ពិធីមង្គលការ

Tucson, Arizona, USA

65-0116X

1
1តើនរណាគេដែលខ្ញុំសួររក អោយស្តី្រម្នាក់នេះជាកូនក្រមុំរបស់បុរសនេះ?[ឪពុកកូនក្រមុំឆ្លើយថា “ខ្ញុំជាឪពុករបស់នាង”.....]ជូនចំពោះបងប្អូនជាទីស្រឡាញ់ ខ្ញុំបានជួបជុំគ្នានៅមុខក្រុមបងប្អូននៅទីនេះ នៅក្នុងព្រះវត្តមានរបស់ព្រះ
ដើម្បីចូលរួមជាមួយគ្នានៅក្នុងអាពាហ៍ពិពាហ៍ដ៏បរិសុទ្ធ បុរសម្នាក់ និងស្ត្រីម្នាក់ ដែលមានកិត្តិយ-សណាស់ ជាការប្រកាសដោយអ្នកបរិសុទ្ធប៉ូល (Saint Paul) នៅក្នុងចំណោមបុរសទាំងអស់។ដូច្នេះវាមិនមែនដោយនរណាមួយចូលមកដោយមិនគួរធ្វើ ឬធ្វេសប្រហែសនោះទេ ប៉ុន្តែគឺដោយគោរព ដោយមិនសំញែង ដោយគួរសម ដោយស្រគត់ស្រគំ និងកោតខ្លាចដល់ព្រះ។ ចូលជាលក្ខណៈដ៏បរិសុទ្ធនេះ អំណោយមនុស្សទាំងពីរនាក់នេះឥលូវបានចូលរួមហើយ។ ប្រសិនបើមាននរណាម្នាក់នៅទីនេះដែលអាចបង្ហាញពីហេតុផលដ៏សុចរិតមួយ ហេតុអ្វីបានជាពួកគេមិនគួរចូលរួមតាមច្បាប់ត្រឹមត្រូវនៅក្នុងពិធីអាពាហ៍ពិពាហ៍ដ៏បរិសុទ្ធនេះ ឥលូវនេះសូមអោយពួកគេនិយាយ ឫកាន់នូវសេចក្តីសុខសាន្តរបស់ពួកគេជារៀងរហូត។
2
2ខ្ញុំនឹងមានបំណង ហើយនឹងស្តីបន្ទោសអ្នកទាំងពីរ ដូចជាអ្នកប្រាកដជានឹងឆ្លើយនៅថ្ងៃជំនុំជំរះ នៅពេលដែលការអាថិ៍កំបាំងទាំងឡើយនៃចិត្តមនុស្សទាំងអស់នឹងត្រូវបានលាតត្រដាងអោយឃើញ ប្រសិនបើអ្នកទាំងពីរដឹងស្គាល់ឧបសគ្គណាមួយ ហេតុអ្វីក៏អ្នកមិនគួរចូលរួមត្រឹមត្រូវតាមក្រិតវិន័យទាំងអស់គ្នានៅក្នុងពិធីអាពាហ៍ពិពាហ៍ដ៏បរិសុទ្ធនេះ សូមសារភាពពីឥលូវនេះដើម្បីអោយធានាអះអាងលើខ្លួនឯងថា មនុស្សមួយចំនួនដែលបានចូលរួម បើមិនដូចច្នោះទេជាងព្រះបន្ទូលរបស់ព្រះអនុញ្ញាតិ ការរៀបការរបស់ពួកគេមិនត្រឹមត្រូវតាមច្បាប់ឡើយ។ ប៉ុន្តែជឿថាអ្នក
បានពិចារណាយ៉ាងត្រឹមត្រូវនូវកាតព្វកិច្ចដ៏ឱឡារិក ដែលអ្នកត្រូវតែកាន់កាប់ទុក ដែលអ្នកបាន
រៀបចំដើម្បីចូលមកអោយបានដូចគ្នា ដោយគោរព ដោយគួរសម ប្រកបដោយគតិបណ្ឌិត ហើយកោតខ្លាចដល់ព្រះ ខ្ញុំនឹងមានបំណងដាក់សន្ធិសញ្ញាពិធីរៀបការនេះអោយអ្នក។ អ្នកនឹងប្រកាសដូចគ្នា ដូចជាអ្នកចូលរួមនូវដៃស្តាំរបស់អ្នក។ [កូនកម្លោះ និងកូនក្រមុំបានចូលរួមនៅជាមួយគ្នា.....]
3
3តើអ្នកនឹងយកស្ត្រីម្នាក់នេះជាប្រពន្ធបានរៀបការត្រឹមត្រូវតាមច្បាប់ ដើម្បីរស់នៅជាមួយគ្នានៅក្នុងលក្ខខណ្ឌដ៏បរិសុទ្ធនៃពិធីអាពាហ៍ពិពាហ៍នេះ តើអ្នកសន្យានឹងស្រឡាញ់ ផ្តល់កិត្តិយសនិងស្រឡាញ់ជាទីបំផុត នៅពេលមានជម្ងឺ និងសុខភាព មាន ឫក្រ ហើយនឹងបោះបង់ចោលអ្វីដ៏ទៃទៀតទាំងអស់ហើយនៅជាប់ជាមួយនាងគងវង្សតែមួយប៉ុណោះ ដរាបណាអ្នកទាំងពីរនៅមានជីវិតនឹងគ្នា? [ កូនកម្លោះឆ្លើយថា “ខ្ញុំនឹងធ្វើអោយបាន.....] តើអ្នកនឹងយកបុរសម្នាក់នេះជាប្តី
បានរៀបការត្រឹមត្រូវតាមច្បាប់ ដើម្បីរស់នៅជាមួយគ្នានៅក្នុងលក្ខខណ្ឌដ៏បរិសុទ្ធនៃពិធីអាពាហ៍ពិពាហ៍នេះ តើអ្នកសន្យានឹងស្រឡាញ់ ផ្តល់កិត្តិយស និងស្រឡាញ់ជាទីបំផុត នៅពេលមានជម្ងឺនិងសុខភាព មាន ឫក្រ ហើយនឹងបោះបង់ចោលអ្វីដ៏ទៃទៀតទាំងអស់ហើយនៅជាប់ជាមួយនាងគងវង្សតែមួយប៉ុណោះ ដរាបណាអ្នកទាំងពីរនៅមានជីវិតនឹងគ្នា? [ កូនក្រមុំឆ្លើយថា “ខ្ញុំនឹងធ្វើអោយបាន.....] ខ្ញុំមានបំណងចង់បាននិមិត្តសញ្ញារបស់អ្នក សន្ធិសញ្ញានេះនៅចំកណ្តាលអ្នកទាំងពីរ ដែលបានធ្វើឡើងនឹងរក្សាទុកជានិច្ច។ [ ចិញ្ចៀនពីរវង់បានដាក់នៅក្នុងគម្ពីរអ្នកបម្រើព្រះអង្គ បន្ទាប់បានប្រគល់អោយទៅកូនកម្លោះសម្រាប់កូនក្រមុំ បន្ទាប់មកទៀតអោយទៅកូនក្រមុំសម្រាប់កូនកម្លោះ......] ឥលូវនេះតើអ្នកទាំងពីរនឹងចូលរួមជាមួយគ្នាមកកាន់ព្រះបន្ទូលរបស់ព្រះជា
ម្ចាស់ជាថ្មីម្តងទៀត។ សូមអោយយើងបានឱនក្បាលចុះ។
4
4ព្រះទ្រង់អំណាចដ៏អស្ចារ្យ ដែលទ្រង់បានរៀបការបុរសដំបូង ហើយនិងស្ត្រីដំបូង នៅក្នុងសួនច្បារអេដែន ផ្សំផ្គុំការបង្កើតតែមួយជាមួយគ្នា។ ពួកយើងដឹងនៅថ្ងៃនេះថាការប្រតិបត្តិនេះបានអនុវត្តតាមយុគសម័យជាច្រើនរហូតមកដល់ពិធីអាពាហ៍ពិពាហ៍នេះ។ ហើយព្រះវបិតាអើយ ទ្រង់តែមួយគត់ ដែលអាចផ្សំផ្គុំចិត្តគំនិតមនស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ហើយពួកយើងអធិដ្ឋាន ឱព្រះវបិតាដែលគង់នៅដ្ឋានសួគ៌អើយ ដូចជាការនេះបានធ្វើឡើងដោយអ្នកការពារដ៏ឈ្លាសវៃរបស់ទ្រង់ ដែលទ្រង់បាននាំយកក្មេងប្រុសស្រីគ្រីស្ទានជាមួយគ្នា ដើម្បីចូលរួមនៅក្នុងពិធីដ៏បរិសុទ្ធថ្ងៃនេះ ដើម្បីក្លាយជាប្តីប្រពន្ធនឹងគ្នា ក្នុងដំណើរអស់មួយជីវិត។ពួកយើងអធិដ្ឋានទ្រង់នឹងប្រទានពរដល់ពួកគេ ហើយប្រទានពរដល់ផ្ទះរបស់ពួកគេ។ សូមធ្វើអោយពួកគេក្លាយជាគំរូព្រះអម្ចាស់អើយនៅក្នុងទំនាក់ទំនងជាមួយអ្នកជិតខាងទៅកន្លែង ដែលពួកគេនឹងធ្វើផ្ទះរបស់ពួកគេ។ នៅថ្ងៃដែលពួកយើងរស់នៅ នៅពេលដែលតុលាការអ្នកលែងលះមួយចំនួនមានមនុស្សជាច្រើនណាស់ ហើយបន្តហួសជាមួយនឹងអ្នកលែងលះមួយចំនួនសូមកុំអោយវាកើតមានចំពោះបុរសវ័យក្មេង និងស្ត្រីវ័យក្មេងម្នាក់នេះឡើយ។ ព្រះអម្ចាស់អើយ សូមទទួលថាពួកគេនឹងរីករាយមានសុខភាព។ សូមធ្វើអោយពូកគេមានផលផ្លែព្រះអម្ចាស់អើយ ហើយមានកូនច្រើនឡើង ហើយបំពេញផែនដីសារជាថ្មីឡើងវិញ ដូចជាព្រះអង្គបានអោយយើងធ្វើកាលពីលើកដំបូង។ដូចជាទ្រង់បានប្រទានពរដល់អ៊ីសាក់និងរ៉េបេកា(Isaac and Rebekah) ហើយពួកគេបាននាំមកនូវកូនចៅដ៏ស្មោះត្រង់ជាច្រើន ប្រហែលជាដូចប្តីន្រពន្ធនេះដែរ ព្រះវបិតាអើយទូលបង្គំអធិដ្ឋានសូមប្រទានពរដល់ពួកគេ។
5
5ហើយឥលូវនេះ ដោយអំណាចនៃការប្រតិបត្តិធ្វើរបស់ខ្ញុំបានប្រទានមកដល់ខ្ញុំ ដោយព្រះជាម្ចាស់ដ៏មានអំណាចព្រះចេស្តាដ៏អស្ចារ្យ ដើម្បីជាអ្នកបម្រើរបស់ទ្រង់ ហើយបម្រើព័ន្ធកិច្ចរបស់ព្រះអង្គចំពោះដោយមានទេវតាម្នាក់ ខ្ញុំសូមប្រកាសបុរស និងស្ត្រីទាំងពីរនាក់នេះជាប្តីប្រពន្ធនឹងគ្នា នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ សូមព្រះប្រទានពរ។ អ្នកទាំងពីររៀបការនឹងគ្នាហើយ។ [ ប្តីប្រពន្ធក៏ថើបគ្នាហើយបន្ទាប់មកក៏សម្លឹងមើលមុខអង្គប្រជុំ។ អ្នកព្យ៉ាណូក៏ចាប់ផ្តើមលេងតន្រ្តីភ្លេងការ​]ទោះបីជាមានអ្វីក៏ដោយ ព្រះទ្រង់ជុំគ្នាជាមួយយើង សូមកុំអោយមានបុរសណាបែកចេញទៅឆ្ងាយឡើយ។[ កូនកម្លោះ​ កូនក្រមុំ និងពិធីចូលរួមបែករំសាយពីគ្នា ]សូមអោយយើងបានឱនក្បាលចុះ។ ឱព្រះវបិតាអើយ ដូចជាទូលបង្គំបានធ្វើជាសាក្សីនៅថ្ងៃនេះថា ចិត្តទាំងពីរអាចនៅតែជំនបានមកតែមួយ។ ហើយពួកយើងបានប្រព្រិត្តពិធីនេះ ហើយចាត់បញ្ជូនបុរស និងស្ត្រីម្នាក់នេះពីផ្ទះរបស់ពួកគេ ដើម្បីទៅធ្វើផ្ទះខ្លួនឯងមួយទៀត។ ពួកយើងបានថែរក្សាព្រះអង្គម្ចាស់អើយ នៃដំណើរដ៏មហាអស្ចារ្យមួយទៀតនោះនឹងមានថ្ងៃណាមួយ នៅពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកទទួលយកកូនក្រមុំរបស់ទ្រង់។ ហើយដូចជាទូលបង្គំបានធ្វើជាសាក្សីស្ត្រីនេះដែលឈរយ៉ាងមានរបៀបរៀបរយនៅក្នុងសំពុតរ៉ូបកូនក្រមុំ​ ឱព្រះអម្ចាស់អើយ សូមព្រះអង្គថែរក្សាការពារព្រលឹងរបស់ទូលបង្គំដោយគ្មានស្នាមប្រឡាក់អ្វីឡើយចេញពីគ្រប់ ទាំងបញ្ហានៅក្នុងលោកីយ៍នេះដែលពួកយើងត្រូវបានទទួលសេចក្តីស្រឡាញ់ដោយសារទ្រង់ ដែលទ្រង់គង់ជាមួយយើងរាល់គ្នាម្នាក់ៗ ដែលទ្រង់គឺជាអ្នកស្រឡាញ់យើងរាល់គ្នា នៅពេលដែលពួកយើងមក
ដល់គ្រានោះ។ សូមទទួលយកការនេះព្រះអម្ចាស់អើយ។ ហើយពួកយើងអធិដ្ឋានសូមអោយ
ព្រះពររបស់ព្រះអង្គនៅជាមួយនឹងយើងរាល់គ្នា សូមអោយពួកយើងរស់នៅសម្រាប់ពេលវេលានោះ នៅពេលដែលពួកយើងនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៍អស្ចារ្យនេះដែលការនេះ គឺជានិមិត្ត
រូប។នៅក្នុងព្រះនាមព្រះយេស៊ូវទូលបង្គំអធិដ្ឋាន។ អាម៉ែន។ សូមអោយព្រះប្រទានពរ។
6
6ប្អូនស្រីស៊ីមសុន (Sister Simpson) ខ្ញុំចង់អបអរសាទរសម្រាប់កូនប្រសារម្នាក់នេះ។មើលទៅហាក់ដូចជាមនុស្សអស្ចារ្យណាស់។ ហើយប្អូនក៏ដូចអ៊ីញ្ចឹងដែរប្អូនប្រុសស៊ីមសុន (Bro-ther Simpson)។ សូមអោយព្រះអម្ចាស់ប្រទានពរ។ តើឪពុកម្តាយខាងប្រុសនៅទីនេះទេ? [មានគេនិយាយ “ទេពួកគេមិនបានអញ្ជើញមកទេ] អូ៎ មិនអីទេ។ ខ្ញុំគិតថាមានកូនក្មេងដ៏ទៃទៀតឈរនៅក្នុងការប្រជុំនេះដូចជាបងប្អូននឹងគ្នានៅទីនោះ។ ហាក់បីដូចជាពួកយើងគួរតែបន្តនិងមានវិហារ។ មែនអត់? ទាំងអស់គ្នាបានប្រជុំ ហើយនេះជាពេលវេលាដ៏ល្អមួយដើម្បីបង្រៀន
(មិនអ៊ីញ្ចឹង?) ក្រោយពីពួកគេរៀបការហើយ។ ខ្ញុំបានចាប់ផ្តើមរឿងនៅពេលនេះ ហើយត្រឡប់ទៅទីនោះវិញហើយនិងចាប់ផ្តើមមួយចំនួនទៀត។ពិធីប្រជុំនឹងបន្តនៅឯសាលវែសវ៉ឺត ហូ (Westward Ho) នៅរសៀលថ្ងៃស្អែក។ រហូតទៅដល់ពេលនោះសូមអោយព្រះអម្ចាស់ប្រទានពរទាំងអស់គ្នា។ ប្អូនប្រុសដូឆ (BrotherDauc) វាពិតជាល្អខ្លាំងណាស់ដែលបានជួបប្អូនម្តងទៀត។ រីករាយណាស់ដែលបានជួបប្អូនបានមកដល់។ តើប្អូនស្រីនៅឯណា? នាងនៅ? [ប្អូនប្រុស
ដូឆនិយាយ“នាងនៅទីនេះ”] អូ៎ល្អ។អូបាទ សម្លឹងមើលត្រង់ទៅប្អូន។ តើប្អូនសុខសប្បាយជាទេ? [ប្អូនស្រីនិយាយ “សុខសប្បាយធម្មតាទេ”] អូ៎ មិនអីទេ៕