Tស្រីព្រហ្មចារីដែលកំពុងដេក ១៤៤.០០០ នាក់។

Jeffersonville, Indiana, USA

60-1211M

1
អរុណសួរស្តី! បងប្អូនគ្រប់គ្នា។យើងខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានជួបបងប្អូនសាជា ថ្មីម្តងទៀត នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ នៅថ្ងៃនេះ អាកាសធាតុនៅខាងក្រៅដូចជាមិនសូវល្អសោះ ប៉ុន្តែវាគឺការដែលល្អវិញដែលយើង រាល់គ្នាបានជួបជុំគ្នានៅខាងក្នុងនេះ។ នេះគឺជាពេលមួយដែលយើងរាល់គ្នាអាចនិយាយថា វាគឺជាការ ដែលល្អណាស់ ដែលយើងនៅក្នុង អាចមើលទៅខាងក្រៅបានមែនទេ? យើងមិនចង់ឈរនៅខាងក្រៅ ហើយមើល មកខាងក្នុងនោះទេ។ តើកាលពីយប់ម៉ិញបងប្អូនគេងលក់ស្រួលដែរឬទេ ខ្ញុំសង្ឃឹមថា បងប្អូននឹងមានអារម្មណ៍កាន់តែល្អនៅវេលាព្រឹកនេះ។ កាលពីយប់ម៉ិញ យើងរាល់គ្នាមានពេលវេលាដ៏អស្ចារ្យណាស់តើមែនទេ? គឺជាពេលដ៏ អស្ចារ្យ ខ្ញុំសូមកោតសរ សើរដល់បងប្អូនខ្លាំងណាស់។
នៅក្នុងកម្មវិធីយប់ម៉ិញ យើងខ្ញុំឃើញថាកម្មវិធីនោះគឺដូចជាកម្មវិធីមួយនៅក្នុងរដ្ឋ Shreveport ណាស់ គឺបងប្អូនគ្រប់គ្នាបន្តអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងពួកគេម្នាក់ៗ។យើងខ្ញុំមានសេចក្តីត្រេកអរណាស់ ហើយក៏ សូមអរព្រះគុណដល់ព្រះជាម្ចាស់ចំពោះសេចក្តីសប្បុរ និងសេចក្តីមេត្តាករុណារបស់ទ្រង់។ ព្រោះលោកអ្នកបងប្អូនបានថ្វាយព្រលឹងវិញ្ញាណរបស់បងប្អូនឲ្យទ្រង់បានដឹកនាំបងប្អូន ដូច្នេះ ទ្រង់នឹងនាំហើយនិងណែនាំដល់ជីវិតរបស់ លោកអ្នកបងប្អូន។
2
បើសិនជាលោកអ្នក មិនមានភាពរីករាយជាមួយនឹងអ្នកស្តាប់នោះទេព្រះវិញ្ញាណបរិសុទ្ធក៏មិនធ្វើការបើកសម្តែង ដល់លោកអ្នកបងប្អូនដែរ។លោកអ្នកត្រូវតែធ្វើការរួបរួមគ្នា។ ពួកគេត្រូវតែនៅកន្លែងតែមួយ និងមានការយល់ព្រមតែមួយ។ នោះនឹងមានសម្លេងចេញមកពីស្ថានសួគ៌។ ប៉ុន្តែនៅពេលដែលលោកអ្នកមិនមានការរួបរួមគ្នានោះទេ ទោះបីជា ខ្ញុំព្យាយាមខំអធិស្ឋានយ៉ាងណានិងខំសិក្សាទាំងយប់ទាំងថ្ងៃ អធិស្ឋាននៅចំពោះព្រះជាម្ចាស់ ហើយមាន អារម្មណ៍មិនសប្បាយចិត្តនឹងគ្នា នោះយើងរាល់គ្នាកំពុងតែធ្វើឲ្យទ្រង់ព្រួយព្រះទ័យហើយ។ទ្រង់នឹងមិនបើកសម្តែង អ្វីឲ្យយើង រាល់គ្នាឃើញនោះទេ។
ប៉ុន្តែនៅពេល លោកអ្នកដើរនៅក្រោមការចាក់ប្រេងតាំងនោះលោកអ្នកនឹងទទួលអារម្មណ៍ថា អ្នកស្តាប់របស់អ្នកនិងស្ថិតនៅក្រោមការចាក់ប្រេងតាំងដែរ នោះហើយគឺជាពេលដែលព្រះវិញ្ញាណបរិសុទ្ធចាប់ផ្តើមធ្វើការ។ទ្រង់នឹង ចាប់ផ្តើមធ្វើចលនា ហើយធ្វើការអស្ចារ្យដល់យើងរាល់គ្នា។
3
តើមិនគួរឲ្យយើងរាល់គ្នានិយាយទៅកាន់គ្រូគង្វាលថា ខ្ញុំបានឮ “សម្លេងពួកអ្នកជឿតែប៉ុណ្ណោះ”ហើយខ្ញុំបាន ឃើញការបើកសម្តែងរបស់ទ្រង់នៅព្រឹកនេះ។ សូមជម្រាបដល់ បងប្រុស Nevilleខ្ញុំនឹងចាប់ផ្តើមនៅក្នុងថ្នាក់ដ៏តូចនេះ ហើយ បើសិនជាខ្ញុំបង្រៀនទៅដល់ម៉ោង ១១នោះសូមលោក ចូលមកដឹកនាំបន្តចុះ។ ឥឡូវនេះ ខ្ញុំចាប់ផ្តើមសេចក្តីអធិប្បាយរបស់ខ្ញុំហើយ។
4
បងប្រុស Neville តែងតែបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចេញមកគឺមិនមែនត្រឹមពាក្យសម្តីតែប៉ុណ្ណោះទេ ដ្បិត មនុស្សដែលប្រកបដោយព្រះគុណតែងតែបង្ហាញនៅការនោះចេញមក។ គាត់តែងតែអានព្រះគម្ពីរ... ហើយរស់ នៅតាមព្រះបន្ទូលព្រះ “ត្រូវស្រឡាញ់គ្នាទៅវិញទៅមក”នៅក្នុងព្រះគ្រីស្ទ តែងតែមានសេចក្តីស្រឡាញ់។ តាំងពី មុនដែលខ្ញុំ បានស្គាល់គាត់គឺគាត់តែងប្រព្រឹត្តបែបដូច្នោះ មិនមែនតែនៅក្នុងព្រះវិហារនេះឡើយ ប៉ុន្តែនៅគ្រប់ទីកន្លែងតាំងពីខ្ញុំបាន ស្គាល់គាត់។ បើគិតទៅ វាមានរយៈពេលយូរឆ្នាំមកហើយ។
អស់រយៈកាលជាច្រើនឆ្នាំមកហើយ គឺកាលគ្រាដំបូង ដែលខ្ញុំទទួលជឿព្រះយេស៊ូវគ្រីស្ទខ្ញុំបានស្គាល់ បងប្រុស Neville គឺខ្ញុំបានស្តាប់សេចក្តីអធិប្បាយរបស់គាត់ម្តងនៅឯពួកជំនុំមេតូឌីស ក្នុង Howard Park។ ខ្ញុំបានស្គាល់គាត់ ប្រហែលជា ២០ឆ្នាំហើយ។
គាត់ខិតខំធ្វើការថ្វាយព្រះណាស់។ រហូតមកដល់បច្ចុប្បន្ននេះគាត់បានធ្វើការបំរើព្រះនៅក្នុងព្រៃ គឺនៅ Henryvillជាទីកន្លែងដែលគាត់បង្កើតពួកជំនុំ។ នៅក្នុងជីវិតរបស់គាត់ គឺគាត់ជាអ្នកអធិប្បាយដូចជាអ្វីដែលខ្ញុំបានធ្វើនៅក្នុង ជីវិត របស់ខ្ញុំដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះ។យើងខ្ញុំបានចាប់ផ្តើមឡើងដោយដៃទទេ ដោយព្រោះការងាររបស់ ព្រះ។ ដូច្នេះខ្ញុំមានសេចក្តីរីករាយណាស់ចំពោះចៅហ្វាយថ្មីរបស់យើងរាល់គ្នា តើមែនទេ បងប្រុស Neville?បាទ! មែន ហើយ។ ខ្ញុំមានការស្កប់ចិត្តណាស់ នូវអ្វីដែលខ្ញុំមានជាមួយទ្រង់។
5
ខ្ញុំគិតថា គេនឹងលុបថ្នាក់រៀនសាលាថ្ងៃអាទិត្យចោល។គឺថ្នាក់សាលាថ្ងៃអាទិត្យរបស់ក្មេងៗ ដោយព្រោះគេត្រូវការ បែងចែកបន្ទប់ ដូច្នេះសូមរក្សាកម្មវិធីទាំងឡាយឲ្យនៅដដែលចុះ គឺយើងអាចចែងបន្ទប់ឲ្យពួកគេនៅខាងក្រោយ បាន។
6
នៅយប់នេះ យើងនឹងសិក្សាអំពីគ្រាដ៏អស្ចារ្យចុងក្រោយគឺគ្រាពួកជំនុំឡៅឌីសេ។ កាលពីយប់ម៉ិញ យើងបាន ស្តាប់សេចក្តីអធិប្បាយអំពីគ្រាពួកជំនុំភីឡាដិលភាហើយ ឥឡូវនេះ យើងនឹងចូលទៅដល់គ្រាពួកជំនុំឡៅឌីសេវិញ។ បន្ទាប់មកសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះ និងត្រូវបើកបង្ហាញឡើង ដល់យើងរាល់គ្នានៅចន្លោះគ្រាទាំងពីរនោះ “បើទ្វារចិត្ត” “កាន់តាមពាក្យរបស់ខ្ញុំ” “ទទួលនាមខ្ញុំ”។តើនេះគឺជាការអស្ចារ្យយ៉ាងណា ដែលទ្រង់បើកបង្ហាញការពិត ទាំងអស់នោះមកកាន់យើងរាល់គ្នា។ចូរយើងគ្រប់គ្នា អរព្រះគុណដល់ព្រះជាម្ចាស់ចុះ។
7
សូមកុំភ្លេច បើសិនជាមានបងប្អូនណានៅក្នុងចំណោមលោកអ្នកបងប្អូនដែលមានជម្ងឺ យើងខ្ញុំនឹងអធិស្ឋានដល់ បងប្អូននៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។សូមបងប្អូនកត់ចំណាំចុះ ខ្ញុំចូលចិត្តផ្ទុកផ្តាក់ការនោះ “តាមព្រះហឫទ័យព្រះ”។ព្រះគម្ពីរចែងថា ចូរធើ្វវាចុះ “បើសិនជាបំណងព្រះហឫទ័យព្រះ”យើងខ្ញុំមិនទាន់ដឹងនៅឡើយទេ។ ទ្រង់មិនទាន់មាន បន្ទូលប្រាប់ខ្ញុំ ឲ្យទៅទីនោះដែរគឺមកកាន់ពួកជំនុំនេះ។ ហើយបើសិនវាជាបំណងព្រះហ ឫទ័យរបស់ព្រះ នោះយើងខ្ញុំនឹងមកកាន់ទីនេះ។ តែបើមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះទេនោះយើងខ្ញុំក៏មិនមកកាន់ទីនេះដែរ។
8
បងប្រុស Nevilleនឹងបន្តប្រកាសសេចក្តីជូនដំណឹងហើយ។
អញ្ចឹង សូមអញ្ជើញលោកអ្នកបានមកពីព្រលឹម នៅព្រឹកថ្ងៃអាទិត្យនោះយើងខ្ញុំនឹងរង់ចាំអធិស្ឋានដល់លោកអ្នក ទាំងអស់គ្នា។ បើសិនជាមានមនុស្សច្រើនបែបនេះការដែលល្អបំផុតនោះ គួរតែចែកកាតសំណូមពរអធិស្ឋាន។ តែបើសិន ជាបងប្អូន នៅតែរុញគ្នាបន្តបែបនេះវាមិនស្រួលឡើយ។ ខ្ញុំគិតថា បើសិនជាលោកអ្នកតម្រង់ជួរ គឺលោកអ្នកអាចអញ្ជើញចូលមកម្តងមួយៗ ពុំនោះទេ វានឹងអាចធ្វើឲ្យយើងមានការយល់ច្រលំកើតឡើង។
ដូចនេះ លោកអ្នកពុំចាំបាច់ដើរមករុញច្រានគ្នានោះទេនៅពេលដែលដល់លេខរបស់បងប្អូន នោះបងប្អូនអាច អញ្ជើញមកបាន។ តែបើសិនជាបងប្អូន ឈឺធ្ងន់គឺពុំចាំបាច់ឈរតម្រង់ជួរទេ។ តែនៅពេលដែលដល់លេខរៀង របស់បងប្អូន សូមអញ្ជើញមកខាងលើចុះនោះយើងខ្ញុំនឹង អធិស្ឋានឲ្យ បន្ទាប់មក អាចចុះទៅវិញបាន ហើយសូមបន្ត ម្នាក់ទៀតគឺបែបនេះឯង ទើបមើលទៅជាការដែលល្អ។
ជាធម្មតា ខ្ញុំឃើញថា មានប្អូនប្រុសៗ អ្នករៀបចំកៅអីជូនលោកអ្នកណាដែល មិនសូវស្រួល នៅខណៈពេលរង់ ចាំនោះសូមបងប្អូនអញ្ជើញអង្គុយរង់ចាំនៅទីនោះចុះ រហូតទាល់តែដល់លេខរៀងរបស់លោកអ្នកនោះគេនឹងអធិ ស្ឋានឲ្យប ងប្អូនហើយ។
9
ខ្ញុំជឿថា ព្រះជាម្ចាស់ទ្រង់នឹងប្រោសឲ្យលោកអ្នកបងប្អូនបានជា។នោះគឺជាគោលលទ្ធិមួយដ៏អស្ចារ្យដែលមាន ចែងនៅក្នុងព្រះគម្ពីរ។ ហើយទ្រង់មានបន្ទូលថាការប្រោសលោះនឹងកើតមានឡើង នៅពេលដែលទ្រង់យាងមកម្តង ទៀត។ តើការប្រោសលោះនោះគឺជាអ្វីទៅ?គឺជាការប្រោសឲ្យយើងរាល់គ្នារស់ឡើងវិញ។ បើសិនជាគ្មានការប្រោស លោះរបស់ព្រះទេនោះក៏គ្មានការរស់ឡើងវិញដែរ។
ហើយបើសិនជាគ្មានព្រះវិញ្ញាណបរិសុទ្ធធ្វើបុណ្យជ្រមុជដល់យើងរាល់គ្នាទេ នោះក៏គ្មានជីវិតអស់កល្បចូលមក ក្នុងលោកីយនេះដែរ។ព្រះគម្ពីរចែងថា នេះគឺជាការកត់ទុកអំពីសេចក្តីសង្រ្គោះរបស់យើងរាល់គ្នា។តើការកត់ទុកនោះ គឺជាអ្វី? ឧទាហរណ៍ បើសិនជាលោកអ្នកទិញស្រែមួយកន្លែងលោកអ្នកត្រូវបង់ប្រាក់កក់ជាមុនសិន។ គេបានលក់ដី នោះឲ្យលោកអ្នក ក្នុងតម្លៃ ១០ ០០០ដុលារ ហើយលោកអ្នកបានបង់ប្រាក់កក់ ចំនួន ២០០០ ដុលារឲ្យពួកគេ នោះ ត្រូវបានហៅថាការកក់ទុកជាមុន។ បើសិនជាបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធនេះ គឺជាការកក់ទុកនៅអ្វីដែល នឹងត្រូវមកនោះ តើវានឹងមានអ្វីកើតឡើងទៅបើយើងរាល់គ្នាបានបង់បា្រក់ទាំងនោះគ្រប់អស់ហើយនោះ? វាគឺជាការដែលប្រកបដោយសិរីរុងរឿង!
10
នៅវេលាព្រឹកនេះ យើងខ្ញុំនឹងព្យាយាម នៅជាប់ជាមួយនឹង បំណងព្រះហឫទ័យរបស់ព្រះ។ពួកសំណល់ ១៤៤ ០០០ នាក់ ជាស្រ្តីក្រមុំព្រហ្មចារីដែលកំពុងតែដេកលក់គឺជាពួកស្រ្តីដែលវ័យឆ្លាត ហើយបានដៅចំណាំដោយព្រះ វិញ្ញាណបរិសុទ្ធ។ នៅថ្ងៃចុងក្រោយអ្វីៗទាំងអស់នឹងធ្លាក់មកក្នុងកន្លែងមួយ។ ដូច្នេះ នៅរដូវរងានេះ យើងនឹងសិក្សាបទគម្ពីរវិវរណៈឲ្យបានចប់ជាមួយគ្នា។
11
លោក Wood តើលោកមានធ្លាប់កត់សំគាល់ពីធ្វើដំណើររបស់មនុស្ស តើគេទៅផ្លូវដូចគ្នាដែរឬទេ?បុរសម្នាក់នេះ គាត់មានវិញ្ញាណទី៦ ឬទី៥ នៅពេលដែលគាត់បានកើតនៅលើផែនដីម្ល៉េះគឺតាំងពី៦០០០ ឆ្នាំមុន។ ប៉ុន្តែនៅរយៈ ពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ១០០ឆ្នាំមុន...គាត់បានត្រឡប់មកវិញ ដោយជិះរទេះគោ។ ប៉ុន្តែ នៅ១០០ឆ្នាំមុន គឺបានធ្វើដំណើរពីជិះរទេះគោ ទៅការជិះរ៉ុកកែត គឺហោះហើរនៅក្នុងល្បឿន ២០០០ម៉ាយនៅក្នុង១ម៉ោង។ វាទើប តែមាន នៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ តើហេតុអ្វីទៅខ្ញុំមិនគួរនិយាយវាលើសដល់ទៅ ៥០ឆ្នាំទេ។
12
កាលពីខ្ញុំនៅតូច ខ្ញុំបានរស់នៅក្នុង Utica Pike។មានអ្នកជឿម្នាក់ឈ្មោះ Elmer Frank ដែលធ្លាប់បាន រស់នៅទីនោះ គាត់គឺជាមេធាវីមួយរូប ហើយគាត់បានរៀបការជាមួយនឹងស្រ្តីវ័យក្មេងម្នាក់ដែលឪពុករបស់ខ្ញុំបាន ធ្វើការឲ្យឪពុក របស់នាង គាត់ឈ្មោះថា Luscher។
គាត់មានរថយន្តមួយ ដែលបញ្ឆេះឡើងដោយការរវៃដៃ។ គឺយើងឈរទៅមួយចំហៀងហើយរវៃវាបែបនេះ។ រថ យន្តនោះវាមានស្ពឺតែមួយទេ។ ហើយមានកៅស៊ូមួយធំសម្រាប់អាចរុញឲ្យឮស៊ីភ្លេនៅខាងក្រោមបាន។ ហើយពួកគេ និយាយថា វាអាចបង្កើតល្បឿន ១៩ម៉ាយនៅក្នុង១ម៉ោងបាន។
ហើយ ឪពុករបស់ខ្ញុំ បានដើរចុះមកហើយយកដីខ្សាច់មកដាក់នៅក្នុងកង់ទាំងបួននោះ ហើយដាក់នៅក្នុងថង់មួយ ព្យួរចុះក្រោមដើម្បីអាចដឹងថា តើរថយន្តនោះ រត់នៅក្នុងល្បឿន ១៩ម៉ាងក្នុង១ម៉ោងដែរឬអត់។ ប៉ុន្តែវាធ្វើដំណើរ ប្រហែលជា ៧ផ្លូវទៅហើយ! វាទើបតែធ្វើដំណើរបាន ១០ ម៉ាយតែប៉ុណ្ណោះ គឺនៅសល់៩ម៉ាយទៀត គឺត្រូវធ្វើដំណើរ ឡើងចុះ នៅក្នុងផ្លូវនេះ។ នៅពេលដែលយើងបូកបញ្ចូលចំងាយផ្លូវនេះបញ្ចូលគ្នានោះយើងនឹងទទួលបាន ១៩ម៉ាង នៅក្នុង១ម៉ោងហើយ។
13
ខ្ញុំនៅចាំថា ពួកយើងសុទ្ធតែជាកូនក្មេង... ម្តាយរបស់ពួកយើងចង់ងូតទឹកឲ្យពួកយើងទាំងអស់គ្នា។ តែមានពួក យើង៥នាក់បានឈរចាំស្តាប់គាត់នៅក្បែររបងផ្ទះ។ នៅពេលនោះ យើងឮសម្លេងពីចម្ងាយ សំដៅមកតាមផ្លូវនេះគឺ មានសម្លេង roar, roar, roar, roar។ គ្រប់គ្នាក៏បានឈប់ ហើយចេញមកពីរទេះរបស់ពួកគេគឺចេញមកពីរទេះសេះ ហើយបានស្រែកថា របស់ស្អីគេនោះ មានមកតាមផ្លូវនេះ។ អូ!វាអស្ចារ្យណាស់!
នៅពេលនោះ ខ្ញុំមានអាយុ ប្រហែលជា ៧ឆ្នាំ ប្រហែលជានៅក្នុងឆ្នាំ១៩១៤។ ខ្ញុំគ្រាន់តែចង់គិតត្រឡប់ទៅការ នោះ ធៀបមកពេលបច្ចុប្បន្នវាមានការផ្លាស់ប្តូរខ្លាំងណាស់។ គ្រាន់តែ ៤០ឆ្នាំសោះ។ ដ្បិតព្រះគម្ពីរបានចែងថាទ្រង់ នឹងធ្វើឲ្យមានការផ្លាស់ប្តូរជាររបៀបនោះដែរ។ នៅថ្ងៃចុងក្រោយ “គេនឹងរត់ទៅរកការផ្លាស់ប្តូរនិងចំណេះដឹងដែលរីក ចម្រើន”
14
តើលោកអ្នកធ្លាប់បានគិតអំពី ទំនាយរបស់ លោក Nahum នៅពេលដែលលោកមើលឃើញ Outer Drive ក្នុងរដ្ឋ Chicago កាលពី៤០០០ ឆ្នាំមុនដែរឬទេ? គាត់បាននិយាយថាពួកគេនឹងធ្វើការពង្រីកផ្លូវធំៗណាស់។ ឥឡូវនេះ ខ្ញុំកំពុងតែរស់នៅក្នុង ប្រទេសបុរាណដែលមានផ្លូវលំតូចៗ ដូចជានៅ Oslo និងនៅទីកន្លែងផ្សេងៗទៀតដែរ។ ផ្លូវទាំងនោះតូចៗពិបាកក្នុងការធ្វើដំណើរណាស់។គឺសមល្មមអាចឲ្យរទេះមួយបរកាត់ ចូលទៅកាន់ទីក្រុង តែ ប៉ុណ្ណោះ។ ទំហំផ្លូវនោះ ប្រហែលជាប្រវែងពីត្រង់នេះ ទៅកាន់ជញ្ជាំងនោះប៉ុណ្ណោះ។
ហោរា Nahum និយាយថា ពួកគេមានផ្លូវធំៗហើយគេទៅដូចជាផ្លេតបន្ទោរ គឺរទេះរបស់ពួកគេ មានភ្លើងបំភ្លឺផង ហើយពួក គេនឹងប៉ះទង្គិតគ្នាទៅវិញទៅមក។ហោរានោះ បានចេញមក ទាយពីអ្វីដែលបានកើតឡើង នៅ ៤០០០ ឆ្នាំ ខាងមុខ។ចូរបងប្អូនគិតពិចារណាចុះ!នេះគឺជាសេចក្តីដែលព្រះជាម្ចាស់ទ្រង់បានបណ្តាលឲ្យគាត់មើលឃើញ។
15
បងប្អូនអើយ! យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។ដូចជាព្រះគម្ពីរបានចែងទុកថា ការទាំង អស់នេះនឹងកើតឡើង។ ខ្ញុំគិតថា នៅព្រឹកនេះយើងរាល់គ្នានឹងសិក្សាពីគ្រានេះទាំងអស់គ្នា។
នៅយប់នេះ គឺជាការដែលអស្ចារ្យណាស់ដែលយើងរាល់គ្នានឹងសិក្សាអំពីពួកជំនុំឡៅឌីសេ នៅគ្រាចុងក្រោយ។ ពួកជំនុំនេះគេបានទទួលព្រះបន្ទូលព្រះហើយ ក៏បានបែរចេញទៅ គឺជាពួកដែលមិនក្តៅ មិនត្រជាក់ហើយទ្រង់នឹង ខ្ជាក់ពួកគេចេញពីមាត់របស់ទ្រង់ទៅ។គឺពួកគេអាចនឹងធ្វើឲ្យទ្រង់ឈឺនៅក្នុងក្រពះរបស់ទ្រង់ សូម្បីតែគិតអំពីពួកគេ ផង។ទ្រង់មានបន្ទូលថា “អញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ”។
16
ខ្ញុំបានសរសេរ បទគម្ពីរខ្លះ នៅទីនេះដែលខ្ញុំនឹងពន្យល់បកស្រាយប្រាប់ដល់លោកអ្នកបងប្អូននៅព្រឹកនេះ។ ប៉ុន្តែ បើសិនវាជាការដែលពិបាកយល់នោះ សូមអនុញ្ញាតបងប្អូនបានក្រោកឈរឡើង អធិស្ឋានជាមួយគ្នាបន្តិចសិន។
ឱព្រះវរបិតានៃទូលបង្គំដែលគង់នៅស្ថានសួគ៌អើយ! នៅព្រឹកនេះជាថ្ងៃដ៏បរិសុទ្ធ ដែលទូលបង្គំយើងខ្ញុំ បានត្រ ឡប់មកទីនេះសារជាថ្មីម្តងទៀត។នៅខាងក្រៅចាប់ផ្តើមមានភ្លៀងធ្លាក់ចុះមក ព្រមទាំងមានខ្យល់ត្រជាក់ផង។ ដ្បិតទូលបង្គំយើងខ្ញុំមានសេចក្តីអំណរណាស់ដែលមានដំបូលប្រក់នៅពីលើក្បាលនៃទូលបង្គំយើងខ្ញុំ គឺជាកន្លែងដ៏តូច មួយនេះដែលជាកន្លែងអាចឲ្យទូលបង្គំយើងខ្ញុំថ្វាយបង្គំទ្រង់បាន។ហើយក៏អាចឲ្យទូលបង្គំស្តាប់ព្រះបន្ទូលដ៏អស់ កល្ប របស់ទ្រង់បាន។
ឱព្រះវរបិតាអើយ! សូមទ្រង់ចាក់ប្រេងតាំងដល់ទូលបង្គំផងនៅថ្ងៃនេះ ដើម្បីឲ្យទូលបង្គំយល់បានយ៉ាងល្អចំពោះ ព្រះបន្ទូលទ្រង់។ហើយសូមទ្រង់រៀបចំពេលវេលាដល់ទូលបង្គំយើងខ្ញុំនៅខាងមុខផង នៅពេលដែលទូលបង្គំយើងខ្ញុំមិនធ្វើការនេះបាន។ ដ្បិតទូលបង្គំយើងខ្ញុំ មិនដឹងថាទូលបង្គំយើងខ្ញុំនៅមានពេលប៉ុន្មានសប្តាហ៍ ប៉ុន្មានខែ ឬប៉ុន្មាន ឆ្នាំទៀតនោះទេ។ព្រោះនៅពេលមួយ ទូលបង្គំយើងខ្ញុំនឹងមិនអាចបំពេញកិច្ចការនេះបានឡើយ។
ឱព្រះវរបិតាអើយ!សូមទ្រង់រក្សាទូលបង្គំយើងខ្ញុំឲ្យស្ថិតនៅក្រោមការដឹកនាំរបស់ទ្រង់ផងហើយសូមឲ្យទូលបង្គំ យើងខ្ញុំពឹងផ្អែកលើទ្រង់ព្រមទាំងសម្របសម្រួលចិត្តនៃរបស់ទូលបង្គំយើងខ្ញុំ អាចឲ្យទ្រង់ទទួលយកបាននៅក្នុងព្រះនេត្ររបស់ទ្រង់ផង។ សូមទ្រង់អត់ទោសរាល់អំពើបាបរបស់ទូលបង្គំផង។ដ្បិតទូលបង្គំយើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយទាសចេញឆ្ងាយពីផ្លូវរបស់ទ្រង់។ទូលបង្គំយើងខ្ញុំមិនសមឲ្យទ្រង់ហៅទូលបង្គំយើងខ្ញុំថាជាកូនរបស់ទ្រង់នោះ ឡើយ។តែសូមឲ្យទូលបង្គំយើងខ្ញុំធ្វើត្រឹមជាអ្នកបំរើរបស់ទ្រង់វិញ។ទូលបង្គំយើងខ្ញុំនឹងធ្វើការទាំងឡាយណាដែល ជាបំណងព្រះហឫទ័យរបស់ទ្រង់ដែលទ្រង់បានដាក់ឲ្យទូលបង្គំយើងខ្ញុំធ្វើ។ សូមទ្រង់ទទួលទូលបង្គំយើងខ្ញុំចូលទៅកាន់នគររបស់ទ្រង់ផង ដើម្បីឲ្យទូលបង្គំយើងខ្ញុំអាចបំរើទ្រង់នៅក្នុងវេលាដ៏អស្ចារ្យនៅលោកីយនេះផង។
សូមទ្រង់ប្រទានពរដល់ទូលបង្គំយើងខ្ញុំនៅក្នុងព្រះវត្តមានរបស់ទ្រង់ផង។សូមបង្រៀនទូលបង្គំយើងខ្ញុំដោយព្រះ វិញ្ញាណបរិសុទ្ធព្រមទាំងទទួលការថ្វាយសិរីរុងរឿងពីទូលបង្គំយើងខ្ញុំផង។ ទូលបង្គំយើងខ្ញុំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
17
ជាបឋមខ្ញុំចង់ស្វាគមន៍ដល់បងប្អូនគ្រប់គ្នាដែលមានមិត្តសំឡាញ់របស់ខ្ញុំនៅទីនេះ។ នៅពេលយប់វាដូចជាពិបាក ណាស់ នៅក្នុងការមើលឃើញបងប្អូនទាំងអស់គ្នាព្រោះអំពូលភ្លើងនៅខាងក្រោយនោះ ដូចជាមិនសូវភ្លឺទាល់តែ សោះ។ ហើយជួនកាល នៅលើអាសនានេះក៏ពិបាកមើលអក្សរដែរ សូម្បីតែពេលថ្ងៃផង។ ខ្ញុំបានឃើញថា មានបងប្អូនរបស់យើងរាល់គ្នាបានអញ្ជើញមកពីទីកន្លែងផ្សេងៗគ្នា ក៏ដូចជាប្រទេសផ្សេងគ្នាហើយនៅវេលាព្រឹកនេះ ខ្ញុំអាចមើល ឃើញបងប្អូនគ្រប់គ្នា ច្បាស់ជាងនៅពេលយប់។ខ្ញុំចង់ហៅឈ្មោះរបស់បងប្អូនទាំងអស់គ្នាណាស់ ដើម្បីជាការស្វា គមន៍ប៉ុន្តែខ្ញុំពិតជាកោតសរសើរដល់បងប្អូនគ្រប់គ្នាណាស់ដែលបានចូលរួម។
បន្ទាប់ពីកិច្ចស្វាគមន៍ចប់រួចរាល់ ខ្ញុំនឹងចែកចាយព្រះបន្ទូលគឺជាសេចក្តីពិត ដែលទ្រង់បានកត់ទុកនៅក្នុងព្រះ គម្ពីរ។ ឥឡូវនេះខ្ញុំឃើញមានបងប្អូនជាច្រើន ដែលមកពីអង្គការ និងស្ថាប័នផ្សេងៗទៀតបានអង្គុយត្រៀមខ្លួនរួច ហើយ ខ្ញុំសូមកោតសរសើរដល់លោកអ្នកបងប្អូនគ្រប់គ្នាណាស់។សូមព្រះជាម្ចាស់ទ្រង់ប្រទានពរ ព្រមទាំងតាមជួយ ដល់លោកអ្នកនេះគឺជាសេចក្តីអធិស្ឋានរបស់ខ្ញុំ។
18
(បងប្រុស Stricker និយាយថា “បងប្រុស Branham អើយ?” ) បាទ, (“ជួសមុខឲ្យពួកជំនុំខ្ញុំសូមអនុញ្ញាត ថ្លែងអំណរគុណដល់បងប្រុស ព្រមទាំងកោតសរសើរដល់បងប្រុសជាខ្លាំង”)អរគុណ បងប្រុស Stricker។ (“យើង រាល់គ្នាស្រឡាញ់ដល់បងប្រុស”) អរគុណ បងប្រុសStricker. (“យើងខ្ញុំអធិស្ឋាន សូមឲ្យព្រះគុណរបស់ព្រះជាម្ចាស់បានបង្ហូរចុះមកលើគ្រប់អ្វីដែលលោកបានធ្វើ ហើយយើងខ្ញុំរាល់គ្នានឹងឈរនៅជាមួយនឹងលោក”)អរគុណ បងប្រុស Stricker។ (អ្នកចូលរួមនិយាយថា “អាម៉ែន”)សូមអរគុណដល់បងប្អូនពួកជំនុំរាល់គ្នា ដែលបាននិយាយពាក្យល្អ មក កាន់រូបខ្ញុំ។ខ្ញុំសូមកោតសរសើរដល់លោកអ្នកបងប្អូនយ៉ាងខ្ពង់ខ្ពស់ណាស់។
19
មានបងប្អូនមួយចំនួនបាននិយាយថា... ខ្ញុំគិតថា គឺជាបងប្រុស Fredដែលបានអញ្ជើញឲ្យខ្ញុំឡើងកាន់ទីនេះ គឺ បាននិយាយអំពីនិមិត្ត ឬសុបិន្តដែលបងប្អូនមួយចំនួនមាន គាត់បានប្រាប់ខ្ញុំនៅមុនពេលចប់កម្មវិធីកាលពីយប់ម៉ិញ... គេបានឃើញខ្ញុំជាអ្នកដែលធំជាងគេលើផែនដីហើយដុំពពកខ្មៅក៏បានផាត់ចេញពីខ្ញុំទៅ។ ខ្ញុំដឹងថា គាត់គឺជាអ្នកបន្ត ពីខ្ញុំ។ប៉ុន្តែ គាត់មិនទាន់អាចធ្វើវាឡើយរហូតទាល់តែព្រះជាម្ចាស់ទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់សិន ហើយវាគឺជា ពេលរបស់ខ្ញុំដែលត្រូវចេញទៅ។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនចង់ក្លាយជាមនុស្សល្បីល្បាញអ្វីនោះឡើយតែខ្ញុំគិតអំពី “ជីវិត ដែលពេញដោយការសរសើរតម្កើងវិញ”
ជីវិតរបស់មនុស្សដែលអស្ចារ្យទាំងឡាយបានរំឮកដល់ខ្ញុំជានិច្ច...
(គឺពីអ្វីដែលលោកប៉ុលបានធ្វើ ពីអ្វីដែលលោកIrenaeus បានធ្វើ ពីអ្វីដែលលោកអ្នក លូធើបានធ្វើ ពីអ្វីដែល លោក Wesley បានធ្វើ ឬពីអ្វីដែលSt. Martin បានធ្វើ)
ជីវិតរបស់មនុស្សដែលអស្ចារ្យទាំងឡាយបានរំឮកដល់ខ្ញុំជានិច្ច
គួរណាស់តែយើងរាល់គ្នាធ្វើឲ្យជីវិតរបស់យើងរាល់គ្នាកាន់តែប្រសើរឡើង
ចូរដាក់ចុះការបែកគ្នានៅខាងក្រោយយើងរាល់គ្នា
គឺស្នាមជើងដែលបានដើរកាត់ខ្សាច់
ស្នាមជើងនោះ ប្រហែលជារបស់អ្នកផ្សេង
នៅខណៈពេលដែលជីវិតបានរសាត់ឆ្លងកាត់សមុទ្រ
(ដ្បិតបន្ទាប់ ពីខ្ញុំចាកចេញទៅ)
បងប្អូនដែលមានជីវិតកំសត់នៅលើនាវា
(ចូររើសយកសៀវភៅមួយនៅក្នុងចំណោមសៀវភៅទាំងអស់នេះចុះ ហើយអានវា)
វាហាក់ដូច ជាឆក់យកចិត្តរបស់យើងម្តងទៀត
ចូរយើងក្រោកឡើង ហើយធ្វើវាទៅ
ហើយតស៊ូធ្វើវាដោយអស់ពីចិត្ត
(ខ្ញុំចូលចិត្តត្រង់ចំនុចនេះណាស់ចុះបងប្អូនវិញ?)
ចូរកុំធ្វើជាមនុស្សដែលល្ងីល្ងើឡើយឬបណ្តោយឲ្យជីវិតដូចជាសត្វគោក្របីឡើយ
(ជីវិតរបស់យើងត្រូវតែមានការជំរុញទៅមុខជានិច្ច)
ប៉ុន្តែចូរធ្វើជាមនុស្សអង់អាច តស៊ូគ្រប់ឧបស្គ័កវិញ!
20
ខ្ញុំចូលចិត្តបែបនេះ។ មានបងប្រុសម្នាក់ជីវិតរបស់គាត់គឺបែបនោះឯង គឺ George។ យើងធ្លាប់បានច្រៀងចម្រៀង នេះនៅក្នុងពិធីបុណ្យសពរបស់គាត់។គាត់បាននិពន្ធបទចម្រៀងនេះឡើយ ដោយដកស្រង់ពី “ទំនុកតម្កើងនៃជីវិត” និង “ឈើឆ្កាង”។តើបងប្អូនធ្លាប់ឮបទនេះដែរឬទេ៖
ថ្ងៃលិច និងផ្កាយរះនៅពេលល្ងាច
សម្លេងទ្រង់ច្បាស់ណាស់ បានហៅខ្ញុំ!
ហើយគ្មានសម្លេងស្រែកថ្ងូរនៅលើឈើឆ្កាងទៀតឡើយ
ពេលដែលខ្ញុំបោះទៅក្នុងសមុទ្រ
(លោកអ្នកធ្លាប់បានឮច្រើនដងមកហើយ)
ដ្បិតមនុស្សគ្រប់គ្នា មិនអាចធ្វើចលនាដោយពេលវេលា និងទីកន្លែងឡើយ
ទឹកជំនន់នឹងនាំឲ្យខ្ញុំឃ្លាតឆ្ងាយ
តែខ្ញុំសង្ឃឹមថាខ្ញុំនឹងឃើញអ្នកនាំផ្លូវរបស់ខ្ញុំ
ពេលដែលខ្ញុំទៅដល់ឈើឆ្កាង។
(ខ្ញុំដឹងច្បាស់ណាស់ គាត់នឹងបានជួបទ្រង់នៅដែលគាត់ទៅដល់ឈើឆ្កាង)
ចូរដាក់ចុះការបែកគ្នានៅខាងក្រោយយើងរាល់គ្នា គឺស្នាមជើងដែលបានដើរកាត់ខ្សាច់ដូច្នេះ អ្នកឯទៀតគេនឹង បានឃើញ ហើយមកជាមួយយើងដែរ ចូររក្សាចិត្ត ហើយបន្តទៅមុខចុះ។
នៅថ្ងៃមួយ ព្រះយេស៊ូវទ្រង់នឹងយាងត្រឡប់មកវិញនោះហើយគឺជាអ្វីដែលយើងរាល់គ្នាត្រូវសិក្សានៅវេលាព្រឹក នេះ។
21
ខ្ញុំគិតថា នៅព្រឹកនេះបើសិនជាយើងនឹងមិនធ្វើការរៀបរាប់ពីពួកជំនុំទាំងនេះឡើងវិញឡើយ... ដ្បិតនៅពេលឆាប់ៗខាងមុខ យើងនឹងធ្វើការសិក្សាជាសេរីបន្តទៀត អំពី “ពួកជំនុំពិតនិងពួកជំនុំក្លែងក្លាយ” គឺតាំងពីគម្ពីរលោកុប្បិត រហូតដល់វិវរណៈ។យើងនឹងមើលជាមួយគ្នា ថាតើពួកគេកំពុងធ្វើអ្វីខ្លះ។
បើសិនជាបំណងព្រះហឫទ័យរបស់ព្រះ យើងនឹងពង្រីកការសាងសង់បន្ថែមទៀតដើម្បីឲ្យបងប្អូនមានកន្លែង អង្គុយគ្រប់គ្រាន់។ ពេលនោះលោកអ្នក នឹងមានការផ្ញាក់ផ្អើលថាតើមានមនុស្សច្រើនប៉ុណ្ណាទៅដែលទ្រង់បានត្រាស់ ហៅឲ្យមកកាន់ទីនេះ ហើយនិយាយថាពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ចូរបន្តិអធិស្ឋានពីការនេះ ទៅ។ ឥឡូវនេះយើងមិនទាន់មានបន្ទប់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែនៅថ្ងៃមួយព្រះជាម្ចាស់ទ្រង់នឹងប្រទានពរដល់ យើងជាមិនខាន។
នៅក្នុងរដូវក្តៅនេះ គឺជាពេលដែលមានអាកាសធាតុក្តៅដែលយើងរាល់គ្នាបាននាំគ្នាទៅហាត់កីឡាយ ដូច្នេះ វាគឺជាការដែលល្អណាស់ដែលយើងនឹងសិក្សាកណ្ឌគម្ពីរវិវរណៈ ឬក៏កណ្ឌគម្ពីរដានីញ៉ែល និងវិវរណៈបញ្ចូលគ្នា។
22
យើងនឹងមិននិយាយទាក់ទងជាមួយនឹង ពួកជនជាតិយូដាឡើយ។ដូចដែលខ្ញុំធ្លាប់បាននិយាយថា នៅក្នុងគ្រា ងងឹត ក្នុងឆ្នាំ ១៥០០ ពួកកាតូលិកគេបានបង្កើតឲ្យមានពួកជំនុំតែមួយ នោះគឺជាពេលក្រោយ ១០០០ឆ្នាំ។ ពួកគេគិត ថាពួកគេពិតជាស្ថិតនៅក្នុងគ្រា១០០០ឆ្នាំមែន ដោយព្រោះពួកជំនុំបានទទួលតំណាងម្នាក់(ជាអ្នកដែលដូចព្រះគ្រីស្ទ) ឲ្យអង្គុយនៅបល្ល័ង្ក ហើយគ្រប់គ្រងនៅលើពួកជំនុំតែមួយហើយគ្រប់ទាំងអស់នឹងប្រសើរឡើង នោះហើយគឺជាគ្រា ១០០០ឆ្នាំដ៏អស្ចារ្យ។ ពួកគេនៅតែបន្តជឿបែបនោះទៀត។
ដ្បិតការនោះហើយ គឺជាកំហុសឆ្គង ព្រោះគ្រា១០០០ឆ្នាំមិនទាន់មកដល់ឡើយ បើព្រះគ្រីស្ទទ្រង់មិនទាន់យាង មកនោះ។ព្រះគ្រីស្ទជាអ្នកនាំគ្រា១០០០ឆ្នាំចូលមក។ ទ្រង់គឺជាព្រះរាជបុត្រានៃសេចក្តីទំនាយ។នៅពេលដែលទ្រង់ យាងមក នោះគ្រា១០០០ឆ្នាំក៏បានមកដល់។ ហើយនៅគ្រានោះមកដល់នោះពួកជំនុំនឹងត្រូវបានលើកឡើងទៅស្ថាន សួគ៌... បន្ទាប់មកព្រះគ្រីស្ទទ្រង់នឹងយាងត្រឡប់មកវិញ។
តើអ្វីទៅដែលយើងរាល់គ្នាកំពុងរង់ចាំ? គឺជាការលើកឡើងទៅស្ថានសួគ៌ហើយត្រូវជាប់ជំនុំជំរះឡើយ។
23
មែន ហើយទ្រង់មានបន្ទូលថា “អស់អ្នកណានៅជាប់ជាមួយនឹងព្រះគ្រីស្ទនឹងមិនជាប់ជំនុំជំរះឡើយ” “អស់អ្នកដែលស្តាប់ ពាក្យខ្ញុំ ហើយជឿថាព្រះទ្រង់បានប្រទានជីវិតអស់កល្បមកខ្ញុំ នោះគឺមិនជាប់ជំនុំជំរះឡើយគឺនឹងឆ្លងផុតពីសេចក្តី ស្លាប់មករកជីវិតវិញ”។
តើយើងត្រូវធ្វើយ៉ាងដូចម្តេច? គឺត្រូវចូលមកឯព្រះគ្រីស្ទហើយទទួលបុណ្យជ្រមុណនៅក្នុងរូបកាយតែមួយ៖ ១កូរិនថូស ១២ បានចែងថា នៅក្នុងរូបកាយតែមួយ។យើងរាល់គ្នាបានទទួលបុណ្យជ្រមុជនៅក្នុងរូបកាយរបស់ព្រះ គ្រីស្ទហើយព្រះជាម្ចាស់ទ្រង់បានជំនុំជំរះលើរូបកាយនោះហើយ។ទ្រង់នឹងមិនជំនុំជំរះយើងរាល់គ្នាម្តងទៀតឡើយដោយព្រោះទ្រង់បានជំនុំជំរះរូបកាយនោះរួចរាល់ហើយ។ ហើយដោយព្រោះព្រះគុណរបស់ព្រះគ្រីស្ទទ្រង់បានផ្ទេរ អំពើបាបរបស់យើងទៅលើរូបអង្គទ្រង់។ ដោយសារព្រះវិញ្ញាណតែមួយយើងរាល់គ្នាបានទទួលបុណ្យជ្រមុជនៅក្នុង រូបកាយតែមួយ ហើយក៏បានរួចពីការជំនុំជំរះផង។តើលោកអ្នកមិនអរព្រះគុណដល់ទ្រង់ទេឬអី? ទ្រង់បានទទួលការ ជំនុំជំរះជួសយើងរាល់គ្នា។យើងរាល់គ្នាមិនជាប់ជំនុំជំរះទៀតឡើយ។
ប៉ុន្តែអស់អ្នកណា ដែលបដិសេធមិនចូលមកឯទ្រង់គឺក្នុងរូបកាយរបស់ទ្រង់... តើយើងអាចចូលទៅយ៉ាងដូច ម្តេចបាន? ដោយសារការចាប់ដៃឬ?អត់ទេ។ ដោយសំបុត្រឬ? អត់ទេ។ ដោយសារទទួលបុណ្យជ្រមុជទឹកឬ? អត់ទេ “គឺដោយព្រះវិញ្ញាណតែមួយនោះយើងរាល់គ្នាបានជ្រមុជនៅក្នុងរូបកាយរបស់ទ្រង់ហើយ”។
24
យើងនឹងធ្វើការបកស្រាយឲ្យបានច្បាស់លាស់ពីចំនុននេះ នៅព្រឹកនេះ។ទោះបីលោកអ្នក នៅក្នុងរូបកាយនោះ ឬមិននៅក្នុងរូបកាយនោះក៏ដោយឬក៏មិនស្ថិតនៅក្នុងចន្លោះទាំងពីនេះក៏ដោយ។ គ្មានគ្រីស្ទានណាសដែលល្អនោះ ឡើយ។ទោះបីលោកអ្នកជាគ្រីស្ទាន ឬមិនមែនជាគ្រីស្ទានក៏ដោយ។ ទោះខ្មៅ ឬសគ្មាននរណាអាចយំខ្សឹកខ្សួលបាន ឡើយ។ គឺលោកអ្នកមិនអាចទទួលបានឡើយ។ទោះបីលោកអ្នកជាគ្រីស្ទាន ឬមិនមែនជាគ្រីស្ទា ឬក៏នៅក្នុងព្រះគ្រីស្ទឬមិននៅក្នុងព្រះគ្រីស្ទក៏ដោយ។
25
នេះហាក់បីដូចជាសេចក្តីបង្រៀនអញ្ចឹង។ខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនយូរឆ្នាំមកហើយ គឺខ្ញុំនឹងបង្រៀនកាត់ៗ។នោះគឺជាអំណោយទាននៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ ទី១ គឺពួកសាវក ពួកហោរាពួកគ្រូបង្រៀន ពួកគ្រូផ្សាយ ដំណឹងល្អ និងគ្រូគង្វាល ដែលជាអំណោយទានទាំង៥នៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ ការបង្រៀន គឺជាអំណោយទានមួយនៅក្នុងចំណោមអំណោយទានខាងវិញ្ញាណ។ ខ្ញុំនឹងព្យាយាមពន្យល់ចេញមក នូវអ្វីដែលខ្ញុំមើលឃើញថាត្រឹមត្រូវ ព្រមទាំងសិក្សាព្រះគម្ពីរជាមួយគ្នាដែរ។ ប៉ុន្តែមានតែនៅក្នុងព្រះគ្រីស្ទគឺនៅក្នុងរូបកាយព្រះគ្រីស្ទតែប៉ុណ្ណោះ នឹងត្រូវបើកឲ្យយើងបានស្គាល់។
26
នៅក្នុង ៣ជំពូកដំបូង នៃកណ្ឌគម្ពីរវិវរណៈបាននិយាយអំពីពួកជំនុំទាំង៧។ ពួកសាសន៍ដទៃគឺជាពួក យូដា ពួកអេ ធីយូពី ពួក Afrikaanនឹងមនុស្សគ្រប់ជាតិសាសន៍ទាំងអស់នៅលើពិភពលោក គឺជាសាសន៍ដទៃ ដែលនឹងរួមគ្នានៅក្នុងរូបកាយនេះ ទោះស្បែកស ស្បែកខ្មៅ ឬស្បែកលឿងក៏ដោយ។ គឺជាពួកអ្នកជឿតែមួយដែលព្រះជាម្ចាស់ទ្រង់បាន ដាក់គេនៅលើអាសនារបស់ទ្រង់។ ហើយគ្រប់ជាតិសាសន៍ទាំងអស់នឹងក្លាយជាពូជតែមួយ មានភាសាតែមួយ នឹង ជាមនុស្សតែមួយ។
ប៉ុន្តែ បន្ទាប់ពីចប់ជំពូក៣ នេះទៅព្រះជាម្ចាស់ទ្រង់នឹងយាងត្រឡប់មកវិញ នឹងលើកពួកយូដាទៅ។ គ្រាពួកជំនុំនឹងមិនលេចឡើងមកទៀតឡើយនៅក្នុងគ្រានេះ។ គឺជាគ្រារបស់ពួកយូដាវិញ។ព្រះជាម្ចាស់ទ្រង់មិនធ្វើជាមួយនឹង ពួកយូដាតែប៉ុណ្ណោះទេ។ គឺទ្រង់នឹងធ្វើការជាមួយនឹងប្រជាជាតិអ៊ីស្រាអែលដែរ។
27
នោះគឺជាសេចក្តីអធិប្បាយមួយផ្សេងទៀតដែលនិយាយអំពី “សាសនាកូនកាត់”។ព្រះគម្ពីរបានចែងថា ពួកគេគឺជា កូនឥតខាន់ស្លាគេមិនអាចចូលទៅក្នុងចំណោមពួកអ្នកជឿព្រះបានឡើយ គឺ១០ជំនាន់ ដែលមានរយៈពេល ៤០០ឆ្នាំ
តើវាគឺជាការដែលអាក្រក់យ៉ាងណាទៅចំពោះពួកកូនកាត់ទាំងនោះ។គឺស្រ្តីម្នាក់បានទៅដេកជាមួយនឹងមនុស្ស ម្នាក់ ហើយបង្កើតកូនមកដែលកូននោះមិនមែនជាកូនរបស់ប្តីដើមរបស់នាងឡើយ គឺជាកូននឹងប្រុសសហាយរបស់ នាងវិញ។នោះគឺជាការដែលអាក្រក់ណាស់នៅចំពោះព្រះជាម្ចាស់ គឺគេមិនអាចចូលមកឯព្រះជាម្ចាស់បានឡើយរហូតដល់ ១០ជំនាន់។
ប៉ុន្តែ វាមិនឆ្លើយតបនៅក្នុងគ្រានេះទេ។លោកអ្នកបានកើតជាថ្មីហើយ។ មិនមែនជាកំណើតដែល ឆ្លងកាត់ការរួម ភេទនោះទេ។គឺយើងរាល់គ្នាបានកើតជាថ្មី ដោយសារព្រះវិញ្ញាណវិញ ហើយយើងគ្រប់គ្នាគឺជាពូជដែលព្រះបានជ្រើសរើស។ យើងគឺជាស្នាមព្រះហស្តថ្មីនៅក្នុងព្រះយេស៊ូវគ្រីស្ទ គឺបានកើតជាថ្មីដោយព្រះវិញ្ញាណរបស់ព្រះ។ពាក្យ ថា “ស្នាមព្រះហស្ត”លោកអ្នកបងប្អូនមួយចំនួននៅទីនេះដែលជាអ្នកប្រាជ្ញច្បាស់ជាយល់ហើយ (បើសិនជាមិនយល់ ទេចូរស្វែងយល់នូវពាក្យនេះចុះ) គឺចេញមកពីភាសាក្រេក គឺជា “ការបង្កើត” ថ្មី។
អូ! វាដូចគ្នាផងដែរ ដែលលោកអ្នកបានកើតមកតាមរយៈការរួមភេទនោះលោកអ្នកគឺជាស្នាមព្រះហស្តថ្មីនៃនគរ ស្ថានសួគ៌ហើយគឺជាមនុស្សថ្មីដែលព្រះបានបង្កើតមក។ ការកើតជាថ្មីខាងឯវិញ្ញាណ គឺដូចជាការកើតខាងសាច់ឈាមដែរ។
28
មានប្តីប្រពន្ធថ្មីថ្មោងមួយគូ ទើបតែរៀបការហើយ គេនិយាយថា “កូនតូចដំបូងរបស់ពួកយើងនឹងត្រូវហៅថា យ៉ូហាន” បើសិនជាកូននោះមិនកើតមកទេនោះក៏គ្មានឈ្មោះយ៉ូហាននៅក្នុងគ្រួសារថ្មីនេះដែរ។
ការដូចគ្នា៖ តើមានបងប្អូនប៉ុន្មាននាក់ដែលគំនិតបែបនេះអំពីនគរស្ថានសួគ៌ តើវាអស្ចារ្យយ៉ាងណា... បើ សិនជាបងប្អូនមិនបានកើតជាថ្មីទេនោះបងប្អូនមិនអាចទៅដល់ទីនោះទេ។ ព្រះជាម្ចាស់ទ្រង់បានដាក់ចុះនូវច្បាប់ របស់ទ្រង់ហើយ គឺគ្រប់កិច្ចការទាំងអស់ត្រូវតែធ្វើតាមច្បាប់របស់គាត់។
29
ឥឡូវនេះ នឹងមានពួកសំណល់យូដានឹងត្រូវបានសង្រ្គោះ។យើងនឹងនិយាយអំពីពួកនេះជាដំបូង គឺជានិច្ចជាកាល មានក្រុមមនុស្សបីប្រភេទគឺមានពួកអ្នកជឿ អ្នកជឿមិនច្បាស់ និងអ្នកមិនជឿ។ គឺមានពួកយូដា (ដែលបានបោះបង់ ចោលព្រះ)មានពួកជំនុំមិនក្តៅ មិនត្រជាក់ និងពួកជំនុំដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ។
30
មានពេលមួយលោក Charlie Bohanon បានធ្វើជានាយកគ្រប់គ្រង នៅក្នុងក្រុមហ៊ុនបោះពុម្ពមួយនាតំបន់ភាគ ខាងជើង នៅពេលនោះខ្ញុំបានធ្វើឲ្យពួកគេ។ ខ្ញុំបានសិក្សាព្រះគម្ពីរដូចជាក្មេងប្រុសម្នាក់។ គាត់និយាយថា “Billy អើយ និងអ្នកគ្រប់គ្នាអើយ...” “យ៉ូហានត្រូវតែបរិភោគម្ទេសក្រហមមួយចំនួនហើយគាត់បានសុបិន្តអាក្រក់នៅលើកោះ ប៉ាតម៉ុស”។
ខ្ញុំបាននិយាយថា “លោក Bohano លោកមិនគួរនិយាយបែបនោះឡើយ”គាត់គឺជាចៅហ្វាយរបស់ខ្ញុំ។
គាត់និយាយថា “មែនហើយ តើមាននរណាខ្លះនៅលើពិភពលោកនេះយល់អំពីការនេះ?”
ខ្ញុំឆ្លើយថា “គេនឹងបានយល់នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបើកសម្តែងឲ្យគេឃើញ” ពិតណាស់។
ហើយគាត់និយាយថា “អូ!មែនឬ?” ខ្ញុំឆ្លើយថា “ខ្ញុំខំព្យាយាមអានវាហើយគ្រូគង្វាលរបស់ខ្ញុំក៏បានអានវាដែរ” “យើងបានមើលការដែលអស្ចារ្យណាស់” “យើងរាល់គ្នាមានកូនក្រមុំដែលកំពុងអង្គុយនៅលើភ្នំស៊ីណាយ”។“ហើយ យើងមានកូនក្រមុំនៅជាមួយសត្វនាគដែលព្រួសទឹកចេញពីមាត់របស់វាមកដើម្បីនឹងធ្វើសង្គ្រាមជាមួយនឹងពួកសំ ណល់ដែលជាពូជរបស់ស្រ្តី។យើងមានកូនក្រមុំដែលគង់នៅស្ថានសួគ៌ ទាំងបីនាក់គឺតែមួយ”។
ខ្ញុំនិយាយថា “នោះគ្មានការយល់ដឹងខាងឯវិញ្ញាណឡើយ”
គាត់និយាយថា “មែនហើយ ពួកគេនៅទីនោះ គឺបីនាក់ជាមនុស្សតែមួយ”
ខ្ញុំនិយាយថា “បាទ, លោក។ ដ្បិតនោះមិនមែនជាន័យដែលយើងកំពុងតែនិយាយនោះឡើយ។អ្នកហៅថា កូនក្រ មុំ ១៤៤០០០ នាក់ ដែលមិនមែនជាពួកគេទេ។ ពួកគេគឺជាពួកយូដា។គេគឺជាអ្នកដែលសត្វនាគបានព្រួសទឹកចេញពី មាត់របស់វាមក ដើម្បីធ្វើសង្គ្រាមជាមួយគេគឺជាពួកសំណល់ ជាពូជស្រ្តីដែលរក្សាបញ្ញាតិរបស់ទ្រង់ ហើយបានធ្វើបន្ទាល់ពីព្រះយេស៊ូវផង។ គឺជាកូនក្រមុំនៅក្នុងសិរីល្អ”។
នៅក្នុងវិវរណៈជំពូក ១៤ បានចែងថា មានមនុស្ស ១៤៤ ០០០នាក់ដែលបានឈរនៅលើភ្នំស៊ីយ៉ូន ដែលមាន ព្រះនាមទ្រង់ នឹងព្រះនាំព្រះវបិតាទ្រង់កត់លើថ្ងាសរបស់គេ គឺជាពួកយូដា ដែលជាពួកសំណល់យូដា។
31
ហើយសត្វនាគ គឺជាពួកអ្នកគ្រប់គ្រងរ៉ូម។ពួកជំនុំត្រូវបានលើកឡើងទៅស្ថានសួគ៌ នៅក្នុងសិរីល្អ នៅឯពិធីជប់លៀងអាពាហ៍ពិពាហ៍រយៈពេល៣ឆ្នាំកន្លះ។ បន្ទាប់មក សត្វនាគ គឺជានាគក្រហមក៏បានចូលមកដល់។
ដើម្បីឲ្យលោកអ្នកប្រាកដកាន់តែច្បាស់អំពីការនេះចូលមើលនៅក្នុងវិវរណៈ១២ សត្វនាគនោះ នឹងចាំលេបកូន របស់ស្រ្តីដែលកូននោះនឹងត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក។វាចង់ធ្វើសង្គ្រាមជាមួយនឹងពូជរបស់ ស្រ្តី។
ដំបូង វាក៏មកស្ថិតនៅមុខស្រ្តី ដែលរៀបនឹងសំរាលកូននោះដើម្បីនឹងលេបកូននាងក្នុងកាលដែលសំរាលចេញមក តើនរណាជាអ្នកឈរនៅមុខពួកជំនុំអ៊ីស្រាអែលដើម្បីនឹងលេបកូនរបស់នាងដែលជាព្រះយេស៊ូវ គឺទ្រង់នឹងសំរាល ចេញមកនាពេលឆាប់ៗ?
ពេលនោះក៏មានការសម្លាប់រង្គាលលើពួកហេព្រើរទាំងអស់នៅពេញផ្ទៃប្រទេស ក៏ដូចគ្នាដែរ ដែលស្តេចផារ៉ោនបានសម្លាប់ដល់កូនក្មេងរបស់សាសន៍ហេព្រើរទាំងឡាយដើម្បីតាមចាប់លោកម៉ូសេដែលគឺជារូបឆ្លុះអំពីទ្រង់។ គេ បានសម្លាប់កូនក្មេងទាំងអស់តែគាត់មិនត្រូវបានគេសម្លាប់ឡើយ។ អូ! ព្រះជាម្ចាស់ទ្រង់ជ្រាប ពីរបៀបដែលលាក់ទុកពួកគេ។
32
អូ! តើបងប្អូនមិនសប្បាយរីករាយទេឬអីដែលទ្រង់បានលាក់ទុកលោកអ្នករាល់គ្នាពីការសម្លាប់នោះ? គឺនៅទី កន្លែងលាក់កំបាំង!
ព្រះគម្ពីរបានចែងថា “ដ្បិតអ្នកនឹកស្មានថាខ្លួនអ្នកត្រូវស្លាប់ហើយតែអ្នកបានរស់នៅក្នុងព្រះគ្រីស្ទវិញ គឺទ្រង់បាន ទុកអ្នកព្រមទាំងបានដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធផង”។ អារក្សមិនអាចរកអ្នកឃើញនោះឡើយ។ ព្រោះលោកអ្នកបាន លាក់ទុកក្នុងព្រះគ្រីស្ទហើយ។ អ្នកនឹកស្មានថា ខ្លួនអ្នកត្រូវស្លាប់ហើយតែអ្នកបានរស់នៅក្នុងព្រះគ្រីស្ទ វិញ គឺទ្រង់បានលាក់ទុកអ្នកនៅក្នុងព្រះគ្រីស្ទព្រមទាំងបានដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធផង។
33
ពួកអ្នកសំណល់នេះ គឺជាស្រ្តីក្រមុំព្រហ្មចារីដែលកំពុងតែដេកលក់អារក្សវានឹងធ្វើបំផ្លាញពួកគេ ដែលជាពូជរបស់ ស្រ្តី។ តើពួកសំណល់គឺជាអ្វី?
ពួកគេនោះគឺជាពួកជំនុំធម្មតា។(ខ្ញុំនឹងធ្វើការពន្យល់ឲ្យច្បាស់បន្តិចអំពីការនេះ។ បងប្រុស Nevilleបើសិនជាខ្ញុំនិយាយ លើសម៉ោងនោះ សូមអត់ទោសឲ្យខ្ញុំផង) ។
34
ពួកអ្នកមិនជឿខ្ញុំនឹងហៅកាត់ថា “UB” ដែលជា មនុស្សមានបាប។ ហើយមានម្នាក់ទៀត គឺជាមនុស្សធម្មតាខ្ញុំហៅកាត់ថា “FO” ដែលជាពួកជំនុំធម្មតា។ ហើយមួយ ទៀតគឺជាពួកជំនុំដែលទទួលបានសង្រ្គោះ ហៅកាត់ថា “SA”។ ចូរចងចាំ មនុស្សទាំងបីក្រុមនេះនៅក្នុងគំនិតរបស់ លោកអ្នកចុះ។
ពួកជំនុំដែលទទួលបានសេចក្តីសង្រ្គោះនេះ មានពីក្រុមដែលកំពុងរង់ចាំព្រះគ្រីស្ទយាងមក។ មានមួយក្រុមគឺជា ស្រ្តីក្រមុំដែលកំពុងតែដេកលក់ហើយមួយក្រុមទៀតមានប្រេងពេញនៅក្នុងចង្កៀងរបស់ពួកគេ។ តើមានបងប្អូនប៉ុន្មាននាក់នៅចងចាំអំពីរឿងនេះ? យើងនិយាយអំពីចំនុចនេះបន្តិច។
35
ដំបូង នៅមុនពេលដែលនិយាយអំពីការនោះ យើងនឹងមើល នៅក្នុងវិវរណៈ៧ដែលចែងអំពី មនុស្ស ១៤៤ ០០០ នាក់ គេជាមនុស្សដែលយល់គ្រប់ការទាំងអស់របស់ព្រះ។សូមលោកអ្នកចងចាំ ហើយសរសេរវាចុះផង គឺវិវរណៈ៧។(យើងនឹងប្រើពេល១ម៉ោងដើម្បីបកស្រាយនូវការនេះ។ ហើយលោកអ្នកមិនទាន់អាចទទួលបុណ្យជ្រមុជទឹកបានដែរ រហូតទាល់តែយើងបញ្ចប់សេចក្តីអធិប្បាយនេះសិន។ខ្ញុំនឹងព្យាយាមមើលម៉ោងនៅលើនាឡិកាដៃរបស់ខ្ញុំនៅទីនេះ ដើម្បីកុំឲ្យយើងលើសម៉ោង។យើងនៅសល់ពេល ប្រហែលជា ២ម៉ោងទៀត។ ព្រះជាម្ចាស់អើយ! សូមជួយដល់ទូលបង្គំយើងខ្ញុំយល់ពីព្រះបន្ទូលទ្រង់ផង។)
36
នៅក្នុងជំពូក៦ បានចែងអំពីសេះស ដែលជាព្រះវិញ្ញាណបរិសុទ្ធយាងមកទាំងមានជ័យជំនះ។ បន្ទាប់មកមាន សេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា “សេចក្តីស្លាប់”ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ។ ពួកគេម្នាក់ៗសុទ្ធតែជិះនៅសេះ។
“ក្រោយនោះមក” បន្ទាប់ពីការបំផ្លាញនេះ... ដំបូង ចេញទៅដោយព្រះវិញ្ញាណបរិសុទ្ធយាងកាត់ផែនដី ទាំង មានជ័យជំនះ។ បន្ទាប់មកគឺជាគ្រាអំណត់ជាខ្លាំង “រួចខ្ញុំឮសំឡេង១នៅកណ្តាលតួមានជីវិតទាំង៤ ពោលដូច្នេះថា អង្ករស្រូវសាលី១នាលិ ថ្លៃ២កាក់ហើយអង្ករស្រូឱក៣នាលិថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេង នឹងស្រាទំពាំងបាយជូរ ឡើយ” ។ហើយក៏មានបន្តបន្ទាប់ទៀត រហូតទាល់តែទ្រង់បានបើកត្រាទាំងនោះឡើង។
37
ក្រោយនោះមកខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទបខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ។ រួចខ្ញុំឃើញទេវតា១ទៀតដែលឡើងមកពីទិសថ្ងៃរះមានទាំងត្រារបស់ ព្រះដ៏មានព្រះជន្មរស់ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ ដែលមានអំណាចនឹងធ្វើទុក្ខផែនដី ហើយនឹងសមុទ្រថា កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន។
អ្នកបំរើរបស់ព្រះជាម្ចាស់គឺជាពួកយូដា។លោកអ័ប្រាហាំគឺជាអ្នកបំរើព្រះ។ ពួកសាសន៍ដទៃមិនមែនជាអ្នកបំរើព្រះ ឡើយ។គេគឺជាកូនក្រមុំ និងជាកូនរបស់ព្រះ។
38
តើអស្ចារ្យយ៉ាងណាទៅ បើសិនជាយើងចង់ដឹង ចូរយើងអាន អេសេគាល៤។ នៅពេលដែលគាត់សម្លឹងមើលកំផែងដ៏ខ្ពស់ គឺគាត់បានឃើញការអាក្រក់កើតនៅក្នុងទីក្រុង។ មានមនុស្ស៤នាក់បានចូលមកបំផ្លាញដោយក្នុងដៃ កាន់អាវុធផង។គឺពួកគេចូលមកបំផ្លាញអ្វីៗទាំងអស់នៅក្នុងទីក្រុងយេរូសាឡិម។
នៅមុនពេលដែលពួកគេចូលមកបំផ្លាញក្រុងយេរូសាឡិមដ្បិតមានមនុស្សបានចូលមកស្លៀកពាក់ស ជាមួយអ្នក កត់ត្រាផង។
ទ្រង់មានបន្ទូលថា “កុំឲ្យឯងចូលទៅក្នុងទីក្រុងនោះឡើយ។កុំបំផ្លាញអី្វទាំងអស់ រហូតទាល់តែអ្នកត្រូវបានបោះ ត្រានៅលើថ្ងាសថាជាអ្នកបំរើរបស់ព្រះជាមុនសិន”។ នោះទ្រង់ក៏បានបោះត្រាលើថ្ងាសពួកគេព្រមទាំងពួកកូនតូចៗ ផង។
39
បន្ទាប់មក ពួកអ្នកទាំង៤នាក់បានចូលមកបំផ្លាញអ្វីៗទាំងអស់នៅក្នុងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់ មនុស្សប្រុសស្រី កូនក្មេង និងអ្វីៗទាំងអស់ ដែលមិនមានត្រានេះ។
នោះគឺនៅថ្ងៃបន្ទាប់ពីព្រះអម្ចាស់នៃយើងទ្រង់បានព្រមានដល់ពួកគេនៅក្នុងគម្ពីរម៉ាថាយ ២៤ ថា “ពេលដែលអ្នកឃើញក្រុងយេរូសាឡិមត្រូវបានឡោមព័ន្ធដោយពួកទាហាន កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមកដើម្បីនឹងយក របស់អ្វីពីផ្ទះឡើយ ហើយកុំឲ្យអ្នកដែលនៅស្រែចំការ ត្រឡប់មកវិញដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ”។ Jesephus បានសរសេរចុះអំពីការនេះពីរបៀបដែលពួកគេបានរត់គេច។ គឺមានតែអ្នកដែលទទួលព្រះបន្ទូលព្រះយេ ស៊ូវប៉ុណ្ណោះដែលអាចរត់គេចបាន។
នៅពេលដែលពួកគេឃើញពួកកងទ័ព្ធចូលមកឡោមព័ទ្ធ... នៅក្នុងឆ្នាំ ៩៦គ.ស គឺ Titus ចូលមកឡោមព័ទ្ធកំ ផែងក្រុងយេរូសាឡិមគឺឡោមព័ទ្ធពួកគេទាំងអស់គ្នានៅក្នុងនោះ... ពួកគេបានបរិភោគស្លឹករុក្ខជាតិ... សំបកឈើព្រមទាំងស្មៅដែលដុះនៅលើដីផង។ ពួកគេបរិភោគកូនរបស់ពួកគេទៅវិញទៅមក។ដ្បិតពួកគេអត់ឃ្លានខ្លាំងណាស់
ចុងក្រោយ ពួកគេបានរត់ទៅកាន់ទីនោះ ហើយកាប់ប្រហារពួកគេរហូតទាល់មានឈាមហូរដាបជញ្ជាំង។ ពួកគេ បានដុតបំផ្លាញព្រះវិហារព្រមទាំងកំទេចជញ្ជាំងកំផែងផង។ ហើយរហូតមកដល់សព្វថ្ងៃនេះ នៅសល់តែបង្គោលព្រះវិហាតែប៉ុណ្ណោះ។
40
ព្រះយេស៊ូវទ្រង់មានបន្ទូលនៅក្នុងគម្ពីរម៉ាថាយ ២៤ថា “កាលណាអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីញ៉ែលបានទាយទុក គឺជាសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ(អ្នកណាដែលបានមើល ឲ្យយល់ចុះ)។ គឺជាពេលដែលអ្នកបានឃើញសេចក្តីកខ្វក់របស់ពួក Moslem វាឈរនៅក្នុងទីបរិសុទ្ធ។
នៅពេលសព្វថ្ងៃនេះ ពួក Moslemគេពិតជាបានឈរនៅក្នុងទីបរិសុទ្ធនោះមែន... គឺនៅក្នុងព្រះវិហារ។ Mohammedan Moslemបានឈរនៅទីនោះ ដូចដែលព្រះយេស៊ូវទ្រង់មានបន្ទូលមែន ក៏ដូចជាហោរាដានីញ៉ែលបាន ទាយដែរហើយព្រះយេស៊ូវទ្រង់បញ្ជាក់ថា វានឹងកើតឡើង។
41
បងប្អូនអើយ! យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។គ្មានអ្វីនៅសេសសល់ទៀតឡើយ។ ការ ទាំងអស់នោះ នឹងកើតឡើងដូចជាអ្វីដែលទ្រង់មានបន្ទូលតើហេតុអ្វីទៅ វាបានលើកទឹកចិត្តដល់យើងរាល់គ្នា ឲ្យចេះ ត្រៀមខ្លួន។ដ្បិតព្រះយេស៊ូវទ្រង់បានព្រមានដល់យើងរាល់គ្នាហើយ “នៅពេលដែលអ្នកឃើញការទាំងនេះមកដល់”“ចូរងើបក្បាលឡើង។ សេចក្តីរបស់អ្នកជិតមកដល់ហើយ”។
តើមានអ្វីកើតឡើងដែរឬទេ ចំពោះការល្អៗដែលយើងខំប្រឹងទទួលបានមកពីលោកីយនេ? យើងរាល់គ្នានឹងបាត់ បង់វាទាំងអស់។យើងមិនអាចយកឈ្នះដោយការបែបនោះបានឡើយ។ មានតែម្នាក់ប៉ុណ្ណោះដែលអាចយកឈ្នះបានគឺតាមរយៈព្រះគ្រីស្ទ។ នោះលោកអ្នកនឹងអាចឈ្នះបាន។
យើងរាល់គ្នានឹងចាកចេញពីទីនេះ។ លោកអ្នកអាចនឹងចាកចេញទៅនៅមុនកម្មវិធីនេះចប់ក៏ថាបាន។ លោកអ្នក អាចនឹងចាកចេញពីទីនេះនៅមុនថ្ងៃព្រះអាទិត្យលេចនៅយប់នេះ។ លោកអ្នកអាចនឹងចាកចេញទៅ នៅមុនព្រះ អាទិត្យរះផង។ហើយប្រហែលជាយើងទាំងអស់គ្នា អាចនឹងត្រូវចាកចេញទៅ នៅមុនថ្ងៃអាទិត្យសប្តាហ៍ ក្រោយផង។យើងរាល់គ្នា មិនដឹងថាយើងនឹងត្រូវទៅនៅពេលណាឡើយ។ ប៉ុន្តែលោកអ្នកដឹងថាលោកអ្នកនឹងត្រូវ ចាកចេញទៅនៅថ្ងៃណាមួយជាមិនខាន។
42
ដូច្នេះ តើវាមិនមែនជារឿងដែលល្ងីល្ងើរទេឬអី?លោកអ្នកកំពុងតែប្រលែងលេងជាមួយនឹងសេចក្តីស្លាប់នោះ។គឺដូចជាការរអិលលើបន្ទះក្តាអញ្ចឹង។ គឺរអិលចុះ រអិលឡើង។ លោកអ្នកមិនដឹងថាលោកអ្នកត្រូវស្លាប់នៅពេលណា នោះទេ។ គឺបេះដូងលោកអ្នកនឹងឈប់ដំណើរការឧទាហរណ៍លោកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់ ជីវិតផ្សេងទៀត ជាដើមនោះលោកអ្នកនឹងស្លាប់។ ដូច្នេះ វាសនារបស់លោកអ្នកនឹងត្រូវបញ្ចប់នៅពេលខាងមុខ។ បងប្អូនអើយ! ចូរគិតពិចារណាអំពីការនេះចុះ។
43
“នៅពេលដែលអ្នកនោះមានសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញវាឈរនៅក្នុងទីបរិសុទ្ធ...”
បន្ទាប់មក នៅក្នុងថ្ងៃ Titus នឹងមកដល់បន្ទាប់ពីព្រះយេស៊ូវទ្រង់យាងចាកចេញទៅ ហើយព្រះវិញ្ញាណបរិសុទ្ធបានគង់នៅជាមួយនឹងពួកគេ។ ទ្រង់បានយាងកាត់ក្រុងយេរូសាឡិម ហើយដៅចំណាំពួកគេ។ ឥឡូវនេះខ្ញុំចង់ឲ្យ លោកអ្នកបានកត់ចំណាំអំពីការនេះ។ ហើយលោកអ្នកចង់បានព្រះវិញ្ញាណបរិសុទ្ធ។ “ចូរកុំដៅចំណាំពួកគេឡើយដ្បិតពួក គេបានស្រែករកសេចក្តីបំផ្លាញនៅក្នុងទីក្រុងនេះ”។
តើមនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុងស្ថានភាពអ្វី តើពួកគេកំពុងតែមានបន្ទុកអ្វីនៅក្នុងពិភព លោកនេះ?ពួកគេនិយាយថា “ខ្ញុំគឺជាពួកមេតូឌីស, ខ្ញុំគឺជាពួកបាបទីស្ទ,ខ្ញុំគឺជាពួកប្រេសប៊ីធើរៀន ដូច្នេះតើមាន អ្វីខុសប្លែកគ្នាទៅ”។
អូ! មិនមែនបន្ទុក់ទាំងនោះ ដល់អ្នកដែលបាត់បង់ ជាការដែលល្អនោះទេ។សូមកុំឲ្យការទាំងនោះកើតឡើងឡើយ ព្រមទាំងដាក់ភាពល្វីងជូរចត់នៅក្នុងព្រលឹងរបស់អ្នកផង។ទោះបីជាមនុស្សទាំងឡាយគេធ្វើអាក្រក់មកលើរូបអ្នក យ៉ាងណាក៏ដោយសូមកុំមានកំហុសកើតឡើងឡើយ ដោយអនុញ្ញាតឲ្យវាបោះយុថ្កានៅក្នុងព្រលឹងរបស់អ្នកបាន នោះ។វានឹងធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះទ័យ។ គឺពិតមែន។
44
ខ្ញុំនៅចងចាំការមួយចំនួនដែលកើតឡើងនៅទីនេះកាលពី ២ឬ៣ឆ្នាំមុន នោះគឺជាកំហុសឆ្គង។ គឺមានមេធាវីម្នាក់បានទូរស័ព្ទហៅខ្ញុំឲ្យទៅជួបគាត់ ហើយខ្ញុំក៏បានទៅ... ហើយប្រពន្ធរបស់ខ្ញុំកំពុងតែអង្គុយនៅទីនោះ។ពេលនោះ នៅក្នុងខ្ញុំដូចជាមានអារម្មណ៍ឈឺក្បាល ហើយខ្ញុំក៏បានវិលត្រឡប់ទៅផ្ទះវិញ ដោយមិនបានទៅជួបគាត់ទេ។ពួកគេ បាននិយាយគ្នាតាមទូរស័ព្ធ ថា “សូមប្រាប់គាត់ ឲ្យអញ្ជើញមកនៅរសៀលនេះ”
Meda និយាយថា “គឺជាលោកមេធាវី”
ខ្ញុំបានរអិលដួលនៅក្រៅទ្វារ ហើយខ្ញុំនិយាយថា “ចូរប្រាប់គាត់ទៅ ខ្ញុំមិននៅទីនេះទេ”
នាងនិយាយថា “Bill”
“ចូរប្រាប់គាត់ទៅ ខ្ញុំមិននៅទីនេះទេ” ហើយខ្ញុំក៏បានដើរចេញទៅ។
បន្ទាប់មក ខ្ញុំមានអារម្មណ៍ថា ពិតជាការដ៏អាក្រក់ណាស់ពេលដែលខ្ញុំចូលមកដល់។ នាងប្រាប់គាត់ ហើយខ្ញុំដឹង ថាវាបានធ្វើឲ្យនាងឈឺចាប់។ខ្ញុំក៏បានចេញទៅអធិស្ឋានឲ្យ... ពេលនោះមានបុរសម្នាក់បានចូលមក ដោយនៅក្នុងដៃរបស់គាត់បីទារកតូចកំពុងតែមានជម្ងឺផង។ គ្រាន់តែខ្ញុំបានដាក់ដៃលើទារកនោះដើម្បីអធិស្ឋានឲ្យ មានការមួយចំ នួននិយាយមកកាន់ខ្ញុំថា “អ្នកគឺជាមនុស្សកំពុត” “អ្នកបានដឹងហើយថាអ្នកកំពុងតែធ្វើអ្វីនោះ”។
ខ្ញុំបាននិយាយថា“អត់ទោសលោក ខ្ញុំមិនសមនឹងអធិស្ឋានឲ្យកូនតូចនេះទេ។ព្រោះព្រះវិញ្ញាណបរិសុទ្ធបានព្រួយ ព្រះទ័យដោយសារខ្ញុំហើយទ្រង់មិនត្រូវការឲ្យខ្ញុំអធិស្ឋានដាក់ដៃនៅលើកូនតូចនេះទេ។ សូមលោកមេត្តារង់ចាំរហូត ទាល់តែខ្ញុំបានធ្វើការដែលត្រឹមត្រូវវិញ”
ខ្ញុំបានដើរចុះទៅក្រោមហើយប្រាប់ដល់មេធាវីរបស់ខ្ញុំថា “ខ្ញុំបានធ្វើខុសហើយ”
គាត់តបថា “ខ្ញុំគិតថាលោកបានចាកចេញទៅហើយ”
ខ្ញុំឆ្លើយថា “អត់ទេ” “ខ្ញុំបានធ្វើឲ្យប្រពន្ធរបស់ខ្ញុំកុហក់នោះជាការដែលខុសឆ្គងណាស់” “ខ្ញុំសូមទោស, ខ្ញុំមិនចង់ធ្វើ បែបនោះទេ” “តើលោកអាចអត់ទោសឲ្យខ្ញុំបានទេ?”ហើយខ្ញុំក៏បានសូមការអត់ទោសពីប្រពន្ធរបស់ខ្ញុំដែរ។
45
បន្ទាប់មក ខ្ញុំបានលើទៅកាន់ Green's Mill។ គឺនៅក្នុងខែកក្កដា។ អូ!ខ្ញុំបានចូលទៅក្នុងព្រៃ ហើយរាល់ពេលថ្ងៃ រសៀលខ្ញុំបានអធិស្ឋាននៅក្នុងរូងភ្នំ។ហើយខ្ញុំបានឡើងទៅឈរនៅលើផ្ទាំងថ្ម មើលពីលើកំពូលភ្នំទៅ អស់រយៈពេលយ៉ាងយូរប្រហែលជាម៉ោង ៥ ទៅ៦ ល្ងាច ដោយឃើញទេសភាសស្រស់ស្អាតណាស់ គឺឃើញ រុក្ខជាតិខៀវខ្ចីស្រស់បំព្រង។ នៅពេលនោះជារដូវក្តៅ។
ខ្ញុំបាននិយាយថា “ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ នៅពេលមួយលោកម៉ូសេបានឈរនៅលើថ្ម ហើយក៏បានឃើញ ទ្រង់ផង” “បើសិនជាទ្រង់អត់ទោសរាល់ការអាក្រក់ដែលទូលបង្គំបានប្រព្រឹត្តមែនតើទ្រង់អាចឆ្លង កាត់មុខទូលបង្គំម្តងទៀតបានទេ ដើម្បីឲ្យទូលបង្គំបានឃើញទ្រង់ផង?”
នៅខាងឆ្វេងដៃរបស់ខ្ញុំនេះ គឺជាកូនភ្នំមួយ ដែលមានខ្យល់បក់មកធ្វើឲ្យស្លឹកឈើបក់រវិចៗ។ សូមទ្រង់យាងមកចុះ មកកាត់ព្រៃនេះផង។នោះទូលបង្គំនឹងស្រែកឡើងដូចជាកូនក្មេងដែរ។
ខ្ញុំបានដើរចុះទៅក្រោម ហើយនិយាយថា “ខ្ញុំបានស្គាល់នូវអំពើបាបរបស់ខ្ញុំហើយសូមអត់ទោសឲ្យខ្ញុំផង”
សូមលោកអ្នក បានដកនូវឬសនៃសេចក្តីល្វីងជូរចត់ទាំងឡាយចេញពីលោកអ្នកទៅ។ទោះបីជាមាននរណាម្នាក់ បានធ្វើអ្វីដាក់លោកអ្នកក៏ដោយសូមដាក់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់លោកអ្នកវិញ នោះទ្រង់នឹងដកការអាក្រក់ទាំងឡាយចេញពីលោកអ្នកជាមិនខាន។
46
ឥឡូវនេះ ពួកគ្រីស្ទានទាំងនេះ គេបានទទួលការព្រមានពីព្រះគ្រីស្ទហើយពួកគេបានចាកចេញពីទីក្រុងយេរូសា ឡិម ដ្បិតពួកគេដឹងថាវានឹងមានការកើតឡើងនៅក្នុងយេរូសាឡិម។
សូមមើល ពួកជំនុំដែលបានចូលទៅក្នុងព្រះវិហារគ្រាន់តែចូលរួមនឹងគេឯងប៉ុណ្ណោះ ពួកគេទាំងអស់គ្នាបាន ស្រែកថា “តើហេតុអ្វីទៅបានជាមានពួកទាហានមកឡោមព័ន្ធទីក្រុងនេះយ៉ាងដូច្នេះ? នឹងមានសង្រ្គាមកើតឡើង ហើយ។ចូរយើងចេញទៅឯដំណាក់របស់ព្រះយេហូវ៉ា ដើម្បីអធិស្ឋានទៅ”។ ដ្បិតយឺតពេលហើយមិនបាច់ព្យាយាម ធ្វើការល្អនោះ ទេ។
47
ដ្បិតពួកគេកំពុងតែរង់ចាំមើលការព្រមាននោះ ពួកសិស្សទាំងនេះ... បានដឹងពីអ្វីដែលព្រះយេស៊ូវទ្រង់មានបន្ទូលហើយពួកគេក៏បានរត់គេចទៅ។ ពួកអ្នកវិទ្យា សាស្រ្តបាននិយាយថាពួកគេគឺជាអ្នកស៊ីសាច់មនុស្ស គឺគេស៊ីសាច់បុរស ម្នាក់នេះ ឈ្មោះថាយេស៊ូវ ដែលធ្លាប់បានប្រោសជម្ងឺពួកគេ។ ពួកគេកំពុងតែនិយាយអំពី ពិធីលៀងព្រះអម្ចាស់។ ពួក គេមិនយល់ឡើយព្រោះពួកគេគឺ ជាមនុស្សធម្មតា ដែលជាអ្នកមិនជឿ គឺគ្រាន់តែជាអ្នកប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។ពួកគេបានរត់គេចចេញពីសេចក្តី ក្រោធ ដែលកើតមកលើផែនដី។
48
លោកអ្នកបានដឹងហើយថា ក្រោយមកក្រុងយេរូសាឡិមទាំងមូលត្រូវបានបំផ្លាញ។ នេះពិតជាត្រឹមត្រូវណាស់ដូចជាអ្វីដែលបានចែងនៅក្នុងវិវរណៈ៧។ ចាប់តាំងពី Titusបានចូលមកឡោមព័ន្ធក្រុងយេរូសាឡិមមក នោះមិនមាន អ្វីកើតឡើងទៀតឡើយនៅក្នុងពិភពលោកតាមដែលប្រវត្តិសាស្រ្តបានកត់ទុករហូតដល់ឆ្នាំ ១៩១៤។
សូមស្តាប់៖
ក្រោយនោះមកខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងនៃផែនដីទាំង៤ (គឺឈរបែបនេះ នៅជ្រុងទាំង៤នៃផែនដី) ទាំង ទប់ខ្យល់នៅផែនដី។ (តើបងប្អូនដឹងថាខ្យល់មានន័យអ្វី នៅក្នុងព្រះគម្ពីរ។ ខ្យល់គឺជាសង្រ្គាម។ អារក្សគឺជា ស្តេចនៃ ខ្យល់។
...ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ...
រួចខ្ញុំឃើញទេវតា១ទៀត ដែលឡើងមកពីទិសថ្ងៃរះ
(គឺជាព្រះយេស៊ូវ ទ្រង់នឹងយាងមក)
មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់
(នៅក្នុងបាតដៃរបស់ទ្រង់... គឺនៅក្នុងដៃរបស់ទ្រង់)
ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ
(គឺនឹងបំផ្លាញផែនដី)
...ដែលមានអំណាចនឹងធ្វើទុក្ខផែនដីហើយនឹងសមុទ្រថា កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាស នៃពួកបាវបំរើរបស់ព្រះនៃយើងសិន។
49
នៅក្នុងទ្រង់គ្មានពេលវេលាកំណត់ឡើយ។ ទ្រង់គង់នៅអស់កល្បជានិច្ច។ចំពោះយើងរាល់គ្នាវិញ ត្រូវបានកំ ណត់ដោយពេលវេលា។ហើយយើងរាល់គ្នាដឹងតែរង្វាស់ខ្នាតមួយចំនួនតែប៉ុណ្ណោះ គឺ អ៊ីង, ម៉ែតការេ ម៉ាយនិងរង្វាស់ មួយចំនួនទៀតតែប៉ុណ្ណោះ។ រីឯព្រះវិញ ទ្រង់គង់នៅអស់កល្ប គ្មានទីចាប់ផ្តើមហើយក៏គ្មានទីបញ្ចប់ដែរ។
នៅក្នុងឆ្នាំ ១៩១៤ ពិភពលោកទាំងមូលត្រូវបានធ្លាក់ទៅក្នុងសង្រ្គាមពិភពលោករបស់ពួកអាឡឺម៉ង់។ តើលោក អ្នកមានបានកត់សំគាល់ដែរឬទេ? ច្បាស់ណាស់វាគឺជាពេលវេលាដ៏គួរឲ្យចម្លែកណាស់។ ខ្ញុំចង់ឲ្យមិត្តសំឡាញ់ដ៏ល្អរបស់ខ្ញុំដែលអង្គុយនៅទីនេះ គឺបងប្រុស Wood ដើម្បីយល់អំពីការនេះឲ្យបានច្បាស់។គាត់បានទទួលជឿលើ ទីបន្ទាល់ព្រះយេហូវ៉ា។ បន្ទាប់មកពួកគេទាំងអស់ត្រូវចូលទៅធ្វើសង្រ្គាម។
50
លោកច្បាស់ជានៅចាំច្បាស់ហើយ នៅក្នុងឆ្នាំ១៩១៤។
វាមិនមែនជារឿងដែលចម្លែកទេ “ការបដិសេធចំពោះសង្រ្គាមលោក”មានពីវ៉ុល ប្រហែលជា ៤០ទំព័រ ដែលពួកគេ មិនដឹងទេ ថានៅសព្វថ្ងៃនេះតើនរណាជាអ្នកបញ្ឈប់សង្រ្គាមនោះ? លោក Kaiser Wilhelm បាននិយាយថា គាត់មិនធ្លាប់បានចែកចាយការបែបនោះឡើយ។ ប៉ុន្តែស្រាប់តែភ្លាមៗ វាក៏បានបញ្ឈប់ហើយគ្មាននរណាដឹងថាតើមកពីមូល ហេតុអ្វីនោះទេ។
ពួកគេកំពុងតែច្បាំងគ្នា។ ឥឡូវនេះ សង្រ្គាមបានបញ្ចប់ហើយព្រោះពួកគេបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិ ភាព ដូចជាមិនដឹងមានអ្វីកើតឡើងសោះ។ការពិត គេគ្រាន់តែចំណាយពេល ១ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ ដើម្បីសង្រ្គាមនោះ
គឺជាព្រះជាម្ចាស់ដែល ទ្រង់បានបញ្ឈប់សង្រ្គាមនោះដើម្បីបំពេញសម្រេចព្រះបន្ទូលរបស់ទ្រង់។ គឺជាពួកទេវតា ដែលបានបញ្ឈប់វា។ពួកទេវតាទាំងនោះបានចេញទៅដោយកាន់អាវុធបំផ្លាញពួកគេ។ តើជាអ្វីទៅ? គឺនឹងបំផ្លាញផែនដីទាំងមូល។
ហើយមានទេវតាផ្សេងទៀតនិយាយថា “សូមចាំបន្តិចកុំទាន់ធ្វើអ្វីឡើយ ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវ បំរើរបស់ព្រះនៃយើងសិន”
51
ការនោះវាបានបំបែកត្រឡប់ទៅវិញ នៅថ្ងៃបុណ្យទី៥០ ក្នុងឆ្នាំ ១៩០៦និងឆ្នាំ១៩១៤។ តើមានបងប្អូនប៉ុន្មាននាក់ ដឹងអំពីការនេះ?តើមានបងប្អូនជើងចាស់ពួកថ្ងៃបុណ្យទី៥០ នៅទីនេះដែរឬទេ?តើបងប្អូនមាននៅចងចាំថ្ងៃរបស់ពួក គេនៅពេលនោះ?
នៅពេលវេលាដំបូងដែលព្រះវិញ្ញាណបរិសុទ្ធបានចាប់យាងមកសណ្ឋិតលើពួកគេ នោះគេក៏ចាប់ផ្តើមទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយនិយាយភាសាដទៃ អធិស្ឋានប្រោសអ្នកជម្ងឺ និងអ្វីៗផ្សេងៗទៀតគឺបានចាប់ផ្តើមឡើងនៅ ក្នុងគ្រាទាំងពីរនេះ។វាគឺជាការពិតដែលកើតឡើងនៅក្នុងពួកជំនុំមែន។
បន្ទាប់មក ពួកថ្ងៃបុណ្យទី៥០ ក៏ចាប់ផ្តើមបង្កើតនិកាយមួយឡើង គឺនិកាយគ្រួសារនៃព្រះ ដែលជាពួកជំនុំនៃព្រះ និងផ្សេងៗទៀតជាដើមគឺដូចជាឃើញនៅពេលបច្ចុប្បន្នេះនេះដែរ។ ដូច្នេះ យើងរាល់គ្នាបានចូលមកដល់ចុងក្រោយ ហើយ។
52
វាត្រូវបានឈប់នៅខែវិច្ឆការ វេលាម៉ោង១១ថ្ងៃត្រង់៖ នៅក្នុងខែទី១១គឺថ្ងៃទី១១ និងម៉ោង១១។ តើលោកអ្នកមានចងចាំពីអ្វីដែលព្រះយេស៊ូវទ្រង់មានបន្ទូលដែរឬទេ?មានម្នាក់បានចូលទៅធ្វើការនៅក្នុងចំការ នៅក្នុងពេលមួយ នោះ គេទទួលបាន១លុយ។ហើយម្នាក់ក៏បានចូលមក នៅម៉ោង១១ព្រឹក នោះក៏បានទទួលប្រាក់ដូចអ្នកមុនដែរ។ តើត្រឹមត្រូវដែរឬទេ?
ពួកគេគឺជាមនុស្សដែលមកធ្វើការក្រោយគេ គឺនៅម៉ោង១១ព្រឹក។ ឥឡូវនេះគឺត្រូវដល់ពេលដែលពួកគេត្រូវចូល មកហើយ ដែលពួកគេបានជួបជុំគ្នាក្រៅពីពួកជំនុំយូដានោះ។ ពួកគេគឺជាមនុស្សដែលខ្ជាត់ខ្ជាយទៅពាសពេញពិភព លោក រហូតទៅដល់Iran និងទីកន្លែងផ្សេងៗទៀត ដែលពួកគេមិនធ្លាប់បានស្គាល់ពីព្រះយេស៊ូវ ទ្រង់បានយាងមកលើផែនដី ហើយក៏មិនធ្លាប់បានស្គាល់កណ្ឌសញ្ញាថ្មី ឬអ្វីផ្សេងៗទៀតផង។
53
លោកអ្នកអាចរកមើលបាន នៅក្នុង ទស្សនាវដ្តី “Look” និង “Life” គេបានបង្ហាញពីរូបភាពនៃវិលត្រឡប់មកវិញរបស់ពួកគេទាំងនោះ។
តើព្រះយេស៊ូវទ្រង់មិនបានមានបន្ទូលថា “ពេលដែលអ្នកឃើញដើមល្វាលាស់ត្រួយពន្លក...?” ពួកយូដាគឺជា ដើមល្វា។ “មនុស្សជំនាន់នេះ នឹងមិនកន្លងផុតទៅឡើយរហូតទាល់ការនេះបានបំពេញសម្រេច”។ ឥឡូវនេះ ពួកគេបាន វិលត្រឡប់មកវិញហើយ ត្រៀមខ្លួនធ្វើជាប្រជាជិាតមួយដើម្បីទទួលបានប្រាក់របស់ពួកគេ ទង់ជាតិរបស់ ពួកគេ និងអ្វីៗ ទាំងអស់ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ ពួកគេគឺជាប្រជាជាតិមួយហើយ។
តើពួកគេបានត្រៀមខ្លួនសម្រាប់អ្វី? គឺជាពួកអ៊ីស្រាអែល ១៤៤០០០នាក់ដែលបានដៅចំណាំ។ ខ្ញុំចង់មានន័យថា គឺជាពួកយូដាដ៏ពិតដែលបានរក្សាសេចក្តីបង្គាប់របស់ព្រះជាម្ចាស់។
54
ឥឡូវនេះពួកយូដាដ៏ពិតកំពុងតែនៅជួបជំនុំគ្នានៅក្នុងប្រទេសប៉ាឡេស្ទីនម្តងទៀត។នោះគឺដូចជាអី្វដែលពួក ហោរាបានទាយយ៉ាងពិតប្រាកដ ដូចជាពួក អ៊ីស្មាអែល និងអ៊ីសាកកំពុងតែច្បាំងគ្នាទៅវិញទៅមក នៅក្នុងថ្ងៃចុង ក្រោយ។ គឺពួកអ៊ីស្មាអែលគេអង្គុយនៅទីនេះ ហើយពួកអ៊ីសាកអង្គុយនៅទីនោះ ដែលពួកគេទាំងពីរនាក់ មួយគឺជាក្រុមមហាម៉ាត់ និងមួយជាក្រុមរបស់ពួកយូដា កំពុងតែច្បាំងគ្នាទៅវិញទៅមក។
55
យើងឃើញថា ទោះបីជាសារព្រះបន្ទូលនេះ វាជាប់ទាក់ទងនឹងចំណុចនេះឬអត់នោះ តែយើងរាល់គ្នាដឹងថា នៅ ថ្ងៃចុងក្រោយពួកអ៊ីស្រាអែលនឹងត្រូវបានគេទទួលស្គាល់ថាជាប្រជាជាតិមួយ... ។ គឺនៅម៉ោងតែមួយថ្ងៃតែមួយ និង ខែតែមួយ។ កាលដែលខ្ញុំនៅឯ Green's Mill ក្នុងរដ្ឋ Indianaគឺជាពេលដែលទេវតាបានលេចមកឯខ្ញុំ ហើយចាត់បញ្ចូន ខ្ញុំចេញទៅឲ្យបំពេញកិច្ចការមួយនេះ។បន្ទាប់មក គាត់បានជួបខ្ញុំនៅឯទន្លេ ហើយប្រាប់ដល់ខ្ញុំពីអ្វីដែលនឹងត្រូវកើត ឡើងគឺជាមហាបេសកកម្ម នៅរវាង១១ឆ្នាំបន្ទាប់ត្រូវនឹងពេលដែលពួកអ៊ីស្រាអែលត្រូវបានគេទទួលស្គាល់ ថាជាប្រជាជាតិមួយ។
គ្រប់ទាំងអស់គឺមានទំនាក់ទំនងគ្នា។
56
ពួកទេវតានៃព្រះកំពុងតែស្ថិតនៅលើផែនដីនាពេលឥឡូវនេះ។ ហើយបាន ដើរមើលជុំវិញ ព្រមទាំងដោះស្រាយគ្រប់ទាំងអស់សម្រាប់ការយាងមករបស់ព្រះអម្ចាស់។
ហើយគឺជាពួកទេវតានេះដដែលបានស្តាប់ឮអំពើបាប... នៅពេលដែលពួកគេបានចុះទៅដល់ក្រុងសូដុំមហើយនិយាយថា “យើងបានចុះមក ដើម្បីមើលថាតើការនោះពិតដូចជាអ្វីដែលយើងបានស្តាប់ឮដែរឬទេ?”តើបងប្អូននៅចង ចាំទេ? មានទេវតាមួយបានចុះទៅដល់ទៅនោះ...
ទេវតាមួយបានស្នាក់នៅជាមួយនឹងលោកអ័ប្រាហាំជាអ្នកដែលព្រះបានរើសតាំង។ ហើយឡុតបានរស់នៅក្នុង ក្រុងសូដុំម។ ហើយមានទេវតាពីរនាក់បានចុះទៅកាន់ទីនោះ ដើម្បីអធិប្បាយរៀបរាប់ប្រាប់ដល់គាត់ ហើយនាំពួកគេចេញពីក្រុងដ៏អាក្រក់នោះ គឺជាស្រ្តីក្រមុំព្រហ្មចារីដែលកំពុងតែដេកលក់។ មែនហើយដ្បិតមានទេវតាមួយកំពុង តែ ស្នាក់នៅជាមួយលោកអ័ប្រាហាំ។
ពួកទេវតាទាំងនេះ បានអធិប្បាយនៅទីនោះ គឺជាលោក Billy Grahamតែពួកគេបានដេញគាត់ចេញពីទីនោះ វិញ។
57
ចំណែកឯទេវតាដែលនៅជាមួយនឹងលោកអ័ប្រាហាំ បានសួរថា “អ័ប្រាហាំអើយតើប្រពន្ធ ឯងសារានៅឯណា?” តើគាត់ដឹងយ៉ាងដូចម្តេច ថាអ័ប្រាហាំរៀបការហើយ?ព្រមទាំងដឹងថាគាត់មានប្រពន្ធផង? តើគាត់ដឹងយ៉ាង ដូចម្តេចថាប្រពន្ធរបស់គាត់ឈ្មោះសារ៉ា?
គាត់ឆ្លើយថា “នាងកំពុងស្ថិតនៅក្នុងត្រសាលខាងក្រោយលោក”
ទេវតានោះបាននិយាយទៅកាន់គាត់ថា “ខ្ញុំសូមសន្យានឹងអ្នកថា ដល់កំណត់អញនឹងមកឯឯងវិញជាមិនខាន នោះសារាប្រពន្ធឯងនឹងមានកូនប្រុសមួយ”
រីឯសារា ដែលនៅខាងក្រោយត្រសាល បានស្តាប់ឮហើយក៏នឹកអស់សំណើចក្នុងខ្លួនឯង។
ហើយទេវតានោះ បានងាកបែរទៅក្រោយ ហើយនិយាយថា “ហេតុអ្វីបានជាសារាសើចដូច្នេះ?”
តើបងប្អូនឃើញពីទីសំគាល់ដែលទ្រង់បានប្រទានមកពួកជំនុំដែលរើសតាំងដែរឬទេ?តើឃើញពីទីសំគាល់ ដែលនឹងកើតឡើងដល់ក្រុងសូដុំមដែរឬទេ? នៅគ្រានោះមានក្រុមមនុស្សបីប្រភេទដែរ។ យើងកំពុងតែមើលពីការ ទាំងនោះត្រឡប់ទៅវិញម្តងទៀតហើយ។
58
យើងរាល់គ្នាមានពួកអ្នកបំរើដ៏អស្ចារ្យដែលបំពេញកិច្ចការងារថ្វាយនៅជុំវិញពិភពលោកនេះ។ បន្ទាប់ពីលោក Billy Graham បានទទួលព្រះវិញ្ញាណបរិសុទ្ធហើយគាត់មិនអាចចេញមកកាន់ទីនេះបានទេ។ គឺគាត់ស្គាល់ពីទីកន្លែងដែលគាត់បំពេញកិច្ចការងារព្រះណាស់។ ព្រះជាម្ចាស់ទ្រង់រក្សាគាត់នៅទីនោះដោយដាក់ឲ្យគាត់មានប្រាជ្ញាខាង អធិប្បាយ។ ប៉ុន្តែគាត់ព្យាយាមអូសទាញពួកក្រុមសូដុំមឲ្យចេញពីការអាក្រក់ទាំងនោះណាស់ គឺព្យាយាមផ្តល់ព្រះគុណព្រះដល់ពួកគេ ដែលជាស្ត្រីក្រមុំព្រហ្មចារីដែលកំពុងតែដេកលក់។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅថ្ងៃក្រុងសូដុំមនោះកូនមនុស្សនឹងយាងមក” ហើយពួកទេវតាទាំងនោះ នឹង ចុះមកលើផែនដីដែរ។
នេះហើយគឺជាហេតុផល ដែលលោក Billy បានចូលទៅក្នុងពួកបាបទីស្ទ និងអ្វីៗនៅខាងមុខទៀតបែបនេះឯង។លោក Jack Schuller ហើយពួកអ្នកអស្ចារ្យៗទាំងអស់នោះ បានចេញមកពីទីនោះគឺចេញមកពីពួកការរីកផុសផុល។ ពួកគេមិនធ្លាប់បានធ្វើការអស្ចារ្យអ្វីទេនៅទីនោះ។មានមនុស្សមួយចំនួន គឺដូចជាមនុស្សខ្វាក់ ប៉ុន្តែបានអធិប្បាយដំ ណឹងល្អបានធ្វើឲ្យពួកគេទៅជាខ្វាក់ភ្នែក។ ដ្បិតព្រះគម្ពីរបានចែងដូច្នោះ។ហើយពួកអ្នកជឿទាំងនេះ គេបានធ្វើទីសំ គាល់ទាំងអស់នេះ គឺជាទីសំគាល់ដ៏អស្ចារ្យទៅកាន់លោកអ័ប្រាហាំ និងក្រុមរបស់គាត់ ដែលជាពួជំនុំរើសតាំង។
59
នៅក្នុងឆ្នាំ ១៩១៤ ពិភពលោកបានធ្លាក់ចូលទៅក្នុងសង្រ្គាមហើយពួកគេមិនធ្លាប់ទទួលបានសុខសន្តិភាពនោះ ទេ គឺត្រូវយោលទៅយោលមក។តើពួកគេបានធ្វើអ្វីខ្លះ? ពួកគេបានកាន់ខ្ជាប់នូវការអស្ចារ្យនោះ ដែលខ្ញុំបានឃើញនៅក្នុងការជាក់ស្តែង គឺការទាំងអស់ត្រូវបានធ្លាក់ចូលក្នុងសេចក្តីវិនាសគឺគេបាននាំគ្នាកាន់គ្រាប់បែកបរមាណូ ធ្វើ សង្រ្គាមឥតឈប់ឈរគេថាគេមិនបំផ្លាញខ្លួនឯងគេឡើយ រហូតទាល់ឃើញថាវាបានបំផ្លាញគេមែន រហូតទាល់តែពួកអ៊ីស្រាអែលត្រឡប់មកវិញរួមគ្នាជាប្រជាជាតិមួយ។បន្ទាប់មកសារព្រះបន្ទូលក៏បានទៅដល់ពួកអ៊ីស្រាអែល ហើយគេនឹងត្រូវបានបោះត្រាដោយព្រះវិញ្ញាណបរិសុទ្ធ។
បន្ទាប់ពីពួកសាសន៍ដទៃត្រូវបានព្រះត្រាស់ហៅមក... គឺជាអ្នកដែលបាននៅជាប់ក្នុងព្រះនាមរបស់ទ្រង់។ពួក អ៊ីស្រាអែលបានទទួលព្រះបន្ទូលទ្រង់ តែ៣ឆ្នាំ និង៦ខែប៉ុណ្ណោះ។ដ្បិតហោរាដានីញ៉ែលបានទាយយ៉ាងដូច្នោះ។ នៅ ក្នុងឆ្នាំទី ៧០ដោយព្រោះពួកគេគឺជាពួកយូដាបានរត់ចេញពីសេចក្តីសង្រ្គោះ។
ទ្រង់មានបន្ទូលថា “ព្រះមេស៊ី ជាមហាក្សត្រ(ជាព្រះគ្រីស្ទ)ទ្រង់នឹងយាងមក ហើយទាយ។ នៅក្នុងពាក់កណ្តាល ឆ្នាំទី៧០ ឬឆ្នាំទី៧០ទ្រង់នឹងកាត់ពួកគេចេញ”។ ព្រះយេស៊ូវទ្រង់បានអធិប្បាយ ៣ឆ្នាំ កន្លះហើយទ្រង់ក៏បានកាត់ពួក គេចេញ គឺការថ្វាយយញ្ញបូជាប្រចាំថ្ងៃក៏បានដកចេញដែរដែលហោរាដានីញ៉ែលបានទាយ។ ត្រឹមត្រូវណាស់។
60
មានទីចំហដែលបានផ្តល់មកសម្រាប់ពួកសាសន៍ដទៃហើយពួកគេក៏បានចុះនៅក្នុងគ្រានេះ។ នៅសល់ពេល ៣ឆ្នាំកន្លះសម្រាប់ពួកយូដា។បើសិនជាបើកទៅកាន់គម្ពីរវិវរណៈ១១។
ពួកជំនុំមិនទាន់លេចឡើង រហូតដល់ជំពូក ១៩ ប៉ុន្តែនៅថ្ងៃចុងក្រោយលោកអេលីយ៉ា និងលោកម៉ូសេ បានមក ម្តងទៀត ហើយអធិប្បាយដល់ពួកយូដា គឺមនុស្សពីរនាក់ដែលបានទទួលចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាពួកគេទាំងពីរនាក់។ពួកគេមិនស្លាប់ឡើយ... ពួកគេបានសម្លាប់ពួកគាត់ ហើយដាក់ពួកគេនៅលើផ្លូវ ដែល ហៅថាសូដុំម ជាទីកន្លែងដែលព្រះជាម្ចាស់ត្រូវបានគេឆ្កាង នៅក្នុងក្រុងយេរូសាឡិម។ហើយបីថ្ងៃក្រោយមក ព្រះ វិញ្ញាណនៃជីវិតយាងមកសណ្ឋិតលើពួកគេ ហើយពួកគេក៏បានរស់ឡើងវិញ។ពួកគេបានធ្វើការអស្ចារ្យ និងទីសំគាល់ ដល់ពួកយូដា។
61
ពួកគេបានចូលមកអធិប្បាយដល់ពួកយូដានៅទីនេះ។ពួកគេនឹងសម្លាប់គ្នាទៅវិញទៅមក ហើយសេចក្តីវិនាស អន្តរាយក៏បានចូលមកក្នុងផែនដីរហូតទាល់តែពួកយូដាវិលត្រឡប់មកត្រង់កន្លែងនេះវិញ។ ព្រះបានចែងយ៉ាងដូច្នោះ ថាគាត់បានឃើញទេវតា៤រូប។
តើពួកគេបានទទួលអ្វី? ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ។យើងខ្ញុំដឹងថា គ្រប់គ្នាដែលបានអានព្រះគម្ពីរគេ នឹងបានដឹង។ គឺជាពួកទេវតានេះដដែលបានត្រឡប់មកវិញម្តងទៀត ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយដៅចំណាំ ដោយព្រះដ៏រស់។អេភេសូរ ៤:៣០ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ “ទ្រង់ដៅចំណាំអ្នករាល់គ្នាទុកសំរាប់ដល់ថ្ងៃប្រោស លោះ”។ ពួកគេមិនអាចធ្វើអ្វីឡើយរហូតទាល់តែពួកយូដាទាំងនោះបានត្រឡប់មកវិញ។ កាលពីប៉ុន្មានសប្តាហ៍មុនពួកគេបានចាត់ការទាំងអស់រួមគ្នា ហើយពួកគេបានចូលមកកាន់ អង្គការសហប្រជាជាតិ។
ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ។យើងរាល់គ្នាជិតមកដល់ទីបញ្ចប់ហើយ។ ការទាំងអស់នឹងត្រូវបានដៅចំ ណាំទុក។
62
ដើម្បីបង្ហាញថា ពួកគេគឺជាពួកយូដា។
កុំឲ្យធ្វើទុក្ខផែនដីឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាស នៃពួកបាវបំរើរបស់ព្រះនៃយើងសិន
ឥឡូវនេះ បានបង្ហាញថា ការបើកសម្តែងនេះពិតជាត្រឹមត្រូវណាស់សូមអានខ៤
ខ្ញុំក៏ឮចំនួនពួកអ្នកដែលបានបោះត្រានោះថាមាន១សែន ៤ម៉ឺន ៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃជន ជាតិអ៊ីស្រាអែល។
ពួកអ៊ីស្រាអែល តើពួកគេនៅទីណា? ពួកគេទើបតែបានជួបជុំគ្នា។ពួកគេបានត្រៀមខ្លួនរួចហើយ ដោយរង់ចាំ ពេលវេលាបោះត្រាមកដល់។ គឺពីពូជអំបូរយូដាបានបោះត្រា ១ម៉ឺន ២ពាន់នាក់ ពីពូជអំបូររូបេន មាន១ម៉ឺន ២ពាន់ នាក់ពីពូជអំបូរកាឌ់មាន ១ម៉ឺន ២ពាន់នាក់ ពីពូជអំបូរ អេសើរ មាន១ម៉ឺន ២ពាន់នាក់ពីពូជអំបូរ ណែបថាលី មាន១ ម៉ឺន ២ពាន់នាក់ រហូតទៅដល់ពូជអំបូរ បេនយ៉ាមីន ដែលមាន ១ម៉ឺន២ពាន់នាក់។ គឺ ១ ម៉ឺន ២ពាន់ គុណ ១ម៉ឺន ២ពាន់ បាន ១៤៤ ០០០ នាក់។
63
បើសិនជាលោកអ្នកអាននៅក្នុងជំពូក១៤ នោះលោកអ្នកនឹងឃើញ៖
ខ្ញុំក្រឡេកទៅឃើញកូនចៀមឈរនៅលើភ្នំសីយ៉ូន ហើយមានមនុស្ស ១សែន ៤ម៉ឺន ៤ពាន់នាក់ ដែលមានព្រះ នាមទ្រង់នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ។
នៅលើភ្នំសីយ៉ូន។ កូនចៀមបានយាងត្រឡប់មកវិញក្រោយពីការលើកឡើងទៅស្ថានសួគ៌ គឺទ្រង់នឹងយាងត្រ ឡប់មកវិញដូចជាអ្វីដែលយើងបាននិយាយនៅយប់មុន គឺលោកយ៉ូសែប បានបណ្តេញពួកសាសន៍ដទៃចេញទាំង អស់នៅពេលដែលគាត់បានឈរនៅជិតបងប្អូនរបស់គាត់ ហើយនិយាយថា “ខ្ញុំគឺជាយ៉ូសែបដែលប្អូនប្រុសរបស់ពួក បងៗ”។ ក្រោយមកពួកគេមានសេចក្តីភ័យខ្លាចណាស់។ តើបងប្អូននៅចាំទេនៅក្នុងគ្រាពួកជំនុំ ដែលយើងធ្លាប់ធ្វើ ទុក្ខដល់ទ្រង់តើមានអ្វីកើតឡើងនៅពេលដែលទ្រង់យាងត្រឡប់មកវិញ? សូម្បីតែអស់អ្នកដែលបានចាក់ទំលុះព្រះហស្តទ្រង់ផង? ពួកគេនឹងនិយាយថា “តើស្នាមដែកគោលនៅលើទ្រង់នៅកន្លែងណា?”
ទ្រង់មានបន្ទូលថា “នៅក្នុងដៃរបស់សំឡាញ់របស់ខ្ញុំ”ហើយពួកគេក៏បានស្រែកថ្ងូរឡើង។ ក្រុមគ្រួសារនីមួយៗ បានចាកចេញទៅម្តងមួយៗ គេបានយំហើយយំទៀត ដោយព្រោះពួកគេបានធ្វើការអាក្រក់។ ទ្រង់គឺពិតជាព្រះមេស៊ី ពិតប្រាកដមែនគឺទ្រង់ជាព្រះពិតមែន!
ទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេ ដូចជាអ្វីដែលទ្រង់ធ្លាប់មានបន្ទូលហើយ...លោកយ៉ូសែប បាននិយាយទៅ កាន់ពួកអ៊ីស្រាអែលថា “កុំឲ្យខឹងចំពោះខ្លួនឯងឡើយដ្បិតព្រះទ្រង់បានរៀបចំការនេះ ដើម្បីរក្សាជីវិតរបស់អ្នករាល់គ្នា វិញ”។
ព្រះគម្ពីរបានចែងថា ព្រះជាម្ចាស់ទ្រង់បានបិទព្រះនេតចំពោះពួកយូដាវិញ ដោយផ្តល់ឱកាសឲ្យពួកសាសន៍ ដទៃវិញ គឺជាពួកយើងរាល់គ្នាដែលរស់នៅក្នុងព្រះនាមទ្រង់ គឺជាកូនក្រមុំសាសន៍ដទៃ។ អូ! តើអស្ចារ្យយ៉ាងណាទៅមិនថាអញ្ចឹង?
64
គឺលោកអ្នកជាមនុស្សដែលស្ថិតនៅក្នុងចំណោមនុស្ស ១៤៤ ០០០នាក់បើចង់ដឹង សូមបន្តអានដល់ជំពូក៧:៨ ចុះ
ក្រោយនោះមកខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសាក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម ទាំងពាក់ អាវសវែង ហើយកាន់ធាងចាកនៅដៃ គេបន្លឺសំឡេងថាសេចក្តីសង្រ្គោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើ បល្ល័ង្ក ហើយស្រេចនឹងកូនចៀមផងរួចអស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ព្រមទាំងពួកចាស់ទុំ នឹងតួមានជីវិត ទាំង៤ក៏ទំលាក់ខ្លួនក្រាបចុះនៅចំពោះបល្ល័ង្ក ថ្វាយបង្គំដល់ព្រះ ទាំងទូលថា អាម៉ែនសូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញា ពាក្យអរព្រះគុណ កិត្តិនាម ព្រះចេស្តានឹងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាល់តទៅ អាម៉ែន នោះពួកចាស់ទុំម្នាក់សួរមកខ្ញុំថា តើអស់អ្នកដែលពាក់អាវសនោះជាពួកណា ហើយមកពីណា ខ្ញុំក៏ឆ្លើយទៅថាលោក ម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នកដែលបានចេញពីគ្រាវេទនាយ៉ាង ធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាល បាំងឲ្យគេ។
65
តើជីវិតរបស់លោកអ្នកបានធ្វើអ្វីខ្លះ?ទ្រង់បានបំរើលោកអ្នកនៅក្នុងដំណាក់របស់ទ្រង់។ លោកអ្នកគ្រាន់តែអង្គុយ ចុះហើយទ្រង់បានរៀបចំអាហារសម្រាប់លោកអ្នក ព្រមទាំងសំលៀកបំពាក់ផង។ទ្រង់បំរើលោកអ្នកទាំងយប់ទាំង ថ្ងៃនៅក្នុងដំណាក់របស់ទ្រង់។ គ្រប់ជាតិសាសន៍ទាំងអស់ដែលជាពួកសាសន៍ដទៃគឺជាកូនក្រមុំ ដែលនៅមុខបល្ល័ង្ក របស់ព្រះគឺនៅជាមួយនឹងទ្រង់ទាំងយប់ទាំងថ្ងៃ។
តើបងប្អូននៅចងចាំទេ កាលពីយប់ម៉ិញ យើងរាល់គ្នាបាននិយាយអំពីអ្វី?
...ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ។
គេនឹងមិនឃ្លាន ឬស្រេកទៀតក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ ពីព្រោះកូនចៀមដែលនៅ កណ្តាលបល្ល័ង្កទ្រង់នឹងឃ្វាល ហើយនាំគេ ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេ ចេញ។
66
មានពួកអ៊ីស្រាអែល ១៤៤ ០០០ នាក់ដែលកំពុងតែរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ហើយគេមិន ទាន់អាចទៅបាននៅឡើយទេរហូតទាល់តែ កិច្ចការរបស់ពួកសាសន៍ដទៃត្រូវបានបញ្ចប់ជាមុនសិន។ គឺត្រូវតែបញ្ចប់ជាមុនសិន។
ខ្ញុំជឿថា លោកអ្នកនឹងយល់ហើយ។ នៅពេលដែលលោក Lewi Pethrus ofStockholm នៅក្នុងប្រទេស Sweden គឺជាអ្នកចាត់ការទូទៅ ហើយជាមេលើពួកជំនុំ Philadelphian...។ គាត់បានផ្ញើរព្រះគម្ពីរចំនួន ១លានក្បាលដល់ពួក យូដាទាំងនេះ។ហើយខ្ញុំក៏បានទទួលវាមួយក្បាលដែរ ដែលជាវត្ថុអនុស្សវរីយ៍ពីគាត់។ ពួកយូដាគេតែងតែអានអក្សរ ពីក្រោយទៅមុខ បងប្អូនដឹងទេ នោះគឺជាភាសារបស់ពួកគេ។
ពួកគេបានអានគម្ពីរនោះ ហើយនិយាយថា “បើសិនព្រះយេស៊ូវជាព្រះមេស៊ីមែនហើយទ្រង់បានសុគត ហើយ ទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធមកនោះចូរឲ្យយើងឃើញទ្រង់ធ្វើទីសំគាល់របស់ពួកហោរាទៅមើល។ នោះយើង នឹងជឿដល់ទ្រង់។”
ខ្ញុំគិតថា “ឱព្រះជាម្ចាស់អើយ ឥឡូវនេះដល់ពេលហើយ ដល់ពេលហើយ”។ខ្ញុំ ហើយនិង Billy និង Loyce បាន ជិះយន្តហោះទៅកាន់ប្រទេសឥណ្ឌា។
67
ខ្ញុំនិយាយថា “នៅតាមផ្លូវដែលខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងចុះនៅត្រង់នេះ គឺខ្ញុំនឹង នាំសារព្រះបន្ទូលរបស់ព្រះដល់ពួកយូដា ឲ្យពួកគេចេញមកហើយនិយាយថា ”នេះគឺជាសេចក្តីពិត“។
ពួកយូដា គេតែងតែជឿដល់ពួកហោរារបស់ពួកគេហើយពួកយើងរាល់គ្នាបានដឹងហើយថា ដោយព្រោះព្រះ ជាម្ចាស់ទ្រង់មានបន្ទូលប្រាប់ពួកគេថាព្រះជាមេស៊ីគឺជាហោរាម្នាក់របស់ពួកគេ។ នោះពួកគេបានជឿដល់ពួកហោរា។ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “បើសិនជាមានហោរាណាដែលនៅក្នុងចំណោមអ្នកហើយបើសិនជាហោរានោះធ្វើ អ្វីមួយ នោះអញនឹងនៅជាមួយគេនៅក្នុងការជាក់ស្តែង។ហើយបើសិនជាអ្វីដែលគេនិយាយកើតឡើងមែន នោះចូរ ស្តាប់ទៅ ដ្បិតអញនៅជាមួយអ្នកនោះ” “ប៉ុន្តែបើសិនជាការនោះមិនកើតឡើងទេនោះកុំឲ្យស្តាប់ឡើយ ដ្បិតអញមិន នៅជាមួយនឹងអ្នកនោះឡើយ។ ប៉ុន្តែបើសិនជាការនោះកើតឡើងមែននោះចូរស្តាប់ចុះ ព្រោះអញនៅជាមួយនឹងអ្នក នោះ”។ពួកយូដាសុទ្ធបានដឹងអំពីការនេះទាំងអស់គ្នា។
68
ខ្ញុំគិតថា “អូ! តើវាមិនមែនជាការអស្ចារ្យទេឬអី! ខ្ញុំបានជួបពួកយូដាប្រហែលជា ៤ ឬ៥ពាន់នាក់ ដោយបានឲ្យ ពួកគេបានអានព្រះគម្ពីរនោះ ហើយនិយាយថា ”បើសិនទ្រង់នេះជាព្រះមេស៊ីពិតមែនចូរឲ្យពួកយើងឃើញទ្រង់ធ្វើ ទីសំគាល់របស់ហោរាទៅមើល“
សំបុត្រហោះហើរនៅតាមជើងយន្តហោះ Arabian របស់ខ្ញុំសល់តែ៣០នាទីប៉ុណ្ណោះ គឺត្រូវដល់ពេលចេញដំ ណើរហើយ។ ខ្ញុំកំពុងតែឈរនៅក្នុងរដ្ឋ Cairo ក្នុងប្រទេសអេស៊ីព“សរសើរតម្កើងព្រះជាម្ចាស់! នៅក្នុងកំឡុងពេល ២ ម៉ោងទៀត ពួកយូដានឹងទទួលការដូចគ្នាដែលពួកគេបានធ្វើនៅថ្ងៃបុណ្យទី៥០”។
ខ្ញុំគិតថា “បើសិនជាខ្ញុំឈរនៅទីនោះ ខ្ញុំនឹងប្រាប់ដល់ពួកគេថាទ្រង់បានរើសពួកគេចេញមក ហើយដាក់ពួកគេ នៅទីនេះ។ បើសិនជាទ្រង់នៅតែជាព្រះមេស៊ីនោះ”នោះខ្ញុំនឹងនិយាយថា “ឥឡូវនេះ នៅលើទឹកដីតែមួយ ដែលពួកឰយុកោរបស់អ្នករាល់គ្នាបានបដិសេធមិនទទួលព្រះមេស៊ី តែលោកអ្នកបានទទួលទ្រង់វិញ។ចូរលើកដៃឡើង នោះ អ្នកនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធនាពេលឥឡូវនេះ”។
បន្ទាប់មក ពួកគេនឹងចេញទៅផ្សាយដំណឹងល្អ នៅក្នុងតំបន់របស់ពួកគេនៅពេលដែលពួកគេទទួលទ្រង់។ សូម រើសពួកអ្នកដឹកនាំចេញមក។ គឺអ្នកដែលបានប៉ះពាល់ខ្លាំងនោះគឺជាអ្នកដឹកនាំ។ ចូរអនុញ្ញាតឲ្យពួកគេបានចាប់ផ្តើម ធ្វើវាទៅ។
69
ហើយស្រាប់តែមានអ្វីមកបង្អាក់ខ្ញុំ ដោយនិយាយថា “ចូរកុំទាន់ចេញទៅឡើយដ្បិតពេលវេលាមិនទាន់មកដល់ ទេ” “ការបំពេញសម្រេចនៅក្នុងពួកសាសន៍ដទៃមិនទាន់សម្រេចនៅឡើយទេគឺថ្ងៃនោះមិនទាន់បញ្ចប់នៅឡើយទេ”
“អូ!” ខ្ញុំបានដឹងថា “នោះគឺជាខ្ញុំ”ដូច្នេះក៏បានចាប់ផ្តើមវាម្តងទៀត ហើយក៏មានការអាក្រក់កើតឡើង ធ្វើឲ្យខ្ញុំមិនអាចឈរបានឡើយ។ រួចខ្ញុំក៏បានទៅឈរនៅខាងក្រោយបង្ហា ហើយឱនក្បាលរបស់ខ្ញុំចុះអធិស្ឋានថា “ឱព្រះវរបិតាអើយ តើជាទ្រង់ឬដែលមានបន្ទូលមកាន់ទូលបង្គំនោះ?”
ទ្រង់មានបន្ទូលថា “ចូរកុំធ្វើដំណើរទៅកាន់អ៊ីស្រាអែលឡើយ។ដ្បិតពេលវេលាមិនទាន់មកដល់ទេ”។
ខ្ញុំក៏បានដើរទៅផ្លាស់ប្តូរសំបុត្រធ្វើដំណើររបស់ខ្ញុំសារជាថ្មីគឺប្រើមធ្យោបាយផ្សេងវិញ ព្រោះពេលវេលាមិនទាន់ មកដល់។ ប៉ុន្តែនៅថ្ងៃមួយនោះសារព្រះបន្ទូលទ្រង់នឹងឮទៅដល់ពួកអ៊ីស្រាអែល ហើយទ្រង់នឹងបញ្ចូនលោក ម៉ូសេនិងលោកអេលីយ៉ាដល់ពួកគេ នៅក្នុងវិវរណៈ១១ ពួកគេនឹងធ្វើការអស្ចារ្យ និងទីសំគាល់ហើយទីសំគាល់របស់ព្រះ យេហូវ៉ាដល់ពួកគេ នៅខណៈដែលពួកសាសន៍ដទៃត្រូវបានបញ្ចប់។ថ្ងៃនៃព្រះគុណ នឹងចេញពីពួកជំនុំសាសន៍ដទៃ គឺជាគ្រាថ្ងៃបុណ្យទី៥០។ ហើយនិកាយទាំងឡាយនឹងបន្តទៅមុខ ព្រោះពួកគេបានចេញមក ជាមួយនឹងស្រ្តីក្រមុំព្រហ្ម ចារីដែលដេកលក់។យើងនឹងនិយាយអំពីការនេះនៅពេលបន្តិចទៀត។
70
បន្ទាប់មក នៅពេលដែលពួកគេធ្វើបែបនោះ គឺពួកយូដានឹងទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងមានការរីកផុសផុលកើតឡើងពួកគេនឹងបញ្ឈប់ថ្ងៃនៃស្ថានសួគ៌ និងបញ្ឈប់ “មិនឲ្យមានភ្លៀង” ជាដើម។គឺពួកគេនឹងធ្វើការអស្ចារ្យ និងទីសំគាល់ចេញមក។ ហើយចុងក្រោយ គឺជាកុ្រមពួករ៉ូម... ។
ពួកយូដា គេមានទ្រព្យសម្បត្តិលោកីយនេះហើយ ដូច្នេះពួកជំនុំរ៉ូមុំាងកាតូលិក គឺនឹងផ្តាច់ការព្រមព្រៀងរបស់ ពួកគេចេញពីពួកយូដាបន្ទាប់ពីការទាំងនោះត្រូវបានបញ្ចប់។ បន្ទាប់មក គឺដល់ពេលដែលព្រះជាម្ចាស់ទ្រង់ចេញមកដូចជាពេលគ្រាមុនដែរ គឺទ្រង់នឹងច្បាំងជំនួសពួកអ៊ីស្រាអែល។
ចុងក្រោយ ពួកគេបានសម្លាប់ពួកហោរាទាំងពីរនេះហើយដាក់ពួកគេនៅតាមផ្លូវ ព្រមទាំងស្តោះទឹកមាត់លើ ពួកគេផងដូចជាពួកគេបានធ្វើដាក់ពួកអ្នកបំរើថ្ងៃបុណ្យទី៥០ ទាំងនេះ ហើយនិងប្រពន្ធរបស់ពួកគេនិងកូនៗរបស់ ពួកគេ កាលពីប៉ុន្មានសប្តាហ៍មុន។ ហើយសពរបស់ពួកគេបានហើមស្អុយឡើងដោយបានទុកសពរបស់ពួកគេនៅ ក្រោមកំដៅថ្ងៃ៣ ឬ៤បួនថ្ងៃពុំមានការបញ្ចុះសពរបស់ពួកគេឲ្យបានត្រឹមត្រូវឡើយ។ ពួកគេនឹងធ្វើការដូចគ្នាដែរ ដ្បិតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។ ពួកគេនឹងធ្វើការដូចគ្នា នៅទីនេះ។
ហើយបន្ទាប់ពីពួកគេបានស្លាប់ ៣ថ្ងៃក្រោយមក ព្រះវិញ្ញាណនៃជីវិតក៏បានចូលមកក្នុងពួកហោរាទាំងពីរនោះ ពួកគេនឹងរស់ឡើងវិញ ហើយលើកឡើងទៅកាន់សិរីល្អ។ នោះគឺជាថ្ងៃចុងក្រោយហើយគឺទ្រង់នឹងយាងត្រឡប់មក វិញ។
71
ប៉ុន្តែនៅមុនពេលដែលការនោះកើតឡើងពួកសាសន៍ដទៃដែលជាកូនក្រមុំរើសតាំងនឹងត្រូវបានយកទៅ។ ដូចជាមានមនុស្សនៅក្នុងតុជាមួយគ្នា មានម្នាក់បានយកទៅ ហើយម្នាក់ទុកនៅវិញ។លោកអ្នកនឹងងើយឆ្ងល់ “តើមាន បញ្ហាអ្វីកើតឡើង?” ដូចជាកំពុងតែជិះនៅក្នុងរថយន្តតែមួយគេកំពុងតែជជែកៗគ្នា ស្រាប់តែម្នាក់នោះមិនបានឆ្លើយ តបមកវិញសោះនៅពេលដែលបែរមើលទៅមិនឃើញគាត់នៅខាងក្រោយឡើយ។
លោកអ្នកនឹងរត់ទៅឯទីកប់ខ្មោច។ នោះនឹងមានផ្នូរខ្លះបានបើកចំហរឡើងហើយផ្នូរខ្លះទៀតនៅបិទដដែល។ “ដ្បិតអ្នកឯទៀតដែលបានស្លាប់ទៅ នោះនឹងមិនរស់នៅក្នុងគ្រា១០០០ឆ្នាំឡើយ”។
72
នោះការអាថ៌កំបាំងនឹងត្រូវបើក បង្ហាញឡើង។ គ្មាននរណាមួយដឹងថាមានអ្វីកើតឡើងនៅពេលខាងមុខនោះទេ។ តែទ្រង់បង្គាប់ឲ្យយើងរាល់គ្នា ត្រៀមខ្លួនហើយរង់ចាំចុះ។ យើងមិនដឹងវានឹងកើតឡើងនៅពេលណាឡើយ។ ប៉ុន្តែ ទោះជាអ្វីក៏ដោយ យើងនិងមិនរារាំងអ្វីៗនៅខាងក្រោយនេះឡើយ។ ដ្បិតនៅពេលឆាប់ៗ ព្រះយេស៊ូវទ្រង់នឹងលេចមកហើយគេនឹងបានរស់ឡើង វិញ ទោះស្លាប់ ឬក៏រស់ក៏ដោយ វាមិនមែនជាបញ្ហាទេ។
យើងរាល់គ្នាមិនទាន់បានទ្រង់ជាមុនឡើយគឺយើងនឹងជួបគ្នាទៅវិញទៅមកសិន។ ព្រះគម្ពីរ អេភេសូរ៥ បាន ចែងថា “ឯងដែលដេកលក់អើយចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង”។ពួកគេជាមនុស្សដ៏ពិសេសអស្ចារ្យ ដែលបានបោះត្រាលើទីបន្ទាល់ដោយឈាមរបស់ពួកគេ។ “ចូរភ្ញាក់ឡើងដ្បិត សម្លេងត្រែនឹងផ្លុំឡើង”។
នឹងមានការមួយចំនួនកើតឡើង។ គឺដំណឹងល្អនឹងប្រកាសពីការយាងត្រឡប់មកវិញរបស់ទ្រង់ “ហើយពួកអ្នកដែលស្លាប់នៅក្នុងព្រះគ្រីស្ទនឹងបានរស់ឡើងវិញជាដំបូង ហើយពួកយើងដែលនៅរស់នឹងត្រូវបានផ្លាស់ប្រែទៅ”។ ការផ្លាស់ប្តូរនឹងចូលមកដល់ គឺគ្មានសក់សទៀតឡើយហើយស្នាមជ្រីវជ្រួញក៏រលប់បាត់ទៅអស់ដែរ គឺនឹងបានដូច ជាក្មេងវិញដែលមានភ្នែកភ្លឺច្បាស់។ ហើយយើងនឹងបានជួបអ្នកជាទីស្រឡាញ់របស់យើងជាដំបូង។
“នោះទីនេះជា ម្តាយរបស់ខ្ញុំ ឪពុករបស់ខ្ញុំនិងមិត្តសំឡាញ់របស់ខ្ញុំ។ អូ! ហាលេលូយ៉ា! យើងរាល់គ្នាត្រៀមខ្លួនរួច រាល់ហើយ”។ពួកគេគ្រប់គ្នាបានស្លាប់អស់ហើយ ព្រះគម្ពីរបានចែងថាព្រះជាម្ចាស់ទ្រង់នឹងលើកពួកគេទៅស្ថានសួគ៌ នៅពេលដែលទ្រង់យាងត្រឡប់មកវិញ។
73
អូ! ខ្ញុំនឹងបានជួបមិត្តសំឡាញ់របស់ខ្ញុំ នៅឯស្ថានសួគ៌ហើយនឹងព្រះដ៏អស្ចារ្យផង។ “តើអ្នកម្តាយនៅទីនេះដែលឬ ទេ?តើអ្នកម្តាយបានទទួលជឿព្រះដែរឬទេ? យើងខ្ញុំខំអធិប្បាយខ្លាំងណាស់។តើអ្នកម្តាយនៅទីនេះទេ? តើលោកពូ Joe នៅទីនេះដែរឬទេ? តើពួកបងៗនៅទីនេះដែរឬទេ?”ឱព្រះជាម្ចាស់អើយ ទូលបង្គំស្រឡាញ់ទ្រង់។ ដ្បិតជាមុនដំ បូងយើងរាល់គ្នានឹងបានជួបគ្នាទៅវិញទៅមក។ អូ! គ្មានអ្វីដែលគួរឲ្យងើយឆ្ងល់ឡើយ!យើងគ្រប់គ្នានៅទីនោះទាំង អស់គ្នាហើយ។
អូ! គ្មានអ្វីដែលគួរឲ្យងើយឆ្ងល់ឡើយ ពួកគេក្រោកឈរឡើង ហើយនិយាយថា “អាម៉ែន។ព្រះដ៏មានសិរីល្អ ពេញដោយប្រាជ្ញា និងអំណាចចេស្តាដ៏ខ្ពង់ខ្ពស់”។ ពួកចាស់ទុំ ២៤នាក់បានទទួលមកុដរបស់ពួកគេ ហើយក្រាបចុះ នៅលើដីបែបនេះ។ ពួកគេទាំងអស់គ្នាបានក្រាបចុះហើយថ្វាយបង្គំទ្រង់។
74
នៅថ្ងៃមួយ យើងរាល់គ្នានឹងឈរហួសពីផែនដីនេះទៅទៀតគឺនៅលើទីលំហអាកាស។ ពួកយើងមិនទាន់ទៅ ដល់ស្ថានសួគ៌នៅឡើយទេ។តែពួកយើងនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ ជួបជាមួយនឹងទ្រង់។
នៅពេលដែល រេបេកា បានសម្រេចចិត្ត...នាងបានទៅជាមួយអេលីសើ ដោយជិះសត្វអូដ្ឋទៅជួបនឹងយ៉ាកុប ឬជួបនឹងអ៊ីសាកដែលជាប្តីរបស់នាងនាពេលអនាគត ដែលនាងមិនធ្លាប់បានជួបពីមុនមកឡើយ ដោយដឹងថា ព្រះជាម្ចាស់ទ្រង់ដឹកនាំនាង។ កូនរបស់យ៉ាកុបគឺជាអ៊ីសាក កំពុងតែនៅតាមផ្លូវទៅឯចំការរបស់គាត់នាពេលល្ងាចដ៏ត្រជាក់ នៅពេលនោះ គឺល្ងាចហើយ នាងរេបេកា កំពុងតែធ្វើដំណើរជិះសត្វអូដ្ឋ។
អេលីសើ និយាយថា “គាត់បានមកដល់ហើយ”។ ហើយនាងរេបេកា បានចុះពីលើសត្វអូដ្ឋមក ហើយបើកស្បៃ គ្របមុខរបស់នាងចេញ។ នាងមិនធ្លាប់បានជួបគាត់ឡើយ ដែលជាប្តីរបស់នាង។ នាងនឹងទៅជួបគាត់ដោយសេចក្តី ជំនឿ។ “ខ្ញុំមិនដឹងថា គាត់មានរូបរាងបែបណាឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានឃើញគាត់...”។ នៅពេលដែលនាង បានឃើញគាត់ នោះសេចក្តីស្រឡាញ់ក៏កើតមានភ្លាម។ គាត់មិនដែលជួបនាងពីមុនឡើយ។ ហើយគាត់ក៏បានលង់ ស្រឡាញ់នាង។ ពួកគេក៏បានជួបគា្ននៅឯចំការ។ គាត់បាននាំនាងទៅកាន់អាណាចក្ររបស់ឪពុករបស់នាង ហើយ ក៏បានរៀបការជាមួយនឹងនាង។
75
នោះហើយគឺជារបៀបដែល ពួកជំនុំត្រូវបានលើកឡើងទៅស្ថានសួគ៌គឺជួបនឹងព្រះអម្ចាស់នៅទីនោះ។ អូ! តើគួរ ឲ្យចាប់ចិត្តស្នេហាយ៉ាងណាទៅ!នៅពេលដែលយើងបានឈរនៅទីនោះ ហើយច្រៀងចម្រៀងនៃសេចក្តីប្រោស លោះ។តើគួរឲ្យយើងរាល់គ្នាច្រៀងសរសើរទ្រង់ ពីព្រះគុណនៃសេចក្តីប្រោសលោះយ៉ាងដូចម្តេចដែលទ្រង់បានប្រ ទានដល់យើងរាល់គ្នា ហើយជាពេលដែលពួកទេវតានឹងឈរនៅព័ទ្ធជុំវិញដោយឱនក្បាលចុះ ដោយមិនដឹងពីអ្វីដែល យើងកំពុងតែនិយាយគ្នាផង។
ពួកទេវតាទាំងនោះ គឺជាពួកអ្នកដែលបាត់បង់។ពួកគេមិនដឹងថាសេចក្តីសង្រ្គោះមានន័យអ្វីនោះឡើយ។ ហើយយើងរាល់គ្នាគឺជាម្នាក់ដែលបានបាត់បង់ដែរ។ យើងរាល់គ្នានឹងបានយល់នោះការដ៏គួរឲ្យអាក្រក់បានបង្ហាញនៅចំ ពោះមុខយើងរាល់គ្នាហើយ។ទ្រង់បានរំដោះយើងរាល់គ្នាដោយសារព្រះលោហិតរបស់ទ្រង់ ចេញពី គ្រប់ជាតិសាស ន៍ទាំងអស់។តើនោះជាថ្ងៃដែលអរសប្បាយយ៉ាងណាទៅ!
76
ខ្ញុំចូលចិត្តបទចម្រៀងនោះដែលច្រៀងថា៖
យើងនឹងបានជួបទ្រង់នៅស្ថានសួគ៌
អស្ចារ្យណាស់ អស្ចារ្យណាស់
ទូលបង្គំនឹងជួបទ្រង់ហើយសម្តែងការគោរពដល់ទ្រង់នៅទីនោះ
គឺនៅក្នុងដំណាក់ស្ថានសួគ៌
ចម្រៀងបែបនោះយើងមិនធ្លាប់បានស្តាប់ឡើយ គឺមិនធ្លាប់ឮនឹងត្រចៀកផង
ទូលបង្គំនឹងស្រែកថ្វាយសិរីរុងរឿងដល់ទ្រង់
នៅពេលដែលព្រះរាជបុត្រារបស់ទ្រង់គឺទ្រង់នឹងដឹកនាំទូលបង្គំ
ទូលបង្គំនឹងជួបទ្រង់នៅឯស្ថានសួគ៌
ទ្រង់បានស្តាប់ឮទារកតូចម៉ូសេស្រែកនៅជិតមាត់ទឹក
ទ្រង់បានស្តាប់ឮពីសម្លេងខ្សែដង្ហក់ពេញដោយសេចក្តីក្លាហានរបស់ដាវីឌ
ទ្រង់បានស្តាប់ឮពីរឿងសុបិន្តរបស់យ៉ូសែបដែលបានប្រាប់ដល់ពួកបងៗ
ហើយទ្រង់ក៏ស្តាប់ឮដានីញ៉ែល និងសម្រែករបស់សត្វសង្ហិផង។
អូ! ដ្បិតមានការជាច្រើនទៀតដែលបានចែងនៅក្នុងព្រះគម្ពីរ
ទូលបង្គំប្រកាសថាទូលបង្គំចង់ជួបពួកគេទាំងអស់ណាស់
តើទូលបង្គំនឹងត្រេកអរយ៉ាងណាទៅនៅពេលដែលទូលបង្គំបានជួបពួកគេទាំងអស់គ្នា
ទូលបង្គំនឹងបានជួបទ្រង់នឹងស្ថានសួគ៌។
77
ចូរយើងរង់ចាំថ្ងៃនោះចុះ! នឹងមានមនុស្ស ១៤៤ ០០០នាក់បានទទួលដំណឹងល្អ។ ពួកគេមិនអាចនៅក្នុងពេល តែមួយដូចគ្នាបានទេដែលជាពន្លឺភ្លឺដល់ពួកសាសន៍ដទៃនោះ។ ពួកយូដាគេបានបដិសេធដំណឹងល្អ ហើយក៏បានបិទបាំងចោលទៀត។ បន្ទាប់មក នៅពេលដែលពួកសាសន៍ដទៃបានទទួលជឿនោះព្រះវិញ្ញាណក៏បានយាងមកសណ្ឋិត លើពួកគេទាំងពីរនាក់ ដើម្បីធ្វើបន្ទាល់ដល់ពួកគេវិញ។បន្ទាប់មកពួកយូដាក៏បានទទួលដំណឹងល្អ គឺពូជអំបូរនៃជន ជាតិអ៊ីស្រាអែលគឺនឹងទទួលដំណឹងល្អ ដែលមានមនុស្សចំនួន ១៤៤ ០០០ នាក់។
78
មានស្រ្តីក្រមុំព្រហ្មចារី១០នាក់។ សូមអានគម្ពីរម៉ាថាយ ២១ដ្បិតយើងនៅសល់ពេលបន្តិចទៀត។ អូ! ខ្ញុំចូលចិត្ត អានគម្ពីរមែនទែន។
នៅពេលដែលខ្ញុំបានឈប់សម្រាកថ្ងៃវិសមកាលរបស់ខ្ញុំនៅឯស្ថានសួគ៌
តើជាដំណើរឈប់សម្រាកដ៏អស្ចារ្យយ៉ាងណាទៅ
ដោយបានស្តាប់ឮក្រុមចម្រៀងនៅស្ថានសួគ៌ស្រែកច្រៀង
ហើយនៅមុខទ្វារស្ថានសួគ៌ខ្ញុំបានជួបនឹងមុខព្រះសង្រ្គោះរបស់ខ្ញុំផង។
កំពុងតែអង្គុយនៅមាត់ទន្លេ
បាំងម្លប់ដោយដើមឈើពណ៌ខៀវខ្ចី
ខ្ញុំចង់ចំណាយពេលថ្ងៃឈប់សម្រាកវិសមកាលរបស់ខ្ញុំនៅស្ថានសួគ៌
តើទ្រង់មិនយាងមកទទួលទូលបង្គំទៅជាមួយទ្រង់ទេឬ?
79
នៅក្នុងព្រះគម្ពីរម៉ាថាយ២៥ ... ខ្ញុំគិតថា ២១ អូ!​ មិនមែនទេ។ខ្ញុំបានសរសេរចុះនៅទីនេះថា ជំពូក២១ ប៉ុន្តែខុស ទេ។ គឺជំពូក ២៥។ខ្ញុំត្រូវតែប្រញាប់នៅវេលាព្រឹកនេះ។ ខ្ញុំដូចជាល្វើយហើយ ព្រមទាំងយឺតផងខ្ញុំកំពុងតែរូតរាស ហើយ។
គ្រានោះនគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួនចេញទៅទទួលប្តីថ្មោងថ្មី ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ៥នាក់ល្ងង់។នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបាន យកប្រេងជាប់នឹងខ្លួនផងទេ។ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនឹងប្រេងដាក់ក្នុងដប់ទៅជា មួយផងតែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ។
80
អានទៅមុខទៀត គឺពួកគេទាំងអស់គ្នាបានដេកលក់អស់។ពួកគេមិនមែនបាត់បង់ឡើយ តែពួកគេបាន ដេកលក់វិញ។ ពួកគេកំពុងតែរង់ចាំប្តី។ព្រះគម្ពីរមិនបាននិយាយថាពួកគេស្លាប់នោះទេ ប៉ុន្តែពួកគេបានដេក លក់វិញ។
លុះដល់កណ្តាលអាធ្រាត្រស្រាប់តែឮសូរសំរែកថា នែ ប្តីមកហើយ ចូរចេញទៅទទួលចុះ។ ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ឯពួកនាងដែលល្ងង់គេនិយាយទៅពួកនាងមានគំនិតថា សូមចែក ប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយតែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់ យើង ហើយនឹងនាងរាល់គ្នាផងស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ។ តែកំពុងដែលនាងទាំងនោះទៅទិញ ប្តីក៏មកដល់ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ។ឯនាងព្រហ្មចារី ឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង តែគាត់ឆ្លើយថាខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំ មិនស្គាល់នាងទេ។ ដូច្នេះ ចូរចាំយាមចុះដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះ ទេ។
81
ស្រី្តមានគំនិតទាំង៥នាក់... ប្រេងដែលព្រះគម្ពីរបានចែងគឺជានិមិត្តរូបពី ព្រះវិញ្ញាណបរិសុទ្ធ។ យើងគ្រប់គ្នា បានដឹងហើយ។ ដូច្នេះហើយទើបយើងបានចាក់ប្រេងលើពួកជម្ងឺ ហើយប្រេងនោះជានិមិត្តរូបពីព្រះវិញ្ញាណបរិសុទ្ធ។ពួកនាងមានគំនិតគេមានប្រេងនៅក្នុងចង្កៀងរបស់ពួកគេ ដែលជាព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះពួកគេបានត្រៀមខ្លួន ជាស្រេច ចូលទៅក្នុងរោងការ។ ហើយអាចបើកអាននៅក្នុង គម្ពីរអេសេគាល៩និងបទគម្ពីរផ្សេងទៀតបាន ដែល ទាក់ទងនឹងចំនុចនេះ ដ្បិតខ្ញុំបានសរសេរចុះនៅទីនេះមាន១៥បទគម្ពីរទៀតដែលនិយាយពីចំនុចនេះ។ ខ្ញុំជឿថា យើងគ្រប់គ្នាមានប្រេងនោះហើយគឺជាព្រះវិញ្ញាណបរិសុទ្ធ។ យើងគ្រប់គ្នាបានដឹងហើយ។
82
សូមមើល ពួកគេទាំងពីរគឺជាស្រ្តីព្រហ្មចារីដូចគ្នា។
ស្រីព្រហ្មចារីទាំងពីរនេះ មួយជាស្រីមានគំនិតហើយមួយទៀតជាស្រីល្ងង់។ បើសិនជាលោកអ្នកយកពាក្យថា “ស្រីព្រហ្មចារី” មានន័យថាបរិសុទ្ធ ស្អាត រាប់ជាបរិសុទ្ធ។ ពាក្យថា “រាប់ជាបរិសុទ្ធ” ចេញមកពីពាក្យ “បរិសុទ្ធ”ដែល មានន័យថា ស្អាត់។ ដូចជាភាសាហេព្រើ និងភាសាក្រេកដែរ គឺពាក្យថា “រាប់ជាបរិសុទ្ធ”មានន័យថាស្អាត។
ឥឡូវនេះ ចូរយើងយកពាក្យទាំងបីនោះ ដែលពាក្យនីមួយៗមានន័យដូចគ្នា ប៉ុន្តែនិយាយខុសគ្នា៖ ដូចជាពាក្យ ស្អាត បរិសុទ្ធ និងរាប់ជាបរិសុទ្ធពាក្យទាំងបីនេះ គឺជាពាក្យតែមួយ។
83
ឧទាហរណ៍ ដូចជាខ្ញុំនិយាយពាក្យថា “dog” ជាភាសាអង់គ្លេស។ហើយជាភាសាអាឡឺម៉ង់វិញគឺ “hund” តើត្រឹម ត្រូវទេ បងប្រុស Normanហើយជាភាសាអេស្បាញវិញគឺ “ajo”។ ពាក្យទាំងបីគឺជាមានន័យថាសត្វឆ្កែដូចគ្នា។
ដូច្នេះ ភាសាក្រេក ពាក្យថា “ស្អាត” គឺ “រាប់ជាបរិសុទ្ធ”។ភាសាហេព្រើរគឺ “បរិសុទ្ធ”។ ពាក្យថា បរិសុទ្ធ ស្អាត និង រាប់ជាបរិសុទ្ធគឺជាពាក្យតែមួយ។ គឺមានន័យថា ពួកជំនុំដែលគ្មានភាពកង្វក់។គឺជាពួកជំនុំដែលបានរាប់ជាបរិសុទ្ធ និងជាពួកជំនុំដែលស្អាត។ ស្រីព្រហ្មចារី១០នាក់បានចេញទៅទទួលកូនកំលោះ មានន័យយ៉ាងដូចម្តេច?
ពួកជំនុំទាំងអស់នេះ... មិនមែនជាពួករ៉ូមទេប៉ុន្តែជាពួកនិកាយទាំងឡាយវិញ គឺជាពួកនីកូឡាស។ ពួកបាបទីស្ទបានអធិប្បាយពីការយាងមកជាលើកទី២របស់ព្រះគ្រីស្ទហើយពួកមេតូឌីសក៏បានអធិប្បាយពីការយាងមកជា លើកទី២របស់ព្រះគ្រីស្ទ ពួកប្រេសប៊ីធើរៀនក៏បានអធិប្បាយពីការយាងមកជាលើកទី២របស់ព្រះគ្រីស្ទ ពួកណាសា រ៉ែតក៏បានអធិប្បាយពីការយាងមកជាលើកទី២របស់ព្រះគ្រីស្ទ ពួក Pilgirm Holiness ក៏បានអធិប្បាយពីការយាងមកជាលើកទី២របស់ព្រះគ្រីស្ទ។ តើមែនទេ? ពួកគេទាំងអស់គ្នា បានចេញទៅទទួលកូនកំលោះ។
84
បងប្អូនត្រូវដឹងថា ពួក​គេទាំងអស់គ្នា នឹងជួបកូនកំលោះនៅតាមផ្លូវ។
បើសិនជាទ្រង់ បានគោរពការនេះតែប៉ុណ្ណោះនោះទ្រង់នឹងទទួលពួកគេទាំងអស់ហើយ។ តើពាក្យប្រៀប ប្រដូចនោះ មានន័យអ្វីនៅពេលដែលទ្រង់មានបន្ទូលមកកាន់យើងរាល់គ្នានៅក្នុងគ្រាពួកជំនុំ គេនិយាយថាគឺជាគោលលទ្ធិ របស់ Balaam។ Balaam បានឈរនៅទីនេះ នៅចុងក្រោយ មានការអស្ចារ្យយ៉ាងធំគឺជាប្រជាជាតិ ដ៏ធំ។ ពួកគេបានជឿដល់ព្រះ ដោយព្រោះពួកគេបានមើលឃើញការដែល Balak បានធ្វើនៅពេលដែលគាត់បានចុះមក។ គាត់បានថ្វាយដង្វាយ ដូចគ្នា ដែលពួកអ៊ីស្រាអែលបានថ្វាយដល់ព្រះជាម្ចាស់ដែរគឺជាព្រះយេហូវ៉ាជាព្រះ នៃពួកអ៊ីស្រាអែល។
គាត់បានបង្កើតអាសនាទាំង៧។ លេខ៧ គឺជាលេខគ្រប់លក្ខណ៍របស់ព្រះ។
85
ធ្វើបានធ្វើការបង្កើតពិភពលោកចំនួន៦ថ្ងៃ ហើយនៅ ថ្ងៃទី៧ ទ្រង់បានឈប់សម្រាក។ ហេតុនេះ ហើយលេខ៧គឺជាលេខដែលគ្រប់លក្ខណ៍។ កាលពី ២០០០ឆ្នាំ ដំបូង ផែនដីត្រូវបានបំផ្លាញដោយទឹកជំនន់ហើយលើកទី២ ២០០០ឆ្នាំ បន្ទាប់ ព្រះគ្រីស្ទទ្រង់បានយាងមក ហើយនេះគឺជាលើកទី៣គឺនៅ២០០០ឆ្នាំ ឥឡូវនេះ។ ហើយជារៀងរាល់បញ្ចប់ ២០០០ឆ្នាំ នឹងមានអ្វីបានកើតឡើង។ពិភពលោកគឺនឹងរញ្ជួយឡើងជាថ្មីវិញ។
នៅក្នុងរយៈពេល ៦០០០ឆ្នាំ ទ្រង់បានបង្កើតពិភពលោកមក ហើយ៦០០០ឆ្នាំពួកជំនុំបានធ្វើការប្រឆាំងទាស់ នឹងពិភពលោក ហើយ ៧០០០ឆ្នាំ គឺជាគ្រាដែលសោយរាជ១០០០ឆ្នាំ។ តើបងប្អូនយល់ទេ?
ឥឡូវនេះ ចូលមកដល់គ្រាពួកជំនុំទី៧ផងដែរ។ នោះគឺជាលេខគ្រប់លក្ខណ៍របស់គ្រាពួកជំនុំ។ គឺជាលេខដែល គ្រប់លក្ខណ៍របស់ព្រះជាម្ចាស់។ គ្រាពួកជំនុំទី៧ គឺ៧០០០ឆ្នាំនៃការបង្កើត គឺគ្រប់ទាំងអស់ទាក់ទងនឹងលេខ៧នេះ។
86
ពួកស្រីព្រហ្មចារី បានចេញទៅទទួលទ្រង់។ ហើយស្រី្តល្ងង់គេមិនមានប្រេងនៅក្នុងចង្កៀងរបស់ពួកគេឡើយ ប៉ុ ន្តែពួកគេមានអ្វីផ្សេងៗទៀត។ពួកគេគឺមនុស្សបរិសុទ្ធ។ ពួកគេជឿដល់ព្រះគ្រីស្ទ។ ពួកគេបានអធិប្បាយព្រះបន្ទូលដែលពួកគេបានជឿនៅក្នុងនិកាយរបស់ពួកគេបានដាក់ឲ្យពួកគេអធិប្បាយ។ ពួកគេអធិប្បាយអំពី៖ការយាងមកវិញ របស់ព្រះគ្រីស្ទ ការរាប់ជាបរិសុទ្ធ និងលោះបាប។
មានពេលមួយលោកអ្នកបានប្រកាន់ខ្ជាប់នឹងពួកអ្នកប្រាជ្ញបាបទីស្ទល្អៗ ហើយលោកអ្នកក៏ដឹងច្បាស់ថាលោក អ្នកកំពុងតែនិយាយអំពីអ្វីដែរ។ លោកអ្នកដឹងច្បាស់ហើយ។
87
ចូរអាន ម៉ាថាយ ២៤:២៤ នោះលោកអ្នកនឹងបានឃើញ។ព្រះយេស៊ូវទ្រង់មានបន្ទូលថា នៅថ្ងៃចុងក្រោយ នឹង មានវិញ្ញាណពីរចេញមកធ្វើការអស្ចារ្យដូចគ្នា ដើម្បីនឹងបញ្ឆោតដល់ពួករើសតាំង បើសិនជាអាច។ បាទ, សូមBen អាន ម៉ាថាយ ២៤:២៤៖
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន។
តើមានអ្វីកើតឡើង? គឺមានព្រះគ្រីស្ទក្លែងក្លាយនិងពួកហោរាក្លែងក្លាយចេញមក ហើយមនុស្សក្លែងនោះនឹង និយាយថា “ខ្ញុំគឺជាព្រះគ្រីស្ទ”ហើយពួកហោរាក្លែងនិយាយថា “ខ្ញុំគឺជានេះ ខ្ញុំគឺជានោះ”។ ពួកគេនឹងបញ្ឆោតដល់ពួករើសតាំង បើសិនជាបាន។
មានតែផ្លូវមួយតែប៉ុណ្ណោះ ដែលលោកអ្នកបានទទួលបានការសង្រ្គោះបាន។នោះគឺជាពេលដែលលោកអ្នកបានត្រូវបានព្រះជាម្ចាស់ទ្រង់ជ្រើសរើសតាំងពីមុនកំណើតលោកីយមកម្ល៉េះ។នោះហើយគឺជាពួករើសតាំង។ ឈ្មោះរបស់ លោកអ្នកត្រូវបានកត់ចុះនៅក្នុងសៀវភៅហើយ។នោះគឺជាទីសំគាល់អស្ចារ្យណាស់!
88
ឥឡូវនេះ សូមមើល ពួកជំនុំទាំងពីរនេះ។ បើសិនជាមានរបៀបណាផ្សេងទៀតដែលអាចឲ្យខ្ញុំធ្វើឲ្យមនុស្ស ឃើញបាន! នោះព្រលឹងរបស់ខ្ញុំនឹងឈឺចាប់ណាស់។ពួកជំនុំទំាំងនេះ គឺជាពួកដែលស្អាត ហើយបរិសុទ្ធ។ បើសិនជាពួកគេទាំងអស់គឺជាស្រីព្រហ្មចារីទាំងអស់គ្នា នោះពួកគេគឺជាអ្នកដែលស្អាតហើយ។លក្ខណៈដែលខុសប្លែកគ្នាតែ មួយគត់ នោះគឺពួកគេមានប្រេងនៅក្នុងចង្កៀងគឺជាព្រះវិញ្ញាណបរិសុទ្ធ។ ហើយបើព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួក គេនោះនឹងមានភ្លើងនៅលើពួកគេ ដូចនៅថ្ងៃបុណ្យទី៥០ដែរ។
ប៉ុន្តែពួកគេមិនមានភ្លើងនោះឡើយ គឺមិនមានប្រេងនៅក្នុងចង្កៀងសោះ។តែពួកគេមាន ពិធីបុណ្យផ្សេងៗនៅ ក្នុងពួកជំនុំ និងគោលជំនឿដែលអង្រួនសម្បជញ្ញាៈរបស់ពួកគេព្រមទាំងបទចម្រៀងដែលពួកទេវតាច្រៀងជាដើម។ហើយលោកអ្នកបានដាក់ចុងម្រាមរបស់លោកអ្នកទៅលើជីវិតរបស់ពួកគេតែលោកអ្នកមិនអាចធ្វើបានឡើយ។ ដ្បិត វានៅតែជាសេចក្តីខុសឆ្គងវាគ្រាន់តែផ្នែកមួយតែប៉ុណ្ណោះ ប៉ុន្តែមិនមែនទាំងអស់នោះឡើយ។ នោះហើយ ទើបគេមិនអាចលើកឡើងទៅស្ថានសួគ៌បាន។
89
ពួកម៉ូអាប់បានចុះមកកាន់ទីនេះ។ពួកម៉ូអាប់គឺជាក្រុមមួយដ៏អស្ចារ្យ។ តែឯពួកអ៊ីស្រាអែលវិញ គេមិនមានក្រុមអ្វី នោះទេ។នៅទីនេះ ពួកម៉ូអាប់ បានដាក់អាសនា ១, ២, ៣, ៤, ៥, ៦, ៧។ ហើយពួកអ៊ីស្រាអែលបានដាក់អាសនានៅ ទីនេះ ១, ,២, ៣, ៤, ៥, ៦, ៧។
ហើយពួកម៉ូអាប់ គេបានថ្វាយគោជាយញ្ញបូជានៅលើអាសនា ១, ២, ៣, ៤, ៥,៦, ៧។ ហើយពួកអ៊ីស្រាអែលក៏ បានធ្វើដូចគ្នាដែរ។ ពួកម៉ូអាប់និយាយថា “នៅពេលមួយព្រះគ្រីស្ទនឹងយាងមក។ ទ្រង់គឺជាកូនចៀមនៃព្រះ ហើយ ទ្រង់នឹងដកអំពើបាបចេញពីផែនដីនេះ។តើយើងនឹងយញ្ញបូជានៅលើអាសនាទាំង៧នេះឬ? ដ្បិតកូនចៀម មាន នៅលើអាសនានេះហើយ”។
ពួកអ៊ីស្រាអែលនិយាយថា “មែនហើយគឺកូនចៀមទាំង៧ដែលនៅលើអាសនាយញ្ញបូជា”
90
នៅដើមបំបូងឡើយ កាអ៊ីនបានថ្វាយយញ្ញបូជានៅលើអាសនាហើយថ្វាយបង្គំដល់ព្រះ ដូចជា អេបិលបានធ្វើ ដែរ គឺកាអ៊ីនបានធ្វើវាដោយគ្មានការបើកសម្តែងពីព្រះជាម្ចាស់ឡើយ គឺជាពេលដែលពួកជំនុំទាំងមូលត្រូវបានសង់ឡើងនៅលើការបើកសម្តែងរបស់ព្រះ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំនឹងសង់ពួកជំនុំរបស់ខ្ញុំនៅលើថ្មដានេះ”។ព្រះវិញ្ញាណបានបើកសម្តែងសេចក្តីពិតដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះដ៏ខ្ពស់ឧត្តម។ “ខ្ញុំនឹងសង់ពួកជំនុំរបស់ខ្ញុំនៅលើថ្មដានេះ”។
បើសិនជាព្រះជាម្ចាស់ទទួលយកតែ ពិធីដ៏បរិសុទ្ធរបស់លោកអ្នក(ពួកមេតូឌីស, បាបទីស្ទ, ថ្ងៃបុណ្យទី៥០, និង ពួកផ្សេងៗទៀត)បើសិនជាទ្រង់រំពឹងចង់ឲ្យលោកអ្នកធ្វើការអធិប្បាយពីថ្ងៃយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ហើយនៅការទាំងអស់ផ្សេងៗទៀតដូចជាព្រះគម្ពីរបានចែង ដែលពួកបាបទីស្ទ និងពួកប្រេសប៊ីធើរៀនបានធ្វើ និង អ្វីផ្សេងៗទៀត តើព្រះជាម្ចាស់ចាំបាច់នឹងទទួលពួកគេទាំងពីរឬដោយព្រោះទាំងអស់នោះគឺជាសេចក្តីតម្រូវឬ។
ប៉ុន្តែ ដោយគ្មានការបើកសម្តែងនោះក៏មានពួកស្រីព្រហ្មចារីបានដេកលក់ ហើយនិងពួកស្រីមានគំនិត។ ពួកគេ គឺជាក្រុមមួយហើយជាប្រជាជាតិដ៏អស្ចារ្យ។
91
កាលពីយប់មុន យើងបានអានបទគម្ពីរមួយចែងថា “ពួកមនុស្សទាំងនេះមិនមែនជាក្រុមមួយដែលអស្ចារ្យទៀតឡើយ។ ពួកគេនឹងវង្វេងនៅក្នុងទីរហោស្ថានហើយរស់នៅក្នុងតែត្រសាល ហើយក្រីក្រ”។ ប៉ុន្តែទ្រង់មានបន្ទូលថា “កុំឲ្យអ្នកព្យាយាមដាក់បណ្តាសាពួកគេឡើយដ្បិតអញគង់នៅជាមួយនឹងពួក គេ”។
ពួកមនុស្សទាំងនេះ គេបានជឿនៅក្នុងពិធីដ៏បរិសុទ្ធ ដែលពួកគេបានធ្វើហើយក៏បានថ្វាយបង្គំព្រះដូចគ្នាដែរ។ ប៉ុន្តែពួកគេមិនបានទទួល ការអស្ចារ្យនិងទីសំគាល់ឡើយ។ តែពួកអ៊ីស្រាអែល គេមានពស់លង្ហិន ស្តេចនៃសេចក្តីអំ ណរ ព្រះដ៏ប្រោសលោះពួកហោរា និងអ្វីៗផ្សេងទៀត។ តែឯពួកគេវិញ គ្មានឡើយ។ ពួកគេមានតែពិធីដ៏បរិសុទ្ធដែលគ្មានការប្រទានពរ គឺជាប្រេងនោះឡើយ។
92
ដូចគ្នាដែរ នឹងស្រីព្រហ្មចារីដែលដេកលក់ ហើយនិងស្រ្តីមានគំនិត។ពួគគេទាំងពីរនាក់ គឺអ្នកដែលបានរាប់ជា សុរិត។ ប៉ុន្តែមានពួកស្រី្តមួយក្រុមមានប្រេងនៅក្នុងចង្កៀង និងស្រី្តមួយពួកទៀត គ្មានប្រេងនៅក្នុងចង្កៀងឡើយ។ តែពួកគេបាននិយាយថា “យើងរាល់គ្នាគឺល្អដូចតែគ្នា។ តើហេតុអ្វីទៅគឺអ្នកស្ថិតនៅក្នុងចង្កោមមនុស្សបរិសុទ្ធដែរ”។
មែនហើយ។ គ្មានពួកយើងណាម្នាក់ជាមនុស្សល្អឡើយ។យើងរាល់គ្នាគឺជាមនុស្សមានបាប ខ្វះមិនដល់សិរីល្អ នៃព្រះ។ ប៉ុន្តែមានផ្លូវមួយដែលលោកអ្នកអាចដឹង គឺមិនមែនដោយការចូលរួមនៅក្នុងពួកជំនុំ ហើយក៏មិនមែនតាមរយៈការព្យាយាមរស់នៅឲ្យបានល្អដែរ ប៉ុន្តែដោយសារព្រះគ្រីស្ទវិញ។គឺមិនមែនជាអ្វីដែលខ្ញុំបានរស់នៅនោះទេ តែគឺ ជាទ្រង់វិញ។ ហើយក៏មិនមែនដោយសារខ្ញុំដែរគឺដោយសារទ្រង់វិញ។ ទ្រង់បានគង់នៅក្នុងខ្ញុំ គឺតាមរយៈព្រះគុណ របស់ទ្រង់គឺទ្រង់បានឲ្យខ្ញុំត្រឡប់ជាព្រះរាជបុត្រានៃព្រះវិញ។
93
ពួកស្រីមានគំនិត គេមានប្រេងនៅក្នុងចង្កៀងរបស់ពួកគេតែឯស្រីល្ងង់វិញគ្មានទេ។ ស្រាប់តែមួយរំពេចនោះ ក៏ មានសម្លេងស្រែកឡើងថា “នែ ប្តីមកហើយចូរចេញទៅទទួលចុះ”។ ពួកគេក៏បានក្រោកឡើង។ ប៉ុន្តែនៅពេលដែល ពួក គេក្រោកឡើងមានតែពួកស្រីមានគំនិតទេ ដែលអាចចូលទៅក្នុងរោងការបាន ដោយព្រោះពួកគេមានប្រេងនៅក្នុងចង្កៀង។ នោះហើយគឺជាភាពខុសប្លែក។ រីឯស្រីល្ងង់វិញ គេមិនអាចចូលទៅក្នុងរោងការឡើងដោយព្រោះពួកគេ គ្មានប្រេងនៅចង្កៀង។ ពួកគេបានត្រឡប់ទៅវិញអធិស្ឋានដើម្បីឲ្យបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែនៅខណៈ ពេល ពួកគេចេញទៅអ្វីៗក៏ត្រូវបានហួសពេលទៅហើយ។
ពួកនិកាយទាំងឡាយបាននិយាយថា “ប្រហែលជាពួកគេធ្វើអ្វីមួយខុសហើយ។ជាការដែលល្អ យើងគួរត្រឡប់ ទៅវិញស្វែងរកបុណ្យជ្រមុជនៅក្នុងព្រះវិញ្ញាណបរិសុទ្ធទៅ”។នោះហើយគឺជាអ្វីដែលពួកគេបានព្យាយាមធ្វើវានា ពេលបច្ចុប្បន្ននេះ។តើលោកអ្នកមានបានកត់សំគាល់វាដែរឬទេ? តើពេលវេលាដែលកូនកំលោះចូលមក តើវានៅកៀកកិតយ៉ាងណាទៅ បើពួកគេកំពុងតែទៅរកទិញប្រេងមកបំពេញក្នុងចង្កៀងរបស់ពួកគេនោះ។
នៅខណៈពេលដែលពួកគេបានចេញទៅទិញប្រេងនោះគឺពួកជំនុំទាំងអស់ក៏កំពុងតែព្យាយាមឲ្យមានការរីក ផុសផុលដែរ គឺគេព្យាយាមវិលត្រឡប់ទៅក្រោយវិញ។
94
សូម្បីតែ Dr. Billy Graham បានសរសេរចុះនៅក្នុង “Herald of Faith”ដែលបានផ្ញើរមកពីរដ្ឋ Chicago ហើយ បាននិយាយថាពួកយើងមិនអាចបដិសេធចំពោះចនលានៅថ្ងៃបុណ្យទី៥០ បានឡើយ។ “ពួកយើងមិនអាចបដិសេធពួកគេបានឡើយ ដោយព្រោះ ពួកគេបានទទួលជឿយ៉ាងច្រើន នៅក្នុងកំឡុង១ឆ្នាំនោះជាងក្រុមជំនុំទាំងអស់ផ្សេង ទៀតបានដាក់បញ្ចូលគ្នាទៅទៀត”។ គ្រានោះភាពញ័ររញ្ចួយក៏បានកើតឡើងនៅពេលដែលពួកគេបានបង់សំណាញ់ ចុះទៅ។
នៅពេលដែលលោកអ្នកបានបោះសំណាញ់ចុះទៅ... ព្រះយេស៊ូវទ្រង់មានបន្ទូលថា“នគរព្រះប្រៀបដូចជា បុរសម្នាក់ បានចេញទៅ ហើយទំលាក់អួនរបស់ខ្លួនចូលទៅក្នុងសមុទ្រដែរ។ហើយនៅពេល ដែលគាត់បានទំលាក់ អួនចុះទៅ ក៏បានសត្វអណ្តើក សត្វពស់ សត្វកង្កែបនិងអ្វីៗផ្សេងទៀត។ ប៉ុន្តែគាត់ក៏បង់បានត្រីផងដែរ។ នោះហើយគឺជាសារព្រះបន្ទូលរបស់ពួកថ្ងៃបុណ្យទី៥០ កំពុងតែចែកចាយនោះ។ វាកំពុងតែបក់បោកលើផែនដី។យើងរាល់គ្នាកំ ពុងតែទទួលបានសត្វអណ្តើក បង្កង កូនក្អុក ត្រីបីសាចសមុទ្រនិងអ្វីៗផ្សេងទៀតជាដើម។ ប៉ុន្តែនៅក្នុងអួននោះ ក៏មានត្រីខ្លះៗដែរ។
មានបងប្អូនខ្លះ ដែលជាអ្នកខាងក្រិត្យវិន័យកំពុងតែស្តាប់ខ្សែអាត់នេះ គេខឹងជាខ្លាំងណាស់ នៅពេលគេ ឮថា ពួកគេបានត្រឡប់ជាត្រីនោះ?នៅពេលដែលអួន បានទំលាក់មកលើពួកគេ។ កាលពីដំបូងឡើយ ពួកគេគឺជាត្រី ដែលជាពួករើសតាំងនៅមុនកំណើតលោកីយម្ល៉េះ។ គេមិនដែលចូលមកក្នុងការប្រើប្រាស់របស់ចៅហ្វាយនោះទេ។
95
នោះគឺជាសត្វកង្កែបរបស់អ្នក។ លោកអ្នកបានយកសត្វកង្កែបចាស់នោះហើយក៏បោះវាចូលទៅក្នុងទឹកវិញ។ សត្វបង្កងចាស់អង្គុយនៅទីនោះ ហើយនិយាយថា “នោះគឺជាកុ្រមបរិសុទ្ធ”។គេបានត្រឡប់ទៅក្រោយវិញ គឺលិបខ្លួន ចូលទៅក្នុងភក់វិញ។
“ពួក Dr. បាននិយាយនេះ និយាយនោះ ប្រាប់ខ្ញុំថា ពួគេជឿថា ថ្ងៃនៃការអស្ចារ្យបានកន្លងផុតទៅហើយ”។ ហើយ គេនិយាយថា “អ្នកមិនអាចបញ្ឆោតដល់ខ្ញុំបានឡើយ”។ គេក៏បានត្រឡប់ទៅរកការចាស់របស់ពួកគេវិញ។ ដូចជាសត្វ កង្កែប ហើយនឹងសត្វពស់ដែរ។
លោកប៉ុលបាននិយាយថា “ពួកគេបានដើរចេញពីពួកយើងរាល់គ្នាដោយព្រោះពួកគេមិនបានចាប់ផ្តើមជាមួយ នឹងពួកយើងរាល់គ្នា”។
96
ស្រ្តីមានគំនិត គេមានប្រេងនៅក្នុងចង្កៀង តែឯស្រ្តីល្ងង់វិញ គេគ្មានឡើយ។ពួកស្រីល្ងង់ទាំងនោះ បានចេញទៅ ទិញប្រេង... នោះហើយគឺជាអ្វីដែលពួកគេកំពុងតែធ្វើនាពេលបច្ចុប្បន្ននេះ។ពួកជំនុំដំណឹងល្អដ៏អស្ចារ្យទាំងនេះ គេ ព្យាយាមស្វែងរកការអស្ចារ្យ... គឺវិលត្រឡប់ទៅកាន់ថ្ងៃដ៏អស្ចារ្យដែលបានចែងនៅក្នុងព្រះគម្ពីរវិញ“ពួកគេត្រូវការ ព្រះពរនៅថ្ងៃបុណ្យទី៥០វិញ”។
លោកអ្នកអាចធ្វើការសន្និដ្ឋានបានថា តើពួកគេមានកម្មវិធីប្រភេទអ្វីខ្លះ?ពួកគេមិនចុះមកកាន់ទីនេះទេ វាអាចនឹង ធ្វើឲ្យពួកគេខាតបង់។ពួកគេមិនបោះបង់សង្គមរបស់ពួកគេចោលនោះឡើយ គឺដៃម្ខាងចាប់លោកីយនេះ (ដូចជា អេសាវ)ហើយដៃម្ខាងទៀត ចាប់ព្រះ។ លោកអ្នកមិនអាចធ្វើបែបនោះឡើយ។ លោកអ្នកមិនអាចធ្វើជាគ្រីស្ទានភ្នែក កែងនោះទេ លោកអ្នកដឹងហើយថា ភ្នែករបស់ពួកគេដូចជាមើលទៅកាន់ព្រះប៉ុន្តែគេមើលសំដៅទៅ លោកីយវិញ។ លោកអ្នកត្រូវតែកំណត់ខ្លួនឯងនៅកាល់វ៉ារីហើយរក្សាខ្លួននៅទីនោះឲ្យជាប់។
97
ប៉ុន្តែពួកគេនៅតែព្យាយាមត្រឡប់ទៅក្រោយវិញ។ពេលវេលាជិតមកដល់ហើយ តែពួកគេបែរជាចេញទៅទិញ ប្រេងវិញ នោះកូនកំលោះនឹងមក។ អូ! បងប្រុស Strickerអើយ យើងជិតទៅដល់ដំណាក់របស់ទ្រង់ហើយ។ នៅព្រឹក នោះ សម្លេងត្រែរបស់ព្រះនឹងផ្លុំឡើងហើយពេលវេលាកំណត់នៃយើងក៏គ្មានទៀតដែរ គឺពេលព្រឹកព្រលឹមនឹងនៅ អស់កល្ប ភ្លឺត្រកាលនិងស្រស់ស្អាតជានិច្ច នៅពេលអ្នកដែលព្រះជាម្ចាស់ទ្រង់បានសង្រ្គោះនៅលើផែនដីរួមគ្នានៅក្នុងដំណាក់របស់ទ្រង់... តើវាជាពេលវេលាដ៏អស្ចារ្យយ៉ាងណាទៅ!
98
លោកអ្នកចង់ដឹងទេថា តើមានអ្វីកើតឡើងដល់ពួកស្រីល្ងង់ទាំងនោះ?ការមួយដែលខ្ញុំចង់ពន្យល់នោះ គឺតើមាន អ្វីកើតឡើងដល់ពួកជំនុំទាំងនេះ?តើមានអ្វីកើតឡើង ចំពោះមនុស្សដែលបានចូលរួមចំណែកក្នុងផ្លូវរបស់ព្រះគ្រីស្ទ ហើយនិងអ្នកដែលមិនបានចូលមក នៅគ្រប់ផ្លូវរបស់ព្រះគ្រីស្ទ?
នៅក្នុងព្រះគម្ពីររ៉ូម ៨:៩ បានចែងថា “បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទអ្នកនោះមិនមែនជារបស់ផង ទ្រង់ទេ”។ លោកអ្នកជាកម្មសិទ្ធរបស់ក្រុមទាំងនោះប៉ុន្តែមិនមែនជារបស់ព្រះទេ។ បើសិនជាលោកអ្នកគ្មានព្រះ វិញ្ញាណរបស់ព្រះទេ នោះលោកអ្នកមិនមែនជារបស់ព្រះទេ។លោកអ្នកត្រូវតែមានព្រះវិញ្ញាណរបស់ព្រះ ដើម្បីក្លាយ ជារបស់ព្រះ។
99
នោះគឺជា “ការរងទុក្ខដ៏ខ្លាំងក្រៃលែង”។ “តែអស់ទាំងមនុស្សរបស់នគរនោះនឹងត្រូវបោះចោល ទៅក្នុងសេចក្តី ងងឹត ខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ”។នោះគឺជាការរងទុក្ខដ៏ខ្លាំងក្រៃលែង តើត្រឹមត្រូវទេ?
តែបន្ទាប់ពីការរងទុក្ខដ៏ខ្លាំងក្រៃលែងនេះទៅ គឺនៅមានពួកសំណល់។សូមមើល នៅទីនេះមានរបស់របរមួយចំ នួន។ ដែលពួកស្រ្តីបានទុកវានៅខាងក្រៅនេះ។នាងនឹងតុបតែងខ្លួននាងជាមួយនឹងការមួយចំនួន គឺដូចជាពាក់សំលៀកបំពាក់ស្អាតមួយចំនួនជាដើម។ ទាំងអស់នេះ ហើយគឺជាទំនិញដែលនាងបានទិញមក។
គ្រប់ទាំងចំណែកតូចៗ គឺសុទ្ធតែជាទំនិញប្រភេទទាំងអស់នោះ។ពួកគេទាំងពីរនាក់ គឺជាស្រីព្រហ្មចារី។ ពួកគេ មានសេចក្តីជំនឿនៅក្នុងព្រះគ្រីស្ទហើយធ្វើខ្លួនជាអ្នកប្រតិបត្តិតាមព្រះ ហើយទៅពួកជំនុំ ព្រមទាំងធ្វើការល្អៗ និងការសប្បុរផ្សេងៗជាដើម។ គ្មានអ្វីដែលអាចប្រឆាំងទាស់នឹងកិច្ចការដែលពួកគេបានធ្វើនោះឡើយ។គេបាននិយាយនៅ គ្រប់ជំនាន់ថា “ខ្ញុំស្គាល់ពីកិច្ចការរបស់ព្រះ”។ “ខ្ញុំស្គាល់កិច្ចការរបស់ព្រះប៉ុន្តែអ្នកវិញនៅមិនទាន់ធ្វើអ្វីឡើយ”
100
នាងបានដាក់ការទំាងនោះនៅក្នុងគំនិតរបស់នាងដែលបានធ្វើឲ្យនាងកាត់ផ្តាច់ចេញពីព្រះ។ នាងបែរជាទៅ យកអ្វីដែលនាងគិតថាវាការដែលគ្រប់គ្រាន់ ហើយល្អបំផុត ព្រោះទំនិញទាំងអស់នោះសុទ្ធតែល្អៗ។ ដ្បិតនាងបានធ្វើខ្លួនបែបនេះ បែបនោះ។ ហើយនាងដេកចុះបែបនេះ បន្ទាប់មក ក៏យកកន្ត្រៃមកកាត់សក់របស់នាងចោល។
អ្វីៗដែលនៅសេសសល់នោះហៅថា “សំណល់”។ គេស្គាល់វាយ៉ាងដូចម្តេច?គឺតាមរយៈអ្នកដែលជាពួកស្រីរើស តាំងដែលគេបានកាត់ចេញវិញ។
101
ព្រះជាម្ចាស់ទ្រង់ ជ្រាបអ្វីៗទាំងអស់កាលពីមុនកំណើតលោកីយទៅទៀតហើយទ្រង់ក៏ជ្រាបនៅថ្ងៃចុងក្រោយ ដែរ ទ្រង់ជាអ្នកដែលរើសតាំងពួកគេ។ទ្រង់ជ្រាបពីភាពខុសប្លែកគ្នារវាង អេសាវ ហើយនិងយ៉ាកុប។ ទ្រង់ជ្រាបពីភាព ខុសប្លែកគ្នារវាងពួកមនុស្សមានបាបនិងពួកបរិសុទ្ធ។ ទ្រង់ជ្រាបពីភាពខុសប្លែកគ្នាទាំងអស់។
ជ្រាបពីជម្រៅចិត្តរបស់មនុស្សទាំងអស់។គឺទ្រង់បានជ្រើសរើសយើងរាល់គ្នា តាំងពីមុនកំណើតលោកីយមក ម្ល៉េះហើយទ្រង់បានកត់ឈ្មោះរបស់យើងរាល់គ្នាចុះនៅក្នុងសៀវភៅជីវិតរបស់កូនចៀម ដែលជាកូនចៀមត្រូវបានគេយកទៅសម្លាប់។ ទ្រង់បានកត់ឈ្មោះរបស់យើងរាល់គ្នាចូលទៅក្នុងសៀវភៅនោះនៅមុនពេលដែលទ្រង់ត្រូវបានគេ យកទៅសម្លាប់។ ព្រះគម្ពីរបានចែងថាព្រះគ្រីស្ទទ្រង់គឺជាកូនចៀម ដែលត្រូវគេយកទៅសម្លាប់ នៅមុនកំណើត លោកីយទៅទៀតហើយឈ្មោះរបស់យើងរាល់គ្នាបានកត់ទុកនៅក្នុងសៀវភៅរួចរាល់ហើយ។ នៅពេលដែលទ្រង់ត្រូវបានជ្រើសរើសធ្វើជាកូនចៀមដែលត្រូវគេយកទៅសម្លាប់នោះយើងរាល់គ្នាក៏ត្រូវបានព្រះជាម្ចាស់ទ្រង់ជ្រើសរើសដែលទ្រង់បានគេសម្លាប់ដោយសារយើងរាល់គ្នាដែរ។
102
គេទាំងអស់គ្នាគឺជាស្រីព្រហ្មចារី។ ហើយឥឡូវនេះនៅសល់តែពួកសំណល់តែបន្តិចប៉ុណ្ណោះ។ នាងបានរក្សាវា ហើយនាងអាចប្រើប្រាស់វាបានសម្រាប់ការមួយចំនួន។ប៉ុន្តែវាមិនអាចប្រើប្រាស់បានឡើយនៅទីនោះ។ នោះហើយ គឺជាពួកជំនុំដែលព្រះបានកាត់ចេញ។ពួកគេនឹងឈរនៅក្នុងថ្ងៃជំនុំជំរះ ព្រោះពួកគេនឹងត្រូវឆ្លងកាត់គ្រារងទុក្ខដ៏ខ្លាំងក្រៃលែង។ នោះហើយគឺជាពួកសំណល់។ តើលោកអ្នកបងប្អូនយល់ទេ?
ពួកមនុស្សសំណាល់គេនឹងបានចូលទៅក្នុងដំណាក់ទ្រង់។ គឺជាពួកយូដា ១៤៤០០០ នាក់ដែលឈរនៅលើភ្នំ ស៊ីយ៉ូន។ពួកគេមិនមែនជាកូនក្រមុំទាំងបីដែលខុសប្លែកគ្នានោះទេ។ គេជាកូនក្រមុំដែលនៅសេសសល់គឺមនុស្ស ១៤៤ ០០០ នាក់។ លោកយ៉ូហាន គាត់មិនបានបរិភោគអ្វីសោះឡើយ ប៉ុន្តែខ្ញុំគិតថាព្រះវិញ្ញាណបរិសុទ្ធនឹងចំអែត គាត់។ គាត់មានស្ថានភាពធម្មតាមិនមានអ្វីដែលខុសប្លែកឡើយចំពោះរូបលោក។
103
តើមានបងប្អូនប៉ុន្មាននាក់ដឹងថា នៅថ្ងៃចុងក្រោយពួកបរិសុទ្ធនឹងជំនុំជំរះផែនដីដែរឬទេ? ដ្បិតលោកបាននិយាយ ដូច្នេះ។សូមបើកទៅកាន់គម្ពីរ ដានីញ៉ែល៧:៨។ យើងគួរតែយកស្រង់ចេញពីបទគម្ពីរវិវរណៈប៉ុន្តែខ្ញុំចង់ដកស្រង់ ចេញពីបទគម្ពីរដានីញ៉ែលវិញដើម្បីឲ្យយើងមើលឃើញពីការជំនុំជំរះនៃបល្ល័ង្កនោះ។
ខ្ញុំបានពិចារណាមើលស្នែងទាំងនោះក៏ឃើញមានស្នែង១ទៀត ជាស្នែងតូច ដុះឡើងនៅជាកណ្តាល នៅមុខវា ស្នែងចាស់៣ត្រូវដកចេញទាំងឬស ហើយឃើញថា ស្នែង១នោះមានភ្នែក ដូចជាភ្នែកនៃមនុស្ស ក៏មានមាត់កំពុងតែពោលយ៉ាងធំ។
ស្នែងនេះ មិនបានទទួលមកុដឡើយ។ វាគឺជាល្បិចកល្ប។ ហើយស្នែងមួយទៀតបានត្រឡប់ទៅជាសត្វតរិច្ឆាន គេគឺជាសម្តេចប៉ាប ដែលជំនួសឲ្យអ្នកមិនជឿ។
104
ខ្ញុំក៏គន់មើលទាល់តែមានគេយកបល្ល័ង្ក មកតាំងហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្រ្តទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាតឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជា អណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ។
នគររបស់ពួកសាសន៍ដទៃនឹងត្រូវបានកន្លងផុតទៅ។ហើយអ្វីៗដែលពួកហោរាបាននិយាយ គឺវានឹងកើតឡើង នៅថ្ងៃចុងក្រោយ។ យើងបានដឹងតាមរយៈប្រវត្តិសាស្រ្តនៃយើងដែលបានចែងទុក៖
មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មកមានទាំងពាន់ទាំងពាន់នៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជា ស្រេចឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ។ ខណនោះ ខ្ញុំបានគន់មើល ដោយព្រោះសំឡេងរបស់ស្នែង១ដែល ពោលយ៉ាងធំនោះ ក៏មើលដរាបដល់សត្វនោះត្រូវសំឡាប់បង់ ហើយខ្មោចវាត្រូវបំផ្លាញព្រមទាំងប្រគល់ដល់ភ្លើងឲ្យ ឆេះផង។ រីឯសត្វឯទៀតទាំងនោះអំណាចគ្រប់គ្រងរបស់វាត្រូវដកចេញ តែជីវិតវាបាននៅតទៅអស់១ពេលដល់កំ ណត់។
105
ការជំនុំជំរះបានរៀបចំជាស្រេចហើយចំណែកឯបញ្ជីទាំងប៉ុន្មានក៏បានបើកឡើងដែរ។ នៅពេលនោះ កូនក្រមុំ ត្រឡប់មកវិញហើយរៀបចំការជំនុំជំរះ។ ហើយពួកជំនុំរើសតាំង ដែលត្រូវបានលើកឡើង នឹងត្រឡប់មកវិញបន្ទាប់ ពី៣ឆ្នាំកន្លះ។ ព្រះគម្ពីរវិវរណៈបានចែងថា ពួកអ្នកដែលបានស្លាប់ទៅនឹងមិនរស់នៅក្នុងគ្រា១០០០ឆ្នាំម្តងទៀតឡើយតើមានបងប្អូនប៉ុន្មាននាក់ធ្លាប់បានបទគម្ពីរនេះ? គឺធ្លាប់អានជាច្រើនដង។ “គេមិនរស់នៅក្នុងគ្រា១០០០ឆ្នាំឡើយ” ព្រះយេស៊ូវទ្រង់យាងត្រឡប់មកវិញជាមួយនឹងកូនក្រមុំរបស់ទ្រង់។
106
ខ្ញុំធ្លាប់បាននិយាយមកហើយថា អ្វីៗទាំងអស់មានលក្ខណៈបីយ៉ាង។ទ្រង់នឹងយាងមកបីដង។ លើដំបូង ទ្រង់យាង មករំដោះកូនក្រមុំរបស់ទ្រង់។ លើកទីពីរទ្រង់យាងមកលើកកូនក្រមុំរបស់ទ្រង់ឡើង។ គឺដូចជារឿង ស្នេហា៖ ទ្រង់បានយាងមកហើយបោះត្រាលើពួកនាង ហើយដកនាងចេញពីលោកីយនេះ ឲ្យជួបនឹងទ្រង់នៅស្ថាន សួគ៌។ លើកទី២ទ្រង់យាងមកទទួលកូនក្រមុំរបស់ទ្រង់។ លើកដំបូង ទ្រង់យាងមករំដោះនាង ហើយលើកទី២ មកទទួលនាង ហើយលើកទី៣ ទ្រង់នឹងនៅជាមួយពួកគេដូចជាស្តេច ហើយនិងម្ចាស់ស្រ្តី។ហើយទ្រង់នឹងយាងមកជំនុំ រះលើប្រជាជាតិទាំងឡាយ។
107
លោកប៉ុលបាននិយាយថា “ឱអស់អ្នកដែលទាស់គ្នាទៅវិញទៅមកដែលបាននាំគ្នាទៅកាន់ទីជំនុំជំរះអើយ។តើអ្នកមិនអាចយកចិត្តទុកដាក់ចំពោះការដ៏តូចតាចនេះទេឬអី? តើអ្នកមិនដឹងទេថាពួកបរិសុទ្ធ នឹងជំនុំជំរះផែនដីនេះ ទេឬអី?” ការជំនុំជំរះនៃនឹងត្រូវបានប្រគល់មកព្រះគ្រីស្ទហើយ។ ពួកមេធាវីរបស់ពួកគេនឹងត្រូវបង្ខាំងទុកហើយទ្រង់ នឹងអង្គុយលើបល្ល័ង្ក។
នៅទីនេះ មានពួកកូនក្រមុំ ហើយនិងពួកមេធាវី។ បញ្ជីត្រូវបានបើកឡើងហើយបញ្ជីផ្សេងទៀតក៏ត្រូវបានបើក ឡើងគឺជាបញ្ជីជីវិត។សៀវភៅដំបូងគឺជាសៀវភៅកត់ត្រាអំពើបាប។ ទ្រង់ត្រូវបានគេចាប់ចងដូចជាចៀមពពែដោយមិនបានហើបមាត់អ្វីសោះ ទ្រង់បានទទួលអំពើបាបរបស់ពួកគេ នៅទីជំនុំជំរះ។ពួកគេនឹងត្រូវបានជំនុំជំរះ ហើយពួកបរិសុទ្ធនឹងជំនុំជំរះពួកគេ។
108
ព្រះជាម្ចាស់មិនមែនជាព្រះដែលអយុត្តិធម៌ឡើយ។បើសិនជាមានអ្នកមិនជឿនៅឯនាយប្រទេសជាច្រើនដែល មិនទាន់ឮដំណឹងល្អនោះតើយើងនឹងសង់អាគារដែលចំណាយលុយកាក់ ៨ និង១០ លានដុលារ ដែលភ្លឺដូចជាមាសនៅក្នុងអាមេរិកនេះ ជំនួសឲ្យការផ្សាយដំណឹងល្អទៅកាន់ពួកគេឬ។ព្រះជាម្ចាស់ទ្រង់ដាក់ឲ្យពួកយើងរាល់គ្នាមានទំ នួលខុសត្រូវដ្បិតរក្សាជីវិតរបស់ពួកគេ។ ច្បាស់ណាស់ ទ្រង់មិនមែនជាព្រះដែលអយុត្តិធម៌ឡើយ។បើសិនជាលោក អ្នកមិនធ្លាប់មានទំនួលខុសត្រូវនេះទេ។ ដ្បិតឥឡូវនេះគឺជាទំនួលខុសត្រូវរបស់លោកអ្នកហើយ។ លោកអ្នកត្រូវតែ មានទំនួលខុសត្រូវគឺនាំយកព្រះបន្ទូលទៅកាន់ពួកគេ។ វាគឺជាទំនួលខុសត្រូវរបស់លោកអ្នក ទោះបីជាលោកអ្នកស្តាប់ ឬមិនឮក៏ដោយ។
109
អ្នកមិនជឿ នឹងចេញមក ថ្វាយបង្គំរូបព្រះដទៃ។ពួកគេមិនស្គាល់អ្វីដែលជាការប្រសើរនោះទេ។ ព្រះជាម្ចាស់ ទ្រង់មិនទាន់ដាក់ទោសពួកគេឡើយរហូតទាល់ពួកគេទទួលបានឱកាស។
ដូច្នេះ នៅក្នុងគ្រាពួកជំនុំនីមួយៗចាប់តាំងពីគ្រាពួកជំនុំអេភេសូរទៅ សេចក្តីពិតអំពីព្រះគ្រីស្ទ គឺដូចជាគ្រាដំបូង ដែរគឺគេនឹងទទួលបុណ្យជ្រមុជនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ មានអំណាចចេស្តា ការរស់ឡើងវិញនិយាយភាសាដទៃ ចេះបកប្រែភាសាដទៃ មានអំណោយទានប្រោសឲ្យជា ធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទគឺជាគ្រប់ការ ទាំងអស់ដែលទ្រង់បានបង្រៀន។
110
មានការកោះហៅអ្នកមួយចំនួនឲ្យចូលមក៖“អ្នកត្រូវចូលរួមប្រជុំ បែបនេះ បែបនោះជាដើម។ តើអ្នកមានបាន ប្រាប់គាត់ដែរឬទេ?”
មេធាវីបាននិយាយថា “បាទ,ខ្ញុំបានប្រាប់គាត់ហើយ”
អ្វីទាំងអស់មានកត់នៅក្នុងបញ្ជីរួចហើយ។អ្នកមិនអាចបដិសេធបានឡើយ។ ទោះបីពួកយើងគិតបែបណាក៏ ដោយ។ អ្នកមិនអាចបដិសេធបានឡើយ។
“បាទ, ខ្ញុំបានប្រាប់ដល់គាត់ថាគាត់ត្រូវតែទទួលបុណ្យជ្រមុជទឹក”
“តើនៅក្នុងរដ្ឋ Jeffersonville, ក្នុងព្រះវិហារឬ?”
“បាទ, មែនហើយ”
“បាទ, អ្វីទាំងអស់មានកត់ទុកនៅក្នុងបញ្ជីរួចហើយ។ អ្នកត្រូវប្រាប់ពួកគេថា ពួកគេត្រូវតែធ្វើវា។ គេបានបើកមើល នៅក្នុងព្រះគម្ពីរ ឃើញថាត្រឹមត្រូវពិតមែន ប៉ុន្តែគេមិនបានធ្វើវាឡើយ”។
“ចូរចេញឆ្ងាយពីខ្ញុំទៅ អ្វីដែលបានធ្វើគឺខុសហើយ។ ខ្ញុំមិនស្គាល់អ្នកឡើយ”។ គេបានបំបែកពពែចេញពីចៀម គឺគេ មួយទៅខាងឆ្វេង ហើយមួយទៀតទៅខាងស្តាំ។ គេបាននាំយកនូវចំណាត់បីប្រភេទនោះមកវិញម្តងទៀតហើយ។
111
ប៉ុន្តែថ្នាក់មួយនេះ នឹងមិននៅជាមួយនឹងថ្នាក់មួយនោះទេ។នោះហើយគឺជាកូនក្រមុំ។ កូនក្រមុំគឺនៅជាមួយនឹង ទ្រង់នៅក្នុងព្រះវិហារ។ហើយការងារផ្សេងទៀត នឹងនាំសិរីល្អរបស់ពួកគេចូលទៅក្នុងនគរ។ ប៉ុន្ត កូនក្រមុំនឹងនៅជាមួយនឹងកូនកំលោះបន្តរហូត។ ហើយអ្នកផ្សេងទៀត នឹងជួបការអាក្រក់។ដូចជាពួកអ្នកនៅខាងក្រោមនេះអញ្ជឹង ពួក គេនឹងបំរើ គេមិនត្រូវបានបណ្តេញចេញឡើយ ដោយព្រោះទ្រង់បានញែកពួកគេនៅដោយឡែកគឺញែកសត្វចៀម ចេញពីសត្វពពែ។ ប៉ុន្តែសត្វពពែមិនបានយល់អ្វីឡើយ។ គេមិនខ្វល់អ្វីឡើយ។គេជាសត្វពពែ គេស្កប់ចិត្តចំពោះខ្លួន ឯងគេជាសត្វពពែ។ ដូច្នេះគេត្រូវស្លាប់ដូចជាសត្វពពែ នោះហើយគេគឺជាជីវិតចុងបញ្ចប់របស់ពួកគេ។
ប៉ុន្តែចំណែកឯកូនចៀមវិញ ព្រះជាម្ចាស់ទ្រង់នឹងកាន់គេជាប់...
ខ្ញុំបានឈរអធិប្បាយនៅដល់ពួកមិនទាន់ជឿពួកគេមិនធ្លាប់ឮដំណឹងល្អឡើយ។ បើសិនជាលោកអ្នកអធិប្បាយដំណឹងល្អនេះទៅកាន់មនុស្ស...
112
ហើយខ្ញុំត្រូវតែក្រោកឈរ។ តើលោកអ្នកមិននៅចងចាំទេឬអីនៅក្នុងការបកប្រែដ៏អស្ចារ្យដែលទ្រង់បានប្រទានមកកាន់ខ្ញុំ កាលពី ពេលមុនគឺខ្ញុំត្រូវតែឈរនៅទីនោះជាមួយពួកគេខ្ញុំត្រូវតែមានទំនួលខុសត្រូវនាំដំណឹងល្អទៅកាន់ពួកគេ។
ខ្ញុំបានឃើញបងប្អូនរាប់លាននាក់កំពុងតែឈរនៅទីនោះ។ខ្ញុំនិយាយថា “តើពួកគេទាំងអស់គ្នាគឺជា Branhams ឬ?”
“អត់ទេ” “ពួកគេគឺជាអ្នកជឿ”
ខ្ញុំតបថា “ខ្ញុំចង់ឃើញព្រះយេស៊ូវគ្រីស្ទ”
ទ្រង់មានបន្ទូលថា“ពេលវេលាមិនទាន់មកដល់ទេ។ ដ្បិតទ្រង់នឹងមកកាន់អ្នករាល់គ្នាជាមុន ហើយអ្នកនឹងត្រូវបានជំនុំជំរះដោយសារព្រះបន្ទូល ដែលអ្នកបានអធិប្បាយ។ពួកគេនឹងបានសម្រាកក្នុងព្រះបន្ទូលទ្រង់”។
ខ្ញុំបានសួរថា “តើមនុស្សគ្រប់គ្នាត្រូវជួបការបែបនោះឬ?តើលោកប៉ុលត្រូវតែឈរឬ?”
ទ្រង់មានបន្ទូលថា “មែនហើយលោកអ្នកបានឈរដែរ គឺឈរនៅជាមួយនឹងក្រុមដែលគាត់បានអធិប្បាយទៅ ដល់”
ខ្ញុំតបតថា “ខ្ញុំត្រូវតែអធិប្បាយដំណឹងល្អដល់ពួកគេ ដូចជាគាត់បានធ្វើដែរ”។
ហើយមានពួកគេ រាប់លានអ្នក បានលើកដៃឡើង ហើយនិយាយថា “យើងរាល់គ្នាបានសម្រាប់នៅក្នុងការនោះ”
មែនហើយ, នោះគឺជាអ្វីដែលយើងចង់បាន!
ដូច្នេះ យើងនឹងត្រឡប់ទៅកាន់ផែនដីវិញ នៅក្នុងរូបកាយដែលចេះបរិភោគចេះផឹក និងរស់នៅក្នុងគ្រប់គ្រាទាំង អស់ដែលមិនឈប់ឈរ។ ស្រាប់តែមួយពព្រិចភ្នែកព្រះជាម្ចាស់ទ្រង់បានយាងមក។
ឥឡូវនេះ សេចក្តីអធិប្បាយរបស់ខ្ញុំជិតចប់ហើយ ដ្បិតជិតដល់ពេលដែលទ្រង់ធ្វើបុណ្យជ្រមុជទឹកដល់លោកអ្នកបងប្អូនដែលត្រៀមខ្លួនហើយ។
113
នៅក្នុងកំឡុងពេលគ្រានេះ... វាមានការមួយចំនួនគួរឲ្យអស្ចារ្យណាស់។ខ្ញុំចូលចិត្តការនេះណាស់។ នៅ ក្នុងកំឡុងពេលគ្រាពួកជំនុំគឺមានវិញ្ញាណពីរកំពុងតែធ្វើការប្រហាក់ប្រហែលគ្នា។ មួយគឺជាខាងនិកាយ ហើយមួយ ទៀតគឺជាព្រះវិញ្ញាណបរិសុទ្ធ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា​ ពួកគេនឹងធ្វើការប្រហាក់ប្រហែលគ្នាដើម្បីនឹងបញ្ឆោត ដល់ ពួកអ្នករើសតាំង។ វិញ្ញាណទំាងពីរកំពុងតែធ្វើឲ្យមនុស្សកត់សំគាល់ពីថ្ងៃជំនុំជំរះ។
សាតាំងបានសន្យាថា វានឹងមានអ្វីៗលើសជាងព្រះគ្រីស្ទទៅទៀត។ សូមមើលការនេះដោយយកចិត្តទុកដាក់។
114
មានមនុស្សជាច្រើនចូលចិត្តនាងអេវ៉ា។ បើសិនជានាងមិនបានបញ្ឈប់វាទេនោះក៏គ្មានសេចក្តីបញ្ឆោតកើត ឡើងដែរ។ ប៉ុន្តែ នាងបានបញ្ឈប់វាទៅហើយ។នៅពេលដែលនាងបញ្ឈប់ នោះនាងក៏បានទទួលសេចក្តីបញ្ឆោត។តើលោកអ្នកកំពុងតែយកចិត្តទុកដាក់ស្តាប់ខ្ញុំដែរឬទេ?
ហេតុផលដែលនាងអេវ៉ាត្រូវបានបញ្ឆោត... សូមឲ្យយើងទាំងអស់គ្នានិយាយតាមខ្ញុំ“ហេតុផលដែលនាងអេវ៉ា ត្រូវបញ្ឆោត គឺនាងមិននៅជាប់ជាមួយនឹងព្រះបន្ទូលព្រះ”។សាតាំងវាបានដកស្រង់ព្រះបន្ទូលព្រះ និយាយទៅកាន់ នាងតែវាមិនបានប្រាប់ពីសេចក្តីពិតទាំងអស់ដល់នាងនោះទេ។ ដ្បិតនាងនៅជាប់នឹងព្រះបន្ទូលផ្នែកខ្លះតែប៉ុណ្ណោះគឺមិននៅជាប់ជាមួយនឹងព្រះបន្ទូលទាំងអស់នោះទេ។
115
នោះហើយគឺជាបញ្ហានាពេលបច្ចុប្បន្ន។ ពួកស្រីព្រហ្មចារីដែលដេកលក់គេនៅជាប់នឹងផ្នែកខ្លះនៃព្រះបន្ទូល ប៉ុន្តែមិនមែននៅជាប់នឹងព្រះបន្ទូលទាំងអស់នោះទេ។សេចក្តីល្បួងរបស់ពួកជំនុំកើតឡើងនៅត្រង់ចំណុចនេះឯង។ពួកគេមានភាពស្មោះត្រង់ចំពោះការនេះ។ ដែលជាហេតុធ្វើឲ្យអេវ៉ាត្រូវបានបញ្ឆោត។ព្រះគម្ពីរបានចែងថា នាងអេវ៉ា ត្រូវបានបញ្ឆោត មិនមែនជាអ័ដាមឡើយ។ អ័ដាម បានដឹងថាគាត់ពិតជាបានធ្វើខុសមែន។ ប៉ុន្តែ គឺជាប្រពន្ធរបស់ គាត់វិញដែលបានល្បួងគាត់ឲ្យស៊ីផ្លែឈើដឹងខុសត្រូវ។ តើហេតុអ្វីទៅ។គាត់បានដឹងថាគាត់បានធ្វើខុស ប៉ុន្តែនាង អេវ៉ាវិញ គិតថានាងធ្វើត្រឹមត្រូវ។
116
អូ! តើលោកអ្នកមិនឃើញទេអីថា តើហេតុអ្វីទៅ បានជាលោកប៉ុលនិយាយថាពួកស្រ្តីៗមិនអធិប្បាយដំណឹង ឡើយ? នាងគឺជាស្រ្តីមា្នក់ ដែលត្រូវបានបញ្ឆោត។ “ខ្ញុំរង់ទុក្ខមិនមែនដោយសារពួកស្រ្តីឡើងបង្រៀន ឬក៏ដណ្តើម អំណាចណាមួយនោះឡើយ តែដោយព្រោះនៅស្ងៀមវិញ”។ដ្បិត អ័ដាមជាមនុស្សដំបូងដែលព្រះបានបង្កើតមក ហើយបន្ទាប់មក គឺមានអេវ៉ាហើយអ័ដាមមិនត្រូវបានបញ្ឆោតឡើយ តែនាងអេវ៉ាវិញត្រូវបានបញ្ឆោត គឺនាងបានប្រព្រឹត្តរំលង។
ទោះបីជាយ៉ាងណាក៏ដោយ នាងមិនត្រូវបានបាត់ឡើយ។ នាងនឹងបានសង្រ្គោះដោយសារកូនរបស់នាង បើ សិនជានាងមានប្តី ហើយនាងបន្តជាប់ក្នុងសេចក្តីជំនឿ ហើយរឹងមាំនៅក្នុងភាពបរិសុទ្ធជាដើម នោះនាងនឹងបាន សង្រ្គោះ។ ប៉ុន្តែសូមកុំអនុញ្ញាតឲ្យនរណាមួយឡើងបង្រៀន ឬដណ្តើមអំណាចឡើយ។ លោកប៉ុលបាននិយាយថា “តើលោកអ្នកមិនគួរធ្វើវាទេឬអី!” “ខ្ញុំត្រូវរំឮដល់អ្នកពីបំណងព្រះហឫទ័យរបស់ព្រះ”។
117
ពួកគេនិយាយថា “តើហេតុអ្វីទៅ ពួកហោរានៅទីនោះបានទាយហើយប្រាប់ពួកយើងថា យើងរាល់គ្នាត្រូវតែ អធិប្បាយ”
គាត់តបថា “តើជាអ្វីទៅ? តើព្រះបន្ទូលព្រះ មានចេញតែពីអ្នកទេឬអីគឺមានតែអ្នកឬអីដែលចេះថ្លែងព្រះបន្ទូល នោះ? បើសិនជាមាននរណា គិតថាខ្លួនរបស់គេពេញដោយព្រះវិញ្ញាណ ឬជាហោរា ចូរឲ្យអ្នកនោះ ទទួលស្គាល់ពី អ្វីដែលខ្ញុំនិយាយថាគឺជាសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ទៅ”។ មែនហើយ។ គាត់នឹងបានដឹងថា គាត់កំពុងតែនិយាយអំពីអ្វីហើយ។ ប៉ុន្តែ
“បើសិនជាគាត់បដិសេធការដែលខ្ញុំបាននិយាយនោះចូរឲ្យគាត់បដិសេធចុះ”។ ហើយ បើសិនជាគាត់មិនចង់ស្តាប់ទេ សូមកុំខ្វល់នឹងគាត់អី។គាត់កំពុងតែដើរទៅរកជ្រោះនៃសេចក្តីស្លាប់ហើយ។ ដូច្នេះ ចូរ ឲ្យគាត់ដើរទៅចុះ។
118
ប៉ុន្តែ សូមមើលដូចជាពួកគេអនុញ្ញាតឲ្យពួកស្រីធ្វើជាកងកំលាំងប៉ូលីសនៅតាមផ្លូវ។ នោះគឺជាការដែលទាស់ប្រឆាំងនឹងទង់ជាតិរបស់អាមេរិកហើយ គឺឲ្យពួកស្រ្តីៗដែលជាម្តាយទៅឈរនៅតាមផ្លូវរីឯបុរសជាង១០លាននាក់ ទំនេរគ្មានការងារធ្វើវិញ។ តើហេតុអ្វីទៅវាគឺជាប្រជាជាតិរបស់ស្ត្រី។ វាគឺជាទីកន្លែងរបស់ពួកស្រីៗ។ ពួកស្ត្រីៗគេនឹងដណ្តើមយកឈ្នះ។ គឺគេនឹងថ្វាយបង្គំដល់ស្ត្រី។ វាគឺជាការគោរពខាងវិញ្ញាណរបស់ពួកកាតូលិកគឺជាគេថ្វាយបង្គំស្រ្តី ដូចជាព្រះមួយដែរ។
គ្មានអ្វីដែលអស្ចារ្យ ហើយផ្អែមល្ហែមជាងគេទេដែលព្រះជាម្ចាស់ទ្រង់ប្រទានឲ្យបុរសមានប្រពន្ធដ៏ពិតប្រាកដ នោះ។ ប៉ុន្តែនៅពេលដែលនាងចេញទៅឆ្ងាយពីការឃុំគ្រងរបស់ព្រះ នោះនាងនឹងត្រូវបរាជ័យ។ វាគឺជាការពិត ព្រះជាម្ចាស់ទ្រង់មិនដែលចង់ឲ្យស្រ្តីធ្វើការនៅទីកន្លែងទាំងនេះទេឬក៏ឲ្យពួកគេធ្វើបែបនោះឡើយ។
ពួកស្រ្តីៗ គេបានបង្កើតកូនមកហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនៗនោះឲ្យធំឡើង។ ពួកគេទាំងអស់គ្នា គឺជាអ្នក អធិប្បាយតូចៗ។ដ្បិតពួកគេមានការគ្រប់គ្រងថែរក្សារបស់ពួកគេផ្ទាល់នៅក្នុងផ្ទះជាមួយនឹងកូនៗរបស់ពួកគេគឺថែ រក្សាឲ្យកូនៗធំលូតលាស់ឡើង។
119
វិញ្ញាណទាំងពីរនោះបានសម្តែងការអស្ចារ្យប្រហាក់ប្រហែលគ្នា... គឺដូចជាបានធ្វើដាក់ អេវ៉ាដែរ... “តើហេតុអ្វីទៅ?” សាតាំងនិយាយថា “ព្រះមានបន្ទូលថា...”
“អា+”
“ព្រះមានបន្ទូលថា... ”
“អា+ ត្រូវហើយ”
“ព្រះមានបន្ទូលថា... ”
“អា+”
“ព្រះមានបន្ទូលថា... ”
ប៉ុន្តែ “អូ, ប្រាកដណាស់ ទ្រង់មិនដាក់ទោសយើងឡើយបើសិនជាពួកយើងធ្វើបុណ្យជ្រមុជទឹកនៅក្នុងព្រះនាម ព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធនោះ។ តើនេះមិនមែនជាការដែលល្អទេឬអី?”
អ្នកឆ្កួតហើយ!ព្រះជាម្ចាស់ទ្រង់មិនដែលមានបន្ទូលដូច្នោះឡើយ។ វាគឺជាសេចក្តីស្លាប់។វាគ្មានការបែបនោះ កើតឡើងឡើយ។ សូមប្រាប់ដល់ខ្ញុំ តើព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធមានចែងនៅត្រង់ណា គ្មានឈ្មោះបែបនោះឡើយ។ តើវាចេញមកពីណាមក?នៅក្នុងសាឌី ជាពួកជំនុំស្លាប់។
“អ្នកកំពុងតែរស់នៅក្នុងឈ្មោះមួយនោះហើយអ្នកនិយាយថា ជាគ្រីស្ទាន ប៉ុន្តែអ្នកបានស្លាប់ហើយ”។ មែនហើយ
120
គ្មានឈ្មោះព្រះនាមព្រះវរបិតា និងព្រះរាជបុត្រា និងព្រះវិញ្ញានបរិសុទ្ធ។
“អូ! តើនេះមិនមែនជាការដែលល្អនោះទេឬ?”
តើលោកប៉ុលមិនបាននិយាយទេថា “លោកអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធតាំងពីអ្នកបានជឿម្ល៉េះទេឬអី?”
“តើអ្នកបានទទួលបុណ្យជ្រមុជយ៉ាងដូចម្តេច?” “ចូរមក ហើយធ្វើបុណ្យជ្រមុជម្តងទៀតនៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ” “បើសិនជាទេវតាបានចុះមកពីស្ថានសួគ៌បង្រៀនអ្វីខុសពីនេះ ចូរឲ្យគេត្រូវបណ្តាសាចុះ”។
នេះគឺជាសេចក្តីពិត។ខ្ញុំត្រូវមានទំនួលខុសត្រូវនៅក្នុងការចែកចាយអំពីការនេះ។
121
នាងអេវ៉ាត្រូវបានបញ្ឆោត។នាងបានយកផ្នែកខ្លះនៃព្រះបន្ទូលតែប៉ុណ្ណោះ។ ពួកម៉ូអាប់ត្រូវបានបញ្ឆោត។ ពួកស្ត្រីព្រហ្មចារីដែលដេកលក់ត្រូវបានបញ្ឆោត។ ពួកជំនុំត្រូវបានបញ្ឆោត។ហើយនិកាយទាំងឡាយត្រូវបានបញ្ឆោត។
មានតែផ្លូវមួយប៉ុណ្ណោះយើងត្រូវនៅឲ្យជាប់ជាមួយនឹងព្រះបន្ទូល។ កុំចេញទៅណាឆ្ងាយពីព្រះបន្ទូលឡើយ។ គឺនៅឲ្យជាប់នឹងព្រះបន្ទូលព្រះ។ ទោះបីជានរណានិយាយអ្វីក៏ដោយចូរនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះ។
122
ពួកស្រីព្រហ្មចារីដែលដេកលក់ គេបានបាត់បង់ទីកន្លែងរបស់ពួកគេ។យើងដឹងហើយថា នាងនឹងត្រូវចូលក្នុង ការជំនុំជំរះ។ បើសិនជានាងមិនធ្លាប់ឮសេចក្តីពិតឡើយនោះនាងនឹងត្រូវដាក់ទោស។ លោកអ្នកនឹងមិនអាចស្វែងរក ព្រះយេស៊ូវ នៅកន្លែងណាៗឡើយដ្បិតអ្នកបានចាកចេញពីទ្រង់ហើយ។ យូដាសក៏បានចេញមក...។
ពួកស្រីព្រហ្មចារីដែលដេកលក់ ត្រូវបានគ្រប់គ្រងដោយអារក្ស។តើពួកគេនៅតែរស់នៅក្នុងភាពស្អាតដែរឬ? បាទ, យូដា បានទទួលសង្រ្គោះ បានរាប់ជាបរិសុទ្ធហើយបានអធិប្បាយប្រោសជម្ងឺ និងដេញអារក្សផង។ តើហេតុអ្វី វាឆ្ពោះទៅមុខស្ទើរតែដូចនឹងអ្នកឯទៀតដែរ។ ប៉ុន្តែ នៅពេលថ្ងៃបុណ្យទី៥០ មកដល់នោះវាក៏បានបង្ហាញពណ៌របស់ វាចេញមក។ វាមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធឡើយហើយវាបានរលាស់ខ្លួនដើរចេញ ហើយបដិសេធព្រះអម្ចាស់ យេស៊ូវ។
នោះហើយគឺពិតជាអ្វីដែលពួកជំនុំបានធ្វើ។នៅពេលដែលព្រះពរនៅថ្ងៃបុណ្យទី៥០ មកដល់ ពួកគេក៏បានចេញ ទៅឆ្ងាយទៅ។ អូតើបងប្អូនមិនឃើញទៀតឬ?
123
នៅយប់នេះគឺជាឱកាសដ៏ល្អណាស់។ ខ្ញុំចង់និយាយការមួយចំនួនបន្ថែមទៀត។ គឺខ្ញុំចង់បង្ហាញដល់លោកអ្នក ពីកំណត់សំគាល់របស់សត្វតរិច្ឆាន។
សូមអាន នៅក្នុងវិវរណៈ១៣:១៥ តើវានឹងធ្វើអ្វី?
ក៏មានអំណាចបានប្រគល់ឲ្យវានឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង។
នោះឆ្ពោះទៅការគ្រាពួកជំនុំប្រូតេស្តង់។ វាមានអំណាច ដ្បិតពួកវាអាចបង្កើតរូបចេះមក។ពួកជំនុំប្រូតេស្តង់ បានឆ្លងកាត់ មហាសន្និបាទពួកជំនុំ គឺបានកំណត់យកថាគ្រប់ការប្រកបរបស់ពួកប្រូតេស្តង់ ត្រូវតែរួមគ្នាតែមួយ។
តើមានបងប្អូនប៉ុន្មាននាក់បានដឹងអំពីការនេះឬក៏បានអានអំពីការបង្កើតការរួបរួមគ្នាដ៏អស្ចារ្យសម្រាប់ពួកជំនុំ ពិភពលោក?ប្រាកដណាស់ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺវាដូចជាអង្គការសហប្រជាជាតិអញ្ចឹង។គឺគ្រប់ពួកគេ ទាំងអស់ សូម្បីតែពួកជំនុំគ្រួសារនៃព្រះក៏ដោយ។ពួកគេត្រូវមានវត្តមាននៅទីនោះ។ គឺដូចជាសត្វឆ្កែ ត្រឡប់ទៅស៊ីកំ អួតរបស់ខ្លួនវិញដែរ។ហើយក៏ដូចជាសត្វជ្រូកដែលទៅដេកត្រាំនៅក្នុងភក់ដែរ។ គឺពួកគេបានបដិសេធជំហរដំណឹងល្អរបស់ពួកគេ។ ពួកគេចង់បង្កើតការរបស់ពួកគេឲ្យធំ ហើយប្រព្រឹត្តដូចពួកលោកីយដែរគឺដូចជាពួកអ៊ីស្រាអែលបាន ធ្វើនៅពេលដែលពួកគេបានឃើញមានស្តេច ហើយក៏និយាយថា “ចូរធ្វើឲ្យពួកយើងក្លាយជាស្តេច”។
124
ក៏មានអំណាចបានប្រគល់ឲ្យវានឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង។
“ធ្វើឲ្យមានរូបសត្វ” ជានិកាយប្រូតេស្តង់ មិនមែនជាពួកកាតូលិកឡើយ។ការនេះកើតឡើងនៅក្នុងប្រទេសអាមេ រិក។ គឺទ្រង់កំពុងតែនិយាយអំពីពួកជនជាតិអាមេរិកនៅក្នុងវិវរណៈ១៣... គេបានបង្កើតឲ្យមានរូបសត្វចេញមក។
ហើយសត្វទាំងអស់ក៏បានចេញមកពីទឹក មានន័យថា “ហ្វូងមនុស្សជាច្រើន”។ដ្បិតសត្វនៅទីនេះបានចេញមក គឺដូចជាសត្វចៀម មានស្នែងពីរ ហើយនិយាយដូចជាសត្វនាគ។ពួកគេបានបង្កើតរូបសត្វចេញមក ដែលមាននៅក្នុង ប្រទេសអឺរ៉ុប ហើយបានដាក់ពួកជំនុំរួមគ្នាហើយបង្កើតឲ្យមានការប្រកបពួកប្រូតេស្តង់នេះចេញមក។ ហើយបន្ទាប់ មកពួកគេបានបង្ខំដល់ពួកជំនុំទាំងអស់ផ្សេងទៀត ដែលពួកគេមិនអាចទិញ ឬក៏លក់ឬធ្វើអ្វីៗផ្សេងទៀត ដោយពុំ មានរូបសត្វនេះឡើយ។
125
សូមមើលតើមានអ្វីកើតឡើង៖
វាក៏បង្ខំមនុស្សទាំងអស់ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា នឹងបាវគេ ឲ្យទទួលទីសំគាល់នៅ ដៃស្តាំឬនៅថ្ងាសគេរៀងខ្លួន ហើយមិនបើកឲ្យអ្នកណា មានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយលើកតែអ្នកដែល មានទីសំគាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា។នេះហើយជាប្រាជ្ញា អ្នកណាដែល មានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្ស គឺ ៦៦៦។
អ្នកនោះជានរណា យើងក៏បានដឹងហើយ។ គេគឺជាពួកសង្ឃកាតូលិកដែលមានឋានខ្ពស់ៗ គឺជាសម្តេចប៉ាប។ ខ្ញុំធ្លាប់បានទៅកាន់ទីនោះឃើញវាដោយខ្លួនរបស់ខ្ញុំផ្ទាល់ ដូចជាការតែងតាំង ម្ចាស់ភោជនាល័យទីមួយ រហូត ដល់ទី៣ដូចជាការរៀបចំតាំងពីគ្រាពួកកាតូលិកដំបូងដែរ។ គឺជា Vicarius Filii Dei មានន័យថា “អ្នកជំនួសឲ្យព្រះរាជបុត្រារបស់ព្រះ” ហើយពាក្យថា “Dei” មានន័យថា ព្រះ។
ម្យ៉ាងទៀត គឺគេធ្វើដូចជាព្រះរាជបុត្រាព្រះកំពុងតែអង្គុយនៅលើផែនដី គឺគេមានអំណាចផ្លាស់ប្តូរព្រះគម្ពីរ និងប្តូរអ្វីៗទាំងអស់តាមចិត្តរបស់គាត់។ ដូច្នេះ គាត់និយាយថា​ “Hail Mary”តើសម្តេចប៉ាបនិយាយអ្វី? “យើងនឹងមាន Hail Mary។
“យើងនឹងធ្វើអ្វីៗទាំងអស់តាម ដែលសម្តេចប៉ាបបាននិយាយ។ដ្បិតគាត់ជាអ្នកដែលជំនួសឲ្យព្រះរាជបុត្រានៃព្រះ
នៅពេលបច្ចុប្បន្ននេះ ពួកគេបាននិយាយយ៉ាងម៉ឺងម៉ាត់ថា Maryមិនបានស្លាប់ហើយ។ “នាងបានរស់ឡើងវិញ ហើយ”។
សម្តេចប៉ាបនិយាយថា “មែនហើយ!” វាគឺជាការពិតណាស់។សម្តេចប៉ាបបាននិយាយដូច្នោះ ព្រោះគាត់គឺជាអ្នក ជំនួសឲ្យព្រះរាជបុត្រានៃព្រះ។
126
“អស់អ្នកដែលចង់ស្គាល់ថា សត្វនោះគឺជានរណា ហើយគេមានអំណាចមកពីណា” “ចូររាប់លេខនោះចុះនេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់...”។ នេះគឺជាអំណោយទានមួយនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាប្រា ជ្ញា។ “នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខ របស់មនុស្ស គឺ ៦៦៦”។
អ្នកអាចប្រកបឈ្មោះនោះថា V-I-C គឺយោងទៅតាមព្រះគម្ពីរហើយសរសេរចុះមក ឬបន្ថែមលេខរ៉ូម៉ាំង នោះ យើងទទួលបាន លេខ ៦៦៦។ ត្រឹមត្រូវណាស់។
127
“ឥឡូវនេះ សូមធ្វើការស្រមៃអំពីសត្វនោះចុះ”។ គឺគ្រប់និកាយទាំងអស់ដែលជាពួក នីកូឡាស ដែលរួមគ្នា។ ជាចុងក្រោយ យើងនឹងរួបរួមគ្នាជាបងប្អូនមិនមែនចូលមកដូចជាពួកកាតូលិកនោះទេ ប៉ុន្តែយើងនឹងរួបរួមគ្នាដូចជា បងប្អូនវិញដោយព្យាយាមចេញពីកម្មុនីស។ ព្រះគម្ពីរបានចែងថាព្រះជាម្ចាស់ទ្រង់ដាក់ឲ្យមានពួកកុម្មីសកើតឡើង ឲ្យ សងសឹកដល់ប្រជាជាតិទាំងឡាយណាដែលបានធ្វើទុក្ខដល់រាស្រ្តរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់។
“ពួកគេបានឲ្យអំណាចរបស់ពួកកេ និងអ្វីៗទាំងអស់ដល់សត្វនោះមួយរំពេញហើយដើម្បីសងសឹកដល់មនុស្ស ដែលបានកំចាយឈាមពួកគេ”។
នៅពេលដែលមាន គ្រាប់បរិមាណូ ឬអ្វីៗផ្សេងទៀត វាអាចនឹងកំទេចទីក្រុង Vatican បាន និងពួកអ្នកដឹកនាំ រ៉ូម ឲ្យអស់បាន។ “នោះនឹងឃើញមានឈាមមនុស្សរងទុក្ខជាច្រើនដែលត្រូវបានសម្លាប់នៅក្នុងពិភពលោក”។
មិនយូរប៉ុន្មានឡើយ យើងរាល់គ្នានឹងទៅដល់ទ្វានគរស្ថានសួគ៌។នោះយើងរាល់គ្នានឹងបានប្រសើរឡើងជាង ពេលនេះ។
128
ឥឡូវនេះ ខ្ញុំគ្រាន់តែចង់ សង្កត់ធ្ងន់បន្តិចនៅមុនពេលដែលយើងចាកចេញទៅ នៅប៉ុន្មាននាទីក្រោយទៀត។ ត្រារបស់ព្រះជាម្ចាស់គឺជាព្រះវិញ្ញាណបរិសុទ្ធ។ បងប្អូនទាំងអស់គ្នាសុទ្ធបានដឹងហើយ មែនទេ?
សូមអាន វិវរណៈ៩:១-៤ នោះលោកអ្នកនឹងឃើញថាពួកគេទាំងអស់គ្នាមានត្រានៅលើថ្ងាសរបស់ពួកគេ។ នៅក្នុងគម្ពីរ ២កូរិនថូស១:២២លោកប៉ុលបាននិយាយថា “ទ្រង់ក៏បានដៅចំណាំយើងរាល់គ្នា ហើយបានប្រទានព្រះ វិញ្ញាណមកបញ្ចាំចិត្តយើងរាល់គ្នាផង”។ អេភេសូរ ៤:៣០ “កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យដែលទ្រង់ដៅចំណាំអ្ន ករាល់គ្នាទុកសម្រាប់ដល់ថ្ងៃប្រោសលោះនោះឡើយ” ។ ហេតុនោះហើយទើបពួកទេវតាបាន ចុះមកដើម្បីបោះត្រានៅលើថ្ងាសរបស់ពួកគេ។
នោះមិនមែនមានន័យថា ទ្រង់បានដាក់ចំនុចអ្វីនៅលើពួកគេនោះទេ។នៅលើថ្ងាសរបស់លោកអ្នក គឺជាការ បើកសម្តែងរបស់លោកអ្នក ហើយនៅក្នុងដៃរបស់លោកអ្នកគឺជាការដែលលោកអ្នកកំពុងតែនោះឯង។ នោះគឺជាចំ នុចសំគាល់ខាងឯវិញ្ញាណ។ទ្រង់មិនមែនយកត្រាដ៏ធំមកបោះនៅលើលោកអ្នកនោះឡើយ។
129
ដូចជា ប៉ុន្មានឆ្នាំមុន នៅពេលដែល N.R.A បានចេញមកគឺវាមានលក្ខណៈបែបនោះឯង... សូមកុំមើលពីការ នោះអី វាបានកន្លងហួសទៅហើយ។ព្រះគម្ពីរបានចែងថា វាបានចាប់ផ្តើមចេញឆ្ងាយហើយ។ ដ្បិតទ្រង់នឹងដៅចំណាំ លើពួកគេ។
តើការបោះត្រាលើកដំបូងមានលក្ខណៈយ៉ាងដូចម្តេច?ពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយកិច្ច ការងាររបស់ពួកគេគឺជាកិច្ចការរបស់ព្រះគ្រីស្ទ។ ពួកគេបានអធិស្ឋានដាក់ដៃលើអ្នកជម្ងឺ ហើយពួកគេក៏បានជា។ពួក គេបានធ្វើការអស្ចារ្យ និងទីសំគាល់ទាំងឡាយ។ ហើយនៅលើថ្ងាសរបស់ពួកគេត្រូវបានបោះត្រាដោយការបើក សម្តែងរបស់ទ្រង់ ដែលជាព្រះរាជបុត្រារបស់ព្រះហើយពួកគេបានធ្វើកិច្ចការងារជាមួយទ្រង់ គឺជាព្រះគ្រីស្ទ។ នោះ ហើយគឺជាចំនុចសំគាល់។
130
លោកអ្នកអាចនិយាយថា “ទ្រង់គឺជាមនុស្សទី៣ ឬទី២...”។ អ្នកមិនទាន់បានបោះត្រាចំណាំនៅឡើយទេ។សូមអ្នកកុំខ្វល់ពីអ្វីដែលបានចែងនៅក្នុងសន្លឹកក្រដាសនោះឡើយគឺគ្មានការទាំងនោះឡើយដែលបានចែងនៅក្នុង ព្រះគម្ពីរ។
“យើងរាល់គ្នាបានទទួលព្រះពរ... យើងជឿដល់ព្រះត្រៃឯកដ៏បរិសុទ្ធ”។អា! អ្វីដែលអ្នកនិយាយនោះ នៅក្នុង ព្រះគម្ពីរមិនមានចែងអំពីព្រះត្រៃឯកនោះទេ។ចូរស្វែងរកពាក្យត្រៃឯកនៅក្នុងព្រះគម្ពីរទៅមើល តើមានឬទេ? ទ្រង់បានគង់នៅក្នុងលោកអ្នក គឺតាមរយៈបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធ ជាព្រះតែមួយ។ព្រះវិញ្ញាណបរិសុទ្ធ គឺជា ព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ។
131
“នៅពេលបន្តិចទៀត លោកីយនេះ នឹងមិនឃើញខ្ញុំទៀតឡើយ”ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំមកពីព្រះជា ម្ចាស់ ហើយត្រឡប់ទៅឯព្រះវិញ។ហើយខ្ញុំនឹងនៅជាមួយអ្នក រហូតទៅ។ ហើយគ្រប់ការដែលខ្ញុំធ្វើ ចូរឲ្យធ្វើដែរចុះ”។
“ការដែលខ្ញុំធ្លាប់ធ្វើ នោះនឹងមានជាយូរទៅ។នោះគឺជាសំគាល់នៃពួកអ្នកជឿ។ ចូរផ្សាយដំណឹងល្អ ហើយធ្វើ បុណ្យជ្រមុជទឹកដល់ពួកគេនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវនោះគេនឹងបានពេញដោយព្រះវិញ្ញាណរបស់ខ្ញុំ។ បើ សិនជាពួកគេមានពេញដោយព្រះវិញ្ញាណហើយនេះគឺជាទីសំគាល់ដល់ពួកគេឲ្យបានជឿ រហូតដល់ចុងបំផុតនៃផែន ដី។ខ្ញុំនឹងនៅជាមួយអ្នកជារៀងរហូត រហូតដល់ចុងបំផុតនៃផែនដីនេះ”។ទ្រង់បានយាងនៅក្នុងសិរីល្អ។ នោះគឺជាក្តី រំពឹងរបស់យើងរាល់គ្នាថាទ្រង់នឹងយាងមកនៅថ្ងៃមួយ។
132
នោះហើយគឺជាត្រារបស់ព្រះ។ យើងរាល់គ្នាបានដឹងហើយ។ មានតែពួកយូដា១៤៤ ០០០ នាក់ប៉ុណ្ណោះ ជាពួកយូដាដែលនៅសេសសល់។ ប៉ុន្តែនៅក្នុងកូនក្រមុំសាសន៍ដទៃ ១០០០០ នាក់ត្រូវបានបោះតា្រចំណាំ។ ពួកគេ នឹងរស់ឡើងវិញ នៅក្នុងថ្ងៃជំនុំជំរះ។
តើអ្នកគិតថានឹងមានអ្វីកើតឡើង នៅពេលថ្ងៃជំនុំជំរះបានមកដល់ ហើយពួកអ្នករងទុក្ខនឹងឈរនៅទីនោះចំពោះពួករ៉ូម (ប្រហែលជាពួកនីកូឡាសនៅខាងក្រោយនោះដែរ)ដែលធ្លាប់បានដុតពួកគេនៅក្នុងភ្លើង ព្រមទាំងបោះ ពួកគេចូលទៅក្នុងរោងតោផងឬអ្វីៗផ្សេងទៀត។ ពួកគេបានឈរនៅទីនោះ ដូចជាមេធាវី ហើយអង្គុយជំនុំជំរះ។
“តើអ្នកមានអធិប្បាយដំណឹងល្អទៅកាន់ពួកគេដែរឬទេ?”
“ខ្ញុំបានបោះត្រាជីវិតរបស់ខ្ញុំដោយធ្វើជាចំណីរបស់សត្វតោសម្រាប់ពួកគេ”
“ចូរចេញឲ្យឆ្ងាយពីខ្ញុំទៅ!”ស្ថាននរគគឺជាទីដ៏ល្អរបស់ពួកគេហើយ។ វាពិតជាត្រឹមត្រូវណាស់។
133
“ចូរខ្ជាប់ខ្ជួន។ ខ្ញុំដឹងថា ពួកគេបានហៅខ្លួនឯងគេថា ពួកនីកូឡាសហើយហៅថាជាអ្នកដែលពេញដោយព្រះ វិញ្ញាណ តាមពិតមិនមែនឡើយ”។ អូតើជាពេលអ្វីទៅដែលនឹងត្រូវមក! តើជាពេលដ៏គួរឲ្យភ័យខ្លាចយ៉ាងណាទៅ!ព្រះជាម្ចាស់សងសឹកដល់ពួកគេវិញ។ “អញនឹងសងសឹកជំនួសពួកឯង” “អញនឹងសងដល់ពួកគេវិញ”។
គ្រប់ការប្រព្រឹត្តអាក្រក់ទាំងឡាយ នឹងបានឃើញ... គឺគ្រប់ការទាំងអស់ដែលឯងធ្លាប់បានធ្វើ ឬក៏ធ្លាប់បានគិត នៅក្នុងជីវិតរបស់ឯង វានឹងប្រឆាំងទាស់នឹងឯងវិញ។
ឱកូនអើយ! ចូរប្រែចិត្តចុះ។ នោះគឺជាផ្លូវតែមួយគត់ដែលអាចឲ្យឯងបានចេញពីការនោះ។ ចូរមកឯព្រះគ្រីស្ទ! នៅពេលដែលអ្នកចូលទៅក្នុងសេចក្តីស្រឡាញ់របស់នោះនឹងឃើញស្នាមរបួសប្រាំកន្លែងនៅលើទ្រង់ គឺជាស្នាមរបួសដ៏អស្ចារ្យនៅលើរូបកាយរបស់ទ្រង់ ដែលលោកអ្នកបានឃើញឈាមរបស់ទ្រង់បានហូរ... “ទ្រង់ជាថ្មដាឯខ្ញុំគ្មានអ្វីល្អ នោះឡើយ។ សូមទ្រង់លាក់ខ្ញុំ”។ យើងបានស្លាប់ទៅហើយក៏បានចូលទៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ ហើយក៏រស់ ឡើងវិញនៅក្នុងរូបកាយថ្មី។វាគឺជាពិភពថ្មីមួយដល់លោកអ្នក។ រីឯអំពើបាបដែលលោកអ្នកធ្លាប់ ស្រឡាញ់ ក៏ត្រូវនៅខាងក្រោយលោកអ្នកវិញ។
អូ! នៅពេលនោះ គ្មានថ្ងៃអនាគត គ្មានបច្ចុប្បន្នគ្មាសេចក្តីស្លាប់ ហើយក៏គ្មានអ្វីដែលអាចបំបែកអ្នកចេញពីព្រះ បានឡើយ។លោកអ្នកត្រូវបានដៅចំណាំទុកដល់ថ្ងៃប្រោសលោះ ដោយព្រះវិញ្ញាណបរិសុទ្ធ។ លោកអ្នកបានទទួលការបើកសម្តែងពីអង្គទ្រង់ជានរណា។ លោកអ្នកបានដឹងនៅក្នុងចិត្តហើយថាលោកអ្នកបានរួចផុតពីសេចក្តីស្លាប់ ចូលមកក្នុងជីវិតវិញ។ចូរ
134
មើលពីកិច្ចការនៅក្នុងដៃរបស់អ្នកចុះ។
លោកអ្នកនឹងមិនលួចទៀតឡើយ ហើយក៏មិនប្រព្រឹត្តការអាក្រក់ទៀតដែរ។ដៃរបស់លោកអ្នកបានស្អាត ចេញពី ការចំចាយឈាមទាំងឡាយ។ លោកអ្នកបានឈរ ហើយផ្សាយដំណឹងល្អនិយាយការត្រឹមត្រូវ រស់នៅក្នុងសេចក្តីត្រឹម ត្រូវ ប្រព្រឹត្តល្អហើយព្រះវិញ្ញាណបរិសុទ្ធ គង់នៅជាមួយនឹងលោកអ្នក ទ្រង់នឹងបង្ហាញទីសំគាល់និងការអស្ចារ្យជា រៀងរាល់ថ្ងៃដល់លោកអ្នក គឺទ្រង់នឹងឲ្យលោកអ្នកបានដឹង។ “ឯងជាកូនរបស់អញហើយអញនឹងនៅជាមួយ ឯង។ ទោះបីជាឯងនៅទីណាក៏ដោយ អញនឹងនៅជាមួយឯង។ អញនឹងនៅជាមួយឯងឆ្លងកាត់គ្រាងងឹត នឹងនៅគ្រប់ទី កន្លែង”។
ខ្ញុំមានយុថ្កា នៃព្រលឹងរបស់ខ្ញុំនៅទីសម្រាកក្នុងស្ថានសួគ៌
ជីវិតរបស់ខ្ញុំនឹងមិនរសាត់តាមសមុទ្រទៀតឡើយ
អូ! ខ្យល់ព្យុះបក់បោកជាខ្លាំងណាស់
ប៉ុន្តែនៅក្នុងព្រះយេស៊ូវ ខ្ញុំបានសង្រ្គោះ។
135
ទោះបីជាសេចក្តីស្លាប់នៅព័ទ្ធជុំវិញអ្នកជារៀងរាល់ថ្ងៃហើយហើរដូចជាសត្វឃ្មុំនៅជុំវិញក្បាលរបស់អ្នកបែបនេះ ក៏ដោយ លោកអ្នកអាចនិយាយថា “អូ!សេចក្តីស្លាប់អើយ តើទ្រនិចឯងនៅទីណា?”
កូនស្រីតូចរបស់ខ្ញុំឈ្មោះសារាបានសរសេរនៅលើក្រដាសមួយបិទនៅខាងក្រោយនោះ ដោយនិយាយថា អ្នក ម៉ាក់ ហើយនិងខ្ញុំនិយាយថា “គម្ពីរវិវរណៈ”។
តើអ្នកដឹងទេពីអ្វីដែលខ្ញុំបានជម្រាប់ដល់លោកអ្នកនៅថ្ងៃចុងក្រោយអំពីសេចក្តីស្លាប់វាគ្មានទ្រនិចទៀតឡើយ។
136
សាតាំងវាមិនប្រាកដឡើយ ថាម្នាក់នោះគឺជាព្រះរាជបុត្រានៃព្រះឬក៏មិនមែននោះទេ។ លោកអ្នកនឹងឃើញវា ឈរនៅទីនោះ... នៅពេលដែលសាតាំងមកឯទ្រង់ ហើយនិយាយថា “បើសិនជាអ្នកអាចសម្តែងការអស្ចារ្យបាននោះ អ្នកជាព្រះរាជបុត្រានៃព្រះមែន។ ហើយសិនជាអ្នកមែនចូរសម្តែងការអស្ចារ្យឲ្យខ្ញុំឃើញទៅមើល។ ឥឡូវនេះ អ្នក ឃ្លានហើយ។ ដ្បិតអ្នកមិនបានបរិភោគ៤០ថ្ងៃហើយ។ចូរបង្គាប់ឲ្យថ្មនេះត្រឡប់ជានំបុ័ងទៅ ហើយអង្គុយចុះបរិភោគ វាទៅ។ចូរឲ្យខ្ញុំបានឃើញទៅមើល នោះខ្ញុំនឹងជឿថាអ្នកជាព្រះរាជបុត្រានៃព្រះពិតមែន”។
តែទ្រង់តបថា “មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះវិញ”
អូ! ទ្រង់បានជ្រាបទាំងអស់ដ្បិតទ្រង់មិនបានជួបនឹងលោកម៉ូសេកាលគ្រានោះឡើយ។ លោកម៉ូសេបានបំបែកផ្ទាំងក្រិត្យវិន័យនោះចោល ដ្បិតទ្រង់ស្គាល់ ច្រើងជាងលោកម៉ូសេទៅទៀត។
137
បន្ទាប់មក វាក៏បាននាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ ហើយនិយាយថា “សូមមើលនេះជានគរនៅលោកីយទាំងអស់ មានសហរដ្ឋអាមេរិក។ មានចក្រភពអង់គ្លេស” “ពួកវាទាំងអស់គឺជាកម្មសិទ្ធរបស់ខ្ញុំតើអ្នកដឹងទេ?”
“ពួកវាជាកម្មសិទ្ធរបស់ខ្ញុំ។ខ្ញុំបានឲ្យពួកគេធ្លាក់ចូលទៅក្នុងសង្រ្គាម។ ខ្ញុំនឹងធ្វើអ្វីៗតាមដែលចិត្តរបស់ខ្ញុំចង់ធ្វើ ដាក់ពួកគេ។ ពួកគេជាកម្មសិទ្ធរបស់ខ្ញុំ” “ខ្ញុំនឹងប្រគល់វាទៅឲ្យអ្នកបើអ្នកក្រាបថ្វាយបង្គំខ្ញុំ”។
ទ្រង់មានបន្ទូលតបថា “ចូរថយទៅក្រោយអញទៅ”។ ទ្រង់បានជ្រាបថានៅថ្ងៃចុងក្រោយ ទ្រង់នឹងធ្លាក់ទៅក្នុង ដៃរបស់ពួកគេ។ “ចូរថយទៅក្រោយអញទៅ សាតាំងអើយ”។
138
ជាចុងក្រោយ នៅពេលដែលពួកគេចាប់ទ្រង់ពួកគេបានយកកន្ទបមកជូតនឹងមុខទ្រង់បែបនេះ ខ្ញុំគិតថា ជាកន្ទប ដ៏គួរឲ្យកង្វក់។ហើយគេក៏បានយកភួងបន្លាមកបំពាក់លើព្រះសិរសារបស់ទ្រង់ ឲ្យទ្រង់អង្គុយចុះ ដោយមានឈាមហូរ ហើយឈឺចាប់ផង នៅព្រឹកព្រលឹម ដែលមានខ្យល់ត្រជាក់បក់មកផង។ ពួកគេបានវាយដំទ្រង់ហើយឈាមក៏បាន ហូរចុះពីស្មាររបស់ទ្រង់។
ពួកគេបានយករំពាត់វាយទ្រង់ ហើយឈាមទ្រង់បានហូរចេញពីស្នាមរំពាត់ដែលវាយនៅខាងក្រោយខ្នងទ្រង់។ទ្រង់បានអង្គុយនៅទីនោះ ហើយភួងបន្លា បានធ្លាក់ចុះមកដល់ត្រឹមនេះដោយមានឈាមស្រក់ពីផ្ទៃមុខរបស់ទ្រង់ មក លើស្មារបស់ទ្រង់ផង។តើនោះមិនមែនជាទារុណកម្មដ៏គួរខ្លាចទេឬអី? ឱព្រះជាម្ចាស់អើយ!
លោកអ្នកនិយាយថា “បើសិនជាខ្ញុំនៅទីនោះ ខ្ញុំនឹងធ្វើអ្វីម្យ៉ាងហើយ”។បាទ, ចុះតើហេតុអ្វី លោកអ្នកមិនធ្វើវា នៅពេលឥឡូវនេះទៅ?លោកអ្នកអាចធ្វើកិច្ចការដូចគ្នាដែលលោកអ្នកចង់ធ្វើនៅទីនោះបាននាពេលឥឡូវនេះ។
139
ទ្រង់បានអង្គុយនៅទីនោះ គេបានចំអក ហើយស្តោះទឹកមាត់ដាក់ទ្រង់ផង។ហើយពួកសិស្សទ្រង់ក៏បានអង្គុយមើលទ្រង់ នៅខាងក្រោយដែរ ដោយនិយាយថា “អូព្រះជាម្ចាស់អើយ!តើមានអ្វីកើតឡើងទៅ? បុរសនោះគឺជាអ្នកដែលហៅមនុស្សស្លាប់នៅក្នុងផ្នូរឲ្យក្រោកឡើងវិញបាន... ឥឡូវចូរមើលទៅកាន់គាត់ចុះ”។ដ្បិតគេមិនបានដឹងថា ការនេះមាន ចែងនៅក្នុងព្រះគម្ពីរទេ។
ឈាមបានហូរពេញមុខរបស់ទ្រង់ ហើយពួកគេបានយកកន្ទបមករុំភ្នែករបស់ទ្រង់ដោយនិយាយថា “តើពួកឯង ដឹង ទេ គេបានប្រាប់យើងថា វាមានព្រះវិញ្ញាណនៃព្រះ។ វាគឺជាហោរាវាអាចប្រាប់ដល់មនុស្សបាន... វាបានប្រាប់ ដល់ស្រ្តីនៅឯអណ្តូងពីអំពើបាបរបស់នាងហើយអាចប្រាប់ពីឈ្មោះឪពុករបស់ស៊ីម៉ូនបានទៀត ថាគាត់មានឈ្មោះ យ៉ូណាស់និងអ្វីៗផ្សេងទៀត។ ឥឡូវចូរពួកយើងមើលចុះ តើវាអាចធ្វើអ្វីបានខ្លះនៅពេលនេះ”។ពួកគេនិយាយថា “ចូរ វាយវាបន្តិចទៅមើល”។នោះគឺជាអ្វីដែលអារក្សបានធ្វើការនៅក្នុងពួកនោះ។
ពួកគេបានរុំភ្នែករបស់ទ្រង់។ ហើយក៏យករំពាត់មកវាយទ្រង់រួចនិយាយថា “បើឯងជាហោរាមែន ចូរទាយទៅ មើល ថាអ្នកណាជាអ្នកវាយឯង” តែទ្រង់មិនបានហើបព្រះឱស្តរបស់ទ្រង់ឡើយ។
សាតាំងនិយាយថា “អ្នកដឹងទេ គេមិនមែនជាព្រះឡើយ”។នេះក៏ជាការដូចគ្នាដែរនាពេលសព្វថ្ងៃនេះ ដែលវា និយាយថា “ពួកបរិសុទ្ធទាំងនោះមិនមែនជាព្រះឡើយ” ដ្បិតពួកគេមិនដឹងឡើយ។ “ព្រះជាម្ចាស់មិនអាចធ្វើការនៅក្នុងពួកគេឡើយ។ ពួកគេគ្រាន់តែជាអ្នកដែលបានដឹងមានអ្វីកើតឡើងនៅពេលខាងមុខតែប៉ុណ្ណោះ”។
140
បន្ទាប់មកពួកគេ ក៏បាននាំទ្រង់ឡើងទៅលើភ្នំ។គេបានបំពាក់អាវដល់ទ្រង់។
នៅពេលនោះ ទ្រង់បានលីឈើឆ្កាង ដោយលំបាកព្រោះទ្រង់ឈឺចាប់ពេញរាងកាយនោះទ្រង់ក៏បានដួលចុះ។ ហើយពួកគេបានវាយទ្រង់ថែមទៀត ដើម្បីឲ្យទ្រង់បន្តដំណើរទៅមុខទៀតដោយលីឈើឆ្កាងយ៉ាងត្រដាបត្រដួស រីឯ ស្មាររបស់ទ្រង់ឈឺចុកចាប់យ៉ាងខ្លាំង។ទ្រង់បានដើរទៅមុខបន្តិចម្តងៗ យ៉ាងលំបាកវេទនា។
ភ្នែករបស់ទ្រង់បានហើមធំឡើងៗ។ តើលោកអ្នកដឹងទេ សាតាំងបានចេញមកនៅក្នុងរូងរាងដូចជាសត្វឃ្មុំ នោះ គឺជាសេចក្តីស្លាប់ វានិយាយថា “អា!ព្រះជាម្ចាស់មិនធ្វើបែបនោះឡើយ” “គេគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ យើង នឹងទិចគេ។បើសិនអ្នកនោះជាព្រះ នោះគេមិនស្លាប់ឡើយ។
141
តែនៅពេលដែលវា បានឆ្កាងទ្រង់នៅលើឈើឆ្កាងវាក៏បានដាក់ទ្រនិចរបស់វានៅលើទ្រង់។ ប៉ុន្តែនៅពេលដែល វាធ្វើ វាបានបរាជ័យវិញ។ទ្រង់មិនមែនត្រឹមតែជាមនុស្សឡើយ គឺទ្រង់ជាព្រះ។ នោះហើយជាហេតុផលដែលលោក ប៉ុលនិយាយថា “ឱសេចក្តីស្លាប់អើយ...”។
លោកអ្នកដឹងទេ បន្ទាប់ពីសត្វឃ្មុំវាបានទិតគេម្តងរួមហើយវាមិនអាចទិចបានម្តងទៀតទេ។ វាគ្រាន់តែស្រែក ឮសូរងូងៗតែប៉ុណ្ណោះ។ ដូច្នេះសេចក្តីស្លាប់ក៏មិនមានទ្រនិចទៀតដែរ។
នៅពេលដែលគេ រៀបចំកន្លែងដើម្បីកាត់ក្បាលរបស់លោកប៉ុលលោកបាននិយាយថា “ឱសេចក្តីស្លាប់អើយ តើទ្រនិចរបស់ឯងនៅទីណា?”
ផ្នូរបាននិយាយថា “យើងនឹងទទួលអ្នក ប៉ុលគឺនឹងឲ្យអ្នកដេកនៅក្នុងយើង” “យើងនឹងធ្វើឲ្យរូបកាយឯងស្អុយ រលួចទៅ”។
គាត់បានតបថា “ឱផ្នូរអើយ តើជ័យជំនះរបស់អ្នកនៅទីណា? ប៉ុន្តែអរព្រះគុណដល់ព្រះជាម្ចាស់ ដែលប្រទាន ជ័យជំនះដល់យើងរាល់គ្នាតាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ!”។ សេចក្តីស្លាប់វាបានបាត់ទ្រនិចហើយ។ លោកប៉ុលបាននិយាយថា “ខ្ញុំបានតយុទ្ធយ៉ាងល្អ ហើយខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំហើយ។បានរក្សាសេចក្តីជំនឿ។ តាំងពីនេះតទៅ ទ្រង់បានរៀបចំមកុដនៃសេចក្តីសុចរិតដល់ខ្ញុំដែលព្រះជាម្ចាស់ទ្រង់បានជំនុំជំរះយ៉ាងសុចរិតនៅ ថ្ងៃនោះ។មិនមែនសម្រាប់តែខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែគឺដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់” អាម៉ែន! “បើសិនជាអ្នកចង់សម្លាប់ ក៏សម្លាប់មកចុះ”។ បងប្អូនអើយ នោះហើយគឺជាគ្រីស្ទានដ៏ពិតប្រាកដ។
142
បើសិនជាលោកអ្នក ទទួលបានឱកាសតើលោកអ្នកអាចសំគាល់សត្វនោះយ៉ាងដូចម្តេច? ខ្ញុំចង់និយាយបែប នេះដោយព្រោះខ្ញុំគិតថាវាជិតដល់ពេល ដែលត្រូវនិយាយការនេះហើយ។តើអ្នកអាចសំគាល់សត្វនោះយ៉ាងដូចម្តេច បាន? តើលោកអ្នកចង់ដឹងដែរឬទេ?តើលទ្ធផលវាគឺជាអ្វី? យើងដឹងថា នោះគឺជាការដៅចំណាំរបស់ព្រះជាម្ចាស់។
តើអ្វីទៅជាត្រារបស់ព្រះជាម្ចាស់? សូមបើកទៅកាន់ គម្ពីរអេភេសូរ ៤:៣០នោះលោកអ្នកនឹងបានដឹង។ សូម លោកអ្នកអានបទគម្ពីរនោះដោយខ្លួនឯងចុះ។ ឬក៏អាចអានគម្ពីរវិវរណៈ ៩:១-៤ ហើយនិង ២កូរិនថូស១:២២។ នៅ ក្នុងអេភេសូរ ៤:៣០ លោកអ្នកនឹងបានឃើញអ្វីទៅជាការដៅចំណាំរបស់ព្រះជាម្ចាស់។ ហើយលោកអ្នកអាចរកពាក្យ “ដៅចំណាំ” នៅក្នុងសៀវភៅវិជ្ជាសមោធានបាន។ សូមស្តាប់អេភេសូរ៤:៣០
កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ដល់ថ្ងៃ ប្រោសលោះនោះឡើយ។
143
តើអ្វីទៅជាការដៅចំណាំរបស់ព្រះ? គឺជាព្រះវិញ្ញាណបរិសុទ្ធ។ “បើគេមិនមានព្រះវិញ្ញាណបរិសុទ្ធទេនោះគេមិន មែនជារបស់ខ្ញុំទេ”។ បើសិនជាលោកអ្នកមានព្រះវិញ្ញាណបរិសុទ្ធលោកអ្នកគឺជាផ្នែកមួយនៃព្រះហើយ ដោយព្រោះ លោកអ្នកជារបស់ផងទ្រង់។ទ្រង់បានដៅចំណាំលោកអ្នក ហើយទ្រង់គង់នៅក្នុងលោកអ្នក ធ្វើការនៅក្នុងលោកអ្នកហើយទីសំគាល់ដែលទ្រង់បានធ្វើ លោកអ្នកក៏បានធ្វើវាដែរ។ តើគ្រប់គ្នាយល់ដែរឬទេ។ព្រះវិញ្ញាណបរិសុទ្ធគឺជា ព្រះ។
បើសិនលោកអ្នក គឺជាផ្នែកមួយនៃព្រះវិញ្ញាណបរិសុទ្ធនោះលោកអ្នកបានធ្វើកិច្ចការដែលព្រះយេស៊ូវទ្រង់បាន ធ្វើ។ នៅពេលដែលគេស្តោះដាក់មុខរបស់ទ្រង់ ហើយវាយទ្រង់ នោះគ្មានឬសនៃសេចក្តីឈឺចាប់នៅក្នុងទ្រង់ឡើយ។ទ្រង់បានឱនចុះមើលទៅកាន់ពួកគេ ហើយទ្រង់មានបន្ទូលថា “បិតាអើយ សូមអត់ទោសដល់ពួកគេផងដ្បិតពួកគេ មិនដឹងថាពួកគេកំពុងធ្វើអ្វីឡើយ”។
144
តើលោកអ្នកអាចធ្វើការស្រមៃពីការនោះបានដែរឬទេ?ព្រះរាជបុត្រារបស់ទ្រង់ បានស្រែកឡើងសម្រាប់លោក លោហិតរបស់ទ្រង់ គឺជាព្រះអាទិករដែលបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានអនុញ្ញាតឲ្យអង្គទ្រង់ផ្ទាល់ ជាប់នៅលើ ឈើឆ្កាង...។
ចូរគិតអំពីកូនៗរបស់លោកអ្នកចុះដែលលោកអ្នកគឺជាឪពុក គឺកូនៗរបស់លោកអ្នកកំពុងតែស្រែករកទ្រង់ “សូមលែងបាណាបាសឲ្យពួកយើងមក ដែលចោរកំណាចនោះ” អូ! ខ្ញុំគឺជាបាណាបាស។ខ្ញុំគឺជាម្នាក់ដែលសមនឹងស្លាប់ តែទ្រង់បានស្លាប់ជំនួសខ្ញុំវិញ។តើបាណាបាសនៅពេលនោះមានអារម្មណ៍យ៉ាងណា នៅពេលដែលគេបានចុះពីទី កាត់ក្តីចុះមកខាងក្រោមហើយបើកទ្វារចេញមក។ បាណាបាស និយាយថា “អូ! នៅតែបន្តិចទៀតទេ ខ្ញុំនឹងត្រូវស្លាប់ ហើយ។ខ្ញុំគឺជាឃាតក។ ខ្ញុំគឺជាចោរ។ ពួកគេនឹងសម្លាប់ខ្ញុំនៅថ្ងៃនេះហើយ។ ដ្បិតថ្ងៃនេះគឺជាថ្ងៃបុណ្យរំលងខ្ញុំដឹង ច្បាស់ថា ខ្ញុំនឹងត្រូវស្លាប់នៅថ្ងៃនេះហើយ”។ គាត់មានសេចក្តីភ័យខ្លាចដោយដើរទៅដើរមកពេញមួយយប់ (គឺដូចជា ពួកមនុស្សមានបាបដទៃទៀតដែរ)។
ការដំបូងដែលអ្នកបានដឹងគឺថានៅទីនេះមានពួកអ្នកយាម។ គេនិយាយថា “អូ! វានៅទីនេះ។ ខ្ញុំត្រូវចេញទៅ ហើយ ខ្ញុំត្រូវចេញទៅហើយ”។អ្នកយាមក៏បានចាក់ឲ្យបាណាបាសចេញ។
“បាណាបាសចេញមក”
“ខ្ញុំដឹងហើយថា ខ្ញុំត្រូវទៅហើយ”
“ចូរទៅចុះ ធ្វើអ្វីដែលអ្នកចង់ធ្វើទៅ”
“ស្អីគេហ្នឹង?”
“ចូរទៅចុះ ធ្វើអ្វីដែលអ្នកចង់ធ្វើទៅ។អ្នកមានសេរីភាពហើយ”
“ខ្ញុំមានសេរីភាពហើយឬ?តែអ្នកនឹងយកខ្ញុំទៅសម្លាប់ហើយ។ តើអ្នកដោះលែងខ្ញុំឲ្យមានសេរីភាពយ៉ាងដូចម្តេច?”
“ចូរចេញមក បាណាបាស។ចូរមើលទៅឯលើភ្នំចុះ។ ហើយស្តាប់ពីសម្លេងគេបោះឈើឆ្កាងទៅក្នុងដីទៅ។ នេះទីនេះគឺជាដែលគោល ដែលគេនឹងដំចូលទៅក្នុងដៃរបស់ទ្រង់។ ចូរមើលទៅឯទ្រង់កំពុងតែស្រែកចុះមានទាំងទឹកភ្នែក ហើយនិងឈាមហូរនៅពេញផ្ទៃមុខផង។ ទ្រង់បានជំនួសកន្លែងរបស់អ្នកហើយបាណាបាសអើយ។ ទ្រង់បានសុគត ជួសអ្នកហើយ”។
“តើអ្នកមានន័យថាទ្រង់ស្លាប់ជំនួសខ្ញុំ ដើម្បីឲ្យខ្ញុំមានសេរីភាពឬ?”
“មែនហើយ”
“អញ្ចឹងខ្ញុំនឹងចាប់ផ្តើមសម្លាប់គេបន្តទៀតហើយ”
អូ! តើនេះជាការដែលរមើសគុណយ៉ាងទៅ... អ្នកសមតែស្លាប់។
145
“នៅពេលដែលខ្ញុំបានឃើញឈើឆ្កាងដ៏អស្ចារ្យដែលទ្រង់ជាមហាក្សត្រនៃសិរីល្អបានសុគត ហើយទ្រង់បាននាំកិត្តនាមដល់ខ្ញុំហើយការឥតប្រយោជន៍បាត់បង់ទៅ”
ទ្រង់រស់នៅ ទ្រង់ស្រឡាញដល់ខ្ញុំទ្រង់បានសុគត ដើម្បីសង្រ្គោះខ្ញុំ
ទ្រង់ត្រូវគេបញ្ចុះនៅក្នុងផ្នូរទ្រង់បានដកយកអំពើបាបខ្ញុំចេញឆ្ងាយទៅ
ទ្រង់រស់ឡើងវិញទ្រង់រាប់ខ្ញុំជាសុចរិត គឺឲ្យមានសេរីភាពដ៏នៅអស់កល្ប
ថ្ងៃមួយទ្រង់នឹងយាងមក ជាថ្ងៃសិរីល្អ
146
តើអាចឲ្យខ្ញុំអាចបន្ទាបទ្រង់ចុះយ៉ាងដូចម្តេចនៅពេលដែលខ្ញុំឃើញទ្រង់ធ្វើវាសម្រាប់ខ្ញុំ? តើខ្ញុំអាចនឹងបាត់បង់មិត្តសំឡាញ់ទាំងឡាយដែលខ្ញុំមាននៅផែនដីយ៉ាងដូចម្តេចបាន?តើខ្ញុំគួរតែត្រៀមខ្លួនយ៉ាងដូចម្តេច កាលដែលខ្ញុំត្រូវបានគេដេញចេញពីក្រុមយ៉ាងដូចម្តេច? ពេលដែលខ្ញុំសម្លឹងមើលទៅឯស្ថានសួគ៌គឺពេលដែលខ្ញុំត្រូវជាប់ទោសនៅ ផែនដី ហើយទ្រង់បានទទួលទោសជំនួសខ្ញុំ។ អូ!ព្រះជាម្ចាស់អើយ សូមឲ្យខ្ញុំបានឱបឈើឆ្កាងរបស់ទ្រង់ផង។
ផ្ទាំងថ្មបានរញ្ជួយហើយផ្ទៃមេឃទៅជាងងឹត
ព្រះសង្រ្គោះខ្ញុំទ្រង់ឱនព្រះសិរសាទ្រង់ចុះ ហើយក៏សុគត
ផ្ទៃវាំងននបានរហែកជាពីរ
ស្ថានសួគ៌មានអំណរ ហើយពេលវេលាត្រូវបានបញ្ចប់ហើយ
147
អូ! សូមឲ្យខ្ញុំនៅជិតទ្រង់ គឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ។សូមកុំនាំខ្ញុំចេញឆ្ងាយពីទ្រង់ឡើយ។ ស្នាមប្រហោងទាំង ៥បានហូរឈាមចេញមក អូ!មហាក្សត្រនៃស្ថានសួគ៌!។ ទ្រង់បានសុគតជំនួសខ្ញុំ ដែលខ្ញុំបានជាប់មានទោស គឺជាប់ក្នុងច្រវ៉ាក់អំពើបាប នៅក្នុងគុកស្ថាននរក ដែលជាប់មានទោសគឺទ្រង់បានបំផ្លាញវាអស់លក្បវិញ។
នៅពេលដែលខ្ញុំមានអាយុ ប្រហែលជា ១៨ ទៅ២០ឆ្នាំ នៅថ្ងៃមួយព្រះវិញ្ញាណបរិសុទ្ធ... ខ្ញុំបាននិយាយថា “ខ្ញុំគឺជានរណា? តើខ្ញុំមកពីទីណា?តើខ្ញុំត្រូវទៅទីណា?
ទ្រង់មានបន្ទូលថា “ទ្រង់បានជំនួសកន្លែងរបស់អ្នកហើយ។អ្នកត្រូវទៅកាន់ទីនោះ។ ទ្រង់បានជំនួសកន្លែងរបស់ អ្នកហើយ”។
ខ្ញុំតបថា “ឱកូនចៀមនៃព្រះ! ឱកូនចៀមនៃព្រះ ទូលបង្គំមកហើយ!ទូលបង្គំមកហើយ! នៅក្នុងដៃទូលបង្គំគ្មានអ្វី សោះឡើយ។ទូលបង្គំគ្មានអ្វីថ្វាយទ្រង់សោះឡើយ ព្រះជាម្ចាស់អើយ។ គឺទូលបង្គំអាចត្រឹមតែតោងជាប់ឈើឆ្កាង របស់ទ្រង់តែប៉ុណ្ណោះ”។
ទ្រង់បានទទួលខ្ញុំ។ ទ្រង់បានបំពាក់សំលៀកបំពាក់ថ្មីដល់ខ្ញុំដូចជាឪពុកធ្វើដល់កូនពៅវង្វេងដែរ។ សំលៀកបំ ពាក់នោះមិនមែនជារបស់ខ្ញុំឡើយតែជារបស់ទ្រង់វិញ គឺជាសំលៀកបំពាក់សុចរិត ហើយទ្រង់បំពាក់ជញ្ចៀនរៀបការ ដល់ខ្ញុំគឺដូចជាកូនក្រមុំនៅថ្ងៃនោះ។ សត្វគោធាត់ៗត្រូវសម្លាប់យកមកធ្វើជាអាហារហើយយើងរាល់គ្នាមានសេចក្តី រីករាយ ដោយព្រោះខ្ញុំដែលបានស្លាប់ទៅ បានរស់វិញ។គឺខ្ញុំជាមនុស្សដែលបាត់បង់ ឥឡូវនេះរកឃើញវិញ។
ព្រះគុណអស្ចារ្យ ជាសព្ទពិរោះ ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ
ពីដើមបាត់បង់តែទ្រង់សង្រ្គោះ ក៏ខ្វាក់តែទ្រង់អប់រំ។
ព្រះគុណបង្រៀនឲ្យកោតខ្លាចព្រះ ក៏បានកំចាត់ភ័យទៅ
ព្រះគុណដែលទ្រង់ផ្តល់មកបានឈ្នះ ឲ្យចិត្តខ្ញុំចូលស៊ប់ទៅ។
លុះនៅស្ថាននោះដល់ម៉ឺនឆ្នាំងហើយ ទាំងស្រីសួស្តីភ្លឺព្រាត
នោះមិនដែលលែងអរនឹងគុណឡើយ
ទ្រង់នឹងផ្តល់គុណទៅទៀត។ អូ!ខ្ញុំស្រឡាញ់ព្រះយេស៊ូវ
ដោយព្រោះទ្រង់ស្រឡាញ់ខ្ញុំជាមុន អូ!អស្ចារ្យយ៉ាងណាទៅ។
148
សូមបានបើកទៅកាន់ និក្ខមនំ២១ដែលចែងអំពីការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយយើងនឹងនិយាយ អំពីរបៀបដែលទទួល... ខ្ញុំនឹងបង្ហាញដល់លោកអ្នកគឺនឹងប្រាប់លោកអ្នកពីលទ្ធផល។ តើលោកអ្នកអាចសំគាល់ពី សត្វនោះយ៉ាងដូចម្តេច?
នេះជាមាត្រាច្បាប់ទាំងប៉ុន្មានដែលឯងត្រូវយកទៅដាក់នៅមុខគេ។ បើឯងទិញបាវជាសាសន៍ហេព្រើរ នោះវាត្រូវ នៅបំរើតែ៦ឆ្នាំទេលុះដល់ឆ្នាំទី៧ នោះនឹងរួចចេញទៅទទេ ឥតសង់អ្វីឡើយ បើវាបានមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ដែរ តែបើមានប្រពន្ធផង នោះប្រពន្ធនឹងចេញទៅជាមួយគ្នា។បើប្រពន្ធនោះជាស្រ្តីដែលចៅហ្វាយបានឲ្យ ហើយនាងបានបង្កើតកូនប្រុសឬស្រីឲ្យវានោះប្រពន្ធនឹងកូនទាំងប៉ុន្មានជារបស់ផងចៅហ្វាយវាវិញ ឯវត្រូវចេញទៅតែ ខ្លួនប៉ុណ្ណោះ។
149
ខ្ញុំនឹងបញ្ចប់សេចក្តីអធិប្បាយរបស់ខ្ញុំនៅពេលបន្តិចទៀត(ខ្ញុំដឹងថាពេលវេលារបស់ខ្ញុំអស់ហើយ។ សូមអភ័យទោស បងប្រុស Nevilleខ្ញុំនឹងព្យាយាមបញ្ចប់វា)
សូមមើលវាមិនមែនជារឿងរបស់ឪពុកម្តាយរបស់អ្នកទេ គឺជាអ្នកវិញ។ មិនមែនជាប្រពន្ធរបស់អ្នកទេ។ប្រពន្ធ ហើយនិងកូនៗរបស់អ្នកមិនត្រូវបានរាប់បញ្ចូលឡើយ គឺមានតែអ្នកប៉ុណ្ណោះ។ ទោះបីជាម្តាយឪពុករបស់អ្នកជា មនុស្សបរិសុទ្ធក៏ដោយ។ រីឯឪពុកម្តាយរបស់អេសាវក៏ដូចគ្នាដែរ។ប៉ុន្តែគាត់គឺជាកម្មករវិញ។ ដ្បិតនោះគឺជាកិច្ចការ ងារផ្ទាល់ខ្លួន។
គេនិយាយថា “ឪពុករបស់ខ្ញុំគឺជាគ្រូអធិប្បាយ”
នោះវាគ្មានជាប់ទាក់ទងអ្វីនឹងអ្នកឡើយ។
“ម្តាយរបស់ខ្ញុំគឺជាអ្នកដែលគោរពប្រតិបត្តិដល់ព្រះណាស់។អូ! ឥឡូវនេះ គាត់កំពុងនៅស្ថានសួគ៌ហើយ”
នោះវាប្រហែលជាត្រឹមត្រូវមែនចុះតើអ្នកវិញ? គឺជាអ្វី!
បើឯងទិញបាវ...
150
សូមមើលពីសំគាល់របស់សត្វនោះចុះ។ខ្ញុំមិនមានពេលត្រឡប់ទៅក្រោយវិញនិយាយម្តងទៀតទេ ដោយព្រោះខ្ញុំ មិនមានពេលច្រើនទៀតទេ។
នឹងមានពេលមួយមកដល់ ត្រូវបានហៅថា ឆ្នាំសម្រាក។គឺជារៀងរាល់ឆ្នាំទី៧ ត្រូវបានហៅថាឆ្នាំសម្រាក (និស្សិតសាលាព្រះគម្ពីរអ្នកបំរើព្រះទាំងឡាយដែលអង្គុយនៅទីនេះ បានដឹងថានេះគឺជាសេចក្តីពិត)។ គឺគ្រប់ទាំងអស់ត្រូវឈប់សម្រាក។ នៅឆ្នាំទី៧ មិនត្រូវដាំដុះអ្វីឡើយ។ គឺត្រូវទុកដីឲ្យនៅសម្រាក។ពួកគេត្រូវតែប្រមូលផលនៅ មុនឆ្នាំទី៧មកដល់ ហើយនៅពេលឆ្នាំទី៧មកដល់អ្វីៗទាំងអស់ត្រូវឈប់សម្រាក។
នៅឆ្នាំទី៧ ពួកសង្ឃនឹងផ្លុំត្រែឡើង។ បើសិនជាអ្នកជាប់ជាបាវបំរើនោះត្រូវដោះលែងឲ្យមានសេរីភាព ទោះបី ជាអ្នកនោះជាប់ជំពាក់បំណុលប៉ុណ្ណាក៏ដោយ។នេះគឺជាត្រែនៃដំណឹងល្អ។
151
ទោះបីជាលោកអ្នកធ្លាប់បានបំរើដល់អារក្សអស់ពេលជាច្រើនឆ្នាំ ដោយជាប់ច្រវ៉ាក់ គឺមានការស៊ីផឹក ជក់បារី លេងល្បែងស៊ីសងប្រព្រឹត្តអំពើបាប និងអំពើកខ្វក់ទាំងឡាយក៏ដោយ។ទោះបីជាលោកអ្នកបានប្រព្រឹត្តអ្វីក៏ដោយ នៅពេល ដែលលោកអ្នកបានឮត្រែដំណឹងល្អនោះជាទីសំគាល់ដែលអ្នកអាចរួចមានសេរីភាពហើយ។ គឺលោកអ្នក អាចចេញ ទៅដោយមានសេរីភាព។
“សេចក្តីជំនឿកើតឡើងដោយសារឮព្រះបន្ទូលព្រះ”។ ឥឡូវនេះលោកអ្នកបានឮដំណឹងល្អទាំងមូលហើយ។ លោកអ្នកមិនត្រូវការចំណាយពេលយូរឡើយ។បើសិនជាលោកអ្នកអង្គុយ ហើយនិយាយថា “អូ! ខ្ញុំបានស្តាប់វា ហើយ។ ប៉ុន្តែខ្ញុំមិនបានឮវាឡើយ” មែនហើយ វាមិនមែនសម្រាប់លោកអ្នកឡើយ។ វាគឺសម្រាប់អ្នកដែលបានឮវាវិញ។
152
សូមមើល តើគាត់និយាយអ្វី។ដើម្បីបង្ហាញពីការនេះ សូមបងប្អូនបានយកចិត្តទុកដាក់គិតពិចារណាបន្តិចសិន។
បើឯងទិញបាវ...
(មានន័យថា ពួកគេត្រូវបានរំដោះឲ្យមានសេរីភាព)
...ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ...
“អូ! ខ្ញុំចូលចិត្តរាំ។ ខ្ញុំមិនអាចបញ្ឈប់វាបានឡើយដោយគ្មានហេតុផលនោះទេ។ ខ្ញុំមិនអាចឈប់ធ្វើនេះ ធ្វើនោះទេ បើគ្មានហេតុផលនោះតែខ្ញុំអាចឈប់បានដោយព្រោះប្រពន្ធរបស់ខ្ញុំ កូនៗរបស់ខ្ញុំនិងអ្វីៗផ្សេងៗទៀតដែលខ្ញុំ ស្រឡាញ់នៅ ផែនដីនេះ។ ចូរមើលចុះ បងប្រុស Branham។ខ្ញុំនឹងប្រាប់ដល់អ្នក។
លោកអ្នកមិនអាចឈប់ដោយគ្មានមូលហេតុនោះទេ។គ្រាន់តែលោកអ្នកចូលមក វានឹងត្រូវបានបញ្ឈប់ដោយខ្លួន ឯង។
ប៉ុន្តែលោកអ្នកអាចនិយាយថា “ខ្ញុំមិនអាចធ្វើបានឡើយ។ខ្ញុំគឺជាកម្មសិទ្ធរបស់ពួកជំនុំ ហើយខ្ញុំក៏ជាមនុស្សល្អដូច ជាអ្នកដែរ ឬក៏ដូចជាអ្នកឯទៀតដែរ”
វាមិនអីទេ បងប្រុស។ លោកបានស្តាប់ឮសេចក្តីពិតហើយ។
“ឥឡូវនេះចូរស្តាប់ចុះ។ តើមិនមែនជាព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទេឬអី...?”
បើសិនជាលោកអ្នកចង់រក្សានៅក្នុងរបៀបនោះ ចូរបន្តចុះ។លោកអ្នកបានស្តាប់ឮសម្លេងត្រែផ្លុំឡើងហើយ។ ព្រះគម្ពីរបានចែងថា... ( ឱព្រះជាម្ចាស់អើយចូរមើលចុះ។ តើនោះមិនមែនជាព្រះបន្ទូលដែលមានបន្ទូលមកកាន់ ខ្ញុំនៅពេលបន្តិចទៀតទេឬអី?)“បើសិនជាសម្លេងតែ្រផ្លុំឡើងមិនច្បាស់...”
បើសិនជានិកាយរបស់លោកអ្នកនិយាយថា “ព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ” នោះមិនមែនជា សម្លេងដូចជាត្រែបានផ្លុំឡើងនោះទេ។
បើសិនជាសម្លេងត្រែផ្លុំឡើងមិនច្បាស់នោះតើអាចឲ្យគេរៀបចំខ្លួនរបស់គេចូលទៅធ្វើសង្រ្គាមយ៉ាងដូចម្តេច ទៅ?“
153
...តែបើបាវនោះនិយាយថាខ្ញុំស្រឡាញ់ចៅហ្វាយរបស់ខ្ញុំ...
“ខ្ញុំស្រឡាញ់ដល់អារក្សដែលបានធ្វើឲ្យខ្ញុំប្រព្រឹត្តនៅការទាំងនេះ”។ “ខ្ញុំគិតថា លោកអ្នកមានគំនិតតូចចង្អៀតណាស់” “ខ្ញុំស្រឡាញ់ការនេះ។ ខ្ញុំគិតថា យើងគួរតែមានការធំៗទាំងនេះ ដោយធ្វើបែបនេះបែបនោះ... ហើយយើង ត្រូវរាំសប្បាយ។ យើងត្រូវតែបោកប្រាស់ដល់ពួកជំនុំរបស់យើងនិងធ្វើអ្វីៗផ្សេងទៀតបែបនេះ។ យើងគ្រប់គ្នាសុទ្ធតែ មានពេលវេលាល្អៗ។ពួកគេគឺជាមនុស្សល្អ ដូចជាក្រុមមនុស្សឯទៀតដែលអ្នកបានចូលរួមដែរ”។
Okay, ល្អណាស់។
...ខ្ញុំមិនចង់ចេញទៅទេ...
នោះចៅហ្វាយត្រូវនាំវាទៅឯចំពោះព្រះរួចត្រូវនាំទៅឯទ្វារ ឬបង្គោលទ្វារណាក្តី...
តើនរណាជាទ្វារ?(អ្នកស្តាប់និយាយថា គឺជា “ព្រះយេស៊ូវគ្រីស្ទ”) “ខ្ញុំនឹងដាក់គេនៅមាត់ទ្វារ” តើពេលទៅទើបការ ដៅសំគាល់សត្វនោះបានមកដល់? គឺនៅក្នុងគ្រានេះ។
នាំវាទៅឯទ្វារឬបង្គោលទ្វារណាក្តី ហើយយកដែកចោះមកចោះត្រចៀកវា ដូច្នេះបាវនោះនឹងត្រូវនៅបំរើចៅហ្វាយជាដរាបទៅ។
“តើបងប្រុស Branhamចង់មានន័យអ្វីទៅ?”
បើសិនជាលោកអ្នកបានឮដំណឹងល្អ ដែលជាសេចក្តីពិត ហើយបដិសេធវិញ នោះទ្រង់នឹងដាក់សំគាល់នៅត្រចៀករបស់លោកអ្នក ដោយមិនឲ្យលោកអ្នកស្តាល់ឮទៀតឡើយ។ លោកអ្នកបានឆ្លងកាត់រវាងខ្សែបន្ទាប់ ជីវិត និង សេចក្តីស្លាប់។ បន្ទាប់មកលោកអ្នកនឹងបានទៅនៅជាមួយនឹងក្រុមរបស់លោកអ្នក គឺជានិកាយរបស់លោកអ្នកហើយសម្រាកជារៀងរហូត។ ដើរនៅក្នុងពន្លឺ គឺជាកូនរបស់ព្រះ។ មែនហើយ។លោកអ្នកនឹងបំរើចៅហ្វាយនោះជា ដរាប។
154
នៅពេលដែលសម្លេងត្រែបានផ្លុំឡើង នោះគាត់មានសេរីភាពហើយ។វាគឺជាព្រះគុណរបស់ព្រះ។ វាគឺជាឆ្នាំដ៏ រីករាយ គឺជាឆ្នាំបញ្ចប់របស់ពួកគេ។បងប្អូនអើយ ថ្ងៃនៃអំពើបាបបានកន្លងផុតទៅហើយ។ ខ្ញុំចង់ប្រាប់ទៅដល់បងប្អូនដែលកំពុងបំរើអំពើបាបថា ថ្ងៃនៃអំពើបាបបានកន្លងផុតទៅហើយ។ ព្រះយេស៊ូវទ្រង់បានសុគត។លោកអ្នកមិនត្រូវ ការបំរើអំពើបាបទៀតឡើយ។ លោកអ្នកពុំចាំបាច់ ឱនក្បាលចំពោះគោលជំនឿនិងនិកាយទាំងឡាយទៀតឡើយ។
“ទ្រង់គឺជាព្រះរាជបុត្រាដែលបានរំដោះគេឲ្យមានសេរីភាព”បើសិនជាលោកអ្នកចង់មានសេរីភាព ចូរមានសេរី ភាពនៅក្នុងព្រះរាជបុត្រចុះចូរបោះបង់ការទាំងអស់ចុះ ហើយមកបំរើទ្រង់វិញ សូមចូលមក។
ប៉ុន្តែ បើលោកអ្នកមិនចង់ទេ នោះក្រុមរបស់លោកអ្នកចៅហ្វាយរបស់លោកអ្នក នឹងអ្នកឯទៀតដែលលោក កំពុងតែបំរើនឹង ត្រូវចោះត្រចៀកហើយលោកអ្នកមិនអាចស្តាប់ឮទៀតឡើយ។ បើសិនជាព្រះជាម្ចាស់ទ្រង់មាន បន្ទូលមកកាន់ចិត្តរបស់លោកអ្នកថា “ចូរមក ដល់ពេលហើយ” តែលោកអ្នកបានបដិសេធវិញ នោះលោកអ្នកនឹងត្រូវបានទទួលសំគាល់នោះ ហើយ គឺដោយព្រោះមានចិត្តរឹង មិនចង់ស្តាប់សេចក្តីពិត។នោះគឺជាការដៅចំណាំ របស់អារក្ស គឺសំគាល់ពីសត្វនោះឯង។
តើអ្វីទៅជាសំគាល់នៅលើសត្វនោះ? គេនឹងដាក់លោកអ្នកត្រឡប់ទៅកាន់ពួករ៉ូមវិញគឺក្រុមដែលជឿលើនិកាយ ហើយលោកអ្នកមិនអាចចូលមកទទួលសេរីភាពជាដរាប។នោះគឺជាសំគាល់លើសត្វនោះ។ សំឡាញ់អើយ វាគឺជា ការដែលពិបាកណាស់។
155
តើអ្វីទៅជាគំរូនៅក្នុងកណ្ឌសញ្ញាចាស់ ពីទំនាយអំពីការឮដំណឹងល្អដែលអាចឲ្យលោកអ្នកមានសេរីភាពបាន! លោកអ្នកមិនត្រូវការឱនក្បាលចុះទៀតឡើយ។លោកអ្នកមានសេរីភាពយ៉ាងពិតប្រាកដនៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយ។ គ្មានអំពើបាបទៀតឡើយ។
បើលោកអ្នកលោកស្រឡាញ់ដល់លោកីយនេះ ព្រះគម្ពីរបានចែងថា “បើសិនជាអ្នកស្រឡាញ់ដល់លោកីយនេះឬអ្វីផ្សេងទៀតនៅលោកីយនេះ នោះសេចក្តីស្រឡាញ់របស់ព្រះមិនមាននៅក្នុងអ្នកឡើយ”។ តើនោះគឺជាការពិតឬ?បើសិនជាលោកអ្នកស្រឡាញ់ដល់លោកីយនេះ ឬអី្វផ្សេងទៀតដែលជារបស់លោកីយនេះនោះសេចក្តីស្រឡាញ់ របស់ព្រះមិនមាននៅក្នុងលោកអ្នកឡើយ។
ចុះការធំៗទាំងអស់នេះ ដែលមានៅក្នុងលោកីយសព្វថ្ងៃនេះស្ថិតនៅក្រោមឈ្មោះសាសនា ដូចជាការទាំង ឡាយនៅក្នុងលោកីយនេះវិញឬ? គឺមនុស្សដូចជាសត្វជ្រូកដែលត្រឡប់ទៅដេកត្រាំនៅក្នុងភក់វិញដែរ។ “អូ! វាជាការ ល្អទេ វាមិនមែនដូចបែបនោះឡើយ”។
156
លោកអ្នកយល់ដែរឬទេ អំពីពួកសំណល់យូដា ១៤៤ ០០០នាក់?តើពួកគេកំពុងអង្គុយរង់ចាំនៅទីណា? ពេល វេលាជិតមកដល់ហើយ។លោកអ្នកអាចមើលឃើញពួកស្រីល្ងង់កំពុងធ្វើអ្វីដែរឬទេ? គឺពួកគេមិនមានប្រេងនៅក្នុងចង្កៀងឡើយ នៅពេលដែលពួកគេភ្ញាក់ឡើង នោះអាក្រក់ ហើយនិងល្អត្រូវបានបែងចែកចេញពីគ្នានៅថ្ងៃជំនុំជំរះ។ ពួកស្រីល្ងង់គេខំទៅទិញប្រេងមកបំពេញចង្កៀងរបស់ខ្លួនតែនៅពេលដែលពួកគេចេញទៅ ស្រាប់តែកូនកំលោះបាន មកដល់។
ឥឡូវនេះ តើវានៅកៀកកិតយ៉ាងណា។ យើងរាល់គ្នានៅសល់ពេលវេលាខ្លីណាស់។ខ្ញុំមិនដឹងថា ខ្ញុំអាចរស់នៅ បានប៉ុន្មានឆ្នាំទៀតនោះទេ។ ប្រហែលជាសល់មួយឆ្នាំទៀតឬប្រហែលជា១០ឆ្នាំ ឬ៤០ឆ្នាំទៀត។ ហើយប្រហែលជា ៤០នាទីទៀតក៏ថាបាន។ ខ្ញុំមិនដឹងឡើយដ្បិតខ្ញុំមិនអាចកំណត់បានឡើយ។ តែខ្ញុំដឹងថាពេលវេលាជិតដល់ហើយ
157
ឥឡូវនេះ វាដល់ពេលហើយ។ ការដំបូងដែលលោកអ្នកត្រូវដឹងគឺជាពួកជំនុំគេចាប់ផ្តើធ្វើអ្វីៗដែលសប្បាយៗ។តើមានបងប្អូនប៉ុន្មាននាក់បានកត់សំគាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ? ពិតណាស់។តើមានអ្វីកើតឡើង? គឺពួកជំនុំ ឡៅឌីសេ យើងនឹងឃើញជាមួយគ្នានៅយប់នេះតើទេវតាបាននាំអ្វីមកកាន់ពួកជំនុំឡៅឌីសេ។
158
អូ! ខ្ញុំស្រឡាញ់ទ្រង់ ចុះតើអ្នកវិញ?មែនហើយខ្ញុំស្រឡាញ់ទ្រង់។
តើអ្វីទៅជាការដៅចំណាំរបស់ព្រះ? គឺជាព្រះវិញ្ញាណបរិសុទ្ធ។តើអ្វីទៅជាការដៅចំណាំនៅលើសត្វនោះ? ការ បដិសេធ។តើមានមនុស្សប៉ុន្មាននាក់នៅលើផែនដីនេះ គេបដិសេធមិនទទួលទ្រង់? “ពួកអ្នកទាំងអស់នោះមិនមានត្រាដៅចំណាំរបស់ព្រះឡើយ គឺជាមានត្រាដៅចំណាំរបស់សត្វនោះវិញ”អ្នកទាំងអស់នោះគ្មានព្រះវិញ្ញាណបរិសុទ្ធ នៃព្រះឡើយដោយព្រោះគេមានសំគាល់របស់សត្វនោះ។
ត្រារបស់ព្រះជាម្ចាស់គឺជាព្រះវិញ្ញាណបរិសុទ្ធ។ដិ្បតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។ ស្ទើរនៅគ្រប់បទគម្ពីរបាន និយាយអំពីការនេះថាវាគឺជាការដៅចំណាំរបស់ព្រះ។ រី ឯអ្នកដែលគ្មានវិញ គឺជាអ្នកដែលបានបដិសេធទ្រង់។តើពួក គេបដិសេធយ៉ាងដូចម្តេចទៅ? គឺតាមរយៈ ការបដិសេធមិនព្រមស្តាប់។ តើត្រឹមត្រូវទេ?
159
តើលោកអ្នកមានសេចក្តីជំនឿបានយ៉ាងដូចម្តេច? “ដោយសារការឮ”តើការសំគាល់នោះនៅត្រង់ណា? នៅក្នុង ដៃឬ? អត់ទេ, តើនៅក្នុងក្បាលឬ? អត់ទេ,គឺនៅក្នុងត្រចៀក។ តាមរយៈត្រចៀកបានធ្វើឲ្យយើងស្តាប់ឮ។
“គ្មានទៀតឡើយ” លោកអ្នកនិយាយថា “គ្មានទៀតឡើយសម្រាប់ខ្ញុំ។ខ្ញុំមិនចង់បានអ្វីជាមួយនឹងការនោះឡើយ”
គឺវាដូចជាពួកគេដែរ... បងប្រុស Neville។ ខ្ញុំចង់ប្រាប់ដល់លោកអ្នកថា “វាមិនអាចទៅរួចឡើយចំពោះពួកគេ ដែលបានភ្លឺម្តង”។ ការដែលចូលមកក្នុងនគរ វាដូចជាពួកគេឈរនៅបន្ទាប់ពួកអ្នកជឿដែរ។
ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ ហើយភ្លក់ ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយ។ រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្ត ម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅ កណ្តាលជំនុំផង។
វាពិតជាមិនអាចទៅរួចឡើយ ដែលនាំឲ្យពួករើសតាំងធ្វើបែបនោះ។គេមិនអាចធ្វើបានឡើយ ដោយព្រោះអ្វី ដែលពួកគេកំពុងធ្វើ។ ប៉ុន្តែគេបានបន្តការតាំងសញ្ញាដោយព្រះលោហិតរបស់ទ្រង់វិញ...បើសិនជាគាត់ត្រូវបានរើស តាំង នៅក្នុងក្រុម គាត់មិនអាចធ្វើបានឡើយ។វាមិនអាចទៅរួចឡើយចំពោះគាត់ដែលធ្វើបែបនោះ។
160
យើងត្រូវតែនាំការនេះចុះមក៖ ដ្បិតទឹកភ្លៀងបានធ្លាក់ចុះមកលើផែនដីដើម្បីស្រោចស្របលើផែនដី ហើយបន្លា ក៏បានលូតលាស់ឡើង គឺជាអ្នកដែលបានបដិសេធទ្រង់នៅថ្ងៃចុងក្រោយនឹងត្រូវបានដុតចោល។រីឯផលស្រូវវិញ នឹង ត្រូវបានប្រមូលទៅរក្សាទុកនៅក្នុងជង្រុក ប៉ុន្តែជីវិតមានឡើងដោយសារទឹកភ្លៀងដែលធ្លាក់ចុះមកលើ ស្រូវផង និង ស្រងែផងដែរ។ពួកវាទាំងពីរសុទ្ធតែរីករាយដូចគ្នា ដោយព្រោះមានភ្លៀងធ្លាក់ចុះមក។ ប៉ុន្តែ តាមរយៈផែ្លរបស់វាលោកអ្នក នឹងបានស្គាល់វា ថាជាដើមស្រូវ ឬស្រងែនោះ។
161
ខ្ញុំកំពុងតែព្យាយាមលើកឧទាហរណ៍អំពីស្រីព្រហ្មចារីទាំងនេះមកពន្យល់ប្រាប់លោកអ្នក។ នៅក្នុងខ្សែបន្ទាត់ អ្នកជឿ តើមានអ្វីកើតឡើង។នៅពេលដែលពួកគេបានមកដល់ Kadesh-barnea គឺជាកូនៗរបស់ពួកអ៊ីស្រាអែល... ខ្ញុំចង់និយាយត្រឡប់ទៅត្រឡប់មកនៅក្នុងគម្ពីរលោកុប្បត្តិ ហើយនិងនិក្ខមនំ និងបទគម្ពីរផ្សេងទៀតដែរដើម្បីឲ្យ លោកអ្នកយល់បាន។
162
នៅក្នុងកណ្ឌនិក្ខមនំ នៅពេលដែលមនុស្សទាំងនេះបានមកដល់ Kadesh-barnea...នោះគឺជាថ្ងៃជំនុំជំរះលោ កីយនេះហើយ។ ហើយពួកអ៊ីស្រាអែលក៏បានទទួលបានកៅអីជំនុំជំរះដែរ។វាគឺជាថ្ងៃទី១១ នៅលើភ្នំ បន្ទាប់ពីពួកគេ ទទួលបានក្រិត្យវិន័យរបស់ព្រះរហូតដល់ថ្ងៃដែលពួកគេទទួលជំនុំជំរះ។ ព្រះគម្ពីរចែងថា “ដំណើរ១១ថ្ងៃចេញពី សមុទ្រ”។ពួកគេក៏័បានមកដល់ Kadesh ពេលនោះពួកគេក៏បានទទួលការជំនុំជំរះ។
បន្ទាប់ពីព្រះជាម្ចាស់ទ្រង់បានយកពួកគេចេញទៅបាន៤ថ្ងៃពួកគេក៏វិលត្រឡប់ទៅកាន់ទីរហោស្ថានវិញ ហើយ វង្វេងនៅទីនោះ ហើយពួកគេបានទទួលបង្គាប់នេះនិងអ្វីៗផ្សេងទៀត ហើយគេក៏ត្រឡប់ទៅវិញ... តើមានអ្វីកើត ឡើង។
បន្ទាប់មក ពួកគេបានមកដល់ទីនេះ... ពួកគេបានមកដល់ការជំនុំជំរះរបស់ពួកគេនៅKadesh-barnea។
163
តើមាន អ្វីកើតឡើង? ទ្រង់បានដកមនុស្សម្នាក់ចេញពីកុលសម្ពន្ធនីមួយៗហើយមានបន្ទូលថា “ចូរចេញទៅ ហើយធ្វើជាអ្នក ស៊ើបការនៅទីនោះហើយមើលថាតើដីនៅទីនោះគឺជាដីប្រភេទអ្វី” បន្ទាប់មកពួកគេបានធ្វើដំណើរទៅកាន់ទីនោះ។មានមនុស្សពីរនាក់នៅក្នុងចំណោមពួកគេបានចូលកាន់ទឹកដីនោះហើយបាននាំយកទំពាំងបាយជូរមួយចង្កោមធំមក ជាមួយផង។
តើពួកគេបានធ្វើអ្វីខ្លះបន្ទាប់ពីពួកគេត្រឡប់មកវិញ។ពួកគេបានឃើញពួក អាម៉ូរី ហើយពួកស៊ើបការផ្សេងទៀត បាននិយាយថា “ពួកគេជាមនុស្សយក្ស!”។ជាចុងក្រោយ ពួកកូនចៅកាអ៊ីនក៏បានទៅដល់ទឹកដីនោះ។
ពួកគេនិយាយថា “ពួកគេជាមនុស្សយក្ស!” “យើងមិនអាចយកទឹកដីនោះបានឡើយ។ទឹកដីរបស់ពួកគេ មាន ព័ទ្ធដោយរបង និងកំផែងធំៗណាស់។ តើហេតុអ្វីទៅពួកយើងមើលទៅដូចជាសត្វកណ្តូបនៅក្នុងចំណោមពួកគេ អញ្ជឹង” ។
164
តើពួកគេបានធ្វើអ្វីខ្លះ? តើហេតុអ្វីទៅពួកគេពិតជាបានឃើញទឹកដីនោះមែន។ ពួកគេថែមទាំងបានភ្លក់ផ្លែឈើ ដែលដាំនៅទីនោះផង។ កាឡែបនិងយ៉ូស្វេបានទៅដល់ទីនោះ ហើយក៏យកភស្តុតាងត្រឡប់មកវិញ គឺគេបានរែក ផ្លែឈើនោះនៅលើស្មារបស់ពួកគេត្រឡប់មកវិញ។ ពួកគេបានភ្លក់ផែ្លឈើនោះរួចហើយ។ ពួកគេមិនធ្លាប់បានទៅដល់ទីនោះទេ ប៉ុន្តែ កាឡែប ហើយនិងយ៉ូស្វេបានទៅដល់ទីនោះ នាំយកភស្តុតាងត្រឡប់មកវិញ។
កាឡែប និងយ៉ូស្វេនិយាយថា “យើងអាចដណ្តើមយកទឹកដីនោះបាន!”តើហេតុអ្វីទៅ? ដោយព្រោះកាឡែប និងយ៉ូស្វេ បានរំពឹងមើលព្រះបន្ទូលព្រះ។ទ្រង់មានបន្ទូលថា “ទឹកដីនោះជារបស់អ្នក។ នៅទីនោះមានសុទ្ធតែពួក អាម៉ូរី និងពួកHivitesនិងពួកផ្សេងទៀតបានរស់នៅទីនោះ... ប៉ុន្តែទឹកដីនោះជារបស់អ្នក។ នៅទីកន្លែងណាដែលឯងឈានជើងទៅដល់ នោះអញនឹងប្រគល់ឲ្យឯង។ ចូរបន្តដើរទៅមុខចុះ នោះគឺជាទឹកដីរបស់អ្នកហើយ”។
ប៉ុន្តែពួកគេនិយាយថា “អូ អត់ទេ!យើងរាល់គ្នាមិនអាចមានការរីកផុសផុលនៅទីនោះបានទេ។ អូ! ពួកបូជាចារ្យ​ ពួកសម្តេចសង្ឃគេនឹងចេញមកបណ្តេញពួកយើងចេញជាមិនខាន”។ ចូរបន្តដំណើរទៅមុខទៅ យើងនឹងទទួលបាន វាហើយ។
165
បន្ទាប់មកពួកគេទាំងពីរនាក់នេះ បានត្រឡប់មកវិញ ហើយនិយាយថា “យើងរាល់គ្នាច្បាស់ជាអាចយកទឹកដីនោះបាន ដ្បិតព្រះជាម្ចាស់ទ្រង់មានបន្ទូលហើយ។ ចូរយើងទៅយកទឹកដីនោះទៅ!”
ចូរមើលពួកអ្នកជឿទាំងនោះទៅ? ពួកគេនៅឆ្ងាយណាស់ហើយក៏បានភ្លក់ផ្លែឈើនោះផង។ “វាមានរសជាតិល្អ ណាស់ ប៉ុន្តែ យើងមិនអាចធ្វើវាទៅរួចឡើយ”។
តើជាអ្វីទៅ? នេះគឺជាលក្ខណៈរបស់ពួកអ្នកជឿនាពេលបច្ចុប្បន្ននេះ។សូមមើល ក្មេងម្នាក់នៅទីនេះចុះ។ ព្រះ ជាម្ចាស់ទ្រង់បានត្រាស់ហៅគាត់។ ឥឡូវនេះគាត់បានទទួលសេចក្តីសង្រ្គោះហើយ។ ម្តាយរបស់គាត់គឺជាអ្នកបោក កក់ម្នាក់តែគាត់បានបញ្ជូនកូនប្រុសរបស់គាត់ ឲ្យទទួលការសិក្សាអប់រំពីរបៀបអធិប្បាយ។
នៅពេលដែលគាត់ទៅដល់ទីនោះ។ គាត់នៅតែគិត... ជារៀងរាល់ពេលដែលគាត់បានឃើញស្ត្រីស្លៀកពាក់មិនសមរម្យ គាត់ចង់តែហែកសំលៀកបំពាក់របស់គេឲ្យខ្ទេច។ហើយគ្រប់ពេលដែលគាត់ធុំក្លិនផ្សែងបារី គាត់មិនអាច ទប់អារម្មណ៍ចង់ជក់បារីបានឡើយ។គាត់ដឹងថាវាខុស ប៉ុន្តែគាត់មិនអាចយកឈ្នះវាបានឡើយ។ គាតនិយាយថា “ឱព្រះជាម្ចាស់អើយសូមរាប់ទូលបង្គំជាបរិសុទ្ធផង។ សូមដកនូវចិត្តរឹងមានៈទាំងអស់នេះ ចេញពីទូលបង្គំផង”។
ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “ដូច្នេះ អញនឹងធ្វើវាដល់ឯងហើយនឹងកូនៗរបស់ឯងផង អញនឹងដកយកទាំង អស់ចេញពីឯង”។
166
នៅយប់មួយ គាត់បានធ្វើដំណើរចូលបន្តិចហើយក៏បានស្តាប់ឮ ពីបុណ្យជ្រមុជដោយព្រះវិញ្ញាណ បរិសុទ្ធ។
គាត់បានឡើងដល់ជំហានទី១ គឺការរាប់ជាសុចរិត ហើយជំហានទី២គឺរាប់ជាបរិសុទ្ធ។ ឥឡូវនេះ គាត់បានត្រៀម ខ្លួនរួចរាល់ហើយសម្រាប់ទទួលបុណ្យជ្រមុជ។
នៅពេលដែលគាត់ទៅដល់ដំណាក់កាលនោះ គឺបាននៅក្នុងព្រះគម្ពីរ​ហើយគាត់និយាយថា “មែនហើយ គឺដូចជា អ្វីដែលពួកគេបានធ្វើពិតមែន។គឺបុណ្យជ្រមុជនោះនៅក្នុងព្រះនាមព្រះយេស៊ូវ ដែលពួកគេបានធ្វើ។ គឺត្រឹមត្រូវ ណាស់។គាត់បាននិយាយថា ខ្ញុំបានអានហើយ អានទៀត គឺវាពិតជាត្រឹមត្រូវមែន។ លោកសម្តេចសង្ឃរាជតើលោក នឹងធ្វើអ្វីទៅ?”
“គ្មាននរណាមួយធ្វើទៅដែលសមហេតុផលសោះ!”
“ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ ពួកគេនិយាយភាសាដទៃពួកគេបានធ្វើការទាំងនេះ ហើយពួកគេអាច ប្រោសជម្ងឺឲ្យជាផង”។គាត់កំពុងតែមើលទៅកាន់ជាយដែនហើយ។
“អូ! បើសិនជាខ្ញុំបង្រៀនការនោះដល់ពួកជំនុំរបស់ខ្ញុំ។ អូ!ខ្ញុំគឺជាពួកប្រេសប៊ីធើរៀន, ជាពួកមេតូឌីស, ជាពួកបាប ទីស្ទ... អូ!ពួកសម្តេចសង្ឃគេនឹងបណ្តេញខ្ញុំចេញហើយ។ យើងរាល់គ្នាមិនអាចធ្វើបែបនោះបានឡើយ។ ហើយមិនអាចមានកិច្ចប្រជុំបែបនោះនៅក្នុងពួកជំនុំរបស់យើងបានឡើយ។នោះគ្រប់គ្នាគេនឹងក្រោកឡើងដើរចេញហើយ”។
167
គេគឺជាអ្នកដែលបានភ្លឺម្តងហើយ ក៏បានភ្លក់អំណោយទាននៃស្ថានសួគ៌ផងបើសិនជាគេធ្លាក់ចេញ នោះត្រូវតែ ប្រែចិត្តជាថ្មីម្តងទៀតដោយព្រោះគេបានធ្វើបាបទាស់នឹងព្រះជាម្ចាស់... ។
តើអ្វីទៅជាអំពើបាប? គឺជាការដែលមិនជឿ។ គេបានធ្វើបាបទាស់នឹងព្រះ។តើទ្រង់បានធ្វើអ្វីចំពោះគេ? ទ្រង់នៅ តែបន្តការតាំងសញ្ញារបស់ទ្រង់គឺទ្រង់បានរាប់គេជាបរិសុទ្ធ ទោះបីជាពួកគេមិនបរិសុទ្ធក៏ដោយ ឬក៏បានទាស់នឹងព្រះគុណរបស់ព្រះដែលបានផ្តល់មកឲ្យគាត់ក៏ដោយ។ នោះនឹងពួកសំណល់នឹងមិនត្រូវបានរាប់ជាបរិសុទ្ធទៀតឡើយ ប៉ុន្តែគេនឹងរង់ចាំថ្ងៃជំនុំជំរះដោយសេចក្តីភ័យខ្លាចវិញហើយការឈឺចាប់នឹងក្លាយជាសត្រូវដែល បំផ្លាញពួកគេវិញ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា “ដ្បិតការសងសឹកស្ថិតនៅលើទ្រង់វិញ”។“ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់ នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹង ខួរឆ្អឹងដាច់ពីគ្នាទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ”។ នោះពេលដែលលោកអ្នកឃើញ ពន្លឺនោះលោកអ្នកនឹងដើរនៅក្នុងពន្លឺ។ លោកអ្នកមិនដឹងថា លោកអ្នកត្រូវទៅកន្លែងណាទេប៉ុន្តែនៅតែបន្តដើរទៅ មុខ ដើរសំដៅទៅកាល់វ៉ារី។
168
ឱ ព្រះជាម្ចាស់អើយ សូមឲ្យនៅថ្ងៃមួយ... ពួកគេជំនុំបានដូចជាថ្ងៃរបស់លោកអេណុកដែរ...គាត់បានដើរ តាមព្រះជាម្ចាស់អស់ ៥០០ឆ្នាំ គឺដើរនៅក្នុងពន្លឺហើយធ្វើបន្ទាល់ពីអ្វីៗដែលព្រះជាម្ចាស់ទ្រង់មានបន្ទូល ហើយគាត់ ក៏ធ្វើតាមផង។គាត់មិនដែលធ្វើឲ្យព្រះជាម្ចាស់ទាស់ព្រះហឫទ័យឡើយ។អ្វីដែលព្រះជាម្ចាស់មានបន្ទូលឲ្យគាត់ធ្វើ នោះក៏ធ្វើតាម។
ទូកធំ គឺជាគំរូពីពួកយូដា ១៤៤ ០០០ នាក់ ដែលជាលោកណូអេហើយនិងក្រុមរបស់គាត់។ ប៉ុន្តែលោកអេណុក បានទៅស្ថានសួគ៌នៅមុខទឹកជំនន់បន្តិច។តើលោកអ្នកដឹងទេ។ លោកអ្នកអេណុកគាត់បានដើរនៅក្នុងពន្លឺ។ រហូតដល់ថ្ងៃដែលព្រះជាម្ចាស់បានលើកគាត់ឡើងទៅ គាត់នៅតែបន្តដើរនៅក្នុងពន្លឺរហូតទៅដល់សិរីល្អនៃព្រះ ដោយ មិនបានស្លាប់ដូចជាមនុស្សធម្មតាឡើយ។ ព្រះជាម្ចាស់បានលើកគាត់ឡើងទៅដោយព្រះគាត់បានដើរនៅក្នុងពន្លឺនៃ ព្រះ។ គាត់នៅតែដើរនៅក្នុងពន្លឺ។
169
ចូរយើងរាល់គ្នាបន្តទៅពួកជំនុំ
ដើរនៅក្នុងពន្លឺដើរនៅក្នុងពន្លឺដ៏អស្ចារ្យ
ចូរមកកាន់ទីមានដំណក់ទឹកសន្សើមនៃព្រះគុណដែលភ្លឺចែងចាំង
ពន្លឺនឹងចែងចាំងនៅជុំវិញយើងរាល់យប់ថ្ងៃ
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ។
ចូរយើងច្រៀងសរសើរព្រះជាម្ចាស់ជាមួយគ្នា៖
យើងនឹងដើរនៅក្នុងពន្លឺដើរនៅក្នុងពន្លឺដ៏អស្ចារ្យ
ចូរមកកាន់ទីមានដំណក់ទឹកសន្សើមនៃព្រះគុណដែលភ្លឺចែងចាំង
ពន្លឺនឹងចែងចាំងនៅជុំវិញយើងរាល់យប់ថ្ងៃ
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ។
ពួកបរិសុទ្ធនឹងស្រែកថា
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ
នោះជួងនៃស្ថានសួគ៌នឹងបន្លឺរឡើង
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ
ដើរនៅក្នុងពន្លឺដើរនៅក្នុងពន្លឺដ៏អស្ចារ្យ
ចូរមកកាន់ទីមានដំណក់ទឹកសន្សើមនៃព្រះគុណដែលភ្លឺចែងចាំង
ពន្លឺនឹងចែងចាំងនៅជុំវិញយើងរាល់យប់ថ្ងៃ
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ។
170
សូមបងប្អូនបានឱនក្បាលចុះបន្តិច។តើមានបងប្អូនណាចង់ទទួលបានបទពិសោធន៍ពេញដោយព្រះវិញ្ញាណ បរិសុទ្ធដែរឬទេ? ចូរនិយាយថា “សូមនឹងចាំពីខ្ញុំផងបងប្រុស Branham គឺខ្ញុំដែលជាពួកជំនុំនៃព្រះ។ ខ្ញុំចង់ដើរ នៅក្នុងពន្លឺ។ខ្ញុំចង់បានសេចក្តីអំណរដ៏អស្ចារ្យ ជាងឬសនៃ សេចក្តីល្វីចូរចត់នៅក្នុងខ្ញុំ។ខ្ញុំចង់ក្លាយជាបាវបំរើ របស់ព្រះ”។ ចូរលើក ដៃឡើង ហើយនិយាយថា “ឱព្រះជាម្ចាស់អើយសូមទ្រង់នឹកចាំពីទូលបង្គំផង”
បាទ, មានបងប្អូន២០នាក់ហើយដែលបានលើកដៃ សូមបន្ថែមទៀត។ហើយសូមបងប្អូននៅតែឱនក្បាលចុះ នៅ ខណៈដែលយើងរាល់គ្នាកំពុងច្រៀងរួមគ្នាដោយសម្លេងតិចៗ៖
ឱ ព្រះយេស៊ូវ គឺជាពន្លឺនៃលោកីយ។
យើងនឹងដើរនៅក្នុងពន្លឺដើរនៅក្នុងពន្លឺដ៏អស្ចារ្យ
ចូរមកកាន់ទីមានដំណក់ទឹកសន្សើមនៃព្រះគុណដែលភ្លឺចែងចាំង
ពន្លឺនឹងចែងចាំនៅជុំវិញយើងរាល់យប់ថ្ងៃ
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ។
ពួកបរិសុទ្ធនឹងស្រែកថា
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ
នោះជួងនៃស្ថានសួគ៌នឹងបន្លឺរឡើង
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ
ដើរនៅក្នុងពន្លឺដើរនៅក្នុងពន្លឺដ៏អស្ចារ្យ
ចូរមកកាន់ទីមានដំណក់ទឹកសន្សើមនៃព្រះគុណដែលភ្លឺចែងចាំង
ពន្លឺនឹងចែងចាំនៅជុំវិញយើងរាល់យប់ថ្ងៃ
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ។
171
ឱព្រះអម្ចាស់យេស៊ូវអើយ នៅខណៈដែលទូលបង្គំយើងខ្ញុំកំពុងតែច្រៀងបទនេះទូលបង្គំយើងខ្ញុំចង់ដើរនៅក្នុង ពន្លឺនៃដំណឹងល្អ។សូមទ្រង់ទទួលយកចិត្តដ៏បរិសុទ្ធរបស់ពួកបងប្អូនទាំងនេះផង។បងប្អូនទាំងនេះជាកូនរបស់ទ្រង់។ សូមទ្រង់លាងជំរះពួកគេ។ ព្រមទាំងដកយកការអាក្រក់និងចិត្តមិនជឿទាំងឡាយចេញពីពួកគេផង។ សូមឲ្យ ព្រះ អម្ចាស់យេស៊ូវដែលជាពន្លឺនៃលោកីយបានយាងមកនៅក្នុងពួកគេផង។
ឱព្រះជាម្ចាស់អើយ កន្សែងដៃមានដាក់នៅទីនេះស្រាប់សម្រាប់អ្នកដែលឈឺ និងអ្នកដែលរងទុក្ខទេវនា។ ព្រះយេស៊ូវអើយ សូមទ្រង់យាងមកប្រោសពួកគេឲ្យបានជាផង ដើម្បីឲ្យពួកគេបានដើរនៅក្នុងពន្លឺរបស់ទ្រង់ផង។
ទូលបង្គំយើងខ្ញុំសូមអរព្រះគុណ សម្រាប់មេរៀននេះនិងសម្រាប់ព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធ។ ដែលទ្រង់បានជួយឲ្យទូលបង្គំយើងខ្ញុំបានទ្រាំទ្រនៅជាមួយគ្នា នៅក្នុងបន្ទប់ដ៏ក្តៅនេះ។ទូលបង្គំយើងខ្ញុំរង់ចាំការអស្ចារ្យ ដ្បិតទូល បង្គំយើងខ្ញុំខំស្តាប់ហើយនិងអានព្រះបន្ទូលទ្រង់ ដែលបានចែងនៅថ្ងៃចុងក្រោយ។ គឺគ្មានអ្វីដែលនៅសេសសល់នៅលោកីយនេះឡើយ។ នៅថ្ងៃមួយ អ្នកដែលធ្វើត្រាប់តាម គឺនឹងស្លាប់បាត់ទៅ។
ឱព្រះជាម្ចាស់អើយ សូមទ្រង់សង្រ្គោះដល់មនុស្សគ្រប់គ្នានៅក្នុងព្រះវត្តមាននៃទ្រង់ផង។ សូមទ្រង់សង្រ្គោះពួកគេតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់។ ហើយសូម ព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់ យាងមកសណ្ឋិតនៅលើពួកគេហើយបំពេញចិត្តរបស់ពួកគេ ដោយសេចក្តីល្អ និងសេចក្តីសុខសាន្តនោះគេនឹងបង្កើតផលផ្លែខាងវិញ្ញាណចេញមក គឺជាសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាពអត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត។
ទូលបង្គំសូមថ្វាយបងប្អូនទាំងនេះដល់ទ្រង់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
172
យើងនឹងដើរនៅក្នុងពន្លឺ...
(សូមបងប្អូនបានលើកដៃឡើងនៅពេលដែលយើងស្រែកច្រៀងសរសើរ)
យើងនឹងដើរនៅក្នុងពន្លឺដើរនៅក្នុងពន្លឺដ៏អស្ចារ្យ
ចូរមកកាន់ទីមានដំណក់ទឹកសន្សើមនៃព្រះគុណដែលភ្លឺចែងចាំង
ពន្លឺនឹងចែងចាំនៅជុំវិញយើងរាល់យប់ថ្ងៃ
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ។
ទូលបង្គំស្រឡាញ់ទ្រង់ទូលបង្គំស្រឡាញ់ទ្រង់
ដោយព្រោះទ្រង់បានស្រឡាញ់ដល់ទូលបង្គំមុន
ហើយទិញសេចក្តីសង្រ្គោះរបស់ខ្ញុំ
នៅលើឈើឆ្កាងនាងកាលវ៉ារី។
173
អូ, តើនេះមិនមែនជាការអស្ចារ្យទេឬ?យើងនឹងមានរៀបចំធ្វើពិធីបុណ្យជ្រមុជទឹក នៅប្រហែលជា១០ ឬ១៥នាទី ទៀត។ ខ្ញុំគិតថាស្រ្តីវ័យក្មេងម្នាក់នេះ បានទទួលបុណ្យជ្រមុជទឹករួចហើយ។ តើត្រឹមត្រូវដែរឬទេ?តើមានបងប្អូន ប៉ុន្មាននាក់នឹងទទួលបុណ្យជ្រមុជទឹកនៅព្រឹកនេះហើយបងប្អូននោះនឹងមិនអាចត្រឡប់មកចូលរួមក្នុងកម្មវិធីនៅយប់ នេះដើម្បីទទួលបុណ្យជ្រមុជទឹក? មានបងប្អូន ១, ២, ៣ នាក់ដែលមិនបានមកនៅរសៀលនេះឬនៅមុនពេលកម្មវិធី ពេលល្ងាចដើម្បីទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នក ហើយកូនៗរបស់លោកអ្នកផង។
រូបខ្ញុំមានសេចក្តីរីករាយណាស់ដែលព្រះជាម្ចាស់ទ្រង់បានបើកទ្វារចំហនៅខាងមុខលោកអ្នក ហើយលោកអ្នក ក៏បានត្រៀមខ្លួនដើរចូលផង។លោកអ្នកបានកប់ការចាស់ទាំងនៅក្នុងផ្លូររួចហើយ។ ចូរចំាថា បុណ្យជ្រមុជទឹករបស់លោកអ្នកបងប្អូន គ្រាន់តែជាការសម្តែងចេញមកខាងក្រៅដែលការមួយចំនួននឹងកើតឡើងនៅត្រង់នេះ។
យើងនឹងដើរនៅក្នុងពន្លឺដើរនៅក្នុងពន្លឺដ៏អស្ចារ្យ
ចូរមកកាន់ទីមានដំណក់ទឹកសន្សើមនៃព្រះគុណដែលភ្លឺចែងចាំង
ពន្លឺនឹងចែងចាំនៅជុំវិញយើងរាល់យប់ថ្ងៃ
ព្រះយេស៊ូវគឺជាពន្លឺនៃលោកីយ។
174
នេះគឺជាការប្រកបដ៏អស្ចារ្យណាស់តើបងប្អូនមិនមានអារម្មណ៍ដូចជាខ្ញុំទេឬ? អូ, ខ្ញុំមានអារម្មណ៍ល្អណាស់។ គឺដូចជាខ្ញុំបានដុសលាងសំអាត ការចាស់របស់ខ្ញុំ ជាមួយសាប៊ូអញ្ចឹង។ ប្អូនប្រុសរបស់ខ្ញុំនិយាយថា​ប្រហែលជាអ្នក ទាំងអស់គ្នាចង់ទទួលបុណ្យជ្រមុជទឹកនៅព្រឹកនេះក៏មានអារម្មណ៍ដូចខ្ញុំដែរ។ លោកអ្នកទទឹកខ្លួន ប៉ុន្តែវាមិនជាបញ្ហា ទេបើសិនជាលោកអ្នកចង់ទទួលបុណ្យជ្រមុជនេះ។ បងប្រុស Neville ខ្ញុំគិតថាយើងគួរតែចាប់ផ្តើមទៅ។ តើមានបង ប្អូនប៉ុន្មានាក់ចង់នៅទីនេះ មើលបុណ្យជ្រមុជនេះ?សូមរង់ចាំបន្តិច ប្រហែលជាលោកអ្នកមិនធ្លាប់ឃើញនោះឡើយ។
បើសិនជាលោកអ្នកមិនអាចនៅបាន អញ្ចឹងសូមប្រាកដថាលោកអ្នកនឹងត្រឡប់មកវិញនៅយប់នេះ។ ប៉ុន្តែ ខ្ញុំ សង្ឃឹមថាលោកអ្នកនឹងអាចនៅរង់ចាំបន្តិច ដើម្បីមើលបុណ្យជ្រមុជទឹកនេះ។ នោះនៅទីនោះមានកញ្ចក់ធំមួយនៅ ខាងក្រោយ ហើយបង្ហាញថា គ្រប់គ្នានឹងដើរចូលទៅកាន់ទីនោះ។យើងរាល់គ្នាបានកប់ទៅជាមួយនឹងព្រះជាម្ចាស់ នៅក្នុងបុណ្យជ្រមុជទឹកនេះ។ អាម៉ែន។ទ្រង់បានសុគត យើងបានកប់នៅក្នុងសេចក្តីសុគតរបស់ទ្រង់ ហើយបានរស់ ឡើងវិញនៅក្នុងការរស់ឡើងវិញរបស់ទ្រង់ ដើម្បីនឹងដើរនៅក្នុងជីវិតថ្មី។ សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នក។
175
តើបងប្អូនប៉ុន្មាន ដឹងថាតើមេរៀននៅយប់នេះគឺជាមេរៀនអ្វី?គឺជាមេរៀនដែលនិយាយអំពីពួកជំនុំ ឡៅឌីសេ នៅក្នុងគ្រាពួកជំនុំចុងក្រោយ។ ហើយ ឥឡូវនេះយើងនឹងរៀបចំពិធីបុណ្យជ្រមុជទឹក។ ដ្បិតមានបងប្អូនខ្លះ ត្រូវធ្វើដំណើរត្រឡប់ទៅកាន់រដ្ឋ Chicago វិញនាពេលនេះ។
សូមអធិស្ឋាន។ ឱព្រះអម្ចាស់យេស៊ូវអើយទូលបង្គំយើងខ្ញុំបានអង្គុយ និងស្តាប់ពីកម្មវិធីនោះហើយ។ ទូលបង្គំយើងខ្ញុំសូមថ្វាយពួកគេរាល់គ្នាដល់ទ្រង់ នៅពេលដែលពួកគេចេញដំណើរទៅរដ្ឋ Chicago វិញ។សូមទ្រង់គង់នៅ ជាមួយនឹងពួកគេ។ រហូតដល់ពេលដែលទូលបង្គំបានជួបគ្នាជាថ្មីវិញ។សូមឲ្យវិញ្ញាណរបស់ពួកគេនៅជាប់ជាមួយនឹង ទ្រង់។ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។អាម៉ែន។
176
(បងប្រុស Neville និយាយ៖ នៅព្រឹកនេះ ទូលបង្គំសូមថ្វាយបងប្អូនទូលបង្គំដល់ទ្រង់ គឺទូលបង្គំបានទទួលជឿ ទ្រង់ ដែលព្រះអង្គបានប្រទានព្រះបន្ទូលរបស់ទ្រង់ដល់ទូលបង្គំរាល់គ្នា។ ទូលបង្គំនឹងដើរតាមទ្រង់ ហើយនឹងថ្លែងអំពី ទ្រង់។ ទូលបង្គំនឹងនៅជាប់ជាមួយទ្រង់ សូមព្រះជាម្ចាស់ទ្រង់បានប្រកបដោយព្រះពរ។
ឱរាស្រ្តរបស់អញ គឺអញជាព្រះដ៏មានចេស្តា និយាយទៅកាន់ ឯងរាល់គ្នានៅព្រឹកនេះ។ អញបានប្រើសភាជន៍នេះ មកកាន់អ្នកនៅព្រឹកនេះ។ ចូរឯងកុំចេញទៅណាឆ្ងាយពីព្រះវិញ្ញាណរបស់អញឡើយ។កុំឲ្យលះចោលសម្តីដែលអញ និយាយនោះឡើយ។ អញនឹងនៅជាមួយឯង ហើយឯងក៏នៅជាមួយអញដែរ។
ចូរបែរចេញពីផ្លូវរបស់អ្នក និងការគិតរបស់អ្នក ហើយដល់អញចុះដ្បិតអញនៅជាមួយឯង។ បើសិនជាឯងមកឯ អញ ហើយដើរតាមអញនៅក្នុងបុណ្យជ្រមុជ អញនឹងប្រទានពរឯងហើយនិងការពារដល់ឯង។ អញនឹងបំពេញ ឯង ជាបរិបូរណ៍។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖អ្វីដែលបាននិយាយហើយ តើអញនឹងមិនបំពេញសម្រេចទេឬ?)
ចូរលើកដៃឡើង ហើយនិយាយថា “ឱព្រះអម្ចាស់យេស៊ូវអើយទូលបង្គំសូមអរព្រះគុណដល់ទ្រង់។ ទូលបង្គំសូម សរសើរព្រះនាមទ្រង់”
នៅក្នុងព្រះគម្ពីរបានចែងថា នៅថ្ងៃមួយ ព្រះវិញ្ញាណនឹងមកសណ្ឋិតលើមនុស្ស ហើយទ្រង់នឹងប្រាប់គេពីសេចក្តី អាថ៌កំបាំងរបស់ព្រះ ថាតើមានអ្វីបានកើតឡើង។ ឱព្រះវរបិតាអើយ ទូលបង្គំយើងខ្ញុំ ដឹងថា ទ្រង់មិនប្រែប្រួលឡើយ។ ទ្រង់បានយាងមកសណ្ឋិតនៅពួកអ្នកគង្វាលដ៏តូចទាបនេះ ហើយកាលពីមុន ទ្រង់ក៏បានយាងមកសណ្ឋិតនៅលើពួក នីកូឡាសដែរ។ ប៉ុន្តែទ្រង់បានធ្វើឲ្យពួកគេញ័ររញ្ចួយ។ ពួកគេបានឃើញពន្លឺ ហើយដើរចេញទៅ។
ពួកគេបានបើកចិត្តចំហរ រហូតទាល់តែទ្រង់មានបន្ទូលមកកាន់ពួកគេ ហើយរហូតដល់ពួកគេមិនដឹងជានិយាយ អ្វីផង។ ចូរក្រោកឈរឡើង ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើចលនានៅក្នុងលោកអ្នកតាមរយៈសេចក្តីទំនាយ មកកាន់យើងរាល់គ្នា។ ទូលបង្គំសូមអរព្រះគុណដល់ទ្រង់។ ទូលបង្គំចង់ដើរតាមផ្លូវរបស់ទ្រង់។ អាម៉ែន។
177
(មានបងស្រីមា្នក់បាននិយាយភាសាដទៃឡើង។ ហើយមានបងស្រីម្នាក់ទៀតចេះបកប្រែភាសាដទៃនោះបាន៖ “នេះគឺជាអ្នកដែលបានជឿ។ ចូរកុំភ័យខ្លាចឡើយ ចូរស្តាប់ ខ្ញុំនិយាយថា ខ្ញុំនឹងមកឯអ្នកជាឆាប់។ មែនហើយ ព្រះវិញ្ញាណរបស់ខ្ញុំ គឺនឹងមកសណ្ឋិតនៅលើរាស្រ្តរបស់ខ្ញុំ ចូរស្តាប់ ឱពួកក្រុងស៊ីយ៉ូនអើយ។ ខ្ញុំនឹងនៅកណ្តាលអ្នក។ ចូរស្តាប់ ឱពួកអ្នកជឿអើយ និងអ្នកដែលមានគំនិតរាក់អើយ។ ខ្ញុំនិយាយមកកាន់អ្នក ចូរស្តាប់ នៅថ្ងៃនៃពួកហោរា។ ខ្ញុំ បានបញ្ជូន អាលផា និងអូមេកា គឺជាដើម ហើយនិងចុង។ ចូរស្តាប់ ខ្ញុំបានឈរ។ ខ្ញុំបានបើកទ្វារនៅមុខអ្នក។ ចូរស្តាប់ បើអ្នកណានឹងចូលមក នោះនឹងបានទទួល។ ខ្ញុំនិយាយទៅកាន់អ្នកថា អ្នកនឹងទទួលខ្ញុំ ដ្បិតខ្ញុំគឺជាអាលផា ហើយនិង អូមេកា គឺជាដើមហើយនិងចុង”)
អាម៉ែន។ តើលោកអ្នកបានទទួលទ្រង់ហើយឬនៅ? សូមស្តាប់សម្លេងដែលបងស្រីម្នាក់នោះកំពុងតែនិយាយទៅ ហើយការបកប្រែក៏មានដូចគ្នាដែរ។មានស្ត្រីពីរនាក់ខុសគ្នា ពួកគេមិនបានស្គាល់គ្នាឡើយ។ ចូរមើលចុះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅក្នុងពួកគេ។ តើលោកអ្នកមិនគិតថាព្រះគ្រីស្ទកំពុងតែគង់នៅក្នុងចំណោមពួកគេទេឬអី?
178
បងប្រុស Pat តើបងប្រុសមានអ្វីដែលត្រូវអានទៀតដែរឬទេ?ចូរធ្វើចុះ។ (“ខ្ញុំសូមអាន គម្ពីរវិវរណៈ២២:១៦ នៅក្នុង ព្រះនាមព្រះយេស៊ូវ។ អញឈ្មោះយេស៊ូវ បានចាត់ទេវតារបស់អញមកធ្វើបន្ទាល់ ប្រាប់ឲ្យឯងរាល់គ្នាដឹងពី សេចក្តីទាំងនេះនៅក្នុងពួកជំនុំទាំងប៉ុន្មាន”)។
អាម៉ែន។ នោះគឺជាការដឹកនាំដោយព្រះវិញ្ញាណ គឺព្រះវិញ្ញាណកំពុងតែធ្វើចលនានៅពេលដែលគេកំពុងអាន ព្រះបន្ទូលរបស់ទ្រង់។
អូ, តើនេះមិនមែនជាការអស្ចារ្យទេឬ? បងប្អូនចូរគិតពិចារណាចុះព្រះបន្ទូលទ្រង់នៅតែដដែលនៅថ្ងៃនេះ។ ចូរបង ប្អូនកុំងើយឆ្ងល់ឡើយ ចូរមកទទួលទ្រង់ចុះបងប្អូនជាទីស្រឡាញ់អើយ។
Teddy នៅខណៈដែលខ្ញុំកំពុងរៀបចំធ្វើពិធីបុណ្យជ្រមុជទឹក “គឺទ្រង់នឹងដឹកនាំខ្ញុំនោះខ្ញុំនឹងធ្វើតាម” (សូមចុចផ្អាក ការថតសម្លេងសិន)
ខ្ញុំសូមជម្រាបដល់បងប្អូនថា តាមរយៈព្រះដ៏មានព្រះជន្មរស់ និងតាមរយៈការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលលោកអ្នកបានអញ្ជើញមកទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ចូរចាំថា ខ្ញុំធ្វើបែបនេះ ដោយព្រោះ ព្រះគម្ពីរបានបង្គាប់ឲ្យយើងរាល់គ្នាធ្វើបែនេះ ហើយលោកប៉ុលក៏បាននិយាយដូច្នោះដែរ។ បើសិនជាទេវ តាណាដែលបង្រៀនអ្វីផ្សេងក្រៅពីនេះ ចូរឲ្យទេវតានោះត្រូវបណ្តាសាចុះ។ ខ្ញុំចង់ប្រកាសនៅចុងបញ្ចប់នៃផ្លូវរបស់ខ្ញុំ គឺដូចជាគាត់បានធ្វើដែរ “ខ្ញុំមិនគេចចេញពីការប្រកាសដល់អ្នកទេពីព្រះដ៏ជាជំនួយ”។ ដ្បិតខ្ញុំដឹងថា គ្មាននរណាម្នាក់ ដែលបង្ហូរឈាមជួសយើងរាល់គ្នានោះឡើយ។ អូ, តើលោកអ្នកមិនស្រឡាញ់ដល់ទ្រង់ទេឬអី? ខ្ញុំស្រឡាញ់ទ្រង់ ណាស់។ សូមបងប្អូនបានក្រោកឈរឡើង យើងនឹងច្រៀងសរសើរព្រះបញ្ចប់ជាមួយគ្នា។ គឺបទ រហូតដល់ពេលនោះ
ចូរនៅជាប់នៅក្នុងព្រះនាមព្រះយេស៊ូវ
កូននៃសេចក្តីទុក្ខព្រួយអើយ
សេចក្តីអំណរ និងសេចក្តីកំសាន្តចិត្តនឹងប្រទានដល់អ្នក
ចូរមាននៅគ្រប់កន្លែងដែលអ្នកចេញទៅចុះ
អូ, នាមដ៏អស្ចារ្យ ជាស័ព្ទពិរោះ
ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌
អូ, នាមដ៏អស្ចារ្យ ជាស័ព្ទពិរោះ
ជាសេចក្តីសង្ឃឹមនិងសេចក្តីអំណរនៃស្ថានសួគ៌
ចូរឱក្បាលចុះចំពោះព្រះនាមព្រះយេស៊ូវ
ហើយក្រាបថ្វាយបង្គំនៅទាបព្រះបាទាទ្រង់
ស្តេចលើស្តេចនៃស្ថានសួគ៌ យើងនឹងថ្វាយមកុដដល់ទ្រង់
នៅពេលដែលដំណើរបេសកកម្មរបស់យើងត្រូវបានបញ្ចប់។