាម្នាក់កាត់ស្រាយវាឡើយ។ដ្បិតចំណេះដឹងនៃលោកីយនេះ ដែលលោកអ្នកមានមិន អាច...... លោកអ្នកប្រហែលជាគិតថា a B. A,D.D, A.D ឬក៏អ្វីផ្សេងទៀត វាមិនមែនមានន័យតែមួយឡើយ។ ដ្បិតព្រះបន្ទូលនេះ ទ្រង់បានកាត់ស្រាយដោយអង្គទ្រង់ផ្ទាល់ដែលទ្រង់បានសន្យា។
ដ្បិតតាមរយៈចំណេះសិក្ខាសាលា ការអធិប្បាយតាមនិកាយ បានបណ្តាលឲ្យលោកីយទាំងមូល ងើយឆ្ងល់បន្ទាប់ពី ពួកសត្វតរិច្ឆាន ដែលបានស្លាប់ទៅ បានប្រោសឡើង ដោយសារពួកអ្នកមិនជឿ រហូតទៅដល់សម្តេចប៉ាប។ តើនាងត្រូវបានដឹកនាំទៅកាន់ទីណា? នាងបានជឿវា គឺជឿលើចំណេះដឹងដែលវាបានប្រាប់ដល់នាង។
56
សូមមើល! វាទាំងពីរបានជាប់ទាក់ទងនឹង កូនក្រមុំដែលជឿលើចំណេះដឹងរបស់សាតាំង បានប្រឆាំងទាស់នឹងព្រះបន្ទូលព្រះ។ កូនក្រមុំរបស់អ័ដាម បានជឿដល់ចំណេះដឹងរបស់សាតាំង ដោយប្រឆាំងទាស់នឹងព្រះបន្ទូលព្រះ ហើយកូនក្រមុំរបស់ព្រះគ្រីស្ទ ក៏បានជឿដល់ចំណេះដឹងរបស់សាតាំង នៅក្នុងគ្រាដ៏អាក្រក់នេះដោយប្រឆាំងទាស់នឹងព្រះបន្ទូលព្រះដែរ។ នាងអេវ៉ាបានជឿវា ហើយក៏បានធ្វើឲ្យមនុស្សគ្រប់ពូជសាសន៍ទាំងអស់ទៅរកសេចក្តីស្លាប់។ នាងគឺជាកូនក្រមុំរបស់អ័ដាម ហើយអ័ដាមក៏បានយកនាងធ្វើជាប្រពន្ធហើយនាងក៏បានធ្វើឲ្យ មនុស្សគ្រប់ជាតិសាសន៍ទាំងអស់ ទៅរកសេចក្តីស្លាប់។ ទោះបីជា មានវិទ្យាសាស្ត្រឬគ្មានវិទ្យាសាស្រ្ត យើងរាល់គ្នានឹងស្លាប់ដូចគ្នា ដ្បិតព្រះជាម្ចាស់ទ្រង់បានបន្ទូលថាយើងនឹងស្លាប់មែន។ ទោះ បីជាលោកអ្នកបងប្អូនរស់នៅក្នុងសួនច្បារអេដែនដ៏បរិសុទ្ធក៏ដោយ ឬពួកជំនុំបរិសុទ្ធឬនិកាយបរិសុទ្ធ ឬជា អ្វីផ្សេងទៀតក៏ដោយ លោកអ្នកបងប្អូននឹងស្លាប់ នៅថ្ងៃដែលលោកអ្នកបងប្អូនបដិសេធមិនជឿព្រះបន្ទូលព្រះតែមួយពាក្យ ថាជាសេចក្តីពិត នៅពេលដែលព្រះបន្ទូលទ្រង់បានសម្តែងមកកាន់លោកអ្នកបងប្អូនរួចហើយនោះ។ ថ្ងៃនោះឯងគឺជាថ្ងៃដែល លោកអ្នកបងប្អូនបានដាច់ចេញពីព្រះ។ មិនគ្រាន់តែមួយប្រយោគទេប៉ុណ្ណោះទេ តែត្រឹមមួយពាក្យតែប៉ុណ្ណោះ។ អស់អ្នកណាដែល ដក ឬបន្ថែមព្រះបន្ទូលទ្រង់ នៅថ្ងៃនោះអ្នកនោះនឹងស្លាប់។
57
កូនក្រមុំរបស់អ័ដាម គឺជាមូលហេតុដែលនាំឲ្យពូជរបស់នាងទទួលសេចក្តីស្លាប់ ហើយកូនក្រមុំរបស់អ័ដាមទី២ គឺជាកូនក្រមុំរបស់ព្រះយេស៊ូវគ្រីស្ទវិញ ក៏បានធ្វើឲ្យពួកជំនុំទាំងមូល ស្លាប់នៅក្នុងនិកាយដោយ ព្រោះពួកគេបានទទួលយកការណែនាំរបស់សត្វតរិច្ឆាន ជាអារក្ស តាមរយៈវិទ្យាសាស្ត្រ ពួកអ្នកបញ្ញាវន្តនិង និកាយធំៗ។ “យើងជាពួកបាបទីស្ទ” “យើងជាពួកប្រេសប៊ីធើរៀន”“យើងជាពួកថ្ងៃបុណ្យទី៥០” និងអ្វីផ្សេងៗ ទៀត។ “យើងទទួលបានការនេះ ហើយយើងជាម្ចាស់លើទ្រព្យសម្បត្តិជាច្រើន។យើងជាអ្នកដែលពួករដ្ឋា ភិបាលបានកត់សំគាល់ យើងគ្រប់គ្នានៅជុំវិញពិភពលោក”។“ការដ៏ប្រសើរបំផុត...... ពួកចៅហ្វាយក្រុង និងអ្នកសំខាន់ផ្សេងៗទៀត បានចូលមករកពួកយើង”សូម្បីតែ “ពួកប្រធានាតិបតី ក៏បានចូលមករកពួកយើង ហើយនិយាយមកកាន់ពួកយើងដែរ ហើយពួកគេបានមកក្នុងការនេះ ការនោះ ឬការផ្សេងៗទៀត”។ លោកីយទាំងមូល ត្រូវបានធ្លាក់ចូលទៅក្នុងវិញ្ញាណជាសេចក្តីស្លាប់ ដល់ពួកនិកាយ និងពួកជំនុំទាំងមូល។ វាគឺជាសេចក្តីស្លាប់!
លោកអ្នកបាននិយាយថា “អ្នកគឺជាបានគ្រប់គ្រងលើដែនដីជាច្រើនណាស់”។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅថ្ងៃរបស់លោកណូអេ មានតែព្រលឹង ៨ ប៉ុណ្ណោះដែលបានសង្រ្គោះគឺនៅថ្ងែដែលកូនមនុស្សបានយាងមក។ នៅថ្ងែរបស់ឡុត មានតែមនុស្ស៣ នាក់ប៉ុណ្ណោះដែលបានរំដោះចេញពីក្រុងសូដុំ គឺជាថ្ងៃ...... ”។ ហើយឥឡូវនេះ មានមនុស្សមួយក្រុមបានចេញមកជាស្រេចដ្បិតវាគឺជា ពេលដែលបុត្រមនុស្សបានសម្តែងការជាក់ស្តែង។ សូមមើល.....តើយើងកំពុងតែរស់នៅនៅទីណា។
58
នាងបានបណ្តាលឲ្យលោកីយទាំងមូល ទទួលយកភាពជាអ្នកដឹកនាំខាងវិទ្យាសាស្ត្រ របស់កម្មវិធីអប់រំដែលសាតាំងបានធ្វើឲ្យនាងនៅក្រោមឈ្មោះរបស់ពួកជំនុំ គឺជាភាពជាអ្នកដឹកនាំខាងការអប់រំ និងកម្មវិធីវិទ្យាសាស្ត្រ។ ខ្ញុំកំពុងតែព្យាយាមផ្តល់រូបភាពទៅកាន់លោកអ្នកបងប្អូន អំពីព្រះនៃលោកីយនេះ។នៅពេល ដែល អេវ៉ា មានគ្រប់ទាំងព្រះបន្ទូលព្រះ នៅក្នុងដៃហើយ...... នាងអាចជ្រើសរើសយកព្រះបន្ទូលព្រះប៉ុន្តែតើ នាងបានធ្វើអ្វី? ជំនួសឲ្យការរង់ចាំជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធនោះ នាងបានអនុញ្ញាតឲ្យវិទ្យាសាស្ត្របង្ហាញដល់នាងថា ព្រះវិញ្ញាណបរិសុទ្ធ មានសម្រាប់តែពួកសាវកតែប៉ុណ្ណោះ។ ហើយជំនួសឲ្យការប្រោសឲ្យជា របស់ព្រះជាម្ចាស់ ដែលនឹងប្រោសឲ្យនាងបានរស់ពីស្លាប់ឡើងវិញ ហើយទ្រង់បានធ្វើការអស្ចារ្យឲ្យនាងឃើញតែនាងបែរជាអនុញ្ញាតឲ្យសាតាំង ដែលស្ថិតនៅក្រោមការដឹកនាំសាសនារបស់មនុស្ស យកព្រះបន្ទូលព្រះហើយនិយាយថា ព្រះបន្ទូលព្រះបន្ទូលគឺសម្រាប់សម័យផ្សេងនោះទេ។ ហើយនាងក៏ បានជឿដល់វា។
59
ព្រះបន្ទូលបានចែងថា “ការដែលខ្ញុំបានធ្វើ ហើយអ្នកក៏អាធ្វើការនោះដែរ”ព្រះយេស៊ូវទ្រង់មានបន្ទូល ថា...... “ចូរចេញទៅគ្រប់ទីកន្លែងនៃផែនដី ហើយផ្សាយដំណឹងល្អទៅដល់មនុស្សគ្រប់ទាំងអស់ចុះ”។យើង រាល់គ្នាគឺជាស្នាព្រះហស្តរបស់ព្រះ។ “ទីសំគាល់ទាំងនេះ នឹងធ្វើឲ្យពួកគេគ្រប់គ្នាបានជឿ”។ប៉ុន្តែ នាងបាន បដិសេធគ្រប់ទាំងអស់។
នាងបានបដិសេធគ្រប់ទាំងអស់ ហើយនាងបានជំនួសការទាំងអស់ ដោយគំនិតប្រាជ្ញាខាងព្រះបន្ទូលរបស់ពួកសង្ឃ ពួកឪពុកបរិសុទ្ធ ដែលហៅថាសង្ឃរាជ ពួកបព្វជិត ពួកមើលការខុសត្រូវ និងផ្សេងៗទៀតដែលបានដាក់កាត់ស្រាយរបស់ខ្លួនឯងលើព្រះបន្ទូលព្រះ។ ព្រះជាម្ចាស់ទ្រង់បានអនុញ្ញាត ឲ្យពួកគេអង្គុយក្នុងឋានៈទាំងនោះ ដូចជាម៉ោងងាប់នៅត្រឹងម៉ោង១២។ ហើយមានការតែមួយដែល កើតនៅថ្ងៃចុងក្រោយ នៅ ក្នុងក្រុមមនុស្សនៅថ្ងៃបុណ្យទី៥០ដែលពួកគេលេងតន្ត្រីឮសម្លេងខ្លាំងៗ នៅពេញអាគារ មាននិយាយភា សាដទៃ ស្រែកខ្លាំងៗ មើលទៅដូចជាគេស្រឡាញ់ព្រះណាស់ប៉ុន្តែពួកគេបានបដិសេធព្រះបន្ទូលព្រះ។ នៅពេលយើងប្រាប់ដល់ពួកគេ ឲ្យធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទនោះគេបានសើចចំអស់ នៅមុខយើងវិញ។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់នឹង ធ្វើការនោះដល់ពួកគេដែរដោយបង្ហាញគេឲ្យដឹងតាមរយៈ ព្រះបន្ទូលទ្រង់ថា ដូច្នោះ មែន។
60
ចូរសំគាល់មើល ដើមឈើដែលសាតាំងបានបណ្តាលឲ្យអេវ៉ា ទៅប៉ះពាល់នោះ គឺជាដើមឈើដឹងខុស ត្រូវ។វាគឺជាដើមឈើដែលនៅលាយលំគ្នា។ ចូរក្រលេកមើល ពីថ្ងៃដែលយើងកំពុងតែរស់នៅចុះ។ នៅពេល ដែលវាហៅកូនក្រមុំនៃព្រះឲ្យចេញមក វាបានប្រាប់ដល់ពួកជំនុំថា ចូរធ្វើការល្អ នៅពេលដែលការអាក្រក់បានបដិសេធព្រះបន្ទូលព្រះនោះ។ អូ! ពួកគេនិយាយថា “ពួកគេមានសង្គមដ៏អស្ចារ្យ។ ពួកគេបានជួយកិច្ចការនេះ គឺជាពួកកកបាទក្រហមបានយល់ព្រមចំពោះការនេះ ហើយព្រមទាំងសង់ សាលាទាំងអស់ផងដែរ......” សូម មើលនៅទីនេះចុះ! បើគ្រាន់តែបដិសេធ តែមួយពាក្យនៃព្រះបន្ទូល នោះក៏បានធ្វើឲ្យយើងទៅរកសេចក្តីស្លាប់ បានដែរ ទោះបីជាគេឆ្លាតប៉ុណ្ណា ឬល្អប៉ុណ្ណាក៏ដោយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ដំបែតែបន្តិចអាច ធ្វើឲ្យម្សៅដោរឡើងបាន”។ កំទេចដំបែរតែមួយប៉ុណ្ណោះ អាចធ្វើឲ្យម្សៅដោរឡើងបាន។ពាក្យមួយនៃ ព្រះបន្ទូល អាចធ្វើឲ្យមានការផ្លាស់ប្តូររូបភាពទាំងមូលនៃព្រះគម្ពីរបាន។ តើដៃរបស់ខ្ញុំអាចធ្វើជាជើងបានដែរឬទេ? ឬបើត្រចៀក របស់ខ្ញុំអាចជំនួសដៃបានដែរឬទេ។ ដំបែតែបន្តិចអាចធ្វើឲ្យ ម្សៅដោរឡើងបាន។
“តើអ្នកអាចដឹងទេថា វាជាការត្រឹមត្រូវយ៉ាងដូចម្តេចបាន?”គឺព្រះជាម្ចាស់បានបង្ហាញថាវាត្រឹមត្រូវ។ ទ្រង់បាន សម្តែងវាឲ្យឃើញ ដ្បិត ទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរហើយ។ហេតុនោះហើយទើបយើងអាចដឹងថា វាត្រឹម ត្រូវ ឬក៏មិនត្រឹមត្រូវនោះ។ បើគ្រាន់តែបដិសេធព្រះបន្ទូលទ្រង់តែមួយពាក្យនោះអាចនាំយើងទៅរកសេចក្តី ស្លាប់បាន។ វាបាននាំមកនូវលទ្ធផលដូចគ្នា មកក្នុងលោកីយដ៏អាក្រក់នេះគឺជាសេចក្តីស្លាប់ខាងឯវិញ្ញាណ គឺដូចជា សេចក្តីស្លាប់ខាងសាច់ឈាម ទៅកាន់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់ដែរ។
61
តើសាតាំងបាននាំសម័យខាងវិទ្យាសាស្ត្រនេះ ទៅកាន់សម័យលោកណូអេ យ៉ាងដូចម្តេច គឺធ្វើឲ្យមនុស្សគេពឹងផ្អែកលើយោបល់របស់ពួកគេ។ ព្រះគម្ពីរបានប្រាប់យើងនៅក្នុង គម្ពីរសុភាសិតថា“កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ” “គ្រប់ទាំងពាក្យរបស់មនុស្សសុទ្ធតែកុហកតែព្រះបន្ទូលរបស់ព្រះ យេហូវ៉ាវិញ គឺជាសេចក្តីពិត”។ ប៉ុន្តែ សាតាំង កាលពីដំបូងឡើយវាដាក់ចំណេះដឹងរបស់វានៅក្នុងសួនអេដែនហើយបាននាំមនុស្សឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនគេវិញ។ លោកអ្នកបងប្អូនបានដឹងហើយថា តាមរយៈកត្តានៃការងារដ៏អស្ចារ្យរបស់វា ដែលនៅទីនោះ វាបានធ្វើឲ្យស្រ្តីដែលស្រស់ស្អាតបាន អូសទាញកូនរបស់មនុស្ស ដែលជាកូនរបស់ព្រះ ឲ្យធ្លាក់ក្នុងអំពើបាប ហើយរៀបការជាមួយពួកគេផង ដ្បិតនាងជាស្រ្តីដែលស្រស់ស្អាត់ណាស់។
ឥឡូវនេះ ចូរក្រឡេកមើលទៅកាន់មនុស្សធម្មតាមួយរូបនៅតាមផ្លូវ។ បងប្អូនភាគច្រើនប្រហែលជាធ្លាប់បានអានសាច់រឿង Pearl O'Brien ហើយក៏មានបងប្អូនខ្លះក៏មិនធ្លាប់បានឮដែរ ព្រោះវាយូរមកហើយតើមានបងប្អូនប៉ុន្មាននាក់ធ្លាប់អានរឿងនេះ? ប្រាកដណាស់ នាងគឺជាស្ត្រីដែលមានសម្រស់ស្រស់ស្អាតជាងគេ។ តើហេតុអ្វីទៅ? ស្រ្តីដ៏ស្រស់ស្អាតនោះ នឹងចេញមកនៅថ្ងៃចុងក្រោយ។ ពួកគេបានកាត់សក់របស់ពួកគេ។ ពួកគេបានស្លៀកពាស់ស្អាតៗ ស្លៀកខ្លីៗ ស្លៀកពាក់ខោអាវទ្រនាប់ ជាដើម។ ពួកគេបានផាត់ក្រែមម្សៅនិងអ្វីផ្សេងៗទៀត ដែលធ្វើឲ្យពួកគេមើលទៅមិនមែនជាពួកគេ។ ប៉ុន្តែ តាមរយៈចំណេះដឹងខាងវិទ្យាសាស្ត្រពួកគេនឹងអាចទទួលជោគជ័យចំពោះការនេះបាន។ តើលោកអ្នកបងប្អូនមានដឹងទេថា ពួកស្រ្តីៗនៅសហរដ្ឋអាមេរិក បានចំណាចប្រាក់កាសរបស់ពួកគេ ២ ទៅ៣ ដង ឬច្រើនជាងនេះ ទៅលើគ្រឿងសំអាង ជាងការ ចំណាយលើអាហារបរិភោគរបស់ពួកគេទៅទៀត?មែនហើយ គេបានចំណាយប្រាក់យ៉ាងច្រើន ទៅលើ គ្រឿងសំអាង ពិតមែន។
62
ព្រះរាជបុត្រានៃព្រះ បានឃើញពួកកូនស្រីៗរបស់មនុស្ស មិនមែនជាកូនព្រះទេ គឺពួកគេស្អាត់ៗណាស់។ហើយវាក៏បានធ្វើឲ្យកូនស្រីៗរបស់ព្រះ បានធ្លាក់ចូលទៅក្នុងការនេះដែរ ហើយពួកកូនព្រះក៏បានយកស្រ្តីៗទាំងនោះមករៀបការជាមួយដែរ។ វាក៏បាននាំមកកាន់ គ្រាស្រ្តីពេស្យា នៅសព្វថ្ងៃនេះ គឺដូចជាពួកមនុស្សនៅក្នុងក្រុងសូដំមដែរ ដែលពួកគេ មនុស្សប្រុស និងមនុស្សស្រី បានផ្លាស់ប្តូរអាពាហ៍ពិពាហ៍របស់ពួកគេ។ប្រសិនបើពួកគេមិនចូលចិត្តប្រពន្ធនេះ ពួកគេទៅរក Reno, Nevada ហើយក៏រៀបការជាមួយពួក គេ......ហើយ ក៏បានលែងលះពីម្នាក់ ហើយទៅរៀបការថ្មីម្តងទៀត ជាមួយនឹងម្នាក់ផ្សេងទៀត តែ១៥នាទី។ ដ្បិតស្ត្រីៗទាំងនោះស្អាតៗមែន ពួកគេស្ទើរតែទប់អារម្មណ៍របស់ពួកគេមិនបានឡើយ។ តើគឺជាអ្វីទៅ? គឺជាអារក្ស!សាតាំង គឺជាស្រ្តីដែលស្រស់ស្អាតនោះ។
អំពើបាបនោះមិនអាចអត់ទោសឲ្យបានឡើយ។ ភាពស្រស់ស្អាត និងគ្រាវិទ្យាសាស្រ្ត គឺជាគ្រាដ៏សែនអាក្រក់ ដែលព្រះជាម្ចាស់ទ្រង់នឹងបំផ្លាញពួកគេចេញពីផែនដីអស់ទៅ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថាការនេះ នឹងកើតឡើងជាថ្មីម្តងទៀត នៅមុនពេលដែលកូនមនុស្សបានយាងមក។ តើត្រឹមត្រូវទេ?
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅថ្ងៃរបស់ណូអេ នោះកូនមនុស្សនឹងយាងមក”។ជាពេលដែលពួកគេ ទាំង អស់បានព្យាយាមរៀបការ...... ។ ពួកកូននៃព្រះ បានរៀបការជាមួយនឹងកូនស្រីដ៏ស្រស់ស្អាតរបស់មនុស្ស ព្រះជាម្ចាស់ទ្រង់នឹងមិនអត់ទោសដល់ពួកគេឡើយ។
63
គឺដូចជាសេចក្តីបង្រៀនរបស់ បាឡាមដែរ...... ដែល គេបាននាំឲ្យ ពួកស្រ្តីស្អាតៗ វៃឆ្លាត នឹងជាស្ត្រីវិទ្យាសាស្រ្តរបស់ពួកម៉ូអាប់ដែលបានព្រិចភ្នែក ហើយមុខលាបម្សៅ បាញ់ទឹកអប់ ដែលទាក់ទាញចិត្តពួកកូនរបស់ព្រះ ឲ្យទាស់នឹងពួកស្ត្រីរបស់ពួកគេដែលខំធ្វើការ មានក្រិន ដៃ ហើយគ្មានការតុបតែងនោះ។ ពួកស្ត្រីៗទាំងនោះបានទាក់ទាញចិត្តរបស់ពួកគេហើយគេនិយាយថា “ចូរ យើងរៀបការជាមួយគ្នាចុះ ពីព្រោះយើងទាំងអស់គ្នាជាមនុស្សដូចគ្នាទេ”។នោះគឺជាសេចក្តីកុហក! វាគឺជាសេចក្តីកុហក និងភាពជោគជ័យរបស់សាតាំងដែលបាន ធ្វើឲ្យពួកកូនរបស់ព្រះ ទៅរៀបការជាមួយនឹងពួកស្រីរបស់មនុស្ស។ វាគឺជាសេចក្តីកុហករបស់អារក្សដល់ បាឡាមដែលជាហោរាក្លែងក្លាយ ដែលបានព្យាយាមទាស់នឹងលោកម៉ូសេ ដែលបានព្យាយាមប្រកាន់ខ្ជាប់ នូវពូជសាសន៍រួមគ្នាដោយនិយាយថា “មែនហើយ យើងបានជឿដល់ព្រះដូចគ្នា យើងបានថ្វាយដង្វាយ និងយញ្ញបូជាដូចគ្នាហើយក៏ធ្វើអ្វីៗទាំងអស់ដូចគ្នាដែរ”។ ដូច្នេះ វានឹងបញ្ឆោតដល់ពួករើសតាំង បើសិនជាបាន។ចូរលោកអ្នកបងប្អូនចេញឆ្ងាយពីមនុស្សរបស់វាទៅដ្បិតលោកអ្នកគ្មានអ្វីដែល ត្រូវជាមួយ នឹងគេឡើយ។
64
ព្រះជាម្ចាស់ទ្រង់មិនដែលកាត់ស្រាយព្រះបន្ទូលរបស់ទ្រង់ទៅកាន់ជំនាន់ដ៏អាក្រក់របស់កាអ៊ីនឡើយ។ព្រះជាម្ចាស់ទ្រង់មិនដែលកាត់ស្រាយព្រះបន្ទូលទៅកាន់គាត់នោះទេ។ តើព្រះជាម្ចាស់ទ្រង់នឹងបំផ្លាញវាបើចំណេះដឹងបានធ្វើឲ្យមានភាពស្រស់ស្អាត ខាងវិទ្យាសាស្រ្ត និងពេញដោយអំពើបាបនោះ? តើព្រះជាម្ចាស់ទ្រង់អាចធ្វើបែបនោះបានទេ ដែលធ្វើឲ្យលោកីយនេះទៅជាស្រស់ស្អាតនោះ? ចូរមើល ព្រះជាម្ចាស់ទ្រង់បានធ្វើឲ្យពួកកូន ស្រីរបស់ទ្រង់ស្អាតៗមែនទែន ហើយឲ្យគេស្លៀកពាក់យ៉ាងស៊ិចស៊ី ដែលធ្វើឲ្យកូនប្រុសៗរបស់ទ្រង់ មានតម្រេកជាមួយនាង ហើយចង់ប្រព្រឹត្តអំពើផិតក្បត់ទៀត។ តើជាអ្វីហ្នឹង? តើព្រះជាម្ចាស់ទ្រង់ធ្វើការបែបនោះឬ? ពួកដែលនៅអាក្រាត នោះគឺស្ថិតនៅក្នុងក្រុមពួកឡៅឌីសេ ដែលគេកំពុងតែថ្វាយបង្គំព្រះនៃលោកីយនេះ តាមរយៈអភិសមារចាររបស់ពួកគេ ការអប់រំរបស់ពួកគេ ប្រាជ្ញា និងភាពស្រស់ស្អាតរបស់ពួកគេ...... ព្រះគម្ពីរបានចែងថា “ចូរ ចេញពីពួកគេទៅ!” “កុំឲ្យឫឯងចូលរួមក្នុងអំពើបាបរបស់នាងនិងកុំឲ្យទទួលភាព ចង្រៃរបស់នាងឡើយ”។ នៅថ្ងៃមួយ ព្រះជាម្ចាស់ទ្រង់នឹងបង្អុលភ្លៀងមកដូចជាព្រិលដែលទំងន់យ៉ាងធ្ងន់ ហើយចោលសម្លាប់នាងនឹងថ្មទៅ ដូចជាព្រះបន្ទូលទ្រង់ថា ទ្រង់នឹងធ្វើវានោះគឺជាក្រិត្យ វិន័យរបស់ព្រះ។ មែនហើយ ប្រសិនបើព្រះជាម្ចាស់ទ្រង់ធ្វើការបែបនោះ គឺបើកសម្តែងព្រះបន្ទូលទ្រង់ទៅកាន់អ្នកនោះ ទ្រង់អាចនឹងធ្វើឲ្យ គោលបំណងរបស់ទ្រង់ទៅជាបរាជ័យហើយ។ ព្រះជាម្ចាស់ទ្រង់មិនល្ងីល្ងើរឡើយ ទ្រង់គឺជាប្រភពនៃប្រាជ្ញាទាំងអស់។ ដូច្នេះ តើលោកអ្នកបងប្អូន ដឹងទេថាតើការទាំងនោះ វាចេញមកពីណា? វាចេញមកពីសាតាំង ហើយវាគឺជាកិច្ចការរបស់សាតាំង។ ហើយពួកជំនុំក៏បានជឿដល់វា។
65
តើលោកអ្នកបងប្អូនដែលជាស្រ្តីអើយ! ខ្ញុំកំពុងតែព្យាយាមពន្យល់បង្ហាញនៅក្នុងព្រះបន្ទូលព្រះដល់លោកអ្នកបងប្អូនយ៉ាងអស់អំពីចិត្ត។ ព្រះគម្ពីរបានចែងថា “បើសិនជាពួកស្រី កាត់សក់របស់ខ្លួននោះនាងមិន គោរពដល់ក្បាលរបស់ខ្លួនឡើយ” ក្បាលនោះគឺជាប្តីរបស់នាង។ ប្តីរបស់នាងគឺជាក្បាលដូចជាទ្រង់ជាសិរិសា នៃយើងដែរ។ ដូច្នេះ នាងមិនគោរពដល់ប្តីរបស់ខ្លួន ហើយនិងព្រះរបស់នាងដែរ។
ការនេះបង្ហាញឲ្យឃើញថា តើនរណាគឺជាក្បាលនៃប្រព័ន្ធពួកជំនុំនៅលោកីយនេះ។វាគឺជាសាតាំង ដែលមាននៅក្នុងមនុស្សពោរពេញដោយចំណេះដឹងអស្ចារ្យ។ គេនឹងដឹងច្រើនលើសជាងនរណាៗទៅទៀត។ទោះបីជាព្រះបន្ទូល ចែងយ៉ាងណាក៏ដោយ គេនឹងធ្វើការកាត់ស្រាយដោយផ្ទាល់ខ្លួនរបស់ពួកគេ គឺជាការកាត់ស្រាយសម្រាប់សម័យដ៏អាក្រក់នេះ។
66
គម្រោងការរបស់វានឹងបង្កើត និកាយពួកជំនុំដ៏អស្ចារ្យ ជាក្រុមប្រឹក្សាពួកជំនុំពិភពលោកដូច្នេះ មនុស្ស នៅក្នុងលោកីយទាំងអស់នឹងក្រាបថ្វាយបង្គំដល់វា ដែលជាសត្វតរិច្ឆាន ស្ថិតនៅក្រោមឈ្មោះជាគ្រីស្ទាន។តើលោកអ្នកបងប្អូនចង់អានការទាំងនោះនៅក្នុងព្រះគម្ពីរដែរឬទេ? បទគម្ពីរ វិវរណៈ១៣:៦-៨ គឺនិយាយអំពីសម័យប៉មបាបិល។
តើលោកអ្នកបងប្អូនមិននៅចាំទេថា Nimrod ដែលជាមនុស្សកំពុត ដោយបានសាងសង់ប៉មយ៉ាងធំហើយក៏បានឲ្យពួកមនុស្សនៅក្នុងក្រុងតូចៗទាំងឡាយបង់សួយសារករក្នុងការសាងសង់វាទេឬអី? ទីក្រុងរ៉ូមឥឡូវ គឺជាបាប៊ីឡូន។ គ្រប់ទាំងអស់នៅពិភពលោកនេះ គឺត្រូវនាំទៅកាន់បាប៊ីឡូន ហើយក៏នាំវាមកតាមរយៈ ក្រុមប្រឹក្សាពួកជំនុំពិភពលោក ដែលបានធ្វើឲ្យមនុស្សគ្រប់គ្នាក្រាបថ្វាយបង្គំដល់វា។ហើយលោកអ្នកក៏បាន ទទួលយកចំនុនរបស់វា ដោយមិនដឹងថាលោកអ្នកបងប្អូនកំពុងតែធ្វើអ្វីនោះទេ(យល់ព្រះបន្ទូលមិនច្បាស់)។ប៉ុន្តែអស់ពួករើសតាំង នឹងស្តាប់ឮព្រះបន្ទូលទ្រង់ ហើយគេនឹងចេញមកពីទីនោះ។
67
តើនិកាយអាចប្រឆាំងទាស់និងព្រះបន្ទូលព្រះយ៉ាងដូចម្តេចបាន។ គេមិនដែលធ្វើបែបនោះឡើយហើយ ក៏មិនដែលទាក់ទងការនោះមួយចំនុចផង។ ខ្ញុំដឹងឲ្យ ពួកអ្នកប្រវត្តិសាស្ត្រមួយចំនួន បង្ហាញដល់ខ្ញុំនៅទីកន្លែងណាដែលពួកហោរាបានចេញពីពួកជំនុំនោះ។ សូមបង្ហាញខ្ញុំទៅមើល តើនៅកន្លែងណាដែល ព្រះជាម្ចាស់ទ្រង់បានប្រទានពរដល់ពួកជំនុំបន្ទាប់ពីមានការរៀបចំរួចទៅហើយនោះ។ គេបានឡើងទៅដល់ថ្នាក់កំរិតខ្ពស់ហើយស្លាប់ជាមួយនឹងពួកបញ្ញាវន្តដែលមានពេញដោយប្រាជា្ញ មកពីអារក្ស តាមរយៈពួកអ្នកដឹកនាំរបស់ពួកកេ ហើយបានបដិសេធព្រះបន្ទូលព្រះ នៅខណៈដែលពួកគេបានឡើងទៅដល់កំរិតដ៏ខ្ពស់នៃព្រះគ្រីស្ទ។ឥឡូវនេះ វាបាននាំមុខពួកគេហើយ។ តើវាបានប្រឆាំងទាស់យ៉ាងដូចម្តេច...... ដែលបានញែកចេញពីអេវ៉ាមិនឲ្យជឿព្រះ និងលោកអ្នកបងប្អូនដែលជាកូននៃពន្លឺ។
សាតាំង គឺជាព្រះនៃលោកីយនេះ តាមរយៈចំណេះដឹងរបស់វា បានធ្វើឲ្យមនុស្សបរិភោគ ផ្លែឈើដឹងខុសត្រូវ ...... ហើយវាបានប្រើចំណេះដឹងរបស់វា បណ្តាលឲ្យពួកមនុស្សនៅក្នុងសម័យដ៏អាក្រក់នេះបរិភោគ ផ្លែឈើដឹងខុសត្រូវរបស់វាដែរ។ វាបាននិយាយថា វានឹងកសាងអារ្យធម៌គ្រីស្ទានដ៏អស្ចារ្យតាមរយៈចំណេះដឹង ដឹងខុសត្រូវរបស់វា។ ហើយពួកហ្វូងមនុស្ស ដែលជាកូនក្រមុំរបស់ព្រះគ្រីស្ទគេមិនខ្វល់ពីព្រះបន្ទូលរបស់ទ្រង់ ឡើយ គឺសាតាំងបានធ្វើឲ្យពួកគេនៅឆ្ងាយពីទ្រង់។
ឥឡូវ យើងនឹងនិយាយអំពីនាងបន្តិច។ នាងបានរង់ចាំព្រះជាម្ចាស់ និងរាត្រីទឹកឃ្មុំ នៅក្នុងគ្រា១០០០ឆ្នាំរបស់ទ្រង់ ជាមួយនឹងព្រះបន្ទូលរបស់ទ្រង់ដែលជាកូនកំលោះ ហើយនាងគឺជាកូនក្រមុំ។
68
ចំណេះដឹង និងអារ្យធម៌ ហើយជាទូទៅ គ្រីស្ទានពិតប្រាកដគ្មានអ្វីនោះឡើយ។ អារ្យធម៌គឺមកតាម រយៈចំណេះដឹង យើងគ្រប់គ្នាបានដឹងហើយ។ ហើយចំណេះដឹងនោះ គឺមកពីសួនអេដែន ដែលបង្ហាញថាវា មកតាមរយៈអ្វីដែលសាតាំងបាននិយាយនៅក្នុងសួនអេដែន ហើយចំណេះដឹងនោះដែលបណ្តាលឲ្យមាន សេចក្តីស្លាប់កើតឡើង។តើត្រឹមត្រូវដែរឬទេ? តើអ្វីទៅដែលបណ្តាលឲ្យមានសេចក្តីស្លាប់នៅក្នុងសួនច្បារ អេដែន? គឺជាចំណេះដឹង។មែនហើយ ចំណេះដឹងនោះមិនមែនជារបស់ព្រះនោះទេ ប៉ុន្តែវាគឺជាចំណេះដឹង របស់អារក្សវិញ។ តើវាជាការល្អដែរឬទេ!ចំណេះដឹង វិទ្យាសាស្រ្ត ការអប់រំ វាគឺជាឧបសគ្គយ៉ាងធំ ដែលព្រះបានជួបប្រទះ។ វាគឺជារបស់អារក្ស។ខ្ញុំកំពុងតែរង់ចាំ ទទួលសំបុត្រមួយចំនួនដែលនិយាយអំពី ការនោះ។
សូមមើល តើយើងកំពុងតែរស់នៅក្នុងវប្បធម៌អ្វី។ តើមានអ្វីខ្លះ ហើយតើយើងកំពុងតែនៅទីណា?យើងបានរៀនពីការទំាងនោះ តាមរយៈការយល់ដឹងរបស់យើងរាល់គ្នា ខាងឯវិទ្យាសាស្រ្ត។ លោកអ្នកអាចនិយាយថា “ចុះតើអំពីព្រះវិញ តើអ្នកគិតថា ទ្រង់ខ្លៅល្ងង់ឬអី?” អូ! អត់ទេ។ ព្រះជាម្ចាស់ទ្រង់នឹងរៀបចំអារ្យធម៌របស់ទ្រង់ផ្ទាល់នៅលើផែនដីនេះ នៅពេលដែលទ្រង់បានកាន់ការនេះ។ នៅក្នុងលោកីយនេះ អារក្សគឺជាព្រះនៃលោកីយនេះ ដែលលោកីយនេះ មានចំណេះដឹងខាងវិទ្យាសាស្រ្តរបស់វា។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់នឹងដាក់អារ្យធម៌របស់ទ្រង់ឡើង។ គឺមិនមែនដូចជាអារ្យធម៌នៅលោកីយនេះឡើយ ដែលយើងមើលឃើញនៅ សព្វថ្ងៃនេះឡើយ។វានឹងធ្វើទៅតាមព្រះបន្ទូលរបស់ទ្រង់ និងគោលបំណងរបស់ទ្រង់។ ដ្បិតព្រះនៃលោកីយ នេះត្រូវបំផ្លាញទៅព្រមទាំងអាណាចក្ររបស់វាផង។
69
សម្រាប់ចំណេះដឹងនៅសម័យដ៏ទំនើបនេះ មិនអាចមានអ្នកដឹកនាំណាដែលប្រសើរជាងអ្នកដឹកនាំដែលយើងមាននោះទេ៖ សាតាំង គឺជាអ្នកបង្ខូចព្រះបន្ទូលព្រះ ដូចជាការដែលវាបានធ្វើនៅក្នុងសួនច្បារអេដែនដែរ។ ប៉ុន្តែ ពួកខាងសាសនានឹងពឹងផ្អែកលើការយល់ដឹងរបស់ពួកគេ ដូចដែលខ្ញុំបាននិយាយកាលពីមុន (សុភាសិត ៣:៥) ដូច្នេះ យើងមិនត្រូវពឹងផ្អែកទៅលើការយល់ដឹងរបស់យើងទេ តែពួកគេបែរជាត្រូវការព្រះនៃលោកីយនេះ សម្រាប់ពួកគេដែលជាមនុស្ស ផ្ទុយទៅវិញ ទ្រង់ក៏បានបណ្តោយទៅតាមចិត្តរបស់ពួកគេដែលចង់បាន។ សារជាតិជាមនុស្ស គឺបែបនោះឯង នៅពេលដែលយើងបានមកដល់ទីនេះ យើងខ្ញុំឃើ់ញថា ពួកជនជាតិឥណ្ឌាបានថ្វាយបង្គំរូបព្រះជាច្រើន ដូចជាព្រះអាទិត្យ និងអ្វីផ្សេងៗទៀតជាដើម។ ក្នុងនាមជា មនុស្សគេត្រូវ ការព្រះរូបព្រះ។ ដូច្នេះ នៅក្នុងសម័យមានពួកបញ្ញវន្តដ៏អស្ចារ្យនេះ ត្រូវតែមានរូបព្រះ។ដូច្នេះ វាក៏បានក្លាយ ជា...... ព្រះនៃលោកីយនេះបានក្លាយជាចំណេះដឹង និកាយ វិទ្យាសាស្ត្រដែលមានទំរង់ជារូបព្រះ ប៉ុន្តែបាន បដិសេធអំណាចដែលមានតាំងពីដើមមកវិញ។
70
ព្រះរបស់ពួកគេបានធ្វើអ្វីទៅតាមចិត្តរបស់ពួកគេ។ ពួកគេស្រេកឃ្លានខាងឯសាច់ឈាម។ នោះហើយគឺជាអ្វីដែលវាបានផ្តល់ឲ្យពួកគេ។ “ពួកគេចង់ស្លៀកខោអាវទ្រនាប់ វាក៏បានឲ្យពួកគេស្លៀកវា។ប្រសិនបើពួក គេចង់ធ្វើនេះ ធ្វើនោះ វាក៏បានឲ្យពួកគេធ្វើវា។ គ្មានការអាក្រក់ឡើយនៅក្នុងទង្វើបែបនោះពួកគេអាចទៅ ពួកជំនុំបាន។ ម្តាយរបស់ពួកគេ គឺជាពួកមេតូឌីស ពួកបាបទីស្ទ ពួកថ្ងៃបុណ្យទី៥០ពួកប្រេសប៊ីធើរៀន គឺពួក គេគ្មានកង្វល់អ្វីឡើយ” នេះហើយគឺជាព្រះនៃលោកីយនេះ។ ភាពមានប្រាជ្ញាវៃឆ្លាត និងខាងវិទ្យាសាស្រ្ត វា ទាំងនោះមិនត្រូវការសេចក្តីជំនឿឡើយ។ វាមិនត្រូវការការបង្ហាញអ្វីនោះទេគឺវាបានបង្ហាញរួចមកហើយ តាមរយៈចំណេះដឹងរបស់ពួកគេ។ “តើហេតុអ្វី យើងគឺជាពួកជំនុំដែលធំជាងគេនៅក្នុងទីក្រុង”។ចំណេះដឹង របស់ពួកគេ...... “គ្រូគង្វាលរបស់យើង បានទទួល D.D និងកំរិតបណ្ឌិត”។វាបានធ្វើឲ្យពួកគេមិនត្រូវការ សេចក្តីជំនឿទេ គឺគេពឹងផ្អែកលើចំណេះដឹងរបស់ពួកគេ។ វាបានឲ្យពួកគេរស់នៅកាន់តែយូរដើម្បីឲ្យគេ ក្រាបថ្វាយបង្គំដល់វា តាមរយៈនិកាយរបស់ពួកគេ និងគោលជំនឿរបស់ពួកគេ។ មើលមានភ្នែកខ្មៅធំៗកំពុង តែសម្លឹងមក ហើយសើចចំអកចំពោះព្រះបន្ទូលព្រះ ដោយនិយាយនូវពាក្យដែលទាស់នឹងព្រះបន្ទូលព្រះដោយព្យាយាមប្រើចំណេះដឹងរបស់ពួកគេ ដោយបង្ហាញតាមរយៈវិទ្យាសាស្ត្រថា ព្រះបន្ទូលទ្រង់មិនពិតឡើយ។ អូ! តើជាគ្រាអ្វីដែលយើងកំពុងតែរស់នៅ តើយើងស្គាល់ព្រះនៃលោកីយនេះដែរឬទេ?
71
ដ្បិតព្រះជាម្ចាស់ទ្រង់ រង់ចាំរហូតទាល់តែវិសមធម៌នៃសម័យ Amorites នេះបានបំពេញ។កុំឲ្យបារម្ភ ឡើយ ទ្រង់នឹងរៀបចំម៉ូសេរបស់លោកនៅគ្រានោះ។ ហើយនៅថ្ងៃមួយ គេនឹងនាំគ្នាទៅកាន់ទឹកដីសន្យា។ហើយ នឹងមានលោកម៉ូសេចេញទៅជាមួយពួកគេ ដែលជាអ្នកហៅពួកគេចេញមក ហើយជាអ្នកស្តារនូវ សេចក្តីជំនឿនៃពួកកូនៗឲ្យត្រឡប់មករកឪពុកវិញ។វានឹងកើតឡើងនៅថ្ងៃមួយ។ លោកអ្នកនឹងនិយាយថា “សូមមើល តើយើងខ្ញុំមានភាពរីកចម្រើនប៉ុណ្ណា”។ប្រាកដណាស់ វិសមធម៌នៃពួក Amorites មិនទាន់បំពេញ នៅឡើយទេ។ តែវានឹងមកដល់នៅថ្ងៃមួយ ចូរឲ្យពួកគេបានបំផ្លាញដល់ខ្លួនឯងគេចុះ។
តាមរយៈភាពរីកចម្រើន និងចំណេះ បានបង្ខូចដល់ព្រះបន្ទូលព្រះ ដោយបំពេញទៅតាមចិត្តរបស់ពួកគេវិញ។ គ្រប់និកាយបានធ្វើការនេះដូចគ្នា។ សាតាំងវាបានអធិប្បាយដំណឹងល្អនៃចំណេះដឹងរបស់វាផ្ទាល់នៅ ក្នុងពួកជំនុំរបស់វាផ្ទាល់។
72
មានតែមនុស្ស ពីរក្រុមតែប៉ុណ្ណោះ ដែលបាននិយាយនៅក្នុងគម្ពីរសញ្ញាថ្មី គឺពួកកូនរបស់ព្រះនិងកូន របស់អារក្ស។ តើលោកអ្នកបងប្អូនមានដឹងទេ? តើលោកអ្នកបងប្អូនចង់ដឹងថាបទគម្ពីរណានិយាយអំពីការនេះដែរឬទេ? គឺនៅក្នុងគម្ពីរ ១យ៉ូហាន៣:១០។
នៅក្នុងគម្ពីរ អេភេសូរ២:២ ពួកគេត្រូវបានហៅថា ជាកូនដែលមិនស្តាប់បង្គាប់ ដូចជាអេវ៉ាដែលបាន មិនស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះដែរ។ ជាទូទៅ កូនដែលស្តាប់បង្គាប់ និងកូនដែលមិនស្តាប់បង្គាប់គឺគ្មានអ្វីសោះឡើយ។ តើអាចឲ្យកូនក្រមុំរបស់ព្រះគ្រីស្ទ ចូលរួមជាមួយនឹងនិកាយ ដែលមានពួកមិនស្តាប់បង្គាប់និង អ្នកស្តាប់បង្គាប់ជាមួយគ្នាយ៉ាងដូចម្តេចទៅ? តើអាចឲ្យម្នាក់ដែលស្តាប់បង្គាប់តាមព្រះបន្ទូលនឹងម្នាក់ដែល បង្ខូចព្រះបន្ទូលនៅជាមួយគ្នាយ៉ាងដូចម្តេចបាន? តើអាចឲ្យស្រ្តីពេស្យា ដើរជាមួយនឹងស្រីដែលល្អបរិសុទ្ធយ៉ាងដូចម្តេចបាន? ពួកគេមិនអាចធ្វើបែបនោះបានទេ។ ពួកគេគ្មានការប្រកបជាមួយគ្នាទេ។ ចូរយើងចេញពីពួកទំាងនោះទៅ។ ពួកគេគឺជាកូនរបស់អារក្ស ដែលកំពុងតែដឹកនាំពួកគេចូលទៅក្នុងផែនការបស់វាឥឡូវនេះ គឺគ្រប់និកាយទាំងអស់ ខ្ញុំមិនខ្វល់ថាពួកគេគឺជានរណានោះទេ។ ព្រះជាម្ចាស់ទ្រង់កំពុងតែរើសមនុស្សសម្រាប់ ព្រះនាមរបស់ព្រះអង្គ ប៉ុន្តែមិនមែនជានិកាយនោះទេ។ និកាយមិនបានទទួលសេចក្តីពិតទាំងនេះទេ គឺមានតែ មនុស្សម្នាក់តែប៉ុណ្ណោះដែលអាចឃើញព្រះ ហើយមើលព្រះបន្ទូលទ្រង់ នឹងជឿហើយគេមិនមែនជារបស់ក្រុមណាមួយនោះទេ ប៉ុន្តែត្រូវរស់ថ្វាយព្រះជាម្ចាស់វិញ ហើយក៏មិនមែនសម្រាប់ក្រុមពួកបញ្ញាវន្តមួយចំនួន ដូចជាពួកសង្ឃរាជ ឬអ្វីផ្សេងៗទៀត ដែលបានបង្រៀនដល់ពួកគេទេ។មែនហើយ។
73
ជាទូទៅ កូនដែលមិនស្តាប់បង្គាប់ និងកូនដែលស្តាប់បង្គាប់គ្មានអ្វីសោះឡើយ។ ម្នាក់គឺរស់នៅក្នុងពន្លឺហើយម្នាក់ទៀតរស់នៅក្នុងទីងងឹត ដែលជាសម័យដ៏អាក្រក់នេះ គឺជាគ្រានៃសេចក្តីងងឹតនេះ ដូចជានៅក្នុង ក្លឹបរាត្រី ការរាំរែក ផ្ទុយទៅវិញ ពួកគេនៅតែជាសមាជិករបស់ពួកជំនុំ។ វាមិនអីទេសម្រាប់ព្រះរបស់ពួកគេ។ ពួកគេមិនបានទទួលការដាក់ទោសអ្វីសោះឡើយ គឺគ្មានអ្វីដែលអាចរំខានដល់ពួកគេបានទេ។“តើហេតុអ្វី ក៏មិនមានការដាក់ទោសចំពោះខ្ញុំ ដែលខ្ញុំបានកាត់សក់របស់ខ្ញុំនោះ”ពួកស្រ្តីបាននិយាយថា “សូមកុំធ្វើឲ្យ សតិ សម្បជញ្ញៈរបស់ខ្ញុំឈឺចាប់ឡើយ”។ នាងមិនមានសតិសម្បជញ្ញាៈល្អជាងសត្វពស់នោះទេ។ពិតប្រាកដ គឺមិន មែនទេ។ នាងមិនដឹងទេថា តើអ្វីទៅជាសតិសម្បជញ្ញាៈនោះទេ។ វាដូចជាស្ងួតហួតហែងណាស់រហូតទាល់តែ ធ្វើឲ្យនាងមិនអាចដឹងថាវាគឺជាអ្វីនោះ។ ត្រឹមត្រូវហើយ។
គេបានដើរមើលជុំវិញលើ ព្រះបន្ទូល ហើយនិយាយថា “តើហេតុអ្វីទៅ វាដូចជាចាស់កំរិលពេកហើយ។សូមកុំយកចិត្តទុកដាក់អី វាដូចជាគួរឲ្យរំខានណាស់”។ ពួកគេមិនបានដឹងច្រើនអំពីព្រះបន្ទូលព្រះជាងដឹងអំពី ពួកអេស៊ីប ដែលជា Hottentot នោះទេ។ វាត្រឹមត្រូវណាស់។ វាគឺជារូបព្រះ ដ្បិតគេបានបដិសេធព្រះបន្ទូលព្រះដែលមានតាំងពីដើមមក គឺគេបានបែរចេញ គឺគេជាអ្នកដែលចេញពីផ្ទះមួយទៅផ្ទះមួយ ហើយដឹកនាំពួកស្រ្តីដែលល្ងីល្ងើរ “អូ! សំឡាញ់អើយ! អ្នកគួរតែធ្វើបែបនេះទៅ។ អូ! សំឡាញ់អើយ! ខ្ញុំគិតថាសេចក្តីអធិប្បាយ របស់អ្នកដូចជាចាស់កំរិលពេកហើយ ប្រសិនបើអ្នកគ្រាន់តែ...... ។ អូ! អ្នកមើលទៅគួរឲ្យខ្នាញ់ណាស់ក្នុង សំលៀកបំពាក់ ខោទ្រនាប់អាវទ្រនាប់បែបនេះ”។ “ប្រសិនបើអ្នកធ្វើនូវការទាំងអស់នេះទាំងអស់នោះ និងអ្នកផ្សេងទៀត......” “តើហេតុអ្វី បារីតែមួយដើមតូច មិនអាចធ្វើឲ្យមនុស្សរងទុក្ខបាននោះ។ខ្ញុំគឺជាសមា ជិកពួកជំនុំ ហើយអ្នកដឹងហើយថា និកាយរបស់ពួកយើង មើលទៅល្អណាស់ចំពោះមនុស្សគ្រប់គ្នា”។តើលោកអ្នកបងប្អូនមិនជឿទេថា អ្នកអធិប្បាយចាស់កំរិលនោះ ជាមនុស្សកុហកទេឬអី។ គេកំពុងតែកុហកដល់លោកអ្នកបងប្អូនហើយ គឺពិតមែនហើយ គេបានកុហកដល់លោកអ្នកបងប្អូនពិតមែន។
74
វាមិនមានបញ្ហាចោទនោះទេ ចំពោះព្រះរបស់ពួកគេនោះ។ អូ! វាគិតថា នោះគឺជាការដ៏អស្ចារ្យណាស់។ពួកគេបានស្រឡាញ់ដល់ការនោះ។ បងប្អូនអើយ! ពួកគេអាចនឹងទាស់ប្រឆាំងជាមួយនឹងលោកអ្នកបងប្អូនបាន។ គឺពួកគេអាចនឹងក្រោកឈរឡើង ឈ្លោះនឹងលោកអ្នកបងប្អូនអំពីការនោះ។ ប្រាកដណាស់ សាតាំងវាបានឈរទាស់ នៅចំពោះមុខព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះបន្ទូល ហើយវាបានព្យាយាមនិយាយថា“ព្រះគម្ពីរ បានចែងដូចនេះ” ហើយវាបានបង្ហាញព្រះបន្ទូលព្រះទៅកាន់ទ្រង់ទៀត។តែទ្រង់មានបន្ទូលថា “នែ សាតាំង ចូរថយចេញពីយើងទៅ”។ វាបានដើរក្រវែល ហើយធ្វើការដូចគ្នានេះមកកាន់យើងរាល់គ្នាផងដែរ។
ដូចជានៅពេលមួយ មានបងប្អូនម្នាក់បាននិយាយមកកាន់ខ្ញុំថា“ប្រសិនបើអ្នកជឿថា បុណ្យជ្រមុជដោយ ព្រះវិញ្ញាណបរិសុទ្ធ គឺជាការត្រឹមត្រូវនោះ ហើយអ្នកជឿថាអ្នកបានទទួលវាហើយនោះ” “ឥឡូវនេះ ចូរអ្នក ធ្វើឲ្យខ្ញុំទៅជាខ្វាក់ទៅមើល”នោះគឺជាពាក្យសម្តីរបស់គ្រូអធិប្បាយម្នាក់ “អ្នកធ្វើឲ្យខ្ញុំទៅជាខ្វាក់ទៅមើល”។គាត់បាននិយាយថា “នៅថ្ងៃមួយ លោកប៉ុល បានធ្វើឲ្យបុរសម្នាក់ ទៅជាខ្វាក់”។
ខ្ញុំឆ្លើយថា “លោក តើអាចឲ្យខ្ញុំធ្វើឲ្យលោកទៅជាខ្វាក់យ៉ាងដូចម្តេចកើត បើលោកបានខ្វាក់ទៅហើយនោះ? តើអាចឲ្យខ្ញុំសម្លាប់លោកយ៉ាងដូចម្តេចទៅ បើលោកបានស្លាប់រួចហើយនោះ”
គាត់ឆ្លើយថា “ខ្ញុំឬដែលខ្វាក់នោះ ដ្បិតភ្នែករបស់ខ្ញុំនៅភ្លឺច្បាស់ល្អណាស់”
ខ្ញុំឆ្លើយថា “ផ្នែករាងកាយរបស់លោកអ្នកនៅល្អណាស់ តែលោកនៅតែជាមនុស្សខ្វាក់ដដែល”
“វាមិនអាចទៅរួចឡើយ! ព្រះគម្ពីរមិនបានកាត់ស្រាយការនោះឡើយ។យើងនិយាយអ្វី ទៅតាមព្រះគម្ពីរ បានចែង ហើយនៅស្ងៀម ក៏ទៅតាមព្រះគម្ពីរឲ្យនៅស្ងៀមដែរ”
75
ខ្ញុំបាននិយាយថា “នៅពេលដែល លោកអេលីយ៉ានៅឯក្រុងដូថាន់ ក៏មានពួកទ័ពសេរីសន្ធឹកណាស់នៅឡោមព័ទ្ធទីក្រុងនោះ ហើយឯអ្នកបំរើរបស់គាត់បានជំរាបលោកថា វរហើយ ចៅហ្វាយខ្ញុំអើយ ពួកទ័ពសេរីបានឡោមព័ទ្ធយើងហើយ។ អេលីយ៉ាបានត្រដុសភ្នែករបស់គាត់ ហើយនិយាយថា ដ្បិតពួកដែលនៅខាង យើងមានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត។ ហើយអ្នកបំរើនោះនិយាយថា ខ្ញុំមិនឃើញមាន នរណាឡើយ។បន្ទាប់មក អេលីយ៉ា ក៏បាននិយាយថា ”សូមព្រះជាម្ចាស់ ទ្រង់ប្រោសឲ្យភ្នែកវាបានមើល ឃើញផងហើយឥឡូវនេះ វាបានមើលនៅជុំវិញហោរាចំណាស់ម្នាក់នេះ មើលទៅឃើញភ្នំនោះ មានពេញ ដោយពលសេះ នឹងរទេះចំបាំងដែលសុទ្ធតែជាភ្លើង។ ហើយគាត់បានដើរចេញទៅ ដ្បិតព្រះគម្ពីរបានចែង ថា ទ្រង់បានធ្វើឲ្យភ្នែគគេត្រូវថ្ពឹនទៅហើយគាត់បាននិយាយទៅកាន់ពួកគេថា តើអ្នកមករកអេលីយ៉ាឬ? មែនហើយពួកយើងកំពុងតែ រកគាត់។ ហើយគាត់បានឆ្លើយថាចូរមកតាមខ្ញុំ ខ្ញុំនឹងប្រាប់ដល់អ្នកថាគាត់ នៅទីកន្លែងណា។ អេលីយ៉ាងកំពុងតែនាំពួកគេទៅអេលីយ៉ា។គេខ្វាក់មែន!“។ ”តើលោកអ្នកបងប្អូនយល់ អ្វីដែលខ្ញុំកំពុងតែនិយាយដែរឬទេ? គឺដូចជាព្រះជាម្ចាស់នៃខ្ញុំទ្រង់បានមានបន្ទូលទៅកាន់ឪពុករបស់ពួកអ្នករាល់គ្នាថា ចូរឈរនៅពីក្រោយខ្ញុំចុះ“។
76
ជាទូទៅ ពួកកូនដែលស្តាប់បង្គាប់ និងកូនដែលមិនស្តាប់បង្គាប់ គឺគ្មានអ្វីនោះទេ។ ពួកអ្នកដែលមិនស្តាប់បង្គាប់បានថ្វាយបង្គំព្រះរបស់ពួកគេ “អូ!” ពួកគេនិយាយថា “យើងជឿលើព្រះគម្ពីរ”។ មែន វាគឺជាដើមឈើដែលច្របូកច្របល់ ពួកគេបានបន្ថែមការ ដែលមាននៅក្នុងលោកីយនេះ ហើយចំណេះដឹងចូលទៅ ក្នុងព្រះគម្ពីរ។ដើមឈើរបស់សាតាំងគឺជា ដើមឈើដែលច្របូកច្របល់។ នាងបានយកវាចេញមកពីដើមឈើ របស់សាតាំង ដែលជាដើមឈើដឹងខុសត្រូវ។“អូ! ពួកយើងបានជឿលើព្រះបន្ទូលព្រះប្រាកដណាស់ ប៉ុន្តែមិន ជឿការទាំងអស់នោះទេ”។ អេវ៉ាបានជឿព្រះបន្ទូលព្រះដែរប៉ុន្តែនាងបានអនុញ្ញាតឲ្យសាតាំងបង្ខូចព្រះបន្ទូល។ នោះហើយគឺជាកិច្ចការរបស់វា។ “គ្មាននរណាអាចបន្ថែម ឬក៏ដកព្រះបន្ទូលណាមួយចេញពីព្រះគម្ពីររបស់ ទ្រង់បានឡើយ”។ ទ្រង់មិនប្រែប្រួលឡើយទោះថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងរហូតអស់កល្ប។
មែនហើយ!
77
លោកីយដ៏អាក្រក់នេះ គឺជាសេចក្តីងងឹត តែផ្ទុយទៅវិញ ពួកគេនៅតែជាសមាជិករបស់ពួកជំនុំដដែល។ ពួកគេបានស្រឡាញ់ដល់ព្រះនៃលោកីយនេះ ព្រោះព្រះនៃលោកីយនេះ អនុញ្ញាតឲ្យពួកគេធ្វើអ្វីទៅតាមចិត្តរបស់ពួកគេចង់ធ្វើ។ ពួកគេមិនទទួលទោសអ្វីឡើយ ហើយក៏គ្មានអ្វីដែលរំខានដល់ពួកគេដែរ តែពួកគេនៅតែជាសមាជិករបស់ពួកជំនុំដដែល។ បាឡាមបានបង្រៀនពួកជំនុំនូវការនេះដូចគ្នា។“ចូរយើងរួមគ្នាចុះ យើងទាំងអស់គឺដូចគ្នាទេ”។ វាគឺជាល្បិចកលចុងក្រោយ។ ព្រះជាម្ចាស់ទ្រង់មិនអត់ទោសដល់ពួកគេឡើយ ដ្បិតពួកគេបានជឿសេចក្តីកុហកនោះ។
ចូរចងចាំថា មានអំពើបាបខ្លះដែលមិនអាចអត់ទោសឲ្យបានឡើយ មានបីដងដែលបានចែងនៅក្នុង ព្រះគម្ពីរដ្បិតអស់អ្នកណាដែលបានបន្ថែមពាក្យមួយចូលទៅក្នុងការកាត់ស្រាយព្រះបន្ទូលព្រះ ដែលជា ការបើកសម្តែងហើយថាជាសេចក្តីពិត៖នៅក្នុងសួនច្បារអេដែន ដោយសារការបន្ថែមពាក្យមួយចូល ទៅក្នុងព្រះបន្ទូលព្រះ ក៏បានបណ្តាលឲ្យសេចក្តីស្លាប់ចូលមក។បាឡាមបានបន្ថែមពាក្យមួយថា យើង ទាំងអស់គ្នាគឺដូចគ្នាទេ។ ព្រះជាម្ចាស់ទ្រង់មិនអត់ទោសដល់ពួកអ៊ីស្រាអែលឡើយ។ពួកគេទាំងអស់បានស្លាប់ នៅក្នុង ទីរហោស្ថាន លើកលែងតែមនុស្សបីនាក់ទេ ដែលបានចេញពីទីនោះ។ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ពួកគេគ្រប់គ្នាបាន ស្លាប់អស់ហើយ”។ នោះគឺជាការបែកចេញដ៏នៅអស់កល្ប។ពួកគេបានទៅអស់ហើយ ក៏មិនបានទទួលការអត់ទោសដែរ។ វាគឺជាអំពើបាបដែលមិនអាចអត់ទោសបាន។ អូ!បងប្អូនដែល ជាកូននៃវេលល្ងាចដែលមាន ពន្លឺអើយ ចូររត់គេចចេញពីការនោះទៅ។
78
តើនរណាទៅគឺជា អ្នកដឹកនាំខាងសាសនាទាំងឡាយ និងសម័យដ៏អាក្រក់នេះ? វាគឺជាអារក្ស ដែលបានយកដើមឈើដឹងខុសត្រូវនោះ ហើយយកទៅដាក់នៅទីនោះ គឺវាបាននាំយក កូនក្រមុំពួកជំនុំ ដ៏ស្រស់ស្អាតរបស់វា ចូលទៅក្នុង ក្រុមប្រឹក្សារួបរួមគ្នា ឲ្យរៀបការ (វាគឺជាការដ៏ល្អ) គឺជាពួកជំនុំវិទ្យាសាស្រ្តដ៏ស្រស់ស្អាត ដែលមានគ្រប់កំរិតទាំងអស់ ដែលបានទទួលកំរិត បណ្ឌិតជាដើម ចេញមកពីពួកជំនុំនៃព្រះគ្រីស្ទដូចជា ពួកបាបទីស្ទ ពួកប្រេសប៊ីធើរៀន ពួកថ្ងៃបុណ្យទី៥០ និងពួកជំនុំទាំងអស់ គឺនាំពួកគេទាំងអស់មកមួយនូវបំពាក់គ្រឿងលំអជាច្រើន គឺធ្វើជាពួកជំនុំដ៏ធំ គ្រប់ទាំងអស់បានរួមគ្នាតែមួយ “យើងរាល់គ្នាគឺតែមួយ”។ព្រះជាម្ចាស់ទ្រង់នឹងមិនអត់ទោសឲ្យពួកគេឡើយ។ គឺគេហៅថា ពាក់ផ្លាកនិកាយ តែជាសត្វតរិច្ឆានវិញ។យើងរាល់គ្នា បានធ្វើការនេះ តាមរយៈវានៅទីនេះ។ កូនតូចៗអើយ! ចូររត់គេចចេញពីការនេះទៅ។ ពួកជំនុំដ៏ស្រស់ស្អាតអស្ចារ្យ បានមករួមគ្នារៀបការ...... ហើយពាក់សញ្ញារបស់វា ដូចជាការស្លៀកខ្លីៗជាសំលៀក បំពាក់លោកីយនេះ មានភាពស៊ិចស៊ី ផាត់ក្រែមម្សៅ វាពិតជាការគ្រប់គ្រងដ៏ល្អរបស់អារក្សដែលចាប់ពួក កូនៗរបស់ព្រះ ឲ្យទៅរៀបការជាមួយនឹងមនុស្សដែលចោលម្សៀតបែបនេះ។
79
ទ្រង់មានបន្ទូលថា “កាត់សក់ចោល តើគេកំពុងតែធ្វើអ្វីហ្នឹង?” បងប្អូនអើយ! ចូរយើងឈប់នៅត្រង់នេះបន្តិច។ ខ្ញុំដូចជាមានអារម្មណ៍ថា មានបងប្អូនខ្លះបានអាក់ចិត្តចំពោះការនេះ។ ប្រហែលជាយើងចេញឆ្ងាយបន្តិចហើយ តែចូរស្តាប់។ សក់ ចំពោះពួកមនុស្សស្រី គឺជាសេចក្តីសម្បថរបស់ពួកណាសារ៉ែត។ហើយ សក់ ចំពោះ សំាស៊ុន គឺជាសេចក្តីសម្បថរបស់ពួកណាសារ៉ែត។ នៅពេលដែលស្រ្តីរូបនោះបានកាត់សក់របស់គេចេញ គឺនាងពិតជាបានបដិសេធចំពោះសម្បថរបស់ពួកណាសារ៉ែតហើយ ដែលថានាងគឺជាកូនក្រមុំ របស់ព្រះគ្រីស្ទដោយព្រោះតែហេតុនោះ មានការមួយបានកើតឡើង គឺនាងបានធ្វើឲ្យខូចដល់រូបភាពទាំង មូល យ៉ាងច្បាស់ណាស់។ពាក្យថា ពួកណាសារ៉ែត គឺជា “អ្នកដែលបានថ្វាយចំពោះគោលបំណងរបស់ព្រះ” តើត្រឹមត្រូវទេ? សាំស៊ុនបានឧទ្ទិសថ្វាយសក់របស់គាត់ទៅកាន់ព្រះនៅគ្រានោះ គឺជាគោលបំណងរបស់ព្រះ ដូច្នេះហើយ ទើបគាត់មានសក់វែងនោះ។
ស្រ្តីដែលជាកូនរបស់ព្រះ បានទុកឲ្យសក់របស់នាងដុះវែង ដើម្បីបង្ហាញថា នាងបានឧទ្ទិសថ្វាយទៅចំពោះគ្រប់ទាំងព្រះបន្ទូលរបស់ព្រះ។ ប្រសិនបើនាងបានកាត់សក់របស់នាងចោល ហើយខ្ញុំមិនខ្វល់ថានាង រាំសរសើរព្រះប៉ុណ្ណា ច្រៀងនៅក្នុងក្រុមសរសើរដំកើង និយាយភាសាដទៃ រត់ចុះរត់ឡើង និងការជួយទំនុកបំរុងគ្រប់ប្រភេទដល់សង្គមយ៉ាងណានោះទេ គឺនាងនឹងស្លាប់។ ដ្បិតទ្រង់គឺជា “ព្រះដ៏បរិសុទ្ធ”គឺជាព្រះបន្ទូល របស់ព្រះ (១កូរិនថូស១៤)។ នាងបានបដិសេធសេចក្តីសម្បថរបស់ពួកណាសារ៉ែតរបស់នាងចោលហើយ លក់វាទៅឲ្យព្រះនៃលោកីយនេះវិញ។ នាងបានធ្វើវាហើយ វាគឺជារឿងដ៏អាម៉ាសណាស់ចំពោះលោកអ្នកបងប្អូន ដែលជាស្រ្តី។
ពួកគេគឺជាអ្នកដែលចាប់ពួកកូនៗរបស់ព្រះ ដូចជាព្រះយេស៊ូវទ្រង់មានបន្ទូលថា “គឺដូចជាថ្ងៃនៅជំនាន់លោកណូអេដែរ ”ពួកមនុស្សស្អាតៗ ហើយនឹងកូនៗរបស់ព្រះបានចាប់ផ្តើមរៀបជាមួយគ្នា) ដូច្នេះវានឹងកើតមានឡើងមែន នៅពេលដែលកូនមនុស្សបានយាងមក“។ ហើយព្រះរបស់ពួកគេគិតថា វាគឺជាការល្អ ណាស់ស្រស់ស្អាតណាស់ និងតាមបែបវិទ្យាសាស្ត្រទៀត ដែលពួកគេបានធ្វើបែបនោះ។
តើលោកអ្នកបងប្អូនដឹងទេថា ចំណេះដឹង ម៉ូតបែបពួកហូលីវូដ គឺមាននៅក្នុងហាងរបស់វា (ប្រាកដណាស់)គឺទាំងអស់នេះ គឺជាវត្ថុ ដ៏គួរឲ្យស្រស់ស្អាត សប្បាយលេងផង។
80
នាងគឺជាពួកជំនុំរបស់វា ដែលស្រឡាញ់ចូលចិត្តការទាំងអស់នោះណាស់។អូ ហូ! “ខ្ញុំនឹងប្រាប់ឲ្យអ្នកបានដឹងថា ខ្ញុំគឺជាពួកមេតូឌីស ខ្ញុំគឺជាពួកប្រេសប៊ីធើរៀន។គ្រូគង្វាលរបស់យើងគួរតែជាអ្នកដែលឆាប់ដឹងការនាជាងពួកយើង ដោយ និយាយប្រាប់ពួកយើងអំពីការទាំងនេះ”។គាត់អាចដឹងបាន ដោយនិយាយអ្វីដែលព្រះជាម្ចាស់ ទ្រង់ចង់ ឲ្យគាត់និយាយ។
នាងគឺជាពួកជំនុំ ជាធម្មតា នាងបានថ្វាយបង្គំវា ហើយស្រឡាញ់ចូលចិត្តផង។ គឺនាងចង់ធ្វើអ្វីទៅតាមចិត្តរបស់នាងចង់ធ្វើ។ នាងមិនបានចូលរួមដោយគ្មានបំណងអ្វីនោះឡើយ គឺនាងបានធ្វើអ្វីៗដែលខុសប្លែកពីគេ ដូចជាយេស៊ីបែលដែរ ពីព្រោះនោះគឺជានិស្ស័យរបស់នាង។ តើលោកអ្នកបងប្អូនមានលក្ខណៈយ៉ាងដូចម្តេច...... “តើនរណាម្នាក់ គិតថា អាចបន្ថែមកំពស់មួយហត្ថទៀត ដល់គាត់បាន?” ប្រសិនបើលោកអ្នកបងប្អូនកើតមក មានកំពស់ ៥ហ្វីត លោកអ្នកបងប្អូនមិនអាចមានកំពស់ ៦ហ្វីតបានទេ។ គឺដូចជាការ ប្រើប្រាស់ម៉ាស៊ីនពន្លូតឆ្អឹង Booth Cilbborn ជាដើម។
81
ចូរស្តាប់បងប្អូនអើយ! លោកអ្នកបងប្អូនបានស្ថិតនៅក្នុងក្រុម Rickys តែប្រសិនបើលោកអ្នកបងប្អូនកើតជាមនុស្ស គឺត្រូវតែធ្វើដូចជាមនុស្ស។ ហើយការនេះនឹងបង្ហាញនូវមុខមាត់របស់លោកអ្នក និងភេទចេញមកដែរ។ តើហេតុអ្វី បានជាលោកអ្នកទៅរកផ្លូវអាក្រក់របស់សត្វពស់បែបនេះ តើលោកអ្នកមានបញ្ហាអ្វីហ្នឹង? ព្រះជាម្ចាស់នៃខ្ញុំ និងជំនុំជំរះជំនាន់នេះ នៅថ្ងៃមួយ ដោយភ្លើង។ ទ្រង់នឹងពន្លិចគេចូលទៅក្នុងសមុទ្រ។ថ្ងៃនៃការជំនុំជំរះរបស់ទ្រង់នៅជិតបង្កើយ។ លោកីយទាំងមូលនឹងត្រូវបានជំនុំជំរះ។
ពួកខាងសាសនា និងពួកមនុស្សដែលមានដំណើរខូចអាក្រក់នៅក្នុងខ្លួន គេមិនដឹងថា ពួកគេមានភេទ អ្វីនោះទេ សូម្បីតែមនុស្សស្រីផង។ ពួកគេបានក្រោកឈរឡើង ស្លៀកពាក់ខ្លីៗ និងសំលៀកបំពាក់ផ្សេងៗ......គ្រប់ទាំងចលនា និងរូបរាងកាយរបស់នាង បានហៅខ្លួនឯងថា ជាគ្រីស្ទាន។ នាងជាស្រីមិនចំស្រីចូរឲ្យនាង ជាគ្រីស្ទាននៅតែឯងទៅ។ នាងគឺជាស្រ្តីពេស្យានៅតាមផ្លូវ បានប្រើប្រាស់ដោយសាតាំងតាមរយៈការ បណ្តាលរបស់សាតាំង វាបានបញ្ជូនកូនរបស់ព្រះទៅកាន់ស្ថាននរក ដើម្បីបំពេញសម្រេចព្រះបន្ទូលដែលព្រះ យេស៊ូវគ្រីស្ទទ្រង់មានបន្ទូលថា វានឹងកើតមានឡើងដូច្នោះ។ ខ្ញុំចង់មានន័យនិយាយដូច្នោះទេដ្បិតទ្រង់មាន បន្ទូលពិតមែន។ តើវិញ្ញាណខាងសាសនានេះចេញមកពីណា គឺចេញមកពីដើមឈើដែលច្របូកច្របល់នោះមក។
82
“តើមានបញ្ហាអ្វីកើតឡើងចំពោះពួកគេ?” ឬក៏ពួកគេហៅអ្វីផ្សេងៗទៀត ដែលជាឈ្នាន់នោះ?ព្រះគម្ពីរ បានចែងថា អស់ស្រ្តីណាដែលបានស្លៀកពាក់បែបទាក់ទាញមនុស្សប្រុស វាគឺជាសេចក្តីស្អប់ខ្ពើមដល់ព្រះនេត្ររបស់ព្រះណាស់។ “ព្រះគម្ពីរដ៏បរិសុទ្ធ” បានចែងថា ពួកស្ត្រីដែលបានកាត់សក់របស់ខ្លួនឯងគឺមិនបាន គោរពដល់ក្បាលរបស់ខ្លួនឡើយ។ ហើយគឺជាអំពើបាប ដែលស្រ្តីនោះបានអធិស្ឋានដោយមានសក់ខ្លីបែបនោះ ដ្បិតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ នាងបានអធិស្ឋាននៅទីសាធារណៈដោយក្បាលទទេ។
អូ! លោកអ្នកបងប្អូនបាននិយាយថា “ខ្ញុំបានពាក់មួកទេតើ” អ្នកគឺជាកំពុតហើយ។ចូរបង្រៀនដល់ពួក ស្រីៗ នៅការទាំងនោះ ដូចជាព្រះគម្ពីរបានចែងថា សក់របស់នាង គឺបានប្រទានមកសម្រាប់គ្របបាំងក្បាលរបស់នាង មិនមែនពាក់មួករបស់មនុស្សប្រុសនោះទេ!។ ខ្ញុំមិនមានទំនួលខុសត្រូវធ្វើមួកឲ្យគេពាក់នោះទេប៉ុន្តែ ខ្ញុំមានទំនួលខុសត្រូវប្រាប់នូវសេចក្តីពិត។ សូមកុំកុហកឡើយ ដូចព្រះគម្ពីរបានចែងថាកុំឲ្យប្រើព្រះ បន្ទូលព្រះជាសេចក្តីបញ្ឆោត ដើម្បីដោះស្រាយនោះឡើយ...... ឬក៏ជួបនូវសេចក្តីត្រូវការនៃក្រុមRickettas នោះ ទេ។
83
ខ្ញុំទទួលបាននូវពាក្យមួយដែលជាសេចក្តីអាក្រក់ គឺពាក្យ Elvis ដែលសរសេរចុះជំនួសឲ្យពាក្យថាអាក្រក់ វាមានន័យដូចគ្នា។ ពាក្យថា Elvis មានន័យថា “សត្វឆ្មារ” ហើយពាក្យRicky មានន័យថា “សត្វកណ្តុរ”។ នៅពេលដែលលោកអ្នកបងប្អូននិយាយថា“Ricky ដ៏តូច” គឺមានន័យថា “កូនកណ្តុរតូច”។ អ្វីដែលអ្នកបាន ហៅគាត់ដោយប្រើពាក្យនោះគឺមានន័យបែបនោះឯង។ បើឈ្មោះកូនៗរបស់លោកអ្នកបងប្អូនមានឈ្មោះ ដូចនោះ ចូរប្តូរឈ្មោះកូនរបស់លោកអ្នកជាប្រញាប់ទៅដ្បិតវាមានប្រយោជន៍សម្រាប់ដំណឹងល្អ។ សូមកុំដាក់ ឈ្មោះក្មេង...... ដែលលោកអ្នកបងប្អូនមិនដែលឮឈ្មោះបែបនោះដែលមានចែងនៅក្នុងព្រះគម្ពីរទេ ឬនៅ ជំនាន់ណាៗឡើយ។ វាគឺជាឈ្មោះសម្រាប់គ្រានេះ។ វាគឺជាឈ្មោះកណ្តុរ និងឆ្មារដ៏ខូចអាក្រក់។
ថាសចម្រៀងទាំងអស់នេះ បានចំណាយលុយរាប់លានដុលារ ហើយពួកក្មេងទាំងនេះកំពុងតែដើរតាមនោះ.....។ ពួកគេមិនអាចទៅសាលា ដោយគ្មានកាសនៅជាប់ត្រចៀក ហើយនឹងសូរសម្លេង កូនវិទ្យុដ៏តូចនៅក្នុងហោប៉ៅរបស់ពួកគេបានទេ ដូចជា “boom-de-boom” អូ! ពួកគេបានមកដល់ផ្ទះហើយយើងក៏បានឲ្យ ពួកគេ...... ជួយលាបថ្នាំផ្ទះរបស់ខ្ញុំនៅជាន់លើ ដោយយើងបាននិយាយថា“ចូរយកដោះអ្វីៗទាំងនោះចេញ ទុកនៅទីនេះហើយ។ ប្រសិនជាមិនអាចធ្វើការដោយគ្មានរបស់ទាំងនោះទេចូរឈប់ធ្វើការនេះទៅ។ វាបាន ធ្វើឲ្យខ្ញុំ មានភាពជ្រួលជ្រាលនៅក្នុងចិត្តដែរ ដែលធ្វើឲ្យខ្ញុំមិនអាចឈរបានសោះ។យើងបានថ្វាយទីកន្លែងនេះ ទៅកាន់ព្រះជាម្ចាស់។ យើងមិនចង់ឲ្យ ប្រភេទនៃ boogie-woogie ដែលមិនសមហេតុផលនៅក្នុងថ្ងៃចុងក្រោយនេះ” ខ្ញុំបាននិយាយថា “ចូរបិទមាត់ ឬឈប់ពីការងារនោះទៅ”។
ចូរសំគាល់មើល! សូម្បីតែពួកខាងសាសនា បានសំដៅទៅកាន់ពួកជំនុំ ហើយឈរស្តាប់boogie-woogieដែរ។
84
កូនក្រមុំរបស់ព្រះគ្រីស្ទ កំពុងតែត្រូវបានដឹកនាំឲ្យធ្វើការនោះដែរ យើងឃើញថា តើពួកដែលប្រឆាំងទាស់នឹងព្រះគ្រីស្ទកំពុងតែដឹកនាំទៅណា។ វាបានចាប់ផ្តើមតាំងពីដំបូង ហើយឥឡូវនេះ ក្លាយជាអ្នកដឹកនាំក្រុមប្រឹក្សារួបរួម ដែលក្លាយជាដឹកនាំនៅថ្ងៃចុងក្រោយ។ ហើយពួកជំនុំតូចៗទាំងនោះក៏បានមកជាមួយដែរកូនក្រមុំរបស់ព្រះគ្រីស្ទ ក៏បានឆ្លងកាត់គ្រានោះដែរ ពីព្រោះវានឹងរួមមកតែមួយ។ គឺដូចជាពួកជំនុំនិងអ្វីៗផ្សេង ទៀតដែលបានរួមគ្នាមកតែមួយ។ ស្រូវ និងអ្វីផ្សេងៗទៀត នឹងដុះចេញមក ហើយគេនឹងដឹងថាវាចេញមកពី ណា ដូចជាកាអ៊ីន និងអេបិល។ ព្រះបន្ទូល បានដឹកនាំនៅក្នុងមនុស្ស បានសម្តែងឲ្យឃើញនៅក្នុងលោកីយដ៏អាក្រក់នេះ ដែលយើងកំពុងតែរស់នៅនោះ។ តើវានឹងដឹកនាំទៅកាន់ទីណា?
85
សាតាំងវានឹង ធ្វើឲ្យកូនក្រមុំបញ្ញាវន្តនៃនៅពេលឆាប់ បានលើកដំកើងអ្នកដែលអស្ចារ្យនៃជាអ្នកដែល ប្រឆាំងទាស់នឹងព្រះគ្រីស្ទ ជាអ្នកដែលមានឋានៈខ្ពស់ៗ ដោយបានដាក់អ្នកនោះអង្គុយនៅលើបល្ល័ង្កហើយ លោកីយទាំងមូលនេះ នឹងសង្ស័យពីវា។ បន្ទាប់មក ព្រះគ្រីស្ទទ្រង់នឹងយាងមក វត្តមានគ្រប់គ្រងរបស់ព្រះនិងសាតាំងមិនអាច ស្ថិតនៅក្នុងពេលដូចគ្នាឡើយ។ អាណាចក្ររបស់វា នឹងត្រូវបានដកហូត ហើយទ្រង់នឹងបំផ្លាញវាចោល ហើយព្រះគ្រីស្ទ ដែលជាព្រះបន្ទូល...... ឯស្រ្តីគឺជាផ្នែកមួយនៃរូបកាយរបស់បុរស។ពួកគេ មិនមែនជាមនុស្សពីរផ្សេងគ្នាទេ តែជាមនុស្សតែមួយវិញ។ កូនក្រមុំ និងព្រះបន្ទូល នឹងបានហៅចេញមកឲ្យរួមគ្នាតែមួយនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ តែនគររបស់អ្នកដែលប្រឆាំងទាស់នឹងព្រះគ្រីស្ទនឹងត្រូវបំ ផ្លាញ ហើយព្រះគ្រីស្ទទ្រង់នឹងដកយកបល្ល័ង្កដែលវាអង្គុយនោះ ហើយទ្រង់នឹងអង្គុយលើបល្ល័ង្កនៃរាជ្យហ្លួង សេ្តចដាវីឌ ហើយទ្រង់នឹងសោយរាជ្យនៅលើផែនដីនេះ អស់១០០០ឆ្នាំ ហើយវត្តមានរបស់ពួកជំនុំទៅកាន់ ព្រះជាម្ចាស់ គ្មានភាពស្មៅហ្មងនោះឡើយ។ បាទមែនហើយ។
86
ចូរមើល សក់វែងរបស់នាង គឺជាពាក្យសម្បថរបស់ពួកណាសារ៉ែតចំពោះព្រះបន្ទូលព្រះ។ ខ្ញុំចង់បង្ហាញពីរូបភាពអំពីកូនក្រមុំនៃព្រះគ្រីស្ទដល់លោកអ្នកបងប្អូនឥឡូវនេះ។ តើបានផ្តល់នូវរូបភាពអំពីពួកដែលប្រឆាំងទាស់នឹងព្រះគ្រីស្ទថា ពួកគេគឺជានរណា គេជាពួកខាងសាសនា និងអ្វីៗផ្សេងៗទៀត រួមទាំងវិទ្យាសាស្ត្រផង។ ពួកកូនក្រមុំរបស់ព្រះគ្រីស្ទដែលមានការបន្ទាបខ្លួនតិចតួច គឺបានជឿដល់ព្រះបន្ទូលព្រះធម្មតាៗតែប៉ុណ្ណោះ ទោះបីនាងគឺជានរណាក៏ដោយ តែគឺជាបុគ្គលម្នាក់ៗ។ ខ្ញុំសង្ឃឹមថា ហើយនឹងជឿជាក់ថាមានបង ប្អូនជាច្រើនដែលមានវត្តមានអង្គុយនៅទីនេះ ហើយកំពុងតែស្តាប់។ ខ្ញុំសង្ឃឹមថា ទាំងខ្លួនខ្ញុំនិងបងប្អូនគ្រប់ៗ គ្នា នឹងក្លាយជាផ្នែកនៃកូនក្រមុំរបស់ព្រះ។ ខ្ញុំសង្ឃឹមថា មានបងប្អូនជាច្រើន......ដែលព្រះបានរៀបចំទុក ហើយ ថានឹងកើតមានឡើងដូច្នោះ ព្រោះវាគឺជាលក្ខណៈរបស់ពួកគេ។ ឃើញទេ មានតែព្រះបន្ទូលព្រះទេដែលទទួលស្គាល់ព្រះបន្ទូលរបស់ទ្រង់។ វាមិនអាចទទួលស្គាល់ដោយ និកាយ ឬដំណើរដែលខូចអាក្រក់ណាមួយនោះទេ។ មានតែព្រះបន្ទូលទ្រង់ទេ ដែលដឹងយ៉ាងប្រសើរពីព្រះបន្ទូលរបស់ទ្រង់។ ស្រូវគ្មានអ្វីសោះប៉ុន្តែគឺ ស្រូវនោះឯងដែលបានទទួលស្គាល់ស្រូវនោះបាន។ វាបានចាប់ផ្តើមដោយដើមស្រូវមួយនោះហើយក៏បានដឹក នាំដោយដើមស្រូវនោះដែរ។ ចំណែកឯ ស្មៅវិញមិនអាចធ្វើជាស្រូវបានទេ ផ្ទុយទៅវិញពួកវាទាំងពីរបាន ទទួលទឹកភ្លៀងដូចគ្នា។ ប៉ុន្តែពួកវាមិនអាចធ្វើជាស្រូវដដែល ដូចជាខ្ញុំបានអធិប្បាយកាលពីថ្ងៃមុនអំពីដើមឈើមួយ ដើមដែលមែកខុសៗគ្នាក្នុងដើមតែមួយ។
87
សក់វែងរបស់នាង គឺជាសម្បថពួកណាសារ៉ែត ដែលបានបង្ហាញថា នាងបានសម្បថទៅកាន់ព្រះ។ អាវផាយដ៏ស្រស់ស្អាតរបស់នាង ដែលព្រះបន្ទូលទ្រង់បានសន្យា ដល់គ្រាដែលនាងកំពុងតែរស់នៅ បានបិទបាំងនៅជុំវិញនាង ដែលបង្ហាញថា នាងនៅជាមួយទ្រង់ ដែលមានចែងនៅក្នុងគម្ពីរហេព្រើរ១៣:៨ បានចែងថាព្រះយេស៊ូវគ្រីស្ទ ទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចនៅតែដដែល។នាងគឺ ជាផ្នែកមួយនៃព្រះបន្ទូល ដែលជាកូនកំលោះ ជាសេចក្តីពិតចំពោះទ្រង់ នៅក្នុងចំណុចទាំងអស់......។
ប្រសិនបើមានស្រ្តីម្នាក់ដែលបានរៀបការជាមួយនឹងបុរសម្នាក់ ហើយនាងបានទៅខាងក្រៅមានស្នេហាជាមួយនឹងមនុស្សប្រុសផ្សេងទៀត ហើយវិលត្រឡប់មករកប្តីរបស់នាងវិញនោះ ប្តីរបស់គាត់គួរតែបោះបង់នាងចោល។ តើវាជាការដែលត្រឹមត្រូវដែរឬទេ? នាងត្រូវមានភាពស្មោះត្រង់ចំពោះប្តីរបស់នាង ពីព្រោះនាងបានសម្បថចំពោះគាត់ហើយ។ ចំណែកឯកូនក្រមុំរបស់ព្រះគ្រីស្ទ ក៏បានសម្បថជាមួយនឹងព្រះគ្រីស្ទដែរដែលទ្រង់គឺជាព្រះបន្ទូល គឺគេមិនត្រូវព្រិចភ្នែក ដាក់អ្នកផ្សេងឡើយ។ ស្រ្តីរូបនោះមិនគួរព្រិចភ្នែកដាក់បុរសណាផ្សេងឡើយ។ នាងមិនត្រូវផ្តល់សញ្ញា បំណងចិត្តណា ទៅកាន់មនុស្សប្រុសផ្សេងឡើយ ពីព្រោះនាងគឺជាកូនក្រមុំតែម្នាក់ ទៅកាន់កូនកំលោះតែម្នាក់។ យើងមិនត្រូវការ ដើមឈើដែលច្របូកច្របល់របស់វាឬនិកាយរបស់អ្នកឡើយ។ ចូរស្មោះត្រង់ចំពោះព្រះគ្រីស្ទ ជាព្រះបន្ទូលរបស់ព្រះ។ ទ្រង់នឹងសម្តែងឲ្យយើងឃើញថា ព្រះបន្ទូលទ្រង់គឺជាសេចក្តីពិត។
លោកអ្នកបងប្អូនមិនត្រូវ មានអារម្មណ៍ស្រឡាញ់សាតាំង ឬចូលរួមក្នុងក្រុមរបស់វា ឬក៏អនុញ្ញាតឲ្យវាថែរក្សាលោកអ្នក ឬក៏អនុញ្ញាតឲ្យវានិយាយទៅកាន់លោកអ្នកបែបនេះ បែបនោះទេ តែលោកអ្នកបងប្អូនត្រូវតែស្តាប់នូវសម្លេងតែមួយគត់៖ “ចៀមរបស់ខ្ញុំវាស្គាល់សម្លេងខ្ញុំ ហើយជនចម្លែកវាមិន......”។តើសម្លេង របស់ទ្រង់គឺជាអ្វី? គឺជាព្រះបន្ទូលទាំងឡាយណា ដែលមានចែងនៅក្នុងព្រះគម្ពីរ។គឺមិនត្រូវដក ឬក៏បន្ថែម ពាក្យណាមួយចូល ឬចេញពីក្នុងព្រះគម្ពីរឡើយ ចូររក្សានៅដដែលដ្បិតព្រះបន្ទូលគឺជាសម្លេងមកពីទ្រង់។ពួក ដែលជាជនចម្លែក ឬជានិកាយ ពួកគេមិនត្រូវដើរតាមឡើយ។
88
នាងគឺជាផ្នែកមួយនៃកូនកំលោះ នាងត្រូវតែស្មោះត្រង់ចំពោះទ្រង់គ្រប់ចំនុចទាំងអស់ ហើយរង់ចាំថ្ងៃរៀបការជាមួយគ្នា មិនមែននៅក្នុងក្រុមប្រឹក្សារួបរួមលើផែនដីនេះទេ ប៉ុន្តែនៅស្ថានសួគ៌វិញដែលជា អាពាហ៍ពិពាហ៍ដ៏អស្ចារ្យបំផុត។ ព្រះជាម្ចាស់ទ្រង់បានប្រទានដល់នាង់ (នេះគឺសម្រាប់ពួកជំនុំរបស់យើង)ហើយបើកសម្តែងដល់នាង តាមរយៈតា្រអាថ៌កំបាំងទាំង៧ដែលមានចែងនៅក្នុងព្រះគម្ពីរ។ នាងបានឃើញពីអ្នកដែលបញ្ឆោតដ៏អាក្រក់ នៅជិតសេចក្តីពិតណាស់ ដែលស្ទើរតែអាចបញ្ឆោតដល់ពួកអ្នករើសតាំងផង។
តើលោកអ្នកបានឃើញដែរឬទេ ពីសង្រ្គាមខាងវិញ្ញាណពីរដែលកំពុងតែទាស់ប្រឆាំងគ្នានៅក្នុងសម័យដ៏អាក្រក់នេះ? ខាងឯសាសនាវិញ កាអ៊ីន និងអេបិល ពួកគេទាំងពីរបានដឹកនាំដោយវិញ្ញាណ ដូចគ្នានៅពេលចាប់ផ្តើម៖ ម្នាក់បានថ្វាយបង្គំដោយ ភាពស្រស់ស្អាត ចំណេះដឹង ការអប់រំ វិទ្យាសាស្ត្រនិង អភិសមាចារ។ តែឯម្នាក់ទៀត បានថ្វាយបង្គំដោយ សេចក្តីជំនឿដែលបានបើកសម្តែងនៅក្នុងព្រះបន្ទូលរបស់ព្រះ។ ត្រឹមត្រូវហើយ ពួកគេទាំងពីរនាក់នេះ កំពុងតែឈរនៅក្នុងអាគារព្រះវិហារ ដែរក្នុងព្រឹកនេះ។
89
ការបើកសម្តែង ឬសេចក្តីជំនឿនៅក្នុងព្រះគម្ពីរ មិនមានទាស់អ្វីដល់ចំណេះដឹងឡើយ។ គ្រីស្ទបរិស័ទពិតប្រាកដ...... និយាយថា “តើអ្នកបានទទួល...... តើអ្នកបានទទួលបានកំរិតបណ្ឌិតហើយឬនៅ?គ្មានអ្វី ទាស់ខុសទេ ”ខ្ញុំជឿលើព្រះបន្ទូលទ្រង់“។ វាមិនមានអ្វីទាស់ខុសឡើយ ដល់ការអប់រំហើយក៏វាមិនមែនជាកម្ម សិទ្ធិរបស់និកាយណាមួយដែរ បក្សពួកណា ឬអ្វីផ្សេងៗទៀតឡើយ។ គេគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ។គេជាប្រពន្ធរបស់ទ្រង់ មិនជាប្រពន្ធរបស់ពួកជំនុំឡើយ នាងមិនមែនជាស្ត្រីពេស្យាឡើយ។ ព្រះគម្ពីរបានចែងថា នាងគឺជាស្រីសំផឹង ហើយជាម្តាយរបស់ស្រីសំផឹង ពួកគេទាំងពីរនាក់គឺជាស្រីសំផឹងដូចគ្នា។ហើយស្រ្តី ប្រភេទនោះ គឺជាស្រ្តីដែលមិនស្មោះត្រង់ទៅចំពោះប្តីរបស់ខ្លួន ដែលបានប្រឆាំងទាស់នឹងព្រះគ្រីស្ទជាប្តីរបស់ ខ្លួន តែបែរទៅធ្វើជាកម្មសិទ្ធិដល់និកាយវិញ វាមិនសមហេតុផលឡើយ។ លោកអ្នកបងប្អូនគឺជាកម្មសិទ្ធិរបស់ ព្រះគ្រីស្ទ។
90
ប៉ុន្តែ នៅក្នុងការស្តាប់បង្គាប់ គឺជាស្ត្រីដែលមានជំនឿតិច ដែលរស់នៅដោយសេចក្តីជំនឿជាកូនក្រមុំ ឬជាមនុស្សនៅទីនេះក្តី នៅទីនោះក្តី ឬនៅកន្លែងណាៗក្តី ឬជាពួកជំនុំមួយចំនួនជានិកាយមួយចំនួន ដែលជា អ្នកជឿលើព្រះបន្ទូលព្រះ ស្តាប់បង្គាប់ទ្រង់ ហើយរង់ចាំដោយសេចក្តីស្រឡាញ់ទៅចំពោះសេចក្តីសន្យា ដែល ទ្រង់មានបន្ទូលហើយ។ នាងបានរង់ចាំវា។ នាងគឺផ្នែកមួយនៃព្រះបន្ទូលព្រះនាងបានមើលមកកាន់ជីវិត របស់នាងតាមរយៈការបើកសម្តែងនៅក្នុងព្រះបន្ទូលទ្រង់។ បងប្អូនអើយ!តើបងប្អូនមិនឃើញទេឬអី? ខ្ញុំ សង្ឃឹមថា លោកអ្នកបងប្អូនមិនឲ្យការនោះកន្លងផុតទៅទេ។ រូបកាយដែលកំពុងតែរង់ចាំ(ដែលជាព្រះបន្ទូល) ទទួល បានជីវិត ដែលជាព្រះវិញ្ញាណ ដែលទ្រង់បានប្រកាសថានឹងបានរស់នៅ។នោះហើយគឺជាអ្វីដែលនាង កំពុងតែរង់ចាំ។ គ្មានជីវិតណាផ្សេងទៀតឡើយដែលធ្វើការនៅក្នុងជីវិតរបស់នាង។នាងមិនអាចមក រកជីវិតនៅក្នុងព្រះ តាមផ្លូវណាផ្សេងទៀតបានទេ ផ្ទុយទៅវិញ នាងដឹងថានាងកំពុងតែនៅខាងក្រៅហើយនាងដឹង ថាវានឹងកើតឡើង នោះវាបានកើតឡើងមែន បន្ទាប់មកនាងក៏ក្រោកឡើង។ ព្រះជាម្ចាស់ ទ្រង់មានបន្ទូលថា“ចូរឲ្យកើតឡើងចុះ” ហើយនាងក៏ចេញទៅ ដូចជាអ្នកទីមួយបានចេញទៅដែរ។
91
កូនដែលមិនស្តាប់បង្គាប់ មានន័យថា “បះបោរ” ខ្ញុំបានមើលអត្ថន័យពាក្យនោះនៅក្នុងវចនុក្រមបាន ប្រាប់យ៉ាងច្បាស់ណាស់។ តើការបះបោរ ជាការប្រឆាំងទាស់នឹងអ្វី? ការសម្តែងពីព្រះបន្ទូលរបស់ទ្រង់។ដូចជា កាអ៊ីន បានសម្តែង...... បះបោរប្រឆាំងទាស់នឹងអេបិល ដែលព្រះបានសម្តែងថា គាត់ជាមនុស្សសុចរិត។កាអ៊ីនបាន ប្រឆាំងទាស់នឹងការនោះ ហើយក៏បានសម្លាប់កាអ៊ីនដែលជាប្រុនប្រុសទៅ។ ពួកផារីស៊ីបានប្រើ ចំណេះខាងព្រះបន្ទូល ខាងនិកាយរបស់ពួកគេ ប្រឆាំងទាស់នឹងព្រះបន្ទូលព្រះ ដែលបានសម្តែងនៅថ្ងៃនោះគឺជាព្រះយេស៊ូវគ្រីស្ទ ហើយគេក៏បានសម្លាប់ទ្រង់ តើមែនទេ? នោះហើយគឺជាអ្វីដែលកូនមិនស្តាប់បង្គាប់បានធ្វើ៖ គេជាអ្នកដែលទាស់ប្រឆាំងនឹងព្រះបន្ទូលព្រះ។ សូមមើល តើពួកគេនៅទីណា? “អូ! ថ្ងៃនៃការអស្ចារ្យបានកន្លងផុតហើយ” “ព្រះយេស៊ូវគ្រីស្ទមិននៅដដែលឡើយ.....” “គឺគ្មានការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធអីទៀតនោះទេ។ ការទាំងអស់នោះសុទ្ធតែមិនសមហេតុផល” តើលោកអ្នកបងប្អូនឃើញទេ នោះគឺជាការបះបោរហើយ។ ពួកគេមិនចាំបាច់និយាយអំពីការពីរយ៉ាងនោះទេ គឺពួកគេគ្រាន់តែនិយាយការមួយតែប៉ុណ្ណោះ។ នោះហើយ គឺជាការបះបោរ។ ពួកគេមិនអាចនិយាយថា “ឱពួកអ្នកដែលមិនមានភ្នែក និងមិនមានត្រចៀកអើយ”តែអ្នកត្រូវតែកាន់នូវរូបកាយទាំងមូល គឺជាព្រះបន្ទូលព្រះទាំងមូល។
ព្រះវិញ្ញាណបរិសុទ្ធបានហៅគេឲ្យចេញពីពួកគេ “ចូរកុំចូលរួមនឹងក្នុងជំនឿនៃនិកាយរបស់វាឡើយ”ដ្បិតវា បានសើចចំអក និងមើលងាយដល់ព្រះបន្ទូលព្រះនៅគ្រានេះ។ ដ្បិតព្រះជាម្ចាស់មិនបានចំអកឡើយ។គ្រាន់ តែចាំថា នាងនឹងទទួលវាវិញ។ សូមកុំបារម្ភឡើយ នាងនឹងទទួលវាវិញ។ ព្រះគម្ពីរអេភេសូរ៤:៣០បានចែង ថា “ព្រះជាម្ចាស់ទ្រង់មិនបានចំអកឲ្យឡើយ។ មនុស្សបានសាបព្រោះអ្វី គេនឹងច្រូតបានការនោះវិញ”។ ពួកគេ មិនអាចនិយាយចំអក ឬលេងសើច ចំពោះការនេះឡើយ។ វាដូចជានំបុ័ង ដែលនៅលើទឹកអញ្ជឹង វានឹងត្រឡប់មកវិញ។
92
នាងគឺជាកូនក្រមុំរបស់អារក្ស ដែលបានបិទបាំងនៅក្នុងសាសនា ដែលជាអំពើបាប ស្រឡាញ់ចំណេះដឹងសម្រាប់សម័យដ៏អាក្រក់នេះ ដែលបានបញ្ឆោតដល់ពួកគេ។ អូហូ! ពួកមនុស្សខិលខូចទាំងអស់ ឬនិកាយដែលមានវិញ្ញាណដែលទាក់ទាញ តាមរយៈចំណេះដឹងវិទ្យាសាស្រ្ត និងភាពរីកចម្រើននាសម័យបច្ចុប្បន្ននេះកំពុងតែប្រកាស់ (យើងនឹងនិយាយអំពីការនេះបន្តិច។ ហើយខ្ញុំនឹងបញ្ជប់វា ពីព្រោះខ្ញុំមិនអាននិយាយបានទាំងអស់នោះទេ) ថា នាងកំពុងតែកសាងលោកីយដ៏អស្ចារ្យនេះ សម្រាប់លោកអ្នកឲ្យរស់នៅ។ នាងបានប្រកាស់ថា នៅក្នុងអារ្យធម៌របស់នាង គឺនាងបានសង់ពួកជំនុំដ៏ល្អ សាលារៀន មន្ទីពេទ្យ បណ្ណាល័យដែល ជាកន្លែងសម្រាប់ជួយដល់មនុស្សបណ្តោះអាសន្ន ដែលគ្មានព្រះបន្ទូលព្រះ។ វាបានធ្វើពិតមែន។វាបាន បង្ហាញថា វាអាចធ្វើបាន។ ហើយមនុស្សក៏បានធ្លាក់ចូលទៅក្នុងការនោះ។ មែនហើយ សាលារៀននិកាយ វប្បធម៌ ការស្លៀកពាក់ស្អាតៗ មានចំណីអាហារល្អសម្រាប់មនុស្ស...... ។ ខ្ញុំគួរបរិភោគនំបុ័ងវិញដោយនៅ ជាប់ជាមួយព្រះជាម្ចាស់ ជាជាងបរិភោគ សាច់មាន់បំពង មួយថ្ងៃបីដងនោះ ដែលបានធ្វើជាស្រ្តីពេស្យាបែបនោះ។
93
ចូរចងចាំថា ពេលវេលាជិតមកដល់ហើយ ការនោះនឹងកើតឡើង។ ទោះ លោកអ្នកនៅក្នុងពេលនោះ ឬមិនក្នុងពេលនោះក៏ដោយ។ពេលនោះនឹងមកដល់ ដូចជាចោរមកនៅពេលយប់ វានឹងចាប់អ្នកទៅ។ ចូរ ចេញមក! ទេវតានៃព្រះបានចុះមកពីស្ថានសួគ៌ដោយមានមុខភ្លឺចាំងចែង ហើយបានស្រែកឡើងទៅកាន់ ពួកមនុស្ស ដែលធ្វើឲ្យផែនដីរញ្ជួយឡើង “ចូរចេញពីបាប៊ីឡូនមកដ្បិតវាបានដួលចុះហើយ។ កុំឲ្យឯងចូល រួមធ្វើការអាក្រក់ជាមួយគេឡើយ”។ ចូរចេញពីវាមក ចូរចេញមក!តើយើងមិនបានអានបទគម្ពីរនេះអម្បាញ់ ម៉ិញទេឬអី?។ ទេវតា គឺជា “អ្នកនាំសារ” បានចុះមកពីស្ថានសួគ៌។ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា “ចូរចេញ ពីវាទៅ ដើម្បីកុំឲ្យអ្នកចូលរួមជាវាឡើយ”។
94
នាងបានសង់នៅការទាំងអស់នេះឡើង។ នាងបានសង់ពួកជំនុំដ៏អស្ចារ្យឡើង។ នាងបានសាងសង់ សាលារៀនដោយឲ្យមនុស្សទទួលការអប់រំ កាន់តែប្រសើរឡើង ដែលហៅថា អារ្យធម៌ ហើយពួកគេបាន ទទួលការអប់រំដោយអារ្យធម៌សម័យទំនើបនេះ ដែលបាននាំឲ្យពួកគេ ទៅរកសេចក្តីស្លាប់តាមរយៈចំណេះ ដឹង ដែលធ្វើឲ្យចេញឆ្ងាយពីព្រះជាម្ចាស់និងព្រះបន្ទូលរបស់ទ្រង់។ តើលោកអ្នកបងប្អូនមានមើលឃើញ ផែនការណ៍ទាំងមូលដែរឬទេ? តើបងប្អូនជាពួកជំនុំទាំងឡើយអើយ!តើមានមើលឃើញការនោះដែរឬទេ? ហើយបងប្អូនដែលកំពុងតែស្តាប់តាមរលកធាតុអាកាស ប្រសិនបើលោកអ្នកបងប្អូនមើលវានៅក្នុងចំណោមបងប្អូនរបស់អ្នក ចូរនិយាយថា “អាម៉ែន”។ ហើយពួកអ្នកសំណល់ នឹងដឹងថាលោកអ្នកកំពុងតែឈរនៅទីណា។ វាបានធ្វើមែន...... វាគឺជាព្រះនៃលោកីយនេះ។ វាបានសាងសង់សាលារៀន សាលកវិទ្យាល័យ មន្ទីពេទ្យ បណ្ណាល័យ។ វាបានកសាងការទាំងអស់នេះឡើង ជាជំនួយបណ្តោះអាសន្នតែប៉ុណ្ណោះសម្រាប់មនុស្សគឺដើម្បីប្រើការទាំងនោះ បញ្ឆោតដល់ពួកគេ ឲ្យចេញពីឆ្ងាយពីព្រះបន្ទូលព្រះ។ តើវាបាននាំឲ្យពួកគេបានធ្វើអ្វីខ្លះ? ពួកជំនុំទាំងមូល នៅលោកីយនេះ បានចូលរួមក្នុងសេចក្តីស្លាប់ ដ្បិតព្រះជាម្ចាស់ទ្រង់មានបន្ទូលថាទ្រង់នឹងដុតបំផ្លាញចោលពួកស្រ្តីសំផឹង និងកូនៗរបស់គេ នៅក្នុងភ្លើងដ៏អស់កល្ប។ ឱបងប្អូនអើយ!ចូរបែរ ចេញពីការនោះទៅ។ តើយើងមិនមែនជាអ្នកដែលព្រះយកទៅស្ថានសួគ៌ទេឬអី? ចូរបែរចេញពីការនោះជាប្រញាប់ទៅ តាមដែលលោកអ្នកអាចធ្វើបាន។ តាមរយៈចំណេះដឹងខាងវិទ្យាសាស្ត្រ បានអាចធ្វើការនេះដល់មនុស្ស ដោយគ្មានព្រះបន្ទូលព្រះ។
95
ព្រះជាម្ចាស់ទ្រង់មិនបានអនុម័តឲ្យយើងរាល់គ្នា ចេញទៅធ្វើការទាំងនោះ ឬទ្រង់មិនដែលប្រាប់យើងឲ្យទៅសាងសង់មន្ទីពេទ្យទេ។ ការធ្វើបែបនោះជាការល្អណាស់។ ទ្រង់មិនដែលប្រាប់យើងឲ្យសង់បណ្ណាល័យឡើងនោះទេ។ ទ្រង់មានបន្ទូលថា “ចូរផ្សាយដំណឹងល្អ”។ ដំណឹងល្អ គឺជាការបើកបង្ហាញឲ្យយើងឃើញអំណាចព្រះវិញ្ញាណបរិសុទ្ធ។ លោកប៉ុលបាននិយាយថា “ខ្ញុំមិនបានមកឯអ្នករាល់គ្នា ដោយពឹងអាងប្រាជ្ញានៃលោកីយនេះ ដូចជាពួកអ្នកឯទៀតមានឡើយ ប៉ុន្តែខ្ញុំមកឯអ្នករាល់គ្នា ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធវិញ ដ្បិតសេចក្តីជំនឿរបស់អ្នក មិនត្រូវការចំណេះដឹងរបស់មនុស្សនៃលោកីយនេះឡើយ ប៉ុន្តែនៅក្នុងអំណាចនៃការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ពីព្រោះទ្រង់រស់ ទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះហើយ ទៅដល់អស់កល្បជានិច្ចតទៅ”។ ទ្រង់ជួយឲ្យជឿដល់ទ្រង់ ព្រោះទ្រង់នៅតែដដែល ទ្រង់បានសម្តែងថាទ្រង់នៅ តែដដែលនូវអ្វីដែលទ្រង់បានធ្វើ។
96
វាបានធ្វើឲ្យលោកអ្នកបងប្អូនចេញឆ្ងាយពីការមើលឃើញ ការបើកសម្តែងដ៏ពិតប្រាកដ និងសេចក្តីជំនឿលើព្រះបន្ទូលព្រះដែលបានបើកសម្តែងនៅសព្វថ្ងៃនេះ តាមរយៈសាលារៀន បណ្ណាល័យ អក្សរសាស្ត្រមន្ទីពេទ្យ ហើយអ្វីផ្សេងៗទៀតរបស់វា។ វាបានធ្វើឲ្យលោកអ្នកចេញឆ្ងាយពីនោះ។ ហើយនៅពេល ឥឡូវនេះវាបានកាត់ស្រាយដល់លោកអ្នក ដូចជាវាបានធ្វើដល់ផារ៉ោនដែរ ដោយវាបានព្យាយាមរក្សាលោកអ្នកចេញពីការមើលឃើញអត្ថន័យ នៃការសម្តែងព្រះបន្ទូលសន្យារបស់ទ្រង់ នៅក្នុងពេលល្ងាចដែលមានពន្លឺដែល បង្ហាញថា វាត្រឹមត្រូវមែន។ វាបានព្យាយាមធ្វើការនោះ តាមរយៈចំណេះដឹងរបស់វា សាលា និងមនុស្សដែលមានការអប់រំបានប្រសើរ និងអភិសមាចារ និងផ្សេងៗទៀត ដែលធ្វើឲ្យលោកអ្នកចេញឆ្ងាយពីការនោះ។គឺវាធ្វើអ្វីៗទាំងអស់ មិនឲ្យលោកអ្នកបងប្អូនមើលឃើញពីព្រះយេស៊ូវគ្រីស្ទ។ តើលោកអ្នកបងប្អូនដឹងយ៉ាងដូចម្តេចថាជាព្រះយេស៊ូវគ្រីស្ទ? គឺទ្រង់ជាព្រះបន្ទូល និងទ្រង់ជាព្រះបន្ទូលនៃសម័យនេះ។វានឹងព្យាយាម ដាក់ ឈ្មោះដ៏អាក្រក់ ដល់ទ្រង់ដែលវាអាចធ្វើទៅបាន។ វានឹងហៅទ្រង់ថា“holy rollers” និងអ្វីផ្សេងៗទៀតដែលវា អាចហៅបាន។ វាបានហៅព្រះយេស៊ូវថា“បេលសប៊ូល”។ ប្រសិនបើពួកគេបានហៅទ្រង់ថា ជា “បេលសេប៊ូល” ជាមេអារក្សទេតើមានច្រើនប៉ុណ្ណាទៅ ដែលពួកគេហៅថាជាសិស្សរបស់ទ្រង់នោះ?
97
វាបានព្យាយាមឲ្យលោកអ្នកបងប្អូនបែរចេញពី អត្ថន័យពិតនៃព្រះបន្ទូលរបស់ព្រះ។ វាបានកាត់ស្រាយព្រះបន្ទូលព្រះ ដោយនិយាយថា វាមានអត្ថន័យបែបនេះ។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលនៅក្នុងម៉ាឡាគី៤ថា“នៅថ្ងៃចុងក្រោយ អញសន្យាថា អញនឹងចាត់ហោរាមកឯឯង”។ យើងពុំចាំបាច់ធ្វើការកាត់ស្រាយឡើយទ្រង់ បានធ្វើវាហើយ។ ទ្រង់មានបន្ទូលថា “មើលនៅថ្ងែរបស់ឡុត លោកីយនឹងដូចជាក្រុងសុដុំមដែរហើយនៅ ពេលនោះអញនឹងសម្តែងឲ្យឯងឃើញកូនមនុស្សជាពិតប្រាកដ”។ យើងបានឃើញអ្នកដែលក្លែងខ្លួនគ្រប់ប្រភេទ និងអ្វីផ្សេងៗទៀត ប៉ុន្តែយើងក៏បានឃើញព្រះដ៏ពិតប្រាកដដែរ។ ទ្រង់មានបន្ទូលថា ទ្រង់នឹងធ្វើវាមែន។ទ្រង់មានបន្ទូលថា ពួកដែលប្រឆាំងទាស់នឹងព្រះគ្រីស្ទ នឹងលេចឡើង ហើយបានបញ្ឆោតដល់ពួកអ្នកដែលរើសតាំង ប្រសិនបើអាច។ ប៉ុន្តែទ្រង់មានបន្ទូលថា “ចូរឲ្យវានៅតែឯងចុះ ចូរឲ្យវាធ្វើទៅភាពល្ងីល្ងើររបស់វា នឹងត្រូវបានបង្ហាញចេញមក”។ តើហេតុអ្វីទៅ? ព្រះបន្ទូលទ្រង់ បានបង្ហាញយ៉ាងច្បាស់ហើយ។នៅពេល ដែលលោកអ្នកបងប្អូនមកឯព្រះបន្ទូលទ្រង់ “វានឹងត្រឡប់ទៅរកការនេះវិញ...... អូ!ខ្ញុំមិនជឿដល់ពូជរបស់សត្វ ពស់ឡើយ ខ្ញុំមិនជឿនេះ មិនជឿនោះទេ ហើយក៏មិនជឿការឯទៀតដែរ”វានឹងមិនបានបើកសម្តែងឲ្យអ្នក ឃើញឡើយ។ គឺមិនអាចឡើយ។
អូ! បងប្អូនអើយចូរមើល..... យើងជិតមកដល់ទីបញ្ចប់ហើយ ព្រោះម៉ោង១២ហើយ។
98
វាបានព្យាយាម រក្សាលោកអ្នកបងប្អូនចេញពីការមើលឃើញអត្ថន័យនៃព្រះបន្ទូល នៅសម័យនេះតាមរយៈការកាត់ស្រាយរបស់វា។ តើមានន័យយ៉ាងដូចម្តេច? ពេលវេលានៅនិក្ខមនំជិតមកដល់ហើយ គឺទ្រង់នឹងយាងមក ជាពិតប្រាកដ។
ខ្ញុំចង់សួរសំនួរមួយ...... បន្ទាប់ពី ៥នាទីទៀត ម៉ោង១២ ហើយ យើងនឹងបន្តទៀតនៅយប់នេះ។តើ លោកអ្នកបងប្អូនឃើញព្រះនៃលោកីយនេះដែរឬទេ? តើលោកអ្នកបងប្អូនជឿដែរឬទេ? តើវាយ៉ាងដូចម្តេចទៅ ជាពួកជំនុំ ពួកបញ្ញាវន្ត ឬជាវិទ្យាសាស្ត្រ? លោកីយទាំងមូលគឺជាកម្មសិទ្ធិរបស់វា គឺជានិកាយ។លោក អ្នកបងប្អូន និយាថា “ខ្ញុំគឺជាគ្រីស្ទាន។ តើនៅក្នុងនិកាយអ្វី?” ប្រសិនបើខ្ញុំជាកម្មសិទ្ធរបស់និកាយ ខ្ញុំមិនជឿ ថាខ្ញុំជាគ្រីស្ទាននោះទេ។ វាគឺជាដ៏សំខាន់ណាស់ ប៉ុន្តែវាត្រឹមត្រូវមែន។ខ្ញុំទើបតែបាននិយាយទាក់ទង អំពី ចំណេះដឹង វិទ្យាសាស្រ្ត ហើយគ្រីស្ទានមិនគួរមានទំនាក់ទំនងជាមួយនឹងការទាំងអស់នោះឡើយ។មួយគឺ ជា អារក្ស ហើយមួយទៀត គឺជាព្រះ។ អ្វីក៏ដោយ ដែលបដិសេធព្រះបន្ទូលព្រះ ចូរបងប្អូននៅឲ្យឆ្ងាយពីវាទៅ។
ព្រះគម្ពីរបានហៅ នៅថ្ងៃចុងក្រោយនេះ គឺសម្រាប់ឲ្យគ្រីស្ទបរិស័ទ ចេញពីស្រ្តីពេស្យាទាំងនោះដែលជា ដើមឈើដឹងខុសត្រូវ។
99
ប្រាកដណាស់ វាមើលទៅល្អមែន។ តើមាននរណាអាចនិយាយការអាក្រក់ អំពីមន្ទីពេទ្យដែរឬទេ?អត់ទេ។ ចុះបណ្ណាល័យវិញ? អត់ទេ។ ការអប់រំ? អត់ទេ។ វាបានផ្តល់នូវការទាំងនោះ ដល់ពួកគេពុំចាំបាច់ត្រូវការព្រះបន្ទូលព្រះឡើយ។ តើវាគឺសេចក្តីបញ្ឆោតយ៉ាងណាទៅ? វាបានផ្តល់នូវព្រះវិហារ សម្រាប់ឲ្យមនុស្សបានថ្វាយបង្គំ ព្រះដែលអង្គុយនៅលើបល្ល័ង្ក ដ្បិតព្រះគម្ពីរបានចែងទុកមកហើយ។
ឥឡូវនេះ លោកអ្នកបងប្អូន គឺជាកម្មសិទ្ធិរបស់អ្នកមួយនៃរូបកាយនោះ។ នៅលើផែនដីនេះ មានតែពីរទេ មួយគឺជាព្រះយេស៊ូវ ដែលយើងជឿ ហើយរង់ចាំថ្ងៃដែលទ្រង់យាងត្រឡប់មកវិញ ហើយមួយទៀត នឹងត្រូវបំផ្លាញគឺជាអារក្ស។ ឥឡូវនេះ លោកអ្នកបងប្អូនជាផ្នែកមួយនៃរូបកាយ។ មានការមួយលោកអ្នកត្រូវ តែចូលរួមហើយមួយទៀត លោកអ្នកត្រូវតែកើតនៅក្នុងទ្រង់។ លោកអ្នកជាផ្នែកមួយ ពីព្រោះលោកអ្នក បានកើតនៅក្នុងទ្រង់ដូចនេះ លោកអ្នកគឺជាផ្នែកមួយនៃព្រះ។ តើខ្ញុំអាចបដិសេធមិនត្រូវការដៃដែរឬទេ? ហើយក៏គ្មានអ្វីច្រើនជាងនេះដែរដែលធ្វើឲ្យខ្ញុំបដិសេធព្រះបន្ទូលព្រះនោះ។ ប្រសិនបើខ្ញុំជាផ្នែករបស់ព្រះ ខ្ញុំជា ផ្នែកមួយរបស់William Branham ហើយគ្រប់ផ្នែកទាំងអស់នៃខ្ញុំ ហើយគ្រប់ទាំងព្រះបន្ទូលរបស់ព្រះ ត្រូវបំពេញដល់ព្រលឹងវិញ្ញាណរបស់ខ្ញុំនិងបំពេញដល់ការរស់នៅរបស់ខ្ញុំ។ គឺត្រូវតែបំពេញដល់គំនិតរបស់ខ្ញុំ។ ប្រសិនបើគំនិតរបស់ខ្ញុំបដិសេធចោលព្រះបន្ទូលទ្រង់ អញ្ជឹង ព្រះវិញ្ញាណរបស់ព្រះ មិនសណ្ឋិតនៅក្នុងខ្ញុំទេ។ ត្រឹមត្រូវហើយខ្ញុំមិនអាចបដិសេធចោលព្រះបន្ទូលទ្រង់ណាមួយរបស់ទ្រង់ឡើយ។
100
លោកអ្នកបងប្អូន គឺជាផ្នែកមួយនៃរូបកាយ។ ទោះបីជាលោកអ្នកបងប្អូន ជារូបកាយនៃព្រះគ្រីស្ទតាម រយៈព្រះបន្ទូលក៏ដោយ ឬជារូបកាយរបស់សាតាំង តាមរយៈពួកជំនុំក៏ដោយ។ ហើយលោកីយទាំងមូល......ខ្ញុំ ត្រូវតែនៅជាប់នឹងពួកជំនុំមួយចំនួន។ គឺត្រូវតែមានការថ្វាយបង្គំព្រះ។ ទោះបីជាលោកអ្នកបងប្អូនបានថ្វាយ បង្គំព្រះនៃចំណេះដឹង លោកអ្នកបានពឹងផ្អែកទៅលើអ្វីដែលលោកអ្នកបានស្តាប់ឮតាមរយៈចំណេះដឹងលោកអ្នកបានពឹងផ្អែកលើនេះក្តី លើនោះក្តី ឬក៏លោកអ្នកបានពឹងផ្អែកលើព្រះបន្ទូលព្រះតាមរយៈសេចក្តីជំនឿក្តី គឺត្រូវរង់ចាំមើលទ្រង់ នឹងសម្តែងវា ជាសេចក្តីពិតមែន។ ពួកជំនុំដ៏ពិតប្រាកដរបស់ព្រះគឺ៖
រង់ចាំការមកដល់គ្រា១០០០ឆ្នាំ ដ៏រីករាយ
ពេលដែលព្រះដែលប្រកបដោយព្រះពរនៃយើងខ្ញុំទ្រង់នឹងយាងមក
ហើយទ្រង់នឹងមកទទួលយកកូនក្រមុំដែលកំពុងតែរង់ចាំទ្រង់
អូ! ចិត្តរបស់ខ្ញុំរំពឹងចង់បានការលើកឡើងទៅឋានសួគ៌
ខ្ញុំបានធ្វើការដោយ ការរង់ចាំ និងអធិស្ឋាន
ដ្បិតព្រះជាម្ចាស់នៃយើងខ្ញុំ ទ្រង់នឹងយាងត្រឡប់មកវិញម្តងទៀត
អូ! ព្រះជាម្ចាស់នៃយើងខ្ញុំ ទ្រង់នឹងយាងត្រឡប់មកវិញម្តងទៀត
ព្រះជាម្ចាស់ទ្រង់ នឹងរកឃើញសាតាំងនៅក្នុងគ្រា ១០០០ឆ្នាំ
គ្មានអ្នកណាមកល្បួងយើងខ្ញុំទៀតហើយ
បន្ទាប់ពី ព្រះយេស៊ូវទ្រង់យាងត្រឡប់មកវិញម្តងទៀត។
101
អូ! បងប្អូនដែលរស់នៅក្នុងសហរដ្ឋអាមេរិកអើយ តើសារព្រះបន្ទូលនេះនិយាយអំពីអ្វី ចូរបងប្អូនរត់គេចចេញពីគ្រានៃ ចំណេះដឹង វិទ្យាសាស្ត្រ ដែលយើងកំពុងតែរស់នៅទៅ។ ចូររត់ទៅឯព្រះបន្ទូលព្រះវិញ។គ្មាននរណាម្នាក់អាច...... ដឹង ហើយអាចបង្ហាញវាបានឡើយ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទេ ដែលទ្រង់បានបង្ហាញការនេះដោយអង្គទ្រង់ផ្ទាល់។ គ្មាននរណាម្នាក់អាចមានសិទ្ធិកាត់ស្រាយបានឡើយ សូម្បីតែខ្ញុំក៏ដែរ។ ទ្រង់បានកាត់ស្រាយព្រះបន្ទូលដោយអង្គទ្រង់ផ្ទាល់។ ទ្រង់បានប្រទានសេចក្តីសន្យាទ្រង់ដោយទ្រង់មាន បន្ទូលថា ទ្រង់នឹងធ្វើការនេះ នៅក្នុងថ្ងៃចុងក្រោយ។ នៅថ្ងៃចុងក្រោយ ព្រះនៃលោកីយនេះនឹងធ្វើឲ្យមនុស្ស បានខ្វាក់ភ្នែក ដោយវាបានប្រើ ចំណេះដឹងពួកបញ្ញាវន្តរបស់វា ហើយដើមឈើដឹងខុសត្រូវរបស់វា។ហើយ ឥឡូវនេះ ការនេះកំពុងតែដឹកនាំមនុស្ស ដែលជានិកាយចេញមកពី ក្រោយគ្រានៃសេចក្តីងងឹត និងពីមុនគ្រានៃសេចក្តីងងឹត ដែលទាំងអស់កំពុងតែដឹកនាំដោយ សាតាំង ដែលវាបាននិយាយថា “ខ្ញុំនឹងលើកដំកើងខ្លួនរបស់អញឲ្យខ្ពស់លើអស់ពួកកូននៃព្រះ។ ហើយពួកគេនឹងស្តាប់តាមអញ”។ ហើយវា បានតាំងខ្លួនវាដូចជាព្រះដែលអង្គុយនៅក្នុងព្រះវិហារនៃព្រះ ហើយពួកកូននៃព្រះ នឹងដួលចុះ។
102
តើហេតុអ្វីទៅ គឺថា ព្រះរាជបុត្រានៃព្រះបានមានបន្ទូលថា “ប្រពន្ធរបស់ខ្ញុំគឺមិនមែន...... នាងគឺ ល្អណាស់.....” ចូរបន្តធ្វើវាទៅ។ លោកអ្នកនិយាយថា “មែនហើយទ្រង់មានបន្ទូលថា កូនរបស់ព្រះ” ។ បាទ, គឺមនុស្សប្រុស ទោះបីគាត់ជាអ្វីក៏ដោយ ព្រះជាម្ចាស់ទ្រង់បានបង្កើតគាត់មកដូចរូបអង្គទ្រង់សម្រាប់ជាសិរីល្អ នៃព្រះ ហើយចំណែកឯ ស្ត្រីវិញ គឺជាបានចេញមកពីមនុស្សប្រុស។ នៅពេលដែលកូនរបស់ព្រះបានឃើញ ពួកកូនស្រីរបស់មនុស្សសុទ្ធតែស្អាតៗ គេក៏ចាប់ចិត្តទៅលើស្រ្តីនោះ។ “ដូចជាថ្ងៃនៅជំនាន់លោកណូអេនោះ កូននឹងយាងមក”។ ប្រសិនបើលោកអ្នកបងប្អូនចង់ដឹងថា ពួកជំនុំបង្កើតអ្វី ហើយបានបានបង្កើតអ្វីទៅពីព្រោះនាងគឺជាពួកជំនុំ។ សូមមើល តើនាងបានធ្វើអ្វីខ្លះ នៅក្នុងគ្រារបស់ស្រ្តីពេស្យាដ៏អាក្រក់នេះ.....។
ចូរមើល តើពួកគេមិនមែនជាមនុស្សដ៏អាក្រក់ ជាពួកថោកទាប ជាទីក្រុងនៃស្រីពេស្យានៅក្នុងលោកីយនេះជាងពួកណាសារ៉ែតទេឬអី ក្រៅពីនោះទ្រង់ជ្រើសរើសយកស្រ្តីព្រហ្មចារីវិញ។ តើមានការល្អអ្វីចេញពីណាសារ៉ែតទេឬអី? នៅលោកីយដ៏អាក្រក់នេះ គឺជាទីកន្លែងដែលព្រះនៃលោកីយនេះ បានធ្វើឲ្យភ្នែករបស់មនុស្សទៅជាខ្វាក់ ដោយសារ ការជឿ និងនិកាយរបស់ពួកគេ។ តែចេញពីគ្រប់ជំនាន់នោះ ព្រះជាម្ចាស់ទ្រង់បានជ្រើសរើសរាស្រ្តទ្រង់សម្រាប់ព្រះនាមរបស់ទ្រង់វិញ។
ឱពួកអ្នកធ្វេសប្រហែស និងគួរស្អប់អើយ
នៅថ្ងៃមួយ ព្រះយេហូវ៉ាទ្រង់នឹងនាំពួករាស្ត្រទ្រង់ចេញមក
ជាពួកអ្នកដែលឈរចាំនៅមាត់ទ្វារ
គ្រប់ទាំងអស់សុទ្ធតែមានតម្លៃ។
នោះយើងខ្ញុំនឹងស្រែកច្រៀង ហើយនឹងរាំសរសើរទ្រង់
កូនចៀមនៃព្រះ នឹងជូតទឹកភ្នែកយើងខ្ញុំ
យើងខ្ញុំនឹងរីករាយក្នុងសប្តាហ៍ដែលវិលមកស្រុកវិញ
នោះគឺជាគ្រាដំបូង នៃ ១០០០០ឆ្នាំ (មែនហើយ)
រាស្ត្រដ៏អស្ចារ្យនៃព្រះនាមទ្រង់
ពួកគេនឹងបានហៅថា ជាកូនក្រមុំរបស់ទ្រង់ (តើមែនទេ?)
ឱពួកអ្នកធ្វេសប្រហែស និងគួរស្អប់អើយ
នៅថ្ងៃមួយ ព្រះយេហូវ៉ាទ្រង់នឹងនាំពួករាស្ត្រទ្រង់ចេញមក
ជាពួកអ្នកដែលឈរចាំនៅមាត់ទ្វារ (ក្នុងនិក្ខមនំ)
គ្រប់ទាំងអស់សុទ្ធតែមានតម្លៃ ចំពោះខ្ញុំ។
103
ឥឡូវនេះ ខ្ញុំចាស់ហើយ ថ្ងៃនៃខ្ញុំក៏ចាប់ផ្តើមថយទៅដែរ ភ្នែករបស់ខ្ញុំក៏ចាប់ផ្តើមងងឹតហើយភ្លើងនៃជីវិត រស់ខ្ញុំក៏ចាប់ផ្តើមថយទៅដែរ ខ្ញុំមិនខ្លាចសេចក្តីងងឹតឡើយ ដ្បិតខ្ញុំចង់និយាយការដូចជាលោកប៉ុលដែរ“ខ្ញុំស្គាល់ទ្រង់ នៅក្នុងអំណាចរស់ឡើងវិញ្ញាណរបស់ទ្រង់”។ ទោះបីជាគេបានកប់ខ្ញុំឬប្រសិនបើគេបោះខ្ញុំចូល ទៅក្នុងសមុទ្រ ឬដុតខ្ញុំ ឬគេឲ្យសត្វតោមកស៊ីខ្ញុំក៏ដោយ ទ្រង់នឹងហៅឈ្មោះរបស់ខ្ញុំហើយខ្ញុំនឹងនិយាយថា អាម៉ែន! ចូរអធិស្ឋានចុះ។
ឱបងប្អូនដែលមានវត្តមាននៅទីនេះ ឬនៅខាងក្រៅប្រទេស ដែលកំពុងតែតាមស្តាប់សេចក្តីអធិប្បាយនេះ ទោះនៅទីណាក្តី ខ្ញុំសូមអង្វរដល់លោកអ្នកបងប្អូននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទតាមរយៈការងារ ផ្សាយដំណឹងល្អនេះ សូមលោកអ្នកបងប្អូនបានរត់ចេញពីសេចក្តីក្រោធ នៃលោកីយដ៏អាក្រក់នោះទៅ។សូម លោកអ្នកបងប្អូន កុំបំរើដល់ព្រះនៃលោកីយនេះឡើយ។ អូ! ខ្ញុំដឹងថា លោកអ្នកបងប្អូននិយាយថា“វាគឺជាការ ល្អទេតើ វាមិនអីទេ?” ច្បាស់ណាស់ វាគឺជាដើមដែលច្របូលច្របល់។ លោកអ្នកមិនអាចដាក់ចំណេះដឹង ឲ្យ លាយឡំជាមួយព្រះបន្ទូលព្រះឡើយ។ ព្រះបន្ទូលដែលយើងបានជឿ គឺតាមរយៈសេចក្តីជំនឿមិនមែន ដោយចំណេះដឹងឡើយ។ លោកអ្នកមិនចាំបាច់យល់វាឡើយ គ្រាន់តែទទួលជឿតែប៉ុណ្ណោះ។ លោកអ្នកនិយាយថា “ត្រឹមត្រូវហើយ” ហើយអ្នកត្រូវរស់នៅតាមព្រះបន្ទូល។ នោះហើយគឺជាអ្វីដែលទ្រង់ចង់ឲ្យលោកអ្នកបងប្អូនបានធ្វើ។ តើមានបងប្អូនណាដែលនៅទីនេះ (យើងមិនអាចបង្កើតនូវអាសនា ដើម្បីហៅលោកអ្នកឲ្យឡើងមកកា
ន់ទេនេះទេ ពីព្រោះគ្មានបន្ទប់ទំនេរ) ឬនៅខាងក្រៅ ដែលកំពុងតាមដានស្តាប់តាមខ្សែទូរស័ព្ទ ដែលមិនស្គាល់ទ្រង់ដែលឬទេ......
104
អូ! បងប្អូនស្ត្រីអើយ ខ្ញុំបានស្តីបន្ទោសឲ្យបងប្អូននៅព្រឹកម៉ិញនេះ គឺមិនមែនជាអ្វីដែលខ្ញុំចង់និយាយឡើយ គឺខ្ញុំគ្រាន់តែដកស្រង់ពាក្យនោះចេញមកពីព្រះបន្ទូលព្រះទេ។ ការដែលកាត់សក់ខ្លី ស្លៀកពាក់ស៊ិចស៊ីតើលោកអ្នកបងប្អូនមិនដឹងទេថា ព្រះជាម្ចាស់ទ្រង់ចង់មានបន្ទូលខាងឯវិញ្ញាណទេឬអី.....។ បងប្អូនស្រីអើយការដែលធ្វើបែបនោះ វាប្រហែលជាមើលទៅធ្វើឲ្យបងប្អូនស្អាតហើយ នៅពេលដែលលោកអ្នកបងប្អូនពាក់វានៅលើខ្លួននោះ ប៉ុន្តែនៅក្នុងវិញ្ញាណរបស់បងប្អូនវិញមិនមានឃើញអ្វីនោះទេអី? តើព្រះជាម្ចាស់ទ្រង់នឹងធ្វើឲ្យពួកកូនស្រីរបស់ទ្រង់ មើលទៅស៊ិចស៊ី ដើម្បីបញ្ឆោតដល់ ពួកកូនប្រុសៗរបស់ទ្រង់ឲ្យមាន សេចក្តីប្រាថ្នាខាងឯនាង ហើយក៏ធ្វើឲ្យពួកគេទាំងពីរនាក់ប្រព្រឹត្តនូវអំពើផិតក្បាត់ឬ?តើទ្រង់នឹងធ្វើការ នោះឬ? ចូរសួរសំនួរ នេះទៅកាន់ខ្លួនឯងទៅមើល។ អត់ទេ វាមិនមែនៅឆ្ងាយដល់ទៅ១០ លានម៉ាយ នោះទេ។ សូមបងប្អូនកុំចោទ ការនោះទៅកាន់ព្រះជាម្ចាស់ឡើយ។
បងប្អូនអើយ! តើព្រះជាម្ចាស់ទ្រង់បានប្រទានវិញ្ញាណនៃលោកីយនេះ រហូតដល់លោកអ្នកបងប្អូនមិនអាចឃើញថាការនោះខុសទេឬអី? តើទ្រង់បានធ្វើឲ្យភ្នែករបស់លោកអ្នកបងប្អូនខ្វាក់ចំពោះ អភិសមាចារពួកជំនុំ និកាយ គោលជំនឿ នឹងអ្វីៗផ្សេងៗទៀត ដែលលោកអ្នកមិនអាចមើលឃើញថា ព្រះជាម្ចាស់ទ្រង់ដែលបើកសម្តែងទេឬអី? តើជាការងាររបស់លោកអ្នក ចៅហ្វាយរបស់អ្នក ប្រពន្ធរបស់អ្នក កូនៗរបស់អ្នកពួកជំនុំរបស់អ្នក ឬអ្វីៗផ្សេងៗទៀត បានញែកលោកអ្នកបងប្អូនពីព្រះបន្ទូលព្រះ ដែលជាប្រភពនៃជីវិតទេឬអី? បងប្អូនអើយ ចូររត់ចេញពីការនោះទៅ។ ខ្ញុំស្រឡាញ់លោកអ្នកបងប្អូន ដោយសេចក្តីស្រឡាញ់នៃព្រះ។ខ្ញុំមិនបានគោរពបងប្អូនណាមួយរបស់ខ្ញុំឲ្យលើលោកអ្នកបងប្អូននោះឡើយ។ ប្រសិនបើខ្ញុំ បានបង្ហាញពីការគោរពដល់នរណាម្នាក់ នោះខ្ញុំមិននិយាយការនេះឲ្យលោកអ្នកបងប្អូនខឹងឡើយ ខ្ញុំនិយាយការនេះដោយ ព្រោះពួកគេ នៅជាប់ព្រះបន្ទូលព្រះ។ ក្នុងនាមជាបំរើព្រះ និងស្រឡាញ់ព្រះយ៉ាងអស់ពីចិត្តខ្ញុំសូមជម្រាបប្រាប់ ដល់លោកអ្នកបងប្អូនអំពីការទាំងនោះ ដើម្បីឲ្យលោកអ្នកបងប្អូនបានឃើញនិងបានយល់។ ប្រហែលជា លោកអ្នកបងប្អូនមិនបានដឹងទេ ប្រសិនបើខ្ញុំមិនជម្រាបប្រាប់ដល់លោកអ្នកបងប្អូននោះ។តើលោកអ្នកបង ប្អូននឹងរត់ចេញពីការនោះ នៅថ្ងៃនេះដែរឬទេ? ឥឡូវនេះ សូមអនុញ្ញាត បងប្អូននៅទីនេះក៏ដូចជាបងប្អូន នៅក្នុងខាងក្រៅ សូមបានអធិស្ឋានជាមួយខ្ញុំ។
105
ឱព្រះជាម្ចាស់អើយ! សូមទ្រង់បានលូកព្រះហស្តរបស់ទ្រង់ មកប្រោសលើបងប្អូនដែលជម្ងឺឲ្យបានជាផងដែលខ្ញុំបានដាក់ដៃនៅលើពួកគេនេះ។ ទូលបង្គំខ្ញុំ ជឿថា អំណាចព្រះចេស្តាទ្រង់ គង់នៅ កម្មវិធីដ៏អស្ចារ្យនៅយប់នេះ។
មានទីសំគាល់ និងការអស្ចារ្យជាច្រើន បានកើតឡើង ដែលទូលបង្គំយើងខ្ញុំបានឮ ចេញពីការប្រជុំទាំងនោះកាលពីមុន។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំ សូមអធិស្ឋាន សូមឲ្យទ្រង់បានប្រទានការអស្ចារ្យទ្វេដងមក ដល់ទូលបង្គំយើងខ្ញុំនៅយប់នេះផង។ ទូលបង្គំអធិស្ឋានដោយអស់អំពីចិត្ត ពីព្រោះទូលបង្គំស្រឡាញ់ដល់ទ្រង់និងព្រះបន្ទូលទ្រង់ និងបងប្អូនទាំងនេះណាស់។ ឱព្រះជាម្ចាស់អើយ! សូមទ្រង់ប្រទានដល់ទូលបង្គំយើងខ្ញុំផង។
សូមឲ្យបងប្អូនដែលនៅទីនេះក្តី និងនៅខាងក្រៅក្តី ដែលមានជម្ងឺ និងភាពស្មៅហ្មង សូមឲ្យបាត់អស់ទៅនៅយប់នេះ តើបងប្អូនដែល ទូលបង្គំបានជួបនៅទីនេះ ឬនៅខាងក្រៅ ទូលបង្គំមិនបានអធិស្ឋានសូមឲ្យជាទេឬអី។ ព្រះជាម្ចាស់អើយ សូមទ្រង់ប្រោសឲ្យពួកគេបានជាទាំងអស់ផង គឺសូមប្រោសឲ្យរូបកាយជាពីជម្ងឺមហារីក របេង រោគសួត និងជម្ងឺផ្សេងទៀតដែលពួកគេនឹងឈើម្តងទៀត ទោះជាពួកគេរស់នៅយូរទៀត ដ្បិតរូបកាយរស់ពួកគេនៅស្ថិតនៅក្នុងអំពើបាននិងបណ្តាសារក៏ដោយ។ ប៉ុន្តែ សូមឲ្យពួកគេរាល់គ្នា បានទទួលការប្រោសឲ្យជាពីព្រះអង្គពិតប្រាកដផងគឺប្រោសឲ្យជាខាងឯវិញ្ញាណ ដែលជាការកើតជាថ្មី ដោយឆ្លងចេញពីសេចក្តីស្លាប់ ទៅកាន់ជីវិតហើយរង់ចាំនៅក្នុងព្រះវិហារនេះ សម្រាប់ការប្រោសលោះ រូបកាយ បន្ទាប់ពី ព្រលឹងរបស់ពួកគេបានប្រោសលោះ។សូមទ្រង់ប្រទានមកផង។
សូមទ្រង់ជួយឲ្យពួកគេបានរត់ចេញពី និកាយ និងគោលជំនឿរបស់ពួកគេផង។ ព្រះជាម្ចាស់អើយ!សូម បង្ហាញផ្លូវដល់ គោលជំនឿ និងនិកាយរបស់ពួកគេផង ដ្បិតខ្ញុំបានជួបបងប្អូនមួយចំនួនដែលខ្លាំងៗតើឲ្យទូលបង្គំ និយាយយ៉ាងដូចម្តេចបាន ថាពួកគេនឹងឃើញ សូមទ្រង់បានអនុញ្ញាតឲ្យពួកគេបានឃើញព្រះបន្ទូលទ្រង់ផង? វាដូចជារំខានដល់ទូលបង្គំណាស់ ប៉ុន្តែទូលបង្គំដឹងហើយថា ទ្រង់មានបន្ទូលថា“គ្មាននរណា អាចចូលមកបានទេ ទោះពីជាពួកគេល្អប៉ុណ្ណា ស្លូតបូតប៉ុណ្ណា សុភាពប៉ុណ្ណាលុះត្រាតែ ព្រះវរបិតានៃខ្ញុំ បាន ហៅពួកគេឲ្យមក។ ហើយព្រះវរបិតាខ្ញុំបានប្រទានការទាំងអស់ដល់ខ្ញុំនោះពួកគេនឹងមក”។ ព្រះជាម្ចាស់អើយ! ទូលបង្គំមានអារម្មណ៍ថា ដូចជាមិនមានទំនួលខុសត្រូវចំពោះការនិយាយប្រាប់អំពីសេចក្តីពិតសោះគឺទូល បង្គំមិនបាននិយាយដូចជាលោកប៉ុលឡើយ ហើយមិនបានកាន់ព្រះបន្ទូលជាប់តទល់នឹងសេចក្តីបញ្ឆោតរបស់និកាយ ដែលច្របូកច្របល់នៅក្នុងនោះ ដូចជាដើមឈើដឹងខុសត្រូវដែរ ប៉ុន្តែសូមទ្រង់បានបើកចិត្តទូលបង្គំ ដោយព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់។ ទ្រង់បានប្រទានមក សូមទ្រង់សង្គ្រោះដល់មនុស្សទាំងអស់ផង។
106
ក្នុងពេលទ្រង់ ទូលបង្គំយើងខ្ញុំបាន ឱនក្បាលចុះអធិស្ឋានទៅកាន់ទ្រង់...... ទូលបង្គំមិនអាចនិយាយបែបនេះឡើយ “វាបានធ្វើឲ្យទូលបង្គំមានភាពខុសប្លែក ទោះបីជាទ្រង់បានធ្វើ ឬមិនបានធ្វើនោះ”គឺវាធ្វើឲ្យទូល បង្គំមានភាពខុសប្លែកមែន។ ទូលបង្គំស្រឡាញ់ទ្រង់ ហើយទូលបង្គំសង្ឃឹមថាទ្រង់មិនគិតអំពីការនោះឡើយ ដោយព្រោះទូលបង្គំត្រូវតែនិយាយបែបនោះ ដូចជាលោកប៉ុល “ខ្ញុំចង់នៅជាមួយទ្រង់ហើយខ្ញុំនឹងផ្លាស់ប្តូរ អាកប្បកិរិយារបស់ទ្រង់”។ វាមិនអាចឡើយ ពីព្រោះ ទ្រង់មិនចូលចិត្តពួកគេឡើយតែទ្រង់បានស្រឡាញ់ពួកគេ វិញ។ ព្រះយេស៊ូវទ្រង់មិនបាន បន្ទោសដល់ពួកគេឡើយ ហើយក៏បានសុគតជំនួសគេផង។ដូចជាទ្រង់មាន បន្ទូលថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”ចូរគិត ពិចារណាចុះ មនុស្សបានចង់បានការត្រឹមត្រូវ ហើយព្យាយាមយកត្រូវ ហើយឃើញថា អារក្ស(ជាអ្នកដែល ខ្ញុំបានទាស់ប្រឆាំង) បានធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់។ ប្រជាជាតិនេះ នឹងត្រូវដុតជាមួយនឹងសិរីល្អរបស់ព្រះដើម្បីឃើញមានអ្វីកើតឡើងដល់វា នៅថ្ងៃចុងក្រោយនេះ។ តើហេតុអ្វី បានជាការបើកសម្តែងទាំងនេះមិន បំផ្លាញដល់ប្រទេសដ៏ចំនាស់នេះទៅ? គឺនៅក្នុងសមុទ្រភាគខាងលិច ដែលយើងធ្វើដំណើរវែងឆ្ងាយណាស។
107
រនាំងនៃអំពើបាប បានធ្វើឲ្យរន្ទះ បាញ់ចុះមកលើផែនដី ហើយធ្វើឲ្យវាបានលេចចុះ។ គឺកើតឡើងនៅក្នុងរដ្ឋ Los Angeles និង Hollywood បានលេចចុះ ជាច្រើនអ៊ីងក្នុងរយៈពេល១ម៉ោង គ្មានវិធីអ្វីដែលអាចបញ្ឃប់បានឡើយ។ មែនហើយ ទូលបង្គំយើងខ្ញុំនៅទីនេះ។ ដ្បិតពេលភាគច្រើន ទូលបង្គំយើងខ្ញុំរាល់គ្នាបានស្តាប់ឮ ពីការដាស់តឿននេះ។ ប្រសិនបើបងប្អូនដឹងថា...... គ្មាននរណាមួយមើលឃើញ ប៉ុន្តែបងប្អូនដឹងច្បាស់នៅ ក្នុងចិត្តរបស់បងប្អូនហើយ...... ខ្ញុំមិនអាចស្គាល់ពីចិត្តរបស់បងប្អូនបានឡើយ លុះត្រាតែទ្រង់បើកបង្ហាញ ឲ្យឃើញ។ ប៉ុន្តែ បើសិនជាបងប្អូនដឹងនៅក្នុងចិត្តថា បងប្អូនមិនបាននៅជាមួយនឹងព្រះហើយនិងព្រះបន្ទូល របស់ទ្រង់ដោយសេចក្តីជំនឿនោះ សូមលោកអ្នកបងប្អូនគ្រាន់តែលើកដៃឡើង ហើយនិយាយទៅកាន់ទ្រង់ថា“ឱព្រះជាម្ចាស់អើយ សូមជួយដល់ទូលបង្គំផង”។ ព្រះជាម្ចាស់អើយ មានប្អូនជាច្រើនណាស់ទាំងនៅខាងក្នុង នេះ និងនៅខាងក្រៅ បានលើកដៃឡើងប្រហែលជា ២០០នាក់។ សូមអរគុណចំពោះភាពស្មោះត្រង់របស់បងប្អូន។
108
ឱព្រះអម្ចាស់យេស៊ូវអើយ សូមកុំឲ្យបងប្អូនណាម្នាក់បាត់បង់ឡើយ។ ដ្បិតអ្នកបំរើរបស់ទ្រង់បានឈរ នៅចន្លោះរវាង ជីវិត និងសេចក្តីស្លាប់ សូមទ្រង់បង្ហាញគេនូវព្រះបន្ទូលទ្រង់។ ឱព្រះជាម្ចាស់អើយទូលបង្គំ មិនអាចសង្គ្រោះគេបានឡើយ ប៉ុន្តែពួកគេចង់ទទួលបានសេចក្តីសង្គ្រោះ។ ព្រះវរបិតាអើយដូចដែលទូលបង្គំ បាននិយាយជាច្រើនដងថា ព្រះអាទិត្យបានរះឡើងលើផែនដីនៅពេលព្រឹក គឺវាបានមកដោយសារទ្រង់ដើម្បី ឲ្យគ្រាប់ធញ្ញជាតិទុំឡើង ដើម្បីផ្តល់ជាអាហារដល់ជីវិតទាំងឡាយ។ ឱ ព្រះជាម្ចាស់អើយ“តែព្រះអាទិត្យ នៃ សេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាបសំរាប់ឯងរាល់គ្នាដែលកោត ខ្លាចដល់ឈ្មោះអញ”។ ចូរឲ្យកូនសេចក្តីសុចរិត ដែលជាព្រះបន្ទូលព្រះរះនៅក្នុងចិត្តនៃមនុស្ស ហើយសូម សេចក្តីប្រោសឲ្យជានៃសេចក្តីជំនឿនៅក្នុងព្រះបន្ទូលទ្រង់ប្រោសមនុស្សដែលមិនស្តាប់បង្គាប់ទាំងអស់ ហើយ សូមទ្រង់បាននាំពួកគេមកកាន់ ភាពពេញលេញជាកូនស្រីកូនប្រុសរបស់ព្រះ។ ព្រះជាម្ចាស់អើយ ពួកគេគឺជា កូនរបស់ទ្រង់។ ទូលបង្គំសូមថ្វាយ បងប្អូនទាំងនៅទីនេះនិងនៅខាងក្រៅ ដែលបានលើកដៃឡើង ទៅចំពោះ ទ្រង់ ចង់បានសេចក្តីសង្រ្គោះដល់ព្រលឹងរបស់ពួកគេ។ទូលបង្គំសូមអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។
ព្រលឹងនៃទូលបង្គំនឹងបានលើកឡើងទៅឋានសួគ៌ (នៅទីណា? នៅទីអាសនានេះ)
ទីសំរាកនៅខាងមុខ (តាមរយៈសេចក្តីជំនឿ ខ្ញុំបានរំពឹងចាំទីដែលខ្ញុំទៅ)
នៅក្បែរឈើឆ្កាង (ជាទីដែលព្រះបន្ទូលបានជាប់ឆ្កាង)
ជាទីសិរីល្អនៃខ្ញុំ
រហូតទាល់តែព្រលឹងរបស់ខ្ញុំបានលើកឡើងទៅស្ថានសួគ៌
នឹងសម្រាកនៅឯនាយទន្លេ។
ព្រះយេស៊ូវអើយ សូមទ្រង់រក្សាខ្ញុំ
(គឺបានជាប់ឆ្កាងជាមួយទ្រង់។ គឺមិនចង់បានអ្វីពីលោកីយនេះឡើយ ចូរឲ្យខ្ញុំបានជាប់ឆ្កាងជាមួយទ្រង់)
គឺជាប្រភពដ៏មានតម្លៃ
គឺផ្តល់ជាទទេដល់មនុស្សទាំងអស់—ដែលបង្ហូរនូវសេចក្តីប្រោសលោះ
ដែលហូរមកពីកាល់វ៉ារី
នៅលើឈើឆ្កាង នៅលើឈើឆ្កាង
ជាសិរីល្អនៃខ្ញុំ (ចូរលើកដៃយើងឡើង)
រហូតទាល់តែ ព្រលឹងរបស់ខ្ញុំបានលើកឡើងទៅស្ថានសួគ៌
នឹងសម្រាកនៅឯនាយទន្លេ។
109
សូមបងប្អូនដើរទៅរកបងប្អូនផ្សេងទៀត ហើយចាប់ដៃគ្នា ដោយនិយាយថា “សូមព្រះប្រទានពរអ្នកជាគ្រីស្ទាន”។ តើលោកអ្នកមានអារម្មណ៍ថា ទ្រង់មានវត្តមាននៅទីនេះដែរឬទេ? ចំណែកឯបងប្អូនដែលនៅ ខាងក្រៅ ដែលកំពុងតាមដានស្តាប់តាមរលកធាតុអាកាស សូមបងប្អូនបានចាប់ដៃគ្នា ហើយនិយាថា“សូម ព្រះប្រទានពរអ្នក ជាគ្រីស្ទាន”។
110
បងប្អូនដឹងថា នៅខាងក្រោយយើងនេះមានអាងទឹកមួយ។ ទ្រង់បានជ្រមុជទឹកដល់មនុស្ស ដោយព្រះនាមរបស់ទ្រង់។ ប្រសិនបើលោកអ្នកបងប្អូនណា ដែលមិនទាន់បានទទួលបុណ្យជ្រមុជទឹក ដោយ នូវព្រះនាមព្រះយេស៊ូវគ្រីស្ទសម្រាប់ការអត់ទោសបាបរបស់លោកអ្នកបងប្អូនទេ នោះឯងគឺអាងទឹក នឹងសម្លៀកបំពាក់ ហើយមានបងប្អូនកំពុងតែឈរចាំនៅទីនោះស្រាប់។យើងខ្ញុំសូមស្វាគមន៍ដល់បងប្អូន ប្រសិនបើបងប្អូន ប្រាកដជាចង់ទទួលព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់លោកអ្នកហើយជឿថា គឺជាសេចក្តីពិត។
ចូរចងចាំថា នៅក្នុងព្រះគម្ពីរបានចែងថា គ្មានមនុស្សណា ឬពេលណាឡើយ នៅមុនពេលបង្កើតពួកជំនុំកាតូលិក ដែលទទួលបុណ្យជ្រមុជក្រៅពីព្រះនាមព្រះយេស៊ូវគ្រីស្ទឡើយ។ គេមិនអាចរកឃើញបាននៅក្នុងព្រះគម្ពីរ ឬប្រវត្តិសាស្ត្រដែលថា មនុស្សគ្រប់គ្នាត្រូវទទួលបុណ្យជ្រមុជនៅក្នុងព្រះវិហារនៃព្រះដ៏មានព្រះជន្មរស់ ដោយក្នុងព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធទេ។ វាគឺជារបៀបរបស់ពួកកាតូលិកមិន មែនជាសេចក្តីបង្រៀននៅក្នុងព្រះគម្ពីរឡើយ។
111
ខ្ញុំបានសួរដល់សង្ឃម្នាក់ តាមរយៈការសម្ភាសន៍។ គាត់បាននិយាថា “នេះគឺជាសេចក្តីពិតដ្បិតពួកយើងគឺជា ពួកជំនុំ។ យើងអាចផ្លាស់ប្តូរអ្វីទៅតាមចិត្តរបស់ពួកយើង។ គេបានប្រកាសជាឧឡារិកនៅក្នុងពួកជំនុំថាព្រះជាម្ចាស់ទ្រង់គង់នៅក្នុងពួកជំនុំរបស់ទ្រង់។
ខ្ញុំបានឆ្លើយថា “ព្រះជាម្ចាស់ទ្រង់គង់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ហើយប្រសិនបើពួកជំនុំគឺជា......”“ព្រះជាម្ចាស់គឺជាព្រះបន្ទូល។ តែបើសិនជាពួកជំនុំវិញ នោះគឺផ្ទុយនឹងព្រះបន្ទូលហើយខ្ញុំមិនជឿលើពួកជំនុំ ទេ”។ ពាក្យរបស់មនុស្ស គឺជាសេចក្តីកុហក់ ទោះបីជាគាត់នោះជាសង្ឃសម្តេចប៉ាប ឬជាអ្វីក៏ដោយ តែព្រះ បន្ទូលព្រះគឺជាសេចក្តីពិត។ លោកប៉ុលបានហៅមនុស្សគ្រប់គ្នាឲ្យមកទោះបីជាគេបានទទួលបុណ្យជ្រមុជ ក៏ដោយ ប្រសិនបើគេមិនបានទទួលបុណ្យជ្រមុននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទេគេត្រូវតែមកទទួលបុណ្យ ជ្រមុជម្តងទៀត។
បន្ទាប់ពីមានអ្នកខ្លះបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ លោកពេត្រុសបាននិយាយថា“តើមានអ្នក ណាអាចនឹងឃាត់ មិនឲ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានឬទេ ដែលពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ (កិច្ចការ១០:៤៧)”។ ហើយគាត់ក៏បានបង្គាប់ដល់ពួកគេថា “ចូរធ្វើបុណ្យជ្រមុជឲ្យគេដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ”។ ដ្បិតលោកពេត្រុសបានផ្តល់នូវគន្លឹះដល់ពួកគេអំពីនគររបស់ព្រះ។ លោកបាននិយាយថា “បើអ្នកនឹងចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ”តើ កូនសោប្រើសម្រាប់ធ្វើអ្វី? គឺសម្រាប់នឹងដោះអ្វីមួយដែល អាថ៌កំបាំង។
112
នៅពេលដែលព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរធ្វើបុណ្យជ្រមុជដល់គេ ដោយនូវព្រះនាមព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” ពួកគេជាអ្នកដែលមិនជឿ ដែលកំពុងអង្គុយនៅខាងក្រៅនោះ.....។ចូរ មើលចុះ! តើហេតុអ្វីបានជាលោកពេត្រុស មិនប្រាប់ម្តងមួយពាក្យៗទៅ? គាត់ត្រូវតែនិយាយវា។ប្រសិនបើ មនុស្សទទួលបុណ្យជ្រមុទ នៅក្នុងឈ្មោះព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធគឺគាត់មិនបានទទួល បុណ្យជ្រមុជទឹកទេ ទ្រង់គ្មានឈ្មោះឡើយ។ ព្រះវរបិតាគ្មានឈ្មោះឡើយ ព្រះរាជបុត្រាគ្មានឈ្មោះឡើយហើយព្រះវិញ្ញាណបរិសុទ្ធ គ្មានឈ្មោះឡើយ។ តើព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វីទៅ គឺដូចជាខ្ញុំដែលជាមនុស្សដែរ ព្រះវរបិតា ឈ្មោះថា ព្រះវរបិតា។ ព្រះរាជបុត្រា ឈ្មោះថា ព្រះរាជបុត្រា។មនុស្សឈ្មោះថា ជាមនុស្ស ដូចជាខ្ញុំ ឈ្មោះ William Branham។ ហើយព្រះនាម ព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាញបរិសុទ្ធ គឺជាឈ្មោះរបស់ ព្រះយេស៊ូវគ្រីស្ទ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ខ្ញុំមកដោយ នូវឈ្មោះព្រះវរបិតាខ្ញុំ”។ តើព្រះវរបិតាឈ្មោះអ្វី? កូនណាដែលមកដោយនូវឈ្មោះឪពុករបស់គាត់ហើយឪពុកឈ្មោះថា ព្រះយេស៊ូវគ្រីស្ទ។ តើលោកអ្នកបង ប្អូនយល់នូវអត្ថន័យរបស់ខ្ញុំដែរឬទេ?
113
ប្រសិនបើខ្ញុំជម្រាបប្រាប់ដល់លោកអ្នកបងប្អូន ឲ្យចុះទៅកាន់តុអ្នកគិតលុយ ដោយយកអ្វីមួយមកដោយ នូវឈ្មោះចៅហ្វាយក្រុង...... តើមានបងប្អូនប៉ុន្មាននាក់ដឹងថា តើចៅហ្វាយក្រុងនោះគឺជានរណាដែរឬទេ? បងប្អូនជាទីស្រឡាញ់អើយ គាត់ឈ្មោះថា Richard Vissing។ បានលោកអ្នកបងប្អូនមិនចាំបាច់ចុះទៅ កាន់ទីនោះ និយាយដោយឈ្មោះចៅហ្វាយក្រុងនោះទេ គឺលោកអ្នកត្រូវនិយាយថា “ដោយឈ្មោះRichard Vissing”។ បងប្អូនដែលរស់នៅ Jeffersonville នេះ ច្បាស់ជាដឹងហើយថា គាត់គឺជានរណា។នោះហើយគឺជា ហេតុផល ដែលទ្រង់បានមានបន្ទូលថា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។“នៅក្នុងទ្រង់គឺជា ព្រះ គឺពេញអង្គជាព្រះ។ ទ្រង់មានបន្ទូលថា ចូរធ្វើបុណ្យជ្រមុជទឹកឲ្យគេដោយនូវព្រះនាមព្រះវរបិតា ព្រះរាជ បុត្រា និងព្រះវិញ្ញាណបរិសុទ្ធ”។
លោកពេត្រុស បានឈរនៅទីនោះ ដោយការបើកសម្តែងថាគាត់គឺជានរណា (គាត់នឹងសង់ពួកជំនុំ ឡើង)គាត់និយាយថា “ចូរឲ្យគ្រប់គ្នាបានប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក នៅក្នុងព្រះនាមព្រះនាមព្រះយេស៊ូវគ្រីស្ទ”។ ហើយគាត់មិនបាននិយាយថា.... គាត់ជាកូនសោរដែលចាក់បើកស្ថានសួរនិងផែនដីទេ។ “គ្មានឈ្មោះឯណាទៀតឡើយ ក្រៅពីឈ្មោះដែលបានប្រទានមកពីឋានសួគ៌ដល់មនុស្សថាគេនឹងបានសង្រ្គោះ នោះ។
114
តើហេតុអ្វីជាលោកអ្នកធ្វើបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ? ដើម្បីអត់ទោសនូវអំពើបាប។ “អស់អ្នកដែលធ្វើបាប ទ្រង់បានអត់ទោសឲ្យហើយ ពួកគេត្រូវបានអត់ទោសឲ្យហើយ”។ប៉ុន្តែប្រសិន បើអ្នកមិនគិតថា ទ្រង់សក្ត័សម ហើយយើងត្រូវតែធ្វើបុណ្យជ្រមុជនោះ តើលោកអ្នកមិនធ្វើវាទេឬអី។ព្រោះ នៅពេលដែលធ្វើវា នោះយើងក៏ទទួលបានការនោះមែន។ តើលោកអ្នកបងប្អូនយល់ពីន័យរបស់ខ្ញុំដែរឬទេ?
ខ្ញុំបានឮព្រះសង្គ្រោះទ្រង់ត្រាស់ហៅខ្ញុំ (ព្រះបន្ទូល)
(បានហៅចុះមកឯផ្នូរ)
ខ្ញុំបានឮព្រះសង្រ្គោះទ្រង់ត្រាស់ហៅខ្ញុំ (តើអ្នកមិនស្លាប់ជាខ្ញុំឬទេដូច្នេះ អ្នកនឹងរស់ឡើងវិញជាមួយខ្ញុំ?)“
ខ្ញុំបានឮព្រះសង្រ្គោះទ្រង់ត្រាស់ហៅខ្ញុំ
(តើព្រះបន្ទូលទ្រង់មានបន្ទូលអ្វី?)
“ចូរលីឈើឆ្កាងរបស់អ្នក ហើយដើរតាមខ្ញុំចុះ”
(ប្រសិនបើអ្នកមិនធ្វើបែបនោះទេ...... )
(ទ្រង់ជាព្រះបន្ទូល) (អាងទឹកនៅទីនោះ)
ជាទីដែលទ្រង់នាំខ្ញុំ នោះខ្ញុំនឹងតាមទ្រង់
ជាទីដែលទ្រង់នាំខ្ញុំ នោះខ្ញុំនឹងតាមទ្រង់
ខ្ញុំនឹងតាមទ្រង់ជារៀងរហូត
ចូរយើងបានអធិស្ឋាន។
115
ឱព្រះជាម្ចាស់អើយ អាងទឹកបានតៀមរួចជាស្រេចហើយ។ សូមទ្រង់មានបន្ទូលមកកាន់ទូលបង្គំយើងខ្ញុំ។សូមពួកគេបានឮព្រះគ្រីស្ទ ជាព្រះបន្ទូលព្រះ សូមទ្រង់ត្រាស់ហៅពួកគេ ហើយឲ្យពួកគេបានដើរតាមទ្រង់គ្រប់ពេលផង។ “ទូលបង្គំនឹងដើរតាមទ្រង់ឆ្លង់កាត់សួនច្បារនេះ។ ទូលបង្គំនឹងដើរតាមទ្រង់ទៅឯឲ្យអាងទឹកនោះ។ ទូលបង្គំនឹងយកព្រះនាមទ្រង់ ហើយទូលបង្គំចង់ក្លាយជាម្នាក់នៃរាស្រ្តរបស់ទ្រង់ដែលទ្រង់ហៅគេដោយព្រះ នាមរបស់ទ្រង់។ ទូលបង្គំនឹងជឿដល់ព្រះបន្ទូលរបស់ទ្រង់ ហើយនឹងដើរតាមទ្រង់។ទូលបង្គំនឹងមិនដើរតាម លោកីយនេះឡើយ។ ទូលបង្គំនឹងក្លាយជាកូនក្រមុំដ៏ពិតប្រាកដរបស់ទ្រង់។ទូលបង្គំនឹងមិនបោះបង់ចោលព្រះ បន្ទូលទ្រង់ឡើយ។ ទូលបង្គំនឹងក្លាយជាកូនក្រមុំរបស់ទ្រង់ដ៏ពិត។គ្រប់អ្វីដែលទ្រង់ចង់ឲ្យទូលបង្គំធ្វើ នោះទូល បង្គំនឹងធ្វើវា។ ប្រសិនបើប្តីរបស់ទូលបង្គំដែលនឹងយាងមកទ្រង់ចង់ឲ្យទូលបង្គំយើងខ្ញុំទុកសក់វែង នោះទូលបង្គំ នឹងទុកវា។ ហើយប្រសិនបើទ្រង់ចង់ឲ្យទូលបង្គំបោះបង់ចោលនូវអ្វីៗទាំងអស់នេះ ទូលបង្គំនឹងធ្វើវា។ ប្រសិន បើទ្រង់...... ទ្រង់ប្រាប់ដល់ទូលបង្គំថាវាគឺជាវិញ្ញាណអាក្រក់ ដែលទូលបង្គំកំពុងតែទាក់ទងនឹងការទាំងនោះ ដូចជាស្លៀកពាក់ស៊ិចស៊ីជាដើមនោះទូលបង្គំនឹងបោះបង់វាចោល។ ទូលបង្គំមិនខ្វល់ពីអ្វីដែលអ្នកឯផ្សេង និយាយឡើយ ទូលបង្គំនឹងបោះបង់វាចោល។ប្រសិនបើទ្រង់ ចង់ឲ្យទូលបង្គំដើរចេញពីក្រុមមនុស្សដែលមិន ជឿ នោះទូលបង្គំនឹងធ្វើវា។ ទូលបង្គំនឹងដើរតាមទ្រង់រហូត។ប្រសិនបើទ្រង់ចង់ឲ្យទូលបង្គំ ទទួលបុណ្យជ្រមុជ នៅក្នុងព្រះនាមទ្រង់ នោះទូលបង្គំនឹងធ្វើវា”។ព្រះជាម្ចាស់អើយ ទ្រង់បានសន្យាហើយនៅក្នុងព្រះបន្ទូលទ្រង់ ពីអ្វីដែលទ្រង់សព្វព្រះហឫទ័យនោះ។សូមទ្រង់បានអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាបានមើលឃើញ ហើយស្រ ឡាញ់ទ្រង់ ទាំងបន្ទាបខ្លួនក្រាបថ្វាយបង្គំទ្រង់។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
116
លោកអ្នកបងប្អូនជាកម្មសិទ្ធរបស់ព្រះ។ សូមឲ្យព្រះជាម្ចាស់ទ្រង់ បានយកពាក្យដែលបានបែកបាក់នេះឲ្យក្លាយទៅជាសេចក្តីពិត ចំពោះលោកអ្នកបងប្អូនផង នេះគឺជាសេចក្តីអធិស្ឋានរបស់ខ្ញុំ។ បងប្អូនអើយអាង ទឹកបានរៀបចំរួចហើយ។ បើបងប្អូនណាដែល ចង់ទទួលបុណ្យជ្រមុជទឹក សូមអញ្ជើញមក...... អ្នកដឹកនាំគេនឹងប្រកាសពីការនេះ នៅពេលបន្តិចទៀត។ អស់អ្នកដែលបានប្រែចិត្ត ហើយចង់ទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមអញ្ជើញចេញមក។ ដ្បិតអ្វីៗទាំងអស់បានរៀបចំរួចជាស្រេចហើយ។យើងខ្ញុំអាចធ្វើអ្វីៗទាំងអស់ ដើម្បីជួយដល់លោកអ្នកបងប្អូនអាចរស់នៅថ្វាយព្រះ យើងខ្ញុំនៅទីនេះនឹងបំរើ លោកអ្នកបងប្អូន។ សូមព្រះប្រទានពរ។
សូមអនុញ្ញាតបងប្អូនបានក្រោកឈរឡើង ហើយច្រៀងបទចម្រៀងនេះ “ខ្ញុំស្រឡាញ់ទ្រង់ខ្ញុំស្រឡាញ់ទ្រង់ ព្រោះទ្រង់បានស្រឡាញ់ខ្ញុំមុន”។
ខ្ញុំស្រឡាញ់ទ្រង់
(នៅខណៈពេលដែលបងប្អូនច្រៀង សូមលើកដៃយើងឡើង)
ខ្ញុំស្រឡាញ់ទ្រង់
ព្រោះទ្រង់ស្រឡាញ់ខ្ញុំមុន
ហើយទិញសេចក្តីឲ្យខ្ញុំ
នៅលើឈើឆ្កាងឯកាល់វ៉ារី
ចូរយើងបានឱនក្បាលចុះ ហើយបន្ទាបចិត្តយើង និងច្រៀងថ្វាយដល់ទ្រង់ចុះ។ខ្ញុំស្រឡាញ់ទ្រង់...... ឱព្រះវរបិតានៃទូលបង្គំយើងខ្ញុំអើយ សូមទ្រង់ប្រទានសេចក្តីមេត្តាករុណាដល់ទូលបង្គំយើងខ្ញុំដែលជាមនុស្ស ទន់ទាបផង។ សូមទ្រង់ចម្រើនដល់ទូលបង្គំយើងខ្ញុំ ចំពោះការងារដែលនៅខាងមុខផង។ឱព្រះជាម្ចាស់អើយ! សូមជួយដល់ទូលបង្គំយើងខ្ញុំផង សូមជួយដល់ទូលបង្គំយើងខ្ញុំកផង។ ទូលបង្គំមានអារម្មណ៍ថាដូចជាមានអ្វី ដែលមួយកំពុងនៅខាងក្រៅ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់ជួយដល់ទូលបង្គំយើងខ្ញុំផងដើម្បីឲ្យទូលបង្គំយើង ខ្ញុំបានស្គាល់សេចក្តីពិត។ សូមទ្រង់ប្រទានពរ ដល់បងប្អូនទាំងនេះផងសូមជួយដឹកនាំពួកគេ។ ទូលបង្គំអធិស្ឋាន នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ឥឡូវនេះ នៅខណៈពេលដែលបានអធិស្ឋាន ខ្ញុំនឹងសូមអញ្ជើញ បងប្រុស Neville ជាទីស្រឡាញ់នៃយើងបានអញ្ជើញមកកាន់ទីនេះ ដើម្បីប្រាប់យើងខ្ញុំរាល់គ្នាពីអ្វី...... គឺជាពិធីបុណ្យជ្រមុជទឹកដែលបានរៀបចំនៅ ខាងមុខ។ ខ្ញុំសូមប្រកាសថា ...... អាងទឹកដែលបានត្រៀមរៀបចំទទួលពិធីបុណ្យជ្រមុជទឹកបានរួចរាល់ ហើយ។