Khmer Translation

60-1211E

 

សេចក្តីអធិប្បាយដោយ

វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“...នៅគ្រាដែលឮសំឡេង...” (វិវរណៈ១០:៧)

“...in the days of the voice...” (Rev. 10:7)

 

គ្រាពួកជំនុំនៅឡៅឌីសេ

The Laodicean Church Age

 

Jeffersonville, IN. USA

Decenber 11, 1960

១១ ឆ្នូ ១៩៦០

 

 


សេចក្តីផ្តើម

កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះវិញ្ញាណបរិសុទ្ធ ទៅចំពោះសេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះគម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ។

យើងខ្ញុំអធិស្ឋានសូមឲ្យព្រះបន្ទូលដែលបានបោះពុម្ពផ្សាយនេះនឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះបន្ទូលនេះដោយ ការអធិស្ឋាន។

នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះអត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមានប្រសាសន៍ដោយ លោក ប្រាណហាំ

លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.messagehub.info

ស្នាដៃនេះអាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិនមានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at: www.messagehub.info

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 


គ្រាពួកជំនុំនៅឡៅឌីសេ

(The Laodicean Church Age)

 

1       ...គាត់មិនទាន់បានបញ្ចប់វាឡើយ។ ខ្ញុំនិយាយថាពិធីមង្គលការរបស់ខ្ញុំ ដូចជាយឺតបន្តិចហើយ។ បើសិនជា អាច ខ្ញុំចង់ទៅយឺតបន្តិច នៅក្នុងការចូលរួមពិធីបុណ្យសព

        ឥឡូវនេះ មានគេទូរសព្ទ័ហៅខ្ញុំត្រឡប់ទៅផ្ទះវិញ។ ខ្ញុំមិនទាន់អាចធ្វើដំណើរទៅបានឡើយ ដោយព្រោះវាពិ បាកណាស់ តែប្រពន្ធរបស់ខ្ញុំ ហើយនិងពួកគេផ្សេងទៀតបានធ្វើដំណើរទៅមុនខ្ញុំហើយ។ ខ្ញុំនៅសល់កិច្ចការច្រើន ណាស់ដែលត្រូវធ្វើ។ ហើយតើបងប្អូនដឹងទេ នៅមានមនុស្សជាច្រើនមកពីទីកន្លែងផ្សេងៗគ្នា បានចូលមក សុំឲ្យយើងខ្ញុំអធិស្ឋានឲ្យពួកគេ ហើយការបើកសម្តែងរបស់ព្រះជាម្ចាស់ក៏បានប្រទានមកដល់ ពួកបងប្អូនប្រុសស្រី ដែលកំពុងតែឈរនៅខាងក្រោយនោះ។ ខ្ញុំបានដើរអធិស្ឋានឲ្យពួកគេទាំងឡាយរហូត ហើយខ្ញុំមិនមានឱកាសចាប់ ដៃមិត្តសំឡាញ់របស់ខ្ញុំមួយចំនួននៅទីនេះ ដែលមកពី Georgia ទេ ព្រមទាំងបងប្អូនឯទៀតៗ ដែលមកពីតំបន់ផ្សេងៗ នៅក្នុងប្រទេសកាណាដាផងដែរ។ ខ្ញុំមានអារម្មណ៍ដូចជាមិនសូវល្អសោះ ដែលមិនបានចាប់ដៃស្វាគមន៍បងប្អូនទាំង អស់គ្នា។

2       ចុះតើនៅយប់នេះ Fred នៅឯណា? គឺ Fred Sothmann តើអ្នកនៅចាំទេ មានពេលមួយនោះ អ្នកបានហៅខ្ញុំឲ្យត្រ ឡប់មកពីប្រទេស កាណាដាវិញ ហើយខ្ញុំបានប្រាប់ថា សូមកុំធ្វើដំណើរតាមរថយន្តឡើយ។ រួចមកក៏បានធ្វើដំណើរ តាមរថយន្តមកមែន ហើយពេលនោះ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ គឺស្ទើរតែនឹងធ្វើឲ្យប្រពន្ធ និងក្រុមគ្រួសារ របស់ គាត់បាត់បង់ជីវិត ហើយគាត់វិញក៏បានបាក់ខ្ទង់ច្រមុះទៀត គឺគ្រប់គ្នាបានចូលសម្រាកនៅក្នុងមន្ទីរពេទ្យទាំងអស់គ្នា។

3       មួយខណៈពេលក្រោយមក នៅពេលដែលខ្ញុំបានចាកចេញ នៅពេលរសៀល បងប្រុស Ben គឺគាត់បានឈរនៅទី នោះ ហើយគាត់ក៏បានដើរសំដៅមកកាន់ខ្ញុំ។ ហើយ Rosella ក៏បានមកដល់ទីនោះដែរ។ នាងនិយាយថា “ខ្ញុំត្រូវត្រ ឡប់ទៅផ្ទះវិញ”

        ខ្ញុំបានស្រែកថា “Rosella អើយ”

        នាងតបវិញថា “មានការអី បងប្រុស Branham?”

        ខ្ញុំឆ្លើតថា “ខ្ញុំដូចជាមានអារម្មណ៍អស់សំណើចណាស់”

        នាងសួរថា​ “តើមានអ្វីកើតឡើងឬ?”

        ខ្ញុំឆ្លើយថា “ខ្ញុំមិនដឹងដែរ។ តែវាហាក់បីដូចជាមានអ្វីមួយ កំពុងតែដាស់តឿនដល់ខ្ញុំ”។

4       នាងទើបតែនិយាយទូរសព្ទ័ជាមួយនឹងខ្ញុំប៉ុន្មាននាទីមុននេះសោះ។ ឥឡូវនេះ នេះស្រាប់តែនាងបានជួបគ្រោះថ្នាក់ ចរាចរណ៍ភ្លាម... តែគ្មាននរណាដែលរបួសធ្ងន់ធ្ងរនោះទេ ដ្បិតព្រះរបស់ព្រះជាម្ចាស់ទ្រង់បានការពារដល់ពួកគេ។ គឺនាងបានរអិលលើផ្ទាំងទឹកកកនៅភាគខាងត្បូង ក្នុង Indianapolis គឺរអិលឆ្លងកាត់ផ្លូវយ៉ាងលឿន គឺរអិលបែបនេះ ឯង។ ហើយនាងបានស្រែក “ឱព្រះអង្គអើយ សូមជួយទូលបង្គំផង!” ហើយឡានរបស់នាងក៏វិលក្បាលមួយជុំ មករក ផ្លូវតូចវិញ ហើយគ្មានបញ្ហាអ្វីសោះ។ រួចនាងក៏បានបើកឡានឡើងទៅកាន់ផ្លូវធំវិញ ដោយនិយាយថា “អរព្រះគុណ ព្រះជាម្ចាស់ ដែលទ្រង់ជួយឲ្យទូលបង្គំរួចផុតពីគ្រោះថ្នាក់នេះ ដ្បិតមានឡានផ្សេងៗទៀត បានបើកមកនៅក្នុងផ្លូវតែ មួយដែរ គឺបើកលឿនដូចហោះ”។

5       ដូច្នេះ នាងក៏បានបើកឆ្លងកាត់ផ្លូវនោះ ហើយបានឈប់ឡាននៅទីនោះ... ខ្ញុំគិតថា នាងឈប់ឡាននៅទី នោះដើម្បីទិញអ្វីមួយ ឬក៏ផឹកកាហ្វេមួយកែវ។ គ្រាន់តែនាងបើកចេញទៅតែបន្តិច ស្រាប់តែឡានផ្សេងទៀត មកពី ខាងក្រោយឡានរបស់នាង បុកគ្នាបន្ត គឺកកស្ទះពេញផ្លូវ។

        នៅពេលនោះ នាងហាក់ដូចជាភ័យបន្តិច ប៉ុន្តែមិនសូវជាខ្លាំងប៉ុន្មាននោះទេ។ រួចនាងចង់អរព្រះគុណដល់ ព្រះជាម្ចាស់ ហើយក៏បានទូរសព្ទ័ដល់ពួកជំនុំ ឲ្យអរព្រះគុណដល់ព្រះ ដែលនាងមិនមានគ្រោះថ្នាក់អ្វីសោះ ហើយនាង ក៏សូមឲ្យ ពួកជំនុំបន្តអធិស្ឋានឲ្យនាង នៅពេលដែលធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។

        នាងទើបតែចេះបើកបរទេ គឺទើបតែបានទទួលប័ណ្ណបើកបរថ្មីៗដែរ។ ដូច្នេះ ខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ខ្លាំង ណាស់។ ប៉ុន្តែ គ្រប់គ្នាត្រូវតែមានការយកចិត្តទុកដាក់ចំពោះការដាស់តឿនរបស់ព្រះជាម្ចាស់។

        នាងបាននិយាយថា​ “ខ្ញុំមិនឥទេ” “ខ្ញុំបានខកខានទៅធ្វើការងារមួយថ្ងៃ

        តើថ្ងៃធ្វើការនោះ សំខាន់ប៉ុណ្ណាទៅ? តើវាមានតម្លៃជាងដែលការដែលអ្នកជួសជុលឡានរបស់អ្នកឬ? ដូច្នេះ ការ ដែលល្អបំផុតនោះ គឺនៅជាប់ជាមួយនឹងព្រះជាម្ចាស់ចុះ។ តើមែនទេ? បើសិនជាទ្រង់មានបន្ទូលអ្វីមកកាន់យើងរាល់ គ្នា នោះយើងរាល់គ្នាគួរតែស្តាប់តាមទ្រង់ ដោយព្រោះទ្រង់តែងតែនាំការល្អយើងជានិច្ច។ តើមែនទេ? គឺល្អជានិច្ច។

6       នៅសប្តាហ៍នេះ គឺជាសប្តាហ៍ដ៏អស្ចារ្យណាស់។ ខ្ញុំមិនដឹងថា គួរតែខ្ញុំបង្ហាញពីអារម្មណ៍របស់ខ្ញុំទៅកាន់ព្រះជា ម្ចាស់យ៉ាងដូចម្តេចទេ ហើយលោកអ្នកក៏ដូចគ្នាដែរ ដ្បិតនៅសប្តាហ៍នេះ គឺជាសប្តាហ៍ដ៏អស្ចារ្យណាស់ តើមែនទេ? នេះគឺជាថ្ងៃទី៨ហើយ ដែលខ្ញុំបានអធិប្បាយ ដោយសេចក្តីត្រេកអរនៅក្នុងជីវិតរបស់ខ្ញុំ។ នេះគឺជាការពិតមែន។ ខ្ញុំ ធ្លាប់បានសិក្សាយ៉ាងច្រើនអំពីព្រះជាម្ចាស់ និងពីសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រមទាំងគ្រប់អ្វីៗទាំងអស់ ដែលទ្រង់ បានធ្វើសម្រាប់យើងរាល់គ្នា រួមទាំង កិច្ចការនៃព្រះវិញ្ញាណរបស់ទ្រង់ ដែលបានធ្វើការនៅក្នុងពួកជំនុំផង។

7       ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញអំណោយទានទាំងឡាយ មាននៅក្នុងពួកជំនុំជាថ្មីម្តងទៀត។ ហើយនៅពេលដែល លោកអ្នកចេញឆ្ងាយពីទ្រង់ នោះនឹងមានមនុស្សមួយចំនួន គេនឹងចូលមក ហើយបង្ករការអា ក្រក់នៅក្នុងពួកបងប្អូនអ្នក។ គឺពួកគេចាប់ផ្តើមធ្វើការផ្សេងៗចេញមក។ នៅពេលដែលលោកអ្នក បដិសេធ អំណោយ ទានទាំងនោះ ព្រះជាម្ចាស់ទ្រង់នឹងបដិសេធលោកអ្នកដែរ។ ដូច្នេះ លោកអ្នកត្រូវតែទទួលស្គាល់។

8       ហើយរបៀបដែលយើងរាល់គ្នាចង់ធ្វើ គឺវានឹងមកតាមលំដាប់លំដោយ គឺជារបៀបដែលពួកគេនិយាយជាភាសា ដទៃ។ មិនគ្រាន់តែ ដកស្រង់ចេញពីព្រះគម្ពីរតែប៉ុណ្ណោះទេ ប៉ុន្តែគេនិយាយត្រូវដូចនឹងព្រះបន្ទូលមែន។ ហើយបើសិន ជាលោកអ្នកនឹងស្តាប់តាមគេ ហើយចាត់ទុកថាវាគឺជាការពិតនោះ នោះលោកអ្នកនឹងចេញឆ្ងាយពីពួកជំនុំហើយ នោះព្រះវិញ្ញាណបរិសុទ្ធ នឹងមានបន្ទូលប្រាប់ដល់ពួកគេ ថាអ្នកនោះគឺជានរណា ហើយពួកគេនឹងត្រូវមានទោស រួច ពួកគេត្រូវតែរត់ចូលទៅអាសនានៃព្រះវិញ។ នេះហើយ គឺជាហេតុផល ដែលព្រះជាម្ចាស់ទ្រងប្រទានអំណោយទាន ទំាងនោះមកដល់ពួកគេ។

9       សូមមើល គ្រូគង្វាលរបស់យើងរាល់គ្នាដែលនៅទីនេះចុះ គឺបងប្រុស Neville គាត់គឺជាមនុស្សដែលអៀនប្រៀន ណាស់។ គឺមើលទៅ គាត់ដូចជាមិនចង់ធ្វើតាមគេទាំងអស់ទេ នៅពេលដែលថ្ងៃបុណ្យទី៥០មកដល់។ ប៉ុន្តែ គេបាន ឃើញថា គាត់បានក្រោកឈរឡើង បកប្រែភាសាដទៃ និងទាយផង។ សូមយើងទាំងអស់គ្នា អធិស្ឋានឲ្យគ្រូគង្វាល របស់យើង ព្រមទាំងចង់ឃើញ អំណោយទាំងឡាយចាប់ផ្តើមមាននៅក្នុងពួកជំនុំនេះ។

10      ហើយចំណែក បងប្រុសដែលមានការបន្ទាបខ្លួនម្នាក់ទៀត ខ្ញុំគិតថា គាត់មានវត្តមាននៅទីនេះដែរ គឺប្រហែលជា គាត់ឈរនៅកន្លែងណាមួយហើយ។ គាត់គឺពិត ជាមនុស្សដែលបន្ទាបខ្លួនមែន។ គាត់គឺជាមនុស្សម្នាក់ ដែលគ្រប់គ្នា ជឿទុកចិត្តដល់គាត់ គឺជាបងប្រុស Higginbotham គាត់គឺជាមនុស្សល្អណាស់ គឺអ្នកដែលដើរស្តាប់បង្គាប់ព្រះ។ ការ ដែលយើងគ្រប់គ្នាបានដឹងច្បាស់នោះ គឺបានទទួលអំណោយទាន ចេះនិយាយភាសាដទៃ ដែលគេគ្រប់គ្នានឹកស្មាន មិនដល់។ គាត់គឺជាមនុស្សដែល អៀនប្រៀនណាស់ ហើយក៏មិនចង់ឲ្យគេឃើញមុខរបស់គាត់ដែរ គឺគាត់តែងតែឈរ នៅខាងក្រោយគេជានិច្ច។

11      ដ្បិតព្រះជាម្ចាស់ទ្រង់ អាចនឹងប្រើប្រាស់មនុស្សដូចជារូបគាត់។ បើមើលទៅគាត់ ដូចជាមិនចង់ធ្វើវាឡើយកាលពី ដំបូង ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ទ្រង់ប្រើគាត់​ នោះគាត់នឹងចេញមក។

12      Junie គាត់កំពុងតែឈរនៅខាងក្រោយនោះ ខ្ញុំធ្លាប់ឮមនុស្សជាច្រើននិយាយភាសាដទៃ ហើយខ្ញុំគិតថា ការនោះ គឺមកពីព្រះ ព្រោះលោកអ្នកមិនអាចបញ្ចេញសម្លេងមកដោយគ្មានអត្ថន័យដែលមនុស្សមិនអាចយល់នោះឡើយ។ ដ្បិត ព្រះគម្ពីរចែងថា គ្មានសម្លេងណាមួយដែលបញ្ចេញមក គ្មានអត្ថន័យរបស់វាឡើយ។

        ជាញឹកញាប់ ខ្ញុំឆ្ងល់ពីការនេះ រហូតទាល់តែខ្ញុំបានធ្វើដំណើរទៅដល់ ប្រទេស អាហ្វ្រិក ខ្ញុំក៏បានស្តាប់ឮសម្លេងជា ច្រើន។ ខ្ញុំបានដឹងថា នោះគឺជាសម្លេងរបស់មនុស្ស។ គឺវាដូចជាសម្លេងរបស់ពួកទេវតា នឹងអ្វីផ្សេងទៀតជាដើម។

13      ប៉ុន្តែ Junie Jackson គឺជាមនុស្សអៀនប្រៀនណាស់ គឺគាត់ចូលចិត្តឈរតែនៅខាងក្រោយគេប៉ុណ្ណោះ តែគាត់គឺ ជាគ្រូអធិប្បាយនៅក្នុងស្រុក នៃពួកជំនុំមេតូឌីស រហូតទៅដល់ Elizabeth, Indiana, រហូតទៅដល់ ព្រៃល្បាសស្ងាត់ ជួនកាល គាត់មិនទាន់និយាយអ្វីសោះ គឺឈរនៅតែខាងក្រោយទេ។ ពេលខ្លះខ្ញុំដូចជាចង់និយាយទៅកាន់គាត់ណាស់ “Junie សូមនិយាយខ្លះមក កុំអង្គុយនៅស្ងៀម ហើយសម្លឹងមើលមុខខ្ញុំដូច្នេះ”។

        យើងក៏បាននាំគ្នាអង្គុយនៅកំណាត់ឈើមួយ ហើយក៏និយាយថា “បាទ... ខ្ញុំគិតថា... វាមិនអីទេ”។

14      ខ្ញុំក៏និយាយថាអូ! Junie ខ្ញុំដូចជាមានអារម្មណ៍... សូមឲ្យខ្ញុំនិយាយបន្តិច”។ “អ្នកដូចជាឆ្លើយតបមកកាន់ខ្ញុំ យឺតណាស់”។ ព្រះជាម្ចាស់ទ្រង់បានប្រទានអំណោយទាននិយាយភាសាដល់គាត់។ ខ្ញុំមិនធ្លាប់ស្តាប់ឮភាសាណា ដែលនិយាយច្បាស់បែបនេះទេ នៅក្នុងជីវិតរបស់ខ្ញុំ។ ចូរមើលការដែលគាត់បានសម្តែងនៅក្នុងពួកជំនុំចុះ។

15      សូមមើល នៅព្រឹកនេះ មានស្ត្រីម្នាក់ដែលនិយាយភាសាដទៃ គាត់មិនបានស្គាល់ស្រ្តីម្នាក់ទៀតទេ។ គឺពួកគេមិន ស្គាល់គ្នាទេ ប៉ុន្តែនៅពេលដែលមានការបកប្រែ នោះសម្លេងដែលពួកគេនិយាយនោះគឺដូចគ្នា គឺបានផ្តល់នូវសារព្រះ បន្ទូលយ៉ាងល្អឥតខ្ចោះនៅក្នុងពួកជំនុំ។ តើការនេះកើតឡើងយ៉ាងដូចម្តេចកើត? យើងគ្រប់គ្នាគួរតែអរព្រះគុណដល់ ព្រះជាម្ចាស់ទៅ។

16      ឥឡូវនេះ សូមកុំបណ្តោឲ្យខ្លួនរបស់អ្នកជាប់គាំងនោះឡើយ។ បើសិនជាអញ្ចឹងមែន នោះលោកអ្នកនឹងអនុញ្ញាត ឲ្យអារក្សវាគ្រប់គ្រងអ្នកបានហើយ។ គឺលោកអ្នកគ្រាន់តែបន្ទាបខ្លួន ហើយទូលទៅកាន់ព្រះជាម្ចាស់ថាឱព្រះជាម្ចាស់ អើយ សូមទ្រង់នាំទូលបង្គំត្រឡប់មកវិញ។ ហើយកុំអនុញ្ញាតឲ្យទូលបង្គំឈរឡើងនៅមុនពេលដែលទ្រង់បង្គាប់ដែរ ទ្រង់នឹងមិនអនុញ្ញាតឲ្យអ្នកចេញមកដោយគ្មានការបង្គាប់ដែរ។ ជួនកាល បើសិនជាលោកអ្នកបានធ្វើវា នោះអាចនឹង គ្មានបញ្ហាអ្វីទេ ហើយបើសិនជាលោកអ្នកធ្វើមែន គ្រូគង្វាលនឹងប្រាប់ដល់លោកអ្នកហើយ។ អំណោយទានទាំងនោះ នឹងមិនត្រូវបានប្រទានមកឡើយ នៅពេលដែលយើងរាល់គ្នាកំពុងតែអធិប្បាយនោះ។

17      ជាធម្មតា បើសិនជាអំណោយទានទំាងនោះ បានធ្វើការល្អនៅក្នុងពួកជំនុំ នោះលោកអ្នកនឹងបានទទួលជាពិត ប្រាកដ សូមអនុញ្ញាតឲ្យព្រះជាម្ចាស់ទ្រង់ធ្វើការនៅក្នុងលោកអ្នកចុះ។ ហើយលោកអ្នកក៏បានដឹងទៀតថា មានផ្នែក ខ្លះ មិនអាចបកប្រែបានទាំងអស់ឡើយ។

18      នៅខណៈពេលដែលលោកអ្នកកំពុងអង្គុយស្តាប់ ជួនកាល លោកអ្នកត្រូវមានចិត្តអត់ធ្មត់បន្តិច។ ប៉ុន្តែបើសិនជា ព្រះជាម្ចាស់ ប្រទាននូវព្រះបន្ទូលទ្រង់ នោះទ្រង់នឹងបង្ហាញឲ្យគេបានឃើញច្បាស់។ ចូរយើងធ្វើទៅតាមព្រះបន្ទូល ដែលបានបង្រៀនយើងរាល់គ្នាចុះ។ ប្រហែលជា បងប្រុស Neville នឹងបង្រៀនអំពីការទាំងនេះដល់លោកអ្នក។ យើង ខ្ញុំនឹងព្យាយាមជួយបំពេញនូវកិច្ចការនេះ ជាមួយនឹងរូបគាត់ ហើយនិងលោកអ្នកបងប្អូនដែរ ដើម្បីបង្ហាញឲ្យកាន់តែ ច្បាស់ដល់លោកអ្នកបងប្អូនពីព្រះបន្ទូលទ្រង់។

19      បងប្រុស Polish តើបងមានអារម្មណ៍ប្រសើរដែរឬទេ? ល្អណាស់។ ព្រះជាម្ចាស់ទ្រង់បានប្រទានពរដល់គាត់។ កាលពី ៨ឆ្នាំមុន ព្រះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់ដល់គាត់ ពីអ្វីដែលនឹងត្រូវកើតឡើង។ នៅពេលនោះ គាត់គឺជា មនុស្សដែលមានការយល់ច្រឡំយ៉ាងខ្លាំងអំពីព្រះត្រៃឯក។

20      នៅថ្ងៃក្រោយមកទៀត ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “នឹងមានបុរសម្នាក់ចូលមក មានសក់ពណ៌ខ្មៅ ភ្នែកពណ៌ ត្នោត មានមាឌមាំ។ សូមកុំគេចមុខចេញពីគេឡើយ គឺអញបានបញ្ចូនគាត់មកឯអ្នក”។ ខ្ញុំក៏បានដកស្រង់នូវបទគម្ពីរ មួយមកពន្យល់ដល់គាត់ពីអ្វីដែលគាត់មានការយល់ច្រលំ។ ខ្ញុំបានសរសេរចុះនៅលើក្រដាសមួយសន្លឹក ពន្យល់ឲ្យគេ បានឃើញ។ បន្តិចក្រោយមក គាត់ក៏បានឡើងមក។

        ប្រពន្ធរបស់ខ្ញុំបាននិយាយថា “មានបុរសម្នាក់នៅខាងក្រៅចង់ជួបបង”

        ខ្ញុំតបថា “គឺជាគាត់នោះហើយ។ សូមនាំគាត់ចូលមក” ហើយគាត់ក៏បានប្រាប់ដល់ខ្ញុំ ពីអ្វីដែលព្រះជាម្ចាស់ទ្រង់ មានបន្ទូលមកកាន់គាត់ នៅក្រោមការបណ្តាលដោយព្រះវិញ្ញាណបរិសុទ្ធ និងពីរបៀបដែលគាត់តែងតែជឿដល់ទ្រង់ ហើយកាន់តាមព្រះបន្ទូលទ្រង់ ព្រមទាំងរក្សាវានៅក្នុងចំណោមពួកបងប្អូនរបស់គាត់ដែរ។ គាត់តែងតែនៅជាប់ជាមួយ នឹងព្រះបន្ទូលទ្រង់ជានិច្ច។

21      មានពេលមុន នៅក្នុងអង្គប្រជុំ ខ្ញុំបាននិយាយទៅកាន់គាត់ ហើយក៏បានហៅឈ្មោះរបស់គាត់ផង។ ហើយខ្ញុំមិន ដឹងដែរ ហេតុដូចម្តេច បានជាខ្ញុំហៅឈ្មោះនោះ។ គាត់និយាយថា ខ្ញុំគួរតែប្រកបឈ្មោះនោះឲ្យបានត្រឹមត្រូវ។ គាត់ បាននិយាយទៀតថា គាត់បានរុំទារកមួយនៅក្នុងដៃរបស់គាត់ ហើយទារកតូចនេះត្រូវបានលាងសំអាតពីអំពើបាប ហើយ។

22      ហើយខ្ញុំបាននិយាយថា​ “ការដែលលោកអ្នកត្រូវធ្វើនាពេលនេះ គឺចូរធ្វើដំណើរទៅកាន់ពួកជំនុំទៅ ហើយទទួល បុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចុះ”។ ខ្ញុំធ្លាប់បានជួបគាត់នៅខណៈពេលមុននៅលើកំពូលភ្នំ នោះគាត់ ក៏បានចុះពីលើភ្នំ មកទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ឥឡូវនេះ គាត់មានការស្កប់ចិត្តហើយ ព្រមទាំងមានអារម្មណ៍ទៀតផង ពេលដែលត្រឡប់ទៅផ្ទះវិញ។ ខ្ញុំសង្ឃឹមថា គាត់នឹងបកប្រែឲ្យខ្ញុំនៅឯ Poland នៅថ្ងៃ មួយ ព្រមទាំងនៅប្រទេសអាឡឺម៉ង់ផង។ សូមព្រះជាម្ចាស់ប្រទានពរដល់បងប្រុស។

        ដូច្នេះ មានការអស្ចារ្យជាច្រើន ដែលព្រះជាម្ចាស់នៃយើងទ្រង់បានធ្វើ។ ទ្រង់មានសេចក្តីមេត្តាករុណាយ៉ាងធំធេង ដល់កូនៗរបស់ទ្រង់ គឺទ្រង់បានដឹកនាំកូនៗរបស់ទ្រង់ឲ្យមកប្រជុំគ្នា ដ្បិតគ្មានអ្វីដែលអាចថ្លែងឲ្យអស់ពីសេចក្តីមេត្តា ករុណារបស់ទ្រង់ឡើយ។

        សូមកុំភ្លេចនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយនាពេលយប់ យើងនឹងមានកម្មវិធីអធិស្ឋានប្រោសជម្ងឺ។ ហេតុផលដែល ខ្ញុំនិយាយការនេះ បើសិនជាមានបងប្អូនអញ្ជើញមកនៅពេលព្រឹកមានគ្នាច្រើន នោះយើងនឹងបន្តរហូតទៅដល់ពេល យប់។ ប៉ុន្តែបើសិនជាច្រើនអាចអធិស្ឋានឲ្យបងប្អូនទាំងអស់នៅពេលព្រឹកបាន នោះគឺជាការល្អណាស់។

23      នៅយប់ថ្ងៃពុធ គឺនឹងមានការប្រជុំអធិស្ឋាន។ សូមបងប្អូនដែលនៅជុំវិញនេះ សូមកុំភ្លេចចូលរួមប្រជុំគ្នានៅទីនេះ ដើម្បីអធិស្ឋាន ស្វែងរកព្រះជាម្ចាស់កាន់តែកៀកកិត។ សូមបងប្អូនកុំអនុញ្ញាតឲ្យសេចក្តីខុសឆ្គងចូលមកក្នុងជីវិតរបស់ លោកអ្នកបងប្អូនឡើយ។

24      ខ្ញុំដូចជាធ្លាប់បានឮគេនិយាយថាអាម៉ែនគឺខ្ញុំបានឮជាច្រើនឆ្នាំមកហើយ គឺជាពាក្យរបស់បងប្រុស Russell Creech។ ពួកគេបានប្រាប់ដល់ខ្ញុំថា គឺជា Patty ដែលជាអ្នកនិយាយភាសាដទៃនៅយប់នោះ។ Patty អើយ តើអ្នកនៅ ទីណា? អ្នកនៅទីនេះទេ។ ខ្ញុំមិនបានស្គាល់នាងឡើយ បើសិនជាខ្ញុំមិនបានឃើញនាងនោះ។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំបានបី កូនរបស់នាងនៅក្នុងដៃរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើពិធីថ្វាយកូនរបស់នាងដល់ព្រះជាម្ចាស់ដែរ។ នាងគឺជាស្រ្តីវ័យក្មេង ម្នាក់ គឺ Meda បាននិយាយថា នាងគឺជាស្ត្រីវ័យក្មេង ហើយស្រស់ស្អាតទៀតផង ព្រមទាំងមានអំណាចចេស្តានៃព្រះ វិញ្ញាណបរិសុទ្ធបានគង់សណ្ឋិតលើនាងទៀតផង។ Russell អ្នកគឺជាមនុស្សដែលអស្ចារ្យណាស់។

25      ចុះតើបងស្រី Creech នៅឯណា? ខ្ញុំដូចជាមិនបានឃើញគាត់សោះ។ តើគាត់នៅម្តុំៗនេះដែរឬទេ? អូ គាត អង្គុយនៅខាងនោះ ខ្ញុំបានអរព្រះគុណដល់ព្រះជាម្ចាស់ ដែលទ្រង់បានប្រទានកូនម្នាក់នេះដល់បងស្រី។ តើហេតុអ្វី? មើលទៅបងស្រីដូចជាមិនចង់អរព្រះគុណដល់ព្រះជាម្ចាស់សោះ។ នៅក្នុងវ័យជំទង់របស់ក្មេងស្រី គេចូលចិត្តនាំគ្នា សើចក្អាកក្អាយ ហើយនាំគ្នាតុបតែងខ្លួន កាត់សក់ ជាដើម តែក្មេងស្រីតូចម្នាក់នេះ គេមានអំណាចចេស្តានៃព្រះ វិញ្ញាណបរិសុទ្ធ គឺនាងអាចនិយាយភាសាដទៃបានទៀតផង... គួរឲ្យអស្ចារ្យណាស់។

26      តើមានបុរសៗប៉ុន្មាននាក់ នៅយប់នេះ គឺជាពួកគ្រូអធិប្បាយថ្ងៃបុណ្យទី៥០ ដែលអាចនឹងប្រគល់ជីវិតរបស់ពួកគេ ទាំងមូលដល់ព្រះជាម្ចាស់ បើសិនជាពួកគេបានឃើញ កូនស្រីវ័យជំទង់របស់ពួកគេ បានដើរចេញពី ពិធីជប់លៀងរាំ រែក ហើយបែរមករកព្រះដូចជាក្មេងស្រីម្នាក់នេះ។ បងប្អូនអើយ នេះគឺជាការដែលមានតម្លៃណាស់។ ខ្ញុំដឹងថា អ្វីដែល លោកអ្នកកំពុងធ្វើ គឺស្ថិតនៅក្នុងអន្តររដ្ឋ។ រូបខ្ញុំក៏ធ្លាប់បានធ្វើដូចគ្នាដែរ។ គឺខិតខំធ្វើការងារជារៀងរាល់ថ្ងៃ។ ដ្បិត ព្រះជាម្ចាស់នៃយើងទ្រង់ស្មោះត្រង់ គឺទ្រង់នឹងប្រទានរង្វាន់ដល់អ្នកដែលបានចិញ្ចឹមបីបាច់ថែរក្សាកូនៗរបស់ពួកគេ បានល្អ។

27      សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់បងស្រី Patty។ ខ្ញុំប្រហែលជាមិនបានស្គាល់បងស្រីទេ បើសិនជាខ្ញុំមិនបាន ជួបបងស្រីនោះ។ ប៉ុន្តែ សូមបងស្រីកុំដើរចេញពីផ្លូវស្មោះត្រង់ឡើយ។ សូមកុំអនុញ្ញាតឲ្យអារក្ស វាបញ្ឆោតដល់បងស្រី ឡើយ រួចក៏គិតថាវាមានតម្លៃជាផ្លូវរបស់ព្រះ។ ចូរសម្លឹងមើលទៅកាន់ព្រះគ្រីស្ទ នាឯឈើឆ្កាង ហើយបន្តដើរទៅមុខចុះ ដ្បិតពេលវេលាជិតមកដល់ហើយ។

        នៅមានការដាស់តឿនជាច្រើនទៀត ដែលខ្ញុំត្រូវនិយាយ គឺជាព្រះពររបស់ព្រះជាម្ចាស់។ ខ្ញុំមិនទាន់បានទៅសួរ សុខទុក្ខដល់បងប្អូនជាច្រើន។ នៅពេញមួយសប្តាហ៍នេះ ខ្ញុំបានអធិស្ឋានដល់បងប្អូនមិនទាន់បាន៥០នាក់ផង។ គឺខ្ញុំ ចេះតែមានការបន្ទាន់ជានិច្ច គឺចេញចូលៗ ជាដើម...។ ប៉ុន្តែនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ យើងខ្ញុំនឹងអធិស្ឋានឲ្យ បងប្អូន គឺទូលសូមឲ្យព្រះជាម្ចាស់ទ្រង់ ប្រទានអំណាចចេស្តាដល់យើងខ្ញុំ ហើយសូមឲ្យទ្រង់បានបើកសម្តែងអង្គទ្រង់ ឲ្យយើងរាល់គ្នាបានស្គាល់ ទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់។

28      អូ! ខ្ញុំដូចជាមិនចង់ចាប់ផ្តើមនិយាយពីគ្រាពួកជំនុំនេះទេ ដោយព្រោះ ខ្ញុំដឹងថា នេះគឺជាពួកជំនុំចុងក្រោយគេ។ ការ ដែលអធិប្បាយអំពីពួកជំនុំទាំង៧ វាដូចជាលឿនណាស់។ តើលោកអ្នកមានសេចក្តីរីករាយដែរឬទេ? តើលោកអ្នកនៅ ចាំទេ តាំងពីដំបូង ខ្ញុំបាននិយាយថា នៅពេលចុងក្រោយ នឹងមានលោកអ្នកជាច្រើន នឹងមិនយល់ព្រមជាមួយនឹងខ្ញុំទេ ប៉ុន្តែសូមកុំមានចិត្តរឹងទាស់ប្រឆាំងនឹងខ្ញុំអី។ សូមស្រឡាញ់ដល់ខ្ញុំវិញ។ ដ្បិត គ្មានអ្វីដែលខុសប្លែកគ្នាឡើយ ពីអ្វីដែល លោកអ្នកបានធ្វើ ឬនិយាយនោះ ខ្ញុំបានគិតដូចជាលោកអ្នកដែរ គឺខ្ញុំតែងតែគិតដល់លោកអ្នកជានិច្ច។

29      ដ្បិតខ្ញុំស្រឡាញ់ដល់លោកអ្នករាល់គ្នា។ ព្រះជាម្ចាស់ទ្រង់ក៏បានជ្រាបដែរ។ គ្មានមនុស្សណាដែល អាចហៅព្រះ នាមព្រះយេស៊ូវគ្រីស្ទទេ ដ្បិតខ្ញុំស្រឡាញ់ទ្រង់។ ខ្ញុំមិនចង់ទទួលបានភាពល្វីងជួរចត់ ឬការព្រងើយកន្តើយពីបងប្អូន នោះទេ នៅពេលដែលយើងរាល់គ្នាមានះបដិសេធខ្ញុំនោះ។ បើសិនជាយើងរាល់គ្នា អង្គុយបរិភោគនៅលើតុតែមួយ ជាមួយគ្នា នោះយើងរាល់គ្នានឹងពេលប្រកបជាមួយគ្នា។ ហើយយើងរាល់គ្នានឹងស្រឡាញ់គ្នាទៅវិញទៅមក។ ហើយ បើសិនជាយើងរាល់គ្នាមិនទាន់បានធ្វើវានោះ យើងរាល់គ្នាគួរតែធ្វើវាហើយ។ យើងរាល់គ្នាមិនអាចចេញទៅណាឆ្ងាយ បានទេ រហូតទាល់តែយើងបានធ្វើវាសិន។

30      សូមកុំភ្លេច អំណោយទានដ៏អស្ចារ្យជាងគេ គឺជាសេចក្តីស្រឡាញ់។ទោះបីជាខ្ញុំនិយាយភាសារបស់មនុស្ស និង ទេវតាក្តី ឬក៏មានរូបកាយជាច្រើន ដើម្បីនឹងថ្វាយយញ្ញបូជា ហើយយល់គ្រប់ទាំងចំណេះក្តី នោះបើខ្ញុំគ្មានសេចក្តីស្រ ឡាញ់...” បើសិនជាគ្រប់ទាំងអំណោយទានខាងឯវិញ្ញាណ មិនមានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍អ្វី ឡើយ។ អ្វីៗទាំងអស់នឹងត្រូវរសាយទៅ ប៉ុន្តែសេចក្តីស្រឡាញ់មិនចេះផុតឡើយ។ គឺមានចែងយ៉ាងច្បាស់ នៅក្នុង គម្ពីរ ១កូរិន ថូស១៣។

        នៅយប់នេះ យើងបានចូលមកកាន់គ្រាពួកជំនុំដ៏អស្ចារ្យនេះ។ យើងប្រហែលជានៅយូរបន្តិច នៅយប់នេះ រហូត ដល់ម៉ោង៩។ ហើយ ខ្ញុំពិតជាសូមអភ័យទោស ដល់លោកអ្នកគ្រប់គ្នា ដែលយើងខ្ញុំគ្មានបន្ទប់គ្រប់គ្រាន់ នឹងកៅអីគ្រប់ គ្រាន់ជូនដល់លោកអ្នក ដ្បិតយើងខ្ញុំមិនមានមែន ប៉ុន្តែនៅថ្ងៃមួយ យើងនឹងមានវាគ្រប់គ្រាន់ជូនលោកអ្នកបងប្អូន។

31      ប៉ុន្តែឥឡូវនេះ ខ្ញុំចង់ពឹងដល់លោកអ្នកធ្វើការមួយ។ លោកអ្នកបានឃើញខ្ញុំ កំពុងតែឈរ ហើយលោកអ្នកដឹងថា តើនឹងផ្តល់តម្លៃអ្វីដល់ខ្ញុំនៅថ្ងៃមួយ។ ដ្បិតពេលវេលាជិតមកដល់ហើយ។ ខ្ញុំចង់ឲ្យលោកអ្នកបានធ្វើការនេះដល់ខ្ញុំ គឺអធិស្ឋានឲ្យខ្ញុំជានិច្ច។ ខ្ញុំសូមនិយាយដោយស្មោះត្រង់ថា ខ្ញុំមិនអាចមានកូនបានទៀតទេ ឥឡូវនេះ ខ្ញុំមានអាយុ៥១ ឆ្នាំហើយ។ ខ្ញុំមិនទាន់អាចទៅបានទេ រហូតទាល់តែព្រះជាម្ចាស់ទ្រង់ហៅខ្ញុំ។ ខ្ញុំទៅតាមផ្លូវដែលទ្រង់សព្វព្រះហឫទ័យ ឲ្យខ្ញុំទៅ។ ប៉ុន្តែ ខ្ញុំត្រូវស្មោះត្រង់ និយាយពីសេចក្តីពិតអំពីទ្រង់ដល់មនុស្ស។ ដូច្នេះ ខ្ញុំដឹងថា ជួនកាល វាដូចជាឯកោ ប៉ុន្តែដរាបណាព្រះជាម្ចាស់ទ្រង់គង់នៅជាមួយនឹងលោកអ្នក នោះតើនឹងមានអ្វីដែលខុសប្លែកកើតឡើង?

        នៅមុនពេលដែលយើងនិយាយអំពីគ្រាពួកជំនុំដ៏អស្ចារ្យនេះ សូមអនុញ្ញាតបងប្អូនទាំងអស់គ្នាបានអញ្ជើញក្រោក ឈរឡើងអធិស្ឋានបន្តិច។ ដូចជាការសម្រួលសរសៃរដែរ ដើម្បីឲ្យមានអារម្មណ៍បានប្រសើរឡើង។ តើមានបងប្អូន ប៉ុន្មាននាក់នៅទីនេះ ខ្ញុំមានការចងចាំនៅចំពោះព្រះជាម្ចាស់? សូមលើកដៃឡើង ទៅកាន់ព្រះជាម្ចាស់ចុះ។ ដោយ និយាយថា ឱព្រះជាម្ចាស់អើយ សូមទ្រង់នឹកចាំទូលបង្គំផង នៅគ្រាចុងក្រោយ។ នៅពេលដែលជីវិតនេះបញ្ចប់ទៅ សូមទ្រង់នឹកចាំទូលបង្គំផង។

32      ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំយើងខ្ញុំ គ្មានអណ្តាត ដែលអាចនឹងថ្លែងការអរព្រះគុណ ដល់ ព្រះវត្តមានរបស់ព្រះដ៏រស់ ដែលបានគង់នៅក្នុងកណ្តាលទូលបង្គំយើងខ្ញុំនៅចុងសប្តាហ៍នេះឲ្យអស់បានទេ។ ដ្បិត ការទាំងឡាយ ដែលទូលបង្គំយើងខ្ញុំបានស្គាល់ពីទ្រង់ នោះទ្រង់ក៏បានបើកសម្តែងអង្គទ្រង់ឲ្យទូលបង្គំយើងខ្ញុំបាន ស្គាល់ តាមរយៈព្រះបន្ទូលដ៏ច្បាស់មកកាន់ទូលបង្គំយើងខ្ញុំ។ ទូលបង្គំយើងខ្ញុំរង់ចាំទ្រង់ ទូលបង្គំយើងខ្ញុំស្រឡាញ់ ទ្រង់ណាស់ ព្រះជាម្ចាស់អើយ ដ្បិតទ្រង់បានសង្រ្គោះដល់ទូលបង្គំយើងខ្ញុំ ហើយក៏ប្រទានឲ្យទូលបង្គំយើងខ្ញុំស្រែក ឃ្លានដល់ទ្រង់ ដ្បិតព្រះបន្ទូលទ្រង់បានចែងថាមានពរហើយ អស់អ្នកដែលស្រែកឃ្លាន...” មានពរហើយ អស់ អ្នកដែលស្រែកឃ្លានខាងឯសេចក្តីសុចរិត។ “ដ្បិតពួកគេនឹងត្រូវបានបំពេញ” ទូលបង្គំយើងខ្ញុំជឿទុកចិត្តដល់ទ្រង់។

        សូមទ្រង់បានអត់ទោស ដល់ទូលបង្គំយើងខ្ញុំផង នៅយប់នេះ ទូលបង្គំយើងខ្ញុំនឹងសិក្សាជាមួយគ្នា អំពីគ្រាពួកជំនុំ ចុងក្រោយ គឺជាពួកជំនុំឡៅឌីសេ។ បន្ទាប់ពី ទូលបង្គំយើងខ្ញុំបានឃើញ ប្រវត្តិសាស្រ្តព្រះគម្ពីរបានចែងយ៉ាងច្បាស់។ ដូច្នេះ ព្រះវរបិតាអើយ ទូលបង្គំយើងខ្ញុំបានស្គាល់ ចេញពីទំនាយដ៏អស្ចារ្យរបស់ទ្រង់ នៅក្នុងពួកជំនុំចុងក្រោយនេះ។

        សូមព្រះវិញ្ញាណបរិសុទ្ធទ្រង់ បានយាងមកសណ្ឋិតលើទូលបង្គំយើងខ្ញុំនៅវេលាយប់នេះ ព្រមទាំងប្រទានពរដល់ ទូលបង្គំយើងខ្ញុំ ដែលនៅរង់ចាំទ្រង់។ ទូលបង្គំយើងខ្ញុំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ សូមអញ្ជើញអង្គុយចុះ។

33      បើសិនជាបំណងព្រះហឫទ័យរបស់ព្រះ យើងនឹងធ្វើការបោះពុម្ពចេញសៀវភៅនាពេលឆាប់ៗខាងមុខ។ បងប្រុស Leo កំពុងតែព្យាយាមថតខ្សែអាត់នេះទុក ហើយគាត់នឹងវាយអត្ថបទនេះចេញមក ដើម្បីបោះពុម្ភជាសៀវភៅ។ យ៉ាង ណាម៉ិញ Rosella នឹងបោះពុម្ភសៀវភៅរបស់នាងនាពេលឆាប់ៗនេះ គឺមានចំណងជើងថា “អ្នកប្រមឹកដែលបាន សង្រ្គោះ” លោកអ្នករាល់គ្នា ធ្លាប់បានចងចាំពីប្រវត្តិរបស់នាងហើយ គឺពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានត្រាស់ ហៅនាង។

34      នាងធ្លាប់បាន​ រត់ចេញពីមន្ទីរផ្តាច់គ្រឿងស្រវឹងចំនួនបួនដង ព្រមទាំងលួចរត់ចេញពីមន្ទីរពេទ្យផង កាលដែលនាង រស់នៅរដ្ឋ Chicago។ នៅពេលមួយ ព្រះជាម្ចាស់ទ្រង់បានការទាំងអស់នោះចេញ ពីជីវិតរបស់នាង។ នាងបានធ្វើដំ ណើរពីមន្ទីរឃុំឃាំងមួយ ទៅកាន់មន្ទីរឃុំឃាំងមួយ ដើម្បីប្រាប់ដល់គេ ពីរបៀបដែលព្រះជាម្ចាស់ទ្រង់បានរំដោះនាង ឲ្យមានសេរីភាព គឺនិយាយអំពើគ្រឿងស្រវឹង និងអ្វីៗផ្សេងៗទៀត។ តាមរយៈទីបន្ទាល់របស់នាង មានមនុស្សជាច្រើន បានទទួលជឿព្រះគ្រីស្ទ។

35      តើបងប្អូនអាចប្រាប់ដល់ខ្ញុំបានដែរឬទេថា តើគ្រាពួកជំនុំដំបូងគឺជាពួកជំនុំអ្វី? គឺពួកជំនុំអេភេសូរ។ ចុះទី២? គឺពួក ជំនុំស្មីន៉ា។ ទី៣? គឺជាពួកជំនុំ ពើកាម៉ុស។ ទី៤? គឺពួកជំនុំធាទេរ៉ា។ ទី៥? គឺជាពួកជំនុំសើដេស។ ទី៦? គឺជាពួកជំនុំ ភីឡាដិលភា។ និងទី៧? គឺជាពួកជំនុំឡៅឌីសេ។ គ្រាពួកជំនុំដំបូងដែលជាពួកជំនុំ អេភេសូរ គឺស្ថិតនៅចន្លោះឆ្នាំ ៥៥ គ.ស និង១៧០ គ.ស។ ពួកជំនុំ ស្មីន៉ា នៅឆ្នាំ ១៧០ ដល់ ៣១២ គ.ស។ គ្រាពួកជំនុំ ពើកាម៉ុស នៅឆ្នាំ ៣១២ ដល់ ៦០៦ គ.ស។ ហើយពួកជំនុំ ធាទេរ៉ា នៅឆ្នាំ ៦០៦ ដល់ ៥២០ គ.ស។ ពួកជំនុំសើដេស នៅឆ្នាំ៥២០ (១៥២០) ដល់ ១៧៥០។ ពួកជំនុំ ភីឡាដិលភា ឆ្នាំ ១៧៥០ ដល់ ៦០៦ (១០៩៦)។

36      ឥឡូវនេះ ចូលដល់ គ្រាពួកជំនុំឡៅឌីសេ គឺចាប់ផ្តើមនៅឆ្នាំ ១៩០៦ .ស។

37      នេះគ្រាន់តែជាការសន្និដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះ វាប្រហែលជាស្ថិតនៅចុងឆ្នាំ ១៩៧៧ ដែលពួកជំនុំទាំងមូលត្រូវ បានបាត់បង់ ដែលត្រូវបានព្រះជាម្ចាស់ទ្រង់ខ្ជាក់គេចេញពីមាត់របស់ទ្រង់។ គឺនៅថ្ងៃយាងមកជាលើកទីពីររបស់ទ្រង់ ឬការលើកឡើងទៅស្ថានសួគ៌នៃព្រះគ្រីស្ទ នឹងត្រូវមកដល់គ្រប់ពេល។

38      ខ្ញុំដូចជាភ្លេចពីឆ្នាំនោះហើយ ប្រហែលជា ២០ឆ្នាំ ឬក៏១០០ឆ្នាំ។ ប៉ុន្តែ ខ្ញុំស្មានវា ទៅតាមនិមិត្តដែលព្រះជាម្ចាស់ ទ្រង់បានបង្ហាញដល់ខ្ញុំតែប៉ុណ្ណោះ។ វាប្រហែលជាស្ថិតនៅចន្លោះ ឆ្នាំ៣៣ និង ៧៧។

39      យ៉ាងហោចណាស់ ប្រជាជាតិដ៏អស្ចារ្យនេះ នឹងបញ្ឈប់សង្រ្គាម ដែលបានបំផ្លាញបង់។ គឺជិតមកដល់ហើយ។ វាគួរឲ្យភ័យខ្លាចណាស់។ ប្រហែលជាការដែលខ្ញុំនិយាយនិយាយនេះ វាជាការដែលមិនត្រឹមត្រូវទេ ប៉ុន្តែបើបងប្អូន គ្រប់គ្នាយល់ពីអត្ថន័យរបស់ខ្ញុំ សូមនិយាយថាអាម៉ែន

40      ដ្បិតព្រះជាម្ចាស់ទ្រង់ បានបង្ហាញនិមិត្តមួយដល់ខ្ញុំ ពីស្រ្តីម្នាក់ដ៏អស្ចារ្យ នៅក្នុងឆ្នាំ ៣៣ និង ឆ្នាំ១៩៣៣។ គឺបាន កត់ទុកយ៉ាងច្បាស់ នៅក្នុងសៀវភៅរបស់ Roosevelt ដែលនាំឲ្យពិភពលោកនេះ ជួបនឹងសង្រ្គាម គឺពីរបៀបដែល ពួក Mussolini បង្កើតការរុករាតត្បាតរបស់ពួកគេដំបូង ចូលទៅកាន់ Ethiopia ហើយពួកគេស្ទើរតែដណ្តើមបានទឹកដីនោះ បាត់ទៅហើយ ប៉ុន្តែនៅចុងបញ្ចប់ពួកគេត្រូវបាត់បង់ទៅវិញ។ បន្ទាប់មក ក៏មានពួកកុំមុយន្មីស បានចូលមក គឺ isms-Nazism, និង Fascism។

41      តើមានបងប្អូនប៉ុន្មាននាក់ដែលបានជម្រាបឲ្យបងប្អូនក្រោកឈរ ហើយនិយាយថា “ចូរមើលពីប្រទេស រុស្ស៊ីចុះ ចូរមើលពីប្រទេស រុស្ស៊ីចុះ គឺជាស្តេចភាគខាងជើង។ ចូរមើលពីប្រទេសរុស្ស៊ីចុះ គឺជាស្តេចភាគខាងជើង” តើមានបង ប្អូនប៉ុន្មាននាក់ បានធ្លាប់ឮខ្ញុំនិយាយអំពីការនេះ សូមលើកដៃឡើង? តើពួកគេបានធ្វើអ្វីខ្លះ ដែលបាននាំលទ្ធិទាំងអស់ នេះចូលទៅកាន់ប្រទេសរុស្ស៊ី។

42      បន្ទាប់ខ្ញុំក៏បាននិយាយថា ជាចុងក្រោយ ប្រជាជាតិនេះ នឹងធ្វើសង្គ្រាមជាមួយនឹងប្រទេសអាឡឺម៉ង់ ហើយប្រទេស អាឡឺម៉ង់នឹងសាងសង់កំផែងដ៏រឹងមាំ។ គឺស្ថិតនៅគ្រារបស់លោក Maginot Line ដែលមានរយៈពេល១១ឆ្នាំ នៅមុន ពេលដែលជញ្ជាំងកំផែងនោះត្រូវបានសាងសង់ឡើង។ “ជនជាតិអាមេរិក នឹងដណ្តើមបានជ័យជំនះនៅពេលនោះ”។

43      មានបងប្អូនមួយចំនួននៅទីនេះ គឺជាបងប្រុស Roy Roberson ហើយនិងពួកគេ។ មានគេសួរដល់ពួកគេថា តើមានអ្វីកើតឡើង។ ពួកគេមានភាពប្រាកដប្រជាណាស់ ប៉ុន្តែ “ចុងក្រោយ” “យើងនឹងទទួលបានជោគជ័យក្នុង សង្រ្គាម រវាងពួកយើង និងពួកអាឡឺម៉ង់”។

44      បន្ទាប់ពីគ្រានោះមក វិទ្យាសាស្ត្រក៏បានរីកចម្រើន។ ពួកគេក៏បានបង្កើតគ្រាប់បែកបរិមាណូ និងអ្វីៗផ្សេងទៀត។ ហើយនៅក្នុងកំពុងពេលដែលមានការរីកចម្រើនរបស់ពួកគេនោះ គេអាចបង្កើតឡាន ឲ្យមានរូបរាងជាស៊ុតមួយ បាន។ តើលោកអ្នកនៅចាំទេ គេបានច្នៃម៉ាស៊ីនដ៏ធំមួយឡើងនៅក្នុងឆ្នាំ ១៩៣៣។ ហើយរថយន្តនោះមានកង់ធំៗ នឹង មានរាងដូចជាស៊ុតអញ្ចឹង។

45      “ជាចុងក្រោយ ពួកគេក៏បានបង្កើតនូវរថយន្តដែល មិនត្រូវការប្រើចង្កូតទៀត”។ ខ្ញុំធ្លាប់បានឃើញ ក្រុមគ្រួសារ មួយបានបើកឡានប្រភេទនោះ នៅតាមផ្លូវ គឺមានរូបរាងធំមែនទែន ហើយពួកគេអង្គុយនៅក្នុងឡានមើលមុខគ្នាទៅ វិញទៅមក ហើយឡាននោះបើកទៅដោយខ្លួនឯង ទៅតាមផ្លូវបត់បែនដោយងាយស្រួល។ ខ្ញុំបានលាន់មាត់ថា “អូ នៅសព្វថ្ងៃនេះ វិទ្យាសាស្រ្តពិតជាមានការរីកចម្រើនមែន” ។

46      “បន្ទាប់មក ខ្ញុំក៏បានឃើញថា ពួកគេក៏បានអនុញ្ញាតឲ្យស្រីមានសិទ្ធិបោះឆ្នោតដែរ។ តាមរយៈការបោះឆ្នោត ពួកគេក៏បានជ្រើសរើសស្រី្តដែលខុសចេញមក នាពេលបច្ចុប្បន្ននេះ។ ហើយលោកអ្នកក៏បានធ្វើវាដែរ នៅពេលបោះ ឆ្នោតចុងក្រោយដែរ។ គឺជាសម្លេងឆ្នោតរបស់ពួកស្រ្តី ដែលបានបោះឆ្នោតជ្រើសរើស លោក Kennedy។ យើងរាល់គ្នា ក៏បានដឹងដែរ។

47      ហើយនៅចន្លោះ ការស៊ើបអង្កេតរបស់ក្រុម F.B.I គេក៏បានប្រើប្រាស់ម៉ាស៊ីនតាមដានជំនួសផងដែរ...។ អា! នៅថ្ងៃមួយ ខ្ញុំភ័យខ្លាចថា នៅថ្ងៃមួយ មនុស្សនឹងគ្មានការងារធ្វើ។ យើងឃើញថា នេះគឺជាស្ថានភាពក្នុងក្រុមនយោ បាយដែលជាចំនុចស្នូលនៃការនេះ។ យើងឃើញថា គ្មានសេចក្តីសង្រ្គោះឡើយនៅក្នុងប្រជាជាតិនេះ។ គេមិនអាចរក សេចក្តីសង្រ្គោះនៅក្នុងប្រជាជាតិណាឡើយ។ គឺសេចក្តីសង្រ្គោះមានតែនៅក្នុងព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ។

48      ឥឡូវនេះ ខ្ញុំសូមអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់ប្រទេសសហរដ្ឋអាមេរិក ដែលខ្ញុំបានរស់នៅក្នុងទឹកដីនេះ។ ហើយប្រទេសកាណាដា និងប្រទេសសហរដ្ឋអាមេរិក គឺដូចជាកូនភ្លោះអញ្ជឹង។ ពួកគេគឺជាប្រជាជាតិដែលនៅជិត ខាងយើង ដ្បិតខ្ញុំបានរស់នៅលើទឹកដីនេះ គឺវាពិសេសជាងកន្លែងណាៗទាំងអស់ ដោយព្រោះទីនេះ គឺជាទឹកដីកំ ណើតរបស់ខ្ញុំ។ ខ្ញុំសូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលខ្ញុំបានកើតមកជាជនជាតិអាមេរិក។

49      ដ្បិតខ្ញុំសូមជម្រាបដល់លោកអ្នកថា វាពិតជាត្រូវការការរីកផុសផុលមែន។ ពុំនោះទេ ទ្រង់មិនរស់ឡើងវិញឡើយ។ លោកអ្នកបងប្អូន នៅចាំពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងរដ្ឋ Chicago កាលពី ៥ឆ្នាំមុនដែរឬទេ? ខ្ញុំធ្លាប់បាន និយាយថា “ពួកគេនឹងធ្លាក់ចុះ”។

50      ដ្បិតនឹងមានស្រ្តីដ៏អស្ចារ្យចេញមក។ គឺជាស្រ្តីដ៏អស្ចារ្យ (ខ្ញុំគិតថា នាងនឹងធ្វើជាប្រធានាធិបតី ឬនាងនឹងធ្វើជាអ្នក តំណាងឲ្យពួកជំនុំកាតូលិក) នៅថ្ងៃមួយ នាងនឹងគ្រប់គ្រងប្រទេសនេះ។ ហើយប្រជាជាតិនេះ នឹងក្លាយទៅជាប្រជា ជាតិរបស់ពួកស្ត្រី។

51      ហើយទង់ជាតិក៏ត្រូវបានបង្កើតឡើងដោយពួកស្រ្តីដែរ។ គឺមានផ្កាយចំនួន១៣ ឆ្នូតចំនួន១៣ ដែលជារដ្ឋទំាង ១៣។ សូម្បីតែនៅលើក្រដាសប្រាក់ ក៏មានរូបផ្កាយចំនួន១៣ដែរ។ គឺអ្វីៗទាំងអស់សុទ្ធតែ ១៣។ ហើយក៏បានលេច ឡើងនៅក្នុង គម្ពីរវិវរណៈ១៣ ដែរ។

52      អ្វីៗទាំងអស់ សុទ្ធតែចេញមកពី ពួកស្រ្តីៗ គឺជាពួកស្រ្តីៗ។ នាងបានគ្រប់គ្រងលើការិយាល័យទាំងអស់។ ហើយ នាងក៏បានគ្រប់គ្រង លើក្រុម Hollywood ទៀត។ នាងបានគ្រប់គ្រងលើប្រជាជាតិទាំងមូល គឺនាងមានសិទ្ធិស្មើនឹង បុរសដែរ ហើយក៏អាចបោះឆ្នោតដូចជាបុរសដែរ និងប្រព្រឹត្តការអាក្រក់ៗដូចជាពួកបុរសដែរ ហើយក៏អាចផឹកស្រាដូច ជាពួកបុរសដែរ គឺគ្រប់អ្វីៗទាំងអស់ ហើយនេះគ្រាន់តែជានុយរបស់ពួកជំនុំកាតូលិក ដែលចង់ឲ្យគេថ្វាយបង្គំដល់ មនុស្សស្រី។ គឺពួកគេបានថ្វាយបង្គំដល់មនុស្សស្រីរួចទៅហើយ។

53      គេគិតថា នាងគឺជាមនុស្សដែលល្អជាងគេបំផុត ហើយស្រ្តីដែលអាក្រក់ៗ នោះគឺជានុយមួយដ៏ល្អបំផុតរបស់អារក្ស ពួកនាងទាំងអស់ អាចនឹងបញ្ចូនព្រលឹងមនុស្សជាច្រើនទៅកាន់ស្ថាននរកបានច្រើនជាង កន្លែងដែលផឹកស៊ីនៅក្នុង ប្រទេសទាំងឡាយទៅទៀត។

54      រីឯស្រ្តីដែលល្អវិញ គឺជាមកុដដ៏មានតម្លៃសម្រាប់បុរសនៅលើផែនដីនេះ។ បុរសអាចមានកិត្តិយសដោយសារស្ត្រី ល្អ។ តែឯស្រ្តីដែលអាក្រក់វិញ នឹងធ្វើឲ្យឈាមរបស់បុរសបានហូរដូចជាទឹកវិញ។ ឱបងប្អូនបុរសទាំងឡាយអើយ តើ បងប្អូនមិនអរព្រះគុណព្រះទេឬអី ដែលបងប្អូនមានប្រពន្ធដែលល្អនោះ។ ដ្បិតទ្រង់នឹងប្រទានអ្នកដ៏ជាជំនួយដល់ល្អ ដល់បងប្អូន គឺជាស្ត្រី។

55      តែនាងគឺជាអ្នកដែល អារក្សបានប្រើប្រាស់ធ្វើឧបករណ៍របស់វានៅក្នុងសួនច្បារអេដែន។ វាមិនបានប្រើប្រាស់ បុរសឡើយ តែវាបានប្រើស្ត្រីវិញ។ ចុះតើហេតុអ្វីទៅ បានជាវាមិនប្រើប្រាស់អ័ដាម? វាបានចូលមកឯស្ត្រី ហើយដាក់ ការបញ្ឆោតដល់នាង។ ព្រះជាម្ចាស់ទ្រង់បានយកអ័ដាម ហើយសាតាំងវាបានយកស្រ្តី។

56      សូមមើល នៅពេលដែលពួកបាប៊ីឡូនបានចាប់ផ្តើមគ្រប់គ្រងនៅពេលដំបូងឡើយ គឺជាពួកស្រ្តី។ ហើយរហូតទៅ ដល់គ្រាពួកសាសន៍ដទៃ។ បាប៊ីឡូនក៏បានចាប់ផ្តើមឡើងបែបដូច្នេះ​ឯង ហើយបញ្ចប់ដោយការថ្វាយបង្គំស្រ្តី (គឺនាង ម៉ារី) នៅក្នុងពួកជំនុំ។ តើយើងរាល់គ្នាកំពុងតែរស់នៅថ្ងៃអ្វី?

57      ឥឡូវនេះ ចូលមកដល់គ្រាពួកជំនុំឡៅឌីសេ មានន័យថា “មិនក្តៅមិនត្រជាក់”។ គឺវាមានការរីកចម្រើនដោយការ ល្អ ដែលនាងគិតថា មិនត្រូវការអ្វីទៀតឡើយ។ ប៉ុន្តែព្រះគម្ពីរបានចែងថា នាងគឺជាមនុស្សល្ងីល្ងើរ ខ្វាក់ ទុគ៌ត និងនៅ អាក្រាត។ ហើយអស់អ្នកដែលបានយកឈ្នះគ្រាពួកជំនុំនេះ គឺគេនឹងបានអង្គុយនៅលើបល្ល័ង្កជាមួយនឹងព្រះជាម្ចាស់

58      ឥឡូវនេះ ផ្កាយ ឬក៏ទេវតា ឬអ្នកនាំសារ នៃគ្រាពួកជំនុំនេះ នឹងមិនត្រូវបានគេស្គាល់ឡើយ។ តើនរណាជាអ្នក ដែលនាំមកកាន់ពួកជំនដំបូង? គឺជាលោកប៉ុល ដែលជាអ្នកនាំសារមកកាន់ពួកជំនុំអេភេសូរ។ ចុះពួកជំនុំ ស្មីន៉ា? គឺជា Irenaeus។ ពួកជំនុំពើកាម៉ុស? គឺជា St. Martin។ ពួកជំនុំធាទេរ៉ា? គឺជា Columba។ ពួកជំនុំសើដេស? គឺជា Luther។ ពួកជំនុំភីឡាដិលភា? គឺជា Wesley។ ហើយនៅក្នុងគ្រាពួកជំនុំឡៅឌីសេនេះវិញ យើងមិនទាន់ដឹងនៅឡើយទេ ប្រ ហែលជាយើងមិនទាន់ដឹងឡើយ រហូតដល់ថ្ងៃចុងក្រោយ។

59      ដ្បិតខ្ញុំគ្រាន់តែ ផ្តល់នូវការដកស្រង់របស់ខ្ញុំតើនរណាគឺជាទេវតាដែលនាំសារមកកាន់ពួកជំនុំនេះ គឺយើងរាល់គ្នា កំពុងតែរង់ចាំ។ ដ្បិតខ្ញុំបានសរសេរការដកស្រង់របស់ខ្ញុំមួយចំនួននៅត្រង់នេះ ពីអ្វីដែលខ្ញុំបានគិត អំពីពួកទេវតាពួក ជំនុំឡៅឌីសេនេះ។

60      ទេវតានោះ នឹងត្រូវចេញមកដូចជាទេវតាឯទៀតដែរ ដែលព្រះគម្ពីរបានចែងទុកមកហើយ។ គឺនៅគ្រាចុងក្រោយ ទេវតានោះ នឹងចេញមក ស្តីបន្ទោសដល់ពួកគេ ពីអ្វីដែលពួកគេបានធ្វើ។ចូរសរសេរផ្ញើរទៅទេវតានៃពួកជំនុំ ដែល នៅក្រុងឡៅឌីសេ...” គឺគ្រប់គ្រាពួកជំនុំទាំងអស់ ព្រះគម្ពីរបានចែងថាចូរសរសេរផ្ញើរទៅទេវតានៃពួកជំនុំ...”

61      នៅគ្រាចុងក្រោយ មានគ្រាពួកជំនុំទាំង ចូរសរសេរផ្ញើរទៅទេវតានៃពួកជំនុំ...”

62      ទេវតានេះ បានមកនាពេលបច្ចុប្បន្ននេះ... ខ្ញុំបានសរសេរការមួយចំនួនចុះនៅលើនេះ ខ្ញុំចង់អានវាបន្តិច “ដ្បិត នៅថ្ងៃចុងក្រោយ ទ្រង់បានស្គាល់ការដែលពួកគេបានប្រព្រឹត្ត។ ហើយដោយព្រោះឥឡូវនេះ យើងរាល់គ្នាកំពុងតែ ខិត ចូលទៅដល់គ្រានេះហើយ ប្រហែលជាគាត់បានមកដល់ផែនដីនេះហើយ។ គ្មាននរណាម្នាក់ស្គាល់គាត់ឡើយ។ គាត់ ប្រហែជាហោរាដែលដ៏អស្ចារ្យម្នាក់ ដែលពួកជំនុំនៃលោកីយនេះ គេនឹងបដិសេធគាត់ផង ដ្បិតពួកគេនឹងដើរទៅតាម ផ្លូវនៃអំពើបាបរបស់ពួកគេ ហើយចុងក្រោយ ព្រះជាម្ចាស់ទ្រង់នឹងខ្ជាក់គេចេញពីមាត់របស់ទ្រង់ទៅ គឺចេញពី ព្រះវត្តមានរបស់ព្រះ។ ខ្ញុំជឿថា គាត់ម្នាក់នោះគឺដូចជា ហោរាអេលីយ៉ាដែរ” ។ ខ្ញុំនឹងផ្តល់នូវហេតុផលរបស់ខ្ញុំដល់ លោកអ្នកបងប្អូន។

63      ឥឡូវនេះ សូមបងប្អូនបានបើកទៅកាន់ព្រះគម្ពីរ ម៉ាឡាគីបន្តិច។ ខ្ញុំនឹងផ្តល់នូវហេតុផល ដែលខ្ញុំគិតថា ម្នាក់នោះ គឺជាអ្នកដែលបានទទួលការចាក់ប្រេងតាំង ដូចជាលោកអេលីយ៉ា។ គឺគម្ពីរ ម៉ាឡាគី៤ ហើយសូមបងប្អូន ស្តាប់ និង ផ្ទៀងជាមួយនឹងខ្ញុំ នៅមុនពេលដែលយើងនិយាយទៅកាន់គ្រាពួកជំនុំនោះ។

ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះឆ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នក ដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំងហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុក ឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ។ តែព្រះអាទិត្យ នៃ សេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សម្រាប់ឯងរាល់គ្នាដែលកោតខ្លាចដល់ ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោកកញ្ឆេងដូចជាកូនគោ ដែលលែងចេញពីក្រោល។ ហើយព្រះយេហូវ៉ា នៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ ឯងរាល់គ្នានឹងជាន់ឈ្លីពួកអាក្រក់បង់ ដ្បិតគេនឹងដូចជា ផែះនៅក្រោមបាទជើងរបស់ឯងរាល់គ្នា។ ចូរនឹកចាំពីក្រិត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើអញ ដែលអញបាន បង្គាប់ដល់លោក នៅលើភ្នំហោរែប សំរាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺអស់ទាំងក្រិត្យក្រមនឹងបញ្ញាត្តច្បាប់ទាំង ប៉ុន្មាននោះ។ មើល មុនដែលថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យ មកឯឯងរាល់គ្នា លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន នឹងចិត្តកូនមកឯឪពុកវិញ ក្រែងអញមកវាយផែនដីដោយ សេចក្តីបណ្តាសា។

64      ព្រះយេស៊ូវទ្រង់មានបន្ទូល នៅក្នុងម៉ាថាយ ១៧:១០ កំពុងដែលទ្រង់និយាយអំពីការនេះ... ពួកយូដាទាំងអស់ បានកំពុងតែរង់ចាំលោកអេលីយ៉ាមក។ យើងនឹងចាប់ផ្តើមអានពីខ៩ទៅ

កំពុងដែលនាំគ្នាចុះពីភ្នំមក នោះព្រះយេស៊ូវទ្រង់ហាមគេថា កុំឲ្យប្រាប់អ្នកណាពីការជាក់ស្តែងនេះឲ្យសោះ ទាល់ តែកូនមនុស្សបានរស់ពីស្លាប់ឡើងវិញ។ ពួកសិស្សទូលសួរថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ា ត្រូវតែមកជាមុន?

        (“តើហេតុអ្វី បានជាលោកអេលីយ៉ា ត្រូវមកមុន ព្រះគ្រីស្ទដែលជាព្រះរាជបុត្រនៃសេចក្តីសុចរិត?” តើហេតុអ្វីបាន ជាពួកគេនិយាយដូច្នេះ? “អ្នកបានដឹងហើយថា ព្រះគម្ពីរបានចែងថា លោកអេលីយ៉ានឹងមកជាមុន”)

ទ្រង់ឆ្លើយតបថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេមិនបានស្គាល់លោកទេ ហើយគេប្រព្រឹត្តនឹងលោកតាមតែចិត្តផង បន្តិចទៀត កូន មនុស្សនឹងត្រូវគេធ្វើទុក្ខចូច្នោះដែរ។ នោះពួកសិស្សក៏យល់ថា ទ្រង់មានបន្ទូលពីយ៉ូហាន-បាទីស្ទទេ។

65      លោកយ៉ូហានបាទីស្ទ គឺជាលោកអេលីយ៉ាដែលត្រូវមក។ ឥឡូវនេះ សូមត្រឡប់ទៅកាន់ គម្ពីរម៉ាឡាគី៤វិញ។ ទ្រង់មានបន្ទូលថាមើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលី យ៉ា ឲ្យមកឯឯងរាល់គ្នា តើមើលឃើញអ្វី នៅថ្ងៃនៃព្រះអម្ចាស់? គឺនៅថ្ងៃចុងក្រោយ លោកីយនេះនឹងត្រូវបានឆេះ ទៅ ដូចជាគុកភ្លើង។

66      តើលោកអ្នកនៅចាំទេ នៅថ្ងៃនោះគឺជាថ្ងៃនៃព្រះអម្ចាស់ មិនមែនជាថ្ងៃឈប់សម្រាក ដែលជាថ្ងៃអាទិត្យទេ។ នៅ ថ្ងៃនោះ ព្រះជាម្ចាស់ទ្រង់នឹងជំនុំជំរះផែនដី ដោយសេចក្តីបណ្តាសា។ តើត្រឹមត្រូវដែរឬទេ? អញនឹងចាត់អេលីយ៉ា ឲ្យ មកឯឯងរាល់គ្នា នៅមុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់”។

67      ចូរមើល ពីអត្ថន័យនៃការមករបស់លោកអេលីយ៉ា ដ្បិតគ្រប់បទគម្ពីរទាំងអស់សុទ្ធតែមានអត្ថន័យ។ “ការនោះ នឹងកំបាំងពីភ្នែករបស់ពួកអ្នកប្រាជ្ញ និងមានការបុ្រងប្រយ័ត្ន ហើយក៏បានបើកសម្តែងដល់កូនក្មេងទាំងឡាយឲ្យបាន ដឹង”។ តើលោកអ្នកមិនជឿការនេះទេឬអី? សូមមើលបទគម្ពីរ ម៉ាឡាគី៤ចុះ។ ឥឡូវនេះ ចូរយើងបើកទៅកាន់ គម្ពីរ ម៉ាថាយ២ បន្តិច។

(សូមអភ័យទោស គឺលូកា១វិញ)

68      “អញនឹងហៅកូនរបស់អញចេញពីអេស៊ីបមក...” (មានបងប្រុសម្នាក់និយាយថា គឺលូកា១:១៧) សូមអរគុណ គឺត្រឹមត្រូវណាស់។ សូមអាន លូកា១:១៤-១៧៖

69      លោកនឹងមានសេចក្តីរីករាយ នឹងសេចក្តីអំណរ ហើយមនុស្សជាច្រើននឹងអរសារទរ ក្នុងកាលដែលវាកើតមកនោះ ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះ វិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក វានឹងបង្វិលកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមកឯព្រះអម្ចាស់ ជាព្រះនៃគេវិញ វានឹងនាំមុខទ្រង់ ដោយនូវវិញ្ញាណ ហើយនឹងអំណាចរបស់លោកអេលីយ៉ា ដើម្បីនឹងបំបែរចិត្តពួក ឪពុកមកឯកូន នឹងពួកចចេសមកឯប្រាជ្ញារបស់មនុស្សសុចរិតវិញ ប្រយោជន៍នឹងរៀបចំមនុស្ស១ពួកទុកជាស្រេច សំរាប់ជារាស្រ្តរបស់ព្រះអម្ចាស់។

70      ឥឡូវនេះ យើងរាល់គ្នាបានដឹងថា គាត់គឺជាហោរា ហើយលោកយ៉ូហានគឺជាហោរាម្នាក់នោះ។ តើត្រឹមត្រូវដែរឬ ទេ? លោកយ៉ូហានគឺជា លោកអេលីយ៉ានៅថ្ងៃនោះ ដែលនឹងត្រូវមក។

71      ហើយយើងគ្នា ក៏បានដឹងដែរថា នៅក្នុងព្រះគម្ពីរ ជួនកាល មានអត្ថន័យពីរ។ បើយើងនិយាយការមួយ ដូចជា នៅក្នុងគម្ពីរ ម៉ាថាយ ដែលបានចែងថា​ “អញនឹងហៅកូនរបស់អញចេញពីអេស៊ីបមក” បើយើងត្រឡប់ទៅកាន់គម្ពីរ ហូសេវិញ នោះមិនសំដៅទៅកាន់ព្រះយេស៊ូវទេ គឺជាពួកអ៊ីស្រាអែលវិញ ដែលជាកូនរបស់គាត់។ គាត់នឹងហៅពួកគេ ចេញពីអេស៊ីប។ ប៉ុន្តែ វាមានអត្ថន័យកាន់តែធំជាងនេះ នៅពេលដែលយើងនិយាយអំពីការយាងមករបស់ព្រះយេស៊ូវ គ្រីស្ទ គឺប្រសើរជាងពួកអ៊ីស្រាអែលទៅទៀត នៅពេលដែលទ្រង់ហៅពួកអ៊ីស្រាអែលឲ្យចេញមក។

72      ហើយយើង ក៏បានដឹងដែរថា ការយាងមកលើកទី១ របស់ទ្រង់ មិនមែនជាថ្ងៃនៃព្រះអម្ចាស់ទេ។ តើត្រឹមត្រូវដែរ ឬទេ? សូមមើលទៅកាន់ គម្ពីរម៉ាឡាគីវិញ ដែលបានចែងពីថ្ងៃនៃព្រះអម្ចាស់ ដែលចង់សំដៅលើថ្ងៃ ដែលទ្រង់យាង មកជាលើកទី១ និងលើកទី២។ នៅក្នុងខ៦ ទ្រង់នឹងចាត់លោកអេលីយ៉ាមក នៅមុនថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ ព្រះយេហូវ៉ាបានមកដល់។

73      នៅត្រង់នេះ យើងដឹងថា មិនមែនជាលោកយ៉ូហានទេ ដ្បិតនៅថ្ងៃរបស់លោកយ៉ូហាន មិនមែនជាថ្ងៃដ៏គួរឲ្យស្ញែង ខ្លាចនោះទេ។ ដូច្នេះ នេះគឺជាទំនាយនៅថ្ងៃចុងក្រោយ ពីថ្ងៃដែលលោកអេលីយ៉ាត្រូវមក។ ដ្បិតទ្រង់មានបន្ទូលថា “អញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា អញនឹងបំផ្លាញផែនដីដោយសេចក្តីបណ្តាសារ” នោះគឺជាគ្រា១០០០ឆ្នាំ។ យើងរាល់គ្នាបានដឹងថា បន្ទាប់ពីមានសង្រ្គាម គ្រាប់បែកបរិមាណូមក ផែនដីត្រូវបានបំផ្លាញ ហើយថ្ងៃដ៏អស្ចារ្យនឹង មកដល់ ហើយពួកជំនុំនឹងសោយរាជ្យជាមួយនឹងព្រះយេស៊ូវ នៅលើផែនដី រយៈពេល១០០០ឆ្នាំ។ តើត្រឹមត្រូវដែរឬ ទេ?

74      ដ្បិតនៅមុនថ្ងៃដ៏ធំ ហើយគួរឲ្យស្ងែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ “នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯង រាល់គ្នា”។ ដូច្នេះ​បទគម្ពីរនេះ មិនចង់សំដៅទៅកាន់លោកយ៉ូហានបាបទីស្ទទេ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាមិនទាន់មកដល់ ឡើយ។ វាគឺបានកន្លងផុត ២០០០ឆ្នាំហើយ។ សូមអាននូវខបន្ទាប់ទៀត។

75      នេះគឺជាសំបុត្រដែលគួរឲ្យស្រឡាញ់ណាស់ លោកអ្នកអាន ហើយត្រូវតែកត់សំគាល់ចុះឲ្យបានត្រឹមត្រូវ។ តើ លោកអ្នកយល់ពីអត្ថន័យរបស់ខ្ញុំដែរឬទេ? ចូរចាំថា ព្រះយេស៊ូវទ្រង់ បានអរព្រះគុណដល់ព្រះ ដោយព្រោះទ្រង់បាន លាក់កំបាំងការនេះពីភ្នែករបស់ពួកអ្នកមានប្រាជ្ញា ហើយបើកបង្ហាញឲ្យកូនក្មេងឃើញវិញ។ ដូចជាខ្ញុំធ្លាប់បាន លើក ឧទាហរណ៍អំពី ប្រពន្ធរបស់ខ្ញុំដែរ នៅពេលដែលគាត់សរសេរសំបុត្រផ្ញើរមកកាន់ខ្ញុំ គឺខ្ញុំអាចយល់ពីអត្ថន័យនៅក្នុង សំបុត្ររបស់នាងបាន ដោយព្រោះខ្ញុំស្រឡាញ់នាង ហើយខ្ញុំក៏បានស្គាល់ពីលក្ខណៈរបស់នាងដែរ។ ហើយលោកអ្នក ក៏ត្រូវស្គាល់ពីលក្ខណៈរបស់ទ្រង់ ហើយត្រូវស្រឡាញ់ទ្រង់ដែរ។ នោះលោកអ្នកនឹងយល់ច្បាស់ពីព្រះបន្ទូលទ្រង់ ដ្បិត ទ្រង់បានបើកសម្តែងឲ្យយើងគ្រប់គ្នាបានឃើញនៅក្នុងព្រះបន្ទូលទ្រង់ហើយ។

76      សូមមើលនៅខបន្ទាប់៖ “លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន នឹងចិត្តកូនមកឯឪពុកវិញ...” នៅពេលដែល លោកយ៉ូហាន បានមក គាត់បានបង្វែរចិត្តរបស់ពួកអ៊ីស្រាអែល គឺបង្វែរចិត្តពួកឪពុកមក​ឯកូន នឹងចិត្តកូនមកឯឪពុក វិញ។ ប៉ុន្តែ នៅពេលដែលគាត់មកនៅពេលនេះ នោះគាត់នឹងបង្វែរចិត្តរបស់ពួកជំនុំ មកឯឪពុកនៅថ្ងៃបុណ្យទី៥០ វិញ។ នេះគឺផ្ទុយទៅវិញ។ តើលោកអ្នកយល់ដែរឬទេ?

77      សូមស្តាប់ដោយចិត្តទុកដាក់ “លោកនឹងបង្វែរចិត្តឪពុកមកឯកូន” ។ ពួកសង្ឃចាស់ៗ ខាងនិកាយ Orthodox គេ នឹងប្រាប់ដល់ពួកគេនូវការនេះថា “តើហេតុអ្វី ព្រះជាម្ចាស់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បាន ដែរ។ តើលោកអ្នកមិនគិតថា ទ្រង់អាចធ្វើបានទេឬអី...” គាត់នឹងបង្វែរចិត្តរបស់ពួកសង្ឃចាស់ៗ orthodox ទាំង ឡាយ ឲ្យជឿលើពួកកូនៗទាំងនេះ។ ពួកគេទាំងអស់នេះ បានទទួលបុណ្យជ្រមុជហើយ ក៏បានរង់ចាំព្រះមេស៊ីយាង មកផង។ “ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ ឲ្យអ្នករាល់គ្នារត់ចេញ ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ”។ គាត់ កំពុងតែបង្វែរចិត្តពួកឪពុកមកឯកូនវិញហើយ។

78      “...នឹងចិត្តកូនមកឯឪពុកវិញ...” នៅពេលដែលលោកអេលីយ៉ាបានមក នៅគ្រាចុងក្រោយនេះ គាត់នឹងនាំយក សារព្រះបន្ទូលនៅថ្ងៃបុណ្យទី៥០ ដើម្បីបង្វែរចិត្តពួកកូនៗ ឲ្យមានជំនឿលើពួកឪពុក។ ដ្បិតគាត់នឹងស្តីបន្ទោសដល់ ពួកគេ ដោយព្រោះពួកគេមិនបានរក្សាតាមសេចក្តីជំនឿដែលពួកឰយុកោរបស់ពួកគេបានជឿតាំងដើមដំបូង។ យើង ឃើញថា ថ្ងៃនៃព្រះអម្ចាស់មិនទាន់មកដល់នៅឡើយទេ។

79      ខ្ញុំតែងតែឆ្ងល់ថា តើអាចឲ្យមនុស្សម្នាក់ក្លាយជាគ្រូអធិប្បាយយ៉ាងដូចម្តេចកើត? លោកអេលីយ៉ាធ្លាប់ធ្វើការ អស្ចារ្យជាច្រើន មិនអធិប្បាយទេ។ ប៉ុន្តែនៅពេលដែល វិញ្ញាណរបស់គាត់បានមកសណ្ឋិតនៅលើលោកយ៉ូហាន គាត់ក៏បានអធិប្បាយ មិនមែនធ្វើការអស្ចារ្យទេ។ តើហេតុអ្វីទៅ? ព្រះយេស៊ូវទ្រង់បានធ្វើតាមគាត់។ ហើយទ្រង់ក៏បាន សម្តែងការអស្ចារ្យឲ្យគេបានឃើញ ដ្បិតទ្រង់គឺជាព្រះរាជបុត្រានៃសេចក្តីសុចរិត ដែលនឹងត្រូវយាងមកទ្រង់មាន បន្ទូលថាការប្រោសលោះគឺស្ថិតនៅលើស្លាបរបស់ទ្រង់ដូច្នេះ លោកយ៉ូហាន ពុំចាច់ត្រូវធ្វើការអស្ចារ្យទេ។ គាត់ គ្រាន់តែប្រកាសពីការយាងមករបស់ព្រះគ្រីស្ទតែប៉ុណ្ណោះ។

80      គឺជាលោកយ៉ូហាននេះ ឬលោកអេលីយ៉ានេះ នឹងត្រូវមក គឺនឹងមានមនុស្សអាចយល់ច្រលំពីការនេះ។ គាត់គឺជា មនុស្សដ៏អស្ចារ្យ ដែលមកមុនព្រះជាម្ចាស់ ហើយរហូតទាល់តែមនុស្សគេបានគិតថា គាត់គឺជាព្រះមេស៊ីផង ដោយ ព្រោះមិត្តសំឡាញ់ដ៏ជិតស្និតរបស់គាត់ បាននិយាយទៅកាន់គាត់ថាអ្នកគឺជាព្រះមេស៊ី

81      គាត់ឆ្លើយថាព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌ បាទទ្រង់ទេ ដោយព្រោះពួកគេបានហេតុការណ៍ដ៏អស្ចារ្យបានកើតឡើងនៅក្នុងចំណោមពួកគេ នោះគេនិយាយថាអ្នកគឺជាព្រះមេស៊ីហើយ

        លោកយ៉ូហានបានឆ្លើយថាមិនមែនជាខ្ញុំទេ គឺជាព្រះអង្គដែលយាងមកក្រោយខ្ញុំវិញតើលោកអ្នកយល់ទេ? ពួក មិត្តសំឡាញ់ជិតស្និតរបស់គាត់ បែរជាគិតថា គាត់គឺជាព្រះមេស៊ីវិញ។

82      ចូរមើល នឹងមានការផ្សេងទៀត បានកើតឡើងដូចជាលក្ខណៈបែបនេះដែរ។ គាត់នឹងចេញមកមុនថ្ងៃនៃព្រះ អម្ចាស់។ ផែនដីមិនទាន់បានបំផ្លាញដោយសារភ្លើងនៅឡើយទេ នៅគ្រារបស់លោកយ៉ូហាន តែនៅថ្ងៃចុងក្រោយ វិញ។ នៅពេលដែលគាត់ចេញមកដំបូង គាត់គ្រាន់តែអធិប្បាយតែប៉ុណ្ណោះ តែនៅលើកទី២ គាត់នឹងចេញមក ទាំង ធ្វើការទីសំគាល់ ដែលជាសេចក្តីសន្យារបស់ព្រះយេស៊ូវគ្រីស្ទ និងអធិប្បាយផង។

83      ចូរយើងមើលជាមួយគ្នា ពីលក្ខណៈរបស់ហោរានេះដែលនឹងត្រូវមក។ យើងរាល់គ្នាបានដឹងហើយថា ពួកទេវតា នៃពួកជំនុំនេះ គឺត្រូវបានទាយទុករួចមកហើយតាំងពីសញ្ញាចាស់មកម្លេះ។ គឺមិនមែនជាលោក ប៉ុល ហើយក៏មិនមែន ជា Irenaeus ដែរ។ ប៉ុន្តែនៅគ្រាចុងក្រោយនេះ ព្រះគម្ពីរបានចែងថា គឺជាលោកអេលីយ៉ា ដែលជាអ្នកដែលព្រះបាន ចាក់ប្រេងតាំង គឺជាមនុស្សដ៏អស្ចារ្យ។

84      តើលោកអេលីយ៉ានោះមានលក្ខណៈអ្វីខ្លះ? ដំបូង គាត់គឺជាហោរាដ៏អស្ចារ្យមួយរូប ដ្បិតព្រះគម្ពីរបានចែងយ៉ាង ច្បាស់អំពីរូបគាត់។ គឺជាលោកអេលីយ៉ាមែន។ ហើយលោកយ៉ូហានក៏មានពិតប្រាកដែរ។ គាត់នឹងធ្វើការអស្ចារ្យ និង ទីសំគាល់ គឺគាត់នឹងបង្វែរចិត្តរបស់ពួកកូនៗ ឲ្យឯសេចក្តីជំនឿនៅថ្ងៃបុណ្យទី៥០ របស់ពួកឪពុកវិញ។ គេនឹងស្អប់ និកាយទាំងឡាយ ដូចជាលោកអេលីយ៉ាដែរ។ ខ្ញុំគិតថា យើងបានទទួលការនោះ ចាប់តាំងពីគាត់មុនគេ។ គឺជាពេល ដែលគាត់បានមកដល់។ គាត់នឹងស្អប់ដល់និកាយទាំងឡាយ។ លោកអេលីយ៉ាបានស្អប់ដល់ពួកគេ។ ហើយលោក យ៉ូហានក៏បានស្អប់ដល់និកាយទាំងឡាយដែរ។

85      លោកយ៉ូហានបាននិយាយថាកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នក រាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ

86      លោកអេលីយ៉ានិយាយថាគេបានបោះបង់ចោលសេចក្តីសញ្ញារបស់ទ្រង់ គេបានរំលំអស់ទាំងអាសនាទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ

1.          89      គាត់ក៏បានស្អប់ដល់ ពួកស្ត្រីដែលមានចិត្តអាក្រក់ដែរ។ លោកអេលីយ៉ា បានស្អប់ដល់ ព្រះនាងយេស៊ីបែល។ តើ មែនទេ? លោកយ៉ូហានបានស្អប់ដល់ Herodias។ ពួកគេទាំងពីរនាក់គឺជាហោរានៃព្រះ ហើយមានព្រះវិញ្ញាណតែមួយ ដូចគ្នា។ ពួកគេបានស្អប់ដល់និកាយ នៅក្រុមទាំងឡាយនៅលោកីយនេះ។ ពួកគេបានស្អប់ដល់ពួកស្រ្តីមានចិត្តអា ក្រក់។ ហើយវិញ្ញាណរបស់ពួកគេបានស្រែកទាស់នឹងការទាំងអស់នោះ។ ព្រះនាង យេស៊ីបែល បានព្យាយាមកាត់ យកក្បាលរបស់លោកអេលីយ៉ា ហើយ Herodias ក៏បានកាត់យកក្បាលរបស់លោកយ៉ូហានដែរ។

88      ហោរានេះ នឹងរស់នៅឯទីរហោស្ថានដូចជាលោកអេលីយ៉ាដែរ។ គាត់រស់នៅទីរហោស្ថានតែឯង។ គឺលោក យ៉ូហានបានរស់នៅក្នុងទីរហោស្ថានតែឯង។ ហើយយើងដឹងថា លោកអេលីយ៉ាក៏ដូចគ្នាដែរ។

89      ហើយហោរារូបនេះ នឹងនៅជាប់ជាមួយនឹងសេចក្តីពិតរបស់ព្រះ។ គឺគាត់នៅជាប់ជាមួយនឹងព្រះបន្ទូលព្រះជានិច្ច តើដើម្បីអ្វីទៅ? គឺនឹងនាំសេចក្តីជំនឿត្រឡប់ទៅកាន់ពួកជំនុំអេភេសូរវិញ ដែលគេបានបាត់បង់យូរមកហើយ។ គឺជា សេចក្តីជំនឿដែលអាចនឹងបើកទ្វារចំហរនៅចំពោះគេ ហើយគេបានបដិសេធវិញ។

90      គេមិនមែនជាមនុស្សដែលបានសិក្សារៀនសូត្រជ្រៅជ្រះទេ។ ហើយលោកអេលីយ៉ាក៏ដូចគ្នាដែរ គឺ Tishbite។ ហើយលោកយ៉ូហាន ក៏មិនមែនជាមនុស្សដែលបានសិក្សារៀនសូត្រជ្រៅជ្រះដែរ។ គម្ពីរលូការ ១:៦៧-៨០ បាន ចែង ថា “...រីឯទារកនោះ ក៏កាន់តែធំឡើង បានចំរើនកំឡាំងខាងវិញ្ញាណជាខ្លាំងឡើង ហើយនៅតែក្នុងទីរហោស្ថាន ដរាបដល់ថ្ងៃ ដែលបង្ហាញខ្លួន ឲ្យសាសន៍អ៊ីស្រាអែលបានឃើញ”។

91      ហោរារូបនេះ គឺជាហោរាអេលីយ៉ា ក៏មានសេចក្តីសោកសៅផងដែរ បន្ទាប់ពីគាត់បានចូលរួមការប្រជុំដ៏អស្ចារ្យ មួយ តែគ្មាននរណាម្នាក់មកតាមគាត់ឡើយ។ លោកអេលីយ៉ា បានសម្តែងការអស្ចារ្យឲ្យពួកគេបានឃើញ។ នៅពេល ដែលគាត់បានចេញមក គាត់ក៏បានហៅភ្លើងមកពីស្ថានសួគ៌មកដុតដង្វាយនៅលើអាសនា ហើយបន្ទាប់មក គាត់ក៏ បានរត់ទៅឯទីរហោស្ថាន ហើយនិយាយថាឱព្រះយេហូវ៉ាអើយ ទូលបង្គំគ្មានអ្វីដែលល្អជាងពួកឰយុកោរបស់ទូល បង្គំឡើយ សូមឲ្យទូលបង្គំស្លាប់ចុះតើមែនទេ? ឯលោកយ៉ូហានវិញ គាត់បានអង្គុយនៅក្រោមដើមឈើមួយ។ បន្ទាប់ ពីការរីកផុសផុលដ៏អស្ចារ្យ ឥឡូវនេះ គាត់បែរជាចង់ស្លាប់។

92      នៅពេលដែលលោកយ៉ូហាន ត្រូវបានគេចាប់គាត់ដាក់នៅក្នុងគុក ដោយសារស្រ្តីដ៏អាក្រក់នេះ។ ខ្ញុំជឿថា Pemberman ឬម្នាក់នៅក្នុងចំណោមពួកគេ បាននិយាយថា​ “ភ្នែករបស់គាត់បានមើលឃើញថា គាត់នឹងត្រូវជាប់គុក” គាត់ក៏បានបញ្ចូនពួកសិស្សរបស់គាត់មួយចំនួនឲ្យទៅ...

93      តើហេតុអ្វីទៅ បានជាគាត់ត្រូវប្រកាសថាកូនចៀមនៃព្រះ ទទួលអំពើបាបនៃលោកីយនេះលោកយ៉ូហាន បានឃើញភ្លើងនៅលើទ្រង់មានរាងដូចជាសត្វព្រាប យាងមកសណ្ឋិតលើទ្រង់ ហើយក៏បានធ្វើបន្ទាប់ពីទ្រង់។ ហើយ មានសំឡេងចេញពីមេឃថានេះជាកូនស្ងួនភ្ញារបស់អញ ជាទីពេញចិត្តអញណាស់ លោកយ៉ូហានបានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ

94      ព្រះយេស៊ូវមានបន្ទូលថា “ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ” ។

95      ប៉ុន្តែនៅពេលដែលគេបានចាប់គាត់ដាក់នៅក្នុងគុក គាត់ក៏បានលុតជង្គង់ចុះយ៉ាងមាំ គ្មាននរណាអាចលើកគាត់ ឲ្យក្រោកឡើងបានឡើយ។ នៅពេលដែលពួកគេមកឯគាត់ នោះគាត់ក៏និយាយថា “ចូរទៅសួរទ្រង់ទៅមើល តើទ្រង់ គឺពិតជាព្រះដែលត្រូវយាងមកមែនឬ ឬក៏ត្រូវឲ្យយើងរង់ចាំព្រះមួយអង្គទៀតដែលត្រូវយាងមក?” គឺដូចជាអ្វីដែល លោកអេលីយ៉ាបានធ្វើណាស់។ គឺដូចគ្នា គាត់មានអារម្មណ៍សោកសៅណាស់ ហើយយើងក៏បានយល់ពីអារម្មណ៍ របស់គាត់ដែរ។

96      នៅពេលដែលគេបានស្គាល់គាត់ ថាជាលោកអេលីយ៉ានេះ ដែលព្រះជាម្ចាស់ទ្រង់នឹងចាត់មកឯយើងរាល់គ្នា នោះ ពួកជំនុំ នឹងត្រូវបានរំដោះឲ្យមានសេរីភាពចេញពីកណ្តាប់ដៃរបស់ពួកមនុស្សអាក្រក់។ នៅពេលដែលគាត់ចេញមក គាត់នឹងនិយាយថា “យើងនឹងបង្ហាញដល់គេថា ព្រះជាម្ចាស់ទ្រង់ជានរណា?” លោកអេលីយ៉ា បានរំដោះពួកជំនុំឲ្យ មានសេរីភាព។

        ហើយលោកយ៉ូហានក៏ដូចគ្នាដែរ។ នៅពេលដែលគាត់បានឃើញព្រះយេស៊ូវ គាត់ក៏បាននិយាយថា “ខ្ញុំនឹងត្រូវ បន្ថយចុះ ហើយទ្រង់នឹងកើនឡើងវិញ” រួចលោកយ៉ូហានក៏បានចាប់ផ្តើមអធិប្បាយ ដោយបញ្ចាក់ថា គាត់មកមុន ព្រះអម្ចាស់មែន គឺនៅថ្ងៃចុងក្រោយនឹងត្រូវបើកបង្ហាញឲ្យឃើញ។

97      យើងដឹងថា លោកអេលីយ៉ា ចង់សំដៅទៅកាន់គ្រាពួកជំនុំនេះ។ ដើម្បីបង្ហាញថា គឺជាលោកអេលីយ៉ា បន្ទាប់ពី គាត់បានទាយ ហើយលោកអេលីយ៉ាមិនបានស្លាប់ឡើយ។ គាត់ត្រូវបានព្រះជាម្ចាស់ លើកគាត់ឡើងទៅស្ថានសួគ៌ ដែលជាគំរូមួយពីពួកជំនុំរបស់ព្រះ។ នៅថ្ងៃចុងក្រោយ លោកអេលីយ៉ានឹងមក ហើយពួកជំនុំនឹងត្រូវបានលើកឡើង ទៅស្ថានសួគ៌ដោយមិនមានការស្លាប់ឡើយ។ គឺគេនឹងត្រូវបានព្រះជាម្ចាស់ទ្រង់លើកឡើងទៅស្ថានសួគ៌។

98      ខ្ញុំជឿថា លោកអ្នកអេលីយ៉ានឹងមកជាពិត គឺជាអ្នកដែលបានទាយពីទំនាយនៅថ្ងៃចុងក្រោយ។ អាម៉ែន។ ខ្ញុំគិត ថាគាត់នឹងមក នៅពេលដែលគាត់មក ពួកទេវតានឹងនាំសារទៅកាន់ពួកជំនុំ នៅថ្ងៃចុងក្រោយនោះ គឺពួកអ្នកដែល បានបដិសេធទ្រង់ គឺជាមនុស្សដែលវេទនា គេនឹងបានចូលមក ដូចជាពួកជំនុំនេះ។

99      ខ្ញុំគិតថា លោកអេលីយ៉ា គឺជាអ្នកដែលព្រះបានសន្យាទុករួចហើយ នៅក្នុងព្រះគម្ពីរ។ ខ្ញុំគិតថា យើងរាល់គ្នាអាច យល់បាន គឺជាលោកអេលីយ៉ា ដែលព្រះជាម្ចាស់ទ្រង់បានសន្យាទុកនៅក្នុងព្រះគម្ពីរ ដែលនឹងត្រូវមកនៅគ្រានេះ។ តើ លោកអ្នកជឿដែរឬទេ?

100     ឥឡូវនេះ ចូរយើងត្រឡប់ទៅមើល ពួកជំនុំឡៅឌីសេវិញ ថាតើព្រះជាម្ចាស់ទ្រង់ មានបន្ទូលអ្វីមកកាន់យើង រាល់គ្នានៅយប់នេះ អំពីពួកជំនុំឡៅឌីសេ។ នៅក្នុងគម្ពីរ វិវរណៈ៣:១៤

      ចូរសរសេរផ្ញើរទៅទេវតានៃពួកជំនុំ ដែលនៅក្រុងឡៅឌីសេថា ព្រះដ៏ជា “អាម៉ែន” ជាស្មរបន្ទាល់ស្មោះត្រង់ ហើយ ពិតប្រាកដ ជាដើមការដែលព្រះទ្រង់បង្កើតមក ទ្រង់មានបន្ទូលសេចក្តីទាំងនេះថា...។

101     យើងរាល់គ្នា ដឹងហើយ ពីការដែលទ្រង់បានបើកសម្តែងមកកាន់យើងរាល់គ្នា។ ពាក្យថាអាម៉ែនគឺជាពាក្យចុង ក្រោយគេដែលមានចែងនៅក្នុងព្រះគម្ពីរ។ ទ្រង់បានបើកបង្ហាញការទាំងអស់ នៅក្នុងលក្ខណៈខុសៗប្លែកពីគ្នា ប៉ុន្តែនៅក្នុងគ្រាពួកជំនុំចុងក្រោយនេះ បានចែងថា អញជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង

102     ព្រះគម្ពីរបានចែងថាទ្រង់ជាដើម គឺទ្រង់គង់នៅមុនការបង្កើតទាំងអស់។ តើព្រះជាម្ចាស់ទ្រង់អាចបង្កើតអ្វីៗ ទាំងអស់ចេញមកយ៉ាងដូចម្តេច បើសិនទ្រង់ជាវិញ្ញាណនោះ? តើអាចកើតឡើងយ៉ាងដូចម្តេចទៅ? ទ្រង់ជាព្រះដែល គង់នៅអស់កល្ប។ គ្មានអ្វីដែលបង្កើតទ្រង់មកទេ ព្រោះទ្រង់គឺជាព្រះដែលគង់នៅមុនកំណើតលោកីយម្លេះ គឺជាព្រះ យេស៊ូវគ្រីស្ទ នៅពេលទ្រង់បានបើកសម្តែងអង្គទ្រង់ ព្រះជាម្ចាស់ទ្រង់ក៏គង់នៅជាមួយនឹងទ្រង់។ ទ្រង់គឺជាព្រះអាទិករ ដែលបង្កើតអ្វីៗគ្រប់ទាំងអស់។ ទ្រង់ជាដើម ហើយជាចុង គឺព្រះដ៏ជាអាម៉ែនដែលគង់នៅមុនកំណើតលោកីយម្លេះ នៅពេលដែលទ្រង់បានប្រសូតមកជាមនុស្ស នោះព្រះទ្រង់ក៏បានយាងចុះមក ហើយគង់នៅជាមួយនឹងទ្រង់។ នោះ ហើយគឺជាដើមកំណើតនៃលោកីយដែលព្រះបានបង្កើតមក។ តើអស្ចារ្យដែរឬទេ?

103     យើងឃើញថា កាលពីដំបូងឡើយ ទ្រង់បានបង្ហាញអង្គទ្រង់ថា គឺជាព្រះ ទៅកាន់ពួកជំនុំអេភេសូរ ដោយមាន បន្ទូលថា “អញគឺជាព្រះដ៏មានអំណាចចេស្តា គឺ ជាព្រះដែលនឹងយាងមក”។ ទ្រង់មានបន្ទូល ចំនួនបីដង។ រហូតទៅ ដល់ពួកជំនុំ ឡៅឌីសេ ហើយមានបន្ទូលថាព្រះដ៏ជាអាម៉ែនអញជាព្រះដែលគង់នៅមុនតាំងពីដើមដំបូង ហើយ ជាចុងដែរ។ តាមរយៈគ្រាពួកជំនុំទាំងនេះ ឯងនឹងស្គាល់ថា អញជាព្រះ គឺជាព្រះអាទិករដែលបានបង្កើតមនុស្សមក។ អញគឺជាព្រះ ដែលគង់នៅមុនកំណើតលោកីយមកម្លេះ អាម៉ែន! ហេតុនោះហើយ ទើបពួក ប្រេសប៊ីធើរៀន បាន ស្រែកឡើង ហើយគិតពិចារណាអំពីទ្រង់។ គឺជាព្រះដែលគង់នៅមុនកំណើតលោកីយម្លេះ។ ចូរគិតពិចារណាពីការ ស្នាមព្រះហស្តដែលទ្រង់បានបង្កើតមកចុះ ដូចជាពេលដែលទ្រង់បានយកនិស្ស័យជាសាច់ឈាម គឺជាអង្គព្រះយេស៊ូវ គ្រីស្ទ ហើយទ្រង់ក៏បានគង់នៅជាមួយនឹងយើងរាល់គ្នាផង។

104     សូមមើលនៅខបន្ទាប់។ ដ្បិតទ្រង់មិនបានសរសេរដល់ពួកជំនុំនេះទេ។ ទ្រង់បានទាស់ប្រឆាំងនឹងពួកគេវិញ គឺជាគ្រាពួកជំនុំឡៅឌីសេ។ ជាមួយនឹងពន្លឺដែលពួកគេមាន គេក៏បានបែរត្រឡប់ទៅក្រោយវិញ ហើយពួកគេមិនត្រូវ ការសរសើរអ្វីឡើយ។ ពួកគេសមនឹងទទួលការស្តីបន្ទោស ហើយពួកគេបានទទួលមែន។ ទ្រង់បានទាស់ប្រឆាំងនឹង ពួកជំនុំនេះ តែទ្រង់មិនបានសរសើរដល់ពួកគេឡើយ។ សូមអាននៅ ខ១៥ និងខ១៦៖

        អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗប៉ុណ្ណោះ គឺមិនមែនត្រជាក់ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញ ទៅ។

105     តើមានការសរសេរណាដែរឬទេ? នេះគឺជាការស្តីបន្ទោសដល់ គ្រាពួកជំនុំ ដែលមិនដើរតាមព្រះ គឺជាពួកជំនុំ ឡៅឌីសេ គឺជាពួកជំនុំដ៏អាក្រក់។ ចំណែកឯពួកគេឯទៀត គឺបាននាំគ្នាធ្វើការអាក្រក់សព្វបែបយ៉ាង គឺជាអំពើបាប ហើយពួកគេនឹងមិនទទួលបានអ្វីទាំងអស់។ ពួកគេនឹងមានសេចក្តី វេទនា និងក្រលំបាក គ្មានសំលៀកបំពាក់ លំបាក នឹងត្រូវស្លាប់ ហើយនឹងធ្វើជាចំណីសត្វសិង្ហ ហើយអ្វីៗផ្សេងទៀត។ ពួកគេជាកង្កោមពួកអ្នកមាន ហើយគេគិតថា គេ មិនត្រូវការអ្វីសោះ តែគេដូចជាស្ត្រីពេស្យាវិញ។

106     នេះគឺជាមេរៀនមួយអស្ចារ្យណាស់។ ខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់ទ្រង់នឹងជួយឲ្យយើងរាល់គ្នាយល់ ពីមេរៀន នេះ។ ទ្រង់មានបន្ទូលថា “...ឯងមិនត្រជាក់ ក៏មិនក្តៅផង...” ដូចជាទឹកដោះ កាន់តែត្រជាក់កាន់តែល្អ។ តើមែនទេ? ហើយទឹកដោះក្តៅក៏ល្អសម្រាប់អ្នកដែរ។ ប៉ុន្តែ ទឹកដោះដែល មិនក្តៅ មិនត្រជាក់ នោះនឹងធ្វើឲ្យលោកអ្នក ក្អួតចង្អោរបាន។

107     ខ្ញុំនៅចាំ មានយប់មួយ ខ្ញុំបានពុលរលក ប្រហែលជា២៥ឆ្នាំមុន។ ខ្ញុំបានជិះកូនទូកមួយ។ ហើយបងថ្លែប្រុស របស់ខ្ញុំក៏បាននាំខ្ញុំទៅជួប លោកវិជ្ជបណ្ឌិត Isler ហើយបានសួរខ្ញុំថា “តើមានបញ្ហាអ្វី?”

        ខ្ញុំឆ្លើយថា “ខ្ញុំឈឺក្រពះ”

        គាត់បានប្រាប់ថា “ចូរផឹកទឹកដោះគោក្តៅមួយកែវចុះ” អូ បើសិនជាផឹកទឹកដោះ មិនក្តៅ មិនត្រជាក់ នោះអាចធ្វើ ឲ្យខ្ញុំឈឺបាន។

108     ព្រះជាម្ចាស់ទ្រង់មានបន្ទូលថាអញស្គាល់ ការដែលឯងធ្វើ ហើយថាឯងមិនត្រជាក់ ក៏មិនក្តៅផង។ ចូរកុំធ្វើ បែបនោះឡើយ ព្រោះឯងនឹងធ្វើឲ្យអញឈឺ នេះហើយគឺជា គ្រាពួកជំនុំដែលបានធ្វើដាក់ព្រះជាម្ចាស់ គឺគេបានធ្វើ ឲ្យទ្រង់ឈឺ។

109     ភាពត្រជាក់នៃពួកជំនុំអង់លីហ្គេន នៅសម័យលោក John Wesley បាននាំឲ្យគាត់ចូលរួមប្រជុំនៅគ្រប់ទីកន្លែង ហើយភាពត្រជាក់នៃពួកជំនុំមេតូឌីស បានបណ្តាលឲ្យ លោក William Both បានក្លាយទៅជាអ្នកនាំសេចក្តីសង្រ្គោះ យ៉ាងក្តៅកគុក។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “ពុំនោះសោត អញនឹងមកឯង ហើយនឹងហូតយកជើងចង្កៀងឯងពី កន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ”។ នៅពេលដែល ពួកជំនុំមេតូឌីស មិនបានទទួល សេចក្តីបង្រៀនអំពីការ រាប់ជាបរិសុទ្ធរបស់លោក John Wesley ទេ នោះ William Booth បានចេញមក ដោយមានទ័ព្ធនៃសេចក្តីសង្រ្គោះ ហើយ គាត់ក៏បានដណ្តើមវាពីពួកគេទៅ។

110     តើហេតុអ្វីទៅ? ពួកបានរៀបចំហើយ។ គឺពួកគេបានបង្កើតការរៀបចំចេញពីវា ហើយព្រះជាម្ចាស់ទ្រង់មាន បន្ទូលថាអញស្អប់ការនេះណាស់ដូច្នេះ William Booth ក៏បានចេញមក គឺបានរើសវាឡើង ហើយនិងទព្ធ័នៃសេចក្តី សង្រ្គោះ។ តើគាត់បានធ្វើអ្វីខ្លះ? គឺដូចគ្នា គឺគាត់បានរៀបចំវាម្តងទៀត។

111     បន្ទាប់ពីគាត់មក នោះមាន Campbellites បានចេញមក ហើយពួកគេមានវត្តមានមួយខណៈពេលតែប៉ុណ្ណោះ ហើយបន្ទាប់មក មានលោក John Smity ជាមួយនឹងពួកបាបទីស្ទ ហើយបន្ទាប់មក មានពួក Nazarenes រួចក៏មកដល់ ពួកថ្ងៃបុណ្យទី៥០។ តើពួក Nazarenes បានធ្វើអ្វីខ្លះ? គឺគេបានធ្វើការដូចគ្នា គឺបានបង្កើតឲ្យមាននិកាយរបស់ពួកគេ ឡើង។ តើមានអ្វីចេញមកនៅពេលនោះ? គឺមានសាខាតូចៗចេញមក គឺជាពួកជំនុំនៃព្រះ ហើយអ្វីៗផ្សេងៗទៀត។ តើពួកគេបានធ្វើអ្វីខ្លះ? គេបានរៀបចំជាក្រុមឡើង។ ស្របពេលនោះ ក៏មានពួកថ្ងៃបុណ្យទី៥០ បានចេញមកជាមួយ ដែរ ដោយពួកគេអះអាងថា គេមានសំបុត្រដែលដូចជាភ្លៀងនៃព្រះពរ។ តើពួកគេបានធ្វើអ្វីខ្លះ? គេក៏បានបង្កើតក្រុម មួយចេញមកទៀត។ ដូច្នេះ ទ្រង់ក៏បណ្តោយទៅតាមពួកគេទៅ។ (ឥឡូវនេះ យើងនឹងចូលទៅដល់គ្រាពួកជំនុំចុង ក្រោយជាមួយគ្នា ហើយលោកអ្នកនឹងទទួលបានសេចក្តីបង្រៀនដ៏ខ្លំាងៗ​ នាពេលបន្តិចទៀតនេះ)។

112     ទ្រង់ចង់ឲ្យលោកអ្នក មានលក្ខណៈក្តៅឲ្យចំក្តៅ ហើយត្រជាក់ឲ្យចំត្រជាក់ មិនមែន មិនក្តៅ មិនត្រជាក់ទេ។ ហើយសូមកុំធ្វើពុត ដូចជាលោកអ្នកមានអ្វីមួយ ប៉ុន្តែតាមពិតមិនអ្វីនោះទេ។ ឬក៏គិតថា ខ្លួនឯងមានភ្លើងរបស់ព្រះ ហើយក៏នាំឲ្យគេយល់ច្រលំនៅក្នុងពួកជំនុំទេ។ វាជាការដូចគ្នា គឺលោកអ្នកដូចជាពួក ដែលមិនក្តៅ មិនត្រជាក់។ ហើយក៏មានកើតឡើងដូចគ្នានៅក្នុងពួកជំនុំទីនេះដែរ។ ទ្រង់ចង់ឲ្យលោកអ្នក ក្តៅឲ្យចំក្តៅ ត្រជាក់ឲ្យចំត្រជាក់ គឺទ្រង់ មិនចង់ឲ្យលោកអ្នក ធ្វើជាមិនក្តៅ មិនត្រជាក់ទេ។

113     នោះហើយ គឺជាអ្វីដែលពួក ថ្ងៃបុណ្យទី៥០ បានទទួល គឺស្ថានភាពមិនក្តៅ មិនត្រជាក់។ គឺពួកគេ លេងព្យា ណូបន្តិច ហើយលេងស្គរបន្តិច រួចលេងសម្លេងឮបន្តិចៗ។ គឺគេលេងឧបករណ៍គ្រប់ទាំងអស់ លាន់ឮរំពង រួចគេ និយាយថា “សរសើរតម្កើងព្រះជាម្ចាស់ ហេលេលូយ៉ា”។ បន្ទាប់មក សម្លេងតន្រ្តីក៏បន្លឺរឡើងខ្លាំងៗ ហើយពួកគេពេញ ចិត្តណាស់។ អូ! ព្រះជាម្ចាស់ទ្រង់ ឈឺដល់ក្រពះរបស់ទ្រង់ណាស់។

114     មែនហើយ ការដែលលេងតន្ត្រីខ្លាំងៗបែបនេះ វាមិនទាន់គ្រប់គ្រាន់ទេសម្រាប់ពួកគេ គឺវាដូចជាការរីកផុស ផុលយ៉ាងក្តៅកគុកដែរ។ ដ្បិតពួកគេ មានឧបករណ៍គ្រឿងម៉ាស៊ីនជាច្រើននៅក្នុងពួកជំនុំ ព្រោះពួកគេគឺជាអ្នកមាន។ អូ ពួកគេមានរបស់របរ និងឧបករណ៍ជាច្រើននៅក្បែរពួកគេ ហើយពួកគេបានភាពសុខស្រួលទៀត នៅក្នុងពួកជំនុំ។ ទាំងអស់គឺជាសេចក្តីពិត។ ដ្បិតអ្វីៗទាំងអស់ដែលពួកគេមាន គឺសុទ្ធតែគ្រឿងម៉ាស៊ីន តែវាគ្មានកក់ក្តៅដល់ព្រះ វិញ្ញាណបរិសុទ្ធឡើយ។

115     សូមមើលនៅត្រង់នេះ តើទ្រង់មានបន្ទូលអ្វី “អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី។ ដូច្នេះ​ដោយព្រោះឯងគ្រាន់តែស្ទើរៗប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិន ក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ”។

116     ពួកគេមានលុយកាក់សំបូរបែប។ មានអាគាររស់នៅល្អៗ ព្រមទាំងរបស់របរប្រើប្រាស់ល្អៗទៀតផង។ ប៉ុន្តែ ពួកគេមិនបានផ្តល់ភាពកក់ក្តៅដល់ព្រះវិញ្ញាណបរិសុទ្ធទេ។ អូ! ពួកគេបានដាក់ឲ្យពួកជំនុំរួមគ្នាតែមួយមែន គឺដាក់ នៅក្នុងអាគារធំៗ ប៉ុន្តែគ្មានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងពួកគេទេ។ ដូច្នេះ ហើយទើបព្រះជាម្ចាស់ទ្រង់ ចាត់ បញ្ចូនព្រះវិញ្ញាណបរិសុទ្ធ ឲ្យមកគង់នៅក្នុងពួកជំនុំរបស់ទ្រង់។

117     ចូរយើងបន្តមើល នៅខ១៦ គឺពួកគេដូចជាមាន ក្រុមគណៈកម្មការជាដើម។ យើងរាល់គ្នាបានឃើញរបបមួយ ដ៏អស្ចារ្យនៅក្នុងពួកគេ៖ គឺមានដូចជា ការជួយដល់ស្ត្រីចាស់ (Old Ladies’Aid Society) ល្បែង pinochle របស់ពួក ក្មេងៗ និងការលេងល្បែងស៊ីសងនៅយប់ថ្ងៃសុក្រ និងកីឡាបាល់បោះនៅរសៀលថ្ងៃអាទិត្យ ព្រមទាំងកីឡា baseball ជាដើម។ ហើយក៏មានក្រុមបុរសដែលពូកែជជែក និងអ្វីៗផ្សេងៗទៀត។ ខ្ញុំសូមជម្រាបដល់លោកអ្នកថា ពួកគេបាន ចូលរួមគ្រប់សកម្មភាពទាំងអស់នៅក្នុងសង្គម ដូចជានៅក្នុងក្លឹបរាត្រី នឹងកន្លែងកំសាន្តផ្សេងៗទៀត។ ប៉ុន្តែការដែល ពួកគេធ្វើបែបនេះ មិនបានធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធមានភាពកក់ក្តៅឡើយ។

118     គេបានទទួលរបបមួយយ៉ាងធំ ប៉ុន្តែពួកគេមិនផ្តល់ភាពកក់ក្តៅដល់ព្រះទេ តែដល់លោកីយវិញ។ ដូច្នេះ ហើយ ទើបព្រះជាម្ចាស់ទ្រង់បានហៅពួកគេថា ជាអ្នកដែលមិនត្រជាក់ មិនក្តៅ។ គេបានទទួលមនុស្សជាច្រើន ជាងអ្នករាល់ គ្នា។ ដ្បិតពួកបាបទីស្ទ បាននិយាយថា មើលតើពួកយើងមានអ្វី? គឺជាម៉ាស៊ីនមួយដ៏ធំ។

119     នៅក្នុងពួកជំនុំដដែល ខ្ញុំធ្លាប់បានឮថា មានការកត់សំគាល់មួយ ពួកគេបានបណ្តេញពួកជំនុំ កាលពី ១៥នាទី មុន ដែលបានឱកាសដល់គ្រូគង្វាលឲ្យចេញទៅក្រៅ ហើយពួកចាស់ទុំទាំងអស់សុទ្ធតែចេះជក់បារី ហើយបានត្រឡប់ មកវិញម្តងទៀត។ ព្រះគម្ពីរបានចែងពីការដាស់ទោស យ៉ាងច្រើនដល់ពួកមនុស្សរឹងចចេសទាំងនោះ។ បើសិនជា លោកអ្នកបានធ្វើឲ្យរូបកាយនៃទៅជាកង្វក់... លោកវេជ្ជបណ្ឌិតបានថ្កោលទោសថា គឺវាមានពេញដោយជម្ងឺមហារីក ហើយបន្ទាប់មក ពួកគេបាននិយាយតាមវិទ្យុថា “មនុស្សដែលបានជ្រើសរើស”។

120     ដូចជា លោក Billy Graham បាននិយាយថា “គាត់គឺជាមនុស្សដែលល្ងីល្ងើរ ដែលបានគិតបែបនេះ ក្នុងកាល ដើមដំបូងឡើយ”។ គិតអំពីមនុស្សដែលបានជ្រើសរើស! មនុស្សនោះ មិនជក់បារីឡើយ។ គាត់អាចនឹងជ្រើសរើសការ គិតទី២។ ដ្បិតគាត់បានប្រាប់ដល់ពួកស្រ្តីថា វាបានធ្វើឲ្យពួកគេទៅជាស្គមខ្លាំងណាស់ ដូច្នេះ ពួកគេអាចស្លៀកពាក់ សំលៀកបំពាក់ថ្មីៗទាំងនេះ ដែលពួកគេមាន។

121     បច្ចុប្បន្ននេះ មានស្ត្រីភាគច្រើន ចេះជក់បារីច្រើនជាងបុរសទៅទៀត គឺពួកស្ត្រីជក់បារីបានបីដើមហើយ ពួក បរុសទើបតែជក់បានមួយដើមតែប៉ុណ្ណោះ ដោយព្រោះពួកនាងចង់ស្គម។ នាងមិនខ្វល់ថា នាងនឹងកើតជម្ងឺរបេង ឬក៏ ជម្ងឺមហារីក នឹងអ្វីៗផ្សេងទៀត។ ម្យ៉ាងទៀត កូនដែលនៅក្នុងផ្ទៃរបស់នាង នឹងទទួលជម្ងឺដូចជានាងដែរ គឺទារកនោះ អាចនឹងស្លាប់បាត់បង់ជីវិតបាន។ គ្មានអ្វីដែលអាចមកទេ​ ក្រៅពីការអាក្រក់នោះ។ ប៉ុន្តែ ចូរគិតអំពី “អំពីមនុស្សដែល បានជ្រើសរើស”។ វាមិនអាចទៅរួចទេ។

122     លោកអ្នកនឹងនិយាយថា “ប៉ុន្តែ បងប្រុស Branham ខ្ញុំមិនជឿឡើយ។ យើងរាល់គ្នាមានការប្រជុំយ៉ាងអស្ចារ្យ ហើយ។ សូមមើល ពីអ្វីដែល Billy Graham ធ្លាប់បានធ្វើដំណើរឆ្លងកាត់ប្រទេសចុះ” ប្រាកដណាស់ មានរបបមួយដ៏ធំ គេបានជួលពួកអ្នកផ្សាយដំណឹងល្អ ហើយក៏បានបង់ថ្លៃដល់ពួកអ្នកដឹកនាំចម្រៀងផងដែរ។

123     បាទ, ពួកគេបានជួលពួកអ្នកផ្សាយដំណឹងល្អរបស់ពួកគេ។ “ចុះតើលោកអ្នកនឹងផ្តល់ឲ្យខ្ញុំប៉ុន្មានដែរ បើសិនជា ខ្ញុំបានដឹកនាំការរីកផុសផុលនេះ? បើសិនជាលោកអ្នក មិនបានផ្តល់ឲ្យខ្ញុំបានច្រើនពាន់ដុលារនោះទេ ខ្ញុំនឹងមិនមក ទៀតទេ”។ “ចុះតើ នរណាទៅ ដែលលោកអ្នកនឹងអនុញ្ញាតឲ្យគេដឹកនាំចម្រៀងទៅ? ដូច្នេះ លោកអ្នកក៏បានចេញទៅ ជួលអ្នកនេះ អ្នកនោះ។ គាត់គឺជាអ្នកលេងភ្លេងដ៏អស្ចារ្យម្នាក់។ ហើយលោកអ្នកក៏បានជួលដល់គាត់។ គាត់នឹង ប្រមូលការទាក់ទាញពីហ្វូងមនុស្សរបស់ខ្ញុំចំនួនពាក់កណ្តាល” គេបានបង់ថ្លៃដល់អ្នកលេងភ្លេងនោះ ហើយក៏បាន បង់ថ្លៃដល់ អ្នកផ្សាយដំណឹងល្អដែរ។

124     ការដែលព្រលឹងវិញ្ញាណបានសង្រ្គោះ មិនមែនជាបញ្ហារបស់ពួកជំនុំទេ វាគឺជាអំណាចចេស្តានៃព្រះវិញ្ញាណ បរិសុទ្ធនៅក្នុងពួកជំនុំវិញ! ការដែលព្រលឹងវិញ្ញាណមនុស្សបានទទួលសង្រ្គោះ លោកអ្នកមិនអាចយកលុយមកទិញ បានឡើយ។ គឺមិនបានឡើយ។ ការដែលបង់ថ្លៃដល់ ពួកអ្នកផ្សាយដំណឹងល្អ អ្នកដឹកនាំចម្រៀង ក្រុមអ្នកចម្រៀង និង អ្វីៗផ្សេងៗទៀត។ ព្រះជាម្ចាស់ទ្រង់មិនសព្វព្រះហ​ឫទ័យចំពោះការបែបនេះឡើយ។ ទ្រង់ចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើការនៅក្នុងលោកអ្នកវិញ។

ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ។

125     ពួកគេគិតថា ពួកគេមាន គឺថ្ងៃបុណ្យទី៥០ នៅក្នុងគ្រាពួកជំនុំចុងក្រោយនេះ។ មែនហើយ ពួកគេជាអ្នកមាន មែន។ បើគិតទៅដល់ពួកជំនុំវិញ នៅប៉ុន្មានឆ្នាំមុន ពួកគេធ្លាប់បានឈរនៅជ្រុងផ្លូវ ហើយព្យាយាមស្វែងរកពីកន្លែង មួយទៅកាន់កន្លែងមួយ គឺលំបាកមែនទែន។ ប៉ុន្តែ ឥឡូវនេះ ពួកគេមានអាគារយ៉ាងធំជាងគេ។ លោកអ្នកក៏ធ្លាប់បាន ឃើញដែរ កាលពីមុន ពួកជំនុំគ្រួសារនៃព្រះ គេធ្លាប់ថ្វាយបង្គំនៅក្នុងផ្ទះឈើធម្មតាតែប៉ុណ្ណោះ តែឥឡូវនេះ ពួកគេបានចំណាយលុយ ៦លានដុលារ ដើម្បីសាងសង់អាគាររបស់ពួកគេឡើង។ ហើយពួកគេនិយាយថា ព្រះយេស៊ូវ ទ្រង់នឹងយាងមកឆាប់ៗ។ តែតាមរយៈកិច្ចការរបស់លោកអ្នក បានបង្ហាញថា លោកអ្នកមិនជឿដល់ទ្រង់ ឡើយ។ លោកអ្នកគឺជាមនុស្សកំពុតវិញ! គឺតាមរយៈ អាគារសាងសង់តម្លៃ រាប់លានដុលារ និងអ្វីៗផ្សេងៗទៀត ហើយគេ និយាយថា ព្រះយេស៊ូវទ្រង់នឹងយាងមកឆាប់ៗ។

126     ហើយពួកបេសកជនដ៏ក្រីក្រ ដែលបានស្រឡាញ់ព្រះ និងកោតក្លាចព្រះ គេគ្មានស្បែកជើងពាក់គ្រប់គ្រាន់ផង ហើយគេមានបាយបរិភោគតែពីរដងក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។ គឺបរិភោគពីរដងក្នុងមួយសប្តាហ៍ តែប៉ុណ្ណោះ ហើយក៏ចេញទៅផ្សាយដំណឹងល្អនៅក្នុងព្រៃ ដល់ពួកបងប្អូនរបស់ពួកគេ។ ហើយពួកយើងបានសង់អាគារ ក្នុងតម្លៃ ៦លានដុលារ ហើយពួកព្រះវិហាររបស់ពួកគេមានបំពាក់សុទ្ធតែកញ្ចក់នៅតាមបង្អួច និងអ្វីៗផ្សេងៗទៀត។ លោកអ្នក បានប្រាក់កាសយ៉ាងច្រើន រហូតដល់ពេលមួយ ពួកគេបានកម្ចីប្រាក់សមាគមន៍នៅក្នុងពួកជំនុំរបស់ពួកគេ។

127     ពួកបណ្ឌិតៗ បានកំណត់កំរិតដល់ពួកផ្សាយដំណឹងល្អរបស់ពួកគេ និងពួកបេសកជនរបស់ពួកគេ។ នៅពេល ដែលមាននរណាម្នាក់ចេញទៅបំរើព្រះ គឺពូកគេនឹងប្រើពួកគ្រូពេទ្យចិត្តសាស្រ្តដើម្បីធ្វើការសាកល្បងដល់ពួកអ្នកបំរើ ទាំងនោះ តើពួកគេមានកំរិត IQត្រឹមត្រូវដែរឬទេ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកត្រួតពិនិត្យពួកគេហើយ។ លោកអ្នក មិនត្រូវការពួកគ្រូពេទ្យចិត្តសាស្ត្រទាំងនោះទេ។ ដ្បិតពួកយើងរាល់គ្នាមានហើយ មិនត្រូវការអ្វីទាំងអស់។ គឺគេមាន លុយកាក់ជាច្រើន។ ហើយអាគាររបស់ពួកគេសុទ្ធតែធំៗ និងបំពាក់ដោយកញ្ចក់ទាំងអស់។

128     ពួកគេគឺជាគ្រូអធិប្បាយ ដែលពូកែនិយាយណាស់។ ពួកគេអាចឈរបាន ហើយអាចនិយាយពេញមួយយប់ បាននៅពេលដែលពួកគេចេញមក។ ខ្ញុំចង់មានន័យអំពី ការដែលពួកគេនិយាយចេញមក។ គេបានក្រោកឈរឡើង ហើយនិយាយអំពីការនេះ និងការនោះជាដើម លោកអ្នកក៏បានដឹងហើយ។ គេបានបង់ថ្លៃដល់អ្នកចម្រៀង។ ហើយ គេក៏បានឡើងកាន់តុអាសនា គឺជាអ្នកអធិប្បាយដ៏ពូកែនិយាយ។ បើសិនជាពួកគេមិនស្លៀកពាក់ខោអាវបែបរាត្រីទេ ដែលមានកងព័ទ្ធនៅជុំវិញខ្លួន ហើយដូចជាអាវធំ តើហេតុអ្វី ពួកអ្នកស្តាប់របស់ពួកគេ មានអារម្មណ៍ដូចជាខ្វល់ចិត្ត ម្លេះ។

129     ហើយពួកអ្នកចម្រៀងទាំងនោះក៏បានចេញមក គឺជាពួកស្រ្តីដែលមានសក់ខ្លីៗ ដូចជានាង យេស៊ីបែល ព្រម ទាំងមានតុបតែងមុខផង។ ភ្លាមៗនោះ ពួកគេក៏បានដោះអាវផាយចោល បែរជាមកស្លៀកពាក់ខោអាវខ្លីៗ គឺជាសំ លៀកបំពាក់របស់មនុស្សវិញ។ ព្រះគម្ពីរបានចែងថា “បើសិនជាស្ត្រីបានស្លៀកពាក់សំលៀកបំពាក់របស់បុរសវិញ នោះ គួរជាទីស្អប់ខ្ពើមដល់ភ្នែករបស់បុរសណាស់”។ ពួកគេបានដើរចេញមកតាមផ្លូវ ដោយពើងទ្រូង គឺគេគិតថា ខ្លួនគេជាមនុស្សឆ្លាត មានអំណួត ដូចជានាងយេស៊ីបែលដែរ។ ដូច្នេះហើយ យើងរាល់គ្នាមិនមាននៅក្នុងការរីកផុស ផុលទេ។ វាគឺជាដុំម៉ាស៊ីនមួយដ៏ធំដែលធ្វើការ។

130     អូ! មើលទៅវាប្រហែលជា ដូចពួកមេទេវតាអញ្ចឹង ហើយព្រះជាម្ចាស់ទ្រង់នឹងឆ្លើយការនេះដល់លោកអ្នក។ មាន Elvis Presleys និង Ernie Fords ហើយពួកគេនឹងប្រើប្រាស់ពួកវាសម្រាប់អារក្ស ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “អញនឹងទាមទារការដែលចេញពីដៃរបស់ពួកគេ”។

131     ហេតុផលដែលខ្ញុំគោរពដល់ Fanny Crosby ដែលពិការភ្នែក គឺនាងមិនដែលលក់អំណោយទានដល់លោកីយ នេះទេ។ នាងបាននៅជាប់ជាមួយនឹងព្រះជាម្ចាស់។ មនុស្សទាំងអស់នេះ គឺជាអ្នកចម្រៀងដែលពូកែនិយាយ ជាមនុស្សដ៏អស្ចារ្យ ជំនួសឲ្យការប្រើប្រាស់អំណោយទានដែលព្រះជាម្ចាស់ទ្រង់បានប្រទានដល់ពួកគេ គឺព្រះជាម្ចាស់ ទ្រង់បាននាំឲ្យពួកគេចូលទៅក្នុងផ្លូវអាក្រក់។ ពួកគេបានធ្វើការទាំងអស់ដល់វា។

132     ពួកគេបានលក់បុគ្គលិកលក្ខណៈរបស់ពួកគេ នៅតាមវិទ្យុ ទូរទស្សន៍ដល់លោកីយនេះ ជំនួសឲ្យការថ្វាយខ្លួន ដល់ព្រះជាម្ចាស់វិញ។ មានមនុស្សមួយចំនួន គេបានចូលទៅកាន់ព្រះវិហារ ហើយស្លៀកពាក់អាវផាយល្អ បន្ទាប់ពី ចេញពីព្រះវិហារវិញ គេក៏នាំគ្នាច្រៀងរាំ សប្បាយនៅពេលយប់។ យើងបានដឹងហើយថា ដូចជាពួកអ្នកចម្រៀងទាំង នោះ ពួកគេជាសមាជិកពួកជំនុំពិតប្រាកដ បន្ទាប់ពីគេចេញពីព្រះវិហារមក គេនាំគ្នាថតរូប នឹងផលលិតខ្សែភាពយន្ត ជាដើម។ គេនាំគ្នាចេញមកច្រៀងបទ rock ‘n’ roll ហើយប្រកាសថា ពួកគេគឺជាអ្នកជឿ។ វាគឺជាលិ្បចកល្បរបស់ អារក្ស។

133     មានបុរសម្នាក់ បានចំនុចល្អៗណាស់ ហើយគាត់បាននិយាយថា គាត់នឹងធ្វើជាគ្រូអធិប្បាយ។ នៅព្រឹកថ្ងៃ អាទិត្យបន្ទាប់ គាត់បានអធិប្បាយ នៅតាមវិទ្យុ ហើយច្រៀងបទ rock ‘n’ roll និងអ្វីៗផ្សេងៗទៀតបែបនេះឯង។ ជាចុង ក្រោយ គាត់ក៏បានធ្វើអត្តឃាតខ្លួនឯង ដោយយកកាំភ្លើងមកបាញ់សន្ទះក្បាលរបស់ខ្លួនឯង។ ខ្ញុំមានការគោរពចំពោះ បុរសនោះដែលធ្វើបែបនេះណាស់។ ត្រឹមត្រូវណាស់ គាត់មានការភ្ញាក់រលឹកខ្លាំងណាស់។ នៅពេលដែលពួកគេមាន វិញ្ញាណអារក្សនៅក្នុងពួកគេ គេបានរត់ចូលទៅក្នុងទឹកដូចជា សត្វជ្រូកដែលមានអារក្សចូលដែរ។ មានមនុស្សមួយចំ នួន មិនមែនលក្ខណៈបែបនេះទេ។

134     ខ្ញុំស្អប់ដល់មនុស្សដែលរឹងចចេសណាស់។ ប៉ុន្តែបងប្អូនប្រុសស្រីអើយ ចូរដកការអាក្រក់ទាំងនោះចេញពី លោកអ្នកបងប្អូនទៅ គឺត្រូវបែរមករកព្រះជាម្ចាស់វិញ។ នេះគឺជាថ្ងៃ ដែលលោកអ្នកកំពុងតែរស់នៅ។ ខ្ញុំគិតថា ព្រះយេស៊ូវទ្រង់បានហៅស្តេចហេរ៉ូឌថា ជាកញ្រ្ចូងកញ្ចាស់ ហើយលោកយ៉ូហានបាននិយាយទៅកាន់ពួកគេថា ជាពូជ ពស់វែក...។

135     ពួកគេមានអាគារធំៗ បំពាក់ដោយកញ្ចក់នៅតាមបង្អួច ហើយក៏មានពួកគ្រូអធិប្បាយពូកែនិយាយ និងអ្នក ចម្រៀងស៊ីឈ្នួលទៀត។ តើពួកគេមានអ្វី? គេគ្មានព្រះវិញ្ញាណគង់នៅជាមួយនឹងពួកគេទេ។ ពួកគេបានក្រោកឈរ ឡើង ហើយដើរចេញទៅវិញ ដោយស្លៀកពាក់ខ្លីៗ រួចក៏ចូលមកវិញ ច្រៀងនៅក្នុងក្រុមចម្រៀង។ អ្នកគឺជាមនុស្សកំ ពុតដែលទុគ៌ត! គឺត្រឹមត្រូវណាស់។

136     ហើយលោកអ្នកនឹងអធិប្បាយឡើង ដោយព្រោះពួកគេបានផ្តល់លុយដល់លោកអ្នកយ៉ាងច្រើនជាងកាលពី មុនទៅទៀត។ អ្នកគឺជាមនុស្សទុចរិត! អ្នកមិនសមឈរនៅតុអាសនាទេ។ អ្នកគឺជាមនុស្សដែលស្រឡាញ់លុយ! គេ និយាយថា “បើសិនជាអ្នក មិនរៀបចំឲ្យបានត្រឹមត្រូវ គឺត្រៀមលុយឲ្យបានច្រើនពាន់ដុលារទេ នោះយើងខ្ញុំមិនមកទី នេះទេ។ ដ្បិតពួកប្រធានរបស់យើង និងអ្វីៗផ្សេងៗទៀតនឹងមកជាមួយដែរ។ បើសិនជាអ្នកមិនផ្តល់លុយឲ្យយើងទេ នឹងយើងមិនមកទេ។ បើសិនជាខ្ញុំមិនបានទទួលការសហការយ៉ាងពេញទី ពីសំណាក់មនុស្សគ្រប់គ្នាទេ នោះខ្ញុំនឹងមិន មកទេ”។

137     បងប្អូនអើយ បើសិនជាគេពួកគេគឺជាអ្នកដែលស្រឡាញ់ព្រះដ៏ពិតប្រាកដ នោះពួកគេនឹងទៅ បើសិនជាព្រះ វិញ្ញាណបរិសុទ្ធដឹកនាំពួកគេ។ ខ្ញុំនឹងញុំានំសូដា ហើយផឹកទឹកតែប៉ុណ្ណោះ។ បើសិនជាពួកគេ គឺជាអ្នកបំរើព្រះយ៉ាងពិត ប្រាកដ។ ប៉ុន្តែមនុស្សគេចង់បង្ហាញខ្លួនឯងគេជាមួយនឹងកម្មវិធីផ្សាយតាម វិទ្យុ និងទូរទស្សន៍ និងអ្វីៗផ្សេងៗទៀត នៅលោកីយនេះជាដើម រហូតទាល់តែពួកគេបានទទួលបានលុយកាក់ខ្លះ។ ពិតជាត្រឹមត្រូវណាស់។ នោះមិន មែនជាអ្វីដែលព្រះជាម្ចាស់ទ្រង់ចង់បាននោះទេ។ ទ្រង់មានបន្ទូលថា “ឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុក ស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា...” ។ គេគិតថា ខ្លួនគេមានហើយ មិនត្រូវការអ្វីទៀត ឡើយ។ អ្វីដែលពួកគេធ្វើ ត្រូវតែបង់ថ្លៃដល់ពួកគេ។ ដូចជាលេងល្បែងស៊ីសងដែរ។

138     លោកអ្នកនឹងនិយាយថា “យើងខ្ញុំទទួលបានអ្នកស្តាប់ច្រើនណាស់” អូ ប្រាកដណាស់។ មែនហើយ មានអ្នក ស្តាប់ច្រើនមែន។ “លោកអ្នកក៏បានដឹងថា ចៅហ្វាយក្រុងក៏បានចូលរួមនៅក្នុងពួកជំនុំរបស់យើងដែរ”។ “យើងរាល់គ្នា មានពិធីអបអរសាទរទាំងឡាយនៅក្នុងពួកជំនុំរបស់យើង” មែនហើយ ចូរអនុញ្ញាត ឲ្យពួកអ្នកក្រីក្រ អ្នកខ្វះខាត ចូល មកក្នុងពួកជំនុំចុះ ហើយឲ្យពួកគេស្តីបន្ទោសដល់អ្នកចុះ។ លោកអ្នកមិនចង់ឲ្យពួកគេចូលរួមនៅក្នុងពួកជំនុំរបស់ លោកអ្នកទេ។ លោកអ្នកភ័យខ្លាចចំពោះនរណាម្នាក់ នឹងនិយាយថា “អាម៉ែន” នៅខណៈពេលដែលលោកអ្នកអធិ ប្បាយ។

139     គឺដូចជាស្តី្រតូចម្នាក់នេះ គឺនាងបានចូលមកកាន់ពួកជំនុំ។ គឺកូនរបស់គាត់... ដែលគាត់បានចិញ្ចឹមនៅក្នុង ពួកជំនុំវ័យចំណាស់មួយ នៅក្នុងព្រៃ គឺជាពួកជំនុំដែលនាំឲ្យពួកគេដើរតាមព្រះយ៉ាងពិតប្រាកដ។ រួចនៅថ្ងៃមួយ កូនរបស់គាត់ ក៏បានរៀបការជាមួយនឹងស្ត្រីម្នាក់ ដែលបាននិយាយថា នាងគឺជាសមាជិកពួកជំនុំ “នៅខាងក្រៅ”។ គឺជាពួកជំនុំដ៏ធំ នៅក្នុងនិកាយដូចគ្នា គឺនៅខាងក្រៅទីក្រុង។ ដូច្នេះ គាត់ក៏បានប្រាប់ដល់ម្តាយថា គាត់គឺជាគ្រីស្ទាន ដូច្នេះ គាត់ក៏បានរៀបការជាមួយស្រ្តីនោះ រួចក៏នាំនាងចេញទៅរស់នៅខាងក្រៅ។

        ចុងក្រោយ គាត់ក៏បានលែងលះជាមួយនឹងស្ត្រីនោះ ហើយក៏ត្រឡប់ទៅរស់នៅលើភ្នំវិញ គឺចេញពីពួកជំនុំដ៏ធំ អស្ចារ្យនេះ គឺជាពួកជំនុំដ៏ល្អនេះ។ ដែលមានឈ្មោះដូចគ្នា ប៉ុន្តែពួកជំនុំរបស់គាត់ពីមុន គឺពួកគេមានព្រះវិញ្ញាណ បរិសុទ្ធគង់នៅជាមួយនឹងពួកគេ ប៉ុន្តែនៅទីនេះ ពួកគេគ្មានអ្វីសោះឡើយ គឺនៅពេលដែលពួកគេបានចូលមកកាន់ពួក ជំនុំដ៏ធំអស្ចារ្យនេះ។

140     ដូច្នេះ នៅថ្ងៃមួយ ម្តាយក៏បានទៅសួរសុខទុក្ខកូនស្រីរបស់គាត់។ ពួកគេមានកានងើយឆ្ងល់ណាស់ ពីរបៀប ដែលគាត់ស្លៀកពាក់ចូលមក។ នៅពេលដែលគាត់ដើរចូលមក គាត់បានកាត់សៀវភៅដ៏ចាស់មួយក្បាល និងស្លៀក ពាក់ខោអាវវែង ព្រមទាំងសក់របស់គាត់មានជាប់សំបកខ្ទឹមបារំាងទៀតផង ហើយមុខរបស់គាត់រលោងស្រិល នឹង មានអ្វីរណែងរណោងនៅពីខាងក្រោយគាត់។

        គាត់និយាយថា “ហាលេលូយ៉ា កូនសំឡាញ់អើយ! តើកូនៗសុខសប្បាយទេ? នៅព្រឹកនេះ គឺជាថ្ងៃអាទិត្យ តើកូន នឹងទៅព្រះវិហារដែរឬទេ?”

        ប្តីនាងបាននិយាយថា “តើយើងត្រូវដោះស្រាយយ៉ាងដូចម្តេចជាមួយនឹងគាត់?” “យើងមិនអាចនាំគាត់ទៅព្រះវិ ហារក្នុងរូបរាងបែបនេះបានទេ” “ខ្ញុំមិនដឹងត្រូវធ្វើដូចម្តេចទេ”

        គាត់ឆ្លើយថា “បាទ, ពួកយើង...”

        នាងនិយាយថា “អូ! ប៉ុន្តែបងសំឡាញ់ ខ្ញុំមិនអាចឈរនៅខាងក្រៅពួកជំនុំបានទេ។ ច្បាស់ណាស់ គឺពិតជាមាន ពួកជំនុំនៅក្បែរនេះហើយ”

        គាត់និយាយថា “អូ”

        “ខ្ញុំឃើញមានព្រះវិហារមួយនៅផ្លូវកាច់ជ្រុងនេះ ខ្ញុំនឹងទៅព្រះវិហារនោះ”

        គាត់តបថា “អញ្ចឹង យើងនឹងទៅព្រះវិហារនោះតែម្តងទៅ”។

141     នៅពេលដែលពួកគេបានដើរចូលទៅក្នុងព្រះវិហារ ពួកគេបានឲ្យគាត់បានចូលទៅមុន ដ្បិតពួកគេមានសេចក្តី អាម៉ាសណាស់។ គាត់បានដើរឆ្លងកាត់ផ្លូវ ដោយស្លៀកសំពត់ខ្លី តើលោកអ្នកដឹងទេ នៅក្នុងដៃរបស់គាត់មានកាន់ព្រះ គម្ពីរ។ ប៉ុន្តែបងប្អូនអើយ ​គាត់ប្រែលជាមិនមានឈ្មោះនៅក្នុងសៀវភៅ “Who’s Who” ទេ ប៉ុន្តែខ្ញុំគិតថា គាត់មាន ឈ្មោះនៅក្នុងសៀវភៅជីវិតនៃកូនចៀមវិញ។ នោះហើយគឺជាការដែលសំខាន់។ នៅពេលដែលគាត់បានដើរចូលមក ក្នុងព្រះវិហារ គាត់បានអង្គុយនៅខាងក្រោយគេ ហើយបានបើកព្រះគម្ពីរឡើង រួចក៏ចាប់ផ្តើមអាន។

        គ្រប់គ្នាបានចាប់ផ្តើមសម្លឹងមើលជុំវិញគាត់ ហើយគិតថា វាដូចជាចាស់កំរិលពេកហើយ។ គេបានមើលទៅកាន់ សំលៀកបំពាក់ល្អៗរបស់ពួកគេ តើលោកអ្នកដឹងទេ នោះគឺជាគំរូអំពីពួកជំនុំឡៅឌីសេហើយ គេស្លៀកពាក់ល្អៗ ហើយក៏សម្លឹងមើលអ្នកម្តាយរូបនេះដែលកំពុងអង្គុយនៅទីនេះ មានទឹកមុខញញឹមពព្រាយ កំពុងតែអានព្រះគម្ពីរ។

        បន្ទាប់ពីគ្រូគង្វាលបានអធិប្បាយចប់ គាត់មានពេល ១៥នាទី ដើម្បីជជែកជាមួយនឹងពួកជំនុំ។ រួចគាត់បានក្រោក ឈរឡើង ហើយនិយាយថា “ព្រះជាម្ចាស់ទ្រង់ល្អ”

        នាងតបថា “សរសើរតម្កើងព្រះ ហាលេលូយ៉ា!”

        ហើយគ្រប់គ្នាបានចោលកន្ទុយភ្នែករបស់ពួកគេ សម្លឹងមើលទៅកាន់គាត់ “តើជានរណា?”

        បន្ទាប់គាត់លាន់មាត់ថា “Huhm! Huhm! Huhm!” “គ្រីស្ទានគ្រប់ជំនាន់ គួរតែមានសេចក្តីក្លាហាន អស្ចារ្យ ហើយជា គ្រីស្ទានដែលល្អ”

        នាងតបថា “សរសើរតម្កើងព្រះជាម្ចាស់ គឺត្រឹមត្រូវណាស់”

        ហើយពួកគេបានក្រឡេកមើលនៅជុំវិញខ្លួនរបស់ពួកគេ។ ហើយគាត់លាន់មាត់ថា “Huhm!” គឺបានសម្លឹងទៅកាន់ ពួកគណៈកម្មការចាស់ទុំរបស់គាត់។ ដើម្បីផ្តល់ជាសញ្ញាដល់ពួកចាស់ទុំទាំងនោះ។ ដើម្បីឲ្យដើរទៅខាងក្រោយ ហើយយកស្ត្រីម្នាក់ទៅខាងក្រៅ។ ដោយនិយាយថា “អ្នកកំពុងតែរំខានដល់គ្រូគង្វាលហើយ”។

142     អ្នកដូចជាមនុស្សស្លាប់អញ្ចឹង គឺអ្នកមិនដឹងអ្វីទេ។ តើអ្នកបានចំណាយប្រាក់ ដើម្បីបំពាក់បង្អួចកញ្ចក់ទាំងនេះ ធ្វើអ្វី? ចុះតើកៅអីដែលល្អៗនេះវិញ? តើពួកអ្នកស្តាប់ដ៏ច្រើនរបស់អ្នកគឺជាអ្វី? អ្នកនឹងត្រូវធ្លាក់ទៅស្ថាននរក ដូចជា សត្វចាប់ដែលនៅក្នុងទ្រង់ដែរ។ ដ្បិតបើសិនជាអ្នកមិនមានព្រះវិញ្ញាណនៃព្រះនោះ អ្នកគឺជាមនុស្សបាត់បង់ហើយ។ លុះត្រាតែអ្នកបានកើតជាថ្មី អ្នកមិនអាចឃើញនគរព្រះបានទេ។ នោះហើយគឺជាសេចក្តីល្វីងជូរចត់។

        គឺដូចជា ខ្ញុំធ្លាប់បានប្រើប្រេងសម្រាប់ដាក់កង់ដែលភ្ជាប់នឹងជើងតុដែរ។ ខ្ញុំធ្លាប់បាននិយាយថា “ម៉ាក់ កូនមិនអាច ឈរទៀតបានទេ”

        ម្តាយឆ្លើយថា “បើសិនម៉ាក់ មិនធ្វើឲ្យកូនមានការឈឺចាប់ទេ នោះកូនមិនធ្វើការល្អទេ” ខ្ញុំគិតថា វាគឺជារបៀបនេះ ដែរ។

        អូ បើសិនជាអ្នកនឹងនិយាយទៅកាន់ពួកគេ... គឺជាពួកជំនុំដែលមានអាគារធំៗ ល្អៗ និងមានអ្វីៗសព្វបែបយ៉ាង

        “អូ! ប្រាកដណាស់ ពួកយើងគឺជាពួកបុណ្យថ្ងៃទី៥០”

        “តើអ្នកជឿលើការកើតជាថ្មីដែរឬទេ?”

        “បាទ, ខ្ញុំចង់បង្ហាញការមួយចំនួនដល់អ្នក។ ចូរក្រឡេកមើលពីអាគារនេះចុះ។ តើអ្នកដឹងទេ ថាអាគារនេះសង់នៅ ក្នុងតម្លៃប៉ុន្មាន? គឺមានតម្លៃ ៣ភាគ៤លានដុលារ។ យើងមិនធ្លាប់មានលុយសាងសង់អាគារដែលមានតម្លៃបែបនេះ ទេ។ យើងធ្លាប់តែមានលុយដើម្បីសាងសង់អាគារធម្មតាៗនៅតាមផ្លូវតែប៉ុណ្ណោះ”។

        Uh-huh” សូមមើលចុះ អ្នកមានអ្វីៗសព្វបែបយ៉ាងទាំងអស់។

143     បន្ទាប់ពួកគេនិយាយថាអូ យើងមានការធំៗទាំងអស់នេះប៉ុន្តែពួកគេ មិនមានទទួលភារៈដល់ព្រលឹងមនុស្ស ដែលបាត់បង់ទេ។ ពួកគេតែងតែចង់បង្ហាញដល់លោកអ្នកពីអាគារធំៗដែលពួកគេមានតែប៉ុណ្ណោះ។ចូរមើលពីកំ ណត់ត្រាសាលាថ្ងៃអាទិត្យរបស់ពួកយើងទៅ តើមានមនុស្សច្រើនប៉ុណ្ណាតើការដែលល្អទាំងនោះ មានប្រយោជន៍អ្វី បើពួកគេគ្មានព្រះវិញ្ញាណគង់នៅនោះ? “គេគិតថា ខ្លួនគេមាន បានកាន់តែស្តុកស្តម្ភទៅ មិនត្រូវការអ្វីសោះ

        នោះហើយគឺជាអ្វីដែលព្រះជាម្ចាស់ទ្រង់មានបន្ទូល។ “ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្ត ម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះ ទេ”។

        អូ ប្រាកដណាស់។ ពួកគេនិយាយថា “តើអ្នកដឹងទេ? ព្រះវិហារតូចៗដែលពួកយើងធ្លាប់មានពីមុន ឥឡូវនេះក្លាយ ជាព្រះវិហារធំៗអស់ហើយ។”

144     ពួកគេមិនខ្វល់ពីព្រលឹងវិញ្ញាណដែលបានបាត់បង់ទេ តែពួកគេខ្វល់ការថែរក្សារបស់ទាំងអស់នេះវិញ។ ដូចជា ការជួយឧបត្តម្ភដល់ពួកស្រ្តី និងអ្វីៗផ្សេងៗទៀត។ ពួកជំនុំទាំងនេះ គេកំពុងតែមានអ្វីហ្នឹង? ពួកគេមិនមានបន្ទុកលើ ព្រលឹងវិញ្ញាណដែលបាត់បង់នោះទេ ប៉ុន្តែពួកគេបែរជាមានបន្ទុកលើទ្រព្យសម្បតិ្តវិញ។ ពួកគេមានបន្ទុកខុសឆ្គង ហើយ។ ពួកគេមានបន្ទុកតែលើទ្រព្យសម្បត្តិរបស់ពួកគេវិញ តែមិនមានបន្ទុកលើពួកមនុស្សដែលបាត់បង់នោះទេ។

145     ព្រះគម្ពីរបានចែងថា ពួកគេមិនបានដឹងថា ពួកគេជាមនុស្ស វេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយនៅ អាក្រាតទេ។ ពួកគេគិតថា ពួកគេបានប្រើប្រាស់លុយ ផ្លាស់ប្រែពិភពលោកនេះបាន។ “អូ បើសិនជាយើងបង្កើតកម្ម វិធីមួយ នោះយើងនឹងអាចរកប្រាក់ចំណូលបានយ៉ាងច្រើន ខ្ញុំជឿថា យើងអាចផ្លាស់ប្តូរពិភពលោកនេះបាន។ បើសិន នៅក្នុងក្រុមរបស់យើង មានពួកអ្នកមានមួយចំនួននោះ បងប្រុស Branham ខ្ញុំជឿថា ពួកយើងអាចនឹងចាប់ផ្តើមសង្គម មួយ ដែលអាចដើរនៅជុំវិញពិភពលោក និងផ្លាស់ប្រែដល់ពិភពលោកនេះបាន។ យើងអាចជិះយន្តហោះ ហើយទំ លាក់មេរៀនទំាងឡាយ នៅពាសពេញប្រទេសអាហ្វ្រិកបាន ហើយនិងការអ្វីៗផ្សេងៗទៀត បើសិនជាពួកយើងមាន លុយមួយចំនួននោះ”។

146     បងប្រុស ពិភពលោកអ្នកនេះ មិនបានផ្លាស់ប្រែដោយសារលុយនោះទេ។ តែពិភពលោកនេះ អាចផ្លាស់ប្រែ បានដោយសារព្រះវិញ្ញាណបរិសុទ្ធវិញ។ គឺជាការអធិប្បាយដែលប្រកបដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ហើយ មានតែឈើឆ្កាងទេ ដែលបានអាចផ្លាស់លោកីយនេះបាន។ កម្មវិធីរបស់ព្រះជាម្ចាស់ មិនមែនលុយកាក់នោះទេ គឺជា ព្រះវិញ្ញាណបរិសុទ្ធវិញ។ នោះគឺជាកម្មវិធី សម្រាប់គ្រាពួកជំនុំឡៅឌីសេ និងគ្រាពួកជំនុំឯទៀត។ ពួកគេត្រូវការព្រះ វិញ្ញាណបរិសុទ្ធ។

        “អូ” ពួកគេនិយាយថា “យើងមានមាស” វាគឺជាមាសមែន ប៉ុន្តែមិនមែនជាអ្វីដែលព្រះសព្វព្រះហឫទ័យទេ។ ពួក គេមានមាសយ៉ាងសំបូរបែប ប៉ុន្តែមិនមែនជារបស់ដែលត្រឹមត្រូវទេ។

147     ព្រះមានបន្ទូលទៅកាន់ពួកគេថា “ខ្ញុំដឹងថា អ្នកជាអ្នកមាន ហើយមានមាសផង ក៏មិនត្រូវការអ្វីសោះ ប៉ុន្តែខ្ញុំ គឺជាអ្នកដែលជួយណែនាំ ដែលមកឯអ្នក ទិញមាសដែលសុទ្ធមិនចេះខ្លាចភ្លើង” គឺជាមាសដែលខុសពីគេវិញ។ គឺជា មាសដែលបានដុតនៅក្នុងចង្រ្កាន នៃសេចក្តីស្លាប់ ដែលបានធ្វើដំណើរឆ្លងកាត់ភ្នំកាល់វ៉ារី រួចក៏ចេញមកវិញ។

148     មាសជាច្រើនដែលអ្នកមាន គឺវានឹងខូចទៅ។ ហើយមានច្រេះស៊ីផង។ គឺមានចែងនៅក្នុងគម្ពីរ យ៉ាកុប ៥:១-៤ បានចែងថា “ឥឡូវនេះ ពួកអ្នកមានអើយ ចូរយំសោកចុះ ព្រមទាំងស្រែកទ្រហោផង ដោយព្រោះសេចក្តីវេទនា ដែល ត្រូវមកលើអ្នករាល់គ្នា។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសំលៀកបំពាក់អ្នករាល់គ្នា ត្រូវកន្លាតកាត់ អស់ហើយ មាសប្រាក់របស់អ្នករាល់គ្នាបានដុះស្នឹម ឯស្នឹមនោះ នឹងបានទុកសំរាប់ជាទីបន្ទាល់...” គឺមាសប្រាក់ របស់អ្នករាល់គ្នា នឹងដុះស្នឹមទៅ។

149     ប៉ុន្តែមាសដែលព្រះយេស៊ូវទ្រង់ប្រទានឲ្យ គឺជាព្រះវិញ្ញាណបរិសុទ្ធ។ មាសដ៏ជាប្រេងនៃព្រះវិញ្ញាណបរិសុទ្ធ បានបង្ហូរចូលមកក្នុងចិត្តរបស់អ្នកហើយ។ “ខ្ញុំជាព្រះដ៏ជាជំនួយ ចូរមកទិញខ្ញុំចុះ បើសិនជាអ្នកចង់ក្លាយជាអ្នកមាន”។

150     ពួកគេគឺជាមនុស្សខ្វាក់។ គេបានដើរនៅក្នុងផ្លូវអាក្រក់។ ខ្ញុំមិនគិតថា ពួកគ្រីស្ទានទាំងនេះ គេជាមនុស្សខ្វាក់ នោះទេ នៅពេលដែលគេមើលវាឲ្យជិតនោះ។ ខ្ញុំគិតថា ពួកគេអាចមើលឃើញនៅជិតៗបាន។ ការតែមួយប៉ុណ្ណោះ ដែលពួកគេបានមើលឃើញបានគឺជាអាគារធំៗរបស់ពួកគេ។ ហើយការដែលគេអាចមើលឃើញបានគឺជាពួកហ្វូង មនុស្សជាច្រើន។ ហើយការដែលពួកគេអាចមើលឃើញ គឺជាពួកក្រុមសរសើរតម្កើងដែលស្លៀកពាក់ស្អាតៗវិញ។ ខ្ញុំគិតថាពួកគេអាចមើលឃើញអ្វីដែលនៅជិតៗតែប៉ុណ្ណោះ។ ពួកគេមិនអាចមើលឃើញអ្វីហួសពីចុងច្រមុះរបស់ពួក គេបានទេ។ ខ្ញុំមិនគិតថា ពួកគេជាមនុស្សខ្វាក់ទេ គឺពួកគេអាចមើលឃើញអ្វីដែលនៅជិតៗបាន។

        គ្រប់អ្វីៗដែលពួកគេអាចមើលឃើញបាន “តើលោកអ្នកដឹងថាជាអ្វីទេ? គេគឺគិតពួកគេជាកម្មសិទ្ធិនេះ កម្មសិទ្ធិ នោះជាដើម” គឺជានិកាយធំៗរបស់ពួកគេ ហើយហ្វូងមនុស្សជាច្រើនរបស់ពួកគេ គឺគេមានសមាជិកជាច្រើន និង សិស្សសាលាថ្ងៃអាទិត្យរបស់ពួកគេ និងអាគារល្អប្រណិតៗរបស់ពួកគេ។ ដ្បិត ព្រះយេស៊ូវទ្រង់មានបន្ទូលថា ពួកគេមិនត្រូវការព្រះវិញ្ញាណបរិសុទ្ធឡើយ។ តែពួកគេចាំបាច់ត្រូវការព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេជាដាច់ ខាត។

151     ដូច្នេះ ព្រះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ពួកគេថា “...ភ្នែករបស់អ្នកអាក្រក់ណាស់ ហើយអ្នកមិនអាចមើល ឃើញអ្វីទេ លើកតែអាគារធំៗរបស់អ្នក និងរបស់របរល្អៗ ពួកអ្នកស្តាប់របស់អ្នក និងពួកចៅហ្វាយក្រុង និងមនុស្ស សំខាន់ៗដែលបានចូលរួមនៅក្នុងពួកជំនុំរបស់អ្នកតែប៉ុណ្ណោះ... អ្នកបានប្រារព្ធពិធីអបអរជាច្រើន តែអ្នកបានភ្លេច ដល់ខ្ញុំវិញ។ ដ្បិត បើសិនជាអ្នក គឺជាមនុស្សខ្វាក់ទាំងនោះ ហើយភ្នែករបស់អ្នកក៏ឈឺផង នោះអញនឹងលក់ឯងរាល់គ្នា ធ្វើជាអ្នកបំរើដល់ចៅហ្វាយនោះ”។

152     វាគឺជាការដែលគួរឲ្យចម្លែកណាស់ ចំពោះពួកបណ្ឌិតៗទាំងនោះ តើមែនទេ? ពួកគេមានគ្រឿងក្រអូបជាច្រើន និងចេះខាងទេវសាស្ត្រយ៉ាងច្រើនផង ប៉ុន្តែពួកគេជាមនុស្សដែលគ្មានព្រះវិញ្ញាណបរិសុទ្ធវិញ។ ព្រះវិញ្ញាណបរិសុទ្ធ បានមានបន្ទូលមកកាន់ភ្នែករបស់ពួកគេ ហើយក៏បានឲ្យពួកគេរង់ចាំព្រះអម្ចាស់ទ្រង់យាងមកដែរ ចូរឲ្យពួកគេមើល នៅក្នុងព្រះគម្ពីរចុះ។ ពួកគេដឹងពីរបៀបដែលត្រូវនិយាយ “អាម៉ែន” គឺគេនិយាយបានច្បាស់ណាស់។ ពួកគេមាន គ្រឿងក្រអូបលំអរកាយ ព្រមទាំងក្រែមក្រមួនទាំងឡាយផង។ ព្រះគម្ពីរបានចែងថា “អ្នកត្រូវការលាបប្រេងនៅលើ ភ្នែករបស់អ្នក ដើម្បីអាចបើកឡើងបាន”។

153     ខ្ញុំធ្លាប់បានប្រើវាដែល កាលពីខ្ញុំនៅតូច...។ ខ្ញុំជឿថា ខ្ញុំធ្លាប់បាននិយាយរួចមកហើយនៅក្នុងពួកជំនុំ។ នេះ វាបានរំលឹកនៅក្នុងគំនិតរបស់ខ្ញុំ។ ខ្ញុំបានធំពេញវ័យ នៅក្នុងផ្ទះឈើមួយ នៅលើភ្នំ ក្នុងរដ្ឋ Kentucky។ ម្តាយរបស់ខ្ញុំ ដែលនៅទីនេះ គាត់ក៏នៅចងចាំដែរ... ពួកយើងមានបន្ទប់ចាស់ជាន់ខាងលើតូចមួយ ហើយពួកយើងក៏មានពូកចំ បើងមួយដែរ។ ហើយនៅលើពូកនោះ មានស្រោមពូករោមសត្វមួយ។ ខ្ញុំមិនដឹងថា លោកអ្នកស្គាល់ស្រោមពូកនោះ ឬក៏អត់នោះទេ គឺយើងមានគ្រែចំបើងដ៏ចាស់មួយ។ យើងក្រីក្រណាស់... រីឯឪពុកម្តាយរបស់ខ្ញុំ គាត់មានគ្រែសម្រាក មួយនៅជាន់ក្រោម។

154     នៅពេលសម្រាក ពួកយើងបានវាឡើងតាមកាំជណ្តើរតូចៗ ទៅដល់ជាន់ខាងលើ ហើយម្តាយរបស់ខ្ញុំ ក៏បាន យកក្រណាត់មួយផ្ទាំង មកបាំងពីលើ កុំឲ្យពន្លឺព្រះច័ន្ទចាំងចូលមក តាមប្រហោងដំបូលធំដែលបែកបាក់នោះ ជួន កាល នៅពេលដែលពួកយើងសម្រាក អាចរាប់ផ្កាយនៅលើមេឃបាន។

155     ដូច្នេះ នៅពេលដែលមានភ្លៀងធ្លាក់ ឬមានធ្លាក់ព្រិល ពួកយើងបាននាំគ្រារុំដណ្តប់រនាំងសំពត់ដ៏តូចនេះ ដើម្បី គេចចេញពីការសើមទទឹក។ ជួនកាលនៅពេលមានខ្យល់បក់មកតាមប្រហោងទាំងនោះ ពួកយើងរងាណាស់ ហើយ ភ្នែករបស់ពួកយើងមិនអាចបើករួចសោះ ព្រោះវាត្រជាក់ពេក។

156     ហើយនៅពេលព្រឹក ម្តាយបានហៅពួកយើងឲ្យចុះមកខាងក្រោម។ ខ្ញុំបានតបថា “ម៉ាក់ ខ្ញុំមិនអាចចុះទៅ ក្រោមបានទេ ព្រោះភ្នែករបស់ខ្ញុំឈឺហើយ” ភ្នែករបស់ខ្ញុំចុកណាស់ គឺភ្នែករបស់ខ្ញុំស្ពឹកជាខ្លាំង។ ខ្ញុំមិនអាចបើកភ្នែក រួចសោះ។ ហើយក៏មានបុរសម្នាក់បានមកជួយបើកភ្នែករបស់ខ្ញុំ តែមិនអាចទៅរួចសោះ។ គឺភ្នែករបស់ខ្ញុំដូចជាមនុស្ស ខ្វាក់អញ្ចឹង។ ឯជីតារបស់ខ្ញុំគាត់គឺជាអ្នកដាក់អន្ទាក់យកសត្វឈ្លូស។ គាត់ក៏ជាអ្នកចេះព្យាបាលជម្ងឺនៅក្នុងផ្ទះរបស់ ពួកយើងដែរ គាត់បានប្រើខ្លាញ់របស់សត្វឈ្លូសព្យាបាលជម្ងឺដែរ។

157     ជីតារបស់ខ្ញុំគឺជាអ្នកដាក់អន្ទាក់សត្វ។ គាត់បានយកខ្លាញ់របស់វាមក ធ្វើជាឱសថ។ ហើយយើងក៏បានប្រើ ខ្លាញ់របស់វាមកលាបលើស្បែកជើងដែរ។ ហើយបើសិនជាលោកអ្នកមានជម្ងឺ គេនឹងយកខ្លាញ់ស្រស់របស់សត្វបន្តិច មកលេប ដើម្បីព្យាបាលជម្ងឺ។ ហើយនៅពេលដែលភ្នែករបស់ពួកយើងឈឺ ម្តាយរបស់ពួកយើងក៏បានយកខ្លាញ់ របស់វាមកលាបលើភ្នែក របស់ពួកយើងដែរ។

158     ភ្លាមនោះ ម្តាយរបស់ខ្ញុំក៏រត់ទៅឯចង្រ្កានបាយ ទាញយកខ្លាញ់របស់សត្វឈ្លូសនោះ មកកំដៅឲ្យក្តៅ។ រួចគាត់ ក៏បានឡើងមកខាងលើ ហើយយកប្រេងនោះមកម៉ាស្សាលើភ្នែករបស់ពួកយើង រហូតទាល់តែបានធូរស្បើយ។ មួយ ខណៈពេលក្រោយមក ភ្នែករបស់ខ្ញុំក៏អាចមើលឃើញឡើងវិញ។ គឺដោយសារខ្លាញ់របស់សត្វឈ្លូសនេះបានធ្វើឲ្យ ភ្នែករបស់ខ្ញុំបានភ្លឺឡើងវិញ។

159     ខ្ញុំជម្រាបប្រាប់ដល់លោកអ្នករាល់គ្នាថា យើងបានជួបសេចក្តីដ៏គួរឲ្យភ័យខ្លាចណាស់។ គឺមានខ្យល់ដ៏ត្រជាក់ ខ្លាំងក្រៃលែងបានបក់មកក្នុងប្រទេស ហើយគេនិយាយថា “ថ្ងៃនៃការអស្ចារ្យបានកន្លងផុតហើយ។ ហើយក៏គ្មានព្រះ វិញ្ញាណបរិសុទ្ធដែរ និងគ្មានការនិយាយភាសាដទៃដែរ។ ហើយក៏គ្មានបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវទេ”។

        គេបានបិទភ្នែកជាច្រើន ដោយវិញ្ញាណត្រជាក់។ គឺវាត្រូវការប្រេងរបស់សត្វឈ្លូសយ៉ាងច្រើនណាស់ ដើម្បីអាច បើកភ្នែករបស់ពួកគេបាន។ គឺវាត្រូវការបុណ្យជ្រមុជនៃអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ពីលើស្ថានសួគ៌ មកម៉ាស្សាភ្នែក របស់ពួកគេ ដើម្បីឲ្យមើលឃើញបាន ដោយដកយកនូវភាពងងឹតនៃភ្នែករបស់ពួកគេចេញ ដូច្នេះ ពួកគេអាចនឹង ឃើញព្រះបន្ទូលព្រះ គឺជាសេចក្តីពិតបាន។ “ខ្ញុំគឺជាព្រះដ៏ជាជំនួយ ដែលមកឯអ្នក” គឺបានចាក់ប្រេងតាំងដល់ភ្នែក របស់អ្នក។

160     ពួកបណ្ឌិតខាងទេវសាស្ត្រ គេបានទទួលសញ្ញាបត្រខាងទេវសាស្ត្ររបស់ពួកគេ ហើយគេក៏មានអ្វីៗផ្សេងៗ ទៀតដែរ។ គឺត្រូវការ ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអាចប្រទាននូវ ព្រះវិញ្ញាណជាក់ស្តែង ដើម្បីឃើញអំណាចចេស្តានៃ ស្ថានសួគ៌ធ្វើការ គឺជាឱសថនៃព្រះវិញ្ញាណបរិសុទ្ធ។ ហើយឱសថនោះគឺជាប្រេងក្តៅ។ យើងរាល់គ្នាបានដឹងហើយ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាប្រេងរបស់ព្រះជាម្ចាស់។

        គឺគ្រប់ទាំងខាងទេវសាស្ត្រ និងគ្រឿងក្រអូប...”អូ បងប្អូនជាទីស្រឡាញ់អើយ លោកអ្នកគិតថា វាមិនថ្វីទេ ហើយគ្មានដែលខុសដែរ គឺអ្វីៗទាំងអស់សុទ្ធតែគ្មានបញ្ហា។ យើងមានពួកជំនុំដ៏ធំជាងគេនៅក្នុងទីក្រុង គ្រឿងក្រអូប នោះមិនដំណើរការទេ។

        លោកអ្នកនឹងនិយាយថាយើងមានពួកជំនុំដ៏ធំជាងគេហើយប៉ុន្តែចុះអំពីថ្ងៃជំនុំជំរះដែលត្រូវមកដល់វិញ នៅ ពេលដែលព្រះជាម្ចាស់ទ្រង់សួរចម្លើយដល់អ្នក គឺជាពួកជំនុំឡៅឌីសេ? (ខ្ញុំនឹងមិននិយាយច្រើនទេ ដ្បិតខ្ញុំកំពុងតែ និយាយនៅតាមខ្សែអាត់ ហើយផ្សាយទៅកាន់ជុំវិញពិភពលោក គឺកំពុងតែផ្សាយទៅកាន់អ្នកស្តាប់រាប់លាននាក់ នៅក្នុងពេលនេះ។) ពួកជំនុំឡៅឌីសេ គឺជាពួកជំនុំដែលមិនក្តៅ មិនត្រជាក់ គឺជាពួកជំនុំដែលបែរត្រឡប់ទៅធ្វើការ អាក្រក់វិញ។

161     កូនលាកាត់ គឺជាសត្វដែលគេបង្កាត់។ វាមិនអាចគិតយល់អ្វីឡើយ។ អ្នកអាចនិយាយទៅកាន់វាបាន តែត្រចៀករបស់វាធ្ងន់ ស្តាប់អ្វីមិនឮឡើយ។ គឺគ្មានសេចក្តីមេត្តាករុណាដល់វាដែរ។ វាគឺជាកូនលាកាត់ រវាងសត្វសេះ និងសត្វលា នោះហើយគឺជាបញ្ហានាពេលឥឡូវនេះ។

162     លោកអ្នកអាច ដាក់ពួកនីកូឡាស និងពួកឡៅឌីសេរួមគ្នា នោះលោកអ្នកនឹងទទួលបានលាកូនកាត់ជាថ្មីម្តង ទៀត។ ពួកគេមិនដឹងអ្វីសោះឡើយ។ លោកអ្នកបានប្រាប់ដល់ពួកគេ អំពីការប្រោសឲ្យជារបស់ព្រះជាម្ចាស់ និង បុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ ហើយនិយាយថាគ្រូគង្វារបស់ខ្ញុំមិនមែនជា លាកូនកាត់ឡើយ ពួកយើងមិន ជឿទេ គឺពួកយើងគឺជាពួកប្រេសប៊ីធើរៀន” Ignoramuses។ នោះគឺជាឈ្មោះដែលលោកអ្នកបានហៅពួកយើងបាន។

163     ប៉ុន្តែ លោកអ្នកដឹងទេ ខ្ញុំស្អប់ដល់លាកូនកាត់ណាស់។ តែខ្ញុំចូលចិត្តដល់សត្វសេះ ដែលសុភាពវិញ។ លោក អ្នកអាចបង្រៀនការមួយចំនួនដល់វាបាន។ លោកអ្នកបានបង្រៀនឲ្យវាចេញលត់ជង្គង់ និងលេងសៀកបាន គឺធ្វើអ្វីៗ ស្ទើរតែដូចមនុស្សបាន ព្រោះវាអាចដឹងនូវការមួយចំនួនបាន។ តែឯសត្វលាកូនកាត់វិញ វាមិនស្គាល់ថាមេបារបស់ វា គឺជានរណាទេ ហើយវាក៏មិនអាចបង្កើតកូនបានទៀតដែរ។

164     នេះហើយគឺជារបៀបដែលមាននៅក្នុង ការចាស់ៗទាំងនេះ និងនិកាយទាំងឡាយ។ ពួកគេមិនអាចរស់ឡើង វិញបានទេ។ នាពេលឆាប់ៗ ពួកជំនុំក៏បានធ្វើដំណើរចូលទៅកាន់និកាយមួយ ហើយក៏ស្លាប់ទៅ។ គេមិនអាចរស់ឡើង វិញបានទេ។ តើជាអ្វីទៅ? គេគឺជាលាកូនកាត់។ លោក Martin Luther គឺមិនមានបញ្ហាទេ។ ប៉ុន្តែ នៅពេលដែល គាត់ បានរៀបចំឡើង តើគាត់បានធ្វើអ្វីខ្លះ? ពួកមេតូឌីស មិនមានបញ្ហាអ្វីទេ។ តែនៅពេលដែលគាត់បានរៀបចំឡើង តើ គាត់បានធ្វើអ្វី? ពួកថ្ងៃបុណ្យទី៥០ មិនអីទេ។ ប៉ុន្តែ នៅពេលដែលលោកអ្នកបានរៀបចំវាឡើង តើលោកអ្នកបានធ្វើអ្វី? លោកអ្នកគឺជាលាកូនកាត់។ លោកអ្នកបានចូលទៅក្នុង ពួកជំនុំនីកូឡាសកាតូលិក។ តើលោកបានធ្វើអ្វីជាពិតប្រា កដ? លោកអ្នកបានធ្វើបុណ្យជ្រមុជទៅតាមរបៀបរបស់ពួកគេ និងប្រព្រឹត្តតាមពួកគេដែរ។ ព្រះគម្ពីរបានចែងថា អ្នកគឺ កូនស្រីរបស់ពួកស្ត្រីពេស្យា យ៉ាងពិតប្រាកដណាស់។

165     តែឯសត្វសេះដ៏ល្អ គឺជាសេះដែលសុភាពវិញ។ ខ្ញុំចូលចិត្តវាណាស់។ វាបានដាក់ក្បាលរបស់វានៅលើស្មា របស់អ្នក គួរឲ្យស្រឡាញ់ណាស់។ តើហេតុអ្វីទៅ? វាស្គាល់បារបស់យ៉ាងច្បាស់ណាស់។ ហើយវាក៏ស្គាល់ជីដូនជីតា របស់វាដែរ។

166     ខ្ញុំចង់ឃើញគ្រីស្ទានដ៏ពិតប្រាកដ។ គេមិនមែនបិទនូវព្រះបន្ទូលចោលទេ៖ កាលពីសប្តាហ៍មុន គឺពួកមេតូឌីស ហើយនៅសប្តាហ៍នេះ គឺជាពួកបាបទីស្ទ ហើយនៅសប្តាហ៍នេះ គឺជាពួកថ្ងៃបុណ្យទី៥០ ហើយពួក Pilgrim Holiness​នៅសប្តាហ៍ក្រោយ។ គេមិនស្គាល់ឪពុករបស់ពួកគេគឺជានរណាទេ ឬក៏ម្តាយរបស់ពួកគេគឺជានរណាទេ។ ប៉ុន្តែសូម អនុញ្ញាតឲ្យខ្ញុំជម្រាបប្រាប់ដល់លោកអ្នក អំពីការកើតនៅក្នុងព្រះវិញ្ញាណរបស់ព្រះ ដែលបាននាំត្រឡប់ទៅកាន់ ថ្ងៃ បុណ្យទី៥០វិញ។ ពួកគេគឺជាពួកថ្ងៃបុណ្យទី៥០។ អាម៉ែន។ ខ្ញុំចង់ក្លាយជាពួកថ្ងៃបុណ្យទី៥០ ចាប់តាំងពីក្បាលដល់ ចុងជើង។ ខ្ញុំមិនចង់សំដៅទៅកាន់និកាយថ្ងៃបុណ្យទី៥០ទេ ខ្ញុំចង់មានសំដៅលើ អំណាចនៃការរស់ឡើងរបស់ព្រះ គ្រីស្ទដ៏ពិតប្រាកដវិញ គឺជាព្រះពរដ៏ពិតប្រាកដនៅថ្ងៃបុណ្យទី៥០។

167     ចូរបើកភ្នែករបស់លោកអ្នកឡើង រហូតទាល់តែ លោកអ្នកអាចមើលត្រឡប់ទៅក្រោយវិញ ហើយមើលថាតើ វាចេញមកពីណា? លោកអ្នកគ្រាន់តែមើល ទៅកាន់ពួកជំនុំនាពេលបច្ចុប្បន្ននេះចុះ។ ហើយក្រឡេកទៅក្រោយវិញ តើវាចេញមកពីណា? បន្ទាប់មក ចូរដើរឲ្យជាប់ជាមួយនឹងព្រះជាម្ចាស់ចុះ។ នោះលោកអ្នកនឹងអាចចេញពីការនោះ បាន។

168     ខ្ញុំបានកត់សំគាល់នូវការផ្សេងទៀត។ ព្រះគម្ពីរបានចែងថា ពួកគេនៅអាក្រាត។ ហើយពួកគេមិនដឹងថា ពួកគេ នៅអាក្រាតទេ។ ហើយពួកគេនឹងស្ថិតនៅក្នុងសេចក្តីវេទនា។ បើសិនជាមនុស្ស គេដឹងថា ខ្លួនគេ មានសេចក្តីវេទនា លំបាក និងនៅអាក្រាត នោះគេនឹងខំជួយដល់ខ្លួនគេហើយ។ តែបើសិនជា ពួកគេមិនដឹងទេ នោះសេចក្តីទ័លក្រ នឹង មកដល់ពួកគេជាមិនខាន។ តើមែនទេ? នោះគឺជាការដែលធ្ងន់ធ្ងរណាស់។ គេនឹងបាត់បង់មនសិការ។ គឺគេមិនអាច ជួយដល់ខ្លួនឯងគេបានទេ។

        បើសិនជាលោកអ្នក ជួបនរណាម្នាក់នៅតាមផ្លូវ ដែលមានសេចក្តីវេទនា លំបាក ទ័លក្រ ហើយនៅអាក្រាត នោះលោកអ្នកនឹងនិយាយថា “បងប្រុស អ្នកកំពុងតែនៅអាក្រាតហើយ”

        “អូ តើមែនឬ? អូ បងប្រុសអើយ សូមជួយឲ្យខ្ញុំមានសំលៀកបំពាក់ផង”

        ប៉ុន្តែលោកអ្នកបានដើរទៅកាន់ពួកគេ ហើយនិយាយថា “ព្រះគម្ពីរបានចែងថា​ តើអ្នកបានទទួលព្រះវិញ្ញាណ បរិសុទ្ធ តាំងពីពេលដែលអ្នកបានទទួលជឿដល់ព្រះម្លេះឬ?”

        “តើអ្នកគឺជាមនុស្សបរិសុទ្ធឬ? តើអ្នកចង់មានន័យអ្វី?”

        “សូមកុំនិយាយបែបនេះ មកកាន់ខ្ញុំអី។ ខ្ញុំគឺជាពួកប្រេសប៊ីធើរៀន។ ខ្ញុំគឺជាពួកបាបទីស្ទ និងខ្ញុំជាពួកនេះ ពួកនោះ ជាដើម” គេមិនដឹងថា គេនៅអាក្រាតទេ។

169     ខ្ញុំមិនដែលនិយាយបែបនោះឡើយ ព្រះគម្ពីរបានបន្ទូលមកកាន់គ្រានេះ។ “គេមិនដឹងថា គេនៅអាក្រាតទេ។ ចូមមកទិញសំលៀកបំពាក់ពីខ្ញុំចុះ” ទ្រង់មានបន្ទូលថា “សំលៀកបំពាក់ស” គឺជាសំលៀកបំពាក់ស ដែលជាកម្មសិទ្ធិ របស់ពួកបរិសុទ្ធ។ ហើយគឺជាបរិសុទ្ធ ដ៏សុចរិត។

        តើគេនៅអាក្រាតឬ? អូ មែនហើយ។ លោកអ្នកនិយាយថា “បងប្រុសBranham មិនមែនជាពួកជំនុំរបស់ពួកយើង ឡើយ។ ពួកជំនុំរបស់យើង គឺមានសំលៀកបំពាក់យ៉ាងល្អជាងគេនៅក្នុងទីក្រុង” ខ្ញុំគ្មានអ្វីដែលសង្ស័យទេ។ សំលៀក បំពាក់របស់ពួកគេ គឺជាសំលៀកបំពាក់ទាន់សម័យ ហើយមានគុណភាពល្អទៀត ព្រមទាំងជាសំលៀកបំពាក់ដែល ពួកតារាហូលីវូឌបានសៀកផង គឺមើលទៅគួរឲ្យស៊ិចស៊ីណាស់ លោកអ្នកបានទាញការចាប់អារម្មណ៍ពីពួកប្រុសៗ នៅតាមផ្លូវបាន។ ប្រាកដណាស់។

        មានស្ត្រីមា្នក់បាននិយាយមកកាន់ខ្ញុំថា “បងប្រុស Branham តើលោកកំពុងតែនិយាយសំដៅមកពួកយើងនាពេល ឥឡូវនេះឬ? យើងបានទិញសំលៀកបំពាក់ទាំងនេះមកពីហាងលក់សំលៀកបំពាក់ គឺជាសំលៀកបំពាក់ម៉ូតនេះហើយ ដែលយើងអាចទិញបាន”

170     ខ្ញុំតបថាពួកគេនៅតែលក់ទំនិញ និងបង្កើតម៉ាស៊ីនដេរមក។ នេះមិនមែនជាការដោះសារចំពោះការនេះទេ

171     ព្រះគម្ពីរបានចែងថាអស់អ្នកណាដែល ក្រលេកមើលទៅស្រ្តីមានតំរេក នោះឈ្មោះថាបានកំផិតជាមួយនឹង នាងហើយតើត្រឹមត្រូវដែរឬទេ? អញ្ចឹង បើសិនជាពួកស្ត្រីៗ បានស្លៀកពាក់ស៊ិចស៊ី ហើយចេញមកឈរនៅមុខពួក មនុស្សប្រុស តើនរណាទៅ ដែលត្រូវទទួលការស្តីបន្ទោស? គឺជាពួកស្ត្រី ដោយព្រោះនាងបានបង្កើតការនេះចេញមក គឺពិតបា្រកដណាស។

172     លោកអ្នកអាចនឹងបរិសុទ្ធ ដូចជាផ្កាព្រលិតដែលនៅក្នុងដៃរបស់អ្នក។ លោកអ្នកប្រហែលជាក្មេងស្រីម្នាក់ ដែលមិនធ្លាប់ធ្វើការអ្វីខុសនៅក្នុងជីវិតសោះ គឺជាស្រ្តីព្រហ្មចារី ដែលបានរៀបការជាមួយប្តីរបស់អ្នកដែរ។ ប៉ុន្តែបើសិន ជាលោកអ្នកស្លៀកពាក់បែបនេះ ដែលធ្វើឲ្យពួកប្រុសជ្រួលជ្រាល នោះគេមានសេចក្តីកំផិតជាមួយនឹងលោកអ្នកនៅ ក្នុងចិត្តហើយ។ មនុស្សមានបាបទាំងនោះបានក្រឡេកមកកាន់អ្នក។ ក្នុងនាមជាគ្រីស្ទាន លោកអ្នកប្រហែលជាមាន សំលៀកបំពាក់យ៉ាងល្អប្រណិតនៅក្នុងទីក្រុង។ ប៉ុន្តែ វាមិនអាចធ្វើឲ្យលោកអ្នកបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ដោយ ស្លៀកពាក់បែបនេះ។ មែនហើយ។ សូមកុំចូលមកឯពួកកូនរបស់ព្រះឡើយ។

173     “អូ អត់ទេ” ពួកគេនិយាយ “មិនអីទេ” “ពួកជំនុំរបស់យើង...” តើលោកអ្នកស្លៀកពាក់ល្អដែរឬទ? ពួកគេ ឆ្លើយថា ល្អណាស់។ ពួកគេជាអ្នកមាន ហើយមិនត្រូវអ្វីសោះ។ “តើហេតុអ្វីទៅ” ពួកគេនិយាយថា “សូម្បីតែ គ្រូគង្វាល របស់ពួកយើង ក៏បានស្លៀកពាក់អាវផាយដ៏ល្អប្រណិតដែរ។ ព្រមទាំងក្រុមចម្រៀងផងដែរ” ហើយអារក្សស្ថិតនៅខាង ក្រោមនោះ។

174     គ្រប់ការទាំងអស់នេះ បានបង់ថ្លៃក្រុមចម្រៀងនៅពេលដែលពួកគេច្រៀង។ ចំណែកឯគ្រូគង្វាលវិញ នោះកាន់ តែបង់ថ្លៃច្រើនជាងពួកគេថែមទៀត បើពុំនោះទេ គាត់នឹងធ្វើអធិប្បាយនៅកន្លែងផ្សេងវិញ ព្រោះគេនឹងបង់ថ្លៃឲ្យគាត់ បានប្រសើរជាងនេះទៅទៀត។ គាត់បាននិយាយនៅតាមកម្មវិធីផ្សាយលើវិទ្យុថា “បងប្អូនអើយ លោកអ្នកមាន សណ្តានចិត្តល្អចំពោះរូបខ្ញុំណាស់។ លោកអ្នកបានឲ្យដង្វាយឲ្យខ្ញុំច្រើនណាស់ក្នុងមួយសប្តាហ៍មក ប៉ុន្តែពួកជំនុំ ប្រេសប៊ីធើរៀនផ្សេងទៀត បានមកធ្វើការសន្យាថា នឹងឲ្យដង្វាយខ្ញុំច្រើនជាងនេះទៅទៀត”។

175     អញ្ចឹង តើអ្នកបរិសុទ្ធដ៏កំសត់នេះបានទទួលអ្វី? តើគាត់បានទទួលឱកាសអ្វី? តើពួកជំនុំដ៏កំសត់នេះ បាន ពេញដោយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើពួកគេបានទទួលឱកាសអ្វី? ពួកគេមិនអាចទទួលបានអ្វីទាំងអស់។ ដូច្នេះ ព្រះជាម្ចាស់ទ្រង់នឹងលើកលោកអ្នកឡើង ដោយអង្គទ្រង់ផ្ទាល់។ គឺបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ គឺទ្រង់នឹងតាំង គាត់ឲ្យធ្វើជាអ្នកមើលការធ្វើខុសត្រូវ។

176     ទ្រង់មានបន្ទូលថា “ខ្ញុំគឺជាព្រះជំនួយ ដែលមកឯអ្នក ហើយចូរទិញសំលៀកបំពាក់សនេះចុះ” ពីទ្រង់ចុះ។ ព្រះ គម្ពីរបានចែងថា សំលៀកបំពាក់ស គឺជាសេចក្តីសុចរិតនៃពួកបរិសុទ្ធ។ ចូរអាននៅក្នុង ខ១៩រហូតដល់ខ២០។ សូម បងប្អូនស្តាប់ដោយចិត្តទុកដាក់ នៅខណៈពេលដែលយើងកំពុងអានបទគម្ពីរនេះ៖

អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្ត ចុះ មើលអញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ។

177     នេះគឺជាចំណុចលេចធ្លោជាងគេបំផុត ដែលខ្ញុំធ្លាប់បានឃើញនៅក្នុងសញ្ញាថ្មី។ ខ្ញុំចង់ឲ្យលោកអ្នកកត់សំគាល់ ត្រង់ចំណុចនេះ”។ “អញឈរនៅមាត់ទ្វារទាំងគោះ”។ ជាទូទៅ ទ្រង់ប្រើការដកស្រង់មួយនេះ សម្រាប់លេចមកឯ មនុស្សមានបាប។ តើត្រឹមត្រូវដែរឬទេ? យើងប្រាប់ដល់មនុស្សមានបាប “ព្រះយេស៊ូវទ្រង់នៅខាងមុខមាត់ទ្វារ ទាំង គោះផង”។ ដ្បិត ទ្រង់កំពុងតែគោះទ្វារពួកជំនុំនេះ ហើយទ្រង់គឺជាព្រះដែលដើរជាមួយនឹងពួកគេ។ ប៉ុន្តែ ពួកគេបែរ ជាដើរជាមួយនឹងក្រុមរបស់ពួកគេវិញ និងលោកីយនេះ តែបានបដិសេធទ្រង់វិញ។ ទ្រង់បានឈរនៅខាងក្រៅពួកជំនុំ វិញ។

178     តើបងប្អូននៅចាំទេ នៅក្នុងគ្រាពួកជំនុំដំបូង ទ្រង់បានដើរនៅក្នុងចំណោមជើងចង្រ្កៀងមាស៧ គឺជាពួកជំនុំ ទាំង៧។ ហើយនៅគ្រាចុងក្រោយនេះ យើងបានឃើញថា ទ្រង់ឈរនៅខាងក្រៅពួកជំនុំវិញ។ គឺជាពួកជំនុំឡៅឌីសេ ពួកគេបានបដិសេធទ្រង់។ តើហេតុអ្វីទ្រង់ ឈរនៅខាងក្រៅ ដោយព្យាយាមចូលទៅខាងក្នុងវិញ។ តើវាគួរឲ្យអាណិត យ៉ាងណាទៅ! ព្រះសង្រ្គោះលោកីយនេះ បានឈរនៅខាងក្រៅពួកជំនុំ ដែលទ្រង់បានទិញគេដោយលោហិតរបស់ ទ្រង់។ វាគឺជាសេចក្តីអាម៉ាស់ដល់ពួកគេហើយ! “អញឈរនៅមាត់ទ្វារទាំងគោះ”។ បន្ទាប់ពីពួកគេ បានបណ្តេញទ្រង់ ចេញហើយ ទ្រង់បានព្យាយាមត្រឡប់មកវិញ ដោយគោះទ្វាររបស់ពួកគេទៀត។

179     នេះគឺជាចំណុចដែលប៉ះពាល់ខ្លាំងណាស់ នៅក្នុងកណ្ឌសញ្ញាចាស់។ ខ្ញុំគិតថា គ្មានកន្លែងណាទៀត ដែល មើលទៅគួរឲ្យក្រៀមក្រំណាស់ ដែលព្រះសង្រ្គោះពិភពលោកនេះ ឈរនៅខាងក្រៅនិយាយទៅកាន់ពួកជំនុំរបស់ទ្រង់ គឺជាគ្រាពួកជំនុំឡៅឌីសេ។ បន្ទាប់ពីទ្រង់មានបន្ទូលទៅកាន់ពួកគេហើយ តើពួកគេបានធ្វើអ្វីខ្លះ? ពួកគេគិតថា គេជា អ្នកមាន មិនត្រូវការអ្វីសោះ ហើយគេមិនត្រជាក់ មិនក្តៅ... ទ្រង់មិនទាន់បានខ្ជាក់គេចេញពីមាត់របស់ទ្រង់ផង តែគេ បានខ្ជាក់ទ្រង់ចេញទៅក្រៅមុនបាត់ទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ទ្រង់នៅតែគោះទ្វាររបស់ពួកគេ ដោយ ចង់ព្យាយាមចូលទៅឯពួកគេវិញ។ តើដើម្បីអ្វីទៅ? គឺដើម្បីប្រទានដល់ពួកគេនូវជីវិតអស់កល្ប។ គេគឺជាអ្នកដែលបាន សម្លាប់ទ្រង់នៅឯកាល់វ៉ារី ហើយទ្រង់នៅតែព្យាយាមសង្រ្គោះដល់ព្រលឹងរបស់ពួកគេទៀត។ នេះគឺជាការដែលគួរឲ្យ រំភើបខ្លាំងណាស់ ដែលខ្ញុំមិនធ្លាប់ឃើញនៅក្នុងជីវិតរបស់ខ្ញុំទេ។ គេបានបដិសេធទ្រង់។

180     តើគេបានបដិសេធទ្រង់នៅត្រង់ណា? សូមស្តាប់ បងប្អូនអើយ! នេះគឺជាការដែលប៉ះពាល់ចិត្តខ្លំាងណាស់។ សូមដាក់ការនេះនៅក្នុងចិត្តរបស់លោកអ្នក។ នៅពេលដែលទ្រង់បានយាងមកលើផែនដី ទ្រង់ត្រូវបានគេបដិសេធ ចេញពីប្រជាជាតិរបស់ទ្រង់ផ្ទាល់។ គឺទ្រង់ត្រូវបានគេបដិសេធ។ លោកីយនេះ បានបដិសេធទ្រង់ ហើយគេបានឆ្កាង ទ្រង់។ ឥឡូវនេះ សូម្បីតែពួកជំនុំរបស់ទ្រង់ផ្ទាល់ ក៏បានបដិសេធទ្រង់ដែរ។ គេមិនត្រូវការទ្រង់ទៀតឡើយ។

        គឺពួកគេមាននិកាយរបស់ពួកគេហើយ គេមិនត្រូវការទ្រង់ទៀតទេ។ ពួកគេមានសម្តេចប៉ាបហើយ តើគេនៅត្រូវ ការទ្រង់ទៀតឬ? ពួកគេមានពួកសម្តេចសង្ឃហើយ ព្រមទាំងអ្នកមើលការខុសត្រូវពីលើផង។ គេមិនត្រូវការព្រះ វិញ្ញាណបរិសុទ្ធទៀតទេ។ គេមិនត្រូវការព្រះគ្រីស្ទទេ គឺជាព្រះវិញ្ញាណបរិសុទ្ធ។

181     ខ្ញុំមិនជឿថា ពួកគេទុកឲ្យទ្រង់នៅខាងក្រៅទេ ព្រោះពួកគេមិនបានភ្លេចទ្រង់ទេ។ ពួកគេមិនបានភ្លេចទ្រង់ ឡើយ ដោយព្រោះ ពួកគេនៅតែច្រៀងថ្វាយទ្រង់។ សេចក្តីអធិប្បាយរបស់ពួកគេនៅតែនិយាយអំពីទ្រង់ ដូច្នេះ ពួកគេ មិនបានភ្លេចទ្រង់ទេ។ ដ្បិតក្រុមរបស់ពួកគេ បាននិយាយថា “ថ្ងៃនៃការអស្ចារ្យបានកន្លងផុតទៅហើយ ក៏គ្មានអ្វីបែប នេះកើតនាពេលបច្ចុប្បន្ននេះទេ”។

182     ខ្ញុំបានសួរដល់ពួកគេ។ គ្រប់ទាំងការរីកផុសផុល ដែលបានមក និងពួកអ្នកប្រវត្តិសាស្រ្តទាំងឡាយរបស់អ្នក... ដែលកើតមានឡើងនៅក្នុងពួកជំនុំទាំងនេះ គេបានឲ្យទ្រង់ឈរនៅខាងក្រៅវិញ។ គឺអស់អ្នកដែលបានចាប់ផ្តើមការរីក ផុសផុល បានឈរនៅខាងក្រៅក្រុមរបស់ពួកគេវិញ។

        គ្រប់ពេលដែលការរីកផុសផុលបានចាប់ផ្តើម ពួកគេមានទីសំគាល់ និងការអស្ចារ្យនៃការនិយាយភាសាដទៃ និង ការប្រោសឲ្យជា និងអ្វីៗផ្សេងៗទៀត ដែលបានកើតឡើង។ នាពេលឆាប់ៗ ពួកអ្នកដែលបានស្ថាបនាឡើង ក៏បាន ស្លាប់ បន្ទាប់មកពួកគេបានបង្កើតក្រុមមួយក្រៅគេ ហើយដើរទៅរកសេចក្តីស្លាប់ តែព្រះជាម្ចាស់ទ្រង់មិននៅជាមួយ នឹងពួកគេទៀតឡើយ។ គឺពិតប្រាកដណាស់។

        ហើយនៅគ្រាពួកជំនុំចុងក្រោយនេះ ទ្រង់បានឈរនៅខាងក្រៅទ្វារ។ ការនេះបានប៉ះពាល់ចិត្តរបស់ខ្ញុំជាខ្លាំងការ ដែលគិតដល់ចំនុចនេះ។ ដែលព្រះជាម្ចាស់នៃខ្ញុំ ទ្រង់ឈរនៅខាងក្រៅទ្វាររបស់ពួកជំនុំទ្រង់ ដែលត្រូវបានពួកគេ បដិសេធទ្រង់ តែទ្រង់នៅឈរនៅមាត់ទ្វារទាំងគោះផង គឺទ្រង់ចង់ព្យាយាមចង់ចូលទៅក្នុងវិញ។

183     នៅពេលខ្ញុំគិតមកដល់ចំនុចនេះ ខ្ញុំបានឱនក្បាលនៅលើតុរបស់ខ្ញុំ ហើយចាប់ផ្តើមស្រែកយំ។ ខ្ញុំបានគិតទៅ ដល់ នៅពេលដែលព្រះយេស៊ូវទ្រង់អង្គុយនៅក្នុងផ្ទះរបស់ផារីស៊ី តែគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះទ្រង់ ឡើយ នៅពេលដែលទ្រង់មានជើងកង្វក់នោះឡើយ។

184     ពួកគេមិនបានជួបទ្រង់នៅឯមាត់ទ្វារទេ ហើយក៏មិនបានលាងជើងរបស់ទ្រង់ និងចាក់ប្រេងលាបនៅលើ ទ្រង់ទេ។ រីឯសំលៀកបំពាក់ដែលពាក់នៅលើខ្លួនរបស់ទ្រង់មានធំក្លិនហើយ ដោយព្រោះធ្វើដំណើរយូរមកហើយ។ តែតាមប្រពៃណី គេលាងសំអាតតែជើងប៉ុណ្ណោះ។

185     ហើយការលាងសំអាតជើង គឺគេលាងនៅមាត់ទ្វារ។ ហើយនៅពេលដែលមានមនុស្សបានមកដល់មុខផ្ទះ គេត្រូវលាងជើងរបស់គេ ហើយដើរចូលមកក្នុងផ្ទះដោយយកស្បែកជើងមួយគូរដែលត្រូវនឹងជើងពាក់ចូលមក។ បន្ទាប់មក គេក៏យកប្រេងមកលាបលើក្បាលរបស់គាត់ ដើម្បីឲ្យមានក្លិនក្រអូប រួចដុសសំអាតស្នាមជាំដោយសារ កំដៅព្រះអាទិត្យនៅលើករបស់គាត់ ហើយសិតសក់របស់គាត់។ រួចទើបដើរចូលមកក្នុងផ្ទះ។

        បន្ទាប់មកគេនិយាយស្វាគមន៍ដល់ភ្ញៀវដែលបានអញ្ជើញចូលមក (សូមក្រោកឈរឡើងបន្តិច Pat ខ្ញុំចង់បង្ហាញ ដល់បងប្អូនទាំងអស់ឲ្យបានឃើញ) នេះហើយគឺជារបៀបដែលពួកគេបានធ្វើ។ គឺពួកគេស្វាគមន៍បែបដូច្នេះ។ ខ្ញុំគិតថា ការដែលស្វាគមន៍លក្ខណៈបែបនេះ មិនមានទេនៅទីនេះ តែយើងស្វាគមន៍គ្នាដោយឱបគ្នាទៅវិញទៅមក។

186     ប៉ុន្តែនៅពេលដែលព្រះយេស៊ូវទ្រង់បានយាងចូលមកក្នុងពិធីបុណ្យនេះ (គឺទ្រង់យាងមកនៅថ្ងៃបុណ្យទី៥០) គេបានភ្លេចពីការនេះវិញ។ ពួកគេរវល់តែកិច្ចការងាររបស់ពួកគេ។ ពួកសម្តេចសង្ឃ និងអ្នកឯទៀតបាននៅទីនោះ។ ព្រះយេស៊ូវត្រូវបានគេអញ្ជើញឲ្យមកចូលរួមក្នុងពិធីនោះ ប៉ុន្តែគ្មាននរណាម្នាក់លៀងជើងទ្រង់ឡើយ។ ទ្រង់បាន អង្គុយនៅជ្រុងម្ខាង។ ពួកគេក៏បានដឹងថា ទ្រង់គង់នៅទីនោះ ដោយជើងប្រលាក់នូវជាប់ធូលី។

        បន្ទាប់ក៏មានស្ត្រីពេស្យាដ៏កំសត់ម្នាក់បានចូលមក។ នាងមានតែប្រាក់បន្តិចបន្តួចតែប៉ុណ្ណោះនៅក្នុងថង់ប្រាក់របស់ នាង។ ហើយនាងបានក្រឡេកមើលទៅ ឃើញព្រះយេស៊ូវទ្រង់គង់នៅទីនោះ ដោយជើងប្រលាក់នូវធូលីពេញ។ វា បានធ្វើឲ្យនាងប៉ះពាល់ចិត្តជាខ្លាំង។ នាងបាននិយាយថាគឺជាបុរសនោះហើយ ដែលបានអត់ទោសអំពើបាបឲ្យពួក ស្ត្រី។ គឺជាបុរសនោះហើយ ដែលខ្ញុំធ្លាប់ឮថា គាត់បានប្រោសជម្ងឺឲ្យគេជា។ តើហេតុអ្វីគេមិនយកចិត្តទុកដាក់ចំពោះ ទ្រង់សោះ?” ដោយព្រោះពួកសម្តេចសង្ឃ និងមនុស្សទាំងអស់ដែលនៅជុំវិញនោះ គេបានបណ្តេញទ្រង់ឲ្យឈរនៅ ខាងក្រៅវិញ។

187     ពួកគេបានអញ្ជើញទ្រង់ឲ្យមក។ នោះហើយគឺជារបៀបដែលពួកគេបានធ្វើ។ យើងបានអញ្ជើញទ្រង់ឲ្យមកគង់ នៅក្នុងការប្រជុំរបស់ពួកយើង ប៉ុន្តែនៅពេលដែលពួកយើងបានមក យើងរាល់គ្នាមានសេចក្តីខ្មាសចំពោះទ្រង់វិញអូ ខ្ញុំមិនអាចនិយាយថា សរសើរតម្កើងព្រះជាម្ចាស់បានទេ... ពួកគេគិតថា គេជាមនុស្សបរិសុទ្ធ” លោកអ្នកគឺជាមនុស្ស កំពុតហើយ! មែនហើយ។ “ខ្ញុំភ័យខ្លាច ខ្ញុំនិយាយភាសាដទៃ ហើយគេនឹងហៅខ្ញុំថា ជាបុរសនិយាយភាសាដទៃ” លោកអ្នកគឺមិនដឹងថា លោកអ្នកជាមនុស្ស វេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយនៅអាក្រាតនោះទេ។

        ព្រះយេស៊ូវទ្រង់គង់នៅទីនោះ ដោយជើងមិនទាន់បានលាងសំអាតនៅឡើយ ហើយស្រី្តពេស្យានៅតាមផ្លូវ... ខ្ញុំ បានឃើញនាងបានដើរចេញទៅហាងលក់ទំនិញ (សូមនិយាយអំពីនាងបន្តិច) ហើយនាងនិយាយថា “ខ្ញុំត្រូវការ...” ទឹកភ្នែករបស់នាងបានហូរចុះមក ហើយនាងនិយាយថា “ខ្ញុំមិនអាចធ្វើបានឡើយ បើសិនជាខ្ញុំយករបស់នេះចេញមក ទ្រង់ជ្រាបហើយ ថាខ្ញុំបានលុយនេះមកពីណា។ ទ្រង់ជ្រាបថា ខ្ញុំបានលុយនេះមកយ៉ាងដូចម្តេច។ ប៉ុន្តែ នេះគឺជាអ្វី ដែលខ្ញុំមានតែប៉ុណ្ណោះ” (ទ្រង់មិនខ្វល់ឡើយ។ គ្រាន់តែមកឯទ្រង់ចុះ។ “នៅក្នុងដៃរបស់ខ្ញុំមិនអ្វីសោះឡើយ”) នាងក៏ មានប្រេងក្រអូបកាន់យកមក។ ហើយនិយាយគិតថា “អូ បើសិនជាខ្ញុំបានឃើញទ្រង់”។

        រួចនាងក៏បានក្រាបចុះ នៅមាត់ទ្វារ។ រីឯពួកគេវិញ មិនបានស្វាគមន៍ទ្រង់ឡើយ។ រួចនាងក៏បានបំបែកដបប្រេង ក្រអូប ហើយលាបលើជើងរបស់ទ្រង់។ រួចនាងបានយំ “អូ នាងបានជាប់ជាមួយនឹងទ្រង់ហើយ ខ្ញុំដឹងថា ទ្រង់បាន ទទួលស្គាល់នាងហើយ” ហើយការដំបូងដែលលោកអ្នកបានដឹង (តើទឹកដ៏អស្ចារ្យអ្វីដែលបានស្រក់នៅជើងរបស់ទ្រង់) គឺជាទឹកភ្នែកនៃការប្រែចិត្ត ដែលបានស្រក់លើជើងរបស់ទ្រង់។

        នាងមិនត្រឹមតែស្រក់ទឹកភ្នែកលាងជើងរបស់ទ្រង់ទេ រួចថែមទាំងយកសក់របស់នាងមកជូតសំអាតជើងរបស់ទ្រង់ ទៀត។ រួចនាងក៏បានថើបជើងរបស់ទ្រង់ផង។ ជើងរបស់ព្រះយេស៊ូវប្រឡាក់ជាប់ដោយធូលីដី តែគ្មាននរណាម្នាក់ យកចិត្តទុកដាក់ដល់ទ្រង់ឡើយ។       

188     ហើយនៅសព្វថ្ងៃនេះ ទ្រង់បានដាក់ឈ្មោះដល់ហ្វូងមនុស្សអាក្រក់នោះថា “ពួកបរិសុទ្ធ” ហើយពួកគេមិន បាន ឈរនៅជាប់ជាមួយនឹងទ្រង់ទេ។ ហើយនិយាយថា “នេះគឺជាឈើឆ្កាងដែលខ្ញុំបានលី រហូតដល់ស្លាប់ នោះនឹងដោះ ឲ្យខ្ញុំមានសេរីភាព។ ខ្ញុំនឹងដើរតាមផ្លូវរបស់ព្រះ។ ខ្ញុំនឹងចាប់ផ្តើមជាមួយនឹងព្រះយេស៊ូវ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់ ទទួលទូលបង្គំផង” សូមទ្រង់ទទួលទូលបង្គំផង ទោះបីជាយ៉ាងណាក៏ដោយ។ ខ្ញុំចង់ដូចជាយ៉ាកុប តើអ្វីទៅជា លក្ខណៈដែលខុសប្លែកគ្នា? តើទ្រង់បានធ្វើអ្វីសម្រាប់ខ្ញុំ!

        ស្ត្រីពេស្យាដ៏កំសត់នេះ បានស្រែកយំ។ ការដំបូងដែលលោកបានដឹងថា ស៊ីម៉ូនបានឈរនៅទីនោះ គាត់បាន ទទួលទ្រង់ឲ្យចូលមក។ រួចបាននិយាយថា “Uhm, uhm នោះបង្ហាញថា ទ្រង់ជាហោរា ឬក៏មិនមែន។ តើទ្រង់ជ្រាបថា ស្ត្រីនោះជានរណា”។ នោះហើយគឺជាមនុស្សកំពុត។

189     ព្រះយេស៊ូវទ្រង់មិនបានធ្វើចលនាជើងរបស់ទ្រង់ឡើយ។ ទ្រង់បានអង្គុយ ហើយសម្លឹងមើលទៅកាន់រូបនាង។ អូ ខ្ញុំចូលចិត្តត្រង់ចំណុចនេះណាស់។ វាមិនមែនជាការដែលធំដុំទេ តែវាគឺជាការតូចតាចវិញដែល ជួនកាលយើងមិន បានធ្វើវាសោះ។ ទ្រង់បានទតមើលនាង។ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះទ្រង់ឡើយ។

190     ជាចុងក្រោយ នាងក៏បានចូលមក ហើយយំលាងជើងរបស់ទ្រង់ រួចក៏មនុស្សម្នាក៏បានចាប់អារម្មណ៍ចំពោះការ ដែលនាងបានធ្វើនោះ។ ទ្រង់បានទតមើលនាង ហើយមិនបានមានបន្ទូលអ្វីសោះ។ លោកស៊ីម៉ូន បានឈរនៅខាង ក្រោយនោះ ហើយនិយាយថាសូមមើល តើទ្រង់គឺជាហោរា ឬក៏មិនមែន។ ខ្ញុំសូមប្រាប់ដល់អ្នករាល់គ្នាថា បើសិន ទ្រង់ជាហោរា នោះទ្រង់ច្បាស់ជាស្គាល់ថាស្រ្តីនេះ គឺជានរណាហើយ។ តើអ្នកឃើញទេ ពួកយើងគឺជាពួកជំនុំដ៏អស្ចារ្យ នៅទីនេះ។ យើងដឹងថា ទ្រង់មិនមែនជាហោរាទេ នាងបានចូលមក ហើយសម្រក់ទឹកភ្នែកនៃសេចក្តីប្រែចិត្ត មក លាងជើងរបស់ព្រះយេស៊ូវ ខ្ញុំជឿថា ទ្រង់ពិតជាមានអារម្មណ៍ស្រស់ថ្លាបន្តិចហើយ។

191     ឱព្រះជាម្ចាស់អើយ ទូលបង្គំចង់នៅទីនោះដែរ។ គឺទូលបង្គំចង់លាងជើងរបស់ទ្រង់ដែរ។ បងប្អូនអើយ នៅ សព្វថ្ងៃនេះ តើពួកស្ត្រីៗ គេមិនសម្រក់ទឹកភ្នែក ហើយយកសក់របស់ពួកគេលាងជើងរបស់ទ្រង់ទេឬអី? ពួកនាងបាន កាត់សក់របស់គេចោលអស់។ ប៉ុន្តែ នៅទីនោះ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះទ្រង់ឡើយ... គេចេះតែរិះ គន់តែប៉ុណ្ណោះ រីឯជើងរបស់ទ្រង់ប្រឡាក់ជាប់ធូលីដី គេមិនបានយកចិត្តទុកដាក់ឡើយ តែនាងបានលាងសំអាតជើង របស់ទ្រង់វិញ។

192     បន្ទាប់ពីទ្រង់បានមើលទៅកាន់នាងរួចហើយ ទ្រង់មានបន្ទូលថា “ស៊ីម៉ូនអើយ ខ្ញុំមានការចង់និយាយទៅកាន់ អ្នក។ អ្នកបានអញ្ជើញខ្ញុំឲ្យមក តែអ្នកមិនបានជួបខ្ញុំនៅមាត់ទ្វារទេ។ អ្នកមិនបានផ្តល់ទឹកឲ្យខ្ញុំបានលាងជើងផង។ ហើយអ្នកក៏មិនបានយកប្រេងមកលាបលើក្បាលរបស់ខ្ញុំ នៅពេលដែលខ្ញុំចូលមកខាងក្នុងដែរ។ ហើយអ្នកក៏មិនបាន ស្វាគមន៍ខ្ញុំ ដោយការថើបដែរ ពេលដែលខ្ញុំចូលមកខាងក្នុង។

193     ប៉ុន្តែស្ត្រីដ៏កំសត់ម្នាក់នេះ ដែលឈរនៅខាងក្រៅ គឺជាស្រ្តីពេស្យានៅតាមផ្លូវ នាងមិនបានយកទឹកមកលៀង ជើងរបស់ខ្ញុំទេ គឺនាងបានសម្រក់ទឹកភ្នែករបស់នាងលាងជើងរបស់ខ្ញុំវិញ។ ហើយនាងក៏គ្មានអ្វីមកជូតជើងរបស់ខ្ញុំ ដែរ តែនាងបានយកសក់របស់នាងមកជូតជើងរបស់ខ្ញុំវិញ។ រួចក៏បានថើបជើងរបស់ខ្ញុំផង។ ខ្ញុំប្រាប់ការនេះដល់ អ្នកថា អំពើបាបរបស់នាងត្រូវបានអត់ទោសឲ្យហើយ

194     នៅសព្វថ្ងៃនេះ... ព្រះយេស៊ូវទ្រង់បានឈរនៅមាត់ទ្វារ គឺជានៅមាត់ទ្វាររបស់ពួកជំនុំថ្ងៃបុណ្យទី៥០ ពួកបាបទីស្ទ ពួកមេតូឌីស ដោយទ្រង់ចង់ព្យាយាមចង់ត្រឡប់ទៅកាន់ថ្ងៃបុណ្យទី៥០ម្តងទៀត តែមនុស្សគេបានដើរ ហួសទ្រង់វិញ។ បន្ទាប់ពីលោកីយរបស់អ្នក និងការផ្សេងទៀត ដែលបានច្រានទ្រង់នៅឲ្យនៅខាងក្រៅពួកជំនុំរបស់ អ្នក ទ្រង់នៅតែព្យាយាមចង់ត្រឡប់ចូលទៅក្នុងពួកគេម្តងទៀត។ នេះគឺជាការដែលគួររំភើបណាស់ ដែលខ្ញុំមិនធ្លាប់ បានឃើញពីមុនមកទេ។ គេមិនត្រូវការសោះ។ តែទ្រង់ឈរនៅខាងទាំងគោះផង។

195     តើហេតុអ្វីទៅ? តើហេតុអ្វីទៅ? ទ្រង់បានឈរនៅខាងក្រៅ។ ពួកគេមិនដែលចោលឲ្យទ្រង់នៅខាងក្រៅទេ។ ពួកគេនៅតែច្រៀងសរសើរដល់ទ្រង់ អធិប្បាយអំពីទ្រង់ ប៉ុន្តែពួកគេមិនមានព្រះវត្តមានរបស់ទ្រង់គង់នៅក្នុងពួកគេទេ ពួកគេនៅតែបន្តការរបស់ពួកគេដដែល។ តើហេតុអ្វីទៅ? ពួកគេសម្លឹងមើលតែអាគារធំៗរបស់ពួកគេតែប៉ុណ្ណោះ។ ពួក គេគឺជាអ្នកមាន។ ពួកគេសម្លឹងមើលតែ ក្រុមដ៏អស្ចារ្យ ដែលពួកគេបានចូលរួមតែប៉ុណ្ណោះ គឺព្យាយាមយ៉ាងណា ឲ្យតែ បានមនុស្សច្រើនចូលមក។ ពួកគេមិនបានភ្លេចទ្រង់ទេ។ ពួកគេមិនបានភ្លេចនិយាយភាសាដទៃទេ។ ពួកគេមិនភ្លេច ព្រះបន្ទូលដ៏មានអំណាចអស្ចារ្យរបស់ទ្រង់ ដែលបានកាត់ស្បែកចិត្តរបស់ពួកគេទេ គឺកាត់ចេញនូវរបស់ទាំងឡាយនៃ លោកីយនេះ។

196     បើសិនជាលោកអ្នក អធិប្បាយបែបនេះនៅក្នុងពួកជំនុំរបស់លោកអ្នក គេនឹងមិនបណ្តេញអ្នកចេញពីពួកជំនុំ ទេ។ នោះហើយគឺជារបៀបដែល ព្រះវិញ្ញាណបរិសុទ្ធបានអធិប្បាយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថាឱដំណរនៃ ពួជ ពស់វែកអើយហើយលោកអ្នកយ៉ូហាន ក៏បាននិយាយដូចគ្នាដែរ។ ពួកគេមិនដែលស្រក់ទឹកភ្នែកឡើយ។ ដ្បិតពួកគេ មិនដែលភ្លេចទ្រង់ឡើយ ព្រោះពួកគេគិតថា គេមិនមែនអញ្ចឹងនោះឡើយ។

        ដូច្នេះ ពួកគេបានធ្វើការមួយចំនួន ហើយនិយាយថាអ្នកគ្រាន់តែចូលរួមនៅទីនេះ ហើយដាក់ឈ្មោះរបស់អ្នក នៅ នេះចុះ នោះយើងនឹងនាំអ្នករាល់គ្នាចូលជាសមាជិករបស់ពួកយើង។ ហើយអ្នកក៏បានទទួលលិខិតចេញពីពួកជំនុំ ផ្សេង ហើយយើងនឹងទទួលអ្នករាល់គ្នា។ តើអ្នកមានការសន្យារបស់អ្នកនឹងទទួលបានប៉ុន្មានដែរនៅក្នុងមួយឆ្នាំ?” “គេ ជាអ្នកមាន គេមិនត្រូវការអ្វីសោះ

197     អូ ប៉ុន្តែ អ្នកត្រូវការការដ៏អស្ចារ្យបំផុត ហើយអ្នកមិនបានទទួលវាទេ៖ ព្រះយេស៊ូវទ្រង់បានឈរនៅខាងក្រៅ ដោយព្យាយាមត្រឡប់ទៅវិញ នៅក្នុងថ្ងៃបុណ្យទី៥០។ តើលោកអ្នកគិតថា មានអ្វីកើតឡើង នៅយប់នេះ ក្នុងពួកជំនុំ មេតូឌីស បើសិនជាព្រះវិញ្ញាណបរិសុទ្ធ យាងមកសណ្ឋិតលើពួកជំនុំ ហើយពួកគេក៏ចាប់ផ្តើមស្រែកឡើង លោតចុះ លោតឡើង និយាយភាសាដទៃ ហើយធ្វើដូចជាមនុស្សស្រវឹងអញ្ចឹង? តើហេតុអ្វីទៅ។ តើលោកអ្នកដឹងទេ អង្គសន្និ សិទ្ធប្រជុំគេនឹងបណ្តេញពួកជំនុំមេតូឌីសទៅក្រៅភ្លាម។

198     តើមានអ្វីកើតឡើង នៅក្នុងពួកជំនុំបាបទីស្ទ បើសិនជាមានការនោះកើតឡើងមែន? វាដូចគ្នាដែរឬទេ នៅក្នុងថ្ងៃបុណ្យទី៥០? តើហេតុអ្វីទៅ? គេមិនអាចយល់ឡើយ។ ពួកគេនឹងនិយាយថា “តើហេតុអ្វីទៅ? ពួកគេមិនបាន ធ្វើឲ្យកំរាលព្រំថ្មីរបស់យើងទៅជាខូចទេ”។ តើគេជាមនុស្សទូរទុគ៌ក យ៉ាងណា។

199     ទ្រង់គឺម្នាក់នៅក្នុងចំណោមពួកគេ។ ទ្រង់បានដើរជាមួយនឹងពួកគេ នៅក្នុងចំណោម ជើងចង្រ្កៀងទាំង៧។ ហើយនៅទីនេះ គឺជាចម្លើយ៖ និកាយ និងការទាំងឡាយនៃលោកីយនេះ ពួកសម្តេចសង្ឃរបស់ពួកគេ បានបណ្តេញ ទ្រង់នៅខាងក្រៅ ហើយគេឆ្លើយថា គេមិនបានភ្លេចទ្រង់ទេ។

200     តើយើងនឹងត្រូវធ្វើដូចម្តេច ដើម្បីទទួលទ្រង់ឲ្យត្រឡប់មកវិញ? បើសិនជាទ្រង់នៅខាងក្រៅពួកជំនុំថ្ងៃបុណ្យ ទី៥០ តើយើងត្រូវធ្វើដូចម្តេច ដើម្បីទទួលទ្រង់ត្រឡប់មកវិញ? តើយើងត្រូវមូលមតិគ្នាជាឯកច្ឆន្ច ដើម្បីអនុញ្ញាត ទទួលទ្រង់ត្រឡប់មកវិញឬ? តើយើងនឹងត្រូវជ្រើសរើស សម្តេចប៉ាបថ្មី និងពួកសម្តេចសង្ឃថ្មីឬ? ឬក៏ត្រូវបង្កើត និកាយថ្មីមួយទៀតឡើង។

201     និកាយថ្មីមិនបានធ្វើវាឡើយ ហើយពួកសម្តេចសង្ឃថ្មីក៏មិនធ្វើវាដែរ ហើយពួកគ្រូគង្វាលថ្មីមិនធ្វើវាដែរ រីឯ ពួកអ្នកផ្សាយដំណឹងល្អដែលគាត់បង់ថ្ងៃឲ្យក៏គេមិនធ្វើវាដែរ។ គឺនៅក្នុងលោកីយនេះ មិនអាចធ្វើបានឡើយ លើកតែ លោកអ្នកផ្ទាល់។ តើយើងអាចទទួលទ្រង់ឲ្យចូលមកខាងក្នុងយ៉ាងដូចម្តេច? មិនមែនដោយសារការបោះឆ្នោតជ្រើស រើសនោះទេ។ បើសិនជាយើងធ្វើបែបនោះ នោះទ្រង់មិនយាងចូលឡើយ។

202     “បើសិនជាអ្នក ឮសម្លេងរបស់ខ្ញុំ ហើយបើកទ្វារឲ្យ...” “បើសិនជាពួកជំនុំ ឬក្រុមណា...” អត់ទេ ទ្រង់ មិនចូលរួមជាមួយនឹងពួកគេឡើយ។ ពួកគេបានស្លាប់ហើយ។ ទ្រង់មានបន្ទូលថា ទ្រង់ស្អប់ដល់ពួកគេណាស់។

203     ដ្បិត “បើសិនជាអ្នកណា (ពួកមេតូឌីស ពួកបាបទីស្ទ ពួកប្រេសប៊ីធើរៀន ពួកកាតូលិក ពួកជំនុំនៃព្រះ ពួក Nazarene ពួកថ្ងៃបុណ្យទី៥០ ទាំងឡាយណា) ដែលបានឮសម្លេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នក នោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ”។ នេះគឺជាសារព្រះបន្ទូលទៅកាន់ ពួកជំនុំថ្ងៃបុណ្យទី៥០។ មិនមែនព្យាយាមឲ្យក្រុមថ្ងៃបុណ្យទី៥០ បានរស់ឡើងវិញទេ ប៉ុន្តែគឺជាព្រះពរដល់ពួកគេម្នាក់ ៗវិញ។ នោះគឺជាផ្លូវតែមួយគត់ “អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ”។

204     តើសារព្រះបន្ទូលដែលមកកាន់ពួកជំនុំ បានបង្រៀនអ្វីខ្លះដល់យើងរាល់គ្នា? មិនមែនលូតលាស់ខាងព្រលឹង វិញ្ញាណទេ។ គឺគេបានបដិសេធព្រះវិញ្ញាណវិញ។ យើងបានឃើញគេបានបដិសេធទ្រង់គ្រប់ពេលវេលា។ ពួកទេវតា បាននាំព្រះបន្ទូល មកកាន់គ្រាពួកជំនុំទាំងអស់ គឺជាការដាក់ទោសដល់ពួកនិកាយទាំងឡាយ។ គ្រប់សារព្រះបន្ទូល មកកាន់ពួកជំនុំ យើងឃើញថា គេបានបដិសេធ ហើយមិនព្រមស្តាប់វិញ។

205     សារព្រះបន្ទូលដែលផ្ញើរមកកាន់ពួកជំនុំ គឺនិយាយអំពីការធ្វេសប្រហែសរបស់ពួកគេវិញ។ វាគឺជាពួកជំនុំកូន កាត់ ដែលមិនស្គាល់អ្វីសោះអំពីព្រះ ឬអំពីព្រះវិញ្ញាណបរិសុទ្ធ គេគឺជាសមាជិករបស់ពួក មិនត្រជាក់ មិនក្តៅ ដែល ទ្រង់នឹងខ្ជាក់គេចេញពីមាត់របស់ទ្រង់។

206     លោកប៉ុលបានព្រមានដល់ពួកសាសន៍ដទៃដែលស្ថិតនៅក្នុងក្រុមនោះ។ សូមបើកទៅកាន់ រ៉ូម១១:១៥-២៧។ ដើម្បីកុំឲ្យយឺត សូមបងប្អូនបានកត់ខគម្ពីរនេះចុះទៅ គឺនៅក្នុង គម្ពីររ៉ូម ១១:១៥-២៧។ លោកអ្នកបាននិយាយទៅ កាន់ពួកសាសន៍ដទៃថា “ដ្បិត បើសិនជាការបោះបង់ចោលគេនោះ ជាសេចក្តីមេត្រីដល់លោកីយដូច្នេះ នោះតើការ ទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ...” តើត្រឹមត្រូវដែរឬទេ?

207     តើអ្វីទៅដែល បណ្តាលឲ្យពួកគេបោះបង់ចោល? ដោយព្រោះពួកគេបានបដិសេធថ្ងៃបុណ្យទី៥០។ តើត្រឹម ត្រូវដែរឬទេ? នៅថ្ងៃបុណ្យទី៥០ គេបានលេងសើចវិញ ហើយប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលព្រះ យេស៊ូវទ្រង់មានព្រះជន្មនៅលើផែនដី ទ្រង់មានបន្ទូលថា... គេបានហៅទ្រង់ថា បេសេប៊ូល។ គឺគេនិយាយថា ទ្រង់ ជាអារក្ស។ ទ្រង់មានបន្ទូលថា “គ្រប់ទាំងអំពើបាបនឹងបានអត់ទោសដល់ពួកកូនមនុស្ស ហើយអស់ទាំងពាក្យដែលគេ ពោលប្រមាថដែរ តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនដែលបានអត់ទោសឲ្យឡើយ អ្នកនោះឯងនឹងត្រូវទោស នៅអស់កល្បជានិច្ចវិញ។”

208     សូមចាំថា នៅពេលដែលព្រះយេស៊ូវទ្រង់ប្រទានបេសកកម្មដល់ពួកសិស្សទ្រង់ មិនឲ្យទៅឯពួកសាសន៍ដទៃ ទេ ប៉ុន្តែចូរឲ្យទៅរក ចៀមអ៊ីស្រាអែលដែលបាត់បង់វិញ។ តើពួកគេអាចនឹងដាក់ទោសដល់ខ្លួនឯងគេយ៉ាងដូចម្តេច? គឺតាមរយៈការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងហៅព្រះវិញ្ញាណបរិសុទ្ធថា មិនស្អាត គឺគេលេងសើចនឹងព្រះ វិញ្ញាណបរិសុទ្ធ ដោយពួកគេរាំនៅក្នុងព្រះវិញ្ញាណ និងអ្វីៗផ្សេងៗទៀត នៅថ្ងៃបុណ្យទី៥០។

209     នៅក្នុងទីក្រុងដដែល ពួកគេបានលេងសើចនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយ Titus ក៏បានសម្លាប់ពួកគេ នៅទី នោះ ហើយមានឈាមហូរមកដល់ផ្លូវដើរចូល។ ពួកគេបានស៊ីកូនរបស់ខ្លួនឯង និងធ្វើអ្វីៗផ្សេងៗទៀត នៅជំនាន់ នោះឯង។ ប្រជាជាតិមួយដែលអស្ចារ្យនៃលោកីយនេះ បានក្លាយទៅជាប្រជាជាតិមួយដ៏ទន់ទាបជាងគេវិញ ហើយគេ ក៏បានខ្ជាត់ខ្ជាយនៅលើផែនដី។ ដោយព្រោះតែហេតុអ្វីទៅ? គឺដោយសារតែពួកគេមិនបានជឿដល់ទ្រង់។

210     តើដើមឈើដំបូងនោះគឺជានរណា? គឺជាពួកអ៊ីស្រាអែល។ តើបងប្អូនណាខ្លះមានព្រះគម្ពីរនៅក្នុងដៃ? Pat តើ លោកអ្នកមានគម្ពីរដែរឬទេ? សូមក្រោកឈរឡើង ហើយអាន រ៉ូម១១:១៥-២៧៖

ដ្បិតបើសិនជាការបោះបង់ចោលគេនោះ ជាសេចក្តីមេត្រីដល់លោកីយដូច្នេះ នោះតើការទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ។

បើម្សៅ១ក្តាប់មុនដំបូងជាបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជា ស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែនឯទៀត នោះកុំឲ្យអួតនឹងមែកទាំងនោះឡើយ តែបើអ្នកអួតនឹងគេ នោះត្រូវដឹងថា មិនមែនអ្នកដែលចិញ្ចឹមឫសទេ គឺឫសទេតើ ដែលចិញ្ចឹមអ្នកវិញ ដូច្នេះ អ្នកនឹងប្រកែកថា មែកទាំង នោះត្រូវកាច់ចេញ ដើម្បីនឹងបំបៅខ្ញុំវិញ ត្រូវហើយ គេត្រូវកាច់ចេញ ដោយព្រោះមិនជឿ ហើយដែលអ្នកជាប់នៅ គឺដោយសារសេចក្តីជំនឿ ដូច្នេះ កុំឲ្យឆ្មើងឆ្មៃឡើយ ចូរភ័យខ្លាចវិញ ពីព្រោះ បើព្រះទ្រង់មិនបានសំចៃទុកនូវមែក កំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ ដូច្នេះ ចូរមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបនៃព្រះ គឺទ្រង់ប្រិតនឹង ពួកអ្នកដែលដួលតែសប្បុរសនឹងអ្នកវិញ បើអ្នកនៅជាប់នឹងសេចក្តីសប្បុរសនោះ ពុំនោះអ្នកនឹងត្រូវកាត់ចេញដែរ ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្តីជំនឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ ជាតិវិញបាន ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុក ខុសពីធម្មតា នោះតើមែកកំណើតទាំងនោះ នឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅ ទៀត។

បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខាងឯសេចក្តីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាទុកចិត្តថាខ្លួនមាន ប្រាជ្ញា គឺចង់ឲ្យដឹងថា សាសន៍អ៊ីស្រាអែលកើតមានសេចក្តីរឹងរបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃ ទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន នោះសាសន៍អ៊ីស្រាអែលទាំអស់គ្នា នឹបានសង្រ្គោះជាក្រោយ ដូចជាមានសេចក្តី​ ចែងទុកមកថា “មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្តីទមិលល្មើសពីយ៉ាកុបទៅ នោះហើយជាសេចក្តីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ”។

211     តើលោកអ្នកយល់ទេ? លោកប៉ុល បាននិយាយថា បើសិនជាពួកអ៊ីស្រាអែលចេញមក ហើយបានឃើញទីសំ គាល់នៃព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវកាច់ចោល... ដោយព្រោះពួកគេបានបដិសេធសេចក្តីអធិប្បាយរបស់ លោកប៉ុល អំពីបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និងទីសំគាល់ ការអស្ចារ្យដែលធ្វើឲ្យពួកគេ ជឿ ហើយពួកគេបានបដិសេធវិញ។ ពួកគេនិយាយថាចូរយើងបែរទៅកាន់ពួកសាសន៍ដទៃវិញទៅតើត្រឹមត្រូវដែរ ឬទេ? ខ្ញុំជឿថា កាលពីដំបូងឡើយ ពួកគេត្រូវបានហៅថា ជាគ្រីស្ទាន... នៅឯពួកជំនុំអេភេសូរ ដែលស្ថិត នៅក្នុងក្រុងអាន់ទីយ៉ូក។

212     បើសិនជាដើម ដំបូងបរិសុទ្ធ នោះមែនវាក៏បរិសុទ្ធដែរ ហើយដោយព្រោះពួកគេមិនបានជឿដល់សារព្រះបន្ទូល នៅថ្ងៃបុណ្យទី៥០ ដែលលោកប៉ុលបានអធិប្បាយ ព្រះជាម្ចាស់ទ្រង់ក៏កាច់មែកនោះចេញ ដែលជាដើមអូលីវព្រៃ គឺជា ពួកសាសន៍ដទៃ ដែលពួកយើងរាល់គ្នា បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើម អូលីវស្រុក ជាមួយនឹងមែកឯទៀត។

        ចុះតើជាងអម្បាលម៉ានទៅទៀត នៅសព្វថ្ងៃនេះ ដែលយើងរាល់គ្នាបានបដិសេធសារព្រះបន្ទូលនៅថ្ងែបុណ្យទី ៥០ ដែលមកដល់គ្រាពួកជំនុំ ហើយតើជាងអម្បាលម៉ានទៅទៀត ដែលព្រះជាម្ចាស់ទ្រង់បានកាច់ចេញ នូវដើមអូលីវព្រៃ ហើយបានឲ្យមែកផ្សេងទៀតចូលមកវិញ។ ដោយព្រោះពួកគេបដិសេធទ្រង់ គឺមិនជឿដល់ទ្រង់។ នេះគឺជា មេរៀននៅព្រឹកនេះ។ តើលោកអ្នកដឹងទេ តើយើងរាល់គ្នាកំពុងតែឈរនៅទីណា? គឺយើងរាល់គ្នាកំពុងតែ ឈរនៅ ក្នុងគ្រាចុងក្រោយហើយ ដែលទ្រង់នឹងដកពួកជំនុំសាសន៍ដទៃទៅ គឺនឹងលើកពួកគេឡើងទៅស្ថានសួគ៌ ហើយព្រះ វិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើពួកយូដា រួចព្រះយេស៊ូវទ្រង់នឹង សម្តែងអង្គទ្រង់ឲ្យពួកអ្នកដែលបានដៅចំ ណាំ ១៤៤ ០០០នាក់ បានស្គាល់។ គឺនាំត្រឡប់ទៅកាន់ដើមកំណើតវិញ... គឺជាព្រះពរដល់ពួកអ៊ីស្រាអែលជាថ្មី ម្តងទៀត។

213     ព្រះយេស៊ូវទ្រង់មិនចង់ ឈរនៅមាត់ទ្វារ ហើយគោះគ្រប់ពេលវេលានោះទេ។ នៅថ្ងៃមួយ ទ្រង់នឹងទទួល បានគ្រប់ចំនួន នោះទ្រង់នឹងបែរចេញពីគេហើយ។ នោះអ្នកនឹងគោះទ្វាររបស់ទ្រង់វិញ ប៉ុន្តែអ្នកមិនអាចរកឃើញទ្រង់ ឡើយ។ មួយខណៈពេលក្រោយមក ទ្វារក៏បានគោះ។ សូមកុំសម្របសម្រួលនឹងអ្វីផ្សេងទៀតឡើយ ជាជាងបុណ្យជ្រ មុជដោយព្រះវិញ្ញាណបរិសុទ្ធ ដូចជាការដែលពួកគេទទួលបាននៅថ្ងៃបុណ្យទី៥០ គឺជាបុណ្យជ្រមុជទឹកដដែល ដូច អ្វីដែលពួកគេបានធ្វើនៅថ្ងៃនោះដែរ។ សូមកុំអនុញ្ញាតឲ្យអ្វីផ្សេងក្រៅពីនេះចូលមកក្នុងចិត្តរបស់លោកអ្នកឡើយ។

214     ឥឡូវនេះ សំឡាញ់រាល់គ្នាដែលជាពួកកាតូលិកអើយ សូមអនុញ្ញាតឲ្យខ្ញុំនិយាយការមួយនេះដល់លោកអ្នក ចុះ។ លោកអ្នកជឿលើនាងព្រហ្មចារីម៉ារី។ ម៉ារីគឺជាម្តាយរបស់ព្រះយេស៊ូវ ហើយនៅថ្ងៃបុណ្យទី៥០ បានពេញដោយ ព្រះវិញ្ញាណបរិសុទ្ធ នាងបានបង្ហាញកាយវិការដូចជាមនុស្សស្រវឹង។ នាងបានស្ថិតនៅក្នុងចំណោមមនុស្ស ១២០នាក់ ហើយក៏បានទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ចេះនិយាយភាសាដទៃ ហើយបញ្ចេញសកម្មភាព ដូចជា ស្ត្រីដែលស្រវឹងស្រា ដែលស្ថិតនៅក្នុងព្រះវិញ្ញាណនៃព្រះ។ ហើយបើសិនជានាងម៉ារីត្រូវតែធ្វើបែបនេះ ដើម្បីចូលទៅ ក្នុងសិរីល្អរបស់ព្រះ ចុះចំណែកយើងរាល់គ្នា តើជាងអម្បាលម៉ានទៅទៀត។ ចូរគិតពិចារណាអំពីការនេះចុះ។ ពួកគ្រូ អធិប្បាយខាងបាបទីស្ទ នៅខាងក្រោយនេះ ក៏ចង់យល់ពីចំនុចនេះ ដែលទ្រង់មានបន្ទូលអំពួកបាបទីស្ទផងដែរ។ ព្រះ បន្ទូលនេះ គឺសម្រាប់មនុស្សទាំងអស់ សូមកុំខ្វល់ថា សម្រាប់នរណាម្នាក់នោះឡើយ។

215     ដូច្នេះ គ្រាន់តែចូលរួមនៅក្នុងពួកជំនុំ ហើយសូមគោលជំនឿពួកសាវក ព្រមទាំងទៅព្រះវិហាររៀងរាល់ព្រឹក ថ្ងៃអាទិត្យទៅ តើមិនមែនជាការល្អទេឬអី។ លោកអ្នកកំពុងតែចំអកឲ្យព្រះជាម្ចាស់ហើយ។ សូម្បីតែគ្រីស្ទានដ៏ពិត ប្រាកដក៏ដោយ។ ឬជាអ្នកដែល ក្តៅ ឬត្រជាក់ក្តី។ គេមិនធ្លាប់ឃើញ មនុស្សដែលប្រមឹកយំខ្សឹកខ្សួលបែបនេះទេ។ លោកអ្នកមិនធ្លាប់បានឃើញទេ។ លោកអ្នកក៏ដូចគ្នាដែរ គឺបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះគង់នៅជា មួយនឹងលោកអ្នក ឬលោកអ្នកមិនបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទេ។ ទោះបីជាលោកអ្នកបានពេញ ឬមិនបាន ពេញក៏ដោយ។

216     ដូច្នេះ លោកអ្នកត្រូវចាំថា ព្រះយេស៊ូវទ្រង់ឈរនៅមាត់ទ្វាររបស់លោកអ្នក។ ហើយព្រះជាម្ចាស់ទ្រង់បាន សន្យាហើយ ថាទ្រង់នឹងយាងមកនៅថ្ងៃនោះ... ដោយព្រោះការមួយនេះ។ គេបានបដិសេធទ្រង់។ តើអ្វីទៅដែល បណ្តាលឲ្យពួកអ៊ីស្រាអែលត្រូវបានចាច់ចេញ ពីដើមកំណើត? ដោយព្រោះពួកគេ បានបដិសេធសារព្រះបន្ទូល របស់ លោកប៉ុលដែលបានអធិប្បាយនៅថ្ងៃបុណ្យទី៥០។ តើលោកអ្នកជឿដែរឬទេ ថានេះគឺជាគ្រាចុងក្រោយរបស់ពួកជំនុំ? ដ្បិតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។ តើនឹងមានអ្វីកើតឡើងដល់ពួកគេ? ពួកគេនឹងត្រូវកាច់ចោលវិញ ដោយព្រោះ ពួកគេបានបដិសេធសារព្រះបន្ទូលនៅថ្ងៃបុណ្យទី៥០។ បន្ទាប់មក ព្រះជាម្ចាស់ទ្រង់នឹងត្រឡប់ទៅកាន់ពួកយូដា ជាថ្មី ម្តងទៀត។ ហើយពួកអ៊ីស្រាអែលទាំងអស់នឹងបានសង្រ្គោះ ព្រោះទ្រង់នឹងទទួលពួកគេដូចជាប្រជាជាតិមួយ មិនមែន បុគ្គលម្នាក់ៗនោះទេ។

217     ប៉ុន្តែចំពោះលោកអ្នក​ ហើយនិងរូបខ្ញុំ គឺជាបុគ្គលម្នាក់ៗ ដោយព្រោះទ្រង់យាងមកឯពួកយូដា... នៅក្នុង គម្ពីរកិច្ចការ ទ្រង់បានយាងមកឯពួកសាសន៍ដទៃ គឺនឹងយកពួកគេចេញពីសាសន៍ដទៃសម្រាប់ព្រះនាមរបស់ទ្រង់។ គេនោះគឺជា កូនក្រមុំរបស់ទ្រង់។ មានម្នាក់នៅទីនោះ ម្នាក់នៅទីនោះ ហើយម្នាក់ទៀតនៅកន្លែកផ្សេងទៀត។ ទ្រង់ នឹងមកឯយើងរាល់គ្នាម្នាក់ៗ ដោយផ្អែកទៅតាម ពូជសាសន៍ ឬពណ៌សប្បុរ។ ប៉ុន្តែ ដូចជាពួកយូដា ទ្រង់តែងតែ ទាក់ ទងមកកាន់ពួកគេ ជាប្រជាជាតិអ៊ីស្រាអែលមួយ។ ពួកគេគឺជាប្រជាជាតិរបស់ទ្រង់។

218     ខ្ញុំមានសេចក្តីរីករាយណាស់នៅយប់នេះ ដែលយើងរាល់គ្នាបានរៀនពីសារព្រះបន្ទូលនេះ។ ហើយខ្ញុំក៏រីករាយ ផងដែរ ដែលលោកអ្នកបានចូលរួមស្តាប់ដោយយកចិត្តទុកដាក់។ ខ្ញុំសូមអរព្រះគុណដល់ព្រះដ៏មានអំណាចចេស្តា ដែលទ្រង់បានអនុញ្ញាតឲ្យខ្ញុំបានមើលឃើញពីអ្វីដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក ហើយក៏បានចែកចាយការនេះទៅ ដល់ពួកជំនុំ។ ដ្បិតព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានប៉ះពាល់ចិត្តរបស់ខ្ញុំ។

2.          219     មានការពីរយ៉ាង ដែលខ្ញុំចង់ធ្វើ៖ គឺទៅ​ឯ Shreveport ក្នុងរដ្ឋ Louisiana ដើម្បីជួបប្រជុំជាមួយនឹង បងប្រុស Moore។ ប្រពន្ធរបស់ខ្ញុំ កំពុងតែអង្គុយនៅទីនេះ គាត់នឹងប្រាប់ដល់លោកអ្នក ពីសប្តាហ៍ដែល ខ្ញុំនឹងធ្វើដំណើរទៅកាន់ Shreveport។ តើហេតុអ្វីទៅ? បងប្អូនដែលនៅ Shreveport ច្បាស់ជាដឹងហើយថា មូលហេតុអ្វី។ ពួកគេមិនដែលធ្លាប់ឃើញ ឬក៏ស្តាប់ឮការណាឲ្យដូចជាការនេះទេ ដែលមានពួកគ្រូអធិប្បាយមកពីគ្រប់ទិសទី ដូចជា គ្រូអធិប្បាយមកពី បាបទីស្ទ និង ពួកគ្រូអធិប្បាយផ្សេងៗទៀត។

220     មានម្នាក់បាននិយាយថា គាត់បានចាប់ផ្តើមដាក់ដៃរបស់គាត់នៅលើធុងទឹកកក ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏ បានយាងមកសណ្ឋិតលើគាត់ ហើយមានបន្ទូលថាចូរធ្វើដំណើរទៅកាន់ Shreveport ក្នុងរដ្ឋ Louisiana ទៅ។ ហើយ ទ្រង់នឹងមានបន្ទូលប្រាប់ឲ្យអ្នកធ្វើអ្វីហើយ” “ទ្រង់នឹងប្រាប់ដល់អ្នកថានឹងត្រូវធ្វើអ្វីហើយ”។

        ខ្ញុំបាននិយាយថា “អាងទឹកបានបើកចំហរស្រាប់។ លោកអ្នកត្រូវទទួលបុណ្យជ្រមុណដោយព្រះវិញ្ញាណបរិសុទ្ធ” គឺដូចជាមនុស្សគេបាននិយាយ ទាយទំនាយ ពីការដែលនឹងត្រូវកើតមកនៅក្នុងចំណោមពួកយើងរាល់គ្នា។

221     បន្ទាប់មក ខ្ញុំនិយាយថាខ្ញុំត្រូវតែធ្វើដំណើរទៅកាន់ Jeffersonville និងសរសេរសៀវភៅនេះឡើង ពីព្រោះខ្ញុំ មិនដឹងថា តើខ្ញុំអាចរស់នៅបានប៉ុន្មានឆ្នាំទៀតទេ។ ប៉ុន្តែ បើសិនជាខ្ញុំបង្ហាញនូវចំនុចនេះ នៅក្នុងការនិពន្ធរបស់ខ្ញុំ ក្រោយមក ខ្ញុំបានសរសេរពាក្យដែលព្រះមានបន្ទូលមកកាន់ខ្ញុំ “ខ្ញុំបានសរសេរចុះនូវអ្វីដែលជាប្រវត្តិសាស្រ្តនៅក្នុង សៀវភៅនេះ។ បន្ទាប់មក ខ្ញុំបានក៏នាំការនេះមក បង្ហាញដល់ពួកជំនុំ ដើម្បីឲ្យឃើញពីការបណ្តាលឲ្យតែងរបស់ព្រះ វិញ្ញាណបរិសុទ្ធ តែខ្ញុំមិនយល់អំពីការទាំងនេះដោយខ្លួនខ្ញុំផ្ទាល់ផង។ នេះគឺជាសេចក្តីពិត នៅក្នុងព្រះនាមព្រះអម្ចាស់ ដ្បិតខ្ញុំមិនបានដឹងសោះពីមុន។

222     ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា ទទួលបានសិរីភាពហើយ។ ហើយខ្ញុំក៏មានអារម្មណ៍ថា ព្រះជាម្ចាស់ទ្រង់នាំព្រះ បន្ទូលនេះមកកាន់យើងរាល់គ្នា។ ខ្ញុំជឿថា យើងបានមកដល់គ្រាចុងក្រោយ។ ហើយនៅគ្រានេះ ព្រះបន្ទូលព្រះបាន សម្តែងឲ្យយើងរាល់គ្នាបានស្គាល់ហើយ។ ហើយខ្ញុំមិនដឹងថា ខ្ញុំអាចរស់នៅបានប៉ុន្មានឆ្នាំនោះទេ ដ្បិតពេលវេលាជិត មកដល់ហើយ។

223     យើងកំពុងតែរង់ចាំថ្ងៃដែលទ្រង់យាងមក។ ទ្រង់នឹងយាងមកនៅថ្ងៃចុងក្រោយ។ ទ្រង់នឹងយាងមកនៅក្នុងចំ ណោមយើងរាល់គ្នា។ តែយើងមិនដឹងថា នៅពេលណាទេ។ ព្រះវិញ្ញាណបរិសុទ្ធ នឹងដឹកនាំយើងរាល់គ្នារហូតដល់ថ្ងៃ ចុងក្រោយ។ ហើយនៅពេលដែលអ្នកដឹកនាំនេះ បាននាំយើងទៅកាន់ទីនោះ ទ្រង់នឹងចាក់ប្រេងតាំងយើងដោយព្រះ វិញ្ញាណបរិសុទ្ធ។ លោកអេលីយ៉ានឹងមក។ ដ្បិតគាត់នឹងក្លាយជាអ្នកដឹកនាំនោះ ដែលនឹងបង្វែរចិត្តកូនមកឯឪពុក គឺត្រឡប់ទៅកាន់ឪពុកនៅស្ថានួសួគ៌នៅថ្ងៃបុណ្យទី៥០ ជាថ្ងៃដែលទ្រង់បានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់។

224     ខ្ញុំបាននាំការនេះកាន់តែជិតដល់ថ្ងៃចុងក្រោយហើយ ដែលខ្ញុំបាននាំប្រវត្តិសាស្ត្រនៃព្រះគម្ពីរ បង្ហាញថា ការ នឹងត្រូវមកតាមរយៈគ្រានៃពួកជំនុំ ហើយមកកាន់សព្វថ្ងៃនេះដែរ។ ដោយបានបង្ហាញថា និកាយទាំងឡាយ ត្រូវ បណ្តាសារហើយនៅចំពោះព្រះជាម្ចាស់ (ខ្ញុំសង្ឃឹមថា លោកអ្នកយល់នៅក្នុងគំនិតហើយ) តាមរយៈព្រះគម្ពីរ និងតាម រយៈកិច្ចការរបស់ពួកសាវក និងតាមរយៈប្រវត្តិសាស្ត្រ និងការទាំងអស់។ នៅពេលមួយ ព្រះជាម្ចាស់ទ្រង់នឹងរៀបចំ ពួកជំនុំរបស់ទ្រង់។

225     ពួកជំនុំដំបូង គឺ រ៉ូមុំាងកាតូលិក។ គឺជាមេលើក្រុមទាំងឡាយ។ ហើយនៅពេលឆាប់ៗក្រោយមក ការរីកផុស ផុលក៏បានបំបែកចេញ ជាពួកប្រូតេសស្តង់ ហើយពួកគេក៏បានត្រឡប់ទៅក្រោយវិញ ធ្វើការដូចគ្នាដែរ។ ហើយព្រះ គម្ពីរបានចែងថា គេជាស្រ្តីពេស្យា ហើយពួកកូនស្រីពេស្យា ដែលជាពួកជំនុំរបស់នាង។ ពួកគេទាំងនោះបានក្លាយ ជា ស្រីពេស្យាទាំងអស់គ្នា។

226     ដ្បិតទ្រង់មានបន្ទូលថាកុំឲ្យខ្លាចឡើយ ហ្វូងចៀមដ៏តូចអើយ ព្រះវរបិតារបស់អ្នកនឹងប្រទាននគរព្រះដល់ អ្នករាល់គ្នាជាមិនខានដូច្នេះ បងប្អូនទាំងឡើយអើយ ទោះជាពួកមេតូឌីស បាបទីស្ទ ឬជាពួកណាក៏ដោយអស់អ្នក ណាដែលបានបើកទ្វារ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ

        ឱបងប្អូនប្រុសស្រីអើយ សូមឲ្យពួកយើងបានក្លាយជាហ្វូងចៀមនោះ នៅថ្ងៃចុងក្រោយចុះ។ សូមឲ្យយើងរាល់ គ្នាជាចំណែកមួយនៃហ្វូងចៀមនោះចុះ ហើយនៅរង់ចាំទ្រង់យាងត្រឡប់មកវិញ រួចទ្រង់នឹងលើកពួកយើងឡើង ទៅស្ថានសួគ៌។

227     ដ្បិតការលើកឡើងទៅស្ថានសួគ៌នឹងមានជាពិតប្រាកដនៅលើផែនដីមានមនុស្សពីរនាក់ដេកនៅលើគ្រែ មាន ម្នាក់បានយកទៅ ហើយម្នាក់ទៀតទុកនៅវិញ ហើយមានមនុស្សពីរនាក់នៅឯចំការ ម្នាក់ត្រូវបានយកទៅ ហើយម្នាក់ ទៀតបានទុកនៅវិញ

228     ដូចជាខ្ញុំបាននិយាយនៅព្រឹកនេះថា នៅថ្ងៃមួយ ខណៈពេលដែលលោកអ្នកកំពុងតែបើកឡាននៅតាមផ្លូវ ហើយកំពុងតែជជែកជាមួយនឹងម្តាយរបស់អ្នក នោះស្រាប់តែអ្នកក្រលេកនៅជុំវិញទៅ ស្រាប់តែមិនឃើញគាត់ សោះ។ ហើយលោកអ្នកកំពុងតែអង្គុយ ផឹកកាហ្វេ ឬក៏បរិភោគអាហារពេលព្រឹក ឬអ្វីផ្សេងទៀតនោះ ស្រាប់តែ មិនឃើញឪពុករបស់អ្នកនៅជាមួយអ្នកទៀតទេ។ ការនោះនឹងកើតមានជាពិតប្រាកដ។

229     ការនោះនឹងមកដល់ តែគ្មាននរណាម្នាក់ដឹងថា នៅពេលណាទេ។ នៅពេលដែលមកដល់ អ្វីៗហួសពេលអស់ ទៅហើយ នោះលោកអ្នកនឹងនិយាយថាខ្ញុំធ្លាប់ឮអំការនេះយូរមកហើយដ្បិតការនោះនឹងកើតឡើងពិតមែន ព្រោះ ព្រះជាម្ចាស់ទ្រង់មានបន្ទូលរួចហើយ។ នៅក្នុងរវាង ៨យប់នេះ ច្បាស់ជាមានអ្នកដែលមិនយកចិត្តទុកចំពោះការនេះ ជាមិនខាន ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលថា ការនោះនឹងកន្លងផុតទៅ គឺនឹងកើតឡើងគ្រប់គ្រាពួកជំនុំទាំងអស់។ យើងឃើញថា នៅគ្រាពួកជំនុំនេះ ពេលវេលាជិតមកដល់ហើយ...។

230     សូម្បីតែនៅព្រឹកនេះ គឺដូចជារឿងរបស់ស្រ្តីក្រមុំព្រហ្មចារី ដែលបានដេកលក់... ព្រះគម្ពីរបានចែងថា ពួកស្រីដែលល្ងង់បានចេញទៅទិញប្រេងមកដាក់ចង្រ្កៀងរបស់ពួកគេទាំងស្រែកយំ ស្រាប់តែឮសម្លេងថាមើល កូនកំ លោះបានមកដល់ហើយតើមានអ្វីកើតឡើង? ពេលវេលាបានមកដល់ហើយ អ្វីទាំងអស់បានត្រៀមរួចរាល់ហើយ ពួកគ្រូអធិប្បាយបានរត់ទៅឯផ្លូវ ហើយចាប់ផ្តើមស្រែកប្រកាសព្រះបន្ទូលព្រះ។

231     ហើយពេលភ្លាមៗនោះ ដែលពួកគេបានធ្វើ គឺជាពួកជំនុំធំៗ ដែលជាពួកស្រីល្ងង់ បាននិយាយថាអូ ពួកគេ ធ្លាប់ជាពួកប្រូតេសស្តង់យូរមកហើយ។ ហើយពួកយើងប្រហែលជាបានសិក្សារួចមកហើយ និងបានឃើញថា យើងពិតជាត្រូវការព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេបានសរសេរចុះ និងអ្វីៗផ្សេងទៀតថា

        តើអ្នកអាចឲ្យអ្វីមួយចំនួនដល់ពួកយើងបានដែរឬទេ?”

        អត់ទេ យើងមានអ្វីគ្រប់គ្រាន់ហើយសម្រាប់ខ្លួនឯងយើង?”

232     ដូច្នេះ នៅពេលដែលពួកគេបានចេញទៅរកព្រះវិញ្ញាណបរិសុទ្ធ និងចេញទៅអធិស្ឋាន ដូចជាពួកជំនុំធំៗ ដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺគេបានចេញទៅរកទិញប្រេង នោះកូនកំលោះក៏មកដល់។ គឺពួកគេព្យាយាមចង់ ទទួលបានវា នាពេលឥឡូវនេះ គឺជាពួកជំនុំដ៏អស្ចារ្យ ក្រុមអន្តរជាតិដ៏អស្ចារ្យ ដែលបានជួបប្រជុំគ្នានៅក្នុងពួកជំនុំ ហើយនិយាយថាយើងត្រូវត្រឡប់ទៅកាន់ព្រះពរនៅថ្ងៃបុណ្យទី៥០វិញ។ យើងត្រូវតែមានការប្រោសឲ្យជានៅក្នុង ពួកជំនុំ។ យើងត្រូវតែមានអ្នកនិយាយភាសាដទៃ។ ហើយក៏ត្រូវមានអ្នកចេះបកប្រែភាសាដទៃផង។ យើងត្រូវតែមាន អំណោយទានទាំងអស់នោះនៅក្នុងពួកជំនុំរបស់យើង។ ហើយយើងត្រូវតែចាប់ផ្តើមប្រជុំគ្នា និងចាប់ផ្តើមធ្វើវាទៅ។ពួកគេចាប់ផ្តើមប្រជុំគ្នា រួចចាប់ផ្តើមធ្វើការទាំងនោះ។

233     នៅខណៈពេលដែលពួកគេបានចេញទៅធ្វើការទាំងនោះ ស្រាប់តែកូនកំលោះបានមកដល់ ហើយយកតែ អ្នកមានប្រេងនៅក្នុងចង្រ្កៀងរបស់ពួកគេតែប៉ុណ្ណោះ រួចក៏ចេញទៅបាត់។ ហើយនៅពេលដែលពួកគេត្រឡប់មកវិញ តើមានអ្វីកើតឡើង? ពួកគេត្រូវបានបណ្តេញឲ្យទៅនៅក្នុងទីងងឹត គឺជាទីដែល ពួកគេត្រូវស្រែកយំ សង្កៀតធ្មេញ នៅខណៈពេលដែលកូនក្រមុំបានឡើងទៅស្ថានសួគ៌។

234     ហើយនៅពេលចុងក្រោយ រយៈពេល៣ឆ្នាំកន្លះ ទ្រង់នឹងយាងមក ដូចជាលោកយ៉ូសែបដែរ គឺគាត់បានបង្ហាញ ខ្លួនគាត់ឲ្យបងប្អូនរបស់គាត់បានស្គាល់។ ពួកគេនឹងស្រែកយំ ហើយនិយាយថា ពួកគេនឹងត្រូវចាកចេញពីគ្រួសារ របស់ពួកគេហើយ “តើអ្នកបានយកគេទៅទុកនៅទីណា?” ហើយម្នាក់បានទាយថា គាត់នឹងបង្ហាញខ្ឡួនឲ្យពួកបង ប្អូនរបស់គាត់បានស្គាល់។

3.          239     ឥឡូវនេះ ទ្រង់នឹងសម្តែងអង្គទ្រង់ឲ្យពួកជំនុំរបស់ទ្រង់បានស្គាល់ទ្រង់។ តែពួកគេបានឲ្យទ្រង់ឈរនៅខាង ក្រៅវិញ ប៉ុន្តែទ្រង់នៅតែគោះទ្វាររបស់ពួកគេ ហើយមានបន្ទូលថា “តើមាននរណានៅខាងក្នុងនោះដែរឬទេ? បើអ្នកនឹង បើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅនិយាយជាមួយនឹងអ្នក?

236     ខ្ញុំមានសេចក្តីរីករាយណាស់ ហើយក៏អរព្រះគុណដល់ព្រះជាម្ចាស់ផង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺប្រហែលជា ២៨ឆ្នាំកន្លងមក ទ្រង់បានគោះទ្វារចិត្តរបស់ខ្ញុំ ហើយទ្រង់ក៏បានយាងមកក្នុងគង់នៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំបានបរិភោគជាមួយនឹងទ្រង់ ហើយទ្រង់ក៏គង់នៅជាមួយនឹងខ្ញុំចាប់តាំងពីពេលនោះមក។ ខ្ញុំបានទទួល ព្រះពរ នៅថ្ងៃបុណ្យទី៥០ គឺបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដែលបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ ដើម្បី លាងសំអាតអំពើបាប នោះហើយគឺជាពេលតែម្តងគត់ ដែលខ្ញុំបានទទួលបុណ្យជ្រមុជនៅក្នុងជីវិតរបស់ខ្ញុំ។

237     នៅពេលនោះ ខ្ញុំគឺជាក្មេងប្រុសតូចមួយ ហើយគ្មាននរណាម្នាក់ ប្រាប់ខ្ញុំអំពីព្រះត្រៃឯកទេ។ ហើយនៅពេល ខ្ញុំបានទទួលបុណ្យជ្រមុជ ពីគ្រូអធិប្បាយបាបទីស្ទម្នាក់។ ខ្ញុំបាននិយាយថា “ខ្ញុំចង់ទទួលបុណ្យជ្រមុជ នៅក្នុងព្រះនាម ព្រះយេស៊ូវ” រួច Dr. Roy E. Davis ក៏បានធ្វើបុណ្យជ្រមុជទឹកឲ្យខ្ញុំ នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ មែន ហើយខ្ញុំក៏បានទទួលជឿទ្រង់ ហើយដឹងថា ទ្រង់គឺជាសេចក្តីពិត គឺជាព្រះបន្ទូលដ៏អស់កល្ប

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ។

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

សូម្បីតែមនុស្សទាំងនេះ គេមិនអាចដឹងផង

ឬក៏អួតពីលោកីយដ៏ល្បីល្បាញ

ពួកគេបានទទួលព្រះពរនៅថ្ងៃបុណ្យទី៥០ របស់ពួកគេ

គឺបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ

ហើយក៏បានប្រាប់ថា

អំណាចចេស្តារបស់ទ្រង់នៅតែដដែល

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

(តើអ្នកមានសេចក្តីរីករាយដែរឬទេ? បើសិនពិតមែន សូមលើកដៃឡើង)

ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំជាម្នាក់នៅក្នុងចំណោមពូកគេ ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

បងប្អូនអើយ សូមចូលមកស្វែករកព្រះពររបស់ទ្រង់ចុះ

នោះទ្រង់នឹងលាងសំអាតអំពើបាបដែលនៅក្នុងចិត្តរបស់បងប្អូនបាន

ហើយសេចក្តីអំណរនឹងចាប់ផ្តើមមានឡើង

ហើយនឹងរក្សាដល់ព្រលឹងរបស់បងប្អូនផង

អូ វានឹងដុតរោលនៅក្នុងចិត្តរបស់ខ្ញុំ

អូ សូមថ្វាយសិរីរុងរឿងដល់ទ្រង់

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ៩

អូ ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

(ហាលេលូយ៉ា) ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ពួកគេបានប្រជុំគ្នានៅបន្ទប់ជាន់ខាងលើ

គេគ្រប់គ្នាបានអធិស្ឋាននៅក្នុងព្រះនាមរបស់ទ្រង់

ពួកគេបានទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ

ជាអំណាចចេស្តាដែលបានយាងមក

តើទ្រង់បានធ្វើអ្វីខ្លះដល់ពួកគេនៅថ្ងៃនោះ

ទ្រង់នឹងធ្វើដល់លោកអ្នកដូចគ្នាដែរ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

អូ ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ

        តើអ្នកមិនមែនជាម្នាក់នៅក្នុងចំណោមពួគេទេឬអី? (អ្នកស្តាប់បានឆ្លើយថា “បាទ, ចាស អាម៉ែន! ហាលេលូយ៉ា!”

238     បងប្រុសម្នាក់ បាននិយាយភាសាដទៃ។ ហើយបងប្រុសម្នាក់ទៀត បានបកប្រែ៖មែនហើយ ខ្ញុំបានចូលមកឯ ព្រះជាម្ចាស់នៅយប់នេះ ដូចជាបងប្អូនជាច្រើនទៀត ដែលខ្ញុំបានស្រឡាញ់ និងបានបន្ទោស។

        ខ្ញុំសូមនិយាយទៅកាន់លោកអ្នកថា ចូរប្រែចិត្តចុះ នោះអំពើបាបរបស់លោកអ្នក នឹងត្រូវបានលាងសំអាត។ ពេលវេលាដ៏អស្ចារ្យ បានមកដល់ហើយនៅក្នុងព្រះវត្តមានរបស់ព្រះ។ ខ្ញុំសូមប្រាប់ដល់លោកអ្នករាល់គ្នាថាចូរស្តាប់ សម្លេងរបស់ពួកហោរារបស់អញដែលអញបានបញ្ចូនឯអ្នករាល់គ្នា គឺឲ្យហោរានោះប្រកាសពីព្រះវត្តមាននៃសេចក្តី ពិតនេះ។ នេះគឺ ជាសេចក្តីពិត ដែលពួកហោរាបានប្រកាសប្រាប់ ដែលជាព្រះបន្ទូលរបស់អញ។

        តើយើងរាល់គ្នាគួរអរព្រះគុណដល់ព្រះជាម្ចាស់យ៉ាងដូចម្តេចទៅ ដ្បិតសេចក្តីសប្បុរស និងមេត្តាករុណារបស់ ទ្រង់បានប្រទានមកដល់ពួកយើងរាល់គ្នាហើយ ដែលយើងរាល់គ្នាមិនសមនឹងទទួលបាន ហើយយើងរាល់គ្នា ក៏សូម អរព្រះគុណដល់ទ្រង់ ដែលប្រទានព្រះបន្ទូលទ្រង់ដល់ពួកយើងរាល់គ្នា គឺជាព្រះបន្ទូលសន្យាដល់រាស្រ្តរបស់ទ្រង់។ ឱព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេផង។

239     តើមានបងប្អូនណាខ្លះនៅទីនេះ ដែលមិនបានដឹងថា ទ្រង់គឺជាព្រះអង្គសង្រ្គោះ តើបងប្អូនចង់ស្គាល់ទ្រង់ដែរ ឬទេ ហើយទទួលទ្រង់ធ្វើជាព្រះអង្គសង្រ្គោះដែរឬទេ។ សូមបងប្អូនអញ្ជើញក្រោកឈរបន្តិច នោះយើងខ្ញុំនឹងអធិស្ឋាន ដល់បងប្អូន? ទ្រង់បានសម្តែងព្រះបន្ទូលរបស់ទ្រង់មកដល់លោកអ្នកហើយ។ បើសិនជាបងប្អូនណាដែលមិនទាន់ ស្គាល់ទ្រង់ និងមិនទាន់បានទទួលព្រះវិញ្ញាណបរិសុទ្ធនោះ ទ្រង់កំពុងតែមានបន្ទូលមកកាន់លោកអ្នកហើយ។

        សូមបងប្អូន អញ្ជើញក្រោកឈរឡើង។ (មានបងប្រុសម្នាក់និយាយថា) ខ្ញុំចង់ទទួលបុណ្យជ្រមុជនៅក្នុងព្រះ វិញ្ញាណបរិសុទ្ធ។ សូមព្រះជាម្ចាស់ប្រទានពរ។ សូមបងប្អូនឈរនៅកន្លែងរបស់បងប្អូនចុះ។ តើមានបងប្អូនណា ចង់ ក្រោកឈរឡើង ហើយនិយាយថា “ខ្ញុំចង់ទទួលបុណ្យជ្រមុជនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ” សូមព្រះជាម្ចាស់ប្រទានពរ។ ល្អណាស់។ សូមឈរនៅត្រង់នោះចុះ។ តើមានបងប្អូនណាទៀតដែរឬទេ?

        តើបងប្អូនចង់ក្លាយជាម្នាក់នៅក្នុងហ្វូងចៀមរបស់ទ្រង់ដែរទេ?

        ចូររង់ចាំទ្រង់ចុះ

        ទ្រង់នឹងយាងមកម្តងទៀត។

240     ទ្រង់នឹងយាងមកម្តងទៀត។ តើលោកអ្នកចង់ក្លាយជាសត្រូវរបស់ទ្រង់ ឬចង់ក្លាយជាកូនរបស់ទ្រង់? ដ្បិតសេចក្តីក្រោធរបស់ទ្រង់នឹងផុតទៅ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានគ្របបាំងពួកជំនុំ របស់ទ្រង់។

អូ ព្រះលោហិតដ៏អស្ចារ្យរបស់ទ្រង់បានបង្ហូរមក

ដែលធ្វើឲ្យខ្ញុំបានសរដូចជាព្រិល

គ្មានអ្វីល្អជាងនេះ ដែលខ្ញុំធ្លាប់បានស្គាល់នោះទេ

គ្មានអ្វីសោះឡើយ ក្រៅពីព្រះលោហិតរបស់ព្រះយេស៊ូវ

តើអ្វីទៅដែលអាចលាងជំរះអំពើបាបរបស់ខ្ញុំបាន?

គ្មានអ្វីសោះឡើយ ក្រៅពីព្រះលោហិតរបស់ព្រះយេស៊ូវ

តើមានអ្វីទៅដែលអាចធ្វើឲ្យខ្ញុំបរិសុទ្ធជាថ្មីម្តងទៀត?

គ្មានអ្វីសោះឡើយ ក្រៅពីព្រះលោហិតរបស់ព្រះយេស៊ូវ។

អូ ព្រះលោហិតដ៏អស្ចារ្យរបស់ទ្រង់បានបង្ហូរមក

ដែលធ្វើឲ្យខ្ញុំបានសរដូចជាព្រិល

គ្មានអ្វីល្អជាងនេះ ដែលខ្ញុំធ្លាប់បានស្គាល់នោះទេ

គ្មានអ្វីសោះឡើយ ក្រៅពីព្រះលោហិតរបស់ព្រះយេស៊ូវ

គ្មានអ្វីសោះឡើយ ក្រៅពីព្រះលោហិតរបស់ព្រះយេស៊ូវ

នេះគឺសេចក្តីសុចរិតរបស់ខ្ញុំ

គ្មានអ្វីសោះឡើយ ក្រៅពីព្រះលោហិតរបស់ព្រះយេស៊ូវ

(តើមានបងប្អូនណាទៀតដែរឬទេ?)

        សូមយឺតៗ Teddy បើសិនជាអ្នកចង់បាន “គឺជាព្រះលោហិតរបស់ទ្រង់ គឺជាអេម៉ាញូអែល” ឱបងប្អូនអើយ នោះហើយគឺជាហេតុផល ដែលបានបងប្អូនក្រោកឈរឡើង ហើយចង់ទទួលជឿព្រះអម្ចាស់យេស៊ូវ ដូចជាព្រះគម្ពីរ បានចែងថា ការនេះកើតឡើងតាមសេចក្តីសន្យារបស់ទ្រង់។

241     លោកពេត្រុសបាននិយាយថាដល់អ្នក ហើយកូនចៅរបស់អ្នកនិងត្រូវចេញឆ្ងាយទៅ ទោះបីជាមានមនុស្ស ជាច្រើន ដែលបានព្រះអម្ចាស់នៃយើងបានត្រាស់ហៅគេក៏ដោយ លោអ្នកបានក្រោកឈរឡើង ដោយព្រោះអ្នក ចង់បានព្រះពររបស់ព្រះ។ ហើយនៅក្នុងនាមជាអ្នកបំរើរបស់ព្រះ ខ្ញុំបានអធិស្ឋានឲ្យលោកអ្នករាល់គ្នា។ ខ្ញុំអធិស្ឋាន សូមឲ្យព្រះជាម្ចាស់ទ្រង់ប្រទានដល់លោកអ្នកនូវបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធ។

        ហើយខ្ញុំឆ្ងល់ណាស់ បើសិនជាអ្នកអាចធ្វើការនេះនៅក្នុងចិត្តរបស់លោកអ្នក? បើសិនជាលោកអ្នកមានភាពស្មោះ ត្រង់ ហើយបើសិនជាលោកអ្នកបង្កើតសេចក្តីសន្យានេះជាមួយនឹងព្រះជាម្ចាស់ថាឱព្រះជាម្ចាស់អើយ នៅក្នុងពេល នេះ ទូលបង្គំកំពុងតែស្វែងរកបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធ ហើយទូលបង្គំនៅតែរង់ចាំទ្រង់ មកបំពេញទូលបង្គំ ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ តើអ្នកអាចនឹងផ្តល់សេចក្តីសន្យាទៅចំពោះព្រះ ដោយការលើកឡើងបានដែរ ឬទេ? “ទូលបង្គំនឹងបន្តអធិស្ឋាន រហូតទាល់តែទ្រង់បានបំពេញទូលបង្គំ ដោយព្រះវិញ្ញាណនៃសេចក្តីសប្បុរនៃទ្រង់ ខ្ញុំនៅតែអធិស្ឋានឲ្យលោកអ្នក នៅខណៈពេលដែលយើងរាល់គ្នាកំពុងតែឱនក្បាលនៅឡើយ។

242     ឱព្រះវរបិតា នៃទូលបង្គំយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ ពួកគេរាល់គ្នាជាជ័យភ័ណ្ឌនៃព្រះវត្តមានរបស់ ទ្រង់។ ពួកគេរាល់គ្នាបានដឹងថាព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្តីពិត ដោយព្រោះពួកគេគឺជាកូនរបស់ទ្រង់។ ពួកគេ ដឹងថា ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ ហើយពួកគេបានសារភាពថា ពួកគេពិតជាត្រូវការទ្រង់ ហើយពួកគេក៏ ត្រូវការព្រះវិញ្ញាណបរិសុទ្ធ សម្រាប់ជីវិតរបស់ពួកគេដែរ ដើម្បីឲ្យពួកគេមានអំណាចធ្វើការគ្រប់ទាំងអស់។ ហើយពួក គេនឹងទទួលបានអំណាចចេស្តានៃទ្រង់ពីស្ថានសួគ៌ គឺបានទទួលអំណាចចេស្តា ដល់ជីវិតគ្រីស្ទាន គឺជាអំណាចចេស្តា ដែលជួយឲ្យពួកគេអាចយកឈ្នះសេចក្តីល្បួងទាំងឡាយ។

        នៅខណៈពេលដែលយើងរាល់កំពុងតែច្រៀង “ពួកគេបានប្រជុំគ្នានៅបន្ទប់ជាន់លើ ហើយអធិស្ឋាននៅក្នុងព្រះ នាម ពួកគេបានជ្រមុជនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ” នោះហើយគឺជាអ្វីដែលពួកគេចង់បាន ជាអំណាចចេស្តាដែលយាង មកសណ្ឋិតលើពួកគេ។

243     ឱព្រះវរបិតាអើយ នៅពេលដែលទ្រង់បានឃើញពួកគេរាល់គ្នាលើកដៃឡើង ហើយពួកគេបានសន្យាដល់ទ្រង់ ថា ពួកគេមិនបញ្ឈប់ឡើយ ហើយពួកគេអធិស្ឋានទាល់តែទ្រង់បានបំពេញពួកគេ គឺជាព្រះវត្តមាននៃព្រះវិញ្ញាណ បរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេ។ ទូលបង្គំសូមអធិស្ឋានដល់ទ្រង់ នៅក្នុងនាមជាអ្នកបំរើទ្រង់ សូមទ្រង់បំពេញពួកគេ ដោយព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់ផង។ ឱព្រះជាម្ចាស់អើយ ពួកគេនឹងមិនចាកចេញពីព្រះវិហារនេះឡើយ រហូតទាល់ ការកើតឡើង ទាល់តែព្រលឹងរបស់ពួកគេបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ។

        ឱព្រះជាម្ចាស់ ប្រកបដោយអំណាចចេស្តាអើយ។ ទ្រង់បានយកនិស្ស័យជាសាច់ឈាម ហើយក៏បានដកយកអំពើ បាបរបស់ទូលបង្គំយើងខ្ញុំពីផែនដីនេះទៅ។ ហើយទ្រង់បានរស់ឡើងនៅវិញនៅថ្ងៃទីបី រួចទ្រង់ក៏ត្រូវបានលើកឡើង ទៅស្ថានសួគ៌។ សូមទ្រង់គង់នៅក្នុងចំណោមទូលបង្គំយើងខ្ញុំ នៅក្នុងព្រះនាមព្រះវិញ្ញាណបរិសុទ្ធផង។ ឱព្រះវរបិតា អើយ សូមទ្រង់បំពេញទូលបង្គំយើងខ្ញុំម្នាក់ ហើយសូមឲ្យទូលបង្គំយើងខ្ញុំក្លាយជាទីបញ្ចេញព្រះនៃនគររបស់ទ្រង់ផង គឺលើផែនដីនេះ។

244     នៅថ្ងៃមួយ គឺជាថ្ងៃចុងក្រោយ ទូលបង្គំយើងខ្ញុំមិនដឹងថាពេលណាឲ្យប្រាកដនោះទេ ប៉ុន្តែ ព្រះជាម្ចាស់អើយ សូមទ្រង់រាប់ទូលបង្គំយើងខ្ញុំចូលទៅក្នុងចំណោមមនុស្សដែលព្រះអង្គនឹងលើកឡើងទៅស្ថានសួគ៌ផង។ សូមឲ្យទូល បង្គំយើងខ្ញុំមានព្រះវត្តមាននៃទ្រង់ ព្រមទាំងបានបំពេញដោយព្រះវិញ្ញាណរបស់ទ្រង់ គឺទូលបង្គំយើងខ្ញុំគឺជាកម្មសិទ្ធិ របស់ទ្រង់ ដែលនឹងត្រូវលើកឡើងទៅស្ថានសួគ៌។

        ឱព្រះវរបិតាអើយ ពួកគេគឺជាកម្មសិទ្ធិរបស់ទ្រង់ហើយ។ ទូលបង្គំសូមថ្វាយបងប្អូនរបស់ទូលបង្គំដល់ទ្រង់ នៅក្នុង ព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។

        ឥឡូវនេះ ខ្ញុំចង់ឲ្យបងប្អូនដែលបានក្រោកឈរឡើង ដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ សូមដាក់ អធិស្ឋានលើបងប្អូនឯទៀតផង។

ព្រះអេម៉ាញូអែលបានបង្ហូរព្រះលោហិតទ្រង់

ហើយមនុស្សមានបាបក៏បានជ្រមុជក្នុងព្រះលោហិតទ្រង់

កំហុសឆ្គងទាំងអស់របស់ពួកគេក៏បានបាត់ទៅ។

កំហុសឆ្គងទាំងអស់របស់ពួកគេក៏បានបាត់ទៅ

កំហុសឆ្គងទាំងអស់របស់ពួកគេក៏បានបាត់ទៅ

ហើយមនុស្សមានបាបក៏បានជ្រមុជក្នុងព្រះលោហិតទ្រង់

កំហុសឆ្គងទាំងអស់របស់ពួកគេក៏បានបាត់ទៅ

ឯពួកចោបានបដិសេធទ្រង់

ទ្រង់គឺជាប្រភពទឹកនៅក្នុងថ្ងៃរបស់ទ្រង់

ហើយទូលបង្គំគឺជាមនុស្សអាក្រក់ណាស់នៅចំពោះទ្រង

តែទ្រង់បានលាងជំរះអំពើបាបរបស់ទូលបង្គំ

តែទ្រង់បានលាងជំរះអំពើបាបរបស់ទូលបង្គំ

តែទ្រង់បានលាងជំរះអំពើបាបរបស់ទូលបង្គំ

ហើយមនុស្សមានបាបក៏បានជ្រមុជក្នុងព្រះលោហិតរបស់ទ្រង់

តែទ្រង់បានលាងជំរះអំពើបាបរបស់ទូលបង្គំ

245     សូមលើកដៃសរសើរតម្កើងទ្រង់ចុះ ហើយនិយាយថា “សូមអរព្រះគុណទ្រង់ ទូលបង្គំសូមសូមសរសើរតម្កើង ទ្រង់។ ទូលបង្គំសូមអរព្រះគុណទ្រង់ ចំពោះព្រះពររបស់ទ្រង់ សេចក្តីសប្បុររបស់ទ្រង់ និងការដែលទ្រង់បានប្រទាន ព្រះវិញ្ញាណបរិសុទ្ធដល់ទូលបង្គំយើងខ្ញុំ”។ ទូលបង្គំសូមអរព្រះគុណដល់ទ្រង់។ ទូលបង្គំសូមអរព្រះគុណដល់ទ្រង់។

តើបងប្អូនមិនសប្បាយរីករាយទេឬអី? សូមនិយាយថា “សរសើរតម្កើងព្រះជាម្ចាស់!”

យើងឃើញថា មានមនុស្សជាច្រើន គេមិនយល់ឡើយ

តើហេតុអ្វីយើងរាល់គ្នារីករាយម្លេះ ហើយមានសេរីភាពផង

យើងបានឆ្លងកាត់ទន្លេយ័ដាន់ទៅកាន់ទឹកដីកាណាន

ហើយនេះដូចជាស្ថានសួគ៌ដល់រូបខ្ញុំ

អូ នេះដូចជាស្ថានសួគ៌ដល់រូបខ្ញុំ

អូ នេះដូចជាស្ថានសួគ៌ដល់រូបខ្ញុំ

ខ្ញុំបានឆ្លងកាត់ទន្លេយ័ដាន់ ទៅកាន់ទឹកដីកាណាន

ហើយនេះដូចជាស្ថានសួគ៌ដល់រូបខ្ញុំ

អូ នៅពេលដែលខ្ញុំរីករាយ ហើយខ្ញុំស្រែកច្រៀងឡើង

ខ្ញុំឃើញថា អារក្សមិនជឿដល់ការនេះឡើយ

ដ្បិតខ្ញុំបានពេញដោយព្រះវិញ្ញាណ គឺគ្មានអ្វីដែលសង្ស័យឡើយ

នោះហើយគឺជាបញ្ហានៃខ្ញុំ

នោះហើយគឺជាបញ្ហានៃខ្ញុំ សូមសរសើរតម្កើងព្រះ!

អូ​ នេះដូចជាស្ថានសួគ៌ដល់រូបខ្ញុំ

ខ្ញុំបានឆ្លងកាត់ទន្លេយ័ដាន់ ទៅកាន់ទឹកកាណាន

នេះដូចជាស្ថានសួគ៌ដល់រូបខ្ញុំ។

246     តើបងប្អូនមិនរីករាយទេឬអី? ល្អណាស់។ សូមបងប្អូនបានដើរចាប់ដៃគ្នាទៅ រួចនិយាយថា “សូមសរសើរ តម្កើងព្រះជាម្ចាស់។ ការនេះដូចជាស្ថានសួគ៌ដល់ខ្ញុំណាស់”

សូមព្រះនាមព្រះយេស៊ូវគង់នៅជាមួយនឹងលោកអ្នក

ឱកូនសេចក្តីទុក្ខព្រួយអើយ

ទ្រង់នឹងកំសាន្តចិត្ត និងប្រទានអំណរដល់អ្នក

សូមទ្រង់គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ

ព្រះនាមទ្រង់អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ

ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌

ព្រះនាមទ្រង់អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ

ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌

ចូរឱក្បាលចុះ ចំពោះព្រះនាមទ្រង់ចុះ

ហើយក្រាបថ្វាយបង្គំនៅក្រោមព្រះបាទាទ្រង់ចុះ

ជាស្តេចលើស្តេចនៅស្ថានសួគ៌ យើងអភិសេកទ្រង់

នៅពេលដែលដំណើររបស់យើងរាល់គ្នាត្រូវបានបញ្ចប់

ព្រះនាមទ្រង់អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ

ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌

ព្រះនាមទ្រង់អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ

ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌

ចូរឱនក្បាលចុះចំពោះព្រះនាមទ្រង់ចុះ

ទ្រង់ដូចជាខែល ចេញពីគ្រប់អន្ទាក់

ពេលដែលសេចក្តីល្បួងទាំងឡាយនៅជុំវិញអ្នក

គ្រាន់តែទទួលព្រះនាមបរិសុទ្ធនៅក្នុងសេចក្តីអធិស្ឋានចុះ។

ព្រះនាមទ្រង់អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ!

ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌

ព្រះនាមទ្រង់អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ

ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌

 

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com