Khmer Translation

61-0101

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“... នៅគ្រាដែលឮសំឡេង... ” (វិវរណៈ១០:៧)

“... in the days of the voice... ” (Rev. 10:7)

 

 

 

វិវរណះជំពូក៤ - មេរៀនទី២

(Revelation Chapter 4 Pt 2 - 24 Elders)

 

 

Jeffersonville, IN. USA

January 1, 1961

២៧ ឆ្នូ ១៩៥៩

 

 


សេចក្តីផ្តើម

កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះវិញ្ញាណបរិសុទ្ធ ទៅចំពោះសេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះគម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ។

យើងខ្ញុំអធិស្ឋានសូមឲ្យព្រះបន្ទូលដែលបានបោះពុម្ពផ្សាយនេះនឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះបន្ទូលនេះដោយ ការអធិស្ឋាន។

នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះអត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមានប្រសាសន៍ដោយ លោក ប្រាណហាំ

លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.messagehub.info

ស្នាដៃនេះអាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិនមានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at: www.messagehub.info

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 


វិវរណះជំពូក៤ - មេរៀនទី២

(Revelation Chapter 4 Pt 2 - 24 Elders)

 

1        ខ្ញុំពិតជាមានសេចក្តីអំណររីករាយជាខ្លាំងដែលបានមកដល់ទីនេះសារជាថ្មីក្នុងព្រឹកនេះ។ ខ្ញុំកំពុងតែគិតអំពីព្រឹលទាំងនេះ... បើសិនជាយើងនៅរដ្ឋ Colorado វិញ ព្រឹលទាំងនេះពិតជាទន់ស្រាល ហើយសីតុណ្ហភាពប្រហែលជា-40អង្សាសេ។ ហើយអ្នកនឹងឃើញលោកគ្រូប្រាណហាំផ្លុំយ៉ាងដូច្នេះ រួចមានដូចជាធូលីចេញពីមាត់របស់គាត់។ វាតែងតែបែបដូច្នេះនៅក្នុងរដូវរងារ។ នៅក្នុងតំបន់នេះពិតជាត្រជាក់ខ្លាំងណាស់។ ដោយសារតែដូច្នេះហើយ បានជាខ្ញុំចង់ធ្វើដំណើរទៅកាន់តំបន់អារីសូណា ហើយរងចាំរហូតដល់រដូវស្លឹកឈើលាស់ទើបខ្ញុំត្រលប់មកវិញ។

2        ហេតុដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រជាក់ ហើយបាក់តេរីតូចៗធ្លាក់ទៅលើដី វានឹងកក ហើយរលាយ បន្ទាប់មកកកទៀត ហើយក៏រលាយវិញ។ នៅពេលដែលយើងដកដង្ហើម វានឹងចូលក្នុងបំពុងករបស់យើងធ្វើឲ្យយើងឈឺក និងឈឺក្បាល។ អូ!!! តើម៉ោងប៉ុន្មានហើយ... ???

ប៉ុន្តែមានទឹកដីមួយកន្លែងដែលនៅហួសទន្លេនោះ

ដែលពួកគេហៅថាជាទឹកដីដែលល្អអស់កល្បជានិច្ច

យើងនឹងទទួលបានទឹកដីនោះ

ពេលយើងរស់នៅទីនោះយើងមិនត្រូវស្លាប់ឡើយ

ពេលមួយពួកគេនឹងវាជួងមាសទាំងនោះសំរាប់អ្នកនឹងខ្ញុំ

          ពេលនោះហើយខ្ញុំនឹងត្រលប់ទៅផ្ទះរបស់ខ្ញុំ ហើយនឹងស្នាក់នៅទីនោះ តើយ៉ាងដូច្នេះទៅបងប្អូនទាំងអស់គ្នា? ថ្ងៃនោះហើយជាថ្ងៃដែលយើងរងចាំ។

3        យប់ម៉ិញខ្ញុំពិតជាមានអំណរជាមួយនឹងសេចក្តីអធិប្បាយ និងអ្វីដែលខ្ញុំបានលឺពីបងប្អូនទាំងអស់គ្នា។ តើលោកគ្រូ Pat Tyler នៅឯណា? តើគាត់នៅទីនេះទេព្រឹកនេះ? អូ! លោកគ្រូPat ខ្ញុំមិនបានឃើញគាត់ទេ។ គាត់ធ្លាប់អង្គុយនៅទីនោះ តែពេលនេះខ្ញុំមិនឃើញគាត់ទេ។ នៅពេលដែលខ្ញុំលឺលោកគ្រូPat អធិប្បាយដំបូងខ្ញុំពិតជាមានអំណរណាស់ ហើយខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នាមានអំណរដែរ។

4        ប្អូនប្រុសរបស់យើងដែលបានចែកចាយទីបន្ទាល់ដ៏ឆេះឆួលនៅក្នុងកម្មវិធីនោះ វាដូចជាកាំភ្លើងយន្តដែលកំពុងតែបាញ់អញ្ចឹង។ ប្អូនប្រុសមួយចំនួន ខ្ញុំបានជួបគាត់នៅក្នុងរដ្ឋអូហាយ៉ូ។ តើគាត់មកទីនេះទេព្រឹកនេះ?

5        តើលោក Parnell នៅទីនេះទេ? លោកParnell? លោកParnell? ខ្ញុំមិនប្រាកដទេ។ ខ្ញុំគិតថា ខ្ញុំដូចជាឃើញលោក Beeler។

          ភ្លើងនៅក្នុងអគារនេះ... នៅពេលដែលគេសាងសង់ Tabernacleនេះ ខ្ញុំជឿថា ពួកគេបានធ្វើវាយ៉ាងល្អ។ នេះជា Tabernacle ទីមួយរបស់យើង។ បើសិនជាយើងសាងសង់ថ្មីមួយទៀត យើងនឹងធ្វើឲ្យល្អជាងនេះ។

          ខ្ញុំចូលចិត្ត Tabernacle ដែលមានរាងទេរបន្តិចទៅរកអ្នកអង្គុយខាងក្រោម។ បើដូច្នេះ យើងនឹងសំលឹងទៅចំអ្នកស្តាប់បានគ្រប់ពេលវេលា។ ជាពិសេសនៅពេលដែលយើងមានការជួបជុំម្តងៗ អ្នកអាចដើរចុះឡើងបាន។ យើងអាចធ្វើវារាងទេរបន្តិច ហើយបើសិនជាមានជាចន្លោះនៅខាងនេះទៀតពិតជាល្អ។

6        លោក Littlefield បានប្រាប់ខ្ញុំយប់ម៉ិញថា គាត់នឹងរៀបចំសំណង់នេះឲ្យយើង ហើយវាត្រូវចំនាយអស់ចំនួន៥០០ដុល្លា ដើម្បីធ្វើវា។ គាត់នឹងបញ្ចូនសំភារៈទាំងនោះ និងធ្វើឲ្យយើងយ៉ាងល្អ។ ខ្ញុំបានប្រាប់គាត់ថា “ខ្ញុំនឹងប្រគល់ការងារនេះឲ្យទៅអ្នកគ្រប់គ្រង ហើយពួកគេនឹងចាប់ផ្តើមសាងសង់វាបាន”។

          គាត់បានប្រាប់ថា “ខ្ញុំនឹងមក និងស្នាក់នៅទីនេះនៅក្នុងអំឡុងពេលនៃការសាងសង់”។ លោកLittlefield គឺជាបុរសម្នាក់ដ៏ល្អ។

7        ឥឡូវនេះ តើអ្នករាល់គ្នាមានចិត្តដើម្បីនឹងចាប់ផ្តើមចូលឆ្នាំថ្មីហើយឬនៅ? អាម៉ែន។ ចូរត្រៀមខ្លួនដើម្បីឆ្នាំថ្មីចុះ។ យើងចង់ចាប់ផ្តើមវា ជាមួយនឹងការបំរើព្រះ។ តើមានបងប្អូនប៉ុន្មានអ្នកក្នុងព្រឹកនេះដែលបានក្រោកពីដំណេកហើយអរព្រះគុណព្រះចំពោះឆ្នាំចាស់ និងសូមទ្រង់ដើម្បីនឹងបំភ្លេចនូវអ្វីដែលបានកើតឡើងក្នុងឆ្នាំចាស់នោះ? ខ្ញុំបានធ្វើដូច្នេះ មុនពេលដែលយើងក្រោកដើរទៅតុ ជាអសនាក្នុងក្រុមគ្រួសាររបស់យើង ដែលយើងតែងតែជួបជុំអធិស្ឋាន។

          ហើយយើងតែងតែធ្វើវាជាទំលាប់ ដោយអធិស្ឋានមុនពេលដែលយើងចូរដំណេក។ ខ្ញុំបានធ្វើដូច្នេះតាំងពីពេលដែលខ្ញុំបានជឿព្រះដំបូងម្លេះ។ ការក្រោកពីដំណេកក្នុងពេលព្រឹកព្រលឹម ក្នុងបន្ទប់ពិតជាងងឹត ហើយវាពិបាកណាស់សំរាប់ខ្ញុំក្នុងការដើរ។ ពេលខ្លះខ្ញុំមិនបានដឹងថា ខ្ញុំត្រូវដើរទៅណានោះទេ។ ប៉ុន្តែខ្ញុំបានសុំព្រះដើម្បីដឹកដៃ និងនាំខ្ញុំក្នុងអំឡុងពេលវេលាពេញមួយថ្ងៃនោះ។

8        ខ្ញុំចងចាំថា កាលពីពេលមួយខ្ញុំបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ហើយBilly Paul មានអាយុប្រហែលជា៣ឬ៤ឆ្នាំតែប៉ុណ្ណោះ។ នៅក្នុងរាត្រីមួយគាត់ស្រេកទឹក ហើយទឹកនៅឯចង្រ្កានបាយខាងក្រោយ។ ហើយខ្ញុំនិយាយថា អូ!! ប៉ា!! ពិតជាអស់កំលាំងណាស់។ ពីព្រោះខ្ញុំធ្វើការពេញមួយថ្ងៃ ហើយបានអធិប្បាយពេញពាក់កណ្តាលយប់ទៀត។ រួចគាត់និយាយថា “លោកប៉ា! កូនចង់ញុំាទឹក”។

          ខ្ញុំនិយាយថា “Billy កូនដើរទៅចង្រានបាយខាងក្រោយទៅ វានៅលើតុ”។

          វាបានក្រោកឡើង ហើយញីភ្នែករបស់វា រួចសំលឹងទៅចង្រាននោះ ដោយនិយាយថា “លោកប៉ា កូនខ្លាចមិនហ៊ានទៅទេ”។

          ខ្ញុំក៏ឆ្លើយថា “បាទៗ កូនសំលាញ់”។ “កូនគ្រាន់តែដើរទៅយកវាចុះ វានៅក្បែរនោះទេ។ លោកប៉ាពិតជាអស់កំឡាំងណាស់ គឺវានៅក្បែរបង្អួយនោះឯង”។

          វាក៏ឆ្លើយនឹងខ្ញុំថា “ប៉ុន្តែកូនពិតជាខ្លាចណាស់ លោកប៉ា”។

9        ខ្ញុំបានក្រោកដើរទៅជាមួយកូនប្រុសរបស់ខ្ញុំ។ កូនរបស់ខ្ញុំបានកាន់ដៃរបស់ខ្ញុំយ៉ាងជាប់ ហើយយើងក៏ដើរទៅដល់ទីនោះ។ វាពិតជាល្អណាស់។ យើងបានដើរទៅ៤, ៥ជំហាន រហូតដល់កូនរបស់ខ្ញុំជាន់នូវកំរាលដែលMeda បានក្រាលនៅក្បែរនោះ។ វាបានដើរយ៉ាងលឿន និងកាន់ដៃខ្ញុំយ៉ាងតឹង។

          ខ្ញុំបានឈរនៅទីនោះបន្តិច ហើយគិតថា “ព្រះអម្ចាស់អើយ នេះជាការល្អណាស់”។ “ទូលបង្គំមិនចង់ដើរក្នុងជំហានណាដែលគ្មានទ្រង់កាន់ដៃរបស់ទូលបង្គំទេ ពីព្រោះទូលបង្គំមិនបានដឹងថា ពេលណាដែលទូលបង្គំត្រូវដួលនោះឡើយ”។ “ពេលដែលព្រះហស្ថដ៏មានព្រះចេស្តារបស់ទ្រង់នៅជាមួយទូលបង្គំ នោះទូលបង្គំដឹងថាទ្រង់នឹងលើកទូលបង្គំឡើងនៅពេលដែល... ”។

10       ដូច្នេះ ខ្ញុំក៏រក្សាទំលាប់នោះ ដោយតែងតែកាន់ដៃកូនប្រុសរបស់ខ្ញុំ។ ពេលខ្លះ ខ្ញុំបានធ្វើការមួយចំនួនដែលគួរឲ្យអស់សំនើច ជារឿងមិនធម្មតាក្នុងគំនិតរបស់មនុស្ស។ ប៉ុន្តែបើសិនជាយើងអនុញ្ញាតិឲ្យវាកើតឡើង ខ្ញុំរកឃើញថាវាជាការមួយដែលអាចធ្វើឲ្យអ្វីមួយទៅជាល្អបាន។

11       អ្នករាល់ដឹង ពីការមួយចំនួនដែលមិនត្រឹមត្រូវ... បើសិនជាព្រះទ្រង់អនុញាតិឲ្យអ្នកធ្វើវា វានឹងកើតឡើង ពីព្រោះទ្រង់ជាអ្នកដឹកនាំអ្នក។ យើងនឹងឃើញថា ទ្រង់តែមួយដែលផ្តល់ព្រះគុណដ៏គ្រប់គ្រាន់សំរាប់យើង ហើយអ្វីទាំងអស់ដែលយើងត្រូវការគឺនៅក្នុងទ្រង់ ដូច្នេះចូរដាក់អ្វីទាំងអស់នៅក្នុងទ្រង់ ចូរដាក់នៅក្នុងព្រះហស្ថដែលមិនដែលប្រែប្រួលរបស់ទ្រង់ចុះ។

12       យើងធ្លាប់បានច្រៀងចំរៀងមួយនៅទីនេះ។ តែខ្ញុំដូចជាខានលឺអ្នករាល់គ្នាច្រៀងជាយូរមកហើយ។ នេះជាហេតុផលដែលខ្ញុំតែងតែច្រៀងចំរៀងខ្លីៗទាំងនេះ ពីព្រោះខ្ញុំស្រឡាញ់វា។ ចំរៀងនេះយើងធ្លាប់បានថតចូលក្នុងការសែត!

ពេលវេលាត្រូវបានបំពេញយ៉ាងឆាប់រហ័ស

គ្មានអ្វីមួយនៅផែនដីនេះត្រូវក្រោកឡើងបានទេ

ចូរដាក់ក្តីសង្ឃឹមរបស់អ្នកលើអ្វីដែលនៅអស់កល្បជានិច្ចចុះ

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

          តើមានបងប្អូនប៉ុន្មានអ្នកធ្លាប់លឺចំរៀងនេះ? អូ! ខ្ញុំពិតជាស្រឡាញ់វាណាស់ ចុះអ្នកវិញ? ចូរយើងច្រៀងទាំងអស់គ្នា!!

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

ចូរដាក់ក្តីសង្ឃឹមរបស់អ្នកលើអ្វីដែលនៅអស់កល្បជានិច្ចចុះ

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

          ចូរយើងច្រៀងទាំងអស់គ្នា

នៅពេលដែលដំណើររបស់យើងត្រូវបានបំពេញ

នៅក្នុងព្រះអម្ចាស់យើងមានសេចក្តីពិត

យុត្តិធម៌និងពន្លឺនឹងមាននៅក្នងផ្ទះរបស់អ្នក

ព្រលឹងអ្នកនឹងបានឆក់យកទៅ

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

ចូរដាក់ក្តីសង្ឃឹមរបស់អ្នកលើអ្វីដែលនៅអស់កល្បជានិច្ចចុះ

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

13       ចូរយើងក្រោកឈរ និងអធិស្ឋានទាំងអស់គ្នា ហើយយើងលើកដៃរបស់យើងទៅកាន់ទ្រង់ និងច្រៀងចំរៀងនោះម្តងទៀត។

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

ចូរដាក់ក្តីសង្ឃឹមរបស់អ្នកលើអ្វីដែលនៅអស់កល្បជានិច្ចចុះ

ចូរដាក់ក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល

សេចក្តីលោភមិនធ្វើឲ្យយើងមានបាននោះទេ

វានឹងធ្វើឲ្យមានសេចក្តីពុករួយយ៉ាងរហ័សវិញ

ចូរដាក់ក្តីសង្ឃឹមរបស់អ្នកលើអ្វីដែលនៅអស់កល្បជានិច្ចចុះ

វានឹងមិនត្រូវកន្លងផុតឡើង!!

14       ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រះអម្ចាស់អើយ ក្នុងពេលនេះដែលទូលបង្គំទាំងអស់គ្នាកំពុងតែក្រោកឈរ ទូលបង្គំពិតជាស្រឡាញ់នូវចំរៀងទាំងអស់នេះមែន។ វាបានចូលក្នុងជំរៅយ៉ាងជ្រៅនៃចិត្តរបស់ទូលបង្គំ ហើយបានបង្ហាញពីសេចក្តីស្រឡាញ់របស់ទូលបង្គំទាំងអស់គ្នាទៅកាន់ទ្រង់ ដែលមានព្រះជន្មគង់នៅ។ ទូលបង្គំទាំងអស់លើកដៃរបស់ទូលបង្គំឡើងក្នុងព្រឹកនេះ ព្រះអង្គអើយសូមទ្រង់ចាប់ដៃរបស់ទូលបង្គំផង។

15       ដូចដែលទូលបង្គំបានចែកចាយអំពីBilly Paul ពីការដែលគាត់បានចាប់ដៃរបស់ទូលបង្គំ ហើយគាត់នឹងត្រូវដួលបើសិនជាទូលបង្គំមិនបានកាន់ដៃគាត់នោះទេ។ ឱ! ព្រះអម្ចាស់អើយ តើប៉ុន្មានដង ដែលទូលបង្គំត្រូវដួល បើសិនជាទ្រង់មិនបានកាន់ដៃទូលបង្គំទេនោះ! ទូលបង្គំគិតអំពីកូនតូចនោះ ដែលគ្មានម្តាយ... ហើយពីការដែលកើតឡើងនៅក្នុងជីវិត និងពីផ្លូវដែលគាត់កំពុងតែដើរ ដែលអាចនឹងមានគ្រោះថ្នាក់ ប៉ុន្តែមានព្រះហស្ថដ៏អស្ចារ្យមួយកំពុងតែកាន់គាត់ទោះបីជាទូលបង្គំមិនបានកាន់ក៏ដោយ។

          ព្រះអម្ចាស់អើយ ទូលបង្គំពិតជាមានអំណរណាស់ នៅពេលដែលទូលបង្គំដឹងថាព្រលឹងនេះបានចាកចេញពីរូបកាយទៅ ពីព្រោះនៅតែមានព្រះហស្ថមួយនឹងដឹកនាំទូលបង្គំឆ្លងកាត់ទន្លេដ៏ធំនោះ។ ទូលបង្គំទាំងអស់គ្នាពិតជាអរព្រះគុណទ្រង់ជាខ្លាំងចំពោះការទាំងអស់នេះ និងពីការធានាអះអាងរបស់ទ្រង់ ដែលជាយុថ្កានៃព្រលឹងទូលបង្គំ ដែលរក្សាទូលបង្គំឲ្យមានលំនឹង នៅពេលដែលទូលបង្គំដើរឆ្លងកាត់ផ្លូវនេះ។

16       ព្រះវរបិតាអើយ ទូលបង្គំសូមអធិស្ឋាន ដូចមានសេចក្តីថា “អ្នកកំសត់និងអ្នកដែលកំពុងតែបាក់បែក នៅពេលដែលគេឃើញយុថ្ការបស់ទូលបង្គំគេនឹងនៅតែមានសង្ឃឹម ហើយព្យាយាមម្តងទៀត” ដោយគេដឹងថា ទោះបីជាគេដួលក៏នៅតែមានព្រះហស្ថរបស់ទ្រង់នៅតែគង់ជាមួយ ចាំជួយជានិច្ចដែរ។ គឺព្រះគុណទ្រង់គ្រប់គ្រាន់សំរាប់ទូលបង្គំទាំងអស់គ្នា។

17       ពេលនេះទូលបង្គំទាំងអស់គ្នាសូមអធិស្ឋាន ព្រះអម្ចាស់អើយ ដែលនៅព្រឹកនេះទូលបង្គំទាំងអស់គ្នានឹងចាប់ផ្តើមឆ្នាំថ្មី ដោយបទទំនុកដំកើង និងបទចំរៀង ដែលទូលបង្គំនឹងច្រៀងដោយអំណរ ដោយដឹងថា ទ្រង់អម្ចាស់ទ្រង់នឹងដឹកនាំទូលបង្គំក្នុងដំណើរនៃជីវិតនេះ ឆ្លងកាត់ទន្លេនៃសេចក្តីស្លាប់ចូលទៅក្នុងទឹកដីសន្យារបស់ទ្រង់។ ភ្នែករបស់ទូលបង្គំទាំងអស់គ្នាកំពុងតែសំលឹងមើលរំលងទន្លេយ័រដាន់ ឆ្ពោះទៅកាន់ទឹកដីមួយដែលមានភាពសំបូរសប្បាយ ហើយមានពេញទៅដោយរុក្ខជាតិខៀវខ្ចី។ ព្រះអម្ចាស់អើយ ទូលបង្គំសូមអធិស្ឋានថា ព្រលឹងទូលបង្គំនឹងចាប់យកនិមិត្តនោះ ហើយនឹងមិនឲ្យវាត្រូវបាត់ទៅឡើយ។ នៅពេលមួយទូលបង្គំនឹងដើរឆ្លងកាត់ទន្លេនោះ ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ព្រះអម្ចាស់អើយ សូមទ្រង់ទទួលនូវសេចក្តីទាំងនេះផង។

18       សូមទ្រង់ជួយទូលបង្គំ នៅពេលដែលទូលបង្គំសិក្សាព្រះបន្ទូលរបស់ទ្រង់។ ព្រះអម្ចាស់អើយ ទូលបង្គំអធិស្ឋានសូមព្រះវិញ្ញាណបរិសុទ្ឋចាក់ប្រេងតាំងលើពាក្យទាំងនេះផងដែរ។ ទូលបង្គំមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនពួកគេនោះទេ ពីព្រោះទូលបង្គំមិនមែនជាគ្រូបង្រៀនឡើយ។ ទូលបង្គំដឹងថា មានតែវិធីមួយប៉ុណ្ណោះដែលពួកគេអាចដឹងបានគឺ ពួកគេមានគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ដែលយាងមក ហើយគង់នៅក្នុងចិត្តរបស់ទូលបង្គំ ហើយទ្រង់នឹងបកស្រាយព្រះបន្ទូលដ៏បរិសុទ្ឋរបស់ទ្រង់មកដល់ទូលបង្គំទាំងអស់គ្នាឲ្យបានយល់ផងដែរ។ ទូលបង្គំសូមពឹងជ្រកលើព្រះអង្គហើយ ឱព្រះអម្ចាស់អើយ។

19       ពេលទូលបង្គំគិតអំពីការនេះ ព្រះអម្ចាស់អើយ ពិតជាអស្ចារ្យណាស់ ដែលព្រះអម្ចាស់ដ៏មានព្រះជន្មរស់នៅអស់កល្បជានិច្ច ទ្រង់បានយាងមកផែនដីនេះ ដើម្បីនឹងជួយទូលបង្គំ និងនាំព្រះបន្ទូលរបស់ទ្រង់ ដាក់ក្នុងមាត់ទូលបង្គំ ចិត្តទូលបង្គំ និងត្រចៀករបស់ទូលបង្គំ ដើម្បីនឹងស្រង់ទូលបង្គំឲ្យបានរួចពីបណ្តាសាផងដែរ។ ព្រះអង្គអើយ ទូលបង្គំមិនអាចធ្វើអ្វីបានឡើយចំពោះការនេះ ពីព្រោះទូលបង្គំមាននិស្ស័យជាមនុស្ស។ ទូលបង្គំបានកើតមកក្នុងអំពើបាប។ ប៉ុន្តែព្រះអម្ចាស់ដ៏សុចរិត និងមានព្រះជន្មរស់ទ្រង់ជ្រាបថា ទូលបង្គំមិនអាចធ្វើអ្វីបានដូច្នេះហើយ បានជាទ្រង់បានបង្កើតផ្លូវមួយដើម្បីឲ្យទូលបង្គំទាំងអស់គ្នារត់គេចពីវា ទៅឯផ្លូវនោះ។ ទូលបង្គំពិតជាមានអំណរណាស់នៅពេលដែលទូលបង្គំបានចូលនៅក្នុងដំណាក់នៃព្រះវរបិតា!!

20       ទូលបង្គំអធិស្ឋានសូមទ្រង់ប្រទានពរដល់ព្រះវិហារនេះ ដែលមានលោក Neville ជាគ្រូគង្វាលដ៏អង់អាច និងជាបាវបំរើដ៏បន្ទាបខ្លួនរបស់ទ្រង់។ ទូលបង្គំសូមអធិស្ឋានសំរាប់កម្មករនិងមេជាង សូមទ្រង់ប្រទានឲ្យពួកគេមានពេលវេលាដ៏ល្អក្នុងឆ្នាំថ្មីនេះផង។ ព្រះអម្ចាស់អើយ សូមទ្រង់ទទួលយកសេចក្តីនេះ។ សូមទ្រង់ប្រទានឲ្យពួកគេមានកំលាំង និងមានអាយុយូរផងដែរ។ ទូលបង្គំទាំងអស់គ្នាជាបាវបំរើរបស់ទ្រង់ ដូច្នេះសូមទ្រង់ប្រទានឲ្យពួកគេនៅតែមានសេចក្តីក្លាហានជាមួយនឹងកិច្ចការដែលទ្រង់បានដាក់ឲ្យផងដែរ។

          សូមទ្រង់ប្រទានពរដល់សមាជិកនៃព្រះវិហារនេះទាំងអស់គ្នា ដែលពួកគេជាកូនស្ងូនភ្ងារបស់ទ្រង់ ដែលចូលមកក្នុងដំណាក់ទ្រង់ក្នុងពេលនេះ។ ព្រះអង្គអើយ ទូលបង្គំសូមប្រកាសថា ព្រលឹងរបស់ពួកគេម្នាក់នៅទីនេះនឹងអាចឆ្លងកាត់ច្រកដ៏ធំនោះបានក្នុងការឆ្ពោះទៅក្នុងដំណាក់របស់ទ្រង់។ ទូលបង្គំសូមប្រកាសការនេះទៅចំពោះទ្រង់ ព្រះអង្គអើយ។ សូមទ្រង់ជួយទូលបង្គំក្នុងការនាំយកព្រះបន្ទូលរបស់ទ្រង់មកដល់ពួកគេ តាមរយៈព្រះវិញ្ញាណបរិសុទ្ឋ ដើម្បីឲ្យពួកគេបានដូចជាទ្រង់។ សូមព្រះអម្ចាស់ទទួលសេចក្តីនេះផង។ សូមទ្រង់ព្យាបាលអស់អ្នកដែលឈឺ និងអ្នកដែលកំពុងមានបញ្ហាផងដែរ។

21       ជាចុងក្រោយនេះ ព្រះអង្គអើយ សូមឲ្យទូលបង្គំទាំងអស់គ្នាអាចចូលក្នុងផ្លូវរបស់ទ្រង់បាន ដោយអង្គុយនៅតុរបស់ទ្រង់ និងបរិភោគទាំងអស់គ្នា ក្នុងជីវិតដែលមិនចេះផុតឡើយ។ ហើយនៅទីនោះ ទូលបង្គំទាំងអស់គ្នា នឹងមានសុខភាពល្អ មានកំលាំង មានសុភមង្គល មានអំណរ មានព្រះចេស្តា នឹងព្រះពររបស់ទ្រង់។ សូមព្រះវិញ្ញាណបរិសុទ្ឋដឹកនាំទូលបង្គំ។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។

22       ខ្ញុំពិតជាចូលចិត្តចំរៀងកាលពីព្រឹកម៉ិញណាស់។ ខ្ញុំបានលឺវានៅពេលដែលខ្ញុំកំពុងតែនិយាយជាមួយនឹងប្អូនប្រុសរបស់ខ្ញុំ គឺលោក Skaggs, លោក Gene ដែលអង្គុយនៅខាងក្រោយនោះ និងបងប្អូនមួយចំនួនទៀត។ ខ្ញុំបានលឺតែផ្នែកមួយរបស់វាប៉ុណ្ណោះ ប៉ុន្តែវាពិតជាពិរោះណាស់។

23       ចុះអ្នករាល់គ្នាសប្បាយរីករាយជាមួយនឹងការបើកសំដែងរបស់ព្រះទេ? បាទ!! ខ្ញុំជឿលើជីវិតរបស់សារ៉ាដែលអង្គុយនៅខាងក្រោយនេះ។ វាបានក្លាយទៅជា “ការបដិវត្តន៍” ចំពោះខ្ញុំ។ វាជាការបដិវត្តន៍ម្តងហើយម្តងទៀត។

24       ខ្ញុំតែងតែស្រមៃចង់បានសាលធំនៅកន្លែងណាមួយ ជាកន្លែងដែលយើងអាចដាក់បានមនុស្សច្រើន ហើយយើងនឹងបកស្រាយនូវអ្វីដែលជាការបើកសំដែងរបស់ព្រះអម្ចាស់ដល់ពួកគេ។

25       ពិតជាល្អណាស់ដែលយើងមានពេលតែម្នាក់ឯងជាមួយនឹងទ្រង់! អ្នករាល់គ្នាចាំទេ យើងធ្លាប់ច្រៀងថា “មានពេលជាច្រើនដែលទូលបង្គំចង់នៅម្នាក់ឯងជាមួយនឹងព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃទូលបង្គំ។ ទូលបង្គំអាចទូលគ្រប់ទាំងបញ្ហារបស់ទូលបង្គំទៅកាន់ទ្រង់បាន”។ អ្នករាល់គ្នាឃើញទេ នេះជាវិធីដ៏ល្អ។ ពួកយើងធ្លាប់ច្រៀងចំរៀងនេះ... Roy Davis ធ្លាប់ច្រៀងចំរៀងខ្លីមួយថា “ចេញទៅហើយអធិស្ឋានទៅព្រះគ្រីស្ទ”។

26       យប់ម៉ិញខ្ញុំចាំថា យើងបានរៀនពីខទីពីរនៃគម្ពីរវិវរណៈរួចហើយ។ ខ្ញុំរំពឹងថា អ្នកទាំងអស់គ្នាដែលនៅទីនេះនឹងយល់ទាំងអស់គ្នាកាលពីយប់ម៉ិញនោះ។ ដូច្នេះនៅព្រឹកនេះយើងនឹងរៀននៅខបន្ទាប់... ដល់ត្រឹមណា តាមការដឹកនាំរបស់ព្រះអម្ចាស់ចុះ ខ្ញុំមិនបានដឹងទេ។ ខ្ញុំបានសរសេរចុះនៅលើក្រដាសនេះប្រហែលជាដល់ខទី៦ និងទី៧ គឺខ្ញុំបានសរសេរកាលពីម្សិលម៉ិញនៅពេលដែលខ្ញុំបានអាននូវខគម្ពីរយោងផ្សេងទៀត!!

27       ឥឡូវនេះ យើងនឹងបន្តអ្វីដែលយើងបានរៀនកាលពីយប់ម៉ិញ គឺយើងនឹងបន្តពីខទីបីទៅ។ ខ្ញុំសូមអាននូវខគម្ពីរនេះ...

          ក្រោយនោះមក ខ្ញុំក្រឡេកឃើញមានទ្វារ១ចំហ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮ ដូចជាសូរត្រែជាមុនដំបូងនោះ ក៏មានបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការ ដែលត្រូវមកខាងក្រោយទៀត

          ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ ហើយឃើញមានបល្លង័្កមួយ កដា់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ

          ឯព្រះអង្គដែលគង់នៅនោះ ក៏មានបល្ល៏ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល

          ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ នឹងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ឋជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។

          អូ! នេះពិតជាល្អណាស់ វាជាមេរៀនដ៏ល្អ។ ក្នុងព្រឹកនេះ យើងនឹងរៀនដល់ខទី៦។ ខ្ញុំគិតថា “ខ្ញុំមិនអាចទៅលើសនោះបានទេ ពីព្រោះនៅខ៦មានរឿងរ៉ាវជាច្រើនដែលខ្ញុំចង់ឲ្យអ្នករាល់ដឹង នៅពេលដែលយើងរៀនអំពីសត្វទាំងនោះ”។

28       នៅពេលដែលយើងមើលពីដើមកំនើតរបស់វា យើងនឹងឃើញពីនិយមន័យខុសគ្នាជាច្រើនអំពីសត្វនោះ។ មានសត្វតិរច្ឆានមួយប្រភេទ ហើយនិងមានចំនួន៤ប្រភេទទៀតដែរ។ អត្ថន័យមួយជាភាសាក្រិក វាជាសត្វដូចជា “សត្វព្រៃ”។ ហើយមួយទៀតដែលបកប្រែនៅក្នុងគម្ពីរKing James វាមិនមានន័យថា “សត្វតិរច្ឆាន” នោះទេ តែវាជា “សត្វលោកដែលមានជីវិត” វិញ។ ចុះចំពោះសត្វដែលមានជិវិតទាំងនោះ ជាអ្វីទៅ... វាមិនមែនជាមនុស្ស ឬជាទេវតាទេ។ “វាជាសត្វ”។ ចុះចំពោះការដែលវាមានមុខបួន និង... អូ! យើងនឹងរៀនពីវាម្តងទៀតនៅថ្ងៃនេះ។ ពេលនេះ សូមយើងមើលទៅកាន់មេរៀនរបស់យើង... ។

          ចូរចាំថា លេខ៤ ជាចំនួនលេខនៅផែនដី។ វាជាមេរៀនមួយដ៏ល្អ ប៉ុន្តែខ្ញុំដឹងថា យើងមិនបានរៀនវាក្នុងពេលនេះទេ។

          តែបើជាព្រះហឬទ័យព្រះ នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយយើងនឹងអាចរៀនពីមេរៀននោះ។ ខ្ញុំនឹងព្យាយាមដើម្បីឲ្យយើងអាចបញ្ចប់នូវជំពូក៤នេះ មុនពេលដែលយើងបែកគ្នាទៅ។

          ឥឡូវនេះ យើងរកឃើញថាមានពាក្យ “បន្ទាប់ពីការទាំងនេះ”។         “បន្ទាប់” ក្នុងទីនេះមានន័យថា បន្ទាប់ពីសម័យកាលពួកជំនុំត្រូវបានបញ្ចប់។

29       នៅពេលដែលលោកយ៉ូហាន ត្រូវបានហៅឡើងនៅទីដ៏ខ្ពស់។ “ឡើងទៅទីខ្ពស់” មានន័យថា “ឡើងមកដល់ទីនេះ”។ ព្រះទ្រង់បានបើកសំដែងឲ្យគាត់ឃើញពីអ្វីទាំងអស់ដែលនៅត្រូវកើតឡើងនៅផែនដី ជាពិសេសពីសម័យកាលនៃពួកជំនុំ។ នៅពេលដែលសម័យកាលរបស់ពួកជំនុំត្រូវបានបញ្ចប់ យើងរកឃើញថា អ្វីដែលលោកយ៉ូហានបានសរសេរជាសេចក្តីពិត ដែលមកពីព្រះ។ តើត្រូវទេ? លោកត្រូវបានហៅ “ឡើងទៅទីដ៏ខ្ពស់”។

30       យើងរកឃើញថា សំលេងដែលបានមានបន្ទូលមកគាត់ជាសំលេងនៃត្រែ ដែលមានលក្ខណៈច្បាស់ និងខុសពីគេ ហើយសំលេងនោះ ជាសំលេងដដែលមានបន្ទូលមកគាត់កាលគាត់នៅផែនដីនេះ។ អ្នករាល់គ្នាឃើញទេ នៅពេលដែលទ្រង់គង់នៅកណ្តាលជើងទៀនមាសទាំង៧ ទ្រង់មានបន្ទូល... ។ អូ! ទ្រង់មានបន្ទូលចេញពីទៀនទាំង៧នោះ ទៅកាន់ពួកជំនុំរបស់ទ្រង់។ នៅពេលដែលសម័យកាលនៃពួកជំនុំត្រូវបានបញ្ចប់ ទ្រង់ក៏យាងចេញពីផែនដីទៅស្ថានសួគ៌ ហើយហៅអ្នកដែលបានសង្រ្គោះទៅជាមួយទ្រង់។ អូ! ពិតជាល្អណាស់! ការនេះធ្វើឲ្យបេះដូងរបស់លោតយ៉ាងញាប់។

31       នេះពេលដែលយើងរៀននូវមេរៀននេះ ខ្ញុំចង់ឲ្យអ្នកដែលទើបជឿថ្មីៗដូចជាប្អូនស្រីAnna និងIna រួមទាំងស្វាមីរបស់នាង លោកRodney និងភរិយារបស់គាត់ និងCharlie ផងដែរ ឲ្យបានយល់ពីសេចក្តីទាំងនេះ។ អ្នកទាំងអស់គ្នាដែលនៅក្មេងៗ និងទើបតែទទូលជឿព្រះអម្ចាស់ សូមកុំមើលអ្វីដែលជ្រៅនោះឡើយ គឺដំបូងគ្រាន់តែសាកល្បង ដើម្បីឲ្យឃើញថា ព្រះអម្ចាស់ទ្រង់ល្អ និងមានពេញដោយព្រះគុណ...

          ចូរចាំថា ការទាំងអស់នេះដែលយើងនិយាយ និងអ្វីដែលយើងព្យាយាមដើម្បីពង្រឹងជំនឿរបស់អ្នករាល់គ្នា ហើយត្រូវដឹងថា អ្វីដែលព្រះអម្ចាស់ទ្រង់មានបន្ទូលវានឹងកើតឡើងជាមិនខានឡើយ។ គឺវាមិនដែលកន្លងផុតឡើយ។ ទោះបីជាយើងមើលទៅឃើញនៅចំងាយ១លានMiles ដែលមិនអាចនឹងកើតឡើងក៏ដោយ ប៉ុន្តែព្រះអម្ចាស់ទ្រង់នឹងធ្វើឲ្យវាមកខ្លី និងកើតឡើងបាន។ ទ្រង់ធ្វើការនោះដើម្បីនឹងសាកល្បងអ្នករាល់គ្នា។

32       ចូរមើល អំពីអ្វីដែលទ្រង់មានបន្ទូលមកកាន់លោកអ័ប្រាហាំ។ “យកកូនរបស់ឯងឡើងទៅលើភ្នំនោះ ហើយសំលាប់វាចុះ” គឺបន្ទាប់ពីគាត់បានរងចាំអស់រយៈ២៥ឆ្នាំ។ ទ្រង់មានបន្ទូលថា “យកឡើងទៅខាងលើហើយសំលាប់វាទៅ”។ តើយ៉ាងម៉ិចទៅ? ដែលទ្រង់មានបន្ទូលថា “អញនឹងធ្វើឲ្យឯងទៅជាឪពុកនៃជាតិសាសន៍ទាំងអស់”។ ពេលនោះលោកអ័ប្រាហាំ មានអាយុ១០០ឆ្នាំទៅហើយ និងប្រពន្ឋរបស់គាត់ក៏មានអាយុ៩០ឆ្នាំដែរ ពួកគេមានកូនតែមួយប៉ុណ្ណោះ។

33       គាត់ក៏ឆ្លើយឡើងថា “តើវាយ៉ាងម៉ិចទៅព្រះអង្គម្ចាស់អើយ? ទូលបង្គំជាមនុស្សចាស់ទៅហើយ ទ្រង់បានប្រាប់ឲ្យទូលបង្គំចាំតាំងពីទូលបង្គំមានអាយុ៧៥ឆ្នាំ... ទ្រង់បានសន្យានឹងទូលបង្គំ ពេលនេះទូលបង្គំអាយុ១០០ឆ្នាំទៅហើយ។ ឯសារ៉ាកាលនោះមានអាយុ៦០ឆ្នាំ តែពេលនេះជិត៩០ឆ្នាំហើយ។ តើយ៉ាងណាទៅ? ទូលបង្គំមានកូនប្រុសមួយនេះ... ទ្រង់បានមានបន្ទូលនឹងទូលបង្គំកាលទូលបង្គំមានអាយុ៧៥ឆ្នាំ ហើយពេលនេះ២៥ឆ្នាំទៅហើយ នៅពេលដែលទៅបង្គំរស់នៅជាមួយសារ៉ាទ្រង់ប្រទានកូនប្រុសមួយឲ្យទូលបង្គំ។

34       “ទ្រង់បានប្រទានកូនប្រុសនេះមកទូលបង្គំ។ ទូលបង្គំក៏ចិញ្ចឹមវាអស់រយៈពេល១៥ឆ្នាំ ហើយ។ តាមរយៈកូននេះ ទ្រង់បានមានបន្ទូលថា ទ្រង់នឹងប្រទានពរដល់ជាតិសាសន៍ទាំងអស់ ហើយទ្រង់នឹងធ្វើឲ្យទូលសបង្គំទៅជាឪពុករបស់ពួកគេ។ តាមរយៈកូននេះទ្រង់នឹងប្រទានព្រះអង្គសង្រ្គោះមួយអង្គ ហើយតាមរយៈព្រះនោះទ្រង់នឹងសង្រ្គោះមនុស្សសាសន៍ទាំងអស់។ តើពេលនេះទ្រង់កំពុងធ្វើអ្វីព្រះអម្ចាស់អើយ?”

          នោះមិនមែនជា អ្វីដែលអ័ប្រាហាំគិត ហើយសួរនោះទេ។ ផ្ទុយទៅវិញគាត់បានស្តាប់បង្គាប់! គាត់មិនបាននិយាយថា “ព្រះអម្ចាស់អើយ តើទ្រង់កំពុងតែធ្វើអ្វីនោះទេ?”

35       “នេះមិនមែនជាអ្វីដែលទូលបង្គំត្រូវធ្វើនោះទេ។ ទ្រង់បានមានបន្ទូល ហើយទូលបង្គំជឿថា ព្រះបន្ទូលជាសេចក្តីពិត។ ទ្រង់បានរក្សាព្រះបន្ទូលទ្រង់នៅជាមួយទូលបង្គំ ហើយបង្ហាញទូលបង្គំនៅពេលដែលទូលបង្គំមានអាយុ៧៥ឆ្នាំ គឺទ្រង់បានហៅទូលបង្គំ “ឲ្យចេញមក ហើយទៅទឹកដីដែលទូលបង្គំមិនដែលស្គាល់សោះ”។

          “ទូលបង្គំបាននៅទឹកដីនេះ អស់រយៈពេល២៥ឆ្នាំទៅហើយ ទូលបង្គំបានចាកចេញមក ហើយរស់នៅជាមួយភរិយារបស់ទូលបង្គំ ដែលនាងបាននៅជាមួយទូលបង្គំតាំងពីនាងនៅជានារីម្លេះ។ តាមរយៈសេចក្តីសន្យារបស់ទ្រង់ ទ្រង់បានប្រទានកូនប្រុសនេះមកទូលបង្គំ។ ហើយពេលនេះបើសិនជាទ្រង់មានបន្ទូលថា “ចូរសំលាប់វា នោះទ្រង់នឹងប្រោសវាឲ្យរស់ឡើងវិញជាមិនខានឡើយ”។ អូ! នេះហើយជាអ្វីដែលគាត់បាននិយាយ។

36       អ័ប្រាហាំបានស្តាប់បង្គាប់ព្រះ ដោយយកកូនជាទីស្រឡាញ់របស់ខ្លួនទៅសំលាប់ដើម្បីថ្វាយយញ្ញបូជា។ ទ្រង់ធ្វើការនេះដើម្បីឲ្យខ្ញុំនិងអ្នកបានដឹងថា សូម្បីតែមនុស្សដែលមានពេញដោយសេចក្តីអាក្រក់ ក៏ព្រះនៅតែរក្សាសេចក្តីសន្យារបស់ទ្រង់ដែរ។ មិនថា ការនោះមិនសាកសមនឹងកើតឡើងយ៉ាងណានោះទេ ហើយទោះបីជាមើលទៅមិនអាចកើតឡើងក៏ដោយ ព្រះទ្រង់នៅតែជាព្រះ ហើយទ្រង់រក្សានូវរាល់ទាំងសេចក្តីដែលទ្រង់បានសន្យា។

37       នេះជាអ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នា ក្នុងពេលអ្នករាល់គ្នាកំពុងតែនៅក្នុងកម្មវិធីប្រោសឲ្យជានេះ។ អ្នកអាចនិយាយថា “ខ្ញុំមានជំងឺ”។ ចូរកុំមានចិត្តសង្ស័យឡើយ។ អ្នកមានជំងឺ។ ព្រះទ្រង់នៅតែរក្សាសេចក្តីសន្យារបស់ទ្រង់! នោះទ្រង់នឹងយាងមក។ សូមមើល ទ្រង់បានរងទណ្ឌកម្មទាំងនេះដើម្បីយើងទាំងអស់គ្នាបានជា។ នេះជាអ្វីដែលទ្រង់បានធ្វើ។ ពេលនេះការតែមួយគត់ដែលទ្រង់ប្រាប់ឲ្យអ្នករាល់គ្នាធ្វើ គឺជឿ។ ចូរធ្វើវា ដូចដែលអ័ប្រាហាំធ្វើដែរ។

          “គ្រូពេទ្យនិយាយថាខ្ញុំនឹងទុកពេលឲ្យអ្នកមួយថ្ងៃទៀត”។

38       ខ្ញុំមិនខ្វល់ទេ។ ការនេះជាអ្វីដែលមនុស្សដឹង។ តើលោកអ័ប្រាហាំទទួលកូនរបស់គាត់វិញដោយរបៀបណា បន្ទាប់ពីគាត់បានផ្តេកកូននៅទីនោះ ហើយព្រះបន្ទូលនៃព្រះអម្ចាស់បានប្រាប់គាត់ថា ចូរសំលាប់កូនឯងទៅ? តើគាត់ធ្វើដោយរបៀបណា? គាត់គ្មានសំនួរដើម្បីនឹងសួរទ្រង់នោះទេ។ ព្រះអង្គទ្រង់មានបន្ទូលថា ធ្វើ នោះត្រូវតែធ្វើ។

          “ខ្ញុំនឹងជាដោយរបៀបណា បើវេជ្ជបណ្ឌិតបានប្រាប់ថា ខ្ញុំមិនអាចនឹងជាបានឡើយ?” នេះមិនមែនជាអ្វីដែលខ្ញុំត្រូវសួរនោះទេ ខ្ញុំត្រូវទទួលយកនូវព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅពេលដែលការនេះបានបើកសំដែងមកអ្នកថា អ្នកនឹងទទួលបាននូវការព្យាបាល ចូរចាំថាអ្នកនឹងបានទទួលការព្យាបាលមែន។ គ្មានអ្វីមួយដែលអាចរារាំងបានទេ។ នោះជាការពិត។

39       ដូច្នេះលោកអ័ប្រាហាំ បានស្តាប់បង្គាប់ព្រះទាំងស្រុង... តើទ្រង់នឹងធ្វើអ្វី? នៅវិនាទីចុងក្រោយ... ៥នាទី ៣នាទី ២នាទី ១នាទី ៣០វិនាទី ១វិនាទី។ នៅពេលដែលដៃរបស់គាត់បានលើកជាស្រេចដើម្បីនឹងសំលាប់ជីវិតកូននោះ ព្រះអម្ចាស់ទ្រង់មានបន្ទូលថា “ឈប់ ឈប់ ឈប់ត្រឹមនេះចុះ។ អញឃើញថា ឯងពិតជាមានជំនឿលើអញពិតប្រាកដមែន។ អ័ប្រាហាំ អញធ្វើការនេះ ដើម្បីនឹងប្រាប់ដល់អ្នកដែលនៅក្នុងកម្មវិធីរបស់Branham នៅថ្ងៃក្រោយថា ពួកគេត្រូវតែជឿលើអញ។ ពួកគេមិនត្រូវមានចិត្តសង្ស័យនោះទេ។ ពួកគេត្រូវតែជឿ!!

40       នៅក្នុងពេលនោះ... ក៏មានដង្វាយមួយ។ ទ្រង់មិនបានធ្វើវាជាឥតប្រយោជន៍ឡើយ។ គឺទ្រង់មិនដែលធ្វើអ្វីដែលឥតប្រយោជន៍ឡើយ ពីព្រោះទ្រង់បានធ្វើឲ្យមានចៀមឈ្មោលមួយនៅទីនោះ។ ចៀមឈ្មោលនោះបានជាប់ស្នែងនៅក្បែរកន្លែងដែលអ័ប្រាហាំថ្វាយដង្វាយ។ តើមានប៉ុន្មានដងដែលយើងឆ្លងកាត់ស្ថានភាពបែបនេះ។ តើចៀមនោះទៅដល់ទីនោះដោយរបៀបណា? តើដោយរបៀបណាទៅដែលវាដើរឆ្លងកាត់ព្រៃដែលមានសត្វព្រៃកាចសាហាវជាច្រើនដូច្នេះ? រាប់រយMiles ពីមនុស្ស ហើយនៅក្នុងចំនោមសត្វតោ សត្វចចក ឆ្កែព្រៃ និងសត្វកាចសាហាវជាច្រើនទៀត ដោយវាបានឡើងទៅលើកំពូលភ្នំ ដែលពុំមានស្មៅនិងទឹកដូច្នេះ? តើមានអ្វីកើតឡើងនៅទីនោះ? គឺព្រះទ្រង់បានបង្កើតវាឲ្យមាននៅទីនោះ។ សូមយើងមើលពីអ្វីដែលទ្រង់ធ្វើក្នុងជីវិតរស់នៅរបស់យើងក្នុងបច្ចុប្បន្ននេះ។

          ក្នុងព្រឹកនេះ ខ្ញុំនឹងនិយាយរឿងមួយចំនួនដល់អ្នករាល់គ្នា។ ដូច្នេះហើយបានជាខ្ញុំត្រលប់ ទៅអ្វីដែលខ្ញុំធ្លាប់និយាយ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាយល់ការទាំងនេះ។ ខ្ញុំលើកឧទាហរណ៍ទាំងនោះមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យជំនឿរបស់អ្នកក្នុងព្រះគ្រីស្ទមានភាពរឹងមាំ ហើយអ្នករាល់គ្នានឹងសំរាកនៅក្នុងសេចក្តីសន្យារបស់ទ្រង់ ពីព្រោះព្រះអម្ចាស់ទ្រង់រក្សាសេចក្តីសន្យារបស់ទ្រង់។

41       សូមមើលព្រះអម្ចាស់យេហូវ៉ា-យីរ៉េ តែមួយ ដែលលោកអ័ប្រាហាំហៅ ដែលភាសាហេព្រឺមានន័យថា “ព្រះអម្ចាស់ទ្រង់នឹងផ្គត់ផ្គង់នូវយញ្ញបូជា”។ ព្រះអម្ចាស់ទ្រង់អាចធ្វើបាន។ ទ្រង់បានបង្កើតផ្លូវរបស់ទ្រង់។

          អ្នករាល់គ្នាអាចនិយាយថា “បាទ! នោះមានតែក្នុងសម័យរបស់លោកអ័ប្រាហាំតែប៉ុណ្ណោះ”។ ទេ! មិនមែនទេ។ ទ្រង់ធ្វើការគ្រប់សម័យទាំងអស់ ហើយទ្រង់នៅតែធ្វើដដែល។

42       ទ្រង់មានបន្ទូលទៅលោកណូអេថា “នៅថ្ងៃនេះនឹងមានភ្លៀង”។ យ៉ាងម៉ិចទៅ យើងមិនដែលឃើញមានពពកនៅលើមេឃផងហ្នឹង។ ប្រភពទឹកដ៏ធំ គឺទ្រង់បានដាក់លើផែនដីនេះ។

          មនុស្សនិយាយថា “តើយ៉ាងម៉ិចបានទៅដែលមានទឹកយ៉ាងខ្លាំងធ្លាក់ពីលើមេឃមកផែនដី? បង្ហាញខ្ញុំមកតើវានៅឯណា នៅក្នុងព្រះអាទិត្យដ៏ក្តៅនោះឬ?”

          បើសិនជាវាមិននៅទីនោះ... បើព្រះអម្ចាស់ទ្រង់មានបន្ទូលថា ចូរធ្វើទូកមួយចុះ វានឹងមានភ្លៀងធ្លាក់មក។ វាជាការងាររបស់ខ្ញុំ ដែលខ្ញុំត្រូវធ្វើទូកធំ ហើយត្រៀមខ្លួនឲ្យបានរួចជាមុន ពីព្រោះនឹងមានភ្លៀងធ្លាក់មក។ ទ្រង់ជាព្រះយេហូវ៉ា-យីរ៉េ។ ទ្រង់នឹងផ្គត់ផ្គង់ឲ្យមានទឹកភ្លៀងនៅខាងលើនោះ។”

43       ការមួយដែលទ្រង់ធ្វើ គឺទ្រង់បានអនុញ្ញាតិឲ្យមនុស្សលីលាត្រូវបំផ្លាញចោល ដោយសារវិទ្យាសាស្រ្តរបស់គេ។ ព្រះទ្រង់មិនដែលបំផ្លាញផែនដីនោះទេ គឺមនុស្សទេជាអ្នកបំផ្លាញផែនដីនេះ។ ព្រះទ្រង់មិនបានបំផ្លាញអ្វីទាំងអស់។ តែទ្រង់ព្យាយាមថែរក្សារបស់ទាំងនោះវិញ។ មនុស្សបំផ្លាញខ្លួនឯងដោយសារចំនេះដឹង ដូចអ្វីដែលបានកើតឡើងក្នុងសួនច្បារអេដែននោះ។

44       ពេលនេះពួកគេមានគ្រាប់បែបអាតូមិច។ ពួកគេបានផលិតវា ពីព្រោះពួកគេអាចធ្វើវាបានដែលយើងមិនអាចធ្វើបាននោះ។ ពួកយើងមិននៅមុខគេទេ។ ប្រហែលជា៣ឬ៤ឆ្នាំ ទើបយើងអាចធ្វើដូចដែលពួកគេធ្វើ។

45       ពួកគេបានបង្កើតរូបពីរ៉ាមីត និងរូបសំណាកខ្លួនតោក្បាលមនុស្សជាដើម។ យើងមិនអាចធ្វើដូច្នេះបានទេ។ យើងមិនអាចបង្កើតរបស់បែបនោះបានឡើយ។ គ្មានវិធីណាសំរាប់យើងដើម្បីធ្វើវាទេ... ដរាបណាយើងមានគ្រឿងម៉ាស៊ីន បើមិនដូច្នេះទេ យើងមិនអាចលើកវាឡើងទៅលើដូច្នេះបានឡើយ។ វាមានទំងន់រាប់លានតោន។ តើពួកគេយកលើកវាបានដោយរបៀបណា? អ្នករាល់គ្នាឃើញទេ ពួកគេមានចំនេះដឹង។

46       ពួកគេជាមនុស្សឆ្លាត ហើយដោយសារភាពឆ្លាតនោះពួកគេត្រូវបរាជ័យ។ ពេលមួយពួកគេនឹងធ្វើឲ្យគ្រាប់បែកនោះបំផ្លាញពួកគេ គឺដូចនៅក្នុងសម័យលោកណូអេដែរ។ នេះជាភាពខ្ពង់ខ្ពស់នៃវប្បធម៌របស់ពួកគេ នេះជាប្រភេទរបស់មនុស្សឆ្លាត ហើយលទ្ឋផលរបស់ពួកគេគឺដូចនៅសម័យរបស់លោកណូអេ ដូច្នេះចូរឲ្យពួកគេទៅតាមផ្លូវនោះចុះ រហូតដល់កូនមនុស្សទ្រង់យាងមក។

47       ក្នុងពេលថ្មីៗនេះពួកគេបានជីកប្រព័ន្ឋផ្លូវទឹកដ៏ទំនើបមួយ ដើម្បីការពារទឹកលិចនៅក្នុងទីក្រុងMexico។

48       “ដូចនៅក្នុងសម័យរបស់លោកណូអេដែរ [ពួកគេជាមនុស្សឆ្លាត ដែលអាចសង់ពីរ៉ាមីត និងរូបសំណាកធំបាន]”។ ប៉ុន្តែកិច្ចការនោះត្រូវបានកាត់បន្ថយមកយ៉ាងខ្លី ពីព្រោះមានមនុស្សមួយចំនួនត្រូវបានឆក់យកទៅ ដូចជាអេណុកជាដើម។ ហើយអ្នកខ្លះទៀតត្រូវនៅធ្វើការនោះ។ នៅក្នុងថ្នាក់រៀនរបស់យើងក្នុងព្រឹកនេះ យើងដឹងថា អ្នកដែលនៅធ្វើការនោះមានដូចជាលោកណូអេជាដើម។

49       ប៉ុន្តែចូរចងចាំ... ហើយកុំភ្លេចសេចក្តីនេះឡើយ! មុនពេលមានដំណក់ទឹកភ្លៀងមួយធ្លាក់មក គឺមុនពេលដែលមានពពកនៅក្នុងលើមេឃ និងមុនដែលណូអេសាងសង់ទូកហើយ នោះអេណុកត្រូវយកចេញទៅ។ គាត់ត្រូវបានឆក់យកទៅដោយមិនត្រូវជួបសេចក្តីស្លាប់ឡើយ។ នៅពេលដែលលោកកំពុងធ្វើដំណើរ នោះក៏មានកំលាំងខ្យល់យ៉ាងខ្លាំងមកឆក់យកគាត់។ គាត់សំលឹងមើលម្តងខ្ពស់ទៅ ម្តងទៀតកាន់តែខ្ពស់ទៅ ម្តងទៀតកាន់តែខ្ពស់ជាងមុន ហើយអ្នករាល់គ្នាដឹងទេ គាត់និយាយថា “លាហើយលោកីយ”។ នោះគាត់ក៏ដើរនៅក្នុងសិរីល្អ។

          ហើយនៅពេលដែលលោកណូអេ សំលឹងមើលទៅ នោះមិនបានឃើញគាត់ទៀតទេ។ គាត់មិនបានដឹងថា អេណុកនៅណានោះឡើយ។ គាត់ក៏និយាយថា “នេះជាពេលដែលត្រូវធ្វើទូកធំហើយ”។ អ្នករាល់គ្នាឃើញទេ គាត់ចេញទៅធ្វើទូកធំ ដើម្បីបញ្ចប់ការងារដែលនៅសល់។

50       អូ! ការដដែលនេះកំពុងកើតឡើងក្នុងទីនេះ។ ពួកជំនុំត្រូវបានលើកយកទៅស្ថានសួគ៌ ហើយលោកយ៉ូហានក្នុងពេលនេះ កំពុងតែនាំយកនូវការរស់ឡើងវិញ ដូចដែលយើងបានទទួលក្នុងរាត្រីយប់ម៉ិញនេះ។

51       អូ! គ្រីស្ទានទាំងអស់គ្នា! មានសំលេងមួយបានហៅអ្នករាល់គ្នាថា “ចូរមក”។ តើលោកមិនសប្បាយចិត្តទេឬអី លោកEvans? សំលេងនោះនិយាយថា “ចូរមក”។ សំលេងដដែលនោះក៏និយាយថា “ចូរមក”។ អូ! សំលេងនោះកាន់តែច្បាស់ទៅថា “ចូរសំលឹងមកនេះចុះ។ ចូរធ្វើការបំរើខ្ញុំ! ចូរមកកន្លែងដែលខ្ញុំនៅនេះចុះ”។

          នោះយើងនឹងឃើញវត្តមាននៃអស់អ្នកដែលបានស្លាប់ទៅ។ លោកម៉ូសេ ដំណាងឲ្យអ្នកបរិសុទ្ឋដែលបានស្លាប់ លោកអេលីយ៉ាជាមួយនឹងក្រុមរបស់ ដែលមានអ្នកដែលបានឆក់យកទៅ។ ទាំងអស់គ្នានឹងត្រូវឈរនៅចំពោះព្រះវត្តមាននៃព្រះអម្ចាស់ព្រះយេស៊ូវ! លោកយ៉ូហានត្រូវបានទទួលការបើកសំដែងមកថា... ព្រះយេស៊ូវបានប្រាប់គាត់ថា គាត់មិនត្រូវស្លាប់ឡើយ គឺគាត់នឹងត្រូវរស់នៅរហូតដល់ថៃ្ងដែលកូនមកមនុស្សយាងមកវិញ។

          អូ! ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាយល់បានច្រើនពីចំនុចទាំងនេះ។ អ្នករាល់គ្នាដឹងហើយថា យើងមានជីវិតផ្ទាល់ខ្លួនជាមួយព្រះ។ នោះជាកិច្ចការផ្ទាល់ខ្លួន ដែលព្រះវិញ្ញាណបរិសុទ្ឋបានដាក់អ្នកនៅកន្លែងនោះ។

52       ខ្ញុំបានកត់សំគាល់ពីការនេះដែលបានកើតឡើងនៅក្នុងបេសកកម្មរបស់ខ្ញុំ ដែលជាច្រើនដងខ្ញុំបាននិយាយអ្វីម្យ៉ាង ហើយខ្ញុំមិនដឹងថាជាអ្វីនោះទេ ហើយក៏មិនបានដឹងថាវាត្រូវនោះដែរ។ ប៉ុន្តែនៅតែមានអ្នកមកនិយាយថា ខ្ញុំបានឃើញអ្វីដែលលោកនិយាយនោះពិតជាល្អណាស់ ហើយវាកើតមានដូច្នេះមាន។ គឺព្រះទ្រង់ជាអ្នកធ្វើឲ្យវាកើតឡើង! នៅពេលដែលខ្ញុំចង់និយាយអ្វីម្យ៉ាង... ខ្ញុំនិយាយថា “ចាំបន្តិចៗ ការនេះកើតឡើងដូច្នេះ”។ ខ្ញុំពិតជាមិនបានដឹងថា មូលហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះនោះទេ។ ហើយការមួយដែលខ្ញុំដឹងគឺ វាយ៉ាងដូច្នេះឯង។ គឺព្រះទ្រង់ជាអ្នកធ្វើវា។

          នៅពេលដែលពួកសិស្សនិយាយថា “អូ! ព្រះយេស៊ូវទ្រង់មានបន្ទូលថា “មនុស្សនេះមិនស្លាប់ទេ””។ ព្រះយេស៊ូវមិនដែលមានបន្ទូលដូច្នេះឡើយ។

          ព្រះយេស៊ូវទ្រង់មានបន្ទូលថា “បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅទាល់តែខ្ញុំមក តើអំពល់អ្វីដល់អ្នក?”

53       ប៉ុន្តែចូរមើល ព្រះយេស៊ូវមិនបាននិយាយថា គាត់ត្រូវស្លាប់នោះទេ ដូច្នេះបន្ទាប់មកទ្រង់ក៏យាងចុះមកវិញ ហើយនាំយ៉ូហាន និងបង្ហាញពីអ្វីទាំងអស់ឲ្យគាត់ឃើញ គាត់បានឃើញពីការយាងមករបស់ព្រះអម្ចាស់។ គាត់បានឃើញពីដំណើររបស់ពួកជំនុំ។ គាត់បានឃើញពីសម័យបញ្ចប់របស់ពួកគេ។ គាត់បានឃើញទីបញ្ចប់របស់ពួកសាសន៍យូដា និងបានឃើញពីការយាងមកជាលើកទីពីររបស់ទ្រង់។

54       ចូរមើល ពីអ្វីដែលព្រះទ្រង់បានធ្វើ: គាត់ត្រូវត្រាំក្នុងខ្លាញ់កំពុងពុះអស់រយៈពេលប្រហែល២៤ម៉ោង ដើម្បីឲ្យមនុស្សទាំងអស់ដឹងថា គាត់មានព្រះវិញ្ញាណបរិសុទ្ឋ ទោះបីជាត្រូវស្ងោរក្នុងខ្លាញ់កំពុងតែពុះក៏ដោយក៏គាត់មិនត្រូវរលាកឡើយ។ ពួកគេព្យាយាមដុះព្រះវិញ្ញាណបរិសុទ្ឋ ដែលគង់ក្នុងមនុស្ស។ ពួកគេមិនអាចធ្វើដូច្នេះបានឡើយ។ បន្ទាប់មកក៏យកគាត់ដាក់លើកោះ Patmos ហើយនៅទីនោះគាត់បានសរសេរសៀវភៅមួយក្បាល រួចចេញពីនោះមកគាត់បានមកអធិប្បាយរបស់រយៈពេលជាច្រើនឆ្នាំ។

55       “ពេលនេះគាត់ត្រូវទទួលការអាម៉ាស់"។ "ពីព្រោះគាត់ធ្លាប់ធ្វើជាគ្រូទាយ។ គាត់ត្រូវបានគេហៅថា គ្រូអាបធ្មប់”។ តើមានបងប្អូនប៉ុន្មានអ្នក ដែលដឹងថាលោកយ៉ូហានជាគ្រូធ្មប់? ជាការពិតណាស់! ព្រះយេស៊ូវបានហៅគាត់មក។ អ្នករាល់គ្នាឃើញទេ លោកីយគេមិនបានយល់អ្វីពីការនេះទេ។ “គាត់ជាអ្នកអានចិត្តមនុស្ស”។ អ្នករាល់គ្នាឃើញទេ។ ពួកគេនិយាយថា គាត់ជាគ្រូធ្មប់ ហើយគេក៏ដាក់គាត់ក្នុងខ្លាញ់ដែលកំពុងតែពុះ តែខ្លាញ់នោះមិនអាចរលាកដល់គាត់បានឡើយ ពីព្រោះគាត់មានមន្តអាគម ពីព្រោះតែគាត់មិនយល់ស្របជាមួយនឹងគំនិតកាតូលិករបស់ពួកគេ។

56       គាត់ជាបាវបំរើព្រះដ៏បន្ទាបខ្លួន។ គាត់មានបេសកកម្មដ៏មួយដែលត្រូវបំពេញ។ គាត់មិនអាចទទួលយកនូវអ្វីដែលជាភាពធំឧត្តមរបស់ពួកគេបានទេ ដូច្នេះព្រះទ្រង់បានរក្សាគាត់ និងការពារគាត់។ ដូច St. Martin និង Irenaeus ដែរ។ ហើយទ្រង់នៅតែធ្វើរហូតដល់សព្វថ្ងៃនេះ។

57       ចូរកុំភ្លេចថា រាល់អ្វីដែលព្រះទ្រង់បានសន្យា នោះនឹងការដ៏អស្ចារ្យនឹងកើតឡើង។ ឥឡូវចូរសរសេរក្នុងសៀវភៅរបស់អ្នកថា អ្វីដែលមនុស្សមើលឃើញថា ល្អ និងអស្ចារ្យ ព្រះទ្រង់ថា ឆ្កួតលីលា ហើយអ្វីដែលមនុស្សថា ឆ្កួតលីលា ព្រះទ្រង់ថា អស្ចារ្យ។ ចូរកុំភ្លេចសេចក្តីនេះឲ្យសោះ។ វានឹងជួយអ្នករាល់គ្នាក្នុងពេលខាងមុខ ពីព្រោះមនុស្សតែងតែសំលឹងមើលអ្វីដែលអស្ចារ្យនិងប្រសើរ។

          យើងទាំងអស់គ្នាទទួលបាននូវការអស្ចារ្យគ្រប់ពេលវេលា ប៉ុន្តែមនុស្សរបស់លោកីយគេមិនបានដឹងទេ។ ក៏ដូចជាពួកគេមិនបានដឹងនៅថ្ងៃរបស់លោកណូអេដែរ។ ហើយពួកគេក៏មិនបានដឹងនៅក្នុងសម័យរបស់លោកយ៉ូហាន សម័យរបស់ព្រះយេស៊ូវ សម័យរបស់ពួកសាវក និងសម័យ Irenaeus ដែរ។ ការទាំងអស់ ក្នុងសម័យទាំងអស់នោះពួកគេមិនបានដឹងឡើយ។

58       ដូចជា Joan of Arch ព្រះទ្រង់បានហៅនាងតាំងពីកាលដែលនៅជាក្មេងស្រីម្លេះ។ ព្រះអម្ចាស់ទ្រង់បានមានបន្ទូលមកក្នុងនិមិត្ត។ អ្នករាល់គ្នាដឹងថា ពួកកាតូលិកនិយាយថាយ៉ាងដូចម្តេចទេ? “នាងជាមេធ្មប់”។ រួចគេក៏ចង់នាងលើបង្គោលឈើ រួចដុតនាងរហូតដល់ស្លាប់ សម្តេចសង្ឃរបស់កាតូលិកជាអ្នកដុតនាង។ ពួកគេបានធ្វើទារុណកម្មនាងរហូតដល់ស្លាប់ ដោយថានាងជាមេធ្មប់។ Joan of Arch ត្រូវបានស្លាប់ដោយសារ គេចោទថានាងជាមេធ្មប់។ ប្រហែលជា២០០ឆ្នាំបន្ទាប់មក ពួកគេរកឃើញថា នាងមិនមែនជាមេធ្មប់ទេ។ នាងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ។

59       ពួកគេបានធ្វើយ៉ាងដូច្នេះចំពោះអ្នកបរិសុទ្ឋរបស់ព្រះ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “តើមានហោរាណាមួយដែលពួកព្ឋយុកោរបស់អ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន? តើមានហោរាណាមួយដែលពួកគេមិនបដិសេធ

60       ឱ! ពូជពស់វែកអើយ”។ លោកយ៉ូហានបាននិយាយថា “តើនរណាបាននាំឯងរាល់គ្នាចេញពីសេចក្តីក្រោធដែលនឹងត្រូវមកដូច្នេះ? កុំនិយាយថា ឯងរាល់មានលោកអ័ប្រាហាំជាឪពុកសោះឡើយ”។

          “យើងជារបស់និកាយដ៏ធំមួយនេះ”

          “តើអ្នកជាគ្រីស្ទានឬ?”

          “អូ! ខ្ញុំជាមេតូឌីស”

          “ខ្ញុំជា Presbyterian”។

          “ខ្ញុំជា Pentecost”។

          ការនេះគ្មានប្រយោជន៍អ្វីឡើយ។ បើសិនជាអ្នករាល់គ្នាជាគ្រីស្ទានពិតប្រាកដមែន នោះ អ្នករាល់គ្នាត្រូវបានកើតជាថ្មី។

61       ឥឡូវចូរចាំថា នៅពេលដែលអ្នករៀនមេរៀន ក្នុងបរិបទនេះ អ្នកត្រូវដឹងថា ផែនដីកំពុងតែរញ្ជួយយ៉ាងខ្លាំង។

62       ចូរចាំថា អ្នកមិនត្រូវសង្ស័យឡើយ នៅក្នុងសម័យរបស់យ៉ូហាន ក្នុងសម័យព្រះយេស៊ូវ ដែលក្នុងសម័យទាំងនោះមាននាំពាក្យដ៏អស្ចារ្យ ពួកគេជាមនុស្សដែលមានប្រាជ្ញា។ ពួកគេបាននាំមនុស្សរាប់ពាន់អ្នកមក។ តើលោកកៃផាសបានធ្វើអ្វី នៅពេលដែលហៅពួកគេមកជួបជុំគ្នា? គាត់បាននាំមនុស្សទាំងអស់នៅក្នុងយេរ៉ូសាឡិម។ គាត់បាននាំកូនចៅអ៊ីស្រាអែលទាំងអស់មកប្រជុំគ្នា។

          “អូ! តើអ្នកជឿលើព្រះគម្ពីរទេ លោកគ្រូ គ្រូគង្វាល គ្រូអធិប្បាយ? តើអ្នកជឿលើព្រះគម្ពីរទេ?”

          “ជាការពិតណាស់ ខ្ញុំជឿលើព្រះគម្ពីរ”

63       “បាទ! ព្រះគម្ពីរបានប្រាប់យើងថា នឹងមានពេលមកដល់ ដែលអស់ទាំងភ្នំលោតរាំដូចជាកូនចៀម រាល់ទាំងស្លឹកឈើទាំងអស់នឹងទះដៃ រាល់ទាំងទីខ្ពស់នឹងត្រូវបន្ទាបចុះមក ហើយអស់ទាំងទីខ្ពស់នឹងត្រូវងើបឡើងវិញ។ ការនេះនឹងកើតឡើងនៅពេលដែលមានសំលេងនៃមនុស្សម្នាក់ដែលស្រែកនៅទីរហោស្ថាន។ តើលោកគ្រូជឿទេ?

          “ជាការពិតណាស់ ខ្ញុំជឿសេចក្តីនេះ។”

          “តើវានឹងកើតឡើងយ៉ាងដូចម្តេច?”

64       “អូ! ព្រះអម្ចាស់ទ្រង់នឹងបញ្ជូនមនុស្សដ៏អស្ចារ្យម្នាក់មកផែនដី។ អូ! អ្នកនោះជាមនុស្សដ៏អស្ចារ្យ។ គាត់ជាសំលេងដែលនៅទីរហោស្ថាន ហើយគាត់ជាម្នាក់ដែលនឹងរៀបចំផ្លូវឲ្យព្រះមេស៊ី។ នៅពេលដែលគាត់មក នោះគ្មានអ្វីជាការសង្ស័យនៅក្នុងគំនិតរបស់ខ្ញុំទេ ប៉ុន្តែគាត់បានមកពីស្ថានសួគ៌ដ៏ខ្ពស់ ហើយមកក្នុងព្រះវិហារនៅផែនដីនេះ។ គាត់នឹងចូលក្នុងព្រះវិហារហើយ និយាយថា “ពេលនេះយើងនឹងទៅនិយាយជាមួយនឹងជនជាតិរ៉ូមទាំងអស់ ហើយនឹងវាយពួកគេឲ្យស្លាប់។ យើងនឹងបំបាក់អស់ទាំងជនជាតិរ៉ូមាំង។” រួចគាត់នឹងប្រាប់ថា “ព្រះមេស៊ីទ្រង់នឹងយាងមក។” ដូច្នេះយើងយកដាវរបស់យើងធ្វើជាផាលនង្គ័ល ហើយវានឹងមិនមានសង្រ្គាមទៀតទេ។

65       ប៉ុន្តែតើមានអ្វីកើតឡើង នៅពេលដែលទ្រង់យាងមក? តើមានអ្វីកើតឡើង? គ្មានការបើកសំដែងណាមួយពីស្ថានសួគ៌នោះទេ។ ហេតុអ្វី? ពួកគេមិនបានឃើញឡើយ។ មានម្នាក់ដែលបានមក តែពួកគេមិនបានឃើញនោះទេ។ ពួកគេមិនបានដឹងថា តើពេលណាដែលភ្នំលោតរាំទេ? ហើយក៏មិនដឹងថាទីខ្ពស់បានធ្លាក់ចុះមកដែរ? គ្រូអធិប្បាយដ៏ល្ងីល្ងើរបស់ពួកគេបានចេញទៅទីរហោស្ថាន ទាំងមិនបានដឹង ABC ឡើយ។ យោងតាមប្រវិត្តសាស្រ លោកយ៉ូហានបានចេញទៅទីរហោស្ថានតាំងពីមានអាយុ៩ឆ្នាំ និងមិនបានមកវិញឡើយរហូតដល់គាត់មានអាយុ៣០ឆ្នាំ។ គាត់រស់នៅដោយសារកណ្តូបនិងទឹកឃ្មុំ។

66       វាជាប្រភេទកណ្តូប ដែលមានខ្លួនវែង។ គាត់បរិភោគវាជារៀងរាល់ពេល។ បាទ! អ្នកអាចទិញវាបាននៅទីនេះ... សូមគិតថាវាមិនល្អនោះឡើយ ពីព្រោះអ្នកអាចរកទិញបាននៅផ្សារទំនើបបើសិនជាអ្នកចង់។

67       ដូច្នេះគាត់រស់នៅដោយសារកណ្តូប និងទឹកឃ្មុំ។ គាត់ជាអ្នកតមអាហារ! ប៉ុន្តែគាត់ត្រូវបានរក្សាទុកដោយសារអំណាចព្រះ ចេស្តារបស់ព្រះ។ ព្រះទ្រង់មិនបានបំពាក់គាត់ដោយគ្រឿងអលង្កានោះទេ ដូចមានម្នាក់បា្រប់ខ្ញុំកាលពីយប់ម៉ិញនោះទេ។ ទ្រង់មិនបានបំពាក់សំលៀកបំពាក់ឲ្យគាត់ដោយអាវធំឡើយ។ នៅពេលដែលគាត់ចេញពីទីរហោស្ថានមក គាត់ពាក់អាវរោមចៀម។ ដូចដែលខ្ញុំបា្រប់អ្នករាល់គ្នា... យើងងូតទឹកជារៀងរាល់ថ្ងៃ ប្រហែលជាយើងមិនពាក់អាវតែមួយក្នុងពេល៣ឬ៤ខែនោះទេ បើសិនជាយើងនៅទីរហោស្ថាន។ ខ្ញុំមិនបានដឹងទេ។ ប្រហែលជាគាត់មើលទៅមិនស្អាតឡើយ។

68       គាត់មិនមានកូនសិស្សឡើយ។ គាត់មិនបានទៅទីក្រុងធំ ហើយធ្វើការប្រឡងប្រជែងនៅទីនោះទេ។ តែគាត់បានឈរនៅច្រាំងនៃទន្លេយ័រដាន់ ដោយមានជើងប្រលាក់សុទ្ឋតែភក់ ហើយនិយាយថា “ឱ! ពូជពស់វែកអើយ តើនរណាប្រាប់ឲ្យអ្នករាល់ចេញពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ?” នោះហើយជាទីខ្ពស់ដែលត្រូវបន្ទាបចុះ ហើយទីទាបត្រូវបានដំកើតខ្ពស់។

69       ហើយអ្នករាល់គ្នាត្រូវដឹងថា ពួកគេរងចាំព្រះមេស៊ីដែលយាងមកជាមួយនឹងទេវតារបស់ទ្រង់ មកគង់នៅលើបល្ល័ង្កក្នុងព្រះវិហារ ដែលពួកគេបានសាងសង់សំរាប់ទ្រង់។ តើទ្រង់យាងមកនៅពេលណា? ទ្រង់បានយាងកាត់ពួកគេនៅក្នុងសាលាប្រជុំ។ ហើយពួកគេបានបង្ខំទ្រង់ជាមួយនឹងក្រិត្យវិន័យរបស់ពួកគេ។

70       ដូចសព្វថ្ងៃនេះដែរ។ ទ្រង់ត្រូវបានបង្ខំជាមួយនឹងការទាំងនេះ បង្ខំចូលជាមួយអន្តរនិកាយរបស់ពួកគេ ពីព្រោះសាររបស់ទ្រង់មិនត្រូវជាមួយនឹងគោលការណ៍របស់និកាយនោះឡើយ។ ព្រះរាជសាររបស់ទ្រង់ ដែលអធិប្បាយដោយអ្នកបំរើទ្រង់ មិនត្រូវនឹងពួកគេឡើយ។ ព្រះគម្ពីរបានប្រាប់យ៉ាងដូច្នេះ។ ដូច្នេះទ្រង់គង់នៅខាងក្រៅ ហើយគោះទ្វារ ព្យាយាមដើម្បីចូលទៅខាងក្នុង ពួកជំនុំរបស់ទ្រង់។ អ្នករាល់គ្នាឃើញទេ ការនេះកើតឡើងក្នុងសម័យនេះ។

71       ដូច្នេះចូរចាំថា អ្វីដែលមនុស្សមើលទៅឃើញថា ធំនោះ ជារបស់តូចនៅចំពោះព្រះ។ នេះហើយជាហេតុផលដែលអ្នកមិនចាំបាច់មានដើមផ្កាច្រើននោះទេ។ នៅពេលដែលព្រះអម្ចាស់ទ្រង់យាងមកម្តងទៀត... នៅពេលដែលព្រះយេស៊ូវទ្រង់យាងមកម្តងទៀត អ្នករាល់គ្នានឹងភ្ញាក់ផ្អើល ដែលឃើញស្រ្តីអ្នកសំអាតម្នាក់នោះនៅជាមួយនឹងទ្រង់។ អ្នករាល់គ្នានឹងភ្ញាក់ផ្អើល នៅពេលដែលឃើញបុរសម្នាក់នេះដែលមិនធ្លាប់និយាយអ្វីសោះ តែគាត់រក្សាការសំងាត់របស់គាត់ ហើយដើរជាមួយព្រះអម្ចាស់ ដោយបន្ទាបខ្លួន។ អ្នករាល់គ្នានឹងភ្ញាក់ផ្អើល។

          ខ្ញុំបង្រៀនអ្នករាល់គ្នារួចមកហើយ អំពីការជំនុំជំរះ... ដែលមេរៀននោះមានចំនងជើងថា “ការភ្ញាក់ផ្អើលនៅថ្ងៃជំនុំជំរះ”។ វានឹងមានការភ្ញាក់ផ្អើលទេដែលខ្ញុំបុរសដែលរកស៊ីបិតស្រានៅទីនោះ។ គាត់ដឹងច្បាស់ថាគាត់នឹងត្រូវទៅទីនោះហើយ។ យើងមិនភ្ញាក់ផ្អើលទេ ដែលឃើញមនុស្សកុហក មនុស្សកំផិត នៅទីកន្លែងនោះ។ ប៉ុន្តែនឹងភ្ញាក់ផ្អើល និងខកចិត្ត ចំពោះអ្នកណាដែលគិតថា ពួកគេត្រូវទៅទីនោះ ដោយនិយាយថា “ឈប់សិនៗ ម្តាយរបស់ខ្ញុំជាសមាជិកនៃពួកជំនុំនេះ ឪពុករបស់ខ្ញុំជាសមាជិកនៃពួកជំនុំនេះដែរ រួមទាំងយាយនិងតារបស់ខ្ញុំផង។ ហើយខ្ញុំក៏ជាសមាជិកដែរពេញមួយជីវិតនេះ”។

          “ដាច់ចេញពីខ្ញុំ ការងាររបស់អ្នកជាការឥតប្រយោជន៍។ អញមិនដែលស្គាល់ឯទេ”។

72       ចូរអ្នករាល់គ្នាមើល អំពីស៊ីម៉ូន... គាត់ជាមនុស្សដែលគ្មានកេរ្តិ៍ គ្មានកិតិយស... ព្រះគម្ពីរមិនបានប្រាប់អ្វីពីគាត់ទេ។ ប៉ុន្តែព្រះគម្ពីរនិយាយថា ព្រះវិញ្ញាណបរិសុទ្ឋបានបើកសំដែងមកគាត់ គាត់នឹងមិនត្រូវស្លាប់ឡើយ ដរាបណាគាត់មិនបានឃើញព្រះយេស៊ូវគ្រីស្ទ។

73       ចូរមើល... តើនរណាជាលោកយ៉ូហានបាទីស្ទ? គាត់ជាមនុស្សចំលែកម្នាក់ គាត់ជាមនុស្សព្រៃ ជាអ្នកដែលរស់នៅក្នុងព្រៃ។ ប៉ុន្តែគាត់បានទទួលនូវការបើសំដែង។ គាត់បានចេញមក ហើយអធិប្បាយព្រះបន្ទូលរបស់ព្រះ។ ចូរអ្នករាល់គ្នាមើល!

          តើនរណាទៅជា Anna?

74       ចូរមើលពី នាងម៉ារា ដែលជាស្រ្តីព្រហ្មចារី ដែលរស់នៅក្រុងយេរ៉ូសាឡិម ជាកន្លែងដែលមានពេញដោយអំពើបាប ប៉ុន្តែនាងបានរក្សាភាពបរិសុទ្ឋរបស់នាង ដោយនាងដឹងថា ពេលមួយព្រះមេស៊ីទ្រង់នឹងយាងមក។

75       មើលពីយ៉ូសេប ដែលជាជាងឈើ គាត់បានបាត់បង់ប្រពន្ឋ ហើយបានមកលួងលោមក្មេងស្រីម្នាក់។ លោកីយ៍បាននិយាយថា “នេះជាទារកដ៏បរិសុទ្ឋ”។ ពួកគេជឿការនោះ។ អ្នករាល់គ្នាឃើញទេ ព្រះទ្រង់ធ្វើការនោះដើម្បីបំបាំងភ្នែករបស់ពួកអ្នកប្រាជ្ញរបស់គេ តែទ្រង់បានបើកសំដែងមកកូនក្មេងវិញ។

          ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាយល់ពីសេចក្តីដែលខ្ញុំបាននិយាយនេះ ខ្ញុំនឹងបង្ហាញអ្នករាល់គ្នាបន្ថែមទៀត។ អ្នករាល់គ្នាឃើញប្រេងនេះទេ? ដូចដែលខ្ញុំប្រាប់អ្នករាល់គ្នា នេះមិនមែនជាមនុស្សទេ តែព្រះអម្ចាស់ ទ្រង់នឹងរើសអ្នករាល់គ្នា។

76       ឥឡូវ មានសំលេងថា “ចូរឡើងទៅឯណោះចុះ”។ រួចក៏មានសំលេងត្រែដ៏ខ្លាំងមួយ ហើយភ្លាមនោះលោកយ៉ូហានក៏ត្រលប់ទៅជាវិញ្ញាណ។ គាត់ទៅជាវិញ្ញាណ រួចការឃើញការទាំងអស់ដែលទ្រង់បានបើកសំដែងមក។ អ្នករាល់គ្នានឹងឃើញការទាំងនោះដែរ នៅពេលដែលអ្នករាល់គ្នាទៅក្នុងវិញ្ញាណ។ ដំបូងអ្នករាល់គ្នានឹងនៅជាវិញ្ញាណ។ តើត្រូវទេ?

77       ឥឡូវអ្នកនិយាយថា “អ្នកចូលចិត្តការប្រកួតវាយបាល់"។ ហើយអ្នកទទួលបានកៅអីជួរមុខគេ នោះអ្នកនឹងមើលទោះបីជានរណាលេងក៏ដោយ។ គឺពួកគេនឹងលេងនោះទីនោះ។

78       ផ្នែកខាងអ្នកអាចនឹងត្រូវចាញ់។ រួចមានម្នាក់បានលើកដំបងរបស់ខ្លួនយ៉ាងដូច្នេះ ហើយនិយាយថា “ចូរសំលឹងមើលខាងមុខនោះ”។ មានកីឡាករបីនាក់។ គាត់ក៏ដើរទៅក្បែរទីលានប្រកួតនោះ រួចសំលឹងមើលជុំវិញ រួចទៅចាប់ដៃកីឡាករនោះ រួចប្រាប់ថា ឲ្យលឿនៗ ទៅកាន់ទីរបស់អ្នកវិញ។ ហើយគាត់ក៏ស្រែក និង លោត ជាខ្លាំង។

79       ខ្ញុំបានឃើញការនេះ នៅពេលដែលខ្ញុំចូលរួមការប្រកួតបាល់បោះក្នុងពេលមួយ ហើយឃើញបុរសម្នាក់ធ្វើដូច្នេះ។ គាត់អង្គុយនៅមុខខ្ញុំ ដោយមានកាន់ដំបងវាយបាល់ គាត់ពិតជាសប្បាយរីករាយណាស់។

80       ខ្ញុំជាមិត្តសំឡាញ់របស់ព្រះយេស៊ូវ។ បើសិនជាអ្នកជាមិត្តសំលាញ់របស់ព្រះយេស៊ូវ អ្នករាល់គ្នានឹងឃើញថា អ្នកកំពុងតែញៀនអ្វីម្យ៉ាង...

          អ្នកអាចស្រមៃគិតអំពីបុរសម្នាក់នោះ “អូ! ខ្ញុំជាអ្នកញៀនកីឡាបាល់បោះ”។ ទោះបីជាគ្នាគាត់ជិតនឹងចាញ់ក៏ដោយ គាត់ស្រែកថា ចូរក្រោកឡើង។ គាត់សំលឹងមើលជុំវិញ ហើយគិតថាអ្វីទាំងអស់នឹងប្រសើរវិញ។

          អ្នកនិយាយថា “អ្នកមិនចូលចិត្តវាទេ? មានអ្វីមួយមិនប្រក្រតីចំពោះអ្នកហើយ”

          រាល់អ្នកញៀនបាល់បោះទាំងអស់និយាយថា “តើមានអ្វីមិនប្រក្រតីចំពោះបុរសនោះឬ? ប្រាកដជាមានអ្វីមួយហើយ។ ចូរមើលទៅគាត់ដែលអង្គុយនៅទីនោះចុះ។

81       ឥឡូវនេះ ចូរយើងដាក់ពីរហើយនឹងពីរជាមួយគ្នា ឃើញទេ។ អូ! នៅពេលដែលយើងជាអ្នកញៀនរបស់ព្រះយេស៊ូវ នោះអ្នកនឹងមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ឋគង់នៅជាមួយអ្នក ហើយអ្នកនឹងលោតឡើង។

82       ខ្ញុំសង្ឃឹមថា បុរសម្នាក់នេះនឹងអត់ទោសឲ្យខ្ញុំ (គាត់អង្គុយនៅក្បែរនេះ) បុរសម្នាក់ដែលមានមាឌធំ សក់ខ្មៅ អង្គុយក្នុងសាលនេះកាលពីយប់មុន។ មានម្នាក់និយាយពីគាត់ ថាជាមនុស្សដែលមានពរ។ ការពិតគាត់ជាមនុស្សដែលមានការអាក្រក់កើតឡើងចំពោះគាត់។ ភរិយារបស់គាត់បានចាកចោលគាត់ ហើយបានប្តឹងសុំលះលែង ដោយព្រោះគាត់ស្រឡាញ់ព្រះយេស៊ូវ។ គាត់ គឺជាម្នាក់ដែលញៀនព្រះយេស៊ូវ។

83       គាត់បានឆ្លងកាត់ដំណាក់លំបាកជាច្រើន ហើយគាត់សន្យាថា នឹងបំរើព្រះអម្ចាស់។ នៅពេលដែលទ្រង់ចាប់ផ្តើមប្រទានពរដល់គាត់ ភរិយារបស់គាត់បានចាកចេញ និងប្តឹងសុំលះលែង។ ប៉ុន្តែគាត់នៅតែញៀនព្រះយេស៊ូវ។

84       នៅពេលដែលគាត់ឈរនៅទីនេះកាលពីរាត្រីមុន មានម្នាក់និយាយអំពីព្រះយេស៊ូវ ពីភាពអស្ចារ្យរបស់ទ្រង់ រួចគាត់និយាយថា “ថ្វាយសិរីល្អដល់ទ្រង់!”។ គាត់បានយកដៃរបស់គាត់មកប៉ះជញ្ជាំងយ៉ាងដូច្នេះ។ គាត់មិនបានដឹងថា គាត់ធ្វើវានោះទេ។ គាត់បានយកកណ្តាប់ដៃរបស់គាត់មកប៉ះនឹងជញ្ជាំង។ គាត់បាននិយាយថា “លោកគ្រូ Bill ខ្ញុំបានអធិស្ឋានចំពោះការនោះ”។ ខ្ញុំគិតថាលោក Woods បានយកផ្នែកមួយចេញ ហើយក៏ដាក់បំនែកមួយមកវិញ។ ពួកយើងពិតជាមានអំណរនៅពេលដែលខ្ញុំគាត់ញៀនព្រះយេស៊ូវដូច្នេះ។

85       នៅពេលដែលព្រះវិញ្ញាណបរិសុទ្ឋធ្វើការក្នុងអ្នក អ្នកមិនអាចអង្គុយនៅស្ងៀមបានឡើយ។ វានឹងមានអ្វីមួយចេញមកជាមិនខានឡើយ។ អាម៉ែន។ មានអ្វីមួយប្រាប់ថា អ្នកជាអ្នកញៀនព្រះយេស៊ូវ។ នៅពេលដែលអ្នកស្រឡាញ់ព្រះអម្ចាស់ នោះនឹងមានអ្វី ដែលនៅក្នុងបង្ហាញចេញមកយ៉ាងច្បាស់។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “អ្នកទាំងអស់គ្នានឹងបានពរ ពីព្រោះអ្នកទាំងអស់នឹងត្រូវបានបំពេញ”។

86       មានពរហើយអស់អ្នកណាដែលស្រេក ទោះបីជាអ្នកទទួលបានទឹកឬអត់ក៏ដោយ។ តើមានបងប្អូនប៉ុន្មានអ្នកដែលចង់ស្គាល់ព្រះបន្ថែមទៀត? បើសិនជាអ្នករាល់គ្នាចង់ព្រះអម្ចាស់បន្ថែមទៀត នោះអ្នករាល់គ្នានឹងបានពរពិត។ “មានពរហើយអស់អ្នកណាដែលឃ្លាន និងស្រេក”។ អ្នករាល់គ្នាពិតជាបានពរមែន បើអ្នករាល់គ្នាឃ្លាន។ ដោយព្រោះអ្នករាល់គ្នាចង់បាន នោះអ្នករាល់គ្នាបានពរ ពីព្រោះមានមនុស្សជាច្រើនគេមិនចង់បានទេ។

          ចូរចាំពីសេចក្តីអធិប្បាយរបស់ខ្ញុំកាលពីយប់ម៉ិញ។ អ្នករាល់គ្នាឃើញទេ ដូចជាមនុស្សល្ងីល្ងើ ដែលបោះកាដូរចោល ហើយយកប្រអប់។

          ចូរមើល... ខ្ញុំឃើញព្រះអង្គដែលគង់លើបល្ល័ង្ក...

87       ចូរកត់សំគាល់ នៅលើបល្ល័ង្កនោះ... យើងរកឃើញថា កាលពីមុនពុំមាននរណានៅលើបល្ល័ង្កនោះទេ តែពេលនេះមានម្នាក់ដែលគង់លើបល្ល័ង្កនោះ។ ដែលបញ្ជាក់ថា ព្រះយេស៊ូវបានយាងមកជាមួយពួកជំនុំរបស់ទ្រង់ក្នុងសិរីល្អ ហើយគង់លើបល្ល័ង្ករបស់ទ្រង់។ នោះគឹនៅបន្ទាប់ពីការបញ្ចប់នៃសម័យកាលរបស់ពួកជំនុំ។ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាបន្ថែមទៀត។

88       អ្នកនិយាយថា “តើបល្ល័ង្ករបស់ទ្រង់នៅឯណាសព្វថ្ងៃនេះ?”

          ចូរមើល...

          ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ នឹងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ឋជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។

89       ឥឡូវនេះ ចូរយើងមើលទៅកាន់ខបី។ “ត្បូងមណីជោតិ” នេះសភាពនៃព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ក្នុងអត្ថន័យមួយផ្សេងទៀត នៅពេលដែលយើងសំលឹងមើលទៅទ្រង់ ទ្រង់មានភាពរុងរឿងត្រចះត្រចង់! អូ!! ខ្ញុំពិតជាចង់ឃើញទ្រង់។ តើអ្នករាល់ចង់ឃើញទ្រង់ទេ?

90       ខ្ញុំនឹកចាំពីអ្នកស្រី Cadle ខ្ញុំគឹតថា អ្នកទាំងអស់គ្នាស្គាល់គាត់។ ពេលហ្នឹងខ្ញុំរស់នៅក្បែរនោះដែរ។ ឯប្រពន្ឋរបស់ខ្ញុំអង្គុយនៅទីនេះ តើអ្នករាល់ចាំទេ។ នាងក្តៅរងា ហើយ Billy ក៏ក្តៅរងាដែរ។

91       ពេលនោះខ្ញុំបានបើកវិទ្យុ ហើយលឺអ្នកស្រីCadle ច្រៀង “នៅពេលដែលខ្ញុំទៅដល់ទឹកដីនោះ ខ្ញុំចង់ឃើញព្រះយេស៊ូវ។” ខ្ញុំអង្គុយក្បែរនោះ ហើយក៏ចាប់ផ្តើមយំ។ អ្នករាល់គ្នាដឹងទេ គាត់ច្រៀងបានល្អណាស់ សំលេងនោះពិរោះ ដូចជាសំលេងបក្សី។ ខ្ញុំចង់លឺគាត់ច្រៀននៅពេលដែលទៅដល់ទីនោះ។

          ខ្ញុំគិតថា “ឱ! ព្រះអម្ចាស់អើយ! ទូលបង្គំចង់ឃើញទ្រង់ក្នុងពេលមួយ។ នៅពេលដែលខ្ញុំត្រូវរំព័ទ្ឋជុំវិញដោយពពក ខ្ញុំចង់ឃើញព្រះយេស៊ូវ ឃើញទ្រង់ដែលគង់លើបល្ល័ង្ក ឃើញភាពរុងរឿងរបស់ទ្រង់! ឱ! ខ្ញុំចង់ឈរនៅកន្លែងដែលលោកយ៉ូហានបានឈរ ដូច្នេះខ្ញុំនឹងឃើញទ្រង់។

92       កាលពីសម័យមុន... គឺសម័យរបបទាសករ មានបុរសចំណាស់ម្នាក់។ គាត់បានដើរទៅកាន់កន្លែងមួយ ជាកន្លែងដែលពួកគេតែងតែជួបជុំគ្នា ដើម្បីច្រៀងក្នុងរដ្ឋ Kentucky។

93       ប្រហែលជា Mama Cox និងបងប្អូនមួយចំនួនទៀតនៅតែនឹកចាំពីការដែលពួកគាត់តែងតែជួបជុំនិងច្រៀងនៅទីនោះហើយ។ អ្នកខ្លះលេងព្យាណូ ហើយអ្នកខ្លះច្រៀង។ ពួកគេក៏ធ្លាប់បានច្រៀងនៅ Utica និងតំបន់ក្បែរនោះដែរ។ តែបច្ចុប្បន្នកន្លែងទាំងអស់នោះសុទ្ឋតែជាក្លឹបរាត្រី ប៉ុន្តែកាលពីមុនគឺជាកន្លែងដែលពួកគាត់នាំគ្នាច្រៀងដំកើតព្រះ។

94       នៅក្នុងនោះមានចំរៀងមួយ ដែលបានច្រៀងដោយបងប្អូនម្នាក់ដែលគាត់ទើបបានសង្រ្គោះនោះពេលនោះ ហើយព្រះអម្ចាស់ក៏ហៅគាត់ឡើងមកដើម្បីចែកចាយ។ ស្អែកឡើង គាត់ក៏បានទៅប្រាប់ដល់បងប្អូនគាត់ឯទៀតនៅឯចំការ។ គាត់និយាយថា “ព្រះអម្ចាស់បានសង្រ្គោះខ្ញុំកាលពីយប់ម៉ិញ ហើយទ្រង់បានហៅខ្ញុំដើម្បីចែកចាយដល់បងប្អូនរបស់ខ្ញុំដែលនៅទីនោះ”។

95       នៅថ្ងៃបន្ទាប់ ម្ចាស់កសិដ្ឋានក៏បានហៅគាត់ឲ្យទៅជួប។ គាត់និយាយថា “Sambo ចូរខាងក្នុងនេះមក”។

          គាត់ក៏ឆ្លើយថា “បាទ! លោកម្ចាស់”។

          នៅពេលដែលគាត់កំពុងតែដើរចូលទៅ ម្ចាស់កសិដ្ឋាននោះក៏និយាយថា “មានរឿងអ្វី ដែលយើងលឺឯងស្រែកក្នុងចំនោមទាសករថា ព្រះបានដោះពួកឯងឲ្យមានសេរីភាព?”

96       បាទ! លោក។ គាត់ក៏ឆ្លើយថា “លោកចៅហ្វាយ! ខ្ញុំជាទាសកររបស់លោក”។ “លោកបានទិញខ្ញុំមកដោយសារប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែ...”។ ប៉ុន្តែការដែលព្រះទ្រង់បានដោះខ្ញុំឲ្យមានសេរីភាពកាលពីយប់ម៉ិញនោះ គឺព្រះយេស៊ូវទ្រង់បានដោះខ្ញុំឲ្យមានសេរីភាពពីរាល់ទាំងអំពើបាប និងសេចក្តីអាម៉ាស់ ដែលជាជីវិតនៃសេចក្តីស្លាប់។ ទ្រង់បានដោះខ្ញុំឲ្យមានសេរីភាពពីការនោះឯង”។

          “Sambo ឯងពិតជាមានន័យយ៉ាងដូច្នេះមែនឬ?”

          គាត់ក៏ឆ្លើយថា “ពិតជាអញ្ចឹងហើយលោក”។

          “យើងបានលឺ ពួកគេនិយាយថា ឯងបានអធិប្បាយនៅទីនោះទៀត។”

          “បាទ! មែនហើយលោក។ លោកបំណងដែលខ្ញុំចង់ធ្វើ គឺការប្រកាសដំណឹងល្អដល់ប្រជាជនរបស់ខ្ញុំ”។

          “តើឯងពិតជាចង់ធ្វើអញ្ចឹងមែនឬ Sambo?”

          គាត់ក៏ឆ្លើយថា “ពិតជាអញ្ចឹងមែនហើយលោកម្ចាស់”។

97       រួចចៅហ្វាយនោះក៏បាននិយាយទៅទាសករនោះថា “ចូរឯងមកជាមួយខ្ញុំ យើងទៅតុលាការទាំងអស់គ្នា។ ខ្ញុំក៏នឹងឲ្យឯងមានសេរីភាពដែរ។ ឯងបានមានសេរីភាពពីខ្ញុំ ឯងមិនត្រូវជាប់ជាទាសករទៀតឡើយ។ ខ្ញុំបានទិញឯងមក ឯងបានជារបស់ខ្ញុំ ហើយពេលនេះខ្ញុំនឹងដោះឯងឲ្យមានសេរីភាព ដើម្បីឲ្យឯងចេញទៅប្រកាសដំណឹងល្អដល់ប្រជាជនរបស់ឯង។” គាត់បានទៅជាមួយនឹងចៅហ្វាយនោះ រួចក៏បានចុះហត្ថលេខា ហើយចាប់តាំងពីពេលនោះមកគាត់ក៏មានសេរីភាព។ គាត់មិនមែនជាទាសករទៀតនោះទេ។ គាត់ជាបុរសម្នាក់ដែលមានសេរីភាពក្នុងការប្រកាសដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ។

98       គាត់បានផ្សាយដំណឹងល្អទៅបងប្អូនរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំ។ មានបុរសស្បែកសជាច្រើន បានទទួលនូវការផ្លាស់ប្រែតាមរយៈបេសកកម្មរបស់គាត់។ នៅពេលមួយបុរសចំណាស់ម្នាក់នោះមានជំងឺរៀបនឹងស្លាប់។ គាត់បានប្រកាសព្រះបន្ទូលរបស់ព្រះអស់រយៈពេល៣០ ឬ៤០ឆ្នាំ ឬអាចលើសពីនេះ។ នៅពេលដែលគាត់មានជំងឺរៀបនឹងស្លាប់ដូច្នេះ គេបានដាក់គាត់ឲ្យសំរាកនៅក្នុងបន្ទប់មួយ។ មិត្តភក្តិស្បែកសរបស់គាត់ជាច្រើនបានប្រមូលផ្តុំគ្នានៅក្បែរបន្ទប់នោះ ហើយពួកគេគិតថាគាត់បានស្លាប់អស់រយៈពេលប្រហែល២ឬ៣ម៉ោងទៅហើយ។ តែបន្ទាប់ពីនោះគាត់បានក៏ក្រោកឡើង រួចសំលឹងមើលជុំវិញបន្ទប់នោះ ហើយនិយាយថា៖

          “អូ! ខ្ញុំមានជីវិតឡើងវិញហើយ”។

          “តើមានអ្វីកើតឡើង Sambo?”

          “អូ! ខ្ញុំបានដើរឆ្លងកាត់ទីនេះ ឆ្ពោះទៅកាន់ទឹកដីមួយ”។

          គាត់និយាយបន្តថា “បាទ! ខ្ញុំបានចូលក្នុងព្រះវត្តមានរបស់ទ្រង់។” “នៅពេលដែលខ្ញុំឈរនៅទីនោះ មានទេវតាមួយបានដើរមក ហើយសួរថា តើឯងឈ្មោះSamboឬ?

          គាត់ក៏ឆ្លើយថា “បាទ! គឺខ្ញុំនេះហើយ”។

          ទេវតានោះក៏ប្រាប់ថា “Sambo ចូរឯងដើរមកនេះឥឡូវ។ នៅពេលដែលឯងបានឃើញទ្រង់ ខ្ញុំនឹងឲ្យឯងចេញមកក្រៅនេះ។ យើងចង់ឲ្យរ៉ូបរបស់ឯងដល់ឯង។ ពិណរបស់ឯង និងមក្កុដរបស់ឯងដល់ឯងក្នុងពេលនេះ”។

          Sambo ក៏ឆ្លើយថា “ចូរកុំនិយាយពីរ៉ូប ពិណ និងមក្កុដនោះឡើយ”។

          “ប៉ុន្តែ ឯងបានឈ្នះរង្វាន់។ យើងនឹងឲ្យឯងនូវរង្វាន់របស់ឯង”។

          “ចូរកុំនិយាយជាមួយខ្ញុំអំពីរង្វាន់ឡើយ។” “ចូរគ្រាន់តែឲ្យខ្ញុំឈរនៅទីនេះ ហើយសំលឹងមើលទ្រង់ទៅបានហើយ។ នេះជារង្វាន់សំរាប់ខ្ញុំហើយ។"

          ខ្ញុំគិតថា នេះជាអ្វីដែលយើងទាំងអស់គ្នាមានអារម្មណ៍។ ចូរគ្រាន់តែឲ្យខ្ញុំឈរ ហើយសំលឹងមើលទ្រង់ចុះ។ អូ! ខ្ញុំនឹងមានរូបកាយមួយផ្សេងទៀតដែលខុសពីនេះ គឺរាល់ទាំងអវៈយវៈទាំងអស់របស់អ្នកនឹងចង់សំលឹងមើលទ្រង់។

99       ពេលនេះលោកយ៉ូហានបានឈរសំលឹងមើលទ្រង់ដែលគង់លើបល្ល័ង្ក ហើយទ្រង់មានសភាពដូចជាមណីជោតិ និងត្បូងទទឹម។ ឥឡូវចូរយើងមើល រាល់ពាក្យទាំងអស់ដែលមាននៅក្នុងព្រះគម្ពីរសុទ្ឋតែមានអត្ថន័យរបស់វា។ ពេលនេះចូរយើងមើល “ពាក្យថា មណីជោតិ និងត្បូងទទឹម”។

100     ពេលនេះ សូមអ្នករាល់គ្នាកត់សំគាល់ពីអ្វីដែលមាននៅក្នុងព្រះគម្ពីរ។ នៅផ្នែកខាងចុងនៃព្រះគម្ពីរទ្រង់ជាអាល់ហ្វា និងអូមេហ្គា។ ទ្រង់ជាដើមនិងជាចុង។ ទ្រង់ជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ឋ។ អ្វីទាំងអស់គឺនៅក្នុងទ្រង់។ នៅក្នុងម៉ាថាយ ជំពូក១៧ បានបង្ហាញ នៅលើភ្នំថា អ្វីទាំងអស់ជាប្រមូលមកនៅក្នុងទ្រង់។

101     “មណីជោតិ” គឺជាថ្មី ហើយ “ត្បូងទទឹម” ក៏កើតចេញពីថ្មដែរ។ (ពេលនេះ ចូរយើងមើលពីពណ៌របស់បន្តិច)។ ពេលនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាកត់សំគាល់ថា គ្រប់គ្នានៅពេលដែលកើតមក តែងតែមានខែដែលដំណាងឲ្យកំណើតរបស់ខ្លួន។ សំរាប់ខ្ញុំគឺនៅខែមេសា ដែលមានពេជ្រជាដំណាង។

102     ខ្ញុំសូមបញ្ចប់វាត្រឹមកន្លែងនេះសិន។ សូមយើងមើលមកម្តាយដែលជាសាសន៍ហេព្រឺ... ខ្ញុំសូមបង្ហាញអ្នករាល់គ្នាពីខម្ពីរមួយដែលប្រាប់អ្នករាល់គ្នាថា សេចក្តីជំនឿរបស់អ្នករាល់គ្នាត្រូវបានបង្កើតឡើងនៅក្នុងព្រះបន្ទូលព្រះ។ នៅពេលដែលម្តាយសាសន៍ហេព្រឺកំពុងធ្វើការយ៉ាងលំបាក ពួកគេបានផ្តល់កំណើតកូនៗទាំងនោះ ហើយរាល់ទាំងឈ្មោះដែលនាងផ្តល់ឲ្យកូននោះ គឺបានកំណត់ពីអនាគតរបស់ពួក ហើយដាក់ពួកគេនៅក្នុងទឹកដីភីលីស្ទីន ជាកន្លែងដែលពួកគេត្រូវរស់រហូតដល់ព្រះអម្ចាស់ទ្រង់យាងមក។ ដូចជា “អេប្រាអិម” ដែលមានន័យថា “នៅក្បែរសមុទ្រ”។ អ្នករាល់គ្នាឃើញទេ? អេប្រាអិម វាសនារបស់គាត់ត្រូវនៅក្បែរសមុទ្រ។

103     បើសិនជាយើងមើលទៅកាន់ លោកុប្បត្តិជំពូក៤៨ និង៤៩ អ្នករាល់គ្នានឹងឃើញថា មុនពេលដែលលោកយ៉ាកុបស្លាប់ គាត់បានប្រាប់កូនៗរបស់គាត់ពីកន្លែងដែលពួកគេត្រូវនៅ។ ហើយពេលនេះពួកគេនៅចំកន្លែងដែលគាត់បានប្រាប់នោះ។

104     គាត់បាននិយាយប្រាប់ យ៉ូសែបថា “យ៉ូសែបឯងជាមែកឈើមានផ្លែ ជាមែកឈើមានផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែងវានឹងវារពាក់លើកំពែង” សូមមើល “វារពាក់លើកំពែង”។ យ៉ូសែបក៏បានទៅដល់ទីនោះ។ គាត់និយាយថា “ឯងបានជឿលើព្រះយេហូវ៉ា។ ឯងបានធ្វើឲ្យមែករបស់ឯងរឹងមាំ [សហរដ្ឋអាមេរិច] នៅក្នុងព្រះអម្ចាស់”។ ប៉ុន្តែនៅពេលមួយមែកឈើនោះនឹងលើពាក់លើកំពែង។ អ្នករាល់គ្នាឃើញហើយពាក្យនេះ គាត់បាននិយាយរាប់ពាន់ឆ្នាំមកហើយ ហើយពេលនេះវាបានកើតឡើង។

105     គាត់ក៏បានប្រាប់ អេប្រាអិមថា ជើងរបស់ឯងនឹងធ្លាក់យ៉ាងជ្រៅនៅក្នុងប្រេង ហើយអេប្រាអិម ត្រូវបានដាក់នៅកន្លែងដែលមានអណ្តូងប្រេងធំៗ។ នេះជាសេចក្តីពិតរបស់មនុស្សទាំងនោះ។

106     ដូចនៅពេលដែលចក្រភពរ៉ូមវាយលុកពួកគេ ហើយក៏មានចក្រភពជាច្រើនទៀតដែរ រួមទាំង Hilter បានស្អប់ដល់ពួកគេ គឺយើងឃើញថា រាប់ពាន់ដងដែលពួកគេត្រូវបានសំលាប់... អ្នករាល់គ្នាឃើញទេរូបកាយរបស់ពួកគេត្រូវព្យូរនៅលើរបង កូនចៅរបស់ពួកគេ និងអ្វីទាំងអស់ដែលពួកគេមានត្រូវបានបំផ្លាញ។ ពួកគេត្រូវបានយកធ្វើជាជីដាក់ដំណាំ។

107     ពេលវេលាមកដល់ ពួកគេចាប់ផ្តើមច្រៀងថា “ព្រះមេស៊ីនឹងយាងមក នោះយើងនឹងបានផឹកពីឈាមរបស់ស្រាទំពាំងបាយជូរនោះម្តងទៀត”។ នៅពេលដែលពួកគេចុះមកវិញពួកត្រូវបានស្លាប់ ហើយនៅក្នុងរយៈពេលចុងក្រោយនៃចង្វាក់បេះដូងរបស់ពួកគេ ពួកគេច្រៀងថា “យើងដឹងថាយើងនឹងជួបជាមួយព្រះមេស៊ីក្នុងពេលបន្តិចទៀតនេះ”។ អូ!! ឆ្អឹងរបស់ពួកយូដាត្រូវយកធ្វើជាជី។

108     អ្នកទាំងអស់គ្នាភាគច្រើននៅទីនេះគឺជាទាហាន ហើយក៏បានឃើញការនោះដែរ។ ខ្ញុំបានឈរនៅលើដីទីនោះ ហើយបានឃើញពួកគេត្រូវបានដុតទាំងរស់ គឺហ៊ីត្លែបានដុតសំលាប់ពួកគេ។ ហើយបើមើលទៅស្តាលីន របស់ប្រទេសរ៉ូស៊ីវិញ ពួកគេក៏បានធ្វើដូច្នេះមកលើសាសន៍យូដាដែរ។ នេះជាការពិត។ តើមូលហេតុអ្វីបានជាដូច្នេះ? ពួកគេត្រូវបានបង្ខំឲ្យត្រលប់ទៅកាន់ទឹកដីរបស់ខ្លួនវិញ។

109     ខ្ញុំមានវីឌីអូដ៏ល្អមួយ ដែលមានចំនងជើងថា “បីនាទីមុនពាក់កណ្តាលអាធ្រាត”។ នៅពេលដែលពួកយូដាចូលមកដល់ ពួកគេត្រូវបានសួរថា “ម៉ិច! ចូលមកស្រុកកំណើតវិញដើម្បីរកសេចក្តីស្លាប់អី?”

          ពួកគេឆ្លើយថា “យើងមកទីនេះដើម្បីរកព្រះមេស៊ី”។ អាម៉ែន។ Hmmmm!! យើងទាំងអស់គ្នាកំពុងឈរនៅទីបញ្ចប់ក្នុងពេលនេះ។

110     អ្នកទាំងអស់នោះនៅពេលដែលពួកគេកើតមក ពួកគេមានថ្មដំណាងឲ្យខែនៃកំណើតរបស់ខ្លួន។ ហើយនៅពេលដែលអឺរ៉ុន ដែលជាសង្ឃដ៏ខ្ពស់មានប្រដាប់បាំងទ្រូង... ខ្ញុំចង់ប្រាប់អ្នករាល់គ្នាបន្ថែម ដូច្នេះចូរយើងមើលទៅកាន់ខទី៦ ពីព្រោះវានាំឲ្យយើងឃើញនិមិត្តសញ្ញទាំងអស់ដែលមាននៅក្នុងសញ្ញាចាស់។ អ្វីទាំងដែលមាននៅក្នុងសញ្ញាចាស់ ជាគំរូនៃអ្វីដែលមាននៅឯស្ថានសួគ៌ វាបានបង្ហាញឲ្យយើងរាល់គ្នាឃើញ។

111     ចូរមើលពីប្រដាប់បាំងទ្រូងរបស់អឺរ៉ុន។ លោកជាសម្តេចសង្ឃដ៏ខ្ពស់ម្នាក់។ ចូរកត់សំគាល់ពីថ្មដែលដំណាងឲ្យខែកំណើតរបស់កុលសម្ព័ន្ឋនីមួយៗ។ កុលសម្ព័ន្ឋរបស់អេប្រាអិម កុលសម្ព័ន្ឋរបស់ម៉ាន៉ាសេ កុលសម្ព័ន្ឋរបស់កាឌ់ កុលសម្ព័ន្ឋរបស់បេនយ៉ាមីន ពួកគេទាំងអស់គ្នាត្រូវបានដំណាងនៅទីនេះ។

112     បន្ទាប់មកពួកគេក៏យកថ្មនោះ ដែលមានពន្លឺចាំងចែង មកព្យួរយ៉ាងដូច្នេះ។ ហើយនៅ ពេលដែលហោរាទស្សទាយ ទោះបីជាពួកស្តាប់ទៅត្រូវឬក៏ខុស ពួកគេនឹងនាំយូរីម និងធូមីមនោះមក ហើយឲ្យហោរានោះប្រាប់ថាពីសេចក្តីទំនាយដែលគាត់មាន។ បើសិនជាមានពន្លឺដែលចាំងនៅលើថ្មនោះ នោះមានន័យថាព្រះអម្ចាស់ទ្រង់មានបន្ទូលមកពួកគេ។ ការនេះគឺសំរាប់គ្រប់ទាំងកុលសម្ព័ន្ឋទាំងអស់។

113     ពេលនេះសូមយើងធ្វើការកត់សំគាល់អំពីថ្មដំបូង... ថ្មដំបូង តើមានបងប្អូនប៉ុន្មានអ្នកដឹងថានរណាជាកូនដំបូងរបស់ពួកគេ? តើគាត់ឈ្មោះអ្វី? គឺរូបេន។ បាទ! ចុះតើនរណាជាកូនច្បង? បេនយ៉ាមីន។ បាទ! ថ្មកំនើតរបស់រូបេនគឺត្បូងមណីជោតិ។ ឯថ្មកំណើតរបស់បេនយ៉ាមីនគឺត្បូងទទឹម។ ទ្រង់មើលទៅដូចជារូបេន និងបេនយ៉ាមីន ដែលជាដើមនិងជាចុង។ ទ្រង់ដែលនឹងយាងមក។ ទ្រង់ជាអាល់ហ្វា ដែលអក្សរA ជាអក្សរដំបូងនៅក្នុងភាសាក្រិច និងអូមេហ្គា ដែលជាអក្សរZ។ ទ្រង់ជាដើមនឹងជាចុង។ ទ្រង់ពីរូបេនទៅកាន់បេនយ៉ាមីន។ អូ! ទ្រង់មើលទៅដូចជាត្បូងមណីជោតិ និងត្បូងទទឹម។

114     ទ្រង់គង់នៅលើបល្ល័ង្ក។ តើអ្នករាល់គ្នាមើលឃើញទ្រង់យ៉ាងណានៅពេលដែលទ្រង់គង់នៅក្នុងសិរីល្អរបស់ទ្រង់យ៉ាងដូច្នេះ? សូមយើងទាំងអស់គ្នាបើកទៅកាន់គម្ពីរវិវរណៈជំពូក២១:១០។ សូមយើងមើលទាំងអស់គ្នា។ ខ្ញុំសូមអានខ១០ និង១១។

          នោះទេវតាក៏នាយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ឋ គឺជាក្រុងយេរ៉ូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ

          ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃវិសេស គឺ ដូចជាត្បូងមណីជោតិ ហើយថ្លាដូចជាកែវចរណៃ

115     “ពន្លឺរបស់នាង”។ ចូរមើលពីពន្ល! តើនរណាទៅដែលជាពន្លឺនោះ? នោះគឺជាទីក្រុងដែលពុំមានព្រះអាទិត្យ ពីព្រោះកូនចៀមគឺពន្លឺ”។ ត្បូងមណីជោតិ និងត្បូងទទឹម។

116     សិរីល្អរបស់ព្រះអម្ចាស់គឺជាព្រះគ្រីស្ទ ហើយសិរីល្អរបស់ព្រះគ្រីស្ទគឺជាក្រុមជំនុំ។ ហើយទ្រង់គឺជាដើម។ តើទ្រង់ជាអ្វី? ទ្រង់ជាពេលវេលាដើមបំផុត។ ហើយទ្រង់ក៏ជាពេលវេលាចុងក្រោយដែរ។ ទ្រង់ជាសង្ឃដំបូង ហើយក៏ជាសង្ឃចុងក្រោយ។ ទ្រង់ជាពួកជំនុំដែលនៅក្នុង... ទ្រង់ជាវិញ្ញាណដែលគង់ជាមួយក្រុមជំនុំអេភេសូរ។ ទ្រង់ជាវិញ្ញាណដែលគង់ជាមួយនឹងក្រុមជំនុំឡៅឌីសេ។

117     ទ្រង់ជាអក្សរ A ដល់អក្សរ Z ។ ទ្រង់ជាដើមនិងជាចុង។ ទ្រង់បានគង់នៅ ហើយទ្រង់នឹងគង់នៅ ទ្រង់ជាឬស និងជាផលផ្លែរបស់ដាវីឌ ទ្រង់ជាតារាពេលព្រឹក ទ្រង់ជាផ្កាលីលីនៅជ្រៅដ៏ជ្រៅ និងជាផ្កាកូឡាបដែលដុះនៅវាលសារ៉ុន! អូ! ឈ្មោះនេះមានរយៈ៤០០ឆ្នាំមកហើយដែលត្រូវបាននិយាយសំដៅចំពោះទ្រង់។ សូមអ្នករាល់គ្នាគិត តើទ្រង់ជាអ្វី! តែទ្រង់នៅដែលជាព្រះអម្ចាស់យេស៊ូវទ្រង់បានយកកំណើតដើម្បីថ្វាយការសរសើរដំកើងដល់ព្រះដ៏ជាព្រះវរបិតា។

118     ចូរមើលអ្វីទាំងអស់ដែលបន្ទាបខ្លួន តែងតែជាការត្រឹមត្រូវ។

119     ពេលនេះ យើងឃើញថា ទ្រង់មើលទៅដូចជាត្បូងមណីជោតិ និងត្បូងទទឹម។ ដូច្នេះសូមយើងត្រលប់ទៅខាងក្រោយបន្តិច។ យើងមានពេលមិនច្រើនទេ។ យើងបានចំនាយពេលអស់៤០នាទីទៅហើយ។ សូមកត់សំគាល់។ សូមយើងមើលទៅកាន់ព្រះគម្ពីរអេសេគាលជំពូក១។ សូមយើងមើលទៅកាន់សញ្ញាចាស់គម្ពីរអេសេគាល ហើយសូមយើងទាំងអស់គ្នាអានយើងនឹងឃើញការដែលលោកអេសេគាលបានឃើញទ្រង់។ រួចយើងនឹងធ្វើការប្រៀបធៀបទាំងអស់គ្នា។

120     សូមមើលអេសេគាលជំពូកទី១។ បាទ!! សូមយើងអានជាមួយគ្នា។ ពេលនេះខ្ញុំនឹងអាននូវខ៥ដំបូង ហើយបន្ទាប់មកយើងនឹងអានពីខ២៦ ដល់២៨ទៀត។ ប៉ុន្តែសូមឲ្យខ្ញុំអាន៥ខដំបូងសិន នៃគម្ពីរអេភេសូជំពូកដំបូងបំផុត។

          នៅថ្ងៃ៥ ខែអាសាធ ឆ្នាំទី៣០ កាលខ្ញុំនៅជាមួយនឹងពួកឈ្លើយ នៅមាត់ទន្លេកេបារ នោះមេឃក៏របើកឡើង ហើយខ្ញុំឃើញការជាក់ស្តែងពីព្រះ។

          រីឯនៅថ្ងៃ៥ក្នុងខែនោះឯង ដែលជាឆ្នាំទី៥ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ

          នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់អេសេគាល ជាកូនប៊ូស៊ី ដែលជាសង្ឃ នៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះហស្ថនៃព្រះយេហូវ៉ាក៏ស្ថិតលើលោកនៅទីនោះ។

          ខ្ញុំក៏ក្រឡេកទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើងមក...

សូមមើល ហោរាម្នាក់នេះ នៅ ៥៩៥ឆ្នាំមុនការយាងមករបស់ព្រះយេស៊ូវ គាត់បានឃើញការជាក់ស្តែងដូចលោកយ៉ូហានដែរ

          ...មានពពកយ៉ាងធំ និងភ្លើងចំរុះគ្នា ហើយមានរស្មីនៅជុំវិញ ឯពីកណ្តាលពពកនោះ មានចេញជាពណ៌លង្ហិនស្រងៅ គឺចេញពីកណ្តាលភ្លើងនោះ

          ហើយពីកណ្តាលនោះ ក៏មានចេញភាពដូចជាតួមានជីវិត៤រូបដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានសភាពដូចជាមនុស្ស

121     សូមកត់សំគាល់អំពីពណ៌នៃព្រះវិញ្ញាណរបស់ព្រះ ដែលមានលក្ខណៈដូចជាមនុស្សទាំងបួននេះ នោះគឺជាពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ។ សូមមើលដូចជាលង្ហិនខាត់យ៉ាងភ្លឺ។ អូ! ទ្រង់គង់នៅដដែល... ទ្រង់បានបើកសំដែលមកលោកអេសេគាល។ នៅទីនោះលោកអេសេគាលបានឃើញពន្លឺ ហើយនៅកណ្តាលពន្លឺនោះមានតួជីវិត៤រូប ដែលមានពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ។ នៅពេលដែលទ្រង់បើកសំដែងនៅលោកយ៉ូហាន ទ្រង់បានបើកសំដែងក្នុងលក្ខណៈដូចជាត្បូងមរកត ដែលមានពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺដែរ។ ពេលនេះទ្រង់ក៏បានបើកសំដែងមកយើងក្នុងលក្ខណៈដូចគ្នានោះដែរ។ ទ្រង់បានមកឯងយើងរាល់គ្នាក្នុងពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ! ចូរយើងដើរក្នុងពន្លឺរបស់ទ្រង់។ ទ្រង់ជាតួនៃពន្លឺ។

122     បន្តមកនេះ ចូរយើងមើលទៅកាន់ខ២៦ ហើយយើងនឹងអានរហូតដល់២៨។ ហើយនៅពេលដែលអ្នករាល់គ្នាទៅដល់ផ្ទះខ្ញុំចង់ឲ្យអ្នករាល់គ្នាអានវាម្តងទៀត។

          នៅពីលើផ្ទៃមេឃដេលនៅពីលើក្បាល នោះមានភាពដូចជាបល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយនៅលើភាពដែលមើលទៅដូចជាបល្ល័ង្ក នោះឃើញមានទ្រង់ទ្រាយដូចជាមនុស្សអង្គុយនៅលើ។

123     នៅលើបល្ល័ង្កនោះគឺជាកូនមនុស្ស។ ទ្រង់ជាព្រះគ្រីស្ទ។ សូមយើងមើលបន្តទៀត

          ខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ [សូមមើល នោះគឺជាកូនមនុស្ស] ដែលមើលទៅដូចជាភ្លើង នៅខាងក្នុង ហើយនៅជុំវិញ...

124     សូមយើងចាប់ផ្តើមសារជាថ្មីនៅខ២៧។ សូមអ្នកទាំងអស់គ្នាស្តាប់ និងសូមយល់ទាំងអស់គ្នាក្នុងពេលនេះ!

          ខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ [សូមមើល នោះគឺជាកូនមនុស្ស] ដែលមើលទៅដូចជាភ្លើង នៅខាងក្នុង ហើយនៅជុំវិញ ចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះទៅខាងលើ ហើយចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះនោះចុះមកក្រោម នោះខ្ញុំឃើញមានភាពមើលទៅដូចជាភ្លើង ហើយមានរស្មីភ្លឺនៅជុំវិញអង្គនោះ។

          ឯរស្មីដែលភ្លឺនៅព័ទ្ឋជុំវិញនោះក៏មានភាពដូចជាឥន្ទធនូ ដែលនៅលើពពក ក្នុងថ្ងៃដែលមានភ្លៀង នេះជាគំរូពីភាពនៃសិរីល្អរបស់ព្រះយេហូវ៉ា កាលខ្ញុំបានឃើញហើយ នោះខ្ញុំក៏ក្រាបមុនខុះដល់ដី ហើយខ្ញុំឮសំលេងមានបន្ទូលមក។

125     សូមមើលទាំងអស់គ្នា។ តើអ្នករាល់គ្នាបានត្រៀមហើយឬនៅ? សូមស្តាប់! សូមអ្នករាល់គ្នាកត់សំគាល់អំពីវា។ ចូរអ្នករាល់គ្នាដឹងពីពន្លឺនៃព្រះអម្ចាស់ ហើយពន្លឺដែលតាមជាប់នឹងព្រះអម្ចាស់ ហើយដែលវានៅជាមួយព្រះអម្ចាស់គឺជាពណ៌ដូចជាលង្ហិនដែលខាត់យ៉ាងភ្លឺ។ ហើយពន្លឺតែមួយនេះ គឺជាពន្លឺដែលគង់នៅជាមួយនឹងយើងទាំងអស់គ្នាសព្វថ្ងៃនេះ។

126     អ្នករាល់គ្នាមានចាំទេ ខ្ញុំតែងតែប្រាប់អ្នករាល់គ្នា មុនពេលដែលរូបភាពនោះបានយកចេញពីទីនេះ គឺរូបភាពនោះមានពណ៌ដូចជាលង្ហិនដែលខាត់យ៉ាងភ្លឺ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា នោះជាព្រះវិញ្ញាណនៃព្រះអម្ចាស់។

127     នៅពេលដែលលោកឃើញក្នុងការបើកសំដែងនោះ អេសេគាលបាននិយាយថា ចាប់ពីកន្លែងដែលមើលទៅដូចជាចង្កេះទៅខាងលើ ខ្ញុំឃើញដូចជាពន្លឺ ហើយចាប់ពីកន្លែងដែលមើលទៅដូចជាចង្កេះចុះមកក្រោម ក៏មានពន្លឺដែរ។ រួចនៅជុំវិញនោះក៏មានពន្លឺដូចជាឥន្ទធនូ។ តើត្រូវទេ?

128     ខ្ញុំចង់ឲ្យអ្នករាល់គ្នាធ្វើការចងចាំថា ព្រះទ្រង់គង់នៅក្នុងពណ៌ដដែលនោះ។ ចាប់ទាំងពីត្រង់ចង្កេះទៅលើ ជាពន្លឺ ហើយចាប់ពីចង្កេះមកក្រោមក៏មានពន្លឺដែរ ហើយមានពន្លឺដូចជាឥន្ទធនូ ដែលនៅក្នុងពពកនៅពេលដែលមានភ្លៀង។ ព្រះគ្រីស្ទទ្រង់គង់នៅដដែល ទោះជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅ! ព្រះវិញ្ញាណបរិសុទ្ឋ ទ្រង់នៅតែមានអំណាចព្រះចេស្តា ហើយទ្រង់នៅតែគង់នៅក្នុងពួកជំនុំរបស់ទ្រង់រហូតដល់ថ្ងៃចុងក្រោយ។

129     ពេលនេះខ្ញុំចង់ឲ្យអ្នករាល់គ្នាសំលឹងមើលរូបភាពនោះ មិនមែនខ្ញុំទេ។ សូមមើលពីអ្វីដែលលោកអេសេគាលបានឃើញពីពន្លឺនោះ នោះជាពន្លឺដដែល ហើយមានរស្មីដដែល ពន្លឺនោះនៅតែចាំងឆ្លុះដដែល។ តើនោះជាអ្វី? រូប៤ដែលមានជីវិតនោះគឺដំណាងឲ្យពួកជំនុំនៃព្រះអម្ចាស់ ពួកជំនុំមានជីវិតដោយសារអំណាចព្រះចេស្តានៃការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទ។ ពន្លឺដែលមានពណ៌ដូចលង្ហិនខាត់យ៉ាងភ្លឺនោះ នៅគ្រប់ពីលើតាំងពីចង្កេះទៅខាងលើ និងចង្កេះទៅខាងក្រោម។

130     សូមអ្នករាល់សំលឹងមើលពន្លឺនោះ។ សូមមើលពន្លឺនៃឥន្ទធនូដែលនៅទីនោះ។ សូមសំលឹងមើលពណ៌ដែលមានលក្ខណៈដូចជាលង្ហិនដែលខាត់យ៉ាងភ្លឺនោះ។

          អ្នករាល់គ្នាឃើញទេ? “វាដូចជាឥន្ទធនូ”។ សូមអ្នករាល់គ្នាសំលឹងមើលពីស្នាតឆូតៗនៃឥន្ទធនូ ដែលមានពណ៌ផ្សេងៗគ្នា។ តើពន្លឺនោះមានពណ៌អ្វីខ្លះ ហើយតើវាឆ្លុះពីអ្វី?

131     អូ! ការនេះធ្វើបេះដូងដ៏កំសត់របស់ខ្ញុំលោតយ៉ាងអំណរ។ ចូរដឹងថាក្នុងសម័យសព្វថ្ងៃដែលយើងកំពុងតែរស់នៅនេះ... គឺអស់ទាំងទីរាបទាំងឡាយជាដីខ្សាច់ដែលនឹងត្រូវបាក់ស្រុតទៅ។ តេលោកីយគេមិនអាចមើលឃើញបានទេ។ ប៉ុន្តែពួកជំនុំបានដឹងពីការនេះ។

132     ពួកគេអាចដឹងបានដោយសារឧបករណ៍បច្ចេកទេស។ ហើយពួកគេកំពុងតែប្រើប្រាស់ឧបករណ៍បច្ចេកទេសទាំងអស់នោះ ប្រឆាំងនឹងព្រះ។

133     ពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ។ សូមអ្នករាល់គ្នាចាំ។ ខ្ញុំនឹងមិនបោះបង់វាចោលទេ។ ខ្ញុំនឹងអានឲ្យអ្នករាល់គ្នាស្តាប់បន្តទៀតនៅក្នុងព្រះគម្ពីរ។ សូមមើល ខ្ញុំនឹងអាន ហើយចូរដឹងថា ទ្រង់ជាព្រះអម្ចាស់តែមួយ។ ទ្រង់មិនខុសពីមុនឡើយ។ សូមមើលនៅខទី២៧។

          ហើយខ្ញុំឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ដែលមើលទៅដូចជាភ្លើង...

134     អ្នករាល់គ្នាឃើញទេ លង្ហិនខាត់យ៉ាងភ្លឺ វាកើតចេញពីភ្លើង។ តើអ្នករាល់ឃើញវាទេ? នេះគឺជាពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ដែលកើតចេញពីភ្លើង។ ខាងក្រោមនេះនិយាយថាៈ

          ហើយភ្លើងដែលនៅព័ទ្ឋជុំវិញនោះ មានភាពដូចជាឥន្ទធនូ ដែលនៅលើពពកក្នុងថ្ងៃដែលមានភ្លៀង...

135     ឥន្ទធនូកើតមាននៅពេលថ្ងៃដែលមានភ្លៀងហើយ។ ហើយនៅទីនោះមានរូបមានជីវិត។ លោកយ៉ូហានដំណាងឲ្យពួកជំនុំទាំងមូលដែលបានយកចេញទៅ។ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា មនុស្សម្នាក់នៅក្នុងការបើកសំដែងដំណាងឲ្យរូបកាយទាំងមូលរបស់ព្រះគ្រីស្ទ។

          ខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ដែលមើលទៅដូចជាភ្លើង នៅខាងក្នុង ហើយនៅជុំវិញ ចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះទៅខាងលើ ហើយចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះនោះចុះមកក្រោម នោះខ្ញុំឃើញមានភាពមើលទៅដូចជាភ្លើង...

136     ចូរមើល!! ចូរមើលពីរស្មីនៃពន្លឺនោះ! តើចេញពីអ្វី? គឺពីឥន្ទធនូដែលមាន៧ពណ៌។ សូមមើល!! នោះមាន៧ពណ៌ដែលជាពណ៌របស់ឥន្ទធនូ។

          ...ខ្ញុំឃើញមានភាពដូចជាភ្លើង ហើយមានរស្មីនៅព័ទ្ឋជុំវិញនោះ។

          ឯរស្មីដែលភ្លឺនៅព័ទ្ឋជុំវិញនោះ [ជុំវិញបល្ល័ង្កនៃព្រះអម្ចាស់] ក៏មានភាពដូចជាឥន្ទធនូ ដែលនៅលើពពក ក្នុងថ្ងៃដែលមានភ្លៀង នេះជាគំរូពីភាពនៃសិរីល្អរបស់ព្រះយេហូវ៉ា។ នេះជាពន្លឺនៃសិរីល្អរបស់ព្រះអម្ចាស់។

137     សិរីល្អនៃព្រះអម្ចាស់ គ្របលើពួកជំនុំរបស់ទ្រង់ ពីព្រោះទ្រង់គង់ក្នុងពួកជំនុំរបស់ទ្រង់! អាម៉ែន! អូ! វាដូចជាឆ្កួតលីលាចំពោះមនុស្សល្ងង់ ប៉ុន្តែពិតជាអស្ចារ្យណាស់ចំពោះអ្នកជឿ។

          ពន្លឺនោះជាសិរីល្អ... ជាសិរីល្អនៃព្រះអម្ចាស់។ កាលខ្ញុំបានឃើញហើយ នោះខ្ញុំក៏ក្រាបមុខចុះដល់ដី ហើយខ្ញុំឮព្រះសូរសៀងមានបន្ទូលមក។

យើងនឹងមើលទៅមុខ តើនៅក្នុងការបើកសំដែងនោះមានអត្ថន័យយ៉ាងដូចម្តេច នៅពេលដែលយើងមានពេលគ្រប់គ្រាន់។

          ពេលនេះសូមអ្នករាល់គត់សំគាល់អំពីដ៏មានពេញដោយព្រះគុណ ដែលទ្រង់បានបើកសំដែងការទាំងអស់នេះមកយើងទាំងអស់គ្នា...

138     ពេលនេះយើងនិយាយពីការមួយទៀត។ លោកអេសេគាល និងលោកយ៉ូហាន បានឃើញទ្រង់នៅសេចក្តីអាថ៌កំបាំងនៃពណ៌ និងពន្លឺរបស់ទ្រង់ ដែលយើងហៅថា ពណ៌ដូចលង្ហិនខាត់យ៉ាងភ្លឺ។ នៅក្នុងគម្ពីរ ១យ៉ូហាន១:៥-៧ (លោកយ៉ូហានបានសរសេរនៅពេលដែលលោកនៅលើកោះ Patmos រយៈ៣ឆ្នាំ) នៅពេលដែលចាកចេញពីកោះនោះមកលោកមានអាយុ៩០ឆ្នាំ ហើយនៅក្នុង ១យ៉ូហាន១:៥-៧ គាត់និយាយថា “ព្រះអម្ចាស់ទ្រង់ជាពន្លឺ”។

139     លោកយ៉ូហានបានមានពិសោធមួយ។ លោកបានឃើញទ្រង់ ហើយលោកដឹងថាទ្រង់គឺជាពន្លឺ។ ទ្រង់ជាពន្លឺ ហើយជាពន្លឺ ដែលគង់នៅអស់កល្ប។ មិនមែនជាពន្លឺនៃលោហៈធាតុ មិនមែនជាពន្លឺនៃអំពូល មិនមែនជាពន្លឺនៃព្រះអាទិត្យ តែទ្រង់ជាពន្លឺដ៏អស់កល្ប។ អូ! ខ្ញុំពិតជាស្រឡាញ់ទ្រង់ណាស់។ “ទ្រង់គឺជាពន្លឺ”។

140     យើងនឹងត្រលប់ទៅខាងក្រោយវិញ ហើយយើងនឹងមើលទាំងអស់គ្នាថា តើយើងកំពុងតែនៅទីណា។ នៅក្នុងខ៣ តើត្រូវទេ? តើអ្នករាល់គ្នាយល់ទេ?

          ឯព្រះអង្គដែលគង់នៅទីនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ និងត្បូងទទឺម ក៏មានឥន្ទធនូនៅព័ទ្ឋជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។

141     ពេលនេះសូមយើងមើលពី “ឥន្ទធនូ”។ សូមយើងមើលទៅកាន់លោកុប្បតិ្តជំពូក៩ យើងនឹងមើលទាំងអស់គ្នានៅ លោកុប្បត្តិ៩:១៣។ យើងនឹងឃើញឥន្ទធនូ ដែលជាឥន្ទធនូទីមួយដែលបានលេចមក។ លោកុប្បតិ្ត៩ ហើយនឹងចាប់ផ្តើមពីខ១៣។ តើអ្នកទាំងអស់គ្នាចូលចិត្តបែបដូច្នេះទេ? អូ! ខ្ញុំពិតជាចូលចិត្តណាស់។ ខ្ញុំមិនមែនគ្រាន់តែចូលចិត្តតែប៉ុណ្ណោះទេ តែខ្ញុំស្រលាញ់វាផងដែរ។ សូមមើល

គឺអញបានដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្តីសញ្ញា ដែលអញតាំងនឹងផែនដី។

[តើអ្វីទៅ? “ដែលអញតាំងនឹងណូអេឬ?” ទេ “ដែលអញតាំងនឹងផែនដី”]

កាលណាអញប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅលើពពកនោះ

ហើយអញនឹងនឹកចាំពីសេចក្តីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នា...

[ពេលនេះ ទ្រង់មានបន្ទូលពីសេចក្តីសញ្ញារបស់ទ្រង់ជាមួយនឹងផែនដី ប៉ុន្តែសេចក្តីសញ្ញារបស់ឥន្ទធនូ...]

142     សូមមើល សេចក្តីសញ្ញានោះ គឺជាជីវិតសំរាប់លោកណូអេ ដែលព្រះយេហូវ៉ាទ្រង់ទុកឲ្យលោក។ ប៉ុន្តែសេចក្តីសញ្ញាដែលព្រះទ្រង់ទុកសំរាប់ព្រះអង្គទ្រង់គឺជាឥន្ទធនូ ដែលទ្រង់នឹងមិន... ពេលនេះខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នាពីសេចក្តីសញ្ញារបស់លោកណូអេជាមួយនឹងព្រះអម្ចាស់ មួយនាទីសិន។ ប៉ុន្តែនេះជាសេចក្តីសញ្ញាដែលព្រះអម្ចាស់ទ្រង់សព្វព្រះទ័យធ្វើសំរាប់ព្រះអង្គទ្រង់ផ្ទាល់។ អាម៉ែន។ នោះគឺជាឥន្ទធនូ។

143     ពេលនេះយើងរកឃើញថា សេចក្តីសញ្ញានោះគឺ ជាការរំលឹក។ ព្រះអម្ចាស់ទ្រង់មានបន្ទូលថា វាជាសេចក្តីរំលឹក។ សូមមើល “អញបានដាក់ធ្នូរបស់អញនៅនាពពក”។ ការនោះគឺបន្ទាប់ពីការបំផ្លាញផែនដីដោយទឹក។ រាល់ទាំងរបស់មានជីវិតទាំងអស់ក្រៅពីណូអេ ត្រូវបានបំផ្លាញ។ “នោះជាទីសំគាល់នៃសេចក្តីសញ្ញាដែលអញតាំងនឹងឯងរាល់គ្នា។” “មិនមែនជាមួយលោកីយនោះទេ”។ “តែជាមួយនឹងឯងរាល់គ្នា”។

144     ព្រះទ្រង់មានបន្ទូលថា “អញបានបង្កើតផែនដីនេះ។ តែអញពិតជាសោកស្តាយណាស់ ដែលឃើញការអាក្រក់ទាំងអស់នេះ”។

តើអ្នករាល់គ្នាគិតថា នឹងមានអ្វីកើតឡើងក្នុងពេលនេះ បើព្រះអម្ចាស់ទ្រង់ប្រើប្រាស់សេចក្តីកំហឹងរបស់ទ្រង់?

អូ! សូមមើល ហើយរងចាំពីទីសំគាល់ដែលត្រូវមកដល់

ទ្រង់នឹងយាងមកម្តងទៀត។ (តើអ្នករាល់គ្នាជឿទេ?)

ទ្រង់នឹងយាងមកម្តងទៀត។ (ខ្ញុំពិតជាស្រឡាញ់ពាក្យនេះណាស់ ចុះអ្នករាល់គ្នាវិញ?)

          អូ! អ្នករាល់គ្នាអាចនឹងត្រូវរាប់ជាសត្រូវរបស់ទ្រង់ទេ?

          ខ្ញុំនឹងមិនដូច្នេះឡើយ ចុះអ្នកវិញ? ទេ! អត់ទេលោក! ខ្ញុំមិនចង់ធ្វើជាសត្រូវរបស់ទ្រង់ទេ។ ខ្ញុំចង់នៅជាមួយទ្រង់ នោះប្រសើរជាង។

សូមមើល និងរងចាំពីទីសំគាល់

ទ្រង់នឹងយាងមកម្តងទៀត

145     សូមមើល សេចក្តីសញ្ញា គឺជាទីសំគាល់នៃអ្វី? នោះគឺជាដង្វាយដែលត្រូវបានទទួលយក។ ឥឡូវសូមមើល លោកុប្បត្តិ ៨:២០ ដល់២២។

          ណូអេបានស្អាងអសនា១ ថ្វាយព្រះយេហូវ៉ាក៏យកសត្វជើង៤ ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វស្លាបស្អាតគ្រប់មុខ មកថ្វាយជាដង្វាយដុតលើអសនា

          ព្រះយេហូវ៉ាទ្រង់ធុំក្លិនឈ្ងុយ រួចទ្រង់សំរេចក្នុងព្រះទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយមនុស្សទៀតទេ ពីព្រោះគំនិតក្នុងចិត្តមនុស្សនោះអាក្រក់ តាំងតែពីក្មេងមក អញក៏មិនធ្វើទោសដល់ជីវិតទាំងឡាយដូចជាអញទើបនឹងនោះទៀតដែរ។

146     សូមមើលទៅខចុងក្រោយៈ

          កាលនៅមានផែនដីនៅឡើយ នោះមិនដែលខាងនឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ។

147     ដូចគ្នានឹងអ្វីដែលលោកយ៉ូហានបានឃើញ ព្រះយេស៊ូវទ្រង់គង់នៅស្ថានសួគ៌ ហើយនៅជុំវិញបល្ល័ង្ករបស់ទ្រង់គឺជាឥន្ទធនូ ដែលមានពណ៌ដូចជាត្បូងមរកត នៅជុំវិញបល្ល័ង្កនោះ។ សូមថ្វាយសិរីល្អដល់ទ្រង់!

148     សូមមើលពីលោកណូអេ! ឥន្ទធនូរបស់លោកណូអេ ត្រូវបានបង្កើតឡើងដោយពណ៌ចំនួន៧។ បងប្អូនទាំងអស់គ្នាសុទ្ឋតែដឹងថា ឥន្ទធនូមាន៧ពណ៌ អញ្ចឹងទេ? ឥឡូវ តើវាមានពណ៌អ្វីខ្លះ? ពណ៌ក្រហម ទឹកក្រូច បៃតង ខៀវ ស្វាយ លឿង ខៀវលាយស្វាយ។ ទាំងនេះ គឺជាពណ៌របស់ឥន្ទធនូ។

149     ពេលនេះ ចូរយើងចូលឲ្យបានស៊ីជំរៅបន្តិចនៅទីនេះ ហើយខ្ញុំនឹងយកតែចំនុចសំខាន់ៗមកនិយាយ ពីព្រោះយើងមិនសល់ពេលច្រើននោះទេ។ ឥឡូវចូរចង់ចាំពីពណ៌របស់ឥន្ទធនូ។

150     សូមអ្នករាល់គ្នាកត់សំគាល់អំពីពណ៌ទាំង៧នោះ។ ឥន្ទធនូដែលមាន៧ពណ៌ មានន័យថាធ្នូ៧។ ធ្នូ៧ដែលមាន៧ពណ៌។ ធ្នូ៧ គឺពួកជំនុំទាំង៧ ដែលដំណាងដោយពន្លឺទាំង៧ ហើយពណ៌និមួយៗព័ទ្ឋពីលើគ្នា។ ហើយវាត្រូវបានព័ទ្ឋពីខាងក្រៅដោយពណ៌ក្រហម។ បន្ទាប់ពីពណ៌ក្រហមគឺជាពណ៌ទឹកក្រូច។ បន្ទាប់ពីពណ៌ទឹកក្រូចគឺជាពណ៌លឿង ដែលកើតចេញពីការលាយគ្នារវាងពណ៌ក្រហម និងពណ៌ទឹកក្រូច គឺបង្កើតបានជាពណ៌លឿង។ បន្ទាប់មកទៀតគឺពណ៌បៃតង។ បន្ទាប់ពីពណ៌បៃតងគឺពណ៌ខៀវ។ បន្ទាប់ពីពណ៌ខៀវគឺពណ៌ស្វាយ។ រួចមកក៏មានពណ៌ខៀវលាយស្វាយ ដែលជាផ្នែកមួយរបស់ពួកខៀវ។ អូ! ហាលេលូយ៉ា!! តើអ្នករាល់គ្នាឃើញទេ? តាមរយៈពណ៌ទាំង៧នៃឥន្ទធនូ ព្រះទ្រង់បានតាំងសញ្ញារបស់ទ្រង់ជាមួយនឹងពួកជំនុំទាំង៧ថាទ្រង់នឹងសង្រ្គោះយើងរាល់គ្នា។

151     តើទ្រង់បានធ្វើអ្វី? ចូរចាំថា ឥន្ទធនូនេះទ្រង់បានបង្កើតវាពីផែនដី។ ប៉ុន្តែចូរមើល។ ឥន្ទធនូគឺកោងគ្របមួយផ្នែករបស់ផែនដី។ នេះជាឥន្ទធនូរបស់ណូអេដែលគ្រាន់តែគ្របតែមួយផ្នែកប៉ុណ្ណោះរបស់ផែនដីនេះ។ អ្នកមើលទៅវាមានរាងកោង។ ប៉ុន្តែនៅពេលដែលលោកយ៉ូហានឃើញទ្រង់នោះមានត្បូងមរកតដែលរំព័ទ្ឋជុំវិញបល្ល័ង្ករបស់ទ្រង់។ ផែនដីបង្កើតបានជារៀងកោងមួយ។ វាគ្រាន់តែពាក់កណ្តាលតែប៉ុណ្ណោះ។ នោះគឺសម័យកាលនៃពួកជំនុំ។

152     ប៉ុន្តែនៅពេលដែលលោកយ៉ូហានឃើញទ្រង់ដែលមានត្បូងមរកត គឺពន្លឺនៃត្បូងមរកតនោះបានព័ទ្ឋជុំវិញ មានរាងដូចជាលោកខែបាំងឆ័ត្រ។ អ្នករាល់គ្នាឃើញទេ ពន្លឺនៃត្បូងមរកត ដែលដូចជាលោកខែបាំងឆ័ត្រគឺនៅព័ទ្ឋជុំវិញទ្រង់។ គឺពន្លឺតែមួយនៅជុំវិញទាំងអស់។ ប៉ុន្តែនៅទីនេះមានសម័យកាលនៃពួកជំនុំទាំង៧។

153     ចូរមើលអំពីគ្រាប់ពេជ្រមួយគ្រាប់។ នៅអាព្រិចអ្នកអាចរកវាឃើញនៅលើផ្លូវ។ តែអ្នកមិនអាចរក្សាវាទុកបានទេ។ បើសិនជាអ្នករក្សា នោះអ្នកនឹងចាប់ដាក់ពន្ឋនាគារ ហើយគេនឹងត្រូវជាបទោសមួយជីវិត។ ដូច្នេះអ្នកមិនត្រូវយកវាឡើយ ទោះបីជាអ្នកឃើញវាក៏ដោយ។

154     ឥឡូវនេះ ចូរមើលបើសិនជាអ្នកយកគ្រាប់ពេជ្រមួយ... អូ! វាជារបស់ដែលពិបាកក្នុងការរក្សាទុកណាស់។ ខ្ញុំធ្លាប់បានឃើញថ្មមួយផ្ទាំងធំដែលមានទំងន់ប្រហែលជា៤០តោន។ ពួកគេបានកាត់វាជាចំរៀកថ្មតូចៗ រួចថ្មតូចៗនោះកិនរហូតក្លាយទៅដូចជាកំទេចផេះ។ ប៉ុន្តែវាមិនដូចជាគ្រាប់ពេជ្រឡើយ។

155     នាយកគ្រប់គ្រងនៃក្រុមហ៊ុន Kimberley Diamond Mines ដែលអង្គុយនៅទីនោះ គាត់ជាបុរសម្នាក់ដ៏បន្ទាបខ្លួន និងជាបងប្អូនដ៏ល្អរបស់យើង។

156     ហើយប្រហែលជា៣ហ្វីត ពីលើផ្ទៃទឹក វាអណ្តែតនៅលើនោះ។ (តើអ្នករាល់គ្នាដឹងថា នោះជាអ្វីទេ? Meda តើនៅក្នុងប្រអប់ដែលនៅក្នុងទូររបស់យើងនោះជាអ្វី?) វ៉ាសាលីន (Vaseline)! ហើយនៅពេលដែលយើងដាក់វ៉ាសាលីន ប្រហែលជាជំរៅមួយinch វានឹងរអិល។

157     ចូរកត់សំគាល់ថា នៅពេលដែលថ្មនោះប៉ះជាមួយនឹងវ៉ាសាលីន វានឹងរុញវ៉ាសាលីននោះចេញ។ ប៉ុន្តែនៅពេលដែលសារធាតុពេជ្រមកប៉ះនឹងវ៉ាសាលីន វានឹងស្អិត។ ពេជ្រនោះនឹងស្ងួត ហើយវានឹងស្អិតជាប់ជាមួយវ៉ាសាលីន។

158     ខ្ញុំបានឃើញគេយកវាចេញ ទោះបីជាមានចំនួនបន្តិចបន្តួចក៏ដោយ ហើយគេនឹងផ្តាច់វាចេញពីគ្នាដោយប្រើប្រាស់វ៉ែនតាពង្រីក។ ហើយខ្ញុំបានសួរថា តើគេយកវាទៅធ្វើអ្វី? ពួកគេឆ្លើយថា ពួកយើងនឹងយកវានទៅលក់នៅអាមេរិច។

159     ប៉ុន្តែចំពោះគ្រាប់ពេជ្រដែលមានទំហំធំៗវិញ ពួកគេនឹងយកវាទៅដាក់ក្នុងម៉ាស៊ីនអេឡិចត្រូនិច រួចកាត់វាជាគ្រាប់ពេជ្រ។ នៅពេលដែលកាត់រួចហើយ គេយកវាទៅឆ្លុះជាមួយនឹងពន្លឺដើម្បីដឹងចំនួនការ៉ាត់របស់វា។ គ្រាប់ពេជ្រក៏មានចំនួន៧ពណ៌ដែរ។

160     អូ! អ្នកនឹងរកប្រាក់បានយ៉ាងច្រើន។ អ្នកអាចជាគ្រូគង្វាលរបស់ព្រះវិហារដ៏ធំ។ អ្នកអាចក្លាយទៅជាសម្តេចសង្ឃដ៏ល្បី។ អូ! បងប្អូនទាំងអស់គ្នា! ចូរអ្នករាល់គ្នាមើលពីបុរសម្នាក់ដែលបានលក់ទ្រព្យសម្បត្តិរបស់ខ្លួន និងអ្វីទាំងអស់ដែលគាត់មាន។

161     ចូរមើលពីស្រ្តីម្នាក់។ អូ! តើនាងបានអ្វី? នាងបានលក់អ្វីទាំងអស់ដើម្បីទិញប្រេង។ តើនាងត្រូវតែលក់អ្វី? និកាយរបស់នាង។ នាងបានលក់អ្វីទាំងអស់ ដើម្បីស្វែងករព្រះគ្រីស្ទ ដែលទ្រង់ជាគ្រឿងអលង្ការដ៏មានតំលៃ។

162     នោះ គឺជាអលង្ការដ៏មានដំលៃ! តើជាអ្វីទៅ? ពិតជាអស្ចារ្យណាស់។ នៅអាយុ៣៣ឆ្នាំ នៅពេលដែលព្រះទ្រង់បានដាក់របស់នោះម៉ាស៊ីនដ៏ធំមួយ បន្ទាប់មកទ្រង់ក៏បានយកវាចេញ រួចចាប់ផ្តើមសំលៀងវា។ ទ្រង់បានចិតខាត់របស់នោះ ទ្រង់បានធ្វើឲ្យរបស់នោះទៅជាមានស្នាមជាំ។

          ទ្រង់បានរងទារុណកម្ម និងស្នាមជាំដោយសារអំពើរំលងរបស់យើងរាល់គ្នា... ទារុណកម្មដែលយើងត្រូវទទួលបានធ្លាក់ទៅលើទ្រង់ ហើយដោយសារស្នាមរបួសនោះ យើងទាំងអស់គ្នាបានជា។

163     តើព្រះទ្រង់បានធ្វើអ្វីទៅលើបុរសដ៏ល្អម្នាក់នោះ? មានតែម្នាក់ប៉ុណ្ណោះ គឺមានតែម្នាក់គត់នៅលើផែនដីនេះ។ នោះហើយគឺជាទ្រង់! ទ្រង់ត្រូវមានរបួសដោយសារអំពើរំលងរបស់យើងទាំងអស់គ្នា។ ដោយព្រោះតែទូលបង្គំទាំងអស់គ្នាជាមនុស្សមានបាប ទ្រង់បានអនុញ្ញាតិរស្មីនៃឥន្ទធនូពួកជំនុំទាំង៧របស់ទ្រង់មកលើខ្ញុំ ដើម្បីឲ្យខ្ញុំបានដឹងថា ទ្រង់ត្រូវទទួលរងរបួសដោយសារសេចក្តីរំលងដែលខ្ញុំបានប្រព្រឹត្ត។

164     នេះជាឥន្ទធនូ៧ពណ៌របស់អ្នករាល់គ្នា។ “ទ្រង់ត្រូវទទួលរងរបួសដោយសេចក្តីទុច្ចរិតរបស់យើងទាំងអស់គ្នា ហើយទារុណកម្មដែលយើងទាំងអស់គ្នាត្រូវទទួលបែរជាត្រូវធ្លាក់ទៅលើទ្រង់ ហើយដោយសារ ស្នាមរំពាត់ដែលនៅលើទ្រង់ធ្វើឲ្យយើងទាំងអស់គ្នាបានជា”។ ព្រះទ្រង់បានកាត់ទ្រង់ កិនទ្រង់ និងកែច្នៃទ្រង់ដើម្បីឲ្យទ្រង់បានឆ្លុះបញ្ចាំងតាមរយៈស្នាមរបួសរបស់ទ្រង់ដែលផ្តល់នូវការអត់ទោសបាប សេចក្តីអំណរ សន្តិភាព អំណត់ សេចក្តីល្អ សុភាព និងសេចក្តីសប្បុរសដល់យើងទាំងអស់គ្នា។

165     ព្រះវិញ្ញាណទាំង៧របស់ទ្រង់ គឺជាផលផ្លែនៃវិញ្ញាណទាំង៧ ដែលនឹងត្រូវឆ្លុះបញ្ចាំងចេញពីរាស្រ្តរបស់ទ្រង់។ ទ្រង់បានទទួលស្នាមជាំ ការកែច្នៃ ខាត់សូន្យ ដែលពន្លឺរបស់ព្រះត្រូវឆ្លុះបញ្ចាំងតាមរយៈរុបកាយរបស់បុរសម្នាក់នោះ ដែលនឹងសង្រ្គោះពិភពលោកទាំងមូល”។ “បើសិនជាខ្ញុំត្រូវបានលើកឡើងចេញពីផែនដីនេះ ខ្ញុំនឹងនាំមនុស្សទាំងអស់មកកាន់ខ្ញុំ”។ ចូរមើលពីពណ៌នៃឥន្ទធនូ ដែលវាបញ្ចាំងមក។

166     ប៉ុន្តែនៅពេលដែលលោកយ៉ូហានឃើញទ្រង់ តើជាអ្វីទៅ? ថ្ងៃនៃសេចក្តីសង្រ្គោះត្រូវបានបញ្ចប់។ វាបានបញ្ចប់ទៅ ដូច្នេះគាត់បានឃើញទ្រង់ដែលយាងមកវិញក្នុងលក្ខណៈដើមរបស់ទ្រង់ដែលជាពន្លឺដូចត្បូងមរកត។

167     វិញ្ញាណទាំង៧ ពណ៌ទាំង៧ ពួកជំនុំទាំង៧ ពន្លឺទាំង៧ អ្វីទាំងអស់មានចំនួន៧។ ចំនួនដ៏អស្ចារ្យរបស់ព្រះគឺ៧។ ព្រះទ្រង់បានធ្វើការក្នុងរយៈពេល៦ថ្ងៃ ហើយនៅថ្ងៃទី៧ ទ្រង់ក៏សំរាក។ ផែនដីស្ថិតនៅក្នុងរយៈពេល៦០០០ឆ្នាំ ហើយ៧០០០ឆ្នាំ គឺជាសហសវត្ស។

          ចូរកត់សំគាល់... មួយចំហៀងទៀតពុំមាននរណាម្នាក់ដឹងទេ។ ចំនួនទាំងអស់នេះពិតជាដំណាងឲ្យអ្វីមួយហើយ។

168     នៅក្នុងនិក្ខមនំ២៣:១៣ និងនៅក្នុងហេព្រឺ6:១២ ព្រះអម្ចាស់ទ្រង់បានតាំងសញ្ញា ហើយបានស្បថជាមួយនឹងព្រះអង្គទ្រង់។ នៅក្នុងហេព្រឺ៩:១៣ បានប្រាប់ថា ទ្រងបានស្បថនឹងព្រះអង្គទ្រង់។ គ្មានអ្វីដែលខ្ពស់ជាទ្រង់ដែលទ្រង់ត្រូវស្បថចំពោះនោះឡើយ។ នៅពេលដែលទ្រង់បានប្រាប់ដល់អ័ប្រាហាំ ហើយនិងអ៊ីសាក់... ទ្រង់បានប្រាប់អ័ប្រាហាំថា ទ្រង់នឹងតាំងសញ្ញាជាមួយនឹងគាត់ ហើយជាសេចក្តីសញ្ញាដែលនៅអស់កល្បជានិច្ច។

169     សេចក្តីសញ្ញាត្រូវបានធ្វើដោយសេចក្តីសម្បថ ដូច្នេះពុំមាននរណាម្នាក់... អ្នកតែងតែធ្វើសម្បថនៅចំពោះនរណាដែលធំជាងអ្នក។ អ្នកធ្វើសម្បថជាមួយនឹងម្តាយរបស់អ្នក ជាមួយប្រទេសជាតិរបស់អ្នក ជាមួយនឹងព្រះ ឬជាមួយនឹងអ្វីមួយ។ ប៉ុន្តែអ្នកមិនអាចធ្វើសម្បថបានឡើយ បើសិនជាអ្នកនោះតូចជាងអ្នក។

170     ពុំមាននរណាម្នាក់ធំជាងព្រះអម្ចាស់ឡើយ។ ដូច្នេះព្រះទ្រង់ធ្វើសម្បថចំពោះព្រះអង្គទ្រង់ (អាម៉ែន) ដោយទ្រង់បានធ្វើសម្បថជាមួយនឹងព្រះអង្គទ្រង់ ថាទ្រង់នឹងរក្សាសេចក្តីសញ្ញារបស់ទ្រង់។ អាម៉ែន។ ដោយសេចក្តីសម្បថរបស់ទ្រង់ ទ្រង់ថែរក្សាការពារពូជរបស់លោកអ័ប្រាហាំ។ តើអ្វីដែលជាពូជរបស់អ័ប្រាហាំ ចំពោះពួកសាសន៍ដទៃ? គឺការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋ ដែលជាពូជរបស់លោកអ័ប្រាហាំ។ ទ្រង់បានស្បថចំពោះព្រះអង្គទ្រង់ថា “អញនឹងលើកពូជឯងឡើង។ អញនឹងប្រទានឲ្យពួកគេមានជីវិតអស់កល្បជានិច្ច ហើយនឹងដាក់ពួកគេនៅកន្លែងរបស់ពួកគេ”។

171     ដូច្នេះយើងឃើញទ្រង់នៅក្នុងពាក់កណ្តាលរង្វង់ខៀវ។ តើពណ៌បៃតងតំណាងឲ្យអ្វី? គឺជាជីវិត។ ពណ៌បៃតងគឺជាពណ៌បៃតង ហើយវានៅតែរក្សាពណ៌បៃតងជានិច្ច នោះគឺជាជីវិត។ តើវាមានន័យយ៉ាងដូចម្តេច? នោះជាអ្វីដែលព្រះទ្រង់បានសន្យា ដូចដែលទ្រង់បានស្បថនៅក្នុងលោកុប្បត្តិ ទ្រង់បានដាក់ឥន្ធធនូនៅលើមេឃ ថាទ្រង់នឹងមិនបំផ្លាញផែនដីដោយទឹកជំនន់ទៀតទេ។

172     ទ្រង់ក៏បានស្បថជាមួយនឹងពូជរបស់អ័ប្រាហាំដែរ ថាទ្រង់នឹងលើកពួកគេឡើង។ ហើយផែនដីនេះនឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ទ្រង់។ នៅពេលជំនុំជំរះ យើងទាំងអស់គ្នានឹងឃើញ (យើងនឹងរៀនមេរៀននេះនៅពេលខាងមុខ) នឹងឃើញផែនដីនេះត្រូវបានត្រលប់ទៅជាភ្នំភ្លើង។ ប៉ុន្តែទ្រង់បានបំផ្លាញថា ទ្រង់នឹងមិនបំផ្លាញវាទៀតទេ ប៉ុន្តែទ្រង់នឹងសំអាតវាម្តងទៀត ហើយនឹងដាក់កូនរបស់ទ្រង់សំរាប់សហសវត្សថ្មីនោះ។ អូ!

          ខ្ញុំកំពុងរងចាំមើល ពីសហសវត្សថ្មីដែលនឹងត្រូវមកនោះ

នៅពេលដែលព្រះអម្ចាស់ដ៏ពេញដោយព្រះពររបស់យើងទ្រង់យាងមក

ហើយទ្រង់នឹងយកកូនក្រមុំរបស់ទ្រង់ទៅជាមួយទ្រង់

អូ! ចិត្តរបស់ខ្ញុំស្រែកយំ រងចាំថ្ងៃនោះ

គឺនៅថ្ងៃដែលព្រះអង្គសង្រ្គោះរបស់យើងទ្រង់យាងមកសារជាថ្មី

          អូ! យើងទាំងអស់គ្នាពិតជារីករាយក្នុងថ្ងៃនោះ។ ទ្រង់បានសន្យាថាសហស្សវត្សនឹងត្រូវមកដល់។ ទ្រង់បានតាំងសញ្ញាថាទ្រង់នឹងមក ហើយទ្រង់នឹងរក្សាសេចក្តីសញ្ញានោះ។

173     ពេលនេះ សូមអ្នកទាំងអស់គ្នាមើលទៅខគម្ពីរបន្ទាប់។ យើងនឹងមើលខគម្ពីរមួយទៀត ហើយយើងមានពេលតែ១៥នាទីប៉ុណ្ណោះ ដើម្បីនឹងបញ្ចប់វា។ តើអ្នកទាំងអស់គ្នាអស់កំលាំងទេ? តើចង់បន្តទៅមុខទៀតទេ? បាទ! តោះយើងមើលទៅខទី៤។

          នៅព័ទ្ឋជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាននៅលើក្បាល។

174     យើងមិនបានមើលនូវខគម្ពីរទាំងអស់នៃជំពូកនេះទេ។ ពេលនេះចូរមើលនៅខ៤ ដែលលោកយ៉ូហានបានឃើញទ្រង់ ដែលមានពន្លឺដូចជាត្បូងមរកតព័ទ្ឋជុំវិញ។

          នៅជុំវិញបល្ល័ង្កនោះ...

          ចូរមើលទាំងអស់គ្នា! វាពិតជាល្អណាស់។ ចូរចាំ ពីពាក្យថា “បល្ល័ង្ក”។

          អ្នករាល់គ្នាដឹងទេ! ចូរយើងមើលពីលោកម៉ូសេ។ លោកម៉ូសេ (យើងពុំមានពេលគ្រប់គ្រាន់ដើម្បី នឹងមើលវាឲ្យស៊ីជុំរៅនោះទេ ដូច្នេះអ្នករាល់គ្នាចាំនូវអ្វីដែលខ្ញុំបានប្រាប់ចុះ)។ លោកម៉ូសេ នៅពេលដែលលោកជួបជាមួយទ្រង់នៅលើភ្នំស៊ីណៃ។

175     ខ្ញុំចង់ឲ្យអ្នករាល់គ្នាកត់សំគាល់ថា នោះមិនមែនជាបល្ល័ង្កនៃព្រះគុណនោះទេ។ ឈាមនៃដង្វាយត្រូវបានបាត់ទៅពីបល្ល័ង្កនៃសេចក្តីមេត្តាករុណា។ ដូច្នេះ នេះគឺជាបល្ល័ង្កនៃការជំនុំជំរះ ពីព្រោះពន្លឺនិងផ្គរលាន់គឺជាសញ្ញាបញ្ជាក់អំពីវា។ តើត្រូវទេ?

176     ចូរចាំ នេះដូចជាអ្វីដែលកើតមាននៅលើភ្នំស៊ីណៃដែរ។ នៅពេលដែលលោកម៉ូសេ ឡើងលើភ្នំស៊ីណៃ តើមានអ្វីកើតឡើង? គឺមានផ្គរលាន់និងពន្លឺ។ ពេលនោះបើសិនមានគោ ក្របី ឬចៀម ឬនរណាម្នាក់ដែលមកប៉ះជាមួយនឹងភ្នំនោះ វានឹងត្រូវងាប់ភ្លាម។ ព្រះគម្ពីរបានប្រាប់ថា មានការរញ្ជួយដ៏ខ្លាំងក្លាយ សូម្បីតែម៉ូលសេក៏លោកភ័យក្លាចដែរ។ រួចមានសំលេងមកម៉ូសេថា “ដោះស្បែកជើងរបស់ឯងចេញភ្លាម ព្រោះដីដែលឯងកំពុងតែឈរនេះគឺជាដីបរិសុទ្ឋ”។ ព្រះយេហូវ៉ា ដែលជាអ្នកចំបាំងដ៏អស្ចារ្យ (ដែលទ្រង់នឹងយាងមកកូនរបស់ទ្រង់ ហើយនឹងចែកមរកតឲ្យពួកគេ) ទ្រង់បានយាងមកពាក់កណ្តាលភ្នំនោះ។

177     លោកម៉ូសេបានក្រោកឈរជាមួយនឹងពន្លឺនៃព្រះអម្ចាស់ ជាពន្លឺនៃត្បូងមរកត ដែលបានចាំងមកលើគាត់។ សំលេងនោះបានប្រាប់ថា “ម៉ូសេ ឯងនៅឯណា? ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឯងឈរនោះជាដីបរិសុទ្ឋ”។ នេះគឺបល្ល័ង្កនៃការជំនុំជំរះ។ គ្មានអ្វីមួយដែលអាចឈរនៅទីនោះបានទេ មានតែអ្នកដែលបានសង្រ្គោះតែប៉ុណ្ណោះ។ មនុស្សមានបាបមិនអាចឈរក្បែរទីនោះបានឡើយ។ អ្វីទាំងអស់ត្រូវបានបញ្ចប់។ នោះគឺជាបល្ល័ង្កនៃការជំនុំជំរះ។

178     លោកម៉ូសេបានបង្កើតរបស់នៅផែនដី ដូចអ្វីដែលលោកឃើញនៅស្ថានសួគ៌ដែរ។ យើងដឹងពីការនេះ ត្រូវទេ? ហើយយើងក៏ដឹងថា សាវកប៉ុលក៏បានធ្វើដូច្នេះដែរ។ នៅក្នុងហេព្រឺ៩:២៣ សាវកប៉ុលបានធ្វើដូចដែលលោកម៉ូសេធ្វើដែរ។ នៅក្នុងនិមិត្តសាវកប៉ុលបានទៅស្ថានសួគ៌... នៅពេលដែលលោកបង្រៀនក្នុងកណ្ឌហេព្រឺ យើងឃើញថា លោកបានឃើញអ្វីដែលម៉ូសេបានឃើញដែរ ពីព្រោះប៉ុលបានបង្ហាញពីសេចក្តីសម្រេចដែលមាននៅក្នុងសញ្ញាចាស់។ សាវកប៉ុលគឺជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់។

179     ពេលនេះចូរយើងមើលទាំងអស់គ្នា... ព្រះទ្រង់គង់នៅលើបល្ល័ង្ករបស់ទ្រង់ ហើយទ្រង់កំពុងជំនុំជំរះ។ តើត្រូវទេ? តើនៅពេលណាដែលទ្រង់យាងមកជំនុំជំរះ? ពេលនេះខ្ញុំចង់ឲ្យអ្នករាល់គ្នាមើលនៅក្នុងសញ្ញាចាស់ ពេលសាវនាការត្រូវបានធ្វើ និងពីអ្វីដែលលោកយ៉ូហានបានឃើញក្នុងគម្ពីរវិវរណៈនេះ។ ចូរមើល! ពីការដែលលោកយ៉ូហាន ឃើញសាវនាការរបស់ទ្រង់។ អូ! ខ្ញុំពិតជាស្រឡាញ់ការនេះណាស់។

180     នៅក្នុងសញ្ញាចាស់ សេចក្តីនេះត្រូវបានហៅថា “ពួកជំនុំ” ដែលមានន័យថា កន្លែងដែលមនុស្សប្រមូលផ្តុំគ្នា។ មុនពេលដែលពួកគេចូលទៅក្នុងពួកជំនុំ គឺដើម្បីនឹងចូលទៅទីនោះបាន ពួកគេត្រូវឆ្លងកាត់ច្រកទ្វារដែលមានប្រលាក់ឈាម។ គឺដំបូងឡើយ ត្រូវផ្តាច់ចេញដោយសារទឹក ដែលជាកន្លែងដែលមេគោញីត្រូវបានសំលាប់ ហើយត្រូវបានផ្តាច់ចេញដោយសារទឹក។ នោះហើយគឺជាមនុស្សដែលមានបាប ដែលចូលមកស្តាប់ព្រះបន្ទូល។

181     នេះបញ្ជាក់ថា គ្រូបង្រៀនរបស់ពួកយូដាត្រូវបានចូលមកឯព្រះអម្ចាស់ នៅពេលដែលគាត់បានលឺ ខ្ញុំអធិប្បាយកាលនៅ Tulsa។ ពេលនោះគាត់ក៏មកជួបជាមួយខ្ញុំនៅពេលដែលកម្មវិធីចប់។ គាត់និយាយថា “ខ្ញុំចង់ឃើញអ្នកជំនួញគ្រីស្ទានទាំងនេះ... ពួកគេជាក្រុម Pentecost។ ខ្ញុំក៏ដើរទៅក្បែរនោះរួចក៏អង្គុយហើយជជែកគ្នាជាមួយគាត់”។

182     នៅពេលដែលព្រះអម្ចាស់ទ្រង់មានបន្ទូលឲ្យខ្ញុំអធិប្បាយអំពីដង្វាយគោញីពណ៌ក្រហម ហើយបន្ទាប់ពីកម្មវិធីចប់គាត់បានជួបជាមួយនឹងបងប្អូនមួយចំនួនដែលអង្គុយនៅខាងក្រោយនោះ រួចនិយាយថា “ខ្ញុំចង់ជួបជាមួយនឹងបុរសម្នាក់នោះ។ ខ្ញុំដឹងថា គាត់មិនបានទទួលការអប់រំច្រើនណាស់ណាទេ។ ប៉ុន្តែ ខ្ញុំជាគ្រូរបស់សាសន៍យូដា ខ្ញុំដឹងពីការជាច្រើន”។ “តែការនេះ ខ្ញុំមិនដែលឃើញនៅក្នុងជីវិតរបស់ខ្ញុំឡើយ”។ “ខ្ញុំមិនដែលឃើញសោះឡើយ”។

183     ហើយពេលនេះគាត់ជាគ្រូរបស់វិហារ Pentecostal ដែលបានពេញដោយព្រះវិញ្ញាណបរិសុទ្ឋ ហើយបានធ្វើដំណើរគ្រប់ទីកន្លែងដើម្បីប្រកាសដំណឹងល្អ។ គាត់ហៅខ្លួនគាត់ថា “គ្រូ Pentecostal”។ គាត់បានធ្វើដំណើរមកដល់ Washington Urey Hotel នៅពេលមួយ នៅពេលដែលយើងបានជួបជុំគ្នានៅផ្ទះរបស់លោកJack។ ហើយមានស្ត្រីម្នាក់បានស្គាល់គាត់។ នាងនិយាយថា “លោកគ្រូ យើងបានរៀបចំបន្ទប់ដ៏ស្រស់ស្អាតមួយសំរាប់លោកគ្រូ” ប៉ុន្តែ នាងនិយាយថា “ប៉ុន្តែយើងក្នុងបន្ទប់នោះពុំមានទូរទស្សន៍ទេ”។

          គាត់ក៏ឆ្លើយថា “ចូរកុំឲ្យទូរទស្សន៍អី ខ្ញុំមិនត្រូវការទេ។ ហើយបើមានចូរយកវាចេញទៅ”។

          នាងនិយាយថា “លោកគ្រូ... ”។

          គាត់ប្រាប់ថា “ខ្ញុំជាគ្រូ Pentecost”។ ហាលេលូយ៉ា។

          រួចគាត់ក៏និយាយមកខ្ញុំថា “លោកគ្រូប្រាណហាំ នៅពេលដែលលោកទៅកាន់ប្រទេសអ៊ីស្រាអែល ខ្ញុំសូមទៅជាមួយដែរ”។ “យើងនឹងនាំវាយកទៅឲ្យប្រជាជនរបស់យើង”។

          ខ្ញុំក៏ឆ្លើយថា “ទេ មិនមែនពេលនេះទេ លោកគ្រូ។ មិនមែនពេលនេះឡើយ។ ចូរយើងរងចាំពេលបន្ទាប់ចុះ”។

184     ចូរអ្នករាល់គ្នាកត់សំគាល់អំពីពាក្យថា “ដីបរិសុទ្ឋ”។ នៅពេលដែលអ្នកចូលទៅដល់តុលាការនោះ ដំបូងក៏ជាតុលាការ បន្ទាប់មកក៏ជាតុលាការដែរ។ ហើយបន្ទាប់ពីនោះទៀត គឺជាអាសនា ដែលជាកន្លែងថ្វាយយញបូជា ជាអាសនាដែលធ្វើអំពីស្ពាន់។

185     ឥឡូវចូរកត់សំគាល់ពីការដែលពួកគេដើរចូលទៅ។ មហាជននឹងដើរមកយ៉ាងដូច្នេះ ហើយសង្ឃនឹងឈរនៅក្បែរនេះ ប៉ុន្តែមានសម្តេចសង្ឃដ៏ខ្ពស់តែប៉ុណ្ណោះដែលអាចចូលទៅខាងក្នុងបាន ក្នុងរយៈពេលមួយឆ្នាំម្តង នាំយកដង្វាយទៅថ្វាយទ្រង់។

186     សម្តេចសង្ឃនោះត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ និងមានចង្រ្កង់ និងផ្លែទទឹម១។ បន្ទាប់មកត្រូវតែដើរចូលទៅ គឺត្រូវដើរឲ្យបានសមរម្យ។ នៅពេលដែលគាត់ដើរទៅ “គាត់ត្រូវនិយាយថា បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ព្រះយេហូវ៉ាដ៏បរិសុទ្ឋ។ បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ព្រះអម្ចាស់ដ៏បរិសុទ្ឋ” ហើយចង្រ្កង់ និងផ្លែទទឹមនោះត្រូវតែលឺសូរជាមួយគ្នា។ “បរិសុទ្ឋ បរិសុទ្ឋ!” តើមូលហេតុអ្វីទៅ? គាត់ត្រូវដើរចូលទៅក្បែរព្រះអម្ចាស់ ដោយមានឈាមនៃការតាំងសញ្ញានៅនឹងដៃ។

187     សំលៀកបំពាក់របស់គាត់ត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ឋ។ ព្រះហស្ថដ៏អស្ចារ្យបានបង្កើតសំលៀកបំពាក់របស់គាត់មក។ មានទាំងផ្កាកូឡាបនៃវាលសារ៉ុន ប្រេងសំរាប់ចាក់តាំង នៅលើក្បាលរបស់គាត់។ ហើយប្រេងនោះក៏ហូរមកលើពុកមាត់របស់គាត់។ គាត់មានទទឹមនិងកណ្តឹង ហើយដើរចូលទៅដោយយកឈាមនៃកូនចៀមដែលស្អាត។ គាត់នឹងត្រូវស្លាប់នៅខាងមុខវាំងនននោះ ដូច្នេះគាត់ត្រូវដើរក្នុងរបៀបដែលត្រឹមត្រូវ ហើយនិយាយថា “បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ដល់ព្រះអម្ចាស់។ បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ដល់ព្រះអម្ចាស់”។

188     សង្ឃក៏ដើរចូលទៅក្នុងនោះ រួចថ្វាយឈាមនៅលើបល្ល័ង្កនៃព្រះគុណ ក្នុងមួយឆ្នាំម្តង។ នៅពេលដែលគាត់នៅទីនោះ គាត់មានឯកសិទ្ឋិដើម្បីនឹងឃើញសិរីល្អរបស់ទ្រង់ នៅពេលដែលសសរភ្លើង ដែលមានពន្លឺនៃត្បូងមរកត បានយាងចុះមក ហើយនាំផ្លូវរបស់កូនចៅអ៊ីស្រាអែល... នោះទ្រង់ក៏យាងមក... ទ្រង់បានយាងមកក្នុងព្រះវិហារ ដែលពុំមាននរណាម្នាក់ដឹងនោះទេ។ សិរីល្អរបស់ព្រះអម្ចាស់បំពេញព្រះវិហាររបស់ទ្រង់ ហើយមានពពកជាច្រើននៅទីនោះ។ ទ្រង់បានយាងមកខាងក្នុងវាំងនននោះ រួចគង់លើបល្ល័ង្កនៃសេចក្តីមេត្តាករុណា នៅក្នុងទីដ៏បរិសុទ្ឋបំផុត។

189     ដូច្នេះ សង្ឃនោះត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ និងដើរឲ្យបានត្រឹមត្រូវ។ គាត់ជាមនុស្សពិសេសម្នាក់ដែលដើរចូលទៅក្នុងទីនោះ។ ពួកមហាជនពិតជាច្រណែននឹងគាត់ណាស់! ប៉ុន្តែនៅពេលដែលព្រះយេស៊ូវទ្រង់សុគត វាំងនននោះត្រូវបានរហែក។ មិនមែនគ្រាន់តែសម្តេចសង្ឃដ៏ខ្ពស់ប៉ុណ្ណោះទេដែលអាចចូលទៅបាន ប៉ុន្តែអស់អ្នកណាដែលបានចាក់ប្រេងតាំងដោយសិរីល្អរបស់ព្រះ ហើយដើរក្នុងជីវិតដែលបរិសុទ្ឋ ដោយស្រែកថា “បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ដល់ព្រះអម្ចាស់” នោះនឹងអាចចូលក្នុងព្រះវត្តមានរបស់ទ្រង់បាន តាមរយៈព្រះលោហិតនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

          ចូរយកគាត់ចូរមក... “គាត់ជាប្អូនប្រុសរបស់ខ្ញុំ។ គាត់មានជំងឺ គាត់បានស្លាប់នៅលើគ្រែនោះហើយ។ ព្រះអម្ចាស់អើយ ទូលបង្គំសូមចូលមកជិតទ្រង់។ បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ដល់ព្រះអម្ចាស់”។

          “តើសំរាប់អ្វី?”

          “គឺជាសម្តេចសង្ឃដ៏ខ្ពស់”។

          “តើសំរាប់អ្វី?”

          “គឺសំរាប់ប្អូនប្រុសរបស់ទូលបង្គំ។ បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ដល់ព្រះអម្ចាស់”។

190     ដំណើររបស់អ្នករាល់គ្នា ពាក្យសំដីរបស់អ្នករាល់គ្នា សកម្មភាពរបស់អ្នករាល់គ្នា ចិត្តរបស់អ្នករាល់គ្នា ព្រលឹងរបស់អ្នករាល់គ្នា “បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ដល់ព្រះអម្ចាស់”។ ចូរកុំឲ្យមានឬសនៃភាពល្វីងជូរចត់ឡើយ ចូរអោយ “បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ថ្វាយព្រះអម្ចាស់។ បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ដល់ព្រះអម្ចាស់” ដែលយើងទាំងអស់គ្នាចូលទៅកាន់ទ្រង់សំរាប់បងប្អូនរបស់យើង។ អស់អ្នកណាដែលដើរចូលមក អ្នកដែលបានចាក់ប្រេងតាំង អ្នកដែលកាន់ឈាមនៃដង្វាយថ្វាយដល់ព្រះអម្ចាស់ ចូរនិយាយថា “បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ដល់ព្រះអម្ចាស់”។

191     នោះជាកន្លែងដែលនៅខាងក្រៅ ជាដីដ៏បរិសុទ្ឋ ហើយជាកន្លែងដែលបរិសុទ្ឋបំផុត។ នោះគឺជាដំណាក់របស់ព្រះអម្ចាស់នៅផែនដី។ ចូរមើល។ វាដូចជាដំណាក់របស់ទ្រង់នៅស្ថានសួគ៌ដែរ។ ពេលនេះចូរយើងទាំងអស់មើលទៅខាងក្រោយម្តងទៀត ទៅលើខគម្ពីរដដែលនោះ។ អូ! ដូចដែលយើងមើលទៅកាន់គម្ពីរវិវរណៈ ដូច្នេះចូរយើងខនោះសារជាថ្មី។

192     ចូរមើល តើលោកយ៉ូហានកំពុងឈរនៅកន្លែងណា? នៅទីជំនុំជំរះ។ ចូរយើងអានឲ្យបានវែងបន្តិចនោះយើងនឹងឃើញរូបនោះជាមិនខានឡើយ។

          មានផ្លេកបន្ទោរ សៀងសំនៀង នឹងផ្គរលាន់ ចេញពីបល្ល័ង្ក១នោះមក ក៏មានចង្កៀង៧ឆេះនៅពី...

          [ចូរចាំបន្តិច]

          ឆេះនៅពីមុខបល្ល័ង្ក នោះគឺជាវិញ្ញាណទាំង៧របស់ព្រះ។

193     ...ដែលឆ្លុះបញ្ចាំងពន្លឺរបស់ព្រះអម្ចាស់ មកកាន់ពួកជំនុំ ដែលចេញបល្ល័ង្ករបស់ទ្រង់ មិនមែនចេញពីសិក្ខាសិលា មិនមែនចេញពីសង្ឃ ប៉ុន្តែចេញពីបល្ល័ង្ករបស់ព្រះ តាមរយៈការបើកសំដែងពីអំណាចព្រះចេស្តានៃការរស់ឡើងវិញរបស់ទ្រង់ ដែលធ្វើឲ្យទ្រង់គង់នៅដដែល នោះជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅ ហើយតារាទាំង៧នៅទីនោះ រួចបញ្ចាំងពន្លឺ ជាពន្លឺរបស់ព្រះអម្ចាស់ ជាពន្លឺនៃសិរីល្អរបស់ទ្រង់ ដែលចេញពីភាពបរិសុទ្ឋបំផុត និងមានចង្កៀង៧ដែលកំពុងឆេះ នៅលើជើងទៀន ដែលបញ្ចាំងពន្លឺរបស់ទ្រង់ និងរស្មីរបស់ទ្រង់ គឺជាពន្លឺនិងរស្មីនៃព្រះចេស្តានៃការរស់ឡើងវិញរបស់ទ្រង់ មកកាន់ពួកជំនុំ។ អាម៉ែន។

          នៅខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្តាលនឹងជុំវិញនៃបល្ល័ង្កនោះ ក៏មានតួជីវិត៤ ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ។

194     ចូរយើងមើលបន្តទៀតពីតួនៃជីវិតនេះ គឺដូចអ្វីដែលលោកដានីញ៉ែលឃើញដែរ។ ទាំងបួននោះឈរនៅការពារ ដែលមួយដូចជាមនុស្ស មួយដូចសឹង្ហ មួយដូចឥន្ទ្រី។ តើវាជាអ្វីទៅ? ចូរយើងមើលទាំងអស់គ្នា។ យើងឃើញថា វាដូចជាសឹង្ហនៃពូជអំបូររបស់សាសន៍យូដា ដែលនីមួយៗចេញពីកុលសម្ព័ន្ឋខុសគ្នា ដែលឈរនៅកំផែងទាំងបួន ហើយពួកវាការពារបល្ល័ង្កនៃព្រះគុណ។ អូ! យើងឃើញវាហើយពេលនេះ។ វានឹងមានថ្ងៃដ៏អស្ចារ្យដែលត្រូវមក។

195     ដូចដែលយើងឃើញ... នោះជាបល្ល័ង្ករបស់ព្រះអម្ចាស់ដែលនៅស្ថានសួគ៌។ លោកម៉ូសេបានយកគំរូនោះមកផែនដី។ នោះគឺជាបល្ល័ង្ករបស់ព្រះ ពីព្រោះបល្ល័ង្កនៃការជំនុំជំរះរបស់ទ្រង់ត្រូវបាននៅទីកន្លែងដ៏បរិសុទ្ឋនោះលើផែនដីនោះ។ ពួកកូនចៅអ៊ីស្រាអែលទាំងអស់ត្រូវចូលទៅកន្លែងតែមួយនោះ ដើម្បីស្វែងរកព្រះគុណ ពីព្រោះពួកគេជួបព្រះបានតាមទ្វារណាដែលមានឈាមនៃកូនចៀមតែប៉ុណ្ណោះ។

196     ពេលនេះចូរអ្នករាល់គ្នាស្តាប់! សិរីល្អនៃព្រះអម្ចាស់នឹងត្រូវចេញពីបល្ល័ង្កនៃព្រះគុណនោះនៅថ្ងៃមួយ ហើយវានឹងត្រូវចូលនៅក្នុងរោងឧបោសថមួយទៀត។ អាម៉ែន! គឺមួយនេះហើយ។ “ព្រះវរបិតាទ្រង់នឹងមិនជំនុំជំរះនរណាម្នាក់នោះទេ ពីព្រោះទ្រង់ប្រទានការជំនុំជំរះដល់ព្រះរាជបុត្រារបស់ទ្រង់ហើយ។” នោះគឺជាបល្ល័ង្កនៃការជំនុំជំរះរបស់ទ្រង់។ “អ្នករាល់គ្នានិយាយប្រឆាំងជាមួយនឹងខ្ញុំថា វានឹងអត់ទោសឲ្យលោក។ អ្នករាល់គ្នានិយាយថា... នឹងម្នាក់ទៀតដែលត្រូវមក គឺមានបល្ល័ង្កនៃព្រះគុណទៀត។ អ្នករាល់គ្នានិយាយប្រឆាំងនឹងកូនមនុស្ស ខ្ញុំនឹងអត់ទោសឲ្យអ្នក។ ប៉ុន្តែពេលមួយព្រះវិញ្ញាណបរិសុទ្ឋនឹងយាងមក ហើយនឹងគង់ក្នុងចិត្តរបស់មនុស្សទាំងអស់គ្នា។ សូម្បីតែពាក្យរបស់អ្នករាល់គ្នាមួយម៉ាត់ក៏មិនត្រូវបានអត់ទោសដែរ ដែលអ្នកនិយាយប្រឆាំងនឹងទ្រង់”។

197     វាកាន់តែធ្ងន់ធ្ងរទៅៗ ចំពោះការជំនុំជំរះ ពីព្រោះព្រះទ្រង់នៅតែបន្តសេចក្តីអត់ធ្មត់របស់ទ្រង់ ដើម្បីឲ្យមនុស្សមានបាបបានចូលមកទ្រង់ដើម្បីទទួលនូវការផ្សះផ្សារ។ ដំបូងទ្រង់គង់នៅស្ថានសួគ៌ដ៏ខ្ពស់ ហើយទ្រង់បញ្ចាំងរស្មីរបស់ទ្រង់តាមរយៈតារា។ បន្ទាប់មកទ្រង់ក៏យាងមកផែនដីបញ្ចេញរស្មីរបស់ទ្រង់តាមរយៈសិរីល្អរបស់ទ្រង់។ បន្តមកទៀត ទ្រង់បានយាងមក ហើយយកនិស្ស័យជាសាច់ឈាម រួចគង់នៅជាមួយយើងរាល់គ្នា ហើយទ្រង់នៅតែរក្សាសេចក្តីអត់ធ្មត់របស់ទ្រង់ទៀត។ បន្ទាប់មកទ្រង់ក៏សង្រ្គោះមនុស្សទាំងអស់តាមរយៈព្រះលោហិតរបស់ទ្រង់ ទ្រង់បានយកមកពួកជំនុំក្នុងភាពជាព្រះវិញ្ញាណបរិសុទ្ឋ។ ហើយបើសិនអ្នករាល់គ្នានិយាយប្រឆាំងនឹងទ្រង់ អ្វីទាំងអស់នឹងត្រូវបញ្ចប់។

          ពេលនេះអ្នករាល់គ្នាឃើញហើយ នៅពេលដែលទ្រង់យាងមក ពួកគេមិនបានដឹងនោះទេ។ មនុស្សមិនបានយល់ថា តើវាមានន័យដូចម្តេចនោះទេ។

198     បល្ល័ង្កទីមួយនៅស្ថានសួគ៌ ជាបល្ល័ង្កនៃការជំនុំជំរះ។ បល្ល័ង្កទី២ គឺនៅក្នុងព្រះគ្រីស្ទ។ ហើយបល្ល័ង្កទី៣នៅក្នុងមនុស្ស។

          ពេលនេះ សូមឲ្យខ្ញុំពន្យល់ប្រាប់អ្នករាល់គ្នាពីសេចក្តីនេះ។ ពេលនេះយើងនឹង... ខ្ញុំសង្ឃឹមថា យើងនឹងមានក្តាខៀន ដែលខ្ញុំអាចគូររូបទីលានកាត់ក្តីមួយ ដើម្បីឲ្យអ្នករាល់គ្នាងាយយល់។ ខ្ញុំនឹងគូរវារាងមូល យ៉ាងដូច្នេះ។ ខ្ញុំសង្ឃឹមថា វាគឺជាជំរើសដ៏ល្អបំផុត។ បាទ! ពេលនេះយើងនឹងគូររូបទីលានកាត់ក្តីមួយ។

199     តើមនុស្សជាអ្វី? គឺមនុស្សមានរូបកាយ ព្រលឹង និងវិញ្ញាណ។ តើមានបងប្អូនប៉ុន្មានអ្នកដែលដឹងអំពីការនេះ? ចូរមើលពីការដែលពួកគេចូលទៅកាន់ព្រះ។ តើចិត្តរបស់ពួកគេជាអ្វី? អ្នករាល់គ្នាមានចាំសាររបស់ខ្ញុំការពីថ្ងៃមុនទេ “ព្រះទ្រង់ជ្រើសរើសចិត្តរបស់មនុស្សដើម្បីដាក់នៅក្រោមការត្រួតត្រារបស់ទ្រង់”។ ឯសាតាំងជ្រើសរើសក្បាលរបស់មនុស្សសំរាប់ឲ្យស្ថិននៅក្រោមការត្រួតត្រារបស់វា។ ឃើញទេ ទ្រង់បានបង្កើតពួកគេ ឲ្យមើលឃើញតាមរយៈភ្នែក។ ប៉ុន្តែព្រះដែលទ្រង់នៅក្នុងចិត្តរបស់ពួកគេធ្វើឲ្យពួកគេជឿលើរបស់ដែលមើលមិនឃើញ។ ឃើញទេ ព្រះទ្រង់នៅក្នុងចិត្តរបស់គេ។ នៅក្នុងចិត្តរបស់មនុស្សគឺជាបល្ល័ង្ករបស់ព្រះ។ តើអ្នករាល់គ្នាយល់ឬនៅ? ព្រះទ្រង់បានបង្កើតបល្ល័ង្ករបស់ទ្រង់នៅក្នុងចិត្តរបស់មនុស្ស។

200     ឥឡូវសូមមើល តើអ្វីដែលជាផ្នែកដំបូងរបស់មនុស្ស? ផ្នែកដំបូងរបស់មនុស្សគឺរាងកាយ។ ផ្នែកបន្ទាប់គឺព្រលឹង ដែលធម្មជាតិនៃវិញ្ញាញរបស់គេធ្វើឲ្យទៅជាមនុស្ស។ ហើយផ្នែកទី៣គឺព្រលឹង ហើយព្រលឹងនោះនៅចំកណ្តាលនៃចិត្ត។ ហើយនៅចំកណ្តាលនៃចិត្តនោះដែរ ជាកន្លែងនៃបល្ល័ង្ករបស់ទ្រង់។

201     អ្នករាល់គ្នាចាំទេ ប្រហែលជា៤ឆ្នាំមុន មានអ្នកមិនជឿមួយចំនួនបាននិយាយថា ព្រះទ្រង់បានធ្វើនូវកំហុសមួយតាមរយៈការដែលទ្រង់បំផ្លាញទីក្រុងសូដុំ នៅពេលដែលទ្រង់មានបន្ទូលថា “ចូរគិតនៅក្នុងចិត្ត... ហើយពួកគេនិយាយថា គ្មាននរណាអាចគិតនៅក្នុងចិត្តបានទេ។”

          បើសិនជាព្រះទ្រង់ចង់មានន័យថា ខួរក្បាល នោះទ្រង់នឹងមានបន្ទូលថា គិតនៅក្នុងខួរក្បាលហើយ។

202     ដូចជាលោកម៉ូសេ។ នៅពេលដែលទ្រង់មានបន្ទូលថា “ម៉ូសេ ចូរដោះស្បែកជើងរបស់ឯងចេញ។ កន្លែងដែលឯងឈរនេះគឺជាដីបរិសុទ្ឋ។” ប៉ុន្តែម៉ូសេឆ្លើយថា “អូ! ទូលបង្គំដោះមួករបស់ទូលបង្គំវិញ វាល្អជាង?” ទ្រង់មានបន្ទូលថា “ស្បែកជើង” មិនមែន “មួកទេ”។

203     ហើយដែលទ្រង់មានបន្ទូលថា “ចូរប្រែចិត្ត ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ”។ ទ្រង់មិនមានន័យថា “ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ឋទេ”។ ទ្រង់ចង់មានន័យពីអ្វីដែលទ្រង់មានបន្ទូល។

204     នៅពេលដែលទ្រង់មានបន្ទូលថា “អ្នករាល់គ្នាត្រូវតែកើតជាថ្មី”។ ទ្រង់មិនបានមានបន្ទូលថា “អ្នករាល់គ្នាគួរតែកើតជាថ្មីនោះទេ”។

205     ទ្រង់មានបន្ទូលថា “ទីសំគាល់ទាំងនេះ នឹងកើតដល់អស់អ្នកណាដែលជឿ”។ ទ្រង់មិនដែលមានបន្ទូលថា “ប្រហែលជាកើតដល់អ្នកដែលជឿនោះទេ”។

206     អ្វីដែលទ្រង់មានបន្ទូលគឺទ្រង់ចង់មានន័យយ៉ាងដូច្នេះឯង។ ទ្រង់ជាព្រះ ហើយទ្រង់មិនដែលរំលងព្រះបន្ទូលរបស់ទ្រង់ឡើយ។ ទ្រង់ជ្រាបពីអ្វីដែលអស្ចារ្យ ដូច្នេះទ្រង់ធ្វើវាយ៉ាងដូច្នេះ។ ហើយអ្វីដែលទ្រង់មានបន្ទូលប្រាប់ យើងត្រូវតែធ្វើតាម។ មិនមែនទ្រង់យាងមកចូលក្នុងគំនិតរបស់អ្នកនោះទេ តែអ្នកត្រូវតែទៅរកគំនិតរបស់ទ្រង់។ នោះជាភាពខុសគ្នា។

207     នៅក្នុងប្រព័ន្ឋរូបកាយនេះ ព្រលឹង... បើសិនជាអ្នករាល់គ្នាយល់ពាក្យថា ព្រលឹង... ខ្ញុំនឹងប្រាប់អ្នករាល់គ្នានៅក្នុងវចនានុក្រមរបស់ព្រះគម្ពីរ ឬនៅលើអ៊ីធឺណេត ដែលមានន័យថា “ធម្មជាតិនៃវិញ្ញាណ”។

208     ឥឡូវចូរនិយាយពីមនុស្សម្នាក់។ លោក John Doe និងលោក Sam Doe។ លោក John Doe គឺជាមនុស្សម្នាក់ គាត់ជារូបកាយមួយ។ គាត់ជាបងប្រុសរបស់លោក Sam Doe។ លោក John មានវិញ្ញាណ ព្រលឹង និងរូបរាងកាយ។ លោក Sam Doe ក៏មានដូចគាត់ដែរ គឺរូបកាយ វិញ្ញាណ និងព្រលឹង។ អ្នករាល់គ្នាឃើញទេ? នោះគឺរូបកាយ ព្រលឹង និងវិញ្ញាណ។

          ឥឡូវចូលមើល បុរសម្នាក់នេះជាមនុស្សអាក្រក់ គឺមានន័យថា គាត់បោកប្រាស់ លួច កុហក ប្រព្រឹត្តិកំផឹត ហើយគាត់ធ្វើការអាក្រក់ជាច្រើនទៀតដែរ។ ប៉ុន្តែបុរសម្នាក់នោះ មានពេញដោយសេចក្តីស្រឡាញ់ សន្តិភាព និងអំណរអរ។ អ្នកទាំងពីរមានព្រលឹង រូបកាយ និងវិញ្ញាណដែរ។ ដូច្នេះ តើអ្វីដែលខុសគ្នា? បុរសម្នាក់នេះ អាចដើរទៅក្រោយ រួចនិយាយថា “ខ្ញុំចាំពីលោកយាយរបស់ខ្ញុំ។ ខ្ញុំចងចាំពីការទាំងអស់ដែលខ្ញុំបានធ្វើការខ្ញុំនៅជាកុមារ”។ ពួកគេទាំងពីរអ្នកអាចចងចាំបានដូចគ្នា។ ពួកគេទាំងពីរក៏មានព្រលឹង ពួកគេមានវិញ្ញាណ និងមានរូបកាយដូចគ្នា។

209     ប៉ុន្តែធម្មជាតិនៃវិញ្ញាណរបស់បុរសម្នាក់នោះអាក្រក់ ឯធម្មជាតិរបស់បុរសម្នាក់ទៀតល្អ។ ដូច្នេះធម្មជាតិនៃវិញ្ញាណរបស់មនុស្សគឺព្រលឹងរបស់មនុស្ស។ ដូច្នេះ តើព្រះទ្រង់ព្យាយាមចង់ចូលក្នុងអ្វី? គឺក្នុងព្រលឹង និងចិត្តរបស់មនុស្ស។ កន្លែងដែលព្រលឹងស្ថិតនៅ គឺនៅក្នុងចិត្ត។

210     អ្នករាល់គ្នាដឹងទេ វិទ្យាសាស្រ្តបាននិយាយថា មនុស្សមិនអាចគិតនៅក្នុងចិត្តបានទេ។ ហើយវិទ្យាសាស្រ្តក៏បានប្រាប់ដែរថា នៅក្នុងចិត្តរបស់មនុស្សបានបន្ទប់ខ័ណ្ឌតូចៗ (មិនមែនក្នុងចិត្តរបស់សត្វ តែនៅក្នុងចិត្តរបស់មនុស្ស”។ នៅក្នុងនោះពុំមានកោសិកាឈាមឬអ្វីផ្សេងឡើយ។ ពួកគេនិយាយថា “វាត្រូវតែជាកន្លែងដែលព្រលឹងស្ថិតនៅ ឬ វិញ្ញាណស្ថិតនៅ”។ ទុកឲ្យគេគិតថាគំនិតរបស់គេចុះ ពួកគេតែងតែយករឿងឆ្កួតលីលា មកបង្ហាញពីព្រះ។

211     កូនស្រីរបស់លោក Boze បានសួរខ្ញុំថា “លោកគ្រូប្រាណហាំ លោកគ្រូចាំពីអ្វីដែលលោកគ្រូបាននិយាយកាលពីថ្ងៃមុនទេ? និយាយថា “លោកគ្រូមើលចុះ វិទ្យាសាស្រ្តបានរកឃើញវាហើយ”។

          ខ្ញុំក៏ឆ្លើយថា “បាទ! សូមព្រះប្រទានពរ! ខ្ញុំពិតជាចង់បានដូច្នេះណាស់ប្អូនស្រី។ ខ្ញុំពិតជាចង់បានណាស់”។

212     ព្រលឹងរបស់មនុស្សគឺជាធម្មជាតិរបស់វិញ្ញាណ ហើយវិញ្ញាណស្ថិតនៅក្នុងចិត្តរបស់មនុស្ស។

213     ឥឡូវចូរមើល តើអ្វីដែលជាផ្នែកខាងក្រៅនៃទីលានជំនុំជំរះ? នោះគឺជាសាច់ឈាម។ អ្នករាល់គ្នាឃើញទេ។ កន្លែងដំបូងដែលអ្នកត្រូវចូលទៅគឺសាច់ឈាម។ អ្នករាល់គ្នាត្រូវតែបំផ្លាញវាជាមុនសិន។ គឺ អ្នករាល់គ្នាត្រូវដើរឲ្យផុតសាច់ឈាមនោះ។ “ខ្ញុំពុំមានអារម្មណ៍ថាចង់ក្រោកពីគេង ហើយទៅវិហារនោះទេ។ ផ្លូវពិតជារអិលណាស់។ វាពិតជាក្តៅណាស់។ អូ! ខ្ញុំមិនដឹងថាវិហារនៅឯណាទេ”។ នេះហើយគឺជាសាច់ឈាម។ បាទ! ពេលនេះ អ្នករាល់គ្នាត្រូវតែបំផ្លាញវា ហើយដើរឆ្លងកាត់វាទៅ។ ព្រះទ្រង់បានឆ្លងកាត់វា។

214     នៅពេលដែលទ្រង់យាងមក ទ្រង់ចូលទៅក្នុងព្រលឹងតែម្តង។ “អូ! តើ Joneses នឹងនិយាយដូចម្តេចអំពីខ្ញុំ? អូ! ពួកជំនុំរបស់ខ្ញុំនឹងទាត់ខ្ញុំចោល បើសិនជាខ្ញុំធ្វើយ៉ាងដូច្នេះ។” ប៉ុន្តែអ្នករាល់គ្នាត្រូវតែដើរឆ្លងកាត់វា។ ហើយនៅពេលដែលអ្នកដើរឆ្លងកាត់វា នោះទ្រង់នឹងចូលទៅក្នុងចិត្តរបស់អ្នក ដែលជាកន្លែងទ្រង់គ្រងរាជ្យ។ នោះគឺវិញ្ញាណរបស់ទ្រង់គង់នៅក្នុងយើង។

215     ព្រះយេស៊ូវទ្រង់មានបន្ទូលថា “វាពិតជាប្រសើរជាងដែលយកថ្មចង់ករបស់អ្នក ហើយទំលាក់ចូលទៅក្នុងសមុទ្រ ប្រសើរជាងឲ្យកូនតូចមួយនេះត្រូវវិនាសចេញ។” មិនមែនធ្វើឲ្យវាឈឺចាប់នោះទេ គឺគ្រាន់តែធ្វើឲ្យវាមានទោសណាមួយ ឬធ្វើឲ្យអន់ចិត្តពីអ្វីមួយតែប៉ុណ្ណោះ គឺវាប្រសើរជាងដែលខ្លួនអ្នកត្រូវទំលាក់ចូលទៅក្នុងសមុទ្រ ឬប្រសើរជាងដែលអ្នកមិនត្រូវកើតឡើងផែនដីនេះ។ តើទ្រង់ចង់មានន័យយ៉ាងដូចម្តេច? តើទ្រង់កុហកឬ? តើសាវករបស់ទ្រង់និយាយដូច្នេះឬ? ទេ។ ព្រះយេស៊ូវទ្រង់ជាអ្នកមានបន្ទូលពីសេចក្តីនេះ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “បើសិនជាអ្នករាល់គ្នាធ្វើឲ្យកូនតូចណាមួយអន់ចិត្ត ដែលពួកគេជឿដល់ខ្ញុំហើយ... ”

          “ទីសំគាល់នេះនឹងកើតឡើងដល់អស់អ្នកណាដែលជឿ”។

          អូ! មានម្នាក់និយាយថា “អូ! ខ្ញុំជឿលើទ្រង់! ហាលេលូយ៉ា!។

          “តើអ្នករាល់គ្នាធ្លាប់បាននិយាយភាសាដទៃឬទេ ធ្លាប់បកប្រែភាសាដទៃឬទេ ធ្លាប់ដេញអារក្សឬទេ ធ្លាប់ឃើញនិមិត្តឬទេ? ការទាំងអស់នេះហើយដែលទ្រង់មានបន្ទូលសន្យា”។

          “ទេ! វាកើតឡើងតែក្នុងអតីតកាលតែប៉ុណ្ណោះ។”

216     ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យចុងក្រោយថា “ទីសំគាល់នេះនឹងកើតឡើងដល់អស់អ្នកណាដែលជឿ”។ “ពួកគេនឹងឃើញទីសំគាល់រហូតដល់ខ្ញុំត្រលប់មកវិញ”។ នេះជាព្រះបន្ទូលចុងក្រោយរបស់ទ្រង់។ តើមានបងប្អូនប៉ុន្មានអ្នកដែលដឹងអំពីការនេះ? នៅក្នុងព្រះគម្ពីរម៉ាកុសជំពូក១៦។

217     នៅពេលដែលអ្នកឃើញអ្នកជឿណាដែលពិតជាមានជំនឿពិតប្រាកដ នោះអ្នកនឹងឃើញការបន្ទាបខ្លួននៅក្នុងជីវិតរបស់ពួកគេ (នោះមិនមែនជាការក្លែងខ្លួននោះទេ) នោះអ្នកនឹងឃើញថាពួកគេជាគ្រីស្ទានពិតប្រាកដ មិនមែនក្លែងក្លាយឡើយ។

218     ពេលនេះតើមានអ្វីកើតឡើង? ចូរអ្នករាល់គ្នាមើលសេចក្តីនេះ។ នៅទីលានខាងក្រៅកន្លែងជំនុំជំរះគឺជាសម័យកាលរបស់Luther ដូចដែលចាប់ផ្តើមរូបកាយនៃពួកជំនុំសាសន៍ដទៃ។ ចូរចាំថា ពួកគេទាំងអស់គ្នាជាសាសន៍យូដា ហើយរហូតដល់គ.ស ៦០៦ នៅពេលដែលទីដំណើរទៅដល់ទីក្រុងទេធារ៉ា ពួកយូដាភាពច្រើនបានទទួលការផ្លាស់ប្រែ។

219     នៅពេលដែលវាមកដល់ ចូរមើលទៅទីលានជំនុំជំរះខាងក្រៅ ចូរមើលពីសាច់ឈាម ព្រលឹង និងវិញ្ញាណ។ នោះជាកន្លែងដែលបរិសុទ្ឋ មានដូចជា Nazarenes, Pilgrim Holiness, Free Methodist ។ ហើយបន្ទាប់មកមានកន្លែងដែលបរិសុទ្ឋបំផុត: ចូរមើលពីសម័យកាលPentecost ដែលជាកន្លែងនៃការចាប់ផ្តើមដំបូង។

220     មានទ្វារចំនួន៥ ដើម្បីដើរចូលទៅក្នុងសាច់ឈាមនោះ នោះគឺជាការត្រួតត្រាសាច់ឈាម។ អ្នករាល់គ្នាដឹងពីវាហើយ ត្រូវទេ? គឺវិញ្ញាណទាំង៥។ តើមានវិញ្ញាណប៉ុន្មានដែលត្រួតត្រារូបកាយរបស់អ្នក? គឺមានប្រាំ។ ជីវ្ហាវិញ្ញាណ អារម្មណ៍ ឃានវិញ្ញាណ សោតវិញ្ញាណ។ តើត្រូវទេ? នោះជាសាច់ឈាម ដែលជាទីលានខាងក្រៅនៃតុលាការ។ ដោយហេតុនេះហើយបានជាអ្នកមិនអាចពឹងលើសាច់ឈាមបានឡើយ។

221     ចូរមើលពីផ្នែកខាងក្នុងវិញ ដែលយើងមានខាងក្នុងតុលាការ ដែលនៅក្បែរអាសនា។ នៅខាងក្នុងនោះមានដូចជា សម្បជញ្ញះ ការស្រមើលស្រមៃ ការចង់ចាំ សេចក្តីអាណិតអាសូរ សេចក្តីស្រឡាញ់ជាដើម។ នេះជាវិញ្ញាណ៥ដែលត្រួតត្រាខាងក្នុង។ នោះជាព្រលឹង។ ញ្ញាណនៃសេចក្តីស្រឡាញ់ នោះគឺជាព្រលឹង។ បន្ទាប់មក ជាប់ជាមួយនឹងកន្លែងនេះ គឺជាការចងចាំ សម្បជញ្ញះ និងសេចក្តីមេត្តាករុណាជាដើម។ អ្នកអង្គុយចុះ ហើយស្រមៃពីអ្វីមួយ តើអ្នកកំពុងធ្វើអ្វី? គឺអ្នកមិនធ្វើវាដោយប្រើសាច់ឈាមនោះទេ។ ញ្ញាណនៃរូបកាយរបស់អ្នកមិនធ្វើការស្រមើស្រមៃឡើយ។ វាជាទីលានកណ្តាលដែលនៅក្នុងអ្នក។

222     វាមានទ្វារចំនួនបី។ តើយើងកំពុងធ្វើអ្វី? យើងកំពុងតែបំបែកសេចក្តីអាថ៌កំបាំងក្នុងពេលនេះ ចូរកុំឲ្យបាត់បង់វាឡើយ។ បើនិយាយពីសាច់ឈាម មានញ្ញាណចំនួន៥ បន្តមកទៀតមានទីលានខាងក្នុង។ ប៉ុន្តែពេលនេះ ចូរយើងមើលទៅ ចិត្តវិញ្ញម្តង។ នោះជាកន្លែងដែលPilgrim និង Methodist នៅលើអាសនានោះ។ អ្នករាល់គ្នាឃើញទេ អ្នករាល់គ្នាកំពុងនៅក្នុងទីលាននោះ។

223     Pilgrim ដែលជា Free Methodist បានចូលទៅទីលានបន្ទាប់ ហើយពួកគេជឿលើភាពបរិសុទ្ឋ ពី ព្រោះវាត្រូវបានហៅ ថាកន្លែងបរិសុទ្ឋ ជាកន្លែងសំរាប់ថ្វាយយញ្ញបូជា។

224     ប៉ុន្តែរយៈ មួយឆ្នាំម្តង សម្តេចសង្ឃចូលទៅទីដ៏បរិសុទ្ឋបំផុតនោះ ដើម្បីទូលទ្រង់ពីទោសកំហុសរបស់ពួកគេ។ គឺមានសម័យកាល Lutheran បន្តមកទៀតគឺសម័យកាល Methodist បន្តមកដល់សម័យកាលនេះពន្លឺនៃពួកជំនុំចាប់ផ្តើមមាន ដែលដូចជាប្រព័ន្ឋគ្រប់គ្រងរបស់មនុស្ស។

225     ដូច្នេះតើយើងចូលមកដល់ទីនេះដោយរបៀបណា? ចូរចាំថា មានវាំងននមួយដែលបាំងផ្តាច់រវាងទីបរិសុទ្ឋ និងទីបរិសុទ្ឋបំផុត។ នៅក្នុងទីដ៏បរិសុទ្ឋបំផុតគឺជាកន្លែងដែលព្រះគ្រីស្ទ ទ្រង់សោយរាជ្យលើបល្ល័ង្កចិត្ត។ ព្រះគ្រីស្ទទ្រង់គ្រងរាជ្យនៅទីនោះ។ ទ្រង់យាងមកតាមរយៈ សេចក្តីសុចរិត (តើត្រូវទេ) និងសេចក្តីបរិសុទ្ឋ។ បន្តាប់មកដោយសារ (តើជាទឹកឬ? ជាពួកជំនុំមួយឬ? ជានិកាយតែមួយឬ?) ព្រះវិញ្ញាណតែមួយ។ ដោយព្រះវិញ្ញាណយើងទាំងអស់គ្នាបានជ្រមុជទៅក្នុងរូបកាយតែមួយ ដែលជារូបកាយនៃព្រះគ្រីស្ទ។ តើដោយសារអ្វី? គឺដោយសារព្រះវិញ្ញាណបរិសុទ្ឋ។

226     តើនរណាអាចចូលទៅបាន? មេតូឌីស, បាបទីស្ទ, Pentecost, នរណាក៏បានដែរ។ តើអ្នករាល់គ្នាដឹងថា វាំងនននោះជាវាំងននសំរាប់បាំងចិត្តរបស់អ្នកពីការនោះ។ តើអ្នកទាំងអស់គ្នាត្រៀមរួចរាល់ហើយឬនៅ? វាំងនននោះគឺ “ឆន្ទះផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នា”។

227     តើអ្នករាល់គ្នាយល់ហើយឬនៅ? មានញ្ញាណដែលនៅខាងក្រៅ មានញ្ញាណនៃសាច់ឈាម ញ្ញាណនៃព្រលឹង និងវាំងននដែលបាំងរវាងទីបរិសុទ្ឋ និងទីបរិសុទ្ឋបំផុត។ ការតែមួយគត់ដែលអ្នកអាចចូលទៅដល់ទីនោះបានគឺ មានឆន្ទះផ្ទាល់ខ្លួន! “នរណាក៏បានដែរ... ” តើជាអ្វីទៅ? អ្នកដែលបានចាប់ដៃឬ? អ្នកដែលបានជ្រមុជឬ? អ្នកដែលចូលរួមជាមួយពួកជំនុំឬ? អ្នកដែលបានលិខិតបញ្ជាក់ពីព្រះវិហារឬ?... ទេមិនមែនទេ! “គឺអស់អ្នកណាដែលមានឆន្ទះ ដែចង់ដើរឲ្យផុតវាំងនននោះ។

          សូមឲ្យព្រះគ្រីស្ទ ទ្រង់គង់នៅក្នុងញ្ញាណរបស់អ្នករាល់គ្នា ចូរនិយាយថា “បាទ! ចាស!! ខ្ញុំមិនចង់ទៅឋាននរកទេ។”

          “បាទ! ចាស! ខ្ញុំចង់ប្រាប់លោកថា ខ្ញុំចង់រស់នៅក្នុងជីវិតមួយផ្សេងពីជីវិតបច្ចុប្បន្ន តើខ្ញុំត្រូវធ្វើដូចម្តេច” គឺត្រូវមានភាពបរិសុទ្ឋនៅចំពោះអាសនា។

228     បាទ! អស់អ្នកណាដែលមានចិត្តចូរឲ្យអ្នកដើរផុតវាំងនននោះចុះ។ អូ! សូមថ្វាយសិរីល្អដល់ព្រះអម្ចាស់! ខ្ញុំកំពុងតែនៅផ្នែកមួយផ្សេងទៀត។ អូ! សូមច្រៀងហាលេលូយ៉ាថ្វាយដល់ព្រះនាមទ្រង់។ អូ! អស់អ្នកណាដែលមានចិត្ត ចូរឲ្យអ្នកនោះហែកវាំងនននៃចិត្តរបស់ខ្លួនចោលចុះ រួចអនុញ្ញាតិឲ្យព្រះអម្ចាស់ចូលគង់នៅក្នុងចិត្តរបស់របស់អ្នកចុះ។ ព្រះគ្រីស្ទទ្រង់គង់លើបល្ល័ង្កនៃការជំនុំជំរះរបស់ទ្រង់ក្នុងចិត្តរបស់មនុស្ស! តើនឹងមានអ្វីកើតឡើង?

229     អ្នករាល់គ្នានិយាយថា “ខ្ញុំចង់ប្រាប់រឿងកំប្លែងមួយ ចូរកុំកាត់ទោសខ្ញុំឡើយ”។ តើមូលហេតុអ្វី? ពីព្រោះអ្នកគ្មានសិទ្ឋិកាត់ទោសនរណាម្នាក់នោះទេ។ គ្មាននរណាម្នាក់អាចកាត់ទោសអ្នកបានឡើយ។

          “បាទ! ខ្ញុំនឹងប្រាប់អ្នករាល់គ្នា”។ ស្ត្រីម្នាក់និយាយថា “ខ្ញុំអាចកាត់សក់ខ្លីបាន។ អ្នកមិនបាច់កាត់ទោសខ្ញុំទេ"។ ឃើញទេ! នេះគ្មានអ្វី ដែលគួរឲ្យឆ្ងល់នោះឡើយ។ “ទេ ខ្ញុំអាចស្លៀកពាក់ខ្លីបាន។ អ្នកក៏អាចស្លៀកពាក់ខ្លីបានដែរ”។

          បុរសម្នាក់និយាយថា “ការជក់បារីមិនប៉ះពាល់ដល់សុខភាពរបស់ខ្ញុំឡើយ។ វាមិនប៉ះពាល់អ្វីដល់ខ្ញុំឡើយ ដែលខ្ញុំលេងបៀរ ឬលេងឡុកឡាក់នោះ [ទោះជាអ្វីក៏ដោយ] វាមិនមានអ្វីប៉ះពាល់ដល់ខ្ញុំទេ”។ ពួកគេនៅតែជាសមាជិករបស់ព្រះវិហារ។ អ្នករាល់គ្នាឃើញទេ។ “ចូរកុំមករំខានខ្ញុំ ដែលខ្ញុំធ្វើការនេះ”។ តើមូលហេតុអ្វី? តើមូលហេតុអ្វីទៅ? គ្មានអ្វីមួយអាចកាត់ទោសរបស់អ្នកបានឡើយ។

230     ប៉ុន្តែនៅពេលដែលព្រះគ្រីស្ទទ្រង់ចូលគង់នៅក្នុងអ្នក បល្ល័ង្កមួយត្រូវបានបង្កើតឡើងនៅក្នុងចិត្តរបស់អ្នក ហើយអំពើបាបរបស់អ្នកត្រូវបានដកយកចេញជារៀងរាល់ថ្ងៃ។ សាវកប៉ុលបាននិយាយថា “ខ្ញុំបានស្លាប់ជារៀងរាល់ថ្ងៃ។ ទោះបីជាខ្ញុំរស់នៅ មិនមែនជាខ្ញុំទេ គឺព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ”។ នេះជាវាំងននដែលនៅខាងក្នុង។ អូ! បងប្អូនទាំងអស់គ្នា។

          អូ! ខ្ញុំធ្វើឲ្យអ្នករាល់គ្នាភ្លេចអាហារថ្ងៃត្រង់ទៅហើយ។ ពេលនេះខ្ញុំចង់ឲ្យអ្នករាល់គ្នា មើលពីចាស់ទុំ២៤អ្នក។ តើមានបងប្អូនប៉ុន្មានអ្នកបានដឹង? ចូរយើងមើលជាមួយគ្នារយៈ ១នាទីសិន។ ចាស់ទុំ២៤អ្នក នៅជុំវិញបល្ល័ង្ក”។

231     អ្នករាល់គ្នាឃើញទេ... ពេលនេះតើបល្ល័ង្កនៅឯណា? គឺនៅក្នុងចិត្ត។ តើនៅក្នុងចិត្តរបស់នរណា? នៅក្នុងសមាជិកនៃពួកជំនុំទាំង៧។ បើអ្នកនិយាយពាក្យប្រឆាំងនឹងសកម្មភាពរបស់នរណាម្នាក់ អ្នកនឹងត្រូវកាត់ទោស។ អ្នកនឹងត្រូវឆ្លើយនៅថ្ងៃជំនុំជំរះ។ ហើយតើនរណាដែលត្រូវជំនុំជំរះលោកីនេះ? គឺពួកបរិសុទ្ឋនឹងត្រូវជំនុំជំរះលោកីយទាំងមូល។

232     លោកលោកដានីញ៉ែលបានឃើញនរណា? គឺពួកបរិសុទ្ឋ។ បញ្ជីនឹងត្រូវបើកឡើង។ ហើយមានបញ្ជីមួយទៀតនឹងត្រូវបើកឡើងដែរ ដែលជាបញ្ជីជីវិត។ មានស្រីក្រមុំដែលកំពុងតែដេកលក់។ អូ! តើអ្នករាល់គ្នាឃើញទេ? ពួកជំនុំដែលកំពុងតែដេកលក់ គឺពួកគេដែលទៅដើម្បីនឹងជួបជាមួយនឹងកូនកំលោះ តែពួកគេបានធ្វើឲ្យប្រេងនៅក្នុងចង្កៀងអស់ ដូច្នេះពួកគេនឹងមិនអាចចូលទៅបានទេ គឺពួកគេមិនដែលអនុញ្ញាតិឲ្យព្រះគ្រីស្ទត្រួតត្រាពួកគេឡើយ ដូច្នេះទ្រង់មិនអាចធ្វើការអស្ចារ្យ ធ្វើឲ្យពួកគេនិយាយភាសាដទៃ ទីសំគាល់ និងការជាច្រើនទៀត ដែលបញ្ជាក់ថា ទ្រង់ពិតជាគង់នៅក្នុងពួកជំនុំរបស់ទ្រង់ឡើយ។

233     តើមានអ្វីកើតឡើងនៅពេលដែលព្រះយេស៊ូវទ្រង់យាងមកផែនដី ហើយទ្រង់មានបន្ទូលថា “ខ្ញុំជាព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះ” ប៉ុន្តែទ្រង់មិនដែលធ្វើអ្វីសោះឡើយ? ដោយគ្រាន់តែនិយាយថា “ខ្ញុំបានក្រោកពីគេង ខ្ញុំបានទៅព្រះវិហារ”? តើនោះជាព្រះរាជបុត្រារបស់ព្រះឬ? តើទ្រង់មានបន្ទូលយ៉ាងដូចម្តេច? គឺទ្រង់បានមានបន្ទូលថា “បើសិនជាខ្ញុំមិនធ្វើកិច្ចការរបស់ព្រះវរបិតាខ្ញុំទេ ចូរកុំជឿខ្ញុំឡើយ”។

234     អូ! តើអ្នករាល់គ្នាមិនឃើញទេឬអីក្នុងពេលនេះ? ព្រះទ្រង់បានបង្ហាញព្រះអង្គទ្រង់។ ទ្រង់សព្បព្រះទ័យដូច្នេះ? ទ្រង់ជាព្រះយេហូវ៉ា។ ទ្រង់សព្វព្រះទ័យនឹងសំដែងអង្គទ្រង់ឲ្យមនុស្សបានស្គាល់។ ខ្ញុំពិតជាមានអំណរណាស់ចំពោះការនេះ។ ទ្រង់បានសំដែងអង្គមកខ្ញុំ ហើយខ្ញុំក៏ដឹងថាទ្រង់ក៏បានបើកសំដែងដល់អ្នករាល់គ្នាដែរ។ យុវជនក្មេងៗមួយចំនួនទើបតែបានប្រែចិត្តទទួលជឿទ្រង់ ប្រហែលជាអ្នករាល់គ្នាមិនបានដឹងពីអំណាចព្រះចេស្តារបស់ទ្រង់ និងការអស្ចារ្យជាច្រើនទៀតដែលគ្រីស្ទានបានធ្វើ ប៉ុន្តែអ្នកទាំងអស់គ្នាកំពុងតែចូលមកកន្លែងដែលត្រឹមត្រូវហើយ។ អ្នករាល់គ្នាកំពុងដើរក្នុងផ្លូវដ៏ត្រឹមត្រូវមួយ ជាផ្លូវរបស់ស្តេច។ ដូច្នេះចូរអ្នករាល់គ្នាសំលឹងមើលទៅមុខ ហើយខ្ញុំប្រឹង រត់ រត់ រត់ តាមដែលអ្នកអាចធ្វើបាន។ ចូរកុំឈប់ជាមួយនឹងការឥតប្រយោជន៍ឡើយ។ ចូរបន្តទៅមុខចុះ។

ដូចស្រ្តីទុរគត៌ចំណាស់ម្នាក់និយាយថា

ខ្ញុំកំពុងតែរត់ រត់ រត់ ខ្ញុំនឹងទៅដល់ទី

រត់ រត់ រត់ ខ្ញុំនឹងទៅដល់ទី

រត់ រត់ រត់ ហើយខ្ញុំមិនឈប់សំរាកឡើយ

235     បាទ! ពេលនេះអ្នករាល់គ្នាឃើញហើយ នោះទីនោះមានបល្ល័ង្ក ដែលមានចំនួន២៤។

          ...បល្ល័ង្កចំនួន២៤ ហើយនៅលើបល្ល័ង្កនីមួយៗ មានចាស់ទុំ២៤អ្នក... ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល។

236     “មានចាស់ទុំ២៤អ្នក”។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាកត់សំគាល់ថា ពួកអ្នកទាំងនោះមិនមែនជាទេវតាទេ។ អ្វីដែលមាននៅស្ថានសួគ៌មិនទាក់ទងជាមួយនឹងមកុដនិងបល្ល័ង្កឡើយ។ ពួកអ្នកទាំងនោះមិនទាក់ទងនឹងមុកដនិងបល្ល័ង្កឡើយ។ ទេវតាមិនដែលមានការខំប្រឹងនោះទេ។ បើសិនជាអ្នករាល់គ្នាសង្កេតមើលបន្តទៀតនឹងឃើញថា ចំរៀងដែលពួកគេច្រៀងជាចំរៀងនៃការសង្រ្គោះ ហើយទេវតាមិនត្រូវការសេចក្តីសង្រ្គោះទេ។ ប៉ុន្តែអ្នកទាំងអស់នេះសុទ្ឋតែត្រូវបានសង្រ្គោះ។

237     អ្នកទាំងអស់គ្នា ក្នុងពេលនេះយើងពុំមានពេលច្រើនដើម្បីចាប់យកសេចក្តីនេះទេ។ ប៉ុន្តែបើសិនជាអ្នករាល់គ្នាចង់ដឹងថាពួកគេបានសង្រ្គោះ ចូរមើលទៅកាន់ ម៉ាថាយ១៩:២៨។ បាទ! ម៉ាថាយ ១៩:២៨, វិវរណៈ៣:២១។ វិវរណៈ២០:៤, វិវរណៈ២:១០, ១ពេត្រុស៥:២ និង៤, ២ធីម៉ូធេ៤:៨។ ទាំងអស់នេះនឹងឲ្យអ្នករាល់គ្នាដឹងថា អ្នកទាំងអស់នោះ ជាអ្នកដែលត្រូវបានសង្រ្គោះ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមើលវានៅព្រឹកនេះ។

238     ខ្ញុំបានសង្ខបវាជាច្រើនសប្តាហ៍មកហើយ។ ពួកគេទាំងអស់គ្នាមិនមែនជាទេវតាទេ។ ពួកគេមិនមែនមកទីស្ថានសួគឡើយ។ ពួកគេជាមនុស្សដែលបានសេចក្តីសង្រ្គោះ។ អ្នកអាចពិចារណាពីសំលៀកបំពាក់របស់ពួកគេ ពីរបៀបដែលពួកគេស្លៀកពាក់ អ្នកអាចគិតពិចារណាពីតួនាទីរបស់ពួកគេ ពីអ្វីដែលពួកគេមាន អ្នកអាចពិចារណាពីចំរៀងដែលពួកគេច្រៀង នោះអ្នកនឹងដឹងថាពួកគេមិនមែនជាទេវតាឡើយ។

239     ខ្ញុំមិនចូលចិត្តសេចក្តីនេះទេ ប៉ុន្តែចូរយើងអានខគម្ពីរមួយផ្សេងទៀតជាមួយគ្នា។ តើអ្នករាល់គ្នានឹងអានទេ? បាទ! ចូរយើងត្រលប់ទៅ ដានីញ៉ែលជំពូក៧ មួយភ្លេតសិន។ ខគម្ពីរនឹងជួយអ្នករាល់គ្នាឲ្យបានយល់នូវមេរៀនទាំងមូលមូលនៅព្រឹកនេះ។ ខ្ញុំជឿជាក់ថា វានឹងធ្វើឲ្យអ្នករាល់គ្នាមានអារម្មណ៍ថា យល់បានច្រើននៅពេលដែលអ្នករាល់គ្នាបានអានវា។ ចូរយើងមើលទៅកាន់ ដានីញ៉ែលជំពូក៧ ចាប់ពីខទី៩ទៅ។

          ខ្ញុំក៏គន់មើល ទាល់តែមានគេយកបល្ល័ង្ក មកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ។

          មានដូចជាអណ្តាតភ្លើងហូរចេញពីចំពោះទ្រង់មកមានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះ ការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ។

240     ពេលនេះ ចូរមើល បល្ល័ង្កនៃការជំនុំជំរះបានរៀបចំហើយ។ ចូរមើលទាំងអស់គ្នា។ លោកដានីញ៉ែល នៅពេលដែលលោកឃើញបល្ល័ង្កនៅពេលជំនុំជំរះ បល្ល័ង្កទាំងនោះពុំមានអ្វីទេ។ គាត់ឃើញបល្ល័ង្កទាំងនោះចុះមកពីស្ថានសួគ៌។ បល្ល័ង្កពីបុរាណបានយាងចុះមកពីស្ថានសួគ៌។ ប៉ុន្តែនៅពេលដែលលោកយ៉ូហានឃើញបល្ល័ង្កនោះព្រះយេស៊ូវទ្រង់បានគង់នៅទីនោះរួចទៅហើយ ហើយបល្ល័ង្កសំរាប់ពួកសាវក ពួកអយ្យការ អ្នកដែលបានសង្រ្គោះ ទាំងអស់គ្នាបានបំពេញលើបល្ល័ង្កទាំងនោះ។

241     លោកដានីញ៉ែលបានឃើញបល្ល័ង្កក្នុងរយៈពេល៥០០ឆ្នាំ ព្រះគ្រីស្ទទ្រង់។ ហើយបន្ទាប់ពីព្រះគ្រីស្ទ... ២៥០០ឆ្នាំទៀត ហើយលោកយ៉ូហានបានរស់នៅក្នុងរយៈពេលនោះ រហូតដល់ការនោះមកដល់។ លោកបានឃើពីអ្វីទាំងអស់ដែលបានកើតឡើង ដែលលោកដានីញ៉ែលមិនបានឃើញ។ លោកដានីញ៉ែលបានឃើញបល្ល័ង្កពីចាស់បុរាណ ហើយលោកបានឃើញទ្រង់យាងមក។ ប៉ុន្តែនៅពេលដែលលោកយ៉ហានឃើញ ទ្រង់គង់នៅលើបល្ល័ង្កនោះរួចទៅហើយ។ បល្ល័ង្កទាំងនោះបានមកជាមួយនឹងបល្ល័ង្កពីបុរាណ ហើយការជំនុំជំរះក៏ចាប់ផ្តើម។ ប៉ុន្តែនៅពេលដែលលោកយ៉ូហានឃើញទ្រង់ ចាស់ទុំទាំងអស់មិនទាន់បានរើសឡើយ... ប៉ុន្តែពួកគេបានរើសរួចទៅហើយនៅថ្ងៃចុងក្រោយ។ អូ! តើទ្រង់មិនអស្ចារ្យទេឬអី?

242     គម្ពីរដានីញ៉ែលជំពូក៧។ តើលោកដានីញ៉ែលបានធ្វើអ្វី? លោកបានឃើញជាមុននូវការជំនុំជំរះ ហើយលោកបានឃើញបល្ល័ង្កទាំងនោះគ្មានអ្វីឡើយ។ ប៉ុន្តែលោកយ៉ូហាន បន្ទាប់ពីការឆក់យកពួកជំនុំ បល្ល័ង្កទាំងនោះនឹងត្រូវបានបំពេញដោយពួកចាស់ទុំដែលបានសង្រ្គោះ។

243     តើពួកចាស់ទុំមានន័យយ៉ាងដូចម្តេច? បើសិនជាយើងយកពាក្យ “ចាស់ទុំ”, ខ្ញុំបានសរសេរអត្ថន័យនៃពាក្យនេះនៅទីនេះ។ ខ្ញុំសូមបន្តមកខាងក្រោមទៀត។ ចាស់ទុំ មានន័យថា “អ្នកគ្រប់គ្រង់លើទីក្រុង” ឬ “អ្នកគ្រប់គ្រងកុលសម្ព័ន្ឋ”។ ពាក្យថា ចាស់ ជាក្បាលនៃអ្វីមួយ។ ដូចលោកNeville ពេលនេះ គាត់ជាចាស់ទុំរបស់ពួកជំនុំនេះ។ តើគាត់ជាអ្វី? គាត់ជាក្បាល នៃរូបកាយនេះ។ ជាចៅហ្វាយនៃទីក្រុង គឺជាក្បាល ឬអ្នកគ្រប់គ្រងរបស់ទីក្រុង។ ចូរចាំពីសម័យកាលនៃព្រះគម្ពីរ ពីចាស់ទុំរបស់ទីក្រុង។ ចាស់ទុំ មានន័យថា “អ្នកគ្រប់គ្រងទីក្រុង” ឬ “ចៅហ្វាយរបស់ទីក្រុង”។

244     តើមានប៉ុន្មានអ្នកដែលនៅទីនោះ? គឺមានចាស់ទុំចំនួន២៤អ្នក។ តើត្រូវទេ? តើជានរណាខ្លះ? គឺសាវកទាំង១២ និងពួកអំបូរទាំង១២របស់អ៊ីស្រាអែល គឺជាអយ្យការទាំង១២របស់ពួកគេ។ ពេលនេះយើងនឹងមើលទៅខាងក្រោមទៀត ហើយយើងនឹងរៀននូវចំនុចមួយទៀត ដើម្បីនឹងបង្ហាញដល់អ្នករាល់គ្នាឲ្យបានយល់។ ខ្ញុំពិតជាសប្បាយណាស់នៅពេលដែលឃើញអ្នករាល់គ្នាកត់ត្រាយ៉ាងដូច្នេះ។ សូមយើងមើល ពួកអយ្យការទាំង១២របស់អ៊ីស្រាអែល និងសាវកទាំង១២។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា...

245     លោកពេត្រុសបានសួរព្រះយេស៊ូវនៅថ្ងៃមួយ “តើទូលបង្គំទាំងអស់គ្នានឹងទទួលបានអ្វី? ដែលទូលបង្គំទាំងអស់គ្នាបាន ចាកចេញពីឳពុកម្តាយ ប្តី ប្រពន្ឋ កូនចៅ និងអ្វីទាំងអស់ហើយមកតាមទ្រង់នេះ។ ពួកយើងបានលះបង់គ្រប់យ៉ាងទាំងអស់។ លោកពេត្រុសបាននិយាយថា “យើងបានចាកចេញប្រពន្ឋរបស់យើង យើងបានចាកចោលកូនៗរបស់យើង យើងបានចាកចោលឳពុកម្តាយរបស់យើង ផ្ទះនិងដី របស់យើង ហើយដើរតាមទ្រង់”។

246     ទ្រង់មានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងបានអង្គុយលើបល្ល័ង១២ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២”។ នេះហើយជាអ្នកដែលបានសង្រ្គោះ ជាចាស់ទុំដែលបានសង្រ្គោះ។

247     ចូរមើល ស្តេចដាវីឌ បានបង្ហាញប្រាប់ពីព្រះយេស៊ូវ។ នៅពេលដែលស្តេចដាវីឌ បានឡើងគ្រងរាជ្យ កាលដំបូងឡើយគាត់ស្ថិតនៅក្នុងការភ័យខ្លាចជាខ្លាំងមុនពេលដែលគាត់ឡើងគ្រងអំណាច។ ប៉ុន្តែគាត់ត្រូវបានចាក់ប្រេងតាំង។ ហើយមនុស្សជាច្រើនគិតថា គាត់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់តែប៉ុណ្ណោះ ប៉ុន្តែមានអ្នកខ្លះដឹងថាគាត់នឹងបានទៅជាស្តេច។

248     នៅថ្ងៃមួយដាវីឌបានឈរនៅលើភ្នំ រួចសំលឹងមើលមកក្រោម ហើយឃើញទីក្រុងជាទីស្រឡាញ់របស់គាត់ ដែលកំពុងត្រូវបានឡោមព័ទ្ឋដោយសត្រូវ។ គាត់ឈរនៅទីនោះ ហើយនឹកចាំកាលគាត់នៅជាកុមារ គាត់ធ្លាប់នាំចៀមចេញទៅទីនោះ ដើម្បីឲ្យផឹកទឹក។ ហើយគាត់ធ្លាប់គិតថា “ខ្ញុំធ្លាប់បានផឹកទឹកនៅទីនោះ"។

249     កិច្ចការចុងក្រោយរបស់គាត់គឺបញ្ជាអ្នកដែលនៅក្បែរខ្លួនគាត់។ បងប្អូនទាំងអស់គ្នា ពួកគេទាំងពីរនាក់បានដកដាវ ហើយសំលាប់ពួកភីលីស្ទីនជាច្រើនលានអ្នក។ បាទ! នៅពេលមួយ ម្នាក់ក្នុងចំនោមពួកគេបានជួយសង្រ្គោះដាវីឌ ដោយលោតចុះទៅក្នុងរណ្តៅ រួចសំលាប់សត្វតោ ដោយដៃតែមួយខាងតែប៉ុណ្ណោះ។ ពួកគេជាអ្នកចំបាំងដ៏អស្ចារ្យ។ នៅពេលដែលដាវីឌបានក្លាយទៅជាស្តេច តើដាវីឌបានធ្វើអ្វី? គឺគាត់បានឲ្យពួកគេជាអ្នកត្រួតត្រាទីក្រុងម្នាក់មួយ។

250     ចូរមើលព្រះគ្រីស្ទទ្រង់គង់នៅទីនេះ? “អស់អ្នកណាដែលឈ្នះ នោះនឹងបានគ្រប់គ្រងទីក្រុង”។ គឺអស់អ្នកដែលឈ្នះ! សព្វថ្ងៃយើងឃើញថា ព្រះគ្រីស្ទទ្រង់កំពុងគ្រប់គ្រងអំណាច... ទ្រង់គ្រប់គ្រងផែនដីទាំងមូល។ អាឡឺម៉ង់ និងសហរដ្ឋអាមេរិច និងអ្វីទាំងអស់នឹងត្រូវបរាជ័យ។ គ្រប់ជាតិសាសន៍ទាំងអស់នឹងត្រូវដួលទៅ។ អាណាចក្ររបស់លោកីយនេះ នឹងទៅជាអាណាចក្ររបស់ព្រះ និងរបស់ព្រះគ្រីស្ទ ហើយទ្រង់នឹងគ្រងរាជ្យលើពួកគេ។

251     យើងទាំងអស់គ្នាដឹងថា ទ្រង់កំពុងគ្រប់គ្រងអំណាច ដូច្នេះទ្រង់នឹងបញ្ជាយើង។ ទ្រង់សព្វព្រះទ័យឲ្យយើងទាំងអស់គ្នាដំណាងទ្រង់នៅក្នុង Timbuku ជាកន្លែងដែលគ្មានប្រាក់សូម្បីតែ៥០សេន ជាកន្លែងដែលគ្មានអ្វីទាំងអស់ គឺមានតែប្រជាជនក្រីក្រ។ នោះជាបំណងព្រះហឬទ័យរបស់ទ្រង់។ អាម៉ែន។ អ្នកមិនចាំបាច់មានរបស់នេះ អ្នកមិនបាច់ត្រូវការអ្វីឡើយ គ្រាន់តែដឹងថាទ្រង់សព្វព្រះទ័យឲ្យអ្នកទៅទីនោះ។ អាម៉ែន!!

252     បើសិនជាទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វីមួយដែលខុសប្លែក ធ្វើសកម្មភាពផ្សេងពីគេ (ដូចប្អូនស្រីទាំងនេះ) បើសិនជាទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើការណាមួយ សូមព្រះនាមទ្រង់បានប្រកបដោយព្រះពរ ពីព្រោះវាជាឯកសិទ្ឋិសំរាប់ខ្ញុំក្នុងការធ្វើវា។ យើងដឹងថា ទ្រង់គ្រប់គ្រងអំណាច ដោយមិនខ្វល់ថាលោកីយនិយាយយ៉ាងដូចម្តេចនោះទេ។ បើសិនជាខ្ញុំអាចដាក់នូវបន្ទុករស់ខ្ញុំចុះ និងរាល់ទាំងអំពើបាបទាំងអស់ដែលចោមរោមខ្ញុំ ចូរឲ្យខ្ញុំរត់ដោយអត់ធ្មត់ក្នុងទីប្រណាំងដែលបានដាក់ឲ្យខ្ញុំចុះ។ ចូរឲ្យខ្ញុំសំលឹងមើលព្រះរៀបចំរបស់ខ្ញុំ និងអ្នកឲ្យពិន្ទុនៃសេចក្តីជំនឿរបស់ខ្ញុំ គឺអង្គព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់កំពុងតែគ្រប់គ្រងអំណាច។

253     ចាស់ទុំនៅទីនោះមានចំនួន២៤អ្នក។ បាទ! សូមយើងបើកទាំងអស់គ្នាទៅកាន់វិវរណៈ។ នៅក្នុងគម្ពីរវិវរណៈ នៅជំពូក២១ យើងឃើញថាទីក្រុងយេរ៉ូសាឡិម មានគ្រឹះចំនួន១២។ តើត្រូវទេ? ហើយវាមានទ្វារចំនួន១២។ វាមានទ្វារនៅទិសនីមួយៗ ដូច្នេះ៣និង៤គឺ១២។ នេះដូចគ្នានឹងរោងឧបោសថនៅទីរហោស្ថានដែរ។ ពីព្រោះលោកយ៉ូហានបានឃើញ ដូចដែលលោកម៉ូសេបានឃើញនៅពេលដែលលោកឡើងទៅលើភ្នំ ហើយក៏ដូចអ្វីដែលសាវកប៉ុលបានឃើញដែរ។

254     ពេលនេះចូរកត់សំគាល់ គ្រឹះទាំង១២ នោះគឺជាឈ្មោះរបស់ពួកសាវក។ ហើយទា្វរទាំង១២មានឈ្មោះរបស់ពូជអំបូរនីមួយៗ។ នៅពេលដែលយើងសំលឹងមើលទៅ យើងឃើញមានពួកចាស់ទុំ១២អ្នក ដែលជាអយ្យការរបស់ពូជអំបូរទាំង១២ និងសាវកទាំង១២ ដែលជាគ្រឹះ និងទ្វារ!។ អូ! នោះជាចំនួនរបស់ព្រះ ហើយអ្នករាល់គ្នាមិនអាចភ្លេចវាបានឡើយ។

255     នេះជាហេតុផលដែលអ្នកមាន៦ថ្ងៃសំរាប់ធ្វើការ ហើយពេលនេះយើងកំពុងតែគៀកនឹងថ្ងៃទី៧ហើយ។ កាលពី២០០០ឆ្នាំមុន ព្រះទ្រង់បានបំផ្លាញផែនដីដោយទឹកជំនន់។ ២០០០ឆ្នាំបន្តមកទៀត ព្រះគ្រីស្ទទ្រង់បានយាងមក។ ពេលនេះគឺ១៩៦១ ដែលកំពុងតែនៅច្រកទ្វារហើយ ហើយពេលវេលាក៏នៅតិចដែរ។

256     ចូរមើល ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំបានបន្ថយពេលវេលាមកយ៉ាងខ្លី បើមិនដូច្នោះទេ គ្រាប់បែកអាតូមិចនឹងបំផ្លាញមនុស្សទាំងជាមិនខានឡើយ”។ អ្នករាល់គ្នាឃើញទេ? សំរាប់ពួករើសតាំង ខ្ញុំបានបន្ថយពេលវេលាមកយ៉ាងខ្លី។" អ្នករាល់គ្នាឃើញទេ សហស្សវត្សថ្មី ជាពេលដ៏ល្អសំរាប់យើងទាំងអស់គ្នា។

257     ពួកជំនុំបានធ្វើការយ៉ាងសកម្មក្នុងរយៈ៦០០០ឆ្នាំដើម្បីប្រឆាំងនឹងអំពើបាប ហើយឆ្នាំទី៧០០០ ជាសហស្សវត្សថ្មី។ ដូចដែលព្រះទ្រង់បានធ្វើការរយៈពេល៦០០០ឆ្នាំក្នុងការបង្កើតផែនដី ហើយឆ្នាំទី៧០០០ ទ្រង់ក៏សំរាកពីកិច្ចការរបស់ទ្រង់។ ដូចគ្នានេះដែរ ពួកជំនុំបានធ្វើការអស់រយៈ៦០០០ឆ្នាំ ប្រឆាំងជាមួយនឹងអំពើបាប ហើយឆ្នាំទី៧០០០ ពួកគេត្រូវសំរាក។

258     សំលៀកបំពាក់ពណ៌សដែលចាស់ទុំពាក់ គឺជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ឋ។ ពណ៌ស មានន័យថា “សុចរិត”។ ដោយព្រោះពួកគេស្លៀកពាក់ស នេះបញ្ជាក់ថា ពួកគេសង្ឃ ឬជាចៅក្រម។ សង្ឃ ចៅក្រម ហោរា ពួកគេស្លៀកពាក់ពណ៌ស។ មានចាស់ទុំ២៤ពាក់ដែលពាក់សំលៀកបំពាក់ពណ៌ស។ ដូច្នេះមានចាស់ទុំចំនួន២៤នាក់។ ដែល១២នាក់ ជាអយ្យការនៃកុលសម្ព័ន្ឋរបស់អ៊ីស្រាអែល និង១២នាក់ទៀត ជាសាវក។

259     ពួកគេទាំងអស់គ្នានឹងត្រូវអង្គុយនៅក្នុងទីលានកាត់ក្តីរបស់ព្រះរាជា។ ចូរចាំថា ពួកគេអង្គុយនៅទីនោះ។ ហើយកូនក្រមុំ និងព្រះគ្រីស្ទក៏អង្គុយនៅលើបល្ល័ង្កនោះដែរ ដែលកូនក្រមុំរបស់ទ្រង់ (ពួកជំនុំ) នឹងត្រូវអង្គុយនៅខាងក្រោយទ្រង់។

260     រាល់ទាំងអគារធំៗ ស្អាតៗ ដែលមនុស្សស្រឡាញ់ពេញចិត្តសព្វថ្ងៃនេះ រាល់ទាំងអំពើបាប រាល់ទាំងប្រុសស្រីស្អាតៗ ហើយរាល់ទាំងអ្វីដែលពួកគេធ្វើឲ្យរូបរាងរបស់ពួគេស្អាត ដែលជាអន្ទាក់របស់សេចក្តីអាក្រក់ ព្រលឹងរបស់ពួកគេនឹងត្រូវបញ្ជូនទៅស្ថាននរក ដែលនឹងត្រូវវិនាស និងពុកផុយទៅ ហើយស្បែករបស់ពួកគេនឹងត្រូវដង្កូវស៊ី។

261     ប៉ុន្តែបងប្អូនទាំងគ្នា នៅព្រឹកមួយ នៅព្រឹកមួយផ្កានឹងរីកម្តងទៀត។ ទីវាលនឹងមានដើរឈើយ៉ាងស្រស់ស្អាត ពិដោរនៃផ្កាកូឡាបនិងត្រូវនៅជាមួយនឹងផ្កានៃដើមឈើជីវិត ហើយព្រះគ្រីស្ទទ្រង់នឹងយាងមក នៅពេលដែលបក្សីធំ ព្រាប កំពុងតែទំលើដើមឈើ ហើយនៅពេលនោះនឹងមិនមានសេចក្តីស្លាប់ និងការឈឺចាប់ឡើយ។ ព្រះគ្រីស្ទ និងអ្នកដែលបានសង្រ្គោះរបស់ទ្រង់ នឹងយាងមកផែនដី ពួកគេមិនមែនជាមនុស្សចាស់ទៀតទេ គឺពួកគេត្រូវរស់នៅក្នុងវ័យក្មេងរហូត។ នឹងគ្មានសេចក្តីស្លាប់ទៀតឡើយ ហើយយើងទាំងអស់គ្នានឹងបានដូចជាទ្រង់ ដែលជាព្រះអាទិត្យ និងតារា ដែលត្រូវបញ្ចេញពន្លឺ។

262     ហើយពេលនោះខ្ញុំរំពឹងថា ភរិយារបស់ខ្ញុំ និង Mabel នឹងមកហើយច្រៀងចំរៀងជាមួយនឹងខ្ញុំ។

263     ខ្ញុំចាំនៅយប់ ដែលខ្ញុំបានចាកចេញពីព្រះវិហារ ហើយចាប់ផ្តើមការងារបង្កើតសិស្ស ជាយប់ដែលអ្នករាល់គ្នាយំ។ ពុំមាននរណាម្នាក់ទៅនោះឡើយ។ ប្រហែលជាមានបងប្អូនយើងមួយចំនួននៅទីនេះ ដូចជាលោក Spencer និងបងប្អូនរបស់យើងមួយចំនួនទៀត ដែលនៅទីនេះ នៅ ពេលដែលអ្នករាល់គ្នាយំ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ឋបានមានបន្ទូលមកខ្ញុំថា “ឯងត្រូវតែទៅ... ”

264     ហើយខ្ញុំចាំការប្រជុំដំបូង ដែលកន្លងផុតជាច្រើនខែទៅហើយ។ Meda បានទៅ Jonesboro ដោយនាងបានជិះរត់ភ្លើង Cottonbelt ហើយត្រូវចំនាយពេលអស់ជាច្រើនថ្ងៃដើម្បីទៅដល់ទីនោះ។ នៅពេលនោះ ខ្ញុំឈរនៅខាងក្រៅ នៅពេលដែលនាងមក។ យើងព្យាយាមដើម្បីឲ្យបានអគារធំ ដែលមាន៣ប្លក់។ ពេលនោះប៉ូលីសបានដើរកាត់ផ្លូវមករកពួកយើង។

          Meda និយាយថា “តើពួកគេមកស្តាប់បងអធិប្បាយឬ, Bill?”

          ខ្ញុំក៏ឆ្លើយថា “ទេ”។ បន្ទាប់មកពួកយើងក៏ច្រៀងថា

ពួកគេមកពីទិសខាងកើតនិងខាងលិច

ពួកគេមកពីទឹកដីដ៏ឆ្ងាយ

ដើម្បីជប់លៀងជាមួយនឹងស្តេចរបស់យើង មកជាភ្ញៀវរបស់ទ្រង់

ពួកគេពិតជាមានពរណាស់

ព្រះភ័ក្រដ៏គួរឲ្យកោតខ្លាចរបស់ទ្រង់

ជាពន្លឺដ៏ភ្លឺចែងចាំងរបស់ទេវតា

ជាផ្នែកនៃព្រះគុណទ្រង់

ពន្លឺនៃត្បូងដែលនៅលើមកុដទ្រង់នឹងចាំងជះឡើង

អូ! ព្រះយេស៊ូវទ្រង់នឹងយាងមកឆាប់ៗនេះ

នោះការជំនុំជំរះនឹងត្រូវមកដែរ

អូ! តើយ៉ាងណាទៅបើព្រះអម្ចាស់របស់យើងទ្រង់យាងមកក្នុងពេលនេះ

តើយ៉ាងណាទៅចំពោះអស់អ្នកដែលរួចពីបាប?

អូ! នោះអ្នកនឹងមានអំណរ

ទុក្ខព្រួយ ឬការអស់សង្ឃឹមនឹងត្រូវកន្លងបាត់ទៅ

នៅពេលដែលព្រះអម្ចាស់ដ៏មានពេញដោយសិរីល្អរបស់យើងទ្រង់យាងមក

យើងនឹងជួបទ្រង់នៅនាអាកាស

          អាម៉ែន! អូ! ខ្ញុំពិតជាស្រឡាញ់ទ្រង់ណាស! តើវានឹងធ្វើឲ្យអ្នកមានទុក្ខព្រួយ និងការអស់សង្ឃឹម ឬធ្វើឲ្យអ្នកមានអំណរ? នៅពេលដែលព្រះអម្ចាស់របស់យើងទ្រង់យាងមកក្នុងសិរីល្អរបស់ទ្រង់ យើងនឹងជួបទ្រង់នៅនាអាកាស។ ជាមួយនឹងគំនិតដែលនៅក្នុងខួរក្បាលរបស់យើងថា ចូរយើងឱនក្បាលចុះ។ បាទ! ពេលនេះ បើសិនជាព្រះហឬទ័យព្រះ ខ្ញុំនឹងបញ្ចប់កម្មវិធីនេះក្នុងពេលបន្តិចទៀត។

265     ឱ! ព្រះវរបិតា នៃទូលបង្គំដែលគង់នៅស្ថានសួគ៌ ពួកគេនឹងមកពីទិសខាងកើត និងខាងលិច ពួកគេ នឹងមកពីទីដ៏ឆ្ងាយ។ ទូលបង្គំកំពុងតែគិតពីការឆក់យកដ៏អស្ចារ្យ។ មនុស្សដែលបានស្តាប់សេចក្តីអធិប្បាយរបស់ទូលបង្គំ នៅអាព្រិច នៅឥណ្ឌា និងកន្លែងផ្សេងទៀត នៅលើពិភពលោក ទូលបង្គំនឹងឃើញមុខពួកគេទាំងអស់គ្នា។ ពួកគេនឹងយំ ហើយដើរចេញពីយន្តហោះ ហើយនឹងរត់ទៅរបង រួចយំនៅទីនោះ។ ទូលបង្គំគិតនៅពេលដែលពួកគេចេញទៅក្រៅជាមួយPaul ក្នុងពេលមួយ ដោយពួកគេបានលុតជង្គង់ ហើយអធិស្ឋាន។ “បាទ! ខ្ញុំដឹងប្រាដកថា អ្នករាល់គ្នាដែលនៅទីនេះនឹងឃើញមុខរបស់ខ្ញុំ”។

ប៉ុន្តែពួកគេនឹងមកពីខាងលិច និងពីខាងកើត  

ពួកគេមកពីទឹកដីដ៏ឆ្ងាយ

ដើម្បីជប់លៀងជាមួយនឹងស្តេចរបស់យើង មកជាភ្ញៀវរបស់ទ្រង់

ពួកគេពិតជាមានពរណាស់

ព្រះភ័ក្រដ៏គួរឲ្យកោតខ្លាចរបស់ទ្រង់ (ក្នុងសិរីល្អនៃត្បូរមរកត)

ជាពន្លឺដ៏ភ្លឺចែងចាំងរបស់ទេវតា (មិនមែនជាពន្លឺនៃចង្កៀង ឬពន្លឺរបស់ទៀនឡើយ តែជាពន្លឺរបស់ទេវតា)

ជាផ្នែកនៃព្រះគុណទ្រង់

ពន្លឺនៃត្បូងដែលនៅលើមកុដទ្រង់នឹងចាំងជះឡើង

ឱ! ព្រះអម្ចាស់អើយ នៅពេលដែលពន្លឺបានមកដល់ហោរារបស់ទ្រង់

ដែលធ្វើឲ្យពួកគេបានបរិសុទ្ឋឡើង

នៅពេលដែលទ្រង់មានបន្ទូលថា “តើនរណានឹងទៅជំនួសយើង?”

នោះគេនឹងឆ្លើយ “ព្រះអម្ចាស់អើយ ទូលបង្គំនៅទីនេះ សូមទ្រង់បញ្ជូនទូលបង្គំទៅ”។

266     អូ! ទេវតានឹងត្រូវបញ្ជូនមកក្នុងព្រឹកនេះ ចេរ៉ូប៊ីន ដែលមានស្លាប៦ ដូចដែលហោរាអេសាយបានឃើញ ដែលហោះរំលងអាគារនេះ ហើយស្រែកថា “បរិសុទ្ឋ បរិសុទ្ឋ បរិសុទ្ឋ ដល់ព្រះអម្ចាស់”។ រួចហោរាអេសាយដែលជាហោរាក្មេងម្នាក់និយាយថា “ទូលបង្គំមានបបូរមាត់មិនបរិសុទ្ឋ នៅក្នុងចំនោមមនុស្សដែលមិនបរិសុទ្ឋ តែភ្នែករបស់ទូលបង្គំបានឃើញសិរីល្អរបស់ព្រះអម្ចាស់”។ សសរត្រូវបានរើចេញពីព្រះវិហារ។ ហើយទេវតានឹងយកដង្កាប់ដាក់លើអាសនា រួចយកធ្យូងដែលកំពុងតែឆេះដាក់ក្នុងមាត់របស់គាត់ រួចនិយាយថា “អញសំអាតមាត់របស់ឯង។ ពេលនេះឯងធើ្វការទស្សទាយពីកូនមនុស្សចុះ”។

          ព្រះអម្ចាស់អើយ សូមទ្រង់បញ្ជូនទេវតាមកក្នុងព្រឹកនេះ សូមសំអាតបបូរមាត់របស់ទូលបង្គំដែលថោកទាបចេញ។ សូមសំអាតចិត្តរបស់ទូលបង្គំ ព្រះអង្គអើយសូមទ្រង់យាងមក។ សូមទ្រង់បំបាក់អស់ទាំងចិត្តរបស់ទូលបង្គំ។ សូមឲ្យចិត្តរបស់ទូលបង្គំជារបស់ផងទ្រង់។ អូ! សូមទ្រង់យាងមកក្នុងទូលបង្គំព្រះអម្ចាស់អើយ។ រួចសូមឲ្យទូលបង្គំ ពួកជំនុំរបស់ទូលបង្គំ និងមនុស្សរបស់ទូលបង្គំបានចាំងពន្លឺឡើង ឱ! ព្រះអម្ចាស់អើយ។ ទូលបង្គំសូមថ្វាយជីវិតរបស់ទូលបង្គំដល់ទ្រង់។

ដូចចំរៀងមួយថា ព្រះវរបិតាអើយ

ពេលនេះអំពើបាននិងសេចក្តីអាម៉ាស់រាប់លានត្រូវបានសំលាប់

(មកពីអាព្រិច មកពីឥណ្ឌា និងជុំវិញពិភពលោក ពួកគេនឹងមកជួបទ្រង់)

ពេលនេះអំពើបាននិងសេចក្តីអាម៉ាស់រាប់លានត្រូវបានសំលាប់

(ព្រះអង្គអើយ ការនេះធ្វើឲ្យព្រលឹងទូលបង្គំទៅជាចំរៀក នឹងគិតអំពីវា)

ទូលបង្គំនឹងស្តាប់នូវភាពទុក្ខសោក និងការយំយែករបស់ពួកគេ

បងប្អូនទាំងអស់ ចូរមកឲ្យលឿន យើងរកទីជំរក

ចូរឆ្លើយយ៉ាងលឿនថា “ចៅហ្វាយអើយ ទូលបង្គំនៅទីនេះ”។

267     ព្រះអម្ចាស់អើយ សូមទ្រង់ទទួលការនេះ។ ព្រះវរបិតាអើយ ទូលបង្គំបានប្រព្រឹត្តសេចក្តីកំហុសជាច្រើនក្នុងឆ្នាំកន្លងមកនេះ។ ទូលបង្គំសូមអធិស្ឋានសូមទ្រង់អត់ទោសឲ្យទូលបង្គំចំពោះសេចក្តីកំហុសទាំងនោះផង។ ហើយក្នុងឆ្នាំថ្មីនេះ ព្រះអង្គអើយ សូមទ្រង់ចាក់ប្រេងតាំងលើទូលបង្គំ ដើម្បីឲ្យទូលបង្គំ បានបរិសុទ្ឋឡើង។ សូមឲ្យទូលបង្គំដើរឲ្យឆ្ងាយរាប់លានMiles ពីអំពើបាប និងសេចក្តីអាម៉ាស់ទាំងនេះ។ ពេលនេះ សូមទ្រង់នាំបងប្អូនទាំងអស់គ្នាដែលនៅទីនេះចូលក្នុងការបើកសំដែងនៃសេចក្តីពិតរបស់ទ្រង់ផង ហើយសូមទ្រង់ចាក់ប្រេងតាំងមនៃព្រះវិញ្ញាណបរិសុទ្ឋដល់ពួកគេ រហូតដល់ថ្ងៃមួយពួកគេនឹងមកពីទិសខាងកើត និងទិសខាងលិច ហើយពន្លឺត្បូងនៃមកុដទ្រង់នឹងភ្លឺឡើង។

268     ព្រះអង្គអើយសូមទ្រង់ជួយទូលបង្គំឲ្យទូលបង្គំចុះទៅហើយជីកយកពួកគេពីដី ពីកន្លែងដែលមានភក់ជ្រាំ ដែលពួកគេកំពុងតែរស់នៅជាមួយនេះ។ រួចសូមឲ្យពួកគេឃើញព្រះវិញ្ញាណបរិសុទ្ឋ ដែលនឹងសំអាតពួកគេឲ្យបានបរិសុទ្ឋ ហើយរស់នៅជាគ្រីស្ទបរិស័ទ ដែលស្អាត និងបរិសុទ្ឋនៅចំពោះទ្រង់។ ចូរឲ្យពួកគេចេញឲ្យឆ្ងាយពីសេចក្តីអាក្រក់ និងពីរាល់ទាំងភាពរីករាយរបស់លោកីយនេះ ហើយសូមឲ្យពួកគេត្រលប់ទៅឯព្រះអម្ចាស់ដ៏មានព្រះជន្មរស់វិញ ដូច្នេះសូមទ្រង់ធ្វើឲ្យពួកគេជាសមាជិកនៃអាណាចក្ររបស់ទ្រង់នៅថ្ងៃដ៏អស្ចារ្យនោះផង។

269     ចំពោះអស់ទាំងយុវជនក្មេងៗ ដែលនៅទីនេះ សូមទ្រង់ថែរក្សាពួកគេនៅក្នុងព្រះហស្ថរបស់ទ្រង់ គឺជាម្តាយថែរក្សាពួកគេ ដោយជូតទឹកភ្នែកចេញពីពួកគេ និងឲ្យរបស់ពិសេសដល់ពួកគេដោយព្រោះគាត់មានសេចក្តីស្រឡាញ់។ នេះហើយការដែលទ្រង់ស្រឡាញ់ដល់កូនរបស់ទ្រង់ដែលទើបនឹងកើតមក ព្រះអង្គអើយ។ ពួកគេមិនទាន់ដើររួចនៅឡើយ ហើយក៏មិនទាន់និយាយបានដែរ។ អ្វីដែលពួកគេអាចធ្វើបានគឺយំ និងមើលទៅកាន់ម្តាយតែប៉ុណ្ណោះ។ ឱ! ព្រះអម្ចាស់អើយ សូមទ្រង់កាន់ពួកគេនៅក្នុងព្រះហស្ថដ៏ស្រទន់របស់ទ្រង់ ដូចជាកូនចៀម ហើយសូមទ្រង់ដឹកនាំពួកគេរហូតដល់ពួកគេបានចំរើនវ័យ និងអាចដើរដោយខ្លួនឯងបាន។ សូមទ្រង់ដឹកនាំពួកគេផង ព្រះអង្គអើយ។

270     សូមទ្រង់អត់ទោសសេចក្តីកំហុសរបស់ទូលបង្គំ ដូចដែលទូលបង្គំបានអត់ទោសដល់អស់អ្នកដែលបានធ្វើខុសនឹងទូលបង្គំផងដែរ។ សូមទ្រង់កុំនាំទូលបង្គំចូលក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យរួចពីសេចក្តីអាក្រក់វិញ ដ្បិតព្រះរាជចេស្តា និងសិរិល្អរបស់ផងទ្រង់នៅអស់កល្បជានិច្ច នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។

          សូមព្រះប្រទានពរដល់បងប្អូនទាំងអស់គ្នា! ខ្ញុំជឿជាក់ថា ព្រះអម្ចាស់ទ្រង់នឹងធ្វើអ្វីមួយសំរាប់បងប្អូនទាំងអស់គ្នា ក្នុងការដែលបងប្អូនចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការនោះ ដែលបងប្អូននឹងស្រឡាញ់ព្រះយេស៊ូវ ហើយនឹងពេលមួយបងប្អូននឹងចង់ឃើញទ្រង់ ស្រឡាញ់ទ្រង់ និងរស់នៅជាមួយទ្រង់អស់កល្បតទៅ។ នេះបំណងចិត្តរបស់ខ្ញុំ គឺខ្ញុំមិនចង់ឲ្យបងប្អូនណាម្នាក់ត្រូវវិនាសឡើយ គឺឲ្យបងប្អូនទាំងអស់គ្នាបានសង្រ្គោះ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ឋទាំងអស់គ្នា ហើយត្រៀមខ្លួនចំពោះថ្ងៃនៃការយាងមករបស់ទ្រង់ ព្រោះខ្ញុំជឿថា វានឹងកើតឡើងឆាប់ៗនេះ។

          ពេលនេះខ្ញុំសូមប្រគល់កម្មវិធីឲ្យលោក Neville វិញ។

 

 

 

 

 

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com