វិវរណៈ ជំពូកទីប្រាំ #1

Jeffersonville, Indiana, USA

61-0611

1
អរគុណច្រើនចំពោះលោក Neville សូមព្រះ ប្រទានពរដល់លោក។
អរុណសួរស្តីមិត្តភក្តិទាំងអស់គ្នាវាជាពេលវេលាដ៏ប្រសើរ ខ្ញុំគួរតែនិយាយថា ជាឯកសិទ្ឋិដ៏ធំ ដែលខ្ញុំបានត្រឡប់មកវិហារនេះម្តងទៀត និងបានចូលរួមក្នុងការថ្វាយបង្គំពេលព្រឹកនេះ ព្រមទាំងការប្រកបគ្នាជាមួយព្រះបន្ទូលព្រះ។ “ខ្ញុំមានសេចក្តីរីករាយជាខ្លាំងនៅពេលពួកគេនិយាយមកកាន់យើងថា ចូរយើងចូលក្នុងដំណាក់នៃព្រះអម្ចាស់” ជាមួយនឹងលោក Neville ម្តងទៀត ព្រមទាំងមិត្តភក្តិទាំងអស់គ្នាផងដែរ...
2
យើងខ្ញុំគិតថាវាត្រជាក់បន្តិច ឬក្តៅល្មមនៅទីនេះ។ យើងមានកង្ហារខ្លះ ដែលអ្នកអាចបើកដោយដៃបាន។ បើយើងមានម៉ាស៊ីនភ្លើងយើងអាចបញ្ឆេះ វាដើម្បីនឹងបើកកង្ហារនេះ បាន។ ខ្ញុំឃើញអ្នកខ្លះ ប្រើសៀវភៅចំរៀង។ ចំនុចមួយដែលយើងព្យាយាមធ្វើដើម្បីឲ្យការថ្វាយបង្គំដំណើរការបានល្អ គឺគេចចេញពីកន្លែងដែលមានកំដៅ ដូច្នេះហើយបានជាពួកយើងនៅទីនេះ នៅវេលាព្រឹកនេះ ហើយការមួយដែលអាចធ្វើការទាំងនោះ បានគឺ តាមរយៈព្រះលោហិតនៃព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ។
3
ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានលឺដំណឹងអំពីព្រះ វិហារនេះ ពីដំណើរអ្នករាល់គ្នាដែលរីកចំរើនជាមួយព្រះ អម្ចាស់ ហើយនឹងពីរបៀបដែលព្រះបានគង់នៅជាមួយ ដោយបានប្រទានអំណោយទានខាងព្រលឹងវិញ្ញាណមកអ្នករាល់គ្នា។ មួយវិញទៀត ខ្ញុំពិតជាអរព្រះគុណដល់ព្រះ ដែលអ្នករាល់គ្នា មានចិត្តស្មោះ ត្រង់ ហើយទុកចិត្តថា ទ្រង់នឹងរក្សាអ្នករាល់គ្នានៅកន្លែងដែលត្រឹមត្រូវ ជាចំនុចកណ្តាលរវាងផ្លូវត្រង់ និងផ្លូវចង្អៀត ដែលនឹងមិនធ្វើឲ្យអ្នករាល់គ្នាត្រូវរង្គើរទៅឆ្វេងឬទៅស្តាំឡើយ។
4
ខ្ញុំចង់អរគុណដល់លោកColvin និងកូនស្រីរបស់គាត់ ដែលបានច្រៀនចំរៀងដែលមានចំនងជើងថា “គ្មានទឹកភ្នែកនៅស្ថានសួគ៌”។វាពិតជាពិរោះ ណាស់ ខ្ញុំសូមកោតសរសើរចំពោះ ស្នាដៃនេះ។
ដូចដែលបងប្រុសNeville បាននិយាយអំពីគាត់ និងខ្ញុំកាលពីឆ្នាំមុន ខ្ញុំអាចនិយាយបានថា យើងបានស្គាល់គ្នាអស់រយៈពេលមួយឆ្នាំ ដែលបានលឹគាត់ច្រៀងចំរៀងពីបុរាណអំពីការផ្សាយដំណឹងល្អ និងការបង្រៀនដើម្បីឲ្យបានលូតលាស់ឡើងនៅក្នុងផ្លូវរបស់ព្រះ អម្ចាស់ ការនេះ ពិតជាធ្វើឲ្យយើងទាំងអស់គ្នារីករាយណាស់ហើយថែមទាំងធ្វើឲ្យខ្ញុំមានអំណរក្នុងព្រះ អម្ចាស់ ដែលពេលនេះ ខ្ញុំដឹងថា ព្រះ នៅតែមានមនុស្សដែលស្រឡាញ់និងបារម្មណ៍អំពីការងាររបស់ទ្រង់។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាចំពោះ ការទាំងអស់នោះ។
5
តាំងពីខ្ញុំបានត្រលប់មកវិញខ្ញុំលឺថា មានចំនួនមនុស្សកាន់តែច្រើនឡើងបានជ្រមុជក្នុងសេចក្តីជំនឿ ហើយយើងរីករាយចំពោះដំណឹងនេះ ណាស់។ ខ្ញុំឃើញមិត្តល្អរបស់ខ្ញុំ គឺប្អូនប្រុស Elmer Gabehart បានត្រឡប់មកទីនេះខ្ញុំបានដឹងថា គាត់បានជ្រមុជនៅក្នុងសេចក្តីជំនឿ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងចំពោះគាត់។
ខ្ញុំចាំបានថា(ហើយខ្ញុំដឹងថា Rodney កំពុងតែស្តាប់ ខ្ញុំនៅបន្ទប់ខាងក្រោយ បើសិនជាគាត់មកទីនេះ ដែរហើយCharlie គឺអង្គុយនៅពីមុខខ្ញុំនេះ) នៅពេលដែលយើងធ្លាប់ដើរទៅក្រៅជាមួយគ្នា។ ក្មេងប្រុសៗទាំងអស់ ចូលចិត្ត... អូ! បើសិនជាពួកគេឃើញ ប៉ុន្តែខ្ញុំធ្លាប់បាននិយាយទៅពួកគេថា វាមិនត្រឹមត្រូវនោះទេ ម្លោះហើយពេលនេះ ទាំងក្រុមពួកគេទាំងអស់បានប្រែចិត្ត ដូចនេះ ហើយ ខ្ញុំបានត្រឹមតែគិតថាយើងនឹងផ្លាស់វាដាក់នៅកន្លែងដែលត្រឹមត្រូវ។
6
ដូច្នេះនៅពេលដែលខ្ញុំដើរចេញទៅ ខ្ញុំមានការងឿឆ្ងល់អំពីការទាំងអស់នោះ គឺអ្វីដែលអ្នកទាំងអស់គ្នាបានសាបព្រោះ។
បងប្អូនមួយចំនួនបានស្គាល់Jonny Appleseed របស់អាមេរិចកាំងហើយ។ នៅទីនោះ ក៏មានបុរសម្នាក់ដែលមកពី Sweden ក៏បានគិតរឿងដូច្នេះដែរ។ គាត់បានព្រោះ គ្រាប់ផ្កា ហើយពួកគេនិយាយថា ហេតុដូច្នេះ ហើយបានជាមានផ្កាស្រស់ៗជាច្រើននៅSweden ក្នុងពេលបច្ចុប្បន្ននេះ ពីព្រោះ ពួកគេបានព្រោះ គ្រាប់ពូជរបស់ផ្កា គឺនៅគ្រប់ទីកន្លែងគេអាចរកឃើញកន្លែងដែលមានផ្កាដុះបាន។ គាត់ស្រឡាញ់ផ្កា ដូច្នេះ គាត់បានដាំផ្កាគ្រប់ទីកន្លែងទាំងអស់។ គាត់បានស្លាប់បាត់ទៅហើយតែផ្ការបស់គាត់នៅតែមានជីវិតរស់។
ដែលវាជាអ្វីដែលយើងចង់ឃើញគឺជាការដែលយើងបានធ្វើ ហើយផ្តល់ផលប្រយោជន៍ទៅដល់អ្នកដទៃ តាមរយៈការដែលយើងធ្វើនោះ។
7
ការពីពីរបីថ្ងៃមុនខ្ញុំបានអង្គុយជជែកលេងជាមួយមិត្តជិតស្និតម្នាក់របស់ខ្ញុំនៅទីក្រុងនេះ គាត់ជាវេជ្ជបណ្ឌិតផ្នែកឱសថសាស្រ្តគឺ Sam Adair គាត់បាននិយាយថា Bill តើអ្នកសុខសប្បាយទេ។
បន្ទាប់មកខ្ញុំឆ្លើយថា “ខ្ញុំគិតថាសុខទុក្ខធម្មតាទេ ចុះ អ្នកវិញ?”
គាត់ឆ្លើយថា “អូ! ខ្ញុំមានអ្នកជំងឺច្រើនណាស់។ពេលរសៀលនេះ មានរហូតដល់១៥នាក់ឯណោះ។
ខ្ញុំបាននិយាយថា “ល្អណាស់ ដែលលោកព្យាបាលអ្នកជំងឺច្រើនយ៉ាងនេះ។ខ្ញុំបន្តថា លោកនឹកចាំកាលពីយើងនៅក្មេងទេ។ ”អូ! ល្អហើយខ្ញុំមិនដឹងថា វាកន្លងផុតអស់ប៉ុន្មានឆ្នាំមកហើយទេតែពេលនេះ ពួកយើងមានអាយុ៥០ឆ្នាំទៅហើយ។“ បន្ទាប់មកគាត់ឆ្លើយថា ”ត្រូវហើយ Bill លោកនិយាយត្រូវ“។
ខ្ញុំក៏ឆ្លើយថា “ប៉ុន្តែកន្លងផុតអស់ជាច្រើនឆ្នាំហើយគឺប្រហែលជា៣១ឆ្នាំហើយ ដែលខ្ញុំបំពេញបេសកកម្ម រហូតមកដល់ពេលនេះ ខ្ញុំបានរក្សាចិត្តសំរាប់ពេល១ម៉ោងនៅពេលដែលទ្រង់នឹងយាងមកដូច្នេះ វាគ្មានបញ្ហាទេ ទោះ បីជាទ្រង់យាងមកពេលណាក៏ដោយ”។
គាត់ក៏និយាយថា“ត្រូវហើយ។”
ខ្ញុំបាននិយាយតបថា“ការដែលមានអំណរដ៏ក្រៃលែង ក្នុងជីវិតរបស់ខ្ញុំ គឺការរស់នៅសំរាប់អ្នកដទៃ”។
8
បន្ទាប់មកគាត់ឆ្លើយថា“នោះ ហើយជាអត្ថន័យនៃជីវិតពិត គឺពេលដែលលោក... មិនមែនអ្វីដែលយើងធ្វើសំរាប់ខ្លួនឯងទេ ប៉ុន្តែយើងត្រូវធ្វើសំរាប់អ្នកដទៃ។”
ឃើញទេហ្នឹងហើយ ជីវិតរស់នៅពិតប្រាកដ។ ហើយបើសិនជាមានបញ្ហាអ្វីមួយ កើតឡើងចំពោះ នរណាម្នាក់ក្នុងចំណោមពួកយើងដែលមិនធ្លាប់មានបទពិសោធន៍បែបនេះ សូមព្យាយាមរស់នៅសំរាប់អ្នកដទៃ ព្យាយាមឲ្យទៅអ្នកដទៃតាមលទ្ឋភាពដែលយើងអាចធ្វើបាន។ ហើយចាំមើល ថាតើជីវិតរបស់អ្នកមានការផ្លាស់ប្រែអ្វីខ្លះនៅពេលដែលរស់នៅមិនមែនដើម្បីខ្លួនឯង ប៉ុន្តែគឺដើម្បីអ្នកដទៃនោះ។ នៅពេលដែលអ្នកអាចធ្វើអ្វីសំរាប់ជីវិតអ្នកដទៃបាននោះ អ្នកនឹងឃើញព្រះ ពរធំជាងអ្នកមានទ្រព្យសម្បត្តិ ឬអ្វីៗទាំងអស់ ដែលអ្នកធ្លាប់គិត។ទោះ បីជីវិតនេះ មើលទៅដូចជាបន្ទុក ប៉ុន្តែវានឹងជួយឲ្យមានពន្លឺសំរាប់អ្នកដទៃ។ អ្នកនឹងមិនអាចពិសោធនូវអំណរនោះបានទេ លុះត្រាតែអ្នកចាប់ផ្តើមធ្វើវា គឺធ្វើសំរាប់អ្នកដទៃ។
9
បន្ទាប់មកវានាំខ្ញុំឲ្យគិតដល់៣១ឆ្នាំ (វានឹងមិនមកដល់ឆាប់ៗនេះ ទេ) អំពីបេសកកម្មរបស់ព្រះ អម្ចាស់។ខ្ញុំទាយថា គ្រប់ទាំងបុរសទាំងអស់គិតថា នៅពេលគាត់មកដល់ពេលថ្វាយបង្គំចុងក្រោយរបស់គាត់ហើយមកជិតដល់ម៉ោងបញ្ចប់ រួចមើលទៅ...
ពេលខ្លះខ្ញុំមានការងឿឆ្ងល់ថា តើនឹងមានអ្វីកើតឡើងនៅចុងផ្លូវដែលខ្ញុំកំពុងតែដើរ ដែលយើងទាំងអស់គ្នាមិនបានដឹងថានៅពេលណាដែលវានឹងត្រូវចប់នោះទេ។ ដូច្នេះ ខ្ញុំបានគិតអំពីការមើលត្រលប់ទៅក្រោយតាមផ្លូវជីវិតដែលខ្ញុំបានដើរ ហើយបានឃើញភ្នំផ្សេងៗជាច្រើនមានទាំងដើមបន្លា មានទាំងផ្ទាំងថ្ម និងមានកន្លែងរអិល។ ការទាំងនេះ នឹងត្រូវបានបង្ហាញនៅពេលមួយ។ហើយវាក៏នឹងត្រូវបានបង្ហាញដល់យើងទាំងអស់គ្នាដែរ។ យើងទាំងអស់គ្នាពិតជាបានដឹងជាប្រាកដថាវានឹងត្រូវបានបង្ហាញមកយើងរាល់គ្នានៅពេលវេលាមួយដែលនឹងត្រូវមកដល់។
10
ការនោះបាននាំខ្ញុំ ឲ្យនិយាយអ្វីមួយ ដែលខ្ញុំគួរតែរត់ជាជាងការដែលខ្ញុំនិយាយ។ វាបាននាំខ្ញុំឲ្យនិយាយអ្វីម្យ៉ាងដែល... វាបានចូលទៅដល់ជំរៅនៃចិត្តរបស់ខ្ញុំដើម្បីនិយាយវា ប៉ុន្តែអ្វីដែលខ្ញុំខំនិយាយនោះ នឹងត្រូវបានថតទុក ហើយពិភពលោកទាំងមូលនឹងត្រូវលឺវា ប៉ុន្តែខ្ញុំបានចាកចេញពីការងាររបស់ខ្ញុំពីព្រោះ ខ្ញុំពិតជាសូមទោសដែលខ្ញុំធ្វើការនោះ។ ប្រហែលជាបងប្អូនមួយចំនួនបានលឺវា ដោយខ្ញុំបានបិតការិយាល័យរបស់ខ្ញុំហើយបានចាកចេញពីការនោះ។
ខ្ញុំមិនបានដឹងថាតើកន្លែងណាដែលព្រះ អម្ចាស់ទ្រង់នឹងនាំខ្ញុំនោះ ទេ ហើយអ្វីដែលទ្រង់សព្វព្រះ ទ័យនោះ ខ្ញុំនឹងធ្វើ។ប៉ុន្តែខ្ញុំគិតអំពីទីបញ្ចប់នៃផ្លូវដែលខ្ញុំកំពុងតែដើរនោះ។ ហើយក្នុងដំណើរដែលខ្ញុំនៅក្នុងជីវិតនេះខ្ញុំពិតជាបានធ្វើសេចក្តីកំហុសជាច្រើន ដែលខ្ញុំពិតជាសូមទោសចេញពីចិត្តរបស់ខ្ញុំ ពីព្រោះខ្ញុំដឹងថា នេះ ជាលក្ខណៈរបស់មនុស្ស ដែលតែងតែមានភាពទន់ខ្សោយ។ ប៉ុន្តែដោយសារភាពទន់ខ្សោយនោះទើបយើងមានពេលទាំងនោះ។
11
ប៉ុន្តែបើមានអ្វីមួយនៅក្នុងចិត្តបានលឺសំលេងព្រះ អម្ចាស់ពីដំណើរបញ្ចប់នៃផ្លូវនេះ ពាក្យនោះ ថា “ល្អប្រពៃហើយ បាវល្អ ហើយស្មោះត្រង់អើយ” ហើយជាច្រើនដង ខ្ញុំនិយាយថា ខ្ញុំចង់ឈរនៅពីមុខ នៅពេលទ្រង់មានបន្ទូលថា “ចូរមកឯអញ”។ប៉ុន្តែខ្ញុំពិតជាចង់លឺពាក្យថា “ល្អប្រពៃហើយ”។
អ្វីដែលខ្ញុំចង់បាននិងមានបំណងចិត្តចង់ធ្វើនោះ គឺខ្ញុំចង់ធ្វើជាបាវបំរើដ៏ពិតប្រាកដរបស់ព្រះ យេស៊ូវជាព្រះអង្គសង្រ្គោះនៃខ្ញុំ។ ខ្ញុំចង់ឲ្យទីបន្ទាល់របស់ខ្ញុំបានល្អហើយច្បាស់លាស់ ដែលខ្ញុំអាចឈរបាន...ក្នុងគ្រប់ទាំងកំហុសដែលខ្ញុំមានក្នុងគ្រាដែលខ្ញុំមិនទាន់ស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្តនៅឡើយ។ហើយនៅព្រឹកនេះ ខ្ញុំនឹងធ្វើឲ្យអស់ពីចិត្តរបស់ខ្ញុំ។
ព្រោះតែការនោះ ហើយ វាបង្ខំឲ្យខ្ញុំនិយាយថា ខ្ញុំកំពុងចាកចេញពីការងាររបស់ទ្រង់ ពីព្រោះ តែការមួយចំនួនបានលេចឡើងក្នុងចំណោមមនុស្សដែលបណ្តាលឲ្យខ្ញុំធ្វើវា។
12
ខ្ញុំបានលឺពីការនោះកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំគិតថាវាគ្រាន់តែជារឿងកំប្លែងតែប៉ុណ្ណោះ។ ខ្ញុំបានជួបបងប្អូនពីរនាក់(ខ្ញុំមិនដឹងថាគាត់ទាំងពីរនាក់នៅទីនេះ ដែរឬអត់នោះ ទេ) ឬបីនាក់ក្នុងចំនោមពួកគេ។ ថ្ងៃមួយក្នុងដំណើរកំសាន្តស្ទូចត្រីពួកគេចូលមករកខ្ញុំទាំងនិយាយថា “បងប្រុសប្រាណហាំ តើបងមិនបានចាក់ប្រេងតាំងដោយព្រះ មេស៊ីឬព្រះ គ្រីស្ទទេឬអី?”
បន្ទាប់មកខ្ញុំបានគៀកកគាត់ទាំងពីរនាក់ហើយនិយាយថា “ប្អូនប្រុស ការដែរខ្ញុំបានព្យាយាមយ៉ាងមុតមាំឲ្យក្លាយទៅជាបាវបំរើពិតប្រាកដរបស់ព្រះគ្រីស្ទ ខ្ញុំមិនមែនដូចអ្នកដែលហៅខ្ញុំបែបដូច្នេះ ទេ។ ហើយបើសិនជាមានការដូច្នេះ និយាយមកកាន់ខ្ញុំនោះ ខ្ញុំនឹងចាកចេញពីតួនាទីនោះ ហើយខ្ញុំនឹងសំអាតអ្វីទាំងអស់នេះ ឲ្យបានច្បាស់ ហើយដែលអ្នកធ្វើដូច្នេះមកកាន់ខ្ញុំ នោះ អ្នកត្រូវតែមានទំនួលខុសត្រូវលើព្រលឹងជាច្រើន ដែលនឹងត្រូវបានសង្រ្គោះក្នុងអំឡុងពេលនោះដែលពួកគេកំពុងរកខ្ញុំ។ ខ្ញុំបានគិតថាការនោះ ចប់សព្វគ្រប់អស់ហើយ។
13
ខ្ញុំបានលឺពាក្យនោះពីរបីដងទៀត តែមិនដូចទាំងស្រុងទេ។ ប៉ុន្មានថ្ងៃមកទៀត នៅប្រទេសកាណាដា ប្អូនប្រុសម្នាក់បង្ហាញខ្ញុំនូវសំបុត្រមួយពីហោបៅរបស់គាត់រួចនិយាយថា “លោក William Branham ជាព្រះ អម្ចាស់របស់ពួកយើង”។ ជ្រមុជក្នុងនាមរបស់William Branham។ វាហាក់ដូចជាវិសេសហើយសំរាប់ខ្ញុំ... បើសិនជាគេហៅខ្ញុំថាជាសត្រូវ បើពិតជាហៅបែបនោះមែនខ្ញុំដឹងពិតថា គ្រាន់តែរឿងកំប្លែងតែប៉ុណ្ណោះ ប៉ុន្តែនេះ ពួកគេហៅខ្ញុំយ៉ាងវិសេស។បងប្អូនជាទីស្រឡាញ់ម្នាក់ក្រោកឈរឡើង ហើយបានសារភាពអំពើបាប និងកំហុសរបស់គាត់ ហើយបង្ហាញពីជំនឿរបស់គាត់នៅក្នុងព្រះអម្ចាស់ព្រះ យេស៊ូវគ្រីស្ទប្រាប់គាត់។
ខ្ញុំបានទទួលសំបុត្រនៅឯផ្ទះដែលផ្ញើមកពីរដ្ឋChicago និងកន្លែងផ្សេងៗទៀត ដោយសួរខ្ញុំថា ខ្ញុំពិតជាមានជំនឿដោយគ្មានចិត្តសង្ស័យឬ។
កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានទទួលសំបុត្រប្រភេទទាំងអស់នោះ ពីកន្លែងផ្សេងៗគ្នា ដែលនិយាយថា ខ្ញុំគឺជាព្រះគ្រីស្ទ។ បងប្អូនអើយ នោះ ជាការអាក្រក់ណាស់ មិនមែនជាព្រះ គុណទេ តែជាសេចក្តីកុហកមកពីវិញ្ញាណនៃសេចក្តីងងឹត។ខ្ញុំគ្រាន់តែជាបងប្អូនរបស់អ្នករាល់គ្នាតែប៉ុណ្ណោះ។
14
ការពីពេលឆាប់ៗនេះខ្ញុំបានចូលទៅព្រះ អម្ចាស់នៅពេលដែលខ្ញុំបានលឺវាជាលើកដំបូង គឺប្រហែលជាមួយឆ្នាំមុន។ គឺនៅពេលនោះខ្ញុំបានចូលទៅកាន់ព្រះ អម្ចាស់ ហើយទ្រង់បានបង្ហាញព្រះ បន្ទូលរបស់ទ្រង់មកខ្ញុំ គឺនៅពេលដែលលោកយ៉ូហានបានដើរមកហើយអធិប្បាយ នៅពេលនោះ ពួកគេមិនដែលមានហោរាណាមួយដែលមាននៅលើផែនដីនោះ ទេ អស់រយៈពេលជាច្រើនឆ្នាំនេះប៉ុន្តែចិត្តរបស់ពួកគេមានការអស្ចារ្យ ហើយគិតថា លោកយ៉ូហានប្រហែលជាព្រះ មេស៊ីផងដែរ។ ដូច្នេះពួកគេក៏ទៅសួរលោក តែលោកឆ្លើយថា លោកមិនមែនទេ។ អ្នករាល់គ្នាអាចអានបាននៅក្នុងគម្ពីរលូកាជំពូក៣ ខ១៥។
សំរាប់ខ្ញុំនៅពេលដែលការនោះកើតមក ខ្ញុំដឹងថាមានអ្វីមួយដែលត្រូវធ្វើហើយ។ ខ្ញុំបាននិយាយអំពីនិមិត្តនិងទេវតារបស់ព្រះអម្ចាស់ដែលបានលេចមកឯខ្ញុំនៅឯទន្លេ ហើយបើសិននេះ ជាសារចុងក្រោយសំរាប់ខ្ញុំ ឬក៏សារចុងក្រោយសំរាប់ពួកជំនុំឬផែនដីនេះ វាជាការពិត ដែលអ្នកទាំងនោះ គឺជាទេវតារបស់ព្រះ អម្ចាស់។
ខ្ញុំឈរនៅស្ងៀមនៅពេលដែលមានអ្នកហៅខ្ញុំថាជាហោរាជាច្រើនដង ពីព្រោះ ពាក្យហោរានៅក្នុងភាសាអង់គ្លេស គ្រាន់តែមានន័យថាអ្នកអធិប្បាយជាសាស្ត្រាចារ្យ ជាអ្នកទស្សទាយពីព្រឹត្តិការណ៍ពិភពលោកតែប៉ុណ្ណោះ។ ខ្ញុំមានជំហរលើការនេះអ្នកអាចនឹងត្រូវទទួលទណ្ឌកម្មចំពោះ អ្វីដែលអ្នកធ្វើ ប៉ុន្តែបើសិនជាមានការហៅថា “ព្រះគ្រីស្ទដែលបានរើសតាំង” ការនោះ មិនត្រឹមត្រូវតែសំរាប់ខ្ញុំ។ ខ្ញុំមិនអាចទទួលយកបានឡើយ។
15
បន្ទាប់ពីចាកចេញពីការជួបជុំមួយនៅប្រទេសកាណាដាមានមនុស្សជាច្រើនបានហៅខ្ញុំយ៉ាងដូច្នេះ។
ការនោះបានហែកខ្ញុំជាចំរៀកៗ។ ហើយដំណើរបាញ់សត្វដែលខ្ញុំបានគ្រោងទុកជាយូរមកហើយ ត្រូវបានលុបចោល។ខ្ញុំពិតជាខ្លាចចំពោះ ការបរបាញ់ដែលមានស្ថានភាពនោះ ណាស់ ខ្ញុំគិតថាអ្នករាល់គ្នាអាចនឹងយល់នូវអ្វីដែលខ្ញុំកំពុងតែនិយាយនេះ។វាបានធ្វើឲ្យញ័ររន្ឋត់ ជាជាងការដែលខ្ញុំកំពុងតែឈរក្នុងពេលនេះ ទៅទៀត។ ខ្ញុំស្ទើរតែមិនអាចឈរបានទៀតដោយព្រោះ ការងារបេសកកម្មដែលខ្ញុំធ្វើ៣១ឆ្នាំ ត្រូវបានធ្លាក់ចូលទៅក្នុងបំពុងរបស់សាតាំង...ចុះបើខ្ញុំចាកចេញទៅ តើពួកគេនឹងនិយាយយ៉ាងដូចម្តេច? “នេះ ហើយជាការងាររបស់សាតាំង”។ ឥទ្ឋិពលទាំងអស់ដែលខ្ញុំមានលើមនុស្សទាំងឡាយវានឹងត្រូវទៅជាយ៉ាងណា។ ខ្ញុំអាចនឹងក្លាយទៅជាអ្នកប្រឆាំងនឹងព្រះ គ្រីស្ទ។ ខ្ញុំពិតជាមិនអាចទទួលយកការនោះបានឡើយ។
ខ្ញុំបានគិតថាខ្ញុំបានស្លាប់នៅក្នុងព្រៃនេះ ដូចជាខ្ញុំបានដួលទៅលើកាំភ្លើង ឬក៏អ្វីផ្សេងទៀតបែបនោះបន្ទាប់ពីខ្ញុំបានគិតអំពីយ៉ូសេបកូនប្រុសតូចរបស់ខ្ញុំ រួចខ្ញុំក៏បានក្រោកឡើង ដោយគ្មានអ្វីធ្វើឲ្យខ្ញុំឈឺចាប់នោះទេ ដូច្នេះ ខ្ញុំក៏ចាកចេញពីទីនោះ រួចត្រលប់មកផ្ទះវិញ។
កាលខ្ញុំមានអាយុប្រហែលជា៩ឬ១០ឆ្នាំ ខ្ញុំបានគិតថាខ្ញុំមិនអាចចងចាំអ្វីបានឡើយ។ ខ្ញុំបានដេញមនុស្សទាំងអស់ចេញពីមុខខ្ញុំហើយខ្ញុំនៅតែម្នាក់ឯង ពីព្រោះ ខ្ញុំពិតជាស្មុគស្មាញ ថប់បារម្មណ៍ និងមានទុក្ខព្រួយ។
16
បន្ទាប់មកខ្ញុំបានឆ្ងល់ថា ខ្ញុំហាក់ដូចជាមានសត្រូវខាងគំនិតខ្ញុំ បើបែបនោះ មែន វាត្រឹមត្រូវហើយប៉ុន្តែខ្ញុំបានសើចហើយបណ្តាលវាទៅ។ ប៉ុន្តែវាក្លាយទៅជាបងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំទៅវិញវាពិតជាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ ខ្ញុំបានទូលទៅកាន់ព្រះ អម្ចាស់ថា “ព្រះ អម្ចាស់អើយ ការទាំងនោះវាធំធេងណាស់សំរាប់ទូលបង្គំ ទូលបង្គំសូមថ្វាយការទាំងអស់អស់នោះ ទៅក្នុងព្រះ ហស្ថទ្រង់ដ្បិតទូលបង្គំមិនដឹងថាត្រូវធ្វើអ្វីនោះ ទេ។”
ពីរបីយប់មកហើយខ្ញុំពិតជាបានឃើញព្រះ អម្ចាស់។ ខ្ញុំឈរឃើញម្នាក់បានចាប់សត្វពស់មួយដែលមានសំបុរលឿង និងខ្មៅដែលវាបានខាំជើងខ្ញុំ។ ប៉ុន្តែពេលនោះ មានឈាមហូរជាខ្លាំង តែមិនប៉ះពាល់អ្វីដល់ខ្ញុំទេ។ខ្ញុំបានសំឡឹងមើល កន្លែងដែលវាបានខាំនោះ ហើយខ្ញុំបានទាញយកកាំភ្លើងរបស់ខ្ញុំ មកបាញ់វាចាំពាក់កណ្តាល។
ខ្ញុំបានដំរង់កាំភ្លើងរបស់ខ្ញុំដើម្បីនឹងបាញ់វាពេលនោះ មានប្អូនប្រុសម្នាក់និយាយថា “លោកមិនបាច់ធ្វើដូច្នេះ ទេ គ្រាន់តែយកដំបងដែលនៅក្បែរអ្នកវាយវាបានហើយ”។នៅពេលដែលខ្ញុំងាកទៅដើម្បីរើសយកដំបងនោះ វាក៏រមៀលធ្លាក់ផ្លុកទឹក ដែលនៅក្បែរនោះ។
ខ្ញុំបាននិយាយ“បាទ! មិនអីទេ! វាមិនធ្វើឲ្យខ្ញុំឈឺទេ ពីព្រោះ ខ្ញុំជឿថាអ្នកយល់ពីអ្វីដែលកើតឡើងនេះហើយ”។ ខ្ញុំថា “វាជារបួស ដូច្នេះ វានឹងត្រូវបាត់ទៅជាមិនខានឡើយ”។
17
មានសមាជិកជាច្រើននៅក្នុងព្រះវិហាររបស់ខ្ញុំ បានមកសួរខ្ញុំនូវសំណួរដដែលនោះ។ ហើយខ្ញុំបានឆ្លើយថា តើអ្នករាល់គ្នាមិនបានឃើញខ្ញុំក្នុងការបំរើព្រះគ្រីស្ទនៅចំពោះ មុខអ្នករាល់គ្នាទេឬអី? តើខ្ញុំមិនបានធ្វើជាបងប្អូនរបស់អ្នកទេឬអី?
ពេលនេះទោះ បីជាយ៉ាងណាក៏ដោយ នោះ ជាវិញ្ញាណដែលស្ថិតនៅលើរាស្រ្តដ៏វិសេស។ មានមនុស្សជាច្រើនបានសួរខ្ញុំពីសេចក្តីយ៉ាងដូច្នេះ។ប៉ុន្តែនេះ ជាវិញ្ញាណ ហើយខ្ញុំសង្ឃឹមថា វានឹងត្រូវស្លាប់ទៅ ដូច្នេះ ខ្ញុំអាចត្រលប់ទៅកាន់ការងាររបស់ខ្ញុំវិញ។តាំងពីពេលនោះ មកខ្ញុំបានសុំឲ្យអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ។ ខ្ញុំមិនបានដឹងថា ខ្ញុំត្រូវធ្វើអ្វីនោះទេ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ។
ចូរចាំថាបើសិនជាអ្នករាល់គ្នាជឿលើខ្ញុំបើជឿលើខ្ញុំថាជាបាវបំរើរបស់ព្រះ គ្រីស្ទ នោះ ជាការខុសមួយ។ ពីព្រោះ ព្រះ អម្ចាស់ទ្រង់មានបន្ទូលដូច្នេះ!វាមិនត្រឹមត្រូវឡើយ! គឺខ្ញុំជាបងប្អូនរបស់អ្នករាល់គ្នា។ ចូរយើងអោនក្បាលចុះ ហើយអធិស្ឋាន។
18
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ ពេលនេះ ខ្លួនរបស់ទូលបង្គំកំពុងតែញាប់ញ័រ ឯដៃនេះ កំពុងតែក្តោបចូលគ្នាយ៉ាងណែនព្រមទាំងជើងក៏ញ័រដែរ។ ឱ! ព្រះ អម្ចាស់អើយ សូមទ្រង់មានសេចក្តីមេត្តាករុណា។ ព្រះ អង្គអើយតើទូលបង្គំសាកសមនឹងទទួលការដែលទូលបង្គំកំពុងតែធ្វើនេះ ឬទេ? ពេលនេះ ទូលបង្គំអធិស្ឋានសូមទ្រង់ប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់មកដល់ទូលបង្គំ នឹងដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែអង្គុយនៅទីនេះផង។ សូមឲ្យពួកគេបានឃើញពីកំហុសនឹងសេចក្តីរំលងដែលពួកគេបានប្រព្រឹត។ ឱ! ព្រះ វរបិតាអើយរួចសូមទ្រង់អត់ទោសសេចក្តីទាំងអស់នោះ ផង និងសូមប្រទានអំណាចនៃព្រះ លោហិតដ៏បរិសុទ្ឋរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ បានសំអាតទូលបង្គំទាំងអស់គ្នា ហើយសូមទ្រង់ប្រទានពរនិងចងចិត្តរបស់ទូលបង្គំទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់និងការប្រកបគ្នាផងដែរ។
ព្រះអង្គអើយ សូមឲ្យខ្មាំងសត្រូវដែលចូលមកជិតបងប្អូនទូលបង្គំទាំងអស់គ្នា ត្រូវបានវិនាសទៅនិងមិនអាចមកយារយីទូលបង្គំបានទៀតឡើយ ហើយពេលដែលទ្រង់ធ្វើការនោះ នោះ ទូលបង្គំនឹងត្រូវបែរមករកបេសកកម្មរបស់ទ្រង់ជាថ្មី។ប៉ុន្តែមកដល់ពេលនេះ ទូលបង្គំជាបាវបំរើដែលមានចិត្តបាក់បែករបស់ទ្រង់។ ពីព្រោះ អ្វីទាំងអស់គឺហួសពីសមត្ថភាពដែលទូលបង្គំអាចធ្វើបាន។ ព្រះ អង្គអើយ ទូលបង្គំរងចាំជាមួយនឹងទឹកភ្នែកនិងការសោកសៅ (ទូលបង្គំដឹងថា ទ្រង់ជ្រាបពីចិត្តរបស់ទូលបង្គំ) ព្រះ អង្គអើយ ទូលបង្គំសូមថ្វាយការទាំងអស់នេះក្នុងព្រះ ហស្ថរបស់ទ្រង់ ចេញពីអាសនានេះ និងកន្លែងផ្សេងទៀតដែលទូលបង្គំនឹងអធិប្បាយ។ ទូលបង្គំសូមថ្វាយវាក្នុងព្រះហស្ថទ្រង់ ឱ! ព្រះ អង្គអើយ។
ពេលនេះព្រះ អើយ អ្វីទាំងអស់កំពុងនៅក្នុងផ្លូវរបស់ទ្រង់ហើយ។ ហើយនៅពេលដែលអ្វីទាំងអស់បញ្ចប់នោះ អ្នកបំរើរបស់ទ្រង់នឹងត្រលប់មកវិញ។ គឺដល់ពេលនោះ ទូលបង្គំរងចាំដើម្បីលឺពីទ្រង់។
សូមទ្រង់ប្រទានពរដល់ទូលបង្គំទាំងអស់គ្នាក្នុងពេលនេះហើយសូមឲ្យកម្មវិធីថ្ងៃនេះ ជាកម្មវិធីដ៏អស្ចារ្យ ដូចការដែលទូលបង្គំមកទីនេះ មិនមែនគ្រាន់តែជួបជុំគ្នាតែប៉ុណ្ណោះទេតែដើម្បីឲ្យលោកីយបានឃើញនិងដឹងច្បាស់ថា ទូលបង្គំស្រឡាញ់ទ្រង់ ទូលបង្គំជឿលើទ្រង់ ហើយទូលបង្គំឈរឡើងនៅមុខគេសំរាប់ទ្រង់។ព្រះ អង្គ បើសិនជាទូលបង្គំចង់ចេញទៅ នោះ សូមទ្រង់អនុញ្ញាតិឲ្យទូលបង្គំទៅដោយមានចិត្តបរិសុទ្ឋដូចក្នុងការដែលទូលបង្គំជឿលើទ្រង់ និងទុកចិត្តទ្រង់។ ព្រះ អង្គអើយ សូមទ្រង់ទទួលសេចក្តីទាំងនេះ។ទូលបង្គំសូមសរសើរដំកើងទ្រង់ ហើយថ្វាយសិរីល្អក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។
19
សូមយើងមើលទៅព្រះគម្ពីរទាំងអស់គ្នា... ខ្ញុំគិតថាព្រឹកនេះ យើងនឹងមានពេលដ៏ល្អ ហើយបើសិនជាលោក Nevilleមិនយល់ទាស់ទេ យើងនឹងបន្តជាមួយគ្នាក្នុងពេលនេះ តែម្តង...
ចូរកុំឲ្យខ្ញុំលឺការនោះក្នុងពួកអ្នករាល់គ្នាទៀតឡើយ។ ចូរនៅបន្តសេចក្តីអធិស្ឋានរបស់អ្នក ហើយបំភ្លេចវាចុះ។ ពេលនេះខ្ញុំមានអាយុ៥២ឆ្នាំហើយ ប៉ុន្តែបើព្រះ ទ្រង់ទុកជីវិតឲ្យខ្ញុំរស់នៅបន្ត ខ្ញុំនឹងប្រើប្រាស់ជីវិតចុងក្រោយនេះសំរាប់ព្រះ គ្រីស្ទទៀត។ ចូរចាំថា ខ្ញុំចាកចេញទៅ ពីព្រោះ ខ្ញុំមានអ្វីផ្សេងទៀតដែលត្រូវធ្វើ។
20
ពេលនេះសូមអ្នករាល់គ្នាបើកមើលទៅកាន់ព្រះ គម្ពីរវិវរណៈ នៅជំពូកទី៤ ដែលយើងបានរៀនសល់កាលពីថ្ងៃមុនចូរយើងមើលទាំងអស់គ្នា ខ្ញុំជឿថា នៅខចុងក្រោយនៃជំពូកទី៤នេះ។ តើមានបងប្អូនប៉ុន្មានអ្នកដែលចូលចិត្តគម្ពីរវិវរណៈ?ពិតជាប្រសើរណាស់។ ខ្ញុំជឿថា យើងនឹងបន្តទៅដល់ជំពូក៥ទៀត។ ត្រូវទេ? ដោយព្រោះ យើងនៅសល់ខមួយចំនួននៃជំពូក៤ដែលនិយាយអំពីសត្វមានជីវិតទាំង៤។ ពេលនេះ ចូរយើងមើលទៅកាន់ព្រះ គម្ពីរទាំងអស់គ្នា ហើយបំភ្លេចអ្វីទាំងអស់ដែលកើតនៅក្នុងអតីតកាលចុះ។
21
ព្រះវរបិតាអើយ សូមទ្រង់ជួយទូលបង្គំក្នុងពេលនេះ ដែលទូលបង្គំកំពុងតែមានទុក្ខលំបាក ប៉ុន្តែទូលបង្គំកំពុងតែចូលមករកព្រះបន្ទូលរបស់ទ្រង់។ ទូលបង្គំនឹងបំភ្លេចអ្វីទាំងអស់ដែលមាននៅក្នុងអតីតកាល ហើយពេលនេះ ទូលបង្គំនឹងចូលមករកការត្រាស់ហៅដ៏ធំឧត្តមនៅក្នុងបេសកកម្មបំរើព្រះគ្រីស្ទ។ សូមទ្រង់ប្រទានព្រះ បន្ទូលរបស់ទ្រង់មកទូលបង្គំក្នុងពេលនេះ ហើយសូមចំអែតព្រលឹងដែលកំពុងតែស្រេកឃ្លាននេះផង ពីព្រោះ ទូលបង្គំជាកម្មសិទ្ឋិរបស់ទ្រង់ ហើយទូលបង្គំកំពុងរងចាំការចាក់ប្រេងតាំងនៃព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់ផងដែរ។ ព្រះ អម្ចាស់អើយ សូមទ្រង់យាងមកក្នុងចំនោមទូលបង្គំទាំងអស់គ្នាហើយប្រទាននូវការអត់ទោសបាប និងអំពើរំលងរបស់ទូលបង្គំ និងទទួលទូលបង្គំទាំងអស់គ្នាធ្វើជាអ្នកបំរើរបស់ទ្រង់ផង។ទូលបង្គំសូមអធិស្ឋានក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។
22
ពេលនេះយើងនឹងមើលអំពីសម័យកាលនៃពួកជំនុំ សម័យកាលចុងក្រោយរបស់ពួកជំនុំ។ ខ្ញុំជឿថាបងប្អូនទាំងអស់គ្នានឹងកត់ត្រាទុកនូវមេរៀនដែលយើងនឹងរៀននេះ។យើងនឹងមើលទៅកាន់គម្ពីរវិវរណៈជំពូក៤។ តើវានិយាយពីអ្វី? “នោះ គឺជាការបើកសំដែងរបស់ព្រះយេស៊ូវគ្រីស្ទ”។ ការបើកសំដែង ជាភាសាឡាតាំង គឺ Apocalypse ដែលមានន័យថា “ការបើកសំដែងការរើនូវគំរបចេញ ការយកមកបង្ហាញ ឬតាំងឲ្យឃើញ” ដែលនោះ ជាការបើកសំដែងរបស់ព្រះ គ្រីស្ទដែលទ្រង់បានបើកសំដែង កំពុងតែបើកសំដែង ហើយនឹងនៅតែបើកសំដែង អស់ទាំងឬស និងផលផ្លែរបស់ដាវីឌ។
23
នៅក្នុងជំពូកទី៤ដែលយើងឃើញថា ព្រះ ទ្រង់បានលើកលោកយ៉ូហានទៅស្ថានសួគ៌ បន្ទាប់ពីគាត់បានឃើញអ្វីដែលកើតឡើងនៅក្នុងសម័យកាលនៃពួកជំនុំទាំងអស់។(ខ្ញុំនឹងបង្ហាញអ្នករាល់គ្នាពីប្រវត្តិរបស់វា)។
ខ្ញុំគិតថាវាជាការល្អដែលយើងអាននូវខមួយចំនួននៃជំពូកទី៤ រួចខ្ញុំនឹងបង្ហាញអ្នករាល់គ្នាពីប្រវត្តិខ្លះៗ។
រីឯនៅព្រះ ហស្ថស្តាំនៃព្រះ អង្គ ដែលគង់លើបល្ល័ង្កនោះ ខ្ញុំឃើញមានក្រាំងដែលសរសេរទាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រា៧ផង។
រួចឃើញទេវតាមួយដ៏ខ្លាំងពូកែ ប្រកាសសូរដោយសំឡេងយ៉ាងខ្លាំងថា តើនរណាគួរនឹងបកត្រាហើយបើកក្រាំងនោះ?
តែគ្មានអ្នកណានៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី ដែលអាចនឹងបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង។
នោះ ខ្ញុំក៏យំជាខ្លាំង ដោយព្រោះ គ្មានអ្នកណាគួរនឹងបើក ឬ ក្រឡេកមើលក្រាំងនោះទេ។
រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដាគឺជាឬសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧នោះ បើកក្រាំងនោះ បាន។
ខ្ញុំក្រឡេកទៅឃើញមានកូនចៀមមួយ ដែលមើលទៅដូចជាសំឡាប់ហើយ មានទាំងស្នែង៧នឹងភ្នែក៧ កំពុងតែឈរនៅកណ្តាលបល្ល័ង្ក និងមានតួជីវិតទាំង៤ ហើយនៅកណ្តាលពួកចាស់ទុំទាំងប៉ុន្មានឯភ្នែកទាំងនោះ គឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី។
កូនចៀមនោះ ក៏យកក្រាំង ពីព្រះ ហស្ថស្តាំរបស់ព្រះ អង្គ ដែលគង់លើបល្ល័ង្កទៅ។
នេះ ជាខ៧ដំបូង។
24
នៅក្នុងជំពូក៣នៃគម្ពីរវិវរណៈ យើងរកឃើញ ទីបញ្ចប់របស់សម័យកាលនៃពួកជំនុំទាំង៧ ដែលបានបញ្ចប់ជាមួយនឹងពួកជំនុំឡៅឌីសេ។យើងឃើញថា ភ្លាមៗបន្ទាប់ពីនោះ មក លោកយ៉ូហានត្រូវបានឆក់យកដោយព្រះ វិញ្ញាណទៅឯស្ថានសួគ៌។គាត់បានឃើញការដែលបានកើតឡើង និងដែលកំពុងកើតឡើង និងអ្វីដែលនឹងត្រូវកើតឡើង។ យើងក៏ឃើញដែរថាពួកជំនុំមិនត្រូវបាននិយាយឡើយ រហូតដល់ជំពូកទី១៩ នៃគម្ពីរវិវរណៈនេះ ដែលនៅក្នុងនោះ និយាយតែពីព្រះអម្ចាស់ និងសិរីល្អរបស់ទ្រង់តែប៉ុណ្ណោះ។
25
លោកយ៉ូហានត្រូវបានយកទៅស្ថានសួគ៌ហើយលោកបានឃើញការទាំងអស់នេះ។ នេះ ជាការបើកសំដែងមួយសំរាប់យើងទាំងអស់គ្នា... ព្រោះ អ្នករាល់គ្នាដឹងបន្ទាប់ពីព្រះយេស៊ូវទ្រង់មានព្រះ ជន្មរស់ឡើងវិញ ពួកសិស្សទាំងអស់បានអង្គុយនៅជាមួយគ្នា ហើយមានមួយចំនួននិយាយថា“តើនឹងមានអ្វីកើតឡើងចំពោះ ម្នាក់ដែលផ្តេកលើដើមទ្រូងរបស់ទ្រង់?”
ព្រះយេស៊ូវ ទ្រង់បានងេកទៅរកពួកគេ រួចនិយាយថា “តើអំពល់អ្វីដល់អ្នករាល់គ្នា បើសិនជាគាត់នៅរហូតដល់ខ្ញុំមក”?ដូច្នេះ ទ្រង់មិនដែល...
ដូច្នេះនេះ ជាសេចក្តីបង្រៀនមួយ។ តើអ្នករាល់គ្នាឃើញដូចម្តេច? គឺមានសេចក្តីថា លោកយ៉ូហានមិនត្រូវស្លាប់ឡើងរហូតដល់គាត់បានឃើញព្រះ យេស៊ូវទ្រង់យាងត្រលប់មកវិញ នោះ គឺជាការយាងមកជាលើកទីពីររបស់ទ្រង់។ព្រះ គម្ពីរបានបង្រៀនពីសេចក្តីនេះ។
តែទោះជាយ៉ាងណាក៏ដោយ ក៏ព្រះ យេស៊ូវទ្រង់មិនដែលមានបន្ទូលថា “តើអំពល់អ្វីដល់អ្នករាល់គ្នា បើគាត់នៅរហូតដល់ខ្ញុំមកនោះ ទេ?”
ជាមួយគ្នានេះយើងឃើញថា លោកយ៉ូហានត្រូវបានលើកឡើងទៅស្ថានសួគ៌ ហើយលោកឃើញពីការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ គឺគាត់បានទៅដល់ទីនោះ ហើយឃើញអ្វីទាំងអស់ដែលនឹងត្រូវកើតឡើង។ លោកយ៉ូហានអាចរស់នៅបានប្រហែលជា៩០ឬលើសពីនេះ បន្តិចបន្ទួច ហើយបន្ទាប់មកគាត់បានស្លាប់ជាលក្ខណៈធម្មជាតិ (មានតែគាត់មួយប៉ុណ្ណោះក្នុងចំនោមពួកសាវក) បន្តាប់ពីការនិរទេសពីកោះ Patmos។
26
នៅត្រង់ចំនុចនេះមានកន្លែងមួយដែលយើងអាចរៀនបាន... (ខ្ញុំគិតថា យើងនឹងមានក្តាខៀន) ប៉ុន្តែខ្ញុំចង់បញ្ជាក់បង្ហាញបន្តិចមុនដែលយើងបន្តទៅចំនុចសំខាន់បន្ទាប់។អូ! នេះ ពិតជាពេញដោយសិរីល្អ! ពិតជាអស្ចារ្យណាស់! វាជាជំពូកមួយដ៏ល្អ។
បន្ទាប់ពីជំពូកនេះទៅគឺនិយាយអំពីការបើកត្រា។ អូ! យើងនឹងទុកវាមួយឡែកសិន ហើយយើងនឹងនិយាយពីកន្លែងផ្សេងទៀតនៅក្នុងព្រះគម្ពីរ ដើម្បីមើលសេចក្តីអាថ៌កំបាំងអំពីការបើកត្រាទាំងនោះ។ អូ! ពិតជាវិសេសណាស់។
27
ពេលនេះខ្ញុំចង់ឲ្យអ្នករាល់គ្នាចាប់អារម្មណ៍ទៅលើតួនៃជីវិត (ដែលមាននៅក្នុងចំនុចចុងក្រោយនៃជំពូក៤)ដែលលោកយ៉ូហានបានឃើញទូកធំនៃការតាំងសញ្ញា។ យើងឃើញថា តួនៃជីវិតទាំងនោះ មិនមែនជាទេវតា ហើយក៏មិនមែនជាមនុស្សដែរ។ប៉ុន្តែវាជាចេរ៉ូប៊ីន។ យើងដឹងថានៅក្នុងសញ្ញាចាស់ ពួកវានៅជាមួយនឹងទូកធំ។ ហើយយើងក៏ឃើញវាមាននៅក្នុងសញ្ញាចាស់ដែរ។បន្តមកទៀតនៅពេលយាងមកជាលើកទីពីររបស់ព្រះ អម្ចាស់ ចេរ៉ូប៊ីនការពារបល្ល័ង្កនៃសេចក្តីមេត្តាករុណារបស់ទ្រង់។
បល្ល័ង្កនៃសេចក្តីមេត្តាករុណាដែលពុំមាននរណាអាចទៅក្បែរបានលើកលែងតែមានការផ្សះ ផ្សាពីអ្នកដែលនៅទីនោះ នោះ ជាវិធីតែមួយដែលអាចទៅក្បែរទីនោះ បាន។ នៅពេលដែលវាបានប្រោះដោយលោហិត វាជាបល្ល័ង្កនៃសេចក្តីមេត្តាករុណា ប៉ុន្តែនៅពេលដែលលោហិតនោះ ត្រូវបានយកចេញនោះ វាជាបល្ល័ង្កនៃការជំនុំជំរះ។
28
អូ!គ្មាននរណាម្នាក់អាចឈរនៅទីជំនុំជំរះ របស់ព្រះ បានទេ។ អ្វីដែលយើងសំលឹងមើលគឺសេចក្តីមេត្តាករុណាមិនមែនការជំនុំជំរះ ឬសេចក្តីសុចរិតឡើយ។ យើងមិនអាចទៅរកសេចក្តីយុត្តិធម៌របស់ទ្រង់បានពីព្រោះ សេចក្តីយុត្តិធម៌របស់ទ្រង់... ទ្រង់រក្សាព្រះ បន្ទូលរបស់ទ្រង់ “នៅថ្ងៃណាដែលឯងស៊ីផ្លែនោះឯងនឹងត្រូវស្លាប់”។ តើនរណាខ្លះត្រូវការយុត្តិធម៌? ខ្ញុំមិនចង់បានយុត្តិធម៌ទេ។ តែខ្ញុំស្វែងរកសេចក្តីមេត្តាករុណាវិញ។សូមឲ្យបានសេចក្តីមេត្តាករុណារបស់ទ្រង់វិញ។
ប៉ុន្តែនៅពេលដែលបល្ល័ង្កនៃការជំនុំជំរះបានមកដល់សេចក្តីអាថ៌កំបាំងត្រូវបានសំអាត នៅពេលដែលលោហិតបានហួតពីបល្ល័ង្កនោះ។
ឥឡូវយើងបានមកដល់ពេលនោះហើយ គឺមកដល់ហើយ នៅជំនាន់នេះ ការជំនុំជំរះនឹងកើតមកលើផែនដីនេះ ឃើញទេ។ ដរាបណាលោហិតស្ថិតនៅទីនោះព្រះ ទ្រង់មិនទាន់បំផ្លាញផែនដីទេ។ ដរាបណាលោហិតស្ថិតនៅទីនោះ ពុំមានមនុស្សមានបាបណានៅចំពោះទ្រង់ទេ។ គ្រប់គ្នាត្រូវបានរាប់ជាសុចរិត ព្រោះ នៅទីនោះ មានការផ្សះ ផ្សាសំរាប់មនុស្សទាំងអស់។ប៉ុន្តែបើសិនជាអ្នកមិនបានទទួលការផ្សះ ផ្សា ហើយចូលទៅក្នុងព្រះ វត្តមានរបស់ទ្រង់ទេ នោះអ្នកនៅតែជាមនុស្សមានបាប ហើយអ្នកកំពុងតែដើរឆ្ងាយពីព្រះ គុណរបស់ទ្រង់។ នោះ អ្នកនឹងកាត់ទោសខ្លួនឯង។ប៉ុន្តែនៅពេលដែលលោហិតបានហួតចេញអស់ពីបល្ល័ង្កនៃសេចក្តីមេត្តាករុណា នោះ សេចក្តីកំហឹងរបស់ព្រះនឹងធ្លាក់មកដល់ផែនដី។ អូ! ព្រះ ទ្រង់មានពេញដោយសេចក្តីមេត្តាករុណាចំពោះ យើងទាំងអស់គ្នា។
29
ពេលនេះខ្ញុំព្យាយាមទាញយកចំនុចសំខាន់មកបង្ហាញអ្នករាល់់គ្នា គឺនៅជ្រុងទាំង៤ ពួកកូនចៅអ៊ីស្រាអែលបានបោះតង់របស់ពួកគេ។ ពួកគេបានដាក់ទូកធំនៅចំកណ្តាល ហើយនៅជ្រុងទាំង៤នៃតង់នោះ មានពូជអំបូរបីទៀតដូច្នេះ ៤គុណនឹង៣ គឺ១២។ មានដឹកនាំមួយមានកុលសម្ព័ន្ឋដែលមាននៅក្នុងនោះ។
ម្នាក់ក្នុងចំនោមពួកគេគឺរ៉ូបេន។គាត់តែងតែបោះ តង់របស់គាត់នៅភាគខាងត្បូង។ គាត់ជាមេដឹកនាំ។ ឯអេប្រាអិមនៅខាងលិច ដែលនៅទីនោះមានកុលសម្ព័ន្ឋចំនួនបីផ្សេងទៀត។ គាត់គឺជាគោឈ្មោល។ ហើយម្នាក់ទៀតដែលនៅខាងកើតគឺយ៉ូដា ដែលគាត់ជាសត្វតោ។រីឯខាងជើងគឺដាន់ គឺជាសត្វឥន្ទ្រី។ ពេលនេះ ចូរអ្នករាល់គ្នាធ្វើការកត់សំគាល់។ តើអ្នករាល់គ្នាចាំអស់ទេ?អ្នកទាំងអស់គ្នាសុទ្ឋតែចាំអស់ហើយ ដូច្នេះ តើយើងអាចទាញយាងណាបាន។ ចូរមើល សត្វឥន្ទ្រីសត្វគោ មនុស្ស និងសត្វសិង្ហ។
30
ចូរកត់សំគាល់យូដាការពារទ្វារទិសខាងកើត។ ឯព្រះ គ្រីស្ទទ្រង់ជាសិង្ហនៃកុលសម្ព័ន្ឋរបស់យូដា។
យើងនិងឃើញនៅមេរៀនព្រឹកនេះដែលទ្រង់នៅតែប្រកាសថា “សឹង្ហនៃពូជអំបូរ Judah, ជាឬសកែវជាអ្នកមុនដាវីឌ”។ ដាវីឌជាស្តេចដ៏អស់កល្បហើយព្រះ គ្រីស្ទគង់លើបាល្ហ័ង្លរបសស្តេចដាវីឌ ១០០០ ឆ្នាំ ជាស្តេចដ៏អស់កល្ប “គ្មានអ្នកណាអាចផ្តូលរំលំដាវីឌបានទេ”ហាលេលូយ៉ា! ព្រះ ទ្រង់បានសន្យាថា គ្មានអ្នកណាអាចប្តូររាជ្យរបស់ដាវីឌបានឡើយ។
អ្នកនិយាយថា“ចុះ សព្វថ្ងៃនេះ ឯណាទៅជាការជំនុំជំរះ របស់សាសន៍យូដា?
ទ្រង់នៅមានគ្រាប់ពូជមួយទៀតគឺព្រះគ្រីស្ទបុត្រាទ្រង់ដោយសារតែសាច់ឈាម មានម្នាក់គង់នៅទីនេះ “ដាវីឌ មិនអាចដួលបានឡើយ” ថាត្រឹមត្រូវហើយ។ហើយព្រះ គ្រីស្ទជាសឹង្ហនៃពូជអំបូរយូដាដែល ស្តេចដាវីឌចេញពីពូជអំបូរនោះ។
31
ឥឡូវនេះយើងនិងឃើញថាពួកគេជាអ្នកយាមបល្ល័ង្ហនៃព្រះ គុណ។ ពួកគេមើលបល្ល័ង្ហនៃព្រះ គុណ មិនឲ្យអ្វីចូលបានទេ។វាត្រូវឆ្លងកាត់ពូជអំបូរនោះ មុនសិន ទំរាំអាចចូលមកបល្ល័ង្កនៃព្រះ គុណនោះ បាន។ ពួកគេស្ម័គ្រចិត្តនិងប្តូរជីវិតគ្រប់ជនជាតិអ៊ីស្រាអែលសុខចិត្តស្លាប់ក៏មិនឲ្យអ្នកណាចូលមកជំនុំនោះ ដើម្បីយកបល្ល័ង្ហនៃព្រះគុណនោះ បានឡើយ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មីយើងក៏ឃើញចំណុចដូចគ្នាដែរគឺការយាមបល្ល័ង្ហនៃព្រះ គុណ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានិងបានយល់គឺបល្ល័ង្កនៃព្រះគុណកំពុងតែយាមល្បាត។ យើងឃើញថាអ្នកដែលយាមនោះ គឺម៉ាថាយ,ម៉ាកុស,លូកា,និងយ៉ូហាន។ កំពុងតែយាមល្បាតព្រះគម្ពីរកិច្ទការគឺជាកិច្ទការរបស់ព្រះ វិញ្ញាណបរិសុទ្ធ ដែលបានធ្វើការតាមរយះពួកសាវកដែលមាននៅព្រះគម្ពីរកិច្ទការក្នុងសញ្ញាថ្មី។ ហើយអ្នកដែលបានសរសេរនៅកណ្ឌដំណឹងល្អទាំង៤ ម៉ាថាយ ម៉ាកុសលូកា និងយ៉ូហាន បានយាមមើលបល្ល័ង្កនៃព្រះ គុណនោះ ដែលបង្ហាញថានោះ ហើយគឺជាព្រះ ជាព្រះវិញ្ញាណបរិសុទ្ធដែលមានព្រះ វត្តមាននៅសព្វថ្ងៃនេះ។ ព្រះ គម្ពីរដំណឹងល្អទាំង៤បានបង្ហាញពីដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលបណ្តាលឲ្យព្រះ វិញ្ញាណបរិសុទ្ឋធ្វើការតាមរយៈ កណ្ឌគម្ពីរកិច្ចការ។
32
ពេលនេះយើងបានមើលហួសពីមេរៀនរបស់យើងទៅហើយ នេះ មិនមែនជាអ្វីដែលយើងត្រូវនិយាយទេ។ ប៉ុន្តែវាធ្វើឲ្យយើងដឹងពីការពិត។ដូចដែលយើងបានឃើញនៅក្នុងគម្ពីរកិច្ចការ២:៣៨ ដែលនិយាយថា “ចូរប្រែចិត្ត ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទប្រយោជន៍ឲ្យបានរួចពីអំពើបាប”។
ឥឡូវនេះពួកគេបានជ្រមុជទឹកដោយនាមព្រះ វរបិតា ព្រះ រាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ធ។ ម៉ាថាយ២៨...១:៨ ទ្រង់មានបន្ទូលថា... រីឯកំណើតព្រះ យេស៊ូវគ្រីស្ទនោះ យ៉ាងនេះ ឯងនៅពេលម៉ារាមាតាទ្រង់បានភ្ជាប់ពាក្យជាមួយយ៉ូសែបមុនពេលដែលពួកគេនៅជាមួយគ្នានោះ នាងមានគភ៌ដោយព្រះ វិញ្ញាណបរិសុទ្ធ។ ការទាំងនោះ បានសំរេច...ឯយ៉ូសែបលោកជាបុរសសុចរិតលោកមិនចង់បើករឿងនាងឲ្យអ្នកណាដឹងទេទើបលោកចង់លែងនាងចេញដោយសម្ងាត់វិញ។ប៉ុន្តែនៅពេលដែលលោកបានគិតរឿងទាំងនោះ ទេវតានៃព្រះ អម្ចាស់បានលេចមកតាមរយៈ សបិន្ត ហើយមានបន្ទូលថាយ៉ូសែបពូជល្បួងដាវីឌអើយកុំឲ្យក្លាចយកនាងម៉ារាធ្វើជាប្រពន្ធអ្នកឡើយដ្បិតបុត្រដែលនៅក្នុងផ្ទៃនាងនោះកើតពីព្រះ វិញ្ញាណបរិសុទ្ធទេ។
ព្រះវិញ្ញាណបរិសុទ្ធនិងព្រះ វរបិតាជាបុគ្គតែមួយឬ? ឃើញទេ? អ្នកឃើញទេ? ហើយនាងនឹងផ្តល់កំណើតបុត្រតូច...ដែលមាននាមថាយេស៊ូវ... ហើយការទាំងអស់ក៏សម្រេចតាមទំនាយរបស់ហោរា អំពីព្រះ អម្ចាស់ដែលមានព្រះនាមថាអេម៉ាញូអែល...។
ព្រះគង់នៅជាមួយយើងគ្រប់ពេលវេលា (ព្រះ វរបិតា ព្រះ រាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ធគឹជាព្រះយេស៊ូវគ្រីស្ទតែមួយព្រះ អង្គតែប៉ុណ្ណោះ)។
33
កាលពីប៉ុន្មានថ្ងៃមុននៅរដ្ឋ Chicago មានសមាគមន៍បេសកកម្ម Chicago មួយ... ពេលនោះ ព្រះ វិញ្ញាណបរិសុទ្ឋទ្រង់បានដាស់ខ្ញុំឲ្យក្រោកឡើងក្នុងពេលរាត្រីហើយប្រាប់ថា “ចូរដើរទៅបង្អួចនោះ ទៅ”។ ហើយមានសំលេងមកថា “នេះ ជាក្រុមបេសកជនមួយ ហើយពួកគេនឹងរៀបចំអាហារឲ្យឯងនៅព្រឹកស្អែក”។“ដូច្នេះ ចូរប្រុងប្រយ័ត្នពួកគេនឹងវាយប្រហារឯង”។
“ខ្ញុំអរព្រះគុណទ្រង់” ទ្រង់បានបង្ហាញខ្ញុំថាតើត្រូវអង្គុយនៅកន្លែងណា។
ខ្ញុំក៏បានទៅប្រាប់បេសកជនមួយចំនួនគឺប្អូនប្រុសCarlson និងប្អូនប្រុស Tommy Hicks ខ្ញុំបាននិយាយថាកន្លែងដែលអ្នកបានរៀបចំនោះ មិនមែនបែបនោះទេ។ យើងនឹងប្តូរទៅកន្លែងផ្សែង។
34
ហើយនៅព្រឹកនោះពួកគេនិយាយថា “កូនប្រុសខ្ញុំបាននិយាយមកខ្ញុំថាលោកប៉ាទៅទីនោះ បង្កជំលោះឬ”?
ខ្ញុំឆ្លើយតប៖ប៉ាមិនបានទៅបង្កជំលោះនោះ ទេ ប៉ាបានមកទីនេះ ដោយការចាក់ប្រេងតាំងពីព្រះ វិញ្ញាណបរិសុទ្ធជាមួយព្រះដែលការពារបល្ល័ង្កនៃព្រះ គុណរបស់ទ្រង់ក៏គង់នៅទីនេះ ដែរ។
ដូច្នេះនៅពេលដែលយើងទៅដល់ទីនោះ មុនពេល ដែលពួកគេរៀបនឹងសួរទៀតផង ព្រះ វិញ្ញាណបរិសុទ្ធបានមានបន្ទូលមកកាន់ខ្ញុំថា“ឥឡូវនេះ ដល់ពេលដែលឯងត្រូវប្រាប់គេហើយ”។
ខ្ញុំបាននិយាយថា“ខ្ញុំមិនបានដឹងថា ហេតុអ្វីបានជាលោកនៅទីនេះ ទេ”។ ខ្ញុំថា “លោកHicks លោក Carlson ដែលជាប្រធានអ្នកជំនួញគ្រីស្ទានតើអ្វីទាំងអស់ដែលកើតឡើងនេះ ដូចអ្វីដែលព្រះ វិញ្ញាណបរិសុទ្ឋបានមានបន្ទូលប្រាប់ខ្ញុំកាលពីម្សិលម្ងៃទេឬអី?គឺលោកមិនអាចរកបន្ទប់ជួលបានទេ ដូច្នេះ យើងត្រូវតែមកដល់ទីនេះ។” ហើយនៅព្រឹកនោះ ពួកគេក៏មានបន្ទប់មួយរួចខ្ញុំក៏និយាយថា “ចូរមើល គ្រប់គ្នាដែលនៅទីនេះ ត្រូវបាននាំមកដល់កន្លែងដែលអ្នករាល់គ្នាត្រូវមក”។“អ្វីដែលអ្នករាល់គ្នាចង់បាន នោះ នឹងបាននៅក្នុងព្រះ នាមព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ”។
35
នៅពេលនោះព្រះ វិញ្ញាណបរិសុទ្ឋចាប់ផ្តើមយកព្រះ បន្ទូលរបស់ព្រះ និងបើកសំដែងយ៉ាងដូច្នេះ ហើយអស់ទាំងអ្នកដែលមកពីនិកាយTrinity ដែលអង្គុយនៅទីនោះ បានចាប់ដៃជាមួយអ្នកផ្សេងទៀត ពួកគេម្នាក់ៗបានយំទាំងអស់គ្នា។ខ្ញុំចាំថាមានចំនួន៧២អ្នក ដែលបានចូលរួមនៅទីនោះ បានទទួលបុណ្យជ្រមុជនៅក្នុងព្រះ នាមព្រះអម្ចាស់ព្រះ យេស៊ូវគ្រីស្ទ។
បល្ល័ង្កនៃព្រះគុណត្រូវបានការពារ អ្នករាល់គ្នាឃើញទេ ព្រះ វិញ្ញាណបរិសុទ្ឋកំពុងតែការពារបល្ល័ង្កនៃព្រះគុណនោះ។ ហើយអ្នកនាំសារដ៏សំខាន់ៗក៏អង្គុយនៅទីនោះ ដែលមានដូចជាលោកម៉ាថាយ ម៉ាកុស និងលោកយ៉ូហាន។
ការនេះជាអ្វីដែលខ្ញុំបាននិយាយក្នុងផ្នែកទីមួយរួចមកហើយសំរាប់មេរៀនក្នុងព្រឹកនេះ ចូរយើងទាំងអស់គ្នានឹកចាំពីកន្លែងនេះចុះ។
36
យើងរកឃើញថាពួកគេកំពុងការពារបល្ល័ង្កនៃព្រះ គុណរបស់ព្រះ នៅក្នុងសញ្ញាចាស់ ដែលមានម៉ាថាយ, ម៉ាកុស,លូកា, និងយ៉ូហាន គឺពួកគេទាំងអស់នេះ ហើយ។ ហើយសូម្បីតែសិង្ហរបស់ពូជអំបូរក៏បានដាក់ជីវិតរបស់ខ្លួនក្នុងការពារបល្ល័ង្កនៃព្រះគុណរបស់ទ្រង់ដែរ ដោយបានប្រោះ នៅលើបល្ល័ង្កនោះ ដោយលោហិតរបស់ខ្លួន។ នៅព្រឹកនេះ ទ្រង់ឈរនៅទីនេះដោយដោយមានជ័យជំនះ ហើយដែលទ្រង់នឹងយាងមកពីទិសខាងថ្ងៃរះ ក្នុងថ្ងៃមួយ នោះ យើងទាំងអស់គ្នានឹងបានឃើញទ្រង់។
37
ពេលនេះចូរយើងទៅឲ្យបានលឿនបន្តិច ពីព្រោះ យើងនៅមានពិធីជ្រមុជទឹកទៀត។ តើក្រាំងដែលមានបោះត្រានោះជាអ្វី? អូ! វាពិតជាល្អណាស់! តើអ្នករាល់គ្នាបានកត់សំគាល់ពីអ្វីដែលបាននិយាយនៅត្រង់កន្លែងនោះឬទេ ដែលថា “មានត្រា៧ដែលនៅខាងក្រោយក្រាំងនោះ”? វាជាអ្វីម្យ៉ាង... អូ! សូមព្រះ អម្ចាស់ទ្រង់ជួយយើងហើយប្រទាននូវការលើកទឹកចិត្ត ហើយប្រហែលជាឆាប់ៗនេះ យើងនឹងមានពេលរៀនជាមួយគ្នា។ ចូរមើល!វាមិនបាននៅក្នុងខគម្ពីរទេ។ គឺត្រានោះ ត្រូវបានបោះ នៅទំព័រខាងចុងនៃគម្ពីរ។ គម្ពីរនោះត្រូវបានបោះ ដោយត្រាទាំង៧។ រាល់ការងារបេសកកម្មនៃគម្ពីរនោះ ត្រូវបោះត្រាបញ្ចប់ដោយត្រាទាំង៧។នេះ គឺជាជំពូកដ៏អស្ចារ្យបំផុតមួយនៅក្នុងគម្ពីរវិវរណៈ។ ចូរមើលទាំងអស់គ្នា
ឯនៅព្រះ ហស្ថស្តាំនៃព្រះ អង្គ ដែលគង់នៅលើបល្ល័ង្ក នោះ ខ្ញុំឃើញមានក្រាំងដែលមានសរសេរនៅខាងក្នុង និងខាងក្រៅ
[សរសេរខាងក្នុង និងសរសេរខាងក្រៅ។នេះ ជាអ្វីដែលយើងបានអានកាលពីព្រឹកម៉ិញនេះ។]
ព្រមទាំងមានបិតត្រា៧ផង។
[នៅខាងក្រៅគម្ពីរ ជាអ្វីដែលគម្ពីរមិនបាននិយាយនោះទេ វាត្រូវបានបោះត្រានៅទីនេះ ដែលជាសេចក្តីអាថ៌កំបាំងនៃព្រះ អម្ចាស់។]
38
ឥឡូវនេះតើយ៉ាងម្តេចហើយ? ឥឡូវសូមចំណាំត្រាដែលតំណាងពីលទ្ធផលចុងក្រោយដែលឆ្លងកាត់ការសាកល្បងរួចហើយ។យើងបានចំណេញឬការសង្គ្រោះ ដោយសារការបោះ ត្រាឬការដៅចំណាំពីព្រះ វិញ្ញាណបរិសុទ្ធ។ សេចក្តីសង្គ្រោះនោះ ហើយជាផលចំណេញដ៏ធំបំផុតសំរាប់យើង។
សូមបកទៅចំណុចមុនបន្តិចខ្ញុំមានមេរៀនមួយខ្ញុំអត់មានពេលដើម្បីប្រាប់អ្នកទាំងអស់គ្នាប៉ុន្តែសូមមើលក្នុងព្រះគម្ពីរអេភេសូរបន្ទិចសិន ហើយសូមអាននៅជំពូក១នៃព្រះ គម្ពីរអេភេសូរនោះ អ្នកនឹងឃើញអត្តន័យពិតប្រាកដ។ប៉ុលជាសាវករបស់ផងព្រះ យេស៊ូវគ្រីស្ទដោយនៅបំណងព្រះ ហរទ័យព្រះ ផ្ញើមកពួកបរិសុទ្ធដែលនៅក្រុងអេភេសូរ...។
ចូរចងចាំថាលោកយ៉ូហានមានសំបុត្រ ដែលសរសេរទៅពួកជំនុំនៅក្រុងអេភេសូរ គឺទៅពួកជំនុំអេភេសូនិងពួកអ្នកបរិសុទ្ឋក្នុងព្រះអម្ចាស់យេស៊ូវ ជាពួកអ្នកដែលសាវកប៉ុលបានប្រកាសព្រះ បន្ទូលនិងបាននាំមកចូរក្នុងដំណឹងល្អ។
...មកកាន់ពួកជំនុំអេភេសូរ និងពួកអ្នកបរិសុទ្ឋក្នុងព្រះ អម្ចាស់យេស៊ូវ។
ដែលពួកគេទាំងនោះជាអ្នករស់ក្នុងព្រះ គ្រីស្ទ តើធ្វើដូចម្តេចដើម្បីរស់ក្នុងព្រះ គ្រីស្ទ? “គឺដោយសារព្រះវិញ្ញាណតែមួយ” គឺជារូបអង្គព្រះ អម្ចាស់យេស៊ូវគ្រីស្ទ។
39
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តអំពើព្រះ ដ៏ជាព្រះ វរបិតានៃយើង ហើយអំពើព្រះ អម្ចាស់យេស៊ូវគ្រីស្ទ។សូមសរសើរដល់ព្រះ ដ៏ព្រះ វរបិតានៃព្រះ យេស៊ូវគ្រីស្ទជាព្រះ អម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទដោយគ្រប់ទាំងព្រះ ពរខាងប្រលឹងវិញ្ញាណនៅស្ថានដ៏ខ្ពស់។
សូមពិចារណាអំពីព្រះគុណឥឡូវនេះ! ទ្រង់បានប្រទានព្រះ ពរមកយើងដោយព្រះ គុណនៅស្ថានដ៏ខ្ពស់ដែលបានប្រជុំគ្នាតែមួយក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ យើងជាពូជរើសតាំង ទ្រង់បានហៅយើងចេញមក និងដាក់យើងនៅកន្លែងពិសេសទ្រង់បានដៅចំណាំយើងដោយព្រះ វិញ្ញាណបរិសុទ្ទ ហើយទ្រង់ក៏បើកសម្តែងគ្រប់ទាំងរឿងរ៉ាវទាំងអស់នៅអនាគតសម្រាប់យើងតាមរយៈទ្រង់ដែលបានរើសយើងរាល់គ្នាក្នុងព្រះ គ្រីស្ទ តាំងពីមុនកំណើតលោកីមក ប្រយោជន៏ឲ្យយើងរាល់គ្នាបានបរិសុទ្ធហើយឥតកន្លែងបន្ទោសបាននៅចំពោះ ទ្រង់ដោយសេចក្តីស្រឡាញ់។ ពីព្រោះ ទ្រង់បានទទួលជាកូនចិញ្ចឹមដោយសារព្រះ យេស៊ូវគ្រីស្ទ តាមបំណងព្រះ ហឬទ័យទ្រង់។
40
គ្មានអ្វីពិសេសជានេះនោះ ទេ! សូមបន្ទអានពីរបីនាទីទៀត ខ្ញុំចង់សង្កត់ធ្ងន់ទៅលើ ខ១២ និង ខ១៣ដល់ ខ១៤។ ប្រយោជន៍ឲ្យយើងខ្ញុំដែលបានទុកចិត្តជឿព្រះគ្រីស្ទជាមុន បានសម្រាប់និងសរសើរដល់សិរីល្អទ្រង់។ ឯអ្នករាល់គ្នាក៏បានទទួលបន្ទូលនៃជីវិតគឺជាដំណឹងល្អពីសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា ដោយសារព្រះ ទ្រង់ដែរ ហើយកាលណាអ្នករាល់គ្នាជឿហើយនោះ ទ្រង់ក៏ដៅចំណាំដោយព្រះ វិញ្ញាណបរិសុទ្ឋដែលបានសន្យាមក។ ព្រះ វិញ្ញាណនោះ ទ្រង់ជាទីបញ្ចាំចិត្តពីដំណើរកេរ្តីអាកររបស់អ្នករាល់គ្នាទាល់តែបានលោះ សម្រាប់សេចក្តីសរសើរដល់សិរីល្អនៃទ្រង់។
“បន្ទាប់ពីអ្នករាល់គ្នាបានជឿ”។អូ! បងប្អូនដែលមកពីនិកាយបាបទីស្ទ តើអ្នករាល់គ្នានិយាយយ៉ាងណាចំពោះ សេចក្តីនេះ? អ្នកនិយាយថាអ្នកទទួលព្រះ វិញ្ញាណបរិសុទ្ឋ នៅពេលដែលអ្នកជឿឬ? ខគម្ពីរនេះ បាននិយាយថា “បន្ទាប់ពីអ្នកបានជឿអ្នកនឹងត្រូវបានបោះត្រាដោយព្រះវិញ្ញាណបរិសុទ្ឋ តាមសេចក្តីសន្យា”។ ចូរកត់សំគាល់ទាំងអស់គ្នា៖
ព្រះ វិញ្ញាណនោះ ទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្តិ៍របស់យើងរាល់គ្នាទាល់តែបានលោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សំរាប់ជាសេចក្តីសរសើរដល់សិរីនៃទ្រង់។
41
ពេលនេះយើងឃើញថា ត្រាមានន័យថា វាជាសេចក្តីបញ្ចប់ចុងក្រោយរបស់ព្រះ។ មានន័យថា អ្វីទាំងអស់ត្រូវបានបញ្ចប់រួចរាល់។ហើយគ្រប់ទាំងគ្រីស្ទបរិស័ទទាំងអស់បានបោះ ត្រាដោយព្រះ វិញ្ញាណដែលបានសន្យាតាំងពីមុនកំណើតលោកីមកម្ល៉េះពីព្រោះ ទ្រង់បានតម្រូវយើងរាល់គ្នាជាមុនសម្រាប់ឲ្យទ្រង់បានទទួល យើងជាកូនចិញ្ចឹមតាំងពីមុនកំណើតលោកីមកដែរ។តាំងពីមុនកំណើតលោកី! អូ! នោះ ហើយជាសេចក្តីសង្ឃឹម ដែលឲ្យយើងបានសុខសាន្តមិនដែលប្រែប្រួលហើយជាយុថ្កានៃព្រលឹងដែលមិនរង្គោះ រង្គើរទៅនេះ បន្តិចទៅនោះ បន្តិចនោះ ឡើយ។ ទ្រង់បានដៅចំណាំយើងរាល់គ្នាតាំងពីមុនកំណើតលោកីយ៍បានរើសជាកូនចិញ្ចឹមដោយសារព្រះយេស៊ូគ្រីស្ទ។ អូ! ពិតជាពិសេសណាស់ ខ្ញុំចូលចិត្តបង្ហើយការងារដែលទ្រង់បានប្រទានឲ្យខ្ញុំ។
42
ពេលនេះខ្ញុំសូមនាំយកនូវខគម្ពីរមួយទៀតមកអ្នករាល់។ “អស់អ្នកដែលទ្រង់បានដំរូវទុក ទ្រង់បានហៅពួកគេអស់អ្នកដែលទ្រង់បានហៅ ទ្រង់រាប់គេជាបរិសុទ្ឋ អស់អ្នកដែលបានរាប់ជាបរិសុទ្ឋ ទ្រង់ឲ្យគេមានសិរីល្អ”។តាំងពីមុនកំណើតលោកីយ នៅក្នុងគំនិតរបស់ទ្រង់ ទ្រង់បានទតឃើញជាមុននូវពួកជំនុំរបស់ទ្រង់ដែលទ្រង់បានដំរូវទុកសំរាប់ជាកូនចិញ្ចឹមតាមរយៈព្រះ យេស៊ូវគ្រីស្ទ ដើម្បីនឹងប្រទានឲ្យពួកគេមានជីវិតអស់កល្បជានិច្ចនៅពេលចុងក្រោយ។ការនេះ ពិតជាអស្ចារ្យណាស់! លោក Neville ការនេះ ពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ គឺយើងជាកូនចិញ្ចឹមតាមរយៈព្រះលោហិតនៃព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ។
43
នៅពេលដែលយើងកំពុងតែរៀនវានេះសូមអ្នករាល់គ្នាធ្វើការកត់សំគាល់។ យើងដឹងថា វាបានបញ្ចប់ហើយ... យើងទាំងអស់គ្នាបានដំរូវទុកជាមួយនឹងកូនចៀម។ព្រះ វិញ្ញាណបរិសុទ្ឋទ្រង់ជាត្រារបស់យើង។ ពាក្យថា ទិញទុក មានន័យថា “ទិញសំរាប់”។ យើងត្រូវបានទិញទុករហូតមកដល់ពេលនេះ។ការទិញនេះ គឺកើតឡើងដោយសារការចំនាយ។ អូ! ពិតជាល្អណាស់! វាត្រូវបានទិញមក ដូច្នេះ វាត្រូវបានកាន់កាប់និងរក្សាសុវត្ថិភាព ដែលពុំមាននរណាម្នាក់អាចមកប៉ះ ពាល់បានឡើយ។ យើងត្រូវបានទិញមកដើម្បីធ្វើជាកូនចិញ្ចឹម។អាម៉ែន។ ព្រះ វិញ្ញាណបរិសុទ្ឋ ត្រូវបានព្រះ អម្ចាស់ដាក់មកនៅក្នុងចិត្តរបស់យើង។ យើងត្រូវបានបោះត្រាហើយកូនប្រុសកូនស្រីរបស់ព្រះ កំពុងតែរងចាំយើងនៅចុងបំផុតនៃផ្លូវនេះ!
44
សូមត្រឡប់ទៅមើលក្នុងព្រះ គម្ពីរមួយទៀត គឺនៅព្រះ គ្ពីររ៉ូម ៨:២២ ខ្ញុំគិតថាព្រះគម្ពីរនោះ ល្អ ដែលយើងបានសិក្សារកាលពីម្សិលមិញនេះ ខ្ញុំបានគត់ទុកនូវចំណុច ដែលខ្ញុំចង់លើកមកនិយាយ...ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ។ មិនតែប៉ុណ្ណោះសោតខ្លួនយើងរាល់គ្នា ដែលមានផលជាដំបូងរបស់ព្រះ វិញ្ញាណ ក៏ថ្ងូរដែរទាំងរង់ចាំទំរាំការទទូលជាកូនចិញ្ចឹមគឺសេចក្តីប្រោសលោះ ដល់រូបកាយយើងផង។
សាវកប៉ុលបាននិយាយថាអូ! តើអ្នករាល់គ្នាឃើញទេ? “ជិវិតទាំងឡាយក៏ថ្ងូរ” គ្រប់របស់សព្វសារពើគឺស្រែកថ្ងូរ សូមមើលទៅដើមឈើតើពួកវាពិបាកយ៉ាងណា សូមមើលទៅផ្កាយ តើពួកវាពិបាកយ៉ាងណាដែរ សម្រាប់ជីវិតនៅពេលទឹកសន្សើមឬទឹកធ្លាក់ខ្លាំងធ្វើឲ្យពូកវាបាក់ចុះ សូមមើលទៅដើមឈើពីរបៀបដែលវាតស៊ូក្នុងការទប់មែកពួកវាដើម្បីស្រែកថ្វាយសិរីល្អដល់ព្រះ។ឃើញទេ? របស់សព្វសារពើ គ្រប់ទាំងធម្មជាតិ គ្រប់ទាំងសត្វស្រុក គ្រប់ទាំងសត្វព្រៃ គ្រប់ទាំងបក្សាបក្សី(របៀបដែលវាហើរយ៉ាងលឿនដើម្បីគេចចេញពីខ្មាំងសត្រូវ)របស់សព្វសារគឺថ្ងូរត្អែ។ប៉ុលក៏និយាយថា “ខ្លួនយើងក៏ដូចគ្នាដែរ” យើងក៏ថ្ថូរជាមូយគេដែរ ដ្បិតយើងរាល់គ្នារង់ចាំការទទួលជាកូនចិញ្ចឹមជាសេចក្តីប្រោសលោះ ដល់រូបកាយយើង។
45
អស់ជាច្រើនឆ្នាំមកហើយទល់នឹងពេលនេះ ដែលយើងទាំងអស់គ្នាត្រូវបានទិញមកដើម្បីទទួកកេរ្តិ៍អាករ! អូ! តើយើងមានអ្វីជាភស្តុតាង?ភស្តុតាងរបស់យើងគឺព្រះ ដែលទ្រង់គង់នៅក្នុងយើងទាំងអស់គ្នា។ យើងមានភស្តុតាង ដែលទ្រង់គង់នៅជាមួយនឹងយើង។យើងមានភស្តុតាង ដែលទ្រង់មិនចាកចោលយើង ដែលយើងគឺជារបស់ទ្រង់ និងទ្រង់ជារបស់យើង ពីព្រោះរូបកាយរបស់យើងក្នុងពេលនេះ គឺជាព្រះ វិហាររបស់ព្រះ វិញ្ញាណបរិសុទ្ឋ ដែលនាំឲ្យស្រែកថា“ឱ! ព្រះ វរបិតាអើយ”។ ហើយគ្មានអ្វីដែលអាចយកយើងចេញបានឡើយ។ យើងទាំងអស់គ្នាត្រូវភ្ជាប់ដោយយុថ្កានៅក្នុងព្រះគ្រីស្ទ។
ដើមឈើពុំមានវាទេធម្មជាតិពុំមានវាឡើយ ប៉ុន្តែយើងរាល់គ្នានៅតែស្រែកថ្ងូរដូចជាពួកវា ពីព្រោះ យើងមិនទាន់បានទទួលភាពពេញលេញនៃភាពជាកូនចិញ្ចឹមនោះនៅឡើយ។ ប៉ុន្តែយើងត្រូវបានទិញមកសំរាប់ការនោះ ដោយព្រោះ យើងត្រូវបានរើសចេញពីរបស់នៅលោកីយនេះដើម្បីធ្វើជាកូនប្រុសកូនស្រីរបស់ព្រះ អម្ចាស់។ តើមនុស្សប្រភេទណាដែលយើងនឹងក្លាយទៅជា?អូ! ចូរគិតអំពីវាចុះ!
ឥឡូវមានរបស់បញ្ចាំចិត្តពវិញ្ញាណរបស់យើងកំពុងតែស្រែកថ្ងូរ រកការទទួលជាកូនចិញ្ចឹមពេញទី ប៉ុន្តែឥឡូវនេះ យើងបានទទួលវាហើយនៅពេលដែលយើងទទួលព្រះ វិញ្ញាណបរិសុទ្ធ នោះ ហើយជាទីបញ្ចាំចិត្ត ជាកូនចិញ្ចឹមពេញលក្ខណៈឬក៏ការទទួលបានសេចក្តីប្រោសលោះ យ៉ាងពោរពេញ។ អូ! ពិតជាល្អណាស់! ខ្ញុំពិតជាស្រឡាញ់ការនេះណាស់។
46
យើងកំពុងរងចាំការទទួលជាកូនចិញ្ចឹមពេញលក្ខណៈ។ តើនៅពេលណាទៅ? គឺនៅពេលដំបូងដែលកើតជាថ្មី ពេលដែលរូបកាយទាបថោករបស់យើងបានផ្លាស់ប្រែទៅជារូបកាយឧត្តមដែលពេញដោយសិរីល្អ ដូចទ្រង់ នៅពេលនោះ យើងអាចមើលឃើញទ្រង់ផ្ទាល់មុខហើយរូបកាយយើង និងដូចជាទ្រង់ដែរ។ នៅពេលទ្រង់យាងមកនោះ យើងនឹងមកក្នុងរូបភាពដូចជាទ្រង់យើងនឹងមានរូបកាយដូចជា រូបអង្គឧត្តម រូបកាយនៃសិរីល្អ ហើយគ្រប់ទាំងបញ្ហដែលរុំព័ទ្ធជីវិតនឹងរលាយបាត់ដូចជាផ្សែងដែលខ្យល់បក់ទៅមិនអាចវិលវិញបានឡើយ។
រោងឧបោសថនៅលើផែនដីដែលយើងកំពុងតែឈរនៅក្នុងវា ហើយស្រែកថ្ងូរ គឺយើងកំពុងតែរងចាំការទិញទុក... សំរាប់សេចក្តីសង្រ្គោះដែលពេញលេញដែលនឹងត្រូវមក។ ប៉ុន្តែនៅក្នុងរោងឧបោសថដែលធ្វើពីដីនេះ យើងមានអ្វីម្យ៉ាងដែលបានប្រាប់យើងត្រូវបានលើកឡើងយ៉ាងខ្ពស់។អាម៉ែន! តើអ្វីទៅជាការទិញទុក? វាជាការចំនាយដើម្បីបានកាន់កាប់អ្វីម្យ៉ាង។ នោះ ជាការទិញទុក។នៅពេលមួយដែលយើងស្រឡាញ់លោកីយ ពេលដែលយើងធ្វើបាប ហើយធ្លាក់ចូលធ្វើការរបស់លោកីយនេះ យើងមិនបានគិតអំពីព្រះទេ យើងគឺជាមនុស្សសាសន៍ដទៃពីទ្រង់ យើងគ្មានទ្រង់ គឺគ្មានព្រះ គ្រីស្ទទេ គឺយើងជារបស់លោកីយវិញប៉ុន្តែពេលនេះ ទ្រង់បានបញ្ចូនព្រះ វិញ្ញាណបរិសុទ្ឋ ហើយតាមរយៈនោះ យើងត្រូវបានលើកចេញពីលោកីយមក។ពេលនេះ យើងត្រូវបានទិញមក ដោយយើងបានដឹងថា យើងបានឆ្លងផុតពីសេចក្តីស្លាប់ឆ្ពោះ ទៅឯជីវិត។អាម៉ែន!
ខ្ញុំព្យាយាមប្រាប់អ្នករាល់គ្នាពីសេចក្តីនេះដើម្បីឲ្យអ្នករាល់គ្នាដឹងថា យើងដែលជាគ្រីស្ទាន យើងត្រូវបានលើកឡើងយ៉ាងខ្ពស់ពីការទាំងអស់នេះឯមនុស្សមានបាបវិញគេនៅខាងក្រោមឯណោះ។ នេះ គឺជាការទិញមកសំរាប់ទទួលនូវសេចក្តីសង្រ្គោះ។
47
អ្នករាល់គ្នាអាចនឹងដឹងពីនិមិត្តដែលនឹងត្រូវប្រទានមកអ្នករាល់គ្នា...សូមព្រះ ទ្រង់ជាចៅក្រមរបស់ខ្ញុំ ហើយខ្ញុំមិនដែលមានចេតនាចង់បាននិមិត្តណាមួយផ្សេងឡើយ។បើសិនជាវាកើតឡើង ខ្ញុំនឹងរក្សាវាទុក។ មនុស្សមិនទាន់បានត្រៀមខ្លួនរួចរាល់ទេ សំរាប់ការងាររបស់ព្រះដូច្នេះ អ្នកតែងតែឲ្យវាកន្លងផុតទៅ។ បើសិនជាខ្ញុំមកកាន់ការងារបស់ខ្ញុំសារជាថ្មី នោះខ្ញុំគឺជាអ្នកបង្កើតសិស្ស។ ប៉ុន្តែចូរមើលក្នុងទីនេះ។ នៅទីនេះ នៅកន្លែងនេះ អ្នករាល់គ្នាកំពុងតែរស់នៅក្នុងអាណាចក្រស្ថានសួគ៌។អ្នករាល់គ្នាកំពុងតែនៅក្នុងកន្លែងដែលមនុស្សមិនអាចគិតដល់គឺអ្នករាល់គ្នាកំពុងតែជ្រៅជាងពួកគេ។
48
អ្នករាល់គ្នាឃើញទេនៅពេលនេះតាមរយៈ ព្រះ វិញ្ញាណបរិសុទ្ឋ យើងទាំងអស់គ្នាត្រូវបានទិញមកសំរាប់កេរ្តិ៍អាករ ពីព្រោះយើងទាំងអស់គ្នាត្រូវលើកឡើងខ្ពស់ជាងរបស់នៅលោកីយនេះ ហើយយើងកំពុងតែនៅលើលោកីយទាំងមូល! អូ!លោកNeville សូមព្រះ អម្ចាស់ទ្រង់ប្រទានសេចក្តីមេត្តាករុណា និងទទួលយកពួកជំនុំរបស់ទ្រង់។
នៅពេលដែលយើងទៅដល់កន្លែងមួយរបស់ពួកជំនុំហើយយើងព្យាយាមប្រៀបធៀបពីរបស់នៃលោកីយនេះ។ ដោយយើងនឹងព្យាយាមឲ្យបានក្រុមបាល់បោះ មួយដែលប្រសើរជាងក្រុមរបស់ពួកគេយើងនឹងមានអគារដ៏ស្រស់ស្អាតជាងអាគាររបស់ពួកគេ ឬឲ្យមានអ្វីដែលប្រសើរជាងពួកគេ។ តើយើងប្រៀបធៀបជាមួយនឹងពួកគេយ៉ាងដូចម្តេច?ដំណឹងល្អមិនមែនជាភាពស្រពិចស្រពិលនោះ ទេ វាគឺជាពន្លឺដែលភ្លឺយ៉ាងច្បាស់។ វាពិតជាភាពខុសគ្នាឆ្ងាយណាស់រវាងពន្លឺព្រិចៗនិងពន្លឺដែលចាំងមកច្បាស់។
49
យើងកំពុងតែរៀននៅជុំវិញបញ្ហានេះដូចដែលខ្ញុំបាននិយាយពីការយកសាកសពមួយចេញពីម៉ុងមួយទៅដាក់ក្នុងម៉ុងមួយទៀត ការផ្លាស់ប្តូរសមាជិកឬរបស់យ៉ាងដូច្នេះ។តើការនេះ មានអ្វីល្អទៅសំរាប់យើងរាល់គ្នា? យើងព្យាយាមបង្កើតឲ្យមានអគារធំល្អ។ យើងព្យាយាមធ្វើឲ្យមានអ្វីមួយដែលប្រសើរជាពួកមេតូឌីសឬបាបទីស្ទ ឬព្យាយាមប្រៀបធៀបជាមួយពួកកាតូលិក ដោយព្យាយាមឲ្យការជប់លៀង ការកំសាន្ត និងអ្វីជាច្រើនទៀត។
ពួកជំនុំរបស់ព្រះមិនត្រូវប្រៀបធៀបខ្លួនឯងជាមួយនឹងលោកីយឡើយ។ តើអ្នកអាចយកសេចក្តីអំនររបស់អ្នកនិងពួកជំនុំរបស់អ្នកមកប្រៀបធៀបជាមួយនឹងក្រុមMasonic Lodge យ៉ាងណាបាន? នោះ ជាផ្លូវរបស់ពួកគេ។ ចូរកុំព្យាយាមឲ្យខ្ពស់ជាងពួកគេឡើយ។
50
ប៉ុន្តែយើងមានអ្វីដែលពួកគេមិនមាន។យើងមានព្រះ យេស៊ូវ! ចូរអនុញាតិឲ្យពួកគេចូលមកទីនេះ ចុះ បើសិនជាពួកគេត្រូវការអ្វីមួយនោះ។ចូរនៅជាមួយព្រះ គ្រីស្ទ។ យើងមានព្រះ គ្រីស្ទ។ ពួកគេមិនមានព្រះ គ្រីស្ទទេ ដរាបណាគេចូលមកទីនេះ។ហើយនៅពេលដែលពួកគេមកទីនេះ ផ្លូវរបស់ពួកគេនឹងត្រូវបំផ្លាញចោល។
ចូរកុំព្យាយាមភ្លឺព្រិចៗឡើយ។ចូរឲ្យភ្លឹខ្លាំងចុះ! បើសិនជាអ្នកមិនអាចភ្លឺខ្លាំងបាន អ្នកត្រូវតែអនុញាតិឲ្យទ្រង់ភ្លឺតាមរយៈអ្នកចុះ។
ចំពោះសត្វអំពិលអំពែក វាមិនបញ្ចេញពន្លឺឡើយ ពីព្រោះ វាមិនចង់បញ្ចេញពន្លឺនោះ ហើយនៅពេលដែលវាចង់បញ្ចេញពន្លឺមានអ្វីមួយដែលធ្វើឲ្យមានពន្លឺចេញមក។ គឺខ្លួនវា ខ្លួនវាផ្ទាល់ជាអ្នកធ្វើ អ្វីមួយដែលនៅក្នុងវានាំឲ្យមានពន្លឹចេញមកក្រៅ។
បាទ!នេះ ជាអ្វីដែលមាននៅក្នុងព្រះ វិញ្ញាណបរិសុទ្ឋ។ យើងមិនចាំបាច់ធ្វើខ្លួនឲ្យចំលែក ឬខុសពីគេឬជាអ្វីឡើយ។ គ្រាន់ថ្វាយទាំងអស់ដល់ទ្រង់ ហើយរស់នៅក្នុងជីវិតដែលជាកូនព្រះ និងអនុញ្ញាតិឲ្យព្រះទ្រង់គង់នៅតាមរយៈ អ្នកចុះ។ នោះ ពន្លឺនៃដំណឹងល្អនឹងចាំងជះ ឡើង អ្នករាល់គ្នាឃើញទេ វាមិនមែនជាពន្លឺដែលភ្លឺព្រាលៗនោះទេ។
51
ឥឡូវនេះយើងកំពុងរង់ចាំការរស់ឡើងវិញ ល្អណាស់តើអ្នកយល់ទេ (សូមឆ្លើយថា Amen បើអ្នកយល់មែន) តើខ្ញុំមានន័យដូចម្តេចពេលដែលខ្ញុំនិយាយពី “ទីបញ្ចាំចិត្ត”? យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្តិស្លាប់ទៅ ឯជីវិតហើយពីព្រោះទ្រង់បានលើកយើងឡើង យើងត្រូវបានលើកឡើង មិនមែនក្នុងពួកយើងទេ តែត្រូវបានលើកចេញពីលោកីយ៏ដើម្បីឲ្យយើងមានសេចក្តីស្រឡាញ់ដល់គេ ដូចដែលព្រះ ស្រឡាញ់យើង។ យើងដឹងថា ពេលដែលយើងគិតអំពីរជីវិតយើងនោះ យើង និងឃើញអំពីព្រះ វិញ្ញាណបរិសុទ្ធនៅក្នុងយើង ពីព្រោះ យើងមិនរំពឹងរបស់អ្វីនៅលោកីយ៏ទៀតនោះឡើយ។ តើអ្នករាល់គ្នាយល់ទេ? កាលណាអ្នករាល់គ្នាស្រឡាញើលោកីយ៏ ឬរបស់អ្វីនៅលោកីយ៏ នោះ គ្មានសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ បើអ្នករាល់គ្នានៅលើការទាំងអស់នោះ នោះ អ្នករាល់គ្នានិងបានគ្រងមរតក។យល់ទេ? អ្នកកំពុងស្ថិតនៅលើផ្លូវរបស់អ្នក ដើម្បីបំពេញសេចក្តីប្រោសលោះ។
ពេលកំណត់មិនទានមកដល់នៅឡើយទាល់តែយើងឃើញការមួយសំខាន់សិន នោះ គឺយើងត្រូវតែឃើញព្រះ យេស៊ូវគ្រីស្ទ។ នៅពេលដែលទ្រង់យាងមកនោះ អ្នករាល់គ្នា និងបានរូបកាយឧត្តមដូចជាទ្រង់ ដោយសារយើង មានលក្ខណៈ ដូចទ្រង់។
52
អ្នករាល់គ្នាឃើញពីអ្វីដែលនឹងត្រូវបាត់បង់ក្នុងពេលនេះទេ ពីព្រោះ ព្រះ គម្ពីរបានប្រាប់យ៉ាងដូច្នេះ នៅក្នុងគម្ពីរនោះ ជាសេចក្តីសង្រ្គោះ ដល់យើងរាល់គ្នា។តើយើងត្រូវបានសង្រ្គោះ ចេញពីអ្វី? ពីអ្វីដែលយើងដែលបាត់ពីយើងនោះ។ នៅពេលដែលយើងបានសង្រ្គោះនោះ នឹងមានអ្វីដែលមកបំពេញវាវិញ។ នោះ គឺជាមរតក ដែលនឹងត្រូវមកបំពេញ។ ដូច្នេះ យើងទាំងអស់គ្នានឹងទទួលវានៅពេលមួយដែលយើងមិនមាននៅក្នុងពេលនេះ គឺដែលកូនចៀមនឹងយាងមកហើយសង្រ្គោះ។ ដូច្នេះ អ្នករាល់គ្នាត្រូវបាត់បង់អ្វីមួយជាមុនសិន។
53
ចូរមើលតើយើងចាញ់អ្វី?បាទ! ជីវិតអស់កល្បជានិច្ចត្រូវបានប្រគល់ឲ្យទៅអ័ដាម។ មុនពេលដែលគាត់បានបរិភោគផ្លែឈើនោះគាត់មានជិវិតអស់កល្បជានិច្ច។ ហើយយើងរកឃើញថា អ័ដាមត្រូវទទួលបានមរតករបស់ផែនដីនេះ។ វាដូចជាព្រះមួយអង្គនៅផែនដីនេះ ដែរ។ ផែនដីត្រូវបានជាកម្មសិទ្ឋិរបស់សាតាំង។ អ្វីទាំងអស់ត្រូវបានប្រគល់ទៅក្នុងដៃរបស់គាត់ដូច្នេះ គាត់អាចធ្វើអ្វីដែលគាត់ចង់ធ្វើបានទាំងអស់។ គាត់បានហៅពួកវា បានឲ្យឈ្មោះ ដល់ពួកវានិងធ្វើអ្វីជាច្រើនទៀតតាមដែលគាត់ចង់។ គាត់គឺជាកូនដ៏ពិតប្រាកដរបស់ព្រះ អម្ចាស់។
នៅក្នុងរដូវរំហើយមួយអ័ដាមបានចាញ់សង្រ្គាម ហើយតួនាទីនោះ ត្រូវបានប្រគល់ឲ្យទៅសាតាំង។ សាតាំងបានទទួលយកវា។អ័ដាមពិតជាខ្ជិលច្រអូសណាស់ គាត់មិនបានទាមទារសិទ្ឋិរបស់ខ្លួន ពីព្រោះ គាត់មិនអាចទាមទារវាបានឡើយ។សាតាំងទទួលបានតួនាទីនេះ ទាំងខុសច្បាស់ វាបានក្លាយទៅជាព្រះ របស់លោកីយនេះ។ គឺព្រះ គម្ពីរបានប្រាប់យ៉ាងដូច្នេះ។វាបានទទួលអំណាចនោះ។ វាបានដាក់ទាំងអស់នោះ នៅក្នុងដៃរបស់វា។ គឺសេចក្តីស្លាប់ និងអ្វីទាំងអស់នៅក្នុងដៃរបស់សាតាំង។ផែនដីនេះ បានក្លាយទៅជាកម្មសិទ្ឋិរបស់វា គឺគ្រប់ទាំងសាសន៍ត្រូវបានទៅជារបស់សាតាំង។ វាគ្រប់គ្រងនិងត្រួតត្រាផែនដីទាំងមូល និងអ្វីទាំងអស់ដែលមាននៅលើផែនដីនេះ។
54
ប៉ុន្តែចូរអរព្រះគុណព្រះ ដែលយើងមិនមែនជារបស់រលោកីយនេះ។ ដូច្នេះ អ្នករាល់គ្នានៅទីនេះ។ ខ្ញុំមិនមាននិយាយអំពីពួកជំនុំនោះទៅទេ។ វាមិនត្រួតត្រាពួកជំនុំឡើយ ប៉ុន្តែវាត្រួតត្រាលោកីយនេះ។ វានិយាយថាមនុស្សទាំងអស់ជារបស់វាហើយវាជាព្រះ របស់លោកីយន។ ព្រះ យេស៊ូវទ្រង់មានបន្ទូលពីសេចក្តីនេះ ហើយពេលនេះ វាកំពុងតែត្រួតត្រាមនុស្សទាំងអស់។វាជាព្រះ របស់លោកីយ វាបានបំបាំងភ្នែករបស់មនុស្សទាំងអស់ ដើម្បីឲ្យមនុស្សទាំងនោះ ឃើញថាលោកីយជារបស់វា។ឯព្រះ ទ្រង់ជាព្រះ នៃស្ថានសួគ៌ តែទ្រង់មិនគ្រប់គ្រងផែនដីនេះ ទេដោយផ្ទាល់ទេ។ ទ្រង់មិនគ្រប់គ្រងវាទេ។
ប៉ុន្តែអ័ដាមបានចាញ់ជីវិតទាំងអស់រួមទាំងយើង គឺបានប្រគល់អោយទៅគាត់ ព្រះ គម្ពីរម៉ាថាយ៥ ព្រះ យេស៊ូវបាននិយាយពីវា។ពរហើយអស់អ្នកណាដែលបន្ទាបខ្លួនដ្បិតអ្នកនោះ នឹងបានគ្រងផែនដីជាមរតក“។ អ្នករាល់គ្នាឃើញទេ។ពេលនេះ យើងមិនបានវាទេ។
ចូរមើលវាមិនមែនជារបស់អ័ដាម និងពូជរបស់គាត់ទៀតឡើយ។ ពូជរបស់អ័រដាមត្រូវបាត់វាទាំងស្រុងដែរ។វាមិនបានជាកម្មសិទ្ឋិរបស់ពូជអ័រដាមឡើយ។ មិនថា អ្នកខំប្រឹងធ្វើឲ្យផែនដីនេះ ស្អាតយ៉ាងណាឬ ខំប្រឹងធ្វើផ្ទះធំៗ នៅលើផែនដីនេះ ក៏មិនមែនជាកម្មសិទ្ឋិរបស់អ្នកដែរ ពីព្រោះ អ្នកជាពូជរបស់អ័ដាម។គឺមិនបានឡើយ វាមិនត្រូវបានប្រគល់មកពូជរបស់អ័ដាមនោះ ទេ ពីព្រោះ សាតាំងបានយកវា ហើយចាក់សោរវារួចទៅហើយ។បាទ! ពីអ័ដាមបានប្រគល់ឲ្យសាតាំង។
55
អូទេខ្ញុំមិនចង់យកពេលវេលាអ្នកច្រើននោះ ទេ ពីព្រោះ យើងនៅមានកម្មវិធីជ្រមុជទឹកទៀត។ វាជាកម្មសិទ្ឋិរបស់ទ្រង់តែទ្រង់មិនគ្រប់គ្រងវាទេ គឺសាតាំងជាអ្នកគ្រប់គ្រងវិញ។ នៅពេលដែលម្ចាស់ដើមបាត់សិទ្ឋិលើវាមានតែវិធីមួយប៉ុណ្ណោះ ដែលអាចយកមកវិញបាន។ នោះ គឺតាមរយៈញាតិ សណ្តានដ៏ជិតស្និតម្នាក់ដែលនឹងអាចយកវាមកវិញបាន។គឺតាមរយៈកំណើតដ៏បរិសុទ្ឋនៃអង្គព្រះ យេស៊ូវគ្រីស្ទ។
56
ពេលនេះខ្ញុំចង់និយាយអ្វីផ្សេងទៀតនៅត្រង់ចំនុចនេះ។ ការដំបូងមួយ គឺយើងចង់ត្រលប់ទៅកាន់គម្ពីរសញ្ញាចាស់ចូរយើងមើលទៅក្នុងគម្ពីរចោទិយកថា ២៥:២៣និង២៤ នោះ អ្នករាល់គ្នានឹងឃើញច្បាប់នៃសេចក្តីសង្គ្រោះនៅពេលដែលព្រះ ទ្រង់បានប្រគលអោយទៅអីស្រាអែល ដើម្បីបែងចែកទឹកដីតាមរយ: លោកយ៉ូស្វេ គឺពូជអំបូរនីមួយៗបានទទួលចំនែករបស់ពួកគេរៀងៗខ្លួន។ដែលជាមរតកដែលពួកកូនចៅអ៊ីស្រាអែលទទួលជាកម្មសិទ្ធិ។
ប៉ុន្តែនៅពេលដែលបុរសនោះធ្លាក់ខ្លួនក្រ និងបាត់បង់អ្វីទាំងអស់ទៅលើបុរសម្នាក់ទៀត មានវិធីតែមួយប៉ុណ្ណោះដែលអាចយកមកវិញបានគឺតាមរយៈសាច់ញាតិរបស់គាត់។ ជាចុងក្រោយរបស់នោះ នឹងត្រូវត្រលប់មកគាត់វិញ។ បុរសម្នាក់នោះ គ្រាន់តែកាន់កាប់វាក្នុងរយៈពេលមួយតែប៉ុណ្ណោះ។ វាត្រូវតែទៅជាកម្មសិទ្ឋរបស់ម្ចាស់ដើម។ បាទ! វាត្រូវតែត្រលប់ទៅកាន់ម្ចាស់ដើមវិញ។
57
ពេលនេះចូរមើល ជាឧទាហរណ៍ ខ្ញុំមានកម្មសិទ្ឋិលើដីមួយកន្លែង ហើយខ្ញុំបានបាត់វា ខ្ញុំបានលក់វាឲ្យទៅលោកNeville ដែលជាពូជអំបូរផ្សេងទៀតរបស់យូដា ឬអាចលក់ទៅឲ្យភាគីម្នាក់ផ្សេងទៀត។ ពេលនេះ លោកNeville បានក្លាយទៅជាកម្មសិទ្ឋិករលើដីនោះ ដោយគាត់អាចចេញចូល និងធ្វើកសិកម្ម ប្រមូលផលពីដីនោះបាន ហើយការពិតគាត់បានប្លង់កម្មសិទ្ឋិ។ បើតាមច្បាប់របស់យូដា គាត់មិនអាចធ្វើជាកម្មសិទ្ឋិករលើរបស់នោះឡើយ។ ឥឡូវចូរយើងអាននៅក្នុងចោទិយកថា២៥ នោះ អ្នករាល់គ្នានឹងឃើញថា គាត់មិនមានជាកម្មសិទ្ឋិករឡើយគាត់គ្រាន់តែកាន់កាប់វាតែប៉ុណ្ណោះ។
58
បាទ ឧទាហរណ៏ដូចជាកូនប្រុសរបស់ខ្ញុំBilly ចង់បានដីនោះ។ បើសិននរណាម្នាក់ ឬលោក Neville កាន់កាប់វា គាត់មានប្លង់កម្មសិទ្ឋិ។ពេលនេះ បើសិនជាមានសាច់ញាតិខ្ញុំ ដែលមានសាច់ឈាមរបស់ខ្ញុំចង់បានវា នោះ គាត់នឹងលែងជាម្ចាស់កម្មសិទ្ឋិទៀតហើយនៅពេលដែលគាត់លក់វាឲ្យកូនប្រុសរបស់ខ្ញុំ គឺនៅពេលដែលគាត់ប្រគល់ប្រាក់ឲ្យ២៥០០ដុល្លា សំរាប់ថ្លៃដីនោះ។
លោក Tonyនឹងចូលមករួចនិយាយថា “លោក Neville ខ្ញុំសុំទិញដីនោះ”។ គឺគាត់មិនអាចធ្វើដូច្នេះ បានឡើយ។
លោក Neville និយាយថា (ទេ ខ្ញុំមិនចង់លក់វាទេលោក)។
បាទខ្ញុំនឹងទិញក្នុងតំលៃ “២៥០០ដុល្លា”
(អូ!ខ្ញុំនឹងអោយថ្លៃជាងលោក គឺ៣៥០០ដុល្លា)
“ខ្ញុំមិនខ្វល់ថា លោកចង់ទិញវាតំលៃប៉ុន្មាននោះទេ។ ខ្ញុំនឹងមិនលក់វាឡើយ។ ខ្ញុំនឹងរក្សាវា”។
ប៉ុន្តែBillyPaul ដើរចូលមកហើយនិយាយថា “ខ្ញុំចង់បានកម្មសិទ្ឋិប៉ារបស់ខ្ញុំមកវិញ។ នេះ ជាលុយ២៥០០ដុល្លារបស់លោក”។យ៉ាងដូច្នេះ គាត់ត្រូវតែអនុញាតិ ពីព្រោះ វាជាច្បាប់។
ហាលេលូយ៉ា!ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាជាគ្រីស្ទបរិស័ទយល់សេចក្តីទាំងអស់នេះ។
យើងគឺជាអំបិលនៃផែនដី គឺព្រះ ទ្រង់បានប្រទានរបស់ទាំងអស់នេះទៅកូនរបស់ទ្រង់ទាំងអស់គ្នា។
59
ទ្រង់បានប្រទានឲ្យពួកគេមានអំណាចលើអស់ទាំងធម្មជាតិសត្វព្រៃ និងរបស់មានជីវិតទាំងអស់ដែលមាននៅលើផែនដីនេះ។ ប៉ុន្តែអ័ដាមដែលជាឪពុករបស់យើងបានប្រគល់វាទៅឲ្យសាតាំង។ ប៉ុន្តែវាបានត្រលប់មកវិញ។ មកម្ចាស់ដែលស្របច្បាប់ គឺជាព្រះដែលទ្រង់បានបង្កើតវាមក។ អាម៉ែន!
យើងឃើញថាលោកយ៉ូហានបានយំជាខ្លាំង ពីព្រោះ លោកមិនបានឃើញនរណាម្នាក់គួរនឹងបានសង្រ្គោះ ឡើយ។ មនុស្សគួរទទួលបាន។លោកយ៉ូហាននិយាយថា “ខ្ញុំបានយំជាខ្លាំង ដោយព្រោះ គ្មាននរណគួរនឹងបើក ឬក្រឡេកមើល ឬស្រាយក្រាំងនោះបានឡើយ”។ គាត់បន្តថា “គ្មាននរណាម្នាក់ទោះ ជានៅស្ថានសួគ៌ នៅផែនដី នៅក្រោមផែនដី ឬនៅកន្លែងណាមួយអាចបើកវាបានឡើយ”។គឺគ្មាននោះ ឡើយ។
គាត់មិនបានគិតអំពីទេវតានោះទេ។ ចូរចាំថា ផែនដីនេះ មិនត្រូវបានប្រគល់ឲ្យទេវតាឡើយ។ វាជាមរតករបស់មនុស្ស។ ទេវតាកាព្រីយ៉ែលសាកសមនឹងធ្វើវា។ ទេវតាផ្សេងទៀតក៏គួរនឹងធ្វើបានដែរ។ ទេវតា Michael ក៏ធ្វើបានដែរ។ ប៉ុន្តែពុំមានមនុស្សណាម្នាក់អាចធ្វើបានឡើយ។ដូច្នេះ ហើយទើបលោកយ៉ូហានបានស្រែកយំយ៉ាងខ្លាំង។
មានម្នាក់និយាយថា“ពីព្រោះ គាត់ដឹងថា គាត់ក៏មិនអាចបើកបានដែរ”។ វាមិនដូច្នេះ ឡើយ។
គាត់ត្រូវស្ថិតនៅក្រោមអំណាចនៃព្រះវិញ្ញាណបរិសុទ្ឋ ដូច្នេះ គាត់មិនមានកំហុសយ៉ាងដូច្នេះ ឡើយ។ ប៉ុន្តែ មិនមែនតែគាត់ម្នាក់ដែលមិនគួរនឹងបើកវាឡើយតែគាត់ក៏មិនបានរកឃើញនរណាម្នាក់បើកវាបានដែរ។
60
បន្តពីនោះមកគាត់និយាយថា មានចាស់ទុំម្នាក់បាននិយាយថា “កុំយំថ្វី មើលន៏ សត្វសិង្ហ ដែលកើតពីអំបូរយូដា[អាម៉ែន!] គឺជាឬសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងធ្វើវាបាន!” អាម៉ែន។
ចូរចាំថាលោកមិនទាន់បានឃើញទ្រង់នៅឡើយទេ ក្នុងពេលនោះ។ តើហេតុអ្វី? ទ្រង់គង់នៅលើបល្ល័ង្កនៅទីនោះគឺជាបល្ល័ង្ករបស់ព្រះ។ ទ្រង់គង់នៅកណ្តាលបល្ល័ង្កនោះ។ លោកមិនទាន់បានឃើញទ្រង់នៅឡើយទេក្នុងពេលនោះដូច្នេះ លោកយ៉ូហានរំពឹងទុកថា នឹងឃើញសត្វសិង្ហដែលនឹងត្រូវមក តែគាត់បែរជាឃើញកូនចៀមទៅវិញ។
61
បងប្អូនទាំងអស់គ្នា!តាមរយៈ ការបន្ទាបខ្លួន តាមរយៈចិត្តសុភាព តាមរយៈ ព្រះ វិញ្ញាណបរិសុទ្ឋ នោះ យើងទាំងអស់គ្នានឹងបានឈ្នះ។មិនមែនតាមរយៈ ប្រាជ្ញាដ៏អស្ចារ្យនោះ ឡើយ ប៉ុន្តែអស់អ្នកណាដែលបន្ទាបខ្លួន អ្នកនោះ ជាអ្នកឈ្នះ។អ្នកណាដែលសប្បាយនឹងភាពជាអ្នកបំរើរបស់ព្រះ គ្រីស្ទ អ្នកនោះ ជាអ្នកដែលមានជ័យជំនះ។
លោកយ៉ូហាននិយាយថា“ទ្រង់បានឈ្នះ។ ហើយទ្រង់គួរនឹងបើកក្រាំងនោះ និងត្រាទាំងនោះ ផងដែរ”។
យើងនឹងស្វែងរកបន្ថែមទៀតនៅពេលបន្ទាប់មិនមែនជាថ្ងៃនេះ ទេ ពីត្រាទាំង៧នោះ។
62
ចូរយើងមើលបន្ថែមទៀតអំពីការសង្រ្គោះ។មុនពេលដែលមនុស្សអាចនឹងសង្រ្គោះ បាន គឺការដំបូងមួយគាត់សាកសមនឹងធ្វើវា។ គាត់ត្រូវតែជាមនុស្សដែលត្រឹមត្រូវ។ដូច្នេះ ការនេះ ត្រូវបានកើតឡើងចំពោះ ព្រះ អម្ចាស់យេស៊ូវគ្រីស្ទ នៅពេលដែលទ្រង់ប្រសូតមកតាមរយៈស្រ្តីព្រហ្មចារីយ៍ ពីព្រោះ ទ្រង់គឺជាព្រះ។ ទ្រង់គឺជាព្រះ ដែលបានយាងមកផែនដី។ ទ្រង់បានយកនិស្ស័យជាមនុស្ស។ទ្រង់គួរ ហើយលោហិតនៃស្រ្តីព្រហ្មចារីយ៍ធ្វើឲ្យទ្រង់គួរនឹងការនោះ។ បើសិនជាអ្នករាល់គ្នាចង់មើលនៅក្នុងព្រះគម្ពីរ ចូរមើលនៅក្នុង ១ពេត្រុស១:១៨។ គឺត្រូវគួរនឹងការសង្រ្គោះ នោះ។ ហើយទ្រង់បានធ្វើវាពីព្រោះ ទ្រង់បានយកកំណើតក្នុងរូបរាងជាមនុស្ស។ ទ្រង់បានយកនិស្ស័យជាមនុស្ស គឺទ្រង់បានក្លាយជាមនុស្សដូចជាយើងរាល់គ្នា។ហើយយើងរកឃើញថា ព្រះ យេហូវ៉ាទ្រង់បានយកកំណើតជាសាច់ឈាម ហើយគង់ជាមួយនឹងយើងរាល់គ្នា។ អាម៉ែន។
ទ្រង់បានឈ្នះ។ទ្រង់បានយកនិស្ស័យជាសាច់ឈាម។ ទ្រង់បានយាងមកផែនដី ទ្រង់បានប្រសូតមកជាទារកតូច ហើ់យធ្វើដំណើរក្នុងចំនោមយើងទាំងអស់គ្នាហើយតាមរយៈព្រះ លោហិតដ៏បរិសុទ្ឋរបស់ទ្រង់ នោះ ទ្រង់មានជ័យជំនះ។
63
ចូរយើងមើលនៅក្នុងសញ្ញាចាស់មានបុរសម្នាក់បានប្រកាសពីអ្វីដែលគាត់បានធ្វើតើគាត់បានធ្វើអ្វី? គាត់បានយកចាស់ទុំម្នាក់... ចាស់ទុំ១០នាក់ និងនាំចូលតាមទ្វារមួយនិងបានណែនាំពីអ្វីដែលគាត់បានធ្វើ ក្នុងការសង្រ្គោះដល់អ្នកដែលបាត់បង់ ហើយបានប្រាប់
64
ខ្ញុំចង់ឲ្យអ្នករាល់គ្នាកត់សំគាល់ពីដំណាក់បីមិនមែនតែ១ចំនុចកន្លែងនេះ ទេ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមើលទៅឯពួកជំនុំ ការដូចគ្នានេះកំពុងតែកើតឡើងក្នុងពួកគេ។ ចូរមើលទាំងអស់គ្នា។ ដំបូងយើងឃើញថា (ដូចដែលយើងស្តាប់សេចក្តីអធិប្បាយអំពី“អ្នកសង្រ្គោះ ដែលសាច់ញាតិ”) ព្រះ ទ្រង់បានយកកំណើតជាសាច់ឈាមដើម្បីសង្រ្គោះ។ ទ្រង់តែមួយដែលដែលយើងឃើញនៅក្នុងជំពូក៥និងខ៥ នេះ
គ្មាននរណាម្នាក់ទោះ នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមផែនដី ឬនៅក្រោមដីដែលអាចនឹងបើកក្រាំងនោះ បានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានដែរ។
នោះ ខ្ញុំក៏យំជាខ្លាំង ដោយព្រោះ គ្មាននរណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ
រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឬសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន។
[គឺទ្រង់តែមួយដែលយើងរាល់កំពុងសំឡឹងមើលនេះ ហើយ]
65
ចូរមើលពីនាងរស់នឹងន៉ាអូមីនិងបូអូស គឺជារូបភាពដ៏ល្អមួយសំរាប់យើងទាំងអស់គ្នា។ ចូរមើលពីន៉ាអូមី ដែលជាស្រ្តីបានចាកចោលប្រទេសរបស់នាងពួកជំនុំរបស់នាង ទៅរស់នៅក្នុងទឹកដីម៉ូអាប់។ នាងបានបាត់បង់អ្វីទាំងអស់ដែលនាងមាន។ នៅពេលដែលនាងធ្វើដំណើរទៅរស់នៅទីនោះប្តីរបស់នាង (អេលីម៉ាលេច) បានស្លាប់ ដូច្នេះ មរតកទាំងអស់ដែលគាត់មានត្រូវធ្លាក់មកអ្នកទាំងអស់នោះ។បន្ទាប់ពីប្តីស្លាប់ទៅ នាងបានត្រលប់មកទឹកដីរបស់ខ្លួនវិញ ហើយបាននាំយកស្រ្តីមេម៉ាយសាសន៍ម៉ូអាប់ក្មេងម្នាក់ទៅជាមួយដែរ។នៅពេលដែលបូអូសឃើញស្ត្រីមេម៉ាយនោះ គាត់ក៏ចាប់ចិត្តស្រឡាញ់នាង។ គាត់បានស្រឡាញ់នាង។ ដូច្នេះគាត់ត្រូវជាអ្នកដែលអាចនឹងសង្រ្គោះបាន... វិធីតែមួយគត់ដែលគាត់អាចធ្វើបានគឺយកនាងជាប្រពន្ឋដើម្បីនឹងសង្រ្គោះ និងយកទ្រព្យសម្បត្តិទាំងអស់ដែលអេលីម៉ាលេចបានបាត់បង់។
66
ដូច្នេះគាត់បានសួរបងប្អូនរបស់គាត់ម្នាក់ទៀត ដែលជិតស្និតជាងគាត់ ថាតើអាចនឹងជួយសង្រ្គោះ បានឬអត់តែគាត់មិនអាចធ្វើបានឡើយ។ ដូច្នេះ គាត់បានធ្វើឲ្យយើងឃើញនូវគំរូនៃច្បាប់របស់ព្រះ។ ដោយគាត់បានចូរទៅក្នុងទ្វារនោះរួចបានដោះ ស្បែកជើងរបស់ខ្លួន ហើយនិយាយថា “ខ្ញុំសូមប្រកាសឲ្យអ្នកទាំងអស់គ្នាដឹងថា នៅថ្ងៃនេះខ្ញុំបានសង្រ្គោះ អ្វីទាំងអស់ដែលន៉ាអូមីមាន។ អ្វីទាំងអស់ដែលនាងមាន និងអ្វីទាំងអស់ដែលអេលីម៉ាលេចមានហើយបានបាត់បង់ទៅ ពេលនេះ ខ្ញុំដែលមានឈាមរបស់គាត់ ខ្ញុំជាអ្នកដែលយកវាមកវិញ ហើយពេលនេះខ្ញុំសូមប្រកាសដល់មនុស្សទាំងអស់គ្នា។ តែបើសិនជាមាននរណាម្នាក់ដែលមានសាច់ឈាមជិតជាងខ្ញុំចូរប្រាប់ឲ្យខ្ញុំដឹងផង។” គ្រប់គ្នានៅស្ងៀមទាំងអស់។ ដូច្នេះ គាត់បានដោះ ស្បែកជើងរបស់ខ្លួនរួចគ្រវែងវាទៅ ដើម្បីជាសក្ខីកម្មថា “ខ្ញុំបានសង្រ្គោះ ទ្រព្យសម្បតិ្តទាំងដែលបងប្រុសរបស់ខ្ញុំអេលីម៉ាលេចមាន”។ តើមូលហេតុអ្វីទៅ? គាត់ជាសាច់ញាតិរបស់អាលីម៉ាលេក។ អ្នករាល់គ្នាឃើញហើយនេះជារឿងដែលល្អណាស់សំរាប់យើងរាល់គ្នា។
នៅពេលនោះនាងរស់រងចាំមើលថាតើមាននរណាដែលនឹងទាស់ប្រឆាំងឬអត់។ តែគ្មាននរណាធ្វើបន្ទាល់ប្រឆាំងឡើយ។គាត់បានមក រួចក៏យកនាងរស់ដែលជាស្រ្តីសាសន៍ម៉ូអាប់មករៀបការ និងរស់នៅជាមួយ។ រឿងនេះ ពិតជាល្អណាស់!
67
មានដំណាក់កាលបីរបស់នាងរស់!នាងរស់បានសម្រេចចិត្ត គឺនាងត្រូវធ្វើការសម្រេចចិត្ត តើនាងត្រូវត្រលប់ទៅស្រុកកំនើតរបស់ខ្លួនវិញឬយ៉ាងណា(នេះ ដូចជាពួកជំនុំដែរ), នាងរស់បានបំរើ គឺនៅពេលដែលនាងបានចេញទៅវាលស្រែរួចរើសគួរស្រូវ,និងនាងរកបានការសំរាក នេះ ជាអ្វីដែលនាងកំពុងតែធ្វើក្នុងពេលនេះ (គឺដូចជាពួកជំនុំដែរ)។ពេលនេះ នាងរស់បានទទួលរង្វាន់របស់នាង។ ហើយនោះ ក៏ជារង្វាន់សំរាប់ពួកជំនុំដែរ។
68
ពេលនេះយើងមិនម៉ោងច្រើនទៀតទេ ពីព្រោះ យើងត្រូវមានកម្មវិធីជ្រមុជទឹកទៀត ហើយវាម៉ោង១១កន្លះទៅហើយ។ហើយបើសិនជាព្រះ ហឬទ័យព្រះ យើងនឹងរៀនវាបន្ថែមទៀតនៅក្នុងថ្ងៃអាទិត្យសប្តាហ៍ក្រោយ ឬសប្តាហ៍ណាមួយខាងមុខ។ពេលនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាបន្តទៅចំនុចមួយទៀត ដើម្បីខ្ញុំនឹងបង្ហាញអំពីស្នែង៧ និងភ្នែក៧ដែលនោះ ការពិតគឺជាត្រាទាំង៧, បេសកកម្មទាំង៧, ទេវតាទាំង៧របស់ពួកជំនុំ, តារាទាំង៧...អូ! វាពិតជាល្អណាស់...
បាទ!ពេលនេះ យើងនឹងចងរឿងទាំងអស់នេះ ជាមួយគ្នា។ ព្រះ គ្រីស្ទទ្រង់គួរនឹងការនោះ។ នៅថ្ងៃដែលទ្រង់យាងមកវិញយើងទាំងអស់គ្នានឹងមានពេញដោយសេចក្តីអំណរក្នុងព្រះ ពរនៃសេចក្តីសង្រ្គោះរបស់ទ្រង់។ បុរសស្រ្តីទាំងអស់និងជាកូនប្រុសស្រីរបស់ព្រះ។ សហស្សវត្សថ្មីនឹងចាប់ផ្តើម។ វាពិតជាល្អណាស់!
69
ទេវតានោះ បានបន្លឺសំឡេងយ៉ាងខ្លាំងថា“តើនរណាគួរ? តើនរណាគួរនឹងធ្វើការនេះ?”
នៅពេលនោះ មានចាស់ទុំម្នាក់និយាយថា“ចូរកុំយំអី ព្រោះ សិង្ហនៃពូជអំបូរយូដា គឺទ្រង់គួរ ហើយទ្រង់ក៏បានទទួលជ័យជំនះដែរ។”
“រួចទ្រង់ក៏យកក្រាំងហើយក៏បើកវា និងបកនូវត្រានោះ”។ ទ្រង់ដែលប្រាប់ថាតើវានឹងមានអ្វីកើតឡើងចំពោះ របស់ទាំងនោះ។ នៅពេលដែលយើងឃើញត្រាទាំង៧បានបើកឡើងនៅក្នុងព្រះគម្ពីរយើងដឹងថាវាកំពុងតែមានអ្វីកើតឡើងហើយ។ ពេលនេះ គឺជាពេលនៃក្រាំងដែលបោះ ត្រា៧ ដែលយើងកំពុងតែរស់នៅនេះគឺកំពុងតែគ្រប់គ្រងសេចក្តីអាថ៌កំបាំងព្រះ ពរនៃសេចក្តីសង្រ្គោះ របស់ព្រះ។ ចូរចាំថា ទ្រង់គឺជាកូនចៀម។ទ្រង់តែមួយដែលដែលបានសង្រ្គោះ។ ចូរចាំថា វាមានត្រា ដែលបោះ នៅខាងក្រោយផ្នែកខាងក្នុងនៃក្រាំងនោះវាមិនបានសរសេរលើទីនោះ ទេ។ តែវាបានបោះ ជាប់នៅផ្នែកខាងក្រោយនោះ។ ហើយមានតែទ្រង់តែមួយប៉ុណ្ណោះដែលអាចបើកក្រាំង ឬបង្ហាញក្រាំងនោះ ឬបកត្រានោះ បាន។ គឺមានតែទ្រង់តែមួយព្រះ អង្គតែប៉ុណ្ណោះ។
70
ដូច្នេះវាជាការមួយ... ពួកគេអាចនឹងឈ្លោះ ប្រកែកគ្នាអំពីការនេះ ប៉ុន្តែទ្រង់តែមួយដែលជាអ្នកបកស្រាយសេចក្តីនោះ។នៅក្នុងទំព័រចុងក្រោយនេះ គ្នានរណាម្នាក់អាចធ្វើអ្វីបានទេ។ វាជាកម្មសិទ្ឋិរបស់ទ្រង់ហើយជារបស់ទ្រង់តែមួយ ហើយទ្រង់តែមួយដែលអាចបើកសំដែងពីសេចក្តីអាថ៌កំបាំងដែលមាននៅទីនោះ។ចូរមើលទាំងអស់គ្នា រាល់ទាំងចំនុចតូចដែលមាននៅក្នុងនេះ គឺជាសេចក្តីសង្រ្គោះ ដែលនិយាយអំពីរបៀបដែលពួកជំនុំបានសង្រ្គោះនិងអ្វីខ្លះ ដែលនឹងត្រូវសង្រ្គោះ។
អូ! ចូរយើងស្រឡាញ់ទ្រង់ឲ្យអស់អំពីចិត្តរបស់យើងតាមដែលយើងអាចធ្វើបាន។
71
មានអ្នកនិពន្ឋម្នាក់បានតែងរឿងមួយ។តើអ្នករាល់គ្នាពេញចិត្តគម្ពីរវិវរណៈ ទេ? អូ! ខ្ញុំពិតជាស្រឡាញ់គម្ពីរនេះ ណាស់។ ក្នុងព្រឹកនេះយើងរៀនបានតែ៣ខតែប៉ុណ្ណោះ ប៉ុន្តែយើងនឹងយកវាមករៀនសារជាថ្មី។ ឥឡូវចូរកត់សំគាល់...។
មានអ្នកនិពន្ឋម្នាក់បានសរសេរសៀវភៅមួយក្បាលអំពីក្មេងស្រីម្នាក់ដែលព្យាយាមស្វែងរកព្រះអម្ចាស់។
មានពេលជាច្រើនដែលយើងប្រមាញ់រកទ្រង់ហើយស្វែងរកទ្រង់ ហើយបើសិនជាព្រះ ទ្រង់គង់នៅគ្រប់ទីកន្លែង នោះ អ្នកនឹងមាន... បាទ! បើសិនជាទ្រង់គង់លើបល្ល័ង្កដ៏អស្ចារ្យនៅគ្រប់ទីកន្លែងនោះ គ្រប់គ្នានឹងអាចជឿព្រះ បានហើយ។ បើសិនជាព្រះ ទ្រង់គង់លើបល្ល័ង្កដ៏អស្ចារ្យមួយនៅទីនេះ“ទ្រង់គង់នៅក្នុងទីក្រុងមួយនេះ ហើយទ្រង់គង់នៅទីនេះ ហើយ។ នេះ គឺជាព្រះ អម្ចាស់ ហើយអ្នករាល់គ្នាចូរទៅរកទ្រង់ចុះ។ទ្រង់នឹង [លោកប្រាណហាំបានផ្ទាត់ដៃរបស់គាត់] ធ្វើយ៉ាងដូច្នេះ ” តើមូលហេតុអ្វី, គ្រប់គ្នាអាចជឿលើទ្រង់បាន។នោះ ជំនឿគឺជាសំលេង។ យើងនឹងលែងត្រូវការមានជំនឿអ្វីទៀតហើយ។ វាមិនដូច្នេះ ឡើយ។ នោះ គឺសំរាប់តែក្នុងសហស្សវត្សថ្មីតែប៉ុណ្ណោះប៉ុន្តែពេលនេះ ទ្រង់បានត្រាស់ហៅយើង និងស្វែងរកអស់អ្នកណាដែល... វាមើលទៅដូចជាងងឹតនិងអាថ៌កំបាំងហើយអ្នករាល់គ្នាមិនបានដឹងថាតើធ្វើវាយ៉ាងដូចម្តេចទេ។ ប៉ុន្តែដោយសារសេចក្តីជំនឿយើងរាល់គ្នាជឿ!យើងជឿលើសេចក្តីនោះ។ នេះ ជាហេតុផលដែលយើងជឿវា! តើអ្នករាល់គ្នាយល់ទេ?
72
បើសិនជាព្រះទ្រង់គង់នៅលើបល្លង័្ក... និយាយថា “ហេតុអ្វី... ព្រះ អង្គទ្រង់គង់នៅទីនេះ ទ្រង់រស់នៅកន្លែងនេះចូរយើងមកទីនេះ ចុះ”។ ហើយនិយាយថា “ព្រះ អង្គអើយ តើទ្រង់ធ្វើវាទេ?”
“អើ!អញនឹងធ្វើវា”។ ការពិត នោះ គឺជាព្រះ អម្ចាស់។ អ្នករាល់គ្នាឃើញទេ! ដូច្នេះ ការនោះ មិនដូច្នេះឡើយ... វាជាជំនឿដែលជាសំលេង។ ជំនឿមិនល្អប្រសើរឡើយ នៅពេលដែលអ្នកឃើញវិជ្ជមាន។
73
តើវានឹងទៅជាយ៉ាងណាទៅបើមនុស្សទាំងអស់នៅលើផែនដីនេះជាគ្រីស្ទាន? តើនឹងមានអ្វីកើតឡើងទៅបើសិនជាមនុស្សទាំងអស់ត្រូវបានបំពេញដោយព្រះ វិញ្ញាណបរិសុទ្ឋ?បើដូច្នេះ មែនយើងមិនត្រូវការសេចក្តីជំនឿអ្វីទៀតទេ។ ជំនឿជាអ្វីមួយដែលធ្វើឲ្យយើងបានសង្រ្គោះនោះ គឺជាជំនឿ។ ដែលនោះ ជាហេតុផលដែលមានអ្នកមួយចំនួនមិនយល់ស្រប ដូច្នេះ យើងអាចហ្វឹកហ្វឺននូវជំនឿបាន។តើអ្នករាល់គ្នាយល់ទេក្នុងពេលនេះ? អ្នកត្រូវតែមានអ្វីមួយដែលនៅមួយផ្នែកទៀត។ អ្នកត្រូវតែឃើញមានស្រ្តីអាក្រក់ម្នាក់ដើម្បីបង្ហាញការពិតមួយឲ្យបានលេចចេញមក។ វាត្រូវតែមានសេចក្តីកុហក ដើម្បីឲ្យមានសេចក្តីពិតនិងធ្វើឲ្យមានសេចក្តីល្អជះចេញមក។ អ្វីទាំងអស់ដែលជាសេចក្តីពិត វាជារបស់សាមញ្ញ។ អ្នករាល់គ្នាឃើញទេ?
74
យើងតែងតែជួបនូវការល្អនិងការអាក្រក់។វាតែងតែកើតមានយ៉ាងដូច្នេះ ឯង។ គឺមានន័យថា អ្នករាល់គ្នាតែងមានថ្ងៃល្អដែលធ្វើឲ្យមានអំណរ...និងថ្ងៃអាក្រក់ដែលធ្វើឲ្យអ្នករីករាយនឹងការល្អ។ អ្នករាល់គ្នាមានជំងឺដើម្បីនាំឲ្យអ្នករីករាយជាមួយនឹងសុខភាពល្អ។តែងតែមានជ្រោះ ដើម្បីឲ្យអ្នករាល់គ្នារីករាយជាមួយនឹងកំពូលភ្នំ។ ដូច្នេះ ថ្ងៃមួយក្នុងចំនោមថ្ងៃទាំងនេះគឺជាថ្ងៃដែលអ្នករីករាយជាមួយនឹងកំពូលភ្នំ សុខភាពល្អ សេចក្តីអំណរ ជាអំណរដែលមិនចេះ ចប់ឡើយ។ប៉ុន្តែមុននឹងដល់ថ្ងៃនោះ យើងតែងជួបការអាក្រក់ជាច្រើន។
ពេលនេះបើសិនជាអ្នករាល់គ្នាយល់ ចូរនិយាយថា “អាម៉ែន”។
75
ក្មេងស្រីម្នាក់បាននិយាយថានាងបានព្យាយាមស្វែងរកព្រះ នៅគ្រប់ទីកន្លែងដែលនាងដើរទៅ។ ដូចជាពេលដែលនាងទៅព្រះ វិហារនិងកន្លែងផ្សេងៗទៀតជាច្រើន តែនាងរកមិនឃើញទេ។ នៅពេលមួយ ដែលនាងកំពុងដើរតាមផ្លូវ នាងបានឃើញបុរសចំនាស់ម្នាក់។បុរសនោះ បានដើរមក រួចនាងនិយាយថា “អូ! លោកម្ចាស់!”។ នាងនិយាយថា “លោកពិតជាមិនល្អទេ លោកមានអ្វីជាច្រើននៅលើខ្នងលោកខ្ញុំនឹងរុញលោកចេញ”។
តែទ្រង់មានបន្ទូលថា“ចូរកុំធ្វើដូច្នេះ ឡើយ ពីព្រោះ ខ្ញុំជាថ្មដាដែលវាសង់ពីលើ”។ នោះ ហើយគឺជាទ្រង់។
ចូរយើងទាំងអស់គ្នាអធិស្ឋាន
76
ឱ!ថ្មដានៃទូលបង្គំទូលបង្គំពិតជាមានអំណរណាស់ដោយទូលបង្គំកំពុងតែនៅក្នុងព្រះ វិហារនោះ និងដឹងថា ទូលបង្គំទាំងអស់គ្នាកំពុងសំរាកលើថ្មដារបស់ទូលបង្គំ។អូ! ទ្រង់មានបន្ទូលថា “វាមិនលើសជាងក្រដាសនោះ ទេ”។ ថ្មដានោះ ក៏កំពុងតែធ្វើចលនាយ៉ាងរហ័សហើយកណ្តឹងក៏ចាប់ផ្តើមរោហ៍ខាងក្នុងនោះ ផងដែរ។ ឱ! ថ្មដានៃទូលបង្គំអើយ សូមលាក់សេចក្តីមេត្តាករុណារបស់ទ្រង់នៅក្នុងទូលបង្គំផង។សូមនាំទូលបង្គំទៅឯផ្លូវនៃជីវិត សូមទ្រង់ប្រទានចិត្តនេះ ឲ្យមានអំណរ និងថ្លែងការសរសើរដល់ទ្រង់ពីគ្រប់អស់ទាំងផ្លូវរបស់ទូលបង្គំផងដែរ។
ទូលបង្គំពិតជាអរព្រះគុណទ្រង់ណាស់ព្រះ អម្ចាស់អើយ សំរាប់ព្រះ វត្តមាននៃព្រះ វិញ្ញាណបរិសុទ្ឋក្នុងវេលាព្រឹកនេះដែលទ្រង់គង់នៅជាមួយនឹងព្រះ បន្ទូលរបស់ត្រង់ ដែលទ្រង់បានយាងមក និងសំដែងព្រះ បន្ទូលនៃសេចក្តីពិតរបស់ទ្រង់មកដល់ទូលបង្គំ។ព្រះ អម្ចាស់អើយ សូមទ្រង់អត់ទោសនូវរាល់ទាំងសេចក្តីរំលងរបស់ទូលបង្គំ និងរាល់ទាំងសេចក្តីដែលទូលបង្គំបានធ្វើឬនិយាយទាស់ប្រឆាំងនឹងទ្រង់,ព្រះ អម្ចាស់សូមទ្រង់អត់ទោសរាល់សេចក្តីទាំងនេះ ផងដែរ។ ព្រះ វរបិតាអើយ សូមទ្រង់ជួយទូលបង្គំឲ្យរស់នៅក្នុងជីវិតគ្រីស្ទានដែលប្រសើរ។ទូលបង្គំអធិស្ឋានសូមសេចក្តីមេត្តាករុណារបស់ទ្រង់សំរាកលើទូលបង្គំទាំងអស់គ្នា។
ព្រះអម្ចាស់អើយ ទូលបង្គំអធិស្ឋាន បើជាព្រះ ហឬទ័យរបស់ទ្រង់ សូមទ្រង់ប្រទានឲ្យទូលបង្គំទាំងអស់គ្នាអាចនឹងត្រលប់មកកាន់ទីនេះសារជាថ្មី ដើម្បីនឹងបញ្ចប់មេរៀននូវជំពូកនេះ ដើម្បីឲ្យបានយល់ច្បាស់ពីការបើកត្រាទាំង៧នេះ។ទូលបង្គំរងចាំពេលវេលានោះ ព្រះ អម្ចាស់អើយ គឺជាពេលដែលទ្រង់នឹងអនុញ្ញាតិឲ្យទូលបង្គំសារជាថ្មី។ឱ! ព្រះ វរបិតាអើយ ទូលបង្គំទាំងអស់គ្នាជាពួកជំនុំដ៏តូចមួយរបស់ទ្រង់ ក្នុងពេលអធិស្ឋានសូមទ្រង់បានទទួលយកសេចក្តីដែលទូលបង្គំទូលទៅកាន់ទ្រង់ហើយសូមប្រទានឲ្យទូលបង្គំបានយល់ពីសេចក្តីដ៏អស្ចារ្យដែលមាននៅក្នុងព្រះ អម្ចាស់ផងដែរ។ព្រះ អង្គនោះ មិនមែនដោយព្រោះ ទូលបង្គំសាកសមនឹងទទួលវានោះ ទេ តែចិត្តដែលស្រែកឃ្លានរបស់ទូលបង្គំបានជឿចំពោះការនោះ។ ទូលបង្គំទាំងអស់គ្នាអធិស្ឋាន សូមទ្រង់ទទួលនូវសេចក្តីទាំងនេះ ផងដែរ។
77
ទូលបង្គំសូមអធិស្ឋានសំរាប់ប្អូនប្រុសNeville ដោយអស់អំពីចិត្តរបស់ទូលបង្គំ។ ទូលបង្គំអធិស្ឋានសំរាប់គាត់ សូមទ្រង់ជួយគាត់និងប្រទានពរដល់គាត់រួមទាំងភរិយាជាទីស្រឡាញ់ និងកូនៗរបស់គាត់ផងដែរ។
ទូលបង្គំសូមអធិស្ឋានដល់អស់អ្នកគ្រប់គ្រងក៏ដូចជាបុគ្គលិកគ្រប់ផ្នែកដែលធ្វើការនៅក្នុងព្រះ វិហារនេះ រួមទាំងពួកជំនុំរបស់ទ្រង់ដែលមកថ្វាយបង្គំនៅទីនេះផងដែរ។ គឺអធិស្ឋានមិនមែនត្រឹមតែពួកគេប៉ុណ្ណោះទេ ព្រះ អង្គអើយ គឺទូលបង្គំក៏អធិស្ឋានដល់គ្រប់គ្នាដែលកំពុងស្រែករកព្រះនាមទ្រង់។ ទូលបង្គំអធិស្ឋានសំរាប់មិត្តភក្តិរបស់ទូលបង្គំដែលមកពីកន្លែងផ្សេងៗ ដែលមកចូលរួមនៅទីនេះ។ព្រះ វរបិតាអើយ ទូលបង្គំសូមអធិស្ឋានអរព្រះ គុណទ្រង់សំរាប់ការនេះ។
ទូលបង្គំអធិស្ឋានសូមទ្រង់ពន្លឿនដល់ថ្ងៃនោះផង គឺថ្ងៃដែលព្រះ អម្ចាស់យេស៊ូវទ្រង់នឹងយាងមក ហើយទូលបង្គំទាំងអស់គ្នានឹងប្រមូលផ្តុំនៅកន្លែងតែមួយដែលនៅពេលនោះ នឹងលែងមានថ្ងៃ យប់ និងម៉ោងទៀតឡើយ ប៉ុន្តែទាំងអស់នោះ នឹងឆ្ពោះ ទៅរកភាពអស់កល្បដែលទូលបង្គំទាំងអស់គ្នានឹងរស់នៅរហូត។ ព្រះ អម្ចាស់អើយ សូមទ្រង់ទទួលយកសេចក្តីនេះ ផងដែរ។
ព្រះអង្គ សំរាប់អស់អ្នកមួយចំនួននៅព្រឹកនេះ ដែលមិនទាន់បានស្គាល់ទ្រង់ដែលជាព្រះ អង្គសង្រ្គោះនៅឡើយ សូមទ្រង់ប្រទានឲ្យពួកគេបានយល់ពីកូនចៀមដែលកំពុងតែកាន់ក្រាំងអាថ៌កំបាំងដែលមានត្រានៅលើនោះផងដែរ។ ព្រះ អង្គអើយ សូមឲ្យទូលបង្គំបានស្គាល់ទ្រង់ ដូច្នេះ នៅថ្ងៃខាងមុខ ពេលដែលទូលបង្គំឃើញត្រានោះបើកឡើង នោះ ទូលបង្គំនឹងដឹងថាទ្រង់កំពុងតែមានបន្ទូលមកទូលបង្គំហើយ។ ទូលបង្គំទូលសូមសិរីល្អរបស់ទ្រង់នៅក្នុងព្រះនាមព្រះ រាជបុត្រារបស់ទ្រង់ ព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។
78
នៅពេលដែលយើងទាំងអស់គ្នាកំពុងតែអោនក្បាលចុះ នៅឡើយ...
តើមានបងប្អូនណានិយាយថា“ចូរនឹកចាំពីខ្ញុំផង នឹកចាំពីខ្ញុំផងលោកប្រាណហាំ នៅពេលដែលលោកអធិស្ឋាន”? សូមព្រះ ប្រទានពរដល់អ្នករាល់គ្នា។សូមព្រះ ប្រទានពរ។ សូមព្រះ ប្រទានពរ។ បាទ! ពេលនេះ មានដៃជាច្រើនបានលើកឡើង។
ឱ! ព្រះអម្ចាស់អើយ សូមទ្រង់ទតមើលដៃរបស់ទូលបង្គំទាំងអស់គ្នា ទ្រង់ជ្រាបអស់ទាំងបំណងចិត្ត និងរាល់ទាំងអ្វីទាំងអស់ដែលទូលបង្គំទាំងអស់គ្នាគិត។ទូលបង្គំអធិស្ឋានសូមទ្រង់ប្រទាននូវការបើកសំដែងដល់ទូលបង្គំទាំងអស់គ្នា នូវរាល់ទាំងសិរីល្អនិងសេចក្តីមេត្តាករុណារបស់ផងទ្រង់។ សូមទ្រង់អត់ទោសនូវរាល់ទាំងសេចក្តីកំហុសដែលទូលបង្គំទាំងអស់គ្នា។ព្រះ អង្គអើយ បើសិនអ្នកទាំងអស់គ្នាដែលនៅទីនេះ មានជំងឺឈឺ សូមទ្រង់ប្រទាននូវការប្រោសឲ្យជាដល់រូបកាយរបស់ពួកគេផង។សូមទ្រង់ព្រះ ដ៏ជាព្រះ វរបិតា ទ្រង់ចាត់ព្រះ វិញ្ញាណបរិសុទ្ឋរបស់ទ្រង់មកលើអ្នកទាំងអស់គ្នាដែលកំពុងតែមានវត្តមាននៅទីនេះ។សូមព្រះ អម្ចាស់នៃស្ថានសួគ៌ទ្រង់ចាក់ប្រេងតាំងលើពួកគេទាំងអស់គ្នា និងប្រទានពរ ហើយនៅពេលដែលពួកគេចេញពីនេះទៅ ពួកគេនិយាយថា “តើចិត្តរបស់ពួកយើងមិនបានឆេះឆួងទេឬអី?” ព្រះ អម្ចាស់អើយ សូមទ្រង់ទទូលសេចក្តីនេះផង។
79
ពេលនេះទូលបង្គំខ្សោយហើយអស់កំលាំង ទូលបង្គំក៏ពិបាកនិយាយដែរ ហើយពេលនេះ ទូលបង្គំអធិស្ឋានសូមកំឡាំងដែលមកពីទ្រង់។តើទ្រង់នឹងប្រទានឲ្យទូលបង្គំទេ? តើទ្រង់នឹងផ្តល់កំឡាំងដល់ទូលបង្គំទេ? ព្រះ អង្គអើយសូមទ្រង់ព្យាបាលរបួសរបស់ទូលបង្គំទាំងអស់គ្នាផង។សូមទ្រង់ធ្វើការនេះ ផង។ សូមប្រេងដ៏បរិសុទ្ឋរបស់ទ្រង់បានធ្វើចលនានៅក្នុងរបួសផ្សេងៗទៀតនៃរាងកាយរបស់ទូលបង្គំទាំងអស់គ្នាក្នុងពេលនេះ ផង។ ព្រះ អង្គអើយ ទូលបង្គំទាំងអស់គ្នាចង់រស់នៅ ដើម្បីថ្វាយការសរសើរ និងសិរីល្អដល់ទ្រង់។ សូមទទួលយកសេចក្តីទាំងនេះ។ សូមទ្រង់ព្យាបាលនូវរាល់ទាំងជំងឺនិងបញ្ហាផ្សេងៗ។ ទូលបង្គំសូមថ្វាយសិរីល្អដល់ទ្រង់ ពីព្រោះ ទូលបង្គំដឹងថាវានឹងមិនយូរទេដែលទូលបង្គំទាំងអស់គ្នានឹងមានការជួបជុំគ្នាសារជាថ្មី។
ពេលនេះឱ! ព្រះ វរបិតាអើយ ទូលបង្គំទាំងអស់គ្នាអធិស្ឋានទូលសូមតាមរយៈ ព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។
ហើយព្រះអង្គអើយ ទូលបង្គំក៏សូមអធិស្ឋានផងដែរ សូមទ្រង់នឹកចាំអ្នកទាំងអស់ដែលនឹងត្រូវធ្វើពិធីជ្រមុជទឹកនៅព្រឹកនេះនៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ សូមទ្រង់ប្រទាននូវការជ្រមុជពួកគេដោយព្រះ វិញ្ញាណបរិសុទ្ឋដែលមានពេញដោយសិរីល្អផងដែរ។ សូមទ្រង់ទទួលនូវសេចក្តីទាំងនេះ។ ទូលបង្គំទូលថ្វាយដល់ទ្រង់ហើយក្នុងពេលនេះ។
ព្រះវរបិតាអើយ ជាមួយនឹងការទាំងអស់នេះ ទូលបង្គំសូមដាក់ខ្លួនរបស់ទូលបង្គំក្នុងវា។ សូមទ្រង់កុំភ្លេចទូលបង្គំឡើយសូមទ្រង់យាងមកនិងជួយទូលបង្គំឥឡូវនេះ ផង។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។អាម៉ែន។