យុគសម័យសាសនាចក្រថាយ៉ាធៀន

Jeffersonville, Indiana, USA

60-1208

1
​1 រាត្រីនេះយើងនឹងរៀនពីសម័យកាលនៃពួកជំនុំបន្តទៀតហើយខ្ញុំដឹងថាព្រះ ទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ឋ និងប្រទានពរដល់យើងរាល់គ្នាសារជាថ្មី។ក្នុងរយៈពេលពេញមួយសប្តាហ៍កន្លងមកនេះ យើងបានរៀនពីពួកជំនុំជាច្រើនរួច​មកហើយ។ ហើយកាលពីយប់ម៉ិញក៏ដូច្នេះដែរ ដោយយើងមានពេលវេលាដែលពេញដោយសិរីល្អ។
ពេលនេះមុនដែលយើងអានព្រះគម្ពីរ សូមអ្នករាល់គ្នាក្រោកឈរឡើងហើយអធិស្ឋានជាមួយគ្នាសិន។
2
ឱ! ព្រះវរបិតា​ដែលពេញដោយសិរីល្អ ទូលបង្គំគ្រប់គ្នាក្នុងពេលនេះចូលទៅកាន់ទ្រង់ដោយសារព្រះនាមដ៏ឧត្តមនៃព្រះអម្ចាស់ព្រះយេស៊ូវ​គ្រីស្ទ ជាព្រះអម្ចាស់នៃទូលបង្គំគ្រប់គ្នាហើយទូលបង្គំគ្រប់គ្នាដឹងថានៅពេលមួយទ្រង់នឹងយាងមកផែនដីនេះម្តងទៀត។
ហើយទូលបង្គំគ្រប់គ្នាកំពុងតែព្យាយាមរៀបចំចិត្តរបស់មនុស្សទាំងអស់នេះដើម្បីនឹងទទួលការបើកសំដែងដែលមកអំ​ពីទ្រង់ ដែលទ្រង់ជាព្រះរាជបុត្រានៃព្រះដែលមានព្រះជន្មរស់ទ្រង់មិនបានសុគ្គតនោះទេ គឺទ្រង់រស់នៅកល្បតទៅ ហើយក៏នៅក្នុងពួកជំនុំរបស់ទ្រង់ដែរ។ ទូលបង្គំមានអំណរក្នុងការចូលរួមជាមួយពួកគេក្នុងពេលនេះ។
ព្រះអង្គអើយ!!ទូលបង្គំបន្ទាបខ្លួនដោយអោនក្បាលចុះ ក្នុងសេចក្តីកោតសរសើរដល់មនុស្សរបស់ទ្រង់នៅគ្រប់សម័យ​កាល ដែលទ្រង់បានដាក់ពួកគេនៅក្នុងព្រះហស្ថរបស់ទ្រង់ ហើយបានហៅគេថាជាទេវតានៃពួកជំនុំដែរ។ទូលបង្គំសូមអរ​ព្រះគុណទ្រង់សំរាប់សាវកប៉ុល។ ទូលបង្គំអរព្រះគុណសំរាប់Irenaeusដែលជាអ្នកបំរើទ្រង់ដ៏អស្ចារ្យ។អរព្រះគុណសំរាប់ Martin ហើយក៏សំរាប់Columbaដែរ។ គឺទូលបង្គំសូមអរព្រះគុណសំរាប់មនុស្សទាំងអស់នេះ។
នៅក្នុងសម័យងងឹតនៃចក្រភពរ៉ូមពួកជំនុំរបស់ទ្រង់ និយាយភាសាដទៃ ធ្វើទីសំគាល់ និងការអស្ចារ្យ ព្យាបាលមនុស្សឈឺ និងប្រោសមនុស្សស្លាប់។
3
ព្រះអង្គអើយ ពួកគេភាគច្រើនត្រូវបានគេបៀតបៀន ត្រូវគេសំលាប់ និងយកធ្វើជាចំនីតោទៀតផង។នៅពេលនោះផែនដីត្រូវបានក្រាលដោយឈាមនៃមនុស្សសុចរិត។ ព្រះអង្គអើយ ឈាមរបស់គេពេលនេះបានស្រែកឡើងទាស់ប្រឆាំងនឹងមនុស្សអាក្រក់និងមនុស្សកំផិត។
សូមទ្រង់ជួយទូលបង្គំគ្រប់គ្នាឲ្យក្រោកឡើងព្រោះពេលវេលានៃការយាងមករបស់ទ្រង់កាន់តែជិតមកដល់ហើយ ដូច​ដែលទូលបង្គំគ្រប់គ្នាបានឃើញសត្វព្រៃស្នែងពីរកើតចេញដីមក “វាដូចជាកូនចៀម តែដុះស្នែងហើយនិយាយដូចជានាគ”។
ព្រះអង្គអើយទូលបង្គំជឿថាពេលវេលានោះកាន់តែជិតមកដល់ហើយពីព្រោះមានពួកជំនុំជាច្រើនគេរួមគ្នាបង្កើតរូបស​ត្វព្រៃនេះ។ វាពិតជាគួរឲ្យភ័យខ្លាចណាស់ចំពោះពួកគេ តែព្រះអង្គអើយទូលបង្គំទាំងអស់គ្នាមិនចូលរួមជាមួយនឹងពួកគេទេ​។ សូមទ្រង់ជួយទូលបង្គំ ទោះបីជាយ៉ាងណាក៏ដោយទូលបង្គំចាំសេចក្តីសន្យារបស់ថា ទ្រង់នឹងទទួលពួកជំនុំរបស់ទ្រង់នៅពេ​លនោះ​ផងដែរ។
4
មុនពេលដែលដំនក់ទឹកភ្លៀងមួយបានធ្លាក់មកដល់ផែនដីណូអេបានចូលទៅដល់ទូកធំរួចទៅហើយ។ ហើយមុនពេលដែលភ្លើងធ្លាក់មកបំផ្លាញទីក្រុងសូដុំម លុតបានចេញផុតពីទីក្រុងនោះដែរ។ព្រះវរបិតាអើយ ទូលបង្គំជឿថាមុនពេលដែលឥទ្ឋិពលអាតូមមិចបំបែកផែនដីនេះជាចំរៀក ក្រុមជំនុំរបស់ទ្រង់ត្រូវបានចេញផុតពីផែនដីនេះ​ដែរ។ ទូលបង្គំគ្រប់គ្នាពិតជាមានអំណរនៅក្នុងទ្រង់។
ហើយទូលបង្គំសំលឹងមើលទៅឯស្ថានសួគ៌ឃើញកូនមនុស្សបានយាងចុះពីបល្ល័ង្គរបស់ទ្រង់មកផែនដីនេះ​ដើម្បីនឹងទទួលពួកជំនុំរបស់ទ្រង់ ហើយទូលបង្គំដឹងថានៅពេលនោះព្រះ​បាតដល់វិសេសរបស់ទ្រង់នឹងមិនជាន់ផែនដីដែលពេញដោយបាបនេះទៀតទេ។
ពេលនោះពួកជំនុំរបស់ទ្រង់នឹងជួបទ្រង់នៅលើអាកាស“ហើយអ្នកដែលនៅរស់នឹងមិនឃើញសេចក្តីស្លាប់ឡើយ។ហើយត្រែរបស់ព្រះបានផ្លុំឡើង នោះអ្នកស្លាប់នៅក្នុងព្រះគ្រីស្ទនឹងបានរស់ឡើងជាដំបូង គេនឹងទៅជួបជាមួយទ្រង់នៅនាអាកាសហើយនឹងនៅជាមួយទ្រង់អស់កល្បតទៅផងដែរ”។
ព្រះអង្គអើយសូមជួយទូលបង្គំនៅយប់នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំមានវិញ្ញាណដែលបរិសុទ្ឋនិងដកអស់ទាំងភាពល្វីងជូរចត់និងសេចក្តីខុសឆ្គងទាំងឡាយចេញពីទូលបង្គំផងដែរ ដើម្បីឲ្យទូលបង្គំនៅជាមួយនឹងព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់។ សូមព្រះវិញ្ញាណនៃទ្រង់គ្រប់គ្រងទូលបង្គំគ្រប់គ្នាក្នុងរាត្រីនេះ។
ព្រះអង្គអើយ ទូលបង្គំពិតជាមិនដឹងថាត្រូវនិយាយយ៉ាងណាទៅកាន់អ្នកដែលនៅទីនេះនោះទេ។តែពេលនេះទូលបង្គំមានមេរៀនពីប្រវត្តិសាស្រ្តដែលទូលបង្គំបានកត់ត្រាទុក ហើយទូលបង្គំសូមទ្រង់បកស្រាយមេរៀននេះ។ដូច្នេះសូមព្រះអង្គទទួលយកសេចក្តីនេះ ដោយទូលបង្គំអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។អាម៉ែន។
5
ពេលនេះសូមអ្នករាល់គ្នាបើកទៅកាន់ព្រះគម្ពីរវិវរណៈ។ហើយក្នុងរាត្រីនេះយើងនឹងរៀនពីពួកជំនុំនៅសម័យកាលទី៤ គឺពួកជំនុំធាទេរ៉ា។
សម័យកាលនៃពួកជំនុំនេះគឺចាប់ផ្តើមនៅឆ្នាំ៦០៦និងបញ្ចប់នៅឆ្នាំ១៥២០។ ហេតុនេះហើយបានជាអ្នកប្រាជ្ញមួយចំ​នួននិយាយពីលោក Patrick គឺផ្កាយមួយក្នុងចំនោមផ្កាយទាំង៧។ ផ្កាយទាំង៧ គឺជាទេវតានៃពួកជំនុំទាំង៧។យប់ស្អែកយើងនឹងរៀនជាមួយគ្នាបន្ថែមទៀតដើម្បីកុំឲ្យមានភាពសង្ស័យ អំពីLuther ហើយបន្ទាប់មកគឺWesley។
យើងមិនបានដឹងថាតើទេវតានៃពួកជំនុំឡៅឌីសេជាអ្នកណាទេ។តាំងពីដើមឆ្នាំ១៩០៦ គឺជាការចាប់ផ្តើមនៃពួកជំនុំ Pentecost។ ប៉ុន្តែនឹងមានទេវតាកើតមកដើម្បីនឹងនាំពួកជំនុំទៅទីកន្លែងរបស់ខ្លួន។ អ្នកនោះនឹងនៅក្នុងព្រះវិញ្ញាណ ដោយធ្វើទីសំគាល់និងការអស្ចារ្យជាច្រើន។ពេលនេះខ្ញុំអធិស្ឋានដើម្បីឲ្យព្រះ​ជួយយើងរាល់គ្នាឲ្យបានយល់ពីសេចក្តីត្រង់នេះផងដែរ។
6
យើងនឹងមើលពីលោកPatrickដែលជាបុរសដ៏អស្ចារ្យម្នាក់។ ហើយបើសិនជាយើងមើលសៀវភៅពីបុរាណមួយចំនួន យើងដឹងថាលោកPatrickមិនមែនជាកាតូលិកទេ។ គាត់ជាអ្នកទាស់ប្រឆាំងនឹងពួកកាតូលិកវិញ។ ហើយនៅពេលដែលមានកំណែទំរង់នៃជំនឿសាសនាបានបង្ហាញឲ្យដឹងថាលោកPatrick ជាអ្នកទាស់ប្រឆាំងជាមួយនឹងពួកកាតូលិក។
លោកគឺជាបុរសដែលមានសាលារៀនផ្ទាល់ខ្លួន។គាត់ត្រូវបានគេចាប់ពង្រាត់នៅច្រាំងសមុទ្រ គាត់ហើយប្អូនស្រីពីរនាក់ទៀតរបស់គាត់ ត្រូវបានគេយកទៅដល់ទីក្រុងរ៉ូមហើយត្រូវលក់ទៅជាទាសករ។
គាត់ត្រូវបានយកចាប់យកទៅនិងលក់ជាទាសករ និងត្រូវបានគេប្រើឲ្យទៅឃ្វាលហ្វូងជ្រូក។
7
គាត់បានបង្រៀនសត្វ​ឆ្កែរបស់គាត់ឲ្យចេះធ្វើសំលេងផ្សេងៗជាច្រើន ដើម្បីការពារជ្រូកទាំងនោះ។ ពេលមួយគាត់មានឱកាសដើម្បីនឹងរត់គេចតាមរ​យៈការលាក់ខ្លួននៅក្រោមបាតទូក។ បន្ទាប់មកគាត់បានមកដល់កន្លែងដែលគាត់ស្រលាញ់ គឺទឹកដីIrelandហើយនៅទីនោះគាត់បានរកឃើញឪពុកម្តាយរបស់គាត់ដែលនៅតែមានជីវិតរស់នៅឡើយ។
លោកPatrick ត្រូវជាក្មួយរបស់លោក Martin ដែលយើងរាល់គ្នាដឹងថាគាត់ជាបុរសដ៏អស្ចារ្យម្នាក់។ពួកជំនុំរបស់គា​ត់សុទ្ឋតែពេញដោយព្រះវិញ្ញាណបរិសុទ្ឋ ពួកគេនិយាយភាសាដទៃធ្វើទីសំគាល់ និងការអស្ចារ្យជាច្រើន គឺការអស្ចារ្យទាំងអ​ស់ត្រូវបានកើតឡើងតាមរយៈពួកគេ។ គាត់រក្សាសេចក្តីជំនឿរបស់នីកូឡាសនៅក្នុងសម័យកាលនៃពួកជំនុំនោះដែលត្រូវ​លាយបញ្ចូលរវាងកាតូលីកនិងអ្នកមិនជឿ ហើយនីកូឡាសក៏នៅក្នុងនោះដែរពេលនោះក៏បង្កើតបានជាអង្គការមួយ។
“Nico”មានន័យថា “អ្នកឈ្នះ”។ អ្នកឈ្នះ នោះបានដកព្រះវិញ្ញាណបរិសុទ្ឋចេញពីពួកជំនុំរបស់គេ។ ហើយមានតែសង្ឃតែប៉ុណ្នោះដែលបរិសុទ្ឋ។អ្នករាល់គ្នាឃើញហើយសង្ឃនោះគ្រាន់តែជាមនុស្សតែប៉ុណ្នោះ។ ហើយនៅពេលនោះ រាល់អ្វីដែលពួកគេចង់សារភាពពួកគេត្រូវតែប្រាប់ទៅសង្ឃ។
8
កាលពីយប់ម៉ិញអ្នករាល់បានរៀនរួចមកហើយគឺពួកគេបានបង្កើតឲ្យមានសម្តេចសង្ឃជាដំបូងនោះពេលនោះ។ ពួកគេមានពិធីជប់លៀងមួយដ៏ធំនៅថ្ងៃទី២១នាខែធ្នូ ដែលគេគិតថាជាខែដែលខ្លីជាងគេនៅក្នុងឆ្នាំ ពួកគេបានឲ្យឈ្មោះនៃថ្ងៃនោះថាជាថ្ងៃនៃព្រះអាទិត្យគឺជាពិធីខួបកំនើតរបស់ព្រះអាទិត្យ។ ពួកគេបានយកពីធីខួបកំនើតរបស់ព្រះយេស៊ូវដែលត្រូវធ្វើនៅខែមេសាទៅធ្វើនៅធ្នូ ទី២៥វិញ។
ថ្ងៃទី២៥ខែធ្នូគឺប្រាំថ្ងៃបន្ទាប់ពីពួករ៉ូមាំងប្រារព្ឋពិធីដ៏ធំរបស់គេ។ នោះជាពិធីជប់លៀងរបស់អ្នកមិនជឿ។ពួកគេបានបង្កើតរូបព្រះ បានតុបតែង ដោយបំពាក់សំលៀកបំពាក់ ហើយគិតថាគេមានព្រះនៅជាមួយជាប់ជានិច្ច។ពួកគេបានគិតថាសហសវត្សថ្មីមួយបានមកដល់ ពីព្រោះនៅពេលនោះពួកគេជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តមមានគ្រប់អ្វីៗទាំងអស់ (ពីព្រោះពួកជំនុំ ហើយនឹងការគ្រប់គ្រងរដ្ឋស្ថិតនៅជាមួយគ្នា)។ សហសវត្សថ្មីរបស់គេនៅតែមានហើយពួកកាតូលិកក៏នៅតែបន្តបង្រៀនពីសេចក្តីនេះរហូតដល់សព្វថ្ងៃនេះដែរ។
យើងទាំងអស់គ្នាសុទ្ឋតែដឹងថា ការទាំងអស់នោះសុទ្ឋតែជាភាពខុសឆ្គង។ ការយាងមកលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទទេដែលនាំឲ្យមានសហសវត្សថ្មី។“ផែនដីនឹងត្រូវស្រែកថ្ងូរ និងស្រែកយំ នៅក្នុងថ្ងៃនៃការយាងមកសារជាថ្មីរបស់ព្រះអម្ចាស់។
9
ឥឡូវសូមមើលសាវកម្នាក់នេះគឺ Columba។ គាត់ជាមនុស្សដ៏អស្ចារ្យរបស់ព្រះ។ ពេលនេះខ្ញុំបានសរសេរចំនាំប្រវត្តិមួយចំនួនរបស់គាត់។ដំបូងគឺសម័យកាលនៃពួកជំនុំទាំង៤ ដែលមានន័យថា ធូរ ស្រាល។ វាមានពេលមិនប្រាកដឡើយ។ ហើយចាប់ពីឆ្នាំ៦០៦ដល់១៥០០ ផ្កាយរបស់ព្រះនោះគឺ Columba ដែលបានចេញពី Ireland ទៅកាន់ Scotland ដែលត្រូវជាក្មួយប្រុសរបស់លោកMartin ហើយគាត់រស់នៅប្រហែលជា៦០ឆ្នាំបន្ទាប់ពីលោក Patrick។
ដូច្នេះហើយបេសកម្មរបស់គាត់ត្រូវបានចាប់ផ្តើមប្រហែលជា៦០ឆ្នាំបន្ទាប់ពីលោកPatrick។ គាត់មិនដែលទទួលយកសេចក្តីបង្រៀនរបស់ពួករ៉ូម៉ាំងឡើយ។ គាត់ជាបុរសម្នាក់ដ៏អស្ចារ្យក្នុងសេចក្តីជំនឿ។គាត់បដិសេដសេក្តីបង្រៀនរបស់ពួករ៉ូម។ គាត់មិនដែលទទួលយកឡើយ គឺបដិសេធរាល់សេចក្តីទាំងអស់។គាត់មិនដែលយកសេចក្តីបង្រៀនរបស់រ៉ូមមកបង្រៀនឡើយ។ តែគាត់យកព្រះគម្ពីរជាគោលក្នុងការបង្រៀនរបស់គាត់វិញហើយបន្ទាប់មកម្តាយរបស់គាត់ដែលប្អូនស្រីរបស់លោក Martin ក៏មិនដែលយកសេចក្តីណាមួយរបស់ពួករ៉ូមមកបង្រៀនដល់ពួកជំនុំដែរ។
គាត់បានបង្រៀនថារាល់ទាំងទីសំគាល់នៅក្នុងព្រះគម្ពីរម៉ាកុសជំពូក១៦ នឹងត្រូវកើតដល់អស់អ្នកណាដែលជឿ។ អាម៉ែន។ គាត់ជាបុរសម្នាក់ដែលខ្ញុំចូលចិត្ត។បាទ!! គាត់បានលឺសំលេងនៃការត្រាស់ហៅរបស់ព្រះ។ ហើយក៏មានទីសំគាល់ជាច្រើនដល់ជីវិតរបស់គាត់និងគ្មានអ្នកណាអាចបញ្ឃប់កិច្ចការដែលគាត់ធ្វើនោះទេ។ គាត់បានចេញទៅនៅពេលដែលគាត់បានលឺសំលេងនៃការត្រាស់ហៅរបស់ព្រះ។
10
មានការអស្ចារ្យមួយបានកើតឡើង(តាមពិតខ្ញុំមានច្រើន តែខ្ញុំសូមលើកយកតែចំនុចមួយនេះមកនិយាយប្រាប់អ្នករាល់គ្នា) មានការអស្ចារ្យមួយនៅពេលដែល ព្រះបានបញ្ជូនគាត់ទៅកាន់ទីក្រុងមួយ គាត់ក៏បានទៅទីនោះ តែអ្នកនៅទីក្រុងនោះមិនទទួលគាត់ឡើយដូច្នេះពួកគេបានចេញមក ហើយព្យាយាម បណ្តេញអ្នកក្រុមចំរៀង រុញរូបគាត់ចេញទៅក្រៅ ហើយព្យាយាមបិតទ្វារនៅពេលនោះគាត់ក៏ក្រោកឡើងអធិប្បាយ ហើយទ្វារក៏បើកឡើង នោះហ្វូងមនុស្សទាំងមូលទទួលនូវការផ្លាស់ប្រែ។
មានការមួយទៀតដែលខ្ញុំនឹងប្រាប់គឺគាត់បានចេញទៅដល់ទីក្រុងមួយ។ នៅសម័យនោះទីក្រុងមានហ៊ុំព័ទ្ឋដោយកំផែង ដូច្នេះគាត់ក៏បានដើរចូលទីក្នុងទីក្រុងតែមនុស្សទាំងអស់បានរុញគាត់ចេញមកក្រៅវិញ។ នៅពេលដែលគាត់រៀបចេញដើរចេញមកវិញ កូនប្រុសរបស់ចៅហ្វាយក្រុងនោះមានជំងឺជាទំងន់រហូតដល់មរណភាព។ គេក៏សែងសពនោះនៅខាងក្រោយគាត់។ គាត់បានមកឯក្មេងប្រុសនោះ បានផ្តេកខ្លួនរបស់គាត់លើសាកសពវាក៏មានជីវិតរស់ឡើងវិញ។
11
ពួកជំនុំរបស់គាត់សុទ្ឋតែពេញដោយព្រះវិញ្ញាណបរិសុទ្ឋ។គាត់មិនខ្វះអ្វីសោះឡើយ ពីព្រោះរាល់សមាជិកទាំងអស់សុទ្ឋតែមានព្រះវិញ្ញាណរបស់ព្រះ។ គាត់បានប្រឆាំងនិងស្អប់បំផុតដល់ឋានានុក្រមនៃការដឹកនាំរបស់រ៉ូម។ ខ្ញុំជឿថាគាត់ជាផ្កាយរបស់ព្រះនៅសម័យនោះ។
តើគាត់បានធ្វើអ្វី?គឺគាត់និយាយភាសាដទៃ ជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ និងបណ្តេញអស់ទាំងវិញ្ញាណនៃសេចក្តីអាក្រក់។ព្រះទ្រង់គង់នៅអស់កល្បជានិច្ច ហើយទ្រង់បានបង្កើតពួកជំនុំរបស់ទ្រង់តាំងពីដើមដំបូងមកហើយនៅតែមានដដែលរហូតមកដល់ពេលនេះ។ ហើយវានៅតែមាន ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ខ្ញុំសូមបញ្ចប់សេចក្តីទាំងត្រង់ចំនុចនេះ ហើយនឹងត្រលប់មកវិញក្នុងសម័យរបស់លោក Luther។
12
ឥឡូវសូមយើងចាប់ផ្តើមពីមេរៀនរបស់យើងសូមមើលនៅ ខគម្ពីរមួយចំនួន។ យើងនឹងចាប់ផ្តើមពីខ៨។
...សរសេរទៅកាន់ទេវតានៃពួកជំនុំធាទេរ៉ា...
តើអ្នករាល់គ្នាមានបានកត់សំគាល់ពីកន្លែងនេះទេ?សារនេះត្រូវបានសរសេរទៅកាន់ទេវតា ឬបេសកជន ដែលជាអ្នកផ្តល់ពន្លឺដល់ពួកជំនុំនាសម័យនោះ។កាលពីយប់ម៉ិញយើងបានរកឃើញពីពួកជំនុំនៃទីក្រុងពើកាម៉ុស ដែលទេវតានៃពួកជំនុំនោះនឹងទទួលបាននូវគ្រួសសមួយ។
ឥឡូវសូមយើងយកថ្មនោះមកហើយស្វែងរកអត្ថន័យរបស់វា តើពាក្យថា “គ្រួស” មានន័យយ៉ាងណា? តើវាជាអ្វី? ទេវតារបស់ព្រះដូចជាលោកពេត្រុសត្រូវបានហៅថាជា “ថ្ម”។
13
សូមស្វែងរកថា ឈ្មោះរបស់អ្នកនឹងមាននៅក្នុងជីវិតរបស់អ្នក។ ពេលនេះខ្ញុំមិនអាចនឹងប្រាប់អ្នករាល់គ្នាបានច្រើននោះទេពីព្រោះសេចក្តីអាក្រក់មានតួលេខក្លែងក្លាយរបស់វា។ យើងដឹងហើយថា វាចាប់ផ្តើមដំបូងចេញពីអារម្មណ៍របស់មនុស្សហើយបន្ទាប់មកចូលមកដល់វិញ្ញាណ។ ហើយវិញ្ញាណនឹងត្រូវបានគ្រប់គ្រងដោយសេចក្តីអាក្រក់។ យើងរាល់គ្នាសុទ្ឋតែបានដឹងពីសេចក្តីនេះ។
ហើយនេះជាអ្វីដែលអ្នករាល់គ្នាត្រូវតែដឹង។ ដូចដែលគេបានហៅព្រះយេស៊ូវថា “បេសេប៊ូល” ជាមេអារក្ស។ អ្នករាល់គ្នាឃើញហើយទ្រង់យល់ពីគំនិតរបស់ពួកគេបាន។ ទ្រង់ជាព្រះបន្ទូលរបស់ព្រះ។ ហេព្រឺ ជំពូក៤ បាននិយាយថា“ព្រះបន្ទូលមុតជាងដាវមានមុខពីរ ដែលអាចនឹងយល់ពីគំនិត និងចេតនារបស់ចិត្តផងដែរ”។ អ្នករាល់គ្នាឃើញទេ?ទ្រង់ជាព្រះបន្ទូលរបស់ព្រះ។
ទ្រង់ជាព្រះបន្ទូលដ៏រស់។ហើយព្រះបន្ទូលដ៏រស់នោះបានចូលមកក្នុងយើង ហើយមានឥទ្ឋិពលដូចគ្នានៅក្នុងជិវិតរបស់យើង ពីព្រោះជាព្រះបន្ទូលតែមួយ។សូមមើល ពីការអស្ចារ្យដែលកើតឡើងដូចគ្នាក្នុងចំនោមយើងរាល់គ្នា។ ហើយនោះគឺជាផ្លូវ... ពេលខ្លះអ្នកដែលមិនអាចនឹងនិយាយភាសាដទៃបាននោះមានម្នាក់ទៀតជាអ្នកបកប្រែ។ តើនោះជាអ្វី? ព្រះបន្ទូលបានយាងមកជាសាច់ឈាមម្តងទៀតក្នុងចំនោមពួកយើង។
14
ដូច្នេះសូមកត់សំគាល់ពីអ្វីដែលទេវតាបានទទួល... ទេវតារបស់ពួកជំនុំបានទទួលគ្រួស... នោះជាគ្រួសស មានន័យថាមិនមែនជាសេចក្តីសុចរិតរបស់គេនោះទេប៉ុន្តែជាសេចក្តីសុចរិតរបស់ព្រះវិញ។ ហើយនៅលើគ្រួសសនោះមានឆ្លាក់ឈ្មោះ ជាឈ្មោះដែលគ្មានអ្នកណាម្នាក់ស្គាល់សោះឡើយប៉ុន្តែមានតែអ្នកដែលបានទទួលវាតែប៉ុណ្ណោះ។ អ្នកស្គាល់ឈ្មោះនៅលើនោះ ដែលគ្មានអ្នកណានឹងស្គាល់បានឡើយ។
នៅពេលដែលអ្នកលឺនរណាប្រាប់អ្នកថា ពួកគេជាយ៉ូហាន ជាប៉ុល ជាម៉ារីជាអ្នកនេះ ឬអ្នកនោះ សូមកុំឲ្យជឿឡើយ ពីព្រោះបើសិនជាគេស្គាល់គឺគេមិននិយាយអ្វីឡើយ។ គាត់នឹងរក្សាវាសំរាប់ខ្លួនគាត់។គាត់ត្រូវដឹងថា គ្មាននរណាអាចនឹងស្គាល់បានឡើយ គឺមានតែគាត់មួយប៉ុណ្ណោះ។ ប៉ុន្តែគាត់ដឹងពីព្រោះគាត់ជាអ្នកឈ្នះដ៏អស្ចារ្យដែលបានទទួលឈ្មោះដោយរបៀបនោះ។
15
តើអ្នករាល់គ្នាមានបានកត់សំគាល់ពីអ័ប្រាហាំ ដែលជាអាប់រ៉ាមទេ? ប៉ុន្តែនៅ ពេលដែលព្រះទ្រង់ប្រើប្រាស់គាត់ ទ្រង់បានប្តូរឈ្មោះរបស់គាត់ទៅជាអ័ប្រាហាំវិញហើយសារ៉ាយ នៅពេលដែលព្រះទ្រង់ប្រើនាង ទ្រង់ប្តូរឈ្មោះរបស់នាងទៅជាសារ៉ាវិញ ដែលមានន័យថាម្ចាស់ក្សត្រី។
អ្នករាល់គ្នាមានកត់សំគាល់អំពីយ៉ាកុបទេ?យ៉ាកុបមានន័យថាអ្នកបោកបញ្ឆោត។ អេសាវមានន័យថា ពណ៌ក្រហម។ មានសក់ច្រើនហើយក្រហម គឺក្បាលក្រហម។យ៉ាកុបមានន័យថា អ្នកបោកប្រាស់។ អេសាវមិនបាននិយាយថា វាត្រូវតែហៅថាយ៉ាកុប ព្រោះវាជាអ្នកបោកបញ្ឆោត។ប៉ុន្តែនៅពេលដែលគាត់បានបោកចំបាប់ជាមួយព្រះពេញមួយយប់ គាត់បានឈ្នះ ហើយទទួលបានព្រះពរ ព្រះបានប្តូរឈ្មោះរបស់គាត់ពីយ៉ាកុបទៅជាអ៊ីស្រាអែលវិញ ដែលមានន័យថា មហាក្សត្រដែលមានព្រះគង់ជាមួយ។
ពីដើមសាវកប៉ុលត្រូវបានគេហៅថាសូល រហូតដល់គាត់បានជួបជាមួយនឹងព្រះវិញ្ញាណបរិសុទ្ឋ ក្នុងលក្ខណៈជាពន្លឺដែលភ្លឺជះមកលើគាត់។ឈ្មោះរបស់គាត់ត្រូវប្តូរពីសូល ទៅជាប៉ុលវិញ។ ស៊ឺម៉ូន នៅពេលដែលគាត់បានជួបជាមួយព្រះឈ្មោះរបស់គាត់បានប្តូរទៅជាពេត្រុស។
ហើយនៅពេលដែលព្រះយេស៊ូវត្រូវបានលើទៅស្ថានសួគ៌ឈ្មោះរបស់ទ្រង់ក៏ត្រូវបានផ្លាស់ប្តូរដែរ។ ទ្រង់បានបើកសំដែងពីឈ្មោះនោះ។ តែអ្នកដែលទ្រង់បានបើកសំដែងគឺអ្នកដែលនៅជាមួយនិងឈ្នះដូចជាទ្រង់ដែរ “ខ្ញុំនឹងបើកសំដែងឈ្មោះថ្មីរបស់ខ្ញុំទៅដល់អ្នកនោះ”។ រាល់អ្នកទាំងឡាយណាដែលមានជ័យជំនះនឹងស្គាល់ឈ្នះថ្មីរបស់ទ្រង់។
ពេលនេះរាស្រ្តអ៊ីស្រាអែលទាំងអស់មិនត្រូវបានប្តូរឈ្មោះរបស់គេឡើយ។ប៉ុន្តែអ្នកដឹកនាំរបស់គេ ដែលមានជ័យជំនះ គេត្រូវទទួលបានឈ្មោះថ្មីនោះ។
16
ឥឡូវយើងរកឃើញថាពួកគេក៏ទទួលបាននំម៉ាន៉ាដ៏អាថ៌កំបាំងដែរ។ នំម៉ាន៉ាដ៏អាថ៌កំបាំងជាប្រភេទនំដែលសំរាប់តែពួកសង្ឃតែប៉ុណ្ណោះ។វាពិតជារបស់ពិសេស សំរាប់ពួកសង្ឃ ហើយពេលនេះអ្នកដឹកនាំរបស់ពួកគេក៏ទទួលបានដែរ។
អ្នកនោះបានឈ្នះមនុស្សទាំងអស់បានទទួលនំម៉ាន៉ា ប៉ុន្តែគាត់ទទួលបាននំម៉ាន៉ាពិសេសជានំម៉ាន៉ាដ៏លាក់កំបាំងអូ!! ជាការបើកសំដែងដ៏ពិសេស អំពីព្រះយេស៊ូវ។ អ្នកនោះនឹងទទួលបាននូវការបើកសំដែងនោះ បើអ្នកនោះបានឈ្នះ។សរសេរផ្ញើទៅទេវតានៃពួកជំនុំ “បើអ្នកណាឈ្នះ...”។ គឺសរសេរផ្ញើទៅទេវតានៃពួកជំនុំ។ សូមមើល។
17
ក្នុងរាត្រីនេះយើងរកឃើញពីការនេះ...
...ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងធាទេរ៉ា ព្រះរាជបុត្រានៃព្រះដែលមានព្រះនេត្រដូចជាអណ្តាតភ្លើង ហើយព្រះបាទដូចជាលង្ហិតរលីង...
ពេលនេះនៅពេលដែលយើងឃើញទ្រង់លើកដំបូងនៅក្នុងសម័យកាលអេភេសូនៅដើមព្រះគម្ពីរវិវរណៈ ជំពូក២ គឺយើងឃើញទ្រង់កាន់ផ្កាយទាំង៥នៅព្រះហស្ថស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧។យើងឃើញថា លោកយ៉ូហានបានឃើញទ្រង់ នៅក្នុងថ្ងៃនៃព្រះអម្ចាស់។
ឥឡូវនេះទ្រង់គឺជាសម្តេចសង្ឃដ៏ធំ។កាលទ្រង់គង់នៅផែនដីនេះ ទ្រង់គឺជាហោរាមា្នក់ ជាហោរារបស់ព្រះ។ ពេលនោះទ្រង់បានបង្ហូរព្រះលោហិតរបស់ទ្រង់ហើយទ្រង់បានទៅមុនព្រះវរបិតា ដែលប្រទានអំណាចឲ្យទ្រង់បានជាសម្តេចសង្ឃ។ នៅពេលដែលទ្រង់យាងមកទ្រង់គឺជាស្តេចដ៏អស្ចារ្យ។ ជាហោរា ជាសម្តេចសង្ឃ និងជាស្តេច។ ទ្រង់ធ្លាប់ជាហោរារបស់ព្រះទ្រង់ធ្លាប់ជាសត្វឥន្ទ្រី ទ្រង់ធ្លាប់ជាសម្តេចសង្ឃរបស់ព្រះ ទ្រង់ធ្លាប់ជាកូនចៀម ហើយនៅពេលដែលទ្រង់យាងមកវិញទ្រង់ជាតោដ៏មានអំណាច ជាស្តេចដែលគ្រងរាជលើសាសន៍យូដាទាំងមូល។
18
ក្នុងតួនាទីជាសង្ឃរបស់ទ្រង់យើងឃើញថាទ្រង់បានគង់នៅក្នុងព្រះវិហារដ៏បរិសុទ្ឋរបស់ទ្រង់។ យើងលោកយ៉ូហានបានប្រាប់ថានៅក្នុងថ្ងៃរបស់ព្រះអម្ចាស់ទ្រង់គង់នៅជាវិញ្ញាណ។ មិនមែនជាថ្ងៃទី៧ ឬថ្ងៃអាទិត្យនោះឡើយ។ការយល់ដូច្នេះសុទ្ឋតែខុសទាំងអស់។ យើងនឹងឃើញពីសេចក្តីនេះ បើយើងមើលនៅក្នុងព្រះគម្ពីរ។នោះគឺជាថ្ងៃនៃព្រះអម្ចាស់។ ពេលនេះជាថ្ងៃរបស់មនុស្ស។ ហើយនៅពេលដែលទ្រង់យាងមកសារជាថ្មីគឺជាថ្ងៃរបស់ទ្រង់។
យើងនឹងឃើញទ្រង់នៅក្នុងថ្ងៃនៃព្រះអម្ចាស់។ លោកយ៉ូហានបានឃើញទ្រង់មានព្រះកេសពណ៌សដូចជាហិមៈ ហើយយើងដឹងថានោះតំណាងឲ្យចៅក្រម។ គឺមិនមែនជាសម្តេចសង្ឃទៀតទេ ពីព្រះសង្ឃមិនចងក្រណាត់សនៅចំកណ្តាល ដែលដំណាងឲ្យការបំរើ។តែការដែលទ្រង់យាងមកសារជាថ្មី ទ្រង់គឺជាចៅក្រម។ អាម៉ែន
យើងនឹងឃើញទ្រង់យាងមកក្នុងកណ្តាលជើងទៀតពណ៌មាស៧។ ឥឡូវនេះយើងត្រលប់ទៅកាន់សម័យដើម ដែលលោកដានីញ៉ែល បានឃើញទ្រង់គង់លើបល្ល័ង្កពណ៌សដើម្បីនឹងជំនុំជំរះ។“ព្រះដ៏មានព្រះជន្មរស់ទ្រង់គង់លើបល្ល័ង្ក ហើយព្រះកេសនៅព្រះសិរទ្រង់ពណ៌សដូចហិមៈ”។
សដូចហិមៈ។យើងឃើញថា ចៅក្រមរបស់អង់គ្លេសកាលពីសម័យមុន នៅពេលដែលគាត់ដើរទៅកាន់កៅអីជំនុំជំរះ គាត់ពាក់សក់ពណ៌សសដូចព្រិល ពីព្រោះពួកគេជាចៅក្រម។ លោកយ៉ូ្ហានបានឃើញទ្រង់ នៅក្នុងថ្ងៃនៃព្រះអម្ចាស់ គឺទ្រង់ជាចៅក្រម។អាម៉ែន។
19
យើងឃើញទៀតថាទ្រង់មានព្រះនេត្រដូចជាអណ្តាតភ្លើង។ ព្រះនេត្រដូចជាអណ្តាតភ្លើង។
នៅគឺជាអំណាចដែលទ្រង់នឹងឃើញពីជីវិតរបស់មនុស្សហើយនឹងប្រាប់ពួកគេថា ពួកគេជាអ្នកណា និងប្រាប់គ្រប់ទាំងសេចក្តីទាំងអស់ ពីព្រោះការទាំងនោះនឹងត្រូវឆ្លុះបញ្ចាំងដោយសារអណ្តាតភ្លើង។ព្រះនេត្រទ្រង់ ទតមកផែនដី ហើយទ្រង់ជ្រាបគ្រប់ការទាំងអស់ដែលកើតឡើង។ តើអ្នករាល់នឹងឈរនៅកន្លែងណានៅក្នុងថ្ងៃជំនុំជំរះរបស់ទ្រង់។អំពើបាបរបស់អ្នកនឹងត្រូវអាក្រាតនៅចំពោះទ្រង់។
យើងឃើញទៀតថា“ព្រះឱសទ្រង់ គឺជាដាវដែលមានមុខពីរ” នោះគឺយើងដឹងថា គឺព្រះព្រះបន្ទូលដ៏រស់របស់ទ្រង់។ព្រះបាតទ្រង់ជាគ្រឹះដ៏រឹងមាំ ទ្រង់បានជាន់បំផ្លាញ ដោយសារកំហឹងនៃព្រះដ៏មានព្រះចេស្តាគឺទ្រង់ជាន់បំផ្លាញ ហើយទទួលយកអំពើបាបដាក់លើអង្គទ្រង់។ គ្រឹះរបស់ទ្រង់គឺជាគ្រឹះរបស់យើង“នៅលើព្រះគ្រីស្ទ ជាថ្មដាដ៏រឹងមាំដែលខ្ញុំឈរ ហើយទីរាបផ្សេងទៀតគឺជាដីខ្សាច់ដែលនឹងត្រូវបាក់ស្រុតទៅ”។
20
យើងរកឃើញថារាល់ពេលដែលទ្រង់ជួបជាមួយនឹងពួកជំនុំរបស់ទ្រង់ ទ្រង់មានបន្ទូលពីឈ្មោះនៃទេវតារបស់ទ្រង់។យើងរកឃើញនៅក្នុងការបើកសំដែងទាំងអស់គឺពីទេវតា គឺជាការបើកសំដែងដ៏អស្ចារ្យអំពីព្រះគ្រីស្ទ។“ខ្ញុំគឺជាទ្រង់ដែលនឹងត្រូវយាងមក។ ខ្ញុំគឺជាដើម ហើយជាចុង ជាព្រះដ៏មានព្រះចេស្តា”។ សូមមើលនៅក្នុងជំពូកដំបូងនៃគម្ពីរវិវរណៈ... លោកយ៉ូហាន បានងាកមើលទៅ ហើយទូលទៅកាន់ទ្រង់ ហើយមានបន្ទូលដំបូងពីអង្គទ្រង់ថាជា...
ជាស្តេចនៅពេលដែលទ្រង់បើកសំដែងទ្រង់ប្រាប់ថាទ្រង់ជាអ្នកណា។ អ្នករាល់គ្នា “នៅពេលដែលខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាអ្នករាល់គ្នាមិនបានដឹងថា ខ្ញុំជាអ្នកណានោះទេ”។ “ខ្ញុំគឺលោក William Branham”។ “ខ្ញុំគឺជាJohn Doe”។ ទ្រង់មានបន្ទូលថា “អញជាដើមហើយជាចុង ទ្រង់មានព្រះជន្មរស់នៅកាលពីដើម ទ្រង់បានសុគតហើយទ្រង់រស់ពីសុគតវិញ និងគង់នៅអស់កល្បតទៅ”។
នៅទីនេះយើងឃើញទ្រង់គង់នៅក្នុងសិរីល្អរបស់ទ្រង់។ នៅក្នុងសម័យកាលនិមួយៗនៃពួកជំនុំទ្រង់មានបន្ទូលទៅកា​ន់ពួកគេក្នុងភាពជាទេវតាខុសៗគ្នា។
21
ក្នុងរាត្រីនេះទ្រង់បើកសំដែងឲ្យយើងឃើញទ្រង់ក្នុងមកមានទាំងអណ្តាតភ្លើង។ទ្រង់យាងមកទតមើលពួកជំនុំឡៅឌីសេ ហើយមកដល់ធាទេរ៉ា។
នៅក្នុងសម័យកាលនៃពួកជំនុំនោះដែលពួកគេបានលាយបញ្ចូលគ្នារវាងពួកកាតូលិក និងពួកអ្នកមិនជឿ ឬពួកនីកូឡាស និងពួកអ្នកមិនជឿដែលបានរៀបការជាមួយគ្នា ហើយបានបង្កើតពួកជំនុំរបស់គេដំបូង។ ព្រះទ្រង់មានបន្ទូលថា កិច្ចការរបស់នីកូឡាសដែលស្ថិតនៅក្នុងទីក្រុងអេភេសូ ដែលឈ្នះលើពួកជំនុំពើកាម៉ុស ថាជាសេចក្តីបង្រៀន ហើយទ្រង់មានបន្ទូលថានោះជាសេចក្តីបង្រៀនរបស់បាឡាម។
បាឡាមជាម្នាក់ដែលបានបង្រៀនពួកកូនចៅអ៊ីស្រាអែលឲ្យប្រព្រឹត្តសេចក្តីកំផិតជាមួយនឹងសាសន៍ម៉ូអាប់។ ហើយ​យើងរកឃើញ ព្រះទ្រង់មានបន្ទូលថា សេចក្តីបង្រៀនរបស់នីកូឡាស ដែលមានអំណាចនៅក្នុងពួកជំនុំនោះ​បង្កើតឲ្យមាន​ជានិកាយឡើង ទ្រង់មានបន្ទូលថា “ឯងស្អប់ពួកគេ អញក៏ស្អប់ពួកគេដែរ”។ ទ្រង់មានបន្ទូលថា“ស្អប់វា!! ស្អប់វា!! ស្អប់វា!!”
22
នៅក្នុងសម័យនេះការបើកសំដែងបានមកដល់ឬក៏បានបើកសំដែងរួចទៅហើយដល់ពួកជំនុំ វាធ្លាប់ជាសម័យកាលមួយដែលពួករ៉ូមបានបង្កើតឡើងនៅលើថ្មដាមួយនៅក្នុងទីក្រុងដ៏ស្ងួតហែងរបស់គេ។ប៉ុន្តែទ្រង់បានប្រាប់ពួកជំនុំនោះថា ទ្រង់នៅតែដាក់អណ្តាតភ្លើងនោះដើម្បីនឹងទតមើលពួកគេ។មូលស្ថានគ្រឹះរបស់ទ្រង់មិនស្ងួតឡើយ ប៉ុន្តែរឹងដូចជាចង្រ្កានដែលមានងងើកដែលឆេះក្រហមឆ្អៅ។គ្រឹះនោះពិតជាអស្ចារ្យ។ ខ្ញុំពិតជាស្រឡាញ់ទីនោះ។ អ្នករាល់គ្នាដឹងទេទីនោះជាកន្លែងដែលយើងត្រូវឈរលើ។
23
អញស្គាល់ការដែលឯងធ្វើ ហើយព្រមទាំងសេចក្តីស្រឡាញ់ សេចក្តីជំនួយសេចក្តីជំនឿ និងសេចក្តីអត់ធ្មត់របស់ឯង ហើយថាការដែលឯងធ្វើនៅជាន់ក្រោយ បានច្រើនជាងជាន់មុនទៅទៀត។
ពួកជំនុំនោះហាក់បីដូចជាត្រូវបានកាត់ផ្តាច់ដោយពួកគេចេញឆ្ងាយពីព្រះវិញ្ញាណបរិសុទ្ឋ ហើយព្យាយាមធ្វើការទាំងអ​ស់ដោយទុកចិត្តលើកំលាំងខ្លួនឯង។ ព្រះទ្រង់មិនសព្វព្រះហឬទ័យឲ្យយើងរាល់គ្នាទុកចិត្តលើកំលាំងរបស់ខ្លួនឯងឡើយ។ពីព្រោះនោះជាទីសំគាល់របស់និកាយ។
បងប្អូនអើយ សូមកុំពឹងពាក់លើសេចក្តីនោះឡើយ។ សូមធ្វើដូច្នេះឲ្យសោះ។នោះគឺជាការល្អ ជាការដែលប្រជាពលរ​ដ្ឋល្អត្រូវធ្វើ។ ប៉ុន្តែក្នុងនាមជាគ្រីស្ទាន ដែលបានកើតជាថ្មីអ្នករាល់គ្នាត្រូវបានជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋ។
បាទ!!ពួកគេបានចេញឆ្ងាយពីព្រះវិញ្ញាណរបស់ព្រះ។ ពួកបានពឹងលើកិច្ចការដែលគេធ្វើ ជំនួសសេចក្តីស្រឡាញ់និងសេចក្តីជំនឿ។
24
បាទ!!។ “អញស្គាល់ការដែលឯងធ្វើ អញស្គាល់សេចក្តីជំនឿ អញស្គាល់សេចក្តីអត់ធ្មត់របស់ឯង”និងការជាច្រើនទៀត។ ប៉ុន្តែ បងប្អូនអើយ សូមមើលទៅកាន់ខ២០។ សូមអ្នករាល់គ្នាស្តាប់ខនេះ
តែអញប្រកាន់សេចក្តីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្រ្តី ឈ្មោះយេសិបិលដែលហៅខ្លួនជាហោរា បានទៅបង្រៀន ហើយនាំពួកបាវបំរើអញ ឲ្យវង្វេងទៅប្រព្រឹតសេចក្តីកំផិតហើយបរិភោគដង្វាយដែលថ្វាយដល់រូបព្រះផង។
ពេលនេះយើងឃើញមានពាក្យថាស្រ្តី។ តើអ្នករាល់គ្នារកឃើញថា ស្រ្តី ដំណាងឲ្យអ្វីកាលពីយប់ម្សិលម៉ិញ? ពួកជំនុំឬ? ពេលនេះយើងរកឃើញថាពួកគេបានហៅថា “នីកូឡាស” “សេចក្តីបង្រៀនរបស់បាឡាម” ហើយពេលនេះវាបានក្លាយទៅជា “យេសេបិល”។
25
យេសេបិល បើសិនជាអ្នករាល់កត់សំគាល់អំពីប្រវត្តិសាសន៍ដ៏អស្ចារ្យ។ ឥឡូវសូមកត់ត្រាទុក បើសិនជាអ្នករាល់ចង់កត់ត្រាសូមមើលទៅកាន់ ១ពង្សាវតារក្សត្រ ១៦។
យេសេបិលមិនមែនជាកូនស្រីរបស់បាឡាមទេ។ ប៉ុន្តែពួកគេជាពួកសាសន៍ដទៃនៅក្នុងទីក្រុងរ៉ូម។ នីកូឡាសជាចង្កោមនៃគ្រីស្ទានហើយបានផ្តាច់ខ្លួនគេចេញពីគ្រីស្ទានពិតប្រាកដ ការពិតពួកគេគ្មានសេចក្តីជំនឿទេ។ ហើយពួកគេចង់បង្កើតក្រុមជំនុំដូចដែលពួកគេបានធ្វើសព្វថ្ងៃនេះដែរ គឺគ្មានព្រះវិញ្ញាណបរិសុទ្ឋនៅក្នុងគេសោះ។
“ថ្ងៃនៃការអស្ចារ្យបានកន្លងផុតទៅហើយ។ អូ!! នោះគឺសំរាប់សម័យកាលផ្សេងតែប៉ុណ្ណោះ។យើងមានភាពជាបងប្អូននឹងគ្នា”។ យើងមាន Mason មាន Odd Fellow និងផ្សេងទៀតជាច្រើន។ ប៉ុន្តែការទាំងនោះមិនដែលបានទទួលនូវកំនើតថ្មីក្នុងព្រះគ្រីស្ទឡើយគឺគ្មានសេចក្តីសង្គ្រោះដល់ព្រលឹងឡើយ។
26
បាទ!!យេសេបិលនោះ នាងមិនមែនជាកូនស្រីរបស់បាឡាមឡើយ។ នោះជាការពិត នាងគឺជាម្ចាស់ក្សត្រីរបស់រូបព្រះ។នៅសម័យនោះនៅពេលដែលក្រុមរាជ្យវង្សានុវង្ស គឺក្រុមគ្រួសារបស់នាង មានគេឈ្មោះល្បីខាងអំពើឃោរឃៅសាហាវយង់ឃ្នង ឪពុករបស់នាងគឺជាសម្តេចសង្ឃរបស់រូបព្រះឈ្មោះ A-s-t-a-r-t-e។ ខ្ញុំមិនបានដឹងថាអ្នករាល់បញ្ចេញសំលេងពាក្យនេះថាយ៉ាងណានោះទេ។ខ្ញុំបានដកស្រង់វាចេញពីប្រវត្តិសាស្រ្ត។ អាហាប់បានប្រើយុត្តិសាស្រ្តនេះដូចConstantineដែរ។អាណាចក្រដ៏អស្ចារ្យនេះនៅជាប់ជាមួយនឹងអ៊ីស្រាអែល ដូច្នេះ...
តើ Constantineបានធ្វើអ្វី? គាត់មិនត្រូវបានផ្លាស់ប្រែឡើយ។ គាត់ជាអ្នកនយោបាយម្នាក់។ តើគាត់ព្យាយាមធ្វើអ្វី?គាត់បានយកគ្រីស្ទាននៅពេលដែលពួកគេប្រាប់គាត់ថាពួកគេគួរតែអធិស្ឋាន... សូមចាំថា ពេលនេះយើងកំពុងតែនិយាយអំពីនីកូឡាស។គាត់បានប្រាប់ពួកគេថា បើសិនជាពួកគេអធិស្ឋាន នោះគាត់នឹងឈ្នះនៅក្នុងចំបាំង បន្ទាប់មកគាត់នឹងធ្វើជាគ្រីស្ទាន។
គាត់មានសុបិន្តមួយ។គាត់បានគូររូបឈើឆ្កាងដាក់លើខែលនៃទាហានរបស់គាត់នៅពេលនោះ។ ប៉ុន្តែគាត់មិនដែលប្រព្រឹត្តដូចជាគ្រីស្ទានឡើយ។មានម្នាក់នៅក្នុងពួកជំនុំរបស់នីកូឡាស ដែលមានឈ្មោះថា Sophia គាត់ក៏បានដាក់ឈើឆ្កាងដែរ។
ដូចដែលខ្ញុំបានប្រាប់កាលពីយប់ម៉ិញនោះជាវិធីតែមួយដែលគាត់ត្រូវជ្រើសរើសដើម្បីនឹងធ្វើ ដែលមើលទៅដូចជាគាត់ បើមិនដូច្នេះទេនោះខ្ញុំនឹងមិន
27
សូមមើលពីការនេះហើយមើលពីអ្វីដែលព្រះគម្ពីរបានប្រាប់ តាំងពីរាប់រយឆ្នាំមុនដែលវាបានកើតឡើង។Constantine ប្រើប្រាស់យុត្តិសាស្រ្តដូចដែលអ័ហាប់ប្រើដែរ។
Constantineបានចាប់យកផ្នែកមួយដ៏ធំរបស់នីកូឡាស និងគ្រីស្ទាន។ ភាគច្រើននៃពួកគេត្រូវបានហៅថា អ្នកឆ្វេងនិយម។នោះគឺជាPentecost។ ពួកគេជាក្រុមឆ្វេងនិយម។ ហើយក្រោមយមកពួកគេបានក្លាយទៅជានិកាយមួយ។
តើពួកគេបានធ្វើអ្វី?Constantine បានដើរតួនាទីយ៉ាងឆ្លាតវៃមួយ។ គេបានចេញមក ហើយបានបង្កើតមិត្តភាពជាមួយអ្នកមិនជឿនិងគ្រីស្ទានផងដែរ រួចពួកគេបានបញ្ចូលពួកគេជាមួយគ្នា នាំអ្នកមិនជឿទាំងនោះមកឯគ្រីស្ទាន។គ្រីស្ទាន និងអ្នកមិនជឿបានរៀបការជាមួយគ្នានៅក្នុងវិហាររបស់ពើកាម៉ុស។
28
ឥឡូវតើព្រះទ្រង់មានបន្ទូលយ៉ាងណាក្នុងរាត្រីនេះ? មានការដូចគ្នាទៅនឹងអ្វីដែលអ័ហាប់បានធ្វើ។អ័ហាប់ ដើម្បីនឹងពង្រឹងអាណាចក្ររបស់ខ្លួន បានរៀបការជាមួយនឹងយេសេបិល គឺដើម្បីពង្រឹងណាចក្ររបស់អ៊ីស្រាអែល។នេះជាអ្វីដែលព្រះវិហារព្យាយាមដើម្បីនឹងធ្វើ... អ្នករាល់គ្នាឃើញទេ ការដែលពួកគេព្យាយាមបង្កើតព្រះគម្ពីរ?គឺនៅក្នុងឆ្នាំ៦២? ដែលគម្ពីរបានគាប់ចិត្តដល់ពួកយូដា ពួកកាតូលិក និងប្រូតេស្តង់ផងដែរ។អូ!! បងប្អូនទាំងអស់គ្នា មានសេចក្តីខ្លីមួយដែលបានសរសេរចុះនៅក្នុងកាសែតក្នុងពេលកន្លងទៅ។ សូមទោសដែលខ្ញុំមិនបានយកវាមកជាមួយក្នុងរាត្រីនេះ។ខ្ញុំនឹងយកវាមកនៅយប់បន្ទាប់។
29
អូ!!មួយទៀត ពួកគេព្យាយាមធ្វើឲ្យកិច្ចការរបស់គេរីកចំរើន!! ពួកគេបានយកសេចក្តីបរិសុទ្ឋរបស់ព្រះចេញហើយធ្វើកិច្ចការជាច្រើនដោយពឹងលើកំលាំងរបស់ខ្លួនឯង។ នេះជាអ្វីដែលពួកជំនុំទាំងនោះបានធ្វើ។ពួកគេទទួលយកមនុស្សឲ្យចូលមកក្នុងពួកជំនុំដោយចាប់ដៃ ហើយឲ្យទទួលយកនូវគំនិតរបស់ពួកគេ ហើយនិងការជាច្រើនទៀ។
ប៉ុន្តែនៅក្នុងរូបកាយដ៏ឧត្តមរបស់ព្រះគ្រីស្ទដែលមិនមែនជានិកាយ ប៉ុន្តែជារូបកាយរបស់ព្រះគ្រីស្ទ បានផ្តល់ផ្លូវតែមួយគត់សំរាប់អ្នកដែលអ្នកនឹងបានជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋ។
30
យើងមិនចាប់បាច់ធ្វើកិច្ចសន្យាថា“បាទ!! យើងនឹងចូលរួមនៅក្នុងសមាគមន៍នេះ។ យើងនឹងចូលជាមួយនឹងOneness។ យើងមិនចូលរួមជាមួយក្រុមនេះក្រុមបាទីស្ទ ក្រុមមេតូឌីស នោះឡើយ”។ តែសូមចូលមកក្នុងព្រះគ្រីស្ទវិញ នោះអ្នកនឹងបានរួចពីការទាំងអស់នោះ។
ការពិតស្ថានប័នទាំងអស់នោះមិនមែនជាបញ្ហាអ្វីឡើយប៉ុន្តែពួកគេប្រើប្រាស់សេចក្តីបង្រៀនរបស់ខ្លួន។ ហើយបើសិនជាអ្នកមិនទទួល ឬបង្រៀនបន្តពីសេចក្តីដែលគេបង្រៀននោះទេអ្នកនឹងត្រូវគេបណ្តេញចេញពីក្រុមរបស់គេជាមិនខាន។ ការនោះព្រះទ្រង់មិនសព្វព្រះហឬទ័យឡើយអ្នកនឹងត្រូវនៅឆ្ងាយពីព្រះបន្ទូល ព្រះមិនធ្វើការជាមួយអ្នកឡើយ ហើយទ្រង់ស្អប់ការនោះណាស់។
មនុស្សជាច្រើនគេពិតជាចង់ធ្វើការទាំងនោះ ពួកគេចង់បង្រៀន ចង់បំរើនិងចង់ឲ្យមានការប្រកបគ្នា។ ប៉ុន្តែសំរាប់អ្នក អ្នកមិនអាចធ្វើវាបានឡើយ នោះគេនឹងទាត់អ្នកចោល។បាទ!! សូមឲ្យពួកគេទាត់អ្នករាល់គ្នាចោលចុះ ហើយអ្នករាល់ចូលមក និងទទួលយកព្រះវិញ្ញាណបរិសុទ្ឋវិញ។
អ្នករាល់គ្នាឃើញទេពួកគេចង់ឲ្យអ្នករាល់ធ្វើតាមពួកគេ។ គេចង់ឲ្យអ្នករាល់គ្នាទទួលបានប្រាក់ច្រើន
31
ប្រើពាក្យស្លោកមួយថា“ជាង១លាននៅក្នុង៤៤”។ តើពួកគេបានពាក្យស្លោកនេះពីណាមក? ដូចលោក Billy Graham នៅពេលដែលនៅក្នុងរដ្ឋLouisvilleបាននិយាយថា “ខ្ញុំបានចូលទៅក្នុងទីក្រុងមួយ...”។ “សាវកប៉ុលបានចូលទៅក្នុងទីក្រុងមួយ។គាត់ធ្វើឲ្យមនុស្សម្នាក់ប្រែចិត្ត។ គាត់មកសារជាថ្មីនៅឆ្នាំក្រោយ គាត់នឹងទទួលបាន៣០នាក់”។លោក Billy និយាយថា “ខ្ញុំចូលទៅក្នុងទីក្រុងមួយ ហៅមនុស្ស៣ពាន់អ្នកមក។ ខ្ញុំត្រលប់ទៅម្តងទៀតនៅឆ្នាំក្រោយខ្ញុំមិនអាចរកបានសូម្បីតែ៣០នាក់”។ តើអ្នកគាត់និយាយពីអ្វី...
គាត់បាននិយាយឃ្លាមួយយ៉ាងល្អប៉ុន្តែខ្ញុំមិនបានជឿថា គាត់និយាយត្រូវនោះឡើយ។ គាត់ថា “អ្នកជាអ្នកគ្រូអធិប្បាយដែលខ្ជិលច្រអូស”។“ខ្ញុំឲ្យឈ្មោះ និងអាស័យដ្ឋានរបស់ពួកគេដល់អ្នក សូមអ្នកអង្គុយនៅតុរបស់អ្នក ហើយសរសេរលិខិតមួយផ្ញើរឲ្យពួកគេដោយមិនចាំបាច់ទៅនិយាយជាមួយនឹងគេឡើយ។”
32
ខ្ញុំពិតជាកោតសរសើរគាត់ពីការនេះ។ ខ្ញុំចូលចិត្តបុរសដូចជាគាត់ដែលមិនមែនជាមនុស្សលាក់ពុត។ បានក្រោកឈរ ហើយនិយាយសេចក្តីទាំងនេះ។
ប៉ុន្តែខ្ញុំអាចនិយាយបានថា“លោក Billy តើអ្នកណានឹងទៅទីនោះ ដើម្បីនឹងមើលថែអ្នកដែលបានផ្លាស់ប្រែដោយសារ​សាវកប៉ុល? តើវាទៅជាយ៉ាងណាទៅលោក Billy បើសិនជាលោកគ្រាន់តែ ជំរុញឲ្យបង្កើតអ្នកថ្មីនោះ”។
បងប្រុសពួកគេដូចជាផ្ការីកអញ្ចឹង។ ពួកគេដូចជាផ្ទះដែលកំពុងតែឆេះ ដោយអណ្តាតភ្លើងដ៏សន្ធោសន្ធៅជាមួយនឹង​ខ្យល់ដែលកំពុងតែបកដ៏ខ្លាំងខ្លា។ អ្នកមិនអាចធ្វើបានតែប៉ុណ្ណោះនោះទេ។ អូ!!! ពួកគេនឹងរីកសាយគ្រប់ទីកន្លែងជាអ្នកផ្លាស់​ប្រែមនុស្សនៅដ៏ពិតប្រាកដរបស់ព្រះគ្រីស្ទ។ ពួកគេមិនអាចនឹងអង្គុយមួយកន្លែងបានទេគឺគេកំពុងតែធ្វើចលនា។ អូ!! ខ្ញុំពិតជាមានអំណរណាស់!! អូ!! ការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋធ្វើឲ្យចិត្តរបស់អ្នកឆេះឆួលឡើងហើយអ្នកនឹងមិននៅស្ងៀមឡើយ។ ខ្យល់ដ៏ធំនឹងបកមកយ៉ាងខ្លាំង គឺខ្យល់ដ៏ធំនឹងបន្តបក់មកលើងអ្នក។
គ្មាននរណាម្នាក់បានទទួលអ្នកដែលសាវកប៉ុលបានផ្លាស់ប្រែនោះឡើយ។ប៉ុលបានធ្វើឲ្យពួកគេនៅយ៉ាងជ្រៅជាមួយ​ព្រះគ្រីស្ទ រហូតដល់សេចក្តីចាស់របស់គេបានស្លាប់ទាំងស្រុងនិងមានជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ។
33
បងប្អូនទាំងអស់គ្នា ការជ្រមុជទឹកគឺជាការល្អប្រសើរមែន ប៉ុន្តែអ្វីដែលលើសពីនេះទៅទៀតតើសេចក្តីល្អអ្វីដែលនឹងបា​នកើតឡើង? អ្នករាល់គ្នាអាចនឹងមានឈ្មោះច្រើន។ បាទ!! គ្រាន់តែអង្គុយចុះហើយសរសេរវា បើសិនជាអ្នកចង់ឲ្យមាន។ ប៉ុន្តែ បងប្អូនអើយ អ្វីដែលយើងចង់បាននោះគឺ ឈ្មោះដែលសរសេរនៅក្នុងសៀវភៅជីវិតរបស់កូនចៀមដែលបានសំលាប់សេចក្តីរបស់លោកីយនេះ ដោយសារព្រះលោហិតទ្រង់ បំពេញយើងដោយព្រះវិញ្ញាណបរិសុទ្ឋរួមទាំងការអស្ចារ្យនិងទីសំគាល់ជាច្រើនទៀតបានកើតឡើង។
34
សូមមើលនៅក្នុងប្រវត្តសាស្រ្ត។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងអំពីសមាគមន៍នីស៊ីនហើយអានអំពីការទាំងអស់នោះ នឹងដឹងអំពីការធ្វើទុក្ខជាច្រើនរបស់Pentecost។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាពីសេចក្តីមួយចំនួនទោះបីជាអ្នករាល់គ្នាជាបាទីស្ទ មេតូឌីស ឬជាអ្វីក៏ដោយ អ្នកត្រូវដឹងថា ពន្លឺដ៏ពិតមិនមែនជានិកាយPentecost ឡើយ។
35
តើហេតុអ្វី?វាមិនមែនជារឿងចំលែកសំរាប់ខ្ញុំនោះទេ ដែលតែងតែនិយាយពីអ្វីដែលមាននៅខាងក្រោយពួកគេ។ ប៉ុន្តែការចំលែកនោះគឺថាមានចង្កោមមនុស្សមួយក្រុមដែលបានបំបែកមនុស្សរបស់ព្រះ ដោយការចាប់ដាក់គុក និងការសំលាប់ជាដើម។ប៉ុន្តែហេតុអ្វីបានជាពួកគេនៅតែមាននៅសល់រហូតមកដល់សព្វថ្ងៃនេះ? ពីព្រោះ ព្រះវិញ្ញាណរបស់ព្រះទ្រង់ធ្វើចលនានៅក្នុងពួកគេ។ហើយរាល់ទាំងសេចក្តីអាក្រក់ មិនអាចឈ្នះពួកគេបានឡើយ។
“នៅលើថ្មដានេះអញបង្កើតក្រុមជំនុំរបស់អញ ហើយទ្វារនៃស្ថាននរកមិនអាចនឹងឈ្នះពួកគេបានឡើយ”។ នោះគឺជាពិតដែលបានកើតឡើង។គឺព្រះវិញ្ញាណដែលបានសន្ឋិតលើគ្រូគង្វាលរបស់និកាយមេតូឌីស គ្រប់គ្នាដែលនៅទីនេះ។ ដែលធ្វើឲ្យពួកគេអាចនឹងក្រោកឈរបានហើយមិនដែលបរាជ័យឡើយ។
36
អ័ហាប់ជាមនុស្សមានពត់ វាបានដើរមកហើយនិយាយថា ពេលនេះបើសិនជាខ្ញុំធ្វើឲ្យពួកគេមានការរួបរួមបាននោះខ្ញុំនឹងបានសាសន៏មួយដ៏ធំ ហើយបើសិនជាខ្ញុំរៀបការជាមួយនឹងកូនស្រីរបស់បុរសចំណាស់នោះ យើងនឹងក្លាយទៅជាមិត្តនឹងគ្នា។តើគាត់កំពុងធ្វើអ្វី? តើកំពុងតែលក់សិទ្ឋិកំណើតរបស់ខ្លួនឬ
បាទ!!!ពួកប្រូតេស្តង់បានត្រលប់មករួបរួមជាមួយនឹងពួកកាតូលិក គឺពួកគេធ្វើកិច្ចការដែលពួកគេបានធ្វើជាយូរមកហើ​យ ម្តងទៀត។ អ័ហាប់រស់នៅក្នុងពេលដែល... វាមានពេលបីដង។ គាត់បានរស់នៅក្នុងបទពិសោធន៍ពេលកណ្តាលយប់នៃ​ដំណើររបស់សាសន៍អ៊ីស្រាអែល ហើយក្នុងពាក់កណ្តាលរាត្រីនោះវាមកម្តងទៀត។ ហើយពេលនេះយើងកំពុងតែចូលទៅក្នុងពាក់កណ្តាលរាត្រីនោះដែរ។គឺបីជំនាន់នៅទីនេះ។
37
ពេលនេះបើសិនជាអ្នករាល់គ្នាកត់សំគាល់អ័ហាប់បានរៀបការជាមួយនឹងយេសេបិល ដើម្បីពង្រឹងអំណាចរបស់គេ។ នោះការពិតមួយដូចដែល Constantineបានធ្វើដែរ។ គេបានបង្កើតព្រះវិហារមួយដ៏ធំ បានបានរៀបចំអសនា ដែលធ្វីពីថ្មកែវ... រួមទាំងមានសម្តេចប៉ាបដែលជាព្រះរស់របស់គេ ហើយបុរសនេះអាចប្រាប់ពួកគេឲ្យបានស្គាល់ពីអំពើបាប។ ការនេះធ្វើឲ្យពួកជំនុំរបស់គេមានការស្កប់ចិត្ត។
ប៉ុន្តែការទាំងនេះមិនអាចធ្វើឲ្យអ្នកដែលបានកើតជាថ្មីសប្បាយជាមួយបានឡើយ។តើពួកគេបានធ្វើការអ្វីខ្លះ? ពួកគេបានយក Jupiter ធ្វើជា Peter។ Venus គឺជានាង Mary។ហើយពួកគេ បានរាប់អ្នកមិនជឿថាជាគ្រីស្ទាន។
38
នៅពេលដែលអ័ហាប់បានរៀបការជាមួយនឹងយេសេបិលគាត់ក៏ធ្វើដូច្នេះដែរ។ គាត់បានយករូបព្រះ​ចូលមកកាន់ទឹកដីអ៊ីស្រាអែល។ តើយេសេបិលបានធ្វើអ្វីដែរ?នាងបានសំលាប់អស់ទាំងហោរារបស់ព្រះទាំងអស់។ តើនោះជាការត្រឹមត្រូវទេ? ដូច្នេះសម្តេចប៉ាបនេះក៏ធ្វើដូច្នេះដែរ។រាល់ទាំងគ្រីស្ទានដែលគេបានស្គាល់ ពួកគេសំឡាប់ទាំងអស់។
ប៉ុន្តែមានផ្កាយមួយសំរាប់សម័យនោះគឺជាអេលីយ៉ាដ៏ចំណាស់ម្នាក់។ អូ!! បាទ!! គាត់មិនបានប្រាប់ក្នុងការប្រាប់ពួកគេពីសេចក្តីអាក្រក់របស់គេឡើយ។បាទ!! គាត់ជាផ្កាយរបស់ព្រះនាសម័យនោះ។ គាត់បានមកដល់នៅពេលមួយហើយនិយាយថា “ព្រះអង្គអើយហោរារបស់ទ្រង់មានតែទូលបង្គំម្នាក់តែប៉ុណ្ណោះ”។
ព្រះទ្រង់មានបន្ទូលថា“ឥឡុវនេះសូមចាំមួយនាទីអេលីយ៉ា សូមចាំមួយនាទី សូមចាំមួយនាទី អេលីយ៉ា។ អញមាន៧ពាន់ទៀតដែលលាក់ខ្លួននៅជុំវិញនេះ។ឯងមិនបានដឹងថាពួកគេនៅឯណានោះទេ។ ពួកគេនៅក្នុងពួកផារ៉ាស៊ី សាឌូស៊ី បាទីស្ទ មេតូឌីស និងPresbyterian។អញនឹងយកពួកចេញមកទីនេះ។ ឯងនៅស្ងៀមហើយចាំមើលចុះ។ អញយកពួកគេចេញមក។ ពួកគេជារបស់អញ ហើយពួកគេមិនបានលុតជង្គង់ចំពោះបាឡាមឡើយ”។
ប៉ុន្តែអេលីយ៉ាដែលមានវ័យចំនាស់នាសម័យនោះគឺជាព្រះសូរសៀងរបស់ព្រះ។ គាត់បានដឹងច្បាស់ពីព្រះសូរសៀងរបស់ព្រះ មុនការយាងមករបស់ព្រះគ្រីស្ទ។ហើយវានឹងជាសំលេងមួយដែលនឹងប្រាប់ឲ្យដឹងពីការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ បើយោងទៅតាមព្រះគម្ពីរ។
39
យើងរកឃើញថានាងយេសេបិល នៅពេលដែលនាងទៅដល់ទីនោះ នាងបានរំលំចោលអស់ទាំងអសនារបស់ព្រះ ហើយបានលើកអសនាផ្ទាល់ខ្លួនរបស់នាងវិញ។នាងបាននាំជនជាតិអ៊ីស្រាអែលលុតជង្គង់នៅមុខរូបព្រះ។ នោះជាការពិតមួយដែលConstantine ធ្វើនៅពេលដែលពួកគេបង្កើតព្រះវិហារកាតូលិកឡើង។
ពួកគេនាំអ្នកមិនជឿចូលមកឯគ្រីស្ទានហើយធ្វើឲ្យគ្រីស្ទានលុតជង្គង់នៅចំពោះរូបព្រះ។ នោះជាការពិត ជាសម័យងងឹតដែលមកដល់សារជាថ្មីជាសម័យងងឹតរបស់អ៊ីស្រាអែល សម័យងងឹតរបស់ពួកជំនុំ គឺការលុតជង្គង់នៅមុខរូបព្រះ។ ហើយលោកអេលីយ៉ាគឺផ្កាយរបស់ព្រះនាសម័យនោះ។
ពីព្រោះជនជាតិអ៊ីស្រាអែលទាំងអស់ គេនាំគ្នាថ្វាយបង្គំបាឡាម ដូចដែលពួកកាតូលិកបានធ្វើនៅឯធាទេរ៉ាដែរ។
40
ពេលនេះខ្ញុំចង់ឲ្យអ្នករាល់គ្នាកត់សំគាល់អំពីចំនុចមួយទៀត។ខ្ញុំមានសេចក្តីបង្រៀនមួយចំនួនទាក់ទងនឹងប្រវត្តិសា​ស្រ្ត។ ព្រះយេស៊ូវមានបន្ទូលថា នាងបានហៅខ្លួនឯងថាជាហោរា “នាងយេសេបិល បានហៅខ្លួនឯងថាជាហោរា”។
អ្នករាល់គ្នាឃើញហើយថាពួកកាតូលិកមិនអនុញ្ញាតិឲ្យក្រុមជំនុំរបស់គេអានគម្ពីរឡើយ ព្រោះគេនិយាយថាមានតែសង្ឃតែប៉ុណ្ណោះដែលអាចអានព្រះបន្ទូលរបស់ព្រះបាន។ បាទ!! នោះគឺជាការបកស្រាយពិតប្រាកដមួយរបស់ហោរា។ ហោរាទទួលនូវការបើកសំដែងដោយព្រះវិញ្ញាណអំពីព្រះបន្ទូលរបស់ព្រះ។ នោះជាការពិត។ តើមនុស្សអាចនឹងហៅនរណាម្នាក់ថាជាហោរាយ៉ាងណាទៅដូច្នេះពួកគេនឹងទទួលបាននូវការបើកសំដែងខុសឆ្គងជាមិនខាន។
41
ពេលនេះពួកគេនិយាយនៅក្នុងព្រះវិហារនេះមានហោរាម្នាក់។ សូមចាំថា “វាបានផ្លាស់ប្តូរតាំងពី Nicolaitnaneហើយប្តូរមកដល់យេសេបិល។ តើអ្នករាល់គ្នាឃើញទេ? យេសេបិល។ កាលពីយប់ម៉ិញយើងបានដឹងពី ”សេចក្តីបង្រៀនរបស់បាឡាម“ហើយ ”សេចក្តីបង្រៀនរបស់Nicolaitane“។ ពេលនោះបាឡាមគឺជាប្រុសសំផឹងម្នាក់របស់អ៊ីស្រាអែល។
តើ Nicolaitaneបានធ្វើអ្វី? បង្កើតជានិកាយ។ ដូច្នេះពួកគេបានដាក់ការពីរនៅជាមួយគ្នា ហើយបង្កើតបានជាក្រុមជំនុំ។ដើម្បីឲ្យបានច្បាស់សូមមើលទៅកាន់ វិវរណៈ៧ “ស្រីសំផឹងដ៏ធំ ស្ថិតនៅលើទឹកយ៉ាងច្រើន”។ ស្ត្រីនោះជាស្រ្តីកំផិត។
តើនាងជាអ្វី?តើនាងជាស្រ្តីសំផឹងបែបណា? នាងបានប្រព្រឹត្តកំផិត ជាសេចក្តីកំផិតខាងឯវិញ្ញណ នាងបានបង្រៀន​មនុស្សដោយបកស្រាយព្រះបន្ទូលខុស។ នាងបានចេញឆ្ងាយពីភាពត្រឹមត្រូវ។
42
ឥឡូវសូមមើល នាងបានហៅខ្លួន​ឯងថាជាហោរា។ “យើងជាមនុស្សតែមួយ យើងនៅក្នុងសមាគមន៍តែមួយ។ យើងនៅក្នុងសមាគមន៍ឡៅឌីសេ។យើងបានសម្រេចចិត្តយ៉ាងដូច្នេះ យើងធ្វើការនេះ និងការនោះ។ ឥឡូវនេះ សូមអ្នករាល់ស្តាប់បន្តិចសិន”។
មានសង្ឃម្នាក់នៅទីនេះបានសំភាសខ្ញុំអំពីElizabethFrazier។ ក្មេងស្រីFrazier បាននិយាយថា “សម្តេចសង្ឃចង់ដឹងថាតើអ្នកបានជ្រមុជទឹកទឹកឲ្យនាងឬក៏អត់”។“នាងបានក្លាយទៅជាកាតូលិក”។
ខ្ញុំបាននិយាយថា“បាទ!! ខ្ញុំយល់សេចក្តីនោះ”។
គាត់សួរខ្ញុំថា“តើអ្នកជ្រមុជទឹកឲ្យនាងឬ?”
ខ្ញុំនិយាយថា“បាទ!! មានហើយ។”
“តើអ្នកជ្រមុជទឹកឲ្យនាងដោយរបៀបណា?”
“គឺជ្រមុជដូចដែលគ្រីស្ទានជ្រមុជដែរ។”
គាត់សួរខ្ញុំថា “បាទ!! តើអ្នកចង់មានន័យថាយ៉ាងដូចម្តេចពីសេចក្តីនេះ?”
ខ្ញុំបានប្រាប់គាត់ថា “ការជ្រមុជបែបគ្រីស្ទានគឺជាការជ្រមុជតាមអ្វីដែលព្រះគម្ពីរបានប្រាប់។ មានផ្លូវតែមួយគត់ក្នុងការ​ជ្រមុជដូចនោះ។ មនុស្សទាំងអស់ដែលជ្រមុជតាមព្រះគម្ពីរ គឺគេត្រូវបានជ្រមុជទៅក្នុងទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ”
43
គាត់បានសរសេរទុកសេចក្តីដែលខ្ញុំនិយាយនេះ។ ហើយប្រាប់ខ្ញុំថា “អ្នកដឹងទេថា ព្រះវិហារកាតូលិកក៏ធ្វើដូច្នេះដែរ”។
ខ្ញុំសួរថាតើពេលណា?“ខ្ញុំបានអានឯកសារប្រវត្តិសាស្រ្តជាច្រើន តែខ្ញុំមិនបានដឹងថាតើវាកើតឡើងពេលណានោះទេ”។ខ្ញុំបានសួរគាត់ថា តើវាកើតឡើងនៅពេលណា និងកន្លែងណា?
គាត់និយាយថា“អូ!! គឺនៅក្នុងព្រះគម្ពីរ”
ខ្ញុំសួរថា“តើលោកនិយាយដូច្នេះ...?”
គាត់ប្រាប់ខ្ញុំថា“ព្រះយេស៊ូវបានបង្កើតក្រុមជំនុំកាតូលិកឡើង”
ខ្ញុំសួរគាត់ថា“អញ្ចឹង តើលោកពេត្រុសជាសម្តេចប៉ាបដំបូងឬ?”
គាត់ប្រាប់ថា“អាចជាអញ្ចឹង”។
ខ្ញុំក៏និយាយថាទៀតថា“ពួកជំនុំពិតប្រាកដ នឹងមិនត្រូវផ្លាស់ប្រែឡើយ”។
គាត់និយាយថា “ពិតជាត្រូវហើយ”។
ខ្ញុំសួរគាត់ថា“តើអ្នកប្រាកដទេថា គ្មានអ្វីដែលផ្លាស់ប្តូរតាំងពីពេលនោះមក”។ បើសិនជាព្រះគម្ពីរជាសៀវភៅរបស់កាតូលិកនោះខ្ញុំគឺជាកាតូលិកដ៏ហួសសម័យម្នាក់។
44
គាត់និយាយថា“លោកឃើញទេថា ព្រះគម្ពីរគ្រាន់តែជាប្រវិត្តសាស្រ្តមួយរបស់ពួកជំនុំកាតូលិកតែប៉ុណ្ណោះ”។គាត់ថា “ព្រះមានវត្តមានជាមួយនឹងពួកជំនុំរបស់ទ្រង់។”
ខ្ញុំនិយាយថា“ព្រះទ្រង់គង់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ”។ នោះជាការពិត។ “ពាក្យរបស់អញជាសេចក្តីពិតហើយពាក្យរបស់មនុស្សជាការកុហក”។ សៀវភៅវិវរណៈគឺជាសៀវភៅតែមួយគត់ដែលព្រះយេស៊ូវបានបើកសំដែងពីព្រះអង្គទ្រង់។ហើយការមួយដែលទ្រង់បានធ្វើគឺបើកសំដែងពីភាពជាព្រះរបស់ទ្រង់ ហើយទ្រង់បានសំដែងមកយ៉ាងពេលលក្ខណៈ។
ហើយទ្រង់មានបន្ទូលថា“អ្នកណាដែលយកអ្វីមួយចេញ ឬដាក់អ្វីមួយចូល នោះគេនឹងត្រូវបានដកចេញពីបញ្ជីនៃជីវិត។ មានពរហើយអស់អ្នកណាដែលបានអានហើយអស់អ្នកដែលបានលឺ។ តែត្រូវបណ្តាសារដល់អ្នកណា ដែលបន្ថែមអ្វីមួយចូល ឬដកអ្វីមួយចេញ”។ត្រង់ចំនុចនេះអ្នកឃើញហើយ ពីភាពគ្រោះថ្នាក់។ ដូច្នេះមិនត្រូវដាក់អ្វី ឬដកអ្វីចេញឡើយ។សូមទុកវាឲ្យទៅតាមរបៀបរបស់វាចុះ។
45
ព្រះវិញ្ញាណនៃព្រះនឹងបើកសំដែងឲ្យអ្នកបានយល់ បើសិនជាអ្នកចេះបន្ទាបខ្លួន។
ឥឡូវនេះ សូមមើលវាមិនមានភាពស្មុគស្មាញនោះឡើយ។ព្រះយេស៊ូវទ្រង់អរព្រះគុណដល់ព្រះវរបិតា... “ទូលបង្គំអរព្រះគុណទ្រង់ ព្រះវរបិតាអើយ ដែលទ្រង់បានលាក់សេចក្តីទាំងនេះពីភ្នែករបស់អ្នកប្រាជ្ងច្បាប់ហើយបើកសំដែងឲ្យទារកតូចបានយល់វិញ”។ សូមមើល នេះអ្វីដែលអ្នកត្រូវដឹង។ នេះជាការបើកសំដែងតែមួយគត់ដែលមកពីព្រះដូចដែលទ្រង់មានបន្ទូលថា “តើមហាជនថា ខ្ញុំជាអ្នកណា?”
“ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដែលមានព្រះជន្មរស់”។
ទ្រង់មានបន្ទូលថា“សឺម៉ូន អ្នកមិនដែលរៀនសេចក្តីនេះនៅក្នុងសិក្ខាសិលាឡើយ ហើយក៏គ្មានអ្នកប្រាប់អ្នកពីសេចក្តីនេះដែរ។គឺសេចក្តីនោះគឺជាការបើកសំដែងដែលមកអំពីស្ថានសួគ៌។ នៅលើថ្មដានេះ អញនឹងបង្កើតពួកជំនុំរបស់អញឡើងហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់មិនមានជំនះលើពួកគេឡើយ”។
នោះជាការបើកសំដែងដ៏ពិតមួយដែលអេបិលទទូលបានតាំងពីដើមម្លេះវាជាការបើកសំដែងនៅពេលបន្ទាប់មក ហើយក៏ជាការបើកសំដែងក្នុងពេលបច្ចុប្បន្ននេះ នឹងនៅពេលខាងមុខទៀតដែរ។
46
យើងរកឃើញថានៅទីនេះមានស្ត្រីម្នាក់ ដែលតំណាងឲ្យពួកជំនុំ។ តើត្រូវទេ? តើព្រះគ្រីស្ទទ្រង់នឹងយាងមកធ្វើអ្វី?ជាកូនក្រមុំ ជាស្រ្តីព្រហ្មចារី?
ស្ត្រីចាស់ម្នាក់នៅទីនេះនាងបាននិយាយបញ្ជាក់ថា នាងជាពួកជំនុំរបស់ព្រះ។ ប៉ុន្តែសូមមើល នាងជានរណា នាងបានតុបតែងខ្លួនធ្វើជាអ្នកមានតែការពិតនាងមានពេញទៅដោយភាពកខ្វក់នៃសេចក្តីកំផិតរបស់នាង ដោយនាងបានធ្វើឲ្យស្តេចនៅផែនដីត្រូវស្រវឹងដោយសារស្រា។តើត្រូវទេ?
សូមមើលយើងរកឃើញថា នាងមានឈ្មោះថា យេសេបិល។ សេចក្តីអាក្រក់ដែលយេសេបិលបានធ្វើ គឺនាងបានចូលទៅក្នុងសាសន៍អ៊ីស្រាអែលហើយបានដាក់សេចក្តីស្លាប់នៅមុខពួកគេ រួមទាំងបានធ្វើអាសនាមួយសំរាប់ខ្លួនឯងទៀតផង។ តើត្រូវទេ?នោះជាការពិតដែលពួកកាតូលិកបានធ្វើ។
47
សូមយើងមើលពីសេចក្តីនេះបន្តិច។ ការនេះនឹងធ្វើឲ្យអ្នកមានការភ្ងាក់ផ្អើល។
...ហៅខ្លួននាងថាជាហោរាស្រី [បើសិនជានាងនិយាយថា“ខ្ញុំជាអ្នកបកស្រាយព្រះបន្ទូលរបស់ព្រះ”]
...ហើយបង្រៀន ហើយ...លួងលោមអ្នកបំរើរបស់ខ្ញុំឲ្យប្រព្រឹត្តសេចក្តីកំផិត...បរិភោគអាហារដែលបានថ្វាយទៅរូបព្រះ។
បុរសម្នាក់នោះបានសួរខ្ញុំអំពីសត្វពោះដែលធ្វើឲ្យនាងអេវ៉ាស៊ីផ្លែដឹងខុសត្រូវនៅក្នុងសួនច្បារអេដែន អ្នករាល់គ្នាឃើញទេ តើមានន័យយ៉ាងណានៅពេលដែលទ្រង់មានបន្ទូលពាក្យថា“ស៊ី” នៅទីនេះ? នោះជាសេចក្តីខាងឯព្រលឹងវិញ្ញាណ សូមមើល។
អញបានឲ្យវាផ្លាស់ប្រែពីសេចក្តីកំផិតរបស់វាតែវាមិនបានផ្លាស់ប្រែទេ។ ដូច្នេះអញនឹងបណ្តេញវាចេញទៅ។
ហើយអ្នកណាដែលបានប្រព្រឹត្តកំផិតនឹងវានោះនឹងត្រូវរងទុក្ខវេទនា លើកលែងតែអ្នកណាដែលបានផ្លាស់ប្រែ[នោះគឺនឹងត្រូវធ្លាក់ទៅរកសេចក្តីវេទនាដ៏ធំ]
...ហើយអញនឹងសំលាប់កូនរបស់វាដោយសេចក្តីស្លាប់។ [អូ!!នាងជាស្រ្តីដែលមានកូន]
48
ឥឡូវសូមមើលវិវរណៈ១៧។ តើមានប៉ុន្មាន...? ខ្ញុំដឹងថា អ្នកទាំងអស់គ្នាមានវត្តមាននៅទីនេះកាលពីយប់ម៉ិញ។ សូមមើលទៅវិវរណៈ១៧បានបង្ហាញអំពីស្រ្តីពេស្យាចាចាស់ម្នាក់ នោះជាពួកជំនុំកាតូលិក នាងជាស្ត្រីសំផិត ជាម្តាយរបស់ស្រីពេស្យា។ពួកគេតំណាងឲ្យពួកជំនុំ។
ឥឡូវសូមមើលថា តើពួកជំនុំLutheran កើតចេញពីណា? តើនិកាយទាំងអស់មកពីណា? តើវាចាប់ផ្តើមចេញពីណា?គឺឡៅឌីសេ។ នីកូឡាសបានបង្កើតចេញទៅយ៉ាងដូច្នេះ។ នោះជាការពិតមួយអ្នកទាំងអស់គ្នា។ អ្នករាល់គ្នាត្រូវតែដឹង។លោកអេលីយ៉ា បាននិយាយទាស់ប្រឆាំងជាមួយនឹងការនេះនៅសម័យរបស់គាត់។ លោកយ៉ូហានក៏ដូច្នេះដែរ។តែអ្នករាល់គ្នាខ្ញុំប្រាប់ថា ព្រះក៏អាចបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មក៏បានដែរ។ សូមមើល។
49
ឥឡូវយើងឃើញថានាងមានកូន។ តើនាងយេសេបិលមានកូនទេ ? បាន!! មាន។ សូមស្តាប់ “អញនឹងសំលាប់កូនរបស់វា...”
តើអ្វីទៅ?ពួកកាតូលិក ដែលជាកូនរបស់នាង គឺជានិកាយប្រូតេស្តង់។ នោះជាការពិត ពួកពួកគេធ្វើការដូចគ្នាដោយបានជ្រមុជឲ្យនាងតាមវិធីចំលែករបស់គេ មិនមែនតាមព្រះគម្ពីរ ហើយធ្វើការជាច្រើនទៀតផ្ទុយជាមួយនឹងព្រះគម្ពីរ។ពួកគេបានដើរយ៉ាងត្រឹមត្រូវតាមផ្លូវរបស់គេ។
50
កូនស្រីរបស់នាងមានឈ្មោះថាអ័ថាលា។ យេសេបិលមានកូនស្រីមួយគឺអ័ថាលា ដែលបានរៀបការជាមួយនឹងយ៉ូរ៉ាម បុត្រារបស់យូដាហើយមិនយូរប៉ុន្មានអាសនារបស់បាឡាមក៏ឈរឡើងនៅក្នុងក្រុងយេរ៉ូសាឡិម។ ពេលនេះអ្នករាល់គ្នាមិនចាំបាច់ដើម្បីមើលសារជាថ្មីពីប្រវត្តិសាស្រ្តនោះទេ។គឺវាមិននៅក្នុងព្រះគម្ពីររួចទៅហើយ។ កូនស្រីរបស់នាង ឈ្មោះអ័ថាលាបានរៀបការជាមួយនឹងកូនប្រុសរបស់យេហូសាផាតដែលមានឈ្មោះថា យ៉ូរ៉ាម ហើយកូនស្រីនោះធ្វើការដូចដែលម្តាយវាបានធ្វើដែរ។
បងប្អូនទាំងអស់គ្នាសូមមើលនេះជាអ្វីដែលពួកគេបានធ្វើនៅពេលនេះ។ ពួកគេយកលំនាំតាម Luther ហើយចាប់ផ្តើមរៀបចំអ្វីទាំងអស់តាមគំនិតរបស់គេដោយមិនបានអនុញ្ញាតិឲ្យព្រះវិញ្ញាណនៃព្រះដឹកនាំឡើយ។ ឯ Pentecost ក៏ធ្វើដូច្នេះដែរ។ ពួកគេមិនបានដាក់ព្រះវិញ្ញាណនៃព្រះនៅខាងមុខឡើយ។
ពួកគេមិនបានឲ្យព្រះវិញ្ញាណដឹកនាំគេឡើយ។ពួកគេបានរៀបចំនិកាយឡើង ហើយដកចោលនូវអ្វីទាំងអស់ដោយដាក់គំនិតរបស់គេវិញ។ ពួកគេបានត្រលប់ទៅរកអ្វីដែលយេសេបិលបានធ្វើ។
ព្រះយេស៊ូវមានបន្ទូលថា“...នាងបានហៅខ្លួនឯងថាជាហោរា ហើយអញបានដាក់វានៅលើផែនដីនេះ ដោយបំផ្លាញកូនស្រីរបស់វាដោយសេចក្តីស្លាប់”។
51
តើសេចក្តីស្លាប់ប្រភេទណាដែលកូនស្រីរបស់វាត្រូវជួប? អ្នករាល់គ្នាឃើញហើយ ពួកគេកំពុងតែស្លាប់ក្នុងពេលនេះគឺជាសេចក្តីស្លាប់ខាងឯវិញ្ញាណ។ ពួកគេមិនដែលបានទទួលនូវការបើកសំដែងណាមួយនោះឡើយ។
ពួកគេស្គាល់និកាយរបស់គេពួកគេស្គាល់សាសនារបស់គេ ហើយក៏ស្គាល់សេចក្តីបង្រៀនរបស់គេដែរ។ តែដែលស្គាល់ព្រះពួកគេមិនបានដឹងអ្វីច្រើនដូចHottentot ដឹងអំពីការប្រណាំងសេះនៅប្រទេសអេស៊ីបឡើយ។ នោះជាការពិត។ នៅពេលដែលលឺពីព្រះវិញ្ញាណបរិសុទ្ឋពួកគេឆ្ងល់ ហើយហៅព្រះវិញ្ញាណថា ជាគ្រូទាយ ឬជាវិញ្ញាណអារក្សជាដើម។
“ហេតុអ្វីបានជាពួកគេមិនបានដឹងថាគេជានិកាយយ៉ាងដូច្នេះ?” សូមមើល គេមិនបានដឹងសោះឡើយ។ ពួកគេបានដាក់ផ្លាកពីខាងក្រៅថាមានព្រះនាមព្រះយេស៊ូវតែមិនបានស្គាល់វត្តមាននៃព្រះឡើយ។
52
ការនេះកើតឡើងព្រោះពេលវេលាកាន់តែជិតមកដល់។ ព្រះទ្រង់នឹងធ្វើការមួយយ៉ាងពិតប្រាកដ ដូចដែលខ្ញុំឈរនៅខាងក្រោយអសនានេះនោះទ្រង់នឹងលើកខ្ញុំឡើងទៅជាមិនខាន។ ព្រះដែលទ្រង់គង់នៅឯស្ថានសួគ៌ទ្រង់ជ្រាបគ្រប់ការទាំងអស់។
អ្នករាល់គ្នាជឿថាខ្ញុំជាហោរារបស់ព្រះហើយថាខ្ញុំជាអ្នកបំរើរបស់ទ្រង់ដែរ ពេលនេះសូមស្តាប់ខ្ញុំ។ ស្ត្រីម្នាក់កំពុងតែនៅក្បែរអ្នក។កូនស្រីរបស់នាងត្រូវបានសំលាប់ ជាសេចក្តីស្លាប់ខាងឯវិញ្ញាណ។
53
សូមមើលទៅពួកគេ គេហាក់ដូចជាល្អប្រសើរហើយធម្មតា។
សូមមើល...យើងមិនចាំបាច់នឹងនិយាយអំពីបាទីស្ទ ឬ Presbyterian នោះទេ។ យើងបានដឹងថាពួកគេបានស្លាប់ជាយូរមកហើយ។ពន្លឺមិនបានមកជាមួយនឹងពួកគេទេ។
54
តើបន្ទាប់ពីWesley មានអ្វីទៀតកើតឡើង? បន្ទាប់ពីនិកាយWesley បាត់បង់ទៅ ពួកគេបានរៀបចំ និងបង្កើតបានជាWesleyan Methodist។ គឺជានិកាយមេតូឌីស។ នោះជាការកកើតដ៏ធំមូយ តែពួកគេគឺជានិកាយ។
តើមានអ្វីកើតឡើងនៅពេលដែលPentecost កើតឡើង ហើយពួកគេនិយាយភាសាដទៃ និងមានអំណោយទានផ្សេងៗនោះ? មិនយូរប៉ុន្មានចលនារបស់ពួកគេមិនបានដើរទៅមុខឡើយ។ពេលនេះ Pentecost បានធ្វើអ្វីខ្លះ? ពួកគេធ្វើការដូចគ្នាដែរ ហើយតើពួកគេនៅឯណា? ពួកគេស្លាប់ដូចជាត្រចៀកទ្វារ។
“អញនឹងទំលាក់កូនស្រីរបស់វាមកលើគ្រែនៃសេចក្តីស្លាប់”។ សូមយើងមើលទាំងអស់គ្នាពីសេចក្តីនេះ ដូច្នេះអ្នករាល់គ្នានឹងបានយល់។សូមមើលទៅក្នុងខ២២
...អញនឹងបោះវាទៅលើគ្រែ ហើយបោះ ពួកអ្នកដែលប្រព្រឹត្តសេចក្តីកំផិតជាមួយនឹងវាឲ្យទៅក្នុងសេចក្តីវេទនាជាខ្លាំង...
55
សេចក្តីវេទនាជាខ្លាំងនោះជាអ្វីដែលពួកគេត្រូវឆ្លងកាត់។ ឥឡូវនេះសូមចងចាំ ខ្ញុំសូមឈប់ត្រង់នេះមួយនាទី។ សេចក្តីវេទនានោះជាកន្លែងដែលពួកគេត្រូវទៅក្នុងទីនេះ គឺជាស្រ្តីព្រហ្មចារី ដែលដេករងចាំប្តីនាង ដោយមិនមានត្រៀមប្រេងនៅក្នុងចង្កៀង។នាងនឹងត្រូវបានគ្រវាត់ទៅក្នុងសេចក្តីវេទនាដ៏ធំនោះ។ ពួកកាតូលិកនឹងបានជាដូច្នេះ ហើយកូនរបស់វាក៏ត្រូវធ្លាក់ទៅក្នុងសេចក្តីនោះដែរ។
...លើកលែងតែគេប្រែចិត្តបោះបង់ចោលការដែលគេប្រព្រឹត្តចោល។
ទីនេះកូនគឺសំដៅទៅលើនិកាយរបស់ពួកគេដូចជាកាតូលិក បាបទីស្ទ Presbyterian ឬក៏ Pentecost ជាដើម។ ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយមែនទែនចំពោះពួកគេ។ដូចដែលខ្ញុំតែងសួរថា “តើអ្នកជាគ្រីស្ទានឬ?”
ពួកគេឆ្លើយថា “ខ្ញុំជា Presbyterian”។
អូ!!សេចក្តីដែលខ្ញុំនិយាយនេះមិនមែនជារឿងកំប្លែងទេ គ្មានកន្លែងណាមួយជារឿងកំប្លែងឡើយ។ នេះជាព្រះបន្ទូលរបស់ព្រះ។ខ្ញុំគ្រាន់តែចង់ធ្វើការបង្ហាញ ដើម្បីឲ្យអ្នករាល់គ្នាបានយល់។ សូមមើល ពួកគេគ្មានតំលៃអ្វីឡើយ។
“ខ្ញុំជាPentecost”។ នេះគ្មានតំលៃអ្វីឡើយ។ ការអាចចូលជាមួយពួកគេបាន៤១១និកាយក៏បានដែរ។ ប៉ុន្តែអ្នកជាកូនព្រះដែលកើតជាថ្មីហើយឬនៅ?ការពិត តើអ្នកបានស្រឡាញ់បងប្អូនអ្នក អស់ពីចិត្ត អស់ពីព្រលឹងហើយឬនៅ? តើអ្នកស្រឡាញ់ព្រះឬទេ?មិនខ្វល់ថាអ្នកណាធ្វើអ្វីមកលើអ្នកនោះទេ តើអ្នកមានបានអត់ទោសឲ្យគេហើយឬនៅ?
56
...លើកតែវាប្រែចិត្តពីការដែលវាប្រព្រឹត្តនោះចេញ។
ហើយអញនឹងសំលាប់កូនចៅវាចោល។
កូនចៅរបស់វាគឺជាកូនរបស់យេសេបិល។ តើយេសេបិលបានធ្វើអ្វី? គឺបានរៀបការកូនស្រីរបស់វា ជាមួយនឹងជនជាតិយូដា។ឥឡូវនេះសូមមើលពីដំណើរខាងឯវិញ្ញាណ។ ប្រហែលជាខ្ញុំអាចបញ្ជាក់ប្រាប់បងប្អូនបានខ្លះ។ សូមមើលត្រង់ចំនុចនេះ។
ចំនុចនេះនិយាយពីយេសេបិលហើយនឹងអ៊ីស្រាអែល។ ប៉ុន្តែយូដា នៅត្រង់នេះជាចំនុចមួយផ្សេង នោះគឺយេហូសាផាត។ បាទ!! សូមមើលពីសេចក្តីនេះ។នាងបានចូលទៅដល់អ៊ីស្រាអែល ហើយបានធ្វើឲ្យជនជាតិអ៊ីស្រាអែលថ្វាយបង្គំរូបព្រះ។
នេះជាការពិតមួយដែលពួកកាតូលិកបានធ្វើនៅពេលដែល Constantine បានរួបរួមជាមួយនឹងនីកូឡាស។ ខ្ញុំមិនចង់ឲ្យអ្នកឈឺចាប់នោះទេ ពួកកាតូលិកប៉ុន្តែខ្ញុំនឹងទទួលខុសត្រូវជាមួយនឹងព្រះ។ នេះហើយដែលពួកកាតូលិក ជាពួកអ្នកមិនជឿបង្កើតនិកាយគ្រីស្ទានឡើង។នោះជាការពិត គឺពួកគេត្រូវបានបង្កើតឡើងដោយពួកអ្នកមិនជឿ។ នោះជាការពិត បើសិនជាខ្ញុំត្រូវស្លាប់ក្នុងវិនាទីនេះក៏ខ្ញុំនៅតែនិយាយថាវាជាការពិតដែរ។ ហើយពួកប្រូតេស្តង់ ក៏ដូចគ្នាដែរ គ្រាន់តែក្នុងប្រភេទផ្សេងគ្នា។
57
ឥឡូវនេះសូមមើលពីអ្វីដែលយេសេបិលបានធ្វើ។នាងបង្កើតបានកូនស្រី ហើយកូនស្រីរបស់នាងបានចេញទៅរៀបការជាមួយនឹងបុរសដែលបរិសុទ្ឋម្នាក់។
នីកូឡាសបានធ្វើការនេះដែរ។សូមកត់សំគាល់។ ដូចគ្នាដែរ... ពួកគេបានយកយេសេបិល កូនរបស់វា គឺជាពួកកាតូលិក ហើយរៀបការពួកគេ។គឺនាងត្រូវស្លាប់ ជាសេចក្តីស្លាប់ខាងឯវិញ្ញាណ។ ពួកគេកំពុងដើរទៅរកសេចក្តីស្លាប់ ហើយការមួយដែលអ្នករាល់គ្នាដឹងគឺព្រះវិញ្ញាណនៃព្រះបានចេញពីពួកគេទៅ។
58
សូមប្រាប់ខ្ញុំ...ខ្ញុំនឹងសួរអ្នករាល់គ្នានូវសំនួរមួយ អ្នកប្រវត្តិវិទូមួយចំនួនដែលនៅទីនេះ (តាមខ្ញុំដឹងមាន៥ឬ៦នាក់) ខ្ញុំចង់ឲ្យអ្នករាល់គ្នាមកហើយបង្កើតព្រះបន្ទូលឲ្យខ្ញុំ ឬក៏ជាអត្ថបទមួយពីប្រវត្តិសាស្រ្តដែលពួកជំនុំបានធ្វើ។ សូមប្រាប់ខ្ញុំតើពួកគេបានបង្កើតឡើងនៅពេលណា តើពួកគេនៅមានជីវិតរស់នៅយូរទេបន្ទាប់ពីពួកគេបង្កើតហើយ?គ្មានទេលោក។ ព្រះវិញ្ញាណនៃព្រះបានចេញពីពួកគេ។ ដូចជា Pentecost ជាដើម។
នៅពេលដែលព្រះពរនៃព្រះហូរលើPentecost ពួកគេអាចនិយាយភាសាដទៃបាន។ អ្នករាល់គ្នាដឹងហើយពួកគេបាន​ទទួលព្រះពរដ៏ធំអស្ចារ្យ ហើយក្នុងពេលនោះអ្នករាល់គ្នាហៅពួកគេថា GeneralCouncil។ ការមួយដែលអ្នករាល់គ្នាដឹង អ្នករាល់គ្នាមិនអាចនៅជាមួយនឹងពួកគេបាន។ ហើយបើអ្នករាល់គ្នានៅជាមួយនឹងពួកគេនោះ​នឹងក្លាយទៅជាកូនរបស់សាតាំងជាមិនខាន។
59
នៅពេលដែលមានពន្លឺមួយមកដល់ជាពន្លឺនៃព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ពួកគេបានបញ្ឈប់អ្នកទាំងនោះ ហើយនិយាយថា សូមព្រះប្រទានពរ។បើសិនជាអ្នកគ្មានព្រះនាមនៃព្រះយេស៊ូវគ្រីស្ទទេនោះ​អ្នករាល់គ្នានឹងត្រូវធ្លាក់ទៅនរកជាមិនខាន។ យើងមានព្រះនាមទ្រង់ តែអ្នករាល់គ្នាគ្មាននោះឡើយ។
តើនោះជាអ្វី?កូនរបស់យេសេបិល។ ពួកគេត្រូវស្លាប់ដោយគ្មានព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ពេលនេះ​ខ្ញុំចង់សួរអ្នករាល់គ្នាពីសំនួរមួយ។ តើ Assemblies of God ឬ Oneness តើពួកគេបានរស់ជាថ្មីឬទេ? គឺមិនបានរស់ឡើយ។ ការរស់ជាថ្មីចុងក្រោយទើបតែនឹងបានកន្លងទៅ ដោយព្រះវិញ្ញាណបរិសុទ្ឋបានយាងមកលើទឹកនៅឆ្នាំ១៩៩៣ ហើយការព្យាបាលដ៏អស្ចារ្យបានកើតឡើង។ វាមិនដែលកើតឡើងតាមរយៈនិកាយណាមួយនោះឡើយ។
ព្រះទ្រង់បានយាងមកហើយបានលើអ្នកមិនជឿដើម្បីឲ្យគេចាប់ផ្តើមការរស់នៅជាថ្មី។ សូមមើល តើមាន​អ្វីកើតឡើង? តាមរយៈនិកាយរបស់ពួកគេ ធ្វើឲ្យពួកគេត្រូវស្លាប់។ ទ្រង់មានបន្ទូលថា“អញនឹងសំលាប់កូនស្រីរបស់វា”។ អូ!! ខ្ញុំស្គាល់អ្នករាល់គ្នា... សូមកុំមានអារម្មណ៍មិនល្អចំពោះខ្ញុំនោះឡើយ។សំរាប់ខ្ញុំបើសិនជាខ្ញុំដឹងពីសេចក្តីនេះ តែមិនបានប្រាប់អ្នករាល់គ្នា នោះខ្ញុំជាមនុស្សលាក់ពុតហើយខ្ញុំត្រូវទទួលខុសត្រូវចំពោះព្រះ។
60
សូមមើលពួកគេបានបង្កើតអសនាមួយនៅក្នុងទីក្រុងយេរ៉ូសាឡិម។ នៅពេលដែលយេសេបិលរៀបការជាមួយនឹងអ័ហាប់នាងបានយករូបព្រះទៅឲ្យអ៊ីស្រាអែលថ្វាយបង្គំ។ ជាមួយគ្នានេះដែរ នៅពេលដែលសេចក្តីបង្រៀនរបស់នីកូឡាសទៅដល់អ្នកមិនជឿពួកគេបានដាក់ ពេត្រុស ជំនួស Jupiter ហើយម៉ារា ជំនួស Venus។ ដូចអ្វីដែលព្រះគម្ពីរបានប្រាប់នាងបាននាំជនជាតិអ៊ីស្រាអែលទាំងអស់ធ្លាក់ទៅក្នុងអំពើបាប។
ដូច្នេះពួកកាតូលិកបានឲ្យពួកជំនុំរបស់គេជាប់ជាមួយនឹងនិកាយ។ហើយការទាំងអស់គឺជាអំពើបាប ដូចយេសេបិល រហូតដល់កូនចៅរបស់នាងដែរ។ នៅពេលដែលរចនាសម្ព័ន្ឋរបស់គេបានបង្កើតឡើងសម្តេចប៉ាប Boniface គឺ Boniface ទីIII ចាប់ផ្តើមអង្គុយលើកៅអីរបស់គាត់ មហាជនទាំងអស់មានព្រះមួយដែលគេមើលឃើញអង្គុយលើបល្ល័ងនៅមុខគេពេលនោះគេលែងចាំបាច់ត្រូវការព្រះវិញ្ញាណបរិសុទ្ឋទៀតនោះឡើយ។ នោះជាការពិត។
61
នៅពេលដែលពួកគេទទួលសេចក្តីទាំងអស់នេះពួកគេបានចេញពីវត្តមាននៃព្រះវិញ្ញាណបរិសុទ្ឋ។ ពួកគេពិតជាយ៉ាងដូច្នេះមែន។ ហើយទីបញ្ចប់យើងឃើញថាពួកគេបានស្វិត ហើយត្រូវងាប់ ដូចដែលព្រះយេស៊ូវមានបន្ទូលអំពីដើមទំពាំងបាយជូរដ៏ពិត
ពេលនេះកិច្ចការនៃព្រះវិញ្ញាណដែលជាទីសំគាល់នឹងការអស្ចារ្យត្រូវបានត្រលប់ទៅរកអតីតកាលវិញ ហើយពេលនេះពួកគេម្នាក់ៗបានក្លាយទៅជាអ្នកមានរបស់លោកីយនេះដូចនាងយេសេបិលដែរ។ នាងបានធ្វើឲ្យផែនដីទាំងមូលធ្លាក់ទៅក្នុងអំពើបាប ពីព្រោះនាងបានទៅដល់ជាតិសាសន៍ជាច្រើនតាមរយៈកូនចៅរបស់នាង។
សូមមើល ព្រះទ្រង់បានមានបន្ទូលពីនាងអំពីសម័យកាលនៃពួកជំនុំមួយ។សូមមើលពីអ្វីដែលទ្រង់មានបន្ទូលអំពីនាង។
62
ដូចដែលមានសរសេរនៅក្នុងវិវរណៈ13:៦ (សូមអ្នករាល់មើលខគម្ពីរនេះមួយនាទីសិន) ដែលទ្រង់មានបន្ទូល ដែលស្ត្រីនោះបានធ្វើឲ្យពួកគេទទួលទីសំគាល់ជាទីសំគាល់នៃរូបសត្វ។ លើសពីនេះ ពួកគេបានធ្វើរូបព្រះ... នៅក្នុងវិវរណៈ១៣:១៤ ពួកគេបានបង្កើតរូបសត្វមួយ។ខ្ញុំជឿថាអ្នករាល់គ្នាអាននូវខគម្ពីរនេះ។ បើសិនជាអ្នករាល់គ្នាមិនទាន់បានអានទេ យើងនឹងអានទាំងអស់គ្នា។សូមមើល វិវរណៈ១៣:១៤
វាបានបញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសំគាល់ ដែលវាមានអំណាចនឹងធ្វើនៅមុខសត្វនោះ ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឲ្យធ្វើរូបនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញដែរ។
63
សូមមើលពួកគេបានបង្កើតរូបព្រះ។តើវាជាអ្វី? គឺដូចអ្វីដែលពួកគេធ្វើក្នុងពេលនេះ ដែលកើតឡើងនៅក្នុងពួកជំនុំរបស់គេ។ ពួកជំនុំទាំងអស់ជារបស់និកាយទាំងអស់គ្នាចូលមកជាក្រុមមួយ។ ពេលនេះពួកគេមានព្រះគម្ពីរ។ ហើយសម្តេច Pope John បានអញ្ជើញពួកគេទាំងអស់មករួមគ្នា។ការមួយដែលអ្នករាល់គ្នាដឹងនោះ គឺការទាំងអស់បានចូលទៅទីនោះ ពីព្រោះស្រ្តីសំផឹងនោះស្ថិតនៅទីនោះ។
ពួកគេនិយាយថា“យើងរួមគ្នាជាក្រុមដ៏ធំនេះគឺដើម្បីវាយប្រឆាំងជាមួយនឹងអ្នកកុំមុយនីសនិយម”។ ពួកគេមិនបានដឹងថាព្រះទ្រង់លើកុំមុយនីសឡើងនោះឡើយ។ ខ្ញុំអាចបញ្ជាក់អ្នករាល់គ្នាបានពីចំនុចនេះនៅក្នុងព្រះគម្ពីរ។ទ្រង់បានរៀបចំកុំមុយនីសឡើង ដូចអ្វីដែលទ្រង់បានធ្វើជាមួយនឹងស្តេចនេប៊ូក្លេសា ក្នុងការធ្វើទណ្ឌកម្មអ៊ីស្រាអែល។ទ្រង់បានបង្កើតកុំមុយនីសឡើង។
64
សូមយើងមើលទាំងអស់គ្នា។តើយើងនៅឯណា? ហើយនៅត្រង់ចំនុចនេះអ្នករាល់គ្នាឃើញហើយថា នាងបានធ្វើឲ្យអ្នកមាន អ្នកក្រទទួលនូវទីសំគាល់មួយ ប៉ុន្តែមានមនុស្សមួយក្រុមទៀតដែលនាងមិនអាចនឹងប៉ះពាល់បាន។ តើអ្នករាល់គ្នាដឹងថានោះជាអ្វីទេ?សូមមើល វិវរណៈ១៣:១-៨។ សូមស្តាប់ ខ្ញុំនឹងអានឲ្យ។
ខ្ញុំក៏ឈរលើខ្សាច់នៅមាត់សមុទ្រ ហើយខ្ញុំឃើញសត្វសាហាវ១ឡើងចេញពីសមុទ្រមក ដែលមានស្នែង១០ នឹងក្បាល៧ រីឯស្នែងវាមានមកុដ១០ ហើយនៅលើក្បាលទាំងប៉ុន្មាន នោះមានឈ្មោះជាពាក្យប្រមាថ។
[នោះជាភ្នំទាំង៧។យើងបានរៀនជាមួយគ្នារួចមកហើយកាលពីយប់ម៉ិញ]
ហើយសត្វដែលខ្ញុំឃើញនោះមើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឬទ្ឋិនិងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ។
ខ្ញុំឃើញក្បាលវា១ ដូចជាបានកាប់សំលាប់ហើយ តែរបួសដល់ស្លាប់នោះបានជាសះឡើងវិញហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ។
ពួកកាតូលិកបានរាលដាលគ្រប់ទីកន្លែងនៅគ្រប់ជាតិសាសន៍ដូចអ្វីដែលលោកដានីញ៉ែលបាននិយាយ អំពីដែកក្លាយទៅជាដីឥដ្ឋ។
65
ខ្ញុំនឹងប្រាប់អ្នករាល់គ្នាបន្តិចអំពីដែកហើយនិងដីឥដ្ឋ។ តើអ្នករាល់គ្នាមានបានកត់សំគាល់ឬទេ? នៅក្នុងសន្និបាទដ៏ធំមួ​យ Khrushchev បានដោះស្បែកជើងរបស់គាត់ ហើយវាយតុដែលគាត់អង្គុយ។ នៅទីនោះមានអ៊ឺរ៉ុបខាងកើតចំនួនប្រាំប្រទេ​ស ហើយក៏មានអ៊ឺរ៉ុបខាងលិចប្រាំប្រទេសដែរ។ មានអ្នកដឹកនាំសំខាន់ពីរនោះទីនោះ។Khrushchev ជាភាសារ៉ូស៊ីមានន័យថា ដីឥដ្ឋ។ ឯ Eisenhower ជាភាសាអង់គ្លេសមានន័យថា ដែក។
គេក្រាបថ្វាយបង្គំដល់នាគ ដែលឲ្យសត្វនោះមានអំណាច ព្រមទាំងក្រាបថ្វាយបង្គំដល់សត្វនោះដែរដោយនិយាយថា តើមានអ្នកណាដូចសត្វនេះ មានអ្នកឯណាដែលអាចច្បាំងនឹងវាបាន?
Eisenhowerមានឈ្មោះដ៏ល្បីនៅក្នុងសហរដ្ឋអាមេរិច ប៉ុន្តែនៅក្នុងប្រទេសរ៉ូមគ្មាននោះឡើយ នៅរ៉ុស៊ីក៏គ្មានដែរ។Khrushchev មានឈ្មោះល្បីនៅរ៉ុស៊ី ប៉ុន្តែនៅក្នុងសហរដ្ឋអាមេរិចគ្មានឡើយ។ ប៉ុន្តែមានបុរសម្នាក់ដែលមានឈ្មោះ​ល្បីគ្រប់ទីកន្លែង។ នោះគឺសម្តេចប៉ាប។ “សូមឲ្យយើងរៀបចំខ្លួនយើងទាំងអស់គ្នា ហើយយើងរួមគ្នា”។
66
នាគក៏ឲ្យវាមានមាត់ចេះនិយាយជាពាក្យសំដីដ៏ធំ នឹងពាក្យប្រមាថ ក៏ឲ្យអំណាចនឹងធ្វើការវាក្នុងរវាង៤២ខែ។
វាក៏បើមាត់ប្រមាថដល់ទាំងព្រះ នឹងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរព្រមទាំងពួកអ្នកដែលនៅស្ថានសួគ៌ផង។
ក៏មានអំណាចប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ឋបានហើយនឹងអំណាចលើគ្រប់ទាំងពួជមនុស្ស គឺអស់ទាំងគ្រួសារ នឹងភាសា ហើយនឹងអស់ទាំងសាសន៍ផង។
ឯមនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរប់សកូនចៀមដែលត្រូវគេសំលាប់តាំងពីកំនើតលោកីយមក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ។
អូ!!“តាំងពីកំណើតលោកីយមក” ឈ្មោះរបស់យើង ដែលបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម។ ព្រះយេស៊ូវមានបន្ទូលថា“គ្មានអ្នកណាអាចនឹងចូលមកឯខ្ញុំបានឡើយ លើកលែងតែព្រះវបិតាបានប្រទានមក ហើយអស់អ្នកដែលព្រះវរបិតាបានប្រទានមកនោះនឹងបានមកឯខ្ញុំជាមិនខានឡើយ។ចៀមរបស់ខ្ញុំស្គាល់សំលេងខ្ញុំ” ។ នេះជាអាហាររបស់ចៀម។
មនុស្សចំលែក... ពួកគេនិយាយថា “ខ្ញុំនឹងចូលទៅព្រះវិហារដែរ។ ខ្ញុំនឹងក្លាយទៅជាមនុស្សល្អដូចជាអ្នកដែរ”។នេះមិនមែនជាអាហាររបស់ចៀមឡើយ។ អាហាររបស់ចៀមគឺ អង្គុយនៅក្នុងនគរស្ថានសួគ៌ជាមួយនឹងព្រះគ្រីស្ទ។អូ!! ទ្រង់ពិតជាអស្ចារ្យណាស់។
67
អូ!! យើងនឹងបញ្ចប់មេរៀនរបស់យើងឲ្យបានលឿនបន្តិច ពីពេលវេលាកាន់តែគៀកហើយ។
ប៉ុន្តែខ្ញុំនិយាយថា... សូមមើលនៅខ២៣ នៃជំពូក២
ហើយអញនឹងសំលាប់កូនចៅវាចោលនោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឹអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នាតាមការដែលគ្រប់គ្នាបានប្រព្រឹត្ត។
តែអញប្រាប់ដល់ឯងរាល់គ្នាហើយដល់ពួកអ្នកឯទៀត នៅក្រុងធាទេរ៉ាដែរ គឺដល់ពួកអ្នកដែលមិនកាន់តាមសេចក្តីបង្រៀននោះ...
[តើនោះជាសេចក្តីបង្រៀនប្រភេទណា?សូមមើលជានិកាយ ជាសម្តេចសង្ឃ ជាសម្តេចប៉ាប]
...ដែលគ្មានសេចក្តីបង្រៀន...
ព្រះគម្ពីរបានប្រាប់យើងឲ្យដឹងថាជនជាតិអ៊ីស្រាអែលបានដើរឆ្លងកាត់ទឹកដីរបស់កូនចៅម៉ូអាប់ ពេលនោះពួកគេមិនមែនជាជាតិសាសន៍មួយនោះទេ។ពួកគេរស់នៅលើផែនដី ហើយជាមនុស្សដែលមានសេរីភាព។ ពួកគេជាប្រភេទមនុស្សដើរត្រាច់ចរ។ ក្រុមPentecost ក៏ដូចគ្នានេះដែរ ពួកគេជាមនុស្សដើរត្រាច់ចរពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។
68
68...ហើយអ្នកដែលគ្មានសេចក្តីបង្រៀន...[ពួកគេរៀបចំខ្លួនគេ ធ្វើឲ្យខ្លួនគេទៅជាក្រុមដ៏អស្ចារ្យ]
...ក៏មិនស្គាល់សេចក្តីជំរៅរបស់អារក្សសាតាំង...
សូមចងចាំថាយើងបានរកឃើញកន្លែងរបស់សាតាំង។ តើកន្លែងរបស់វានៅឯណាកាលពីមុន? បាប៊ីឡូន។ ស្តេចរបស់បាប៊ីឡូនត្រូវបាននៅពេលដែលចាញ់សង្រ្គាមរបស់Chaldeanគាត់បានរត់គេចទៅដល់ពើកាម៉ុស ហើយបានបង្កើតនគរនៅទីនោះ។ យើងទើបតែនឹងបានរៀនជាមួយនឹងគ្នាកាលពីម្សិលម៉ិញ។ដែលនៅទីគេក៏បានបង្កើតពួកកាតូលិកឡើង ដែលនៅតែជាម្តាយរបស់បាប៊ីឡូន។ នោះហើយជាកៅអីរបស់សាតាំង។
...ក៏មិនស្គាល់សេចក្តីជំរៅរបស់អារក្សសាតាំង ដូចជាពាក្យដែលគេថានោះឡើយ តែអញៗ មិនផ្ទុកបន្ទុកអ្វីទៀតលើឯងរាល់គ្នាទេ។
អ្នករាល់គ្នានឹងគ្មានបន្ទុក ដូចដែលអ្នករាល់គ្នាទើបតែនឹងមាននោះទៀតទេ។បន្ទុកនេះត្រូវកើតឡើងយ៉ាងច្រើននៅក្នុងសម័យកាលដ៏ងងឹត។ ឥឡូវនេះមានរយៈពេលជិត១៥០០ឆ្នាំមកហើយដែលយើងដើរឆ្លងកាត់។
ឯសេចក្តីដែលឯងមាននោះឲ្យកាន់ខ្ជាប់រហូតដល់អញមកចុះ។
[នៅក្នុងអត្ថន័យផ្សេងទៀត“ឯងមានពររបស់Pentecost រក្សានៅក្នុងចិត្ត។ សូមនៅតែរក្សាវារហូតដល់អញមក]
...ឯអ្នកណាដែលឈ្នះហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ
អ្នកនោះ នឹងឃ្វាលគេដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទីតាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក។
69
អ្នករាល់គ្នាឃើញទេ តើនឹងមានអ្វីកើតសំរាប់ពួកជំនុំនៅក្នុងសម័យការដ៏ងងឹតដើម្បីនឹងឈរនៅក្នុងទីជំនុំជំរះ ប្រឆាំងនឹងពួកអ្នកមិនជឿ? តើពួកគេនឹងត្រូវរំពាត់ឬ? ខ្ញុំចង់ប្រាប់អ្នករាល់គ្នាព្រះគម្ពីរបានប្រាប់ថាព្រះទ្រង់នឹងបំបែកពួកគេឲ្យទៅជាកំទេចយ៉ាងខ្ទេចខ្ទី។
អញនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។[តើអ្នករាល់គ្នាដឹងទេ តើនោះជាអ្វី? ព្រះគ្រីស្ទទ្រង់ជាផ្កាយព្រឹក។]
អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដេលព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។
70
អូ!!តើអ្នករាល់គ្នាមិនសប្បាយចិត្តទេឬអី? ពេលវេលាហាក់ដូចជាយឺតបន្តិចទៅហើយ។ ខ្ញុំមានសេចក្តីមួយចំនួនទៀត។ប្រហែលជាខ្ញុំនឹងយកមកប្រាប់ដល់អ្នករាល់នៅយប់ថ្ងៃស្អែក។
ទ្រង់ជាផ្កានៅឯជ្រោះ ជាផ្កាយព្រឹកដ៏មានពន្លឺ
ទ្រង់ជាសេចក្តីយុត្តិធម៌នៃព្រលឹងរបស់ខ្ញុំ
ជាផ្កានៅឯជ្រោះ គឺទ្រង់តែមួយដែលខ្ញុំឃើញ
ខ្ញុំត្រូវការភាពស្អាតនៅក្នុងខ្ញុំ
ទ្រង់កំសាន្តចិត្តពេលខ្ញុំសោកសៅ ទ្រង់ជាទីជ្រកពេលខ្ញុំមានបញ្ហា
ទ្រង់ប្រាប់ថាទ្រង់យកចិត្តទុកដាក់នឹងខ្ញុំ។ហាលេលូយ៉ា
ទ្រង់ជាផ្កានៅឯជ្រោះ ជាផ្កាយព្រឹកដ៏មានពន្លឺ
ទ្រង់ជាសេចក្តីយុត្តិធម៌នៃព្រលឹងរបស់ខ្ញុំ
តើអ្នករាល់គ្នាស្រឡាញ់ទ្រង់ទេ? អូ!ខ្ញុំគ្រាន់តែ...
ខ្ញុំស្រឡាញ់ទ្រង់... (ពេលនេះសូមយើងថ្វាយបង្គំទ្រង់)
ព្រោះជាសេចក្តីស្រឡាញ់ដំបូងរបស់ខ្ញុំ
ទ្រង់ផ្តល់សេចក្តីសង្គ្រោះមកឲ្យខ្ញុំ
នៅឯកាល់វ៉ារី
71
ទ្រង់ពិតជាអស្ចារ្យណាស់។ខ្ញុំស្រឡាញ់ទ្រង់។ ពេលនេះមានសេចក្តីមួយចំនួនទៀតដែលខ្ញុំមិនបានប្រាប់ ពីព្រោះយើងមិនអាចនឹងយកសេចក្តីទាំងអស់មកនិយាយក្នុងយប់នេះអស់នោះទេ។ទ្រង់ពិតជាអស្ចារ្យណាស់។
មនុស្សជាច្រើននៅគ្រប់កន្លែង
ចិត្តរបស់គេកំពុងតែឆេះឆួល
ភ្លើងដែលឆេះលើPentecost
ដែលនឹងសំអាតពួកគេ
អូ!! ថ្វាយសិរីល្អដល់ព្រះនាមនៃទ្រង់
ខ្ញុំពិតជាមានសេចក្តីអំណរ ដែលខ្ញុំជាម្នាក់ក្នុងចំនោមពួកគេ
ម្នាក់ក្នុងចំនោមពួកគេ ម្នាក់ក្នុងចំនោមពួកគេ
ខ្ញុំពិតជាមានអំណរ ដែលខ្ញុំអាចនិយាយបានថាខ្ញុំជាម្នាក់នៅក្នុងចំនោមពួកគេ។ ហាលេលូហ៉ា
ម្នាក់ក្នុងចំនោមពួកគេ
ខ្ញុំពិតជាមានអំណរ (តើអ្នករាល់គ្នាមានអំណរទេ?)
72
ខ្ញុំចងចាំថា យប់មួយនៅ ពេលធ្វើដំណើរមកពីChattanooga យន្តហោះបានចុះចតនៅឯ Memphis។ ពួកគេបាន​ដាក់ខ្ញុំនៅក្នុងសណ្ឋាគារដ៏ធំ យ៉ាងស្រស់ស្អាតមួយ ហើយប្រាប់ខ្ញុំថា “យន្តហោះនឹងចាកចេញនៅម៉ោង៧ព្រឹកស្អែក”។បន្ទាប់មកខ្ញុំបានយកសំបុត្រមួយចំនួនមកខាងក្រោម ដើម្បីនឹងដាក់នៅក្នុងប្រអប់សំបុត្រ ផ្ញើរទៅឲ្យមិត្តរបស់ខ្ញុំ។ពេលខ្ញុំកំពុងធ្វើដំណើរចុះមកក្រោម ព្រះវិញ្ញាណបរិសុទ្ឋបានប្រាប់ខ្ញុំថា “បន្តដើរទៅទៀត”។
ខ្ញុំនៅតែបន្តដើរទៅ។ខ្ញុំឈរនៅខាងក្រោមនោះ ហើយគិតថា “អូ!! នេះជាពេលដែលយន្តហោះត្រូវចេញដំណើរហើយ”។
ព្រះវិញ្ញាណបរិសុទ្ឋនៅមានបន្ទូល “ដើរទៅទៀត”។ ដើរទៅមុខទៀត។
ខ្ញុំបានសំលឹងមើលទៅកន្លែងមួយដែលមានមនុស្សមួយចំនួនស្នាក់នៅពេលនោះខ្ញុំឃើញ Aunt Jemima នៅទីនោះ នាងមានចងក្រណាត់របស់ទារកតូចនៅនឹងក្បាល។
ពេលនោះខ្ញុំដើរទៅហើយច្រៀងចំរៀងថា“ម្នាក់ក្នុងចំនោមពួកគេ ខ្ញុំជាម្នាក់ក្នុងចំនោមពួកគេ។ ខ្ញុំពិតជាមានអំណរដែលខ្ញុំអាចនិយាយថាខ្ញុំជាម្នាក់ក្នុងចំនោមពួកគេ។ ហាលេលូហ៉ា។ ខ្ញុំបាននិយាយថា ”ឱ! ព្រះអង្គអើយតើទ្រង់ចង់ឲ្យទូលបង្គំធ្វើអ្វី?ខ្ញុំជាម្នាក់ក្នុងចំនោមពួកគេ។ តើអ្នករាល់គ្នាជឿថា ការនោះត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ឋដែរឬទេ?បាទ!! ពិត។ “ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់ក្នុងចំនោមពួកគេ”។
73
វាមានរយៈពេល១៤ឆ្នាំមកហើយរហូតមកដល់ពេលនេះ។នាងបានសំលឹងមើលរំលងរបង។ អូ! វាប្រហែលជាមានចំងាយមិនដល់មួយប្រុកផង។ ខ្ញុំនៅតែច្រៀងហើយបន្តដើរចុះទៅខាងក្រោម។
កាន់គៀកនឹងនាងនាងមើលមកខ្ញុំ ហើយនិយាយថា “អារុណសួរស្តី!! លោកគ្រូ”
ខ្ញុំនិយាយថា“សួរស្តី!! Auntie?”
នាងបានសើច!!!
ខ្ញុំសួរថា “តើអ្នកដឹងដោយរបៀបណាថាខ្ញុំជាគ្រូគង្វាល?”
នាងនិយាយថា“ខ្ញុំដឹងថា លោកកំពុងតែមក?”
ខ្ញុំក៏សួរ“តើដឹងដោយរបៀបណា? តើអ្នកធ្លាប់ស្គាល់ខ្ញុំទេ?”
នាងនិយាយ “ទេ!! លោក”។ ខ្ញុំដឹងថា“លោកមក”។ “តើលោកមិនដែលលឺរឿងពីស្រ្តី Shunammite ទេឬ?”
ខ្ញុំនិយាយថា“បាទ!!! ខ្ញុំមិនដែលដឹងទេ”
74
ហើយនាងនិយាយថា “ចាស”។ “ខ្ញុំជាស្រ្តីនោះហើយ”។ “ព្រះបានប្រទានឲ្យខ្ញុំមានកូនមួយហើយខ្ញុំបានទូលប្រាប់ទ្រ​ង់ថា ខ្ញុំដំកើតទ្រង់”។ “ខ្ញុំជាស្រ្តីក្រីក្រម្នាក់។ខ្ញុំរស់នៅក្នុងទីនេះហើយធ្វើការបន្តិចបន្តួចសំរាប់រស់នៅ”។ “ព្រះទ្រង់មានបន្ទូលមកខ្ញុំថាទ្រង់នឹងប្រទានឲ្យខ្ញុំមានកូនមួយ ហើយខ្ញុំប្រាប់ទ្រង់ថាខ្ញុំនឹងដំកើតទ្រង់”។
ប៉ុន្តែលោកគ្រូ អ្វីទាំងអស់ទៅជាខុស។ កូនប្រុសតូចនេះមានជំងឺ ដោយយើងមិនបានដឹងនោះថាជាជំងឺអ្វីនោះឡើយ។វាបានស្លាប់នៅលើគ្រែនេះ។
វាមិនបានដឹងខ្លួនអស់រយៈពីរថ្ងៃមកហើយ។វេជ្ជបណ្ឌិតបានមកដល់ ហើយនិយាយថា វាមានបញ្ហាបេះដូង ប្រព័ន្ឋឈាមរបស់វាដំណើរការមិនល្អទេ។ហើយគ្មានអ្វីដែលអាចនឹងជួយកូនរបស់អ្នកបានឡើយ។ វានឹងត្រូវស្លាប់។
នាងខ្ញុំមិនអាចឈរមើលកូនស្លាប់ដោយមានអំពើយ៉ាងដូច្នេះបានទេ។ ខ្ញុំបានអធិស្ឋានហើយអធិស្ឋានទៀតគឺអធិស្ឋានពេញជាច្រើនយប់ទៅហើយ។ តែវានៅតែមិនដឹងខ្លួនសោះឡើយ។ វាមិនបានដឹងខ្លួនអស់រយៈ​ពេលពីរថ្ងៃមកហើយ។
75
ខ្ញុំបានអធិស្ឋានដោយទូលថា “ព្រះ អង្គអើយទ្រង់បានប្រទានកូនមួយនេះមកទូលបង្គំគឺដូចជាទ្រង់ប្រទានឲ្យស្រ្តី Shunammite ដទៃទៀតដែរ”។ តើលោកអេលីយ៉ារបស់ទ្រង់នៅឯណា? តើគាត់នៅឯណា?តើមានអ្វីដែលអាចនឹងជួយទូលបង្គំបានក្នុងពេលនេះ? ខ្ញុំបានលុតជង្គង់ចុះ រួចក៏ដេកលក់ទៅ។
ហើយនាងនិយាយមកខ្ញុំថា“ព្រះទ្រង់មានបន្ទូលមកខ្ញុំក្នុងសុបិន្ត ទ្រង់មានបន្ទូលថា ដើរចេញទៅក្រៅ ហើយឈរនៅក្បែរមាត់ទ្វារនោះនឹងមានបុរសម្នាក់នឹងដើរមកដោយមានពាក់មួក ហើយស្លៀកពាក់ឯកសណ្ឋានពណ៌ខ្មៅ។ គាត់នឹងមកនិយាយនឹងអ្នក”។
នាងនិយាយថា“ខ្ញុំបានមកឈរនៅទីនេះតាំងពីមុនថ្ងៃមានពន្លឺម្លោះ”។ ខ្ញុំឃើញខ្នងរបស់នាងមានទទឹកដោយទឹកសន្សើម។នាងនិយាយថា “ខ្ញុំបានឃើញលោកដើរមកដោយមានពាក់មួក។ ប៉ុន្តែលោកគួរតែមានកញ្ចប់សំលៀកបំពាក់របស់លោក”។
ខ្ញុំប្រាប់នាងថា“ខ្ញុំបានទុកវានៅក្នុងសណ្ឋាគារ”។ ខ្ញុំក៏សួរនាងថា “តើកូនប្រុសរបស់នាងមានជំងឺឬ?”
នាងនិយាយថា“វាបានស្លាប់ទៅហើយ”។
ខ្ញុំប្រាប់ឈ្មោះរបស់ខ្ញុំដល់នាងថា“ខ្ញុំឈ្មោះលោកBranham”។ “តើនាងធ្លាប់បានស្គាល់ខ្ញុំពីមុនទេ?”
“អត់ទេ!!លោកគ្រូBranham។ ខ្ញុំមិនដែលលឺពីឈ្មោះលោកទេ”។
ខ្ញុំបានប្រាប់នាងខ្ញុំ “ខ្ញុំអធិស្ឋានដល់អ្នកដែលមានជំងឺ”។ នាងមិនបានចាប់អារម្មណ៍ជាមួយនឹងការនេះទេ។នាងមិនចង់ឲ្យកូនតូចរបស់នាងត្រូវស្លាប់ទាំងមានបាបយ៉ាងដូច្នេះឡើយ។
76
ខ្ញុំបានដើរចូលទៅ។នៅទីនោះមានទ្វារពុកផុយមួយ ដែលមាននង្គ័លចង់ព្យូរនៅលើនោះ ដើម្បីទាញវាបិទបើក។ ប្រហែលជាអ្នកជាច្រើនដែលនៅភាគខាងជើងមិនបានស្គាល់ថានោះជាអ្វីផងប៉ុន្តែវាត្រូវបានគេប្រើដើម្បីទាញទ្វារឲ្យបិទ។ ហើយខ្ញុំក៏ដើរនៅក្នុងផ្ទះនោះ ដែលមានរបស់មួយចំនួននៅក្នុងនោះមានបន្ទប់ចាស់ៗ ចំនួនពីរ...ដែលយើងរាល់គ្នាហៅថា “ផ្ទះសំរាប់បាញ់កាំភ្លើង”។ នៅទីនោះមានបន្ទប់មួយមានបន្ទប់ទទួលភ្ញៀវ បន្ទប់គេង ហើយក៏មានចង្រ្កានបាយនៅខាងក្រោយដែរ។
នៅពេលដែលខ្ញុំដើរចូលទៅ...មានកន្លែងស្អាតមួយ មើលទៅពិតជាស្អាតមែន... ហើយមានក្តាបាំងជាជញ្ជាំង។ ពេលនោះ ខ្ញុំយល់ថានាងអាចនឹងមានក្រដាសកៅស៊ូដែលដាក់លើដំបូលផ្ទះរបស់នាង។
77
បន្ទាប់មកខ្ញុំក៏ដើរចូលទៅ នៅទីនោះមានសញ្ញាមួយដែលដាក់នៅលើទ្វារដែលសរសេរថា “សូមព្រះប្រទានពរផ្ទះរបស់យើង”។ នៅកាច់ជ្រុងខាងស្តាំ មានគ្រែគេងចាស់មួយ ហើយមួយទៀតនៅឆ្ងាយពីនោះបន្តិច។
មានក្មេងប្រុសមាឌធំម្នាក់ដេកនៅទីនោះគាត់ពិតជាមានមាឌធំមែន។ ខ្ញុំគិតថាគាត់មានទំងន់ប្រហែលជា១៧០ ឬ១៨០ ផោន។ គាត់មានភួយដណ្តប់លើក្បាលរបស់គាត់។
នាងនិយាយថា “កូនរបស់ម្តាយ”។ គាត់មានជំងឺស្វាយប្រមេះហើយគាត់បានស្លាប់។ នាងបានថើបក្បាលរបស់វា ហើយបានប៉ះវាយ៉ាងដូច្នេះ ដោយនិយាយថា កូនម្តាយ។
78
ខ្ញុំគិតថា“មិនថា ឯងមានបាបយ៉ាងណានោះទេ ឯងនៅតែជាកូនរបស់នាងដដែល”។ ខ្ញុំគិតថា មិនថាគាត់ស្ថិតនៅក្នុងស្ថានភាពណានោះទេគាត់នៅតែជាកូនប្រុសរបស់អ្នក។ ខ្ញុំគិតឃើញថា ព្រះទ្រង់មានបន្ទូលថា “ទោះបីជាម្តាយភ្លេចកូនដែលនាងបានបំបៅក៏ដោយតែព្រះ ទ្រង់មិនបានភ្លេចអ្នកឡើយ ពីព្រោះឈ្មោះរបស់អ្នកត្រូវបានចារដោយស្នាមព្រះហស្ថរបស់ទ្រង់”។សូមមើល តើមានអ្វីកើតឡើងទៀត??
នៅទីនោះខ្ញុំបានក្រលេកមើលបុរសចំនាស់ម្នាក់។គាត់បានប្រាប់ខ្ញុំថា លោកគ្រូ ស្រ្តីនេះមិនមែនគ្មានអ្វីនោះទេ នៅក្នុងផ្ទះនេះ។ ប៉ុន្តែនាងមានអ្វីម្យ៉ាងដែលនៅគ្រប់ទីកន្លែង គួរតែ មាន។ នោះគឺជាព្រះ។ ខ្ញុំគួរតែមានទ្រង់ជាជាងមានផ្ទះដ៏ធំ។
ខ្ញុំបានក្រលេកមើលនាងហើយនាងនិយាយថា “លោកគ្រូសូមលោកអធិស្ឋានឲ្យខ្ញុំផង”។
ពេលនោះកូននោះធ្វើសំលេង“Uh, uh. Uhmmm។”
ខ្ញុំសួរថាតើគាត់និយាយអ្វី?
79
នាងប្រាប់ថា“វាមិនបានដឹងអ្វីឡើយ”។ គ្រូពេទ្យបានប្រាប់ថា វាបាត់បង់នូវសតិ។ វាគិតថាវាកំពុងតែនៅក្នុងមហាសមុទ្រមួយដ៏ធំហើយវាកំពុងតែចែវទូកក្នុងសមុទ្រនោះ វាបាត់បង់សតិ។ “នេះហើយលោកគ្រូ ដែលខ្ញុំមិនអាចឈរមើលកូនរបស់ខ្ញុំត្រូវស្លាប់យ៉ាងដូច្នេះ”។ នាងនិយាយបន្តថា “ខ្ញុំដឹងថាលោកគ្រូអញ្ជើញមកនេះ គឺដើម្បីនឹងជួយព្រោះព្រះទ្រង់បានមានបន្ទូលមកកាន់ខ្ញុំយ៉ាងដូច្នេះ”។
ខ្ញុំបានតបនឹងនាងថា“ខ្ញុំនឹងអធិស្ឋានឲ្យគាត់”។ “នេះជាព្រះហឬទ័យព្រះក្នុងការព្យាបាលគាត់”
នាងមិនបានចាប់អារម្មណ៍ជាមួយនឹងអ្វីដែលខ្ញុំនិយាយនោះទេ។ នាងគ្រាន់តែចង់ឲ្យកូនរបស់នាងក្រោកឡើងហើយនិយាយថា វាបានសង្រ្គោះ នោះជាការល្អទៅហើយ។ ឲ្យតែវាបានសង្រ្គោះ ទោះបីជាវាទៅជាយ៉ាងណាក៏មិនអីដែរ។គឺឲ្យតែបានសង្រ្គោះ។
អូ!! នាងគិតយ៉ាងដូច្នេះ ពីព្រោះនាងដឹងថានៅពេលទៅនៅឯផ្ទះដែលនៅអស់កល្បជានិច្ច នោះនាងនឹងរស់នៅជាមួ​យនឹងវាម្តងទៀត។ នាងនិយាយថា “ឲ្យតែខ្ញុំបានលឺកូនខ្ញុំនិយាយថា វាបានសង្រ្គោះទៅបានហើយ”។
ខ្ញុំប្រាប់ស្រ្តីនោះថា“សូមយើងឱនក្បាលចុះ”។ នាងក៏លុតជង្គង់ ហើយខ្ញុំក៏កាន់ជើងកូនប្រុសរបស់នាង។ ជើងរបស់គាត់ពិតជាត្រជាក់ហើយស្អិត។ ខ្ញុំមិនអាចនឹងយកភួយដែលគ្រប់លើគាត់នោះចេញបានទេ ខ្ញុំគ្រាន់តែប៉ះគាត់។
80
តែគាត់ក៏បានរុញវាចេញដូចជាគាត់គិតថា គាត់កំពុងតែចែវទូក។ ហើយក៏និយាយឡើងថា “វាពិតជាងងឹត។ ហឺហឺៗៗ។ វាពិតជាងងឹតណាស់”។
នាងព្យាយាមនិយាយទៅវាប៉ុន្តែវានៅតែនិយាយថា “វាពិតជាងងឹត ហើយត្រជាក់ណាស់”។ ខ្ញុំក៏ក្រលេកមើលនាង នៅពេលដែលនាងកំពុងលុតជង្គង់។
ខ្ញុំនិយាយថា“Auntie តើនាងអាចអធិស្ឋានបានទេ?
នាងនិយាយថា“ចាស!! បាន!!”។ នៅក្នុងបន្ទប់នោះមាននាង ខ្ញុំ កូនរបស់នាង ហើយនឹងព្រះវិញ្ញាណបរិសុទ្ឋ។នាងក៏ទូលនៅកាន់ទ្រង់។
នាងនិយាយថា “ព្រះអង្គម្ចាស់អើយ ទូលបង្គំមិនបានដឹងថា តើទ្រង់នឹងសព្វព្រះហឬទ័យធ្វើអ្វីនោះទេប៉ុន្តែគ្រប់អ្វីទាំងអស់នៅក្នុងផ្លូវរបស់ទ្រង់”។
81
អូ!! អូ!! ទូលបង្គំពិតជាមានអំណរ ដែលទ្រង់នៅតែដដែលព្រះយេស៊ូវទ្រង់នៅតែដដែល រហូតមកដល់ថ្ងៃនេះ។
ខ្ញុំមិនបានសួរពីជំនឿរបស់នាង ថាជាបាបទីស្ទPentecost ឬអ្វីនោះ ពីព្រោះវាមិនមែនជាកិច្ចការរបស់ខ្ញុំទេ។ ខ្ញុំធ្វើតាមព្រះវិញ្ញាណបរិសុទ្ឋហើយនាងក៏ដូចគ្នាដែរ។ យើងចង់ដឹងថា តើព្រះទ្រង់សព្វព្រះហឬទ័យនឹងធ្វើអ្វី។ ដូច្នេះយើងក៏បានលុតជង្គង់ហើយចាប់ផ្តើមអធិស្ឋាន។ នៅពេលដែលនាងអធិស្ឋាន នាងក៏ក្រោកឡើង ហើយថើបកូនរបស់នាង ដោយនិយាយថា“សូមព្រះប្រទានពរកូនសំឡាញ់”។
បន្ទាប់មកនាងក៏និយាយមកខ្ញុំថា “ឥឡូវតើលោកគ្រូអាចអធិស្ឋានបានទេ?”
ខ្ញុំនិយាយថា“បាទ!! បាន”។
ក្នុងពេលនោះម៉ោងប្រហែលជា ៨កន្លះទៅហើយ ហើយខ្ញុំនៅកន្លែងនោះមានចំងាយពីរMilesហើយយន្តហោះត្រូវចាកចេញនៅម៉ោង៧ ហើយគ្មានអ្នកណាដឹងថាខ្ញុំចេញមកក្រៅនោះឡើយ។
82
ដូច្នេះក្នុងពេលនោះខ្ញុំក៏ដាក់ដៃរបស់ខ្ញុំទៅលើជើងក្មេងនោះ។
ខ្ញុំអធិស្ឋាន“ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំមិនបានយល់ពីសេចក្តីនេះទេ។ តាមពិត ទូលបង្គំត្រូវឡើងយន្តហោះកាលពីមួយម៉ោងកន្លះមុន។ទ្រង់មានបន្ទូលមកទូលបង្គំ ឲ្យទូលបង្គំដើរទៅ ដើរទៅ ហើយនេះជាការមួយដែលទូលបង្គំបានរកឃើញ។ហើយស្រ្តីម្នាក់បានប្រាប់ទូលបង្គំថា ទ្រង់បានយាងមកឲ្យនាងឃើញ។ បើសិនជាទ្រង់ព្រះអង្គអើយទូលបង្គំមិនដឹងថាតើនឹងត្រូវធ្វើយ៉ាងដូចម្តេចនោះឡើយ អ្វីដែលទូលបង្គំធ្វើគឺគ្រាន់តែដាក់ដៃលើក្មេងនេះតែប៉ុណ្ណោះ។”
បន្ទាប់ពីខ្ញុំអធិស្ឋាន ក្មេងនេះនិយាយថា “ម៉ាក់ៗៗៗ”។ “វាមានពន្លឺនៅទីនេះហើយ”។ហើយប្រហែលជា៥នាទីក្រោយ វាក៏អង្គុយឡើង ដោយដៃរបស់វាទាំងពីរអោបម្តាយរបស់វា។
ភា្លមនោះខ្ញុំក៏រត់យ៉ាងលឿនមកខាងក្រៅ ហើយក៏ជិះរថយន្តឈ្នួលមួយ រួចក៏រត់ឡើងទៅបន្ទប់សណ្ឋាគារ ដើម្បីយកកាតាបរបស់ខ្ញុំហើយខ្ញុំគិតថាខ្ញុំពិតជាយឺតណាស់ទៅហើយ។ ប្រហែលជាខ្ញុំត្រូវរងចាំរហូតដល់មួយ ឬពីរថ្ងៃទៀត។អ្នករាល់គ្នាគិតមើលថា តើវាពិបាកយ៉ាងណាក្នុងពេលនោះ។ ខ្ញុំគិតក្នុងចិត្តថា ខ្ញុំត្រូវរងចាំពីរបីថ្ងៃទៀត។
ខ្ញុំបានរត់ចេញពីឡានឡើងទៅសណ្ឋាគារ។ ខ្ញុំក៏លឺសំលេងថា “ជើងហោះហើរលេខ១៩៦ ឆ្ពោះទៅកាន់រដ្ឋ Louisville,Kentucky ពេលនេះចេញដំណើរហើយ”។ ព្រះទ្រង់បានរក្សាយន្តហោះនោះសំរាប់ខ្ញុំ។ អូ!! ខ្ញុំពិតជាជឿលើសេចក្តីនេះណាស់។
83
ប្រហែលជាពីរឆ្នាំបន្ទាប់ពីនោះមកខ្ញុំធ្វើដំណើរតាមរថភ្លើង ទៅកាន់រដ្ឋ Arizona ដើម្បីជួបជាមួយនឹងលោក Sharrit លោកMoore និងអ្នកផ្សេងទៀត ដើម្បីទៅចូលរួមក្នុងការប្រជុំមួយ។ ខ្ញុំបានធ្វើដំណើរទៅ ហើយក៏ឈប់ទៅត្រង់Memphis។
នៅពេលនោះពួកយើងចង់បានSandwich ចំនួន៦០សេន ហើយខ្ញុំអាចទិញបានតែ ១០ ដុំ ដែលស្មើនឹង១៥សេនតែប៉ុណ្ណោះ។ ដូច្នេះខ្ញុំត្រូវរងចាំរហូតដល់រថភ្លើងឈប់ដើម្បីនឹងទិញ Sandwich បន្ថែមទៀត។ ហើយខ្ញុំក៏ចង់ទិញហាំប៊ឺហ្គឺផងដែរ។
ខ្ញុំបានចុះពីរថភ្លើងហើយដើរយ៉ាងលឿនដើម្បីទិញហាំប៊ឺហ្គឺ។ដោយសាររថភ្លើងនោះត្រូវសំរាកនៅទីនោះរយៈ​ពេល៣០នាទី
84
ដូច្នេះខ្ញុំអាចទៅរកទិញហាំប៊ឺហ្គឺបាន។ ពេលនោះខ្ញុំលឺសំលេងមួយ“សួរស្តី!! លោកគ្រួ”។ ខ្ញុំក្រលេកមើល​ជុំវិញ។ បុរសពាក់មួកកាតិបពណ៌ក្រហមម្នាក់ឈរនៅទីនោះ ហើយគាត់និយាយថា“តើលោកគ្រូស្គាល់ខ្ញុំទេ?”
ខ្ញុំឆ្លើយថា“ខ្ញុំមិនជឿថា ខ្ញុំស្គាល់អ្នកទេ”
សូមមកនេះមើលមកខ្ញុំ
ខ្ញុំនិយាយថា“បាទ!!”។ ខ្ញុំប្រាប់គាត់ថា “ខ្ញុំមិនជឿថា ខ្ញុំធ្លាប់ស្គាល់លោកប្អូនទេ”
គាត់និយាយថា“ខ្ញុំស្គាល់លោកគ្រូ”។ លោកជា “លោកគ្រូ Branham”
ខ្ញុំឆ្លើយថា“បាទ!! គឺខ្ញុំនេះហើយ”។ ខ្ញុំសួរថា “តើប្អូនធ្លាប់ចូលរួមក្នុងកម្មវិធីរបស់ខ្ញុំឬ?”
បុរសនោះឆ្លើយថា“ទេ!! អត់ទេលោកគ្រូ”។ គាត់ប្រាប់ថា “តើលោកគ្រូមានចាំកាលពីព្រឹកមួយដែលលោកគ្រូដើរចូលមកក្នុងផ្ទះមួយជាមួយនឹងម៉ាក់របស់ខ្ញុំទេ?”
“អូ!!!”ខ្ញុំនិយាយថា “តែអ្នកនោះមិនមែនជាប្អូនទេ”
គាត់ប្រាប់ថា“គឺខ្ញុំហើយ” បាទ “គឺខ្ញុំហ្នឹងហើយ លោកគ្រូ”។ “ខ្ញុំបានជាហើយឥឡូវនេះ សំលេងខ្ញុំក៏ច្បាស់ដែរ។ហើយមិនត្រឹមតែប៉ុណ្ណោះ ពេលនេះខ្ញុំគឺជាគ្រីស្ទានទៀតផង។ សរសើរដំកើងព្រះ”។
ពួកគេបានជួបជុំគ្នានៅបន្ទប់ខាងលើ
ទាំងអស់គ្នាអធិស្ឋានក្នុងព្រះនាមទ្រង់
ពួកគេជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋ
អំណាចព្រះចេស្តាក៏យាងមកលើគេ
ទ្រង់បានធ្វើការនោះជាមួយនឹងពួកគេនៅថ្ងៃនោះ
ហើយទ្រង់ក៏ធ្វើជាមួយនឹងយើងនៅថ្ងៃនេះដែរ(តើអ្នករាល់គ្នាមិនមានអំណរទេឬអី?)
ខ្ញុំពិតជាមានអំណរដែលអាចនិយាយថាខ្ញុំជាម្នាក់ក្នុងចំនោមពួកគេ
ខ្ញុំជាម្នាក់នៅក្នុងចំនោមពួកគេ ជាម្នាក់ក្នុងចំនោមពួកគេ
ខ្ញុំពិតជាមានអំណរ ដែលខ្ញុំអាចនិយាយបានថាខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ។ ហាលេលូយ៉ា
ម្នាក់ក្នុងចំណោមពួកគេ ខ្ញុំជាម្នាក់ក្នុងចំណោមពួកគេ
ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ
85
(ពួកគេមិនមែនជាអ្នកដែលមានការអប់រំច្រើននោះទេ)
មនុស្សទាំងនោះមិនបានរៀនដើម្បីឲ្យអស្ចារ្យនោះទេ
ឬស្វែងរកកេរ្ត៍ឈ្មោះនៅផែនដីនេះឡើយ
ពួកគេទាំងអស់ទទួលនូវPentecost របស់គេ
ជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ
អ្នករាល់គ្នានឹងប្រកាសក្នុងពេលនេះពីភាពអស្ចារ្យយ៉ាងឧត្តម
អំណាចព្រះចេស្តារបស់ទ្រង់នៅដដែល
ខ្ញុំមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ
ម្នាក់ក្នុងចំណោមពួកគេ ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ។ហាលេលូយ៉ា
ម្នាក់នៅក្នុងចំណោមពួកគេ ម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ។
ចូរមកបងប្អូនទាំងអស់គ្នា ចូរស្វែងរកព្រះពរ
ហើយនឹងសំអាតអំពើបាបចេញពីចិត្តរបស់អ្នក
ត្រែនឹងចាប់ផ្តើមផ្លុំឡើង
ហើយព្រលឹងរបស់អ្នកនឹងឆេះឆួលឡើង
អូ!!! ចិត្តរបស់អ្នកនឹងឆេះឡើង
អូ!! សូមថ្វាយ សិរីល្អដល់ព្រះនាមទ្រង់
ខ្ញុំមានអំណរ ដែលខ្ញុំ...
ពេលនេះសូមចាប់ដៃគ្នាទៅវិញទៅមកអ្នកនៅខាងមុខ អ្នកដែលនៅខាងក្រោយ និងអ្នកដែលនៅជុំវិញផងដែរ
ម្នាក់ក្នុងចំណោមពួកគេ ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ។ហាលេលូយ៉ា
ម្នាក់នៅក្នុងចំណោមពួកគេ ម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ។
ម្នាក់ក្នុងចំណោមពួកគេ ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ
ម្នាក់នៅក្នុងចំណោមពួកគេ ម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ។
ម្នាក់ក្នុងចំណោមពួកគេ ខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ
ម្នាក់នៅក្នុងចំណោមពួកគេ ម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំពិតជាមានអំណរដែលខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ។
86
តើអ្វីដែលជាសាសនាពីសម័យមុន? វាចាប់ផ្តើមជាថ្មីនៅពេលនេះ ហើយវាត្រូវបានលាងសំអាតដោយសារព្រះ​លោហិតនៃព្រះយេស៊ូវគ្រីស្ទ។ អូ!! ខ្ញុំពិតជាមានអំណរជាមួយនឹងដំណឹងល្អ។ បាទ!!!
វាបានស្រកមកដោយមានឈាម បាទ!! វាបានស្រកមកដោយមានឈាម
ព្រះវិញ្ញាណបរិសុទ្ឋបានមកដោយមានឈាម
ជាឈាមនៃសិស្ស (អ្នកដែលត្រូវគេបៀតបៀន)
...អ្នកដែលស្លាប់ដោយសារដំណឹងល្អ
ព្រះវិញ្ញាណបរិសុទ្ឋបានមកដោយមានឈាម
តើអ្វីដែលជាដំណឹងល្អ?ដូចដែលវាចាប់ផ្តើមជាមួយនឹងPentecos
អ្នកដំបូងបានស្លាប់ដើម្បីផែនការនៃព្រះវិញ្ញាណ
គឺលោកយ៉ូហានបាទីស្ទ
...គាត់ត្រូវបានស្លាប់
បន្ទាប់មកទៀត គឺជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទពួកគេបានឆ្កាងទ្រង់
ទ្រង់បានបង្រៀនថា ព្រះវិញ្ញណទ្រង់នឹងសង្រ្គោះពួកគេឲ្យរួចពីអំពើបាបបាន។
វាបានស្រកមកដោយមានឈាម បាទ!! វាបានស្រកមកដោយមានឈាម
ព្រះវិញ្ញាណបរិសុទ្ឋបានមកដោយមានឈាម
ជាឈាមនៃសិស្ស (អ្នកដែលត្រូវគេបៀតបៀន)
...អ្នកដែលស្លាប់ដោយសារដំណឹងល្អ
ព្រះវិញ្ញាណបរិសុទ្ឋបានមកដោយមានឈាម
87
(អ្នករាល់គ្នាមិនបានកត់ចំនាទេឬអី.)
លោកពេត្រុស លោកប៉ុល និងលោកយ៉ូហាន
ពួកគាត់បានលះបង់ជីវិតរបស់ខ្លួនដើម្បីឲ្យដំណឹងល្អមានពន្លឺឡើង
ឈាមរបស់ពួកគាត់ត្រូវបានលាយជាមួយនឹងឈាមរបស់ហោរាកាលពីដើម
ដូច្នេះសេចក្តីពិតនៃព្រះបន្ទូលត្រូវរក្សានៅដដែល។
វាបានស្រកមកដោយមានឈាម បាទ!! វាបានស្រកមកដោយមានឈាម
ព្រះវិញ្ញាណបរិសុទ្ឋបានមកដោយមានឈាម
ជាឈាមនៃសិស្ស (អ្នកដែលត្រូវគេបៀតបៀន)
...អ្នកដែលស្លាប់ដោយសារដំណឹងល្អ
ព្រះវិញ្ញាណបរិសុទ្ឋបានមកដោយមានឈាម
មានព្រលឹងជាច្រើននៅលើអសនា ស្រែកឡើងថា“តើយូរប៉ុណ្ណា?”
ទើបព្រះទ្រង់ដាក់ទណ្ឌកម្មអ្នកដែលធ្វើខុសទាំងអស់នោះ
ប៉ុន្តែនៅតែមានដំនក់ឈាមជាច្រើនស្រកមក
ដើម្បីដំណឹងល្អ នៃសេចក្តីពិត
វាបានស្រកមកដោយមានឈាម បាទ!! វាបានស្រកមកដោយមានឈាម
ព្រះវិញ្ញាណបរិសុទ្ឋបានមកដោយមានឈាម
ជាឈាមនៃសិស្ស (អ្នកដែលត្រូវគេបៀតបៀន)
...អ្នកដែលស្លាប់ដោយសារដំណឹងល្អ
ព្រះវិញ្ញាណបរិសុទ្ឋបានមកដោយមានឈាម
88
តាំងពីសម័យPentecost រហូតមកដល់អេភេសូ មកពើកាម៉ុស មកធាទេរ៉ា និងមកដល់ សាឌីស តើមានអ្វីខ្លះបានកើតឡើង?ដូចអ្វីដែលព្រះគម្ពីរបានប្រាប់ មានសត្វចំលែកមួយបានកើតឡើង។
តើអ្នករាល់មានចងចាំពីទស្សនៈវិស្ស័យដែលយើងមាននៅក្នុងឆ្នាំ១៩៣៣ឬទេ?ពេលនោះព្រះវិហារនេះមិនទានមានទេ។ ទស្សនៈវិស្ស័យនោះត្រូវបានហៅថា ការស្រមើស្រមៃ។ កាលនោះខ្ញុំនៅជាគ្រូអធិប្បាយវ័យក្មេងម្នាក់នៅវិហារបាបទីស្ទ។ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំឃើញទស្សនៈវិស្ស័យនោះ ហើយខ្ញុំបានប្រាប់គ្រប់គ្នាឲ្យក្រោកឡើងនៅពេលដែលគេបរាជ័យ។
89
ហើយពេលនេះខ្ញុំចាប់ផ្តើមសាលារៀនថ្ងៃអាទិត្យខ្ញុំដូចជាធ្លាក់ទៅក្នុងក្តីស្រមៃមួយដែរ។ កាលពីមុនយើងធ្វើនៅផ្ទះរបស់ Charlie Kern ដែលយើងមានក្រុមតូចៗនៅទីនោះ។
“មានទ្រឹស្តីនិយមចំនួន៣គឺណាស៊ី ហ្វាស៊ី និងកុម្មុយនីស”។ (តើមានបងប្អូនប៉ុន្មានអ្នកដែលចងចាំអំពីការនេះ?) ខ្ញុំបាននិយាយថា“សូមបើកភ្នែករបស់អ្នកមើលរបបកុម្មុយនីស។” ខ្ញុំនិយាយពី “មូសូលីនី គាត់នឹងទៅEthiopia ប៉ុន្តែគាត់ត្រូវបរាជ័យនៅទីនោះ”។ “ហើយទីបញ្ចប់សង្រ្គាមបានទៅដល់អាឡឺម៉ង់” ប៉ុន្តែអាឡឺម៉ង់មានកំលាំងដ៏រឹងមាំគឺក្នុងរយៈពេល១១ឆ្នាំមុន Maginot Line ត្រូវបានបង្កើត។ គឺ១២ឆ្នាំ។
90
បន្ទាប់ពីសង្រ្គាមទីបំផុតយើងទទួលបានជ័យជំនះ។ ហើយបន្ទាប់ពីសង្រ្គាមបញ្ចប់ទៅ វិទ្យាសាស្រ្តចាប់ផ្តើមរកឃើញរបស់អស្ចារ្យជាច្រើន។បច្ចេកទេសជាច្រើនត្រូវបានកើតឡើង។ នៅតាមបណ្តោយផ្លូវ មានរថយន្តទំនើបៗ ដែលសុទ្ឋតែគ្រប់គ្រងដោយប្រព័ន្ឋអេឡិចត្រូនិចទាំងអស់។
ក្នុងអំឡុងពេលនោះពួកគេអនុញ្ញាតិឲ្យស្រ្តីមានសិទ្ឋបោះឆ្នោតបាន ហើយនៅពេលស្រ្តីបោះឆ្នោត សង្គមនេះនឹងក្លាយទៅជាសង្គមរបស់ស្រ្តី ពីព្រោះស្រ្តីជាអ្នកកំណត់។ មានស្រ្តីជាគ្រូទាយគ្រប់ទីកន្លែងផងដែរ។សង្គមរបស់ស្រ្តី ស្រ្តីមានសេរីភាពរបស់នាង ហើយនាងនឹងបំផ្លាញវា។
91
ខ្ញុំទទួលបានសំបុត្រជាច្រើនទាក់ទងជាមួយនឹងករណីឧក្រិដ្ឋកម្មនៅក្នុងសហរដ្ឋអាមេរិច គឺស្រ្តីជាអ្នកនៅពីក្រោយ។ នោះជាការពិត។ នោះគឺជាស្រ្តីដែលគ្មានសីលធម៌។
នៅក្នុងពេលនោះដែលស្រ្តីត្រូវបានអនុញ្ញាតិឲ្យបោះឆ្នោត គេនឹងជ្រើសរើសមនុស្សខុស ជាក់ស្តែងដូចដែលពួកគេបានធ្វើនៅក្នុងការបោះឆ្នោតនេះ។ក្នុងពេលនោះមានស្រ្តីដ៏អស្ចារ្យម្នាក់នៅសហរដ្ឋអាមេរិចនេះ នាងមើលទៅពិតជាស្អាតមែន ហើយតាមដែលខ្ញុំដឹងនាងគឺកាតូលិក។
នាងមើលទៅពិតជាស្អាតមែនប៉ុន្តែចិត្តរបស់នាងមានពេញទៅដោយសេចក្តីព្រៃផ្សៃ។
92
សូមមើលម្តងទៀតខ្ញុំឃើញសហរដ្ឋអាមេរិចដូចជាត្រូវបំបែកទៅជាបំនែកៗ។ គឺគ្មានអ្វីទៅសល់ទៀតទេ។
ខ្ញុំបានគិតឃើញពីការនេះ។ឥឡូវសូមមើល ដូចមានសេចក្តីមកថា “សូមស្តាប់ព្រះបន្ទូលដែលព្រះ​យេហូវ៉ាទ្រង់មានបន្ទូល”។ ខ្ញុំដឹងថា មានសេចក្តីទំនាយចំនួន៥ក្នុងចំនោមសេចក្តីទំនាយ៧ត្រូវបានកើតឡើងរួចទៅហើយ។ពួកជំនុំទាំងអស់ត្រូវបានគ្រប់គ្រងដោយកាតូលិក និងការមកដល់នៃពេលវេលាចុងក្រោយ។
“ខ្ញុំឃើញសហរដ្ឋអាមេរិចទាំងអស់ដូចជានៅទទេ។ ហើយពេលវេលាកំពុងតែកន្លងទៅ វានៅចន្លោះឆ្នាំ៣៣ និង៧៧ ហើយសេចក្តីភ័យខ្លាចកំពុងតែដើរឆ្លងកាត់ពេលនោះ។
យើងកំពុងតែអង្គុយនៅលើផើងម្ស៉ៅមួយ។អ្វីទាំងអស់រួចរាល់ទៅហើយ។
93
អូ!! ប៉ុន្តែព្រះវរបិតាដ៏អស្ចារ្យរបស់យើង ដែលទ្រង់បានសន្យានឹងយើង!!!តើមិនវិសេសទេឬអីដែលយើងធ្វើជាអ្នកបំរើព្រះគ្រីស្ទនោះ? គ្រប់ការទាំងអស់ដែលទ្រង់​បា​នសន្យា តើមិនវិសេសទេឬអី? យើងមានឯកសិទ្ឋិពិសេសក្នុងការរស់នៅ។យើងមានសិទ្ឋពិសេសដែល ទ្រង់បានប្រទានមកយើងរាល់គ្នា ដែលអាចឲ្យយើងដឹងពីភាពអាថ៌កំបាំងនៃចិត្តដឹងពីគ្រប់ការទាំងអស់របស់ខ្លួនយើង ហើយមានអណ្តាតភ្លើងដែលនឹងឆេះក្នុងចិត្តយើង ដែលនឹងធ្វើឲ្យយើងដឹងសេចក្តីទាំងអស់។
តើអ្នករាល់គ្នាមិនមានសេចក្តីអំណរទេឬអីដែលយើងនៅជាក្រុមក្នុងរាត្រីនេះ សូមរក្សាសេចក្តីជំនឿរបស់អ្នករាល់គ្នា។ ពីព្រោះនោះជាបញ្ញត្តិរបស់ទ្រង់។“កុំឲ្យខ្លាចឡើយកូនតូចអើយ។ ព្រះហឬទ័យដ៏សុចរិតនៃព្រះ​វរបិតារបស់អ្នកនឹងប្រទាន​ឲ្យអ្នកបាននគរមួយ។ លើកលែងតែពេលវេលាត្រូវបានកាត់បន្ថយនោះនឹងគ្មាននរណាម្នាក់បានសង្រ្គោះឡើយ។”
សូមមើលយើងកំពុងតែនៅក្នុងពេលវេលានោះ។
94
Pentecost ចេញពីវត្តមានរបស់ព្រះ គឺមានក្រុមមួយដែលបានចេញពីព្រះ។ប៉ុន្តែសូមមើល កូនកំលោះមកហើយ។
នៅពេលដែលការនោះបានកើតឡើងនៅក្នុងយាមនិមួយៗ។ សូមចាំថា មានយាមចំនួន៧។ ហើយកំពុងតែស្ថិតនៅក្នុងយាមចុងក្រោយ។ ប៉ុន្តែស្រ្តីព្រហ្មចារីទាំងនោះបានជិះលើសេះត្រលប់ទៅវិញ។អាម៉ែន។ អូ!! តើនោះជាអ្វី? ព្រះវិញ្ញាណបរិសុទ្ឋតែមួយ។
ដូចដែលយើងបានរៀនកាលពីនៅក្នុងសាលារៀនថ្ងៃអាទិត្យលោកយ៉ូសែប បានធ្វើឲ្យបងប្អូនរបស់ខ្លួនស្គាល់។ គាត់បានដេញកូនក្រមុំរបស់គាត់ចេញ ហើយបញ្ជូនពួកគេទៅក្នុងរាជវាំង។គាត់ឈរឡើងតែឯងនៅមុខពួកយូដា ហើយនិយាយថា “ខ្ញុំនេះហើយជាយ៉ូសែប ជាបងប្អូនរបស់អ្នករាល់គ្នា”។
សូមមើលទៅកាន់ព្រះគម្ពីរតើកន្លែងណាដែលបាននិយាយពីថ្ងៃដំបូងដែលពួកគេកាន់ទុក្ខ ហើយរាល់ផ្ទះទាំងអស់ត្រូវកាន់ទុក្ខចំពោះពួកគេ។
ពួកគេនិយាយថា “តើអ្នកធ្វើឲ្យពួកគេភ័យខ្លាចនៅកន្លែងណា?”
“នៅក្នុងផ្ទះនៃមិត្តភក្តិរបស់ខ្ញុំ”
លោកយ៉ូសែបនិយាយថា“សូមកុំឲ្យខឹងនឹងអ្នករាល់គ្នាអី ពីព្រោះព្រះទ្រង់បានធ្វើការនេះ​ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នា”។ តើអ្វីទៅ? ជីវិតនៃពួកជំនុំ ពួកសាសន៍ដទៃ ព្រោះព្រះនាមទ្រង់ធ្វើឲ្យពួកគេរង្គើរ។
95
អូ!! បងប្អូនទាំងអស់គ្នា ពេលនេះយើងដល់ទីបញ្ចប់ហើយ។ យើងនៅទីនេះ!!សូមអ្នករាល់គ្នាទទួលបានព្រះ​ពរនៅក្នុងព្រះនាមព្រះអម្ចាស់។ សូមយើងច្រៀងចំរៀងចុងក្រោយជាមួយគ្នា។
សូមព្រះប្រទានពរដល់អ្នករាល់គ្នា
ចិត្តរបស់យើងនៅក្នុងសេចក្តីស្រឡាញ់
ការប្រកបគ្នាយ៉ាងជិតស្និត
ដូចមានពីដើម
សូមស្តាប់ អ្នកទាំងអស់គ្នា។ បើសិនជាអ្នកណាម្នាក់នៅក្នុងពួកអ្នករាល់គ្នាដែលមានដំណើរជីវិតដ៏វែងឆ្ងាយ ហើយមានភាពល្ងីងជូរចត់នៅក្នុងចិត្ត សូមស្តាប់ខ្ញុំក្នុងពេលនេះ។សូមអ្នករាល់គ្នាចេញពីវាឥឡូវនេះ។ កុំអនុញ្ញាតិឲ្យវាមានអំណាចលើអ្នករាល់គ្នានោះឡើយ។
96
Missing Text
97
Missing Text
98
Missing Text