Khmer Translation

65-0725E What Is The Attraction On The Mountain?

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

 “...នៅគ្រាដែលឮសំឡេង...” (វិវរណៈ១០:)

“…in the days of the voice…” (Rev. 10:7)

 

សេចក្តីផ្តើម

   កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះវិញ្ញាណបរិសុទ្ធ ទៅចំពោះសេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះគម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ។

   យើងខ្ញុំអធិស្ឋានសូមឲ្យព្រះបន្ទូលដែលបានបោះពុម្ពផ្សាយនេះនឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះបន្ទូលនេះដោយ ការអធិស្ឋាន។

   នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះអត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត  ដែលមានប្រសាសន៍ដោយ លោក ប្រាហាំ ។

   លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាហាំ បាន ដោយឥតគិតថ្លៃ តាមរយៈ គេហទំព័រ  www.messagehub.info

   ស្នាដៃនេះអាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិន មានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at: www.messagehub.info

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 

តើនៅលើភ្នំមានការអ្វីដ៏គួរឲ្យចាប់អារម្មណ៍ទៅ?

(65-0725E What Is The Attraction On The Mountain?)

Jeffersonville, IN, USA

 

1.    សូមអញ្ចើញលោកអ្នកបងប្អូនរាល់គ្នាអធិស្ឋាន។ ឱព្រះវរបិតាអើយ! នៅយប់នេះទូលបង្គំយើងខ្ញុំសូមអធិស្ឋាន សូមឲ្យទ្រង់បានធ្វើការដល់មនុស្សគ្រប់គ្នានៅថ្ងៃនេះ។ ឱព្រះអង្គអើយ! សូមឲ្យទូលបង្គំយើងខ្ញុំមានជំនឿលើទ្រង់តែមួយគត់ គឺជឿលើសេចក្តីពិត ដែលបានបើក សម្តែងមកកាន់ទូលបង្គំយើងខ្ញុំតាមរយៈព្រះបន្ទូល។ ឱព្រះវរបិតាអើយ! សូមទ្រង់ប្រទានការ ទាំងនេះមកដល់ទូលបង្គំយើងខ្ញុំផង។

2.    នៅយប់នេះ ទូលបង្គំរាល់គ្នា សូមអរព្រះគុណទ្រង់ ចំពោះពន្លឺដែលទ្រង់បានបង្ហាញដល់ទូលង្គំរាល់គ្នា តាមរយៈព្រះគម្ពីរនៅព្រឹកម៉ិញនេះ។ ទូលបង្គំសូមអធិស្ឋាន សូមទ្រង់បង្ហាញថា ព្រះបន្ទូលរបស់ទ្រង់គឺជាសេច ក្តីពិត។

3.    សូមបង្គំរាល់គ្នាសូមអធិស្ឋានដល់ពួកជំនុំទាំងអស់ និងពួកដែលនៅជួបជុំវិញនេះកំពុងស្តាប់សេចក្តអធិ ប្បាយដែលផ្សាយទៅកាន់ប្រជាជាតិ គឺទៅដល់ផ្លូវគ្រប់ច្រកល្ហក សមុទ្រងខាងលិច ដែលនៅលើភ្នំអារីហ្សូណា រហូតទៅដល់ទំនាប ៃរដ្ឋតិចសាស និងផ្លូវទៅកាន់ សមុទ្រង ខាងកើត គឺគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដែលពួកគេកំពុងជួបជុំគ្នា។ ទូលបង្គំរាល់គ្នា នឹងនៅជាមួយគ្នាជាច្រើនម៉ោង ប៉ុន្តែព្រះជាម្ចាស់អើយ! នៅយប់នេះ សូមឲ្យទូលបង្គំដែលជា អ្នកជឿរួមគ្នាមកតែមួយ ហើយរង់ចាំការយាងមកវិញរបស់ព្រះមេស៊ី។ ឱព្រះវរបិតាដែលគង់ នៅស្ថានសួគ៌អើយ! សូមព្រះអង្គចាត់ទ្រង់យាងជាឆាប់ដល់ពួកជំនុំផង។ ទូលបង្គំយើងខ្ញុំ សូមអធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ. អាម៉ែន។ សូមលោកអ្នកបានអនុញ្ញាត អង្គុយចុះ។

4.     គ្រីស្ទបរិស័ទគ្រប់រូបមានការត្រេកអរចំពោះអ្វីៗទាំងអស់ដែលមាននៅយប់នេះ។ ហើយ​ខ្ញុំសូមអភ័យទោសផងដែរ ដែលបងប្អូនរាល់គ្នាពិបាកដកដង្ហើម ព្រោះចង្អៀតពេក ដោយមាន​បងប្អូនកកកុញច្រើននៅទី កន្លែងនេះ។ ទោះបីជានៅទីនេះមានបំពាក់ម៉ាស៊ីនត្រជាក់ក៏ដោយ វាមិនសូវជាត្រជាក់ណាស់ណាទេ ព្រោះមានមនុស្សច្រើនពេក។ ប្រសិនបើដូចជាព្រះវិហារ​ធម្មតាមួយដែលមានពេញដោយពួកជំនុំនោះ ម្ល៉េះម៉ាស៊ីនត្រជាក់នៅទីនេះអាចធ្វើ ឲ្យបងប្អូន​កកបាន។ ប៉ុន្តែ ឥឡូវនេះ បងប្អូនគ្រប់គ្នាមានកង្ហាហើយ រីឯម៉ាស៊ីនត្រ ជាក់កំពុងតែតម្លើង​ភាពត្រជាក់កផងដែរ។

5.    យើងខ្ញុំសូមជំរាបសួរដល់បងប្អូនពីឆ្នេរសមុទ្រខាងលេច ទៅដល់ឆ្នេរសមុទ្រខាងកើតដែរ ហើយក៏សូម ជំរាបសួរដល់បងប្អូនជាទីស្រឡាញ់នៅក្នុងព្រះគ្រីស្ទទាំងឡាយដែលកំពុង​តែបានស្តាប់​ផងដែរ។ យើងខ្ញុំសូមជំរាបសួរដល់ សាន់ចូរ បងប្រុសបូដឺរ ដែលអង្គុយ​នៅខាងលើនោះផង។ យើងខ្ញុំសូមជំរាបសួរដល់បងប្អូនដែលតំបន់ភ្នំនៅឯ ព្រីស្កុត, អារីហ្សូណា ហើយក៏ទៅដល់បងប្រុស ឡេអូ ម៉ាហ្សេយើ​​ និងក្រុមរបស់គាត់ ដែល កំពុងតែរង់ចាំការយាងត្រឡប់មិកវិញរបស់ព្រះគ្រីស្ទដែរ។ សូមជំរាបសួរដល់បងប្អូនដែលរស់នៅក្នុង តុសុន​ដែលបានអញ្ចើញចូលនៅក្នុងយប់នេះដែរ ដ្បិតបងប្អូនក៏ជាអ្នកដែលរង់ចាំព្រះយាងត្រឡប់មកវិញដែរ។ ហើយក៏សូមជំរាប់សួរដល់បងប្អូននៅ ហូស្តុន, តិកសាស, ឈីកាហ្គូ និងបងប្អូននៅឯនាយសមុទ្រងខាងកើត ទីក្រុង ញ៉ូយ៉ក និង ខនិកទីខាត ផង។ យើងខ្ញុំរាល់​គ្នាមិន​មានបន្ទប់ធំអាចបំពេញលោកអ្នកបងប្អូនបានគ្រប់នោះទេ ប៉ុន្តែយើងខ្ញុំសូមផ្ញើរពាក្យ​ជំរាបសួរដល់បងប្អូនរាល់គ្នា តាមរយៈរលកសម្លេងវិញ។ ហើយយើងខ្ញុំក៏ សូមជំរាបសួរដល់ បងប្រុស​ ជន្នា ជេកសុន ដែលមានវត្តមាននៅយប់នេះ ហើយនិងក្រុមរបស់គាត់ផង ដែល អញ្ចើញមកពី ខ្លកស្វីល។ និងបងប្រុស រ៉ូដដែល ដែលមានវ័យ ៦២ឆ្នាំ ព្រមទាំងក្រុមរបស់គាត់ ដែលបានរង់ ចាំព្រះគ្រីស្ទយាងត្រឡប់មកវិញ។ ហើយក៏សូមជំរាបសួរដល់បងប្អូនទាំងអស់គ្នា​ផងដែរដែលមានវត្តមាននៅ យប់នេះក្នុងពួកជំនុំដើម ដែលជាទីរោងឧបោសថ រង់ចាំការ​យាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។

6.      ប្រហែលជាមានលោកអ្នកបងប្អូនជាច្រើនដែលខកខានមិនចូលនៅក្នុងកម្មវិធីនៅព្រឹមម៉ិញនេះ។ ខ្ញុំជឿថាបងប្អូនគ្រប់មិនចង់បានខ្សែអាត់សេចក្តីអធិប្បាយនោះឡើយ ព្រោះវាយូរពេកហើយបងប្អូនតែងតែសួរថា  “អត់ទោស! ម៉ោងប៉ុន្មានហើយប៉ុន្តែខ្ញុំជឿថា វាគឺជាសេចក្តីអធិប្បាយដែលស្មោះត្រង់បំផុតទៅកាន់ពួកជំនុំ។ ខ្ញុំបានដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងហូរចុះមក តាមរយៈអ្វីដែលខ្ញុំបាននិយាយ។ វាយូរពិតមែន ប៉ុន្តែព្រះវិញ្ញាណបានបណ្តាលឲ្យខ្ញុំនិយាយចេញមក។ ហើយខ្ញុំគិតថា ព្រះជាម្ចាស់ទ្រង់នឹងបង្ហាញថាគ្រាអ្វីទូលបង្គំយើងខ្ញុំរាល់គ្នាកំពុងរស់នៅតាមរយៈព្រះបន្ទូលទ្រង់។ សូមប្រាកដថា បងប្អូនរាល់គ្នាយល់ពីការដ៏អាថ៌កំបាំង ទាំងនេះដែលនឹងកើតឡើង។ បងប្អូនដឹងទេថា ព្រះគម្ពីរបានចែងថា “អស់អ្នកដែលមានប្រាជ្ញានឹងយល់បាន”

7.    ដ្បិតជាតិសាសន៍ទាំងឡាយ និងមនុស្សនឹងខ្សោយទៅ ហើយក៏កាន់តែឆ្លាតដែរ។ សូមពិចារណាទៅមើល ពីជនជាតិអាមេរិកជាមធ្យមនៅពាក់កណ្តាលអាយុ ប្រហែលជា២០ឆ្នាំ ពួកគេនឹងខ្សោយទៅ ប៉ុន្តែឆ្លាតឡើង។ នៅសម័យពួកគេគ្មានយន្តហោះចម្បាំងទេ ប៉ុន្តែពួកគេរស់នៅបានយូរៗណាស់។ យើងរាល់គ្នាកំពុងតែខ្សោយទៅ ហើយក៏ឆ្លាតផង ដ្បិតប្រាជ្ញារបស់យើងនឹងបំផ្លាញយើង។ គឺយើងនឹងបំផ្លាញខ្លួនឯង។ ព្រះជាម្ចាស់ទ្រង់មិនបំផ្លាញយើងឡើយ គឺប្រាជ្ញារបស់យើងនឹងបំផ្លាញយើងវិញ។ គឺវាតែងតែបែបនោះឯង ហើយវាក៏នឹង កើតឡើងជាថ្មីម្តងទៀតដែរ។

8.    តាមព្រះហឫទ័យរបស់ព្រះ នៅព្រឹកថ្ងៃអាទិត្យសប្តាហ៍ក្រោយ ខ្ញុំមិនទាន់ដឹងថាខ្ញុំនឹងត្រូវអធិប្បាយអំពីអ្វីនោះឡើយ ប៉ុន្តែខ្ញុំទុកចិត្តដល់ព្រះជាម្ចាស់ ប្រសិនបើទ្រង់អនុញ្ញាតឲ្យទូលបង្គំយើងខ្ញុំរាល់គ្នារស់នៅ ហើយ គ្មានអ្វីកើតឡើងឡើយ គឺតាមបំណងព្រះហឫទ័យរបស់ព្រះ យើងខ្ញុំនឹងរៀបចំសេចក្តីអធិប្បាយនៅព្រឹកថ្ងៃអាទិត្យសប្តាហ៍ក្រោយ ព្រមទាំងអធិស្ឋានដល់អ្នកជម្ងឺនៅយប់ផងដែរ។ បន្ទាប់មកខ្ញុំ នឹងត្រឡប់ទៅផ្ទះនៅឯអារីហ្សូណាវិញ គឺទៅជួប​ជុំគ្រួសារវិញ ហើយក៏យកកូនទៅចុះឈ្មោះចូលរៀនផង។ នោះយើងខ្ញុំនឹងព្យាយាម ជំរាប​លោកអ្នកបងប្អូន អំពីការសម្រេចកិច្ចណាត់ជួបប្រជុំពេលក្រោយ ឬនៅពេលណា និងទីកន្លែង​ណាដែល យើងទាំងអស់គ្នានឹងជួបគ្នានោះ។ សូមព្រះជាម្ចាស់ប្រទាន ដល់លោកអ្នកបងប្អូន​រាល់គ្នា។

9.    នៅយប់នេះ ខ្ញុំដឹងថា ខ្ញុំបានចាប់ផ្តើមយឺត១៥នាទី គឺម៉ោង៨ ៤៥នាទី នៅ ជេហ្វឺសុនវាល នេះ ហើយវាប្រហែលជាម៉ោង ៩ ខ្វះ១៥នាទី នៅឆ្នេរសមុទ្រខាងកើត ហើយនៅឆ្នេរសមុទ្រ​ខាងលិច​ប្រហែលជាម៉ោង៥។ ដូច្នេះឥឡូវនេះ ថ្ងៃទើបតែនឹងរៀបលេចទេ។ ខ្ញុំចង់និយាយទៅ​កាន់​លោកអ្នកបងប្អូននៅក្នុងកម្មវិធីដ៏ខ្លីមួយ នេះ គឺព្យាយាមរកអ្នកបានចាក់ប្រេងតាំងដោយ​ព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់មកអធិស្ឋានទូលសូម។

10.    ឥឡូវនេះ ខ្ញុំចង់ឲ្យលោអ្នកបងប្អូនដែលបានចូលរួមនៅទីនេះ ក៏ដូចជាលោកអ្នកបងប្អូនដែលនៅកន្លែងផ្សេងទៀតនោះ ចូរស្វែងរកបងប្អូនណាដែលបានចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធឲ្យហើយ នៅពេលដែលយើងទាំងអស់គ្នាចាប់ផ្តើមអធិស្ឋានដល់អ្នកជម្ងឺ សូមអធិស្ឋានដាក់ដៃលើអ្នកនោះដែលស្ថិតនៅក្នុងក្រុមរបស់លោកអ្នក។ ចូរចាំថា ព្រះជាម្ចាស់ទ្រង់សព្វវត្តមាន គឺគង់នៅគ្រប់ទីកន្លែង។ ទោះនៅរដ្ឋ តិចសាសក្តី នៅរដ្ឋ កាលីហ្វញ៉ាក្តី  និងរហូតទៅដល់ អារីហ្សូណាក្តី ទោះលោកអ្នកនៅទីកន្លែងណាក៏ដោយ ចូរអធិស្ឋានដាក់ដៃ​លើ​អ្នកដែលឈឺចុះ នៅពេលយើងចាប់ផ្តើមអធិស្ឋានដល់អ្នកជម្ងឺ។ រូបខ្ញុំប្រាកដណាស់ថា ព្រះជាម្ចាស់ទ្រង់នឹងស្តាប់ ហើយឆ្លើយតបសេចក្តីអធិស្ឋានរបស់យើងទាំងអស់គ្នាជាមិនខាន។

11.  វាគឺជារឿងដ៏គួរឲ្យចម្លែក នៅយប់ថ្ងៃអាទិត្យមុន ការអធិស្ឋានប្រកបដោយការចាក់ប្រេងតាំងព្រះវិញ្ញាណបរិសុទ្ធ…តែវាដូចជាស្ងៀមឈឹង។ ពីមួយខែ ទៅមួយខែ ខ្ញុំមិនដែលបោះបង់ចោលការអធិស្ឋានឡើយ តាំងពីខ្ញុំឈរនៅទីនេះ។ ចូរដើរតាមសេចក្តីសន្យាចុះ…​លោកអ្នកបងប្អូនមិនដឹងថា ព្រះជាម្ចាស់ទ្រង់នឹងធ្វើអ្វីទេ។ ហើយលោកអ្នកបងប្អូនក៏មិនអាចនិយាយថា ទ្រង់នឹងធ្វើវាដែរ។ លោកអ្នកបងប្អូនគ្រាន់តែដើរទៅមុខ ហើយរង់ចាំចុះ។ ទ្រង់សោយរាជ្យលើគ្រប់ទាំងអស់ ហើយទ្រង់ធ្វើអ្វីទៅតាមបំណងព្រះហឫទ័យរបស់ផងទ្រង់។ ប៉ុន្តែចូរក្រោកឈរ ហើយរង់ចាំមើលចុះ ថាតើទ្រង់នឹងធ្វើអ្វី នោះលោកអ្នកបងប្អូននឹងបានដឹងជាក់។

12.  នៅចុងបញ្ចប់នៃកិច្ចប្រជុំ យើងខ្ញុំមិនស្គាល់ថាគាត់ជានរណាទេ ប៉ុន្តែមានបុរសម្នាក់ដែលកំពុងតែតម្រង់ជួរយ៉ាងវែង គាត់មានរាងខ្ពស់ ហើយមានក្បាលទំពែកផង គាត់កំពុងតែឈឺធ្ងន់ណាស់។

13.  បាទត្រូវហើយ នៅខាងចុងនោះមានបុរសម្នាក់មែន គាត់បានឳនក្បាយចុះ មើលទៅគាត់ដូចជាមានការឈឺចាប់ ដោយយកដៃឱបពោះ។ ខ្ញុំគិតថា គាត់គួរតែមកឈរនៅលេខរៀងទី១ ឬទី២ហើយ ឬក៏ទោះជាគាត់ ឈរនៅទីក៏ដោយ ខ្ញុំនឹងអធិស្ឋានឲ្យគាត់ ដោយព្រោះគាត់កំពុងតែឳនក្បាលចុះ។ នៅពេលដែលខ្ញុំបានទៅដល់ទីនោះ ខ្ញុំបានរកមើលជុំវិញ តែខ្ញុំបែរជាបានឃើញសុភាពបុរសម្នាក់កំពុងអង្គុយនៅខាងវិញ ហើយមានអំណរផង។ ខ្ញុំបានគិតថា “តើគាត់នៅទីណាទៅខ្ញុំមិនប្រាកដសោះថាគាត់នៅទីណា។ តែខ្ញុំអាចមានអារម្មណ៍ដឹង ថានឹងឃើញបុរសនោះនៅចំពោះខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា គាត់នៅផ្តុំនេះ ហើយនៅពេលដែលខ្ញុំមកពីខាងក្រោយ ខ្ញុំបានក្រឡេកមើលទៅកាន់បងប្រុស ញ៉ូវាល​និងមនុស្សពីរនាក់​ទៀតនៅអង្គុយនៅទីនោះ តែមិនមែនជាពួកគេទេ។ ខ្ញុំបានសួរថា “តើបុរសដែលឈរទទួល​ពិធីជ្រមុជទឹកនៅខាងក្រោយគេ” នោះតើអ្នកដឹងទេ ថាគាត់គឺជានរណា? បងប្រុសសេបផេត។ ខ្ញុំមិនអាចចំណាំគាត់បានសោះ គ្រាន់តែដឹងថា គាត់កំពុងតែ អង្គុយនៅខាងក្រោយឱនក្បាល​ចុះអធិស្ឋាន។

14.  កាលពីប៉ុន្មានសប្តាហ៍មុន គាត់បានគិតថា រូបគាត់នឹងស្លាប់។ ហើយប្រពន្ធរបស់គាត់បាន​នាំ​គាត់ទៅទិញ ស្បែកជើងថ្មីសម្រាប់គាត់ ប៉ុន្តែគាត់បាននិយាយថា “បងមិនត្រូវការវាឡើយ បងរស់មិនបានយូរទេ”។

15.  នៅប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានជួបគាត់នៅទីធ្លាមុខផ្ទះរបស់បងប្រុស វ៉ូឌ ដោយបានស្រែក​សរសើរ តម្កើងព្រះ។ ហើយគាត់បាននិយាយថា “ខ្ញុំអាចទទួលទាន សាច់ជ្រូក ស៊ុត ប៉េងប៉ោះ និងអ្វីៗផ្សេងៗទៀតតាម ដែលខ្ញុំចង់ទទួលទាន”។

16.  គាត់បានថយចេញទៅ អង្គុយចុះអធិស្ឋានដោយបន្ទាបខ្លួន។ លោកអ្នកបងប្អូនពុំចាំបាច់​ត្រូវ​ការកាតអធិស្ឋានទេ តែបងប្អូនត្រូវការមានសេចក្តីជំនឿតែមួយប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា គាត់បានជា ឬមិនបានជានោះទេ តែខ្ញុំគ្រាន់តែនិយាយថា “បុរសម្នាក់ដែលកំពុងតែអធិស្ឋាន​នោះ គាត់មានជម្ងឺ” ខ្ញុំគិតថា “គាត់មានជម្ងឺក្រពះ ហើយគាត់កំពុងតែអធិស្ឋាននៅខាង​ក្រោយនោះ។ សូមព្រះអម្ចាស់យេស៊ូវទ្រង់ប្រោសលោកឲ្យជាចុះ”។ មានតែប៉ុណ្ណឹងដែល ខ្ញុំអាចជំរាបប្រាប់បាន។ ការនេះជំរុញឲ្យគាត់អធិស្ឋាន។ ខ្ញុំអាចមើលឃើញបាន ប៉ុន្តែមានអ្វី​កើត​ឡើងខ្ញុំមិនដឹងទេ។

17.  ប៉ុន្តែនៅពេលដែលបងប្អូនបានឃើញថា ទ្រង់យាងត្រឡប់មកវិញ នោះមនុស្សគ្រប់គ្នានឹង​បាន​ដឹង ហើយនិយាយថា “នោះហ្ន+ ព្រះដ៏បរិសុទ្ធ” ខ្ញុំនឹងមិននិយាយច្រើនជាងនេះឡើយ គឺខ្ញុំនិយាយតែអំពីទ្រង់ប៉ុណ្ណោះ។

18.  ដ្បិតខ្ញុំតែងតែនិយាយថា “ព្រះយេស៊ូវគ្រីស្ទទ្រង់បានប្រោសលោកអ្នកបងប្អូនរាល់គ្នាបានជា” នេះគឺជាសេចក្តីពិត។ “ទ្រង់បានរងស្នាមរបួសជំនួយយើងរាល់គ្នា ដោយព្រោះទ្រង់យើងរាល់គ្នា​បានប្រោសឲ្យជា”។

19.  ប៉ុន្តែនៅពេលបានមកដល់ “ព្រះដ៏បរិសុទ្ធ” ទ្រង់នឹងប្រាប់ដល់លោកអ្នកបងប្អូនថា អ្វីដែល​ត្រូវធ្វើ ហើយនឹងមានអ្វីកើតឡើង។ ចូរមើលចុះ ការទាំងនោះនឹងកើតមកបែបនោះឯង។

20.  នៅពេលដែលខ្ញុំនិយាយថា “ព្រះយេស៊ូវគ្រីស្ទទ្រង់ប្រោសបានជា” លោកអ្នកបងប្អូនក៏បាន​ជឿ​ដោយព្រោះទ្រង់បានមានបន្ទូលរួចហើយ។ ខ្ញុំគ្រាន់តែនិយាយឡើងវិញប៉ុណ្ណោះ នូវអ្វី​ដែលទ្រង់បានមានបន្ទូលរួចហើយ។

21.  ហើយនិមិត្ត គ្រាន់តែជាការរំឭកឡើងពីអ្វីដែលទ្រង់បានបើកបង្ហាញតែប៉ុណ្ណោះ។ តើលោក​អ្នកបងប្អូន យល់ទេ?

22.  ឥឡូវនេះ សូមអនុញ្ញាតយើងរាល់គ្នាបានត្រឡប់ចូលមកក្នុងព្រះបន្ទូលព្រះវិញ ដ្បិតខ្ញុំដឹងថា មានបងប្អូន​ជាច្រើននៅទីនេះ ត្រូវធ្វើដំណើរជាច្រើនម៉ាយត្រឡប់ទៅវិញនៅយប់នេះ។ ខ្ញុំសូមអធិស្ឋានឲ្យព្រះជាម្ចាស់ទ្រង់ប្រទាន និងការពារដល់បងប្អូនឲ្យមានដំណើរសុខសុវត្ថិភាព​នៅតាមផ្លូវ។ ពេលនេះ ខ្ញុំសូមអនុញ្ញាតបងប្អូន បានបើកទៅកាន់ព្រះគម្ពីរ ម៉ាថាយ២១:១-១១។ ហើយប្រសិនបើលោកអ្នកបងប្អូនណា មិនមានព្រះគម្ពីរនៅក្នុងដៃ សូមបានតាមដានជា​មួយគ្នា។ 

23.  ដើម្បីដឹងថា តើមានលោកអ្នកបងប្អូនណាមិនបានស្តាប់សារព្រះបន្ទូលនេះនៅព្រឹកម៉ិញនេះ ចូរលោកអ្នកអញ្ចើញទៅយកខ្សែអាត់មកស្តាប់ចុះ គឺយើងខ្ញុំមិនគិតថ្លៃឡើយ។ យើងខ្ញុំមិនដែលលក់អ្វីទាំងអស់។ ជួនកាលនៅក្នុងអង្គប្រជុំធំៗ គេបានប្រកាសលក់សៀវភៅមួយចំនួននៅខាងក្រោយ តែឯយើងខ្ញុំវិញមិនបានធ្វើបែប នោះឡើយ មែនទេបងប្រុស វ៉ាលេយ័រ ដែលជាអ្នកនិពន្ធ។ បងប្អូនដែលរៀបចំនូវខ្សែអាត់នោះ នឹងជំរាប់ប្រាប់ ដល់លោកអ្នកថា យើងខ្ញុំមិនរកប្រាក់តាមរយៈខ្សែអាត់នេះឡើយ។ យើងខ្ញុំមិន.....​វាមិនមែន​ជាគោលបំណងក្នុងការបង្កើតខ្សែអាត់ឡើងទេ តែវាគឺសម្រាប់ព្រះបន្ទូលវិញ។ ហើយនៅ​ពេលដែលបងប្អូននោះគិតថា វាគឺជាការរកប្រាក់ចំណេញនោះ គាត់នឹងមិនបង្កើតខ្សែអាត់​ទៀតនោះទេ។ ត្រូវណាស់ ខ្ញុំកំពុងតែសួរអំពីការ​នេះ ខ្ញុំគិតថាខ្សែអាត់របស់យើង លក់នៅក្រោមតម្លៃ៥ ដុលារ ឬប្រហែលជា៣ ទៅ៤ដុលារ។ តើថ្លៃប៉ុន្មាន ដែរ? ៣ និង៤ដុលារ វាដូចជាថ្លៃណាស់ ហើយវាក៏វែងដែរ។

24.  វាគឺជាការកិច្ចការដ៏ពិតប្រាកដមួយ... ខ្ញុំបានសួររកទិញខ្សែអាត់មួយរបស់គាត់ គឺថ្លែ៩ដុលារ មាន សេចក្តីអធិប្បាយតែ ២០ ឬ៣០នាទីតែប៉ុណ្ណោះ។

25.  ខ្ញុំឃើញថា បងប្រុស​ សុតម៉ែន ដែលអង្គុយនៅខាងក្រោយនោះ មិនមែនមានបានដោយ​សារ​តែលក់ខ្សែអាត់នោះឡើយ ដ្បិតពួកគេយកដង្វាយនោះសម្រាប់តែផលិតខ្សែអាត់​តែប៉ុណ្ណោះ។ យើងមិនត្រូវសួរគាត់ថា តើអាចឲ្យខ្សែអាត់នោះដោយឥតគិតថ្លៃបានឬទេ ដ្បិតអីពួកគេត្រូវតែទិញខ្សែអាត់ និងអ្វីៗផ្សេងៗទៀត។ ចំពោះគ្រឿងម៉ាស៊ីនសម្រាប់ផលិត​ខ្សែអាត់ឡើង មានតម្លៃថ្លៃណាស់ វាប្រហែលជា១០០០០ ដុលារ។

26.  ឥឡូវនេះខ្ញុំយល់ហើយ.... ពួកគេមិនទាន់បានប្រកាសនៅឡើយទេ ប៉ុន្តែនឹងមានខ្សែអាត់​សម្លេងជាថ្មីម្តងទៀត។ អ្នកគ្រប់គ្រងគេ នឹងផលិតចេញមកជាបន្តបន្ទាប់ ចំពោះខ្ញុំវិញ ខ្ញុំមិនដឹងជាផលិតវាយ៉ាងដូចម្តេច ទេ។ ហើយខ្ញុំក៏មិនស្ថិតនៅក្នុងក្រុមអ្នកគ្រប់គ្រងការផលិត​ដែលត្រូវចូលរួមការប្រជុំនោះដែរ។ ហើយខ្ញុំឈរ​នៅខាងណាដែរ។ ពួកគេបានសម្រេច​កំណត់ថ្លៃលក់ ដោយមានការសម្រេចពីអ្នកគ្រប់គ្រង ថាតើអ្នកនឹងត្រូវ ក្លាយជាអ្នកផលិត​បន្ទាប់ ហើយពួកគេក៏បានផ្ញើរសំបុត្រទៅជំរាបប្រាប់គាត់ឲ្យបានដឹង។ ខ្ញុំដឹងតែប៉ុណ្ណឹង។ ទុកឲ្យពួកគេទទួលខុសត្រូវលើកិច្ចការងារនោះទៅចុះ។

27.  ចំណែកឯខ្ញុំវិញ ត្រូវផ្តោតទៅលើការអធិប្បាយតែប៉ុណ្ណោះ។ នោះគឺជាការជម្រុញលើកទីបី​ហើយ គឺថា វាជាកិច្ចការមួយដែលខ្ញុំត្រូវស្មោះត្រង់ និងគោរពផងដែរ។

28.  សូមអនុញ្ញាតលោកអ្នកបងប្អូនបានបើកអាន គម្ពីរម៉ាថាយ២១:១-១០៖

      គ្រាបានមកដល់ក្រុងយេរូសាឡិមហើយដល់ភូមិបេតផាសេ ខាងភ្នំដើមអូលីវនោះ​ព្រះយេស៊ូវទ្រង់ចាត់សិស្ស២នាក់ឲ្យទៅដោយបន្ទូលថា ចូរទៅឯភូមិនៅខាងមុខនោះ អ្នកនឹងឃើញមេលា១គេចងទុក នឹងកូនវានៅជាមួយគ្នា ចូរស្រាយដឹកនាំវាមកឯខ្ញុំ បើអ្នកណាថាអ្វីឲ្យ នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ ការទាំងនេះកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា "ចូរប្រាប់កូនស្រីសីយ៉ូនថា មើល ស្តេចនៃនាង ទ្រង់យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា គឺជាលា ជំទង់ដែលជាកូនរបស់មេលា" សិស្សនោះក៏ទៅធ្វើតាម​បង្គាប់ព្រះយេស៊ូវ ហើយនាំមេលានឹងកូនវាមក រួចក្រាលអាវខ្លួនថ្វាយទ្រង់គង់ ឯហ្វូង​មនុស្សស្ទើរតែទាំងអស់បានក្រាលអាវខ្លួននៅផ្លូវ ខ្លះក៏កាប់មែកឈើយក មករាយតាមផ្លូវផង ហើយបណ្តាមនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ដល់ព្រះវង្ស ហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត រួចកាលទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិមហើយ នោះកើតមានសេចក្តីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា ហ្វូងមនុស្សឆ្លើយឡើងថា នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិ ណាសារ៉ែត ស្រុកកាលីឡេ។

29.    ខ្ញុំចង់អធិប្បាយនូវបទគម្ពីរនេះ ប្រហែលជា ៣០នាទី នៅមុនពេលចាប់ផ្តើមអធិស្ឋាន។ ខ្ញុំសូមដាក់ចំ ណងជើងអត្ថបទនេះថា៖ តើនៅលើភ្នំមានការដ៏គួរឲ្យចាប់អារម្មណ៍អ្វីទៅ?

30.  វាគឺជាថ្ងៃដែលមិនធម្មតា ហើយក៏ជាថ្ងៃដែលពេញដោយភាពខ្សោះល្វើយ និងភ័យញ័រផង។ យើងឃើញ ថាព្រះយេស៊ូវទ្រង់នឹងយាងចូលក្រុងយេរ៉ូសាឡិម គឺត្រៀមខ្លួនចូលរួមបុណ្យរំលង។ នៅថ្ងៃបុណ្យរំលង គឺថ្ងៃដែលកូនចៀមត្រូវបានសំលាប់ ហើយគេយកឈាមមកប្រោះ ទុកជាដង្វាយលោះបាបសម្រាប់មនុស្ស។ ទ្រង់បានយាងមកពីភូមិបេតផាសេ ហើយក៏ឡើង​ទៅលើភ្នំដើមអូលីវ ដែលអាចមើលឃើញកូនភ្នំតូចៗ ដែលក្រុងយេរ៉ូសាឡិមបានសង់នៅ​ទីនោះ។ ពេលទ្រង់សំឡឹងមើលទៅកាន់ទីនោះ ទ្រង់បានជ្រាបថា នេះគឺជាពេលចុង ក្រោយហើយសម្រាប់ទ្រង់។

31.  នេះគឺជាពេលដែល គេចាត់បញ្ចូនទ្រង់ទៅក្នុងដៃមនុស្សមានបាប ហើយគេនឹងសំលាប់​ទ្រង់។ ទ្រង់នឹងសុគតយ៉ាងវេទនា បន្ទាប់ត្រូវគេយកទៅបញ្ចុះក្នុងផ្នូរ។ ហើយសិស្សម្នាក់ដែល​ឈរ​នៅជាមួយទ្រង់បានក្បត់ទ្រង់។ ទ្រង់គឺជាព្រះ ទ្រង់ជ្រាបថា នៅក្នុងចិត្តរបស់ពួកគេកំពុងគិត​អ្វី ហើយក៏បានជ្រាបតាំងពីដំបូងដែរថា គេនឹងក្បត់ទ្រង់។ ទ្រង់ក៏បានជ្រាបថា មនុស្សដែលបាន​អង្គុយនៅក្បែរទ្រង់ គឺជាអ្នកដែលកាន់ដង្វាយសម្រាប់ទ្រង់ នឹងអ្វីៗផ្សេងៗទៀត គេនោះ​នឹងក្បត់ទ្រង់។ ហើយទ្រង់ក៏ជ្រាបដែរថា ពួកមនុស្សអាក្រក់ជនជាតិរ៉ូម បាន រង់ចាំទ្រង់នៅខាង​ក្រៅដែរ។ ទ្រង់ជ្រាបថា ជាតិទឹកដែលនៅក្នុងខ្លួនទ្រង់ ហើយនឹងឈាមរបស់ទ្រង់បានហូរមក ឈាមរបស់ទ្រង់បានហូរចុះមកដូចជាតំណត់ញើស។ ទ្រង់បានជ្រាបការទាំងអស់ថា នឹងកើតឡើងចំពោះទ្រង់ ហើយទ្រង់បានឈរនៅលើកំពូលភ្នំ ដោយសំឡឹងមើលទៅ​​ឯក្រុងយេរូសាឡិម។

32.  មនុស្សម្នានៅថ្ងៃនោះ ដែលពួកគេបានហៅថា ថ្ងៃដ៏អស្ចារ្យសម្រាប់ពួកគេ ឥឡូវនេះ គេបែរជាស្អប់ទ្រង់វិញ។ ពួកជំនុំនៅគ្រានោះ គេបានស្អប់ទ្រង់ ហើយពួកគេបដិសេធចោលទាំង​អស់​​នូវអ្វីដែលពួកគេធ្លាប់បានទ្រង់ គឺពួកគេបានចាកចេញពីការប្រកបក្នុងពួកជំនុំ។ គ្មានអ្វីដែលគួរឲ្យងើយឆ្ងល់ឡើយ ដ្បិតព្រះគម្ពីរបានចែងថា "ទ្រង់បានយាងមកឯពួកគេ តែពួកគេមិនបានទទួលទ្រង់សោះ"។ ពួកគេគឺជាអ្នកដែលស្រឡាញ់ទ្រង់ ហើយធ្វើអ្វីៗសម្រាប់​ទ្រង់ តែបានក្លាយជាខ្មាំងសត្រូវដ៏សែនអាក្រក់របស់ទ្រង់វិញ។

33.  ទ្រង់បានប្រមូលពួកគេមកចេញពីចង្កោមមនុស្សក្រីក្រ អ្នកនេសាទត្រី អ្នកយកពន្ធ និងអ្នក​គ្មានការអប់រំ។ ព្រះគម្ពីរបាននិយាយថា ពួកគេមួយចំនួនគឺជាមនុស្សដែលគេមិនទទួលស្គាល់ ហើយក៏មិនស្អាតផង។ ហើយ ពួកគេខ្លះក៏គ្មានឈ្មោះដែរ។ ទ្រង់មិនដែលយាងទៅកាន់ពួកជំនុំ ដើម្បីយកមនុស្សរបស់ទ្រង់ទេ។

34.  ហើយទ្រង់មិនដែល យល់ព្រមជាមួយនឹងពួកអ្នកដឹកនាំទាំងឡាយក្នុងពួកជំនុំដែរ។ ទ្រង់បាន​នៅឆ្ងាយពីពួកគេ ហើយទ្រង់បានដើរតាមទំនាយរបស់ពួកហោរាវិញ៖ ទ្រង់បានកាត់ទោស​ទាំងអស់ នូវអ្វីដែលពួកគេ បានធ្វើ ដ្បិតពួកគេគឺជាផ្នែកមួយនៃព្រះបន្ទូល ហើយទ្រង់គឺព្រះមាន​ពេញគ្រប់ទាំងព្រះបន្ទូល។

35.  ប៉ុន្តែនៅពាក់កណ្តាលការទាំងអស់នោះ នៅគ្រប់ជំនាន់ និងគ្រប់ហោរាដែលបានទាយ ថាវានឹងកើតមាន ឡើងពិតមែននៅក្នុងចំណោមមនុស្ស ពួកគេនឹងឮព្រះបន្ទូលនេះ ហើយនឹង​ដើរតាម។ ពួកគេជាអ្នកដែលបានបដិសេធហ្វូងមនុស្ស។ ពួកគេបានចោលនូវការរិះគន់ពី​សំណាក់​ពួក​អ្នកមិនជឿ។ ពួកគេមិនអាចទាស់នឹងពួកបណ្តាមនុស្សបានឡើយ។ ការមួយ​ដែលពួកគេត្រូវធ្វើ នោះគឺត្រូវជឿ និងស្រូបយកបន្តិចម្តងៗ ដូចជានាងម៉ារាបានអង្គុយនៅទាប​ព្រះបាទាព្រះយេស៊ូវ។

36.  នាងម៉ាថា កំពុងតែ​មមាញឹកចំអិនអាហារពេលល្ងាច នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា "ម៉ាថាអើយ អ្នក កំពុងតែខ្វល់ពីកិច្ចនៃជីវិតដល់ម្លេះ តែឯម៉ារាវិញ នាងទទួលបានការល្អហើយ" គឺជាជីវិតអស់កល្បជានិច្ច។

37.  យើងរាល់គ្នាបានឃើញថា មានមនុស្សជាច្រើនបានយល់ពីការនេះ...​ពួកគេមិនមានអក្សរ​សាស្ត្រ​ដូចជាសម័យបច្ចុប្បន្ននេះទេ ហើយពួកគេមិនមានទូរទស្សន៍ ឬក៏ទូរស័ព្ទដែរ ឬក៏អ្វីៗផ្សេងៗទៀតនៅគ្រានោះ ប៉ុន្តែនៅជុំវិញនោះមានខ្យល់បក់រំភើយៗ ដែលទ្រង់នឹង​ចូលរួមក្នុងពិធីបុណ្យរំលង។  ដ្បិតមានមនុស្សដែល ពេញដោយព្រះវិញ្ញាណជាច្រើនបានដឹងថា ទ្រង់គឺជាកូនចៀមបុណ្យរំលង ពីព្រោះទ្រង់បានជំរាបប្រាប់ដល់ ពួកគេរួចមកហើយ ថាការនឹងមកដល់។

38.  ជាការពិតណាស់ ទ្រង់បានគង់នៅទីនោះពិតមែន ពួកគេបានស្រឡាញ់ដល់ទ្រង់ ហើយក៏​រង់ចាំទ្រង់ផង។ មានពួកហ្វូងមនុស្សគេបានកកកុញ រុញច្រាញគ្នាពីទ្វាមួយទៅកាន់ទ្វាមួយ ដោយព្យាយាមមើលនៅគ្រប់ផ្លូវ ដ្បិតពួកគេដឹងថា ទ្រង់បានលេចមកឯពួកគេហើយ។ ពួកគេបានរង់ចាំមើល។

39.  ហើយក៏មានអ្នកខ្លះងើយឆ្ងល់ថា​ តើមានបញ្ហាអ្វីកើតឡើងដល់មនុស្សទាំងនេះ ដែលធ្វើ​ឲ្យពួកគេរត់ចុះ រត់ឡើងបែបនេះ។ "តើមានការដ៏គួរឲ្យចាប់អារម្មណ៍អ្វីទៅ?"

40.  ពួកគេបានរកមើលនៅផ្លូវនេះ រកមើលនៅផ្លូវនោះ។ មើលទៅដូចជាពួកគេកំពុងតែរង់ចាំ​អ្វីមួយថា នឹង កើតមកអញ្ចឹង។

41.  អូ! សូមអនុញ្ញាតឲ្យខ្ញុំគួរបង្វែរបទគម្ពីរនេះបន្តិចទៅនឹងអ្វីដែលបានកើតឡើងនៅសព្វ​ថ្ងៃនេះ។ សូមមើល មានមនុស្សគេកំពុងតែរស់ចាំទ្រង់យាងមក។ យើងរាល់គ្នាអាចយល់​ពីអារម្មណ៍នោះបាន។ ពួកគេស្វែងរករង់ចាំគ្រប់ចលនា និងគ្រប់ទីសំគាល់ទាំងអស់ ហើយក៏ប្រៀបធៀបវាជាមួយនឹងបទគម្ពីរផង។

42.  នៅពេលដែលពួកគេបានឃើញពីការដែលពួកហោរាបានទាយអំពីទ្រង់ នៅថ្ងៃចុងក្រោយ ហើយពួកគេ បានដឹងថា ពេលបានដឹងថា ពេលវេលាជិតមកដល់ហើយ។ ពួកគេចង់ទៅទីនោះ ដើម្បីពួកគេអាចមើល ឃើញ។ មានមនុស្សភាគតិចណាស់ក្នុងហ្វូងមនុស្សឈរនៅខាងទ្រង់។ នៅក្នុងនោះមានអ្នកខ្លះបានប្រឆាំង ទាស់នឹងទ្រង់ គឺ៩០ភាគរយ បានទាស់នឹងទ្រង់។

43.  វាក៏ដូចគ្នាផងដែរនៅពេលសព្វថ្ងៃនេះ នៅពេលដែលយើងនិយាយចូលទៅដល់ព្រះបន្ទូល និងព្រះគ្រីស្ទ នោះមានតែ១ភាគរយតែប៉ុណ្ណោះដែលទទួលជឿ។ ចំណែនឯអ្នកផ្សេងទៀតគេ​មិនយកចិត្តទុកដាក់ឡើយ ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ពួកគេបានរំលងទៅ ហើយចាត់ទុកថាដូចជារឿងកំប្លែង។​ វាដូចគ្នាណាស់ គ្មានអ្វីផ្លាស់ប្តូរឡើយ នៅក្នុងប្រវត្តិ​សាស្ត្រគ្រាន់តែរំឭកឡើងវិញ ធៀបនិងពេលបច្ចុប្បន្នតែប៉ុណ្ណោះ។

44.  យើងឃើញថា វាដូចជាមានភាពតានតឹងណាស់។ គឺវាពិតមែន ពួកគេកំពុងតែរង់ចាំ ដោយភាពងើយឆ្ងល់ ថាតើទ្រង់នឹងធ្វើអ្វីនៅពេលដែលទ្រង់ទៅដល់ទីនោះ។ ពួកគេចង់ទៅកាន់​ទីនោះ ដើម្បីមើលឃើញពីអ្វីដែល ទ្រង់បានធ្វើ។ ពួកគេចង់ឃើញណាស់។ ពួកគេបានជឿដល់​ទ្រង់។ ឯអ្នកផ្សេងទៀតបានស្តាប់ឮថា ទ្រង់យាងមក ពួកគេបានទៅមើលដើម្បីសើចចំអក​ឲ្យទ្រង់តែប៉ុណ្ណោះ។ ដូច្នេះ បន្ទាប់ពីការទំនាយទាំងឡាយបានទាយទុកអំពីទ្រង់ នោះថ្ងៃនិង ពេលវេលក៏បានមកដល់ ហើយពួកជំនុំក៏បានដេកលក់ទៅ ឯពួកមនុស្សគេបាន មកឈរនៅសងខាងផ្លូវ គឺមានមនុស្សច្រើនណាស់ នោះការហេតុការក៏បានមកដល់។

45.  ទ្រង់បានយាងចុះមកពីភ្នំដើមអូលីវ គង់លើសត្វលា ពួកក្រុមមនុស្សខ្លះបានកាប់មែកឈើ​យកមករាយតាមផ្លូវ និងខ្លះទៀតបានដោះអាវរបស់គេក្រាលនៅលើផ្លូវ គេបានគេបាន​ស្រែកឡើងថា “ហូសាណា ដល់ព្រះវង្សហ្វួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាម​ព្រះអម្ចាស់”។ ទ្រង់មេស៊ីទ្រង់បានយាងមកដោយ គង់លើសត្វលាដ៏តូចនេះ។

46.  តើទ្រង់នឹងធ្វើកិច្ចការអ្វី? តើនៅលើភ្នំមានការដ៏គួរឲ្យចាប់អារម្មណ៍អ្វីទៅ? ព្រះជាម្ចាស់​ទ្រង់បានបង្កើត ជាប្រវត្តិសាស្ត្រ ហើយទ្រង់បានបំពេញសម្រេចសេចក្តីទំនាយ។ ហេតុនោះ​ទើប​បណ្តាលឲ្យមានការចាប់ អារម្មណ៍ដល់ហ្វូងមនុស្ស។ វាក៏បាននាំឲ្យរិះគន់ទាំងឡាយចេញមក ដូចជាពពួកត្មាត (ដែលអធិប្បាយនៅព្រឹកម៉ិញ) និងពពួកឥន្ទ្រីជាដើម។ ពួកគេបានចេញ​មករួមគ្នា រកមើលថាតើមានអ្វីកើតឡើង។ មានអ្នកខ្លះ ចេញមកដោយភាព ចង់ដឹងចង់ឃើញ ហើយអ្នកខ្លះទៀតចេញមកដើម្បីរកចាប់កំហុស ឯអ្នកខ្លះទៀតចេញមកដើម្បីរិះគន់។ ពួក គេទាំងអស់នោះបានចេញមកមូលគ្នា ដូចដែលយើងបាននិយាយកាលពីព្រឹកម៉ិញនេះ៖ មានទាំងពួកជឿផង និងអ្នកមិនជឿផងគេមកមើលទ្រង់។ តើមានអ្វីកើតឡើងនៅលើភ្នំនោះ? មានហោរាបានបំពេញសម្រេចទំនាយហើយ។ ឥឡូវនេះ យើងនឹងឃើញថាវាកើតឡើង​នៅទីណា។

47.  នៅក្នុងគម្ពីរ សាការី៩:៩ ហោរាសាការីបាននិយាយដោយព្រះវិញ្ញាណបរិសុទ្ធថា

      “ឱកូនស្រីសីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើលស្តេចរបស់នាង ទ្រង់យាងមក​​ឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេ លា”។

48.  ឥឡូវនេះ តើមានអ្វីកើតឡើងចំពោះអ្នកនិពន្ធទាំងនោះទៅ? តើពួកសង្ឃទាំងនោះមាន​បញ្ហាអ្វី? តើពួកមេដឹកនាំសាសនាមានបញ្ហាអ្វី? ការនេះបានសរសេរចុះមក ៤៨៧ឆ្នាំ មុនហេតុការនេះបានកើតឡើងម្លេះ គឺបានទាយដោយពួកហោរា ហើយក៏បានសរសេរចុះមក ដែលបានហៅថាព្រះគម្ពីរ គឺជាក្រាំងគម្ពីរសញ្ញាចាស់។ តើហេតុអ្វីបានជាពួកគេមើលមិន​ឃើញថា ទ្រង់ជាហោរានោះដែលបានសម្រេចទំនាយទេឬអី? ហេតុផលដូចគ្នាដែរ នៅសព្វថ្ងៃនេះ ពួកគេក៏មើលមិនឃើញពីការនេះផងដែរ។ ពួកគេបានយកព្រះបន្ទូល របស់ព្រះ ទៅជាឥតប្រយោជន៍សោះនៅចំពោះមនុស្ស ដោយពួកគេគ្រាន់តែបង្រៀនតាមប្រពៃណី និង បង្រៀនគោលលទ្ធិដែលជាប្រពៃណីរបស់មនុស្សតែប៉ុណ្ណោះ។

49.  ប្រសិនបើពួកគេជាអ្នកនិពន្ធ ជាអ្នកអធិប្បាយ ជាអ្នកដែលពេញដោយព្រះវិញ្ញាណ ជាអ្នកដែលទទួលការចាក់ប្រេងតាំង គេនឹងអានព្រះគម្ពីរ នោះពួកគេមិនឆ្ងល់ទេ ថាមានអ្វី​កើតឡើង ហើយពួកគេក៏ដឹងដែរថាវាគឺជាអ្វី៖ គឺព្រះទ្រង់បានបំពេញសម្រេចព្រះបន្ទូល​របស់ទ្រង់ហើយ។

50.  ប្រវត្តិសាស្ត្របានកើតឡើងហើយ គឺទំនាយបានបំពេញសម្រេចហើយ។ សេចក្តីសង្រ្គោះ​បាន​មកដល់លោកីយហើយ ដែលជាថ្ងៃដ៏អស្ចារ្យដែលពួកហោរាបានរំពឹងរង់ចាំ។ អស់ពួក​អ្នកដែលដេកនៅក្នុងផ្នូរអស់ពួកអ្នកសុចរិតដែលបានរងទុក្ខបង្ហូរឈាម និងពួកហោរា គេបានរង់ចាំថ្ងៃនេះជាយូរមកហើយ។

51.    ដូចជាទ្រង់បានស្រែកឡើងថា “ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ ឯងដែលសំឡាប់​ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូន​​​ឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯង​មិនព្រមទេ។ តែពេលវេលារបស់អ្នកបានដល់ហើយ”។

52.  អ្នកដែលដេកលក់នៅក្នុងផ្នូរ ដូចជា អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងពួកហោរាទាំងឡាយ ពួកគេរង់ចាំថ្ងៃ មកដល់។

53.  ពួកជំនុំបានសង់នៅលើការទាំងនេះ។ “តើទ្រង់គឺជានរណាដែលបណ្តាលឲ្យពួកបណ្តាជន​ទាំង​នេះលេចឮ​នូវខ្ចរខ្ចាយបែបនេះ? តើទ្រង់គឺជានរណា ដែលពួកអ្នកជឿបាននិយាយ​អំពីទ្រង់...... តើទ្រង់មិនមែនជា កូនជាងឈើទេឬអី? យើងរាល់គ្នាបានស្គាល់ទ្រង់។ តើទ្រង់មាន​ប្រាជ្ញាចេះដឹងពីណាមក? តើហេតុអ្វីទៅ ព្រោះយើងមិនបានឃើញទ្រង់ទទួលការអប់រំ​នៅសាលា​ជាមួយយើងនោះផង។ ហើយយើងក៏មិនដឹងថា តើទ្រង់បានដឹងពីគម្ពីរ​ទាំងឡាយនោះមកពីណាដែរ។ តើទ្រង់គឺជានរណា?

54.  ទ្រង់គឺជាចម្លើយនៃសេចក្តីទំនាយរបស់ពួកហោរា។ ទ្រង់បានយាងមកហើយ ដោយគង់​លើសត្វលា។ វាគួរឲ្យប៉ះពាល់ណាស់! ព្រះជាម្ចាស់ទ្រង់បំពេញសម្រេចសេចក្តីសន្យាព្រះបន្ទូល​របស់ទ្រង់ គីពីពេលដែលទ្រង់ត្រូវយាងមក ដែលគេបានរង់ចាំទ្រង់អស់រយៈកាល៤០០០ឆ្នាំ​មកហើយ។ នៅក្នុងលោកុប្បត្តិ៣:១៥ ទ្រង់បានទាយពីទំនាយនេះ “អញនឹងធ្វើឲ្យឯង​ហើយនឹងស្រ្តី គឺទាំងពូជឯងនឹងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយ​ឯងនឹងចឹកកែងជើងគេ” ដែលព្រះបានកត់ត្រាចុះសេចក្តីទំនាយនេះនៅក្នុងព្រះគម្ពីរ ថា ទ្រង់នឹងយាងមក។

55.  តែឥឡូវនេះ បែរជាមានហោរាមួយបានឈរឡើងនៅក្នុងពួកគេ ហើយប្រកាសទំនាយ​របស់ហោរា សាការី ដែលបាននិយាយថា    “ឱកូនស្រីសីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើលស្តេចរបស់នាងទ្រង់យាងមក​​ឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះទ្រងក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា” ។

56.  តែពួកអស់ទាំងនោះ ដែលបានអានព្រះគម្ពីររាល់តែថ្ងៃ ហើយរង់ចាំទ្រង់យាង តែបែរ​ស្រែកឡើងថា “តើទ្រង់គឺជានរណាទៅវិញ?” ព្រះជាម្ចាស់ទ្រង់បានបំពេញសម្រេចព្រះបន្ទូល​របស់ទ្រង់ដល់មនុស្សហើយ នោះពួកគេគួរតែដឹងអំពីការនេះ ប៉ុន្តែពួកគេមិនដឹងអ្វីទាល់​តែសោះ។

57.  នៅពេលដែលព្រះជាម្ចាស់ទ្រង់បំពេញសម្រេចព្រះបន្ទូលរបស់ទ្រង់ គឺតែងតែបណ្តាលឲ្យ​មានការចាប់អារម្មណ៍ជាមិនខាន។ ការប៉ះពាល់នោះ គឺវាខុសពីការប៉ះពាល់ធម្មតា។ វាពិតជាខុសពីធម្មតាហើយ ដ្បិតនៅពេលដែលទ្រង់សម្រេចព្រះបន្ទូលរបស់ទ្រង់ គឺពួកស្ថិត​នៅក្នុងនិន្នាការសម័យបច្ចុប្បន្ន ដោយព្រោះតែសម័យបច្ចុប្បន្ន នោះគេមិនជឿវាឡើយ ហើយពួកគេបានមានរបៀបរបស់ផងគេ។

58.  ឥឡូវនេះ​ សូមអនុញ្ញាតបងប្អូនបានត្រឡប់មកកាន់ព្រះគម្ពីរវិញ ហើយរកមើលពីព្រឹត្តិ​ការណ៍ដែលមិន ធម្មតាបន្តិចទៅមើល នៅពេលដែលទ្រង់បំពេញសម្រេចសេចក្តីទំនាយរបស់​ផងទ្រង់។ នៅពេលដែលទ្រង់មានបន្ទូលពីអ្វីមួយ​ នោះទ្រង់នឹងធ្វើវាជាមិនខាន។ ផ្ទៃមេឃ និងផែនដី និងកន្លងផុតទៅ តែព្រះបន្ទូលទ្រង់នៅអស់កល្បវិញ។ ដូច្នេះ វានឹងកើតមាន​រឿងហេតុខុសពីធម្មតា។

59.  សូមមើល តើវាគួរឲ្យអស់សំណើចយ៉ាងណាទៅ ចំពោះអស់អ្នកដែលបានជឿលើព្រះបន្ទូល​ទ្រង់ តែផ្ទុយទៅវិញ ពួកគេឃើញថាវាមិនគួរឲ្យជឿសោះ ហើយពួកគេបានស្រែកឡើងថា “តើការអ្វីហ្នឹង? តើវាកើតមកពីណា? តើលោកនេះជានរណា? “ ក្នុងពេលដែលពួកមនុស្ស​គេស្រែកឡើងថា “ហូសាណា ដល់ព្រះវង្សហ្លួង ដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាម​ព្រះអម្ចាស់”។ ប៉ុន្តែមានតែមនុស្សមួយក្រុមតូចតែប៉ុណ្ណោះដែល បានធ្វើបែបនេះ។ ទំនាយពីការនេះ អស់រយៈកាល ៤០០០ឆ្នាំមកហើយ ដែលការដ៏អស្ចារ្យនេះបានកើតឡើង ដល់ប្រជាជាតិ ដ្បិតពួកអស់អ្នកដែលមានសង្ឃឹមបានដេកលក់អស់ទៅហើយ ដោយរង់​ចាំការនេះមកដល់នៅពេលអនាគត តែឯពួកមេដឹកនាំសាសនាដែលបានប្រកាសថា​ពួកគេបានជឿពីការនេះ បែរជាស្រែកឡើងថា “តើទ្រង់គឺនរណា? តើមានអ្វីទៅដែលគួរឲ្យ​ចាប់អារម្មណ៍នោះ?” មើលទៅវាមិនគួរឲ្យជឿឡើយ! ដូចគ្នាដែរនៅពេលបច្ចប្ប ន្ននេះ គ្មានអ្វីផ្លាស់ប្តូរឡើយ។

60.  សូមយើងបានមើលនូវការដ៏ចម្លែកមួយចំនួន ដែលបានខ្ញុំបាននិយាយទៅមើល។ តើមាន​ការប៉ះពាល់អ្វី នៅមុនពេលដែលព្រះជាម្ចាស់ទ្រង់ជំនុំជំរះលោកីយនេះដោយទឹកជំនន់? បុរសវ័យចំណាស់ម្នាក់ អាយុប្រហែលជា១២០ឆ្នាំ បានសង់ទូកមួយឡើងក្នុងកាលដែល​គ្មានទឹកជំនន់សោះ។ ហើយគាត់បានរស់នៅក្នុងទូក នោះអស់រយៈកាលជាច្រើនឆ្នាំ។ ចូលមកដល់សម័យវិទ្យាសាស្ត្រ គេបាននិយាយថា “ពិភពលោកនេះធ្លាប់បាន ជន់លេច​ដោយទឹក”។

61.  “តើអ្វីដែលបានចតនៅលើភ្នំបែបនេះ?” “តើហេតុអ្វីបានជា បុរសចំណាស់ ឈ្មោះណូអេ នៅទីនោះ មើល ទៅគាត់ចាស់វង្វេងហើយ។ គាត់បានសង់ទូកមួយយ៉ាងធំ ហើយនិយាយថា នឹងមានទឹកជំនន់ ក្នុងកាលដែលគ្មានទឹកទាល់តែសោះ។ បន្ទាប់មកទឹកជំនន់ក៏ជន់លេចទៅ​មនុស្សទាំងអស់ រីឯអ្នកដែលមិនបានឮពាក្យរបស់ គាត់ និងអ្នកដែលមិនបានចូលមកក្នុងទូក​ក៏ត្រូវបានលង់ទឹកស្លាប់អស់។ តើលោកអ្នកបងប្អូនធ្លាប់ឮអំពីការ នេះដែរឬទេ?” វាគឺជាការ​ដ៏គួរចាប់អារម្មណ៍ដ៏អស្ចារ្យ។

62.  ខ្ញុំស្រមើលឃើញថា ពួកមនុស្សបានស្តាប់ឮលោកណូអេ និយាយរួចហើយគេចង់សើច​ណាស់ ហើយពួកគេបានដើរទៅមុខមាត់ទ្វារទូកសើចចំអកឲ្យលោកផង។ “ហេតុអ្វីបានជាតា​និយាយថា នឹងមានភ្លៀងធ្លាក់មក វាអស់រយៈកាល១០០ឆ្នាំមកហើយ។ លោកតាខ្ញុំបាន​ប្រាប់ខ្ញុំថា គាត់បានឮតាឈរនៅទីនោះនិយាយថា នឹងមានភ្លៀងធ្លាក់ចុះមក ហើយតើតានៅ​ឈរ​នៅក្នុង​ទូកចាស់នោះដ៏កាលណាទៀត។ តើហេតុអ្វីក៏មិនរក ទូលថ្មីសម្រាប់ខ្លួនឯងតាទៅ?”

63.  ដ្បិតព្រះជាម្ចាស់ទ្រង់បានប្រកាសប្រាប់ពីសេចក្តីសន្យារបស់ទ្រង់ ថាទ្រង់នឹងសម្រេចទំនាយរបស់ពួកហោរាដែលបានទាយទុក។ វាគួរឲ្យចម្លែកណាស់! ព្រះជា​ម្ចាស់ទ្រង់សម្រេចសេចក្តីសន្យារបស់ទ្រង់ដល់ណូអេ នៅខណៈពេលដែលអ្នកឯទៀតកំពុង​តែសើចចំអកឲ្យទ្រង់។ ព្រះជាម្ចាស់ទ្រង់នឹងត្រៀមបង្កើតជាប្រវតិ្តសាស្ត្រ បង្ហាញដល់មនុស្ស សូម្បីតែនៅសព្វថ្ងៃនេះ ទ្រង់នៅតែរក្សាព្រះបន្ទូលរបស់ទ្រង់ដដែល! ទោះបីជាវាមានការ ចម្លែកយ៉ាងណាក៏ដោយ ហើយមិនសមហេតុផលក៏ដោយ ទ្រង់នៅតែរក្សាព្រះបន្ទូលរបស់​ទ្រង់ជានិច្ច។ ទ្រង់បានផ្តល់ជាឧទាហរណ៍មួយមកហើយ គឺអំពីលោកណូអេបានសង់ទូកធំឡើង ដល់មនុស្សដែលនៅទីនេះ ក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ ទោះបីជាខាង​វិទ្យាសាស្រ្តគេ​បាននិយាយអ្វីក៏ដោយ ទ្រង់នៅតែរក្សាព្រះបន្ទូលរបស់ទ្រង់។ គឺទ្រង់នឹង​បង្កើតជាប្រវត្តិសាស្ត្រ។

64.  មានថ្ងៃមួយ ការដ៏មិនគួរឲ្យជឿបានកើតឡើងនៅក្នុងទីរហោស្ថាន ដែលឃើញភ្លើងឆេះ​គុម្ពបន្លា។ ហោរាដែលបានរត់គេខ្លួនបានឈរនៅទីរហោស្ថាននោះ។ គាត់មិនដែលឮព្រះ​សូរសៀងរបស់ព្រះឡើយ ប៉ុន្តែគាត់បានមើលឃើញការដែលមិនគួរឲ្យជឿនៅលើកំពូលភ្នំ។ ព្រះជាម្ចាស់ទ្រង់ព្យាយាមធ្វើឲ្យគាត់ចាប់អារម្មណ៍យកចិត្តទុកដាក់។ វាក៏ដូចគ្នាដែរនៅក្នុង​សព្វថ្ងៃនេះ!

65.  ព្រះជាម្ចាស់ទ្រង់បានសម្រេចព្រះបន្ទូលរបស់ទ្រង់ តាមរយៈហោរារបស់ទ្រងគឺលោក​អ័ប្រាហាំ៖ “ពូជឯងនឹង រស់នៅក្នុងសាសន៍ដទៃអស់រយៈកាល៤០០ឆ្នាំ អញនឹងនាំគេចេញទៅ​ដោយព្រះហស្ថដ៏មានចេស្តា”។

66.  ទ្រង់បានរៀបចំមនុស្សសម្រាប់ការងាររបស់ទ្រង់ ដូចជាទ្រង់បានរៀបចំឲ្យមានទូកដែល​ប្រកប​ដោយសុវត្ថិ ភាពដល់អស់អ្នកដែលជឿទ្រង់។ ព្រះជាម្ចាស់ទ្រង់បានធ្វើឲ្យគុម្ពបន្លា​ឆេះឡើង ហើយអ្នកគង្វាលចៀម ដែលជាម៉ូសេនេះបាននិយាយថា “អញនឹងងាកចេញ​ពីទៅមើលការចំឡែកនេះ”។ កាលទ្រង់បានឃើញលោកងាក បែរមកមើលដូច្នេះ នោះទ្រង់​ក៏មានបន្ទូលហៅពីក្នុងកុម្ពបន្លាទៅម៉ូសេ។

67.   តើមានការចាប់អារម្មណ៍នៅក្នុងដំណាក់ស្តេចផារ៉ោន នៅពេលដែលអ្នកគង្វាលម៉ូសេ បានបោះដំបងទៅ វាក៏បានក្លាយទៅជាសត្វពស់? ព្រះជាម្ចាស់ទ្រង់បំពេញសម្រេចសេចក្តីសន្យា​របស់ទ្រង់ដល់ម៉ូសេ។ តើមានការចាប់អារម្មណ៍អ្វីទៅនៅឯសមុទ្រមរណៈ ពេលដែលពលសេះ​របស់ផារ៉ោនទាំងអស់បានងើយឆ្ងល់ នៅពេលដែលពួកគេបានឃើញខ្យល់ចុះមកពីស្ថានសួគ៌ ហើយបានញែកទឹកសមុទ្រងក្រហមពីស្តាំទៅឆ្វេង ហើយពួកក្រុមទាសកក៏បានដើរឆ្លងកាត់​នៅលើដីស្ងួតហែង? តើគឺជាអ្វីទៅ? ព្រះជាម្ចាស់ទ្រង់រក្សាព្រះបន្ទូលរបស់ទ្រង់។ សេចក្តី​ស្លាប់បានជៀសចេញពីពួកគេ ហើយពួកគេក៏មានជីវិតដើរឆ្លងកាត់សមុទ្រក្រហម តែឯពួក​ដែលមាន វិញ្ញាណស្លាប់បានព្យាយាមដេញតាមពួកគេ នោះក៏បានលង់ទឹកស្លាប់អស់ទៅ។ ព្រះជាម្ចាស់ទ្រង់បំពេញសម្រេចទំនាយ ហើយបង្កើតជាប្រវត្តិសាស្ត្រ។ នោះហើយគឺជាការដ៏គួរ​ឲ្យចាប់អារម្មណ៍នៅសមុទ្រក្រហម។

68.  តើអ្វីទៅគឺជាការដ៏គួរឲ្យចាប់អារម្មណ៍នៅថ្ងៃទីពីរនៅឯភ្នំស៊ីណាយ បន្ទាប់ពីហេតុការនោះ គឺគ្រប់គ្នាត្រូវ បានបង្គាប់មិនឲ្យពួកគេនៅជិតស្រ្តីណាឡើយ គឺពួកគេត្រូវសំអាតសំលៀកបំពាក់​គេចេញ ហើយញែកខ្លួនគេជាបរិសុទ្ធ ដោយមកជួបជុំគ្នានៅឯភ្នំ ជាទីដែលលោកម៉ូសេបាន​និយាយថា គេនឹងទៅជួបព្រះនៅក្នុងអណ្តាតភ្លើង? ព្រះជាម្ចាស់ទ្រង់បានមានបន្ទូលមកកាន់​ម៉ូសេថា "អញនឹងចុះមកឯពួកគេ។ អញនឹងប្រាប់ដល់គេពីការដែលអញបានប្រាប់ដល់ឯង ថាអញនេះ គឺជាព្រះ"។ នោះហើយគឺជាការដ៏គួរឲ្យចាប់អារម្មណ៍៖ ព្រះជាម្ចាស់ទ្រង់បាន​បំពេញសម្រេចព្រះបន្ទូលរបស់ទ្រង់។

69.  តើមានអ្វីទៅដែលគួរឲ្យចាប់អារម្មណ៍នៅថ្ងៃមួយនៅក្នុងប្រវត្តិសាស្ត្រ ដែលប្រជាជាតិ​មួយបានភ្លេចព្រះ ហើយគេបានត្រឡប់ទៅជាធម្មតា ហើយមិនចូលខាងណាទាំងអស់ ហើយជាថ្ងៃពួកគេសង្ឃទាំងអស់បានដើរ ចេញទៅក្នុងនិន្នាការសម័យទំនើប គឺពួកហោរា​គេទាយទៅតាមបំណងចិត្តរបស់ពួកសង្ឃវិញនោះ? តែនៅថ្ងៃនោះ គេបានគិតថាមនុស្ស​ម្នាក់នោះឆ្កួតហើយ។ ហើយពួកអ្នកជឿចាស់ៗទាំងនេះ បានដើរចុះមកហើយ និយាយទៅកាន់​ស្តេចថា "នឹងគ្មានទឹកសន្សើមធ្លាក់ចុះមកទេ.... លុះត្រាតែខ្ញុំបានហៅវាចុះមក"។

70.  យើងបានឃើញថា ទ្រង់បានលាក់អង្គទ្រង់ ដោយបានគេចចេញពីពួកគេ ដ្បិតចូលទៅ​ក្នុងទីរហោស្ថាន។ រីឯអ្នកដែលចូលរួមជាមួយទ្រង់  គេបានគិតថា ទ្រង់នឹងឃ្លានឬអាច​ដល់ស្លាប់បាន ប៉ុន្តែទ្រង់បានបរិភោគឆ្អែត និងផឹកឆ្អែតផង។ ហើយឥឡូវនេះ ទ្រង់បានយាងមក និងនិយាយថា "តើអ្នកបានឃើញទេ ថាខ្ញុំគឺជាព្រះដ៏បរិសុទ្ធ?" តែប្រសិនបើអ្នកមិនទាន់ជឿទេ ចូរឡើងទៅលើភ្នំចុះ រកមើលថាទ្រង់គឺជាព្រះឬ" ដ្បិតទ្រង់មាននិមិត្តមកពីព្រះ។

71.   ទ្រង់មានបន្ទូលថា "ខ្ញុំបានជ្រើសអ្នកធ្វើជាអាសនា ហើយជ្រើសយកសត្វធ្វើជាដង្វាយដុត។ ខ្ញុំនិងធ្វើជា អាសនានៃព្រះ ហើយខ្ញុំនឹងសត្វនោះមកលើយខ្ញុំ។ ចូរព្រះជាម្ចាស់ទ្រង់ឆ្លើយតប"។ ទ្រង់មិនចង់មានន័យបែប នោះឡើយ ប្រសិនបើព្រះជាម្ចាស់ទ្រង់មិនបានមានបន្ទូលមកកាន់​ទ្រង់ ហើយក្រោយមកទ្រង់មានបន្ទូលថា "ខ្ញុំនឹងធ្វើការទាំងនេះ...​ តាមបង្គាប់របស់ព្រះជាម្ចាស់"។

72.   ចូរមើលការដ៏គួរឲ្យចាប់អារម្មណ៍នោះចុះ។ មានពួកសង្ឃ៤០០នាក់ បានឈរនៅលើភ្នំនោះ ហើយនៅទីនោះ ស្តេចបានគង់នៅលើរទេះរបស់ទ្រង់ ដោយមានទាហានចាំឈរការពារ​នៅជុំវិញ។ ហើយបុរសចាស់ទាំងនោះដែលមានក្បាលទំពែកសក់វែងៗ ពាក់អាវរោមចៀមផង បានឈរនៅទីនោះ ដោយដៃកាន់ដំបង និងដៃកាន់ដបប្រេងជាមួយ ហើយបាននិយាយថា ៣ឆ្នាំកន្លះ ហើយនៅមុនពេលនេះ "គឺគ្មានទឹកសន្សើម ធ្លាក់ចុះមកឡើយ លុះត្រាតែយើងបាន​ហៅវា​ឲ្យធ្លាក់ចុះមក"។ ហើយឥឡូវនេះ មនុស្សចាស់ល្ងីល្ងើរទាំងនេះបានឈរនៅលើភ្នំ ហើយក៏នាំយកមនុស្សទាំងអស់ទៅជាមួយគេដែរ។ តើមានការអ្វីដែលគួរឲ្យចាប់ អារម្មណ៍​ទៅ? គឺព្រះជាម្ចាស់ទ្រង់បានបង្ហាញហោរារបស់ទ្រង់មកដល់មនុស្ស គឺទ្រង់បានបំពេញ​សម្រេចទំនាយ។ ព្រះជាម្ចាស់ទ្រង់បានបង្កើតជាប្រវត្តិសាស្ត្រ និងបំពេញសម្រេចព្រះបន្ទូល​ទ្រង់ផង។

73.  នៅប៉ុន្មានរយឆ្នាំមុន មានបុរសម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធបានចាក់ប្រេងតាំង ហើយ​បានចេញមកពីទីរហោស្ថាន ដោយមិនមានទំនាក់ទំនងនឹងនរណាឡើយ សូម្បីតែឪពុក​របស់គាត់មានឋានៈជាសង្ឃនោះ។ ប៉ុន្តែគាត់បានចេញមកពីទីរហោស្ថាន ស្លៀកពាក់អាវ​រោមចៀម មានសក់វែងគ្របមុខ។ តែឥឡូវនេះ តើមាន អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅចំពោះ​បុរសនេះវិញ ដែលបានធ្វើឲ្យពួកយេរូសាឡិម និងពួកយូដាចាប់អារម្មណ៍បែបនេះ? ហើយក៏មានអ្នកខ្លះ និយាយថា "មានមនុស្សព្រៃម្នាក់នៅខាងក្រោមនេះ គាត់កំពុងតែព្យាយាម ធ្វើឲ្យមនុស្សលង់ទឹកហើយ។ តើមាននរណាធ្លាប់បានឮពីការនេះដែរឬទេ?"

74.  មានអ្នកខ្លះទៀតបាននិយាយថា "ទ្រង់ច្បាស់ជាព្រះមេស៊ីហើយ" ហើយមានម្នាក់នៅក្នុង​ចំណោមពួកគេនិយាយថា "ទ្រង់ប្រហែលជាហោរាណាមួយហើយ"។ ពួកគេមិនដឹងថា ពួកគេកំពុងតែគិតអ្វីនោះទេ។ ប៉ុន្តែ នេះគឺជាអ្វីទៅ? គឺព្រះជាម្ចាស់ទ្រង់បំពេញសម្រេច​ទំនាយនៅគម្ពីរអេសាយ ៤០ "មើល..." តើទ្រង់នឹងធ្វើអ្វី នៅថ្ងៃចុងក្រោយ ទ្រង់នឹងបញ្ចូនអ្នក​បំរើ​របស់ទ្រង់មក តាមអ្វីដែលទ្រង់នឹងធ្វើ។

75.  កាលពីប៉ុន្មានអាទិត្យមុន យើងឃើញថា មានបុរសម្នាក់បាននិយាយថា "តែព្រះអង្គ​ដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទ​ទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹង​ភ្លើងវិញ"។

76.  នៅថ្ងៃមួយ មានបុរសសាមញ្ញម្នាក់អាយុប្រហែលជា៣០ឆ្នាំ បានដើរចុះមក ហើយទទួល​បុណ្យជ្រមុទឹក។ ហើយនៅពេលដែលបុរសនេះមកដល់ នោះហោរាមានការចាប់អារម្មណ៍​នឹងទ្រង់ ហើយហោរាក៏បាន សម្តែងសកម្មភាពចម្លែកផងដែរនៅថ្ងៃនោះ។ រីឯពួកហ្វូងមនុស្ស​វិញ គេមិនអាចជួយអ្វីបានឡើយ ពីការមើលសកម្មភាពរបស់ហោរា នៅពេលដែលរូប​គាត់ជជែក​ជាមួយនឹងពួកសង្ឃនៅឯទន្លេ។

77.  ពួកគេបាននិយាយថា "ព្រះជាម្ចាស់ទ្រង់សង់អាសនានេះ ដ្បិតព្រះជាម្ចាស់ទ្រង់មាន​បន្ទូលឲ្យពួកយើងធ្វើ ការនេះ។ លោកម៉ូសេគឺជាហោរានៃព្រះ ហើយយើងបានជឿដល់ម៉ូសេ។ ហើយការថ្វាយយញ្ញបូជានឹងមិន ដែលសម្រេចតាមរយៈទ្រង់ឡើយ"។

78.  ខ្ញុំអាចស្តាប់ឮលោកយ៉ូហានឆ្លើយតបថា "តើអ្នកមិនដែលអាននៅក្នុងបទគម្ពីរ ដែល​ហោរាដានីញ៉ែល បាននិយាយទេឬអី? ការថ្វាយយញ្ញបូជាជារៀងរាល់ថ្ងៃនឹងត្រូវបានធ្វើឡើង ហើយឥឡូវនេះពេលវេលាបានមកដល់ហើយ។ តើអ្នកមិនធ្លាប់បានអាន នូវអ្វីដែលហោរា​អេសាយបាននិយាយទេឬអីនៅក្នុងជំពូក៤០? មានឮសំឡេង១កំពុងតែស្រែកនៅទី​រហោស្ថានថា ចូររៀបចំផ្លូវសំរាប់ទទួលព្រះយេហូវ៉ា។ មានទំនាយពីរ ហើយអំពីខ្ញុំ។ ហើយការមួយទៀត តើអ្នកមិនបានដឹងទេឬអីថា ហោរានៃយើងរាល់គ្នាតាំងពី៤០០ឆ្នាំមុនមក គឺជាហោរាម៉ាឡាគី គាត់បាននិយាយនៅក្នុងជំពូក៣ថា​​ មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ។ តើអ្នកមិនដឹងទេថា ទំនាយនេះបានសម្រេចហើយ? ទំនាយបានបំពេញសម្រេចហើយ។

79.  ហើយនៅពេលនោះ ទ្រង់បានបង្វែរទំនាយរបស់ហោរាថា "មើល កូនចៀមនៃព្រះនឹង​យាងមក ហើយនឹងដកអំពើបាបចេញពីលោកីយនេះ!" តើមានអ្វីដែលគួរឲ្យចាប់អារម្មណ៍​ទៅ? ទ្រង់បានផ្លាស់ប្តូរពីហោរា មកជាទំនាយរបស់ទ្រង់វិញ។

80.  ឥឡូវចូរមើល បុរសដ៏សាមញ្ញាម្នាក់បានមក គ្មាននរណាស្គាល់សោះ ទ្រង់គឺជាកូនជាងឈើ ហើយបានដើរចុះមកទទួលបុណ្យជ្រមុជទឹក។ ពេលនោះ លោកយ៉ូហាន ដែលជាហោរាដ៏​អស្ចារ្យបាននិយាយថា "ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួល​បុណ្យជ្រមុជពីទ្រង់វិញទេតើ"

81.  ទ្រង់មានបន្ទូលថា "ការរងទុក្ខនឹងកើតមានដល់ទ្រង់ ប៉ុន្តែក្នុងនាមជាហោរាម្នាក់ ហើយ​ព្រះបន្ទូលទ្រង់ គឺ ប្រសើរដល់យើងរាល់គ្នាណាស់ ដើម្បីបំពេញសម្រេចនូវសេចក្តីសុចរិត"។

82.  ដូច្នេះ គាត់បានយល់ពីយញ្ញបូជា ត្រូវតែសំអាចជាមុនសិន មុនពេលដែលទ្រង់បង្ហាញ​វត្តមាន នោះគាត់ក៏ បានធ្វើបុណ្យជ្រមុជដល់ទ្រង់។

83.  ឥឡូវនេះ មានការដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតបានកើតឡើង នៅពេលដែលទ្រង់​យាងចេញពីទឹក។ ដ្បិតហោរារូបនេះ គឺទ្រង់ជាព្រះដ៏ស្មោះត្រង់នៅក្នុងគ្រាជំនាន់នៃទ្រង់ ទ្រង់បានឃើញមេឃរបើកឡើង ឲ្យ ទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ "នោះមានឮសំឡេងចេញពីមេឃថា នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់"។ ព្រះជាម្ចាស់ទ្រង់បានសម្តែងសាររបស់ទ្រង់ដល់ហោរា។ វាគឺ​ជាការដ៏គួរឲ្យចាប់អារម្មណ៍ណាស់ ដែលនាំឲ្យមនុស្សយកចិត្តទុកដាក់នៅឯទន្លេយ័រដាន់។

84.  នៅខណៈមុននេះ បងប្រុសម្នាក់បានច្រៀងបទ "នៅឯភ្នំដ៏សែនឆ្ងាយ ទ្រង់បានរងទុក្ខនៅ​លើឈើឆ្កាង"។ តើមានអ្វីទៅដែលគួរឲ្យចាប់អារម្មណ៍នៅឯភ្នំកាល់វ៉ារី? នៅពេលដែល​យើងឃើញពួកមេដឹកនាំសាសនា បានកាត់ទោសទ្រង់ ហើយពួកអ្នកដឹកនាំជាតិរ៉ូម បានដាក់ទោសឲ្យទ្រង់សុគត... ហើយនៅទីនេះ ទ្រង់បាន ជាប់ឆ្កាងជាមួយនឹងពួកចោរពីរនាក់ ព្រះអង្គទ្រង់ស្រេកទឹក ហើយលោហិតរបស់ទ្រង់បានហូរចេញពីព្រះ កាយរបស់ទ្រង់មក។ នៅលើឈើឆ្កាង ទ្រង់បានស្រែកថា "ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ ចោលទូលបង្គំ"។ មានពួកមេដឹកនាំសាសនាបានឈរមើលទ្រង់នៅទីនោះ ហើយមានមនុស្ស​តិចណាស់ពួក គេដឹងថា ទំនាយនៅសញ្ញាចាស់បានសម្រេចហើយនៅកាល់វ៉ារីនៅពេលនោះ។

85.  ស្តេចដាវីឌទ្រង់ផ្ទាល់បាន សរសេរ និងសម្តែង...ចូលទៅក្នុងព្រះវិញ្ញាណដូចជាពួកហោរា ទ្រង់បាន សម្តែងមើលទៅដូចជាទ្រង់។ ស្តេចដាវីឌបានស្រែកនៅក្នុង ទំនុកដំកើង២២ថា "ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ? អស់ទាំងឆ្អឹង​ក្នុងរាងកាយនៃទូលបង្គំរាប់បានទាំអស់ គេគន់មើល ហើយសំឡឹងមកទូលបង្គំ។ ពួកគេបាន​ចាក់ទំលុះដៃនៃទូលបង្គំ"។ ស្តេចដាវីឌបាននិយាយដូចជាទ្រង់ណាស់។ មិនមែនជាស្តេច​ដាវីឌទេដែលកំពុងតែនិយាយ គឺជាព្រះគ្រីស្ទវិញដែលគង់ក្នុងស្តេចដាវីឌ។

86.  ឥឡូវនេះ គ្រប់ទំនាយទាំងអស់ ដែលបានទាយចេញពីហោរាខុសៗគ្នាបានសម្រេចនៅ​ឯភ្នំកាល់វ៉ារីហើយ តើមានការចាប់អារម្មណ៍អ្វីទៅនៅឯភ្នំកាល់វ៉ារី? គឺព្រះជាម្ចាស់ទ្រង់​បំពេញសម្រេចព្រះបន្ទូលទ្រង់ហើយ។

87.  ហើយមានការដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតដែរ នៅឯលើភ្នំ គឺស្ថិតនៅក្នុងថ្ងៃបុណ្យទី៥០ គឺជាពេលមនុស្សគ្រប់គ្នាបានឡើងទៅកាន់ទីនោះ ដើម្បីធ្វើពិធីបុណ្យសាសនា ទោះបីជា​ពួកគេដឹងថាវាគឺជាការដែលល្ងីល្ងើក្តី។ អស់រយៈពេល១០ថ្ងែមកហើយ ពួកគេមិនដែល​ធ្លាប់បានឮសម្លេងចេញពីមនុស្សមកទេ។ ស្រាប់តែមួយរំពេចសោះ មនុស្សមកចោមដូច​សំបុកឃ្មុំអញ្ចឹង គឺពួកមនុស្សបានចេញមកពីអាគារព្រះវិហារ មកនៅតាមផ្លូវ ហើយបាន​ស្រែកឡើងខ្លាំង។

88.  "តើនេះគឺជាអ្វីទៅ? តើនេះមានន័យយ៉ាងដូចម្តេចទៅ? តើមនុស្សទាំងអស់នេះគេកំពុងតែ​ស្រវឹងហើយឬ?

89.  ចូរមើលចុះ! ហោរានៃព្រះកំពុងតែឈរនៅកណ្តាលពួកគេ ហើយទ្រង់បាននិយាយថា "ឱពួកអ៊ីស្រាអែល អើយ ដែលអ្នកបានរស់នៅក្នុងក្រុងយេរូសាឡិម និងយូដា ចូរដឹងពីការនេះ ហើយស្តាប់ពាក្យរបស់ខ្ញុំចុះ។ ពួកមនុស្សទាំងនេះគេមិនមែនស្រវឹង ដូចជាអ្នកបានគិតនោះ​ឡើយ។ ប៉ុន្តែការនេះ ត្រូវបាននិយាយឡើងដោយ ព្រះជាម្ចាស់ តាមរយៈហោរាយ៉ូអែល។ "នៅថ្ងៃចុងក្រោយ ការនឹងកន្លងផុតទៅ អញនឹងចាក់បង្ហូរព្រះវិញ្ញាណ របស់អញដល់មនុស្ស​ទាំងអស់"។ នោះហើយគឺជាការដ៏គួរឲ្យចាប់អារម្មណ៍។

90.  បន្ទាប់ពីមេដឹកនាំសាសនា គេបានឆ្កាងព្រះអម្ចាស់នៃជីវិតហើយ ពួកគេនៅតែមិន​ឃើញពីសេចក្តីសន្យា នៃព្រះវិញ្ញាណបានមកសោះ។ ការនេះគួរឲ្យចាប់អារម្មណ៍ឬ "តើអ្នក​នេះគឺជានរណា? តើនេះមានន័យដូចម្តេច? តើមានបញ្ហាអ្វីកើតឡើងដល់ពួកមនុស្សទាំងនេះ?"

91.  អូហូ! វាក៏ដូចគ្នាដែរនៅពេលសព្វថ្ងៃនេះ។ យើងបានរៀងការជាច្រើនណាស់ ទំរាំតែ​យើងនាំវាមកដល់ពេលនេះ។ វាកើតមានឡើងដូចគ្នានៅសព្វថ្ងៃនេះ ហើយមានសំនួរ​ដូចៗគ្នាដែរ "តើទាំងអស់នោះគឺជាបទឧក្រិដ្ឋអ្វី? សូមមើលនៅតាមផ្លូវ៖ រថយន្តបានធ្វើ​ដំណើរពី មីឈឺហ្គេន ទៅកាន់ ផ្លរីដា ហើយពី មែនី ទៅកាន់  កាលីហ្វញ៉ា។ នៅព្រឹកម៉ិញនេះ នៅពេលដែលខ្ញុំបានបើកឡានចេញ... ឬបន្ទាប់ពីថ្ងៃត្រង់យើងបានបើក ឡាននៅតាមផ្លូវ ប្រពន្ធខ្ញុំហើយនិងខ្ញុំ បានរកមើលបណ្ណបើកបរ។ នោះហើយទើបខ្ញុំគិតអធិប្បាយពីបទ គម្ពីរនេះ។  "តើការនេះមានន័យអ្វី?"

92.  ដូចជាពាក្យមួយបាននិយាយថា "តើមានសាកសពនៅទីណា នោះសត្វឥន្រ្ទីក៏នៅទីនោះ​ដែរ"!

93.  ខ្ញុំបាននិយាយទៅកាន់ប្រពន្ធរបស់ខ្ញុំថា "អូនសំឡាញ់ តើអូននៅចាំបានទេ កាលយប់ម៉ិញ នៅពេលដែល បងនិយាយពាក្យជំរាបលា ដល់អ្វីទាំងអស់ដែលទីស្រឡាញ់ដល់បងនៅលើ​ផែនដីនេះ ហើយចេញទៅធ្វើ បេសកម្ម តាមអ្វីដែលព្រះជាម្ចាស់ទ្រង់បង្គាប់ឲ្យធ្វើដែរឬទេ? អូនបានច្រៀងបទមួយ៖

      អូ! ពួកគេមកពីទិសខាងលិច និងខាងកើត                                                                                ពួកគេមកទីសែនឆ្ងាយ                                                                               ដើម្បីចូលរួមក្នុងពិធីជប់លៀងរបស់ស្តេច ធ្វើជាភ្ញៀវកិត្តយសរស់ទ្រង់                  តើអ្នកនេះមានពរយ៉ាងណាទៅ            !                                                     សូមមើលព្រះភក្រដ៏មានអស្ចារ្យរបស់ទ្រង់                                                 ទ្រង់បានបញ្ចេញសេចក្តីនៃព្រះ                                                ទ្រង់បានប្រទានពរដល់គេដោយព្រះគុណនៃទ្រង់                         ដូចជាត្បូងនៅលើម្កុដរបស់ទ្រង់បានភ្លឺចែងចាំង

94.  នោះហើយគឺជាការដ៏គួរឲ្យចាប់អារម្មណ៍។ អ្នកដែលជាគ្រាប់ពូជនៃព្រះ មិនអាចធ្វើអ្វីបាន​ឡើយ លើក តែជឿដល់ទ្រង់តែប៉ុណ្ណោះ គឺវាមានន័យជាងជីវិតទៅទៀតសម្រាប់យើងរាល់គ្នា។ ចូរដាក់ជីវិតរបស់យើងចុះ។ តើអ្វីទៅដែលជាការដ៏គួរឲ្យចាប់អារម្មណ៏នោះ? គឺព្រះជាម្ចាស់​ទ្រង់បានបំពេញសម្រេចព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានបំពេញសម្រេចពាក្យរបស់ហោរា​សាការី។ 

95.  នៅពេលដែលខ្ញុំអានម៉ាថាយ២១:៩ ឃើញថា ព្រះយេស៊ូវទ្រង់បានយាងចូលក្នុងព្រះវិហារ​របស់ទ្រង់ ដោយគង់លើសត្វលា.... ឬយាងចូលក្នុងក្រុងយេរូសាឡិម ដែលបានបំពេញ​សម្រេច​ទំនាយរបស់ហោរាសាការី "ឱកូនស្រីសីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រី​យេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជា​អ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា"។ នោះហើយគឺជាការដ៏គួរឲ្យចាប់អារម្មណ៏នៅក្រុងយេរូសាឡិម ដែលជាទីស្នាក់ការកណ្តាលនៃសាសនា។

96.  នៅថ្ងៃចុងក្រោយ យើងនឹងឃើញការនេះកើតឡើង! ឥឡូវនេះសូមអនុញ្ញាតឲ្យ យើងរាល់​គ្នាបានបើក ទៅកាន់គម្ពីរសាការី១៤:៤-៩ មើលថាតើគាត់បាននិយាយអ្វីខ្លះ។ សូមបាន​ស្តាប់យើងខ្ញុំនឹងអានបទគម្ពីរនេះ។ បទគម្ពីរនេះ​ គឺនិយាយអំពីទំនាយនៃការយាងមករបស់​ព្រះអម្ចាស់នៅថ្ងៃចុងក្រោយ។ គឺទ្រង់​ជាព្រះដ៏បរិសុទ្ធ។ តើបងប្អូនចាំទេ នៅក្នុងសាការី១៤:៩ តើនិយាយអំពីអ្វី? ពួកគេមិនបានស្គាល់ទេ។ ចុះចំណែកនៅក្នុងសព្វ ថ្ងៃនេះវិញ? សាការី១៤ បាននិយាយអំពីការយាងមករបស់ទ្រង់៖

      នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិម​ខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅ​ទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង នោះឯងរាល់គ្នានឹង រត់ទៅតាមចន្លោះភ្នំរបស់អញ ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់ អាសែល អើ ឯងរាល់គ្នានឹងរត់ ដូចបាន រត់ពីការកក្រើកដី នៅក្នុងរាជ្យអូសៀស ជាស្តេចយូដា នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មាន ទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ។

97.      ការកក្រើកដីនឹងញែកផែនដីជាពីរ! សូមមើលនៅក្នុងខ៥ ដែលបានប្រាប់ថា ភ្នំដើមអូលីវ​នឹងញែកជាពីរ  ដោយសារការកក្រើកដី ហើយហោរាអេសាយបានប្រាប់រួចមកហើយ ២៩:៦ និងវិវរណៈ១៦:៩ យ៉ាងពិតប្រាកដ! តើវាគឺជាអ្វីទៅ? ហោរាដូចគ្នា បានប្រាប់ពីការយាងមក​លើកទី១របស់ទ្រង់ និងការយាងមកជាលើក ទី២របស់ទ្រង់ "នៅថ្ងៃនោះនឹងមានកក្រើកដី..." ចូរមើលទំនាយពីការនោះចុះ។

            ព្រះយេហូវ៉ាដ៏ជាព្រះបរិសុទ្ធនៃឯង ទ្រង់នឹងយាងមក ហើយនៅថ្ងៃនោះមេឃនឹង​ទៅជាងងឹតនៅថ្ងៃ នោះគ្មាននរណាដឹងថា ជាថ្ងៃឬយប់នោះឡើយ ដ្បិតនៅពេលដែលទ្រង់​យាងមក នៅពេលល្ងាច នឹងភ្លឺដូចជា ថ្ងៃ។

98.          "នៅពេលល្ងាចនឹងភ្លឺដូចជាថ្ងៃ"។ ពួកគេបានទៅជាខ្វាក់! តើអ្វីទៅដែលជាការដ៏គួរ​ឲ្យចាប់អារម្មណ៍? សូម បងប្អូនបានអានប៉ុន្មានខថែមទៀត៖

            "នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិមទៅ ពាក់កណ្តាល នឹងហូរទៅ​ឯសមុទ្រនៅ ទិសខាងកើត ហើយពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងលិច ទោះទាំងរដូវក្តៅ នឹងរដូវរងា ក៏នឹង មានដូច្នោះដែរ"។

(ដំណឹងល្អទៅ ដល់សាសន៍យូដា និងសាសន៍ដទៃ)

ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យលើផែនដី៖ នៅថ្ងៃនោះ នឹងមានតែព្រះនាមព្រះយេហូវ៉ាទ្រង់ តែមួយប៉ុណ្ណោះ

នៅពេលល្ងាចនឹងភ្លឺដូចជាថ្ងៃ                                                                                       អ្នកនឹងឃើញផ្លូវនៃសិរីល្អ                                                                                                                                 ផ្លូវនៃទឹកនោះ គឺដូចជាថ្ងៃនៅសព្វថ្ងៃនេះ                                                បានកប់ជាមួយនិងព្រះនាមដ៏អស្ចារ្យជាព្រះនាមព្រះយេស៊ូវ

                                                                                   

ទាំងមនុស្សចាស់ និងក្មេងគេបានលន់តួរាល់អំពើបាបរបស់ពួកគេ                                                        ព្រះដ៏បរិសុទ្ធ​ទ្រង់នឹងយាងចូលមក                                                                                       ពន្លឺនៃពេលល្ងាចនឹងមក                                                                                                                                  គឺព្រះជាម្ចាស់ និងព្រះគ្រីស្ទគឺទ្រង់ជាព្រះតែមួយ

 

សូមមើល តើយើងកំពុងតែនៅទីណា?                                                                         ប្រជាជាតិបានបែកបាក់ ពួកអ៊ីស្រាអែលបានក្រោកឡើង                                                           ជាទំនាយដែលពួកហោរាបានទាយ                                                                                                     (នឹងមានកក្រើកដី ដល់ពួកសាសន៍ដទៃនៅថ្ងៃចុងក្រោយ)                                                       ចំនួនថ្ងៃរបស់ពួកសាសន៍ដទៃ នឹងអាក្រក់យ៉ាងខ្លាំង                                                                             ការខ្ចាត់ខ្ចាយ និងវិលត្រឡប់មកវិញ ដល់អ្នក។           

99.   អ្នកនឹងត្រូវបានដេញចេញ ហើយទូកនឹងចេញទៅ នៅមុនពេលដែលសេចក្តីស្លាប់បាន​មកដល់អ្នក។ ដ្បិតព្រះជាម្ចាស់ទ្រង់បានមានបន្ទូលរួចហើយ ថានឹងកើតមានដូច្នោះមែន។

100.សូមអនុញ្ញតបងប្អូន បានបើកទៅកាន់ព្រះគម្ពីរសញ្ញាចាស់ នៅម៉ាឡាគី៤

ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្រ្ជាំង​​...

101.នេះមិនមែនទេ... នៅក្នុងគម្ពីរម៉ាឡាគី៣ គឺនិយាយអំពីការយាងមកជាលើកទី១របស់ទ្រង់ ហើយនៅ ទីនេះគឺការយាងត្រឡប់មកវិញ។ ទោះពីជាខ្ញុំមិនយល់ស្របជាមួយនឹងលេខយោង​របស់បណ្ឌិត ស្កុតហ្វៀល នៅទីនេះក៏ដោយ  ប៉ុន្តែបានសរសេរចុះនៅទៅនេះថា ៖ នៅក្នុង​ម៉ាឡាគី៣ គឺជាបេសកម្មរបស់លោកយ៉ូហាន ហើយព្រះបានចាត់លោកអេលីយ៉ាឲ្យមក នៅពេលដែលព្រះគ្រីស្ទទ្រង់យាងមកជាលើកទី២។

​.... ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ តែ​ព្រះអាទិត្យ នៃសេចក្តីសុចរិតរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សំរាប់ឯងរាល់គ្នា​ដែលកោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោកកញ្ឆេងដូចជាកូនគោ ដែលលែងចេញពីក្រោល ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ ឯងរាល់គ្នានឹងជាន់ឈ្លីពួកអាក្រក់បង់ ដ្បិតគេនឹងដូចជាផែះ នៅក្រោមបាទជើងរបស់ឯងរាល់គ្នា ចូរនឹកចាំពីក្រិត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើអញ ដែលអញបាន បង្គាប់ដល់លោក នៅលើភ្នំហោរែប សំរាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺអស់ទាំងក្រិត្យក្រម នឹងបញ្ញត្តច្បាប់ ទាំងប៉ុន្មាននោះ។​

102.លោកអេលីយ៉ាបានមក៖ មើល អញនឹងចាត់អេលីយ៉ា ឲ្យមកឯងរាល់គ្នា.......។

103.ចុងបញ្ចប់នៃសញ្ញាចាស់៖ មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់​ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯងរាល់គ្នា..........។

104.មិនមែនជាលោកយ៉ូហានទេ។ លោកីយនេះមិនទាន់បានឆេះនៅឡើយទេ ហើយពួក​មនុស្សសុចរិតនឹង ជាន់ឈ្លីពួកអាក្រក់បង់។ មិនទាន់មាននៅឡើយទេ។

.....មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់៖

លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន នឹងចិត្តកូនមកឯឪពុកវិញ ក្រែងអញមកវាយផែនដី​ដោយសេចក្តី បណ្តាសារ។

105.ភាពត្រឹមត្រូវនៃព្រះវិញ្ញាណបរិសុទ្ធ មិនអាចធ្វើឲ្យគេយល់ច្រលំថា លោកអេលីយ៉ា​មកពីរដង។ ម៉ាឡាគី ៣ "មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ"។ ព្រះយេស៊ូវទ្រង់បានសួរអំពីលោកយ៉ូហាន ហើយទ្រង់មានបន្ទូលថា "ប្រសិនបើអ្នកទទួលនូវ​ព្រះបន្ទូលនេះ ដែលនិយាយអំពីហោរានៃព្រះ បាននិយាយថា មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ។ នេះជាអេលីយ៉ាដែលនឹងត្រូវ មក" ម៉ាឡាគី៣។

106.ព្រះគម្ពីរបានប្រាប់នូវចំនុចនេះត្រឹមត្រូវណាស់។ សូមមើលថាតើនេះគឺជាអ្វី....... ដែល​បង្ហាញថាពួកគេចង់ជឿ និងចង់ឃើញផង។ តើលោកអ្នកមានចាំទេ ព្រះយេស៊ូវទ្រង់បានឈប់​នៅពាក់កណ្តាលនៃបទគម្ពីរ ពីព្រោះផ្នែកមួយចំនួនត្រូវបានបំពេញហើយ ចំណែកនៅសល់​ប៉ុន្មានគឺនិយាយអំពីការយាងមកជាលើកទីពីររបស់ទ្រង់? "ផ្សាយអំពីថ្ងៃនៃព្រះអម្ចាស់ ទ្រង់នឹងចង់ភ្ជាប់ចិត្តអ្នកដែលបែកបាក់" ហើយក៏បានឈប់ ទ្រង់មិន "នាំការជំនុំជំរះដល់​ពួកសាសន៍ដទៃនោះទេ" រហូតទាល់តែទ្រង់យាងមកជាលើកទី២។

107.នៅក្នុងបទគម្ពីរនេះបាននិយាថា "លោកអេលីយ៉ា គាត់បានបង្វែរចិត្តឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ"។ សូមកុំឲ្យយល់ច្រលំគា្នឡើយ នៅក្នុងម៉ាឡាគី៤ ឬ៣។ ដែលនិយាយអំពី លោកយ៉ូហាន និងលោក អេលីយ៉ា បានមកនៅថ្ងៃយាងមកជាលើកទី១ របស់ព្រះគ្រីស្ទ ដែលគាត់បានបង្វែរចិត្តរបស់ឪពុកឲ្យនិយាយ ទៅកាន់កូន ដែលជាសារ​ព្រះបន្ទូលថ្មី។

108."ចិត្តកូនមកឯឪពុកវិញ"។ នៅថ្ងៃចុងក្រោយ ទ្រង់នឹងយាងមកម្តងទៀត ទ្រង់នឹងបង្វែរចិត្ត​គេ​ឲ្យជឿដល់ ព្រះយេស៊ូវ។ តើអស្ចារ្យប៉ុណ្ណាទៅ ដែលបទគម្ពីរមានលំដាប់លំដោយនោះ?

109.នោះគឺជាចុងបញ្ចប់នៃសញ្ញាចាស់។ យើងឃើញថា នៅពេលល្ងាចភ្លឺដូចជាថ្ងៃ។ តើជាអ្វីទៅ? គឺវាស្ថិត នៅលើកំពូលភ្នំ។

110.ដ្បិតនៅព្រឹកម៉ិញនេះ ខ្ញុំបាននិយាយថា យើងរាល់គ្នាបានចេញមកតាមរយៈនិកាយ (មិនមែនជាដើមក្រូច ដូចដែលខ្ញុំបានអធិប្បាយនៅព្រឹកម៉ិញនេះទេ)........ .ប៉ុន្តែយើងរាល់គ្នា​បាន​ផលជា ផ្លែទំពាំងបាយជូរ កូ្រចឆ្មារ គឺប្រភេទផ្សេងៗពីគ្នាទាំងអស់ ដែលមិនដូចពីដើម​ទាល់តែសោះ។ ប៉ុន្តែបន្ទាប់ពី និយាយទៅ ពួកគេមិន មានពន្លឺណាទៀតឡើងដែលអាចចាប់​ផ្តើមបាន  នៅថ្ងៃនោះ ពួកគេមិនអាចដឹងថា​ ជាថ្ងៃ ឬយប់នោះទេ។

111.តើពួកគេកំពុងធ្វើអ្វី? តើពួកគេកំពុងធ្វើអ្វី? តើផ្លែក្រូចឆ្មារធ្វើអ្វី នៅលើដើមក្រូច? គឺវាបានជីវិតដំបូងនៃផ្លែក្រូច ដែលបង្កើ់តបានជាផ្លែក្រូចឆ្មារ។ ហេតុនេះហើយទើប និកាយទាំងឡាយ បានប្រើព្រះបន្ទូលព្រះ៖ ព្រោះព្រះបន្ទូលព្រះ មិនមានឥទ្ធិលពលដោយ ប្រពៃណីរបស់ពួកគេឡើយ។ "ព្រះវិញ្ញាណបរិសុទ្ធនៃព្រះ!" ដែលពួកគេបានបង្កើតផលជា ផ្លែក្រូចឆ្មារ ផ្លែទំពាំងបាយជូរ តែមិនមែនជាផ្លែកូ្រចនោះឡើយ។

112.តើពួកហោរាបាននិយាយអ្វី? គឺពួកគេបាននិយាយដូចគ្នា អំពីព្រះគ្រីស្ទ ដែលមានចែង​នៅក្នុងបទគម្ពីរ នៃសេចក្តីអធិប្បាយរបស់យើងនៅយប់នេះ "ឱកូនស្រីសីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសា ឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំ នះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា" ហើយហោរាដូចគ្នានោះបាននិយាយ ថា "ថ្ងៃនៃចម្រូត​ទុំនឹងមកដល់” ព្រះអាទិត្យនឹងរះឡើងលើផែនដី ដើម្បីឲ្យចម្រូតទុំ។ តើមូលហេតុអ្វីបានជា ចម្រូតមិនទុំ? ដ្បិតគ្មានចម្រូតទុំសោះ។ ប៉ុន្តែជីវិតនៅតែមានដំណើរទៅមុខជានិច្ច។

113.ផ្លែទំពាំងបាយជូរ បែរជាក្លាយទៅជាផ្លែក្រូចពោធិសាត់ទៅវិញ យើងបានរកឃើញថា វាមានការរៀបចំត្រឹមត្រូវហើយ ថាវាគឺជាផ្លែទំពាំងបាយជូរ។ នៅពេលដែលវាលូតលាស់​ទៅមុខទៀត វាក៏បង្កើតផលជាផ្លែក្រូចឆ្មារ ហើយលូតលាស់ទៅមុខទៀត តែវាបែរជាឲ្យផល​ជាផ្លែឈើផ្សេងៗទៅវិញ។ នៅថ្ងៃចុងក្រោយផ្លែដែលឲ្យផលនៅខាងចុងដើម វាបែរជាក្លាយ​ទៅជាផ្លែក្រូចម្យ៉ាង គឺពាក់កណ្តាល់ក្រូចពោធិសាត់ និងពាក់កណ្តាលទៀតជាក្រូចឆ្មារ ជាផ្លែក្រូចកាត់ខុសប្លែកពីគេ ដែលឲ្យផលនៅក្នុងដើមតែមួយ ចំណែកសំបករបស់វា ស្ទើរតែបញ្ឆោតដល់ផ្លែដែលយើងបានជ្រើសរើស។ វាមើលទៅដូចជាផ្លែក្រូចពោធិសាត់ ប៉ុន្តែវាមិនមែន ឡើយ។

114.“ប៉ុន្តែវានឹងមានពន្លឺចូលមក” នៅពេលវាបានដុះផុតពីការរៀបចំ នោះវានឹងចេញពីការ​រៀបចំនោះ ហើយវានឹងរីកផ្កាម្តងទៀត វានឹងឲ្យផលជាផ្លែក្រូចពោធិសាត់វិញ ដូចជាផ្លែដើម​ដំបូង រួចជ្រុះធ្លាក់ទៅលើដី។ នោះវានឹងមានពន្លឺឡើង!

115.តើការដ៏គួរឲ្យចាប់អារម្មណ៍នេះគឺជាអ្វី? ហើយនេះគឺជាហេតុការណ៍អ្វី? ការបំពេញ​សម្រេចព្រះបន្ទូល ព្រះ! មានបន្ទាល់បីរ នៅសញ្ញាចាស់ អំពីហេតុការណ៍នេះ។

116.សូមអនុញ្ញាត បងប្អូនបានអាន បទគម្ពីរយ៉ូហាន១៤:១២ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “អ្នកណាដែល ជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ”។

117.ដូចគ្នា នៅក្នុង លូកា១៧:២២-៣០ ទ្រង់មានបន្ទូលថា “តែនៅថ្ងៃដែលលោកឡុត​ចេញពីក្រុងសូដុំមមក នោះមានភ្លៀងជាភ្លើងនឹងស្ពាន់ធ៏រ ធ្លាក់ពីលើមេឃមក បំផ្លាញគេ​ទាំងអស់គ្នាបង់ នៅថ្ងៃដែលកូនមនុស្ស លេចមក នោះក៏នឹងកើតមានដូច្នោះដែរ”។

118.អូ+! សូមមើលនូវបទគម្ពីរនេះចុះ! “កូនមនុស្ស” ព្រះយេស៊ូវគ្រីស្ទ ទ្រង់នៅតែដដែល ពីម្សិលម៉ិញ និងរហូតអស់កល្ប។ ការដុះចុះចេញពីនិកាយ នៅអតីតកាល ហើយបានដុះ​រហូតដល់ចុងកំពូលផង។ តើទ្រង់មានបន្ទូលអ្វី នៅក្នុងយ៉ូហាន១៤......ឬ១៥? “អស់ទាំង​ខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលជា ច្រើនឡើង”។

119.អូ+! នៅថ្ងៃចុងក្រោយ នោះនឹងមានតំណក់ទឹកភ្លៀងមុន និងក្រោយ ដ៏ពិតបានធ្លាក់ចុះ​មកលើអ្នក ដែលដើរតាមទ្រង់ដែលគង់នៅលើសត្វលាដ៏តូច ពួកគេជាមនុស្សទន់ទាប ហើយបន្ទាប់ខ្លួន ហើយថ្ងៃនោះក៏ គ្មានការបំភ័យពីនិកាយទៀតដែរ គឺពួកគេស្រែកឡើងថា “ហូសាណា ដល់ព្រះអង្គដែលយាងមកដោយនូវ ព្រះនាមព្រះអម្ចាស់” តើនៅថ្ងៃនោះ មានបញ្ហាអ្វីទៅ? តើនៅលើភ្នំមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅ?

120.មិនយូរប៉ុន្មានទេ គេនឹងឈរនៅតុនេះ ដ្បិតព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា “ថ្ងៃនោះ នឹងមកដល់ ពួកគេនឹងមកបោះបង្គោល នៅមុខផ្ទះរបស់អ្នក ហើយពួកគេនឹងរើទ្វារផ្ទះ​របស់អ្នកផង តែអ្នកនឹងដើរចៀសពីគេទៅ ក៏មិនខឹងផង”។ ខ្ញុំបានឃើញទ្វាររបស់ខ្ញុំស្រែកយំ ហើយត្រដាងនៅឯភ្នំ។ ខ្ញុំបានឃើញភ្នំនោះនៅខាងមុខខ្ញុំ គឺគេកំពុង តែជីកកកាយបំផ្លាយ រកអ្វីៗដែលមាននៅទីនោះ។ មានម្នាក់បាននិយាយមកកាន់ខ្ញុំថា ...... ខ្ញុំបានឃើញប្អូនតូច Ricky នៅទីនោះហើយបានគោះទ្វារនោះផង។ ខ្ញុំបាននិយាយថា “តើហេតុអ្វីបានជា អ្នកមិនប្រាប់ឲ្យខ្ញុំបានដឹងផងគាត់ដូចជាឆ្លាតដាក់ខ្ញុំណាស់ នោះខ្ញុំត្រូវតែវាយ Ricky ហើយ។ នៅពេលខ្ញុំបានដើរទៅដល់ ខ្ញុំបាននិយាយថា “ខ្ញុំមិនបានធ្វើបែបនេះសោះ ក្នុងកាលដែលខ្ញុំបានឈរចុចកណ្តឹង ប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់អ្នកឲ្យបានដឹង” ហើយខ្ញុំក៏បានវាយ Ricky មួយដៃ។ នៅពេលដែលខ្ញុំដាល់គាត់ឲ្យដួល ខ្ញុំក៏បានលើកគាត់ឡើងវិញ ហើយក៏ដាល់​គាត់ឲ្យដួលម្តងទៀត។ ខ្ញុំបានលើកគាត់ឡើង ៣ទៅ៤ដង។ ខ្ញុំបាននិយាយថា “តើវាមិនត្រូវទេឬអី?” ខ្ញុំបានលើកគាត់ឡើង ហើយចាប់ដៃរបស់គាត់ ដោយនិយាយថា “ខ្ញុំមិនខឹង នឹងអ្នកឡើយ ប៉ុន្តែខ្ញុំគ្រាន់ តែចង់ឲ្យអ្នកបានដឹង ថាអ្នកមិនអាចនិយាយមកកាន់ខ្ញុំ​បែបនេះឡើយ”។  បន្ទាប់មក នៅពេលដែលខ្ញុំបានត្រឡប់មកវិញ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែ​ឈរ​នៅមាត់ទ្វារ ហើយមានបន្ទូលថា “ឥឡូវនេះ ចូរចៀសពីនេះចេញទៅ នៅពេល ដែលបង្គោលបានដាំចុះ នោះនឹងបែរទៅទិសខាងលិច”។ សៀវភៅនេះ គឺជា​​អ្វីៗ​ដែល​ខ្ញុំត្រូវការ សៀវភៅនេះ គឺជារូបមន្តដ៏ល្អ (វាបានបង្ហាញផ្លូវដែលខ្ញុំត្រូវទៅ នៅពេលដែលខ្ញុំមាន​បញ្ហា)

121.អាម៉ែន។ សៀវភៅនោះ គឺជាព្រះបន្ទូលព្រះ ហើយព្រះបន្ទូលគឺជាព្រះ ដែលអាចជួយ​បញ្ចៀសនូវបញ្ហា របស់យើងបាន ហើយក៏បានប្រាប់ដល់យើងថា ត្រូវធ្វើអ្វីដែរ។

122.កាលពី៣ ឆ្នាំមុន ខ្ញុំបានឮពីមិត្តសំឡាញ់របស់ខ្ញុំម្នាក់ ជាអ្នកសង្តេតការទីក្រុង ដែលរស់​នៅក្នុងច្រកផ្លូវតូចឆ្ងាយពីខ្ញុំ គេកំពុងតែដើរបោះបង្គោល។ ខ្ញុំក៏បានដើរទៅកាន់ទីនោះ ហើយនិយាយថា “តើមានបញ្ហាអ្វី ទៅ ម៉ូឌ?” បុត្ររបស់ស្តេច ដែលជាមិត្តសំឡាញ់ដ៏ជិតស្និត។ ទ្រង់បាននិយាយថា “ប៊ីលី អើយ! ពួកគេនឹងធ្វើ ការពង្រីកផ្លូវមួយនេះ”។

123.តើបងប្អូនរាល់គ្នានៅចាំទេ? ខ្ញុំបាននិយាយថា “វាប្រហែលជាគេសង់ស្ពានហើយ” ខ្ញុំបានប្រាប់ដល់បង ប្រុស វូឌ  ថា “ចូររក្សាទ្រព្យរបស់បងទៅ ប្រហែលជាគេនឹងសង់ស្ពាននោះ មកដល់ទីនេះហើយ”។ ផ្លូវតូច នោះ នឹងត្រូវបានជ្រៀកទៅ ហើយដុំឥដ្ឋ ថ្ម និងអ្វីៗផ្សេងៗទៀត បានក្រាលពីលើផ្លូវនោះ។ គាត់បាននិយាយ ថា.......ខ្ញុំបាននិយាយថា “ចូររក្សាទ្រព្យរបស់​បងទៅ”។

124.នៅពេលដែលស្តេចទ្រង់ មានបន្ទូលមកកាន់ខ្ញុំ ការនោះនឹងកើតមានឡើង នោះខ្ញុំក៏បាន​ដើរចូលទៅក្នុងផ្ទះ ហើយនិយាយទៅកាន់ប្រពន្ធរបស់ខ្ញុំ ដែលអង្គុយនៅទៅទីនោះថា “អូនសំឡាញ់! ការនោះនឹងមកដល់”។

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com