Khmer Translation

62-0211

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“...នៅគ្រាដែលឮសំឡេង...” (វិវរណៈ១០:៧)

“...in the days of the voice...” (Rev 10:7)

 

 

 

ភាពតែមួយជាមួយព្រះ

(Oneness With God)

 

 

Jeffersonville, IN. USA.

១១ កុម្ភះ ១៩៦២

 

 

 


 

 

សេចក្តីផ្តើម

កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះ វិញ្ញាណបរិសុទ្ធ ទៅចំពោះ សេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:៥,៦, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះ គម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះ ជាម្ចាស់ តាមរយៈព្រះ វិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះ គម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះ យេស៊ូវគ្រីស្ទ។

យើងខ្ញុំអធិស្ឋានសូមឲ្យព្រះ បន្ទូលដែលបានបោះពុម្ពផ្សាយនេះ នឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះ បន្ទូលនេះ ដោយ ការអធិស្ឋាន។

នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះ អត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមានប្រសាសន៍ដោយ លោក ប្រាណហាំ។

លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ

www.messagehub.info  និង   http://vn.bibleway.org/khmer

https://play.google.com/store/apps/details?id=info.messagehub.mobile

ស្នាដៃនេះ អាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិនមានការ កែប្រែ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at:

www.messagehub.info  &  http://vn.bibleway.org/khmer

https://play.google.com/store/apps/details?id=info.messagehub.mobile

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 


ភាពតែមួយជាមួយព្រះ

(Oneness With God)

1           សូមអរគុណលោក Orman សូមព្រះ ប្រទានពរដល់លោក។ អារុណសួស្តីមិតភ័ក្រទាំងអស់គ្នា។ ខ្ញុំពិតជាមានអំណរក្នុងការដែលមានវត្តមាននៅក្នុងព្រះ វិហារនេះ សារជាថ្មីនៅព្រឹកនេះ។ មុនដែលខ្ញុំមកដល់ខាងលើនេះ ខ្ញុំបានឈរនៅខាងក្រោយ ខ្ញុំពិតជាមានអំណរណាស់នៅពេលដែលការបើកសំដែងតាមរយៈ ការដែលអ្នករាល់គ្នានិយាយភាសាដទៃ និងការបកប្រែភាសាផងដែរ។ យើងខ្ញុំបាននិយាយទៅប្អូនម្នាក់ថាបន្ទប់នេះ មានមនុស្សយ៉ាងពេញ ដូច្នេះ ខ្ញុំក៏ថា “ខ្ញុំមិនបានដឹងទេ ខ្ញុំមិនបាននិយាយជាមួយនឹងបុរសម្នាក់នោះ ទេ [នោះ គឺលោក Higginbotham] ជាយូរមកហើយ។ វាអស់រយៈ ពេលជាច្រើនខែមកហើយ ដែលខ្ញុំឆ្លាប់បានជួបគាត់។ ប៉ុន្តែនោះ ជាការពិត ដែលខ្ញុំនិយាយពីអ្វីដែលគាត់បានប្រាប់ខ្ញុំក្នុងព្រឹកនេះ”។ គាត់មិនបានដឹង ហើយខ្ញុំក៏មិនបានដឹងដែរ រហូតដល់ពេលមួយនៅពេលដែលខ្ញុំបាននិយាយវា។ គឺពាក្យនោះ ជាពាក្យដែលគាត់បាននិយាយ។ ដូច្នេះ យើងពិតជាមានអំណរណាស់ ក្នុងការដែលយើងបានជួបជុំគ្នាក្នុងព្រះ នាមព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ និងនៅក្រោមការការពារនៃស្លាបរបស់ទ្រង់។

2        ខ្ញុំឃើញបងប្អូនមួយចំនួនបានក្រោកឈរ ហើយបន្ទប់នេះ មើលទៅពេញណែន ខ្ញុំពិតជាពិបាកមើលណាស់។ បើសិនជាអាចធ្វើបាន យើងនឹងរកកន្លែងដែលធំជាងនេះ។ ខ្ញុំនឹងរាយការណ៍ទៅ Phoenix ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

3        ខ្ញុំមកដល់ទីនេះ កាលពីសប្តាហ៍មុន ហើយយើងបានរៀនជាមួយគ្នានូវប្រធានបទមួយថា “ពិធីលាងព្រះ អម្ចាស់” នៅក្នុងពិធីលាងព្រះ អម្ចាស់។ ពិធីលាងព្រះ អម្ចាស់មិនមែន ការញុំានំបុ័ង ឬការនិយាយជាមួយនរណាម្នាក់ឡើយ។

4        នៅព្រឹកនេះ កៅអីហាក់ដូចជាច្រើនណាស់ ពីព្រោះ យើងបានបន្ថែមកៅអីសំរាប់អ្នកដែលបានឈរ ការនេះ ពិតជាល្អណាស់ សូមឲ្យអ្នកអស់គ្នាអង្គុយនៅទីនោះ បណ្តោះ អាសន្នសិនចុះ។ បច្ចុប្បន្ននេះ ខ្ញុំពិតជា មានការព្រួយបារម្ភ ចំពោះ ការងារបស់ពួកយើង។ នៅពេលដែលខ្ញុំឃើញការទាំងអស់ដែលកំពុងតែកើតឡើង ដែលវាកំពុងតែមានភាពហ្វឹកវរនេះ។

5        ព្រឹកនេះ យើងនឹងរៀនជាមួយគ្នានូវមេរៀនដែលមានចំនងជើងថា “ភាពតែមួយ”។ ហើយខ្ញុំចង់ចំនាយពេលនេះ ប្រាប់អ្នករាល់គ្នាពីអ្វីដែលខ្ញុំបានដឹង។ រួចយើងនឹងអធិស្ឋានជាមួយគ្នាក្នុងការដែលជួបជុំគ្នានេះ។

6        ពេលនេះ ខ្ញុំចង់ឲ្យរាល់គ្នា បើសិនជាមានព្រះគម្ពីរ ហើយយើងនឹងអានជាមួយគ្នា ចូរយើងមើលទៅកាន់ព្រះ គម្ពីរហេព្រឺជំពូក១។ យើងនឹងអាននៅ៣ខដំបូង នៃជំពូក១ នៃព្រះ គម្ពីរហេព្រឺ ហើយបន្តមកទៀតនៅក្នុងគម្ពីរលោកុប្បតិ្ត១:២៦-២៧ ដើម្បីនឹងចងវាជាមួយគ្នា។ ហើយគ្មាននរណាម្នាក់អាចនិយាយអ្វីមួយបានឡើយពីការនេះ ដរាបណាព្រះ ទ្រង់បន្ទូល។ នេះ ជាខគម្ពីរដែលវែងនៅព្រឹកនេះ ដែលបង្ហាញពីភាពតែមួយនៃរាស្រ្តរបស់ព្រះ។ សូមយើងមើលទៅកាន់គម្ពីរហេព្រឺជំពូក១ យើងនឹងអានទាំងអស់គ្នា៖

          ឯព្រះ ដែលពីដើម ទ្រង់មានបន្ទូលនឹងពួកព្ឋយកោដោយពួកហោរា ជាច្រើនដងច្រើនបែប នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះ រាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរតក ព្រមទាំងបង្កើតលោកីយ ដោយសារព្រះ រាជបុត្រានោះ ដែរ

          គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបកាយនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់ទាំងរបស់ទាំងអស់ ដោយសារព្រះ បន្ទូលដ៏មានព្រះ ចេស្តានៃទ្រង់ ហើយក្រោយដែលបានសំអាតអំពើបាប របស់យើងរាល់គ្នាទាំងប៉ុន្មាន នោះ ក៏គង់នៅខាងស្តាំនៃឬទ្ឋានុភាពនៅលើស្ថានដ៏ខ្ពស់។

7        បន្តមើលទៀតចូលយើងមើលទៅកាន់លោកុប្បត្តិជំពូក១ ហើយពីខ២៦ និង២៧ ខ្ញុំនឹងអាន៖

          ទ្រង់ក៏មានបន្ទូលថា ចូរយើងធ្វើមនុស្សដូចជារូបយើង ឲ្យមានភាពដូចជាយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើកអាកាស និងសត្វជើង៤ ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារនៅលើផែនដីផង

          ទ្រង់ក៏បង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះ ឯង ក៏បង្កើតគេជាប្រុសជាស្រី។

8        ពេលនេះ ចូរយើងអោនក្បាលទាំងអស់គ្នា ហើយអធិស្ឋានសិន។ ខ្ញុំដឹងជាប្រាកដថា អ្នករាល់គ្នាមានសំនូមដែលត្រូវទូលដល់ទ្រង់ក្នុងព្រឹកនេះ ដូច្នេះ ចូរលើកដៃទៅកាន់ទ្រង់ សំរាប់អស់អ្នកណាដែលមានសំនូម ហើយសូមទូលទៅកាន់ទ្រង់ឲ្យបានជ្រាបពីសេចក្តីសំនូមរបស់អ្នករាល់គ្នា នៅពេលដែលយើងអធិស្ឋាននេះ។ ព្រះ អម្ចាស់អើយ សូមទ្រង់ទទួលទូលបង្គំទាំងអស់គ្នាផង។

9        ព្រះ អម្ចាស់អើយទួលបង្គំទាំងអស់គ្នារួបរួមគ្នាតែមួយនៅក្រោមដំបូលនៃព្រះ វិហារនេះ ហើយទូលបង្គំពិតជាអរព្រះ គុណទ្រង់ក្នុងការដែលដំបូងនៅលើទូលបង្គំទាំងអស់គ្នា ប៉ុន្តែដែលទូលបង្គំទាំងអស់គ្នាប្រមូលផ្តុំគ្នាក្នុងទីនេះ គឺមានគោលបំណងដែលធំជាងនេះ។ ទូលបង្គំទាំងអស់គ្នាដឹងថា តាមរយៈ សេចក្តីសន្យារបស់ទ្រង់ ទូលបង្គំទាំងអស់គ្នានៅក្រោមស្លាបដ៏អស្ចារ្យ។ ដែលទ្រង់ដូចជាមាន់ ដែលគ្របស្លាបលើកូនរបស់វា ហើយទ្រង់នឹងការពារទូលបង្គំទាំងអស់គ្នា ពីរាល់ទាំងអ្វីដែលទូលបង្គំទាំងអស់គ្នាបានសូមទ្រង់។ ទ្រង់នឹងការពារទូលបង្គំ រួចនឹងប្រទាននំបុ័ងប្រចាំថ្ងៃទាំងរូបកាយនិងព្រលឹងវិញ្ញាណ ដើម្បីឲ្យទូលបង្គំទាំងអស់គ្នាមានកំលាំងរឹងមាំខាងរូបរាងកាយក្នុងការដើរនៅលើផែនដីនេះ ហើយនឹងមានអំណាចព្រះ ចេស្តានៃព្រះ វិញ្ញាណបរិសុទ្ឋ ក្នុងការយកព្រះ បន្ទូលរបស់ទ្រង់ទៅដល់អស់អ្នកដែលកំពុងតែស្រេកឃ្លាន។ ហើយសូមអោយទូលបង្គំទាំងអស់គ្នាបានចេញពីទីនេះ ដោយមានវានៅក្នុងមាត់របស់ទូលបង្គំនិងចិត្តរបស់ទូលបង្គំ ជាមួយនឹងការចាក់ប្រេងតាំងដ៏អស្ចារ្យ ដែលទូលបង្គំអាចចេញទៅប្រាប់មនុស្សផ្សេងទៀត។ ព្រះ អម្ចាស់អើយ ទូលបង្គំទាំងអស់គ្នាទុកចិត្តទ្រង់ទាំងស្រុង។ គ្មានកន្លែងណាផ្សេងទៀតដែលទូលបង្គំត្រូវចូលទៅក្រៅពីទ្រង់នោះ ទេ។ ទូលបង្គំទាំងអស់គ្នាមានអារម្មណ៍ដូចជាអារម្មណ៍របស់លោកពេត្រុសដែរ នៅពេលដែលព្រះ យេស៊ូវទ្រង់មានបន្ទូលថា “តើអ្នកនឹងទៅជាមួយខ្ញុំទេ?”

10       គាត់និយាយថា “ព្រះ អម្ចាស់អើយ តើយើងទៅណា?។ ទ្រង់តែមួយដែលមានព្រះ បន្ទូលនៃជីវិតអស់កល្បជានិច្ច”។ ដោយហេតុនេះ ហើយបានជាទូលបង្គំជួបជុំគ្នាព្រឹកនេះ នៅក្នុងព្រះ នាមទ្រង់ ពីព្រោះ ទ្រង់តែមួយដែលមានព្រះ បន្ទូលនៃជីវិតអស់កល្បជានិច្ច។ ហើយពេលនេះ ទូលបង្គំអធិស្ឋានសូមទ្រង់ធ្វើការដ៏ពិតមួយនេះ ក្នុងចំនោមទូលបង្គំទាំងអស់គ្នា ដើម្បីឲ្យចិត្តរបស់ទូលបង្គំបានឆេះ ឡើង។ សូមឲ្យព្រលឹងរបស់ទូលបង្គំបានរឹងមាំឡើង រូបកាយបានជាសះ ស្បើយ ព្រលឹងនេះ បានទទួលការព្យាបាល ហើយក៏សូមឲ្យព្រលឹងរបស់ទូលបង្គំបានស្អាតជាថ្មីដែរ។

11       ព្រះ វរបិតាអើយ ទូលបង្គំអធិស្ឋានសូមទ្រង់ប្រទានកំលាំងដល់អស់អ្នកដែលកំពុងតែឈរនៅក្នុងបន្ទប់នេះ និងនៅក្បែរជញ្ជាំងផងដែរ។ ទូលបង្គំអធិស្ឋានសូមទ្រង់ប្រទានកំលាំងដល់ពួកគេទាំងអស់គ្នា។ ហើយទូលបង្គំដឹងថា សំលេងនេះ នឹងត្រូវថតចូលក្នុងការសែត រួចនឹងត្រូវចាក់ផ្សាយទៅប្រទេសជាច្រើនទៀត។ ព្រះ អម្ចាស់អើយ ទូលបង្គំពិតជាទុកចិត្តលើទ្រង់ទាំងស្រុង។ សូមទ្រង់ប្រទានឲ្យទូលបង្គំទាំងអស់គ្នាមានកំលាំងរឹងមាំ និងបានទទួលព្រះ បន្ទូលរបស់ទ្រង់ និងការចាក់ប្រេងតាំង ដែលទ្រង់នឹងប្រទានមកក្នុងពេលនេះ ផងដែរ។ ទូលបង្គំសូមថ្វាយអ្វីទាំងអស់ទៅកាន់ទ្រង់ក្នុងពេលនេះ ទាំងសំលេងរបស់ទូលបង្គំ បំនងរបស់ទូលបង្គំ គឺរាល់ទាំងអស់ទូលបង្គំសូមទូលថ្វាយដល់ទ្រង់តែមួយ។ ព្រះ អង្គអើយសូមទ្រង់ធ្វើចលនាក្នុងទូលបង្គំ។ សូមធ្វើការតាមរយៈ ទូលបង្គំ ហើយសំដែងព្រះ វត្តមានដ៏អស្ចារ្យរបស់ទ្រង់នៅក្នុងទូលបង្គំផងដែរ។ ទូលបង្គំទូលសូមនៅក្នុងព្រះ នាមព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ ដែលជាព្រះ រាជបុត្រារបស់ទ្រង់។ អាម៉ែន។

12       ពាក្យថា “ភាពតែមួយ” មានន័យថា “តែមួយជាមួយនឹង”។ ភាពតែមួយមានន័យថា “ការរួបរួម”។ វាគឺជាប្រធានបទមួយដែលយើងនឹងរៀនក្នុងពេលនេះ ហើយវាអាចលើសពីអ្វីដែលខ្ញុំ និងអ្នកអធិប្បាយច្រើនទៀត អាចនឹងឲ្យបាន។ ប៉ុន្តែខ្ញុំសូមបង្ហាញពីអ្វីដែលមាននៅក្នុងគំនិតរបស់ខ្ញុំ ហើយនោះ ជាអ្វីដែលព្រះ អម្ចាស់ទ្រង់បានប្រទានមកខ្ញុំដែរ។ ពេលនេះ ចូរយើងរៀននូវមេរៀននេះ ជាមួយគ្នា។ ហើយខ្ញុំជឿជាក់ថា បងប្អូនណាដែលបានលឺមេរៀននោះ នឹងលែងមានទោស ហើយអាចនឹងនាំពួកគេអាចគិតពិចារណាយ៉ាងស៊ីជំរៅបាន។ ដែលនាំឲ្យអ្នករៀនជាមួយទ្រង់ដោយការអធិស្ឋាន ការប្រុងប្រយ័ត្ន ហើយថ្លឹងថ្លែងអំពីព្រះ បន្ទូលនៃព្រះ អម្ចាស់ ដើម្បីឲ្យបានដឹងថាការណាខ្លះ ដែលមកពីព្រះ ការណាខ្លះ ដែលមិនមែនមកពីព្រះ។

13       ខ្ញុំជឿថាអ្វីទាំងអស់ដែលយើងធ្វើត្រូវតែថ្លឹងថ្លែងជាមួយនឹងព្រះ បន្ទូលរបស់ទ្រង់ ពីព្រោះ ព្រះ បន្ទូលនៃព្រះ ទ្រង់គង់នៅកស់កល្បជានិច្ច។ ព្រះ យេស៊ូវទ្រង់មានបន្ទូលថា “ទោះ បីជាផ្ទៃមេឃ និងផែនដីកន្លងបាត់ទៅ តែព្រះ បន្ទូលរបស់ទ្រង់មិនត្រូវកន្លងបាតឡើយ”។ ដោយហេតុហើយបានជាខ្ញុំជឿ គឺជឿលើព្រះ បន្ទូលរបស់ទ្រង់។ ខ្ញុំជឿថា កិច្ចការទាំងអស់ដែលទ្រង់បានធ្វើត្រូវបានសរសេរនៅក្នុងព្រះ បន្ទូលរបស់ទ្រង់។ ដូច្នេះ អ្វីទាំងអស់ដែលខុសពីព្រះ បន្ទូល នោះ មិនមែនជាកិច្ចការរបស់ទ្រង់ និងផែនការរបស់ទ្រង់ឡើយ។ ខ្ញុំជឿលើកម្មវិធីរបស់ទ្រង់។ ព្រះ វិញ្ញាណបរិសុទ្ឋដែលគង់នៅក្នុងព្រះ បន្ទូល បានធ្វើឲ្យព្រះ បន្ទូលរបស់ទ្រង់រស់ ហើយមានសកម្មភាព។ ការនោះ បាននាំព្រះ បន្ទូលរបស់ទ្រង់ទៅឯជីវិត ដូចជាគ្រាប់ពូជមួយគ្រាប់ដែរ។

14       បុរស និងស្រ្តីដំបូងនៅក្នុងសួនច្បារអេដែន គឺមានភាពឥតខ្ចោះ នៅចំពោះ ទ្រង់ ដូច្នេះ ទ្រង់អាចមានបន្ទូលមកគេបានគ្រប់ពេលវេលាទាំងអស់ តាមព្រះ ហឬទ័យទ្រង់ គឺទ្រង់មានបន្ទូលដោយផ្ទាល់ជាមួយនឹង អ័ដាម និងអេវ៉ា។ ពេលនេះ វាជាភាពល្អតែមួយ ព្រះ អម្ចាស់ និងស្នាព្រះ ហស្ថរបស់ទ្រង់ ដែលព្រះ អង្គទ្រង់មានបន្ទូលដោយផ្ទាល់ទៅអ័ដាម និងអេវ៉ា។ ហើយពួកគេមានភាពឥតខ្ចោះ នៅក្នុងទំនាក់ទំនងជាមួយទ្រង់ គឺមានភាពតែមួយជាមួយទ្រង់។ ព្រះ អម្ចាស់និងក្រុមគ្រួសាររបស់ទ្រង់ តែមួយ។

15       នរណាម្នាក់ហើយនិងក្រុមគ្រួសាររបស់គាត់ ដែលភាពត្រឹមត្រូវ ភាពល្អ ភាពថ្លៃថ្នូរ គឺជាគ្រួសារដែលគោរពគ្នាទៅវិញទៅមក។ ហើយបើសិនជាមានអ្វីមួយនៅក្នុងក្រុមគ្រួសារដែលនាំឲ្យពួកគេបាក់បែកគ្នា នោះ ប្រាកដជាមានអ្វីមួយមិនល្អកើតឡើងហើយ។ ពួកគេត្រូវតែមានភាពតែមួយជាមួយគ្នា គឺឪពុកជាមួយម្តាយ, ម្តាយជាមួយឪពុក, កូនជាមួយឪពុកម្តាយ, ឪពុកម្តាយជាមួយនឹងកូន ទាំងអស់គ្នាត្រូវតែមានភាពតែមួយ។ នៅពេលដែលមានលក្ខណៈ ដូច្នេះ នោះ អ្នកនឹងឃើញរូបភាពដ៏គួរឲ្យស្រឡាញ់នៅក្នុងពួកគេ។

16       នោះ ជាផែនការរបស់ព្រះ អម្ចាស់។ បំណងព្រះ ហឬទ័យរបស់ទ្រង់ គឺភាពតែមួយនៅក្នុងក្រុមគ្រួសាររបស់ទ្រង់ ដែលជាគ្រួសារនៅលើផែនដីនេះ ដែលមានអ័ដាម និងនាងអេវ៉ា។ ហើយវិធីតែមួយដែលពួកគេអាចនៅក្នុងក្រុមគ្រួសារតែមួយ ឬនៅក្នុងព្រះ គឺព្រោះ ពួកគេមានធម្មជាតិរបស់ទ្រង់។ ដែលនាំឲ្យពួកគេនៅក្នុងលក្ខណៈ ធម្មជាតិរបស់ព្រះ ហើយពួកគេនឹងក្លាយទៅជាតែមួយ។ តើការនេះ មិនល្អទេឬអី ដែលព្រះ អម្ចាស់នៅក្នុងក្រុមគ្រួសាររបស់ទ្រង់ ព្រះ អង្គទ្រង់ជាអ្នកគ្រប់គ្រង! ហើយគ្មានសេចក្តីស្លាប់ គ្មានការឈឺចាប់ គ្មានជំងឺបេះ ដូង គឺមានតែសេចក្តីអំណរដែលមិនអាចនិយាយបាន និងពុំមានជំងឺនោះ ទេ គឺទាំងអស់តែមួយនៅក្នុងទ្រង់។ ពីព្រោះរាល់ទាំងលក្ខណៈ ធម្មជាតិរបស់ព្រះ ស្ថិតនៅលើពួកគេម្នាក់ៗ។ ដូច្នេះ នេះ ជាអ្វីដែលពួកគេធ្វើ ដោយគ្រាន់តែដើរតាមគន្លងបន្ទាត់របស់ព្រះ ហើយព្រះ អង្គដែលគង់នៅក្នុងពួកគេនឹងធ្វើឲ្យពួកគេមានភាពតែមួយ។

17       ព្រះ យេស៊ូវទ្រង់បានអធិស្ឋាននៅក្នុងគម្ពីរយ៉ូហានជំពូក១៧ និងខ១១ ថាពួកជំនុំនឹងទ្រង់ត្រូវមានភាពតែមួយ ដូចជាព្រះ វរបិតាក៏តែមួយដែរ។ យើងជាពួកជំនុំគឺជារូបកាយរបស់ព្រះ គ្រីស្ទ ត្រូវតែមានភាពតែមួយ គឺដូចជាទ្រង់នឹងព្រះ ដ៏ជាព្រះ វរបិតា។ នោះគឺជាឯកភាព គឺជាភាពតែមួយ ដែលយើងឃើញព្រះ អម្ចាស់នៅក្នុងពួកជំនុំរបស់ទ្រង់រហូតដល់សមាជិកនីមួយៗមានភាពតែមួយជាមួយអ្នកដទៃទៀត និងជាមួយនឹងព្រះ អម្ចាស់។ នោះ ហើយជាពួកជំនុំរបស់ព្រះ គ្រីស្ទ។ ហើយនៅពេលនោះ សេចក្តីអធិស្ឋានរបស់ទ្រង់ត្រូវបានឆ្លើយតប ដែលនាំឲ្យយើងទាំងអស់គ្នាមានភាពតែមួយនេះ។

18       នោះ គឺជាមូលដ្ឋានគ្រឹះ តែមួយក្នុងការប្រកបជាមួយនឹងព្រះ ដែលទ្រង់បានបន្ទាបអង្គទ្រង់សំរាប់ពួកជំនុំរបស់ទ្រង់ ដែលនាំឲ្យមានភាពតែមួយរបស់ទ្រង់នៅក្នុងពួកគេម្នាក់ៗ។ នោះ ជាមូលដ្ឋានគ្រឹះ តែមួយនៃការប្រកបជាមួយទ្រង់។ ហើយក៏ជាវិធីតែមួយដែលយើងអាចមានមូលដ្ឋាននៃឯកភាពជាមួយទ្រង់ និងការរួបរួមអស់កល្បជានិច្ចនៅក្នុងទ្រង់។ នេះដូចជាអ្នកដែលបានរួមជាមួយនឹងស្វាមីរបស់អ្នក ក៏ដូចជាស្រ្តីផ្សេងទៀតរួបរួមជាមួយនឹងប្តីរបស់ខ្លួន ដែលជាសេចក្តីសន្យារហូតដល់សេចក្តីស្លាប់ចូលមកដល់។ ជាមួយគ្នានេះ ដែរអ្នកបានរួមតែមួយជាមួយព្រះ អម្ចាស់ គឺដូចដែលពួកជំនុំរួបរួមជាមួយនឹងព្រះ គ្រីស្ទ រហូតដល់សេចក្តីស្លាប់មកបំបែកដែរ។ ហើយបើសិនជាអ្នករាល់គ្នាមិនបានធ្វើបាប ឬធ្វើអ្វីដែលខុសឆ្គង នោះ អ្នករាល់គ្នានឹងរួមជាមួយនឹងទ្រង់អស់កល្បជានិច្ច។ អំពើបាបជាសេចក្តីស្លាប់ ហើយវានាំអ្នករាល់គ្នាចេញពីព្រះ អម្ចាស់។ ដូច្នេះ ការរួបរួមជាមួយព្រះ នៅក្នុងអំណាចព្រះ ចេស្តានៃព្រះ វិញ្ញាណទ្រង់ នោះ គឺជាជីវិតដែលនៅអស់កល្បជានិច្ច ដែលអ្នកនឹងរួមជាមួយនឹងទ្រង់អស់កល្បជានិច្ច។ អូ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាយល់សេចក្តីនេះ បន្តិចទៀត។ ការរួបរួមអស់កល្បជានិច្ចជាមួយនឹងព្រះ អម្ចាស់ដែលគង់នៅអស់កល្ប គឺជាភាពសុខុដុមជាមួយនឹងទ្រង់ គឺការរួបរួមដ៏អស្ចារ្យ គឺពួកជំនុំនិងព្រះ អម្ចាស់រួបរួមគ្នាតែមួយ។

19       អ្នករាល់គ្នាអាចនឹងយល់បានថា ហេតុដូចម្តេចបានជានាងអេវ៉ាអាចរួមជានឹងអ័ដាមបាន ដោយព្រោះ នាងគឺជាផ្នែកមួយរបស់អ័ដាម។ អ្នករាល់គ្នាមានបានកត់សំគាល់នៅក្នុងលោកុប្បតិ្ត១:២៧ទេ នៅ ពេលដែលព្រះ អម្ចាស់ទ្រង់បានបង្កើតមនុស្សប្រុស និងមនុស្សស្រី។ អ្នកទាំងពីរមានវិញ្ញាណជាប្រុសនិងជាស្រី។ ព្រះ ទ្រង់បានយកឆ្អឹងជំនឺខាងស្តាំរបស់គាត់។ អ្នករាល់គ្នាមានបានកត់សំគាល់ទេ ពីផ្នែករបស់រាងកាយនេះ វាមិនមែនជាវិញ្ញាណឡើយ? ផ្នែកនៃរាងកាយរបស់ស្រ្តីគឺសមិទ្ឋផលបន្ទាប់ពីការបង្កើតបង្កើតត្រូវបានបញ្ចប់ ព្រះ ទ្រង់បានយកឆ្អឹងជំនីស្តាំរបស់អ័ដាម ហើយបង្កើតបានជាស្រ្តី។ ប៉ុន្តែមិនមែនជាវិញ្ញាណឡើយ វិញ្ញាណគឺជាផ្នែកមួយរបស់អ័ដាម ពីព្រោះ គាត់ជាមនុស្សប្រុសផងនិងជាមនស្សស្រីផង បើនិយាយបែបព្រលឹងវិញ្ញាណ គាត់មានភេទប្រុសផង និងភេទស្រីផង។

20       តើអ្នករាល់គ្នាឃើញរូបភាពនេះ ឬទេ? នៅក្នុងសាច់ឈាមយើងទាំងអស់គ្នាមានភាពខុសគ្នាទាំងអស់។ យើងទាំងអស់គ្នាគឺផលិតផលដែលបានបង្កើតមក ហើយជាប្តីប្រពន្ឋដ៏បរិសុទ្ឋនឹងគ្នា។ ប៉ុន្តែខាងឯវិញ្ញាណយើងគឺជាកូនប្រុសស្រី មិនមែនកូនប្រុសស្រីរបស់វិញ្ញាណណាផ្សេងឡើយ តែវិញ្ញាណរបស់ព្រះ ដ៏មានព្រះ ជន្មរស់។ យើងទាំងអស់មានលក្ខណៈ ដូចជាទ្រង់ នៅក្នុងឯកភាពរបស់ទ្រង់ នៅក្នុងរូបអង្គដ៏ឧត្តមរបស់ព្រះ ដ៏មានព្រះ ជន្មរស់ ពីព្រោះ យើងក្លាយទៅជាកូនប្រុសស្រីរបស់ព្រះ អម្ចាស់ហើយ។ មិនមែនដាច់ចេញពីគ្នានោះ ទេ តែមានវិញ្ញាណតែមួយ វិញ្ញាណនៃព្រះ តែមួយ យើងជាមនុស្សតែមួយ យើងបានចូលរួមក្នុងភាពជាប្តីប្រពន្ឋដ៏នៅអស់កល្បជានិច្ច។ អ្នករាល់គ្នាឃើញទេ អ្វីដែលជាផែនការរបស់ទ្រង់ដែលយើងទាំងអស់គ្នាមានភាពដូចគ្នា នៅក្នុងទ្រង់! យើងមិនមែនដូចនឹងមនុស្សនៅក្នុងកុលសម្ព័ន្ឋមួយនោះ ទេ តែយើងមានសម្ព័ន្ឋភាព និងជាផលផ្លែនៃព្រះ ដ៏មានអំណាចព្រះ ចេស្តា ក្នុងកិច្ចការនៃសម្ព័ន្ឋភាពដ៏បរិសុទ្ឋ។ រូបកាយរបស់យើងកើតចេញពីម្តាយឪពុករបស់យើងមក តែព្រលឹងរបស់យើងបានកើតមកពីព្រះ ដ៏មានព្រះ ចេស្តាវិញ ព្រះ ទ្រង់ញែកយើងរាល់គ្នា ដូចទ្រង់ញែកអ័ដាមដែរ។

21       នៅក្នុងសម័យថ្ងៃបុណ្យទី៥០ យើងឃើញថាព្រះ វិញ្ញាណបរិសុទ្ឋ ដែលជាសសរភ្លើង ទ្រង់បានផ្តាច់ព្រះ អង្គទ្រង់ ហើយយាងមកលើពួកជំនុំម្នាក់ៗ។ ព្រះ អង្គទ្រង់បានដាក់ព្រះ អង្គទ្រង់តែមួយ! បន្ទាប់តើមនុស្សទាំងអស់នោះ គេបានធ្វើអ្វី? គឺពួកគេបាននាំមកនូវការរូបរួមនៃរូបកាយរបស់ព្រះ គ្រីស្ទ។

22       បច្ចុប្បន្នដែលយើងកំពុងតែរស់នៅនេះ គឺជាការញែកចេញដ៏អស្ចារ្យ អំពីភាពខុសគ្នានៃនិកាយ និងអ្វីផ្សេងទៀត ពីអ្វីដែលជាសេចក្តីមេត្តាករុណា និងសេចក្តីអាម៉ាស។

23       យើងទាំងអស់គ្នាបានចូលរួមជាគូស្វាមីនៅឯស្ថានសួគ៌ជាមួយនឹងព្រះ ដ៏គង់នៅអស់កល្បជានិច្ច យើងនឹងក្លាយជាផ្នែករបស់ទ្រង់។ នៅក្នុងសាច់ឈាមខ្ញុំគឺលោកប្រាណហាំ ពីព្រោះ ប៉ារបស់ខ្ញុំគឺឈ្មោះ ប្រាណហាំ។ អ្នករាល់គ្នាមានផ្នែកនៃឪពុកម្តាយរបស់អ្នករាល់គ្នា តែខាងព្រលឹងវិញ្ញាណយើងនៅក្នងសម្ព័ន្ឋភាពជាមួយនឹងព្រះ យើងជាផ្នែករបស់ព្រះ។ នេះ ជាហេតុផលដែលវិញ្ញាណរបស់យើងនឹងមិនត្រូវស្លាប់ឡើយ។ “អស់អ្នកណាដែលមានជំនឿ នោះ នឹងបានជីវិតអស់កល្បជានិច្ច។ នៅក្នុងរូបអង្គរបស់ទ្រង់ដែលទ្រង់គង់នៅផែនដី ហើយនៅក្នុងភាពដូចជាទ្រង់ អញនឹងលើកអ្នកនោះ ឡើយនៅថ្ងៃចុងក្រោយ”។ មិនមែនក្នុងលក្ខណៈ នៃវិញ្ញាណទេ ពីព្រោះ យើងទាំងអស់គ្នាមានរូបកាយដូចព្រះ អម្ចាស់ ជារូបកាយដែលមានសិរីល្អរបស់ព្រះ អង្គម្ចាស់ព្រះ យេស៊ូវគ្រីស្ទ ជារូបកាយដែលបានលើកឡើង។

24       នៅពេលដែលព្រះ អម្ចាស់យេស៊ូវទ្រង់ធ្វើដំណើរទៅឯថ្នូររបស់ឡាសារ ទ្រង់មានបន្ទូលថា “ខ្ញុំជាសេចក្តីរស់ឡើងវិញនិងជាជីវិត។ អស់អ្នកណាដែលជឿដល់ខ្ញុំ ទោះ បីជាស្លាប់ក៏នឹងរស់ឡើងវិញដែរ។ ហើយអស់អ្នកដែលរស់នៅហើយជឿ នោះ នឹងមិនជួបសេចក្តីស្លាប់ឡើយ”។ នៅក្នុងទ្រង់យើងត្រូវតែជឿលើទ្រង់! “បើឯងនៅក្នុងអញ នោះ ពាក្យរបស់អញនឹងនៅក្នុងឯង”។ នៅក្នុងទ្រង់ យើងមានជំនឿ! អូ! ខ្ញុំជឿជាក់ថា ព្រះវិញ្ញាណបរិសុទ្ឋកំពុងនាំឲ្យអ្នកយល់សេចក្តីនេះ ហើយ។ អ្នកទាំងអស់គ្នាដែលនៅទីនេះ មានគ្នាតិចតួចល្មម ដោយហេតុនេះ ហើយអស់រយៈ ជាច្រើនសប្តាហ៍នេះ តាមរយៈ ការអធិស្ឋាននិងទូលទៅកាន់ព្រះអម្ចាស់ ខ្ញុំបានជ្រើសរើសយកអត្ថបទមួយនេះ ដើម្បីយកមកបង្ហាញអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាដឹងថា តើអ្នករាល់គ្នាកំពុងតែឈរនៅកន្លែងណា។ នៅពេលដែលអ្នកទាំងអស់គ្នាជឿលើទ្រង់នោះ អ្នកនឹងមានជីវិតអស់កល្បជានិច្ច។ ចូរជឿដល់ទ្រង់រហូតដល់អ្នកទទួលបានជីវិតអស់កល្បនោះ ហើយជីវិតអស់កល្បជានិច្ចព្រះ ជន្មរបស់ព្រះ ដែលគង់នៅក្នុងយើង នោះ ចូរយើងជឿដល់ទ្រង់ចុះ។

25       “ទ្រង់នៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ។ នេះ ហើយដែលពួកគេទាំងអស់គ្នាមានភាពតែមួយជាមួយនឹងទ្រង់ ព្រះ វរបិតាអើយ ដូចដែលទ្រង់នឹងទូលបង្គំក៏តែមួយដែរ”។ ព្រះ ទ្រង់គង់នៅក្នុងព្រះ គ្រីស្ទ ហើយព្រះ គ្រីស្ទទ្រង់គង់នៅក្នុងពួកជំនុំរបស់ទ្រង់។ “ដូចដែលទូលបង្គំហើយនឹងទ្រង់តែមួយ នោះ ពួកគេក៏តែមួយដែរ”។ ដូច្នេះ តើយើងទាំងអស់គ្នាមានភាពតែមួយដោយរបៀបណា? “បើសិនជាអ្នករាល់គ្នានៅក្នុងខ្ញុំ នោះ ពាក្យរបស់ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ”។ ចូរអ្នករាល់គ្នាមើលពាក្យថា “នៅក្នុង”! “បើសិនជាពាក្យរបស់ខ្ញុំនៅក្នុងអ្នករាល់គ្នា នោះ អ្នករាល់គ្នានឹងបាននូវអ្វីដែលអ្នករាល់គ្នាសូម”។ ពេលនោះ មិនមែនជាអ្នករាល់គ្នាទៀតទេ នោះ គឺជាព្រះ បន្ទូលរបស់ព្រះ ដែលគង់នៅក្នុងអ្នករាល់គ្នាវិញ ហើយព្រះ បន្ទូលនោះ គឺជាព្រះ។

26       ព្រះ បន្ទូលនៃព្រះ អម្ចាស់គឺដាវ។ ហេព្រឺជំពូក៤ ខ១២ បាននិយាយដូច្នេះ។ ព្រះ បន្ទូលនៃព្រះ អម្ចាស់គឺជាដាវ។ ដាវគឺជាអាវុធអស្ចារ្យមួយ តែវានឹងមិនមានអំណាចទេបើសិនជាយើងកាន់វាដោយដៃ។ ដូច្នេះ យើងត្រូវប្រើដៃរបស់យើងដើម្បីកាន់វា។ ហើយដៃដែលយើងត្រូវប្រើដើម្បីកាន់ដាវនោះ គឺជាដៃនៃជំនឿ។

27       ដូច្នេះ ដៃនៃជំនឿនោះ គឺអាស្រ័យលើថាតើវារឹងមាំប៉ុណ្ណា។ ដៃនៃជំនឿនោះ ត្រូវតែរឹងមាំគ្រប់គ្រាន់ដើម្បីកាត់បំផ្លាញសេចក្តីងងឹត ដូចមានសេចក្តីថា “ដោយសារជំនឿនោះ ខ្ញុំបានសង្រ្គោះ”។ នោះ គឺជាការកាត់បំផ្លាញដ៏អស្ចារ្យ ហើយវានឹងត្រូវកាត់បំផ្លាញពិតប្រាកដបើសិនជាដៃនោះ មានភាពរឹងមាំក្នុងការកាន់ដាវ។ ហើយបើដៃនោះ រឹងមាំវានឹងកាត់អស់ទាំងអំណាចនៃសេចក្តីអាក្រក់ ហើយធ្វើឲ្យរាល់ទាំងសេចក្តីសន្យារបស់ព្រះ ត្រូវបានជះ ពន្លឺឡើង នៅក្នុងអំណាចព្រះ ចេស្តានៃការរស់ឡើងវិញរបស់ទ្រង់។ បើសិនជាដៃនៃជំនឿដែលរឹងមាំ “នោះ គឺជាថ្ងៃនៃការអស្ចារ្យ! ព្រះ យេស៊ូវគ្រីស្ទទ្រង់គង់នៅដដែល ទោះ ជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅ”។ ការទាំងនោះ វាអាស្រ័យទៅលើអំណាចនៃកំលាំងដៃដែលកាន់ដាវនោះ។

28       ដាវនោះ ពិតជាមុតណាស់។ ហេព្រឺជំពូក៤ បានប្រាប់ថា “វាមុតជាងដាវដែលមានមុខពីរទាំងធ្លុះ ចូលទៅ ទាល់តែកាន់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ចេញពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត”។ វាទំលុះ ឆ្លងកាត់សាច់ឈាម ឆ្ពោះ ទៅកាន់ព្រលឹងវិញ្ញាណ និងយកអស់ទាំងគំនិតដែលចិត្តគិត ហើយបើកសំដែងផង។

29       ពេលនេះ ព្រះ បន្ទូលនឹងកាត់អ្វីទាំងអស់នៅទីនេះ បើសិនជាដៃកាន់ដាវនោះ មានអំណាច។ វានឹងចូលដល់កន្លែងរបស់វា ហើយកាត់អស់ទាំងសេចក្តីសន្យាមកឲ្យអ្នករាល់គ្នា បើសិនជាដៃរបស់អ្នកមានកំលាំងក្នុងការកាន់វា។ ចូរកាន់ដាវនោះ ក្នុងដៃនៃជំនឿ! ចូរកាន់វាក្នុងដៃរបស់អ្នកឲ្យបានតឹង ហើយដើរដំរង់ទៅរកខ្មាំងសត្រូវដែលកំពុងតែឈរនៅមុខអ្នក។ តើសត្រូវដែលមិនបានកាត់ស្បែកអាចនឹងឈរនៅក្នុងព្រះ វត្តមានរបស់ព្រះ ដ៏មានព្រះ ជន្មរស់បានដោយរបៀបណា? ដូច្នេះអ្នកនឹងបាននូវដាវនៃព្រះ បន្ទូល និងរាល់ទាំងសេចក្តីសន្យាទាំងអស់ត្រូវបានជាកម្មសិទ្ឋិរបស់អ្នក។ ចូរកាន់ដាវនោះ ក្នុងដៃនៃជំនឿដែលរឹងមាំ រួចដើរទៅមុខទៀត! បើសិនជាអ្នកត្រូវការការព្យាបាល ចូរកាត់វាចេញដោយព្រះ បន្ទូលរបស់ព្រះចុះ ព្រោះ “ព្រះ យេស៊ូវទ្រង់គង់នៅតាំងពីម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅ”។ បើសិនជាអ្នកត្រូវការសេចក្តីសង្រ្គោះ នោះ សេចក្តីសន្យានោះ ត្រូវបានជារបស់អ្នកហើយ។ វាបានដាក់នៅទីនោះ ហើយសាតាំងព្យាយាមដើម្បីបាំងវា តែចូរយកដាវ ហើយកាត់សេចក្តីងងឹតនោះ ចេញ រហូតដល់ពន្លឺរបស់ព្រះ អម្ចាស់បានចាំងជះ ឡើងនៅក្នុងព្រលឹងរបស់អ្នក នោះ អ្នកនឹងបានរាល់ទាំងសេចក្តីសន្យារបស់ព្រះ អម្ចាស់។

30       នាងអេវ៉ាជាផ្នែកមួយរបស់អ័ដាម នាងជាសាច់នៃសាច់របស់អ័ដាម និងជាឆ្អឹងនៃឆ្អឹងរបស់គាត់ដែរ។ នេះ ហើយជាភាពតែមួយដ៏ត្រឹមត្រូវ។ នេះ ក៏ជាភាពតែមួយរបស់ពួកជំនុំដែរ វិញ្ញាណនៃព្រះ វិញ្ញាណបរិសុទ្ឋ ពាក្យនៃព្រះ បន្ទូលរបស់ទ្រង់។ ដែលមិនដែលចេញឆ្ងាយចេញពីព្រះ បន្ទូលរបស់ព្រះ គឺអ្នកដែលមានជំនឿពិតប្រាកដនឹងមិនចុះ ចូលជាមួយនឹងពាក្យណាផ្សេងក្រៅពីព្រះ បន្ទូលរបស់ព្រះ នោះ ទេ។ ចូរចាំថា ដោយសារតែពាក្យតែមួយប៉ុណ្ណោះ ដែលនាងអេវ៉ាចុះចូល។ ប៉ុន្តែអ្នកជឿពិតប្រាកដ នឹងមិនចុះ ចូលជាមួយនឹងពាក្យណាផ្សេងឡើយ។ វានឹងកាន់ដាវនៃជំនឿ... គឺដាវនៃព្រះ បន្ទូលរបស់ទ្រង់ ដែលនឹងប្រកាសពីរាល់ទាំងសេចក្តីសន្យាដ៏អស្ចារ្យរបស់ព្រះ ផងដែរ។

31       ពួកគេគឺជាឧទាហរណ៍សំរាប់យើងរាល់គ្នា ដែលនឹងអាចជួយមិនឲ្យយើងត្រូវដួលឡើយ។  ហើយនៅរាល់ទាំងអ្វីដែលពួកគេទូលទៅកាន់ទ្រង់ ព្រះ ទ្រង់តែងតែឆ្លើយតប។ ព្រះ ទ្រង់ទតមើលពួកគេ ជារៀងរាល់ថ្ងៃ។ ហើយនៅពេលយប់ដែលពួកគេគេង ព្រះ ទ្រង់ទតរំពៃមើលពួកគេ។ នៅពេលថ្ងៃ ព្រះ ទ្រង់ដឹកនាំពួកគេ ផ្តល់អាហារដល់ពួកគេ ផ្តល់សេចក្តីស្រឡាញ់ ទាក់ទងជាមួយពួកគេជារហូត។ ពួកគេមានភាពតែមួយជាមួយព្រះ ដែលធ្វើឲ្យពួកគេមានជីវិតដ៏នៅអស់កល្បជានិច្ច។ ហើយវិធីតែមួយដែលយើងអាចមានភាពតែមួយជាមួយនឹងទ្រង់បានគឺការរក្សានូវរាល់ទាំងព្រះ បន្ទូលរបស់ទ្រង់។ ចូរយកអស់ទាំងសេចក្តីសន្យារបស់ទ្រង់ និងជឿលើសេចក្តីទាំងនោះ ចុះ។

32       នាងអេវ៉ាមានភាពតែមួយជាមួយនឹងព្រះ រហូតដល់ពេលដែលនាងនិយាយពាក្យមួយ និងនៅពេលដែលមានភាពសង្ស័យលើសេចក្តីពិតរបស់ព្រះ។ ដែលការនោះ បានធ្វើឲ្យត្រូវផ្តាច់ចេញ។ ដូចពាក្យថា “មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺដោយសារព្រះ បន្ទូលដែលចេញពីព្រះ ឱសព្រះ មកវិញ” ដូច្នេះ យើងនៅក្នុងព្រះ យើងមានភាពតែមួយជាមួយទ្រង់ ពីព្រោះ អ័ដាមនិងនាងអេវ៉ា មុនពេលដែលពួកគេធ្លាក់ចូលក្នុងការសង្ស័យ ពួកគេជាឧទាហរណ៍ ដែលប្រាប់យើងឲ្យដឹងថា យើងកំពុងតែនៅក្នុងទ្រង់។ ការដែលយើងរួមតែមួយជាមួយព្រះ នោះ គឺជាជីវិត ហើយការដែលដាច់ចេញពីទ្រង់នោះ ជាសេចក្តីស្លាប់។ យើងត្រូវតែធ្វើតាមវិន័យរបស់ទ្រង់!

33       យើងដឹងថា យើងទាំងអស់គ្នាបានប្រព្រឹត្តសេចក្តីកំហុស ប៉ុន្តែអ្នករាល់គ្នាមិនត្រូវមើលទៅវាឡើយ។ វាមិនមែនជាកំហុសរបស់អ្នកនោះ ទេ ពីព្រោះ អ្នកតែងតែមានវាជានិច្ច។ ប៉ុន្តែអ្នករាល់គ្នាឃើញទេ យើងត្រូវដើរតាមច្បាប់របស់ទ្រង់ យើងត្រូវធ្វើតាមអ្វីដែលទ្រង់មានបន្ទូល។ ហើយភាពបរាជ័យគ្មានអ្វីសំខាន់នោះ ពីព្រោះ អ្នកបំរើដ៏ពិតប្រាកដ នឹងបន្ទាបខ្លួន ហើយអ្នកនោះ ក្រោកឡើងសារជាថ្មីទោះ បីជាគាត់ដួលក៏ដោយ។ បើសិនជាអ្នកនោះ ត្រេតដួលទៅ ព្រះ ទ្រង់នឹងទាញយកមកក្នុងផ្លូវដែលត្រឹមត្រូវវិញ គាត់នឹងមកផ្លូវនៃកាតព្វកិច្ចរបស់ខ្លួនវិញ។ បើសិនជាគាត់ចេញពីផ្លូវនៃកាតព្វកិច្ចនោះ ព្រះ ទ្រង់មិនបង្ខំគាត់ឡើយ។ ហើយបើគាត់នៅក្នុងផ្លូវនៃកាតព្វកិច្ចរបស់ខ្លួនវិញ ព្រះទ្រង់នឹងប្រគល់តួនាទីឲ្យអ្នកនោះ។ ព្រះ ទ្រង់នឹងប្រទានតួនាទីឲ្យដល់អ្នកណាដែលដើរក្នុងផ្លូវនៃកាតព្វកិច្ចរបស់ខ្លួន។

34       ពេលនេះ ពួកជំនុំត្រូវបានភ្ជាប់ពាក្យជាមួយព្រះ គ្រីស្ទ ហើយក៏រងចាំសំរាប់អាពាហ៍ពិពាហ៍ដែរ។ ពេលនេះ មិនទាន់មានអាពាហ៍ពិពាហ៍នៅឡើយទេ តែវានឹងមាននៅក្នុងការជប់លៀងពេលល្ងាចរបស់កូនចៀម។ ដូច្នេះ យើងឃើញថា ពួកជំនុំត្រូវបានភ្ជាប់ពាក្យរួចហើយ គឺប្រៀបបាននឹងបុរសដែលបានភ្ជាប់ពាក្យជាមួយនឹងស្រ្តី ហើយត្រៀមនឹងរៀបការនឹងនាងដែរ។ តើគាត់នឹងធ្វើអ្វីនៅក្នុងអំឡុងពេលនៃការភ្ជាប់ពាក្យរួចហើយនោះ? គាត់នឹងមានកាដូ និងអំណោយជាច្រើនសំរាប់នាង ដើម្បីធ្វើឲ្យនាងសប្បាយចិត្ត។ បាទ! នេះ ក៏ជាអ្វីដែលព្រះ គ្រីស្ទទ្រង់ធ្វើទៅដល់ពួកជំនុំរបស់ទ្រង់ដែរ។ ព្រះ ទ្រង់បានប្រទានអំណោយទានខាងឯវិញ្ញាណមកដល់យើងទាំងអស់គ្នា។ ដូច្នេះ តើយើងភ្ជាប់ពាក្យយ៉ាងណាទៅបើសិនជាយើងបដិសេធន៍ដោយមិនទទួលអំណោយទាំងអស់នោះ? អំណោយទាំងអស់នោះ គឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់។ គឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់របស់ទ្រង់មកដល់ពួកជំនុំ។ ព្រះ យេស៊ូវទ្រង់មានបន្ទូលថា “ទីសំគាល់ទាំងនេះ នឹងកើតដល់អស់អ្នកណាដែលជឿ”។

35       ដូច្នេះ ចូរអ្នករាល់គ្នារក្សាសេចក្តីទាំងអស់នេះ នៅក្នុងគំនិតចុះ។ ពួកជំនុំត្រូវតែជឿរាល់ទាំងពាក្យ រាល់ទាំងសេចក្តីសន្យា រាល់ទាំងការប្រកាស ហើយត្រូវពិសោធន៍សេចក្តីទាំងនោះ ផងដែរ។ ក្នុងករណីដែលខ្ញុំបានភ្ជាប់ពាក្យជាមួយនឹងនារីណាម្នាក់ ហើយពេលនោះ ខ្ញុំនៅលីវ ហើយខ្ញុំបានប្រគល់ជញ្ចៀនភ្ជាប់ពាក្យមួយដល់នាង តែនាងមិនបានពាក់វាទេ ការនេះ បញ្ចាក់ថា នាងមិនបានជឿខ្ញុំឡើយ។ នាងក៏មិនចង់ធ្វើជាកូនក្រមុំរបស់ខ្ញុំដែរ។ ដូចគ្នានេះ ដែរ ព្រះ គ្រីស្ទទ្រង់បានប្រទានអំណោយរបស់ទ្រង់តាមសេចក្តីសន្យារបស់ទ្រង់ តែពួកគេនិយាយថា “ទេ! យើងមិនត្រូវការទេ” នេះ មានន័យថា ពួកគេមិនចង់ធ្វើជាកូនក្រមុំរបស់ព្រះ គ្រីស្ទឡើយ។ ពួកគេចង់រៀបការជាមួយនឹងអ្នកផ្សេងទៀត មិនមែនជាព្រះគ្រីស្ទទេ ដែលជាកូនកំឡោះរបស់គេ។ ដូច្នេះ ពួកជំនុំពិតប្រាកដរបស់ទ្រង់ គេនឹងរក្សានូវរាល់ទាំងសេចក្តីសន្យា និងទទួលយកនូវរាល់ទាំងអំណោយដែលព្រះ ទ្រង់បានប្រទានឲ្យ។

36       មនុស្សដំបូងមិនបានមានការប្រកបជាមួយព្រះទេ ដោយព្រោះ គេមិនបានជឿលើព្រះ បន្ទូលរបស់ទ្រង់ តែជឿលើសេចក្តីកុហករបស់សាតាំងវិញ។ ដូច្នេះ មនុស្សដំបូងនេះ មិនបានមានភាពតែមួយឡើយ។ ចូរមើល! អ័ដាម និងអេវ៉ា ពួកគេបានដាក់ក្នុងតួនាទីមួយដែលនឹងមិនត្រូវស្លាប់ឡើយ ហើយក្នុងតួនាទីដែលមិនត្រូវចាស់ មិនមានជំងឺ និងមិនមានការព្រួយបារម្ភដែរ។

37       អ្នកនិយាយថា “ខ្ញុំជឿយ៉ាងប្រាកដថា ខ្ញុំនឹងបានដូច្នេះ ដែរ”។ សូមឲ្យខ្ញុំ... ខ្ញុំមានដំណឹងមួយសំរាប់អ្នករាល់គ្នា អ្នករាល់គ្នាក៏នៅក្នុងមុខដំណែងនោះ ដែរ។ ព្រះ ទ្រង់បានដាក់របស់ដែលទ្រង់បានបង្កើតទាំងអស់នៅលើផែនដីនេះ ក្នុងមុខងារតែមួយ។

38       តើអ្វីដែលជាការយល់ព្រម? “បើសិនជាឯងរាល់គ្នាជឿលើពាក្យអញ! បើសិនជាពាក្យអញ... បើសិនជាឯងរក្សាហើយជឿពាក្យនោះ ហើយប្រព្រឹត្តតាម”។ ប៉ុន្តែពេលដំបូងនាងអេវ៉ាមិនបានជឿ ដោយបានយកព្រះ បន្ទូលតែមួយរបស់ទ្រង់ចេញ ហើយបានផ្តាច់សម្ព័ន្ឋភាពជាមួយទ្រង់។ ដូចគ្នានេះដែរ បើពួកជំនុំមិនបានជឿ ហើយយកព្រះ បន្ទូលតែមួយគត់របស់ទ្រង់ចេញ នោះ ពួកគេនឹងត្រូវកាត់ផ្តាច់ចេញពីទំនាក់ទំនងជាមួយព្រះ ហើយ។ ភ្លាមៗដែលនាងបានធ្វើ សេចក្តីស្លាប់បានចូលមកដល់នាង។ មិនមែនជាសេចក្តីខាងឯសាច់ឈាមនេះទេ តែជាសេចក្តីស្លាប់ខាងព្រលឹងវិញ្ញាណវិញ។ នាងបានផ្តាច់ទំនាក់ទំនងជាមួយព្រះ ភ្លាមៗនៅពេលដែលនាងមិនជឿ។ ហើយគ្មាននរណាម្នាក់អាចជឿ... គឺថា! គ្មាននរណាជឿសេចក្តីកុហករបស់សាតាំងបានឡើយ លុះត្រាតែគេមិនជឿលើសេចក្តីពិតរបស់ព្រះ។ គឺគ្មាននរណាម្នាក់ជឿសេចក្តីកុហករបស់សាតាំងឡើយ លុះត្រាតែគេមិនជឿលើសេចក្តីពិតរបស់ព្រះ នោះ។ អ្នករាល់គ្នាឃើញទេ! អ័ដាមនិងអេវ៉ា បានដាក់យើងរាល់គ្នានៅក្នុងតួនាទីនេះ។

39       ពេលនេះ ចូរអ្នករាល់គ្នាគិតអំពីសេចក្តីនេះ ឲ្យបានម៉ត់ចត់បន្តិច ពីព្រោះ យើងនឹងមិនអាចគិតវាបានទៀតទេ បន្ទាប់ពីជីវិតនេះ បញ្ចប់ទៅ។ ដូច្នេះ ចូរអ្នករាល់គិតពីវាក្នុងពេលនេះចុះ។ អ្នករាល់គ្នាមិនអាចជ្រើសរើសវាបន្ទាប់ពីជីវិតនេះ បានទេ គឺត្រូវតែជ្រើសរើសក្នុងពេលនេះ ឯង ពីព្រោះ ពេលបច្ចុប្បន្ននេះ ជាពេលនៃការជ្រើសរើស ដូច្នេះ ចូរអ្នករាល់គ្នាធ្វើការសម្រេចចិត្តចុះ។ ស្រ្តីម្នាក់បានសួរពាក្យមួយទៅកាន់ព្រះ ព្រោះ វាបានបើកសំដែងមកនាងនៅយប់មួយ។ ព្រះ បន្ទូលរបស់ព្រះ មិនអាចចោទសួរបានទេ ពីព្រោះ ព្រះ ទ្រង់តែចង់មានន័យនូវរាល់ទាំងសេចក្តីដែលទ្រង់បានមានបន្ទូល។ ប៉ុន្តែនាងបានសួរទ្រង់ ព្រោះ វាបានបង្ហាញដល់នាងក្នុងយប់មួយ, “អូ! ព្រះ ទ្រង់មិនចង់មានន័យ៉ាងដូច្នេះ ទេ។” ប៉ុន្តែទ្រង់ចង់មានន័យយ៉ាងដូច្នេះ! អត្ថន័យរបស់ទ្រង់គឺនៅពាក្យដែលទ្រង់មានបន្ទូល។ វាមិនចាំបាច់ត្រូវការអ្នកបកស្រាយឡើយ គឺអ្វីដែលទ្រង់មានបន្ទូលជាអត្ថន័យរបស់វាហើយ។

40       អ្នករាល់គ្នាអាចនិយាយថា “តើអ្នកដឹងអំពីព្រះ គម្ពីរនោះ ដោយរបៀបណា?” ខ្ញុំជឿជាក់ថា ព្រះ របស់ខ្ញុំដឹងនាំខ្ញុំតាមរយៈ ព្រះ គម្ពីរនេះ ហើយទ្រង់ថែរក្សាព្រះបន្ទូលរបស់ទ្រង់។ ខ្ញុំដឹងថា ពួកអ្នកមិនជឿ និងពួកសាសន៍ដទៃ នឹងត្រូវយកចេញនៅថ្ងៃចុងក្រោយ គឺទ្រង់នឹងរក្សាព្រះ បន្ទូលរបស់ទ្រង់។ នេះ ជាសេចក្តីពិតនៃផ្លូវរបស់ទ្រង់។ ផ្លូវបានបង្ហាញមកដល់យើងក្នុងពេលនេះ ហើយ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿ។ ចូរប្រយ័ត្ន គឺពាក្យតែមួយប៉ុណ្ណោះ ដែលនាំឲ្យយើងដាច់នូវទំនាក់ទំនងជាមួយព្រះ ហើយធ្លាក់ទៅរកសេចក្តីស្លាប់ ដោយបានកាត់ដាច់ចេញពីទ្រង់អស់កល្បតទៅ គឺដូចអ័ដាមនិងនាងអេវ៉ាដែរ។ ដូច្នេះ យើងត្រូវតែជឿលើព្រះ បន្ទូលរបស់ទ្រង់។

41       ចូរឲ្យខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីនេះ ម្តងទៀត។ អ្នករាល់គ្នាត្រូវតែជឿរាល់ទាំងព្រះ បន្ទូលរបស់ព្រះ ទាំងអស់ដែលមាននៅក្នុងព្រះ គម្ពីរ។ ហើយកុំនិយាយថា “បាទ! ខ្ញុំជឿហើយ ប៉ុន្តែ...” ទេ! មិនត្រូវនិយាយដូច្នេះ ឡើយ។ អ្នកជឿ ហើយអ្នកត្រូវទទួល។ បើសិនជាអ្នកដាក់វាមួយឡែក ដោយនិយាយថា “បាទ! ក្រុមជំនុំរបស់ខ្ញុំមិនជឿយ៉ាងដូច្នេះ ទេ” នោះ មានន័យថា អ្នកមិនបានជឿលើព្រះ បន្ទូលរបស់ព្រះទេ តែអ្នកកំពុងដើរតាមនិកាយនិយម ដូចនាងអេវ៉ាធ្វើដែរ។ នេះមានន័យថា អ្នកបានផ្តាច់ខ្លួនរបស់អ្នកចេញពីភាពអស់កល្ប នៅពេលដែលអ្នកបាត់ឱកាសដើម្បីផ្សាភ្ជាប់។ ចូរចាំថា អ្នកមិនអាចសួរសំនួរមួយណាបានឡើយ ពីព្រោះ ពាក្យនោះ មាននៅក្នុងព្រះ បន្ទូលរបស់ព្រះ។

42       ចូរមើល នៅពេលនោះ ព្រះ ទ្រង់មានតែពាក្យពីបីប៉ុណ្ណោះ ដើម្បីឲ្យពួកគេស្តាប់តាម តែពួកគេបែរជាមិនបានស្តាប់តាម ហើយបានធ្លាក់ទៅរកសេចក្តីស្លាប់ ចុះ ចំពោះ យើងរាល់គ្នាសព្វថ្ងៃនេះ វិញ។ ចូរមើល! អ្នករាល់គ្នាត្រូវតែទទួលយកពាក្យទាំងនោះ ហើយកាន់វាចូលទៅក្នុងសេចក្តីសន្យារបស់ព្រះ ចុះ។ បើសិនជាអ្នករាល់គ្នាជាកូនក្រមុំរបស់ព្រះ ជាពិតប្រាកដមែននោះនឹងធ្វើដូច្នេះ គឺអ្នកបានភ្ជាប់ពាក្យដើម្បីរៀបការនឹងទ្រង់តែមួយប៉ុណ្ណោះ។ វាហាក់ដូចជាជ្រៅបន្តិច តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ពីវា។

43       តើអ្វីជាការដំបូងដែលនាំឲ្យនាងអេវ៉ាមិនស្តាប់បង្គាប់ព្រះ បន្ទូលរបស់ព្រះ? ដោយព្រោះ សាតាំងបានសន្យាថា នឹងឲ្យប្រាជ្ញាលើសជានោះ ទៅដល់នាង “ឯងនឹងមានប្រាជ្ញា”។ អ្នករាល់គ្នាឃើញទេ មនុស្សតែងតែឆ្ពោះ ចង់បានអ្វីមួយ។ ឯនាងអេវ៉ាវិញឆ្ពោះ ទៅរកប្រាជ្ញា។

44       ពេលនេះ សូមយើងឈប់ត្រឹមនេះបន្តិច។ តើនេះ មិនមែនជាលក្ខណៈរបស់លោកីយ ក្នុងពេលបច្ចុប្បន្ននេះ ទេ? ពួកគេចង់បានប្រាជ្ញាបន្ថែម ពួកគេចង់បានវណ្ណៈ ខ្ពស់ ពួកគេចង់បានការអប់រំខ្ពស់ គឺគេចង់បានអ្វីដែលខ្ពស់ជានិច្ច។ នោះ ជាអ្វីដែលនាងអេវ៉ាចង់បាន។ ប៉ុន្តែខ្ញុំចង់ប្រាប់សេចក្តីនេះថា គ្មានប្រាជ្ញាណាមួយដែលលើសជាប្រាជ្ញារបស់ព្រះ នោះទេ ប៉ុន្តែដោយសារមនុស្សមិនបានបន្ទាបខ្លួននោះ ទើបពួកគេមិនបានទទួលវា។

45       ដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នាជាច្រើនដងមកហើយ សាតាំងវាព្យាយាមបញ្ចេញបន្លឺ ដែលភ្លឺរបស់វា ប៉ុន្តែដំណឹងល្អមានពន្លឺយ៉ាងស្រទន់។ វាពិតជាមានភាពខុសគ្នាឆ្ងាយណាស់រវាងពន្លឺភ្លឺខ្លាំងនិងពន្លឺយ៉ាងស្រទន់នោះ។ Hollywood ចាំពន្លឺដែលភ្លឺ តែពន្លឺរបស់ពួកជំនុំវិញជាពន្លឺដ៏ស្រទន់ ជាមួយនឹងអំណាចព្រះ ចេស្តានិងសេចក្តីស្រឡាញ់របស់ព្រះ អម្ចាស់។ ដូច្នេះ វាមានភាពខុសគ្នាឆ្ងាយណាស់រវាងពន្លឺដែលភ្លឺចាំង និងពន្លឺដែលស្រទន់។ ដូច្នេះ យើងទាំងអស់គ្នាមិនចង់បានពន្លឺដែលភ្លឺចាំងនោះ ទេ។ យើងចង់បានពន្លឺ ដែលភ្លឺយ៉ាងស្រទន់វិញ។

46       បច្ចុប្បន្ន វាពិតជាអាក្រក់ណាស់ដែលគិតយ៉ាងដូច្នេះ ប៉ុន្តែពួកជំនុំតែងតែព្យាយាមទោរទៅរកភាពយល់ដឹងរបស់ខ្លួន ដូចដែលនាងអេវ៉ាធ្វើដែរ។ នាងបានគិតថា ដោយព្រោះ វាបានបង្ហាញដល់នាង ហើយនាងមើលទៅដូចជាការពិត។ អូ! ចូរកុំធ្វើឲ្យខ្លួនអ្នកបរាជ័យ ហើយទទួលយកវាឡើយ។ វាមើលទៅដូចជាការពិត គឺអ្វីមួយដែលបន្ថែមលើព្រះ បន្ទូលរបស់ព្រះ មើលទៅដូចជាការពិត។ វាមើលទៅដូចជាអ្វីមួយដែលនាងមាន តែព្រះ ទ្រង់មិនបានប្រាប់នាង ទោះ ជានាងដើរទៅណាក៏បានដែរ។ ព្រះ ទ្រង់មិនបានដាក់ព្រុំខ័ណ្ឌដូចដែលទ្រង់ដាក់សមុទ្រ ដែលមិនអាចចូលមកដីបានឡើយ ដោយព្រោះ មានព្រះ ចន្ទជាអ្នកមើលពីលើ។ នាងគិតថា សាតាំងមានអ្វីមួយសំរាប់នាង ហើយវាក៏ធ្វើឲ្យនាងនៅតែមានសម្ព័ន្ឋភាពជាមួយព្រះ ដដែល តែនាងនឹងមានប្រាជ្ញា និងមានការអប់រំដែលប្រសើរជាង។  ប៉ុន្តែការពិតទៅ ព្រះ ទ្រង់អាចប្រទានឲ្យនាងបាននូវរាល់អ្វីដែលនាងត្រូវការទាំងអស់នោះ។

47       ទ្រង់ក៏បានប្រទានឲ្យពួកជំនុំជាបរិបូរណ៍ដូចគ្នានេះ ដែរ។ វាមិនមែនចេញពីសិក្ខាសិលា ហើយក៏មិនចេញមកពីសាលាព្រះ គម្ពីរដែរ។ ប៉ុន្តែវាបានសរសេរយ៉ាងច្បាស់ថា “នេះ ជាព្រះ បន្ទូលនៃព្រះ យេហូវ៉ា”។ ហើយវានឹងមិនផ្លាស់ប្តូរឡើយ។ តែផ្ទុយទៅវិញ ពួកជំនុំពឹងអាងលើការយល់ដឹងរបស់ខ្លួន។ ពួកគេគិតថាប្រហែលជា... អ្វីមួយកំពុងតែលាយឡំជាមួយ ហើយវាកំពុងតែត្រូវបោកបញ្ជោត។

48       អូ! លោកីយពឹងអាងលើសេចក្តីទាំងអស់នេះ។ សេដ្ឋកិច្ចទាំងអស់របស់ប្រទេសនេះ ត្រូវបានពឹងផ្អែកលើគំនិតយោបល់ដែលបោកប្រាស់។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាពីរឿងកំប្លែងរបស់ខ្ញុំមួយ វាពិតវាមិនមែនជារឿងកំប្លែងទេ ប៉ុន្តែអ្នករាល់គ្នាដឹងហើយថា យើងទាំងអស់គ្នាសុទ្ឋតែស្រឡាញ់ភរិយារបស់យើង។ ហើយកាលពីពេលមួយនោះ ខ្ញុំបានមើលកម្មវិធីមួយនៅភាគខាងលិច គឺវាមានរយៈ ពេលប្រហែលជា៣ឆ្នាំមកហើយ។ នៅពេលដែលខ្ញុំបានក្រោកពីគេងនៅក្នុងបន្ទប់របស់ខ្ញុំ ដោយនៅក្នុងនោះ មានទូរទស្សន៍មួយ ហើយខ្ញុំគិតថា “អាកាសធាតុដូចជាមិនល្អសោះ”។ ខ្ញុំគិតថា “នៅម៉ោង៨ព្រឹក ប្រាកដជាមានពត៌មានអ្វីមួយហើយនៅលើទូរទស្សន៍”។ រួចខ្ញុំក៏បានបើកវា។

49       ខ្ញុំបានបើពត៌មាននោះ ហើយនៅពេលដែលខ្ញុំលឺវា ខ្ញុំកត់សំគាល់ថា នៅពាក់កណ្តាលនៃការផ្សាយពត៌មាននោះ ពួកគេបានផ្សព្វផ្សាយពាណិជកម្មនៃផលិតផលមួយប្រភេទ ឬក៏ជាសាប៊ូ។ ដោយវាបាននិយាយថា “អ្នកមិនចាំបាច់លាងចានទៀតឡើយ។ ការមួយដែលអ្នកត្រូវធ្វើគឺគ្រាន់តែជ្រលក់វាចូលទៅក្នុងទឹកសាប៊ូនោះ រួចលើកវាមកវិញ និងយកទៅដាក់ក្នុងម៉ាស៊ីនកំដៅគឺជាការស្រេច”។

50       ពេលនោះ ខ្ញុំបានគិតថា “ខ្ញុំប្រាកដជាក្លាយទៅជាវីរៈ បុរសហើយ នៅពេលដែលខ្ញុំត្រលប់ទៅដល់ផ្ទះ វិញ។” ខ្ញុំបានធ្វើដូច្នេះ ហើយខ្ញុំនិយាយទៅកាន់ភរិយារបស់ខ្ញុំថា “អូន! ចាំមើល តើបងធ្វើអ្វីណា!”

51       ដូច្នេះ ខ្ញុំក៏បានដើរចូលរួចយកដបសាប៊ូនោះ រួចក៏ច្របាច់វាចូលទៅក្នុងទឹក។ ខ្ញុំបានប្រាប់នាងឲ្យបន្តបោសផ្ទះ ឯខ្ញុំជួយនាងក្នុងការលាងចាន។ ខ្ញុំក៏បានយកចានកូនរបស់យើង ដែលមានពងទាប្រឡាក់លើនោះ ទៅដាក់ត្រាំនៅក្នុងទឹក ហើយទុកវារយៈ ពេលពីរបីនាទី រួចក៏លើកវាឡើងមកវិញដាក់នៅក្បែរនោះ។ ពងទាដែលប្រឡាក់នៅចាននោះ នៅដដែល នៅពេលដែលខ្ញុំលើកវាចេញនោះ។ ហើយភរិយារបស់ខ្ញុំហាក់ដូចជាអស់ទំនុកចិត្តលើខ្ញុំ។

52       អ្នករាល់គ្នាឃើញទេ នេះជាហេតុផលដែលប្រទេសនេះ... ហេតុអ្វីបានជាប្រទេសនេះ អនុញ្ញាតិឲ្យមនុស្សបោកបញ្ឆោតយ៉ាងដូច្នេះ? ពួកគេមិនគួរអនុញ្ញាតិឲ្យមានការនិយាយយ៉ាងដូច្នេះ ឡើយ។ វាគួរតែខុសច្បាប់។ ហើយចំពោះ ការផ្សព្វផ្សាយពាណិជកម្មអំពីបារីក៏ដូច្នេះដែរ វាជារឿងដែលគួរឲ្យអាម៉ាស់ណាស់។ ការនោះ មិនគួរត្រូវបានអនុញ្ញាតិឡើយ។ តើវាជាអ្វី? វាជាការបោកបញ្ឆោត។ ក្នុងបារីទាំងអស់នោះ សុទ្ឋតែមានសេចក្តីស្លាប់។ ហើយក៏មាននៅក្នុងស្រាវីស្គី (ដែលមានដូចជា ការរំលោភ ការសំលាប់ ភាពឆ្កួតលីលា)។ ពួកគេសប្បាយនឹងជីវិតជាមួយនឹងស្រានិងគ្រឿងស្រវឹង។ តើវាជាអ្វី? វាជាការបោកបញ្ឆោត។ ពួកគេបានដាក់ការនោះ ជាសាធារណៈ ក្នុងការសំលាប់ខ្លួនឯង។ ពួកគេបានអនុញ្ញាតិការនេះ ឲ្យកើតមានឡើង។

53       ខ្ញុំសូមត្រលប់ទៅខាងក្រោយនោះបន្តិច។ ពួកជំនុំតាមរយៈ សេចក្តីបង្រៀនរបស់មនុស្ស និងតាមរយៈ និកាយរបស់ពួកគេ ត្រូវបានបង្ហាញនៅមុខមនុស្សទាំងអស់ ពីភាពបរាជ័យរបស់ពួកគេទៅក្នុងសេចក្តីទាំងអស់នេះ ដែលនាំមកមនុស្សនូវសេចក្តីស្លាប់។ គ្មានវិហារណាមួយដែលអាចសំអាតព្រលឹងរបស់អ្នកបានឡើយ។ ហើយក៏គ្មាននិកាយណាដែលធ្វើបានដែរ។ មានតែព្រះ លោហិតព្រះ យេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះ ដែលសំអាតព្រលឹងរបស់អ្នកបាន នោះ ជាសេចក្តីសង្រ្គោះ របស់ទ្រង់។ សេចក្តីទាំងអស់របស់ពួកគេជាសេចក្តីកុហក ប៉ុន្តែមនុស្សបានពឹងលើការយល់ដឹងនៃប្រាជ្ញារបស់ខ្លួន នោះ ហើយដែលពួកគេត្រូវស្លាប់។ ឯពួកជំនុំបច្ចុប្បន្នពឹងលើការយល់ដឹងនៃនិកាយរបស់ពួកគេ ដូច្នេះ មនុស្សរាប់លានអ្នកដូចជាសត្វជ្រូកដែលគេបានសំលាប់ហើយជ្រមុជវាទៅក្នុងបាតនៃស្ថានឃុំព្រលឹងមនុស្សស្លាប់។ វាពិតជាអាម៉ាស់។ ដូច្នេះយើងរាល់គ្នាមិនត្រូវពឹងលើការយល់ដឹងរបស់ខ្លួនឡើយ។ យើងមិនអាចធ្វើវាបានទេ។

54       អ្នកនិយាយថា “មនុស្សទាំងអស់មិនអាចនិយាយអ្វីបានឡើយ លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ” មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលប្រកាសពីព្រះ បន្ទូលនៃព្រះ អម្ចាស់។ ក្នុងពេលមួយមានហោរាចំនួន៤០០អ្នក ដែលឈរនៅចំពោះ ស្តេច ហើយពួកគេសុទ្ឋតែពឹងលើការយល់ដឹងរបស់គេទាំងអស់។ ប៉ុន្តែមានម្នាក់ដែលនៅជាមួយនឹងព្រះ បន្ទូលនៃព្រះ អម្ចាស់ ហើយបានបង្ហាញប្រាប់ពីអ្វីដែលគាត់និយាយនោះ ជាការពិត គឺហោរាមីកាយ៉ា។ វាអាស្រ័យថា តើនោះ ជាព្រះ បន្ទូលនៃព្រះ អម្ចាស់ឬក៏អត់។ អ្វីទាំងអស់ដែលផ្ទុយពីព្រះ បន្ទូលនៃព្រះ អម្ចាស់ នោះ ជាភាពខុសឆ្គង វាជាសេចក្តីស្លាប់។ គ្មានប្រាជ្ញាណាមួយដែលលើសជាងប្រាជ្ញារបស់ព្រះ នោះ ទេ។ ទ្រង់ឆ្លាតលើសទាំងអស់ភាពឆ្លាតវៃ។ ទ្រង់គឺជាប្រភពទឹកផុស។ ទ្រង់តែមួយដែលជាប្រភពនៃប្រាជ្ញា។ រាល់ទាំងពាក្យរបស់មនុស្សទាំងអស់សុទ្ឋតែឆ្កួតលីលា និងកុហក បើសិនជាវាផ្ទុយនឹងព្រះ បន្ទូលនៃព្រះ អម្ចាស់។ បើសិនជានរណាម្នាក់ប្រកាសពីព្រះ បន្ទូលនៃព្រះ អម្ចាស់ អ្នកនោះ នឹងមិនមានពាក្យរបស់មនុស្សទៀតឡើយ នោះ ជាព្រះ បន្ទូលរបស់ព្រះ អម្ចាស់វិញ។ អ្នករាល់គ្នាឃើញទេ នោះ មិនមែនជាការយល់ដឹងរបស់មនុស្សឡើយ។

55       សាតាំងនឹងសន្យាជាមួយអ្នកគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្តែវាគ្មានអ្វីដែលនឹងប្រគល់ឲ្យអ្នកនោះ ទេ ពីព្រោះ វាគ្មានអ្វីឡើយ។ វាគ្មានសេចក្តីសង្រ្គោះ ទេ។ តើសាតាំងជាអ្វី? អ្វីទាំងអស់ដែលផ្ទុយពីព្រះ បន្ទូលនៃព្រះ អម្ចាស់។ វាមិនមានសេចក្តីសង្រ្គោះ ហើយក៏មិនមានពន្លឺដែរ។ នគររបស់វាជាភាពងងឹត ហើយចុងបញ្ចប់របស់វាគឺជាសេចក្តីស្លាប់។ ភាពងងឹត និងសេចក្តីស្លាប់គឺជានគររបស់សាតាំង។ “លោកគ្រូប្រាណហាំ សូមប្រាប់ខ្ញុំម្តងទៀតមក។ តើអ្វីដែលជានគររបស់សាតាំង?” គឺអ្វីទាំងអស់ដែលផ្ទុយពីព្រះ បន្ទូលនៃព្រះ អម្ចាស់។

56       នេះ ជាពេលដែលត្រូវកាត់ចោលហើយ។ មែកឈើទាំងឡាយណាដែលមិនផ្តល់ផលផ្លែនោះ នឹងត្រូវកាត់ចោលជាមិនខានឡើយ។

57       អ្វីទាំងអស់ដែលផ្ទុយពីច្បាប់របស់ព្រះ ព្រះបន្ទូលរបស់ព្រះ នោះ មិនមែនជាព្រះ ទេ។ ដូច្នេះ តើវាជាអ្វី? តើអ្វីទៅជាអំពើបាប? គឺការបំផ្លាញនូវសេចក្តីសុចរិត។ តើសេចក្តីស្លាប់ជាអ្វីដែរ? គឺការបំផ្លាញនូវជីវិត។ តើអ្វីដែលជានគររបស់សាតាំង? អ្វីទាំងអស់ដែលដកព្រះ បន្ទូលនៃព្រះ អម្ចាស់ចេញ។ គឺតែពាក្យមួយប៉ុណ្ណោះ ដែលអ្នកជឿតែបន្តិច។ នាងអេវ៉ាជឿតែបន្តិចទេទៅលើពាក្យនោះ។ ហើយដោយសារតែពាក្យមួយនោះ នាំឲ្យនាងលែងមានជំនឿ។ ពាក្យតែមួយនោះ នឹងធ្វើឲ្យអ្នកលែងមានជំនឿ។

58       ចូរយើងមើលទៅលើសេចក្តីនេះ។ វិធីមួយដែលអ្នកនៅជាមួយនឹងសេចក្តីប្រកបរបស់ព្រះ បាន គឺរក្សាព្រះ បន្ទូលរបស់ទ្រង់។ ព្រះ ទ្រង់មានបន្ទូលថា “ឯងត្រូវធ្វើការនេះ។ ឯងមិនត្រូវធ្វើការនោះ ទេ។ ចូរឯងធ្វើការនេះ ធ្វើការនេះ ហើយនឹងការនេះ ចុះ តែមិនត្រូវធ្វើការនោះ ឡើយ។” ដោយសារតែចំនែកតូចមួយនៃសេចក្តីបង្គាប់របស់ព្រះ នាងមិនបានជឿ អ្វីទាំងអស់ត្រូវខូចខាត។ ដោយព្រោះ តែនាងធ្វើការនោះ នាំឲ្យមានសេចក្តីស្រេកឃ្លាននៅផែនដី នាំឲ្យមានការឈឺចាប់ក្នុងសេចក្តីស្លាប់ នាំឲ្យមានទុក្ខសោក នាំឲ្យមានការឈឺក្បាល។ នាងបានធ្វើដូច្នេះ គឺពិតជារន្ឋត់ណាស់ ក្នុងការដែលមិនបានស្តាប់បង្គាប់ព្រះ បន្ទូលរបស់ព្រះ។ នាងបានធ្វើត្រូវហើយ។ រាល់ទាំងមនុស្សទាំងអស់ត្រូវស្រែកថ្ងូរនៅរាល់សេចក្តីស្លាប់ នោះ នាងបានធ្វើត្រូវហើយ។ រាល់ទាំងកូនដែលកើតពីឪពុកម្តាយដែលមិនបានរៀបការ កូនដែលឥតមានខាន់ស្លា នាងបានធ្វើត្រូវហើយ។ នាងបាននាំឲ្យមានការប្រព្រឹតអំពើបាប នោះជាហេតុផលរបស់នាង។ នាងមិនបានដឹងវាទេ... នាងបានដឹងតែនាង... នាងត្រូវបានល្បួងឲ្យធ្វើអ្វីមួយដែលប្រសើរជាង ពីព្រោះ នាងត្រូវបានសន្យាអំពីវណ្ណៈ តួនាទីដ៏ប្រសើរ ប្រាជ្ញាដ៏ប្រសើរ។ “អង្គការបេសកកម្មរបស់យើងមានអ្នកចេះ ដឹងច្រើន។ យើងមានវណ្ណៈ ប្រសើរជាង។”

59       ប៉ុន្តែគ្មានវណ្ណៈ របស់មនុស្សណាម្នាក់នៅលើផែនដីនេះ ខ្ពស់ជាងវណ្ណៈ របស់អស់អ្នកដែលរក្សាព្រះ បន្ទូលរបស់ព្រះ នោះ ទេ។ វណ្ណៈ នោះ ជាវណ្ណៈ ដែលល្អបំផុត។ នោះ ជាវណ្ណៈ តែមួយដែលព្រះ ទ្រង់ទតមើល។ នៅពេលមួយព្រះ ទ្រង់នឹងអនុញ្ញាតិឲ្យយើងទាំងអស់គ្នាបានវា។

60       នគររបស់វាគ្មានសេចក្តីសន្យាអ្វីទេ មានតែសេចក្តីស្លាប់តែប៉ុណ្ណោះ។ នោះជាអ្វីដែលវាមាន។ វាជាអ្នកនិពន្ឋនៃសេចក្តីស្លាប់។ វាអាចសន្យាសេចក្តីកុហក ពីព្រោះ វាជាឪពុកនៃសេចក្តីកុហក។ វាមិនអាចឲ្យជីវិតដល់អ្នករាល់គ្នាបានឡើយ។ វាមិនអាចឲ្យស្ថានសួគ៌ដល់អ្នកនោះទេ ព្រោះ វាមិនមានស្ថានសួគ៌សំរាប់អ្នកឡើយ។

61       សូមគិតអំពីសេចក្តីនេះ! វាតែមួយប៉ុណ្ណោះ ដែលនាំឲ្យអ្នកលែងជឿលើព្រះ បន្ទូលរបស់ព្រះ តាមរយៈ កុហករបស់សាតាំង ឬតាមយន្តការរបស់វា ហើយដោយសារពាក្យតែមួយនោះ នាំឲ្យអ្នកធ្លាក់ទៅក្នុងទារុណកម្ម។ នេះ ជាផ្លូវដែលវាបានចាប់ផ្តើម។ បើសិនជាព្រះ ដែលទ្រង់មានពេញដោយសេចក្តីមេត្តាករុណា ទ្រង់បានអនុញ្ញាតិ ឲ្យមានក្មេងអត់ឃ្លា មានជំងឺគ្រប់ប្រភេទ មានសេចក្តីស្លាប់លើផែនដី ដោយព្រោះ តែពាក្យមួយនោះ តើទ្រង់មិនអាចទតមើល ហើយដកវាចេញទៅវិញទេឬអី? តើទ្រង់មិនអាចធ្វើបានទេឬ?

62       នៅពេលដែលអ័ដាមនិងអេវ៉ាស្តាប់សេចក្តីកុហករបស់សាតាំង ភាពបរិសុទ្ឋរបស់ព្រះ បានចាកចេញពីពួកគេ ការប្រកបរបស់ពួកគេជាមួយនឹងព្រះ ត្រូវបានកាត់ផ្តាច់។ ការប្រកបក្នុងភាពតែមួយជាមួយនឹងព្រះ ត្រូវបានកាត់ផ្តាច់។ រាល់នាទីដែលពួកគេស្តាប់សេចក្តីកុហករបស់សាតាំងនោះ បានធ្វើឲ្យការប្រកបរបស់ពួកគេជាមួយព្រះ ត្រូវបានកាត់ផ្តាច់។ ដូចគ្នានេះ ដែររាល់នាទីដែលអ្នក ដើរចេញពីព្រះវត្តមានរបស់ទ្រង់ ដូចដែលនាងបានធ្វើ នោះ អ្នកបរាជ័យក្នុងការទទួលយកព្រះ បន្ទូលរបស់ព្រះ។

63       សូមមើលទាំងអស់គ្នា ខ្ញុំចង់សួរអ្នករាល់គ្នានូវសំនួរមួយ។ យើងរាល់គ្នាដឹងហើយ ថាទ្រង់គឺជាព្រះ អម្ចាស់។ បើសិនជាព្រះ ទ្រង់នៅជាមួយនឹងព្រះ បន្ទូលរបស់ទ្រង់ ហើយទ្រង់បានកំណត់ថា នឹងកាត់ទោសមនុស្សដោយសារព្រះ បន្ទូលរបស់ទ្រង់ នោះ ទ្រង់នឹងការពាររាល់ទាំងព្រះ បន្ទូលរបស់ទ្រង់ដើម្បីកាត់ទោសមនុស្សទាំងអស់។ នេះ ជាព្រះ គម្ពីរ។ ចូរអ្នករាល់គ្នាកុំភ្លេចវាឡើយ។ នេះ ជាព្រះ គម្ពីរដែលព្រះ ទ្រង់នឹងយកមកកាត់ទោសមនុស្ស ពីព្រោះ នៅក្នុងវិវរណៈ២២ បានប្រាប់ពី “អ្នកដែលបន្ថែម ឬដកពាក្យណាមួយចេញពីព្រះ បន្ទូលនេះ”។

64       ដូច្នេះ ចូរកុំគ្រាន់តែនិយាយថា “ខ្ញុំទៅព្រះវិហារ។ ខ្ញុំជឿ។ ខ្ញុំជឿលើព្រះ”។ ហេតុអ្វី? ពីព្រោះរាល់ទាំងសេចក្តីអាក្រក់ទាំងអស់នៅស្ថាននរក ពួកគេជឿលើទ្រង់។

65       ប៉ុន្តែដោយសារពាក្យតែមួយប៉ុណ្ណោះ ការប្រកបនោះ ត្រូវបានកាត់ផ្តាច់។ ច្រវាក់មិនមានភាពរឹងមាំជាងចំនុចភ្ជាប់ដែលទន់ខ្សោយរបស់វាឡើយ។ នៅពេលដែលអ្នកមានភាពទន់ខ្សោយក្នុងជឿលើព្រះ បន្ទូលនៃព្រះ អម្ចាស់កាន់តែច្រើន នោះ អ្នកនឹងដាក់ចំនុចភ្ជាប់ថ្មីមួយនៅទីនោះ។ បើសិនជាអ្នកជឿថាព្រះ យេស៊ូវគ្រីស្ទទ្រង់សង្រ្គោះ នោះ អ្នកត្រូវតែដាក់ចំនុចភា្ជប់មួយនៅក្នុងនោះ ថានឹងជឿថាទ្រង់ព្យាបាល។ បើសិនជាអ្នកជឿថា ទ្រង់បានគង់នៅ នោះ អ្នកត្រូវតែជឿថា ទ្រង់កំពុងគង់នៅ។ ហាលេលូយ៉ា! បើអ្នកជឿថា ទ្រង់បានគង់នៅ ហើយអ្នកសង្ស័យថា ទ្រង់កំពុងគង់នៅឬទេ នោះ ចំនុចភា្ជប់នោះ នឹងត្រូវកាត់ផ្តាច់ នោះ អ្នកនឹងចាញ់។ អ្នករាល់គ្នាឃើញអ្វីដែលខ្ញុំកំពុងមានន័យនេះ ទេ? វាហាក់ដូចជាតឹងតែង និងពិបាក ប៉ុន្តែវាជាសេចក្តីពិត។ អ្នកត្រូវតែជឿទ្រង់ រាល់ទាំងព្រះ បន្ទូលរបស់ទ្រង់ និងអ្វីទាំងអស់ដែលទ្រង់មានបន្ទូល។

66       ពេលនេះ អ្នកនិយាយថា “លោកប្រាណហាំ ចុះ ចំពោះ និកាយទាំងអស់នេះ?” បាទ! សូមស្តាប់ទាំងអស់គ្នា។ បើសិនជាអ្នករាល់គ្នានៅជាមួយនឹងព្រះ បន្ទូលរបស់ទ្រង់ អ្វីទាំងអស់នឹងប្រសើរឡើង។ តែបើសិនជាអ្នកបដិសេធព្រះ បន្ទូលរបស់ទ្រង់ អ្វីទាំងអស់នឹងខូចខាតទៅ។ វាជាផ្លូវរបស់សាតាំង។

67       “ចុះ ចំពោះ ពួកជំនុំនោះ?” ខ្ញុំមិនបានដឹងអំពីពួកជំនុំនោះ ទេ។ ការមួយដែលខ្ញុំដឹង គឺនេះ ជាព្រះ បន្ទូលនៃព្រះ អម្ចាស់។ តើអ្នកជឿលើពួកគេយ៉ាងណាបាន បើសិនជាមាននិកាយ៩០០ខុសគ្នា ហើយមានតែមួយប៉ុណ្ណោះ ដែលប្រកាសថា “ពួកគេមានសេចក្តីពិតយ៉ាងពិតប្រាកដ”?

68       ពេលនេះ តើអ្នករាល់គ្នានឹងទៅណា? អ្នករាល់គ្នាមានជំនឿលើអ្វីម្យ៉ាងផ្សេង។ អ្នកនិយាយថា “ខ្ញុំមានជំនឿលើមេតូឌីស លើបាបទីស្ទ លើ Presbyterian លើ Lutheran លើ Pentecost លើ Catholic”។ អ្នករាល់គ្នាមានជំនឿលើនិកាយរបស់ខ្លួន ហើយបើសិនជាវាផ្ទុយនឹងព្រះ បន្ទូលរបស់ព្រះ នោះ អ្នកកំពុងតែធ្វើដូចនាងអេវ៉ាដែរ។ នោះ ជាការពិត! អ្នករាល់គ្នាកំពុងធ្វើការយ៉ាងពិតប្រាកដ ដូចអ្វីដែលនាងអេវ៉ាបានធ្វើ។

69       “មានមនុស្សដែលមានវណ្ណៈ ខ្ពស់នៅទីនេះ។ ពួកគេជាមនុស្សដែលមានភាពវ័យឆ្លាត។” ការនេះ គ្មានអ្វីប្រសើរឡើយ។ សាតាំងវាឆ្លាតជាងនាងអេវ៉ាទៅទៀត។ នាងមិនបាន... មិនមាននៅក្នុងរូបភាពនោះ ទេ។ ប៉ុន្តែនាងមិនរំពឹងចង់ឆ្លាតនោះ ទេ នាងចង់ស្តាប់បង្គាប់។ យើងទាំងអស់មិនរំពឹងចង់ឆ្លាតនោះ ទេ។ ព្រះ យេស៊ូវមានបន្ទូលពីកូនរបស់លោកីយនេះ ដែលអាណាចក្ររបស់លោកីយឆ្លាតជាង គឺកូនរបស់សេចក្តីងងឹតឆ្លាតជាងកូនរបស់ពន្លឺ។ យើងទាំងអស់គ្នាដូចជាកូនចៀម។ ចៀមមិនអាចដឹកនាំខ្លួនឯងបានទេ ពួកវាត្រូវការអ្នកគង្វាល។ ព្រះ ទ្រង់មិនសព្វព្រះ ទ័យឲ្យពួកយើងឆ្លាតនោះ ទេ តែទ្រង់សព្វព្រះ ទ័យឲ្យយើងពឹងលើការយល់ដឹងរបស់ទ្រង់ អាម៉ែន គឺកន្លែងដែលទ្រង់ដឹកនាំយើង។ អាម៉ែន។ អ្នករាល់គ្នាឃើញរូបភាពនេះ ទេ? ចូរកុំពឹងផ្អែកលើការយល់ដឹងរបស់អ្នក។ សុភាសិត៥:៣។ ចូរកុំពឹងផ្អែកលើការយល់ដឹងរបស់អ្នករាល់គ្នា តែចូលពឹងលើការយល់ដឹងរបស់ទ្រង់វិញ។ ទោះ បីជាវាល្អយ៉ាងណាក៏ដោយ ទោះ បីជាពន្លឺល្អយ៉ាង ក៏កុំចាប់អារម្មណ៍លើវាឡើយ។ ចូរពឹងលើការយល់ដឹងរបស់ទ្រង់ ព្រោះ អ្វីដែលទ្រង់មានបន្ទូលនោះ ជាសេចក្តីពិត។

70       ភាពតែមួយក្នុងការប្រកបត្រូវបានកាត់ផ្តាច់រវាងព្រះ និងកូនរបស់ទ្រង់ ក្នុងរយៈ តែមួយនាទីដែលនាងមិនបានជឿលើឃ្លាតែមួយ លើព្រះ បន្ទូលតែបន្តិចរបស់ទ្រង់។ បើសិនជាអ្នករាល់គ្នាយល់ពីសេចក្តីនេះ ចូរនិយាយថា “អាម៉ែន”។ វាមិនមែនជាព្រះ គម្ពីរទេ ដែលនិយាយថា “ខ្ញុំមិនជឿលើព្រះ បន្ទូលសោះ ឡើយ។ ខ្ញុំគ្រាន់តែជឿពាក់កណ្តាល់តែប៉ុណ្ណោះ”។ នាងត្រូវតែជឿលើវាទាំងអស់ មិនមែនតែបន្តិចនោះ ទេ។

71       មិនមែនត្រឹមតែប៉ុណ្ណោះ ទេ ប៉ុន្តែភាពតែមួយនៃប្តីប្រពន្ឋក៏ត្រូវបានកាត់ផ្តាច់ដែរ។ ខ្ញុំមិនជឿថា នឹងអាចមានអាពាហ៍ពិពាហ៍ឡើយ បើសិនជាគ្មានភាពតែមួយរវាងស្វាមីភរិយា និងជាមួយនឹងព្រះ។ នោះ ជាការពិត។ ពួកគេបានបង្កើតកូននៅផែនដីនេះ ជាកូនឥតមានខាន់ស្លា ពួកគេឲ្យស្រាផឹក បារីជក់ លេងបៀរ និងស្រវឹងនៅមុខពួកគេ។ មិនថាពួកគេស្មោះ ត្រង់នៅក្នុងអាពាហ៍ពិពាហ៍នោះ យ៉ាងណាទេ នោះ ជាសាច់ឈាម ជាចំណង់តណ្ហា។ ប៉ុន្តែវិញ្ញាណដែលនៅនោះ ជាវិញ្ញាណនៃអំពើបាប មិនថាពួកគេស្មោះ ត្រង់យ៉ាងណានោះ ទេ តែវាជាភាពខុសឆ្គង។

72       បាទ! អ្នករាល់គ្នានិយាយថា “ខ្ញុំដឹងថា ឪពុកម្តាយមិនបានបង្រៀនកូនពួកគេយ៉ាងដូច្នេះ ទេ ទោះ បីជាពួកគេមិនមែនជាគ្រីស្ទានក៏ដោយ”។  អ្វីដែលមិនបាននាំពួកគេចូលមកឯព្រះ គ្រីស្ទ ទាំងនោះ គឺជារឿងខុសទាំងអស់។ ដូច្នេះ អ្នកមិនអាចមានការប្រកបជាមួយទ្រង់ឡើយ ទំនាក់ទំនងនោះ ត្រូវបានកាត់ផ្តាច់។

73       ភ្លាមៗនៅពេលដែលទំនាក់ទំនងរបស់អ័ដាម និងអេវ៉ាត្រូវកាត់ផ្តាច់... ភ្លាមៗនៅពេលដែលទំនាក់ទំនងរវាងព្រះ និងពួកគេត្រូវបានកាត់ផ្តាច់ នោះ ទំនាក់ទំនងរបស់ពួកគេរវាងគ្នានិងគ្នាក៏បានកាត់ផ្តាច់ដែរ។

74       ចូរស្តាប់!! នៅពេលដែលពួកជំនុំផ្តាច់ការប្រកបរបស់ខ្លួនជាមួយព្រះ ហើយចូលទៅក្នុងនិកាយ ការប្រកបជាមួយនឹងអ្នកជឿដទៃទៀតក៏ត្រូវបានកាត់ផ្តាច់ដែរ។ យើងទាំងអស់គ្នាត្រូវមានជំនឿដោយចិត្តតែមួយ គំនិតតែមួយ និងសម្ព័ន្ឋភាពតែមួយ។ នោះ ជាអ្វីដែលពួកគេមាននៅថ្ងៃបុណ្យទី៥០ គឺចិត្តតែមួយ គំនិតតែមួយ និងសម្ព័ន្ឋភាពតែមួយ។ នៅពេលដែលអ្នកដាក់ពួកជំនុំទៅក្នុងនិកាយ នោះ អ្នកនឹងមានភាពរង្គោះ រង្គើរនៅក្នុងពួកគេ។ ព្រោះ អ្នកមួយចំនួនជឿលើព្រះ ពួកគេនឹងធ្វើការត្រឹមត្រូវ ឯអ្នកដែលមិនជឿវិញ គេនឹងធ្វើតាមផ្លូវវិញ។ ដូច្នេះ អ្នកនឹងមិនមានការប្រកបជាមួយនឹងពួកគេឡើយ។

75       តើជាអ្វីទៅ? ការគិតរបស់នាងបានផ្លាស់ប្តូរ។ អូ! ការគិតរបស់នាងបានផ្លាស់ប្តូរ។ ការប្រកបរបស់នាងជាមួយនឹងស្វាមីមិនត្រឹមត្រូវទេ។ ពួកគេនឹងទំលាក់កំហុសឲ្យគ្នាទៅវិញទៅមក។ ការគិតពិតប្រាកដរបស់គេត្រូវណាស់បានផ្លាស់ប្តូរ។ តើមូលហេតុអ្វី? នាងមានជីវិតរបស់សាតាំងនៅក្នុងខ្លួន។ នេះ ជាការពិត។ ភា្លមៗពេលដែលនាងមិនជឿលើព្រះបន្ទូលរបស់ព្រះ នាងបានទទួលជីវិតរបស់សាតាំង ពីព្រោះ នាងបានទទួលការបង្រៀនរបស់វា។

76       ខ្ញុំជឿជាក់ថា អ្នករាល់គ្នាយល់សេចក្តីទាំងអស់នេះ។

77       នាងមិនបានជឿលើព្រះ បន្ទូលរបស់ព្រះ ហើយវាបានផ្តាច់ទំនាក់ទំនងរវាងនាងហើយនឹងទ្រង់។ នាងបានជឿសេចក្តីកុហករបស់វា។

78       ខ្ញុំមិនរក្សាទុកសេចក្តីទាំងនេះ ទេ។ ខ្ញុំត្រូវតែនិយាយវាចេញមក។ នៅពេលមួយនៅក្នុងរដ្ឋអារីសូណា ខ្ញុំបានបង្រៀននៅក្នុងព្រះ វិហារមួយនៅទីនោះ។ ខ្ញុំមិនដែលនិយាយអ្វីដែលមិនបណ្តាលមកពីព្រះ នោះ ទេ។ ដូច្នេះ មានអ្នកបំរើព្រះ ជាច្រើនមករកខ្ញុំ បន្ទាប់ពីខ្ញុំបានបង្រៀនមេរៀនមួយដែលទាក់ទងនឹង ពូជរបស់សត្វពស់ “ស្រ្តី ដែលបានបរិភោគផ្លែប៉ោម”។ Huh! ការអ៊ីនក៏បានគិតដូច្នោះ ដែរ គាត់បានយកផ្លែឈើពីចំការមក អ្នករាល់គ្នាឃើញទេ។ វាមិនមែនជាផ្លែប៉ោមទេ! តើនាងដឹងថា នាងត្រូវអាក្រាតដោយរបៀបណា? យើងទាំងអស់គ្នាបានរៀនពីវារួចហើយ។ នោះ គឺដោយសារចំណង់ខាងផ្លូវភេទ។ ដោយហេតុនេះ ហើយបានជានាងដឹងថា នាងត្រូវអាក្រាត។ រួចនាងមានកូនមួយដោយសារសត្វពស់ ដែលវាមិនមែនជាសត្វពស់ដែលលូននោះ ទេ ហើយវាមានល្បិចលើសអស់ទាំងសត្វនៅទីនោះ។

79       នៅពេលដែលខ្ញុំកំពុងតែឈរអធិប្បាយនៅក្នុងថ្ងៃមួយ ដែលមានក្រុមកាតូលីកមួយក្រុមនៅក្នុងកម្មវិធីនោះ ខ្ញុំក៏និយាយថា “អ្នករាល់គ្នាដែលជាកាតូលិក ដែលហៅព្រះ យេស៊ូវ ឬនាងម៉ារា (ជាម្តាយរបស់ព្រះ) តើព្រះ មានម្តាយដោយរបៀបណា បើទ្រង់គង់នៅអស់កល្បនោះ? ទ្រង់មិនអាចមានម្តាយបានឡើយ។ ព្រះ យេស៊ូវក៏មិនមែនជាអ្វីនឹងម៉ារាដែរ... ប៉ុន្តែនាងម៉ារាគ្រាន់តែផ្តល់កំណើតដល់ទ្រង់តែប៉ុណ្ណោះ។

80       ពួកគេតែងតែជឿ ហើយខ្ញុំមានគំនិតមួយជាច្រើនឆ្នាំមកហើយ ក្នុងការចាប់កំណើតដ៏បរិសុទ្ឋ ដែលព្រះ ទ្រង់បានប្រទានឲ្យនាង ហើយបានដាក់កោសិកាឈាមនៅក្នុងនាង ប៉ុន្តែសុតបានចេញពីនាងមក។ បើសិនជាសុតចេញពីនាង នោះ វានឹងមានការលំបាកដែលសុតចេញមកក្នុងស្បូនរបស់នាង។ អ្នកឃើញពីអ្វីដែលអ្នកធ្វើជាមួយព្រះ ឬទេ? អ្នករាល់គ្នាធ្វើឲ្យទ្រង់នៅក្នុងភាពរញ៉េរញ៉ៃខាងផ្លូវភេទវិញ។ ព្រះ ទ្រង់បានដាក់កោសិកាឈាម ហើយបង្កើតសុទ្ឋនោះ តែម្តង។

81       ចូរមើល បើសិនជាស្រ្តីនោះ បញ្ចេញសុតមក តើសេ្តចដាវីឌនិយាយថា “ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំនៅជាប់ក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនទុកឲ្យអ្នកបរិសុទ្ឋរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ”។ ដូច្នេះ បើសិនជាសុតរបស់ស្រ្តីនោះ នៅក្នុងព្រះ គ្រីស្ទ ដូច្នេះ លក្ខណៈ របស់មនុស្សនឹងមានចំនែកនៅក្នុងការរស់ឡើងវិញរបស់ទ្រង់ នៅពេលដែលអ្វីទាំងអស់ទៅជាមួយព្រះ។ តើមូលហេតុអ្វីបានជាព្រះ ទ្រង់លើកចំនែករបស់មនុស្សឡើងដែរ? នោះ គឺជាការរស់ឡើងវិញ។ តើមូលហេតុអ្វីបានជាទ្រង់មិនទុករាងកាយនោះ ឲ្យពុករលួយទៅដូច្នេះ? ពីព្រោះ ទ្រង់បរិសុទ្ឋ។ តើទ្រង់បរិសុទ្ឋយ៉ាងម៉ិចទៅបានបើសិនជាទ្រង់បានចាប់កំណើតជាមួយនាងម៉ារា ហើយសុតបានចេញពីនាងម៉ារាចូលទៅក្នុងស្បូនយ៉ាងដូច្នេះ នេះ?

82       បាទ! អ្នកអាចនិយាយថា “សុទ្ឋប្រហែលជាអាចមាននៅទីនោះ។ តើវាអាចទៅរួចទេ”។ ប៉ុន្តែបើដូច្នេះ ចូរមើលពីអ្វីដែលកើតឡើងនៅទីនោះ គឺទ្រង់មិនមែនជាព្រះតែមួយទេ។ ទ្រង់មិនមែនជាព្រះឡើយ គឺជាមនុស្សវិញ។ ប៉ុន្តែសិនជាដូច្នេះមែន លក្ខណៈ របស់ស្រ្តីនោះ ប្រាកដជាមាននៅក្នុងទ្រង់។ ហើយពូជដែលពិតប្រាកដគឺកើតចេញពីនាងម៉ារា ដែលកើតចេញពីម្តាយរបស់នាង ម្តាយរបស់ម្តាយនាង និងម្តាយរបស់យាយនាង គឺដែលមានការលាយឡំជាមួយនឹងលក្ខណៈ របស់មនុស្ស។ ការនេះ មិនអាចកើតឡើងបានឡើយ។ ខ្ញុំនិយាយថា “នាងគ្រាន់តែ...”

83       នេះ ដូចជាអ្នកចាប់យកសត្វឥន្រ្ទីមួយ រួចឲ្យវាពង ហើយយកពងនោះ ទៅដាក់នៅក្រោមមេមាន់ដើម្បីឲ្យវាភ្ញាស់ នោះ មេមាន់វានឹងភ្ញាស់ពងនោះ នាងគ្រាន់តែជាអ្នកភ្ញាស់តែប៉ុណ្ណោះ។ ប៉ុន្តែវាមិនអាចនិយាយបានភាសាណាមួយរបស់មាន់ឡើយ ពីព្រោះ វាជាសត្វឥន្ទ្រី តែនោះ ជាសត្វមាន់វិញ។

84       នេះ ជាលក្ខណៈ ដូចគ្នា ជាមួយនឹងព្រះ យេស៊ូវដែរ។ នាងម៉ារីគ្រាន់តែជាអ្នកផ្តល់កំណើតតែប៉ុណ្ណោះ។ ព្រះ ទ្រង់ប្រើនាងដូចជាទ្រង់ប្រើស្រ្តីផ្សេងទៀតដែរ។ នាងជាស្រ្តីព្រហ្មចារីយ៍ នាងមិនធ្លាប់មានកូនទេ។ ទ្រង់បានយាងមកក្នុងស្បូនរបស់ស្រ្តីព្រហ្មចារីយ៍ ប៉ុន្តែព្រះ ទ្រង់ជាអ្នកបង្កើតឲ្យមានកោសិកាប្រុស និងសុតនៅទីនោះ ព្រះ ទ្រង់ជាអ្នកបង្កើត។ ដូច្នេះ នេះ ការរួមបញ្ចូលគ្នាដ៏បរិសុទ្ឋ។

85       នៅពេលមួយដែលខ្ញុំចេញទៅ មានបងប្អូនជាច្រើនរងចាំខ្ញុំ។ ពួកគេនិយាយថា “លោកប្រាណហាំ ខ្ញុំចង់សួរលោកនូវសំនួរមួយ។ លោកបានធ្វើកំហុសមួយ។ ពេលនេះ យើងនឹងចាប់លោក”។

          បាទ! “នេះ ជាអ្វីដែលខ្ញុំចង់បាន! សូមចាប់ចុះ”។

86       ពួកគេនិយាយថា “លោកបានធ្វើកំហុសមួយដោយលោកបាននិយាយសេចក្តីនេះ នៅពេលដែលលោកអធិប្បាយអំពីពូជរបស់សត្វពស់។ លោកនិយាយថា សុតនោះ ជារបស់... ព្រះ ទ្រង់បានបង្កើតសុទ្ឋនោះ។ តើមានអ្វីកើតឡើង យើងរកឃើញសេចក្តីនេះ នៅក្នុងលោកុប្បត្តិជំពូក៣ ហើយព្រះ ទ្រង់បានមានបន្ទូលទៅនាងម៉ារាថា “អញនឹងដាក់ខ្មាំងសត្រូវនៅចន្លោះ ពូជឯង និងពូជរបស់ពស់។”

87       ខ្ញុំបានគិតថា “អូ! ព្រះ អម្ចាស់អើយ”។ ខ្ញុំមិនដែលអធិប្បាយអ្វីមួយនៅក្នុងជីវិតរបស់ខ្ញុំ ដែលមិនមែនជាការបើសំដែងទេ ពីព្រោះ ខ្ញុំមិនបានពឹងផ្អែកលើការយល់ដឹងរបស់ខ្ញុំឡើយ។ បើសិនជាការយល់ដឹងរបស់ខ្ញុំផ្ទុយជាមួយនឹងព្រះ បន្ទូលរបស់ព្រះ អម្ចាស់ នោះ ការយល់ដឹងរបស់ខ្ញុំប្រាកដជាខុស។ ដូច្នេះ វាត្រូវតែទៅជាមួយនឹងព្រះ បន្ទូលរបស់ព្រះ អម្ចាស់។ បើសិនជាមិនដូច្នេះ ទេ ខ្ញុំតែងតែដាក់វាមួយឡែក ព្រោះ វាមិនត្រឹមត្រូវឡើយ។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបាននិយាយថា “ព្រះ វរបិតាដែលគង់នៅស្ថានសួគ៌អើយ សូមទ្រង់ជួយទូលបង្គំផង។ ទូលបង្គំមិនបានដឹងថា ត្រូវធ្វើអ្វីនោះ ទេនៅទីនេះ។ បុរសម្នាក់នោះ ដែលមានព្រះ បន្ទូលរបស់ទ្រង់ គេកំពុងតែចង្អុលមកទូលបង្គំហើយ។ ដែលសេចក្តីនោះ ថា “អញនឹងដាក់ខ្មាំងសត្រូវនោះ ចន្លោះ ពូជនាង និងពូជរបស់ពស់”។

88       នៅពេលនោះ ព្រះ វិញ្ញាណបរិសុទ្ឋ ទ្រង់បានធ្វើចលនា។ ខ្ញុំជឿលើសេចក្តីនោះ ដែលបានមកគ្របបាំងលើនាងម៉ារា ហើយព្រះ ទ្រង់បានបង្កើតវា។ ព្រះ ទ្រង់ក៏ដាក់ព្រះ បន្ទូលរបស់ទ្រង់ នៅក្នុងមាត់របស់អ្នករាល់គ្នាដែរ។ ខ្ញុំពឹងផ្អែកលើទ្រង់ជារៀងរាល់ថ្ងៃ។ ហើយតែងតែមានព្រះ បន្ទូលរបស់ទ្រង់។ ទ្រង់មិនដែលមានបន្ទូលអ្វីផ្ទុយពីព្រះ បន្ទូលរបស់ទ្រង់ឡើយ។ នោះ បើសិនជាអ្នកនិយាយថា អ្នកត្រូវបានចាក់ប្រេងតាំង តែអធិប្បាយផ្ទុយពីព្រះ បន្ទូលរបស់ព្រះ នោះ មិនមែនជាការចាក់ប្រេងតាំងនៃព្រះ វិញ្ញាណបរិសុទ្ឋទេ។ ព្រោះ នៅពេលដែលព្រះ វិញ្ញាណបរិសុទ្ឋគ្របបាំងអ្នក ទ្រង់នឹងនាំមកនូវសេចក្តីនោះ ដែរ ព្រោះ នោះ ជាព្រះ បន្ទូលនៃព្រះ អម្ចាស់។

89       សូមស្តាប់ទាំងអស់គ្នា។ តើមានអ្វីកើតឡើង? ខ្ញុំនិយាយថា “បាទ! ខ្ញុំចង់សួរសំនួរមួយដល់អ្នក។ ស្ត្រីពុំមានសុតទេ។ នាងពុំមានគ្រាប់ពូជទេ។ ទ្រង់មានបន្ទូលថា ពុំមានសុតទេ។ នោះ ជាសុតរបស់អ្នក។ នាងពុំមានពូជទេ។”

90       វាត្រូវការការរួមគ្នាជាភាពតែមួយដើម្បីបង្កើតបានជាពូជ។ តើត្រូវទេ លោកវេជ្ជបណ្ឌិត? វាត្រូវតែដូច្នេះ។ បើសិនជាអ្នកមានគ្រាប់អ្វីមួយ ហើយពុំមានជីវិតនៅក្នុងវាទេ ទោះ បីជាអ្នកដាំយ៉ាងណាក៏វាមិនដុះ ឡើង ឬចាក់ឬសដែរ។ អ្នករាល់គ្នាក៏មិនអាចដាំដើមឈើណាមួយ ដែលគ្មានបណ្តូលដែលមានជិវិតបានដែរ។ ដូច្នេះ តើអ្នករាល់គ្នាឃើញទេ នោះ ជាភាពតែមួយរបស់វា។ ពេលនេះ ខ្ញុំចង់ប្រាប់អ្នករាល់គ្នា អំពីព្រះ គ្រីស្ទ និងពួកជំនុំ។ នោះ ជាភាពតែមួយ។ បើសិនជាស្រ្តីមានគ្រាប់ពូជនៅក្នុងនោះ នាងមិនត្រូវការបុរសទេ គឺនាងនឹងអាចមានកូនដោយខ្លួនឯងហើយ។ ប៉ុន្តែនាងមិនអាច... នាងមិនអាចមានកូនបានឡើយ បើសិនជាគ្មានបុរស ព្រោះ វាត្រូវតែមានការបញ្ចូលគ្នាដើម្បីបង្កើតបានជាពូជមួយ។ តើត្រូវទេ? បើសិនជាយើងដាំគ្រាប់ពូជមួយដែលគ្មានជីវិតនៅក្នុងវា អ្នករាល់គ្នាដឹងហើយថា នឹងមានអ្វីកើតឡើង។

91       ដូចដែលអ្នកនិយាយថាស្រ្តីទាំងនេះ បានបង្កើតកូនមកសុទ្ឋតែសត្វឆ្កែ។ បើដូច្នេះ មែនក៏វាមិនអាចមានជីវិតបានដែរ។ វាមិនអាចបានឡើយ ព្រោះ លំអងរបស់វាមិនអាចលាយជាមួយគ្នាបានឡើយ។

92       ចូរកត់សំគាល់ស្រ្តីមិនមែនគ្រាប់ពូជទេ។ ដូច្នេះ ទ្រង់មានបន្ទូលថា “អញនឹងដាក់ខ្មាំងសត្រូវរវាងពូជនាងនិងពូជរបស់ពស់។” ទ្រង់មានបន្ទូលប្រាប់នាង ពីអ្វីដែលទ្រង់នឹងធ្វើ ដើម្បីឲ្យនាងមានគ្រាប់ពូជ មិនមែនដោយការរូមដំណេកនោះ ទេ។ គឺទ្រង់បានបង្កើតឲ្យនាងមានគ្រាប់ពូជ។ អ្នកអាចនិយាយថា “តើនោះ អាចជាគ្រាប់ពូជរបស់ទ្រង់ទេ?” បាទ! វាជារបស់នាងម៉ារី បន្ទាប់ពីព្រះ ទ្រង់ប្រទានឲ្យនាងមក។ នេះ ជាភ្នែករបស់ខ្ញុំ ដែលទ្រង់បានប្រទានមក។ នេះ ជាភ្នែករបស់ខ្ញុំ ប៉ុន្តែទ្រង់ជាអ្នកប្រទានឲ្យខ្ញុំ។ នេះជាដៃរបស់ខ្ញុំ ដែលទ្រង់បានប្រទានឲ្យ។ នេះ ជាសំលេងរបស់ខ្ញុំ តែព្រះ ទ្រង់ជាអ្នកប្រទានឲ្យ។

93       ដូច្នេះ គ្រាប់ពូជដែលនៅក្នុងនាង បានមានភាពតែមួយដោយខុសច្បាប់ ដែលនាំឲ្យមានសេចក្តីស្លាប់។ នាងបានមានផ្ទៃពោះ ជាមួយនឹងគ្រាប់ពូជរបស់ពស់ ពីព្រោះ នាងបានរស់នៅជាមួយ... ហើនាងបានងាកមករួចនិយាយថា “ពស់បានបញ្ឆោតទូលបង្គំ”។ ភ្លាមៗនោះ កាអ៊ីនក៏កើតមក។

94       អូ! យើងបានដឹងថា នាងបានកូនមួយពីព្រះ អម្ចាស់។ ជាការពិត រាល់កូនទាំងអស់ដែលកើតមក ទោះ ជាមានខាន់ស្លា ឬឥតខាន់ស្លា គឺកើតមកដោយសារកិច្ចការរបស់ព្រះ។ គឺទ្រង់តែមួយដែលអាចបង្កើតជីវិតបាន។ នេះ ជាការពិត។

96       នាងគឺជាម្តាយរួចទៅហើយ។ អ្វីដែលត្រូវធ្វើគឺបង្ហាញឲ្យឃើញថា នោះ ជាពូជរបស់ពស់។ “ពូជដែលនៅក្នុងឯង កើតចេញពីការរួមដំណេក ដែលជាសកម្មភាពខុសច្បាប់ផ្ទុយពីព្រះ បន្ទូលរបស់អញ នោះ ឯនឹងបានពូជរបស់សត្វពស់។ ប៉ុន្តែអញនឹងឲ្យឯងនូវពូជមួយទៀត ដែលមានកំនើតដ៏បរិសុទ្ឋ ហើយពូជរបស់ទ្រង់នឹងជាន់ក្បាលពូជរបស់ពស់ ហើយពូជពស់នឹងចឹកកែងជើងពូជរបស់ឯង។” អាម៉ែន។ សូមឲ្យការនេះ បានសម្រេច បើជាព្រះ ហឬទ័យទ្រង់។

          នេះ ជាហេតុផលដែលអ្នកត្រូវតែមានភាពតែមួយជាមួយព្រះ។ ដោយហេតុនេះ ហើយ បានជាពេត្រុសបាននិយាយនៅថ្ងៃបុណ្យទី៥០ បន្ទាប់ពីព្រះ យេស៊ូវគ្រីស្ទទ្រង់មានបន្ទូលថា “ចូរជ្រមុជទឹកឲ្យពួកគេដោយនូវព្រះ នាមព្រះ វរបិតា ព្រះ រាជបុត្រានិងព្រះ វិញ្ញាណបរិសុទ្ឋ”។ ហើយពេលត្រុសបានងាកមករួចនិយាយថា “ចូរជ្រមុជទឹកដោយនូវព្រះ នាមព្រះ យេស៊ូវគ្រីស្ទ” ពីព្រោះ ព្រះ វរបិតា ព្រះ រាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ឋ គឺជាព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ។ អ្នករាល់គ្នាឃើញទេ? នោះ ជាភាពតែមួយ។

97       សាវកប៉ុលមិនដែលស្គាល់លោកពេត្រុសនោះទេ ប៉ុន្តែព្រះ វិញ្ញាណបរិសុទ្ឋតែមួយ ដែលនៅក្នុងភាពតែមួយនោះ បានប្រាប់គាត់ឲ្យនិយាយសេចក្តីដដែលនោះ ថា “តើអ្នករាល់គ្នាបានទទួលព្រះ វិញ្ញាណបរិសុទ្ឋហើយឬនៅ តាំងពីពេលដែលអ្នករាល់គ្នាទទួលជឿមក”។

          គាត់និយាយថា “យើងមិនបានដឹងថា តើអ្នករាល់គ្នាទទួលបុណ្យជ្រមុជដោយរបៀបណាទេ?”

          ពួកគេនិយាយថា “ដោយឈ្មោះ យ៉ូហាន”។

          “ដូច្នេះ អ្នករាល់គ្នាត្រូវតែជ្រមុជទឹកម្តងទៀត ដោយនូវព្រះ នាមព្រះ យេស៊ូវគ្រីស្ទ”។ នោះ អ្នករាល់គ្នានឹងទទួលព្រះ វិញ្ញាណបរិសុទ្ឋ។

98       តើនោះ ជាអ្វីទៅ? នោះ ជាភាពតែមួយ ព្រះ ទ្រង់មានបន្ទូលសេចក្តីដដែលនោះ! ហើយនោះ ជាការសារភាព។ “សារភាព” មានន័យថា “និយាយសេចក្តីនោះ ម្តងទៀត”។ ហើយទ្រង់គឺជាសម្តេចសង្ឃដ៏ខ្ពស់ដែលយើងត្រូវសារភាព គឺត្រូវសារភាពពីអ្វីដែលទ្រង់មានបន្ទូល។ អ្វីដែលទ្រង់មានបន្ទូលយើងត្រូវធ្វើ។ អូ! នោះ ជាការរួមជាមួយគ្នា។

100     សូមមើល! ភាពតែមួយរវាងនាងហើយនឹងស្វាមីរបស់នាងត្រូវបានកាត់ផ្តាច់។ អ្នករាល់គ្នាឃើញទេ ទ្រង់មានបន្ទូលថា “អ័ដាម ហេតុអ្វីបានជាឯងធ្វើការនេះ?” ជំនួសការដែលគាត់ទទួលស្គាល់កំហុសរបស់ខ្លួន គាត់បែរជាទំលាក់ឲ្យភរិយារបស់ខ្លួនទៅវិញ។ “ស្រ្តីដែលទ្រង់បានប្រទានមកទូលបង្គំ បានឲ្យរបស់នោះ មកទូលបង្គំ”។ អ្នករាល់គ្នាឃើញទេ ភាពតែមួយនោះ ត្រូវបានកាត់ផ្តាច់។

101     តើនាងបានធ្វើអ្វី? ជំនួសការស្រឡាញ់ស្វាមីរបស់ខ្លួន និងនិយាយសេចក្តីពិត នាងបែរជានិយាយកុហក។ នាងគួរតែនិយាយថា “គាត់មិនមានកំហុសអ្វីទាំងអស់ ទូលបង្គំទេជាអ្នកឲ្យគាត់”។ អាម៉ែន។ ព្រះ គម្ពីរបានប្រាប់ឲ្យយើងដឹងថា “នាងបានឲ្យវាទៅប្តីរបស់នាង”។ នាងគួរតែនិយាយថា “គាត់មិនមានកំហុសទេ។ ទូលបង្គំបានឲ្យទៅគាត់ ហើយគាត់ក៏បរិភោគវាទៅ ប៉ុន្តែជាការពិតគឺទូលបង្គំជាអ្នកឲ្យទៅគាត់ទេ”។ ជំនួសការនិយាយយ៉ាងដូច្នេះ នាងបានទំលាក់កំហុសនោះ ទៅឲ្យសត្វពស់។

102     សេចក្តីដូចនឹងអ្វីដែលពួកគេកំពុងតែព្យាយាមធ្វើនេះ ដែរ។ អ្នករាល់គ្នាឃើញទេ សា្វមី ភរិយា ភាពតែមួយរវាងស្វាមីភរិយាត្រូវបានកាត់ផ្តាច់ គឺការប្រកបរបស់ពួកគេត្រូវបានដាច់ចេញពីគ្នា។ ភាពតែមួយរបស់ពួកគេត្រូវកាត់ផ្តាច់ ហើយភាពតែមួយរបស់ពួកគេហើយនឹងព្រះ ក៏ត្រូវកាត់ផ្តាច់ដែរ។ អ្វីទាំងអស់ត្រូវបានបំផុល។ តើដោយមូលហេតុអ្វីទៅ? ដោយព្រោះ ពាក្យតែមួយដែលនាងមិនបានជឿ។ អូ! បងប្អូនទាំងអស់គ្នា! នាងគួរតែនិយាយការពិត។ ភាពតែមួយរវាងនាង ហើយនឹងស្វាមីរបស់នាង ត្រូវបានបាត់ ហើយភាពតែ១រវាងពួកគេ ហើយនឹងព្រះ ក៏ត្រូវបាត់ដែរ។ ដូចគ្នានឹងពួកជំនុំ ដែលមិនបានយកព្រះ បន្ទូលទាំងអស់របស់ព្រះ ការដូចគ្នានេះ នឹងកើតឡើង។ ខ្ញុំចូលចិត្តសេចក្តីនេះ ចុះ អ្នកវិញ?

103     សូមមើល ពីកូនច្បងរបស់នាង កាអ៊ីន ដែលជាឃាតករ ជាអ្នកបោកប្រាស់ ជាអ្នកច្រណែន គឺច្រណែននឹងប្អូនរបស់ខ្លួនឯង។ ប្អូនរបស់វាបានរក្សាសេចក្តីបញ្ញតិរបស់ព្រះ។ ទ្រង់បានធ្វើឲ្យមានទណ្ឌកម្មមួយតាមរយៈ ការសំលាប់យញ្ញបូជាសំរាប់ពួកគេ។ សូមអ្នករាល់គ្នាមើល ពីភាពល្ងង់ដែលមាននៅទីនោះ ដែលសាតាំងព្យាយាមធ្វើអ្វីមួយផ្សេងជំនួស។ ព្រះ គម្ពីរបានប្រាប់ថា ទ្រង់បានសំលាប់សត្វយកស្បែក គឺមានអ្វីមួយបានស្លាប់។ អ័ដាមព្យាយាមធ្វើសំលៀកបំពាក់របស់គាត់ដោយប្រើស្លឹកឈើ។ វាមិនត្រូវនោះ ឡើយ ព្រោះ វាជាជីវិតរុក្ខជាតិ។ ជីវិត គឺជាជីវិតដែលមានចលនា ដែលត្រូវស្លាប់។ ដូច្នេះ ទ្រង់ក៏សំឡាប់ជីវិតដ៏ទាបមួយ រួចទ្រង់មានបន្ទូលថា “ថ្ងៃមួយជីវិតរបស់អញផ្ទាល់នឹងត្រូវប្រគល់មកឯងរាល់គ្នា ជាជីវិតដ៏ពិត ដែលភ្ជាប់ភាពតែមួយនោះ សារជាថ្មី”។ បើជាព្រះ ហឬទ័យរបស់ព្រះ អ្នករាល់គ្នានឹងយល់សេចក្តីនេះ។ “សូមមើលពីជីវិតរបស់កូនចៀម។ អ្នករាល់គ្នាត្រូវបានពាក់ និងលាក់ភាពអាក្រាតរបស់ខ្លួន”។ “អ្នករាល់គ្នាមិនគួរនឹងបរិភោគផ្លែប៉ោមទេ”។ វាគ្មានន័យអ្វីទាំងអស់! ឃើញទេ? “ចូរពាក់ស្បែកនេះ លើរូបកាយឯងចុះ”។ ដូច្នេះ ទ្រង់ត្រូវតែសំឡាប់អ្វីម្យ៉ាង។

104     កូនរបស់សាតាំង វាមិនបានធ្វើអ្វីដែលវាត្រូវធ្វើនោះ ទេ។ អ្នកអាចនិយាយយ៉ាងណាបាន ប៉ុន្តែវាជាកូនរបស់សាតាំង ព្រោះ ភាពស្អាតស្អំរបស់អ័ដាមចំពោះ ព្រះ មិនអាចនាំឲ្យមានមនុស្សប្រភេទនោះ បានទេ។ ចូរកត់សំគាល់ កូនរបស់សាតាំងព្យាយាមដើម្បីលាងសេចក្តីកំហុសរបស់ខ្លួនឯង ដោយបានយកផ្លែប៉ោម និងផ្លែឈើជាច្រើនទៀតទៅថ្វាយជាដង្វាយលោះ បាប។

105     តើអ្វីដែលជាសេចក្តីសុចរិតដែលអេបិលធ្វើ? គាត់មានឈាមរបស់ឪពុកម្តាយរបស់គាត់ គាត់មានជីវិតរបស់ពួកគេ ដូច្នេះ គាត់ក៏បាននាំចៀមយកមកថ្វាយទ្រង់។ ហាលេលូយ៉ា! គាត់រក្សានូវព្រះ បន្ទូលរបស់ព្រះ ដូច្នេះ ហើយកាអ៊ីនច្រណែននឹងគាត់។

106     ដូចគ្នានឹងបច្ចុប្បន្ននេះ ដែរ! ការចូរមកដោយនាំដង្វាយនៃឈាម ហើយត្រូវនៅជាមួយនឹងព្រះ បន្ទូលនៃសេចក្តីពិតរបស់ព្រះ អម្ចាស់ ពួកគេមួយចំនួនជឿលើដង្វាយឈាមនោះ ប៉ុន្តែវាមានអ្វីមួយផ្សេងទៀតនៅក្នុងព្រះ បន្ទូល តែពួកគេនិយាយថា “អូ! ទេ! ខ្ញុំមិនជឿទេ។ Uh-huh វាសំរាប់ពេលផ្សេងប៉ុណ្ណោះ”។ សាតាំងចាស់នោះ មកដដែល វាជាអ្នកបោកបញ្ឆោតដដែល! ចូរមើលយើងនឹងរៀនពីចំនុចនេះ ទាំងអស់គ្នា។ ចូរកត់សំគាល់ថា វាមកក្នុងវិធីដដែល។

107     ប៉ុន្តែកាអ៊ីន ប្រើប្រាស់វិធីឆ្កួតលីលារបស់គាត់ តែមិនឆ្កួតណាស់ណាទេ ប៉ុន្តែផ្លូវដែលគាត់គិតថាឆ្លាតនោះ ជាការបោកបញ្ឆោត ហើយបាននាំមកដល់អ័ដាម... អេបិលរក្សាព្រះ បន្ទូលនៃព្រះ អម្ចាស់ គាត់បាននាំយកកូនចៀម។ ទ្រង់មានបន្ទូលថា “ល្អណាស់ អ័ដាម ឯងរក្សា... ឬអេបិលឯងរក្សាពាក្យរបស់អញ”។ “កាអ៊ីនឯងដឹងទេ វាមិនមែន... តើអញបានយកស្លឹកឈើដូចដែលឪពុកឯងធ្វើនោះ ពីណាមក? ឯងមានផ្លែទំពាំងបាយជូរ ផ្លែប៉ម ឬអ្វីទាំងអស់ដែលឯងមាននៅទីនេះ។ ហើយពេលនេះ ឪពុករបស់ឯងបានយកស្លឹកឈើមក ដោយព្យាយាមយកមកដើម្បីលាងបាប ហើយពេលនេះ ឯងក៏ព្យាយាមយកផ្លែឈើមកទៀត។ វាមិនត្រូវទេ! ឯងត្រូវយកឈាមដែលមានជីវិតវិញ។

108     អូ! ព្រះ អម្ចាស់ទ្រង់បាននាំវាចុះ មក រូចមានបន្ទូលថា “នេះ នែ”។ អេបិលបានថ្វាយយ៉ាងត្រឹមត្រូ។ ដូច្នេះ ហើយបានជាបងប្រុសរបស់គាត់បានច្រណែននឹងគាត់។ ចូរមើលអ្វីដែលកាអ៊ីនបានធ្វើ គាត់បានសំឡាប់អេបិល។ ព្រះ ទ្រង់បានលើកម្នាក់ទៀតមក ដែលមានលក្ខណៈ ដូចជាការសុគត ការយកទៅដាក់ក្នុងផ្នូរ និងការរស់ឡើងវិញ។ ចូរមើល។ អ្វីដែលព្រះ ទ្រង់មានបន្ទូលទៅអ័ដាមនិងអេវ៉ា? “ចូរចេញទៅ ហើយបង្កើតកូនចៅឲ្យបានពេញផែនដីចុះ”។ ចូរបង្កើតកូនចៅឲ្យពេលផែនដីចុះ ដូច្នេះ ទ្រង់អាចមានទំនាក់ទំនងជាមួយពួកគេផ្ទាល់ៗ រហូតដល់ទ្រង់នាំពួកគេមកជាមួយគ្នាសារជាថ្មី។ ទ្រង់ចង់មានទំនាក់ទំនងជាមួយពួកគេម្នាក់ៗ ប៉ុន្តែពួកគេមិនចង់បានដូច្នេះ ឡើយ។

109     ចូរអ្នករាល់យកចិត្តទុកដាក់ពីការបើកសំដែងពីកន្លែងនេះ។ ពីអ្វីដែលព្រះ អម្ចាស់ទ្រង់អនុញ្ញាតិវាឲ្យកើតឡើង។ សូមឲ្យអ្នករាល់គ្នាមើលឃើញដូចដែលខ្ញុំមើលឃើញដែរ។

110     អ្នករាល់គ្នាឃើញទេ ព្រះ ទ្រង់មិនបានមានទំនាក់ទំនងជាមួយពួកគេជាក្រុមនោះ ទេ។ ទ្រង់ក៏មិនមែនទំនាក់ទំនងជាមួយអ្នករាល់គ្នាតាមរយៈនិកាយនោះដែរ។ តែទ្រង់មានទំនាក់ទំនងជាមួយអ្នករាល់គ្នាផ្ទាល់ម្នាក់ៗវិញ។ ម្នាក់ៗជ្រមុជនៅក្នុងព្រះ វិញ្ញាណបរិសុទ្ឋ។ ជាមួយគ្នា យើងទាំងអស់គ្នាបានជ្រមុជនៅក្នុងរូបកាយតែមួយ នៅពេលដែលយើងបានជ្រមុជនៅក្នុងព្រះវិញ្ញាណបរិសុទ្ឋហើយ។ ម្នាក់ៗបានជ្រមុជនៅក្នុងព្រះ វិញ្ញាណបរិសុទ្ឋ ដូច្នេះ ព្រះ ទ្រង់មានទំនាក់ទំនងជាមួយអ្នករាល់គ្នាម្នាក់ៗ។ នោះ ជាផែនការរបស់ទ្រង់ ពង្រាយពួកគេនៅគ្រប់ទីកន្លែងនៅផែនដី ដូច្នេះ ទ្រង់នឹងមានទំនាក់ទំនងជាមួយពួកគេម្នាក់ៗវិញ។

111     ប៉ុន្តែជំនួសការនេះ តើមានអ្វីកើតឡើង? ព្រះ ទ្រង់បានផ្តាច់មនុស្សរបស់កាអ៊ីនចេញពីមនុស្សរបស់សេត។ ទ្រង់បានបណ្តេញកាអ៊ីនចេញទៅ។ ទ្រង់បានផ្តាច់ពួកគេចេញទៅ ដូច្នេះ ទ្រង់អាចមានទំនាក់ទំនងជាមួយនឹងពួកជំនុំរបស់ទ្រង់បាន។ សូមមើលទាំងអស់គ្នា។ កាអ៊ីនត្រូវបានផ្តាច់ចេញទៅ។ ចូរមើល! ព្រះ ទ្រង់បានផ្តាច់កាអ៊ីនរបស់នាងដែលមានពេញដោយសេចក្តីអាក្រក់ ចេញពីសេតរបស់អ័ដាមដែលបរិសុទ្ឋ។ អូ! តើទ្រង់បានធ្វើវាឬ? តាមរយៈ សកម្មភាពខុសច្បាប់ស្រ្តីម្នាក់នេះ បានរស់នៅជាមួយនឹងមនុស្សម្នាក់ទៀត ហើយបង្កើតបានកូនមួយ។ ព្រះ ទ្រង់បានផ្តាច់កូននោះ និងពូជរបស់វាចេញពី បុរសដែលសុចរិតនិងកូនរបស់គាត់។

112     ការនេះ ក៏កើតឡើងសព្វថ្ងៃនេះ ដែរ ព្រះ ទ្រង់បានផ្តាច់ពួកគេ គឺផ្តាច់អ្នកដែលគ្មានភាពតែមួយ។ នៅក្នុងពួកគេគ្មានភាពរួបរួមតែមួយនោះ ទេ។ តើយប់មានភាពតែមួយជាមួយនឹងពេលថ្ងៃបានទេ? តើអ្នកជឿអាចមានភាពតែមួយជាមួយនឹងអ្នកមិនជឿបានទេ? តើអ្នកដែលជឿយ៉ាងអស់ពីចិត្តនូវព្រះ បន្ទូលរបស់ព្រះ អម្ចាស់ អាចមានភាពតែមួយជាមួយនឹងអ្នកដែលជឿតែពាក់កណ្តាលទេ? ព្រះ ទ្រង់នឹងផ្តាច់ពួកគេ។

113     កាអ៊ីនជាកូនរបស់នាងអេវ៉ា ដោយនាងបាននិយាយថា “ខ្ញុំមានកូនមួយហើយ”។ ប៉ុន្តែសេតជាកូនរបស់អ័ដាម។ ហើយព្រះ ទ្រង់ផ្តាច់ពួកគេចេញពីគ្នាដោយព្រោះ... តើហេតុអ្វី? ដោយព្រោះ ពួកគេបំផ្លាញគ្នា គឺកាអ៊ីនដែលអាក្រក់ និងបំផ្លាញសេតដែលល្អ។ នោះ ជាការពិត។

114     ពេលនេះ ចូរមើល! សេចក្តីអាក្រក់ចាស់មុននោះ ដែលបាននាំនាងអេវ៉ាមិនអោយស្តាប់បង្គាប់ព្រះ បន្ទូលព្រះ ពេលនេះ បានប្រាប់ពួកគេឲ្យដាច់ចេញពីគ្នា ហើយរស់នៅខុសផ្សេងៗគ្នាវិញ ជាសេចក្តីអាក្រក់ដដែល ដែលបានមកក្នុងចំនោមពួកគេ ហើយធ្វើឲ្យគេរួបរួមគ្នាម្តងទៀត។ តើអ្នករាល់គ្នាយល់ទេ? ចូរនិយាយថា “អាម៉ែន” បើសិនជាអ្នករាល់គ្នាយល់។ វាបាននាំពួកគេមកជាមួយគ្នាម្តងទៀត នៅក្រោមការរួបរួមដែលខុសឆ្គង ដែលផ្ទុយនឹងផែនការរបស់ព្រះ។ តើមានអ្វីកើតឡើង? តើវាធ្វើការនោះ ដោយរបៀបណា? “កូនរបស់ព្រះ” ព្រះ គម្ពីរលោកុប្បត្តិបានប្រាប់ថា “បានឃើញកូនស្រីរបស់មនុស្ស”។ កូនរបស់ព្រះ គឺកូនរបស់សេត បានឃើញកូនស្រីរបស់មនុស្ស កូនស្រីរបស់កាអ៊ីន ពួកគេពិតជាស្អាតៗ។ Hmm!! តើពួកគេបានធ្វើអ្វី គឺពួកគេបានស្រឡាញ់កូនស្រីរបស់មនុស្សទាំងនោះ! ហើយពួកគេបានរួមជាមួយគ្នាម្តងទៀត ដោយព្រោះសំរស់ ដែលពួកគេសំលឹងមើល។

115     ដូចគ្នានឹងពេលបច្ចុប្បន្ននេះ ដែរ។ អ្នករាល់គ្នាឃើញទេ! អ្នករាល់គ្នាជា Pentecost ព្រះ ទ្រង់បានផ្តាច់អ្នករាល់គ្នា ហើយបញ្ចូនអ្នករាល់គ្នាចេញទៅ។ ទ្រង់បាននាំអ្នករាល់គ្នាចេញមក ជារាស្រ្តរបស់ទ្រង់។ ប៉ុន្តែអ្នករាល់គ្នា ចង់បានវិហារដែលធំ និងទេវវិទ្យាវិញ។ តើអ្នករាល់គ្នាឃើញទេ អ្នករាល់គ្នាបានធ្វើអ្វី? អ្នករាល់គ្នារួមជាមួយព្រះ វិញ តាមរយៈ និកាយរបស់អ្នករាល់គ្នា ដែលជាគ្រឹះ ដើមរបស់ពួកកាតូលិកនិយម។ វិហារស្អាត ធំ មនុស្សស្លៀកពាក់ល្អៗ ចៅហ្វាយក្រុងនេះ និងមនុស្សទាំងអស់ដែលនៅទីនេះ ចូលរួមជាមួយអ្នករាល់គ្នា ដោយគេមានចំនេះ ដឹង ជាទេវវិទូជាន់ខ្ពស់ ស្គាល់អ្នកធំច្រើន។ តើវាជាអ្វី? គឺអ្នករាល់គ្នាកំពុងតែសំលឹងមើលរបស់ដែលព្រះ ទ្រង់កំពុងតែកាត់ទោសគេ។ អ្នករាល់គ្នាយកពួកជំនុំ Pentecost ឲ្យមានភាពតែមួយជាមួយនឹងនិកាយសាសនា។ ព្រះ ទ្រង់មិនដែលឲ្យពួកគេរួមគ្នាបែបដូច្នេះ ទេ តែទ្រង់សព្វព្រះ ទ័យផ្តាច់ពួកគេ ដោយមិនឲ្យពួកគេរួមគ្នាជាមួយនឹងលោកីយឡើយ។

116     អារក្សដដែលនោះ ដែលបានបណ្តាលឲ្យនាងអេវ៉ាមិនជឿព្រះ បន្ទូលរបស់ទ្រង់ ហើយបាននាំនាងធ្វើសេចក្តីអាក្រក់ វាបានមកម្តងទៀត ដោយបានយកកូនចៅរបស់សេត ហើយឲ្យពួកគេឃើញកូនស្រីស្អាតៗរបស់កាអ៊ីន រួចពួកគេក៏រួមគ្នាសារជាថ្មី។ ពួកគេមិនមែនជាអ្នកមិនជឿនោះ ទេ។ ពួកគេក៏មិនមែនជាជនកម្មុយនីស្តដែរ។ ទេ មិនមែនទេ។ ពួកគេជាអ្នកជឿ។ ពួកគេនិយាយថា “ប្រហែលជាព្រះ អម្ចាស់ទ្រង់នឹងធ្វើអ្វីមួយហើយ”។ ពួកគេគិតថា អ្វីដែលពួកគេគិតនោះ ជាការត្រឹមត្រូវ។ ហើយតើព្រះ ទ្រង់បានធ្វើអ្វី? ទ្រង់បានលុបបំបាត់របស់ទាំងអស់នោះ ចោល។ ដោយព្រោះ ភាពតែមួយដែលខុសឆ្គង ព្រះ ទ្រង់បានបញ្ជូនទឹកជំនន់ ដើម្បីមកបំផ្លាញអ្វីទាំងអស់នោះ។ ការជំនុំជំរះ នឹងកើតមានចំពោះ ភាពតែមួយដែលខុសឆ្គង។ ការជំនុំជំរះ បានមកដល់សួនអេដែនដោយព្រោះ ភាពតែមួយដែលខុសឆ្គង។ តើពស់បានពូជរបស់វាដោយរបៀបណា? ចូរអោយមានភាពអាម៉ាសបានដល់វាចុះ។

117     ភាពតែមួយដែលខុសឆ្គង នាំឲ្យមានការជំនុំជំរះលើផែនដី មកដល់នាងអេវ៉ា និងអ័ដាម ដែលនៅក្នុងសួនច្បារអេដែន។ ភាពតែមួយដែលខុសឆ្គងបាននាំការជំនុំជំរះ ដោយទឹកជំនន់មកលើផែនដី ដែលកូនស្រីរបស់កាអ៊ីនបានចែចង់កូនប្រុសរបស់ព្រះ ហើយពួកគេបានធ្លាក់ទៅក្នុងភាពតែមួយដែលខុសឆ្គងម្តងទៀត។ ភាពតែមួយដែលខុសឆ្គង តើព្រះ ទ្រង់បានធ្វើដូចម្តេច? ទ្រង់នឹងបំផ្លាញអ្វីទាំងអស់នោះ ប៉ុន្តែលើកលែងតែលោកណូអេ និងក្រុមគ្រួសាររបស់លោក។

118     បន្ទាប់ពីនោះ មកពួកគេរួមគ្នាជាថ្មីម្តងទៀត គឺបន្ទាប់ពីការស្លាប់របស់លោកណូអេ ហើយក្រុមគ្រួសារខាងព្រលឹងវិញ្ញាណរបស់លោកណូអេ កូនរបស់មនុស្សចាប់ផ្តើមសំលឹងមើលគ្នាទៅវិញទៅមកម្តងទៀត។ តើពួកគេបានធ្វើអ្វី? ពួកគេនិយាយថា “ពួកយើងមិនមែនជាអ្នកក្រៅសាសនាទេ ពួកគេទាំងអស់គ្នាសុទ្ឋតែជាអ្នកជឿព្រះ។” ដូច្នេះ ពួកគេមានអ្នកដើរតាម មានអ្នកដឹកនាំ មានសម្តេចសង្ឃខ្ពស់ៗ នៅក្នុងមានរបស់ Nimrod ហើយពួកគេបានសាងសង់កំពែងធំៗ។ ពួកគេមិនមែនជាអ្នកក្រៅសាសនាទេ។ ពួកគេជឿថា មានស្ថានសួគ៌។ ពួកគេជឿថា មានស្ថាននរក។ ពួកគេជឿលើការជំនុំជំរះ។ ប៉ុន្តែកូនរបស់ព្រះ បានចូលទៅរកកូនស្រីរបស់មនុស្សសារជាថ្មី ហើយពួកគេបានបង្កើតភាពតែមួយ ដែលក្លែងក្លាយ ដោយបានបង្កើតវិហារធំៗ អង្គការធំៗ និកាយធំៗ ហើយកន្លែងគ្រប់ទាំងអស់ត្រូវបង់ពន្ឋទៅបាបិល។

119     ហើយពួកគេនិយាយថា “ខ្ញុំចង់ប្រាប់អ្នករាល់គ្នា ពីអ្វីដែលយើងអាចធ្វើបាន។” តើយើងបានប្រាជ្ញានោះ មកពីណា? គឺមកពីសាតាំង។ នោះ ជាការពិត។ ពួកគេបានវាមកពីសាតាំង ដូចនាងអេវ៉ាដែរ។ ពួកគេបានវាមកពីសាតាំង។ ដូច្នេះ ពួកគេនិយាយថា “ពួកយើងនឹងបង្កើតនិកាយដោយខ្លួនឯង ដើម្បីឲ្យព្រះ សប្បាយចិត្ត។ ហើយខ្ញុំនឹងប្រាប់អ្នករាល់គ្នាពីអ្វីដែលយើងនឹងធ្វើ យើងនឹងធ្វើជណ្តើរ។ យើងនឹងរត់ឡើងលើវា រួចច្រៀងនៅលើនោះ ដោយអំណរជាមួយនឹងពួកទេវតា យើងចុះ មកក្រោមនេះ វិញ និងរស់នៅតាមបែបរបស់ពួកយើង”។ នេះ ជារបៀបដែលអារក្សរស់នៅ។ វាប្រឆាំងនឹងបញ្ញតិរបស់ព្រះ។ ពួកគេមិនបានរក្សាបញ្ញតិរបស់ទ្រង់ទេ។ តើព្រះអម្ចាស់ទ្រង់សព្វព្រះ ទ័យធ្វើអ្វី? បាទ! ពួកគេបានសាងសង់ប៉មបាបិល ដូច្នេះ ព្រះ ទ្រង់បំភាន់ភាសារបស់ពួកគេ និងផ្តាច់ពួកគេចេញពីគ្នា។

120     ព្រះ ទ្រង់បានបំបែកពួកគេចេញពីគ្នាម្តងទៀត ហើយទ្រង់ក៏បានបញ្ចូនបុរសសុចរិតម្នាក់គឺលោកអ័ប្រាហាំ ដោយទ្រង់មានបន្ទូលថា “អញនឹងយកឯង ហើយធ្វើឲ្យឯងក្លាយទៅជាសាសន៍មួយដ៏ធំ”។ ព្រះទ្រង់បានផ្តាច់គាត់។ “ចូរឯងចេញពីពួកគេចុះ អ័ប្រាហាំ ចូរទុកអ្វីទាំងអស់នៅទីនោះ ចុះ”។ ព្រះ ទ្រង់មិនដែលប្រទានពរដល់គាត់ឡើយ រហូតដល់គាត់ចាកចោលអ្វីទាំងអស់។ “ចេញមកអ័ប្រាហាំ ចូរផ្តាច់ខ្លួនចេញពីពួកគេដែលជាអ្នកមិនជឿទាំងអស់នោះ។ អញនឹងបង្កើតជាសាសន៍មួយចេញពីឯង។ អញនឹងបង្កើតមនុស្សដែលស្តាប់តាមបញ្ញតិរបស់អញ។ អញនឹងឲ្យមនុស្សមានឱកាសម្តងទៀត”។

121     អ័ប្រាហាំបានចេញទៅរស់នៅលើទឹកដីដ៏ចំលែកមួយ។ នោះ ជាអ្វីដែលអ័ប្រាហាំធ្វើ គឺទៅរស់នៅលើទឹកដីដ៏ចំលែកមួយ។ តើជាអ្វីទៅ? ជឿលើសេចក្តីសន្យាដែលមិនអាចកើតទៅរួច នេះ ជាសំដីរបស់មនុស្ស។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ ដែល Doctor សម័យទំនើបរបស់កាអ៊ីន និយាយនៅពេលនោះ? “Whew!! មនុស្សចាស់ ដែលមានអាយុ១០០ឆ្នាំទៅហើយ បែរជាយកប្រពន្ឋក្មេងអាយុ៩០ឆ្នាំ? អូ! ជារឿងគួរឲ្យអស់សំណើចណាស់!”។ ប៉ុន្តែលោកអ័ប្រាហាំជឿលើព្រះ បន្ទូលរបស់ព្រះ។ អ្វីទាំងអស់ដែលផ្ទុយពីនោះ គាត់គិតថាវាមិនត្រូវនោះ ទេ។

122     ទាំងអស់នោះ ជាការកុហក រឿងដែលកុហក ដែលកំពុងតែកើតមានសព្វថ្ងៃនេះ។ វាគឺជាការដែលនាំឲ្យអ្នករាល់គ្នាមិនអាចឈានដល់សេចក្តីពិតបាន។ ព្រះទ្រង់តែងរក្សាព្រះ បន្ទូលរបស់ទ្រង់។ ខ្ញុំមិនខ្វល់ថាតើសាតាំងវានាំរឿងក្លែងក្លាយច្រើនប៉ុណ្ណានោះទេ ព្រះ ទ្រង់នៅតែមានព្រះ បន្ទូលនៃសេចក្តីពិតរបស់ទ្រង់ ហើយទ្រង់តែងតែរក្សាវា។

123     អ័ប្រាហាំ ហៅអ្វីទាំងអស់ដែលផ្ទុយនឹងព្រះ បន្ទូល ជាការខុស។ រ៉ូមជំពូក៤ អ័ប្រាហាំហៅអ្វីទាំងអស់ដែលផ្ទុយពីព្រះ បន្ទូលមិនមែនជាការពិត។ លោកជឿលើព្រះ មិនខ្វល់ថារាងកាយរបស់លោកខ្សោយយ៉ាងណា និងទោះ ជារឿងនោះ មើលទៅមិនអាចនឹងកើតឡើងក៏ដោយ អ័ប្រាហាំនៅតែរក្សាព្រះ បន្ទូលរបស់ព្រះ។ គាត់មិនបានដើរទៅរកអាសនា ហើយនិយាយថា “បើសិនជាវាមិនកើតឡើងក្នុងពេលនេះ ទូលបង្គំនឹង... ទូលបង្គំមិនដឹងថាគួរតែជឿឬក៏អត់នោះ ទេ។” តែលោកអ័ប្រាហាំនៅជាមួយនឹងការនោះ រយៈ២៥ឆ្នាំរហូតដល់វាកើតឡើង។

124     បន្ទាប់ពីអ័ប្រាហាំមក មានអីសាក់ រួចមានយ៉ាកុប ចេញពីយ៉ាកុបមានពួកអាចារ្យ រួចចូលទៅក្នុងទឹកដីអេស៊ីប ហើយនៅអេស៊ីប ពួកគេបានបង្កើតជាជាតិសាសន៍មួយ។ បន្ទាប់មកនៅពេលដែលព្រះ ទ្រង់ធ្វើឲ្យជាតិសាសន៍របស់ពួកគេកើតឡើង តើទ្រង់បានធ្វើអ្វី? ទ្រង់បានផ្តាច់ពួកគេសារជាថ្មី។ អ្នកមិនជឿ និងអ្នកជឿមិនអាចនៅជាមួយគ្នាបានទេ។ ព្រះ ទ្រង់បានផ្តាច់ពួកគេពីគ្នាម្តងទៀត សំរាប់ទ្រង់។ តើទ្រង់បានធ្វើដូចម្តេច ដើម្បីឲ្យពួកគេដឹងថា ពួកគេកំពុងត្រូវបានដឹកនាំក្នុងផ្លូវដែលត្រឹមត្រូវ? សូមអ្នករាល់គ្នាស្តាប់ ព្រោះ យើងពុំមានពេលច្រើនទៀតទេ ដោយយើងមានតែ១៥នាទីទៀតតែប៉ុណ្ណោះ។ ព្រះ ទ្រង់ដឹកនាំពួកគេយ៉ាងស្និត។ ទ្រង់នៅទតមើលពួកគេ ហើយទ្រង់ចាំសេចក្តីសន្យាទាំងអស់ ដែលទ្រង់បានប្រទានឲ្យអ័ប្រាហាំ។ នៅថ្ងៃមួយទ្រង់... តើទ្រង់បានធ្វើអ្វីចំពោះ ពួកគេ? តើទ្រង់ធ្វើដូចម្តេច នៅពេលដែលទ្រង់ផ្តាច់ពួកគេចេញមក? ទ្រង់បានប្រទានច្បាប់ និងហោរាម្នាក់ និងសសរភ្លើងមួយដល់ពួកគេ។ តើទ្រង់បានធ្វើអ្វី? ទ្រង់បានដាក់ពួកជំនុំរបស់ទ្រង់តាមលំដាប់។ សសរភ្លើងដែលជាព្រះ វិញ្ញាណបានដឹកនាំពួកគេ ហើយហោរាជាអ្នកដែលប្រាប់ពួកគេពីសេចក្តីពិតនៃព្រះ បន្ទូលរបស់ទ្រង់។ ពេលនោះ ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរចេញទៅ។ អូ! តើការនេះ មិនអស្ចារ្យទេឬអី?

125     នៅពេលដែលពួកគេចេញទៅក្នុងទីរហោស្ថាន ការអស្ចារ្យ និងទីសំគាល់ក៏កើតមានឡើងដល់ពួកគេ សមុទ្រក្រហមត្រូវបានញែក ហើយមុននោះ មានគ្រោះ ចង្រៃកើតឡើងដល់ផារ៉ោន។ អូ! សសរភ្លើងដឹកនាំពួកគេពីខាងមុខ អាម៉ែន ដឹកនាំពួកគេទាំងយប់ទាំងថ្ងៃ។ ហាលេលូយ៉ា! ហោរាជាអ្នកនាំសេចក្តីពិតនៃព្រះ បន្ទូលព្រះ មកដល់ពួកគេ ពេលនេះ កំពុងតែឈរនៅមុខពួកគេ។ អាម៉ែន។ ដូច្នេះ ទ្រង់បានត្រៀមរួចរាល់ក្នុងការនាំកូនរបស់ទ្រង់ចេញមក។ នោះ ហើយជាលើកដំបូងដែលពួកគេត្រូវបានហៅថាពួកជំនុំ។ វាជាប្រភេទដែលព្រះ ទ្រង់នឹងធ្វើនៅថ្ងៃចុងក្រោយ។ យើងនឹងរៀនពីវាម្តងទៀតនៅពេលបន្តិចទៀតនេះ។ ទ្រង់បានហៅពួកគេចេញមក ប្រទានក្រិត្យវិន័យដល់ពួកគេ ប្រទានព្រះ បន្ទូល ប្រទានហោរា ប្រទានទីសំគាល់ ហើយបាននាំពួកគេចូលទៅក្នុងទីរហោស្ថាន។ ទ្រង់ផ្តាច់ពួកគេចេញពីលោកីយ។

126     តើពួកគេបានធ្វើអ្វី? គឺឃើញស្រ្តីស្អាតៗ របស់សាសន៍ម៉ូអាប់។ តើពួកគេបានធ្វើអ្វី? គឺបានចូលទៅពួកសាសន៍នោះ ហើយបានរៀបការជាមួយពួកគេ។ នោះ ជាការពិត។ ខ្ញុំស្រមៃឃើញថា កូនស្រីសាសន៍ម៉ូអាប់ទាំងនោះ ពិតជាស្រស់ស្អាតណាស់។

127     ខ្ញុំដឹងពីសេចក្តីទំនាយមួយ ហើយនៅថ្ងៃណាមួយខ្ញុំនឹងប្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំតែងតែស្តីបន្ទោសឲ្យមនុស្សស្រី។ ៣០ឆ្នាំមកហើយ ដែលខ្ញុំទទួលបាន...” នេះ ជាព្រះ បន្ទូលនៃព្រះ យេហូវ៉ា”។ ៣០ឆ្នាំមកហើយ ដែលខ្ញុំឈរដើរចូលក្នុងការងារបេសកកម្ម ហើយទ្រង់មានបន្ទូលប្រាប់ខ្ញុំថា សំពាធរបស់ស្រ្តីនឹងកើតជាភាពអសីលធម៌ និងការថ្កោលទោសនៅថ្ងៃចុងក្រោយ ដែលពួកគេជាពួកគគ្រិចបំផុតនៅផែនដីនេះ។ នាងចាប់ផ្តើមវានៅពេលដំបូង ហើយសាតាំងប្រើប្រាស់នាងនៅពេលចុងក្រោយ។ ចូរមើលពីអ្វីដែលកំពុងតែកើតមាននៅពេលបច្ចុប្បន្ននេះ! ចូរមើលពីមួយឆ្នាំទៅមួយឆ្នាំ “នាងនឹងសំរាតខ្លួនឯង”។ “ហើយមានតែក្រុមតូចមួយតែប៉ុណ្ណោះ ដែលគេចចេញពីការនោះ”។

128     នៅពេលដែលនិមិត្តនោះ មកដល់ វាបានធ្វើឲ្យខ្ញុំមានការព្រួយបារម្ភជាខ្លាំង។ ខ្ញុំគិតថា “ស្រ្តី...”។ ខ្ញុំបានបើកត្រលប់ទៅកាន់គម្ពីរអេសាយ ខ្ញុំជឿថា នៅជំពូក៤ដែលនិយាយថា “ខ្នែងនោះ បានចេញពី... កូនស្រីនៃទីក្រុងសីយ៉ូន នៅថ្ងៃដ៏អស្ចារ្យនៃព្រះ អម្ចាស់”។

129     មានស្រ្តីម្នាក់បានសរសេរសំបុត្រមួយមកឲ្យខ្ញុំក្នុងថ្ងៃមួយ នាងនិយាយថា “លោកប្រាណហាំ”។ ទេ! មានបុរសម្នាក់! ជាអ្នកបំរើព្រះ។ គាត់ប្រហែលជានៅទីនេះ ដែរក្នុងព្រឹកនេះ។ គាត់មកពីររដ្ឋ Ohio។ គាត់បាននិយាយថា “យើងចង់និយាយដូចដែលលោកនិយាយដែរ ប៉ុន្តែយើងរកឃើញអ្វីម្យ៉ាងនៅក្នុងកាសែតសំលេងរបស់លោក ដែលមិនត្រឹមត្រូវ។” ពេលនោះ Billy បានយកសំបុត្រនោះ មកឲ្យខ្ញុំ ដែលនិយាយថា “មានអ្វីមួយនៅក្នុងកាសែតសំលេងរបស់លោក លោកប្រាណហាំ ដែលវាពិតជាខុសឆ្ងាយណាស់ពីព្រះ បន្ទូលរបស់ព្រះ។ ហើយយើងចង់និយាយសេចក្តីនោះ ដដែល។ សំនួរមួយដែលខ្ញុំចង់សួរលោក ដែលនៅក្នុងគម្ពីរ១កូរិនថូស ជំពូក១១ និយាយពីស្រ្តីដែលគ្របក្បាល និងបុរសដែលមិនគ្របក្បាល។ ពួកយើងជឿថា ស្រ្តីគួរតែពាក់មួកនៅក្នុងព្រះ វិហារ ឯបុរសវិញមិនគួរពាក់ទេ។ យើងជឿលើសេចក្តីនេះ។” រីឯ “សំនួរមួយទៀតគឺថា មនុស្សបានមករកយើង ហើយនិយាយពីទេវតានៃព្រះ អម្ចាស់ដែលបាននិយាយប្រាប់ការទាំងអស់នេះ ទៅកាន់លោក។ ហើយថា អ្វីទាំងអស់ដែលលោកនិយាយគឺមកពីទេវតានៃព្រះ អម្ចាស់។ លោកប្រាណហាំ វាពិតជាពិបាកណាក្នុងការទាស់ប្រឆាំងនឹងការយ៉ាងដូច្នេះ ជាមួយនឹងពួកជំនុំរបស់យើង។ យើងចង់និយាយសេចក្តីនេះ ដដែលថា លោកប្រាណហាំ តើលោកជឿថា ខ្លួនលោកធ្វើខុសត្រង់កន្លែងនោះ ទេ?”

130     ខ្ញុំបានសរសេរតបទៅវិញថា “បងប្រុសជាទីស្រឡាញ់ ខ្ញុំមិនបានធ្វើខុសនោះ ទេ។ នៅក្នុងគម្ពីរកូរិនថូសជំពូក១១ បាននិយាយថា ស្រ្តីគួរតែមានអ្វីគ្របនៅលើក្បាល។ ហើយនៅក្នុងខ១៥ បាននិយាយថា សក់វែងរបស់នាងបានប្រគល់ឲ្យនាង ដើម្បីគ្រប មិនមែនជាមួកទេ”។

131     ចូរមើល! បន្ទាប់មកមានសំនួរមួយទៀតមកដល់ខ្ញុំក្នុងពេលមួយ... ខ្ញុំនឹងពន្យល់ដល់អ្នករាល់គ្នានៅពេលដែលយើងទៅដល់កន្លែងនោះ។ បាទ! ព្រះគម្ពីរបានប្រាប់ថា “នាងត្រូវតែមានសក់វែង ដោយព្រោះ ទេវតា។ ដូច្នេះ តើទេវតាធ្វើអ្វីជាមួយនឹងស្រ្តី?”

132     ខ្ញុំបាននិយាយថា “តើអ្វីទៅជាទេវតា? ជាអ្នកនាំសារ។” តើសាវកប៉ុលបាននិយាយយ៉ាងដូចម្តេច? បើសិនជាអ្នកនាំសារដ៏ពិតប្រាកដ ដែលជាទេវតារបស់ព្រះ អម្ចាស់បានមកដល់ អ្នកគួរតែមានសក់វែង។ គាត់នឹងកាត់ទោសការនោះ។ នេះ ជាការពិត។ អ្នករាល់គ្នាដឹងហើយថា ទេវតាជាអ្នកនាំសារ? តើត្រូវទេ? អ្នកនាំសារដែលព្រះ ទ្រង់បញ្ចូនមកនឹងកាត់ទោសការនោះ។ “អ្នកគួរតែមានសក់វែង ដោយព្រោះ ទេវតា”។ អ្នកនាំសាររបស់ព្រះ នឹងកាត់ទោសការនោះ។ បាទ! ពីព្រោះ អ្នកនាំសារដ៏ពិតរបស់ព្រះ គឺជាទេវតាជាអ្នកដែលមានទំនាក់ទំនងស្និតជាមួយនឹងទ្រង់ ហើយព្រះ បន្ទូលរបស់ទ្រង់មិនត្រូវកន្លងផុតឡើយ។ នោះជាការពិត។ សាវកប៉ុលបាននិយាយថា ទោះ បីជាទេវតាមកពីស្ថានសួគ៌បង្រៀនអ្វីផ្សេងដល់អ្នករាល់គ្នា ចូរឲ្យគេត្រូវបណ្តាសាចុះ។ យើងបានរកឃើញសេចក្តីពិតនេះ ដូច្នេះ នាងត្រូវតែមានសក់វែង សំរាប់គ្របពីលើ។

133     ប៉ុន្តែខ្ញុំគិតស្រមៃអំពីស្រ្តីសាសន៍ម៉ូអាប់ទាំងនោះ ដែលពួកគេពិតជាស្រស់ស្អាតណាស់ ពួកគេអាចនឹងត្រូវបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតដូចយេសេបិលនាសម័យបច្ចប្បន្ននេះ ដែរ។ ប៉ុន្តែទោះ បីជាយ៉ាងណាក៏ដោយមិនមែនគ្រប់ស្រ្តីទាំងអស់នោះ ទេ! ខ្ញុំគិតពីស្រ្តីដែលក្លែងខ្លួន។ ថ្វាយការសរសើរដំកើងដល់ព្រះ ចំពោះ ស្រ្តីដែលពិតប្រាកដ។ ស្រ្តីទាំងនោះ កំពុងតែស្ថិតនៅក្នុងព្រះ ហស្ថរបស់ព្រះ។ ប៉ុន្តែស្រ្តីដែលពិតប្រាកដគឺដូចជាបុរសដែលពិតប្រាកដដែរ ពួកគេនឹងធ្វើតាមព្រះ បន្ទូលនៃព្រះ អម្ចាស់ ដែលផ្ទុយពីអ្វីដែលសាតាំងនិយាយ ឬសេចក្តីអ្វីដែលខុសឆ្គង។

134     មានអ្នកខ្លះ និយាយថា “គ្រូគង្វាលរបស់យើងបានប្រាប់ថា វាមិនអីទេដែលធ្វើការនេះ”។ ខ្ញុំមិនខ្វល់ ពីអ្វីដែលគ្រូគង្វាលរបស់អ្នកនិយាយនោះ ទេ។ បើសិនជាវាខុសពីព្រះ បន្ទូលរបស់ព្រះ អម្ចាស់ សូមឲ្យពាក្យនោះ ជាការកុហកចុះ ហើយចូរឲ្យរក្សាព្រះ បន្ទូលនៃព្រះ អម្ចាស់វិញ។ ចូរកុំខ្វល់ពីអ្វីដែលនិកាយនិយាយ ឬអ្វីដែលគាត់និយាយឡើយ បើសិនជាមិនមែនជាព្រះ បន្ទូលនៃព្រះ អម្ចាស់ ចូរប្រាប់គាត់ឲ្យមើលទៅព្រះ បន្ទូលវិញចុះ។

135     អូ! យើងនឹងមើលទៅមុខទៀត ហើយមើលពីការដែលព្រះ អម្ចាស់ទ្រង់ផ្តាច់ពួកគេចេញពីគ្នា។ យើងនឹងឈប់មួយនាទីសិន។ ខ្ញុំមានខគម្ពីរមួយចំនួន ហើយខ្ញុំចង់ឲ្យដល់អ្នករាល់គ្នាក្នុងពេលនេះ មុនពេលដែលយើងបញ្ចប់មេរៀននេះ។ តើមានអ្វីកើតឡើងចំពោះ កូនស្រីសាសន៍ម៉ូអាប់? ព្រះ ទ្រង់ត្រូវផ្តាច់ពួកគេពីគ្នាសារជាថ្មី។ តើទ្រង់បានធ្វើអ្វី?

136     បន្តមកទៀតព្រះ យេស៊ូវទ្រង់បានយាងមក។ ព្រះ យេស៊ូវបានយាងមក បង្ហាញពីរូបអង្គនៃព្រះ អម្ចាស់ ជាគ្រាប់ពូជរបស់ស្រ្តី ដែលនាងមានផ្ទៃពោះ ដោយសារព្រះ អម្ចាស់។ ទ្រង់ជាវិស្វករដ៏អស្ចារ្យ ដែលបានបង្កើតរូបអង្គទ្រង់មក។ ទ្រង់មិនបានទទួលខ្ចីកន្លែង ឬផ្ទះ របស់នរណាឡើយ។ ទ្រង់សង់ដំណាក់ដោយព្រះ អង្គទ្រង់ផ្ទាល់។

137     ខ្ញុំគិតពីស្ទេផាន នៅថ្ងៃដែលគាត់ឈរ ហើយនិយាយថា “អ្នករាល់គ្នាមិនបានកាត់ស្បែកខាងឯចិត្តនិងត្រចៀកឡើយ។ អ្នករាល់គ្នាតែងតែទាស់ប្រឆាំងនឹងព្រះ វិញ្ញាណបរិសុទ្ឋ។ អ្នករាល់គ្នាដូចឪពុកម្តាយរបស់អ្នករាល់គ្នាណាស់”។ “ស្តេចសាឡូម៉ូន បានសាងសង់ដំណាក់ថ្វាយទ្រង់ ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយ ក៏ទ្រង់ដែលខ្ពស់បំផុតមិនបានគង់នៅក្នុងដំណាក់ដែលធ្វើដោយដៃមនុស្សឡើយ ប៉ុន្តែក្នុងរូបកាយដែលទ្រង់បានរៀបចំវិញ”។

138     ទ្រង់មិនត្រូវការខ្ចីកន្លែងរបស់នរណានោះ ទេ។ ហេព្រឺជំពូក១១ ខ២ ឬខ៣ ដែលនិយាយថា “លោកីយបានកើតមកដោយសារព្រះ បន្ទូលរបស់ទ្រង់ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះ មិនមែនកើតអំពីរបស់ដែលមើលឃើញនោះ ទេ”។ ទ្រង់មានបន្ទូលថា “ចូរឲ្យមានដូច្នេះ ចុះ” ដូច្នេះ វាក៏កើតមាន។ ទ្រង់មិនចាំបាច់យាងទៅទីនោះ ហើយមានបន្ទូលថា “លោកព្រះ ច័ន្ទ តើលោកឲ្យខ្ញុំខ្ចីឈើរបស់លោកបានទេ? លោកផ្កាយតើខ្ញុំអាចខ្ចីលោហៈ ពីលោកបានទេ? ព្រះ ទ្រង់មិនចាំបាច់ធ្វើដូច្នេះ ឡើយ។

139     ទ្រង់មិនចាំបាច់មានបន្ទូលថា “នាងម៉ារា តើខ្ញុំអាចខ្ចីកន្លែងរបស់នាងបានទេ ខ្ញុំចង់បង្កើតរូបកាយមួយ ដូច្នេះ ខ្ញុំអាចនៅក្នុងនាងបាន។” ព្រះ ទ្រង់ជាព្រះ អាទិករ ទ្រង់មានបន្ទូល នោះ នាងនឹងបានយ៉ាងដូច្នេះ។ នាងមិនមែនជាម្តាយទេ នាងគ្រាន់តែជាស្រ្តីម្នាក់ដែលរក្សាពូជនោះ តែប៉ុណ្ណោះ។ នោះ ជាការពិត។ ចូរចាំថា នាងមិនមែនជាម្តាយរបស់ព្រះ យេស៊ូវទេ។ លោកីយបាននិយាយយ៉ាងដូច្នេះ។ ចូរប្រាប់ខ្ញុំ តើកន្លែងណាមួយនៅក្នុងព្រះ គម្ពីរដែលទ្រង់មានបន្ទូលថា នាងជាមាតារបស់ទ្រង់។ ពេលនេះ អ្នកអាចបើកព្រះ បន្ទូលមកប្រាប់ខ្ញុំបាន។ “មាតានៃព្រះ អម្ចាស់” ពិតជាគួរឲ្យខ្មាស់ណាស់។

140     នៅថ្ងៃមួយ មានមនុស្សមួយចំនួនទូលទៅកាន់ទ្រង់ថា “ម្តាយរបស់ទ្រង់កំពុងតែឈរនៅខាងក្រៅរងចាំទ្រង់”។

141     តែទ្រង់មានបន្ទូលថា “តើនរណាជាម្តាយរបស់ខ្ញុំ?” ទ្រង់ទតមើលពួកសិស្សរបស់ទ្រង់ ហើយមានបន្ទូលថា “អស់អ្នកណាដែលធ្វើដែលធ្វើតាមបំណងព្រះ ហឬទ័យរបស់ព្រះ វរបិតាខ្ញុំអ្នកនោះ ជាម្តាយរបស់ខ្ញុំ”។

142     នាងមិនមែនជាមាតារបស់ទ្រង់ទេ នាងគ្រាន់តែជាអ្នកផ្តល់កំណើតឲ្យទ្រង់តែប៉ុណ្ណោះ។ ព្រះ ទ្រង់អាចប្រើអ្វីមួយផ្សេងដើម្បីធ្វើការនោះ ក៏បាន បន្តែទ្រង់សព្វព្រះ ទ័យយកអ្វីដែលទាប ហើយទ្រង់ចង់បង្ហាញថា ទ្រង់អាចធ្វើវាបាន។ ទ្រង់លើកវាឡើង ទ្រង់បង្កើតអ្វីទាំងអស់ចេញពីអ្វីដែលគ្មាន នោះ ហើយជាព្រះ អម្ចាស់។

143     រូបអង្គនៃទ្រង់បានយាងមក គឺព្រះ យេស៊ូវគ្រីស្ទ ដែលទ្រង់បរិសុទ្ឋ ទ្រង់គួរឲ្យស្រឡាញ់ ទ្រង់សាកសម ទ្រង់ជាផ្កាលីលីនៃជ្រលងភ្នំ ទ្រង់ជាផ្កាកូឡាបនៃវាលសារ៉ូន អូ! ទ្រង់ជាតារាពេលព្រឹក។ តើទ្រង់ជាអ្វី? តើទ្រង់យាងមកដើម្បីអ្វី? ចូរអ្នករាល់គ្នាស្តាប់ទាំងអស់គ្នា។ គឺដើម្បីបង្កើតភាពតែមួយរវាងមនុស្សហើយនឹងព្រះ វិញ។ អូ! តើអ្នករាល់គ្នាឃើញហើយឬនៅ?

144     កំផែងនៃប៉មបាបិលរបស់ពួកគេ និងកិច្ចការទាំងអស់របស់ពួកគេមិនបានដំណើរការទៀតឡើយ។ រាល់ទាំងផ្លែឈើនៃសួនច្បាររបស់ពួកគេ និងអ្វីទាំងអស់របស់ពួកគេ មិនបានសព្វព្រះ ទ័យព្រះ អម្ចាស់ឡើយ។ ដូច្នេះ ព្រះ អម្ចាស់ទ្រង់បានយាងមក ហើយយកកំណើតនៅក្នុងផ្ទៃនៃស្រ្តីម្នាក់ ប៉ុន្តែទ្រង់ជាអ្នកធ្វើឲ្យមានកំនើតនោះ ទ្រង់បានបង្កើតព្រះ អង្គទ្រង់ផ្ទាល់ ទ្រង់ជាអេម៉ាញូអែល ព្រះ អម្ចាស់ដែលគង់ជាមួយនឹងយើងរាល់គ្នា មិនមែនជាពួកយ៉ូដា ឬពួកសាសន៍ដទៃឡើយ ប៉ុន្តែជាព្រះ អម្ចាស់។ ទ្រង់មិនមែនជាសាសន៍យូដា ហើយទ្រង់ក៏មិនមែនជាសាសន៍ដទៃឡើយ ប៉ុន្តែទ្រង់គឺជាព្រះ អម្ចាស់។ ហើយពួកសាសន៍ដទៃមិនមែនជាអ្វីសំរាប់ទ្រង់ ហើយទ្រង់កំពុងផ្តាច់សាសន៍យូដាសំរាប់ជាជាតិសាសន៍មួយរបស់ទ្រង់។ ទ្រង់ព្យាយាមធ្វើអ្វីទាំងអស់ដើម្បីបានពួកគេមកវិញ ហើយការតែមួយដែលទ្រង់អាចបានពួកគេមកវិញបាន គឺទ្រង់នឹងធ្វើឲ្យពួកមករកទ្រង់ដោយផ្ទាល់ៗខ្លួន ដូចកាលពីដើមដែរ។ នោះ ជាអ្វីដែលទ្រង់កំពុងធ្វើក្នុងពេលនេះ ទៅកាន់ម្នាក់ៗ។ មិនមែនទៅកាន់និកាយ ឬទៅកាន់ក្រុមមនុស្ស តែទៅកាន់ម្នាក់ៗផ្ទាល់ៗខ្លួន។ ចូរកត់សំគាល់ ទ្រង់យាងមកដើម្បីបង្កើតភាពតែមួយរវាងមនុស្សហើយនឹងព្រះ អម្ចាស់វិញ។

145     ទ្រង់ពិតជាដង្វាយសំរាប់អំពើបាបដ៏ពិត។ ចៀម ឬពពែ ឬសត្វអ្វីក៏ដោយមិនអាចយកអំពើបាបចេញ បានឡើយ។ ប៉ុន្តែ ដោយសារជីវិត... ពីព្រោះ នៅពេលដែលយញ្ញបូជាត្រូវបានសំឡាប់ ហើយជីវិតរបស់កូនចៀម ដែលឥតមានទោសសោះ តែវាមិនមែនជីវិតទេ ពីព្រោះ ចៀមមិនមានព្រលឹងឡើយ តែទ្រង់បានយាងមកវិញលើអ្នកជឿទាំងអស់ ព្រោះ ទ្រង់ជាមនុស្ស។

146     អ្នករាល់គ្នាឃើញទេ គ្មានអ្វីមួយដែលមានព្រលឹងឡើយ មានតែមនុស្សប៉ុណ្ណោះ។ ព្រះ ទ្រង់បានដាក់... ទ្រង់មានបន្ទូលថា ទ្រង់ដូចជាកូនចៀម នោះ ជាការពិត ប៉ុន្តែទ្រង់បានដាក់ព្រលឹងនោះ នៅលើវា។ ដែលការនោះ ធ្វើឲ្យទ្រង់ខុសពីសត្វ។ ទ្រង់ជ្រាបពីអ្វីដែលត្រឹមត្រូវ និងពីអ្វីដែលខុស នៅពេលដែលព្រលឹងបានស្ថិតលើទ្រង់។ ប៉ុន្តែចូរចាំថា នៅពេលដែលព្រះ ទ្រង់បានបង្កើតមនុស្សក្នុងរូបអង្គរបស់ទ្រង់ នោះ មនុស្សបានក្លាយទៅជាមានព្រលឹងឡើង។ ឃើញទេ មនុស្សមានលក្ខណៈ យ៉ាងដូច្នេះ ដែលដឹងពីអ្វីដែលត្រឹមត្រូវ។

147     ចូរកត់សំគាល់។ ព្រះ យេស៊ូវទ្រង់បានយាងមក ហើយទ្រង់គឺជាព្រះ អម្ចាស់។ មិនមែនគ្រាន់តែជាមនុស្សធម្មតាទេ ប៉ុន្តែទ្រង់ជាព្រះ ទ្រង់ជាព្រះ រាជបុត្រារបស់ព្រះ ដើម្បីនាំភាពតែមួយរវាងមនុស្សហើយនឹងព្រះ។ ពេលនេះ អ្នករាល់បានយល់ពីភាពតែមួយដ៏ពិតប្រាកដហើយ។

148     នៅពេលមួយមានមនុស្សមួយចំនួននិយាយជាមួយខ្ញុំថា “លោកប្រាណហាំ តើលោកមានភាពតែមួយទេ?” នោះ មិនមែនជាភាពតែមួយជាមួយនិកាយទេ។ តែខ្ញុំមានភាពតែមួយជាមួយនឹងព្រះ អម្ចាស់ មិនមែនជាមួយនឹងនិកាយឡើយ។

149     ទ្រង់បានសងបំណុលនៃអំពើបាប។ ដើម្បីបានភាពតែមួយរវាងព្រះ ហើយនឹងមនុស្ស ព្រះ យេស៊ូវទ្រង់មិនអាចធ្វើវាបានទេ ដរាបណាទ្រង់យាងមកជាសាច់ឈាម។ ដូច្នេះ ទ្រង់ត្រូវក្លាយទៅដង្វាយនៃអំពើបាបដ៏ពេញលេញ ដើម្បីដកយករាល់ទាំងសេចក្តីកំហុសរបស់អ្នកដែលជឿទ្រង់ អ្នករាល់គ្នាឃើញទេ អំពើបាបនោះ ត្រូវបានយកចេញទៅ ដូច្នេះ ព្រះ វិញ្ញាណបរិសុទ្ឋទ្រង់ក៏យាងមកគង់នៅក្នុងមនុស្ស ដើម្បីឲ្យមនុស្សហើយនឹងព្រះ មានភាពតែមួយនឹងគ្នាសារជាថ្មី។ អ្នករាល់គ្នាឃើញទេ វាត្រូវតែមានអ្វីមួយដើម្បីបង្កើតសារជាថ្មី។

150     តើអ្វីដែលត្រូវបង្កើតសារជាថ្មីនោះ? នៅពេលដែលបទបញ្ញតិរបស់ព្រះ ត្រូវបានបំពេញ។ តើទេវតាអាចបំពេញវាបានទេ? ទេវតាមិនមានលោហិតទេ។ តើព្រះ អម្ចាស់ទ្រង់អាចបំពេញបានទេ? ទ្រង់ពុំមានលោហិតទេ។ ដូច្នេះ ព្រះ អម្ចាស់ទ្រង់ ត្រូវយកនិស្ស័យជាសាច់ឈាម ដើម្បីឲ្យទ្រង់សងរាល់ទាំងបំណុល និងដកយកអំពីបាបទាំងអស់ចេញ ពីព្រោះ នោះ ជាវិធីតែមួយប៉ុណ្ណោះ។ កំផែងនៃទីក្រុងបាបិល ត្រូវបានផ្តាច់ពួកគេទៅគ្រប់ទីកន្លែងនៅលើផែនដី អ្វីទាំងអស់ រូមទាំងនិកាយ ត្រូវបានបរាជ័យ ហើយអ្វីទាំងអស់ដែលពួកគេរួមគ្នា ប៉ុន្តែវាត្រូវបានផ្តាច់ចេញពីគ្នាទាំងស្រុង។ សូមថ្វាយសិរីល្អដល់ទ្រង់!

151     ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចយកអត្ថបទនេះ ហើយអធិប្បាយក្នុងពេលនេះ ជាច្រើនម៉ោងទៀតបាន។ ប៉ុន្តែវាដល់ពេលដែលខ្ញុំត្រូវឈប់ហើយ។ Uhmm!! ប្រហែលជាខ្ញុំអាចនឹងបញ្ចប់វាបាននៅពេលក្រោយ ពីភាពតែមួយរបស់ព្រះ អម្ចាស់ និងមនុស្ស។ តើអ្នករាល់គ្នាយល់ទេ? អស់អ្នកណាដែលយល់ចូរនិយាយថា “អាម៉ែន”។

152     អ្នករាល់គ្នាឃើញទេ វិធីតែមួយដែលមនុស្សអាចទៅរកភាពដើមរបស់ខ្លួនវិញបាន គឺរាល់ទាំងទោសនៃអំពើបាបទាំងអស់ត្រូវបានសង់ជាមុនសិន។ តើអ្វីទៅដែលជាទោសនៃអំពើបាប? នោះ ជាសេចក្តីស្លាប់។ “ឈ្នួលនៃអំពើបាបជាសេចក្តីស្លាប់”។ ហើយព្រះ អម្ចាស់ទ្រង់មានបន្ទូលថា “នៅថ្ងៃណាដែលឯងបរិភោគវា ឯងនឹងត្រូវស្លាប់”។ ការនោះ ត្រូវបានធ្វើ ដូច្នេះ ទំនាក់ទំនងជាមួយនឹងព្រះ ត្រូវបានកាត់ផ្តាច់ រាល់ការប្រកប និងអ្វីទាំងអស់ពីមនុស្ស មិនអាចត្រលប់ទៅវិញបានទេ ដរាបណាទោសនៃអំពើបាបទាំងអស់ត្រូវបានសងជាមុនសិន។ ហើយគ្មាននរណាម្នាក់ដែលសាកសមនឹងសងវានោះ ទេ ពីព្រោះ គ្រប់គ្នាត្រូវធ្លាក់ដោយសារភាពជាមនស្ស ព្រោះ មនុស្សនឹងត្រូវធ្លាក់ទៅ។ សូមថ្វាយសិរីល្អដល់ទ្រង់។ បងប្អូនទាំងអស់គ្នា!

153     លោក Mac ខ្ញុំអត់ឃើញលោកនៅទីនេះទេ សូមព្រះ ប្រទានពរដល់លោក។ យើងជឿលើសេចក្តីទាំងអស់នេះ លោក Mac។ “ធ្លាក់ទៅរកទោសនៃសេចក្តីស្លាប់”។ លោក Mac ធ្លាប់ជាគ្រូគង្វាលនៃពួកជំនុំមួយ។ បាទ! បេសកជនបាបទីស្ទម្នាក់ដែលនៅទីនោះ ក៏មានព្រះ វិញ្ញាណបរិសុទ្ឋដែរ អ្នករាល់គ្នាឃើញទេ។ ពេលនេះ ពួកគេកំពុងតែមានភាពតែមួយជាមួយនឹងព្រះ អម្ចាស់។

154     នៅពេលដែលយើងដឹងសេចក្តីនេះ យើងដឹងថា ទោសនោះ ត្រូវបានសងរួចហើយ។ តើមនុស្សអាចនឹងសង្រ្គោះ មនុស្សបានឬទេ? វាត្រូវតែមានព្រះ។ ហើយព្រះ ទ្រង់ជាវិញ្ញាណ ទ្រង់មិនអាចសុគតបានទេ។ ដូច្នេះ “ទ្រង់ត្រូវធ្វើឲ្យព្រះ អង្គទ្រង់ទាបជាងទេវតា” ហេព្រឺជំពូក១ ខ១។ ទ្រង់បានធ្វើឲ្យព្រះ អង្គទ្រង់ទាបជាងទេវតាដើម្បីទទួលយកសេចក្តីស្លាប់ ក្នុងការសងរាល់ទាំងទោសរបស់របស់យើង ហើយនាំយើងឲ្យមានភាពតែមួយរវាងមនុស្សហើយព្រះ សារជាថ្មី ដូច្នេះ ព្រះ វិញ្ញាណបរិសុទ្ឋទ្រង់នឹងយាងមក។

155     បំណុលនៃអំពើបាបត្រូវបានសងរួចរាល់ហើយ។ ព្រះ យេស៊ូវទ្រង់ត្រូវតែធ្វើការនេះ ដើម្បីបញ្ចូនព្រះ វិញ្ញាណបរិសុទ្ឋមក ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សសារជាថ្មី ដូចនៅក្នុងសួនច្បារអេដែនដែរ។ បំណុលនោះ ត្រូវបានសងនៅពេលដែលព្រះ យេស៊ូវទ្រង់បានសុគត។ ការនោះ បានចប់សព្វគ្រប់ហើយ។ អាម៉ែន! បងប្អូនទាំងអស់គ្នា! បំណុលនោះ បានសងរួចហើយ។ ហាលេលូយ៉ា ថ្វាយដល់កូនចៀម! បំណុលនោះ បានសងរួច។ ហើយអស់ទាំងប្រុសស្រីដែលបានលឺសំលេងខ្ញុំនៅព្រឹកនេះ ឬអស់អ្នកដែលលឺសំលេងដែលបានថត ត្រូវដឹងថា ទោសរបស់អ្នករាល់គ្នាបានសងរួចហើយ។ អ្នករាល់គ្នានៅតែមិនជឿលើព្រះ បន្ទូលនៃព្រះ អម្ចាស់ម្តងទៀតឬ។ ចូរមកឯព្រះ បន្ទូលវិញចុះ! តើនៅតែមិនជឿឬ... សូមថ្វាយសិរីល្អដល់ទ្រង់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែស្រែក ខ្ញុំប្រាប់ការពិត។ បំណុលនោះ បានសងរួចហើយ។ វាបានបញ្ចប់ហើយ។ ទេវតានៃស្ថានសួគ៌កំពុងតែស្រែកច្រៀងចំរៀងនៃស្ថានសួគ៌ដ៏ពិរោះ។ អូ! ចៀមដែលបាត់បង់បានរកឃើញវិញ! ភាពស្ងប់ចិត្តបានប្រទានមកចៀមនោះ ដើម្បីស្ថារឡើងវិញ ហើយនឹងការញែកចេញដោយទឹក និងព្រះ បន្ទូលនៃព្រះ អម្ចាស់ នឹងលាងសំអាតរាល់ទាំងអំពើបាបទាំងនោះ ខ្ញុំបានរស់ឡើងវិញ ខ្ញុំមានជីវិត។ អាម៉ែន។ ទោសកំហុសទាំងអស់ត្រូវបានសង។ វាចប់សព្វគ្រប់ហើយ! យើងទាំងអស់គ្នាបានសង្រ្គោះ។

156     មិនមែនដោយវិហាររបស់កាតូលិក ទោះ បីជាយើងជាពួកកាតូលិកដ៏ត្រឹមត្រូវក៏ដោយ ឬក៏ជាហោរារបស់កាតូលិកក្តី។ បាទ! មិនមែនដោយសេចក្តីបង្រៀនរបស់វិហាររ៉ូមាំងកាតូលិក ដែលបដិសេធព្រះ បន្ទូលនៃព្រះ អម្ចាស់ អ្វីទាំងអស់ជាសេចក្តីបង្រៀនផ្ទាល់របស់ពួកគេ មិនមែនជាព្រះ បន្ទូលឡើយ។ មេតូឌីស បាបទីស្ទ ចូរភាពអាម៉ាស់មានដល់អ្នកចុះ ព្រោះ អ្នករាល់គ្នាស្រឡាញ់ការទាំងនោះ ជាជាងស្រឡាញ់ព្រះ។ អ្នករាល់គ្នាជាអ្នកស្រឡាញ់ភាពសប្បាយ អ្នករាល់ស្វែងរកលោកីយ។ សាតាំងកំពុងតែបញ្ចូនឧបករណ៍របស់វាដើម្បីបំផ្លាញអ្នកដូចពេលដែលវាធ្វើនៅក្នុងសួនច្បារអេដែនដែរ។ “អូ! មនុស្សរបស់យើងសុទ្ឋតែមានការអប់រំ។ ពួកគេសុទ្ឋតែមានសញ្ញាប័ត្របណ្ឌិតទាំងអស់”។ ការនោះ គ្មានន័យអ្វីទេ។ ដែលបដិសេធព្រះ បន្ទូលរបស់ព្រះ នោះ ជាអន្ទាក់របស់សាតាំង។ ខ្ញុំបញ្ចាក់ប្រាប់អ្នករាល់ដោយព្រះ បន្ទូលក្នុងព្រឹកនេះ ដើម្បីឲ្យអ្នករាល់គ្នាយល់ចាប់ពីពេលនេះ តទៅ។

157     ពួកសាវក សូម្បីតែពួកគេដើរជាមួយព្រះ យេស៊ូវ ពួកគេមិនបានយល់ពីភាពតែមួយនោះ ទេ។ ពួកគេក៏ពុំមានភាពតែមួយដែរ។ ពួកគេសុំថា “តើនរណានឹងបានក្លាយទៅជាសម្តេចសង្ឃបន្ទាប់ពីនេះ។ តើក្នុងចំនោមពួកយើងនរណានឹងធំជាងគេ?” ពួកគេមិនបានជឿ សូម្បីតែព្រះ យេស៊ូវ។ ពួកគេមិនបានយល់ពីទ្រង់ឡើយ។ “ទ្រង់បាននិយាយប្រដៅនោះ ចូរប្រាប់យើងទាំងអស់គ្នាមក តើទ្រង់ចង់មានន័យយ៉ាងដូចម្តេច”។ គ្មានភាពតែមួយរវាងព្រះ យេស៊ូវ និងពួកសិស្សរបស់ទ្រង់ទេ ឬរវាងពួកសិស្សនឹងព្រះ យេស៊ូវឡើយ ហើយក៏គ្មានក្នុងចំនោមពួកគេទាំងអស់គ្នាដែរ។

158     បងប្អូនទាំងអស់គ្នា ខ្ញុំចង់ឲ្យអ្នករាល់គ្នាស្តាប់ក្នុងពេលនេះ។ ខ្ញុំចង់ឲ្យសេចក្តីនេះ បានជាប់ស្អិតនៅក្នុងចិត្តរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាឃើញទេ ព្រះ ទ្រង់មានផែនការ។ ហើយក្រៅពីផែនការនោះ ខ្ញុំមិនខ្វល់ថា មានប្រាជ្ញាច្រើនប៉ុណ្ណោះ នៅខាងក្រោយនោះ ទេ ឬមានអគារដែលបានសាងសង់អស់លុយរាប់លានដុល្លាក៏ដោយ ឬមានសាលាទេវវិទ្យា ឬមានមនុស្សបរិសុទ្ឋ ការនោះ នឹងមិនមានអ្វីដែលខុសប្លែកនោះ ដែរ បើសិនជាព្រះ បន្ទូលណាមួយរបស់ព្រះ អម្ចាស់ត្រូវបានបដិសេធ ឬរបស់សាតាំង។ ពេលនេះ ខ្ញុំបានបង្ហាញប្រាប់អ្នករាល់គ្នា ដោយព្រះ បន្ទូលនៃព្រះ អម្ចាស់ តាំងពីសញ្ញាចាស់មកម្លេះ។

159     ពួកសាវកដែលដើរជាមួយព្រះ យេស៊ូវ គេងជាមួយទ្រង់ បរិភោគជាមួយទ្រង់ ឃើញការអស្ចារ្យរបស់ទ្រង់ ក៏ដូចជាមានទំនាក់ទំនងជាមួយទ្រង់ ហើយជិតស្និតដូចជាបងប្រុស ប៉ុន្តែពួកគេពុំមានវាឡើយ។ ពួកគេមិនសាកសមក្នុងការប្រកាសដំណឹងល្អទេ។

          ព្រះ យេស៊ូវមានបន្ទូលថា “ចូរអ្នករាល់គ្នាកុំអធិប្បាយទៀតឡើយ ចូរកុំព្យាយាមអី។ ចូររងចាំនៅទីក្រុងយេរ៉ូសាឡិមចុះ។ ខ្ញុំនឹងបញ្ចូនសេចក្តីសន្យា ដែលខ្ញុំនឹងឲ្យដល់អ្នករាល់គ្នា។ ការនោះ ហើយជាភាពតែមួយនោះ”។

160     “ពេលនេះ ព្រះ វរបិតាអើយ ទូលបង្គំអធិស្ឋាន សូមឲ្យពួកគេទាំងនេះ បានរួមតែមួយដូចទូលបង្គំនឹងទ្រង់ដែរ។ ហើយដូចដែលព្រះ វរបិតាទ្រង់បានបញ្ចូនខ្ញុំមកឯលោកីយនេះ ខ្ញុំក៏បញ្ចូនអ្នករាល់គ្នាឲ្យចេញទៅដែរ”។

161     ហើយព្រះ វរបិតា ទ្រង់បានបញ្ចូរព្រះ រាជបុត្រា ហើយទ្រង់គង់ជាមួយនឹងព្រះ រាជបុត្រា។ ទ្រង់មានភាពតែមួយ។ ទ្រង់មានបន្ទូលថា “បើសិនជាខ្ញុំមិនបានធ្វើការងាររបស់ព្រះ វរបិតាខ្ញុំ នោះ កុំជឿខ្ញុំឡើយ។ ប៉ុន្តែបើសិនជាការងារដែលខ្ញុំធ្វើយ៉ាងច្បាស់ តែអ្នករាល់គ្នាថ្លង់ អ្នករាល់គ្នាគ និងខ្វាក់ ដែលមិនអាចឃើញបានឡើយ។” អូ! បងប្អូនទាំងអស់គ្នា ខគម្ពីរបានប្រាប់ថា “អ្នករាល់គ្នាជាមនុស្សមានពុត! អ្នករាល់គ្នាដឹងពីមេឃ តែទីសំគាល់នៃពេលវេលានោះ អ្នករាល់គ្នាមិនដឹងទេ។ បើសិនជាអ្នកស្គាល់ខ្ញុំ នោះ អ្នករាល់គ្នានឹងដឹងពីថ្ងៃរបស់ខ្ញុំនោះ។ បាទ! ហោរាអេសាយបាននិយាយពីអ្នករាល់គ្នាថា អ្នករាល់គ្នាមានត្រចៀក តែអ្នករាល់គ្នាថ្លង់ ស្តាប់មិនលឺឡើយ។ អ្នករាល់គ្នាមានភ្នែក តែអ្នករាល់គ្នាខ្វាក់ ដែលមិនអាចមើលឃើញឡើយ!”

162     សាវកប៉ុលបាននិយាយថា “នៅថ្ងៃចុងក្រោយ អស់អ្នកដែលមានឬកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ តែមិនព្រមទទួលស្គាល់ព្រះ ចេស្តារបស់ទ្រង់ឡើយ” នោះ អ្នករាល់គ្នានឹងឃើញពីអ្វីដែលនឹងកើតមានឡើងនៅថ្ងៃចុងក្រោយ។ នេះ ហើយដែលខ្ញុំស្រែកប្រឆាំងនឹងប្រព័ន្ឋដែលបង្កើតឡើងដោយដៃមនុស្សរបស់សាតាំង។ កូនរបស់ព្រះ នឹងត្រូវលួងលោមយកទៅដូចជាកូនចៀមដែលគេនាំយកទៅសំឡាប់។ សូមនាំពួកគេចេញមក ឱ! ព្រះ អម្ចាស់អើយ!

163     បាទ! នៅក្នុងពួកសាវកពុំមានឯកភាពទេ។ ពួកគេមិនអាចយល់ពីព្រះ យេស៊ូវបានឡើយ។ ពួកគេនិយាយថា “Ah! តើនរណាអាចយល់សេចក្តីទាំងនេះ បាន?” អ្នករាល់គ្នាឃើញទេ ព្រះ ទ្រង់មិនទាន់គង់នៅក្នុងពួកគេនៅឡើយទេ។ ពួកគេទើបតែនឹងមានការប្រកបជាមួយទ្រង់ប៉ុណ្ណោះ។ ពួកគេគ្រាន់តែមានការប្រកបតែប៉ុណ្ណោះ។ ដូចនឹងមនុស្សល្អនាសម័យនេះ ដែរ។ ពួកគេមិនកុហក ពួកគេមិនលួច ប៉ុន្តែពួកគេមិនមានភាពតែមួយជាមួយនឹងព្រះ អម្ចាស់ឡើយ។ ពួកគេមិនទាន់មានភាពតែមួយជាមួយនឹងទ្រង់ទេ។ ពួកគេមិនមានទេ។ អូ! ពួកគេធ្វើការអស្ចារ្យ ពួកគេបានដេញអារក្ស។ នោះ មិនមែន...

164     ខ្ញុំបានអានអត្ថបទមួយកាលពីថ្ងៃមុន អំពីការដេញអារក្ស។ មនុស្សជាច្រើននិយាយថា “អូ! ប្អូនប្រុស ខ្ញុំនឹងប្រាប់អ្នកពីការមួយ” មនុស្សមា្នក់ដែលបានដេញអារក្ស ហើយបដិសេធនូវព្រះ ចេស្តារបស់ព្រះ នោះ ជាមនុស្សកុហក។ បាទ! លោក! គាត់និយាយថា គាត់បានដេញអារក្ស។ ពួកគេប្រកាសថាពួកគេចេះ ធ្វើការនោះ។ ពួកគេមិនអាចធ្វើវាបានឡើយបើសិនជាពួកគេគ្មានព្រះ បន្ទូលរបស់ព្រះ។ ព្រះ យេស៊ូវទ្រង់មានបន្ទូលយ៉ាងដូច្នេះ។

165     នៅថ្ងៃបុណ្យទី៥០ ព្រះ ទ្រង់បានធ្វើឲ្យពួកគេមានភាពតែមួយសារជាថ្មី។ នៅពេលនោះ ពួកគេមានភាពតែមួយជាមួយទ្រង់។ ព្រះ ទ្រង់គង់នៅជាមួយពួកគេ។ បើសិនជាអ្នករាល់គ្នាមើលទៅកាន់គម្ពីរកិច្ចការ៤:៣២ ព្រះ គម្ពីរបានប្រាប់ថា “ពួកគេមានចិត្តតែមួយ ព្រលឹងតែមួយ គំនិតតែមួយ”។ អូ! បងប្អូនទាំងអស់គ្នា! តើមូលហេតុអ្វីទៅ? ពួកគេត្រូវបានស្ថារឡើងវិញ ទៅកាន់ភាពដើមនោះ។ ការតែមួយប៉ុណ្ណោះ ដែលពួកគេត្រូវធ្វើគឺបោះ បង់ចោលទីក្រុងចាស់នោះ (រូបកាយចាស់នោះ ត្រូវបានហៅថា ទីក្រុងចាស់ ឬវិហារចាស់ ដែលតែងតែស្លាប់ និងពុករលួយ) ហើយមករស់នៅទីនេះ វិញចុះ។ ប៉ុន្តែនៅក្នុងវិញ្ញាណនិងជីវិត រួមទាំងគោលបំណង និងនិមិត្ត និងអ្វីទាំងអស់នោះ ពួកគេទាំងអស់គ្នាមានភាពតែមួយជាមួយនឹងព្រះ។

166     ឱ! អ័ដាមមិត្តសំឡាញ់របស់ខ្ញុំ ចូរកុំអនុញ្ញាតិឲ្យសាតាំងប្រាប់សេចក្តីកុហកនោះ មកអ្នកទៀតឡើយ។ ចូរកុំអនុញ្ញាតិឲ្យវាកើតឡើងឡើយ។ ចូរកុំឲ្យវាប្រាប់អ្នកថា ព្រះ បន្ទូលមិនមានន័យទេ នោះ ឡើយ។

167     ខ្ញុំកំពុងនិយាយអំពីការជ្រមុជនៅក្នុងព្រះ នាមព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ។ នេះជាការពិត អំពីការបើកសំដែងនោះ ត្រូវបានមកដល់។ នោះ ជាសេចក្តីពិត។ ប៉ុន្តែតើក្រុមមនុស្សបានធ្វើអ្វី? ពួកគេបានប្រមូលផ្តុំគ្នានៅខាងក្រៅនោះ រួចបញ្ចូលខ្លួនពួកគេនៅក្នុងនិកាយ និងបង្កើតប៉មបាបិលថ្មីមួយទៀត។ ការនេះ បានធ្វើឲ្យពួកគេធ្លាក់ទៅក្នុងនិកាយទាំងនោះ។ នេះ ជាការពិត។ Luther បានធ្វើការនេះ រួចទៅហើយ។ Wesley, John Smith, Alexander Campbell ពួកគេសុទ្ឋតែបានធ្វើវា រួមទាំង Pentecost ផងដែរ។ ព្រះ ទ្រង់រក្សាទំនាក់ទំនងរបស់ទ្រង់ជាមួយអ្នកណាដែលរក្សាព្រះ បន្ទូលរបស់ទ្រង់ផ្ទាល់ៗខ្លួន។ ផែនការតែមួយរបស់ព្រះ គឺនាំអ្នកណាដែលជឿចូលមកព្រះអង្គទ្រង់ ដែលជាភាពតែមួយដ៏ពិតប្រាកដ គឺជាអ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ឋ។

168     អ្នកនិយាយថា “លោកប្រាណហាំ ខ្ញុំចេះ និយាយភាសាដទៃ។ ខ្ញុំស្រែកច្រៀង។ ខ្ញុំបានធ្វើការនេះ”។ បើសិនជាអ្នកមានប្រភេទនៃវិញ្ញាណដែលបដិសេធព្រះ បន្ទូលរបស់ព្រះ អ្នកមិនទាន់ទទួលបានព្រះ បន្ទូលនៅឡើយទេ ហើយអ្នកពុំមានព្រះ វិញ្ញាណបរិសុទ្ឋដែរ។ បើសិនជាអ្នកអង្គុយនៅទីនេះ ហើយលឺការអធិប្បាយសេចក្តីពិត ហើយបានបើកព្រះ គម្ពីរ រួចឃើញថា ជាសេចក្តីពិតមែន តែអ្នកបដិសេធមិនប្រព្រឹត្តតាម នោះ មិនមែនជាព្រះ វិញ្ញាណបរិសុទ្ឋទេ។ ខ្ញុំមិនខ្វល់ថា អ្នកនិយាយភាសាដទៃច្រើនប៉ុណ្ណានោះ ទេ អ្នកស្រែកខ្លាំងយ៉ាងណា ឬអ្នកជាសមាជិកព្រះ វិហារ ឬអ្នកបានជ្រមុជទឹក ឬធ្វើអ្វីនោះ ឡើយ។ ព្រះ បន្ទូលជាសេចក្តីពិត។ ព្រះ បន្ទូលត្រូវនឹងសេចក្តីពិត។ បើសិនជាបានសេចក្តីទាំងអស់នេះ ហើយនៅជាមួយព្រះ បន្ទូលរបស់ព្រះ ទៀត អាម៉ែន អ្នករាល់គ្នាបានមកដល់ផ្ទះ ហើយ។

169     តើព្រះ ដែលទ្រង់បានសរសេរព្រះ បន្ទូលរបស់ទ្រង់ អាចងាកមក ហើយអ្វីមួយផ្សេងទៀតមកជំនួសព្រះ បន្ទូលរបស់ទ្រង់យ៉ាងណាបាន? ពួកអ្នកជាកាតូលិក ដែលនិយាយថា លោកពេត្រុសត្រូវបានបញ្ចុះ នៅក្នុងព្រះ វិហាររបស់អ្នក ហើយវិញ្ញាណរបស់លោកនឹងលើកលែងអំពើបាបរបស់អ្នករាល់គ្នា តើលោកពេត្រុសដែលជាសាសន៍យ៉ូដាអាចឈរជារូបចំលាក់នៅក្នុងវិហាររបស់អ្នករាល់គ្នាធ្វើយ៉ាងណាបាន? តើពេត្រុសធ្លាប់បដិសេធក្នុងការនិយាយពីការជ្រមុជដោយព្រះ វិញ្ញាណបរិសុទ្ឋ ហើយលោកនិយាយភាសាដទៃ និងធ្វើការអស្ចារ្យជាច្រើន តើលោកអាចងាកមកហើយនិយាយថា ចូរយកនំចុះ វាជារបស់ព្រះ យ៉ាងណាបាន? អូ! វាជាភាពល្ងង់ខ្លៅ វាជាភាពល្ងង់ខ្លៅខាងឯវិញ្ញាណ!

170     រីឯអ្នករាល់គ្នាជាពួកប្រូតេស្តង់ ក៏ធ្វើការដូចគ្នានេះ ដែរ អ្នករាល់គ្នាបានដើរចូលមក ហើយចាប់ដៃជាមួយអ្នកឯទៀត និងនិយាយថា “ខ្ញុំទទួលព្រះ អម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះ អង្គសង្រ្គោះ ផ្ទាល់ខ្លួនរបស់ខ្ញុំ” តែអ្នករាល់ដើរចេញទៅ ហើយរស់នៅក្នុងជីវិតផ្សេងពីនេះ រស់តាមបែបលោកីយ។ នេះ ហើយជាប៉មបាបិលថ្មីមួយទៀត។

171     យើងកំពុងតែជិតដល់ទីបញ្ចប់ហើយ។ សូមមើលទាំងអស់គ្នា។ ព្រះ ទ្រង់បានបញ្ជូនព្រះ វិញ្ញាណបរិសុទ្ឋ ហើយព្រះ វិញ្ញាណបរិសុទ្ឋនោះ ជាព្រះ អង្គទ្រង់ផ្ទាល់។ ទ្រង់តែមួយដែលបង្កើតឲ្យមានភាពតែមួយរវាងព្រះ និងមនុស្ស។ ចូរយើងស្វែងរកទាំងអស់គ្នា។ ខ្ញុំចង់ឲ្យអ្នកផ្តោតការចាប់អារម្មណ៍មកខ្ញុំរយៈ ពេល៥នាទីទៀតសិន។ សូមមើលទាំងអស់គ្នា។

172     មនុស្សដែលស្ថិតនៅក្រោមផែនការរបស់សាតាំងតែងតែព្យាយាមដាក់ពួកជំនុំឲ្យទៅជាភាពតែមួយ។ អ្នករាល់គ្នាឃើញហើយ ពួកគេព្យាយាមបង្រៀនពួកជំនុំឲ្យមានភាពតែមួយ គឺពួកគេព្យាយាមធ្វើការនេះ តាមរយៈ ការបង្រៀន និងតាមរយៈ និកាយ។ ពេលនេះ ពួកគេកំពុងតែព្យាយាម។ ហើយសមាគមពួកជំនុំពិភពលោកកំពុងតែព្យាយាមនាំពួកកាតូលិកនិងប្រូតេស្តង់រួមគ្នា និងឲ្យមានភាពតែមួយ។ តើវាជាអ្វី? នោះ ជាផែនការរបស់សាតាំង!

173     អ្នករាល់គ្នានិយាយថា “អ្នកមិនគួរនិយាយការនេះ ទេ”។ បាទ! ខ្ញុំមិនគួរនិយាយឡើយ ប៉ុន្តែខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ព្រះ បន្ទូលនៃព្រះ របស់ខ្ញុំមានអំណាច។ ទោះ បីជាផ្ទៃមេឃផែនដីកន្លងបាត់ទៅ តែព្រះ បន្ទូលរបស់ទ្រង់មិនបាត់ឡើយ។ ខ្ញុំនិយាយតាមអ្វីដែលទ្រង់មានបន្ទូលតែប៉ុណ្ណោះ ខ្ញុំសូមសារភាពចំពោះ ព្រះ បន្ទូលរបស់ទ្រង់។

174     វាកំពុងស្ថិតនៅក្រោមផែនការរបស់សាតាំង! ព្រះ បន្ទូលបានប្រាប់អ្នកយ៉ាងច្បាស់នៅព្រឹកនេះ ថាវាកំពុងស្ថិតនៅក្រោមផែនការរបស់សាតាំង។ រួមទាំងនិកាយទាំងនោះ ផងដែរ។ មនុស្សដែលស្ថិតនៅក្រោមផែនការរបស់សាតាំងពួកគេកំពុងតែព្យាយាមធ្វើឲ្យមនុស្សទាំងអស់នេះ មានភាពតែមួយ។

175     “អ្នកដែលចូលរួមជាមួយនឹង Assemblies of God។ ចូលរួមជាមួយនឹង Oneness។ ចូររួមជាមួយនឹងពួកជំនុំព្រះ ជាម្ចាស់។ ចូលរួមជាមួយនឹងក្រុមមេតូឌីស ពួកគេនិយាយថា ពួកគេតែមួយ”។ អ្នកទាំងអស់នេះ ជាមនុស្សមានពុត ពួកគេគោរពប្រតិបត្តិដល់ព្រះ តែបដិសេធអំណាចព្រះ ចេស្តារបស់ទ្រង់។ ហើយពេលនេះ ព្រះ បន្ទូលនៃព្រះ កំពុងតែធ្វើឲ្យអ្នកភ្ញាក់ផ្អើល ដើម្បីឲ្យអ្នករាល់ខ្លាចក្នុងចូលរួមជាមួយពួកគេ។ ចុះ តើហេតុអ្វីបានជាព្រះ ទ្រង់មិនបង្ហាញព្រះ អង្គទ្រង់ បើសិនជាអ្នកកំពុងតែនៅជាមួយទ្រង់? ចុះ ហេតុអ្វីបានជាអ្នកមិនធ្វើការងាររបស់ព្រះ? តើអ្នកអាចគោរពប្រតិបត្តិ ហើយបដិសេធទ្រង់ រួមទាំងហៅការងាររបស់ព្រះ ថាជាបេសេបូលយ៉ាងណាបាន? ការនេះ បង្ហាញថា អ្នករាល់គ្នាកំពុងអប់រំពួកជំនុំរបស់អ្នករាល់គ្នា! ព្រះ យេស៊ូវមានបន្ទូលថា “អ្នករាល់គ្នាមានឪពុកជាអារក្សសាតាំង!” វាត្រូវណាស់។ ខ្ញុំជឿជាក់ថា អ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំកំពុងតែចង់មានន័យក្នុងទីនេះ។

176     មនុស្សបានធ្វើការនេះ ពួកគេបានសាងសង់ប៉មបាបិលមួយទៀត។ តើពួកគេធ្វើអ្វី? ពួកគេព្យាយាមបង្ហាញ... សូមមើលពីសមាគមពួកជំនុំសកលក្នុងពេលនេះ។ Anglican, រ៉ូមាំងកាតូលិក មេតូឌីស Presbyterian, Pentecost ពួកគេទាំងអស់គ្នាកំពុងតែនៅជាមួយគ្នា ពួកគេបង្កើតនិកាយជាច្រើន ដែលបដិសេធនូវកំនើតដ៏បរិសុទ្ឋ និងភាពត្រៃឯកនៃព្រះ យេស៊ូវ។ ពួកគេក៏ថែមទាំងបដិសេធព្រះ លោហិតរបស់ទ្រង់ និងការអស្ចារ្យដែលទ្រង់ធ្វើផង។ ហើយពួកគេព្យាយាមធ្វើការរួបរួមគ្នា តើពួកគេធ្វើយ៉ាងណាបានទៅ? នោះ ជាប៉មដែលធ្វើដោយដៃមនុស្ស ហើយវានឹងដួលចុះ ដូចប៉មបាបិលដែរ។

177     ប៉ុន្តែព្រះ អម្ចាស់ទ្រង់មានបន្ទូលថា “មិនមែនដោយអំណាច មិនមែនឥទ្ឋិឬទ្ឋិទេ ដោយសារព្រះ វិញ្ញាណរបស់អញវិញ នេះ ជាព្រះ បន្ទូលរបស់ព្រះ យេហូវ៉ា។ នោះ ជាការដែលអញរួបរួមពួកជំនុំរបស់អញ។ មិនមែនដោយនិកាយ មិនមែនដោយការអប់រំ ឬដោយទេវវិទ្យាឡើយ ប៉ុន្តែដោយសារវិញ្ញាណរបស់អញ នេះ ជាព្រះ បន្ទូលរបស់ព្រះ យេហូវ៉ា។ អញនឹងប្រមូលចៀមរបស់អញមកជាមួយគ្នា”។ អូ! នៅពេលដែលទ្រង់ធ្វើការនេះ តើមានអ្វីកើតឡើង? ទីសំគាល់របស់ទ្រង់នឹងកើតមក។ នោះ ជាអ្វីដែលអ៊ីស្រាអែលបាននិយាយ មុនពេលដែលពួកគេរួមគ្នាជាមួយសាសន៍ម៉ូអាប់។ នៅពេលនោះ មានសរសរភ្លើងនៅពីលើពួកគេ។ បាទ! តើទ្រង់ធ្វើអ្វី? ទ្រង់បានសំដែងទីសំគាល់។ ប៉ុន្តែបន្ទាប់ពីពួកគេផ្តាច់ទំនាក់ទំនងជាមួយព្រះ ពួកគេបានផ្តាច់ភាពតែមួយរវាងព្រះ នឹងពួកគេ ដោយចូលរួមជាមួយពួកសាសន៍ម៉ូអាប់ ជ័យជំនះរបស់ពួកគេត្រូវបានបរាជ័យ។ ពួកគេត្រូវនៅទីរហោស្ថានរយៈ ជាង៤០ឆ្នាំ រហូតដល់ព្រះ ទ្រង់បានលើកក្រុមមួយទៀត ដើម្បីសម្រេចផែនការរបស់ទ្រង់។ នោះ ជាការពិតចំពោះ អ្វីដែលពួកគេបានធ្វើ។

178     ពេលនេះ ចូរមើលទាំងអស់គ្នា។ ប៉ុន្តែនៅពេលដែលព្រះ អម្ចាស់ទ្រង់នាំពួកជំនុំរបស់ទ្រង់មកជាមួយគ្នា ដោយព្រះ វិញ្ញាណបរិសុទ្ឋ ពួកគេនឹងមានទីសំគាល់របស់ទ្រង់រស់នៅក្នុងពួកគេ។ តើទីសំគាល់ប្រភេទណា? នៅពេលដែលព្រះ ទ្រង់ផ្តាច់អ៊ីស្រាអែលចេញពីអេស៊ីប ព្រះ ទ្រង់បានប្រទានឲ្យលោកម៉ូសេ និងជនជាតិអ៊ីស្រាអែលនូវទីសំគាល់នៃសសរភ្លើង។ នៅពេលដែលព្រះ ទ្រង់ផ្តាច់អ័ប្រាណហាំចេញពីលុត មានទេវតាមកឯគាត់ ដែលដឹងពីចេត្តនា និងចិត្តរបស់គាត់។ នោះ ជាទីសំគាល់! ហាលេលូយ៉ា!

179     ឥឡូវ និកាយនេះ បានយកពួកជំនុំនេះ ទៅ ព្យាយាមធ្វើឲ្យពួកគេមានភាពតែមួយដូចនៅឯអេស៊ីប និងនៅសួនអេដែនដែរ។

180     ប៉ុន្តែចូរមើល! ខ្ញុំចង់សួរអ្នករាល់គ្នាពីការមួយ។ នៅពេលដែលព្រះ ទ្រង់បានផ្តាច់អ៊ីស្រាអែលចេញមកទ្រង់បានប្រទានឲ្យពួកគេនូវទីសំគាល់មួយដ៏អស្ចារ្យ នោះ គឺជាសសរភ្លើង។ ព្រះ ទ្រង់ក៏បានប្រទានឲ្យពួកគេនូវហោរា។ ដូច្នេះ តើទ្រង់បានធ្វើដូចម្តេចចំពោះ អ័ប្រាហាំ? ហើយទ្រង់បានធ្វើអ្វីរាល់ពេលទាំងនេះ? ចូរបង្ហាញខ្ញុំ តើហោរាណាមួយដែលព្រះ ទ្រង់រើសក្នុងចំនោមពួកគេទាំងអស់គ្នានេះ។ ព្រះ ទ្រង់បានដាក់ពួកជំនុំរបស់ទ្រង់ជាមួយគ្នា ដោយសារពួកសាវក និងពួកហោរា ពួកគ្រូបង្រៀន ពួកអ្នកប្រកាសដំណឹង។ ហាលេលូយ៉ា!! ហើយពួកជំនុំដូចជាពួកកូនចៅអ៊ីស្រាអែលដែរ។ ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ ថាខ្ញុំនឹងបង្រៀនអ្នករាល់គ្នាម្តងទៀត។

181     ទេ! ព្រះ ទ្រង់មិនបានរើសហោរាណាមួយក្នុងចំនោមពួកគេឡើយ។ ដូច្នេះ តើវាជាអ្វី? នោះ ជាប៉មរបស់សាតាំងម្តងទៀតហើយ។

182     ពេលនេះ ការយាងមករបស់ព្រះ អម្ចាស់យេស៊ូវគ្រីស្ទជាលើកទី២ជិតមកដល់ហើយ ពេលនោះ ទ្រង់នឹងប្រមូលផ្តុំអស់អ្នកណាដែលទ្រង់បានរើសតាំង។ ខ្ញុំជឿលើសេចក្តីនេះ។ អូ! ពួកគេនឹងមកពីទិសខាងកើត និងទិសខាងលិចផងដែរ។ កន្លែងណាដែលមានគំនរសាកសព នឹងមានសត្វឥន្រ្ទីនៅទីនោះ។ អូ! តើនោះ ជាអ្វីដែរ? ទ្រង់មានភាពតែមួយ នោះ ជាភាពតែមួយដ៏ពិតរបស់ទ្រង់ ទ្រង់នឹងបង្ហាញព្រះ អង្គទ្រង់នៅក្នុងចំនោមពួកគេ គឺនៅមុខនិកាយរបស់ពួកគេ ទ្រង់នឹងនាំយកអស់អ្នកដែលបានរើសតាំងពីគ្រប់ពួកជំនុំទាំងអស់ ទ្រង់នឹងនាំកូនរបស់ទ្រង់ចេញមក គឺអស់អ្នកដែលឈរនៅជាមួយនឹងព្រះ បន្ទូលរបស់ព្រះ។ តើជាអ្វីទៅ?

183     ពេលនេះ ការយាងមករបស់ទ្រង់ជិតមកដល់ហើយ នោះ គឺជាការមកដើម្បីជំនុំជំរះ ទ្រង់នឹងហៅអស់អ្នកដែលទ្រង់បានរើសតាំងមកក្នុងភាពតែមួយជាមួយទ្រង់ ជាមួយនឹងបេសកកម្មតែមួយដែលទ្រង់មាន។ អ្នករាល់គ្នាដឹងហើយថា ប៉មយ៉ាងធំត្រូវបានសាងសង់ ដែលគេហៅថាពីរ៉ាមីត ប៉ុន្តែថ្មជ្រុងមិនទាន់ដាក់នៅលើកំពូលនោះ នៅឡើយទេ។

184     តើទ្រង់បានធ្វើអ្វី? ទ្រង់បានដាក់ឲ្យពួកគេនូវគ្រូបង្រៀនដ៏ពិត ហោរាដ៏ពិត ជាអ្នកដែលនៅជាមួយនឹងព្រះ បន្ទូលរបស់ព្រះ អម្ចាស់។ ព្រះ យេស៊ូវព្រះ អង្គមានបន្ទូលថា “ចៀមរបស់ខ្ញុំលឺសំលេងខ្ញុំ”។ ហើយបើសិនជាវាលឺសំលេងខ្ញុំ វានឹងមកតាមខ្ញុំ។ តែបើផ្ទុយពីសំលេងរបស់ខ្ញុំ ពួកវាមិនតាមឡើយ។ អូ! បងប្អូនទាំងអស់គ្នា។ មកពីទិសខាងកើត ទិសខាងលិច ចេញពីនិកាយនីមួយៗ ពួកគេដែលមកពីទិសខាងកើត និងខាងលិច នឹងមកប្រមូលផ្តុំគ្នា។ “យើងនឹងបានជប់លៀងជាមួយនឹងស្តេច និងបរិភោគអាហារពេលល្ងាចជាមួយទ្រង់ យើងពិតជាមានពរណាស់! ។ ព្រះ យេស៊ូវទ្រង់នឹងយាងមកឆាប់ៗនេះ។ នោះ ការជំនុំជំរះ នឹងមកដល់”។ ហាលេលូយ៉ា!

185     តើនោះ ជាអ្វី? គឺជាអស់អ្នកដែលនៅជាមួយនឹងព្រះ អម្ចាស់ គឺនៅពេលដែលទ្រង់បញ្ចូនគ្រូបង្រៀនរបស់ទ្រង់ ហើយពួកគេនៅជាមួយនឹងព្រះ បន្ទូល ពួកគេមិនបានងាកទៅតាមអ្វីដែលនិកាយនិយាយនោះ ទេ។ ពួកគេមិនមានទំនាក់ទំនងជាមួយនិកាយឡើយ។ ហោរាជាអ្នកដែលនិយាយថា “នេះ ជាព្រះ បន្ទូលនៃព្រះ អម្ចាស់”។ ទាំងអស់នោះ ជាអ្វីដែលព្រះ ទ្រង់បានបញ្ជូនមកពួកជំនុំ។ នោះ ជាអ្វីដែលទ្រង់មានបន្ទូលថា ទ្រង់នឹងធ្វើ។ ចូរជឿលើព្រះ បន្ទូល មិនមែនជឿលើនិកាយ ឬសេចក្តីបង្រៀនណាឡើយ តែត្រូវជឿលើព្រះ បន្ទូលវិញ។ បើសិនជាធ្វើដូច្នេះ ព្រះ ទ្រង់នឹងសំដែងអង្គទ្រង់ក្នុងពួកគេដើម្បីបញ្ជាក់ពីព្រះ បន្ទូលរបស់ទ្រង់ ទ្រង់នឹងបង្កើតឲ្យពួកគេមានជីវិត។

186     ចូរស្តាប់ទាំងអស់គ្នា។ ១កូរិនថូស៤:២០ បាននិយាយថា “នគរព្រះ គឺព្រះ បន្ទូលរបស់ទ្រង់ដែលបង្កើតបានជាឥទ្ឋិឬទ្ឋិ”។ បើសិនជាអ្នករាល់គ្នាមើលនៅ១កូរិនថូស៤:២០ តើនគរព្រះ ជាអ្វី? វានៅក្នុងអ្នករាល់គ្នា។ នគរនោះ កំពុងតែនៅក្នុងអ្នករាល់គ្នា។ ហើយនៅពេលដែលព្រះ បន្ទូលចូលមកដល់ តើព្រះ បន្ទូលនោះ ចាប់ផ្តើមធ្វើអ្វី? វានឹងត្រលប់ទៅជាឥទ្ឋិឬទ្ឋិ គឺធ្វើឥទ្ឋិឬទ្ឋិដែលនឹងនិយាយអ្វីដែលព្រះ បន្ទូលបានបន្ទូលនិយាយ។

187     អ្នករាល់គ្នាមិនអាចនិយាយថា “វានិយាយយ៉ាងដូច្នេះ” វាបាននិយាយយ៉ាងដូច្នេះ ហើយវាក៏កើតឡើង។ អ្នករាល់គ្នាបាននិយាយដូចអ្វីដែលវានិយាយដែរ។ នោះ ជាការយល់ច្រលំហើយ។ ចូរកុំនិយាយថា “បាទ! វាកំពុងតែល្អឡើងហើយ ខ្ញុំកំពុងតែបានប្រាជ្ញាបន្ថែម ហើយខ្ញុំនឹងឈរនៅទីនោះ បាន”។

188     អ្នករាល់គ្នាត្រូវតែនៅជាមួយនឹងព្រះ បន្ទូលរបស់ព្រះ អម្ចាស់។ ព្រះ បន្ទូលនឹងបង្កើតបានជាអំណាចចេស្តា។ “ព្រះយេស៊ូវគ្រីស្ទទ្រង់នៅដដែលទោះជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅ”។ ព្រះ យេស៊ូវទ្រង់មានបន្ទូលនៅក្នុងយ៉ូហាន១៤:១២ ថា “បើអ្នករាល់គ្នានៅជាមួយខ្ញុំ នោះ ពាក្យខ្ញុំនឹងនៅជាមួយអ្នករាល់គ្នា។” ទេ! ខ្ញុំសូមទោស ទ្រង់មិនបានមានបន្ទូលដូច្នេះ ឡើយ។ តែទ្រង់មានបន្ទូលថា “អស់អ្នកណាដែលជឿដល់ខ្ញុំ នោះ នឹងធ្វើការដែលខ្ញុំធ្វើដែរ។ ហើយអស់អ្នកណាដែលនៅជាមួយខ្ញុំ នោះ ពាក្យរបស់ខ្ញុំនឹងនៅជាមួយអ្នកនោះ ហើយបើអ្នកនោះ សូមអ្វីនោះ នឹងសម្រេចឲ្យ។ អ្នកណាដែលនៅជាមួយខ្ញុំ នោះ ពាក្យរបស់ខ្ញុំនឹងនៅជាមួយអ្នកនោះ”។

189     តើនោះ ជាអ្វី? អ្នករាល់គ្នាត្រូវតែមានព្រះ បន្ទូលរបស់ព្រះ អម្ចាស់ ហើយសម្លាប់រូបកាយរបស់អ្នករាល់គ្នាចុះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នា ដែលបានទទួលព្រះ វិញ្ញាណបរិសុទ្ឋហើយ ប៉ុន្តែយើងទើបតែទទួលបានព្រះ វិញ្ញាណបរិសុទ្ឋយ៉ាងពេញលេញ ដែលបានធ្វើឲ្យយើងទៅកាន់កន្លែងដែលយើងមិនចង់កុហក មិនចង់លួច។ ហើយព្រះ ទ្រង់នឹងបំពេញរាល់ទាំងសសៃនៃពួកជំនុំរបស់ទ្រង់ ទ្រង់ចង់បំពេញការគិតរបស់អ្នករាល់គ្នា ទ្រង់ចង់បំពេញគំនិតរបស់អ្នករាល់គ្នាផងដែរ។ ទ្រង់ចង់បំពេញរាល់ចំនុចទាំងអស់របស់អ្នក ដើម្បីធ្វើឲ្យអ្នកបានពេញលេញឡើង គឺអ្នករាល់បានស្លាប់ទាំងស្រុងនូវរូបកាយរបស់អ្នក និងគំនិតរបស់អ្នក ដោយគ្រាន់តែចុះ ចូលចំពោះព្រះ នោះ ព្រះ បន្ទូលរបស់ទ្រង់នឹងរស់នៅក្នុងអ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវដឹងអ្វីផ្សេងឡើយ ប៉ុន្តែត្រូវដឹងព្រះ បន្ទូលរបស់ទ្រង់ ដូច្នេះ ចូរនៅជាមួយនឹងព្រះ បន្ទូលរបស់ទ្រង់ចុះ ដែលព្រះ បន្ទូលរបស់ទ្រង់គឺជាជីវិត។ ព្រះ យេស៊ូវទ្រង់មានបន្ទូលថា “ពាក្យរបស់ខ្ញុំគឺជាជីវិត”។

199     ទ្រង់់បានដាក់អ្នកទាំងនោះ នៅជាមួយពួកគេ គ្រូបង្រៀនជឿលើព្រះ បន្ទូល ហោរាជាអ្នកប្រកាសប្រាប់ពីសេចក្តីពិត ហើយបង្ហាញថា សេចក្តីទំនាយនោះ នៅដដែល ហើយពួកគេនឹងដើរឆ្លងកាត់ទៅ។ តើទ្រង់បានធ្វើអ្វី? ទ្រង់បានបង្ហាញព្រះ អង្គទ្រង់ថា ទ្រង់គង់នៅជាមួយពួកគេ ហើយទ្រង់បញ្ចាក់បង្ហាញពីព្រះ បន្ទូលរបស់ទ្រង់។ ព្រះ បន្ទូលរបស់ទ្រង់ នគររបស់ទ្រង់ គឺជាព្រះ បន្ទូលដែលបង្កើតបានជាព្រះ ចេស្តា។

190     និកាយទាំងអស់នេះ ពួកគេទុកចិត្តលើហេតុផលរបស់មនុស្ស។ ចូរស្តាប់ក្នុងពេលនេះ ចុះ។ យើងទាំងអស់គ្នាមិនអាចពឹងលើហេតុផលរបស់មនុស្សបានឡើយ។ សុភាសិត៣:៥ បានប្រាប់ថា “ចូរកុំទុកចិត្តនឹងការយល់ដឹងរបស់ខ្លួនឡើយ”។ ចូរកុំធ្វើវាឲ្យសោះ។

191     អ្នករាល់គ្នានិយាយថា “បាទ! វិធីនោះ ដូចជាល្អណាស់”។

192     វាមិនដូច្នេះ ទេ។ ចូរទទួលយកព្រះ បន្ទូលនៃព្រះ អម្ចាស់ ហើយធ្វើតាមអ្វីដែលទ្រង់ប្រាប់ចុះ។ សាតាំងនិយាយទៅកាន់នាងអេវ៉ាថា “អញដឹងថា ព្រះ ទ្រង់មានបន្ទូលយ៉ាងដូច្នេះ ថា ប៉ុន្តែការពិតវាមិនមានន័យដូច្នោះ ទេ។ វាមានន័យដូច្នេះ វិញ”។ ហើយនាងបានជឿវា។ នាងបានជឿវា។ ការនោះ បានធ្វើឲ្យបាក់បែកភាពតែមួយ វាបានផ្តាច់នៅការប្រកបគ្នា គឺបានកាត់ផ្តាច់ចេញពីជីវិត។

193     ហើយអស់អ្នកណាដែលមិនជឿពាក្យតែមួយនៃព្រះ បន្ទូលព្រះ នោះ នឹងធ្វើឲ្យផ្តាច់អស់ការប្រកបទាក់ទងទាំងឡាយ។ បាទ! យើងជឿ ឬមិនជឿ។ ចូរនៅជាមួយព្រះ បន្ទូលចុះ! ដ្បិតព្រះ ទ្រង់មានបន្ទូលថា ចូរនៅជាមួយព្រះ បន្ទូលចុះ។

194     កាលពីមុននៅពេលដែលមនុស្សបានធ្វើការនោះ វាបាននាំឲ្យការជំនុំជំរះ របស់ព្រះ មកដល់ផែនដី។ ប៉មបាបិល គឺជាភាពតែមួយរបស់កូនចៅកាអ៊ីន ជាមួយនឹងកូនចៅសេត បាននាំការជំនុំជំរះ។ អ្នករាល់គ្នាឃើញទេ វាតែងតែនាំការជំនុំជំរះ របស់ព្រះ មកដល់ផែនដីជានិច្ច។ អូ! ភាពតែមួយដ៏ពិតប្រាកដជាមួយព្រះ នឹងត្រូវបានលើកផុតពីការជំនុំជំរះ នោះ ដូចលោកណូអេ និងក្រុមគ្រួសាររបស់គាត់។ ណូអេដ៏សុចរិតបានឡើងផុតការជំនុំជំរះ នោះ។ តើពួកគេបានធ្វើអ្វី!

195     លោក Lee Vayle បើសិនជាលោកធ្លាប់មានចំងល់ពីការនេះ នេះ ហើយជាចំលើយ។ មានសំនួរមួយដែលយើងមិនយល់ស្របគឺថា គឺជឿថាពួកជំនុំនឹងដើរឆ្លងកាត់ការជំនុំជំរះ។ ខ្ញុំមិនឃើញដូច្នេះ ទេ។ ខ្ញុំមិនជឿយ៉ាងដូច្នេះ ឡើយ។

196     លោកណូអេមិនបានដើរកាត់ការជំនុំជំរះ នោះ ទេ តែគាត់បានដើរពីលើការជំនុំជំរះ វិញ។ អ័ប្រាហាំក៏មិនបានដើរឆ្លងកាត់ភ្លើងដែរ តែគាត់បានចេញផុតពីភ្លើងនោះ វិញ។ អ៊ីស្រាអែលមិនបានឆ្លងកាត់ការជំនុំជំរះ នោះ ទេ ពួកគេត្រូវបានផ្តាច់ចេញពីភ្លើងនោះ វិញ គឺពួកគេចេញផុតពីការជំនុំជំរះ។ ពួកជំនុំនឹងត្រូវបានលើកឡើងលើ ផុតការជំនុំជំរះ នៅក្នុងទូកនៃព្រះ វិញ្ញាណបរិសុទ្ឋ ពួកគេនឹងត្រូវបានលើកឡើងផុតពីផែនដីនេះ ទេ។

197     សមាគមពួកជំនុំទាំងអស់នោះ មិនជាអ្វីទេ ប៉ុន្តែជាភាពហ្វឹកវរ ដែលមាននៅផែនដីនេះ និងជាអ្នកទាស់ប្រឆាំងនឹងព្រះ គ្រីស្ទ។ ប៉ុន្តែពួកជំនុំដ៏ពិតរបស់ព្រះ នឹងបានអណ្តែតដូចណូអេដែរ ហើយនឹងត្រូវបានចូលទៅក្នុងសិរីល្អជាពិតប្រាកដ។ ដោយហេតុនេះ ហើយបានជាទ្រង់ប្រមូលផ្តុំពួកគេជាមួយគ្នា។ ហើយសំលេងនេះ កំពុងតែនិយាយប្រាប់អ្នករាល់គ្នាក្នុងថ្ងៃនេះ។ នោះ ជាអ្វីដែលព្រះ ទ្រង់នឹងធ្វើ ដោយទ្រង់នឹងប្រមូលមនុស្សមកពីរដ្ឋ Los Angeles មកពី Philadelphia មកពី Georgia និងកន្លែងផ្សេងទៀតជាច្រើន។ ទ្រង់នឹងប្រមូលពួកគេមកជាមួយគ្នា ជាដែលរាស្ត្ររបស់ទ្រង់ ជាអ្នកដែលមានព្រះ បន្ទូលទ្រង់។ “ដូចនៅក្នុងសម័យរបស់លោកណូអេដែរ គឺនៅថ្ងៃនៃការយាងមករបស់កូនមនុស្ស មានមនុស្សតិចទេដែលបានសង្រ្គោះ”។ បាទ! ទូកនៃព្រះ វិញ្ញាណរបស់យើង នឹងត្រូវអណ្តែតឡើងផុតការជំនុំជំរះ របស់ព្រះ ពីព្រោះ យើងទាំងអស់ត្រូវបានជំនុំជំរះ រួចហើយ គឺការដែលយើងបានសារភាពចំពោះ ព្រះ យេស៊ូវ នោះ ទ្រង់បានកាត់ក្តីឲ្យយើងរួចហើយ។

198     ពួកនិកាយទាំងនេះ ពួកគេពិតជាមានះ ណាស់ ពួកគេដូចនាងអេវ៉ា ដែលនាងចង់បានប្រាជ្ញាផ្ទាល់ខ្លួនជាជាងប្រាជ្ញារបស់ព្រះ។ Nimrod ចង់បានប៉មរបស់ខ្លួន មិនខ្វល់ថា ត្រូវនឹងព្រះ បន្ទូលឬអត់នោះ ទេ! ពួកគេពិតជាមានះ ណាស់! នាងអេវ៉ាបានដឹងអ្វីដែលប្រសើរ។ សេតបានដឹងអ្វីដែលប្រសើរជាងការដែលទៅរកស្រ្តីស្រស់ស្អាតទាំងអស់នោះ។ អ៊ីស្រាអែលស្គាល់អ្វីដែលប្រសើរជាងការប្រព្រឹត្តកំផិត។ ហើយអ្នកក៏ដឹងដែរ ប៉ុន្តែអ្នករាល់គ្នារឹងណាស់! “សូមព្រះ បានប្រកបដោយព្រះ ពរ ម្តាយខ្ញុំជា Presbyterian ហើយខ្ញុំក៏ជា Presbyterian ដែរ”។ ចូរបន្តទៀតចុះ បន្តទៀតចុះ ព្រោះ អ្នករាល់គ្នាចេះ ធ្វើតែការនេះទេ។ សូមព្រះ មានសេចក្តីមេត្តាករុណាចំពោះ ព្រលឹងដែលមានបាបរបស់អ្នករាល់គ្នា។ តើអ្នកនឹងគេចពីវាយ៉ាងណា បើសិនជាអ្នកដឹងថាវាជាសេចក្តីពិតហើយនោះ? នៅពេលដែលអ្នកឃើញព្រះ បន្ទូលនៃព្រះ អម្ចាស់ ហើយមិនបានគិតថានោះ ជាសេចក្តីពិត នោះ វាមានអ្វីមួយដែលខុសឆ្គងចំពោះ វិញ្ញាណរបស់អ្នករាល់គ្នាហើយ។ នោះជាការពិត។ ចូរមើលទៅជុំវិញនោះចុះ នោះ នឹងឃើញពីអ្វីដែលកំពុងតែកើតមានឡើង។ យើងទាំងអស់គ្នាកំពុងតែស្ថិតនៅពេលវេលាចុងក្រោយហើយ។ យើងរាល់គ្នាបានឆ្លងកាត់សម័យកាលនៃពួកជំនុំ តើអ្នករាល់គ្នាដឹងពីអ្វីដែលកើតឡើងដល់សម័យកាលនៃពួកជំនុំឡៅឌីសេទេ? តើអ្នករាល់គ្នាបានឃើញទេ? អ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំចង់មានន័យទេ? យើងកំពុងតែនៅក្នុងពេលវេលាចុងក្រោយហើយ។

199     ព្រះ ទ្រង់នឹងប្រមូលអ្នករើសតាំងមកពីជ្រុងទាំងបួននៃផែនដី។ ទ្រង់មានបន្ទូលថា ទ្រង់នឹងបញ្ចូនទេវតាដើម្បីឲ្យប្រមូលពួកគេមក។ តើត្រូវទេ? ទ្រង់ប្រមូលពួកគេមកទាំងអស់គ្នា ដោយផ្តាច់ពួកគេចេញពីស្រង៉ែ។ អាម៉ែន។ ស្រង៉ែទាំងអស់នោះ នឹងត្រូវដុតចោល មិនមែនស្រូវសាលីទេ។ នោះ ជាការពិត។

200     ប៉ុន្តែពួកគេពិតជាក្បាលរឹងណាស់ ពួកគេបានទៅឬក៏អត់ ពួកគេមិនខ្វល់ទេ។ អូ!

201     ព្រះ ទ្រង់នឹងរើសយកអ្នកណាដែលផ្តាច់ខ្លួនចេញពីពួកគេមក។ “ចូរផ្តាច់ខ្លួនចេញមក” នេះ ជាព្រះ បន្ទូលនៃទ្រង់ “អញនឹងទទួលឯង។ ចូរកុំប៉ះ ពាល់របស់លោកីយនេះ ឡើយ ហើយអញជាឪពុករបស់ឯង និងជាព្រះ របស់ឯង ឯឯងជាកូនប្រុសស្រីរបស់អញ។ ចូរកុំដាក់នឹមរបស់ឯងជាមួយនឹងអ្នកមិនជឿឡើយ ចូរចេញមក”។ ព្រះ ទ្រង់សព្វព្រះ ទ័យផ្តាច់អ្នករាល់គ្នាចេញពីលោកីយនេះ។ ទ្រង់សព្វព្រះ ទ័យនឹងមានភាពតែមួយជាមួយអ្នក ដោយផ្ទាល់។ គ្មាននិកាយ ឬទេវវិទ្យាដែលបង្កើតដោយមនុស្សណាមួយនឹងនៅឈរបានទៀតឡើយ។ ចូរទទួលយក ព្រះ វិញ្ញាណបរិសុទ្ឋ មកក្នុងអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកមានភាពតែមួយជាមួយទ្រង់។ តើអ្នកអាចដឹងថាអ្នកបានវាដោយរបៀបណា? ព្រះ វិញ្ញាណបរិសុទ្ឋដែលសរសេរព្រះ បន្ទូលនឹងសំដែងពីរាល់ទាំងព្រះ បន្ទូលទ្រង់ ហើយព្រះ វិញ្ញាណនោះ នឹងធ្វើការដូចនៅក្នុងសញ្ញាចាស់ដែរ គឺទ្រង់នឹងធ្វើនៅក្នុងសញ្ញាថ្មី ទ្រង់នឹងធ្វើនៅពេលនេះ ពីព្រោះ ព្រះ យេស៊ូវគ្រីស្ទទ្រង់គង់នៅដដែល ទោះ ជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅ។ ហើយអ្នករាល់គ្នាមិនត្រូវដាក់នឹមជាមួយនឹងនិកាយរបស់លោកីយនេះ ទេ។ ចូរកុំទឹមជាមួយគេឡើយ។ ចូរដាក់នឹមរបស់អ្នកឲ្យផុតពីពួកគេ ប៉ុន្តែចូរចេញពីពួកគេសិន។ នឹមរបស់អ្នកត្រូវតែនៅជាមួយនឹងព្រះ គ្រីស្ទ។ អាម៉ែន។ ចូរដាក់នឹមនោះ នៅជាមួយនឹងព្រះ អម្ចាស់យេស៊ូវគ្រីស្ទចុះ។

202     ព្រះ គម្ពីរបានប្រាប់ថា នៅថ្ងៃចុងក្រោយនឹងមានពួកជំនុំ ដែលដូចជាប៉មបាបិលមួយទៀត។ ពួកគេគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែបដិសេធនូវអំណាចព្រះ ចេស្តា និងព្រះ បន្ទូលទ្រង់ គឺជាអំណាចព្រះ ចេស្តានៃព្រះ បន្ទូលនោះ។ តើព្រះ បន្ទូលគឺជាអ្វី? តើអ្វីដែលជានគរព្រះ? យើងត្រូវតែចូលទៅក្នុងនគរនោះ ជាមុនសិន មុនពេលដែលយើងអាចទៅជួបជាមួយនឹងស្តេចបាន។ តើមានបងប្អូនប៉ុន្មានអ្នកដែលដឹងពីការនេះ ចូរនិយាយថា “អាម៉ែន”។ បាទ! តើមានបងប្អូនប៉ុន្មានអ្នកដែលបានចូលទៅក្នុងនគរនោះ? នគររបស់ព្រះ គឺជាព្រះ បន្ទូលរបស់ទ្រង់ ដែលបង្កើតបានជាឥទ្ឋិឬទ្ឋិ។ បានឥទ្ឋិឬទិ្ឋ ដោយដករាល់ទាំងអំពើបាបចេញ រួមទាំងប្រទានឲ្យនូវទីសំគាល់។ តើទីសំគាល់ប្រភេទណាទៅ? បើសិនព្រះ បន្ទូលដូចគ្នានោះ នាំលោកម៉ូសេចេញមក នោះ ទីសំគាល់ដដែលនោះ ក៏កើតមានដែរ។

203     ការដដែលនោះ ដែលបានផ្តាច់លុត។ យើងដឹងថាលុតជាមនុស្សមិនក្តៅមិនត្រជាក់ ហើយព្រះ យេស៊ូវទ្រង់មានបន្ទូលពីការនេះ ដែលជាទីសំគាល់នៃពេលចុងក្រោយ។ លុតដែលមិនក្តៅមិនត្រជាក់អង្គុយនៅទីនោះ ការពិតគាត់និងប្រពន្ឋរបស់គាត់ជាអ្នកកាន់តាមសាសនា។ ពួកគេចូលរួមគ្រប់ពិធីជប់លៀងទាំងអស់ គាត់ជាចៅហ្វាយក្រុង។ គាត់ជាអ្នកសាសនានិយម។ គាត់ជប់លៀងដល់អ្នកប្រកាសដំណឹងល្អ ហើយមានមនុស្សជាច្រើនបានមកឯគាត់។ គាត់បានធ្វើត្រូវតាមផ្លូវនោះ។ ប៉ុន្តែបងប្អូនទាំងអស់គ្នា គាត់មិនត្រូវបានរើសតាំងទេ។

204     ចូរមើល តើមានអ្វីកើតឡើង? តើមូលហេតុអ្វី? ព្រះ តែមួយដែលទ្រង់បានផ្តាច់អ័ប្រាហាំចេញមក ហើយទ្រង់ដែលបានបង្ហាញគាត់ពីការការពាររបស់ទ្រង់ក្នុងការនាំគាត់ចេញនោះ... អូ!! ខ្ញុំគិតថា ខ្ញុំអាចធ្វើអ្វីម្យ៉ាងដើម្បីឲ្យអ្នករាល់គ្នាយល់។ ព្រះ ទ្រង់បានបង្ហាញអ័ប្រាហាំ ពីការដែលគាត់ត្រូវផ្តាច់ខ្លួនចេញមកនោះ ហើយទ្រង់បានបង្ហាញពីការការពាររបស់ទ្រង់ ដោយទ្រង់គង់នៅជាមួយគាត់ ហើយដឹកនាំគាត់។ ព្រះ យេស៊ូវព្រះ អង្គទ្រង់មានបន្ទូលសេចក្តីនេះ ដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយដែរ។ មិនមែនជាជាតិសាសន៍មួយជាមួយអ័ប្រាហាំ ព្រោះ គាត់មានគ្នាតិចទេ ប៉ុន្តែព្រះ ទ្រង់គង់នៅជាមួយគាត់។ ព្រះ បានផ្តាច់គាត់ ហើយយើងរំពឹងថាយើងទាំងអស់គ្នានឹងត្រូវបានផ្តាច់ចេញនៅថ្ងៃចុងក្រោយ។

205     បើសិនជាទ្រង់បានប្រទានទីសំគាល់ដល់លោកម៉ូសសេ ដល់ជនជាតិអ៊ីស្រាអែល នូវហោរា សសរភ្លើង ហើយទ្រង់ថែមទាំងបានប្រទានទីសំគាល់ដល់អ័ប្រាហាំ។ ទ្រង់បានប្រទានទីសំគាល់ដល់ពួកសិស្សរបស់ទ្រង់។ ដូចគ្នា ទីសំគាល់ និងសសរភ្លើងនោះ នឹងត្រូវបានប្រទានមកដល់យើងរាល់គ្នាដែរ។

206     សាវកប៉ុល នៅពេលដែលលោកធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុងដាម៉ាស់ សសរភ្លើងដ៏មានពេញដោយពន្លឺនោះ ក៏នៅពីមុខគាត់ ហើយបានធ្វើឲ្យភ្លែករបស់គាត់ខ្វាក់ និងជង្គង់របស់គាត់ដួលចុះ ផងដែរ។ គ្មាននរណាម្នាក់បានឃើញទេ។ មនុស្សដែលនៅជុំវិញនោះ មើលមិនឃើញឡើយ។ ហើយមានសំលេងមកថា “សូល ហេតុអ្វីបានជាអ្នកធ្វើបៀតបៀនខ្ញុំ?”

207     គាត់ក៏ឆ្លើយថា “តើព្រះ អង្គណាន+?”

208     ទ្រង់មានបន្ទូលថា “ខ្ញុំជាព្រះ យេស៊ូវ”។ នោះ ហើយជាទីសំគាល់។ ហើយតើបន្ទាប់មកគាត់ជានរណា? គាត់ជាសាវកសំរាប់ពួកសាសន៍ដទៃ។ អាម៉ែន។

209     ពេលចុងក្រោយជិតដល់ហើយ នឹងមានមនុស្សមកពីទិសខាងកើត និងខាងលិច ពិទិសខាងជើងនិងខាងត្បូង។ ដូច្នេះ តើយើងត្រូវធ្វើអ្វី? យើងត្រូវត្រៀមខ្លួនឲ្យបានរួចរាល់សំរាប់ការឆក់យកនោះ។ សូមត្រៀមខ្លួនឲ្យបានរួចរាល់... ចូរនូវស្ងៀមរយៈ ពីរបីនាទីសិន រហូតដល់សសៃរបស់អ្នកទាំងអស់ត្រូវបានបំពេញដោយព្រះ វិញ្ញាណបរិសុទ្ឋ។ អូ! ទ្រង់នឹងហៅរាស្រ្តទ្រង់ទៅឯងទ្រង់ ដើម្បីឲ្យមានភាពតែមួយជាមួយទ្រង់ ព្រោះ ពួកគេមានព្រះ វិញ្ញាណតែមួយ។ “ដោយសារព្រះ វិញ្ញាណតែមួយ នោះ យើងរាល់គ្នាបានជ្រមុជនៅក្នុងរូបកាយតែមួយ នោះ ជារូបកាយនៃព្រះ គ្រីស្ទ”។ ហើយព្រះ គ្រីស្ទទ្រង់គង់នៅជាមួយនឹងព្រះ វិញ្ញាណទ្រង់នៅក្នុងរូបកាយរបស់យើង ដើម្បីបំរើពួកជំនុំ និងធ្វើការដែលទ្រង់បានធ្វើ។ ចូរត្រៀមខ្លួនឲ្យបានរួចរាល់សំរាប់ការឆក់យកនៅពេលចុងក្រោយ។ អូ! ខ្ញុំស្រឡាញ់ទ្រង់ តើអ្នករាល់គ្នាស្រឡាញ់ទ្រង់ទេ?

210     ខ្ញុំមានចំនុចមួយចំនួនទៀត ប៉ុន្តែយើងមិនអាចរៀនវាបានទេ ដោយព្រោះ ជិតអស់ម៉ោងហើយ។ តែយើងនឹងរៀនជាមួយគ្នានៅឱកាសក្រោយទៀត។

211     តើអ្នកមានភាពតែមួយជាមួយទ្រង់ទេ? ហើយភាពតែមួយនេះ ជាអ្វីដែលអ្នកត្រូវមាន។ យើងត្រូវតែមានភាពតែមួយជាមួយទ្រង់... ចូរឲ្យគំនិតរបស់ព្រះ គ្រីស្ទនៅក្នុងអ្នករាល់គ្នាចុះ។ នៅពេលដែលគំនិតរបស់ទ្រង់នៅក្នុងអ្នក នោះ នឹងស្គាល់រាល់ទាំងព្រះ បន្ទូលដែលទ្រង់បានសរសេរ។ បើសិនជាវាជាសេចក្តីពិត នោះ ទ្រង់នឹងបង្ហាញទីសំគាល់ ដូចទីសំគាល់ដែលទ្រង់បានប្រទានដល់ម៉ូសេ អ័ប្រាហាំ និងទីសំគាល់ដែលទ្រង់បានធ្វើតាមរយៈ ព្រះគ្រីស្ទ និងតាមរយៈ សាវកប៉ុលដែរ។ យើងកំពុងស្ថិតនៅក្នុងពេលវេលាចុងក្រោយ។ ហើយពួកជំនុំនឹងត្រូវបានប្រមូលមកក្នុងភាពតែមួយជាមួយទ្រង់។

212     ទ្រង់មានបន្ទូលថា “ពីរនាក់នៅឯចំការ មានម្នាក់ដែលនឹងត្រូវយកទៅ”។ គឺមានតែមួយប៉ុណ្ណោះ។ ចូរមើល “ពីរនាក់នៅឯចំការ” នោះ គឺជាថ្ងៃនៃការប្រមូលផល “ហើយម្នាក់នឹងបានយកទៅ ម្នាក់ទៀតនឹងត្រូវទុកនៅ”។ “ពីរនាក់នៅលើគ្រែ ម្នាក់នឹងបានយកទៅ និងម្នាក់នឹងត្រូវទុកនៅ” នៅក្នុងការយាងមកជាលើទីពីររបស់ទ្រង់។ ហើយពេលវេលានោះ ជិតមកដល់ហើយ។

213     កុំ! កុំ! អ័ដាម! អ័ដាម! អេវ៉ា ខ្ញុំសូមយំចំពោះ អ្នក ចូរកុំស្តាប់សេចក្តីកុហក របស់សាតាំងទៀតឡើយ។ ចូរនៅជាមួយនឹងព្រះ បន្ទូលរបស់ព្រះ ចុះ “នេះ ជាព្រះ បន្ទូលនៃព្រះ អម្ចាស់”។ ចូរនៅជាមួយនឹងព្រះ បន្ទូលរបស់ទ្រង់ចុះ។ ចូរនៅជាមួយនឹងការប្រកបជាមួយទ្រង់ គឺភាពតែមួយដោយសារព្រះ វិញ្ញាណបរិសុទ្ឋ។ បើសិនជាអ្នកនិយាយថា អ្នកមានព្រះ វិញ្ញាណបរិសុទ្ឋ តែមិនយល់ស្របជាមួយនឹងព្រះ បន្ទូលរបស់ទ្រង់ នោះ អ្នកគ្មានភាពតែមួយជាមួយនឹងទ្រង់ឡើយ។

214     នេះ ជាភាពតែមួយរបស់ព្រះ  នៅពេលដែលអ្នក... វិញ្ញាណដែលអ្នកទទួលបាននឹងយល់ស្របជាមួយនឹងព្រះ បន្ទូលរបស់ព្រះ ហើយនឹងបើកបង្ហាញពីព្រះ បន្ទូលដ៏មានព្រះ ចេស្តានោះ។

215     ចូរយើងនិយាយទាំងអស់គ្នា។ [អ្នកចូលរួមនិយាយតាមលោកប្រាណហាំ]។ ភាពតែមួយជាមួយព្រះ គឺការទទួលព្រះ វិញ្ញាណរបស់ព្រះ នៅក្នុងអ្នក ដែលយល់ស្របជាមួយនឹងព្រះ បន្ទូលរបស់ទ្រង់ទាំងអស់ ហើយនឹងសំដែងចេញជាព្រះ ចេស្តា។

216     នេះ ហើយជាភាពតែមួយជាមួយព្រះ។ នៅពេលដែលព្រះ ចេស្តានោះ ធ្វើការនៅក្នុងខ្ញុំ ហើយធ្វើការនៅក្នុងអ្នក យើងទាំងអស់គ្នាមានភាពតែមួយ។ អាម៉ែន! លោក Kidd នៅពេលដែលព្រះ ចេស្តានៃព្រះ វិញ្ញាណបរិសុទ្ឋធ្វើការនៅក្នុងខ្ញុំ ហើយធ្វើការនៅក្នុងលោកដែរនោះ នោះ នឹងមិនមានការទាស់ប្រឆាំងណាមួយជាមួយនឹងព្រះ បន្ទូលរបស់ព្រះទេ។ អាម៉ែន។ ព្រះ បន្ទូលនឹងសំដែងព្រះ ចេស្តានៅក្នុងអ្នករាល់គ្នា។

217     ចូរចាំថា សាតាំងវាយកព្រះបន្ទូលរបស់ព្រះ ស្ទើរតែទាំងអស់គឺ៩៩ភាគរយ គឺវាបានធ្វើដូច្នេះ ដោយយកចេញតែមួយទេ ហើយដោយសារមួយនោះ នឹងធ្វើឲ្យមានសេចក្តីស្លាប់។ វានឹងបំបាក់ច្រវ៉ាក់របស់អ្នករាល់គ្នា។

218     តើព្រះ យេស៊ូវព្រះ អង្គទ្រង់មានបន្ទូលយ៉ាងដូចម្តេច? “មនុស្សមិនមែនរស់នៅដោយសារតែនំបុ័ងតែប៉ុណ្ណោះ ទេ តែដោយសារគ្រប់ទាំងព្រះ បន្ទូលរបស់ព្រះ វិញ”។ មិនមែនដោយសារព្រះ បន្ទូលមួយចំនួននោះ ទេ មិនមែន៩៩.៩៩% នៃព្រះ បន្ទូលនោះ ទេ។ ប៉ុន្តែមនុស្សនឹងរស់នៅដោយសាររាល់ទាំងព្រះ បន្ទូលដែលចេញពីព្រះ ឱសព្រះ។

219     សាតាំងបានយកទ្រង់ទៅលើភ្នំរួចនិយាយថា “ដ្បិតមានសេចក្តីចែងទុកមក”។ នេះ ដូចអ្វីដែលវានិយាយទៅកាន់នាងអេវ៉ាដែរ “មានសេចក្តីមកថា! មានសេចក្តីចែងទុកថា”។

          ព្រះ យេស៊ូវទ្រង់មានបន្ទូលតបថា “ក៏មានសេចក្តីចែងដែរថា...”

220     វានិយាយថា “ដ្បិតមានសេចក្តីចែងទុកមកថា ទ្រង់នឹងចាត់ទេវតារបស់ទ្រង់ការពារឯង” ព្រះ គម្ពីរបាននិយាយដូច្នេះ! អ្នកទាំងអស់គ្នា វាជាអ្នកប្រាជ្ញ។ “ដ្បិតមានសេចក្តីចែងទុកមកថា ទ្រង់នឹងចាត់ទេវតារបស់ទ្រង់មកទ្រអ្នកក្រែងជើងអ្នកទង្គិចនឹងថ្ម”។

221     ទ្រង់មានបន្ទូលតបថា “ក៏មានសេចក្តីចែងដែរថា ឯងមិនត្រូវល្បួងលព្រះ អម្ចាស់ ជាព្រះ នៃឯងឡើយ”។

222     ពួកគេនិយាយថា “យើងមានគម្ពីរ [កិច្ចការ ជំពូក៩] ហើយយើងបានជ្រមុជដោយលោកយ៉ូហាន”។

223     សាវកប៉ុលមានអ្វីមួយផ្សេងពីនោះ លោកនិយាយថា “ការនោះ មិនត្រូវទេ” អ្នករាល់គ្នាឃើញទេ។ “លោកយ៉ូហានជ្រមុជឲ្យអ្នក...”។ គាត់ជឿលើពាក្យរបស់លោកយ៉ូហាន។ គាត់និយាយថា “ខ្ញុំសូមប្រាប់អ្នករាល់គ្នាពីអ្វីដែលលោកយ៉ូហាននិយាយ។ លោកយ៉ូហាននិយាយថា គាត់ជ្រមុជសំរាប់ការប្រែចិត្តតែប៉ុណ្ណោះ មិនមែនជាការរួចពីបាបនោះ ទេ។” អ្នករាល់គ្នាឃើញទេ នៅពេលដែលលោកយ៉ូហាននិយាយ យញ្ញបូជាមិនទាន់បានសំលាប់នៅឡើយ។ ប៉ុលនិយាយថា “គាត់បានជ្រមុជសំរាប់ការប្រែចិត្តដើម្បីឲ្យអ្នករាល់បានទទួលជឿព្រះ អម្ចាស់ដែលទ្រង់នឹងយាងមក”។ នៅពេលដែលពួកគេបានលឺសេចក្តីនេះ ពួកគេក៏បានជ្រមុជនៅក្នុងព្រះ នាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទម្តងទៀត។ សាវកប៉ុលបានដាក់ដៃអធិស្ឋានលើពួកគេ ហើយព្រះ វិញ្ញាណក៏យាងមក។ ពួកគេចាប់ផ្តើមទស្សទាយ និយាយភាសាដទៃ និងសំដែងព្រះ ចេស្តារបស់ព្រះ! អូ! តើពួកជំនុំនោះ ធំប៉ុណ្ណាទៅ? មានតែ១២អ្នកទេ។ អូ! ព្រះ ទ្រង់មិនប្រទានមកមនុស្សច្រើនទេ តែទ្រង់ប្រទានឲ្យអ្នកណាដែលមានចិត្តស្មោះ ត្រង់។ សូមឲ្យរាល់គ្នាមានចិត្តបែបដូច្នេះ ដែរ។ តើអ្នករាល់គ្នាស្រឡាញ់ទ្រង់ទេ? ចូរយើងអធិស្ឋានទាំងអស់គ្នា។

224     អូ! អ្នកត្រាច់ចរជាទីស្រឡាញ់របស់ខ្ញុំ តើអ្នកមិនក្រលេកមើលកូនស្រីរបស់សាសន៍ម៉ូអាប់ទេ ឬអ្នកមានឃើញកូនស្រី (ខ្ញុំកំពុងតែនិយាយពីពួកជំនុំ) របស់កាអ៊ីនទេ? ពួកគេពិតជានៅឆ្ងាយពីព្រះ បន្ទូលណាស់! មិត្តជាទីស្រឡាញ់របស់ខ្ញុំ តើអ្នករាល់គ្នាមានកត់សំគាល់ពីថ្ងៃចុងក្រោយ ដែលការនេះ ត្រូវតែមកដល់ទេ? តើថ្មីៗនេះ អ្នកមានបានកត់សំគាល់អំពីការរបើកសំដែងរបស់ព្រះ បន្ទូលទេ? តើអ្នករាល់គ្នាមានបានកត់សំគាល់អំពីការទាំងអស់នេះ ឬទេ? តើអ្នករាល់គ្នាមានបានប្រៀបធៀបការទាំងអស់នេះ ជាមួយព្រះ គម្ពីរទេ? តើអ្នកមានប្រៀបធៀបព្រះ បន្ទូលរបស់ព្រះ អម្ចាស់យេស៊ូវ ពីដែលទ្រង់មានបន្ទូលពីសាតាំងនៅថ្ងៃចុងក្រោយទេ? ការនេះ គៀកណាស់ហើយ។ បើសិនជាបានវានឹងបោកបញ្ឆោតគ្រប់គ្នាលើកលែងតែអស់អ្នកដែលបានរើសតាំង។ “អូ! យើងជឿលើព្រះ វិញ្ញាណបរិសុទ្ឋ សូមព្រះអម្ចាស់បានប្រកបដោយព្រះ ពរ! យើងជឿលើព្រះ វិញ្ញាណបរិសុទ្ឋ យើងអាចនិយាយភាសាដទៃបាន”។ រួចពួកគេងាកមកតែបដិសេធព្រះ បន្ទូលរបស់ព្រះ? បាទ! វានឹងបោកបញ្ឆោតដល់អ្នកដែលបានរើសតាំងផងដែរបើសិនជាបាន។

225     បើសិនជានរណាម្នាក់នៅទីនេះ មិនត្រូវជាមួយនឹងព្រះ បន្ទូលរបស់ព្រះ ឬអ្នកដែលនៅទីនេះ មានជំងឺ... នៅទីនោះ មានកន្សែងនិងកំរាលក្រាលនៅទីនោះ ខ្ញុំនឹងអធិស្ឋានលើពួកគេ។ ខ្ញុំមិនបានដឹងថាតើអ្នករាល់គ្នាត្រូវការអ្វីនោះ ទេ។ ប៉ុន្តែរាល់សេចក្តីសន្យាទាំងអស់ដែលមាននៅក្នុងព្រះ គម្ពីរជារបស់អ្នករាល់គ្នាហើយ។ វាជារបស់អ្នករាល់គ្នា។

226     ខ្ញុំបានយកព្រះ បន្ទូលមកអ្នកក្នុងថ្ងៃនេះ តាំងពីលោកុប្បត្តិមក។ ហើយមានកន្លែងជាច្រើនទៀតដែលខ្ញុំចង់ប្រាប់ដល់អ្នករាល់គ្នា តែដោយសារយើងពុំមានពេលគ្រប់។ ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងឃើញថា និកាយទាំងអស់នឹងត្រូវបាត់បង់ទៅ។ វាជាការងាររបស់សាតាំង ដែលព្យាយាមរួបរួមមនុស្ស ឲ្យមានភាពតែមួយនោះ។ ប៉ុន្តែនៅពេលដែលយើងមានព្រះ វិញ្ញាណបរិសុទ្ឋ យើងនឹងបានចូលមកតែមួយជាមួយព្រះ។ ហើយព្រះ វិញ្ញាណបរិសុទ្ឋនឹងយល់ស្របរាល់ទាំងព្រះ បន្ទូលទាំងអស់របស់ទ្រង់។ អ្នករាល់គ្នាឃើញទេ ព្រះ យេស៊ូវទ្រង់មានបន្ទូលថា ពួកគេមិនបានលន់តួនោះ ទេ អ្នករាល់គ្នាឃើញទេ “វានឹងបោកបញ្ឆោតដល់អ្នករើសតាំងផងដែរ”។

227     ពេលនេះ ចូរយកព្រះ បន្ទូលរបស់ទ្រង់ដាក់ក្នុងដៃនៃជំនឿរបស់អ្នកចុះ។ តើនៅព្រឹកនេះ អ្នកត្រូវការអ្វី? តើអ្នកត្រូវការការជ្រមុជក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទឬ? អាងទឹកនោះ បានបើកសំរាប់អ្នករាល់គ្នាហើយ។ តើអ្នកត្រូវការជ្រមុជដោយព្រះ វិញ្ញាណបរិសុទ្ឋឬ? ទ្រង់កំពុងតែយាងមកអ្នកហើយ។ តើអ្នកត្រូវការការព្យាបាលឬ? ព្រះ បន្ទូលព្រះ នឹងបានព្រះ ចេស្តា ពេលនេះ កំពុងតែនៅទីនេះ ហើយ។ តើខ្ញុំធ្លាប់បានប្រាប់អ្វីខុសដល់អ្នករាល់គ្នាទេ?

228     ហោរាបាននិយាយទៅកាន់កូនចៅអ៊ីស្រាអែលមុនពេលដែលពួកគេលើកស្តេចដែលបង្កើតដោយដៃមនុស្ស ឡើង ហោរានោះ និយាយថា “តើខ្ញុំធ្លាប់បានប្រាប់អ្នករាល់គ្នា... តើខ្ញុំធ្លាប់បានយកប្រាក់របស់អ្នកទេ? តើខ្ញុំធ្លាប់បានសុំប្រាក់អ្នក ហើយសាងសង់វាំងធំទេ? តើខ្ញុំធ្លាប់បានសុំលុយអ្នកសូម្បីតែមួយរៀលទេ? “គឺមិនដែលសោះ ឡើយ។

229     តើមានអ្វីដែលខ្ញុំនិយាយដោយនូវព្រះ នាមព្រះ យេហូវ៉ា ប៉ុន្តែទ្រង់មិនអនុញ្ញាតិឲ្យវាកើតឡើងទេ? តើមានអ្វីដែលខ្ញុំនិយាយនៅក្នុងព្រះ នាមទ្រង់ហើយកើតយ៉ាងដូច្នេះ ទេ? តើមានអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាខុសទេ? ដូច្នេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាក្នុងពេលនេះ ថា “នេះ ជាព្រះ បន្ទូលនៃព្រះ អម្ចាស់” ចូរទទួលយកព្រះ វិញ្ញាណបរិសុទ្ឋ ជាវិញ្ញាណដែលនាំព្រះ បន្ទូលនៃព្រះ អម្ចាស់ចូរមកអ្នករាល់គ្នា។ នគរទាំងមូលនេះ ជាកម្មសិទ្ឋិរបស់អ្នករាល់គ្នាហើយ។ វាជារបស់អ្នករាល់គ្នា។

230     តើមូលហេតុអ្វីបានជាអ្នករាល់គ្នាមកពីរដ្ឋ Georgia, ពី Ohio, ពី Kansas និងគ្រប់ទីកន្លែងទាំងអស់ដើម្បីចូលរួមក្នុងពិធីជួបជុំដ៏តូចនេះ។ តើមូលហេតុអ្វីបានជាអ្នករាល់គ្នាមកទីនេះ? តើអ្វីដែលនាំអ្នករាល់គ្នាធ្វើការនេះ។ ខ្ញុំឃើញបងប្អូនខ្លួនមកពី Arkansas ដែលនៅចំងាយរាប់រយ Miles ពីទីនេះ។

231     កាលពីយប់ម៉ិញ មានបុរសជនជាតិប៉ូឡូញម្នាក់បានឈរនៅទីនេះ រួចនិយាយជាមួយខ្ញុំថា “លោកប្រាណហាំ តាំងពីពេលដំបូងដែលខ្ញុំបានជួបលោកនៅប្រទេសកាណាដាកាលពីប៉ុន្មានឆ្នាំមុន ការដែលខ្ញុំបានឃើញកើតឡើង គ្មានអ្វីមួយដែលខុសនោះ ទេ។ គាត់ប្រហែលជាខាងកាតូលិក ហើយគាត់ក៏៏មកទីនេះ ដើម្បីយកកាសែតទៅស្តាប់។ ពួកគេមកជាមួយខ្ញុំ ហើយជួយយើងទាំងអស់គ្នា ប៉ុន្តែពួកគេបដិសេធនូវអំណាចព្រះ ចេស្តារបស់ព្រះ គឺបដិសេធព្រះ បន្ទូលរបស់ទ្រង់ តែប្រកាសថាពួកគេមានព្រះ វិញ្ញាណបរិសុទ្ឋ។

232     ខ្ញុំមិនហៅខ្លួនឯងថាជាហោរាទេ។ តែអ្នករាល់គ្នាបានហៅខ្ញុំ។ ប៉ុន្តែបើយ៉ាងដូច្នេះ តើព្រះ បន្ទូលនៃព្រះ អម្ចាស់បានមកតាមរយៈ អ្វី? យើងអាចដឹងថាវាត្រូវ ឬក៏ខុស ដរាបណាមានអ្វីមួយមកបញ្ជាក់។ នោះ ហើយជាព្រះ បន្ទូលនៃព្រះ អម្ចាស់ ជាព្រះ បន្ទូលដែលទ្រង់បានសរសេរមក។ ព្រះ បន្ទូលនោះ បានបញ្ជាក់មក ហើយព្រះ អម្ចាស់ទ្រង់បានបង្ហាញថាវាជាសេចក្តីពិត។ ដូចសាវកប៉ុលបាននិយាយថា “ចូរត្រាប់តាមខ្ញុំ ដូចខ្ញុំត្រាប់តាមព្រះ គ្រីស្ទដែរ”។

233     ពេលនេះ បើសិនជាអ្នកត្រូវការព្រះ អម្ចាស់ដើម្បីព្យាបាលជំងឺ ឬអ្នកចង់បានសេចក្តីសង្រ្គោះ... ស្រ្តីមួយចំនួនដែលមិនទាន់បានទទួលព្រះ គុណពេញលេញដោយអ្នករាល់គ្នាត្រូវការដើម្បីឲ្យសក់វែង បុរសមួយចំនួនមិនទាន់បានទទួលព្រះ គុណពេញលេញដោយនៅតែជក់បារីនៅឡើយនោះ ហើយអ្នកអធិប្បាយមួយចំនួនមិនទាន់បានទទួលព្រះ គុណពេញលេញក្នុងការទទួលយកសេចក្តីពិតនៃការជ្រមុជទឹកដោយនូវព្រះ នាមព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ ហើយមួយចំនួនទៀតមានជំងឺដែលមិនអាចព្យាបាលបាន តើហេតុអ្វីបានជាអ្នករាល់គ្នាមិនព្រមទទួលយកព្រះ បន្ទូលក្នុងវេលាព្រឹកនេះ ទៅ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា នោះ ជាសាច់ឈាមដែលកំពុងតែនៅជាមួយនឹងយើងរាល់គ្នា! ពេលនេះ ចូរទទួលយកព្រះ បន្ទូលទ្រង់ចុះ។

234     នៅទីនេះ មានព្យួររូបភាពមួយ របស់ទេវតានៃព្រះ អម្ចាស់ ដែលជាទេវតាបាននាំកូនចៅអ៊ីស្រាអែល ជាទេវតាដែលបានជួបជាមួយនឹងសាវកប៉ុល ជាទេវតាដែលគង់នៅជាមួយព្រះ គ្រីស្ទ។ ហើយព្រះ វិញ្ញាណបរិសុទ្ឋតែមួយនោះ ទ្រង់គង់នៅជាមួយអ្នករាល់គ្នា ហើយរួមអ្នករាល់គ្នាឲ្យមានភាពតែមួយ។ តើអ្វីដែលបាននាំចិត្តរបស់អ្នករាល់គ្នាមករួមគ្នានៅទីនេះ? គឺដើម្បីទទួលយកព្រះ បន្ទូលនៃព្រះ អម្ចាស់។

235     “មានកន្លែងទឹកផុសដែលពេញទៅដោយឈាម ដែលចេញពីសសៃឈាមនៃអ៊ីម៉ាញ៉ូអែល ដែលអ្នកមិនជឿត្រូវធ្លាក់ទៅក្នុងទឹកជំនន់នោះ។ ដោយសារសេចក្តីជំនឿខ្ញុំឃើញអូរនោះ ដែលមានហូរដោយលោហិត ដែលសង្រ្គោះ ដោយក្តីស្រឡាញ់”។

236     ឱ! ព្រះ វរបិតាដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំឃើញថា នៅទីនេះ មានក្រាលកន្សែង និងកំរាលជាច្រើន ទូលបង្គំមិនបានដឹងថានរណាជាអ្នកក្រាលទេ ប្រហែលជា Billy ឬបងប្អូនណាម្នាក់ដែលមានវត្តមាននៅទីនេះ។ ទូលបង្គំគ្រាន់តែមានអារម្មណ៍ថា ទូលបង្គំត្រូវធ្វើវា។ ទូលបង្គំគ្មានអ្វីកាន់នៅនឹងដៃឡើយ គឺគ្មានអ្វីនៅក្នុងទូលបង្គំជាមនុស្សនោះ ទេ។ ទូលបង្គំក៏មិនអាចពឹងលើការយល់ដឹងរបស់ខ្លួនជាមនុស្សដែរ។ ព្រះ អង្គអើយ ទូលបង្គំពិតជាមិនបានយល់ឡើយថា មូលហេតុអ្វីបានជាវាដូច្នេះ ប៉ុន្តែទូលបង្គំសូមធ្វើតាមអ្វីដែលទ្រង់មានបន្ទូលប្រាប់។ “ពួកគេបានយកកន្សែង និងក្រណាត់នោះ ចេញពីរូបកាយរបស់ប៉ុល ហើយវិញ្ញាណរបស់សាតាំងនឹងចេញពីមនុស្សទាំងអស់នេះ”។ ការនេះ មិនមែនគាត់ជាមនុស្សអស្ចារ្យនោះទេ តែដោយព្រោះ ព្រះ អម្ចាស់ទ្រង់គង់នៅជាមួយ ហើយប្រទានអំណាចដល់គាត់។ គាត់មិនដែលបានទទួលការហ្វឹកហ្វឺនឲ្យធ្វើជាសាវកឡើយ ប៉ុន្តែពួកគេបានជួបគ្នានៅក្នុងដំណឹងល្អតែមួយ ការជ្រមុជទឹកតែមួយ និងអ្វីៗទាំងអស់តែមួយ។

237     ព្រះ អម្ចាស់អើយ ពេលនេះ ទូលបង្គំសូមទ្រង់ សំរាប់មនុស្សទាំងអស់នេះ ដែលពួកគេជឿលើទ្រង់ហើយ សូមទ្រង់ប្រទាននូវការព្យាបាលដល់ពួកគេផងដែរ។ ព្រះ អង្គអើយ សូមទ្រង់ព្យាបាលអ្នករាល់គ្នាដែលកំពុងតែស្ថិតនៅក្នុងអគារនេះ ផង។ សូមឲ្យសេចក្តីជំនឿរបស់ពួកគេបានចំរើនឡើង ហើយបានទទួលយកនូវព្រះ បន្ទូលរបស់ទ្រង់ក្នុងពេលនេះ ហើយ “ជំងឺផ្សេងៗ និងវិញ្ញាណនៃសេចក្តីអាក្រក់ បានចេញពីពួកគេ! ទូលបង្គំសូមកាត់វាដោយដាវរបស់ទ្រង់! ទូលបង្គំជឿលើសេចក្តីនេះ! សេចក្តីជំនឿរបស់ទូលបង្គំបានរឹងមាំ ទូលបង្គំកាន់ដាវរបស់ទ្រង់កាត់វាយ៉ាងជ្រៅ។ សូមទ្រង់ប្រទាននូវការព្យាបាលដល់ពួកគេផង”។ “ទូលបង្គំសូមដាក់ដៃរបស់ទូលបង្គំលើឪពុក លើប្អូនស្រី លើកូន លើអ្នកជិតខាងរបស់ទូលបង្គំ។ ទូលបង្គំជឿលើសេចក្តីនេះ។ ព្រះ បន្ទូលរបស់ទ្រង់ជាសេចក្តីពិត។ ទូលបង្គំមានភាពតែមួយជាមួយទ្រង់ហើយ។ កិច្ចការដែលទ្រង់បានមានបន្ទូល ហើយដែលទ្រង់បានធ្វើ នោះ ទូលបង្គំក៏ធ្វើវាដែរ។ ព្រះ អម្ចាស់អើយ ទូលបង្គំជឿលើព្រះ បន្ទូលទាំងអស់របស់ទ្រង់។ ហើយទូលបង្គំនឹងដើរទៅមុខទៀត ទូលបង្គំដើរទៅមុខទៀត ដើម្បីនឹងប្រកាសវា”។

238     ឱ! ព្រះអម្ចាស់អើយ តើទូលបង្គំគិតយ៉ាងណានៅពេលដែលពួកជំនុំកំពុងតែដើរទៅមុខ ហើយទៅដល់មាត់សមុទ្រលោកម៉ូសេមានការភ្ញាក់ផ្អើល ពេលនោះ គាត់ក៏យំជាខ្លាំងទៅកាន់ទ្រង់។ រួចទ្រង់មានបន្ទូលថា “ហេតុអ្វីបានជាឯងយំរកអញ? តើឯងយំរកអញដើម្បីអ្វី? ចូរនិយាយ ហើយដើរទៅមុខទៀតចុះ! តើអញមិនបានឲ្យការងារនេះ ដល់ឯងទេឬអី? ចូរនិយាយទៅ!” តើនិយាយពីអ្វី? គឺពីព្រះ បន្ទូលរបស់ព្រះ អម្ចាស់ដែលនៅជាមួយនឹងឯង។ “ចូរនិយាយព្រះ បន្ទូលនោះ ហើយដើរទៅមុខទៀតចុះ។ មិនបាច់យំរកអញទេ។ ចូរដើរទៅមុខទៀតចុះ”។

239     ឱ! ព្រះ អម្ចាស់អើយ ក្នុងថ្ងៃនេះ ទូលបង្គំសូមចូលមកដោយនូវព្រះ នាមព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ។ ទូលបង្គំសូមចូលមកដោយកាន់ដាវនៃសេចក្តីជំនឿនេះ ហើយប្រកាសពីភាពតែមួយរវាងទ្រង់ ហើយនឹងមនុស្សតាមរយៈព្រះ វិញ្ញាណបរិសុទ្ឋ តាមរយៈ ព្រះ គុណនិងយញ្ញបូជានៃព្រះ យេស៊ូវគ្រីស្ទដែលជាព្រះ រាជបុត្រារបស់ទ្រង់។ ទូលបង្គំសូមបំផ្លាញអស់ទាំងសេចក្តីអាក្រក់ ដែលនៅក្នុងរូបកាយរបស់បងប្អូនទូលបង្គំទាំងអស់គ្នាដែលកំពុងតែនៅក្នុងអគារនេះ ទោះ បីជាគេជាក្មេងប្រុស ឬក្មេងស្រី ជាបុរស ឬស្រ្តីក្តី។ ទូលបង្គំសូមកាប់បំផ្លាញអស់ទាំងជំងឺ អស់ទាំងភាពសង្ស័យ អស់ទាំងសេចក្តីភ័យខ្លាច។ គឺទូលបង្គំសូមបំផ្លាញអ្វីទាំងអស់ដែលមិនមែនជារបស់ទ្រង់ ហើយសូមរំដោះ បងប្អូនទូលបង្គំទាំងអស់គ្នាដែលនៅក្នុងអគារនេះ ដោយនូវព្រះ នាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទ! នៅពេលដែលកម្មវិធីនេះ ចប់ទៅ ពួកគេទាំងអស់នឹងនៅជាមួយទ្រង់ ហើយបំរើទ្រង់ដោយគ្មានជំងឺ ឬការភ័យខ្លាចអ្វីទៀតឡើយ។ សូមអំណាចព្រះ ចេស្តាដែលធ្វើឲ្យទូលបង្គំមានភាពតែមួយជាមួយទ្រង់... តើអារក្សអាចក្រវែលជុំវិញអ្នករើសតាំងយ៉ាងណាបាន? តើសាតាំងអាចឈរនៅទីនេះ ដូចជាកូលីយ៉ាត់យ៉ាងណាបានទៀត? នៅពេលដែលស្តេចដាវីឌដើរចូលក្នុងជំរុំនោះ ហើយនិយាយថា “ឯងចង់មានន័យថា ឯងអនុញ្ញាតិពួកភីលីស្ទីនដែលមិនកាត់ស្បែកទាំងនេះ ឈរ ហើយប្រឆាំងនឹងកងទ័ពរបស់ព្រះ ដ៏មានព្រះ ជន្មរស់យ៉ាងណាបាន?”

240     ឱ! ព្រះ អម្ចាស់អើយ សូមទ្រង់លើមនុស្សប្រុសមនុស្សស្រីដែលនៅទីនេះ ដោយអំណាចព្រះ ចេស្តានៃព្រះ វិញ្ញាណបរិសុទ្ឋរបស់ទ្រង់ផង។ សូមឲ្យសាតាំងដែលតែងតែមកបំផ្លាញមនុស្សបានបំផ្លាញចោល។ សាតាំង ឯងត្រូវតែចេញពីទីនេះ នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ!

241     ពេលនេះ អ្នករាល់គ្នាកំពុងតែមានកំលាំងគ្រប់គ្រាន់ដើម្បីកាន់ដាវនោះ ដោយអ្នករាល់គ្នាបានយល់ពីព្រះ បន្ទូលនៃព្រះ អម្ចាស់ ក្នុងការប្រកាសថាវាជារបស់អ្នករាល់គ្នា ហើយអ្នកអាចកាន់ព្រះ បន្ទូលនោះ នៅក្នុងដៃនៃសេចក្តីជំនឿរបស់អ្នករាល់គ្នា រួចនិយាយថា “ខ្ញុំយកចំនែករបស់ខ្ញុំជាមួយនឹងព្រះ អម្ចាស់។ ខ្ញុំមានភាពតែមួយជាមួយនឹងទ្រង់ហើយចាប់ពីពេលនេះ តទៅ។ ខ្ញុំកាន់ដាវនៃព្រះ វិញ្ញាណនេះ ហើយព្រះ បន្ទូលនៃព្រះ អម្ចាស់ ហើយខ្ញុំនឹងកាត់បំផ្លាញសាតាំង រហូតដល់បាននូវរាល់ទាំងសេចក្តីសន្យាទាំងអស់ដែលព្រះ ទ្រង់ប្រទានឲ្យខ្ញុំ”។

242     បើសិនជាអ្នករាល់គ្នាជឿលើសេចក្តីនេះ យ៉ាងអស់ពីចិត្ត គឺខ្ញុំសូមអ្នករាល់គ្នាដោយស្មោះ ត្រង់ពីចិត្តរបស់ខ្ញុំ នៅក្នុងព្រះ នាមព្រះ អម្ចាស់ ចូរអ្នកក្រោកឈរឡើង ហើយទទួលយកចុះ។ តើអ្នកទទួលទេ? តើព្រះ បន្ទូលនៃព្រះ អម្ចាស់កំពុងតែនៅក្នុងដៃរបស់អ្នកទេ? តើកំពុងតែនៅក្នុងដៃនៃសេចក្តីជំនឿរបស់អ្នកឬទេ? ចូរលើកដៃរបស់អ្នករាល់គ្នាទៅកាន់ព្រះ អម្ចាស់ចុះ ដោយនិយាយថា “ព្រះ អម្ចាស់អើយ ទូលបង្គំសូមលើកដៃរបស់ទូលបង្គំឡើងសន្យានៅក្នុងជីវិតរបស់ទូលបង្គំ ក្នុងព្រលឹងរបស់ទូលបង្គំ ការគិតរបស់ទូលបង្គំ នឹងអ្វីទាំងអស់ចំពោះ ព្រះ បន្ទូលទ្រង់។ សូមព្រះ វិញ្ញាណបរិសុទ្ឋទទួលយកសេចក្តីជំនឿដែលទូលបង្គំមាននេះ ផង។ សូមទ្រង់កាត់ផ្តាច់អស់ទាំងការសង្ស័យចេញពីទូលបង្គំផងដែរ។ ដោយសេចក្តីជំនឿទូលបង្គំសូមទទួលយកសេចក្តីសន្យាទាំងអស់ដែលទូលបង្គំសូមក្នុងពេលនេះ”។

243     បើសិនជាអ្នករាល់គ្នាជឿ ចូរនិយាយថា “អាម៉ែន” ឥឡូវចុះ។ អាម៉ែនម្តងទៀត។ អាម៉ែន! អាម៉ែន! អាម៉ែន! បើសិនជាអ្នករាល់គ្នាជឿយ៉ាងអស់ពីចិត្តរបស់អ្នករាល់គ្នា នៅក្នុងព្រះ នាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំសូមសន្យាចំពោះ សេចក្តីទាំងអស់ដែលអ្នករាល់គ្នាសូម។ អាម៉ែន។ អ្នករាល់ជឿយ៉ាងអស់ពីចិត្ត។ សូមព្រះ ទ្រង់ប្រទានពរ។ លោក Neville។

 

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com