វិវរណៈ ជំពូកទីបួន #1

Jeffersonville, Indiana, USA

60-1231

1
ខ្ញុំគិតថានោះគឺជាឥរិយាបទរបស់មនុស្សភាគច្រើន។ វាគឺជាដែលអស្ចារ្យណាស់ ដែលបងស្រីដ៏វ័យក្មេង មានវត្តមាននៅទីនោះគឺស្ថិតនៅចុងខ។ ខ្ញុំសូមកោតសរសើរចំពោះការនេះណាស់។ នៅយប់នេះ យើងនឹងឆ្លង ចូលឆ្នាំថ្មីខ្ញុំមិនគិតថា លោកអ្នកអាចច្រៀងអ្វីដែលប្រសើរជាងនេះទេ គឺមានការកោតសរសើរជាច្រើនទៀតនៅយប់នេះ។
មើលទៅដូចជាយើងរាល់គ្នាកំពុងតែចាប់ផ្តើមឆ្នាំថ្មីដ៏ល្អ ដែលមានព្រិលធ្លាក់ចុះមក ហើយនៅខាងក្រៅរអិលណាស់ គឺវាដូចជាអាកាសធាតុនៅក្នុងរដ្ឋ Indiana ដែរនៅឆ្នាំនេះ។ ដូច្នេះ បងប្អូនបានអញ្ជើញមកពីGeorgia ហើយក៏បានធ្វើដំណើរឡើងទៅកាន់រដ្ឋ Ohio... មានដូចជាបងប្រុស Dauch និងបងស្រីDauch ក៏បានដឹងថានោះ គឺជាអ្វីហើយ។ ដ្បិតយើងរាល់គ្នានឹងចុះចត ទោះបីជាវាមិនដូចជាការគិតរបស់យើងក្តី។
2
នៅយប់ឆ្លងឆ្នាំថ្មីយប់នេះ។ យើងចង់ឲ្យបងប្អូនគ្រប់គ្នាសរសេរពាក្យសច្ចារចុះក្នុងសៀវភៅរបស់ខ្លួន គឺជាពាក្យ សន្យាដែលបងប្អូនគិតថានឹងធ្វើវានៅក្នុងឆ្នាំថ្មីនេះ។បន្ទាប់មក ប្រហែលជា មួយថ្ងែក្រោយមក ពួកគេក៏បានធ្វើខុស ពាក្យសន្យារបស់ពួកគេ។ លោកអ្នកបានដឹងហើយថាលោកអ្នកបានបើកទៅកាន់ទំព័រថ្មីមួយទៀតជារៀងរាល់ឆ្នាំ រួចក៏ត្រឡប់ក្រោយវិញ នៅព្រឹកស្អែកហើយក៏បានត្រឡប់មកនិយាយវាម្តងទៀត។
ប៉ុន្តែមានការមួយ ដែលខ្ញុំចង់និយាយ... ដូចជាលោកសាវកប៉ុលដែរ គឺថា “ចូរបំភ្លេចការទំាងឡាយដែលកើតឡើងនៅអតីតកាល គឺជាគ្រប់កំហុសឆ្គងរបស់ខ្ញុំ ដែលខ្ញុំធ្លាប់បានធ្វើ តែខ្ញុំបានរត់ទៅមុខជាកំរិតដែលខ្ពស់នៃការត្រាស់ហៅនៅក្នុងព្រះគ្រីស្ទ” នោះគឺជាសោកស្តាយ ដែលខ្ញុំធ្លាប់ធ្វើខុសកាលពីមុន នោះគឺជាផ្នែកនៃអតីតកាលរបស់ខ្ញុំ មានតែបន្ទាបខ្លួនសូមព្រះគុណរបស់ព្រះតែប៉ុណ្ណោះ ដើម្បីអាចទៅដល់ទីដ៏ខ្ពស់នៃការត្រាស់ហៅបាន។ខ្ញុំដឹងយ៉ាងប្រាកដ នោះគឺជាទីបន្ទាល់នៃមនុស្សគ្រប់គ្នា។ យើងគ្រប់គ្នាគឺមានអារម្មណ៍បែបនោះឯង។
3
គួរឲ្យសោកស្តាយណាស់ដែលយប់នេះមានបរិយាកាសមិនសូវល្អសោះ។ ខ្ញុំបានហៅបងប្រុស Neville ខ្ញុំ មិនបានដឹងថា គាត់អាចអញ្ជើញមកកាន់ទីនេះឬក៏អត់នោះទេ។ បន្ទាប់មក បងប្រុស Skaggs ក៏បានឡើងមក គាត់បានធ្វើដំណើរមករហូតដល់Kentucky ។ គាត់បាននិយាយថា មានបងប្អូនខាងកសិករម្នាក់បានឃាត់ឲ្យស្នាក់ នៅ១ ទៅ២យប់ទៀតហើយគេក៏បាននាំគាត់ឡើងទៅលើភ្នំ ជិះត្រាក់ទ័រទៅ។ ខ្ញុំគិតថា “វាប្រហែលជាមានប្រវែង ២ ឬ៣អ៊ីងយើងមិនបារម្ភទេ ដរាបណា វាមានសុវតិភាព” ប៉ុន្តែ រីឯផ្លូវវិញ មិនសូវជាល្អទេ តែគ្រប់គ្នានៅតែអាចធ្វើដំណើរទៅមុខបាន។
4
ជាការពិតនៅយប់នេះ គឺជាយប់មួយ ដែលយើងរាល់គ្នាអាចស្តាប់ឮការចែកចាយពីបងប្អូនអ្នកបំរើព្រះជា ច្រើនគឺពួកគាត់បានអញ្ជើញមកពីទីកន្លែងខុសៗគ្នា។ ខ្ញុំគិតថា នៅយប់នេះពួកគាត់បានអញ្ជើញមកពីទីកន្លែងខុសៗគ្នា រហូតដល់ពាក់កណ្តាលអាធ្រាត។ ពួកគេបានអង្គុយរង់ចាំឆ្លងឆ្នាំចូលមកដល់ គឺឆ្នាំចាស់បានកន្លងផុតទៅហើយឆ្នាំថ្មីក៏បានចូលមកដល់។ ជាការពិត ពួកគេបានអញ្ជើញឡើងមកកាន់អាសនានេះ ដើម្បីអធិប្បាយព្រះបន្ទូល និងអធិស្ឋាន ព្រមទាំងធ្វើការសន្យាកិច្ចការដែលពួកគេត្រូវធ្វើនៅឆ្នាំថ្មីទៅកាន់ព្រះគឺពួកគេបានផ្លាស់ប្តូរ ការសន្យារបស់ពួកគេសាជាថ្មី។
ខ្ញុំបានជម្រាបប្រាប់ដល់ បងប្រុស Neville ហើយ... ខ្ញុំបានអញ្ជើញឲ្យគាត់មកកាន់ទីនេះបើសិនជាគាត់អាច។ ខ្ញុំ បាននិយាយថា បើសិនជាគាត់មិនអាចអញ្ជើញមកបានទេ ខ្ញុំនិងព្យាយាមដោះស្រាយវាដោយអស់ពីចិត្ត។ហើយបើសិនជាគាត់នៅតែមិនអាចអញ្ជើញមកដល់ព្រឹកនេះទៀត តើហេតុអ្វី ខ្ញុំត្រូវបន្តធ្វើកិច្ចការទាំងអស់នេះដែលខ្ញុំកំពុងតែធ្វើនៅខណៈពេលនេះ។ ខ្ញុំបានប្រាប់គាត់ហើយថា ខ្ញុំនឹងព្យាយាមធ្វើវានៅយប់នេះ...ខ្ញុំបានគិត ថានៅសល់ពេលប្រហែលជា ១៥នាទីទៀត។ ខ្ញុំបានឃើញបងប្អូនមួយចំនួនបានអញ្ជើញមកដល់ទីនេះខ្លះៗហើយគឺយើងនៅតែរង់ចាំបងប្អូនផ្សេងទៀតដែលកំពុងធ្វើដំណើរមកកាន់ទីនេះ។
ដូច្នេះ ខ្ញុំបានចាប់ផ្តើម ហើយក៏បន្តអធិប្បាយនៅក្នុងព្រះគម្ពីរវិវរណៈជំពូក៤។ បើសិនជាយើងមិនអាចចូលទៅ បានទេនៅពេលនេះ គឺយើងនឹងបន្តវានៅព្រឹកស្អែក។ បន្ទាប់មកយើងនឹងបន្តទៅកាន់ជំពូក៥ និង៦ តាមដែល យើងអាចធ្វើទៅបាន សូមព្រះជាម្ចាស់យើងទ្រង់ជួយដល់យើងរាល់គ្នាអាចបញ្ចប់ផង។
5
ខ្ញុំចង់និយាយការខ្លះៗនៅមុនពេលខ្ញុំចាប់ផ្តើមអធិប្បាយ... កាលពីពេលមុន ខ្ញុំបានទៅសួរសុខទុក្ខបងប្រុសDrummond Thoms និងប្រពន្ធរបស់គាត់។ នៅយប់នេះ ម្តាយឪពុករបស់គាត់បានអង្គុយនៅទីនេះ។ ពួកគាត់ទើបតែត្រឡប់មកពីប្រទេសអាហ្វ្រិក គឺជាទីកន្លែងដែលពួកគេបានបំពេញបេសកកម្មដ៏អស្ចារ្យដែលនាំមនុស្សជាច្រើនទទួលបានសេចក្តីសង្រ្គោះ និងការប្រោសឲ្យជាពីជម្ងឺផង។ សូមមើលទៅកាន់បងស្រីម្នាក់នេះចុះ...ខ្ញុំគិតថា គាត់ បានអធិស្ឋានឲ្យជីដូនរបស់គាត់ កាលពីថ្ងៃមុន ពេលដែលមនុស្សមានបាប បានចូលមកឯព្រះជាម្ចាស់នោះទ្រង់នឹងរំដោះពួកគេឲ្យមានសេរីភាព។ វាគឺជាការដ៏អស្ចារ្យណាស់ ដែលព្រះជាម្ចាស់ទ្រង់បានជ្រើសរើសប្តីប្រពន្ធដ៏វ័យក្មេងនេះ។ ពួកគេទាំងពីរនាក់កំពុងតែស្ថិតនៅក្នុងប្រទេសអាមេរិកមួយរយៈពេល ដើម្បីធ្វើការផ្សាយដំណឹងល្អ។
ខ្ញុំចង់សរសេរសំបុត្រទៅកាន់បងប្រុសDrumen, Drummond... ។ ខ្ញុំដូចជាច្រលំឈ្មោះរបស់ពួកគាត់អស់ ហើយ។ តើហេតុអ្វីគាត់មិនមានឈ្មោះជាភាសាអង់គ្លេសសោះគឺខ្ញុំពិបាកចាំវាណាស់។ សូមផ្តល់លេខមួយដល់ គាត់ចុះ តើលោកអ្នកនិយាយអ្វី? ព្រោះខ្ញុំចាប់មិនបានសោះ។ខ្ញុំគិតថា បងប្អូនពាក់កណ្តាលមិនអាចចាប់បានទេ។ ខ្ញុំគិតថា “Drummet” នោះគឺជាការបញ្ចេញសម្លេងដ៏ត្រឹមត្រូវហើយមែនទេបងស្រី Charlotte។ បើសិនជាបងប្អូនណាចង់ទទួលពួកគេទំាងពីរនាក់ ខ្ញុំគិតថា ពួកយើងចង់អញ្ជើញឲ្យពួកគេឲ្យមកចែកចាយនៅក្នុងពួកជំនុំរបស់លោកអ្នកបាន។
6
ស្ត្រីម្នាក់នោះគឺបងស្រី Charlotte នាងមើលទៅដូចជាកូនក្មេងអញ្ចឹង។ នាងបានចែកចាយទីបន្ទាល់កាលពី ពេលមុនទៅឯ Meda គឺពួកគេបានទទួលបទពិសោធន៍នៅក្នុងប្រទេសអាហ្វ្រិកហើយ។ ខ្ញុំបានជម្រាបប្រាប់ដល់លោកអ្នកបងប្អូនហើយ មានដូចជា Billy គឺលោកបានចែកចាយនៅកាន់ Afrikaans។ ដូច្នេះ ការតយុទ្ធគឺស្ថិតនៅទីនេះហើយ។
បើសិនជាលោកអ្នកបងប្អូនចង់អញ្ជើញបងប្រុសDrummet និងបងស្រី Charlotte ឲ្យអធិប្បាយនៅក្នុងពួក ជំនុំរបស់បងប្អូន បងប្អូនគ្រាន់តែទូរស័ព្ទទៅកាន់បងប្រុសTony Zabel ដែលមានអាស័យដ្ឋាននៅ MElorse 7-3945 ។ ខ្ញុំសូមណែនាំបងប្រុស... គាត់គឺជាគ្រូអធិប្បាយដ៏ល្អម្នាក់គាត់គឺជាអ្នកស្មោះត្រង់ម្នាក់។ គាត់គឺគ្រូ អធិប្បាយវ័យក្មេង ដែលមិនចេះភ័យខ្លាចឡើយ។ខ្ញុំចូលចិត្តសេចក្តីអធិប្បាយរបស់គាត់ណាស់។ ខ្ញុំចាំអាស័យ ដ្ឋានរបស់គាត់គឺ MElrose7-3945។
ខ្ញុំនឹងដាក់កាតទាំងនេះ នៅកន្លែងនេះ។ នោះគឺជាកាតរបស់ពួកគេហើយ។បើសិនជាលោកអ្នកកត់មិនទាន់ នូវលេខទូរស័ព្ទរបស់ពួកគេ គឺលោកអ្នកអាចអញ្ជើញចូលមកទទួលយកកាតនេះពេលណាក៏បានបន្ទាប់ពីសម្រាក ពីកម្មវិធីទាំងឡាយនៅយប់នេះ រួចលោកអ្នកអាចទទួលបានលេខទូរស័ព្ទរបស់ពួកគេបានហើយក៏អាចទូរស័ព្ទ ទៅកាន់ពួកគេបាន ដើម្បីអញ្ជើញពួកគេឲ្យមកអធិប្បាយនៅក្នុងពួកជំនុំរបស់លោកអ្នកដោយព្រោះពួកគេ បាន ធ្វើ crusad ឆ្លងកាត់ប្រទេសអាមេរិក។
តើមែនទេ? ប្រទេសអាហ្វ្រិកបានបញ្ជូនបេសកជនទៅកាន់ប្រទេសអាមេរិកវិញ!នោះគឺជាទីកន្លែងដែលពួកគេត្រូវ ទៅ។ ការពិតនៅទីនេះ គឺវាអាក្រក់ជាងនៅទីនោះទៅទៀត។
7
តើមានបងប្អូនប៉ុន្មាននាក់ដែលមានសេចក្តីរីករាយដែលព្រះជាម្ចាស់ទ្រង់បានរក្សាលោកអ្នកដល់ឆ្នាំថ្មីទៀត?នៅថ្ងៃ នេះយើងបានមកដល់ចុងបញ្ចប់នៃឆ្នាំចាស់ហើយ។ សូមបងប្អូនអធិស្ឋាន ឲ្យព្រះជាម្ចាស់អត់ទោសអំពើបាបឲ្យយើងរាល់គ្នា។
ខ្ញុំចង់និយាយការនេះ នៅមុនពេលខ្ញុំចាប់ផ្តើមអធិប្បាយព្រះបន្ទូល។ខ្ញុំជូនពរឲ្យលោកអ្នក ទទួលបានជោគជ័យ និងព្រះពរ ព្រមទាំងសុខភាពល្អ នៅឆ្នាំថ្មី។ សូមព្រះជាម្ចាស់ទ្រង់ប្រទានពរ!សូមលោកអ្នករីកចម្រើនទាំងផ្នែក សាច់ឈាម និងព្រលឹងវិញ្ញាណ ហើយនិងផ្នែកសំភារៈ និងហរិញ្ញវត្ថុដែរ។សូមព្រះជាម្ចាស់ទ្រង់ប្រទានការទាំង ឡាយដែលលោកអ្នកទូលសូម។
8
ឥឡូវនេះ ខ្ញុំកំពុងតែប្រឈមមុខនឹងឆ្នាំថ្មីហើយ។ ព្រះជាម្ចាស់ទ្រង់ជ្រាបយ៉ាងច្បាស់ថានឹងមានអ្វីកើតឡើងនៅក្នុងឆ្នាំនេះ។ ហើយការសម្រេចចិត្តរបស់យើង គួរតែធ្វើបែបដូច្នោះឯង។ បងប្រុស Jim ដែលនៅខាងលើនោះបាន ត្រៀមខ្លួនរួចរាល់ហើយ នៅពេលនេះ ដើម្បីទទួលការអញ្ជើញ និងការទាំងឡាយដែលមកពីអន្តរជាតិគឺនៅទូរ ទាំងពិភពលោក គឺយើងនឹងឃើញពីការដែលព្រះជាម្ចាស់ទ្រង់បានដឹកនាំយើងរាល់គ្នា។ ខ្ញុំសូមទទូចឲ្យលោកអ្នកអធិស្ឋាន គឺសូមលោកអ្នកអធិស្ឋានដោយអស់ពីចិត្ត កុំឲ្យព្រះជាម្ចាស់ទ្រង់ដឹកនាំខ្ញុំធ្លាក់ក្នុងសេចក្តីល្បួងឡើយ។
9
ជាច្រើនដងមានមនុស្សខ្លះគេបានយល់ច្រលំ។ ហើយពេលដែលពួកគេនិយាយថា “បងប្រុស Branham អើយ តើបងមិនបានអញ្ជើញទៅកាន់ទីកន្លែងដែលបងធ្លាប់អញ្ជើញទៅពីមុនទៀតទេឬហើយដូចជាបងប្អូនទំាង នេះដែរឬ” ខ្ញុំបានរៀនការមួយចេញពីការនោះ គឺខ្ញុំបានរៀនមេរៀនមួយចេញពីព្រះគម្ពីរដែលព្រះជាម្ចាស់ទ្រង់បាន បង្រៀន គឺព្រះយេស៊ូវទ្រង់មិនមែនជាមនុស្សដែលសម្តែងរឿងនោះទេ។ខ្ញុំមិនជឿថា ពួកសិស្សរបស់ទ្រង់គឺជាអ្នក សម្តែងរឿងនោះទេ។ ពួកគេមិនដែលធ្វើខ្លួនជាអ្នកសម្តែងរឿងនោះទេ។
ដូច្នេះខ្ញុំគិតថា ពួកយើងបានខកជើងកាណូតជាច្រើននៅថ្ងៃនេះ (ប្រហែលជាគ្រាន់តែជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ) តើបងប្អូនដឹងទេ តើហេតុអ្វីបានជាខ្ញុំគិតបែបដូច្នោះ វាគឺវិសេសជាការសម្តែងទៅទៀត។
10
តើបងប្អូនមានកត់សំគាល់ពីការយាងមករបស់ព្រះអម្ចាស់ដែរឬទេគឺអស់អ្នកដែលទទួលជឿទ្រង់យ៉ាងពិត ប្រាកដ៖ ដូចជាលោកស៊ីម៉ូន គ្មាននរណាម្នាក់ធ្លាប់ឮឈ្មោះរបស់គាត់ទេតែគាត់គឺជាម្នាក់ដែលរង់ចាំព្រះអម្ចាស់ យាងមក ព្រមទាំងស្រ្តីម្នាក់ដែលងងឹតភ្នែក ឈ្មោះអេណាដែលឈរនៅក្នុងព្រះវិហារ ហើយលោកយ៉ូហានបាប ទីស្ទ ដែលរស់នៅក្នុងទីរហោស្ថានដែរ...
លោកយ៉ូហានបានធ្វើដំណើរទៅរស់នៅក្នុងទីរហោស្ថានតាំងពីអាយុ៩ឆ្នាំ។លោកមិនដែលលេចឲ្យនរណា ឃើញគាត់នោះឡើយ រហូតគាត់មានអាយុ៣០ឆ្នាំ។ បុរសម្នាក់នេះ គឺជាអ្នកដែលមានសេចក្តីជំនឿយ៉ាងអាថ៌កំបាំងហើយក៏បន្ទាបខ្លួនផង ពួកគេសុទ្ធតែជាអ្នកដែលរង់ចាំព្រះអម្ចាស់ទ្រង់យាងមក។ ហើយពួកគេមិនដែលលើកការប្រជុំរបស់ពួកគេទុកជាការអស្ចារ្យនោះទេ តែពួកគេបានដាក់ការទាំងនោះទៅលើទីសំគាល់ដ៏អស្ចារ្យវិញ(គឺជា ពេលវេលា) ហើយពួកគេខិតខំផ្សាយទៅតាមទូរទស្សន៍នានា និងប្រភពផ្សេងទៀត។ ទាំងនោះហើយគឺជាអ្វីៗដែលពួកគេខិតខំធ្វើនៅពេលសព្វថ្ងៃនេះ ប៉ុន្តែសម្រាប់ខ្ញុំ អ្នកនោះមើលទៅហាក់ដូចជាមិនដើរតាមព្រះគ្រីស្ទឡើយ។
11
ខ្ញុំបានចាំថាមានពេលមួយ ពួកបងប្អូនរបស់ទ្រង់ បានប្រាប់ទៅកាន់ទ្រង់ថា “អ្នកបានធ្វើការអស្ចារ្យ និងការទាំងនេះ។ តើហេតុអ្វីអ្នកមិនឡើងទៅធ្វើការទាំងនោះនៅក្រុងយេរ៉ូសាឡិមទៅ? យើងរាល់គ្នាកំពុងតែធ្វើដំណើរទៅកាន់ទីនោះ ក្នុងឱកាសបុណ្យរំលង។ សូមហៅលោកកៃផាសចេញមក ដែលគាត់ជាសម្តេចសង្ឃ និងពួកផ្សេងទៀត ឲ្យគេចេញមកមើលពីការដែលអ្នកបានធ្វើផង។ សូមធ្វើការទាំងនេះនៅមុខពួកគេ ដូចជាអ្នកបានធ្វើពេលនេះដែរ នោះពួកគេនឹងបានឃើញកិច្ចការរបស់អ្នកហើយ។... តើអ្នកកំពុងតែឈ្លក់វង្វេងរឿងអ្វីទៅ?មានអ្នកនេសាទមួយក្រុម និងមនុស្សផ្សេងទៀត នៅឯច្រាំងទន្លេ គឺពួកគេសុទ្ធតែជាមនុស្សដែលមានឋានៈទន់ទាបចុះតើហេតុអ្វីអ្នកមិនធ្វើដំណើរឡើងទៅកាន់ទីនោះទៅ ហើយឲ្យលោកីយនេះបានដឹងផង?”
ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”
12
មានពេលមួយនៅក្នុងព្រះគម្ពីរលោកយ៉ូហានបានថ្លែងប្រាប់បណ្តាមនុស្សអំពីការយាងមករបស់ព្រះយេស៊ូវ គាត់បាននិយាយថា ពេលដែលទ្រង់យាងមក...តើហេតុអ្វី ដូចនឹងព្រះគម្ពីរអេសាយបានចែងម្ល៉េះ គឺប្រហែល ជាឆ្នាំ ៧១២ មុនពេលដែលទ្រង់បានកើតមកគឺមានសម្លេងមួយនៅនឹងស្រែកចេញពីទីរហោស្ថានមក។ គាត់បាន និយាយថា ភ្នំទាំងឡាយ នឹងលោតរាំហើយទះដៃសរសើរ ទាំងថ្នាក់ខ្ពស់រហូតដល់ថ្នាក់ក្រោម ដែលបានទទួល ស្គាល់ពីទំនាយនោះ។
តើលោកអ្នកគិតយ៉ាងដូចម្តេចដែរ អំពីបងប្អូនដែលជាអ្នកបំរើព្រះនៅពេលនោះ...ពេលដែលពួកគេលើកនូវចំ នុចនោះឡើង ពួកគេត្រូវតែនិយាយថា “ពេលដែលហោរាដ៏អស្ចារ្យនោះបានមកមនុស្សគ្រប់គ្នានឹងបានស្គាល់ ទ្រង់។ ព្រះជាម្ចាស់ទ្រង់នឹងបើកចំហរទ្វារស្ថានសួគ៌ និងមានរទេះភ្លើងចុះមកហែរហមទ្រង់ដល់ផែនដីនេះ”
ពេលដែលគាត់មកគាត់គឺជាគ្រូអធិប្បាយវ័យចំណាស់ម្នាក់ ដែលស្លៀកពាក់រោមសត្វ ព្រមទាំងយកស្បែក ធ្វើជាខ្សែក្រវ៉ាត់ផង។មើលទៅគាត់ដូចជាមនុស្សមិនបានងូតទឹក៣ ទៅ៤ខែមកហើយ ពេលដែលរស់នៅក្នុងទី រហោស្ថាន។ គាត់បានចេញមកឯទីវាលហើយលត់ជង្គង់នៅក្នុងភក់ ដោយនិយាយថា “ចូរប្រែចិត្តចុះ ដ្បិតនគរព្រះ ជិតមកដល់ហើយ” គាត់មិនធ្លាប់ចូលទៅក្នុងទីក្រុងនោះទេ។បើសិនជាមានមនុស្សចង់ស្តាប់ពាក្យរបស់គាត់ ពួកគេ ត្រូវចេញមក តម្រង់ទៅកាន់ទន្លេយ័ដាន់ទៅនោះនឹងបានឃើញគាត់ហើយ។ ពួកគេមិនចង់ធ្វើបែបនោះទេ។ តើ គាត់បានធ្វើអ្វី? គាត់បានអង្រួនប្រជាជាតិនិងលោកីយនេះ។
13
នៅក្នុងចំណោមមនុស្សមានការរញ្ជួយកើតឡើងតើបងប្អូនមិនបានកត់សំគាល់ការនេះទេឬអី? ពេលដែល ព្រះយេស៊ូវទ្រង់យាងមក ទ្រង់មិនបានកើតមកនៅក្នុងត្រកូលខ្ពង់ខ្ពស់នោះទេ។ទ្រង់បានយាងមកដោយអង្គទ្រង់ ផ្ទាល់។ ទ្រង់បានយាងមកកាន់អស់អ្នកដែលរង់ចាំទ្រង់។ នោះ​ការរញ្ជួយនឹងកើតឡើង។ នោះហើយគឺជារបៀប ដែលបានធ្វើដែរ នៅពេលបច្ចុប្បន្ននេះ។ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកកាន់អស់អ្នកដែលព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅ។ នោះការរញ្ជួយដ៏អស្ចារ្យនឹងកើតមានឡើងក្នុងចំណោមពួកអ្នកដែលបានរើសតាំង។ មានការដ៏ពេញដោយអំណាចចេស្តានៃព្រះបានកើតឡើង ប៉ុន្តែលោកីយនេះមិនបានស្គាល់ទេ។
ពួកគេគិតតែកិច្ចការធំៗតែប៉ុណ្ណោះគឺរឿងចាក់ផ្សាយតាមទូរទស្សន៍ និងសាងសង់អាគាររាប់សិបលានដុលារ ដែលកិច្ចការទាំងនោះ​គឺជាការដ៏អស្ចារ្យនៅចំពោះពួកគេ។ ពួកគេគឺជាមនុស្សល្ងីល្លឺនៅចំពោះព្រះនេត្រាព្រះយេហូវ៉ាវិញ។ ព្រះជាម្ចាស់ទ្រង់មិនទតមើលកិច្ចការធំៗទាំងនោះទេ។ អ្វីដែលមនុស្សគ្រប់គ្នាបាននិយាយថាវាគឺជាការ ដែលល្ងីល្ងឺ តែព្រះជាម្ចាស់ទ្រង់បានហៅការនោះជាការដ៏អស្ចារ្យវិញ ហើយអ្វីដែលមនុស្សបានហៅថាជាការដ៏អស្ចារ្យ ព្រះជាម្ចាស់ទ្រង់បានហៅការនោះថា ជាការដែលល្ងីល្ងឺវិញ។ ការនោះនឹងធ្វើឲ្យទ្រង់សព្វព្រះហឫទ័យតាម រយៈការអធិប្បាយព្រះបន្ទូលព្រះ ដែលមនុស្សគ្រប់គ្នាគិតថាជារឿងល្ងីល្ងឺ គឺដើម្បីសង្រ្គោះដល់អស់អ្នកដែលបាត់បង់។
14
តើពួកគេបាននិយាយអ្វីអំពីលោកយ៉ូហានបាបទីស្ទ? “អ្នកនោះចាស់ហើយដែលទើបតែចេញមកពីទីរហោស្ថាន ដែលមានស្លៀកពាក់ខោអាវរោមសត្វ។ តើហេតុអ្វីគាត់ឈរនៅក្នុងភក់ក្រៅក្រុងយេរ៉ូសាឡិមដូច្នោះ?តើមាននរណាចង់ស្តាប់ពាក្យរបស់បុរសនោះទៅ?”
ពេលដែលព្រះយេស៊ូវទ្រង់យាងមក៖ “តើព្រះមេស៊ីទ្រង់នឹងប្រសូតមក ហើយផ្ទុំនៅក្នុងចំបើងព្រមទាំងមានសត្វ គោក្របីនៅព័ទ្ធជុំវិញទ្រង់ផងឬ? អ្នកចង់មានន័យថា មាតារបស់ទ្រង់គឺជាស្ត្រីដែលមានផ្ទៃពោះមុនរៀបការឬ?មាតារបស់ទ្រង់ គឺជាស្ត្រីដែលពួកគេមិនចង់ជ្រើសរើសយកមករៀបការឡើយ។ តើហេតុអ្វីទៅ ទ្រង់បានប្រសូតមកនៅក្នុងភាពបរិសុទ្ធ ដែលពួកគេទាំងពីរនាក់មិនទាន់បាននៅជាមួយគេឡើយ។ នោះហើយគឺជាអ្វីដែលយើងបានជឿ” ដ្បិត នេះគឺជាការដ៏អស្ចារ្យ។ ពួកគេមិនបានដឹងអំពីការនេះទេ។ គឺពួកគេមិនបានដឹងទេ។
ដូច្នេះនោះគឺជាដំណឹងល្អ ដែលជាការអស្ចារ្យនៅពេលបច្ចុប្បន្ននេះ។ ដំណឹងល្អ កំពុងតែអង្រួនផែនដីនេះដែលគេមិនធ្លាប់បានដឹងពីមុនមក ប៉ុន្តែ ទ្រង់នឹងអង្រួនដល់ពួកសំណល់វិញ។ មែនហើយ គឺពួកគេទាំងនោះបានត្រៀមខ្លួនរួចហើយ។
15
“ទ្រង់បានយាងមកដោយអង្គទ្រង់។”ទ្រង់មានបន្ទូលទៅកាន់ពួកសិស្សទ្រង់ថា “សូមកុំទៅតាមផ្លូវនៅកាឡី លេឡើយ ប៉ុន្តែ បែរជាទៅតាមផ្លូវចៀមដែលបាត់បង់របស់ពួកអ៊ីស្រាអែលវិញ។ដរាបណាដែលលោកអ្នកទៅតាម ផ្លូវនោះ ហើយគាត់បានទទួលអ្នក ហើយគេក៏ទទួលខ្ញុំដែរ។ ពេលដែលអ្នកចូលទៅក្នុងទីក្រុងបើពួកគេមិន ទទួលអ្នក នោះចូរគ្រលាស់ដីចេញពីជើងរបស់អ្នក ហើយដើរចេញពីផ្ទះអ្នកនោះទៅ។ ខ្ញុំសូមប្រាប់ដល់អ្នករាល់គ្នាជាប្រាកដថា... ពួកគេគួរតែត្រូវបានអត់ទោសឲ្យជា ពួកក្រុងសូដុំ និងកុំម៉ូរា នៅថ្ងៃជំនុំជំរះ។
មនុស្សគ្រប់គ្នានៅក្នុងទីក្រុងនោះដែលបដិសេធអ្នកនោះដែលកំពុងដេកនៅក្នុងផេះនៅក្នុងថ្ងៃនេះ។ អស់អ្នកដែល មិនទទួលពួកគេ គឺកំពុងតែឈរនៅលើកំពូលព្រះវិហារ។ពិតមែនហើយ ពួកគេបានចំណាយពេលដ៏យូរ ដើម្បីឆ្លើយសំនួរ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានផ្តល់ចំលើយឲ្យពួកគេ។សូមកុំព្រួយបារម្ភឡើយ។ ខ្ញុំនឹងមិនចាប់ផ្តើមឡើយ ដោយព្រោះខ្ញុំនឹងមិនទាន់ទៅដល់ព្រះគម្ពីរវិវរណៈនៅឡើយទេ។
អូ! ខ្ញុំចង់ឃើញទ្រង់ គឺមើលឃើញព្រះភ័ក្រទ្រង់
គឺជាទីសំគាល់ដ៏អស់កល្បនៃព្រះគុណសេចក្តីសង្រ្គោះរបស់ទ្រង់
នៅតាមផ្លូវនៃសេរីល្អ សូមអនុញ្ញាតឲ្យខ្ញុំស្រែកសរសើរទ្រង់
ទ្រង់បានថែរក្សាពួកគេនៅអតីតកាល និងផ្ទះនៅថ្ងៃចុងក្រោយគ្រប់គ្នានឹងមានសេចក្តីអំណរ។
16
ខ្ញុំចូលចិត្តបទចម្រៀងនោះណាស់។សូមបងប្អូនឱនក្បាលបន្តិចសិន។ តើបងប្អូនអាចក្រោកឈរឡើងបាន ដែរឬទេ? ព្រះគម្ពីរបានចែងថា“ពេលដែលអ្នកក្រោកឈរអធិស្ឋាន នោះទ្រង់នឹងអត់ទោសឲ្យ” តើមានបងប្អូន ប៉ុន្មាននាក់មានសំណូមពរអធិស្ឋាន?សូមឲ្យពួកយើងខ្ញុំបានដឹងផង ដោយគ្រាន់តែបងប្អូនលើកដៃឡើងតែ ប៉ុណ្ណោះ។ សូមចងចាំថា ព្រះជាម្ចាស់ទ្រង់ទតឃើញគឺទ្រង់ជ្រាបគ្រប់ទាំងអស់។
17
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំយើងខ្ញុំបានចូលមកក្នុងព្រះវត្តមានដ៏បរិសុទ្ធនៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ ព្រះនាមរបស់ទ្រង់គឺគ្រប់គ្រាន់ហើយដែលប្រទានមកកាន់មនុស្សគ្រប់គ្នានិងគ្រប់គ្រួសារនៅស្ថាន សួគ៌ និងនៅផែនដី គឺសុទ្ធតែត្រូវការព្រះនាមព្រះយេស៊ូវ។
ឱព្រះជាម្ចាស់អើយសូមទ្រង់ទទួលយកការអរព្រះគុណនៃទូលបង្គំយើងខ្ញុំផង។ ជាដំបូង គឺបានចាប់ផ្តើម នៅក្នុងឆ្នាំនេះគឺទូលបង្គំយើងខ្ញុំនឹងចាប់ផ្តើមកម្មវិ​ធីនៅក្នុងយប់នេះ។ ទូលបង្គំនឹងសរសើរតម្កើងទ្រង់ សិក្សាព្រះបន្ទូលទ្រង់ ហើយក៏បានស្គាល់ថា “ទ្រង់ជាព្រះដ៏បរិសុទ្ធ”។ មានការជាច្រើនណាស់ដែលទូលបង្គំមិន​អាចសរសេរ ចុះអស់បានឡើយពីការអរព្រះគុណទ្រង់ ដ្បិតមានការដ៏តិចតួចដែលទូលបង្គំយើងខ្ញុំបានរត់គេចនៅក្នុងឆ្នាំនេះគឺសាតាំងវាបានដាក់ការអាក្រក់ចូលម​កក្នុងជីវិតទូលបង្គំយើងខ្ញុំ។ ដ្បិតទ្រង់មិនទាន់ចាកចេញទៅណាឆ្ងាយពីទូលបង្គំយើងខ្ញុំទេ គឺទូលបង្គំយើងខ្ញុំនៅតែបន្តទៅមុខជាមួយទ្រង់។ ទូលបង្គំជឿលើទ្រង់ គឺទូលបង្គំយើងខ្ញុំបានកើតនៅលើផែនដីនេះ ដើម្បីថ្វាយព្រះកិត្តិនាម និងសិរីរុងរឿងដល់ទ្រង់។ ​
ព្រះវរបិតាអើយសូមទ្រង់អត់ទោសសេចក្តីកំហុសដែលទូលបង្គំយើងខ្ញុំបានប្រព្រឹត្តផង។ សូមឲ្យទូលបង្គំ យើងខ្ញុំបានបំភ្លេចនូវទោសកំហុសទំាងឡាយនៅ​យប់នេះ ពេលដែលទូលបង្គំបានលន់តួនៅចំពោះទ្រង់ សូមទ្រង់ កប់វាទៅក្នុងសមុទ្រនៃការបំភ្លេចចោលនៅក្នុងព្រះ​នាមព្រះយេស៊ូវគ្រីស្ទ សូមកុំឲ្យទូលបង្គំជីកកកា​យវាចេញមក ម្តងទៀតអី ប៉ុន្តែ សូមឲ្យទូលបង្គំបានបន្តកត់សំគាល់នូវកិច្ចការនេះ ដើម្បីឲ្យទូលបង្គំក្លាយជាមនុស្សគ្រប់លក្ខណ៍ដូចជាព្រះគ្រីស្ទដែរ។
សូមទ្រង់ប្រទានការនេះដល់ទូលបង្គំយើងខ្ញុំនៅយប់នេះផង ព្រះវរបិតាអើយ។
18
ពេលដែលបាវបំរើទ្រង់អធិប្បាយ ព្រះបន្ទូលទ្រង់ សូមទ្រង់ចាក់ប្រេងតាំងលើពួកគេគ្រប់គ្នាដោយព្រះវិញ្ញាណនៃជីវិតផង។ សូមឲ្យពួកគេអធិប្បាយ ដែលប៉ះពាល់ចិត្ត មិនដូចជាការអធិប្បាយនៅពេលមុនឡើយគឺពួកគេនឹងនាំយកព្រះបន្ទូលទ្រង់ទៅកាន់ពួកជំនុំ នៅយប់នេះ។
ពេលដែលទូលបង្គំយើងខ្ញុំជួបប្រជុំនៅក្នុងអាគារព្រះវិហារដ៏តូចនេះទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ ដោយកត្តញ្ញូបំផុត ព្រះអម្ចាស់អើយ។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ដែលបានប្រទានកៅអីអង្គុយប្រកប ដោយផាសុខភាព ព្រមទាំងដំបូលអាគារដែលនៅខាងលើក្បាលទូលបង្គំយើងខ្ញុំផង។ទាំងនេះ គឺពិតជាមានសារសំខាន់មែន ប៉ុន្តែទ្រព្យសម្បិត្តរបស់ទូលបង្គំយើងខ្ញុំមិនមែនជារបស់នៅលោកីយនេះឡើយ។តែទូលបង្គំយើង ខ្ញុំនឹងទទួលបានទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងនគរស្ថានសួគ៌ដែលនឹងត្រូវមកវិញ។ព្រះអម្ចាស់អើយ ទូលបង្គំ យើងខ្ញុំជឿថា នៅទីកន្លែងនោះ គឺជាទីកន្លែងដែលគ្មានចោរលួចបានហើយក៏គ្មានសេចក្តីពុករលួយដែរ ដ្បិតទ្រព្យ សម្បត្តិដែលទូលបង្គំយើងខ្ញុំមានគឺជាជីវិតអស់កល្បជានិច្ច។ឱព្រះវរបិតាអើយ សូមទ្រង់ថែរក្សាទូលបង្គំយើងខ្ញុំ ដូចជាកូនស្ងួនភ្ញាទ្រង់ នៅគ្រប់ទាំងថ្ងៃនៃជីវិតទូលបង្គំយើងខ្ញុំ។
សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំយើងខ្ញុំក្លាយជាបាវបំរើដ៏សព្វព្រះហឫទ័យរបស់ទ្រង់ផង។សូមទ្រង់ដករាល់សេចក្តី អាក្រក់ចេញពីទូលបង្គំយើងខ្ញុំផង ដែលមាននៅក្នុងអតីតកាល។ សូមឲ្យឬសគល់នៃសេចក្តីល្វីជូរចត់ទាំងឡាយចេញពីជីវិតនៃទូលបង្គំយើងខ្ញុំនៅក្នុងឆ្នាំថ្មីនេះផង។ សូមទ្រង់ប្រទានដល់ទូលបង្គំយើងខ្ញុំនៅយប់នេះពេលដែលទូលបង្គំយើងខ្ញុំរង់ចាំស្តាប់ព្រះបន្ទូលទ្រង់នៅពេលខាងមុខនេះ។ ទូលបង្គំយើងខ្ញុំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ សូមបងប្អូនអញ្ជើញអង្គុយចុះ។
19
វាគឺជាការដែលពិបាកណាស់សម្រាប់ខ្ញុំដែលភ្នែកត្រូវសម្លឹងនាឡិការហូត ខ្ញុំមិនចង់ឲ្យបងប្អូនរបស់ខ្ញុំនៅរង់ ចាំយូរទៀតទេ ខ្ញុំនឹងព្យាយាមអធិប្បាយឲ្យឆាប់ចប់នៅក្នុងផ្នែកនេះ។បើសិនជាយើងមិនអាចបញ្ចប់បាន អញ្ជឹងនៅ ព្រឹកស្អែកយើងនឹងព្យាយាមបន្តទៀត ទៅតាមបំណងព្រះហឫទ័យព្រះ។បន្ទាប់មក បើសិនជាបងប្រុស Neville មិនទាន់ចុះទៅខាងក្រោយទេ ខ្ញុំនឹងព្យាយាមបញ្ចប់វាទៅតាមបំណងព្រះហឫទ័យព្រះ ហើយយើងនឹងបន្តថ្នាក់ សាលាថ្ងៃអាទិត្យទៀត។
20
សូមកុំភ្លេចនាពេលឥឡូវនេះឡើយ
សេចក្តីអធិស្ឋាន សេចក្តីអធិស្ឋានគឺជាផ្លូវតែមួយគត់
...ដែលនាំយើងទៅកាន់ទីខ្ពស់បំផុត
អធិស្ឋាន អធិស្ឋាន អធិស្ឋានដោយជំនឿ
នោះនឹងនាំព្រះពររបស់ព្រះចុះមក។
នេះគឺជាផ្លូវតែមួយគត់ដែលយើងអាចធ្វើបាន។ សូមយើងច្រៀងទាំងអស់គ្នា។យើងនៅមានពេលវេលាច្រើន ណាស់។
សេចក្តីអធិស្ឋាន សេចក្តីអធិស្ឋានគឺជាផ្លូវតែមួយគត់
... ដែលនាំយើងទៅកាន់ទីខ្ពស់បំផុត
អធិស្ឋាន អធិស្ឋាន អធិស្ឋានដោយជំនឿ
នោះនឹងនាំព្រះពររបស់ព្រះចុះមក។
ដូច្នេះបើសិនជា សេចក្តីអធិស្ឋានដោយជំនឿ នាំព្រះពរបស់ព្រះចុះមក សូមយើងបន្តអធិស្ឋានទៀត។ នៅយប់នេះ
យើងមានសេចក្តីត្រេកអរណាស់ ដ្បិតមានបងប្អូនថ្មីៗបានចូលក្នុងនគរព្រះច្រើនជាងនៅឆ្នាំមុន។សូមបងប្អូនបន្ត អធិស្ឋានទៀត។ នៅសល់ពាក់កណ្តាលទៀត ដែលគេមិនទាន់បានជម្រាបពីចំនួននៅផ្នែកផ្សេងទៀត។
21
សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរវិវរណៈជំពូក៤។
តើបងប្អូនណាដែលគ្មានព្រះគម្ពីរ?យើងមានសល់ព្រះគម្ពីរខ្លះៗនៅទីនេះ បើសិនជាបងប្អូនចង់មើលជាមួយ នឹងពួកយើងរាល់គ្នា។ នឹងមានបងប្អូនអ្នកបំរើដើរចូលមកយកព្រះគម្ពីរឲ្យលោកអ្នកបងប្អូន។បងប្រុស Zable នៅ ទីនេះ ត្រូវការមួយក្បាលទៀត។ បើសិនជាបងចង់ដឹង សូមដើរចុះទៅខាងក្រោមផង។តើមានបងប្អូនណាចង់បាន ព្រះគម្ពីរទៀតទេ តើហេតុអ្វីទៅ សូមយើងយកព្រះគម្ពីរទៅកាន់បងប្អូនណាដែលចង់បានចុះ។
22
សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរវិវរណៈជំពូក៤។បើសិនជាបងប្អូនអង្គុយនៅខាងក្រោយ ហើយចង់ឡើង មកខាងមុខ គឺយើងនៅសល់កន្លែងជាច្រើនទៀតនៅយប់នេះសូមបងប្អូនអង្គុយដោយស្រួលចុះ។ សូមយើងចូល ទៅកាន់មេរៀនរបស់យើង សូមបងប្អូនជួយអានឲ្យខ្ញុំផងគឺយើងនឹងសិក្សាព្រះបន្ទូលទ្រង់ជាមួយគ្នា។ នៅខាងលើ នេះមានសល់កន្លែងអង្គុយទៀត។ ខ្ញុំបានឃើញប្តីប្រពន្ធពីរនាក់កំពុងតែអញ្ជើញចូលមក។សូមបងប្អូនអញ្ជើញ អង្គុយនៅទីនេះចុះ។
តើមានបងប្អូនប៉ុន្មាននាក់រីករាយចំពោះមេរៀនរបស់យើងដែលបានសិក្សាកន្លងមក?គឺយើងត្រូវសិក្សា ៨ថ្ងៃ អំពី គ្រាពួកជំនុំទាំង៧។
23
នៅយប់នេះយើងនឹងសិក្សាគម្ពីរវិវរណៈជំពូក៤។ លោកយ៉ូហានបាននិយាយទៅកាន់គ្រាពួកជំនុំឡៅឌីសេ ស្ថិតនៅក្នុងគ្រាពួកជំនុំឡៅឌីសេនេះគឺជាពួកជំនុំដែលគ្មានសណ្តាប់ធ្នាប់ជាងគេ ក្នុងចំណោមពួកជំនុំទាំងអស់។
យើងមើលឃើញសេចក្តីដ៏គួរឲ្យអាណិតបំផុតនៅក្នុងផ្នែកចុងក្រោយបង្អស់នៅក្នុងគ្រាពួកជំនុំឡៅឌីសេគឺ ព្រះយេស៊ូវទ្រង់បានឈរនៅក្រៅទ្វារពួកជំនុំរបស់​ពួកគេ ទ្រង់បានគោះទ្វារផង ដើម្បីឲ្យពួកគេបើកឲ្យទ្រង់ចូល។ តើវាមិនមែនការដែលពេញដោយអំពើបាបទេឬអី?ខ្ញុំគិតថា វាគឺជាបទគម្ពីរដែលគួរឲ្យអាសូរជាងគេ ដែលខ្ញុំធ្លាប់ បានអានកន្លងមក។ ព្រះយេស៊ូវទ្រង់គង់នៅខាងក្រៅទ្វារ ហើយពួកជំនុំរបស់ទ្រង់បានដាក់ឲ្យទ្រង់គង់នៅខាង ក្រៅ តែទ្រង់នៅតែព្យាយាមចូលទៅខាងក្នុងដើម្បីសង្រ្គោះពួកគេ។“អស់អ្នកណាដែលបើកទ្វារ ខ្ញុំនឹងបរិភោគ ជាមួយអ្នកនោះ ហើយអ្នកនោះនឹងនៅជាមួយខ្ញុំ” តើវាមិនមែនជាការដែលគួរឲ្យអាណិតទេឬអី?ពួកជំនុំរបស់ទ្រង់ បានដាក់ឲ្យព្រះនៃស្ថានសួគ៌ទ្រង់គង់នៅខាងក្រៅវិញ ដោយពួកគេបានដាក់គោលជំនឿ និងនិកាយរបស់ពួកគេ ជំនួសទ្រង់វិញ។ នោះហើយគឺជារបៀប ដែលពួកគេកំពុងធ្វើ។ ពួកគេបានឲ្យទ្រង់គង់នៅខាងក្រៅពួកជំនុំហើយ បែរជាទទួលគោលជំនឿរបស់ពួកគេវិញ។
24
វាគឺជាការដែលដូចគ្នាដែរនៅក្នុងគ្រាព្រះយេស៊ូវ ដែលទ្រង់បានគេចាប់ឆ្កាង។ ពេលដែលពួកគេទទួលយក បារ៉ាបាស ដែលជាឃាតករតែបែរជាគេឆ្កាងព្រះយេស៊ូវវិញ... ពួកគេបានដោះលែងឃាតករ តែបែរជាដាក់ ទោសលើព្រះយេស៊ូវគ្រីស្ទវិញដែលទ្រង់ជាព្រះតែមួយគត់ដែលប្រទានជីវិតដល់ពួកគេ។
ហើយវាគឺជាការដែលដូចគ្នាដែរនៅគ្រប់និកាយ ដូចជានិកាយ Pentecostal នៅសព្វថ្ងៃនេះ។ ពួកគេបាន ឃើញនិកាយទាំងនោះបានស្លាប់ទៅយ៉ាងលឿនពេលដែលពួកគេទើបតែបានបង្កើតឡើង។ និកាយរបស់ពួកគេ បានកត់ទុកនៅក្នុងទំព័រមួយនៅក្នុងប្រវត្តិសាស្រ្តប៉ុណ្ណោះតែក៏បានស្លាប់ទៅវិញភ្លាមៗដែរ។ គ្រប់ទីសំគាល់ និងការ អស្ចារ្យទាំងឡាយ និងអំណោយទាន ទាំងឡាយបានប្រទានមកពួកគេហើយ តែពួកគេបែរជាបង្កើតនិកាយចេញ មកវិញ។ ជំនួសឲ្យការទទួលជឿព្រះយេស៊ូវគ្រីស្ទដែលទ្រង់ជាព្រះអាចប្រទានជីវិតដល់ពួកគេ ពួកគេបែរជាស្រែក ឡើងថា ដោះលែងបារ៉ាបាសវិញ។ តើវាមិនមែនជាការដែលគួរឲ្យភ័យខ្លាចទេឬអី?គ្មានអ្វីដែលគួរឲ្យងើយឆ្ងល់ ឡើយ ដែលព្រះជាម្ចាស់ទ្រង់ឈរនៅខាងក្រៅពួកជំនុំរបស់ទ្រង់ដោយគោះផង គឺជាគ្រាពួកជំនុំចុងក្រោយ ទ្រង់ បានព្យាយាមចូលទៅក្នុងពួកគេ។
25
យើងរាល់គ្នាដឹងថាព្រះគម្ពីរវិវរណៈបានបែងចែកជា៣ផ្នែក។ ផ្នែកទី១ គឺមាន៣ជំពូកដំបូង គឺថ្លែងទាក់ទង នឹងពួកជំនុំ...ផ្ញើរទៅកាន់ពួកទេវតានៃពួកជំនុំ។ បន្ទាប់មក ពាក្យនេះក៏បានបាត់ទៅវិញ នៅក្នុងជំពូក៣ រហូតដល់ជំពូក១៩។ នៅក្នុងជំពូក១៩ វាក៏បានប្រើពាក្យនេះម្តងទៀត។ នៅក្នុងចន្លោះពេលនោះ ព្រះជាម្ចាស់ទ្រង់បានធ្វើការជាមួយនឹងពួកយូដា។ បន្ទាប់មក គឺស្ថិតនៅក្នុងចន្លោះនៃការមកដល់នៃទីក្រុងយេរ៉ូសាឡិមដ៏អស្ចារ្យដែល បានបោះត្រាចំណាំពួកអ៊ីស្រាអែល នៅគ្រាចុងក្រោយ។
26
នៅយប់នេះយើងនឹងចេញពីការនេះឆាប់ៗ គឺលោកយ៉ូហានត្រូវបានគេនិរទេសគាត់ទៅកាន់កោះបាត់ម៉ុស តើបងប្អូនប៉ុន្មាននាក់នៅចាំថាកោះនៅឆ្ងាយប៉ុណ្ណាដែរ? តើវាមានចម្ងាយប៉ុន្មានទៅ? ប្រហែលជា ៣០ម៉ាយ ចេញ ពីឆ្នេរសមុទ្រ។តើកោះនោះមានទំហំប៉ុន្មាន? តើបងប្អូននៅចាំពីទីតាំងភូមិសាស្រ្តដែរឬទេ? គឺប្រហែលជា ១៥ម៉ាយ។ វាគឺជាទីកន្លែងដែលពួករ៉ូមបាននិរទេសអ្នកគុកឲ្យទៅរស់នៅលើកោះនោះ។ តើលោកយ៉ូហានត្រូវបាននិរទេសទៅលើកោះដោយព្រោះអ្វី? តើគាត់បានធ្វើអ្វីខ្លះ? តើគាត់បានលួចអ្វីពីនរណាម្នាក់ឬ?អត់ទេ។ តើគាត់បាន រំខានដល់មនុស្សឯទៀត និងបានធ្វើការអាក្រក់ឬ? អត់ទេ តើគាត់ត្រូវបានគេនិរទេសទៅលើកោះនោះដោយសារអ្វី? ដោយព្រោះគាត់បានធ្វើបន្ទាល់ពីព្រះបន្ទូលព្រះ គឺគាត់បានអធិប្បាយដំណឹងល្អ។
27
តើមានអ្វីផ្សេងទៀតកើតឡើងដល់ពួកគ្រីស្ទានទៀតដែរឬទេដោយមិនបានផ្សាយដំណឹងល្អនោះ? អត់ទេ។ ដូច្នេះ តើព្រះជាម្ចាស់ទ្រង់អនុញ្ញាតឲ្យគាត់រស់នៅលើកោះនោះម្នាក់ឯងក្នុងគោលបំណងអ្វី?គឺដើម្បីប្រទានឲ្យ យើងរាល់គ្នាមានព្រះគម្ពីរវិវរណៈនេះ។ ទ្រង់អាចដាក់រោមចៀមទៅក្នុងភ្នែករបស់អារក្សបានគ្រប់ពេលតាមដែល ទ្រង់សព្វព្រះហឫទ័យ តើពិតមែនទេ? ទ្រង់អាចធ្វើវាបានដោយងាយស្រួល។ ខ្ញុំស្រឡាញ់ទ្រង់ដោយព្រោះទ្រង់...
ខ្ញុំពុំចាំបាច់ត្រូវធ្វើជាមនុស្សឆ្លាតនោះទេ។បើសិនជាខ្ញុំជាមនុស្សឆ្លាត ខ្ញុំនឹងព្យាយាមបំភ្លេចអ្វីៗទាំងអស់ចេញ ដោយព្រោះខ្ញុំដឹងថាគ្មាននរណាម្នាក់ឆ្លាតដូចជាទ្រង់ឡើយ។ អ្វីៗដែលខ្ញុំបានទទួល គឺខ្ញុំនឹងប្រគល់ខ្លួនរបស់ខ្ញុំទៅកាន់ទ្រង់ គឺគ្រាន់តែធ្វើទៅតាមអ្វីដែលទ្រង់មានបន្ទូលតែប៉ុណ្ណោះ។ ជួនកាលការនោះ វាផ្ទុយទៅនឹងការគិតរបស់ខ្ញុំណាស់។ ប៉ុន្តែ ខ្ញុំដឹងថា បើសិនជាទ្រង់កំពុងតែដឹកនាំខ្ញុំ ទ្រង់ជាព្រះពេញដោយប្រាជ្ញាញ្ញាណទ្រង់ជ្រាបនូវអ្វីដែល ទ្រង់កំពុងធ្វើហើយ តែខ្ញុំមិនបានយល់ឡើយ។ ដូច្នេះ ខ្ញុំគ្រាន់តែអនុញ្ញាតឲ្យទ្រង់ធ្វើវាតែប៉ុណ្ណោះតើមែនទេ បង ប្រុស Neville? មែនហើយ គឺគ្រាន់តែអនុញ្ញាតឲ្យទ្រង់ធ្វើវាតែប៉ុណ្ណោះ។ ទ្រង់ជាព្រះដែលជ្រាបពីអ្វីដែលទ្រង់កំពុងតែធ្វើហើយ តែខ្ញុំមិនយល់ឡើយ។ ដូច្នេះ ខ្ញុំពុំចាំបាច់ព្យាយាមធ្វើកិច្ចការដែលធំៗនោះទេ...គឺឲ្យវារីកស្គុះស្គាយ ដូចជាផ្កានោះទេ។ គឺគ្រាន់តែបន្ទាបខ្លួនតែប៉ុណ្ណោះ ហើយនិយាយថា“ព្រះវរបិតាអើយ ទូលបង្គំនៅទីនេះហើយ សូមទ្រង់ប្រើទូលបង្គំចុះ គឺគ្រប់ពេលដែលទ្រង់សព្វព្រះហឫទ័យ”ដូច្នេះ សូមបងប្អូនធ្វើបែបដូច្នោះចុះ គឺអ្វីៗតែង តែកើតឡើងត្រូវជានិច្ច។
28
ដូច្នេះយើងរាល់គ្នានឹងមិនមានព្រះគម្ពីរវិវរណៈអាននោះទេ បើសិនជាលោកយ៉ូហានមិនបាននិរទេសទៅរស់ នៅលើកោះទេ។នោះគឺជាផ្លូវរបស់ព្រះជាម្ចាស់ ដែលទ្រង់មានបំណងប្រទានព្រះគម្ពីរវិវរណៈដល់យើងរាល់គ្នា។គាត់បានទៅរស់នៅទីនោះ ខ្ញុំគិតថា គាត់រស់នៅប្រហែលជា៣ឆ្នាំ ហើយក៏បានសរសេរព្រះគម្ពីរវិវរណៈនេះឡើង។
នៅក្នុងជំពូក៣:២២ បានចែងថា “អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំប៉ុន្មានចុះ។”
29
ឥឡូវនេះយើងចាប់ផ្តើមនៅក្នុងជំពូក៣៖
ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហរ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮដូចជាសូរត្រែជា មុនដំបូងនោះ ក៏មានបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការដែលត្រូវមកខាងក្រោយ ទៀត។
យើងនឹងអានពីមួយខទៅមួយខ។ ខ្ញុំបានសរសេរចុះនូវខគម្ពីរយោងជាច្រើននៅទីនេះខ្ញុំមិនដឹងថា តើយើងអាច អានប៉ុន្មានខនោះទេ។ សូមព្រះជាម្ចាស់ទ្រង់ដឹកនាំពួកយើងចុះ។
ព្រះបន្ទូលបានចែងថា“បន្ទាប់ពីការទាំងនេះ” គឺបន្ទាប់ពីគ្រាពួកជំនុំ។ គឺជាការទាំងឡាយដែលនឹងត្រូវមក ខាងក្រោយទៀតគឺវាមានទំនាក់ទំនងគ្នា ដែលនឹងកើតឡើងនៅលើផែនដី បន្ទាប់ពីការលើកឡើងទៅស្ថានសួគ៌ នៃពួកជំនុំ។ការនេះនឹងត្រឡប់មកវិញ ដើម្បីនឹងលើកពួកអ៊ីស្រាអែលឡើង បន្ទាប់ពីគ្រាពួកជំនុំ។ ពួកជំនុំនឹងមិនលេចឡើងម្តងទៀតឡើយរហូតដល់ វិវរណៈជំពូក១៩ ពេលដែលទ្រង់យាងត្រឡប់មកវិញ ទ្រង់នឹងមកជាមួយកូនក្រមុំរបស់ទ្រង់។ ចូរសរសើរតម្កើងចំពោះអាពាហ៍ពិពាហ៍របស់ទ្រង់ចុះ!
30
សូមបងប្អូនអានបទគម្ពីរនេះចុះ។តើបងប្អូនចង់អានបទគម្ពីរនេះដែរឬទេ? បាទ សូមបងប្អូនបើកទៅកាន់ ព្រះគម្ពីរវិវរណៈ១៩ ដោយចាប់ផ្តើមអានខ៧។នេះគឺជាពេលដែលពួកជំនុំលេចឡើងម្តងទៀត ដ្បិតពីមុនមិនមាន ឡើយរហូតមកដល់ជំពូក១៩នេះ។
ចូរយើងមានអំណរ និងរីករាយចុះ ហើយចូរយើងថ្វាយព្រះកិត្តិនាមដល់ទ្រង់ចុះ៖ដ្បិតអាពាហ៍ពិពាហ៍នៃកូនចៀម បានមកដល់ហើយ កូនក្រមុំរបស់ទ្រង់ក៏បានត្រៀមខ្លួនរួចរាល់ហើយ។
អូ! ខ្ញុំអាចអធិប្បាយបទគម្ពីរនេះ បានរហូតដល់ពាក់កណ្តាលយប់។ “...កូនក្រមុំរបស់ទ្រង់ក៏បានត្រៀមខ្លួនរួចរាល់ហើយ”
31
(មានCharlie, Nellie និងបងប្អូនទាំងអស់ ដែលយើងកំពុងតែនិយាយទៅកាន់ នៅក្នុង Rodeny កាលពីថ្ងៃមុន) ពេលដែលលោកអេលីសេ បានបោះសំលៀកបំពាក់នោះទៅលើលោកអេលីយ៉ា... ឬលោកអេលីយ៉ាបានឲ្យ វាទៅកាន់លោកអេលីសេគាត់ក៏បានវិលត្រឡប់មកវិញ ហើយពាក់វាលើខ្លួនលោកផ្ទាល់ រួចក៏ដើររហូតដល់កាត់ ទន្លេយ័ដាន់ហើយឆ្លងកាត់ភ្នំ ហើយក៏ឡើងជិះរទេសទៅបាត់។ ពេលដែលគ្រីស្ទានម្នាក់បានទទួលសង្រ្គោះ ផ្ទៃមុខរបស់គាត់បានបែរទៅកាន់ព្រះគម្ពីរ។ បន្ទាប់មក គាត់ក៏ទទួលបានការមួយចំនួនដែលត្រូវធ្វើ។គឺការបន្ទាប់មក ទ្រង់ បានរាប់គាត់ជាបរិសុទ្ធ ហើយគាត់ត្រូវដាក់ចុះអ្វីៗទាំងអស់ ហើយត្រៀមខ្លួនចាំទ្រង់។គឺកូនក្រមុំត្រូវត្រៀមខ្លួនជា និច្ច។
32
សូមបងប្អូននឹកចាំពីខ្ញុំតាមរយៈសាច់ដ៏តូចតាចនេះផង។ ខ្ញុំគ្រាន់តែនិយាយវាបន្តិចតែប៉ុណ្ណោះ នៅមុនពេល ដែលយើងបន្តទៅមុខទៀត។កាលពីពេលមុន នៅភាគខាងលិច អស់រយៈជាច្រើនឆ្នាំមកហើយ មានក្រុមហ៊ុនដ៏ធំ នេះ គឺ Armour និងSwift Packing។ តើពួកគេបង្កើតវាចេញមកយ៉ាងដូចម្តេច? គឺពួកគេបានចេញមក ហើយទិញ សត្វគោក្របីហើយពួកគេក៏រកបានប្រាក់ជាច្រើន ពីការទិញដីស្រែតូចៗទាំងឡាយ។ ពួកគេមានដីស្រែរាប់សិប គឺធំៗណាស់ ហើយក៏បានចិញ្ចឹមសត្វគោក្របីល្អៗនៅទីនោះផងដែរ។ ពួកគេមានផ្លូវរទេះភ្លើងផ្ទាល់ខ្លួននិងអ្វីៗផ្សេង ទៀត គឺពួកគេអាចដឹកជញ្ជូនសត្វគោក្របីរបស់ពួកគេពីវាស្មៅមួយទៅវាលស្មៅមួយដោយងាយស្រួល។
ក្រុមហ៊ុនArmour និង Swift មានដីស្រែធំៗ។ ពួកគេមានមេក្រុមកម្មករម្នាក់ កាន់កាប់ដីស្រែមួយ។ គាត់មានកូនស្រីប្រហែលជា ៤ ឬ៥នាក់។ ពួកគេក៏បានដឹងថា នៅក្នុងម្នាក់ដែលកាន់កាប់ក្រុមហ៊ុនArmour មិនមែនជាបុរស ទេ ប៉ុន្តែ កូនប្រុសរបស់ពួកគេនឹងដើរទៅមើលដីស្រែទាំងនោះ គាត់គឺជាយុវជនវ័យក្មេងម្នាក់។ហើយស្រ្តីៗទាំង នេះនឹងព្យាយាមទាក់ទាញក្មេងបុ្រសម្នាក់នោះពេលដែលគាត់ដើរចូលមក។ ដូច្នេះពួកគេត្រូវត្រៀមខ្លួនជាស្រាច គឺត្រូវ បំពេញការទាំងឡាយឲ្យរួចរាល់ពេលដែលគាត់ចូលមកដល់។
33
ពេលដែលគាត់ចូលទៅដល់ទីនោះ ពួកគេនឹងចេញមកជួបគាត់។ ពួកគេបានស្លៀកពាក់“Old Frontier Day” ដែល ជាសំលៀកបំពាក់ទាន់សម័យ ហើយក្រចកដៃរបស់ពួកគេក៏មានលាបពណ៌ចំរុះរហូតដល់៤៤ ហើយនៅលើក្បាល របស់ពួកគេមានពាក់មួកផង តើបងប្អូនដឹងទេ។ ពួកគេត្រូវធ្វើខ្លួនដូចជាពួកភាគខាងលិចទូទៅគឺស្រ្តីម្នាក់ៗត្រូវ ស្លៀកពាក់... គឺមានម្នាក់នៅក្នុងចំណោមពួកគេនឹងទទួលក្មេងប្រុសម្នាក់នេះ។
ពួកគេមានបងប្អូនជីដូនមួយ ដែលឈរនៅទីនោះ គឺម្តាយរបស់នាងបានស្លាប់ហើយព្រមទាំងឪពុកនាងផង។ នាង មានតែបងប្អូនជីដូនមួយតែប៉ុណ្ណោះ គឺនាងស្ទើរតែធ្លាក់ខ្លួនក្លាយជាទាសករហើយ។នាងបានធ្វើកិច្ចការកខ្វក់ជា ច្រើន ដូចជាលាងចាន និងធ្វើអ្វីៗផ្សេងៗទៀត។ នាងគ្មានសំលៀកបំពាក់ថ្មីទេ។
34
ដូច្នេះ នៅវេលាដែលមកដល់ បុរសនោះក៏បានចូលមកដល់ ពួកគេរាល់គ្នាត្រូវក្រោកឡើងស្លៀកពាក់ចុះទៅឯ ស្ថានីយ៍ ដើម្បីទទួលបុរសនោះ។ ពួកគេបានត្រៀមខ្លួនតម្រង់កាំភ្លើងរបស់ពួកគេហើយដូចជាខំបង្ហាញខ្សែករបស់ ពួកគេ និងគ្រឿងតុបតែងផ្សេងទៀត ហើយពួកគេនឹងនាំបុរសនោះចូលទៅឯវាលស្រែ។នៅយប់នោះ ពួកគេនឹង រៀបចំពិធីដ៏ធំមួយ។ ហើយពួកគេក៏បានចេញទៅឯទីវាលចម៉ើង ដោយច្រៀងរាំផងពេញមួយយប់នោះ។គាត់នឹង ស្នាក់នៅទីនោះ ២ ឬ៣យប់។
35
ខ្ញុំដូចជាចង់និយាយអំពីការមួយចំនួនដែលពួកបងប្អូនរបស់យើងបាននាំគ្នាស្លៀកពាក់ គឺវាជាពួកជំនុំធំៗ ទាំងឡាយ។ មើលទៅ បើសិនជាវាមានឈ្មោះដែលមិនល្អនោះវាក៏បានប្រទានមកដល់ពួកជំនុំ Pentecostals ដែលជាការមិនត្រឹមត្រូវ។ ពួកគេបានធ្វើការខុសឆ្គងផងដែរប៉ុន្តែ ពួកគេមិនធ្លាប់បានស្តាប់ឮនោះទេ។ ពួកគេជា មនុស្សដែលបុរាណ ដូច្នេះ លោកអ្នកមិនធ្លាប់ឮពីពួកគេនោះទេ។ប៉ុន្តែ មានអ្នកបំរើខាង Pentecostal ខ្លះ ក៏បាន ធ្វើការខុសឆ្គងក្នុងពេលមួយ បងប្អូនអើយខ្ញុំកំពុងតែប្រាប់ការនេះដល់បងប្អូនហើយ ពួកគេនឹងវេចខ្ចប់នាងឆ្លងកាត់ ប្រទេស នៅក្នុងគ្រប់ទំព័រកាសែត។មែនហើយ សូមអនុញ្ញាតឲ្យបងប្រុសខាង Pentecostal បានអធិស្ឋានឲ្យពួក ក្មេងៗចុះ គឺនៅគ្រប់ទំព័រកាសែតនឹងចុះផ្សាយអំពីការនេះគឺថ្លែងអំពី “ការប្រោសឲ្យជារបស់ព្រះ គឺជាការដ៏អស្ចារ្យ”
តើហេតុអ្វីគេមិនចុះផ្សាយករណីទាំងឡាយដែលពួកគ្រូពេទ្យស្រាវជ្រាវរកមិនឃើញផង? នោះគឺជាទឹក ជ្រលក់សត្វក្ងាន ហើយវាក៏ជាទឹកជ្រលក់សម្រាប់សត្វក្ងានឈ្មោលដែរ។ដូច្នេះ បើសិនជាពួកគេធ្វើបែបនោះ ពួកគេ មិនអាចរកកន្លែងណាសរសេរវាឲ្យបានអស់នោះឡើយ រហូតដល់ស្លាប់។បើសិនជាខ្ញុំចេញទៅឯទីកប់ខ្មោច ខ្ញុំនឹងនិយាយថា “អស់អ្នកដែលបានស្លាប់ ស្ថិតនៅក្រោមការប្រោសឲ្យជារបស់ព្រះចូរក្រោកឡើង” ហើយក៏ និយាយទៀតថា “អស់អ្នកដែលបានស្លាប់ ស្ថិតនៅក្រោមការព្យាបាលដោយឱសថចូរក្រោកឡើង”... ដូច្នេះ បើសិនជា ពួកគេរិះគន់ដល់អ្នកនោះ គេក៏រិះគន់ដល់អ្នកផ្សេងទៀតដែរ។ត្រឹមត្រូវហើយ។ ប៉ុន្តែ ពួកគេបានសម្លាប់ មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយសារការប្រើប្រាស់ឱសថនិងការវះកាត់។ លោកអ្នកប្រហែលជា មិនធ្លាប់ ស្តាប់ឮពីការនេះពីមុនទេ។
36
ដូច្នេះក្មេងស្រីទាំងនេះ នាងបានធ្វើកិច្ចការដ៏លំបាកទាំងឡាយ។ នៅយប់មួយ ពេលដែលការបរិភោគ អាហារពេលល្ងាចបានបញ្ចប់ទៅពួកគេនឹងលោតរាំ... ហើយក្មេងស្រីម្នាក់ៗសុទ្ធតែតុបតែងកាយយ៉ាងស្រស់ ស្អាត ហើយក្មេងស្រីដ៏ក្រីក្រនេះមានតែសំលៀកបំពាក់ចាស់ៗដែលដាច់រហែកតែប៉ុណ្ណោះ។ នៅយប់មួយ នាង នឹងអង្គុយនៅក្នុងពិធីលៀងព្រះអម្ចាស់បន្ទាប់ពីការបរិភោគអាហារពេលល្ងាច ហើយនាងត្រូវលាងសំអាតចាន ទាំងអស់ គឺនាងត្រូវរត់ទៅឯក្រៅផ្ទះដើម្បីលាងសំអាតចាន។ ពេលដែលនាងបែរខ្លួននៅជុំវិញក្រោលសត្វ ស្រាប់ តែឃើញគាត់ឈរនៅទីនោះផ្អែកនៅជិតក្រោលសត្វនោះ។ គាត់បាននិយាយថា “សួស្តី”
នាងមានសេចក្តីខ្មាស់ណាស់ ដោយព្រោះបុរសនោះជាមនុស្សដ៏អស្ចារ្យគឺជាកូនម្ចាស់ស្រែចំការនោះ។ នាងបាន ដាក់ចានដែកនោះចុះ ហើយគាត់មិនបានកត់សំគាល់ថា នាងស្លៀកពាក់ខោអាវដាច់រហែកនោះទេគាត់ក៏បានចាប់ ផ្តើមស្មើរសុំទៅកាន់នាង ដែលនៅជើងទទេ គឺនាងបានងាកមើលទៅខាងក្រោយបែបដូច្នេះ។
គាត់ក៏បានដើរទៅកាន់នាង រួចនិយាយថា“សូមកុំខ្លាចអី” “ខ្ញុំចង់ប្រាប់ការមួយចំនួនដល់នាង” “ខ្ញុំបានចេញ មកកាន់ទីនេះ ក្នុងគោលបំណងមួយ។គឺដើម្បីរកប្រពន្ធ” “ខ្ញុំបានរកមើលនៅគ្រប់ទីកន្លែង” “ខ្ញុំមិនចង់រៀបការជា មួយនឹងស្រ្តីទាំងឡាយដែលរស់នៅក្នុងទីក្រុងនោះទេ។ខ្ញុំចង់រៀបការជាមួយនឹងប្រពន្ធពិតប្រាកដដែលខ្ញុំប្រាថ្នា ចង់បានវិញ” “ខ្ញុំបានមើលពួកស្ត្រីទាំងនោះហើយតែខ្ញុំបានកត់សំគាល់ពីនាងវិញ។ ខ្ញុំបានស្វែងរកតាមរយៈមនុស្ស មួយចំនួន ក៏បានដឹងថា នាងគឺជាបងប្អូនជីដូនមួយរបស់ខ្ញុំ”
“ពិតមែនហើយលោក”
“ខ្ញុំចង់សួរថាតើនាងព្រមរៀបការជាមួយនឹងខ្ញុំដែរឬទេ?”
តើហេតុអ្វី នាងមិនត្រូវអ្វីនោះទេ។ នាងមិនដឹងថា ត្រូវឆ្លើយតបជាមួយនឹងគាត់យ៉ាងដូចម្តេចទេ។
37
ខ្ញុំអាចស្រមៃដឹងថា តើនាងមានអារម្មណ៍យ៉ាងដូចម្តេចចុះបងប្អូនវិញ? ពេលដែលខ្ញុំជាមនុស្សមានបាប គឺ ខ្ញុំគ្មានកន្លែងណាដែលល្អនោះឡើយ ខ្ញុំជាកូនមនុស្សប្រមឹកតែព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំចង់បានអ្នកធ្វើជា កម្មសិទ្ធរបស់ខ្ញុំ” តើអាចឲ្យទ្រង់យាងមកកាន់មនុស្សដូចជាខ្ញុំយ៉ាងដូចម្តេចកើត?តើអាចឲ្យទ្រង់មានបន្ទូលថា “ខ្ញុំនឹងប្រទានផ្ទះនៅស្ថានសួគ៌ដល់អ្នក” យ៉ាងដូចម្តេចបាន?តើអាចឲ្យទ្រង់មានបន្ទូលថា “ខ្ញុំនឹងសង្រ្គោះអ្នក” យ៉ាងដូចម្តេចបាន? ខ្ញុំគឺជាមនុស្សទន់ទាបណាស់តើការនេះអាចកើតឡើងយ៉ាងដូចម្តេចកើត? ប៉ុន្តែទ្រង់បានធ្វើ វាពិតមែន!
38
នាងបានតបវិញថា“លោកម្ចាស់អើយ ខ្ញុំមិនស័កសមនឹងលោកម្ចាស់ទេ។ ខ្ញុំមិនអាចធ្វើជាប្រពន្ធ នឹងបុរសដូចជាលោកម្ចាស់បានទេ” “ដោយព្រោះលោកម្ចាស់ល្អអស្ចារ្យ ហើយខ្ញុំម្ចាស់មិនមានអ្វីសោះឡើយ។ ខ្ញុំម្ចាស់ក្រីក្រណាស់”
គាត់បានតបវិញថា “ប៉ុន្តែ នាងគឺជាប្រពន្ធដែលខ្ញុំបានជ្រើសរើស”
តើវាមិនមែនជាការដែលល្អទេឬអីពេលដែលព្រះយេស៊ូវទ្រង់មានបន្ទូលមកកាន់លោកអ្នកដូច្នេះ? លោកអ្នក បានដឹងហើយថា លោកអ្នកមិនស័ក្តសមធ្វើជាគ្រីស្ទានទេហើយក៏គ្មានអ្វីដែលលោកអ្នកអាចធ្វើបានដែរ ប៉ុន្តែ ទ្រង់ បានជ្រើសរើសលោកអ្នក។ គឺជាសេចក្តីសប្បុរសរបស់ទ្រង់និងមេត្តាករុណារបស់ទ្រង់ ដែលទ្រង់បានជ្រើសរើស លោកអ្នក។ លោកអ្នកមិនបានជ្រើសរើសទ្រង់ឡើយគឺទ្រង់បានជ្រើសរើសលោកអ្នកវិញ។ ត្រឹមត្រូវណាស់។
នាងបាននិយាយថា “ខ្ញុំម្ចាស់មិនស័ក្តសមឡើយ...”
គាត់បានតបវិញថា “សូមកុំមើលសំលៀកបំពាក់របស់នាងឡើយ។ខ្ញុំមិនមើលសំលៀកបំពាក់របស់នាងទេ តែខ្ញុំបានមើលចិត្តរបស់នាងវិញ” “តើនាងព្រមរៀបការជាមួយខ្ញុំដែរឬទេ?”ចុងក្រោយ កិច្ចព្រមព្រៀងក៏បានកើត ឡើង។ គាត់បាននិយាយថា “នៅឆ្នាំមួយ ចាប់ពីពេលនេះទៅ ខ្ញុំនឹងវិលត្រឡប់មកវិញ។សូមនាងត្រៀមខ្លួនចុះ។ សូមស្លៀកពាក់ខោអាវអាពាហ៍ពិពាហ៍ចុះ ដ្បិតខ្ញុំនឹងវិលត្រឡប់មកវិញហើយរៀបការជាមួយនឹងនាងនៅទីកន្លែង នេះ។ ខ្ញុំនឹងនាំនាងទៅកាន់រដ្ឋ Chicago រហូតទៅដល់Outer Drive ដែលនាងនឹងមានសត្វគោក្របីជាកម្មសិទ្ធ របស់ខ្លួន។ ហើយការដែលនាងធ្លាប់តែអង្គុយលាងចាននេះនឹងលែងមានទៀតហើយ”
39
ពេលដែលពួកបងប្អូនជីដូនមួយ បានស្តាប់ឮការទាំងនោះ ពួកគេនិយាយថា“នាងគឺជាមនុស្សក្រីក្រ ហើយល្ងីល្ងឺ ហេតុអ្វីនាងស្គាល់បុរសនោះ វាមិនគួរយ៉ាងដូច្នោះឡើយ!”
តើការនេះមិនដូចជាការដែលពួកគេកំពុងតែនិយាយនៅពេលសព្វថ្ងៃនេះទេឬអី?“តើអាចឲ្យក្រុមមនុស្ស បរិសុទ្ធទាំងនោះ អាចសរសេរឈ្មោះរបស់ពួកគេចុះយ៉ាងដូចម្តេច? តើពួកគេជាពួកជំនុំប្រភេទណា?តើពួកគេគឺ ជាមនុស្សប្រភេទអ្វីទៅ?” ពេលដែលយើងរាល់គ្នាបានភ្ជាប់ពាក្យហើយ ក៏មានអារម្មណ៍ថាព្រះយេស៊ូវទ្រង់ជាម្ចាស់ ចិត្តរបស់យើង ដែលទ្រង់នឹងដកអំពើបាបយើងរាល់គ្នាចេញ ហើយទ្រង់មានបន្ទូលថាទ្រង់នឹងយាងត្រឡប់មកវិញ ជាពិតប្រាកដ... គឺនៅថ្ងៃមួយទ្រង់នឹងយាងត្រឡប់មកវិញ។
40
នាងបានខិតខំធ្វើការរាប់ឆ្នាំ គឺជាទាសករ នាងអាចសន្សំលុយបានត្រឹមតែ៧៥សេនតែប៉ុណ្ណោះ នាងទទួលបាន ប្រាក់ខែត្រឹមតែប៉ុណ្ណោះ។ នាងបានសន្សំលុយរបស់នាងទុក ទិញខោអាវអាពាហ៍ពិពាហ៍របស់នាងគឺដើម្បីត្រៀម ខ្លួនទទួលកូនកំលោះ។ នោះគឺជាអ្វីដែលមាននៅក្នុងគំនិតរបស់នាង គឺនាងត្រូវត្រៀមខ្លួន។នាងក៏បានត្រៀមខ្លួន ជាស្រេច។ នាងមានសំលៀកបំពាក់ហើយ គឺជាសំលៀកបំពាក់នៅថ្ងៃអាពាហ៍ពិពាហ៍របស់នាងនៅខណៈពេល ដែលបងប្អូនជីដូនមួយរបស់នាងចុងក្រោយពេលវេលាក៏បានមកដល់។ នាងបានស្លៀកពាក់រួចរាល់ គឺបានត្រៀមខ្លួនរួចជាស្រេច។ ហើយ ពួកបងប្អូនជីដូនមួយរបស់នាងក៏បានចេញមកហើយនាងបានឱនក្បាលរបស់នាងចុះ និយាយថា “នាងជា មនុស្សឆ្កួតហើយ។ តើហេតុអ្វីនាង ប្រាកដម្ល៉េះថាគាត់ចង់មានន័យបែបនោះ។ គាត់មិនបាននិយាយបែបនោះទេ តើគាត់អាចរៀបការជាមួយនឹងស្រ្តីដូចជារូបនាងយ៉ាងដូចម្តេចកើត”ប៉ុន្តែ នាងមិនខ្វល់ថាពួកគេនិយាយអ្វីនោះទេ
41
នាងបានត្រៀមខ្លួនរួចជាស្រេចហើយ។
ពេលវេលាក៏កាន់តែជិតល្ងាចហើយពួកគេក៏ចាប់ផ្តើមសើចចំអកឲ្យនាង។ នាងបានឈរចាំនៅមាត់ទ្វារ ចាំហើយ ចាំទៀត។ ពួកគេនិយាយថា“តើគាត់សន្យាថា គាត់មកដល់ម៉ោងប៉ុន្មាន?”
“គាត់មិនបាននិយាយដូច្នោះទេប៉ុន្តែ” “គាត់បានប្រាប់ខ្ញុំនៅយប់នោះថា គាត់បានប្រគល់ចិញ្ចៀនភ្ជាប់ពាក្យ មកឲ្យខ្ញុំគាត់ប្រាប់ខ្ញុំថា វាមានរយៈពេល១ឆ្នាំចាប់ពីឥឡូវនេះទៅ។ ដូច្នេះ ខ្ញុំនៅសល់ពេល១ម៉ោងទៀត”អាម៉ែន។ គឺខ្ញុំគ្រាន់តែរង់ចាំប៉ុណ្ណោះ។ “ខ្ញុំនៅសល់ពេល១ម៉ោងទៀត” “នៅសល់៣០នាទីទៀត”“១០នាទីទៀត” ពួកគេបាន សើចចំអកឲ្យនាង រួចគេបានហៅនាងថា ជាមនុស្សបែបនេះបែបនោះជាដើម។
ប៉ុន្តែ នៅចុងក្រោយ ពេលវេលាដ៏សំខាន់ក៏ចូលមកដល់ ពួកគេក៏បានឮសន្ធឹកកង់រទេះបរចូលមកគឺរទេះសេះក៏ បានបរចូលមក។ តើវាគឺជាការអ្វីទៅ ដែលឃើញកូនក្រមុំដ៏តូចច្រលឹងបែបនេះ គឺនាងបានត្រៀមខ្លួនរួចរាល់ហើយ នាងក៏បានចេញមកខាងក្រៅទ្វា ហាក់ដូចជាចង់ហោះ​ទៅក្នុងរង្វង់ដៃបុរសដែលនាងបានស្រឡាញ់ ដែល នឹងក្លាយជាប្តីរបស់នាង ហើយគាត់នឹងលើកបីនាងឡើងរួចក៏រៀបការជាមួយគ្នា ហើយជិះលើរទេះទៅបាត់។
42
នៅថ្ងៃមួយអស់ពួកបងប្អូនដែលបានសើចចំអកឲ្យនាង ហើយនិយាយថា “មនុស្សបរិសុទ្ធ” “Pentecostal” ពួកយើងកំពុងតែរង់ចាំ។ពួកយើងនៅសល់ពេលវេលាតិចណាស់។ ពួកគេនិយាយថា “វាគ្មានអ្វីដែលខុសប្លែកគ្នា ឡើយ” សូមកុំព្រួយបារម្ភអី។យើងនៅសល់ពេលបន្តិចទៀត ហើយនៅខណៈនោះ ទ្រង់បានសន្យាចំពោះរូបយើង រាល់គ្នាហើយ ថាទ្រង់នឹងយាងមក។នៅថ្ងៃមួយ យើងរាល់គ្នានឹងបានហើរឡើងទៅ។ ចូរយើងត្រៀមខ្លួនចុះ! ហើយស្លៀកពាក់ខោអាវអាពាហ៍ពិពាហ៍ឲ្យរួចរាល់ចុះ!ចូរដកសេចក្តីអាក្រក់ចេញពីក្នុងចិត្តរបស់អ្នករាល់គ្នាចុះ។
43
សូមបងប្អូនស្តាប់បទគម្ពីរនេះចុះ៖
ចូរអរសប្បាយហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀម ហើយភរិយាទ្រង់បានរៀបខ្លួនជាស្រេច
ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាតហើយភ្លឺដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋ នោះជាសេចក្តី សុចរិតរបស់ពួកបរិសុទ្ធ។ (ចូរសរសើរតម្កើងព្រះ)
ដូច្នេះនៅថ្ងៃមួយ នឹងមានការជួបប្រជុំគ្នានៅលើអាកាស។ ចូរយើងត្រៀមខ្លួនរួចជាស្រេចចុះ។ ចូរជម្រះចិត្តរបស់លោកអ្នកឲ្យចេញពីការអាក្រក់ទាំងឡាយចុះ។ ចូរមានសេចក្តីជំនឿនៅក្នុងព្រះ ទោះបីជាមើលទៅវាហាក់បីដូចជាងងឹតយ៉ាងណាក៏ដោយ ឬក៏មានមនុស្សគេសើចចំអកឲ្យលោកអ្នក ហើយនិយាយថា “អ្នកបានប្រព្រឹត្តខុសហើយ” ចូរបងប្អូនរស់នៅជាបិរសុទ្ធ ហើយរស់នៅថ្វាយព្រះចុះ។ ចូរបងប្អូនបន្តទៅមុខទៀតចុះ។ពេលវេលានឹង មកដល់ឆាប់ៗ!
44
ដូចនេះលោកអ្នកបានឃើញហើយ នាងបានលេចមកម្តងទៀតនៅក្នុងវិវរណៈ១៩:
ក្រោយនោះមក(បន្ទាប់ពីគាត់បានឃើញគ្រាពួកជំនុំ)
ចូរចាំថាលោកយ៉ូហានកំពុងតែនៅលើកោះបាត់ម៉ុស។ បន្ទាប់ពីគាត់បានឃើញគ្រាពួកជំនុំទាំងអស់:
...ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហរនៅស្ថានសួគ៌...
“ទ្វារ១”តើទ្វារនោះគឺជាអ្វី៖ គឺនៅក្នុងវិវរណៈ៣:៨។ នៅក្នុងវិវរណៈជំពូក៣ ខ៨បានចែងថា “អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហរនៅមុខឯង គ្មានអ្នកណាអាចនឹងបិទបានទេ” ទ្រង់គឺជាទ្វារ!គឺព្រះ គ្រីស្ទទ្រង់គឺជាទ្វារ។ ទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរយ៉ូហាន១០ថា “ខ្ញុំជាទ្វារចៀម”
នៅក្នុងប្រទេសដែលមានវ័យចំណាស់លោកអ្នកឃើញថា អ្នកគង្វាលបានដើរនៅក្នុងហ្វូងចៀមរបស់គាត់។ បន្ទាប់ពីគាត់បានរាប់ចំនួនចៀមហើយដើម្បីឲ្យប្រាកដថា វាគ្រប់ចំនួន បន្ទាប់មក គាត់នឹងសំរាកនៅមាត់ទ្វារនោះ។ ឆ្កែចចកមិនអាចចូលបានឡើយបើពុំនោះទេគាត់នឹងភ្ញាក់ឡើង ឬសត្វចៀមរបស់គាត់មិនអាចចេញទៅ ដោយមិន បានរំលងគាត់នោះដែរឬ។អូ! តើសត្វចៀមទាំងនោះមានអារម្មណ៍ថា មានសុវត្ថិភាពប៉ុណ្ណា ដោយព្រោះអ្នក គង្វាលរបស់វាបានដេកនៅមុខមាត់ទ្វាក្រោលរបស់វា!
នៅក្នុងព្រះគម្ពីសញ្ញាចាស់ដែលបានចែងអំពីលោក ណូអេ គឺបានឈរនៅមាត់ទ្វារទូក។ អូ! សូមស្តាប់! ខ្ញុំ នឹងប្រាប់ការមួយចំនួនដល់បងប្អូន។គាត់ឈរនៅមាត់ទ្វារទូក ហើយអធិប្បាយទៅកាន់មនុស្សឲ្យប្រែចិត្ត ហើយ រស់នៅជាសុចរិតចុះ តែពួកបណ្តាមនុស្សគេសើចចំអកឲ្យគាត់។គាត់នៅតែឈរនៅមាត់ទ្វារនោះដដែល តែគ្មាន នរណាដើរចូលមកក្នុងទូកទាល់តែសោះ។ គ្មាននរណាម្នាក់ចូលមកឡើយដ្បិតទូកនោះមានទ្វារមួយប៉ុណ្ណោះ។
45
មានតែផ្លូវមួយប៉ុណ្ណោះ!បងប្អូនអើយ។ មានតែផ្លូវមួយប៉ុណ្ណោះ ដែលអាចចូលទៅក្នុងរូបកាយរបស់ព្រះ គ្រីស្ទបាន។ ហើយមានតែទ្វារមួយប៉ុណ្ណោះដែលអាចចូលទៅក្នុងពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់បាន ហើយ ព្រះយេស៊ូវទ្រង់គឺជាទ្វារនោះឯង។“ខ្ញុំគឺជាទ្វារចៀម”
ទ្រង់មានបន្ទូលទៅកាន់គ្រាពួកជំនុំនេះថា“ខ្ញុំបានបើកទ្វារចំហរនៅចំពោះអ្នករាល់គ្នាហើយ” ទ្រង់មាន បន្ទូលទៅ កាន់គ្រាពួកជំនុំមេតូឌីស។តែពួកគេបានបែរចេញពីទ្រង់ ចូលទៅក្នុងក្រុមរបស់ពួកគេវិញ។ “ដ្បិតខ្ញុំបាន បើកទ្វារនៅចំពោះអ្នករាល់គ្នាហើយ”បន្ទាប់ពីពួកគេបានរាប់ជាបរិសុទ្ធមក ទ្រង់មានបន្ទូលថា “ខ្ញុំនឹងបើកទ្វារចំហរ” គឺជាព្រះវិញ្ញាណបរិសុទ្ធ។“យើងរាល់គ្នាបានទទួលបុណ្យជ្រមុជចូលទៅក្នុងរូបកាយតែមួយ គឺជាព្រះគ្រីស្ទ តាម រយៈព្រះវិញ្ញាណតែមួយ។ទ្រង់បានដាក់សារព្រះបន្ទូលនោះនៅចំពោះពួកជំនុំមេតូឌីសហើយ តែពួកគេបានបែរ ចេញមិនព្រមស្តាប់វិញ។ពួកគេបានចេញមក ដោយការរាប់ជាបរិសុទ្ធ តែពួកគេបានបដិសេធព្រះវិញ្ញាណបរិសុទ្ធ។ តើបងប្អូននៅចងចាំទេ?ទ្វារនោះបានបើកចំហរហើយ។
តើយើងរាល់គ្នាអាចចូលទៅកាន់ព្រះគ្រីស្ទយ៉ាងដូចម្តេចបាន?តាមរយៈព្រះវិញ្ញាណតែមួយ គឺជាព្រះ វិញ្ញាណបរិសុទ្ធ ដែលជាព្រះវិញ្ញាណរបស់ព្រះគ្រីស្ទទើបយើងរាល់គ្នាអាចចូលទៅក្នុងទ្រង់បាន។ មិនមែនតាម រយៈដៃរបស់មនុស្ស ក៏មិនមែនតាមរយៈការប្រោសទឹកប៉ុន្តែតាមរយៈព្រះវិញ្ញាណបរិសុទ្ធតែមួយ ដែលយើងរាល់ គ្នាបានទទួលបុណ្យជ្រមុជចូលទៅក្នុងរូបកាយតែមួយហើយក៏បានក្លាយជាចំណែកនៃរូបកាយរបស់ទ្រង់៖ តាម រយៈបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធតែមួយយើងរាល់គ្នាអាចចូលទៅកាន់ទ្វារនោះបាន ទ្វារនេះបានបើក ចំហរនៅស្ថានសួគ៌ហើយ។ ពេលដែលយើងរាល់គ្នាសម្លឹងមើលទៅលើយើងនឹងបានឃើញព្រះអម្ចាស់យេស៊ូវ។
46
ទ្វារនោះគឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហរ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮដូចជាសូរត្រែជា មុនដំបូងនោះ...
ឥឡូវនេះរូបភាពកំពុងតែផ្លាស់ប្តូរហើយ។ លោកយ៉ូហានកំពុងតែឃើញការនោះនៅលើកោះបាត់ម៉ុស។ គាត់បានឃើញការមួយចំនួននឹងកើតឡើងនៅលើផែនដី(គឺជាគ្រាពួកជំនុំទាំងនេះ) ចុះមកដល់គ្រាពួកជំនុំទាំង៧។ បន្ទាប់មក គាត់ក៏បានឃើញគ្រាពួកជំនុំនិមួយៗបន្ទាប់ពីគ្រាពួកជំនុំបានបញ្ចប់ទៅ គាត់ក៏បានឮសូសំឡេងមួយ។ រួចគាត់បានមើលឡើងទៅលើស្ថានសួគ៌មានទ្វារ១ចំហរហើយសំឡេងនោះដូចជាសូរត្រែជាមុនដំបូង។ រូបភាព ទាំងឡាយត្រូវបានផ្លាស់ប្តូរ ពីលើកោះបាត់ម៉ុសទៅកាន់ស្ថានសួគ៌។
47
សំឡេងនោះគឺជាសំឡេងដដែល ដែលទេវតាបានដើរកាន់ជើងចង្កៀងមាសទាំង៧។ សំឡេងនោះមិនផ្លាស់ ប្តូរឡើយ។ ប៉ុន្តែតើសំឡេងនោះ គឺជាសំឡេងដែលគាត់ទើបតែស្តាប់ឮលើកដំបូងឬ? តើមានបងប្អូនប៉ុន្មាននាក់ ចងចាំគ្រាពួកជំនុំដំបូង? នៅខាងក្រោយគាត់ “នៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ”វិវរណៈ១:១០ “នៅដោយវិញ្ញាណ” បើសិនជាលោកអ្នកចង់សរសេរខគម្ពីរនេះចុះ គឺស្ថិតនៅក្នុងវិវរណៈ១:១០និង១៣ “នៅថ្ងៃនៃ ព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែនៅ ខាងក្រោយខ្ញុំ។ ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយនោះក៏ឃើញ ជើង ចង្កៀងមាស៧។”
បន្ទាប់ពីទ្រង់បានបង្ហាញសេចក្តីអាថ៌កំបាំងដល់គាត់ឲ្យឃើញពីជើងចង្កៀងមាសទាំង៧ហើយបន្ទាប់មក គាត់បានឮសម្លេងដដែលនោះ គាត់ក៏មើលទៅ ក៏ឮសម្លេងចេញពីស្ថានសួគ៌មក។ គាត់បានមើលឡើងទៅស្រាប់ តែឃើញទា្វរ១បើកចំហ នៅស្ថានសួគ៌ តើលោកអ្នកអាចចូលទៅកាន់ទ្វារនោះយ៉ាងដូចម្តេច?គឺតាមរយៈព្រះយេ ស៊ូវគ្រីស្ទ ទ្រង់គឺជាផ្លូវ ហើយជាទ្វារនោះ ក្រៅពីទ្រង់គ្មានផ្លូវណាផ្សេងទៀតឡើយ។
48
“អស់អ្នកណាដែលខំឡើងទៅតាមផ្លូវផ្សេងទៀតគឺជាដូចជាចោរលួចដែរ” នៅក្នុងរឿងប្រៀបប្រដូច មាន ម្នាក់បានខំឡើងទៅខាងលើ គឺនៅបន្ទប់បរិភោគអាហារអាពាហ៍ពិពាហ៍ដោយគ្មានស្លៀកពាក់ខោអាវ អាពាហ៍ពិពាហ៍ ត្រូវរាប់ថាមានទោស គេនឹងចាប់អ្នកនោះបោះទៅក្នុងទីងងឹត។មានតែផ្លូវមួយប៉ុណ្ណោះ ដែលអាច ចូលទៅកាន់ការបរិភោគអាហារនៅក្នុងពិធីអាពាហ៍ពិពាហ៍នោះ។ខ្ញុំគិតថា ខ្ញុំធ្លាប់បានអធិប្បាយបទគម្ពីរនេះ កាលពីពេលមុនមកហើយ។
ពេលដែលបុរសម្នាក់បានរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសដ៏វ័យចំណាស់គាត់ត្រូវប្រគល់លិខិតអញ្ជើញ សម្រាប់ខ្លួនឯងដែរ។ គាត់ត្រូវរកអាវផាយពាក់​ដោយខ្លួនឯង។ ដូច្នេះ ពេលដែលគាត់ជួបមនុស្សនៅទីនេះ គឺកំពុង តែអង្គុយនៅតុបរិភោគអាហារ...តើមានបងប្អូនប៉ុន្មាននាក់នៅចាំរឿងប្រៀបប្រដូចនេះ? ប្រាកដណាស់ លោក គឺជាអ្នកដែលអានព្រះគម្ពីរ។គេក៏បានឃើញអ្នកនោះ នៅតុបរិភោគអាហារគ្មានស្លៀកពាក់អាវផាយនោះទេ។
49
តើវាគឺជាអ្វីទៅ?កូនកម្លោះបានឈរនៅមាត់ទ្វារ ហើយមនុស្សគ្រប់គ្នាបានចូលមកសុទ្ធតែមានលិខិត អញ្ជើញ។ “គ្មាននរណាអាចទៅឯព្រះវរបិតាបានឡើយលើកតែតាមរយៈខ្ញុំប៉ុណ្ណោះ។ អ្វីៗទាំងអស់ព្រះវរបិតាបាន ប្រគល់មកខ្ញុំហើយ” ពួកគេបានចូលមកទ្រង់ក៏បានប្រគល់លិខិតអញ្ជើញដល់ពួកគេ។ ចំពោះកូនកម្លោះ មនុស្ស គ្រប់គ្នាសុទ្ធតែដូចគ្នា...នោះគឺជាការមួយដែលនាំឲ្យពួកគេល្អ គឺព្រះវិញ្ញាណបរិសុទ្ធខាងសាសនា ដែលធ្វើឲ្យ ពួកគេដូចគ្នា។ទោះបីជាពួកគេជា អ្នកមាន ឬអ្នកក្រ ជាអ្នកជា ឬជាអ្នកទាសករក្តី ទោះខ្មៅឬស ទោះសី្រឬប្រុសក្តីពួកគេទាំងអស់គឺ ដូចគ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ។
ហើយកូនកម្លោះបានឈរនៅមាត់ទ្វារហើយពួកគេបានទទួលលិខិតអញ្ជើញ ពួកគេបានស្លៀកពាក់អាវផាយ ទោះបីជា អ្នកមាន ឬអ្នកក្រ គឺដូចតែគ្នាទេ។នោះហើយគឺជាអ្វីដែលមាននៅក្នុងនគរព្រះ។ គ្មាននរណាធំ ឬតូចទេ។ ពួកគេគឺដូចគ្នាទាំងអស់នៅក្នុងព្រះគ្រីស្ទ។
50
តើបងប្អូនគិតយ៉ាងដូចម្តេចដែរពេលដែលកូនកម្លោះត្រឡប់មកវិញ ហើយបានដឹងថា មានអ្នកខ្លះកំពុង អង្គុយដោយគ្មានអាវផាយនោះ?គាត់នឹងសួរថា “សំឡាញ់អើយ តើអ្នកអាចចូលមកខាងក្នុងនេះបានយ៉ាងដូច ម្តេច?” គេនឹងក្រោកឈរឡើងគ្មានតបតនោះទេ។ វាបានបង្ហាញថា គាត់បានចូលមកតាមផ្លូវផ្សេងទៀត ក្រៅពីការ ចូលមកតាមទ្វារនេះ។គាត់បានចូលមកតាមរយៈបង្អួច ឬចូលមកតាមទ្វារក្រោយជាដើម។ គាត់បានហៅអ្នកថា ជាសំឡាញ់ ហើយក៏បានបង្ហាញថាគាត់គឺជាសមាជិកពួកជំនុំ៖ “សំឡាញ់អើយ តើអ្នកអាចចូលកាន់ទីនេះ ដោយ គ្មានពាក់អាវផាយយ៉ាងដូចម្តេចកើត?”
ព្រះយេស៊ូវទ្រង់មានបន្ទូលការនេះដោយអង្គទ្រង់ផ្ទាល់។ទ្រង់បានត្រាស់ហៅពួកអ្នកជំនួញ ដោយមាន បន្ទូលថា “ចូរចងដៃជើងរបស់អ្នកនោះទៅ” ហើយបោះគាត់ទៅក្នុងទីងងឹតជាទីយំសង្កៀតធ្មេញទៅ។ នោះគឺ ជាព្រះបន្ទូលរបស់ទ្រង់ផ្ទាល់។ គាត់ត្រូវបានគេបណ្តេញចេញដោយព្រោះ​គាត់មិនបានពាក់អាវផាយ ហើយគាត់ បានចូលមកតាមទ្វារផ្សេងវិញ។បើសិនជាគាត់បានចូលមកតាមទ្វារត្រឹមត្រូវ នោះគាត់ត្រូវតែមានពាក់អាវផាយ។
51
អូ!សូមបងប្អូនស្តាប់ការនេះចុះ! បើសិនជាអាវផាយនោះ គឺជាបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធតើ យើងនឹងត្រូវការតំណើរតាមផ្លូវផ្សេងទៀតយ៉ាងដូចម្តេច? បើសិនជាគ្រាពួកជំនុំដំបូងត្រូវចូលមកតាមទ្វារគឺជា ព្រះយេស៊ូវគ្រីស្ទ នោះចូរយើងទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចុះគឺទទួលបុណ្យជ្រមុជដោយ ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបានអាវផាយអាពាហ៍ពិពាហ៍ តើយើងអាចចូលទៅតាមទ្វារណាផ្សេងទៀតបាន?បើសិនជាលោកអ្នកចូលមកតាមរយៈក្រុមមេតូឌីស ឬតាមរយៈក្រុមបាបទីស្ទ ឬតាមរយៈក្រុមPentecostals ឬតាម រយៈនិកាយផ្សេងៗទៀត លោកអ្នកនឹងត្រូវគេចាប់ចង ហើយបោះទៅក្នុងទីខាងក្រៅដ៏ងងឹត។លោកអ្នកត្រូវតែ ចូលមកតាមរយៈព្រះយេស៊ូវគ្រីស្ទ ទ្រង់គឺជាផ្លូវ ហើយជាទ្វារ ជាសេចក្តីពិតនិងជាជីវិត។ អាម៉ែន!
52
វិវរណៈ២១...ឬវិវរណៈ១:១០ និង១៣។ ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនកត់សំគាល់ត្រង់នេះ គឺសំឡេងបន្លឺ ឡើង ដូចជាសូរត្រែនៅខាងក្រោយគាត់។ តើបងប្អូនដឹងទេ តើត្រែមានសូរយ៉ាងដូចម្តេច? វាមានសំឡេងដូចជា សត្វចង្រិតស្រែកដែរ។តើពាក្យថា ត្រែនោះមានន័យអ្វីនៅក្នុងព្រះគម្ពីរ? គឺចង់បញ្ជាក់ថា មានសង្រ្គាម! គ្រប់ពេលដែលបងប្អូនឮសូរសំឡេងត្រែផ្លុំឡើងនៅក្នុងព្រះគម្ពីរ គឺមានន័យថា មានសង្រ្គាមហើយ ទោះបីជានៅក្នុងព្រះគម្ពីរវិវរណៈក្តី ឬក៏នៅកន្លែងផ្សេងក្តី។
53
បន្ទាប់ពីគ្រាពួកជំនុំបានបញ្ចប់ទៅអ្វីៗផ្សេងទៀតនឹងត្រូវចូលមក... គឺមានជាស្រេច ដូចមានចែងនៅក្នុង ជំពូក៤ គឺគ្រាពួកជំនុំបានបញ្ចប់ហើយ។ចូរចាំថា សំឡេងដែលបាននិយាយទៅកាន់គាត់នោះ គឺស្ថិតនៅខាង ក្រោយគាត់ គឺស្ថិតនៅក្នុងជើងចង្កៀងមាសទាំង៧គឺកិច្ចនឹងត្រូវបានបញ្ចប់ហើយ។ ហើយឥឡូវនេះ សំឡេង ដដែលនោះកំពុងតែនិយាយឡើងនៅស្ថានសួគ៌។តើវាគឺជាអ្វីទៅ? ទ្រង់បានរំដោះរាស្ត្ររបស់ទ្រង់ហើយ។ កិច្ចការ នៅផែនដីរបស់ទ្រង់ត្រូវបានបញ្ចប់ហើយរួចទ្រង់បានស្ថិតនៅក្នុងសិរីល្អ ទ្រង់កំពុងតែត្រាស់ហៅលោកយ៉ូហាន “ចូរឡើងមកកាន់ទីនេះចុះ”អាម៉ែន! ការនេះ វាបានធ្វើឲ្យខ្ញុំចង់ស្រែកឡើងនៅក្នុងឆ្នាំថ្មីនេះ។ តើបងប្អូនត្រៀមខ្លួនហើយឬនៅ? “ចូរឡើងមកកាន់ទីនេះចុះ” គឺមានន័យថា សង្រ្គាមនឹងកើតឡើងហើយ!
ការនេះបានដាក់នូវការតយុទ្ធដ៏អស្ចារ្យ។ អស់អ្នកដែលបដិសេធព្រះបន្ទូលព្រះ គឺបដិសេធព្រះវិញ្ញាណបរិសុទ្ធ ក៏ដូចជាបដិសេធទេវតានាំសារទៅកាន់ពួកជំនុំទាំង៧ គឺបានបដិសេធព្រះបន្ទូលនៃព្រះគុណរបស់ព្រះគេនឹង ត្រូវជាប់នៅក្នុងការជំនុំជំរះ។ ព្រះជាម្ចាស់នឹងត្រៀមចាក់បង្ហូរគ្រោះចង្រៃមកលើផែនដីឥឡូវនេះ។“ចូរមកឯនេះ ខ្ញុំ នឹងបង្ហាញការដែលនឹងត្រូវកើតឡើងឲ្យអ្នកបានឃើញ។ គឺការដែលនឹងកើតឡើងដល់ពួកអ្នកដែលបដិសេធព្រះគ្រីស្ទ គឺជាមនុស្សមានបាប អញនឹងដាក់សេចក្តីក្រោធរបស់អញលើពួកគេរាល់គ្នា”
54
ចូរយើងមើលការដែលបានរៀបចំហើយចុះ។នៅពេលដែលយើងបន្តរហូតដល់ពេលយប់ នោះបងប្អូននឹង បានយល់បន្ថែមទៀត។ យើងមិនអាចពន្យល់ឲ្យ​បងប្អូនបានយល់ទាំងអស់នៅក្នុងពេលនេះទេ។ យើងត្រូវតែតាម ដានពីពេលមួយទៅពេលមួយ ដោយមើលការដែលនឹងត្រូវកើតឡើងដល់អ្នកទាំងនោះពេលដែលឮសូរត្រែផ្លុំ ឡើង។ ពេលដែលចុងបញ្ចប់នៃសង្រ្គាម នោះគឺជាសារព្រះ​បន្ទូលដែលត្រូវបានអធិប្បាយហើយ ពេលដែលបទ ចម្រៀងចុងក្រោយត្រូវបាន​ច្រៀងឡើង យើងរាល់គ្នានឹងឈរនៅក្នុងទីជំនុំជំរះនៅមុខបល្ល័ង្កនៃព្រះគ្រីស្ទ ហើយទ្រង់នឹងសួរទៅកាន់លោកអ្នកម្នាក់ៗថា “តើហេតុអ្វីអ្នកមិនទទួលជឿ? តើអ្នកបានធ្វើអ្វីខ្លះចំពោះជីវិតដែលខ្ញុំបាន ប្រទានឲ្យអ្នក?” លោកអ្នកនឹងត្រូវបានសួរ ហើយផ្តល់ហេតុផលទៅកាន់ទ្រង់។បន្ទាប់មកមានអ្វីកើតឡើង?
លោកអ្នកធ្លាប់បានឮខ្ញុំច្រៀងបទចម្រៀងនេះហើយសូមបងប្អូនព្យាយាមច្រៀងតាមចុះ៖
តើមានអ្វីកើតឡើងបន្ទាប់ទៀត? តើមានអ្វីកើតឡើងបន្ទាប់ទៀត?
ពេលដែលសៀវភៅដ៏អស្ចារ្យត្រូវបានបើកឡើងតើមានអ្វីកើតឡើងបន្ទាប់ទៀត?
ពេលដែលអ្នកបដិសេធព្រះបន្ទូលទ្រង់
គេនឹងត្រូវបានចោទសួរ ឲ្យផ្តល់ហេតុផលដល់ទ្រង់ តើមានអ្វីកើតឡើងបន្ទាប់ទៀត?
ចូរឈរនៅត្រង់នេះគឺដូចជាមានអ្វីបានកត់ចុះនៅក្នុងសៀវភៅនេះដែរ។ លោកអ្នកនឹងត្រូវទៅឈរនៅទី នោះ ហើយទ្រង់នឹងសួរឲ្យលោកអ្នកផ្តល់ហេតុផល។អូ! បងប្អូនប្រុសស្រីអើយ ទ្រង់បានបង់ថ្លៃដល់យើងហើយ គឺ ទ្រង់បានរាប់បងប្អូនជាកូនប្រុសកូនស្រីរបស់ព្រះ សូមបងប្អូនត្រួតពិនិត្យមើលខ្លួននៅគ្រប់ពេលវេលាផងចុះ។ លោកប៉ុលបាននិយាយថា“ខ្ញុំស្លាប់ជារៀងរាល់ថ្ងៃ។ តែខ្ញុំបានរស់វិញ មិនមែនដោយព្រោះរូបខ្ញុំទេ តែដោយព្រោះព្រះគ្រីស្ទទ្រង់គង់នៅក្នុងខ្ញុំវិញ” សូមបងប្អូនត្រួតពិនិត្យមើលខ្លួនឯងចុះ ដោយព្រោះលោកអ្នកមិនដឹងថាលោកអ្នក នឹងត្រូវក្លាយជាអ្វីនោះទេ បងប្អូននឹងត្រូវបានកោះហៅឲ្យចូលមកឆ្លើយនៅទីដ៏ខ្ពស់បំផុត។
55
“នោះក៏ឮសំឡេងបន្លឺឡើងដូចជាសូរត្រែ” សូមបងប្អូនកត់ចំណាំទុកចុះ នោះគឺជាអ្វីដែលលោកយ៉ូហាន បាននិយាយ។ គាត់បាននិយាយនៅត្រង់នេះគឺស្ថិតនៅផ្នែកចុងក្រោយនៃដើមជំពូក៤។
...សូរត្រែជាមុនដំបូងនោះក៏មានបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ
(ចូរឡើងមកឯណេះ! អញនឹងបង្ហាញដល់អ្នកពីគ្រាពួកជំនុំទាំងឡាយនៅលើផែនដី។ចូរឡើងមកឯណេះ។ អញនឹងបង្ហាញឲ្យឯងឃើញការ ដែលត្រូវមកខាងក្រោយទៀត)
ព្រះគ្រីស្ទទ្រង់បានយាងពីផែនដីនេះហើយ។ទ្រង់បានយាងទៅគង់នៅក្នុងសិរីល្អ។ ហើយគ្រាពួកជំនុំក៏បាន បញ្ចប់ហើយ ការនេះបញ្ចាក់ថា ព្រះវិញ្ញាណរបស់ទ្រង់បានបញ្ចប់កិច្ចការនៅទីនេះហើយ។ទ្រង់បានយាងទៅគង់ នៅក្នុងសិរីល្អ ទ្រង់ក៏បានត្រាស់ហៅលោកយ៉ូហាន ឲ្យឡើងមកខាងលើ។ ទ្រង់បានបង្ហាញដល់គាត់ពីការដែល នឹងត្រូវកើតឡើង។ “ចូរឡើងមកឯណេះ...”
56
យើងបានកត់សំគាល់នៅក្នុងព្រះគម្ពីរវិវរណៈជំពូក៤:២ លោកយ៉ូហានបានបន្ថែមការនេះ៖
ស្រាប់តែ... (អាម៉ែន)
អូ! បើសិនជាធ្វើបែបកំប្លែង គឺខ្ញុំមានអារម្មណ៍ល្អណាស់។លោកយ៉ូហានបានបន្ថែមទៀតថា៖
...ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ
ពេលដែលលោកអ្នកបានស្តាប់ឮព្រះសូរសៀងរបស់ព្រះមានបន្ទូលមកកាន់លោកអ្នកបងប្អូននោះនឹងមាន អ្វីមួយកើតឡើងហើយ។ អាម៉ែន! អូ! តើវានឹងកើតឡើងដល់លោកអ្នក បែបនោះឬ? ការនោះបានកើតឡើងចំពោះរូបខ្ញុំ កាលពី៣១ឆ្នាំមុន។ ទ្រង់មានបន្ទូលថា “ចូរឡើងមកឯខ្ញុំ ចូរដាក់ចុះនូវរាល់កិច្ចការនិងបន្ទុកធ្ងន់ៗចេញពីខ្លួន អ្នករាល់គ្នាទៅ។ ខ្ញុំនឹងឲ្យអ្នកបានសម្រាក។
57
លោកយ៉ូហានបាននិយាយថា៖
...ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ៖
(តើជាវិញ្ញាណអ្វី? គឺជាព្រះវិញ្ញាណបរិសុទ្ធ)
ខ្ញុំបាននៅដោយវិញ្ញាណហើយឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ។
ទ្រង់បានយាងពីផែនដីនេះហើយ។គឺព្រះគ្រីស្ទទ្រង់បានយាងពីផែនដីនេះទៅ ក្នុងទម្រង់ជាព្រះវិញ្ញាណ បរិសុទ្ធ ហើយទ្រង់ក៏ត្រឡប់មកវិញចូលទៅក្នុងរូបកាយម្តងទៀត។នៅសព្វថ្ងៃនេះ រូបកាយដែលអង្គុយនៅក្នុងទី រំឮក ដ៏បរិសុទ្ធ។ យើងរាល់គ្នានឹងចូលទៅក្នុងជំពូកទាំងមូលតែម្តង។ប៉ុន្តែ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ បានត្រឡប់មក វិញហើយគង់នៅក្នុងពួកជំនុំ គឺគង់នៅក្នុងយើងរាល់គ្នា។
58
ស្រាប់តែបន្ទាប់ពីទ្រង់បង្ហាញកិច្ចការនៅគ្រាចុងក្រោយរបស់ទ្រង់ នោះទ្រង់ក៏បានយាងទៅស្ថានសួគ៌។ទ្រង់ មានបន្ទូលថា “អញនឹងបង្ហាញការដែលនឹងត្រូវកើតឡើងបន្ទាប់ពីគ្រាពួកជំនុំឲ្យឯងបានឃើញ”ទ្រង់មានបន្ទូលថា “យ៉ូហានអើយ ខ្ញុំមិនអាចនិយាយទៅកាន់អ្នកទៀតបានទេ ដោយព្រោះខ្ញុំនឹងចេញពីផែនដីនេះទៅ។ខ្ញុំនឹងឡើង មកខាងលើនេះ។ ចូរឡើងមកឯណេះជាមួយអញ (អាម៉ែន) អញនឹងបង្ហាញការដែលនឹងត្រូវកើតមកជាក្រោយ”គាត់បានឃើញការជាក់ស្តែងនោះ គឺគាត់បានលើកឡើងទៅក្នុងសិរីល្អ។
បទពិសោធន៍របស់គាត់ច្បាស់ជាដូចបទពិសោធន៍លោកប៉ុលដែរ គឺនៅក្នុងព្រះគម្ពីរ ២កូរិនថូស១២:២ និង៤ បើសិនជាលោកអ្នកចង់សរសេរចុះគឺនៅក្នុងព្រះគម្ពីរ២កូរិនថូស១២:២-៤។ លោកក៏បានលើកឡើងទៅស្ថានសួគ៌ បានឃើញការជាក់ស្តែងដែរ។តើបងប្អូនមានដឹងទេ? គាត់បានឃើញការដែលមិនសមឲ្យគាត់និយាយទាល់តែ សោះ គឺអស់រយៈពេល១៤ឆ្នាំមកហើយដែលមនុស្សគ្រប់គ្នាគេមិនច្បាស់ត្រង់ចំនុចនេះ។ប៉ុន្តែ សូមស្តាប់ពីភាព ជាក់ស្តែងដែលពួកគេបានឃើញចុះ។
តើលោកប៉ុលបានឃើញអ្វីគាត់ត្រូវបានហាមឃាត់មិននិយាយអំពីការនេះឡើយ ឬក៏ចែកចាយជាសាធារ ណៈ ខ្ញុំមិនគិតថា គាត់នឹងធ្វើបែបនោះទេ។តើហេតុអ្វី នោះគឺជាចំនុចដ៏មានសារប្រយោជន៍ណាស់ ដែលខ្ញុំ បានលើកឡើងនៅថ្ងៃមុន។ គាត់បានឃើញការដែលគាត់មិនគួរនិយាយសោះ។ ខ្ញុំគិតថា គាត់មិនបានកត់ ត្រាចុះនោះទេ។ គាត់ត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទី៣។
59
តើមានភាពខុសប្លែកគ្នាយ៉ាងដូចម្តេចចំពោះលោកយ៉ូហានដែលព្រះបានលើកគាត់ឡើងទៅស្ថានសួគ៌ ហើយគាត់បានឃើញព្រះយេស៊ូវ។ ទ្រង់មានបន្ទូលថា“ចូរកត់ត្រាចុះនៅក្នុងសៀវភៅ ពីអ្វីដែលអ្នកបានឃើញចុះ ហើយប្រគល់វាទៅឲ្យពួកជំនុំទាំងឡាយ”តែលោកប៉ុលវិញ ទ្រង់បានហាមគាត់មិននិយាយការជាក់ស្តែងនោះទេ រីឯលោកយ៉ូហានវិញ ទ្រង់បានឲ្យគាត់សរសេរចុះហើយទុកវាដល់គ្រប់ជំនាន់។ វាគឺជាការបើកសម្តែងនាពេលឥឡូវ នេះ គឺជាការបើកសម្តែងនៅថ្ងៃចុងក្រោយ។វាមិនបានបើកសម្តែងនៅក្នុងថ្ងៃរបស់គាត់ទេ វាគឺត្រូវបានបើកសម្តែង ហើយចាប់ពីពេលនេះទៅ។
60
ស្រាប់តែលោកយ៉ូហានត្រូវបានលើកឡើងជាមួយរំពេចបន្ទាប់ពីគ្រាពួកជំនុំ នោះគឺជាគំរូមួយអំពីការលើក ពួកជំនុំឡើងទៅស្ថានសួគ៌។ ស្រាប់តែគ្រាពួកជំនុំបានបញ្ចប់ទៅ គឺជាគ្រាពួកជំនុំឡៅឌីសេ ហើយក៏ចូលមកដល់ គ្រាលើកឡើងទៅស្ថានសួគ៌។ពួកជំនុំត្រូវបានលើកទៅ ដូចជាលោកយ៉ូហានព្រះបានលើកគាត់ឡើងទៅដែរ គឺ ចូលទៅក្នុងព្រះវត្តមានព្រះ។ការនេះបានចែងយ៉ាងច្បាស់ហើយនៅក្នុងគម្ពីរវិវរណៈ ពីគ្រាពួកជំនុំចុងក្រោយ។
61
ឥឡូវនេះ ខ្ញុំមានការបន្តិចបន្តួចចង់បញ្ចាក់ឲ្យបានច្បាស់ ដែលការនេះបានកកស្ទះជាយូរមកហើយ នៅក្នុងចំ ណោមគ្រីស្ទានជាច្រើន។ ខ្ញុំគិតថា នៅសព្វថ្ងៃនេះ ពេលដែលខ្ញុំកំពុងតែសិក្សាព្រះគម្ពីរដោយសរសេរចុះនូវបទ គម្ពីរមួយចំនួន គឺខ្ញុំកំពុងតែស្វែងរកឈ្មោះមួយចំនួន។
ខ្ញុំកំពុងតែសរសេរបទគម្ពីរទាំងនេះចុះ ដូច្នេះ ខ្ញុំអាចត្រឡប់ទៅមើលខគម្ពីរទាំងនេះវិញ។ដោយព្រោះជាធម្មតា បើសិនជាខ្ញុំនឹងអធិប្បាយលើអ្វីមួយបែបដូច្នេះ វានឹងមានភាពខុសប្លែកគឺខ្ញុំនឹងព្យាយាមស្វែងយល់វាដោយអស់ពី ចិត្ត។ ប៉ុន្តែ ស្ថិតនៅក្នុងរបៀបនេះ ពេលដែលលោកអ្នកមានពេលតែបន្តិចខ្ញុំចង់ឲ្យលោកអ្នកមើលត្រង់ចំនុចនេះ ដោយព្រោះយើងត្រូវតែឆែកមើលនូវបទគម្ពីរទាំងឡាយដើម្បីឲ្យបានច្បាស់។
62
នៅក្នុងព្រះគម្ពីរម៉ាថាយ១៦:១៣បានចែងថា “ពេលពេត្រុសបានចូលមក...”
កាលព្រះយេស៊ូវ បានយាងមកដល់ក្រវល់ក្រុងសេសារ-ភីលីពហើយ នោះទ្រង់មានបន្ទូលសាកសួរពួកសិស្សថាតើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទខ្លះទៀតថាជា អេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ ទ្រង់មានបន្ទូលសួរថា ចុះឯអ្នករាល់គ្នាវិញតើថាខ្ញុំជាអ្នក ណា សីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់រួចព្រះយេស៊ូវមាន បន្ទូលតបថា អ្នកសីម៉ូន កូនយ៉ូនាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាមដែលបានសំដែងឲ្យអ្នកស្គាល់ ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ ខ្ញុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដា នេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយខ្ញុំនឹងឲ្យកូនសោរនៃនគរស្ថានសួគ៌ដល់ អ្នក បើអ្នកនឹងចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរហើយបើអ្នកនឹងស្រាយអ្វីៗនៅផែន ដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ រួចទ្រង់ហាមពួកសិស្សមិនឲ្យគេប្រាប់ដល់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទ ឡើយ។
63
សូមបងប្អូនស្តាប់ដោយយកចិត្តទុកដាក់។“តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើម...” សូមបងប្អូន អានខ២៨ រីឯខផ្សេងទៀត បងប្អូនអាចអានដោយខ្លួនឯងបានពេលទៅផ្ទះ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះមានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ ទាល់តែបាន ឃើញកូនមនុស្សមក ក្នុងនគររបស់លោក។
“...ក្នុងពួកអ្នកដែលឈរនៅទីនេះមានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់លោក” រីឯពួកអ្នករិះគន់ទ្រង់គឺមិនយល់ឡើយ។
64
បន្ទាប់ពីលោកពេត្រុសបានសារភាពរួចហើយ...គឺទ្រង់នឹងសង់ពួកជំនុំរបស់ទ្រង់នៅថ្មដានោះ។ មិន មែនជាលោកពេត្រុសឡើយ ដែលជាថ្មដានោះ ដូចជាពួកកាតូលិកបានគិតថាថ្មដានោះគឺជាលោកពេត្រុស ប៉ុន្តែ ពេត្រុសបានសារភាពពីការបើកសម្តែងវិញ។ នោះគឺជាពួកជំនុំ។ព្រះជាម្ចាស់ទ្រង់នឹងបើកសម្តែងឲ្យពួកគេបាន ឃើញ។ មិនមែនជាការសារភាពនៃបុរសនេះឡើយ ប៉ុន្តែនៅខាងក្រោយនោះ មិនមែនជាការសារភាពនៃទ្រង់ ជាព្រះរាជបុត្រានៃព្រះ ដោយព្រោះ ពួកគេដឹងហើយថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ ដ្បិត នោះគឺជាការបើក សម្តែង ដែលមកពីស្ថានសួគ៌ ថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ទ្រង់មានបន្ទូលថា “មិនមែនជាសាច់ឈាម ដែល បានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹង តាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ”
65
យើងសង្ឃឹមថាម៉ោងនៅទីនេះមិនដើរលឿនពេកទេ នោះយើងអាចចូលមកដល់ចំនុចនេះបាន។ យើងរាល់ គ្នាចង់ដឹងថា តើសំលៀកបំពាក់របស់មនុស្សនោះគឺជាអ្វី។នេះគឺជាសាច់រឿងដ៏អស្ចារ្យណាស់ បើសិនជាយើងមាន ពេលអាចស្តាប់ទាំងអស់គ្នា។... ទ្រង់នឹងសង់ពួកជំនុំរបស់ទ្រង់នៅលើការសារភាពរបស់លោកពេត្រុស។ទ្រង់ មានបន្ទូលថា “ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់លោក”
ចូរចាំថាទ្រង់មានបន្ទូលថា “មានអ្នកខ្លះ” នោះមានន័យថា ច្រើនជាងម្នាក់ តើមែនទេ? ប៉ុន្តែចូរមើលចុះពួក សិស្សរបស់ទ្រង់ទាំងអស់កំពុងតែឈរនៅទីនោះ ទ្រង់កំពុងតែសួរទៅកាន់ពួកគេម្នាក់ៗ “តើរាល់គ្នាគិតថាខ្ញុំជាអ្នក ណា?” ដ្បិតទ្រង់មានបន្ទូលថា “ក្នុងពួកអ្នកដែលឈរនៅទីនេះមានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់លោក” សូមបងប្អូនគិតពិចារណាចុះ នេះគឺជាព្រះបន្ទូលដែលទ្រង់មានបន្ទូល២០០០ឆ្នាំមកហើយ។
ព្រះបន្ទូលទ្រង់ច្បាស់លាស់ដែរឬទេ? គ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូលហើយគឺសុទ្ធតែកើតឡើងទាំងអស់។
66
សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរម៉ាថាយ១៧ជាមួយគ្នា។កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ា កុប និងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក។ ពួកគេបានឃើញនគរ ព្រះបានមកដល់ដោយអំណាចចេស្តា។ អាម៉ែន!ទ្រង់បាននាំពួកគេឲ្យឃើញនគរព្រះដែលនឹងត្រូវមកដល់។ គឺស្ថិតនៅក្នុងគ្រា១ពាន់ឆ្នាំ ដែលពួកគេបានឃើញនគរព្រះ។
67
កាលពីពេលមុនមានកុ្រមអ្នកបំរើព្រះមួយចំនួន... មានដូចជា Oral Roberts ជាម្នាក់នៅក្នុងចំណោមពួក គេ។Cecil B. deMille ពេលដែលគាត់សរសេរចុះពី “បញ្ញាត្ត១០ប្រការ” គាត់បានហៅបងប្រុសShakarian បង ប្រុស Roberts និងគ្រូអធិប្បាយជាច្រើនទៀតមកពីតំបន់ខុសៗគ្នា។ គ្រូអធិប្បាយទាំងឡាយអាចចូលមកបានគាត់បានអញ្ជើញពួកគាត់ចូលទៅក្នុងស្ទូឌូយ៉ូ នៅមុនពេលដែលគេចែកចាយពីរូបភាពរបស់ពួកគេ ហើយពួកគេនឹងបានឃើញពីនគរព្រះ នៅមុនពេលដែលគេដាក់បង្ហាញ ពួកគេត្រូវបង់ថ្លៃសំបុត្រម្នាក់២៥ដុលារ។ដ្បិតពួកគេ បានឃើញការសម្តែងពីនគរព្រះ ពួកគេអាចនឹងចែកចាយយោបល់របស់ពួកគេ ទៅគ្រប់ទីក្រុងទាំងឡាយបាន។ពួកគេបានឃើញមុនគេ នៅមុនពេលផ្សព្វផ្សាយជាសាធារណៈ។
68
ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាលតែ បានឃើញកូនមនុស្សមកក្នុងនគររបស់លោក” កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ា កុប និងយ៉ូហាន ជាប្អូនយ៉ាកុបទៅជាមួយនឹងទ្រង់ ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក។ រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះព្រះភក្រ្តទ្រង់បានភ្លឺដូចជាព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាស ដូចពន្លឺ។ តើមានប៉ុន្មានដងទៅដែល យើងគ្រប់គ្នាមិនសូវយល់ត្រង់ចំណុចនេះ មានរឿងប្រៀបប្រដូចច្រើនណាស់នៅក្នុងព្រះគម្ពីរ!
69
លោកអ្នកអាចដកស្រង់អត្ថបទព្រះគម្ពីរមួយហើយចងភ្ជាប់នឹងព្រះគម្ពីទាំងមូលបញ្ចូលគ្នា នោះវានឹងលាត ត្រដាងចេញមកទាំងអស់ដោយអំណាចចេស្តានៃព្រះ។បើសិនជាអារក្សវាព្យាយាមពន្លត់សេចក្តីនេះ គឺមិនអាចទៅ រួចឡើយ។ ពិតមែនហើយ វាមិនអាចចូលទៅក្នុងអស់ពួកបរិសុទ្ធដែលបានដាក់ទីបន្ទាល់របស់ពួកគេចេញមកបាន ទេ ដ្បិតពួកគេបានជឿលើនគរព្រះ។ ទ្រង់នឹងបង្ហាញគ្រប់ទាំងបទគម្ពីរចេញមកឲ្យពួកគេដោយអំណាចនៃព្រះ វិញ្ញាណបរិសុទ្ធ ហើយទ្រង់បានលាងជំរះពួកគេដោយព្រះលោហិតរបស់ទ្រង់ហើយ។លោកីយនេះ មិនអាចចូល ទៅឯពួកគេបានឡើយ ហើយអារក្សក៏មិនអាចចូលបានដែរ។ ពួកគេបានស្លាប់ហើយតែជីវិតរបស់ពួកគេបានលាក់ នៅក្នុងព្រះគ្រីស្ទ តាមរយៈព្រះជាម្ចាស់ ទ្រង់បានដៅចំណាំពួកគេដោយព្រះវិញ្ញាណបរិសុទ្ធ។តើអារក្សអាចនឹងរំ ខានដល់ពួកគេយ៉ាងដូចម្តេចបាន? គឺពួកគេកំពុងតែស្ថិតនៅក្នុងស្ថានភាពនេះ។
70
នៅទីកន្លែងនេះ គាត់បានឃើញ ការដែលនឹងត្រូវមក។
ការដំបូងអ្វីដែលគាត់បានឃើញ?ការដំបូងដែលគាត់បានឃើញ គឺបានឃើញលោកម៉ូសេបានចូលមក ដែល តំណាងឲ្យពួកបរិសុទ្ធដែលបានស្លាប់ទៅនឹងត្រូវរស់ឡើងវិញ។ ហើយក៏មានលោកអេលីយ៉ាឈរនៅទីនោះដែរ។ អូ! ខ្ញុំចង់ឲ្យលោកអ្នកកត់សំគាល់នូវអ្វីដែលបានកើតឡើង។គឺទីមួយ មានលោកម៉ូសេ។ មែនហើយ ពួកជំនុំទាំង ៦ បានដេកលក់អស់ហើយ។ មិនត្រឹមតែប៉ុណ្ណោះទេមានលោកអេលីយ៉ាដែរ លោកគឺជាអ្នកនាំសាររបស់ព្រះនៅថ្ងៃ ចុងក្រោយ ជាមួយនឹងក្រុមមនុស្សទាំងអស់ដែលបានផ្លាស់ប្រែគឺត្រូវបានលើកឡើងទៅស្ថានសួគ៌ (អាម៉ែន) ឥឡូវ នេះពួកគេកំពុងតែរង់ចាំការមកដល់នៅពេលអនាគត។
ពួកគេទាំងអស់គ្នាបាននៅជាមួយទ្រង់ហើយ។ អូ! តើជាអ្វីទៅ? ទ្រង់បានសន្យាទៅកាន់លោកពេត្រុស យ៉ាងកុប និងយ៉ូហានពីការបំពេញសម្រេចថា “ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់លោក” ពួកគេនឹងបានឃើញនគរព្រះ។ បន្ទាប់ពីការនេះគឺបន្ទាប់ ពីទ្រង់រស់ពីសុគតឡើងវិញ...
71
ខ្ញុំនិយាយពីការផ្សេងទៀតប្រាប់ដល់លោកអ្នកបងប្អូន។បន្ទាប់ពី ព្រះយេស៊ូវទ្រង់បានសុគត ហើយគេយក សពទ្រង់ទៅបញ្ចុះហើយ មានចែងនៅក្នុងព្រះគម្ពីរយ៉ូហាន២១:២០... ។ នៅខណៈពេលដែលយើងបានសិក្សា នៅក្នុងមេរៀននេះ សូមបងប្អូនជំរះរាល់មន្ទិលទាំងអស់ទៅ។នៅក្នុងព្រះគម្ពីរ យ៉ូហាន២០:២១ ពេលដែលព្រះយេ ស៊ូវទ្រង់បានជួបនឹងពួកសិស្សទ្រង់ ទ្រង់បានចំអែតពួកគេដោយនំបុ័ងនិងត្រីរួចមក។ហើយខណៈពេលដែលពួកគេ ធ្វើដំណើរទៅឯច្រាំងទន្លេ យ៉ូហានបានផ្អែកលើព្រះឧរាទ្រង់ ហើយពេត្រុសក៏បានសួរដល់ទ្រង់ថា“ព្រះអម្ចាស់ អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ” តើមានអ្វីកើតឡើងចំពោះទ្រព្យសម្បតិ្តរបស់គាត់?តើអនាគតរបស់គាត់ នឹងទៅជាអ្វី?“
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពួកគេថា“បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វី ដល់អ្នក? នោះពួកសិស្សទ្រង់ក៏បានប្រព្រឹត្តខុស។ពួកគេបាននិយាយថា ព្រះយេស៊ូវទ្រង់មានបន្ទូលថា ទ្រង់នឹង មានព្រះជន្មរស់នៅរហូតទាល់តែពេលមកដល់។
ប៉ុន្តែព្រះយេស៊ូវទ្រង់មិនបានប្រព្រឹត្តខុសនោះឡើយ។ដូចជាមានចែងនៅក្នុងព្រះគម្ពីរវិវរណៈ៤ដែរ ទ្រង់នៅ តែរក្សាព្រះបន្ទូលជានិច្ច! ទ្រង់បាននាំលោកយ៉ូហានទៅស្ថានសួគ៌ហើយបង្ហាញការដែលនឹងត្រូវមកឲ្យគាត់បានឃើញ គាត់បានឃើញរូបភាពទាំងអស់នោះ។ គាត់បានឃើញការនោះនៅខណៈពេលដែលគាត់មានជីវិតនៅលើផែនដីនេះ គាត់បានឃើញការទាំងឡាយដែលនឹងកើតឡើងដល់គ្រាពួកជំនុំរួមជាមួយនឹងការយាងមករបស់ព្រះអម្ចាស់ដែរ គឺបានចែងទាំងអស់ហើយនៅក្នុងគម្ពីរវិវរណៈ។
72
អស្ចារ្យណាស់ទ្រង់នៅតែរក្សាព្រះបន្ទូលសន្យារបស់ទ្រង់ជានិច្ច។ មានដូចជាលោកយ៉ាកុប យ៉ូហាន និងពួកគេផ្សេងទៀត...សូម្បីតែលោកប៉ុលដែរ ក៏គាត់មិនអាច និយាយអ្វីបានសោះ។
ទ្រង់មានបន្ទូលថា “បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមកនោះតើអំពល់អ្វីដល់អ្នក?”
ពួកគេបាននិយាយថាទ្រង់បានរើសលោកយ៉ូហាន ហើយទ្រង់បានលើកគាត់ឡើង ហើយបង្ហាញការទាំង អស់ឲ្យគាត់បានឃើញ នៅមុនពេលដែលគាត់ស្លាប់។(បងប្រុស Pat អើយ តើការនេះមិនអស្ចារ្យទេឬអី?) នៅក្នុង ជំពូក៤ ខ២ បានបង្ហាញយ៉ាងច្បាស់ហើយ។“ទ្រង់បានបង្ហាញឲ្យគាត់ឃើញការ ដែលត្រូវមកខាងក្រោយទៀត” ទ្រង់បានបង្ហាញដល់គាត់ពីគ្រាពួកជំនុំនិងការមកដល់របស់ពួកយូដា ទ្រង់នឹងដាក់ឲ្យមានគ្រោះចង្រៃកើតឡើង ហើយក៏មានការលើកឡើងទៅស្ថានសួគ៌ក៏ចូលដល់គ្រា១ពាន់ឆ្នាំ ហើយនឹងផ្ទះដ៏អស់កល្បជាទីសុខសាន្តរបស់ ពួកគេ។ គាត់បានឃើញការទាំងអស់នោះហើយ។
ទ្រង់បានលើកគាត់ឡើងហើយបង្ហាញឲ្យគាត់បានឃើញរូបភាពទាំងអស់។
73
ទ្រង់បានបំពេញព្រះបន្ទូល សន្យារបស់ទ្រង់ហើយ នៅក្នុងវិវរណៈ៤:២។នៅមុនគាត់ស្លាប់ទៅ ទ្រង់បានលើកគាត់ឡើងទៅស្ថានសួគ៌ ដោយ វិញ្ញាណ នោះគាត់ក៏បានឃើញការទាំងឡាយនៅខណៈពេលដែលគាត់បានរស់នៅ។គាត់បានទទួលការជាក់ ស្តែង គឺជាការដ៏ពិតប្រាកដដែលនឹងត្រូវកើតឡើង គឺការដែលនឹងកើតឡើងនៅលើផែនដីចាប់តាំងពីពេលនោះមក រហូតដល់ព្រះអម្ចាស់យេស៊ូវទ្រង់យាងមក។ ទ្រង់បានបង្ហាញដល់គាត់នៅការជាក់ស្តែងនោះ។
គ្មាននរណាម្នាក់ដែលអាចនិយាយថា ទ្រង់មានបន្ទូលថា ទ្រង់នឹងយាងមកនៅក្នុងគ្រានោះទេ។ ទ្រង់មានបន្ទូល ថា“បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក?” បន្ទាប់មក ទ្រង់ក៏បានលើកគាត់ឡើងហើយបង្ហាញការដែលនឹងត្រូវមកឲ្យគាត់បានឃើញ។ ខ្ញុំពេញចិត្តត្រង់ចំនុចនេះណាស់។
74
សូមបងប្អូនមើលទាំងអស់គ្នា៖
ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណហើយឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅ លើបល្ល័ង្កនោះ
នោះក៏មានសំឡេងមួយបានហៅគាត់។អូ! គឺសំឡេងនោះហើយ! ខ្ញុំមិនអាចគេចចេញពីសំឡេងនោះបាន ទេ វាគឺជាសំឡេងទ្រង់នៅខាងក្រោយគាត់។បន្ទាប់មក ក៏បែរខ្លួនទៅ ទ្រង់ក៏បានបង្ហាញគ្រាពួកជំនុំទាំងអស់ដល់ គាត់ នោះក៏ឃើញជើងចង្កៀងមាស៧។បន្ទាប់មក គាត់បានឮសំឡេងនោះបន្លឺឡើង បន្ទាប់ពីគ្រាពួកជំនុំមួយបាន ចប់ទៅ។ សំឡេងនោះក៏បានចេញពីផែនដីទៅ។ពេលដែលទ្រង់យាងទៅក្នុងសិរីល្អ គាត់បានឮសំឡេងនោះ មានបន្ទូលថា “ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការដែលត្រូវមកខាងក្រោយទៀត”
75
សូមយើងនិយាយអំពីសំឡេងនោះបន្តិចសិន។ខ្ញុំបានសរសេរខគម្ពីរយោងខ្លះៗនៅទីនេះ។ សូមបងប្អូន បើកទៅកាន់ព្រះគម្ពីរ ១ថៃស្សាឡូនិច៤ហើយស្តាប់ទៅមើល តើសំឡេងនោះនិយាយអំពីអ្វី? បងប្អូនបានដឹង ហើយ ថាបទគម្ពីរនោះចែងអំពីអ្វីមុនពេលដែលយើងបានអាន តើមែនទេ? យើងរាល់គ្នាបានដឹងហើយថា វានឹង កើតឡើង “មានឮសំឡេងមហាទេវតានឹងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុន បង្អស់” តើត្រឹមត្រូវទេ?លោកអ្នកអាចសរសេរបទគម្ពីរនេះចុះបាន គឺនៅក្នុង ១ថៃស្សាឡូនិច៤:១៦ និង១៧ “សំ ឡេង” នោះគឺជាសំឡេងរបស់ព្រះគ្រីស្ទ(តើមែនទេ?) គឺជាសំឡេងរបស់ព្រះគ្រីស្ទ!
...នឹងត្រែរបស់ព្រះផងនោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុន បង្អស់
រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ដើម្បីឲ្យបានជួបជុំនឹង ព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ។
76
នោះគឺជាសំឡេងតែមួយដែលបានហៅលោកយ៉ូហានថា “ចូរឡើងមកឯណេះ” ហើយក៏ជាសំឡេងតែមួយ ដែរ ដែលមានបន្ទូលទៅកាន់ពួកជំនុំ(អាម៉ែន!)
ដូច្នេះនោះគឺជាសំឡេងតែមួយ ដែលបានហៅលោកយ៉ូហានឲ្យឡើងមក ហើយក៏ជាសំឡេងតែមួយដែរ ដែលហៅឡាសាដែលបានស្លាប់ហើយឲ្យដើរចេញពីក្នុងផ្នូរមក ហើយក៏ជាសំឡេងតែមួយនៃមហាទេវតាដែរ។ ព្រះគ្រីស្ទ គឺជាសំឡេងមហាទេវតា“សំឡេងមហាទេវតា” អូ! សំឡេងនៃព្រះគ្រីស្ទ បានហៅលោកយ៉ូហានឲ្យឡើង មក។ ក៏ជាសំឡេងដដែល ដែលបានហៅឡាសាឲ្យចេញពីផ្នូរដែរ។តើបងប្អូនមានកត់សំគាល់ដែរឬទេ ពេល ដែលឡាសាត្រូវគេយកទៅបញ្ចុះនៅក្នុងផ្នូរនោះ ទ្រង់មានបន្ទូលជាសំឡេងយ៉ាងខ្លាំង(មិនមែនគ្រាន់តែនិយាយថា “ឡាសារអើយ សូមចេញមកនោះទេ) ”ឡាសា សូមចេញមក“ ទ្រង់បានហៅគាត់ចេញពីសេចក្តីស្លាប់។
គាត់បានតបទៅកាន់ទ្រង់វិញថា“ទូលបង្គំនៅទីនេះហើយ” គាត់បានចេញពីសេចក្តីស្លាប់ បន្ទាប់ពីគាត់បានស្លាប់ ទៅ រូបកាយរបស់គាត់មានក្លិនស្អុយហើយ។
77
នោះគឺជាសំឡេងដដែលដែលមានបន្ទូលទៅកាន់លោកយ៉ូហាន “ចូរឡើងមកឯណេះអញនឹងបង្ហាញឲ្យឯងឃើញ ការ ដែលត្រូវមកខាងក្រោយទៀត”
...មានឮសំឡេងមហាទេវតានឹងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុន បង្អស់។ តើសំឡេងត្រែនោះគឺជាអ្វី?គឺជាសំឡេងព្រះគ្រីស្ទ ជាសំឡេងដែលបានហៅគាត់ឲ្យឡើងមក។ គាត់បាន ឮសំឡេងនោះ ដូចជាសូរត្រែក៏មានបន្ទូលថា “ចូរឡើងមកឯណេះ” តើការរស់ឡើងវិញ នឹងមានលក្ខណៈយ៉ាង ដូចម្តេច? វានឹងដូចជាពន្លឺមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ នោះគឺជាសំឡេងយ៉ាងច្បាស់ណាស់ ទ្រង់បានហៅពួកជំនុំ “ចូរចេញពីការនោះទៅ”នោះគឺជាសំឡេងត្រាស់ហៅដ៏អស្ចារ្យណាស់! ព្រះជាម្ចាស់អើយ សូមទ្រង់ជួយឲ្យទូលបង្គំអាចឮសំឡេងរបស់ទ្រង់នៅថ្ងៃនោះផង។
78
ខ្ញុំធ្លាប់បាននិយាយអំពីការនេះហើយខ្ញុំដឹងថា ទ្វារងងឹតមួយដ៏ធំនៅចំពោះមុខខ្ញុំ។ គឺជាទ្វារនៃសេចក្តីស្លាប់។ គ្រប់ពេលចិត្តរបស់ខ្ញុំតយុទ្ធរហូតគឺកាន់តែជិតទៅដល់ទ្វារនោះហើយ។ នៅថ្ងៃមួយ ខ្ញុំនឹងចូលទៅកាន់ទ្វារនោះ។ ប៉ុន្តែ ខ្ញុំមិនចង់ចូលទៅកាន់ទីនោះដូចជាមនុស្សកំសាកទេ។ ខ្ញុំចង់ទៅក្នុងទីនេះ៖ គឺបំពាក់ខ្លួនខ្ញុំដោយសេចក្តី សុចរិតរបស់ទ្រង់ខ្ញុំដឹងថា ទ្រង់គឺជាអំណាចនៃការរស់ឡើងវិញ ហើយនៅថ្ងៃមួយ ពេលដែលទ្រង់ត្រាស់ហៅ ខ្ញុំនឹងចេញពីសេចក្តីស្លាប់នោះជាពេលដែលទ្រង់បានហៅខ្ញុំឡើងទៅនៅនាអាកាស ជាពេលដែលសំឡេង ត្រែរបស់ព្រះបានបន្លឺឡើង ហើយពួកដែលស្លាប់នៅក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញ។
បើសិនជាខ្ញុំនៅមានជីវិតរស់ខ្ញុំនឹងបានផ្លាស់ប្រែជាមួយរំពេច ហើយខ្ញុំនឹងទៅជាមួយនឹងពួកឯទៀត គឺឡើងទៅ ជួបនឹងព្រះអម្ចាស់នាអាកាស។សំឡេងត្រែរបស់ព្រះនឹងបន្លឺឡើង គឺបន្លឺឡើងយ៉ាងច្បាស់។ ហើយក៏ជាសំ ឡេងដដែលដែរ ពេលដែលទ្រង់យាងមក។
79
វាមិនមែនជាសំឡេងដែលមិនច្បាស់ទេ ពេលដែលលោកយ៉ូហានបានឮសំឡេងនោះមានបន្ទូលថា “ចូរឡើងមក ឯនេះ!” នោះគាត់ក៏បានឡើងទៅមែន។ អាម៉ែន។
ពេលដែលឡាសាបានស្លាប់...គេយកគាត់ទៅបញ្ចុះនៅក្នុងផ្នូរ ហើយព្រលឹងរបស់គាត់កំពុងតែធ្វើដំ ណើរនៅតាមផ្លូវរយៈពេល៤ថ្ងៃមកហើយខ្ញុំមិនដឹងថា ព្រលឹងគាត់នៅទីណាទេ? ហើយខ្ញុំក៏មិនដឹងថា ព្រលឹងរបស់ យើងទៅទីណាដែរ ពេលដែលពួកយើងស្លាប់ទៅ។ទោះបីជានៅកន្លែងណាក៏ដោយ វាគ្មានអ្វីដែលខុសប្លែកគ្នាទេ។ ទោះបីជា រូបកាយរបស់អ្នកនោះស្អុយរលួយដោយដង្កូវស៊ីយ៉ាងណាក៏ដោយពេលដែលទ្រង់ហៅគេឲ្យឡើងមក នោះគឺនឹងដើរចេញពីផ្នូរមក។ នោះគឺជាសំឡេងត្រែដែលបន្លឺឡើងយ៉ាងច្បាស់ណាស់ថា“ឡាសា ចូរចេញមក” នោះបុរសដែលបានស្លាប់នោះ ក៏បានដើរចេញមក ទាំងខ្លួនរបស់គាត់មានដង្កូវស៊ីផង។
80
ហើយនេះគឺជាសំឡេងដដែលដែរនៅយប់នេះ ពេលដែលសំឡេងនោះបានបន្លឺឡើងយ៉ាងច្បាស់ថា “ពួក មនុស្សមានបាបអើយ ចូរប្រែចិត្តអញនឹងឲ្យជីវិតអស់កល្បជានិច្ចដល់ឯង។ ចូរប្រែចិត្ត ចូរគ្រប់គ្នា ទទួលបុណ្យ ជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យទ្រង់លាងជំរះអំពើបាបរបស់អ្នកចុះ នោះអ្នកនឹងទទួលបានអំ ណោយទានព្រះវិញ្ញាណបរិសុទ្ធ”នោះហើយគឺជាសំឡេងត្រាស់ហៅរបស់ព្រះ។ គឺគ្មានអ្វីដែលមិនច្បាស់ទៀត ទេ បងប្អូនអើយ។
ខ្ញុំអាចធ្វើបន្ទាល់បាននេះគឺជាសេចក្តីពិត។ ហើយក៏មានបងប្អូនផ្សេងទៀតអាចបន្ទាល់បានដែរ គឺមានបង ប្អូនរាល់សិបលាននាក់អាចធ្វើបន្ទាល់បាននៅសព្វថ្ងៃនេះពួកគេអាចបញ្ចាក់បានថា នេះគឺជាសេចក្តីពិត។ ពេល ដែលព្រះបន្ទូលទ្រង់បន្លឺសំឡេងឡើង។ គ្រប់ទាំងសំឡេងនៃព្រះបន្ទូលគឺជាសំឡេងត្រែនោះ គឺជាសំឡេងត្រែនៃ ដំណឹងល្អ។ ពេលដែលសំឡេងនោះបានបន្លឺឡើង នោះគឺជាសេចក្តីពិត។
ព្រះបន្ទូលបានចែងថា“ព្រះយេស៊ូវគ្រីស្ទ ទ្រង់នៅតែដដែល ពីថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងរហូតអស់កល្ប” គ្មាន អ្វីដែលមិនច្បាស់ទៀតឡើយ។ទ្រង់នៅតែដដែល! មែនហើយ “ចូរយើងប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជនៅ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។នោះអ្នកនឹងទទួលបានអំណោយទានព្រះវិញ្ញាណបរិសុទ្ធ” គ្មានអ្វីដែលមិនច្បាស់ ទៀតទេ។
81
“អស់អ្នកដែលបានឮពាក្យរបស់ខ្ញុំហើយជឿដល់ខ្ញុំ នោះនឹងទទួលបានជីវិតអស់កល្ប។ អ្នកដែលជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយគឺនឹងមានជីវិតរស់នៅវិញ។ តើអ្នកជឿទេ?” គ្មានអ្វីដែលមិនច្បាស់ទៀតទេ។ គេនឹងមាន ជីវិត!“អ្នកដែលបរិភោគរូបសាច់ខ្ញុំ ហើយផឹកឈាមរបស់ខ្ញុំ នោះនឹងមានជីវិតអស់កល្ប... អ្នកនោះនឹងរស់ឡើងវិញនៅថ្ងៃចុងក្រោយ” គ្មានអ្វីដែលមិនច្បាស់ទៀតទេ បងប្អូនអើយ គឺច្បាស់ណាស់។ នោះគឺជាសំឡេងដ៏ពិតប្រាកដ។
អូ! ខ្ញុំបានដឹងហើយ។ ខ្ញុំធ្លាប់បានឮសំឡេងនោះ តាំងពីខ្ញុំបានដឹងនៅក្នុងចិត្តថាខ្ញុំគឺជាមនុស្សមានបាប។ តើការ នោះអាចកើតឡើងចំពោះរូបខ្ញុំយ៉ាងដូចម្តេចទៅ? ដ្បិត ខ្ញុំជឿថានោះគឺជាសំឡេងយ៉ាងពិតប្រាកដ។ ខ្ញុំក៏បាន ទទួលជឿ។ ខ្ញុំអាចធ្វើបន្ទាល់បានថា នោះគឺជាសេចក្តីពិត។
នៅថ្ងៃមួយ ទ្រង់នឹងហៅម្តងទៀត។ យើងរាល់គ្នានឹងចេញពីលោកីយនេះ។ដ្បិតគ្មានអ្វីដែលមិនច្បាស់ទៀតទេ ពេលដែលគេបានឮសំឡេងត្រែបន្លឺឡើង។ នៅថ្ងៃនេះ ទ្រង់បន្លឺសំឡេងឡើងពេលដែលទ្រង់ត្រាស់ហៅយើងរាល់ គ្នា។ នោះគឺជាសំឡេងដដែលទេ ពេលដែលទ្រង់ត្រាស់ហៅយើងរាល់គ្នា។
82
សូមយើងត្រឡប់ទៅកាន់ខព្រះគម្ពីររបស់យើងវិញ៖
...ហើយឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌។
សូមបងប្អូនកត់សំគាល់ពាក្យថា“បល្ល័ង្ក” ទ្រង់គង់នៅលើបល្ល័ង្ក។ ការលើកឡើងទៅស្ថានសួគ៌នឹងបានកើត ឡើង។ ទ្រង់គង់នៅក្នុងសិរីល្អហើយក៏គង់លើបល្ល័ង្ករបស់ទ្រង់ដែរ។ ខ្ញុំចង់ឲ្យបងប្អូនកត់សំគាល់ត្រង់ចំនុចនេះ។ សូមបងប្អូនមើលរហូតទៅដល់ជំពូក៥គឺនឹងឃើញថា គ្មានបល្ល័ង្កនៃសេចក្តីមេត្តាករុណាទេ។ គ្មានបល្ល័ង្កនៃ សេចក្តីមេត្តាករុណាទៀតទេ។នោះគឺជាបល្ល័ង្កនៃការជំនុំជំរះ។ មិនមែនជាបល្ល័ង្កនៃព្រះគុណទៀតទេ។ គឺជា បល្ល័ង្កនៃការជំនុំជំរះដោយព្រោះភ្លើង និងពន្លឺផ្លេកបន្ទោរ កំពុងតែបញ្ចេញមកហើយ។ គ្មានសេចក្តីមេត្តាករុណាទៀតទេ។អ្វីៗត្រូវបានបញ្ចប់ហើយ។ ហើយគ្រាពួកជំនុំក៏បានបញ្ចប់ដែរ។ “ភាពស្មោគគ្រោករបស់ពួកគេនៅតែជាភាពស្មោគគ្រោកដដែលហើយសេចក្តីសុចរិត នៅតែជាសេចក្តីសុចរិត ហើយភាពបរិសុទ្ធ នៅតែជាភាពបរិសុទ្ធ” គ្មានបល្ល័ង្កនៃសេចក្តីមេត្តាករុណាទៀតទេ។
83
នៅយប់នេះបងប្អូនអើយ ព្រះលោហិតរបស់ទ្រង់បានបង្ហូរលើបល្ល័ង្កនោះហើយ គឺជាបល្ល័ង្កនៃសេចក្តីមេត្តាករុណាដល់មនុស្សមានបាបគ្រប់គ្នា ដែលស្វែងរកសេចក្តីមេត្តាករុណា។ ប៉ុន្តែ នៅថ្ងៃមួយ នឹងគ្មានបល្ល័ង្កនៃសេចក្តីមេត្តាករុណាទៀតទេ មានតែបល្ល័ង្កនៃការជំនុំជំរះប៉ុណ្ណោះ។ “អ្នកសុរចិត នឹងបានសង្រ្គោះហើយមនុស្សមានបាប ដែលមិនដើរតាមព្រះ នឹងត្រូវសូន្យទៅ” ពេលដែលទ្រង់យាងមក នៅក្នុងពពកនៃសិរីល្អនោះភ្នំទាំងឡាយនឹងរក កន្លែងលាក់ខ្លួនជាមិនខាន។ យើងរាល់គ្នានឹងត្រូវទៅពួននៅត្រង់ណាបាន?
អូ! ព្រះគុណដ៏ថ្លៃវិសេសកំពុងតែបង្ហូរចុះមក
បានធ្វើឲ្យខ្ញុំសរដូចហិមៈ
គ្មាននរណាអាចចាប់កំហុសខ្ញុំបានឡើយ
ដ្បិតគ្មានអ្វីដែលអាចជួយខ្ញុំបានឡើយ មានតែតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវប៉ុណ្ណោះ។
84
បងប្អូនអើយ នេះគឺជាមេរៀនដ៏អស្ចារ្យណាស់! ហើយវាគឺជាសំឡេងដ៏ច្បាស់ដែរ។“...ទ្រង់កំពុងតែគង់នៅលើ បល្ល័ង្ក”
នេះគឺជាភស្តុតាង ដែលបង្ហាញថា ពួកជំនុំនឹងត្រូវលើកឡើងទៅមុនគ្រារងទុក្ខបានមកដល់។ តើហេតុអ្វី? ដ្បិតទ្រង់គង់នៅលើបល្ល័ង្កក្នុងសិរីល្អ។ ពួកជំនុំបានទៅបាត់បន្ទាប់មក គ្រារងទុក្ខក៏ចូលមកដល់។ ខ្ញុំតែងតែ និយាយថា គ្រានោះដូចជាគ្រាលោកណូអេដែរ គឺលោកណូអេបានចូលទៅក្នុងទូក នៅមុនពេលភ្លៀងធ្លាក់ចុះ។ លោកឡុតបានចេញផុតពីក្រុងសូដុំម នៅមុនពេលព្រះបង្អុលភ្លើងស្ពាន់ធ័រចុះមក។ពួកជំនុំនឹងចូលទៅក្នុងសិរីល្អ នៅមុនពេលដែលគ្រាប់បែកបរិមាណូបានផ្ទុះឡើង។
“ចុះចំណែកឯអ្នកដែលបានទៅមុនហើយ?”ពួកគេគឺជាអ្នកដែលមិនជឿ គេមិនមែនជាគ្រីស្ទានទេ។
85
ពេលដែលទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដីហើយ នោះទ្រង់នឹងលើកពួកជំនុំរបស់ទ្រង់ឡើងរួចទ្រង់ នឹងចាត់ការជំនុំជំរះរបស់ទ្រង់មក។ លោកីយនេះ បានបដិសេធទ្រង់ រួចទ្រង់នឹងបញ្ចូនការជំនុំជំរះរបស់ទ្រង់មក។ព្រះអង្គ និងពួកជំនុំរបស់ទ្រង់នឹងបានឡើងទៅក្នុងសិរីល្អ។
លោកយ៉ូហាន កំពុងតែស្ថិតនៅលើកោះបាត់ម៉ុសគាត់បានទទួលការបើកសម្តែមកពីព្រះ ឲ្យប្រាប់ដល់ពួក ជំនុំឃើញ ពីគំរូពួកជំនុំដែលនឹងត្រូវលើកឡើងទៅក្នុងសិរីល្អ។“ចូរឡើងមកឯណេះ”
គេបានសួរថា “តើទ្រង់គឺជាអ្នកតំណាងឲ្យពួកជំនុំឬ?”
ទៅចំពោះបងប្អូនគ្រប់គ្នាដែលបានស្តាប់ឮព្រះបន្ទូលនេះ គឺលោកយ៉ូហាន ជាអ្នកធ្វើបន្ទាល់ពីទ្រង់។ អាម៉ែន! លោកយ៉ូហានបានធ្វើបន្ទាល់ពីព្រះលោហិតព្រះយេស៊ូវគ្រីស្ទហើយក៏បានធ្វើបន្ទាល់ពីព្រះបន្ទូលទ្រង់។ គាត់គឺជា បន្ទាល់ពីបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធហើយនឹងការប្រកបផ្ទាល់ខ្លួនជាមួយនឹងព្រះគ្រីស្ទ។ គាត់បានតំណាង ឲ្យពួកជំនុំទាំងអស់ ទាំងបុ្រសទាំងស្រីនឹងក្មេងប្រុស ក្មេងស្រីផង ដែលបានជឿព្រះគ្រីស្ទ ហើយទទួលជឿលើ សំឡេងតែមួយនោះ គាត់នឹងត្រូវបានព្រះហៅនៅថ្ងៃមួយ“ចូរឡើងមកឯណេះ” គាត់នឹងត្រូវលើកឡើងទៅស្ថាន សួគ៌នៅមុនពេលគ្រារងទុក្ខលំបាក។ ចូរបងប្អូនចាំថាគ្រារងទុក្ខលំបាកមិនទាន់មកដល់នៅឡើយទេ។
នេះគឺជាពេលដែលត្រូវរៀបចំឡើងសម្រាប់ការជំនុំជំរះ។ លោកយ៉ូហានត្រូវបានព្រះជាម្ចាស់ទ្រង់បង្ហាញគាត់ពីការដែលនឹងត្រូវកើតឡើង បន្ទាប់ពីគ្រាពួកជំនុំ។
86
សូមបងប្អូនកត់សំគាល់ម្តងទៀតនៅក្នុងខ៣ ឬខ២ “ឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គ គង់លើបល្ល័ង្កនោះ” គឺជាព្រះវិញ្ញាណតែមួយដែលគង់នៅលើផែនដី ទ្រង់បានយាងទៅក្នុងសិរីល្អ។ ហើយទ្រង់ គឺជាព្រះអម្ចាស់យេស៊ូវដដែល ដែលគង់នៅក្នុងចំណោមយើងរាល់គ្នានៅយប់នេះទ្រង់កំពុងតែគង់នៅលើបល្ល័ង្ក។
ទ្រង់គង់នៅលើបល្ល័ង្ក... ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិនឹងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ន្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។
87
ខ្ញុំនឹងបញ្ចប់សេចក្តីអធិប្បាយរបស់ខ្ញុំដោយព្រោះ នឹងមានបងប្រុសផ្សេងទៀតត្រូវឡើងមកអធិប្បាយដែរ។ ប្រហែលជានៅព្រឹកនេះ ខ្ញុំនឹងអធិប្បាយអំពី“មើលទៅដូចជាត្បូងមរកត”
មានមនុស្សភាគច្រើននៅគ្រប់ទីកន្លែង
អស់អ្នកដែលមានចិត្តឆេះឆួល (តើលោកអ្នកមិនចូលចិត្តការនេះទេឬអី?)
...ជាភ្លើងដែលធ្លាក់ចុះមកនៅថ្ងៃបុណ្យទី៥០
ដែលភ្លើងនោះនឹងសំអាតពួកគេឲ្យបានជ្រះ
អូ! វានឹងដុតបញ្ឆេះចិត្តរបស់ពួកគេ
សូមថ្វាយសិរីរុងរឿដល់ព្រះនាមទ្រង់!
ខ្ញុំមានសេចក្តីត្រេកអរណាស់ ខ្ញុំអាចនិយាយថា ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេដែរ។
88
លោកយ៉ូហានត្រូវបានត្រាស់ហៅ ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺទ្រង់បានសន្យាថា ទ្រង់នឹងយាងត្រឡប់មកវិញ ហើយទ្រង់នឹងឲ្យគេឃើញកូនមនុស្សនឹងត្រូវយាងមក... មានពេត្រុស យ៉ាកុប និងយ៉ូហាន ពួកគេបានឈរនៅទីនោះ ពេលដែលព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពួកគេថា “ក្នុងពួកអ្នកដែលឈរនៅទីនេះមានអ្នក ខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់លោក” ទ្រង់មិនបានមានបន្ទូលថាគ្រប់ គ្នានោះទេ ដែលឈរនៅទីនេះ ប៉ុន្តែ ទ្រង់មានបន្ទូលថា “មានអ្នកខ្លះ” វិញ។ ប៉ុន្មានថ្ងៃក្រោយមកពួកគេក៏បាន ឃើញការរស់ឡើងវិញរបស់ទ្រង់ ហើយការយាងមករបស់ព្រះអម្ចាស់។
លោកអេលីយ៉ាជាតំណាងឲ្យពួកអ្នកស្លាប់បរិសុទ្ធទាំងឡាយ... ខ្ញុំមានន័យថា លោកម៉ូសេ... គេបាន រស់ឡើងវិញ។លោកអេលីយ៉ា គឺជាអ្នកនាំសារព្រះបន្ទូលព្រះទៅកាន់មនុស្សនៅថ្ងៃចុងក្រោយ មានទំាងរូបគាត់ហើយនិងក្រុមរបស់គាត់ នឹងបានរស់ពីស្លាប់ឡើរវិញ... ខ្ញុំចង់មានន័យថា ពួកគេនឹងត្រូវលើកឡើងទៅស្ថានសួគ៌លោកម៉ូសេត្រូវបានរស់ឡើងវិញដែរ ហើយលោកអេលីយ៉ា ទ្រង់បានលើកឡើងទៅស្ថានសួគ៌ នៅក្នុងមនុស្សដែលព្រះបានលើកពួកគេទៅដែរ។ ពួកគេទាំងពីរនាក់ សុទ្ធតែបានរស់ឡើងវិញ។
89
មួយខណៈពេលក្រោយមកពួកគេក៏បានកត់សំគាល់ការនោះ... ហើយពេត្រុសបាននិយាយថា “ចូរ យើងសង់ព្រះវិហារ៣ឡើង។ មានអ្នកខ្លះចេញទៅរស់នៅស្ថិតក្រោមក្រិត្យវិន័យហើយអ្នកខ្លះទៀតរស់នៅក្រោម លោកអេលីយ៉ា តែចូរយើងរស់នៅតាមបែបនេះវិញ”
នៅខណៈពេលពួកគេមិនទាន់និយាយនៅឡើយស្រាប់តែសំឡេងនោះ បានបន្លឺឡើងថា “នេះគឺជាកូនស្ងួន ភ្ងាអញ។ ចូរស្តាប់ទ្រង់ចុះ” ពេលដែលពួកគេសម្លឹងមើលទៅពួកគេឃើញមានតែព្រះយេស៊ូវប៉ុណ្ណោះ។ អ្វីៗទាំង អស់បានរួមមកតែ១។ អូ! ទ្រង់គឺជាពន្លឺ ជាសេចក្តីពិតជាផ្លូវ ហើយជាទ្វារ ជាឥន្ទូ។
90
នៅថ្ងៃស្អែកយើងនឹងសិក្សាមេរៀនដ៏អស្ចារ្យមួយ ជាមួយគ្នា តាមបំណងព្រះហឫទ័យព្រះ។ នៅថ្ងៃស្អៃក យើងនឹងសិក្សាអំពី“ការជំនុំជំរះ” យើងនឹងនិយាយអំពី “ត្បូងមរកត” តើត្បូងនោះតំណាងឲ្យអ្វី? យើងនឹងនិយាយ អំពី“ត្បូងមណីជោតិ” ហើយនិងត្បូងផ្សេងៗទៀតដែរ។ យើងនឹងជជែកការទំាងអស់នេះ តាមរយៈព្រះគម្ពីរអេសេគាល រួចត្រឡប់ទៅកាន់ព្រះគម្ពីរលោកុប្បត្តិ ហើយក៏ត្រឡប់មកកាន់គម្ពីរវិវរណៈវិញ ហើយក៏ចូលកាន់ពាក់កណ្តាលព្រះគម្ពីរ ហើយយើងនឹងយកវាបញ្ចូលគ្នា គឺចង់ដឹងពីត្បូងខុសៗគ្នា និងពណ៌ខុសៗគ្នាជាដើម។បន្ទាប់មក យើងនឹងតម្រង់ត្រឡប់មកវិញ ថាតើវាត្រឹមត្រូវដែរឬទេ? ថាតើវាមិនមានពណ៌ដូចគ្នាទេឬគឺវាដូចគ្នាមែន។ គឺជា ព្រះវិញ្ញាណតែមួយ ជាព្រះតែមួយ ដែលបានបង្ហាញទីសំគាល់តែមួយ និងការអស្ចារ្យតែមួយហើយទ្រង់បានធ្វើ ការតែមួយ ដូចជាអ្វីដែលបានសន្យាហើយ!
91
ទ្រង់មានបន្ទូលទៅកាន់ពេត្រុស យ៉ាកុបនិងយ៉ូហាន ដែលពួកគេកំពុងតែឈរនៅទីនោះ គឺពួកសិស្សទ្រង់ ទាំងអស់ ដោយទ្រង់មានបន្ទូលថា “មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគរ របស់លោក”
ទ្រង់មានបន្ទូលទៅកាន់យ៉ូហាន...រួចលោកពេត្រុសបានសួរទៅកាន់ទ្រង់ថា “តើអ្នកនោះនឹងទៅជាអ្វី? តើ មានអ្វីកើតឡើងដល់អ្នកនោះ?”
ទ្រង់តបវិញថា “តើអំពល់អ្វីដល់អ្នក បើសិនជាអ្នកនោះបានឃើញខ្ញុំមក?”ទ្រង់អនុញ្ញាតឲ្យអ្នករស់នៅបានឃើញ ការនោះ! ក្រៅពីអ្នកផ្សេងទៀត គេបានស្លាប់អស់ហើយ តែលោកយ៉ូហានបានឃើញព្រះអម្ចាស់ទ្រង់យាងមកក្នុង អំណាចចេស្តា គាត់បានឃើញរូបភាពទាំងអស់ រហូតដល់គ្រាជំនុំជំរះ និងគ្រា១ពាន់ឆ្នាំផង។លោកយ៉ូហានបាន ឃើញគ្រប់ផ្នែកទាំងអស់ ហើយគ្រា១ពាន់ឆ្នាំក៏បានផុតទៅ រួចនគរព្រះក៏បានចាប់ផ្តើមឡើង។ដូច្នេះ ទ្រង់បានរក្សា ព្រះបន្ទូលទ្រង់មែន មិនអញ្ចឹងឬ?
92
សូមបងប្អូនកត់សំគាល់ចុះនៅក្នុងខ២។ យើងនឹងបន្តនៅខ៣ទៀត នៅព្រឹកស្អែក។
សូមបងប្អូនឱនក្បាលចុះ អធិស្ឋានជាមួយនឹងយើងខ្ញុំទាំងអស់គ្នា៖
តើមានបងប្អូនប៉ុន្មាននាក់នៅក្នុងព្រះវិហារនេះដែលបានដឹងថា បងប្អូនប្រុសស្រីរបស់ពួកយើង នឹងត្រូវបាន ព្រះជាម្ចាស់ទ្រង់ត្រាស់ហៅពួកគេនៅថ្ងៃមួយ?ទោះបីជាលោកអ្នក បានត្រៀមខ្លួនរួចហើយ ឬមិនទាន់ត្រៀមខ្លួន រួចហើយក្តី គឺលោកអ្នកនឹងត្រូវបានព្រះជាម្ចាស់ទ្រង់ហៅឲ្យឡើងទៅជួបទ្រង់។នោះសំឡេងត្រែនឹងបន្លឺឡើង។ ពេលដែលឮដូច្នោះ វាគឺជាសំឡេងដែលបង្ហាញការជំនុំជំរះដល់លោកអ្នកហើយគឺលោកអ្នកនឹងមិនអាចរស់ម្តង ទៀតបានទេ គេនឹងត្រូវបោះទៅក្នុងស្ថាននរកជាមួយនឹងអារក្សដែរអស់ពេល១ពាន់ឆ្នាំ ឬពួកគេនឹងត្រូវហៅឲ្យ ឡើងមកខាងលើ ដើម្បីជួបនឹងពួកបរិសុទ្ធ។
93
ប្រាកដណាស់ព្រះជាម្ចាស់ទ្រង់រក្សាព្រះបន្ទូលទ្រង់ចំពោះ ពេត្រុស យ៉ាកុប និងយ៉ូហាន ហើយទ្រង់ក៏រក្សាព្រះបន្ទូលទ្រង់ដល់លោកយ៉ូហានដែរ ដែលជាអ្នកនាំការបើកសម្តែងរបស់ព្រះទៅកាន់មនុស្ស គឺទ្រង់បានរក្សាព្រះបន្ទូលសន្យារបស់ទ្រង់ទៅកាន់គ្រាពួកជំនុំទាំងឡាយ ដូច្នេះ ទ្រង់ក៏រក្សាព្រះបន្ទូលទ្រង់នៅគ្រាចុងក្រោយនេះដែរ ដែលទ្រង់នឹងប្រទានទឹកភ្លៀងធ្លាក់ចុះមក ហើយទ្រង់ក៏នាំត្រឡប់ទៅវិញ ដោយព្រះវិញ្ញាណដដែលដែលគង់ សណ្ឋិតលើទ្រង់នៅផែនដី។ នៅវេលាល្ងាចនឹងបានភ្លឺដូចជាថ្ងៃ ហើយទ្រង់នឹងបង្ហាញអំណាចចេស្តានោះដដែលព្រមទាំងទីសំគាល់តែមួយនោះដែរ។ ហើយនឹងគ្រប់ទាំងអ្វីៗដែលធ្វើបានធ្វើនៅក្នុងថ្ងៃរបស់ទ្រង់ដែរគឺទ្រង់នឹង បង្ហាញឲ្យគេឃើញម្តងទៀត នៅឯទ្វារដែលបើកចំហរនៅថ្ងៃចុងក្រោយ។
យើងបានដឹងថាព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់នៅតែដដែល នៅថ្ងៃម្សិលម៉ិញ នៅថ្ងៃនេះនិងរហូតអស់កល្ប។ នេះជាព្រះបន្ទូលមកកាន់អ្នករាល់គ្នា ហើយក៏កំពុងតែបង្រៀនអ្នករាល់គ្នាដើម្បីឲ្យ លោកអ្នកបានឃើញថា អ្វីខុស នឹងអ្វីត្រូវ។ នោះគឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់មានបន្ទូលតាមរយៈបបូរមាត់របស់មនុស្ស គឺទ្រង់បានព្យាយាមបង្ហាញដល់ពួកគេឲ្យឃើញពីសេចក្តីមេត្តាករុណា និងព្រះគុណរបស់ទ្រង់។
តើលោកអ្នកទទួលជឿទ្រង់ហើយឬនៅ? នៅឱកាសឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនេះតើលោកអ្នកបងប្អូនចង់លើកដៃ ឡើងថ្វាយទ្រង់ ហើយនិយាយថា “ព្រះជាម្ចាស់អើយ សូមប្រទានអំណាចចេស្តារបស់ទ្រង់ដល់ទូលបង្គំយើងខ្ញុំដូចជាលោកយ៉ូហានដែរ ដែលគាត់គឺជាអ្នកនាំការបើកសម្តែងរបស់ព្រះ ហើយនៅពេលដែលទូលបង្គំទទួលបានការត្រាស់ហៅ នោះទូលបង្គំនឹងមកឈរនៅចំពោះទ្រង់ ដោយសេចក្តីសុខសាន្ត ដូចជាគាត់បានទទួលដែរ”សូមបង ប្អូនលើកដៃរបស់បងប្អូនឡើង។ សូមព្រះអង្គប្រទានពរ។ សូមព្រះអង្គប្រទានពរ ដល់បងប្អូនទាំងអស់នៅក្នុងពួកជំនុំ។ សូមព្រះអង្គប្រទានពរ។ “សូមឱទូលបង្គំយើងខ្ញុំត្រៀមខ្លួនឆ្លើយតបនឹងការត្រាស់ហៅរបស់ទូលបង្គំផង”
94
ឱព្រះវរបិតានៃទូលបង្គំយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយនៅសល់ប្រហែលជា២ម៉ោងទៀតទេ គឺចូល ដល់ឆ្នាំថ្មីហើយ។ ទូលបង្គំត្រូវបំពេញកិច្ចការទាំងនេះឲ្យចប់នៅឆ្នាំនេះ។មានការជាច្រើនដែលទូលបង្គំបានបំពេញ ហើយក៏ទូលបង្គំយើងខ្ញុំមានភាពខ្មាសអៀនចំពោះខ្លួនឯងដែរទូលបង្គំយើងខ្ញុំសូមលន់តួទៅកាន់ទ្រង់។
មានការដែលជាច្រើនដែលទូលបង្គំយើងខ្ញុំបានធ្វើ ដែលបងប្អូនរបស់ទូលបង្គំយើងខ្ញុំមិនបានយល់សោះ។មាន បងប្អូនទូលបង្គំជាច្រើនដែលនៅឯចំការ គាត់មិនយល់ឡើយ តើហេតុអ្វីទូលបង្គំធ្វើការនោះដល់ពួកគេ។ប៉ុន្តែ ព្រះវរបិតាអើយ ទូលបង្គំបានធ្វើកិច្ចការនោះ ដោយព្រោះទូលបង្គំចង់ឲ្យគេឃើញទ្រង់។សូមទ្រង់កុំឲ្យទូលបង្គំ យើងខ្មាសអៀនក្នុងការដឹកនាំកិច្ចការទាំងនោះឡើយ។ តែសូមទ្រង់ដឹកនាំទូលបង្គំវិញឲ្យទូលបង្គំបន្តធ្វើកិច្ចការ របស់ទ្រង់ដែលទូលបង្គំគួរធ្វើ។ សូមទ្រង់ជួយដល់ទូលបង្គំផងព្រោះទូលបង្គំយើងខ្ញុំស្វែងរកបំណងព្រះហឫទ័យ ទ្រង់។ ទ្រង់បានបង្ហាញដល់ទូលបង្គំជាច្រើនឆ្នាំមកហើយពេលដែលទូលបង្គំចាកចេញពីពួកជំនុំនេះ។ ទ្រង់គឺជា នំបុ័ងជីវិតដល់មនុស្សនៅលើផែនដីនេះ។ ពេលដែលទូលបង្គំបានឃើញភ្នំធំៗលោតរាំហើយពួកបរិសុទ្ធស្លៀក ពាក់ស បានចូលមកពេញផែនដី... ឱព្រះអង្គអើយ សូមកុំឲ្យទូលបង្គំភ្លេចនាំយកនំបុ័ងជីវិតនេះដល់ពួកគេផង។
95
សូមទ្រង់ប្រទានពរដល់ព្រលឹងដែលស្រែកឃ្លាននៅទីនេះដែលកំពុងតែលើកដៃឡើងថ្វាយទ្រង់ផង។ ពួកគេ ចង់បានជីវិតបន្ថែមទៀត។ សូមទ្រង់បំពេញពួកគេដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។សូមទ្រង់ប្រទានពរដល់ ពួកគេ ហើយជួយដល់បងប្អូនទូលបង្គំយើងខ្ញុំនៅគ្រប់ទីកន្លែងផង។
សូមទ្រង់ប្រទានពរដល់បងប្អូនទូលបង្គំដែលជាអ្នកបំរើទ្រង់ដែលនឹងត្រូវឡើងមកនាពេលបន្តិចទៀតនេះ ផង។ ព្រមទាំងបងប្អូនដែលនឹងត្រូវចែកចាយផ្សេងទៀតដែរ។សូមឲ្យពួកគេបាននាំយកនំបុ័ងជីវិតនេះ ដល់យើង រាល់គ្នានៅយប់នេះផង ហើយក៏សូមឲ្យទូលបង្គំយើងខ្ញុំស្តាប់ដោយយកចិត្តទុកដាក់ពេលដែលឮព្រះសូរសៀង របស់ទ្រង់។
សូមទ្រង់ប្រទានពរដល់ទូលបង្គំយើងខ្ញុំ។សូមឲ្យឆ្នាំថ្មីនេះ ទូលបង្គំយើងខ្ញុំមានក្តីសង្ឃឹមថ្មី មានគំនិតថ្មី និង ទទួលបានការបើកសម្តែងថ្មីហើយមានកំឡាំងជាថ្មីដែរ។ សូមទ្រង់កែរទូលបង្គំយើងខ្ញុំជាថ្មីឡើង ទៅតាមព្រះ បន្ទូលសន្យារបស់ទ្រង់។ទូលបង្គំយើងខ្ញុំសូមថ្វាយការអធិស្ឋានទូលសូម ដោយនូវក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ គ្រីស្ទ។អាម៉ែន។
សូមអរគុណបងប្អូនប្រុសស្រីទាំងអស់គ្នា។