យុគសម័យព្រះវិហារ Philadelphia

Jeffersonville, Indiana, USA

60-1210

1
មានបងប្រុសម្នាក់បានឲ្យនំឈើរីមួយដុំធំដល់ខ្ញុំ។ខ្ញុំចង់ណែនាំដល់លោកអ្នកនូវចំណុចនេះ។ តើវាគឺជាអ្វីទៅ បងប្រុស Neville? បាទ គាត់អង្គុយនៅទីនោះ។មើលទៅគាត់ចូលចិត្តនំឈើរីណាស់។ វាឆ្ងាញ់មែន។ នៅពេលដែល លោកអ្នកញាំនំឈើរីនោះជួនកាលលោកអ្នកបានទំពារនំនោះស្រាប់តែប៉ះគ្រាប់របស់វា។ យើងមិនខ្ចាក់ចោលនំនោះ ទេ។យើងគ្រាន់តែខ្ជាក់គ្រាប់របស់វាចេញតែប៉ុណ្ណោះ ហើយនៅតែបន្តញាំនំឈើរីនោះដដែល។នេះហើយគឺជារបៀប ដែលខ្ញុំចង់ឲ្យលោកអ្នកបានធ្វើវាដែរចំពោះសារព្រះបន្ទូលនៅថ្ងៃនេះ។សូមបងប្អូននៅតែបន្តស្តាប់ជាមួយនឹងខ្ញុំ។ នៅពេលដែលលោកអ្នកបានប៉ះពាល់អ្វីមួយលោកអ្នកហាក់ដូចមិនអាចទទួលបានសោះឡើយ តើហេតុអ្វីទៅ? សូម កុំបោះបង់ការទាំងមូលចោលឡើយ។គ្រាន់តែបោះបង់ផ្នែកខ្លះតែប៉ុណ្ណោះបានហើយ គឺដូចជាយើងខ្ជាក់គ្រាប់ឈើរី ដែរគឺយើងនៅតែបន្តញាំនំឈើរីនោះដដែល។
តើបងប្អូនចូលចិត្តសាច់មាន់ដែរឬទេ?បងប្អូនគ្រប់គ្នាសុទ្ធតែធ្លាប់ញាំទាំងអស់គ្នា។ នៅពេលដែលបងប្អូនញាំ សាច់មាន់ហើយក៏ទំពារដល់ឆ្អឹងរបស់វា បងប្អូនមិនខ្ជាក់សាច់មាន់ចោលនោះទេបងប្អូនគ្រាន់តែខ្ជាក់ឆ្អឹងរបស់វា ចោលតែប៉ុណ្ណោះ តើមែនទេ Pat? យើងគ្រាន់តែខ្ជាក់ឆ្អឹងរបស់វាចោលតែប៉ុណ្ណោះគឺយើងនៅតែបន្តញាំសាច់មាន់ នោះដដែល។
យើងរាល់គ្នាមានសេចក្តីរីករាយណាស់ដែលយើងអាចញាំអាហារដោយឆ្ងាញ់ពិសារ ដោយមិនមានឆ្អឹងឬក៏គ្រាន់ទំពារនៅក្នុងមាត់របស់យើងនោះទេ។ មាននំម្យ៉ាងដែលបានធ្លាក់ចុះពីស្ថានសួគ៌មកគឺហៅថា នំម៉ាណា វាគឺ ជានំដែលផ្អែមឆ្ងាញ់មកពីស្ថានសួគ៌។ ខ្ញុំគិតថា មានពេលមួយស្តេចដាវីឌបាននិយាយថា“វាផ្អែមឆ្ងាញ់ដូចជាទឹកឃ្មុំ នៅលើថ្មដាអញ្ជឹង” ខ្ញុំជឿថា អ្នកកវីនិពន្ធ បាននិយាយថាគឺជាទឹកឃ្មុំនៅលើថ្មដា។ “អូ! បងប្អូនអើយ តើបងប្អូនមានធ្លាប់ភ្លក់រស់ជាតិរបស់វាដែរឬទេ...?”គឺវាមានរស់ជាតិផ្អែមឆ្ងាញ់ដូចជាទឹកឃ្មុំនៅលើថ្មដាអញ្ជឹង។ គឺវាចង់មានន័យ ក្នុងរបៀបនោះឯង។
2
មានពេលមួយ ខ្ញុំបានឆ្ងល់ថា តើវាមានន័យយ៉ាងដូចម្តេចទៅ“ទឹកឃ្មុំនៅលើថ្មដា” ហើយខ្ញុំគិតថា “វាប្រហែលជាគេរកឃើញសំបុកឃ្មុំនៅលើថ្មដានោះហើយមើលទៅ” ប៉ុន្តែ វាស៊ីជម្រៅជាងនេះទៅទៀតនោះខ្ញុំក៏បានទទួលការ បណ្តាលតូចមួយអំពីចំនុចនេះ មិនមែនពេលនោះទេ ដែលខ្ញុំរង់ចំានោះប៉ុន្តែខ្ញុំបានយល់នៅពេលក្រោយមកទៀត។ ខ្ញុំក៏បាននិយាយថា ពួកអ្នកគង្វាលនីមួយៗសុទ្ធតែមានចៀមរបស់ខ្លួន... គឺថា...
រូបកាយរបស់យើងបានបង្កើតឡើងចេញពីធូលីមកនៅលើផែនដីនេះ។គ្រប់ជីវិតទាំងអស់ បានចេញមកពី ផែនដី។ ពួកអ្នកគង្វាលទាំងនេះ បានជឿថាក្រូចឆ្មាវាអាចជួយដល់សត្វចៀមបាន នៅពេលដែលសត្វចៀមនោះវាមានបញ្ហាអ្វីមិនស្រួលនៅក្នុងខ្លួនរបស់វា គឺនៅពេលវាឈឺឬក៏មានបញ្ហាអ្វីផ្សេងទៀតជាដើម។ ពួកវាបាននាំគ្នា លិតនៅលើថ្មដាមួយនោះ។លោកអ្នកក៏ធ្លាប់មើលសត្វចៀមបានធ្វើបែបនោះដែរ គឺពួកវានាំគ្នាលិតថ្មនោះ។ ដើម្បីឲ្យសត្វចៀមលិតថ្មនោះ គេក៏បានចាក់ទឹកឃ្មុំនៅលើថ្មដានោះ។ បន្ទាប់មកសត្វចៀមទាំងនោះវានឹងនាំគ្នាទៅលិតទឹកឃ្មុំ ដែលនៅលើថ្មនោះ។
3
មែនហើយយើងរាល់គ្នាក៏មានព្រះគម្ពីរទាំងមូលដែលមានរស់ជាតិដូចជាទឹកឃ្មុំដែរ។យើងក៏បានដាក់ព្រះ បន្ទូលនៅលើថ្មដា។ មិនមែនលើពួកជំនុំណានោះទេ គឺនៅលើថ្មដាវិញដែលជាព្រះយេស៊ូវគ្រីស្ទ៊។ ហើយ ចៀមរបស់ លោកអ្នកនឹងនាំគ្នាលិតហើយលោកអ្នកនឹងទទួលបានការដ៏ដែលល្អចេញមក។ គ្រប់ទាំងអំពើបាបទាំងអស់នឹង រលាយបាត់ទៅអស់នៅពេលដែលលោកអ្នកលិតថ្មដានេះ។ នេះហើយគឺជាអ្វីដែលលោកអ្នករាល់គ្នាត្រូវធ្វើ។ ហើយថ្មដានេះ នឹងនាំមកនូវការប្រោសឲ្យជាដល់លោកអ្នករាល់គ្នា។
កាលពីយូរលង់ណាស់មកហើយ នៅមុនពេលដែលពួកគេបាញ់សត្វទន្សាយពួកគេតែងតែមានរបស់មួយ ដែល ពួកគេហៅហៅថា madstone។ នៅពេលដែលមនុស្សម្នាក់ត្រូវបានឆ្កែឆ្កួតខាំតើហេតុអ្វី គេដាក់គាត់នៅលើ mad stone នេះ។ បើសិនជាគាត់ នៅជាប់ជាមួយនឹង mad stone នោះគាត់នឹងបានជាសះស្បើយ។ បើសិនជាមិនដូច្នោះទេនោះអ្នកជម្ងឺនឹងមានអាការៈធ្ងន់ធ្ងរ គឺអាចនឹងស្លាប់បាន។
ដូច្នេះហើយវាក៏ជារបៀបដែលយើងរាល់គ្នានឹងសិក្សាជាមួយគ្នានៅថ្ងៃនេះដែរ។ការដែលអាក្រក់បំផុតបានខាំ យើង ខ្ញុំដឹងថា វាមិនមែនជាឆ្កែឆ្កួតទេតែវាគឺជាអារក្សវិញ។ យើងរាល់គ្នាមានថ្មដាមួយសម្រាប់ព្យាបាលការនេះបាន៖ គឺជាថ្មនៃគ្រប់ជំនាន់។សូមបងប្អូនគ្រាន់តែកាន់វាឲ្យជាប់ចុះ។ ដរាបណាដែលបានបងប្អូនកាន់ជាប់ នោះលោកអ្នកនឹងបានជាសះស្បើយជាមិនខាន។
4
នៅមុនពេលដែលយើងចូលមេរៀនរបស់យើងនៅយប់នេះ... ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនបានក្រោកឈរឡើងបន្តិច បើសិនជាយើងអាចធ្វើបាន គឺយើងនឹងអធិស្ឋានទាំងអស់គ្នា។ អ្នកមិនមែនជាប្អូនស្រីរបស់Robert Daugherty ទេតើមែនទេ? នាងបានហៅខ្ញុំកាលពីថ្ងៃម៉្សិលម៉ិញគឺនិយាយអំពីការដែលនាងឲ្យយើងខ្ញុំបានអធិស្ឋានឲ្យ... អ្នក មើលទៅដូចជានាងខ្លាំងណាស់។ខ្ញុំមិនដឹងថា គាត់នៅទីនេះ ឬក៏អត់នោះទេ។ ខ្ញុំធ្លាប់ឃើញអ្នកនៅទីនេះកាលពីល្ងាចម៉ិញ។
5
តើមានបងប្អូនប៉ុន្មានាក់ចង់ទទួលបានការនឹកចាំនៅចំពោះព្រះជាម្ចាស់ ឬចង់ឲ្យព្រះជាម្ចាស់ទ្រង់នឹកចាំពីលោកអ្នកបងប្អូន?
ឱព្រះវរបិតានៃទូលបង្គំដែលគង់នៅស្ថានសួគ៌អើយនៅពេលដែលអ្នកនាំចម្រៀងរបស់ទូលបង្គំយើងខ្ញុំនៅរដ្ឋ Chicago ធ្លាប់បានច្រៀងបទ “ចូរនឹកចាំខ្ញុំពេលដែលទឹកភ្នែកបានស្រក់ចុះ” ឱព្រះជាម្ចាស់អើយ សូមទ្រង់នឹកចាំទូលបង្គំយើងខ្ញុំផងនៅយប់នេះ។ នៅពេលវេលានៃសេចក្តីស្លាប់គឺគ្រប់ជីវិតទាំងអស់នឹងត្រូវបានឆ្លងកាត់ នោះសូម ទ្រង់នឹកចាំទូលបង្គំយើងខ្ញុំផងឱព្រះជាម្ចាស់អើយ។ សូមទ្រង់នឹងចាំទូលបង្គំយើងខ្ញុំមិនមែនជាមនុស្សមានបាបឡើយតែសូមទ្រង់នឹកចាំទូលបង្គំដែលជាអ្នកជឿវិញគឺទូលបង្គំយើងខ្ញុំបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រា នៃព្រះគឺជាព្រះអម្ចាស់សង្រ្គោះនៃទូលបង្គំយើងខ្ញុំដែលទ្រង់បានលោះទូលបង្គំយើងខ្ញុំចេញពីអំពើបាប ដែលនាំឲ្យទូលបង្គំយើងខ្ញុំទទួលបានសេចក្តីសង្រ្គោះ។ ការនេះមិនមែនតាមរយៈពួកណាឡើយ ឬក៏គ្រឿងយន្តអ្វីផ្សេងនោះឡើយ ឬក៏ តាមរយៈអង្គការណាដែរ គឺតាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញគឺតាមរយៈទ្រង់តែមួយអង្គគត់។
ទូលបង្គំយើងខ្ញុំសូមនៅជិតទ្រង់នាពេលយប់នេះហើយទូលសូមទ្រង់បានប្រទានពរដល់ទូលបង្គំយើងខ្ញុំ នៅខណៈពេលដែលទូលបង្គំយើងខ្ញុំជួបប្រជុំគ្នាសិក្សាព្រះបន្ទូលរបស់ទ្រង់និងស្គាល់ពីបំណងព្រះហឫទ័យដល់ទូលបង្គំ យើងខ្ញុំរាល់គ្នានៅវេលាយប់នេះដើម្បីឲ្យរូបកាយខាងព្រលឹងវិញ្ញាណរបស់ទូលបង្គំយើងខ្ញុំបានស្អាងឡើង ជាពួកជំនុំ ដ៏រស់ដែលទ្រង់បានគង់នៅជាមួយ ព្រមទាំងដើរជាមួយ នឹងជាទីសាន្តចិត្ត ដល់ទូលបង្គំយើងខ្ញុំ។គឺទ្រង់នឹងប្រាប់ដល់ ទូលបង្គំយើងខ្ញុំគួរធ្វើអ្វី។
ឱព្រះវរបិតាអើយ ទូលបង្គំស្រឡាញ់ទ្រង់។ដ្បិតទូលបង្គំយើងខ្ញុំមិនទាន់មានលក្ខណ័គ្រប់គ្រាន់នៅឡើយទេដែលអាចឲ្យទ្រង់មានបន្ទូលមកកាន់ទូលបង្គំយើងខ្ញុំតាមអ្វីដែលទ្រង់ប្រាថ្នាចង់បាននោះ។ដូច្នេះ សូមទ្រង់បានកាត់ ចោលនូវសេចក្តីល្ងីល្ងើរបស់ទូលបង្គំយើងខ្ញុំផងគឺខាងសាច់ឈាមទាំងអស់ចេញពីទូលបង្គំយើងខ្ញុំផងនៅយប់នេះ។ទូលបង្គំសូមថ្វាយគ្រប់ទាំងអស់ដល់ទ្រង់ហើយសូមទ្រង់ប្រើទូលបង្គំយើងខ្ញុំគ្រប់វេលាចុះ។
ឱព្រះវរបិតាអើយ នៅវេលាយប់នេះសូមទ្រង់ប្រើទូលបង្គំយើងខ្ញុំនាំព្រះបន្ទូលទ្រង់ មកបង្រៀនដល់ពួកគេ នឹងឲ្យពួកគេបានឃើញព្រះគ្រីស្ទនៅក្នុងគ្រាពួកជំនុំដ៏អស្ចារ្យនេះ។ទូលបង្គំយើងខ្ញុំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ គ្រីស្ទ។ អាម៉ែន។
6
យើងបានសិក្សាពីគ្រាពួកជំនុំទាំងឡាយហើយ រហូតមកដល់យប់នេះយើងនឹងសិក្សាពីគ្រាពួកជំនុំទី៦ ហើយ នៅយប់ស្អែកយើងនឹងបញ្ចប់ការសិក្សាពីគ្រាពួកជំនុំគឺយើងនឹងសិក្សាម្តងមួយៗ ចាប់ពីយប់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ។ នៅយប់នេះយើងនឹងសិក្សាលើគ្រាពួកជំនុំមួយ ដែលហៅថា គ្រាពួកជំនុំភីឡាដិលភា។ ហើយចំពោះផ្កាយឬក៏អ្នកនាំ សារ ដែលជាទេវតានាំរបស់ទ្រង់ទៅកាន់គ្រាពួកជំនុំនេះ យើងគិតថា ជាលោក John Wesley។
គ្រាពួកជំនុំបានចាប់ផ្តើមឡើង នៅឆ្នាំ ១៧៥០ គឺជាពួកជំនុំលូធើរៀនបានចេញមក។ ហើយចុង ក្រោយ នៅក្នុងឆ្នាំ ១៩០០ ដល់ ១៩០៦ គ.ស ជាគ្រាពួកជំនុំវេសលៀន ហើយបន្ទាប់មក វាគឺជារឿងនៅក្នុងពួកជំនុំ ឡៅឌីសេ។ ឋ
គ្រាពួកជំនុំនេះ គឺជាគ្រាពួកជំនុំដែលមានសេចក្តីស្រឡាញ់និងជាគ្រាចាត់បញ្ចូនបេសកជនដ៏ធំ ហើយជាគ្រា ដែលបើកទ្វារសម្រាប់បេសកម្ម។ ហើយរង្វាន់គឺ“ធ្វើជាសសរទ្រូង” ហើយការបើកសម្តែងនៃឈ្មោះទាំងបីនោះគឺ៖ ព្រះ នាមរបស់ព្រះ ឈ្មោះទីក្រុងរបស់ព្រះនិងឈ្មោះថ្មីរបស់ព្រះ គឺជាការបើកសម្តែងដែលបានប្រទានមកកាន់ពួកជំនុំ នេះគឺជាគ្រាពួកជំនុំ។ គ្រាពួកជំនុំនេះ ចាប់ផ្តើមនៅក្នុងវិវរណៈ៣:៧-១៣។
7
យើងធ្លាប់បានរំលឹកបន្តិចហើយនៅពេលយប់។ គ្រាពួកជំនុំដំបូងគឺគ្រាពួកជំនអេភេសូរ។ តើបងប្អូនដឹងថា តើទេវតាដែលនាំមកកាន់គ្រាពួកជំនុំនេះគឺជានរណាដែរឬទេ? គឺជាលោកប៉ុល ស្ថិតនៅក្នុងឆ្នាំ៥៥ ដល់១៧០ គ.ស។ ហេតុផលដែលខ្ញុំបានគិតថា ឆ្នាំ ៥៥ គ.សគឺជាពេលដែលគាត់បានចាប់ផ្តើមដំណើរបេសកម្មរបស់គាត់ ហើយក៏ជាពេលដែលគាត់បានចាប់ផ្តើមពួកជំនុំអេភេសូរដែរ។
ហើយគ្រាពួកជំនុំទី២ គឺជាពួកជំនុំស្មឺន៉ា។តើបងប្អូននៅចាំដែរឬទេ ថាទេវតាដែលនាំសារមកកាន់ពួកជំនុំនេះ គឺជានរណាដែរឬទេ? គឺជា Irenaeus ស្ថិតនៅក្នុងឆ្នាំ ១៧០ដល់៣១២។ ហើយគ្រាពួកជំនុំទី៣ គឺជាពួកជំនុំពើកាម៉ុសតើនរណាគឺអ្នកបរិសុទ្ធនៅក្នុងគ្រាពួកជំនុំនោះ? គឺ St. Martin ចាប់ពីឆ្នាំ៣១២ ដល់៦០៦។
ហើយបន្ទាប់ គឺគ្រាពួកជំនុំ ធាទេរ៉ា។ តើបងប្អូននៅចាំទេថាទេវតានាំសារមកកាន់គ្រាពួកជំនុំនេះគឺជានរណា? គឺ Columba នៅក្នុងឆ្នាំ ៦០៦ ដល់ ១៥២០។ បន្ទាប់មក គ្រាពួកជំនុំសើដេស ដែលយើងបានសិក្សាកាលពីយប់ម៉ិញ។ ហើយអ្នកនាំសារមកកាន់ពួកជំនុំនេះគឺជាលោកម៉ាទីនលូធើ ស្ថិតនៅក្នុងឆ្នាំ ១៥២០ ដល់ ១៧៥០។
ហើយនៅយប់នេះ យើងនឹងសិក្សាអំពីគ្រាពួកជំនុំ ភីឡាដិលភាគឺជាលោក John Wesley ដែលជាអ្នកនាំសារនៅ គ្រានោះ ចាប់ពីឆ្នាំ ១៧៥០ ដល់ ១៩០៦ គ.ស។ ហើយវាគឺជាគ្រារបស់បងប្អូនដ៏ជាទីស្រឡាញ់ណាស់។
យើងឃើញថា ពួកជំនុំនីមួយៗទាំងនេះសុទ្ធតែបានបញ្ចាក់ពីលក្ខណៈរបស់ខ្លួន។ ហើយកាលពីយប់ម៉ិញយើងបានសិក្សាពីលោកម៉ាទីនលូធើរ។
8
ហេតុផលដែលខ្ញុំទទួលបានការទាំងនេះគឺខ្ញុំបានសិក្សាវាជាយូរមកហើយ។ ហើយលោកអ្នក និយាយថា “ជា យូរមកហើយ គឺខ្ញុំបានសិក្សាលើប្រវត្តិសាស្ត្រដែលលោកអ្នកបានផ្តល់នូវទីនេះ”ប្រវត្តិសាស្ត្របានចង្អុលបង្ហាញនៅ ក្នុងសៀវភៅនេះ។ នេះហើយគឺជាហេតុផលដែលយើងខ្ញុំបានដាក់ចុះនូវការបណ្តាលមកពីព្រះជាម្ចាស់មកកាន់លោក អ្នកនៅពេលដែលយើងបានជួបប្រជុំគ្នា។
ចំពោះប្រវត្តិសាស្ត្រគឺខ្ញុំអាចអានចេញពីសៀវភៅនេះប្រាប់ដល់លោកអ្នករាល់គ្នាបាន។ ដ្បិតនេះគឺជាអ្វីដែលខ្ញុំ ស្វែងរកនូវការបណ្តាលមកពីព្រះជាម្ចាស់។ បន្ទាប់មកហើយបានដកស្រង់វាចេញពីខ្សែអាត់ថតសម្លេងរបស់យើង។នោះយើងក៏បានទទួលនូវទន្និន័យជាប្រវត្តិសាស្ត្រផងដែរហើយយើងក៏បានទទួលការបណ្តាលមកពីព្រះជាម្ចាស់ ដែរ គឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានប្រទានមកកាន់យើងរាល់គ្នានៅខណៈពេលដែលយើងបានជួបប្រជុំគ្នា គឺជាទីកន្លែងដ៏សុខសាន្តក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ខ្ញុំជឿថាវានឹងផ្តល់នូវពាក្យអត្ថាធិប្បាយបន្តិចបន្តួច អំពីគ្រាពួក ជំនុំទាំងនេះបាន។សូមព្រះជាម្ចាស់ទ្រង់ប្រទានពរចំពោះកិច្ចការនេះ។
9
កាលពីយប់ម៉ិញ យើងបានសិក្សាលើពួកជំនុំសើដេស... នៅក្នុងភាសាក្រេកបានហៅថា“ពួកជំនុំភៀស ខ្លួន” ប៉ុន្តែខ្ញុំគិតថា នៅក្នុងការបកប្រែជាភាសាអង់គ្លេសវិញមានន័យថា “ស្លាប់”វាគឺជាពួកជំនុំដែលស្លាប់ផង និងពួក ជំនុំភៀសខ្លួនផងដោយព្រោះពួកជំនុំនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្តេចប៉ាប ក្នុងឆ្នាំ១៥០០ ឬ ១៥២០ហើយ គ្រាដែលពួកសម្តេចប៉ាបបានគ្រប់គ្រងនោះ យើងហៅថា “គ្រាងងឹត”វាគឺជាពេលវេលាដែលគ្រីស្ទាន បានធ្លាក់ចុះជាខ្លាំងហើយសូម្បីតែនៅក្នុងគ្រាពួកជំនុំឡៅឌីសេផងដែរ។
10
មានការប៉ះទង្គិចមួយដែលលោកអ្នកត្រូវតែរក្សានៅក្នុងគំនិតរបស់លោកអ្នក ដែលពួកជំនុំទាំងនេះបានចាប់ ផ្តើមគឺវាបានឆ្លងកាត់គ្រប់គ្រាពួកជំនុំទាំងអស់ ហើយពួកជំនុំនីមួយៗបានប្រកួតប្រជែងគ្នាទៅវិញមកទៅមក។ បើសិនជាលោកអ្នកសិក្សានូវប្រវត្តិសាស្ត្រដោយយកចិត្តទុកដាក់ជាមួយនឹងសៀវភៅនេះលោកអ្នកនឹងមើលឃើញជា មិនខាន។ ហើយមានពួកជំនុំមួយត្រូវចេញទៅ ក៏មានទេវតាចេញមកនៅចន្លោះនោះ គឺហៅឲ្យត្រឡប់មកវិញ ឲ្យពួក ជំនុំនោះជាប់នៅក្នុងសេចក្តីជំនឿកុំឲ្យត្រូវបាត់បង់ឡើយ។ គឺវាតែងតែបែបដូច្នោះ។
សូមមើលនៅក្នុងគម្ពីរយូដាស គឺនៅជិតគម្ពីរវិវរណៈ។គម្ពីរយូដាសបានចែងថា “ខ្ញុំបានសរសេរ ផ្ញើរមកអ្នករាល់ គ្នា ទាំងទូន្មានឲ្យខំតយុទ្ធដើម្បីការពារសេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច” ការប្រកួតប្រជែងគឺសិ្ថតនៅចន្លោះពួកសាវក និងការបើកសម្តែង ដោយព្រោះពួកសាវកភាគច្រើនបានស្លាប់អស់ហើយនៅសល់តែ ម្នាក់ គឺជាលោក យ៉ូហាន គឺជាអ្នកទទួលការបើកសម្តែងមកពីព្រះជាម្ចាស់ឬជាអ្នកនិពន្ធកណ្ឌវិវរណៈ គឺគាត់បាន ទទួលការបើកសម្តែងមកពីទេវតានៃព្រះអម្ចាស់ប្រាប់ឲ្យគាត់សរសេរកណ្ឌវិវរណៈឡើង។
11
ពួកគេបានប្រកួតប្រជែកគ្នានឹងគ្នា។ ខ្ញុំគិតថាលោកអ្នកបានកត់សំគាល់ពីការទាំងនេះហើយ គឺជាខ្ញុំបានសំដៅ លើរបៀបដែលគ្រាពួកជំនុំសើដេសគឺជាគ្រាអាពាហ៍ពិពាហ៍។ ជាការពិត ពួកជំនុំមិនបានចេញមកជាពិតប្រាកដ គឺមិនមានវត្តមានពេញលេញទេ រហូតដល់គ្រាពួកជំនុំ ធាទេរ៉ា ដ្បិតវាបានរៀបការជាមួយនឹងសើដេស។ ពាក្យថា សើដេ មានន័យថា រៀបការ។
បើសិនជាលោកអ្នកកត់សំគាល់នៅទីនេះ គឺកាលពីយប់ម៉ិញយើងនិយាយអំពីលោកលូធើ គឺយើងនិយាយអំពី ការដែលចេញមកជាមួយនឹងឈ្មោះថា “ស្លាប់”ហើយនិងពាក្យថា “ភៀសខ្លួន”។ វាគឺជាពួកជំនុំដែលបានស្លាប់នៅគ្រា នោះហើយក៏បានភៀសខ្លួនពីសំណល់ពួកជំនុំ ដែលយើងបានលើកមកនិយាយនៅក្នុងគ្រានេះ។
ហើយនៅយប់នេះ យើងនឹងបញ្ចប់ទៅដល់គ្រាពួកជំនុំ ភីឡាដិលភាគឺវាបាននាំមកការចាប់ផ្តើមនៃគ្រាពួកជំនុំ ឡៅឌីសេ។
12
ហើយនៅយប់ស្អែកយើងនឹងសិក្សាគ្រាពួកជំនុំនេះជាមួយគ្នា ហើយនៅចុងបញ្ចប់ ទេវតាក៏លេចមកគឺមកស្តីបន្ទោសដល់ពួកជំនុំដែលបានបោះបង់សេចក្តីស្រឡាញ់ដើម និងពីរបៀបដែលពួកជំនុំនេះបានឃ្លាតឆ្ងាយពី ព្រះ ដូចជាអ្វីដែលពួកគេបានធ្វើនៅទីនេះ។ ហើយនៅគ្រានោះព្រះជាម្ចាស់ទ្រង់នឹងលើកពួកជំនុំរបស់ទ្រង់ទៅស្ថាន សួគ៌។ ហើយគ្រាពួកជំនុំនឹងបញ្ចប់ទៅនៅពេលដែលសារព្រះបន្ទូលព្រះបានមកដល់។ ដូច្នេះ យើងរាល់គ្នាកំពុងតែស្ថិតនៅជិតគ្រានោះហើយ។ តើបងប្អូនយល់ដែរឬទេ?
នៅវេលាទេវតានៃពួកជំនុំ គឺជាអ្នកនាំសារមកកាន់ពួកជំនុំគឺទេវតាមកស្តីបន្ទោសដល់ពួកគេ ដែលបានបោះបង់ សេចក្តីស្រឡាញ់ដើមគឺដើម្បីព្យាយាមឲ្យពួកគេត្រឡប់មកវិញ... គឺពួកទេវតាដែលនាំសាររបស់ព្រះ បានមកស្តីបន្ទោសដល់ពួកគេបែបនោះឯង គឺស្តីបន្ទោសដល់អ្វីដែលពួកគេបានធ្វើ។ ដូច្នេះក៏បានបង្កើតឲ្យមានការប្រកួតប្រជែង គ្នានឹងគ្នា គឺដូចជាឡើងកាំជណ្តើរដែរ។គឺត្រូវបោះជំហានបែបនេះ ហើយធ្វើចលនាឡើងទៅខាងលើ។
13
ឥឡូវនេះ ខ្ញុំមានការរៀបរាប់ពីប្រវត្តិខ្លីមួយអំពីអ្នកនាំសារនោះ គឺជាលោក John Wesley។ John Wesley គឺជា ផ្កាយនៅគ្រានោះ ហើយគាត់បានកើតនៅថ្ងៃ ១៧ មិថុនាឆ្នាំ១៧៣០ នៅក្នុងទីក្រុង Epworth Rectory ប្រទេសអង់គ្លេ។ គាត់គឺជាកូនទី ១៥ ក្នុងចំណោមកូន១៩នាក់របស់លោក John និង Susanne Wesley ដែលជាឪពុកម្តាយរបស់គាត់។ឪពុកគាត់គឺជាគ្រូអធិប្បាយ ហើយម្តាយរបស់គាត់គឺជាស្ត្រីដ៏ពិសិដ្ឋម្នាក់។
នៅក្នុងការថែរក្សាកូនចំនួន១៩នាក់នាងមានពេលវេលាយ៉ាងច្រើនជាមួយនឹងកូនៗរបស់នាង ដោយបង្រៀន មេរៀននៅក្នុងព្រះគម្ពីរនិងរឿងនៅក្នុងព្រះគម្ពីរ ហើយបង្រៀនការអធិស្ឋានដល់ពួកគេ។ ហេតុនោះ វាក៏បានធ្វើឲ្យក្មេងប្រុសទាំងឡាយដែលកូនៗរបស់គាត់ចេញមកក្នុងរបៀបបែបនោះឯង៖ដូចជាអ្នកនិពន្ធបទចម្រៀងយ៉ាងអស្ចារ្យ គឺជាលោក Charles ដែលជាបងប្រុសរបស់គាត់។
14
ហើយ John គឺជាសហការីរបស់ George Whitefield។ John Wesley និង George Whitefield គឺជាអ្នកដំបូងដែលបានបង្កើតឲ្យមានពួកជំនុំមេតូឌីសឡើង...ឬបង្រៀនអំពីការរាប់ជា បរិសុទ្ធ។
John បានភ្ញាក់ពីព្រលឹមរៀងរាល់ព្រឹក។ អស់រយៈពេល ៦ឆ្នាំគឺតែងតែភ្ញាក់ពីដំណេកនៅម៉ោង ៤ព្រឹក។ នោះគឺ ជាការមួយដែលពួកជំនុំបានដើរតាម។គឺពួកគេក្រោកពីព្រឹកព្រលឹម នៅម៉ោង៤ ហើយអធិប្បាយនៅម៉ោង៥ព្រឹក អស់រយៈ៥០ឆ្នាំជាប់គ្នា។ ជួនកាល គាត់អធិប្បាយ ចាប់ពីរ ២ ទៅ ៤ដងក្នុងមួយថ្ងៃ។
ប្រជាជនអង់គ្លេសបាននិយាយថា គាត់បានជិះសេះ ចម្ងាយ ៤៥០០ម៉ាយជារៀងរាល់ឆ្នាំ ដើម្បីអធិប្បាយដំណឹង ល្អ។
15
មានសៀវភៅជាច្រើនបាននិពន្ធឡើង និយាយបង្ខូចគាត់នៅគ្រានោះគឺគេនិយាយកំប្លែងអំពីរូបគាត់។ ប៉ុន្តែពួក គេមិនដែលបំភ្លេចឡើយ។លោកអ្នកមិនអាចធ្វើអ្វីទាស់ប្រឆាំងនឹងកូនរបស់ព្រះបានឡើយ។ អ្នកគ្រាន់តែវាយប្រហារនៅក្នុងខ្យល់តែប៉ុណ្ណោះ។ ហើយព្រះជាម្ចាស់ទ្រង់នឹងវាយផ្ទាល់ពួកគេវិញ។
គាត់ត្រូវបានគេហៅថា ពួកមេតូឌីសដោយព្រោះវិធីសាស្ត្ររបស់គាត់បានធ្វើការទាំងនោះ។ វាបាននិយាយថា នៅក្នុងជីវិតរបស់គាត់គឺគាត់បានអធិប្បាយជាង ៤០០០សេចក្តីអធិប្បាយ។ សេចក្តីអធិប្បាយ ៤០០០។ នៅពេលដែលគាត់ទទួលមរណភាពក្នុងឆ្នាំ ១៧៩១ និកាយមេតូឌីស ក៏បានចាក់ឬសនៅក្នុងពិភពលោកនេះរួចក៏ចាប់ផ្តើមមាន ពួកជំនុំមេតូឌីសឡើង។ បន្ទាប់មក ក៏មាន Asbury និងមនុស្សជាច្រើនទៀតចេញមកនៅក្នុងគ្រានោះ។
16
បើសិនជាយើងកត់សំគាល់ពីកិច្ចស្វាគមន៍របស់ពួកជំនុំនោះយើងនឹងចាប់ផ្តើមខ៧ គឺជាទេវតានៃពួកជំនុំ ភីឡាដិលភាវាគឺជាពួកនុំដ៏ពិតប្រាកដមែននៅក្នុងការទទួលស្គាល់ជាសាធារណៈ។
ចូរសរសេរផ្ញើរទៅទេវតានៃពួកជំនុំដែលនៅក្រុងភីឡាដិលភាថា...
ខ្ញុំធ្លាប់បានហៅការចូលរួម ធ្វើការប្រកួតប្រជែង។នោះលោកអ្នកនឹងមកដល់ចំនុចនេះ បើសិនជាលោកអ្នកនឹងមើលពីរបៀបដែលទេវតាបាននាំសារមកកាន់ពួកជំនុំនេះ... គ្រាពួកជំនុំមេតូឌីសហើយក៏បានហួសទៅបន្តិច ដល់ ភីឡាដិលភា... ពួកជំនុំឡៅឌីសេ, គ្រាពួកជំនុំថ្ងៃបុណ្យទី៥០។នៅយប់ស្អែក អ្នកនាំសារពួកជំនុំថ្ងៃបុណ្យទី៥០ នឹង ត្រឡប់មកបន្ទោសការដែលធ្លាក់ចុះទាំងនេះគឺការបន្ទោសនេះ មានតាំងពីការធ្លាក់ចុះនៅក្នុងគ្រាពួកជំនុំសើដេស ម្ល៉េះ។
17
បងប្អូនជាទីស្រឡាញ់អើយ។ វាគឺជាគ្រាដ៏អស្ចារ្យរបស់ពួកបេសកជននិងបេសកម្ម។ ពិភពលោកនេះ មិនធ្លាប់ ជួបបែបនេះឡើយវាក៏បានបន្តររហូតដល់គ្រារបស់យើងរាល់គ្នា។ បន្ទាប់មក ក្នុងពិភពលោកនេះ ក៏មានឃើញពួកបេកសជនគ្រប់ទីកន្លែង។ នៅចុងឆ្នាំ១៥០វាគឺជាពេលវេលាដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក សម្រាប់ ពួកបេកសជនដែលធ្វើដំណើរទៅកាន់គ្រប់ផ្នែកនៃពិភពលោកជាមួយនឹងដំណឹងល្អ។
យ៉ាងណាម៉ិញ ការដែលចាត់បញ្ចូនសារដំណឹងល្អ នៅលើក្រដាស និងខិតបណ្ណ័សៀវភៅ និងអ្វីៗផ្សេងទៀត ដំណឹងល្អក៏បានផ្សាយទៅកាន់គ្រប់ជាតិសាសន៍នៅលើផែនដីជាយូរមកហើយ។ យើងនឹងមើលពីភស្តុតាងជាមួយគ្នាតើវាមិនពិតដូចជាអ្វីដែលព្រះយេស៊ូវទ្រង់មានបន្ទូលទេឬអី។ ទ្រង់មិនបានមានបន្ទូលថា“ចូរទៅកាន់ពិភពលោក ហើយបង្កើតសាលាព្រះគម្ពីរនោះទេ” តែទ្រង់មានបន្ទូលថា“ចូរចេញទៅកាន់ពិភពលោកនេះ ហើយផ្សាយដំណឹងល្អ វិញ” ការទាំងអស់នោះ គឺកិច្ចការដ៏ល្អប៉ុន្តែបេសកម្មរបស់ទ្រង់ដល់ពួកជំនុំគឺ “ចូរទៅកាន់ពិភពលោកនេះ ហើយផ្សាយ ដំណឹងល្អចុះ”ហើយដំណឹងល្អ មិនមែនគ្រាន់តែជាព្រះបន្ទូលតែប៉ុណ្ណោះនោះទេតែជាព្រះបន្ទូលដែលនាំមកនូវជីវិត ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលថា “ទីសំគាល់ទាំងនេះនឹងធ្វើឲ្យពួកគេបានជឿ”
18
គម្ពីរម៉ាកុស ១៦ចែងពីបេសកម្មចុងក្រោយរបស់ទ្រង់ទៅកាន់ពួកជំនុំ “ទីសំគាល់ទាំងនេះនឹងធ្វើឲ្យពួកគេជឿ”បេសកម្មដំបូងរបស់ទ្រង់ ទៅកាន់ពួកជំនុំ គឺនៅក្នុងគម្ពីរម៉ាថាយ ១០ បានចែងថា“ការប្រោសជម្ងឺឲ្យបានជា និងប្រោសមនុស្សស្លាប់រស់ឡើងវិញ បណ្តេញអារក្ស៖ដរាបណាដែលអ្នកបានទទួលជឿ នោះអ្នកនឹងបានទទួល”ហើយព្រះបន្ទូលចុងក្រោយរបស់ទ្រង់ទៅកាន់ពួកជំនុំគឺ “ចូរទៅកាន់ពិភពលោកនេះហើយផ្សាយដំណឹងល្អដល់គ្រប់ ជាតិសាសន៍។ ហើយអស់អ្នកដែលបានទទួលជឿព្រមទាំងធ្វើបុណ្យជ្រមុជទឹក នោះនឹងបានសង្រ្គោះ គឺអស់អ្នកដែលបានជឿនឹងមិនត្រូវវិនាសឡើយ ហើយទីសំគាល់ទាំងនេះ នឹងធ្វើឲ្យពួកគេជឿ”
តើវាមិនមែនជាការដែលចម្លែកទេឬអីដែលវាបានកាត់ជាផ្នែកៗឡើងបែបដូច្នេះ? ដោយប្រើពាក្យថា “ហើយ” វា គឺជាឈ្នាប់ដែលចង់ភ្ជាប់ប្រយោគឲ្យជាប់គ្នា។ មានអ្នកបំរើព្រះជាច្រើននឹងនិយាយថា “ចូរទៅផ្សាយដំណឹងល្អ។អស់អ្នកដែលបានទទួលជឿ ហើយទាំងធ្វើបុណ្យជ្រមុជទឹក នោះនឹងបានទទួលសង្រ្គោះហើយអ្នកដែលបានជឿនោះ នឹងមិនត្រូវវិនាសឡើយ”។
“ហើយទីសំគាល់នេះ នឹងធ្វើឲ្យពួកគេជឿ។គេនឹងដេញអារក្សដោយឈ្មោះរបស់ខ្ញុំ។ ពួកគេនឹងមានភាសាថ្មី។បើសិនជាពួកគេចាប់កាន់សត្វពស់ ឬក៏ផឹកថ្នាំពុលក៏ដោយ នោះនឹងមិនគ្រោះថ្នាក់ឡើយ៖បើសិនជាពួកគេដាក់ដៃលើ អ្នកជម្ងឺ នោះពួកគេនឹងបានជា” ទីសំគាល់នៃព្រះដ៏មានព្រះជន្មរស់នឹងធ្វើចលនានៅក្នុងចំណោមមនុស្ស។ តើវាបាន ឆ្ងាយប៉ុណ្ណាទៅ? “គឺទៅកាន់ពិភពលោកទាំងមូល”តើលោកអ្នកយល់ដែរឬទេ? គឺនៅក្នុងពិភពលោកទាំងមូល។
19
ដូច្នេះ នៅពេលដែលខ្ញុំនិយាយថា សារថ្ងៃបុណ្យទី៥០(មិនមែនអង្គការ ឬក្រុមថ្ងៃបុណ្យទី៥០នោះទេ គឺសារថ្ងៃ បុណ្យទី៥០ជាសារដ៏ពិតប្រាកដមកពីព្រះជាម្ចាស់...។ ចូរមើលគម្ពីរម៉ាកុស ១៦។ព្រះយេស៊ូវទ្រង់បានបង្គាប់ ដល់ពួកជំនុំរបស់ទ្រង់ថា៖ “ចូរចេញទៅកាន់ពិភពលោកហើយផ្សាយដំណឹងល្អ។ ទីសំគាល់ទំាងនេះ គឺជាការនិយាយ ភាសាដ៏ទៃ ការប្រោសជម្ងឺការសម្តែងការអស្ចារ្យ ជាដើម...” តើនៅឆ្ងាយប៉ុណ្ណាទៅ? “ទៅកាន់ពិភពលោកទាំង មូល”តើទៅកាន់មនុស្សប៉ុន្មាននាក់ទៅ? “គឺទៅកាន់គ្រប់មនុស្សទាំងអស់”គឺរហូតដល់ចុងបំផុតផែនដី។ ទីសំគាល់ ទាំងនេះនឹងធ្វើឲ្យពួកគេជឿ។គឺមនុស្សគ្រប់គ្នានៅក្នុងផែនដី។ ដូច្នេះ វាក៏មានពួកជំនុំថ្ងៃបុណ្យទី៥០ឡើង។
20
យើងនឹងសិក្សាជាមួយគ្នា អំពីគ្រាពួកជំនុំ ភីឡាដិលភានៅយប់នេះ។ នៅក្នុងគ្រានោះ មានការផ្សាយដំណឹងល្អ មានពួកបេសកជនគឺមានទូលទាំងពិភពលោកទៅកាន់គ្រប់ជាតិសាសន៍ទាំងអស់។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅពេលដែលដំណឹងនេះត្រូវបានផ្សាយចេញទៅកាន់ពិភពលោកទាំងមូលដែលនឹងធ្វើបន្ទាល់អំពីខ្ញុំ ដល់ចុងបំផុតនៃផែនដី” បើសិនជាបែបដូច្នោះអ្វីដែលទ្រង់មានបន្ទូលគឺការផ្សាយទៅកាន់ មនុស្សគ្រប់ជាតិសាសន៍ការចាត់បញ្ចូនពួកបេសកជន ដោយការអាន ការសរសេរ និងលេខអត្ត ហើយបញ្ចូនទៅ គ្រប់តំបន់ហើយធ្វើឲ្យមនុស្សចាប់កាន់ដៃគ្នា និងជឿថាមានព្រះ។
លោកប៉ុលនិយាយថា“ដំណឹងល្អមិនមែនមកក្នុងព្រះបន្ទូលតែប៉ុណ្ណោះទេ តែតាមរយៈអំណាចចេស្តា និងការបើកសម្តែងរបស់ព្រះវិញ្ញាណបរិសុទ្ធ” បន្ទាប់មក នៅពេលដែលព្រះយេស៊ូវទ្រង់មានបន្ទូលថា“ចូរចេញទៅកាន់ពិភព លោក ហើយផ្សាយដំណឹងល្អ” “ចូរចេញទៅកាន់ពិភពលោក ហើយសម្តែងដល់មនុស្សឲ្យបានឃើញទៅ។សម្តែងពី អំណាចចេស្តានៃដំណឹងល្អ៖ ថ្លែងព្រះបន្ទូលព្រះនិងបង្ហាញដល់មនុស្សពីអ្វីដែលព្រះបន្ទូលបានចែង និងសម្តែងដល់ ពួកគេ។ អូ!នោះគឺជារបៀបដែលត្រូវបង្ហាញឲ្យគេបានស្គាល់។
21
នៅពេល Morris Reedhead ឈរនៅក្នុងបន្ទប់នៅថ្ងៃនោះ លោកប្រធានាធិបតីប្រទេស Sudan Missions ដែលជាប្រទេសធំជាងគេនៅក្នុងពិភពលោក ពេលដែលគាត់និយាយថា “បងប្រុស Branham អើយ បងគឺជាពួកមេតូឌីសបងគួរតែដឹងអ្វីដែលសេចក្តីពិតហើយ” ខ្ញុំនិយាយថា “ព្រះគម្ពីរគឺជាសេចក្តីពិត”
គាត់សួរថា “តើពួកថ្ងៃបុណ្យទី៥០នេះ ទទួលបានអ្វី?”
ខ្ញុំឆ្លើយថា“ព្រះវិញ្ញាណបរិសុទ្ធ”
ហើយគាត់និយាយថា “អូ! ខ្ញុំធ្លាប់បានឃើញពួកគេកំទេចគ្រឿងតុទូនិងទាត់កំទេចរបស់របរទាំងនោះចោល”
ខ្ញុំតបវិញថា “បាទ, ការតែមួយគត់គឺអ្នកបាននាំខ្លួនរបស់អ្នកត្រឡប់ទៅក្រោយវិញ ហើយក៏ផ្តាច់ខ្លួនឆ្ងាយពី ពួកគេ”ពួកគេបានទទួលការជាច្រើន។ ពួកគេក៏បានធ្វើការមួយចំនួន តែពួកគេក៏បានផ្លុំវាចោលទៅវិញ។ខ្ញុំនិយាយថា “បើសិនពួកគេសម្លឹងការនៅក្នុងនេះ នោះពួកគេនឹងឃើញការអស្ចារ្យ ទីសំគាល់និងអ្វីៗផ្សេងទៀត។ ប៉ុន្តែពួកគេមិន ដឹងអី្វដែលពួកគេបានធ្វើវានោះទេ។ ដូច្នេះ ពួកគេគ្រាន់តែស្រែកឡើងតែប៉ុណ្ណោះ។គឺគេបានផ្លុំវាចេញទៅ” ខ្ញុំគួរតែផ្លុំវា ចោល ជាជាងដែលកាន់ជាប់នៅវិញ។ ចុះលោកអ្នកវិញតើមិនធ្វើបែបនេះទេឬអី?
គឺដូចជាអ្នកជឿវ័យចំណាស់ធ្លាប់និយាយថា “ខ្ញុំគួរតែភ័យខ្លាច...ហើយខ្ញុំគួរតែមានភ្លើងតែបន្តិច ជាជាងគ្មាន ភ្លើងទាល់តែសោះ”
22
ចំពោះបញ្ហានាពេលសព្វថ្ងៃនេះ យើងបានព្យាយាមលាបពណ៌បិទបាំង ហើយនិយាយថា “តើអ្នក ដឹងទេនៅក្នុងបុណ្យទី៥០ ពួកគេបានធ្វើការនេះ” តើការល្អអ្វីដែលពួកគេបានធ្វើដើម្បីបង្ហាញពីមនុស្សដែលរឹងកក ជិតស្លាប់ ដោយការដុតកំដៅភ្លើងនោះ?វានឹងមិនអាចជួយដល់គាត់បានឡើយ​ សូម្បីតែបន្តិច។ គាត់ត្រូវតែមានភ្លើង ដោយខ្លួនឯង។
ហើយបើសិនជាមាន អំណាចចេស្តានៃព្រះ ដែលបង្កើតឲ្យមានថ្ងៃបុណ្យទី៥០ឡើងដែលជាកិច្ចការរបស់ព្រះជា ម្ចាស់ ហើយពួកគេក៏បានធ្វើការ និងទីសំគាល់ហើយបើសិនជាលោកអ្នកមិនបានលាបពណ៌រូបភាពនោះទេ ចូរនាំយករូបភាពដ៏ពិតប្រាកដមកកាន់ពួកគេចុះ នោះពួកគេនឹងទទួលបានបទពិសោធន៍ដូចគ្នាគឺជាសេចក្តីសង្រ្គោះដូចគ្នា ដែលបានដៅចំណាំទីបន្ទាល់របស់ពួកគេនូវរបៀបដែលពួកគេបានធ្វើ។ ដ្បិតលោកអ្នកត្រូវតែយកវាទៅកាន់ពួកគេ។លោកអ្នកមិនត្រូវវិលត្រឡប់ទៅកាន់ជំនាន់ផ្សេងទៀតនោះទេ តែត្រូវនាំវាមកកាន់ទីនេះវិញ។
23
ឥឡូវនេះ យើងបានឃើញថានេះគឺជាគ្រារបស់បងប្អូនដ៏គួរជាទីស្រឡាញ់ ដែលជាគ្រាចាត់បញ្ចូនបេសកជន យ៉ាងអស្ចារ្យ។ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ទៅកាន់ពិភពលោក គឺមនុស្សគ្រប់ជាតិសាសន៍ហើយទីសំគាល់ទាំង នេះនឹងធ្វើឲ្យពួកគេជឿ”
យើងបានមើលជាមួយគ្នានូវប្រវត្តិសាស្ត្រនិងតាមរយៈព្រះគម្ពីរ គឺខ្ញុំចង់សួរទៅកាន់លោកអ្នកថា តើនៅយប់នីមួយៗយើងរាល់គ្នាមិនបាន...? យើងបានអានព្រះគម្ពីរដែលបានចែងនៅទីនេះ ពីអ្វីដែលព្រះយេស៊ូវប្រាប់ទៅដល់លោកយ៉ូហានពីអ្វីដែលបានកើតឡើង ហើយនៅទីនេះ យើងក៏ទទួលបានជាប្រវត្តិសាស្ត្រនិងភស្តុតាងបង្ហាញ ពីការដែលបានកើតឡើង។ វាពិតប្រាកដណាស់។ នេះហើយគឺជាហេតុផលដែលខ្ញុំបានខំព្យាយាមចំណាយពេល ស្វែងរកពីមនុស្សទាំងនេះដើម្បីឃើញពីបាវបំរើរបស់ព្រះជាម្ចាស់ ដែលបានកាន់សារព្រះបន្ទូលនេះជាប់។ ព្រះគម្ពីរបានចែងថា គាត់បានរក្សាព្រះបន្ទូលរបស់ទ្រង់ ចាប់តាំងពីដំបូង មិនដែលខ្ជីខ្ជារឡើយ។
បន្ទាប់មក នៅពេលដែលយើងឃើញ វាត្រូវបានបាត់បង់អស់ទៅទ្រង់ក៏បានហៅគ្រាដដែលនោះ គឺជាគ្រាស្លាប់ ដែលជាគ្រាងងឹត។​ពួកគេបានចេញមកមានពន្លឺតែបន្តិចប៉ុណ្ណោះ រួចក៏មានកំលាំងថែមបន្តិចទៀត។ បន្ទាប់មកក៏ចូលទៅ​ដល់បទពិសោធន៍ថ្ងៃបុណ្យទី៥០ ដ៏ពិតប្រាកដជាថ្មីម្តងទៀត នៅថ្ងៃចុងក្រោយ។ហើយកូនក្រមុំក៏បានលើក ឡើងទៅស្ថានសួគ៌ហើយភាពទុក្ខព្រួយក៏វិលត្រឡប់មកវិញជាថ្មីម្តងទៀត។ ការរងទុក្ខដ៏អស្ចារ្យដែលនឹងត្រូវមក ដល់នៅមុខពិភពលោកនេះ។
24
គ្រាពួកជំនុំដ៏អស្ចារ្យ គឺជាបងប្អូនដ៏គួរជាទីស្រឡាញ់គឺជាគ្រាបេសកម្ម។ សូមអនុញ្ញាឲ្យខ្ញុំបានប្រាប់ពីឈ្មោះមនុស្សដ៏អស្ចារ្យទាំងនោះដល់លោកអ្នក។ ខ្ញុំបានសរសេរឈ្មោះរបស់ពួកគេចុះនៅទីនេះ ដូចជា៖John Wesley, George Whitefield (ប្រហែលជាក្នុងឆ្នាំ ១៧៩៣) Charles G. Finney, DwightMoody, William Carey ជាបេសកជន ដ៏អស្ចារ្យដែលបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៧៧៣ ហើយលោក David Livingstone​ ធ្វើដំណើរទៅកាន់អាហ្រ្វិកខាងត្បូង។
ខ្ញុំមានឈ្មោះរបស់ពួកគេច្រើនណាស់គឺសុទ្ធតែជាមនុស្សដ៏អស្ចារ្យ ដែលរស់នៅក្នុងគ្រាបងប្អូនដ៏គួរជាទីស្រ ឡាញ់គឺមានទាំងស្បែកខ្មៅ និងស្បែកស ស្បែកត្នោត និងស្បែកលឿងជាដើម។ហើយពួកគេទាំងនេះ​បានធ្វើដំណើរ ទៅកាន់ទីបំពេញបេសកម្ម គឺឈោងចាប់ប្រជាជាតិទាំងឡាយនៅគ្រប់ទីកន្លែង។ ហើយវាក៏បានបើកផ្លូវដល់ពួកគេ ដែលពួកគេអាចទៅបានហើយទ្វារផ្សេងទៀតក៏បានបើកដែរ ដោយព្រោះពីមុន ពួកគេមិនអាចចូលទៅបានឡើយ។គឺនៅគ្រាពួកសម្តេចប៉ាបទីក្រុងរ៉ូម និងពួកផ្សេងទៀត បានបិទទ្វារទាំងអស់រហូតទាល់តែពួកគេមិនអាចចូលបាន។​
ប៉ុន្តែនៅក្នុងគ្រានោះ ទ្វារក៏បានបើកឡើងដោយព្រោះទ្រង់មានបន្ទូលថា ទ្វារនឹងបើកឡើង។ ពួកគេបានបើកទ្វារជាច្រើន
25
ក្នុងកំឡុងពេលនោះ៖ ទ្វារសម្រាប់ដំណឹងល្អ ទ្វារសម្រាប់បេសកម្មនិងទ្វារត្រឡប់ទៅឯព្រះគ្រីស្ទវិញ។ អ្វីៗ ទាំងអស់ បានបើកចំហរឡើងក្នុងកំឡុងពេលនោះ។លោកអ្នកអាចនឹងឃើញពីអ្វីដែលពួកគេបានធ្វើ។ គឺពួកបងប្អូននៃយើងបានធ្វើការយ៉ាងអស្ចារ្យឡើង។
ចាប់ពីលោក Wesley ដែលជាផ្កាយបន្ទាប់ពីគ្រាពួកជំនុំសើដេសមក គឺបន្ទាប់ពីគាត់បានចូលមកដាស់ឲ្យពួកគេភ្ញាក់ឡើងចេញពីគ្រាពួកជំនុំសើដេស គឺបានកន្លងផុត ១៥០ឆ្នាំ ដែលមានពួកបេសកជនយ៉ាងច្រើនដែលគ្មានគ្រា ណាៗប្រៀបដូចឡើយ គឺមានពួកបេសកជននៅជុំវិញពិភពលោក។ ចូរគិតពិចារណាចុះ!គឺគ្រប់ជាតិសាសន៍ទាំងអស់ នៅក្រោយស្ថានសួគ៌នេះ បានឮព្រះបន្ទូល។ វាបានបំពេញអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ដ្បិតមិនមែនតែដំ ណឹងល្អទេ គឺជាព្រះបន្ទូលផងដែរ។ “អក្សរបានបញ្ចាក់ពីសេចក្តីស្លាប់តែព្រលឹងវិញ្ញាណបានទទួលជីវិតវិញ” ។
26
នៅពេលដែលខ្ញុំឈរនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនៅគ្រានោះគ្មានវេទិការទេ ហើយក៏មានមនុស្សរាប់សិប ពាន់នាក់បានអង្គុយស្តាប់នៅទីនោះហើយខ្ញុំបានជួបបេសកជន Mohammedan ម្នាក់ ហើយគាត់បាននិយាយថា “អូ!ដ្បិតទាំងនេះគឺជាព្រលឹងដ៏មានតម្លៃណាស់”
ហើយបុរសនោះ បាននៅទីនោះជាច្រើនឆ្នាំមកហើយ ក៏បាននាំជនជាតិ Mohammedan ម្នាក់នោះទទួលជឿព្រះគ្រីស្ទផង។ ដោយព្រោះ ជនជាតិ Mohammedans នោះបានកើតចេញមកពី Medes និង Persians ហើយច្បាប់របស់ ពួកគេមិនបានផ្លាស់ប្តូរឡើយ។នៅពេលដែលពួកគេជាពួក Mohammedan គឺពួកគេត្រូវតែជាពួក Mohammedan រហូត។
ដូច្នេះ ពួកគេក៏មានព្រលឹងបងប្រុសម្នាក់នេះដែលយើងកំពុងតែនិយាយ គឺគាត់កំពុងតែឈរនៅខាងក្រៅនៅទី ធ្លា Pretoria គឺជាទីក្រុងរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ នៅទីនោះគឺជារដ្ឋសេរី នៅក្នុង Transvaal។ ហើយយើងខ្ញុំ បានធ្វើដំណើរមកពីទីកន្លែងនោះ រហូតទៅដល់ Capetown និង Bloemfontein ហើយក៏ត្រឡប់មកវិញតាមរយៈ Grahamstown ភាគខាងកើតទីក្រុងឡុងដុនហើយក៏ត្រឡប់ទៅកាន់ Johannesburg ម្តងទៀត បន្ទាប់ពីយើងខ្ញុំបាន ចាកចេញពី Capetown ហើយក៏ឡើងទៅដល់តំបន់ឆ្នេរសមុទ្រវិញ។
27
ទីក្រុងចុងក្រោយដែលយើងបានធ្វើដំណើរទៅដល់គឺ Durban ជាទីកន្លែងដែលយើងបានជួបប្រជុំគ្នាភាគច្រើន គឺជាអ្នក ដែលបានកើតនៅទីនោះ។ គឺមានមនុស្សប្រហែលជា ១៥០... ២០០ ០០០នាក់អង្គុយនៅទីនោះ គឺជាពួកជនជាតិដើម Mohammedans​។ ពួកគេត្រូវធ្វើដំណើរអស់ជាច្រើនសប្តាហ៍... គឺជាទីក្រុងដែលធំជាងChurchill Downs ទៅទៀត។វាគឺជាទីក្រុងដែលធំជាងគេនៅក្នុងពិភពលោក។ ទីក្រុងឡុងដុន គឺជាទីក្រុងដែលធំ ជាងគេក៏មានអាហ្វ្រិកខាងត្បូង និង Churchill Downs​។
ពួកគេមានរបងការពារ ដោយព្រោះពួកគេធ្លាប់មានសង្រ្គាមកុលសម្ព័ន្ធ។មានប៉ូលីស ២ ឬ៣០០នាក់ បានឈរ ការពារនៅទីនោះក៏បាននាំកុលសម្ព័ន្ធនីមួយចូលទៅក្នុងរបងការពារនោះដូច្នេះពួកគេនឹងមិនច្បាំងគ្នានោះទេ ហើយ គេក៏បានដកហូតអាវុធរបស់ពួកគេដូចជាលំពែងជាដើម និងក៏ធ្វើការត្រួតពិនិត្យផងដែរ។
ហើយព្រះមហាក្សត្រយានី Rhodesia បានយាងចុះមក ជាមួយនឹងនឹងរទេះ៧៧គ្រឿង ឬក៏រទេះភ្លើង... ដែល បានផ្ទុកមនុស្សពេញ ដែលធ្វើដំណើរមកពី Rhodesia ដើម្បីមកចូលរួមការប្រជុំ ហើយក៏មានរទេះភ្លើងពិសេសមួយបានមកដល់។
28
ព្រះជាម្ចាស់ទ្រង់បានធ្វើការយ៉ាងអស្ចារ្យ និងទីសំគាល់ផង។យើងរាល់គ្នាបានឃើញអ្វី? គឺយើងបានឃើញ Sidney Smith ដែលជាចៅហ្វាយក្រុង Durban បានចេញមកនៅថ្ងៃនោះ រួចខ្ញុំនិយាយថា “តើនៅករបស់គាត់មានស្លាកសញ្ញាអ្វីទៅ?” គាត់គឺជាបុរសស្បែកខ្មៅមួយរូប គឺស្ថិតនៅក្នុងអំបូរពួកស្បែកខ្មៅនោះហើយគឺជាមូលហេតុ ដែលខ្ញុំ ធ្វើដំណើរទៅកាន់ទីនោះដើម្បីអធិប្បាយព្រះបន្ទូលព្រះ។ពួកគេជាច្រើន គ្មានខោអាវស្លៀកពាក់ទេ។ គឺទាំងបុរស និងស្ត្រី។គាត់មានរូបចម្លាក់មួយនៅក្នុងដៃរបស់គាត់ និងមានស្លាកសញ្ញានៅករបស់គាត់ដែរ។
ខ្ញុំបាននិយាយថា “តើពួកគេពាក់ស្លាកសញ្ញានោះដើម្បីអ្វី?”
គាត់ឆ្លើយថា “ពួកគេគឺជាគ្រីស្ទាន”
ខ្ញុំសួរទៀតថា “ពួកគេគឺជាគ្រីស្ទានឬ? តើរូបចម្លាក់អ្វីដែលពួកគេកាន់នៅក្នុងដៃនោះ?”
គាត់ឆ្លើយថា “បងប្រុស Branham គាត់គឺជា Songhai​។ ”ខ្ញុំអាចនិយាយភាសារបស់គាត់បាន“ ”យើងនឹងធ្វើដំណើរឡើងទៅកាន់ទីនោះ ហើយអ្នកនិយាយទៅកាន់ពួកគេទៅ។ គឺហៅពួកគេតាមដែលអ្នកត្រូវការចុះ។គឺនិយាយ ទៅកាន់ពួកគេ ដូចជាអ្នកចង់សួរសំនួរទៅកាន់ពួកគេចុះ។ ខ្ញុំនឹងសួរគាត់រួចគេនឹងប្រាប់ដល់អ្នកនូវអ្វីដែលពួកគេ និយាយហើយ“
29
ដូច្នេះ ខ្ញុំក៏និយាយថា “សូមជំរាបសួរ Thomas” ខ្ញុំបានហៅគាត់ថា Thomas ដោយព្រោះខ្ញុំគិតថា នោះគឺជាឈ្មោះដ៏ល្អសម្រាប់គាត់។ ហើយខ្ញុំសួរថា “តើអ្នកសុខសប្បាយជាទេ Thomas?” រួចគាត់សម្លឹងមើលមុខ របស់ខ្ញុំ ហើយខ្ញុំក៏បានសួរទៀតថា“តើអ្នកគឺជាគ្រីស្ទានឬ?”
“មែនហើយ”គាត់គឺជាគ្រីស្ទាន។
ហើយខ្ញុំនិយាយថា...អូ! ជាការពិត គាត់មិនដែលស្គាល់ខ្ញុំឡើយ។ គ្មានពួកគេណាម្នាក់ធ្លាប់ បានឃើញពួកយើងនៅឡើយទេ។ ដូច្នេះខ្ញុំក៏បានសួរថា“តើអ្នកបានធ្វើអ្វីខ្លះជាមួយនឹងរូបចម្លាក់នេះ?”
អូ!ឪពុករបស់គាត់បានរក្សាទុកវា ថាគឺជាព្រះ។
ខ្ញុំបានសួរថា“តើឪពុករបស់អ្នកបានរក្សាវាទុកឬ?”“វាគ្មានហេតុអ្វីដែលត្រូវឲ្យអ្នករក្សាទុកវានោះឡើយ។ អ្នកគឺ ជាគ្រីស្ទានអ្នកមិនត្រូវការរក្សាទុករូបចម្លាក់នោះទេ”
គាត់បានប្រាប់ថា នៅថ្ងៃមួយ មានសត្វតោបានដេញប្រហាឪពុករបស់គាត់។ហើយគាត់ក៏បានដុតផ្នុកភ្លើងតូច មួយឡើង ហើយនិយាយទៅកាន់អ្នកអធិស្ឋានឲ្យគាត់ដែលជាគ្រូពេទ្យ បានប្រាប់ទៅកាន់គាត់តាមរយៈរូបចម្លាក់នេះហើយរូបចម្លាក់នេះបានធ្វើឲ្យសត្វតោះរត់បាត់។
30
រួចខ្ញុំនិយាយទៅកាន់គាត់ថា “សូមមើលវាមិនមែនជាអ្នកដែលបានអធិស្ឋាន ដូចដែលគ្រូពេទ្យបានប្រាប់ទៅ កាន់អ្នកទេ។វាគឺភ្លើងទេតើ ដែលបានធ្វើឲ្យសត្វតោនោះរត់បាត់” “សត្វតោនោះវាខ្លាចភ្លើង”“ក្នុងនាមជាគ្រីស្ទាន Thomas អើយ អ្នកមិនគួររក្សារបស់នេះទុកទេ។អ្នកមិនគួរមានការជាប់ពាក់ព័ន្ធនឹងរបស់នេះឡើយ”។
ហើយគាត់និយាយថា “អូ! មែនហើយ” “បើសិនជា Amoyah...” វាជាអានុភាពដែលមើលមិនឃើញ“គឺជាព្រះ នៃយើងដែលមិនអាចមើលឃើញបានឡើយ” ពាក្យថា Amoyah មានន័យថា... ជាកំលាំងមួយដូចជាខ្យល់។ “បើសិន Amoyah បរាជ័យ នោះការនេះនឹងមិនកើតមានឡើងឡើយ” ដូច្នេះគាត់នឹងរក្សាវាទាំងពីរ បើសិនការមួយ ដែលមិនដំណើរការ នោះមួយទៀតនឹងដំណើរការជាមិនខាន។នេះហើយគឺជាកំលាំងរបស់គ្រីស្ទាន។
31
ប៉ុន្តែនៅរសៀលនោះ ពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងចុះមកនោះវាក៏បានចាប់ផ្តើមបើកសម្តែងសេចក្តីអាថ៌ កំបាំងនៅក្នុងចិត្តបន្ទាប់ពីខ្ញុំបានអធិប្បាយប្រហែលជា១ម៉ោង។
ដូច្នេះ ខ្ញុំបានអធិប្បាយដូចជា“ព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ” ហើយមួយនេះអាចនិយាយថា “Ba, ba, ba, ba, ba” ហើយមួយទៀតនិយាយថា “Gloo, gloo, gloo, gloo” ហើយបន្ទាប់មក “Um, um,um” គឺបែបនោះឯង។ គ្រប់ ទាំងអស់មានន័យថា “ព្រះគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ”។ ហើយខ្ញុំត្រូវសរសេរចុះនូវអ្វីដែលខ្ញុំបាននិយាយចុងក្រោយ។ ខ្ញុំមិនដឹងថា ខ្ញុំនៅទីកន្លែងណាទេ ហើយបន្ទាប់មករង់ចាំពួកគេបានឆ្លងកាត់។
32
ហើយនៅពេលដែលវាត្រឡប់មកវិញ“ពួកបេសកជនបានប្រាប់លោកអ្នកអំពីព្រះយេស៊ូវថា​ ទ្រង់នឹងយាងមក សង្រ្គោះដល់លោកអ្នក”លោកអ្នកនឹងមើលឃើញពួកគេសម្លឹងគ្នាទៅវិញទៅមក ហើយក៏ដឹងថា ពួកគេមានកុលសម្ព័ន្ធខុសៗគ្នា គឺមានឡើងចុះបែបនោះឯង។
ខ្ញុំបាននិយាយថា“បេសកជននេះបានប្រាប់អ្នកបែបនេះ។ តែពួកបេសកជននេះ បានកំពុងតែអានគម្ពីរនេះដែរ ទេ?តើអ្នកបានឃើញថា ទ្រង់គឺជាអ្នកប្រោសឲ្យជាដ៏អស្ចារ្យដែរឬទេ? ហើយក៏បានចែងថាទ្រង់នឹងរស់នៅក្នុងគ្រានៃ មនុស្ស រហូតទាល់តែទ្រង់យាងត្រឡប់មកវិញម្តងទៀត។អ្នកនឹងអាចធ្វើកិច្ចការដែលខ្ញុំបានធ្វើដែរ។ អ្នកនឹងទទួល ជឿព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះសង្រ្គោះរបស់អ្នក ជាមួយនឹងស្លាកសញ្ញាទាំងនោះ។តើអ្នកចង់ឃើញព្រះយេស៊ូវទ្រង់ យាងត្រឡប់មកវិញនាថ្ងៃនេះដែរឬទេហើយក៏យាងចុះមកក្នុងមនុស្ស ហើយក៏បានធ្វើការដូចគ្នា ដែលទ្រង់បានធ្វើនៅពេលដែលទ្រង់មានព្រះជន្មនៅលើផែនដីដែរ?”
អូ!ពិតប្រាកដណាស់។ ពួកគេចង់ឃើញមែន។
ខ្ញុំសួរថា“បើសិនជាទ្រង់នឹងធ្វើវា ទ្រង់នឹងប្រើយើងរាល់គ្នាដែលនៅទីនេះ ឲ្យធ្វើកិច្ចការដូចគ្នាដែលទ្រង់បានធ្វើ ដែរ នៅពេលដែលទ្រង់មានព្រះជន្មនៅលើផែនដីតើលោកអ្នកជឿព្រះបន្ទូលទ្រង់ដែរឬទេ?”
អូ! ប្រាកដណាស់។
Mohammedas កំពុងតែអង្គុយនៅខាងក្រៅ
33
ហើយមនុស្សទី២នៅលើវេទិកា​គឺជាស្ត្រីជនជាតិ Mohammedan។ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែមានបន្ទូលខ្ញុំបាននិយាយទៅកាន់ស្ត្រីនោះថា “តើអ្នកដឹងទេ ខ្ញុំមិនធ្លាប់ស្គាល់អ្នកឡើយហើយខ្ញុំក៏មិនអាចនិយាយភាសារបស់អ្នកបានដែរ”
ហើយនាងក៏បានយល់ព្រមដែរ។នៅក្នុងភ្នែករបស់នាង គឺមានចំនុចក្រហម ដែលមានន័យថា នាងគឺជាជនជាតិ Mohammedan សុទ្ធ។
ដូច្នេះខ្ញុំក៏និយាយថា “សម្រាប់ការប្រោសអ្នកឲ្យបានជាខ្ញុំមិនអាចធ្វើបានឡើយ” ប៉ុន្តែ “តើអ្នកយល់ពីអ្វីដែលខ្ញុំបាននិយាយកាលពីរសៀលម៉ិញដែរឬទេ គឺពីសារព្រះបន្ទូលរបស់ទ្រង់?”
ហើយនាងក៏បាននិយាយតបទៅវិញ ទៅកាន់អ្នកបកប្រែ Mohammedan ដែលជាជនជាតិឥណ្ឌាថា នាងយល់ហើយ។ នាងបានអានគម្ពីរ សញ្ញាថ្មីហើយ។
ហើយពួកគេក៏បានជឿដល់ព្រះដែរ។ ពួកគេគឺជាពូជរបស់លោកអ័ប្រាហាំផងដែរ។តែគេបាននិយាយថា នាង បានជឿដល់ព្រះ ប៉ុន្តែនាងបានជឿ Mohammed ដែលជាហោរារបស់ទ្រង់វិញ ហើយយើងរាល់គ្នាជឿថាព្រះយេស៊ូវ គ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ។ ដូច្នេះ នាងនិយាយថា នាងបានជឿដល់ព្រះ។
34
ហើយខ្ញុំបាននិយាយថា “បើសិនជាអ្នកស្គាល់សញ្ញាចាស់ ហើយដឹងថាព្រះជាម្ចាស់ទ្រង់គង់នៅក្នុងមនុស្សនោះ ដែលបានស្លាប់ពីមួយជំនាន់ទៅមួយជំនាន់នោះព្រះយេស៊ូវ ទ្រង់គឺជាព្រះ ដែលយើងរាល់គ្នាបានហៅថា ជាព្រះគ្រីស្ទ ដែលជាព្រះ​គឺជាហោរា។ ពួកគេបានសម្លាប់ទ្រង់។ លោកអ្នកគិតថា​ពួកគេមិនបានធ្វើបែបនោះឡើយ ដោយព្រោះអ្នកគិតថា ទ្រង់បានជិះសេះសទៅបាត់ហើយ។នោះគឺជាអ្វីដែលអ្នកបានទទួលការបង្រៀនមកពីពួកសង្ឃ របស់ លោកអ្នកដែលបាននិយាយថាទ្រង់មិនត្រូវបានគេសម្លាប់ឡើយ ទ្រង់បានស្លាប់នៅក្នុងភាពធម្មតា កាលពីយូរមក ហើយ”
ខ្ញុំបាននិយាយថា“លោកអ្នកបានជឿការនោះ។ ប៉ុន្តែ ព្រះយេស៊ូវ ដែលយោងទៅតាមសញ្ញាថ្មី ទ្រង់បានសុគតនិងរស់ឡើងវិញ ហើយទ្រង់ក៏បានចាត់ព្រះវិញ្ញាណរបស់ទ្រង់ដល់ពួកជំនុំរបស់ទ្រង់”
នោះវាពិតប្រាកដជាអ្វី ដែល Mohammedan បានជំរុញដល់ BillyGraham ឲ្យឃើញពី គោលការណ៍ដូចគ្នា។ “Mohammed មិនដែលធ្វើការសន្យាអ្វីឡើយដល់អ្នក ប៉ុន្តែព្រះយេស៊ូវទ្រង់បានសន្យាដល់យើងរាល់គ្នាវិញ គឺជាកិច្ច ការដែលទ្រង់បានធ្វើនោះយើងក៏អាចធ្វើបានដែរ។ ទ្រង់មានបន្ទូលនៅក្នុង គម្ពីរយ៉ូហាន៥:១៩ ”ខ្ញុំនឹងមិនធ្វើអ្វីឡើយលុះត្រាតែព្រះវរបិតាខ្ញុំបង្ហាញដល់ខ្ញុំ“
“បើសិនជាព្រះយេស៊ូវទ្រង់នឹងយាងមក ហើយបង្ហាញដល់ខ្ញុំ ពីបញ្ហារបស់លោកអ្នកឬក៏ប្រាប់ពីហេតុផលដែល លោកអ្នកអញ្ជើញមកកាន់ទីនេះ និងប្រាប់ដល់លោកអ្នកពីលទ្ធផលរបស់លោកអ្នកថាជាអ្វី គឺអតីតកាលរបស់អ្នកគឺ ជាអ្វីនិងថ្ងៃអនាគតរបស់អ្នកជាអ្វី ហើយបើសិនជាទ្រង់អាចនឹងប្រាប់ដល់លោកអ្នកអំពីអនាគតរបស់លោកអ្នក... និងអតីតកាលរបស់លោកអ្នកនោះប្រាកដជាលោកអ្នកនឹងជឿពីអ្វីដែលនឹងត្រូវកើតឡើងនៅពេលខាងមុខដែរ”
នាងនិយាយថា “វាគឺជាការពិត”តាមរយៈអ្នកបកប្រែ។
ខ្ញុំបាននិយាយថា “មែនហើយ។ ប្រហែលជាទ្រង់នឹងធ្វើវាមែន”
35
ហើយពួក Mohammedas ទាំងអស់កំពុងតែ ក្រោកឈរឡើងរង់ចាំមើល។ ពេលដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា “ប្តីរបស់អ្នក មានកំពស់ទាបមានទំងន់ធ្ងន់ និងមានពុកមាត់ខ្មៅ... អ្នកបានទៅជួបគ្រូពេទ្យប្រហែលជា៣ថ្ងៃមកហើយ”“អ្នកមានកូន២នាក់។ ហើយទ្រង់ក៏ បានប្រទានការពិនិត្យផ្នែកស្រ្តីដល់អ្នក។ទ្រង់មានបន្ទូលថា អ្នកមានដុំពកនៅក្នុងស្បូន”
នាងបានមើលចុះក្រោម ហើយឱនក្បាលចុះ រួចនិយាយថា“វាគឺជាការពិតមែន”
ហើយខ្ញុំនិយាយថា“ឥឡូវ បើសិនជាអ្នកបានអានកណ្ឌសញ្ញាថ្មី គឺដូចជាការដែលព្រះយេស៊ូវគ្រីស្ទទ្រង់មានបន្ទូលទៅកាន់ស្រ្តីសាសន៍សាម៉ារីនៅមាត់អណ្តូងដែរ”
“វាគឺជាសេចក្តីពិត”
ហើយខ្ញុំបានសួរថា“តើហេតុអ្វីបានជាអ្នកមកឯខ្ញុំ ក្នុងនាមជាគ្រីស្ទានម្នាក់? តើហេតុអ្វីបានជាអ្នកមិនទៅរក ហោរា Mohammedan របស់អ្នក?”
នាងនិយាយថា“ខ្ញុំគិតថា លោកអ្នកអាចជួយខ្ញុំបាន”
ខ្ញុំតបថា“ខ្ញុំមិនអាចជួយអ្នកបានទេ។ ប៉ុន្តែ បើសិនជាអ្នកនឹងទទួលជឿព្រះយេស៊ូវ ដែលទ្រង់មានគង់នៅទីនេះគឺទ្រង់ជាព្រះដែលស្គាល់ពីជីវិតរបស់អ្នក ហើយក៏ជ្រាប់ការទំាងអស់អំពីអ្នកផងដែរនោះទ្រង់នឹងអាចជួយដល់អ្នក បាន”
នាងតបវិញថា “ខ្ញុំព្រមទទួលជឿព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ”
វាត្រូវតែបែបនោះឯង។ មានពួក Mohammedas ១០០០០នាក់ បានទទួលជឿព្រះយេស៊ូវគ្រីស្ទ នៅរសៀល នោះ។ប្រហែលជា ៣០ឆ្នាំ ក្នុងបេសកកម្ម គឺមនុស្សបានទទួលជឿដោយសារព្រះបន្ទូលដែលនៅក្នុងរយៈពេល ៥ នាទី មានមនុស្ស ១០០០០នាក់ បានទទួលតាមរយៈដំណឹងល្អដែលបានបើកសម្តែងឡើង។
36
ព្រះជាម្ចាស់មិនបានប្រាប់ឲ្យយើងសង់ពួកជំនុំឡើយ។ហើយក៏មិនបានប្រាប់ឲ្យយើងបង្កើតសាលារៀនដែរ។ វាគឺជាការល្អ ដែលយើងមានមន្ទីរពេទ្យនិងអ្វីៗជាដើម។ ព្រះជាម្ចាស់ទ្រង់ជ្រាបថាពួកយើងត្រូវការវា។ វាគឺជាកម្មវិធីរបស់គាត់។ ប៉ុន្តែ បេសកកម្មពួកជំនុំនោះគឺត្រូវផ្សាយដំណឹងល្អ។
ប៉ុន្តែយើងរាល់គ្នាបានឆ្លងផុតផ្លូវរបស់យើងហើយគឺទម្រង់អក្សរសាស្ត្រ Asbury វាគឺជាការដែលល្អណាស់... សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់ពួកគេចុះ។ក្រុមពួកមេតូឌីសដ៏តិចតួចនេះ បានឡើងមកកាន់ Wilmore,Kentucky វាគឺជាទីកន្លែងដែលល្អខាងព្រលឹងវិញ្ញាណនៅក្នុងពិភពលោកខ្ញុំគិតថា នៅគ្រានេះហើយ។ ពួកគេគឺ សុទ្ធតែជាមនុស្ស ល្អ។
37
ខ្ញុំបានចុះទៅដល់ Rhodesiaតែខ្ញុំមិនស្គាល់ទីក្រុងនោះទេ។ Billy តើលោកអ្នកនៅចំាទេ? (Billy Paul ប្រាប់ថា “ក្រុង Salisbury”) មែនហើយគឺជាទីក្រុង Salisbury។វាគឺជាការចងចាំថ្មីរបស់ខ្ញុំ គឺទីក្រុង Salisbury,Rhodesia។
បន្ទាប់មក ពួកយើងក៏ចេញពី Rhodesia ហើយខ្ញុំក៏បានឃើញលិខិតឆ្លងដែនជនជាតិអាមេរិកម្នាក់ នៅពេលដែលរង់ចាំជើងយន្តហោះ គឺមានកូនប្រុសម្នាក់ និងកូនស្រីបីនាក់។ខ្ញុំបានដើរសំដៅទៅកាន់គាត់ ហើយនិយាយថា “សួស្តី”“ខ្ញុំបានឃើញអ្នកមានលិខិតឆ្លងដែនជនជាតិអាមេរិក”
គាត់សួរថា “តើអ្នកអាចនិយាយភាសាអង់គ្លេសបានឬ?”
ខ្ញុំឆ្លើយថា“បាទ” “ខ្ញុំគឺជាជនជាតិអាមេរិក”
គាត់តបថា“ល្អណាស់”
ខ្ញុំបានសួរថា“តើលោកកំពុងធ្វើទេសចរណ៍ឬ?”
គាត់ឆ្លើយថា“អត់ទេ, ពួកយើងគឺជាបេសកជន”
ខ្ញុំតបថា“អូ! អស្ចារ្យណាស់” “ខ្ញុំរីករាយណាស់ដែលបានជួបលោក” “តើលោកអញ្ជើញមកពីណាដែរ? តើមកពីពួកជំនុំណា? ឬលោកមកពីអង្គការណាមួយ? ឬក៏ឯករាជ្យ?”
គាត់ឆ្លើយថា“អត់ទេ ពួកយើងគឺជាមេតូឌីស។ ពួកយើងមកពី Wilmore,រដ្ឋ Kentucky”
ខ្ញុំបានប្រាប់គាត់ថា “ផ្ទះរបស់ខ្ញុំនៅទីនោះដែរ”គាត់និយាយថា “បងប្រុស Branham សូមកុំនិយាយបែបនេះ ឡើយ”
ខ្ញុំតបវិញថា “មែនណា គឺពិតមែនហើយ”។ហើយគាត់ត្រូវមកព្យាបាលជម្ងឺនៅទីនេះ។ ហើយគាត់មិនអាច និយាយអ្វីទៀតបានឡើយ។រួចខ្ញុំបានឃើញអាកប្បកិរិយារបស់គាត់បានផ្លាស់ប្តូរ ហើយក៏សម្លឹងមើលមុខកូនស្រីខ្លួនរួចពួកគេបានមើលមុខគ្នាទៅវិញទៅមកបែបនេះឯង។ ខ្ញុំបាននិយាយថា “សូមចាំបន្តិច កូនប្រុស”គាត់មិនមានអ្វីកើត ឡើងនោះទេ។ ខ្ញុំបាននិយាយថា “តើខ្ញុំអាចនិយាយជាមួយលោកបន្តិចបានទេអំពីគោលការណ៍មួយចំនួន នៅក្នុង នាមពួកយើងជាគ្រីស្ទាន គឺពួកយើងមកកាន់ទីនេះនៅក្នុងគោលបំណងដ៏អស្ចារ្យដូចគ្នា។ ខ្ញុំចង់សួរទៅកាន់ក្មេងៗ ទាំងបីនាក់ និង រូបលោកតើអ្នកអាចនៅជាប់ក្នុងព្រះនាមអម្ចាស់យេស៊ូវគ្រីស្ទដែរឬទេ? អ្នកនិយាយថា អ្នកបានមកកាន់ទីនេះ ២ឆ្នាំហើយ តើអ្នកអាចដាក់ដៃរបស់អ្នកទៅលើព្រលឹងមនុស្សម្នាក់ដែលអ្នកនឹងទទួលបានជ័យជំនះ ទៅកាន់ព្រះជាម្ចាស់បានដែរឬទេ?តើអាចនាំព្រលឹងមនុស្សម្នាក់បានទេ?” ពួកគេមិនអាចធ្វើវាបានឡើយ សូម្បីតែ មួយ។
ខ្ញុំបាននិយាយថា“ខ្ញុំមិនចង់ធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់នោះឡើយ”“ខ្ញុំសូមកោតសរសើរចំពោះអ្វីដែលអ្នក បានធ្វើកន្លងមក។ ប៉ុន្តែ កូនស្រីៗត្រូវតែត្រឡប់ទៅផ្ទះវិញ ជួយម្តាយរបស់កូនលាងចានទៅ។ ពិតជាការត្រឹមត្រូវ ណាស់។អ្នកមិនមានកិច្ចការអ្វីនៅទីនោះទេ។ ពិតប្រាកដណាស់”
38
ហើយគ្មាននរណាម្នាក់ដែលមានតួនាទីចេញទៅបំពេញបេសកកម្មទេលុះត្រាតែពួកគេទទួលបានព្រះវិញ្ញាណ បរិសុទ្ធ ហើយអធិប្បាយដោយអំណាចចេស្តារបស់ព្រះដ្បិតវាគឺកិច្ចការតែមួយគត់ ដែលអាចនឹងធ្វើឲ្យមនុស្សទាំង នោះមានចនលាបាន។ហើយឥឡូវសូមមើលចុះ អំពីការបះបោររបស់លោកអ្នកនាពេលនេះចុះ និងអ្វីៗផ្សេងៗទៀត ដែរ។ដោយព្រោះតែ ដំណឹងល្អដ៏ពិត មិនបានផ្សាយទៅដល់ពួកគេ។គឺពួកគេត្រូវតែទទួលបានព្រះបន្ទូលជាលាយ លាក់អក្សរ។ តើវាគឺជាអ្វីទៅ?នោះហើយគឺជាកិច្ចបន្តនៃ “ការរត់គេច” នៅគ្រារបស់លូធើ ដែលបានផ្តល់ឲ្យមានការបោះពុម្ពដោយសេរីនៅក្នុងពិភពលោក ឬការបោះពុម្ពចែកចាយព្រះគម្ពីរដោយសេរី។
39
វាគឺជាគ្រាដ៏អស្ចារ្យណាស់។ សូមយើងបានចាប់ផ្តើមអាននៅក្នុងវិវរណៈ៣:៧...
ចូរសរសេរផ្ញើរទៅទេវតានៃពួកជំនុំដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដ ដែលទ្រង់កាន់កូនសោរបស់ហ្វួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទ ក៏បិទហើយគ្មានអ្នកណាបើកបាន...
វាគឺជាស្ថានការណ៍ដ៏ពិតប្រាកដណាស់តើមែនទេ? ខ្ញុំនឹងត្រឡប់មកចំនុចនេះវិញ នាពេលបន្តិចទៀតនេះ។
ខ្ញុំបានដឹងពីកិច្ចការរបស់ព្រះ៖ មើល អញបានបើកទ្វារចំហរនៅមុខឯងគ្មានអ្នកណាអាចនឹងបិទបានទេ ពីព្រោះ ទោះបើឯងមានអំណាចតែបន្តិចក៏ដោយគង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ។
សូមមើលពីពេលវេលាដែលបានចូលមកដល់បន្ទាប់ពីពួកបេសកជនដ៏អស្ចារ្យ បានធ្វើដំណើរឆ្លងកាត់គ្រប់ជាតិ សាសន៍គឺជាពួកបងប្អូនស្ងួនភ្ងាជាទីស្រឡាញ់ គឺពួកគេបាននាំយកអ្វីដែលពួកគេមានដូចជាព្រះគម្ពីរ និងអ្វីៗជាច្រើន ទៀត ទៅកាន់ទីកន្លែងផ្សេងៗគ្នាក្នុងពិភពលោក។
ហើយនិកាយរបស់ពួកជំនុំក៏បានត្រឡប់ទៅធ្វើការសិក្សាជាថ្មីម្តងទៀត។ គឺពួកគេបានវិលត្រឡប់ទៅវិញហើយ បន្ទាប់ពីនិកាយធំៗ បានរៀបចំឡើង គឺព្រះយេស៊ូវទ្រង់ក៏បានបើកទ្វារចំហរឡើង។ បន្ទាប់គ្រារបស់លោក Wesleyan បានចូលមកហើយក៏មានពួកជំនុំមេតូឌីសកើតឡើងនៅលើផែនដី រួចក៏បានចាក់ឬសជាប់ ដុះដាលឡើង ក្លាយជាពួកជំនុំដ៏ធំមួយ (ដែលជាពួកជំនុំដ៏ធំមួយនៅក្នុងចំណោមពួកជំនុំ ប្រូតេស្តង់នាពេលបច្ចុប្បន្ននេះ) ហើយនៅគ្រានោះ វាក៏បានកើតឡើងដែលព្រះយេស៊ូវទ្រង់បានបើកទ្វារឡើងដល់ពួកជំនុំ។ នៅមុនពេលដែលពួកគេចូលទៅកាន់គ្រាពួកជំនុំឡៅឌីសេ។ ចំពោះហេតុផលដែលខ្ញុំនិយាយបែបនេះគឺដើម្បីឲ្យលោកអ្នកបានយល់ពីអត្ថន័យរបស់ខ្ញុំ តាមរយៈ ការប្រកួតប្រជែង។
40
វាបានចេញមកពីគ្រាពួកបេសកជន ដែលបានបើកទ្វារឡើង។ ប៉ុន្តែលោកអ្នកបានឃើញថា ទ្រង់មានកូនសោ របស់ហ្វួងដាវីឌ និងការផ្សេងទៀតជាដើម។ ដ្បិតទ្រង់មានបន្ទូលថា ទ្រង់បានបើកនៅចំពោះពួក ជំនុំហើយ... បន្ទាប់គ្រាពួកបេសកជនមក និង Whitefield និងអស់អ្នកផ្សេងទៀត និង Finney និង Sankey និង Moody និងបន្តរហូតមក...។ ឥឡូវនេះទ្រង់បានបើកទ្វារចំហរដល់ពួកជំនុំហើយ។ អូ! លោកអ្នកត្រូវមើលឲ្យបាន ច្បាស់។គឺវាស្ថិតនៅចន្លោះ គ្រាពួកជំនុំ ភីឡាដិលភា និងគ្រាពួកជំនុំ ឡៅឌីសេគឺនឹងមានការប្រកួតប្រជែងកើត ឡើង។
41
ព្រះយេស៊ូវគឺជាផ្លូវ។ បើសិនជាលោកអ្នកបើកគម្ពីរជាមួយខ្ញុំនៅក្នុងយ៉ូហាន១០:៧... គឺមានមនុស្សជាច្រើនបានជឿ ហើយមានអ្នកខ្លះបាននិយាយថា “ទ្រង់មានបន្ទូលដូច្នោះ”ខ្ញុំចូលចិត្តអានបទគម្ពីរនេះណាស់ គឺយ៉ូហាន ១០:៧ សូមអានទាំងអស់គ្នា
ដូច្នេះ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្តងទៀតថាប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម
ការនេះបាននាំត្រឡប់ទៅរកព្រះពរ។តើយើងរាល់គ្នាអាចចូលទៅក្នុងព្រះយ៉ាងដូចម្តេចទៅ? តើទ្រង់គឺជាអ្វី? ទ្រង់ជាទ្វារចៀម។ខ្ញុំតែងតែឆ្ងល់អំពីការនេះ។ តើជាអ្វីទៅ? តើអាចឲ្យទ្រង់ជាទ្វារយ៉ាងដូចម្តេចបានទៅបើទ្រង់ជា មនុស្សនោះ?
នៅឯប្រទេសភាគខាងកើត នៅថ្ងៃមួយ ខ្ញុំបានឃើញថាពួកអ្នកគង្វាលនៅពេលយប់ ពួកគេបានកៀងសត្វចៀម ទាំងអស់ចូលក្រោលដោយនាំឲ្យពួកវាចូលតាមទ្វារ។ បន្ទាប់មក គេបានដាក់សត្វចៀមទាំងនោះចូលទៅក្នុងក្រោលអស់ហើយ គេចាប់ផ្តើមរៀបចំនួនចៀម តើគ្រប់ដែរឬទេ។ បន្ទាប់មកគេក៏បានដេកនៅមុខមាត់ទ្វារចូល។ គ្មានអ្វីមួយ អាចចូលទៅកាន់សត្វចៀមបានឡើយ ឬក៏គ្មានចៀមណាដែលចេញមកខាងក្រៅបានដែរដោយពុំបានឆ្លងកាត់ពួកគេ នោះ។ ដូច្នេះ ព្រះយេស៊ូវទ្រង់ជាទ្វារចៀម។
42
ខ្ញុំធ្លាប់បានជិះឡាន British Jeep មួយគ្រឿងហើយខ្ញុំក៏បាននិយាយទៅកាន់អ្នកធ្វើដំណើរជាមួយនឹងខ្ញុំថា “ពួកគេទាំងនោះគឺជាពួកគង្វាលចៀមឬ?” គឺពួកអ្នកគង្វាលចៀមបានដើរចុះមកកាន់ទីក្រុងហើយក៏បានផ្លុំកញ្ចែឡើង នោះគ្រប់គ្នាក៏បានជាន់ហ្វ្រាំងឈប់ឡានរបស់ខ្លួន។ខ្ញុំបាននឹកឆ្ងល់ថា “តើមានបញ្ហាអ្វីទៅ?” វាគ្រាន់តែ អ្នកគង្វាលចៀមម្នាក់ដែលបានធ្វើដំណើរចូលក្នុងទីក្រុងជាមួយនឹងសត្វចៀមរបស់គាត់តែប៉ុណ្ណោះហ្នឹង។
នៅក្នុងតំបន់ភាគខាងលេចវិញ តើមិនដូចជានៅទីនេះទេឬអី។ពួកគេបានដាក់ចុះនូវរបស់ចូលចិត្តរបស់ពួកគេ នៅខាងក្រៅផ្ទះ នៅក្នុងទីផ្សា។ មានដូចជាផ្លែប៉ោម ផ្លែព័រ និងផ្លែឈើផ្សេងៗទៀត ដូចជា ផ្លែទំពាំងបាយជូរ គឺពួកគេបានយកផ្លែល្អៗចេញមកដាក់បង្ហាញធ្វើបែបនេះឯង។ ហើយពួកអ្នកលក់ម្នាក់ៗបានឈរនៅទីនោះហើយព្យាយាម ជំរុញអ្នកឲ្យទិញផ្លែឈើ និងរបស់របរបស់ពួកគេ។
43
ហើយពួកអ្នកគង្វាលនេះ គាត់ក៏បានដើរចូលមកក្នុងផ្លូវសំខាន់ៗ។ខ្ញុំបាននិយាយថា “បងប្រុស ចូរមើលចុះ ភាព ចលាចលនឹងចូលមកហើយ។ ខ្ញុំនឹងក្រោកឈរឡើងហើយមើលពីហេតុការណ៍នេះ”
ហើយបងប្រុសដែលនៅជាមួយខ្ញុំនោះ បាននិយាយថា “ប្អូនប្រុស Branham ប្អូននឹងមានភាពភ្ញាក់ផ្អើលជាមិនខាន សូមមើលចុះ”
អ្វីៗទាំងអស់បានឈប់ត្រឹង។ ពួកអ្នកគង្វាលបានដើរនៅតាមផ្លូវនោះដោយគ្មានយកចិត្តទុកដាក់ពីអ្វីសោះ ហើយសត្វទាំងអស់ក៏បានដើរតាមគាត់ពីខាងក្រោយ។ហើយបើសិនជាគាត់ធ្វើកំណត់សំគាល់បែបនេះ គឺមានន័យថា ត្រឡប់ក្រោយនោះសត្វចៀមដែលនៅខាងក្រោយគាត់ ក៏ធ្វើតាមគាត់ដែរ គឺវានឹងត្រឡប់ក្រោយទាំងអស់គ្នា។
អូ! នោះហើយគឺជារបៀបដែលយើងរាល់គ្នាដើរតាមអ្នកគង្វាល។វាគឺជាការត្រឹមត្រូវណាស់។ ការដែលចុះទៅ នៅក្នុងកណ្តាលផ្លូវដើម្បីឲ្យទៅដល់ទីបញ្ចប់នោះ គឺសត្វចៀមទាំងនោះ បានដើរតាមគាត់ដូចជាសត្វឆ្កែដែរ។ ពួកវាអាចនឹងមើលទៅកាន់របស់របរផ្សេងៗទាំងឡាយ ប៉ុន្តែពួកវានៅតែដើរតាមអ្នកគង្វាលជានិច្ច។អូ! ខ្ញុំចូលចិត្តចំណុច នេះណាស់។
ខ្ញុំបាននិយាយថា “អូ! បងប្រុសខ្ញុំចង់ចេះនិយាយភាសានេះណាស់។ ខ្ញុំនឹងអធិប្បាយនាពេលឥឡូវនេះ” មែន ហើយពួកវាមិនបែរទៅស្តាំ ឬទៅឆ្វេងឡើយ តែពួកវានៅតែដើរតាមអ្នកគង្វាលជានិច្ច។
44
នោះហើយគឺជារបៀបដែលពួកជំនុំត្រូវធ្វើ គឺដើរតាមអ្នកគង្វាលគឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលបានដឹកនាំយើង រាល់គ្នាទៅកាន់ជីវិតអស់កល្បគឺមិនត្រឡប់ក្រោយទេ ដោយព្រោះមានការរីកសុះសាយធំៗនៅក្នុងពួកជំនុំ ហើយម្នាក់នេះបានទទួលការនេះ ហើយក៏មានពួកបណ្ឌិតៗជាច្រើន គឺទទួលបានបែបនេះ បែបនោះជាដើមប៉ុន្តែចូរនៅជាប់ និងដើរតាមអ្នកគង្វាលចុះ។ ទោះបីជាអ្នកគង្វាលទៅទីកន្លែងណាក្តីនោះចៀមនឹងដើរតាម។ “ចៀមរបស់ខ្ញុំវាស្គាល់ សម្លេងរបស់ខ្ញុំហើយវានឹងមិនដើរតាមជនចម្លែកនោះទេ” មែនហើយអ្នកគង្វាលស្គាល់សេចក្តីត្រូវការរបស់សត្វចៀម ហើយអ្វីៗដែលធ្វើឲ្យចៀមទាំងនោះធ្វើតាមដែរ។
បន្ទាប់មក នៅពេលដែលពួកយើងចេញទៅក្រៅក្រុងវាមានការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ នោះខ្ញុំក៏បានឃើញទី វាលមួយនៅខាងក្រៅនោះហើយក៏មានមនុស្សខ្លះដេកសម្រាកនៅទីនោះដែរ។ ពួកគេមានសត្វលា សត្វគោ សត្វជ្រូក សត្វចៀមសត្វពពែរ និងសត្វផ្សេងៗទៀតនៅទីនោះ។ ខ្ញុំបានលាន់មាត់ថា “តើនរណាជាអ្នកនាំពួកវាមកកាន់ទីនេះបាន?”
គាត់ឆ្លើយថា“គឺជាពួកអ្នកគង្វាល”
ខ្ញុំសួរថា“តើអ្នកគង្វាលឃ្វាលសត្វលាដែរឬ?”
ហើយគាត់ឆ្លើយថា“មែនហើយ”
“ខ្ញុំគិតថាពួកអ្នកគង្វាលឃ្វាលតែសត្វចៀមតែប៉ុណ្ណោះ”
គាត់តបថា“មិនមែនទេ។ ពួកអ្នកគង្វាល គឺជាអ្នកឃ្វាលហ្វូងសត្វ។ ហើយនៅក្នុងប្រទេសរបស់អ្នកគេហៅពួក អ្នកទាំងនោះថា ជាអ្នកឃ្វាលគោជាដើម”
ខ្ញុំឆ្លើយថា“អូ! ខ្ញុំយល់ហើយ។ អ្នកគង្វាលគឺជាអ្នកឃ្វាលហ្វូងសត្វ”
“ត្រឹមត្រូវហើយ”
“ពួកគេជាអ្នកឃ្វាលហ្វូងសត្វ”
“មែនហើយ” គាត់និយាយថា “ការដែលចម្លែកនោះ គឺនៅពេលយប់... ការវាយប្រហារក៏ចូលមកដល់។ក្នុង នាមលោកអ្នកគឺជាអ្នកបំរើព្រះ ខ្ញុំចង់ប្រាប់ការមួយចំនួនដល់អ្នក”“នៅពេលយប់ចូលមកដល់... ជាការពិត ពួកគេ បានថែរក្សាសត្វនីមួយៗ ដឹកនាំពួកវានិងជួយដល់ពួកវា ហើយមើលថា ពួកវាបានទទួលការល្អៗពេញមួយថ្ងៃដែរឬទេ
“ប៉ុន្តែ នៅវេលាយប់ចូលមកដល់ គ្រប់សត្វសេះ និងសត្វលានិងសត្វអូដ្ឋទាំងអស់ ក៏បានចាកចេញពីទីវាលមក គាត់ក៏បានប្រមូលសត្វចៀមទាំងនោះចូលមកក្នុងក្រោលរបស់ពួកវាវិញ”
45
“អូ!” ខ្ញុំបានលាន់មាត់ថា “ព្រះជាម្ចាស់អើយ!សូមទ្រង់ឲ្យទូលបង្គំដូចជាសត្វចៀម ឬជាអ្វីៗផ្សេងទៀតតាមដែល ទ្រង់សព្វព្រះហឫទ័យ”ដ្បិតនៅវេលាយប់ចូលមកដល់ ទូលបង្គំចង់ចូលទៅក្នុងក្រោលចៀម គឺឆ្លងកាត់ទ្វារចៀមនោះយ៉ូហាន១០:៧ ទ្រង់មានបន្ទូលថា៖
...ខ្ញុំជាទ្វារចៀម
អស់អ្នកដែលមកមុនខ្ញុំនោះសុទ្ធតែជាចោរលួចចោរប្លន់ទទេ តែចៀមមិនបានស្គាប់តាមអ្នកទាំងនោះឡើយ។
ខ្ញុំជាទ្វារបើអ្នកណាចូលតាមខ្ញុំ នោះនឹងបានសង្រ្គោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល។
“ខ្ញុំបានដាក់ចុះ នៅខាងមុខពួកជំនុំនេះគឺរវាងគ្រាពួកជំនុំភីឡាដិលភា និងគ្រាពួកជំនុំឡៅឌីសេ គឺទ្វារបានបើក ចំហរឡើងហើយ”តើអ្នករាល់គ្នាយល់ដែរឬទេ? ចូរស្តាប់ដោយយកចិត្តទុកដាក់ចុះ នេះគឺជាការដែលល្អណាស់។ខ្ញុំ សូមប្រាប់ដល់អ្នករាល់គ្នាថា វាគឺជាទឹកឃ្មុំដែលនៅលើថ្មដារចូរពូនវាជាគំនរចេញមក ហើយបំភ្លឺវាចុះ។
46
“ខ្ញុំជាទ្វារ ចៀម”តើទ្វារនេះបានរៀបចំឡើងសម្រាប់អ្វី?
សូមយើងរាល់គ្នា ត្រឡប់មកវិញ ហើយចាប់តាំងពីគ្រាបេសកកម្មដ៏អស្ចារ្យរបស់ពួកបេសកជន មេតូឌីសមក វាក៏ផ្សព្វផ្សាយពេញផ្ទៃប្រទេសអំពីសារព្រះបន្ទូល អំពីការរាប់ជាបរិសុទ្ធ... លោកលូធើបាននាំសារអំពីការ រាប់ជាសុចរិតហើយលោក Wesley ក៏បានចេញមកជាមួយនឹងសារព្រះបន្ទូលអំពីការរាប់ជាបរិសុទ្ធ។នៅចុងក្រោយ នៃគ្រាពួក មេតូឌីស វាក៏បានចាក់ឬសចេញមក រួចក៏បានក្លាយជាក្រុមមួយយ៉ាងធំ។
សូមស្តាប់ វាគឺជារឿងដ៏ខ្លាំងក្លាណាស់ដ្បិតខ្ញុំចង់ឲ្យលោកអ្នកបង្ហាញដល់ខ្ញុំ ថាវាមាននៅត្រង់ណា តាមរយៈការប្រមូលទិន្នន័យប្រវត្តិសាស្រ្ត... គឺគ្រប់ពួកជំនុំទាំងឡាយដែលព្រះជាម្ចាស់ទ្រង់បានលើកឡើងមករហូតដល់ ថ្ងៃបុណ្យទី៥០ ដោយគ្មានក្រុមណាមួយសោះ ហើយភ្លាមៗនោះក៏ឃើញមានក្រុមធំៗទាំងនោះចេញមក ហើយវាក៏ បានស្លាប់ទៅវិញនិងមិនដែលលេចឡើងជាថ្មីម្តងទៀតទេ។ អូ! ពួកសមាជិករបស់ពួកគេបានចូលរួមនៅទីនោះ ប៉ុន្តែពួកគេមិនដែលមានការរីកផុសផុលមួយកើតឡើងឡើយ។ ការរីកផុសផុលរបស់ លោកលូធើ ក៏មិនមែនដែលលេចឡើងដែរ សូម្បីតែពួកមេតូឌីសផង។ ហើយថ្ងៃរីកផុសផុលនៃថ្ងៃបុណ្យទី៥០ ក៏មិនមានដែរ។គឺគ្មានឡើយ។
ពួកគេបានរៀបចំវាឡើង ដែលព្រះជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងគ្រាពួកជំនុំទាំងនេះទ្រង់បានស្អប់ការ ទាំងឡាយ និងគោលលទ្ធិរបស់ពួកនីកូឡាសណាស់។
47
ចូរចាំថា យើងខ្ញុំមិននិយាយទាស់ប្រឆាំងនឹងបងប្អូនណា ឡើយ។ ពួកមនុស្សល្អៗត្រូវបានខ្ចាត់ខ្ចាយទៅ។ចៀមរបស់ព្រះជាម្ចាស់បានស្ថិតនៅក្នុងទីកន្លែងរបស់ពួកគេទាំងអស់ វាគឺជាសេចក្តីពិត។មែនហើយ ទោះបីជាពួកគេ ជាពួកមេតូឌីសក្តី ពួកបាបទីស្ទក្តី ឬពួកផ្សេងៗទៀតក្តីពួកគេគឺជា រាស្ត្ររបស់ព្រះជាម្ចាស់ បើសិនជាពួកគេបានកើតជាថ្មីដោយព្រះវិញ្ញាណនៃព្រះ។
ពួកគេគឺជារាស្រ្តរបស់ព្រះជាម្ចាស់ប៉ុន្តែក្រុមទាំងឡាយបាននាំឲ្យពួកគេធ្លាក់ចុះវិញ។ ពួកគេបានខ្ចប់ទុកសំបុត្រមកពីពួកមេតូឌីស ផ្ញើទៅកាន់ពួកបាបទីស្ទ ហើយពីពួកបាបទីស្ទទៅកាន់ពួក Campbellite ជាដើម រហូតទាល់តែពួកគេបានសរសេរសំបុត្រចេញមក គឺបានឃុំគ្រងពួកគេពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។
48
តើនៅគ្រាចុងក្រោយនោះព្រះជាម្ចាស់ទ្រង់មានបន្ទូលយ៉ាងដូចម្តេច “ខ្ញុំជាទ្វារចៀម” តើទ្វារដែលបានបើកឡើងនោះជាអ្វីអំពីព្រះយេស៊ូវ រវាងគ្រាពួកជំនុំទាំងពីរនេះ? នៅក្នុងឆ្នាំ ១៩០៦ជាគ្រាពួកជំនុំមេតូឌីស និង Dwight Moody ហើយនិងពួកគេ បានកាត់បន្ថយរឿងដែលបានកើតឡើងគឺផ្តល់នូវការកំសាន្តចិត្ត ដល់មនុស្ស ដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធនិយាយជាភាសាដទៃ ហើយនិងការផ្សេងទៀតដែលវិលត្រឡប់មកកាន់ពួកជំនុំវិញ។គឺប្រហែល ជាស្ថិតនៅក្នុងឆ្នាំ ១៩០៦ នោះឯង។
តើមានអ្វីបានកើតឡើង? បន្ទាប់ពីការនោះបានចេញមកការដំបូងដែលលោកអ្នកអាចដឹងនោះ គឺពួកគេក៏បានរៀបចំឲ្យមានកិច្ចប្រជុំប្រឹក្សាទូទៅដ៏វ័យចំណាស់មួយឡើង ឥឡូវនេះ ពួកគេបានហៅថា ក្រុមគ្រួសារនៃព្រះ(Assemblies of God) ហើយពួកជំនុំទាំងនោះ ក៏បានប្រកួតប្រជែងគ្នា។ តើមានអ្វីកើតឡើង?ទ្រង់បានបើកទ្វារចំហ ឡើង គឺទ្វារបានបើកចំហឡើង។
49
សូមបងប្អូនអាននៅក្នុងបទគម្ពីរវិវរណៈនេះដោយយកចិត្តទុកដាក់លើពាក្យនីមួយៗ ដែលទ្រង់មានបន្ទូល៖
អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯងគ្មានអ្នកណាអាចនឹងបិទបានទេ...
ទ្វារបានបើកចំហនោះតើជាអ្វីទៅ? វាគឺជាការបើកសម្តែងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ៖ មិនមែនជា អង្គទី២នៃព្រះត្រៃឯកនោះទេ តែទ្រង់គឺជាព្រះ ដែលទ្រង់បានយកនិស្ស័យជាសាច់ឈាមហើយគង់នៅក្នុងចំណោមយើង រាល់គ្នា។ សូមយើងបានអានទៅមុខបន្តិចទៀត៖
...នឹងបិទបានទេពីព្រោះទោះបើឯងមានអំណាចតែបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរហើយមិនបានលះបង់ឈ្មោះអញទេ។
ពេលដំបូងនោះ ឈ្មោះរបស់ទ្រង់បានថ្លែងប្រាប់រួចទៅហើយចាប់តាំងពីគ្រានោះមកម្ល៉េះ គឺគេមិនអាចលះបង់ ឈ្មោះរបស់ទ្រង់បានទេ។ ហើយលោកលូធើបានចេញមកជាមួយនឹងឈ្មោះមួយ ដែលគាត់ បានរស់នៅ រួចក៏បានស្លាប់ទៅដែរ។ តើមែនទេ?គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។
ហើយនៅទីនេះ ព្រះនាមព្រះយេស៊ូវគ្រីស្ទ ក៏បានចេញមកម្តងទៀតនៅក្នុងចន្លោះគ្រាទាំងពីរនេះ ហើយនៅ ចន្លោះនោះ ទ្វារក៏បានបើកចំហឡើង។វាគឺជាការបើកសម្តែងរបស់ព្រះជាម្ចាស់ ថាទ្រង់គឺជានរណា គឺជាទ្រង់ជាព្រះដែលជាការបើកសម្តែងពីភាពជាព្រះរបស់ទ្រង់។
50
នោះហើយគឺជាអ្វីដែលទ្រង់បានបើកសម្តែងទៅកាន់គ្រាពួកជំនុំដំបូង។សូមមើល! លោកយ៉ូហានបានឃើញ ទ្រង់ឈរកាន់ជើងចង្កៀងមាស៧នៅក្នុងព្រះហស្តទ្រង់។ហើយនៅទីនេះ មានចែងពីជើងចង្កៀងទី១ ទី២ ទី៣ ទី៤ ទី៥ ទី៦ និងទី៧គឺស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ នាឈើឆ្កាង។ ទ្រង់មានបន្ទូលថា “អញជាអាលផានឹងអូមេកា គឺមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង”
ថ្ងៃបានរះឡើងនៅទិសខាងកើត និងលេចនៅទិសខាងលិច។វាគឺជាការដែលគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលនៅ ពេលបានភ្លឺដូចជាថ្ងៃវិញ។ គឺជាអំណាចនៃដំណឹងល្អដែលបានរះឡើងនៅទីនេះពីភាគខាងកើត ទៅដល់ភាគ ខាងលិច ក៏បានចាំងជះពន្លឺ ទៅគ្រប់ទីកន្លែង។ អាល់ផា និងអូមេកា“អញជាដើម គឺA និងជាចុង គឺZ” នៅក្នុងព្រះ ហស្តទ្រង់។តើបងប្អូនយល់ដែរឬទេ?
51
តើទ្រង់បានធ្វើអ្វី នៅក្នុងវិវរណៈជំពូក១?ទ្រង់បានបើកសម្តែងភាពជាព្រះរបស់ទ្រង់ដល់ពួកជំនុំដំបូង គឺពួកជំនុំ អេភេសូរឲ្យគេបានស្គាល់ទ្រង់។ តើមែនទេ?
សូមកត់សំគាល់នៅត្រង់នេះ។ គ្រប់គ្នានៃពួកជំនុំទាំងនេះបានចេញមកដល់ទីនេះ គឺទ្រង់បានបើកសម្តែងភាព ជាព្រះរបស់ទ្រង់នៅក្នុងសិរីល្អរបស់ទ្រង់ឲ្យពួកគេបានឃើញ។ ដ្បិតនៅចុងក្រោយនេះ គឺទ្រង់បានក្លាយជា Z ហើយក៏ត្រឡប់ទៅកាន់កាលដើមដំបូងវិញ។ គឺជាដើម ហើយជាចុង ដែលជាគ្រាដំបូង និងជាគ្រាចុងក្រោយ។ដ្បិតទ្រង់មាន បន្ទូលថា “អញជាដើម ហើយជាចុង”
ប៉ុន្តែលោកអ្នកនឹងនិយាយថា “តើការនោះកើតឡើងយ៉ាងដូចម្ត៉េច?” វាគឺជាការបើកសម្តែង។មានបងប្អូនជា ច្រើនបានទទួលការបើកសម្តែងហើយ។ ចូរមើល ពួកជំនុំទាំងអស់របស់ទ្រង់បានសង់ឡើងនៅលើការបើកសម្តែង របស់ទ្រង់។ វាត្រឹមត្រូវដែរឬទេ? បើសិនជាលោកអ្នកមិនជឿទេសូមបើកទៅកាន់គម្ពីរ ម៉ាថាយ១៦:១៨។ នោះលោក អ្នកនឹងបានឃើញ ពីការបើកសម្តែងទាំងមូល គឺបានសង់នៅលើអង្គទ្រង់។គឺពួកជំនុំរបស់ទ្រង់ បានសង់លើការបើក សម្តែងរបស់អង្គទ្រង់។
សូមចាប់ផ្តើមមើលនៅក្នុង ខ១៤៖
ពួកសិស្សទ្រង់ទូលឆ្លើយថា ខ្លះថាជាយ៉ូហានបាទីស្ទ...
កាលទ្រង់បានយាងមកដល់ក្រវល់ក្រុង សេសារា ភីលីពហើយនោះទ្រង់មានបន្ទូលសាកសួរពួកសិស្សថា តើ មនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា?ឃ្លានេះ ស្ថិតនៅក្នុងខ១៣។
52
ពួកសិស្សទ្រង់ទូលឆ្លើយថា ខ្លះថាជាយ៉ូហានបាទីស្ទខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ ទ្រង់មានបន្ទូលសួរថាចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា សីម៉ូន ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ រួចព្រះយេស៊ូវមានបន្ទូលតបថា អ្នកសីម៉ូនកូនយ៉ូណាស់អើយ អ្នក មានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេគឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។
អូ! “អ្នកនឹងមិនដែលទទួលបានការបង្ហាញនេះ មកពីសិក្ខាសាលាទេ។គ្មានផ្លូវណាផ្សេងទៀតឡើយ ដែលអ្នក អាចទទួលបានការបើកបង្ហាញនេះ​ គឺជាសីម៉ូនកូនយ៉ូណាស់វិញ។ ផ្លូវតែមួយគត់ដែលអ្នកអាចទទួល បាននោះ គឺជាការបើកសម្តែងខាងវិញ្ញាណដែលបានបើកសម្តែងមកកាន់អ្នកមកពីស្ថានសួគ៌ ដែលបង្ហាញថា ខ្ញុំគឺជាទ្រង់”
ព្រះយេស៊ូវទ្រង់មានបន្ទូលថា“បើសិនជាអ្នកមិនជឿថាខ្ញុំគឺជាទ្រង់ទេ នោះអ្នកបានស្លាប់នៅក្នុងអំពើបាបហើយខ្ញុំគឺជាទ្រង់”
ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។
តើវាគឺជាអ្វីទៅ? គឺជាការបើកសម្តែងខាងវិញ្ញាណ។ជាសេចក្តីពិតខាងវិញ្ញាណ ហើយជាព្រះបន្ទូលព្រះ។
53
យើង រាល់គ្នាបានឃើញថានៅក្នុងការបើកសម្តែងដ៏អស្ចារ្យនេះ ដែលព្រះជាម្ចាស់ទ្រង់បានប្រទានមកទៅកាន់ពួកជំនុំនៅ គ្រាចុងក្រោយនេះ គឺថា ព្រះជាម្ចាស់ទ្រង់បានចាត់បញ្ជូននិងបើកសម្តែងអង្គទ្រង់ គឺទ្វារបានបើកចំហឡើង រវាងគ្រា ទាំងពីរនេះ។តើវាមិនមែនស្ថិតនៅក្នុងគ្រាពួកជំនុំឡៅឌីសេទេឬអី? ឬក៏សូម្បីតែគ្រាពួកជំនុំភីឡាដិលភាផង។ ប៉ុន្តែ វាស្ថិតនៅក្នុងចន្លោះរវាងពួកជំនុំទាំងពីរនេះ... ខ្ញុំនឹងបង្ហាញដល់លោកអ្នកបន្ថែមទៀតដើម្បីឲ្យលោកអ្នកបាន យល់។ យើងខ្ញុំនឹងបញ្ជាក់វាឲ្យបានច្បាស់ បើសិនជាលោកអ្នកចង់ដឹង។
ការបើកសម្តែងអង្គទ្រង់គឺជាបញ្ជាក់ពីទីកន្លែងដែលទ្រង់បានសង់នៅលើពួកជំនុំរបស់ទ្រង់។ តើមានបងប្អូនប៉ុន្មាននាក់ដឹងថា វាគឺជាសេចក្តីពិត?ទ្រង់បានសង់ពួកជំនុំទ្រង់នៅលើការបើកសម្តែងរបស់អង្គទ្រង់ផ្ទាល់។
54
តើទ្រង់មានបន្ទូលអ្វី? “គ្មាននរណាអាចបិទបានទេ”
អញស្គាល់ការដែលឯងធ្វើហើយ មើលអញបានបើកទ្វារចំហរនៅមុខឯង...
តើទ្វារដែលបើកចំហរគឺជាអ្វី?គឺជាការបើកសម្តែងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ តើទ្រង់មានបន្ទូលអ្វីទៅកាន់ពួកជំនុំដំបូងរបស់ទ្រង់នៅគ្រានោះ? ទ្រង់មានបន្ទូលថា “អញគឺជាព្រះដែលយាងមក គឺអញជាដើមហើយជាចុង គឺជា​ព្រះដ៏មានអំណាច” ទ្រង់មានបន្ទូល នៅក្នុងពេលបីខុសៗគ្នាគឺទ្រង់បានបើកសម្តែងអង្គទ្រង់ទៅកាន់ពួកជំនុំដំបូង នេះ។ ហើយនៅមុនពេលដែលទ្រង់យាងទៅកាន់គ្រាពួកជំនុំចុងក្រោយ ទ្រង់មានបន្ទូលថា “អញបានបើកទ្វារចំហរ នៅមុខឯង”
បើសិនជាលោកអ្នកចង់ឃើញការបើកសម្តែង គឺមាននៅទីនេះហើយគឺជាទីដែលទ្រង់បានសង់ពួកជំនុំរបស់ ទ្រង់ឡើង ហើយវាគឺជារបៀបតែមួយគត់ដែលទ្រង់បានដាក់ដល់ពួកជំនុំរបស់ទ្រង់ វាគឺជាការដែលទ្រង់បានបើកសម្តែងពីអង្គទ្រង់ជានរណាពិតប្រាកដ។
55
សូមមើល។ នៅពេលដែល ព្រះជាម្ចាស់ទ្រង់បានតាំងសញ្ញាជាមួយលោកអ័ប្រាហាំនៅគ្រានោះ ហើយគាត់ និយាយថា “តើអាចឲ្យការនោះកើតឡើងយ៉ាងដូចម្ត៉េចបានមើលទូលបង្គំចាស់ហើយ? ហើយអ្នកទទួលមរដករបស់ទូលបង្គំគឺជាបាវបំរើរបស់ទូលបង្គំនៅក្នុងក្រុង Damascusនេះ គឺ Eliezer” “ទូលបង្គំចាស់ហើយ ទ្រង់បានសន្យាថា ទូលបង្គំនឹងមានកូនមួយ។តើធ្វើវាយ៉ាងដូចម្ត៉េចបាន? តើវាកើតឡើងយ៉ាងដូចម្ត៉េចទៅ?”
គាត់ក៏បានចូលដេកទៅ។ ដំណេកដ៏ស៊ីជម្រៅមួយបានធ្លាក់មកលើរូបគាត់ គឺដូចជាបុរសទាំងឡាយដែរ។ គឺ ជាសេចក្តីស្លាប់។ បន្ទាប់មកគាត់បានកត់សំគាល់ថា នៅមុនពេលដែលគាត់ដើរទៅដុតគុកភ្លើង។ គ្រប់មនុស្សមាន បាបត្រូវតែធ្លាក់ទៅក្នុងស្ថាននរក។ នោះគាត់ក៏បានសម្លាប់សត្វគោ១ សត្វពពែ១ សត្វចៀមឈ្មោល១និងសត្វព្រាប ១។ គាត់មិនបានពុះបំបែកសត្វនោះទេ។ ហើយបន្ទាប់មកពន្លឺដ៏ចាំងចែងបានលេចមកនូវចំពោះមុខគាត់ ហើយក៏បាន ត្រឡប់ទៅមកនៅចន្លោះដុំសាច់សត្វទាំងនេះ គឺជាសេចក្តីអះអាងពីការតាំងសញ្ញាជាមួយនឹងលោកអ័ប្រាហាំ។
56
នៅក្នុងប្រទេសជប៉ុន គឺលោកអ្នកបានដឹងហើយថាតើពួកគេធ្វើការតាំងសញ្ញានៅក្នុងប្រទេសជប៉ុនយ៉ាងដូច ម្តេច?គេបានបាចអំបិលលើគ្នាទៅវិញទៅមក។ គឺពួកមានដបអំបិលតូចមួយ ហើយក៏នាំគ្នាអង្គុយចុះ។ពួកគេបាន ជជែកគ្នាថា “តើអ្នកនឹងធ្វើការនេះឬ?”
“មែនហើយ ខ្ញុំនឹងធ្វើការនេះ”
បន្ទាប់មក ពួកគេក៏ធ្វើការតាំងសញ្ញានឹងគ្នាហើយក៏បានទទួលអំបិលមួយចំនួន រួចពួកគេបានបាចអំបិលលើ គ្នាទៅវិញទៅមក ព្រោះអំបិលគឺជាអ្នកការពារ។មែនហើយ ពួកគេបានបាចអំបិលលើគ្នាទៅវិញទៅមក។ នោះគឺជា ការតាំងសញ្ញាមួយរបស់ពួកជប៉ុន។
រីឯនៅក្នុងប្រទេសអាមេរិកវិញតើពួកគេធ្វើការតាំងសញ្ញាយ៉ាងដូចម្ត៉េច យើងអាចនិយាយបានថា “តើអ្នកនឹងធ្វើ ការនេះជាពិតប្រាកដឬ?ខ្ញុំនឹងធ្វើការមួយនោះជាពិតប្រាកដ”
ហើយការដំបូងដែលអ្នកបានដឹងគឺយើងបានចាប់ដៃគ្នាទៅវិញទៅមក។ “ចាប់ដៃយល់ព្រម” នោះគឺជាការតាំង សញ្ញាហើយ។
57
ប៉ុន្តែនៅក្នុងការដឹកនាំ របៀបដែលពួកគេបង្កើតការតាំងសញ្ញាគឺពួកគេបានសរសេរការតាំងសញ្ញានោះឡើយ។ ហើយពួកគេក៏បានចុះកិច្ចសន្យាហើយពួកគេក៏បានសម្លាប់សត្វ នៅក្នុងគ្រាលោកអ័ប្រាហាំ។ ពួកគេបានពុះបំបែក សត្វនោះហើយដាក់វាបញ្ឈរនៅកណ្តាលពួកគេទាំងពីរនាក់ ហើយក៏សរសេរកិច្ចសន្យានេះ រួចក៏ហែកបំបែកសត្វនោះដូច្នេះ។ មា្នក់យកបំណែកមួយ ហើយម្នាក់ទៀតយកបំណែកមួយ។ បន្ទាប់មក ពួកគេក៏បានស្បថថាសូមឲ្យរូប កាយរបស់ពួកគេដូចជាសត្វដែលបានស្លាប់នេះចុះបើសិនជាពួកគេក្បត់លើកិច្ចសន្យា។
ហើយឥឡូវនេះ របៀបតែមួយគត់ ចំពោះការតាំងសញ្ញានេះអាចធ្វើឡើងទៅបាន គឺលោកអ្នកមិនអាចលួចបន្លំ បានឡើយ។គឺវាត្រូវតែធ្វើទៅតាមអ្វីដែលអ្នកទាំងពីរបានសន្យាជាមួយគ្នា។
58
តើព្រះជាម្ចាស់ទ្រង់បានបង្ហាញការអ្វីដល់លោកអ័ប្រាហាំ?តើទ្រង់នឹងធ្វើអ្វីខ្លះ? គឺទ្រង់នឹងយកពូជលោកអ័ប្រា ហាំ តាមរយៈអ៊ីសាករហូតទៅដល់ព្រះយេស៊ូវ។ ហើយទ្រង់ក៏បានឡើងទៅដល់កាល់វ៉ារី ហើយទ្រង់ក៏បានសុគតនៅលើឈើងឆ្កាង។ ទ្រង់បានដកព្រះវិញ្ញាណចេញពីទ្រង់ គឺចេញពីរូបកាយរបស់ទ្រង់។រូបកាយរបស់ទ្រង់បានរស់ ឡើងវិញ ហើយទ្រង់បានគង់នៅខាងស្តាំព្រះដ៏មានព្រះចេស្តាហើយទ្រង់ក៏បានចាតព្រះវិញ្ញាណបរិសុទ្ធដល់ពួកជំនុំ។ នោះគឺជា ការតាំងសញ្ញារបស់ព្រះគឺទ្រង់បានញែកវាដាច់ដោយឡែក។ យើងរាល់គ្នាបានទទួលព្រះវិញ្ញាណ ហើយទ្រង់បានទទួលរូបកាយ។ នៅពេលដែលវាវិលត្រឡប់មកវិញរួមគ្នា ព្រះវិញ្ញាណដែលគង់នៅក្នុងយើងរាល់គ្នា ក៏បាននៅជាប់ ជាមួយនឹងទ្រង់ដូចជាកូនក្រមុំ។ អាម៉ែន។
គ្មាននិកាយណា ដែលអាចបំបែកការនេះបានឡើយ។វាគឺជាកំណើតនៃព្រះវិញ្ញាណបរិសុទ្ធ។ នោះហើយគឺ ជាការតាំងសញ្ញា។
59
ឥឡូវនេះ យើងបានឃើញថា ទ្រង់មានបន្ទូលថា “មើលអញបានបើកទ្វារចំហនៅមុខឯង ហើយអញមិនខ្វល់ ថាមានមនុស្សប៉ុន្មាននាក់ដែលបង្កើតក្រុមទាំងឡាយចេញមក ឬក៏ជានិកាយនោះទេ។ សូម្បីតែទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏មិនអាចបិទទ្វារបានដែរ” មានតែរបៀបមួយតែប៉ុណ្ណោះដែលអាចឈ្នះវាបានគឺចូលរួមជាមួយគ្នា។ លោកអ្នកមិនអាចចូលរួមបានឡើយ គឺលោកអ្នកត្រូវតែកើតជាថ្មីសិន។មែនហើយ ដូច្នេះ គ្មាននរណាម្នាក់ អាច បញ្ឈប់ព្រះរាជសាររបស់ព្រះជាម្ចាស់បានឡើយហើយត្រូវទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់មិនអាចឈ្នះវាបានឡើយ។
លោកអ្នកនឹងសួរថា “តើអ្នកអាចដឹងថាវាត្រឹមត្រូវយ៉ាងដូចម្តេចបាន?”
ជាពិតប្រាកដ គឺត្រូវជាមួយនឹងព្រះបន្ទូលរបស់ព្រះហើយគ្មាននរណាម្នាក់អាចនិយាយអំពីការនេះបាន ឡើយ។ ជាការពិតណាស់។គឺជាព្រះបន្ទូលរបស់ព្រះ។ គឺគ្មានកន្លែងណាដែលមនុស្សអាចទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធបានឡើយ។
60
លោកសាវកប៉ុលគឺជាទេវតានៃពួកជំនុំអេ ភេសូរ គឺលោកបានបង្គាប់ឲ្យមនុស្សទាំងអស់ដែលមិនទាន់បានទទួលបុណ្យជ្រមុជទឹកនៅឡើយ... ទោះបីជាអ្នកនោះទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្ត៉េចក៏ដោយ បើសិនជាលោកអ្នកមិនបានទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទេ គាត់បានបង្គាប់មកកាន់លោកអ្នកថា “ចូរមកហើយទទួលបុណ្យជ្រមុជទឹកម្តងទៀត នៅក្នុង ព្រះនាមព្រះយេស៊ូវគ្រីស្ទចុះ”
គាត់បាននិយាយថា“បើសិនជាមានទេវតាណា ចុះមកពីស្ថានសួគ៌បង្រៀនអ្វីក្រៅពីនេះ ចូរឲ្យត្រូវបណ្តាសារចុះ”
ដូច្នេះ លោកអ្នកអាចមើលឃើញពីអ្វីដែលពួកទេវតាចុះមកនៅក្នុងគ្រាចុងក្រោយនេះ តើមានសារព្រះបន្ទូលអ្វីដែលទេវតានេះបានផ្ញើរមក នៅពេលដែលទេវតាបានចុះមក។ យើងរាល់គ្នាប្រហែលជាបានដឹកនាំទៅកាន់ទ្រង់។ ប៉ុន្តែ ខ្ញុំសូមប្រាប់ដល់លោកអ្នករាល់គ្នាថានៅពេលដែលទេវតានោះបានចុះមក នោះនឹងអធិប្បាយពីបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ បើសិនជាលោកអ្នកមិនជឿទេសូមលោកអ្នកអញ្ជើញមកនៅយប់ស្អែក ហើយ ខ្ញុំនឹងបង្ហាញដល់លោកអ្នកតាមរយៈព្រះគម្ពីរ។
ហើយការដែលកាត់ស្បែកចិត្ត និងការអស្ចារ្យរបស់ព្រះជាម្ចាស់និងកិច្ចការរបស់ព្រះជាម្ចាស់ គឺវាដូចជាពួកគេ មាននៅក្នុងថ្ងៃបុណ្យទី៥០ដែរ... គឹជាព្រះពរដំបូងនៅថ្ងៃបុណ្យទី៥០ដែលនឹងនាំមកដល់ពួកអ្នកសំណល់នៅ ថ្ងៃអនាគត។ វានឹងបានកើតឡើងពិតប្រាកដដូចជាគ្រាដំបូងដែរ។
61
អូ! ខ្ញុំស្រឡាញ់ទ្រង់ណាស់!ខ្ញុំមានសេចក្តីត្រេកអរណាស់! ខ្ញុំមិនអាចពន្យល់បានឡើយ។ ខ្ញុំមានសេចក្តីត្រេកអរណាស់ ដោយព្រោះខ្ញុំអាចនិយាយបានថា ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេដែរ។ខ្ញុំក៏សូមឲ្យបងប្អូនរបស់ខ្ញុំ បាន ដូចជាការនេះដែរ។
ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានបងប្អូនប្រុសស្រីនៅទីនោះដែរគឺមិត្តដ៏ល្អបំផុតរបស់ខ្ញុំ ដែលនៅក្រៅពិភពលោកនេះ នឹង បានឃើញការដ៏អស្ចារ្យនេះ។ ព្រះជាម្ចាស់ទ្រង់ជ្រាបពីការនេះហើយ។ខ្ញុំមានក្មេងប្រុសម្នាក់ឈ្មោះ Joseph បានក្រោកឡើង ហើយក្មេងស្រីតូចម្នាក់ ឈ្មោះ Sarah និង Rebekah និងប្រពន្ធដ៏ជាទីស្រឡាញ់ ដែលខ្ញុំមិនចង់ចាកចេញពីនាងសោះ។ ដ្បិត បើសិនជាខ្ញុំបានដឹងថា បងប្អូនរបស់ខ្ញុំ គឺជាមនុស្សដែលខ្ញុំបានស្គាល់នៅក្នុងលោកីយនេះ អាចទទួលជឿព្រះ នោះចូរឲ្យបានពេញជាព្រះវិញ្ញាណចុះនោះខ្ញុំត្រៀមខ្លួននឹងចាកចេញហើយនៅពេលឥឡូវនេះ។ វាគឺជាការពិត។
ពួកគេបានគិតថា លោកអ្នកដូចជាដាក់ការមួយនៅលើពួកគេហើយ។មានតែមានការមួយប៉ុណ្ណោះ ដែលត្រូវ ធ្វើ៖ គឺនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះចុះ។ចូរនៅជាប់ជាមួយនឹងព្រះបន្ទូលទ្រង់ចុះ។ អូ! ខ្ញុំស្រឡាញ់ទ្រង់ណាស់!
62
ការបើកសម្តែងរបស់ទ្រង់ ក្នុងភាពជាព្រះរបស់ទ្រង់តើទ្រង់បានធ្វើអ្វី? ខ្ញុំមិនអាចចាកចេញពីការនេះបានសោះទ្រង់បានបើកសម្តែងនៅក្នុងពួកជំនុំអេភេសូរ។ តើមែនទេ?ហើយវាគឺជាពេលដែលពន្លឺដំបូងបានចាំងចូលមក គឺជា ពន្លឺរបស់គ្រីស្ទាន។ តើមែនទេ?ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្តើមនៅក្នុងគ្រាពួកជំនុំអេភេសូរនោះ។ ហើយហោរាបាន ទាយថា“នឹងមានពេលមួយ គ្មាននរណាដឹងថាជាថ្ងៃ ឬក៏យប់ទេដ្បិតនៅក្នុងវេលាល្ងាចនឹងបានភ្លឺដូចជាថ្ងៃ”
គ្រាដ៏គួរឲ្យសង្វេកនេះ បានឆ្លងកាត់នៅទីនេះទាំងអស់ហើយ។គឺមានក្រុមជាច្រើនបានចេញមក និងអ្វីៗផ្សេង ទៀត។ ប៉ុន្តែនៅថ្ងៃចុងក្រោយដែលបានចែងនៅទីនេះថា ទ្រង់នឹងបើកទ្វារចំហឡើង។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ខ្ញុំជាទ្វារ” តើលោកអ្នកបានឮទ្រង់មានបន្ទូលដែរឬទេថា “ខ្ញុំជាទ្វារហើយខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាពន្លឺ” តើលោក អ្នកមានបានឮទ្រង់មានបន្ទូលថា“ទ្វារចង្អៀត គឺជាផ្លូវចង្អៀត”
63
តើលោកអ្នកដឹងថា ពាក្យថា “strait” ប្រកបយ៉ាងដូចម្តេចទេ? S-t-r-a-i-t គឺជាទឹក។ ពាក្យថា “strait” គឺមានន័យថាទឹកបានប្រកបដូចជា s-t-r-a-i-g-h-t គឺជាផ្លូវ។ ទឹកគឺជាផ្លូវ ហើយជាផ្លូវចង្អៀត។
តើទឹកគឺជាអ្វី? គឺជាទ្វារ។ ដើម្បីបើកចំហបាន“នៅក្នុងព្រះនាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ” គឺជាផ្លូវឆ្លងកាត់ទឹក។ ទឹកគឺជាផ្លូវ។ទឹកគឺជាផ្លូវ “នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ” ទើបយើងអាចចូលទៅបាន។
ចូរឲ្យអ្នកគ្រប់គ្នាបានប្រែចិត្តហើយទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទចុះ ដើម្បីលាងជំរះអំពើបាបរបស់អ្នកចេញ នោះអ្នកនឹងទទួលបានអំណោយទានព្រះវិញ្ញាណបរិសុទ្ធដែលអ្នកមើលទៅឯ កាល់វ៉ារី ដ្បិតសេចក្តីសន្យារបស់ព្រះមានដល់លោកអ្នកនិងពួកកូនចៅរបស់លោកអ្នកហើយ។
មានពួកគេខ្លះបាននិយាយថា“វាសម្រាប់តែពួកសាវកប៉ុណ្ណោះ”
“...ដ្បិតអ្នក ហើយកូនចៅរបស់អ្នក ដែលនៅជំនាន់ឆ្ងាយយ៉ាងណាក៏ដោយឬច្រើនយ៉ាងណាក៏ ដោយ នោះព្រះអម្ចាស់នៃយើងទ្រង់នឹងហៅមក”
សេចក្តីសន្យា គឺជាមានដល់មនុស្សគ្រប់គ្នាបើសិនជាលោកអ្នកបានអានសេចក្តីបញ្ញត្តិរបស់ព្រះដូចគ្នា។
64
មិន ហើយ សូមកុំនិយាយថា“ខ្ញុំនឹងភ្លាត់ទៅក្នុងផ្លូវនេះ” ។ មានពេលគឺមានបុរសម្នាក់បានរអិលភ្លាត់ទៅគឺធ្លាក់ទៅក្នុង ផ្លូវផ្សេងវិញ។ តើលោកអ្នកដឹងដែរឬទេ?តើលោកអ្នកធ្លាប់អានរឿងប្រៀបប្រដូចដែរឬទេ? មានបុរសម្នាក់បានរអិលភ្លាត់ទៅក្នុងផ្លូវផ្សេងមួយ។
នៅក្នុងប្រទេសភាគខាងកើតពេលដែលមានការបរិភោគក្នុងពិធីមង្គលការនាពេលល្ងាច (យើងនឹងប្រារព្ធនៅ ពេលព្រឹក)តើអាចឲ្យមនុស្សចូលទៅកាន់ពិធីមង្គលការនោះយ៉ាងដូចម្ត៉េចបាន។យើងនឹងព្យាយាមដាក់កម្មវិធីនោះ នៅពេលព្រឹកវិញ។ ខ្ញុំនឹងនិយាយអំពីការនេះប៉ុន្តែចូរឲ្យវាបន្តទៅមុខចុះ។ នៅពេលព្រឹក តើអាចឲ្យមនុស្សចូលទៅកាន់ទីកន្លែងនោះដើម្បីបរិភោគអាហារពេលល្ងាចក្នុងពិធីមង្គលការនោះយ៉ាងដូចម្តេច?
65
“ផ្លូវចង្អៀត” ទឹកគឺជាផ្លូវ ដែលចូលទៅកាន់ព្រះជាម្ចាស់។“ខ្ញុំបានបើកទ្វារចំហឡើងហើយ។ ខ្ញុំមានកូនសោ។ខ្ញុំគឺម្នាក់គត់ដែលអាចបើកទ្វារនោះបាន។ខ្ញុំគឺជាម្នាក់គត់ដែលអាចបើកសម្តែងឲ្យឃើញបាន។ ខ្ញុំមានកូនសោនៅក្នុង ដៃ”តើត្រឹមត្រូវដែរឬទេ? “គ្មាននរណាមកឯខ្ញុំបានឡើយ លើកតែព្រះវរបិតាខ្ញុំនាំគេមកឯខ្ញុំហើយគ្រប់ទាំងអស់ព្រះវរ បិតាខ្ញុំបានប្រទានមកកាន់ខ្ញុំហើយ”គ្មាននរណាអាចសង្រ្គោះបានឡើយ មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះមិនមែនតាមរយៈពួកជំនុំណាឡើយ ឬក៏អង្គការ ឬសម្តេចសង្ឃប៉ាបណាដែរមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទតែ ប៉ុណ្ណោះ។
ទ្រង់មានកូនសោនៅក្នុងដៃ។ គឺជាទ្រង់តែម្នាក់ដែលអាចបើកទ្វារបាន។ តើកូនសោនោះគឺជាអ្វី? គឺ១០០០ឆ្នាំ ខាងមុខទៀត ទ្រង់នឹងយាងមកតាមរយៈពូជហ្លួងដាវីឌ ដែលទ្រង់នឹងអង្គុយលើបល្ល័ង្ករបស់ហ្លួងដាវីឌ។ “ខ្ញុំមានកូនសោររបស់ដាវីឌ។ ខ្ញុំនឹងបើកទ្វារឡើង ហើយគ្មានអ្នកណាបិទបានឡើយ។គ្មាននរណាអាចបើកបានឡើយ គឺមានតែ ខ្ញុំប៉ុណ្ណោះ”
66
តើអស្ចារ្យយ៉ាងណាទៅ? តើអាចឲ្យមនុស្សដឹងថាទ្រង់គឺជាព្រះគ្រីស្ទយ៉ាងដូចម្តេច រហូតទាល់តែទ្រង់បានបើកសម្តែងអង្គទ្រង់ទៅកាន់ពួកគេ? ទ្រង់បានបើកសម្តែងអង្គទ្រង់ឲ្យគេបានស្គាល់។ទ្រង់មានកូនសោរនៅក្នុងដៃរបស់ ទ្រង់។ មានតែទ្រង់ប៉ុណ្ណោះដែលអាចបើកទ្វារបាន។“ខ្ញុំមានកូនសោរដែលអាចបើកទ្វារឡើងបាន”
“ខ្ញុំជាទ្វារ។ ខ្ញុំជាសេចក្តីពិត។ ខ្ញុំជាពន្លឺ។ខ្ញុំជាអាល់ផា និងអូមេកា។ ខ្ញុំជាដើម ហើយជាចុង។ ខ្ញុំជាព្រះវរបិតា។ ខ្ញុំជាព្រះរាជបុត្រា។ ខ្ញុំជាព្រះវិញ្ញាណបរិសុទ្ធ។ អញគឺជាអញ។ អញគឺជាព្រះដែលគង់នៅអស់កល្បជានិច្ច។
67
នៅក្នុងខ៧ បានចែងថា ទ្រង់កាន់កូនសោររបស់ហ្លួដាវីឌដែលទ្រង់បើកហើយ គ្មានអ្នកណាបិទបានឡើយ។
ឥឡូវ សូមយើងមើលនៅក្នុង ខបន្ទាប់។
...ពីព្រោះទោះបើឯងមានអំណាចតែបន្តិចក៏ដោយ...។
អូ! ទ្រង់កំពុងមានបន្ទូលទៅកាន់ក្រុមមនុស្សទាំងនេះ “អ្នកមានអំណាចតែបន្តិចប៉ុណ្ណោះ”តើមានន័យយ៉ាងដូច ម្ត៉េច? គឺដូចជាមនុស្សដែលបានស្លាប់ហើយ គឺកំពុងតែភ័យញ័រចង់រស់ឡើងវិញ។ លោកអ្នកត្រូវតែ ចេញពីសេចក្តី ស្លាប់ខាងគោលជំនឿចាស់បុរាណរបស់ពួកគេទៅនិងអ្វីផ្សេងៗទៀតផង។ “អ្នកមានអំណាចតែបន្តិចប៉ុណ្ណោះ។ មើលអញបានបើកទ្វារចំហនៅមុខឯងហើយ”
ភ្លាមៗនោះ ពួកគេក៏ចេញមក ពីក្រុមលូធើរៀន និងក្រុមសម្តេចប៉ាបនិងក្រុមពួកលទ្ធិនិយមទាំងឡាយ និងពួក មេតូឌីស និងពួកផ្សេងៗទៀត។ ទ្រង់មានបន្ទូលថា“អញបានបើកទ្វារចំហនៅមុខឯងហើយ ទោះបីជាឯងមានអំ ណាចតែបន្តិចក៏ដោយ តើឯងនឹងធ្វើអ្វី?វាបានបើកចំហនៅចំពោះឯងហើយ។ ឯងអាចដើរចូលបាន ឬក៏ដើរចេញ បាន តាមតែចិត្តរបស់ឯង។គឺទ្វារបានបើកចំហនៅចំពោះឯងហើយ។ ទោះបីជាឯងមានអំណាចតែបន្តិចក៏ដោយនោះនឹងចូលមកកាន់ជីវិត វាគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ”
68
ដូច្នេះ វាបានកើតឡើងចំពោះពួកជំនុំដំបូង។ ចូរមើលនៅថ្ងៃចុងក្រោយ គ្រាពួកជំនុំឡៅឌីសេ... វាក៏កើតមាន កិច្ចការនោះឡើងម្តងទៀត។បើសិនជាលោកអ្នកកត់សំគាល់នៅត្រង់នេះ ថាពួកជំនុំនេះ គឺរវាងពួកជំនុំទាំងពីរនេះគឺពួកជំនុំឡៅឌីសេ “អញបានស្គាល់ការដែលឯងបានធ្វើហើយ” តើវាគឺជាអ្វីទៅ?“កិច្ចការរបស់ឯង” ឬទីកន្លែងដែល សាតាំងវាបានអង្គុយ។តើកន្លែងអង្គុយរបស់សាតាំងគឺជាអ្វីទៅ? នោះសូមយើងមើលត្រឡប់ទៅកាន់ ពួកអ្នកបង្កើតនិកាយចេញមក ម្តងទៀតចុះ។
លោកអ្នកជាពួកក្រុមគ្រួសារនៃព្រះ ជាពួកថ្ងៃបុណ្យទី៥០ ជាពួក Oneness និងពួកជំនុំរបស់ព្រះ អូ!បងប្អូនអើយ តើបងប្អូនបានធ្វើអ្វីខ្លះ?លោកអ្នកបានត្រឡប់ទៅរកការដែលព្រះជាម្ចាស់ទ្រង់បានស្អប់វិញ គឺបានធ្វើឲ្យភាពជាបងប្អូនគ្នាបានបែកបាក់។ ចូរមើលពី គ្រួសារនៃព្រះចុះ។មានមនុស្សល្អៗមួយចំនួននៅក្នុងពិភពលោក គឺបានស្ថិតនៅក្នុងពួកគេគឺជាពួកគ្រួសារនៃព្រះ។ ចូរមើល ពីការរួបរួមរបស់ពួកជំនុំថ្ងៃបុណ្យទី៥០ចុះពួកគេគឺជាមនុស្សដ៏ល្អ ដែលលោកអ្នកមិនធ្លាប់បានជួបកន្លងមកទេនៅក្នុងជីវិតរបស់លោកអ្នកបងប្អូន។ចូរមើលពីពួកជំនុំរបស់ព្រះចុះ។
ហើយដោយព្រោះ ក្រុមទាំងនោះ ពួកគេបានឈ្លោះទាស់ទែងគ្នាទៅវិញទៅមកហើយក៏បានហៅគ្នាថា ជាឬស របស់ពួកសត្វត្មាត សត្វកណ្តុរចង្រៃជាដើម។ តើហេតុអ្វីបានជាពួកគេធ្វើឲ្យខូចកិត្តិយសរបស់គ្នាទៅវិញទៅមក ដូច្នេះ។ការមួយដែលព្រះជាម្ចាស់ទ្រង់ស្អប់ គឺជាការឈ្លានីសដល់គ្នាទៅវិញទៅមក។ មែនហើយពួកគេបានរៀបចំ ឲ្យមានការឈ្លានីសគ្នានៅចំណោមបងប្អូនខ្លួន។ យើងគួរតែឈរឡើង ហើយនិយាយថា“យើងគឺជាបងប្អូននឹងគ្នាទេ”
យើងមិនត្រូវបែងចែកគ្នាទេ
យើងទាំងអស់គ្នាគឺជារូបកាយតែមួយ
នៅក្នុងសេចក្តីសង្ឃឹមតែមួយនិងគោលលទ្ធិតែមួយ (គោលលទ្ធិព្រះគម្ពីរ)
នៅក្នុងសេចក្តីមេត្តាករុណាតែមួយ។
ខ្ញុំចូលចិត្តបទចម្រៀងបុរាណនេះណាស់គឺបទ “ទៅមុខពួកទាហានគ្រីស្ទានអើយ” ។
69
នៅចុងក្រោយនៃគ្រាពួកជំនុំឡៅឌីសេពួកគេបានត្រឡប់ទៅធ្វើការចាស់នោះម្តងទៀត ឬក៏ពួកនិកាយទាំង ឡាយនៃថ្ងៃបុណ្យទី៥០។គេបានវិលត្រឡប់ទៅកាន់និកាយវិញ។
សូមមើល វិវរណៈ៣:១៥មើលថាតើវាត្រឹមត្រូវឬមិនមែន។
“អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផងអញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី” ខនេះបានបង្ហាញថាពួកគេបានវិលត្រឡប់ទៅកាន់ការដំបូងវិញម្តងទៀត។ គឺពួកគេបានត្រឡប់ទៅរកអំណាចរបស់ ពួកគេនិងត្រឡប់ទៅកាន់និកាយថ្ងៃបុណ្យទី៥០របស់ពួកគេ។
70
នៅចន្លោះគ្រាទាំងពីរនេះ... ពួកគេមានអំណាចតែបន្តិច រវាងគ្រាគោលលទ្ធិរបស់ពួកនីកូឡាស។ បន្ទាប់ មក មានពួកលូធើរៀនដែលបានបង្កើតឡើង... គេក៏បានត្រឡប់ទៅកាន់ការរបស់ពួកនីកូឡាសវិញគឺជាគ្រាដែល មានសម្តេចសង្ឃធំៗ និងអ្វីៗផ្សេងទៀត ដែលបានចេញមកក្នុងពេលរបស់លោក Wesley ជាដើម។ ពួកគេបានបង្កើតឲ្យមានពួកសម្តេចសង្ឃឡើង ហើយមានអាសនាដ៏ធំៗ ខុសប្លែកពីគ្នាទាំងអស់នេះនៅក្នុងពួកជំនុំទាំងឡាយ ក្នុងគ្រា នោះជាដើម។ បន្ទាប់មក ចូលមកដល់ថ្ងៃបុណ្យទី៥០ពួកគេក៏បានវិលទៅកាន់ការដូចគ្នាម្តងទៀត គឺមាននិកាយធំៗ របស់ពួកគេជាដើម និងគោលលទ្ធិរបស់ពួកនីកូឡាស។
ប៉ុន្តែ នៅរវាងគ្រាទាំងពីរនេះ ទ្រង់បានបើកទ្វារឡើងហើយប្រទានអំណាចបន្តិចបន្តួចដល់ពួកជំនុំ ដើម្បីទទួលបានភាពគ្រប់គ្រាន់រហូតដល់ការដែលអង្រួនក្បាលរបស់ពួកគេ នោះគឺជាការបើកសម្តែង។
71
យ៉ាងណាម៉ិញ កាលពីយប់ម៉ិញ ខ្ញុំបានយល់សប្តិឃើញ Charlie។ ខ្ញុំបានគិតថាខ្ញុំបាញ់បានសត្វកំប្រុកមួយ។ ហើយខ្ញុំបានឃើញស្ត្រីវ័យចំណាស់ម្នាក់នៅទីនោះ។ អូ! គាត់បានខឹងដល់ខ្ញុំគាត់នឹងមកឯខ្ញុំ។ ហើយសត្វកំប្រុកនេះ មានខ្សែអំបោះសតូចមួយចងនៅករបស់វា។ហើយគូកនរបស់វា បានឈប់ ហើយអង្រួនក្បាលរបស់វា ២ឬ៣ដង ហើយសម្លឹងមកកាន់ខ្ញុំ។ បន្ទាប់មកវាក៏បានរត់ទៅយ៉ាងលឿនចូលទៅក្នុងព្រៃបាត់។
តើលោកអ្នកដឹងទេ ស្ត្រីវ័យចំណាស់នោះអាចនឹងមានអត្ថន័យអំពីពួកជំនុំ ឬប្រហែលជាមិនមែន។ នាងបាន ព្យាយាមដើរមកកាន់ខ្ញុំ។ហើយខ្ញុំក៏ដើរចេញឆ្ងាយពីគាត់។ អូ! គ្រាន់តែបន្លឺបន្តិចប៉ុណ្ណោះវាគ្រប់គ្រាន់សម្រាប់ឲ្យយើង បានដឹងហើយ... ខ្ញុំបានស្គាល់ហើយខ្ញុំបានដើរចុះតាមផ្លូវ ហើយនាងក៏បានដើរមកកាន់មុខរបស់ខ្ញុំ។ រួចខ្ញុំក៏បានបករថយន្តរបស់ខ្ញុំត្រឡប់ក្រោយជាប្រញាប់...។ ខ្ញុំបានចេញពីផ្លូវមួយនេះគឺដើម្បីគេចមុខចេញពីនាង។
72
“អ្នកមានអំណាចតែបន្តិចប៉ុណ្ណោះ” ដូច្នេះអ្នកចង់ប្រើប្រាស់កំលាំងនេះ ដើម្បីបង្វែរឲ្យនិកាយទាំងពីរនេះបែរទល់ មុខគ្នា។ចូរកាន់តាមព្រះបន្ទូលទ្រង់ចុះ។ សូមមើលនៅក្នុងខបន្ទាប់៖“ពីព្រោះទោះបីឯងមានអំណាចតែបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ”នោះហើយគឺជារបៀបដែលពួកគេទទួលបានអំណាច ឬកំលាំងនោះ។ ហើយវាក៏ជារបៀបដែលពួកគេទទួលបានការបើកសម្តែងរបស់ពួកគេដែរ។
“ម្នាក់ទទួលបានព្រះគម្ពីរទាំងមូល... នៅពេលដែលលោកលូធើបានបោះពុម្ពព្រះគម្ពីរឡើយ ហើយវាក៏បន្តរហូតដល់គ្រាលោក Wesley ក្រោយមកពួកគេក៏ទទួលបានព្រះគម្ពីរទាំងមូល ហើយក៏កាន់តាមព្រះបន្ទូលរបស់ទ្រង់ និងបានឃើញការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទបានយកនិស្ស័យជាសាច់ឈាមនៅក្នុងចំ ណោមយើងរាល់គ្នាហើយក៏បានទទួលបានបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះពួកគេទទួលព្រះ នាមទ្រង់។
តើហេតុអ្វីទៅ គឺជាមានភាពច្បាស់លាស់ជាងការអានកាសែតទៅទៀត។ហើយលោកអ្នកក៏មិនអាចបដិសេធ ព្រះបន្ទូលទ្រង់បានឡើយដោយព្រោះវាបានចែងនៅក្នុងព្រះគម្ពីរហើយ។ ហើយនៅក្នុងនេះ យើងក៏មើលឃើញពីប្រវត្តិសាស្ត្រ។ នោះវាពិតជា ទីកន្លែងដែលពួកជំនុំថ្ងៃបុណ្យទី៥០បានចាប់ផ្តើមហើយរួចពួកគេក៏បានដាក់ឈ្មោះ ឡើង។ ប្រហែលឆ្នាំ ១៩០៨, ឬ១៩១២ ហើយវាក៏ចាប់ផ្តើមធ្លាក់ចុះ។
73
ហើយមិនបានលះបង់ឈ្មោះអញទេ។
ខ្ញុំចូលចិត្តឃ្លានេះណាស់។ ទ្រង់កាន់កូនសោរបស់ហ្លួងដាវីឌ។ទ្រង់នឹងរក្សាតាមព្រះបន្ទូលរបស់ទ្រង់ ហើយក៏ ឲ្យអ្នកបានចូលទៅក្នុងនគរព្រះបាន។ព្រះនាមរបស់ទ្រង់បានបើកសម្តែងហើយ។ ពួកគេបានចេញពីពួកជំនុំ ដែល មានឈ្មោះមួយនាំឲ្យពួកគេស្លាប់ ហើយឥឡូវនេះ ពួកគេបានចូលទៅក្នុងពួកជំនុំ ដោយនូវឈ្មោះដែលមានជីវិត។
គេបានចេញមកពីសេចក្តីស្លាប់ “ព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ” ជាព្រះនាម “ព្រះវរបិតា ព្រះ រាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ”។ វាគ្មានអ្វីដែលគួរឲ្យងើយឆ្ងល់ឡើយ។វាបានផ្តល់នូវការបើកសម្តែងមួយ។ នៅ ក្នុងព្រះគម្ពីរទាំងមូលបានសរសេរចុះពីការបើកសម្តែង។ គឺជាអ្វីដែលបើកសម្តែងអំពីអង្គទ្រង់។
74
ទ្រង់មានបន្ទូលថា “ចូរធ្វើបុណ្យទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” ម៉ាថាយ ២៨:១៩។ តើព្រះនាមណាមួយ ដែលលោកអ្នកនឹងប្រើនោះ?ភាគច្រើនពួក ត្រៃឯក បានទទួលបុណ្យជ្រមុជ នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ។ មែនហើយ មានអ្នកខ្លះនិយាយថា គឺនៅក្នុង “ព្រះ នាម” ឯកវចនៈមិនមែន “ព្រះនាម” ពហុវចនៈនោះទេ។ គឺនៅក្នុង “ព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណ បរិសុទ្ធ”
“ព្រះវរបិតា” មិនមែនជាឈ្មោះទេ។ “ព្រះរាជបុត្រា”មិនមែនជាឈ្មោះទេ។ “ព្រះវិញ្ញាណបរិសុទ្ធ” មិនមែនជា ឈ្មោះទេ។ ដូច្នេះតើវាគឺជាអ្វីទៅ? គ្មានឈ្មោះនៅក្នុងនោះឡើយ។ ប៉ុន្តែតាមរយៈព្រះនាមដែលបានសុគតនោះ គឺជាជីវិតព្រះគ្រីស្ទ បានសម្តែងឡើងឲ្យពួកគេបានឃើញ។
75
ហើយពេត្រុសត្រូវតែមានកូនសោនោះ... គឺទ្រង់កំពុងតែឈរនៅទីនោះនៅក្នុងដៃមានកូនសោទៅឯនគរ ស្ថានសួគ៌ (ហើយនគរព្រះ គឺជាព្រះវិញ្ញាណ បរិសុទ្ធ)។កូនសោទៅឯនគរស្ថានសួគ៌ គឺការបើកសម្តែង ដោយព្រោះព្រះយេស៊ូវទ្រង់បានប្រាប់ដល់គាត់ហើយ។ អូ! បងប្អូនអើយ តើបងប្អូនមិនឃើញទេឬអី?
លោកពេត្រុស គឺជាម្នាក់ដែលបានទទួលព្រះពរដោយការបើកសម្តែងពីសេចក្តីពិត។ ហើយគាត់បានឈរនៅ ទីនោះ ហើយគាត់បានឮព្រះយេស៊ូវទ្រង់មានបន្ទូលថា“ចូរទៅចុះ ហើយបង្រៀនដល់គ្រប់ទាំងសាសន៍ ហើយធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ”
ពេត្រុសបានបែរមើលជុំវិញខ្លួនគាត់ ហើយនិយាយថា“ឱព្រះអម្ចាស់អើយ ខ្ញុំប្រាកដណាស់ ថាខ្ញុំមានកូនសោ។ ខ្ញុំបានទទួលការបើកសម្តែងដែលមានអត្ថន័យ ព្រោះខ្ញុំ បានដឹងថា ព្រះវរបិតាមិនមែនជាឈ្មោះនោះទេ ហើយព្រះរាជបុត្រាក៏មិនមែនជាឈ្មោះដែរ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធផង។ ដ្បិតខ្ញុំដឹងថាឈ្មោះនោះគឺជាអ្វី។ ដូច្នេះ ហើយ ទើបខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នករាល់គ្នានៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ”អាម៉ែន។
76
គឺវាដូចជាការដែលលោកអ្នកអានរឿងស្នេហាអញ្ចឹងដែរ។នោះគឺជាសៀវភៅចុងក្រោយនៃគម្ពីរម៉ាថាយ គឺស្ថិតនៅក្នុងផ្នែកចុងក្រោយ។បើសិនលោកអ្នកជ្រើសរើសរឿងស្នេហាមួយ... ខ្ញុំដឹងថាលោកអ្នកមិនធ្វើវា ឡើយ។ ប្រាកដណាស់លោកអ្នកមិនធ្វើបែបនោះឡើយ។ ប៉ុន្តែ បើសិនជាលោកអ្នកបានធ្វើវា ពេលដែលលោកអ្នកគឺជាមនុស្សមានបាប...។
លោកអ្នកបានរើសរឿងមួយចេញមកគឺលោកអ្នកបានជ្រើសរើសរឿងមួយនេះ ដែលបាននិយាយថា “Johnny និង Mary បានរស់នៅយ៉ាងរីករាយ” តើនរណាគឺជា Johnny និង Mary? មានតែផ្លូវតែមួយប៉ុណ្ណោះ ដែលលោកអ្នក បានដឹងថា John និង Mary គឺជានរណា។ គឺត្រឡប់ទៅមើលនៅក្នុងសៀវភៅដំបូងវិញហើយអានវាចុះ នោះលោក អ្នកនឹងថា វាគឺជាអ្វីហើយ?
នៅក្នុងចុងសៀវភៅម៉ាថាយ គឺនៅខចុងក្រោយព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរចេញទៅ ហើយបង្រៀនដល់ គ្រប់ទាំងសាសន៍រួចធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ គឺ បង្រៀនឲ្យពួកគេសង្កេតពីអ្វីដែលខ្ញុំបានបង្គាប់ដល់ពួកគេ...”បើសិនជា “ព្រះវរបិតា” មិនមែនជាឈ្មោះ និង “ព្រះ រាជបុត្រា” មិនមែនជាឈ្មោះ និង“ព្រះវិញ្ញាណបរិសុទ្ធ” មិនមែនជាឈ្មោះ នោះលោកអ្នកគួរតែត្រឡប់ទៅមើលនៅក្នុងសៀវភៅដំបូងវិញទៅ។ បើសិនជាលោកអ្នកទៅមើលនៅក្នុងជំពូកដំបូងនៃព្រះគម្ពីរម៉ាថាយ​នោះលោកអ្នក នឹងបានឃើញចំនុចនេះ។
77
ខ្ញុំគ្រាន់តែចង់បង្ហាញការពន្យល់ដ៏តិចតួចនេះដើម្បីឲ្យបងប្អូនមួយចំនួនដែលមិនធ្លាប់ឃើញ។ ចូរមើល នេះគឺជា ព្រះវរបិតានេះគឺជាព្រះរាជបុត្រា និងនេះគឺជាព្រះវិញ្ញាណបរិសុទ្ធ។ សូមមើលដោយយកចិត្តទុកដាក់។មានព្រះ វរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។នោះហើយគឺជាអ្វីដែលព្រះយេស៊ូវទ្រង់មានបន្ទូលនៅក្នុងគម្ពីរ ម៉ាថាយ ២៨:៩។ តើមែនទេ? គឺអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ តើនេះគឺជានរណា? គឺជាព្រះវិញ្ញាណបរិសុទ្ធ។ តើនេះគឺជានរណា? (អ្នកស្តាប់ស្រែកថា “ព្រះវរបិតា”) តើនេះគឺជានរណា?(អ្នកស្តាប់ស្រែកថា “ព្រះរាជ បុត្រា”)
តើនេះគឺជាព្រះវរបិតារបស់នរណា? គឺជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ។ តើមែនទេ? ម៉ាថាយជំពូក១:២៨ សូមយើងបានអានបទគម្ពីរនេះជាមួយគ្នា។នោះយើងនឹងចូលចិត្តអំពីសាច់រឿងនេះ។ យើងនឹងបានឃើញ តើនរណា ដែលទ្រង់បានមានបន្ទូលគឺទ្រង់មានបន្ទូលថា “ចូរធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេ នៅក្នុងព្រះនាមព្រះវរបិតាព្រះរាជ បុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” ហើយនៅក្នុងជំពូក១នៃកណ្ឌគម្ពីរម៉ាថាយបានចាប់ផ្តើមឡើងរៀបរាប់ពីពង្សាវតាៈ
នេះបញ្ជីពង្សាវតាពីព្រះយេស៊ូវគ្រីស្ទជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ អ័ប្រាហាំបង្កើត អ៊ីសាកៗបង្កើតយ៉ាកុបៗ បង្កើតយូដា...
ហើយក៏បន្តរហូតមកដល់ ខ១៨ហើយអានទៅមុខទៀតចុះនឹងបានឃើញ៖
ដូច្នេះ តាំងពីអ័ប្រាហាំដរាបមកដល់ហ្លួងដាវីឌរួមទាំងអស់មាន១៤ដំណ តាំងពីហ្លួងដាវីឌ ដរាបមកដល់គ្រា ដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនក៏មាន១៤ដំណ ហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ដរាបមក ដល់ព្រះគ្រីស្ទក៏មាន១៤ដំណដែរ។
រីឯកំណើតព្រះយេស៊ូវគ្រីស្ទនោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹង នាងហើយនោះនាងមានភគ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា។
តើនាងមានភគ៌បានយ៉ាងដូចម្ត៉េច? “អ្នកស្តាប់និយាយថា”ដោយព្រះវិញ្ញាណបរិសុទ្ធ“) ខ្ញុំគិតថា មានអ្នកខ្លះ និយាយថា គឺជាព្រះវរបិតា។បើសិនជាព្រះវិញ្ញាណបរិសុទ្ធគឺជា ព្រះមួយអង្គ ហើយព្រះវរបិតាជាព្រះមួយអង្គផ្សេងគ្នាអញ្ជឹងទ្រង់មានព្រះវរបិតា២អង្គហើយ។ តើលោកអ្នកទទួលបានអ្វី?គឺទទួលបានកូនឥតខាន់ស្លាម្នាក់។
អូ! លោកអ្នកនឹងនិយាយថា“ពួកគេគ្រាន់តែភ្លាត់ ដោយធ្វើការបោះពុម្ពខុស”
រីឯយ៉ូសែប ជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេបានជាគាត់គិតលែងនាងចេញដោយសំ ងាត់វិញ។ កាលដែលគាត់កំពុងតែគិតអំពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់លេចមកពន្យល់សប្តិ ប្រាប់គាត់ ថា យ៉ូសែប ពូជហ្លួងដាវីឌអើយកុំឲ្យខ្លាចនឹងយកនាងម៉ារាជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាងនោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ... (អ្នកស្តាប់និយាយថា “គឺជាព្រះវិញ្ញាណបរិសុទ្ធ”)
78
“...ការដែលមានស្មរបន្ទាប់២ ឬ៣នាក់នោះគ្រប់ទាំងពាក្យនឹងបានដឹង”។ ព្រះវិញ្ញាណបរិសុទ្ធ គឺជា​ ព្រះវរបិតារបស់ទ្រង់។ហើយទ្រង់មានបន្ទូលថា ព្រះជាម្ចាស់គឺជា ព្រះវរបិតា។ បើសិនជាមាន ពីរនាក់ខុសគ្នាតើមួយ ណាគឺជាព្រះវរបិតារបស់ទ្រង់?
ឥឡូវនេះ លោកអ្នកនឹងនិយាយថា ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះ។បើសិនជាព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះ នោះ លោកអ្នកទទួលបានព្រះតែពីរអង្គប៉ុណ្ណោះជំនួសឲ្យបីអង្គវិញ។ សូមមើលនៅក្នុងខ២១ តើអ្វីដែលបានចាប់ទំផ្ទៃនាង?
គឺជាព្រះវិញ្ញាណបរិសុទ្ធ
នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា“យេស៊ូវ” ព្រោះបុត្រនោះនឹងជួយសង្រ្គោះរាស្ត្រទ្រង់ ឲ្យ រួចពីបាប ការទាំងនោះកើតមកដើម្បីឲ្យបានសំរេចសេចក្តី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា “មើលនាងព្រហ្មចារីនឹងមានភគ៌ប្រសូតបានបុត្រា១ ហើយព្រះ នាមបុត្រនោះ ត្រូវហៅថាអេម៉ាញូអែល” ដែលប្រែថា ព្រះ អង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ។
79
តើទ្រង់មានព្រះនាមអ្វី? តើនរណាគឺជា យ៉ូហាន និងម៉ារាដែលបានរស់នៅយ៉ាងរីករាយបន្ទាប់ពីការនោះ? តើអ្វី ទៅជាព្រះនាម ព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ? នៅពេលដែលព្រះយេស៊ូវទ្រង់បានប្រសូតមកលើផែនដី ទ្រង់គឺជាព្រះគ្រីស្ទ ដែលព្រះអម្ចាស់។ ហើយបន្ទាប់ពីការកាត់ស្បែកនៅថ្ងៃទី៨ហើយ មាតារបស់ទ្រង់ នឹង ឪពុករបស់ទ្រង់បានដាក់ឈ្មោះឲ្យទ្រង់ថា យេស៊ូវ។ទ្រង់គឺមាននាមថា យេស៊ូវ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់។ ទ្រង់ជាព្រះ។នៅពេលដែលទ្រង់ចាប់កំណើតមក ទ្រង់គឺជាព្រះគ្រីស្ទ ហើយបន្ទាប់មក ទ្រង់បានទទួលនាមថាយេស៊ូវ ដែលបានហៅទ្រង់ថា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអម្ចាស់។
វាជាការដែលពិតប្រាកដណាស់តើអ្វីទៅដែលបានបើកសម្តែងមកកាន់ពេត្រុស? គាត់បានស្គាល់ យ៉ូហាន និងម៉ារានៅពេលដែលទ្រង់មានបន្ទូលថា “ចូរធ្វើបុណ្យជ្រមុជទឹកឲ្យគេ នៅក្នុងព្រះនាមព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” ដូច្នេះ វាក៏បានបើកសម្តែងឡើងមក ដោយព្រោះព្រះយេស៊ូវទ្រង់ ស្គាល់ពេត្រុស មានអំណោយទាននៃការបើកសម្តែង។ ទ្រង់ស្គាល់ដោយព្រោះវាបានបើកសម្តែងមកកាន់ទ្រង់ហើយ តាមរយៈព្រះ វិញ្ញាណបរិសុទ្ធមកពីស្ថានសួគ៌។នៅពេលដែល ព្រះជាម្ចាស់ទ្រង់ឃើញថា ម្នាក់នោះបានទទួលការបើក សម្តែងមកពី ស្ថានសួគ៌ទ្រង់នឹងទុកចិត្តដល់ម្នាក់នោះ ឲ្យធ្វើការជាមួយទ្រង់នៅពេលដែលវាបានបើកសម្តែងទៅកាន់គាត់ ដោយ ព្រោះទ្រង់មានបន្ទូលថាគ្មាននរណាអាចបើកសម្តែងការនេះបានឡើយ លើកតែព្រះវរបិតាខ្ញុំតែប៉ុណ្ណោះ។
មានតែព្រះជាម្ចាស់តែប៉ុណ្ណោះ ដែលបានបើកសម្តែងការនេះបានហើយទ្រង់ស្គាល់ ពេត្រុស ដែលមានទំនាក់ ទំនងជាមួយនឹងព្រះវិញ្ញាណ។ ដូច្នេះ ពេត្រុសបានស្គាល់ការបើកសម្តែង។ បន្ទាប់មកគាត់ក៏ធ្វើដំណើរឡើងទៅ ហើយនិយាយថា “ចូរប្រែចិត្តហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចុះ ដើម្បីលាងជំរះអំពើបាបរបស់អ្នកចេញ”
80
នៅប៉ុន្មានថ្ងៃមុននោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពេត្រុសថា “ខ្ញុំនឹងសង់ពួកជំនុំរបស់ខ្ញុំនៅលើថ្មដានេះហើយគ្មាននរណាអាចទាស់នឹងពួកជំនុំនេះបានឡើយ” “ខ្ញុំសូមប្រាប់ដល់អ្នកថា ពេត្រុសអើយខ្ញុំនឹងប្រគល់កូនសោ ចូរទៅកាន់នគរព្រះដល់អ្នក។ អ្វីដែលអ្នកបានចង់ទុកនៅផែនដីនេះនោះខ្ញុំនឹងចង់ទុកនៅស្ថានសួគ៌ដែរ។ ហើយអ្វី ដែលអ្នកបាត់នៅលើផែនដីនេះនោះខ្ញុំនឹងឲ្យវាបាត់នៅលើស្ថានសួគ៌ដែរ”
នៅថ្ងៃបុណ្យទី៥០ របស់ពួកជំនុំដំបូង គឺ ១០ថ្ងៃបន្ទាប់មកព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរធ្វើបុណ្យជ្រមុជទឹក នៅក្នុងព្រះនាមព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” លោកពេត្រុស បានទទួលការបើកសម្តែងខាង វិញ្ញណគឺគ្មាននរណាដូចជា ព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ហើយក៏គ្មាននរណាមួយបាន គិតឡើយ រហូតដល់គ្រាពួកកាតូលិក។ ហើយមនុស្សគ្រប់គ្នាដែលបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ គឺជាពិតជាបានទទួលបុណ្យជ្រមុជនៅក្នុងសេចក្តីជំនឿខាងកាតូលិក។មែន ហើយមិនមែនជានៅក្នុងបុណ្យជ្រមុជរបស់គ្រីស្ទានទេ។
81
នៅថ្ងៃបុណ្យទី៥០ ពួកគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធហើយក៏និយាយភាសាដទៃ និងបញ្ចេញសកម្មភាព ដូចជាពួកគេស្រវឹងស្រា។ពួកគេបានស្រវឹងស្រាថ្មី ដែលបានមកពីស្ថានសួគ៌។ ហើយនៅពេលដែលពួកគេទាំងអស់ គ្នាបានស្រែកឡើងគឺដូចជាមនុស្សស្រវឹងស្រាដែរ ហើយលោកពេត្រុសក៏បានឈរឡើងនៅកណ្តាលពួកគេ ហើយ ប្រាប់ថាពួកគេមិនមែនស្រវឹងស្រាឡើយ ប៉ុន្តែពួកគេបានពេញជាព្រះវិញ្ញាណវិញដូចដែលពួកហោរាបានទាយថា ការនោះនឹងកើតមានឡើង៖ទ្រង់ចាក់បង្ហូរព្រះវិញ្ញាណរបស់ទ្រង់មកលើពួកគេ។
ហើយឥឡូវនេះ ពួកគេនិយាយថា “បងប្អូនអើយតើពួកយើងអាចធ្វើអី្វបានខ្លះ?” “តើយើងអាចទទួលបានវា យ៉ាងដូចម្ត៉េចបាន?តើនរណានឹងមានកូនសោនោះ? ចូរមកទីនេះ ស៊ីម៉ូនអើយ។ អ្នកបានទទួលកូនសោហើយ។ តើអ្នកនឹងនិយាយអ្វី?”
ព្រះយេស៊ូវគ្រីស្ទទ្រង់មានបន្ទូលថា“បើសិនជាអ្នកចងអ្វីទុកនៅផែនដី នោះខ្ញុំនឹងចងវានៅស្ថានសួគ៌ដែរ។ បើសិនជាអ្នកបាត់វានៅផែនដី នោះខ្ញុំនឹងឲ្យវាបាត់នៅស្ថានសួគ៌ដែរ” បើសិនទ្រង់ជាព្រះនោះទ្រង់នឹងរក្សាព្រះបន្ទូល របស់ទ្រង់។
82
អ្នកគឺជាពួកសង្ឃកាតូលិកចូរអ្នកបង្ហាញពីការអត់ទោសបាបរបស់អ្នកឲ្យឃើញទៅមើល។ មានពេលមួយពួកសង្ឃកាតូលិកបានប្រាប់ដល់ខ្ញុំថា “តើព្រះយេស៊ូវ ទ្រង់មិនបានមានបន្ទូលថាអំពើបាបរបស់អ្នកបានអត់ទោស ហើយ”
“ទ្រង់មានបន្ទូលហើយ”
“អំពើបាបរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ”
“មែនហើយ”
“អស់អ្នកដែលអ្នកបានអត់ទោសឲ្យនោះបានអត់ទោសឲ្យហើយ ហើយអស់អ្នកដែលមិនបានអត់ទោស នោះ មិនបានអត់ទោសឲ្យទេ”
“ទ្រង់មានបន្ទូលមកគឺត្រឹមត្រូវណាស់”
“តើព្រះគ្រីស្ទទ្រង់មិនបានប្រទានមកពួកជំនុំដែលយើងរាល់គ្នាគឺពួកជំនុំរបស់ទ្រង់ គឺទ្រង់បានប្រទានអំណាចអត់ទោសបាបនៅលើផែនដីនេះហើយ?”
“ទ្រង់បានធ្វើវាពិតប្រាកដមែន”“បើសិនជាអ្នកបានអត់ទោសឲ្យនៅក្នុងរបៀបនោះ ពួកគេក៏បានទទួលការអត់ ទោសរបៀបនោះដែរ នោះខ្ញុំនឹងទៅជាមួយអ្នក”“តើពួកគេបានទទួលបានការអត់ទោសយ៉ាងដូចម្ត៉េច? ចូរធ្វើតាម របៀបដែលអ្នកធ្វើចុះ”
83
ពេត្រុសបាននិយាយថា “ចូរប្រែចិត្ត” អាម៉ែន។“ចូរឲ្យគ្រប់គ្នាបានប្រែចិត្ត ហើយធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទដើម្បីលាងជំរះអំពើបាបរបស់អ្នកចុះ នោះអ្នកនឹងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ”កូនសោរបាន “ចាក់” នៅផែនដី ហើយក៏បាន “ចាក់” នៅស្ថានសួគ៌ដែរ។
នោះគឺជាហេតុផល ពេលដែលលោកប៉ុល បានជួបអ្នកខ្លះដែលបានទទួលបុណ្យជ្រមុជពីបុរសដូចគ្នា ដែល បានធ្វើបុណ្យជ្រមុជឲ្យព្រះយេស៊ូវគាត់និយាយថា “តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ តាំងពីអ្នកជឿ មក?”
ពួកគេឆ្លើយថា “ពួកយើងមិនដឹងថាព្រះវិញ្ញាណបរិសុទ្ធនោះគឺជាអ្វីផង”
“តើអ្នកទទួលបុណ្យជ្រមុជយ៉ាងដូចម្ត៉េច?”
គេឆ្លើយថា“គឺទទួលបុណ្យជ្រមុជពីលោកយ៉ូហាន”
“ការនោះនឹងមិនធ្វើការអ្វីទៀតឡើយ។ ទ្វារស្ថានសួគ៌មិនទាន់បិទទេចូរអ្នកមកទទួលបុណ្យជ្រមុជនៅក្នុង ព្រះនាមព្រះយេស៊ូវគ្រីស្ទចុះ”
ដូច្នេះ ពួកគេបានឮពីការនេះហើយ។ពួកគេក៏បានទទួលបុណ្យជ្រមុជម្តងទៀតនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទនៅពេលដែលពួកគេបានទទួលហើយ លោកប៉ុលបានដាក់ដៃលើពួកគេនោះព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិត លើពួកគេ។ បន្ទាប់មក ពួកគេក៏ចាប់តាំងនិយាយភាសាដទៃហើយទាយផង។
អូ! បងប្អូនអើយ ចូរត្រឡប់ទៅមើលការនៅដើមដំបូងចុះ។ទ្វារបានបើកចំហរហើយ។ នៅពេលល្ងាចនឹងមាន ពន្លឺហើយគ្រប់ទាំងបទគម្ពីរបានចែងមកត្រឹមត្រូវណាស់។
84
យើងអាចឈរឡើងជាច្រើនម៉ោងបាន ហើយយើងនៅសល់១៥នាទីទៀត ហើយប្រហែលជា ៣០នាទីទៀតយើងនឹងបញ្ចប់ជាមួយគ្នា។បើសិនជាមិនចង់ទេនៅយប់នេះ យើងនឹងបញ្ចប់វានៅព្រឹកស្អែក។
...គ្មានអ្នកណាអាចនឹងបិទបានទេ...អំណាចតែបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញ ដែរ ហើយមិនបានលះបង់ឈ្មោះអញទេ។
យើងឃើញថា“មិនបានលះបង់ឈ្មោះអញទេ”
ព្រះនាមរបស់ទ្រង់បានបើកសម្តែងហើយ គឺចេញឆ្ងាយពី និកាយ Sardis ដែលស្លាប់ ហើយមកកាន់ពួកជំនុំដ៏រស់វិញ។ សូមអានខ៩៖
មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯងដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែន ទេ គឺគេកុហកវិញ មើលអញនឹងឲ្យគេមកក្រាបសំពះនៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបានស្រឡាញ់ដល់ ឯងផង។
តើពួកគេគឺជានរណា? ដែលទ្រង់មានបន្ទូលទៅកាន់នោះគេបានរកឃើញព្រះនាមរបស់ទ្រង់បន្ទាប់ពីពេលទាំង អស់នេះគេបានចូលមកនៅក្នុងទ្វារដែលបើកចំហរ គឺជាព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះបន្ទូលនៃជីវិតពេញជាព្រះ វិញ្ញាណបរិសុទ្ធ។ ហើយទ្រង់មានបន្ទូលថា “មើលអញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង”
85
បងប្អូនអើយ បើសិនជាបងប្អូនត្រឡប់ទៅមើលគ្រាពួកជំនុំពើកាម៉ុសវិញ គឺវិវរណៈ២:១៣ នោះបងប្អូននឹងបាន ឃើញថាវាជាអ្វីពិតប្រាកដហើយ។
អញស្គាល់ទីលំនៅរបស់ឯងហើយគឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង...
នោះគឺជាពួក ឡៅឌីសេ ឬ ខ្ញុំចង់សំដៅទៅកាន់គ្រាពួកជំនុំនីកូឡាស ដែលពួកគេមានឈ្មោះរបស់ពួកគេ ថាពួក គេគឺជាពួកជំនុំនៃអារក្សសាតាំង។នោះកិច្ចការនៃនិកាយ ឬក្រុមរបស់ពួកគេគឺជាអារក្សសាតាំង។ មិនមែនជាគ្រីស្ទាន ឡើយ។ពួកគេតាំងខ្លួនថា ជាគ្រីស្ទាន ប៉ុន្តែពួកគេបានធ្វើទៅតាមនិកាយវិញ។ ​
ទ្រង់មានបន្ទូលថា “ដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែនទេគឺគេកុហកវិញ”
86
តើទេវតានោះ បាននិយាយទៅកាន់នរណា? គឺនៅក្នុងពួកជំនុំចុងក្រោយនេះគឺទ្វារបានបើកចំហរឡើង រវាងពួកជំនុំទាំងពីរនេះ។
តើពួកជំនុំដំបូងនេះ បានបង្រៀនដោយនរណា? គឺលោកប៉ុលសូមយើងអានគម្ពីរ រ៉ូម២:២៩ តើបានចែងអ្វីអំពី ពួកយូដា ដូច្នេះ លោកអ្នកនឹងប្រាកដថា វាមិនមានជាគំនិតរបស់ខ្ញុំឡើយ។
រីឯសាសន៍យូដាដ៏ពិតប្រាកដនោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរមិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្តីសរសើរ មិនមែនមកពីមនុស្សគឺពីព្រះវិញ។
តើសាសន៍យូដាគឺជាអ្វី? គឺខាងឯវិញ្ញាណ ដែលជាគ្រីស្ទានពេញដោយព្រះវិញ្ញាណ។ខ្ញុំបានដឹងថា លោកអ្នក មកកាន់ទីនេះ បន្ទាប់ពីគ្រាការរាប់ជាបរិសុទ្ធ ដែលបាននិយាយថាពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដ្បិតទ្រង់មាន បន្ទូលហើយ។ ពួកគេបាននិយាយថាពួកគេមានព្រះវិញ្ញាណបរិសុទ្ធ ដោយគ្មានទីសំគាល់សោះ តែទ្រង់មានបន្ទូលថា “ពួកគេគឺជាអ្នកកុហក។ទីសំគាល់ទាំងនេះ នឹងធ្វើឲ្យពួកគេជឿ” គឺមិនអាចកុហកទ្រង់ឡើយ។ អូ! បងប្អូនអើយការនោះវាបានបិទបាំងលោកអ្នកនៅជុំវិញ។
មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯងដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា...
ពួកគេមិនទាន់ទទួលបានការបើកសម្តែងនៅឡើយ។...ដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែនទេ គឺគេកុហកវិញមើលអញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបាន ស្រឡាញ់ដល់ឯងផង។
87
ឥឡូវនេះ វាប៉ះពាល់ចិត្តដល់ខ្ញុំណាស់នៅព្រឹកនេះ។គឺមានកូនក្រមុំដែលកំពុងតែដេកលក់។ តើបងប្អូនយល់ ដែរឬទេ? តើនៅពេលណាទៅ?គឺនៅគ្រាចុងក្រោយ។ អូ! នៅពេលដែលពួកគេចេញទៅ។ ពួកគេបានរាប់ជាសុចរិតដោយសារសេចក្តីជំនឿ ហើយក៏បានរាប់ជាបរិសុទ្ធ។ តាមរយៈសេចក្តីបង្រៀនរបស់លោក លូធើបានបង្រៀនពី ការរាប់ជាបរិសុទ្ធ ប៉ុន្តែបានភ្លេចពីទ្វារដែលបើកចំហរ។ លោកលូធើបានបង្រៀនពីការរាប់ជាសុចរិត ហើយលោក Wesley បានបង្រៀនពីការរាប់ជាបរិសុទ្ធ។
មានពួកគេជាច្រើន សុទ្ធតែមនុស្សអស្ចារ្យណាស់ ដូចជា Nazarene, Pilgrim Holiness, Wesleyan, Methodist, និង ពួកជាច្រើនទៀត គឺពួកគេរស់នៅមានជីវិតស្អាតបរិសុទ្ធណាស់គឺពួកគេគិតថា ពួកគេទទួលបានព្រះវិញ្ញាណ បរិសុទ្ធ។ ហើយក៏បានឮអ្នកខ្លះនិយាយភាសាដទៃនោះពួកគេក៏សើចចំអកឲ្យគាត់ រួចនិយាយថា “វាគឺជាការរបស់ អារក្សទេ” បងប្អូនអើយលោកអ្នកនឹងធ្លាក់ទៅក្នុងសេចក្តីអាក្រក់ នៅពេលដែលលោកអ្នកធ្វើវា។ លោកអ្នកបានប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ដែលវាជាការមិនសមស្រប។
លោកអ្នកនឹងនិយាយថា“យើងជាសមាជិកពួកជំនុំដំបូង” ខ្ញុំមិនខ្វល់ថា មានពួកជំនុំប៉ុន្មានដែលលោកអ្នកបានចូលរួមនោះទេ។ ការនោះវាមិនជាប់ទាក់ទងនឹងព្រះបន្ទូលព្រះឡើយ គឺគ្មាននរណាអាចបន្ថែមឬក៏ដកចេញបាន ឡើយ។ នោះហើយគឺជា ពួកជំនុំរបស់អារក្សសាតាំង។
88
ខ្ញុំសង្ឃឹមថា ខ្ញុំមិនធ្វើឲ្យលោកអ្នកឈឺចាប់ឡើយ។ខ្ញុំស្អប់ចំពោះការនិយាយបែបនេះណាស់ ប៉ុន្តែការមួយចំនួន ដែលនៅខាងក្នុងខ្លួនខ្ញុំបានជំរុញឲ្យខ្ញុំធ្វើបែបនេះ។ ខ្ញុំដឹងថា មកពីមូលហេតុអ្វីនោះទេដែលខ្ញុំធ្វើបែបនេះ។បងប្អូនដឹង ហើយថា ខ្ញុំមិនចូលចិត្តវាឡើយ។ ផ្ទុយទៅវិញ ខ្ញុំបែរជានិយាយការនេះ។គឺមានការមួយចំនួនដែលជំរុញឲ្យខ្ញុំនិយាយ វាឡើង។
ខ្ញុំតែងតែស្អប់ដល់ការដែលកាត់ពួកស្ត្រីចេញ។ខ្ញុំមានអារម្មណ៍ថា ធ្វើឲ្យពួកស្ត្រីយំ គឺខ្ញុំមានអារម្មណ៍ចម្លែក ណាស់។ខ្ញុំស្អប់ដល់ការនេះណាស់ ប៉ុន្តែមានការមួយចំនួនដែលជំរុញឲ្យខ្ញុំធ្វើបែបនេះ។មានស្ត្រីម្នាក់ដែលបានប្រ ព្រឹត្តអំពើអសីលធម៌ អូ! ខ្ញុំមិនអាចឈរបានសោះដោយព្រោះមានការមួយចំនួននៅខាងក្នុងខ្លួនខ្ញុំ បានជំរុញឲ្យខ្ញុំធ្វើ វាគឺជាព្រះវិញ្ញាណបរិសុទ្ធ។
ហើយខ្ញុំបានមើលនៅក្នុងព្រះបន្ទូលនេះ ខ្ញុំគិតថា“ឱព្រះជាម្ចាស់អើយ បើសិនជាទូលបង្គំខុស នោះសូមទ្រង់ បង្ហាញដល់ទូលបង្គំផង។សូមកុំអនុញ្ញាត្តឲ្យទូលបង្គំធ្វើការបែបនេះឡើយ។ សូមកុំឲ្យទូលបង្គំធ្វើឲ្យបងប្អូនរាល់គ្នា ឈឺចាប់ឡើយ។ ឱព្រះអង្គអើយ ទ្រង់បានជ្រាបហើយទូលបង្គំមិនចង់ធ្វើវាឡើយ”
ដ្បិតព្រះវិញ្ញាណបរិសុទ្ធ មានបន្ទូលថា“ចូរនៅជាប់នឹងព្រះបន្ទូលចុះ។ គឺនៅជាប់ជាមួយនឹងព្រះបន្ទូលចុះ”
ហើយខ្ញុំនិយាយថា“ព្រះកុរណាថ្វាយវិសេស... ទ្រង់គឺជាមិត្តសំឡាញ់របស់ទូលបង្គំ។ ទ្រង់គឺជាអ្នកដែលបានជួយដល់ទូលបង្គំ នៅពេលដែលជីវិតនេះ បានស្រពោនទៅ។ ដូច្នេះទូលបង្គំនឹងឈរនៅជាប់ជាមួយនឹងទ្រង់។ ទូលបង្គំនៅទីនេះហើយ”
ខ្ញុំគ្មានន័យចង់ធ្វើឲ្យលោកអ្នកបងប្អូនឈឺចាប់ឡើយ។សូមកុំគិតថា ខ្ញុំខុសឆ្គងនោះឡើយ នៅពេលដែលខ្ញុំ និយាយអំពីក្រុម និងការទាំងឡាយ។នៅមុនពេលដែលខ្ញុំស្គាល់អំពីការនេះ នៅក្នុងជីវិតរបស់ខ្ញុំ គឺខ្ញុំធ្លាប់កាត់វាចោលមកហើយ។ នោះហើយគឺជាហេតុផល ដែលខ្ញុំមិនចង់ប៉ះពាល់វាឡើយ។ សូមអរព្រះគុណព្រះដែលទ្រង់បានរក្សា ខ្ញុំចេញពីការនេះ។
89
មើល អញ ប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯងដែលពួកនោះអួតខ្លួនថា ជាសាសន៍យូដា តែមិនមែន ទេ គឺគេកុហកវិញ មើលអញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបានស្រឡាញ់ដល់ ឯងផង។
តើបងប្អូនមិនចាំពី ស្ត្រីក្រមុំព្រហ្មចារីដែលដេកលក់ដែរឬទេតើនៅពេលណា ពួកគេក្រោកឡើង? តើពួកនាង ត្រូវបានហៅឲ្យធ្វើអ្វី?គឺស្រ្តីក្រមុំព្រហ្មចារី១០នាក់ បានចេញទៅទទួលកូនកំលោះ។ តើមែនទេ? ស្ត្រី៥នាក់ជាស្ត្រីដែលមានប្រាជ្ញា គឺពួកគេមានប្រេងនៅក្នុងចង្កៀងរបស់ខ្លួន។តើមានបងប្អូនប៉ុន្មានដឹងថា តើប្រេងនោះចង់ សំដៅលើអ្វីនៅក្នុងព្រះគម្ពីរ?គឺជាព្រះវិញ្ញាណបរិសុទ្ធ។
គ្មាននរណាមួយអាចនិយាយថា “អ្នកមិនអាចរាប់ជាបរិសុទ្ធឡើយ”ពួកគេទាំងអស់គ្នា គឺសុទ្ធតែរាប់ជាបរិសុទ្ធ។ ប៉ុន្តែមានស្ត្រីដែលមានប្រាជ្ញា៥នាក់ដែលអាចចាប់បានទ្វារនោះ គឺនឹងបានពេញជាព្រះវិញ្ញាណ។ ពួកគេមានប្រេងនៅក្នុងចង្កៀងរបស់ពួកគេ ហើយឯពួកស្ត្រី៥នាក់ទៀតគ្មានឡើយ។ ហើយនៅពេលដែលពួកគេភ្ញាក់ឡើងតើមូល ហេតុអ្វីទៅ រួចពួកគេក៏នាំគ្នាមក និយាយថា “អូ!សូមឲ្យប្រេងនៃព្រះវិញ្ញាណខ្លះរបស់អ្នកមកខ្ញុំផង។ សូមឲ្យខ្ញុំខ្លះផង”
រួចពួកនាងតបថា “សូមអភ័យទោសផងចុះវាមានគ្រប់គ្រាន់តែសម្រាប់ចង្កៀងរបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំប្រាកដជាមិនអាចចែករំលែកបានឡើយ”
90
ទ្រង់មានបន្ទូលថា “ចូរអធិស្ឋាន”នៅខណៈពេលដែលពួកគេចេញទៅទិញប្រេង នោះកូនកំលោះក៏មកដល់ហើយពួកស្ត្រីដែលមានប្រាជ្ញា៥នាក់ បានចូលទៅក្នុងរោងការជាមួយនឹងកូនកំលោះទៅ។រីឯពួក៥នាក់ទៀត ពួកគេ នឹងឆ្លងកាត់គ្រាទុក្ខលំបាក។
សូមមើលខខាងមុខទៀតនោះលោកអ្នកនឹងឃើញពីគ្រាទុក្ខលំបាក។ ហើយនឹងនិយាយពីប្រធានបទនេះនៅ ព្រឹកស្អែក។
“មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង...” យើងឃើញថាពួកគេគឺជាពួកកុហក ពួកគេ មិនមានព្រះវិញ្ញាណបរិសុទ្ធឡើយ។
91
សូមមើលពីការដ៏តូចមួយ គឺយូដាសអ៊ីស្ការីយ៉ុតដែលខ្ញុំបានអធិប្បាយកាលពីយប់ម៉ិញ វាគឺជាកូននៃសេចក្តី គ្រោះថ្នាក់ ដែលបានទាយទុកមក។ព្រះគម្ពីរបានចែងថា វាគឺជាកូននៃសេចក្តីគ្រោះថ្នាក់។ ហើយព្រះយេស៊ូវ គឺជាកូន នៃព្រះ។ព្រះជាម្ចាស់បានគង់នៅក្នុងព្រះគ្រីស្ទ។ តើត្រឹមត្រូវដែរឬទេ?ហើយសាតាំងបាននៅក្នុងយូដាសវិញ។
បើសិនជាទ្រង់ បានប្រសូតមកគឺជាព្រះរាជបុត្រានៃព្រះនោះសាតាំងបានកើតមកជាកូននៃសេចក្តីគ្រោះថ្នាក់។យូដាសបានកើតមកជាកូននៃសេចក្តីគ្រោះថ្នាក់ របស់សាតាំង។
92
បើសិនជាលោកអ្នកកត់សំគាល់នោះ នឹងឃើញថាវាបានចូលរួមជាមួយនឹងព្រះយេស៊ូវ ហើយក៏បានក្លាយជាម្នាក់នៅក្នុងចំណោមពួកគេ។
ហេតុផលដែលវាបានធ្វើការនោះគឺដោយព្រោះវាបានទទួលសេចក្តីបញ្ឆោត ដែលវាអាចនឹងចូលមកនៅក្នុងពួកជំនុំនាពេលបច្ចុប្បន្ននេះដែរ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ពួកគេគឺជាពួកជំនុំរបស់អារក្សសាតាំង” នោះគឺជា យូដាដែលបានធ្វើពុតជាគ្រីស្ទានម្នាក់។
តើអ្វីទៅជាការដ៏សំខាន់របស់យូដាស? គឺលុយកាក់។ហើយវាក៏ជាការអូសទាញមួយដ៏ធំបំផុតដែលកើតមាន ឡើងនាសព្វថ្ងៃនេះ គឺជាលុយកាក់នេះឯង។ចូរក្រឡេកមើល ពីពួកជំនុំគ្រួសារនៃព្រះចុះ អាគាររបស់ពួកគេបានសង់ឡើងដោយចំណាយប្រាក់រហូតដល់ ៦ លានដុលារ ហើយគេក៏បានបង្រៀនថាព្រះជាម្ចាស់ទ្រង់នឹងយាងមក។ អូ! នៅថ្ងៃស្អែក យើងនឹងនិយាយអំពីចំនុចនេះ ជាមួយគ្នាតាមព្រះហ ឫទ័យរបស់ព្រះ។
93
អូ! សូមមើលនៅទីនេះចុះ តើពួកជំនុំទាំងនេះធំៗយ៉ាងណា?ក្រុមដ៏ធំៗទាំងនេះ គឺពួកគេបានដាក់លុយរបស់ ពួកគេរួមគ្នា អូ! សូមទ្រង់មេត្តាផង!ពួកគេបានក្លាយទៅជាអ្នករកប្រាក់រាប់សិបលាន ដូចជាមានសមាគមន៍កម្ចីប្រាក់ ជាដើមនិងអ្វីៗផ្សេងទៀត ដែលទាក់ទងនឹងលុយកាក់ គឺជាពួកជំនុំទាំងនេះហើយ។
បងប្អូនអើយ មើលទៅដូចជាមិនមែនជាសាវកឡើយចំពោះខ្ញុំ។លោកពេត្រុសបាននិយាយថា “មាសឬប្រាក់ ខ្ញុំគ្មានទេ ប៉ុន្តែខ្ញុំមាន...” ចូរឲ្យមកខ្ញុំហើយយកប្រាក់របស់អ្នកទាំងអស់ចេញមក។ “មាស ឬប្រាក់ខ្ញុំគ្មាននោះទេប៉ុន្តែខ្ញុំមានការនេះដល់អ្នកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ...”នោះហើយគឺជាអ្វីដែលគាត់មាន គឺជាការបើក សម្តែងរបស់ព្រះ។ “...នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចូរក្រោកឡើង ហើយដើរចុះ”
94
យើងបានឃើញថា ពួកគេគឺជាពួកជំនុំរបស់អារក្សសាតាំង។តើវាកើតឡើងយ៉ាងដូចម្ត៉េចចំពោះពួកគេ? គឺនៅ ពេលដែលព្រះយេស៊ូវកើតហេតុនោះយូដាសក៏ចូលមក។ តើបងប្អូនមានកត់សំគាល់ដែរឬទេ? ហើយពេលដែលព្រះយេស៊ូវត្រូវគេចាប់យកទៅបាត់ នោះយូដាសក៏បានទៅបាត់ដែរ។
នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងត្រឡប់មកវិញម្តងទៀតនោះយូដាសក៏បានមកម្តងទៀត៖ ជាវិញ្ញាណ ដែលធ្វើការទាស់ប្រឆាំងហើយជាកូនដែលមិនស្តាប់បង្គាប់ ដោយមិនស្តាប់តាមព្រះគម្ពីរឡើយ ប៉ុន្តែស្តាប់តាមនិកាយវិញ។ ហើយពួកគេក៏បានបង្កើតជាសាលាប្រជុំពួកជំនុំមួយឡើង ហើយព្រះយេស៊ូវទ្រង់មានបន្ទូលថាវាគឺជា ពួកជំនុំរបស់អារក្សសាតាំង។
តើនៅទីកន្លែងណាទៅ? គឺកំពុងតែស្ថិតនៅក្នុងគ្រានេះហើយ។តើវាបានចាប់ផ្តើមយ៉ាងដូចម្ត៉េច? តាមរយៈ អង្គការមួយ។ ហើយវាក៏ដូចគ្នាដែរនៅទីនេះគឺជាពួកជំនុំរបស់អារក្សសាតាំង។ តើបងប្អូនយល់ដែរឬទេ? “ពួកជំនុំ របស់អារក្សសាតាំង”“ពួកគេនិយាយថា ពួកគេបានពេញជាព្រះវិញ្ញាណ” តើអាចឲ្យពួកគេនិយាយបែបនេះយ៉ាងដូច ម្ត៉េច?
គឺជាយូដាស នៅពេលដែលវាមានបានកើតនៅលើផែនដីនេះវាក៏បានជួបជាមួយព្រះយេស៊ូវ ហើយក៏បានសារ ភាពថាវាគឺជាអ្នកជឿម្នាក់ហើយវាក៏ក្លាយជាអ្នកកាន់កាប់លុយកាក់ គឺគ្រប់គ្រងលុយកាក់ទាំងអស់។ តើមែនទេ?យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយ។
បើសិនជាវាជឿព្រះយេស៊ូវគ្រីស្ទនោះបានទទួលលើការរាប់ជាសុចរិតខុសឆ្គងហើយ។ តើមែនទេ? រ៉ូម៥:១ “ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ...”
95
មួយទៀតនៅក្នុងយ៉ូហាន១៧:១៧ ព្រះយេស៊ូវទ្រង់បានរាប់ពួកគេបរិសុទ្ធ តាមរយៈសេចក្តីពិតហើយទ្រង់មាន បន្ទូលថា “ព្រះបន្ទូលគឺជាសេចក្តីពិត” ហើយទ្រង់គឺជាព្រះបន្ទូល។ទ្រង់បានប្រទានអំណាចចេស្តាដល់ពួកគេ ដើម្បី ទាស់នឹងវិញ្ញាណដែលមិនស្អាតដូចជាការប្រោសជម្ងឺ ការបណ្តេញអារក្ស និងធ្វើការអស្ចារ្យទាំងឡាយផង។ ហើយនៅពេលដែលពួកគេត្រឡប់មកវិញ យូដាសក៏នៅជាមួយនឹងពួកគេដែរ គឺពួកគេមានអំណរដ៏ក្រៃលែងហើយក៏សរ សើរតម្កើងព្រះ ដោយព្រោះ អារក្សបានស្តាប់បង្គាប់តាមពួកគេ។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា“សូមកុំឲ្យរីករាយដោយព្រោះអារក្សស្តាប់បង្គាប់អ្នកឡើយ ប៉ុន្តែសូមឲ្យត្រេកអរដោយព្រោះឈ្មោះរបស់អ្នកបានកត់ទុកនៅក្នុងបញ្ចីជីវិតវិញ” ចូរចាំថា យូដាសគឺជាម្នាក់នៅក្នុងចំណោមពួកគេ។ វា អាចបញ្ឆោតដល់ពួកជំនុំឲ្យចូលទៅក្នុងនោះបាន។វាបានធ្វើការនៅក្នុងចំណោមពួកគេ តើបងប្អូនដឹងទេ។ ប៉ុន្តែ នៅពេលដែលថ្ងៃបុណ្យទី៥០មកដល់ វាក៏បានបង្ហាញរូបរាងរបស់វាឡើង។
នោះពិតជាអ្វីដែល វាបានធ្វើកាលពីដំបូងឡើយ គឺនៅក្នុងពួកជំនុំមេតូឌីសនិងអ្វីដែលវាបានធ្វើនៅក្នុងពួកជំនុំ លូធើរៀន និងពួកជំនុំ Nazarene និងពួកជំនុំនៃព្រះផង។ ក៏ចូលមកដល់ការរាប់ជាបរិសុទ្ធ។នៅពេលដែលចូលមក ដល់បុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ គឺមាននិយាយភាសាដទៃនិងមានទីសំគាល់ និងការអស្ចារ្យ ដែលគេបាន ដាក់ទោសវា។
96
ពួកគេនឹងប្រើផ្លូវរបស់ព្រះដើម្បីប្រោសជម្ងឺដល់លោកអ្នក។ប្រាកដណាស់ យូដាសបានធ្វើវាមែន។ គឺមានការប្រោសឲ្យជាច្រើននៅតាមផ្លូវនាពេលសព្វថ្ងៃនេះ ដែលគេប្រើអំណាចចេស្តារបស់ព្រះ។បងប្អូនអើយ ពួកគេបានឈរ ឡើង ២ម៉ោង ហើយនិយាយថា “ដំណាំរបស់អ្នកនឹងត្រូវបានភ្លើងឆេះ”បើសិនជាអ្នកមិនឲ្យពួកគេ៥០ដុលារក្នុងមួយ យប់នោះ។ នោះគឺជាការរបស់អារក្សជាប្រាកដណាស់។ខ្ញុំជឿលើការប្រោសឲ្យជារបស់ព្រះនៅក្នុងចិត្តរបស់ខ្ញុំ។ ប៉ុន្តែ របស់ទាំងនោះគឺជារបស់អារក្សទេ។ ជាពិតប្រាកដណាស់ វាគឺជាកិច្ចការរបស់អារក្ស។សូមកុំខ្វល់ពីការដែលអ្នកធ្វើ បានច្រើនប៉ុណ្ណានោះទេ យូដាសក៏បានបណ្តេញអារក្សផងដែរ។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា“នឹងមានមនុស្សជាច្រើនមកឯខ្ញុំនៅថ្ងៃនោះ ហើយនិយាយថា ”ឱព្រះអម្ចាស់អើយតើទូលបង្គំមិនបណ្តេញអារក្សដោយព្រះនាមរបស់ទ្រង់ទេឬអីនិងធ្វើការដ៏អស្ចារ្យទាំងនេះផង? ទ្រង់មានបន្ទូលថា “បើសិនជាអ្នកបានធ្វើវាមែនខ្ញុំស្គាល់មិនស្គាល់អ្នកឡើយ ចូរថយចេញពីខ្ញុំទៅ”
អូ! បងប្អូនអើយនោះគឺជាផ្លូវតូចចង្អៀត ហើយមានមនុស្សតិចទេដែលចូលតាមទ្វារនោះ។ យើងនឹងនិយាយអំពីការនេះបន្តិច ដោយព្រោះយើងកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។ សូមទទួលយកចុះបងប្អូនអើយ។
97
សូមកុំឲ្យគិតថា ខ្ញុំឈរនៅទីនេះ... ចំពោះរូបខ្ញុំ នោះខ្ញុំអាចធ្វើការសម្របសម្រួលហើយនិយាយថា “សូម យកពួកគ្រួសារនៃព្រះ ឬចលនាខ្លះចេញមក។ គ្រាន់តែចូលរួមជាមួយពួកគេហើយនៅជាមួយនឹងពួកគេចុះ” ប៉ុន្តែ បងប្អូនអើយ វរហើយខ្ញុំបើសិនជាខ្ញុំធ្វើបែបដូច្នោះ។ វរហើយខ្ញុំ! ព្រះអាចនឹងបញ្ចូនឲ្យខ្ញុំទៅស្ថាននរគដើម្បីធ្វើការបែប នោះបាន។
បើសិនជាខ្ញុំត្រូវដៅចំណាំទីបន្ទាល់របស់ខ្ញុំនៅក្នុងជីវិតរបស់ខ្ញុំ នោះខ្ញុំត្រូវតែធ្វើវាដោយព្រោះមានការមួយចំនួន នៅក្នុងខ្ញុំ។ខ្ញុំមិនអាចធ្វើអ្វីច្រើនជាងនេះទៀតនៅក្នុងពិភពលោកនេះ។ ខ្ញុំដឹងថានេះគឺជាសេចក្តីពិត ហើយខ្ញុំត្រូវតែ ឈរលើសេចក្តីពិត គឺជាព្រះបន្ទូលព្រះ។ពួកក្រុមទាំងឡាយនឹងទាស់ប្រឆាំងខ្ញុំ ប៉ុន្តែព្រះគម្ពីរបានចែងថាវាគឺជាការត្រឹមត្រូវ “គ្រប់ពាក្យរបស់មនុស្សសុទ្ធតែកុហក តែពាក្យរបស់ទ្រង់គឺជាសេចក្តីពិត”ចូរនៅជាប់នឹងសេចក្តីពិតចុះ។
98
មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង ដែលពួកនោះ អួតខ្លួនថា ជាសាសន៍យូដាតែមិនមែន ទេ គឺគេកុហកវិញ មើល អញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថាអញបានស្រឡាញ់ដល់ ឯងផង។.
..ហើយដោយព្រោះ ឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញនោះអញនឹងរក្សាឯង ឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយទាំងមូលដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន...
ដើម្បីបង្ហាញអំពីការនេះ គឺមិនមែនជាគ្រាមេតូឌីសទេ។តើបងប្អូនត្រៀមខ្លួនស្តាប់ហើយឬនៅ? សូមស្តាប់ដោយ យកចិត្តទុកដាក់៖
ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញនោះអញនឹងរក្សាឯង ឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នកដែលនៅលើផែនដីទាំងប៉ុន្មាន...
ពួកជំនុំនឹងចូលមក ជំនួសកន្លែងដែលអ្នកទទួលយកអង្គការឬក្រុមមួយនេះ... នោះលោកអ្ន កនឹងទទួល បានវា។ នោះអ្នកនឹងត្រូវបានរៀបចំឡើងឬក៏ចូលទៅក្នុងនិកាយ ដែលវាគឺជាសំគាល់របស់សត្វសាហាវនោះដោយព្រោះវាជាការដែលមិនរាប់រកមួយ។
...មើល អញមកជាឆាប់ហើយចូរកាន់ខ្ជាប់តាមសេចក្តីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដ របស់ឯងបានឡើយ។
99
នេះគឺជាសេចក្តីល្បួងដ៏ធំណាស់ គឺវេលានៃសេចក្តីល្បួងនឹងមកដល់ដើម្បីនឹងល្បួងដល់លោកីយទាំងមូល ឲ្យ ចូលទៅក្នុងសេចក្តីទុក្ខលំបាក។ហើយសេចក្តីទុក្ខលំបាកនោះ មិនចូលមកនៅក្នុងគ្រាលោក Wesley ឡើយ។ តើយើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាអ្វី?តើទ្វារបានបើកចំហឡើងនៅខាងមុខអ្វី? គឺនៅរវាង Wesley និង... ដែលកំពុងតែនាំមុខពួកជំនុំហើយវាបានចូលមករួចទៅហើយ គឺមកដល់គ្រាពួកជំនុំឡៅឌីសេ។
ដ្បិតនៅត្រង់ចំនុចដ៏តូចនេះ គឺនៅក្នុង ៣៥ឆ្នាំនិង៤០ឆ្នាំចុងក្រោយនេះ ទ្វារបានបើកឡើងនៅមុខមនុស្ស ដើម្បី ឲ្យពួកគេបានចូល។ទ្រង់នឹងយកពួកសំណល់ ហើយដៅចំណាំពួកកេ ហើយពួកគេនឹងចូលទៅក្នុងគ្រាដែលមិនក្តៅមិនត្រជាក់... ហើយទ្រង់នឹងខ្ជាក់គេចេញពីព្រះឱស្ឋរបស់ទ្រង់។
ហើយការនោះនឹងទៅជារួញខ្លី។ ហើយក៏មានពួកទាស់ប្រឆាំងបានចេញមកដើម្បីនឹងបំផ្លាញ។ គឺវាដូចគ្នាទៅ នឹងព្រះបន្ទូលដែលបានចែងណាស់។
100
ហើយនៅទីនេះគឺមានលេចឡើងអំពីពួកស្ត្រីព្រហ្មចារីដែលដេកលក់ដែរ។ ហើយវាបានបង្ហាញថា នៅគ្រាចុងក្រោយនៃពួកជំនុំ បានទៅដល់ផ្នែកដំបូងនៃថ្ងែបុណ្យទី៥០ដ្បិតពួកគេនឹងចូលទៅក្នុងសេចក្តីទុក្ខលំបាកដ៏ខ្លាំងក្រៃ ដែលវាមិនមែននៅក្នុងគ្រារបស់លោកWesley នោះទេ។
ក្នុងខ១១ បានចែងថា៖
មើល អញមកជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្តីដែលឯងមានហើយចុះដើម្បីកុំឲ្យអ្នកណាយកមកុដ របស់ឯងបានឡើយ។
តើអ្វីទៅជាមកុដ? មកុដមានន័យថា អ្នកមានកម្មសិទ្ធិមួយ។អ្នកគឺជាស្តេច បើសិនជាអ្នកមានមកុដពាក់នៅលើ ក្បាលនោះ។ យើងរាល់គ្នាគឺកូនរបស់ព្រះនៅពេលដែលយើងបានទទួលមកុដជាជីវិតអស់កល្បជានិច្ច ហើយកម្ម សិទ្ធរបស់យើងគឺជាផែនដីនេះ។“ចូរអ្នកធ្វើជាសង្ឃ និងជាស្តេចទៅចំពោះព្រះចុះ” តើត្រឹមត្រូវដែរឬទេ? ហើយនៅក្នុងក្រុងយេរូសាឡិមថ្មី តើស្តេចនៃផែនដីនេះនឹងនាំសិរីល្អរបស់ពួកគេចូលទៅក្នុងទីក្រុងបានយ៉ាងណាទៅ។ អូ! អស្ចារ្យ ណាស់!បើសិនជាលោកអ្នកចង់បាន នោះគឺដូចជាផ្កាយដែលភ្លឺចាំងចែងដែរនៅពេលដែលអ្នកបានពាក់មកុដនោះ
101
ដានីញ៉ែល ១២:៣ បានផ្តល់នូវការពន្យល់ដ៏ធំធេងអំពីការនេះ បើសិនជាលោកអ្នកចង់កត់ត្រាចុះ នោះសូមអញ្ជើញ។ ប្រហែលជាយើងអាចនឹងចំណាយពេលអានបទគម្ពីរនេះជាមួយគ្នាបន្តិចសិន។ សូមអានគម្ពីរដានីញ៉ែល ជំពូក១២ ដោយចាប់ផ្តើមពីខ១៖
នៅគ្រានោះ មីកែលជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើង ក៏នឹងមាន គ្រាវេទនាជាខ្លាំងដល់ម៉្លេះបានជាចាប់តាំងពីមាននគរ ដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះ ឡើយហើយនៅគ្រានោះ សាសន៍អ្នក នឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជីហើយពួកអ្នក ដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើងវិញជាច្រើនគឺខ្លះឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច នឹងខ្លះឲ្យបាន សេចក្តីអាម៉ាសខ្មាសហើយឲ្យបានជាទីខ្ពើមឆ្អើម នៅអស់កល្បជានិច្ចវិញ ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្តីសុចរិតនោះនឹងភ្លឺដូចជាអស់ទាំងផ្កាយ នៅជាដរាបតទៅ។
អូ! បងប្អូនអើយ! នេះគឺជាមកុដរបស់បងប្អូនហើយដែលជាមកុដនៃជីវិតអស់កល្បជានិច្ចដ៏អស្ចារ្យ។
102
សូមអាន វិវរណៈ៣:១២៖
អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូងក្នុងវិហាររបស់ព្រះនៃអញ...
យើងនឹងមើលត្រង់ចំនុចនេះដោយយកចិត្តទុកដាក់ជាមួយគ្នាដោយព្រោះខ្ញុំធ្វើហួសម៉ោង៥នាទីហើយ។ លោក អ្នកអាចសម្រាកនៅពេលព្រឹកតែបន្តិចបានហើយតើព្រមទេ? Mama ចូរឲ្យវានៅដេកចុះ។អ្នកបានក្រោកឡើងបាន ប៉ុន្តែ Pop វាពិបាកក្រោកនៅពេលព្រឹកណាស់។ តែចូរឲ្យវានៅដេកបន្តិចទៀតចុះ។ ចូរយកកាហ្វេឬអ្វីៗដែលវាចូល ចិត្តចូលមក នោះវានឹងសប្បាយរីករាយហើយ។
103
“អ្នកណាដែលឈ្នះអញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ...”
សូមយើង ពិនិត្យមើលព្រះបន្ទូលនេះ ម្តងមួយពាក្យៗចុះ។សូមបងប្អូនចំណាយពេលជាមួយខ្ញុំបន្តិចសិន។ ខ្ញុំ ដឹងថាវាសំខាន់ហើយលោកអ្នកក៏ដឹងថាវាសំខាន់ដែរ។ សូមមើល៖
អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូងក្នុងវិហាររបស់ព្រះនៃអញ...
សសរទ្រូង៖ គឺជាគ្រឹះមួយ។ គឺជាគ្រឹះនៅក្នុងវិហារនៃព្រះ។វិហាររបស់ព្រះនៃអញ ឬដំណាក់នៃព្រះ គឺជាសសរ ទ្រូវ ដែលជាគ្រឹះ។ ការនេះបាននាំត្រឡប់ទៅកាន់ខ៨វិញ ដែលសំដៅអំពីគ្រឹះនោះ។
104
ឥឡូវនេះ សូមមើលទៅកាន់ព្រះគម្ពីរ អេភេសូរ២:១៩ជាមួយគ្នា។បងប្អូនបានដឹងថា យើងត្រូវតែត្រឡប់ទៅ មើលពួកជំនុំអេភេសូរវិញ។នោះគឺជាការចាប់ផ្តើមដំបូង។ តើមែនទេ? ពួកជំនុំអេភេសូរ គឺជាពួកជំនុំដែលលោកប៉ុលបានបង្កើតឡើង។ តើអ្វីទៅជាគ្រឹះនៃពួកជំនុំនេះ តើលោកប៉ុលបាននិយាយអ្វីខ្លះអំពីគ្រឹះនៃពួកជំនុំនេះ ដែលជាពួកជំនុំដំបូង៖
ដូច្នេះអ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួក ដំណាក់ព្រះវិញ។
ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវកនឹងពួកហោរាហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុង យ៉ាងឯក...
105
គ្រប់ទាំងអស់ត្រូវតែចូលមកតាមទ្វារ គឺជាព្រះយេស៊ូវគ្រីស្ទ។“អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជា សសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ” ម្យ៉ាងទៀត ផ្នែកនៃគ្រឹះនេះតើអញនឹងប្រទានអ្វីដល់គេ? “អញនឹងដាក់គេនៅ ក្នុងគោលលទ្ធិរបស់ពួកសាវក និងពួកហោរាតាំងពីដំបូង និងប្រទានការបើកសម្តែងដល់គេ” តើពួកហោរាបាន និយាយអ្វីខ្លះអំពីទ្រង់?ទ្រង់គឺជា “អ្នកកំសាន្តចិត្ត ជាក្សត្រនៃមេត្រីភាព ជាព្រះដ៏មានអំណាចចេស្តានិងជាព្រះវរបិតា ដ៏នៅអស់កល្ប” ហើយនោះគឺជាអ្វីដែលពួកគេ ជាសាវក និងហោរា បាននិយាយ។“អ្នកនោះនឹងឈ្នះលើពួកជំនុំ របស់អារក្សសាតាំង ហើយគេនឹងមានសេរីភាពព្រមទាំងដើរតម្រង់ទៅកាន់ទ្វារនោះ ហើយអញនឹងយកអ្នកនោះធ្វើជាសសរទ្រូងក្នុងវិហាររបស់ព្រះនៃអញ” “អញនឹងយកគេធ្វើជាសសរទ្រូងដែលពួកគេនឹងនៅជាប់ក្នុង ព្រះបន្ទូល” អាម៉ែន។ ខ្ញុំចូលចិត្ត ខគម្ពីរនេះណាស់។គឺល្អណាស់ ប្រហែលជាខ្ញុំអាចនឹងបញ្ចេញសកម្មភាពកំប្លែងៗ តែខ្ញុំមានអារម្មណ៍ល្អណាស់។
អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូងក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពី ទីនោះទៀតឡើយ...
106
តើវាគឺជាអ្វីទៅ? បើសិនជាគាត់ជាសសរទ្រូងនោះគាត់នឹងមិនចេញពីទីនោះទៀតឡើយ។ គេគឺជាកូនក្រមុំ។ មែនហើយ នៅគ្រាពួកជំនុំអេភេសូរដូចជាលោកប៉ុលបានបង្រៀនពួកគេនៅក្នុងគម្ពីរកិច្ចការ... ថាបើសិនជាអ្នកនឹងធ្វើជាសសរទ្រូង...
បើសិនជាអ្នកនឹងធ្វើជាសសរទ្រូងគឺចូរអ្នកត្រឡប់ទៅកាន់ពួកជំនុំអេភេសូរវិញចុះនោះនឹងបានឃើញ។ គឺត្រឡប់ទៅកាន់គ្រាដែលលោកប៉ុលនៅទីនោះចុះ។ លោកប៉ុល គឺជាទេវតានៃពួកជំនុំអេភេសូរគឺគាត់បានបង្រៀនថាបើសិនជាពួកគេបានទទួលបុណ្យជ្រមុជណាក្រៅពីព្រះនាមព្រះរបស់ព្រះយេស៊ូវគ្រីស្ទនោះចូរទទួលបុណ្យជ្រមុជម្តង ទៀតចុះ។ កិច្ចការ៥:១៩, ឬ១៩:៥ នៅក្នុងកាឡាទី១:៨ បានចែងថា បើសិនជាទេវតាណាបានបង្រៀនក្រៅពីការនេះ ចូរត្រូវបណ្តាសាចុះ។
107
ពួកគេគឺជាកូនក្រមុំដែលនៅក្នុងព្រះវិហារ។ សូមត្រឡប់ទៅកាន់វិវរណៈ៧វិញ ថាតើពួកគេគឺជាកូនក្រមុំឬមិន មែន។
យើងកំពុងតែនិយាយ អំពីពួកសំណល់អ៊ីស្រាអែល ១៤៤ ០០០នាក់តែសូមយើងទុកការនេះបន្តិចសិន ហើយ បន្តមើលទៅដល់ ខ១២។វាគឺជាការប្រជុំគ្នានៅថ្ងៃបុណ្យទី៥០។ គឺយើងនឹងចាប់ផ្តើមមើល នៅខ៩ ព្រោះនោះគឺជាអ៊ីស្រាអែលដំបូង ដែលបានដៅចំណាំចំនួន ១៤៤ ០០០នាក់ដែលយើងនឹងសិក្សាជាមួយគ្នានៅថ្ងៃស្អែក។
ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ...
108
ហើយពូជអំបូរទាំង១២រួមមាន៖ ពូជអំបូរយូដា បានបោះត្រា១២ពូជអំបូររូបេន បានបោះត្រា១២ ពូជអំបូរកាឌ់ បានបោះត្រា១២ ពូជអំបូរលេវី ពូជអំបូរសាប់យូល៉ូននិង ពូជអំបូរបេយ៉ាមីន បានបោះត្រា១២នាក់។ តើអ៊ីស្រាអែលមានកុលសម្ព័ន្ធចំនួនប៉ុន្មាន? (អ្នកស្តាប់ឆ្លើយថា “១២”) តើ១២ គុណ១២ ស្មើប៉ុន្មាន?គឺ ១៤៤ ០០០។ ពួកគេទាំងអស់ នោះគឺជាកូនចៅរបស់ពួកអ៊ីស្រាអែលទាំងអស់។លោកយ៉ូហានបានស្គាល់ពួកគេ គ្រប់ៗគ្នា។ គាត់គឺជាពួកយូដា។
109
109...ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយគេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្សគ្រប់ទាំង គ្រួសារ ហើយគ្រប់ទាំងភាសាក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀមទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ...
គឺជាពួកអ្នកដែលបានស្លាប់ទៅ ដោយព្រោះសត្វតោបានស៊ីពួកគេដ្បិតដំណឹងល្អដ៏បរិសុទ្ធនេះ នឹងរក្សាដំណក់ ឈាម គឺពួកក្មេងរាប់សិបពាន់នាក់ដែលបានគេបោកក្បាលនឹងដើមឈើ និងសម្លាប់ដោយអ្វីៗផ្សេងទៀត។ ពួកគេនឹងក្រោកឈរឡើង ហើយពាក់អាវសវែង ហើយកាន់ធានចាកនៅដៃផង។
គេបន្លឺសំឡេងថា សេចក្តីសង្រ្គោះស្រេចនូវព្រះនៃយើងរាល់គ្នាដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀម ផង រួចអស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្កព្រមទាំងពួកចាស់ទុំ នឹងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះនៅ ចំពោះបល្ល័ង្កថ្វាយបង្គំដល់ព្រះ ទាំងទូលថា អាម៉ែន សូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញាពាក្យអរព្រះគុណ កិតិនាម ព្រះ ចេស្តា នឹងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
មើលទៅ គឺដូចជាពួកគេមានការបោះជំរុំមួយអញ្ជឹង។ តើមែនទេ?
110
នោះពួកចាស់ទុំម្នាក់សួរមកខ្ញុំថាតើអស់អ្នកដែលពាក់អាវសនោះជាពួកណា? ហើយមកពីណា?
លោកអ្នកគឺជាពួកយូដា ហើយលោកអ្នកក៏បានស្គាល់ពូជអំបូរទាំង១២ដែរ។តើពួកគេគឺជានរណា? តើពួកគេ មកពីណា? ពួកគេមានពាក់អាវស។ មិនមែនជាពូជអំបូរបេនយ៉ាមីនឬក៏ពូជអំបូរផ្សេងទៀតដឬរ តើពួកគេគឺជា នរណា? លោកយ៉ូហានបាននិយាយថា៖
នោះពួកចាស់ទុំម្នាក់នោះសួរមកខ្ញុំថាតើអស់អ្នកដែលពាក់អាវសនោះជាពួកណា ហើយមកពីណា ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយលោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈមរបស់កូនចៀមហេតុនោះបានជាគេស្ថិត នៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេឬចំហាយណាទៀតឡើយ ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូត អស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ។
នេះគឺជាកូនក្រមុំ។ អូ! តើជាកូនក្រមុំដ៏អស្ចារ្យយ៉ាងណា!
111
ចូរយើងមើលពីអ្វីដែលទ្រង់មានបន្ទូលនៅទីនេះចុះ ដើម្បីឲ្យប្រាកដថាយើងរាល់គ្នាមិនភ្លេចនូវចំនុចនេះ។ ខ១២ បានចែងថា៖ “អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ” (គឺកូនក្រមុំនឹងនៅជាប់ជាមួយនឹងកូនកំលោះ) អូ! បើសិនជាបងប្អូនមិនមានពេលអានបទគម្ពីរនេះទេខ្ញុំនឹងទុកព្រះគម្ពីរនៅទីនេះ ដើម្បីឲ្យបង ប្អូនអាចអានបាន។
នៅក្នុងព្រះគម្ពីរវិវរណៈ បានចែងថាគ្រប់ស្តេចនៃផែនដីទាំងអស់បានថ្វាយកិត្តិស័ព្ទរបស់ពួកគេមកទីនេះ។ វាដូចជាពូជអំបូរលេវីដែរ។ គឺអ្នកផ្សេងទៀតបានថ្វាយដង្វាយ១ភាគ១០ ដល់គាត់។ចាប់តាំងពីថ្ងៃមួយទៅកាន់ថ្ងៃមួយ ទៀត គឺពីថ្ងៃសប្ប័តមួយទៅកាន់ថ្ងៃសប្ប័តមួយទៀតគឺគេនឹងមកថ្វាយបង្គំទ្រង់។ តើនោះគឺជាថ្ងៃអ្វីទៅ? “គឺពួកគេនឹង មិនចេញពីទីនោះទៀតឡើយ”
112
112...អញនឹងយកអ្នកនោះធ្វើជាសសរទ្រូងក្នុងវិហាររបស់ព្រះនៃអញ...ហើយអញនឹងកត់ព្រះនាមនៃព្រះ របស់អញ...
តើព្រះនាមនៃព្រះគឺឈ្មោះអ្វី?គឺឈ្មោះថា ព្រះយេស៊ូវគ្រីស្ទ។ បើសិនជាបងប្អូនចង់កត់ត្រាចំនុចនេះចុះ គឺនៅក្នុងបទគម្ពីរ អេភេសូរ៣:១៥ បានចែងថា នៅលើផែនដី និងស្ថានសួគ៌ មាននាមមកពីព្រះយេស៊ូវ។
...នឹងឈ្មោះក្រុងរបស់ព្រះនៃអញនៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកអំពីព្រះនៃអញហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ។
“អញនឹងកត់ឈ្មោះក្រុងរបស់ព្រះនៃអញ... នៅលើអ្នកនោះគឺជាឈ្មោះក្រុងយេរូសាឡិមថ្មី” ។
កូនក្រមុំ ឬជាពួកជំនុំ គឺជាក្រុងយេរូសាឡិមថ្មី។តើមានបងប្អូនប៉ុន្មាននាក់បានដឹងពីចំនុចនេះ? គឺពួកជំនុំនោះឯងគឺជាក្រុងយេរូសាឡិមថ្មី។ តើបងប្អូនជឿដែរឬទេ?
113
សូមមើលនៅក្នុង វិវរណៈ២១នោះលោកអ្នកនឹងបានឃើញ។ ដ្បិតព្រះគម្ពីរបានចែងមកយ៉ាងច្បាស់ហើយ។
សូមស្តាប់ដោយយកចិត្តទុកដាក់ វិវរណៈ២១៖
រួចខ្ញុំឃើញផ្ទៃមេឃថ្មី នឹងផែនដីថ្មីដ្បិតផ្ទៃមេឃមុន នឹងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀត ឡើយហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មីចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជា ប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។
ពួកជំនុំថ្មី គឺជាពួកជំនុំសាសន៍ដទៃ ដែលជាកូនក្រមុំ។កូនក្រមុំគឺជាសាសន៍ដទៃ ដែលមានព្រះនាមរបស់ទ្រង់។ទ្រង់នឹងយកគេធ្វើជារាស្រ្តរបស់ទ្រង់ ដែលជាសាសន៍ដទៃបានស្រែករកព្រះនាមទ្រង់។តើបងប្អូនជឿដែរឬទេ? បើ សិនជាបងប្អូនមិនជឿទេ សូមបើកទៅកាន់ គម្ពីរកិច្ចការ ១៥:១៤ នោះលោកអ្នកបងប្អូននឹងបានឃើញ៖
កាលឈប់អធិប្បាយហើយនោះយ៉ាកុបឆ្លើយឡើងថា អ្នករាល់គ្នាជាបងប្អូនអើយ សូមស្តាប់ខ្ញុំសិន។
ស៊ីម៉ូនបានថ្លែងប្រាប់ពីបែបយ៉ាងណាដែលព្រះទ្រង់ប្រោសដល់ពួកសាសន៍ដទៃជាមុនដំបូង ដើម្បីរើសយក រាស្ត្រ១ពួកពីគេទុកសំរាប់ព្រះនាមទ្រង់។
114
យើងនឹងបញ្ចប់ ដោយអាននូវបទគម្ពីរនេះថា“អញនឹងកត់ឈ្មោះក្រុងរបស់ព្រះនៃអញ” គឺព្រះយេស៊ូវទ្រង់នៅតែ ដដែល មិនប្រែប្រួលឡើយ។ហើយកូនក្រមុំនឹងរៀបការជាមួយនឹងព្រះយេស៊ូវ។
នៅក្នុងព្រះវិហារនេះ គឺមានស្រ្តីល្អៗមួយចំនួន។ ដ្បិតម្នាក់នៅក្នុងចំណោមពួកគេ គឺមានម្នាក់ជាប្រពន្ធរបស់ខ្ញុំ។មានបានកត់ឈ្មោះរបស់ខ្ញុំទុក។
115
អញនឹងកត់ឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះគឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកអំពីព្រះនៃអញហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ។
សូមយើងអាន វិវរណៈ២:១៧បន្តិសិន៖
អ្នកណាដែលមានច្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះនោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនឹងគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ។
116
តើបងប្អូនស្រឡាញ់ទ្រង់ដែរឬទេ? តើទ្រង់មិនមែនជាព្រះដ៏អស្ចារ្យទេឬអី?
ខ្ញុំស្រឡាញ់ទ្រង់ខ្ញុំស្រឡាញ់ទ្រង់
ដោយព្រោះទ្រង់ស្រឡាញ់ខ្ញុំមុន
ហើយទ្រង់បានទិញសេចក្តីសង្រ្គោះរបស់ខ្ញុំ
នៅកាល់វ៉ារី។
បងប្អូនដឹងទេ ខ្ញុំចូលចិត្តច្រៀងបទចម្រៀងខាងវិញ្ញាណណាស់។ចុះបងប្អូនវិញ? ខ្ញុំស្រឡាញ់ទ្រង់ ហើយព្រះ បន្ទូលទ្រង់ក៏បានប៉ះពាល់ចិត្ត។ហើយការតែមួយគត់ ដែលយើងរាល់គ្នាត្រូវធ្វើនោះ គឺសរសើរតម្កើងព្រះ។ បន្ទាប់មកការរីកលូតលាស់នឹងចាប់ផ្តើមឡើង។ អូ! តើបងប្អូនមិនស្រឡាញ់ទ្រង់ទេឬអី?សូមបងប្អូនលើដៃឡើងថ្វាយទ្រង់ ហើយច្រៀងសរសើរតម្កើងទ្រង់ចុះ៖
ខ្ញុំស្រឡាញ់ទ្រង់ខ្ញុំស្រឡាញ់ទ្រង់
ដោយព្រោះទ្រង់ស្រឡាញ់ខ្ញុំមុន
ហើយទ្រង់បានទិញសេចក្តីសង្រ្គោះរបស់ខ្ញុំ
នៅកាល់វ៉ារី។
117
ចូរយើងបានឱនក្បាលចុះ ហើយអធិស្ឋាន៖ ឱព្រះវរបិតាអើយទូលបង្គំយើងខ្ញុំស្រឡាញ់ទ្រង់។ អូ! ទូលបង្គំ ស្រឡាញ់ទ្រង់ណាស់។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់យ៉ាងអនេក។ ដ្បិតគ្មានអ្វីដែលអាចឲ្យ ទូលបង្គំយើងខ្ញុំថ្លែងឲ្យអស់បានឡើយ ពីព្រះគុណរបស់ទ្រង់ដែលទ្រង់បានលាងជំរះទូលបង្គំយើងខ្ញុំដោយព្រះលោហិតរបស់ទ្រង់។
ទូលបង្គំយើងខ្ញុំគឺជាជនដែលសំណាក់នៅលើផែនដីនេះតែប៉ុណ្ណោះ។ដ្បិតទូលបង្គំយើងខ្ញុំបានស្រឡាញ់អ្វីៗ ដែលនៅលោកីយនេះគឺទូលបង្គំយើងខ្ញុំបានខ្វល់ខ្វាយពីអ្វីៗទាំងឡាយដែលនៅលើលោកីយនេះ។ តែទ្រង់បានយាងចុះមកដោយព្រគុណរបស់ទ្រង់ ហើយលូកព្រះហស្តដ៏បរិសុទ្ធឧត្តមមកប៉ះទូលបង្គំយើងខ្ញុំជាមនុស្សមានបាប ហើយ ទ្រង់ក៏បានរើសទូលបង្គំឡើងលាងជំរះទូលបង្គំយើងខ្ញុំ ព្រមទាំងដាក់វិញ្ញាណថ្មីឲ្យទូលបង្គំយើងខ្ញុំរាល់គ្នានិងដាក់ឲ្យ ចិត្តរបស់ទូលបង្គំសម្លឹងមើលការដែលនៅខាងលើវិញ។ទូលបង្គំយើងខ្ញុំស្រឡាញទ្រង់ណាស់។
នៅគ្រានេះ គឺជាគ្រានៃសេចក្តីបញ្ឆោត ដែលគ្មានអ្វីសេសសល់ទៀតឡើយនៅក្នុងលោកីយនេះសម្រាប់ទូលបង្គំយើងខ្ញុំ។ គ្មានអ្វីដែលនៅសេសសល់ទៀតឡើយនៅក្នុងលោកីយនេះ។ នេះគឺជាគ្រាចុងក្រោយហើយ។ទូលបង្គំយើង ខ្ញុំបានឃើញ តាមរយៈព្រះគម្ពីរដែលបានចែងពីគ្រាទាំងឡាយបានកន្លងផុតទៅហើយ។ ទូលបង្គំយើងខ្ញុំកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ គឺទូលបង្គំយើងខ្ញុំនៅបាត់ទៅជាឆាប់។ វាមិនយូរទៀតឡើយរហូតទាល់តែព្រះយេស៊ូវ ទ្រង់យាងត្រឡប់មកវិញ។ អូ! ព្រះអម្ចាស់អើយសូមទ្រង់ប្រទានឲ្យចិត្តរបស់ទូលបង្គំយើងខ្ញុំឆេះឆួលឡើង ហើយកុំអនុញ្ញាតឲ្យទូលបង្គំយើងខ្ញុំឈរនៅស្ងៀមឡើយ។
ទូលបង្គំគិតថា បើសិនជាលោកប៉ុលមានវត្តមាននៅយប់នេះ គាត់នឹងបានឃើញការដែលទូលបង្គំយើងខ្ញុំមាន។គាត់នឹងចេញទៅ ហើយប្រាប់គេឲ្យត្រៀមខ្លួនចាំព្រះយេស៊ូវយាងត្រឡប់មកវិញ។
118
ឱព្រះជាម្ចាស់អើយ នៅវេលានេះ មានអ្នកជម្ងឺជាច្រើនដោយព្រោះនៅទីនេះមានកន្សែងដៃ និងសេចក្តីអធិស្ឋាន បានដាក់ចុះនៅទីនេះ។ ឱ បិតាអើយសូមទ្រង់បានប្រោសពួកគេគ្រប់គ្នាឲ្យបានជាផង។ ទូលបង្គំយើងខ្ញុំដឹងថា នេះគឺជាផ្នែកមួយនៃកិច្ចការរបស់ទ្រង់ ដែលទ្រង់នឹងបង្ហាញសេចក្តីពិតរបស់ទ្រង់ដល់ពួកគេហើយក៏ទីជាសំគាល់ឲ្យពួកគេ បានជឿដែរ។
ចាប់តាំងពីរូបលោកប៉ុលមក ពួកគេបានយកកន្សែងដៃហើយផ្ញើទៅកាន់ពួកអ្នកឈឺ។ នោះវិញ្ញាណដែលមិន ស្អាតនឹងចាកចេញពីពួកគេ ហើយពួកគេនឹងបានជាដោយព្រោះពួកគេបានជឿព្រះដ៏មានព្រះជន្មរស់។ ទូលបង្គំសូម ថ្វាយពួកគេទៅកាន់ទ្រង់តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ឱព្រះជាម្ចាស់អើយសូមទ្រង់ទទួលយកព្រលឹងរបស់ទ្រង់ទូលបង្គំយើងខ្ញុំ ទៅក្នុងព្រះហស្តរបស់ទ្រង់ផង សូមលាងជំរះទូលបង្គំយើងខ្ញុំ ហើយតម្រង់ចិត្តរបស់ទូលបង្គំយើងខ្ញុំដោយព្រោះទ្រង់មានបន្ទូលថា ទ្រង់នឹងយាងមកឯពួក ជំនុំរបស់ទ្រង់។សូមឲ្យចិត្តរបស់ទូលបង្គំបានផ្ចង់ទៅចំពោះទ្រង់ ដោយព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់ហើយឲ្យទូលបង្គំ បានរង់ចាំទ្រង់ និងត្រៀមខ្លួនជានិច្ចពេលដែលទ្រង់បានយាងត្រឡប់មកវិញ។
បិតាអើយសូមទ្រង់ចាក់បង្ហូរព្រះពររបស់ទ្រង់មកលើទូលបង្គំយើងខ្ញុំផង។ ទូលបង្គំយើងខ្ញុំថ្វាយបង្គំទ្រង់។ នៅយប់នេះ ទូលបង្គំយើងខ្ញុំសូមថ្វាយចិត្តដល់ទ្រង់ហើយ។