Khmer Translation

65-0801E

 

សេចក្តីអធិប្បាយដោយ

វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“...នៅគ្រាដែលឮសំឡេង...” (វិវរណៈ១០:៧)

“…in the days of the voice…” (Rev. 10:7)

 

ព្រឹត្តិការណ៍ច្បាស់ៗដែលបានទាយទុក

(Events Made Clear By Prophecy)

 

Jeffersonville, IN, USA

 

១ សីហា ១៩៦៥

August 1, 1965

 

 


សេចក្តីផ្តើម

     កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះវិញ្ញាណបរិសុទ្ធ ទៅចំពោះសេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តី ទំនាយជាច្រើននៅក្នុងព្រះគម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណ បរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះគម្ពីរ គឺដើម្បីប្រាប់ដល់ មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ។

     យើងខ្ញុំអធិស្ឋានសូមឲ្យព្រះបន្ទូលដែលបានបោះពុម្ពផ្សាយនេះនឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះបន្ទូលនេះដោយ ការអធិស្ឋាន។

     នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះអត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេបំផុត ដែលមាន ប្រសាសន៍ដោយ លោក ប្រាហាំ

     លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើន ភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាហាំ បាន ដោយឥតគិតថ្លៃ តាមរយៈ គេហទំព័រ www.messagehub.info

     ស្នាដៃនេះអាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិន មានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at: www.messagehub.info

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 

 


ព្រឹត្តិការណ៍ច្បាស់ៗដែលបានទាយទុក

(Events Made Clear By Prophecy)

 

1       សូមអនុញ្ញាតលោកអ្នកបងប្អូនបានអធិស្ឋាន។ ឱព្រះអង្គជាម្ចាស់ ជាព្រះអទិករដែលបង្កើតផ្ទៃមេឃ និងផែន នៃទូលបង្គំអើយ! ទ្រង់គឺជាព្រះដែលប្រោសឲ្យព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ និងរស់នៅក្នុងទូលបង្គំយើងខ្ញុំរាល់គ្នាអស់រយៈកាល ២០០០ឆ្នាំនេះ ហើយព្រះបន្ទូលទ្រង់ជាព្រះបន្ទូលដ៏រស់ និងជាសេចក្តីពិតទៅកាន់មនុស្សគ្រប់ជំនាន់ផង។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណ ចំពោះព្រះវត្តមានទ្រង់ ក្នុងពេលបច្ចុប្បន្ននេះ ដោយទូលបង្គំយើងខ្ញុំ បានដឹងថា ព្រះបន្ទូលទ្រង់បានអះអាងបញ្ចាក់យ៉ាងដល់ទូល បង្គំយើងខ្ញុំ។ បន្ទាប់ពីជីវិតនេះបានបញ្ចប់ទៅ នោះទូលបង្គំយើងខ្ញុំនឹងមានជីវិតអស់កល្ប ដែលទ្រង់នឹង ប្រទានមកដល់ទូលបង្គំយើងខ្ញុំ។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ចំពោះការនេះ យ៉ាងខ្លាំងណាស់។ ហើយសេចក្តីសង្ឃឹមនេះ គឺជាយុថ្កានៃវិញ្ញាណទូលបង្គំយើងខ្ញុំ ដែលជួយឲ្យទូលបង្គំ យើង ខ្ញុំមានលំនឹង ព្រមទាំងមិនរង្គើរឡើយនៅពេលមានខ្យល់ព្យុះ។ នៅពេលខ្យល់ព្យុះមកដល់ ទឹករលកក៏ បោក បក់ ឡើង នោះដោយសេចក្តីជំនឿនៅក្នុងទ្រង់ ទូលបង្គំយើងខ្ញុំអាចនឹងឡើងផុតពីទឹករលកបាន។

2       ឱព្រះជាម្ចាស់អើយ! សូមទ្រង់ជួយដល់ទូលបង្គំយើងខ្ញុំនៅយប់នេះ អាចឲ្យទូលបង្គំយើងខ្ញុំជួយដល់អ្នក ជម្ងឺ និងអ្នកដែលខ្វះខាតផង។ ទូបង្គំយើងខ្ញុំសូមអធិស្ឋាន នៅពេលដែលទូលបង្គំយើងខ្ញុំចាកចេញពីទី កន្លែងនេះទៅ សូមកុំឲ្យមាននរណាម្នាក់ឈឺទៀតឡើយ គឺសូមឲ្យពួកគេបានជាទាំងអស់ ដោយអំណាច ចេស្តានៃទ្រង់ ទាំងបងប្អូនដែលនៅទីនេះ និងបងប្អូនដែលនៅកន្លែងផ្សេងទៀត គឺជាមនុស្សដែលទន់ ខ្សោយដែលកំពុងតែប្រមូលផ្តុំគ្នានៅយប់នេះ។ សូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានព្យាបាលពួកគេ។ សូម ព្រះរាជបុត្រានៃសេចក្តីសុចរិតដ៏អស្ចារ្យនៃទ្រង់ បានប្រោសលោះពួកគេក្នុងស្លាបនៃទ្រង់ ហើយឡើងពួក គេឡើង និងប៉ះពាល់ដល់ចិត្តរបស់ពួកគេ ដែលកំពុងស្តាប់ព្រះបន្ទូលរបស់ទ្រង់ឲ្យមានជំនឿទ្រង់។ ហើយ សូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានផ្លាស់ប្រែពួកគេ ដើម្បីឲ្យពួកគេដឹងថា ទ្រង់មានព្រះជន្មរស់។ ឱព្រះវរបិតាអើយ! សូមប្រទានពរដល់ទូលបង្គំយើងខ្ញុំផង ទូលបង្គំយើងសូមអធិស្ឋានៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ (សូមអនុញ្ញាតលោកអ្នកបងប្អូនបាន អញ្ជើញអង្គុយចុះ)

3       យើងខ្ញុំពិតជាមានអភ័យ ឯកសិទ្ធិយ៉ាងអស្ចារ្យណាស់សម្រាប់យើងខ្ញុំ ដែលអាចអធិប្បាយព្រះបន្ទូល និងអធិស្ឋានដល់បងប្អូនដែលមានជម្ងឺ នៅយប់នេះជាថ្មីម្តងទៀត។ យើងខ្ញុំសូមជំរាបសួរ ដល់បងប្អូន ទាំងឡាយ ដែលនៅទីនេះ និងបងប្អូនដែលនៅក្រៅប្រទេស ដែលកំពុងតាមដានស្តាប់តាមរយៈខ្សែទូរសព័្ទ នៅយប់នេះជាថ្មីម្តងទៀត។ យើងខ្ញុំសូមអធិស្ឋាន ឲ្យព្រះជាម្ចាស់ទ្រង់បានប្រទានពរដល់លោកអ្នកបង ប្អូនម្នាក់ៗ ដែលជឿទុកចិត្តដល់ព្រះគ្រីស្ទគ្រប់ការទាំងអស់ នៅព្រឹកម៉ិញនេះ សូមឲ្យបងប្អូនបានពេញ ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយរស់នៅក្នុងសេចក្តីជំនឿ និងសេចក្តីពិតនៅក្នុងទ្រង់ រហូតទាល់តែជីវិត របស់យើងបានបញ្ចប់នៅលើផែនដីនេះ។ ហើយអស់លោកអ្នកបងប្អូនដែលបានធ្វើការនោះ នឹងមាន ជីវិតអស់កល្ប។ ដ្បិតបងប្អូននឹងមិនស្លាប់នៅក្នុងគ្រាដែលមកដល់ទេ គឺជាគ្រាដ៏អស្ចារ្យដែលយើងរាល់គ្នា កំពុងរង់ចាំ។

4       នៅខណៈពេលដែលខ្ញុំកំពុងនិយាយអំពីការនេះ សូមអភ័យទោសដល់បងប្អូន តើបងប្រុស Valye នៅ ទីនេះដែរឬទេ? ប្រហែលជាខ្ញុំមិនអាចឃើញគាត់ទេ។ តើខ្ញុំអាចផ្ញើរព្រះគម្ពីរដែលសរសេរដោយដៃនោះ ទៅដល់លោក នៅពេលដែលខ្ញុំត្រឡប់ទៅកាន់ តុកសុន វិញ បានដែរឬទេ? ព្រោះខ្ញុំកំពុងតែមើលវានៅ ឡើយ គឺខ្ញុំមិនទាន់បានអានវាចប់ទេ ខ្ញុំផ្ញើរវាត្រឡប់ទៅកាន់លោកវិញឆាប់ៗនេះ នៅពេលដែលខ្ញុំត្រឡប់ ទៅកាន់ តុកសុន វិញ។

5       ឥឡូវនេះ ខ្ញុំចង់ប្រកាសនូវការមួយ។ នេះគឺជាការដ៏ពិសេសណាស់ដល់ពួកជំនុំនៅគ្រប់ទីកន្លែង ជា ពិសេសពួកជំនុំនៅភាគខាងលិច ឬក៏ពួកជំនុំដែលនៅកន្លែងផ្សេងៗទៀត ដែលចង់អញ្ជើញមកចូលរួម។ តាមរយៈបងប្រុស ហ្គ្រីន ភារី ដែលជាអ្នកបន្តផ្ទាល់នូវខ្សែទូរស័ព្ទនៅទីនេះ។ ព្រះជាម្ចាស់ទ្រង់បានប៉ះ ពាល់ចិត្តរបស់គាត់ ឲ្យមកសួរសុខទុក្ខយើងរាល់គ្នានៅ តុកសុន ហើយក៏បង្កើតនៅរីកផុសផុលឡើងនៅ Tucson ដែលយើងរាល់ពិតជាត្រូវការវាណាស់។ បងប្រុស ភារី នឹងអញ្ជើញមកកាន់ តុកសុន។ ប្រសិន បើលោកអ្នកបងប្អូនចង់ទាក់ទងគាត់ សូមអញ្ជើញលោកអ្នកបងប្អូនអញ្ជើញមកកាន់ការិយាល័យ របស់ យើងខ្ញុំ។ គាត់នឹងអញ្ជើញមកដល់ នៅថ្ងៃទី ១០, ១១, ១២, និងទី១៣។ គាត់បានប៉ះពាល់ចិត្តយូរមកហើយ ខ្ញុំបានប្រាប់ដល់គាត់ថា ទីនោះគឺជាកន្លែងតែមួយគត់ដែល គាត់ត្រូវទៅ។ គាត់គឺជាគ្រីស្ទបរិស័ទមួយរូប និងជាបាវបំរើដ៏ពិតប្រាកដរបស់ព្រះ។ បងប្អូនដែលនៅ តុកសុន អើយ! ខ្ញុំដឹងថា បងប្អូននឹងទទួលបានព្រះ ពរ នៅពេលដែលគាត់បានបំរើកិច្ចការងារព្រះនៅទីណាមួយ ប្រហែលជា នៅសណ្ឋាគារ រ៉ាមាដា ឬក៏ជាកន្លែង ផ្សេងទៀតដែលព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យ តែគាត់មិនទាន់បានមកទីនេះនៅឡើយ។ ប៉ុន្តែខ្ញុំដឹងថា បងប្អូននឹងទទួលបានព្រះពរ នៅពេលដែលបងប្អូនបានស្តាប់គាត់អធិប្បាយព្រះបន្ទូលព្រះ ហើយប្រហែល ជាគាត់នឹងអធិស្ឋានដល់អ្នកជម្ងឺផង ឬក៏ជាអ្វីៗផ្សេងៗទៀត ដែលព្រះជាម្ចាស់ទ្រង់ បានចាត់ឲ្យគាត់ធ្វើ។

6       យើងខ្ញុំក៏ចង់អរគុណដល់ បងប្រុស អរមែន ណូវាល និងបងប្រុស ម៉ាន ដែលយើងខ្ញុំមានពេល វេលាដ៏អស្ចារ្យដែលបានប្រកបជាមួយពួកគាត់។ ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះការសហការជា មួយនិង បងប្រុស ណូវាល បងប្រុស ម៉ាន ព្រមទាំងបងប្អូនដែលជាអ្នកដឹកនាំឯទៀតៗដែលមានវត្តមាន នៅទីនេះ។ ខ្ញុំគិតថា ពួកគេនឹងត្រូវបានគេទទួលស្គាល់។ ប្រសិនបើលោកអ្នកមិនបានទទួលស្គាល់ដោយ ក្រុមប្រឹក្សា និងពួកជំនុំរបស់ពួកយើងទេ ខ្ញុំប្រាកដថា ព្រះជាម្ចាស់បានទទួលស្គាល់លោកអ្នកបងប្អូនជាអ្នក បំរើរបស់ទ្រង់។ សូមព្រះបានប្រទានពរដល់លោកអ្នកបងប្អូន។

7       ឥឡូវនេះ ខ្ញុំចង់សួរការតួចមួយចំនួននៅទីនេះ ទាក់ទងនឹងកំណត់ត្រាដែលបានប្រគល់មកខ្ញុំនេះ...... ដ្បិត ពួកគេមានការប្រជុំអំពីការងារនៅយប់ផ្សេងទៀតនៅទីនេះ ដែលមានការចូលរួមពីក្រុមប្រឹក្សាភិបាល និង ពួកអ្នកជំនួយ ហើយខ្ញុំគិតថា កំណត់ត្រាអង្គប្រជុំត្រូវបានអានហើយនៅក្នុងព្រឹកនេះ នៅចំពោះពួកជំនុំ ហើយវាគឺជាទំនៀមទំលាប់របស់ពួកយើងហើយដែលបានធ្វើការនេះ។ នៅក្នុងការសម្រេចចិត្តបានធ្វើ ឡើងដោយពួកក្រុមប្រឹក្សាភិបាល និងពួកអ្នកជំនួយនៅក្នុងពួកជំនុំ ជាការពិតណាស់ ពួកគេមិនអាចបំ ពេញចិត្តដល់មនុស្សគ្រប់គ្នាឡើយ។ យើងខ្ញុំមិនអាចធ្វើបានទេ ហើយខ្ញុំក៏មិនមានកិច្ចការតែមួយដែរ ដែល ធ្វើជាមួយនឹងពួកក្រុមប្រឹក្សាភិបាល និងពួកអ្នកជំនួយនោះ។ ខ្ញុំមិនទាន់បានធ្វើការបោះឆ្នោតនៅឡើយទេ លុះត្រាតែមានការចងភ្ជាប់មួយ តែខ្ញុំត្រូវមកទីនេះធ្វើវាហើយ បន្ទាប់មក បងប្រុស Orman Neville នឹងបោះ ឆ្នោតលើកទី២។ បន្ទាប់មក ពួកយើងត្រូវតែចុះហត្ថលេខាលើការទាំងនេះ ដោយព្រោះពួកយើងគឺផ្នែក មួយនៃពួកជំនុំ។ ប៉ុន្តែ អ្វីដែលក្រុមប្រឹក្សាភិបាល បានធ្វើការសម្រេចចិត្តនោះ យើងខ្ញុំនឹងឈរនៅពីក្រោយ ពួកគេគ្រាំទ្រ១០០ ភាគរយ ហេតុនោះហើយ ទើបពួកគេមានវត្តមាននៅទីនេះ។ ចំពោះការសម្រេចចិត្ត របស់ពួកគេគឺស្ថិតរវាងពួកគេ និងព្រះជាម្ចាស់។ ខ្ញុំមិនចង់មានន័យអ្វីផ្សេង ឬក៏ប្រឆាំងនឹងការសម្រេចចិត្ត របស់ពួកគេទេ។ ចំណែកឯការផ្សេងទៀត ខ្ញុំត្រូវបានហាមឃាត់ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការ សម្រេចចិត្ត ដូច្នេះ សូមលោកអ្នកកុំសួរខ្ញុំ ឲ្យខ្ញុំកែតម្រូវនូវការសម្រេចចិត្តរបស់ពួកគេនោះ។ ខ្ញុំមិនអាចធ្វើវា បានទេ ហើយខ្ញុំក៏មិនចង់ស្តាប់អ្វីទាំងអស់ដែរ។ ដូចនេះ សូមកុំសួរខ្ញុំ ឲ្យខ្ញុំកែតម្រូវការសម្រេចចិត្តរបស់ ពួកគេឡើយ។ លោកអ្នកដឹងទេ ក្រុមប្រឹក្សាភិបាល គឺជាអ្នកធ្វើការសម្រេចចិត្ត។

8       នៅពេលការប្រជុំបានមកដល់ នោះវានឹងអាចទៅរួច បើសិនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំនឹងវិលត្រឡប់មកទីនេះវិញ ប្រហែលជា ៤ ទៅ៦សប្តាហ៍ ឬប្រហែលជានៅអង្គប្រជុំនៅថ្ងៃអាទិត្យក្រោយ ហើយខ្ញុំបានទទួលការចាក់ប្រេងតាំងនៅព្រឹកនេះ ឲ្យអធិប្បាយ អំពីព្រះជាម្ចាស់ ដែលបានបើកសម្តែងនៅ ក្នុងព្រះបន្ទូលទ្រង់ មើលទៅខ្ញុំដូចជាមិនមានពេលសោះនៅយប់នេះ ហើយខ្ញុំក៏មិនបានទទួលសម្លេងខ្លាំង ក្លាដែរក្នុងការធ្វើវានោះ។ មានមនុស្សជាច្រើនណាស់នៅខាងក្រៅ ក៏ដូចជានៅខាងក្នុងដែរ ឬប្រហែលជា មានច្រើនជាងនេះទៅទៀត សូមរាប់ឡានក្រុង និងរថយន្តដឹកអ្នកដំណើរចុះ គឺមានមនុស្សពេញៗតែម្តង។ សូមបានតម្លើងសម្លេង ផ្សាយចេញទៅបនិ្តចផង ដើម្បីឲ្យយើងខ្ញុំអាចស្តាប់វាបាន។ ព្រោះវាជារលកសម្លេង ខ្លី ដែលបានផ្សាយចេញពីព្រះវិហារ ដើម្បីឲ្យយើងអាចនឹងផ្សាយដល់ទីក្រុងដែលកំពុងតែជាប់គាំងនោះ បាន។ មានរថយន្តមួយចំនួននៅក្នុងទីក្រុងកំពុងតែជាប់គាំង គឺរថយន្តកំពុងតែបើកចុះឡើង នៅតាមផ្លូវ នៅជុំវិញព្រះវិហារនៅយប់នេះ។ ខ្ញុំមិនជឿទាល់តែសោះថា មានមនុស្សជាច្រើនបានកកកុញនៅខាងក្នុង និងនៅជុំវិញព្រះវិហារជាងនៅយប់នេះទេ។ ដូច្នេះ យើងមើលឃើញថា មានមនុស្សជាច្រើនកំពុងតែបើក បរមក ហើយក៏មានរថយន្តខ្លះទៀតបើកទៅដែរ។

9       វាបានបង្ហាញឲ្យឃើញថា “នៅទីណាមានសាកសព នោះនឹងមានសត្វឥន្ទ្រីមកជុំគ្នា” ហើយខ្ញុំក៏ចង់ និយាយទៅកាន់លោកអ្នកបងប្អូននៅយប់នេះ គឺយើងមកជួបជុំគ្នាជាអន្តរជាតិ។ ជាក់ស្តែង មាន ២ភាគ ៣នៃការប្រមូលផ្តុំគ្នា គឺជាអ្នកតំណាងដែលមានវត្តមាននៅទីនេះ នៅជិតនោះមានប្រជាជាតិបរទេសចំ នួន៥ សូម្បីរហូតដល់ រូស្ស៉ី និងទៅគ្រប់តំបន់ខុសៗគ្នាទាំងអស់នៃប្រទេស។ ហើយរហូតទៅដល់ វេនីហ្សូឡា និង ចាមៃកា និងទៅកាន់ក្រុមមនុស្សខុសគ្នា គឺជាមនុស្សដែលមានវត្តមាននៅទីនេះ គឺជាអ្នកដែលស្រែក ឃ្លានព្រះបន្ទូលព្រះ។ តើវាជាពេលវេលាដ៏អស្ចារ្យយ៉ាងណាទៅ!

10      នៅមុនពេលអានព្រះគម្ពីរ...... សូមអនុញ្ញាតលោកអ្នកបងប្អូនអាចអធិស្ឋាឲ្យខ្ញុំបានដែរទេ? ខ្ញុំនឹង ព្យាយាមនាំយកនូវសារព្រះបន្ទូលព្រះ ដែលជាបំណងព្រះហឫទ័យព្រះ លើអំណាចនៃការប្រោសឲ្យជា របស់ព្រះជាម្ចាស់។ ដ្បិតនៅព្រឹកម៉ិញនេះ យើងបាននិយាយអំពីសេចក្តីសង្គ្រោះ។ ហើយនៅយប់នេះ យើងខ្ញុំនឹងនិយាយបន្តិចអំពីការប្រោសឲ្យជារបស់ព្រះ បន្ទាប់មកយើងខ្ញុំនឹងហៅលោកអ្នកបងប្អូនមក ឈរជាជួរ ហើយយើងខ្ញុំនឹងអធិស្ឋានឲ្យលោកអ្នកបងប្អូន។ នៅខណៈពេលដែលយើងខ្ញុំកំពុងតែធ្វើការ នេះ ទោះបីជាលោកអ្នកបងប្អូននៅទីកន្លែងណាក្តី ទោះជានៅក្នុងឡានក្តី ដែលកំពុងតែជាប់ស្ទះ នៅ ជុំវិញព្រះវិហារក្តី នៅពេលដែលការអធិស្ឋានដល់អ្នកជម្ងឺមកដល់ បើទោះបីជាលោកអ្នកបងប្អូនមិនអាច ចូលមក្នុងអាគារព្រះវិហារបានយ៉ាងណាក្តី ហើយខ្ញុំដឹងថា នៅមាត់ច្រកទ្វារទាំងអស់សុទ្ធតែកក់ស្ទះក្តី សូម លោកអ្នកបងប្អូនបានអធិស្ឋានដាក់ដៃលើគ្នាទៅវិញទៅមក។ ហើយសូមឲ្យអ្នកដឹកនាំនីមួយៗ នៅយប់ នេះ បានអធិស្ឋានដល់អ្នកចូលរួមរបស់គាត់សូមការប្រោសឲ្យជាពីជម្ងឺដែរ។ យើងខ្ញុំជឿថា ព្រះជាម្ចាស់ ទ្រង់គង់នៅគ្រប់ទីកន្លែង។

11      នៅពេលយើងខ្ញុំអធិស្ឋាន សូមបានអានព្រះបន្ទូលព្រះសិន។ ខ្ញុំបានធ្វើការផ្លាស់ប្តូរនូវបទគម្ពីរបន្តិច ដោយព្រោះ ខ្ញុំចង់ផ្លាស់ប្តូរបែបផែននៃការប្រជុំ ដែលខ្ញុំបានគិតទុកនៅក្នុងគំនិតរបស់ខ្ញុំសម្រាប់ យប់នេះ ដូច្នេះ ខ្ញុំបានធ្វើការផ្លាស់ប្តូរវាបន្តិច គឺមិនប្តូរបទគម្ពីរទេ ប៉ុន្តែខ្ញុំដាក់វាទៅតាមលំដាប់ផ្សេងវិញ ដែល និយាយអំពីការប្រោសឲ្យជារបស់ព្រះជាម្ចាស់ ម្លោះហើយទើបជួយឲ្យបងប្អូនយល់បាន។ សូមអនុញ្ញាត បងប្អូនបានបើកទៅកាន់ព្រះគម្ពីរ លូកា២៤:១២-៣៥ គឺនិយាយអំពី ព្រះយេស៊ូវទ្រង់រស់ពីសុគតឡើង វិញ។

       “តែពេត្រុស គាត់ក្រោកឡើងរត់ទៅឯផ្នូរ ក៏ឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះទាំង អស្ចារ្យក្នុងចិត្ត ពីការដែលកើតមានមក។ រីឯនៅថ្ងៃនោះឯង មានពួកសិស្ស២នាក់កំពុងតែដើរទៅឯភូមិ អេម៉ាស ចំងាយ១១គីឡូម៉ែត្រពីក្រុងយេរូសាឡិមទៅ គេកំពុងតែនិយាយគ្នា ពីអស់ទាំងការដែលកើត មានមកនោះ កាលគេកំពុងតែនិយាយគ្នាហើយរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយនឹង គេដែរ តែភ្នែកគេត្រូវថ្ពិន មិនឲ្យស្គាល់ទ្រង់ទេ ទ្រង់មានបន្ទូលទៅគេថា តើរឿងអ្វី ដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថា តើអ្នកស្នាក់នៅ ក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ ទ្រង់មានបន្ទូលថា តើ ការអ្វីហ្នឹង នោះគេឆ្លើយថា គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ នឹងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ នឹងបណ្តាជនទាំងឡាយផង ហើយពីបែបយ៉ាង ណា ដែលពួកសង្រ្គាជ នឹងពួកនាម៉ឺនយើងខ្ញុំ បានបញ្ចូនលោកទៅ ឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាង លោកផង តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនេះហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អ៊ីស្រា អែលទាំងប៉ុន្មាន ឥឡូវនេះក៏មានការនេះថែមទៀត ដ្បិតនេះគំរប់៣ថ្ងៃហើយ តាំងពីការទាំងនោះកើត មក ហើយមានស្ត្រីខ្លះក្នុងពួកយើងខ្ញុំបាននាំឲ្យឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹម តែរកសពលោកមិន ឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ មានពួកយើងខ្ញុំខ្លះបានទៅឯផ្នូរដែរ ក៏ឃើញដូចជាពួកស្រីបានថាមែន តែមិនបានឃើញរូបលោកទេ នោះទ្រង់មានបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿងអស់ទាំងសេចក្តី ដែលពួកហោរា បានទាយទុកមកហើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលដំរូវដល់ទ្រង់ ពីក្នុងបទគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោក ម៉ូសេ នឹងគម្ពីរពួកហោរារៀងមក នោះក៏ជិតដល់ភូមិដែលគេគិតទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស តែគេឃាត់ទ្រង់ ដោយពាក្យថា សូមនៅជាមួយនឹងយើងខ្ញុំសិន ពីព្រោះល្ងាច ថ្ងៃទាបណាស់ហើយ ដូច្នេះ ទ្រង់ក៏យាងចូលទៅគង់ជាមួយនឹងគេ កាលគង់នៅតុជាមួយគ្នា នោះទ្រង់យកនំបុ័ងមកប្រទានពរ រួចកាច់ ប្រទានទៅឲ្យគេ នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម នោះគេនិយាយគ្នាថា តើយើងមិនមានសេចក្តីខ្មួលខ្មាញនៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមាន បន្ទូលនឹងយើង ហើយសំដែងពីគម្ពីរ តាមផ្លូវនោះទេឬអី នៅវេលានោះ ឯង គេក៏ក្រោកឡើងត្រឡប់ទៅឯ ក្រុងយេរូសាឡិមវិញ ឃើញពួកសាវក១១នាក់ នឹងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា កំពុងតែនិយាយ ថា ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកឲ្យសីម៉ូនឃើញ នោះគេក៏និយាយប្រាប់ ពីការដែលកើតមកតាមផ្លូវ ហើយដែលគេបានស្គាល់ទ្រង់ជាក់ ដោយទ្រង់កាច់នំបុ័ងឲ្យ”។

12      ឥឡូវនេះ សូមអនុញ្ញាតបងប្អូនបានអធិស្ឋាន។ ឱព្រះវរបិតាអើយ! ទូលបង្គំយើងខ្ញុំសូមអរព្រះគុណ ចំពោះព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះបន្ទូលទ្រង់គឺជាសេចក្តីពិត និងជាជីវិត។ ហើយព្រះអង្គ និងព្រះបន្ទូល ទ្រង់គឺតែមួយ។ ឱព្រះជាម្ចាស់អើយ! សូមទ្រង់យាងមកគង់នៅកណ្តាលចំណោមទូលបង្គំយើងខ្ញុំ នៅក្នុង អំណាចនៃការរស់ឡើងវិញរបស់ទ្រង់ ហើយក៏សូមបើកបង្ហាញដល់ទូលបង្គំយើងខ្ញុំផងនៅយប់នេះ គឺដូច ជាអ្នកដែលបានអញ្ជើញមកពី Emmaus ព្រមទាំងពួកទូលបង្គំយើងខ្ញុំផង ដែលជិតវិលត្រឡប់ទៅផ្ទះរបស់ ទូលបង្គំយើងខ្ញុំដែរ ដោយនិយាយថា “តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្តទេឬអី?” ព្រះជាម្ចាស់ អើយ សូមប្រទានមកទូលបង្គំយើងខ្ញុំក្នុងពេលនេះជាថ្មីម្តងទៀត។ ទូលបង្គំយើងខ្ញុំអធិស្ឋាននៅក្នុងព្រះ នាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។

13      ឥឡូវនេះ ខ្ញុំចង់អធិប្បាយនូវអ្វីដែលព្រះគម្ពីរបានចែងនៅទីនេះ។ ហើយចំណងជើងនៃសេចក្តី​អធិប្បាយ របស់ខ្ញុំគឺ ព្រឹតិ្តការណ៍ច្បាស់ៗដែលបានទាយទុក

14      ព្រះគម្ពីរគឺជាសៀវភៅមួយដែលមានភាពខុសប្លែកពីសៀវដ៏ពិសិដ្ឋផ្សេងៗទៀត។ ព្រះគម្ពីរគឺជា សៀវភៅសេចក្តីទំនាយ ដែលបានទាយទុកនូវព្រឹត្តិការណ៍ដែលបានកើតឡើងនៅពេលអនាគត។ ហើយ ក៏ជាសៀវ ភៅដែលបើកសម្តែងពីព្រះយេស៊ូវគ្រីស្ទដែរ គឺតាំងលោកុប្បត្តិ ដល់វិវរណៈ ដែលបានបង្ហាញ ឲ្យឃើញ នូវភាពពេញអង្គរបស់ ថាទ្រង់ជានរណា។ នៅក្នុងព្រះគម្ពីរទាំងមូល...... ក្នុងវិវរណៈ១:១-៣ បានចែង ថាគឺជាសៀវភៅបើកសម្តែងពីព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះបន្ទូលព្រះ បានបើកសម្តែង អំពីព្រះយេស៊ូវ គ្រីស្ទ។

15      ចំណែកឯសៀវភៅដ៏សិដ្ឋផ្សេងៗទៀត គឺជាសៀវភៅមួយដែលបានកត់ទុកនូវក្បួនច្បាប់អភិសមា ចារតែប៉ុណ្ណោះ ឬជាក្បួនច្បាប់សីលធម៌ ឬក្បួនច្បាប់ទេវសាស្ត្រ។ តើមានប៉ុន្មានទៅ ដែលធ្លាប់បានអាន សៀវភៅ កូរ៉ាន, គម្ពីរ មូហាំមេឌាន , គម្ពីរពុទ្ធសាសនា និងសៀវភៅឯទៀតៗដែរឬទេ? វាគ្រាន់តែជា សៀវភៅដែលបានកត់ចុះនូវក្បួនចាប់អភិសមាចារ ដែលប្រាប់ពីរបៀបដែលមនុស្សគួររស់នៅ ប៉ុន្តែវា មិនមែនជាសៀវភៅទំនាយឡើយ ហើយក៏មិនបាននិយាយអំពីអំណោយទានពិសេស ដែលព្រះបាន ប្រទានដល់មនុស្សគ្រប់គ្នា និងអ្វីដែលបានកើតឡើងនោះទេ។ វាដូចជាការបន្តសាងសង់កន្លែងស្នាក់នៅ មួយអញ្ជឹង។ ដូចនេះ នៅពេលដែលពួកជំនុំមកកាន់កន្លែងដែលពួកគេបានសាងសង់គឺជាព្រះវិហារ គឺដូច ជាបានចូលរួមនៅក្នុងកន្លែងស្នាក់មួយអញ្ជឹង គឺពួកគេបាននៅទ្រេតទ្រតចំពោះព្រះបន្ទូលព្រះ។

16      ដ្បិព្រះគម្ពីរ គឺជាព្រះបន្ទូលដ៏រស់ ហើយបានធ្វើបន្ទាប់អំពីព្រះគ្រីស្ទ។ គឺដូចជាផែនដីបានវិវឌ្ឍន៍ទៅមុខ ចូលក្នុងភាពពេញលេញ ហើយតិណជាតិក៏បានដុះឡើងនៅក្នុងភាពពេញលេញរបស់វាដែរ គឺជាថ្ងៃដែល វិវឌ្ឍន៍ទៅកាន់ភាពពេញលេញ។ ព្រះគម្ពីរបានបើកសម្តែពីភាពពេញលេញនៅក្នុង ព្រះយេស៊ូវគ្រីស្ទ ទ្រង់ គឺជាព្រះ ដែលព្រះបន្ទូលបានបើកសម្តែង គឺជាសៀវភៅនៃការប្រោសលោះ។ ព្រះគម្ពីរគឺជាព្រះបន្ទូលព្រះ ដែលបានទាយទុកនូវព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅពេលអនាគត។ វាគឺជាសេចក្តីបង្គាប់ដែលអ្នក និពន្ធបានប្រាប់ដល់អ្នកឲ្យជឿគ្រប់ពាក្យទាំងអស់ ហើយមិនមែនជឿតែផ្នែកខ្លះតែប៉ុណ្ណោះទេ។ ប្រសិនបើ មានពាក្យមួយដែលយើងមិនជឿសោះ វាប្រហែលជាអាចធ្វើលោកអ្នកបងប្អូនឈប់ព្យាយាម រហូតទាល់ តែបងប្អូនជឿព្រះបន្ទូលព្រះ។ គ្រប់ពាក្យទាំងអស់ដែលចែងនៅក្នុងព្រះគម្ពីរគឺជា ព្រះបន្ទូលរបស់ព្រះដែល ប្រកបដោយអំណាចចេស្តា ដែលព្រះជាម្ចាស់ទ្រង់បានបើកសម្តែង នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយ បានបង្ហាញថាទ្រង់គឺជានរណា។ យើងរាល់គ្នាដែលជាអ្នកជឿ បានបង្គាប់ឲ្យជឿគ្រប់ពាក្យទាំងអស់នៅ ក្នុងព្រះបន្ទូល។ ព្រោះពាក្យទាំងនោះ គឺនិពន្ធឡើងដោយព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់។ គ្មាននរណាម្នាក់អាច ដក ឬបន្ថែមអ្វីពីលើព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ប្រសិនបើអ្នកធ្វើវា នោះគឺចម្លែកខុសពីរូបកាយ របស់ព្រះគ្រីស្ទហើយ។ វាដូចជាមានដៃមានម្រាម៦ អញ្ជឹង ឬមនុស្សមានដៃបីដែរ ឬក៏អ្វីផ្សេងៗទៀត ដែល បន្ថែមពីលើការនេះ ឬក៏ដកយកផ្នែកខ្លះចេញ ដោយមានដៃខ្លីម្ខាង ឬម្រាមខ្លីដែរ។ នៅក្នុងរូបកាយព្រះ គ្រីស្ទត្រូវតែពេញលេញ។ នៅក្នុងព្រះគ្រីស្ទ មានប្រុសស្រី ដែលកូនក្រមុំ កូនកំលោះ ដែលតំណាងនៅក្នុង ទ្រង់។ ហើយពួកគេទាំងពីរនឹងក្លាយជាសាច់តែមួយ “នៅថ្ងៃនោះ អ្នកនឹងថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះ វរបិតាគង់ក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នក ហើយអ្នកក៏នៅក្នុងខ្ញុំដែរ” តើវាជារូបភាពដែលពេញលេញយ៉ាងណា ទៅ!

17      អ្នកជឿពិតប្រាកដ ដែលមានចែងនៅក្នុងព្រះគម្ពីរ គឺទទួលយកទាំងអស់ និងជឿទាំងអស់ ហើយក៏បាន រង់ចាំដោយការអត់ធ្មត់ ចំពោះទំនាយនៃសេចក្តីសន្យា ហើយអស់អ្នកទាំងនោះ ព្រះគម្ពីរបានបើកសម្តែង ពីពួកគេនៅគ្រានោះ។ គ្រប់អ្នកជឿទាំងអស់ត្រូវរង់ចាំសេចក្តីសន្យា ហើយដើរដោយការរង់ចាំ ការបើក សម្តែងរបស់ព្រះ។

18      សូមមើលថ្ងៃដែលព្រះគ្រីស្ទទ្រង់យាងមក។ តើហេតុអ្វីបានជាអ្នកនោះមិនស្គាល់ លោកយ៉ូហាន ពេល ដែលព្រះគម្ពីរបានចែងទុក ដោយលោកអេសាយ “មានសម្លេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោ ស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ”។ តើហេតុអ្វីបានជាពួកគេមើលមិន ឃើញ? ដោយព្រោះពួកគេបានរង់ចាំអ្វីដែលពួកគេបាន បានពឹងផ្អែកលើគំនិតរបស់ពួកគេលើព្រះបន្ទូល របស់ព្រះ ដែលបានទាយទុក ហេតុនោះទើបគេបានបរាជ័យក្នុងការមើលឃើញនៅពេលបច្ចុប្បន្ន ពីការ បើកសម្តែងរបស់ព្រះជាម្ចាស់នៅក្នុងថ្ងៃដែលពួកគេកំពុងរស់នៅ។

19      គ្រីស្ទបរិស័ទនៅគ្រប់ទីកន្លែង នៅជុំវិញពិភពលោកដែលកំពុងតែឈរនៅយប់នេះ ពួកគេមិនមានការ ប្រឆាំងទាស់នឹងសេចក្តីពិតឡើយ។ គ្រីស្ទបរិស័ទនៅគ្រប់ទីកន្លែង បានព្យាយាមមើលទៅក្រោយវិញ ពីក្បួន ច្បាប់អភិសមាចារ ដែលសរសេរដោយលោក លូធឺ ឬលោក វែស្លី, សានគី, ហ្វីនី, ណូស, ខាលវីន ដែល គ្មានពួកយើងណា អាចនិយាយពីការអាក្រក់បានឡើយ ប៉ុន្តែអ្វីៗទាំងនោះ វាស្ថិតនៅអតីតកាល។

20      ពួកផារីស៊ី បានត្រឡប់ទៅមើល អ្វីដែលលោកម៉ូសេបាននិយាយ ហើយពួកគេក៏បាននិយាយថា “យើងមានលោកម៉ូសេហើយ យើងមិនដឹងថាអ្នកមកពីទីណាទេ”

21      ប៉ុន្តែចាំទេ នៅពេលដែលម៉ូសេនៅទីនេះ ពួកគេមិនដឹងថា មកពីទីណាទេ។ ឥឡូវនេះពួកគេ...... គ្មាន សង្ស័យឡើយ ដែលព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពួកគេថា “ពួកអ្នករាល់គ្នាបានតុបតែងលំអផ្នូររបស់ ពួកហោរា ហើយពួកអ្នករាល់គ្នាក៏ជាម្នាក់ដែលបញ្ជូនពួកគេមកទីនេះដែរ”។ បន្ទាប់ពីពួកគេបាននាំសារ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ...... មនុស្សក៏បានឃើញ ថាពួកគេបានលេងសើចនិង ព្រះបន្ទូលរបស់ ព្រះ។ ហើយបន្ទាប់ពីអ្នកនាំសាររបស់ព្រះបានបញ្ចប់ការងាររបស់គាត់ នោះពួកគេក៏បានបង្កើតនូវនិកាយ មួយនៅលើព្រះបន្ទូលរបស់ព្រះ។ នៅពេលពួកគេបានស្លាប់ទៅ នោះនឹងមិនមានជីវិតជាថ្មីទៀតឡើយ។

22      សូមមើលចុះ ចំពោះលោកអ្នកបងប្អូនមួយចំនួន ជាពិសេសខ្ញុំចង់និយាយសំដៅលើពួកកាតូលិក។ តើ លោកអ្នកដឹងទេ...... តើលោកអ្នកមានធ្លាប់បានអានប្រវត្តិសាស្ត្រពិតប្រាកដដែរឬទេ គឺប្រវត្តិសាស្ត្រពួកជំ នុំរ៉ូមាំងកាតូលិកដែរឬទេ? តើនៅក្នុងបញ្ជីរាយឈ្មោះអ្នករងគ្រោះ ដែលពួកគេជាពួកបរិសុទ្ធ អាហ្គូស្ទីន នៃ ហីពប៉ូ តើមានមនុស្សដែលគ្មានទោសប៉ុន្មានលានអ្នកដែលពួកជំនុំបញ្ជូនទៅសំលាប់? ខ្ញុំមិនចាំចំនួនពួក គេ ដែលបានស្លាប់ពិតប្រាកដឡើយ គឺប្រហែលជារាប់លានអ្នក ចាប់តាំងពួកបរិសុទ្ធ ហីពប៉ូ...... ពួកបរិសុទ្ធ អាហ្គូស្ទីន នៃ ហីពប៉ូ, នៅអាហ្រិក ដែលបានប្រកាសថា វាគឺពិតជាបំណងព្រះហឫទ័យ របស់ ព្រះ ដែល បានឲ្យពួកគេរាល់គ្នាស្លាប់ ដ្បិតពួកគេបានប្រឆាំងទាស់នឹងពួកជំនុំរ៉ូមមាំងកាតូលិក។ តើលោកអ្នកបងប្អូន មានដឹងទេថាពួកបរិសុទ្ធ ផាទ្រីក មិនដែលទទួលស្គាល់ពីការនោះឡើយ រហូតទាល់តែ គាត់បានស្លាប់ទៅ ក្នុងនាមជាពួករ៉ូមមាំងកាតូលិក? គាត់បានប្រឆាំងទាស់នឹងការអ្វីៗទាំងអស់ដែល សម្តេចប៉ាបបានធ្វើ និងពួកជំនុំកាតូលិកបានសម្លាប់១០០០០ នាក់ដែលជាកូនៗរបស់គាត់។ តើលោកអ្នកបងប្អូនមានដឹងទេ ថា ពួកជំនុំកាតូលិកបានដុតសម្លាប់ ចូអាន អេក ដែលជាស្រ្តី គឺគេបានចងនាងនៅជាប់នឹងបង្គោលឈើ..... ហើយគេ និយាយថា នាងគឺជាមេធ្មប់? ២០០ ឆ្នាំក្រោយមក ពួកគេបានជីកកកាយរកសាកសពពួក សង្ឃ នៅពេល នោះគេបានដឹងថា នោះមិនមែនជាសាកសព ដែលគេចង់រកនោះទេ ក្រោយមកគេក៏បោះ សាកសព នោះ ទៅក្នុងសមុទ្រទៅ ដោយមិនបានបូជាឡើយ។

       សូមកុំឲ្យថ្ងៃនោះកន្លងហួសទៅឡើយ ហើយសូមកុំធ្វើជាមនុស្សល្ងីល្ងើឡើយ។

23      ហេតុពួកសង្ឃនៅយប់នោះ គេបានមកឯព្រះយេស៊ូវ ហើយដាក់ទោសព្រះយេស៊ូវ។ ដោយព្រោះការតែ មួយគត់ គឺពួកគេមិនដែលឃើញទំនាយនៅពេលនោះឡើយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “សូមបើក ព្រះគម្ពីរចុះ ដើម្បីឲ្យអ្នកបានគិតពិចារណា......” “ព្រះគម្ពីរបានប្រាប់ថា អ្នកមានជីវិតអស់កល្ប ហើយ តើ បទគម្ពីរបានប្រាប់ថា ខ្ញុំជានរណា?” នៅពេលនោះ។

24      ព្រះគម្ពីរគ្មានកំហុសឡើយ។ ប្រសិនបើការមួយនៅក្នុងព្រះគម្ពីរមិនបានបំពេញ នោះព្រះបន្ទូលព្រះ ច្បាស់ជាខុសហើយ គឺអ្នកនិពន្ធបានធ្វើការនោះមុនពេលដែលទ្រង់ធ្វើវា។

25      មានឱកាសមួយក្នុង១០០០ ដែលមនុស្សអាចនឹងធ្វើការទាយទុក ពីការផ្សេងទៀតដែលនឹងកើតឡើង វា អាចនឹងកើតឡើងបាន។ ប៉ុន្តែប្រសិនបើគាត់អាចប្រាប់ពីទីកន្លែងដែលនឹងកើតឡើងបាន នោះប្រហែលជា ឱកាសមួយក្នុងចំណោម១០០០។ ហើយប្រសិនបើគាត់អាចដឹងពីថ្ងៃដែលនឹងកើតឡើង បាន នោះប្រហែល ជាឱកាស១ ក្នុង ១លាន។ ហើយបើគាត់ដឹងថា តើនរណានឹងធ្វើការនោះឲ្យកើតឡើងបាន នោះប្រហែលជា ឱកាស១ ក្នុង១កោដហើយ។

26      ប៉ុន្តែព្រះគម្ពីរនេះ បានប្រាប់លោកអ្នកបងប្អូននូវការពិតប្រាកដ ពីនរណា ពេលវេលា និងត្រូវរង់ចាំអ្វី មិនដែលខុសឡើយសូម្បីតែ១ដង។ ដូច្នេះកាលពីមុន យើងខ្ញុំមានការពិភាក្សាតូចមួយជាមួយនឹងពួកសង្ឃ ដែលតាំងខ្លួនថាអ្នកបរិសុទ្ធ បាននិយាយថា “លោក ប្រាណហាំ អ្នកកំពុងតែប្រឆាំងទាស់នឹងព្រះគម្ពីរ ហើយ” “នោះគឺជាប្រវត្តិសាស្ត្រពួកជំនុំ ទេ”

       ខ្ញុំបានឆ្លើយថា “វាមិនមែនជាប្រវត្តិសាស្ត្រទេពួកជំនុំទេ តែវាគឺជាប្រវត្តិសាស្ត្ររបស់ព្រះវិញ”

       គាត់បាននិយាយថា “ព្រះជាម្ចាស់ទ្រង់គង់នៅតែក្នុងពួកជំនុំរបស់ទ្រង់ទេ”

27      ខ្ញុំបានឆ្លើយថា “ព្រះជាម្ចាស់បានគង់នៅក្នុងព្រះបន្ទូល ហើយប្រសិនបើមានការណាប្រឆាំងទាស់នឹង គ្នា នោះព្រះបន្ទូលទ្រង់បានកុហក់ដល់យើងហើយ។ ដ្បិតទ្រង់មានបន្ទូលថា “ពាក្យរបស់ខ្ញុំគឺជាសេ​ចក្តីពិត តែពាក្យរបស់មនុស្សសុទ្ធតែកុហក់”

       គាត់បានឆ្លើយថា “យើងមិនបានប្រឆាំងទាស់ឡើយ”

28      ខ្ញុំបាននិយាយថា “ខ្ញុំមិនបាននិយាយថា អ្នកបានប្រឆាំងទាស់ឡើយ ប៉ុន្តែព្រះគម្ពីរបាននិយាយដូច្នោះ ចូរយើងមករកហេតុផលជាមួយគ្នា”។

29      វាបានទាយទុកនូវការដែលអ្នកបង្កើតបានធ្វើ មុនពេលដែលទ្រង់បានធ្វើវា។ ដូច្នេះ គេនឹងកាត់ទោស ដល់ពួកបុរសៗ និងស្រ្តីនៅកន្លែកាត់ក្តី ដោយគ្មានការអត់ទោសឡើយ។ ប្រសិនបើអ្នកប្រាប់ការនេះទៅ ដល់ពួកមេតូឌីស តើគេនិយាយអ្វី តើពួកបាបទីស្ទនិយាយអ្វី ពួកកាតូលិកនិយាយអ្វី ពួកថ្ងៃបុណ្យ ទី៥០និយាយអ្វី ឬពួកជំនុំផ្សេងៗទៀតនិយាយអ្វី នោះលោកអ្នកបងប្អូននឹងឃើញនូវ ការបដិសេធ មួយចំនួយនៅក្នុងការកាត់ទោសនោះជាមិនខាន។ ប៉ុន្តែប្រសិនបើលោកអ្នកបងប្អូនមើលអ្វីដែលព្រះគម្ពីរ បានចែងពីការដែលនឹងកើតឡើង នឹងពេលវេលាដែលនឹងកើតឡើង នោះលោកអ្នកបងប្អូននឹងដឹងថាមាន អ្វីកើតឡើង។

30      តើវាមិនត្រូវទេឬអី នៅក្នុងការមើលឃើញដ៏ច្បាស់នេះ ដែលមនុស្សទាំងអស់អាចមើលឃើញបាន ដ្បិត ព្រះយេស៊ូវទ្រង់អរព្រះគុណដល់ព្រះជាម្ចាស់ ដែលបានបិទបាំងការនោះចេញពីភ្នែករបស់ពួកអ្នក ប្រាជ្ញ និងពួកអ្នកដែលមានការប្រុងប្រយ័ត្ន ហើយក៏បានបើកសម្តែងឲ្យឃើញការអាក្រក់របស់ពួកគេ ដែលយើងបានដឹង។ សូមពិចារណាមើល ព្រះដ៏មានព្រះចេស្តាបានគង់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដោយ អំណាចរបស់ទ្រង់ ភ្នែកពួកគេទៅជាខ្វាក់ គឺជាពួកអ្នកមាន ពួកអ្នកប្រាជ្ញដែលបានទទួលការអប់រំ ពួកគេ ខ្វាក់មើលមិនឃើញទ្រង់ឡើយ តែទ្រង់បានបើកភ្នែកពួកអ្នកក្រីក្រ និងអ្នកដែលមិនបានទទួលការអប់រំខ្ពង់ ខ្ពស់វិញ។

31      ចូរសង្កេតមើលចុះ ពួកមនុស្សទាំងនេះ គេមកពី អេម៉ុស ទ្រង់មានបន្ទូលថា ការយល់ដឹងរបស់ពួកគេ អំពីទ្រង់ គឺបានដកយកចេញហើយ។ ពួកគេបាននិយាយទៅកាន់ទ្រង់ តែជាយូរមកហើយគេមិនស្គាល់ ទ្រង់ ថាជានរណាឡើយ។ ព្រះជាម្ចាស់ទ្រង់អាចធ្វើវាបាន ដ្បិតទ្រង់គឺជាព្រះ។

32      នោះគឺជាការពិតប្រាកដណាស់ ដែលទ្រង់បានធ្វើចំពោះពួកសង្ឃទាំងនោះដែលជា អ្នកនិពន្ធ ពីព្រោះវាបានចែកទុកមកហើយថា ទ្រង់នឹងធ្វើវា។ ព្រះជាម្ចាស់ទ្រង់បានឲ្យភ្នែកពួកគេខ្វាក់ ដើម្បីឲ្យពួក យើងមានឱកាស។ ពួកគេមិនអាចឃើញឡើយ បើទោះបីជាពួកគេអ្នកប្រាជ្ញក្តី ជាសង្ឃក្តី ពួកគេនៅតែមិន អាចមើលការនោះទាល់តែសោះ ដោយព្រោះពួកគេបានខ្វាក់។ ទោះបីជាពួកគេមានចក្ខុវិស័យដ៏អស្ចារ្យ ខាងសាច់ឈាមក៏ដោយ តែវិញ្ញាណរបស់ពួកគេមើលមិនឃើញវិញ។

33      ដូចគ្នា កាលពីព្រឹកម៉ិញ ខ្ញុំបានព្យាយាមអធិប្បាយអំពី ស្ត្រីដែលប្រព្រឹត្តអំពើសាហាយស្មន់ គឺបាន បង្ហាញពីរបៀបដែលពួកគេកំពុងស្លៀកពាក់នាពេលឥឡូវនេះ។ ពួកគេគឺជាអ្នកប្រព្រឹត្តអំពើសាហាស្មន់។ នៅក្នុងព្រះគម្ពីរបានចែងថា ពួកគេគឺជាមនុស្សប្រព្រឹត្តអំពើសាហាស្មន់គ្រប់ពេល ដោយព្រោះពួកគេបាន ស្លៀកពាក់ស៊ិចស៊ី។ វិញ្ញាណរបស់ពួកគេ មិនដឹងអ្វីឡើយ។ ខ្ញុំជឿថា មានស្ត្រីជាច្រើនពាន់នាក់ គ្មានបំណង អាក្រក់ឡើយ ហើយក៏គ្មានបំណងប្រព្រឹត្តអំពើសាហាស្មន់ដែរ។ តែជាស្រ្តីដែលអាក្រក់ មានបំណងប្រព្រឹត្ត អំពើសាហាស្មន់ ដោយលាក់កំបាំងវិញ តាមសេចក្តីពិត នាងបានប្រព្រឹត្តអំពើសាហាស្មន់ហើយ។ ដ្បិត ព្រះគម្ពីរបានចែងថា “ស្ត្រីសំផឹងបានទាក់ទាញ ដល់ពួកស្តេចនៅលើផែនដី និងមនុស្សលើផែនដី ពួកជំនុំ នឹងមនុស្សឯទៀត ឲ្យប្រព្រឹត្តអំពើបាបខាងកាមគុណជាមួយនាងខាងវិញ្ញាណហើយ។ នាងនោះគឺជាមេ នៃពួកស្ត្រីពេស្យា” គឺជានិកាយទាំងឡាយ។

34      សូមមើលនៅក្នុងព្រះគម្ពីរចុះ ដ្បិតព្រះជាម្ចាស់ទ្រង់មិនចាកចេញពីយើង ឲ្យយើងរាល់គ្នាស្ថិតនៅក្នុង សេចក្តីងងឹតឡើយ។ ទ្រង់បានប្រទាននូវព្រះគម្ពីរដល់យើងរាល់គ្នា ឲ្យបានដឹងពីព្រឹត្តិការណ៍ដែលត្រូវកើត ឡើង នឹងពេលណាដែលត្រូវមក។

35      គឺវាដូចជាការមើលប្រតិទិនដែរ តើនៅថ្ងៃនេះគឺជាថ្ងៃអ្វី។ ប្រសិនបើលោកអ្នករកគិត នឹងនិយាយថាថ្ងៃ នេះគឺ..... “តើថ្ងៃនេះជាថ្ងៃអាទិត្យ ថ្ងៃសៅរ៍ តើជាថ្ងៃអ្វីទៅ?” ចូរមើលប្រតិទិនចុះ។ ប្រតិទិននឹងប្រាប់ដល់ លោកអ្នក ថានោះគឺជាថ្ងៃអ្វី។ នៅពេលដែលលោកអ្នកបងប្អូនឃើញពីសកម្មភាពរបស់មនុស្ស ប្រហែល កំពុងធ្វើដំណើរទៅកាន់ព្រះវិហារ ហើយលោកអ្នកបានឮសំលេងជួងផងនោះ លោកអ្នកប្រហែលជាឆ្ងល់ ថាថ្ងៃនេះគឺជាថ្ងៃអ្វី។ ហើយក៏មើលប្រតិទិន នោះវានឹងប្រាប់ដល់លោកអ្នកថាជាថ្ងៃអ្វីហើយ។

36      នៅពេលដែលលោកអ្នកបងប្អូនបានឃើញពួកជំនុំកំពុងតែធ្វើដូចលោកីយនេះ គឺដូចជាថ្ងៃពួកសុដំម ដែរ គឺពួកជំនុំទាំងអស់បានបែរទៅថ្វាយបង្គំរូបព្រះ ដែលជាគ្រាដ៏អាក្រក់ណាស់ ហើយសូមមើលមានក្រុម តិចតួចណាស់ដែលបានជួបជុំគ្នាទទួលនូវការទូន្មានរបស់ព្រះ ហើយក៏បានទទួលជីវិតថ្មីនៅក្នុងព្រះយេស៊ូវ គ្រីស្ទ តាមរយៈបទគម្ពីរដែលបានប្រាប់ពីការដែលនឹងកើតឡើង តើលោកអ្នកបងប្អូនដឹងទេថា តើលោក អ្នកកំពុងរស់នៅក្នុងគ្រាអ្វី។

37      ព្រះគម្ពីរបានប្រាប់យើងពីសេចក្តីទំនាយដែលទាយទុក តើថ្ងៃអ្វីដែលយើងកំពុងតែរស់នៅ តើគ្រាអ្វី ដែលយើងកំពុងរស់នៅ តើនឹងមានព្រឹត្តិការណ៍កើតឡើង។ បទគម្ពីរបានទាយទុកពីការពិតប្រាកដដែល នឹងកើតឡើងនៅពេលខាងមុខ ហើយក៏មិនដែលខុសឡើយ គឺត្រូវគ្រប់ពេល។ ប្រសិនបើការទំនាយនោះ មានខុសតែម្តងនោះ អ្នកដែលរង់ចាំគេច្បាស់ឃើញវាជាមិនខាន។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “គ្មាន អ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ”។ ព្រះបន្ទូល ទ្រង់មានទំនាក់ទំនងគ្នា។ នោះយើងរាល់គ្នានឹងដឹងថា ថ្ងៃអ្វីដែលយើងកំពុងរស់នៅ។

38      ប៉ុន្តែនៅគ្រប់ជំនាន់ មនុស្សបានធ្វើការកាត់ស្រាយព្រះបន្ទូលទ្រង់ដោយខ្លួនឯងគេ ដោយព្រោះភ្នែកពួក គេបានខ្វាក់ ចំពោះហេតុការណ៍ដែលបានកើតឡើង។ ក៏ដូចគ្នាដែរ ពួកផារីស៊ី និងពួកសាឌូស៊ីក៏ដូច្នោះ ដែរ។ សូម្បីនៅពេលដែល លោកប៉ុលបានឈរនៅទីនោះ ហើយព្យាយាមដកស្រង់នូវបទគម្ពីរ នោះក៏មាន ម្នាក់ បានចោទប្រកាន់គាត់ ដ្បិតអ្នកនោះ បានហៅខ្លួនឯងថា ជាសម្តេចសង្ឃ។ ពួកគេបានភ្លេចនូវសេចក្តី ទំនាយដែលជាព្រះបន្ទូលរបស់ទ្រង់។

39      ព្រះបន្ទូលទ្រង់មិនបានប្រឆាំងទាស់គ្នាឡើយ ព្រោះព្រះបន្ទូលគឺជាព្រះ។ គ្មានអ្វីប្រឆាំងទាស់គ្នាឡើយនៅ ក្នុងព្រះ ព្រោះទ្រង់គ្រប់លក្ខណ៍។

40      ប៉ុន្តែមនុស្សវិញទេ គេធ្វើការកាត់ស្រាយព្រះបន្ទូលទ្រង់ដោយខ្លួនឯង! ឥឡូវនេះ សូមអនុញ្ញាតឲ្យខ្ញុំបាន បង្ហាញនូវការនេះដល់លោកអ្នកបងប្អូន។ សូម្បីតែពួកជំនុំខ្លួនឯងផ្ទាល់មិនអាចយល់ស្របនូវការកាត់ ស្រាយនោះដែរ។ ពួកមេតូឌីស មិនយល់ស្របនឹងពួកបាបទីស្ទ ពួកបាបទីស្ទមិនយល់ស្របនឹងពួកប្រេសប៊ី ធើរៀន ហើយពួកប្រេសប៊ីធើរៀនក៏មិនយល់ស្របនឹងពួកថ្ងៃបុណ្យទី៥០ដែរ។ សូម្បីតែពួកថ្ងៃបុណ្យទី៥០ ខ្លួនឯងដែលមានក្រុមប្រហែលជា៤០ក្រុមខុសៗគ្នា ក៏មិនយល់ស្របជាមួយគ្នាដែរ។ ដូចនេះ វាគួរតែជាគ្រា នៅបាបិលម្តងទៀតហើយ ដ្បិតពួកគេមានការយល់ច្រលំគ្នាទៅវិញទៅមក។

41      ប៉ុន្តែព្រះជាម្ចាស់ទ្រង់ បានកាត់ស្រាយព្រះបន្ទូលទ្រង់ដោយអង្គទ្រង់ផ្ទាល់។ ទ្រង់បានសន្យាពីការនោះ ហើយទ្រង់ក៏បំពេញវាដោយអង្គទ្រង់ផ្ទាល់។ ទ្រង់បានប្រទាននូវការកាត់ស្រាយដោយអង្គទ្រង់ផ្ទាល់ ពីព្រោះ អង្គទ្រង់ផ្ទាល់បានធ្វើឲ្យមនុស្សបានដឹងនៅក្នុងគ្រានោះ។ តើរូបកាយរបស់ព្រះគ្រីស្ទបានរីកលូតលាស់ ប៉ុណ្ណាទៅ ពីចុងព្រះបាត ទៅដល់ព្រះសិរសានោះ!

42      សូមមើល ចំពោះហេតុផលដែលមនុស្សទាំងនេះ បានបរាជ័យនៅក្នុងការនេះ ដោយព្រោះពួកគេបាន ស្តាប់នូវអ្វីដែលមនុស្សខ្លះបាននិយាយអំពីការនោះ ជំនួសឲ្យការអានព្រះបន្ទូល ដូចជាព្រះយេស៊ូវទ្រង់បាន បន្ទូលឲ្យពួកគេបានធ្វើ។ “អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតនៅអស់កល្បជានិច្ចអំពីគម្ពីរ នោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ” ។ លើសពីនេះទៅទៀត សូមស្តាប់ “ចូរអានព្រះគម្ពីរចុះ ហើយមើល ថាតើព្រះមេស៊ីនឹងធ្វើអ្វី? តើពេលណាព្រះមេស៊ីទ្រង់នឹងយាងមក? ហើយសូមមើលតើនរណា មកមុនព្រះមេស៊ី នៅគ្រានោះ។ ដ្បិតមានសម្លេងមួយនៅទីរហោរស្ថានបានស្រែកថា គឺជាលោកយ៉ូហាន។ ហើយអ្នកក៏បានជឿគាត់តាមអ្វីដែលអ្នកបានស្តាប់ឮដែរ។ សូមមើល តើខ្ញុំនឹងធ្វើអ្វីនៅពេលដែលខ្ញុំមក។ ចុះតើអ្នកបានជឿវាដែរឬទេ? តើខ្ញុំបានបរាជ័យចំពោះការនេះដែរឬទេ?” ព្រះយេស៊ូវទ្រង់មានបន្ទូលថា “តើ ខ្ញុំបានបរាជ័យចំពោះការនេះដែរឬទេ?”

43      នៅពេលដែលលោកអ្នកបងប្អូន បានអាននូវបទគម្ពីរនេះហើយ តើអ្វីដែលបានទាយទុកអំពីទ្រង់បាន កើតឡើងពិតប្រាកដយ៉ាងដូចម្តេច? ពួកគេគួរតែដឹងអំពីហេតុការណ៍នេះហើយ។ “មនុស្សនេះ ដែលជា អ្នកជឿបានក្រោកឡើង ហើយគេមានអាយុប្រហែលជា ៣៣ឆ្នាំ...... ឬប្រហែលជា៣០ឆ្នាំ ហើយក៏បាន ដើរ សំដៅចុះទៅទីនោះ ហើយបានប្រកាសថាមានពន្លឺលេចមក ហើយមានរូបដូចជាសត្វព្រាបចុះមក។ តើហេតុអ្វីទៅ វាគឺជារឿងដែលគួរឲ្យអាម៉ាសមុខណាស់”។ ពួកគេបាននិយាយថា “មនុស្សបានកើតមក គ្មានខ្លាន់ស្លាសោះ តែបានប្រកាសថាខ្លួនបានកើតមកពីស្រ្តីព្រហ្មចារីវិញ”។

44      ប្រហែលជាពួកគេមិនដឹងពីអ្វីដែលហោរាអេសាយ បាននិយាយនោះទេ នៅក្នុងអេសាយ៩:៦ “ដ្បិតមានបុត្រ១ កើតដល់យើង”។ ហើយក៏ប្រហែលជាពួកគេមិនដឹងពីអ្វីដែលហោរាអេសាយបាន និយាយដែរថា “មើលស្រ្តីព្រហ្មចារីនឹងមានគភ៌”។ ប៉ុន្តែ ចំពោះការទាំងនោះ ពួកគេបានគិតថាវា នឹងកើត នៅពេលខាងមុខណាមួយនោះទេ។ ពួកមនុស្សនេះ គេមិនបានជួបនូវការជាក់ច្បាស់នេះទេ។ នោះទើបទ្រង់ បានប្រាប់ឲ្យពួកគេ “អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ”។ មិនមែនជាអ្វីដែលពួកអ្នកទេវសាស្ត្រមួយចំនួនបាននិយាយទេ ប៉ុន្តែគឺជាព្រះ (ព្រះបន្ទូលទ្រង់) វិញដែលមានបន្ទូលថាវានឹងកើតឡើង! អាម៉ែន!

45      ដូច្នេះ ចូរអានព្រះគម្ពីរចុះ ដ្បិតព្រះគម្ពីរបានប្រាប់យើងរាល់គ្នាពីគ្រាដែលពួកយើងកំពុងតែរស់នៅ ហើយក៏បានប្រាប់យើងយ៉ាងច្បាស់ពីអ្វីដែលនឹងកើតមានឡើងនៅក្នុងគ្រានេះ។ ព្រះគម្ពីរជាព្រះបន្ទូល ដែលយើងជឿទុកចិត្ត ហើយក៏ជាព្រះបន្ទូលដែលធ្វើបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទដែរ។

46      តាមរយៈការស្តាប់ការកាត់ស្រាយរបស់មនុស្ស ពួកគេបានឃើញព្រះបន្ទូលព្រះបានបំពេញសម្រេច ហើយ តែពួកគេបែរជាបរាជ័យវិញ។ វានឹងកើតឡើងគ្រប់ពេល ដោយព្រោះពួកគេបានស្តាប់ដល់...... ហើយព្រះយេស៊ូវទ្រង់មានបន្ទូលថា “ពួកគេគឺជាអ្នកដឹកនាំខ្វាក់ភ្នែក”។ ចុះប្រសិនបើពួកអ្នកខ្វាក់ដឹក​នាំពួក អ្នកខ្វាក់នោះ តើមានអ្វីកើតឡើងដល់ពួកគេ? នៅក្នុងព្រះគម្ពីរបានទាយទុកពីការនេះ នៅថ្ងៃចុងក្រោយ ពី ពួកឡៅឌីសេ ជាពួកកង្វាក់។ ពួកគេបានដាក់ទ្រង់នៅក្រៅពួកជំនុំ។ ដ្បិតនៅគ្រាពួកជំនុំឡៅឌីសេ ទ្រង់បាន ឈរនៅខាងក្រៅ ដោយទ្រង់ព្យាយាមចូលទៅកាន់ពួកគេ “ខ្ញុំបានឈរនៅមាត់ទ្វា ថែមទាំងគោះផង” ទ្រង់គួរ តែចូលមកខាងក្នុង។ ដ្បិតទ្រង់មានបន្ទូលថា “ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភរ ឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាត វិញនោះទេ”។ ប្រសិនបើមនុស្សម្នាក់ឈរនៅអាក្រាតនៅតាមផ្លូវ លំបាក ខ្វាក់ភ្នែក ហើយគាត់អាចដឹង បានប្រសិនបើអ្នកប្រាប់គាត់ថា គាត់នៅអាក្រាត នោះគាត់ច្បាស់ជាព្យាយាមធ្វើអ្វីមួយហើយ។ ប៉ុន្តែនៅ ពេលដែលគាត់ គ្រវីក្បាលរបស់គាត់ ហើយនិយាយថា “ខ្ញុំមិននៅអាក្រាតទេ។ តើអ្នកជានរណាបានជាមក ប្រាប់ខ្ញុំដូច្នេះ? ខ្ញុំដឹងហើយថា ខ្ញុំកំពុងតែឈរនៅទីណានោះ”។ តើនោះមិនជារឿងដែលគួរឲ្យអាណិតអ្នក នោះទេឬអី។ ជាក់ច្បាស់ណាស់ ព្រះបន្ទូលបានចែងថា ពួកជំនុំនោះនឹងបែបដូច្នោះឯង គឺជាគ្រាដែលអា ក្រក់ណាស់ ក៏ជាគ្រាចុងក្រោយដែលយើងកំពុងតែរស់នៅ។

47      ប៉ុន្តែ “ខ្ញុំបន្ទោសដល់មនុស្ស ដែលខ្ញុំស្រឡាញ់”។ ប្រសិនបើអ្នកលោកអ្នកគឺជាមនុស្សដែលព្រះជា ម្ចាស់ទ្រង់បន្ទោស នូវអ្វីដែលលោកអ្នកកំពុងតែធ្វើនោះ ចូរបែរចេញពីការនោះទៅ។ “ខ្ញុំ បន្ទោសដល់ មនុស្ស ដែលខ្ញុំស្រឡាញ់”

48      សូមមើល ប្រសិនបើពួកផារីស៊ីទាំងនោះ និយាយថា “សូមចាំបន្តិច! មនុស្សនោះកំពុងតែធ្វើឲ្យយើងរាល់ គ្នាបញ្ឈប់ការជំរុញនោះហើយ ទ្រង់មានបន្ទូលថា “អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថាបានជីវិត នៅអស់កល្បជានិច្ចអំពីគម្ពីរ នោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ” ។ វាគឺជាការដ៏ប្រសើរ ប្រសិនបើខ្ញុំត្រឡប់ទៅមើលក្នុងព្រះបន្ទូល ហើយរកមើលថា តើទ្រង់នឹងធ្វើអ្វី ហើយទ្រង់ជានរណា ហើយ មានអ្វីកើតឡើង។ ខ្ញុំគួរស្វែងរកនៅក្នុងព្រះគម្ពីរ តើមាននិយាយអ្វី។ ជំនួសឲ្យការនេះ ពួកគេបែរជាទៅរក ពួកសង្ឃ ហើយសួរពួកគេវិញ “តើនេះគឺជាអ្វី? តើអ្នកមានឃើញភាពខុសប្លែកគ្នាដែរឬទេ? ពួកគេគួរតែ អានព្រះគម្ពីរ។

49      នៅក្នុងហេព្រើរ១:១ បានចែងថា “ឯព្រះ ដែលពីដើម” “ទ្រង់មានបន្ទូលនឹងពួកយុកោដោយពួកហោរា” ទ្រង់បានសរសេរព្រះគម្ពីរឡើង តាមរយៈមនុស្សដែលទ្រង់បានជ្រើសរើស។ តើទ្រង់មិនគួរសរសេរព្រះគម្ពីរ ឡើងតាមរបៀបនោះទេឬ ហើយទ្រង់បានសង្គ្រោះមនុស្សតាមរយៈលោហិតរបស់ទ្រង់។ ទ្រង់អាចមិនប្រើ មនុស្សឲ្យផ្សាយដំណឹងល្អបាន តែទ្រង់អាចឲ្យព្រះអាទិត្យ ឬព្រះច័ន្ទ ឬផ្កាយទៅផ្សាយដំណឹងល្អវិញ ហើយ ទ្រង់ក៏អាចឲ្យខ្យល់បញ្ចេញសម្លេងផ្សាយដំណឹងល្អបានដែរ។ ប៉ុន្តែទ្រង់បានជ្រើសរើសមនុស្សវិញ។ ទ្រង់បានជ្រើសរើសនូវផ្លូវដែលព្រះបន្ទូលទ្រង់មានបន្ទូល គឺតាមរយៈពួកហោរា បានទាយទំនាយ និង ប្រកាសការបើកសម្តែងព្រះបន្ទូលរបស់ទ្រង់ នៅគ្រានោះ។ “ដ្បិតព្រះបន្ទូលទ្រង់បានមកដល់ពួកហោរាតែ ប៉ុណ្ណោះ” តែទ្រង់មិនដែលមានបន្ទូលមកកាន់ពួកអ្នកទេវសាស្ត្រទេ។ សូមបង្ហាញខ្ញុំនូវបទគម្ពីរនោះទៅ មើល។ គឺព្រះបន្ទូលទ្រង់មកតាមរយៈតែពួកហោរាតែប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រង់មិនកុហក់ឡើយ។ ដូច្នេះ ទ្រង់បាននិពន្ធព្រះគម្ពីរទ្រង់តាមរយៈវិធីរបស់ទ្រង់ដែលបានជ្រើសរើស គឺជាពួកហោរាដែលទ្រង់បានជ្រើស រើស មិនមែនជាពួកហោរាដែលមនុស្សបានជ្រើសរើសទេ ប៉ុន្តែគឺជាហោរាដែលព្រះបានជ្រើសរើសវិញ។

50      ពួកអ្នកជឿបានរង់ចាំការបំពេញសម្រេចនូវអ្វីដែលពួកហោរាបានទាយ ហើយការនោះបានបញ្ចាក់ថា ពួកគេគឺជាហោរានៃព្រះ។ ដោយព្រោះដំបូង ព្រះវិញ្ញាណបានបណ្តាលដល់ពួកគេ ហើយបន្ទាប់មក ពួកគេ ក៏និយាយនូវអ្វីដែលព្រះបន្ទូលចែងអំពីគ្រានោះ។ នោះហើយគឺជាអ្វីដែលពួកគេបានជឿ។ យើងរាល់គ្នា បានស្តាប់សេចក្តីអធិប្បាយកាលពីអាទិត្យមុនថា មានពួកហោរាក្លែងក្លាយជាច្រើននឹងលេចមក។ ហើយ យើងខ្ញុំនឹងផ្តល់ការពន្យល់ពី បាឡាម និងម៉ូសេ ពួកគេទាំងពីរនាក់បានចាក់ប្រេងតាំងដោយព្រះវិញ្ញាណ ដូចគ្នា ហើយមានម្នាក់នៅក្នុងចំណោមពួកគេបាននិយាយថា “ពួកយើងទាំងអស់គ្នាគឺតែមួយទេ។ សូម យើងមកចូលរួមជាមួយគ្នា ហើយដាក់ពួកស្រីៗរបស់យើងនៅជាមួយគ្នាចុះ។ យើងមានស្រីស្អាតៗនៅទី នេះ អ្នកគឺជាមនុស្សប្រុស សូមមកទីនេះចុះ ហើយជ្រើសរើសម្នាក់ដែលស្អាតធ្វើជាប្រពន្ធរបស់អ្នកទៅ ព្រោះយើងទាំងអស់គ្នាជាមនុស្សតែមួយទេ ហើយក៏មានការរត់ប្រណាំងដូចគ្នាដែរ”។ ព្រះជាម្ចាស់ទ្រង់នឹង មិនអត់ទោសឲ្យពួកគេឡើយ ដោយព្រោះពួកគេបានស្តាប់ពាក្យទាំងនោះ។

51      នៅលោកីយនេះ មនុស្សគេរកមើលផ្លូវវៀង និងផ្លូវកាត់មួយចំនួន ប៉ុន្តែគ្មានផ្លូវកាត់ឡើយនៅក្នុងព្រះ បន្ទូលរបស់ព្រះ។ គឺមានតែគំរូមួយតែប៉ុណ្ណោះ លោកអ្នកត្រូវតែលះបង់ខ្លួនឯង ហើយដើរតាមគំរូនោះ គឺ មិនត្រូវកាត់ដំរិមគំរូនោះ តាមលោកអ្នកឡើយ។ គ្រប់គ្នាត្រូវតែដើរតាមគំរូដែលមានចែងនៅក្នុងព្រះបន្ទូល នោះហើយគឺជាផ្លូវតែមួយគត់ ដែលទ្រង់ចង់ឲ្យលោកអ្នកបងប្អូនធ្វើវា។

52      ដូចនេះ ពួកអ្នកជឿត្រូវរង់ចាំអ្វីដែលព្រះបន្ទូលទ្រង់បានប្រកាស។ មិនមែនជាពាក្យដែលមនុស្សបាន សរសេរនោះទេ ប៉ុន្តែជាព្រះជាម្ចាស់វិញ ដូច្នេះ ព្រះគម្ពីរមិនមែនសៀវភៅដែលសរសេរតាមចិត្តមនុស្សទេ តែសរសេរតាមអ្វីដែលព្រះមានបន្ទូលវិញ។

53      មានអ្នកខ្លះនិយាយថា “វាគ្រាន់តែជាសរសេរជាភាសាហេព្រើរយូរមកហើយ”។ តើពួកហេព្រើរអាច សរសេរសំបុត្រអំពីការជំនុំជំរះលើខ្លួនឯងបានដែរឬទេ? តើវាគឺជាការល្អដែរឬទេ ចំពោះប្រជាជាតិយូដា បែបបទរបស់ខ្លួនឯង និងការអប់រំ ដែលពួកគេសរសេរអំពីការជំនុំជំរះលើខ្លួនឯងគេនោះ? ពិតប្រាកដ ណាស់ ពួកគេមិនអាចទេ ដែលពួកគេអាចនិយាយអំពីអំពើបាបរបស់ពួកគេ ឬពីរបៀបដែលពួកគេថ្វាយ បង្គំរូបព្រះ និងពីរបៀបដែលពួកគេប្រព្រឹត្តអំពើបាបប្រឆាំងទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ? អត់ ទេ ពួកគេមិនអាចប្រាប់បានទេ ដ្បិតពួកគេជាមនុស្សដែលអួតខ្លួន។

54      វាមិនមែនជាសៀវភៅរបស់មនុស្សទេ វាគឺជាសៀវភៅរបស់ព្រះ។ មនុស្សដែលពួកគេមើលឃើញនិមិត្ត ឬស្តាប់ឮព្រះសូរសៀងរបស់ព្រះ គេមិនដែលយល់វាឡើយ ជាច្រើនដង ជាច្រើនករណី។ មនុស្សមិន អាចសរសេរព្រះគម្ពីរបានឡើយ តែគឺជាព្រះវិញដែលបានសរសេរព្រះគម្ពីរឡើង។ វាមិនមែនជាសៀវភៅ របស់មនុស្សឡើយ តែវាគឺជាសៀវភៅរបស់ព្រះ។ វាគឺជាការសម្តែងនូវព្រះរាជគំនិតរបស់ព្រះតាមរយៈបបូរ មាត់របស់មនុស្ស។ នោះហើយគឺជារបៀបដែលព្រះគម្ពីរបាននិពន្ធឡើង។ ការសម្តែងនូវគំនិតនោះគឺជា ព្រះបន្ទូលព្រះ។ នៅមុនដំបូងព្រះជាម្ចាស់ទ្រង់បានបញ្ចេញគំនិត មកតាមរយៈបបូរមាត់របស់ពួកហោរា របស់ទ្រង់ ហើយក៏បានបញ្ជាក់ប្រាប់ដោយពួកអ្នកបំរើរបស់ទ្រង់។

55      ព្រះជាម្ចាស់ទ្រង់បានជ្រើសរើសដោយអង្គទ្រង់ផ្ទាល់ តាមដែលបានកំណត់ទុក ដោយជ្រើសរើសពួក ហោរានៅគ្រប់ជំនាន់។ ទ្រង់បានដាក់នូវពួកហោរាទាំងនោះទៅតាមជំនាន់របស់ពួកគេ។ ទ្រង់បានតំរូវវា ទៅតាមរបៀបរបស់ទ្រង់ ទៅតាមអ្វីដែលទ្រង់បានធ្វើ។ ទ្រង់រៀបចំគាត់ឲ្យមក ទោះជាគាត់មានការអប់រំ ឬ ក៏គ្មានការអប់រំក៏ដោយ។ ទ្រង់បានប្រទានអំណោយទាន និងរបៀបដែលគាត់នឹងចែកចាយព្រះបន្ទូល បាន។ ទ្រង់មិនខ្វល់ឡើយ ទោះបីមានមនុស្សជាច្រើនបានទទួលជោគជ័យ ប៉ុន្តែវាមិនអាចទៅរួចឡើយ ដែលធ្វើឲ្យការដែលទ្រង់បានសន្យានោះបានកើតឡើង។ ទ្រង់បានរៀបចំនូវមនុស្សនោះមក ប្រហែលជាគេ ជាមនុស្សដែលគេមិនទទួលស្គាល់ តែទ្រង់អាចនឹងរៀបចំអង្គទ្រង់ផ្ទាល់ដែលខុសពីអ្នកនោះ។ ទ្រង់បាន បង្រៀនដល់ពួកគេ ប្រទានអំណោយទានដល់គេ ហើយបង្ហាញឲ្យគេឃើញនូវលក្ខណៈរបស់ទ្រង់ និងអ្វីៗ ផ្សេងៗទៀត ទ្រង់បានសម្តែងឲ្យគេឃើញពីអង្គទ្រង់ និងពីអ្វីដែលទ្រង់បានធ្វើ។ ទ្រង់បានធ្វើឲ្យគេអាច ឈោងចាប់មនុស្សនៅគ្រានោះបាន។ មែនហើយ ទ្រង់បានធ្វើវាមែន។

56      នៅគ្រាចុងក្រោយ នៅពេលដែលពួកជំនុំបានបែរទៅរកលោកីយ និងអំពើបាប ហើយក៏បានរៀនពី ការកាត់ស្រាយរបស់មនុស្ស លើព្រះបន្ទូលព្រះ...... ហើយពួកគេតែងតែបែបនោះឯង ពួកគេបានទទួល បង្រៀនពីពួកទេវសាស្ត្រ និងពួកសង្ឃ រហូតទាល់តែមានបញ្ហា។ ហើយការកាត់ស្រាយរបស់ពួកគេតែង តែខុស មិនមែនតែម្តងទេ។ ចំណែកឯព្រះបន្ទូលព្រះវិញ មិនដែលខុសមួយដងណាឡើយ។ ការទាំងពីរនេះ គឺខុសគ្នា។

57      លោកអ្នករាល់គ្នាបានដឹងហើយថា ព្រះជាម្ចាស់ទ្រង់សរសេរព្រះគម្ពីរឡើង។ ព្រោះទ្រង់អាចមានបន្ទូល បាន។ ដ្បិតលោកម៉ូសេបាននិយាយថា ទ្រង់មានបន្ទូលមកកាន់គាត់។ លោកយេរេមាបាននិយាយថា “ទ្រង់ បានដាក់ពាក្យរបស់ទ្រង់នៅក្នុងមាត់របស់ខ្ញុំ” ដូចនេះ ព្រះជាម្ចាស់ទ្រង់អាចសរសេរគម្ពីរឡើងបានហើយ។ ទ្រង់បានសរសេរក្រិត្យវិន័យ១០ ប្រការដោយអង្គុលីរបស់ទ្រង់ផ្ទាល់។ ទ្រង់បានសរសេរព្រះបន្ទូលទ្រង់នៅលើ ជញ្ជាំងក្រុងបាប៊ីឡូន។ តើលោកអ្នកបងប្អូននៅចាំទេ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកហោរាបាននិយាយ ពាក្យថា “ព្រះអម្ចាស់ដ៏បរិសុទ្ធ” ចំនួន២០០០ដង។ ទ្រង់អាចមានបន្ទូលបាន ហើយទ្រង់ក៏អាចសរសេរបាន ដែរ។ ជាក់ច្បាស់ណាស់ ស្ទើរតែ៩០ភាគរយ នៅក្នុងព្រះគម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន គឺសុទ្ធតែ ជាព្រះបន្ទូលរបស់ទ្រង់ផ្ទាល់ ជាអង្គព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ ប្រសិនបើទ្រង់អាចសរសេរបាន អាចអានបាន និងអាចមានបន្ទូលបាន នោះតើទ្រង់មិនអាចធ្វើឲ្យមនុស្សផ្សេងទៀតធ្វើដូចគ្នាបានដែរឬទេ? តើទ្រង់មិន មានបន្ទូលទៅកាន់ម៉ូសេទេថា “តើនរណាជាអ្នកធ្វើឲ្យគេគរ ឬតើនរណាជាអ្នកធ្វើឲ្យនិយាយបាន?” ព្រះ ជាម្ចាស់ទ្រង់បានសរសេរព្រះគម្ពីរឡើងតាមរយៈពួកហោរា គឺទៅតាមរបៀបដែលទ្រង់បានធ្វើ។

58      នៅគ្រប់ពេលពួកជំនុំ បានយល់ច្រលំនូវព្រះបន្ទូលរបស់ទ្រង់ (ទ្រង់ជ្រាបថាពួកគេនឹងធ្វើ ដ្បិតទ្រង់ជ្រាប គ្រប់ទាំងអស់) ដូចនេះ បានរៀបចំពួកហោរាពិតប្រាកដរបស់ទ្រង់រួចរាល់ហើយសម្រាប់គ្រានោះ ទ្រង់បាន ត្រាស់ហៅអ្នកដែលទ្រង់បានជ្រើសរើសតាមរយៈទីសំគាល់ និងការអស្ចារ្យ ដែលមាននៅក្នុងព្រះបន្ទូល របស់ទ្រង់ និងតាមរយៈការប្រកាសព្រះបន្ទូលរបស់ទ្រង់ “ការប្រកាសព្រះបន្ទូលតាមរយៈទីសំគាល់ផ្សេងៗ” ដែលទ្រង់បានសន្យាទុក។ ទ្រង់បានប្រទាននូវការកាត់ស្រាយយ៉ាងត្រឹមត្រូវ បន្ទាប់ពីពួកហោរាបានបង្ហាញ ថាព្រះបន្ទូលទ្រង់ត្រឹមត្រូវ។

59      ប៉ុន្តែអស់អ្នកទាំងនោះ ដែលទ្រង់បានជ្រើសរើស និងបញ្ចូនមក មនុស្សគេបានស្អប់ទ្រង់។ ចូរពិនិត្យ មើលគ្រប់ពេលចុះ នៅក្នុងព្រះបន្ទូលទ្រង់ តើត្រូវឬក៏ខុស។ មានតែម្នាក់គត់ ដែលទ្រង់បានបញ្ចូនមក! “ទ្រង់ បានយាងមកដោយអង្គទ្រង់ផ្ទាល់ ព្រមទាំងមានមនុស្សជាច្រើនបានទទួលទ្រង់ ហើយទ្រង់បានប្រទានអំ ណាចដល់អ្នកនោះឲ្យត្រឡប់ជាកូនព្រះ”។ សូមពិនិត្យមើលនៅក្នុងព្រះបន្ទូលចុះ នៅគ្រប់ជំនាន់ទាំងអស់ ព្រះបន្ទូលទ្រង់ជាទីប្រសព្វ និងចំនុចកំពូល ដ្បិតខ្ញុំបានអធិប្បាយការនេះជាច្រើនដងមកហើយ។

60      សូមនៅជំនាន់លោកណូអេ គឺវាបានឡើងទៅដល់កំរិតកំពូលនៅមុនពេលជំនុំជំរះ។ តើមានអ្វីកើត ឡើង? លោកណូអេ គឺជាមនុស្សម្នាក់ ដែលមានតែគ្រួសាររបស់គាត់តែប៉ុណ្ណោះដែលបានជឿដល់គាត់។ តែឯអ្នកផ្សេងទៀតបានរិះគន់ដល់គាត់វិញ។ នៅពេលនោះពិភពលោកទាំងមូលក៏បានបំផ្លាញ។

61      នៅជំនាន់លោកអ័ប្រាហាំ មានក្រុមរបស់លោកអ័ប្រាហាំតែប៉ុណ្ណោះដែលបានជឿ។ នៅពេលដែល ទេវតានៃព្រះបានមកចែកចាយព្រះបន្ទូលព្រះនៅក្រុងសូដំម មានតែឡុត ប្រពន្ធរបស់គាត់ និងកូនស្រីពីរ នាក់បានចេញពីទីនោះមក តែប្រពន្ធរបស់ឡុតបានក្លាយជាបង្គោលអំបិល។

62      នៅគ្រារបស់លោកម៉ូសេ មានតែពួកអ៊ីស្រាអែលដែលបានជ្រើសរើសប៉ុណ្ណោះដែលបានចេញមក។ ហើយស្តេចផារ៉ោនបានស្អប់ដល់គាត់ណាស់។

63      នៅគ្រារបស់លោកអេលីយ៉ា មនុស្សគ្រាប់ទាំងអស់ បានស្អប់ដល់គាត់ តែមានតែមនុស្ស ៧០០០នាក់ ប៉ុណ្ណោះដែលជឿ។

64      នៅគ្រារបស់លោកយេរេមា តើហេតុអ្វី ពួកគេបានចោលផ្លែឈើដែលមិនទាន់ទុំទៅលើគាត់ ហើយគេ ហៅគាត់ថា ជាមនុស្សឆ្កួត ពីព្រោះតែគាត់បានប្រកាន់ជំហររបស់គាត់អស់ជាច្រើនថ្ងៃ តែឯពួកម្ខាងទៀត បានយកអ្វីៗមកសូមធ្វើជារូបសំគាល់បាន។ ដូចនេះ ពួកគេបានស្អប់គាត់។

65      ហោរាអេសាយ បានកាត់ទោសដល់ការប្រកួតប្រជែងនោះយ៉ាងខ្លាំង រហូតទាល់តែពួកគេបានឃើញ ការដែលគាត់បានធ្វើនោះមកពីព្រះពិតមែន។

66      លោកយ៉ូហានបាបទីស្ទ “គាត់គឺជាមនុស្សព្រៃ ដែលឈរនៅទីនោះ ដែលស្រែកឡើងដូចជាមនុស្សឆ្កួត អញ្ជឹង”។ ដ្បិតពួកសិស្សទាំងនោះដែលគាត់បានបង្ហាញដល់ព្រះយេស៊ូវ ដូចជាពួកជំនុំ “គឺនៅទីនេះ!” លោក យ៉ូហានបានឲ្យមនុស្សរៀបចំចិត្តរួចរាល់ហើយ។ តើមានមនុស្សប៉ុន្មាននាក់ដែលគាត់បានរៀបចំថ្វាយ ទ្រង់? លោកអ្នកអាចរាប់ដៃរាប់ជើងបាន តើមានមនុស្សប៉ុន្មាននាក់ដែលគាត់បានណែនាំទៅកាន់ព្រះយេ ស៊ូវ នៅពេលដែលទ្រង់យាងមក។ តើចំណែកការយាងមកជាលើកទីពីររបស់ទ្រង់វិញ? ចូរគិតអំពីវាចុះ។

67      ប៉ុន្តែនៅពេលដែលពួកអ្នកជឿព្រះគម្ពីរដ៏ពិតប្រាកដ បានឃើញព្រះបន្ទូលទ្រង់បើកបង្ហាញថាពិតជា ត្រឹមត្រូវមែននៅគ្រានោះ ពួកគេក៏ជឿ។ គ្មានអ្វីដែលបង្វែរពួកគេមិនឲ្យជឿឡើយ។ ពួកគេបានធ្វើទីបន្ទាល់ របស់ពួកគេដោយឈាមរបស់ពួកគេ។ ពួកគេបានជឿ។ ដោយព្រោះពួកគេបានឃើញការដែលបានទាយ ទុកកើតឡើងជាពិតប្រាកដមែន ហើយគេក៏បានជឿ។

68      តែឯពួកអ្នកផ្សេងវិញ គេមើលមិនឃើញវាឡើយ ព្រោះពួកគេបានខ្វាក់ភ្នែក។ លោកអ្នកបងប្អូនអាច និយាយថា “ពួកគេមើលមិនឃើញឡើយ” ដូចជាបាឡាមដែរ តើហេតុអ្វីបានជាបាឡាមមើលមិនឃើញ? គាត់គឺជាហោរាម្នាក់ដែលបានចាក់ប្រេងតាំងដែរទេតើ។ តើហេតុអ្វីបានជាស្តេចផារោនមើលមិនឃើញ? នៅពេលដែលស្តេចផារោនបានឃើញព្រះហស្ថរបស់ព្រះ សម្តែងការអស្ចារ្យ ក៏ដោយ គឺដោយព្រោះចិត្ត ផារោនរឹង។ តើត្រូវឬទេ? តើហេតុអ្វីពួក ដាថាន មិនអាចមើលឃើញ ដ្បិតពួកគេជាជនជាតិយូដា? នៅទី នោះពួកគេបានឆ្លងសមុទ្រមរណៈ ហើយមានអ្វីៗបរិភោគជារៀងរាល់យប់ ព្រមទាំងមានអារម្មណ៍ស្រួល ទៀតផង តែពួកគេនៅតែមើលមិនឃើញទៀត។ តើហេតុអ្វីពួកកូរេមើលមិនឃើញ? តើហេតុអ្វីលោក កៃផាសមើលមិនឃើញ? ដ្បិតគាត់គឺជាមេដឹកនាំសាសនានៅគ្រានោះ។ តើហេតុអ្វីបានជាគាត់មើលមិន ឃើញថាទ្រង់ជាព្រះមេស៊ីទាស់តែសោះ? តើហេតុអ្វីយូដាសមើលមិនឃើញ? យូដាសគឺជាម្នាក់ដែលនៅ ជានឹងទ្រង់ ដើរជាមួយទ្រង់ ហើយក៏ឃើញទ្រង់សម្តែងការអស្ចារ្យដែរ។ ប៉ុន្តែព្រះបន្ទូលត្រូវតែបំពេញ សម្រេច។ ព្រះគម្ពីរបានចែងថា ពួកគេនឹងក្រោកឡើង ដើម្បីឲ្យការនោះកើតឡើង។ ពួកគេបានក្រោកឡើង គឺមានគោលបំណង។ ត្រូវណាស់ ដ្បិតព្រះគម្ពីររ៉ូម៨ បានចែងដូច្នោះ។

69      ឥឡូវនេះ ពួកអ្នកជឿបានឃើញថា ព្រះបន្ទូលបានត្រឡប់ជាសាច់នៅក្នុងជំនាន់របស់ពួកគេ គឺទ្រង់កំ ពុងមានបន្ទូល។ ពួកគេគឺជាអ្នកជឿពិតប្រាកដ ឬតើពួកគេគឺជាមនុស្ស ៧០០០នាក់ បានជឿនៅក្នុងគ្រា លោកអេលីយ៉ា? ពិតណាស់ នៅគ្រាលោកអេលីយ៉ា មានមនុស្ស ៧០០០នាក់ ដែលជឿនៅក្នុងចំណោម មនុស្ស ២ ឬ៣លាននាក់ ដែលបានឃើញថាត្រឹមត្រូវ។ មិនមែនមានតែមនុស្ស១០០នាក់ ដែលជឿឡើយ ដ្បិតគេបានឃើញថា ត្រឹមត្រូវមែន។ ពួកគេបានឃើញព្រះជាម្ចាស់ទ្រង់សម្តែងឲ្យគេឃើញ។ នៅគ្រានោះ មានស្ត្រីមេម៉ាយម្នាក់ ដែលព្រះបានចាត់លេលីយ៉ាទៅឯ នាង នៅពេលនោះនាងបានដើររើសរំកាច់ឈើ ដើម្បីចំអិននំបុ័ង សម្រាប់នាង និងកូនរបស់នាង បរិភោគហើយក៏ស្លាប់ទៅ។ ប៉ុន្តែអេលីយ៉ាបាន និយាយថា “សូមធ្វើនំ១ យ៉ាងតូចមកឲ្យខ្ញុំជាមុនសិន។ ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះបរិសុទ្ធ ជាសាសន៍នៃអ៊ី ស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែល រលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី”។ នាងគ្មានសំនួរអ្វីឡើយ នោះ នាងក៏ទៅធ្វើនំមួយ ហើយឲ្យទៅគាត់។ ដ្បិតអេលីយ៉ាបាននិយាយទៅនាងថា “សូមធ្វើនំ១យ៉ាងតូច មកឲ្យ ខ្ញុំជាមុនសិន រួចសឹមធ្វើសម្រាប់អ្នក និងកូនអ្នកចុះ”។ នាងបានឮពាក្យអេលីយ៉ា ហើយក៏សម្លឹងមើលមុខ គាត់ ដ្បិតនាងគឺជាគ្រាប់ពូជដែលព្រះបានទាយទុក។

70      មានពួកគេជាច្រើនបាននិយាយថា “មានមនុស្សចាស់ដែលមានសតិមិននឹងនទៀតហើយ ព្រះជាម្ចាស់ ទ្រង់នឹងដាក់បណ្តាសាដល់យើង ដោយព្រោះអ្នកនោះ”។ នៅចាំទេ ហោរាអេលីយ៉ាបាននិយាយថា “គឺទ្រង់ ហើយជាអ្នកដែលធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្តីវេទនា”

71      ស្តេចអ័ហាប់ បាននិយាយថា “ឱអ្នកដែលធ្វើឲ្យមានសេចក្តីវេទនា ដល់ពួកអ៊ីស្រាអែលអើយ តើឯងឬ អី?” សូមមើល តើព្រះជាម្ចាស់ទ្រង់ជានរណា...... តើព្រះបន្ទូលទ្រង់មានបន្ទូលត្រឹមត្រូវដែរឬទេ?

72      ព្រះគម្ពីរបានចែងថា ពួកគេបានចេញមក ដោយព្រោះគោលបំណងនេះ ដ្បិតពួកគេមិនជឿឡើយ។ ប៉ុន្តែនៅពេលដែលពួកអ្នកជឿពិតប្រាកដ មើលឃើញព្រះបន្ទូលរបស់ទ្រង់នៅគ្រានោះបានត្រឡប់ជាសាច់ ឈាម គឺព្រះជាម្ចាស់ទ្រង់មានបន្ទូលតាមរយៈបបូរមាត់របស់មនុស្ស ហើយទ្រង់ក៏ធ្វើវាពិតមែនតាមអ្វីដែល ទ្រង់មានបន្ទូល ថានឹងធ្វើ។

73      ចូរមើលការផ្សេងទៀតចុះ តែកុំមើលលើទីសំគាល់ឡើយ។ ប្រសិនបើលោកអ្នកបងប្អូនមើលលើ តែទីសំគាល់ នោះលោកអ្នកបងប្អូននឹងក្លាយទៅជាមនុស្សល្ងីល្ងើរដូចលោកីយនេះដែរហើយ។ ដ្បិតមាន ពួកហោរាក្លែងក្លាយ អាចនឹងបង្ហាញទីសំគាល់ និងការអស្ចារ្យបាន ពួកគេនឹងបញ្ឆោតដល់ពួកអ្នករើស តាំងបើសិនជាអាច។ សូមមើលនៅក្នុងព្រះបន្ទូល ពួកសង្ឃ និងពួកហោរា និងពួកហោរាសាសន៍ហេព្រើរ ទាំងនេះ បានឈរនៅទីនោះ។ សេដេគា បានឈរកាន់ស្នែងពីរដ៏អស្ចារ្យ ហើយនិយាយថា “ខ្ញុំគឺជាហោរា ដែលព្រះបានចាក់ប្រេងតាំ” ពិតណាស់ “ខ្ញុំមានមនុស្ស ៣០០៩៩នាក់ ឈរនៅជាមួយខ្ញុំ ហើយព្រះវិញ្ញាណ បរិសុទ្ធបានសណ្ឋិតនៅលើយើងរាល់គ្នា យើងសូមប្រកាសថា ទឹកដីនោះគឺជារបស់ពួកយើង ចូរយើងចេញ ទៅ ហើយយកវាចុះ។ តាមរយៈស្នែងទាំងនេះ អ័ហាប់ នឹងដេញពួកសត្រូវចេញពីទឹកដីរបស់ពួកយើង ដ្បិត ព្រះជាម្ចាស់ទ្រង់បានប្រទានទឹកដីនោះកាន់យើងរាល់គ្នាហើយ”។

74      សូមមើល ស្តេចយ៉ូសាផាត ជាមនុស្សល្អម្នាក់ ដែលជឿដល់ព្រះ បាននិយាយថា “តើអ្នកមិនត្រូវការវា មួយទៀតទេឬ?”

75      “នៅមានមួយទៀត? មានមនុស្ស៤០០ នាក់ដែលយល់ស្របពីការនេះ!” គាត់និយាយថា “មែនហើយ នៅមានមួយទៀតនៅក្បែរៗនេះ ប៉ុន្តែខ្ញុំស្អប់គាត់ណាស់” “គាត់តែងតែធ្វើឲ្យពួកយើងរាល់គ្នាទួញយំ ហើយក៏បានឲ្យ យើងរាល់គ្នាឃើញថាខ្លួនជាមនុស្សមានបាបប៉ុណ្ណា និងអ្វីៗផ្សេងៗទៀត។ ខ្ញុំស្អប់ គាត់ណាស់ គាត់គឺជា មីកាយ៉ា ដែលជាកូន អ៊ីមឡា”

76      គាត់និយាយថា “អូ! កុំឲ្យស្តេចនិយាយដូច្នោះឡើយ ចូរទៅយកទ្រង់មក ហើយស្តាប់មើលថាទ្រង់ និយាយអំពីអ្វី”

77      នោះពួកគេក៏បាននាំទ្រង់មក។ ហើយនិយាយថា “មើលនៅយប់នេះ សូមឲ្យយើងមើល ថាតើព្រះជា ម្ចាស់ទ្រង់មានបន្ទូលអ្វី”។

78      អ័ហាប់និយាយថា “យើងសូមបញ្ជាអ្នក សូមកុំនិយាយអ្វីទាំងអស់ ក្រៅពីសេចក្តីពិត”

79      ហើយមនុស្សនោះក៏ចូលមក និយាយថា “ឥឡូវ ប្រសិនបើអ្នកចង់ត្រឡប់ទៅរកការប្រកបដ៏ល្អវិញ នោះចូរនិយាយដូចជាអ្នកឯទៀតទៅ”

80      មីកាយ៉ា និយាយថា “ខ្ញុំនឹងនិយាយអ្វីដែលជាព្រះបន្ទូលរបស់ព្រះ”

81      នៅព្រឹកបន្ទាប់ ពួកគេក៏ចេញមក។ ពួកស្តេចក៏បានពាក់អាវ ហើយអង្គុយនៅមាត់ទ្វារ ជាមួយនឹងពួក ជនល្បីល្បាញ ហើយនិងពួកហោរាឈរនៅទីនោះ និយាយថា “មើល! ពួកមនុស្សឆ្កួត តើអ្នកនិយាយអ្វី?”

82      “កាន់តែកើនឡើងហើយ” “ដ្បិតខ្ញុំឃើញថា ពួកអ៊ីស្រាអែលបានខ្ជាត់ ខ្ជាយទៅ ដូចជាចៀមដែលគ្មាន ម្ចាស់”

83      ស្តេចអ័ហាប់បានយកដៃទះមាត់ខ្លួនឯង។ ពួកគេទាំងពីរនាក់ជាហោរាដែលព្រះបានចាក់ប្រេងតាំងបាន ឈរទាយនៅទីនោះ គឺមានមនុស្ស៤០០នាក់ ទាស់នឹងម្នាក់ មើលទៅដូចជាខ្លាំងក្លាណាស់។ នៅក្នុង ការទទួលប្រឹក្សាជាច្រើនមិនប្រាកដថា អាចរួចផុតទុក្ខភ័យនោះទេ។ គឺអាស្រ័យលើ...... អ្វីដែលពួកគេទទួល ការប្រឹក្សា ហើយតើការប្រឹក្សារបស់ពួកគេគឺជាអ្វី។ ការប្រឹក្សានោះមិនបានធ្វើឲ្យស្តេចរួចផុតភ័យ ឡើយ ព្រោះស្តេចបានទទួលការប្រឹក្សាមកពីពួកគេយ៉ាងច្រើន ថាជាការត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើ ទ្រង់បាន បញ្ឈប់ការនោះ ហើយបែរទៅមើលព្រះគម្ពីរ រកមើលតើអ្វីដែលអេលីយ៉ានិយាយវានៅទីណា។

84      មីកាយ៉ា មិនអាចនិយាយអ្វីសោះ គាត់មិនបានដឹងទេ ប៉ុន្តែប្រហែលជាព្រះជាម្ចាស់ទ្រង់បានអត់ទោស ឲ្យគាត់ហើយ។ ដ្បិតនៅពេលដំបូង ក្នុងនាមជាហោរាមួយរូប គាត់ត្រូវតែទៅឯព្រះ ហើយរកមើលថាតើ ទ្រង់មានបន្ទូលអ្វី។ ហើយពេលនោះគាត់ដឹងនូវអ្វីដែលទ្រង់មានបន្ទូល។ គាត់និយាយថា “ខ្ញុំបានឃើញព្រះ ជាម្ចាស់ទ្រង់អង្គុយលើបល្ល័ង្ក ហើយទ្រង់មានបន្ទូលទៅកាន់ អស់អ្នកប្រឹក្សារបស់ទ្រង់នៅស្ថានសួគ៌ដែល នៅជុំវិញទ្រង់ ហើយនិយាយថា “តើនរណានឹងចុះទៅ ហើយនាំអ័ហាប់មកទីនេះ ដើម្បីឲ្យសេចក្តីទំនាយ បានបំពេញសម្រេច?”

85      ហោរាបាននិយាយហើយ “ឆ្កែនឹងលិតឈាមអ្នក”

86      អេលីយ៉ាបានឃើញវិញ្ញាណនៃសេចក្តីកុហក់ បានឡើងមកពីស្ថានក្រោម នៅចំពោះគាត់ ហើយ និយាយថា “យើងនឹងចុះទៅក្នុងចំណោមហោរារបស់អ័ហាប់ ហើយបណ្តាលឲ្យពួកគេទាយនូវការកុហក ចេញ មក”។

87      ព្រះជាម្ចាស់ទ្រង់ជ្រាបថា នៅក្នុងការចែកចាយរបស់ពួកគេពេញដោយសេចក្តីបំផ្លើស និងពេញដោយ ទេវសាស្ត្រ ព្រោះពួកគេគិតថា អ្វីៗដែលពួកគេនិយាយនោះ សុទ្ធតែជាការត្រឹមត្រូវ។ ពួកគេមិនដែលកត់ សំគាល់ព្រះបន្ទូលរបស់ទ្រង់ចំពោះការដែលនឹងកើតឡើងទេ។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “ឯងនឹងបាន កើតការនៅកន្លែងណា ដែលឯងទៅនោះ”។ នៅពេលដែល មីកាយ៉ា និយាយថា ការនោះបានធ្វើឲ្យពួកគេ ទាយនៅក្រោមអំណាចវិញ្ញាណអាក្រក់។ ពួកគេបានផ្តាច់ខ្សែទូរស័ព្ទ ឬក៏បានបិទវិទ្យុ ឬអ្វីផ្សេងៗទៀត ដែលពួកគេឮថាការនោះ បានប្រឆាំងទាស់នឹងពួកគេ ម្លោះហើយទើបពួកគេដើរចេញទៅ។ ប៉ុន្តែចូរមើល តើមានអ្វីកើតឡើង។ ឥឡូវនេះ មីកាយ៉ា ត្រូវតែពិនិត្យនូវនិមិត្តរបស់គាត់ជាមួយនឹងព្រះបន្ទូលដែលបាន​កត់ ត្រាទុក ដូចនេះ គាត់ នឹង បាន ដឹង។

88      គាត់បាននិយាថា “នៅពេលខ្ញុំមក...... ចូរចាប់មនុស្សដាក់ក្នុងគុកទៅ ហើយផ្តល់ទឹក និងនំបុ័ងនៃ សេចក្តីទុក្ខព្រួយដល់អ្នកនោះ។ នៅពេលដែលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងដោះស្រាយជាមួយអ្នកនោះ”

89      គាត់បាននិយាយថា “ប្រសិនបើអ្នកត្រឡប់មកព្រះជាម្ចាស់វិញ នោះទ្រង់ក៏មិនមានបន្ទូលមកកាន់ខ្ញុំ ដែរ”។ នៅពេលនោះហើយ គាត់នឹងដឹងថា និមិត្តរបស់គាត់គឺពិតជាត្រូវនឹងព្រះបន្ទូលព្រះនៅគ្រានោះ។ វាគឺជាគ្រារបស់អ័ហាប់។

90      បងប្អូនប្រុសស្រី នៅគឺជាពេលដែល ព្រះជាម្ចាស់ត្រាស់ហៅយើងរាល់គ្នាចេញពីបាប៊ីឡូន។ នៅពេល ល្ងាចទៅជាមានពន្លឺ ចូរដើរនៅក្នុងពន្លឺចុះ នៅខណៈពេលដែលនៅភ្លឺនៅឡើយ។ ចូរមើល ពួកអ្នកជឿនៅ ពេលនោះ បានឃើញព្រះបន្ទូលទ្រង់បានបើកសម្តែង ហើយពួកគេក៏ជឿតាម។ ព្រះយេស៊ូវទ្រង់មានបន្ទូល ថា “ចៀមខ្ញុំទាំងប៉ុន្មានវាស្គាល់ខ្ញុំ ស្គាល់ពាក្យខ្ញុំ និងទីសំគាល់ខ្ញុំនៅគ្រានោះ។ តែអ្នកដែលក្លែងក្លាយគេមិន មកតាមទេ”។

91      ឲ្យឥឡូវនេះ សូមអនុញ្ញាតត្រឡប់មកក្នុងអត្ថបទរបស់យើងវិញ ខ្ញុំគិតថាយើងដូចជាចេញឆ្ងាយបន្តិច ហើយ ខ្ញុំចង់សង្កត់ទៅលើសេចក្តីអធិស្ឋានជាច្រើន។ សូមមើល នៅក្នុងអត្ថបទនេះចែងថា វានឹងកើតឡើង ជាថ្មីម្តងទៀត ដូចជាពីមុនដែរ។

92      ព្រះជាម្ចាស់ទ្រង់ចាត់ហោរារបស់ទ្រង់មក គឺយ៉ូហាន ដូចជាពាក្យដែលទ្រង់មានបន្ទូលនៅក្នុង ម៉ាឡាគី៣ “មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ” លោកយ៉ូហានបានធ្វើបន្ទាល់ ដូចនឹងការនេះ។ ហើយយើងក៏មើលឃើញដូចគ្នាដែរនៅក្នុង អេសាយ៤០:៣ ដែលហោរាអេសាយបាន និយាយ “មានឮសំឡេង១ កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវសំរាប់ទទួលព្រះយេហូវ៉ា”។ ចូរ មើលទំនាយទាំងអស់នោះទៅ! ព្រះគម្ពីរបានចែងអំពីគាត់។

       នៅពេលដែលពួកគេនិយាយថា “អ្នកគឺជានរណា? តើអ្នកគឺជាព្រះមេស៊ីដែលយាងមកឬ?

       គាត់បានឆ្លើយថា “មិនមែនខ្ញុំទេ”

       “តើអ្នកគឺជាលោកយេរេមាឬ? ឬជាពួកហោរាណាមួយនៅក្នុងចំណោមពួកគេ?”

93      គាត់បាននិយាយថា “មិនមែនខ្ញុំទេ ប៉ុន្តែខ្ញុំគឺជាសំឡេងដែលស្រែកនៅទីរហោស្ថាន ដូចដែលហោរា អេសាយបានទាយ”។

94      តើលោកអ្នកបងប្អូនគិតថា តើពួកគេជឿដែរឬទេ? អត់ទេ តើហេតុអ្វី? គាត់មិនបានចូលមកក្នុងពួកជំ នុំរបស់ពួកគេទេ។ ហើយគាត់ក៏មិនមែនជាសមាជិកណាម្នាក់របស់ពួកគេដែរ...... គាត់បានចូលទៅក្នុងទី រហោស្ថាននៅអាយុ៩ឆ្នាំ ហើយចេញមកវិញនៅអាយុ៣០ឆ្នាំ។ សាររបស់គាត់ គឺអស្ចារ្យជាងពួកអ្នក ដែលបានចូលរៀននៅសាលាទេវសាស្ត្រទៅទៀត ដ្បិតគាត់គឺជាម្នាក់ដែល រៀបរាប់អំពីព្រះមេស៊ី។ ពេល នោះមនុស្សគ្រប់គ្នាអាចនឹងត្រូវទាញទៅនេះផង និងទាញទៅនោះផង។ ព្រះជាម្ចាស់បានបញ្ជូនគាត់ទៅ រស់នៅក្នុងទីរហោស្ថាន បន្ទាប់ពីឪពុករបស់គាត់ ឈ្មោះ សាការី បានស្លាប់ទៅ។ សាការីគឺជាសង្ឃម្នាក់ ប៉ុន្តែយ៉ូហានមិនបានដើរតាមផ្លូវរបស់ឪពុករបស់គាត់ទេ។

95      ដោយព្រោះ ហោរានោះមិនបានចេញមកដូចជាពួកគេទេ។ ហោរានោះចេញមកពីទីទឹកដីដ៏លំបាក គឺ ជាទីរហោស្ថាន។ គ្មាននរណាបានដឹងថា គាត់ចេញមកពីទីណាទេ ឬក៏ដឹងពីរបៀបដែលកើតឡើងចំពោះ គាត់ ឬក៏ប្រវត្តិរបស់គាត់ជាយ៉ាងណាដែរ។ គាត់បានចេញមក ហើយអធិប្បាយព្រះបន្ទូលព្រះថា ព្រះជា ម្ចាស់ទ្រង់នឹងដកពួកគេចេញពីផ្លូវដែលពួកគេទៅ ទ្រង់នឹងដាក់ទោសដល់មនុស្សជំនាន់នោះ ហើយនឹងនាំ ពួកគេមកតាមព្រះបន្ទូលព្រះវិញ ដោយរង់ចាំថ្ងៃដ៏អស្ចារ្យមកដល់។

96      ពួកជំនុំមិនបានជឿនូវអ្វីដែលគាត់បាននិយាយទេ ពីព្រោះពួកគេមិនស្គាល់គាត់។ ពួកគេមិនឃើញមាន ឈ្មោះរបស់គាត់ដែលបានកត់ចុះនៅក្នុងសៀវភៅចាក់ប្រេងតាំងរបស់ពួកគេឡើយ ដូច្នេះ ទើបពួកគេបាន បដិសេធគាត់។ ពួកគេមិនជឿនូវការបើកបង្ហាញនូវព្រះបន្ទូលព្រះ ដែលច្បាស់ៗ និងពីសំបុត្រមួយទៅ សំបុត្រមួយទេ។ នៅក្នុងបទគម្ពីរ២ ទាំងនៅក្នុងសាការី និងអេសាយ៤០:៣ បានចែងអំពីគាត់ ថាទូតទ្រង់ នឹងមក ហើយរៀបចំផ្លូវថ្វាយព្រះយេហូវ៉ា។ ច្បាស់ៗណាស់ គាត់ជាម្នាក់ដែលបានធ្វើត្រូវនឹងបទគម្ពីរបាន ចែងមែន។

97      គាត់អាចជាហោរាម្នាក់។ “អញនឹងចាត់អេលីយ៉ាមកឯអ្នក”។ នោះគាត់ក៏មកមែន គាត់បានរស់នៅ គ្រប់កន្លែងដែលលំបាកៗ នៅទីរហោស្ថាន។ សូមមើល តើរូបរាងលោកយ៉ូហាន អាចនឹងយល់ច្រលំទៅនឹង អេលីយ៉ាងយ៉ាងដូចម្តេចទៅ។ លោកអេលីយ៉ាគឺជាមនុស្សដែលរស់នៅទីរហោស្ថាន ឯលោកយ៉ូហានវិញ ក៏ដូចគ្នាដែរ។ គាត់មិនមែនជាមនុស្សដែលមានសាច់ឈាមភ្លឺថ្លានោះទេ គាត់គឺជាមនុស្សដែលមានភាព យ៉ាប់យឺន។

98      ចូរមើលម្តងទៀត ហោរាអេលីយ៉ា គឺជាអ្នកដែលស្ត្រីម្នាក់បានស្អប់ ដ្បិតគាត់បានប្រាប់ពីយេស៊ីបែល អំពីមុខមាត់ពិតរបស់នាងទាំងអស់។ រីឯលោកយ៉ូហាន ក៏ជាអ្នកដែលស្ត្រីម្នាក់បានស្អប់ដល់គាត់ដែរ។ យេស៊ីបែល បានព្យាយាមសម្លាប់អេលីយ៉ា គឺនាងបានស្បថនឹងព្រះរបស់នាងថា នឹងយកក្បាលរបស់ អេលីយ៉ាឲ្យបាន។ ហើយស្តេចហេរ៉ូឌាស ក៏បានយកក្បាលរបស់យ៉ូហាន ឲ្យស្រ្តីម្នាក់នោះដែរ។

99      ចូរមើលសាររបស់ពួកគេចុះ ហើយមើលពីអ្វីដែលពួកគេធ្វើផង។ យើងឃើញថា ប្រសិនបើពួកគេត្រ ឡប់ទៅមើលនៅក្នុងព្រះបន្ទូលព្រះ ហើយរកមើលតើទ្រង់មានបន្ទូលអ្វី ព្រមទាំងមើលពីលក្ខណៈរបស់ លោក និងការទាំងអស់របស់គាត់ត្រូវនិងព្រះគម្ពីរដែលបានចែង នោះពួកគេនឹងដឹងថា គឺជាគាត់ហើយ។ ប្រហែលជាមនុស្សពាក់កណ្តាលបានដឹងអំពីវា។ មែនហើយ! ពួកគេបានដើរទៅស្តាប់គាត់ ប៉ុន្តែពួកគេមិន ជឿទេ។ តើហេតុអ្វី? ពួកគេមិនជឿថា ទំនាយនោះកើតឡើងនៅក្នុងគ្រារបស់ពួកគេទេ។

100     ពួកគេបានសើចចំអកឲ្យគាត់ ហើយក៏បានហៅគាត់ថា ជាមនុស្សដែលរំខាន ជាមនុស្សព្រៃឆ្កួត គ្មានទទួលបានការអប់រំទៀត “វាបាននាំគេឲ្យតាមវា”។ ជាធម្មតា ពួកគេបានជំនុំជំរះគាត់តាមរបស់ការអប់ រំរបស់គាត់ ការប្រើប្រាស់វេយ្យករណ៍នៅក្នុងការនិយាយរបស់គាត់ និងពីររបៀបដែលគាត់ស្លៀកពាក់។ គាត់បានស្លៀកពាក់បិទបាំងដោយខោអាវរោមចៀមតែបនិ្តចប៉ុណ្ណោះ ហើយរុំខ្សែក្រវ៉ាត់ស្បែកអូដ្ឋ ហើយ មានរោម និងសក់វែងផង។ គាត់បានដើរចេញមក ហើយសំដៅទៅក្នុងទឹក គ្មានពួកជំនុំ គ្មានអំណាច គ្មានអ្នកជួយ។ ពួកគេមិនអាចទទួលយកគាត់បានទេ។ ព្រោះពួកគេកំពុងថ្វាយបង្គំព្រះនៃលោកីយនេះ។

101     ខ្ញុំមិនចង់មានន័យថា នៅពេលបច្ចុប្បន្ននេះ គ្មានហោរាក្លែងក្លាយចេញមក ដូចជា យ៉ានេស និង យ៉ាមប្រេស ទេ។ ប៉ុន្តែរបៀបដែលលោកអ្នកបងប្អូនធ្វើ គឺពិនិត្យនៅក្នុងព្រះបន្ទូលដើម ដែលមានចែងនៅ ក្នុងព្រះគម្ពីរ នោះលោកអ្នកបងប្អូន នឹងដឹងថា វាស្ថិតនៅក្នុងគ្រាអ្វី តើទំនាយអ្វីដែលទាយនៅគ្រានោះ។

102     ទំនាយរបស់លោកយ៉ូហាន គឺត្រូវនឹងព្រះបន្ទូលរបស់ព្រះ។ សូមមើលតើអស្ចារ្យប៉ុណ្ណាទៅ។ ព្រះគម្ពីរ បានចែងថា “ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ពួកហោរា”។ ព្រះយេស៊ូវ គឺជាព្រះបន្ទូល។ លោក យ៉ូហាន បានទាយពីការយាងមករបស់ព្រះ នឹងបំពេញសម្រេចតាមព្រះបន្ទូល ហើយព្រះយេស៊ូវទ្រង់ដែល ជាព្រះបន្ទូលព្រះ បានយាងមកឯហោរាយ៉ូហាន នៅក្នុងទន្លេ។ អូ! តើអស្ចារ្យប៉ុណ្ណាទៅ។ ដ្បិតព្រះកម្រនឹង មានបន្ទូលណាស់នៅគ្រានោះ។ មើល ទ្រង់បានយាងមកឯហោរាយ៉ូហាន ហើយមានបន្ទូលថា “ខ្ញុំគឺជា សម្លេងនៃព្រះបន្ទូលព្រះដែលបានស្រែកនៅទីរហោស្ថាននោះ”។ ពួកបណ្តាមនុស្សបាន និយាយថា “តើយើងត្រូវធ្វើអ្វី?”

103     លោកយ៉ូហានបាននិយាយថា “ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ព្រះអង្គនោះនឹងធ្វើ បុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់ នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើង ដែលពន្លត់មិនបាន”។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា គ្មានកូនស្រ្តីណាដែលបានកើតមក អស្ចារ្យដូចជាគាត់ នេះឡើយ នៅសព្វថ្ងៃនេះ។ អូ! តើអស្ចារ្យយ៉ាងណាទៅ! តើគាត់ស្គាល់ទីកន្លែងដែលគាត់កំពុងតែឈរដែរ ឬទេ! គាត់បានដឹងយ៉ាងច្បាស់ណាស់។ គាត់បានឮមកពីព្រះ វាគឺជាព្រះបន្ទូលព្រះយ៉ាងពិតប្រាកដ ដូច្នេះ គាត់មិនខ្វល់ពីអ្វីដែលពួកមនុស្សបាននិយាយឡើយ។ គាត់បានអធិប្បាយ ហើយទាយទំនាយរបស់ព្រះ។ សូមមើល នៅពេលដែលមនុស្សបានឈរលើសេចក្តីពិត នោះព្រះជាម្ចាស់ទ្រង់នឹងបើកបង្ហាញដល់អ្នក នោះឲ្យឃើញសេចក្តីពិត។

104     នៅពេលដែលលោកម៉ូសេបានធ្វើដំណើរទៅកាន់អេស៊ីប គាត់បាននិយាយថា “កាលខ្ញុំឃ្វាលហ្វូង សត្វនៅទីរហោស្ថាន ខ្ញុំបានឃើញភ្លើងឆេះគុម្ពបន្លា ហើយខ្ញុំក៏បានឡើងមើល នៅពេលទៅដល់ ខ្ញុំបាន ឃើញមានដំបងមួយដ៏អស្ចារ្យនៅទីនោះ។ ហើយសម្លេងនោះបាននិយាយថា “អញជាព្រះដ៏ជាព្រះ” ហើយ ទ្រង់មានបន្ទូលមកកាន់ខ្ញុំ ឲ្យខ្ញុំយកដំបងនេះ ហើយចុះមកទីនេះ និងសម្តែងការអស្ចារ្យទាំងនេះ ហើយព្រះ ជាម្ចាស់ទ្រង់នឹងសម្តែងឲ្យឃើញថាវាត្រូវតាមព្រះបន្ទូលទ្រង់”។ គាត់បានលើកដំបងគាត់ឡើង នោះក៏កើត មានសត្វចៃ សត្វរុយ និងមេឃងងឹត និងអ្វីៗផ្សេងទៀត ដើម្បីឲ្យគេឃើញថាជាការត្រឹមត្រូវនៅក្នុងហោរា នោះ គាត់ក៏បាននាំពួកអ្នកជឿចេញមក ដល់ភ្នំ ហើយព្រះជាម្ចាស់ទ្រង់ក៏បានយាងចុះមក នៅក្នុងគុម្ពបន្លា នោះដដែល គឺនៅលើភ្នំដដែល ដើម្បីបង្ហាញដល់គេថា វាគឺជាការត្រឹមត្រូវ។

105     សូមមើលតើទ្រង់បានធ្វើអ្វីខ្លះនៅសព្វថ្ងៃនេះ។ ច្បាស់ណាស់ ព្រះបន្ទូលទ្រង់មកដល់ហោរា ហើយ សម្តែងថា គាត់គឺជាមនុស្សពិតប្រាកដ ដែលព្រះគម្ពីរបានចែង។ តែជាថ្មីម្តងទៀត ព្រះយេស៊ូវទ្រង់បានយាង មកនៅក្នុងរូបរាងផ្សេងពីការដែលពួកគេកាត់ស្រាយទំនាយ។ មនុស្សបានកាត់ស្រាយ ថាបែបនេះមួយ បែបនោះមួយ។ ពួកប្រេសប៊ីធើរៀន គិតថា ទ្រង់នឹងសម្តែងមកកាន់ពួកគេ។ មើល ពេលដែលព្រះជាម្ចាស់ ទ្រង់ធ្វើអ្វីមួយ នោះក៏មានពួកផ្សេងៗទៀតលេចមកធ្វើការបែបនោះដែរ។ មែនហើយគឺតែងតែបែបនោះ ឯង។ ពួកគេបានទទួល យ៉ានេស និង យ៉ាមប្រេស នៅគ្រប់ទីកន្លែង។ ពួកគេបាននិយាយផ្នែកមួយនៃព្រះ បន្ទូល។ ដ្បិតគ្រប់សំបុត្រទាំងអស់ គឺយោងទៅតាមពាក្យរបស់ពួកហោរា។

106     ពួកគេក៏បានភ្លេចវាម្តងទៀត ជាធម្មតា គេហៅគាត់ថា ជាគ្រូទាយ ដែលជាអារក្ស ឈ្មោះ Beelzebub ហើយបាននិយាយថា គេជាព្រះ នៅពេលដែលពួកគេបានប្រើព្រះគម្ពីរយកមកបង្ហាញឲ្យដឹងគ្រប់ពាក្យ ថាវាគឺជាព្រះ។ តែព្រះវិញ ហោរាអេសាយបានទាយពីទ្រង់ នៅក្នុងអេសាយ៩:៦ “គេនឹងហៅព្រះនាមទ្រង់ ថា ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប”។ គឺគ្មានព្រះវរបិតាណាទៀតឡើយ ក្រៅពីទ្រង់ ពីព្រោះទ្រង់គឺជាព្រះវរបិតាទីមួយតាំងពីដើមឡើយ គឺទ្រង់ជាព្រះវរបិតាតែមួយគត់។ ទ្រង់មានបន្ទូលថា “កុំឲ្យ ឯងហៅនរណាផ្សេងទៀតនៅលើផែនដីនេះ ជាព្រះវរបិតាក្រៅពីទ្រង់ឡើយ”។ ទ្រង់គឺជាព្រះដ៏ជួយ គំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់មេត្រីភាព យ៉ាងពិត ប្រាកដ។

107     ពួកគេបានធ្វើចំពោះទ្រង់ ដូចជាអ្វីដែលពួកហោរាបានរៀបរាប់ ថាពួកគេនឹងធ្វើបែបនោះ គឺគេធ្វើ ដូចជាគ្រាពួកឡៅឌីសេ គឺគេបានដាក់ទ្រង់នៅក្រៅពួកជំនុំ។ “ពួកគេជាមនុស្សខ្វាក់ នៅអាក្រាត ហើយក៏ មិនស្គាល់ទ្រង់ដែរ” គឺជាពួកហោរាបាននិយាយ មានចែងនៅក្នុងព្រះគម្ពីរ។ ពួកគេបានខ្វាក់ដោយសារ ប្រពៃណីរបស់មនុស្ស ដែលធ្វើឲ្យពួកគេដាក់ព្រះបន្ទូលទ្រង់នៅក្រៅពួកជំនុំរបស់ពួកគេ គឺពួគេបាន ដូចជាទំនាយដែលបានចែងអំពីពួកគេអញ្ជឹង។

108     សូមប្រញាប់ឡើងបងប្អូនអើយ! សូមកុំខកខានចំពោះការនេះឡើយ។ នៅក្នុងអត្ថបទនេះ តើព្រះយេស៊ូវទ្រង់បានសម្តែងអង្គទ្រង់ឲ្យពួកសិស្សទាំងពីរបានស្គាល់ទ្រង់ថាជាព្រះមេស៊ីយ៉ាងដូចម្តេច! សូម បងប្អូនមើលបែបដូចនេះ។ ទាំងបងប្អូននៅខាងក្រៅផងដែរ សូមកុំឲ្យរំលងការនេះឡើយ។ យើងខ្ញុំព្យាយាម ជម្រាប់ប្រាប់ដល់លោកអ្នកបងប្អូនថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ ដែលសរសេរឡើងដោយព្រះជា ម្ចាស់ តាមរយៈបបូរមាត់របស់មនុស្ស។ ព្រះជាម្ចាស់ទ្រង់អាចសរសេរព្រះគម្ពីរឡើងដោយខ្លួនឯងទ្រង់ផ្ទាល់ បាន ហើយទ្រង់ក៏អាចមានបន្ទូលដោយអង្គទ្រង់បានដែរ។ ព្រះជាម្ចាស់អាចធ្វើអ្វីៗតាមព្រះហឫទ័យរបស់ ទ្រង់បាន ប៉ុន្តែទ្រង់បានជ្រើសរើសមនុស្សឲ្យធ្វើវា ពីព្រោះមនុស្សដែលសរសេរព្រះគម្ពីរឡើងគឺជាភ្នែកមួយ របស់ព្រះ។ ដូច្នេះ តាមរបៀបនោះ ព្រះជាម្ចាស់ទ្រង់ក៏បាននិពន្ធព្រះគម្ពីរឡើង។ មនុស្សគេមិនបានដឹងថា អ្វីដែលពួកគេកំពុងតែសរសេរនោះ គឺជាអ្វីទេ នៅក្នុងរបៀបនៃការគិតរបស់មនុស្ស។ ពួកគេប្រហែលជា អាចបដិសេធការនោះបាន ប៉ុន្តែពួកគេនៅតែសរសេរវាឡើង។ ព្រះគម្ពីរបានចែងថា “អាយុរបស់មនុស្ស បានកំណត់ដោយព្រះជាម្ចាស់......” ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យដៃពួកគេមានចលនា ហើយក៏បានផ្លាស់ប្តូរ ភ្នែករបស់ពួកគេនៅក្នុងនិមិត្តផង។ ពួកគេគ្មានពាក្យអ្វីនិយាយឡើយ ប៉ុន្តែពួកគេរង់ចាំ។ ពួកគេមិនអាច និយាយអ្វីផ្សេងឡើយ ព្រោះអណ្តាតរបស់គាត់ ម្រាមដៃរបស់គាត់ និងក្រពេញទាំងអស់នៅក្នុងរាងកាយ របស់គាត់ សុទ្ធគ្រប់គ្រងដោយព្រះជាម្ចាស់។ គ្មានអ្វីដែលគួរឲ្យឆ្ងល់ឡើយ ដែលព្រះគម្ពីរបានចែងថា ពួកគេ គឺជាព្រះ គឺពួកគេជាផ្នែកមួយនៃព្រះ។ គាត់មានពេញដោយភាពនៃព្រះ។

109     តើព្រះយេស៊ូវ ដែលជាព្រះបន្ទូលព្រះ បានធ្វើឲ្យពួកសិស្សទាំងពីរនាក់ដែលមានចិត្តបាក់បែក ស្គាល់ ថាទ្រង់ជាមេស៊ីយ៉ាងដូចម្តេច ទៅតាមព្រះបន្ទូលសន្យា។ អ្វីដែលទ្រង់បានធ្វើ៖ ទ្រង់បានលេចមក តាមពាក្យ ទំនាយ។ “ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿងអស់ទាំងសេចក្តី ដែលពួកហោរា បានទាយទុក មកអើយ “។ ទ្រង់មិនដែល មានបន្ទូលថា “តើពួកជំនុំគេនិយាយអំពីអ្វី?”

110     ពួកគេបានប្រាប់រឿងរាវដល់ទ្រង់។ ពួកគេបានដឹងគ្រប់ហេតុការណ៍ទាំងអស់ដែលបានកើតឡើង។ ពួកគេទាំងអស់គ្នាសុទ្ធតែមានភាពទុក្ខព្រួយ។ ពួកគេបានចាប់ផ្តើមប្រាប់ដល់ទ្រង់ “តើអ្នកស្នាក់នៅក្នុង ក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ?”

111     “ហើយទ្រង់មានបន្ទូលថា “តើការអ្វីហ្នឹង?” ធ្វើដូចជាទ្រង់មិនដឹងអ្វីសោះ។ ទ្រង់ធ្វើដូចជាចង់ដឹងថា តើលោកអ្នកបងប្អូននឹងធ្វើអ្វី។ ទ្រង់មានបន្ទូលថា “តើការអ្វីហ្នឹង? តើអ្នកនោះជានរណា? តើមានអ្វីកើត ឡើង?”

112     តើអ្នកបានស្នាក់ក្នុងក្រុងយេរ៉ូសាឡិមនេះតែម្នាក់ឯងឬអី?” ពួកគេកំពុងតែនិយាយទៅទ្រង់ ដែលពួក គេបានរស់នៅជាមួយអស់រយៈពេល ៣ឆ្នាំកន្លះ តែពួកគេនៅតែមិនស្គាល់ទ្រង់។

         “តើការអ្វីហ្នឹង? តើមានអ្វីកើតឡើង?”

113     ពួកគេឆ្លើយថា “គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ នឹងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ នឹងបណ្តាជនទាំងឡាយផង ហើយពីបែបយ៉ាង ណា ដែលពួកសង្រ្គាជ នឹងពួកនាម៉ឺនយើងខ្ញុំ បានបញ្ចូនលោកទៅ ឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាង លោកផង តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនេះហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អីស្រា អែលទាំងប៉ុន្មាន”

114     នោះទ្រង់មានបន្ទូលទៅកាន់គេថា “ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួក ហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃ ទ្រង់វិញទេឬអី?” ។ ឥឡូវនេះ ចូរត្រឡប់ទៅមើលសេចក្តីទំនាយវិញចុះ។ តើគួរឲ្យទ្រង់បន្ទោសគេយ៉ាងណា ដែលពួកគេបានប្រកាសថា គេបានជឿដល់ទ្រង់នោះ។

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com