Khmer Translation

61-1001E

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“...នៅគ្រាដែលឮសំឡេង...” (វិវរណៈ១០:៧)

“...in the days of the voice...” (Rev 10:7)

 

 

 

ព្រះដ៏កំសាន្តចិត្ត

(The Comforter)

 

 

Jeffersonville, IN. USA.

០១ តុលា ១៩៦១

 

 

 


 

 

សេចក្តីផ្តើម

កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះ វិញ្ញាណបរិសុទ្ធ ទៅចំពោះ សេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះ គម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះ ជាម្ចាស់ តាមរយៈព្រះ វិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះ គម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះ យេស៊ូវគ្រីស្ទ។

យើងខ្ញុំអធិស្ឋានសូមឲ្យព្រះ បន្ទូលដែលបានបោះពុម្ពផ្សាយនេះ នឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះ បន្ទូលនេះ ដោយ ការអធិស្ឋាន។

នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះ អត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមានប្រសាសន៍ដោយ លោក ប្រាណហាំ។

លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ

www.messagehub.info និង http://vn.bibleway.org/khmer

https://play.google.com/store/apps/details?id=info.messagehub.mobile

ស្នាដៃនេះ អាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិនមានការ កែប្រែ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at:

www.messagehub.info & http://vn.bibleway.org/khmer

https://play.google.com/store/apps/details?id=info.messagehub.mobile

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 


ព្រះដ៏កំសាន្តចិត្ត

(The Comforter)

1      អរគុណ​ច្រើន​លោក​គ្រូ​​ Neville និង​អារុណ​សួរ​ស្តី​អ្នក​ទាំង​អស់​គ្នា។ នេះ ជា​ឯក​សិទ្ឋិ​ដ៏​ធំ​សំរាប់​ខ្ញុំ ដែល​បាន​​ចូល​មក​សារ​ជា​ថ្មី​​នៅក្នុង​ដំណាក់​របស់​​ទ្រង់ ហើយ​ជា​ឯក​សិទ្ឋិ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែល​បំរើ​អ្នក​រាល់​គ្នា និង​បំរើ​ព្រះ ​ដ៏​ខ្ពស់​បំផុត។ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា “ដែល​អ្នក​ឲ្យ​​របស់​អ្វី​មួយ​ដល់​កូន​តូច​បំផុត​ នោះ ឈ្មោះ ថា​ធ្វើ​ដល់​ខ្ញុំ​ដែរ”។ ហើយ​ព្រះ បន្ទូល​របស់​​ទ្រង់​មិន​ដែល​សាប​សូន្យ​ឡើយ។

2      ខ្ញុំ​ចង់​ចំនាយ​ពេល​បន្តិច​នេះ ដើម្បី​និយាយ​ថា ម្តាយ​របស់​ខ្ញុំ​នៅ​តែ​​មាន​​ដង្ហើយ​ ហើយ​បន្ទាប់​ពី​កម្ម​វិធី​លាង​ព្រះ អម្ចាស់​រួច ខ្ញុំ​នឹង​ប្រពន្ឋ​ខ្ញុំ​ទៅ​កំដរ​គាត់​នៅ​ឯ​មន្ទីរ​ពេទ្យ។

3      ខ្ញុំ​សូម​អរគុណ​អ្នក​រាល់​គ្នា​ជំនួស​​​គាត់ផង​ដែរ ចំពោះ​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​សំរាប់​ពួក​យើង​ដែល​​កំពុង​​តែ​ស្ថិត​នៅ​ក្នុង​បញ្ហា​ដ៏​ច្របូល​ច្របល់​នេះ ហើយ​ក៏​អរគុណ​សំរាប់​ចំពោះ កាត​លើក​ទឹក​ចិត្ត ផ្កា និង​របស់​ជា​ច្រើន​ទៀត​ ដែល​បង្ហាញ​ពី​ទឹក​​ចិត្ត​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​​គ្នា​ផ្ញើ​​ទៅ​ឲ្យ​ម្តាយ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ពិត​ជា​សូម​កោត​សរសើរ​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ចំពោះ ការ​នេះ។ សូម​អរគុណ​ចំពោះ ចិត្ត​សប្បុរស​របស់​​អ្នក​រាល់​គ្នា។ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ឋភាព​របស់​ខ្ញុំ​​ក្នុង​ការ​​​ធ្វើ​ការ​ដដែល​នេះ ​ចំ​ពោះ​​អ្នក​រាល់​គ្នា​វិញ។ អ្នក​រាល់​គ្នា​ដឹង​ពី​ការ​នេះ​ហើយ។

4      ខ្ញុំ​មិន​អាច​និយាយថា ម្តាយ​របស់​​ខ្ញុំ​ស្លាប់​ហើយ​នោះ ​ទេ ទោះ ​បី​ជា​​វេជ្ជ​បណ្ឌិត​និយាយ​ថា​គាត់​ស្លាប់​ហើយ​ក៏​ដោយ។ ប៉ុន្តែ​វេជ្ជបណ្ឌិត​បាន​ប្រាប់​​ខ្ញុំ​ថា ម្តាយ​ខ្ញុំ​ស្លាប់​តាំង​ពី​​​ថ្ងៃ​អាទិត្យ​មុន​ម្លេះ។ ពេញ​មួយ​សប្តាហ៍​ហើយ​​ដែល​កូនៗ​​អង្គុយ​រង​ចាំ​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​ស្ថាន​ភាព​របស់​គាត់​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ។

5      ខ្ញុំ​គិត​ថា គ្រូ​ពេទ្យ​រក​ឃើញ​​ភាព​មិន​ប្រក្រតី​២២​យ៉ាង​ផ្សេងៗ​គ្នា​ ដែល​កើត​ឡើង​ចំពោះ ​គាត់។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​វេជ្ជបណ្ឌិត​ម្នាក់​មក​ទៀត​ គាត់​ក៏​និយាយ​ថា “ទេ! ទេ​ខ្ញុំ​មិន​ជឿ​ដូច្នេះ ​ទេ”។

6      ចុង​ក្រោយ​មាន​វេជ្ជ​បណ្ឌិត​ម្នាក់​បាន​និយាយ​ថា “គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ ដូច្នេះ ​ពិត​ជា​ពិបាក​​សំរាប់​គាត់​ក្នុង​ការ​បន្ត​រស់​នៅ”។ ដូច្នេះ​ ខ្ញុំ​​ក៏​គិត​ដូច្នេះ ​ដែរ។ គាត់​មាន​កូន​១០​នាក់ ហើយ​ពេល​វេលា​នៃ​ជិវិត​របស់​គាត់​ពិត​ជា​ពិបាក​ណាស់។ យើង​រស់​នៅ​ក្នុង​ជីវភាព​ក្រី​ក្រ។ ហើយ​ការ​ដែល​កើត​ឡើង​មិន​ដូច​ជា​​អ្វី​ដែល​​យើង​គិត​នោះ​ ទេ គាត់​ពិត​ជា​មាន​​ការ​ធុញ​ថប់ក្នុង​ជីវិត​របស់​គាត់។

7      ខ្ញុំ​មាន​អំណរ... ជា​មួយ​នឹង​ដំ​ណឹង​ល្អ​ដែល​ខ្ញុំ​អធិប្បាយ​នេះ ខ្ញុំ​ជឿ​ជាក់​ថា វា​ធ្វើ​ការ​មិន​មែន​ត្រឹមតែ​ពេល​ដែល​មាន​សេចក្តី​សុខ​សាន្ត​ប៉ុណ្ណោះ ​ទេ តែ​ក៏​ធ្វើ​ការ​នៅ​ពេ​លដែល​មាន​ភាព​ល្វីង​ជូរ​ចត់ និង​ការ​ឈឺ​ចាប់​ផង​ដែរ។ នេះ​ ហើយ​ជា​ទី​កំសាន្ត​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​មិន​ជឿ​ថា​ម្តាយ​របស់​ខ្ញុំ​នឹង​រស់​នៅ​រហូត​​នៅ​លើ​ផែន​ដី​នេះ ​ទេ តែ​គាត់​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​វិញ។ “អស់​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ ​បី​ជាស្លាប់​ទៅ ក៏​នឹង​រស់​ឡើង​វិញ​ដែរ។ ហើយ​អស់​អ្នកណា​ដែល​រស់​នៅ​ នឹង​មិន​ត្រូវ​ស្លាប់​ឡើយ”។ ​ព្រះ​ អម្ចាស់​របស់​ខ្ញុំ​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ ហើយ​ខ្ញុំ​ឈរ​នៅ​លើ​ព្រះ ​បន្ទូល​នោះ។

8      អ្នក​ស្រី Fordyce ជា​មិត្ត​ម្នាក់​ទៀត​របស់​យើង​ គាត់​ក៏​សំរាក​នៅ​ក្បែរ​ម្តាយ​ខ្ញុំ​ដែរ ហើយ​គាត់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​បេះ ​ដូង។ ហើយ​ជា​ច្រើន​ដង​ យើង​តែង​តែ​ទិញ​បន្លែ​ពី​គាត់។ គាត់​​នៅ​ក្នុង​តំបន់​នេះ តែ​ខ្ញុំ​មិន​បាន​ស្គាល់​គាត់​ទេ រហូត​ដល់​ខ្ញុំ ទទួល​បាន​សៀវ​ភៅ​​មួយ​ពី​គាត់។ គាត់​មាន​អាយុ​ប្រហែល​៧៥ ឬ​៧៦​ឆ្នាំ ហើយ​មាន​កូន​ស្រី​ពីរ​អ្នក ដែល​តែង​តែ​ទៅ​មើល​ថែ​គាត់​នៅ​ឯ​មន្ទីរ​ពេទ្យ​នោះ។ មុន​​ពេល​ដែល​គាត់​ស្លាប់​ទៅ ខ្ញុំ​បាន​ដើរ​​ទៅ​ក្បែរ​គាត់ រួច​គាត់​ក៏​និយាយថា “លោក​ជា​លោក​គ្រូ​ប្រាណហាំ ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ឬ?”

        ខ្ញុំ​ក៏​ឆ្លើយ​ថា “បាទ! គឺ​ខ្ញុំ​នេះ​ហើយ”។

9      គាត់​ក៏​ចាប់​ផ្តើម​យំ។​ រួច​និយាយ​ថា “ខ្ញុំ​លឺ​ថា ម្តាយ​របស់​លោក​កំពុង​តែ​សំរាក​នៅ​ក្បែរ​ខ្ញុំ​នេះ គឺ​ចន្លោះ ​តែ​មួយ​វាំង​នន​នេះ ​ទេ”។

        ខ្ញុំ​ក៏​ឆ្លើយ​ថា “បាទ! ត្រូវ​ហើយ”។

        គាត់​និយាយ​ថា “យើង​ទាំង​ពី​រ​អ្នក​ប្រហែល​ជា​នឹង​ត្រូវ​ចាក​ចេញ​ទៅ​ក្នុង​ពេល​តែ​មួយ​​ហើយ​មើល​ទៅ"។

10     ខ្ញុំ​ក៏​ឆ្លើយ​ថា “លោកស្រី Fordyce មាន​សំនួរ​មួយ​ដែល​ខ្ញុំ​ចង់​សួរ​លោក​ស្រី។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទះ ​របស់​លោក​ស្រី​ជីក​កកាយ​ដី ​ធ្វើ​ការ​យ៉ាង​លំបាក ថែ​ទាំង​បាន​ឃើញ​លោក​ស្រី​យក​បន្លែ និង​ដើរ​លក់​នៅ​ក្នុង​ផ្សារ​ ហើយ​ត្រលប់​មក​វិញ​ និង​រស់​នៅ​ដោយ​ ភាព​ស្មោះ​ត្រង់។ តើ​លោក​ស្រី​ដឹង​ថា ព្រះ ​របស់​ខ្ញុំ​ជា​ព្រះ ​អង្គ​សង្រ្គោះ ​របស់​លោក​ស្រី​ទេ?”

11     គាត់​ក៏​ឆ្លើយ​ថា “ខ្ញុំ​ដឹង​ថា ទ្រង់​ជា​ព្រះ ​អង្គ​សង្រ្គោះ ​របស់​ខ្ញុំ។ នៅ​ក្នុង​ព្រះ ​គុណ​ទ្រង់​ ខ្ញុំ​ជឿ​ជាក់​លើ​ទ្រង់ ទោះ ​បី​ជា​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​​​ច្រក​ភ្នំ​នៃ​ម្លប់​​​​​សេចក្តី​ស្លាប់​ក៏​ដោយ។”

12     ខ្ញុំ​ក៏​ឆ្លើយ​ថា “លោក​ស្រី ខ្ញុំ​មិន​អាច​ដើរ​ជា​មួយ​លោក​ស្រី​នៅ​ទី​នោះ ​បាន​ទេ តែ​ទ្រង់​​នឹង​ដើរ​ជាមួយ​លោក​ស្រី"។ ដូច្នេះ ​យើង​ក៏​អធិស្ឋាន​ជា​មួយ​គ្នា។ គាត់​កាន់​ដៃ​របស់​ខ្ញុំ រហូត​ដល់​ខ្ញុំ​ចង់​រុញ​ចេញ​ដើម្បី​ចេញ​មក​ក្រៅ​វិញ។

13     នៅ​ក្នុង​បន្ទប់​ជាប់​គ្នា​នោះ មាន​ស្រ្តី​ចាស់​ម្នាក់​ទៀត គឺ​លោកស្រី Gaither ដែល​គាត់​ទើប​តែ​ទទួល​ព្រះ ​អម្ចាស់​មុន​​នេះ ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ។ ហើយ​ពួក​គាត់​ទាំង​ពីរ​អ្នក​ត្រូវ​កាត់​ដៃ​កាត់​ជើង ដោយ​ព្រោះ ​ជំងឺ​ទឹក​នោម​ផ្អែម។ ខ្ញុំ​បាន​ស្គាល់​គាត់​... ហើយ​ប្តី​របស់​គាត់​ក៏​មាន​ជំងឺ​យ៉ាង​ដូច្នោះ ​ដែរ។ អ្នក​រាល់​គ្នា​ឃើញ​ទេ លោកីយ​នេះ ​ពេញ​ដោយ​ការ​ឈឺ​ចាប់។

          សេចក្តី​លោភ​លន់​នឹង​​ត្រូវ​រលាយ

          វា​នឹង​ត្រូវ​ពុក​រលួយ​ទៅ

          ​ចូរ​ដាក់​សេចក្តី​សង្ឃឹម​របស់​អ្នក​លើ​ភាព​អស់​កល្ប

          វា​មិ​នដែល​កន្លង​បាត់​ទៅ​ឡើយ!!

14     អស់​រយៈ​ ៣១​ឆ្នាំ​​មក​ហើយ​ដែលខ្ញុំ​ឈរ​នៅ​ខាងក្រោយ​តុ​មួយ​​នេះ និង​កន្លែង​ជា​ច្រើន​ទៀត​​នៅ​លើ​​ពិភព​លោក ដែល​ខ្ញុំ​ប្រកាស​ផែន​ដី​នេះ ​ជា​អសនា​សំរាប់​​​អធិប្បាយ​សំរាប់​ខ្ញុំ។ ​នៅ​ទី​នោះ ​ខ្ញុំ​ព្យាយាម​ផ្តល់​​​ឲ្យ​មនុស្ស​នូវ​ព្រះ ​​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច។ ហើយ​វា​ជា​ការ​មួយ​ដែល​អាច​ជួយ​អ្នក​បាន​​នៅ​ពេ​លដែល​អ្នក​ទៅ​ដល់​ចុង​បញ្ចប់​នៃផ្លូវ​នេះ ដូច្នេះ​តើ​ហេតុ​អ្វី​​បានជា​យើង​ជឿ​ជាក់​លើ​អ្វី​ផ្សេង? តើ​​យើងអាច​ជឿ​លើ​អ្វី​បាន?

15     នៅ​ពេល​ដែល​ម្តាយ​ខ្ញុំ​បា្រប់​ខ្ញុំ​នៅ​ពេល​មួយ​ថា គាត់​បាន​ត្រៀម​រួច​រាល់​ដើម្បី​នឹង​ចាក​ចេញ​ទៅ... ពេល​នោះ ​ខ្ញុំ​បាន​ដើរ​ទៅ​ រួច​ក៏​និយាយ​​​ជា​មួយ​នឹង​​គាត់ ដូច​ដែល​ខ្ញុំ​បាន​និយាយ​ជា​មួយ​នឹង​អ្នក​ស្រីBroy ដែល​ជា​ម្តាយ​ក្មេក​របស់​ខ្ញុំ​ដែរ។ រយៈ ​មួយ​​​ខែ​មុន​ពេល​ដែល​គាត់​ចាក​ចេញ​ទៅ​ ខ្ញុំ​បាន​ទៅ​ជួប​នឹង​​និយាយ​ជា​មួយ​គាត់។ ហើយ​ខ្ញុំ​ក៏​បាន​ជ្រមុជ​ទឹក​ឲ្យ​គាត់​ដែរ។

16     ខ្ញុំ​បាន​​ជ្រមុជទឹក​ឲ្យ​ម្តាយ​បង្កើត​របស់​ខ្ញុំ រយៈ​៣០​ឆ្នាំ​មក​ហើយ នៅ​ក្នុងទឹក​​ទ​ន្លេ​​នៅ​ក្បែរ​ផ្ទះ​ របស់ខ្ញុំ​ នៅ​ក្នុង​ព្រះ ​នាម​ព្រះ ​អម្ចាស់​ព្រះ ​យេស៊ូវ​គ្រីស្ទ។

17     ខ្ញុំ​បាន​​ជ្រមុជ​ទឹក​ឲ្យ​ឪពុក​របស់​គាត់​ដែល​មាន​អាយុ​ជិត​១០០​ឆ្នាំ នៅ​ក្នុង​ព្រះ​ នាម​ព្រះ ​​អម្ចាស់​ព្រះ ​យេស៊ូវ​ ក្នុង​ទឹក​ដែល​មាន​ពេញ​ទៅ​ដោយ​ភក់​មួយ​កន្លែង។ ខ្ញុំ​អាច​ឃើញ​អ្នក​កោត​ខ្លាច​ព្រះ ​អម្ចាស់​ម្នាក់ ដែល​គាត់​មាន​រោគ​ស្លាប់​អាវះ យវះ គាត់​បាន​មក​ឲ្យ​ខ្ញុំ និង​សំលឹង​មើល​មុខ​ខ្ញុំ។ ខ្ញុំ​នឹង​បាន​ជួប​គាត់​សារ​ជា​ថ្មី​នៅ​កន្លែង​មួយ​ទៀត។

        សេចក្តី​សង្ឃឹម​របស់​ខ្ញុំ​​មិន​សង់​លើ​អ្វី​ផ្សេង​នោះ​ទេ

        ក្រៅ​ពី​​ព្រះ​លោហិត​ដ៏​សុចរិត​នៃ​​ព្រះ​យេស៊ូវ​គ្រីស្ទ

        នៅ​ពេល​ដែល​ព្រលឹង​របស់​ខ្ញុំ​ត្រូវ​ចាក​ចេញ​ទៅ​

        ​ទ្រង់​គឺ​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ

        ខ្ញុំ​ឈរ​​នៅ​​លើ​ព្រះ​គ្រីស្ទ​ ដែល​ជា​ថ្ម​ដា​ដ៏​រឹង​មាំ

        រាល់​ទាំង​ទី​រាប​ទាំង​អស់​នឹង​ត្រូវ​លិច​ទៅ។

18     យប់​នេះ ​ជា​យប់​នៃ​ពិធី​លាង​ព្រះ ​អម្ចាស់។ ខ្ញុំ​បា​នសន្យា​ថា​ ខ្ញុំ​នឹង​មក​ទី​នេះ។ Billy បាន​ប្រាប់​ខ្ញុំ​ថា មាន​អ្នក​ជា​ច្រើន​បាន​សុំ​ខ្ញុំ​ដើម្បី​ធ្វើ​ការ​សំភាស។ ខ្ញុំ​ក៏​អនុញ្ញាតិ​ឲ្យ​ពួក​គេ​ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា បើ​សិន​ជា​បាន​កុំ​ធ្វើ​នៅ​យប់​នេះ ​អី។ ខ្ញុំ​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​យល់​ពី​ការ​នេះ។

19     ខ្ញុំ​ហាក់​បី​ដូច​ជា​មាន​ភាព​ភ័យ​ខ្លាច​បន្តិច។​ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​លើ​ព្រះ​ អម្ចាស់​របស់​ខ្ញុំ និង​ព្រះ​ គុណ​ដ៏​គ្រប់​គ្រាន់​របស់​ទ្រង់​សំរាប់​ខ្ញុំ។ នេះ ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ។ ដូច្នេះ ​សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ ព្រោះ ​ខ្ញុំ​ត្រូវ​ការ​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា។

        សូម​ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ព្រះ​​ពរ​ដ៏​ពេញ​បរិបូរ​ដល់​អ្នក​រាល់​គ្នា។

20     នៅ​ពេល​ដែល​អ្នក​​ទៅ​ដល់​ចុង​ផ្លូវ​នោះ ខ្ញុំ​ជឿ​ជា​ក់​ថា អ្នក​នឹង​មិន​អាច​​ព្យាយាម​​ធ្វើ​​អ្វី​បាន​នោះ ​ឡើយ​បើ​សិន​ជា​​អ្នក​មិន​បាន​កើត​សារ​ជា​ថ្មី។

21     ខ្ញុំ​បាន​គិត (Billy ក៏​នៅ​ទី​នោះ ​​ដែរ)... ខ្ញុំ​បានកាន់​ដៃ​ម្តាយ​របស់​គាត់ (ប្រពន្ឋ​ខ្ញុំ) នៅ​ពេល​ដែល​​ពួក​យើង​ដើរ​ក្បែរ​បង្អួច​នៅ​កន្លែង​ដែល​ម្តាយ​របស់​ខ្ញុំ​សំរាក (នៅ​មន្ទីរ​ពេទ្យ)។ នាង​បាន​និយាយ​ថា “Billy កូន​បាន​​ធ្វើ​វា កូន​បាន​អធិប្បាយ​អំពី​សេចក្តី​នោះ ទាំង​កូន​​មិន​បាន​ដឹង​អ្វី​សោះ។​ ពិត​ជា​​អស្ចារ្យ​ណាស់!" រួច​នាង​បន្ត​ថា “ចូរ​នៅ​ជា​មួយ​នឹង​ការ​នោះ ​Billy។ ចូរ​កូន​នៅ​ជា​មួយ​នឹង​ការ​នោះ ​ចុះ ។” រួច​ខ្ញុំ​ក៏​និយាយ​ថាៈ

         ប៉ា​នឹង​បាន​ជួប​កូន​នៅ​ព្រឹក​មួយ នៅឯ​ទ្វារ​ដែ​ល​មាន​ពន្លឺ​ភ្លឺ​ចែង​ចាំង

         នៅ​ទី​នោះ​ ការឈឺ​ចាប់​នឹង​​គ្មាន​ទៀត​ឡើយ

         ខ្ញុំ​នឹង​ដើរ​ចូល​ទៅ​​នៅ​ពេល​ដែល​ទ្វារ​បើក​ឡើង

22     គឺ​សេចក្តី​នោះ​ ហើយ។​ ខ្ញុំ​ជឿ​លើ​សេចក្តី​នោះ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​បាន​ជួប​អ្នក​រាល់​គ្នា​ នៅ​ក្នុង​ព្រឹក​នោះ។

23     រយៈ​ ពេល​២, ៣​ថ្ងៃ​មុន នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​មន្ទីរ​ពេទ្យ​វិញ ខ្ញុំ​សង្កេត​ឃើញ​មាន​ការ​បោះ ​បង់​នៅ​តាម​ផ្លូវ​នៅ​ Pennsy lvanian នេះ។ វា​នៅ​ចន្លោះ ​ផ្លូវ​លេខ​​៩ និង​លេខ​១០ ដើម្បី​រៀប​ចំ​ពិធី​បញ្ចប់​នៃ​រដូវ​និឃាទរដូវ។ នៅ​ទី​នោះ ​មាន​​សរសេរ​​ឈ្មោះ "អង្គ​ការ​បេសក​កម្ម ​Sign-Gift (Sign-Gift Ministry)”។ ខ្ញុំ​មិន​បាន​ស្គាល់​​បុរស​ម្នាក់​​​នោះ ​​ទេ។ ហើយ​ខ្ញុំ​ក៏​​មិន​ដែល​ជួប​​គាត់ដែរ។ ប៉ុន្តែ​គាត់ជា​បង​ប្អូន​របស់​យើង គាត់​រស់​​នៅ​ក្នុង​ទី​ក្រុង​នេះ។ គាត់​ក៏​មិន​ដែល​សុំ​ខ្ញុំ​ដើម្បី​និយាយ​ពាក្យ​នេះ ​ទេ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា វា​ជា​ការ​ល្អ​បើ​សិន​ជា​បង​ប្អូន​ទៅ ហើយ​ស្តាប់​គាត់​អធិប្បាយ​ដំនឹង​ល្អ។ គាត់​ជា​​កូន​របស់​ព្រះ ​គ្រីស្ទ បើ​មិន​ដូច្នេះ​ទេ គាត់​មិន​បោះ​តង់​ ហើយ​ព្យាយាម​ធ្វើ​ការ​​សំរាប់​ព្រះ ​អម្ចាស់​នោះ ​ទេ។ ដូច្នេះ ​នៅ​សប្តាហ៍​នេះ យើង​នឹង​ទៅ​មើល​គាត់ ហើយ​ស្តាប់​ការ​អធិប្បាយ​របស់​គាត់។

24     ពេល​នេះ ​ខ្ញុំ​​កំពុង​តែ​គិត​ពី​​សេចក្តីប្រកាស​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា។​

25     ប៉ុន្តែ​​ជា​ការ​ពិត​ខ្ញុំ​ពិត​ជា​កោត​សរសើរ​ដល់​អ្នក​រាល់​គ្នា ដែល​បាន​ចូល​មក​ជា​មួយ​នឹង​ពួក​យើង​​នៅ​ក្នុង​ព្រះ​វិហារ​ដ៏​ចាស់​មួយ​នេះ។ តើ​ខ្ញុំ​អាច​ធ្វើ​​អ្វី​បាន​បើ​សិន​ជា​គ្មាន​អ្នក​រាល់​គ្នា? តើ​យើង​អាច​ធ្វើ​អ្វី​បាន​បើ​សិន​ជា​គ្មាន​គ្នា​ទៅ​វិញ​ទៅ​មក​នោះ? នេះ ​គឺ​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​រួប​រួម​គ្នា។

         អូ! ពួក​គេ​មក​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច

         ពួក​គេ​មក​ពី​ទី​ដ៏​ឆ្ងាយ។

26 ខ្ញុំ​ចង់​ឲ្យ​ Meda និង​ Mabel ច្រៀង​នូវ​ចំរៀង​នោះ ​សំរាប់​ខ្ញុំ​នៅ​ព្រឹក​នេះ។ ប៉ុន្តែ​ការ​ពិត​ពួក​គេប្រហែល​ជា​មិន​អាច​ច្រៀងបាន​ទេ​នៅ​ពេល​នេះ។ នោះ​គឺ​ជា​ចំរៀង​ដែល​ពួក​គេ​បាន​ច្រៀង​ឲ្យ​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​បញ្ចប់​​ដំណើរ​ផ្សាយ​ដំណឹង​ល្អ​របស់​ខ្ញុំ​កាល​ពី​១៥​ឆ្នាំ​មុន។ អ្នក​រាល់​គ្នា​ធ្លាប់​លឺ​ចំរៀង​នេះ ​ហើយ។

        ជប់​លៀង​ជា​មួយ​នឹង​ព្រះ ​អម្ចាស់ ចូល​មក​ជា​ភ្ងៀវ​​ទ្រង់

        អ្នក​ទាំង​នេះ ​ពិត​ជា​មាន​ពរ​ណាស់

        ដោយ​បាន​ឃើញ​ព្រះ ​ភ័ក្រ​ទ្រង់

        ជា​មួយ​នឹង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់

        ពួក​គេ​មាន​ចំណែក​ដោយ​ព្រះ​គុណ​​ទ្រង់

        ហើយ​នឹង​បាន​មក្កុដ​ដែល​ពេញ​ដោយ​ពន្លឺ

27     កាល​ពី​ព្រឹក​ម៉ិញ​នេះ ខ្ញុំ​ប្រញាប់​ជា​ខ្លាំង។ ពី​​ព្រោះ ខ្ញុំ​​ត្រូវ​ទៅ​ជួប​ជា​មួយ​នឹង​ម្តាយ​របស់​ខ្ញុំ។ នៅ​ពេល​​នោះ​គាត់​ពិត​ជា​ពិបាក​ដក​ដង្ហើម​ណាស់។ គាត់​ស្ទើរ​តែ​មិន​ដក​ដង្ហើម​ទៅ​ហើយ នៅ​ពេល​ដែល​ពួក​គេ​ហៅ​ខ្ញុំ​​ឲ្យ​ទៅ​មន្ទីរ​ពេទ្យ។ ប៉ុន្តែ​​បន្ទាប់​​ពី​នោះ ​មក​គាត់​​ក៏​អាច​និយាយ​បាន​បន្តិច និង​ដក​ដង្ហើម​សារ​ជា​ថ្មី​បាន។ គាត់​មិន​បាន​ដឹង​ទេ។ ប៉ុន្តែ​ទ្រង់​បាន​ទុក​​ឲ្យ​គាត់​មាន​ជីវិត​មួយរយៈ​ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​អធិប្បាយ។ ខ្ញុំ​ជឿ​ជាក់​លើ​​ទ្រង់​ថា ទ្រង់​កំពុង​​ធ្វើ​ការ​នេះ ក្នុង​រាត្រី​នេះ ​ដែរ។ ពេល​​នេះ ខ្ញុំ​ពិត​ជា​អរគុណ​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ចំពោះ ​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​។

28     ពេល​នេះ ​ចូរ​យើង​ឱន​ក្បាល​ចុះ ហើយ​អធិស្ឋាន​ទាំង​អស់​គ្នា។ នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ឱន​ក្បាល​ចុះ ​នេះ ខ្ញុំ​ចង់​សួរ​នូវ​សំនួរ​មួយ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​មិន​​អន់​ចិត្ត​ឡើយ​នៅ​ពេ​លដែល​ខ្ញុំ​សួរ​សំនួរ​នេះ ប៉ុន្តែ​ចូរ​ដឹង​ដូច​ដែល​ខ្ញុំ​ដឹង​ដែរ​ចុះ ខ្ញុំ​ចង់​និយាយ​សេចក្តី​ទាំង​នេះ ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​ទោះ​ ចាស់​ឬ​ក្មេង​ក្តី។ អ្នក​រាល់​គ្នា​ដែល​ជា​ក្មេង​ស្រី នៅ​ថ្ងៃ​​ណា​មួយ​​​អ្នក​នឹង​បាន​ដូច​ជា​ម្តាយ​របស់​ខ្ញុំដែរ។ ហើយ​ចំពោះ ​ក្មេង​ប្រុស គ្រប់​គ្នា​ត្រូវ​តែ​ដឹង​ថា យើង​នឹង​ត្រូវ​ទៅ​ដល់​កន្លែង​នោះ ​ដែរ។

29     ប៉ុន្តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​នឹង​ជួបព្រះ ​អម្ចាស់​ទេ ចូរ​លើក​ដៃ​ឡើង​ទោះ ​បី​ជា​គ្មាន​នរណាម្នាក់​ធ្វើ​ក៏​ដោយ។​​ ចូរ​​​លើក​ដៃ​ឡើង ហើយ​​ទូល​ទៅ​កាន់​ព្រះ ​អម្ចាស់​ថា “ព្រះ ​អម្ចាស់​​អើយ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង”។ សូម​ព្រះ ​ប្រទាន​ពរ​ដល់​អ្នក។ សូម​ព្រះ ​ប្រទាន​ពរ​ដល់​អ្នក​​ទាំង​អស់​គ្នា។​ “ព្រះ ​អម្ចាស់​អើយ សូម​នឹង​ចាំ​ពី​ទូល​បង្គំ​ផង ព្រោះ ​ទូល​បង្គំដឹង​ថា ទូល​បង្គំ​​ត្រូវ​ទៅ​ដល់​កន្លែង​មួយ​ ទោះ​​ បី​ជា​ទូល​បង្គំ​មិន​ចង់​ទៅ​ក៏​ដោយ។ ប៉ុន្តែ​ព្រះ ​អង្គ​អើយ ទូល​បង្គំ​ចង់​បាន​ប្រាកដ​​មុន​ពេល​ដែល​ទូល​បង្គំ​ចាក​ចេញទៅ។ ទូល​បង្គំ​នឹង​ត្រូវ​ដើរ​ឆ្លង​កាត់​​​ច្រក​ភ្នំ​​នៃ​ម្លប់​សេចក្តី​ស្លាប់ ​តែ​ទូល​បង្គំ​​មិន​ភ័យ​ខ្លាច​​អ្វី​​ឡើយ ពី​ព្រោះ ​​ព្រះ ​អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូល​បង្គំ។”

30     ពេល​នេះ ឱ! ព្រះ​អម្ចាស់​ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ ដោយ​សេចក្តី​ជំនឿ​ទូល​បង្គំ​សូម​នាំ​ព្រលឹង​ដ៏​វិសេស​ទាំង​​អស់​នេះ ដែល​ពួក​គេ​កំពុង​តែ​លើក​ដៃ​ឡើង​ឆ្ពោះ ​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ ​គុណ​និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​ ក្នុងពេល​នេះ ​ទៅកាន់​ព្រះ ​អង្គ។ ព្រះ ​អម្ចាស់​អើយ​ ក្នុង​ព្រឹក​នេះ​ទូល​បង្គំដឹង​មាន​​​បង​ប្អូន​មួយ​ចំនួន​កំពុង​តែ​មាន​ជំងឺ​ឈឺ​ និង​អ្នក​ខ្លះ ​ទៀត​កំពុង​តែ​មាន​​ទុក្ខ​​ព្រួយ​និង​ការ​បាក់​ទឹក​ចិត្ត ប៉ុន្តែ​ព្រះ ​អង្គ​អើយ គ្មាន​ពួក​គេ​ណា​ម្នាក់​​ដែល​កំពុង​តែ​លើក​ដៃ​នេះ​ មិន​ត្រូវ​ការ​ជំនួយ​ដែល​មក​ពី​ព្រះ ​អង្គ​​នោះ​ ទេ។​ ពី​​ព្រោះ ​ពួក​គេ​ដឹង​ថា ​ទោះ ​បី​ជា​ពួក​គេ​បាន​ជា​ពី​ជំងឺ​ក្នុង​ពេល​នេះ ក៏​ដោយ និង​​អា​ច​រស់​យូរ​បន្តិច​ទៀត​ក្តី​ ក៏​នឹង​មាន​ជំងឺ​​ទៀត​ដែរ។ ដូច្នេះ​ ព្រះ​ អង្គ​​អើយ សូម​ឲ្យ​ពួក​គេ​បាន​បើក​ចិត្ត​ទទួល​ព្រះ ​សង្រ្គោះ ដើម្បី​ឲ្យ​ពួក​គេ​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច និង​បាន​កើត​ជា​ថ្មី ហើយ​នឹង​គ្មា​ន​អ្វី​ដែល​អាច​ផ្តាច់​ពួក​គេ​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​ឡើយ។ ពួក​គេ​នឹង​បាន​ក្លាយ​ជា​កូន​ប្រុស​កូន​ស្រី​របស់​ព្រះ ​អម្ចាស់ ដែល​ពួក​គេ​នឹង​នៅ​ជា​មួយ​ទ្រង់​អស់​កល្ប​ត​ទៅ។ “អស់​អ្នក​ណា​ដែលបាន​ចេញ​ពី​សេចក្តី​ស្លាប់​ឆ្ពោះ ​ទៅ​កាន់​ជីវិត នឹង​មិន​ត្រូវ​ពុក​រលួយ​ឡើយ”។ នេះ​ជា​សេចក្តី​សន្យា​របស់​ទ្រង់​ ឱ! ព្រះ​ អម្ចាស់​​អើយ។ ទូល​បង្គំ​​នឹង​មាន​យុថ្កា​​នៃ​ព្រលឹង​ទូល​​បង្គំ​នៅ​ទី​នោះ! មិន​ថា មាន​ព្យុះ ​ធំ​យ៉ាង​ណា​នោះ ​ទេ ឬ​ក៏​មាន​រលក​មក​បោក​បក់​ខ្លាំង​យ៉ាង​ណា​នោះ ​ឡើយ ទូល​បង្គំ​សូម​ដាក់​សេចក្តី​ជំនឿ​របស់​ទូល​បង្គំ​លើ​ព្រះ​អម្ចាស់​ ដែល​ជា​កូន​ចៀម​នៅ​កាល់​វ៉ារី ជា​​ព្រះ ​អង្គ​សង្រ្គោះ ​របស់​ទូល​បង្គំ​ហើយ! ពេល​នេះ ​ព្រះ ​អម្ចាស់​អើយ សូម​ទ្រង់​ទទួល​ពួក​គេ​ក្នុង​រាត្រី​នេះ ទទួល​ពួកគេ​ឲ្យ​បាន​ចូល​ទៅ​​ក្នុង​ព្រះ​ គុណ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ទ្រង់។ សូម​ទ្រង់​សង្រ្គោះ ​​ព្រលឹង​របស់​ពួក​គេ​ឲ្យ​រួច​​ផង​ដែរ។​ សូម​កុំ​ឲ្យ​ពួក​គេ​ចេញ​ពី​អគារ​នេះ ​ឡើយ ដរាប​ណា​សន្តិ​ភាព​បាន​ចូល​ដល់​ក្នុង​ចិត្ត​របស់​ពួក​គេ។ ព្រះ​ អង្គ​អើយ ទូល​បង្គំ​មិន​ដឹង​​ទូល​បង្គំ​​ត្រូវ​ធ្វើ​អ្វី​នោះ ​ទេ ​នៅ​ពេល​ដែល​ពួក​គេ​លើក​ដៃ​​ក្នុង​ពេល​នេះ ប៉ុន្តែ​​ទូល​បង្គំ​សូម​លើក​សំលេង​​​ទូល​ទៅ​កាន់​ទ្រង់​ ទាំង​យំ​អង្វរថា “ឱ! ព្រះ ​អម្ចាស់​អើយ សូម​ទ្រង់​មាន​សេចក្តី​មេត្តា​ករុណា​ផង”។ ព្រះ ​វរបិតា​អើយ សូម​ទ្រង់​ទទួល​សេចក្តី​នេះ ​ផង។

31     អស់​រយៈ ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​​ទ្រង់​បាន​​ប្រើ​ទូល​បង្គំ​ ឲ្យ​ទៅ​គ្រប់​ទី​កន្លែង​នៅ​ជុំ​វិញ​ពិភព​លោក ហើយ​ឃើញ​មនុស្ស​ជា​ច្រើន​ដែល​​ពួក​គេ​ដើរ​ទៅ​ដល់​ចុង​ផ្លូវ​ហើយ​គេ​​មិន​បាន​​ស្គាល់​ទ្រង់ ហើយ​ទូល​បង្គំ​បាន​លឺអ្នក​ទាំង​អស់​នោះ ស្រែ​យំស្វែង​រក​​ព្រះ ​គុណ​របស់​ទ្រង់។ ទូល​បង្គំ​បាន​ឃើញ​អស់​អ្នក​បានស្គាល់​ទ្រង់ ពួក​គេ​ច្រៀង​ថា “ថ្ងៃ​សប្បាយ​ ថ្ងៃ​សប្បាយ តាំង​ពី​ពេល​ព្រះ ​យេស៊ូវ​ទ្រង់​បាន​លាង​បាប​ខ្ញុំ​មក”។ មនុស្ស​អាក្រក់​មិន​អាច​រីក​លូត​លាស់​ឡើង​ដូច​ជា​ដើម​ឈើ​នា​មាត់​ទឹក​នោះ ​ទេ ​ហើយ​​នៅ​ពេល​ដែល​ពួក​គេ​ដើរ​ទៅ​ដល់​ចុង​ផ្លូវ​នោះ ពួក​គេ​គ្មាន​ទី​សង្ឃឹម​ឡើយ។

32     សូម​កុំ​ឲ្យ​នៅ​ទី​នេះ ​មាន​មនុស្ស​អាក្រក់​ឡើង។ សូម​​ឲ្យ​ពួក​គេ​បាន​ទទួល​នូវ​ការ​​អត់​ទោស​ពី​រាល់​ទាំង​អំពើ​​បាប​របស់​ពួក​គេ។ ហើយសូម​ឲ្យ​គ្រប់​គ្នា​នៅ​ទី​នេះ ​បាន​ទទួល​នូវ​ស្រស់​ថា្ល និង​ភាព​ថ្មី​ឡើង​​ពី​ព្រះ ​អម្ចាស់។ ព្រះ ​វរបិតា​អើយ ទូល​បង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​នូវ​ពិធី​លាង​ព្រះ ​អម្ចាស់​​តាម​ព្រះ ​រាជ​បញ្ជា​របស់​ទ្រង់ ដែល​ទ្រង់​បាន​ទុក​ឲ្យ​ទូល​បង្គំ​ទាំងអស់​គ្នា។ “នេះ​ ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​កាច់​សំរាប់​អ្នក​រាល់​គ្នា។ ហើយ​នេះ ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ជា​ពែង​នៃ​ព្រះ​ពរ។ អស់​អ្នក​ណា​ដែល​បរិភោគ និង​ផឹក​ នោះ​សំដែង​នូវ​ការ​សុគត​របស់​ព្រះ​​អម្ចាស់ រហូត​ដល់​​ទ្រង់​​យាង​មក។”

33     ព្រះ ​អម្ចាស់​អើយ ទូល​បង្គំ​ជឿ​ថា ទ្រង់​នឹង​យាង​មក​វិញ។ ទូល​បង្គំ​ទាំង​អស់​គ្នា​​ជឿ​ថា ព្រះ ​យេស៊ូវ​គ្រីស្ទ​ទ្រង់​នឹង​យាង​មក​ ក្នុង​សិរី​ល្អ​របស់​ទ្រង់ ហើយ​ទូល​បង្គំ​ទាំង​អស់​គ្នា​នឹង​បាន​ឃើញ​ទ្រង់។ ហើយ​រាល់​​ទាំង​អាយុ​ចាស់​នឹង​ត្រូវ​បាត់​ទៅ​ រាល់​ទាំង​ការ​ឈឺ​ចាប់ រាល់​ទាំង​ជំងឺ​បេះ​ ដូង និង​រាល់​ទាំង​បញ្ហា​ទាំង​អស់​នឹង​​ត្រូវ​រលាយ​បាត់​ទៅ។ ហើយ​នៅ​ថ្ងៃ​ទូល​បង្គំ​ទាំង​អស់​គ្នា នឹង​ឃើញ​ព្រះ ​អម្ចាស់ ទូល​បង្គំ​នឹង​ស្រែក​​ដោយ​ជ័យ​ជំនះ រួម​ទាំង​​លើក​ដៃ​ឡើង​ច្រៀង​ហូសាណា​ដោយ​អំណរ។ ​ព្រះ ​​អង្គ​​អើយ ទូល​បង្គំ​ទាំង​អស់​គ្នា​កំពុង​តែ​រង​ចាំ​ពេល​វេលា​នោះ។

34     ព្រះ​អង្គ​អើយ រាត្រី​នេះ​សូម​ទ្រង់​កំសាន្ត​ចិត្ត​ដល់​ទូល​បង្គំ​ទាំង​អស់​គ្នា ជា​មួយ​នឹង​ព្រះ ​បន្ទូល​ដ៏​រស់​របស់​​ទ្រង់​ផង​​ដែរ។ សូម​ទ្រង់​មាន​បន្ទូល​មក​ទូល​បង្គំ​ទាំង​អស់​ជា​មួយ​នឹង​សេចក្តី​ទាំង​អស់​ដើម្បី​ឲ្យ​ចិត្ត​របស់​ទូល​បង្គំ​បាន​កំសាន្ត​ឡើង។

35     ទូល​បង្គំ​សូម​អធិស្ឋាន​សំរាប់​ម៉ាក់​របស់​ទូល​បង្គំ។ ព្រះ​ អង្គ​អើយ គាត់​ជា​ម្តាយ​តែ​មួយ​គត់​របស់​ទូល​បង្គំ។ ទោះ ​បី​ជា​ភរិយា​ជា​ទី​ស្រឡាញ់​ ដ៏​ផ្អែម​ផ្ហែម ក៏​មិន​អាចជំនួស​កន្លែង​របស់​​​អ្នក​ម៉ាក់​បាន​ដែរ។​ ទូល​បង្គំ​សូម​អធិស្ឋានថា ព្រះ ​អម្ចាស់​ទ្រង់​នឹង​មិន​អនុញ្ញាតិ​ឲ្យ​គាត់​មាន​ការ​ឈឺ​ចាប់​នោះ ​ទេ។ ដ្បិត​ការ​នោះ ​ពិត​ជា​ធ្វើ​ឲ្យ​ចិត្ត​របស់​ទូល​បង្គំ​ត្រូវ​បាក់​បែក នៅ​ពេល​ដែល​ទូល​បង្គំ​គិត​ពី​ភាព​ឈឺ​ចាប់​របស់​គាត់។ សូម​ទ្រង់​អនុញ្ញាតិ​ឲ្យ​គាត់​ដើរ​ឆ្លង​កាត់​​ច្រក​ភ្នំ​នៃ​សេចក្តី​ស្លាប់​​នោះ ​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​ចុះ។

36     ព្រះ ​អង្គ​អើយ ទូល​បង្គំ​ពិត​ជា​អរ​ព្រះ ​គុណ​ទ្រង់​ណាស់! នៅ​ពេល​មួយដែល​គាត់​មិន​បាន​ទាំង​ចាំ​ឈ្មោះ​របស់​ខ្លួន​ឯង​នោះ ទូល​បង្គំ​និយាយ​ថា “ព្រះ ​យេស៊ូវ” នោះគាត់​ក៏​ងក់​ក្បាល ហើយ​គាត់​ស្គាល់​ទ្រង់។ ព្រះ ​អង្គ​​អើយ ទូល​បង្គំ​ពិត​ជា​អរ​ព្រះ ​គុណ​ទ្រង់​ជា​ខ្លាំង​ចំពោះ ​សេចក្តី​នេះ! វេជ្ជបណ្ឌិត​និយាយថា “គាត់​មាន​បញ្ហាញ​​សរសៃ​ប្រសាទ ដែល​មិន​ដឹង​អ្វី​សោះ ​ឡើយ” ប៉ុន្តែ​ទោះ ​បី​ជា​គាត់​មិន​បា​នដឹង​អ្វី​ក៏​ដោយ គាត់​នៅ​តែ​ស្គាល់​ទ្រង់។ ទូល​បង្គំ​ពិត​ជា​មាន​អំណរ​ជា​ខ្លាំង​ចំពោះ ​ការ​នេះ!

37     ព្រះ​ អម្ចាស់​​ទ្រង់​មិន​បាន​មាន​បន្ទូល​ទៅ​កាន់​អ្នក​បំរើ​ទ្រង់​ថាគាត់​នឹង​ត្រូវ​ចាក​ចេញ​ទៅ​នោះ ​ទេ។ ទ្រង់​មិន​បាន​មាន​បន្ទូល​មក​ទូល​បង្គំ​ឡើយ។ ប៉ុន្តែ​ព្រះ​ អម្ចាស់​អើយ មាន​តែ​ទូល​បង្គំ​ទេ​ដែល​ដឹង​ពី​ការ​នោះ។ ទូល​បង្គំ​អធិស្ឋាន​សូម​ទ្រង់... ព្រះ ​វរបិតា​អើយ គ្រប់​អ្វី​ទាំង​អស់​នេះ ទូល​បង្គំ​សូម​ដាក់​នៅ​ក្នុង​ព្រះ ​ទ្រង់។ សូម​ឲ្យ​ព្រះ​ហឬទ័យ​​ទ្រង់​បាន​សម្រេច។

38     ព្រះ ​វរបិតា​អើយ សូម​ទ្រង់ប្រទាន​ក្នុង​រាត្រី​នេះ ប្រទាន​ពរ​ដល់​ព្រះ ​បន្ទូល​ទ្រង់ ការ​ច្រៀង​ចំរៀង​សរសើរ​ដំកើត និងពិធីលាង​ព្រះ ​អម្ចាស់​ផង​ដែរ។ សូម​ឲ្យ​គ្រប់​ការ​ទាំង​អស់​នេះ បាន​ជា​ទី​សរសើរ​ដំកើង​ដល់​ព្រះ ​នាម​នៃ​ព្រះ ​អម្ចាស់ ដ្បិតទូល​បង្គំ​ទូល​សូម​ក្នុង​​ព្រះ ​នាម​ព្រះ ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន។

39     នៅ​ទី​នេះ ​យើង​​​មាន​កន្សែង​ដៃ​មួយ​ចំនួន​ ដែល​នឹង​​ត្រូវ​អធិស្ឋាន។ ហើយ​​ខ្ញុំ​ទើប​តែ​បាន​វា​មុន​នេះ ​បន្តិច​តែ​ប៉ុណ្ណោះ នៅ​ខណៈ ​ពេល​ដែល​យើង​កំពុង​អធិស្ឋាន។

40 សូម​ពេល​នេះ ​យើង​ងាក​មក​​មើល​ព្រះ ​បន្ទូល​នៃ​ព្រះ ​អម្ចាស់​វិញ។ ខ្ញុំ​ព្យាយាម​ឲ្យ​បាន​លឿន​បន្តិច​តាម​ដែលខ្ញុំ​អាច​ធ្វើ​បាន។

41     ខ្ញុំ​នឹង​ចាប់​ផ្តើម​ជា​មួយ​នឹង​ជំពូក១៤​នៃព្រះ ​គម្ពីរ​យ៉ូហាន។ សូម​យើង​មើល​ចាប់​ពី​ខ​១២​ទៅ។ ហើយ​ប្រធាន​បទ​របស់​ខ្ញុំ​ក្នុង​យប់​នេះ ​គឺ “ព្រះ ​ដ៏​កំសាន្ត​ចិត្ត”។ ពេល​នេះ ​សូម​អាន​នៅ​ក្នុង​គម្ពីរ​យ៉ូហាន​១៤: ១២។

 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​ នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ ​ទៅ​ទៀត ពី​ព្រោះ​ ខ្ញុំ​ទៅ​ឯ​ព្រះ វរបិតា

 ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ ​ខ្ញុំ​នឹង​សំរេច​ឲ្យ ដើម្បី​ឲ្យ​ព្រះវរបិតា​បាន​ដំកើង​ឡើង​ក្នុង​ព្រះ រាជបុត្រា

 បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ។

 បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ

 នោះ​ ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ វរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​ បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ

 គឺ​ជា​ព្រះ វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​ពុំ​បាន ព្រោះ​ មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ

42     បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ទាស់​ទេ ខ្ញុំ​សូម​អាន​នូវ​ខ​១៧​ម្តង​ទៀត។

 គឺ​ជា​ព្រះ​ វិញ្ញាណ​នៃ​សេចក្តី​ពិត​ដែល​លោកីយ​ទទួល​មិន​បាន​...

43     លោកីយ (នៅ​ពេល​ណា​ដែល​អ្នក​ស្រឡាញ់​លោកីយ​ ក៏​អ្នក​រាល់​គ្នា​ទទួល​មិន​បាន​ដែរ) ឃើញ​ទេ...

 ...ពី​ព្រោះ​មិន​​ឃើញ.  

44 មិន​ថា ទ្រង់​ជា​​អ្វី​នោះ ​ទេ លោកីយ​មិន​អាច​មើល​ទ្រង់​ឃើញ​ឡើយ។ ពួក​គេ​មិន​ជឿ​លើ​​ទ្រង់។ វា​ជា​អារម្មណ៍​ ជា​ចិត្ត​វិទ្យា​សំរាប់​ពួក​គេ។

 ...ពី​ព្រោះ​ មិន​ឃើញ​ ហើយ​មិន​ស្គាល់​​ទ្រង់​សោះ...

45     សូម​ស្តាប់ ពាក្យ​ថា “ទ្រង់”។ គឺ​ព្រះ ​យេស៊ូវ​កំពុង​តែ​និយាយ​ក្នុង​ពេល​នេះ។

 ...តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ

46 តើ​នរណា​ជា​​អ្នក​កំសាន្ត​ចិត្ត? គឺ​ព្រះ ​យេស៊ូវ។ តើ​អ្នករាល់​គ្នា​ឃើញ​ទេ? ទ្រង់​មាន​បន្ទូ​លថា “ខ្ញុំ​នឹង​ទូល​ទៅ​កាន់​ព្រះ វរបិតា​ ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ ​ដ៏​ជា​ជំនួយ (ព្រះ ​ដ៏​កំសាន្ត​ចិត្ត) មួយ​អង្គ​ទៀត​​មក​អ្នក​រាល់​គ្នា គឺជា​​ព្រះ ​វិញ្ញាណ​នៃ​សេចក្តី​ពិត​ ដែល​លោកីយ​មិន​អាច​ទទួល​ ហើយ​ក៏​មិន​ស្គាល់​ទ្រង់​ដែរ ប៉ុន្តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់។” អ្នក​រាល់​គ្នា​ឃើញ​ទេ ទ្រង់​កំពុង​តែ​មាន​បន្ទូល​ពី​ព្រះ ​អង្គ​ទ្រង់។ “អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ព្រោះ ​ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​​អ្នករាល់​គ្នា [នៅ​ក្នុង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ក្នុង​ពេល​នេះ] ហើយ​នឹង​នៅ​ជា​មួយ​​នឹង​អ្នក​រាល់​គ្នា​អស់​កល្ប​រៀង​ទៅ ទ្រង់​នឹង​មិន​ចាក​ចោល​អ្នក​រាល់​គ្នា​ឡើយ។”

47     អូ! តើ​ព្រះ ​អម្ចាស់​ទ្រង់​មិន​ល្អ​ទេ​ឬ​អី? ព្រះ យេស៊ូវ​ទ្រង់​ល្អ​ណាស់​ដល់​យើង​រាល់​គ្នា! គឺពិត​ជា​ល្អ​ណាស់​ដែល​យើង​និយាយ​ព្រះ ​អម្ចាស់​របស់​យើងទ្រង់​ល្អ។ ព្រះ ​ទ្រង់​ល្អ​ចំពោះ ​​កូន​ព្រះ ​អង្គ​គ្រប់​គ្នា។ ទ្រង់​បាន​ប្រទាន​នូវ​ការ​ល្អៗ​ជា​ច្រើន​ដល់​យើង​រាល់​គ្នា។ រាល់​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ ទ្រង់​បាន​ប្រទាន​មក។ ជា​ការ​ពិត​អ្នក​គួរ​តែ​និយាយ​ថា “! ព្រះ ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​អើយ” ពី​ព្រោះ ​ទ្រង់​ជា​ព្រះ ​វរបិតា​របស់​យើង​រាល់​គ្នា។ ហើយ​ទោះ​ បី​ជាយើង​មិន​ស្តាប់​បង្គាប់ ទោះ ​បី​ជា​យើង​ ក្រអើត​ក្រទម​យ៉ាង​ណា​ក៏​ដោយ ទ្រង់​នៅ​តែ​ផ្គត់​ផ្គង់​ដ៏​យើង​ដដែល។ ទោះ ​បី​ជា​យើង​ល្អ ឬ​ក៏​អាក្រក់​ក្តី​ ទ្រង់​នៅ​តែ​ប្រទាន​អាហារ​​ សំលៀក​បំពាក់ និង​ទី​លំនៅ​ដល់​យើង​ផង​ដែរ។ អូ! ទ្រង់​ពិត​ជា​ល្អ​ណាស់!

48     បើ​សិន​ជា​យើង​សំលឹង​មើល​ជុំ​វិញ ហើយ​រាប់​សេចក្តី​ល្អ​ដែល​ទ្រង់​ប្រទានមក​ យើង​នឹង​មិន​ឈប់​ក្នុង​ការ​អរ​ព្រះ ​គុណ​ទ្រង់​ទេ។ ចុះ ​តើ​មាន​អ្វី​កើត​ឡើង​បើសិន​ជា​យើង​គ្មាន​ភ្នែក បើ​សិន​ជា​យើង​គ្មាន​ច្រមុះ គ្មាន​មាត់ គ្មាន​ត្រចៀក​ នោះ? ចុះ ​បើ​សិន​ជា​យើង​គ្មាន​ជើ់ង តើ​យើង​អាច​នឹង​ដើរ​បាន​ទេ? ឃើញ​ទេ ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​ជើង។ ចុះ ​បើ​សិន​ជា​យើង​គ្មាន​ភ្នែក ហើយ​មិន​អាច​មើល​ឃើញ តែ​អ្នក​អាច​ស្តាប់​លឺ​សំលេង​បាន តើ​​ទាំង​នោះ​ជា​អ្វី? វា​ជា​វិញ្ញាណ​ទាំង​៥​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា។

49     ប៉ុន្តែ​បើ​សិន​ជា​​យើង​គៀក​នឹង​ទ្រង់ នោះ ​ទ្រង់​នឹង​ប្រទាន​​នូវ​អ្វី​​ផ្សេង​ជា​ច្រើន​ទៀត​មក​ដល់​យើង​រាល់​​គ្នា។ នោះ​ ហើយ​ជា​ភ្នែក​មួយ​ដែល​​អ្នក​អាច​មើល​ឃើញ ហើយ​មនុស្ស​ធម្មតា​មិន​អាច​មើល​ឃើញ។ នៅ​ពេល​ដែល​យើង​បាន​កើត​ជា​ថ្មី យើង​នឹង​ឃើញ​ទ្រង់។ “អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់។ អ្នករាល់​​គ្នា​ឃើញ​ទ្រង់។ ហើយ​​ទ្រង់​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​អស់​កល្ប​ត​ទៅ”។ អូ! ទ្រង់​គឺ​ជា​​​ឪពុក​ដ៏​ល្អ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​សេចក្តី​ល្អ។ ទ្រង់​ល្អ​ណាស់​​ដល់​កូន​​ទ្រង់​គ្រប់​គ្នា!

50     ការ​មួយ​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​រាល់​គ្នា​គឺ​ជា​ពន្លឺ​ព្រះ ​អាទិត្យ។ អ្នករាល់​គ្នា​ដឹង​ទេ អ្នក​រាល់​គ្នា​មិន​អាច​រស់​នៅ​បាន​ទេ បើ​សិន​ជា​គ្មាន​ពន្លឺ​ព្រះ ​អាទិត្យ។ អ្នក​មិន​អាច​រស់​នៅ​បាន​ ដោយ​ព្រោះ ​គ្មាន​អ្វី​មួយ ឬ​រុក្ខជាតិ​ណា​មួយ​ដែល​អាច​ដុះ ​លូត​លាស់​បាន​ឡើយ។ ពន្លឺ​ព្រះ ​អាទិត្យ​គឺ​ជា​របស់​ដ៏​អស្ចារ្យ និង​ចាំ​បាច់​បំផុត ប៉ុន្តែ​យើង​បែរ​ជា​មើល​ទៅ​ ហើយ​គ្រាន់​តែ​និយាយ​ថា “អូ! នោះ ​ជា​ព្រះ ​អាទិត្យ”...។ ប៉ុន្តែ​ពន្លឺ​ព្រះ ​អាទិត្យ​មាន​សារ​សំខាន់​ណាស់​សំរាប់​ជីវិត​យើង។ វា​ជួយ​យើង និង​ផ្តល់​ឲ្យ​យើង​នូវ​​ភាព​រឹង​មាំ។ នោះ ​សំរាប់​រូប​រាង​កាយ​របស់​យើង។

51     ហើយ​ក៏​មាន​ពន្លឺ​ព្រះ ​អាទិត្យ​ខាង​ឯ​ព្រលឹង​វិញ្ញាណ ដែល​យើង​អាច​រស់​នៅ​បាន​ដែរ។ គ្រប់​ទាំង​ធម្មជាតិ​ទាំង​អស់​ គឺ​ជា​ប្រភេទ​នៃ​ព្រលឹង​វិញ្ញាណ។ ដូច​ជា​យើង​មាន​អាហារ​ដ៏​ល្អ​ដែល​យើង​ត្រូវ​បរិភោគ។ នោះ​ គឺ​ជា​អាហារ​ដ៏​ល្អ​​ដែល​យើង​ត្រូវ​ការ​បរិភោគ​ចេញ​ពី​ព្រះ​ បន្ទូល។ ឃើញ​ទេ នោះ ​ជា​ប្រភេទ​មួយ។ ផ្នែក​ខាង​ព្រលឹង​វិញ្ញាណ​ជា​ផ្នែក​មួយ​ដែល​សំខាន់​ជាង​ផ្នែក​ខាង​សាច់​ឈាម។

52     វា​ដូច​ជា​ទារក​មួយ​ដែរ។ នៅ​ពេល​ដែល​ទារក​មក​ចាប់​ទំ​ក្នុង​ផ្ទៃ​ម្តាយ វា​មាន​សាច់​ និង​ឈាម ដែល​កំរើក។ នៅ​ពេល​ដែល​វា​កើត​មក មាន​ព្រលឹង​និង​វិញ្ញាណ​ដែល​នៅ​ក្នុង​ទារក​នោះ តែ​អ្នក​មិន​អាច​មើល​ឃើញ​ទេ។ ភ្លាមៗ​នៅ​ពេល​ដែល​ទារក​នោះ ​កើត​មក​នោះ​​ ព្រះ ​ទ្រង់​ក៏​បង្កើត​ព្រលឹង​និង​វិញ្ញាណ​ដាក់​ក្នុង​​ទារក​នោះ។ ទារក​​នោះ​ ក៏​ចាប់​លូត​លាស់​ដឹង​ក្តី និង​ចាប់​ផ្តើម​​រៀន ហើយ​នៅ​ពេល​ដែល​វា​មាន​ព្រលឹង​រស់​ឡើង​ វា​ក៏​ដឹង​ខុស​ដឹង​ត្រូវ។

53     ហើយ​នៅ​ចុង​ក្រោយ​វា​នឹង​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​បញ្ចប់​នៃ​ផ្លូវ​នោះ​ ជា​មួយ​នឹង​រូប​កាយ​ខាង​សាច់​ឈាម។ នៅ​ពេល​ដែល​រូប​កាយ​ខាង​សាច់​ឈាម​នេះ ​ត្រូវ​បញ្ចប់​ទៅ​ នោះ ​នឹង​មាន​រូប​កាយ​មួយ​ទៀត​ដែល​កំពុង​តែ​រង​​ចាំ។ ភ្លាមៗ​នៅ​ពេ​លដែល​រូប​កាយ​នេះ ​ចាក​ចេញ​ទៅ ព្រលឹង​ និង​វិញ្ញាណ​នៃ​រូប​កាយ​នេះ​ នឹង​ទៅ​ឯ​រូបកាយ​មួយ​ផ្សេង​ទៀត ដែល​ក្មេង​ជាង​​មុន ល្អ​ជាង​មុន ប្រសើរ​ជាង​មុន ដែល​មិន​ចេះ ​ចាស់ ហើយ​មិន​ស្លាប់​ឡើយ។

54     ឥឡូវ​ចូរ​យើង​លើក​ឧទាហរណ៍​​ពី​មនុស្ស​ម្នាក់​ដែល​ស្គាល់​ពន្លឺ​ព្រះ អាទិត្រ​ ហើយ​បែរ​ជា​បដិសេធ​ថា​មិន​ស្គាល់​​ពន្លឺ​នោះ ​​​វិញ? ហើយ​និយាយ​ថា “ខ្ញុំ​មិន​ជឿ​​ឡើយ"។ គាត់​ចុះ ​ទៅ​ផ្ទះ ​ក្រោម​ដី​របស់​គាត់ ហើយ​បិទ​ទ្វារ​និង​បង្អួច​ទាំង​អស់ ហើយ​មិនព្រម​ទទួល​យក​ពន្លឺ​​ព្រះ ​អាទិត្យ​នោះ ​ឡើយ។ “ខ្ញុំ​មិន​ជឿ​ទេ”។

55     មាន​ម្នាក់​និយាយ​ថា “អូ! វា​កក់​ក្តៅ​ណាស់។ វា​នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ​​ទៀត​ផង។ អស់​អ្នក​ដែល​ទទួល​​ពន្លឺ​ព្រះ ​​អាទិត្យ​ ពួក​គេ​ទាំង​នោះ ​មាន​សុខ​ភាព​ល្អណាស់”។

56     គាត់​និយាយ​ថា “ខ្ញុំ​មិន​ជឿ​ឡើយ”។ ​អ្នក​នោះ ​នឹង​​មាន​ភាព​​មិន​ប្រក្រតី​ណា​មួយ​ជា​មួយ​នឹង​សុខ​ភាព​របស់​គាត់​ជា​មិន​ខាន​ឡើយ។

57     ដូច​គ្នា​នេះ​ ដែរ បើ​សិន​ជា​​នរណា​ម្នាក់​ លាក់​ខ្លួន​ពី​រស្មី​ព្រះ ​អាទិត្យ​ខាង​ព្រលឹង​វិញ្ញាណ​របស់​ព្រះ នោះ ​នឹង​មាន​ភាព​មិ​នប្រក្រតី​ជា​មួយ​នឹង​ស្ថាន​ភាព​ខាង​ព្រលឹង​វិញ្ញាណ​របស់​​អ្នក​នោះ ​​ជា​មិន​ខាន​ឡើយ ពី​ព្រោះ​ អ្នក​នោះ ​បាន​បដិសេធ​ក្នុង​ការ​ដើរ​តាម​ការ​ដឹ​ក​នាំ​ដ៏​ល្អ​របស់​ព្រះ ដែល​ជា​ទី​កំសាន្ត​ចិត្ត និង​កំលាំង​របស់​យើង​រាល់​គ្នា... ហើយ​ការ​រស់​នៅ​ក្នុង​រស្មី​នៃ​ពន្លឺ​របស់​ទ្រង់ គឺ​ជា​ការ​រីក​ចំរើន​ខាង​ព្រលឹង​វិញ្ញាណ។ កំឡាំង​ខាង​ឯ​ព្រលឹង​វិញ្ញាណ​គឺ​ជា​ការ​រស់​នៅ​ក្រោម​ពន្លឺ​របស់​ទ្រង់ គឺ​ជា​ពន្លឺ​នៃ​សិរី​ល្អ​របស់​​ព្រះ ​អម្ចាស់។ នោះ​ ហើយ​ជា​ឯក​សិទ្ឋិ​ដ៏​វិសេស​ដែល​យើង​មាន គឺ​ការ​រស់​នៅ​ក្រោម​រស្មី​នៃ​សិរី​ល្អ​របស់​ទ្រង់។ ដែល​នាំ​ឲ្យ​យើង​​បាន​ជា​គ្រីស្ទាន​ដែល​មាន​សុខ​ភាព​ល្អ។

58     ចូរ​គិត​ពី​​នរណា​ម្នាក់​ដែល​លាក់​ខ្លួន​នៅ​ក្នុង​រូងក្រោម​ដី ហើយ​មិន​អាច​ឃើញ​ពន្លឺ​ព្រះ ​អាទិត្យ ដែល​ព្រះ​ ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ រួម​ទាំង​មិន​បាន​ទទួល​​ជឿ​ទៀត​ផង។​ ហើយ​ដោយ​សារ​ភាព​អាត្មា​និយម​របស់​ខ្លួន ​​អ្នក​នោះ ​ក៏​លាក់​ខ្លួន​យ៉ាង​ដូ​ច្នេះ។ អ្នក​នោះ ​មិន​យូរ​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ខ្វះ ​សារធាតុ​ឈាម​​ក្រម និង​​កើត​មាន​ជំងឺ​ស្លេក​ស្លាំង។ អ្នក​នោះ ​ក៏​គ្មាន​កំឡាំង​​ និង​សុខ​ភាព​ល្អ​ឡើយ។ ការ​នេះ ​នឹង​កើត​ឡើង​ដល់​អស់​អ្នក​ណា​ដែល​លាក់​កំបាំង​ខ្លួន​ពី​រាល់​ទាំង​ឯក​សិទ្ឋិ​ដែល​ព្រះ ​​ទ្រង់​បាន​ប្រទាន​ឲ្យ។

59     ដូច​គ្នា​នេះ ​ដែរ​ បើ​សិន​ជា​យើង​លាក់​ខ្លួន​យើង​ចេញ​ពី​សិរី​ល្អ​នៃ​​ព្រះ ​អម្ចាស់ ឬ​ចេញ​ពី​ការ​ជ្រមុជ​នៃ​ព្រះ​ វិញ្ញាណ​បរិសុទ្ឋ ​ឬ​ចេញ​ពី​​ការ​ប្រកប​​របស់​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ ការ​មួយ​ដែល​​អ្នក​ត្រូវ​ដឹង​ជា​ដំបូង​គឺ​ យើង​​នឹង​​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ដែល​មាន​ភាព​ស្លេក​ស្លាំង និង​មាន​ជំងឺ។ ជីវិត​របស់​យើង​ ត្រូវ​តែ​ឡើង​ឲ្យ​ផុត​នូវ​ភាព​ស្រពិច​ស្រពិល។ ដូច្នេះ ​នៅ​ថ្ងៃ​ជំនុំ​ជំរះ ​មក​ដល់ យើង​នឹង​បាន​ទៅ​ជា​មួយ​នឹង​ទ្រង់។

60     យើង​ដូច​ជា​ទាហារ​ដែល​ត្រូវ​រស់​នៅ​ក្រោម​រស្មី​​ព្រះ ​​អាទិត្យ​របស់​ទ្រង់ នោះ ​វិញ្ញាណ​យើង​នឹង​ស្គាល់​ព្រះ  ​ដែល​នៅ​ទី​នោះ ​លែង​មាន​រលក​នៃ​ភាព​សង្ស័យ ដែល​​អាច​ឲ្យ​​យើង​ឈរ​​ឡើង​និង​ស្រែក​ថា “ព្រះ ​អង្គ​សង្រ្គោះ ​នៃ​ខ្ញុំ​ទ្រង់​រស់”។ ហាលេលូយ៉ា!

61     យើង​បាន​លាក់​កំបាំង​ខ្លួន​យើង។ យើង​ធ្វើ​វា​ដោយ​ព្រោះ ​យើង​ចង់​ធ្វើ​វា។ ប៉ុន្តែ​ព្រះ ​ទ្រង់​នៅ​​តែ​ល្អ​ ទ្រង់​នៅ​តែ​ផ្គត់​ផ្គង់​ដល់​យើង។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ​មាន​​មនុស្ស​ជា​ច្រើន ដែល​មិន​ត្រូវ​ការ​ចូល​ទៅ​កន្លែង​ដែល​មាន​សុខ​ភាព​ល្អ​នោះ ​ជា​មួយ​នឹង​ព្រះ ដើម្បី​ឲ្យ​បាន​ជា​គ្រីស្ទាន​ដែល​មាន​សុខ​ភាព​ល្អ​នោះ ​ទេ។ ពួក​គេ​ចង់​បាន​តែ​សុខ​ភាព​តែ​ខាង​រូប​កាយ​តែ​ប៉ុណ្ណោះ។ បាទ! ចំពោះ ​រូប​កាយ​នេះ ទោះ ​បី​ជា​មាន​សុខ​ភាព​ល្អ​យ៉ាង​ណា​ក៏​ដោយ​​ ក៏​វា​ត្រូវ​តែ​ទៅ​ជា​ធូលី​ដី​ដដែល។

62     អូ​! មិត្ត​ទាំង​អស់​គ្នា ព្រលឹង​នោះ ​ត្រូវ​តែ​មាន​សុខ​ភាព​ល្អ។ រាល់​​ពេល​ដែល​វា​លូត​លាស់ វា​ត្រូវ​លូត​លាស់​ដោយ​កំឡាំង ដោយ​ព្រះ​ គុណ និង​ដោយ​អំណាច​ព្រះ​​ ចេស្តា​របស់​ព្រះ។ យើង​ត្រូវ​តែ​ដើរ​នៅ​​​ក្នុង​ពន្លឺ​ព្រះ ​​អាទិត្យ​របស់​ព្រះ ព្រោះ ​​ព្រះ ​ទ្រង់​ល្អ។

63     យើង​មាន​មរតក​ដ៏​អស្ចារ្យ ពី​ព្រោះ ​ការ​ទុក​ចិត្ត​ដ៏​អស្ចារ្យ​បាន​ប្រទាន​មក​យើង​រាល់​គ្នា។

64     អ្នក​រាល់​គ្នា​​នឹង​ឆ្ងល់​ថា “លោក​គ្រូ​ប្រាណហាំ លោកកំពុង​តែ​និយាយ​ពី​ពន្លឺ​​ព្រះ ​អាទិត្យ​ ជា​ពន្លឺ​​ដ៏​​អស្ចារ្យ​នៃ​សិរី​ល្អ​របស់​ព្រះ ​អម្ចាស់ ដើម្បី​ឲ្យ​ព្រលឹង​របស់​យើង​មាន​សុខ​ភាព​ល្អ ​និង​ធ្វើ​ឲ្យ​យើង​ជា​គ្រីស្ទាន​ដ៏​រឹង​មាំ។ នេះ​ជា​អ្វី​ដែល​​ស្វែង​រក​នៅ​រាត្រី​នេះ។ តើ​យើង​នឹង​អាច​បាន​វា​ដោយ​របៀប​ណា? យើងបាន​វា​មក​ពី​ណា​ដែរ? លោក​គ្រូ សូម​មេត្តា​បង្ហាញ​ប្រាប់​ខ្ញុំ​មក។ តើ​ខ្ញុំ​អាច​ទិញ​វា​ពី​ហាង​លក់​ឱសថ​បាន​ទេ? តើ​វា​ជា​ប្រភេទ​វីតា​មីន​អ្វី?

65     អ្នក​មិន​អាច​ទិញ​វា​ពី​ឱសថ​ស្ថាន​បាន​ទេ។ ប៉ុន្តែ​វា​​មាន​​នៅ​​ក្បែរ​អ្នក​រាល់​គ្នា​ជា​ច្រើន អ្នក​គ្រាន់​តែ​ទទួល​យក​វា​តែ​ប៉ុណ្ណោះ។​ អ្នក​គ្រាន់​តែ​ដឹង​អំពី​រូប​មន្ត​ និង​របៀប​ក្នុង​ការ​ទទួល​យក​វា​​ទៅ​បាន​ហើយ។

66     មាន​ឱសថ​នៅ​ក្នុង​ឱសថ​ស្ថាន ​ប៉ុន្តែ​ក៏​ត្រូវ​​មាន​វេជ្ជបណ្ឌិត​ក្នុង​ការ​​​ធ្វើ​ការ​ពិនិត្យ​ករីណី​នី​មួយ​ៗ​ដែរ។ បើ​សិន​ជា​អ្នក​នោះ ​​មិន​បាន​ពិនិត្យ​ជា​មុន​ទេ ឱសថ​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ ​ថា្នក់។

67     ដូច​គ្នា​នេះ ​ដែរ អ្នក​ត្រូវ​​​ធ្វើ​ការ​ពិនិត្យ​ជំងឹ​ជា​មុន​សិន​។ អ្នក​មិន​អាច​នាំ​មនុស្ស​មាន​បាប​​មក​ ហើយ​ឲ្យ​ពួក​គេ​ទទួល​យក​ព្រះ ​​វិញ្ញាណ​បរិសុទ្ឋ។ អ្នក​នោះ​ត្រូវ​​តែ​ធ្វើ​ការ​ប្រែ​ចិត្ត​ជា​ដំបូង​សិន។ បន្ទាប់​មក​​អំពើ​បាប​របស់​គាត់​ត្រូវ​តែបាន​លាង​សំអាត។ និង​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​នូវ​វីតាមីន​ដ៏​អស្ចារ្យ ដែល​នឹង​ត្រូវ​ផ្តល់​​ឲ្យ​គាត់។

68     ពេល​នេះ​ យើង​​មាន​​ទំនុក​ចិត្ត។ អ្នក​រាល់​គ្នា​ដឹង​ហើយ​​អ្វី​ទៅ​ជា​​ទំនុក​ចិត្ត។ ហើយ​យើង​មាន​នូវ​មរតក​មួយ គឺ​ជា​មរតក​ជា​កូន​ដែល​មាន​ទំនុក​ចិត្ត។ នោះ ​ហើយ​ជា​ទំនុក​ចិត្ត​ដ៏​បរិសុទ្ឋ។ ទំនុក​ចិត្ត​របស់​យើង​ និង​មរតក​ដ៏បរិសុទ្ឋ​របស់​យើង គឺ​ជា​ព្រះ ​បន្ទូល​ ដែល​បាន​ប្រទាន​មក​យើង​រាល់​​គ្នា។ ព្រះ ​បន្ទូល​ផ្ទាល់​គឺ​ជា​វីតាមីន​សំរាប់​យើង​ទាំង​អស់​គ្នា។

69     នេះ ​ហើយ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​​ម៉ឹង​ម៉ាត់ ក្នុង​ការ​ឈរ​លើ​ព្រះ ​បន្ទូល​របស់​ព្រះ។ មិន​ខ្វល់​ថា មាន​​អ្វី​ផ្សេង​និយាយ​ក៏​ដោយ បើ​សិន​ជា​មិន​មាន​នៅ​ក្នុង​ព្រះ ​បន្ទូល​របស់​ព្រះ នោះ ​ខ្ញុំ​មិន​ជឿ​ឡើយ។ តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ជឿ​​ក៏​បាន​ដែរ។ ប៉ុន្តែ​ចំពោះ ​ខ្ញុំ​នោះ ​ត្រូវ​តែ​​ជា​ព្រះ ​បន្ទូល​របស់​ព្រះ ពី​ព្រោះ “ផ្ទៃ​មេឃ និង​ផែន​ដី​កន្លង​បាត់​ទៅ តែ​ព្រះ ​បន្ទូល​មិន​​កន្លង​បាត់​​ឡើយ"។ ដូច្នេះ ​វា​ត្រូវ​តែ​ជា​​ព្រះ ​បន្ទូល​របស់​ព្រះ។

70     ខ្ញុំ​រស់​នៅ​ដោយ​សារ​ព្រះ ​​បន្ទូល​ព្រះ។ ព្រះ ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា មនុស្ស​មិន​មែន​រស់​ដោយសារ​តែ​នំបុ័ង​ប៉ុណ្ណោះ ​ទេ ប៉ុន្តែ​ដោយ​សារ​គ្រប់​ទាំង​ព្រះ ​បន្ទូល​ដែល​ចេញ​ពី​ព្រះ ​ឱស​ព្រះ ​មក​វិញ”។ គឺ​ការ​នេះ ហើយ។ ហើយ​វា​ត្រូវ​បាន​ប្រទាន​មក​យើង​រាល់​គ្នា​ជា​មរតក។ ​ព្រះ​ បន្ទូល​គឺ​ជា​មរតក​របស់​យើង។

        ! ព្រះ ​អម្ចាស់​អើយ សូម​ឲ្យ​ទូល​បង្គំ​ទាំង​អស់​គ្នា​គិត​ឲ្យ​បាន​ជ្រៅ​អំពី​ការ​នេះ។

71     នេះ​ ជា​ឯក​សិទ្ឋិ​របស់​យើង​ទាំង​អស់​គ្នា។ វា​ជា​ទំនុក​ចិត្ត​ដែល​ព្រះ ​ទ្រង់​​ផ្តល់​ឲ្យ​ពួក​ជំនុំ​។ ព្រះ ​ទ្រង់​បាន​ប្រទាន​ព្រះ ​បន្ទូល​ទ្រង់​មក​ដល់​ពួក​ជំនុំ​របស់​ទ្រង់។ ហើយ​មរតក​ដ៏​បរិសុទ្ឋ​នោះ ​ជា​របស់​យើង។ វា​ជា​អំណោយ​ដែល​​ព្រះ​ ទ្រង់​បាន​ផ្តល់​មក។ ​មិន​មែន​លាយ​បញ្ចូល មិន​មែន​បន្ថែម មិន​មែន​កាត់ចេញ មិន​មែន​ទាត់​ចោល​ ឬ​ដាក់​នូវ​គំនិត​របស់​យើង​នោះ​ ឡើយ តែ​ជា​ការ​ប្រកាស​នូវ​​ព្រះ ​បន្ទូល​របស់​ព្រះ។ នេះ ​ជា​កាតព្វ​កិច្ច​របស់​យើង​ ក្នុង​នាម​យើង​ជា​គ្រីស្ទាន ក្នុង​ការ​ទទួល​យក​ និង​ជឿ​លើ​​ព្រះ​ បន្ទូល​របស់​ទ្រង់។

72     នៅ​ពេល​ដែល​​ចិត្ត​របស់​យើង​មិន​កាត់​ទោស​យើង នោះ ​យើង​ដឹង​ថា យើង​មាន​​​​​សេចក្តី​មេត្តា​របស់​​ព្រះ​ ជា​ប្រាកដ។ ប៉ុន្តែ​នៅ​ពេល​ដែល​​យើង​ដឹង​ថា យើង​បាន​ដើរ​​រំលង​នូវ​មរតក​នោះ ដោយ​ព្រោះ​ ពួក​ជំនុំ​របស់​យើង​និយាយ​ថា ពួក​គេ​មិន​ជឿ​លើ​ការ​នោះ ​ទេ​សព្វ​ថ្ងៃ​នេះ នោះ ​មរតក​របស់​យើង​នោះ​កំពុង​តែ​ត្រូវ​បាន​បំផ្លាញ។

73     អ្នក​រាល់​គ្នា​ដែល​នៅ​ក្នុង​​ព្រះ ​វិហារ​នេះ ​គឺ​ជា​​​ជន​ជាតិ​​អាមេរិច (ខ្ញុំ​គិត​ដូច្នេះ)។ យើង​ទាំង​អស់​គ្នា​គឺ​ជា​ជន​ជាតិ​អាមេរិច​កាំង។ យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​ដែល​កើត​មក​ជា​ជន​ជាតិ​អាមេរិច​កាំង។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ ​ក្តី តើ​មាន​អ្វីកើត​ឡើង​ចំពោះ ​មរតក​របស់​ជន​ជាតិ​អាមេរិច​កាំង? យើង​ចាប់​ផ្តើម​មាន​ការ​ទទួល​យក​អ្វី​មួយ​ផ្សេង​ទៀត។ ភ្លាមៗ​បន្ទាប់​ពី​ការ​ដែល​យើង​ទទួល​យក​អ្វី​មួយ​ផ្សេង​ទៀត​ មរតក​ដ៏​បរិសុទ្ឋ​របស់​យើង​ត្រូវបាន​បាត់ ពី​ព្រោះ ​យើង​​ទទួល​យក​ការ​មួយ​ផ្សេង​ទៀត។ យើង​មាន​ប្រធានា​ធិបតី​​ដែល​បាន​​​បំពាន​រដ្ឋធម្មនុញ្ញបួន​ដង​មក​ហើយ។ គ្មាន​អ្វី​មួយ​ដែល​ស្រប​ជា​មួយ​នឹង​រដ្ឋ​ធម្មនុញ្ញ​នោះ ​ទេ។ វា​ផ្ទុយ​ជា​មួយ​នឹង​រដ្ឋ​ធម្មនុញ្ញ តែ​យើង​នៅ​តែ​ធ្វើ​វា។ យើង​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដែល​ផ្ទុយ​ជា​មួយ​នឹង​គោលការណ៍ដែល​មាន​នៅ​ក្នុង​ប្រទេស​នេះ។ យើង​បាន​ធ្វើ​ផ្ទុយ ដូច្នេះ​ យើង​បាត់បង់​នូវ​មរតក​របស់​យើង។ តើ​មូលហេតុ​អ្វី? យើង​​ទទួល​យក​អ្វី​មួយ​ផ្សេង​ពី​​គោល​ការណ៍​​ដែល​មាន​នោះ។

74     សូម​ព្រះ ​អម្ចាស់​ជួយ​ដល់​ខ្ញុំ​ និង​ជួយ​ដល់​អ្នក​ដែល​ជា​គ្រីស្ទាន ដើម្បី​កុំ​ឲ្យ​ទទួល​យក​អ្វី​មួយ​ផ្សេង​ទៀត​ក្រៅ​ពី​​ព្រះ ​បន្ទូល​របស់​ព្រះ ​ឡើយ! ហើយ​ទំនុក​ចិត្ត​ដ៏​បរិសុទ្ឋ​នេះ ​ត្រូវ​បាន​ប្រទាន​មក​ពួក​ជំនុំ ហើយ​វា​ជា​របស់​ដែល​មាន​ពេញ​ដោយ​សិរី​ល្អ ដែល​មិន​អាច​លាយ​បញ្ជូល​​អ្វី​មួយ​ផ្សេង​បាន​ឡើយ។ ចូរ​ប្រកាស​វា និង​រស់​នៅ​តាម​សេចក្តី​ដែល​មាន​ចែង​នោះ ចុះ។ នោះ ​ហើយ​ជា​ទំនុក​ចិត្ត​ដ៏​វិសេស។

75     បើ​សិន​ជា​យើង​រំពឹង​ថា ព្រះ ​បន្ទូល​របស់​ព្រះ ​នឹង​​បាន​សម្រេច ឬ​យើង​រំពឹង​ថា​ព្រះ ​ទ្រង់​រក្សា​ព្រះ ​បន្ទូល​របស់​​ទ្រង់ នោះ ​យើង​នឹង​នៅ​ជា​មួយ​នឹង​សេចក្តី​ដែល​​ព្រះ ​ទ្រង់​បាន​សរសេរ​នោះ។ នេះ​ ជា​ហេតុ​ផល​ បើ​សិន​ជា​​អ្នក​នៅ​ជា​មួយ​នឹង​ព្រះ ​បន្ទូ​លរបស់​ទ្រង់ នោះ ​នឹង​មាន​ការ​ជា​ច្រើន​កើត​ឡើង​​ក្នុង​អ្នក ដើម្បី​បំពេញ​សម្រេច​រាល់​​ទាំង​ព្រះ ​បន្ទូល​របស់​ទ្រង់។

76     ពេល​នេះ ​ខ្ញុំ​កំពុង​​តែ​រំពឹង​ថា អំណាច​ព្រះ ​ចេស្តា​នៃ​ព្រះ ​នឹង​មក​ហើយ​ជាតិសាសន៍​ទាំង​អស់​នឹង​ត្រូវ​ញ័រ​ឡើង។

77     ព្រះ ​ទ្រង់​នឹង​ទទួល​យក​មនុស្ស​មក​ដាក់​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ទ្រង់ ប្រសិន​បើ​អ្នក​នោះ ​មិន​​ទទួល​យក​អ្វី​ផ្សេង​​ក្រៅ​ពី​ព្រះ ​បន្ទូល​របស់​ទ្រង់ ប៉ុន្តែ​អ្នក​នោះ ​ឈរ​នៅ​លើ​ថ្មដា​​នោះ ហើយ​ជឿ​លើ​គ្រប់​ទាំង​ព្រះ ​បន្ទូល និង​ជឿ​ថា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ ​បន្ទូល​ទ្រង់។ បើ​សិន​ជា​​​អ្នក​​ជឿ​លើ​ការ​ព្រះ ​បន្ទូល​​របស់​ទ្រង់ នោះ ​អ្នក​​នឹង​​ប្រព្រឹត្តតាម។ តែ​បើ​មិន​ប្រព្រឹត្ត​តាម​​ទេ នោះ ​អ្នក​មិន​ជឿ​ឡើយ។ ប៉ុន្តែ​បើ​សិន​ជា​ជឿ​ នោះ ​នឹង​​ប្រព្រឹត្ត​តាម។

78     យើង​បាត់​បង់​នូវ​មរតក​របស់​យើង​​ នៅ​ពេល​ដែល​យើង​​ទទួល​យក​អ្វី​ផ្សេង​ក្រៅ​ពី​ព្រះ ​បន្ទូល​របស់​ព្រះ។ ហើយ​នៅ​ពេ​លដែល​យើង​ទទួល​យក​អ្វី​ផ្សេង​នោះ យើង​មិន​រំពឹង​ថា​ព្រះ ​​ទ្រង់​នឹង​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់​ឡើយ ពី​ព្រោះ ​យើង​មិន​​មាន​​ភាព​ជឿ​ជាក់​លើ​សេចក្តី​ដែល​ព្រះ ​ទ្រង់​បាន​ប្រទាន​ឲ្យ​នោះ ​​ទេ។ ដូច្នេះ ​ចូរ​យើង​​ទាំង​អស់​គ្នា មាន​ទំនុក​ចិត្ត​ ហើយ​ទទួល​យក​រាល់​ទាំង​ព្រះ​ បន្ទូល​របស់​ទ្រង់ ដោយ​មិន​​ត្រូវ​លាយ​បញ្ជូល​ជា​មួយនឹង​អ្វី​ផ្សេង​ឡើយ។ ចូរ​ទទួល​យក​ព្រះ ​បន្ទូល​របស់​ព្រះ ហើយ​ជឿ ប្រព្រឹត្ត​តាម និង​ឈរ​លើ​ព្រះ​ បន្ទូល​នោះ​ចុះ!​ នេះ ​ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ ហើយ​ក៏​ជា​​អ្វី​ដែល​ព្រះ ​ទ្រង់​ទត​មើល​ដែរ។

79     ដូច​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ក្នុង​មេរៀន​កាល​​ពី​ព្រឹក​ម៉ិញ ដែល​និយាយ​ថា “វា​ត្រូវបាន​ប្រទាន​មក​យើង” គឺ​ការ​នេះ ​ត្រូវបាន​ប្រទាន​មក​យើង​ ដើម្បី​បំពេញ​សម្រេច​រាល់​ទាំង​សេចក្តី​សុច​រិត។ នៅ​ពេល​ដែល​យើង​នៅ​ជា​មួយ​នឹង​ព្រះ ​បន្ទូល​របស់​ទ្រង់ យើង​នឹង​ឃើញ​ថា ព្រះ​ ទ្រង់​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​យើង។ ដូច្នេះ ​វា​ត្រូវបាន​ផ្តល់​មក​យើង​ដើម្បី​ឲ្យ​យើង​នៅ​ជា​មួយ​នឹង​ព្រះ ​បន្ទូល​នោះ។ ហើយ​វា​ជា​មរតក​របស់​យើង។

80     ចូរ​យើង​ត្រលប់​មក​​ក្រោយ​រយៈ​ ពីរ​ឬ​បី​នាទី​ និង​ស្វែង​រក​អ្នក​ដែ​ល​រក្សា​ទំនុក​ចិត្ត​ដ៏​បរិសុទ្ឋ​លើ​ព្រះ។ ដែល​ជា​ព្រះ ​បន្ទូល​របស់​ទ្រង់។ នោះ ​ហើយ​ជា​មរតក​របស់​យើង។ ហើយ​នៅ​ពេល​ដែល​មាន​​ភា​ព​តាន​តឹង ភាព​ថប់​បារម្មណ៍ ភាព​គ្រោះ ​ថ្នាក់ ភាព​ទុក​ព្រួយ យើង​នឹង​រក​ឃើញ​ទី​កំសាន្ត​ចិត្ត​​នៅ​ក្នុង​ការ​រក្សា​ព្រះ​បន្ទូល​របស់​​ទ្រង់។

81     ព្រះ ​បន្ទូល​គឺ​ជា​ទី​កំសាន្ត​ចិត្ត​របស់​ព្រះ។ នៅ​ពេល​ដែល​អ្នក​ដឹង​ការ​នេះ ទោះ ​បី​ជា​អ្នក​ត្រូវ​ដើរ​​ឆ្លង​ការ​ច្រក​ភ្នំ​​​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏​អ្នក​មិន​ត្រូវ​ភ័យ​ខ្លាច​អ្វី​ឡើយ។ ដ្បិត​​ព្រះ ​ទ្រង់​មាន​បន្ទូល​ដូច្នេះ។

82     អ្នក​មិន​អាច​និយាយ​ថា “បាទ! គ្រូ​គង្វាល​របស់ខ្ញុំ​និយាយ​ដូច្នេះ” ឬ​ថា “ពួក​ជំនុំ​របស់​ខ្ញុំ​និយាយ​ដូច្នេះ​ឡើយ”។

83     អ្នក​ត្រូវ​និយាយ​ថា “ព្រះ ​ទ្រង់​មាន​បន្ទូល​ដូច្នេះ”។ នោះ ​ជា​ទី​កំសាន្ត​ចិត្ត​ដែល​យើង​​ទទួល​បាន។ នៅ​ទី​នោះ ​ហើយ​ដែល​ខ្ញុំ​រក​ឃើញ​ទី​កំសាន្ត​ចិត្ត។ ហើយ​ក៏​នៅ​ទី​នោះ ​ដែរ ដែល​ជា​ទី​កំសាន្ត​ចិត្ត​របស់​អ្នក​រាល់​គ្នា។ ដ្បិត​ព្រះ ​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ។ “អស់​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ ​បី​ជា​ស្លាប់​ទៅ​ ក៏​នឹង​រស់​នៅ​ដែរ។ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ហើយ​ជឿ​ដល់​ខ្ញុំ​​​​ នោះ ​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។ តើ​អ្នក​ជឿ​សេចក្តី​នេះ ​ទេ?” អ្នក​រាល់​គ្នា​ឃើញ​ទេ នេះ​ ហើយ​ជា​ទី​កំសាន្ត​ចិត្ត។ នេះ ​ជា​ទី​កំសាន្ត​ចិត្ត​ដែល​យើង​មាន។

84     លោក​ណូអេ (ខ្ញុំ​បាន​និយាយ​ពី​លោក​កាល​ពី​ព្រឹក​ម៉ិញ​នេះ ​រួច​មក​ហើយ) ទី​កំសាន្ត​ចិត្ត​ត្រូវបាន​ផ្តល់​ឲ្យ​លោក​ នៅ​ក្នុង​ស្ថាន​ភាព​នៃ​ការ​ស្តី​បន្ទោស។

85     “លោកីយ​មិន​អាច​ទទួល​ទ្រង់បាន​ទេ [ព្រះ ​យេស៊ូវ​​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ] ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​សោះ។​ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ និង​បាន​ឃើញ​ទ្រង់​ទៀត​ផង។ ហើយ​ទ្រង់​គង់​នៅ​ជា​​មួយ​អ្នក និង​នៅ​​ក្នុង​អ្នក"

86     លោក​ណូអេ​បាន​ជួប​ជា​មួយ​នឹង​ព្រះ ​អម្ចាស់។ លោក​បាន​លឺ​​សំលេង​របស់​ទ្រង់។ លោក​មាន​ព្រះ ​បន្ទូល​របស់​ទ្រង់។ ដូច្នេះ​ វា​មិន​បាន​ធ្វើ​​ឲ្យ​លោក​ត្រូវ​រង្គើ​ឡើយ​ទោះ ​បី​ជា​មាន​នរណា​និយាយ​អ្វី​ក៏​ដោយ។ ដូច្នេះ ​ការ​កំសាន្ត​ចិត្ត​នោះ ​ត្រូវ​បាន​ផ្តល់​​​ឲ្យ​គាត់ នៅ​ពេល​ដែល​មាន​ការ​រិះ ​គន់។ វិទ្យាសាស្រ្ត​​និយាយ​ថា "តើ​ទឹក​ធ្លាក់​មក​ពី​លើ​មេឃ​យ៉ាង​ណា​បាន បើ​សិន​ជា​គ្មាន​ទឹក​​នៅ​ទី​នោះ ​ផង​ហ្នឹង? យើង​អាច​បញ្ជាក់​ដល់​លោក​ថា គ្មាន​ទឹក​ភ្លៀង​នៅ​ទី​នោះ ​ទេ។ លោក​ពិត​ជា​ជ្រុល​និយម​ពេក​ហើយ ណូអេ! ខ្ញុំ​អាច​បញ្ជាក់​លោក​បាន​ថា លោក​ពិត​ជា​ជ្រុល​និយម​ណាស់។ មើលន+ តើ​មាន​ទឹក​នៅ​កន្លែង​ណា? ចូរ​បង្ហាញ​ខ្ញុំ​មក! ពួក​គេ​អាច​នឹង​មាន​កែវ​យឺត​ដែល​អាច​មាន​ឃើញ​ដល់​ចំងាយ​១២០​លាន​ឆាំ្ន​ពន្លឺ​ ដូច​សម័យ​នេះ ​ដែរ។ ទោះ ​បី​ជា​ដឹង​ថា មិន​មាន​ទឹក​ភ្លៀង​ក៏​ដោយ លោក​ណូអេ​ក៏​នៅ​តែ​មាន​ការ​កំសាន្ត​ចិត្ត ពី​ព្រោះ​ លោក​មាន​សេចក្តី​សន្យា​របស់​ព្រះ។ អាម៉ែន។

87     តើ​លោក​បាន​ធ្វើ​អ្វី? លោក​បាន​ចេញ​ទៅ​ហើយ​ធ្វើ​ទូក​ធំ​មួយ។ “អូ! ពិត​ជា​ឆ្កួត​ណាស់!” ប្រហែល​ជា​​នា​ពេល​នោះ ​ពុំ​មាន​ទូក​សូម្បី​​១ទេ ពី​ព្រោះ ​ពុំ​មាន​បឹង ស្ទឹង ឬ​ទន្លេ​ឡើយ ដូច្នេះ​ពួក​គេ​មិន​ត្រូវ​ការ​ទូក​​ទេ។ ប៉ុន្តែ​លោក​ធ្វើ​​របស់​ដ៏​ចំលែក​មួយ ​ដែល​នាំ​​ឲ្យ​មនុស្ស​ជា​ច្រើន​សើច​ចំអក​ឲ្យ​លោក។ ការ​ទាំង​នោះ ​ពិត​ជា​ធ្វើ​ឲ្យ​លោក​មាន​ការ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង។ គ្រប់​គ្នា​និយាយ​ថា “ចូរ​មើល​​ទៅ​នុះ ​ចុះ មាន​មនុស្ស​ជ្រុល​និយម​​ម្នាក់​នៅ​ទី​នោះ! មិន​ដឹង​ថា​វា​កំពុង​តែ​ធ្វើ​របស់​អ្វី​នោះ ​ទេ? មើល​ចុះ មិន​ដឹង​ថា វា​​ធ្វើ​របស់​នោះ​មាន​ប្រយោជន៍​​អ្វី​​នោះ ​ទេ!” ប៉ុន្តែ​ទោះ ​ជា​យ៉ាង​នេះ ​ក្តី​ លោក​ណូអេ​នៅ​តែ​មាន​ទី​កំសាន្ត​ចិត្ត ពី​ព្រោះ ​លោក​មាន​ព្រះ ​បន្ទូល​​របស់ព្រះ។ លោក​ដឹង​ថា ព្រះ ​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ។ អាម៉ែន។ ព្រះ ​ទ្រង់​មាន​បន្ទូល នោះ ​វា​នឹង​កើត​មាន​ឡើង។

        “តើ​អ្នក​ដឹង​ថា វា​នឹង​មាន​ភ្លៀង​ដោយ​របៀបណា?”

        “ព្រះ ​​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ”។

        “តើ​អ្នក​ដឹង​ថា នឹង​មាន​ទឹក​ធ្លាក់​មក​ពី​លើ​មេឃ​នោះ ​យ៉ាង​ណា​បាន​ទៅ?”

        “​ព្រះ ​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ។” នោះ ​ហើយ​ជា​ទី​កំសាន្ត​ដែល​លោក​មាន​នៅ​ក្នុង​ព្រះ ​បន្ទូល​របស់ព្រះ។

88     សូម​យើង​មើល​ពី​លក្ខណៈ ​នៃ​ទូក​នោះ ​ពីរ​បី​នាទី​សិន។ វា​ត្រូវបាន​ធ្វើ​ឡើង​ដោយ​វិធី​យ៉ាង​ចំលែក។ តើ​អ្នក​រាល់​គ្នា​មាន​កត់​សំគាល់​​ទេ នៅ​ក្នុង​លោកុប្បត្តិ​ព្រះ ​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ធ្វើ​វា​ពី​ដើម​ម៉ៃសាក់”? បើ​សិន​ជា​យើង​សិក្សា​ពី​ដើម​ម៉ៃ​សាក់​ វា​ស្រដៀង​គ្នា​ទៅ​នឹង​ដើម ​Balsam។ វា​ជា​ប្រភេទ​ឈើ​ដែល​​ភ្លឺ និង​ដូច​ជា​អេប៉ុងហ្ស៍។ នៅ​ដើម​ឈើ​​នោះ ​មាន​កោសិការ​តូចៗ។ នៅ​ពេល​ដែល​វា​នៅ​រស់ វា​​មាន​ជាតិ​ជ័រ​នៅ​ក្នុង​​ដើម​នោះ។ ភ្លាមៗ​នៅ​ពេល​ដែល​អ្នក​កាត់​វា​មក​ ជាតិ​ជរ​នោះ ​ក៏​បាត់​អស់។ ដូច្នេះ ​វា​បង្កើត​បាន​ជា​អេប៉ុងហ្ស៍។ ពេ​លនេះ ព្រះ ​ទ្រង់​​មាន​បន្ទូល​ថា "ចូរ​កុំ​ធ្វើ​វា​ពី​​ឈើ​ណា​ដែល​រឹង​​នោះ ​ឡើយ ប៉ុន្តែ​ចូរ​ធ្វើ​ពី​ឈើ​ម៉ៃ​សាក់​ ដែល​ជា​ប្រភេទ​ឈើ​ដែល​មាន​ពន្លឺ និង​អាច​ក្លាយ​ទៅ​ជា​អេប៉ុងហ្ស៍​បាន។” នៅ​ពេល​ដែល​អ្នក​ដាក់​វា​នៅ​ក្នុង​ទឹក​ វា​នឹង​​តែ​ក្នុង​រយៈ ​មួយ​នាទី​ក្រោយ​តែ​ប៉ុណ្ណោះ។ “ចូរ​ធ្វើ​វា​ពី​ឈើ​ម៉ៃ​សាក់ ហើយ​​ធ្វើ​​វា​យ៉ាង​ដូច្នេះ។" "រួច​ធ្វើ​បន្ទប់​បី​នៅ​ក្នុង​នោះ​ ផង​ដែរ”។

89     វា​ជា​ការមួយ​ដ៏​ល្អ! ភាព​​សុចរិត ភាព​​បរិសុទ្ឋ ការ​ជ្រមុជ​ដោយ​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ ជា​បន្ទប់​បី​ (អ្នក​រាល់​គ្នា​ឃើញ​ទេ)។ ចូរ​ចាំ​ថា ទ្រង់​មាន​បន្ទូល​ថា “ធ្វើ​បង្អួច​មួយ​នៅ​ក្នុង​​នោះ ​ផង"។ បង្អួច​មិន​មែន​​នៅ​ចំហៀង​នោះ ​ទេ តែ​វា​នៅ​ខាង​លើ។ អ្នក​រាល់​គ្នា​ឃើញ​ទេ។ ភាព​​សុចរិត គឺ​Luther, ភាព​បរិសុទ្ឋ​គឺWesley និង​ការ​ជ្រមុជ​ដោយ​ព្រះ ​បរិសុទ្ឋ និង​មាន​ពន្លឺ​ចាំង​ចូល​មក​ខាង​ក្នុង! នេះ ​ជា​ពន្លឺ​ព្រះ ​អាទិត្យ​របស់​ព្រះ ដែល​យើង​ត្រូវ​រស់​នៅ និង​ដើរ​នៅ​ក្នុង​ពន្លឺ​នោះ។ ចូរ​ចាំ នៅ​ជាន់​ខាង​ក្រោម​បង្អស់​គឺ​​សំរាប់​សត្វ​ដែល​លូន និ​ងដើរ នៅ​ជាន់​ទី​ពីរ​គឺ​​សំរាប់​ដាក់​សត្វ​ស្លាប់ និង​ជាន់​លើ​បង្អស់​គឺ​សំរាប់​ក្រុម​គ្រួសារ​​របស់​លោក​ណូអេ ដែល​នៅ​ទី​នោះ ​ពួក​គេ​អាច​ឃើញ​ពន្លឺ​រស្មី​ព្រះ ​អាទិត្យ។

90     ទ្រង់​មាន​បន្ទូល​ថា “នៅ​ពេល​ដែ​ល​ឯង​​ធ្វើ​វា​ពី​ឈើ​ម៉ៃ​សាក់​​រួច​ហើយ នោះ ​អញ​ចង់​ឲ្យ​​ឯង​​ពរជ័រ​ខាង​ក្នុង​នឹង​ខាង​ក្រៅ។”

91     បាទ!​ ខ្ញុំ​បាន​ចំនាយ​ពេក​ដើម្ប​សិក្សា​​ពី​សេចក្តី​នេះ​ នៅ​ថ្ងៃ​មួយ ​អំពី​តើ​អ្វី​ទៅ​ជា​ជ័រ? (Pitch) ជ័រ​នោះ ​ជា​ប្រភេទ​ជ័រ​កៅ​ស៊ូ ដែល​យើង​ធ្វើ​វា​ពី​សារធាតុ​គីមី និង​បង្កើត​បាន​ជា​ជ័រ​កៅស៊ូ ដែល​ប្រើ​សំរាប់​​ធ្វើ​ផ្លូវ។ ប៉ុន្តែ​នៅ​សម័យ​របស់​ពួក​គេ​ វា​មាន​លក្ខណៈ​ ខុស​​ពី​នេះ។​ ពួក​គេ​មាន​ដើម​ឈើ​ដែល​មាន​ជ័រ​ស្អិត។ ផ្ទុយ​​ពី​​​យើង​សព្វ​ថ្ងៃ​នេះ ដើម្បី​បាន​ជ័រ​​ពី​ដើម​ឈើ​នោះ ពួក​គេ​ត្រូវ​កាប់​ដើម​នោះ​ រួច​យក​វា​មក​ដំ។ ពួក​គេ​ដំ​ដើម​ឈើ​នោះ​ រហូត​ដល់​​ជ័រ​​ចេញ​មក។ រួច​​ក៏​យក​វា​ទៅ​ដុត ហើយ​ចាក់​​រាយ​វា​លើ​​ឈើ​ម៉ៃសាក់​ដែល​ទន់​ដូច​អេប៉ុងហ្ស៍​នោះ រួច​ក៏​ចាប់​ផ្តើម​ផ្គុំ​វា​ជា​ទូក។ ហើយ​នៅ​ពេល​ដែល​វា​ចាប់​ផ្តើម​រឹង អ្នក​មិន​អាច​ដំដែក​គោល​លើ​វា​បាន​ទេ។ ឃើញ​ទេ នេះ​ដូច​ជា​​ព្រះ ​គ្រីស្ទ​ដែរ។

92     ពួក​ជំនុំ​គ្មាន​​អ្វី​សោះ ​ឡើយ ប៉ុន្តែ​នៅ​ពេ​លដែល​ពន្លឺ​ដ៏​ពិត​នោះ​ ចូល​មក រាល់​ទាំង​និកាយ​ រាល់​ទាំង​លោកីយ រាល់​ទាំង​ភាព​មិន​ជឿ នឹង​ត្រូវ​ចេញ​​ពួក​គេ។ ហើយ​ពួក​គេ​នឹង​បាន​រឹង​មាំ។

93     ទ្រង់​មាន​លក្ខណៈ ​ខុស​ពី​យើង ទ្រង់​ត្រូវ​បាន​គេ​កាត់​ចេញ​តាំង​ពី​ទ្រង់​នៅ​ក្មេង​ម្លេះ។ ទ្រង់​ត្រូវ​​ទទួល​ស្នាម​ជាំ ដោយ​សារ​គេ​​វា “ពីព្រោះ ​តែ​អំពើ​បាប​ និង​សេចក្តី​រំលង​របស់​យើង។” ទ្រង់ត្រូវ​បាន​គេ​វាយ​រហូត​ដល់​ព្រះ​ជន្ម​របស់​ទ្រង់​ត្រូវ​ចេញ​ពី​ព្រះ ​អង្គ​ទ្រង់ ដូច​ជាតិ​ជ័រ​ដែល​ចេញ​ពី​ដើម​ឈើ​នោះ ​ដែរ។

94     អូ! តើ​គ្រីស្ទាន​ត្រូវ​ស្រូប​យក​ដោយ​របៀប​ណា? ដំបូង​យើង​ត្រូវ​តែ​គ្មាន​អ្វី​ទាំង​អស់។ បញ្ហា​នៅ​ត្រង់​​ថា យើង​មិន​ចង់​គ្មាន​អ្វី​ទាំង​អស់​ឡើយ។ ប៉ុន្តែ​ចូរ​​ឲ្យ​យើង​នៅ​ទទេ​ទាំង​​ចិត្ត​គំនិត ហើយ​ស្រូប​យក​ព្រះ ​វិញ្ញាណ​របស់​​ព្រះ ដែល​​ជា​ព្រះ ​អម្ចាស់​នៅ​ក្នុង​ព្រះ​ បន្ទូល​របស់​ទ្រង់។

95     វា​អាច​ឈរ​ឡើង​លើ​​ព្យុះ ​​​បាន ពី​ព្រោះ ​វា​រឹង​មាំ​ជាង​ឈើ​អ្វី​ទាំង​អស់។ គ្មាន​អ្វី​មួយ​ដែល​អាច​ជំនួស​វា​បាន​ឡើយ។ ផ្នែក​នៃ​ទូក​ធំ​នោះ​ នៅ​តែ​នៅ​សល់​ដដែល ​ទោះ​ បី​ជា​៦០០០ឆ្នាំ​ហើយ​ក៏​ដោយ។ មនុស្ស​រក​ឃើញ​បំនែក​នៃ​ទូក​នោះ​ ដោយ​ព្រោះ វា​នៅ​សល់ គឺ​ដោយ​ព្រោះ ​វា​រឹង​មាំ និង​អាច​គេច​ផុត​ពី​ការ​ជំនុំ​ជំរះ ​បាន។ ទឹក​ដែល​ព្រះ ​ដាក់​មក​នៅ​ក្នុង​ពេល​នោះ​ គឺ​ជា​ការ​ជំនុំ​ជំរះ។

96     នៅ​ពេល​ដែល​យើង​ចូល​ទៅ​ឯ​ព្រះ ​គ្រីស្ទ តាម​រយៈ ​ការ​ដែល​យើង​ទទួល​យក​ព្រះ ​ជន្ម​របស់​ទ្រង់ នោះ​យើង​​​នឹង​ក្លាយ​ទៅ​ជា​សត្រូវ​របស់​លោកីយ រហូត​ដល់​វា​ខឹង​នឹង​យើង។ តែ​នៅ​ពេល​ដែល​ព្យុះ ​នៃ​សមុទ្រ​​បោក​បក់​ទូក​នោះ ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ទូក​តូច​នោះ ​មិន​ត្រូវ​បរាជ័យ​ឡើយ។ វា​នឹង​អណ្តែត​នៅ​លើ​​រលក​នោះ។

97     លោក​ណូអេ​មាន​ការ​កំសាន្ត​ចិត្ត​នៅ​ពេល​ដែល​លោក​កំពុង​តែ​ធ្វើ​ទូក​ធំនោះ ដោយ​លោក​​ស្គាល់​ព្រះ ​បន្ទូល​នៃ​ព្រះ ​អម្ចាស់ ដែល​​ទ្រង់​បាន​ផ្តល់​ដល់​លោក នោះ ​ជា​ការ​ណែ​នាំ​របស់​ទ្រង់។

98     អាច​នឹង​មាន​​អ្នក​ដែល​និយាយ​ថា "ណូអេ​ តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ ដែល​​លោក​ធ្វើ​ទូក​​ពី​ដើម​ម៉ៃ​សាក់​យ៉ាង​ដូច្នេះ? លោក​ដឹង​ទេ​ថា ឈើ​នេះ ​នៅ​ពេ​លដែល​ដាក់​នៅ​ក្នុង​ទឹក​វា​នឹង​ត្រូវ​លិច?”

99     ប៉ុន្តែ​អ្នក​រាល់​គ្នា ​លោក​ណូអេ​ស្តាប់​តាម​ការ​ណែនាំ​របស់​ព្រះ។ លោក​មាន​ព្រះ ​បន្ទូល​របស់​ព្រះ ដែល​ជា​ទី​កំសាន្ត​ចិត្ត​របស់​លោក។ ព្រះ​ បន្ទូល​ជា​ការ​កំសាន្ត​ចិត្ត​ដល់​លោក។ “ខ្ញុំ​មិន​បាន​ដឹង​ថា ហេតុ​​អ្វី​បាន​ជា​ព្រះ ​ទ្រង់​ឲ្យ​ខ្ញុំ​​​ធ្វើ​យ៉ាង​ដូច្នេះ ​នោះ ​ទេ ប៉ុន្តែ​នេះ ​ជា​​​អ្វី​ដែល​ទ្រង់​ប្រាប់​ខ្ញុំ​​ឲ្យ​ធ្វើ។”

100   ខ្ញុំ​មិន​អាច​យល់​បាន​ទេ​ថា​ ហេតុ​អ្វី​បាន​​​ព្រះ ​ទ្រង់​​​ឲ្យ​ខ្ញុំ​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​​ធ្វើ​ទាំង​អស់​នេះ។ ខ្ញុំ​​មិន​អាច​យល់​បាន​ឡើយ​ ហេតុ​អ្វី​បាន​ជា​​ទ្រង់​មិន​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​សហការ​​និង​ធ្វើ​ការ​ទាំង​អស់​នេះ ​ជា​មួយ​នឹង​ពួក​ជំនុំ។ ប៉ុន្តែ​ទាំង​អស់​នេះ ​គឺ​ការ​ដឹក​នាំ​របស់​​ទ្រង់។ នេះ ​ជា​​វិធី​ដែល​ទ្រង់​​ធ្វើ​វា។

        “តើ​ទ្រង់​នឹង​ធ្វើ​អ្វី​ជា​មួយ​នឹង​ការ​នេះ

101   ខ្ញុំ​មិនបាន​ដឹង​ទេ។ ខ្ញុំ​គ្រាន់​តែ​​លើក​ឈើ​ដាក់​ពី​លើ​គ្នា​​ ហើយ​ដុំ​ដែក​គោល​តែ​ប៉ុណ្ណោះ។ ហើយ​ឈើ​នោះ ​គឺ​ជា​ព្រះ ​បន្ទូល​របស់​ទ្រង់ ហើយ​ការ​កំសាន្ត​របស់​ខ្ញុំ​នៅ​ទី​នោះ។ ជា​ការ​ពិត​ណាស់ ព្រោះ ​វា​ត្រូវ​កើត​ឡើង​តាម​វិធី​ដែល​ទ្រង់​រៀប​​ចំ​ឲ្យ​វា​កើត​ឡើង។ “នៅ​លើ​ថ្ម​ដា​នេះ​ ខ្ញុំ​នឹង​សង់​ពួក​ជំនុំ​របស់​ខ្ញុំ ហើយ​ទា្វរ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​មិ​ន​អាច​ឈ្នះ​ បាន​ឡើយ”។ តើ​​នេះ ​ជា​​អ្វី​ទៅ? នោះ ​គឺ​នៅ​លើ​ការ​បើក​សំដែង​ខាង​ឯ​វិញ្ញាណ​ក្នុង​ការ​ស្គាល់​ព្រះ ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។​ មិន​មែន​ជា​បុគ្គល​ទី​បី​នៃ​ព្រះ ​ត្រៃ​ឯក​នោះ ​ទេ។​​ ទ្រង់​គឺ​ជា​​ព្រះ ហើយ​ទ្រង់​ជា​​ព្រះ ​តែ​មួយ​ប៉ុណ្ណោះ ដែល​បាន​យក​និស្ស័យ​ជា​សាច់​ឈាម។ នៅ​ទី​នោះ​ ហើយ​ដែល​ទ្រង់​សង់​ពួក​ជំនុំ​របស់​ទ្រង់ ហើយ​ទ្វារ​នៃស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​មិន​អាច​ឈ្នះ ​បាន​ទេ។ ទោះ ​បី​ជា​វា​បង្ហាញ​ថា ទា្វរ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ប្រឆាំង​នឹង​វា តែ​មិន​អាច​​នឹង​យក​ជ័យ​ជំនះ ​បាន​ឡើយ។

102   ជា​ការ​ពិត​ណាស់​ លោក​ណូអេ​មាន​ព្រះ ​បន្ទូល​របស់​​ទ្រង់។ លោក​ត្រូវ​បាន​កំសាន្ត​ចិត្ត ពី​ព្រោះ​លោក​​ស្គាល់​ច្បាស់​ ដោយ​លោក​មិន​បាន​ខ្វល់​ថា​លោកីយ​និយាយ​យ៉ាង​ណា​នោះ ​ទេ..

103   បើ​សិន​​ជា​មាន​អ្នក​ម៉ៅ​ការ​ម្នាក់​មក​ដល់​ រួច​និយា​យ​ថា “លោក​ណូអេ លោក​ដឹង​ទេ តាំង​ពី​ពេល​ដែល​លោក​ចាក​ចេញ​ពី​ពួក​ជំនុំ​មក​ ហើយ​មក​ធ្វើ​ការ​ដោយ​កំហឹង​យ៉ាង​ដូច្នេះ ខ្ញុំ​សូម​ប្រាប់​ដល់​លោក​នូវ​ការ​មួយ។ ​បើ​សិន​ជា​លោក​ធ្វើ​ទូក​នេះ ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​ប្រើ​ដើម​ឱក​​ដែល​រឹង​មាំ​ ដើម្បី​នឹង​ធ្វើ​វា​ទៅ?”

        “ដើម​ឱក​មិន​អាច​ធ្វើ​វា​បាន​ទេ”

104   អ្នក​និយាយ​ថា “បាទ! ខ្ញុំ​អាច​បង្ហាញ​ដល់​អ្នក​ថា ដើម​ឱក​រឹង​មាំ​ជាង​ដើម​ដែល​អ្នក​កំពុង​តែ​យក​មក​ធ្វើ​នេះ”។

105   ចូរ​កុំ​ឲ្យ​​មាន​អ្វី​ខុស​ប្លែក​ដោយ​ព្រោះ ​តែ​ភាព​រឹង​មាំ​របស់​ដើម​ឱក​នោះ ​ឡើយ ព្រោះ ​ព្រះ ​រាជ​បញ្ជា​របស់​​ព្រះ​គឺ​ឲ្យ​ប្រើ​ដើម​ម៉ៃសាក់។ ព្រះ ​ទ្រង់​នឹង​ធ្វើ​អ្វី​ម្យ៉ាង​​ជា​មួយ​នឹង​ដើម​​ម៉ៃ​សាក់​នោះ ​ហើយ។ ទ្រង់​មាន​អ្វី​សំរាប់​បន្ថែ​ម​លើ​វា​ហើយ។

106   ពួក​គេ​មួយ​ចំនួន​មក​និយាយ​ថា “ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​ទទួល​យក​ពួក​ជំនុំ​មួយ​ដែល​មាន​មនុស្ស​ឆ្លាតៗ ស្លៀក​ពាក់​ល្អៗ ហើយ​មាន​ប្រាក់​ខែ​ឲ្យ​លោក​សមរម្យ​ទៅ? ហេតុ​អ្វី​បាន​ជា​លោក​អធិប្បាយ​ទៅ​​ក្រុម​​មនុស្ស​ក្រី​ក្រ អត់​ឃ្លាន​យ៉ាង​ដូច្នេះ?” ពួក​គេ​និយាយ​សេចក្តី​ទាំង​នេះ ​ទៅ​ដល់​អ្នក​អធិប្បាយ​ដែល​ឈរ​លើ​សេចក្តី​ពិត។

        ប៉ុន្តែ ប្អូ​ន​ប្រុស “ខ្ញុំ​មិន​អាច​ប្រាប់​ប្អូនបានទេ

        “ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​ទទួល​យក​ក្រុម​មនុស្ស​ឆ្លាតៗ ដែល​​ពួក​គេ​ស្គាល់​ABC​ទៅ

107   វា​មិន​បាន​ធ្វើ​ឲ្យ​ភាព​ខុស​​ប្លែក​អ្វី​នោះ ​ទេ​ជា​មួយ​នឹង​ក្រុម​មនុស្ស​ទាំង​នោះ។ ការ​ដែល​សំខាន់ គឺ​សំរាប់​អស់​​អ្នក​ដែល​មាន​ចិត្ត​ចង់​ទទួល​ព្រះ ​គ្រីស្ទ ព្រះ ​គ្រីស្ទ​ទ្រង់​នឹង​ធ្វើ​​ជា​មួយ​នឹង​ពួក​គេ។ នោះ ​ហើយ​ជា​ហ៊្វូង​មនុស្ស​របស់​ទ្រង់។ ក្រុម​មនុស្ស​ទាំង​នោះ ​ប្រហែល​ជា​មិន​ស្គាល់ ​ABC នោះ ​ទេ ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​មិន​ស្គាល់​ ពួក​គេ​ស្គាល់​ព្រះ ​គ្រីស្ទ នោះ ​ហើយ​ជា​ភាព​ខុស​គ្នា។ ឃើញ​ទេ វា​នឹង​​មិន​មាន​ឈាម​បៃ​តង​ដែល​អ្នក​ធ្លាប់​ប្រកាស​នោះ ​ទេ តែ​វា​ជា​​ព្រះ​ លោហិត​ព្រះ ​យេស៊ូវ​គ្រីស្ទ​ដែល​ជា​យុថ្កា​របស់​យើង និង​នៅ​ទី​នោះ ​យើង​ទាំង​អស់​គ្នា​មាន​សុវត្ថិភាព។

108   ឥឡូវ​ចូរ​មើល​ពី​បុរសម្នាក់​ទៀត គឺ​លោក​យ៉ូប។ ខ្ញុំ​ចង់​និយាយ​ពី​លោក​យ៉ូប។ ពី​ការ​ដែល​បុរស​នោះ ​មាន​អ្នក​កំសាន្ត​ចិត្ត! តើ​អ្វី​ទៅ​ជា​ការ​កំសាន្ត​ចិត្ត​របស់​គាត់? នោះ ​គឺ​ជា​​ព្រះ ​បន្ទូ​លរបស់​ព្រះ​អម្ចាស់! ព្រះ ​ទ្រង់​បាន​ប្រាប់​គាត់​ថា គាត់​នឹង​បាន​រាប់​ជា​សុរចរិត​នៅ​ពេ​លដែល​គាត់​បាន​ថ្វាយ​យញ​បូជា​ទៅ​ទ្រង់។ លោក​យ៉ូប​សំរាក​​យ៉ាង​អង់​អាច​ជា​មួយ​នឹង​ដង្វាយ​របស់​គាត់។ ដោយ​មិន​ខ្វល់​ថា ខ្យល់​ព្យុះ ​ធំប៉ុណ្ណា​មក​ប៉ះ ​គាត់​ និង​អ្វី​ទាំង​អស់​ត្រូវ​ដក​ចេញ​ពី​គាត់​នោះ ​ឡើយ គាត់​នៅ​តែ​ឈរ​លើ​ព្រះ ​បន្ទូ​លរបស់​ព្រះ។ នោះ ​ហើយ​ជា​អ្នក​កំសាន្ត​ចិត្ត​​​របស់​លោក​យ៉ូប។

109   នៅ​ពេល​ដែល​ពួក​ជំនុំ​របស់​គាត់​មក​ដល់ និង​ព្យាយាម​​ក្នុង​ការ​ផ្សះ ​ផ្សា​គាត់ ដោយ​និយាយ​ថា “សូម​មើល​មក​នេះ ​យ៉ូប ចូរ​មើល​មក លោកអាច​ធ្វើ​បាន។ លោក​ដឹង​ទេ​​ថា​លោក​បាន​ធ្វើ​ខុស។ តើ​ព្រះ ​ទ្រង់​នឹង​អាច​​ដាក់​ទោស​មនុស្ស​សុចរិត​បាន​យ៉ាង​ដូចម្តេចបាន?​ ចូរ​មើល លោក​យ៉ូប បាត់​បង់​នូវ​អ្វី​ទាំង​អស់​​ កូនៗ​របស់​គាត់ ទ្រព្យ​សម្បត្តិ​របស់​គាត់ រួម​ទាំង​សុខ​ភាព​របស់​​គាត់​ផង​ដែរ។ យ៉ូប​ អ្នក​អង្គុយ​នៅទី​នេះ ​យ៉ាង​ទុគត៌ វេទនា តើ​​អ្នក​​នៅ​តែ​​ថា​ ខ្លួន​សុចរិត​ មិន​មាន​បាប​ឬ​អី យ៉ូប?”

110   ប៉ុន្តែ​លោក​យ៉ូប​ដឹង​ថា លោក​មិន​បាន​ធ្វើ​បាប​នោះ ​ទេ ព្រោះ ​លោក​បាន​ឈរ​នៅ​លើ​ព្រះ ​បន្ទូល​របស់​ព្រះ​ អម្ចាស់! អាម៉ែន។ ព្រះ ​ទ្រង់​ដំរូវ​នូវ​ដង្វាយ​ដុត និង​ការ​លន់​តួ​បាប ហើយ​លោក​យ៉ូប​បាន​ធ្វើ​ការ​នេះ និង​បាន​ឈរ​នៅ​លើ​ព្រះ ​បន្ទូលរ​បស់​ព្រះ។ ហើយ​លោក​ក៏​ស្រែក​នៅ​ពេល​​នោះ ​ថា “ទូល​បង្គំ​ដឹង​ថា ព្រះ ​សង្រ្គោះ  ​របស់​ទូល​បង្គំ​រស់​នៅ នៅ​ថ្ងៃ​ចុង​ក្រោយ​ទ្រង់​នឹង​យាង​មក​ផែន​ដី។ ទោះ​បី​ជា​ដង្កូវ​ស៊ីស្បែក​នៃ​រូប​កាយ​នេះ ​អស់​ក៏​ដោយ ក៏​ទូល​បង្គំ​ដឹង​ថា សាច់​ឈាម​ទូល​បង្គំ​នឹង​ឃើញ​ទ្រង់​ដែរ”។ អ្នក​រាល់​គ្នា​ឃើញ​ទេ ការកំសាន្ត​ចិត្ត​​របស់​គាត់​គឺ​សេចក្តី​សន្យា​របស់​ព្រះ។

111   នោះ ​ហើយ​ជា​មរតក​ដែល​យើង​មាន គឺ​ជា​ព្រះ ​បន្ទូ​ល​របស់​ព្រះ។ វា​ជា​សេចក្តី​សន្យា​សំរាប់​យើង​រាល់​គ្នា។

112   កាល​ពី​ព្រឹក​ម៉ិញ​យើង​បាន​និយាយ​ពី​លោក​អ័​ប្រាហាំ។ ​យប់​នេះ ​ខ្ញុំ​ចង់​និយាយ​ពី​គាត់​ម្តង​ទៀត នៅ​ក្នុង​សាច់រឿង​ផ្សេង។ អ្វីជា​ការ​កំសាន្ត​ចិត្ត​ដែល​អ័ប្រាហាំ​មាន នៅ​ពេល​ដែល​មនុស្ស​ទាំង​អស់​ហៅ​គាត់​ថា អ្នក​សាសនា​ជ្រុល​និយម។ នៅ​ពេល​ដែល​អ្វី​ទាំង​មិន​ប្រក្រតី​ជា​មួយ​នឹង​អ័​ប្រាហាំ តើ​ពួក​គេ​បាន​​និយាយ​យ៉ាង​ដូចម្តេច? "តើ​ឯង​ទៅ​ណា​​ជា​មួយ​នឹង​ក្មេង​ប្រុស​នេះ​ អ័ប្រាហាំ?”

        “ឡើង​ទៅ​លើ​ភ្នំ ហើយ​ថ្វាយ​ដង្វាយ​ដល់​ព្រះ”

        “តើ​ហេតុ​អ្វី​ទៅ

113   “បាទ! ទ្រង់​ជា​ព្រះ ​យេហូវ៉ា ជា​ព្រះ ​ដ៏​មាន​ព្រះ ​ចេស្តា ទ្រង់​មាន​​បន្ទូល​មក​ខ្ញុំ កាល​ខ្ញុំ​មាន​អាយុ​១០០​ឆ្នាំ​ និង​ប្រពន្ឋ​របស់​ខ្ញុំ​អាយុ​៩០​ឆ្នាំ​ទៅ​ហើយ​នោះ... ថា​ទ្រង់​នឹង​ប្រទាន​កូន​ប្រុស​នេះ ​មក​ខ្ញុំ”។ ពេល​នេះ ​បើ​សិន​ជា​ព្រះ ​អម្ចាស់​ដដែល ទ្រង់​ត្រូវ​ការ​ជីវិត​របស់​ក្មេង​នេះ (ខ្ញុំ​ទទួល​វា ដូច​ជា​ម្នាក់​ដែ​ល​ស្លាប់) ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ទ្រង់​នឹង​ប្រោស​វា​ឲ្យ​រស់​ពី​ស្លាប់​វិញ​ជា​មិន​ខាន​ឡើយ។” តើ​ហេតុ​អ្វី​ទៅ? នោះ ​ហើយ​ជា​ការ​កំសាន្ត​ចិត្ត​របស់​​គាត់។

114   អ្នក​​រាល់​គ្នា​ដឹង​ទេ ​លោក​យ៉ូប​បាន​និយាយ​នៅ​សម័យ​របស់​លោក​ថា “ទោះ ​បី​ជា​ទ្រង់​សំលាប់​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​​នៅ​តែ​ទុក​ចិត្ត​ទ្រង់​ដែរ"។ លោក​មាន​យុថ្កា​នៅ​ក្នុង​ព្រះ ​បន្ទូល។ លោក​ស្គាល់​ព្រះ ​បន្ទូល​ ហើយ​ព្រះ​ បន្ទូល​នោះ​ជា​ទី​កំសាន្ត​ចិត្ត​របស់​លោក។

115   លោក​អ័ប្រាហាំ​ស្គាល់​ថា ទ្រង់​គឺ​ជា​ព្រះ។ ស្បូន​របស់​សារ៉ា​ស្លាប់​បាត់​ទៅ​ហើយ រី​ឯ​មេជីវិត​របស់​អ័ប្រាហាំ​ក៏​ស្លាប់​បាត់​ដែរ តែ​ព្រះ​ ទ្រង់​នៅ​តែ​​ប្រទាន​កូន​ប្រុស​មួយ​នេះ ​ឲ្យ​ទៅ​គាត់​តាម​សេចក្តី​សន្យា​របស់​ទ្រង់។ ហើយ​ព្រះ ​បន្ទូល​ដដែល​នោះ ​បាន​ប្រាប់​គាត់​ឲ្យ​ថ្វាយ​កូន​​នោះ ​ជា​យញ​បូជា នោះ ​​លោក​នៅ​តែ​ដឹង​ថា ទ្រង់​អាច​ប្រោស​កូន​នោះ ​ឲ្យ​រស់​ពី​ស្លាប់​ជា​មិន​ខាន។

116   បើសិន​ជា​​ព្រះ ​ទ្រង់​អាច​លើក​ខ្ញុំ​ចេញ​ពី​សេចក្តី​ស្លាប់ ជា​សេចក្តី​ស្លាប់​នៃ​អំពើ​បាប និង​អំពើ​រំលង... ទ្រង់​ថែម​​ទាំង​បាន​ធ្វើ​ឲ្យ​ព្រលឹង​របស់​ខ្ញុំ​រស់​ឡើង​វិញ។ ទ្រង់​ក៏​បាន​ធ្វើ​អ្វី​មួយ​​ចំពោះ​ ខ្ញុំ ហើយបាន​ធ្វើ​មក​ដល់​អ្នករាល់​គ្នា​ដែរ។ ទ្រង់​បាន​​យក​វិញ្ញាណ និង​បំណង​ចិត្ត​របស់​លោកីយ​នេះ ​ចេញ​ពី​ខ្ញុំ​ទៅ។ ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​លើស​អស់​ទាំង​ស្រមោល ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ជ្រមុជ​នៅ​ក្នុង​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ។ បើ​សិន​ជា​ព្រះ ​អម្ចាស់​របស់​ខ្ញុំ​ទ្រង់​អាច​ធ្វើ​ការ​នោះ​ បាន នោះ ​សេចក្តី​ស្លាប់​មិន​អាច​ផ្តាច់​ខ្ញុំ​ចេញ​ពី​ទ្រង់​បាន​ទេ! គឹ​មិន​បាន​ឡើយ។ គ្មាន​អ្វី​មួយ​អាច​កាត់​ផ្តាច់​ខ្ញុំ​​បាន​ទេ។ នោះ ​ហើយ​ជា​ការ​កំសាន្ត​ចិត្ត។ “អស់​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ ​បី​ជា​ស្លាប់​ទៅ​ ក៏​នឹង​រស់​ដែរ”។ ខ្ញុំ​ដឹង​ថា នោះ ​ជា​ការ​ពិត! “អស់​អ្នក​ណា​ដែល​បរិភោគ​សាច់​​ និង​ផឹក​ឈាម​របស់​ខ្ញុំ នោះ ​នឹង​​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ហើយ​ខ្ញុំ​នឹង​លើក​អ្នក​នោះ ​​នៅ​ថ្ងៃ​ចុង​ក្រោយ។”

117   បើ​សិន​ជា​ព្រះ​ អាច​លើក​ខ្ញុំ​ឡើង នៅ​ពេ​លដែល​ខ្ញុំ​​ធ្លាក់​ទៅ​ក្នុង​ទី​ជំរៅ និង​អំពើ​បាប ហើយ​ទ្រង់​បាន​លើក​ខ្ញុំ​​ និង​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រីស្ទាន បើ​សិន​​ជា​​ទ្រង់​អាច​យក​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​​ឈឺ​ចាប់​និង​ទុក្ខ​ព្រួយ​ ហើយ​ទ្រង់​គង់​នៅ​ជា​មួយ​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ហើយ​ទ្រង់​ថែ​ទាំង​បាន​លើក​ខ្ញុំ​ឡើង​ឲ្យ​មាន​សង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច និង​បាន​ជ្រមុជ​ដោយ​​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ និង​បាន​ពេញ​ដោយ​អំណាច​ព្រះ​ ចេស្តា និង​សិរី​ល្អ​​របស់​ទ្រង់ នោះ ​ទ្រង់​ក៏​​អាច​យក​ខ្ញុំ​ឆ្លង​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ និង​ទទួល​ខ្ញុំ​នៅ​ក្នុង​សិរី​ល្អ​របស់​ទ្រង់​បាន​ដែរ។​ ពី​ព្រោះ ​ទ្រង់​បាន​សន្យា​សេចក្តី​ទាំង​​អស់​នេះ ហើយ​សេចក្តី​ទាំង​អស់​នេះ ​គឺ​ជា​ទី​កំសាន្ត​ចិត្ត​របស់​យើង។

        នៅ​លើ​ព្រះ​ គ្រីស្ទ ជា​ថ្ម​ដា​ដ៏​រឹង​មាំ ខ្ញុំ​នឹង​ឈរ​នៅ​

        រាល់​ទាំង​ទី​រាប​ទាំង​អស់​គឺ​ជា​វាល​ខ្សាច់​ដែល​នឹង​ត្រូវ​ស្រុត​ចុះ ​ទៅ។

118   កូន​ចៅ​ហេព្រឺ​នៅ​ពេល​ដែល​​ពួក​​គេ​​ដើរ​ចូល​ក្នុង​ចង្រាន​ភ្លើង​ (ដូច​ដែល​យើង​​បាន​និយាយ​កាល​ពី​ព្រឹក​ម៉ិញ​នេះ) នៅ​ពេល​ដែល​ពួក​គេ​ដើរ​ចូល​ទៅ​​ដើម្បី​ប្រគល់​ជីវិត​របស់​ពួក​គេ ពួក​គេ​មាន​ជំហរ។ ប៉ុន្តែ​តើ​មាន​អ្វី​កើត​ឡើង​ដល់​ពួក​គេ? ពួក​គេ​និយា​យ​ថា “ព្រះ ​ទ្រង់​អាច​ធ្វើ​បាន”។ អាម៉ែន។ ពួក​គេ​ឈរ​នៅ​ទី​នោះ! តើ​ពួក​គេ​ឈរ​​លើ​​អ្វី? តើ​អ្វី​ដែល​ជា​​ទី​កំសាន្ត​ចិត្ត​​របស់​ពួក​គេ? ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​នាទី​​ទៀត​តែ​ប៉ុណ្ណោះ ពួក​គេ​នឹង​ត្រូវ​ឆេះ ទៅ​ជា​ផេះ ​អស់។ ព្រោះ​ ចង្រ្កាន​ភ្លើង​នោះ ​មាន​កំដៅ​៧ដង ក្តៅ​ជាង​កំដៅ​ទូ​ទៅ​របស់​វា។ ប៉ុន្តែ​ពួក​គេ​មាន​​ទី​កំសាន្ត​ចិត្ត។ តើ​ហេតុ​អ្វី​ទៅ? ពួក​គេ​ដឹង​ថា “ព្រះ ​ទ្រង់​អាច​​នាំ​ពួក​គេចេញ​ពី​ចង្រាន​ភ្លើង​នោះ ​បាន”។ ការ​កំសាន្ត​ចិត្ត​របស់​ពួ​កគេ​គឺ​សំរាក​លើ​សមត្ថ​ភាព​របស់​ព្រះ ​ដែល​ពួក​គេ​បំរើ។

119   ការ​សំរាក​លើ​សមត្ថ​ភាព​របស់​ទ្រង់ នោះ ​ហើយ​ជា​​ទី​សង្ឃឹម​របស់​ខ្ញុំ។ ខ្ញុំ​កំពុង​តែ​សំរាក​លើ​សមត្ថ​ភាព​របស់​ទ្រង់។ ខ្ញុំ​កំពុង​តែ​សំរាក​លើ​ព្រះ ​គុណ​ទ្រង់។ មិន​មែន​លើ​អ្វី​ដែល​ខ្ញុំ​មាន​នោះ ​ទេ តែ​នៅ​លើ​ទ្រង់​វិញ។ ខ្ញុំ​កំពុង​តែ​សំរាក​លើ​​សេចក្តី​សន្យា​របស់​ទ្រង់ ពី​ព្រោះ​ ទ្រង់​សន្យា និង​សម្រេច​សេចក្តី​សន្យា​នោះ។ ហើយ​ខ្ញុំ​ដឹង​ថា យើង​ទាំង​អស់​គ្នា មាន​ជីវិត​អស់​កល្ប​ជា​និច្ច។

120   ពួក​គេ​សំរាក​​នៅ​ទី​នោះ។ ពួក​កូន​ចៅ​ហេព្រើនិយាយ​ថា “ព្រះ​ ទ្រង់​អាច​នឹង​យក​ពួក​​យើង​ចេញ​បាន។ តែ​បើ​សិន​ជា​ទ្រង់​មិន​ធ្វើ​ទេ ក៏​យើង​នៅ​​​តែ​មិន​​ឱន​ក្បាល​ចុះ ​ចំពោះ ​រូប​ព្រះ ​របស់​អ្នក​ដែរ”។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​សេចក្តី​នេះ​ ណាស់។

121   ទោះ ​បី​ជា​​ទ្រង់​ឲ្យ​ខ្ញុំ​ដួល​នៅ​ចុង​បញ្ចប់​នៃ​ផ្លូវ​នេះ ​ក៏​ដោយ ឬ​គ្រីស្ទាន​អាច​និយាយ​ថា ទោះ ​បី​ជា​ទ្រង់​ផ្តាច់​ខ្ញុំ​ចេញ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ស្រឡាញ់ទ្រង់ ក៏​ទ្រង់​នៅតែ​ជា​របស់​ខ្ញុំ​ដែរ។ នៅ​ស្ថាន​សួគ៌​ខ្ញុំ​នៅ​តែ​គិត​ដូច​ដែល​ខ្ញុំ​គិត​ក្នុង​​ពេល​នេះ ​ដែរ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ទ្រង់។ ទោះ ​បី​ជា​ពេល​វេលា​ត្រូ​វ​រលាយ​បាត់​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ស្រឡាញ់​ទ្រង់​ដែរ ពី​ព្រោះ ​មាន​អ្វី​​មួយ​ដែល​កំពុង​តែ​កើត​នៅ​ក្នុង​ចិត្ត ខ្ញុំ​។ “បើ​សិន​ជា​ខ្ញុំ​មាន​ជីវិត​តែ​មួយ ឬ​មាន​បី​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​របស់​ទ្រង់”។ គឺ​ការ​នោះ ហើយ ពី​ព្រោះ​ មាន​អ្វី​មួយ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ចិត្ត ខ្ញុំ។ ទ្រង់​ជា​ជីវិត​របស់ ខ្ញុំ។ ទ្រង់​បាន​យាង​មក​សំរាប់ ខ្ញុំ។

122   លោក​ម៉ូសេ​ក៏​បាន​ដឹង​ដែរ។ នៅ​ពេល​ដែល​លោក​ម៉ូសេ​មាន ទំនួល ខុស​ត្រូវ​លើ​មនុស្ស​២​លាន​អ្នក ដោយ​លោក​ត្រូវ​​នាំ​ពួក​​គេ​ចេញ​ពី​ទឹក​ដី​អេស៊ីប តើ​នៅ​តាម​ផ្លូវ​លោក​មាន​អ្វី​ដើម្បី​ឲ្យ​គេ​បរិភោគ? មនុស្ស​ចំនួន​២​លាននាក់ ហើយ​ស្រីៗ​ខ្ចប់​តែម៉្សៅ​នំបុ័ង​​ទូល​នៅ​លើ​ក្បាល​តែ​បន្តិច​ប៉ុណ្ណោះ។ តែ​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​រយៈ​៤០​ឆ្នាំ តើ​លោក​​​បាន​អ្វី​ឲ្យ​ពួក​គេ​បរិភោគ? តើ​មាន​ទារក​ប៉ុន្មាន​អ្នក​ដែល​កើត​មក​ក្នុង​យប់​នីមួយៗ​​ ក្នុង​ចំនោម​មនុស្ស​យ៉ាង​ច្រើន​ដូច្នេះ? តើ​មាន​​មនុស្ស​ចាស់​ អ្នក​ឈឺ និង​អ្នក​ពិការ​ប៉ុន្មាន​អ្នក? តើ​មាន​សំលៀក​បំពាក់​ប៉ុន្មាន​​បំលាស់​ដែរ?” តើ​ខ្ញុំ​ត្រូវ​រក​សំលៀក​បំពាក់​ពី​ណា​មក? តើ​ខ្ញុំ​ត្រូវ​ស្វែង​រក​អាហារ​មក​ពី​ណា? ខ្ញុំ​ជា​អ្នក​ដឹក​នាំ​ពួក​គេ។ តើ​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​យ៉ាង​ណា​បាន?”

123   លោក​​ម៉ូសេ​សំរាក​នៅ​លើ​ការ​នេះ​គឺ​ ដោយ​ព្រោះ ​ព្រះ ​ទ្រង់​មាន​បន្ទូ​លថា “ជា​ការ​ពិត​ណាស់ អញ​នឹង​នៅ​ជា​មួយ​ឯង”។ នេះ ​ហើយ​ជា​ទី​កំសាន្ត​ចិត្ត​របស់​គាត់ “ជា​ការ​ពិត​ណាស់​ អញ​នឹង​នៅ​ជា​មួយ​ឯង!”។ អ្វី​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ... លោក​ម៉ូសេ​សំរាក​លើ​ការ​កំសាន្ត​ចិត្ត​នៃ​សេចក្តី​សន្យា​របស់​ទ្រង់​​ថា "អញ​នឹង​នៅ​ជា​មួយ​ឯង​ ម៉ូសេ។" ដូច្នេះ ​វា​មិន​​មែន​អាស្រ័យ​លើ​ម៉ូសេ​ក្នុង​ការ​ដែល​ពួក​គេ​បាន​អាហារ​នោះ​ទេ។

124   “ព្រះ​អម្ចាស់​អើយ តើ​ទ្រង់​នឹង​ធ្វើ​​ការ​ទាំង​នោះ ​ដោយ​របៀប​ណា?” ម៉ូសេ​ឯង​មិន​ត្រូវ​សួរ​សំនួរ​នេះ ​ឡើយ។

125   វា​មិន​មែន​ជា​កិច្ចការ​របស់​ខ្ញុំ​ក្នុង​ការ​សួរ​សំនួរ​នេះ​ ទេ។ ហើយ​ក៏​មិន​​មែន​ជា​កិច្ចការ​របស់​​អ្នក​ដែរ។ កិច្ចការ​របស់​យើងគឺ​ជឿ និង​ស្តាប់​បង្គាប់​ទ្រង់ ហើយ​ទទួល​ការ​កំសាន្ត​ដោយ​សំរាក​​លើ​សេចក្តី​សន្យា​នោះ។ “ព្រះ ​ទ្រង់​មាន​បន្ទូល នោះ ​វា​នឹង​បាន​ដូច្នេះ”។

126   កាល​ពី​ពេល​មួយ​មាន​​ម្នាក់​និយាយ​មក​កាន់​ខ្ញុំថា “លោកគ្រូ​ប្រាណហាំ តើ​លោក​ភ័យ​ខ្លាច​ទេ​នៅ​ពេល​ដែល​លោក​ឡើង​​ទៅ​អាសនា ហើយ​ត្រូវ​បាន​ហៅ​ឡើង​ទៅ​ដើម្បី​ប្រគួត​ប្រជែង តើ​លោក​ភ័យ​ខ្លាច​ទេ ក្នុង​ការ​ដែល​​លោក​ប្រព្រឹត្ត​ខុស?” ទេ​អត់​ទេ!

127   ខ្ញុំ​អត់​ភ័យ​ខ្លាច​អ្វី​ឡើយ ព្រោះ​ខ្ញុំ​កំពុង​តែ​សំរាក​​នៅ​លើ​ព្រះ​ បន្ទូល​របស់​ទ្រង់​ថា “អញ​នឹង​នៅ​ជា​មួយ​ឯង។” ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​នៅ​យប់​មួយ​​នោះ ​ថា "​ពេញ​មួយ​ជីវិត​របស់​ឯង​នេះ ​គ្មាន​នរណ​មា្នក់​អាច​ទាស់​ប្រឆាំង​នឹង​​ឯង​ឡើយ” ទ្រង់​មាន​បន្ទូល​ថា “អញ​នៅ​ជា​មួយ​ឯង”។ ហើយ​ទ្រង់​ក៏​បាន​បំផ្លាញ​អស់​ទាំង​ខ្មាំង​ស​ត្រូវ។ ​ទ្រង់​ឈរ​នៅ​ក្បែរ​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​មិន​សាក​សម​នឹង​ឈរ​ក្បែរ​ទ្រង់។ ប៉ុន្តែ​ដោយ​សារ​ទ្រង់​​បាន​សន្យា និង​ដោយ​សារ​ព្រះ​ គុណ​​របស់​ទ្រង់ ខ្ញុំ​សំរាក​នៅ​លើ​ព្រះ ​បន្ទូល​របស់​ទ្រង់។ តើ​មូលហេតុ​អ្វី​ទៅ? ពី​ព្រោះ ​ទ្រង់​បាន​សន្យា! ទ្រង់​បាន​សន្យា​សេចក្តី​នោះ ហើយ​ទ្រង់​អាច​ធ្វើ​តាម​សេចក្តី​សន្យា​នោះ ​បាន។ គឺ​ការ​នោះ​ ហើយ លោក​ម៉ូសេ​បាន​យល់។

        “តើ​​អ្នក​នឹង​​ឆ្លង​កាត់​សមុទ្រ​នេះ ​យ៉ាង​ដូច​ម្តេច

128   លោក​ម៉ូសេ​និយាយ​ថា “​ខ្ញុំ​មិន​បាន​ដឹង​ទេ ប៉ុន្តែ​ព្រះ​​ ទ្រង់​បន្ទូល​សន្យា​ថា ទ្រង់​គង់​នៅ​ជា​មួយ​ខ្ញុំ”។

129   ដូច្នេះ​ ចូរ​នៅ​ជា​មួយ​នឹង​ព្រះ ​បន្ទូល​របស់​ព្រះ ហើយ​ទ្រង់​នឹង​បើក​ផ្លូវ​ឲ្យ​អ្នក ពី​​ព្រោះ ​​ទ្រង់​ជា​ផ្លូវ។ បាទ! លោក​ម៉ូសេ​បាន​​សេចក្តី​កំសាន្ត​ចិត្ត​ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ ​ដែល​ទ្រង់​មាន​បន្ទូល​មក​គាត់។

130   ពេល​នេះ ​ចូរ​យើង​មើល​ពី​លោក​យ៉ូហាន​វិញ​ម្តង។ ខ្ញុំ​ជឿ​ថា​ ព្រឹក​ម៉ិញ​នេះ ​ប្រហែល​ជា​​ខ្ញុំ​ក៏​បាន​និយាយ​ពី​គាត់​ដែរ។ ខ្ញុំមិន​ប្រាកដ​នោះ​ ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ យើង​និយាយ​សំដៅ​ពី​លោក​យ៉ូហាន​បាបទីស្ទ។ នៅ​ឯ​ទី​រហោស្ថាន បើ​សិន​ជា​មាន​នរណាម្នាក់​ចង់​ទៅ​ទី​នោះ...​ លោក​និយាយ​ថា ”ចូរ​មើល​ន+! សព្វ​ថ្ងៃ​នេះ ​មាន​កូន​ចៅ​អ៊ីស្រាអែល​​ចំនួន​២​លាន​នាក់​។ តើ​​អ្នក​ដឹង​ថា ទ្រង់​ជា​ព្រះ ​មេស៊ី​ដោយ​របៀប​ណា? តើ​អ្នក​ដឹង​ដោយ​របៀប​ណា

131   “តើ​ទ្រង់​ប្រសូត​មក​តាម​រយៈ ​ពូជ​​របស់​នរណា តើ​តាម​សេ្តច​ដាវីឌ​ឬ? តើ​អ្នក​ដឹង​ដោយរ​បៀប​ណា? តើ​អ្នក​ដឹង​ថា​​ទ្រង់​យាង​មក​លោកីយ​នេះ ​យ៉ាង​ណា​បាន

132   លោក​ក៏​ឆ្លើយ​ថា “ខ្ញុំ​មាន​​ព្រះ ​បន្ទូល​របស់​ព្រះ ​អម្ចាស់។​” ហើយ​ខ្ញុំ​ស្គាល់​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា “ពេល​នេះ​ មាន​ម្នាក់​កំពុង​តែ​ឈរ​នៅ​កណ្តាល​​ពួក​ឯង​រាល់​គ្នា។" អាម៉ែន។ "មាន​ម្នាក់​កំពុង​តែ​ឈរ​នៅ​កណ្តាល​ឯង​រាល់​គ្នា ដែល​ឯង​មិន​ស្គាល់។ ទ្រង់​នឹង​ជ្រមុជ​ឲ្យ​ដោយ​នូវ​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ​ ហើយ​នឹង​ភ្លើង”

        “តើ​អ្នក​ស្គាល់​ថា ជា​​ទ្រង់​ដោយ​រៀប​ណា យ៉ូហាន

133   “ខ្ញុំ​សំរាក​លើ​ព្រះ​ បន្ទូល​របស់​ទ្រង់។ ពី​ព្រោះ ​នៅ​ទីរហោស្ថាន ព្រះ ​ទ្រង់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ជ្រមុជ​​ដោយ​ទឹក​ ហើយ​បាន​​ប្រាប់​ថា នរណា​ដែល​មាន​ព្រះ ​វិញ្ញាណ​យាង​មក​ស្ថិត​លើ នោះ ​ហើយ​គឺ​​ជា​អ្នក​ដែល​ជ្រមុជ​ឲ្យ​អ្នក​ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​និង​ភ្លើង​វិញ។

134   លោក​យ៉ូហាន​និយាយថា “​ទ្រង់​កំពុង​តែ​ឈរ​នៅ​ទី​នេះ តែ​ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ។” ទ្រង់​ជា​មនុស្ស​សាមញ​ធម្មតា។ ទ្រង់​ស្លៀក​ពាក់​ដូច​ជា​មនុស្ស ទ្រង់​មើល​ទៅ​ដូច​ជា​មនុស្ស ព្រោះ ​ទ្រង់​គឺ​ជា​មនុស្ស! លោក​ឆ្លើយ​ថា “ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់។ ប៉ុន្តែ​ម្នាក់​ដែល​បាន​ប្រាប់ខ្ញុំ​កាល​ខ្ញុំ​នៅ​ទី​រហោស្ថានថា អ្នក​នឹង​ឃើញ​ទី​សំគាល់ ជា​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ​​យាង​មក​លើ​បុរស​ម្នាក់​នោះ។ ហើយ​ទ្រង់​គឺ​ជា​អ្នក​ដែល...” លោក​យ៉ូហាន​​មិន​ភ័យ​ខ្លាច​ថា​​លោក​និយាយ​ខុស​​នោះ ​ទេ ពី​ព្រោះ ​លោក​ស្គាល់​​ទ្រង់! អាម៉ែន!

135   អូ! យើង​អាច​​មាន​កំហុស​យ៉ាង​ដូច​ម្តេច​បាន នៅ​ពេល​ដែល​​ព្រះ ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “ទី​សំគាល់ និង​ការ​អស្ចារ្យ​​ទាំង​នេះ ​នឹង​កើត​ឡើង​ដល់​អស់​អ្នក​ណា​ដែល​ជឿ។ ដោយ​នៅ​ឈ្មោះ​ខ្ញុំ ពួក​គេ​នឹង​ដេញ​អារក្ស និង​និយាយ​​ភាសា​ដទៃ ពស់​ចិក ឬ​ផឹក​អ្វី​ដែល​ពុល វា​មិន​មាន​គ្រោះ ​ថ្នាក់​អ្វី​ដល់​ពួក​គេ​ឡើយ ហើយ​នៅ​ពេល​ដែល​ពួក​គេ​ដាក់​ដៃ​​លើ​អ្នក​ឈឺ នោះ ​នឹង​ជា”

136   យើង​ឃើញ​ថា​ មនុស្ស​នា​សម័យ​នេះ ​​បដិសេធ​នូវ​អំណាច​ព្រះ​ចេស្តា​របស់​ទ្រង់។ “ពួក​គេ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ តែ​បដិសេធ​អំណាច​ព្រះ ចេស្តា​​នៃ​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ”។ ជា​ការ​ពិត យើង​ឃើញ​ការ​នេះ ​យ៉ាង​ច្បាស់។

137   យើង​ទាំង​អស់​ត្រូវ​បាន​កំសាន្ត​ចិត្ត ដោយ​សារ​ព្រះ ​បន្ទូល​​របស់​ព្រះ ដែល​ទ្រង់​បានប្រាប់​យើងថា “ទីសំគាល់​និង​ការ​អស្ចារ្យ នឹង​កើត​ឡើង​ដល់​អស់​អ្នក​ណា​ដែល​ជឿ។”

138   ការ​​នេះ ​ពិត​ជា​ផ្តល់​នូវ​សេចក្តី​កំសាន្ត​ចិត្ត​ដល់​យើង​ទាំង​អស់​គ្នា។

139   [គ្មាន​សំលេង]។ យើង​ត្រូវ​បាន​កំសាន្ត​ចិត្ត។

140   មាន​ម្នាក់​និយាយថា​ “ឈប់ ឈប់ ចាំ​បន្តិច! មាន​សម្តេច​សង្ឃ​ដ៏​ខ្ពស់​មួយ​នៅ​ទី​នោះ។”

141   “ទោះ ​ជា​​មានសម្តេច​សង្ឃ​ដ៏​ខ្ពស់ ឬ​គ្មាន​ក្តី ទោះ ​ជា​​មាន​មេ​ដឹក​នាំ​សាសនា ឬ​គ្មាន​​ក្តី​ ទោះ ​ជា​​មាន​ស្តេច ឬ​​គ្មាន​សេ្តច​ក្តី។ ហើយ​នៅ​​ពេល​ដែល​ហេរ៉ូឌ​គ្រង​រាជ្យ​នៅ​ពេល​នោះ លោក​យ៉ូហាន​បាន​និយាយថា “គ្មាន​ច្បាប់​​​សំរាប់​អ្នក​នឹង​យក​​នាង Philip ធ្វើជាប្រពន្ធ មក​រស់​នៅ​ជា​មួយ​ឡើយ"។ អាម៉ែន។

142   តើ​លោក​មាន​​អ្វី? លោក​មាន​ព្រះ ​បន្ទូល​របស់​ព្រះ។ អាម៉ែន។ លោកមិន​ខ្វល់​អ្វី​នោះ ទេ លោក​អធិប្បាយ​វា​ដោយ​មិន​គិត​ពី​អ្វី​ផ្សេង​ឡើយ។ លោក​មាន​ព្រះ ​បន្ទូល​របស់​ព្រះ ដែល​ជា​ទី​កំសាន្ត​របស់​លោក។ “ព្រះ ​ទ្រង់​បាន​ប្រាប់​ខ្ញុំថា នោះ ​ហើយ​ជា​​ព្រះ​មេស៊ី"។

143   “បាទ! ពេល​នេះ បើ​សិន​ជា​​នោះ ​ជា​ព្រះ ​មេស៊ី តើ​អ្នក​មិន​គិត​ទេ​ឬ​អី​ថា ទ្រង់​នឹង​បាន​ជា​សម្តេច​ដ៏​ខ្ពស់? តើ​អ្នក​មិន​គិត​ថា លោក​យ៉ូហាន​ដឹង​ពី​ការ​នោះ?”

144   “ខ្ញុំ​មិន​បាន​ដឹង​ពី​ការ​នោះ ​ទេ ប៉ុន្តែ​ព្រះ​ ទ្រង់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ឃើញ​ព្រះ ​វិញ្ញាណ​នៃ​ព្រះ ​យាង​ចុះ ​មក។ នឹង​យាង​មក​លើ​បុរស​នោះ។ គឺ​​ទ្រង់​ហើយ​ដែល​ជា​ព្រះ ​មេស៊ី។ អាម៉ែន។ នោះ ​ហើយ​ជា​ព្រះ ​មេស៊ី​របស់​ខ្ញុំ។” លោក​យ៉ូហាន​និយាយ​ថា “ខ្ញុំ​មាន​ការ​កំសាន្ត​នៅ​ក្នុង​ចិត្ត ពី​ព្រោះ ​ខ្ញុំ​ស្គាល់​សេចក្តី​សន្យា​របស់​ព្រះ។ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ទ្រង់ ខ្ញុំ​នឹង​ស្គាល់​ទ្រង់”។

145   នៅថ្ងៃ​មួយ ទ្រង់​បាន​យាង​ចុះ ​ពី​លើ​ភ្នំ​មក។ ទ្រង់​ក៏​យាង​ចុះ ​ទៅ​ក្នុង​ទឹក។

146   នៅ​ពេល​ដែល​លោក​យ៉ូហាន​ឃើញ គាត់​ក៏​និយាយ​ថា “មើល​ន+! គឺ​ទ្រង់​ហើយ! នោះ ​ហើយ​គឺ​ជា​ទ្រង់! គ្រប់​គ្នា​សំលឹង​មើល​ជុំ​វិញ ពួក​គេ​មិន​អាច​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ឡើយ។ ពួក​គេ​ទាំង​អស់​គ្នា​មើល​ទៅ​ដូច​គ្នា​ទាំង​អស់ ដោយ​មាន​ពុក​មាត់ និង​សំលៀក​បំពាក់។ ប៉ុន្តែ​លោក​យ៉ូហាន​និយាយថា “ខ្ញុំ​ស្គាល់​ទ្រង់ ពី​ព្រោះ​ មាន​ទី​សំគាល់​​នៅ​ខាង​ក្រោយ​ទ្រង់។ ខ្ញុំ​ស្គាល់​ទ្រង់។ គឺ​ជា​ទ្រង់​ហើយ។ នុះ ​ន+! កូន​ចៀម​នៃ​ព្រះ ​ដែល​ដោះ​ បាប​​របស់​លោកីយ​ទាំង​មូល។”

147   ព្រះ ​យេស៊ូវ​ព្រះ ​អង្គ​មិន​ងើប​មុខ​ឡើង​ទៅ​លើ​នោះ ​ទេ តែ​ទ្រង់​សំលឹង​មើល​ត្រង់​ ហើយ​ក៏​ដើរ​ចុះ ​ទៅ​​ដើម្បី​ជ្រមុជទឹក។ “ការ​នេះ ​បាន​ប្រទាន​មក​​យើង​ ដើម្បីម្រេច​រាល់​ទាំង​សេចក្តី​សុចរិត”។ ទ្រង់​​ជ្រាប​ថា ទ្រង់​ជា​ព្រះ​មេស៊ី ពី​ព្រោះ ​នៅ​ក្នុង​ហឬទ័យ​​មាន​ព្រះ ​បន្ទូល​ និង​សេចក្តីសន្យា​របស់​ព្រះ។

148   អូ! យើង​សំរាក​យ៉ាង​ណា​ក្នុង​រាត្រី​នេះ! នៅ​ពេល​ដែល​វេជ្ជបណ្ឌិត​និយាយថា “បេះ​ ដូង​នេះ ​បែក​អស់​ទៅ​ហើយ។ ជីប​ចរ​ក៏​លែង​លោត។ ដង្ហើម​ក៏​លែង​ដក។ គាត់​ត្រូវ​ស្លាប់​ហើយ។”

149   ប៉ុន្តែ​ខ្ញុំ​​ស្គាល់​អ្នក​ដែល​ខ្ញុំ​ជឿ​តាម ហើយ​ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​រក្សា​ខ្ញុំ​ឲ្យ​រស់​នៅ​នៅ​ពេល​ដែល​ខ្ញុំ​ថ្វាយ​អ្វី​ទាំង​អស់​ដល់​ទ្រង់​សារ​ជា​ថ្មី​នៅ​ថ្ងៃ​នោះ”។​ ហាលេលូយ៉ា! ពិត​ណាស់ អ្នក​បាន​សេចក្តី​សន្យា​របស់​​ព្រះ ​អម្ចាស់។ “អស់​អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ ទោះ ​ជា​ស្លាប់​ក្តី​ ក៏​នឹង​រស់​នៅ​ដែរ។ ហើយ​អស់​អ្នក​ណា​ដែល​រស់​​នៅ​ ហើយ​ជឿ​នោះ ​នឹង​មិន​ជួប​នឹង​សេចក្តី​ស្លាប់​ឡើយ។ ទី​សំគាល់​និង​ការ​អស្ចារ្យ​​នឹង​កើត​ឡើង​ដល់​អស់​អ្នក​ណា​ដែល​ជឿ”។ យើង​បាន​សេចក្តី​សន្យា គឺ​​ព្រះ ​បន្ទូល​របស់​ព្រះ។ វា​ជា​ការ​កំសាន្ត​ចិត្ត​ដល់​យើង​ ក្នុង​ការ​​ឈរ​នៅ​ជា​មួយ​នឹង​ព្រះ ​បន្ទូល​នៃ​ព្រះ​ អម្ចាស់។

150   វីរបុរស​អស្ចារ្យ​ទាំង​អស់​នេះ (ខ្ញុំ​មាន​កំណត់​ចំណាំ​នៅ​ទី​នេះ​ ប៉ុន្តែ​ដោយ​សារ​តែ​ពេល​វេលា​ខ្លី)​ យើង​ដឹង​ថា​ពួ​ក​គេ​ទាំង​អស់​គ្នា​សុទ្ឋ​តែ​បាន​កំសាន្ត​ចិត្ត​ដោយ​សារ​ព្រះ ​បន្ទូល​របស់​ទ្រង់។ ទាំង​អស់​នេះ ​ជាអ្វី​ដែល​ពួក​គេ​ធ្វើ។ ពួក​គេ​មើល​ទៅ​ក្រោយ​វិញ ដូចជា... អាច​មើល​ទៅ​ក្រោយ​វិញ នោះ​ នឹង​​ឃើញ​ថា ពួក​គេ​រក្សា​នូវ​​ព្រះ ​បន្ទូល​របស់​ទ្រង់ ហើយ​ព្រះ ​បន្ទូល​នោះ​ កំសាន្ត​ចិត្ត​ដល់​ពួក​គេ។ គ្រប់​គ្នា​ទាំង​អស់​​ដើរ​តាម​​ព្រះ ​បន្ទូល​របស់​ព្រះ! ដែល​ជា​ទី​កំសាន្ត​ដល់​ពួក​គេ។

151   អូ! បង​ប្អូន​ទាំង​អស់​គ្នា សូម​អ្នក​រាល់​គ្នា​ស្តាប់​ក្នុង​ពេល​នេះ! នា​សម័យ​ថ្ងៃ​មួយ​ព្រះ ​បន្ទូល​នោះ​ បាន​ត្រលប់​ជា​សាច់​ឈាម។ ព្រះ ​បន្ទូល​បាន​ត្រលប់​ជា​សាច់​ ក្នុង​រូប​រាង​ជា​មនុស្ស។ ព្រះ ​បន្ទូល​នៃ​ព្រះ​ អម្ចាស់ដែល​នាំ​ឲ្យ​មាន​ការកំសាន្ត​ចិត្ត ទ្រង់​បាន​យាង​មក​​យក​និស្ស័យ​ជា​មនុស្ស ហើយ​គង់​នៅ​ក្នុង​ចំនោម​យើង​ទាំង​អស់​គ្នា។ ទ្រង់​គឺ​ជា​ព្រះ​ បន្ទូល។ “កាល​ដើម​ដំបូង​ឡើយ មាន​ព្រះ ​បន្ទូល ព្រះ ​បន្ទូល​នោះ គង់​នៅ​ជា​មួយ​ព្រះ ហើយ​ព្រះ​ បន្ទូល​នោះ ​គឺ​ជា​ព្រះ។ ព្រះ ​បន្ទូល​ក៏​ត្រលប់​ជា​សាច់​ឈាម​គង់​ជា​មួយ​នឹង​យើង​រាល់​គ្នា”។ ព្រះ ​បន្ទូល​នោះ ​បាន​ត្រលប់​ជា​សាច់​ឈាម​ ជា​អ្នក​កំសាន្ត​ចិត្ត។ ទ្រង់​​រស់​នៅ​លើ​ផែន​ដី​នេះ។ ហើយ​យើង​ឃើញ​ថា គឺ​ទ្រង់​ហើយ​ដែល​ជា​ព្រះ ​បន្ទូល។ នៅ​ក្នុង​លក្ខណៈ ​ទាំង​អស់​​ទ្រង់​គឺ​ជា​ព្រះ! ទ្រង់​មាន​បន្ទូលដូច​ជា​ព្រះ ​បន្ទូល ទ្រង់​មើល​ទៅ​ដូច​ជា​ព្រះ​ បន្ទូល ទ្រង់​អធិប្បាយ​ដូច​ជា​ព្រះ ​បន្ទូល។ គឺ​​ទ្រង់​ហើយ​ដែល​ជា​ព្រះ​ បន្ទូល! អាម៉ែន។

152   អូ! ​ទី​កំសាន្ត​ចិត្ត​នោះ ​កំពុង​តែគង់​​នៅ​ជា​មួយ​ទ្រង់! អូ! ចូរ​និយាយថា “អូ! ពិត​ណាស់​លោក​ប្រាណហាំ សូម​ចាំ​បន្តិច ខ្ញុំ​នឹង​រត់​ទៅ ហើយ​អង្គុយ​នៅ​ក្បែរ​ទ្រង់”។

153   គ្មាន​នរណា​ម្នាក់​​​ដូចជា​ទ្រង់​ទេ ហើយ​ក៏​គ្មាន​នរ​ណា​​ម្នាក់​នៅ​លើ​ផែន​ដី​នេះ ​មក​​និយាយ​ថា "ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត” ​នោះ ​ទេ។ តែ​ទ្រង់​មាន​បន្ទូល​ថា “នរណា​ដែល​ជឿ​ដល់​ខ្ញុំ​ ទោះ បីស្លាប់​ទៅ​ ក៏​មាន​ជីវិត​រស់​ដែរ”។ អូ! តើ​នោះ ​ជា​នរណា? តើ​ហេតុ​អ្វី​បាន​ជា​យ៉ាង​ដូច្នេះ? នោះ ​ហើយ​ជា​ព្រះ ​បន្ទូល។ ទ្រង់​គឺ​ជាព្រះ ​បន្ទូល។ មិន​មែន​អ្វីឆ្ងល់​នោះ​ ដែល​ទ្រង់​ឈរ​នៅ​ផែន​ដី​នេះ ទាំង​ស្រក់​ទឹក​ភ្នែក ដូច​ជា​មនុស្ស ប៉ុន្តែ​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់​ ហើយ​គេ​កប់​ក្នុង​ផ្នូរ​រយៈ ​៤​ថ្ងៃ​មក​ហើយ​ថា “ឡាសារ ចេញ​មក” តើ​នោះ​ជា​អ្វី? នោះ​ ជា​ព្រះ ​បន្ទូល​។ អាម៉ែន! នោះ ​ជា​ព្រះ ​បន្ទូល​ដែល​បាន​សំដែង​ចេញ​មក។ ទ្រង់​គឺ​ជា​ព្រះ​ បន្ទូល។ ហើយ​ព្រះ ​បន្ទូល​នោះ ជា​ព្រះ​ បន្ទូល​ដែល​បាន​មក​តាម​រយៈ ​ហោរា។ ដ្បិត​មាន​ហោរា​ម្នាក់​បាន​ទាយ​អំពី​ទ្រង់។

154   ស្ទេផាន​បាន​និយាយ​នៅ​ឯ​ទី​ជំនុំ​ជំរះ Sanhedrin​ ថា “តើ​​មាន​ឰយកោ​អ្នក​រាល់​គ្នា​ណា​មួយ​ដែល​មិន​បៀត​បៀន​ពួក​គេ ដែល​បាន​ឃើញ​ទ្រង់​​យាង​មក​? តើ​មាន​ឰយ​កោ​​អ្នក​រាល់​គ្នា​ណា​មួយ​ដែល​មិន​បៀត​បៀន​ដល់​​ពួក​គេ? ពេល​នេះ ​អ្នក​រាល់​គ្នា​​នាំយក​ព្រះ ​អម្ចាស់​នៃ​សន្តិ​ភាព​ ហើយ​​បាន​សំលាប់​ទ្រង់​ទៀត​ផង។ “ឯង​បាន​នាំ​យក​ព្រះ​ បន្ទូល​នៃ​ជីវិត​ទៅ ពី​ព្រោះ ​ទ្រង់​ជា​​ព្រះ ​បន្ទូល"។

155   ទ្រង់​គង់​នៅ​ទី​នោះ។ គឺ​ព្រះ ​បន្ទូល​​គង់​នៅ​ក្នុង​ចំនោម​ពួក​គេ។ ពួក​គេ​ឃើញ​ទ្រង់​​យាង​ទៅ​ឯ​ផ្នូរ​របស់​មនុស្ស​ស្លាប់ រួច​ក៏​ឲ្យ​ស្ត្រី​ម្នាក​ឈរ នៅ​ពេ​លដែល​ពិធី​បុណ្យ​សព​កំពុង​តែ​ប្រព្រឹត្ត​ទៅ... ពី​ព្រោះ ​កូន​ប្រុស​តែ​មួយ​របស់​នាង​បាន​ស្លាប់​ ហើយ​កំពុង​ត្រូវ​នាំយក​ទៅ​ឯ​ផ្នូរ។ ប៉ុន្តែ​សាក​សព​នោះ ​បាន​ជួប​​ជា​មួយ​នឹង​ព្រះ​ បន្ទូល​នៃ​ជីវិត។ ទោះ ​បី​នោះ​ ជា​សាក​សព​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ជីវិត​ដែរ។

156   “ទោះ ​បី​ជា​អ្នក​នោះ ​ស្លាប់​ក្តី គង់​តែ​នឹង​មា​នជីវិត​ដែរ”។ សាក​សព​មា​នជីវិតរស់​ឡើង​វិញ ពី​ព្រោះ ​វា​បាន​ជួប​ជា​មួយ​នឹង​ព្រះ ​បន្ទូល​នៃ​ព្រះ ​អម្ចាស់។ អូ! តើ​​មាន​អ្វី​កើត​ឡើង នៅ​ពេ​លដែល​បាន​ជួប​ជា​មួយនឹង​ព្រះ ​បន្ទូល​នៃ​ព្រះ ​អម្ចាស់! នោះ ​ជា​ការ​កំសាន្ត​ចិត្ត!

157   អូ! នៅ​ពេល​មួយ​ពួក​គេ​បាន​ឃើញ​ការ​នោះ (ពួក​គេ​ជា​ពួក​សាសន៍​ដទៃ ប្រហែល​ជា​​ពួក​អ្នក​នេសាទ​ផង) ពួក​គេ​ក៏​នាំ​យ​ក​មនុស្ស​ម្នាក់ដែល​មាន​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ ដែល​​មិន​អាច​ក្រោក​ពី​លើ​គ្រែ​រួច​ផង ហើយ​ពួក​គេ​ព្យាយាម​នាំ​បុរស​ម្នាក់​នោះ​ ទៅ​ឯ​​ព្រះ ​បន្ទូល។ ប៉ុន្តែ​ពួក​គេ​មិន​អាច​មាន​​ឱ​កាស​ទៅ​ក្បែរ​បាន​ឡើយ ដោយ​​ព្រោះ ​មាន​មនុស្ស​​ជា​ច្រើន​កំពុង​តែ​​​ត្រូវ​ការ​ព្រះ ​អម្ចាស់។ ពួក​គេ​ក៏​ទំលុះ ​ដំបូង​ផ្ទះ ​នោះ ហើយ​ក៏​ទំលាក់​​អ្នក​នោះ ​ទៅ​ឯ​ព្រះ​ បន្ទូល ដោយ​ពួក​គេ​មិន​បាន​ខ្វល់​ថា ​តើ​ត្រូវ​ចេញ​ថ្ងៃ​សង​ខូច​ខាត​ដំបូល​ផ្ទះ ​ប៉ុន្មាន​នោះ​ទេ។ ដូច្នេះ ​តាម​រយៈ​ ការនេះ ​បុរស​នោះ ​ក៏​បាន​ជួប​នឹង​ព្រះ ​បន្ទូល។ ភ្លាម​ៗ​នៅ​ពេល​ដែល​ព្រះ ​បន្ទូល​ទត​ឃើញ​បុរស​ម្នាក់​នោះ រួច​ទ្រង់​ក៏​មាន​បន្ទូលថា “បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ កូន​ប្រុស។ ចូរ​សែង​គ្រែ​របស់​ឯង​ទៅ​ផ្ទះ ​វិញ​ចុះ”។ តើ​មូលហេតុ​អ្វី​ទៅ? អ្នក​នោះ ​បាន​ជួប​ជា​មួយ​នឹង​ព្រះ ​បន្ទូល​នៃ​ព្រះ ​អម្ចាស់។ អ្នក​រាល់​គ្នា​​ឃើញ​ទេ គាត់​បាន​ជឿ​ការ​នោះ។

158   ប៉ុន្តែ​បើ​សិន​ជា​គាត់​និយាយ​ថា “ប៉ុន្តែ លោក​ដឹង​ហើយ​ថា ខ្ញុំ​ដេក​នៅ​លើ​គ្រែ​នេះ ​​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នេះ​ បាន​ឡើយ”។ ការ​នេះ​ គ្មាន​ប្រយោជន៍​អ្វី​នោះ ​ឡើយ។

159   ប៉ុន្តែ​​លោក​បាន​ជួប​ជា​មួយ​នឹង​ព្រះ ​បន្ទូល​នៃ​ព្រះ ​អម្ចាស់ លោក​ក៏​ទទួល​ព្រះ ​បន្ទូល​នោះ។ “ខ្ញុំ​ជឿ​ហើយ។ ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ។ ខ្ញុំ​ដឹង​ថា​ទ្រង់​គឺ​ជា​ព្រះ ​បន្ទូល។ ដូច្នេះ ​ភ្លាមៗ​បន្ទាប់​ពី​គាត់​បាន​ជួប​ជា​មួយនឹង​ព្រះ ​​អម្ចាស់​នៃ​ជីវិត គាត់​ក៏​យក​គ្រែ​របស់​គាត់​ហើយ​ដើរ​ទៅ​ផ្ទះ ​វិញ។

160   ពួក​ផារ៉ាស៊ី​ក៏​និយាយ​ថា “បុរស​ម្នាក់​នេះ​កំពុង​តែ​ត្រូវ​បណ្តាសា​ហើយ។​ ព្រោះ​វា​កំពុង​តែ​អត់​ទោស​បាប​មនុស្ស”។

161   ទ្រង់​ក៏​មាន​បន្ទូលថា​ “តើ​មួយ​ណា​ស្រួល​ជាង​​ដែល​និយាយ​ថា "បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ហើយ” និង​និយាយ​ថា “ចូរ​យកគ្រែ​របស់​អ្នក ហើយ​ដើរ​ទៅ​ផ្ទះ ​វិញ​ចុះ?”” តើ​អ្នក​រាល់​គ្នា​ឃើញ​ទេ

        ពួក​គេ​មិន​បាន​មើល​ឃើញ​​ ថា​ទ្រង់​ជា​នរណា​នោះ ​ទេ។ ការ​ពិត​ទ្រង់​ជា​​ព្រះ ​បន្ទូល។

162   នោះ ​ជា​ទី​កំសាន្ត​ចិត្ត​របស់​​ពួក​កាលីឡេ​ទាំង​នោះ! ពី​ការ​ដែល​ពួក​​គេ​ជឿ​ដល់​ទ្រង់ និង​ការ​ដែល​គេ​ស្រឡាញ់​ទ្រង់!

163   ពេល​មួយ​ពួក​គេ ឃើញ​ទ្រង់​​ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ ​ទៅ​កាន់​ភ្នំ​កាល់​វ៉ារី។ ពួក​គេ​បាន​លឺ​ទ្រង់​​​មាន​បន្ទូល​ថា "នៅ​បន្តិច​ទៀត លោកីយ​លែង​ឃើញ​ខ្ញុំ​ហើយ។ អូ! ខ្ញុំ! ដែល​ជា​កូន​មនុស្ស ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​យេរ៉ូសាឡិម ហើយ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​មនុស្ស​មាន​បាប ហើយ​ត្រូវ​គេ​យក​ទៅ​ឆ្កាង”។ តើ​ពួក​គេ​អាច​ឈរ​នៅ​លើ​សេចក្តី​បាន​យ៉ាង​ដូចម្តេច? បេះ ​ដូង​របស់​ពួក​គេ​ត្រូវបាក់​បែក​អស់។ ពួក​គេ​​ក៏​បាក់​ទឹក​ចិត្ត។ ពួក​មាន​​សេចក្តី​ខ្លោច​ផ្សា​ក្នុង​ចិត្តជា​ខ្លាំង។​ តើ​ពួក​គេ​ឲ្យ​ទ្រង់​លះ ​បង់​យ៉ាង​ដូច្នេះ ​យ៉ាង​ណា​បាន? ពី​ព្រោះ ​ព្រះ ​បន្ទូល​ដែល​ពួក​ហោរា​បាន​និយាយ ពី​ព្រោះ ​ព្រះ ​បន្ទូល​ដែល​​អ្នក​បរិសុទ្ឋ​នា​សម័យ​ដើម​កំណើត​លោកីយ​បាន​និយាយ កំពុង​តែ​គង់​នៅ​ក្នុង​ចំនោម​ពួក​គេ។

164   ប៉ុន្តែ​ចូរ​មើល​​តើ​សេចក្តី​សន្យា​អ្វី​ដែល​ទ្រង់​បាន​ធ្វើ! “ខ្ញុំ​មិន​ចាក​ចោល​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំមិន​ចាក​ចល​អ្នក​រាល់​គ្នា​ឡើយ។​ ខ្ញុំ​នឹង​ទូល​ទៅ​ព្រះ ​វរបិតា​ ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ ​ដ៏​កំសាន្ត​ចិត្ត (ព្រះ ​ដ៏​ជា​ជំនួយ) គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ឋ ហើយ​ទ្រង់​​ភ្ជាប់​អ្នក​រាល់​គ្នា​ជា​មួយ​ទ្រង់​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ជា​ព្រះ ​វិញ្ញាណ​នៃ​សេចក្តី​ពិត​ដែល​លោកីយ​នេះ ​ទទួល​មិន​បាន ពី​ព្រោះ​ ពួក​គេ​មិន​បាន​ស្គាល់​ទ្រង់​ទេ ពួក​គេ​​ក៏​មិន​អាច​មើល​ទ្រង់ឃើញ​ដែរ។ ប៉ុន្តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់។ អ្នក​ស្គាល់​ទ្រង់ ពី​ព្រោះ ​ទ្រង់​នៅ​​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​​ទ្រង់​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា។”

165   តើ​ទ្រង់​នឹង​ភ្ជាប់​យើង​ជា​មួយ​ទ្រង់​ក្នុង​រយៈ ​ពេល​ប៉ុន្មាន? គឺ​នៅ​អស់​កល្ប​ជា​និច្ច! ដូច្នេះ ​តើ​អ្វីទៅ​ជា​ព្រះ​ បន្ទូល​របស់​ព្រះ? តើ​​អ្វី​ដែល​ជា​ទីកំសាន្ត​ចិត្ត​របស់​យើង​នា​សម័យ​នេះ? គឺ​នៅ​ពេល​ដែល​យើង​ទទួល បាន​ព្រះ​ វិញ្ញាណ​បរិសុទ្ឋ ហើយ​អំណាច​ព្រះ ​ចេស្តា​នៃ​ព្រះ ​ដ៏​មាន​ព្រះ ​ជន្ម​រស់​ទ្រង់​គង់​នៅ​​ក្នុង​យើង​ទាំង​អស់​គ្នា... ជា​​មួយ​នឹង​ព្រះ​ បន្ទូល​នៃ​ព្រះ ​ដ៏​មាន​ព្រះ ​ជន្ម​រស់​ យើង​ទាំង​អស់​​គ្នា​​​បាន​ក្រោក​ឈរ​ឡើង។​ព្រះ ​បន្ទូល​នោះ​ បាន​យាង​មក​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំនោម​យើង​រាល់​គ្នា។ ពេល​នេះ ​ព្រះ ​បន្ទូល​ដដែល​នោះ ដែល​បាន​យាង​មក​ជា​សាច់​ឈាម និង​គង់​នៅ​ក្នុង​ចំនោម​ពួក​យើង ទ្រង់​គឺ​ជា​សាច់​ឈាម​របស់​យើង។ “ទ្រង់​​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ក្នុង​ពេល​នេះ ហើយ​ទ្រង់​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។” ពេល​នេះ ​ព្រះ ​បន្ទូល​ដដែល​ដែល​ពួក​ហោរា​បាន​និយាយ ព្រះ ​បន្ទូល​ដដែល​ដែលបាន​យាង​មក​ជា​សាច់​ឈាម គឺ​ជា​ព្រះ ​បន្ទូល​ដដែល​ដែល​គង់​នៅ​ក្នុង​ពួក​ជំនុំ​នេះ។ ដូច្នេះ ​យើង​មិន​អាច​​លាយ​ព្រះ ​បន្ទូល​នោះ ​ជា​មួយ​នឹងអ្វី​ផ្សេងបាន​ឡើយ ហើយ​ព្រះ ​បន្ទូល​ដដែល​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ផល​ដដែល​ដូច​ដែល​ទ្រង់​គង់​នៅ​ជា​សាច់​ឈាម ពី​ព្រោះ ​ទ្រង់​ក្នុង​ពេល​នេះ ​កំពុង​តែ​នៅ​ក្នុង​សាច់​ឈាម​របស់​អ្នក។

166   នេះ​ហើយ​ជា​ហេតុផល​ដែល​អាច​បំបែក​រនាំង​នៃ​សំលេង​បាន។ នោះ ​ហើយ​ជា​ហេតុ​ផល​ដែល​និមិត្ត​អាច​បំបែក​រនាំង​នៃ​សំលេង​បាន​ ហើយ​មាន​សេចក្តី​ថា “នេះ​ ជា​ព្រះ ​បន្ទូល​នៃ​ព្រះ ​អម្ចាស់ ដូច្នេះ ​​វានឹង​កើត​មាន​យ៉ាង​ដូច្នេះ”។ តើ​វា​ជា​អ្វី? នោះ ​ជា​ព្រះ ​បន្ទូល​ដែល​ចេញ​ពី​ព្រះ ​វិញ្ញាណ​មក។

167   អ្នក​មិន​អាច​ឃើញ​ខ្ញុំ​បាន​ទេ តែ​អ្នក​ឃើញ​រូប​កាយ​របស់​ខ្ញុំ។ ខ្ញុំ​មិន​ឃើញ​ខ្ញុំ​ទេ។ ខ្ញុំ​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​ដែរ ពី​ព្រោះ ​ខ្ញុំ​ឃើញ​តែ​រូប​កាយ​របស់​​អ្នក​តែ​ប៉ុណ្ណោះ។ នេះ ​ជា​ដៃ​របស់​ខ្ញុំ ប៉ុន្តែ​តើ​នរណា​គឺជា​ខ្ញុំ​ដែល​ជា​ម្ចាស់​នៃ​ដៃ​នេះ? នេះ ​ជា​រូប​កាយ​របស់​ខ្ញុំ តើ​នរណា​ជា​ខ្ញុំ? នោះ ​គឺ​ជា​វិញ្ញាណ​របស់​ខ្ញុំ។

168   បើ​សិន​ជា​ខ្ញុំ​បាន​កើត​ជា​ថ្មី ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​បា​នកើត​ជា​ថ្មី នោះ ​ជា​ព្រះ ​វិញ្ញាណ​នៃ​ព្រះ នោះ​ ហើយ​ជា​ព្រះ ​បន្ទូល​របស់​ព្រះ ​ដែល​នៅ​ក្នុង​យើង​ទាំង​អស់​គ្នា! ហើយ​បើ​​សិន​ជា​យើង​ចុះ ​ចូល​ជា​មួយ​នឹង​ព្រះ​ បន្ទូល​របស់​ទ្រង់ នោះ ​យើង​នឹង​ប្រកាស​ថា​យើង​​មា​នព្រះ ​វិញ្ញាណ​បរិសុទ្ឋ។ ព្រះ ​ទ្រង់​មិ​នដែល​ងាក​ចេញ​ពី​ព្រះ ​បន្ទូល​របស់​​ទ្រង់ទេ មិន​ថា​និកាយ​​និយាយ​យ៉ាង​ណា​នោះ ​ឡើយ។ តើ​ទ្រង់​នឹង​ចេញ​ពី​វា​យ៉ាង​ណា​បាន បើ​សិន​នោះ ​ជា​ព្រះ ​បន្ទូល​របស់​ទ្រង់?

169   ទ្រង់​បាន​សន្យា​ថា “ខ្ញុំ​​​​នឹង​គង់​នៅ​ជា​មួយ​​អ្នក​រាល់​គ្នា និង​ជា​អ្នក​កំសាន្ត​ចិត្ត”។ ទ្រង់​មាន​បន្ទូ​លថា “ខ្ញុំ​នឹង​បញ្ជូន​ព្រះ​ ដ៏​កំសាន្ត​ចិត្ត​មក​”

170   បន្ទាប់​មក​ពួក​គេ​ក៏​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​បន្ទប់ ហើយ​រង​ចាំ​រហូត​ដល់​ថ្ងៃ​បុណ្យ​ទី​៥០។ នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​យាង​មក​ គឺ​យាង​មក​តាម​រយៈ ​ព្រះ​ បន្ទូល​របស់​ទ្រង់​ដែល​ទ្រង់​បាន​​ប្រាប់​ជា​មុន។ នៅ​ក្នុង​ព្រះ​គម្ពីរ​អេសាយ​២៨ ឬ​២៨:១៨...​ បាទ! ​ខ្ញុំ​ជឿ​ថា​នៅ​ក្នុង​អេសាយ​២៨:១៨ និង​១៩ និយាយ​ថា “ដ្បិត​ត្រូវ​បង្រៀន​ច្បាប់​មួយ​ម្តងៗ ហើយ​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​​ បន្តិច មុខ​នោះ ​បន្តិច។ ត្រូវ​កាន់​ខ្ជាប់​តាម​សេចក្តី​ដែល​ត្រឹម​ត្រូវ។ ដ្បិត​ទ្រង់​​នឹង​មាន​បន្ទូល​និងជន​ជាតិ​នេះ​ ដោយ​សំដី​រឡប់​ ហើយ​នឹង​ភាសា​ដទៃ។” នេះ ​ជា​អ្វី​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ទ្រង់​បាន​​ធ្វើ​វា។ សាវក​ប៉ុល​និយាយ​នៅ​ក្នុង​សំបុត្រ​របស់​លោក​ ជា​មួយ​នឹង​ភាសាដទៃ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ជន​ជាតិ​នេះ។ នៅ​ពេល​ដែល​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ​ទ្រង់​យាង​មក​ គឺ​យាង​មក​តាម​ព្រះ ​បន្ទូ​លរបស់​ទ្រង់។

171   សូម​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់! នៅ​ពេល​ដែល​ទ្រង់​យាង​មក​ ទ្រង់​យាង​មក​ឲ្យ​ពួក​ជំនុំ​​មាន​ការ​កើត​ជា​ថ្មី ជា​មួយ​នឹង​អំណាច​ព្រះ ​ចេស្តា​ និង​ការ​បើ​កសំដែង​អំពី​លក្ខណៈ ​របស់​ទ្រង់ ទ្រង់​ជា​​អ្នក​កំសាន្ត​ចិត្ត​យើង​ទាំង​អស់​គ្នា។

172   ថ្មីៗ​នេះ ​ខ្ញុំ​បាន​និយាយ​ជា​មួយ​នឹង​សម្តេច​សង្ឃ​ម្នាក់។ គាត់​និយាយ​ថា “ហេតុ​អ្វី​បាន​ជា​លោក​គ្រាន់​តែ​ជា​អ្នក​អធិប្បាយ​ព្រះ ​គម្ពីរ?”។ “លោក​គ្រាន់​តែ​និយាយ​អ្វី​ដែល​មាន​​នៅ​ក្នុង​ព្រះ ​គម្ពីរ​តែ​ប៉ុណ្ណោះ”។ “លោក​ដឹង​ទេ នោះ ​ហើយ​ជា​ប្រវត្តិ​របស់​ព្រះ ​វិហារ​កាតូលិក”។

        ខ្ញុំ​ក៏​និយាយ​ថា “ដូច្នេះ ​សព្វ​ថ្ងៃ​នេះ ​លោក​ប្រកាស​ថា​ជា​អ្នក​អស្ចារ្យ​ឬ

173   គាត់​និយាយ​ថា “​ជា​ការ​ពិត​យើង​ផ្លាស់​ប្តូរ​នៅ​អ្វី​ដែល​យើង​ចង់​ប្តូរ លោក​ឃើញ​ទេ វា​​ត្រូវ​បាន​ធ្វើ​ដោយ​​ពួក​ជំនុំ ពីព្រោះ ​រាល់​ទាំង​​អំណាច​បាន​ផ្តល់​មក​ពួក​ជំនុំ”។

174   ខ្ញុំ​និយាយ​ថា “មាន​​អ្វី​មួយ​បានកើត​ឡើង ពី​​ព្រោះ ​កាល​ពី​ដើម​​លោក​បាន​ឃើញ​ទី​សំគាល់​និង​ការ​អស្ចារ្យ នោះ ​គឺ​ព្រះ ​វិញ្ញាណ​គង់​នៅ​ជា​មួយ​លោក”។

175   ពួក​​កាតូលិក​កាល​ពី​ដើម​និយាយ​ភាសា​ដទៃ។ ពួក​កាតូលិក​កាល​ពី​ដើម ធ្វើ​ការ​ទស្សទាយ ពួក​គេ​មាន​ហោរា។ ពួក​កា​តូលិក​កាល​ពី​ដើម​ពួក​គេ​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន។ ពួក​គេ​ព្យាបាល​អ្នក​ជំងឿ។ ពួក​គេ​ប្រោស​​មនុស្ស​ស្លាប់។ ពួក​គេ​ស្រែ​ ពួក​គេ​​យំ ធ្វើ​ដូច​ជា​មនុស្ស​ឆ្កួត។ ពួក​គេ​រាំ​ដោយ​វិញ្ញាណ។ ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​បាន​ហៅ​ថា​មនុស្ស​ឆ្កួត។

176   ប៉ុន្តែ​អ្នក​ដាក់​ម្សៅ​ច្រើន​​ពេក​សព្វ​ថ្ងៃ​នេះ កាតូលិក។ ឃើញ​ទេ អ្នក​កំពុង​តែ​​ទៅ​រក​និន្នាការ​ថ្មី។ នេះ ​ជា​ពេល​មួយ​ដែល​​ពួក​កាតូលិក​ត្រូវតែ​​ត្រលប់​ទៅ​រក​កន្លែង​ដែល​ពួក​គេ​ចាប់​ផ្តើម​វិញ​ហើយ។ នៅ​សម័យ​ព្រះ ​យេស៊ូវ​ពី​ស្រុក​ណាសារ៉ែត​ អ្នក​រាល់​គ្នា​ឃើញ​ទេ ពួក​គេ​​មាន​ក្រុម​នៃ​សម្តេចសង្ឃ និង​ពួក​អាចារ្យ ហើយ​ពួក​គេ​ផ្តាស់​ប្តូរព្រះ ​​បន្ទូល ពួក​គេ​បាន​​បង្ខូច​ព្រះ​ បន្ទូល ហើយ​តាំង​ពី​ពេល​នោះ ​មក​ពុំ​មាន​អំណាច​ព្រះ ​ចេស្តា​នៅក្នុង​ពួក​ជំនុំ​របស់​ពួក​​គេ​ទៀត​ទេ។ ពួក​គេ​គ្រាន់​តែ​ជា​​និកាយ​​មួយ​តែ​ប៉ុណ្ណោះ ដូច​គា្ន​នឹង​ពួក​មេតូឌីស ពួក​បាបទីស្ទ ពួក​ Presbyterian និង​ពួក​ Pentecost ជា​ដើម។ ចូរ​អ្នក​រា​ល់​ចេញ​ឲ្យ​ឆ្ងាយ​ពី​​និកាយ​​​ទាំង​អស់​​នេះ។

177   កុំ​យក​ខ្លួន​​​ទៅ​ជ្រក​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​​នៃ​និកាយ​ទាំ​នោះ ​​ឡើយ ពី​ព្រោះ នៅ​ទី​នោះ ​ជា​កន្លែង​នៃ​ការមិន​ជឿ និង​ការ​បដិសេធ​ព្រះ ​បន្ទូល​ព្រះ។ ខ្ញុំមិន​ខ្វល់​ថា សម្តេច​សង្ឃ​ណា​មួយ​និយាយ​អ្វី​នោះ ​ទេ។ សូម​ឲ្យ​ព្រះ​ បន្ទូល​ចូល​ក្នុង​អ្នក ជា​ព្រះ ​បន្ទូល​ដែល​បាន​យាង​មក​ជា​សាច់​ឈាម ហើយ​​​គ្រប់​គ្រង​សាច់​ឈាម​របស់​អ្នក និង​ដឹក​នាំ​អ្នក​ ហើយ​និង​ធ្វើ​បន្ទាល់​តាម​រយៈ​ អ្នក​ នៅ​ក្នុង​អំណាច​ព្រះ ​ចេស្តា​នៃ​ព្រះ​ ដ៏​មាន​ព្រះ ​ជន្ម​រស់។ ​ចូរ​កុំ​ខ្វល់​ថា និកាយ​​​និយាយ​អ្វី​នោះ ​ឡើយ។ និកាយ​ទាំង​នោះ ​គ្រាន់​តែ​ដាក់​អ្នក​នៅ​​ក្នុង​បន្ទប់​ក្រោម​ដី​​ ដើម្បី​ឲ្យ​អ្នក​លាក់​ខ្លួន​ពី​ព្រះ ​ពរ​នៃ​ពន្លឺ​ព្រះ​ អាទិត្យ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ដឹង​ថា នោះ​ ជា​ការពិ​ត​របស់​ពួក​គេ។ តើ​អ្នក​ចង់​លាក់​ខ្លួន​​ក្នុង​បន្ទប់​ក្រោម​ដី​​​នោះ ​ទេ? គ្មាន​នរណា​​ម្នាក់​ចង់​ទេ។ ចូរ​កុំ​ទៅ​​​ក្នុង​បន្ទប់​ក្រោម​ដី​​នោះ ​ឲ្យ​សោះ។ ចូរ​ចេញ​មក​ ចេញ​មក​រក​ពន្លឺ​ព្រះ ​អាទិត្យ! ចូរ​ចេញ​មក​ ចេញ​មក​រក​​កន្លែង​​ដែល​អ្នកអាច​ទទួល​យក​ព្រះ ​បន្ទូល​ព្រះ និង​ជឿ​លើ​ព្រះ​ បន្ទូល​នោះ​ ដើម្បី​ឲ្យ​ព្រះ ​បន្ទូល​នោះ ​ធ្វើ​ការបើក​សំដែង​ដល់​អ្នក និង​តាម​រយៈ ​អ្នក​ចុះ។ គឺ​បើក​សំដែង​ពី​ព្រះ​ បន្ទូល​ទ្រង់...

178   បើ​សិន​ជា​អ្នក​ជឿ​ជាក់​ថា ព្រះ ​​ទ្រង់​រក្សា​ព្រះ ​បន្ទូល​​ទ្រង់ នោះ ​អ្នក​ត្រូវ​ជឿ​ជាក់​ថា ទ្រង់​នឹង​ធ្វើ​ការ​សំរាប់​យើង​នៅ​ពេល​ដែល​យើង​ទាំង​អស់​ទូល​សូម​ដល់​ទ្រង់។ ការ​ដែល​​យើង​សូម​នឹង​មិន​បាន​កើត​ឡើង​​ ដរាប​ណា​យើង​ស្តាប់​តាម​ព្រះ ​បន្ទូល​របស់​ព្រះ។ យើង​ត្រូវ​ត្រលប់​មក​រក​ថ្ងៃ​បុណ្យ​ទី​៥០។ យើ​ត្រូវ​ត្រលប់​មក​រក​​​អ្នក​ដែល​​កំសាន្ត​ចិត្ត​វិញ។ គឺ​យើង​ត្រូវ​ត្រលប់​ទៅ​រក​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ ដែល​ទ្រង់​ជា​​ទី​កំសាន្ត​ចិត្ត​របស់​យើង។ នៅ​ពេល​ដែល​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ​​ទ្រង់​យាង​មក​ ទ្រង់​មិន​បាន​បដិសេធព្រះ ​បន្ទូល​ណា​មួយ​ដែល​ទ្រង់​បាន​​មាន​បន្ទូល​នោះ​ ទេ។ ព្រះ ​វិញ្ញាណ​បរិសុទ្ឋ​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពាក្យ​ទាំង​នោះ​ ព្រោះ ​ពាក្យ​ទាំង​នោះ ​ជា​ព្រះ​ បន្ទូល​ព្រះ។ អាម៉ែន។

179   ដូច​ Fanny Crosby ដែល​ពិការ​ភ្នែក នាង​មិន​អាច​មើល​ឃើញ​ពន្លឺ​ថ្ងៃ​ឡើយ។ ហើយ​ពួក​គេ​សួរ​នាង​ថា តើ​នាង​គិត​យ៉ាង​ណា​ពី​ព្រះ​ គ្រីស្ទ។ នាង​និយាយ​ថាៈ

        ទ្រង់​ជា​ផ្លូវ​នៃ​ទី​កំសាន្ត​ចិត្ត​ខ្ញុំ

        ទ្រង់​លើស​ជាង​ជីវិត​ខ្ញុំ

        តើ​​នរណា​ផ្សេង​នៅ​ផែន​ដី​នេះ ​ដែល​ខ្ញុំ​មាន​នោះ​?

        ឬ​នៅ​ស្ថាន​សួគ៌ ក្រៅ​ពី​ទ្រង់

        ព្រះ ​ដ៏​កំសាន្ត​ចិត្ត​ទ្រង់​គង់​​នៅ​ទី​នេះ។ ព្រះ ​ដ៏​កំសាន្ត​ចិត្ត​ទ្រង់​បាន​យាង​មក។

        អូ! ព្រះ ​ដ៏​កំសាន្ត​ចិត្ត​ទ្រង់​បាន​យាង​មក!

180   តើ​នោះ ​ជា​​អ្វី? ព្រះ ​បន្ទូល​នៃ​ព្រះ ​អម្ចាស់​គឺ​ជា​យុថ្កា​​នៅ​ក្នុង​សាច់​ឈាម​អ្នក​រាល់​គ្នា​ ដែល​​បាន​ប្រទាន​ឲ្យ​​​អ្នក​រាល់​​​គ្នា​​នូវ​​ជីវិត​ដ៏​នៅ​​អស់​កល្ប​ជា​និច្ច និង​ប្រទាន​ឲ្យ​អ្នក​នូវ​អំណាច​ព្រះ ​ចេស្តា​​នៃ​ការ​រស់​ឡើង​វិញ ហើយ​នាំ​អ្នក​ចេញ​ពី​របស់​ដែល​នៅ​លោកីយ​នេះ ចេញ​ពី​ប្រពៃ​ណី​ដែល​ងងឹត​ងងុល​របស់​មនុស្ស ដើម្បី​មក​ដើរ​នៅ​ក្រោម​ពន្លឺ​នៃ​ព្រះ ​​អាទិត្យ។ នេះ ​ជា​អ្វី​ដែល​ព្រះ ​ដ៏​កំសាន្ត​ចិត្ត​ទ្រង់​ធ្វើ។ ទ្រង់​បាន​រំដោះ​ អ្ន​ករាល់​គ្នា​ចេញ​ពី​បន្ទប់​នៅ​ក្រោម​ដី​ដ៏​ងងឹត ហើយ​នាំ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះ ​វត្ត​មាន​នៃ​ព្រះ ​អម្ចាស់ និង​ប្រទាន​ឲ្យ​អ្នក​នូវ​បទពិសោធន៍​ជា​មួយ​ព្រះ ដើម្បី​ឲ្យ​អ្នក​ស្រែក​ដូច​ជា​លោក​យ៉ូប​បាន​ស្រែក​ថា “ខ្ញុំ​ដឹង​ថា ព្រះ ​សង្រ្គោះ ​​របស់​ខ្ញុំ​ទ្រង់​រស់​នៅ”។

181   ប៉ុន្តែ​នៅ​ពេ​លដែល​យើង​ឃើញ​​ព្រះ ​បន្ទូល​របស់​​ទ្រង់ ហើយ​យើង​បដិសេធ​ដើរ​​នៅ​ក្នុង​ពន្លឺ​នោះ (ដ្បិត​ទ្រង់​គឺ​ជា​​ពន្លឺ) នោះ ​ការ​ប្រកប​របស់​យើង​ជា​មួយ​នឹង​​ព្រះ ​ត្រូវ​បាន​កាត់​ផ្តាច់។ តែ​​នៅ​ពេល​ដែល​យើង​ឃើញ​ពន្លឺ​ ហើយ​យើង​ដើរ​នៅ​ក្នុង​ពន្លឺ ដូច​​ដែល​ទ្រង់​គឺ​ជា​ពន្លឺ នោះ ​យើង​នឹង​មាន​ការ​ប្រកប​ជា​មួ​យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ជា​មួយ​ព្រះ ​លោហិត​នៃ​ព្រះ ​​យេស៊ូវ​គ្រីស្ទ ជា​ព្រះ ​រាជ​បុត្រា​នៃ​ព្រះ ដែល​​​សំ​អាត​យើង​ពី​រាល់​ទាំង​អំពើ​បាប។

182   ខ្ញុំ​ដឹង​ថា​ទ្រង់​ជា​ទី​កំសាន្ត​ចិត្ត​របស់​​យើង​ទាំង​អស់​គ្នា។ ហើយ​ខ្ញុំ​ក៏​ដឹង​ថា ទ្រង់​​រក្សា​ព្រះ ​បន្ទូល​របស់​ទ្រង់។ ខ្ញុំ​ដឹង​ថា នឹង​មាន​អ្វី​​មួយ​កើត​ឡើង​ដល់​ខ្ញុំ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ឆ្លង​កាត់​ពី​សេចក្តី​ស្លាប់​ឆ្ពោះ ​ទៅ​ជីវិត​ហើយ។ ខ្ញុំ​ដឹ​ងថា ខ្ញុំ​កំពុង​តែ​រក្សា​នូវ​​​​បញ្ញតិ​​របស់​ទ្រង់។ “បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​រក្សា​បញ្ញតិ​របស់​ខ្ញុំ​ចុះ”។ ចូរ​កុំ​ដើរ​តាម​អ្វី​ដែល​មនុស្ស​និយាយ​នោះ ​ឡើយ។ ចូរ​ដើរ​តាម​អ្វី ដែល​ព្រះ ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ ហើយ​នៅ​ទី​នោះ ​អ្នក​រាល់​គ្នានឹង​រក​ឃើញ​ទី​កំសាន្ត​ចិត្ត។ ​ហើយ​ទី​ដ៏​កំសាន្ត​ចិត្ត​នោះ នឹង​នាំ​ឲ្យ​​អ្នកនូវ​ភាព​ពេញ​លេញ ដោយ​ដឹង​ថា “នេះ ​ជា​ព្រះ ​បន្ទូល​របស់​ព្រះ ​អម្ចាស់”។

        សូម​យើង​ឱន​ក្បាល​ទាំង​អស់​គ្នា។

183   ព្រះ​ យេហូវ៉ា​ដ៏​មាន​គ្រប់​ទាំង​អំណាច​ព្រះ​ចេស្តា ដូច​ Fanny Crosby និយាយ​ថា “ទ្រង់​ជា​ទី​កំសាន្តចិត្ត​របស់​ខ្ញុំ!”។ ជាការ​ពិត​ណាស់​ព្រះ ​អម្ចាស់​អើយ ទូល​បង្គំ​ចូល​មក​ជា​មួយ​នឹង​នា​ង​ក្នុង​រាត្រី​នេះ រួម​ទាំង​ពួក​ជំនុំ​ដ៏​តូច​នេះ ​ផង​ដែរ ដោយ​និយាយ​ទាំង​អស់​គ្នា​ថា “ទ្រង់​ជា​ទី​កំសាន្ត​ចិត្ត​របស់​ទូល​បង្គំ​ទាំង​អស់​គ្នា”។

184   ព្រះ​ អម្ចាស់​អើយ ទូល​បង្គំ​​កំពុង​តែ​កាន់​នូវ​កន្សែង​ដៃ​មួយ​ចំនួន​​ដែល​បាន​មក​ពី​​អ្នក​ដែល​មាន​ជំងឺ​។ ហើយ​កន្សែង​ទាំង​នេះ ​​នឹង​ប្រគល់​​ឲ្យ​ពួក​គេ​វិញ​។ ព្រះ ​អម្ចាស់​អើយ សូម​ទ្រង់​ព្យាបាល​ពួក​គេ​ផង​ដែរ។

185   ទ្រង់​គឺ​ជា​ព្រះ​ បន្ទូល។ ហើយ​ព្រះ​ បន្ទូល​នោះ ​បាន​យាង​មក​ក្នុង​ចំនោម​ពួក​យើង​ទាំង​អស់​​គ្នា ហើយ​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពួក​យើង។ “ដ្បិត​ទ្រង់​មាន​បន្ទូ​លថា ខ្ញុំ​មិន​ចាក​ចោល​អ្នក​រាល់​​គ្នា ឲ្យ​នៅ​ឯកា​ឡើយ។ ខ្ញុំ​នឹង​យាង​មក​សារ​ជា​ថ្មី។ នៅ​បន្តិច​ទៀត​នេះ ​លោកីយ​លែង​ឃើញខ្ញុំ​ហើយ ប៉ុន្តែ​អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ​វិញ ពី​ព្រោះ ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់គ្នា​រហូត​ដល់​ទី​បញ្ចប់​របស់លោកីយ​នេះ”។ ព្រះ​ អម្ចាស់​អើយ ទូល​បង្គំ​ពិត​ជា​អរ​ព្រះ​ គុណ​ទ្រង់​ជា​ខ្លាំង។

186   ព្រះ ​អម្ចាស់​អើយ ទូល​បង្គំ​ចង់​ឃើញ​អំណាច​ព្រះ ​ចេស្តា​របស់​​ទ្រង់​យាង​មក​ក្នុង​ជីវិត​របស់​មនុស្ស​មាន​បាប​ទាំង​អស់។ ស្រ្តី​ដែល​នៅ​ក្នុង​សេចក្តី​វិនាស​របស់​លោកីយ ក្មេង​ប្រុស​ដែល​ដើរ​តាម​ផ្លូវ​ជក់បារី ផឹក​ស្រា ក្មេង​ស្រី​ដែល​កំពុង​តែ​បំផ្លាញ​អនាគត​របស់​ខ្លួន​ឯង​តាម​រយៈ ​សំលៀក​បំពាក់​ខ្លី​ៗ​របស់​នាង។ ទូល​បង្គំ​ចង់​ឃើញ​ពួក​គេ​ទាំង​អស់​គ្នា​ចេញ​ពី​ការ​នេះ​ ព្រះ ​អង្គ​អើយ។ ឲ្យ​​ពួក​គេ​ចូល​មក​ជា​​អ្នក​បរិសុទ្ឋ​របស់​ទ្រង់ ជា​គ្រូ​អធិប្បាយ​វិញ! ព្រះ ​អម្ចាស់​អើយ ទូល​បង្គំ​ដឹង​ថា អំណាច​ព្រះ ​ចេស្តា​ដ៏​អស្ចារ្យ​របស់​ទ្រង់​អាច​ធ្វើ​បាន​គ្រប់​ការ​ទាំង​អស់។ ព្រះ ​​អម្ចាស់​អើយ ទូល​បង្គំ​ពិត​ជា​អរ​ព្រះ ​គុណ​ទ្រង់​ជា​ខ្លាំង។

187   ទ្រង់​គឺ​ជា​ទី​កំសាន្ត​ចិត្ត​របស់​ទូល​បង្គំ​ទាំង​អស់គ្នា។ ទូល​បង្គំ​ពិត​ជា​មាន​អំណរ​ណាស់​ក្នុង​រាត្រី​នេះ ដែល​ព្រះ​ ដ៏​កំសាន្ត​ចិត្ត​ទ្រង់​យាង​មក​តាម​រយៈ​ សេចក្តី​សន្យា​របស់​ទ្រង់ ថា “ទ្រង់​នឹង​នៅ​ជា​មួយ​ទូល​បង្គំ​ទាំង​អស់​គ្នា​អស់​កល្ប​ត​ទៅ”។

188   សាវក​ដ៏​អស្ចារ្យ​ម្នាក់​​បាន​និយាយ​នៅ​ថ្ងៃ​បុណ្យ​ទី​៥០​ថា “នេះ ​ជា​សេចក្តី​សន្យា​ដែល​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា និង​កូន​ចៅ​អ្នក​រាល់​គ្នា ហើយ​លើស​ពី​នេះ ​ទៅ​ទៀត ​សេចក្តី​ទាំង​នេះ ​បាន​ប្រទាន​​ដល់​អស់​អ្នក​ដែល​ព្រះ ​អម្ចាស់​ទ្រង់​បាន​ហៅមក”។ នោះ​ អ្នក​នឹង​ដឹង​ថា ព្រះ​ អម្ចាស់​ដ៏​កំសាន្ត​ចិត្ត​ដដែល​ទ្រង់​បាន​យាងម​ក។ ទូល​បង្គំ​ទាំង​អស់​គ្នា​ដឹង​ថា​ ក្នុង​រាត្រី​នេះ ​ទ្រង់​គឺ​ជា​ព្រះ ​អង្គ​សង្រ្គោះ ​របស់​ទូល​បង្គំ ពី​ព្រោះ ​ទ្រង់​បាន​បង្ហាញ​ព្រះ​ អង្គ​ទ្រង់​នៅ​ក្នុង​ចំនោម​ទូល​បង្គំ​ទាំង​អស់គ្នា។ នោះ ​ហើយ​ទូល​បង្គំ​ស្គាល់​ទ្រង់ ពី​ព្រោះ ​ទ្រង់​ធ្វើ​តាមរយៈ​ រាល់​​ទាំង​ព្រះ ​បន្ទូល​ដែល​ទ្រង់​សន្យា។ ទ្រង់​មិន​ដក​វា​យក​ទៅ​វិញ​ទេ ពី​ព្រោះ ​វា​ជា​ព្រះ ​បន្ទូល​របស់​ទ្រង់។ ទូល​បង្គំ​ពិត​ជា​អរ​ព្រះ ​គុណ​ទ្រង់​ចំពោះ ​ការ​ទាំង​អស់​នេះ។

189   ទូល​បង្គំ​អធិស្ឋាន​សូម​ទ្រង់​កំសាន្ត​ចិត្ត​ដល់​​បង​ប្អូន​ទូល​បង្គំ​ទាំង​អស់​នៅ​ក្នុង​រាត្រី​នេះ។ សូម​ទ្រង់​ប្រ​ទាន​ព្រះ ​វិញ្ញាណ​​របស់​ទ្រង់ និង​ព្យាបាល​អស់​អ្នក​ដែល​មាន​ជំងឺ​ផងដែរ។ អូ! សូម​ទ្រង់​ទទួល​យក​ស្រ្តី​ បុរស​ ក្មេង​ស្រី ក្មេង​ប្រុស ដែល​បាក់​ទឹក​ចិត្ត សូម​ឲ្យ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​អំពើ​បាប​របស់​ពួក​គេ និង​ចេញ​ឆ្ងាយ​ពី​របស់​ដែល​នៅ​លោកីយ​នេះ ទៅ​ឯ​ព្រះ ​យេស៊ូវ​គ្រីស្ទ​ ដែល​ទ្រង់បាន​សន្យាថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ទូល​បង្គំ​ទាំង​អស់​គ្នា ហើយ​កិច្ច​ការ​ដែល​ទ្រង់​ធ្វើ​ នោះ ​ទូល​បង្គំ​ទាំង​អស់​គ្នា​ក៏​ធ្វើ​ដែរ ពី​ព្រោះ ​ទ្រង់​យាង​មក​ក្នុង​រូប​រាង​នៃ​ព្រះ ​វិញ្ញាណ​បរិសុទ្ឋ ដែល​ជា​កំសាន្ត​ចិត្ត​ទូល​បង្គំ​ទាំង​អស់​គ្នា និង​គង់​នៅ​ជា​មួយ​នឹង​ទូល​បង្គំ​អស់​កល្ប​ត​ទៅ។ ព្រះ ​វរបិតា​អើយ សូម​ទ្រង់​ប្រទាន​ព្រះ ​ពរ​ទាំង​នេះ ​មក​ផង។ សូម​ទ្រង់​ព្យាបាល​អ្នក​ដែល​មាន​ជំងឺផង ឱ​ព្រះ ​អម្ចាស់​អើយ។ នៅ​ទី​នេះ ពួក​គេ​ជា​ច្រើន​កំពុង​តែ​ត្រូវ​ការ​ទ្រង់។

190   ពេលនេះ ​ទូល​បង្គំ​ទាំង​អស់​គ្នា​កំពុង​ចូល​មក​ឯ​តុ​​នៃពិធី​លាង​ព្រះ ​អម្ចាស់ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ធ្វើ​ការ​នេះ ​រហូត​ដល់​​ទ្រង់​យាង​មក”។ ទូល​បង្គំ​ពិត​ជា​អរ​ព្រះ ​គុណ​ទ្រង់​ណាស់ ព្រះ ​អង្គ​អើយ។ ហើយ​ទូល​បង្គំ​សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះ ​នាម​ព្រះ ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ថា​ទាំង​នេះ ​គឺ​ជា​អ្នក​ដែល​ខ្សោយ ដែល​បាន​ចូល​មក​ឯ​តុ​នៃ​ពិធី​លាង​ព្រះ​ អម្ចាស់​នេះ...

191   ព្រះ ​អម្ចាស់​អើយ ទូល​បង្គំ​ឃើញ​ស្ត្រី​ចាស់​ម្នាក់​ដែល​ដើរ​មក​ទាំង​ញ័រ​ចូលម​ក​ឯ​ទី​នេះ ហើយគាត់​ក៏​បាន​មក​ទី​នេះ ​ដែរ​កាល​ពី​យប់​ម៉ិញ​ដើម្បីចូល​រួម​ក្នុង​ពិធី​លាង​ព្រះ ​អម្ចាស់​នេះ។ ទូល​បង្គំ​ឈរនៅ​ទី​នេះ ហើយ​សំលឹង​មើល​ទ្រង់ ​ទាំង​ទឹក​ភ្នែង​របស់​ទូល​បង្គំ​កំពុង​តែ​ស្រក​នៅ​ក្នុង​ចិត្ត។ រាត្រី​នេះ ​នាង​ក៏​នៅ​ទី​នេះ ​ដែរ ហើយ​ពេល​នេះ ​គាត់កំពុង​តែ​សំឡឹង​ឆ្ពោះ ​ទៅ​កាន់​ភ្នំ​កាល់វ៉ារី។ ឱ! ព្រះ ​អម្ចាស់​អើយ ទូល​បង្គំ​ពិត​ជា​អរ​ព្រះ ​គុណ​ទ្រង់​ណាស់! ដ្បិត​ទ្រង់​មាន​បន្ទូល​ថា​ “អស់​អ្នក​ណា​ដែល​បរិភោគ​សាច់​ និង​ផឹក​ឈាម​ខ្ញុំ នោះ ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ហើយ​នឹង​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ”។

192   ព្រះ ​អម្ចាស់​អើយ នោះ ​ហើយ​ជា​​ព្រះ ​បន្ទូល​ទ្រង់។ ដូច្នេះ​​ ទូល​បង្គំ​ឈរ​នៅ​​ទី​នេះ ដោយ​និយាយ​ថា "ទូល​បង្គំ​ជឿ​លើ​ទ្រង់”។

193   ពេល​នេះ ​ព្រះ ​អម្ចាស់​អើយ ទូល​បង្គំ​ដឹង​ថា តាំង​ពី​មុន​ពេល​គេ​នៅ​ក្នុង​ទី​រហោស្ថាន​ម្លេះ គឺ​នៅ​ក្នុង​ស្រុក​អេស៊ីប ដែល​កូន​ចៀម​នៃ​បុណ្យ​រំលង​ត្រូវ​បាន​ធ្វើ។ បន្ទាប់​មក​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​រយៈ ​៤០​ឆ្នាំ ហើយ​គ្មាន​នរណា​ម្នាក់​គ្រាក​ចិត្ត​ឡើយ​នៅ​ក្នុង​ចំនោម​មនុស្ស​២​លាន​នាក់​ដែល​បាន​ចេញ​មក​នោះ។ ទ្រង់​បាន​រក្សា​ពួក​គេ​​ឲ្យ​មាន​សុខ​ភាព​ល្អ នៅ​ពេល​ដែល​ពួក​គេបាន​ទទួល​ពិធី​បុណ្យ​រំលង។ ឱ! ព្រះ ​អម្ចាស់​អើយ សូម​ទ្រង់​ព្យាបាល​​ដល់​អស់​អ្នក​ដែល​មាន​ជំងឺ ដែល​បាន​មក​ដល់​ទី​នេះ។ សូម​ទ្រង់​ទទួល​ការ​ទាំង​អស់​នេះ ​ផង។ សូម​ព្រះ ​អម្ចាស់​ទ្រង់​សង្រ្គោះ ​ដល់​អស់​អ្នក​ដែល​មាន​បាប និង​បំពេញ​អ្នក​ដែល​ជឿ​​ទាំង​អស់​ដោយ​​អំណាច​ព្រះ​ ចេស្តា​​នៃ​ព្រះ ​វិញ្ញាណ​ទ្រង់​ផង​ដែរ។ ទូល​បង្គំ​ទូល​សូម​នៅ​ក្នុង​ព្រះ ​នាម​ព្រះ ​អម្ចាស់​ព្រះ​ យេស៊ូវ​គ្រីស្ទ។ អាម៉ែន។

        ខ្ញុំ​ស្រឡាញ់​ទ្រង់ ខ្ញុំ​ស្រឡាញ់​ទ្រង់

        ព្រោះ​​ទ្រង់​ស្រឡាញ់​ជា​មុន

        ហើយ​​ទ្រង់​បាន​សង​ថ្លៃ​លោះ​បាប​ខ្ញុំ

        នៅ​​ឯ​កាល់​វ៉ារី

194   តើ​អ្នករាល់​គ្នា​ស្រឡាញ់​ទ្រង់​ទេ? ចូរ​យើង​បិទ​ភ្នែក​របស់​យើង និង​លើក​ដៃ​ឡើង ហើយ​ច្រៀង​ទាំង​អស់​គ្នា​ឲ្យ​អស់​ពី​ចិត្ត។

        ខ្ញុំ​ស្រឡាញ់​ទ្រង់ ខ្ញុំ​ស្រឡាញ់​ទ្រង់

        ព្រោះ​​ទ្រង់​ស្រឡាញ់​ជា​មុន

        ហើយ​​ទ្រង់​បាន​សង​ថ្លៃ​លោះ​បាប​ខ្ញុំ

        នៅ​​ឯ​កាល់​វ៉ារី

195   ពេល​នេះ ​មាន​ទាហាន​ថ្មើ​ជើង​ម្នាក់​កំពុង​អង្គុយ​នៅ​ក្បែរ​អ្នក គឺ​ជា​បង​ប្អូន​ប្រុស​ស្រី​របស់​​អ្នក ដែល​ធ្វើ​ដំណើរ​ជា​មួយ​នឹង​អ្នក។ ពួក​គេ​ស្រឡាញ់​ទ្រង់ ដូច​ជា​​អ្នក​ស្រឡាញ់​ដែរ។ នៅ​ពេ​លដែល​យើង​ច្រៀង​ចំរៀន​​ "ខ្ញុំ​ស្រឡាញ់​ទ្រង់" នេះ ចូរ​ឲ្យ​ចំរៀងបទ​នេះ ​ជា​ទី​បន្ទាល់​មួយ​ដល់​អ្នក។ ដូច្នេះ ​ចូរ​យើង​ចាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​យើង​នឹង​ច្រៀង​ម្តង​​ទៀត។ ខ្ញុំ​ស្រឡាញ់​ចំរៀង​នេះ ​ណាស់។ សាវក​ប៉ុល​និយាយ​ថា “បើ​សិន​ជា​ខ្ញុំ​ច្រៀង នោះ ​ខ្ញុំ​នឹង​ច្រៀង​​នៅ​ក្នុង​ព្រះ ​វិញ្ញាណ​​ទ្រង់"។ ចូរ​យើង​​ចេញ​ពី​កន្លែង​របស់​​យើង​ ហើយ​ចេញ​ទៅ​ចាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​និយាយ​ថា “ព្រះ ​ប្រទាន​ពរ​ដល់​អ្នក”។

        ខ្ញុំ​ស្រឡាញ់​ទ្រង់ ខ្ញុំ​ស្រឡាញ់​ទ្រង់

        ព្រោះ​​ទ្រង់​ស្រឡាញ់​ជា​មុន

        ហើយ​​ទ្រង់​បាន​សង​ថ្លៃ​លោះ​បាប​ខ្ញុំ

        នៅ​​ឯ​កាល់​វ៉ារី  (ចូរ​យើង​ច្រៀង​​ដោយ​វិញ្ញាណ​ទាំង​អស់​គ្នា!)

        ខ្ញុំ​ស្រឡាញ់​ទ្រង់ ខ្ញុំ​ស្រឡាញ់​ទ្រង់

        ព្រោះ​​ទ្រង់​ស្រឡាញ់​ជា​មុន

        ហើយ​​ទ្រង់​បាន​សង​ថ្លៃ​លោះ​បាប​ខ្ញុំ

        នៅ​​ឯ​កាល់​វ៉ារី

196   ទាំង​អស់​គ្នា​ក្នុង​ពេ​លនេះ ចូរ​យើង​ឱ​ក្បាល​ចុះ ហើយ​នឹង​អធិស្ឋាន​ជា​មួយ​គ្នា។ “ឱ! ព្រះ ​វរបិតា​​ដែល​គង់​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​ព្រះ ​នាម​ទ្រង់​បាន​ដំកើត​ឡើង។ សូម​ឲ្យ​រាជ​ទ្រង់​បាន​មក​ដល់។ សូម​ឲ្យ​ព្រះ ​ហឬទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែន​ដី​នេះ​ ដូច​ជា​នៅ​ស្ថាន​សួគ៌​ដែរ។ សូម​ទ្រង់​ប្រទាន​អាហារ​មក​ទូល​បង្គំ​នៅ​ថ្ងៃ​នេះ ហើយ​អត់​ទោស​សេចក្តី​កំហុស​របស់​ទូល​បង្គំ ដូច​ដែល​ទូល​បង្គំ​អត់​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​ទូល​បង្គំ​ដែរ។ សូម​ទ្រង់​នាំ​ទូល​បង្គំ​កុំអោយធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ជួយ​ទូល​បង្គំ​​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ។ ដ្បិត​អំណាច​ព្រះ ​ចេស្តា​ និង​សិរី​ល្អ​ជា​របស់​ផង​ទ្រង់​នៅ​អស់​កល្ប​ជា​និច្ច។” អាម៉ែន។

197   ឱ! ព្រះ ​អម្ចាស់​ដ៏​គង់​នៅ​អស់​កល្ប ជា​អ្នក​និពន្ធ​នៃ​ជីវិត​ទូល​បង្គំ និង​ជា​អ្នក​ប្រទាន​ឲ្យ​ទូល​បង្គំ​នូវ​រាល់​ទាំង​អំណោយ​ដ៏​វិសេស ហើយ​ទ្រង់​ដែល​បាន​បន្សុទ្ឋ​ចិត្ត​របស់​ទូល​បង្គំ​ឲ្យ​បាន​ស្អាត។ សូម​ឲ្យ​ទេវតា​នៃ​ព្រះ ​អម្ចាស់​បាន​​មក​ហើយ​ប៉ះ​ ពាល់​បបូរ​មាត់​និង​ចិត្ត​ទូល​បង្គំ រួម​ទាំង​សំអាត់គំនិត​នេះ និង​ព្រលឹង​របស់​ទូល​បង្គំ​ឲ្យ​បាន​ស្អាត នៅ​ពេល​ដែល​​ទូល​បង្គំ​ទាំង​អស់​បរិភោគ​នំបុ័ង​នេះ ដើម្បី​ជា​ការ​នឹក​ចាំ​ពី​ព្រះ ​​អម្ចាស់​ផង​ដែរ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា “អ្នក​ណា​ដែល​បរិភោគ​តាម​បែប​មិន​ត្រឹម​ត្រូវ នោះ ​នឹង​មាន​ទោស”។ ឱ! ព្រះ ​អម្ចាស់​អើយ ទូល​បង្គំ​ទាំង​អស់​គ្នា​មិនផ្តន្ទាទោស​លោកិយ​នេះ ​ទេ តែ​ទូល​បង្គំ​ទាំង​អស់​ត្រូវ​បាន​រាប់​ជា​បរិសុទ្ឋ និង​បាន​​នាំ​ចេញ​ពី​លោកីយ​នេះ ដើម្បី​មក​ឯ​ពន្លឺ ដូច​ដែល​ព្រះ ​បន្ទូល​របស់​ទ្រង់បាន​​បើក​សំដែង​នៅ​ក្នុង​ជីវិត​របស់​ទូល​បង្គំ​ទាំង​អស់គ្នា។ ព្រះ ​អម្ចាស់​អើយ សូម​​ទ្រង់​ប្រើ​ទូល​បង្គំ ប្រើ​ទូល​បង្គំ​ជា​អ្នក​បំរើ​​ទ្រង់​ផង​ដែរ។ ទូល​បង្គំ​ទូល​សូម​នៅ​ក្នុង​ព្រះ ​នាម​ព្រះ ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន។

198   ពេល​នេះ ​បើ​សិន​ជា​បង​ប្អូន​ណា​ដែល​​ផ្ទះ ​​​នៅ​ឆ្ងាយ​ ហើយ​ត្រូវ​ចំនាយ​ពេល​ដើម្បី​បើក​បរ​យូរ​ អ្នក​រាល់​គ្នា​អាច​ចេញ​ទៅ​មុន​បាន។ បន្ត​ពី​នេះ ​មក​យើង​នឹង​ធ្វើ​ពី​ធី​លាង​ព្រះ​អម្ចាស់​ទាំង​អស់​ជា​មួយ​នឹង​អស់​អ្នក​ដែល​អាច​នៅ​បាន។ ពេល​នេះ ​​នៅ​ខ្វះ ​២៥​នាទី​ទៀត​ម៉ោង​ដប់​​​ហើយ។ ខ្ញុំ​គិត​ថាប្រហែល​ជា​ម៉ោង​១០​ទើប​យើង​ចប់​ពិធី​​លាង​ព្រះ ​អម្ចាស់​នេះ។ បន្ទាប់​ពី​នេះ ​មក​យើង​នឹង​មាន​ពិធី​លាង​ជើង​ផង​ដែរ។ បើ​សិ​នជា​អ្នក​រាល់​គ្នា​ចង់​ឃើញ​ ហើយ​អាច​នៅ​បាន ពួក​យើង​ពិត​​ជា​សប្បាយ​ចិត្ត​ណាស។ សូម​អរ​គុណ​ម្តង​ទៀត ដែល​អ្នករាល់​គ្នា​បាន​ចូល​មក​ក្នុង​ដំណាក់​នៃ​ព្រះ ​អម្ចាស់​ ជា​មួយ​នឹង​ពួក​យើង។ ព្រះ ​អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​អ្នករាល់​គ្នា​ជា​និច្ច!

199   ខ្ញុំ​សូម​អរ​គុណ​ដល់​ប្អូន​ប្រុស​ម្នាក់​កាល​ពី​ព្រឹក​ម៉ិញ ដែល​គាត់​បាន​ឲ្យ​នូវ​កាបូបដៃ​មួយ​ដល់​ខ្ញុំ មាន​តាំង​សៀវ​ភៅ​តូច​មួយ​សំរាប់​ដាក់​ជាប់​ហោប៉ៅ ដោយ​មាន​ឈ្មោះ​ “លោក​គ្រូ​គង្វាល ​William Branham” នៅ​លើ​នោះ ​ទៀត។ ខ្ញុំ​​មិន​បាន​ដឹង​ថា​ ក្មេង​ប្រុស​ម្នាក់​នោះ​ ជា​នរណា​នោះ ​ទេ។ ខ្ញុំ​ពិត​ជា​មាន​អំណរ​ណាស់​ព្រឹក​ម៉ិញ​នេះ រហូត​ដល់​ខ្ញុំ​ភ្លេច​អរគុណ​គាត់។ ខ្ញុំ​សូម​អរគុណ​ច្រើន​ណាស់។

200   Billy បាន​ប្រាប់​ខ្ញុំ ថា មាន​​បង​ប្អូន​ជា​ច្រើន​​បាន​ទុក​កាដូ​ដល់​ខ្ញុំ។ ខ្ញុំ ពិត​ជា​អរគុណ​ដល់​អ្នក​រាល់​គ្នា​ណាស់។ ព្រះ ទ្រង់​នឹង​ប្រទាន​បន្ថែម​ទៀត​ដល់​អ្នក​រាល់គ្នា។ ចូរ​ចាំ​សេចក្តី​នេះ ថា “ដែល​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​នេះ ដល់​អ្នក​តូច​បំផុត​​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ ឈ្មោះ ថា ធ្វើ​ដល់​ខ្ញុំ​ដែរ"។

201   ខ្ញុំ​អធិស្ឋាន​សូម​ព្រះ ​ប្រទាន​ពរ​​ជា​បរិបូរ​ដល់​អ្នក​រាល់​គ្នា។ បើ​សិន​​អ្នក​មួយ​ចំនួន​ត្រូវ​ចាក​ចេញ​ទៅ នោះ​សូម​ព្រះ ​អម្ចាស់​ទ្រង់​ប្រទាន​ពរ។ តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អាច​នៅ​ជា​មួយ​នឹង​ពួក​​យើង​បាន​ នោះ ​យើង​ពិត​ជា​មាន​អំណរ​ណាស់។

202   ពេល​នេះ​ ចូរ​យើង​ក្រោក​ឈរ​ទាំង​អស់​គ្នា ហើយ​យើង​ច្រៀង​ចំរៀង​មួយ​ដែល​មាន​ចំនង​ជើង​ថា “នាំ​យក​ព្រះ​ នាម​ព្រះ ​យេស៊ូវ”។ ហើយ​​អស់​អ្នក​ណា​ដែល​នឹង​ត្រូវ​ចាក​ចេញ​ទៅ នោះ ​យើង​នឹង​អធិស្ឋាន​​ឲ្យ​បន្តិចទៀត​នេះ។

        ចូរ​នាំយក​ព្រះ​នាម​ព្រះ​យេស៊ូវ

        ! អ្នក​មា​នចិត្ត​​ព្រួយ​លំបាក

        នា​ម​នោះ​នឹង​ចំរើន​ឲ្យ​ចិត្ត​ធូរ

        ចូរ​នាំ​យក​ជា​មួយ​ដរាប

        នាម​វិសេស នាម​ប្រសើរ

        គឺជា​ទី​សង្ឃឹម​ដល់​មនុស្ស

        នាម​វិសេស នាម​ប្រសើរ

        ជា​ព្រះ​នាម​នៃ​ព្រះ​ដ៏​រស់។  

203   យើង​នឹង​ច្រៀង​ចំរៀង​មួយ​ទៀត ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​អញ្ជើញ​​លោក​គ្រូ​គង្វាល​ម្នាក់ ខ្ញុំ​ជឿ​ថា គាត់​គឺជា​ជន​ជាតិ​ក្រិច ហើយ​ពួក​យើង​បាន​ជួប​គ្នា​កន្លង​មក។ គាត់​មាន​ឈ្មោះ ​ថា Mamalis ។ គាត់​កំពុង​តែ​អង្គុយ​នៅ​ទី​នេះ ​ជា​មួយ​នឹង​ពួក​យើង។ យើង​ពិត​​មាន​អំណរ​ណាស់​ដែល​មា​នគាត់។ ខ្ញុំ​ជឿ​ថា​គាត់​ជានិស្សិត​ម្នាក់​ផង​ដែរ។ ខ្ញុំ​បាន​ជួប​គាត់​នៅ​នេះ មិន​យូរ​ប៉ុន្មាន​នោះ ទេ នៅ​ពេល​ដែល​គាត់​ខំ​ប្រឹងធ្វើ​ការ​តាម​សេចក្តី​ជំនឿ​របស់​គាត់ ដោយ​​កោត​ខ្លាច និង​បន្ទាប់​ខ្លួន។ គាត់​មក​ពី​​ប្រទេស​ក្រិច។ គាត់​អាច​និយាយ​ភាសា​ក្រិច​បាន​យ៉ាង​ច្បាស់​លាស់។ យើង​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​​មាន​គាត់​នៅ​ទី​​នេះ។ ខ្ញុំ​ជឿ​ថា អ្នក​​ទាំង​អស់​គ្នា​មក​ពី Oregon California Los Angeles យើង​ទាំង​អស់​គ្នា​ពិត​ជា​សប្បាយ​ចិត្ត​​នៅ​ពេ​លដែល​គាត់​នៅ​ជា​មួយ​យើង​ក្នុង​រាត្រី​នេះ។ ពេលនេះ ​យើង​នឹង​ច្រៀង​ចំរៀង​មួយ​បទ​​ទៀត។ បន្ទាប់​មក​គាត់​នឹង​​អធិស្ឋាន​សំរាប់​ពួក​យើង​ទាំង​អស់​គ្នា។ បាទ!

        នៅ​ក្នុង​​ព្រះ​នាម​ព្រះ​យេស៊ូវ​​យើង​លន់​ក្រាប

        ឆ្ពោះ​ទៅ​ឯ​ព្រះ​បាទ​ទ្រង់

        សេ្តច​លើស​ទាំង​ស្តេច យើង​សរសើរ​ទ្រង់

        នៅ​ពេល​ដំណើរ​យើង​បញ្ចប់     

        តើ​ការ​នេះ​​អស្ចារ្យ​ឬ​ទេ?

        នាម​វិសេស នាម​ប្រសើរ

        គឺជា​ទី​សង្ឃឹម​ដល់​មនុស្ស

        នាម​វិសេស នាម​ប្រសើរ

        ជា​ព្រះ​នាម​នៃ​ព្រះ​ដ៏​រស់។

        សូម​យើង​ឱន​ក្បាល​ចុះ។ បាទ! សូម​អញ្ជើញ លោក​គ្រូ។

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com