យុគសម័យព្រះវិហារ Pergamean

Jeffersonville, Indiana, USA

60-1207

1
រាត្រី​​នេះ​យើង​ពិត​ជា​មាន​សេចក្តី​អំណរ​ដែល​យើង​បាន​ជួប​គ្នា​សារ​ជា​ថ្មី​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​អម្ចាស់។​ការ​ពី​យប់​ម៉ិញ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​សហស្ស​វត្សថ្មី​បាន​មក​ដល់។​ហើយ​ពេល​នេះ​​យើង​​មា​នសំនួរ​មួយ​ចំនួន​តាម​ខ្ញុំ​ដឹង​ខ្ញុំ​នឹង​ទុក​សំនួរ​ទាំង​នោះ​ហើយ​យើង​នឹង​អធិស្ឋាន​ទាំង​អស់​គ្នា។​ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ​នឹង​​ឆ្លើយ​តាម​ដែ​លខ្ញុំ​អាច​ធ្វើ​បាន។
2
(បើ​សិន​អ្នក​ប្រាប់​លោក​Doc​គាត់​នឹង​បញ្ចាំង​ភ្លើង​មក​លើ​ខ្ញុំ។​ខ្ញុំ​មិន​មែន​នៅ​ក្រោម​ភ្លើង​បញ្ចាំង​នោះ​ទេ។ខ្ញុំ​មិន​មែន​ជា​គ្រូ​អធិប្បាយ​នៅ​ក្រោម​ភ្លើង​បញ្ចាំង​នោះ​ទេ។ ខ្ញុំ​គិត​ថា​ជា​ការ​ប្រសើរ​សូម​កុំ​​ឲ្យ​មាន​វា​អី។ កាល​ពី​យប់​ម៉ិញ...ខ្ញុំ​បាន​សូម​ពី​ការ​នេះ​ដែរ។​បាទ!!​បាទ!!​សូម​បើក​វា​ប៉ុណ្ណឹង​បាន​ហើយ។​ប៉ុណ្នឹង​ពិត​ជា​ប្រសើរ។ ពេល​ខ្លះ​ខ្ញុំ​មិន​ចូល​ចិត្ត​ពន្លឺ​ដែល​ចាំង​លើ​អ្នក​រាល់​គ្នា​ខ្លាំង​ពេក​នោះ​ទេ។​បើ​សិន​ជា​ប៉ុណ្នឹង​វា​ពិត​ជា​ប្រសើ​រព្រោះ​ខ្ញុំ​អាច​មើល​ឃើញ​ច្បាស់។ សូម​អរគុណ លោក​Doc។)
3
អ្នក​រាល់​គ្នា​ដឹង​​ទេ​យើង​មិន​អាច​នឹង​រៀន​ចប់​​មេរៀន​ពី​សម័យ​កាល​នៃ​ពួក​ជំនុំ​ទាំង​អស់​ទេ។​ហើយ​ថ្ងៃ​នេះ​នៅ​ពេល​ដែល​ខ្ញុំ​មើល​សេចក្តី​បង្រៀន​នេះខ្ញុំ​បាន​និយាយ​ទៅ​កាន់​ភរិយា​របស់​ខ្ញុំ​ថា​“អូ!!​បង​មាន​អត្ថ​បទ​៥០​ទៀត​ដើម្បី​នឹង​អធិប្បាយបន្ទាប់​ពី​អត្ថ​បទ​មួយ​នេះ”។​ហើយ​ប្រហែល​ជា​នៅ​ពេល​ដែល​យើង​សរសេរ​វា​នៅ​ក្នុង​សៀវ​ភៅ​យើង​នឹង​មាន​បន្ថែម​ជា​ច្រើន​ទៀតផង។
4
ខ្ញុំ​អត់​ឃើញ​លោក​West នៅ​ទី​នេះ? សុខ​សប្បាយ​ទេ​លោក​West?ខ្ញុំ​ទើប​តែ​បាន​លឺ​ដំណឹង​ថា​​គ្រួ​សារ​ក្រោយ​របស់​លោក​Doulton​មក​ទីនេះ​ទាំង​អស់​គ្នា។​តើ​មាន​១០​នាក់​ឬ? អូ!! មាន​៩​នាក់។ អ្នក​រាល់​គ្នា​ចាំ​ថា​នេះ​នៅ​ក្រោម​ស្ថាប័ន​​ថ្មី​មួយ​នៅ​ពេល​ដែល​ព្រះ​ទ្រង់​​ប្រាប់​គាត់​ថា​​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់​បំរើ​ព្រះ​អង្គ។ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​គាត់ដោយ​យើង​បាន​ឈរ​នៅ​ទី​នេះដោយ​មិន​បាន​ដឹង​ថា​​ខ្ញុំ​ត្រូវ​និយាយ​យ៉ាង​ណា​នោះ​ទេ។ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​បាន​មាន​បន្ទូល​ថា​“អញ​បាន​ឲ្យ​ឯ​មា​នគ្រួសារ”។ អ្នក​រាល់​គ្នា​ឃើញ​ហើយ​គឺ​ពួក​គាត់​ទាំង​អស់​នេះ។សូម​មើល​ពី​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ។ ព្រះ​បន្ទូល​របស់​ទ្រង់​ពិត​ជា​អស្ចារ្យ។ព្រះ​បន្ទូល​ទ្រង់​មិន​ដែល​បរាជ័យ​ឡើយ។
5
បាទ!! ថ្ងៃ​នេះ​យើង​នឹង​មិន​និយាយ​ពី​ការ​ព្យាបាល​នោះ​ទេ។យើង​នឹង​ព្យាយាម​ចំនាយ​ពេល​​ចំពោះ​ផ្នែក​នោះ​នៅ​ពេល​ដែល​យើង​និយាយ​ពី​សេចក្តី​ទំនាយ។សំរាប់​យប់​នេះ​​ខ្ញុំ​នឹង​ព្យាយាម​និយាយ...បើ​ខ្ញុំ​អាចយើង​នឹង​បាន​រៀន​ពី​ផ្នែក​នៃ​ប្រវត្តិ​សាស្រ្ត​នៃ​សម័យ​កាល​នៃ​ពួក​ជំនុំ​គឺ​សម័យ​កាល​ទី​២ ឬ​ទី​៣។ តើ​អ្នក​រាល់​ចង់​រៀន​ពី​វា​ទេ?
ឥឡូវ​នេះ​ ខ្ញុំ​ដឹង​​ថា​ពិត​ជា​អស្ចារ្យ​ដែល​ព្រះ​អម្ចាស់​យេស៊ូវ​ទ្រង់​ប្រទាន​ពរ​សំរាប់​ពួក​យើងហើយ​ប្រទាន​មក​យើង​នូវ​ការ​ទាំង​អស់​នេះ​។​យើង​សូម​កោត​សរសើរ​អស់​ពី​ចិត្ត​របស់​យើង​ដែល​យើង​បាន​ដឹង​មុន​ពេល​ដែល​ត្រូវ​កើត​មក​ក្នុង​ពេល​អនាគត។ទ្រង់​ជ្រាប​​ពី​ទី​បញ្ចប់​តាំង​ពី​​ដំបូង​មក​ម្លេះ។​ដូច្នេះយើង​មាន​សេចក្តី​អំណរ​ចំពោះ​ការ​ទាំង​នេះ។​យើង​ទុក​ចិត្ត​លើ​​ព្រះ​អង្គ​ក្នុង​ការ​ប្រទាន​ពរ​មក​យើង​រាល់​គ្នា។
6
តើ​អ្នក​រាល់​គ្នា​មាន​ដឹង​ទេ? កាល​ពី​យប់​ម៉ិញ​បន្ទាប់​ពី​កម្ម​វិធី​ចប់​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ទ្រង់​បាន​ប្រទាន​មក​យើង​នូវ​សារ​ចំនួន​បីនិង​ព្រលឹង​បី​ផង​ដែរ។​នៅ​ពេល​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​គឺនៅ​ក្នុង​សេចក្តី​បក​ប្រែ​ចុង​ក្រោយ​ថា​“ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក​ពួក​ជំនុំ...”។​អូ!!​“អ្នក​អ្នក​ណា​ដែល​មា​នត្រចៀក​សូម​ស្តាប់​សេចក្តី​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក​​ពួក​ជំនុំចុះ”។ គឺ​ព្រះ​វិញ្ញាណ​​មាន​បន្ទូល​តាម​រយៈ​អំណោយ​ទាន​នៃ​ពួក​ជំនុំ។
អូ!! ប្រហែល​ជា​អ្នក​រាល់​គ្នា​នៅ​តែ​រក្សា​ពាក្យ​នេះ។​សូម​រក្សាវា។​ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន។​សាតាំង​អាច​នឹង​ចូល​មក​ជា​មួយ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​នៅ​ទី​បំផុត។​ត្រូវ​ប្រាកដ​ថា​គ្រប់​ពេល​ជា​ការ​ងារ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។​ហើយ​បើ​សិន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ទ្រង់​នឹង​មាន​បន្ទូល​មក​អ្នក​រាល់​ពីការ​ដែល​កើត​ឡើង​យ៉ាង​ច្បាស់​លាស់។​ការ​នេះ​ស្អាង​ឡើង​សំរាប់​ពួក​ជំនុំ។​បើ​អ្នក​នៅ​តែ​រក្សា​ពាក្យ​នោះ​ព្រះ​នឹង​ប្រទាន​ឲ្យ​អ្នក​ថែម​ទៀត​។
7
មាន​​អ្នក​មក​សួរ​បង​ប្អូន​យើង​ថា​តើ​ពេល​ណា​ទើប​មាន​កម្មវិធី​នៃ​ការ​ប្រោស​ឲ្យ​ជា។ឥឡូវ​ នៅ​ពេល​ដែល​កម្ម​វិធី​នេះ​ចប់​គឺ​នៅ​ថ្ងៃ​អាទិត្យ​ពេល​ល្ងាច​ខ្ញុំ​នឹង​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ដើម្បី​សំរាក​បំពង់​ក​របស់​ខ្ញុំ។​ហើយ​នៅ​ព្រឹក​​ថ្ងៃ​​អា​ទិត្យ​បន្ទាប់​បើ​ព្រះ​សព្វ​ព្រះ​ហឬ​ទ័យ​យើង​នឹង​មាន​កម្មវិធី​នៃ​ការ​ប្រោស​ឲ្យ​ជា។យើង​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​អាច​មួយ​សប្តាហ៍​ទៀត​គឺ​នៅ​ថ្ងៃអាទិត្យ​ទី​១៨​ពេល​ព្រឹក។លោក​Neville ​គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី​១៨​ណា​យើង​នឹង​អធិដ្ឋាន​សំរាប់​អ្នក​ឈឺ។
សំរាប់​គ្រូ​គង្វាល​របស់​យើង​(តាម​ពិត​ខ្ញុំ​មិន​ដែល​មាន​ឱកាស​បាន​និយាយ​ច្រើន​​ពី​គ្រូ​គង្វាល​របស់​យើង​ទេ)​។​ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នក​រាល់​បាន​ជួប​ជា​មួយ​នឹង​គ្រូ​គង្វាល​របស់​យើង​ដែរ។​គាត់​ជា​បង​ប្អូន​ដ៏​ពិត​របស់​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ។​យើង​ពិត​ជា​រីក​រាយ​ដោយ​យើង​មាន​បង​ប្រុស​ដែល​ចេញ​ពី​គ្រួសារ​មេតូឌីស​ហើយ​យើង​ទាំង​អស់​គ្នា​ស្គាល់​គាត់​ហើយ​គឺ​លោក​Orman​Neville​។​អ្នក​ដែល​នៅ​ជុំ​វិញ​នេះ​សុទ្ឋ​តែ​ស្គាល់​គាត់។ហើយ​គ្មាន​អ្នក​ណា​ម្នាក់​រិះគន់​ពី​ជីវិត​របស់​គាត់​នោះ​ទេ។​គាត់​មិន​ចូល​ចិត្ត​ឲ្យ​ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ​ឡើយ​ប៉ុន្តែ​ដែល​ខ្ញុំ​ឲ្យ​ផ្កា​ក្រពុំ​ដល់​គាត់​​ក្នុង​ពេល​នេះជា​ជាង​ដែល​ខ្ញុំ​ឲ្យ​កំរង​ផ្កា​ដល់​គាត់​បន្ទាប់​ពី​គាត់​ចាក​ចេញ​ទៅ។
8
មាន​យប់​មួយ​ពេល​ដែល​ខ្ញុំ​បាន​ចាក​ចេញ​ពី​ព្រះ​វិហារ​មាន​ម្នាក់​និយាយ​មក​ខ្ញុំ​ថា​“អូ!! លោក​Branham ខ្ញុំ​ពិត​ជា​កោត​សរសើរ​ចំពោះ​សេចក្តី​អធិប្បាយ​របស់​លោក​មែន”។
ហើយ​ខ្ញុំ​និយាយ​ថា​“សូម​អរគុណ”។
ដូច្នេះ​អ្នក​ទាំង​អស់​ដែល​ឈរ​នៅ​មាត់​ទ្វារ​ (តាម​ពិត​ទៅ​វា​មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ទី​នេះ) និយាយ​ថា​“សូម​ព្រះ​ប្រទាន​ពរ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ប្រាប់​ខ្ញុំ​យ៉ាង​ដូច្នេះ​ទេ”។​“ខ្ញុំ​ថ្វាយ​ការ​សរសើរ​ទាំង​អស់​ដល់​ព្រះ”។
ខ្ញុំ​បាន​និយាយ​ថា​“បាទ! គឺ​ដូច្នេះ​ហើយ”។ “ខ្ញុំ​ចូល​ចិត្ត​ការនេះ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្តវា។” ហើយ​ខ្ញុំ​ថា​ “ខ្ញុំ​ត្រូវ​តែ​មាន​សេចក្តី​ពិត”។
ខ្ញុំ​និយាយ​ថា “វា​មាន​ភាព​ខុស​គ្នា​មួយ​រវាង​​ខ្ញុំ​ហើយ​នឹង​អ្នក​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​វាតែ​អ្នក​អត់​ទេ”។បើ​សិន​អ្នក​យក​កូន​តូច​ណា​មួយហើយ​សរសើរ​វា​នោះ​វា​នឹង​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ហើយ​ព្រះ​តែង​តែ​ប្រាប់​កូន​របស់​ទ្រង់​នៅ​ពេល​ដែល​គេ​ធ្វើ​ត្រូវ។អ្នក​នឹង​ប្រាប់​ដល់អ្នក​ណា​ម្នាក់​​នៅ​ពេល​ដែល​គេ​ធ្វើ​ខុស ដូច្នេះ​ហេតុ​អី​បាន​ជា​មិន​ប្រាប់​គេ​នៅ​ពេល​ដែល​គេ​ធ្វើ​ត្រូវ?
9
ដូច្នេះ​ខ្ញុំ​ពិត​ជា​អរ​ព្រះ​គុណ​ព្រះ​សំរាប់​លោក​Neville​ដែល​ជា​គ្រូ​គង្វាលរបស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ហើយ​សូម​មើល​គាត់​មាន​កំណើត​មក​ពី​គ្រួសារ​មេតូឌីស។​ប៉ុន្តែ​សូម​អ្នក​រាល់​គ្នា​​មើល​ការ​​ដែល​ព្រះ​វិញ្ញាណធ្វើ​...ហើយនាំប្រទាន​ឲ្យ​គាត់​មាន​​អំណោយ​ទាន​​ទាំង​នេះនិង​ការ​ដែល​ព្រះ​វិញ្ញាណ​ប្រើ​គាត់​នៅ​ពេល​ដែល​គាត់​មិ​នប្រើ​គំនិត​របស់​ខ្លួន​នោះ​ឡើយ។
ខ្ញុំ​ពិត​ជា​អរគុណ​ព្រះ​សំរាប់​ប្អូនប្រុស​JuniorJackson​ដែល​គាត់​ពិត​ជា​មាន​អំណាយ​ដ៏​អស្ចារ្យ​ដែល​មក​ពី​ព្រះ។
10
ហើយ​សូម​នៅ​តែ​រក្សា​ការ​បន្ទាប​ខ្លួន។​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ​វិហារ​នេះ​មាន​ការ​មួយ​ដែល​ត្រូវ​ធ្វើ​ហើយ​សូម​កុំ​ឈប់​ធ្វើវា​ដើម្បី​បាន​អ្វី​ផ្សេង​ឡើយ។​សូម​ឲ្យ​វា​​ចូល​ទៅ​ក្នង​អ្នក​រាល់​គឺ​គ្រប់​ការ​ទាំង​អស់​សំរាប់​ព្រះ។​សូម​អ្នក​រាល់​គ្នា​កុំ​ចង់​និយាយ​ភាសា​ដទៃ​ឬ​បក​ប្រែ​ឡើយ។​តែ​សូម​ព្យាយាម​ធ្វើ​ការ​ល្អ​ហើយ​ត្រូវ​តែ​រក្សា​ការ​ល្អ​នោះ។សូម​កុំ​ឲ្យ​មាន​ចិត្ត​ព្យាបាទ ចិត្ត​ច្រណែន គុំគួន​ឡើយ។​សូម​កុំ​មាន​ភាព​ល្វី​ជូរ​ចត់​ណា​មួយ...
មិន​ខ្វល់​ថា​អ្នក​ណា​ម្នាក់​អាក្រក់​យ៉ាង​ណា​មិន​ខ្វល់​តើ​គេ​និយាយ​អាក្រក់​យ៉ាង​ណា​​ពី​អ្នក​រាល់​គ្នា​សូម​កុំ​គិត​​ពី​សេចក្តី​អាក្រក់​ណា​មួយ​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដើម្បី​ប្រឆាំង​នឹក​គេ​​ឡើយ​បើ​មិន​ដូច្នេះ​ទេ​សេចក្តី​អាក្រក់​នឹង​នៅ​ក្នុង​អ្នក​ហើយ​វា​នឹង​ធ្វើ​ការ​ជា​មួយ​អ្នក​ជា​មិន​ខាន។​​សូម​អ្នក​រាល់​គា្ន​គ្រប​បាំង​វា​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ការ​លន់​តួ​បាប​និង​ភាព​ត្រឹម​ត្រូវ​ជា​និច្ច។​ហើយ​ត្រូវ​ធ្វើ​ការ​ល្អ​ជា​មួយ​អ្នក​ដែល​ធ្វើ​ការ​អាក្រក់​នឹង​អ្នក​រាល់​គ្នា។“បើ​អ្នក​ធ្វើ​ការ​ល្អ​ជា​មួយ​នឹង​អ្នក​ដែល​ធ្វើ​ការ​ល្អ​នឹង​អ្នកតើ​យ៉ាង​ម៉ិច?” ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា​“សូម​កុំ​ឲ្យ​ធ្វើ​ដូច​ជា​អ្នក​មាន​បាប​ឡើយ”។
គ្រប់​គ្នា​អាច​ធ្វើ​ការ​ល្អ​​ជា​មួយ​នឹង​អ្នក​ដែល​ធ្វើ​ការ​ល្អ​នឹង​ខ្លួន​បាន​តែ​សូម​ក៏​ត្រូវ​ធ្វើ​ការ​ល្អ​ជា​មួយ​នឹង​អ្នក​ដែល​ធ្វើ​អាក្រក់​នឹង​អ្នក​ដែរ។​ត្រូវ​ធ្វើ​អ្វី​មួយ​ដល់​អ្នក​ណា​​ដែល​មិន​បាន​ធ្វើ​មក​អ្នក។​ត្រូវ​និយាយ​ការ​ល្អ​ជា​មួយនឹង​អ្នក​ដែល​និយាយ​ការ​អាក្រក់​មក​អ្នក​ដែរ។​​ហើយ​ធ្វើ​ដូច្នេះ​នោះ​អ្នក​រាល់​គ្នា​កំពុង​តែ​រក្សា​ភាព​ល្វើង​ជូរ​ចត់​នៅ​ក្រៅ​ចិត្ត​អ្នក​ហើយ។​ហើយ​អ្នក​នឹង​មាន​សេចក្តី​ស្រឡាញ់​ជា​មួយ​នឹង​មនុស្ស​គ្រប់​គ្នា។
11
ឥឡូវ​អ្នក​និយាយថា​“បាទ!!​ពួក​គេ​បាន​ធ្វើ...”​យើង​មិន​កាត់​ទោស​គេ​ទេ។​ព្រះ​ទ្រង់​ជា​អ្នក​កាត់​ទោស​វិញ។ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ចង់​ឲ្យ​កូន​តូច​ណា​មួយ​ត្រូវ​វិនាស​ឡើយ តើ​មែន​ទេ? គឺ​ពិត​ជា​អញ្ចឹង​ហើយ។ មិ​នខ្វល់​ថា​គេ​ជា​អ្នក​ណា​ឡើយ​អ្នក​រាល់​គ្នា​មិន​ចង់​ឡើយ។​ដូច្នេះ​សូម​ព្យាយាម​ធ្វើ​ល្អ​ជា​មួយ​នឹង​ពួក​គេ។​ត្រូវ​ដឹង​ថា​សេចក្តី​ស្រឡាញ់​គ្រប​បាំង​អស់​ទាំង​អំពើ​បាប។​បាទ!!​លោក!!​សេចក្តី​ស្រឡាញ់​គឹ​ពិត​ជា​ល្អ​សំរាប់​គ្រីស្ទានត្រូវ​មា​នសេចក្តី​ស្រឡាញ់​របស់​ព្រះ។
បើ​សិន​ជា​មាន​អ្នក​ណា​ម្នាក់​ឈរ​ឡើង​ហើយ​និយាយ​ថា​អ្នក​ជា​អ្នក​មាន​ឬ​និយាយ​យ៉ាង​ណា​មួយ​ពី​ឈ្មោះ​របស់​អ្នកសូម​អ្នក​កុំ​ធ្វើ​ដូច​ដែល​អ្នក​នោះ​និយាយ​ឡើយ។ បើ​អ្នក​មិន​អាច​ធ្វើ​បាន​ទេសូម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​នោះ។​ប៉ុន្តែ​ក្នុង​ចិត្ត​របស់​អ្នក​​គួរ​តែ​និយាយ​ថា​“បើ​សិន​ជា​អ្នក​យល់​ពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំដែរ”។​ ត្រូវ​មាន​សេចក្តី​ល្អ​ជា​មួយ​គាត់​ជា​និច្ច។ទោះ​បី​ជា​យើង​ឃើញ​ខុស​គ្នា​ទោះ​ដូច​ជា​ទិស​ខាង​កើត​ឬ​ខាង​លិច​ក្តី​អ្នក​មិន​ត្រូវ​ធ្វើ​ឲ្យ​វា​មាន​ភាព​ខុស​គ្នា​ឡើយ។
12
ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​កាល​ពី​យប់​មុន​គឺ​ខ្ញុំ​មាន​ប្អូន​ប្រុស​ម្នាក់​គាត់​ឈ្មោះ​Melvin​។​គាត់​មាន​កំពស់​ខ្ពស់​មាន​សក់​ទង​ដែង។​ឥឡូវ​នេះ​យើង​មើល​ទៅ​មិន​ដូច​គ្នា​ទេ​ពី​ព្រោះ​យើង​មិន​ដែល​មាន​ទំនាក់​ទំនង​នឹង​គ្នា​ឡើង។ឆន្ទៈ​របស់​យើង​ខុស​គ្នា ហើយ​គោល​ដៅ​របស់​ពួក​យើង​ក៏​ខុស​គ្នា​ដែរ។ ប៉ុន្តែម្តាយ​របស់​គាត់​ជា​ម្តាយ​របស់​ខ្ញុំ​ឪពុក​របស់​គាត់​ជា​ឪពុក​​របស់​ខ្ញុំ​គាត់​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ​សូម​មើល​ពី​ព្រោះ​យើង​កើត​នៅ​ក្នុង​គ្រួសារ​តែ​មួយ។
ឥឡូវ​យើង​ខុស​គ្នា។​Melvin​មិន​មែន​ជា​គ្រីស្ទាន​ទេហើយ​គាត់​ចូល​ចិត្ត​បាល់​ទះការ​ប្រណាំង​សេះនិង​ការ​ជា​ច្រើន​ទៀត​ស្រដៀង​នេះ។​ហើយ​គាត់​ចូល​ចិត្ត​នំសុកូឡា​ដូច្នេះ​ខ្ញុំ​ប្រាកដ​​ថា​យើង​ខុស​គ្នា។ខ្ញុំ​មិន​ចូល​ចិត្ត​ការ​ប្រណាំង​សេះ​ឬ​បាល់​ទះ​ឡើយ។​ខ្ញុំ​ចូល​ចិត្ត​ការ​ស្ទូច​ត្រី​និង​ការ​បរបាញ់​តែ​គាត់​មិន​អាច​ធ្វើ​ដូច​ខ្ញុំ​បាន​ឡើយ។ហើយ​ខ្ញុំ​ក៏​មិន​អាច​នឹង​ធ្វើ​ដូច​គាត់​បាន​ដែរ។​គាត់​ចូល​ចិត្ត​នំសុកូឡា​ហើយ​ខ្ញុំ​ចូល​ចិត្ត​ផ្លែ​Cherry​។​ខ្ញុំ​មិន​និយាយ​កុហក​នោះ​ទេ។
13
មាន​ពេល​មួយ​នៅ​ក្នុង​​កិច្ច​ប្រជុំ​មួយ ខ្ញុំ​បាន​ញុំា​នំ​សុកូឡា។ហើយ​នៅ​យប់​បន្ទាប់​ ខ្ញុំ​មាន​នំសុកូឡា​ចំនួន​៥ និង​នំ​ធ្វើ​ពី​ផ្លែ​Cherry​ដែរ។​ខ្ញុំ​មាន​នំផ្លែ​Cherry​ប្រហែល​ជា​៤​ឬ​៥​ដុំដែល​ប្អូន​ស្រី​របស់​ខ្ញុំ​បាន​ចំអិត​វា​ឲ្យ​ខ្ញុំ។ពី​ព្រោះ​យើង​មាន​ពិធី​បុណ្យ​ខួប​កំនើត!!​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​និយាយ​ពី​ការ​ទាំង​នេះ​ទេ។​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​នោះ​គឺ​យើង​​មាន​ភាព​ខុស​គ្នា។
ប៉ុន្តែ​ ទោះ​បី​ជា​គាត់​ជា​អ្នក​ណា​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ស្រឡាញ់​គាត់​ដែរ។គាត់​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ។ គាត់​មិន​មែន​ជា​គ្រីស្ទាន​ទេពី​ព្រោះ​គាត់​មើល​ឃើញ​របស់​ទាំង​អស់​ក្នុង​លក្ខណៈ​ផ្សេង។​សំរាប់​ខ្ញុំ​ខ្ញុំ​ឃើញ​របស់​ទាំង​អស់​នៅ​ក្នុង​ពន្លឺ​របស់​ព្រះ​គ្រីស្ទ។​ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ក៏​ខ្ញុំ​មិន​អាច​និយាយ​ថា​គាត់​មិន​មែន​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ​បាន​ឡើយពី​ព្រោះ​យើង​ជា​បង​ប្អូន​ដែល​កើត​នៅ​ក្នុង​គ្រួសារ​តែ​មួយ។
14
កាល​ពី​ល្ងាច​ម្សិល​មិញ​ខ្ញុំ​មាន​អត្ថ​បទ​ដក​ស្រង​មួយ...ហើយ​​ខ្ញុំ​បាន​ចាំ​ថា​ការ​មួយ​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​ក្រុម​ជំនុំ​គឺ​ថា​មាន​រឿ​ង​ជា​ច្រើន​នៅ​ក្នុង​ការ​​ប្រជុំ​នេះដែល​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល។តើ​អ្នក​រាល់​គ្នា​មាន​ចង​ចាំ​ទេ? វា​ក៏​ត្រូវ​បាន​ថត​ទុក​ដែរ។យប់​មិញ​ការ​​រឿង​មួយ​​ក្នុង​ចំនោម​រឿង​ទាំង​នោះ​ត្រូវ​បាន​បើក​សំដែង។ហើយ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​ទទួល​បាន​សេចក្តី​នោះពី​ព្រោះ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​បាន​បង្ហាញ​អ្នក​រាល់​គ្នានោះ​គឺ​ជា​ស្ថាន​នរក​​ដែ​លត្រូវ​នៅ​អស់​កល្ប។គ្មាន​សេចក្តី​ណា​មួយ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ព្រះ​គម្ពីរ​ពី​ការ​នេះ​ទេ។វា​មិន​ត្រូវ​នៅ​ជា​រៀង​រហូត​ឡើយ។
បើ​សិន​ជា​វា​មាន​រហូត នោះ​វា​នឹង​ត្រូវ​ឆេះ​ជា​រៀង​រហូតហើយ​អ្នក​នឹង​ត្រូវ​មា​នជីវិត​ជា​រៀង​រហូត​ដែរ គឺ​អ្នក​រាល់​គ្នា​មាន​ជីវិត។ ​ប៉ុន្តែ​ជីវិត​មាន​លក្ខណៈ​តែ​មួយ​ប៉ុណ្ណោះ។នោះ​គឺ​នៅ​ក្នុង​ព្រះ។ហើយ​ព្រះ​គម្ពីរ​មិន​បាន​ប្រាប់​យើង​ពី​ស្ថាន​នរក​ដែល​ត្រូវ​នៅ​រហូត​នោះ​ទេ​តែ​បាន​ប្រាប់​យើង​ថា​មាន។​ដូច្នេះ​វា​អាច​មាន​រយៈ​ពេល​១០០០០​លាន​ឆ្នាំ។​ខ្ញុំ​មិន​បាន​ដឹង​ពី​ការ​នេះឡើយ។ប៉ុន្តែ​វា​ត្រូវ​តែ​បញ្ចប់។
ខ្ញុំ​ត្រូវ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​នេះ។​ខ្ញុំ​អាច​រក្សា​វា​បាន​ពី​ក្រុម​ជំនុំ​ហើយ​វា​អាស្រ័យ​លើ​ខ្ញុំ​ថា​តើ​ខ្ញុំ​និយាយ​វា​ឬ​អត់។​មាន​រឿង​ជា​ច្រើន​នៅ​ទី​នេះ​ដែល​អាស្រ័យ​ថា​តើ​ខ្ញុំ​ត្រូវ​និយាយ​ឬ​ក៏​អត់។​ហើយ​រាល់​យប់​យើង​មា​នសេចក្តី​ជា​ច្រើន​ដែល​ត្រូវ​និយាយ។
15
ឥឡូវ​ចាប់​ពី​រាត្រី​នេះ​ទៅ​សូម​ចាប់​ផ្តើម​គិត​ដោយ​ប្រើ​គំនិត​ខាង​ឯ​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា។សូម​​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ធ្វើ​ការ​នេះ។​ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​លឺ​ហើយ​​មិន​យល់​ស្រប​ជា​មួយ​សូម​ដើរ​ចេញ​ទៅ​ហើយ​និយាយ​ថា“ឱ!! លោក​Branham ដ៏​កំសត់​អើយ។ លោក​ប្រហែល​ជា​មិន​ដឹង​អ្វី​នោះ​ទេ។ខ្ញុំ​នឹង​អធិស្ឋាន​ឲ្យ​លោក”។​ហើយ​បើ​អ្នក​ធ្វើ​ដូច្នេះ​ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ជា​សេចក្តី​ត្រឹម​ត្រូវ។​សូម​អ្នក​រាល់​គ្នា​អាណិត​អា​សូរ​ដល់​ខ្ញុំ​ហើយ​កុំ​រុញ​ខ្ញុំ​ចេញ​ឡើយ។​ហើយ​ខ្ញុំ​នឹង​ឃើញ​សេចក្តី​ពិត។​ឱ!!​ពិត​ជា​មាន​ពេល​ដ៏​ប្រសើរ​ដែល​បាន​គិត​ពី​រឿង​នេះ។​ខ្ញុំ​អាច​នឹង​ខុស​ព្រោះ​មាន​សេចក្តី​ជា​ច្រើន​ដែល​ខ្ញុំ​មិន​បាន​ដឹង។​ប្រហែល​ជា​អ្នក​រាល់​គ្នា​ដឹង​ដូច្នេះ​សូម​អ្នក​រាល់​អធិស្ឋាន​សូម​ព្រះ​បង្ហាញ​ដល់​ខ្ញុំ​ផង។
ឥឡូវ​ក្រៅ​ពី​ការ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សូម​អ្នក​រាល់​កុំ​អនុញ្ញាតឲ្យ​សេចក្តី​អាក្រក់​បង្ហាញ​អ្នក​ពី​ភាព​ល្វីង​ជូរ​ចត់​ណា​មួយ​នោះ​ឡើយ។​សូម​រក្សា​ព្រលឹង​របស់​អ្នក​រាល់​ឲ្យ​បាន​បរិសុទ្ឋ​ឡើង​ក្នុង​ពេល​នេះ​ពី​ព្រោះ​យើង​កំពុង​តែ​​បញ្ចប់​ពេល​វេលា​នៃ​ប្រវតិ្ត​សាស្រ្ត​របស់​ផែន​ដី​នេះ។​មិត្ត​ទាំង​អស់​គ្នាយើង​កំពុង​តែ​ស្ថិត​នៅ​ឯ​ទិ​បញ្ចប់​ដោយ​គ្មាន​ស្រមោល​នៃ​ភាព​សង្ស័យ​ណា​មួយ​ឡើយ។​
16
ដែល​នឹង​បាន​រៀន​ពី​សម័យ​កាល​នេះ​ពួក​ជំនុំ​ទាំង​នេះយើង​នឹង​ស្វែង​រក​បន្ថែម​ហើយ​នឹង​ដឹង​ទាំង​អស់​នៅ​រាត្រី​នេះ​ផង​ដែរ។
ហើយ​ក្នុង​រាត្រី​នេះ​យើង​នឹង​បង្ហាញ​ពី​សេចក្តី​ពិត​ខាង​ឯ​វិញ្ញាណ​មួយ​ចំនួន​ដល់​អ្នក​រាល់​គ្នា។​សូម​ចាំ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ខាង​ដើម​គឺ​សូម​ឲ្យ​អ្ន​ករាល់​គ្នា​មិន​គំនិត​ខាង​ឯ​វិញ្ញាណ។​ប៉ុន្តែ​សូម​មើល​សេចក្តី​នៅ​ក្នុង​ព្រះ​គម្ពីរ។គឺ​ត្រូវ​តែ​តាម​សេចក្តី​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។
សូម​ចង់​ចាំ​ដែល​អ្នក​និយាយ​ថា​“ខ្ញុំ​ចូល​រៀន​នៅ​ឯ​វិទ្យាល័យ​ចូល​រៀន​នៅ​សាលា​ព្រះ​គម្ពីរ​ខ្ញុំ​បាន​ចូល​រៀន​នៅ​ឯ​សាកល​វិទ្យាល័យ” វា​មិន​គ្រប់​គ្រាន់​ឡើយ។ សូម​មើល​ពួក​ផារ៉ាស៊ីនិង​សាឌូស៊ី​ក៏​មាន​ចំនេះ​ដឹង​ទាំង​នេះ​ដែរតែ​គេ​នៅ​ឆ្ងាយ​ពី​ព្រះ​យេស៊ូវ​រាប់​លានMiles។
17
សេចក្តី​នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​ “នឹង​ត្រូវ​លាក់​កំបាំង​ពី​ភ្នែក​នៃ​អ្នក​ប្រាជ្ញហើយ​ត្រូវ​បើក​ឲ្យ​កូន​ក្មេង​ឃើញ​វិញ”។​ដូច្នេះ​សូម​ឲ្យ​ខ្ញុំ​និង​អ្នក​គឺ​ជា​កូន​ក្មេង​ហើយ​សូម​រើ​បន្ទុក​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង​ចេញដោយ​និយាយ​ថា​“ព្រះ​អង្គ​អើយ​ទ្រង់​ប្រាប់​ទូល​បង្គំ​ហើយ​ទូ​លបង្គំ​នឹង​ស្តាប់​សេចក្តី​ទាំង​អស់​នោះ”។​ហើយ​បន្ទាប់​មក​ត្រូវ​ទទួល​យក​ការ​ត្រួត​ត្រា​ដែល​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។​សូម​អ្នក​រាល់​គ្នា​ចាំ​ពី​សេចក្តី​នេះ។​ ព្រះ​បន្ទូល​ដែល​ត្រូវ​បាន​អធិប្បាយ​ចាប់​ពី​រាត្រី​នេះ​ទៅ​អ្នក​រាល់​គ្នា​មាន​ការ​គ្រប់​គ្រង​ដែល​មក​ពី​ព្រះ​វិញ្ញាណ​របស់​ព្រះពី​ព្រោះ​យើង​កំពុង​តែ​ស្វែង​រក​ភាព​អាថ៌កំបាំង​នៃ​សម័យកាល​របស់​ក្រុម​ជំនុំ។
18
សូម​ចាំ​ផង​ដែរ​នៅ​យប់​ស្អែក​យើង​រៀន​ពី​សម័យ​កាល​នៃ​ពួក​ជំនុំ​ផេ្សងៗ​គ្នា​ជា​រៀង​រាល់​យប់។​ខ្ញុំ​ប្រាកដ​ថា​នៅ​យប់​ស្អែក​យើង​នឹង​មាន​ពេល​ច្រើន​គ្រប់​គ្រាន់​ដើម្បី​រៀន​នូវ​មេរៀន​នោះ។​ប៉ុន្តែ​ដោយ​សារ​ថ្ងៃ​ស្អែក​បង​ប្អូន​មួយ​ចំនួន​ត្រូវ​ធ្វើ​ការ​ដូច្នេះ​ខ្ញុំ​សូម​លើក​យក​ចំនុច​សំខាន់ៗ​មួយ​ចំនួន​​ក្នុង​មេរៀន​នេះមក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា។​អ្នក​អាច​យក​វា​ទៅ​រៀន​នៅ​ផ្ទះ​ហើយ​ខ្ញុំ​នឹង​អធិស្ឋាន​ឲ្យ​គឺ​ខ្ញុំ​នឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា។​សូម​ព្រះ​ប្រទាន​ពរ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​ជា​កូន​របស់​ទ្រង់។
មុន​នឹង​យើង​ចាប់​ផ្តើម​ខ្ញុំ​គិត​ថា​វា​មិន​ខ្លាំង​ពេក​សំរាប់​អ្នក​រាល់គ្នា បើ​សិន​ជា​យើង​អាច​ឈរ...
19
អ្នក​រាល់​គ្នា​ដឹង​ទេ​ខ្ញុំ​ចូល​ចិត្ត​ឈរ​អធិស្ឋាន។​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា​នៅ​ពេល​អ្នក​ឈរ​ហើយ​អធិស្ឋាន​សូម​និយាយ​ថា​“ឱ!​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌។​បន្ទាប់​មក​ឲ្យ​អត់​ទៅ​ដល់​អ្នក​ផ្សេង​ទៀត”។
នៅ​ពេល​ដែល​គេឌាន​ជ្រើស​រើស​​កង​ទ័ព​របស់​ខ្លួន​គឺ​​គាត់​ឲ្យ​ពួក​គេ​ឈរ​ហើយ​អោន​និង​ជាន់​លើ​ទឹក។ហើយ​អ្នក​ណា​ដែល​លិច​គឺ​គេ​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ហើយ​គាត់​ដឹង​​ថា​ពួក​គេ​មិន​អាច​ទៅ​ច្បាំង​បាន​ទេ។ដូច្នេះ​អ្នក​ណា​ដែ​លឈរ​គឺ​ភ្នែក​របស់​​សំលឹង​មើល​ដោយ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា...នេះ​ជា​អ្វី​ដែល​យើង​ធ្វើ គឺ​ឈរ​ហើយ​អធិស្ឋាន។
ខ្ញុំ​ក៏​ជឿ​លើក​ការ​លុត​ជង្គង់​អធិស្ឋាន​ដែរ។​ប៉ុន្តែ​ការ​ឈរ​អធិស្ឋាន​មាន​ន័យ​សំរាប់​យើង​រាល់​គ្នា។​ឥឡូវ​សូម​អ្នក​រាល់​គ្នា​ឱន​ក្បាល​ចុះ​ហើយ​បន្ទាប​ចិត្ត​ដែរយើង​នឹង​អធិស្ឋាន។
20
ព្រះ​វរបិតា​គង់​នៅ​ស្ថាន​សួគ៌​ដែល​ពេញ​ដោយ​ព្រះ​គុណ​ពេល​នេះ​ទូល​បង្គំ​កំពុង​តែ​ឈរ​នៅ​ក្បែរ​បល្ល័ង្ក​នៃ​សេចក្តី​យុត្តិធម៌​របស់​ទ្រង់។​ទូល​បង្គំ​មិន​បាន​ចូល​មក​ដើម្បី​នឹង​សុំ​ទ្រង់​ពី​សេចក្តី​យុត្តិ​ធម៌​ទេ​ពី​ព្រោះ​ទូល​បង្គំ​ទាំង​អស់​គ្នា​នឹង​ត្រូវ​ខូច​ខាត​ទៅ។​តែ​ទូល​បង្គំ​ចូល​មក​សូម​សេចក្តី​មេត្តា​ករុណា​អំពី​ទ្រង់។​ព្រះ​អង្គ​អើយ​សូម​ទ្រង់​ទ្រង់​បង្ហូរ​ព្រះ​វិញ្ញាណ​ទ្រង់​មក​ទូល​បង្គំ​គ្រប់​គ្នា​ក្នុង​រាត្រី​នេះ​គឺ​មិន​មែន​ដោយ​សារ​ទូល​បង្គំ​ល្អ​នោះ​ទេ​តែ​ដោយ​ព្រោះ​ទូល​បង្គំ​មិន​ល្អហើយ​ទូល​បង្គំ​​ដឹង​ហើយ​ទទួល​ស្គាល់​នូវ​ការ​នេះ។​សេចក្តី​ទុច្ចរិត​របស់​ទូល​បង្គំ​នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​ទៅ​ចំពោះ​ទ្រង់។
ទូល​បង្គំ​គ្រប់​គ្នា​ចូល​មក​ដោយ​បន្ទាប់​ខ្លួន​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ​ដែល​នៅ​ខាង​មុខ​ទូល​បង្គំព្រះ​លោហិត​នៃ​ការ​រួប​រួម​របស់​ទ្រង់​ដែល​បាន​ដាក់​នៅ​ក្នុង​ចិត្ត​របស់​ទូល​បង្គំ​គ្រប់​គ្នា​ហើយ​ទូល​បង្គំ​និយាយ​ថា“ព្រះ​​អង្គ​ដែល​មា​នសេចក្តី​មេត្តា​ករុណា​ចំពោះ​មនុស្ស​មាន​បាប​ទូល​បង្គំ​សេចក្តី​មេតា្ត​របស់​ទ្រង់នៅ​ក្នុង​ពេល​នៃ​ការ​ឈឺ​ចាប់​នេះ”។​ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​ព្រះ​បន្ទូល​ទ្រង់​ត្រូវ​បាន​អធិប្បាយ​...​ទូល​បង្គំ​មិន​បាន​ដឹង​ថា​ជា​យ៉ាង​ណា​នោះ​ទេ។​នៅ​ពេល​នោះ​មាន​សំលេង​ស្រែក​ឡើង។ ព្រះ​គម្ពីរ​ត្រូវ​បាន​បិទ​នៅ​លើ​អសនា។ដៃ​ត្រូវ​បាន​លើក​ឡើង​ហើយ​សំលេង​ដែល​ត្រូវ​បាន​ចាក់​ឡើង​ដែរ។​ព្រះ​អាទិត្យ​ត្រូវ​លិច​ទៅ។​ឱ!!​ព្រះ​អង្គ​អើយ​សូម​លាក់​ទូល​បង្គំ។
21
​ហើយ​ទូល​បង្គំ​ដឹង​ថា​គ្មាន​ផ្លូវ​ណា​ដែល​ទូល​បង្គំ​អាច​នឹង​រត់​គេច​បាន​ឡើយ​ប៉ុន្តែ​ទូល​បង្គំ​ត្រូវ​ទៅ​តាម​ទ្រង់។
ទូល​បង្គំ​ឃើញ​ជា​សាសន៍​ត្រូវ​បាក់​បែក​ទៅ។ទូល​បង្គំ​ឃើញ​ព្រះ​បន្ទូល​ត្រូវ​បាន​បំពេញ​សំរេច។ ទូល​បង្គំ​ឃើញ​សាសន៍​អ៊ី​ស្រា​អែល​បាន​ងើប​ឡើង។​ទូល​បង្គំ​ឃើញ​ពី​សារ​ដែល​មក​ដល់​ក្រុម​ជំនុំ​ហើយ​ពេល​វេលា​កំពុង​កន្លង​ទៅពេល​ដ៏​អស្ចារ្យ​កំពុង​ត្រូវ​បាន​សំដែល​ឡើង​ហើយ​ត្រា​ទាំង​៧​ក៏​ត្រូវ​បើក​ឡើង​ដែរ។ព្រះ​អង្គ ព្រះ​អង្គ ឱ! ព្រះ​អង្គ​អើយសូម​មាន​សេចក្តី​មេត្តា​ដល់​ទូល​បង្គំ​គ្រប់​គ្នា។ទូល​បង្គំ​ទូល​សូម​សេចក្តី​មេត្តា​ដែល​មក​អំពី​ទ្រង់។
ក្នុង​នាម​ជា​អ្នក​បំរើ​ទ្រង់​ទូល​បង្គំ​ទូល​បង្គំ​ទូល​សូម​សេចក្តី​មេត្តា​ករុណា​របស់​​ទ្រង់​មក​ដល់​បង​ប្អូន​ទូល​បង្គំ​ទាំង​អស់​គ្នា​ក្នុង​វត្ត​មាន​របស់​ព្រះ​អង្គ។​ព្រះ​អង្គ​អើយ​សូម​កុំ​ឲ្យ​មាន​បង​ប្អូន​ណា​ម្នាក់​ដែល​ព្រលឹង​របស់​គាត់​​មាន​ជាប់​នឹង​អំពើ​បាប​ឡើយ​សូម​ទ្រង់​លាង​សំអាត​ក្នុង​ពេល​នេះ​ដោយ​សារ​ព្រះ​លោហិត​នៃ​ព្រះ​អង្គ​ម្ចាស់​យេស៊ូវ​គ្រីស្ទ​ផង​ដែរដើម្បី​ឲ្យ​ទូល​បង្គំ​ទាំង​អស់​គ្នា​បាន​ជួប​គ្នា​នៅ​លើ​អាកាស​ជា​មួយ​នឹង​ទ្រង់​ដែរ។
ដែល​ទូល​បង្គំ​នឹង​អធិប្បាយ​ព្រះ​បន្ទូល​ទ្រង់​ក្នុង​រាត្រី​នេះ​ព្រះ​វរបិតា​​អើយ​ទូល​បង្គំ​មិន​គ្រប់​គ្រាន់​ទេ។​ព្រះ​អង្គម្ចាស់​អើយគ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំនោម​ទូល​បង្គំ​ទាំង​អស់​គ្នា​គ្រប់​គ្រាន់​នោះ​ឡើយ។​ទូល​បង្គំ​ទទួល​ស្គាល់​ថា​ទូល​បង្គំ​មិន​ដឹង​អ្វី​នោះ​ឡើយ​ប៉ុន្តែ​ទូល​បង្គំ​ទុក​ចិត្ត​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​របស់​ទ្រង់​ថា​ទ្រង់​នឹង​បើ​កសំដែង​មក​ទូល​បង្គំ​គ្រប់​គ្នា​ឲ្យ​បាន​យល់។​ហើយ​សូម​ព្រះ​វិញ្ញាណ​ទ្រង់​ត្រួត​ត្រា​លើ​ចិត្ត​របស់​ទូល​បង្គំ​គ្រប់​គ្នា។​សូម​ទ្រង់​ទទួល​នូវ​សេចក្តី​នេះ​ដែល​ទូល​បង្គំ​ទូល​​ទៅ​កាន់​ទ្រង់​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​។​អាម៉ែន។​សូម​អ្នក​រាល់​គ្នា​អង្គុយ​ចុះ។
22
នៅ​ក្នុង​ជំពូក​២​នៃ​ព្រះ​គម្ពីរ​វិវរណៈ​បាន​បង្ហាញ​ពី​សម័យ​កាល​នៃ​ពួក​ជំនុំ​ទី​២​...ទី​៣។​[ស្រ្តី​ម្នាក់​ចាប់​ផ្តើម​​និយាយ​ជា​ភាសា​ដទៃ]។ សូម​អភ័យ​ដល់​ខ្ញុំ​ផង។ ឱ! ព្រះ​វរបិតា​​នៃ​យើង​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​សួគ៌សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ឋ​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់​សូម​​ឲ្យ​ព្រះ​ហឬទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែន​ដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។​ព្រះ​អង្គ​អើយទូល​បង្គំ​សូម​​ព្រះ​វត្ត​មាន​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូល​បង្គំ​ហើយ​សូម​ទ្រង់​ប្រទាន​ពរ​និង​ជួយ​ទូល​បង្គំ​​មាន​ប្រាជ្ញា​ពី​សេចក្តី​បង្រៀន​ដែល​មក​ពី​ទ្រង់​នៅ​ពេល​នេះនៅ​ក្នុង​ចំនោម​បង​ប្អូន​ទាំង​អស់​គ្នា​ផង​ដែរ។​នៅ​ពេល​ដែល​ទូល​បង្គំ​លន់​តួ​សូម​ទ្រង់​ទទួល​យក​សេចក្តី​ទាំង​នោះ​ផង​ហើយ​សូម​ទ្រង់​ទទួល​ទូល​បង្គំ​របស់​ទ្រង់​ជា​អ្នក​បំរើ​ទ្រង់​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង​ដែរ។អាម៉ែន។
ឥឡូវ​នេះ​ខ្ញុំ​និយាយ​ពី​សេចក្តីមួយ​ជា​ដំបូង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​យល់​បាន។​តើ​អ្នក​រាល់​គ្នា​មាន​បាន​ចាប់​អារម្មណ៍​ពី​សេចក្តី​ដែល​នាង​បាន​និយាយ​ទេ?​គាត់​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​គ្មាន​អ្វី​ដែល​យើង​គួរ​សង្ស័យ​នោះ​ទេ។​ប៉ុន្តែ​នាង​បាន​ឲ្យ​យើង​នូវ​សារ​នេះ​បន្ទាប់​ពី​ព្រះ​បន្ទូល​ចូល​មក​ដល់​អ្នក​រាល់​គ្នា។​សូម​មើល​ទោះ​ជា​អ្នក​ជា​អ្នក​ណា​ក៏​ដោយ​ក៏​ព្រះ​វិញ្ញាណ​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។អូ!! នោះ​ពិត​ជា​ពិបាក​នឹង​មាន​ណាស់​តាម​ដែល​ខ្ញុំ​ដឹង។​អ្នក​រាល់​គ្នា​អាច​នឹង​មាន​អារម្មណ៍​ពី​វា​មុន​ពេល​ដែល​អ្នក​រាល់​គ្នា​ចាប់​ផ្តើម​និយាយ។​នេះ​ហើយ​ជា​ហេតុ​ផល។​គឺ​វា​បាន​ត្រលប់​ទៅ​ដល់​ចំនុច​មួយ​ដែល​ព្រះ​វិញ្ញាណ​ទ្រង់​ធ្វើ​ការ។វិញ្ញាណ​របស់​ហោរានៅ​ក្រោម​អំណាច​ហោរា។ អ្នក​រាល់​គ្នា​ឃើញ​ទេ។ នោះ​ហើយ​ជា​ហេតុ​ផល...
23
ឥឡូវ​ប្រហែល​ជា​អ្នក​ត្រូវ​បាន​ចាក់​ប្រេង​តាំ​ង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ម្តង​ទៀត។ខ្ញុំ​សង្ឃឹម​ថា​ទ្រង់​នឹង​ធ្វើ បន្ទាប់ពី​កម្មវិធី​ត្រូវ​បាន​បញ្ចប់។​ឥឡូវ​នេះ​យើង​នឹង​មើល​ពី​ព្រះ​បន្ទូល​ទាំង​អស់​គ្នា។
នេះ​ពិត​ជា​ព្រះ​អម្ចាស់​ហើយ។​គឺ​ពិត​ជា​ទ្រង់។​ខ្ញុំ​មា​នជំនឿ​យ៉ាង​ដូច្នេះ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ។​ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ទ្រង់មាន​សារ​មួយ​មក​ដល់​ក្រុម​ជំនុំ​ទាំង​អស់​តាម​រយៈ​ប្អូន​ស្រី​ម្នាក់​មុន​នេះ​ឥឡូវ​សូម​មើល​ពី​ការ​ដែល​ទ្រង់​ធ្វើ​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់​ក្នុង​ពេលនេះ។​ទ្រង់​មិន​ច្រលំ​អង្គ​ទ្រង់​ឡើយ។ទ្រង់​ដាក់​ការ​ទាំង​អស់​តាម​លំដាប់​របស់​វា។ ខ្ញុំ​ជឿ​ជា​ក់​ថា​អ្នក​រាល់​គ្នា​យល់​ពី​សេចក្តី​ទាំង​នេះ។
24
ឥឡូវ​នៅ​ក្នុង​ជំពូក​២​នៃ​សៀវ​ភៅ​វិវរណៈ​ដែល​យើង​នឹង​ត្រូវ​រៀន​ជា​មួយ​គ្នា​ពី​សម័យកាល​របស់​ទី​ក្រុង​ពើកាម៉ុស។​កាល​ពី​យប់​ម៉ិញ​យើង​បាន​ដល់​ខ​ទី១១​ហើយ។
អ្នក​ណា​ដែល​មាន​ត្រចៀក​ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក​ដល់​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​ចុះឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្តី​ស្លាប់​ទី​២​នឹង​ធ្វើ​ទុក្ខ​​ដល់​អ្នក​នោះ​មិន​បាន​ឡើយ។
នៅ​ក្នុង​សម័យ​កាល​នៃ​ពួក​ជំនុំ​ដំបូង​យើង​រក​ឃើញ​ថានីកូឡាស​​ជា​អ្នក​ចាប់​ផ្តើម​។ ព្រះ​ទ្រង់​បាន​សំដែង​អង្គ​ទ្រង់...ព្រះ​គ្រីស្ទ​ទ្រង់​បាន​បើក​សំដែង​ពី​ព្រះ​អង្គ​ដែល​ទ្រង់​ជា​ព្រះ​មាន​គ្រប់​ទាំង​អំណាច​ព្រះ​ចេស្តា។គ្មាន​អ្នក​ណា គ្មាន​ផ្នែក​ណា​មួយ​ផ្សេង​ឡើយ ទ្រង់​ជា​ព្រះ​តែ​មួយ។កាល​ពី​យប់​ម៉ិញ​យើង​បាន​ដឹង​ថា ទ្រង់​ឈរ​នៅ​មាត់​ទ្វារ​​ហើយ​បាន​សរសេរ​សេចក្តី​ទាំង​នេះ​មក​ក្រុម​ជំនុំ​ហើយ​បាន​ប្រាប់​គេ​ពី​ភាព​ក្រ​ក្សត់​របស់​គេ។
25
កាល​ពី​យប់​ម៉ិញ​យើង​បាន​រៀន​ពី​មក្កុដ​នៃ​ភាព​ល្វី​ង​ជូរ​ចត់។ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា កុំ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ឡើយ​ទោះ​ជា​មាន​សេចក្តី​ស្លាប់​ក៏​ដោយ​ពី​ទ្រង់​គង់​នៅ​ជា​មួយ។​ហើយ​នៅ​ពេល​ចុង​ក្រោយ​ទ្រង់​បាន​ប្រាប់​ថា“អ្នក​ណា​ដែ​ល​ឈ្នះ​នោះ​សេចក្តី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ”។
បើ​សិន​ជា​មាន​សេចក្តី​ស្លាប់​មួយ​ហើយ​(យើង​ដឹង​ពី​ការ​ទាំង​នោះ)​នោះ​នឹង​មា​នសេចក្តី​ស្លាប់​មួយ​ទៀត​នៅ​ពេល​ណា​មួយ។​ពី​ព្រោះ​សេចក្តី​មួយ​គឺ​យើង​ស្លាប់​ក្នុង​សាច់​ឈាម​ឯ​សេចក្តី​ស្លាប់​ទី​ពីរ​គឺ​ជា​ព្រលឹង​និង​វិញ្ញាណ​របស់​យើង។​“ហើយ​ព្រលឹង​ដែល​មាន​បាប​គឺ​ជា​ប្រាកដ​ត្រូវ​តែ​ស្លាប់”។
26
“សេចក្តីស្លាប់” ត្រូវ​តែ​មាន​ចំពោះ​របស់​ទាំង​អស់។ សេចកី្ត​ស្លាប់​មាន​ន័យ​ថា​ដាច់​ចេញ​ទៅ។វា​ត្រូវ​ចេញ​ទៅ ត្រូវ​លាក់​ទៅ​បាត់។​ហើយ​បើ​សិន​ជា​របស់​ជា​ទី​ស្រឡាញ់​ណា​មួយ​ត្រូវ​ស្លាប់​ទៅគឺ​វា​នឹង​ត្រូវ​ចេញ​ទៅ​​ឆ្ងាយ​ទៅ។​យើង​ហៅ​វា​ថា​ជា​សេចក្តី​ស្លាប់។​ប៉ុន្តែ​គ្រីស្ទាន​មិន​ត្រូវ​ស្លាប់​ទេ។​គ្មាន​កន្លែង​ណា​មួយ​ក្នុង​ព្រះ​បន្ទូល​ប្រាប់​ថា​គ្រីស្ទាន​ត្រូវ​ស្លាប់​នោះ​ឡើយ​ពី​ព្រោះ​យើង​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។​នោះ​ពេល​ដែល​មនុស្ស​មាន​បាប​ត្រូវ​ស្លាប់​គឺ​គាត់​ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ​ព្រលឹង​របស់​គាត់​នឹង​ត្រូវ​ស្លាប់​នៅ​ពេល​ចុង​ក្រោយ។​ប៉ុន្តែ​នៅ​ពេល​ដែល​គ្រីស្ទាន​ស្លាប់​ទៅ​គាត់​ត្រូវ​រង​ចាំ​ព្រះ​គ្រីស្ទ​ក្នុង​ការ​យក​វា​មក​វិញ។
បាទ!! ខ្ញុំ​សង្ឃឹម​ថានៅ​ចុង​ក្រោយ​នៃ​កម្មវិធី​នេះ​ខ្ញុំ​មាន​ពេល​ដើម្បី​នឹង​បង្ហាញ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ច្បាស់។ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​តើ​វា​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សេចក្តី​ស្លាប់​ទី​ពីរ​ដោយ​របៀប​ណា។​សេចក្តី​បង្រៀន​នៅ​ក្នុង​ជំពូក​នេះ​នឹង​បង្ហាញ​អ្នក​រាល់​គ្នាពី​សេចក្តី​នោះ។
27
ក្នុង​រាត្រី​នេះ​ខ្ញុំ​នឹង​អាន​សេចក្តី​​នៅ​ក្នុង​ការ​កត់​ត្រា​របស់​ខ្ញុំ​ឲ្យ​បាន​លឿន​បន្តិចពី​ព្រោះ​ខ្ញុំ​មាន​ពត៌​មា​នមួយ​ចំនួន​ដែល​ទាក់​ទង​នឹង​ប្រវត្តិ​សាស្រ្ត​មក​បង្ហាញ​អ្នក​រាល់​គ្នា​ហើយ​ខ្ញុំ​មិន​មាន​ពេល​ច្រើន​នោះ​ទេ។​បន្ទាប់​ពី​កម្មវិធី​ទាំង​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​នៅ​ពេល​ណា​ដែល​អ្នក​​ចង់​បាន​វា​អាច​ទៅ​ទាក់​ទង​នឹង​លោក​Mercier​បាន​ពី​ព្រោះ​ខ្ញុំ​នឹង​ឲ្យ​ទៅ​គាត់​ហើយ​គាត់​នឹង​សរសេរ​វា​នៅ​ក្នុង​សៀវ​ភៅ​របស់​គាត់។​គាត់​នឹង​ឲ្យ​ទៅ​អ្នក​បើ​អ្នក​ចង់​បាន​វា។បាទ!!​សូម​ទាក់​ទង​នឹង​លោក​Mercier។
28
សូម​មើល​ចាប់​ពី​ខទី​១២ទៅ:
ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ​ដែល​​នៅ​ទី​ក្រុង​ពើកាម៉ុស​ថា​ព្រះ​ដែល​មា​នដាវ​មុខ​ពីរ​ដ៏​មុតទ្រង់​មាន​បន្ទូល​សេចក្តី​ទាំង​នេះ​ថាៈ
អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ ​គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះតែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ​ហើ​មិន​បាន​លះ​ចោល​សេចក្តី​ជំនឿ​ដល់​អញ​ចេញ​ឡើយ​​ក្នុង​គ្រា​ដែល​គេ​បាន​សំឡាប់​អាន់​ទី​ប៉ាស​ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់​របស់​អញ​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា​ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង
ប៉ុន្តែ​អញ​ប្រកាន់​សេចក្តី​ខ្លះ​នេះ​នឹង​ឯង​ពី​ព្រោះ​នៅ​ទី​នោះឯង​មាន​អ្នក​​ខ្លះ ដែល​កាន់​តាម​សេចក្តី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់​នៅ​មុខ​ជន​ជាតិ​អ៊ីស្រា​អែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្តី​កំផិតផង
ឯង​ក៏​មាន​អ្នក​ខ្លះ​ដែល​កាត់​តាម​សេចក្តី​បង្រៀន​របស់​នីកូឡាស​ដែរ។
ដូច្នេះ​ចូល​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត​អញនឹង​មក​ឯ​ឯង​ជា​ឆាប់​នោះ​អញ​នឹង​យក​ដាវ​ដែល​នៅ​មាត់​អញ​ ច្បាំង​នឹង​គេ
អ្នក​ណា​ដែល​មាន​ត្រចៀក​ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី​​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះឯង​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំម៉ាន៉ា​ដ៏​លាក់​កំបាំង​ហើយ​នឹង​គ្រួស​ស១​ដល់​អ្នក​នោះ​នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី​ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ​ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។
29
សូម​ព្រះ​ប្រទាន​ពរ​​មក​ដល់​យើង​រាល់​គ្នា​ក្នុង​ពេល​នេះ​ហើយ​នឹង​ជួយ​យើង​តាម​រយៈ​ព្រះ​បន្ទូល​នេះ​ផង​ដែរ។​បើ​យើង​មើល​ពី​ប្រវត្តិ​របស់​ក្រុម​ជំនុំ​នេះជា​ក្រុម​ជំនុំ​នៃ​សម័យ​កាល​ទី​បី​ដែល​ហៅ​ថា ពើកាម៉ុស។ហើយ​ស្ថិត​នៅ​ចន្លោះ​ឆ្នាំ​៣១២ ដល់​៦០៦​ ក្រោយ​គ.ស.។
សម័យ​នោះ​មាន​សេចក្តី​បង្រៀន​ខុស​ឆ្គង​ការ​ភូត​កុហក​របស់​អារក្ស​សាតាំង​ច្បាប់​របស់​សម្តេច​ប៉ាបនិង​ទំនាក់​ទំនង​រវាង​ពួក​ជំនុំ​នឹង​រដ្ឋ។
រង្វាន់​គឺ នំម៉ាន៉ា​ដែល​លាក់​កំបាំង​និង​ថ្ម​ពណ៌ស
ហើយ​ទេវតា​របស់​ក្រុម​ជំនុំ​នេះ​តាម​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​ដឹង​គឺ​ខ្ញុំ​ជ្រើស​រើស​យកលោក​Marthin​។ វា​ត្រូវ​បាន​បើក​សំដែង​មក​ខ្ញុំតាម​រយៈ​កា​​រដែល​យើង​មើល​ពី​​សាវក​ទាំង​អស់​នៅ​សម័យ​នោះ។​ខ្ញុំ​ជ្រើស​រើស​យក​Marthin​ពី​ព្រោះ​គាត់​ជា​មនុស្ស​របស់​ព្រះ។​ក្នុង​គំនិត​របស់​ខ្ញុំ​គាត់​មាន​លក្ខណៈ​ជា​សាវក​១០​ដង​លើស​ជា​Patrick​។
30
Patrick​គឺ​ជា​ក្មួយ​របស់​Martin​។​ប្អូន​ស្រី​របស់​Martin​គឺ​ម្តាយ​របស់​Patrick។​ហើយ​Martin​គឺ​ពូ​របស់​Patrick​។ គាត់​រស់​នៅ​ចន្លោះ​ឆ្នាំ​៣១៥​ដល់​៣៩៩​ក្រោយ​គ.ស។
នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​ចូល​ចិត្ត​គាត់​ជាង​គេ​ចំពោះ​អ្នក​បំរើ​ព្រះ​នៅ​សម័យ​នោះពី​ព្រោះ​តែ​ការ​គ្រប់​គ្រង​របស់​គាត់។​ក្រោម​ការ​បើក​សំដែង​របស់​ព្រះ​ខ្ញុំ​មិន​ជឿ​ថា....​ពួក​កាតូលីក​មិន​សរសើរ​និង​ទទួល​ស្គាល់​គាត់​ឡើយ។​នេះ​ជា​ហេតុ​ផល​មួយ​ទៀត​ដែល​ខ្ញុំ​ជ្រើស​រើស​យ​ក​គាត់។​ហើយ​ទាំង​នេះ​យើង​ឃើញ​ថា​​ជា​បេសកម្ម​ខាង​ឯ​វិញ្ញាណ​ដែល​នាំ​ក្រុម​ជំនុំ​ដំបូង​ធ្វើ​ការ​បដិសេធ។
ពួក​ជំនុំ​របស់​នីកូឡាស​បាន​បដិសេធ​វា​ពី​ព្រោះ​តែ​ការ​នេះ។​ពួក​នៅ​ខាង​វិញ្ញាណ។​ដែល​ខ្ញុំ​លើក​ឡើង​កន្លែង​នេះ​យើង​ឃើញ​ថា​ពួក​ជំនុំ​ត្រូវ​ទទួល​នូវ​ការ​គៀប​សង្កត់។​ហើយ​សេចក្តី​បង្រៀន​របស់​នីកូឡាស​មាន​នៅ​ជា​មួយ​អ្នក​មាន​អំណាចតែ​ពួក​ជំនុំ​ពិត​មាន​នៅ​ជា​មួយរាស្រ្ត​សាម័ញ្ញ។
ដូច​ដែល​ខ្ញុំ​បាន​និយាយ​ពី​ខាង​ដើមគឺ​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយកូន​តូច​អើយ ព្រះ​វរបិតា​ដ៏​ល្អ​របស់​ឯង​ទ្រង់​នឹង​ឲ្យ​នគរ​មួយ​ដល់​ឯង”។​ដូច្នេះ​ហើយ​ខ្ញុំ​និយាយ​ពី​នគរ​នោះ​ថា​ជា​នគរ​ខាង​ឯ​វិញ្ញាណ​ហើយ​យើង​មាន​នគរ​ខាង​ឯ​វិញ្ញាណ​នោះ​ឯង​វិញ្ញាណ​នោះ​ឯង។​យើង​ពិត​ជា​មាន​អំណរ​ជា​មួយ​នឹង​ការ​នេះ។​សូម​ចាំ​ទ្រង់​ជា​សេចក្តី​នៃ​នគរ​នោះ​ទ្រង់​ជា​សេ្តច​លើ​អ្នក​បំរើ​ទ្រង់​ទាំង​អស់។​ទ្រង់​ជា​ស្តេច​របស់​គេ​ដែល​ដឹក​នាំ​គេ។
31
ជីវិត​របស់​Martin​​មាន​ពេញ​ដោយ​ការ​អស្ចារ្យ។​គាត់​ជា​​ម្នាក់​ក្នុង​ចំនោម​អ្នក​ដែល​ពេញ​ដោយ​ព្រះ​វិញ្ញាណ​។​ភាព​អស្ចារ្យ​ដំបូង​នៅ​ក្នុង​ជីវិត​របស់​គាត់...តាម​ដែល​ខ្ញុំ​ដឹង​គាត់​ជា​ទាហានម្នាក់។ហើយ​នៅ​ពេល​ដែល​គាត់​ដើរ​ទៅ គាត់​ឃើញ​បុរស​ម្នាក់​ដេក​រងារ​ញ័រ។ហើយ​មនុស្ស​ទាំង​អស់​មិន​បាន​ជួយ​គាត់​ទេពួក​គេ​ផុត​ទៅ​​ដូច​ជា​ពួក​អាចារ្យ​និង​ពួក​ផារ៉ាស៊ី​ដែល​ធ្វើ​នៅ​ក្នុង​រឿង​សាសន៍​សាម៉ារី​បរិសុទ្ឋ​ដែរ។
ប៉ុន្តែ​លោក​Martin​បាន​ដើរ​ទៅ​ក្បែរ​គាត់​ស្គាល់​តួនាទី​របស់​គាត់​ជា​គ្រីស្ទាន​ម្នាក់​គាត់​បាន​ដោះ​អាវ​ធំ​របស់​ខ្លួន​ដណ្តប់​​ឲ្យ​បុរស​នោះ។​គាត់​កាត់​វា​ជា​ពីរ​ចំនែក​ជា​មួយ​នឹង​ដាវ​របស់​គាត់មួយ​ចំនែក​បាន​ឲ្យ​ទៅ​របស់​របស់​នោះ​និង​មួយ​ទៀត​គាត់​ទុក​សំរាប់​ខ្លួន​ឯង។​នៅ​យប់​នោះ​ព្រះ​គ្រីស្ទ​ទ្រង់​បាន​លេច​មក​ឯ​គាត់​តាម​រយៈ​ព្រះ​បន្ទូល​“ដែល​ឯង​បាន​ធ្វើ​ជា​មួយ​នឹង​បុរស​ម្នាក់​នោះឯង​ក៏​បាន​ធ្វើ​ជា​មួយនឹង​អញ​ដែរ”។
32
សូម​ទទួល​សេចក្តី​នេះ​ដូច​ជា​មេរៀន​ចុះ។​អ្វី​ដែល​អ្វី​ចំពោះ​នរណា​ម្នាក់​អ្នក​ក៏​ធ្វើ​ចំពោះ​ព្រះ​គ្រីស្ទ​ដែរ។សូម​ចង​ចាំ។​សូម​យើង​និយាយ​ថា​“រាល់​អ្វី​ដែល​អ្នក​ធ្វើ​ចំពោះ​នរណា​ម្នាក់​អ្នក​ក៏​ធ្វើ​ចំពោះ​ព្រះ​គ្រីស្ទ​ដែរ”។ ដូច្នេះ​ មិន​ថា​ទ្រង់​គិត​យ៉ាង​ណា​មួយ​នឹង​យើង​ទេសំខាន់​ត្រូវ​ដឹង​ថា​យើង​គិត​យ៉ាង​ណា​ជា​មួយ​នឹង​ទ្រង់ដែល​នាំ​ឲ្យ​ទទួល​បាន​ព្រះ​ពរ។
33
នោះ​ជា​ការ​អស្ចារ្យ​ដំបូង​របស់​គាត់​ហើយ​គាត់​ចាប់​ផ្តើម​ការ​ងារ​បំរើ​ព្រះ។​យើង​បាន​ចំនាយ​ពេល​ច្រើន​ជា​មួយ​នឹង​សេចក្តី​ទាំង​នេះ​។​ខ្ញុំ​ពុំ​មាន​ពេល​ច្រើន​ទេ​ពី​ព្រោះ​ខ្ញុំ​ចង់​ត្រលប់​មក​ទី​នេះ​ម្តង​ទៀត​នៅ​យប់​ស្អែក​និង​យប់​បន្ទាប់។​ដូច្នេះ​ខ្ញុំ​មិន​ចង់​បន្ត​វា​វែង​ទេ។
ការ​បន្ទាប់​ដែល​ខ្ញុំ​ចង់​និយាយ​ប្រាប់​អ្នក​រាល់​ក្នុង​យប់​នេះ​គឺ...គាត់​បដិសេធ​និង​ប្រឆាំង​ទាំង​ស្រុង​ជា​មូយ​នឹង​​ព្រះ​វិហារ​រ៉ូមាំង។​គាត់​មិន​យល់​ស្រប​ជា​មួយ​នឹង​សេចក្តី​បង្រៀន​របស់​គេ​ឡើយ។
​គាត់​ពិត​ជា​បដិសេធ​នឹង​ពួក​គេ។​នេះ​ជា​ការ​អស្ចារ្យ​ដែល​គាត់​មាន​ជីវិត​នៅ​​ក្នុង​ពេល​នោះ។​ហើយ​នៅ​ពេល​មួយ​នោះ​មាន​អ្នក​មិន​ជឿ​ជា​ច្រើន​ត្រូវ​បាន​ស្លាប់​ហើយ​នឹង​ស្រែក​យំ។
34
គាត់​និយាយ​ថា​“ចង​ខ្ញុំ​ចង​ខ្ញុំ​នៅ​កន្លែង​ដែល​ដើម​ឈើ​នេះ​ដួល​ទៅ​ចុះហើយ​ឲ្យ​ដើម​ឈើ​នេះ​ធ្លាក់​មក​លើ​ខ្ញុំ​ចុះ​បើ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​របស់​ព្រះ​ដើម​ឈើ​នេះ​នឹង​សង្កត់​ខ្ញុំ។​តែ​បើ​ខ្ញុំ​ជា​មនុស្ស​របស់​ព្រះ​នោះ​ព្រះ​របស់​ខ្ញុំ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ដើម​ឈើ​នោះធ្លាក់​ទៅ​កន្លែង​ផ្សេង​វិញ។”
ដូច្នេះ ពួក​គេ​ក៏​ចាប់​ផ្តើ​កាប់​រំលំ​ដើម​ឈើ​នោះ​ហើយ​នៅ​ពេល​ដែល​ដើម​នោះ​ចាប់​ផ្តើម​រលំ​ទៅ​វា​បាន​ដួល​​ទៅ​ហើយ​វាយ​សង្កត់​និង​សំលាប់​អ្នក​ឈរ​មើល​អស់​យ៉ាង​ច្រើន។​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​នោះ​ធ្លាក់​ទៅ​កន្លែង​ផ្សេង​វិញ។​អូ!!​រាល់​ពេល​គាត់​ជួប​ជា​មួយ​នឹង​ការ​អស្ចារ្យ​ជា​ច្រើន។​ហើយ​ការ​អស្ចារ្យ​មួយ​ទៀត​នោះ​គឹ​ទារក​ម្នាក់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ បន្ទាប់​ពី​គាត់​បាន​អធិស្ឋាន​ឲ្យ​ទារក​នោះ។
35
ការ​មួយ​ទៀត​​ដែល​លេច​ធ្លោ​នៅ​ក្នុង​ខ្ញុំគឺ​អធិរាជ​នាសម័យ​នោះ​ដែល​បាន​សំលាប់​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ។​តាម​ពិត​សេ្តច​នោះ​គឺ​ជា​ដៃ​ស្តាំ​របស់​សង្ឃ​នៅ​ក្នុង​វិហារ​រ៉ូមាំង​ដំបូង​នាសម័យ​នោះ​ហើយ​ក៏​ជា​សម្តេច​ប៉ាប​ដែរ។​ឈ្មោះ​របស់​ស្តេច​នោះ​គឺDamasur។ ហើយ​គាត់​បាន​សំលាប់​គ្រីស្ទាន​អស់​ជា​ច្រើន។
មហេសីរបស់​សេ្តច​នោះ​មាន​ពេញ​ទៅ​ដោយ​សេចក្តី​ងងឹត​នៅ​ក្នុង​ចិត្ត...ហើយ​នៅ​ពេល​មួយ​ក៏​បាន​ហៅ​Martin​ដើម្បី​ចូល​មក​សុំ​ទោស​ហើយ​គាត់​ក៏​បាន​ចូល​ទៅ​ដើម្បី​នឹង​សុំ​កុំ​ឲ្យ​គ្រីស្ទាន​ត្រូវ​បាន​សំលាប់​ទៀត។​ពី​កន្លង​មក​ស្តេច​នោះ​មិន​ដែល​ធ្វើ​អ្វី​ដែល​ល្អ​នោះ​ទេពី​​ព្រោះ​គាត់​ជា​ដៃ​ស្តាំ​របស់​សម្តេច​ប៉ាប។​ដូច្នេះ​គាត់​តែ​ង​តែ​សំលាប់​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ជា​និច្ច។
36
ប៉ុន្តែ​Martin​ចង់​ចូល​ទៅ​និយាយ​ជា​មួយ​នឹង​គាត់​តែ​ត្រូវ​បានទាហាន​​យាម​ទ្វារ​ឃាត់។​បាទ!!លោក​Martin ចង់​ជួប​ជា​មួយ​នឹង​ស្តេច​នោះ​ហើយ​គាត់​ក៏​លុត​ជង្គង់​​អធិស្ឋាន​រហូត​ដល់​ព្រះ​ទ្រង់​ប្រាប់​គាត់​ឲ្យ​ចូល​ទៅ​ក្នុង។​នៅ​ពេល​ដែល​គាត់​ងើប​ឡើង​វិញ​គាត់​បាន​ដើរ​ដំរង់​ទៅ​ទ្វារ​ដែល​បិទ​នោះ​ហើយ​ទ្វារ​នោះ​ត្រូវ​បាន​បើក​ដោយ​ខ្លួន​ឯង...​គាត់​ក៏​ដើរ​ចូល​ទៅ។
នេះ​ហើយ​ជា​ប្រវត្តិ​សាស្រ្ត។​ការ​ទាំង​នេះ​គ្មាន​អ្នក​ណា​ម្នាក់​កត់​ត្រា​​វា​ទុក​នោះ​ឡើយ​ប៉ុន្តែ​ក៏​មាន​តិច​តួច​ដែរ​...ហើយ​មាន​ខ្លះ​ដែល​បាន​​និយាយ​ដែរ​ប៉ុន្តែ​ពួក​គេ​​និយាយ​​ដោយ​លំអៀង​ជា​ពិសេស​នៅ​ក្នុង​វិហារ​របស់​សម្តេច​ប៉ាប។​ពួក​គេមិន​បាន​និយាយ​សេចក្តី​ទាំង​អស់​នោះ​ទេ។​ប៉ុន្តែ​សូម​មើល​ប្រវត្តិ​សាស្រ្ត​បាន​បង្ហាញ​ពី​សេចក្តី​ពិត​ទាំង​អស់​នេះ។
37
ហើយ​គាត់​ក៏​ដើរ​ចូល​ទៅ​នៅ​មុខ​ទាហាន​ទាំង​អស់​នោះ​ដំរង់​ទៅ​អធិរាជ​នោះ។​ហើយ​អធិរាជ​នោះ​មិន​គោរព​ចំពោះ​អ្នក​បំរើ​ព្រះ​ម្នាក់​នោះ​ទេ។​អ្នក​រាល់​ដឹង​ហើយវា​មិន​មាន​ជា​ការ​រាក់​ទាក់​នោះ​ឡើយ។ដូច្នេះ​ស្តេច​នោះ​ក៏​បាន​បែរ​ចេញ​ទៅ​ហើយ​មិន​គោរព​គាត់​ឡើយ។
អ្នក​រាល់​គ្នា​ដឹង​ទេ​តើ​ព្រះ​ទ្រង់​ធ្វើ​យ៉ាង​ណា?​Martin ​ព្យាយាម​និយាយ​ជា​មួយ​នឹង​សេ្តច​នោះហើយ​លោក​នៅ​តែ​ងាក​មុខ​ចេញ។​តែ​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​សេ្តច​នោះ​គោរព​អ្នក​បំរើ​របស់​ទ្រង់។​ដូច្នេះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​កំដៅ​ហើយ​វា​ក៏​ធ្វើ​ឲ្យ​ក្តៅ​រោល​ឡើង​នៅ​ក្នុង​កន្លែង​ដែល​ស្តេច​នោះ​អង្គុយ​ហើយ​​ក៏​ងើប​ឈរ​ឡើង។​គាត់​ត្រូវ​តែ​គោរព​អ្នក​បំរើ​របស់​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​សេ្តច​ក្រោក​​ឈរ​ឡើង។​វា​ក៏​មាន​កំដៅ​នៅ​កន្លែង​ដែល​ស្តេច​អង្គុយ។​កំដៅ​រាល​ដាល​ពី​រាង​កាយ​របស់​សេ្តច​ហើយ​ទៅ​ដល់​កន្លែង​ដែល​ទ្រង់​អង្គុយជាហេតុ​នាំ​ឲ្យ​សេ្តច​លោត​ចេញ​មក​វិញ។
អ្នក​រាល់​គ្នា​ឃើញ​​ថា​​ព្រះ​ទ្រង់​មាន​វិធី​ក្នុង​ការ​ធ្វើ​ការ​ទាំង​អស់​នេះ។​“ព្រះ​ទ្រង់​អាច​បង្កើត​កូន​ឲ្យ​អ័​ប្រាហំ​តាម​រយៈ​ថ្ម​ទាំង​អស់​នេះ​ក៏​បាន​ដែរ”។​ហើយ​អ្នក​រាល់​ក៏​ដឹង​ពី​ព្រះ​ដែល​គង់​នៅ​ជា​មួយ​នឹង​យើង​ក្នុង​រាត្រី​នេះ។គឺ​ជា​ទ្រង់​តែ​មួយ។
38
ខ្ញុំ​មាន​សេចក្តី​មួយ​ចំនួន​ទៀត​ប៉ុន្តែ​សេចក្តី​មួយ​នេះ​ជា​សេចក្តី​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ។​នៅ​ពេល​មួយ​ដែល​គាត់​រង​ចាំ​មនុស្ស​ជា​ច្រើន​ដើម្បី​នឹង​អធិស្ឋាន​នៅ​ក្នុង​បន្ទប់​សិក្សា​របស់​គាត់​ហើយ​គាត់...គាត់​ជា​មនុស្ស​ដែល​អស្ចារ្យ​ម្នាក់​ហើយ​គាត់​មាន​ពេល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។​ហើយ​​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​បាន​បំពេញ​ដល់​ក្រុម​ជំនុំ​របស់​គាត់​ដែរ។​នៅ​គ្រប់​ទី​កន្លែងគ្រីស្ទាន​ធ្វើ​កិច្ចការ​និង​ទីសំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន។
សូម​មើ​ល​ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​អ្នក​នាំ​សារ​របស់​ទ្រង់។​ហើយ​អ្នក​នាំ​សារ​របស់​ទ្រង់​និយាយ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ទៀត។​ហើយ​អ្នក​ឃើញ​ទេ​មាន​សេចក្តី​ជាច្រើន​បាន​កើត​ឡើង។​គាត់​ធ្វើ​ឲ្យ​គាត់​និង​មនុស្ស​ជា​ច្រើន​ទៀត​មាន​លក្ខណៈ​ដូច​ជា​ព្រះ​គឺ​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដែល​គង់​នៅ​កណ្តាល​ពួក​គេ​។
39
មាន​ពេល​ជា​ច្រើន​ដែល​ពួក​គេ​ត្រូវ​បាន​ទទួល​នូវ​ការ​បៀត​បៀនហើយ​អ្នក​ដែល​មួយ​ចំនួន​ក្នុង​ចំនោម​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​សំលាប់។
ហើយ​សេចក្តី​អាក្រក់​បាន​ធ្វើ​ការ​ជា​ច្រើន​​មក​ដល់​មនុស្ស!!​ពួក​គេ​​បាន​ដុត​មនុស្ស។​ពួក​គេ​បាន​យក​មនុស្ស​ប្រុសបាន​បោះ​ភា្ជប់​ពួក​គេ​នឹង​ដែក​គោល។ យក​ពោះ​វៀន​អ្នក​ដែល​ស្លាប់។ គេ​យក​ស្រ្តីកាត់​ដោះ​ខាង​ស្តាំ​ហើយ​ឲ្យ​ពួក​គេ​ឈរ​ដើម្បី​ឲ្យ​បេះ​ដូង​លោត​រហូត​ដល់​ស្លាប់។​យក​ក្មេងៗ​បោះ​ឲ្យ​សត្វ​ជ្រូក​ស៊ី​ហើយ​ឲ្យ​ម្តាយ​របស់​វា​ឈរ​មើល។​គឺ​គ្រប់​បែប​យ៉ាង​ទាំង​អស់...
40
ពេល​នេះ​អ្នក​រាល់​គ្នា​មិន​អាច​គិត​ពី​មនុស្ស​បែប​នោះ​ទៀត​ទេ...គ្រីស្ទាន​នៅ​សម័យ​នោះ​ជួប​នូវ​សេចក្តី​ទាំង​អស់​នេះ។​ប៉ុន្តែ​សូម​ស្តាប់។​ព្រះ​យេស៊ូវ​មា​នបន្ទូ​លថា “ការ​នេះ​នឹង​កើត​ឡើង​ដោយ​គេ​បាន​សំលាប់​ឯងពី​ព្រោះ​គេ​គិត​ថា​គេ​ធ្វើ​កិច្ច​ការ​របស់​ព្រះ”។
អ្នក​រាល់​គ្នា​មានចាំ​ពី​អ្វី​ដែល​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ដោយ​សារ​ព្រះ​វិញ្ញាណ​ពី​ការ​ទាំង​អស់​នេះ​នៅ​ពេល​ចុង​ក្រោយ។​វា​នឹង​ត្រូវ​កើត​មក។​វា​កើត​ឡើង​ក្នុង​ព្រះ​គម្ពីរ​សូម​មើល​តើ​វា​មិន​កើត​ឡើង​ដំណាល​ជា​មួយ​នឹង​ប្រវត្តិ​សាស្រ្ត​ទេ​ឬ​អី។
ព្រះ​ទ្រង់​មាន​បន្ទូ​ល​ថា​វា​បាន​កើត​ឡើង។​ហើយ​ប្រវត្តិ​សាស្ត្រ​ក៏​បាន​ប្រាប់​ថា​វា​កើត​ឡើង​ដែរ។​ព្រះ​ទ្រង់​មា​នបន្ទូ​លថា​វា​ត្រូវ​បាន​កើត​ឡើង​ហើយ​វា​ក៏​កើត​ឡើង។​តើ​យើង​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​នៅ​ពេល​ដែល​យើង​ដឹង​ពី​ពួក​ជំនុំ​ឡៅឌីសេ​តើ​យើង​កំពុង​តែ​ស្ថិត​នៅ​ឯ​ណា​និង​តើ​មាន​សេចក្តី​ទុក្ខ​សោក​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​កើត​ឡើង?
41
ពេល​នេះ...​គាត់​កំពុង​តែ​អធិស្ឋាន​នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​រង​ចាំ​ហើយ​មាន​អ្នក​សុំ​ទាន​ម្នាក់​បាន​ដើរ​មក​ហើយ​គោះ​ទ្វារ​របស់​គាត់។​ហើយ​គាត់​​កំពុង​តែ​រវល់។​ហើយ​អ្នក​សុំ​ទាន​នោះ​ប្រាប់​ថា​គាត់​ចង់​បាន​សំលៀក​បំពាក់ពី​ព្រោះ​គាត់​កំពុង​តែ​អាក្រាត ហើយ​គ្មា​នអ្វី​ទេ។ វា​រងារ​ណាស់​នៅ​ពេល​នេះ។​ហើយ​គាត់​បាន​ប្រាប់​ថា​សូម​អ្នក​ទៅ​​រក​​ចៅ​ហ្វាយ​របស់​អ្ន​កវិញ​ចុះ​គាត់​ក៏​ទៅ​តែ​ចៅ​ហ្វាយ​របស់​គាត់​ខឹង​នឹង​គាត់​ហើយ​បាន​បណ្តេញ​គាត់​ចេញ​មកវិញ។​គាត់​ក៏​បាន​មក​ហើយ​ប្រាប់​លោក​Martin​ថាចៅ​ហ្វាយ​របស់​គាត់​បណ្តេញ​គាត់​ចេញ​មក។
ប្រហែល​ជា​ពេល​នោះ​ចៅ​ហ្វាយ​នោះ​បាន​មក​ហើ​យ​ប្រាប់​ថា​“មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​រង​ចាំ​លោក។”​ប៉ុន្តែ​គាត់​កំពុង​តែ​អធិស្ឋាន។​វា​ជា​ការ​ប្រសើរ​ដែ​លគាត់​នៅ​បន្ត​អធិស្ឋាន​រហូត​ដល់​ព្រះ​ប្រាប់​ឲ្យ​គាត់​ចេញ​ទៅ​ក្រៅ។
42
ហើយ​អ្នក​សុំ​ទាន​បាន​​ត្រលប់​មក​ឯ​មាត់​ទ្វារ​វិញ​ហើយ​លោក​Martin​បាន​យក​សំលៀក​បំពាក់​ដ៏​ល្អ​របស់​គាត់​ប្រគល់​ឲ្យ​អ្នក​សុំទាន​នោះ​ហើយ​ឲ្យ​ចៅ​ហា្វយ​ទៅ​រក​មួយ​ទៀត​មក​ឲ្យ​គាត់។​អ្នក​សុំ​ទាន​នោះ​មាន​សំលៀក​បំពាក់​ហើយ​គាត់​ក៏​ពាក់​របស់​លោក​Martin​។​លោក​Martin​ស្លៀក​សំលៀក​បំពាក់​ដែល​មាន​តំលៃ​ថោក​ជាង​សំលៀក​បំពាក់​ដែល​គាត់​ឲ្យ​ទៅ​អ្នក​សុំ​ទាន​នោះ។
សូម​មើល​ពី​ការ​ដែល​កើត​មក​នេះ។​ការ​ឲ្យ​របស់​ល្អ​ដែល​អ្នក​មាន។​ប្រគល់​ជីវិត​របស់​អ្នក​ប្រគល់​ពេល​វេលា​របស់​អ្នក​ប្រគល់​អ្វី​ទាំង​អស់​របស់​អ្នក​ទៅ​កាន់​ព្រះ​គ្រីស្ទ។​ហើយ​ព្រះ​វិញ្ញាណ​ដែលគង់​ក្នុង​ព្រះ​គ្រីស្ទ​ក៏​គង់​ក្នុង​យើង​ដែរ។​ហើយ​ឥទ្ឋិពល​របស់​អ្នក​ជា​មួយ​នឹង​អ្នក​ជិត​ខាង​របស់​អ្នក​ហើយ​នឹង​ជា​មួយ​មនុស្ស​ដទៃ​ទៀតក៏​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ​ដែរ​ហើយ​នឹង​កើត​ឡើង​ដូច​អ្វី​ដែល​ព្រះ​គ្រីស្ទ​ទ្រង់​បាន​ធ្វើ​ដែរ។
43
មនុស្ស​ដែល​ដេក​នៅ​ក្រោម​ម្លប់​នោះ​នឹង​ត្រូវ​បាន​ជា។​នោះ​ជា​ការ​ពិត​ដែល​ជា​អំណាច​នៃ​ក្តី​ស្រឡាញ់​ដែល​មា​នចំពោះ​គាត់។​ហើយ​នៅ​ពេល​ដែល​លោក​Martin​កំពុង​អធិប្បាយ​ពួក​គេ​និយាយថា​បន្ទាប់​ពី​គាត់​ស្លៀក​សំលៀក​បំពាក់​នេះ​មនុស្ស​ទាំង​អស់​គាត់​សំគាល់​ឃើញ​ថា​មាន​ពន្លឺ​​នៅ​ជុំវិញ​គាត់​ពី​ព្រោះ​គាត់​បាន​ធ្វើ​ការ​ដែល​ត្រឹម​ត្រូវ។
ត្រូវ​ធ្វើ​ការ​ដែល​ត្រឹម​ត្រូវ សំរាប់​កាតព្វ​កិច្ច​របស់​អ្នក​ចំពោះ​ព្រះត្រូវ​តែ​គិត​ត្រូវ កាតព្វ​កិច្ច​របស់​អ្នក​ចំពោះ​ខ្លួន​អ្នក​ត្រូវ​តែ​សំដែង​ការ​ត្រឹម​ត្រូវ​ដែរ។​នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​មាន។
44
ឥឡូវ​នេះ​ខ្ញុំ​នឹង​ចាប់​ផ្តើម​មេរៀន​របស់​យើង
ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ​ដែល​នៅ​ក្រុង​ពើកាម៉ុស ព្រះដែល​មា​នដាវ​មុខ​ពីរ​ដ៏​មុត...
ពេល​នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​កត់​សំគាល់​ទ្រង់​នឹង​បង្ហាញ​ព្រះ​អង្គ​ទ្រង់​សារ​ជា​ថ្មី​ក្នុង​រាត្រី​នេះ។រាល់​​​ក្រុម​ជំនុំ​ទាំង​អស់​ជា​អ្នក​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់​គ្រប់​ទាំង​អស់​នៅ​ក្នុង​ព្រះហស្ថ​របស់​ទ្រង់​“ព្រះ​ដែល​មា​នដាវ​មុខ​ពីរ​ដ៏​មុត” ​(សូម​មើល​សេចក្តី​មួយ​ទៀត) ​“ទ្រង់​ដែល​មាន​”hethat has the feet of brass, the eyes that run... was flames of fire.“ ​ទ្រង់​បាន​បើក​សំដែង​អង្គ​ទ្រង់​ក្នុង​ទេវតា​របស់​ទ្រង់។
45
ឥឡូវ​អ្នក​និយាយ​ថា​“តើ​ទេវតា​នៅ​ឯ​ណា” “ព្រះ​ដែល​មា​នដាវ​មុខ​ពីរ​ដ៏​មុតចេញ​ពី​ព្រះឱស​ទ្រង់​ឬ?”
បាទ!! ដាវ​នោះ​គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់ សូម​មើល​ហេព្រឺ​ជំពូក៤។ទ្រង់​មាន​វា​តាំង​តែ​ពី​ដើម​មក​ម្លេះ។ ដាវ​ត្រូវ​បាន​យើង​ឃើញ​នៅ​ក្នុង​ហេព្រឺ​៤:១២​ដែល​សរសេរ​ថា​“ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ជា​ដាវ​ដែល​មា​នមុ​ខ​ពីរ”។ តើ​នោះត្រឹម​ត្រូវ​ទេ?​នោះ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ។​សូម​មើល​សេចក្តី​ទាំង​នេះ។
សូម​មើល​នៅ​ក្នុង​យ៉ូហាន១​“កាល​ដើម​ដំបូង​ឡើយ​មាន​ព្រះ​បន្ទូល”​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​និង​ផែន​ដែ។ តើ​ត្រូវ​ទេ?​“ព្រះ​បន្ទូល​គង់​នៅ​ជា​មួយ​ព្រះ”​។​ព្រះ​បន្ទូល​នោះ​គឺ​ជា​ទេវតា​ហើយ​ទេវតា​ក៏​យក​កំនើត​ជា​សាច់​ឈាម​ហើយ​គង់​នៅ​ជា​មួយ​នឹង​យើង។​តើ​ត្រូវ​ទេ?​ព្រះ​បន្ទូល​បាន​ត្រលប់​ជា​សាច់​ឈាម​ហើយ​គង់​នៅ​ជា​មួយនឹង​យើង។
ទ្រង់​ឈរ​នៅ​ទី​នេះ​តាំង​តែ​ពី​ដើម​ដំបូង​មក។​“និយាយ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ​ក្រុង​ពើកាម៉ុស។​ទ្រង់​មាន​បន្ទូ​លថា​”អញ​ជា​ព្រះ​បន្ទូល​របស់​ព្រះ“។​អូ!!​យើង​ឃើញ​ទ្រង់​នៅ​ក្នុង​​គម្ពីរវិវរណៈ​ទ្រង់​យាង​មក​ក្នុង​សំលៀក​បំពាក់​របស់​ទ្រង់​ដែល​ជ្រលក់​នៅ​ក្នុង​ឈាម​ទ្រង់​មាន​មកុដ​នៅ​លើ​ព្រះ​សិរសី​ទ្រង់​គង់​នៅ​លើ​សេះ​ពណ៌​ស​ហើយ​មាន​សរសេរ​ថា​”ព្រះ​បន្ទូល​នៃ​ព្រះ“។
អូ!! ខ្ញុំ​ចូល​ចិត្ត​ការ​នេះ។​ទ្រង់​ជា​ព្រះ​បន្ទូល​ព្រះ​បន្ទូល​គឺ​ជា​ព្រះ។​ដូច្នេះ​យើង​ឃើញ​ទេវតា​របស់​ទ្រង់​តាំង​ពី​ដំបូង​នៅ​ពេល​ដែល​ទ្រង់​សំដែង​អង្គ​ទ្រង់។​ទ្រង់​ជា​ព្រះ​បន្ទូល​ដ៏​រស់​ហើយ​ទ្រង់​បាន​សរសេរ​ព្រះ​បន្ទូល​នេះ​ក្នុង​ផ្នែក​របស់​ទ្រង់។
46
បើ​សិន​ជា​អ្នក​អាច​ទទួល​សេចក្តី​នេះ​អំពី​ទ្រង់ដែល​ជា​ព្រះ​បន្ទូល...ព្រះ​បន្ទូល​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​ដោយ​សេចក្តី​ជំនឿ​ដែល​ធ្វើ​ឲ្យ​មាន​ជីវិត​ពី​ព្រោះ...​អូ!!​សូម​ទទួល​សេច​ក្តី​នោះ!!​ព្រះ​បន្ទូល​នឹង​ចូល​គង់​ក្នុង​អ្នក។ហើយ​បើ​ព្រះ​វិញ្ញាណ​នៅ​ទី​នោះ​វា​នឹង​មាន​ជីវិត​ភ្លាម​តា​មសេចក្តីសន្យា​ទាំង​អស់​នេះ។
ដូច្នេះ​“បើ​​សិន​ជា​អ្នក​និយាយ​ទៅ​ភ្នំ​នេះ​ថា​ចូរ​រើ​ចេញ​ទៅ​ដោយ​គ្មាន​សង្ស័យ​នៅ​ក្នុង​ចិត្ត​របស់​អ្នក...”​ពី​ហេតុ​អ្វី?​អ្នក​ជា​ទេវតា​ដែល​និយាយ​ពាក្យ​នោះ។​តើ​អ្នក​ជឿ​ទេ?​ព្រះ​គម្ពីរ​និយាយ​យ៉ាង​ដូច្នេះ។​ហើយ​អ្វី​ដែល​អ្នក​រាល់​គ្នា​និយាយ​នោះ​នឹង​ត្រូវ​កើត​ឡើង​បើ​សិន​ជា​អ្នក​គ្មាន​សេចក្តី​សង្ស័យ។​បើ​សិន​ជា​អ្នក​បាន​លោកីយ​ទាំង​មូល​ហើយ​ធ្វើ​ឲ្យ​វា​បាក់​បែក​ទៅ​សូម​ឲ្យ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​កូន​ប្រុស​ស្រី​យ៉ាង​ពេល​លក្ខណៈ​របស់​ព្រះ​មិន​ជាប់​ចំនង​របស់លោកីយនេះ​មិន​ជាប់​ទោស​គ្មាន​ការ​សង្ស័យ...​តើ​នឹង​មាន​អ្វី​កើតឡើង​ទៅ? គឺ​អ្នក​មិន​មែន​ជា​អ្នក​ទៀត​ទេគឺ​ព្រះដែល​ទ្រង់​គង់​នៅ​ក្នុង​អ្នក​វិញ។
នោះ​អ្នក​នឹង​ទទួល​ព្រះ​បន្ទូល​របស់​ទ្រង់ ​(ជា​សេចក្តី​សន្យា)​ហើយ​អ្នក​និយាយ​ថា​“ព្រះ​វរបិតា​អើយ​នេះ​ជា​សេចក្តីសន្យា​របស់​ទ្រង់”។​នោះ​នឹង​មាន​អ្វី​មួយ​ធ្វើ​ចលនា។
47
អ្នក​មិន​ត្រូវ​ធ្វើ​អ្វី​ឡើយ​ដរាប​ណា​ព្រះ​ទ្រង់​បាន​បើក​សំដែង​មក​អ្នក។​ហើយ​នៅ​ពេល​ដែលអ្នក​ដឹង​ថា​នោះ​ជា​ពេលវេលា​ហើយ​នោះ​អ្នក​នឹង​និយាយ​ដូច​ព្រះ​យេស៊ូវ​ដែរ​ទ្រង់​ជាព្រះ​បន្ទូល​នោះ​ជា​ការ​ពិត។​ហើយ​ព្រះ​យេស៊ូវ​មា​នបន្ទូល​ថា​“ខ្ញុំ​មិន​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ ​លើក​លែង​តែ​ព្រះ​វរបិតា​បង្ហាញ​ខ្ញុំ​ជា​មុន”។ ហើយ​នោះ​មិន​មែន​ជា​ព្រះ​បន្ទូល​ឡើយបើ​សិន​ជា​មិន​ត្រូវ​បាន​បើក​សំដែង​មក​អ្នក។​តើ​អ្ន​ករាល់​ទទួល​បាន​ទេ?
មិន​ខ្វល់​មនុស្ស​និយាយ​ថា​“ពេល​នៃ​ការ​អស្ចារ្យ​បាន​កន្លង​ផុត​ហើយ”​នោះ​ទេ​ពី​ព្រោះ​ព្រះ​បន្ទូល​មិន​ត្រូវ​បាន​បើក​សំដែង​ទៅ​ឯ​គេ​ឡើយ។​ពី​ព្រោះ​គេ​មិន​គ្នា​ជំនឿ​ឡើយ។​ព្រះ​បន្ទូល​មិន​ត្រូវ​បាន​បើក​សំដែង​ទៅ​គេ​ឡើយ។​ពួក​គេ​មិន​អាច​ឃើញ​ពី​ការ​បើក​សំដែង​ពី​ការ​ជ្រមុជ​ក្នុង​ព្រះ​យេស៊ូវ​នោះ​ទេ។​ព្រះ​បន្ទូល​មិន​ទាន់​បើ​ក​សំដែល​ដល់​គេ​នៅ​ឡើយ។​ពួក​គេ​គ្មាន​ព្រះ​បន្ទូល​ណា​មួយ​ឡើយ។
48
អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​គ្មាន​នរណា​ម្នាក់​អាច​ហៅ​ព្រះ​យេស៊ូវ​បាន​ឡើយប៉ុន្តែ​មាន​តែ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​តែ​ប៉ុណ្ណោះ​ហើយ​គេ​និយាយ​ថា​គេ​មិន​ជឿ​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​​ទេ។​សូម​មើល​ការនេះ​គ្មាន​ន័យ​អ្វី​សំរាប់​គេ​ឡើយ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា​“គ្មាន​អ្នក​ណា​មក​ឯ​ខ្ញុំ​បាន​ឡើយ​លើក​លែង​តែ​ព្រះ​វរបិតាទ្រង់​ហៅ​មក។​ហើយ​អ្នក​ដែល​ព្រះ​វរបិតា​ទ្រង់​ហៅ​មក​អ្នក​នោះ​នឹង​មក​ឯ​ខ្ញុំ”។ អូ!!តើ​ការ​នេះ​មិន​ល្អ​ទេ​ឬ​អី?“អស់​អ្នក​ណា​ដែល​ព្រះ​វរបិតា​ទ្រង់​ហៅមកនឹង​មក​ឯ​ខ្ញុំ។​[គ្មាន​អ្នក​ណា​ត្រូវ​បាត់​ទៅ​លើក​លែង​តែ​អ្នក​នោះ​ជា​កូន​របស់​អារក្ស​ហើយ​អ្នក​នោះ​ត្រូវ​កើត​មក​សំរាប់​ការ​អាក្រក់​នោះ​ឯង]។​ហើយ​ខ្ញុំ​នឹង​លើក​អ្នក​នោះ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ”។
អូ!!​នៅ​ទី​នោះ​មាន​ឈ្មោះ​របស់​យើង​ដែល​ត្រូវ​សរសេរ​ទុក​នៅ​ក្នុង​បញ្ជី​នៃ​ជីវិតតាំង​ពី​​មុន​កំនើត​លោកីយ​ម្លេះ។​តើ​វា​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ​អី? តើ​យើង​មាន​ភាព​សង្ស័យ​យ៉ាង​ណា​ទៀត?
49
ឱ!!ព្រះ​អង្គ​អើយ​សូម​ទ្រង់​ដក​អស់​ទាំង​ភាព​សង្ស័យ​ទាំង​នេះចេញ​ពី​ទូល​បង្គំ​ផង។នេះ​ជា​សេចក្តី​អធិស្ឋាន​របស់​ទូល​បង្គំ។ សូម​ទ្រង់​ដក​អស់​ទាំង​ភាព​សង្ស័យ​ចេញ​ពី​ទូល​បង្គំ​ព្រះ​អង្គ​អើយ។
សូម​ឲ្យ​ទូល​បង្គំ​រស់​នៅ​ដោយ​ជីវិត​ស្អាត​ស្អំ​បន្ទាប​ខ្លួន​ហើយ​ដើរ​ទៅ​ដូច​ជា​កូន​នៃ​ព្រះ​នៅ​ផែន​ដី​នេះ។​សូម​ឲ្យ​ទូល​បង្គំ​ដើរ​ដូច​ជា​ទ្រង់​ដើរ​ដែរ​សូម​ឲ្យ​ទូល​បង្គំ​និយាយ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ដែរ​សូម​ឲ្យ​ចិត្ត​របស់​ទូល​បង្គំ​ដូច​ជា​ព្រះ​ហឬទ័យ​ទ្រង់​ដែរ។​សូម​ឲ្យ​មនុស្ស​ជា​ច្រើន​គេ​រក​ឃើញ​​ព្រះ​យេស៊ូវ​នៅ​ក្នុង​ទូល​បង្គំ។​សូម​ឲ្យ​ទូល​បង្គំ​បោះ​បង់​ចោល​ខ្លួន​របស់​ទូល​បង្គំ​ហើយ​ស្វែង​រក​ទ្រង់​វិញ។​សូម​ឲ្យ​ទូល​បង្គំ​បោះ​បង់​ខ្លួន​របស់​ទូល​បង្គំ​ហើយ​ស្វែង​រក​នៅ​ក្នុង​ទ្រង់​និង​ទុក​របស់​ទាំង​អស់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​វិញ​រហូត​ដល់​គ្មាន​សេចក្តី​សង្ស័យ​ណា​មួយ​ក្នុង​ទូល​បង្គំ​ឡើយ។
សូម​កុំ​ចេញ​ទៅ​ក្រៅ​ហើយ​ស្រែក​ថា​“ថ្វាយ​សិរី​ល្អ​ដល់​ព្រះ!!​ហាលេលូយ៉ា!!!​សូម​ដំកើង​ទ្រង់!!តើ​អ្នក​មាន​ឃើញ​ការ​ដែល​ខ្ញុំ​ធ្វើ​ទេ!!​សូម​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់!!”
អ្នក​មិន​បាន​យល់​ពី​វា​ទេ។​នេះ​មិន​ជា​ផ្លូវ​ដែល​ទ្រង់​ធ្វើ​វា​ឡើយ។​ទ្រង់​មិន​ដែល​ដំកើត​ព្រះ​អង្គ​ទ្រង់​ឡើយទ្រង់​បាន​ប្រគល់​ការ​សរសើរ​នោះ​ទៅ​កាន់​ព្រះ។​ទ្រង់​ដើរ​ដោយ​ស្មោះ​ត្រង់​និង​បន្ទាប​ខ្លួន​ដែល​មនុស្ស​នៅ​ជុំ​វិញ​ទ្រង់​ស្រឡាញ់​ទ្រង់។​មាន​តែ​សត្រូវ​របស់​ទ្រង់…​ហើយ​ទ្រង់​ស្រឡាញ់​គេ​គ្រប់​គេ​ហើយ​ទាំង​អធិស្ឋាន​ឲ្យ​គេ​​គ្រប់​ពេល​ផង​ដែរ។​ហើយ​ជា​ឧទាហរណ៍​ដែល​ទ្រង់​ធ្វើ​សំរាប់​អ្នក​សំរាប់​ខ្ញុំ​និង​សំរាប់​មនុស្ស​ជា​ច្រើន​ទៀត​ដែរ។
50
ពេល​នេះ​សូម​យើង​កត់​សំគាល់​សារ​ជា​ថ្មី​នៅ​ជំពូក​៣និង​ខ​១៣
អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ​គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ​ហើយ​ឯង​មិន​លះ​ចោល​សេចក្តី​ជំនឿ​ដល់​អញ​ចេញ​ឡើយ…
សូម​មើល​ពួក​គេ​​កំពុង​តែ​រស់​នៅ​ក្រោម​បល្ល័ង​របស់​សាតាំង​ហើយ​ពួក​គេ​នៅ​តែ​រក្សា​ព្រះ​នាម​ព្រះ​យេស៊ូវ។​“…មិន​លះ​ចោល​សេចក្តី​ជំនឿ​ដល់​អញ”។​តើ​សេចក្តី​ជំនឿ​បែប​ណា​ដែល​ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ? សេចក្តី​ជំនឿ​របស់​Pentecost​ដែល​មាន​តាំង​ពី​ដើម​មក។ ពួក​គេ​រក្សា​សេចក្តី​ជំនឿ​របស់​នីកូឡាសក្នុង​ការ​រៀប​ចំក្រុម​ជំនុំ​ឬ​ហើយ​ពួក​គេ​បាន​បង្កើត​ពួក​ជំនុំ​ឡើង​ក្រោម​ភាព​ជា​អង្គការ។​ប៉ុន្តែ​ទ្រង់​មាន​បន្ទូល​ថា​“ឯង​បាន​ចេញ​ពី​នោះ។ ឯង​ស្អប់​វា ហើយ​អញ​ក៏​ស្អប់​វា​ដែរ”។
“…ហើយ​ឯង​មិន​លះ​ចោល​សេចក្តី​ជំនឿ​ដល់​អញ​ចេញ​ឡើយ។​ឯង​មិន​​​មែន​ដូច​ជា​និកាយ​ឡើយ។​ឯង​ឈរ​នៅ​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ឈ្មោះ​របស់​អញ​ឯង​នោះ​តែ​មាន​ជំនឿ​ដូច​កាល​ពី​ដើម​ដែរ”។​អូ!! ខ្ញុំ​ចូល​ចិត្ត​សេចក្តី​នេះ!!
មិន​លះ​ចោល​សេចក្តី​ជំនឿទោះ​បី​ជា​ក្នុង​ថ្ងៃ​របស់​Antipasដែល​ត្រូវ​​សំលាប់​ក្នុង​ចំនោម​​ឯង​រាល់​គ្នា​ក៏​ដោយ។
51
ខ្ញុំ​នឹង​​បញ្ចប់​សេចក្តី​នេះ​ក្នុង​រយៈ​ពេល​មួយ​នាទី​ទៀត។​“បល្ល័ង្ក​របស់​សាតាំង”។​យើង​​នឹង​មើល​ពី​សេចក្តី​នេះ​បន្តិច។​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​យល់​ពី​វា។​ត្រូវ​យល់​“បល្ល័ង្ក​របស់​សាតាំង”។​ព្រះ​ទ្រង់​មាន​បន្ទូល​នៅ​ក្នុង​លោកុប្បតិ្ត​ពី​បល្ល័ង្ក​របស់​សាតាំង​គឺ​នៅ​ក្នុង​ស្រុក​បាប៊ីឡូន។​នៅ​ទី​នោះ​មាន​បល្ល័ង្ក​របស់​សាតាំង។​ហើយ​នៅ​វិវរណៈ​ក៍​ដូច្នេះ​ដែរ។​ប៉ុន្តែ​បើ​សិន​ជា​អ្នក​ធើ្វ​ការ​កត់​សំគាល់​បាប៊ីឡូន​បាន​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ពី​អ្នក​មិន​ជឿ​ទៅជា​ស​ម្តេច​ប៉ាប។
ហើយ​កាល​ពី​មុន​តាម​ខ្ញុំ​ដឹង​មាន​ស្តេច​មួយ​អង្គ​ដែល​ជា​សង្ឃ​នៃ​Chaldean។​ឋានានុក្រម​របស់​បាប៊ីឡូន​ប្តូរ​បល្ល័ង្ក​​របស់​ទ្រង់​នៅ​ពេល​ដែល​ចក្រ​ភព​Persian​ដណ្តើម​បាន​ហើយ​ទ្រង់​ក៏​ចាក​ចេញ​ពី​បាប៊ីឡូន។​ស្តេច​នោះ​ព្រះ​នាម​Attalus​គឺ​ជា​សម្តេច​សង្ឃ​របស់​បាប៊ី​ឡូន។
នៅ​ពេល​ដែល​Persian​ចូល​ដណ្តើម​បាន​បាប៊ី​ឡូន​នឹង​បន្ទាប់​ពី​Attalus​បាន​និរទេស​ចេញ​ទ្រង់​បាន​តាំង​រាជ​របស់​ខ្លួន​នៅ​ពើកាម៉ុស។​“បល្ល័ង្ក​របស់​សាតាំង​មាន​នៅ​កន្លែង​ណា​ដែល​អ្នក​នៅ”។​តើ​អ្នក​រាល់​គ្នា​យល់​ទេ? នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​ត្រូវ​ត្រលប់​ទៅ​ក្រោយ​ហើយ​លើក​យក​ប្រវត្តិ​សាស្រ្ត​នៃ​ក្រុម​ជំនុំ​​ដើម្បី​ប្រាប់​អ្នក​រាល់​គ្នា​ពី​អ្វី​ដែល​បាន​កើត​ឡើងព្រោះ​ទ្រង់​មាន​បន្ទូល​ថា​“ឯង​កំពុង​តែ​នៅ​កន្លែង​ដែល​ជា​បល្ល័ង្ក​របស់​សាតាំង”។
52
ខ្ញុំ​បាន​គិត​“តើ​វា​នៅ​ឯណា​ទៅ​បល្ល័ង្ក​ពិត​របស់​សាតាំង?”​ហើយ​ខ្ញុំ​បាន​រក​ឃើញ​ថា​គឺ​ជា​ស្តេច​នេះហើយ​បន្ទាប់​ពី​បាន​រត់​គេច​ពី​Persian​ក៏​បាន​មក​តាំង​រាជ​របស់​ខ្លួន​នៅ​ឯ​ពើកាម៉ុស​នេះ​ឯង​គឺ​នៅ​ទី​ក្រុង​រ៉ូម​ដែល​បាន​បង្កើត​ជា​ទី​ស្នាក់​ការ​របស់​ខ្លួន។​សាតាំង​បាន​បង្កើត​ទី​ស្នាក់​ការ​​ថ្មី​របស់​វា​នៅ​ពើកាម៉ុស​ដែល​ជា​កន្លែង​ដែល​វា​ចាប់​ផ្តើម​អនាគត​ថ្មី​នៅ​ទី​នោះ។
ពេល​នេះ​អ្នក​រាល់​គ្នា​បាន​យល់​ពី​ប្រវតិ្ត​ដើម​នេះ​ហើយ។​បន្ទាប់​ពី​ជួប​ការ​លំបាក​របស់​ខ្លួន​កន្លង​ស្តេច​នោះ​ក៏​បាន​ផ្លាស់​ប្តូរ​បច្ចេក​ទេស​របស់​ខ្លួន...ដើម​ដំបូង​គេ​បាន​ធ្វើ​ទុក្ខ​គ្រីស្ទាន។​អូ!!​តើ​ស្តេច​នេះ​ស្អប់​គ្រីស្ទាន​យ៉ាង​ណា​ទៅ!!
53
ទ្រង់​បាន​ប្តូរ​ឥរិយា​បថ​របស់​ខ្លួនហើយ​បាន​ធ្វើ​ការ​រួប​រួម​ជា​មួយនឹង​Constantine។
Constantine​តែង​តែ​ធ្វើ​ការ​ពី​ចារណា​ពី​សម្តេច​ប៉ាប​នោះ​ដែល​ជា​ប្រភព​ដើម​របស់​អំណាច​នៅ​Columbus។​នេះ​បាន​ធ្វើ​ឲ្យ​មាន​សម្បត់​ដោយ​ឈាម។​ប៉ុន្តែ​Constantine​(ខ្ញុំ​និយាយ​រឿង​នេះ​ដោយ​ការ​គោរព) ​តាម​ការ​អាន​ប្រវតិ្ត​សាស្រ្ត​របស់​ខ្ញុំមិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឡើយ។
54
នៅ​ពេល​មួយ​ទ្រង់​បាន​សុបិនឃើញ​ឈើ​ឆ្កាង ហើយ​មាន​សំលេង​ថា​ ដោយ​សារ​ឈើ​ឆ្កាង​នេះ​ឯង​​នឹង​ឈ្នះ​សង្រ្គាម។ដោយ​សារ​តែ​ការ​នេះ​ទ្រង់​ក៏​បាន​សន្យា​ថា​នឹង​ដោះ​លែង​គ្រីស្ទានហើយ​ទ្រង់​នឹង​​ក្លាយ​ទៅ​ជា​គ្រីស្ទាន​បើ​សិន​ជា​ពួក​អធិស្ឋាន​ឲ្យ​ទ្រង់​ឈ្នះ​ក្នុង​ចំបាំង​នោះ។នៅ​ពេល​ដែល​ទ្រង់​កំពុង​ផ្ទុំ​ ទ្រង់​ក៏សុបិន្តហើយ​ក៏​ក្រោក​ឡើង​គូរ​រូប​ឈើ​ឆ្កាង​ពណ៌​ស​មួយ​នៅ​លើ​ខែលនិង​លើ​ខែល​របស់​ទាហារ​ខ្លួន។
ប៉ុន្តែ​ទ្រង់​មិន​ដែល​ធ្វើ​អ្វី​ជា​បែប​សាសនា​ឡើយ។​ការ​តែ​មួយ​ដែល​ទ្រង់​ធ្វើ​គឺ​សរសេរ​ប្រវត្តិ​សាស្រ្ត​ហើយ​ទ្រង់​បាន​ដាក់​ឈើ​ឆ្កាង​មួយ​នៅ​លើ​កំពូល​វិហារ​របស់​Sophia។​ប៉ុន្តែ​ទ្រង់​ជា​អ្នក​នយោបាយ។​នៅ​ពេល​ដែល​ទ្រង់​បាន​ក្លាយ​ជា​អធិរាជ​របស់​រ៉ូមាំង​នា​សម័យ​នោះទ្រង់​និង​អ្នក​ដឹក​នាំ​មួយ​ចំនួន​ទៀតបាន​ពង្រឹង​និង​នាំយក​ភាព​ល្អ​ប្រសើរ​ដល់​ក្រុម​ជំនុំ​មួយ​ហៅ​ថា​នីកូឡាស​នា​សម័យ​នោះ​។
55
ពេល​នេះ​នីកូឡាស​បាន​ក្លាយ​ជា...គឺ​ដូច​ពី​ខាង​ដើម​ដែរ។​ហើយ​ពេល​នោះ​វា​ជា​គោល​លទ្ឋិ។​ពួក​គេ​ធ្វើ​ឲ្យ​មាន​លទ្ឋិ​នេះ។​ហើយ​មក​ដល់​ក្រុម​ជំនុំ​នៃ​សម័យ​ទី​៣​ក៏​ដូច្នេះ​ដែរ។​សង្ឃ​និង​អ្នក​ដើរ​តាម​ជាន់​ខ្ពស់​មិន​ត្រូវ​បាន​គេ​ហៅ​ថា​ជា​សម្តេច​ប៉ាប​នោះ​ទេតែ​ត្រូវ​គេ​ហៅ​ថា​Archbishop​។ អ្នក​ទាំងនោះ​ និង​លទ្ឋិ​របស់​គេ​មើល​ទៅ​ដូច​ជា​សម័ញ្ញ។​ប៉ុន្តែ​ពួក​គេ​បាន​ចេញ​ឆ្ងាយ​ពី​ការ​ពេល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ក្នុង​ការ​ដឹក​នាំ​គេ។​ពួក​គេ​​គ្រប់​គ្រង​មនុស្ស​ទាំង​នោះ​ពី​ព្រោះ​គេ​មិន​​អនុញ្ញាតិ​ឲ្យ​មនុស្ស​ទាំង​នោះ​មាន​និកាយ​ធំៗឡើយ។
ប៉ុន្តែ​ពួក​ជំនុំ​ចង់​បាន​សេរី​ភាព​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ព្រះ​វិញ្ញាណ​ដូច​ដែល​ព្រះ​គ្រីស្ទ​ទ្រង់​បាន​សន្យា​ជា​មួយ​នឹង​គេ។​ថា​ទ្រង់​គង់​ជា​មួយ​ និង​ធ្វើ​ជា​ស្តេច​របស់​ពួក​គេ។
56
ក្រុម​ជំនុំ​ពិត​ប្រាកដ​មិន​ដែល​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​​ដើម្បី​ឲ្យ​អ្នក​ណា​គ្រប់​គ្រង​ឡើយ...ខ្ញុំ​មិន​បាន​ដឹង​ថា​តើ​អ្នក​រាល់​គ្នា​ហៅ​ពួក​គេ​ថា​យ៉ាង​ណា​នោះ​ទេ។​យើង​ជឿ​ថា​​គឺ​ជា​ទ្រង់​តែ​មួយ​ដែល​ជា​ស្តេច​របស់​ពួក​គេ។​ទ្រង់​ជា​ព្រះ​គ្រីស្ទទ្រង់​គង់​ជា​មួយ​យើង​ក្នុង​លក្ខណៈ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ឋ ព្រះ​គង់​នឹង​យើង​ទ្រង់​គង់​ក្នុង​យើង ទ្រង់​ដឹក​នាំ​និង​បង្ហាញ​ផ្លូវ​យើង​ទៅ​ឯ​ទឹក​នៃ​ជីវិត​ទ្រង់​បាន​សំដែង​អង្គ​ទ្រង់​​ឲ្យ​យើង​បាន​ស្គាល់​ទ្រង់​ជា​ព្រះ​អម្ចាស់​នៃ​ការ​បង្ក​បង្កើត​ទ្រង់​ព្យាបាល​ជំងឺ​ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ទ្រង់​ប្រទាន​ទស្សនៈវិស័យ​ទ្រង់​ដេញ​វិញ្ញាណ​នៃ​សេចក្តី​អាក្រក់​ចេញ​ផង​ដែរ។
57
មិន​ដែល​មាន​ពេល​ណា​មួយ​ដែល​ខ្ញុំ​លឺ​ពី​ការ​អស្ចារ្យ​ដែល​អ្នក​ដឹក​នាំ​របស់​នីកូឡាស​ធ្វើ​ឡើយ​នៅ​ក្នុង​ពួក​ជំនុំ​របស់​គេ​នោះ...មិន​ដែលមាន​ពេល​ណា​មួយ​នៅ​ក្នុង​ប្រវតិ្ត​សាស្រ្ត​ដែល​បាន​កត់​ត្រា​ពី​ការ​ដែល​ពួក​គេ​ធ្វើ​ដោយ​ប្រោស​មនុស្ស​ស្លាប់​ឬ​ការ​ណា​ផ្សេង​ឡើយ​ពី​ព្រោះ​ព្រះ​គ្រីស្ទ​មិន​បាន​គង់​នៅ​ក្នុង​គេ​ទេ។​ពួក​គេ​រឹង​មាំ ពួក​គេ​ជា​និកាយ​ពួក​គេ​បាន​លក់​សិទ្ឋិ​កំណើត​របស់​ខ្លួន។
ប៉ុន្តែ​ពួក​ជំនុំ​នៃ​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់​មាន​អំណាច​ព្រះ​ចេស្តា​របស់​ព្រះ​គ្រីស្ទ។ពួក​ជំនុំ​ផ្សេង​មាន​កេរ្តិ៍​ឈ្មោះ​របស់​គេតែ​ពួក​ជំនុំ​ពិត​ពួក​គេ​នៅ​ជា​មួយ​នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះ។​តើ​អ្នក​រាល់​យល់​សេចក្តី​នេះ​ទេ?
58
ដូច្នេះ​Constantine​បាន​ភ្ជាប់​ច​ក្រ​ភព​របស់​ទ្រង់​​ជា​មួយ​គា្ន​ហើយ​នេះ​ជា​អ្វី​ដែល​ទ្រង់​ធ្វើ។​ទ្រង់​ទទួល​យកសេចក្តី​បង្រៀន​របស់​នីកូឡាត​ហើយ​បាន​ជា​សាសនា​គ្រីស្ទ។​តើ​អ្នក​យល់​វា​ច្បាស់​ឬ​នៅ?​ពួក​គេ​ហៅ​ថា​ជា​គ្រីស្ទន​ហៅ​ថា​គ្រីស្ទាន​ដែល​គ្មាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ អូ!!ខ្ញុំ​សង្ឃឹម​ថា​សេចក្តី​អាក្រក់​អ្នក​នឹង​មិន​អនុញ្ញាតិ​ឲ្យ​មាន​នៅ​ក្នុង​អ្នក​ឡើយ។​វា​ត្រូវ​បាន​គេ​ថា​ជា​គ្រីស្ទ​ជា​និកាយ​គ្រីស​សាសនា​ដែល​គ្មាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ឡើយ។
ពួក​គេ​មាន​ឈ្មោះ​ថា​ជា​គ្រីស្ទាន​ពួក​គេ​ជា​គ្រីស្ទ​ដោយ​សារ​ការ​ប្រមូល​ផ្តុំ​ពួក​គេ​មាន​ការ​រួបរួម​គ្នា​ហើយ​រក្សា​ការ​នេះ​បាន​យ៉ាង​ល្អប៉ុន្តែ​ពួក​គេ​បដិសេធ​ចោល​ភាព​នៃ​ការ​ដឹក​នាំ​រប់ស​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។​គ្មាន​សេចក្តី​អស្ចារ្យ​ឬ​ទី​សំគាល់​ណា​មួយ​ដែល​ត្រូវ​កើត​ឡើង​ចំពោះ​គេ​ឡើយ។​ពួក​គេ​ប្រកាស់​ថា​សេចក្តី​ទាំង​នោះ​មាន​តែ​ក្នុង​អតី​តកាល​តែ​ប៉ុណ្ណោះ​ដែល​ពេល​នេះ​ធ្វើ​ឲ្យ​គេ​បង្កើត​ពួក​ជំនុំ​ដើម្បី​រាជ្យ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។បាទ!! ខ្ញុំ​នឹង​ប្រាប់​សេចក្តី​នេះ​ដល់​អ្នក​រាល់​គ្នា​ក្នុង​មួយ​នាទី​ទៀត​ពី​ប្រភេទ​នៃ​រាជ្យ​នោះ។
59
ដូច្នេះ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ត្រូវ​ចេញ​ឆ្ងាយ​ពី​ការ​ទាំង​នោះ។​ប៉ុន្តែ​នៅ​ទី​ក្រុង​ពើកាម៉ុស​មាន​ទេវតា​នៃ​​ទី​ក្រុង​ពើកាម៉ុស​នោះ​ពីព្រោះ​នោះ​ជា​ទំនួល​ខុស​ត្រូវ​របស់​គាត់។
ប៉ុន្តែ​Constantine​មិន​ចាប់​អារម្មណ៍​ជា​មួយ​នឹង​ជំនឿ​គ្រីស្ទាន​ទេ។​ទ្រង់​ចង់​​ធ្វើ​ឲ្យ​មាន​បុព្វ​បុរស​របស់​ខ្លួន​និង​ក្រុម​ជំនុំ​របស់​ខ្លួន។​រី​ឯ​ឡៅឌីសេ​ដែល​មាន​ឬស...​នីកូឡាស​ដែល​មាន​ឬស​និង​ប្រវតិ្ត​នៅ​ក្នុង​ទី​ក្រុង​រ៉ូមបាន​បង្ហាញ​នូ​វ​ការ​អស្ចារ្យ​របស់​ខ្លួន...​ហើយ​មាន​មនុស្ស​ជា​ច្រើន​ដែល​ជា​គ្រីស្ទាន។
ហើយ​ពួក​ជំនុំ​ពិត​ប្រាកដ​ត្រូវ​តែ​ជា​អ្នក​ដែល​មាន​ឋានៈ​តូច​តាច។ខ្ញុំ​នឹង​រង​ចាំ​មួយ​នាទី។ សូម​ឲ្យ​អ្នក​បាន​ជ្រាប​សេចក្តី​នេះ​បាន​ជ្រៅ​បន្តិច។សូម​ចាំ! ក្រុម​ជំនុំ​ពិត​ប្រាកដ​តែង​តែ​ជា​ក្រុម​តូច​តាចដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ពួក​ជំនុំ​ផ្សេង​ទៀត។
ពួក​ជំនុំ​ពិត​ប្រាកដ​មិន​ដែល​ត្រូវបាន​រៀប​ចំ​ជា​លក្ខណៈ​ដូច្នេះ​ឡើយ។​ពួក​គេ​ជា​រូប​កាយ​របស់​ព្រះ​គ្រីស្ទ​នៅ​ផែន​ដី​នេះ​ហើយ​​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ធ្វើ​ចលនា​ក្នុង​ពួក​គេ។​អ្នក​រាល់​មិន​អាច​នឹង​រៀប​ចំ​ព្រះ​គ្រីស្ទ​បាន​ឡើយ។​អ្នក​មិន​អាច​ធ្វើ​បាន​ឡើយ។​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​ទទួល​សេចក្តី​សំរាប់​សម័យ​កាល​ឡៅឌីសេ​ដែរ​ហើយ​ត្រូវ​ចង់​ចាំ​និង​រក្សា​វា​ជានិច្ច​ពី​ព្រោះ​រាល់​ទាំង​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ត្រូវ​បានថត​ចំលង​ទុក។
60
​ពេល​ត្រូវ​ចាំ​ ​នៅ​ក្នុង​ចិត្តក្រុម​ជំនុំ​ពិត​របស់​ព្រះ​មិន​ដែល​ត្រូវ​បាន​រៀប​ចំឡើយ។
ព្រះ​វិហារ​កាតូលិក​ជា​អង្គ​ការ​ដំបូង​ដែល​គេ​បាន​ស្គាល់​នៅ​លើ​ពិភពលោក។​ហើយ​កាល​ពី​មុន​វា​មិន​មែន​ជា​អង្គការ​ឡើយ។​ហើយ​ពួក​កាតូលិក​និយាយ​ថា​“MotherChurch” ​។ វា​ជា​ព្រះ​វិហារ​ម្តាយ ជា​ម្តាយ​នៃ​ពួក​ជំនុំ​នោះ។​ព្រះ​គម្ពីរ​បាន​និយាយ​ពី​នាង​ដូច្នេះ​យើង​មិន​អាច​ឈ្លោះ​ប្រកែក​បាន​ឡើយ។​នៅ​ពេល​ដែល​គេ​និយាយ​ថា​“វា​ជា​ព្រះ​វិហារ​ម្តាយ” នោះ​ជា​វិហារ​​ម្តាយ។​នាង​ត្រូវ​បាន​និយាយ​ទៅ​ក្នុង​ព្រះ​គម្ពីរ​វិវរណៈ​ជំពូក​៧។អ្នក​រាល់​អាច​មើល​ផ្ទាល់​ខ្លួន​បាន។
61
ដូច្នេះ​Constantine​មាន​សេចក្តី​ទាំង​នេះ​នៅ​ក្នុង​គំនិតក្នុង​ការ​ពង្រឹង​ចក្រ​ភព​របស់​ខ្លួន​ ដូច​ដែល​រ៉ូម​ធ្វើ​ដែរ ដើម្បី​កាន់​កូន​សោរ​នៃ​ពិភព​លោក​វា​ទទួល​យក​គំនិត​របស់​សម្តេច​សង្ឃ​នា​សម័យ​នោះ​និង​គំនិត​ខ្លះ​របស់​គ្រីស្ទាន ហើយ​មួយ​ទៀត​គឺ​ដើម្បី​គ្រប់​គ្រង​និង​ភ្ជាប់​ពួក​គេ​ជា​មួយ​គា្ន​ផង​ដែរពី​ព្រោះ​គេ​ចង់​ធ្វើ​ឲ្យ​ខ្លួន​គេ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្លាំង​ពូក​កែ​នៅ​លើ​សកល​លោក។
ដោយ​សារ​ស្តេច​នោះ​ជា​អ្នក​នយោបាយ​មិន​មែន​ជា​អ្នក​បំរើ​ព្រះ​ទេទោះ​បី​ជា​មាន​មួយ​ចំនួន​ព្យាយាមចង់​​ធ្វើ​ឲ្យ​ស្តេច​នោះ​ទៅ​​ជា​អ្នក​បំរើ​ព្រះ​យ៉ាង​ណា​ក៏​មិន​អាច​បាន​ដែរ។គ្មាន​អ្វី​មួយ​ដែល​ស្តេច​នោះ​ធ្វើ​មាន​លក្ខណៈ​ជា​គ្រីស្ទាន​ទេ​សំរាប់​ខ្ញុំ​ទោះ​បី​ជា​វិហារ​មួយ​របស់​នីកូឡាស​ត្រូវ​បាន​ទ្រង់​​ដាក់​រូប​ឈើ​ឆ្កាង​ក៏​ដោយ។​គ្មាន​អ្វី​ដែល​ស្តេច​នោះ​ធ្វើ​មាន​លក្ខ​ណៈ​ជា​គ្រីស្ទាន​ទេ​គឺ​ខ្ញុំ​មិន​ដែល​ឃើញ​មាន​ទាល់​តែ​សោះ។​លើក​លែង​តែ​កាល​ដែល​ស្តេច​នោះ​បាន​គូរ​រូប​ឈើ​ឆ្កាង​ដាក់​លើ​ខែល​តាម​ការ​សុបិន​នោះ​តែ​ប៉ុណ្ណោះ។​គ្រីស្ទាន​បាន​អធិស្ឋាន​ឲ្យ​ស្តេច​នោះដើម្បី​ឲ្យ​បាន​ឈ្នះ​ចំបាំង។​ហើយ​ការ​ពង្រឹង​អាណាចក្រ​របស់​ខ្លួន។
ហើយ​ក៏​បាន​នាំ​អ្នក​មិន​ជឿ​ទាំង​នេះ​ចូល​ក្នុង​ព្រះ​វិហារ​គ្រីស្ទាន​នីកូឡាត។​ខ្ញុំ​ហៅ​វា​ថា​វិហារ​និកាយ​និយម​។ស្តេច​នោះ​បាន​យក​ពិធី​របស់​អ្នក​មិន​ជឿ​ចូល​ក្នុង​វិហារ​របស់​នីកូឡាត​ហើយ​ការ​នោះ​ក៏​ធ្វើ​ឲ្យ​មាន​កំនើត​របស់​កាតូលិក​និយមឡើង។
62
ឥឡូវ​នេះ​បង​ប្អូន​អើយ​ខ្ញុំ​កំពុង​តែ​យក​ប្រវតិ្ត​សាស្រ្ត​មក​ប្រាប់​អ្នក​រាល់​គ្នា។​ខ្ញុំ​មាន​មិត្ត​ភក្តិ​ជា​កាតូលិ​ជា​ពាន់​នាក់ ហើយ​ពួក​គេ​ក៏​ជា​មិត្ត​ភក្តិច្រើន​ដូច​ប្រូតេស្តង់​ដែរ។តែ​ប្រូតេស្តង់​មិន​អាច​ស្រែក​ខ្លាំងៗ​បាន​ទេ។សូម​រង​ចាំ​រហូត​ដល់​យប់​នេះ​កន្លង​ទៅ។​សូម​មើល​អ្នក​រាល់​គ្នា​នឹង​ឃើញ​ភាព​ដូច​គ្នា​នៃ​កិច្ច​ការ​ដែល​គេ​ធ្វើ។​“ឆ្នាំង​មិន​អាច​ហៅ​ថា​ជា​ខ្ទះ​ខ្លាញ់​បាន​ទេ”​សូម​មើល​ពី​ព្រោះ​វា​ហាក់​ជា​ដូច។ វិញ្ញាណ​តែ​មួយ​ដែល​នៅ​ក្នុង​ចំនោម​ពួក​គេ។​ហើយ​អ្នក​នឹង​ឃើញ​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​តែង​តែ​កាត់​ទោស​រឿង​ទាំង​នេះ​ពី​ព្រោះ​វា​ជា​សេចក្តី​ខុស​ឆ្គង។វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្ញុំ​តែង​ព្យាយាម​ស្រែក​យំ​ឡើង។ខ្ញុំ​មិន​អាច​មាន​សន្តិភាព​ពី​សេចក្តី​ទាំង​នោះ​បាន​ទេ។
63
មនុស្ស​អស្ចារ្យ​អ្នក​ដឹក​នាំ​សាសនា​ដ៏​អស្ចារ្យ​បាន​ប្រាប់​ខ្ញុំ​“អ្នក​នឹង​បំផ្លាញ​ការ​ងារ​របស់​អ្នក​។​លោក​Branham​លោក​កំពុង​ធ្វើ​ការ...”។​“វា​មិន​មែន​ជា​ជំនួញ​របស់​លោក​ឡើយ។​ព្រះ​ទ្រង់​ហៅ​លោក​ដើម្បី​អធិស្ឋាន​ដល់​អ្នក​ដែល​ឈឺ”។
ព្រះ​ទ្រង់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ច្រើន​ទៀត​លើស​ពី​ការ​ដែល​អធិស្ឋាន​ដល់​អ្នក​ដែល​ឈឺ។​អ្នក​មាន​ជំងឺ​គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ចាប់​អារម្មណ៍។​ការ​អធិស្ឋាន​សំរាប់​អ្នក​ដែល​ឈឺ​គឺ​ជា​រឿង​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ។​ការ​ទាំង​នោះ​នឹង​កើត​មក​វិញ។​អ្នក​ឈឺ​ដែល​បាន​ព្យាបាល​ក៏​នឹង​ត្រូវ​ស្លាប់​ទៅ​វិញប៉ុន្តែ​អ្នក​ដែល​កើត​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​នឹង​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។
ដូច្នេះ​ព្រះ​មិន​គ្រាន់​តែ​ព្យាបាល​អ្នក​ដែល​មាន​ជំងឺ​តែ​ប៉ុណ្ណោះ​ទេ។​ទ្រង់​ផ្តល់​អំណោយ​ទាន​ដល់​ក្រុម​ជំនុំ​​គ្រប់​ៗ​គ្នា។​ប៉ុន្តែ​មាន​ការ​ច្រើន​លើស​នោះ​ទៅ​ទៀតហើយ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​អាច​យល់​បាន​ពី​ការ​នោះ។
64
ការ​កើត​ឡើង​នៃ​ពួក​កាតូលិក​និយមគឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​គ្រីស្ទាននិង​ពី​ភ្នែក​នៃ​អ្នក​មិន​ជឿ ហើយ​ដើម្បី​ធ្វើ​ការ​ភា្ជប់​ទំនាក់​ទំនង​និង​បង្កើត​ជា​ក្រុម​ជំនុំ​តែ​មួយ.... ​( អូ!!ខ្ញុំ​សង្ឃឹម​ថា​បាន​យក​ក្រដាស​មួយ​ដែល​មាន​ម្នាក់​បាន​ឲ្យ​ខ្ញុំ​កាល​ពី​យប់​មុន។ខ្ញុំ​គិត​ថា​នឹង​យក​វា​មក​ តែ​ខ្ញុំ​បាន​ភ្លេច​ទៅ​ហើយ)​។ពួក​គេ​កំពុង​តែ​ធ្វើ​ការ​ដូច​គ្នា​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។
ពួក​គេ​កំពុង​ធ្វើ​ការ​ស្វែង​រក​សូម្បី​តែ​គម្ពីរ​ដែល​មិន​ធ្វើ​ឲ្យ​ពិបាក​ដល់​ពួក​កាតូលិក​ឬ​ពួក​យូដា​ឬ​ប្រូតេស្តង់។ពួក​គេ​កំពុង​តែ​បង្កើត​គម្ពីរ​សំរាប់​អ្នក​ទាំង​នោះ​ដែល​ធ្វើ​ត្រូវ​ជា​មួយ​នឹង​ការ​ទាំង​អស់។​តើ​អ្នក​មាន​ឃើញ​ល្បិច​កល​របស់​ពួក​គេ​ទេ?​ប្រវតិ្ត​សាស្រ្ត​មាន​និយាយ​ជា​ច្រើន​ដង​ពី​ការ​ទាំង​អស់​នេះ។
ឥឡូវ​អ្នក​រាល់​គ្នា​ឃើញ​ហើយ...អ្នក​រាល់​បាន​ស្តាប់​អាន​ពី​សេចក្តី​នោះ​កាល​ពី​យប់​មុន។​ពួក​គេ​បាន​ធ្វើ​ការ​ទាំង​នោះ​ជា​​យូរ​មក​ហើយ។​
65
ពេល​នេះ​ពួក​គេ​និយាយ​ថា “៦២ ពួក​គេ​នឹង...​ហើយ​សូម​កត់​សំគាល់​ពី​Pope​John​ទី​២២ដែល​បាន​ប្រាប់​ក្រុម​ជំនុំ​តូចៗ​ចូល​ទៅ​​ឯ​ក្រុម​ជំនុំ​ធំ​វិញ។​កុំ​ព្រួយ​។​ពួក​គេ​នឹង​ទៅ។​វា​នឹង​កើត​ឡើង។ពួក​គេ​បាន​ចូល​រួម​រួច​ទៅ​ហើយ។ ពួក​គេ​មិ​នចាំបាច់​នឹង​ទៅ​វិញ​ទេពី​ព្រោះ​គេ​នៅ​ទី​នោះ​រួច​ទៅ​ហើយ​ក្នុង​ពេល​នេះ។
ដូច​ដែល​ខ្ញុំ​បាន​និយាយ​ប្រទេស​នេះ...ខ្ញុំ​បាន​និយាយ​ថា​“បាទ!!​បើ​សិន​ជា​លោក​Kennedy​ត្រូវ​បាន​ជ្រើស​រើស​ពួក​កាតូលិក​នឹង​ត្រូវ​គ្រប់​គ្រង​ទាំង​អស់”។​គ្រប់​គ្រង?​ពួក​គេ​បាន​ធ្វើ​វា​ជា​យូរ​មក​ហើយ​ហើយ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​អ្វី​នោះ​ឡើយ។​តើ​អ្នក​ណា​​ជា​អ្នក​ឲ្យ​ប្រាក់​ខែ​គ្រូ​របស់​គេ?​ពួក​គេ​អាច​ដាក់​បញ្ចូល​ការ​ទាំង​អស់​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សាលា​ដោយ​របៀប​ណា?​ហើយ​​ច្បាប់​នៃ​ការ​បង្រៀន​ពី​កាតូលិក​នៅ​តា​មសាលា​របស់​ពួក​គេ​ជា​ដើម។​អូ!! ​សិទ្ឋិ​​នៅ​ក្រោម​ច្រមុះ​របស់​អ្នក​យ៉ាង​ដូច្នេះ​ឯង។ ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​វា​នឹង​ធ្វើ​វា​ដោយ​ការ​បញ្ជោរ​ហើយ​វា​ធ្វើ​មែន។​ពួក​គេ​បង់​ពន្ឋ​លើ​របស់​ដែល​គ្មាន​សោះ។​តាម​ពិត​មាន​ការ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​និយាយ។​ខ្ញុំ​គ្រាន់​តែ​កាត់​យក​ចំនុច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។
66
ដើម្បី​ឲ្យ​ការ​ទាំង​នេះ​ដំណើរ​កាល​ល្អ​Constantine​បាន​បង្កើត​ការ​ចាប់​អារម្មណ៍​ជា​ដើម្បី​ទាក់​ទាញ​ទាំង​អ្នក​មិន​ជឿ​និង​គ្រីស្ទាន​ចូល​ក្នុង​វិហារ​របស់​គេ។​តើ​អ្នក​មាន​គំនិត​ខាង​ឯ​វិញ្ញាណ​ទេ? តើ​អ្នក​កំពុង​តែ​គិត​ទេ? តើ​សារ​នេះ​មិន​បង្ហាញ​ពី​ពេល​នោះ​ទេ​ឬ​អី?​ព្រះ​វិហារ​របស់​ពួក​គេ មាន​ល្បែង​ស៊ីសង​និង​​មាន​ការ​ជប់​លៀង។គឺ​វា​កើត​ឡើង​ក្នុង​ពួក​គេ។​នោះ​ជា​ប្រវត្តិ​សាស្រ្ត។
ពួក​គេ​បាន​ធ្វើ​ការ​ទាំង​នេះ​ដោយឲ្យ​ពួក​ជំនុំ​នៅ​ជា​មួយ​គ្នា​ជា​មួយ​នឹង​ភាព​សប្បាយ​របស់​លោកីយ​នេះ​ហើយ​បញ្ចូល​ជា​មួយ​ពួក​ជំនុំ​​នីកូឡាស។ឥឡូវ​នេះ​សូម​ចង​ចាំ​ពួក​គេ​មិន​ទទួល​ការ​កើត​ជា​ថ្មី​នោះ​ទេ។​គ្មាន​អ្នក​មួយ​ឡើយ។
67
តើ​អ្វី​ដែល​យើង​មាន​នៅ​ក្នុង​ពួក​ជំនុំ​ប្រូតេស្តង់​របស់​យើង?​អាហារ​ពេល​យប់​ការ​កំសាន្ត​កីឡា​ការលក់​ដូរឬ​ក៏​អ្វី​ផ្សេង​ទៀត?​អ្នក​រាល់​គ្នា​ស្គាល់​ហើយ​ថា​អ្វី​ដែល​ជា​សេចក្តី​ពិត។​ឥឡូវ​បើ​នោះ​ជាព្រះ​បន្ទូល​របស់​ព្រះ​បង​ប្អូន​ទាំង​អស់​គ្នា​អើយ​វា​ជាសេចក្តី​ពិត។​តើ​ពួក​ជំនុំ​ប្រូតេស្តង់​ទាំង​អស់​សុទ្ឋ​តែ​មិន​បរិសុទ្ឋ​ឬ? សូម​មើល។
មិន​មែន​ជា​ផែន​ការ​របស់​ព្រះ​ដែល​ត្រូវ​មាន​​អាហារ​ពេល​យប់​ការ​រាំ​ឬ​ការណា​ផ្សេង​ទៀត​ដែល​អ្នក​ត្រូវ​បង់​លុយឲ្យ​គ្រូ​គង្វាល​ហើយ​ធ្វើ​វា​នោះ​ទេ។​ហើយ​ដែល​មនុស្ស​​ត្រូវ​បាន​បង្រៀន​ពី​ការ​ថ្វាយ​ដង្វាយ​១​ភាគ​១០​នោះ​ហើយ​ជា​ផែន​ការ​របស់​ព្រះ។​ព្រះ​មាន​ផែន​ការ​តែ​មនុស្ស​តែង​តែ​ចង់​បាន​និង​ដើរ​តាម​ផែនការ​របស់​ខ្លួន​វិញ។
68
ដោយ​ធ្វើ​ការ​ទាំងនេះ​ពួក​គេបាន​បង្កើត​ជា​ក្រុម​ជំនុំ​កាតូលិក​ឡើង។​ហើយ​ដំបូង​គឺ​ជា​សមាគមន៍​នីស៊ីន។​វា​ត្រូវ​បាន​កើត​ជា​រូប​រាង​ឡើង​នៅ​ឆ្នាំ​៣២៥​ក្រោយ​គ.ស។ មនុស្ស​ទាំង​អស់​ត្រូវ​ចូល​រួម​ជា​មួយ​ពួក​គេ។
អ្នក​ដឹក​នាំ​នៃ​ជំនឿ​គ្រីស្ទាន​ក៏​ត្រូវ​បាន​នាំ​ចូល​ជា​មួយ​នឹង​ពួក​គេ​នៅ​នីស៊ីន​ដែរ។​នេះ​ជា​ហេតុ​ផល​ដែល​វា​ត្រូវ​ហៅ​ថា​សមាគមន៍​នីស៊ីន​នៅ​ឆ្នាំ​៣២៥​ក្រោយ​គ.ស​។​ហើយ​មាន​អ្នក​ដឹកនាំ​ប្រហែល​ជា១៥០០​នាក់​ដែល​ចូល​ជា​មួយនឹង​សមាគមន៍​នោះ។​មាន​អ្នក​ដឹក​នាំ​និង​ពួក​សង្ឃរាជ​ប្រហែល​១៥០០​នាក់​ដែល​ត្រូវ​បាន​កំនត់​ក្នុង​មួយ​សមាគមន៍តូចៗ​មាន​សមាជិក​៥​នាក់។
ប៉ុន្តែ​នោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​តាម​រយៈ​ផែន​ការ​នយោបាយ​របស់​នីកូឡាត​និង​Constantine​ពួក​គេ​បាន​ចេញ​ឆ្ងាយ​ពី​ក្រុម​ជំនុំ​ដ៏​ពិត​ពួក​គេ​បានដក​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ចេញ​ឆ្ងាយ​ពី​ពួក​គេ​។
69
ឥឡូវ​នេះ​ជា​សេចក្តី​ពិត​មួយ។​ប៉ុន្តែ​ខ្ញុំ​កំពុង​តែ​និយាយ​ពី​ការ​មួយ​ដែល​ពួក​គេ​បាន​បង្ហាញ​នៅ​ក្នុង​រដ្ឋ​California​ហើយ​នៅ​កន្លែង​ជា​ច្រើន​ទៀត​ផង​ដែរ។​ពួក​គេ​មាន​ម៉ាស៊ីន​សំរាប់​ធ្វើ​ការ​បោះ​ឆ្នោត​ដើម្បី​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​​លោក​នីចស៊ុនឬ​អ្នក​នឹង​បោះ​ឆ្នោត​លោក​Keddedy​។ នោះ​គាត់​នឹង​គ្មាន​ឱកាស​ឡើយ។
ឥឡូវ​នេះ​ពួក​គេ​បាន​បង្ហាញ​​ពី​ភាព​ខុស​ឆ្គង​នោះ​ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ធ្វើ​អ្វី​ម្យ៉ាង?​យើង​កុំ​ពុង​តែ​រស់​នៅ​ក្នុង​ពេល​វេលា​មួយ។​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ពេល​វេលា​ចុង​ក្រោយ​មួយ។​ពួក​គេ​បាន​ដឹង​ពី​ការ​នោះ។ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​ទុច្ច​រិតហើយ​ពេល​នេះ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​មួយ​អំពី​វា​ឡើយ។
70
មាន​សេចក្តី​ទុច្ចរិត​នៅ​ទី​នោះ​ដូច្នេះ​ត្រូវ​តែ​មាន​ការ​កើត​ឡើង​វិញ​ដើម្បី​ឲ្យ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ពិត​ប្រាកដ​ដើម្បី​នឹង​អាច​ឈ្នះ​បាន​នូវ​សេចក្តី​បង្រៀន​របស់​នីកូឡាត។
នៅ​សម័យ​របស់​Al​Smith​វា​ជាកិច្ចការ​មួយ​តែ​ប៉ុណ្ណោះ​ហើយ​ពេល​នេះ​វា​ជាសេចក្តី​បង្រៀន។​ពេល​នេះ​វា​បាន​មក​ដល់​យើង​រាល់​គ្នា។​“អូ!!​គាត់​ជា​ប្រធាន​ធិបតេយ្យ​ដែល​ចូល​ចិត្ត​លេង​ខ្លួន”។ សំរាប់​ខ្ញុំ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​ឡើយ។ហើយ​ក្រោយ​មក​គាត់​ធ្វើ​ជា​អ្នក​ផ្សះ​ផ្សារ​រវាង​គ្រីស្ទាន​ហើយ​នឹង​អ្នក​មិន​ជឿ។
ពួ​កគេ​កំពុង​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​គម្ពីរ​ដោយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ជា​មួយ​នឹង​សម្តេច​ប៉ាបអ្នក​ដឹក​នាំ​សាសនា​របស់​អង់គ្លេស​និង​Canterbury។​ខ្ញុំ​បាន​ជួប​ជា​មួយ​នឹង​គាត់​បាន​ចាប់​ដៃ​ជា​មួយ​គាត់ និយាយ​ជា​មួគាត់​កាល​ពី​ខ្ញុំ​ទៅ​ដល់​ប្រទេស​អង់​គ្លេស​ពួក​គេ​ស្លៀក​ពាក់​សំលៀក​បំពាក់​វែងៗ​មាន​ខ្សែ​ប្រយោល​ដល់​ចង្កេះ​អូ!!​មើល​ទៅ​ដូច​អស់​សំនើច​មែន។​ប៉ុន្តែ​គាត់​បាន​ដើរ​ទៅ​សួរ​សុខ​ទុក្ខ​សម្តេច​ប៉ាប​ជា​លើក​ដំបូង​ដែល​គេ​បាន​ជួប?​តើ​នោះ​ជា​អ្វី?​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ពេល​វេលា​ចុង​ក្រោយ។
71
នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​ឈរ​នៅ​ទី​នេះ​ក្នុង​រាត្រី​នេះ​ហើយ​អធិប្បាយ​និង​អធិស្ឋាន​សំរាប់​អ្នក​ដែល​ឈឺ​ផង​ដែរ។​ហើយ​ខ្ញុំ​មិន​អាច​ជួប​អ្នក​ទាំង​អស់​គ្នា​បាន​ឡើយហើយ​សេចក្តី​អធិប្បាយ​កាន់​តែ​ច្រើន​ទៅៗ។​នេះ​ហើយ​ដែល​ត្រូវ​មាន​ការ​ថត​ទុក​ដើម្បី​នឹង​អាច​បញ្ចូន​ទៅ​ដល់​កន្លែង​ផ្សេង​ទៀត​ផង​ដែរ​ដើម្បី​ឲ្យ​អ្នក​ជា​ច្រើន​បាន​ទទួល​ហើយ​មាន​សេចក្តី​ជំនឿ​កាន់​តែ​កើន​ឡើង។
ទោះ​បី​ជា​នៅ​សម័យ​ចុង​ក្រោយ​របស់​គ្រីស្ទាន​ក៏​ដោយ​យូដាស​មុន​គម្ពីរ​វិវរណៈ​ត្រូវ​បាន​សរសេរ​លោក​យូដាស​ដែល​ជា​ប្អូន​ប្រុស​របស់​ព្រះ​យេស៊ូវ​បាន​និយាយ​ថា​“ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​​តយុទ្ឋ​ដើម្បី​ការ​ពារ​សេចក្តី​ជំនឿដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ឋ​ម្តង​ជា​ស្រេច”។​ពួក​គេ​ចាប់​ផ្តើម​ចេញ​ឆ្ងាយ​ពី​វា​បន្ទាប់​ពី​ការ​សុគត​របស់​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ។​ហើយ​ក្នុង​រាត្រី​នេះ​តើ​ឆ្ងាយ​ប៉ុណ្ណា​ទៅ?
72
សមា​គមន៍​នីស៊ីន​ដំបូង​នៅ​ឆ្នាំ​៣៣០​ដែល​មាន​អ្នក​មុខ​អ្នក​ការ​និង​អ្នក​ដឹក​នាំ​សាសនា​ចំនួន​១៥០០០​នាក់​ចូល​រួម​ប្រជុំពេល​នោះ​ពួក​គេ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​នីកូឡាស​ដើម្បី​ធ្វើ​ការ​គ្រប់​គ្រង​ក្រុម​ជំនុំ​ទាំង​អស់។
តើ​អ្នក​រាល់​គ្នា​មាន​បាន​ធ្វើ​ការ​កត់​សំគាល់​អំពី​ព្រះ​វិហារ​របស់​កាតូលិក​សព្វ​ថ្ងៃ​នេះ​ទេ?​“អ្នក​មិន​អាច​នឹងអាន​គម្ពីររបស់​គេ​បាន​ឡើយ។​គឺ​មាន​តែ​សង្ឃ​តែ​ប៉ុណ្ណោះ​ដែល​អាច​បក​ស្រាយ​វា​បាន។”​សូម​មើល​តើ​វា​មកពី​ណា?​ពេល​នេះ​អ្នក​រាល់​គ្នា​នឹង​អាច​យល់​បាន​ថា​នីកូឡាស​ជា​អ្នក​ណា​ឲ្យ​ពិត​ប្រាកដ។​វា​បាន​កើត​មក​យ៉ាង​ដូច្នេះ​ឯង។​នេះ​ជា​ការ​ពិត។
ព្រះ​គម្ពីរ​វិវរណៈ​ជំពូក​៧​បាន​និយាយ​ពី​“ម្តាយ​ហើយ​នឹង​កូន​ស្រី”។​ពេល​នេះ​យើង​នឹង​មើល​បន្តិត​ពី​ចំនុច​ត្រង់​នេះតាម​ព្រះ​ហឬទ័យ​របស់​ព្រះ។
ឥឡូវ​សូម​អ្នក​រាល់​គ្នា​ធ្វើ​ការ​កត់​សំគាល់។​វា​នៅ​រក្សា​ដដែល​រហូត​មក​ដល់​ថ្ងៃ​នេះ។​ពួក​គេ​គ្រប់​គ្រងលើ​វា។ពេល​នេះ​Constantine​ប្រើ​ប្រាស់​វិធីសាស្រ្ត​របស់​បាឡាម។
73
ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្យាយាម​ស្តាប់​។ព្រះ​ទ្រង់​មាន​បន្ទូល​នៅ​ក្នុង​ព្រះ​គម្ពីរ​ថា​“​ត្រូវ​រក្សា​សេចក្តី​ជំនឿ”។​ឥឡូវ​នេះ​សូម​មើល​(វិវរណៈ​២:១៤)
ប៉ុន្តែ​អញ​ប្រកាន់​សេចក្តី​ខ្លះ​នេះ​នឹង​ឯងពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្តី​បង្រៀន​របស់​បាឡាមជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជន​ជាតិ​អ៊ីស្រាអែលដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្តី​កំផិត​ផង។
ឥឡូវ​នេះ​យើង​ឃើញ​ថា​Constantine​ប្រើ​ប្រាស់​បច្ចេក​ទេស​ដូច​ដែល​បាឡាម​ប្រើ​ដែរ។​ពួក​គេ​មាន​ការ​ប្រជុំ​នៅ​ក្នុង​សមាគមន៍​នោះ​ហើយធ្វើ​ឲ្យ​មាន​ការ​គ្រប់​គ្រង​​ក្រុម​ជំនុំ​មាន​ច្បាប់​ហើយ​ប្រមូល​អំណាច​ទាំង​អស់​ទៅ​លើ​ពួក​គេ។ពួក​គេ​​មិន​បាន​មើល​ពី​ខ្លួន​ឯង​នោះឡើយ ហើយ​ក៏​មិន​បាន​យល់​ព្រះ​គម្ពីរ​ដែរ។ពួក​គេ​បាន​ឲ្យ​សង្ឃ​របស់​គេ​ជា​អ្នក​បក​ស្រាយ​នូវ​គម្ពីរ។​ហើយ​​មិន​យូរ​ប៉ុន្មាន​​ពួកគេ​ធ្វើ​ឲ្យ​មាន​សម្តេច​សង្ឃ​ជាន់​ខ្ពស់​ដូច​ជា​សម្តេច​ប៉ាប​ជា​ដើម។
74
ពេល​នេះ​ពួក​គេ​ដើរ​ដល់​ចំនុច​មួយ​​ដែល​ពួក​គេ​បាន​ដាក់​អស់​ទាំង​ការ​យល់​ដឹង​ទៅ​លើ​សង្ឃ​ហើយ​មនុស្ស​ធម្មតា​មិន​អាច​នឹង​អាន​គម្ពីរ​បាន​ឡើយ។​ពួក​គេ​មិន​ចាំបាច់​នឹង​ធ្វើ​អ្វី​ឡើយ។
វា​មើល​ទៅ​ល្អ​ពី​ព្រោះ​ពួក​គេ​ជា​អ្នក​មាន។​នៅ​ក្នុង​ការ​ប្រជុំ​នោះ​នៅ​ពេល​ដែល​គាត់​ហៅ​មនុស្ស​ទាំង​នោះ​Constantine​បាន​ប្រគល់​ឲ្យ​អ្នក​ដឹក​នាំ​ទាំង​នោះ​នូវ​អគារ​ដ៏​ស្រស់​ស្អាត។​រួម​ទាំង​លុយ​នឹង​របស់​ជា​ច្រើន​ទៀតដូច​ជា​អគារ​សំរាប់​ព្រះ​វិហារ​ដែល​អាច​ប្រើ​វា​ដូច​ជា​វិហារ​នៅផ្ទះ។​អូ!!​មាន​អគារ​ស្អាតៗ​​ជា​ច្រើន​សំលៀក​បំពាក់​ល្អហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណា​ចនៅ​ក្នុង​ពួក​ជំនុំ​ផង​ដែរ។
75
ក្រៅ​ពី​នេះ​ពួក​គេ​ស្លៀក​សំលៀក​បំពាក់​ជា​សង្ឃ​ដោយ​មាន​រ៉ូប​វែង​​ពី​លើ​ខោ​ខ្លី។​ហើយ​ពួក​គេ​បាន​សង់​កន្លែង​ខ្ពស់​ហើយ​ដាក់​របស់​នៅ​លើ​នោះ​ដូច​ជា​រូប​ព្រះ។​ហើយ​នៅ​ខាង​ក្រោម​ពួក​គេ​បាន​ធ្វើ​អាសនា​ពី​ថ្ម​កែវ​ពី​ខាង​ក្រោម​ផង​ដែរ។​ពួក​គេ​ធ្វើ​ការ​ទាំង​នេះ​ដោយ​ប្រើ​ប្រាស់​គំនិត​របស់​ខ្លួន​ឯង​ហើយ​បាន​ធ្វើ​ជំនឿ​របស់គ្រីស្ទ​បរិសទ្ឋ​ទៅ​នៅ​ដៃ​របស់​សម្តេច​សង្ឃ។
សូម​មើល​ពួក​គេបាន​យក​​រូប​ព្រះ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនា​ដូច​ដែល​ពួក​គេ​ធ្វើ​ឲ្យ​រូប​នោះ​ទៅ​ជា​ព្រះ​របស់​គេ​។​ពួក​គេ​ថែ​ទាំង​ពាក់​សំលៀក​បំពាក់​ឲ្យ​រូប​នោះ​ដូច​ជា​ព្រះ។​លើស​ពី​នេះ​ទៅ​ទៀត​សំលៀក​បំពាក់​ដែល​គេ​ពាក់​ឲ្យ​នោះ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​យេស៊ូវ​ទ្រង់​ពាក់​ដែរ។​សូម​មើល?​ពួក​គេ​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​រូប​ព្រះដែល​អង្គុយ​នៅ​ទី​នោះ។
អូ!! អ្នក​រាល់​គ្នា​អាច​ស្រមៃ​ពី​អ្វី​ដែល​គេ​បាន​និយាយ​“បាទ!!​ខ្ញុំ​អាច​ធ្វើ​ការ​នោះ​បាន។​មាន​ម្នាក់​និយាយ​មក​កាន់​ពួក​យើង។​យើង​បាន​និយាយ​ទៅ​កាន់​រូប​នោះ​ហើយ​រូប​នោះ​ក៏​និយាយ​មក​កាន់​យើង​ដែរ”។
76
នេះ​ជា​អ្វី​ដែល​ពួក​គេ​គិត “បាទ!! នោះ​ជា​ការ​ប្រសើរ។​ឥឡូវ​នេះ​យើង​អាច​ធ្វើ​ការ​ដែល​យើង​ចង់​ធ្វើ​បាន​ពី​ព្រោះ​នោះ​ជា​ព្រះ​របស់យើង។​យើង​អាច​និយាយ​ទៅ​កាន់​រូប​នោះ​ហើយ​រូប​នោះ​នឹង​និយាយ​មក​កាន់​យើង​វិញ។​បើ​សិន​ជា​យើង​មាន​បាប​យើង​ប្រាប់​វា​ហើយ​ថ្វាយ​របស់មួយ​ចំនួន​ដល់​វា។​ហើយ​ការ​មួយ​ដែល​យើង​ដឹង​ជា​ដំបូង​គឺ​យើង​បាន​ប្រសើរ​ឡើង​វិញ។​សូម​ចេញ​ទៅ​វិញ​ហើយ​មាន​សេរីភាព​ចុះ។​យើង​មិន​ចាំ​បាច់​នឹង​ត្រូវ​ព្រួយ​បារម្មណ៍​ពី​វា​ទៀត​ទេ”។
អូ!!​មើល​ទៅ​ហាក់​ដូច​ជា​ល្អ។​ជា​ការ​ពិត។​ការ​នេះ​កើត​មក​ក្នុង​គំនិត​របស់​ពួក​គេ។​ពួក​គេ​អ្នក​មិន​ដែល​នឹង​ពិសោធន៍​បាន​ពី​ការ​កើត​ជា​ថ្មី​ហើយ​ត្រលប់​ជា​កូន​របស់​ព្រះ​នោះ​ឡើយ។​អ្នក​រាល់​គ្នា​មិន​អាច​នោះ​ឡើយ​ពី​ព្រោះ​​ព្រះ​ទ្រង់​ស្គាល់​អ្នក​ដែល​ទ្រង់​បាន​ហៅ​មក​ហើយ​ទ្រង់​នឹងឲ្យ​គេ​បាន​ឃើញ​ទ្រង់​នៅ​ថ្ងៃ​នោះ។​យើង​​នឹង​ត្រូវ​ភ្លេច​អតីតកាល​ដោយ​ដើរ​ឆ្ពោះ​ទៅ​តាម​រយៈ​ការ​ត្រាស់​ហៅ​របស់​ព្រះ​គ្រីស្ទ។​អាម៉ែន។​អូ!!​ខ្ញុំ​សូ​មអរ​ព្រះ​គុណ​ទ្រង់។
77
រូប​នោះ​ឈរ​នៅ​លើ​អាសនា​ដែល​ធ្វើ​ពី​ថ្ម​កែវ​មាន​ទាំង​សំលៀក​បំពាក់​អូ!!​មើល​ទៅ​ពិត​ជា​ល្អ ពួក​គេ​បាន​បង្កើត​វា​មក។​អាសនា​ត្រូវ​បាន​បិទ​ពី​ក្រៅ​ដោយ​មាស​ប្រាក់​អូ!!​មើល​ទៅ​​ពិត​ជា​ស្អាត។​វា​ពិត​ជា​ល្អ​សំរាប់​នីកូឡាត​និង​អ្នក​មិន​ជឿ។
សូម​មើល​ពី​អ្វី​គេ​បាន​ធ្វើ?​គេ​បាន​យក​​គំនិត​របស់​អ្នក​មិន​ជឿ​ហើយ​យក​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ្ទ​(ដែល​គ្មាន​ការ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ)​បង្កើត​ទៅ​ជា​រូប​ព្រះ ហើយ​ដាក់​វា​នៅ​លើ​អាសនាហើយ​ហៅ​ថា​ព្រះ​ដែល​អត់​ទោស​បាប​ឲ្យ​ពួក​គេ។
តើ​អ្នក​ជា​មនុស្ស​ខាង​ឯ​វិញ្ញាណ​ទេ?​តើ​អ្នក​រាល់​គ្នា​យល់​ពី​អ្វី​ដែល​ខ្ញុំ​បាន​​កំពុង​តែ​និយាយ​នោះ​ទេ?​សូម​មើល​តើ​វា​ជា​អ្វី?​ជា​អំពើ​បាប​ដែល​បាន​មក​ដល់​ផែន​ដីនេះ។​ខ្ញុំ​មិន​បាន​កត់​ចំនាំ​វា​នៅ​ក្នុង​គំនិត​​របស់​ខ្ញុំ​នោះ​ឡើយនោះ​ជា​ប្រវត្តិ​សាស្រ្ត​ដែល​បាន​ផ្តល់​ឲ្យ​អ្នក​រាល់​គ្នា​យល់​ពី​សេចក្តី​អាថ៌​កំបាំង​ដូច​អី្វ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​លោក​George​Wahsington​និង​Abraham​Lincoln​និង​ចំបាំង​នៅ​ឯ​Gettyburg​។​នេះ​ជា​ការ​ពិត​មួយ។សេចក្តី​ទាំង​អស់​ដែល​ខ្ញុំ​កំពុង​តែ​ប្រាប់​អ្នក​រាល់​គ្នា​នេះ​គឺ​ជា​ប្រវត្តិ​សាស្រ្ត។
78
ឥឡូវ​មើល​ការ​នោះ​ហាក់​ដូច​ជា​ទំនង​តែ​មិន​ដូច​ជា​ក្រុម​ជំនុំ​ដែល​បាន​កើត​ជា​ថ្មី​នោះ​ទេ។​គឺ​មិន​មែន​ឡើយ។​នៅ​ពេល​ដែល​គេ​ដាក់​មនុស្ស​ឲ្យ​គ្រប់​គ្រង​នៅ​ទី​នោះដូច​ជា​សម្តេច​សង្ឃ ​ជា​ដើមនៅ​ដំណឹង​ល្អ​ដ៏​ពិត​នឹង​ត្រូវ​បាន​ចេញ​ឆ្ងាយ​ពី​ពួក​គេ។​នៅ​ពេល​សព្វ​ថ្ងៃ​នេះ​នៅ​តែ​មាន​នៅ​ឡើយ។​ពេល​វេលា​របស់​គេ​បាន​កន្លង​ផុត​ទៅ​ហើយ​ការ​មួយ​របស់​គេ​បាន​កើត​មក។​អូ!​នៅ​ពេល​ដែល​គេ​សរសើរ​ព្រះ​របស់​គេ​គេ​មាន​ប្រារព​ពិធី​មួយ​ចំនួន​ទៀត​ផង។
សូម​ធ្វើ​ការ​កត់​សំគាល់​ពី​អ្នក​មិន​ជឿ​ទាំង​នោះ​ដែល​បាន​អធិស្ឋាន​ដល់​បុព្វ​បុរស​របស់​គេ​ដែល​បាន​ស្លាប់​ទៅ។​ពួក​ជំនុំ​របស់​ប្រូតេ​ស្តង់​ដែល​ឈរ​នៅ​ទី​នេះ​និយាយ​ថា​“ខ្ញុំ​ជឿ​លើ​វិហារ​កាតូលីក​ដ៏​បរិសុទ្ឋ​និង​ពិធី​របស់​ពួក​គេ”។​ពួក​មេតូឌីស​បាន​លាក់​មុខ​របស់​ខ្លួន រួម​ទាំង​ពួក​Presbyterain ​និង​ក្រុម​របស់​Lutherans​ដែរ។រាល់​អ្វី​ដែល​ទាក់​ទង​នឹង​សេចក្តី​ស្លាប់​គឺ​ទាក់​ទង​ជា​មួយ​នឹង​វិញ្ញាណ។
ប៉ុន្តែ​ពេល​នេះ​ពួក​ប្រូតេស្តង់​មិន​សើច​ចំអក​ឲ្យ​ពួក​កាតូលីក​បាន​ទេ។​ពី​ព្រោះ​គេ​ធ្វើ​ការ​ដូច​គ្នា​ហើយ​ពួក​គេ​ជឿ​រឿង​ដូច​គ្នា​ពួក​គេ​បាន​ជ្រមុជ​ដូច​ពួក​កាតូលិក​ដែរ​ហើយ​បដិសេធ​និង​សើរ​ដល់​អ្នក​ដែល​ធ្វើ​ការ​ល្អ​ពួក​គេ​មើល​អ្នក​ដែល​ស្រែក​ច្រៀង​ដោយ​ព្រះ​ចេស្តា​របស់​ព្រះ​ដោយ​ឈរ​នៅ​ខាង​ក្រៅ​ហើយ​សើច​ចំអក។​សូម​មើលវិញ្ញាណ​មិន​ស្លាប់​ទេ។​មនុស្ស​ជា​អ្នក​ធ្វើ មិន​មែន​ដោយ​វិញ្ញាណ​ទេ។
79
ព្រះ​វិញ្ញាណ​បរិសុទ្ឋ​មិន​ដែល​ស្លាប់​ឡើយ។​ទ្រង់​គង់​នៅ​ជា​មួយ​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ​ពេល​នេះ​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពួក​ជំនុំ​របស់​ទ្រង់​ទ្រង់​នៅ​ជា​មួយ​ពួក​គេ​រហូត​ដល់​ទ្រង់​យាង​មក​ពី​ព្រោះ​ពួក​គេ​ជា​ផ្នែក​របស់​ទ្រង់។
ការ​បៀត​បៀន​ទាំង​នេះ​នៅ​តែ​មាន​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ។​វា​នៅ​តែ​កើត​មាន។​ព្រះ​ទ្រង់​បាន​ដក​យក​មនុស្ស​របស់​ទ្រង់​តែ​មិន​មែន​ដក​វិញ្ញាណ​របស់​ទ្រង់​ចេញ​ពី​ផែន​ដី​នេះ​ទេ។​សេចក្តី​អាក្រក់​ដក​យក​មនុស្ស​របស់​វា​ហើយ​វា​ក៏​មិន​យក​វិញ្ញាណ​របស់​វា​ចេញ​ដែរ។
ពួក​សង្ឃ​ទាំង​នោះ​បាន​បញ្ជាក់​ពី​ការ​សុគ្គត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ​បាន​ប្រាប់​ថា​ទ្រង់​ជា​គ្រូ​ទាយឬ​ជា​មេ​អារក្ស​ហើយ​អ្នក​ដែល​ដើរ​តាម​ជា​អ្នក​សាសនា​និយម។​នោះ​ជា​អ្វី​ដែល​គេ​និយាយ​។​ពួក​គេ​ស្គាល់​ព្រះ​បន្ទូល​ដោយ​អក្សរ​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​ពួក​គេ​មិន​បាន​ស្គាល់​ពី​ការ​បក​ស្រាយ​ដ៏​ពិត​នោះឡើយ។ ពួក​គេ​ប្រើ​ប្រាស់​គំនិត​រ​បស់​ខ្លួន​ហើយ​គេ​មិន​ដែល​ស្តាប់​ការ​ណា​មួយ​ផ្សេង​ឡើយ។​ហើយ​​នៅ​ពេល​ដែល​គេ​ឃើញ​ទ្រង់...​តើ​ពួក​គេ​នឹង​​បរាជ័យ​យ៉ាង​​ក្នុង​ការ​ដែល​ឃើញអ្វី​ដែល​​ព្រះ​យេស៊ូវ​​ទ្រង់​បាន​ធ្វើ​ដូច​ដែល​អ្វី​ដែល​ហោរា​បាន​និយាយ​អំពី​ទ្រង់?​ប៉ុន្តែ​ពួក​គេ​ជា​មនុស្ស​ខ្វាក់។​ហើយ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ខ្វាក់​ក្នុង​គោល​បំនងដែល​យើង​នឹង​មាន​ឱកាស​ទទួល​នូវ​សេចក្តី​សង្រ្គោះ។
80
ព្រះ​គម្ពីរ​បាន​ប្រាប់​​ពី​ការ​នេះ​សារ​ជា​ថ្មី​ថា​ទ្រង់នឹង...​ដែល​យើង​ស្ថិត​នៅ​ក្នុង​សម័យ​Pentecsotal​នេះ​គឺ​កំពុង​តែ​អាក្រាត​ទុរគត​កំសត់​ខ្វាក់​ហើយ​យើង​មិន​បាន​ដឹង​ពី​វា​ឡើយ។​នេះ​ជា​ស្ថាន​ភាព​របស់​ពួក​ជំនុំ។​អូ!!ពួក​អ្នក​ដែល​ជា​ក្រុម​បាទីស្ទ​Presbyterain​និង​Pentecostal​សូម​មើល​តើ​អ្នក​រាល់​កំពុង​តែ​ស្ថិត​នៅ​ឯ​ណា។ ​(ពេល​ខ្លះ​ខ្ញុំ​មិន​មែន​មាន​ន័យ​សំដៅ​ទៅ​លើ​អ្នក​ដែល​អង្គុយ​នៅ​ទី​នេះ​តែ​ប៉ុណ្ណោះ​ទេ។​សំលេង​របស់​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​ផ្សាយ​ទៅ​ដល់​កន្លែង​ផ្សេង​ទៀតហើយ​ខ្ញុំ​ដឹង​ថា​វា​ត្រូវ​ទៅ​ដល់​ណា​ខ្លះ​ផង​ដែរ) ​។សូម​អស់​អ្នក​ដែល​លឺ​ទទួល​នូវ​ការ​ប្រែ​ចិត្តហើយ​មក​រក​ឯ​ព្រះ​បន្ទូល​នៃ​ព្រះ​វិញ។​សូម​ត្រលប់​មក​ឯ​ព្រះ​គ្រីស្ទ។
81
ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង។​ដំណឹង​ល្អ​ទាំង​មូល​ត្រូវ​បាន​រុញ​ច្រាន​ចោល។​ទី​បន្ទាល់​នឹង​ការ​អស្ចារ្យ​មិន​ត្រូវ​បាន​បើក​សំដែង។​ហើយ​នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ព្យាយាម​ក្នុង​ការ​ទាក់​ទង​ជា​មួយ​នឹង​ពួក​គេ​ជា​ច្រើន​ដង​ពួក​គេ​បាន​បដិសេធ​ទ្រង់។
ហើយ​ពួក​គេ​នៅ​តែ​មាន​សេចក្តី​នេះ​ដដែល​នៅ​ពេល​សព្វ​ថ្ងៃ​នេះ។វា​ជា​ការ​ពិត។ តើ​អ្នក​រាល់​មាន​ឃើញ​វិញ្ញាណ​នៅ​ក្នុង​នោះ​ទេ?​ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​តែ​ពី​ដើម​មក​ម្លេះ​សូម​ធ្វើ​ការ​គិត​ខាង​ឯ​វិញ្ញាណ។​សូម​អនុញ្ញាណ​ឲ្យ​ព្រះ​ទ្រង់​បើ​ក​ចិត្ត​របស់​អ្នក​រាល់​គ្នា។​សូម​កុំ​ធ្វើ​ការ​សំរេច​មុន​ទ្រង់​នោះ​ឡើយ។សូម​អង្គុយ​ហើយ​ស្តាប់​ហើយ​និយាយ​ថា​“ឱ!​ព្រះវិញ្ញាណ​ដ៏​បរិសុទ្ឋ​សូម​ទ្រង់​បើក​សំដែង​មក​ទូល​បង្គំ។​ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ឃើញ​ទ្រង់”។
82
កម្ម​វិធី​ដែល​នៅ​ទី​នេះ? ក្រុម​បាទីស្ទ ​Presbyterain រួម​ទាំង​Pentecostal​ផង​ដែរ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​កម្ម​វិធី​បែប​សាសនា។​ការ​តែ​មួយ​ប៉ុណ្ណោះ​ដែល​គេ​ធ្វើ​​គឺ​ចុច​ព្យាណូ​លោត​ចុះ​ឡើង។​ហើយ​នៅ​ពេល​ដែល​ព្យាណូ​ឈប់...ពួក​គេ​ចេញ​ទៅ​ក្រៅ​វិញ​ដោយ​ប្រព្រឹត​នូវ​សេចក្តី​​លួច​ប្លន់​ការ​បោក​ប្រាស់​កុហក​និង​ការ​អាក្រក់​ជា​ច្រើន​ទៀត​។​សូម​មើល​តើ​អ្នក​រាល់​គ្នា​កំពុង​តែ​នៅ​ឯ​ណា?​មិន​មែន​តែ​ពួក​មេតូឌីស​បាទីស្ទ​Presbyterian​កាតូលីក​ប៉ុន្តែ​ក៏​ពួក​ជំនុំ​របស់​ Pentecsotal​ផនៅ​ក្នុង​សម័យ​ឡៅឌីសេ​នេះ​ផង​ដែរ។​
អូ!! តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ត្រលប់​ទៅ​រក​អ្វី​ដែល​ឪពុក​របស់​អ្នក​មាន?​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ត្រលប់​ទៅ​Pentecostពិត​ប្រាកដ​ដែល​បាន​បូជា​នឹង​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដែល​អាច​នឹង​នាំ​យើង​ទៅ​រក​ព្រះ​គ្រីស្ទ​បាន?​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។
83
ការ​ទាំង​នេះ​ក៏កំពុង​តែ​កើត​មាន​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។​ពាក្យ​ថា​“ពើកាម៉ុស”​មាន​ន័យ​ថា​រៀប​ការ។ ហើយ​ជំនឿ​គ្រីស្ទ​បរិស័ទ​របស់​ក្រុម​នីកូឡាស​គឺ​រៀប​ការ​នឹង​រដ្ឋ​ជា​មួយ​នឹង​អ្នក​មិន​ជឿ។​ហើយ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​មាន​កំណើត​របស់​ពួក​កាតូលីក​ឡើង​នៅ​ក្នុង​ពេល​នោះ។
ពេល​នេះ​អ្នក​រាល់​គ្នា​សុទ្ឋ​តែ​ដឹង​ថា​ពួក​កាតូលីក​ត្រូវ​បាន​កើត​ឡើង​នៅ​ពេល​ដែល​មាន​សមាគមន៍​នីស៊ីន។កាល​ពី​មុន​​ព្រះ​បាន​ហៅ​វា​ថា​“នីកូឡាស” ដែល​មាន​ន័យ​ថា​nico​គឺ​ការ​ឈ្នះ។ ​ហើយ​ក្រោយ​មក​ពួក​គេ​​មិន​បាន​អនុញ្ញាតិ​ឲ្យ​ព្រះ​វិញ្ញាណ​នៃ​ព្រះដឹក​នាំពួក​គេ​នោះ​ឡើយ។
84
ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា​“សូម​ឲ្យ​គ្រប់​ទាំង​ផ្ទះ​របស់​ពួក​អ៊ីស្រាអែល​បាន​ដឹង​ជា​ប្រកដ​ថា​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​យេស៊ូវ​ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្កាង​ទ្រង់”។​នោះ​ជា​ការ​ពិត។​តើ​យើង​ទទួល​បាន​ការ​ទាំង​នោះ​នៅ​ឯ​ណា? នីកូឡាស​បាន​ចាប់​ផ្តើម​វា​ហើយ​បង្កើត​បាន​ជា​ពួក​កាតូលីក​និយម។
អ្នក​អាច​និយាយ​ថា​“ខ្ញុំ​ពិត​ជា​មាន​អំណរ​ដោយ​ព្រោះ​ខ្ញុំ​មិន​មែន​ជា​ពួក​គេ”។​សូម​កុំ​ឲ្យ​ប្រកដ​ឡើយ។​សូម​មើល​ពី​ជំនឿ​គ្រីស្ទាន​របស់​នីកូឡាស។​ពេល​តើ​អ្នក​រាល់​រឿង​ទាំង​នេះ​ឬ​ទេ?​សូម​ស្តាប់​ឲ្យ​បាន​ច្បាស់​មុន​ដែល​អ្នក​ត្រូវ​បន្ត​ទៅ​ចំនុច​មួយ​ទៀត។​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់​បាន​យល់​ពី​វា​ពី​ព្រោះ​យើង​ត្រូវ​នៅ​ទី​នេះ​រហូត​ដល់​ពាក់​កណ្តាល​យប់​ឯ​ណោះ។​សូម​មើល…​បង​ប្អូន​ទាំង​អស់​គ្នា​អើយ​វា​ជា​ព្រលឹង​របស់​អ្នក។
85
អ្នក​និយាយ​ថា​“ខ្ញុំ​ជា​របស់…”។​នោះ​មិន​មែន​ជា​ការ​ត្រឹម​ត្រូវ​ទេ។​បើ​សិន​ជា​អ្ន​ក​រាល់​គ្នា​មិន​មែន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​បង​ប្អូន​ទាំង​អស់​គ្នា​ខ្ញុំ​មិន​ខ្វល់​ថា​អ្នក​រាល់​ទៅ​វិហារ​ប៉ុន្មាន​នោះ​ទេ​គឺ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស។​បើសិន​ជា​អ្នក​រាល់​គ្នា​មិន​បាន​កើត​ជា​ថ្មី​ដោយ​ព្រះ​វិញ្ញា​របស់​ព្រះ​តាម​រយៈ​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​ទ្រង់អ្នក​រាល់​គ្នា​ត្រូវ​វិនាសពី​ព្រោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​អស់​កល្ប​ជា​និច្ច​ឡើយហើយ​​អ្នក​ដែល​មាន​ជីវិត​អស់​កល្ប​ជា​អ្នក​ដែល​ព្រះ​ទ្រង់​នឹង​លើក​ឡើងពី​ព្រោះ​ជា​ជីវិត​ដែល​ត្រូវ​ទៅ​នៅ​ជា​មួយ​ទ្រង់។
86
បើ​សិន​ជា​គ្រាប់​ពោត​ណា​មួយ...ដូច​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ពេល​នេះ​ពី​ការ​ធ្វើ​កសិកម្ម…​តើ​មាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ដែល​ចាំ​ពី​បុរស​ចំនាស់​ម្នាក់​ជា​អ្នក​បង្រៀន​ខាង​មេតូឌីស​នៅ​ឯ​Henryville?​គាត់​ពិត​ជា​មាន​លក្ខណៈ​ល្អ​មែន។​យើង​កំពុង​តែ​អង្គុយ​​ញុំា​ការ៉េម​​នៅ​ឯ​Red​Furnish​នៅ​ពេល​មួយ​ហើយ​យើង​បាន​និយាយ​ពី​ការ​ប្រជុំ​ដែល​បាន​ធ្វើ។​ហើយ​ពេល​នោះ​វិទ្យុ​បាន​ផ្សាយ​ពី​កម្មវិធី​កសិកម្ម​ដែល​មាន​ម្នាក់​កំពុង​តែ​និយាយ​...វា​ត្រូវ​បាន​ផ្សាយ​ចេញ​ពី​Louisville។
ប៉ុន្តែ​ក្រុម​4-H ​មាន​ម៉ាស៊ីន​ដែល​អាច​លា​យកាល់​ស្យូមនិង​ជាតិ​ប្រេង​ជា​មួយ​នឹង​គ្រាប់​ពូជ​ឲ្យ​ដូច​ជា​គ្រាប់​ពូជ​សុទ្ឋ​ដែរ។វិទ្យា​សាស្រ្ត​អាច​ធ្វើ​ឲ្យ​គ្រាប់​ពោត​មាន​លក្ខណៈ​យ៉ាង​ល្អ។
87
ការ​ពិត​​អ្នក​អាច​យក​វា​ទៅ​ធ្វើ​ពិសោធ​បាន​ដោយ​កាត់​គ្រាប់​ពូជ​នោះ​ជា​បំនែកៗ​ហើយ​អ្នក​មិន​អាច​ប្រាប់​អ្នក​ផ្សេង​បាន​ពី​បរិមាណ​នៃ​ជាតិ​ប្រេង​និង​កាល់​ស្យូមនោះ​ឡើយ។អ្វី​ដែល​មាន​នៅ​ក្នុង​គ្រាប់​ពោត​មួយ​ក៏​មាន​ដូច​គ្នា​នៅ​ក្នុង​គ្រាប់​មួយ​ទៀត​ដែរ។
វិធី​មួយ​ដែល​អ្នក​អាច​ធ្វើ​ការ​កំណត់​បាន​ថា​តើ​គ្រាប់​ពូជ​មួយ​ណា​ជា​គ្រាប់​ដែល​មក​ពី​ចំការ​ហើយ​គ្រាប់​ពូជ​ណា​ដែល​ផលិត​ដោយ​មាន​ស៊ីន​គឺ​អ្នក​ត្រូវ​កប់​វា​នៅ​ក្នុង​ដី។​ការ​ពិត​វា​មាន​ដុះ​ឬស​ទាំង​ពីរ​ប៉ុន្តែ​គ្រាប់​ពោត​ដែល​ធ្វើ​ដោយ​មាស៊ីន​មិន​អាច​នឹង​ដុះ​ឡើង​បាន​ឡើយ។​ហើយ​គ្រាប់​មួយ​ដែល​ព្រះ​​ដាក់​មក​វា​នឹង​រស់​ឡើង។តើ​ហេតុ​អ្វី​?​គឺ​វា​គ្មាន​សែន​នោះ​ឡើយ។
88
​ហើយ​ដូច​​គ្នា​ដែរ​អ្នក​អាច​មើល​ទៅ​ដូច​ជា​គ្រីស្ទានធ្វើ​សកម្ម​ភាព​ដូច​ជា​គ្រីស្ទាន ហើយ​ធ្វើ​ការ​ល្អ​ជា​ច្រើននឹងរស់​នៅ​ដោយ​ជំនឿ​ជា​មួយ​នឹង​ក្រុម​ជំនុំ​ផ្សេង​ទៀត​ផង​ដែរ។​ប៉ុន្តែ​បើ​សិន​ជា​អ្នក​គ្មាន​សែន​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នោះ​ជីវិត​អស់​កល្ប​គ្មាន​នៅ​ក្នុង​អ្នក​ទេ។
តើ​អ្នក​អា​ច​ទទួល​វា​បាន​ដោយ​របៀប​ណា?​នៅ​ក្នុង​សម័យ​របស់​Pentecostal​ពួក​គេ​បាន​សរសេរ​ថា​“ការ​ប្រែចិត្ត​និង​ការ​ជ្រមុជ​របស់​អ្នក​រាល់​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​អ្នក​នឹង​ទទួល​បាន​នូវ​អំណោយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ” អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​គឺ​ជា​ជីវិត​អស់​កល្ប​ជា​និច្ច។នោះ​ជា​ការ​តែ​មួយ​គត់​ដែល​ព្រះ​ទ្រង់​នឹង​លើ​ក​អ្នក​ឡើង។​នោះ​ជា​ការ​តែ​មួយ​គត់​ដែល​ព្រះ​ទ្រង់​អាច​នឹង​លើក​អ្នក​ឡើង​បាន។​ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​យល់​ពី​សេចក្តី​នេះ។
89
ហើយ​នីកូឡាស​បាន​រៀប​ការ​ជា​មួយ​នឹង​ពួក​អ្នក​មិន​ជឿ​ធ្វើ​ឲ្យ​មាន​អាសនា​ធ្វើ​ឲ្យ​មាន​ជា​រូប​ព្រះ​ហើយ​និយាយ​ទៅ​កាន់​វាបំពាក់​សំលៀក​បំពាក់​ឲ្យ​វា។​ វា​មិន​មែន​ជា​អ្វី​ដែល​នៅ​ខាង​ក្រៅ​ទេ​តែ​ជា​ខាង​ក្នុង​វិញ។​គ្រាប់​ពោត​ទាំង​ពីរ​មើល​ទៅ​ដូច​គ្នា។​វា​មិន​មែន​ពី​ខាង​ក្រៅ​នោះ​ទេតែ​ជា​ខាង​ក្នុង​ដែល​យើង​នឹង​ឃើញ​ថា​មាន​ជីវិត​ឬ​ក៏​អត់។
បាទ!!​ការ​នោះ​បាន​កើត​ឡើង​វា​ជា​កំនើត​ដំបូង​របស់​វិហារ​កាតូលិក​ដែល​ជា​ម្តាយ​របស់​និកាយ​ទាំង​អស់។
90
ឥឡូវ​នេះអ្នក​រាល់​គ្នា​អាច​និយាយ​បាន​ថា “ទេ​លោក​Branhamខ្ញុំ​មិន​មែន​ជា​កាតូលិក​ទេ...”។ សូម​មើល​មួយ​នាទី។​យើង​សូម​ផ្អាក​បន្តិច​ពី​ការ​នេះ​សូម​មើល​ទៅ​កាន់​វិវរណៈ​ជំពូក​១៧។​សូម​បើក​ទៅ​កាន់​គម្ពីរ​នោះ។តើ​វា​ជា​ការ​បើក​សំដែង​ពី​អ្វី? គឺ​ពី​ព្រះ​យេស៊ូវ​ទៅ​ដល់​ក្រុម​ជំនុំ​របស់​ទ្រង់។​ខ្ញុំ​សូម​អាន​វា
ទេវតា​មួយ​ក្នុង​ពួក​ទាំង​៧​នោះ​ដែល​កាន់​ចាន​កន្ទោង​៧ក៏​មក​និយាយ​នឹង​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញទោស​នៃ​ស្រី​សំផឹង​ដ៏​ធំដែល​ស្ថិត​នៅ​លើ​ទឹក​ច្រើន។
នេះ​ជា​ភស្តុតាង​របស់​ខ្ញុំ​តើ​ប៉ុន្មាន​អ្នក​ដែល​ដឹង​ពី​ស្រ្តី​ដែល​​និយាយ​ទៅ​ក្នុង​ព្រះ​គម្ពីរ?​គឺ​រាល់​ពេល​​នាង​ជា​តំណាង​​ឲ្យ​ក្រុម​ជំនុំ។​តើ​ប៉ុន្មាន​ដែល​បាន​ដឹង​ពី​ស្រ្តី​សំផឹង​ដែល​មាន​នៅ​ក្នុង​ជំពូក​នេះ​នោះ​គឺ​សំដៅ​ទៅ​លើ​​ទី​ក្រុង​ដែល​នៅ​លើ​ភ្នំទាំង​៧។​ពេល​នេះ​តើ​ប៉ុន្មាន​អ្នក​ដែល​បាន​ដឹង​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​ទាក់​ទង​ជា​មួយ​នឹង​“ទឹក”។​នៅ​ក្នុង​ខ​នោះ​ប្រាប់​ថា​នាង​ស្ថិត​នៅ​លើ​ទឹក​មិន​មែន​ទឹក​តិច​នោះ​ទេ​តែ​ជា​ទឹក​ច្រើន។​ទឹក​គឺ​សំដៅ​ទៅ​លើ​មនុស្ស។
សូម​មើល​ទៅ​កាន់​ខ​១៥នៃ​ជំពូក​១៧...
ទេវតា​នោះ​ក៏​ប្រាប់​ខ្ញុំ​ថាឯ​ទឹក​ដែល​អ្នក​បាន​ឃើញ​ជា​កន្លែង​ដែល​ស្រ្តី​សំផឹង​អង្គុយ​នោះ គឺ​ជា​ប្រជា​ជន​នឹង​មនុស្ស​ផង​ទាំង​ឡាយ គ្រប់​សាសន៍ គ្រប់​ភាសា។
91
សូម​មើល​ពេល​នេះ​ស្រ្តី​នោះ​គឺ​ជា​អ្នក​បោះ​បង់​ចោល​សេចក្តី​ជំនឿ។​នេះ​ជា​សេចក្តី​បង្រៀន​ដូច្នេះ​អ្នក​រាល់​គ្នា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ពីវា។​សូម​មើល​តើ​អ្វី​ដែល​ហៅ​ថា​ស្រ្តីសំផឹង?​គឺ​ជា​ស្រ្តី​ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​ការ​ប្តេជ្ញា​ក្នុង​អាពាហ៍​ពិពាហ៍​របស់​នាង។
ពួក​កាតូលិក​បាន​ប្រកាស​ថា​ពួក​គេ​ជា​កូន​ក្រមុំ​និង​ជា​ភរិយា​របស់​ព្រះ​គ្រីស្ទ។​សូម្បី​តែ​ដូនជី​ដែល​កោរ​សក់​ហើយ​គ្មាន​ជាប់​ជំពាក់​នឹង​អ្វី​នោះ​ពួក​គេ​​ថា​គេ​ជា​ប់​នឹង​ព្រះ​គ្រីស្ទ។​តើ​វា​ត្រឹម​ត្រូវ​ទេ?​ការ​ពិត​មាន​មនុស្ស​ជា​ច្រើន​ដែល​មក​ពី​​កាតូលិក។​ខ្ញុំ​ការ​ពិត​នៃ​សេចក្តី​ជំនឿ​របស់​គេ។​ហើយ​ខ្ញុំ​មាន​​ទាំង​ឯកសារ​ពី​សេចក្តី​ជំនឿ​របស់​ប្រូតេស្តង់​បាទីស្ទផង​ដែរ។ ខ្ញុំ​រៀន​ពី​វា ហើយ​បើ​សិន​ជា​មាន​នរណ​ម្នាក់​និយាយ​ថា...​ខ្ញុំ​នឹង​វាយ​ប្រហារ​ទៅ​អ្នក​ពី​អ្វី ដែល​អ្នក​មាន។សូម​មើល។
ពេល​វេលា​ទាក់​ទង​ជា​នឹង​ការ​នេះ​ត្រូវ​តែ​កន្លង​ទៅ។​ពេល​នេះ​ព្រះ​ទ្រង់​បាន​យាង​មក​ទ្រង់​បាន​សំដែង​ទីសំគាល់​ការ​អស្ចារ្យ​ដែល​មនុស្ស​ទាំង​អស់​អាច​ដឹង​។​ចៀម​របស់​ទ្រង់​ស្គាល់​សំលេង​ទ្រង់។​ពួក​គេ​ស្គាល់​ទ្រង់។​ពួក​គេ​ស្គាល់​ទ្រង់​យ៉ាង​ច្បាស់។​អ្នក​រាល់​ត្រូវ​ស្វែង​រក​ជា​ដំបូង...បើ​អ្នក​រាល់​ចេញ​ទៅ​វិញ​ដោយ​មិន​បាន​ដឹង​អ្វី​សោះ​នោះ តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា?​អ្នក​រាល់​គ្នា​ទទួល​គ្រោះ​ថ្នាក់​ជា​មុន​ទៅ​ទៀត។សូម​អនុញ្ញាតិ​ឲ្យ​ទ្រង់​ជា​អ្នក​ការ​ពារ​អ្នក។
92
“ខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទោស​នៃ​ស្រ្តី​សំផឹង​ដ៏​ធំ”។​បើ​សិន​​ជា​ដូច្នេះ​នាង​គឺ​ជា​ស្រ្តី​ដែល​បាន​ប្រព្រឹត​សេចក្តី​កំផិត។​ហើយ​បើ​នោះ​ជា​ពួក​​ជំនុំ​នោះ​គឺ​កំពុង​តែ​ប្រព្រឹត​សេចក្តី​កំផិត​នឹង​ព្រះ។​ហើយ​សេចកី្ត​កំផិត​នោះ​ជា​សេចក្តី​កំផិត​ខាង​ឯ​វិញ្ញាណ។​នាង​បង្រៀន​សេចក្តី​ជា​ច្រើន​ដល់​មនុស្ស​ដែ​ល​មិន​មែន​ជា​ព្រះ​បន្ទូល​ព្រះ។​នាង​បង្រៀន​សេចក្តី​ដែល​មិន​ពិត។​នោះ​ជា​សេចក្តី​របស់​នីកូឡាស។​សូម​មើល។
ពួក​គេ​បាន​ដាក់​សេចក្តី​ទាំង​អស់​ជា​មួយ​នឹង​សម្តេច​ប៉ាប​នឹង​សង្ឃ​ហើយ​បាន​យក​ព្រះវិញ្ញាណ​នៃ​ព្រះចេញ។​“ថ្ងៃ​នៃ​ការ​អស្ចារ្យ​បាន​កន្លង​ផុត​ទៅ”​ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​“ព្រះ​យេស៊ូវ​ទ្រង់​គង់​នៅ​កាល​ពី​ម្សិល​ម៉ិញ​ថ្ងៃ​នេះ​នឹង​អស់​កល្ប​ផង​ដែរ”។ ព្រះ​គម្ពីរ​បាន​និយាយ​ថា “ការ​ប្រែ​ចិត្ត​និង​ការ​ជ្រមុជ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទគឺ​ជា​ការ​អត់​ទោស​បាប​របស់​ព្រះ”។
93
ឥឡូវ​នេះ​សូម​មើល​ពី​អ្វី​ដែល​ស្រ្តី​នោះ​កំពុង​ធ្វើ
ដែល​អស់​ទាំង​ពួក​ស្តេច​នៅ​ផែន​ដី​បាន​សាហាយ​ស្មន់​នឹង​វា​ហើយ​អស់​អ្នក​នៅ​ផែន​ដី​បាន​ស្រវឹងដោយ​សា្រ​របស់​​សេចក្តី​កំផិត​នៃ​វា​
បង​ប្អូន​ទាំង​អស់​គ្នា​សូម​មើល​ពី​ការ​នេះ​ពួក​គេ​បាន​ស្រវឹង​។​ស្រា​ដែល​នាង​ឲ្យ​ដល់​ពួក​គេ​គឺ​ជា​សេចក្តី​តណ្ហា។
ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​មួយ។ ​ម្តាយ​របស់​ខ្ញុំ​គឺ​ជា​កាតូលិក។​អ្នក​រាល់​គ្នា​អាច​និយាយ​ថា“នោះ​ពិត​ជា​ពិបាក​មែន”។​សូម​ចាំ​បន្តិច​អ្នក​ទាំង​អស់​គ្នា។
94
ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​ឯ​ទី​រហោស្ថាន​​នោះ​ខ្ញុំ​ឃើញ​ស្រ្តី​ម្នាក់​ ជិះ​លើ​សត្វ​សំប្បុរ​ក្រហម...
ឥឡូវ​សូម​មើល​តើ​ពាក្យ​ថា​“សំប្បុរ​ក្រហម”​ចង់​បង្ហាញ​ពី​អ្វី?​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​នោះ​មាន​វង្សានុវង្ស​ជា​ស្តេច។​ខ្ញុំ​ចង់​មាន​ន័យ​ថារាជវង្សានុវង្ស។
...ដែល​ពេញ​ជា​ឈ្មោះ​ប្រមាថ​ មាន​ក្បាល​៧​នឹង​ស្នែង​១០។
ក្បាល​៧​ គឺ​ជា​ភ្នំ​ទាំង​៧​ ដែល​មាន​ទី​ក្រុង​នៅ​ពី​លើ ហើយ​ស្ត្រី​នោះ​គឺ​ជា​ទី​ក្រុង​តាម​ដែល​យើង​ដឹង។
ហើយ​ស្រ្តី​នោះ​ស្លៀក​សំលៀក​បំពាក់​មាន​ពណ៌​ស្វាយ...
សត្វ​ដែល​នាង​ជិះ​មាន​ពណ៌​ក្រហម​តែ​នាង​ស្លៀក​ពាក់​ពណ៌​ស្វាយ។​តើ​ខ្ញុំ​មាន​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ពី​វាំង​នន​៣​ទេ? ខ្ញុំ​មិន​បាន​ចាំ​ថា​ពេល​ណា​នោះ​ទេ​ប៉ុន្តែ​ខ្ញុំ​ចាំ​ថា​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ។
95
សំលៀក​បំពាក់​របស់​ស្រ្តី​នោះ​មាន​ពណ៌​ស្វាយ​ហើយ​ក្រហម​ក៏​តែង​ដោយ​មាស​ត្បូង​មាន​តំលៃ​ហើយ​នឹង​កែវ​មុក្តា​ព្រម​ទាំង​កាន់​ពែង​មាស​ដែល​ពេញ​ដោយ​សេចក្តី​ស្មោក​គ្រោក​របស់​ការ​កំផិត​ដ៏​គួរ​ខ្ពើម​បស់​វា​ផង។
នោះជាអ្វីដែលនាងកំពុងផ្តល់អោយទៅមនុស្ស។​ពួកគេកំពុងត្របាក់លេបវា​ទាំងស្រវឹងផង​គឺស្រវឹងនៅគ្រប់ទាំងជ្រុងនៃប្រទេសអៀរឡង់​និងបារាំង​ហើយផ្សេងៗទៀត។​កាត់បំពុងកអ្នកចោល​ទៅបើអ្នកនិយាយការណាមួយទាស់នឹងព្រះវិហារនោះ។​ពួកគេអាចធ្វើបាន​ប្រាកដណាស់។
ហើយនៅពីលើក្បាល់របស់នាងមានដាក់ឈ្មោះថា​ក្រុងបាប៊ីឡូនដ៏អស្ចារ
តើ​អ្នក​រាល់គ្នា​ដឹង​ថា​បាប៊ីឡូន​មក​ពី​ណា​ទេ?​ពី​បាប៊ី​ឡូន​មក​ដល់​ពើកាម៉ុស​ហើយ​បាន​ក្លាយ​ទៅ​ជា​កន្លែង​របស់​សាតាំង​នៅ​លើ​កៅ​អ៊ី​របស់​ពួក​គេ។​អូ!!យើង​នឹង​មើល​ព្រះ​គម្ពីរ​វិវរណៈ​យើង​នឹង​ឃើញ​ការ​ទាំង​នេះ។
...ក្រុង​បាប៊ី​ឡូន​ដ៏​ធំជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង​ នឹង​អស់​ទាំង​សេចក្តី​គួរ​ខ្ពើម​នៅ​ផែន​ដី។
96
តើ​នាង​ជា​អ្នក​ណា? ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង។ បាទ​លោក ​“តើ​មិន​មែន​ពួក​ជំនុំ​ណា​ដែល​ហៅ​ថា​បាប៊ី​ឡូន​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ​ឬ​អី?”។
ពេល​នេះ​បើ​សិន​ជា​នាង​ស្រី​សំផឹង​ស្រ្តី​ពេស្យា​ចារនោះ​​នាង​ប្រកដ​ជា​មាន​កូន​ស្រី។​ហើយ​កូន​ស្រី​នោះ​គឺ​ជា​ក្រុម​ជំនុំ។​តើ​ពួក​ជំនុំ​ប្រូតេស្តង់​កើត​មក​ពី​ណា?​តើ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​រវាង​ពាក្យ​ថា​ស្រី​សំផឹង​និង​ស្រី​ពេស្យាចារ?​គឺ​វា​ដូច​គ្នា។
97
Martin​Luther​បាន​ចេញ​មក​ហើយ​បាន​ផ្តល់​ឱកាស​ដល់​ពួក​ជំនុំ​ដ៏​ពិត​ហើយ​Wesley​ក៏​ដូច្នេះ​ដែរ។​តែ​ក្រោយ​មក​ពួក​គេ​បាន​ត្រលប់​ទៅ​រក​គំនិត​របស់​នីកូឡាស​វិញទាំង​ទិដ្ឋភាព​ទូ​ទៅ និង​ការ​ជា​ច្រើន​ទៀត ហើយ​នឹង​ការ​ជ្រមុជ​ទឹកក៏​ដូច​គ្នា​ដែរ។​តើ​វា​ជា​អ្វី​ដែល​មាន​លក្ខណៈ​ដូច​គ្នា​យ៉ាង​ដូច្នេះ?​នោះ​គឹ​ជា​សេចក្តី​បង្រៀន​របស់​ពួក​សាវក។
សូម​បង្ហាញ​ខ្ញុំ​ពី​កិច្ច​ការ​នោះ​នៅ​ក្នុង​ព្រះ​គម្ពីរ​មក។​សូម​មើល​ពី​សេចក្តី​បង្រៀន​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ​គម្ពីរ​កិច្ចការ​២:៣៨។​នោះ​ជា​អ្វី​ដែល​ពួ​កគេ​បញ្ជា​គ្រប់​គ្នា​ឲ្យ​ធ្វើ។​តើ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ពួក​សាវក​និយាយ​ពី​និកាយ​“ខ្ញុំ​ជឿ​លើ​​ពួក​ជំនុំ​កាតូលិក​ដ៏​បរិសុទ្ឋ។ខ្ញុំ​លើ​កិច្ចការ​បរិសុទ្ឋ​របស់​ពួក​សាវក”។?​ពេត្រុស​បាន​និយាយ​ថា​“គ្មាន​អ្នក​ផ្សះ​ផ្សារ​ណា​មួយ​រវាង​មនុស្ស​ហើយ​នឹង​ព្រះ​នោះ​ទេ​គឺ​មាន​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ”។
98
សូម​អ្នក​រាល់​គ្នា​មើល​ពី​ពួក​ជំនុំ​ប្រូតេស្តង់។​តើ​ពួក​គេ​ធ្វើ​អ្វី​ខ្លះ?​ពួក​គេ​មិន​ដែល​នឹង​ស្កប់​ស្កល់​ឡើយ។​ពួក​គេ​បាន​ធ្វើ​ការ​ដូច​Pentecost​ដែរ។​សូម្បី​តែ​Martin Luther​ក៏​បាន​និយាយ​ដែរ​ថា​“ព្រះ​អង្គ​អើយ​សូម​អត់​ទោស​ឲ្យ​ទូល​បង្គំ​ព្រះ​អង្គ​អើយ​ពាក្យ​អាក្រក់​ទាំង​នេះ​ដែល​ទូល​បង្គំ​បាន​រអ៊ូរទាំ​ហើយ​ទូល​បង្គំ​មិន​បាន​ដឹង​ពី​អ្វីដែល​ទូល​បង្គំ​និយាយ​នោះ​ទេ”​។​សូម​មើល។​ការ​ពិត គាត់​ជា​អ្នក​មាន​ជំនឿ។
សូម​មើល​ទៅ​សម័យ​ក្រោយ​ដែល​ពួក​គេ​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ប៉ុន្តែ​ពួក​គេ​តែ​រុញ​ច្រាន​ព្រះ​វិញ្ញាណ​ចោល​ជា​និច្ច​ហើយ​រៀប​ចំកិច្ចកា​ទាំង​អស់​ដោយ​ខ្លួន​ឯង។​បើ​សិន​ជា​ពួក​គេ​អនុញ្ញាតិ​ឲ្យ​ពួក​ជំនុំ​របស់​Luther​មាន​បន្ត​ទៀត​នោះ​មិន​មែន​ដូច្នេះ​ឡើយប៉ុន្តែ​ពួក​គេ​ធ្វើ​ការ​ជា​មួយ​នឹង​Pentecost​វិញ។​តើ​អ្វី​ទៅ​ដែល​ជា​ពួក​ជំនុំ​របស់​Pentecost?​ខ្ញុំ​ចង់​មាន​ន័យ​សំដៅ​ទៅ​លើ​Pentecost​ដ៏​ពិត​មិន​មែន​ជា​និកាយ​ទេ។​វា​គឺ​ជា​កំសៀវ​ហើយ​នឹង​ឆ្នាំង​ម្តង​ទៀត? ប៉ុន្តែ​ពួក​គេ​ធ្វើ​ដូច​គ្នាហើយ​ក្រោយ​មក​​ពួក​គេ​បាន​ដាក់​បញ្ចូល​ជា​មួយ​នីកូឡាសគឺ​ដូច​ជា​អ្វី​ដែ​លពួក​គេ​បាន​ធ្វើ​កាល​ពី​ដើម។​តើ​មាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ដែល​បាន​ដឹង​ពី​ការ​នោះ។​សូម​និយាយ​ថា​“អាម៉ែន”​[អ្នក​ទាំង​អស់​គ្នា​ក៏​និយាយ​ថា​“អាម៉ែន”]។
99
សូម​មើល​ម្តាយ​នៃ​ស្រ្តី​សំផឹង។​បើ​សិន​ជា​ពួក​គេ​ជា​ស្រ្តី​ពេស្យា​ចារ​តើ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ស្រ្តី​ពេស្យា​ចារ​ដោយ​របៀប​ណា?​ហេតុ​អ្វី​បាន​ជា​គេ​​ប្រព្រឹត​កំផិត​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ដូច្នេះ។​បើ​សិន​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ថា​“សូម​ប្រែ​ចិត្ត​ហើយ​ទទូល​បុណ្យ​ជ្រមុជ​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ចុះ”។
បើសិន​ជា​អ្នក​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដែល​សន្ឋិត​នៅ​លើ​អ្នក​ទោះ​ពី​ជា​អ្នក​និយាយ​ភាសា​ដទៃ​ស្រែក​ច្រៀងឬ​ធ្វើ​កសម្មភាព​ដូច​ជា​មនុស្ស​ស្រវឹង​ក៏​ដោយ​ក៏​អ្នក​មិន​អាច​ប្រព្រឹត​កំផិត​បាន​ដែរ។
100
ឥឡូវ​សូម​សួរ​ខ្លួន​ឯង​ពី​ការ​នេះ។​បង​ប្អូន​អើយសូម​អង្រួន​ចិត្ត​របស់​អ្នក​ឡើង​សូម​បើក​ចិត្ត ហើយ​ស្មោះ​ត្រង់។​យើង​កំពុង​តែ​ស្ថិត​នៅ​​ចុង​ផ្លូវ​មួយ។​ការ​ជួប​ជុំ​នេះ​មិន​មែន​អត់​ប្រយោជន៍​នោះ​ឡើយ​ព្រោះ​វា​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ព្រះ។​ហើយ​ខ្ញុំ​ជឿ​ជាក់​ពី​ការ​នេះ។​ខ្ញុំ​សូម​និយាយ​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ថាព្រះទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ដើម្បី​នឹង​មក​ទី​នេះ។​ហើយ​ខ្ញុំ​មិន​ទទួល​បាន​ប្រាក់​មួយ​សេន​ណា​ឡើយ។
ខ្ញុំ​អាច​ទៅ​កន្លែង​ផ្សេង​ហើយ​អធិស្ឋាន​សំរាប់​អ្នក​មាន​ជំងឺ​ឬ​ចេញ​ទៅ​ស្ទូច​ត្រី​ឬ​ធ្វើ​អ្វី​ដែល​មា​ន​ប្រាក់​ចំនូល​បាន។ខ្ញុំ​មាន​ប្រាក់​ខែ​ពី​ព្រះវិហារ​របស់​ខ្ញុំ។ប៉ុន្តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត ក្នុង​ទី​នេះហើយ​ខ្ញុំ​មិន​អាច​នឹង​ចេញ​ពី​វា​បាន​ទេ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែកហើយ​ខ្ញុំ​នឹង​ធ្វើ​វា​ឲ្យ​អស់​ពី​ចិត្ត​របស់​ខ្ញុំ។​ខ្ញុំ​នៅ​ទី​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះ​អង្គ​ម្ចាស់​ហើយ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចេះ​ធ្វើ។
101
ពេលនេះ​ពួកប្រូតេស្តង់អើយ​តើអ្នកយល់ពីអត្ថន័យដែលខ្ញុំនិយាយអំពីព្រះវិហារកាតូលិកនិង​ព្រះវិហារប្រូតេស្តង់ដែរទេ?​គឺ...​មួយណាក៏ដូចមួយណាដែរគឺដូចគ្នាណាស់
ឥឡូវ​នេះ​ពាក្យ​ថា​“ពើកាម៉ុស”​មាន​ន័យ​ថា​“បាន​រៀប​ការ​ហើយ”។​ទ្រង់​មាន​បន្ទូល​ថា​ក្នុង​ពួក​ឯង​មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្តី​បង្រៀន​របស់​បាឡាម“​។​សូម​មើល​ពី​ការ​នេះ។​តើ​យើង​នៅ​មាន​ពេល​ទេ?​យើង​នឹង​រៀន​ជា​មួយ​គ្នា​ឲ្យ​បាន​លឿន​បន្តិច​ឬ​តើ​យើង​អាច​នឹង​ទុក​វា​រៀន​ជា​មួយ​គ្នា​នៅ​ថ្ងៃ​ស្អែក​បាន​ទេ?​តើ​មាន​ប៉ុន្មាន​អ្នក​ដែល​ចង់​រៀន​សេចក្តី​នេះ​នៅ​ថ្ងៃ​នេះ?​បាទ!!​ខ្ញុំ​ដឹង​ថា​វា​ក្តៅ​ណាស់​នៅ​ទី​នេះ។​បើ​សិន​ជា​អ្នក​រាល់​គ្នា​អង្គុយ​យូរ​ទៅ​កាន់​តែ​ក្តៅ​តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា?​បាទ!!​យើង​នឹង​ចេញ​ពី​កន្លែង​ក្តៅ​នោះ។
102
បាទ!!​ពួក​គេ​ព្យាយាម​បង្កើត​ពួក​ជំនុំ​យ៉ាង​ដូច្នេះ​ឯង​តើ​មាន​អ្វី​កើត​ឡើង?​សូម​ស្តាប់!!​អ្នក​រាល់​គ្នា។​តើ​មាន​អ្វី​កើត​ឡើង?​ហេតុ​អ្វី​បាន​ជា​ពួ​កគេ​ដក​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ចេញ​ពី​ពួក​ជំនុំ​របស់​គេ?​យើង​ឃើញ​ហើយ​ថា​គ្មា​នការ​អស្ចារ្យ​ណា​មួយ​ដែល​សង្ឃ​របស់​គេ​ធ្វើ​ដោយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យរស់​វិញ​បាន​ឡើយគឺ​គ្មាន​ការ​អស្ចារ្យ​ណា​ឡើយ។
សូម​មើល​អំពី​Joan​ដែល​ជា​ក្មេង​ស្រី​តូច​ម្នាក់។ ខ្ញុំ​សួរ​អ្នក​រាល់​គ្នា​ពួក​កាតូលិក ពួក​ប្រូតេស្តង់ គឺ​ខ្ញុំ​សួរ​អ្នក​រាល់​គ្នា។​នៅ​ក្នុង​សម័យ​របស់​នាង​គ្មាន​ពួក​ជំនុំ​ណា​មួយ​ឡើយ​នៅ​ប្រទេស​បារាំង​មាន​តែ​ពួក​កាតូលិក​តែ​ប៉ុណ្ណោះ។​ព្រះ​បាន​លើក​ក្មេង​ស្រី​ម្នាក់​នោះ​ឡើង​ហើយ​នាង​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ឋ។​តើ​នាង​បាន​ធ្វើ​ការ​អ្វី​ខ្លះ? នាង​បាន​ប្រាប់​ពី​ការ​ទាំង​អស់​ជា​មុន។ ព្រះ​បាន​ឲ្យ​នាងបាន​ដឹង​ជា​មុនហើយ​នាង​បាន​និយាយ​ពី​វា។​នាង​បាន​អធិស្ឋាន​សំរាប់​អ្នក​ឈឺ។នាង​ក៏​បាន​អធិស្ឋាន​ដល់​ទារក​តូច​ម្នាក់​ដែល​បាន​ស្លាប់​ផង​ដែរហើយ​វា​ក៏​មាន​ជីវិត​វិញ។
ហើយ​នៅ​ពេល​នោះ​ពួក​កាតូលិក​ធ្វើ​អ្វី​ចំពោះ​នាង​នៅ​ពេល​ដែល​នាង​ប្រឆាំង​នឹង​ពួក​គេ?​ពួក​គេ​បាន​កាត់​ទោស​នាង​ហើយ​បាន​ដុត​នាង​ដូច​ជា​​ដុត​មេធ្មប់​។
103
​២០០​ឆ្នាំ​ក្រោយ​មក​នៅ​ពេល​ដែល​ពួក​ជំនុំ​បាន​រក​ឃើញ​​ថា​នាង​គឺ​ជា​អ្នក​បំរើ​​ព្រះ​ជា​សាវក​របស់​ព្រះ​ពួក​គេ​បាន​គាស់​ថ្នូរ​របស់​សង្ឃ​​ដែល​បាន​បៀត​បៀន​ដល់​នាង​ទាំង​នោះ​ហើយ​បាន​គ្រវែង​ឆ្អឹង​ទៅ​ក្នុង​ទន្លេ។​អ្នក​រាល់​គ្នា​គិត​ថា​ពួក​គេ​អាច​លាង​ឈាម​ដែល​ប្រលាក់​ដៃ​របស់​ពួក​គេ​ជ្រះ​ដែរ​ឬ​ទេ?
ព្រះ​គម្ពីរ​បាន​និយាយ​ថា​“ឈាម​​ស្មរ​បន្ទាល់​ត្រូវ​​បាន​រក​ឃើញ​នៅ​ក្នុង​នាង”។​អ្វី​ដែល​បាន​ទេវតា​នៃ​ព្រះ​អង្គ​ម្ចាស់​បាន​និយាយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទី​ក្រុង​បាប៊ីឡូន។ស្មរ​បន្ទាល់​ និង​អ្នក​បំរើ​ព្រះ​ដែល​ត្រូវ​បាន​គេ​បៀត​បៀន​ត្រូវ​បាន​រក​ឃើញ​តាំង​ពី​សម័យ​នីកូឡាស​ត​មក។​សូម​អ្នក​រាល់​គ្នា​គិត​អំពី​ការ​នេះ។
104
ឥឡូវ​យើង​នឹង​បន្ត​ទៅ​ចំនុច​បន្ទាប់។​ពួក​ជំនុំ​គ្រីស្ទាន​បាន​រៀប​ការ​ជា​មួយ​នឹង​ពួក​បាប៊ីឡូន។​“ពើកាម៉ុស”​មាន​ន័យ​ថា​“ការ​រៀប​ការ”​។​សូម​មើល​ពី​សេចក្តី​បង្រៀន​របស់​បាឡាម​“ក្នុង​ពួក​ឯង​មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្តី​បង្រៀន​របស់​បាឡាម”។
អូ!! ​ខ្ញុំ​ចូល​ចិត្ត​និយាយ​ការ​ទាំង​នេះ។​ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​បន្ថែម​បើ​សិន​ជា​អ្នក​រាល់​នៅ​ទី​នេះ​យូរ​។​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​វា​ឲ្យ​បាន​ច្បាស់​ហើយ​យើង​នឹង​បន្ត​ទៅ​កាន់​ចំនុច​មួយ​ផ្សេង​ទៀត​ពី​ព្រោះ​វា​ពេញ​ដោយ​គំនរ​នៃ​មាស។
ខ្ញុំ​ជា​អ្នក​រក​រ៉ែ​។​ខ្ញុំ​ចូល​ចិត្ត​ជីក​ទៅ​ខាង​ក្រោម​ទៅ​រក​គំនរ​មាស​ទាំង​នោះ​ហើយ​យក​វា​ចេញ​មក​ហើយ​កែខៃ​វា​ឲ្យ​មាន​ពន្លឺ​ចាំង​ឡើង។​ម្នាក់ៗ​ត្រូវ​តែ​បញ្ចាំង​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ពួក​គេ។​គឺ​គ្រប់​គ្នា​ត្រូវ​បញ្ចាំង​រូប​អង្គ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​ជា​អាល់ផា​និង​អូមេហ្គា​គឺ​គ្រប់​ទាំង​ការាត់​(Karat)​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ពេញ​នោះ។ នោះ​ជាការ​ពិត​។ទ្រង់​ជា​ផ្នែក​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​វា។នេះ​ជា​ហេតុ​ផល​ដែល​ទ្រង់​យាង​មក​គង់​នៅ​ជា​មួយ​នឹង​យើង។
ខ្ញុំ​នឹង​មិន​ចំនាយ​ពេល​ច្រើន​ពី​កន្លែង​នេះ​ពី​ព្រោះ​ឥឡូវ​នេះ​ម៉ោង​៩​ទៅ​ហើយ។​ហើយ​បើ​សិន​ជា​ព្រះ​ហឬទ័យ​ព្រះ​ខ្ញុំ​នឹង​ចែក​ចាយ​នឹង​អ្នក​រាល់​គា្ន​ពី​សេចក្តី​ផ្សេង​ទៀត។
105
​ពេល​នេះ​សូម​រក្សា​ចំនុច​កន្លែង​នេះ​ហើយ​ទុក​រំលឹង​វា​នៅ​ថ្ងៃ​ស្អែក។​សូមមើល​ជនគណនា​២២-២៥។​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​អាន​ខ​គម្ពីរ​នេះ
យើង​រាល់​គ្នា​ដឹង​ហើយ​ថា​អ៊ីស្រា​អែល​ជា​រាស្ត្រ​រើស​តាំង​របស់​ព្រះ។​តើ​ត្រឹម​ត្រូវ​ទេ?​ពួក​គេ​គឺ​Pentecostal​។​ពួក​គេ​មាន​ព្រះ​វិញ្ញាណ​នៅ​ជា​មួយ​ពួក​គេ។​ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​ចាំ​ពី​សេចក្តី​បង្រៀន​កាល​ពី​យប់​ម៉ិញ​ដែល​និយាយ​អំពី​ម៉ូសេ​នៅ​ពេល​ដែល​លោក​ដើរ​ឆ្លង​កាត់​សមុទ្រ​ក្រហម​ឬ​សមុទ្រ​មរណៈ​ហើយ​នៅ​ពី​ក្រោយ​គាត់​យើង​ឃើញ​មាន​សុទ្ឋ​តែ​អ្នក​ត្រួត​ការ​ដែល​បាន​វាយ​គាត់​ហើយ​នឹង​កូន​ចៅ​អ៊ីស្រា​អែល។​លោក​ម៉ូសេ​បាន​លើក​ដៃ​ឡើង​ហើយ​ច្រៀង​ចំរៀង​ដោយ​វិញ្ញាណ។
អូ!!​យើង​រាល់​គ្នា​អាច​ជា​ម៉ូសេ​នៅ​ពេល​ដែល​យើង​មើល​សំលឹង​ទៅ​ឯ​លោហិត​ដ៏​ក្រហម​ឆ្អៅ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ​យើង​នឹង​ឃើញ​ភាព​ប្រមឹក​ដប​ស្រា​ចាស់ៗ​ភាព​អាក្រក់​នឹង​សេចក្តី​គគ្រិច​ជា​ច្រើន​ដែល​យើង​បាន​ធ្វើ​ត្រូវ​បាន​ស្លាប់​ទៅ​ដោយ​សារ​ព្រះ​លោហិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។​ហើយ​នឹង​ធ្វើ​ឲ្យ​យើង​រាល់​ច្រើន​ចំរៀង​ខាង​ឯ​វិញ្ញាណ​ឡើង។​បារី​ថ្នាំ​ជក់​ទំលាប់​អាក្រក់​និង​សេចក្តី​ជា​ច្រើន​ទៀត​ត្រូវ​បាន​ស្លាប់​ទៅ​ដោយ​សារ​ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ។​នោះ​យើង​នឹង​លើក​ដៃ​ឡើងនិង​ច្រៀង​ដោយ​វិញ្ញាណ។
106
សូម​មើល​ពី​អ្វី​ដែល​ហោរា​ម៉ារ៉ាម​បាន​ធ្វើ​។​ឥឡូវ​ត្រូវ​ចាំ​ថា​នាង​គឺ​ជា​ហោរា​ស្រី។​នាង​បាន​យក​ក្រាប់​ហើយ​ចាប់​ផ្តើម​វា​ក្រាប់​នោះ​និង​រាំដោយ​វិញ្ញាណ​។​នៅ​ពេល​នោះ​កូន​ស្រី​នៃ​សាសន៍​អ៊ី​ស្រា​អែល​​បាន​ធ្វើ​តាម​នាងដោយ​វា​ក្រាប់​ ហើយ​ច្រៀង​នឹង​រាំ​ដោយ​វិញ្ញាណ។​នោះ​គឺ​ជា​Pentecostalដ៏​ពិត​ប្រាកដ។
បន្ទាប់​ពី​នោះ​មក​បើ​អ្នក​កត់​សំគាល់​មក​ដល់​ម៉ូអាប់...ពេល​នេះ​យើង​កំពុង​តែ​ត្រលប់​ក្រោយ​វិញ។​យើង​មើល​នៅ​ក្នុង​ព្រះ​គម្ពីរ​អំពី​សេចក្តី​បង្រៀន​របស់​បាឡាម។​ម៉ូ​អាប់​គឺ​ជា​បង​ប្រុស​របស់​អ៊ីស្រាអែល។​តើ​មាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ដែល​បាន​ដឹង​ថា​ម៉ូអាប់​មក​ពី​ណា?​ម៉ូអាប់​ជា​អ្នក​ដែល​ខ្ញុំ​ហៅ​ថា​កូន​កាត់​ពី​ព្រោះ​ម៉ូអាប់​ចាប់​ផ្តើម​ចេញ​ពី​កូន​ស្រី​របស់​លុត។
លុត​មាន​កូន​ជា​មួយ​នឹង​កូន​ស្រី​​ទាំង​ពីរ​របស់​ខ្លួន។​ម៉ូអាប់​ជា​ម្នាក់​ក្នុង​ចំនោម​អ្នក​ទាំង​ពីរ​ហើយ​គាត់​បង្កើត​បាន​ជា​ជាតិ​សាសន៍​មួយ​ដែល​ជា​កុលសម្ព័ន្ឋ។ការ​ពិត​លុត​គឺ​ជា​ក្មួយ​ប្រុស​របស់​អ័​ប្រាហំ។
ពេល​នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​កត់​សំគាល់​ពួក​គេ​មិន​មែន​ជា​សាសន៍​ដទៃ​ឡើយ​ពួក​គេ​ជា​អ្នក​ជឿ​លើ​ព្រះ។​សូម​មើល​នៅ​ពេល​ពួក​សាសន៍​អ៊ីស្រា​អែល​ដើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ដឹក​ដី​សន្យា​ពួក​គេ​ត្រូវ​ដើរ​​កាត់​ទឹក​ដី​របស់​​ម៉ូអាប់។​ពួក​គេ​បាន​បញ្ជូន​អ្នក​នាំ​សារ​ទៅ​ដល់​ម៉ូអាប់​ដោយ​និយាយ​ថា​“សូម​ឲ្យ​យើង​ដើរ​កាត់​ទឹក​ដី​របស់​អ្នក​ផង។​យើង​ទាំង​អស់​គ្នា​សុទ្ឋ​តែ​ជា​បង​ប្អូន​នឹង​គ្នា​ទេ”។
107
ពេល​នោះ​ម៉ូ​អាប់​ត្រូវ​បាន​ដំណាង​ឲ្យ​​នីកូឡាស។​(សូម​មើល​មួយ​នាទី)​។​អ៊ីស្រាអែល​ដំណាង​ឲ្យ​ក្រុម​ជំនុំ​ពិត។​ហើយ​ប៉ាឡាម​គឺ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​សម្តេច​សង្ឃ។​សូម​មើល​លក្ខណៈ​នៃ​គ្រីស្ទ​បរិស័ទ្ទ។​សូម​កត់​សំគាត់​ពី​អំណោយ​ទាន​របស់​ពួក​គេ។យើង​គ្មាន​សង្ស័យ​ចំពោះ​ការ​នោះ​ឡើយ។​ពួក​គេ​ជា​អ្នក​មាន​វោហារ៍ ជា​អ្នក​ប្រាជ្ញា​ជា​មនុស្ស​ដ៏​អស្ចារ្យ។​អ្នក​រាល់​គ្នា​មិន​អាច​បដិសេធ​ចំពោះ​ការ​នោះ​បាន​ទេ​ប៉ុន្តែ​ឃើញ​ពី​លក្ខណៈ​របស់​ព្រះ​យើង​នឹង​បដិសេធ​គេ​បាន។​សូម​មើល​ត្រលប់​ទៅ​កាន់​Pentecost​ពី​ដំបូង​បង្អស់!​សូម​កុំ​ចេញ​ឆ្ងាយ​ពី​វា​ឡើយ។​បើ​អ្នក​ចេញ​ឆ្ងាយ​ពី​វាអ្នក​មិន​អាច​នឹង​យល់​បាន​ឡើយ។
108
សូម​កត់​សំគាល់​ពី​ដំណើរ​របស់​គេ។​ពួក​គេ​បាន​ដើរ​ទៅ​រក​ពួក​ជំនុំ​មិន​សុទ្ឋ​ហើយ​ពួក​គេ​និយាយ​ថា​“យើង​ដើរ​ជិត​ដល់​ហើយ។​យើង​ដើរ​ឆ្ពោះ​ទៅ​​ទឹក​ដី​សន្យា។​តើ​អ្នក​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​ឆ្លង​កាត់​ទេ?​បើ​សិន​ជា​គោរ​របស់​យើង​ស៊ី​ស្មៅ​ណា​មួយ​សសៃផឹក​ទឹក​ណា​មួយ​ដំណក់​ យើង​នឹង​បង់​ថ្លៃ​ឲ្យ​
អ្នក“។
តើ​មាន​អ្វី​កើត​ឡើយ?​ស្តេច​បាឡាក​បាន​បញ្ជូន​សារ​នោះ​ទៅ​សម្តេច​ប៉ាប ប៉ាឡាមជា​អ្នក​ស៊ី​ឈ្នួល​ធ្វើ​ជា​ហោរា​ជា​អ្នក​ស្រឡាញ់​លុយ​ជា​ជាង​ស្រឡាញ់​ព្រះ។​ហើយ​ស្តេច​បាឡាក​និយាយ​ថា​“បើ​សិន​ជា​អ្នក​មក ហើយ​ដាក់​បណ្តាសារ​ដល់​មនុស្ស​ទាំង​នេះនោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ដ៏​អស្ចារ្យ”។
ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​បាឡាក។​ហើយ​ខ្ញុំ​ដឹង​ថា​ការ​នេះ​កើត​ឡើង​ចំពោះ​ពួក​មេតូឌីស​បាទីស្ទសង្ឃ​កាតូលិក​ដែរ​បើ​សិន​
109
ជា​យើង​មើល​ពី​ប្រវតិ​សាស្រ្ត។
​បាឡាក​និយាយ​ថា​“ចេញ​មក​ហើយ​ដាក់​បណ្តាសារ​ដល់​មនុស្ស​ទាំង​នេះ​ចុះ”។
បាឡាម​និយាយ​ថា​“ខ្ញុំ​សួរ​ព្រះ​សិន”។
ព្រះ​ទ្រង់​មាន​បន្ទូល​ថា​“កុំ​ទៅ”។
ប៉ុន្តែ​នៅ​ព្រឹក​បន្ទាប់​គាត់​បាន​ទៅ​ប្រាប់​ដល់​សម្តេច​សង្ឃ​និង​ស្តេច។​ហើយ​បាន​ចេញ​មក​វិញ​និង​និយាយ​ថា​“អូ!!​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ក្លាយ​ទៅ​ជា​មនុស្ស​ដ៏​អស្ចារ្យ”។
បើ​សិន​ជា​អ្នក​មិន​ដើរ​តាម​សេចក្តី​ពិត​ទេ...សូម​គិត​ពី​នីកូឡាស​ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​សំរាប់​អ្នក​ដូច​អ្វី​ដែល​អ្នក​បាន​ឃើញ...។​អ្នក​ត្រូវ​តែ​ទទួល​យក​ការ​អនុញ្ញាតិ​ដែល​មក​ពី​ព្រះ។​អ្នក​និយាយ​ថា​“ព្រះ​ទ្រង់​បាន​ផ្តល់​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​មក​ដល់​ពួក​យើង”​ឬ​ថា​“...ទ្រង់​ប្រទាន​ពរ​ដល់​យើង​ហើយ​យើង​ធ្វើ​ពិធី​ជ្រមុជ​ដោយ​នូវ​នាម​ព្រះ​វរបិតា​ព្រះ​រាជ​បុត្រា​និង​ព្រះវិញ្ញាណ​បរិសុទ្ឋ”។
បន្ទាប់​ពី​គាត់​មាន​ចិត្ត​អួត​អាង​មក​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​គាត់​។​ទ្រង់​បាន​អនុញ្ញាតិ​ឲ្យ​គាត់​ទៅ​ដោយ​ខ្លួន​ឯង។សូម​មើល​ទៅ​កាន់​សេចក្តី​ពិត។ សូម​មើល​ទៅ​កាន់​ព្រះ​គម្ពីរ។​“អូ!!​ទ្រង់​ប្រទាន​ពរ​ដល់​យើង...”។
អូ!! ខ្ញុំ​ដឹង​ពី​ការ​នោះ។​ទ្រង់​បាន​ធ្វើ។​ទ្រង់​បាន​បាឡាម​ថា​“ទៅ​ចុះ​បើ​ឯង​ចង់​ទៅ​តាម​ផ្លូវ​នោះ”។
110
ដូច្នេះ​បាឡាម​​ក៏​ជិះ​លើ​លា​របស់​ខ្លួនហើយ​ចេញ​ទៅ។​ហើយ​ការ​មួយ​ដែល​អ្នក​បាន​ដឹង​ទេវតា​នៃ​ព្រះ​អង្គ​ម្ចាស់​បាន​ឈរ​នៅ​មុខ​គាត់។​អ្នក​រាល់​គ្នា​ក៏​ដឹង​ដែរ​ថា​ហោរា​របស់​ពួក​គេ​(ជា​សម្តេច​ប៉ាប​សង្ឃ)​ពិត​ជា​មិន​អាច​នឹង​យល់​ដល់​កិច្ចការ​ខាង​ឯ​វិញ្ញាណ​បាន​ឡើយ។
ប៉ុន្តែ​នៅ​ពេល​ដែល​បាឡាម​ទៅ​ដល់​កន្លែង​មួយដែល​ទេវតា​ឈរ​នៅ​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​គាត់​​ពិត​ជា​ខ្វាក់​មែន​មើល​មិន​ឃើញ​ឡើយ។​លា​បាន​ដើរ​អែប​ត្បៀត​ខ្លួន​នឹង​កំផែង​គៀប​ជើង​បាឡាម​នឹង​ថ្ម។​ហើយ​គាត់​ក៏​វា​យ​វាបញ្ជិះ​ទៅ ​ទេវតា​នោះ​ក៏​ឈរ​នៅ​ផ្លូវ​ម្តង​ទៀត។ ​(ព្រះ​ទ្រង់​នឹង​បិទ​ផ្លូវ​ទាំង​អស់)​។សត្វ​លា​ក៏​នៅ​តែ​ងាក​ត្រលប់​ទៅ​តាម​ផ្លូវ​ផ្សេង​។​គាត់​បាន​ចុះ​ពី​លើ​វា​ហើយ​វា​យ​វា​នឹង​ឈើ​ច្រត់​របស់​ខ្លួន។
111
ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ពី​អ្វី​ដែល​បាន​ធ្វើ​បាន​ធ្វើ​ឲ្យ​គាត់​ផ្លាស់​ប្តូរ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ដឹង​ខ្លួន​ឬ​អ្នក​ដែល​ប្រាប់​គាត់​ពី​កំហុស​របស់​គាត់។​ទ្រង់​បាន​ធ្វើ​ឲ្យ​លា​របស់​គាត់​បើក​មាត់​ឡើង។
ទី​សំគាល់​ដែល​កើត​មាន​ចំពោះ​សាសន៍​ម៉ូអាប់​បាន​កន្លង​ផុត​ទៅ។​ជន​ជាតិ​អ៊ីស្រាអែល​មាន​ទី​សំគាល់​នៅ​ជា​មួយ​។​សំរាប់​បាឡាម​សត្វ​លា​បាន​បើក​មាត់​ឡើង​ហើយ​និយាយ​ទៅ​កាន់​គាត់​“តើ​ខ្ញុំ​មិន​មែន​ជា​សត្វ​លា​របស់​លោក​ទេ​ឬ​អី?”
ហើយ​សង្ឃ​ងងឹត​នោះ​បាន​ជិះ​លើ​វា​នៅ​តែ​វាយ​វា​ទៀត​ហើយ​វា​ក៏​បាន​និយាយ​ទៅ​កាន់​គាត់​នៅ​ក្នុង​ភាសា​ដែល​គាត់​មិន​ដែល​លឺ។
ហើយ​គាត់​ក៏​និយាយ​ទៅ​វា​ថា​“ត្រូវ​ហើយ​ ឯង​ជា​លា​របស់​អញ”។
“តើ​ខ្ញុំ​មិន​ដែល​ឲ្យ​អ្នក​ជិះ ឬ​ធ្លាប់​ធ្វើ​ឲ្យ​ធ្លាក់​ឬ?”
“ទេ! ឯង​មិន​ដែល​ធ្វើ​ដូច្នេះ​ឡើយ។​ប៉ុន្តែ​បើ​សិន​ជា​អញ​មាន​ដាវអញ​សំលាប់​ឯង​បាត់​ទៅ​ហើយ”។
112
អ្នក​រាល់​គ្នា​ឃើញ​ហើយការ​មួយ​ដែល​អស្ចារ្យ​ខ្ញុំ​បាន​លឺ​សត្វ​លា​ចេះ​និយាយ​។
សូម​មើល​ព្រះ​ទ្រង់​តែ​ប្រើ​អណ្តាត​ដែល​មិន​ដឹង​អីឲ្យ​និយាយ។ ​នៅ​ក្នុង​ពិធីជប់​​ស្តេច​បេល​សាសារ​ទ្រង់​មាន​បន្ទូល​ហើយ​សរសេរ​វា​នៅ​លើ​ជញ្ជាំង។​ក្នុង​ពួក​គេ​មាន​អ្នក​ដែល​ចេះ​បក​ស្រាយ​ឲ្យ​មនុស្ស​ទាំង​អស់​ស្តាប់​ថា​តើ​នោះ​ជា​អ្វី។​ការ​នេះ​ក៏​កើត​ឡើង​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ដែរ។
113
សំរាប់​ការ​នោះ​មិន​ត្រូវ​ការ​អ្នក​បក​ស្រាយ​ឡើយ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​បាឡាម​ដឹង​ខ្លួន​ដោយ​សារ​សត្វ​លា។
សូម​មើល​ព្រះ​បាន​ប្រើ​បាឡាម​ដើម្បី​ប្រទាន​ពរ​ដល់​ម៉ូ​អាប់គាត់​បាន​សង់​អសនា​៧ ហើយ​នោះ​គឺ​ជា​ក្រុម​ជំនុំ​ទាំង​៧។​សូម​មើល​ពី​ការ​ងារ​ខាង​ព្រលឹង​វិញ្ញាណ​នេះ?
សូម​មើល​ពី​ការ​ងារ​នោះ​ខ្ញុំ​នឹង​ចំនាយ​ពេល​មួយ​នាទី​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យល់​ពី​ការ​នេះ។អសនា​ទាំង​៧ គោក្រៀវ​៧​(ជា​សត្វ​ដែល​ស្អាត) ​និង​ចៀម​ឈ្មោល​៧ដែល​និយាយ​ពី​ការ​យាង​មក​នៃ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​ រាប់​រយ​ឆ្នាំ​មុន​ដែល​ទ្រង់​ត្រូវ​យាង​មក​ផែន​ដី​នេះ។
114
ពួក​គេ​ជឿ...​តើ​ពួក​គេ​ជឿ​លើ​អ្វី?​ពួក​គេ​ជឿ​លើ​ព្រះ​យេហូវ៉ា។​តើ​ពួក​គេ​ជឿ​លើ​អ្វី​ផ្សេង​ទៀត?​ពួក​គេ​ជឿ​លើ​ការ​ថ្វាយ​ដង្វាយ​ដ៏​បរិសុទ្ខ​។​ហើយ​ពួក​គេ​ក៏​ប្រកាស​ពី​ជំនឿ​របស់​ពួក​ទាក់​ទង​នឹង​ការ​យាងមក​នៃ​ព្រះ​មេស៊ី​ដែរពី​ព្រោះ​ពួក​គេ​បាន​ថ្វាយ​ដង្វាយ​ជា​ចៀម​ឈ្មោល។​តើ​នោះ​ត្រូវ​ទេ?
ឥឡូវ​នេះ​សូម​មើល​ពី​ពួក​​មេតូឌីស។​សូម​រក​មើល​ថា​តើ​ពួក​គេ​ធ្វើ​ដូច្នេះ​ឬ​អត់។​បាទ!!​តើ​វា​មាន​អ្វី​ខ្លះ​ដែល​ខុស​គ្នា? នៅ​ទី​នេះ​ពួក​អ៊ីស្រាល​បាន​ចុះ​មក​ជើង​ភ្នំ​ពួក​គេ​ថ្វាយ​ដង្វាយ​ដូច​គ្នា​ពួក​គេ​ក៏​បាន​អធិស្ឋាន​ទៅ​ព្រះ​ដូច​គ្នា​ដែរ។តើ​អ្នក​រាល់​មាន​ឃើញ​ពី​នីកូឡាស​ទេ?​ហើយ​ឃើញ​ពី​ព្រះ​វិញ្ញាណ​ដ៏​ពិត​ទេ?​តើ​វា​មាន​អ្វី​ដែល​ខុស​គ្នា? មួយ​ក្នុង​ចំនោម​ពួក​គេ​មាន​ការ​អស្ចារ្យ​នៅ​ជាប់​ជា​មួយ​ជា​និច្ច។
115
នេះ​ដូច​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ដែរ។​បើ​មើល​ពី​សមាគមន៍​នីស៊ីន​នីកូឡាស​បាន​បង្តើត​ជា​គ្រីស្ទ​សាសនា​ឡើងហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ទ្រង់​បាន​ចេញ​ឆ្ងាយ​ពី​ពួក​គេ ទ្រង់​មាន​បន្ទូល​ថា “ពួក​ឯង​រាល់​គ្នា​មាន​សេចក្តី​បង្រៀន​របស់​បាឡាម”។​សូម​មើល​ខ្ញុំ​មិន​ចូល​ចិត្ត​ការ​ងារ​របស់​នីកូឡាស​ទេ​ពី​ព្រោះ​សេចក្តី​បង្រៀន​របស់​ពួក​គេ​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ដួល​ចុះ​ជា​រហូត។
តើ​គាត់​ធ្វើ​យ៉ាង​ណា?​នៅ​ពេល​ដែល​គាត់​ចេញ​ទៅ​ដើម្បី​ដាក់​បណ្តាសា​រ​ដល់​រាស្ត្រ​អ៊ីស្រាអែល​ទាំង​នោះ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​“អញ​នឹង​ចង​អណ្តាត​ឯង។​ឯង​មិន​អាច​និយាយ​អ្វី​ផ្សេង​ក្រៅ​ពី​អ្វី​ដែល​អញ​ប្រាប់​ឯង​នោះ​ឡើយ។​ឯង​មិន​អាច​ដាក់​បណ្តាសា​ដល់​អ្វី​ដែល​អញ​ប្រទាន​ពរ​នោះ​បាន​ទេ។”
គាត់​ក្រលេក​មើល​ទៅ​​មនុស្ស​លាក់​ពុត​ទាំង​នោះ។ អូ!! ចូរ​មើល​ទៅ​ស្តេច​បាឡាក​ បាន​ប្រាប់​ហោរា​ក្លែង​ក្លាយ​ថា​“ចុះ​ទៅ​ក្រោម​ហើយ​មើល​ផ្នែក​ខាង​ក្រោយ​របស់​វា​ចុះ”។
116
នេះ​ជា​អ្វី​ដែល​ពួក​ជំនុំ​ជា​ច្រើន​ចូល​ចិត្ត​និយាយ​។​“តើ​អ្នក​រាល់​គ្នា​ដឹង​ថា នោះ​ជា​អ្វី​ទេ? តើ​មាន​ដឹង​ថា​គាត់​ធ្វើ​ការ​នោះ​យ៉ាង​ណាទេ? គាត់​ធ្វើ​នេះ​ធ្វើ​នោះ។​ពួក​គេ​ជា​Pentecost”។
ឥឡូវ​នេះ​គាត់​និយាយ​ថា​“ចូរ​មើល​ផ្នែក​ខាង​ក្រោយជា​ផែ្នក​ដែល​អា​ក្រក់​របស់​វា​ចុះ”។
បាឡាម​និយាយ​ថា“​យើង​នឹង​មើល​ផ្នែក​ខាង​ក្រោយ​របស់​វាមើល​ដែល​អា​ក្រក់​ដែល​គេ​បាន​ធ្វើ។”
ប៉ុន្តែ​​អ្វី​ដែល​គាត់​ត្រូវ​បរាជ័យ​គឺ​បរាជ័យ​ក្នុង​ការ​មើល​​កំទេច​ថ្ម​ដែល​បាក់​បែក​មើល​សត្វ​ពស់​ពណ៌​ទង់​ដែងពី​សេចក្តី​អំណរ​របស់​ស្តេច​នឹង​ពួក​គេ​ការ​ព្យាបាល​ទី​សំគាល់​ការ​អស្ចារ្យ​និង​សសរ​ភ្លើង​ដែល​នាំ​មុខ​គេ។ហោរា​កង្វាក់​នោះ​មិន​អាច​នឹង​មើល​ឃើញ​ឡើយ។​ប៉ុន្តែ​គាត់​បាន​បង្ហាញ​ពី​ផ្នែក​ដែល​គក្រិច​របស់​គេ។​“អូ!!​ខ្ញុំ​បាន​ដឹង​ពី​បុរស​ម្នាក់​ដែល​បាន​រត់​ទៅ​ជា​មួយ​ប្រពន្ឋ​របស់​បុរស​នោះ។ខ្ញុំ​ដឹង​ថា​បុរស​នេះ​បាន​លួច​លុយ​គេ”។
ប៉ុន្តែ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​“ឯង​ត្រូវ​និយាយ​តែ​អ្វី​ដែល​អញ​ប្រាប់​ឲ្យ​ឯង​និយាយ​”។​ហើយ​បាឡាម​បាន​ទទួល​សេចក្តី​នេះ​នៅ​ក្នុង​វិញ្ញាណ​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ជំនួស​ការ​ដាក់​បណ្តាសា​ដល់​សាសន៍​អ៊ីស្រា​អែលគាត់​បាន​ប្រទាន​ពរ​ដល់​ពួក​គេ។ អាម៉ែន។
117
ព្រះ​ទ្រង់​មិន​បាន​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​រៀន​ចប់​សាលា​រៀន​សិក្ខាសិលា​មហាវិទ្យាល៍យ​ជា​បណ្ឌិតនោះ ឡើយ​ប៉ុន្តែ​ព្រះ​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់​វិញ។
ខ្ញុំ​នឹង​បង្ហាញ​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា​ពួក​គេ​មិន​មែន​ជា​និកាយ​និយម​នោះ​ទេ។​តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទេ?​ខ្ញុំ​នឹង​បង្ហាញ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ​គម្ពីរ​អំពី​ការ​នេះ។​សូម​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​ដែល​អ៊ីស្រា​អែល​មិន​មែន​ជា​..សូម​យើង​មើល​ទៅ​កាន់​ព្រះ​គម្ពីរ​ជនគណនា​ម្តង​ទៀត​នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា​ពួក​គេ​មិន​មែន​ជា​អ្នក​និកាយ​និយម​ឡើយ។​រី​ឯ​ម៉ូ​អាប់​គឺ​ជា​និកាយ​និយម​ដ៏​ធំ​មួយ។​សូម​មើល​ទៅ​កាន់​ជនគណនា​២៣:៩។​ខ្ញុំ​នឹង​អាន​នៅ​ខ​៨
តើ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្ញុំ​ដាក់​បណ្តាសា​​ដល់​អ្នក​ណា​ដែល​ព្រះ​ទ្រង់​មិន​បាន​ដាក់​បណ្តាសា​ទៅ​កើតហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រកួត​នឹង​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​ប្រកួត​ចំពោះ​គេ​បាន?
អូ!!! សូម​ស្តាប់ព្រះ​បន្ទូល​របស់​ទ្រង់
...អញ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្ម​ដា
[មិន​មែន​ពី​ខាង​ក្រោម​ជ្រោះ​មក​ទេ​ប៉ុន្តែ​ពី​កំពូល​នេះ​ថ្ម​ដា។​អូ!!​ព្រះ​នេត្រ​ទ្រង់​​ទត​មក​ជានិច្ច​ហើយ​ខ្ញុំ​ដឹង​ថា​ទ្រង់​មើល​មក​យើង​រាល់​គ្នា]
...អញ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្ម​ដា
[អាម៉ែន!!​មិន​មែន​ពី​ខាង​ក្រោម​នៃ​ជ្រោះ​ដ៏​ជ្រៅ​នោះ​ទេ​ដែល​ឯង​ឃើញ​តែ​ពី​ខាង​ក្រោយ​នោះ​ទេ។​ទ្រង់​មាន​បន្ទូល​ថា​“អញ​ឃើញ​ទាំង​អស់”។]
...​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្ម​ដា​ខ្ញុំ​បាន​រំពឹង​មើល​គេ​ពី​លើ​ភ្នំ​ទាំង​ប៉ុន្មាន​មើល​សាសន៍​នេះ​គេ​នៅ​តែ​ដោយ​ពួក​គេ​ទេ​គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ឡើយ។
នោះ​ជា​ទី​កន្លែង​របស់គេ?​ពួក​គេ​មិន​មែន​ជា​និកាយ​ឡើយ។​អូ!!​ពួក​គេ​ជា​អ្នក​ត្រាច់​ចរ​នៅ​តាម​ច្រក​ភ្នំ តាម​ដង​ផ្លូវគឺ​ជា​បេសកម្ម​មួយ​របស់​ពួកគេ។ព្រះ​សព្វ​ព្រះ​ហឬទ័យ​ឲ្យ​ពួក​គេ​ទៅ​កាន់​កន្លែង​ណា​មួយ។
118
រយៈ​ពេល​កន្លង​មក​មាន​បណ្ឌិត​ផ្នែក​ទេវវិទ្យា​ម្នាក់​របស់​Pentecost​ឈរ​នៅ​ទី​នេះ។​ហើយ​ខ្ញុំ​និយាយ​ថា​“អូ!!​តើ​ព្រះប្រទាន​ពរ​ដល់​ពួក​ជំនុំ​Pentecost​យ៉ាង​ណា។​ពួក​គេ​គ្មាន​​អ្វី​នោះ​ឡើយ”។​ខ្ញុំ​ថា​“ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ត្រាច់​ចរ​ដែល​គ្មាន​គោល​ដៅ​តែ​ប៉ុណ្ណោះ”។
គាត់​និយា​យមក​ខ្ញុំ​ថា​“លោក​Branham”
ខ្ញុំ​និយាយ​ថា​“បាទ!”។
គាត់​ថា​“ខ្ញុំ​ចង់​ប្រាប់​លោក​ពី​កន្លែង​ដែល​លោក​ធ្វើ​ខុស”។
ហើយ​ខ្ញុំ​ថា​“អូ!! ខ្ញុំ​ពិត​ជា​មាន​អំណរ​ចំពោះ​ការ​នេះ។ខ្ញុំ​តែង​តែ​ចង់​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​ខុសពី​ព្រះ​​ថា​ខ្ញុំ​មិន​ចង់​ធ្វើ​ខុស​ឡើយ”។​“បាទ!!​បើសិន​ជា​ខ្ញុំ​ខុស ខ្ញុំ​ពិត​ជា​ចង់​ដឹង​ពី​វា។”
គាត់​និយាយ​ថា​“អ្នក​គួរ​តែ​សរសើរ​ពួក​Pentecost​ទាំងនោះ”។
ខ្ញុំ​ថា​“បាទ!!”
គាត់​និយាយ​ថា​“ពួក​គេ​ធ្វើ​កំហុស​ដ៏​ធ្ងន់​ធ្ងរ​មួយ​នៅ​ពេល​ដែល​ពួក​គេ​លក់​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ”។​“ហើយ​នៅ​ពេល​ដែល​មាន​ការ​បៀត​បៀន​ពួក​គេ​គ្មាន​ផ្ទះ​ដែល​នឹង​ត្រូវ​ទៅ​នោះ​ឡើយ។​ពួក​គេ​មិន​ដឹង​ជា​ត្រូវ​ទៅ​កន្លែង​ណា​ទេហើយ​ពួក​គេ​នឹង​ដើរ​ត្រាច់​ចរ​”។
ខ្ញុំ​ប្រាប់​គាត់​ថា “នោះ​ជា​ព្រះ​ហឬទ័យ​របស់​ព្រះ”។
គាត់​សួរ​ខ្ញុំ​ថា​“ហេតុ​អ្វី?”
ខ្ញុំ​ប្រាប់​ថា​“បើ​សិន​ជា​​ពួក​គេ​មាន​ផ្ទះ​ពួក​គេ​នឹង​ត្រលប់​ទៅ​វិញ។ហើយ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ចេញ​ពី​ទី​នេះ​ទៅ​កាន់​ទី​នោះ​ផ្សាយ​ពី​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង​នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នឹង​នៅ​ជា​មួយ​ពួក​គេ។​សូម​កុំ​ប្រាប់​ខ្ញុំ​ថា​ព្រះ​ទ្រង់​ធ្វើ​ការ​ខុស​នោះ​ឡើយ។​ទ្រង់​មិន​ដែល​មាន​កំហុស​ទេ។​ទ្រង់​ជ្រាប​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ហើយ។​ពួក​គេ​បាន​លក់​ទ្រព្យ​សម្បតិ្ត​របស់​ពួក​គេ​ហើយ​ចេញ​ទៅ​ជា​មនុស្ស​អនា​ថា​ហើយ​ផ្សាយ​ពី​ដំណឹង​ល្អ​គ្រប់​ទី​​កន្លែង”។​“ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​កាន់​ពិភព​លោក​ទាំង​មូល​ដោយ​សារ​មនុស្ស​អនា​ថា​នោះ​ដែល​ពួក​គេ​បាន​លះ​ចោល​គ្រប់​ទាំង​អស់​ដើម្បី​ឲ្យ​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​វិញ”។
119
សូម​មើល​អ្នក​ដែល​មិន​មែន​ជា​និកាយ​និយម។ខ្ញុំ​ចាំ​ថានិកាយ​គឺ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​បង្រៀន​របស់​បាឡាម។
បាទ!!​ពួក​គេ​មិនអាច​នឹង​​ទទួល​យក​វា​ទៅ​ក្នុង​និកាយ​​របស់​គេ​បាន​ឡើយ​តើ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​អ្វី​ដែល​បាឡាម​បាន​ធ្វើ​ទេ?​សូម​ស្តាប់។ យើង​កាន់​តែ​ចូល​ទៅ​ជិត​វា​ហើយ។ឥឡូវ​សូម​មើល​ពី​អ្វី​ដែល​បាឡាម​​បាន​ធ្វើគាត់​បាន​ធ្វើ​​ដូច​គ្នា​សមាគមន៍​នីស៊ីន​ដែរ។​នេះ​ជា​ហេតុ​ដែល​ព្រះ​ទ្រង់​មាន​បន្ទល​ថា​“ឯង​រាល់​គ្នា​ទទួល​យក​សេចក្តី​បង្រៀន​របស់​បាឡាមនិង​នីកូឡាត”។​ហើយ​នីកូឡាត​បាន​បង្កើត​ជា​សមាគមន៍​ដ៏​ធំ​មួយ។
តើ​មាន​ប៉ុន្មាន​អ្នក​ដែល​បាន​ដឹង​ពី​សេចក្តី​ពិត​នេះ?​ខ្ញុំ​និយាយ​ថា​សមាគមន៍។​នោះ​ជា​សេចក្តី​ពិត​របស់​ព្រះ។​ហើយ​ពី​បញ្ចប់​ពួក​គេ​បាន​រៀប​ចំ​សមា​គម​ន៍​​មួយ​នៅ​លើ​ផែន​ដី​នេះ។​តើ​ពួក​គេ​បាន​បង្កើត​អ្វី?​គឺ​កាតូលីក។​ហើយ​ពាក្យ​ថា​“កាតូលិក​មាន​ន័យ​យ៉ាង​ដូច​ម្តេច”?​គឺ​ជា​សកល។​សមាគមន៍​ជា​សកល។​គ្រប់​ទាំង​អស់​ត្រូវ​ចេញ​នៅ​ក្នុង​ព្រះ​វិហារ​នោះ​តែ​មួយ។បើ​សិន​ជា​អ្នក​រាល់​គ្នា​កត់​សំគាល់​...អូ!! សូម​មើល​បន្ត​ទៀត។
120
​តើ​អ្វី​ទៅ​ជា​បាប៊ីឡូន?​តើ​អ្នក​ណា​ជា​អ្នក​បង្កើត​បាប៊ីឡូន?​គឺ​Nimrod។​តើ​គាត់​បាន​ធ្វើ​អ្វី?​គាត់​បាន​បង្កើត​​បន្ទាយ​មួយ​​ដ៏​ធំ​ហើយ​បាន​ក្លាយ​ទៅ​ជា​ទី​ក្រុង​មួយ​ហើយ​គ្រប់​ទាំង​ទី​ក្រុង​ទាំង​អស់​ត្រូវ​តែ​នាំ​សួយសារ​អាករ​​ទៅ​ទី​ក្រុង​នោះ។​នេះ​ជា​ប្រវតិ្ត​របស់​វា។​ក្រោយ​មក​ដល់​សម័យ​កាល​ពួក​ជំនុំ​ពួក​គេ​បាន​រៀប​ចំ​ម្តង​ទៀតហើយ​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​បែរ​ទៅ​រក​វា។​ទ្រង់​មាន​បន្ទូល​ថា​“ស្រី្ត​សំផឹង​ដែល​នាំ​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​ស្រវឹង​ដោយ​សារ​ស្រា​នៃ​សេចក្តី​តណ្ហា​របស់​គេ”។ សេចក្តី​កំផិត​ដែល​នាង​បាន​ប្រព្រឹត្ត​និង​ការ​ប្រកាស​ថា​ ខ្លួន​គឺ​ជា​គ្រីស្ទាន​ជា​ដើម។ហើយ​ប្រូតេ​ស្តង់​ក៏​បាន​ចេញ​មក​ក្នុង​រូប​ភាព​ដូច​គ្នា​នេះ​ដែរគឺ​ដើរ​តាម​ផ្លូវ​របស់​ពួក​គេ។
121
សូម​យើង​មើល​ទៅ​មុខ​ទៀត។​ព្រះ​ទ្រង់​​មាន​បន្ទូ​លថា​ការ​ទាំង​នេះ​ជា​សេចក្តី​បង្រៀន​របស់​បាឡាម។តើ​បាឡាម​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ដែល​គាត់​​ដឹង​ថា​គាត់​មិន​អាច​ដាក់​បណ្តាសា​ជន​ជាតិ​អ៊ីស្រា​អែល​បាន?​គាត់​បាន​ប្រាប់​បាឡាក​ថា​វា​ជា​គំនិត​ល្អ​ដែលគាត់​ហៅ​អ្នក​ទាំង​នោះ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នៃ​ព្រះ​របស់​គេ។​ពួក​គេ​មិន​ពិធី​បុណ្យ​ដ៏​ធំ​មួយ។​ហើយ​ពី​ធី​នោះ​ហៅ​ថា​ពិធី​ជប់​លៀង​ព្រះ​បាល-ពេអរ។​វា​ជា​ពិធី​ជប់​លៀង​និង​ការ​ថ្វាយ​បង្គំ។
ហើយ​បាឡាម​និយាយ​ថា ​“ពេល​នេះ ​ខ្ញុំ​បា្រប់​អ្នក​បាឡាក។​ខ្ញុំ​នឹង​ឲ្យ​គំនិត​ល្អ​មួយ​ដល់​អ្នក។ បើ​អ្នក​នៅ​តែ...ព្រះ​ទ្រង់​មិន​ដាក់​បណ្តាសា​ដល់​ពួក​គេ​ទេ។​ដូច្នេះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។​យើង​មិន​អាច​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​បាន​ឡើយ​ប៉ុន្តែ​អ្នក​អាច​អញ្ចើញ​ពួក​គេ​ហើយ​ទាញ​ពួក​គេ​ចូល​ក្នុងផ្លូវ​របស់​អ្នក​បាន។”​សូម​មើល ពី​អ្វី​ដែល​Constantine​បាន​ធ្វើ។​ហេតុ​ផល​នោះគឺជា​“សេចក្តី​បង្រៀន​របស់​បាឡាម”។
122
តើ​ពួក​គេ​បាន​ធ្វើ​អ្វី?​សេចក្តី​បង្រៀន​របស់​បាឡាក​បាន​​មក​ដល់​ក្នុង​ចំនោម​កូន​ចៅ​អ៊ីស្រាអែល។​ហើយ​ពួក​គេ​បាន​អញ្ចើញ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ដ៏​ធំ​នោះ។​អូ!​វា​ពិត​ជា​ពិ​ធី​ជប់​លៀង​ដ៏​ធំ​មែន​ជា​ពិធី​ជប់​លៀង​ដែល​សប្បាយ​មែន។​ហើយ​នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​នោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ​ចាប់​ផ្តើម​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ស្រ្តី​ស្លៀក​ពាក់​ស៊ិច​ស៊ី​របស់​សាសន៍​ម៉ូអាប់។​វា​មិន​ដូច​ជា​ស្រ្តី​ធម្មតា​នោះ​ទេ។​ពួក​គេ​មើល​ទៅ​ពិត​ជា​ស្រស់ស្អាត​មែន។​អូ!!​ពួក​គេ​ជា​មនុស្ស​ប្រុស​អូ!!​តើ​ពួក​គេ​អាច​បង្ហាញ​ខ្លួន​គេ​យ៉ាង​ដូច​ម្តេច!!​ពួក​គេ​មាន​អារម្មណ៍​ហើយ​ចាប់​ផ្តើម​ប្រព្រឹត្ត​សេចក្តី​កំផិត។
បាឡាម​បាន​ដឹង​ថា​បើ​សិន​ជា​គេ​មិន​អាច​នឹង​បំផ្លាញ​ពួក​សាសន៍​អ៊ីស្រាអែល​បាន​នោះ​គាត់​នឹង​នាំ​ពួក​គេ​ចូល​ក្នុង​និកាយ​របស់​គេហើយ​ធ្វើ​ឲ្យ​សេចក្តី​ខ្ញាល់​នៃ​ព្រះ​កើន​ឡើង។​ទុក​ឲ្យ​ព្រះ​ជា​អ្នក​សំលាប់​ពួក​ដោយ​ផ្ទាល់​បើ​សិន​ជា​គាត់​មិន​អាច​នឹង​នាំ​ពួក​គេ​ចេញ​ពី​ផ្លូវ​របស់​គេ​បាន។​ដូច​គ្នា​នេះ​ដែរ
123
​បើសិន​ជា​អ្នក​រាល់​គ្នា​ដើរ​ចេញ​ទៅ​ឯ​ព្រះ​វិហារ​មួយ​ជំនួស​ការ​ទទួល​យក​នូវ​ការ​ជ្រមុជ​ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នោះ​អ្នក​នឹង​ត្រូវ​ស្លាប់!!​សេចក្តី​ស្លាប់!! “​អ្នក​មាន​ឈ្មោះ​មួយ” ដែល​Luther​និយាយ​ថា សម័យ​កាល​សើ​ដេស។​ពាក្យ​ថា ​“សើ​ដេស” ​មាន​ន័យ​ថា​“ស្លាប់”។​“អ្នក​រាល់​គ្នា​មាន​ឈ្មោះ​ថា​រស់តែ​ការ​ពិត​អ្នក​រាល់​គ្នា​​មិន​មែន​រស់​ទេ”។ នេះ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល។
ហើយ​នៅ​ពេល​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​ខាង​ឯ​​វិញ្ញាណ​ហើយ​ពួក​ជំនុំ​បាន​ចេញ​ពី​ការ​រៀប​ការ​ជា​មួយ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​បែប​ជា​ទៅ​រៀប​ការ​ជា​មួយ​នឹង​និកាយ​ទៅ​វិញ​ហើយ​ពេល​នោះ​ហើយ​ដែល​ពួក​គេ​ត្រូវ​ស្លាប់។​នេះ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់។​នេះ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​ជំនុំ​របស់​ទ្រង់។
ពេល​នេះ​ខ្ញុំ​ចង់​អាន​សេចក្តីមួយ​ចំនួន​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់ដែល​ខ្ញុំ...
124
ហើយ​ព្រះ​តើ​ទ្រង់​បាន​ធ្វើ​អ្វី?​ហើយ​នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​ការ​អាក្រក់​បាន​ប្រព្រឹត្ត​កំផិត​ព្រះ​បាន​សំលាប់​ពួក​គេ​ចំន២៤០០០​នាក់​ក្នុង​ពេល​តែ​មួយ។​គឺ​២៤០០០​នាក់​ដែល​បាន​ប្រព្រឹត្ត​កំផិត។
តើ​អ្វី​ដែល​បាន​និយាយ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្នុង​សម័យ​នេះ?​សេចក្តី​កំផិត​ខាង​ឯ​វិញ្ញាណ​ដែល​អ្នក​និយាយ​ថា​អ្នក​គឺ​ជា​គ្រីស្ទាន​ហើយ​នៅ​តែ​រស់​នៅ​ដូច​លោកីយ។​អូ!!​បង​ប្អូន​ទាំង​អស់​គ្នា​អើយ​សូម​អ្នក​រាល់​គ្នា​ទទួល​យក​ព្រះ​វិញ្ញាណ​នៃ​ព្រះ​នៅ​ក្នុង​អ្នក​ចុះ។
សូម​ចេញ​ឲ្យ​ឆ្ងាយ​ពី​សេចក្តី​ចាស់​របស់​អ្នក​រាល់​គ្នា។​ពួក​គេ​ជា​មនុស្ស​ស្លាប់​(គោលទ្ឋិ​របស់​សាវក​ឬ​អ្វី​ដែល​ទាក់​ទង​នឹង​និកាយនិង​អ្នក​អធិស្ឋាន​ដែល​សរសេរ​សៀវ​ភៅ​អធិស្ឋាន)​។​ព្រះ​យេស៊ូវ​មិ​នដែល​បង្រៀន​ឲ្យ​យើង​និយាយ​ពី​អ្នក​អធិស្ឋាន​ឡើយ​តែ​ទ្រង់​ប្រាប់​យើង​ឲ្យ​អធិស្ឋាន។
125
សូម​មើល​ពិធី​ជប់​លៀង​របស់​Constantine​ក៏​ដូច​គ្នា​នឹង​របស់​បាឡាម​ដែរ។​បាឡាម​មា​នពិធី​ជប់​លៀង​របស់​សាសន៍​ដទៃ​ហើយ​Constantine​ក៏​ដូច្នេះ​ដែរ។​ឯ​ពើកាម៉ុស​ត្រូវ​បាន​គេ​អញ្ចើញ។​សូម​កត់​សំគាល់។​ពើកាម៉ុស​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​ពិធី​ជប់​លៀង​នោះបន្ទាប់​ពី​សមាគមន៍​នីស៊ិន​មក។
ពួកគេ​ត្រូវ​បាន​អញ្ចើញ​ចូល​រួម​នៅ​ក្នុងពិ​ធី​ជប់​លៀង​បុណ្យ​ព្រះ​អា​ទិត្យដែល​ពួក​គេ​ថ្វាយ​បង្គំ​ព្រះ​អាទិត្យ ជា​ព្រះ​របស់​គេ​គឺ​នៅ​​ខែ​ធ្នូ​ទី​២១​ដែល​ជា​ថ្ងៃ​ដ៏ខ្លី​បំផុត​នៅ​ក្នុង​ឆ្នាំ។​រាល់​អ្នក​មិន​ជឿ​ទាំង​នោះ​បាន​ប្រារព្ឋ​ពិធី​នោះដែល​ជា​ខួប​កំនើត​របស់​ព្រះ​អាទិត្យ។
ថ្ងៃ​ខួប​កំនើត​ព្រះ​អាទិត្យ​ជា​ថ្ងៃ​ដែល​ខ្លី​បំផុត​នៅ​ក្នុង​ឆ្នាំ​គឺ​នៅ​ខែ​ធ្នូ​ទី​២១។​ហើយ​គ្រប់​គ្នា​ដែល​បាន​អាន​ប្រវតិ្ត​សាស្រ្ត​នៃ​ពួក​ជំនុំ​នឹង​បាន​ដឹង​ថា​អ្នក​មិន​ជឿ​ទាំង​នោះ​គេ​ថ្វាយ​បង្គំ​ថ្ងៃ​នោះ​ឯង។​វា​ជា​ថ្ងៃ​នៃ​ពិធី​បុណ្យ​របស់​គេ។
បាទ!!​ពួក​រ៉ូម៉ាំង​លេង​ហ្គេម​យ៉ាង​សំបើម​មួយ​ជា​សៀក​របស់​រ៉ូម៉ាំង។​តើ​មាន​ប៉ុន្មាន​អ្នក​ដែល​បាន​ឃើញ​? សៀក​របស់​រ៉ូម៉ាំង​ដែល​ពួក​រ៉ូម៉ាំង​លេង​នៅ​ថ្ងៃ​នោះ​ជា​ការ​រំលឹង​នៃ​ខួប​របស់​ព្រះ​អាទិត្យ។
126
ពួក​គេ​បាន​បង្កើត​ពិធី​បុណ្យ​ខួប​ដ៏​ធំ​ហើយ​បាន​អញ្ជើញ​នីកូឡាស​ឲ្យ​ចូល​រួម។​អូ!!​តើ​វា​ល្អ​មើល​ទេ?​“សេចក្តី​បង្រៀន​របស់​បាឡាម​មាន​នៅ​ក្នុង​អ្នក”។​នីកូឡាស​បាន​គិត​ថា​“​ពិត​ជា​ល្អ​មែន​ដែល​មាន​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ”។
ជា​មួយ​នឹង​ការ​អញ្ជើញ​នេះ​​ពួក​គេ​បាន​នាំ​យក​សេចក្តី​កំផិតដែល​មាន​នៅ​​ក្នុង​ពួក​កាតូលិក​ដែល​ធ្វើ​ឲ្យ​និកាយ​ប្រូតេស្តង់​ជា​សមាជិក​របស់​វា។​ព្រះ​ពុំ​មាន​និកាយ​ទេ​ហើយ​ទ្រង់​ស្អប់​វា​ណាស់។​ព្រះ​គម្ពីរ​បាន​ប្រាប់​ដូច្នេះ។​ហើយ​ពេល​នេះ​ពួក​គេ​បាន​ធ្វើ​វា​តើ​មាន​អ្វី​កើត​ឡើង?
ពួក​គេ​បាន​និយាយ​ថា​ពួក​គេ​មាន​កិច្ចការ​ខាង​ឯ​ព្រះ​លឹង​វិញ្ញាណ។​ដូច្នេះ​ពួក​គេ​បាន​ប្តូរ​ពិធី​ខួប​កំនើត​នៃ​​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ពី​ខែ​មេសា​ដែល​អ្នក​ប្រាជ្ញ​ជា​ច្រើន​បាន​ដឹង​ហើយ​គ្រប់​គ្នា​ដែល​មាន​ការ​បើក​សំដែង​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដែល​ទ្រង់​ប្រសូត​មក​​ជា​លក្ខណៈ​ធម្មជាតិ​ដូច​ជា​កូន​ចៀម​និង​អ្វី​ផ្សេង​ទៀត​ដែល​កើត​មក​ដែរនៅ​ក្នុង​ខែ​មេសា​ទៅ​ខែ​ធ្នូ​ថ្ងៃ​ទី​២៥​វិញ​ហើយ​ពួក​គេ​ថ្វាយ​បង្គំ​ពិធីបុណ្យ​Christmas។​ជា​Santa​Clause​ដែល​បាន​បញ្ចូល​ពិធី​បុណ្យ​របស់​អ្នក​មិន​ជឿ​ទៅ​ក្នុង​វា។​“អ្នក​រាល់​គ្នា​មាន​សេចក្តី​បង្រៀន​របស់​បាឡាម​នៅ​ក្នុង​អ្នក​រាល់​គ្នា”។​ឱ!!​ព្រះ​អង្គ​អើយ សូម​សំដែល​ពី​វា។ ពិធី​ខួប​កំនើត​ពី​ខែ​មេសា​រហូត​ដល់...
127
មាន​ប្រវត្តិ​វិទូ​ជា​ច្រើន​បាន​​បង្ហាញ​ភស្តុតាង​ជា​ច្រើន​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ប្រសូត​មក​នៅ​ក្នុង​ខែ​មេសា។​ប៉ុន្តែ​ពួក​គេ​បាន​ផ្លាស់​ប្តុរ​វា​ទៅ​ក្នុង​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​វិញ​គឺ​៥​ថ្ងៃ​បន្ទាប់​ពី​ពិធី​បុណ្យ​របស់​សាសន៍​ដទៃ​ដូច្នេះ​គេ​អាច​ដាក់​ពិធី​របស់​គេ​ជា​មួយ​គ្នា​អ្នក​មិន​ជឿ​និង​គ្រីស្ទាន។
ព្រះ​ទ្រង់​ជួយ​យើង​គ្រប់​គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ប្រឆាំង​នឹង​អ្វី​ដែល​មិន​មែន​ជា​របស់​ទ្រង់។អូ!!
128
តើ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា​សង្ឃ​ទាំង​នោះ​និយាយ​យ៉ាង​ណា​ទេ?​ពួក​គេ​និយាយ​ថា​“យើង​មាន​ច្បាប់​នឹង​ធ្វើ​ការ​នេះ​បាន​ពី​ព្រោះ​ទ្រង់​គឺ​ជា​ព្រះ​អាទិត្យ​នៃ​សេចក្តី​សុចរិត”។
ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​ដូច​នៅ​ក្នុង​ព្រះ​គម្ពីរ​ម៉ាថាយ​២៨:១៩។​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​“នៅ​មាត់​នៃ​សាក្សី​២​ឬ​៣​នាក់​សូម​ឲ្យ​ព្រះ​បន្ទូល​បាន​សំរេច​ឡើង”។​ព្រះ​ទ្រង់​មា​នបន្ទូ​លដូច្នេះ។​ទ្រង់​មាន​បន្ទូល​បី​ដង។​ទ្រង់​បាន​នាំ​យក​ពេត្រុស​យ៉ាកុប​និង​យ៉ូហាន​ទៅ​ជា​មួយ​​ទ្រង់​នៅ​ពេល​ដែល​ទ្រង់​អធិស្ឋាន។​រាល់​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ទ្រង់​តែង​មាន​សាក្សី​២​ឬ​៣​នាក់​ជា​និច្ច​ដើម្បី​ធ្វើ​ជា​សក្ខី​ភាព​រាល់​កិច្ច​ការ​របស់​ទ្រង់។
ប៉ុន្តែ​អ្នក​រាល់​គ្នា​​ឃើញ​ហើយ​ពី​ការ​ដែល​កើត​មក​ដូច្នេះ​ពួក​គេ​ព្យា​យាម​ចាប់​យក​ចំនុច​នេះ។​ព្រះ​ទ្រង់​ជ្រាបតាំង​ពី​មុន​កំនើត​លោកីយ​មក​ម្លេះ។​ពួក​គេ​បាន​ធ្វើ​វា​ពី​កិច្ចការ​ខាង​​ឯ​វិញ្ញាណ​នោះ។​ពី​ព្រោះ​ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ពួក​គេ​បង្កើត​បាន​ជា​ពិធី​ខួប​កំនើត​ព្រះ​អាទិត្យ​របស់​អ្នក​មិន​ជឿហើយ​ធ្វើ​បុណ្យ​ខួប​កំនើត​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ពី​ព្រោះ​ទ្រង់​ជា​ព្រះ​អាទិត្យ​នៃ​សេចក្តី​សុចរិត។“
អូ!!​ខ្ញុំ​សូម​ផ្អាក​ត្រង់​នេះ​មួយ​នាទី។​
129
មាន​ចំនុច​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា។​សូម​មើល​ទៅ​ខ​ចុង​ក្រោយ​នេះ​ព្រះ​គម្ពីរ​នេះ។​តើ​យើង​អាច​ធ្វើ​វា​បាន​ទេ?​បាទ!!​សូម​យើង​មើល​ឲ្យ​លឿន​បន្តិច។
ប៉ុន្តែ​មាន​ការ​មួយ​ចំនួន​ប្រឆាំង​នឹង​អ្នក​...បាឡាម... [នោះ​ជា​ការ​ពិត។​សូម​មើល​ជា​មួយ​គ្នា​]
ក្នុង​ពួក​ឯង​មាន​សេចក្តី​បង្រៀន​របស់​នីកូឡាស….
តើ​ពាក្យ​របស់​អញ​មិន​ដូច​ជា​ដាវ​ទេ​ឬ​អី
អ្នក​ដែល​មាន​ត្រចៀក​ចូរ​ស្តាប់ពី​អ្វី​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​ទៅ​ពួក​ជំនុំ​ចុះ។
នៅ​ពេល​ដែល​Constantine​លាយ​បញ្ចូល​ការ​ពិធី​នោះ​ខ្ញុំ​ចង់​ប្រាប់​អ្ន​ក​រាល់​គ្នា​ពី​អ្វី​ដែល​កើត​ឡើង​ដូច្នេះ​អ្នក​រាល់​នឹង​អាច​យល់​បាន។​គឺ​ចាប់​ពី​ពេល​នោះ​មក​​ជា​កំនើត​នៃ​សហស្សវត្ស​ថ្មី​ពី​ព្រោះ​ពួក​ជំនុំ​ទាំង​អស់​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន។​តើ​នោះ​ជា​អ្វី?​ជា​អំណាច!!​វា​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ។​ពួក​ជំនុំ​ហើយ​នឹង​រដ្ឋ​នៅ​ជា​មួយ​គ្នា។
130
រាល់​ជាតិ​សាសន៍​របស់​អាណាចក្រ​នេះ​ជា​របស់​វាវា​បាន​​បង្ហាញ​នគរ​របស់​លោកីយ​នេះ​​ដល់​ព្រះ​យេស៊ូវ “នគរ​ទាំង​នេះ​ជា​របស់​ខ្ញុំ​ខ្ញុំ​ចង់​ឲ្យ​ទៅ​អ្នក​ណា​ស្រេច​តែ​ខ្ញុំ”។​ពេល​គេ​បាន​ដាក់​ព្រះ​ហើយ​នឹង​សេចក្តី​អាក្រក់​នៅ​ជា​មួយ​គ្នា។អូ!! អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ឡើយ។អ្នក​មិន​អាច​ធើ្វ​បាន​ឡើយ។​នេះ​ជា​ហេតុ​ផល​ដែល​រដ្ឋ​របស់​គេ​ត្រូវ​បាន​រៀប​ចំ​តែ​ព្រះ​មិន​នោះ​ឡើយ។
ប៉ុន្តែ​ពួក​គេ​មាន​ពួក​ជំនុំ​របស់​គេ​ដែល​ហៅ​ថា​គ្រីស្ទាន។​ពួក​គេ​បាន​រួម​វា​ជា​មួយ​នឹង​ចក្រ​ភព​រ៉ូម​ទាំង​មូល។​មាន​សង្ឃ​មើល​ការ​ខុស​ត្រូវ​នោះ​ហើយ​ក្រោយ​មក​ត្រូវ​បាន​គេ​ហៅ​ថា​សម្តេច​ប៉ាប។​ប៉ុន្តែ​គេ​គឺ​ជា​សង្ឃ​ជា​Boniface​ទី​៣​ដែល​បាន​ក្លាយ​ទៅ​ជា​សម្តេច​សង្ឃ​ដំបូង។
131
យើង​បាន​រក​ឃើញ​ថា​គេ​អង្គុយ​នៅ​ទី​នោះ​ជា​សម្តេច​ប៉ាប​ជា​ព្រះ​ដែល​មាន​រូប​រាង​ជា​មនុស្ស។​ពួក​គេ​មាន​អាសនា​ដ៏​អស្ចា​រ្យ​មួយ។​ពួក​គេ​មាន​អសនា​ដ៏​ល្អដែល​មាន​ពាស​ប្រាក់​ពី​ខាង​ក្រៅ។​ពួក​គេ​មាន​វិហារ​ធំៗ។​ពួក​គេ​មាន​អំណាច​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​ផង​ដែរ។
តើ​អ្នក​រាល់​គ្នា​មាន​បាន​ដឹង​ពី​អ្វី​ទេ?​ព្រះ​បន្ទូល​បាន​ចេញ​ឆ្ងាយ​ពី​ពួក​គេ​នៅ​សម័យ​នោះ​ហើយ​សេចក្តី​សន្យា​​ទាំង​អស់​​របស់​ព្រះ​​ដែល​ទ្រង់​មាន​បន្ទូល​ថា​ទ្រង់​មិន​បោះ​បង់​គេ​ចោល​ឡើង​នៅ​សម័យ​នោះ​ទ្រង់​មិន​បាន​ធ្វើ​វា​ឡើយហើយ​ពួក​គេ​ព្យា​យាម​ដាក់​វា​មុន​ការ​យាង​មក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​គឺ​នៅ​សម័យ​នោះ​ឯង។
132
នេះ​ជា​ហេតុ​ផល​ដែល​ពួក​កាតូលិក​មិន​ដែល​បង្រៀន​ពី​ការ​យាង​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើយ។​“ទាំង​នេះ​មាន​នៅ​ក្នុង​ពួក​ជំនុំ​របស់​គេ។​ពួក​ជំនុំ​របស់​គេ​មាន​អ្វី​ទាំង​អស់​ជា​កម្មសិទ្ឋិ។”​Boniface​ទី​៣​បាន​បង្កើត​ឲ្យ​មាន​សម្តេច​ប៉ាប​ដើម្បី​ឲ្យ​គ្រប់​គ្រង​លើ​ពួក​ជំនុំ​ទាំង​អស់​ផង​ដែរ។
133
ខ្ញុំ​ជឿ​ថា​ខ្ញុំ​នឹង​បញ្ចប់​នូវ​ខ​គម្ពីរនេះ។សូម​មើល​ទៅ​ខ​ទី​៧​ម្តង​ទៀត។
អ្នក​ដែល​មាន​ត្រចៀក​សូម​ស្តាប់​សេចក្តី​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក​ដល់​​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ​ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ​នោះ​អញ​នឹង​ឲ្យ​​បរិភោគ​ផ្លែ​របស់​ដើម​ជីវិតដែល​នៅ​ស្ថាន​បរម​សុខ​របស់​ព្រះ។
តើ​អ្នក​រាល់​ចង់​រៀន​វា​នៅ​ពេល​នេះ​ឬ​ក៏​នៅ​យប់​ស្អែក?​[គ្រប់​គ្នា​ឆ្លើយ​ថា​“ពេល​នេះ”]។​បាទ!​
134
ព្រះ​វរបិតា​ដែល​គង់​ស្ថាន​សួគ៌​ទូល​បង្គំ​សូម​អធិស្ឋាន​សូម​ទ្រង់​ប្រទាន​ឲ្យ​បង​ប្អូន​ដែល​នៅ​ទី​នេះ​បាន​យល់​សេចក្តី​នេះ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​នឹង​យល់​បាន​​ទោះ​បី​ជា​សំលេង​នេះ​ទៅ​ដល់​ណា​ក៏​ដោយហើយ​ឲ្យ​ពួក​គេ​ដឹង​នូវ​អ្វី​ដែល​ទូល​បង្គំ​និយាយ​នេះ​ពី​ព្រោះ​នេះ​ជា​សេចក្តី​បក​ស្រាយ​ដែល​ទ្រង់​ប្រទាន​មក​ទូល​បង្គំ។អាម៉ែន។
135
“…អ្នក​ដែល​ឈ្នះ…”។​ចំនុច​ដំបូង​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​ចង​ចាំ​នោះគឺ​សារ​នេះ​មិន​មែន​ដល់​ពួក​ជំនុំ​ទេ​គឺ​ដល់​ទេវតា​នេះ​ពួក​ជំនុំ។​សូម​មើល​ទៅ​ត្រង់​នេះ​“ទៅ​ដល់​ទេវតា​នេះ​ពួក​ជំនុំ​អេភេសូ…”​សម័យ​កាល​នៃ​ពួក​ជំនុំ​ទី​ពី​រ​មាន​នៅ​ក្នុង​ខ​៨​“ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ​ដែល​នៅ​ទី​ក្រុង​ស្មឺន៉ា…”។​ហើយ​នៅ​ខ​១២​“…ចូរ​សរសេរ​ផ្ញើ​មក​ទេវតា​នៃ​ពួក​ជំនុំ​ដែល​នៅ​ក្រុង​ពើកាម៉ុស…”។
សារ​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​ដល់​អ្នក​ដល់​នាំ​នៃ​ក្រុម​ជំនុំ។​សារ​នោះ​ត្រូ​បាន​ផ្ញើ​ទៅ​ទេវតា​។​គឺ​ជា​ទេវតា​ដែល​នៅ​ក្នុង​ព្រះ​ហស្ថ​ទ្រង់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់​ទ្រង់​បាន​ប្រទាន​អំណាច​ដល់​គេ​គេ​នៅ​ខាង​ស្តាំ​នៃ​ព្រះ​ហស្ថ​ទ្រង់។
ពួក​គេ​ជា​ព្រះ​ហស្ថ​ស្តាំ​របស់​ទ្រង់។​ដូច្នេះ​ហើយ​បាន​ជា​គេ​មាន​អំណាច​ដ៏​អស្ចារ្យ​នៅ​លើ​ផែន​ដីនេះ​ពី​ព្រោះ​ពួក​គេ​ជា​ពន្លឺ​ដែល​មក​អំពី​ទ្រង់​ជា​ពន្លឺ​ដែល​ត្រូវ​ផ្តល់​ដល់​ពួក​ជំនុំ។​“មក​ដល់​ទេវតា​នៃ​ពួក​ជំនុំ”​ដែល​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​រប់ស​គេ។​ទេវតា​នៃ​ពួក​ជំនុំ​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​បើ​សិន​ជា​គេ​មិន​បាន​អធិប្បាយ​ព្រះ​បន្ទូល។​នោះ​ជា​ការ​ពិត។​ហើយ​ទេវតា​នោះ​ត្រូវ​ឆ្លើយ​តប​នៅ​ពេល​ជំនុំ​ជំនុំជំរះ។
136
តើ​មាន​ប៉ុន្មាន​អ្នក​ដែល​បាន​ចាំ​នូវ​ទស្សនៈ​វិស្ស័យ​ដែល​យើង​មាន។​នៅ​ពេល​មួយ​ដែល​ខ្ញុំ​គេង​នៅ​លើ​គ្រែ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​បាន​មក​ដល់​ខ្ញុំ​ខ្ញុំ​បាន​ក្រលេក​មើល​ភរិយា​របស់​ខ្ញុំ​ដែល​គេង​នៅ​ទី​នោះ​ដែរ។​ខ្ញុំ​បាន​ដើរ​ចេញ​មក​ហើយ​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ទី​នេះ។ តើ​អ្នក​រាល់​គ្នា​មាន​ចាំ​ថា​តើ​ខ្ញុំ​និយាយ​អ្វី​ទេ?
គាត់​និយាយ​ថា​“ពួក​គេ​ជា​របស់​អ្នក”។
ហើយ​ខ្ញុំ​និយាយ​ថា​“អ្នក​អស់​គ្នា​ឬ?”
គាត់​ថា​“គឺ​អ្នក​ដែល​បាន​ផ្លាស់​ប្រែ​ដោយ​សារ​អ្នក”។
ហើយ​ខ្ញុំ​ថា​“ផ្លាស់​ប្រែ?”
“…ចំពោះ​ស្រ្តី​នោះដែល​អ្នក​បាន​សរសើរ”។​“នាង​មាន​អាយុ​១៩​ឆ្នាំ​នៅ​ពេល​ដែល​ខ្ញុំ​បាន​នាំ​នាង​ទៅ​កាន់​ព្រះ​គ្រីស្ទ”។
ហើយ​ខ្ញុំ​និយាយ​ថា​“អូ”​ខ្ញុំ​ថា​“ខ្ញុំ​ខ្លាច​ពី​ការ​នេះ?”
ហើយ​គាត់​ថា​“យើង​នៅ​រង​ចាំ​ទី​នេះ​ពី​ការ​យាង​មក​របស់​ព្រះ”។
137
ខ្ញុំ​ថា​“ខ្ញុំ​ចង់​ឃើញ​ទ្រង់”។
គាត់​ថា​“អ្នក​មិន​អាច​ឃើញ​ទ្រង់​បាន​ទេ”។​ប៉ុន្តែ​“យើង​រង​ចាំ​ទ្រង់​នៅ​ពេល​ដែល​ទ្រង់​យាង​មក។​ហើយ​នៅ​ពេល​ដែល​ទ្រង់​យាង​មក​ទ្រង់​នឹង​យាង​ទៅ​អ្នក​មុន​គេ​បង្អស់​អ្នក​នឹង​ត្រូវ​បាន​ជំនុំ​ជំរះ​តាម​ដំណឹង​ល្អ​ដែល​អ្នក​បាន​អធិប្បាយ​ហើយ​យើង​ជា​រាស្រ្ត​របស់​អ្នក”។
“បាទ”​ខ្ញុំ​និយាយថា“ អ្នក​ចង់​មាន​ន័យ​ថាខ្ញុំ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ទាំង​អស់​នេះ​ឬ?” ​“គឺ​យើង​ទាំង​អស់​គ្នា”។
ខ្ញុំ​ថា​“បាទ!! គឺ​ទាំង​អស់​គ្នា?”
គាត់​ថា​“អ្នក​កើត​មក​ជា​អ្នក​ដឹក​នាំ”
ហើយ​ខ្ញុំ​ថា​“គឺ​គ្រប់​គ្នា​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ?”
គាត់ថា​“អ្នក​ដឹក​នាំ​ទាំង​អស់”
ខ្ញុំ​ថា​“ចុះ​ចំពោះ​សាវក​ប៉ុល?”
គាត់​និយាយ​ថា​“លោក​ទទួល​ខុស​ត្រូវ​នៅ​សម័យ​របស់​លោក”
ខ្ញុំ​និយាយ​ទៅ​គាត់​ថា​“ខ្ញុំ​ក៏​អធិប្បាយ​ព្រះ​បន្ទូល​ដែល​គាត់​អធិប្បាយ​ដែរ”។
មាន​សំលេង​រាប់​លាន​បាន​លើក​ឡើង​ថា​“យើង​រាល់​គ្នា​សំរាក​លើ​ការ​នេះ”។​ដូច្នេះ​ទេវតា​នៃ​ព្រះ​អង្គ​ម្ចាស់​ជា​អ្នក​នាំ​សារ​មក​ដល់​ក្រុម​ជំនុំត្រូ​វ​មាន​ការ​ទទួល​ខុស​ត្រូវ​បើ​សិនជា​គាត់​មិន​អធិប្បាយ​ព្រះ​បន្ទូល។
138
“នាំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង”។​យើង​នឹង​ធ្វើ​ការ​បក​ស្រាយ​តាម​ដែល​យើង​អាច​ធ្វើ​បាន។​តើ​នំម៉ាន៉ា​ដ៏​លាក់​កំបាំង​ជា​ប្រភេទ​នំ​អ្វី?​នំម៉ាន៉ា​ដ៏លាក់​កំបាំង​ជា​ប្រភេទ​នាំ​ម៉ាន៉ា​ដែល​ជា​នំបុ័ង​ដែល​មាន​១២​ដុំ​រក្សា​ទុក​នៅ​លើ​អាសនា​សំរាប់​ពួក​សង្ឃ។​តើ​មាន​ប៉ុន្មាន​អ្នក​ដែល​បាន​ដឹង​ពី​ការ​នេះ?
ពួក​គេ​មាន​នំបុ័ង​សំរាប់​មហា​ជន​តែ​ក៏​មាន​នំបុ័ង​​ផ្សេង​សំរាប់​ពួក​សង្ឃ​ដែរ។​នោះ​ជា​នំបុ័ង​ពិសេស។ ដែល​ហៅ​ថា​នំម៉ាន៉ា​លាក់​កំបាំង​ដ៏​ពិសេស។​តើ​វា​ជា​អ្វី?
តើ​អ្នក​ណា​ជា​នំម៉ាន៉ា​របស់​យើង? គឺ​ព្រះ​គ្រីស្ទ។​សូម​មើល​នៅ​ក្នុង​យ៉ូហាន​ជំពូក​៦:៤៨-៥០។​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា​ទ្រង់​ជា​នំបុ័ង​នៃ​ជីវិត​ដែល​មក​ពី​ព្រះ​វរបិតា​នៅ​ឯ​ស្ថាន​សួគ៌។​តើ​អ្វី​ទៅ​ជា​នំម៉ាន៉ា​ដ៏​លាក់​កំបាំង?​នាំ​នោះ​មិន​បាន​ឲ្យ​ដល់​មនុស្ស​ទាំង​អស់​នោះ​ទេ។
139
ការ​បើក​សំដែង​ត្រូវ​បាន​មក​ដល់​ទេវតានៃ​ពួក​ជំនុំជា​ការ​បើក​សំដែង​អំពី​ព្រះ​បន្ទូល​។ ការ​បើក​សំដែង​នៃ​ព្រះ​បន្ទូល​ត្រូវ​បាន​ប្រទាន​មក​ដល់​ទេវតា​នៃ​ពួក​ជំនុំ​នៅ​សម័យ​នោះ​ដែល​វា​ត្រូវ​បាន​លាក់​កំបាំង​ពី​មនុស្ស​ទាំង​អស់។​តើ​អ្នក​រាល់​គ្នា​យល់​ទេ?​វា​ជា​ការ​បើក​សំដែង​ដ៏​អស្ចារ្យ​ ពី​ព្រះ​គ្រីស្ទ។
140
អ្នក​រាល់​គ្នា​គិត​មើល​តើ​Luther​និង​Wesley​ធ្វើ​អញ្ចឹង​ឬ​ទេ​នៅ​សម័យ​របស់​គាត់?​អូ!!​ចុះ​Martin​និង​Irenaeus?​ពេល​នេះ​អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ពួក​ជំនុំ​មិន​បាន​លើក​ដំកើង​មនុស្ស​ទាំង​នោះ​ទេ។​ពួក​គេ​មិន​មែនជា​សាវក​ឡើយ​នៅ​ភ្នែក​របស់​មហា​ជន។
មាន​ស្រ្តី​ម្នាក់​បាន​ទៅ​ទិញ​សៀវ​ភៅ​មួយ​ក្បាល​អំពី​“ជីវិត​របស់​Martin”​ពី​បណ្ណាគារ​នៅ​ប្រទេស​អង់​គ្លេស​។ ហើយ​នាង​បាន​និយាយ​ថា​“គាត់​មិន​មែន​គេ​ស្គាល់​ច្រើន​ឡើយ​នៅ​ក្នុង​ប្រវតិ្ត​សាស្រ្ត។​គាត់​មិន​ត្រូវ​បាន​គេ​ដំកើត​ឡើយ”​សូម​មើល​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​ប៉ុន្តែ​ព្រះ​ទ្រង់​មាន​ឈ្មោះ​របស់​គាត់។​ទ្រង់​ស្គាល់​ថា​គាត់​ជា​អ្នក​ណា?​នោះ​ជា​ភាព​ខុស​គ្នា​មួយ។
141
គ្រប់​គ្នា​ចង់​ឲ្យ​ឈ្មោះ​របស់​ខ្លួន​ល្បីប៉ុន្តែ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ហឬទ័យ​ការ​​ប្រភេទ​នេះ​ទេ។ពួក​គេ​មិន​ចង់​ធ្វើ​ការ​ធំ​ទេ​តែ​ចង់​បាន​ការ​ធំ។​ដូច្នេះ​ពួក​គេ​ទាំង​នោះ​នឹង​ត្រូវ​បាន​បន្ទាប​ចុះ។​“អ្នក​ណា​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​ដំកើង​ឡើង​តែ​អ្នក​ដំកើត​ខ្លួន​នឹង​ត្រូវ​បាន​បន្ទាប​ចុះ”។​ត្រូវ​បន្ទាប​ខ្លួន។​កុំ​ព្យាយាម​ចង់​បាន​ធំ​នោះ​ឡើយ។​ត្រូវ​ធ្វើ​​ជា​អ្នក​​តូច​ហើយ​ត្រូវ​ស្មោះ​ត្រង់​ជា​មួយ​ការ​នោះ។​ត្រូវ​តូច​នៅ​ចំពោះ​ព្រះ​ត្រូវ​តូច​នៅ​ចំពោះ​ខ្លួន​ឯង។​ទុក​ឲ្យ​អ្នក​ផ្សេង​ទៀត​នៅ​លើ​អ្នក​រាល់​គ្នា​ចុះ។
តើ​មាន​អ្នក​ណា​ទៀត​ដែល​ធំ​ជាង​ព្រះ​យេស៊ូវ​គ្រីស្ទ​តើ​មាន​អ្នក​ណា​ដែល​អាច​ចំអក​ឲ្យ​ទ្រង់​បាន​នៅ​ពេល​ដែល​ទ្រង់​លាង​ជើង​ឲ្យ​ពួក​សាវក​របស់​ទ្រង់?​ព្រះ​​ដែល​ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌​ជា​ព្រះ​អទិករ​នៃ​ផ្ទែ​មេឃ​និង​ផែន​ដី​ទ្រង់​បាន​លាង​ជើង​ដ៏គ្រិច​របស់​អ្នក​នេសាទ​ត្រី។
យើង​តែង​តែ​គិត​ថា​យើង​ជា​នរណា​ម្នាក់។​យើង​​ក្លាយ​ជា​​​វេជ្ជ​បណ្ឌិត​ឬ​មាន​កំរិត​បណ្ឌិត។​អូ!!​នោះ​មិន​មែន​ជា​ព្រះ​គ្រីស្ទ។​នោះ​មិន​បាន​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់…​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ឡើយ។​ទ្រង់​ជា​អ្នក​បំរើ​សំរាប់​មនុស្ស​គ្រប់​គ្នា។​នេះ​ជា​មេរៀន​មួយ​យ៉ាង​ល្អ​សំរាប់​យើង​ក្នុង​ការ​ដែល​យើង​ត្រូវ​ធ្វើ​ទៅ​កាន់​មនុស្ស​ផ្សេង​ទៀត​ដូច​ដែល​ព្រះ​ទ្រង់គ្រីស្ទ​ទ្រង់​ធ្វើ​មក​យើង​ដែរ។
តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ទ្រង់​ក្លាយ​ទៅ​ជា​ធំ?​ពី​ព្រោះ​ទ្រង់​បន្ទាប​អង្គ​ទ្រង់​ជា​អ្នក​តូច។​នោះ​ជា​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ទ្រង់​ធំ​ឡើង។​
142
ខ្ញុំ​ឃើញ​មនុស្ស​អស្ចារ្យ​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ។​ពួក​គេ​ជា​មនុស្ស​អស្ចារ្យ​ហើយ​គេ​បាន​សំដែង​ភាព​អស្ចារ្យ​នោះ​ឲ្យ​មនុស្ស​ជា​ទូ​ទៅ​ឃើញ។
143
នំម៉ាន៉ា​ដ៏​អាថ៌​កំបាំង​ជា​របស់​តូច​​ហើយ​ពិសេស​មួយ។​តើ​អ្វី​ដែល​ជា​ភាព​ពិសេស​នោះ?​តើ​ជា​ព្រះ​ពរ​នៃ​ព្រះ​វិញ្ញាណ​ឬ?​អូ!!​មិន​មែន​ទេ។​នោះ​គឺ​​សំរាប់​ជា​មហា​ជន​ទាំង​មូល។​ប៉ុន្តែ​នំម៉ាន៉ា​ដ៏​លាក់​កំបាំង​ជា​ការ​បើក​សំដែង​ដ៏​ពិសេស​ពី​ព្រោះ​ត្រូវ​ប្រទាន​ដល់​មហា​ជន​ទាំង​អស់។​តើ​ចំណេះ​ដឹង​តិច​តួច​នៃ​ព្រះ​គម្ពីរ​ដែល​អាច​បង្រៀន​ដល់​មហា​ជន​បាន​ឬ?
អ្នក​មិន​ដែល​រស់​នៅ​ខ្ពស់​ជា​គ្រូ​គង្វាល​របស់​អ្នក​ឡើយ។​សូម​ចាំ​សេចក្តី​នេះ​ពី​ព្រោះ​គាត់​ជា​អ្នក​គង្វាល​ដែល​ត្រូវ​ឃ្វាល​អ្នក។​បើ​សិន​ជា​គាត់​ជា​អ្នក​គង្វាល​គាត់​ត្រូវ​តែ​ដឹង​ថា​នំម៉ាន៉ា​នៅ​ឯ​ណា​ដើម្បី​នឹង​ចំអែត​ចៀម​របស់​គាត់។
144
សូម​ចំនុច​នេះ​មួយ​នាទី​ពីការ​បើក​សំដែង​​របស់នំម៉ាន៉ា​ដ៏​លាក់​កំបាំង។​សូម​មើល​ពី​គ្រួស​ស១។​ទេវតា​នោះ​នឹង​ទទួល​បាន​គ្រួសស​១។
គាត់​បាន​ជួប​ជា​មួយ​នឹង​បុរស​ម្នាក់​នៅ​ពេល​មួយ​បុរស​នោះ​ឈ្មោះ​ស៊ីម៉ូន​ហើយ​ព្រះ​ទ្រង់​បាន​ប្តូរ​ឈ្មោះ​របស់​គាត់​​ទៅ​ជា​ពេត្រុស។​ហេតុ​អ្វី?​ពី​ព្រោះ​គាត់​មាន​កូន​សោរ។​ទ្រង់​បាន​ប្តូរ​ឈ្មោះ​របស់​គាត់​ហើយ​បាន​ឲ្យ​ថ្ម​មួយ​ដល់​គាត់។​ពេត្រុស​មាន​កូន​សោរ​ពី​ព្រោះគាត់​ជា​ម្នាក់​ដែល​មាន​កូន​សោរ​សំរាប់​ចាក់​នៅ​ឯ​នគរ​របស់​ទ្រង់។
ឈ្មោះ​ថ្មី​ជា​ឈ្មោះ​ដែល​បាន​ចារ​ទុក​នៅ​លើ​ថ្ម​នោះ​ដែល​គ្មាន​នរណា​ម្នាក់​ដឹង​ក្រៅ​ពី​គាត់​នោះ​ឡើយ។គាត់​ដឹង​ថា​គាត់​ជា​អ្នក​ណា​តែ​គាត់​មិន​អាច​ប្រាប់​ដល់​អ្នក​ផ្សេង​បាន​ឡើយ។​គ្មាន​អ្នក​ណា​ដឹង​ក្រៅ​ពី​គាត់​នោះ​ទេ។​ពេត្រុស​ដឹង​ថា​គាត់​មាន​កូន​សោរ​ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ដែល​លឺ​គាត់​អួត​ពី​ការ​នោះ​ឡើយ។​អស់​អ្នក​ណា​ដែល​អួត​អំពី​អ្វី​មួយ​តែ​ង​តែ​គ្មាន​អ្វី​ទាំង​អស់។
“…ថ្ម​ពណ៌​ស​ដែល​នៅ​លើ​នោះ​មាន​ឈ្មោះ​របស់​គាត់”។​គាត់​បាន​គ្រួស​មួយ​ដែល​មាន​ឈ្មោះ​របស់​គាត់​នៅ​លើ​នោះ។​ដោយ​ព្រោះ​នំម៉ាន៉ា​ដែល​គាត់​បាន​ឲ្យ​ដល់​ពួក​ជំនុំ។
145
សូម​ចាំ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួក​ជំនុំ។​វា​នៅ​ក្នុង​ពេល​តែ​មួយ​សម័យ​តែ​មួយ​ដែល​ត្រូវ​បាន​បើក​សំដែង​អំពី​នីកូឡាស​ដែល​បាន​ធ្វើ​ខ្លួន​ជា​អ្នក​គ្រប់​គ្រង​ពួក​ជំនុំ​ដោយ​បង្កើត​ឲ្យ​មាន​ជា​សម្តេច​ប៉ាបហើយ​បាន​ឲ្យ​គ្រួសស​មួយ​ដល់​គេ។​ប៉ុន្តែ​ទេវតា​នៃ​ព្រះ​អម្ចាស់​ទ្រង់​ជ្រាប​ថា​គេ​ជា​អ្នក​ណា។
នៅ​ពេល​ដែល​នីកូឡាស​បង្កើត​អ្នក​ដឹក​នាំ​របស់​គេ​ហើយ​បាន​ដាក់​ថ្ម​ពណ៌​ប្រាក់​នៅ​ក្បែរ​ជើង​របស់​គេសូម​មើល ព្រះ​ទ្រង់​បាន​ដាក់​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ដើម្បី​បំពេញ​អ្នក​ដឹក​នាំ​បំពេញ​ទេវតា​របស់​ទ្រង់​ហើយ​បាន​បោះ​ត្រា​លើ​ឈ្មោះ​របស់​គេ។​ប៉ុន្តែ​គេ​មិន​បាន​ប្រាប់​អ្នក​ណា​ឡើយ។​គេ​ត្រូវ​តែ​រក្សា​នៅ​តែ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។​គ្មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​ក្រៅ​ពី​គាត់​នោះ​ឡើយ។​នំម៉ាន៉ាដ៏លាក់​កំបាំង​គ្រួសស​ឈ្មោះ​ថ្មី​ដែល​គ្មាន​អ្នក​ណា​ដឹង​ក្រៅ​ពី​គាត់​ឡើយ​ហើ​យវា​ត្រូវ​បាន​បើក​សំដែង​ដល់​ទេវតា​នៃ​ពួក​ជំនុំ។
ខ្ញុំ​ឆ្ងល់​ថា​តើ​Luther​និង​Wesley​បាន​ដឹង​ពី​សេចក្តី​នេះ​ឬ​ទេ?​ចុះ​ចំពោះ​ទេវតា​ផ្សេង​ទៀត?​
146
បើ​សិន​ជា​ទេវតា​នៃ​ពន្លឺ​នាំ​យើង​នៅ​ក្នុង​អំណាច​ព្រះ​ចេស្តា​នៃ​ព្រះ​វិញ្ញាណ​នោះ​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ឯ​ព្រះ​អ​ម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ។​អ្នក​រាល់​គ្នា​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ប៉ុន្តែ​គាត់​នឹង​មក​ក្នុង​ថ្ងៃ​ណា​មូយ។​ព្រះ​នឹង​បើ​សំដែង​ដល់​រូប​គាត់។​គាត់​​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​ដឹង​ឡើយ​តែ​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​គាត់​ដឹង​វិញ។​ព្រះ​ជា​អ្នក​បង្ហាញ​ដោយ​ផ្ទាល់។នេះ​ជា​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​កាល​ទ្រង់​នៅ​ផែន​ដី​តែ​គេ​មិន​បាន​ស្គាល់​ទ្រង់​ឡើយទ្រង់​មាន​បន្ទូល​ថា “បើ​សិន​ជា​ខ្ញុំ​មិន​បាន​ធ្វើ​ការ​ដោយ​នូវ​ព្រះ​វរបិតា​កុំ​ជឿ​ខ្ញុំ​ឡើយ​ប៉ុន្តែ​បើ​ខ្ញុំ​ធើ្វ​ការ​របស់​ព្រះ​វរបិតា​អ្នក​មិន​អាច​ជឿ​ខ្ញុំ​បាន​នោះអ្នក​ត្រូវ​ជឿ​ការ​ដែ​លខ្ញុំ​ធ្វើ​វិញ”។
147
ពេលនេះ​អ្នក​រាល់​គ្នា​ឃើញ​ថា​តើ​ពួក​ជំនុំ​ទាំង​នោះ​កំពុង​តែ​ស្ថិត​នៅ​ឯ​ណា​ទេ?​តើ​ពួក​គេ​ចេញ​ឆ្ងាយ​ដោយ​របៀប​ណា?​នេះ​ជា​មេរៀន​ដែល​យើង​នឹង​ត្រូវ​រៀន​ជា​មួយ​គ្នា​នៅ​ថ្ងៃ​ស្អែក​បើ​សិន​ជា​ព្រះ​ហឬទ័យ​ព្រះ។​ពេល​នេះ​ខ្ញុំ​សូម​ទោស​ដែល​ខ្ញុំ​បន្ត​យ៉ាង​យូរ​ដូច្នេះ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​យល់​ពី​សេចក្តី​ទាំង​នេះ។​តាម​ពិត​ខ្ញុំ​មាន​សេច​ក្តី​បង្រៀន​ប្រហែល​ជា​៣​ឬ​៤​ទំព័រ​ទៀត​ប៉ុន្តែ​ខ្ញុំ​គ្មាន​ពេល​គ្រប់​គ្រាន់​ពី​ព្រោះ​ពេល​នេះ​ហាក់​ដូច​ជា​យប់​ជ្រៅ​ណាស់​ទៅ​ហើយ។
148
តើ​មាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ដោយ​អស់​ពី​ចិត្ត?​តើ​មាន​ប៉ុន្មាន​អ្នក​ដែល​ជឿ​លើ​ទ្រង់​ដោយ​អស់​ពី​គំនិត? ខ្ញុំ​អាច​ឈរ​នៅ​ទី​នេះ​បាន​ដោយ​ព្រោះ​យើង​មិន​មែន​ជា​អង្គ​ការ​ឡើយ​ដោយ​ហេតុ​នេះ​បាន​ជា​យើង​អាច​និយាយ​សេចក្តី​ទាំង​នេះ​បាន?​តើ​អ្នក​រាល់​គ្នា​យល់​សេចក្តី​ទាំង​នេះ​ទេ​ហេតុ​អ្វី​ជា​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ​តែង​តែ​ប្រឆាំង​នឹង​សេចក្តី​ទាំង​អស់​នេះ?​គឺ​ដោយ​ព្រោះ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។​ខ្ញុំ​មិន​អាច​នឹង​យល់​ពី​ខ្លួន​ខ្ញុំ​បាន​ឡើយ។​ខ្ញុំមិន​ដឹង​វា​ទាល់​តែសោះ។​ខ្ញុំមិន​បាន​ដឹង​ថា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​បែប​នេះ។​ខ្ញុំ​មិន​បាន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្រែក​យំ​ប្រឆាំង​នឹង​ស្រ្តី​ដែល​ធ្វើ​ខុស។ខ្ញុំ​មិន​បាន​ដឹង​ពី​វា​ឡើយ។
ពេល​នេះ​ព្រះ​ទ្រង់​ជ្រាប​ថា​ការ​ទាំង​អស់​នេះ​ជា​សេចក្តី​ខុស​ឆ្គង។​ទី​នេះ​យើង​កំពុង​តែ​រុញ​ទៅ​រក​ប្រវតិ្ត​សាស្រ្ត​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​និយាយ។​ព្រះ​គម្ពីរ​បាន​ប្រាប់​ជា​មុន​ថា​ការ​ទាំង​អស់​នេះ​នឹង​ត្រូវ​កើត​មក​។​យើង​មិន​បាន​ដឹង​ទេ​ពី​វា​ទេ?​នៅ​ពេល​ដែល​
149
យើង​មើល​ពី​ប្រវត្តិ​សាស្រ្ត​យើង​ឃើញ​ពី​អ្វី​ទាំង​អស់​នេះ​ព្រះ​គម្ពីរ​បាន​ប្រាប់​រួច​ទៅ​ហើយ។
នៅ​ពេល​ដែល​យើង​មើល​អំពី​សម័យ​កាល​នៃ​ពួក​ជំនុំ​របស់​យើង​យើង​អាច​ទស្សន៍​ទាយ​ពី​សម័យ​កាល​នោះបាន​ពី​អ្វី​ដែល​កើត​ឡើង​តាម​ផ្លូវ​របស់​ព្រះ។តើ​អ្នក​រាល់​ជឿ​ថា​អញ្ចឹង​ទេ?
អូ!! ខ្ញុំ​ចង់​ឃើញ​ទ្រង់​ឃើញ​ព្រះ​ភក្ររបស់​ទ្រង់
យើង​នឹង​ច្រៀង​អស់កល្ប​ត​ទៅ​ពី​ព្រះ​គុណ​នៃ​សេចក្តី​សង្រ្គោះ​របស់​ទ្រង់
នៅ​លើ​ផ្លូវ​នៃ​ការ​សរសើរ​ដំកើង​ខ្ញុំ​សូម​លើក​សំលេង​ឡើង
ទោះ​ជា​អតីតកាល​ឬ​ពី​នេះ​ឬ​ត​ទៅ​យើង​មាន​សេចក្តី​អំនរ​ជា​និច្ច
អូ!! ខ្ញុំ​ចង់​ឃើញ​ទ្រង់...
(តើ​មាន​ប៉ុន្មាន​អ្នក​ដែល​ចង់​បាន​សេចក្តី​នេះ?)
យើង​នឹង​ច្រៀង​អស់កល្ប​ត​ទៅ​ពី​ព្រះ​គុណ​នៃ​សេចក្តី​សង្រ្គោះ​របស់​ទ្រង់
នៅ​លើ​ផ្លូវ​នៃ​ការ​សរសើរ​ដំកើង​ខ្ញុំ​សូម​លើក​សំលេង​ឡើង
ទោះ​ជា​អតីតកាល​ឬ​ពី​នេះ​ឬ​ត​ទៅ​យើង​មាន​សេចក្តី​អំនរ​ជា​និច្ច
150
ពេល​នេះ​សូម​បង​ប្អូន​ចាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក​អ្នក​ដែល​នៅ​ពី​មុខ​ពី​ក្រោយ​នឹង​អ្នក​ដែល​នៅ​ជុំវិញ​ដែរទោះ​ជា​មេតូឌីស​បាទីស្ទ​ឬ​Presbyterian​ក៏​ដោយ។
នៅ​ពេល​ដែល​ខ្ញុំ​ដើរ​កាត់​តាម​ផ្លូវ​នេះ​ខ្ញុំ​នឹង​ច្រៀង​ឡើង
អូ!! ទ្រង់​ស្វែង​រក​ព្រលឹង​របស់​យើង​នៅ​ត្រង់​កាល់​វ៉ារី
ដោយ​សារ​ព្រះ​លោហិត​ដែល​បាន​ហូរ​ចេញ​ពី​ស្នាម​ជាំ​របស់​ទ្រង់​
ព្រះ​លឹង​របស់​ខ្ញុំ​គ្មាន​អ្វី​ឡើយ
តែ​ព្រះ​ទ្រង់​ដឹក​នាំ​ខ្ញុំខ្ញុំ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ទ្រង់
សូម​អ្នក​ទាំង​អស់​គ្នា​ក្រោក​ឈរ​ឡើង
អូ!! ខ្ញុំ​ចង់​ឃើញ​ទ្រង់​ឃើញ​ព្រះ​ភក្ររបស់​ទ្រង់
យើង​នឹង​ច្រៀង​អស់កល្ប​ត​ទៅ​ពី​ព្រះ​គុណ​នៃ​សេចក្តី​សង្រ្គោះ​របស់​ទ្រង់
នៅ​លើ​ផ្លូវ​នៃ​ការ​សរសើរ​ដំកើង​ខ្ញុំ​សូម​លើក​សំលេង​ឡើង
ទោះ​ជា​អតីតកាល​ ឬ​ពី​នេះ​ឬ​ត​ទៅ​យើង​មាន​សេចក្តី​អំនរ​ជា​និច្ច
151
អូ!! ខ្ញុំ​ស្រឡាញ់​ទ្រង់!!ខ្ញុំ​ស្រឡាញ់​ទ្រង់
ភាពអស្ចារ្យ​!! អស្ចារ្យ​ព្រះ​យេស៊ូវ​ទ្រង់​នៅ​ឯ​ខ្ញុំ
ជា​អ្នក​ប្រឹក្សា​ជា​អម្ចាស់​នៃ​សន្តិភាព​ជា​ព្រះដែល​មាន​ពេញ​ដោយ​ព្រះចេស្តា​គឺ​ជា​ទ្រង់
អូ!!ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ​ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​អំពើ​បាប​និង​សេចក្តី​អាម៉ាស់
ភាព​អស្ចារ្យ​គឺ​ជា​របស់​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំ​ខ្ញុំ​ដំកើង​ព្រះ​នាម​ទ្រង់។
ពី​មុន​ខ្ញុំ​បាត់​បង់​ពេល​នេះ​ខ្ញុំ​ត្រូវ​បាន​រក​ឃើញ​ខ្ញុំ​មាន​សេរី​ភាព​ពី​ទោស​ទណ្ឌ​ទាំង​ឡាយ
ព្រះ​គ្រីស្ទ​ទ្រង់​បាន​ប្រទាន​សេរី​ភាពនិង​សេចក្តី​សង្រ្គោះ​ដ៏​ពេញ​លេញ​មក​ដល់​ខ្ញុំ
អូ!! ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ​ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​អំពើ​បាប​និង​សេចក្តី​អាម៉ាស់
ភាព​អស្ចារ្យ គឺ​ជា​របស់​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំខ្ញុំ​ដំកើង​ព្រះ​នាម​ទ្រង់
គ្រប់​គ្នា​ចូរ​ស្រែក​ឡើង
ភាពអស្ចារ្យ​!! អស្ចារ្យ​ព្រះ​យេស៊ូវ​ទ្រង់​​នៅ​ឯ​ខ្ញុំ
ជា​អ្នក​ប្រឹក្សា​ជា​អម្ចាស់​នៃ​សន្តិភាព​ជា​ព្រះដែល​មាន​ពេញ​ដោយ​ព្រះចេស្តាគឺ​ជា​ទ្រង់
អូ!! ទ្រង់​បាន​សង្គ្រោះ​ខ្ញុំទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​អំពើ​បាប និង​សេចក្តី​អាម៉ាស់
ភាព​អស្ចារ្យ​គឺ​ជា​របស់​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំខ្ញុំ​ដំកើង​ព្រះ​នាម​ទ្រង់។
អូ!!​ ពិត​ជា​អស្ចារ្យ​មែន!!
ភាពអស្ចារ្យ​!! អស្ចារ្យព្រះ​យេស៊ូវ​ទ្រង់​នៅ​ឯ​ខ្ញុំ
ជា​អ្នក​ប្រឹក្សា​ជា​អម្ចាស់​នៃ​សន្តិភាព ជា​ព្រះដែល​មាន​ពេញ​ដោយ​ព្រះចេស្តាគឺ​ជា​ទ្រង់
អូ!! ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ​ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​អំពើ​បាបនិង​សេចក្តី​អាម៉ាស់
ភាព​អស្ចារ្យ​គឺ​ជា​របស់​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំខ្ញុំ​ដំកើង​ព្រះ​នាម​ទ្រង់។
152
សូម​យើង​ទាំង​អស់​គ្នា​និយាយ​ទាំង​អស់​គ្នា​ថា​“ដំកើង​​ព្រះ​នាម​ទ្រង់”។​ដំកើង​​ព្រះ​នាម​ទ្រង់​ព្រះ​អង្គ​សង្រ្គោះ​នៃ​ខ្ញុំ។​សូម​ចាំ​សំរាប់​ថ្ងៃ​ស្អែក​នៅ​ម៉ោង​៧​យើង​នឹង​ជួប​គ្នា​ម្តង​ទៀតៈ
ចូរ​នាំ​យក​ព្រះ​នាម​ព្រះ​យេស៊ូរ
ឱ!! អ្នក​មាន​ចិត្ត​ព្រួយ​លំបាក
នាម​នោះ​នឹង​ចំរើន​ឲ្យ​ចិត្ត​ធូរ​
ចូរ​នាំ​យក​ជា​មួយ​ដរាប
នាម​វិសេស (នាម​វិសេស)
ឱ! នាម​ប្រសើរ (នាម​ប្រសើរ)
ជា​ទី​សង្ឃឹម​ដល់​មនុស្ស
នាម​វិសេស (នាម​វិសេស)
ឱ! នាម​ប្រសើរ (នាម​ប្រសើរ)
ជា​ព្រះ​នាម​នៃ​ព្រះ​ដ៏​រស់
សូម​យើង​រាល់​គ្នា​ឱន​ក្បាល​ចុះ​ហើយ​យើង​អធិស្ឋាន​ជា​មួយ​នឹង​ចំរៀង​ចុង​ក្រោយ​នេះ
នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​ យើង​ក្រាប​ចុះ
ក្រាប​ចុះ​នៅ​ទៀប​ព្រះ​បាទ​ទ្រង់​ (ព្រះ​អង្គ​អើយសូម​ទ្រង់​ព្យាបាល​អស់​ទាំង​សេចក្តី​នេះ)
...ទូល​បង្គំ​ដំកើង​ទ្រង់
នៅ​ពេល​ដែល​ដំណើរ​របស់​យើង​ត្រូវ​បាន​ចប់...