ជាម្ចាស់ទ្រង់ចាក់ប្រេង តាំងនៅថ្ងៃចុងក្រោយ។

Jeffersonville, Indiana USA

65-0725M

1
អរុណសួស្តី បងប្អូនទាំងឡាយ។ សូមអនុញ្ញាត យើងរាល់បានអធិស្ឋាន។ឱព្រះអម្ចាស់ ជាព្រះ អាទិករដែលបង្កើតផ្ទៃមេឃ និងផែនដីអើយ! ព្រះអង្គគឺជាព្រះដែលបានរៀបចំឲ្យទូលបង្គំយើងខ្ញុំរាល់គ្នា នៅព្រឹកនេះ បានមកថ្វាយបង្គំទ្រង់។ សូមឲ្យទូលបង្គំយើងខ្ញុំរាល់គ្នាបានថ្វាយចិត្តរបស់ទូលបង្គំយើងខ្ញុំទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយសូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានធ្វើការនៅក្នុងទូលបង្គំយើងខ្ញុំ និងនាំឲ្យទូលបង្គំយើងខ្ញុំស្គាល់អ្វីដែលទ្រង់ចង់ឲ្យទូលបង្គំយើងខ្ញុំបានស្គាល់ផង។បំណងចិត្តនៃទូលបង្គំ យើងខ្ញុំចង់ក្លាយជាគ្រីស្ទបរិស័ទដ៏ល្អ និងជាអ្នកតំណាងដ៏ល្អនៃទ្រង់។តើទ្រង់នឹងប្រទានការនេះដល់ទូលរាល់ គ្នានៅព្រឹកនេះ នៅខណៈដែលទូលបង្គំយើងខ្ញុំរង់ចាំដែរឬទេ?ទូលបង្គំយើងខ្ញុំអធិស្ឋានក្នុងព្រះនាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។ (សូមអនុញ្ញាតអញ្ជើញអង្គុយចុះ)។
2
យើងខ្ញុំរាល់គ្នាមានចិត្តសប្បាយរីករាយណាស់នៅព្រឹកនេះ ដែលបានចូលរួមថ្វាយបង្គំព្រះដ៏អស្ចារ្យនៃយើងជាថ្មីម្តងទៀត។ តែយើងខ្ញុំក៏សូម អភ័យទោសជាថ្មីម្តងទៀតដែរ ដែលយើងខ្ញុំមិនមានបន្ទប់សមល្មមអាចនឹងដាក់មនុស្សទាំងអស់បាន ប៉ុន្តែយើងខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពទៅតាមកាលៈទេសៈ។
ឥឡូវនេះ មានមនុស្សបានលើកដៃ និងសំណូមពរអធិស្ឋានជាច្រើននៅទីនោះហើយខ្ញុំបានទុកឲ្យ ពួកគេទៅមួយកន្លែង មិនមែនមានន័យថា ខ្ញុំមិនអើពើនឹងពួកគេទេ ប៉ុន្តែខ្ញុំនឹងអធិស្ឋានឲ្យពួកគេបន្ទាប់ពី ខ្ញុំ... ដូចជា... នៅយប់នេះ។ ខ្ញុំនឹងអធិស្ឋានឲ្យពួកគេនៅព្រឹកនេះ និងនៅយប់នេះម្តងទៀតហើយ បន្ទាប់មក ខ្ញុំនឹងអធិស្ឋាន ហើយ រង់ចាំព្រះវិញ្ញាណបរិសុទ្ធប្រោសឲ្យជាដល់ពួកគេ។
3
នៅពេលដែលមានសំណូមពរជាពិសេស នោះលោក Billy នឹងនាំពួកគេទាំងនោះមកឯខ្ញុំ។ពួកគេ ប្រហែលជា ៣០០នាក់ ហើយក៏ជិតដល់ពេលដែលខ្ញុំនឹងត្រូវចាក់ចេញហើយ។ ខ្ញុំក៏បានដើរទៅឯពួកគេហើយអធិស្ឋានឲ្យគេគ្រប់គ្នាលឿនៗតាមដែលខ្ញុំអាចធ្វើបាន។ ខ្ញុំមិនអាចទៅឯពួកគេទាំងអស់បាននោះទេគឺគ្រាន់តែដើរចូលទៅក្នុងចំណោមពួកគេ ហើយអធិស្ឋានឲ្យម្នាក់ ដោយនិយាយថា “ឱព្រះជាម្ចាស់អើយ!តើម្នាក់នេះឬ ដែលទ្រង់ចង់ប្រោសឲ្យជា? បើពិតមែនសូមទ្រង់ប្រោសឲ្យគេបានជាផង។ គឺបែបនោះឯងពីព្រោះ... ពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ គឺចង់បានពិតប្រាកដមែន និងអ្វីៗផ្សេងទៀត គ្មានអ្វីដែលគួរឲ្យសង្ស័យឡើយ ដែលយើងខ្ញុំបាននិយាយការនេះរួមគ្នានោះ។ លុះត្រាតែលោកអ្នកបងប្អូនដឹងការនោះព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូល... យ៉ាងពិតប្រាកដនៅក្នុងគម្ពីរដែលខ្ញុំបានអានដែល តែងតែរក្សានៅក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំត្រូវតែត្រឡប់ទៅអានព្រះបន្ទូលវិញ និងស្វែងរករហូតទាល់ខ្ញុំរកឃើញគឺខ្ញុំនឹងដកយកព្រះបន្ទូលទ្រង់ចេញមក។
4
នៅព្រឹកនេះ យើងខ្ញុំសូមជំរាបសួរដល់អស់លោកអ្នកនៅទីនេះ ដែលអញ្ជើញមកពីតំបន់ប្រទេស ផ្សេងៗគ្នា។ ហើយយើងខ្ញុំក៏សូមជំរាបសួរដល់អស់លោកអ្នកបងប្អូន ដែលរស់នៅទីក្រុងញ៉ូវ យ៉ក Beaumont, Texas; Prescott, Arizona; Tucson, Arizona; San Jose,California; Connecticut, Gainesville; Georgia, and New Albany, Indiana; តាមរយៈបណ្តាញខ្សែទូរស័ព្ទនេះផង។យើងខ្ញុំសូមជំរាបសួរ ដល់អស់លោកអ្នក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ។
នៅព្រឹកនេះ ក្នុងប្រទេសឥណ្ឌា គឺមានភាពស្រស់ស្អាតណាស់។ ដ្បិតនៅយប់ម៉ិញមានភ្លៀងធ្លាក់បានធ្វើឲ្យអាកាសធាតុត្រជាក់។ ចំណែកឯរោងឧបោសថនៃព្រះ ដែលជាព្រះវិហារមានពេញទៅដោយ មនុស្សហើយគ្រប់គ្នាបានរង់ចាំរៀននូវមេរៀនដ៏អស្ចារ្យនៅសាលាថ្ងៃអាទិត្យ។ ខ្ញុំជឿថា ព្រះពរនៃព្រះនឹងប្រទានមកទាំងមេៗ ដល់អស់លោកអ្នក។
យើងខ្ញុំសង្ឃឹមថា យើងខ្ញុំនឹងអាចរៀបចំបានតាមអ្វីដែលយើងខ្ញុំមាន...យើងខ្ញុំអាចរកទីកន្លែង ធំមួយដែលអាចបំពេញមនុស្សទាំងអស់គ្នាបាន នោះខ្ញុំនឹងអាចមានអារម្មណ៍ច្បាស់ថាខ្ញុំនឹងអាចនាំ សេចក្តីអធិប្បាយពីព្រះវិហារទាំង៧ នៅថ្ងៃចុងក្រោយ ដែលមានចែងក្នុងព្រះគម្ពីរ។
5
នៅព្រឹកនេះ យើងខ្ញុំនឹងមិនអធិប្បាយយូរទេ... ខ្ញុំបានអធិស្ឋានស្វែងរកព្រះហឫទ័យព្រះដោយគិតថា “តើខ្ញុំគួរតែអធិប្បាយអំពីអ្វី?” ដោយដឹងថា នេះប្រហែលជាពេលចុងក្រោយនៃយើងរាល់គ្នាហើយដែលមាន វត្តមាននៅទីនេះ ដ្បិតការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ គឺជិតមកដល់ហើយ។
ខ្ញុំបានឃើញថា បន្ទាប់ពីការប្រមើលមើលនៅក្នុងទីក្រុងCalifornia ទៅ មានផ្ទះជាច្រើន និងគ្រប់កន្លែង បានលេចចូលទៅក្នុងទឹកជម្រៅ ៣០ អ៊ិញ ហើយផ្ទះឈើទាំងឡាយបានបែកបាក់ខូចខាត។ពួកគេមិនដឹង ថាត្រូវធ្វើអ្វីនោះទេ។ គឺយើងកំពុងតែស្ថិតនៅថ្ងៃចុងក្រោយហើយ។ ផ្ទះតម្លៃរាប់សិបម៉ឺនដុល្លារបានលេច ចូលទៅក្នុងទឹកអស់។ ខ្ញុំបានមើលឃើញរូបភាពពីការវិនាសដ៏សហ័សនេះ នៅក្នុងព្រះគម្ពីរហើយខ្ញុំសង្ឃឹម ថាខ្ញុំនឹងអធិប្បាយនូវការទាំងនេះនៅយប់នេះ។
6
ហើយបន្ទាប់មក ហើយយើងខ្ញុំមានការអធិស្ឋានដល់អ្នកជម្ងឺ។ នៅរសៀលនេះម៉ោង ៥ និង៦ល្ងាច (គឺយើងខ្ញុំនឹងចាប់ផ្តើមឆាប់ៗ ដើម្បីឲ្យពួកគេឆាប់បានត្រឡប់ទៅផ្ទះវិញ)ហើយយើងខ្ញុំនឹងទទួលសំណូមពរ អធិស្ឋានរបស់លោកអ្នក។ ហើយយើងខ្ញុំនឹងអធិស្ឋានដល់អ្នកជម្ងឺនៅយប់នេះតាមបំណងព្រះហឫទ័យ របស់ព្រះជាម្ចាស់។
7
បន្ទាប់ពីអធិស្ឋាន ខ្ញុំបានគិតថា “តើខ្ញុំត្រូវធ្វើអ្វី?” នៅថ្ងៃមួយខ្ញុំត្រូវតែឆ្លើយតបនូវអ្វីដែលខ្ញុំបាន និយាយនៅទីនេះ។ ហើយខ្ញុំបានសម្រេចចិត្ត... ឬអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើងរាល់គ្នានៅព្រឹកនេះ។ វាគឺជាអ្វីដែលយើងរាល់គ្នា... ប្រសិនបើយើងរាល់គ្នាមិនបានដឹងនូវអ្វីដែលកើតឡើងគ្រាន់តែជាការធម្មតា នោះយើងគួរតែដឹងអំពីការនេះ។ ព្រះវិញ្ញាណបរិសុទ្ធ មានបន្ទូលមកកាន់យើងរាល់គ្នា ដោយព្រមានប្រាប់មនុស្សពីការយាងមកវិញរបស់ព្រះគ្រីស្ទ។ តើអ្នកដឹងទេថា ព្រះគម្ពីរបាននិយាយថា ព្រះជាម្ចាស់ទ្រង់នឹងមិនធ្វើអ្វីឡើយ លើកតែដំបូង ទ្រង់បានបង្ហាញអ្នកបំរើរបស់ទ្រង់ដែលជាហោរា និងពីរបៀបដែលព្រះយេស៊ូវទ្រង់ព្រមានដល់ពួកមនុស្សថានឹងមានអ្វីកើតឡើង ដូចជារបៀបដែលពួកហោរាបានព្រមានដល់ពួកមនុស្សថានឹងមានអ្វីកើតឡើង។ វាគឺជាការដ៏អស្ចារ្យណាស់ ដែលយើងរាល់ គ្នាកំពុងតែរស់នៅនឹងឃើញថាតើគ្រាអ្វីដែលយើងរាល់គ្នាកំពុងតែរស់នៅ តើមានអ្វីកើតឡើងនៅគ្រានេះ។ ចំនុចមួយនេះវាគឺជាការដ៏ចម្លែក ប្រហែលជាយើងរាល់គ្នាបានជួបច្រើនដងមកហើយ គឺវាដក់ជាប់ក្នុងអារម្មណ៍របស់ខ្ញុំឲ្យនិយាយទៅកាន់មនុស្សអំពីការនោះ នៅព្រឹកនេះ។
8
ឥឡូវនេះ សូមអនុញ្ញាតបងប្អូនបានបើកទៅកាន់ព្រះគម្ពីរ ម៉ាថាយ២៤ដើម្បីចូលទៅក្នុងបរិបទនៃ អត្ថបទរបស់យើង ហើយនិងប្រធានបទរបស់យើង។
យើងខ្ញុំនឹងបង្រៀនការនេះដូចជា ថ្នាក់សិក្សាព្រះគម្ពីរ។ សូមលោកអ្នកបងប្អូនបានយកខ្មៅដៃក្រដាស ដើម្បីធ្វើការកត់ត្រានូវសេចក្តីបង្រៀន ហើយពេលដែលលោកអ្នកវិលត្រឡប់ទៅផ្ទះវិញ សូមយកវាមកសិក្សា(ចំពោះចំនុចនេះ គឺសិក្សាដូចជាថ្នាក់សាលាថ្ងៃអាទិត្យ) នោះយើងរាល់គ្នានឹងដឹង ចំពោះការព្រមាននោះហើយរៀបចំខ្លួន នៅក្នុងកំឡុងពេលដែលយើងរស់នៅ។
9
សូមលោកអ្នកបងប្អូនអាន ម៉ាថាយ២៤:១៥-២៨
ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើល ឲ្យយល់ចុះ) នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ ហើយកុំឲ្យអ្នកដែលនៅស្រែចំការ ត្រឡប់មកវិញ ដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ នៅគ្រានោះស្រ្តីណាដែលមានផ្ទៃពោះ ហើយស្រ្តីណាដែលបំបៅកូន នឹងវេទនាណាស់ ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងារ ឬនៅថ្ងៃឈប់សំរាកឡើយ ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្រ្គោះទេប៉ុន្តែថ្ងៃ ទាំងនោះនឹងត្រូវបន្ថយទៅដោយយល់ដល់ពួករើសតាំង គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថាមើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងហើយហោរាក្លែង កើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផងបើសិនជាបាន មើលខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើលទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យ ចេញទៅឡើយ ឬថា មើលទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង។
10
ខ្ញុំចង់ផ្តោតទៅលើ ខ២៤ សម្រាប់សាលាថ្ងៃអាទិត្យរបស់យើងនៅព្រឹកនេះ។សូមស្តាប់ខ្ញុំនឹងអានជូន ម្តងទៀត។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផងបើសិនជាបាន។
សម្រាប់សេ ចក្តីអធិប្បាយនៅព្រឹកនេះ ខ្ញុំសូមដាក់ចំណងជើងថា៖អ្នកដែលព្រះជាម្ចាស់ទ្រង់ចាក់ប្រេង តាំងនៅថ្ងៃចុងក្រោយ។
11
ខ្ញុំជឿថា យើងរាល់គ្នាកំពុងតែរស់នៅក្នុងគ្រាចុងក្រោយហើយ។ ខ្ញុំគិតថាបងប្អូនភាគច្រើន... ដែល ជាអ្នកអានព្រះគម្ពីរនេះ គឺជាអ្នកជឿបានដឹងថា យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងប្រវត្តិសាស្ត្រចុងក្រោយនៃពិភពលោកនេះ។ គ្មានអ្វីដែលនឹងកត់ត្រាចុះទៀតទេ ពីព្រោះនឹងគ្មានមនុស្សអានទៀតឡើយ វាគឺជាពេលចុងក្រោយហើយ។ ខ្ញុំមិនដឹងថា តើវាមានរយៈពេលយូរប៉ុណ្ណាដែរ សូម្បីតែពួកទេវតានៃស្ថានសួគ៌ក៏មិនដឹងថា ពេលណាទ្រង់យាងមកដែរ។ ដ្បិតព្រះយេស៊ូវទ្រង់មានប្រាប់យើងរាល់គ្នាហើយថា នៅពេលដែលយើងការទាំងនេះនឹងត្រូវមក នោះយើងនឹងងើបក្បាលឡើង មើលសេចក្តីសង្រ្គោះនៃយើង ជិតមក ដល់។
តើពាក្យថា “ជិតមកដល់” មានន័យថា ខ្ញុំមិនដឹងទេ។
12
ប្រហែលជាវាមានន័យដូចជាពួកអ្នកវិទ្យាសាស្ត្រ បាននិយាយនៅថ្ងៃមុន នៅលើកញ្ចក់ទូរទស្សន៍ថា មានការរញ្ជួយដីរាប់សិបពាន់ម៉ាយដែលបានធ្វើឲ្យ លេច... គាត់បានសួរថា “តើវាអាចលេច (រដ្ឋ Los Angeles សមុទ្រខាងលិច) ដែរឬទេ?ហើយមានលោក អ្នកបងប្អូនជាច្រើនបានឃើញពីរបៀបដែលពួកគេបានព្យាករណ៏តាមរាដា ហើយវាបានឡើងទៅដល់...គឺ មានការរញ្ជួយនៅខាងក្រោម San Jose ឆ្ពោះឆ្លងទៅ Alaska កាត់កោះ Aleutian នៅក្នុងកំរិត២០០ម៉ាយ ចូលទៅក្នុងសមុទ្រ ហើយត្រឡប់មក San Diego វិញ និងនៅជុំវិញខាងក្រោយ Los Angeles។ហើយការ រញ្ជួយដីបែបនេះ យើងរាល់គ្នាធ្លាប់ឃើញហើយថា វាគឺជាបាតុភូតបន្ទុះភ្នំភ្លើងដែលមានជម្រៅយ៉ាងជ្រៅនៅទីនោះ។ ខ្ញុំមិនអាចហៅឈ្មោះវាថា គឺជាអ្វីទេ។ យ៉ាងណាម៉ិញ នៅពេលដែលវាញ័រកក្រើក នោះវាបង្កើតឲ្យមានជារញ្ជួយផែនដី ដែលយើងធ្លាប់ជួបជាច្រើនឆ្នាំមកហើយ នៅសមុទ្រខាងលិច។ ឥឡូវនេះវា មានការរញ្ជួយដីនៅគ្រប់តំបន់ទាំងអស់នៅជុំវិញនោះ។
មានអ្នកវិទ្យាសាស្ត្រ បាននិយាយថា
13
មានបុរសម្នាក់បាននិយាយទៅកាន់មនុស្សថា “តើនឹងមានការធ្លាក់ចុះឬ?”
គាត់និយាយថា “វាមិនគួរឲ្យជឿឡើយ ប៉ុន្តែវានឹងកើតមានឡើង”
“ប្រហែលជានៅ៥នាទីក្រោយឬ៥ឆ្នាំក្រោយ។ យើងរាល់គ្នាមិនដឹងថា វានឹងកើតឡើងនៅពេល ណាទេ”
នៅសប្តាហ៍នេះ មានគេផ្ញើរដំណឹងមកកាន់ខ្ញុំថា មានផ្ទះសំបែងតម្លៃរាប់សិបម៉ឺនដុលារបានខូចខាត គ្មានសល់ ហើយមនុស្សត្រូវនាំគ្នាចាកចេញ។ ពួកគេមិនដឹងថា បញ្ឈប់វាយ៉ាងដូចម្តេចទេដ្បិតគ្មានមធ្យោ បាយណាអាចបឈ្ឈប់វាបានឡើយ។ ព្រះជាម្ចាស់ទ្រង់អាចធ្វើទៅតាមអ្វីទ្រង់ចង់ធ្វើដ្បិតគ្មាននរណាមា្នក់ អាចប្រាប់ទ្រង់ថា ត្រូវធ្វើវាយ៉ាងដូចម្តេចទេ។
លោកអ្នកអាចសាងសង់ផ្ទះឡើងបាន លោកអ្នកអាចបង្កើតនូវផ្នែកវិទ្យាសាស្ត្របានតែព្រះជាម្ចាស់ ទ្រង់គឺជាព្រះអទិករនៃវិទ្យាសាស្ត្រ។ តើលោកអ្នកអាចនឹងបញ្ឈប់ទ្រង់យ៉ាងដូចម្តេចបាន?ទ្រង់អាចបំផ្លាញ ផែនដីនៅព្រឹកនេះដោយសត្វចៃបាន ប្រសិនបើទ្រង់ចង់ធ្វើវា។ តើលោកអ្នកជឿទេថាព្រះជាម្ចាស់ទ្រង់ អាចមានបន្ទូលឲ្យមានសត្វចៃនោះឡើងមក ហើយពួកវាមានច្រើនអាចកំទេចអ្វីៗបានជម្រៅ៤០ម៉ាយ ក្នុងរយៈពេលកន្លះម៉ោងដែរឬទេ? គ្មានអ្វីនៅសេសសល់ឡើយ... សម្រាប់ឲ្យមនុស្សដាំដុះបានយកមកបរិភោគ។ ទ្រង់នឹងធ្វើទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដ្បិតទ្រង់សោយរាជ្យលើគ្រប់ទាំងអស់។
14
យើងកំពុងតែឃើញពីភស្តុតាងនៃការកើនឡើងទាំងអស់នេះ នៅក្នុងពេលដែលយើងកំពុងតែរស់នៅខ្ញុំគិតថា វាគឺជាការដ៏ល្អនៅក្នុងការហាត់ពត់នូវចំនុចទាំងនេះចេញមក តាំងពីត្រារបស់ទ្រង់បានបើកឡើងហើយឃើញនូវសេចក្តីពិត ដែលទ្រង់ស្មោះត្រង់ដល់យើងរាល់គ្នាដោយព្រះគុណនៃ ដែលបានបង្ហាញនូវការទាំងនេះដល់យើង។
ខ្ញុំចង់ឲ្យលោកអ្នកបានកត់ត្រានៅទីនេះ ក្នុងម៉ាថាយ២៤ ព្រះយេស៊ូវទ្រង់បានប្រើពាក្យChrissts មិន មែនព្រះគ្រីស្ទទេ ប៉ុន្តែ Christs ជាពហុវចនៈ មិនមែនជាឯកវចនៈ។ ដូច្នេះពាក្យថា ព្រះគ្រីស្ទ មានន័យថា “អ្នកដែលព្រះបានចាក់ប្រេងតាំង”។ អញ្ចឹង ប្រសិនបើមានការចាក់ប្រេងតាំងនោះមិនមែនតែម្នាក់ទេដែល ទទួលការចាក់ប្រេងតាំង ប៉ុន្តែនឹងមានមនុស្សជាច្រើនដែលទទួលការចាក់ប្រេងតាំង។
ផ្សេងវិញទៀត ប្រសិនបើទ្រង់ចង់បំបែកនូវការនេះចុះមក នោះយើងនឹងអាចយល់វាកាន់តែប្រសើរទ្រង់មានបន្ទូលថា “នៅគ្រានោះ នឹងមានអ្នកដែលចាក់ប្រេងតាំង (ព្រះគ្រីស្ទ) ក្លែងលេចមក”មើលទៅ វាស្ទើរតែ មិនអាចទៅរួចទេ ចំពោះពាក្យចាក់ប្រេងតាំង។ ប៉ុន្តែចូរមើលនៅពាក្យបន្ទាប់គឺ “ហើយហោរាក្លែងកើតឡើង” ហោរានោះមានច្រើន។
15
អ្នកដែលព្រះចាក់ប្រេងតាំង​គឺជា​“អ្នកនាំព្រះបន្ទូលព្រះ”។ គឺមានតែផ្លូវមួយគត់ដែលព្រះបន្ទូលព្រះបានមកគឺតាមរយៈអ្នកដែលព្រះបានចាក់ប្រេងតាំង ហើយនោះគឺជាហោរាដែលព្រះបានចាក់ប្រេងតាំង។ “នឹងមានពួកគ្រូខុសឆ្គងកើតឡើង”។ ពួកហោរាបានបង្រៀននូវព្រះបន្ទូលរបស់ទ្រង់ គឺពួកគ្រូដែលព្រះបានចាក់ប្រេងតាំងប៉ុន្តែគឺជាអ្នកដែលបានចាក់ប្រេងតាំង ដោយសេចក្តីបង្រៀនខុសឆ្គង ពីអ្នកព្រះគ្រីស្ទក្លែងនិងហោរាក្លែងក្លាយ ជាច្រើនវិញ។ ប្រសិនបើវាដូចជា ​ព្រះគ្រីស្ទដែលជាឯកវចនៈ នោះនឹងមានអ្នកដែលព្រះបានចាក់ប្រេងតាំងដែលនឹងទាយពីអ្វីដែលពួកគេកំពុងតែបង្រៀន នោះនឹងមានភាពខុសប្លែកពីគេ ពីព្រោះតែពួកគេគឺជាអ្នកដែលព្រះបានចាក់ប្រេងតាំង។
16
វាគឺជាមេរៀនសាលាថ្ងៃអាទិត្យ ដែលយើងខ្ញុំបានព្យាយាមនាំការនេះដែលជាសេចក្តីពិតតាមរយៈ ព្រះគម្ពីរ មិនមែនតាមរយៈអ្វីដែលនរណាម្នាក់និយាយនោះឡើយ ប៉ុន្តែគឺដោយការអាននូវព្រះគម្ពីរវិញ។
លោកអ្នកអាចនិយាយថា “តើការនេះអាចទៅរួចយ៉ាងដូចម្តេចទៅ? អ្នកដែលព្រះចាក់ប្រេងតាំងនោះតើពួកគេគឺជានរណា?” ពួកគេគឺជាព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ។ ពួកគេមិនមែនអ្នកដែលព្រះបានចាក់ប្រេងតាំងនោះទេ ប៉ុន្តែគឺជាហោរាក្លែងក្លាយវិញ។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា ទឹកភ្លៀងធ្លាក់ចុះមក លើមនុស្សទុចរិតផងនិងមនុស្សសុចរិតផង។ មានអ្នកខ្លះ និយាយមកកាន់ខ្ញុំថា “តើអ្នកជឿថា អ្នកដែលទទួលការចាក់ប្រេងតាំងនោះបានចាក់ប្រេង តាំងដោយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?” មែនហើយ ព្រះវិញ្ញាណនៃព្រះបានយាងមកសណ្ឋិតនៅលើអ្នកនោះតែផ្ទុយទៅវិញពួកគេគឺពួកខុសឆ្គង! ឥឡូវនេះចូរស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលទ្រង់មានបន្ទូលថា“គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផងបើសិនជាបាន”។ ពួកគេគឺជាអ្នកដែលព្រះវិញ្ញាណបរិសុទ្ធបានចាក់ប្រេងតាំង។ ខ្ញុំដឹងថា ការនេះមើលទៅដូចល្ងីល្ងើរណាស់ប៉ុន្តែយើងនឹងចំណាយពេល ហើយពន្យល់វាតាមរយៈព្រះបន្ទូល ដែល ជាសេចក្តីពិតនៃ “ព្រះដ៏បរិសុទ្ធ”។
17
ឥឡូវនេះ សូមអនុញ្ញាតលោកអ្នកបងប្អូន បានបើកគម្ពីរ ម៉ាថាយ៥ ចាប់ផ្តើមនូវខ៤៥ហើយយើង បានអានបទគម្ពីរនេះ នៅខណៈពេលមុននេះ។ តែបើយើងបានអានវាហើយ តើហេតុអ្វីបានយើងខ្ញុំឲ្យលោកអ្នកអានវាទៀត... ប្រសិនបើយើងមិនបានអាននូវបទគម្ពីរនេះទេ លោកអ្នកអាចអាននូវបទគម្ពីរដោយខ្លួនឯងបាននៅផ្ទះ។ តើព្រះគម្ពីរនិយាយអំពីអ្វី។
18
ចូរចំណាយពេលរបស់យើងអាននូវកត្តាគ្រឹះ ពីព្រោះតែខ្ញុំបានប្រាប់នូវអ្វីដែលនៅទីនេះដែលហួស និស្ស័យ៖ តើព្រះវិញ្ញាណបរិសុទ្ធអាចចាក់ប្រេងតាំងដល់ពួកគ្រូខុសឆ្គងយ៉ាងដូចម្តេចទៅ?ប៉ុន្តែនោះគឺជាអ្វី ដែលព្រះយេស៊ូវ ទ្រង់មានបន្ទូលថាវានឹងកើតឡើង។ ឥឡូវនេះ សូមអានម៉ាថាយ៥:២៤-២៥
ប៉ុន្តែខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អ នឹងអ្នកណាដែលស្អប់អ្នករាល់គ្នាហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នា ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់ រះឡើងបំភ្លឺទាំងមនុស្សអាក្រក់ នឹងមនុស្សល្អហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត នឹង មនុស្សទុច្ចរិតផង។
19
ដើម្បីភ្ជាប់នូវការនេះ ទៅកាន់សេចក្តីទំនាយផ្សេងទៀត សូមអនុញ្ញាតលោកអ្នងបងប្អូនបានបើក ទៅកាន់គម្ពីរ ហេព្រើរ៦ ដែលលោកប៉ុលបាននាំនូវការនេះត្រឡប់មកវិញ ដូចជាអ្វីដែលព្រះយេស៊ូវទ្រង់មានបន្ទូល... ដោយបង្ហាញពីស្រមោល បាននាំពួកគេចេញពីការត្រួតត្រារបស់ពួកយូដា មកជាគ្រីស្ទាននិងបង្ហាញពីរបៀបដែលទំនាយនៅសញ្ញាចាស់បានប្រាប់ថានឹងកើតឡើង៖
ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្តីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្តីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្តីប្រែចិត្តចេញពីការស្លាប់នឹងសេចក្តីជំនឿជឿដល់ព្រះ ហើយនឹងសេចក្តីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្តីរស់ពីស្លាប់ឡើងវិញ នឹងសេចក្តីជំនុំជំរះកាត់ទោស ដល់អស់កល្បជានិច្ចនោះឡើយ បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យនោះ យើងរាល់គ្នានឹងធ្វើការនោះឯង ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ក៏បាន ចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយរួច ធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផល ដ្បិតដីណាបានបៀមទឹកភ្លៀងដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ តែដីណាដែលបង្កើតសុទ្ធតែបន្លា នឹងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផល ។
20
ឥឡូវនេះ ចូរប្រៀបធៀបការនេះទៅនឹងគម្ពីរ ម៉ាថាយ៥:២៤។ ព្រះយេស៊ូវទ្រង់មានបន្ទូលថាទឹកភ្លៀងធ្លាក់ចុះមក និងព្រះអាទិត្យរះនៅលើផែនដី គឺព្រះជាម្ចាស់ទ្រង់ចាត់ឲ្យមាន ដើម្បីឲ្យមានអាហារនិងអ្វីៗសម្រាប់មនុស្សនៅលើផែនដី។ ទឹកភ្លៀងធ្លាក់ចុះមកសម្រាប់ឲ្យបន្លែដុះឡើងជាអាហារ។ប៉ុន្តែបន្លា ដែលនៅក្នុងស្រែក៏បានដុះឡើងដែរ ដោយព្រោះវាទទួលបានទឹកភ្លៀងដូចគ្នាដែរ។ គឺជាទឹកភ្លៀងនោះដដែលធ្វើឲ្យស្រូវដុះឡើង និងស្មៅដុះឡើងដែរ។
21
តើហេតុដូចម្តេចបានជាខ្ញុំរៀបចំមេរៀននេះឡើង នៅពេលដែលខ្ញុំបានជួបនឹងពួកថ្ងៃបុណ្យទី៥០លើកដំបូង នោះ។ វាគឺជាមេរៀនដ៏អស្ចារ្យណាស់សម្រាប់ខ្ញុំ។ ខ្ញុំបានឃើញមានបុរសពីរនាក់...មានម្នាក់ ដែលធ្លាប់និយាយ ភាសាដទៃពីមុនទាល់តែសោះ។ នៅពេលដែលម្នាក់បាននិយាយភាសាដទៃ ស្រាប់តែម្នាក់ទៀតអាចបកប្រែភាសា ដទៃនោះបាន។ ខ្ញុំសូមនិយាយនូវសេចក្តីពិតថា “មានមនុស្សនៅទីនេះច្រើនណាស់គួរតែប្រែចិត្តនៅយប់នេះ”។ ហើយយើងគួរតែក្រោកឈរឡើង និងដើរទៅរកអាសនានៃទ្រង់។
ខ្ញុំបានគិតថា “តើមានពេញដោយសិរីរុងរឿងយ៉ាងណាទៅ!”
22
ដែលគាត់មានអំណោយទានដ៏តូចមួយមកពីព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់មកខ្ញុំក៏និយាយទៅកាន់គាត់ថា តើលោកដឹងទេ... នៅក្នុងការស្គាល់ខុសស្គាល់ត្រូវ ដ្បិតវាគឺជាផ្លូវដ៏តូចមួយដែលអាចស្វែងរកឃើញបាន។ ហើយម្នាក់នៅក្នុងចំណោមពួកគេនោះគឺជាគ្រីស្ទបរិស័ទដ៏ពិតប្រាកដ ហើយគាត់ក៏ជាអ្នកបំរើដ៏ស្មោះត្រង់ដែរ។ តែឯម្នាក់ទៀតគឺជាមនុស្សលាក់ពុត។ហើយអ្នកនោះ កំពុងតែរស់នៅជាមួយនឹងស្រ្តីដែលទទូរស្បៃក្បាលពណ៌ខ្មៅ ហើយរត់ទៅរត់មក ហើយវាក៏មានមនុស្សដែលដើរតាមវាដូចជាកូនផង។បាទ! វាគឺជានិមិត្តដែលត្រឹមត្រូវណាស់ យើងមិនអាច បដិសេធបានឡើយ។ ខ្ញុំបាននិយាយទៅកាន់គាត់អំពីការនេះនោះគាត់បានសំឡឹងមកកាន់ខ្ញុំ ហើយកំពុង តែដើរនៅជុំវិញព្រះវិហារ។
23
ច្បាស់ណាស់ខ្ញុំបានយល់ច្រលំវាទាំងស្រុង។ ខ្ញុំបានគិតថា ខ្ញុំបានចូលទៅក្នុងចំណោមពួកទេវតាបន្ទាប់មក ខ្ញុំឆ្ងល់ថា ចុះប្រសិនបើខ្ញុំមិននៅក្នុងចំណោមពួកអារក្សនោះ។ តើវាកើតឡើងយ៉ាងដូចម្តេចទៅ?ខ្ញុំ ដូចជាមិនយល់វាទាល់សោះ។ ជាច្រើនឆ្នាំមកហើយ ខ្ញុំបានបំភ្លេចការនោះបាត់ទៅហើយ រហូតដល់ថ្ងៃមួយ... (ក្មេងប្រុសម្នាក់ឈ្មោះ George Smith បានទៅជាមួយនឹងកូនស្រីរបស់ខ្ញុំ... ពួកយើងបានដើរទៅកាន់រោងម៉ាស៊ីនកិនស្រូវដ៏ចាស់មួយ ដែលខ្ញុំត្រូវអធិស្ឋានឲ្យ)។ បន្ទាប់ពី ប៉ុន្មានថ្ងៃក្រោយមកព្រះវិញ្ញាណ បរិសុទ្ធបានមានបន្ទូលមកកាន់ខ្ញុំតាមរយៈបទគម្ពីរនេះ៖ “ដ្បិតទឹកភ្លៀងបានធ្លាក់ចុះមកលើផែនដីក៏មាន បន្លែដុះឡើង ប៉ុន្តែពពួកបន្លាក៏បានដុះឡើងតាមរយៈទឹកភ្លៀងនោះដែរ ហើយនៅថ្ងៃចុងក្រោយអ្នកនោះនឹងត្រូវដុតចោល” ការរស់នៅតាមរយៈប្រភពនៃជីវិតដែលព្រះជាម្ចាស់ទ្រង់បានប្រទានមកដូចគ្នា។ក្រោយ មក ខ្ញុំក៏បានយល់ថា តាមរយៈ... ព្រះយេស៊ូវទ្រង់មានបន្ទូល “តាមរយៈផលផ្លែលរបស់ពួកគេគ្រប់គ្នាគេ នឹងដឹង”។
24
ដូច្នេះ ទឹកភ្លៀងដែលបង្អុលចុះមកលើបន្លែនៃផែនដី គឺជាគំរូពីទឹកភ្លៀងខាងឯវិញ្ញាណដែលបានប្រ ទានជីវិត គឺបានធ្លាក់ចុះមកលើពួកជំនុំ ដែលយើងហៅថា ជាទឹកភ្លៀងមុននិងក្រោយ។វាគឺជាទឹកភ្លៀង ដែលព្រះជាម្ចាស់ ទ្រង់បង្ហូរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើពួកជំនុំ។
25
សូមមើល វាដូចជាការដ៏គួរឲ្យចម្លែកណាស់។ នៅពេលដែលពួកគេបានព្រួសគ្រាប់ពូជទៅលើដីនោះ ក៏ឃើញមានបន្លាដុះឡើងដែរ។ ប៉ុន្តែ ទោះជាស្រូវក្តី បន្លែក្តីក៏បានដុះឡើងដែរ។ តិណជាតិនីមួយៗទាំងនោះបង្កើតផលផ្លែមក តាមពូជរបស់វា។
“គេនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង​បើសិនជាបាន” ពីព្រោះតែពួកគេបានទទួលទឹកភ្លៀងដូចគ្នាដែរដែលជាព្រះពរ គឺបង្ហាញពីទីសំគាល់ និងការអស្ចារ្យដូចគ្នា “គេនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផងបើសិនជាបាន”។ បន្លែមិនអាចជួយឲ្យខ្លួនឯងវាដុះឡើងមកបានទេ ហើយស្រូវក៏មិនអាចជួយខ្លួនឯងវាឲ្យដុះឡើងបានដែរ តែគឺជាព្រះអទិករវិញ ដែលជាកំណត់ដល់ពួកវាឡើងតាំងពីដំបូងមក។ នោះហើយគឺជាការជ្រើសរើស។
ទឹកភ្លៀងដូចគ្នា...
26
ព្រះអាទិត្យបានរះឡើងនៅព្រឹកព្រលឹម បញ្ចេញរស្មីមកលើផែនដីនៅថ្ងៃនេះ ដែលយើងកំពុងរស់នៅ។ ហើយក៏ជាព្រះអាទិត្យតែមួយដដែលដែលរះនៅទិសខាងកើត និងលេចទៅវិញនៅទិសខាងលិច។ ហើយក៏ជាព្រះអាទិត្យនោះ ដែលធ្វើឲ្យចម្រូតបានទុំនៅលើផែនដី ដែលជារូបកាយនៃយើងបានបង្កើតឡើង។
27
យើងរាល់គ្នារស់នៅ ស្លាប់ជារៀងរាល់ថ្ងៃ នោះហើយគឺជាផ្លូវតែមួយគត់ដែលយើងអាចរស់នៅបាន។ប្រសិនបើអ្វីមួយត្រូវតែស្លាប់ជារៀងរាល់ថ្ងៃនោះ លោកអ្នកបានរស់នៅវិញ។ ជាធម្មជាតិនោះមិនមែនជាការពិតឡើយ ប្រសិនបើរូបកាយរបស់លោកអ្នកត្រូវរស់នៅ ដោយការស្លាប់ជាងរៀងរាល់ថ្ងៃនោះគឺថាស្លាប់ខាងឯវិញ្ញាណ ដើម្បីឲ្យបានជីវិតខាងឯវិញ្ញាណ។ ដូច្នេះ ទើបបានជាព្រះជាម្ចាស់ទ្រង់យកនិស្ស័យជាសាច់ឈាម ហើយបានសុគត ដើម្បីឲ្យយើងរាល់បានរស់វិញ។ មិនមែនជាពួកជំនុំ ឬអ្វីៗផ្សេងទៀតដែលអាចសង្រ្គោះលោកអ្នកបានឡើយ គឺមានតែព្រះជាម្ចាស់តែប៉ុណ្ណោះ។ គឺតាមរយៈទ្រង់តែមួយគត់ទើបពួកគេមានជីវិត។
នៅព្រះគម្ពីរបានចែងថា ព្រះយេស៊ូវទ្រង់គឺជាព្រះបន្ទូល “កាលដើមដំបូងមានព្រះបន្ទូលព្រះបន្ទូលក៏ គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ ដែលគង់នៅកណ្តាលយើង” “មនុស្សមិនមែនរស់នៅដោយសារតែនំបុ័ងតែប៉ុណ្ណោះទេ ប៉ុន្តែរស់នៅដោយគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ថរបស់ព្រះវិញ”។ យើងរាល់គ្នារស់នៅដោយសារព្រះបន្ទូល ហើយព្រះបន្ទូលគឺជាព្រះ។
28
ព្រះអាទិត្យបានចាំងចូលមកចម្រូតទុំ។ ហើយវាមិនអាចឲ្យចម្រូតទុំបានម្តងទាំងអស់ទេ។គឺវាត្រូវការ ពេញវ័យអាចទុំបាន រហូតទាល់តែវាទាំងអស់ប្រុងប្រៀប។ ដូចជាពួកជំនុំនៅពេលសព្វថ្ងៃនេះដែរគឺបាន ចាប់ផ្តើមឡើងដូចជាកូនក្មេង ហើយបានលូតលាស់ពេញវ័យ។ នោះយើងរាល់គ្នានឹងឃើញការដ៏ល្អឥតខ្ចោះពីរបៀបដែលព្រះជាម្ចាស់ទ្រង់តែងតែបង្ហាញឲ្យយើងឃើញតាមរយៈធម្មជាតិ... ។
លោកអ្នកមិនអាចរុកគួនដល់ធម្មជាតិទាំងនោះឡើយ។ ម្លោះហើយទើបមានបញ្ហាកើតនៅសព្វថ្ងៃនេះ។យើងរាល់កំពុងតែ បាញ់គ្រាប់បែកទៅក្នុងមហាសមុទ្រ ហើយវាបានផ្ទុះបែកខ្ជាយ ដោយសារគ្រាប់បែកអាតូមិក។ ហើយលោកអ្នកកំពុងតែដីហុយឡើងត្រឡូម គ្រប់ពេលដែលលោកអ្នកបានបាញ់គ្រាប់ បែកនោះទម្លាក់ម្តងៗ។លោកអ្នកបានកាត់បំផ្លាញដើមឈើ នោះខ្យល់ព្យុះនឹងបក់មកបំផ្លាញលោកអ្នកជាមិនខាន។ លោកអ្នកបានទប់ទំនប់ទឹកទន្លេ ហើយវានឹងពេញឡើង។ លោកអ្នកត្រូវតែស្វែងរកផ្លូវរបស់ព្រះជាម្ចាស់ នៅក្នុងការរក្សាពួកវា។យើងរាល់គ្នាបានកំណត់ឈ្មោះដល់មនុស្សនៅក្នុងពួក ជំនុំ ថាជានិកាយនិងអង្គការ។ ចូរមើលចុះនូវអ្វីដែលយើងមាន! ចូររក្សានូវរបៀបដែលព្រះជាម្ចាស់ទ្រង់ផ្គត់ផ្គង់ឲ្យចុះ។
29
ប៉ុន្តែលោកអ្នកដឹងទេថា ព្រះជាម្ចាស់ទ្រង់បានបង្អុលភ្លៀងចុះមកលើមនុស្សល្អនិងមនុស្សអាក្រក់ផង។ ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលមកកាន់លោកអ្នកនៅក្នុងម៉ាថាយ២៤ ថានៅថ្ងៃចុងក្រោយនឹងមានទីសំគាល់កើតឡើង។ ប្រសិនបើទីសំគាល់នេះ នឹងត្រូវបានដឹងនៅថ្ងៃចុងក្រោយនោះវានឹងកើតឡើងបន្ទាប់ ពីត្រាទាំងនោះបានបើកឡើង។គឺជាទីសំគាល់នៃថ្ងៃចុងក្រោយ។ គឺនៅពេលដែលការទាំងនេះកើតឡើង នោះដល់ថ្ងៃចុងក្រោយហើយ។ ហើយវាក៏ជាទីសំគាល់មួយដែលពួកជ្រើសរើសនឹងមិនយល់ច្រលំនៅក្នុង ការនេះឡើយ។ នោះវានឹងត្រូវបានបើកសម្តែងឡើង។
30
ចូរកត់សំគាល់ចុះ ទាំងស្រូវ និងស្មៅនឹងរស់នៅដោយសារការចាក់ប្រេងតាំងពីស្ថានសួគ៌ដូចគ្នា។ពួក វាទាំងពីរនោះ មានអំណរចំពោះការនោះ។ ខ្ញុំបាននៅចាំអំពីការនេះ កាលដែលខ្ញុំបានឡើងទៅGreen's Mill។ ខ្ញុំបានមើលឃើញនិមិត្ត ថានៅទីនោះផែនដីមានលក្ខណៈល្អអស្ចារ្យណាស់ ហើយដីនៅឯស្រែបានភ្ជួររួចរាល់ហើយ។ ដំបូងមានអ្នកព្រួសពូជបានចេញទៅ។ ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនសម្រៃមើលពីការនេះ។សូមមើលថាតើនរណាបានចេញទៅមុន និងនរណាចេញជាក្រោយ។ គឺបុរសម្នាក់នេះហើយ ដែលបាន ចេញមកហើយព្រួសពូជនៅផែនដី...តែនៅពីក្រោយគាត់ក៏មនុស្សម្នាក់ទៀត ដែលស្លៀកពាក់ខ្មៅ មើលមិនគួរឲ្យទុកចិត្តបានសោះ ក៏កំពុងតែដើរទម្លាក់ពូជនៅពីក្រោយអ្នកព្រួសពូជនោះដែរ។ដូច្នេះ ទើប មានការនេះកើតឡើង... បន្ទាប់មកខ្ញុំក៏ឃើញមានរុក្ខជាតិទាំងពីរនោះបានដុះឡើង។នៅពេលដែលពួកវា បានដុះឡើង មានមួយជាដើមស្រូវ ហើយមួយទៀតជាស្មៅ។ ក្រោយមក ក៏មានដុំពពកខ្មៅមូលមីរនៅលើផែនដីវាក៏បានបង្អុលជាទឹកភ្លៀងចុះមក។ នៅពេលនោះ ដើមស្រូវក៏បានដុះឡើង ហើយនិយាយថា “សរសើរដំកើងព្រះ!សរសើរដំកើងព្រះ!”។ ហើយចំណែកឯស្មៅវិញ បានស្រែកឡើងថា “សរសើរដំកើង ព្រះ! សរសើរដំកើងព្រះ!”លទ្ធផលដូចគ្នា ពួកវាទាំងពីរនឹងងាប់ទៅ។ ហើយបន្ទាប់មក ស្រូវក៏បានដុះឡើង ហើយវាត្រូវការទឹក។ដោយព្រោះតែវាបានដុះនៅក្នុងស្រែតែមួយ ដែលទទួលបានទឹកភ្លៀងដូចគ្នា នោះក៏ ដុះជាស្រូវ និងស្មៅឡើង។
ជាទឹកភ្លៀងតែមួយដែលព្រះជាម្ចាស់ទ្រង់បង្ហូរចុះមក ក៏ធ្វើឲ្យស្រូវនិងស្មៅបានដុះឡើង។
31
ហើយព្រះ វិញ្ញាណតែមួយដែរ ដែលបានប្រទានមកពួកជំនុំ ដែលប្រទាននូវបំណងចិត្តដល់ពួកគេចង់សង្រ្គោះដល់ព្រលឹងមនុស្ស ដែលទ្រង់បានប្រទានឲ្យពួកគេមានអំណាចសម្តែងការអស្ចារ្យ ដែលពួកមនុស្សអាក្រក់ក៏អាចធ្វើបានដូចជាមនុស្សល្អដែរ។ លោកអ្នកមិនអាចរកវិធីណាផ្សេងទៀតបានឡើយ និងយល់បទគម្ពីរ ម៉ាថាយ២៤:២៤“ដ្បិតនឹងមាន ព្រះគ្រីស្ទក្លែងកើតឡើង” អ្នកបានចាក់ប្រេងតាំងក្លែងក្លាយ គឺបានចាក់ ប្រេងតាំងមួយនឹងអ្នកត្រឹមត្រូវដ្បិតនឹងមានពួកហោរាក្លែងក្លាយ និងពួកគ្រូបង្រៀនខុសឆ្គងកើតឡើង។ តើអ្វីទៅដែលធ្វើឲ្យអ្នកនោះក្លាយជាគ្រូបង្រៀនខុសឆ្គងអំពីសេចក្តីពិតនោះ?បើយើងរកមើលចំណុចនៃ ពួកមនុស្សអាក្រក់ទាំងនោះចេញមក នោះលោកអ្នកនឹងឃើញថា គឺជានិកាយ។ វាគឺផ្លូវតែមួយគត់ដែលពួកគ្រូបង្រៀងខុសឆ្គង ពួកទទួលចាក់ប្រេងតាំងក្លែងក្លាយ និងព្រះគ្រីស្ទក្លែងក្លាយចេញមក។
32
វាដូចជា នៅពេលនេះដែរ។ ខ្ញុំអាចដក់ស្រង់ការនេះបាន ដោយព្រោះយើងរាល់គ្នាបានថ្ពក់ជាប់ទៅនឹងប្រជាជាតិទាំងឡាយ។ នៅថ្ងៃមួយខ្ញុំបានដើរទៅកាន់មិត្តរបស់ខ្ញុំម្នាក់ (នៅមុនព្រឹកម៉ិញនេះនោ Arizona)។ គាត់មានចំការក្រូចឆ្មារមួយ។ នៅទីនោះ គាត់មានដើមក្រូចមួយដើម ដែលមានផ្លែក្រូចថ្លុងផងក្រូចឆ្មារផង ក្រូចឃ្វិចផង និងក្រូចម្យ៉ាផ្សេងទៀត ខ្ញុំមិនចងចាំទេ ថាវាមានផ្លែប៉ុណ្ណាប្រភេទនោះនៅក្នុងដើមតែមួយ។នោះខ្ញុំក៏បាននិយាយទៅកាន់មិត្តរបស់ខ្ញុំថា “តើវាកើតឡើងយ៉ាងដូចម្តេចបាន? តើវាគឺប្រភេទដើមឈើអ្វី?”
គាត់និយាយថា “ដើមនោះគឺជាដើមក្រូចពោធិ៍សាត់”
ខ្ញុំនិយាយថា“តើហេតុអ្វីបានជាវាចេញផ្លែក្រូចថ្លុងផង? និងផែ្លកូ្រចឆ្មារផងអញ្ចឹង?
គាត់និយាយថា “ពួកវាបានបំបៅក្នុងដើមតែមួយ”
ខ្ញុំនិយាយថា“ឥឡូវនេះ ខ្ញុំយល់ហើយ” “អញ្ចឹងនៅឆ្នាំក្រោយវានឹងបង្កើតផលមកជាផ្លែផ្សេង (ដែលវានឹងទុំដំណាលគ្នា)” “បន្ទាប់មកវានឹងឲ្យផលជាផ្លែក្រូចឆ្មារដូចគ្នា។ ប្រសិនបើវាគឺចេញមកពីផ្ចិតនៃដើមតែមួយនោះតើមែនទេ?”
គាត់និយាយថា “អត់ទេ!មែករបស់ពួកវានីមួយៗ នឹងឲ្យផលទៅតាមប្រភេទរបស់វា”
ខ្ញុំបានិយាយថា“អ្នកមានន័យថា មែករបស់ក្រូចឆ្មារនោះនឹងបង្កើតផលជាក្រូចឆ្មារលើដើមក្រូចពោធិ៍សាត់​នោះឬ?”
គាត់បានឆ្លើយថា“បាទ!”
“តើមែករបស់ផ្លែក្រូចថ្លុងនោះនឹងបង្កើតផលជាក្រូចថ្លុង នៅលើដើមនោះឬ?”
គាត់ឆ្លើយថា “មែនហើយ!ព្រោះមែកទាំងនោះបានបំបៅនៅលើដើមតែមួយ”
ខ្ញុំនិយាយថា“សរសើរដំកើងព្រះជាម្ចាស់!”
គាត់និយាយថា “តើអ្នកចង់មានន័យអ្វី?”
ខ្ញុំឆ្លើយថា“មានសំនួរមួយទៀត ចុះតើដើមក្រូចពោធិ៍សាត់នោះនឹងបង្កើតផលជាក្រូចពោធិ៍ដែរឬទេ?”
គាត់ឆ្លើយថា “នៅពេលដែលគេដាក់វានៅលើមែកផ្សេង”ដ្បិតពួកវាទាំងអស់គឺជាផែលក្រូចឆ្មារ នោះពួកវា នឹងរស់នៅជាផ្លែក្រូចឆ្មារ នៅលើដើមក្រូចឆ្មារនោះ។
33
ខ្ញុំបាននិយាយថា “មែនហើយ! ពួកមេតូឌីស នឹងបង្កើតផលជាមេតូឌីសគ្រប់ពេល!ពួកបាបទីស្ទ និងបង្កើត ផលជាបាបទីស្ទគ្រប់ពេល! ពួកកាតូលិក និងបង្កើតផលជាកាតូលិកគ្រប់ពេល។ប៉ុន្តែ ពួកជំនុំនៃព្រះដ៏មាន ព្រះជន្មរស់ នឹងចាក់ក្នុងព្រះគ្រីស្ទ ដែលជាព្រះបន្ទូលគ្រប់ពេលវេលា!”។
34
លោកអ្នកបងប្អូនអាចបំបៅនៅលើដើមនោះបាន។ គ្រប់ទាំង ផ្លែក្រូចថ្លុងក្រូចឃ្វិច និងប្រភេទក្រូច ឆ្មារឯទៀតៗ ដែលអាចរស់នៅដើមតែមួយនោះបាន ប៉ុន្តែពួកវាបានបង្កើតផលខុសពីដើមនោះដែលពួក វាកំពុងរស់នៅលើ។ តើលោកអ្នកយល់ទេ? ពួកគេបានរស់នៅ និងដុះលូតលាស់មានជីវិតនៅលើដើមនោះ!ដូចមានចែងនៅក្នុង គម្ពីរម៉ាថាយ២៤:២៤។ វាបានរស់នៅតាមរយៈជីវិតតែមួយដូចគ្នា ប៉ុន្តែវាមិនមានជីវិតដូចពីដំបូងសោះ។ ពួកវាបានបង្កើតផលក្លែងក្លាយ! វាគឺជាដើមក្រូចពោធិ៍សាត់ទេ! ផ្ទុយទៅវិញវាបែរជាដើមក្រូចឆ្មារទៅវិញ។ ហើយពួកគេនិយាយថា “ពួកជំនុំនេះ និកាយនេះ គឺបានបង្កើតផលថ្វាយព្រះគ្រីស្ទ”តែបានធ្វើបុណ្យជ្រមុជក្លែងក្លាយ ធ្វើទីបន្ទាល់ក្លែងក្លាយពីព្រះបន្ទូលព្រះ ហើយក៏បានព្យាយាមនិយាយថានោះជាអំណាចចេស្តានៃព្រះមានសម្រាប់តែពួកសិស្សតែប៉ុណ្ណោះ? ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានមានបន្ទូលថា “ចូរទៅគ្រប់ទីកន្លែងលើផែនដីនេះ ហើយផ្សាយព្រះបន្ទូលព្រះទៅគ្រប់មែកទាំងអស់ដែលមែកទាំងនោះនឹងបង្កើត ផលចេញមក។ ទីសំគាល់ទាំងនេះ នឹងចេញមកពីមែកដ៏ពិតប្រាកដ” នៅទីកន្លែងណា?ទោះបីជាវាដើម ឬមែកក៏ដោយ ចូរចេញទៅរហូតដល់ចុងផែនដី។ “នៅក្នុងឈ្មោះខ្ញុំ គេនឹងអាចដេញអារក្សបានហើយនិយាយ ភាសាដទៃ និងយកឈ្នះលើការអាក្រក់បាន ព្រមទាំងដាក់ដៃលើអ្នក ជម្ងឺឲ្យបានជាផង”។តើនេះគឺជាពេលដែល យើងរាល់គ្នាកំពុងតែរស់នៅឬ? តើព្រះយេស៊ូវទ្រង់មានបន្ទូលអ្វី?
35
ចូរចងចាំថា ការនេះនឹងកើតឡើងនៅថ្ងៃចុងក្រោយ មិនមែននៅសម័យរបស់លោកWesley នោះទេ។ សូមមើលបទគម្ពីរ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរអានព្រះគម្ពីរ ដ្បិតនៅក្នុងពួកគេអ្នកបានជឿនោះអ្នកនឹងបានជីវិតអស់កល្ប ដ្បិតពួកគេគឺជាបន្ទាល់នៃខ្ញុំ” “ខ្ញុំជាដើម អ្នកគឺជាមែកអស់អ្នកណាដែល ជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ” (យ៉ូហាន១៤:១២)។
36
“គាត់នៅជាប់នឹងខ្ញុំ គឺគាត់នៅជាប់នឹងឬសរបស់ខ្ញុំតាំងពីដើម...”ហេតុនេះហើយ ទើបព្រះយេស៊ូវជាឬស និងជាកូនចៅរបស់ស្តេចដាវីឌ! នៅគង់នៅមុនដាវីឌ ក៏គង់នៅក្នុងដាវីឌនិងមកបន្ទាប់ដាវីឌដែរ គឺទ្រង់ជាឬស និងជាកូនចៅរបស់ស្តេចដាវីឌ ដែលជាផ្កាយព្រឹក ជាផ្កាSharon ជាផ្កានៅជ្រលងភ្នំ ជាអាល់ផា និងអូមេហ្គា ជាព្រះវរបិតា ជាព្រះរាជបុត្រា និងជាព្រះដ៏បរិសុទ្ធ។នៅក្នុងទ្រង់មានពេញនៅក្នុងរូបកាយនៃព្រះគឺជាឬស និងជាកូនចៅរបស់ដាវីឌ។ “អ្នកនោះគឺជាជីវិតដែលបានរើសតាំងនិងបានកំណត់ទុកមក នៅក្នុងខ្ញុំ (ដែលទ្រង់គឺ ជាព្រះបន្ទូល ដែលមានតាំងពីដំបូង) នៅពេលដែលគេចេញមកគេនឹងបង្កើតផលរបស់ខ្ញុំ” (យ៉ូហាន១៤:១២)។ ប៉ុន្តែមានអ្នកផ្សេងទៀត បានរស់នៅដូចនោះដែរគេបានហៅខ្លួនឯងគេថា ជាគ្រីស្ទាន។ មិនមែនគ្រប់ពួកបរិសុទ្ធ ទាំងអស់ទេ ដែល “ព្រះជាម្ចាស់”ទ្រង់យាងចូលមកក្នុងគេ។
ការនេះនឹងកើតឡើង ហើយនឹងសម្តែងចេញមកនៅក្នុងចុងក្រោយពេលដែលសេចក្តីអាថកំបាំងរបស់ព្រះ​ត្រូវបានបញ្ចប់។
37
ដើមទាំងនោះ...ជាដើមដែលត្រឹមត្រូវ និងដើមក្លែក្លាយ... លោកអ្នកធ្លាប់បានសេចក្តីអធិប្បាយ នេះ​តាំង ពីប៉ុន្មានឆ្នាំមកហើយគឺរៀបរាប់ពីរបៀបដែលពួកវាបានដុះឡើងជាមួយគ្នា។ ពួកវានីមួយៗនោះ បានបង្ហាញចេញពី កាអ៊ីននិងអេបិល ដែលបានថ្វាយដង្វាយនៅលើអាសនាតែមួយ។ ពួកគេទាំងពីរនាក់ គឺជាអ្នកដឹកនាំសាសនា ជាអ្នកដែលបានចាក់ប្រេងតាំងជាអ្នកដែលស្វែងរកជីវិតនិងថ្វាយបង្គំព្រះដូចគ្នា តែម្នាក់ត្រូវបានព្រះបដិសេធ ហើយម្នាក់ទៀតត្រូវបានព្រះទទួលយក។មានតែផ្លូវតែមួយគត់ដែលព្រះបាន ទទួលយក ដែលធ្វើអ្វីៗខុសពីបងប្រុសរបស់គាត់ គឺវាបានបើកសម្តែងមកកាន់គាត់ហើយដ្បិតព្រះគម្ពីរ ហេព្រើរ១១:៤ បានចែងថា “ដោយសារសេចក្តីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះដែលប្រ សើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្តីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត”។ព្រះយេស៊ូវទ្រង់មានបន្ទូលថា (ព្រះវិញ្ញាណបរិសុទ្ធបានបើកសម្តែងថាទ្រង់ជានរណា) “តើមនុស្សទាំងឡាយគេថាកូនមនុស្សជាអ្នកណា?”
ពេត្រុសទូលឆ្លើយថា“ទ្រង់គឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”
“អ្នកសីម៉ូន កូនយ៉ូណាសអើយអ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្ម ដានេះ”។ នេះគឺជាការបើកសម្តែងដ៏ពិតពីព្រះបន្ទូលព្រះ!នោះគឺជាដើមដ៏ពិត។ “តាមរយៈសេចក្តីជំនឿ អេបិល...”
លោកអ្នកបាននិយាយថា “វាមិនមែនជាការបើកសម្តែងទេ”។
38
តើសេចក្តីជំនឿគឺជាអ្វី?សេចក្តីជំនឿគឺជាអ្វី ដែលបានបើកសម្តែងមកកាន់អ្នក ហើយវាមិនទាន់កើតឡើងនៅឡើយ ប៉ុន្តែអ្នកបានជឿវាថានឹងកើតឡើង។សេចក្តីជំនឿគឺការបើកសម្តែងពីបំណងព្រះហឫទ័យនៃព្រះ។ ដូច្នេះ តាមរយៈការបើកសម្តែង...។
ពួកជំនុំនៅសព្វថ្ងៃនេះ មិនបានជឿការបើកសម្តែងខាង ឯវិញ្ញានោះទេ!ពួកគេបែជាជឿលើប្រព័ន្ធនៃ សេចក្តីបង្រៀនយ៉ាងម៉ឺងម៉ាត់មួយចំនួនទៅវិញ។ “ដោយសារសេចក្តីជំនឿនោះអេបិលបានថ្វាយយញ្ញ បូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្តីបន្ទាល់ពីគាត់ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត”។ អាម៉ែន! ខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូននឹងយល់ពីការនេះ។តើពេលដែលយើង កំពុងតែរស់នៅនោះ គឺជាពេលអ្វីដែរ?
នៅពេលមុនខ្ញុំបាននិយាយទៅកាន់សុភាពបុរសម្នាក់ ដែលជាប្រាជ្ញគ្រីស្ទាន។គាត់បាននិយាយថា “លោក Branham យើងសូមបដិសេធនូវគ្រប់ទាំងការបើកសម្តែងទំាងអស់”។
39
ខ្ញុំបាននិយាយថា “អញ្ចឹង អ្នកក៏ត្រូវបដិសេធព្រះគ្រីស្ទផងដែរដ្បិតទ្រង់គឺជាការបើកសម្តែងនៃព្រះ ព្រះជាម្ចាស់ទ្រង់បានបើកសម្តែងតាមរយៈសាច់ឈាម”។ លុះត្រាតែអ្នកបានយល់ពីនេះពុំនោះទេអ្នកបាត់ បង់ហើយ! ព្រះយេស៊ូវទ្រង់មានបន្ទូលថា “លើកតែអ្នកបានជឿថា ខ្ញុំគឺជាទ្រង់នោះអ្នកនឹងស្លាប់នៅក្នុងអំ ពើបាបរបស់អ្នក”។ ទ្រង់គឺជាការបើកសម្តែងរបស់ព្រះ ព្រះវិញ្ញាណនៃព្រះបានបើកសម្តែងនៅក្នុងមនុស្ស។ប្រសិនបើអ្នកមិនជឿទេ នោះអ្នកជាមនុស្សបាត់បង់ហើយ។ បើអ្នកចាត់ទុកទ្រង់ដូចជា មនុស្សទី៣មនុស្ស ទី២ ឬជាមនុស្សផ្សេងទៀតក្រៅពីព្រះនោះ គឺអ្នកជាមនុស្សបាត់បង់ហើយ។ “លើកតែអ្នកបានជឿថាខ្ញុំគឺជាទ្រង់ នោះអ្នកនឹងស្លាប់នៅក្នុងអំពើបាបរបស់អ្នក”។
40
គ្មានអ្វីដែលគួរឲ្យងើយឆ្ងល់នោះទេ ដែលពួកគេមិនស្គាល់ទ្រង់នោះ។“គ្មាននរណាមកឯខ្ញុំបានឡើយ លើកតែព្រះវរបិតានាំគេមក។ ហើយអ្វីៗទាំងអស់ព្រះវរបិតាខ្ញុំបានប្រគល់មកខ្ញុំហើយ”។តើអ្នកយល់ទេ? តើគួរឲ្យយើងស្រឡាញ់ទ្រង់ សរសើរដំកើងទ្រង់ យ៉ាងដូចម្តេច? ដើម្បីឲ្យឃើញផលផ្លែខាងឯវិញ្ញាណនៅថ្ងៃចុងក្រោយនៅក្នុងដើមនៃកូនក្រមុំ ដែលទុំនៅថ្ងៃចុងក្រោយនោះ។
41
ទាំងដើមក្លែងក្លាយ និងដើមពិតប្រាកដ បានទទួលការចាក់ប្រេងតាំងដូចគ្នា។ហើយទឹកភ្លៀងក៏បាន បង្អុលមកលើពួកវាទាំងពីរដែរ។ គ្មានអ្វីដែលគួរឲ្យឆ្ងល់ឡើយ ដែលទ្រង់បានព្រមានដល់យើងថាគេនឹង បញ្ឆោតដល់ពួករើសតាំង បើសិនជាបាន។
សូមមើល ពួកគេមើលទៅដូចគ្នា គឺពួកគេបានចាក់ប្រេងតាំងដូចគ្នា។ប៉ុន្តែ “តាមរយៈផលផ្លែរបស់ ពួកគេ...” តើអ្នកដឹងយ៉ាងដូចម្តេចបាន ថាវាមិនមែនជាផ្លែក្រូចពោធិ៍សាត់នោះ?ពីព្រោះតែបានឲ្យ ផលជាផ្លែក្រូចថ្លុង។ មែកនោះបានរស់នៅលើដើមក្រូចពោធិ៍សាត់ ប៉ុន្តែបានឲ្យផលជាផ្លែក្រូចថ្លុង។ផ្លែវា មិនដូចជាផ្លែដំបូងរបស់ដើមក្រូចពោធិ៍សាត់ឡើយ។ ប្រសិនបើពួកជំនុំបាននិយាយថា ពួកគេនៅតែជឿព្រះយេស៊ូវគ្រីស្ទ កាលពីម្សិលម៉ិញ ថ្ងៃនេះ និងរហូតទៅ តែបដិសេធអំណាចចេស្តារបស់ទ្រង់ កិច្ចការរបស់ទ្រង់និងព្រះបន្ទូលរបស់ទ្រង់... ប្រសិនបើពួកជំនុំបានជឿព្រះយេស៊ូវគ្រីស្ទ នោះគេនឹងធ្វើកិច្ចការថ្វាយព្រះគ្រីស្ទនោះគេនឹងមានជីវិតរបស់ព្រះគ្រីស្ទ។ តែប្រសិនបើមិនមែនទេ... ទោះបីជាជីវិតដែលបានបង្ហូរមកលើគេក៏ដោយ ដែលមិនមែនបានដុះចេញមកពីឬស នោះវានឹងបង្កើតផលជាផ្លែក្រូចថ្លុងជារៀងរាល់ពេលឬក៏ខុសពីផ្លែដើមដំបូងហើយ! ប៉ុន្តែប្រសិនបើវា មានជីវិតចេញពីឬសនោះ វានឹងបង្កើតផលនៃព្រះគ្រីស្ទនៅតែដដែល នៅថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងរហូតទៅ ដ្បិតព្រះបន្ទូលព្រះបានមកតាមរយៈឬស គឺទ្រង់ជាឬសតាំងពីដំបូងឡើយ។
42
ប៉ុន្តែ អ្វីដែលពួកគេបានបង្កើតមក បានប្រាប់លោកអ្នកថា វាខុសប្លែកពីគេ។“តាមរយៈផ្លែរបស់វា” ព្រះយេស៊ូវទ្រង់មានបន្ទូលថា “អ្នកនឹងស្គាល់ពួកគេ”។ មនុស្សមិនអាចប្រមូលផលទំពាំងបាយជូរជាមួយនឹងបន្លាបានទេ ទោះបីជាបន្លានោះបានដុះនៅជាប់នឹងដើមទំពាំងបាយជូរក៏ដោយ។ គេអាចយល់ច្រលំបានប៉ុន្តែតាមរយៈផ្លែរបស់វាគេនឹងស្គាល់។ តើវាជាផ្លែអ្វី? អ្វីដែលជាសេចក្តីបង្រៀនរបស់ពួកគេថាព្រះបន្ទូល សម្រាប់តែ... ដល់រដូវវាបង្កើតផលផ្លែ។ តើសេចក្តីបង្រៀននោះគឺជាអ្វី? គឺបង្រៀនអំពីរដូវកាលថាជាពេលអ្វី៖ គឺជាគោលលទ្ធិរបស់មនុស្ស ដែលជាគោលលទ្ធិរបស់និកាយ ឬគេបង្រៀងថា ព្រះបន្ទូលព្រះប្រើទៅតាមរដូវ​កាល។
ពេលវេលានឹងកន្លងផុតទៅយ៉ាងលឿន... យើងរាល់គ្នាអាចទទួលបានការនេះយូរមកហើយប៉ុន្តែ ខ្ញុំប្រាកដថា លោកអ្នកដែលមានវត្តមាននៅទីនេះ បានធ្វើដំណើរឆ្លងកាត់ប្រទេស នឹងយល់ពីអ្វីដែលខ្ញុំកំពុងតែព្យាយាមប្រាប់ដល់លោកអ្នកបងប្អូន ដ្បិតយើងខ្ញុំមិនមានពេលយូរប៉ុន្មានទេក្នុងការនិយាយអំពីការនេះ។
43
ដ្បិតលោកអ្នកបងប្អូននឹងឃើញថា ពួកមនុស្សអាក្រក់បានទទួលចាក់ប្រេងតាំងដែរគឺជាពួកគ្រូខុសឆ្គង ដែលបណ្តាលឲ្យពួកគេធ្វើច្បាស់នូអ្វីដែលព្រះជាម្ចាស់ទ្រង់មិនមានបន្ទូលឲ្យពួកគេបានធ្វើប៉ុន្តែពួកគេនៅតែ ធ្វើវា។ តើហេតុអ្វី? ពួកគេមិនអាចជួយបានឡើយ! តើអាចឲ្យបន្លាក្លាយទៅអ្វីផ្សេងទៀតបានដែរឬទេដ្បិតវានៅតែជាបន្លា? ទោះបីជាភ្លៀងបានធ្លាក់ចុះមកលើពួកវាច្រើនប៉ុន្មានក៏ដោយ នោះវានៅតែបង្កើតផលជាបន្លាដដែល។ ហេតុនោះហើយ ទើបព្រះយេស៊ូវទ្រង់មានបន្ទូលថា ពួកគេនឹងនៅជិត ហើយ បញ្ឆោតដល់ពួករើសតាំង(ដែលជាប់នឹងឬស) បើសិនជាបាន។ ប៉ុន្តែវាទៅមិនរួចឡើយ។ ស្រូវមិនអាចធ្វើ អ្វីបានឡើយ ប៉ុន្តែវានឹងបង្កើតផលជាស្រូវឡើងនោះហើយជាអ្វីដែលវាអាចធ្វើបាន។
44
ចូរចងចាំថា ព្រះជាម្ចាស់ទ្រង់មិនមែនជាអ្នកគ្រប់គ្រងអង្គការស្ថាប័ននោះឡើយគឺជាអារក្សវិញ។ ខ្ញុំសូមបង្ហាញថា ព្រះបន្ទូលទ្រង់តាំងពីដើម និងទៅមុខទៀត មិនបានបង្គាប់ឲ្យមានការរៀបចំបែបនេះឡើយ។យើងរាល់គ្នាដឹងថា ព្រះជាម្ចាស់ទ្រង់មិនដែលចាត់ចែងមនុស្សឲ្យរួមគ្នាបង្កើតជាអង្គការមកទេ។រាប់រយឆ្នាំមក ហើយ បន្ទាប់ពីពួកសិស្សរបស់ព្រះយេស៊ូ វ បានស្លាប់អស់ទៅ គឺនៅពេលមុននោះពួកគេបានធ្លាប់មានការរៀបចំដំបូង។ គឺវាតែងតែបង្ហាញនូវភាពបរាជ័យ។ ប្រសិនបើមិនអញ្ចឹងទេ តើមូលហេតុអ្វីបានជាយើងមិនរួមគ្នាក្នុងសេចក្តីស្រឡញ់នៅសព្វថ្ងៃនេះ ដូចជាពួក មេតូឌីស ប្រេសប៊ីធើរៀនកាតូលិក និងនិកាយទាំងអស់ទៅ?​តើមូលហេតុអ្វីបានជាកិច្ចការរបស់ព្រះជាម្ចាស់មិនបង្ហូរនូវព្រះបន្ទូលមកកាន់យើងរាល់គ្នា គឺគ្រប់ពួកជំនុំដូចៗគ្នានោះ? ការនោះបានបែងចែកមនុស្ស ដែលជាបងប្អូននឹងគ្នា... គឺតាមពិតទៅ យើងរាល់គ្នាដែលជាពួកជំនុំបាននៅឆ្ងាយពីព្រះជាម្ចាស់ ជាងពីមុន។
45
អ្វីដែលយើងខ្ញុំកំពុងប្រាប់នោះ គឺការចាស់ទាំងអស់ដែលបានកើតឡើងហើយឧទាហរណ៍ គឺសម្រាប់ សេចក្តីបង្រៀនរបស់យើង ការដាស់តឿន ការស្តីបន្ទោស នោះគឺជាការចាស់ទាំងអស់ដែលកើតឡើងនៅសញ្ញាចាស់ ដែលជាប្រាប់ឲ្យឃើញនូវអ្វីដែលនឹងកើតឡើងនៅក្នុងសញ្ញាថ្មីក្នុងពេលសព្វថ្ងៃនេះ។គឺដូចគ្នាដែរ ប្រសិនបើលោកអ្នកដាក់ដៃរបស់លោកអ្នកចាំងចំពន្លឺ នោះលោកអ្នកនឹងឃើញស្រមោលនៃដៃរបស់លោកអ្នកហើយស្រមោលនៃម្រាមដៃទាំង៥របស់លោកអ្នកបានកម្រើក នៅពេលដែលមានចំនុចអវិជ្ជ មានកើតឡើង នោះលោកអ្នកនឹងកម្រើកម្រាមដៃមកជាវិជ្ជមានវិញ។ដូចជា ព្រះគម្ពីរបានប្រាប់យើងរាល់គ្នាថាសញ្ញាចាស់ គឺជាស្រមោលនៃសញ្ញាថ្មី ដែលបង្ហាញថាការនឹងត្រូវមកហើយមិនមែនគ្រប់ទាំងអស់នោះទេ ប៉ុន្តែវាគឺជាស្រមោល ពីអ្វីដែលនឹងត្រូវមក។
46
សូមអនុញ្ញាត យើងរាល់គ្នាបានត្រឡប់ទៅមើលការទាំងនោះវិញ តើការនេះមានកើតឡើងនៅសម័យណាផ្សេងទៀតដែរឬទេ? យើងរាល់គ្នានឹងដឹង ដោយរកមើលនៅការពីមុន និងខាងមុខតាមរយៈ ព្រះបន្ទូលព្រះមិនមែនតាមរយៈគំនិតរបស់មនុស្ស ឬទ្រឹស្តីមួយចំនួនឡើយ។ ខ្ញុំមិនខ្វល់ឡើយ ថាមា្នក់នោះ ជានរណាជាខ្លួនខ្ញុំ ឬជានរណាក៏ដោយ ប្រសិនបើអ្នកនោះនិយាយចេញមកមិនតាម ក្រិត្យវិន័យរបស់ព្រះ និងពួកហោរាទេគឺនៅក្នុងអ្នកនោះគ្មានពន្លឺឡើយ។ នេះហើយគឺជាអ្វីដែលព្រះគម្ពីរបានមានបន្ទូល៖ “គ្រប់ ពាក្យរបស់មនុស្សសុទ្ធតែកុហក់តែពាក្យនៃខ្ញុំជាសេចក្តីពិតវិញ”។
47
ឥឡូវនេះ សូមអនុញ្ញាតលោកអ្នកបងប្អូនបានត្រឡប់ទៅរកមើលវិញ តើថាការនេះធ្លាប់បានកើតឡើងដែរឬទេ ដើម្បីដល់យើងរាល់គ្នានូវឧទាហរណ៍នោះ។ សូមយើងបានបើកទៅកាន់ព្រះគម្ពីរ និក្ខមនំដែលនិយាយអំពីលោកម៉ូសេ ជាហោរាដែលព្រះបានចាក់ប្រេងតាំង ដែលព្រះជាម្ចាស់ទ្រង់បានចាត់មកថ្លែងព្រះបន្ទូល និងពីបំណងព្រះហឫទ័យរបស់ព្រះទៅកាន់ពួកកូនចៅរបស់គាត់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តែងតែមានបន្ទូលមកកាន់ពួកគេជានិច្ច គឺទ្រង់មានបន្ទូលថា ទ្រង់នឹងមិនធ្វើអ្វីឡើយរហូតទាល់តែ ទ្រង់បានបើកសម្តែងវា ដល់ពួកហោរារបស់ទ្រង់ជាដំបូងសិន។ បន្ទាប់មកទ្រង់ក៏ធ្វើការនោះតាមអ្វីដែលទ្រង់មានបន្ទូល។
ព្រះអង្គទ្រង់មិនកុហក់ឡើយ ដ្បិតទ្រង់គឺជាព្រះ។ ហើយទ្រង់នៅតែរក្សាសេចក្តីពិត។គ្មានសេចក្តីកុហក់ ឡើយនៅក្នុងទ្រង់។ ហើយទ្រង់មិនដែលប្រួលប្រែឡើយ។ ប្រសិនបើទ្រង់ប្រួលប្រែនោះទ្រង់មិនមែនជាព្រះ ឡើយ ព្រោះទ្រង់មានកំហុស។ ព្រះជាម្ចាស់ទ្រង់គ្មានដែនកំណត់ឡើយ ហើយភាពគ្មានព្រំដែននេះហើយមិនអាចធ្វើឲ្យទ្រង់មានកំហុសឡើយ។ អ្វីៗដែលទ្រង់មានបន្ទូលហើយ គឺពិតនៅអស់កល្ប ដ្បិតទ្រង់បានសន្យាហើយ។ សូមមើលនៅក្នុងព្រះគម្ពីរ គ្មានអ្វីដែលមិនត្រឹមត្រូវឡើយ គឺព្រះបន្ទូលទ្រង់នៅអស់កល្បជានិច្ច។
48
ព្រះជាម្ចាស់ទ្រង់បានសន្យានឹងអ័ប្រាហាំថា ពូជរបស់លោកនឹងបានទៅរស់នៅក្នុងទឹកដីសន្យារយៈពេល៤០០ឆ្នាំ បន្ទាប់មកទ្រង់ក៏បាននាំគាត់ចេញមកដោយព្រះហស្ថដ៏មានចេស្តា ព្រមទាំងបង្ហាញទីសំគាល់របស់ទ្រង់ និងការអស្ចារ្យរបស់ទ្រង់នៅក្នុងចំណោមមនុស្សដែលពួកគេបានរស់នៅជាមួយ។ ពេលវេលានៃសេចក្តីសន្យាជិតមក តែពួកគេបានភ្លេចអស់។ ពួកគេមានពួកផារីស៊ី ពួកសាឌូស៊ី និងអ្វីៗផ្សេងទៀតដូច ជានិកាយផ្សេងៗ ប៉ុន្តែនៅពេលដែលព្រះអង្គទ្រង់យាងមក ទ្រង់នឹងដកការទាំងនោះចេញពីពួកគេទាំងអស់។ព្រះជាម្ចាស់ទ្រង់មិនដែលស្ថិតនៅក្នុងពេលណាៗ ដែលបានហៅពួកហោរាចេញពីនិកាយទេ។ ទ្រង់ អាចច្របាច់ពួកគេបញ្ចូលគ្នាប៉ុន្តែទ្រង់មិនធ្វើឡើយ តែទ្រង់បានរក្សាការនោះនៅក្នុងនិកាយដដែល។
49
លោកម៉ូសេ គឺជាអ្នកដែលព្រះជាម្ចាស់ទ្រង់បានចាត់បញ្ចូនមកថ្លែងព្រះបន្ទូលព្រះ...និយាយទៅ កាន់ពួកអ៊ីស្រាអែលនៅក្នុងដំណើរទៅកាន់ទឹកដីសន្យា គឺគាត់និយាយយ៉ាងហ្មត់ចត់អំពីក្រិត្យវិន័យរបស់ព្រះដ្បិតគាត់ជួបហោរាមួយទៀត ដែលទទួលចាក់ប្រេងតាំងយ៉ាងពិតប្រាកដពីព្រះវិញ្ញាណបរិសុទ្ធ ដូចលោកដែរ។ជាការពិតណាស់ គាត់គឺជាហោរាម្នាក់ ដែលព្រះវិញ្ញាណបរិសុទ្ធចាក់បង្ហូរមកលើម្នាក់នេះ។ គាត់ឈ្មោះថាបាឡាម។ យើងរាល់គ្នាសុទ្ធតែបានស្គាល់គាត់ហើយ។ ការដែលបុរសនេះបាននិយាយគឺ មានរយៈពេល ២៨០០ឆ្នាំមកហើយថា“មើលអ្នកដូចជាអ្នកខ្លាំងពូកែ មើលអ៊ីស្រាអែល អ្នកណាដែលឯង ឲ្យពរនោះបានពរមែន ហើយអ្នកណាដែល​ឯងបានដាក់បណ្តាសានោះក៏ត្រូវបណ្តាសាជាពិត។ ឱពួកយ៉ាកុបអើយ ដ្បិតឯងខ្លាំងពូកែ និងសុចរិតផង”។ បាឡាមគាត់មិនអាចជួយខ្លួនឯងបានផងតើឲ្យគាត់ ចេញមកដាក់បណ្តាសាដល់មនុស្សដោយ ចេតនាយ៉ាងដូចម្តេចបាន។
50
ឱ! ពួកគ្រូបង្រៀនខុសឆ្គងអើយ ចូរស្តាប់នូវខ្សែអាត់នេះចុះ ដ្បិតព្រះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលទ្រង់មានបន្ទូលហើយ។ អ្នកបានអង្គុយសិក្សានូវសេចក្តីពិតរបស់ទ្រង់ តែដោយព្រោះនិកាយរបស់អ្នកខុសប្លែកពីគេ អ្នកក៏បានបដិសេធសេចក្តីពិតនោះចេញ ហើយក៏ប្រាប់ដល់មនុស្សរបស់អ្នកថាមិនមែនអញ្ចឹងទេ! វរហើយ! ដ្បិតពេលរបស់អ្នកជិតមកដល់ហើយ។
51
បាឡាមបានចាក់ប្រេងតាំងដោយព្រះវិញ្ញាណដូចជាលោកម៉ូសេដែរ... តើមានភាពខុសប្លែកគ្នាអ្វីទៅ?សេចក្តីបង្រៀនរបស់លោកម៉ូសេគឺល្អឥតខ្ជោះ។ ព្រះគម្ពីរមានបន្ទូលនៅក្នុង ២ពេត្រុសថា ដោយព្រោះពួកអ៊ីស្រាអែលបានទទួលសេចក្តីបង្រៀនរបស់បាឡាម ព្រះជាម្ចាស់ទ្រង់មិនអាចអត់ឲ្យគេបានឡើយដ្បិតនោះគឺជាអំពើបាប! គ្មាននរណាម្នាក់បានសង្គ្រោះឡើយ! ទោះបីជាពួកគេស្ថិតនៅក្រោមព្រះពររបស់ព្រះហើយបានឃើញព្រះហស្ថទ្រង់ធ្វើចលនាតាមរយៈហោរាម៉ូសេ និងការជាក់ច្បាស់ដែលព្រះបាន បង្ហាញក៏ដោយនៅពេលដែលមានហោរាផ្សេងទៀតបានចេញមក បានបង្រៀនទាស់នឹងសេចក្តីបង្រៀនរបស់លោកម៉ូសេ ហើយព្យាយាមបង្ហាញដល់មនុស្សថាសេចក្តីបង្រៀនរបស់លោកម៉ូសេគឺខុស... មាន ពួក Dathan ពួក Korah គឺពួកគេជាច្រើនបានយល់ព្រមចំពោះសេចក្តីបង្រៀនរបស់ហោរានោះហើយគេ បានបង្រៀនដល់ពួកកូនចៅ អ៊ីស្រាអែលឲ្យប្រព្រឹត្តនូវអំពើបាប ហើយឲ្យពួកគេបានប្រកបនៅក្នុងការរៀបចំរបស់គាត់ ថា “ពួកយើងរាល់គ្នា ទាំងអស់គឺដូចគ្នា ទោះបីជាពួកយើងជា មេតូឌីស បាបទីស្ទប្រេសប៊ីធើរៀន និងអ្វីៗផ្សេងទៀត យើងទាំងអស់ គឺដូចគ្នា”។ តាមពិតយើងរាល់គ្នាមិនដូចគ្នាឡើយ!លោកអ្នករាល់គ្នាបានញែកចេញពីមនុស្សទាំងនោះ គឺលោកអ្នករាស្រ្តដ៏បរិសុទ្ធនៃព្រះ ហើយចុះចូលចំពោះព្រះបន្ទូលនិងព្រះវិញ្ញាណនៃព្រះ ដើម្បីបង្កើតផល ផ្លែនៃសេចក្តីសន្យារបស់ទ្រង់នៅថ្ងៃនេះ។ លោកអ្នកបងប្អូនមិនមែនជាពួកគេទេ។
ខ្ញុំដឹងថា វាគឺការដ៏គួរឲ្យបារម្ភខ្លាំងណាស់ ដ្បិតនោះគឺជាសេចក្តីពិត។ចូរថ្វាយការបំរើរបស់លោកអ្នក នៅក្នុងថ្ងៃចុងក្រោយនេះចុះ។ ហើយចូរចេញពីក្នុងចំណោមពួកគេទៅ។
52
សេចក្តីបង្រៀនរបស់បាឡាម... មិនមែនទំនាយរបស់បាឡាមសុទ្ធតែត្រឹមត្រូវដែលមកពីព្រះនោះទេ! តើមានមនុស្សប៉ុន្មាននាក់ជឿពីការនេះ? ទំនាយរបស់បាឡាម គឺត្រឹមត្រូវណាស់ពីព្រោះគាត់មិនអាចនិយាយ ផ្សេងពីនេះឡើយ។ អ្នកដែលព្រះបានចាក់ប្រេងតាំងមិនអាចនិយាយអ្វីផ្សេងបានឡើយ។ព្រះជាម្ចាស់ទ្រង់បាន បង្ហាញវាមកតាមរយៈសេចក្តីពិត។ ប៉ុន្តែវាគឺជាសេចក្តីបង្រៀនរបស់បាឡាមទេ។ចូរប្រៀបធៀបជាមួយ គម្ពីរម៉ាថាយ២៤:២៤។
គេជាអ្នកដែលបានចាក់ប្រេងតាំង តែសេចក្តីបង្រៀនរបស់ពួកគេគឺខុសឆ្គង៖ដូចជាសេចក្តីប ង្រៀនអំពីព្រះត្រៃឯក និងអ្វីៗផ្សេងៗទៀត គឺខុសឆ្គង គេបានប្រឆាំងទាស់នឹងព្រះគ្រីស្ទ!ខ្ញុំសង្ឃឹមថា លោក អ្នកបងប្អូននឹងមិនមាន អារម្មណ៍ឈឺចាប់ឡើយ ហើយសូមកុំងាកមុខចេញឡើយ...ហើយសូមកុំទៅណា ដែរ គឺសូមអង្គុយនៅស្ងៀមចុះ ហើយចូរមើលថា ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបើកសម្តែង មកកាន់យើងខ្ញុំទេ ហើយបង្ហាញដល់យើងទេ។ លោកអ្នកបងប្អូនអាចនិយាយថា “ប៉ុន្តែខ្ញុំ...” ទោះបីជាលោកអ្នកបងប្អូន ជឿអ្វីក៏ដោយ តែសូមអង្គុយនៅស្ងៀម ហើយស្តាប់ចុះ និងទូលសូមឲ្យព្រះជាម្ចាស់ទ្រង់បានបើកចិត្តរបស់លោក អ្នកបងប្អូន នោះលោកអ្នកបងប្អូននឹងរកឃើញថា លោកអ្នកគឺជាបន្លាឬជាអ្វីផ្សេងទៀត ឬជាអ្វីដែល លោកអ្នកកំពុងឈរនៅជាមួយនោះ។
53
សូម្បីតែយ៉ូដាអ៊ីស្ការីយ៉ុត ដែលព្រះបានកំណត់ថា ព្រះនឹងត្រូវជំនុំរះវាវាបានអង្គុយនៅក្បែរព្រះយេស៊ូវ ហើយទ្រង់មានបន្ទូលប្រាប់វាថា “គឺអ្នកឯង! អ្វីដែលអ្នកធ្វើវាចូរធ្វើវាជាប្រញាប់ទៅ”។ ទ្រង់បានជ្រាបនូវអ្វី ដែលវានឹងធ្វើ វាបានលក់ទ្រង់ចំនួន៣០រៀល។វាគឺជាម្នាក់ក្នុងចំណោមសិស្សទ្រង់ ដែលជាអ្នកកាន់ដង្វាយពួកជំនុំ ព្រះយេស៊ូវទ្រង់បានហៅវាថាជាមិត្តសំឡាញ់។ ព្រះគម្ពីរបានចែងថា វាបានកើត មកជាកូនរបស់មនុស្សដែលមាន គ្រោះថ្នាក់ ដូចជាព្រះយេស៊ូវទ្រង់បានកើតមកជាកូននៃព្រះ។“វានឹងបញ្ឆោតដល់ពួករើសតាំង បើសិនជាបាន”។
54
ជាចុងក្រោយ យើងនឹងសិក្សាទៅលើបទគម្ពីរពង្សាវតារក្សត្រ។ មានហោរាម្នាក់ឈ្មោះ មីកាយ៉ា គាត់ គឺជាកូនហោរា អិមឡា។ ហើយមានហោរាផ្សេងទៀត ដែលជាអ្នកត្រួតត្រាលើពួកហោរាដែលព្រះបានចាក់ ប្រេងតាំង។ ព្រះគម្ពីរបានចែងថា ពួកគេគឺជាហោរា ដូចជាបាឡាម ដែលបានចាក់ប្រេងតាំង។នៅក្នុងចំ ណោមពួកគេម្នាក់ ឈ្មោះ មីកាយ៉ា ដែលព្រះបានចាក់ប្រេងតាំង ហើយគាត់បានបញ្ចូនមកដោយព្រះបន្ទូលព្រះ។ ហើយមានម្នាក់ឈ្មោះ សេដេគា បានគិតថា គាត់បានបញូនមកដោយព្រះជាម្ចាស់ នឹងចាក់ប្រេងតាំងដោយព្រះ ប៉ុន្តែសេចក្តីបង្រៀនរបស់គាត់ គឺផ្ទុយពីព្រះបន្ទូលព្រះ។ ដ្បិតព្រះបន្ទូលព្រះបានចែងថា“នឹងមានព្រះគ្រីស្ទក្លែង គេនឹងធ្វើទីសំគាល់យ៉ាងធំ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផងបើសិនជា បាន”។
55
សូមមើល ពួកគេទាំងពីរនាក់សុទ្ធតែទទួលបានចាក់ប្រេងតាំង។ តើលោកអ្នកបងប្អូនអាចជំរាបប្រាប់ខ្ញុំបាន ទេថា តើមួយណាជាហោរាពិត និងមួយណាជាហោរាក្លែងក្លាយ? តើអ្វីទៅជាព្រះបន្ទូលសន្យាទៅកាន់អ័រហាប់។ ហោរានៅជំនាន់មុនគាត់នោះ គឺជាហោរាហេលីយ៉ាដែលជាហោរាដ៏អស្ចារ្យនៅសម័យនោះហើយជាហោរា ដែលនិយាយការត្រឹមត្រូវជានិច្ច។ គាត់បាននិយាយថា ដោយព្រោះអ័រហាប់ បានធ្វើការអាក្រក់នោះឆ្កែនឹងមកលិទឈាមរបស់គាត់ (មកយកជីវិតរបស់ ណាបោត) ហើយ ឆ្កែក៏មកស៊ី យេស៊ីបិល ហើយរូបកាយរបស់យេស៊ីបិល នឹងដូចជាលាមកសត្វដែលនៅទីវាលដែរ។ តើអ្នកអាចប្រទានពរយ៉ាងដូចម្តេចកើតបើព្រះជាម្ចាស់បានដាក់បណ្តាសាគេហើយ? ឬ ក៏អ្នកអាច ដាក់បណ្តាសាម្តេចកើត ដូចជាបាឡាមបាននិយាយថា បើព្រះជាម្ចាស់ទ្រង់ប្រទានពរគេហើយ? ដ្បិត ហោរាទាំងនេះ គឺជាមនុស្សដែលស្មោះត្រង់។គ្មានការសង្ស័យ អ្វីឡើយ ពួកគេត្រូវតែជាអ្នកដែលល្អ និងស្មោះត្រង់ ក្នុងនាមជាហោរាក្នុងពួកអ៊ីស្រាអែលអ្នកត្រូវតែស្មោះត្រង់។ តែប្រសិនបើមិនអញ្ចឹងទេ អ្នកត្រូវគេចោលសម្លាប់នឹងថ្មហើយ។ ពួកគេត្រូវតែជាមនុស្សស្មោះត្រង់។ពួកគេគឺជា មនុស្សដែលវៃឆ្លាត និងបានទទួលការអស់រំដែរ។ ពួកគេជាអ្នកបានជ្រើសរើសចេញពី ប្រជាជាតិរបស់អ័រហាប់... ។
56
នៅពេលដែល មីកាយ៉ា បានឃើញនិមិត្ត គាត់បានដឹងនៅក្នុងចិត្តរបស់គាត់ថាព្រះជាម្ចាស់ទ្រង់មាន បន្ទូលអ្វី ប៉ុន្តែ គាត់ចង់ឃើញ អ្វីដែលព្រះវិញ្ញាណនិយាយនៅក្នុងគាត់។ដូច្នេះ ពួកគេបាននិយាយថា “អ្នក បាននិយាយដូចហោរាឯទៀតណាស់។ នៅពេលដែលអ្នកធ្វើ តើហេតុអ្វី យើងរាល់គ្នាបានឲ្យអ្នកបាន ចូលប្រកប គ្មានសង្ស័យអ្វីឡើយ”។“យើងនឹងចាត់ទុកអ្នកជាមនុស្សតែមួយនៅក្នុងយើង។ យើងនឹងដាក់ អ្នកចូលទៅ ក្នុងនិកាយរបស់យើង។យើងដឹងថាអ្នកគឺជាហោរា ប៉ុន្តែអ្នកតែងតែនិយាយនូវអ្វីដែលជាបណ្តាសា។ អ្នកបានដាក់បណ្តាសាដល់អ័រហាប់។ឥឡូវនេះ សេដេគា គឺជាប្រធានក្រុម គាត់បានប្រទានអ័រហាប់ ហើយនិយាយថា ”ចូរធ្វើវាទៅ“។ ឥឡូវនេះអីមឡា អើយ ចូរអ្ននិយាយការដែលដូចគ្នាទៅ! តើហេតុអ្វីបានជា អ្នកមិនអាចធ្វើបាន នោះនឹងគ្មានអ្នកស្តាប់អ្នកទៀតទេព្រោះគេមានមនុស្សច្រើនណាស់។ ប្រជាជាតិទាំង អស់គឺជារបស់ពួកគេ។ ចូរនិយាយការដូចគ្នាដែលពួកគេធ្វើទៅ។សូមមើល បើអ្នកធ្វើវានោះអ្នកនឹងបាន ទឹកដីដ៏ធំ”។ គាត់កំពុងតែនិយាយទៅកាន់មនុស្សខុសឆ្គង។
57
ចុះប្រសិនបើគេនិយាយថា “តើអ្នកអាចស្វែងរកនូវកំហុសណាមួយនៅក្នុង សេដេគា និង​មីកាយ៉ា​ដែរបានឬទេ?
“អត់ទេ”
“តើអ្នកមានធ្លាប់ឃើញគាត់ធ្វើបាបដែរឬេទេ?”
“គ្មានទេ”
“តើអ្នកមានធ្លាប់គាត់ដាក់បណ្តាសាដល់នរណាម្នាក់ដែរឬទេ?”
“គ្មានទេ”
“តើអ្នកមានធ្លាប់ឃើញគាត់ស្រវឹងស្រាដែរឬទេ?”
“តើអ្នកអាចជជែកចំពោះការអប់រំរបស់គាត់ដែរឬទេ?”
“មិនអាចទេ”
“តើអ្នកជឿថា កំរិតថ្នាក់បណ្ឌិតរបស់គាត់គឺខុសឆ្គងដែរឬទេ?”
“អត់ទេ”
“តើអ្នកគិតថាកំរិតថ្នាក់បណ្ឌិតរបស់គាត់ត្រឹមត្រូវដែរឬទេ?”
“ប្រាកដណាស់ គាត់បានទទួលការបណ្តុះបណ្តាលដោយក្រុមប្រឹក្សាសាហេនឌ្រីន ខ្ញុំគិតថាត្រូវ”
“អញ្ចឹង តើហេតុអ្វីបានជាអ្នកមិនចូលរួមជាមួយនឹងគាត់?”
“ពីព្រោះ គាត់បាននិយាយខុសឆ្ងាយពីព្រះបន្ទូលព្រះណាស់”
“យើងរាល់គ្នាអាចនឹងរកឃើញវាបាន”
ដូចជាអេលីយ៉ាដែរ ប្រសិនបើអ្នកគឺជាកូនព្រះ អ្នកនឹងនៅជាមួយនឹងហោរានេះ គឺព្រះបន្ទូលព្រះ។
58
សូមមើលពេលវេលា និងរដូវកាលអ្វី ប្រសិនបើ Zedekiah និយាយថា “អូ! ខ្ញុំដឹងថា អ្វីដែលហោរាបាននិយាយ នោះនឹងកើតឡើងដល់មនុស្សជំនាន់ក្រោយ ដែលវានៅឆ្ងាយពីពេលនេះណាស់”។
គាត់និយាយថា “រង់ចាំរហូតទាល់តែខ្ញុំបានឃើញនិមិត្តមកពីព្រះនោះខ្ញុំនឹងប្រាប់ដល់អ្នក”
“អញ្ចឹង អ្នកនិយាយការដូចគ្នាឬ?”
គាត់និយាយថា “ខ្ញុំនឹងនិយាយ នូវអ្វីដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលតែប៉ុណ្ណោះគ្មានអ្វីក្រៅពីនេះឡើយ ហើយក៏មិនលើសពីនេះដែរ។ ខ្ញុំមិនអាចបន្ថែម ឬក៏ដកមួយពាក្យណាមួយចេញពីព្រះបន្ទូលរបស់ព្រះបានឡើយ”។ ដូច្នោះ នៅយប់នោះក្នុងសេចក្តីអធិស្ថាន ព្រះជាម្ចាស់ទ្រង់យាងមកឯគាត់ក្នុងនិមិត្ត។នៅព្រឹកបន្ទាប់ គាត់ក៏បានចេញមក ហើយនិយាយថា “មាន...”
ហោរាពីរនាក់នោះ...
59
គឺជាមនុស្សដ៏អស្ចារ្យនៅក្នុងប្រជាជាតិ និងនៅក្នុងភ្នែករបស់ពួកទាហានដូចជា សេដេគា។ គាត់គឺជាអ្នកមេលើពួកហោរាដែលតែងតាំងដោយស្តេច។ គាត់គឺជាមេលើអស់ពួក ហោរាទាំងអស់ដែល ដោយក្រុមមនុស្ស។ ហើយគាត់គឺជាមេលើពួកមនុស្សទាំងអស់។ ប្រហែលជាគាត់បានអានព្រះបន្ទូលព្រះយ៉ាងច្រើន មានការសិក្សាអប់រំល្អ ហើយមានសិទ្ធិទទួលបានការងារច្រើនផង។ គាត់គឺជាអ្នកដែលបានចាក់ប្រេង តាំងដោយ ព្រះវិញ្ញាណបរិសុទ្ធ ដែលបានហៅគាត់ថា ជាហោរា។ ប្រាកដណាស់ គាត់មិនដូចជាហោរាធម្មតាៗឡើយ។
60
សេដេកាយបាននិយាយថា៖ “ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកកាន់ខ្ញុំថា”ចូរធ្វើស្នែកដែកទាំងពីរនេះឲ្យខ្ញុំ“ ជានិមិត្តរូបមួយ ដែលពួកហោរាតែងតែផ្តល់នូវនិមិត្តរូបដល់មនុស្ស។”ទ្រង់មានបន្ទូលថា ចូរធ្វើស្នែកដែកទំាងនេះ ឡើង“ ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់ខ្ញុំថា”ចូរយកវាចុះ...“ ព្រះជាម្ចាស់ទ្រង់បានប្រទានពរដល់ខ្ញុំ (កុំឲ្យ គិតថាវាគឺការថ្វាយយញ្ញបូជាឡើយប៉ុន្តែចូរឲ្យយល់ពីអត្ថន័យរបស់វាវិញ) ព្រះវិញ្ញាបរិសុទ្ធមានបន្ទូលមក តាមរយៈ អណ្តាតរបស់ខ្ញុំទ្រង់គឺជាព្រះដែលរំដោះខ្ញុំ គឺទ្រង់មានបន្ទូលថា ”ចូរយកស្នែកនេះចុះ ហើយនិយាយទៅកាន់ស្តេចសេរីយ៉ា ថាទ្រង់នឹងត្រូវចេញពីស្រុកនេះ។ ហើយអញនឹងប្រគល់ទឹកដីដែលជា កម្មសិទ្ធ របស់ពួកអ៊ីស្រាអែលដែលជាពួកជំនុំឲ្យទៅកាន់ទ្រង់វិញ“។ បងប្អូនអើយ! នេះវាពិតជាមានសារៈ សំខាន់ណាស់ គឺដូចជាបាឡាមដែលកំពុងតែឈរនៅទីនោះអញ្ជឹង។បាឡាមគឺជាមនុស្សដែលនិយាយនូវ ពាក្យដ៏មានសារសំខាន់ៗដូចជាលោកម៉ូសេដែរ។ លេខដ៏ត្រឹម ត្រូវរបស់ព្រះគឺលេខ ៧។ បាឡាមបាននិយាយថា ”សូមទ្រង់ធ្វើអាសនា៧ នៅទីនេះឲ្យទូលបង្គំ ហើយសូមរៀបឡោ៧ នឹងចៀម៧ឲ្យទូលបង្គំទៀត“។ ការនោះថ្លែងអំពីការយាងមកនៃព្រះរាជបុត្រារបស់ព្រះ។ ច្បាស់ណាស់ គាត់បាននិយាយត្រឹមត្រូវគ្រប់ចំនុច ទាំងអស់។
61
រីឯ សេដេកាយវិញ ក៏និយាយត្រូវដែរថា “ដ្បិតទឹកដីនេះគឺជាកម្មសិទ្ធិរបស់ពួកយើងទេ។ខណៈពេល ដែលពួកសេរី និងពួកភីលីស្ទីននៅទីនេះ គេបានចំអែតដល់ពួកកូនចៅរបស់ពួកគេ គឺជាខ្មាំងសត្រូវរបស់យើងគេមានអាហារ តែឯពួកកូនចៅរបស់យើងវិញគ្មានឡើយ ឱព្រះយេហូវ៉ាអើយ តើពេលណាទៅទើបទ្រង់ប្រទាន ទឹកដីនេះមកឲ្យទូលបង្គំយើងខ្ញុំ!”។បងប្អូនអើយ! នេះគឺជាការប្រឆាំងទាស់ដ៏ត្រឹមត្រូវណាស់។ ខ្ញុំគិតថាគាត់អាចនឹងស្រែកទៅកាន់ពួកអ៊ីស្រាអែល គឺស្រែកយ៉ាងខ្លាំងតាមដែលពួកគេអាចធ្វើទៅបាន។ គឺខ្ញុំចង់និយាយអំពីពេលបច្ចុប្បន្ននេះ ខ្ញុំសង្ឃឹមថា លោកអ្នកបងប្អូននឹងតាមខ្ញុំទាន់ហើយ។ពួកគេទាំងអស់កំពុងតែ ស្រែកតវ៉ា... ។
62
តើបងប្អូនមាននៅចងចាំសេចក្តីអធិប្បាយកាលពីថ្ងៃអាទិត្យមុនដែរឬទេអំពីស្តេចដាវីឌ? ចំណែកឯ បងប្អូនដែល កំពុងតែតាមដានស្តាប់ការផ្សាយរបស់វិទ្យុនៅទីនេះក្តី...ឬស្តាប់ខ្សែទូរសព័្ទនេះក្តី ប្រសិនបើលោក អ្នកបងប្អូនខក ខានមិនបានស្តាប់សេចក្តីអធិប្បាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននោះទេចូរលោកអ្នកបងប្អូនរក ស្តាប់ សេចក្តីអធិប្បាយនោះចុះ។ “ព្យាយាមខំបំរើព្រះជាម្ចាស់ ដោយពុំចាំបាច់ទាល់តែមានការចាក់ប្រេងតាំងនោះទេ ទើបខំបំរើនោះ”។ ទោះបីជាការបំរើនោះ ចេញដោយសុទ្ធចិត្តយ៉ាងណា ល្អយ៉ាងណា ព្រះជាម្ចាស់ទ្រង់ពិតជាមិនទទួលការបំរើរបស់អ្នក ទេ។
63
សេដេកាយ បានគិតថា រូបគាត់ត្រឹមត្រូវ។ មីកាយ៉ានិយាយថា “សូមឲ្យខ្ញុំទូលដល់ព្រះយេហូវ៉ាសិន”។ដូច្នេះ គាត់ក៏បានរង់ចាំរហូតដល់ព្រឹកស្អែកជាមួយនឹង “ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ” គាត់បានពិនិត្យមើលការជាក់ស្តែងរបស់គាត់ ជាមួយនឹងព្រះបន្ទូលរបស់ព្រះ។
ប្រសិនបើគាត់នឹងនិយាយទៅកាន់ សេដេកាយ នោះគាត់នឹងនិយាយថា “តើអ្នកដឹងទេថាតើហោរានៅ ក្នុងព្រះ គម្ពីរនេះបាននិយាយអ្វី ថានឹងកើតមានឡើងដល់អ្នកនេះ?”
“ប៉ុន្តែមិនមែនជាពេលនេះឡើយ ពីព្រោះមនុស្សនេះ គឺជាមនុស្សម្នាក់ដែលគួរឲ្យគោរព”។គាត់កំពុង តែព្យាយាម យកវាត្រឡប់មកឲ្យពួកជំនុំវិញ គឺជាអ្វីដែលកម្មសិទ្ធរបស់ពួកជំនុំ។គាត់បានព្យាយាមយកទ្រព្យ សម្បត្តិនោះត្រឡប់មកវិញ តែមិនមែនខាងវិញ្ញាណឡើយ តែប្រសិនបើមែននោះគាត់នឹងធ្វើឲ្យប្រជាជាតិ ទាំងមូលញ័ររញ្ជួយ ដូចជា ហោរាអេលីយ៉ាបានធ្វើដែរ។ ប៉ុន្តែគាត់បានព្យាយាមផ្តល់ឲ្យពួកគេតែសំភារៈប៉ុណ្ណោះ៖“យើងគឺជាម្ចាស់កម្មសិទ្ធលើ ទ្រព្យសម្បត្តិរបស់យើង។ យើងគឺជាប្រជាជាតិដ៏អស្ចារ្យ។ យើងជាកម្មសិទ្ធរបស់ទ្រង់។ យើងទាំងអស់គ្នា គឺជាពួកប្រូតេស្តង់ទាំងអស់គួរតែចូលរួមជាមួយនឹងពួកយើងមក”។យើងទាំងអស់ គ្នា នឹងទៅដល់ទីនោះ នៅពេលបន្តិចទៀត។ “គឺបងប្អូនប្រុសស្រីទាំងឡាយ” តើមែនទេ!គឺយើងជាពួកជំនុំពិត ប្រាកដរបស់ព្រះ។
64
ចូរសំគាល់ថា គាត់បានឃើញការជាក់ស្តែង។ គាត់បាននិយាយថា “ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកកាន់ខ្ញុំ”។គាត់បាននិយាយថា ចូរមើលមនុស្សដ៏ស្មោះត្រង់។ “គាត់និយាយថា ចូរយកស្នែងទាំងនេះ ហើយឡើងទៅកាន់ស្តេច ហើយរុញវាទៅកាន់ទិសខាងលិចចុះ (គឺចាប់ពីដីដែលគេបានយកទៅ)... នោះគឺជា ”ព្រះយេហូវ៉ាជា​ព្រះដ៏បរិសុទ្ធ“គឺទ្រង់នឹងឈ្នះបានជ័យជំនះ ហើយទ្រង់នឹងនាំជ័យជំនះនោះត្រឡប់មកឲ្យពួកជំនុំរបស់ទ្រង់វិញ”។ទ្រង់នឹងកំចាយ ពួកគេចេញ។ ការនោះជិតមកដល់ហើយបងប្អូន តើមែនទេ? តើនឹងមានអ្វីកើតឡើង? មីកាយានិយាយថា“ឥឡូវនេះ ចូរ អ្នកប្រគល់ហោរារបស់អ្នកមក...”។
“បន្តឡើងទៅមុខទៀត! ដ្បិតខ្ញុំបានឃើញពួកអ៊ីស្រាអែលដូចជាសត្វចៀមដែលរត់ខ្ចាត់ខ្ចាយ គ្មានអ្នក គង្វាល” អូហូរ! ជាក់ច្បាស់មិនមែនអញ្ជឹងទេ។
65
បងប្អូនដែលជាអ្នកស្តាប់អើយ! តើនរណាមួយទៅជាហោរាដ៏ត្រឹមត្រូវនោះ? ដ្បិតពួកគេគឺជាហោរា។មានតែវិធី មួយប៉ុណ្ណោះដែលអាចឲ្យលោកអ្នកអាចប្រាប់ពីភាពខុសប្លែកក្នុងពួកគេបាន គឺឆែកពិនិត្យពាក្យពួកគេនិយាយជាមួយ និងព្រះបន្ទូលព្រះនោះនឹងដឹងហើយ។
“តើអ្នកបានវាមកយ៉ាងដូចម្តេច?”
គាត់ឆ្លើយថា “ខ្ញុំបានឃើញព្រះយេហូវ៉ាអង្គុយនៅលើបល្ល័ង្គ”
“ខ្ញុំបានឃើញក្រុមប្រឹក្សាទាំងអស់នៅជុំវិញទ្រង់”
ចូរចាំថា សេដេកាយ គាត់បាននិយាយថា គាត់បានឃើញព្រះយេហូវ៉ាដែរនៅក្នុងព្រះវិញ្ញាណដូចគ្នា។ “ខ្ញុំបាន ឃើញព្រះយេហូវ៉ាទ្រង់មានបន្ទូលមកកាន់ខ្ញុំថា ចូរធ្វើស្នែងពីដែកឡើង។ចូរឡើងទៅ ហើយរុញច្រាញ ប្រជាជាតិទាំង ឡាយចេញឲ្យអស់ទៅ ដ្បិតទឹកដីនេះជាកម្មសិទ្ធរបស់ពួកយើងទេ។គ្មានអ្នកណាមានសិទ្ធទទួល បានវាឡើយ”។ ពួកគេអាចនឹងទទួលបានទឹកដីនោះ ប្រសិនបើពួកគេនៅជាប់ជាមួយនឹងព្រះជាម្ចាស់នោះប៉ុន្តែពួកគេបានទាស់ចេញឆ្ងាយពីព្រះវិញ។ ដូចគ្នាទៅនឹងពួកជំនុំផងដែរ។ ពួកគេមានសិទ្ធទទួលបានវាមែនប៉ុន្តែពួកគេបានលួចបន្លំ គឺពួកគេបានចេញឆ្ងាយពីព្រះបន្ទូលព្រះ និងព្រះវិញ្ញាណរបស់ព្រះការចាក់ប្រេងតាំង គឺបង្ហាញថាព្រះបន្ទូលទ្រង់ត្រឹមត្រូវគ្រប់ រដូវកាល។ តើលោកអ្នកបងប្អូនមិនបានបរាជ័យ ក្នុងការទទួលព្រះបន្ទូលនេះ ទេឬ?
66
ចូរបងប្អូនសំគាល់ពីអ្វីដែលបានកើតឡើងនៅពេលឥឡូវនេះ។ មីកាយាបាននិយាយថា“ខ្ញុំបានឃើញព្រះ” “អង្គុយនៅបល្ល័ង្កនៅឋានសួគ៌។ ក្រុមប្រឹក្សារបស់ទ្រង់បានអង្គុយនៅជុំវិញទ្រង់។គាត់និយាយទៀតថា” តើនរណាអាច ចុះទៅ ហើយបញ្ឆោតដល់ស្តេចអ័ហាប់បាន ដើម្បីឲ្យពួករបស់ហោរាអេលីយ៉ាក្លាយជាការពិតគឺហោរារបស់ខ្ញុំបាន ទាយគឺត្រឹមត្រូវណាស់។ ខ្ញុំនិយាយថា គាត់នឹងមក។ ហោរាអេលីយ៉ា បាននិយាយពាក្យរបស់ខ្ញុំ! ហើយស្ថានសួគ៌ និងផែនដី នឹងកន្លងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនៅអស់កល្បវិញ។ខ្ញុំមិនខ្វល់ថា ពួកគេមានភាពទំនើបយ៉ាងណាទេ ឬពួកគេល្អយ៉ាងណាទេ ឬក៏ពួកគេបានទទួលការអប់រំកំរិតណាទេឬក៏ពួកគេ មានឋានៈប៉ុណ្ណានោះទេ តែពាក្យរបស់ខ្ញុំមិនចេះផុតឡើយ គឺនៅអស់កល្បជានិច្ចវិញ!វិញ្ញាណនៃសេចក្តី កំភូតបានចេញមកពីឋានរក ហើយលត់ជង្គត់ក្រាបចុះនឹងព្រះបាទាទ្រង់ ហើយនិយាយថាប្រសិនបើទ្រង់អនុញ្ញាត ឲ្យទូលបង្គំ នោះខ្ញុំនឹងឲ្យអ្នកដែលចាក់ប្រេងតាំងរបស់ខ្ញុំដល់ពួកគេហើយឲ្យពួកគេអាចធ្វើការអស្ចារ្យ និងទីសំគាល់ទាំងឡាយ គឺខ្ញុំធ្វើវាឲ្យដូចជាព្រះបន្ទូលព្រះដែរ។ពួកគេនឹងមិនដឹងថា នោះជាព្រះបន្ទូល របស់ទ្រង់ឡើយ។ (បងប្អូនអើយ! ពេលវេលារបស់ទ្រង់មិនដែលផ្លាស់ប្តូរឡើយ!បងប្រុស Neville ចាំទេ វាគឺជា សេចក្តីពិត! មែនហើយវាគឺជាសេចក្តីពិត!) ខ្ញុំនឹងនៅជាមួយគាត់ហើយឲ្យគាត់អាចធ្វើ ការដូចជាអ្នកឯទៀតបាន ធ្វើដែរ។ ខ្ញុំធ្វើឲ្យគាត់ក្លាយជាហោរា ហើយពោលនូវពាក្យកុហកចេញមក“។តើវាជាសេចក្តី កុហកយ៉ាងដូចម្តេច ទៅ? ដ្បិតវាបានទាស់ប្រឆាំងនិងព្រះបន្ទូលរបស់ព្រះ។
67
លោកអ្នកបានទទួលយកនូវការទាំងនេះ ដូចជាការធ្វើបុណ្យជ្រមុជខុសឆ្គងហើយផ្សេងៗទៀត ខ្ញុំមិនខ្វល់ ឡើយ ថាវាមើលទៅដូចជាពិតប្រាកដយ៉ាងណាក៏ដោយ ហើយពួកគេខំព្យាយាមក្លែងបន្លំច្រើនប៉ុណ្ណានោះទេ។ប្រាកដណាស់ វាគឺជាសេចក្តីកុហក ប្រសិនបើវាផ្ទុយទៅនឹងព្រះបន្ទូលរបស់ព្រះនៃគ្រានេះ! លោកអ្នកអាចនិយាយ ថា “យើងបានធ្វើការនេះ ហើយបានធ្វើការនោះ ហើយពួកជំនុំរបស់ពួកយើងគឺធ្វើរបៀបនេះ...”ខ្ញុំមិនខ្វល់វាគឺជាអ្វីនោះទេ ប្រសិនបើវាទាស់ប្រឆាំងនឹងព្រះបន្ទូលរបស់នៅគ្រានេះ វាគឺជាសេចក្តីកុហក់!ដ្បិតមិនបានធ្វើការអ្វីសោះឡើយចំពោះការទាំងនោះ។ ទោះបីជាអ្នកនោះ ស្មោះត្រង់យ៉ាងណាក៏ដោយមានការ អប់រំកំរិតណាក៏ដោយឆ្លាតប៉ុណ្ណាក៏ដោយ មើលទៅវាដូចពិតយ៉ាងណាក៏ដោយ ឬមើលទៅវាសមហេតុផលយ៉ាងណាក៏ដោយ ប្រសិនបើការនោះផ្ទុយ ទៅនិងព្រះបន្ទូលរបស់ព្រះនៃគ្រានេះ... បន្តិចទៀតយើងនឹងនិយាយចូល ទៅ កាន់ការស៊ីជម្រៅថែមទៀត បើពេលវេលាបានអនុញ្ញាតឲ្យយើងរាល់គ្នានោះ។ ប្រសិនបើមិនអាចទេយើងនឹងនិយាយវាជាថ្មីឡើងវិញនៅយប់នេះ។
68
ចូរសំគាល់មើល! គាត់មានភាពស្មោះត្រង់ជាមនុស្សល្អ គ្មានអ្វីដែលគួរឲ្យសង្ស័យឡើយ។គាត់បាន និយាយថា... មីកាយាបាននិយាយទៅកាន់គាត់ថា (មិនត្រឹមត្រូវទេនៅចំពោះមុខគាត់ ប៉ុន្តែផ្ទុយទៅវិញ)“អ្នកគឺជាអ្នកដែលបាន ចាក់ប្រេងតាំងដោយវិញ្ញាណនៃសេចក្តីកំភូត”។ តើមិនគួរឲ្យយើងប្រាប់ការនេះដល់សម្តេចសង្ឃរាជ ទេឬអី? ដ្បិតគាត់ បានធ្វើវាហើយ។
ហេតុដូច្នេះ សម្តេចសង្ឃរាជនេ បានដើរទៅកាន់គាត់ ហើយនិយាយថា “អ្នកនឹងមិនអាចមានការប្រកបទៀត ឡើយ!” ហើយក៏បានទះកំភ្លៀងគាត់ ដោយនិយាយថា “អ្នកដឹងទេថា ខ្ញុំគឺជាម្នាក់ដែលអាចស្គាល់អ្វីថាខុសនិងអ្វីថា ត្រូវនោះ។ ពួកជំនុំរបស់ខ្ញុំបានដាក់ឲ្យខ្ញុំជាមេលើការទាំងនេះ។ រាស្រ្តរបស់ព្រះជាម្ចាស់បានបោះឆ្នោតតាំងឲ្យខ្ញុំធ្វើការនេះ។ អង្គការរប ស់ខ្ញុំបានតាំងខ្ញុំឡើងធ្វើការនេះ។ ហើយព្រះជាម្ចាស់ទ្រង់បានប្រទានទឹកដីនេះដល់យើងខ្ញុំ ទ្រង់បម្រុងវាជាកម្មសិទ្ធរបស់ពួកយើងរាល់គ្នា! ហើយខ្ញុំមាន ”ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ“។គេបានទះ កំភ្លៀង គាត់ ហើយនិយាយថា ”តើនឹងត្រូវទៅផ្លូវមួយណា បើព្រះវិញ្ញាណរបស់ព្រះចាកចេញពីខ្ញុំនោះ?“
មីកាយា និយាយថា “អ្នកនឹងរកឃើញការទំាងនេះជាច្រើននៅគ្រានេះ គឺនៅជាន់ក្រោយនៃសមុទ្រកាលីហ៊្វុកញ៉ា” “អ្នកមើលឃើញថា ផ្លូវមួយណាដែលត្រូវទៅ ពេលដែលអ្នកអង្គុយនៅក្នុងគុកនោះ”។
69
ឥឡូវនេះ អ័ហាប់ តើអ្នកនឹងនិយាយអ្វី? គាត់ឆ្លើយថា “ខ្ញុំជឿដល់ហោរារបស់ខ្ញុំ”។ ចុះប្រសិនបើគាត់ស្វែងរក នូវព្រះបន្ទូលរបស់ទ្រង់នោះ? គាត់មិនចង់ឃើញខ្លួនគាត់ត្រូវបណ្តាសាឡើយ។តើបងប្អូនស្តាប់ឮដែរឬទេ! គាត់មិនចង់ ឃើញខ្លួនគាត់ត្រូវបណ្តាសាឡើយ។ គ្មាននរណាម្នាក់ចង់បានការនេះឡើយ។នៅក្នុងអង្គការរបស់ខ្ញុំ ក៏ដូចជានៅកន្លែងរបស់លោកអ្នកបងប្អូន នោះហើយគឺជាបញ្ហាដែលនៅជាមួយនឹងយើងរាល់គ្នា!លោកអ្នកគិតថា លោកអ្នក ត្រឹមត្រូវ នៅពេលដែលបងប្អូនដឹងនៅក្នុងចិត្ត ក្នុងពេលដែលលោកអ្នកបងប្អូនទទួលបុណ្យជ្រមុជដោយ“នាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ”។ លោកអ្នកបងប្អូនកំពុងដែលកុហក់ហើយ!លោកអ្នកបាន ដឹងថា នៅពេលដែល... ពីមុននិយាយថា ការទាំងនោះ លោកអ្នកបានធ្វើវាដោយមានភស្តុតាងតាំងពីដំបូងហើយគ្រប់ទាំងអស់គឺ បែបនោះឯង គឺលោកអ្នកខុសហើយ។ តើអាចឲ្យភស្តុតាងតាំងពីដំបូង ដែលនិយាយជាភាសាដទៃថ្លែងទាស់នឹងសេចក្តីសន្យារបស់ព្រះនៃគ្រានេះយ៉ាងដូចម្តេចកើតទៅ? តើវាអាចទៅរួចយ៉ាងដូចម្តេចទៅ? លោកអ្នកមិន ចង់ទទួលបណ្តាសាទេ តើមែនទេ? ប៉ុន្តែព្រះបន្ទូលព្រះបានចែងនៅទីនេះស្រាប់ថាវាមាន មែន នោះគឺជាសំគាល់ដល់ពួកតរិច្ឆាន។ ដូច្នេះ វានឹងមកបញ្ឆោតដល់ពួកអ្នកដែលបានរើសតាំងប្រសិនបើអាច។
70
គ្រប់ទីសំគាល់គ្រប់ការអស្ចារ្យរបស់ពួកអ្នកដែលបានចាក់ប្រេងតាំងពួកហោរាគ្រប់ទីសំគាល់ទាំងអស់ដែល មាននៅខាងមុខ គ្រប់ការអស្ចារ្យទាំងអស់ តើបងប្អូននឹងប្រាប់ពីភាពខុសប្លែកគ្នារបស់វាយ៉ាងដូចម្តេចបាន?ចូរមើល ព្រះបន្ទូលនៃគ្រានេះចុះ។
ចូរមើលពីលោកម៉ូសេចុះ តើគាត់អាចប្រាប់អំពីបាឡាមយ៉ាងដូចម្តេចបាន។សូមមើល មីកាយាចុះ តើធ្វើដូច ម្តេចទើបយើងអាចដឹងថា គាត់ត្រឹមត្រូវនោះ? ព្រះបន្ទូលតាំងពីមុនគាត់បានទាយការនោះដល់អ័ហាប់។ ព្រះបន្ទូល តាំងពីមុន បានទាយពីអង្គការទាំងនេះ នៅគ្រានេះ ហើយបណ្តាសានេះបានឆ្លាក់មកលើពួកគេហើយការនោះនឹង កើតឡើងតាមរយៈពួកជំនុំដែលបានចាក់ប្រេងតាំងដ៏ពិតប្រាកដ ដែលជាអ្នកមានព្រះបន្ទូលព្រះជាកូនក្រមុំរបស់ ព្រះ។ គឺជាពួកយើងនៅសម័យនេះ ដូចដែលបានចែងតាំងពីមុនមកម្ល៉េះ។
71
ព្រះបន្ទូលបានចែងថា “ដោយស្មរបន្ទាល់២ ឬ៣នាក់វិញ ទើបដំណើរនោះនឹងសំរេចបាន”។ខ្ញុំបាននិយាយ អំពី បាឡាម និងម៉ូសេហើយ។ ឥឡូវខ្ញុំក៏បាននិយាយអំពី មីកាយា និងសេដេកាយដែរ។ហើយខ្ញុំនឹងផ្តល់មួយថែម ទៀត ដែលមានពួកគេរាប់រយអ្នក ដ្បិតគេជាទី៣ ដែលបានធ្វើស្មរបន្ទាល់។ខ្ញុំបានសរសេរចុះអំពីពួកគេទាំងអស់ នៅ ទី នេះ ហើយ ដើម្បីចំណេញពេលវេលា... ។
ហោរាយេរាមា ត្រូវបានគេបំបោះបង់ចោល ដ្បិតគាត់គឺជាហោរារបស់ព្រះ។ពួកគេស្អប់ដល់គាត់ណាស់។ ពួកគេ បានចោលផ្លែឈឺ និងអ្វីៗផ្សេងៗទៀតទៅលើគាត់ ហើយគាត់ក៏បានដាក់បណ្តាសាដល់ពួកគេ។ការដែល គាត់បានធ្វើ នោះ... គឺគាត់បានពីការដែលគាត់បានមើលឃើញ ហើយផ្តល់នូវទីសំគាល់ពួកអ៊ីស្រាអែលថាពួកគេបានធ្វើខុស ហើយ។ គ្រប់ហោរាទាំងអស់ គឺហោរាដ៏ពិតប្រាកដ ដែលអាចដាក់បណ្តាសាដល់លោកីយនេះឬជាពួកជំនុំបាន។ តើវា អាចមានការផ្លាស់ប្តូរយ៉ាងដូចម្តេចបាន តាមរយៈព្រះដែលមិនចេះប្រួលប្រែនោះ?
ព្រះវិញ្ញាណបរិសុទ្ធគឺជា ហោរានៃគ្រានេះ។ ទ្រង់បានបើកសម្តែងពីព្រះបន្ទូលរបស់ទ្រង់។ព្រះវិញ្ញាណ បរិសុទ្ធ គឺជាហោរានៃគ្រាលោកម៉ូសេ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាហោរានៃគ្រាមីកាយា។ព្រះវិញ្ញាណបរិសុទ្ធ ដែលសរសេរព្រះ បន្ទូលចេញមក គឺជាអ្នកដែលគាំទ្រដល់ព្រះបន្ទូលរបស់ព្រះ។
72
តើមានអ្វីកើតឡើងនៅក្នុងគ្រារបស់ មីកាយា? ស្តេចអ័ហាប់ត្រូវបានសម្លាប់ហើយសត្វឆ្កែក៏បានលទ្ធិឈាម របស់ទ្រង់ ដែលជាព្រះបន្ទូលព្រះបានចែង។ “អូ! អ្នកគឺជាគ្រូបង្រៀនខុសឆ្គងថាជាអ្នកបរិសុទ្ធនៅចំពោះព្រះ នៅថ្ងៃមួយអ្នកនឹងច្រូតបានអ្វីដែលបានសាបព្រោះ គឺពួកអ្នកដឹកនាំកង្វាក់!”ខ្ញុំមិនខឹងឡើយ ខ្ញុំគ្រាន់តែប្រាប់លោក អ្នក នូវអ្វីដែល ជាការពិតតែប៉ុណ្ណោះ។ ខ្ញុំនឹងមិនអាចនិយាយអ្វីបានឡើយប្រសិនបើនៅក្នុងបន្ទប់នេះ ព្រះវិញ្ញាណ បរិសុទ្ធមិនបាន មានបន្ទូលនោះ “គឺនិយាយនៅក្នុងលក្ខណៈនោះ”។តើខ្ញុំមានធ្លាប់បានប្រាប់អ្វីដល់លោកអ្នក បងប្អូន ខុសដែរឬទេ... អ្វីដែលព្រះជាម្ចាស់ទ្រង់បានបើកបង្ហាញហើយនោះវាគឺជាការពិត។ បងប្អូនអើយ! ចូរក្រោកឡើង នៅមុនពេលអ្វីៗមិនទាន់យឺតពេល!
73
សូមអនុញ្ញាតឲ្យខ្ញុំបាននិយាយអំពីការនេះ៖ តើអាចឲ្យដើមបន្លាក្រោកដើរយ៉ាងដូចម្តេចបានបើអ្វីៗបាន កំណត់ ទុកមកហើយនោះ? តើអាចឲ្យ អ្នកដែលបានរើសតាំង បន្តមើលការនោះយ៉ាងដូចម្តេចបាន?ពីព្រោះតែ លោកអ្នកគឺជាអ្នកដែលព្រះបានរើសតាំងឲ្យមើលឃើញពីការនោះ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា“គ្រប់ទាំងអស់ ដែលព្រះវរបិតាបានប្រទានមកខ្ញុំ នោះនឹងមក” ដ្បិតគ្មាននរណាអាចមកបានទេ លុះត្រាតែទ្រង់បានប្រទានវា មកខ្ញុំតាំងពីកំណើតលោកីយមកម្លេះ គឺពេលដែលឈ្មោះរបស់ពួកគេបានកត់ទុកនៅក្នុងបញ្ជីជីវិត“មិនជា កំណត់ត្រានៅក្នុងពួក ជំនុំទេ ប៉ុន្តែគឺជាសៀវភៅនៃជីវិតវិញ។
74
លោកយេរេមា បានក្រោកឈរឡើង ទាយនៅមុខពួកមនុស្ស ទោះបីជាពួកគេបានស្អប់ដល់គាត់ក៏ដោយ។
ដូច្នេះ ពួកគេក៏បានចេញទៅ ហើយក៏បានបង្កើតនឹមមួយ ហើយពាក់វានៅលើករបស់គាត់ព្រមទាំងឲ្យគាត់ ដើរនៅមុខពួកមនុស្ស។ ពួកគេបាននិយាយថា “អូ! ពួកយើងគឺជារាស្រ្តដ៏អស្ចារ្យរបស់ព្រះ។តើហេតុអ្វីបានជាការ នេះ កើតដល់ពួកយើងគឺជាពួកអ៊ីស្រាអែលទៅវិញ! ពួកយើងមានភាពស្មោះត្រង់ទៅចំពោះសាលាប្រជុំរបស់ពួកយើងណាស់ គឺពួកយើងបានចូលរួមជារៀងរាល់ថ្ងៃអាទិត្យ ពួកយើងបានថ្វាយដង្វាយ ហើយពួកយើងបាន បង់ ប្រាក់កាសរបស់ពួកយើងផង។ តើហេតុដូចម្តេចបានជា ស្តេចនេប៊ូក្នេសាអាចកាន់យករបស់ដ៏បរិសុទ្ធរបស់ព្រះបាន? គឺអំពីបាប របស់ឯង ដែលបានធ្វើវាកើតឡើង។
ព្រះទ្រង់មានបន្ទូលថា “ប្រសិនបើឯងរក្សាបញ្ញាត្តិរបស់អញ នោះអញនឹងមិនធ្វើការនេះឡើយតែប្រសិនបើមិន រក្សាវាទេ វានឹងកើតមានដល់ពួកឯង”។ វាត្រឹមត្រូវមែនហើយ។ ព្រះបន្ទូលទ្រង់នៅតែដដែលគឺទ្រង់បានរក្សាបញ្ញាត្តិ របស់ទ្រង់ ជាព្រះបន្ទូលរបស់ទ្រង់ ដែលទ្រង់បានសន្យាជានិច្ច។
75
ហោរាយេរេមា បានបើកបង្ហាញបំណងព្រះហឫទ័យរបស់ព្រះដល់មនុស្សឲ្យបានដឹងទោះបីជាពួកគេស្អប់ ដល់ គាត់ក៏ដោយ... នៅគ្រានោះមនុស្សគ្រប់គ្នាគេបានស្អប់ដល់គាត់។ ពួកគេបានប្រព្រឹត្តនូវការដ៏ចម្លែកទាស់នឹងសាសនាក្នុងគ្រានោះ គឺគ្រប់គ្នាបានស្អប់ដល់គាត់ សូម្បីតែស្តេចនិងអ្វីៗទាំងអស់ផង។ដូច្នេះ គាត់បានដាក់ នឹមនៅលើក របស់គាត់ ហើយនិយាយថា “ព្រះដ៏បរិសុទ្ធ ទ្រង់នឹងធ្វើឲ្យពួកគេធ្លាក់ចុះអស់រយៈពេល ៧០ឆ្នាំ” ពីព្រោះគាត់បាន យល់ពីព្រះបន្ទូលទ្រង់។
76
បន្ទាប់មក ហានានាស គឺជាហោរាម្នាក់ក្នុងចំណោមមនុស្សបានចេញមកហើយក៏ដកនឹមចេញពីករបស់ ហោរា យេរេមា រួចក៏បំផ្លាញវាចោល។ ហើយនិយាយថា... វាគឺការគ្រោះថ្នាក់ដ៏ធំណាស់នៅក្នុងចំណោមមនុស្សពេលដែល មានការនិយាយប្រឆាំងទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ។ គាត់និយាយថា “ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធទ្រង់មានបន្ទូលថា ២ឆ្នាំក្រោយពួកគេនឹងវិលត្រឡប់មកវិញ”។ ឥឡូវនេះ មានហោរាពីរនាក់ចេញមកនិយាយទៅកាន់ហ្វូងមនុស្ស។ តើនៅក្នុងពួកគេទាំងពីរនាក់មានភាពខុសប្លែកគ្នាយ៉ាងដូចម្តេច?គឺម្នាក់ បានថ្លែងនូវ ព្រះបន្ទូលព្រះ ហើយ ម្នាក់ទៀត មិនបានថ្លែងនូវព្រះបន្ទូលព្រះទេ។
លោកយេរេមាឆ្លើយថា “អាម៉ែន”
77
នៅចំពោះមុខពួកចាស់ទុំទាំងអស់និងពួកអ៊ីស្រាអែលទាំងអស់។
បងប្អូនឃើញទេ គាត់ចង់បង្ហាញដល់មនុស្សឲ្យឃើញថា គាត់អាចធ្វើការដ៏ធំដូចជាហោរាយេរាមាដែរ។“លោកដឹងទេ ពួកគេមិនចូលចិត្តលោកទៀតឡើយ ឥឡូវនេះខ្ញុំគឺជាហោរាម្នាក់នៅចំពោះពួកគេហើយ។ ខ្ញុំជាហោរា ដែលល្អ ជាងលោកខ្លាំងណាស់ ពីព្រោះលោកបានទាយនូវសេចក្តីកុហក់ដល់ហ្វូងមនុស្ស។ លោកបានប្រាប់ខ្ញុំថា រាស្រ្តរបស់ព្រះ នឹងស្ថិតនៅក្រោមការអាក្រក់បែបនេះ បែបនោះ”។ ហេតុនេះហើយទើបពួកគេនិយាយវានៅសព្វថ្ងៃនេះ ប៉ុន្តែអ្នកនៅទីនេះដូចជាពួកជំនុំធម្មតាអញ្ជឹង។ អ្នកត្រូវបណ្តាសាហើយ។ពួកជំនុំទាំងអស់ ដែលកាន់តាមប្រពៃណីរបស់មនុស្ស ជំនួសឲ្យព្រះបន្ទូលរបស់ព្រះ នោះគេត្រូវបណ្តាសារបស់ព្រះជាម្ចាស់ហើយ!
78
សូមមើល ហាណានាស បានដើរចូលមក ហើយទាញនឹមចេញពីករបស់យេរេមា ដែលជានិមិត្តសញ្ញារបស់ព្រះ រួចបំបែកវាចោល ហើយនិយាយថា “ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ មានបន្ទូលថា ២ឆ្នាំក្រោយពួកគេនឹងត្រឡប់មកវិញ”។ គាត់ធ្វើបែបនេះ ចង់បង្ហាញភាពទាក់ទាញដល់មនុស្សថា “ខ្ញុំអស្ចារ្យណាស់” ព្រោះគាត់បានក្រោកឈរឡើង ហើយតាំងខ្លួនថាហោរាដែលចេះចាត់ចែងមួយរូប។
យេរេមា គឺជាហោរាដែលរស់នៅក្នុងទីរហោស្ថាន។ គាត់បានទាញពីសេចក្តីអាក្រក់ទាស់នឹងពួកគេគ្រប់ពេលព្រោះព្រះគេជាមនុស្សអាក្រក់។ ហើយឥឡូវនេះ មនុស្សម្នាក់នេះ បានប្រាប់ដល់ពួកគេថា “អ្នកទាំងអស់គ្នានៅតែត្រូវ ដរាបណាអ្នកទាំងអស់គ្នាគឺជាពួកអ៊ីស្រាអែល នេះជាការដែលសំខាន់ ដ្បិតព្រះជាម្ចាស់ទ្រង់មិននឹងធ្វើបែបនោះ ឡើយ ខ្ញុំដឹងថា មានការតូចតាចមួយចំនួនបានកើតឡើងនៅទីនេះ ប៉ុន្តែចូរកុំឲ្យភ័យឡើយ ហើយក៏កុំឲ្យខ្លាចបារម្ភដែរ”។ អូ! បងប្អូនអើយ! ពួកគេទាំងនោះនៅតែមានរស់នៅសព្វថ្ងៃនេះដែរ ដែលតែងតែនិយាយថា“កុំបារម្ភឡើយ អ្វីៗទាំងអស់មិនអីទេ។ អ្វីៗទាំងអស់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកយើងហើយ។ពួកយើងគឺជាពួកជំនុំ”។ តើបងប្អូនមិនគិត បែបនេះទេឬអី? មែនហើយ។
79
គាត់និយាយថា “គ្រប់ទាំងអស់មិនអីទេ។ ពួកគេនឹងត្រឡប់មកវិញក្នុងរវាង២ឆ្នាំ។ នេះគឺជារឿងតូចតាចទេ វា គ្មានអ្វីខុសប្លែកពីធម្មតាទេ យើងធ្លាប់ជួបអស់ហើយ។ ដូចជាស្តេចនេប៊ូក្នេសាបានឡើងមកទីនេះ ប៉ុន្តែព្រះនៃ យើង ទ្រង់នឹងគ្រប់គ្រងលើការទាំងនេះហើយ”។ប៉ុន្តែព្រះបន្ទូលរបស់ព្រះ មានបន្ទូលថា ពួកគេនឹងត្រូវនៅទីនោះ រយៈពេល ៧០ឆ្នាំ រហូតទាល់តែមនុស្សជំនាន់នេះបានស្លាប់អស់និងពីមួយជំនាន់ទៅមួយជំនាន់... គឺមួយ ជំនាន់ មាន៤០ឆ្នាំ។
“នេះស្ទើរតែពីរជំនាន់ វានៅវែងឆ្ងាយណាស់” លោកយេរេមាបាននិយាយទៅតាមព្រះបន្ទូលរបស់ព្រះតែប៉ុណ្ណោះ តែ ហាណានាស បានបំបែកវាចោល... យេរេមានិយាយថា “អាម៉ែន! ប៉ុន្តែ ហាណានាស អើយ!ចូរឲ្យពួកយើងចងចាំពីការនេះថា ពួកយើងទាំងពីរគឺជាហោរា គឺជាអ្នកបំរើរបស់ព្រះ។ ហើយនិយាយពាក្យទៅអ្នកដូចជា បងប្អូន របស់ខ្ញុំថា ចូរឲ្យយើងចងចាំថា នឹងមានពួកហោរាចេញមកនៅចំពោះមុខយើង ហើយពួកគេនឹងទាយទាស់ នឹងនគររបស់ព្រះ ពួកគេទាយទាស់នឹងសេចក្តីពិត។ ប៉ុន្តែចូរចាំថា ពេលដែលពួកហោរានិយាយអ្វីៗចេញមកគឺត្រូវទាយទៅតាមព្រះបន្ទូលរបស់ព្រះវិញ ដូចជា មីកាយា និងម៉ូសេ និងពួកហោរាឯទៀតៗផង។ គឺត្រូវតែនិយាយទៅតាមព្រះបន្ទូលរបស់ព្រះ។ តែបើមិនដូច្នោះទេ ចូរចាំថា តើនឹងមានអ្វីកើតឡើងនោះ”។
80
បន្ទាប់មក ហាណានាស គាត់មានការឈឺចាប់ ហើយក្រោកឡើងនិយាយថា “ខ្ញុំគឺហាណានាស ជាហោរារបស់ព្រះ ខ្ញុំនិយាយថា ”២ឆ្នាំ“ ផ្ទុយទៅវិញ ”ខ្ញុំមិនខ្វល់ពីព្រះបន្ទូលដែលបានចែងនោះឡើយ“”ខ្ញុំនិយាយថា ២ឆ្នាំពួកគេ នឹងវិល មកវិញហើយ“។
នោះលោកយេរេមាក៏បានដើរចេញពីមុខរបស់គាត់ ហើយនិយាយថា “ព្រះជាម្ចាស់អើយ!ទូលបង្គំមិន ខ្វល់ពីអ្វី ដែលគាត់បាននិយាយឡើយ ទូលបង្គំនៅតែជឿ ហើយដឹងថាព្រះបន្ទូលទ្រង់បានថ្លែងដូច្នោះមែនទូលបង្គំនឹងនៅ ជាប់ក្នុងសេចក្តីពិតរបស់ទ្រង់។ ដ្បិតទ្រង់មិនបានបញ្ឆោតដល់ទូលបង្គំឡើយ”។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា “ចូរទៅប្រាប់ដល់ ហាណានាស ថា អញនឹងធ្វើនឹមមួយទៀតចេញពីដែកមក”ដោយ ព្រោះគាត់បានប្រព្រឹត្តបែបដូច្នោះ នោះគាត់នឹងត្រូវដកចេញពីផែនដីទៅ គឺជា ហាណានាសនៅក្នុងឆ្នាំ នោះឯង។ នេះគឺ ជាឧទាហរណ៍សម្រាប់យើងរាល់គ្នា អំពីហោរាទាំងពីរនាក់នេះ។ ដូច្នេះអាចមានមនុស្សជាច្រើន និយាយអំពីការនេះ នៅគ្រានេះ។
81
ប៉ុន្តែបងប្អូនចូរមើល! ព្រះយេស៊ូវទ្រង់់មានបន្ទូលថា នៅគ្រាចុងក្រោយនឹងមានវិញ្ញាណពីរ នឹងតទល់ នឹងគ្នាជាថ្មីម្តងទៀត។ តើត្រឹមត្រូវទេ? វាកាន់តែកៀកណាស់ហើយៗ នោះហើយគឺជាថ្ងៃចុងក្រោយ។អូ! កូនអើយ! ព្រះជាម្ចាស់ទ្រង់មានសេចក្តីមេត្តាករុណាចំពោះយើងរាល់គ្នា! រហូតដល់ មើលទៅដូចជាការពិតអញ្ជឹងដែលវា នឹងបញ្ឆោត ដល់ពួកអ្នកដែលបានរើសតាំងផង។ តើយើងអាចនឹងប្រាប់ពួកគេយ៉ាងដូចម្តេចបាននៅគ្រានោះ?យើងនឹងគួរប្រាប់អ្វី ដល់ពួកគេនៅថ្ងៃនេះ? ដូចគ្នាដែរ គឺនៅឲ្យជាប់នឹងព្រះបន្ទូលព្រះ៖ដ្បិតព្រះយេស៊ូវគ្រីស្ទ ទ្រង់នៅតែដដែល កាលពីម្សិលម៉ិញ ថ្ងៃនេះ និងអល់កល្បជានិច្ច។ ចូរបងប្អូនចងចាំពីព្រះបន្ទូលនេះចុះ។ហើយនៅពេលដែលលោកអ្នកបងប្អូន បានស្តាប់នូវខ្សែអាត់នេះ ប្រហែលជាខ្ញុំនឹងត្រូវចាកឆ្ងាយពីបងប្អូននៅថ្ងៃណា មួយមិនខាន គឺជាថ្ងៃដែលខ្ញុំបានបញ្ចប់ កិច្ចការរបស់ព្រះនៅលើផែនដីនេះ តែលោកអ្នកបងប្អូនក៏អាចស្តាប់សេចក្តីអធិប្បាយនេះបានផងដែរ។ គឺលោកអ្នក អាចស្តាប់នូវសម្លេងរបស់ខ្ញុំ គឺស្តាប់នូវអ្វីដែលខ្ញុំថ្លែងប្រាប់ដល់ បងប្អូន។ ប្រសិនបើទ្រង់បានដកខ្ញុំទៅ នៅមុនពេលដែលទ្រង់បានយាងមក គ្រាន់តែចងចាំថាខ្ញុំនិយាយទៅកាន់លោកអ្នកបងប្អូននៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ តាម ព្រះបន្ទូលរបស់ព្រះ។
82
វិញ្ញាណទាំងពីរ នឹងស្ទើរតែកៀកកិតគ្នា ហើយវានឹងបញ្ឆោតដល់ពួកអ្នកដែលបានរើសតាំងបើសិនជាអាចគឺវានឹងធ្វើទីសំគាល់ដូចគ្នា ហើយធ្វើការអស្ចារ្យដូចគ្នា ដោយវិញ្ញាណដូចគ្នាដែរ។ តើត្រូវទេ?គឺដូចជាពួក ហោរាដែរ គឺដូច ជាអ្វីដែលយើងបានអំពីហោរាអញ្ជឹងដែរ។
ហើយការនោះ វាក៏បានសរសេរចុះនៅក្នុងព្រះបន្ទូលព្រះដែរ... ឥឡូវនេះចូរយើងបានបើកទៅកាន់ ចំនុចមួយ នេះទាំងអស់គ្នា ប្រសិនបើយើងចង់ដឹង គឺគម្ពីរ ២ធីម៉ូថេ៣។សូមកុំឲ្យយើងរំលងនូវបទគម្ពីរនេះឡើយ គឺខ្ញុំមិនចង់ទេ... ខ្ញុំមើលទៅម៉ោងរបស់យើងដូចជាដើរទៅមុខហើយខ្ញុំចង់រំលងច្រើនណាស់ ប៉ុន្តែខ្ញុំគិតថា យើងគួរតែអានវាទាំងអស់គ្នា
បើទោះជាខ្ញុំឈរនៅទីនេះ បែកញើសយ៉ាងណាក៏ដោយ... ប៉ុន្តែខ្ញុំសប្បាយចិត្តព្រោះខ្ញុំដឹងថា នេះគឺជា សេចក្តីពិត។
83
កាឡាទី១:៨ លោកប៉ុលបាននិយាយថា “ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌នឹងប្រាប់ដំណឹងណាមក អ្នករាល់គ្នាខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ”។
នៅក្នុង ២ធីម៉ូថេ៣:៨ ចូរមើលពីអ្វីដែលលោកប៉ុលបាននិយាយ។ សូមយើងបានចាប់ផ្តើមអាននូវខ១ហើយ ស្តាប់ដោយយកចិត្តទុកដាក់។ បងប្អូនណាដែលមានព្រះគម្ពីរចូរអានជាមួយនឹងខ្ញុំ ហើយបើបងប្អូនណាគ្មានព្រះគម្ពីរ ទេ សូមស្តាប់ដោយយកចិត្តទុកដាក់។
ចូរដឹងថា នៅជាន់ក្រោយបង្អស់(ចូរបងប្អូនគូរបន្ទាត់នៅក្រោមពាក្យថាជាន់ក្រោយបង្អស់ ។ វាគឺជាពេលដែលត្រូវនឹងកើតឡើង)
នឹងមានគ្រាលំបាកណាស់ (យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រានេះ)
ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯងទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណមានចិត្តមិនបរិសុទ្ធ។
84
ចូរមើលពី ក្រុមមនុស្សទាំងនេះ នៅសព្វថ្ងៃនេះចុះ។ សុទ្ធខូចអាក្រក់សូម្បីតែមនុស្សក្មេងៗគេចេញដើរពាស ពេញផ្លូវ ហើយទំលាក់សក់របស់ពួកគេនៅត្រឹមថ្ងាស ដូចជាមនុស្សស្រីអញ្ជឹង។ឳពួកក្រុងសុដុំមដ៏អាក្រក់អើយ!
តើបងប្អូនមានបានអាន Reader's Digest ដែលចេញផ្សាយនៅក្នុងខែនេះដែរឬទេ?ក្នុងនោះបាននិយាយថា ជនជាតិអាមេរិកកាំង ដែលមានអាយុនៅចន្លោះ ២០ ទៅ២៥ឆ្នាំ គឺវ័យនៃពាក់កណ្តាលអាយុរបស់ពួកគេ។ពួកគេ បាន បញ្ជប់អស់ហើយ។ ពួកគេគឺជាមនុស្សអាក្រក់។ ខាងវិទ្យាសាស្ត្របានបកស្រាយថា មនុស្សនៅក្នុងវ័យកណ្តាលនៃអាយុទាំងមនុស្សប្រុស និងមនុស្សស្រី នៅពេលដែលពួកគេមិនទាន់ដល់វ័យ២០ឆ្នាំនោះ រូបកាយរបស់ពួកគេពេញ ដោយការអាក្រក់ ហើយក៏បញ្ចេញមកភាពអាក្រក់របស់ពួកគេចេញមក។
85
“អូ! អាមេរិកកាំងអើយ! តើអាចឲ្យព្រះជាម្ចាស់ទ្រង់ទតមើលពីលើពួកអ្នកយ៉ាងដូចម្តេចបានទៅដ្បិតឥឡូវ នេះ វេលារបស់អ្នកបានមកដល់ហើយ! អ្នកបាននាំឲ្យលោកីយនេះទៅជាអាក្រក់”។
... ជាអ្នកដែលប្រមាថមើលងាយមិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ។
មិនស្រឡាញ់តាមធម្មជាតិ (មិនមែនជាសេចក្តីស្រឡាញ់ពិត រវាងមនុស្សប្រុស និងស្រីទេ គឺខុសពីធម្មជាតិជាសេចក្តី អាក្រក់ខាងផ្លូវភេទ)
គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេមិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ (ផ្ទុយទៅវិញ គេនិយាយថា “អ្នកគឺជាចង្កោមមនុស្សបរិសុទ្ធ” មានអ្នកខ្លះប្រាប់ថា នៅថ្ងៃក្រោយសូមឲ្យមកព្រះវិហារ“តែគេនិយាយថា កុំទៅទីនោះអី នៅទីនោះឡូឡាគួរឲ្យរំខានណាស់” គេសុទ្ធតែជាមនុស្សនិយាយបង្កាច់)។
ដ្បិតគេ ឥតបើគិត មានចិត្តធំហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ (លោកអ្នកអាចនិយាយថា“បងប្រុស Branham អើយ! នោះវាកុម្មុយនីសពេកហើយ។ តើខបន្ទាប់និយាយអី្វទៀត?)
គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា
(ព្រះបន្ទូលរបស់ ព្រះយេស៊ូវគ្រីស្ទនៅតែដដែល កាលពីម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្ប ដែលបានសម្តែង ពីសេចក្តី សន្យារបស់ព្រះ។គឺដូចជា ហាណានាស, សេដេកាយ និង បាឡាមដែរ ពួកគេគឺជាហោរា ក្លែងក្លាយ...)
មានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ(ជាអ្នកដែលបានចាក់ប្រេងតាំង ធ្វើជាអ្នកបំរើព្រះតែឫកពា)
មានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះប៉ុន្តែ មិនព្រមទទួលស្គាល់ព្រះចេស្តា... (ទ្រង់នៅតែដដែល កាលពីម្សិលម៉ិញ និង... តែគេបានបដិសេធព្រះបន្ទូលទ្រង់)
តើពួកគេបានបដិសេធ ព្រះយេស៊ូវយ៉ាងដូចម្តេចនៅថ្ងៃនោះ? តើគេបានបដិសេធនរណានៅពេលដែលពួកគេបាន បដិសេធព្រះយេស៊ូវ? គឺគេបានបដិសេធនូវព្រះបន្ទូលព្រះ។ ពួកគេអ្នកកាន់តាមសាសនា។ពួកគេបានបង្រៀនព្រះ បន្ទូលព្រះ ប៉ុន្តែពួកគេបានបដិសេធនូវព្រះបន្ទូលនាពេលបច្ចុប្បន្នវិញ។សព្វថ្ងៃនេះ ពួកគេគឺជានរណា? គឺដូចគ្នា គេគឺ ជាអ្នកដែលបានចាក់ប្រេងតាំង គេបានអធិប្បាយដំណឹងល្អនៅថ្ងៃបុណ្យទី៥០ ប៉ុន្តែពួកគេបានបដិសេធ នូវព្រះបន្ទូល សន្យាពីពេលបច្ចុប្បន្ន ដែលបានបើកសម្តែងហើយ៖គឺព្រះយេស៊ូវគ្រីស្ទ ទ្រង់នៅតែដដែល កាលពីម្សិលម៉ិញ ថ្ងៃនេះ និងរហូតអស់កល្ប។ តើបងប្អូនឃើញទេ?
ដ្បិតមនុស្សទាំងនោះ ជាពួកអ្នកដែលចូលទៅក្នុងផ្ទះគេទាំងល្បួងនាំពួកស្រីៗដែលល្ងង់ឲ្យឈ្លក់ចិត្ត ដែលស្រ្តីទាំង នោះផ្ទុកធ្ងន់ ដោយអំពើបាបហើយក៏បណ្តោយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ។
“លំយោលនៃក្រុមរបស់យើង នឹងយោលទៅ យោលមក” ដ្បិតនឹងមានមនុស្សខ្លះចេញមក ហើយព្យាយាម កាត់ ស្រាយព្រះបន្ទូលខុស ដោយនិយាយថា “បងប្អូនស្រីៗអើយ! វាមិនអីទេ ដែលបងប្អូនកាត់សក់ខ្លីបែបនេះ។ សូមបង ប្អូនកុំយកចិត្តទុកដាក់ស្តាប់មនុស្សឆ្កួកល្ងីល្ងើរនោះអី”។ ឃើញទេ? “លោកអ្នកបានពាក់នូវការនេះ មិនមែនចំនុចនេះទេ វាគឺជាអ្វីដែលចេញចិត្តរបស់មនុស្សប្រុស ដែលនាំឲ្យគាត់អាក្រក់”។ តើលោកអ្នកមានដឹងទេ ថា លោកអ្នកគឺជាអ្នកដែលបានចាក់ប្រេងតាំងដោយការអាក្រក់ និងសេចក្តីប៉ងប្រាថ្នាផ្សេងៗ គឺជាវិញ្ញាណដ៏ អាក្រក់? ប្រាកដណាស់ បងប្អូនប្រហែលជាអាច ឈរច្រៀងនៅក្នុងក្រុមចម្រៀងដោយមានសក់ខ្លីបាន ប៉ុន្តែអ្នក មានវិញ្ញាណអាក្រក់ ដែលទាស់ ប្រឆាំងនឹងព្រះបន្ទូលព្រះហើយ។ ត្រឹមត្រូវណាស់! នោះគឺជាអ្វីដែលព្រះគម្ពីរបាន ចែង។ ហើយលោកអ្នកនិយាយថា “ខ្ញុំមានសក់ខ្លី វាមិនមានទោសអ្វីនោះទេ...” អស់អ្នកណា... បើស្រី្ត ណា ដែលពាក់សំលៀកបំពាក់ដែលធ្វើឲ្យ ទាក់ទាញដល់មនុស្សប្រុសនោះ គឺគួរជាទីស្អប់ខ្ពើមនូវចំពោះព្រះ នេត្ររបស់ព្រះយេហូវ៉ាណាស់ ដ្បិតព្រះដ៏មិនចេះ ប្រែប្រួលបានមានបន្ទូលដូច្នោះ។
86
អូ! នៅមានការជាច្រើនទៀតដែលខ្ញុំត្រូវនិយាយ តើអាចឲ្យខ្ញុំនិយាយឲ្យអស់យ៉ាងដូចម្តេចទៅព្រោះពេល វេលា របស់យើងដូចជាដើរទៅមុខហើយ។ ប៉ុន្តែ បងប្អូនបានដឹងល្មមគ្រប់គ្រាន់ហើយ ពីអ្វីដែលខុសនិងអ្វីដែល ត្រឹមត្រូវនោះ។ បងប្អូនសួរថា តើអាចឲ្យខ្ញុំធ្វើវាយ៉ាងដូចម្តេចបាន? “បាទ!តើបងប្អូនកំពុងតែស្រែកត្អូញត្អែរអ្វី?” ខ្ញុំគឺជាស្មរបន្ទាល់ដែលទាស់នឹងលោកអ្នក! នៅថ្ងៃចុងចុងក្រោយដែលជាថ្ងៃជំនុំជំរះ លោកអ្នកបងប្អូននឹង មិនអាចឈរពួននៅកែងជ្រុងណា មួយបានឡើយ។
87
តើ មីកាយាបានបញ្ឈប់ការនោះយ៉ាងដូចម្តេច? តើលោកម៉ូសេបានស្រែកយ៉ាងដូចម្តេចគឺលោកព្យាយាម បញ្ឈប់វា ហើយលោកយ៉ូស្វេ ព្រមទាំងពួកគេបានរត់ចូលទៅក្នុងចំណោមមនុស្ស ហើយពួកលេវីបានហូតដាវ របស់ ពួកគេចេញមកកាប់សម្លាប់ពួកគេទៅ? ពួកគេបានចេញទៅនៅថ្ងែដដែលនោះ។ វាបានទាយទុកមកហើយថាពួកគេ នឹងធ្វើវាគឺពួកគេនឹងធ្វើវាមែន ដ្បិត “ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ” ទ្រង់មានបន្ទូលថាពួកគេនឹងធ្វើវា! លោកអ្នកបងប្អូនគិតថា ពួគេនឹងបំបែកសាសនារបស់ពួកគេ ហើយវិលត្រឡប់មកឯព្រះបន្ទូលព្រះវិញដែរឬទេ?“ព្រះយេហូវ៉ា” ទ្រង់មានបន្ទូលថា ពួកគេមិនត្រឡប់មកឯទ្រង់វិញទេ។ តើពួកគេនឹងទាស់ប្រឆាំងនឹងព្រះគ្រីស្ទឬ?ពិតមែនហើយ “ព្រះយេហូវ៉ា” ទ្រង់មានបន្ទូលថា ពួកគេនឹងទាស់ប្រឆាំងនឹងទ្រង់ពិតមែន។ ដូច្នេះតើពួកគេនឹងនិយាយអ្វី? ខ្ញុំគឺជាស្មរបន្ទាល់ ហើយចុះអ្នកវិញ! បងប្អូនអ្នកជឿទាំងអស់។
សូមមើល! “ពួកស្រីៗដែលល្ងង់ បានបណ្តោយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ”“
88
គឺពួកស្រី្តដែលនៅសេស សល់ទាំងអស់បានធ្វើបែបនោះ“ គេជាហោរាក្លែងក្លាយ។ ឥឡូវនេះ បងប្អូនចូរស្តាប់!ពីពួកហោរាក្លែងក្លាយ ដែលខ្ញុំកំពុងតែនិយាយនោះ។ តើពួកគេនឹងធ្វើអ្វីនៅថ្ងៃចុងក្រោយ? គេបាននាំពួកស្រីៗដែលល្ងង់ក៏បណ្តោយ តាមសេចក្តីប៉ងប្រាថ្នា ផ្សេងៗ។
តើគួរឲ្យខ្ញុំនិយាយអ្វីទៅ នៅចំពោះហេតុការណ៍ដ៏ធំ ដែលបានកើតឡើងនៅក្នុងរដ្ឋកាលីហ្វុកញ៉ានេះ? “ឳមនុស្សដែលរស់នៅក្នុង រដ្ឋ Los Angeles អើយ! ជារៀងរាល់ឆ្នាំនៅពេលដែលខ្ញុំត្រឡប់មកវិញឃើញមាន មនុស្សជា ច្រើនកាត់សក់ប្រុស ហើយមានមនុស្សចរិកស្រី ច្រើនជាងពីមុនទៅទៀត គឺមានអ្នកអធិប្បាយជាច្រើនបានចូលទៅក្នុងអង្គការនិកាយទាំងនោះ។ លោកអ្នកមិនអាចបដិសេធបានឡើយ! ប្រសិនបើ ព្រះដ៏មានអំណាចចេស្តាធ្វើការបំផ្លាញទីក្រុងសុដុំម និងកូម៉ូរា នោះទ្រង់ក៏ធ្វើមកចំពោះអ្នកផងដែរ។ ឱពួកកាពើណិមអើយ! ជាអ្នកដែលបានហៅខ្លួនឯងថាជាទេវតា គឺរដ្ឋ Los Angeles...” ចូរមើលតើមានអ្វីបានកើតឡើង? គេបានដួលលិចចុះទៅក្នុងបាតសមុទ្រហើយ។តើហេតុអ្វី? ខ្ញុំមិនដឹងថា វានឹងកើតឡើងនៅពេលណាដែរ ប៉ុន្តែវានឹងកើតមានឡើងពិតមែន។ បងប្អូនក្មេងៗរាល់គ្នាអើយ! ប្រសិនបើខ្ញុំមិនបានឃើញវាកើតឡើងនៅក្នុង ថ្ងៃរបស់ខ្ញុំទេ ចូរបងប្អូនរង់ចាំមើលចុះ វានឹងឡើងពិតមែន។
គេរៀនជានិច្ច ប៉ុន្តែពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ។(តើបងប្អូនមានស្តាប់ត្រង់កន្លែងនេះ តើគួរឲ្យតក់ស្លុតដែរឬទេ?សូមស្តាប់បន្ត)
គេជាអ្នកទាស់ទទឹងនឹងសេចក្តីពិតបែបដូចជាយ៉ានេស នឹងយ៉ាមប្រេស បានទាស់ទទឹងនឹងលោកម៉ូសេដែរ គឺជាមនុស្ស មានគំនិតខូច ហើយឥតប្រយោជន៍ខាងឯសេចក្តីជំនឿ។(“ពួកគេបានបែរចេញពីសេចក្តីជំនឿរបស់ឪពុករបស់ពួកគេ...ឬពួកកូនៗបានត្រឡប់ទៅរកឪពុកវិញ”)។
89
គេមិនយល់ព្រមខាងឯសេចក្តីជំនឿទេ។ បងប្អូនដឹងហើយថា ពាក្យមិនយល់ព្រមមានន័យអ្វីនោះ?ប្រសិនបើ បងប្អូនបដិសេធនូវព្រះបន្ទូលព្រះ នោះអាចនិយាយបានថា ជាមនុស្សដែលអត់សាសនាហើយគឺមានន័យអញ្ជឹង ឯង។
90
សូមចាំបន្តិច! ខ្ញុំចង់រកនូវការមួយចំនួន។ ខ្ញុំគិតថា ខ្ញុំបានសរសេរវាចុះនៅទីនេះតែខ្ញុំដូចជាមិនប្រាកដដែរ ប៉ុន្តែ ខ្ញុំចង់និយាយវា ហើយមើលកំណត់ត្រានោះសិន មុននឹងនិយាយចេញមក។សូមចាំមួយនាទីទៀត។ ឥតប្រយោជន៍ខាងឯសេចក្តីជំនឿ។ គឺមានតែសេចក្តីជំនឿមួយតែប៉ុណ្ណោះ មែនហើយ!ឥតប្រយោជន៍ខាងឯ សេចក្តីជំនឿ។
ឥឡូវនេះ ខ្ញុំចង់អាន លូកា៨ បន្តិចសិន។ លោកអ្នកពុំចាំបាច់ កត់វាចុះនោះទេហើយក៏ពុំចាំបាច់អានវាដែរ។
នោះព្រះអម្ចាស់ទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចទៅគេដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥត រសាយចិត្ត ឡើយ។ ទ្រង់មានបន្ទូលថា នៅក្នុងក្រុង១មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនព្រឹមញញើតចំពោះ មនុស្សណាផង ហើយមានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ នាងចេះ តែមកនិយាយនឹងលោកនោះថា សូម លោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផងតែលោកមិនទទួលព្រម ជាយូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើអញមិនខ្លាចដល់ព្រះឬព្រឺមញញើតចំពោះ មនុស្សណាក៏ដោយ គង់តែអញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះ ជាមិនខាង ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀតនោះទ្រង់មានបន្ទូលថា ចូរពិរចារណាសេចក្តី ដែលចៅក្រមទុច្ចរិតនោះនិយាយចុះ ចំណែកព្រះវិញដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះតើទ្រង់ មិនសងសឹកជំនួសគេដែរទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះជាប្រញាប់មិនខាន ប៉ុន្តែ កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច?
91
នេះហើយគឺជាសំនួរ។ ហើយនៅទីនេះឯងដែលខ្ញុំចង់និយាយប្រាប់លោកអ្នកបងប្អូន។នៅក្នុង វិវរណៈ១០ យើង នឹងមើលជាមួយគ្នា នៅពេលបន្តិចទៀត។ នៅក្នុងខ៧ បាននិយាយថា “តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាល ដែលរៀបនឹងផ្លុំត្រែនោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច” ។ សំនួរនោះគឺថា ប្រសិនបើអ្នកបាន ដើរតាមទ្រង់នៅក្នុងគ្រានេះ៖ តើវានឹងបានសំរេចឬ? “តើខ្ញុំនៅជាប់ក្នុងសេចក្តីជំនឿដែរឬទេ? តើគម្ពីរម៉ាឡាគី៤បានបំពេញសំរេច នៅក្នុងគ្រានេះដែរឬទេ៖ គេនឹងស្តារសេចក្តីជំនឿរបស់ពួកកូនៗមកឯសេចក្តីជំនឿរបស់ឪពុកវិញ គឺជឿលើព្រះបន្ទូល ព្រះ។
92
គេបានបដិសេធ! គឺជា យ៉ានេស និងយ៉ាមប្រេស ដែលជាអ្នកទាស់ទទឹង...។ ២ធីម៉ូថេ ៣:៨ “បែបដូចជា យ៉ានេស និងយ៉ាមប្រេស បានទាស់ទទឹងនឹងលោកម៉ូសេដែរ...” រីឯនៅក្នុងថ្ងៃចុងក្រោយក៏ដូចគ្នាផងដែរមនុស្សដែល ទាស់ទទឹងនឹងព្រះគេនឹងចេញមក គឺគេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ព្រះឡើយ។
ដូច្នេះ នៅពេលដែលលោកអ្នកបងប្អូនអញ្ជើញត្រឡប់ទៅផ្ទះវិញ សូមបានអានបទគម្ពីរនេះម្តងទៀត។នោះខ្ញុំអាចនឹង បញ្ចប់សេចក្តីអធិប្បាយនៅព្រឹកនេះបានហើយ ប្រសិនបើខ្ញុំអាចធ្វើបាន។
មនុស្សមានគំនិតខូច... ពួកគេនឹងមិនត្រូវរស់នៅឡើយ គឺពួកគេនឹងត្រូវចប់ហើយព្រោះគេជាមនុស្ស ដែលអួតអាង។
93
ចូរសំគាល់ថា នៅពេលដែលលោកម៉ូសេបានចុះទៅឯស្រុកអេសីព្ទ ដោយនាំទៅជាមួយនឹងព្រះបន្ទូលរបស់ព្រះ ហើយក៏បានបើកសម្តែងឲ្យគេឃើញផង គឺបានហៅពួកអីស្រាអែលចេញមក ដែលជាមនុស្សមិនមែនជាពួកជំនុំទេ... ពួកអ៊ីស្រាអែលគឺជាមនុស្ស ពួកគេមិនមែនជាពួកជំនុំទេ ពីព្រោះពាក្យថា“ពួកជំនុំ” មានន័យថា ហៅមនុស្សឲ្យចេញមក។ ពួកគេគឺជារាស្រ្តរបស់ព្រះ។ បន្ទាប់ពី ពេលដែលពួកគេបានចាក់ប្រេង តាំងស្ថិតនៅក្នុងព្រះបន្ទូល និងការត្រាស់មកពួកគេបានក្លាយជាពួកជំនុំរបស់ព្រះ។ក្រោយមក ពួកគេបានត្រឡប់ ទៅប្រព្រឹត្តការអាក្រក់វិញ គឺពួកគេមិនជឿដល់ព្រះបន្ទូលព្រះឡើយគឺពួកគេបានស្តាប់ដល់ពួកហោរាខុសឆ្គងវិញ។ ពួកអីស្រាអែលបានក្លាយជារាស្រ្តរបស់ព្រះជាម្ចាស់គឺរស់នៅក្នុងក្រោមព្រះហស្តរបស់ព្រះ និងបានចាក់ប្រេង តាំងដោយព្រះបន្ទូលរបស់ទ្រង់...ដោយអំណាចចេស្តារបស់ទ្រង់ ហើយក៏បានឃើញទីសំគាល់ និងការ អស្ចារ្យរបស់ព្រះដែរ ហើយបន្ទាប់មកនៅពេលដែលទ្រង់ធ្វើដំណើរជាមួយនឹងពួកគេនោះពួកហោរាខុសឆ្គង ក៏បានចេញមក តាំងខ្លួនថាជាអ្នកដែលព្រះបាន ចាក់ប្រេងតាំង ហើយបានបង្រៀនទាស់នឹងព្រះបន្ទូលរបស់ព្រះដល់ពួកគេ ហើយពួកគេក៏ស្តាប់តាម នោះគ្រប់ពួកគេទាំងអស់ក៏បានស្លាប់នៅក្នុងទីរហោស្ថានអស់ទៅលើកលែងតែ មនុស្ស៣នាក់តែប៉ុណ្ណោះ! ឥឡូវនេះ យើងឈប់ត្រង់ នេះបន្តិចសិន!
94
“នៅក្នុងគ្រារបស់លោក ណូអេ មានតែព្រលឹងមនុស្សចំនួន៨ នាក់តែប៉ុណ្ណោះដែលនៅរស់ក្រោយពីទឹកជំនន់ហើយបន្ទាប់មក កូនមនុស្សក៏បានយាងមក។ ហើយក៏ដូចនៅថ្ងៃរបស់លោកឡុតដែរ មានតែមនុស្ស៣ នាក់តែប៉ុណ្ណោះដែលអាចចាកចេញពីក្រុងសុដុំមបាន ដូច្នេះថ្ងៃនៃកូនមនុស្សដែលនឹងត្រូវយាងមក ត្រូវបានបើកបង្ហាញ”។ខ្ញុំនិយាយទៅតាមអ្វីដែលទ្រង់ព្រះបន្ទូលទ្រង់មានបន្ទូលតែប៉ុណ្ណោះ គឺថាផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅតែព្រះ បន្ទូលទ្រង់នៅអស់កល្បជានិច្ចវិញ។
95
លោកម៉ូសេបានធ្វើដំណើរទៅកាន់ អឺរ៉ុន។ លោកម៉ូសេ គឺដូចជាព្រះអញ្ជឹង!ព្រះជាម្ចាស់ទ្រង់មានបន្ទូល ទៅកាន់គាត់ថា “ចូរឲ្យអឺរ៉ុន ប្អូនប្រុសរបស់ឯង ធ្វើជាហោរារបស់ឯង។ឯងដាក់ពាក្យរបស់ឯងនៅក្នុងមាត់គាត់ ប្រសិនបើឯង មិនអាចនិយាយបាននោះ” ហើយទ្រង់មានបន្ទូលទៀតថា“តើនរណាដែលធ្វើឲ្យគ? តើនរណា ធ្វើឲ្យមនុស្សនិយាយបាន? គឺអញជាព្រះយេហូវ៉ា។ នោះគាត់ក៏បានឡើងទៅកាន់ទីនោះ។តើគាត់បានធ្វើអ្វីខ្លះ? គាត់បានសម្តែងសេចក្តីពិត គឺជាការអស្ចារ្យដែលព្រះយេហូវ៉ា ទ្រង់មានបន្ទូលប្រាប់ឲ្យគាត់ធ្វើ។ព្រះយេហូវ៉ាទ្រង់ មានបន្ទូលទៅគាត់ថា ”ចូរបោះដំបងរបស់ឯទៅលើដីទៅ វាក៏បានក្លាយជាសត្វពស់។គាត់លូកដៃទៅចាប់វា នោះវាក៏បានត្រឡប់ជាដំបងវិញ ទ្រង់មានបន្ទូលថា “ចូរធ្វើការវា នៅចំពោះមុខរបស់ផារ៉ោនទៅហើយនិយាយថា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា”។
នៅពេលដែលស្តេចផារ៉ោនបានឃើញពីការនេះ ទ្រង់មានបន្ទូលថា “តើហេតុអ្វីទៅវាដូចជាដំណងគ្រូម ន្តអាគមអន់ៗហ្នឹង” “គ្មានអ្វីគួរឲ្យអស្ចារ្យនោះទេ” ឯងដឹងទេ។ “នៅទីនេះយើងមានមនុស្សរបស់យើងក៏អាចធ្វើការ ទាំងអស់នេះបានដែរ! ពួកឯងចូរមក! សម្តេចសង្ឃរាជចូរធ្វើការនោះឲ្យវាមើលទៅមើលហើយឯងចូរមកទី នេះដែរ”។ នោះគឺជាអ្វីដែលអារក្សសាតាំងបាននិយាយតាមរយៈ ស្តេចផារ៉ោន។ ហើយព្រះមានបន្ទូលតាមរយៈលោកម៉ូសេ។
96
ប៉ុន្តែ ចូរមើល ពួកដែលដើរតាមទ្រង់ បានចេញមក គឺជាយ៉ានេស និងយ៉ាមប្រេសមកទាស់នឹងលោកម៉ូសេ គឺ មុខសាធារណៈជន ហើយក៏បានសម្តែងការអស្ចារ្យទាំងអស់ ដូចជាលោកម៉ូសេបានធ្វើដែរ។ពួកគេនឹងបញ្ឆោត ដល់ពួកអ្នករើសតាំង បើសិនជាអាច។ តើត្រឹមត្រូវឬទេបងប្អូន? គឺគេសម្តែងដូចជាអ្វីដែលលោកម៉ូសេបានធ្វើដែរ។ ចូរចងចាំថា នេះគឺជា “ព្រះបន្ទូលរបស់ព្រះ” ការនេះនឹងលេចឡើងម្តងហើយម្តងទៀតនៅថ្ងៃចុងក្រោយ។តើមានអ្វីដែលខុសប្លែកគ្នាទៅរវាង លោកម៉ូសេ និងយ៉ាមប្រេស នោះ?
លោកម៉ូសេ និយាយថា “ចូរឲ្យទឹកទន្លេប្រែក្លាយទៅជាឈាមទៅ!”
ហើយពួកហោរាខុសឆ្គង បាននិយាយថា “ប្រាកដណាស់ យើងក៏អាចធ្វើឲ្យទឹកក្លាយទៅជាឈាមបានដែរ”ហើយវាក៏ បានកើតឡើងមែន។
ដូច្នេះ លោកម៉ូសេ ក៏និយាយទៀតថា “ចូរឲ្យក្នុងស្រុកមានពេញដោយចៃ!”តើគាត់អាចធ្វើការនេះមកពីណា? គឺមកពីព្រះយេហូវ៉ា។ ពួកគេឆ្លើយថា “អញ្ជឹង យើងក៏អាចធ្វើឲ្យមានចៃបានដែរ”ហើយពួកគេក៏បានធ្វើឲ្យមានពិត មែន គ្រប់ទាំងការអស្ចារ្យដែលលោកម៉ូសេបានសម្តែងចេញមក ពួកគេក៏អាចធ្វើវាបានដែរ។ចូរបងប្អូនចងចាំ ពីការនេះទុក ចុះ យើងនឹងត្រឡប់មកនិយាយពីការនេះវិញ នៅពេលបន្តិចទៀត។ ពួកគេអាចធ្វើបានអ្វីៗទាំងអស់ដូចជាអ្នកឯទៀតបានធ្វើដែរ ប៉ុន្តែពួកគេមិនអាចនៅជាប់នឹងព្រះបន្ទូលរបស់ព្រះបានឡើយ។ គឺពួកគេមិនអាចនៅជាប់ជាមួយនឹងព្រះ បន្ទូលរបស់ព្រះបានឡើយ។
97
ពួកគេអាចធ្វើវាបាន។ ប៉ុន្តែ ឯលោកម៉ូសេវិញ គឺជាហោរាដ៏ពិតដែលព្រះជាម្ចាស់ទ្រង់បានចាត់បញ្ជូនមកឲ្យបំពេញបេសកកម្មថ្វាយព្រះ គាត់មិនដែលនិងខ្វាយខ្វល់ជាមួយនឹងពួកគេឡើយ ហើយគាត់បាននិយាយថា “អ្នកមិនអាចធ្វើវាបានទេ! គឺមិនអាចបានទេ...” គាត់បានដើរចេញពីពួកគេ គឺទុកឲ្យពួកគេបន្តធ្វើការនោះទៅ។ពួកគេគឺជាហោរាក្លែងក្លាយចូរបន្តទៀតចុះ។ លោកម៉ូសេបានដើរចេញ ហើយស្តាប់តែព្រះបន្ទូលព្រះវិញ។ពេលទ្រង់មានបន្ទូល “ឥឡូវនេះ ចូរឯងធ្វើការនេះចុះ” បន្ទាប់មកលោកក៏បានចេញទៅធ្វើការនោះមែន។គាត់បានធ្វើការថ្មីមួយ។ ពេលដែលពួកគេបានធ្វើវានោះ មានម្នាក់នៅក្នុងចំណោមពួកគេមានការភ្ញាក់ផ្អើលហើយពួកគេក៏ចេញមកធ្វើវាដែរ គឺដូចជាអ្វីដែលលោកម៉ូសេបានធ្វើវាដែរ។
98
ពួកអ្នកជឿទាំងនេះបានលេចចេញមក... អូ! មនុស្សទាំងឡាយអើយ! តើអ្នកមិនបានភ្លេចពីការនេះទេឬអី។ ពួកអ្នកដែលបានក្លែងបន្លំទាំងនេះ បានចេញមកបន្ទាប់ពី ហោរាដ៏ពិតធ្វើវាហើយនោះ។ ពួកគេគឺជាហោរាក្លែងក្លាយ។ អារក្ស វាមិនអាចបង្កើតនូវការអ្វីទាំងអស់ តែវាគឺអ្នកដែលបង្ខូចនូវ ភាពដំបូងរបស់ព្រះប៉ុណ្ណោះ។តើអ្វីទៅគឺជាអំពើបាប? គឺវាបានបង្ខូចសេចក្តីសុចរិតរបស់ព្រះ។ តើអ្វីទៅជាអំពើផិតក្បត់?គឺជាសកម្មភាព បង្ខូចនូវសេចក្តីត្រឹមត្រូវ តើអ្វីទៅគឺជាសេចក្តីកំភូត? វាគឺជាការបង្ខូចនូវសេចក្តីពិត។ចូរមើលពី ហាណានាស ចុះ គេជាអ្នកដែលបង្ខូចនូវភាពដើមនៃព្រះបន្ទូលរបស់ព្រះ។ ចូរមើលពី បាឡាមចុះគឺជាអ្នកដែលបង្ខូចនូវភាពដើម នៃព្រះបន្ទូលព្រះ។ ចូរមើលពីសេដេកាយចុះ គឺជាអ្នកដែលបង្ខូចនូវភាពដើមនៃព្រះបន្ទូលព្រះ។ព្រះគម្ពីរបានចែង ថា ពួកអ្នកទាំងនេះនឹងចេញមកបន្ទាប់មក... វានឹងបង្ខូចដល់ព្រះបន្ទូលរបស់ព្រះដែលព្រះបន្ទូលទ្រង់បាន សម្តែងពីសេចក្តីពិតនោះ។
99
“ចូរបងប្អូន ធ្វើការផ្សាយដំណឹងល្អ ហើយសម្តែងពីភាពពេញលេញនៃព្រះបន្ទូលព្រះនៅក្នុងកិច្ចការងាររបស់ បងប្អូនទៅ ដ្បិតពេលវេលានឹងមកដល់ នៅពេលដែលពួកគេមិនអត់ធ្មត់នឹងសេចក្តីបង្រៀនបានប៉ុន្តែពីសេចក្តី ប៉ងប្រាថ្នារបស់ពួកគេ នោះគេនឹងតាំងខ្លួនពួកគេថាជាគ្រូបង្រៀន ហើយក៏មានត្រចៀករមាស់ផង”។ពួកគេនឹង ចេញទៅមុខ ហើយធ្វើអ្វីៗតាមដែលពួកគេចង់ធ្វើ ហើយគេនិយាយថា វាមិនអីទេ។ “យើងអាចធ្វើការអស្ចារ្យនិងទីសំគាល់បានដូច គ្នាដែរ” “គេនឹងត្រឡប់សេចក្តីពិត ទៅជាសេចក្តីមិនពិតវិញ”។
100
ចូរដឹងថា ព្រះវិញ្ញាណបរិសុទ្ធមានអំណាចដ៏អស្ចារ្យអាចធ្វើការនៅក្នុងព្រលឹងរបស់មនុស្សបាននៅពេល ដែលគេឈប់គឺ ពីសេចក្តីពិតនិងបរិសុទ្ធយ៉ាងណានៅចំពោះមុខរបស់យើងនោះ។ ចូរជីកឲ្យកាន់តែជ្រៅទាល់តែ ដល់ថ្មជ្រុងយ៉ាងឯក ហើយបើកអាននូវអ្វីដែលសរសេរនៅលើសន្លឹកក្រដាសនេះ ដែលបានកត់ចុះនៅទីនេះអស់រយៈពេល ៣៣ឆ្នាំមកហើយ។ សូមមើល ថាទ្រង់បានមានបន្ទូលអ្វីនាពេលខាងមុខ អំពីផ្លូវទី៧ នៅព្រឹកនេះនៅពេល ដែលថ្មជ្រុងយ៉ាង ឯកនេះបានក្រាលចុះនោះ។ ចូរមើលចុះ ទៅកាន់ទន្លេនៅទីនេះ នៅពេលដែលទេវតានៃព្រះបានចុះមកមានរាងដូចជាភ្លើងនោះ មានពួកជំនុំរាប់រយ... ឬពួកជំនុំជាច្រើនបានឈនៅជុំវិញមាត់ច្រាំង ដ្បិតព្រះគម្ពីបានចែងថា... ព្រះយេស៊ូវទ្រង់មានបន្ទូលថា នឹងមានសេចក្តីបញ្ឆោតកើតមានដល់ពួកអ្នករើសតាំងបើសិនជាអាច។ គឺ បើសិនជាអាច ពួកអ្នកដែលបានរើសតាំង នឹងត្រូវបានបោកបញ្ឆោត។
101
ចូរមើល! ពួកអ្នកទាំងនេះ នឹងចេញមក បន្ទាប់មកពី ព្រះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យមក គឺជាហោរាដ៏ពិតរបស់ទ្រង់ ជាលោកម៉ូសេ។ ហើយនៅពេលដែល លោកម៉ូសេបានធ្វើអ្វីមួយនោះពួកគេនឹងក្លែង បន្លំការនោះភ្លាមទៅដល់មនុស្ស។
102
បងប្អូនប្រុសស្រីអើយ! បងប្អូនគឺជាពួកជំនុំរបស់ខ្ញុំ។ ខ្ញុំចង់អធិប្បាយអំពីព្រះបន្ទូលដ៏ពិតរបស់ទ្រង់ យូរមក ហើយ។ ខ្ញុំអធិប្បាយនូវព្រះបន្ទូលនេះ មិនមែនខ្ញុំចង់ដាក់ទោសដល់លោកអ្នកបងប្អូននោះទេប៉ុន្តែ សូមឲ្យបងប្អូន បាន ចំណាយពេលវេលាសិក្សានូវព្រះបន្ទូលរបស់ទ្រង់ ក្នុងគ្រាដែលយើងកំពុងតែរស់នៅចុះ។
សូមជំរាបសួរ ដល់បងប្រុស Ruddell, និង Junior Jackson ផង ពួកគេនៅទីនោះក៏ជាពួកជំនុំ របស់យើងដែរ នៅពេលមុននេះ ខ្ញុំដូចជាបានភ្លេចពួកគេ។ ខ្ញុំគិតថា ពួកគេនៅក្បែរៗនេះនៅព្រឹកនេះដែរ ដ្បិតនៅក្នុងព្រះវិហាររបស់ យើងដូចគ្នាកន្លែងណាមួយទំនេរសោះ។
103
សូមគិតពិចារណាបន្តិច។ ពួកគេអាចធ្វើការអស្ចារ្យដូចជា លោកម៉ូសេដែរ។លោកម៉ូសេ បានធ្វើឲ្យមានសត្វ ចៃឡើង ឯពួកគេដែលជាអ្នកក្លែងបន្លំ ក៏បានធ្វើឲ្យមានសត្វចៃដែរ។ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “ដ្បិតនៅថ្ងៃ ណា ដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន”។
សាតាំងបានចូលមក ហើយនិយាយថា “អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថានៅថ្ងៃណាដែល អ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង” នេះគឺជាសេចក្តីបង្ខូចហើយ។ យោងទៅតាម២ធីម៉ូថេ ៣:៨ ចែងថា នៅជាន់ក្រោយបង្អស់ អ្នកទាស់ទទឹងនឹងសេចក្តីពិត បែបដូចជា យ៉ានេស និងយ៉ាប្រេសនឹងលេចចេញមកលើ ផែនដី។ ខ្ញុំចង់ ឲ្យលោកអ្នកបងប្អូនបានកត់សំគាល់ ពីពួកគេទាំងពីរនោះ ថាគេគឺជាអ្នកដែលក្លែងបន្លំសេចក្តីពិតរបស់ព្រះ។
ឥឡូវនេះ យើងនឹងនិយាយត្រឡប់ទៅកាន់ក្រុងសុដុំមវិញ ឃើញមានទេវតា៣នាក់បានចុះមកហើយយើងក៏ បានឃើញពួកអ្នកនាំសេចក្តីបង្ខូចអាចក្រក់ចេញមកដែរ ហើយនឹងអ្វីៗផ្សេងៗទៀត។ ចូរមើលតើមួយណាត្រូវ និង មួយណាខុស។
104
ពួកគេបានធ្វើការអស្ចារ្យដូចគ្នា។ ប៉ុន្តែពួកគេគឺជាអ្នកដែលក្លែងបន្លំបន្ទាប់សេចក្តីពិតរបស់ព្រះបន្ទូលព្រះ ដែលបានចាក់ប្រេងតាំង។ ខ្ញុំដូចជាឆ្ងល់ណាស់ ប្រសិនបើយើងរាល់គ្នាអាចគិតអំពីការនេះបន្តិចនោះ។គឺនិយាយអំពីពួកមនុស្សដែលបានធ្វើការនោះ មិនយូរប៉ុន្មាននោះទេ គឺប្រហែលជា២០ឆ្នាំ កន្លងមកគឺទីសំគាល់ បានបង្ហាញហើយ។ ហើយមានទីសំគាល់ច្រើនជាងនេះទៅទៀតនៅលើក្មេងប្រុសម្នាក់... ។មានមួយគឺស្ថិត នៅក្នុងដៃស្តាំរបស់គាត់ ហើយមួយទៀតស្ថិតនៅក្នុងដៃឆ្វេងរបស់គាត់ ហើយមានមួយទៀតបានធំក្លិនហើយ។ ខ្ញុំឆ្ងល់ណាស់... ព្រះជាម្ចាស់ទ្រង់មិនអនុញ្ញាតឲ្យខ្ញុំប្រាប់ដល់លោកអ្នកនៅពេលនេះទេនូវអ្វីដែលជាសេចក្តីពិត ប៉ុន្តែនៅថ្ងៃមួយបងប្អូននឹងបានដឹងជាមិនខាន។ នោះគឺជាការសម្តែងដ៏ល្ងីល្ងើររបស់ពួកគេ។វាមិនមែនជាការដែល ត្រឹមត្រូវតាំងពីដំបូងមកម្លេះ។ ខ្ញុំនឹងប្រាប់ដល់លោកអ្នកបងប្អូន ប្រសិនបើព្រះជាម្ចាស់ទ្រង់អនុញ្ញាតនោះ។
105
ពួកគេបានធ្វើការទីសំគាល់បានដូចគ្នា ប៉ុន្តែពួកគេមិនបានកត់សំគាល់ទេថាពួកគេមិនអាចធ្វើវាបានទេ រហូតទាល់តែព្រះបន្ទូលរបស់ព្រះសម្តែងចេញមកមុននោះ។ នោះហើយគឺជារបៀបដែលសាតាំងបានធ្វើនៅក្នុងសួនច្បារអេដែននោះ ហើយវាក៏របៀបដែលវាបានធ្វើនៅគ្រប់ពេលផងដែរ។ តើនរណាជាអ្នកទាយមុនគេ? គឺជាលោកម៉ូសេ។តើនរណាជាអ្នកដែលបើកសម្តែងការអស្ចារ្យមុនដំបូងគេ តើជាម៉ូសេ ឬបាឡាមនោះ? គឺជាលោកម៉ូសេ។តើនរណាជា អ្នកដែលបើកសម្តែងសេចក្តីពិតរបស់ព្រះមុនដំបូងគេនោះ តើជាយេរេមា ឬជា ហាណានាស?តើលោកអ្នកយល់នូវន័យ របស់ខ្ញុំដែរឬទេ?
ពួកគេបានធ្វើតម្រាប់តាមហោរារបស់ព្រះ។ ពួកគេជាអ្នកក្លែងបន្លំខាងរូបកាយហើយតាំងខ្លួនថាជាអ្នកដែល ស្មោះត្រង់ព្រមទាំងគិតថា ពួកគេកំពុងតែបំរើព្រះជាម្ចាស់ ដូចជាស្តេចដាវីឌបានធ្វើដែរ(ជាសេចក្តីអធិប្បាយ កាលពីសប្តាហ៍មុន) ប៉ុន្តែពួកគេ គឺជាអ្នកដែលក្លែងបន្លំទេ។ ខ្ញុំនឹងទុកពេលឲ្យលោកអ្នកបងប្អូនបានគិតពិចារណាបន្តិច គឺសូម គិតពីការទាំងនេះ។ ប្រសិនបើខ្ញុំមិននិយាយចេញមកទេ នោះប្រាកដជាព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្តែងដល់ពួក អ្នករើសតាំងជាមិនខានទេ។
106
ពួកខាងសាសនារបស់ស្តេចផារ៉ោនបាននិយាយថា “ពួកយើងមានមនុស្សដែលអាចធ្វើការទាំងនោះដូចជាម៉ូសេដែរ” ហើយពួកគេអាចធ្វើវាបានពិតមែន។ តើហេតុអ្វីបានជាស្តេចផារ៉ោនធ្វើនូវការនេះ?តើហេតុអ្វីបាន ជាព្រះជាម្ចាស់ ទ្រង់អនុញ្ញតឲ្យវាកើតឡើងបាន? តើហេតុអ្វីបានជាព្រះជាម្ចាស់ទ្រង់បញ្ជូនហោរាដែលបានចាក់ ប្រេងតាំង ជាហោរាដ៏ពិតឲ្យសម្តែងការអស្ចារ្យនៅមុខស្តេចផារ៉ោន ហើយបន្ទាប់មកក៏អនុញ្ញាតឲ្យពួករបស់ផារ៉ោនអាចធ្វើតាមបាន គឺគេសម្តែងឲ្យឃើញនៅពីមុខរបស់មនុស្សដែរដូចម្តេច? តើហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យ ពួកក្លែងក្លាយ ចេញមកធ្វើការនោះបាន គឺអាចធ្វើការដូចទៅនិង ព្រះជាវិញ្ញាណបរិសុទ្ធដែលបានសម្តែងហើយដូច្នេះ? គឺថា ព្រះគម្ពីរនឹងត្រូវបានបំ ពេញសម្រេច។
107
ពួកផារ៉ោនអាចធ្វើបានដូច្នេះ គឺធ្វើឲ្យចិត្តរបស់ផារ៉ោនរឹង ព្រមទាំងពួកអេសីព្ទផងដើម្បីបង្ហាញថា ម៉ូសេ មិនមែនមានតែម៉ូសេតែម្នាក់ទេដែលមានព្រះបន្ទូលព្រះនោះ គឺពួកគេអាចធ្វើអ្វីៗទាំងអស់ដូចជាលោកម៉ូសេ បានធ្វើដែរ។ ចុះតើហេតុអ្វី បានជាព្រះជាម្ចាស់ទ្រង់អនុញ្ញាតឲ្យការទាំងនេះកើតឡើងនៅក្នុងថ្ងៃចុងក្រោយ?គឺដូចគ្នាដែរ ទៅនឹងវិញ្ញាណនៃសេចក្តីកំភូត ដែលនិយាយទៅកាន់សេដេកាយដែរ “តើយើងអាចនឹង ឲ្យអ័ហាប់ចេញពីទីនោះដើម្បីនឹងឲ្យការទាំងនេះបានកន្លងផុតទៅយ៉ាងដូចម្តេចបាន? តើគេអាចនឹង នាំឲ្យមនុស្សទាំងនេះជឿទុកចិត្តដល់ពួកជំនុំរបស់ពួកគេឲ្យចេញមកដោយអនុញ្ញាតឲ្យការនេះកន្លងផុតទៅ ដែលគេបានទាយនៅក្នុងគ្រាពួកជំនុំឡៅឌីសេយ៉ាងដូចម្តេចបាន?”ពីព្រោះព្រះយេហូវ៉ា ទ្រង់មិនខ្វះអ្វីឡើយ ហើយទ្រង់ក៏មិនត្រូវការអ្វីៗផងដែរ។ ខ្ញុំបានអង្គុយមើលដូចជាមហាក្សត្រអញ្ជឹង ដោយមិនធ្វើអ្វីទាំងអស់...“
ទ្រង់មានបន្ទូលថា “តើអញមិនដឹងទេថា ឯងជាមនុស្សទូទុក្ខ ហើយកង្វាក់ទេអី។ខ្ញុំជាអ្នកកំសាន្តចិត្ត” “មានទាំងប្រេងនិងមាស” តើហេតុអ្វីបានជាធ្វើវា? តើហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យពួកក្លែងក្លាយកើតឡើងនៅថ្ងៃ ចុងក្រោយ នៅពេលដែលការទាំងនេះនឹងកន្លងផុតទៅ តាមរយៈព្រះបន្ទូលដ៏ពិតនោះហើយបែរជាឲ្យពួកក្លែង ក្លាយចេញមក ហើយធ្វើការដូចគ្នាបែបនេះ ព្រមទាំងបដិសេធនូវព្រះបន្ទូលដ៏ពិតរបស់ទ្រង់ផងដូច្នេះ?ទ្រង់បាន អនុញ្ញាពិតមែន ដ្បិតលោកម៉ូសេ... និងស្តេចផារ៉ោនបានទាស់ប្រឆាំងនឹងលោកម៉ូសេហើយដូចជាពួក យ៉ានេស និងយ៉ាមប្រេស ក៏បានទាស់ទទឹងនឹងលោកម៉ូសេដែរ។ ព្រះគម្ពីរបានចែងថាការនេះនឹងកើតឡើង ជាថ្មីម្តងទៀតនៅក្នុងចុងក្រោយ។ ប្រសិនបើព្រះគម្ពីរមិនបានបំពេញសម្រេចនោះទេតើវានឹងស្ថិតនៅត្រង់ណា ទៅ?
108
តើលោកម៉ូសេ មានខ្វល់នឹងពួកគេ ហើយនិយាយថា “ហេ! ហេ! អ្នកមិនអាចធ្វើវាបានឡើយ។មានតែខ្ញុំ ទេដែល ជាអ្នកដែលបានចាក់ប្រេងតាំងទេ ទើបអាចធ្វើការនេះបាន។ ចូរអ្នកបញ្ឈប់វាទៅ!”។គាត់បានបណ្តោយ ឲ្យពួកគេធ្វើ។ ព្រះគម្ពីរបានចែងថា “អស់ពួកល្ងីល្ងើរដែលបានសម្តែងការទាំងនេះអើយ!នៅថ្ងែចុងក្រោយ ការទាំងនេះនឹងត្រូវបាន បើកសម្តែងឡើង” នៅពេលដែលកូនក្រមុំរបស់ព្រះបានលើកឡើងទៅស្ថានសួគ៌នោះ។
109
លោកម៉ូសេ គឺជាហោរាដ៏ពិត ដែលសម្តែងព្រះបន្ទូលព្រះ គាត់មិនបាននិយាយអ្វីសោះឡើយគឺគាត់បាន អនុញ្ញាតឲ្យពួកគេធ្វើវា។ ពេលដែលវាធ្វើបែបដូច្នោះ នោះចិត្តរបស់ផារ៉ោននឹងរឹងវាបានបញ្ឆោតដល់ផារ៉ោន។ វាបានធ្វើការនោះដូចគ្នា ដូច្នេះ វាក៏អាចបញ្ឆោតដល់អ័ហាប់ដែរ។ហើយមានមនុស្សតូចតាចម្នាក់ បានក្រោកឡើង គឺជាមីកាយា បានប្រាប់ដល់ពួកមនុស្សថា “ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា...”ហើយឥឡូវនេះ មានម្នាក់ ផ្សេង ទៀតដែលតាំងខ្លួនថា ជាអ្នកដែលបានចាក់ប្រេងតាំង ហើយនិយាយថា“ព្រះយេហូវ៉ា...” ហើយនិយាយ ទាស់គ្នា ទៅវិញទៅមក។
110
យើងរាល់គ្នាដែលឈនៅថ្ងៃនេះ ជាមួយនឹង “ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ”ដែលយើងបានទទួលបុណ្យ ជ្រមុជ នៅថ្ងៃចុងក្រោយនៅក្នុងព្រះនាំព្រះយេស៊ូវគ្រីស្ទ ហើយក៏មានម្នាក់ក្រោកឡើងហើយសម្តែងការអស្ចារ្យ គឺជាពួកត្រៃឯក។ គេបានបង្ហាញខ្ញុំនូវពាក្យត្រៃឯកនៅក្នុងព្រះគម្ពីរ។ហើយក៏បង្ហាញដល់ខ្ញុំពីព្រះត្រៃឯក គឺមិនមាននៅក្នុងព្រះបន្ទូលព្រះឡើយ។ គ្មាននរណាដែលអាចនឹងធ្វើបុណ្យជ្រមុជដោយនូវព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺប្រើនូវព្រះនាមរបស់ទ្រង់បានឡើយ។ការទាំងអស់នេះគឺថា “បងប្អូនស្រីៗអើយ! វាមិនអីទេបងប្អូនអាចកាត់សក់ខ្លីបាន គឺវាមិនអីទេ។បងប្អូនពុំចាំបាច់ធ្វើការនេះ ឬធ្វើការនោះ ទេ។ អូ! អ្នកដែលហាមឃាត់បងប្អូននោះ គឺចាស់កំរិលពេកហើយ”។ប៉ុន្តែព្រះគម្ពីរបានចែងថា... ទ្រង់បាន សន្យានៅថ្ងៃចុងក្រោយថា ទ្រង់នឹងបញ្ជូន វិញ្ញាណរបស់លោកអេលីយ៉ាឲ្យមកហើយគាត់នឹងហៅពួកមនុស្ស ដែលកូនរបស់ព្រះ ឲ្យបែរមករកសេចក្តី ជំនឿដើមវិញ គឺជាសេចក្តីជំនឿលើព្រះបន្ទូលតាំងកាលដើមដំបូងឡើយ។ព្រះបន្ទូលនោះ ត្រូវបានសម្តែងដោយកូនមនុស្សនៅថ្ងៃចុងក្រោយ ហើយក៏ជាព្រះបន្ទូលដដែល ដែលសម្តែងនៅក្រុងសុដុំមដែរ គឺទ្រង់នឹងតែដដែលកាលពី​ម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បជានិច្ច។ ទ្រង់បានសន្យាថាទ្រង់នឹងធ្វើវា ដ្បិតទ្រង់ជាព្រះដ៏បរិសុទ្ធទ្រង់បានសន្យា ហើយ“។
111
ពួកគេបានធ្វើការដូចគ្នា ទៅនឹងលោកម៉ូសេដែរ រហូតទាល់តែគ្រប់គ្រាន់នៅចំពោះព្រះ។ព្រះយេហូវ៉ា​ ទ្រង់នឹង ធ្វើឲ្យការទាំងនោះបានកន្លងផុតទៅនៅថ្ងៃចុងក្រោយ។ ទ្រង់ទតរំពៃលើពិភពលោកទាំងមូលទ្រង់នឹង ដកពួកខុសឆ្គងបក្សពួករបស់វាមនុស្សទាំងអស់ និងពួកជំនុំទាំងអស់ផង... ខ្ញុំនឹងផ្លាស់ប្តូរអ្នកនៅក្នុងព្រះនាមព្រះគ្រីស្ទ ឲ្យធ្វើការនេះ គឺឲ្យធ្វើជាអ្នកអធិប្បាយ។ ខ្ញុំនឹងផ្លាស់ប្តូរអ្នក ឲ្យអានការសែតឬក៏ពិចារណា នៅទីកន្លែង ណាដែលអ្នកចង់ទៅ ហើយនឹងឃើញ ប្រសិនបើមិនមាននៅលើផែនដីឥឡូវនេះទេ។ម៉ាថាយ ២៤:២២ បានចែងឡើងពិតជាត្រឹមត្រូវមែន។ ពួកខុសឆ្គងនឹងចេញមកនៅថ្ងៃចុងក្រោយ គឺជាពួកហោរាក្លែងក្លាយហើយវានឹងបញ្ឆោតដល់មនុស្សជាច្រើន។ សូមបងប្អូនមើលពីគំរូនេះចុះ វានឹងកើតមានឡើងក្នុងពេលឥឡូវនេះដែរ។ គឺពួកវានឹងបញ្ឆោតដល់មនុស្សជាច្រើន គឺជាពួកហោរាក្លែងក្លាយជាព្រះគ្រីស្ទក្លែងក្លាយជាអ្នកដែលបានចាក់ ប្រេងតាំងជាដើម។ មានពួកខុសប្លែកពីគ្នាជាច្រើនដូចជា៖ ពួកមេតូឌីស ពួកបាបទីស្ទដែលបានចាក់ប្រេងតាំងពួកថ្ងៃបុណ្យទី៥០ នឹងមានពួកផ្សេងៗទៀត។ ប៉ុន្តែមានតែ វិញ្ញាណរបស់ព្រះគ្រីស្ទដ៏ពិតប្រាកដតែមួយប៉ុណ្ណោះគឺជាព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម ដ្បិតទ្រង់បានសន្យាថា នឹងធ្វើវា។
ឥឡូវនេះ យើងនឹងមើលបទគម្ពីរផ្សេងៗទៀត បន្តិចជាមួយគ្នា។
រហូតទាល់តែព្រះជាម្ចាស់ទ្រង់មានបន្ទូលថា គ្រប់គ្រាន់ហើយ អញ្ជឹងវានឹងកន្លងបាត់ទៅ។ភាពល្ងីល្ងើររបស់ ពួកគេនឹងត្រូវបានបើកបង្ហាញឲ្យឃើញ។
112
ចូរចាំថា សំបករបស់វាមើលទៅពិតជាដូចនឹងគ្រាប់ស្រូសាលីណាស់។ ហើយលោកអ្នកបងប្អូនមិនអាចនិយាយត្រឡប់ទៅក្រោយនៅគ្រា លូធើរៀនបានទេ គឺដើមនោះគឺជាស្រូវសាលី ផ្ទុយទៅវិញវាមានជីវិតនៅក្នុងនោះ។ ដើមរបស់វាគឺមិនមានបញ្ហាទេ។ ចំណែកឯជីវិតនៅក្នុងដើមក៏មិនមានបញ្ហាដែរ ប៉ុន្តែចូរចងចាំថាជីវិតបានបន្តទៅមុខជានិច្ច តាំងពីហោរា អេលីសេ រហូតដល់ហោរាអេលីយ៉ា។ ជីវិតនៅតែបន្តទៅមុខជានិច្ច។ប៉ុន្តែឥឡូវនេះ វាចូលមក ដល់ដំណាក់កាលមួយផ្សេងទៀតហើយ។ គឺវាមិនអាចនៅជាប់នឹងដើមបានទៀតឡើយ។យើងមិនអាចបរិភោគអ្វី ដែលរលួយយូរមកហើយបានទេ។ យើងរាល់គ្នាមិនអាច បរិភោគ របស់របរលួយរបស់ពួកថ្ងៃបុណ្យទី៥០ ពួកមេតូឌីស ឬពួកបាបទីស្ទបានឡើយ។ របស់ទាំងនោះវាបានស្អុយរលួយអស់ហើយ។ តែយើងមានអាហារស្រស់សម្រាប់បរិភោគវិញ គឺជាព្រះបន្ទូលនៃគ្រានេះ និងគ្រប់ជំនាន់ទាំងអស់។
113
ចូរចងចាំថា សំបករបស់វាមើលទៅពិតជាដូចនឹងគ្រាប់របស់វាណាស់។ តែមិនដូចជាធាងឡើយហើយវា ក៏មិនដូចរំយោលរបស់ផ្កាផងដែរ ប៉ុន្តែច្បាស់ណាស់វាគឺជាសំបក។ វាមិនដូចជា ព្រះយេស៊ូវគ្រីស្ទទេដ្បិតទ្រង់មិន ចេះប្រួលប្រែឡើយ គឺទ្រង់នៅតែដដែលកាលពីម្សិលម៉ិញ ជាគ្រារបស់លោកម៉ាទីនលូទើនោះ។វាក៏មិនដូចជា ជំនាន់របស់ លោក Wesley ដែរ ប៉ុន្តែវាពិតជាបានកើតឡើងនៅក្នុងថ្ងៃបុណ្យទី៥០មែន។គឺវានឹងបញ្ឆោតដល់ ពួកអ្នកដែលរើស តាំង បើសិនជាអាច។
114
ឥឡូវនេះ ចូលមកដល់ជំនាន់របស់លោកអ្នកបងប្អូនហើយ។ ប៉ុន្តែ ពួកជំនុំថ្ងៃបុណ្យទី៥០នោះនៅថ្ងៃចុង ក្រោយ ដែលជាពួកជំនុំឡៅឌីសេនោះ គឺព្រះយេស៊ូវគ្រីស្ទទ្រង់នឹងដកពួកគេចេញ គឺបកសំបកចេញពីគ្រាប់របស់វា។ នៅពេលដែលវាព្យាយាមបង្ហាញខ្លួនឯងវានៅក្នុងពួកជំនុំ នោះទ្រង់នឹងដកវាចេញទៅក្រៅ។គេនៅតែជា ពួកជំនុំ ហើយទាមទារធ្វើជាអ្នកដែលបានចាក់ប្រេងតាំង។ ប៉ុន្តែព្រះបន្ទូលរបស់ព្រះដែលជាព្រះគ្រីស្ទអង្គ ទ្រង់ផ្ទាល់ទេ ដែលជាព្រះបន្ទូលដែលបានប្រទានដល់រូបកាយរបស់ទ្រង់គឺជាកូនក្រមុំរបស់ទ្រង់។ អ្នកដែលបាន ចាក់ប្រេងតាំងនោះ គឺបានទទួលទឹកដែលបានស្រោចទៅលើគ្រាប់ពូជនោះដូចគ្នាគឺជាទឹកដែលបានចាក់ ប្រេងតាំងដល់អ្នកដែលបានរើសតាំង។ គឺមានតែអ្នកដែលបានចាក់ប្រេងតាំងឬអ្នកដែលព្រះបានកំណត់ទុក ហើយប៉ុណ្ណោះ ដែលអាចនឹងបង្ហាញឲ្យគេឃើញ ពីភាពខុសប្លែករវាងពួកគេបាន។ដ្បិតព្រះគម្ពីរ អេភេសូរ ៥:១ បានចែងដូច្នោះ គឺថាពួកគេគឺជាអ្នកដែលបានចាក់ប្រេងតាំង។
115
មនុស្សគ្រប់គ្នាគេនិយាយថា “ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់!ពួកយើងនៅទីនេះ មានសិទ្ធិសេរីភាព ហើយ ហាលេលូយ៉ា! អូ ហាលេលូយ៉ា! យើងនិយាយភាសាដទៃ ហើយយើងលោត...ពួកយើងស្រីៗមានសេរីភាពហើយ ដ្បិតមនុស្សទាំងឡាយគេព្យាយាមគាបសង្កត់យើង”។ អូ! ចូរបន្តទៀតចុះគ្មានអ្វីដែលអ្នកមិនអាចធ្វើបានឡើយ។ “យើងអាចនិយាយភាសាដទៃបាន យើងស្រែក យើងរាំដោយវិញ្ញាណយើងអធិប្បាយព្រះបន្ទូលព្រះ” ពិតប្រាកដណាស់! គ្មានអ្វីដែលអាចទាស់នឹងយើងបានឡើយ។ សូមមើលតើមិនមែនជាមនុស្សទេឬអី ដែលព្រះគម្ពីរបានចែងនោះ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា វានឹងបញ្ឆោតដល់ពួកអ្នកដែលរើសតាំង បើសិនជាអាច គឺគ្រប់អ្នកដែលបានរើសតាំង។
116
សំបកដែលនៅជាប់នឹងគ្រាប់របស់វា នឹងត្រូវធ្លាក់ចុះទៅលើដី គឺគ្មានប្រយោជន៍អ្វីឡើយ។គឺមានតែគ្រាប់តែ ប៉ុណ្ណោះដែលទ្រង់នឹងប្រមូលទុក។ ប៉ុន្តែនៅពេលដែលវាចេញមក គឺវាបានចាត់ចែងនូវស្លឹកនិងគ្រាប់វិញ។ បន្ទាប់មក វាក៏បានមកដល់កន្លែងផ្សេងមួយទៀត គឺជារំយោលរបស់ផ្កា។ វានៅតែមិនដូចជាអ្វីដែលមានតាំងដំបូងនោះទេ។ វាគឺ ជាការរៀបចំតែប៉ុណ្ណោះ។ វាបានទៅដល់សំបក និងស្លឹកជាច្រើន ដូចជានៅថ្ងៃបុណ្យទី៥០ហើយឥឡូវនេះវាក៏ស្ទើរតែនឹងលេចរូបរាងចេញមកអស់ដែរ។ ចូរមើលទាំងអស់គ្នា វាបានកើតឡើងគ្រប់ពេលគឺមើលទៅវាធ្វើដូចជាសេចក្តីពិតរបស់ទ្រង់បេះបិទ។ មើលទៅវាដូចគ្នាទៅនឹងគ្រាប់ណាស់ តែនៅពេលដែលយើងមើលឲ្យជិតនោះវាគឺជាសំបកទេ។ ប៉ុន្តែនៅចុងបញ្ចប់ វានឹងត្រូវបានបើកសម្តែងឡើង ហើយគ្មានការរៀបចំបែបនេះទៀតឡើយ។ គឺគ្មានអ្វី ដែលជាប់ជំពាក់ជំពិនទៀតឡើយ គឺដើមនឹងត្រូវងាប់ ហើយសំបកក៏នឹងត្រូវងាប់ដែរគឺអ្វីៗទាំងអស់ត្រូវតែងាប់ទៅ។ ប៉ុន្តែគ្រាប់វិញនឹងមានជីវិតរស់នៅវិញ។ នោះគឺជារូបកាយដែលបានរស់ឡើងវិញបានយាងចុះមក ហើយលើកពួកគេទៅ។ គឺនៅថ្ងៃនោះ អ្នកក្រោយនឹងទៅជាមុន ហើយអ្នកមុននឹងទៅជា ក្រោយវិញ។ទ្រង់នឹងលើកគេឡើងទៅ នៅក្នុង រូបកាយដែលរស់ពីស្លាប់ឡើងវិញ។ តើបងប្អូនជឿការនេះដែរឬ ទេ?បាទ! ពិតមែនហើយ។
ចូរសំគាល់ចុះ សំបកវាមើលទៅដូចជាគ្រាប់ណាស់។
117
នៅពេលដែលអ្នកចំការបានព្រោះគ្រាប់ពូជរបស់គាត់ ឬក៏ដាំអ្វីផ្សេងទៀតនោះ គាត់នឹងមើលទៅកាន់ដំណាំរបស់គាត់ហើយ និយាយថា“សរសើរដំកើងព្រះជាម្ចាស់ ទូល បង្គំទទួលបានផលដំណាំរបស់ទូលបង្គំហើយ” រីឯអ្នកវិញ ក៏មិនចង់បានផលសុទ្ធតែសំបកឬហៅថាសំដីស្រូវដែរ។ វាមើលទៅដូចជាគ្រាប់ស្រូវណាស់ ប៉ុន្តែវាគឺជាសំបក ឬជាសំដីស្រូវទេ។
118
បងប្អូនជាទីស្រឡាញ់អើយ! ចូរត្រឡប់មកវិញជាមួយនឹងខ្ញុំ។ តើការរីកផុសផុលដំបូងកើតមានឡើងនៅ ទីណា បន្ទាប់ពីថ្ងៃដែល គ្រាប់ពូជបានព្រោះទៅលើដីនោះ ដែលជារូបកាយ គឺជាកូនក្រមុំរបស់ព្រះគ្រីស្ទនោះ?ព្រះគ្រីស្ទ ទ្រង់បានរៀបចំកូនក្រមុំរបស់ទ្រង់ជាស្រេច គឺជាពួកជំនុំរបស់ទ្រង់។ ទ្រង់មិនដែលរៀបចំឲ្យមានទំរង់នោះទេ គឺទ្រង់គ្រាន់តែចាត់ឲ្យមានពួកសាវក ពួកហោរា ហើយពួកផ្សេងៗទៀតនៅក្នុងពួកជំនុំ ឲ្យរក្សាភាពស្អាតស្អំមនៅចំពោះព្រះតែប៉ុណ្ណោះ។ ប៉ុន្តែនៅគ្រារបស់ស្តេច នេសៀ នៅទីក្រុងរ៉ូម បន្ទាប់ពី៣៦០ឆ្នាំក្រោយមក ពួកគេក៏បានរៀបចំវាឡើង។ តើត្រឹមត្រូវទេ? ហើយបើមាននរណាមិនយល់ព្រមជាមួយនឹងពួកជំនុំនោះនឹងត្រូវ ស្លាប់។ វាដាក់ចុះការនោះនៅក្នុងមនុស្សរាប់រយឆ្នាំ ប៉ុន្តែក្រោយបន្តិចមកវាក៏បានចូលមកដល់គ្រារបស់ លោកម៉ាទីនលូធើទៀត។ គឺទងដ៏តូចដំបូងនៃ គ្រាប់ក៏បានលូតចេញមក។បន្ទាប់មក ខ្នែងពន្លកក៏បានចេញមក ទៀត។ នោះពួកគេក៏ចូលមកដាក់ Zwingli នឹងអ្វីៗ ផ្សេងៗទៀតហើយក៏មានការរៀបចំផ្សេងៗបានកើតឡើង។ ហើយបន្តិចក្រោយមកក៏មានពួក Anglican មកជាមួយដែរ ហើយក្រោយមកទៀតមានអ្វីកើតឡើង?នោះក៏មក ដល់គ្រាលោក Wesley ដែលនាំមកនូវការរីកផុសផុលថ្មីមួយ គឺជារំយោលរបស់ផ្កា។ វាមើលទៅមើលទៅមានលក្ខណៈដូចជាគ្រាប់ច្រើនជាង។ ក្រោយមកទៀត មានអ្វីកើតឡើង? វាក៏បាន ស្វិតស្ងួត ហើយក៏ស្លាប់ទៅ។ជីវិតក៏បានចេញពីសំបកមក។ ហើយសំបកនោះមើលទៅអស្ចារ្យណាស់ ព្រោះវាដូចជាគ្រាប់អញ្ជឹង។ ប៉ុន្តែនៅពេលចុងក្រោយ ភាពល្ងីល្ងើរនោះ ក៏ត្រូវបានបើកសម្តែងឡើង នៅ៨ឆ្នាំចុងក្រោយ ឬ១០ឆ្នាំចុងក្រោយជាពិសេស នៅ៣ចុងក្រោយ។ តើមានអ្វីកើតឡើងចំពោះវា? គេនឹងយកសំបកនោះចេញពីគ្រាប់ មក។
119
ចុះតើហេតុអ្វី បានជាមានការរៀបចំនេះបានចាប់ផ្តើមឡើងនៅក្នុង ២០ឆ្នាំចុងក្រោយនៃការរីកផុសផុលដ៏ អស្ចារ្យនេះ? គេជាពួកហោរាដែលបានចាក់ប្រេងតាំង ជាពួកគ្រូបង្រៀន នឹងពួកផ្សេងៗទៀតប៉ុន្តែហេតុអ្វីបាន ជាពួកគេមិននៅទីនោះដែរ? គឺគ្មានអ្វីកើតឡើងឡើយទៅចំពោះគ្រាប់នោះ។ គឺវាវិលត្រឡប់ទៅរកការដែលមិនមានការរៀប ចំឡើងដោយវានោះទេ។ អូ! ព្រះជាម្ចាស់អើយ! តើពួកអ្នកដែលខ្វាក់អាចមើលឃើញដែរឬទេ!ទ្រង់មិនឲ្យវារៀបចំឡើយ ព្រោះវាបានទាស់ប្រឆាំងនឹងទ្រង់ខ្លាំងណាស់! កូនមនុស្សនឹងបើកសម្តែងការនោះឡើង។ គ្រាប់ពូជនឹងចេញមក ហើយបង្ហាញគេឃើញថាជាគ្រាប់ពិតប្រាកដ គឺជាកូនមនុស្សដែលនឹងយាងមកនៅថ្ងៃចុងក្រោយ។ “នៅថ្ងៃចុងក្រោយនឹងមាន ពួកក្លែងក្លាយចេញមក បញ្ឆោតដល់ពួកអ្នកដែលបានរើសតាំងបើសិនជាអាច”។ ចូរបងប្អូនមើលពីការរៀបចំរបស់វាទៅ ទ្រង់នឹងដកពួកវាចេញទៅ គឺទ្រង់នឹងរែងគេដូចជា​អង្កាម។គឺទ្រង់នឹងពួកអ្នកដែលរើសតាំង ប៉ុណ្ណោះបានស្គាល់គ្រាប់ដ៏ពិតប្រាកដ ដ្បិតពួកគេគឺផ្នែកមួយរបស់ទ្រង់។
120
តើការនេះនាំមកនូវការអស្ចារ្យយ៉ាងណាហ្ន+ នាពេលឥឡូវនេះ។គឺអ្នកដែលបានចាក់ប្រេងតាំង ដ៏ពិតប្រាកដ គឺជាអ្នកដែលបានរើសតាំង ហើយជាអ្នកដែលព្រះបានកំណត់ជាស្រេច(អេភេសូរ ៥:១ ឬ១;៥) គឺមានតែពួកអ្នកដែលបានរើសតាំង ដែលជាអ្នកមិនត្រូវបានបោកបញ្ឆោត។ ចូរចាំថាមានពួកហោរាដែលបានចាក់​ប្រេងតាំងដែលជាហោរាក្លែងក្លាយ។ ហើយនៅក្នុងចំណោមពួកគេ ច្បាស់ជាមានហោរាដ៏ពិត។តើលោកអ្នក​បងប្អូន​អាចនឹងប្រាប់ពីការនេះ យ៉ាងដូចម្តេចបាប? គឺតាមរយៈព្រះបន្ទូលព្រះ។គឺដូចជាយើងឃើញស្រមោល របស់យើង អញ្ជឹង។ តើបងប្អូនឃើញ ទេ? អញ្ជឹង ចូរនិយាយថា “អាម៉ែន”។
121
មានតែព្រះបន្ទូលទ្រង់តែប៉ុណ្ណោះ ដែលបានបំបែកពួកគេចេញពីគ្នាបានមិនមែនទីសំគាល់ទេ។ បើផ្អែកលើទី សំគាល់ នោះពួកគេអាចធ្វើទីសំគាល់បានដូចគ្នា។ ប៉ុន្តែព្រះបន្ទូលទ្រង់អាចញែកពួកគេចេញបាន។ប្រាកដណាស់! ពួកគេគឺជាហោរា ពួកគេបានធ្វើការទាំងអស់នេះ គឺអាចធ្វើបានដូចគ្នា។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ពួកគេនឹងធ្វើ ការដូចគ្នា។ ប៉ុន្តែ ព្រះបន្ទូលអាចញែកពួកគេបាន មិនមែនទីសំគាល់ឡើយ។
តើបងប្អូនមានសំគាល់ដែរឬទេ ថាព្រះយេស៊ូទ្រង់មានបន្ទូលនៅក្នុងម៉ាថាយ២៤... ទ្រង់មិនបាននិយាយថា “នឹងព្រះគ្រីស្ទក្លែងក្លាយចេញមកនៅថ្ងៃចុងក្រោយនោះទេ”ពួកគេមិនអាចឈរនៅជាប់បានទេ។ បងប្អូនធ្លាប់ បានដឹង ហើយថាមានពួកថ្ងៃបុណ្យទី៥០ម្នាក់ គឺជាពួកថ្ងៃបុណ្យទី៥០ដ៏ពិតប្រាកដបាននិយាយថា ខ្លួន គាត់គឺជា ព្រះយេស៊ូវ។ ហើយនៅក្នុងពួកមេតូឌីស ឬពួកបាបទីស្ទឬពួកផ្សេងទៀតក៏មានដូច្នោះដែរ គឺគេនិយាយថា “ពួកគេគឺជាព្រះយេស៊ូវ”។ ពួកគេដឹងច្រើនជាងនេះទៅទៀត។ពួកគេមិនអាចធ្វើបែបនេះបានឡើយ។ ដ្បិតព្រះ គម្ពីរបានចែងថា ពួកគេគឺជាព្រះគ្រីស្ទក្លែងក្លាយមិនមែនព្រះយេស៊ូវឡើយ ប៉ុន្តែគឺជាព្រះគ្រីស្ទក្លែងក្លាយ។
ពួកគេមិនស្គាល់បានទេ ហើយនិយាយថា “ខ្ញុំគឺជាព្រះយេស៊ូវ” អូ!អត់ទេ!
122
ដ្បិតពួកគេគឺជាព្រះគ្រីស្ទក្លែងក្លាយ ហើយគេមិនដឹងវាទេ ពីព្រោះពួកគេបានទាស់នឹងព្រះបន្ទូលព្រះ។ព្រះជាម្ចាស់ទ្រង់នឹងបើកបង្ហាញឲ្យគេឃើញ ដូចគ្នា ឥឡូវនេះខ្ញុំនឹងបង្ហាញការនេះចេញមក ពីព្រោះតែអ្នកបានឃើញថាការទាំងនេះកើតឡើងបានដូចគ្នា ដោយសារមនុស្សទាំងនេះ ដែលមើលទៅដូចជាការពិតណាស់។ ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលដូច្នោះ។
បងប្អូនអើយ! ខ្ញុំនិយាយបែបនេះ មិនមែនខ្ញុំចង់ដាក់ទោសបងប្អូននោះទេប៉ុន្តែនេះគឺជាពួកជំនុំរបស់ខ្ញុំ ដែលព្រះវិញ្ញាណបរិសុទ្ធទ្រង់ បានដាក់ឲ្យខ្ញុំជួយមើលថែដល់ពួកគេហើយខ្ញុំត្រូវតែប្រាប់ដល់ពួកគេនូវសេចក្តីពិត!
123
ឥឡូវនេះ ពួកគេមិនអាចឈរនៅជាប់ទៀតបានឡើយ ដ្បិតពួកគេគឺជាព្រះគ្រីស្ទក្លែងក្លាយជាអ្នកដែល បានចាក់ប្រេងតាំងក្លែងក្លាយ ដែលស្ទើរតែគ្រប់ទីសំគាល់ទាំអស់ និងគ្រប់ពាក្យទាំងអស់នៅក្នុងព្រះបន្ទូលបានចែង អំពីគេ។ “តើពួកគេជឿលើការ ជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធឬ?” ច្បាស់ណាស់! “តើពួកគេជឿលើការទាំងអស់ឬ?” មែនហើយ! “តើពួកគេជឿលើការនិយាយភាសាដទៃឬ?” បាទ,មែនហើយ! “តើពួកគេជឿ លើទីសំគាល់និងការអស្ចារ្យឬ? បាទ,មែនហើយ! ពួកគេមិនមែនជាពួកមេតូឌីសទេ។ ហើយក៏មិនមែនជាពួកបាបទីស្ទដែរ។អត់ទេ! ពួកគេក៏មិនមែនជាពួកថ្ងៃបុណ្យទី៥០ដែរ។ នេះកើតឡើងនៅថ្ងៃចុងក្រោយ។ នៅគ្រាពួកជំនុំដំបូងគេមិនដែលកត់សំគាល់ពីការនេះបានឡើយ។ ហើយគ្រាពួកជំនុំមេតូឌីស ក៏មិនដែលកត់សំគាល់បានដែរព្រម ទាំងគ្រាពួកជំនុំបាបទីស្ទផង។ ហើយគ្រាពួកជំនុំប្រេសបេធើរៀនក៏មិនដែលកត់សំគាល់ទេប៉ុន្តែពួកគេថ្ងែបុណ្យ ទី៥០ គេមើលទៅថា វាស្ទើរតែដូចគ្នា គឺដូចគ្នាបេះបិទអញ្ជឹង... នោះហើយគឺមើលទៅសំបកស្រូវ ឬសំដីស្រូវ វាដូចជាគ្រាប់ស្រូវអញ្ជឹង។ ពួកគេមិនអាចកត់សំគាល់បានទេ។តាមពិតទៅ ពួកគេមិនដូចគ្នាទេ ដ្បិតនៅថ្ងៃចុង ក្រោយ គឺនៅគ្រានេះ។
124
គឺវាដូចជា កាលពីដំបូងឡើងអញ្ជឹង ហើយវាក៏នឹងត្រូវដល់ទីបញ្ចប់ដែរ។ដូចជានាង អេវ៉ា បានកាត់ស្រាយនូវ ព្រះបន្ទូលមួយខុស នោះសាតាំងក៏បានបញ្ឆោតដល់នាង ហើយនាងក៏បានជឿដល់វា។គឺនាង មិនមែនជាវាទេ។ គឺជាពួកជំនុំ មិនមែនទ្រង់ឡើយ។ ពួកជំនុំគឺជាអ្នកដែលទទួលពាក្យខុសឆ្គងឲ្យចូលមក។មិនមែនជាអ័ដាមទេ គឺជា នាងអេវ៉ាវិញ។ មិនមែនជាព្រះគ្រីស្ទទេ តែគឺជាពួកជំនុំវិញ ដែលជាកូនក្រមុំនិងជាអ្នកដែលបានចាក់ប្រេងតាំង ដែល បានហៅខ្លួនឯងថា ជាកូនក្រមុំរបស់ព្រះ។ នាងបានទទួលពាក្យខុសឆ្គង។តើបងប្អូនមិនមើលឃើញទេឬ? តើហេតុអ្វី វាដូចស្អិតជាប់គ្នាណាស់ ដូចជាខ្សែចងស្បែកជើងអញ្ជឹងគឺដូចជារោមភ្នែកដែរ។ តើហេតុអ្វី គ្រប់ការទាំងអស់ដែល អ្នកបានបើកទៅកាន់ព្រះគម្ពីរ វាមើលទៅដូចនៅជាប់គ្នាណាស់។គឺជានាងអេវ៉ាទេ មិនជាអ័ដាមទេ។ នាងអេវ៉ាបានជឿដល់សេចក្តីបញ្ឆោតរបស់វា មិនមែនជាអ័ដាមទេ។កូនក្រមុំនៅសព្វថ្ងៃនេះ បានជឿដល់វា មិនមែនជាព្រះគ្រីស្ទទេ កូនក្រមុំបានទទួលអ្វីៗទាំងអស់ដែលគេបានហៅថា ជាទីសំគាល់ដូចគ្នា ការអស្ចារ្យដូចគ្នា និងអ្វីៗទាំងអស់សុទ្ធដូចគ្នា ប៉ុន្តែតាមពិតទៅមិនមែនជាការពិតនោះទេ។វានឹងបោកបញ្ឆោត ដល់ពួកអ្នកដែលរើសតាំង បើសិនជាអាច។
ឥឡូវនេះ ខ្ញុំនឹងព្យាយាមបញ្ចប់សេចក្តីអធិប្បាយនេះ ក្នុងកំឡុងពេល១៥នាទីបើសិនជាអាច នោះយើងនឹងបាន ចប់ទាន់ពេល។ សូមយកចិត្តទុកដាក់ចំពោះចំនុចនេះ នោះលោកអ្នកបងប្អូននឹងមិនមានការយល់ច្រលំឡើយ។
125
អត់ទេ! ពួកគេមិនអាចឈឡើង ហើយហៅខ្លួនថាជាព្រះយេស៊ូវក្លែងក្លាយទេ។ពួកគេមិនធ្វើអញ្ជឹងទេ... ។ វាដូចជាច្បាស់ពេកហើយ។ ព្រោះមនុស្សគ្រប់គ្នាគេនឹងស្គាល់វា។គឺគេនឹងដឹងថា វាមិនមែនជាព្រះយេស៊ូវទេ។ ខ្ញុំមិនខ្វល់ឡើយ ទោះបីជានៅខ្នងរបស់ពួកគេមានដោយប្រេងហើយនៅដៃរបស់ពួកគេមានដោយឈាម ហើយព្រិចភ្នែកចុះឡើងក៏ដោយ នោះពួកគេច្បាស់ជាដឹងថាគេជានរណា។អស់អ្នកដែលមានស្មារតីល្អ នោះនឹងដឹងថា វាមិនមែនជាព្រះយេស៊ូវឡើយ។ ពួកគេមិនអាចឈជាប់បានទេ។ប៉ុន្តែពួកគេបានហៅខ្លួនគេថា ជាអ្នកដែលបានចាក់ប្រេងតាំង ហើយពួកគេបានធ្វើទីសំគាល់ និងការអស្ចារ្យស្ទើរតែនឹងបញ្ឆោតដល់ពួករើស តាំងទៅហើយ។ ប៉ុន្តែពួកគេគឺជា ព្រះគ្រីស្ទក្លែងក្លាយ គេនឹងចេញមកហើយបញ្ឆោតដល់ពួករើសតាំង បើសិនជាអាច“។
126
ឥឡូវនេះ សូមបងប្អូន មើលការនេះដោយយកចិត្តទុកដាក់ កុំឲ្យរំលងចំនុចនេះឡើយពីព្រោះវាគួរឲ្យបងប្អូន ស្តាប់។
ដូច្នេះ វាដូចជាអ្វីដែលព្រះគម្ពីរបានចែង ថាវានឹងកើតមានឡើងមែន។
127
មិនមែនជា ព្រះយេស៊ូវក្លែងក្លាយទេ តែជាព្រះគ្រីស្ទក្លែងក្លាយវិញ។ពួកគេជឿថា ពួកគេជាអ្នកដែលបានចាក់ ប្រេងតាំង ប៉ុន្តែពួកគេដឹងថាពួកគេមិនមែនជាព្រះយេស៊ូវឡើយ។បើគេនិយាយថាគេជាព្រះយេស៊ូវនោះ វាដូចជា ច្បាស់ពេកហើយ។ ប្រសិនបើមាននរណាម្នាក់ ចេញមក ហើយនិយាយថា“ សូមមើលស្លាកស្នាមនៅលើដៃ និងនៅលើថ្ងាសរបស់ខ្ញុំចុះ ខ្ញុំគឺជាព្រះយេស៊ូវ” អញ្ជឹងយើងច្បាស់ជាដឹងថាអ្នកនោះមិនមែនទេ។ ដ្បិតព្រះយេស៊ូវ ទ្រង់មិន ដែលមានបន្ទូលថា ពួកគេនឹងចេញមកហើយនិយាយបែបនោះឡើយ។គឺទ្រង់មានបន្ទូលថា នឹងមានព្រះគ្រីស្ទក្លែងក្លាយចេញមក គឺជាក្រុមនិកាយនិងអ្វីៗផ្សេងទៀតជាដើមគឺជាអ្នកដែលបានថា ទទួលបានចាក់ប្រេងតាំងដោយព្រះវិញ្ញាណ មិនមែនជាព្រះបន្ទូលឡើយ។ តើបងប្អូនស្តាប់ទាន់ដែរឬទេ?មិនមែនជាព្រះយេស៊ូវក្លែងក្លាយទេ តែគឺជាព្រះ គ្រីស្ទក្លែងក្លាយវិញ គឺជាអ្នកដែលបានចាក់ប្រេងតាំងក្លែងក្លាយ។អូ ហូ! ឃើញទេ តើវាច្បាស់ប៉ុណ្ណានោះ... ខ្ញុំជឿថា បងប្អូនមិនភ្លេចពីចំនុចនេះឡើយ។
128
តើបងប្អូនមាននៅចងចាំទេថា ខ្ញុំតែងតែប្រាប់ដល់បងប្អូនថា មានមនុស្សបីប្រភេទ។សាសន៍ទាំងបីនោះគឺ៖ ហាំ យ៉ាផែន និងសិម។ ហើយខ្ញុំបាននិយាយថា គេជាអ្នកជឿ ជាអ្នកជឿមិនច្បាស់និងជាអ្នកមិនជឿ។ ហើយក៏មកដល់ម៉ូសេដែលជាអ្នកជឿព្រះ និងពួកយ៉ាមនេស និងយ៉ាមប្រេសដែលជាអ្នកមិនជឿ។ហើយក៏មាន បាឡាម ម៉ូសេ គឺតែងតែមានមនុស្សបីប្រភេទជានិច្ច។ មនុស្សបីប្រភេទនោះគឺ៖ ជាអ្នកជឿជាអ្នកជឿមិនច្បាស់ និងជាអ្នកមិនជឿសោះ។
ចូរចាំថា ពួកអ្នកដែលមិនជឿ គេមិនជឿទីសំគាល់ណាឡើយ។ ប៉ុន្តែចំណែកឯអ្នកដែលជឿមិនច្បាស់វិញ គឺដូចអង្កាមអញ្ជឹង។ បន្ទាប់មក គឺជាអ្នកជឿដ៏ពិតប្រាកដ។ ឥឡូវនេះ ចូរយើងមើលជាមួយគ្នាអំពីមនុស្សទាំងនេះបន្តិចសិន
129
ចូរសំគាល់មើល ថាតើពួកអ្នកដែលមិនជឿទាំងនេះមានភាពខុសគ្នាប៉ុណ្ណា...គឺជាពួកដែលជឿមិនច្បាស់ និងជាអ្នកមិនជឿសោះ។ អូហូ! ពួកគេមានសេចក្តីក្លាហានណាស់! សូមមើលដូចជាសាតាំងវាបានឈនៅចំពោះ ព្រះវត្តមានព្រះបន្ទូលដ៏ពិត ហើយនិយាយថា “ព្រះបន្ទូលទ្រង់បានចែងដូច្នេះ”តើត្រឹមត្រូវឬទេ? តើហេតុអ្វីបានជា សាតាំងវាធ្វើបែបនេះ? ពីព្រោះតែវាមិនដឹងថា ព្រះបន្ទូលព្រះគឺសម្រាប់សេចក្តីពិត...វាគ្រាន់តែដឹងថា ព្រះបន្ទូលជាព្រះបន្ទូលនៃគ្រានេះទេ ប៉ុន្តែវាមានការសង្ស័យចំពោះកូនមនុស្សដែលត្រឡប់ជាព្រះបន្ទូល។“បើទ្រង់ជាព្រះរាជបុត្រានៃព្រះ ហើយខ្ញុំដឹងថាបុត្រានៃព្រះនឹងយាងមក ពីព្រោះទ្រង់មានបន្ទូលហើយថាទ្រង់ធ្វើវា។ ព្រះបន្ទូលទ្រង់បានចែងថា ”ទ្រង់នឹងឲ្យទេវតារបស់ទ្រង់ទ្រព្រះអង្គ“ ”ចូរឯងបង្ហាញយើងមក!ចូរសម្តែងការអស្ចារ្យទៅមើល! ដើម្បីឲ្យយើងបានឃើញផង“។ តើបងប្អូនឃើញទេ ពួកអ្នកដែលមិនជឿនិងពួកអ្នកជឿមិនច្បាស់ គឺជាមនុស្សក្លែងក្លាយ។ ចូរមើលពីយូដាស ដែលនៅក្នុងចំណោមពួកគេចុះនៅក្នុងពេលនោះ គេជាអ្នកដែល ជឿមិនច្បាស់។ ហើយនៅទីនោះគឺជា ព្រះបន្ទូលដ៏ពិត។
130
តើពួកគេមានសេចក្តីក្លាហានយ៉ាងណា។ គេនិយាយថា “ឥឡូវនេះ យើងពុំចាំបាច់យកចិត្តទុកដាក់ចំពោះរឿងដែលឥតប្រយោជន៍នោះទេ គឺវាគ្មានបានការអ្វីទៅអស់។ យើងពុំចាំបាច់ឡើងទៅកាន់ទីនោះទេ វាគ្រាន់តែជាក្រុមមនុស្សដែលមានសម្លេងរំខានតែប៉ុណ្ណោះ។ វាគ្មានអ្វីនោះទេ គឺវាគ្រាន់តែជារឿងប្រឌិតនៅក្នុងគំនិតរបស់អ្នកតែប៉ុណ្ណោះ”។ តើបងប្អូនយល់ពីអត្ថន័យរបស់ខ្ញុំដែរឬទេ? អារក្សសាតាំងវាបានឈនៅក្នុងវត្តមាននៃព្រះបន្ទូលរបស់ព្រះ ហើយនិយាយចេញមកបែបនេះ។
សាតាំងក៏បានដើរចូល... ដូចដែលព្រះគម្ពីរបានចែងនៅក្នុងព្រះគម្ពីរយូដាសថាសូម្បីតែមហាទេវតា នៃព្រះបានច្បាំងទាស់នឹងសាតាំងដែរ ហើយនិយាយថា “ព្រះជាម្ចាស់ទ្រង់ដាក់ទោសដល់ឯង”គឺប្រឆាំង ទាស់នឹងព្រះបន្ទូល ហើយនៅទីនេះមានពួកដែលទាស់ប្រឆាំងនឹងព្រះគ្រីស្ទបានឈឡើងទាស់នឹងព្រះបន្ទូល ដ៏ពិតនៃគ្រានេះ គឺជាព្រះយេស៊ូវគ្រីស្ទ ហើយគេនិយាយថា “ព្រះបន្ទូលបានចែងដូច្នេះ”។
131
នៅថ្ងៃចុងក្រោយវានឹងចូលមកកាន់តែកិត ហើយបញ្ឆោតដល់ពួករើសតាំងបើសិនជាអាច។ បងប្អូនដឹង ទេថា ហេតុផលដែលពួករើសតាំង មិនទទួលការបោកបញ្ឆោតរបស់វាគឺជាអ្វីទេ?គឺដោយព្រោះតែព្រះបន្ទូលព្រះ។ គឺដូចជា ជីវិតដែលស្ថិតនៅក្នុងឬសនោះឯង គេមិនអាចបដិសេធទ្រង់បានទេ។វាគឺជាព្រះបន្ទូលនៅគ្រប់ទាំងរដូវ កាល។ ត្រឹម ត្រូវណាស់បងប្អូន។
ដូចជាលោកយេរមាដែរ គឺលោកបានស្គាល់ទ្រង់។ ទោះបីជា ហាណានាស និយាយអ្វីក៏ដោយគាត់បានដឹង ថាទ្រង់គង់នៅទីនោះ។ ហើយក៏ដូចជាអ្វីដែលលោកម៉ូសេបានធ្វើដែរ។ គាត់បានដឹងហើយទោះបីជាពួក ហោរាក្លែងក្លាយបាននិយាយអ្វីក៏ដោយ ដ្បិតព្រះបន្ទូលទ្រង់បានចែងហើយ។ ចំពោះហេតុផលដែលមីកាយា អាចនិយាយបានគឺ “មែន ហើយ! អ្នករង់ចាំមើលទៅចុះ”។
ស្តេចអ័ហាប់និយាយថា “ខ្ញុំជឿដល់ហោរារបស់ខ្ញុំ។ អ្វីដែលពួកហោរារបស់ខ្ញុំធ្វើគឺជាការត្រឹមត្រូវ។ពេលដែលខ្ញុំមក នោះនឹងសុខសាន្ត... ហើយខ្ញុំនឹងដាក់ពួកអ្នកនោះចូលគុក។ ចូរឲ្យនំបុ័ងនៃទុក្ខព្រួយដល់ពួកគេទៅ។បំបែក ពួកគេចេញទៅ ហើយមិនត្រូវមានការប្រកបណាជាមួយគេឡើយ។ ពេលដែលខ្ញុំត្រឡប់មកវិញ ដោយសេចក្តីសុខសាន្ត យើងនឹងចាត់លើពួកមនុស្សទាំងនេះ”។
មីកាយានិយាយថា “ប្រសិនបើអ្នកបែរចេញពីការទាំងអស់នោះ នោះព្រះជាម្ចាស់ទ្រង់នឹងមិនមានបន្ទូលមកកាន់ខ្ញុំនោះទេ” គាត់ដឹងច្បាស់ថា ទ្រង់គឺជា “ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ” ហើយការជាក់ស្តែងរបស់គាត់គឺពិតជា ចេញមកពី “ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ” ពិតមែន។ គឺមិនមែនជារដូវកាលផ្សេងណាឡើយដ្បិតគឺសម្រាប់រដូវ កាលមួយនោះ! អាម៉ែន! ហាលេលូយ៉ា!
វាមានសេចក្តីក្លាហានណាស់ ហ៊ានក្រោកឈឡើងទាស់ជាមួយនឹងមហាទេវតារបស់ព្រះ។វាបាននិយាយថា មនុស្សល្ងីល្ងើរនោះ នឹងត្រូវដំភ្ជាប់ដោយដែកគោល ដែលធ្វើឲ្យពួកទេវតាភ័យខ្លាចនឹងដើរឆ្លងកាត់។មែនហើយ ត្រឹមត្រូវណាស់។
132
ហេតុផលរបស់អ្នកដែលបានរើសតាំងនោះ គឺដោយព្រោះព្រះយេស៊ូវ ទ្រង់មានបន្ទូលថាគេនឹងមិនត្រូវបាន បោកបញ្ឆោតឡើយ ព្រោះពួកគេនៅជាប់នឹងព្រះបន្ទូលទ្រង់។ ពួកគេទាំងនោះ គ្មានអ្វីអស្ចារ្យទេដល់ពួកអ្នករើស តាំង ពួកគេមិនអាចឮអ្វីឡើយ ហើយពួកគេក៏គ្មានអ្វីនោះដែរ ត្រឹមត្រូវណាស់។លោកម៉ូសេ គាត់មិនបាន ខ្វាយខ្វល់ចំពោះ ពួកហោរាក្លែងក្លាយទាំងនោះទេ។ ដ្បិតលោកបាននិយាយថា“ឥឡូវនេះ ចូររង់ចាំបន្តិចសិន ផារ៉ោន តើទ្រង់ដឹងទេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលឲ្យខ្ញុំធ្វើបែបដូច្នេះ។ប៉ុន្តែចូរថ្វាយសិរីរុងរឿងដល់ ព្រះយេហូវ៉ាចុះ ខ្ញុំបានឃើញថា មនុស្សរបស់ទ្រង់ក៏អាចធ្វើការដូចគ្នានេះបានដែរដូច្នេះ ខ្ញុំប្រាប់ដល់ទ្រង់នូវអ្វីដែល ខ្ញុំនឹងធ្វើ៖ ខ្ញុំនឹងលេងជាមួយនឹងទ្រង់”។ ហា!មើលទៅ វាដូចជាគាត់មិនមែនជាហោរារបស់ព្រះអញ្ជឹង។ តាមពិតទៅ! គាត់បានក្រោកឡើងដោយភាពរឹងប៉ឹង។គាត់ដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់ទ្រង់នឹងយកព្រះទ័យ ទុកដាក់ចំពោះការនោះ ពីព្រោះទ្រង់បានសន្យាហើយថា“ទ្រង់នឹង គង់នៅជាមួយនឹងគាត់ ហើយទ្រង់នឹងមិនចាក ចោលគាត់ឡើយ”។
133
គាត់បានដឹងយ៉ាងច្បាស់ថា ទ្រង់គង់ជាមួយគាត់។ គឺគាត់មិនចុះញមនឹងពួកគេឡើយ។គាត់ឈនៅជាមួយ នឹងព្រះយេហូវ៉ា។ គាត់មិនរត់គេចចេញពីអ្វីដែលគាត់បានឃើញថា ពួកគេអាចធ្វើបានទាំងអស់នោះទេ។នៅពេលដែលគាត់ធ្វើឲ្យមានសត្វចៃ ពួកគេក៏ធ្វើឲ្យមានសត្វចៃដែរ។ ពេលដែលលោកធ្វើឲ្យទឹកទន្លេក្លាយជាឈាម គេក៏អាចធ្វើឲ្យទឹកទន្លេក្លាយជាឈាមដែរ។ អ្វីៗដែលលោកម៉ូសេបានសម្តែងចេញមក ពួកហោរាក្លែងក្លាយទាំងនោះក៏បានសម្តែងចេញមកដែរ។ តែលោកនៅតែឈមាំ។ គាត់ដឹងថា ព្រះយេហូវ៉ាទ្រង់កំពុងតែធ្វើនៅកិច្ចការទាំងនោះ។ តើឥឡូវនេះ បងប្អូនយល់ដែរឬទេ? តើបងប្អូន យក ២បូក នឹង២ ទៅជា៤តើមែនទេ? បងប្អូនពុំចាំបាច់គិតយ៉ាងពិបាកនោះទេ។ ដូច្នេះ បងប្អូនយល់ហើយ។
តើហេតុបានជាពួកដែលជាអ្នកជឿពិតប្រាកដ គេមិនចាញ់សេចក្តីបញ្ឆោតនោះព្រោះពួកគេគឺជាគ្រាប់ពូជ ដែល ព្រះបានកំណត់ទុកមកហើយ គឺពួកគេអាចនឹងឈនៅក្នុងថ្ងៃនោះបាន។
134
ដូចព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនមកដោយឈ្មោះខ្ញុំហើយនិយាយថា ព្រះអង្គអើយ តើខ្ញុំមិនបានដេញអារក្សដោយនូវព្រះទ្រង់ទេឬអី?” ព្រះយេស៊ូវទ្រង់មានបន្ទូលថានៅថ្ងៃចុងក្រោយ ការរស់ឡើងវិញដ៏អស្ចារ្យនឹងមកដល់ ហើយនឹងមានមនុស្សជាច្រើនមកអង្គុយក្នុងនគររបស់ទ្រង់។នគររបស់ព្រះ នៅជាមួយលោកអ្នកបងប្អូនហើយ។ គឺមានមនុស្សជាច្រើនណាស់! ហើយក៏មានមនុស្សផ្សេងទៀតបានមកហើយអង្គុយចុះជាមួយនឹងគ្រាប់ពូជរបស់ទ្រង់ដែរ ដោយនិយាយថា “សូមចាំបន្តិចសិន ព្រះជាម្ចាស់អើយ!ទូលបង្គំបាននិយាយភាសាដទៃ ទូលបង្គំបានស្រែកសរសើរទ្រង់ ទូលបង្គំបានរាំដោយវិញ្ញាណ ហើយទូលបង្គំបានដេញអារក្សផង គឺទូលបង្គំ ធ្វើនូវការទាំងអស់នេះ”។
“អូ!បាទ ទូលបង្គំទទួលបានជោគជ័យយ៉ាងអស្ចារ្យណាស់។ គឺទូលបង្គំបានធ្វើការនេះធ្វើនោះជាដើម”។
135
មានមនុស្សមួយចំនួនសួរថា តើវាខុសអ្វីទៅ? វាគឺជាការដែលលោកអ្នកបានដឹងថាគួរតែធ្វើ តែលោកអ្នក មិនធ្វើវាសោះ។ ពួកគេបានដឹងពីព្រះបន្ទូលរបស់ព្រះ ពួកគេបានស្តាប់ឮហើយ!។ដូចជាបងប្អូនដែលកំពុងតែ តាមដានស្តាប់ខ្សែអាត់នេះ គឺជាសេចក្តីអធិប្បាយនេះអញ្ជឹង។ លោកអ្នកបានស្គាល់ទ្រង់ហើយដ្បិតទ្រង់មាន បន្ទូលដូច្នេះ លោកអ្នកបានឃើញពីសេចក្តីពិតអំពីទ្រង់ហើយ។ គឺលោកអ្នកបានដឹងថាវាច្បាស់ណាស់ ដូចជាថ្ងៃអញ្ជឹង។ ប៉ុន្តែ លោកអ្នកនៅតែប្រកាន់ខ្ជាប់ការដែលខុសឆ្គងទាំងនោះទៀតគឺលោកអ្នកកំពុងតែធ្វើ ខុសហើយ!
“អូ! មែនហើយ ខ្ញុំបានទទួលជោគជ័យនៅក្នុងការនេះខ្លាំងណាស់។គឺខ្ញុំបានធ្វើនេះ បានធ្វើនោះ”
តែទ្រង់បានឆ្លើយថា “ចូរចេញពីខ្ញុំទៅឱមនុស្សកំពុតអើយ! ដ្បិតខ្ញុំមិនស្គាល់អ្នកទេ”
136
“មែនហើយ ព្រះវិញ្ញាណបរិសុទ្ធបានយាងសណ្ឋិតលើខ្ញុំ” គឺខ្ញុំគ្មានភាពសង្ស័យអ្វីបន្តិចណាសោះឡើយ។“ខ្ញុំអាចនិយាយភាសាដទៃបាន ខ្ញុំច្រៀងដោយវិញ្ញាណ ហើយខ្ញុំរាំសរសើរទ្រង់ផង...” ខ្ញុំគ្មានអ្វីដែលសង្ស័យអ្វីបន្តិចណាសោះឡើយ។ គឺគ្មានសំនួរអ្វីនោះឡើយ។ អូ! បងប្អូនប្រុសស្រីអើយ! តើគេកំពុងតែស្ថិតនៅក្នុងស្ថានភាពអ្វីទៅ? នេះគឺ ជាពេលដ៏គួរឲ្យភ័យញ័រ! ចុះតើយើងរាល់គ្នាកំពុងតែស្ថិតនៅទីណា? ព្រះបន្ទូលនេះនឹងមកជាជីវិត។
បាទ! ទ្រង់មានបន្ទូលថា ពួកគេបានធ្វើការនោះហើយ។ “អ្នកបានធ្វើខុសហើយ...”ដ្បិតខ្ញុំមានព្រះ បន្ទូល ដែលបានសរសេរចុះជាសំអាង តែខ្ញុំមិនដឹងថាវានៅត្រង់ណាឡើយ។ ខ្ញុំបានចំណាយពេលជាច្រើនដើម្បីស្វែងរកនូវព្រះបន្ទូលនោះ បន្តិចក្រោយមក ខ្ញុំក៏បានរកឃើញនូវព្រះបន្ទូលនោះមែន។គឺនៅក្នុង ម៉ាថាយ៧:២១។
“មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថាឱព្រះអម្ចាស់អើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេគឺជាអស់អ្នកណាដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ”
មានមនុស្សជាច្រើន នឹងនិយាយមកកាន់ខ្ញុំ ថា ឪព្រះអម្ចាស់អើយ!ឪព្រះអម្ចាស់អើយ! តើមិនគួរឲ្យទូលបង្គំយើង ខ្ញុំ ស្លាប់ទេឬអី... គេគឺជាពួកហោរាដែលបានចាក់ប្រេងតាំងនោះតើត្រឹមត្រូវទេ? “តើពួកយើងមិនមែនជា ហោរារបស់ទ្រង់ទេឬអី? តើពួកយើងមិនមែនជាអ្នកដែលបានចាក់ប្រេងតាំងទេឬអី?តើយើងខ្ញុំមិនបានសុខ ចិត្តស្លាប់ដើម្បីព្រះនាមទ្រង់ទេឬអី? តើមិនមែនដោយសារព្រះនាមទ្រង់ទេឬអីដែលយើងខ្ញុំបានបណ្តេញអារក្ស ឲ្យចេញនោះ?” តើអាចឲ្យទ្រង់ធ្វើបែបនេះយ៉ាងដូចម្តេចបាន ហើយបដិសេធបុណ្យជ្រមុជដោយព្រះនាមព្រះយេស៊ូវនោះ? បងប្អូនអើយ! ចូរមើលចុះ តើនេះមិនមែនជាការបោកបញ្ឆោតទេឬអី? ពួកគេបានលើកនូវព្រះបន្ទូលទ្រង់ត្រឡប់មកវិញ។ ហើយយើងនឹងមើល នូវចំនុចនេះ ជាមួយគ្នានៅពេលបន្តិចទៀត។
មានមនុស្សជាច្រើន និយាយមកកាន់ខ្ញុំ... ឪព្រះអម្ចាស់អើយ! ឪព្រះអម្ចាស់អើយ! តើមិនគួរឲ្យទូលបង្គំយើងខ្ញុំ ស្លាប់ទេឬអី។
(គេថាយើងជាហោរារបស់ព្រះ។ បាទ! ខ្ញុំបាននិយាយអំពីចំនុចនោះហើយនៅក្នុងម៉ាថាយ ២៤:២៤) ហើយតើមិន មែននៅក្នុងព្រះនាមទ្រង់... យើងបានបណ្តេញអារក្សចេញ? តើមិនមែនព្រះនាមទ្រង់ទេឬអី...ដែលខ្ញុំបាន ធ្វើកិច្ចការជាច្រើននោះ? ហើយតើខ្ញុំបានបដិសេធទ្រង់ឬអី ហើយខ្ញុំមិនស្គាល់ទ្រង់ទេឬអី៖ទើបទ្រង់ឆ្លើយថា ចូរថយចេញពីខ្ញុំទៅ គឺអ្នកបានធ្វើខុសហើយ។ “នៅពេលដែលការទាំងអស់បានសម្តែងនៅចំពោះអ្នកហើយនោះអ្នកនឹងឃើញ គឺជាព្រះបន្ទូលព្រះ តែអ្នកនៅតែប្រកាន់ខ្ជាប់អ្វីដែលអ្នកខុសឆ្គងទៀត។ ខ្ញុំមិនដែលស្គាល់អ្នកឡើយ។ ខ្ញុំមិនខ្វល់ថា អ្នកបានដេញអារក្សបានច្រើនប៉ុណ្ណាក៏ដោយ ឬការច្រើនប៉ុណ្ណាដែលអ្នកបានធ្វើយ៉ាងណាក៏ដោយ គឺខ្ញុំមិនស្គាល់អ្នកឡើយ”
បាឡាម និយាយថា “ខ្ញុំបានទាយដោយនូវនាមរបស់ទ្រង់ហើយវាក៏បានកើតឡើងមែន”
“ពិតណាស់ នៅពេលដែលចូលមកព្រះបន្ទូល អ្នកក៏បានបដិសេធទ្រង់” បងប្អូនអើយ!តើបងប្អូនមើលឃើញ ពីផ្នែកដែលបោកបញ្ឆោតដែរឬទេ? មិនមែនជាពួកហោរាទេ តែគឺជាព្រះបន្ទូលដ៏ពិតវិញដ្បិតទ្រង់បានបើកសម្តែង ហើយ។ “អ្នកកំពុងតែធ្វើខុសហើយ...”
137
អារក្សសាតាំងវា បានព្យាយាម ក្លែងនូវព្រះបន្ទូលដ៏ពិត ទៅដល់មនុស្សគ្រប់ជំនាន់។យើងរាល់គ្នាបានដឹង ហើយ តើមែនទេ?
138
ពេលដែលចូលមកដល់ ខ្សែបន្ទាត់ព្រំដែន វាក៏ឈប់។ ដ្បិតទ្រង់មានបន្ទូលនៅក្នុងគម្ពីរ ហេព្រើរ ៦ ហើយ យើងបានអានបទគម្ពីរនេះហើយ នៅពេលមុននេះ។ បងប្អូនពុំចាំបាច់បើកមើលម្តងទៀតនោះទេដ្បិតយើងនៅ សល់ពេលវេលាមិនច្រើនប៉ុន្មាននោះទេ។ ទ្រង់មានបន្ទូលថា “ ដ្បិតមិនយូរទេ ពួកបន្លាដែលបដិសេធទ្រង់ចុងក្រោយនឹង ត្រូវដុចបំផ្លាញអស់...” គឺនៅត្រង់ខ្សែបន្ទាត់ព្រំដែន! “ផ្ទុយទៅវិញ អស់អ្នកណាដែលបានភ្លក់នូវអំណោយទាននៃនគរឋានសួគ៌ (ភ្លក់ គឺមានន័យថា អ្នកបានឃើញ មិនមែនភ្លក់ដោយសារមាត់របស់អ្នកទេប៉ុន្តែអ្នកបានឃើញវិញ ហើយអ្នកដឹងថាវាគឺជាសេចក្តីពិត) ហើយមានចំណែកជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដែលបានយាងមកសណ្ឋិតលើអ្នក គឺអ្នកបានភ្លក់នូវព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះ (ពាក្យថាភ្លក់មានន័យថា អ្នកបានមើលឃើញថា ពិតជាត្រឹមត្រូវមែន ហើយព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើអ្នក)តែក្រោយមក ក៏បានបែរចេញពីព្រះគ្រីស្ទ ដែលបានថ្វាយយញ្ញបូជាសម្រាប់អ្នក ហើយទ្រង់បានត្រាស់ហៅអ្នកព្រមទាំងបានចាក់ ប្រេងតាំងដល់អ្នកទៀត ដ្បិតឥឡូវនេះ គឺគ្មានសល់យញ្ញបូជាសម្រាប់អំពើបាបណាទៀតឡើយសម្រាប់អ្នក”ហើយក៏មិនអាចទៅរួចដែរដែលពួកគេអាចនឹងយល់ពីសេចក្តីពិតរបស់ទ្រង់បាននោះ។ “ដ្បិតគ្មានប្រយោជន៍អ្វីឡើយ ដល់អ្នកដែលចូលរួមចំណែកនឹងព្រះវិញ្ញាណបរិសុទ្ធ ដោយស្រែកថា ខ្ញុំបានធ្វើការនេះ ធ្វើការនោះដ្បិតនៅពេលព្រះបន្ទូលនៅចំពោះមុខគេគឺគេបានបែរខ្នងចេញវិញ...”។ នេះគឺជាព្រះបន្ទូលរបស់ព្រះដ្បិតផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ តែព្រះបន្ទូលទ្រង់នៅអស់កល្បជានិច្ចវិញ។ តើបងប្អូនឃើញទេ?ដ្បិតព្រះគម្ពីរបានចែង យ៉ាងដូច្នេះ។
139
សូមអនុញ្ញាតឲ្យខ្ញុំ បានពន្យល់ពីការនេះដល់លោកអ្នកបងប្អូនបន្តិច។ចូរមើលពីមនុស្សដែលចេញមកនៅ ក្រោមសេចក្តីទំនាយរបស់លោកម៉ូសេចុះ ពួកគេបានចេញមកឃើញការទាំងឡាយដែលលោកបានទាយការអស្ចារ្យ ដែលលោកបានធ្វើ និងអ្វីៗផ្សេងទៀត រហូតមកដល់ខ្សែបន្ទាត់ព្រំដែន។ ឧទាហរណ៍ថាលោកបណ្ឌិត Lee Vayle ដែលអង្គុយនៅទីនេះ បានដឹងថាឈ្មោះរបស់គាត់មានកត់នៅក្នុងសៀវភៅជីវិតតែបែរជាគេរកឈ្មោះ របស់គាត់មិន ឃើញសោះ... អូ! ឈប់សិន! គឺជាសៀវភៅគ្រាពួកជំនុំទាំង៧។ ហើយបញ្ហាក៏លេចចេញកមកសំនួរសួរថា តើហេតុអ្វីក៏ឈ្មោះគាត់មិនមាននៅក្នុងសៀវភៅជីវិត។ វាដូចជាកំប្លែងលេងច្រើនពេកហើយទេដឹងប៉ុន្តែចូររង់ចាំមើលចុះ រហូតទាល់តែអ្នករកឈ្មោះរបស់អ្នកនៅក្នុងនោះ ហើយអ្នកនឹងយល់វាជាមិនខានប្រសិន បើអ្នកមានពន្លឺនៅក្នុងអ្នក នោះ។
អ្នកនឹងបែរក្បាលចេញ ហើយក៏មិនចង់មើលមកកាន់សៀវភៅនោះផង បើសិនជាអ្នកមិនចង់ឃើញនោះ។គឺដូចជាម្តាយរបស់ខ្ញុំដែរ គឺគាត់តែងតែនិយាយបែបនេះថា “អ្នកមិនអាចយកឈាមចេញពីមើមស្ពៃបានឡើយព្រោះវាគ្មានឈាមនោះទេ”។
140
ពន្លឺនឹងចូលមក ហើយក៏មិនស្ថិតនៅក្នុងភាពងងឹតទៀតឡើយ។ ពន្លឺបានចូលមកក្នុងភាពងងឹតហើយភាព ងងឹតក៏មិនយល់ដល់ពន្លឺដែរ។ នៅថ្ងៃនេះ... លោកម៉ូសេបាននាំពួកកូនចៅអ៊ីស្រាអែលចេញមកហើយពួកគេ បាន ស្តាប់ ដល់ពួកហោរាក្លែងក្លាយវិញ គឺបានទទួលភាពយល់ច្រលំទាំងអស់... នោះពួកអីស្រាអែលក៏បានបែកចេញជាច្រើនក្រុម។ គ្មានទឹកដី គ្មានផ្ទះសំបែង ហើយគេនឹងមានផ្ទះនៅថ្ងៃខាងមុខ។ យើងរាល់គ្នាមិនមានពួកជំនុំឡើយ ហើយយើងក៏បានទៅពួកជំនុំ ជាពួកជំនុំដំបូងនៅក្នុងសិរីល្អរបស់ព្រះ មិនមែនជាពួកជំនុំដែលនៅផែនដី នេះបង្កើត ឡើងដោយមនុស្សឡើយ គឺជាពួកជំនុំនៅក្នុងសិរីល្អនៃព្រះ ដែលព្រះបានរៀបចំនឹងប្រទានជីវិតដល់ពួកគេ។
ពួកគេបានធ្វើដំណើរទៅកាន់ផ្ទះរបស់ពួកគេ ហើយនៅពេលដែលពួកគេទៅដល់កន្លែងនោះរៀបនឹងចូលទៅ ដល់ហើយ ពួកគេក៏បានសង្ស័យដល់ព្រះបន្ទូល! ហើយក៏ត្រឡប់បែរក្រោយវិញ មានតែយ៉ូស្វេនិងកាលែបប៉ុណ្ណោះ ពួកគេបានវិលត្រឡប់មកវិញ ដោយនាំយកនូវចង្កោមទំពាំងបាយជូរមកជាមួយផង ដើម្បីបង្ហាញដល់ពួកគេថាទឹកដីនោះល្អប៉ុណ្ណា គឺជាទឹកដីដែលព្រះបានសន្យានឹងប្រទានឲ្យពួកគេ “វាគឺជាទឹកដីដែលល្អមានពេញ ដោយទឹកឃ្មុំ និងទឹកដោះ”។ ពួកគេបាននាំយករបស់ទាំងនោះមក បង្ហាញដល់ពួកគេ ហើយពួកអ្នកផ្សេងទៀតក៏បានភ្លក់វា ហើយនិយាយថា “អូ! យើងមិនអាចធ្វើបានទេ” តើមានអ្វីបានកើតឡើងនោះ? ពួកគេនឹងស្លាប់នៅក្នុងទីរហោស្ថាន។ ពួកគេបានរស់នៅទីនោះ ហើយបានរៀបចំខ្លួនរបស់ពួកគេ ហើយក៏ស្លាប់ទៅ គឺពួកគេទាំងអស់នោះ ប៉ុន្តែចំពោះឯអ្នកដែលបានឆ្លងចូលទៅក្នុងទឹកដីនោះ ហើយនាំនូវភស្តុតាងត្រឡប់មកវិញ គឺជាយ៉ូស្វេហើយនិងកាលែបទើបនៅរស់។ លោកម៉ូសេបានកាត់ស្រាយនូវការនេះថា គឺជាគំរូនៃការរង់ចាំពួកជំនុំគឺជាការរស់ឡើងវិញនៅគ្រាសញ្ញាចាស់ និងសញ្ញាថ្មី គឺរូបកាយរបស់ពួកគេនឹងត្រូវលើកឡើងទៅស្ថានសួគ៌។
141
សរុបមក ព្រះជាម្ចាស់ទ្រង់នឹងមិនអត់ទោសឲ្យនូវអំពើបាបនោះទេ! តើពួកគេចូលមកយ៉ាងដូចម្តេច?ប្រសិនបើវាបានចាប់ផ្តើមដោយបន្លានោះ ហើយនៅចុងបញ្ចប់ក៏សុទ្ធតែជាបន្លាដែរ។ មានតែអ្នកដែលព្រះបានរៀប ចំ ទុកតែ ប៉ុណ្ណោះដែលនឹងឃើញ។
142
គឺដូចជាថ្ងៃនៃពួកបរិសុទ្ធ គឺជាលោក ម៉ាទីនលូធើរដែរ គឺនៅមុនគ្រាដ៏ងងឹតអន្ធកាលនោះគឺមានតែមនុស្ស ដែលដើរតាមព្រះតិចតួចតែប៉ុណ្ណោះ... ។ តើមានបងប្អូនប៉ុន្មាននាក់ដែលបានអានអត្ថបទរបស់គាត់?មានបង ប្អូនច្រើន ហើយដែលធ្លាប់បានអាននោះ។ ខ្ញុំនឹងចូលទៅកាន់អត្ថបទរបស់គាត់ គឺគាត់ជាសង្ឃមួយរូបបាននិយាយថា “ដ្បិតគាត់មិនមែនជាសន្តជននោះទេ” ប្រាកដណាស់ គាត់មិនមែនឡើយ។ មិនមែនដោយព្រោះមនុស្សទេ ប៉ុន្តែដោយសារព្រះវិញ។ ព្រះវិញ្ញាណបរិសុទ្ធ បានប្រាប់ដល់ពួកយើងរាល់គ្នាថាទ្រង់បានដាក់គាត់នៅ ក្នុងសម័យពួកជំនុំទី៣នោះ។
143
ចូរមើល តើគាត់ជាមនុស្សដែលដើរតាមព្រះយ៉ាងដូចម្តេចទៅ៖ គាត់គឺជាអ្នកដែលព្រះបានត្រាស់ហៅហើយក៏ជាអ្នកដែលព្រះបានរៀបចំទុកមកដែរ។ ឪពុកម្តាយរបស់គាត់ គឺជាអ្នកមិនជឿទេ ហើយឪពុករបស់គាត់គឺជាទាហាន។ គាត់ត្រូវតែដើរតាមគំរូរបស់ឪពុករបស់គាត់ ដោយធ្វើជាទាហានដែរ។ ហើយនៅពេលដែលគាត់ធ្វើវា... គាត់តែងតែ ជឿថាមានព្រះមែន ហើយគាត់អាចឃើញព្រះ។ នៅថ្ងែមួយគាត់ បានធ្វើដំណើរឆ្លងកាត់ទីក្រុង មួយ ហើយគាត់បានឃើញមនុស្សអនាថាម្នាក់ដេកនៅទីនោះ រៀបនឹងស្លាប់ ហើយគាត់បានសួរទៅកាន់អ្នកឯទៀត... នៅយប់នោះ អាកាសធាតុត្រជាក់ណាស់ ហើយគាត់បាននិយាយថា “សូមឲ្យអ្វីខ្ញុំបានដណ្តប់បន្តិចមក ខ្ញុំនឹងស្លាប់ហើយនៅយប់ នេះ”។
144
ពេលនោះគ្មាននរណាជួយគាត់ឡើយ។ លោកម៉ាទីន ក៏បានឈរទៅមួយចំហៀង ហើយចាំមើលគាត់មួយខណៈពេល។ នៅតែគ្មាននរណាធ្វើអ្វីសម្រាប់គាត់សោះ។ លោកម៉ាទីនមានតែអាវធំមួយតែប៉ុណ្ណោះ ខ្លួនគាត់ស្ទើរតែនឹងកកទៅហើយ ហើយគាត់កំពុងតែបំពេញកាតព្វកិច្ច ប្រសិនបើគាត់ប្រគល់អាវធំនោះដល់គាត់នោះ។ដ្បិតគាត់កំពុងតែគិតថា “ពួកយើងសុទ្ធតែមានឱកាសរស់ ប្រសិនបើខ្ញុំចែកជីវិតរបស់ខ្ញុំឲ្យដល់គាត់នោះ”។ នោះគាត់ក៏បានយកអាវធំរបស់គាត់ ហើយក៏បានហែកអាវរបស់គាត់ជាពីរ មួយសម្រាប់គាត់ ហើយមួយទៀត រុំបុរសអនាថាវ័យចំណាស់នោះគឺរុំបុរសនោះដោយអាវធំរបស់គាត់។
គ្រប់គ្នាបាននិយាយថា “មើលទៅគួរឲ្យអស់សំណើចណាស់ មើលទៅអ្នកយាមម្នាក់នោះទៅដូចជាគួរ អស់សំណើចណាស់ មានតែអាវធំមួយចំហៀងតែប៉ុណ្ណោះរុំនៅជាប់នឹងខ្លួន”។
145
នៅយប់បន្ទាប់ ពេលដែលគាត់មិនត្រូវវេនយាម គាត់ក៏បានដេកសម្រាកនៅលើគ្រែរបស់គាត់ហើយក៏ក្រោក ឡើង រកមើលបុរសចាស់ម្នាក់នោះពីបន្ទប់របស់គាត់ ហើយនៅទីនោះ គឺជាព្រះយេស៊ូវគ្រីស្ទទ្រង់បានឈរុំដោយ អាវចាស់មួយចំណែក ដែលលោកម៉ាទីនបានពាក់ឲ្យទ្រង់នោះ។ គាត់ក៏បានស្គាល់ទ្រង់“តើអ្នកបានធ្វើអ្វីចំពោះ មនុស្សដ៏តូចតាចនេះ គឺអ្នកបានធ្វើមកកាន់ខ្ញុំ គឺជាអ្នកដែលបានចាក់ប្រេងតាំងរបស់ខ្ញុំ”ដែលដេកនៅទីនោះ។ គាត់គឺជាអ្នកបំរើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ពួកជំនុំបានសើចចំអកឲ្យគាត់បៀតបៀនដល់គាត់ ដេញគាត់ ចេញពីពួកជំនុំ ប៉ុន្តែគាត់គឺ ជាហោរារបស់ព្រះ។ អ្វីដែលគាត់បាននិយាយនោះបានកើតឡើងមែន។ នៅគ្រានោះ មានមនុស្សច្រើនណាស់បានជឿដល់គាត់។
146
ខ្ញុំចង់បង្ហាញដល់លោកអ្នកបងប្អូន ឲ្យដឹងពីរបៀបដែលអារក្សវាបានបោកបញ្ឆោតដល់កូនរបស់ព្រះ។នៅថ្ងៃ មួយ គាត់បានអង្គុយរៀន។ ក៏មានទេវតាដ៏អស្ចារ្យបានលេចមកឯគាត់ រួចបំពាក់ម្កុដលើក្បាលរបស់គាត់និងស្បែក ជើងដែរ ព្រមទាំងបំពាក់អាវមាសដល់គាត់ ហើយនិយាយថា “ម៉ាទីន តើអ្នកស្គាល់ខ្ញុំដែរឬទេ?ទ្រង់មានបន្ទូលថា ”ខ្ញុំគឺជាព្រះ និងជាព្រះសង្គ្រោះរបស់អ្នក។ ខ្ញុំគឺជាម្នាក់ដែលអ្នកបានជួយសង្រ្គោះនោះឯង។ចូរថ្វាយបង្គំដល់ខ្ញុំចុះ ម៉ាទីន“។ ប៉ុន្តែហោរាម៉ានោះដឹងថា ដូចជាមានអ្វីគួរឲ្យចម្លែកណាស់ម៉ាទីននៅតែសម្លឹងមកទៅកាន់ទ្រង់។ ហើយ មានបន្ទូលថា ”ម៉ាទីន ខ្ញុំគឺជាព្រះសង្គ្រោះរបស់អ្នកគឺជាព្រះយេស៊ូវគ្រីស្ទ ចូរថ្វាយបង្គំដល់ខ្ញុំចុះ។ តើអ្នកមិនស្គាល់ ខ្ញុំទេ ឬអី ម៉ាទីន?“
លោកម៉ាទីននៅតែសម្លឹងទៅកាន់ទ្រង់ បទគម្ពីរបានពេញនៅក្នុងគំនិតរបស់គាត់ទ្រង់មានបន្ទូលថា “សាតាំង អើយ! ចូរថយចេញពីខ្ញុំទៅ” “ឯងបានបំពាក់ម្កុដនៅលើក្បាលរបស់ឯងហើយព្រះបន្ទូលព្រះមានបន្ទូល​ថាពួកបរិសុទ្ធរបស់ទ្រង់ នឹងបំពាក់ម្កុដដល់ទ្រង់នៅថ្ងៃចុងក្រោយ”តើនោះមិនមែនជាអន្ទាក់នៅថ្ងែបុណ្យទី៥០ ទេឬអី? បងប្អូន អើយ! ចូរមើលព្រះបន្ទូលចុះ! ថាទ្រង់មានបន្ទូលពីការនោះ។
147
នៅថ្ងែមួយទៀត នៅក្នុងវត្តពួកគេឃើញសង្ឃដ៏ចំណាស់នៅទីនោះ នៅក្នុងចំណោមពួកសង្ឃក្មេងៗ។ក្នុងនោះមានសង្ឃម្នាក់ឆាប់ខឹងណាស់។ សូមមើល នៅថ្ងៃនេះគឺជារឿងបៀបប្រដូចដ៏ល្អណាស់។ គាត់មានចិត្តចង់ឈ្នះលើពួកសង្ឃឯទៀតណាស់ គឺគាត់ចង់អួតដល់គេឯង... ពីអំណាចរបស់គាត់ ដែលប្រសើរជាងគេ លើក្រុមទាំងអស់ អ្នកដឹងហើយថាវាគឺជាការដ៏ធំអស្ចារ្យណាស់។ គាត់តែងតែចង់ឈ្នះ លើពួកបងប្អូនរបស់គាត់...តើអ្នកដឹងទេថា គាត់ចង់ធ្វើឲ្យខុសគេណាស់។ ទោះបីជាមានបញ្ហាអ្វីក៏ដោយ គឺគាត់មានសេចក្តីអំណួតណាស់។គាត់ដូចជាដុំក្រួស តែប៉ុណ្ណោះនៅលើខ្សាច់ គ្មាននរណាម្នាក់អាចប៉ះពាល់គាត់បានឡើយ។ ឥឡូវនេះចូរមើល តើមានអ្វីកើតឡើង? គាត់គិតថា គាត់ត្រូវមានអ្វីដែលធំអស្ចារ្យ គឺគាត់ត្រូវប្រៀបធៀបទៅនឹងសង្គមដ៏ធំ។គាត់និយាយថា គាត់អាចទាយបាន ដោយថា “ព្រះយេហូវ៉ាទ្រង់បានតាំងខ្ញុំធ្វើជាហោរារបស់ទ្រង់។គឺខ្ញុំគឺជាហោរា” នៅទីនោះមានតែហោរាមួយប៉ុណ្ណោះដែលត្រូវបានគេស្គាល់ គឺជាលោកម៉ាទីន។ គាត់បានកើតមកជាហោរារបស់ព្រះ។
148
ដ្បិតសង្ឃវ័យក្មេងម្នាក់នេះដែលមានវ័យទើបតែ ២៥ឆ្នាំប៉ុណ្ណោះបាននិយាយថា “ព្រះជាម្ចាស់ទ្រង់ បានតាំង ឲ្យខ្ញុំធ្វើជាហោរារបស់ទ្រង់ ហើយខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាបានឃើញ”“នៅយប់នេះ ព្រះជាម្ចាស់ទ្រង់នឹងប្រទាន នូវការដ៏ធំមួយដល់ខ្ញុំ គឺជាអាវផាយដ៏ប្រណិតមកបំពាក់លើខ្ញុំជាអាវផាវពណ៌ស ហើយខ្ញុំនឹងអង្គុយនៅក្នុង ចំណោមពួកអ្នករាល់គ្នា។ បន្ទាប់មក ពួកអ្នករាល់គ្នាទាំងអស់នឹងមកឯខ្ញុំ ហើយទទួលសេចក្តីបង្គាប់ពីខ្ញុំ”។
ចូរធ្វើការបៀបធៀបចុះនៅថ្ងៃនេះ “ខ្ញុំនឹងធ្វើជាមេលើពួកទាំងអស់គឺខ្ញុំនឹងមើលការគ្រប់គ្រងលើពួកអ្នក រាល់គ្នាដែលជាសង្ឃនេះ”។ ពិតប្រាកដណាស់ នៅយប់នោះពន្លឺក៏បានចូលមកក្នុងអគារព្រះវិហារដ្បិតអត្ថបទ របស់លោក ម៉ាទីនបានសរសេរដូច្នោះ។ ចូរបងប្អូនអានវាចុះ! វាគឺជាការដែលពិតប្រាកដណាស់គឺវាជាប្រវត្តិសាស្ត្រ។ ពន្លឺក៏បានចូលមក ហើយមនុស្សទាំងអស់ក៏បានឃើញ គាត់មានអាវផាយពណ៌ឈនៅក្នុង ចំណោមពួកគេ។ “ឃើញទេដូចអ្វីដែលខ្ញុំ បានប្រាប់ដល់អ្នករាល់គ្នាហើយមែនទេ?” ប៉ុន្តែការនោះវាទាស់ទៅនឹងព្រះបន្ទូលហើយ។
149
នៅពេលដែល ពួកគេបានដើរចេញទៅប្រាប់ដល់ ព្រឹទ្ធបុរសឲ្យបានដឹងពីការនោះគាត់ក៏បានដើរចុះមក ហើយ និយាយថា “កូនអើយ! ការនេះមិនត្រឹមត្រូវទេ” “មានតែផ្លូវមួយតែប៉ុណ្ណោះ...គឺមានតែផ្លូវមួយតែប៉ុណ្ណោះ សម្រាប់ យើងដែលអាចនឹងដឹងបាន។ ការនេះវាមើលទៅហួសពីធម្មជាតិទៅទៀត”ក្មេងៗអើយ! នៅថ្ងៃបុណ្យ ទី៥០ អាចនឹងជញ្ជក់នូវឬសនោះ ហើយខំនេសាទបោះសន្ទូច នឹងអ្វីៗផ្សេងទៀតដើម្បីអាចធ្វើការនោះ។ គាត់និយាយថា “ការអស្ចារ្យមើលទៅហាក់ដូចជាមិនអីទេ ប៉ុន្តែវាមិនត្រឹមត្រូវឡើយចំពោះព្រះបន្ទូលព្រះ។យើងរាល់គ្នាមានមនុស្សបែបនោះហើយ គឺជាអ្នកដែលបានចាក់ប្រេងតាំង ដែលជាហោរានៃព្រះ គេឈ្មោះថាម៉ាទីន។ ចូរអ្នករាល់គ្នាចូលទៅចំ ពោះគាត់ចុះ”។
សង្ឃវ័យក្មេងម្នាក់នោះ បាននិយាយថា “អត់ទេ! អត់ទេ! ម៉ាទីនគ្មានអ្វីដែលអាចនឹងធ្វើការទាំងនេះបានឡើយ”។
គាត់ឆ្លើយថា “អ្នកដូចជាចេញឆ្ងាយហើយ!” ហើយពួកគេក៏បានក្រៀកគាត់ជាប់រួចក៏នាំគាត់មកឯម៉ាទីន ព្រម ទាំងបានដោះអាវផាយរបស់គាត់ចេញ។ វានឹងបញ្ឆោតដល់ពួករើសតាំងបើសិនជាអាចបាន។ ពួកគេបានដឹង ហើយ។
150
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចៀមរបស់ខ្ញុំ វាស្គាល់ព្រះបន្ទូលរបស់ខ្ញុំណាស់”“គឺស្គាល់សម្លេងរបស់ខ្ញុំ ណាស់” “មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ តែរស់ដោយសារគ្រប់ព្រះបន្ទូលវិញ”។ពួកអ្នកដែល ព្រះ បាន កំណត់ទុកមក គេបានដឹងពីការនេះហើយ។ នៅពេលដែលគេ ឮសម្លេងចម្លែកនោះពួកគេនឹងមិន ទៅតាមឡើយ។ នោះហើយគឺជាហេតុផលរបស់ពួកអ្នកជឿពិតប្រាកដនោះ គឺនឹងមិនទៅតាមសេចក្តីបញ្ឆោតនោះឡើយ... គេបានដឹងថា លោកម៉ាទីនៅទីនោះគឺជាហោរារបស់ព្រះនៅគ្រានោះ ដែលបានទទួលស្គាល់ដោយព្រះជាម្ចាស់ តាមរយៈព្រះបន្ទូល ហើយម្នាក់នោះ មិនអាចឈនៅចំពោះគាត់បានឡើយ។
151
គាត់បាននិយាយថា “ដ្បិតខ្មោចមាននៅកន្លែងណា ឥន្រ្ទីនឹងប្រជុំគ្នានៅកន្លែងនោះឯង”បើសិនជាបងប្អូន កត់វាចុះ គឺនៅក្នុងគម្ពីរ ម៉ាថាយ ២៤:២៨។
ឥឡូវនេះ ខ្ញុំគួរតែប្រញាប់ទៅមុខទៀត ព្រោះខ្វះ ៧ ឬ៨នាទីទៀតទេម៉ោង១២ហើយ។
152
ខ្ញុំនឹងបានរួសរាន់ ហើយ ឬក៏យើងអាចនឹងបញ្ចប់វានៅយប់នេះក៏បានដែរ។ តើមានបងប្អូនប៉ុន្មាននាក់ដែលនឹងត្រូវត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីកម្មវិធីបញ្ចប់នៅថ្ងៃនេះ សូមបងប្អូនបានលើកដៃឡើង។អូ! ខ្ញុំគួរតែបន្តទៅមុខទៀតហើយ។ ខ្ញុំសូមអភ័យ ទោស ដែលធ្វើឲ្យលោកអ្នកនៅបន្តស្តាប់ទៀតដ្បិតខ្ញុំព្យាយាមលឿនហើយ។ វាពិតជាមានតម្លៃជាង លុកកាត់ របស់បងប្អូនទៅទៀត ខ្ញុំជឿបែបនេះមែន។លុយកាក់របស់បងប្អូន នឹងពុករលួយទៅ តែព្រះបន្ទូលទ្រង់ នឹងមិនចេះពុករលួយ ឡើយ។
153
“ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង”ហើយបន្ទាប់ពីវាបានស្អុយរលួយហើយ និង ពួកសត្វត្មាតនឹងមកចោមរោមស៊ីវា។ តើបងប្អូនយល់ពីន័យរបស់ខ្ញុំដែរឬទេ?នៅពេលដែលខ្មោចស្លាប់ នៅទីណា នោះនឹងមានឥន្ទ្រីមកប្រជុំគ្នា ហើយបន្ទាប់ពីខ្មោចនោះបានស្អុយរលួយហើយក៏នឹងមានសត្វត្មាតមក ចោមរោមស៊ីដែរ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ដ្បិតខ្មោចមាននៅកន្លែងណាឥន្រ្ទីនឹងប្រជុំគ្នានៅកន្លែង នោះឯង” វាគឺចំណីដ៏បរិបូរណ៍ របស់ពួកវា។
154
តែបន្ទាប់ពីខ្មោចនោះ បានស្អុយរលួយហើយ គឺមានសុទ្ធតែដង្កូវនោះសត្វត្មាតក៏មកដល់។ សត្វត្មាតនោះ មិនអាចធំក្លិនខ្មោចបានឡើយ លុះត្រាតែខ្មោចនោះស្អុយរលួយ។គ្មានអ្វីដែលគួរឲ្យឆ្ងល់ឡើយដែលទ្រង់ ឈរឡើងហើយមានបន្ទូលថា “ឱយេរូសាឡិមអើយ! អ្នកបានចោលពួកហោរាទាំងអស់នៃព្រះនឹងថ្ម...តើឲ្យខ្ញុំប្រមូលអ្នករាល់ គ្នាដូចជាកូនមាន់ដែលទើបនឹងញាស់យ៉ាងដូចម្តេច... ដ្បិតអ្នកបានចោលអស់ទាំងអស់ដែលខ្ញុំបានបញ្ជូនមក ដោយថ្មដូច្នេះ...”
155
ពួកជំនុំយេរូសាឡិមដ៏អស្ចារ្យអើយ! ឥឡូវនេះអ្នកមិនមានឈ្មោះលើផែនដីទៀតឡើយប៉ុន្តែយើងរាល់គ្នា គឺនៅ លើពួកយេរូសាឡិមទៅទៀត គឺជាព្រះបន្ទូលព្រះ ដែលទ្រង់បានរៀបចំទុកមិនមែនជាយេរូសាឡិមចាស់ ដែលបាន ស្លាប់ហើយនោះទេ គឺជាយេរូសាឡិមថ្មីវិញដែលមិនចេះស្លាប់។ហើយក៏មិនមែនជាយេរូសាឡិមចាស់ ដែល សង់ដោយមនុស្សដែរ ប៉ុន្តែគឺជាយេរូសាឡិមថ្មីដែលសង់ឡើងដោយព្រះជាម្ចាស់ដ្បិតព្រះបន្ទូលទ្រង់បាន បើកសម្តែងហើយ។ “នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើនពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”។ នៅដំណាក់របស់ទ្រង់ផ្លូវមានក្រាលដោយមាស និងវត្ថុដ៏មានតម្លៃជាច្រើន ទៀត។ នៅទីនោះយើងមិនចេះស្លាប់ឡើយ។
156
ឱយេរូសាឡិម! យេរូសាឡិមអើយ! តើខ្ញុំមិនបានហើរសំកាំងពីលើអ្នកដូចជាមេមាន់ដែលក្រុងកូន របស់វា ទេឬអី ប៉ុន្តែអ្នកមិនព្រមឡើយ។ដ្បិតឥឡូវនេះវេលារបស់អ្នកបានមកដល់ហើយ“។ នៅកន្លែងណាដែល មានខ្មោច នោះឥន្រ្ទីនិងប្រជុំគ្នានៅទីនេះ។តែបន្ទាប់ពីខ្មោចនោះស្អុយរលួយហើយ នោះក៏មានសត្វត្មាតមកប្រជុំគ្នា ដែរ។
157
លោកម៉ូសេ មិនដែលផ្តល់អាហារឲ្យកូនរបស់ព្រះ គឺគាត់ដូចជាសត្វឥន្ទ្រីហើយគាត់មិនដែលផ្តល់អាហារ ឲ្យកូន របស់ព្រះនូវរបស់សេះសល់នោះទេ គឺគាត់ផ្តល់អាហារស្រស់ឲ្យគេវិញគឺជាព្រះបន្ទូលព្រះ។ “ព្រះយេហូវ៉ា ទ្រង់យាងមកឯខ្ញុំនៅទីរហោស្ថាន ហើយទ្រង់បានសម្តែងព្រះបន្ទូលទ្រង់មកកាន់ខ្ញុំហើយទ្រង់ក៏បញ្ចូនខ្ញុំឲ្យមក ទីនេះ ដើម្បីហៅពួកអ្នករាល់គ្នាឲ្យចេញមក”។ បន្ទាប់មក ពួកជនក្លែងក្លាយក៏បានចូលមកដល់ដែរគឺវាបានបញ្ឆោត ដល់មនុស្ស។ ប៉ុន្តែ គាត់មានព្រះបន្ទូលនៃគ្រានេះ ដ្បិតទ្រង់មានបន្ទូលនឹងលោកអ័ប្រាហាំដែលទ្រង់បានសន្យា នឹង គាត់ ហើយ “ពូជរបស់ឯងនឹងត្រូវទៅរស់នៅលើទឹកដទៃរយៈពេល៤០០ឆ្នាំ តែអញនឹងមកជួបពួកគេហើយនាំពួកគេចេញមកវិញដោយព្រះ ហស្តដ៏មានចេស្តារបស់អញ”
158
លោកម៉ូសេនិយាយថា “ព្រះយេហូវ៉ា ទ្រង់មានបន្ទូលមកកាន់ខ្ញុំ ហើយទាំងបង្ហាញដល់ខ្ញុំផងគឺទ្រង់មានបន្ទូលនូវអ្វីដែលត្រូវធ្វើ នោះខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នា” ទ្រង់មានបន្ទូលថា“អញជាព្រះដ៏ជាព្រះ” គឺជាព្រះបន្ទូលដែល បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា។ មិនមែនជាព្រះបន្ទូលដែលនឹងមកទេតែគឺជាព្រះបន្ទូលនា ពេលឥឡូវនេះឯង។ តើអ្នកយល់ទេ? “អញគឺជាព្រះ...” អញគឺជាព្រះបន្ទូល។“កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ” តើត្រឹមត្រូវឬទេ? “អញគឺជាព្រះ...”“ព្រះជាម្ចាស់ទ្រង់ចាត់ឲ្យខ្ញុំមក គឺជាហោរារបស់ទ្រង់ឲ្យសម្តែងការនេះ ថាជាសេចក្តីពិត៖”អញគឺជាចម្លើយ នៃព្រះបន្ទូលនេះ ទ្រង់បានប្រាប់ខ្ញុំឲ្យ មក ហើយធ្វើការនេះ“។
នៅពេលដែលគាត់បានធ្វើវា នោះស្តេចផារ៉ោននិយាយថា “មែនហើយ! យើងក៏មានមនុស្សច្រើនណាស់នៅក្នុងក្រុមរបស់យើងក៏អាចធ្វើការទាំងនេះបានដែរ” ពួកគេគឺជាអ្នកបោកបញ្ឆោត។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា“នៅថ្ងៃចុងក្រោយ ការនេះនឹងកើតឡើងម្តងទៀត គឺគេនឹងធ្វើការដូចគ្នាដែរ”។ ចូរមើល តើនរណាជាអ្នកបង្ហាញការនេះមុន។ តើនរណាដែលនៅជាប់នឹងព្រះបន្ទូលព្រះ។
159
យើងឃើញថា លោកម៉ូសេមិនបានផ្តល់នូវអ្វីដល់ពួកគេ ដូចជាគ្រារបស់លោកណូអេនោះទេ“យើងនឹង សង់ទូកមួយឡើងឥឡូវនេះ ព្រោះនេះជាព្រះបន្ទូលរបស់ព្រះ។ អ្នកដឹងទេ លោកណូអេ បានសង់ទូកឡើងក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ” អត់ទេ! មើលទៅ សត្វឥន្ទ្រីកំពុងតែស៊ីសាកសពខ្មោចដែលបានស្លាប់ដោយទឹកជំនន់ហើយ។ នេះគឺជា ព្រះបន្ទូលសន្យារបស់ព្រះ។
ដ្បិតពាក្យដែលគាត់និយាយ នោះគឺមកពីព្រះជាម្ចាស់ គឺគាត់បានទទួលនូវព្រះបន្ទូលដ៏ពិតនៃគ្រានោះ។លោក ម៉ូសេមានព្រះបន្ទូលព្រះនៃគ្រានោះ ដ្បិតគាត់គឺជាហោរានៃព្រះ។ ប៉ុន្តែ ចូរមើលទៅកាន់ពួកសត្វឥន្រ្ទី គេកំពុងតែស៊ីខ្មោចហើយ។ គេឆ្លើយថា “តើអ្នកដឹងទេ! យើងមានលោកម៉ូសេហើយ យើងមិនត្រូវមានអ្នកទៀតនោះទេ”។
“ប្រសិនអ្នកស្គាល់លោកម៉ូសេ អ្នកក៏ស្គាល់ខ្ញុំដែរ ដ្បិតលោកម៉ូសេបាននិយាយអំពីខ្ញុំ”អូហូ! ចូរមើលចុះ? នៅទីណាដែលមានខ្មោច នោះឥន្ទ្រីនឹងប្រជុំគ្នានៅទីនោះដែរ! អាហារស្រស់គឺជាព្រះបន្ទូលព្រះ ដែលបានលើក ឡើង និងធំធាត់ឡើង បានបើកសម្តែងឲ្យគេឃើញហើយ នោះទ្រង់ក៏បានប្រទានអាហារនោះដល់កូនរបស់ទ្រង់មិនមែនដូចជាអាហារ ដែលនៅរាប់រយឆ្នាំដូចជាខ្មោចស្លាប់នោះទេ។ នាពេលឥឡូវនេះ គឺដូចគ្នាដែរលោកលូធើមាននូវព្រះបន្ទូលនៃការប្រែចិត្ត ប៉ុន្តែពួកគេបែរស្ថិតនៅក្នុងក្រុមសត្វត្មាតលូធើរៀនទៅវិញ។ពួកបាបទីស្ទ មានព្រះបន្ទូលដែរ ប៉ុន្តែគេជាពួកសត្វត្មានបាបទីស្ទទៅវិញ។ ពួកថ្ងៃបុណ្យទី៥០មានព្រះបន្ទូលព្រះ ប៉ុន្តែគេបែរជានៅក្នុងក្រុមពួកសត្វត្មាតថ្ងៃបុណ្យទី៥០ទៅវិញ។ ដ្បិត“នៅកន្លែងណាដែលមានខ្មោច នោះសត្វឥន្រ្ទី នឹងប្រជុំគ្នានៅទីនោះ”។
160
ចូរចាំថា លោកអ្នកមិនអាចត្រឡប់ទៅ ផ្តល់ចំណីឲ្យពួកលូធើរៀននៅថ្ងៃនោះវិញបានទេគឺគេសាកសពពួក កាតូលិកហើយ។ អត់ទេ! លោក គេបានទទួលអាហារស្រស់ទេតើ។ នោះហើយគឺជាគ្រាពួកជំនុំ។លោកអ្នក មិនអាចឲ្យចំណីដល់ពួកមេតូឌីស គឺសាររបស់ពួកលូធើរៀនបានទេ។ អូ! អត់ទេ! ពួកគេមិនចង់បានអាហារដែលស្អុយរលួយនោះ ទេ។ ជីវិតគឺតែងតែបន្តទៅមុខជានិច្ច។ តួយ៉ាង តើលោកអ្នកអាចផ្តល់ចំណីឲ្យកូនក្រមុំ របស់ព្រះយេស៊ូវ នៅថ្ងៃបុណ្យទី៥០បានដែរឬទេ? តាមពិតទៅ! ដង្កូវមានពេញនៅលើវាហើយគ្មានប្រយោជន៍ ទៀត ឡើយ! ដ្បិតទ្រង់បានសន្យាថា “នៅមុនពេលគ្រាដ៏អស្ចារ្យបានមកដល់ នោះគ្រានៃទុក្ខវេទនានឹងមក។ខ្ញុំនឹងចាត់លោកអេលីយ៉ាដែលជាហោរាមកឯអ្នក។ គាត់នឹងបង្វែរចិត្តរបស់ពួកកូនៗមកឯឪពុកវិញ”។សេចក្តី សន្យាទាំងនេះមានចែងនៅក្នុងព្រះគម្ពីរថា “ខ្ញុំនឹងធ្វើវា” ហើយនៅទីនោះនឹងមានឥន្រ្ទីមកប្រជុំគ្នា។“គ្រប់ទាំងអស់ ដែលព្រះវរបិតាខ្ញុំបានប្រទានមកខ្ញុំ នោះនឹងមក”
161
ដ្បិតនៅពេលដែលព្រះយេស៊ូវទ្រង់យាងមកទ្រង់បានឃើញពួកគេ... ចោមរោមការនោះដូចជាសត្វត្មាតអញ្ចឹង។ គេនិយាយថា “យើងមានលោកម៉ូសេ និងក្រិត្យវិន័យហើយ”។ មែនហើយ គេគិតថាវាគឺជាអាហារដ៏ល្អរបស់ពួកគេ នៅពេលដែលគេសំលាប់ខ្មោច ហើយបោះទៅឲ្យពួកគេនោះ។ ដ្បិតនេះគឺជាអ្វីដែលលោកម៉ូសេបានទាយទុកថាពួកគេបានសំលាប់ទ្រង់ដែលយញ្ញបូជាសម្រាប់ពួកគេ “ព្រះជាម្ចាស់នៃពួកអ្នករាល់គ្នានឹងចេញមក ពីពួកបងប្អូននៃអ្នកទ្រង់គឺជាហោរា។ ហើយគ្មាននរណាមួយ នៅជាប់នឹងអ្វីដែលហោរានោះនិយាយទេគេនឹង កាត់ទ្រង់ចេញ” ការនោះបានកើតឡើងមែន។
ចូរមើលពីរបៀបដែលទំនាយ ប្រហែលជា៦០០ ខុសប្លែកពីគ្នា បានបំពេញសម្រេចនៅសញ្ញាចាស់ពីព្រះយេស៊ូវគ្រីស្ទ។ “ពួកគេបានចាក់ទម្លុះ ដៃនិងជើងរបស់ខ្ញុំ”។ ខ្ញុំបានភ្លេចពីចំនួន ដែលទាយពីការបំពេញសម្រេចនៅក្នុង៧ ឬ៨ម៉ោងចុងក្រោយនៃជីវិរបស់ទ្រង់ហើយ តែគ្រប់អ្វីដែលពួកហោរាបាននិយាយ គឺត្រឹមត្រូវ ១០០ភាគ១០០។
162
ប្រសិនបើខ្ញុំ នឹងទាយនៅថ្ងៃនេះ ពីការដែលនឹងកើតឡើងពិតមែន ចាប់តាំងពីឆ្នាំនេះទៅប្រហែលជាខ្ញុំ អាច ទាយត្រូវ ២០ភាគរយ ទោះបីជាវាត្រូវ ឬខុសក្តី។ ហើយប្រសិនបើខ្ញុំនឹងទាយនោះវានឹងកើតឡើង ហើយមិនបាន និយាយពីពេលវេលាដែលនឹងកើតឡើងនោះ ខ្ញុំនឹងទទួលបានភាគរយតិចណាស់។ហើយប្រសិនបើខ្ញុំ អាច ទាយដឹង ពីពេលវេលានោះ វាកាន់តែផ្តល់ឲ្យខ្ញុំនូវទំហំកាន់តែតូចដែរ។ប្រសិនបើខ្ញុំ អាចទាយដឹងពីទីកន្លែងដែល នឹងកើតឡើង នោះខ្ញុំកាន់តែទទួលបានភាគកាន់តែតិចទៅ។តែបើខ្ញុំ ទាយថានរណាដែលនឹងត្រូវមកនោះ ខ្ញុំនឹងអាចដឹងទទួលដឹង ១០០ភាគរយថា គឺជាទ្រង់ ព្រោះនេះជាសេចក្តីពិត។គ្រប់ពាក្យទាំងអស់ (ហាលេលូយ៉ាង) ដែលបានចែងអំពីព្រះមេស៊ី ត្រូវបានសម្រេចហើយ! ទោះបីជានៅថ្ងៃមួយគេកំពុងតែអានព្រះបន្ទូលទ្រង់ គឺទ្រង់បានបញ្ឈប់នៅពាក់កណ្តាលប្រយោគ ហើយមានបន្ទូលថា “ព្រះវិញ្ញាណនៃព្រះយាងមកសណ្ឋិតលើខ្ញុំ គឺឲ្យខ្ញុំប្រកាសដំណឹងល្អ និងរំដោះ...” ដ្បិតទ្រង់នឹងយាងមកជាលើកទី២។អាម៉ែន!
“ផ្ទៃមេឃ និងផែនដី នឹងកន្លងផុតទៅ តែពាក្យរបស់ខ្ញុំនៅអស់កល្បជានិច្ចវិញ”។
163
ទ្រង់គឺជាព្រះបន្ទូល ដែលជាអាហារដល់ពួកគេ។ លោកម៉ូសេបានប្រាប់ពីសេចក្តីពិតដល់ពួកគេ។ប៉ុន្តែ ពួកគេតែងតែបង្កើតក្រុមនេះ ក្រុមនោះ ចេញមកជាមួយនឹងពួកសត្វត្មាតទាំងនោះ... គឺជាអ្វីដែលនៅសេសសល់ពីសត្វឥន្រ្ទី។ បន្ទាប់មក ពួកគេបានរង់ចាំមើលការមួយចំនួន។ ព្រះបន្ទូលបានចែងថា “ការនោះនឹងកើតឡើង។ យើងរាល់គ្នា គឺមានសត្វក្តាន់កាលពីម្សិលម៉ិញ។ ហើយថ្ងៃនេះ យើងមានសត្វចៀម”។ តើបងប្អូនយល់ពីន័យរបស់ខ្ញុំដែរឬទេ?“មាន ខ្មោចសត្វក្តាន់ដែលងាប់នៅទីនោះ គួរទីពេញចិត្តដល់ពួកគេណាស់ ប៉ុន្តែ បើពួកគេបានទុករហូតទៅដល់ថ្ងៃស្អែកនោះខ្មោចសត្វនោះនឹងទៅជាស្អុយរលួយមិនខាន។ តើបងប្អូនមិន អាច បានឃើញពីគំរូអស់ទាំងនេះទេឬអីតើវាត្រឹមត្រូវ យ៉ាងណា? វាក៏ដូចគ្នាដែរ នាពេលបច្ចុប្បន្ននេះ។
164
នៅគ្រារបស់ព្រះយេស៊ូវ ពួកសត្វត្មាតទាំងនោះ គេក៏បានដេញអារក្សចេញដែរគឺគេថាខ្លួនជាអ្នកដែលបាន ចាក់ប្រេងតាំង។ តើមែនទេ? ពួកគេបានបណ្តេញអារក្សចេញ។ ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលដូច្នោះ។នៅថ្ងៃនោះ ពួកគេមានពួកហោរា។ គេជាសម្តេចសង្ឃ កៃផាស។ តើមានបងប្អូនប៉ុន្មាននាក់បានស្គាល់គាត់?គឺពីទំនាយរបស់សង្ឃ កៃផាស។ គឺជាតំណែងដែលឥតប្រយោជន៍។ គេបានទទួលបានការចាក់ប្រេងតាំងដូចគ្នា។តើហេតុអ្វីបានជា ព្រះគម្ពីរចែងថា គាត់ជាហោរា? ដ្បិតគាត់គឺជាសម្តេចសង្ឃនៅគ្រានោះ គាត់ដូចជាពួកសត្វត្មាត ពួកស្មៅនិងបន្លាដែលដុះ នៅក្នុងស្រែជាមួយនឹងស្រូវដែរ ដ្បិតព្រះវិញ្ញាណយាងមកសណ្ឋិតលើគាត់គឺជាព្រះ វិញ្ញាណបរិសុទ្ធដ៏ពិតរបស់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធ នឹងយាងមកសណ្ឋិតលើគាត់ឲ្យគាត់អធិប្បាយព្រះបន្ទូល ទាយទំនាយដែលនឹងត្រូវមក ហើយការបដិសេធទ្រង់ និងឆ្កាងទ្រង់ដ្បិតគ្រប់ព្រះបន្ទូលដ៏ពិតនៃគ្រានោះបាន ចែងដូច្នោះ។
អូ! តើយើងនៅសល់ពេលប៉ុន្មានទៀត? ដែលអាចឲ្យខ្ញុំបកស្រាយនូវការនេះព្រោះយើងនៅមានបទគម្ពីរច្រើន ណាស់ ដែលត្រូវបកស្រាយ។ ខ្ញុំនឹងព្យាយាមឲ្យលឿន។ ព្រោះខ្ញុំនៅសល់ប្រហែលជា១០ទំព័រទៀត... ខ្ញុំនឹង បកស្រាយ ទាំងអស់។
ព្រះអាទិត្យនៅតែរះលើមនុស្សសុចរិត និងមនុស្សទុចរិតដូចគ្នា។
165
ព្រះយេស៊ូវទ្រង់មានបន្ទូលថា“តើខ្ញុំ បណ្តេញអារក្សដោយព្រះអង្គុលីនៃព្រះ ឬដោយសារពួកកូនៗរបស់អ្នកជាអ្នកបណ្តេញវាចេញនោះ?”ពួកគេអាច បណ្តេញអារក្ស ចេញ។ ពួកគេអាចទាយទំនាយបាន។ តើត្រឹមត្រូវដែរឬទេ? ប៉ុន្តែពួកគេមិនបានទទួលស្គាល់ ទ្រង់ថាជាព្រះបន្ទូលនៃគ្រានោះឡើយ។ តើហេតុអ្វី? ដោយព្រោះទ្រង់ មិនបានចូលរួមជាមួយនឹងពួកគេ។ម៉ាថាយ ២៤:២៤ “ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំ ទាំងពួកអ្នករើស តាំងឲ្យវង្វេងផង បើសិនជាបាន” តើឥឡូវនេះបងប្អូនយល់ទេ?
166
ពួកកូនៗ... “តើនរណាទៅជាពួកកូនៗ... ប្រសិនបើខ្ញុំដេញអារក្សដោយព្រះបន្ទូលព្រះតើនរណាទៅ ជាកូនរបស់អ្នកដែលដេញអារក្ស?” មានតែព្រះមួយអង្គគត់ ដែលអាចដេញអារក្សចេញបាន យើងគ្រប់គ្នាបានដឹងហើយ ដ្បិតទ្រង់មានអំណាចខ្លាំងជាង ពួកនោះទៅទៀតក្នុងសម័យរបស់ទ្រង់។ ពួកគេមានអំ ណាចអាចធ្វើការនោះបាន។ បងប្អូនដឹងហើយថា ព្រះគម្ពីរវិវរណៈបានចែងដូច្នោះ... ថាពួកដែលទាស់នឹងព្រះគ្រីស្ទ គេនឹងចេញមក នៅចុងក្រោយ ដោយធ្វើទីសំគាល់ និងការអស្ចារ្យ ដើម្បីនឹងបញ្ឆោតដល់មនុស្សនៅ លើផែនដី គឺមនុស្សគ្រប់ ព្រមទាំងគ្រីស្ទបរិស័ទផង គឺជាអ្នកដែលគ្មានឈ្មោះនៅក្នុងសៀវភៅជីវិត។ហើយជីវិតទាំង នោះ គឺនៅជាប់នឹងឬស ដើមក្រូចដ៏ពិត ដែលឲ្យផលជាផ្លែក្រូចផ្សេងៗគ្នា ហើយក្រោយមកក៏មានផ្លែមួយដែលខ្ពស់ លើអស់ទាំងផ្លែ... ។
មនុស្សខ្លាំង...
167
ចងចាំពីដាវីឌ គាត់ជាមនុស្សស្មោះត្រង់ ហើយព្យាយាមធ្វើការថ្វាយព្រះតែគាត់មិនបាន ចាក់ប្រេងតាំងឲ្យធ្វើកិច្ចការនោះឡើយ។ ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលថា“ពួកគេបង្រៀនគោលលទ្ធិ និងកាត់ស្រាយបទគម្ពីររបស់មនុស្ស មិនមែនជាព្រះបន្ទូលព្រះឡើយ។ គេបង្រៀនពីប្រវត្តិសាស្ត្ររបស់ព្រះគ្រីស្ទជាដើម។ ព្រះគម្ពីរចែងថា ”អញគឺជាព្រះនៃគ្រានេះ គឺបច្ចុប្បន្ននេះ“ ទ្រង់គឺជាព្រះបន្ទូលដ៏រស់។កាលពីដំបូង ឡើយ មានទ្រង់ហើយ... ទ្រង់នៅគង់នៅក្នុងខ្នែងពន្លក ទ្រង់គង់នៅក្នុងរំយោលផ្កាគឺទ្រង់គង់នៅក្នុងសំបក តែឥឡូវនេះ គេនឹងឃើញថា ទ្រង់គឺជាគ្រាប់ដ៏ពិត គឺទ្រង់ជាព្រះ។
168
បើលោកអ្នកយកគ្រាប់នៅទៅដាំ ហើយរង់ចាំមើល បន្ទាប់ពីសំបករបស់វាបានងាប់ទៅ នោះជីវិតថ្មីក៏បានដុះ ចេញមក។ “ដ្បិតវាមិនអាចកើតឡើងបានទេ ចំពោះអ្នកដែលមិននៅជាប់នឹងព្រះបន្ទូលទ្រង់”។ពួកគេជាមនុស្ស ដែលស្លាប់។ “ពពួកស្មៅនិងបន្លា ដែលបានបដិសេធទ្រង់ នឹងត្រូវប្រមូលដុតទៅក្នុងភ្លើងទាំងអស់...” តើត្រឹមត្រូវទេ? ឥឡូវនេះ ខ្ញុំព្យាយាមនិយាយលឿនៗហើយ តាមដែលខ្ញុំអាចធ្វើទៅបាន។
169
ការដែលបង្រៀនពីប្រវត្តិសាស្ត្រនៃព្រះ គឺដូចជាពួកគេព្យាយាមរស់នៅក្នុងអតីតកាលអញ្ចឹងគឺដូចជា “លោក Wesley បានបង្រៀនអញ្ចឹង”។ តែពួកគេបានបដិសេធសេចក្តីសន្យា របស់ព្រះបន្ទូលនៅគ្រានោះដ្បិតព្រះបន្ទូល ទ្រង់ បានចែងយ៉ាងច្បាស់ហើយនៅគ្រានោះ។ ពួកគេបានព្យាយាមដាក់ស្រា លូធើរៀនបាបទីស្ទ ថ្ងៃបុណ្យទី៥០ ដ៏ចំណាស់ ចូលទៅក្នុងដបថ្មីរបស់ពួកគេវិញ។ គឺវាមិនដំណើរការឡើយ។កាលដែលគេដាក់ស្រាថ្មី ចូលទៅក្នុងដប់ស្រាចាស់ នោះគឺមិនបានឡើយ។ ហើយប្រសិនបើពួកគេ នៅតែព្យាយាមដាក់នូវស្រាថ្មីចូលទៅក្នុងក្រុមរបស់ពួកគេ នោះភាពល្ងីល្ងើររបស់ពួកគេនឹងត្រូវបើកបង្ហាញ។ ពួកគេមិនធ្វើបែបនេះបានឡើយគឺស្រានោះ វានឹងធ្លាយចេញមក។ “បងប្អូន ខ្ញុំឃើញថាព្រះបន្ទូលព្រះគឺអស្ចារ្យណាស់ ដ្បិតអ្វីដែលទ្រង់មានបន្ទូលហើយ គឺកើតមានពិតមែន...”។
“ឥឡូវនេះ ចូរមើលនៅត្រង់នេះ បងប្អូនជាគ្រូពេទ្យអើយ! ប្រសិនបើ...យើងនឹងមិនអាចមានវានោះទេ”។ Ned ខ្ញុំគិតថា អ្នកដូចជាបានដឹងអ្វីៗ ដែលថ្មីមែនទេ។ “យើងមិនអាចធ្វើដូចបែបដូច្នោះឡើយ...”គឺវាមិន ដំណើរការទេ ហើយវានឹងធ្លាយចេញមក។ លោកអ្នកមិនអាចប៉ះខោអាវចាស់ ដោយក្រណាត់ថ្មីនោះឡើយ។តើព្រះយេស៊ូវទ្រង់មិនបានមានបន្ទូលដូច្នោះទេឬអី? អ្នកមិនអាចដាក់ស្រាថ្មី ចូលទៅក្នុងថង់ស្បែកចាស់នោះឡើយ គឺវានឹងធ្លាយចេញ មក។ ស្រាថ្មីនោះ គឺមានជីវិតនៅក្នុងនោះ។ គឺពិតមែនហើយ។
170
បងប្អូនអាន គម្ពីរ វិវរណៈ ១៦:១៣-១៤ ដោយខ្លួនឯង ព្រោះយើងមិនមានពេលច្រើនឡើងក្នុងការអានជាមួយ គ្នានោះ។
មើលទៅ វាដូចជាស្ថិតនៅក្នុងចន្លោះទេវតាទី៦ និងទី៧។ យើងនឹងបញ្ចប់ជាមួយគ្នានៅពេលបន្តិចទៀតនេះ។ ប្រសិនជាអាច លោកអ្នកផ្តល់ពេលវេលាឲ្យខ្ញុំប៉ុន្មាននាទី ដើម្បីអាចឲ្យខ្ញុំអាចបញ្ចប់សេចក្តីអធិប្បាយនេះ។
វិវរណៈ១៦:១៣-១៤ នៅចន្លោះ ទេវតាទី៦ និងទី៧ គឺនិយាយអំពី វិញ្ញាណអសោច៏៣ដូចជាកង្កែប ចេញពី មនុស្ស។ តើបងប្អូនត្រៀមខ្លួននឹងនិយាយថា “អាម៉ែន” គឺជាវិញ្ញាណព្រះត្រៃឯក!
171
បងប្អូនអើយ! កុំទាន់អាលអញ្ជើញទៅណា សូមអង្គុយនៅឲ្យស្ងៀមបន្តិចគឺកុំទាន់ដើរចេញពីបន្ទប់នេះឡើយ ចំណែកឯបងប្អូនដែលកំពុងស្តាប់ក៏ដូចគ្នាដែរ... សូមកុំទាន់អាលបិទខ្សែអាត់ថតសម្លេងនេះដែរ។ប្រសិនបើបងប្អូន ជាអ្នកដែលកើតជាថ្មីដោយសារព្រះជាម្ចាស់ នោះបងប្អូននឹងនៅតែបន្តស្តាប់ជានិច្ច។
172
កង្កែប៣ សត្វកង្កែក គឺជាសត្វមួយប្រភេទដែល តែងតែក្រឡេកមើលទៅក្រោយជានិច្ច។វាមិនដែលមើលថា វានឹងត្រូវទៅណាទេ ឬក៏មើលថាតើវាមកពីណាដែរ។ តើបងប្អូនឃើញអញ្ចឹងអត់? តើពាក្យថាត្រៃឯកកើតមកពីណា ដែរ? ចាំទេ វិញ្ញាណអាសោច៏៣។
ពួកគេបានត្រឡប់ទៅមើល នៅក្នុងក្រុមប្រឹក្សា Nicaea វិញ ដែលគេបានជជែកអំពីគោលលទ្ធិព្រះត្រៃឯកដែលបានកើតឡើង មិនមែននៅក្នុងព្រះគម្ពីរឡើយ។ គឺពួកគេត្រឡប់ទៅមើលនៅក្នុងក្រុមប្រឹក្សាNicaea នៅឯទីក្រុងរ៉ូមដែលបានបង្កើតពាក្យត្រៃឯកឡើង។ សូមមើល តើពួកគេមកពីណា។ នៅក្នុងកង្កែប៣នោះក៏បានចេញនូវពាក្យថា ត្រៃ ឯក ដែលបានផ្តល់កំណើត ពាក្យត្រៃឯកថ្មីមួយនេះ គឺចេញពីម្តាយគេមក។តើជាអ្វីទៅ? គឺ៖ នាគ សត្វព្រៃ និង ហោរាក្លែងក្លាយ គឺជាពាក្យត្រៃឯកថ្មី... តើពេលណាដែលកង្កែបទាំងនេះចេញមក?ពួកវានៅទីនោះគ្រប់ពេលវេលា ប៉ុន្តែវាមិនទាន់បើកសម្តែងឡើងទេ រហូតទាល់តែនៅចន្លោះ ទេវតាទី៦និងទី៧ គឺមុនពេលដែលត្រាបានបើកឡើង។ ដ្បិតនៅក្នុងសាររបស់ទេវតាទី៧បានបើកឡើង សេចក្តីអាថ៌កំបាំងរបស់ព្រះក៏នឹងត្រូវបានដឹង គឺវិញ្ញាណ៣នេះហើយនិងបុណ្យជ្រមុជក្លែងក្លាយ គឺគ្រប់ទាំងអស់នឹងត្រូវបើកបង្ហាញឡើង។ព្រះជាម្ចាស់ទ្រង់នឹងជួយដល់ យើងរាល់គ្នាឲ្យ យល់ពីសេចក្តីពិតនេះ។
មិនមែនគិតថា មាននរណាម្នាក់បានកំពុងតែព្យាយាមនិយាយការអ្វីមួយនោះទេ...
173
ខ្ញុំមានអារម្មណ៍ថា ព្រះ វិញ្ញាណរបស់ព្រះដូចជាអាក់អន់ចិត្តហើយ។ ខ្ញុំមិនមែននិយាយអំពីខ្លួនឯងនោះទេ បងប្អូនអើយ! គឺកំពុង តែនិយាយ អំពីទេវតានៃព្រះវិញ។ គឺពិតណាស់។
ត្រៃឯក គឺជាសត្វនាគ។ តើមានបងប្អូនប៉ុន្មាននាក់ស្គាល់សត្វនាគ?គឺមាននៅក្នុងទីក្រុងរ៉ូម។ ជាសត្វនាគ ដែលឈចាំបំផ្លាញកូនរបស់ស្ត្រីភ្លាមនៅពេលកើតមក។ តើត្រឹមត្រូវទេ?តើពាក្យថាសត្វព្រៃ ឬសត្វតិរច្ឆានមាន ន័យអ្វីនៅក្នុងព្រះគម្ពីរ? គឺមានន័យថា “អំណាច”ត្រឹមត្រូវហើយ។
ហោរាក្លែងក្លាយ គឺអ្នកដែលបានចាក់ប្រេងតាំងក្លែងក្លាយ។
174
វាបានចាប់ផ្តើមកកើតមានតាំងពីពេលណា?ពួក ហោរាក្លែងក្លាយនេះ គឺជាសម្តេចសង្ឃប៉ាបទី១។ ហើយវាចេញមកពីស្រី្តពេស្យា គឺគ្រប់ទាំងអស់។ត្រៃឯក ក្លែងក្លាយបានកើតចេញមក មិនមែននៅក្នុងគ្រាដំបូងឡើយ ហើយក៏មិនទាន់បើកសម្តែងនៅក្នុងថ្ងៃដំបូងដែរ។ប៉ុន្តែនៅពេលដែលត្រាទី៧បានបើកឡើង សេចក្តីអាថ៌កំបាំងនោះ ក៏នឹងត្រូវបើកឲ្យពួកគេបានដឹងដែរនោះគឺជាពេលនៃសត្វកង្កែប ដែលជាវិញ្ញាអាសោច៏ទាំង៣នោះហើយ ពួកវានឹងបង្ហាញខ្លួ៖ គឺជាគោលលទ្ធិត្រៃឯកដែលទាស់នឹងសេចក្តីពិត តើវាចេញមកពីណា? ហើយវាត្រឡប់ទៅណា? គឺជាក្រុមប្រឹក្សា រួបរួមគ្នាតែមួយ។ពួកគេទាំងអស់គឺជាបងប្អូននឹងគ្នាមានវិញ្ញាណតែមួយ និងអ្វីៗតែមួយ។ គេនឹងធ្វើការអស្ចារ្យទាំងឡាយដើម្បីបញ្ឆោតដល់មនុស្ស។ នេះគឺជាអារក្ស ដែលបានដាក់ការទាំងអស់នោះ ជាមួយនឹងព្រះទាំងឡាយនៅលើផែនដីឲ្យធ្វើការអស្ចារ្យទាំងឡាយ ដើម្បីបញ្ឆោតដល់ពួកគេនៅថ្ងៃចុងក្រោយ ហើយនឹងធ្វើការនោះបានជោគជ័យ។ តើព្រះជាម្ចាស់ទ្រង់មានបន្ទូលអ្វី អំពីការនេះ... វិញ្ញាណអាក្រក់និយាយថា “យើងនឹងចុះទៅដាក់សេចក្តីកុហក់នៅក្នុងមាត់របស់ពួកហោរាទាំងនោះ គឺធ្វើឲ្យពួកគេទាយសេចក្តីកំភូតចេញមកហើយបណ្តាល ឲ្យស្តេចអ័ហាប់ ចេញមកបំផ្លាញពួកគេ”
175
ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “ចូរទៅចុះ នោះអ្នកនឹងបានជោគជ័យ។អ្នកនឹងធ្វើឲ្យពួកគេបានជឿដល់អ្នក។ ពួកគេទាំងនោះ មិនបាននៅជាប់ជាមួយនឹងព្រះបន្ទូលព្រះឡើយ។ចូរទៅចុះ ព្រោះអ្នកនឹងអូសទាញដល់គេ។ អ្នកនឹង ធ្វើវាតាមរយៈពួកហោរាក្លែងក្លាយ ព្រោះពួកគេទាំងនោះបានទុកចិត្តដល់គេ។គេមិនដឹងអ្វីឡើយ អំពីព្រះបន្ទូល ហើយគេមិនព្យាយាមរៀនផង។ គេមិនអាចធ្វើវាបានឡើយ ព្រោះពួកគេគឺជាបន្លា”“អ្នកនឹងបាន ជោគជ័យ”
176
សូមយើងបានត្រឡប់ទៅមើល កង្កែបក្លែងក្លាយទាំងនោះវិញ។ “តើហេតុអ្វីបានជាអ្នកដឹងថា ពួកគេបាន និយាយអំពីការនោះនៅក្នុងក្រុមប្រឹក្សា Nicaea នោះ?” ខ្ញុំមិនខ្វល់ពីអ្វីដែលពួកគេនិយាយគ្នានៅក្នុងក្រុមប្រឹក្សាNicaea ទេ តែអ្វីដែលខ្ញុំកំពុងតែនិយាយនោះ គឺជាការដែលពួកគេនិយាយចំពោះ បល្ល័ង្កនៃព្រះវិញតើជាអ្វីទៅ គឺទ្រង់ជាព្រះ ដ៏ជាព្រះ។
ពាក្យថា ខុសឆ្គង ឬក្លែងក្លាយ តើពួកគេមកពីណា?
177
ចូរស្តាប់ដោយយកចិត្តទុកដាក់ យើងបានឃើញយ៉ាងច្បាស់ហើយ បន្ទាប់ពីត្រាទី៧ត្រូវបានបើកឡើង នោះការអាថ៌កំបាំងនឹងត្រូវបានបង្ហាញឡើង។ តើអ្វីទៅជាត្រៃឯក? តើមាននិយាយនៅទីណា?តើនៅកន្លែងដែល ព្រះគម្ពីរបាននិយាយពាក្យថាត្រៃឯក? គឺជាព្រះទាំងបីដែលកំពុងថ្វាយបង្គំ។តើទ្រង់ទាំងបីអាចនៅដាច់ដោយឡែក ពីគ្នាយ៉ាងដូចម្តេច នៅពេលដែលទ្រង់មានបន្ទូលថា “ខ្ញុំហើយនិងព្រះវរបិតាខ្ញុំ គឺតែមួយ។ លើកលែងតែអ្នកជឿវា ខ្ញុំគឺជាទ្រង់ នោះអ្នកនឹងស្លាប់នៅក្នុងអំពើបាបរបស់អ្នកដែលមិនអ្នកបានជឿការនេះ”អំពើបាបគឺជាចិត្តដែល មិនជឿ។ អ្នកនឹងត្រូវស្លាប់នៅក្នុងការដែលអ្នកមិនជឿដល់ការនេះ។
អូ! តើអ្នកនិយាយថាខ្ញុំជានរណា?
តើតាំងពីពេលណាដែលអ្នកនិយាយថា ខ្ញុំបានមកហើយ?
អូ! តើអ្នកស្គាល់ព្រះវរបិតាដែរឬទេ
ឬ អ្នកអាចប្រាប់ពីឈ្មោះរបស់ទ្រង់បានទេ?
ខ្ញុំគឺជា ផ្កា Sharon
ជាពន្លឺ និងផ្កាយព្រឹក(តើអ្នកអាចប្រាប់ខ្ញុំបានទេ តើគេគឺជានរណា?)
អញគឺជាព្រះ ដែលបាននិយាយទៅកាន់ម៉ូសេ
ជាពន្លឺ និងជាផ្កាយព្រឹក
ខ្ញុំគឺជា ផ្កាSharon
អូ! តើនៅពេលណាដែលអ្នកនិយាយថា ខ្ញុំមកហើយ?
អូ! តើអ្នកស្គាល់ព្រះវរបិតាខ្ញុំដែរឬទេ
ឬ អ្នកអាចប្រាប់ពីឈ្មោះរបស់ទ្រង់បានទេ? (អាម៉ែន)
ខ្ញុំគឺជា អាល់ផានិងអូមេហ្គា
តាំងពីកាលដើមដំបូងឡើងនិងរហូតអស់កល្ប
ខ្ញុំគឺជាព្រះលើការបង្កើតទាំងអស់
ហើយ ពាក្យថា យេស៊ូវ គឺជាឈ្មោះរបស់ខ្ញុំ។
178
ត្រឹមត្រូវហើយ។ នៅពេលដែលត្រាទី៧ បានបើកឡើង នោះសេចក្តីអាថ៌កំបាំងទាំងអស់នឹងត្រូវបើកបង្ហាញឲ្យឃើញ។ នៅពេលដែលត្រាបានបើកឡើង សេចក្តីពិតដែលបានលាក់កំបាំងនឹងត្រូវបើកបង្ហាញជាពិត ដ្បិតត្រានោះបានលាក់កំបាំងការទាំងអស់ជាយូរឆ្នាំមកហើយគឺពួកជំនុំ និងនិកាយទាំងអស់នឹងបានឃើញ។ វិវរណៈ៧ ចែងអំពី ស្រីសំផឹងដ៏អស្ចារ្យនោះ តើនាងគឺជានរណា?ដ្បិតនាងគឺជាម្តាយនៃស្រ្តីពេស្យា។
179
លោកអ្នកនិយាយមកកាន់ខ្ញុំ “បងប្រុស ប្រាណហាំ” ថា “ពួកគេ គឺជាសត្វត្មាត”។ត្រឹមត្រូវណាស់។ ប៉ុន្តែចូរចាំថា សត្វត្មាតនោះគឺជាកូនក្រមុំរបស់ព្រះ។ គេត្រូវបានចាក់ប្រេងតាំងហើយគេក៏អាចហើរឡើងដែរ។ មានវិញ្ញាណពីរ ស្ទើរតែដូចគ្នា ដែលនឹងមកបញ្ឆោតដល់ពួកអ្នករើសតាំង។សត្វវាមានមាឌធំ ជាងសត្វឥន្រ្ទី។ វាអាចហើរបានដូចជាឥន្ទ្រីដែរ គឺវាបានចាក់ប្រេងតាំងឲ្យហើរបានឬក៏អាចអធិប្បាយបាន ឬក៏អាចទាយទំនាយ បានដែរ គឺវាអាចធ្វើបានដូចជាឥន្រ្ទីអញ្ចឹង។ ប៉ុន្តែវាមិនអាចហើរឲ្យខ្ពស់ដូចជាសត្វឥន្រ្ទីបានឡើយ។ ប្រសិនបើវា ព្យាយាមធ្វើតាមឥន្រ្ទីនោះ ពួកអ្នកជឿដល់វានឹងបានស្គាល់វាជាមិនខាន។បាទ! មែនហើយ។ វាមិនអាចធ្វើតាម ឥន្រ្ទីបានទេ។ “អូ!” វាអាចនិយាយបាន “ខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទទ្រង់គឺជាបុត្រានៃព្រះ។ខ្ញុំជឿដល់ព្រះវរបិតា ដ៏ជាព្រះ ជាព្រះដែលមានអំណាចចេស្តា ជាព្រះអាទិករដែលបង្កើតផ្ទៃមេឃនិងផែនដី។ ព្រះយេស៊ូវគ្រីស្ទ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ”។ អូ! ប្រាកដណាស់ វាអាចធ្វើបានមែន។ប៉ុន្តែចូរអំពី ទ្រង់ដែលជាព្រះមិនចេះប្រួល ប្រែ កាលពីម្សិលម៉ិញ ថ្ងៃនេះ និងរហូតអសកល្បវិញនោះ?
180
សត្វឥន្រ្ទី គឺជាសត្វពិសេស អាចសង់សំបុករបស់វាលើអាកាសបាន។ គ្មានសត្វណានៅលើផែនដីអាចធ្វើដូចជា វាបានឡើយ។ ប្រសិនបើមានពួកសត្វត្មាតណា ឬសត្វទាំងឡាយណា ព្យាយាមធ្វើតាមវានោះ វានឹងបំបែកការនោះចោល។ ពួកអ្នកដើរតាមវាគេនឹងបានដឹងការពិត ថាវាគឺជានរណា វាគឺក្លែងក្លាយទេ។ ស្រាថ្មីនោះនឹងចេញមកប្រសិន បើគេដាក់វាចូលទៅក្នុងថង់ស្បែកចាស់នោះ។ទ្រង់នឹងបង្ហាញចេញមក។ ​ទ្រង់នឹងបំបែកពួកវា។ ទ្រង់មិនអនុញ្ញាតឲ្យរូបកាយរបស់ទ្រង់ នៅរួមគ្នាជាមួយនឹងពួកវាឡើយ។នៅពេលដែល ពួកវាចូលមកក្នុងពួកគេ នៅពេលខាងមុខ ប្រសិនបើទ្រង់មិនធ្វើវាទេ គឺជាអ្នកដែលបានចាក់ប្រេងតាំងជាអ្នកដែល បានរៀបចំទុកហើយ បានកើតជាឥន្រ្ទីនោះ ទ្រង់នឹងកំទេចពួកគេជាចំណែកៗ។ កូនរបស់វាអាចនឹងហើរបានដោយសារស្លាបរបស់វា ហើយវាក៏អាចនឹងធ្លាក់ចុះមកលើដីដែរ។ ប្រាកដណាស់! ពួកវាមិនអាចហើរឲ្យខ្ពស់ដូចជាសត្វឥន្រ្ទីបានទេ។ ប្រសិនបើវាព្យាយាមនោះ ភាពល្ងីល្ងើររបស់វានឹងត្រូវបើកបង្ហាញចេញមក។ត្រឹមត្រូវ ណាស់។ វាមិនអាចធ្វើបានឡើយ។
181
តើហេតុអ្វីទៅ? វាមិនអាចមើលឃើញដូចជាឥន្រ្ទីបាន។ តើមិនល្អទេឬអីដែលគេព្យាយាមលោតឡើងឲ្យខ្ពស់ ហើយមិនអាចមើលឃើញគេនៅទីណាទេឬអី នៅពេលដែលគេហើរឡើងទៅលើនោះ?ប្រសិនបើ វាខំព្យាយាម ក្លែងបន្លំដូចជាឥន្រ្ទី គឺហើរឲ្យខ្ពស់យ៉ាងក៏ដោយ វានឹងទៅជាខ្វាក់មិនដឹងថាវាកំពុងតែធ្វើការអ្វីនោះទេ។ ត្រឹមត្រូវណាស់។ វាបានស្រែកឡើងខ្លាំងៗ ប៉ុន្តែគ្រាន់តែយើងនិយាយព្រះបន្ទូលព្រះទៅកាន់វានោះភាពល្ងីល្ងើរ របស់វា នឹងត្រូវបានគេដឹង។ ចូរយើងនិយាយជាមួយវា អំពីបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទឬក៏និយាយអំពីលក្ខណៈរបស់ទ្រង់ គឺទ្រង់មិនប្រែប្រួលកាលពីថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងរហូតអស់កល្ប...។ បន្ទាប់មកចូររង់ចាំបន្តិចមើល នោះអ្នកនឹងឃើញ។ វាក៏បានជ្រុះរោមរបស់វា។ វាបានខំប្រឹងលោតឲ្យខ្ពស់ណាស់ហើយក៏បានទាយទំនាយបណ្តេញអារក្ស និយាយភាសាដទៃ ហើយស្រែកឡើង រត់ចុះរត់ឡើងនៅលើដី។ ប៉ុន្តែកុំព្យាយាមខំហើរឡើងទៅលើអី គេនឹងស្គាល់វាហើយ។ ផ្ទុយទៅវិញ វាគឺជាអ្នកដែលបានចាក់ប្រេងតាំង។វាអាចហើរបាន។ វាអាចប៉ាន់ស្មាននូវតុល្យភាពរបស់វា បានពេលហើរឡើងទៅលើនោះ ប៉ុន្តែនៅតែមិនអាច...វាដូចជានៅឆ្ងាយណាស់។ វាអាចស៊ីតែរបស់ស្អុយរលួយសុទ្ធ តែដង្កូវតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចស៊ីសាច់ស្រស់បានទេ ដែលជាអាហារចេញមកពីបល្ល័ង្ករបស់ព្រះ។ វាខ្វាក់ភ្នែកហើយ។ វាខំប្រឹងធ្វើការទាំងអស់ប៉ុន្តែវា មិនបានដឹងថាវាកំពុងតែធ្វើអ្វីនោះទេ។ វិញ្ញាណដែលដូចគ្នានោះ បានមកសណ្ឋិតលើពួកគេគឺដូចជាទឹកភ្លៀង បានធ្លាក់ចុះមកលើស្រូវដែរ... ពួកវាមិនមែនជាស្រូវនោះទេ។ ពួកវានឹងត្រូវខ្យល់ផាត់ទៅ។“អូ! ខ្ញុំដឹងហើយ Dr. Jones ខ្ញុំមិនទាន់អាចទៅ បានទេ...” បាទសូមអញ្ជើញទៅមុនចុះ បើសិនជាលោកចង់។
182
ពួកវាមិនអាចកើតមកជាឥន្រ្ទី ឬក៏អាចសង់សំបុកដូចជាឥន្រ្ទីបានទេឬក៏ដូចជាអ្នកដែលព្រះបានរៀបចំ ទុកមកដែរ។ វាប្រហែលជា ផ្លែក្រូចឆ្មារ ដែលបានដុះនៅលើដើមក្រូចអញ្ចឹងប៉ុន្តែវាដែលដុះចេញពីឬសមកនោះ ទេ។ ពួកវាគឺជាអ្វីៗ ដែលបានដាក់បន្ថែមបន្លំភ្នែកតែប៉ុណ្ណោះ។ហើយនៅពេលដែល ពួកវា ឡើងទៅដល់កំរិតខ្ពស់ នោះពួកវាមិន អាចឃើញពីព្រះបន្ទូលព្រះ ដែលបានរៀបចំទុកហើយនោះទេក្រោយមកភាពល្លីល្ងើររបស់ពួកវា នឹងត្រូវបានគេដឹង។ “ព្រះបន្ទូលទ្រង់ នឹងបាំងភ្នែករបស់ពួកវា...វាមិនបានដឹងឡើយ” គឺគេនឹងបានស្គាល់ពួកវា ថាជានរណា?
183
ពួកវាមិនអាចមើលឃើញបានឆ្ងាយនោះទេ។ វាអាចមើលឃើញត្រឹមតែចម្ងាយនៃវ៉ែនតារបស់វាដែល អាចឲ្យ វាមើលឃើញតែប៉ុណ្ណោះ។ តែបន្ទាប់ពីនោះភ្នែករបស់វាខ្វាក់ដូចជាសត្វប្រចៀវអញ្ចឹង។តើពេលនោះ ភាពល្ងីល្ងើររបស់វាមិនត្រូវបានគេដឹងទេឬអី? នោះហើយគឺជាពេលដែលឥន្រ្ទីដ៏ពិតត្រូវអង្គុយចុះហើយស៊ីចំណី របស់វាហើយ។ ហើយក៏ជាពេលដែលឥន្រ្ទីដ៏ពិតដែលបានរើសតាំង ចាំមើលថា ពួកវានឹងក្លាយទៅជាអ្វីទៅ?នៅពេលដែលវា មិន អាចទទួលនូវព្រះបន្ទូលព្រះបាន គេនឹងដឹងថា ពួកវាស្ថិតនៅក្នុងក្រុមសត្វត្មាត។
តើហេតុអ្វីទៅ? តើហេតុបានជាវាមិនអាចហើរបាន? ពីព្រោះ មើលទៅ​ ពួកវាកំពុងតែស៊ីសាកសពដែលស្អុយ រលួយនៅក្នុងក្រុមរបស់ពួកវា មិនមែនជារូបកាយខាងឯវិញ្ញាណនោះទេ។ ផ្ទុយទៅវិញវានឹងធ្វើឲ្យពួកវាមាន លក្ខណៈខុសប្លែកពីគេ។ គឺវាស៊ីអាហារដែលស្អុយរលួយនោះ ហើយរូបកាយរបស់វាគឺរស់ដោយសារការនោះឯង។ពួកវាមិន អាចឡើងទៅកាន់ទីនោះ ហើយស៊ីអាហារស្រស់ដូចជាឥន្រ្ទីបានឡើយ។ គឺពួកវាមិនអាចធ្វើបានទេ។
184
បទគម្ពីរបានបំពេញសម្រេចហើយ នៅក្នុងម៉ាថាយ ២៤:២៤។ វាកំពុងតែហើរឡើងកំពុងតែលោត ឡើងទៅក្នុង អាកាស ហើយក៏កំពុងតែទទះស្លាបរបស់វាដែរ ប៉ុន្តែវាមិនអាចហើរបានខ្ពស់ឡើយ។ត្រឹមត្រូវណាស់ វាមិនអាចធ្វើ បានឡើយ... គឺវាមិនអាចហើរឡើងខ្ពស់ ដើម្បីយកអាហារស្រស់បានទេ។វាអាចស៊ីតែអាហារ ដែលស្អុយនៅលើដីតែប៉ុណ្ណោះ គឺជាសត្វទន្សាយដែលបានងាប់ស្អុយមួយអាទិត្យហើយឬក៏មួយខែមុន ឬ៤០ឆ្នាំ មុនដែលពេញដោយមេរោគ។ វាអាចស៊ីតែអាហារប្រភេទហ្នឹង គឺវាពេញចិត្តណាស់ដោយវាខំពាំអាហារនោះ ហើរឡើងធ្វើដូចជាឥន្រ្ទីអញ្ចឹង។ វាគិតថាដូចជាឥន្រ្ទីដែរ ប៉ុន្តែវាគឺជាត្មាតទេ។យើងរាល់គ្នាបានដឹងហើយ។ ចំណែកវាវិញ វាក៏ដឹងដែរថា វាមិនអាចធ្វើបានដូចជាឥន្រ្ទីនោះទេ។គឺមិនអាចធ្វើបានទេ។ គឺរូបរាងរបស់វាមិនដូច ជាឥន្រ្ទីឡើយ... ហើយវាស៊ីតែសាកសពស្អុយវិញ។វាមិនអាចស៊ីអាហារស្រស់បានឡើយ គឺវាដូចជាអ្វីដែល លោកលូធើ លោក Wesley បាននិយាយ។ ពួកវាមិនអាចធ្វើបានឡើយគឺដូចជាអ្វីដែលព្រះយេស៊ូវទ្រង់មាន បន្ទូលនៅគ្រានេះ។
185
នៅថ្ងៃចុងក្រោយ នឹងមានអ្នកដែលបានចាក់ប្រេងតាំងចេញមក គឺជាព្រះគ្រីស្ទក្លែងក្លាយជាពួកគ្រូបង្រៀន ខុសឆ្គង ក៏ដូចជាពួកហោរាក្លែងក្លាយដែរ។ ឥឡូវនេះខ្ញុំចង់ឲ្យលោកអ្នក ធ្វើការប្រៀបទគម្ពីរម៉ាថាយ២៤:២៤ ជាមួយនឹង ២ធីម៉ូថេ៣:៨ចុះ។ ម៉ាថាយ ២៤:២៤ បានចែងថា នៅថ្ងៃចុងក្រោយ នឹងមានព្រះគ្រីស្ទក្លែងហើយ ហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យ​វង្វេងផងបើសិនជាបាន។
នោះគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ។
186
ហើយលោកប៉ុលបាននិយាយថា“នៅជាន់ក្រោយ ពួកដែល មានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ នឹងចូលមកល្បួងនាំពួកស្រីៗដែលល្ងង់ឲ្យឈ្លក់ចិត្ត ដែលស្រ្តីទាំងនោះ ផ្ទុកធ្ងន់ដោយអំពើបាបហើយ ក៏បណ្តោយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ(ពួកគេមានភាពងើយឆ្ងល់ ហើយសួរថា ”តើហេតុអ្វីបានជាអ្នករើសយកពួកស្រីៗវិញ?“ អូ!... ពួកគេមិនមើលឃើញទេ។គេនាំពួកស្រីៗដែលល្ងង់ ហើយក៏ បណ្តោយតាមសេចក្តី ប៉ងប្រាថ្នាផ្សេងៗ... គឺឲ្យធ្វើដូចជាយ៉ានេស និងយ៉ាមប្រេស (ម៉ាថាយ ២៤:២៤ ចែងថា នឹងមានព្រះគ្រីស្ទក្លែង ដែលជាអ្នកបានចាក់ប្រេងតាំងក្លែងក្លាយធ្វើទីសំគាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំឲ្យ ពួកអ្នករើសតាំងវង្វេង)... ជាអ្នកទាស់ទទឹងនឹងលោកម៉ូសេដូច្នេះពួកអ្នកនេះ គឺជាមនុស្សអាក្រក់”។ គេជាមនុស្ស ដែលទាស់ទទឹង នឹងសេចក្តីជំនឿខាងសេចក្តីពិត។គឺជាជំនឿតែមួយ ព្រះតែមួយ និងបុណ្យជ្រមុជតែមួយ។ លោកអ្នកមិនអាចមានជំនឿតែមួយបានទេ បើមិនបានទទួលជឿលើព្រះជាម្ចាស់តែមួយនោះ។ហើយលោកអ្នក ក៏មិនអាចមានបុណ្យជ្រមុជពីរដែរ គឺមិនមែនបុណ្យជ្រមុជមួយ ដោយព្រះវរបិតា មួយទៀតដោយព្រះរាជបុត្រានិងមួយដោយ ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ គឺមានតែបុណ្យជ្រមុជតែមួយប៉ុណ្ណោះ ដោយព្រះយេស៊ូវគ្រីស្ទ។ត្រឹមត្រូវណាស់។
187
នៅពេលដែលលោកអ្នកបងប្អូនអញ្ជើញទៅដល់ផ្ទះ ចូរធ្វើការប្រៀបធៀបបទគម្ពីរទាំងនេះចុះ។គម្ពីរម៉ាថាយ ២៤:២៤ មានបន្ទូលដោយព្រះយេស៊ូវ ហើយ២ធីម៉ូថេ៣:៨ និយាយដោយលោកប៉ុល។
បន្ទាប់ពីធ្វើការប្រៀបធៀបបទគម្ពីរទាំងនោះហើយ ចូរប្រៀបធៀប លូកា១៧:៣០និងម៉ាឡាគី៤ ចុះ។ ដូចជា យ៉ានេស និងយ៉ាមប្រេស ដែលជាអ្នកទាស់ទទឹងនឹងលោកម៉ូសេ គឺទាស់នឹងសេចក្តីពិតដូច្នេះពួកអ្នកនេះ មិនមែនជាអ្នកដែលបានចាក់ប្រេងតាំងឡើយ ព្រោះគេបានទាស់នឹងសេចក្តីពិតរបស់ព្រះ។
នៅថ្ងៃចុងក្រោយ កូនមនុស្សនឹងលេចមក (វិវរណៈ១០:១-៧ ចូរអានបទគម្ពីរនេះនៅពេលទៅដល់ផ្ទះ) គឺទេវតទី៧ បានបើកត្រាឡើង... តើជាអ្វីទៅ? មិនមែនជាទេវតាទេ គឺជាកូនមនុស្សប៉ុន្តែទេវតានោះគឺជាអ្នក បើកសម្តែងពីកូនមនុស្ស។ តើបងប្អូនយល់ពីភាពដាច់ដោយឡែកគ្នាដែរឬទេ?វាមើលទៅដូចជាពិបាកយល់បន្តិច ហើយសម្រាប់បងប្អូន។ មិនមែនតែកូនមនុស្សទ្រង់ផ្ទាល់នោះទេតែជាទេវតាទី៧ គឺបើកសម្តែងជាសាធារណៈ ពីកូនមនុស្ស ដ្បិតគ្រាប់បានចេញពីសំបកហើយ។ “នៅថ្ងៃនោះយ៉ានេស និងយ៉ាមប្រេស បានទាស់ទទឹង និងសេចក្តីពិត ដែលជាគ្រាប់ពូជនោះឯង (ជាអ្នកដែលបានចាក់ប្រេងតាំងអ្នកមិនជឿច្បាស់ និងអ្នកមិនជឿ ពួកជំនុំទូទៅ និងពួកថ្ងៃបុណ្យទី៥០) ប៉ុន្តែចូរឲ្យពួកគេធ្វើវាចុះដ្បិតភាពល្ងីល្ងើរបស់ពួកគេនឹងត្រូវបង្ហាញចេញមក ថាពួកគេជានរណា” តើបងប្អូនយល់ទេ?
188
វិវរណៈ១០ បានចែងថា “នៅថ្ងៃដែលទេវតាទី៧បានចុះមក...” បងប្អូននៅចាំទេពួកជំនុំទី៧ ជាគ្រាពួកជំនុំឡៅឌីសេ នៅពេលដែលគ្រាពួកជំនុំនោះត្រូវបានហៅឈ្មោះចេញមក នោះក៏បានក្លាយជាគ្រាពួកជំនុំហើយនៅពេលដែលត្រូវបានហៅពួកថ្ងៃបុណ្យទី៥០ចេញមក នោះគឺជាពេលដែលពួកទេវតា... តើទេវតា នីមួយៗគឺជាអ្វី?តើពួកថ្ងៃបុណ្យទី៥០ជាអ្វី? តើជីវិតបានទៅឯណា? គឺបានចេញពីក្រុមនោះ។ គឺគ្មានសំបក ទៀតឡើយគឺជាគ្រាប់វិញ។ តើជាអី្វទៅ? គឺជាការស្តីបន្ទោសដល់ពួកថ្ងៃបុណ្យទី៥០ ដើម្បីបំពេញសម្រេចបទគម្ពីរនៃគ្រានេះ។
189
នៅថ្ងៃដែលពួកទេវតាទាំងនេះចុះមក មិនមែនជាពេលដែលពួកទេវតាបានចាប់ផ្តើមនោះទេ...ប៉ុន្តែគឺ ជាពេលដែលត្រូវប្រកាសសាររបស់ព្រះ។ ទេវតាទី១បានបើកឡើង គឺជាសេចក្តីប្រោសឲ្យជាហើយទេវតាទី២ បើកឡើង គឺជាសេចក្តីទំនាយ ហើយទេវតាទី៣បើកឡើង គឺជាការបើកសម្តែងនូវព្រះបន្ទូលព្រះគឺជាសេចក្តីអាថ៌ កំបាំង របស់ព្រះ នឹងត្រូវបានបើកបង្ហាញឡើង។ គ្មានអ្វីដែលអាចខ្ពស់ជាងពួកហោរាឡើយដែលជាអ្នកសម្តែងនូវ ព្រះបន្ទូល ព្រះនោះ។ ដ្បិតមានតែផ្លូវតែមួយគត់ដែលពួកហោរាអាចធ្វើបានគឺសម្តែងនូវសេចក្តីពិត តាមរយៈព្រះបន្ទូលព្រះ។ នៅពេលដែលត្រាទី៧បានបើកឡើង នោះសេចក្តីអាថ៌កំបាំងព្រះនឹងបានសម្រេច។បន្ទាប់មក នៅថ្ងៃនោះ ការនោះ នឹងកើតឡើង ដូចជាពេលដែល យ៉ានេស និងយ៉ាមប្រេស ដែលជាអ្នកក្លែងក្លាយបានចេញមកទាស់ទទឹងនឹងសេចក្តីដែលលោកម៉ូសេបានប្រាប់។ គឺពិតប្រាកដណាស់។ លោកអ្នកអាចឃើញ នៅក្នុងម៉ាថាយ២៤:២៤ ដែលនិយាយអំពី អ្នកបានចាក់ប្រេងតាំង។
190
ឥឡូវនេះ យើងនឹងនិយាយអំពីការបីយ៉ាង នៅមុនពេលយើងបញ្ចប់។ ខ្ញុំចង់ឲ្យលោកអ្នកស្តាប់ដោយយកចិត្តទុកដាក់ចំពោះការនេះ។ ការបីយ៉ាងដែលបំពេញសម្រេច។ ការទាំងនោះ នៅនឹងមុខលោកអ្នកស្រាប់៖
ទី១៖ លោកីយនេះ គឺស្ថិតនៅក្នុងស្ថានភាពដូចជាក្រុងសុដុំមដែរ។ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលហើយថា វានឹងកើតឡើង។ ចូរក្រឡេកមើលពីដំណើរខូចអាក្រក់ទាំងនោះចុះ៖គឺពួកស្រីៗនៃយើង គេព្យាយាមប្រព្រឹត្តដូចជា មនុស្សប្រុស ហើយពួកប្រុសៗព្យាយាមប្រព្រឹត្តដូចជាមនុស្សស្រីគឺអាក្រក់ ហើយគួរឲ្យថោកទាបណាស់ គេបានគ្រប់គ្រងដោយអារក្ស ហើយពួកគេនៅតែមិនដឹងខ្លួនទៀត។ដ្បិតព្រះគម្ពីរបានចែងថា ការនោះនឹងកើង ឡើងមែន។
ទី២៖ នៅក្នុងគ្រានោះ យោងទៅតាមបទគម្ពីរនោះ ពួកដូចជា យ៉ានេស និងយ៉ាមប្រេសនិងចេញមក។
ទី៣៖ ហើយក្នុងគ្រានោះដែរ កូនមនុស្ស ក៏នឹងត្រូវបើកសម្តែងឲ្យឃើញដែរ។
191
នៅពេលនោះ មានពួកអ្នកជឿដូចលោកអ្នកបងប្អូន ពួកអ្នកជឿមិនច្បាស់និងពួកអ្នកមិនជឿសោះ។ ហើយ ព្រះបន្ទូលក៏បានបើកបង្ហាញសេចក្តីពិតដល់គេ តែពួកអ្នកដែលជឿមិនច្បាស់បានក្លែងបន្លំទៅវិញរីឯពួកអ្នក​មិនជឿសោះ ក៏បានបដិសេធសេចក្តីពិតទាំងស្រុង។
ដ្បិត នឹងមានពន្លឺនៅពេលល្ងាច
ហើយផ្លូវទៅកាន់សិរីល្អនឹងត្រូវបានគេឃើញ។
(តើត្រូវទេ?)
ប្រជាជាតិដែលកំពុងបែកបាក់
ពួកអីស្រាអែលបានក្រោកឡើង
ដ្បិតព្រះគម្ពីរបានទាយទុកថានឹងមានទីសំគាល់កើតឡើង
ហើយនៅថ្ងៃរបស់ពួកសាសន៍ដទៃ(ពួកសុដុំម!)
គេនឹងភ័យញ័ររន្ធត់
គេនឹងរត់ខ្ចាត់ខ្ចាយទៅ
ថ្ងៃនៃសេចក្តីប្រោសលោះជិតមកដល់ហើយ
ចិត្តមនុស្សដែលបានធ្លាក់ចុះក្នុងសេចក្តីភ័យខ្លាចនេះ
គេនឹងបានពេញដោយព្រះវិញ្ញាណនៃព្រះ
ចង្កៀងរបស់អ្នកនឹងបានភ្លឺឡើង(ដូច្នេះអ្នកនឹងឃើញព្រះបន្ទូលនៃគ្រានេះ)
ចូរមើលទៅ! សេចក្តីសង្រ្គោះរបស់អ្នកនៅជិតបង្កើយ
ពួកហោរាក្លែងក្លាយគេកំពុងតែកុហក់អ្នក
(ពួកគេនិយាយថា ពួកគេនេះ គឺជាអ្នកបានចាក់ប្រេងតាំង)
តែពួកគេបានបដិសេធសេចក្តីពិតរបស់ព្រះ
គឺជាព្រះយេស៊ូវគ្រីស្ទជាព្រះនៃយើង
(ពួកគេមិនជឿដល់ទ្រង់ទេ! ព្រះគម្ពីរបានចែងថា ការនោះនឹងកើតឡើង។)
ប៉ុន្តែយើងនឹងដើរតាមផ្លូវដែលពួកសាវកបានដើរ
(ជាពន្លឺដូចគ្នា! ដែលបានបង្វែរចិត្តពួកកូនៗ មិនឯឪពុកវិញ)
ថ្ងៃនៃសេចក្តីប្រោសលោះនៅជិតបង្កើយ(នៅជិតណាស់)
ចិត្តមនុស្សដែលធ្លាក់ក្នុងសេចក្តីភ័យខ្លាច
អូ! គេនឹងបានពេញដោយព្រះវិញ្ញាណនៃព្រះ
ហើយចង្កៀងរបស់អ្នកនឹងបានភ្លឺឡើង
ចូរមើលទៅ! សេចក្តីប្រោសលោះរបស់អ្នកជិតមកដល់ហើយ
តើអ្នកជឿទេ? សូមយើងបានឱនក្បាយចុះ។
192
សារព្រះបន្ទូលនេះដែលបានផ្សាយចេញពីសមុទ្រភាគកើតទៅកាន់ភាគខាងលិចពីរដ្ឋកាលីហ្វុកញ៉ា ទៅ កាន់ ញ៉ូវយ៉ក រហូតទៅដល់ភាគខាងត្បូង ដល់ភាគខាងជើង គឺគ្រប់កន្លែងទាំងអស់នៃទីបេសកកម្មហើយនៅក្នុង ព្រះវិហារនេះ ពួកយើងក្រីក្រណាស់ ពួកយើងមិនមានរប ស់ល្អៗអស្ចារ្យ ឬក៏ទូរទស្សន៍នោះទេប៉ុន្តែពួកយើង នឹងព្យាយាមឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើបាន។ “ដ្បិតអ្វីៗទាំងអស់ព្រះវរបិតាខ្ញុំនឹងប្រគល់មកឲ្យខ្ញុំនោះ នឹងមក”។
193
ខ្ញុំចង់ឲ្យលោកអ្នកបងប្អូន បានជ្រាបពីការនេះជាពិតប្រាកដ។ ហើយលោកអ្នកបងប្អូនដែលកំពុងតែតាមដានស្តាប់លោកអ្នកច្បាស់ជាបានយល់ហើយនៅថ្ងៃនេះ ដែលខ្ញុំបានព្យាយាមអធិប្បាយទៅកាន់លោកអ្នកបងប្អូន។ខ្ញុំមិនអាចធ្វើអ្វីៗ ជូនលោកអ្នកបងប្អូនបានឡើយ មានតែតាមរយៈសម្លេងអធិប្បាយប៉ុណ្ណោះ។សម្លេងរបស់ខ្ញុំ អាចនឹងទាស់ប្រឆាំងដល់ការជំនុំជំរះរបស់ខ្ញុំ... តែខ្ញុំពិតជាចង់បានការប្រសើរណាស់។ដ្បិតនេះ គឺជាបំណង ព្រះហឫទ័យនៃព្រះវរបិតាខ្ញុំដែលទ្រង់ឲ្យខ្ញុំប្រកាស ហើយទ្រង់កំណត់ឲ្យខ្ញុំធ្វើដែរ។ខ្ញុំមិនមែនជាម្នាក់ដែល លេចចេញមកនៅក្នុងទន្លេនោះទេ តែខ្ញុំគឺជាម្នាក់ដែលឈនៅទីនោះវិញពេលដែលទ្រង់បានលេចមក។ ខ្ញុំមិនមែន ជាម្នាក់ដែលបានសម្តែងការទាំងនេះទេ ហើយក៏មិនបានទាយពីការទាំងនេះដែលនឹងកើតមានឡើងដែរ តែខ្ញុំគឺជាម្នាក់ដែលនៅក្បែរនោះ ពេលដែលទ្រង់បានសម្តែងវា។ ខ្ញុំគឺជាម្នាក់ដែលបានបញ្ចេញនូវសម្លេងមកដែលទ្រង់បានប្រើខ្ញុំឲ្យនិយាយចេញមក។ វាមិនមែនជាអ្វីដែលខ្ញុំបានចេះនោះទេ តែគឺជាអ្វីដែលខ្ញុំបានចុះចូលទៅកាន់ទ្រង់ ដែលទ្រង់មានបន្ទូលចេញមកតាមរយៈខ្ញុំ។ គឺមិនមែនជាខ្ញុំឡើយ។ ហើយក៏មិនមែនជាទេវតាទី៧ដែរ គឺបានសម្តែងពីកូនមនុស្សវិញ។ វាមិនមែនជាការដែលនិយាយអំពីទេវតាឡើយ តែគឺជាព្រះបន្ទូលរបស់ព្រះវិញ គឺជាសេចក្តីអាថ៌កំបាំងព្រះដែលបានលាតត្រដាងចេញមក។ វាមិនមែនថ្លែងអំពីមនុស្សឡើយ តែជាព្រះវិញ។ទេវតាមិនមែនជាកូនមនុស្សទេ តែគេគឺជាអ្នកនាំសារអំពីកូនមនុស្សវិញ។ កូនមនុស្សគឺជាព្រះគ្រីស្ទ។ទ្រង់គឺជា ព្រះដែលលោកអ្នកជឿ មិនមែនជាមនុស្សនោះទេ។ ដ្បិតព្រះ បន្ទូលទ្រង់នៅអស់កល្បជានិច្ច។
ប្រសិនបើលោកអ្នកបងប្អូនណាដែលដឹងថា ខ្លួនមិនទាន់បានទទួលព្រះបន្ទូលទ្រង់ជាអាហារប្រចាំថ្ងៃនោះ ដើម្បីឲ្យយើងមានកំលាំងអាចហើរឡើង ចេញពីក្រុមទាំងអស់នេះ គឺពីលោកីយនេះតើលោកអ្នកនឹងមិនទទួល ព្រះ បន្ទូលទ្រង់នៅពេលនេះទេឬអី នៅខណៈពេលដែលយើងកំពុងអធិស្ឋាន?
194
ឱព្រះវរបិតាអើយ! នេះគឺជាការដែលពិបាកឲ្យទូលបង្គំនិយាយណាស់។ហើយវាក៏មិនងាយស្រួលដែរ ក្នុងការដែលធ្វើវានោះ។ ដ្បិតទ្រង់ជ្រាបគ្រប់ការទាំងអស់។ ឱព្រះជាម្ចាស់អើយ! សូមកុំឲ្យទូលបង្គំយើងខ្ញុំយល់ខុសពីព្រះបន្ទូលទ្រង់ឡើយ តែសូមឲ្យព្រះបន្ទូលទ្រង់ជាពន្លឺដល់ទូលបង្គំយើងខ្ញុំអាចនឹងដើរទៅមុខបាន។
ឱព្រះជាម្ចាស់! ទូលបង្គំមិនដឹងថានរណាទេដែលជាពួករើសតាំងនោះតែព្រះអង្គទ្រង់ជា្របទាំងអស់។ ហើយ ទូលបង្គំយើងខ្ញុំក៏មិនដឹងថា ទ្រង់យាងមកនៅពេលណាដែរប៉ុន្តែអ្វីដែលទូលបង្គំយើងខ្ញុំបានដឹងនោះ គឺជាព្រះ បន្ទូលទ្រង់មានបន្ទូលហើយថា នៅពេលដែលការទាំងនេះបានកើតឡើងគឺពួកអ្នកបានចាក់ប្រេងតាំងទាំងនេះ ចេញមក... ហើយនៅពេលដែលពួកគេបានចាប់ផ្តើម... លោកម៉ូសេបានបណ្តោយឲ្យពួកគេធ្វើវាព្រោះទ្រង់ ដឹង ថា គេមិនអាចធ្វើអ្វីបានច្រើននោះឡើយ។ លោកម៉ូសេ ថ្លែងតែពីអ្វីដែលទ្រង់ឲ្យគាត់និយាយតែប៉ុណ្ណោះ។ទ្រង់មានបន្ទូលឲ្យគាត់ហៅសត្វចៃ បន្ទាប់មកពួកគេក៏បានហៅដែរ។ ទ្រង់មានបន្ទូលឲ្យគាត់ ធ្វើឲ្យទឹកក្លាយទៅជាឈាម បន្ទាប់មកពួកគេក៏ធ្វើវាដែរ។ លោកម៉ូសេបានធ្វើតាមព្រះបន្ទូលទ្រង់គ្រប់ម៉ាត់ទាំងអស់។ប៉ុន្តែ គឺទ្រង់ហើយ ជាអ្នកដែលបានបើកបង្ហាញ នូវភាពល្ងីល្ងើររបស់ពួកគេចេញមក។
195
ឱព្រះជាម្ចាស់អើយ! ទ្រង់គឺជាព្រះនៃទូលបង្គំយើងខ្ញុំ។ហើយគឺជាព្រះបន្ទូលទ្រង់ដដែល ដែលមានបន្ទូលថា ការនេះ នឹងកើតឡើងនៅថ្ងៃចុងក្រោយ។ មានពួកស្មោះត្រង់ជាច្រើន(ដែលជាសេចក្តីអធិប្បាយកាលពី សប្តាហ៍មុន) ពួកគេបានដាក់ដៃទៅលើហិបនៃសេចក្តីសញ្ញា ដែលដាក់នៅលើរទះថ្មីមួយនោះគឺគេមិនបានដាក់ ដៃនៅលើស្មារបស់ពួកលេវីឡើយ ហើយពួកគេបានដួលស្លាប់ទៅ។ គេបានស្លាប់នៅក្នុងអំពើបាបដែលគេបាន ប្រព្រឹត្តរំលង គឺទាស់ ប្រឆាំងនឹងសម្បជញ្ញាៈរបស់ពួកគេ។
មានអ្នកបំរើជាច្រើនបានអង្គុយរៀន ហើយអានព្រះបន្ទូលទ្រង់ ដើម្បីនាំការផ្លាស់ប្តូរនិងការបំផ្លាញចូលមក ដល់មនុស្ស ហើយគាត់ដឹងថាគាត់នឹងបាត់បង់សង្គមរបស់គាត់នៅទីសាធារណៈពួកជំនុំ និងនិកាយរបស់គាត់។ ឱព្រះ ជាម្ចាស់អើយ! សូមទ្រង់ជួយដល់ទូលបង្គំយើងខ្ញុំ កុំឲ្យធ្វើដូចជាគាត់នោះឡើយ។
196
ឱព្រះជាម្ចាស់អើយ! សូមទ្រង់លាងសំអាចចិត្តរបស់ទូលបង្គំយើងខ្ញុំចេញពីសេចក្តីអាក្រក់នៃលោកីយ នេះផង។ ទូលបង្គំបានត្រៀមខ្លួនហើយ សម្រាប់ការលាងសំអាតរបស់ទ្រង់។ទូលបង្គំបានឈរនៅជាមួយនឹងពួក ជំនុំនេះ ហើយនិងពួកអ្នកស្តាប់ទាំងអស់។ ឱព្រះជាម្ចាស់អើយ! សូមទ្រង់លាងសំអាតទូលបង្គំយើងខ្ញុំ។សូមទ្រង់ នាំទូលបង្គំ យើងខ្ញុំចូលក្នុងដំណាក់ទ្រង់ ហើយច្នៃទូលបង្គំផង។ សូមប៉ាន់ច្នៃទូលបង្គំយើងខ្ញុំជាអ្នកបំរើ ដែលទ្រង់ សព្វព្រះហឫទ័យ ទ្រង់ជាព្រះអម្ចាស់យេស៊ូវ។ ដ្បិតមាត់ទូលបង្គំមិនស្អាតឡើយដូចជាពួកអ៊ីស្រាអែល ដែលបានស្រែកឡើង។ ទូលបង្គំនឹងទួញសោក ដ្បិតទូលបង្គំបានឃើញសេចក្តីពិតរបស់ទ្រង់បានបើកសម្តែងដូចជាហោរាអេសាយ បានឃើញទេវតានៃព្រះនៅក្នុងព្រះវិហារ។ នៅថ្ងៃចុងក្រោយ ឱព្រះជាម្ចាស់អើយ! វរហើយ ទូលបង្គំហើយនិងគ្រួសារទូលបង្គំផង។ វរហើយទូលបង្គំ ហើយនិងមនុស្សនៃទូលបង្គំផង។ អូ! ព្រះដ៏នៅ អស់កល្បអើយ!សូមទ្រង់ប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់មកលើទូលបង្គំយើងខ្ញុំផង។ ទូលបង្គំស្រែកដល់ទ្រង់សម្រាប់មនុស្សនៃទូលបង្គំ។ សូមកុំឲ្យទូលបង្គំយើងខ្ញុំត្រូវស្លាប់ជាមួយនឹងពួកអ្នកមិនជឿឡើយប៉ុន្តែសូមឲ្យ ទូលបង្គំយើង ខ្ញុំបានរស់នៅជាមួយនឹងពួកអ្នកជឿផង។
197
ឱព្រះជាម្ចាស់អើយ! គ្រប់និកាយទាំងអស់គ្រប់មនុស្សប្រុសស្រី... ទូលបង្គំមិនអាចទូលសូមឲ្យទ្រង់បាន ប្រទានពរដល់ពួកគេឡើយ នៅពេលដែលទូលបង្គំដឹងថាទ្រង់កំពុងតែទាស់ប្រឆាំងនឹងគេ។ ប៉ុន្តែ ឱព្រះជាម្ចាស់អើយ! ទូលបង្គំមានតែទូលសូមទ្រង់ដល់ទ្រង់ មេត្តាដល់ចៀមរបស់ទ្រង់ណាដែលនៅក្នុងចំណោម ពួកគេទាំងនោះ សូមឲ្យពួកគេបានស្តាប់ឮសេចក្តីអធិប្បាយនេះផង។ឱព្រះជាម្ចាស់អើយ! សូមឲ្យពួកគេបានយល់ហើយឲ្យពួកគេចេញមកសារភាពទទួលទ្រង់។ ហើយសូមកុំឲ្យពួកគេត្រូវបានបញ្ឆោតដោយភាពខ្វាក់ និងប្រពៃណីនៃសម័យនេះឡើយ។ ហើយក៏សូមកុំឲ្យពួកគេបរិភោគខ្មោច ដូចជាពួកសត្វត្មាតបានស៊ីនោះឡើយ។ សូមឲ្យពួកគេបានទទួលព្រះបន្ទូលទ្រង់វិញ។ឱព្រះជាម្ចាស់អើយ! នោះគឺជាផ្លូវដែលពួកផារីស៊ីបានឆ្កាងទ្រង់។ ពួកគេកំពុងតែស៊ីខ្មោចនៅគ្រាលោក ម៉ូសេ ហើយមើលដោយសេចក្តីពេញចិត្តផងបន្ទាប់ពីទ្រង់បានប្រទាន នូវគំរូនៅទីរហោស្ថានដែលមានអាហារស្រស់ជារៀងរាល់ថ្ងៃដល់ពួកគេគឺទ្រង់បានប្រទានព្រះបន្ទូលទ្រង់ដល់ ពួកគេគ្រប់ជំនាន់។ តែពួកគេបានបរាជ័យវិញ វាបានបំពុលដល់ពួកគេហើយ។គឺវាបានសម្លាប់ពួកគ ដោយសារពួកគេបានបរិភោគអាហារដែលកខ្វក់នោះ។ គឺជាវិញ្ញាណដដែលនៅគ្រានេះគឺបានសម្លាប់ពួកគេជា មួយនឹងនិកាយ។ ឱព្រះជាម្ចាស់អើយ! សូមទ្រង់ជួយដល់ទូលបង្គំយើងខ្ញុំផង។ គ្រប់ទាំងអស់បានប្រគល់មកក្នុងព្រះហស្តទ្រង់ហើយ។ ទូលបង្គំ អធិស្ឋាននៅក្នុង ព្រះ នាមព្រះយេស៊ូវ គ្រីស្ទ។ អាម៉ែន!
198
នៅខណៈពេលដែល យើងរាល់គ្នានៅឱនក្បាលចុះនៅឡើយ យើងនឹងច្រៀងបទនេះ នៅខណៈពេលដែលបងប្អូនបានសម្រេចចិត្ត។ តើបងប្អូននឹង ដើរលើផ្លូវទាំងអស់ឬ?
ខ្ញុំបានឮព្រះសង្គ្រោះនៃខ្ញុំទ្រង់ត្រាស់ហៅខ្ញុំ (ទ្រង់គឺជាព្រះបន្ទូល)
ខ្ញុំបានឮ
(អូ! ខ្ញុំបានដើរអស់ពេលដ៏សែនយូរ ប៉ុន្តែឥឡូវនេះ ខ្ញុំបានឮទ្រង់ហើយ“ចូលមកឯខ្ញុំ យើងនឹងដើរទៅជាមួយគ្នា”)
ខ្ញុំបានឮ
(“ចូរលីឈើឆ្កាងរបស់អ្នក ហើយមកតាមខ្ញុំចុះ” “ខ្ញុំអាចកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់បាន ខ្ញុំនឹងមិនភ័យខ្លាចការអា ក្រក់ឡើយ ទ្រង់នឹងនាំខ្ញុំទៅកាន់ ទីស្មៅខៀវខ្ចីហើយនិងទឹកហូរគ្រឿនៗ!”)
តើទ្រង់នាំខ្ញុំទៅទីណា
(ឱព្រះជាម្ចាស់អើយ! ខ្ញុំបានឃើញភាពល្ងីល្ងើរទាំង៣នោះហើយ។ ខ្ញុំបានឃើញ លោកីយទាំងមូលមានពេញដោយស្មៅគ្រប់ទីកន្លែង។ ចុះតើទ្រង់នឹងនាំខ្ញុំទៅទីណា ឱព្រះជាម្ចាស់អើយ! ខ្ញុំនឹងដូចជាពួកនៅក្នុងកិច្ចការ១៩ដែរ។ ពេលដែលពួកគេបានឮការនេះ ពួកគេក៏បានទទួលបុណ្យជ្រមុជម្តងទៀតនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ)
(ខ្ញុំនឹងដើរតាមផ្លូវទ្រង់ ហើយខ្ញុំនឹងជឿដល់ទ្រង់ ចាប់ពីពេលនេះទៅ...)
ខ្ញុំនឹងដើរជាមួយទ្រង់ គ្រប់ពេលវេលា។
199
ឱព្រះជាម្ចាស់អើយ! ទូលបង្គំជឿទុកចិត្តដល់ទ្រង់អស់ពីចិត្ត។ទូលបង្គំជឿថា នៅពេលនេះ គ្រប់គ្នានឹងច្រៀង ចេញអស់ពីចិត្ត។ ទូលបង្គំយើងខ្ញុំជឿថាទ្រង់គឺជាព្រះជាមហាក្សត្រ... ដែលនិយាយទៅកាន់កងទ័ពរបស់ទ្រង់ ដ្បិតទ្រង់គឺជាសេចក្តីពិត ហើយទ្រង់គង់នៅក្នុងចំណោមពួកគេតើគេអាចធ្វើបានដែរឬទេ តើគេអាចបោះបង់ចោល លោកីយនេះបានដែរឬទេ... ចូលមករួមគ្នាជាមួយនឹងព្រះកងទ័ពរបស់ព្រះដែលបានចែងនៅក្នុងព្រះបន្ទូល ហើយហើរជាមួយ នឹងឥន្រ្ទីររបស់ទ្រង់។ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
200
តើបងប្អូនជឿទេ? តើបងប្អូនព្រមទទួលជឿដល់ទ្រង់ដែរឬទេ? យើងនឹងជួបគ្នាជាម្តងទៀតនៅយប់នេះ គឺជួបនឹងបំណងព្រះហឫទ័យព្រះ។ តើបងប្អូនជឿថា នេះគឺជាសេចក្តីពិតដែរឬទេ? តើការនេះបានបង្ហាញច្បាស់គ្រប់គ្រាន់ ហើយឬនៅចំពោះបងប្អូន?
សូមឲ្យព្រះនាមព្រះយេស៊ូវគ្រីស្ទគង់នៅជាមួយលោកអ្នកបងប្អូន
ដែលជាកូននៃសេចក្តីទុក្ខព្រួយអើយ!
ទ្រង់នឹងកំសាន្តចិត្តហើយប្រទានសេចក្តីអំណរដល់អ្នក
នៅគ្រប់កន្លែងដែលអ្នកបានចេញទៅ
(ឥឡូវនេះ ចូរយើងចាប់ដៃគ្នា)
ព្រះនាមដ៏អស្ចារ្យមានសព្ទ័យ៉ាងពិរោះ!
ជាសេចក្តីសង្ឃឹមនៃផែនដី
(សេចក្តីសង្ឃឹមនៃផែនដី និងជាសេចក្តីអំណរនៃស្ថានសួគ៌!)
ព្រះនាមដ៏អស្ចារ្យមានស័ព្ទយ៉ាងពិរោះ
ជាសេចក្តីសង្ឃឹមនៃផែនដីនិងជាសេចក្តីអំណរនៃស្ថានសួគ៌
យើងខ្ញុំ ក្រាបចុះចំពោះព្រះនាមព្រះយេស៊ូវ
ក្រាបថ្វាយបង្គំក្រោមព្រះបាទាទ្រង់
ជាស្តេចលើអស់ទាំងស្តេចនៅស្ថានសួគ៌
នឹងប្រទានម្កុដដល់យើងខ្ញុំ នៅពេលដែលដំណើរយើងខ្ញុំបានបញ្ចប់នៅលើផែនដី
ព្រះនាមដ៏អស្ចារ្យ(ព្រះនាមដ៏អស្ចារ្យ)
មានស័ព្ទយ៉ាងពិរោះ(អូ! មានស័ព្ទយ៉ាងពិរោះ)
ជាសេចក្តីសង្ឃឹមនៃផែនដីនិងជាសេចក្តីអំណរនៃស្ថានសួគ៌
ព្រះនាមដ៏អស្ចារ្យជាស័ព្ទយ៉ាងពិរោះ
ជាសេចក្តីសង្ឃឹមនៃផែនដី និងជាសេចក្តីអំណរនៃស្ថានសួគ៌
201
ខ្ញុំសង្ឃឹមថាគ្រប់អ្នកបំរើទាំងអស់នឹងទទួលស្គាល់ទ្រង់នៅព្រឹកនេះ។នៅពេលដែលអ្នកនោះ ជាអ្នកដែលពូកែ អធិស្ថានរាល់សប្តាហ៍សង្ស័យពីអ្វី... ចូរឲ្យគេមើលបទគម្ពីរនេះទៅនោះពួកគេនឹងចេញមកឈនៅចំពោះ អ្នក... លោកប៉ុលបាននិយាយថា “វរហើយខ្ញុំ” “បើខ្ញុំមិនបានប្រកាសដំណឹងល្អរបស់ព្រះនោះ”។នៅពេលចុង បញ្ចប់នៃដំណើរជីវិតរបស់គាត់ គាត់បាននិយាយថា “ខ្ញុំមិនភ័យខ្លាចឡើយ ក្នុងការប្រកាសអ្នកអំពីដំណឹងល្អនៃព្រះដែលបានប្រទាន មកឲ្យខ្ញុំនោះ”។
202
អូ! ខ្ញុំដូចជាបានភ្លេចការមួយ គឺស្ទើរតែភ្លេចធ្វើពិធីថ្វាយកូនទៅហើយ។លោក Billy បាននិយាយ មកកាន់ខ្ញុំ នៅថ្ងៃមុន មានបុរសម្នាក់បានមកឯគាត់ ហើយនិយាយថា “ខ្ញុំបានមកទីនេះរយៈពេល២ឆ្នាំហើយ ដើម្បីធ្វើពិធី ថ្វាយកូនរបស់ខ្ញុំទៅកាន់ព្រះជាម្ចាស់”។
Billy បាននិយាយថា “សូមកុំមានការគិតអាក្រក់អ្វីនោះឡើយ។ ដ្បិតកូនរបស់ខ្ញុំមានអាយុ១ឆ្នាំហើយក៏នៅមិនទាន់ បានធ្វើពិធីថ្វាយកូននៅឡើយដែរ។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំនឹងរង់ចាំ រហូតទាល់តែកូនរបស់ខ្ញុំមានវ័យល្មមគ្រប់គ្រាន់ អាចដើរដោយខ្លួន​ឯងគេបានមើលទៅ”។
ដូច្នេះ មិនអីនោះទេ បងប្អូនប្រុសស្រីអើយ... ។ ការមួយដែលយើងត្រូវធ្វើនោះគឺយើងត្រូវថ្វាយ កូនរបស់យើងទៅកាន់ព្រះជាម្ចាស់។ យើងត្រូវធ្វើបុណ្យជ្រមុជទឹកគ្រប់ៗគ្នា។មើលអាងទឹកនៅទីនោះ ហើយ ប្រសិនជាកូនរបស់បងប្អូនមិនទាន់បានទទួលបុណ្យជ្រមុជទឹកនៅឡើយទេ សូមចូលមកកុំនៅអែអង់ឡើយ។សូមកុំរង់ចាំដល់មេឃងងឹតនោះឡើយ សូមអញ្ជើញចូលមកឥឡូវនេះមក។ បុរសម្នាក់នេះ ដែលកំពុងតែ ឈនៅទីនេះនឹងធ្វើបុណ្យជ្រមុជដល់អ្នកណាដែលបានប្រែចិត្ត។ ប្រសិនបើអ្នកបានទទួលបុណ្យជ្រមុជ ដល់ទៅ១២ដងហើយនោះគេនឹងធ្វើបុណ្យដល់អ្នក នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីអត់ទោសនូវអំពើបាប។
203
យើងរាល់គ្នាកំពុងតែឈនៅទីនេះ ហើយព្រះបន្ទូលទ្រង់ក៏គង់នៅក្នុងចិត្តខ្ញុំ។ខ្ញុំត្រូវតែនិយាយចេញមក។ នេះគឺជាគោលបំណងតែមួយគត់របស់ខ្ញុំ ដោយមិនខ្វល់ពីប្រពន្ធរបស់ខ្ញុំនិយាយអ្វីឬកូនៗរបស់ខ្ញុំនិយាយអ្វី ឬគ្រូគង្វាលរបស់ខ្ញុំនិយាយអ្វី គឺខ្ញុំនិយាយតែអំពីព្រះជាម្ចាស់តែមួយគត់។ខ្ញុំត្រូវតែនិយាយវាចេញមក ព្រោះនេះគឺជាគោលបំណង តែមួយគត់របស់ខ្ញុំ។
204
មានពេលជាច្រើនដងណាស់ ដែលខ្ញុំបានភ្លេចពីអ្នកបំរើរបស់ព្រះ។ ខ្ញុំគិតថាបងប្រុស Neville គឺជាមនុស្សដ៏ អស្ចារ្យណាស់ ហើយចំណែកឯបងប្អូនទាំងនេះវិញ ក៏ដូចគ្នាដែរគឺយើងខ្ញុំមានអំណរណាស់ដែលមានបងប្អូន។
យើងមិនមែនចង់ប្រឆាំងទាស់នឹងអ្នកទេ បងប្រុស ឬក៏ចង់ខុសប្លែកគេទេ។មានបងប្អូនជាច្រើន ជាអ្នក អធិប្បាយពីព្រះត្រៃ​ឯក។ យើងរាល់គ្នាមិនខឹងនឹងអ្នកទេ។ យើងរាល់គ្នាស្រឡាញ់អ្នក។បើសិនជាយើងរាល់គ្នាមិន ស្រឡាញ់អ្នកទេ... ខ្ញុំក៏មិនជឿពីការនោះដែរ ហើយយើងក៏មិនចោលពួកជំនុំនេះដែរទាល់តែខ្ញុំលត់ជង្គង់ចុះ ហើយនិយាយថា “សូមទ្រង់តម្រង់ទូលបង្គំផង ទូលបង្គំមិនចង់ក្លាយជាមនុស្សមានអំនួតមានវិញ្ញាណអាត្មានិយម ដែលយល់ច្រលំនៅក្នុងគំនិតនោះទេ។ ទូលបង្គំចង់បានឲ្យវិញ្ញាណទូលបង្គំជាវិញ្ញាណដែលស្អាតបរិសុទ្ធ ស្រឡាញ់ ដល់បងប្អូនប្រុសស្រី មានភាពបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ”។ ហើយប្រសិនបើមាននរណាម្នាក់បានធ្វើខុសនឹងខ្ញុំ “វាមិនអីនោះទេ”។ ខ្ញុំអាននឹងត្រឡប់ទៅតទល់នឹងពួកគេវិញបាន ប៉ុន្តែខ្ញុំមិនឲ្យជីវិតរបស់ខ្ញុំធ្វើបែបនោះឡើយ។ ខ្ញុំចង់មានសេចក្តីស្រឡាញ់។ ខ្ញុំចង់បានការកែតម្រង់ដោយសេចក្តីស្រឡាញ់ ដែលជាយុទ្ធការសម្រាប់យើង រាល់គ្នា។
205
ខ្ញុំមិនចង់មានន័យថា ត្រូវតែខុសពីគេនោះទេ។ គឺខុសពីពួក មេតូឌីសពួកបាបទីស្ទ ពួកកាតូលិក ពួកប្រេសបេធើរៀន ឬពួកក្រុមផ្សេងនោះទេ ខ្ញុំមិនចង់និយាយការទាំងនេះដើម្បីឲ្យខុសគេនោះទេ ឬក៏ដើម្បីបង្ហាញនូវសេចក្តីអំនួតចំពោះអ្នកដែរ។ ប្រសិនបើខ្ញុំជាមនុស្សបែបនោះមែនខ្ញុំគឺជាមនុស្សកំពុតហើយ និងគួរតែអធិស្ឋានលន់តួទៅកាន់ព្រះទៅ។ ប៉ុន្តែខ្ញុំនិយាយនេះដោយព្រោះតែសេចក្តីស្រឡាញ់វិញ។ ខ្ញុំមិនមែននិយាយការនេះដោយខ្លួនខ្ញុំទេ ហើយក៏មិនមែននិយាយដោយការស្មានៗនោះដែរគឺខ្ញុំនិយាយថា “នេះគឺជាព្រះបន្ទូលរបស់ព្រះ” នេះគឺជាសេចក្តីពិត ខ្ញុំស្រឡាញ់បងប្អូនរាល់គ្នា។សូមព្រះប្រទានពរ។
206
ឥឡូវនេះ នៅខណៈពេលដែលយើងកំពុងតែច្រៀងចំរៀងនេះ នៅមុនពេលយើងរាល់គ្នាចាកចេញទៅ...យើងខ្ញុំចង់ឲ្យលោកអ្នករាល់គ្នា អញ្ជើញត្រឡប់មកវិញម្តងទៀត នៅយប់នេះ បើសិនជាបងប្អូនអាចមកបាន។តែបើសិនជាបងប្អូនមិនអាចអញ្ជើញមកបានទេ សូមព្រះជាម្ចាស់ទ្រង់គង់ជាមួយនឹងលោកអ្នកបងប្អូនរហូតដល់ពេលដែលយើងបានជួបគ្នាម្តងទៀត។ យើងខ្ញុំសូម អធិស្ឋានដល់ព្រះជាម្ចាស់ សូមឲ្យទ្រង់បានប្រទានពរដល់លោកអ្នកបងប្អូន ព្រមទាំងប្រទានការដែលល្អបំផុត ពីព្រះហស្តរបស់ទ្រង់ ដល់លោកអ្នកបងប្អូន។
សូមព្រះនាមព្រះយេស៊ូវគ្រីស្ទ ទ្រង់គង់ជាមួយនឹងលោកអ្នក។ អាម៉ែន