នៅ​ទី​ក្រុង​ស្មឺន៉ាសម័យ​ងងឹត ជំនុំ​ន

Jeffersonville, Indiana, USA

60-1206

1
ឱ!! ព្រះ​វរបិតា​ដែល​ពេញ​ដោយ​សិរិ​ល្អ​ទូល​បង្គំ​ពិត​ជា​សេចក្តី​អំនរ​ក្នុង​រាត្រី​នេះ​​ដែល​ទូល​បង្គំ​រាល់​គ្នា​ដឹង​ថា​ទូល​បង្គំ​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។ដោយ​សារ​ព្រះ​ជន្ម​របស់​ផង​ទ្រង់​ដែល​បាន​ផ្តាច់​អស់​ទាំង​សេចក្តី​អាក្រក់​ទាំង​ឡាយ​ចេញ​ពី​ទូល​បង្គំ​​ដោយ​សារ​អណ្តាត​ភ្លើង​ដែល​បាន​ឆេះ​បន្សុះ​ហើយ​ឲ្យ​ទូល​បង្គំ​គ្រប់​គ្នា​នៅ​ក្រោម​អំណាច​ព្រះ​ចេស្តា​របស់​ទ្រង់។ទូល​បង្គំ​គ្រប់​គ្នា​ត្រូវ​បាន​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​​បរិសុទ្ឋ​របស់​ទ្រង់ហើយ​អាច​ប្រើ​ប្រាស់​ភាសា​ដទៃ​ដោយ​សារ​ព្រះវិញ្ញាណ​បាន​ដាក់​ពាក្យ​ទាំង​នោះ​នៅ​ក្នុង​មាត់​របស់​ទូល​បង្គំ។ឱ! ព្រះ​អង្គ​អើយ​ទូល​បង្គំ​ពិត​ជា​អរ​ព្រះ​គុណ​ទ្រង់​ជា​ខ្លាំងដែល​ទ្រង់​គង់​នៅ​ជា​​មួយ​ទូល​បង្គំ​គ្រប់​គ្នា​នៅ​ទី​នេះ។
ព្រះ​អង្គ​អើយ​ទូល​បង្គំ​មិន​បាន​ឆ្ងល់​ឡើយ​​ដែល​ទ្រង់​មាន​បន្ទូល​ថា“ពេល​មួយ​ដែល​ទូល​បង្គំ​ដឹង​ថា​ទូល​បង្គំ​នៅ​ក្នុង​ព្រះ​វរបិតាហើយ​ព្រះ​វរបិតា​នៅ​ក្នុង​ទូល​បង្គំ គឺ​ទូល​បង្គំ​នៅ​ក្នុង​ទ្រង់​ហើយ​ទ្រង់​នៅ​ក្នុង​ទូល​បង្គំ”។ អរគុណ​ទ្រង់​ដែល​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ប្រជា​រាស្ត្រ​របស់​ទ្រង់។ “លោកីយ​នឹង​មិន​ឃើញ​ទូល​បង្គំ​ទៀត​ទេ​តែ​ទ្រង់​ឃើញ​ទូល​បង្គំ​ ពី​ព្រោះ​ទូល​បង្គំ​នៅ​ក្នុង​ទ្រង់ទោះ​បី​ជា​ទី​បញ្ចប់​នៃ​ផែន​ដី​នេះ​បាន​មក​ដល់​ក៏​ដោយ”។ទ្រង់​តែង​តែ​គង់​នៅ​ជា​និច្ច​ជា​មួយ​នឹង​ពួក​ជំនុំ​របស់​ទ្រង់​ ទោះ​ជា​ម្សិល​ម៉ិញថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក​ផង​ដែរ ហើយ​ទូល​បង្គំ​ដឹង​ថា​​ទូល​បង្គំ​ទាំង​អស់​គ្នា​នឹង​បាន​ស្គាល់​​ទ្រង់​ដោយ​សារ​កិច្ច​ការ​ដែល​ទ្រង់​បាន​ធ្វើ។“ទី​សំគាល់​ទាំង​នេះ​នឹង​បាន​បើក​សំដែង​ដល់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់”។
2
ព្រះ​អង្គ​អើយ​សូម​ទ្រង់​ទត​មើល... សូម​ទ្រង់​ទត​មើល​​ពី​ពេល​វេលា​ទាំង​អស់ វា​កំពុង​តែ​ដើរ​ទៅហើយ​នៅ​ទី​រក​ទី​បញ្ចប់។ ព្រះ​វរបិតា​អើយទូល​បង្គំ​គ្រប់​គ្នា​អរ​ព្រះ​គុណ​ទ្រង់​ដែល​ទូល​បង្គំ​កំពុង​តែ​រស់​នៅ​​សព្វ​ថ្ងៃ​នេះ​សូម​មើល​ពី​ជីវិត​របស់​ទូល​បង្គំ មើ​ពី​គោល​បំនង​ដែល​ទូល​បង្គំ​គ្រប់​គ្នា​មានហើយ​មើល​ពី​ព្រះ​វិញ្ញាណ​ដែល​ដឹក​នាំ​កូន​ផង​ដែរ។
ព្រះ​អង្គ​អើយសូម​​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​មាន​វត្ត​មាន​នៅ​ទី​នេះ​ទទួល​ស្គាល់​​សម័យ​កាល​នៃ​ពួក​ជំនុំ​​ដែល​ទូល​បង្គំ​កំពុង​តែ​រស់​នៅ​នេះហើយ​ឲ្យ​ពួក​គេ​​រត់​ទៅ​រក​ព្រះ​យេស៊ូវ​វិញ​យ៉ាង​ឆាប់ពី​ព្រោះ​មាន​សេចក្តី​ចែង​ទុក​ថា “ព្រះ​នាម​ព្រះ​យេហូវ៉ា​គឺ​ជា​កំផែង​ដ៏​រឹង​មាំ។អស់​អ្នក​ណា​ដែល​ចូល​ទៅ​ពឹង​ជ្រក​នោះ​នឹង​មាន​សុវត្ថិភាព”។
សូម​ព្រះ​វត្ត​មាន​របស់​ទ្រង់​យាង​មក​ក្នុង​រាត្រី​នេះហើយ​ចាក់​ប្រេង​​តាំង​លើ​ទូល​បង្គំ​គ្រប់​គ្នា​។ សូម​ទ្រង់​ប្រទាន​នូវ​អំណរសូមទត​មើល​កូន​ចៀម​របស់​ទ្រង់​ដែល​ខ្វះ​ខាត ដែល​ពួក​គេ​មិន​បាន​​ស្គាល់​ពី​អ្វី​ដែល​ពួក​គេ​ជឿ។ទូល​បង្គំ​គ្រប់​គ្នា​ជា​កូន​ចៀម​របស់​ទ្រង់​ដែល​ទ្រង់​ហៅ​មក​ពី​គ្រប់​ទី​កន្លែង។
ព្រះ​វរបិតា​អើយ ទូល​បង្គំ​សូម​អធិស្ឋាន​​ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្គាល់​អ្នក​គង្វាល​​ដ៏​អស្ចារ្យ​គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទសូម​ព្រះ​វិញ្ញាណ​ទ្រង់​មាន​បន្ទូល​នៅ​រាត្រី​នេះ ដោយ​បន្ទូល​ថា “​កូន​របស់​​ខ្ញុំ​ ចូរ​មក​ឯ​ខ្ញុំ​ខ្ញុំ​នឹង​ឲ្យ​ពេល​សំរាក​ដល់​​អ្នក”។សេចក្តី​ឈប់​សំរាក​នោះ​ជា​ការ​សំរាក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​បាន​បោះ​ត្រា​ចំនាំ​នៅ​កន្លែង​ដ៏​អស់​កល្ប​ជា​និច្ចមិន​មែន​ជា​កន្លែង​សំរាក​នៅ​ផែន​ដី​នេះ​​​ដែល​នឹង​ត្រូវ​កន្លង​ផុត​នោះ​ទេ។សូម​ទ្រង់​ទទួល​នូវ​សេចក្តី​ទាំង​នេះ​។ទូល​បង្គំ​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។​ អាម៉ែន។សូម​អ្នក​ទាំង​អស់​គ្នា​អង្គុយ​ចុះ។
3
ក្នុង​រាត្រី​នេះ​យើង​ទាំង​អស់​គ្នា​នឹង​រៀន​​ពី​សម័យ​កាល​ទី​ពីរ​នៃ​ពួក​ជំនុំ។ខ្ញុំ​ដឹង​ថា​មាន​អ្នក​មួយ​ចំនួន​កំពុង​តែ​ធ្វើ​ការ​កត់​ត្រាដូច្នេះ​ហើយ​ខ្ញុំ​នឹង​និយាយ​សមញ្ញ​ដើម្បី​ឲ្យ​ងាយ​យល់។ឥឡូវ​នេះ​សម័យ​កាល​ទី​ពីរ​នៃ​ពួក​ជំនុំ​ត្រូវ​បាន​​ហៅ​ថា​សម័យ​កាល​នៃ​ពួក​ជំនុំ​ស្មឺន៉ា។ហើយ​វា​កើត​ឡើយ... នៅ​ពេល​ដែល​សម័យ​ស្មឺន៉ា​ជួប​នូវ​វិបត្តិ​នៅ​ពេល​បន្ទាប់​គ្នា​​នឹងសម័យ​កាល​នៃ​​ទី​ក្រុង​​អេភេសូ​រ​ដែរ។សម័យ​កាល​នៃ​ទី​ក្រុង​អេភេសូរ​គឺ​នៅ​គ.ស​៥៥ដល់​គ.ស​១៧០។ហើយ​សម័យ​កាល​នៃ​ទី​ក្រុង​ស្មឺន៉ា​គឺ​ពី​គ.ស​១៧០ ដល់​គ.ស៣១២។
ពួក​ជំនុំ​ទាំង​នេះ​គឺ​ជា​ពួក​​ជំនុំ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​គ្រប់​បែប​យ៉ាងពួក​គេ​​ជា​អ្នក​ដែល​ពាក់​នូវ​ម្កុដ​នៃ​ការ​រង​ទុកគឺ​ពួក​អ្នក​ដែល​​​មាន​ទុក្ខ​លំបាក​ច្រើន​ជា​គេ។ហើយ​សេចក្តី​សន្យា​របស់​ព្រះ​ចំពោះ​ពួក​គេ​គឺ​ពួក​គេ​គឺ​ជា​ពួក​ជុំ​ដែល​ត្រូវ​បាន​រើស​តាំងហើយ​ទ្រង់​នឹង​ផ្តល់​ម្កុដ​នៃ​ជីវិត​ដល់​ពួក​គេ​វិញ។
4
ក្រុម​ជំនុំ​នីមួយៗ​មាន​​សក្កិ​មួយ​ដែល​ព្រះ​ទ្រង់​កាន់​នៅ​ក្នុង​ព្រះ​ហស្ថ​របស់​ទ្រង់ដែល​តំណាង​ឲ្យ​អ្នក​នាំ​សារ​ទៅ​ពួក​ជំនុំ​នោះ។ខ្ញុំ​អាច​គិត​ថា​តើ​អ្នក​ណា​ជា​អ្នក​នាំ​សារ​ទៅ​ឯ​ពួក​ជំនុំ​អេភេសូរ (ព្រះ​គម្ពីរ​មិន​បាន​ប្រាប់​ថា​ជា​អ្នក​ណា​ទេ) គឺ​ជា​សាវក​ប៉ុល ពី​ព្រោះ​លោក​ជា​អ្នក​បង្កើត​​ពួក​ជំនុំ​អេភេសូរហើយ​ដោយ​សារ​តែ​បេសកម្ម​របស់​លោក​​បាន​ធ្វើ​ឲ្យ​ពន្លឺ​បាន​ទៅ​ដល់​ទី​នោះ។
5
ឥឡូវ​នេះ​​​ ចំពោះ​​សម័យកាល​នៃ​ពួក​ជំនុំ​ស្មឺន៉ាខ្ញុំ​បាន​រក​ឃើញ​ថា​ពួក​គេ​គឺ​ជា​Irenaeus។ ហើយ​ពេល​នេះ​ ខ្ញុំ​ចង់​ផ្តល់​ហេតុ​ផល​ ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជ្រើស​រើស​Irenaeus ជំនួសPolycarp។​ ​អ្នក​រាល់​គ្នា​អាច​នឹង​គិត​ថា​មាន​ទេវតា​ឈ្មោះ​Polycarp។
Polycarp គឺ​ជា​សិស្ស​របស់​លោក​យ៉ូហាន។ នេះ​ជា​ការ​ពិត។ ហើយ​Polycarpត្រូវ​បាន​គេ​ដឹង​ថា​គាត់​ជា​អ្នក​ដែល​រង​ទុក្ខ​ច្រើន​ជាង​គេ។ពួក​គេ​បាន​បុក​ទំលុះ​ទ្រូង​របស់​គាត់​​ដើម្បី​នឹង​សំលាប់​គាត់។ ប៉ុន្តែ​ពេល​នេះ​...​គាត់​គឺ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់ ជា​មនុស្ស​របស់​ព្រះជា​គ្រីស្ទាន​ដែល​គ្មាន​ការ​សង្ស័យ។ហើយ​គ្មាន​ការ​ណា​មួយ​ដែល​អ្នក​អាច​និយាយ​ដើម្បី​​ប្រឆាំង​នឹង​គាត់​បាន​ឡើយ។
ហេតុ​ដែល​ខ្ញុំ​ជ្រើស​រើស​Irenaeus ពី​ព្រោះ​ខ្ញុំ​ជឿ​ថា​Irenaeus គាត់​នៅ​ជិត​នឹង​ព្រះ​បន្ទូល​ជាង​Polycarp ព្រោះ​Polycarp មាន​ទំនោរ​ទៅ​រក​គំនិត​របស់​រ៉ុមាំង​។ ហើយ​Irenaeus ប្រឆាំង​ជា​មួយ​នឹង​ការ​នេះ។
យើង​រាល់​គ្នា​បាន​ដឹង​ហើយ​ថា​បញ្ហា​ធំ​បាន​កើត​ឡើង​នៅ​NiceneCouncil។ បញ្ហា​ធំ​មួយ​នោះ​គឺ​ថា​ព្រះ​មាន​បី​អង្គឬ​តែ​មួយ​អង្គ។ Irenaeus បាន​និយាយ​ថា​ព្រះ​គឺ​ជា​ព្រះហើយ​មាន​តែ​មួយ។
6
ខ្ញុំ​សូម​អាន​សេចក្តី​ដក​ស្រង់​ចេញ​ពី“The Ante-Nicene Fathers” ខ្សែ​ទី​១នៅ​ទំព័រ​ទី​៤១២។នៅ​ខ្សែ​ទី​មួយ​នៃ “The Ante-Nicene Fathers” ហើយ​នៅ​ទំព័រ​ទី១២។ ហើយ​បើសិន​ជា​អ្នក​ចង់​បាន​វាគឺ​ជា​មាន​បីខ្សែ។ នោះ​អ្នក​នឹង​អាច​យល់​សេចក្តី​ទាំង​អស់​បាន។សៀវភៅ​នោះ​មាន​ជំពូក​មួយ​ចំនួនផង​ដែរ។
ឥឡូវ​នេះ​ខ្ញុំ​សូម​អាន​វា ដែល​មាន​ប្រហែល​ជា​២០​ឬ​៣០​ខ។ខ្ញុំ​នឹង​មិន​អាន​វា​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​សូម​អាន​ផ្នែក​មួយ​ចំនួន។ “គ្រប់​ទាំង​ការ​បើក​​បង្ហាញ​ទាំង​អស់​គឺ​ស្ថិត​នៅ​ក្រោម​ប្រធាន​បទ​តែ​មួយហើយ​ដូច​គ្នា​ទាំង​អស់”។អ្នក​រាល់​គ្នា​ឃើញ​ទេ​ គាត់​ព្យាយាម​ហៅ​ទ្រង់​ (​ព្រះ​វរបិតា ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ឋ) ហើយ​លោក​និយាយ​ថា​តែ​មួយ។នេះ​ជា​អ្វី​ដែល​យើង​នឹង​យក​មក​និយាយ​ក្នុង​ពេល​នេះ។នៅ​ទី​នេះ​លោក​ចង់​និយាយ​ពី​ “ព្រះ​ដែល​មាន​ពេញ​ដោយ​ព្រះ​ចេស្តា ព្រះ​វរបិតា​ដ៏​អស់កល្បព្រះ​ដ៏​អស្ចារ្យ ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ព្រះ​អាទិករជា​បង្កើត​របស់​គ្រប់​ទាំង​អស់)។ ”គ្មាន​នាម​​ណាឬ​ឈ្មោះ​ណា​ផ្សេង​ឡើយ តែ​ជា​ទ្រង់​តែ​មួយ អាម៉ែន!! ជា​ព្រះ​នាម​នៃ​ព្រះ​​ពិត​តែ​មួយ ហើយ​ដោយ​សារ​ទ្រង់​នោះ​គ្រប់​ទាំង​របស់​ត្រូវ​បាន​កើត​ឡើង“។
7
Irenaeusបាន​និយាយ​ថា​ពាក្យ​ទាំង​អស់​នេះ​ត្រូវ​បាន​បង្រួម​មក​ក្នុង​ព្រះ​នាម​តែ​មួយ​ជា​ព្រះ​ដ៏​ពិត។ ទ្រង់​ជា​ផ្កា​កូលាប​នៃ​ស្រុក​សារ៉ុន។នេះ​ជា​ព្រះ​នាម​របស់​ទ្រង់។ ទ្រង់​ជា​តា​រា។ ទ្រង់​ជា​អាល់ផា និង​ជា​អូមេហ្គា។នេះ​ជា​ព្រះ​នាម​របស់​ទ្រង់។ ទ្រង់​ជា​ព្រះ​វរបិតា​។ ទ្រង់​ជា​ព្រះ​រាជ​បុត្រា។ហើយ​ទ្រង់​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ ទ្រង់​ជា​ព្រះ​តែ​មួយ។ ព្រះ​តែ​មួយ​ព្រះ​នាម​ទ្រង់​តែ​មួយ។ នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​យល់​ថា Irenaeus និយាយ​ត្រូវនៅ​​ក្នុង​ការ​វិភាគ​របស់​គាត់ឬ​តាមរយៈ​ការ​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ទ្រង់។
8
មាន​ចំនុច​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​អាន​ឲ្យ​អ្នក​រាល់​គ្នា។នេះ​ជា​សេចក្តី​ដែល​​ខ្ញុំ​បាន​រក​ឃើញ​នៅ​ក្នុង​សៀវ​ភៅ​ដែល​មា​នចំនង​ជើង​ថា “តើ​ការ​នេះ​កើត​ឡើង​យ៉ាង​ណា?” ហើយ​វា​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ប្រវត្ត​វិទូ​ម្នាក់ គឺ​R.C.Hazelo ដែល​និយា​យ​ពី “ប្រវត្តិ​សាស្រ្ត​នៃ​ក្រុម​ជំនុំ​ដំបូង​បង្អស់”។ ហើយ​មាន​សេចក្តី​មួយ​ដែល​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ទី១៨០ថា “​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​នៅ​ក្នុង​សម័យIrenaeus” គឺ​នៅ​គ.ស ១៧៧ ដល់​ ២០២។ ហេតុ​ផល​ដែល​ខ្ញុំ​ដក​ស្រង់​សេចក្តី​នេះ​មក​គឺ​វា​នឹង​ត្រូវ​បាន​ថត​ចំលង​ទុក។
“វា​កើត​ឡើង​នៅ​ក្នុង​សម័យ​Irenaeus ដែល​មាន​ភាគ​ច្រើន​នៃ​ពួក​ជំនុំ​នៅ​ប្រទេស​បារាំង​មាន​ពេញ​ដោយ​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ”។ នោះ​ជា​សេចក្តី​ដែល​មាន​នៅ​ក្នុង​ការ​បង្រៀន​របស់​គាត់។សូម​មើល។ “សមាជិក​ក្រុម​ជំនុំ​របស់​Irenaeus​នៅ​Lyon ប្រទេស​បារាំង​ពួក​គេ​សុទ្ឋ​តែ​និយាយ​ភាសា​ដ៏​ទៃ។លើស​ពី​នោះ​ទៅ​ទៀ​នោះ​គឺ​វា​មិន​មែន​ជា​ការ​ធម្មតា​ទេ​ដែល​មនុស្ស​ស្លាប់​ត្រូវ​បាន​រស់​ឡើង​វិញ។ហើយ​មាន​ការ​ព្យាបាល​ជា​រៀង​រាល់​ថ្ងៃ​នៅ​គ្រប់​ទី​កន្លែង”។ នោះ​ជា​អ្វី​ដែល Irenaeus ដឹង​ពី​របៀប​នៃ​ការ​បង្រៀន។
“ការ​អស្ចារ្យ​បាន​កើត​ឡើង​ជា​ញឹក​ញាប់។ ហើយ​ការ​ពិត​ពួក​ជំនុំ​ទាំង​នោះ​មិន​ដែល​ធ្វើ​អ្វី​ដែល​គ្មាន​ការ​បើក​សំដែង​ការ​អស្ចារ្យ​ដែល​មក​ពី​ព្រះនោះ​ទេហើយ​ក៏​មិន​មែន​ដោយ​ប្រាជ្ងា ឬ​អ្វី​ដែល​ផ្សេង​នោះ​ទេ តែ​ដើម្បី​នឹង​ប្រាប់​គ្រីស្ទាន​គ្រប់​គ្នា​ថា​ពួក​គេ​ជា​សិស្ស​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។ប៉ុន្តែ​តាម​ប្រវត្តិ​សាស្រ្ត​ពី​ដើម​មកយើង​មិន​ដែល​មាន​ឃើញ​ការ​អស្ចារ្យ​ជា​មួយ​នឹង​ការ​រស់​ឡើង​វិញ​​នៅ​ក្នុង​ពួក​ជំនុំ​របស់​រ៉ូមាំង​ឡើយ។”
ដោយ​ការ​នេះ​ហើយ​បាន​ជា​មនុស្ស​ជា​ច្រើន​គេ​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​សេចក្តី​ផ្សេង​ឡើយ។ពួក​គេ​ទាំង​នោះ​ប្រាប់​ពី​សេចក្តី​ពិត។
9
នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​Irenaeusមាន​សេចក្តី​ជំនឿ​ ដូច​សាវក​ប៉ុលនិង​សាវក​ផ្សេង​ទៀត​មាន​ដែរ។ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ជឿ​ថា​ពួក​គេ​ជា​ទេវតា​លើ​ពួក​ជំនុំ​ស្មឺន៉ា ពី​ព្រោះ​គាត់​មាន​ការ​បង្រៀន​ដែល​ពេញ​ដោយ​ព្រះ​វិញ្ញាណ​ដែល​បើក​សំដែង​តាម​ព្រះ​បន្ទូល​ព្រះ។ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ទទួល​នូវ​រូប​មន្ត​​របស់​ព្រះ​នេះមិន​ខ្វល់​ថា​អ្នក​ដទៃ​គេ​និយាយ​យ៉ាង​នោះ​ទេ ដែល​អ្នក​​មា​នជំនឿនោះ​នឹង​ការ​នេះ​នឹង​កើត​ឡើង​ដែរ។ ហើយ​នេះ​ជា​អ្វី​ដែល​Irenaeus បាន​ធ្វើ។
10
ខ្ញុំ​គិត​ថា​Polycarp គឺ​ជា​បុរស​ដ៏​ល្អ​ម្នាក់។ប៉ុន្តែ​គាត់​មាន​ទំនោរ​ខ្លាំង​ពេក​ក្នុង​ការ​រៀប​ចំ​ក្រុម​ជំនុំ គឺ​ដូច​Nicolaitane​បាន​ធ្វើ​ដែរ។ពួក​គេ​បាន​រៀប​ចំ​ក្រុម​ជំនុំ​​ដូច​​គ្នា​ដោយប្រើ​ប្រាស់​ភាព​ឆ្លាត​វៃ​របស់​គេ។ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ថា​ព្រះវិញ្ញាណ​​របស់​ព្រះ​ពិត​ជា​មានភាព​ខុស​គ្នា​ឆ្ងាយ​ពី​ភាព​ឆ្លាត​វៃ​របស់​មនុស្ស​ហើយ​អ្នក​រាល់​គ្នា​មិន​អាច​នឹង​នឹក​ដល់​ផង ដ្បិត​ទ្រង់​មាន​​បន្ទូល​ថា​ “គំនិត​របស់​អញ​នោះ​ជ្រៅ​ជា​ង​គំនិត​របស់​ឯង”។ “ហើយ​ផ្លូវ​របស់​អញ​ក៏​វែង​ជាង​ផ្លូវ​របស់​ឯង​ដែរ”។ដូច្នេះ​សំរាប់​អ្នក​រាល់​គ្នា​ហើយ​នឹង​ខ្ញុំ​យើង​មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះគឺ​ដើរ​តាម​ទ្រង់។
11
ឥឡូវ​សូម​យើង​គិត​បើ​សិន​ជា​យើង​នឹង​មក​ពី​កន្លែង​ណា​មួយ...បើ​សិន​ជា​ខ្ញុំ​មក​ពី​ទី​ក្រុង​Chicago​កាល​ពី​យប់​មិញ នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ទី​នោះ​ខ្ញុំ​នឹង​មាន​ត្រីវិស័យ ហើយ​ខ្ញុំ​អាច​និយាយ​ថា “ឥឡូវ​សូម​យើង​មើល មក​ពី​Chicago​អ្នក​ត្រូវ​មក​តាម​ផ្លូវ​នេះ។តែ​បើ​ខ្ញុំ​មិន​បាន​ជិះ​តាម​ផ្លូវ​ដែល​ត្រឹម​ត្រូវ​នោះ​ទេនោះ​ខ្ញុំ​នឹង​មិ​នអាច​ចាក​ចេញ​ពី​Jeffersonville បាន​ឡើយ។ សូម​មើល ខ្ញុំ​ត្រូវ​តែ​មាន​ផែន​ទី​បង្ហាញ​ផ្លូវ។ហើយ​មាន​ផ្លូវ​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​ធ្វើ​ដំណើរ​ទៅ​Chicago​បាន​ដោយ​ប្រើ​រយៈពេល​៦​ឬ៧​ម៉ោង​ដោយ​ជិះ​ម៉ូតូ។
ហើយ​ព្រះ​ទ្រង់​មាន​ផ្លូវ​មួយ។ទ្រង់​មាន​ផ្លូវ​មួយ​សំរាប់​ក្រុម​ជំនុំ​របស់​ទ្រង់ សំរាប់​រាស្រ្ត​របស់​ទ្រង់។ហើយ​ទ្រង់​មិន​ដែល​មាន​ព្រះ​ទ័យ​ចង់​មាន​​ការ​គ្រប់​គ្រង​ដោយ​សម្តេច​ប៉ាបឬ​អ្នក​បួសណា​មួយ​ឡើយ។តែ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​គឺ​ជា​គ្រូ​បង្រៀន​របស់​យើង​ពី​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់។ហើយ​សេចក្តី​បរិសុទ្ឋ​ក៏​មិន​មែន​នៅ អ្នក​ណា​មួយ ឬ​ពួក​អាចារ្យ​ណា​ឡើយគឺ​មិន​មែន​ពួក​គេ​ជា​អ្នក​បរិសុទ្ឋ​នៅ​ក្នុង​ពួក​ជំនុំ​នោះ​ទេ។មនុស្ស​គ្រប់​គ្នា​មាន​ព្រះវិញ្ញាណ​បរិសុទ្ឋ​របស់​ព្រះ​ដូច​អ្នក​អធិប្បាយគ្រូ​គង្វាល ឬ​អ្នក​ដឹក​នាំ​ដែរ។
12
ហើយ​ហេតុ​ផល​ដែល​គេ​ហៅ​វា​ថា​Nicolaitane​ដូច​ដែល​យើងរាល់​គ្នា​បាន​ដឹង​រួច​មក​ហើយគឺ​វា​មក​ពី​ភាសា​ក្រិច ហើយ​Nicko មាន​ន័យ​ថា​ “ឈ្នះ”។ តើ​ពួក​គេ​​យក​ឈ្នះ​គ្នា​ឬ? ពួ​កគេ​បង្រៀន​​មនុស្ស​ហើយ​ឲ្យ​មនុស្ស​ទាំង​នោះ​ត្រូវ​តែ​ទទួល​យក​គំនិត​របស់​ពួ​កគេ​ឬ។ នេះ​ហើយ​គេ​ដែល​NiceneCouncil​ បាន​ធ្វើពី​ព្រោះ​ពួ​កគេ​មាន​គំនិត​ជា​ច្រើន​ ហើយ​ធ្វើ​ឲ្យ​មាន​NiceneCouncil នេះ​ឡើង។ ខ្ញុំ​មិន​ចង់​នេះ​និយាយ​ពី​ចំនុច​នេះ​ច្រើន​ទេពី​ព្រោះ​កាល​ពី​ថ្ងៃ​ព្រ​ហស្ប​តិ៍​កន្លង​ទៅ​យើង​បាន​និយាយ​ពី​វា​រួច​ទៅ​ហើយ។
ប៉ុន្តែ​ដែល​ក្រុម​ជំនុំ​កាតូលីក​រ៉ូមាំង​ត្រូវ​បាន​បង្កើត​ឡើងគឺ​កើត​ឡើង​ដោយ​ក្រុម​មនុស្ស​ផ្សេង​ទី​ពី​អ្នក​ដែល​ដើរ​តាម​​សាវក​ប៉ុល Irenaeusនិង​Martin។ ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​គ្រីស្ទាន​ធ្វើ​តាម​សញ្ញាចាស់ ដោយ​មាន​ពួក​សង្ឃនិង​ហោរា ដូច​ជា​មាន​សម្តេច​ប៉ាបមួយ ទៅ​សម្តេច​ប៉ាប​មួយ​ដែរ។
បើ​សិន​ជា​យើង​មើល​នៅ​ក្នុង​ព្រះ​គម្ពីរ​អ្នក​រាល់​គ្នា​នឹង​ដឹង​យ៉ាង​ច្បាស់​ថា​នេះ​សេចក្តី​ពិត​នេះ​ ហើយ​ពី​របៀប​ដែល​ព្រះ​ទ្រង់​ផ្តន្ទា​ទោស​តាំង​តែ​ពី​ដើម​មក​ម្លេះ។ហើយ​នៅ​ពេល​ចុង​ក្រោយ​ពួក​ជំនុំ​និយាយ​ថា “ខ្ញុំ​ស្អប់​ការ​នេះ​ណាស់”។
13
ព្រះ​ទ្រង់​មិន​ដែល​សព្វ​ព្រះ​ហឬទ័យ​ចង់​ឲ្យ​ក្រុម​ជំនុំ​ត្រូវ​​បាន​ដឹក​នាំ​ដោយ​មនុស្ស​នោះ​ទេ។ទ្រង់​ជា​អ្នក​ដឹក​នាំ​​ក្រុម​ជំនុំ​របស់​ទ្រង់ហើយទ្រង់​ដឹ​កនាំ​តាម​រយៈ​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​របស់​ទ្រង់។អំណោយ​ទាននៃ​ព្រះវិញ្ញាណ​របស់​ទ្រង់​គឺ​នៅ​ជា​មួយ​នឹង​ក្រុម​ជំនុំ​របស់​ទ្រង់​ដើម្បី​កែ​តំរូវ​ពួក​គេ។ទ្រង់​មាន​កិច្ច​ការ​៥​ប្រភេទ​ជា​មួយ​នឹង​ពួក​ជំនុំ​របស់​ទ្រង់។ ទី​មួយ​នោះ​គឺ​បេសកជន។បេសកជន​គឺ​ជា​អ្នក​ដែល​បាន​ត្រាស់​ហៅ​សំខាន់​ជាង​គេ។ ពាក្យ​ថា “បេសកជន​” មាន​ន័យ​ថា “បញ្ជូន​អ្នក​ណា​ម្នាក់​ចេញ​ទៅ​ក្រៅ”។ហេតុ​អ្វី​បាន​ជា​ពួក​គេ​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​បេសកជន​ខ្ញុំ​មិន​បាន​ដឹង​ទេ។ ប៉ុន្តែ​ពួក​គេ​ជា​សាវក​របស់​ទ្រង់។
សាវក​ ហោរា គ្រូ​បង្រៀន អ្នក​បង្កើត​សិស្ស គ្រូ​គង្វាលពួក​គេ​សុទ្ឋ​តែ​ជា​អ្នក​ដែល​បាន​ត្រាស់​ហៅ​ដោយ​ព្រះ។ដូច្នេះ​នៅ​ក្នុង​ព្រះ​វិហារ​​មាន​អំណោយ​ទាន​ខាង​ព្រលឹង​វិញ្ញាណ​ចំនួន​៩​នៅ​ជា​មួយ​មនុស្ស​ទាំង​នោះ។នោះ​គឺ ចំនេះ​ដឹង ប្រាជ្ងា អំនោយ​ទាន​នៃ​ការ​ព្យាបាល ការ​អស្ចារ្យ ការ​ប្រើ​ប្រាស់​ភាសា​ដទៃនិង​ការ​បក​ប្រែ​ភាសា​ដទៃ។កិច្ច​ការ​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​ព្រះ​វិហារ​នីមួយៗ។ហើយ​គ្រប់​គ្នា​នៅ​ក្នុង​ព្រះ​វិហារ​មាន​ការ​ងារ​​ផ្ទាល់​រៀងៗ​ខ្លួន។ហើយ​ការ​ងារ​​ទាំង​នេះ​រួម​គ្នា​បង្កើត​ជា​បេសកម្ម​មួយ​ដែល​ស្អាង​រូប​កាយ​ព្រះ​យេស៊ូវ​គ្រីស្ទ។
14
ឥឡូវ​សូម​ធ្វើ​ចង​ចាំ​ពី​ការ​ទាំង​នេះដែល​ខ្ញុំ​នឹង​យក​មក​និយាយ​ក្នុង​រាត្រី​នេះ។ ក្រុម​ជំនុំ​តំបូងមាន​ដូច​ជា​​អេភេសូ ក្រុង​ស្មឺន៉ា ក្រុង​ពើកាម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើ​ដេសក្រុង​ភីឡាដិលភា ហើយ​និង​ក្រុង​ឡៅឌីសេ។ ឥឡូវ​សូម​អ្នក​រាល់​គ្នា​ចង​ចាំ​ការ​ទាំង​នេះ​កើត​ឡើង...ក្រុម​ជំនុំ​ទាំង​នេះ​ត្រូវ​បាន​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋប៉ុន្តែ​នៅ​ចុង​ក្រោយ​នៃ​ពួក​ជំនុំ​យើង​រក​ឃើញ​ថា​ព្រះ​វិញ្ញាណ​ទ្រង់​ត្រូវ​បាន​ចេញ​ពី​ពួក​គេ។យើង​នឹង​ឃើញ​នៅ​ពេល​ដែល​យើង​មើល​ពី​ពួក​ជំនុំ​ធាទេរ៉ា។
15
ឥឡូវ​បន្ទាប់​ពី​ការនេះ​កើត​ឡើង...​ព្រះ​បាន​លើក​​ជន​ជាតិ​អាឡឺម៉ង់​មា្នក់​ដោយ​នូវ​ឈ្មោះ​របស់​MarthinLuteher ដែល​គាត់​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មក​ជា​ក្រុម​ជំនុំ​របស់​ព្រះ​វិញ។គាត់​អធិប្បាយ​ពី​សេចក្តី​សុចរិត។ ដូច​ដែល​Martin Luther ​អធិប្បាយ​ពី​សេចក្តី​សុចវិត​ដែរ។ ហើយ​ក៏​ដូច​JohnWesley ដែរ។ នៅ​ក្នុង​ពួក​ជំនុំ​សម័យ​នេះ​ពួក​គេ​បាន​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។
ការ​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល​១៥០០​ឆ្នាំ​មក​ហើយ​។ហើយ​វា​បន្ត​មក​ពួក​ជំនុំ​អស់​រយៈ​ពេល​យ៉ាង​យូរ។
ហើយ​ពេល​នេះ​វា​បាន​ចាប់​ផ្តើម​មក​ដល់ នៃ​សេចក្តី​សុចរិតការ​ញែក​ឲ្យ​បរិសុទ្ឋ ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​នៅ​ទី​បំផុតនៃ​សម័យ​កាល​នេះការ​នេះ​នឹង​ត្រូវ​ចេញ​ពី​ពួក​គេ ពី​ព្រោះ​ក្រុម​របស់​Pentecost ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ដូច្នេះ​ដែរ។ (ឱ!! ព្រះ​អង្គ​អើយ​ សូម​ទ្រង់​បិតមាត់​ទូល​បង្គំ​រហូត​ដល់​អាច​ទទួល​វា​បាន)។ អ្វី​ដែល​ខ្ញុំ​ឃើញនៅ​ទី​នោះ... មើល... រហូត​ដល់​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ...​ហើយ​ខ្ញុំ​សូម​​ប្រាប់​អ្នក​រាល់​គ្នា​​ថាអ្នក​ដែល​នាំ​សារ​មក​ក្រុម​ជំនុំ​នឹង​ស្អប់​និកាយ។ព្រះ​វិញ្ញាណ​ទ្រង់​នឹង​លើក​កូន​ទ្រង់​ឡើង។
16
ឥឡូវ​សូម​អ្នក​រាល់​គ្នា​ធ្វើ​ការ​កត់​សំគាល់​ត្រង់​កន្លែង​នេះពី​ការ​ដែល​ការ​អស្ចារ្យ​ត្រូវ​កន្លង​ទៅ។ នៅ​ពេល​ដែល​វា​ចាប់​ផ្តើ​ម​សារ​ជា​ថ្មី។ Luther​បាន​ទាញ​វា​មក​វិញ (សេចក្តី​សុចរិត ការ​ញែក​ឲ្យ​បរិសុទ្ឋការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ)។ បន្ទាប់​មក​នៅ​ទី​បំផុត​គាត់​រំលើង​វា​ចុះរហូត​ដល់​វា​ត្រូវ​បាន​ខូច​ទាំ​ស្រុង។ នោះ​គ្រាន់​តែ​ជា​ចំនុច​តូច​មួយ​ហើយ​នៅ​ពេល​ដែល​វា​ខូច​ខាត​ទៅ​ គ្មាន​សាច់​ឈាម​ណា​មួយ​ដែល​បាន​សង្រ្គោះ​ឡើយ។បើ​ដូច្នេះ​នៅទី​បំផុត​អ្នក​នឹង​ត្រូវ​ទៅ​ជា​ដូច្នេះ។សូម​គិត​នៅ​ក្នុងគំនិត​របស់​អ្នក។
17
ឥឡូវ​នេះ​​យើង​នឹង​និយាយ​អំពី​​ពេល​វេលានៃ​ក្រុម​ជំនុំ​ស្មីន៉ា។ដំបូង​នេះ​ខ្ញុំ​​ចង់​និយាយ​ពី​អ្វី​ដែល​ខ្ញុំ​បាន​កត់​ត្រា​នៅ​ក្នុង​​ក្រដាស​​ដែល​ខ្ញុំ​មាន​នេះ។បន្ទាប់​មក​ ខ្ញុំ​នឹង​និយាយ​ពី​ក្រុម​ជំនុំ​ស្មឺន៉ាហើយ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​នឹង​យល់​ស្រប​ជា​មួយ​នឹង​ខ្ញុំ​ពី​សេចក្តីនេះ។
Irenaeus​គឺ​ជា​អ្នក​នាំ​សារ​របស់​ព្រះពី​ព្រោះ​គាត់​បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​បារាំង មក​ដល់​ទី​នេះ​ហើយ​បាន​បង្កើត​ក្រុម​ជំនុំ​របស់​ទ្រង់។ហើយ​មាន​ក្រុម​ជំនុំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋការ​និយាយ​ភាសា​ដទៃ ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ការ​ព្យាបាល​ពី​ជំងឺការ​បញ្ឃប់​កុំ​ឲ្យ​មាន​ភ្លៀងហើយ​នឹង​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ទៀត​រៀង​រាល់​ថ្ងៃ។ពួក​គេ​ដឹង​ថា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​ទ្រង់​កំពុង​តែ​ស្ថិត​នៅ​ជា​មួយ​ពួក​គេ។នោះ​គឺ​ជា​មនុស្ស​របស់​ព្រះ ពី​ព្រោះ​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “គ្នា​អ្នក​ណា​អាច​ធ្វើ...” ឬមនុស្ស​និយាយ​ថា “គ្មាន​មនុស្ស​ណា​អាច​ធ្វើ​ការ​ទាំង​នេះ​បាន​​នោះទេបើ​សិន​ជា​គ្មាន​ព្រះ​គង់​នៅ​ជា​មួយ​គេ”។ ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​សេចក្តី​នេះ​ទៅ​នេកូដេម។
18
ឥឡូវ​យើង​និយាយ​ពី​ទី​ក្រុង​នៃ​ពាណិជ្ជកម្មការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ទៅ​កាន់​Lydia និង​ទៅ​ភាគ​ខាង​លិច​ទី​ក្រុង​ធំ​លំដាប់​ថ្នាក់​ទី​បី​នៅ​ប្រទេស​ក្នុង​តំបន់​​អាស៊ី។ជន​ជាតិ​យូដា​រស់​នៅ​ក្នុង​ទី​ក្រុង​ស្មឺន៉ាហើយ​ពួក​គេ​ផ្សាយ​ដំណឹង​ល្អ​ទៅ​កាន់​ពួក​ស្មឺន៉ា។
Polycarp គឺ​ជា​អ្នក​ដឹក​នាំ​ដំបូង​នៅ​ទី​ក្រុង​ស្មឺន៉ា​នេះ។ Polycarp និង​អ្នក​បំរើ​ព្រះ​ផ្សេង​ទៀតបាន​បង្កើត​សេចក្តី​ជំនឿ​ដ៏​ជ្រៅ​របស់​ព្រះ​នៅ​ក្នុង​​ពួក​ស្មឺន៉ា។ឳពុក​នៃ​ពួក​​ជំនុំ​ដំបូង​បាន​​សាង​សង់​គ្រឹះ​យ៉ាង​រឹង​មាំ​នៃ​សេចក្តី​ពិត​ទៅ​កាន់​ក្រុង​ស្មឺន៉ា។សម័យកាល​នៃ​ពួក​ស្មឺន៉ា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ក្រុម​ជំនុំ​ស្មឺន៉ា។ដែល​មាន​ន័យ​ថា ភាព​ល្វីង​ជូរចត់ ដែល​ទាក់​ទង​ជា​មួយ​នឹង​សេចក្តី​ស្លាប់ពី​ព្រោះ​ពួក​គេ​ត្រូវ​បា​នស្លាប់​។ព្រះ​ទ្រង់​ហៅ​ពួក​គេ​ថា​អ្នក​ដែល​គេ​ធ្វើ​ទុក្ខ​។
19
ព្រះ​ទ្រង់​​ទត​មើល​ពី​​សេចក្តី​ទុក្ខ​លំបាក​របស់​គេហើយ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​របស់​ទ្រង់​​ដើម្បី​ទ្រង់​សេចក្តី​លំបាក​នោះ។ទ្រង់​ទត​មើល​សេចក្តី​ទុក្ខ​ព្រួយ​នោះហើយ​ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​មាន​ជ័យ​ជំនះ​លើ​សេចក្តី​ស្លាប់។ទ្រង់​ទត​មើល​ពី​ភាព​ក្រី​ក្រ​ ហើយ​ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​មាន​នៅ​ក្នុង​ទ្រង់។ពួក​ជំនុំ​នៃ​ទី​ក្រុង​ស្មឺន៉ា​បាន​ដើរ​ឆ្លង​កាត់​ចង្រាន​ភ្លើង​នៃ​សេចក្តី​​ទុក្ខ​លំបាកប៉ុន្តែ​​ពួក​គេ​មាន​ស្នាម​ញញឹម​នៅ​ក្នុង​ទ្រង់។នេះ​ជា​អ្វី​ដែល​ពួក​គេ​នៅតែ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះតែមិន​មែន​ពួក​ជំនុំ​ស្មឺន៉ា​ទាំង​អស់​នោះទេ​ដែល​មាន។
រយៈ​ពេល​១០​ថ្ងៃ​នៃ​សេចក្តី​ទុក្ខ​ព្រួយ​មាន​ន័យ​ថា​រយៈ​ពេល​១០ឆ្នាំ​នៃ​ការ​ធ្វើ​ទុក្ខ។ខ្ញុំ​មិន​បាន​ដឹង​ថា​ខ្ញុំ​ប្រកប​ឈ្មោះ​នេះ​ឬ​បញ្ចេញ​សំលេងត្រូវ​ឬក៏​អត់​នោះ​ទេ។នោះ​គឺ​ជា​រាជា​ធិរាជ​ដែល​ខ្លាំង​ពូកែ​ម្នាក់​នៅ​ក្នុង​សម័យ​នោះ។ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​សម័យ​នោះ​​ជា​ការ​បង្ហូរ​ឈាម​របស់​ពួក​គេ​គឺ​ឆ្នាំ​៦៧។
នៅ​ក្នុង​អំឡុង​ឆ្នាំ​៣០៣​និង​៣១២​នៃ​ក្រោយ​គ.ស
20
​ព្រះ​ទ្រង់​បាន​ប្រាប់​ពួក​ស្មឺន៉ា​ឲ្យ​រក្សា​សេចក្តី​ជំនឿ​ទោះ​បី​ជា​ត្រូវ​ជួប​ជា​មួយ​នឹង​សេចក្តី​ស្លាប់​ក៏​ដោយដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​នឹង​ឲ្យ​មកុដនៃ​ជីវិត​ដល់​អ្នក​រាល់​គ្នា​ដូច​ដែល​ព្រះ​វរបិតា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ដែរ”។ព្រះ​ទ្រង់​បាន​សន្យា​​ជា​មួយ​អ្នក​ដែល​ឈ្នះ​លើ​សេចក្តី​លំបាក​​វេទនា​ថា​ទ្រង់​ប្រទាន​ឲ្យ​មាន​ជ័យ​ជំនះ​លើ​សេចក្តី​ស្លាប់​ទី​ពីរ។“កុំ​ខ្លាច​អ្នក​ណា​ដែល​សំលាប់​បាន​តែ​សាច់​ឈាម​នោះ​ឡើយប៉ុន្តែ​ត្រូវ​ខ្លាច​អ្នក​បំផ្លាញ​ទាំង​ព្រលឹង​នៃ​អ្នក​រាល់​គ្នា​វិញ” នោះ​គឺ​ជា​ការ​ស្លាប់​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ពួក​ស្មឺន៉ា​ត្រូវ​ទទួល​ទ្រំទ្រ​រហូត​ដល់​ទី​បំផុត។ “មិន​ខ្លាច​ចំពោះ​មនុស្ស​ឡើយហើយ​មកុដ​នៃ​នឹង​បានប្រទាន​មក​អ្នក​រាល់​គ្នា”។
ការ​បៀត​បៀន​ដល់​គ្រីស្ទាន​នៅ​​គ្រប់​សម័យ​កាល​បាន​ជា​គំរូ​​ដល់​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ស្មឺន៉ា។យើង​ត្រូវ​ដឹង​ថា​នេះ​ព្រះ​ហឬទ័យ​របស់​ព្រះ។ឥឡូវ​នេះ​បើ​សិន​មិន​ទាន់​នូវ​ចំនុច​ណា​​នោះ... បើសិន​ជា​ខ្ញុំ​សរសេរ​លឿន​ពេកហើយ​អ្នក​រាល់​គ្នា​ចង់​បាន​សេចក្តី​បង្រៀន​នេះ​នៅ​ពេល​ណា​មួយ​នោះ​អ្នក​រាល់​គ្នា​អាច​យក​ពី​ខ្ញុំ​បាន។ខ្ញុំ​រីករាយ​នឹង​ឲ្យ​អ្នក​រាល់​គ្នា។
21
ឥឡូវ​ សូម​មើល​នៅ​ក្នុង​ជំពូក​ទី​២​ និង​ខ​៨យើង​នឹង​ចាប់​ផ្តើម​មេរៀន​របស់​យើង​នៅ​ពេល​នេះ។ តើ​ព្រះ​ទ្រង់​ធ្វើ​អ្វី? តើ​យើង​ឃើញ​អ្វី​ជា​ដំបូង? ការ​បើក​សំដែង​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ប្រាប់​យើង​ឲ្យ​ដឹង​ថា​​ទ្រង់​ជា​អ្នក​ណា​​ហើយ​ទ្រង់​ជា​អ្វី។ ឥឡូវ​យើង​នឹង​ឃើញ​ការ​អស្ចារ្យ​ទី​ពីរ​ដែល​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​រាល់​អ្វី​ដែល​គ្រប់​គ្រង់​លើ​ពួក​ជំនុំ​របស់​ទ្រង់​​ក្រៅ​ពី​ទ្រង់។ទ្រង់​​មាន​សេចក្តី​ប្រច័ណ្ឌ។
តើ​អ្នក​រាល់​គ្នា​​មាន​នឹក​ចាំ​ពី​ហោរា​ដ៏​ល្អ​ម្នាក់​គឺ​លោក​សាំយូអែលទេ...​តើ​ដឹង​ទេ​ថា​ពេល​ណា​ដែល​សាសន៍​អ៊ីស្រាអែល​ចង់​ធ្វើ​ដូចជា​លោកីយ​ដែរ​នោះ? តើ​អ្នក​រាល់​គ្នា​មាន​ចាំទេ? ហើយ​ហោរា​បាន​ប្រាប់​ពួក​គេ​ថា​“អ្នក​រាល់​កំពុង​តែ​ធ្វើ​ការ​ខុស​ឆ្គង​ហើយ”។ពួក​គេ​ចង់​ធ្វើ​ដូច​ជា​ពួក​ភីលីស្ទីន ហើយនឹង​អ្នក​ផ្សេង​ទៀត។
បាទ!! នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ជា​មួយ​នឹង​ពួក​ជំនុំ​ដំបូង​បំផុត។វា​ការ​ចំលែក​មួយ​ដែល​ពួក​គេ​មិន​ចង់​ឲ្យ​ព្រះ​ដឹង​នាំ​។ ពួក​គេ​ចង់​ធ្វើ​តាម​...ពួក​គេ​ចង់​ធ្វើ​តាម​មនុស្ស​វិញ។អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​សេចក្តី​កំហុស​ដ៏​ធំ​...នៅ​ពេល​ដែល​ព្រះ​គុណ​របស់​ព្រះ​បាន​ប្រទាន​ឲ្យ​គេ​តាម​រយៈ​ហោរា​(ជា​អ្នក​ដឹក​នាំ)​ ទ្រង់​បាន​ប្រទាន​កូន​ចៀម​ជា​អ្នក​រង​ទុក្ខ​ហើយ​បាន​ប្រទាន​អាហារ​ដល់​ពួក​គេ​ពីស្ថាន​សួគ៌ហើយ​នឹង​ការ​ល្អៗ​ជា​ច្រើន​ទៀត​ដែល​ព្រះ​គុណ​របស់​ព្រះ​បាន​ផ្តល់​មក​ពួក​គេនៅ​ក្នុង​និក្ខំមនំ​ពួក​គេ​ចង់​បាន​ក្រិដ្ឋ​វិន័យ​វិញ។ពួក​គេ​ចង់​បង្កើត​បណ្ឌិត​ផ្នែក​ទេវសាស្រ្ត ហើយ​ឲ្យ​មនុស្ស...​ ពួក​គេ​ចង់​បាន​អ្វី​មួយ​ដើម្បី​នឹង​ធ្វើ​ការ​នោះ។មនុស្ស​តែង​តែ​ចង់​បាន​ឆ្លាត​ជា​អ្នក​ដែល​បង្កើត​ខ្លួន​មក​ហើយ​ការ​នេះ​តែង​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​សំលាប់​ខ្លួន​ឯង។
22
រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍កន្លង​មក​នេះ​ខ្ញុំ​បាន​អធិប្បាយ​លើ​ប្រធាន​បទ​មួយ​ថា“សាសនា​កូន​កាត់”។នៅ​ពេល​ដែល​អ្នក​បង្កាត់​អ្វី​មួយ​វា​មិន​ដែល... វា​បាន​រួច​រាល់​។ វា​បាន​បញ្ចប់។វា​មិន​​អាច​ត្រលប់​ទៅ​រក​ភាព​ដើម​វិញ​បាន​ឡើយ។សេះ​កូន​កាត់​មិន​អាច​ត្រលប់​ទៅ​ភាព​ដើម​វិញ​បាន​ឡើយ ពី​ព្រោះ​វា​ជា​កូន​កាត់។ពោត​កូន​កាត់​អ្នក​មិន​អាច​រក​ពី​សុទ្ឋ​របស់​វា​បាន​ឡើយ។អ្វី​ទាំង​អស់​ដែល​ជា​កូន​កាត់​គឺ​មិន​ល្អ​ឡើយ។
ហើយ​សាសនា​កូន​កាត់​ក៏​មិន​ល្អ​ដែរ។គឺ​នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ព្យា​យាម​បន្តែម​អ្វី​មួយ​​ទៅ​លើ​អ្វី​ដែល​ព្រះ​មាន​បន្ទូល​ឬ​ធ្វើ​អ្វី​ម្យ៉ាង​ដែល​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​ធ្វើនោះ​ជា​សាសនា​កូន​កាត់។ វា​អាច​មើល​ទៅ​ពី​ខាង​ក្រៅ​ល្អ។ អូ!! ពោត​កូន​កាត់​មើល​ទៅ​ឃើញ​លេច​ធ្លោ​ជាង​ពោត​ធម្មជាតិ។សេះ​កូន​កាត់​មើល​ទៅ​ឃើញ​មាន​សេះ​ពីរ​ប្រភេទ។ បាទ!! នោះ​មិន​មែន​ជា​ការ​ល្អ​ទេ​បង​ប្អូន​ទាំង​អស់​គ្នា​អើយ យើង​រាល់​គ្នា​ត្រូវ​តែ​គិត​ពី​ព្រះ​គុណ​វិញ។មិន​ដោយ​ការ​ងារ​ដែល​យើង​ធ្វើ​នោះ​ទេ តែ​ដោយ​ព្រះ​គុណ​របស់​ទ្រង់។ ដូច្នេះវា​អាច...
ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​មិន​គិត​ពី​ការ​ទាំង​នេះ...​អ្នក​រាល់​គ្នា​កំពុង​តែ​អង្គុយ​នៅ​ក្រោយ​សំពាធ​ហើយ​អ្នក​រាល់​អារម្មណ៍​ល្អ​ជា​មួយ​វា សូម​មើល​ ពី​ព្រោះ​ក្រុម​ព្រេសប៊ីធេរានមេតូឌីស និង​និកាយ​ជា​ច្រើន​ទៀត។ យើង​រាល់​គ្នា​សុទ្ឋ​តែ​ដឹង​ពី​ការ​នេះ។ដូច្នេះ​ហើយ​បាន​ជា​យើង​គិត​ពីវា។
23
ឥឡូវ​នេះ​សូម​ស្តាប់​ រាល់​អ្វី​ទាំង​អស់​ដែល​ជា​កូន​កាត់​មិន​ល្អ​ឡើយ។អ្នក​រាល់​គ្នា​ត្រូវ​តែ​ទទួល​យក​ផ្លូវ​ដើម​ដែល​ព្រះ​ទ្រង់​បាន​បង្កើត។បន្ទាប់​មក​អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​អ្វី​ដែល​ជាការ​ពិត។
ឥឡូវ​សូម​យើង​រក​មើល ពី​ពួក​ជំនុំ​របស់​អ៊ីស្រា​អែល...​ ដូច​ដែល​ពួក​គេ​បាន​ដឹង​ព្រះ​បាន​ចិញ្ចឹម​ពួក​គេ ហើយ​ថែរក្សា​ពួក​គេនិង​ធ្វើ​ការ​ជា​ច្រើន​ទៀត​សំរាប់​ពួក​គេ។តែ​ទី​បំផុត​ពួក​គេ​បាន​ធ្វើ​តាម​ពួ​កផាលីស្ទីន​វិញ ហើយ​ពួ​កគេ​និយាយ​ថា “យើង​ចង់​បាន​ស្តេច​។ពួក​គេ​នឹង​មាន​អ្វី ដែល​យើង​មិន​មាន”។
នេះ​វា​ដូច​គ្នា​នឹង​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​តែ​ធ្វើ​ដែរ។ការ​មួយ...​ ដែល​បង​ប្អូន​ស្រីៗ​របស់​យើង​តែ​ង​តែ​មើល​តាម​រយៈ​​ទូរទស្សន៍​គឺ​Gloria Swansoឬ​ស្រ្តី​ផ្សេង​ទៀត ដែល​​នឹង​ឃើញ​ពី​ការ​ស្លៀក​សំលៀក​បំពាក់​របស់​ពួក​គេហើយ​អ្នក​មួយ​ចំនួន​មិន​អាច​ទ្រំបាន​ឡើយ​រហូត​ដល់​មាន​សំលៀក​បំពាក់​នោះ​ដែរ។អ្នក​រាល់​ឃើញ​ស្រ្តី​មួយ​ចំនួន​នៅ​ក្នុង​ទី​ក្រុង​នេះ “អូ!! នោះ​មិន​មែន​ជា​ទី​ស្រឡាញ់​ឡើយ”។តើ​អ្នក​រាល់​គ្នា​មាន​ខ្វល់​ពី​ការ​ស្លៀក​ពាក់​របស់​ពួក​គេ​ទេ?
ពួក​គេ​ល្អ​តាម​ផ្លូវ​នេះ។ ខ្ញុំ​សូម​និយាយ​ថា “វា​ជា​ពេល​នៃ​ការ​បន្លំ”។មនុស្ស​ចង់​បន្លំ​មនុស្ស។ មាន​ElvisPresley ជា​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​នេះហើយ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា​អ្នក​រាល់​គ្នា​មិន​អាច​ដាក់​វា​នៅ​ក្នុង​ប្រអប់​មួយ​បាន​ឡើយពី​ព្រោះ​វា​កំពុង​តែ​ពេល​និយម​។ នោះ​ជា​ការ​បន្លំ​។
24
នៅក្នុង​សាសនា​ក៏​ដូច្នេះ​ដែរ។ខ្ញុំ​បាន​អាន​ពី​ប្រវត្តិ​របស់​MartinLuther ហើយ​អ្នក​រាល់​ដែល​ជា​ប្រវត្តិ​វិទូ​​នឹង​បាន​ដឹង​ពី​រឿង​នេះពួក​គេ​បាន​និយាយ​ថា​ វា​គ្មាន​អ្វី​ដែល​ជា​ការ​អាថ៌កំបាំង​ឡើយ​ដែល​ Luther​ អាច​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ជា​មួយ​នឹង​វិហារ​កាតូលិកប៉ុន្តែ​សេចក្តី​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នោះ​គឺ​គាត់​អាច​​រក្សា​ក្បាល​របស់​គាត់​ក្នុង​របប​បក្ស​ពួក​និយម​នោះ​បាន​ហើយ​ធ្វើ​ឲ្យ​ពួក​គេ​តាម​គាត់​ និង​នៅ​ជា​មួយ​ព្រះ​បន្ទូល​របស់​ព្រះ។នោះ​គឺ​ជា​ការ​អស្ចារ្យ​ ដែល​ព្រះ​ទ្រង់​រក្សា​គាត់។
25
ឥឡូវ​នេះ ពួក​គេ​បែរ​ទៅរ​ក​ដូច​កាល​ពី​សម័យ​ហោរា​សាំ​យូអែល។ ពួក​គេ​និយាយ​ថា “សូម​រក​ស្តេច​ឲ្យ​យើង​មួយ”។ហើយ​ព្រះ​ទ្រង់​មាន​បន្ទូល​ប្រាប់​​ថា ទ្រង់​បាន​បដិសេធ​គំនិត​របស់​ពួក​គេ​នោះហើយ​នេះ​ដូច​ជា​អ្វី​ដែល​ទ្រង់​បដិសេធ​ជា​មួយ​នឹង​និកាយ​ដែរ។ទ្រង់​បដិសេធ​ការ​នោះ​ ហើយ​ទ្រង់​ក៏​បដិសេធ​និកាយ​ដែរ។យើង​មិន​ត្រូវ​ការ​​ឲ្យ​មាន​និកាយ​ឡើយ។
“តើ​អ្នក​ជា​គ្រីស្ទាន​ឬ?”
“ខ្ញុំ​ជា​មេតូឌីស”
“តើ​អ្នក​ជា​គ្រីស្ទាន​ឬ?”
“ខ្ញុំ​ជា​បាទីស្ទ”។
នេះ​​មាន​ន័យ​ថា​គ្មាន​អ្វី​លើស​ជាង​ជ្រូក​នៅ​ក្នុង​ទ្រុង​ឡើយ។
កាល​ពី​យប់​មួយ​នៅ​លើ​វេទិកា​ខ្ញុំ​បាន​សួរ​ក្មេង​ស្រី​ម្នាក់​ថា​“តើ​អ្នក​ជា​គ្រីស្ទាន​ឬ?”។នាង​បាន​និយាយ​ថា “ចាស់!! ខ្ញុំ​ចង់​ប្រាប់​អ្នក​ឲ្យ​យល់​ថា ខ្ញុំ​ដុត​ទៀន​ជា​រៀង​រាល់​យប់” យ៉ាង​ដូច្នេះ​គឺ​ដូច​ជា​អ្វី​ដែល​យើង​ធ្វើ​ជា​មួយ​នឹង​ជំនឿ​​គ្រីស្ទាន។
មាន​បុរស​ម្នាក់​និយាយ​ថា “​បាទ! ការ​ពិត​ ខ្ញុំ​ជា​ជន​ជាតិ​អាមេរិច​កាំង”។
នោះ​មិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវ​និយាយ​ឡើយ។អ្នក​ជា​គ្រីស្ទាន​ពី​ព្រោះ​អ្នក​ជា​កម្ម​សិទ្ឋ​របស់​នគរ​មួយ​ទៀតហើយ​អ្នក​នឹង​ត្រូវ​ទៅ​នៅ​ទី​នោះ។
26
ឥឡូវ​ សូម​មើល តើ​ហោរា​សាំ​យូ​អែល​ធ្វើ​យ៉ាង​ណា? ដូច​ជា​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​នៅ​ទីនេះ​ដែរ។សាំយូ​អែល​ហៅ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​មក​ជុំ​គ្នា។ គាត់​និយាយ​ថា “ឥឡូវ​នេះ​សូម​ស្តាប់ខ្ញុំ។ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​ពី​ការ​មួយ។តើ​មាន​ពេល​ណា​មួយ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ដែល​មិន​ពិត​ឬ​ទេ?” គាត់​បន្ត​ថា“ខ្ញុំ​ជា​ហោរា​រប់ស​ព្រះ​ក្នុង​ចំនោម​អ្នក​រាល់​គ្នា។ប្រាប់​ខ្ញុំ​មក​ តើ​ខ្ញុំ​មាន​ដែល​ប្រាប់​អ្នក​រាល់​ពី​សេចក្តី​ណា​មួយ​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ហើយ​ការ​នោះ​មិន​កើត​ឡើង​ឬ?”
ពួក​គេ​និយាយ​​ថា​ “ទេ មិន​ដែល​ទេ លោក​មិន​ដែល​យក​ប្រាប់​របស់​យើង​។នោះ​ជា​ការ​ពិត។ លោក​មិន​ដែល​ប្រាប់​យើង​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ហើយ​ការ​មិន​កើត​ឡើង​នោះ​ទេ”។
គាត់​និយាយ​ថា​ “បើ​ដូច្នេះ​ សូម​ស្តាប់​ខ្ញុំ។អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​បាប​ដោយ​ធ្វើ​តាម​មនុស្ស​ទាំង​នោះ”។
ប៉ុន្តែ​ពួក​គេ​ចង់​បាន​ស្តេច​មួយ​អង្គដោយ​មិន​បាន​ខ្វល់​ថា​ត្រូវ​ឬ​ខុស​នោះ​ទេ។ ពួក​គេ​ចង់​ធ្វើ​តាម​គំនិត​របស់​គេ។នេះ​ដ៏​ដូច​ជា​អ្វី​ដែល​ពួក​ជំនុំ​បាន​ធ្វើ​នៅ​ឯ​អេភេសូ​ដែរ។ពួក​គេ​ទទួល​យក​គោល​លិទ្ឋិ​របស់​Nicolaitane។ហើយ​ការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​មិន​ជឿ​និង​អ្នក​ជឿ​នៅ​ជា​មួយ​គ្នាជា​ធ្វើ​ឲ្យ​មាន​ជួប​នូវ​សម័យ​កាល​នៃ​សេចក្តី​ងងឹត​អស់​១៥០០​ឆ្នាំ។ នៅ​ពេល​ដែល​Luther​រុញ​ច្រាន់​ពួក​គេ​ចេញ​វា​មិន​បាន​ដូច​ជា​អ្វី​ដែល​ពួក​គេ​ធ្វើ​នៅ​ទី​ក្រុង​អេភេសូ​នោះ​ឡើយ!!
27
ពេល​នេះ​បើ​សិន​ជា​អ្នក​រាល់​កត់​សំគាល់​ពី​ជើង​ទៀន​នឹង​ឃើញ​ថា​វា​មិន​បាន​ឈរ​នឹង​​ដូច្នេះ​​ឡើយ។វា​នឹង​ចាប់​ផ្តើម​​ស្រក​ចុះ។ បាទ!! ការ​ដែល​ខ្ពស់​​នោះ​នៅ​ឆ្ងាយ​ជាង​កន្លែង​ដែល​គាត់​កំពុង​តែ​ឈរ​នេះ។នៅ​ពេល​ដែល​គាត់​ឈរ​ក្នុង​រូប​រាង​ដូច​ជា​ឈើ​ឆ្កាងដូច​ដែល​យើង​ឃើញ​ទ្រង់​​នៅ​ក្នុង​ជំពូក​៤ នៅ​ក្នុង​លក្ខណៈ​ដូច​ជា​ឈើ​ឆ្កាង។ហើយ​នេះ​ជា​ព្រះ​ហស្ថ​ស្តាំ និង​នេះ​ជា​ព្រះ​ហស្ថ​ឆ្វេង​របស់​ទ្រង់។
ទ្រង់​​បាន​លូក​ព្រះ​ហស្ថ​រ​បស់​ទ្រង់​មក​លើ​ពួក​ជំនុំរបស់​ទ្រង់។ទ្រង់​ជា​អាល់ហ្វា​និង​អូមេហ្គា ហើយ​ជា​អ្វី​ដែល​នៅ​ចន្លោះ​នោះ​ផង​ដែរ។ប៉ុន្តែ​ទ្រង់​បាន​បន្ទូល​យ៉ាង​ច្បាស់​ថា​ជា​ “អាល់ហ្វា​​ និង​អូមេហ្គា”។
28
បើ​សិន​ជា​អ្នក​រាល់​គ្នា​កត់​សំគាល់​​ពី​ពន្លឺ​របស់​Pentecostនៅ​កន្លែង​ដែល​វា​បាន​ចាប់​ផ្តើម​និង​ទី​បំផុត​របស់​វា​ដែល​បាន​រលត់​ទៅ។ មនុស្ស​ទាំង​នេះ Irenaeus, Polycarp, និង​ពួក​គេ​មួយ​ចំនួន​ទៀត​បាន​បោះ​ត្រា​ទី​បន្ទាល់​របស់​ខ្លួន​ជា​មួយ​នឹង​ឈាម​របស់​គេរហូត​ដល់​ពួក​គេ​បាន​ធ្វើ​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ្ទ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សម័យ​កាល​នៃ​ភាព​ងងឹត។
សូម​មើល​ពី​សម័យ​កាល​ដំបូង ដែល​ចាប់​ផ្តើម​ពី​មាន​បន្លឺ​តែ​បន្តិចហើយ​ច្រើន​ទៅ និង​កាន់​តែ​ច្រើន​ទៅ។សូម​មើល​ពី​ការ​ដែ​លវា​បាន​ចាប់​ផ្តើម​រះ​សារ​ជា​ថ្មី ហើយ​បន្ត​រហូត​ដល់​ពេល​នោះ? ហើយ​ពេល​នេះ​នៅ​ចុង​បញ្ចប់​នៃ​សម័យ​នេះ​វា​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​កំពុង​តែ​ដូច​ឡៅឌីសេ មិន​ក្តៅ​មិន​ត្រជាក់។
ហេតុ​អ្វី​បាន​ជា​ការ​នេះ​បាន​នាំ​ពួក​គេ​ចូល​មក​ដល់​ទី​នេះ? ហេតុ​អ្វី​បាន​ជា​ពួក​គេ​ចង់​ការ​នោះ​ត្រូវ​កើត​មក​ក្នុង​​Pentecost នេះ? ​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​នោះ​គឺ​ជា​សត្វ​ព្រៃ​ដែល​យើង​ត្រូវ​តយុទ្ឋហើយ​យើង​ដឹង​ថា​នោះ​ជា​អំណាច​របស់​សម្តេច​ប៉ាប​រ៉ូមាំង។ នោះ​ជា​ការ​ពិត។ហើយ​បន្ទាប់​មក​ពួក​គេ​អាច​បង្កើត​រូប​ភាព​នៃ​សត្វ​ព្រៃ​នោះ​បាន។
តើ​អ្វី​ទៅ​ជា​រូម​ភាព​នោ? អ្វី​មួយ​មាន​លក្ខណៈ​ដូច​ជា​វា​អញ្ចឹងដែរ។​នោះ​ជា​ការ​ចូល​រួម​របស់​ពួក​ជំនុំ​ហើយ​Pentecostនៅ​ក្នុង​វា​ដែរ។វា​ជា​ពេល​ដែល​ត្រូវ​មក​ដល់​ដែល​អ្នក​ត្រូវ​បាន​ជា​របស់​និកាយ​ណា​មួយ​ឬ​ក៏​អ្នក​រក្សា​ទ្វារ​របស់​អ្នក​ឲ្យ​នៅ​ចំហ។អ្នក​អាច​មើល​ដឹង​បើ​សិន​ជា​វា​មិន​មែន​ជា​ការ​ពិត។
លើស​ពី​នេះ​ទៅ​ទៀត ពួកគេ​ព្យាយាម​វាយ​អ្នក​យ៉ាង​ខ្លាំងរហូត​ដល់​ពួក​គេ​ព្យាយាម...​មិន​ឲ្យ​អ្នក​ទិញ​ឬ​លក់​រហូត​ដល់​អ្នក​ទទួល​និកាយ​នោះ​ជា​របស់​ខ្លួន។
29
ពួក​គេ​ព្យាយាម​បំផ្លាញ​... ពួក​គេ​ឈរ​នៅ​លើ​សង្វៀនយំ​ដូច​ជា​កូន​ក្មេងបន្ទាប់​មក​ខ្ញុំ​​ក្រលេក​មើល​ទៅ​ឃើញ​អ្នក​ប្រយុទ្ឋ​កំពុង​តែ​អង្គុយ​​នៅ​លើ​សង្វៀន​ដ៏​ចាស់​នោះហើយ​ខ្ញុំ​​ឃើញ​មាន​បង​ប្អូន​គ្រីស្ទាន​របស់​ខ្ញុំ​ជា​ច្រើន​កំពុង​ត្រូវ​បាន​សត្វ​ហែក​ជា​ចំនែកៗ​ដើម្បី​នឹង​ស៊ីមាន​ទាំង​ក្មេងៗ​ និង​ស្ត្រី​ផង​ដែរ។ ហើយ​ខ្ញុំ​គិត​ថា​បើ​សិន​ជា​ពួក​គេ​ដើរ​ចុះ​មក​ដោយ​ជំនឿ តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​បាន​ឬ​ទេ? ទេ! លោក!! ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឈរ​នៅ​ដោយ​ជំនឿ​ហើយ​នៅ​ពេល​មួយ​ខ្ញុំ​នឹង​ត្រូវ​នាំ​ទៅឯ​អ្នក​សំណប់​របស់​ទ្រង់។
30
មាន​មនុស្ស​ជា​ច្រើន​ដែល​គេ​ចង់​និយាយ​ “បាទ!!...”។ មាន​ម្នាក់​បាន​និយាយ​ថា​...​អូ!! តើ​មាន​មនុស្ស​ជា​ច្រើន​គេ​​បាន​ស្រែក​ហៅ​ខ្ញុំ“លោក​Branham បើ​សិន​ជា​លោក​មិន​ឈប់​ធ្វើ​ការ​ទាំង​នេះ​ទេនោះ​រាល់​និកាយ​ទាំង​អស់​នៅ​ប្រឆាំង​ជា​មួយ​នឹង​លោក”។
“មូល​ហេតុ​អ្វី?” ខ្ញុំ​និយាយ​ថា “មាន​ម្នាក់​ដែល​មិន​ប្រឆាំង​ទាស់​នឹង​ខ្ញុំ។មាន​ម្នាក់​ដែល​នៅ​ស្ថានសួគ៌ ដែល​មើល​ថែរក្សា​ខ្ញុំ”។
ខ្ញុំ​ស្រឡាញ់​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​និកាយ​ទាំង​នោះ។ប៉ុន្តែ​មាន​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​​ហើយ​ការ​នោះ​មិន​កើត​ឡើង​ឬ​ទេ? តើ​មាន​អ្វី​ដែល​បាន​និយាយ​ហើយ​មិន​កើត​ឡើង​ទេ? តើ​ខ្ញុំ​ដែល​សុំ​ប្រាក់​របស់​អ្នក​ទេ? ដូច្នេះ​សូម​ចេញ​ឲ្យ​បាន​ឆ្ងាយ​ពី​និកាយ​ទាំង​នេះ។អ្ន​រាល់​គ្នា​មាន​សេរី​ភាព​ក្នុង​ព្រះ​គ្រីស្ទ។សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ទ្រង់​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​ជំនុំ​វិញ។
31
សូម​ឲ្យ​​បញ្ហា​ទាំង​ឡាយ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ​សូម​ឲ្យ​មាន​សេចក្តី​អំណរ​ឡើង​បង​ប្អូន​អើយ។សូម​កុំ​ឲ្យ​ឬស​នៃ​ភាព​ល្វី​ជូរ​ចត់​ចាក់​ឡើង​ក្នុង​ព្រលឹង​នៃ​​អ្នក​រាល់​គ្នា​នោះ​ឡើយ។បើ​សិន​ជា​អ្នក​អនុញ្ញាត​នោះ​នឹង​មាន​ដំបៅ​ដុះ​ឡើង។​ សូម​រក្សា​សេចក្តី​ស្រឡាញ់។ខ្ញុំ​មិន​ខ្វល់​ថា​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នោះ​ទេតែ​អ្នក​រាល់​ត្រូវ​តែ​ស្រឡាញ់​គេ។ បើ​សិន​ជា​អ្នក​មិន​អាច​ធ្វើ​វា​បាន​អ្នក​​មិន​ត្រូវ​បាន​បោះ​ត្រា​ចំនាំ​នោះ​ឡើយ។ អ្នក​ត្រូវ​បាត់​បង់​កន្លែង​ដែល​ល្អ​នោះ។ដូច្នេះ​សូម​ត្រលប់​មក​វិញសូម​ទទួល​នូវ​ការ​បោះ​ត្រា​ដោយ​ព្រះ​លោហិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។នោះ​ទ្រង់​នឹង​សំអាត​អ្នក​រាល់​គ្នាពី​អស់​ទាំង​ឬស​នៃ​ភាពល្វី​ជូរ​ចត់​ទាំង​នោះ។បាទ!!
32
សូម​មើល​ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ម្តង​ទៀ។
ព្រះ​ធ្លាក់​ទៅ​លើ​Pentecost ប្រហែល​ជា​ឆ្នាំ​១៩០៦។មាន​បេសកជន​ម្នាក់​ដែល​មក​ពី​ទីបេ​​បាន​អង្គុយ​ជា​មួយ​យើង​កាល​ពិ​យប់​មិញខ្ញុំ​មិន​បាន​និយាយ​អ្វី​នោះ​ទេ​ពី​ព្រោះ​គាត់​នៅ​ទី​នោះ។​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មិន​ទៅ​ផ្ទះ​នោះ​ទេ។ ខ្ញុំ​គិត​ថា​គាត់​នៅ​ទីនេះ​ដែរហើយ​គាត់​នឹង​និយាយ​ជា​មួយ​នឹង​យើង​បន្តិច​បន្ទាប់​ពី​ខ្ញុំ​ចុះ​ទៅ​ក្រោម​វិញ។ហើយ​បុរស​នោះ​គាត់​ចង​ចាំ​ពី​Pentecostដំបូង។ កាល​នោះ​មិន​មែន​ជា​អង្គការ​ឡើយ។​
អូ!! វា​ពិត​ជា​ស្រួល​ក្នុង​ការ​ឈាន​ជើង​ដើរ​តាម​ផ្លូវ​ខុសហើយ​វា​ពិត​ជា​ល្អ​ក្នុង​ការ​ដែល​យើង​មើល​ពិ​ភាព​វៃ​ឆ្លាត​។ សូម​
33
មើលជន​ជា​តិ​អ៊ីស្រាអែល​បាន​ដឹង​នៅ​ពេល​ដែល​ពួក​គេ​ឈរ​នៅ​លើ​ច្រាំង​ទន្លេ ហើយ​ស្រែក។
ពេល​នេះ​អ្នក​រាល់​គ្នា​និយាយ​ថា “ប្រភេទ​នៃ​សាសនា​គឺ​ជា​អ្វី​មួយ​ដែល​ថ្មី”។តើ​មូល​ហេតុ​អ្វី? ការ​ពិត​​មិន​ថ្មី​ឡើយ។ សូម្បី​តែ​មុន​ផែន​ដី​ត្រូវ​បាន​បង្កើតពួក​គេ​ស្រែក​​ច្រៀង​និង​ដំកើត​ព្រះ។ ព្រះ​ទ្រង់​មាន​បន្ទូល​ដូច្នេះ។ សូម​មើល​នៅ​ពេល​​ផ្កាយ​ព្រឹក​ច្រៀង​ឡើង ហើយ​កូនៗ​របស់​បាន​ស្រែក​ឡើង​ដោយ​អំណរ។នោះ​គឺ​កើត​ឡើង​ទាំង​ពី​មុន​កំនើត​លោកីយ​ម្លេះ។
34
សូម​មើល​ពី​ជន​ជាតិ​អ៊ីស្រាអែល...ពួក​គេ​ឃើញ​ការ​អស្ចារ្យ​ជា​ច្រើន។ពួក​គេ​ត្រូវ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព​មក។ ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​ដល់​គេ​បាន​បើក​សំដែង​ការ​អស្ចារ្យ​និង​ទី​សំគាល់​ជា​ច្រើន។ហើយ​នៅ​ពេល​ដែល​គេ​ឈរ​នៅ​លើ​ច្រាំង​ទន្លេនិង​បាន​ប្រជុំ​គ្នា...។ សូម​ស្តាប់។លោក​ម៉ូសេ​បាន​ច្រៀង​ចំរៀង​ខាង​ឯ​វិញ្ញាណ​ ហើយ​ម៉ារាម​បាន​យកក្រាប់​ហើយ​ក៏​រត់​ទៅ​មាត់​ច្រាំងវាយ​ក្រាប់​នោះ​ហើយ​រាំ​ដោយ​វិញ្ញាណហើយ​កូន​ស្រី​របស់​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​នាង។
តើ​ពួក​គេ​ដឹង​ថា​ទឹក​ដី​សន្យា​ត្រូវ​ធ្វើ​ដំណើរ​៤០​ឆ្នាំ​ឬ​ទេ? វា​មានចំងាយ​តែ​៤០miles​តែ​ប៉ុណ្ណោះប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​រយៈ​៤០​ឆ្នាំ​ដើម្បី​ធ្វើ​ដំណើរ​ក្នុង​ចំងាយ​៤០miles។នេះ​ដោយ​ព្រោះតែ​ពួក​គេ​ជ្រើស​រើស​ការ​ខុស។ ពួក​គេ​ជ្រើស​ដើម្បី​អោយ​មាន​ច្បាប់​​ជំនួស​ការ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​​។ពួក​គេ​ចង់​បាន​ធ្វើ​មួយ​ដែល​ធ្វើ​ដោយ​ពួក​គេ។ ពួក​គេ​ចង់​បាន​ពួក​សង្ឃពួក​គេ​អាចារ្យ និង​ចង់​បាន​​ទេវវិទ្យា​ដែល​ពួក​គេ​អាច​រអ៊ូ​រទាំ​បានជំនួស​ការ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។
ពួក​គេ​នៅ​ក្នុង​ព្រះ​វិញ្ញាណ។ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​គេ​នូវ​អ្វី​ទាំង​អស់។ប៉ុន្តែ​ពួក​គេ​ចង់​បាន​អ្វី​ផ្សេង​នៅ​​លាយ​ឡំ​ជា​មួយ​នឹង​ការ​នោះ​ឲ្យ​
35
ដូច​ជា​កូន​កាត់​ម្តង​ទៀត។ សូម​ឲ្យ​មាន​គោ​តែ​ប៉ុណ្ណោះ​បាន​ហើយ។សូម​ឲ្យ​តែ​សេះ​សុទ្ឋ​បាន​ហើយ។ សូម​ឲ្យ​មាន​តែ​ម្ហូប​បាន​ហើយ។វិទ្យា​សាស្រ្ត​បាន​បញ្ជាក់​នៅ​ក្នុង​​អត្ថ​បទ​ “Reader's Digest”ថាបើ​សិន​ជា​អ្នក​រក្សា​ការ​ញ្ញាំ​អាហារ​សុទ្ឋ​ ដូច​ជា​សាច់​មាន់។បើ​មនុស្ស​បរិភោគ​អ្វី​មិន​ល្អ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​មាន​បញ្ហា។
អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ថា​ការ​រៀប​ការ​ភេទ​ដូច​គ្នា​បាន​កើត​ឡើង​ប្រហែល​ជា​៤០ភាគ​រយ​នៅ​សហរដ្ឋ​អាមេរិចក្នុង​រយៈ​តែ​ប៉ុន្មានឆ្នាំ​តែ​ប៉ុណ្ណោះ។តើ​អ្នក​រាល់​គ្នា​មាន​បាន​ដឹង​ថា​វិទ្យា​សាស្រ្ត​អះ​អាង​ថា​ស្រ្តី​ចាប់​ផ្តើម​មាន​ស្មា​រីក​ ​ត្រគេក​រួម​តូច​ចំនែក​បុរស​វិញ​មាន​ស្មា​រួម​តូច​តែ​ត្រគេក​ធំវិញឬ​ទេ? អ្នក​រាល់​គ្នា​កំពុង​តែ​បរិភោគ​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​វិនាស​។រាង​កាយ​របស់​អ្នក​ត្រូវ​បាន​បង្កើត​មក​​នឹង​ចំរើន​លូត​លាស់​ជា​មួយ​នឹង​របស់​ធម្មជាតិ​ទាំង​នេះតែ​ពេល​នេះ​តើ​មាន​អ្វី​កើត​ឡើង?​ វា​កំពុង​តែ​ផ្លាស់​ប្តូរ​សូម្បី​តែ​លក្ខណៈ​ធម្មជាតិ​របស់​មនុស្សរួម​ទាំង​Hollywood រដ្ឋា​ភិបាល​របស់​យើង គឹ​អ្វី​ទាំង​អស់​កំពុង​ត្រូវ​បំផ្លាញ។តើ​ការ​នេះ​កើត​ឡើង​ដោ​យ​សារ​អ្វី? ពួក​គេ​ទទួល​ការ​នេះ​ដោយ​សារ​ខ្លួន​គេ​ជា​មួយ​នឹង​ចំនេះ​ដឹង​ដែល​សំលាប់​ខ្លួន​គេ។
36
ឥឡូវ​សូម​យើង​ត្រលប់​ទៅ​មើល​ការ​ចាប់​ផ្តើម​ដំបូង​វិញ។សូម​និយាយ​ពី​ធម្មជាតិ។ សូម​និយាយ​ពី​ព្រះ។សូម​រក្សា​ពួក​គេ​ជំនុំ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ឋហើយ​ត្រូវ​ចេញ​ឲ្យ​ឆ្ងាយ​ពី​សង្ឃ ពី​សម្តេច​ប៉ាប និង​គ្រប់​ប្រភេទ​នៃ​និកាយ​។សូម​ត្រលប់​ទៅ​កន្លែង​ដែល​យើង​បាន​ចាប់​ផ្តើម។
...ព្រះ​យេស៊ូវ​ទ្រង់​អាច​នឹង​យាង​មក​ក្នុង​ថ្ងៃ​នេះ...
“ខ្ញុំ​ជា​មេតូឌីស”
ទ្រង់​មាន​បន្ទូល​ថា​ “វា​មិន​មែន​ជា​អ្វី​ដែល​មាន​ពី​ដំបូង​នោះ​ទេ”
“ខ្ញុំ​ជា​ព្រេសប៊ី​ធេរាន”។
“វា​មិន​មែន​ជា​អ្វី​ដែល​មាន​ពី​ដំបូង​នោះ​ទេ”។
តើ​អ្វី​ដែល​មាន​កាល​ពី​ដំបូង? បទពិសោធ​របស់​Pentecost​ជា​មួយ​នឹង​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។នេះ​ជា​វិធី​ដែល​វា​បាន​ចាប់​ផ្តើម​។ ប៉ុន្តែ​សូម​មើល យើង​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច។អូ!! វា​មើល​ទៅ​ដូច​ជា​ល្អ។ ក្រុម​ជំនុំ​មួយ​នៅ​ទី​នោះ​ នាំ​គ្នា​រាំ​និង​ស្រែក​ច្រៀង ហើយ​នៅតាម​ដង​ផ្លូវ​ មាន​មនុស្ស​ចោល​ថ្ម​លើ​ពួក​គេធ្វើ​ឲ្យ​មាន​សំនើច ហើយ​ធ្វើ​ការ​ជា​ច្រើន​ដូច​ជា​ការ​នេះ។
ឥឡូវ​នេះ​យើង​មាន​បទ​ចំរៀង​សរសើរ​ដំកើងនិង​គោល​លទិ្ឋ​របស់​ពួក​​សាវក ហើយ​កំរិត​បណ្ឌិត ឬ​លើស​បណ្ឌិត​គ្រូ​គង្វាល​របស់​យើង​គាត់​បាន​ដើរ​ចេញ​មក​ក្រៅ​ហើយ​និយាយ​ថា “អាម៉ែន” ដូច​កូន​គោ​រមួល​ក្រពើ​។(សូម​ទោស​ផង។ខ្ញុំ​មិន​មាន​ន័យ​ដូច្នេះ​ទេ។ សូម​អភ័យ​ទោស​ឲ្យ​ខ្ញុំ។ខ្ញុំ​មិន​ចង់​និយាយ​ដូច្នេះ​ឡើយ។ ខ្ញុំ​មិន​មាន​ដូច្នេះ​ទេ។នោះ​សំរាប់​អ្នក​ដែល​មិន​មែន​ជា​អ្នក​បំរើ​ព្រះ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សូម​មើលការ​ទាំង​នេះ​បាន​ចូល​មក​ក្នុង​គំនិត​របស់​ខ្ញុំ)។
37
ខ្ញុំ​ចូល​ចិត្ត​ការ​ប្រជុំ​របស់​Pentecost​ ដែល​ឃើញ​ពី​អំណាច​ព្រះ​ចេស្តា​របស់​ព្រះ​ធ្លាក់​មកហើយ​យើង​ច្រៀង​សរសើរ​ដំកើង​ដល់​ទ្រង់​ វា​ជា​ពេល​ល្អ​មែន។វា​ជា​ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​សន្ឋិត​នៅ​លើ​រាស្រ្ត​របស់​ទ្រង់។ប៉ុន្តែ​អ្នក​មិន​អាច​លឺ​ “អាម៉ែន” ខ្លាំង​ឡើយ។ វា​ជា “អាម៉ែន”។
38
តើ​សេចក្តី​ទំនាយ​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ខ្វាយ​ពី​ការ​នោះ​ឬ? តើ​អ្នក​មា​នចាំ​សេចក្តី​ទំនាយ​របស់​ប៉ុល​ទែ? “ខ្ញុំ​ដឹងថា​បន្ទាប់​ពី​ខ្ញុំ​ចាក​ចេញ​ទៅ​ចចក​ដ៏​កាច​សាហាវ​នឹង​ចូល​មក​ក្នុង​ចំនោម​អ្នក​រាល់​គ្នា។អ្នក​ដែល​នៅ​ជា​មួយ​អ្នក​ទី​នេះ​ នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​នឹង​ចូល​មក​ក្នុង​ចំនោម​អ្នក​រាល់​គ្នា ហើយ​នឹង​រុញ​ច្រាន​អ្នក​រាល់​គ្នា​ចេញ។” ចចក​ដែល​ប៉ុល​និយាយ​ យើង​រក​ឃើញ​ថា​គឺ​ជាNicolaitanes។
សូម​ស្តាប់​​ព្រះ​វិញ្ញាណ​មា​នបន្ទូល​តាម​រយៈ​ហោរា​ម្តង​ទៀត។ “នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​នៃ​ការ​គ្រោះ​ថា្នក់​នឹង​ត្រូវ​មក ពី​ព្រោះ​មនុស្ស​នៅ​ស្រលាញ់​ខ្លួន​ឯង”
“ខ្ញុំ​ជា​បណ្ឌិត។ ដូច្នេះ អ្នក​មិន​ចាំ​បាច់​ប្រាប់​ខ្ញុំ​ពី​អ្វី​ឡើយ​ក្នុង​ពេល​នេះ។”
“ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា​ខ្ញុំ​ជា​ព្រេស​ប៊ីធេរាន។ហាលេលូយ៉ា”
“ខ្ញុំ​ជា​Pentecost។”
“ខ្ញុំ​ជា​របស់​ព្រះ​វិហារ​នេះ”។
“ខ្ញុំ​ជា​របស់​ក្រុម​ជំនុំ​របស់​ព្រះ”។
តើ​អ្វី​ដែល​ជា​ភាព​ខុស​គ្នា​នៅ​ចំពោះ​ព្រះ? អ្នក​ជា​របស់​អាណាចក្រ​ទ្រង់។សូម​មើល
39
អ្នក​រាល់​គ្នា​បាន​ឃើញ​ការ​ទាំង​អស់​នេះ។ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​វិល​មុខ​ធ្វើ​ឲ្យ​យើង​មាន​គំនិត​ផ្តេស​ផ្តាសធ្វើ​ឲ្យ​យើង​ស្រឡាញ់​ភាព​សប្បាយ​ជា​​ជាង​ស្រឡាញ់​ព្រះ។ អូ!! ពួក​គេ​គេ​មិន​អាច​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ​បាន​ទេពី​ព្រោះ​នៅ​ពេល​នោះ​មាន​កម្មវិធី​ទូរទស្ស​ន៍​ល្អៗ។ អូ!! នៅ​ព្រះ​វិហារ​មាន​ក្រុម​​កីឡាជា​ក្រុម​ដ៏​ល្បី យើង​ត្រូវ​គាំ​ទ្រង់។ ការ​នេះ​បង្ហាញ​ថា “ជា​ការ​ស្រឡាញ់​ភាព​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ​”។
អូ!! អ្នក​និយាយ​ថា “ពួក​យើង​ជា​​ក្រុម​កុម្មុនីស”។ អូ​!! ទេ!!។
40
“​ធ្វើ​ឲ្យ​វិល​មុខ គំនិត​ស្រមើ​ស្រមៃស្រឡាញ់​ភាព​សប្បាយ​ជា​ង​ស្រឡាញ់​ព្រះ”។
តើ​មាន​អ្វី​កើត​ឡើង​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ? “មាន​លក្ខណៈ​ជា​រូប​កាយ​របស់​ព្រះ”។ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ ហើយ​ស្លៀក​ពាក់​ខ្លី​នៅ​ថ្ងៃ​នោះ។គ្រូ​គង្វាល​ចេញ​មក​ក្រៅ​ហើយ​ជក់​បារី។
“បាទ!! គ្រូ​គង្វាល​មាន​ក្រុម​ជំនុំ​ជា​ច្រើន។គេ​បា​នប្រាប់​ខ្ញុំ​មាន​ស្រ្តី​ម្នាក់​បាន​ទទួល​កា​រ​ប្រោស​ឲ្យ​ជា​កាល​ពី​ថ្ងៃ​មុន...”
“គ្មាន​ន័យ​អ្វី​សោះ។ថ្ងៃ​នៃ​ភាព​អស្ចារ្យ​នោះ​កន្លង​ផុត​ទៅ​ហើយ”
“បាទ!! អ្នក​ដឹង​ថា​ជា​អ្វី​ទេ? ខ្ញុំ​បាន​ទៅ​ក្នុង​ព្រះ​វិហារ​តូ​ច​មួយ​កាល​ពី​យប់​មុនមាន​បេសកម្ម​នៅ​ទី​នោះ។ ហើយ​គ្រប់​គ្នា​ក្រោយ​ឈរ​ហើយ​និយាយ​ការ​ជា​ច្រើន...”។
41
“មាន​រូប​កាយ​ជា​របស់​ព្រះ តែ​បដិសេធ​អំណាច​របស់​ទ្រង់។នេះ​ដូច​ជា​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ហើយ​អនុញ្ញាតិ​ឲ្យ​ស្រ្តី​ដែល​ឆ្គួត​លី​លា​​បោក​បញ្ឆោត​ដោយ​សេចក្តី​តណ្ហាដែល​អ្នក​មិន​បាន​ដឹង​ ឬ​មិន​ដែល​ទទួល​បាន​នូវ​សេចក្តី​ពិត”។ នោះ​ជា​ការ​ពិត។
អូ!!​ ប្អូន​ប្រុសតើ​អ្វី​ដែល​គ្រូ​គង្វាល​ដែល​ល្អ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​នេះ? ធ្វើ​នូវ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ដោយ​អស់​ពី​លទ្ឋភាព។អធិប្បាយ​ព្រះ​បន្ទូល​ នៅ​ជា​មួយ​ព្រះ​បន្ទូល។បើ​សិន​ជា​គេ​ចាប់​គាត់​ដាក់​គុក​ត្រូវ​អធិប្បាយ​នៅ​ក្នុង​គុក។ បើ​គាត់​ទៅ​កន្លែង​ណា​ត្រូវ​និយាយ​ពី​ព្រះ​បន្ទូល​នៅ​កន្លែង​នោះ។ត្រូវ​បន្ត​ជា​មួយ​នឹង​ព្រះ​បន្ទូល។ នេះជា​ការ​ពិត។ឥឡូវ​សូម​មើល​ពី​ការ​ដែល​កើត​ឡើង។ ពួក​គេ​រំលើង​អ្នក​ចេញ។
42
ឥឡូវ​នេះ​យើង​នឹង​មើល​ពី​សម័យ​កាល​នៃ​ពួក​ជំនុំ​ស្មឺ​ន៉ា។សូម​មើល​ទៅ​ខ​៨​ (វិវ.២:៨)
...ចូរ​សរសេរ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ​ដែល​នៅ​ក្រុង​ស្មឺន៉ា​ថាព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង​ ដែល​បាន​សុគត​រួច​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ...
ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​កត់​សំគាល់។រាល់​ពេល​ដែល​ទ្រង់​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​ជំនុំ​ ទ្រង់​បាន​ដាក់​ការ​មួយ​ជា​មួយ​នឹង​ទេវតា​របស់​ទ្រង់។នោះ​ជា​លើក​ដំបូង​ដែល​ទ្រង់​បាន​ធ្វើ​ក្រុម​ជំនុំ​របស់​ទ្រង់​ស្គាល់​ទ្រង់។នោះ​ជា​ទេវតា​របស់​ទ្រង់។ ទ្រង់​ជា​ព្រះ។
អ្នក​បាន​ឃើញ​ការ​ដ៏​អស្ចារ្យ​ដែល​​បាន​កើត​ឡើង​នោះ​ពេល​ដែល​Irenaeus​ ហើយ​នឹង​ពួក​គេ​មាន​ការ​រអ៊ូរទាំ។ គាត់​ព្យា​យាម​ប្រាប់​ពួក​គេ​ថា​ព្រះ​ជា​ព្រះ​ត្រៃឯក។
គាត់​និយាយ​ថា​ “គ្មាន​អ្វី​ផ្សេង​ឡើយ។ នោះ​ជា​ព្រះ​នាម​របស់​ទ្រង់។ទ្រង់​ជា​ព្រះ​ដែល​មាន​ពេល​ដោយ​ព្រះ​ចេស្តា”។​ព្រះ​ទ្រង់​​ដែល​គង់​នៅ​តាំង​ពី​ដើម​បាន​សំដែង​ព្រះ​អង្គ​ទ្រង់តាម​រយៈ​ទេវតា​របស់​ទ្រង់។ អ្នក​ឃើញ​ទេ ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់ដោយ​ទ្រង់​មាន​បន្ទូ​លថា “អញគឺជា​អញ។ អញ​មាន​ពេល​ដោយ​ចេស្តា”។
ទ្រង់​បាន​មាន​បន្ទូល​នឹង​ពួក​ជំនុំ​នៅ​ទី​ក្រុង​ស្មឺន៉ា។សូម​ស្តាប់​ព្រះ​បន្ទូ​លទ្រង់។
43
...ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ​ទី​ក្រុង​ស្មឺន៉ា
[ហើយ​យើ​ង​ជឿ​ថា​ នោះ​គឺជា ​Irenaeus]
...​ព្រះ​ដ៏​ជា​ដើម​ ហើយ​ជា​ចុង...
[សូម​មើល ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់ “អញ​ជា​ព្រះ​នៃ​ពួក​ជំនុំ​នេះ។អញ​មិន​ឲ្យ​មាន​ព្រះ​ណា​ផ្សេង​ទៀត​នៅ​ជា​មួយ​ឯង​ឡើយ។ អញជា​ព្រះនៃ​ឯង”។]
អាម៉ែន។ នេះ​ការ​បង្ហាញ​ប្រាប់​របស់​ទ្រង់។ស្មឺន៉ា​មាន​ន័យ​ថា “ភាព​ល្វីង​ជូរ​ចត់”។ ពួក​ជំនុំ​ដំបូង​បាន​បាត់​នូវ​សេចក្តី​ស្រឡាញ់​ដំបូងគឺ​ជា​ពួក​ជំនុំ​នៃ​ទី​ក្រុង​អេភេសូ។ហើយ​ក្រុ​មជំនុំ​នេះ​ចាប់​ផ្តើម​មាន​ឬស​ភាព​ល្វីង​ជូរ​ចត់​កើត​មក​ក្នុង​ពួក​គេពី​ព្រោះ​ពួក​គេ​តែង​តែ​ប្រឆាំង​ជា​មួយ​នឹ​ង​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ក្នុង​ការ​គ្រប់​គ្រង់​ពួក​ជំនុំ​របស់​គេដោយ​ព្រោះ​ពួក​គេ​ចង់​គ្រប់​គ្រង់​ដោយ​ខ្លួន​ឯង។
ពួក​គេ​ចង់​បង្កើត​ឲ្យ​មា​នសង្ឃ។ពួក​គេ​ចង់​ធ្វើ​ដូច​ជា​មនុស្ស​​នៅ​សម័យ​សញ្ញា​ចាស់។ ពួក​គេ​ចង់​បាន​សង្ឃ។ពួក​គេ​ត្រូវ​បាន​បំផ្លាញ​ដោយ​ព្រោះ​គេ​ចង់​បាន​សង្ឃ។អ្នក​មិន​ជឿ​ក៏​គេ​មាន​សង្ឃ​ដូច្នេះ​ដែរប៉ុន្តែ​ក្រុម​ជំនុំ​នៃ​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់​ត្រូវ​តែ​ខុស​ពី​ពួ​ក​គេ។ព្រោះ​ព្រះ​គ្រីស្ទ​ជា​សម្តេច​សង្ឃ​របស់​យើង​ដែលគង់​នៅ​ខ្ពស់​បំផុត។យើង​មាន​សម្តេច​សង្ឃ​ដែល​ខ្ពស់​ឧត្តម​ហើយ​យើង​អង្គុយ​តុ​និង​បរិភោគ​ជា​មួយ​ទ្រង់។
44
ឥឡូវ​ពួក​ជំនុំ​នោះ​ចាប់​ផ្តើម​ដុះ​ឬស​នៃ​ភាព​ល្វីង​ជូរ​ចត់។តើ​មូល​ហេតុ​អ្វី? វា​ជា​ភាព​ល្វីង​ជូរ​ចត់​ប្រឆាំង​ជា​មួយ​នឹង​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។សេចក្តី​ស្រឡាញ់​របស់​ពួក​គេ​ត្រូវ​បាន​កន្លង​បាត់​ទៅហើយ​ពួក​គេ​ព្យាយាម​ឲ្យបាន​និកាយ​មក​ជំនួស​វិញ ដោយ​ពួក​គេ​បាន​ចេញ​ឆ្ងាយ​ពី​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។សូម​អ្នក​រាល់​គ្នា​គិត​ពី​ការ​នេះ!! ហេតុ​អ្វី​បាន​ជា​មាន​ភាព​ល្វីង​ជូរ​ចត់​នៅ​ក្នុង​ពួក​គេ។
ពួក​ជំនុំ​ដំបូង​ត្រូវ​បាន​ភាព​ល្វីង​ជូរ​ចត់​វា​លើ​ទៅ​ហើយ។ពួក​គេ​បន្ទាប់​ចាប់​ផ្តើម​មា​នច្រើន​ជាង​បន្តិច។ ហើយ​ចុង​បញ្ចប់​ត្រូវ​គ្រប់​ដណ្តប់​ទាំង​ស្រុង។ពួក​គេ​គិត​ថា​មាន​តែ​ពួក​គេ​ទេ។ នៅ​ទី​នោះ​គេ​មាន​កិតិយស។ជន​ជាតិ​រ៉ូម​​ចូល​រួម​ជា​មួយ​គេ។ ហេតុ​អ្វី? ពី​ព្រោះ​គេ​មា​នសម្តេច​ប៉ាប។ពួក​គេ​មនុស្ស​ដ៏​អស្ចារ្យ។ ពួក​គេ​ស្លៀក​សំលៀក​បំពាក់​យ៉ាង​ល្អ​ស្អាត។ពួក​គេ​បាន​ចេញ​ឆ្ងាយ​ពីការ​​រំខាន​ទាំ​ង​ឡាយ។
ពួក​គេ​មា​នកិតិ​យសហើយ​ធ្វើ​ឲ្យ​ខ្លួន​គេ​កាន់​តែ​មាន​ភាព​ប្រសើរ។ការ​ដំបូង​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​និកាយ​ដ៏​ធំជា​និកាយ​កាតូលីក​នៃ​សម័យ​ងងឹត។ តែ​ពួក​គេ​មាន​កិតិយស ពួក​គេ​មា​នឋានៈ។
45
អូ!! វា​ដូច​ជា​ល្អ​ជាង​ការ​ដែល​ពួក​គេ​នាំ​គ្នាឈរ​នៅ​​តា​មដង​ផ្លូវ​ហើយ​ដើរ​ដូច​ជា​ចៀម​ដែល​ខ្វះចំនីនេះ​ដូច​ជា​អ្វី​ដែល​សាវក​ប៉ុល​និយាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ហេព្រឺ​ជំពូក១១។នេះ​ដោយ​​ព្រោះ​ពួក​គេ​ឃើញ​ព្រះ​វិហារ​ធំ ល្អ មាន​អ្នក​ស្លៀក​ពាក់​ខ្លីនិង​ការ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​គេ​មាន​កិតិ​យស។
ប៉ុន្តែ​សូម​អ្នក​រាល់​គ្នា​មើល​ វា​ជា​ការ​លាយ​បន្លំ​វា​ជា​កូន​កាត់។ គ្មាន​ជីវិត​នៅ​ក្នុង​ពួក​គេ​ទេ។នេះ​ជា​ហេតុ​ផល​ដែល​ពួក​គេ​មិន​ដែល​បាន​លើក​ដំកើង​ឡើយ។ Luther​ និង​មិន​ត្រូវ​បាន​ដំកើង​ឡើង​ឡើយ។ ហើយ​Wesley និង Nazarene ក៏​ដូច្នេះ​ដែរ។រួម​ទាំង Pentecost ទៀត​ផង។​ តើ​មូល​ហេតុ​អ្វី?
គឺ​ដោយ​ព្រោះ​តែ​ពួក​គេ​បំផ្លាញ​វា។ពួក​គេ​បាន​​បង្កាត់​វា​ជា​មួយ​នឹង​លោកីយ គឺ​ជា​មួយ​នឹង​គំនិត​របស់​Nicolaitane ដោយ​មិន​បាន​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដឹក​នាំ​ឡើយ។នោះ​ជា​ការ​ពិត។ ពួក​គេ​បាន​បង្កាត់​ក្រុម​ជំនុំ​ ដោយ​មិនឲ្យ​នៅ​សុទ្ឋ​។គឺ​គេ​បង្កើត​ដូច​ជា​ ​មេតូឌីស បាទីស្ទ និង​កាតូលីក​។
ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​មួយ។នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​​ស្ថិត​នៅ​ក្នុង​អ្នក​ទ្រង់​នឹង​ប្រទាន​នូវ​​កំនើត និង​ជីវិត​ថ្មី គឺ​ជា​ការ​ផ្លាស់​ប្រែ។ ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋធ្វើ​​​ឲ្យ​ពួក​ជំនុំ​ត្រូវ​ទទួល​បាន​នូវ​ជីវិត។ពោត​កូន​កាត់​មិន​មាន​ជីវិត​ទេ។ ជីវិត​ជា​អ្វី​ដែល​គ្រាន់​តែ​ជា​ការ​រុះ​រោយ។ឥឡូវ​នេះ​យើង​ដឹង​ពី​សម័យ​កាល​នៃ​ភាព​ងងឹត។ អ្វី​ដែល​អ្នក​មាន​សូម​រក្សា​វា។ព្រោះ​នឹង​មាន​អ្វី​ដែល​ប្រជ្រៀត​ចូល​ក្នុង​អ្នក​តែ​របស់​នោះ​មិន​មែន​ជា​ជីវិត​ទេ។
46
រូប​កាយ​របស់​ព្រះ​គ្រីស្ទ​មិន​មាន​ជា​និកាយ​ទេ។រូប​កាយ​របស់​ព្រះ​គ្រីស្ទ​គឺ​ជា​រូប​កាយ​ដ៏​ឧត្តម​។នោះ​ជា​រូប​កាយ​និង​ជា​នគរ​របស់​ទ្រង់... ​ជា​នគរ​នៃ​វិញ្ញាណ​ដែល​បាន​ប្រទាន​មក​ផែន​ដី​នេះ​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ស្តេច​នៃ​នគរ​នោះទ្រង់​ជា​សម្តេច​សង្ឃ​ដ៏​ខ្ពស់​ឧត្តម​​ដែល​ជា​ដង្វាយ​សំរាប់​អស់​អ្នក​ដែល​ដើរ​ទៅ​ឯ​នគរ​នោះ។ ទ្រង់​ជា​ហោរាជា​ព្រះ​បន្ទូល​ដែល​អធិប្បាយ​ពី​សេចក្តី​ពិត​ហើយ​បាន​នាំ​ពន្លឺ​របស់​ព្រះ​ចូល​ក្នុង​នគរ​នោះ។ ទ្រង់​គឺ​ជា​ហោរា និង​ជា​សង្ឃហើយ​ជា​ស្តេច​របស់​នគរ​នោះ។
ហើយ​តើ​ធ្វើ​យ៉ាង​ណា​ដែល​យើង​នឹង​អាច​ចូល​ក្នុង​នគរ​របស់​ទ្រង់​បាន? ដោយ​សារ​និកាយ? ដោយ​សារ​សំបុត្រ? ដោយ​សារ​ការ​ចាប់​ដៃ? ទេ​មិន​មែន​ឡើយ។ប៉ុន្តែ​ “ដោយ​សារ​​​ព្រះ​វិញ្ញាណ​ដែល​បាន​ជ្រមុជ​នៅ​ក្នុង​រូប​កាយ​មួយ” ដែល​ជា​រូប​កាយ​​ដ៏​ឧត្តម​របស់​​ព្រះ​យេស៊ូវ​​គ្រីស្ទ។ហើយ​យើង​ត្រូវ​បាន​ជ្រមុជ​មិន​មែន​ដោយ​សារ​ទឹក​ មិន​មែន​ដោយ​ការ​ប្រោះមិន​មែន​ដោយ​ការ​បង្ហូរ គឺ​មិន​មែន​ដោយ​វិធី​ណា​មួយ​របស់​ទឹក​នោះ​ឡើយ។ប៉ុន្តែ​គឺ​ដោយ​សារ​តែ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​តែ​មួយ​ប៉ុណ្ណោះដែល​យើ​ង​បាន​ជ្រមុជ​នៅ​ក្នុង​រូប​អង្គ​នៃ​ព្រះ​គ្រីស្ទ​​ (១​កូរិន​.១២)
បាទ!! យើង​ត្រូវ​បាន​ជ្រមុជ​នៅ​ក្នុង​រូប​កាយ​ទ្រង់​ដោយ​សារ​តែ​ព្រះ​វិញ្ញាណ​តែ​មួយគឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ ហើយ​យើ​ង​មិន​មែន​ជា​កម្មសិទ្ឋ​របស់​អ្វី​មួយ​ឡើយប៉ុន្តែ​យើង​ជា​របស់​ព្រះ​គ្រីស្ទ។ អ្នក​ជា​របស់​ព្រះ​គ្រីស្ទ។គឺ​ត្រូវ​នៅ​ក្នុង​នគរ​ដ៏​ឧត្តម​របស់​ព្រះ​ដែល​បាន​ប្រទាន​សំរាប់​យើង​រាល់​គ្នាហើយ​យើង​អាច​នឹង​ទៅ​បាន​ដោយ​សារ​តែ​​ការ​ជ្រមុជ​ដោយ​​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។ខ្ញុំ​ស្រឡាញ់​សេចក្តី​នេះ។
47
មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង
ចិត្ត​របស់​គេ​ស្ថិត​នៅ​លើ​អណ្តាត​ភ្លើង
ជា​មួយ​នឹង​ភ្លើង​ដែល​នៅ​លើ​Pentecost
ដែល​បាន​សំអាតនិង​ធ្វើ​ឲ្យ​ពួក​គេ​ស្អាត
អូ!! វាកំពុង​តែ​ឆេះ​ក្នុង​ពេល​នេះគឺ​ឆេះ​នៅ​ក្នង​ចិត្ត​របស់​ខ្ញុំ
អូ!! សូម​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​នាម​ទ្រង់
ខ្ញុំ​ពិត​ជា​មាន​អំណរ​ដែល​ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​ពិត​ជា​មាន​អំណរ​ដែល​ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេហាលេលូ​យ៉ា!!
ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ពេល​នេះ​ខ្ញុំ​ពិត​ជា​មាន​អំណរ​ដែល​ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ដោយ​ការ​នេះ​មនុស្ស​ទាំង​នេះ​គេ​នឹង​មិន​ខ្ញុំ​ដើម្បី​បាន​បណ្ឌិត​ទេគឺ​មិន​រៀន​ទេ
ឬ​សេចក្តី​អំនួត​ដោយ​ព្រោះ​មាន​កេរ្តិ​ឈ្មោះ​ល្បី​នៅ​លោកីយ​នេះ
ពួ​កគេ​ទាំង​អស់​ទទួល​បាន​នូវ​Pentecost របស់​ខ្លួន
ការ​ជ្រមុជ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ
ហើយ​ពេល​នេះ​ពួក​គេ​និយាយ​ទាំង​អំណរ​ជា​មួយ​នឹង​ភាព​ញាប់​ញ័រ
គឺ​នៅ​ក្នុង​អំណាច​ព្រះ​ចេស្តា​របស់​ទ្រង់
តើ​អ្នក​រាល់​គ្នា​មិន​មាន​អំណរ​ទេ​ឬ​អី? បាទ!! យើង​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ។​
48
ខ្ញុំ​នឹក​ចាំ​នៅ​ពេល​ដែល​ខ្ញុំ​ដើរ​កាត់​Memphis។នៅ​ទី​នោះ​មា​នស្រ្តី​ម្នាក់​ដែល​មាន​សក់​ស្តើង​ នាង​បាន​ថា “អារុណ​សួរ​ស្តី លោក​គ្រូ”
ខ្ញុំ​និយាយ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​ដឹង​ថា​ខ្ញុំ​ជា​គ្រូ​គង្វាល?”
នាង​និយាយ​ថា “ព្រះ​អម្ចាស់​បាន​ប្រាប់​ខ្ញុំ​ថា មាន​គ្រូ​គង្វាល​ដើរ​តាម​ផ្លូវ​នេះ​ហើយ​មាន​ពាក់​មួក​ពណ៌​ទង់​ដែង មាន​កាតាប​អ៊ីវ៉ាន់” នាង​បាន​និយាយ​ “ខ្ញុំ​ដឹង​ថា​អ្នក​នោះ​គឺ​ជា​លោកនៅ​ពេល​ដែល​ខ្ញុំ​ឃើញ​លោក​ដើរ​មក”
អូ!!​ នាង​ជា​ម្នាក់​​ក្នុង​ចំនោម​ពួក​គេ។ នោះ​ជា​ការ​ពិត។ អូ!! ព្រះ​ទ្រង់​ល្អ​ណាស់។
49
ឥឡូវ​នេះ​ខ្ញុំ​ជឿ​សេចក្តី​មួយ... [លោក​Branham​ អាន​នូវ​ក្រដាស​មួយ​ដែល​គេ​បាន​ឲ្យ​គាត់] “ក្មេង​ស្រី​តូច​ដែល​អ្នក​បាន​អធិស្ឋាន​ឲ្យ​កាល​ពី​​ថ្ងៃ​អាទិត្យដែល​គិត​ថា​នឹង​ត្រូវ​ស្លាប់។ ការ​នោះ​មិន​អាច​ទេ...​សូម​ជួយ​អធិស្ឋាន​សំរាប់​នាង”។ក្មេង​ស្រី​តូច​ដែល​យើង​បាន​អធិស្ឋាន​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ទើប​តែ​ស្លាប់។សូម​យើង​នាំ​គ្នា​អធិដ្ឋាន​ឲ្យ​នា​ង​ក្នុង​ពេល​នេះ។
ព្រះ​អង្គ​ម្ចាស់​យេស៊ូវ​អើយ ទូល​បង្គំ​សូម​​អធិស្ឋាន​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សូម​អោយ​សេចក្តី​អធិស្ឋាន​សំរាប់​ក្មេង​តូច​នោះ​បាន​ដល់​ទ្រង់។ទូល​បង្គំ​សូម​ថ្វាយ​ការ​តូច​នេះដល់​ទ្រង់ ព្រះ​អង្គ​អើយ។ទូល​បង្គំ​គ្រប់​គ្នា​គិត​ពី​មនុស្ស​ទាំង​អស់​ដែល​នៅ​ទី​នេះដែល​អធិស្ឋាន​ទូល​ទៅ​កាន់​ទ្រង់ សំរាប់​ក្មេង​ស្រី​នោះ។ ព្រះ​វរបិតា​អើយទូល​បង្គំ​សូម​ទ្រង់​កុំ​ឲ្យ​មាន​ដូច្នេះ​ឡើយ ព្រះ​អង្គ​អើយ។ទូល​បង្គំ​មិន​បាន​ដឹង​ទេ។ ប៉ុន្តែ​ទូល​បង្គំ​អធិស្ឋាន​ថា​ទ្រង់​នឹង​មា​នសេចក្តី​មេត្តា​និង​ប្រទាន​នូវ​កំលាំង ហើយ​សូម​ឲ្យ​កូន​​តូច​នេះ​​បាន​រស់​ឡើង​វិញដើម្បី​នឹង​រស់​នៅ​សំរាប់​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់។ទូល​បង្គំ​គ្រប់​គ្នា​ទូល​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន។សូម​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទ្រង់​ប្រទាន​ពរ។
50
ឥឡូវ​នេះ​ឈ្មោះ​របស់​ក្រុម​ជំនុំ​មា​នជាប់​ជា​មួយ​នឹង​ចរិត​លក្ខណៈ​ធម្ម​ជាតិ។តើ​អ្នក​រាល់​គ្នា​មាន​បាន​កត់​សំគាល់​ពី​ទី​ក្រុង​ស្មឺន៉ា​ ដែល​មាន​ន័យ​ថាល្វី​ជូរ​ចត់​ទេ? ហើយ​សូម​កត់​សំគាល់​ពី​ពួក​ជំនុំ​ ដែល​មាន​ឈ្មោះ​ធ្វើ​អ្វី​តាម​តែ​លក្ខណៈ​របស់​លោកីយ​នេះ។ខ្ញុំ​អាច​និយាយ​អ្វី​មួយ​នៅ​ពេល​នេះ តែ​ជា​ការ​ល្អ​ចាំ​ពេល​ក្រោយ​ពីព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​យល់​ថា​ខ្ញុំ​ខុស។ឈ្មោះ​របស់​អ្នក​រាល់​គ្នា​ក៏​ដូច្នេះ​ដែរ។ អ្នក​អាច​នឹង​មិន​ដឹង​ពី​វាប៉ុន្តែ​វា​បាន​កើត​ឡើង។
អូ!! អ្នក​អាច​និយា​យថា “វា​ជា​លេខ​វិទ្យា”។ ទេ វា​មិន​មែន​ទេ។ នៅ​ពេល​ដែល​យ៉ាកុប​បាន​កើត​មក​ពួក​គេ​បាន​ហៅ​គាត់​ថា​ជា​ យ៉ាកុប ដែ​លមាន​ន័យ​ថា អ្នក​ជំនូស។ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​បាន​ចាប់​ទេវតា​ចង ព្រះ​បាន​ប្តូរ​ឈ្មោះ​គាត់​ទៅ​ជា​អ៊ី​ស្រាអែល​វិញ ដែល​មាន​ន័យ​ “មហា​ក្សត្រ”។
សូល​គឺ​ជា​សូល​នៃ​ក្រុង​តើ​សុស ដែល​មាន​ន័យ​ថា​អ្នក​មាន​ឋានៈ​ខ្ពស់។ ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​យាង​មកគាត់​ត្រូវ​បាន​ហៅ​ថា​ ប៉ុល។ ឈ្មោះ​របស់​ស៊‌ឺម៉ូន គឺ​ស៊‌ឺម៉ូន។ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​យាងមក​ គាត់​ត្រូវ​បាន​ហៅ​ថា​ពេត្រុស ដែល​មាន​ន័យ​ថា“ថ្ម​តូច”។ អូ!! ឈ្មោះ​របស់​អ្នក​ទាក់​ទង​ជា​​មួយ​​អ្នក​ជា​អ្នក​ណា។វា​មាន​កំណត់​សំគាល់​ជា​មួយ​នឹង​ចរិលក្ខណៈ​របស់​អ្នក។
51
ហើយ​ពួក​ជំនុំ​នេះ​ត្រូវ​បាន​ហៅ​ថា​ស្មឺន៉ាពីព្រោះ​វា​បាន​ស្លាប់។ ស្មឺន៉ា​មាន​ន័យ​ថា​ភាព​ល្វីង​ជូរ​ចត់។ ន័យ​មួយ​ទៀត​គឺឬស​នៃ​ភាព​ល្វីង​ជូរ​ចត់​ដែល​កំពុង​ដុះ​មក។
អូ!! តើ​​អ្នក​រាល់​គ្នា​អាច​ដឹង​ទេ​​ពី​ចលនា​រ​បស់​Pentecost​ដែ​ល​មាន​កាល​ពីរ​បី​ឆ្នាំ​មុន។ដូច​ប្រេង​ដែល​លាប​នៅ​ក្នុង​វិហារហើយ​នឹង​ការ​ចាក់​ប្រេង​តាំង​ត្រូវ​បាន​ចេញ​ពី​ពួក​គេពី​ព្រោះ​ពួក​គេបាន​ត្រលប់​ទៅ​រក​ភាព​ជា​សាសនាវិញ។
មនុស្ស​មួយ​ចំនួន​ដែល​ឈរ​នៅ​ខាង​ក្រៅ...ព្រះ​វិញ្ញាណ​ដ៏​បរិសុទ្ឋ​របស់​ទ្រង់​មាន​បន្ទូល​ហើយ​បាន​បើក​សំដែង​ពី​ព្រះ​អង្គ​ដល់​គេ។បងប្អូន​ទាំង​អស់​គ្នា ពួក​គេ​ពិត​ជា​ស្មោះ​ត្រង់ ដូច​ជា​ចៀម។ពួក​គេ​ពិត​ជា​ស្មោះ​ត្រង់។ អ្នក​អាច​ជឿ​ជាក់​ពួក​គេ​បាន​គ្រប់​ពេល​វេលា។អ្នក​អាច​នឹង​មិន​ដឹង​ថា​ត្រូវ​ជឿ​ពី​អ្វី​ ហើយ​ជឿ​អ្នក​ណា។ មាន​ការ​មួយ​កើត​ឡើង។តើ​នោះ​ជា​អ្វី? ពួក​គេ​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ជា​មួយ​នឹង​ភាព​ល្វីង​ជូរ​ចត់។តើ​នេះ​មក​ពី​អ្វី?
52
មាន​ក្រុម​ជំនុំ​មួយ​ត្រូវបាន​ហៅ​ថា... ដំបូង​គឺ​ជា​ទី​ភ្នាក់​ងារ​ទូទៅ។បន្ទាប់​មក​ត្រូវ​បាន​ហៅ​ថា​សភា​​របស់​ព្រះ។បន្ទាប់​មក​ត្រូវ​បាន​ហៅ​ថា​ជា​ព្រះ​វិហារ​នៃ​ព្រះ​។ ពី​ព្រះ​វិហារ​នៃ​ព្រះ​...​បន្ទាប់​មក​ពួក​គេ​ចាប់​ផ្តើម​មើល​ទៅ​ហើយ​និយាយ​ថា“អ្នក​ជា​សភា​របស់​របស់​ព្រះ”។មាន​ម្នាក់​ទៀត​និយាយ​ថា “អ្នក​ជា​ព្រះ​វិហារ​របស់​ព្រះ”។ហើយ​ចេញ​ពី​នោះ​មក​បាន​ក្លាយ​ជា​​ក្រុម​ជំនុំ Pentecost របស់​ព្រះ។
ការ​ដំបូង​ដែល​អ្នក​បាន​ដឹង​ជំនួស​ការ​ទទួល​ពន្លឺ​និង​ដើរ​ក្នុង​ពន្លឺពី​ព្រោះ​ពួក​គេ​បាន​រៀប​ចំ​អ្វី​ទាំង​អស់​ដោយ​ខ្លួន​គេរហូត​ដល់​គេ​លែង​ស្គាល់​និង​មិន​អាច​ទទួល​ពន្លឺ​បាន។នៅ​ពេល​ការ​ជ្រមុជ​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​ស្គាល់​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ឋនៅ​ក្នុង​កន្លែង​របស់​ព្រះដែល​ពួក​គេ​បាន​ដាក់​យុថ្កា​នៅ​ក្នុង​ខ្លួន​គេ​ថា​គេ​មិន​អាច​ផ្លាស់​ប្តូរ​វា​បាន​ឡើយ។ហើយ​គេ​ដឹង​ថា​​វា​ជា​សេចក្តី​ពិត។ ប៉ុន្តែ​សំរាប់​ខ្ញុំ​ខ្ញុំ​សូម​ប្រាប់​ថា​នោះ​មិន​ត្រឹម​ត្រូវ​តាម​គម្ពីរ​ឡើយ។វា​ជា​សេចក្តី​ពិត​ប៉ុន្តែ​​តើ​ពួ​កគេ​អាច​ធ្វើ​អ្វី​បាន​? ពួក​គេ​មិន​អាច​ធ្វើ​តាម​សេចក្តី​ពិត​នោះ​បាន​ឡើយ។ពួក​គេ​គិត​ពី​និកាយ​របស់​ខ្លួន​វិញ។ ពួក​គេ​មិន​អាច...
53
ជំនួស​ការ​ទទួលយក​វា​និង​​ការ​ដើរ​ជា​មួយពួក​គេ​ទទួល​យក​ម្ស៉ៅវិញ។ “ព្រះ​ប្រទាន​ពរ​ជា​រៀង​រហូត។ យើង​មាន​ពន្លឺហើយ​ទាំង​នោះ​មិន​មែន​ទេ”។ តើ​ពួក​គេ​គួរ​ធ្វើ​យ៉ាង​ណា? ពួក​គេ​បាន​រៀប​ចំវា។
ពួក​គេ​មិន​អាច​រៀប​ចំ​​ឲ្យ​ព្រះ​បាន​ទេ។ ព្រះ​គម្ពីរ​បាន​ប្រាប់​ថាយើង​មិន​អាច​នឹង​មើល​ទ្រង់​ឃើញ​ផង។ គ្មាន​អ្វី​មួយ​ដែល​យើង​ដឹង​អំពី​ទ្រង់​ឡើយ។
ឥឡូវ​ពួក​គេ​ព្យាយាម​រៀប​ចំ​ទ្រង់ហើយ​ចាប់​ផ្តើម​បង្កើត​វិហារ​របស់​គេ។ ហើយ​ពួក​គេ​Onenessក៏​មក​ហើយ​ក៏​រៀប​ចំដែរ។ហើយ​គេ​មាន​ពន្លឺ​ច្រើន​ជាង។ ដូច្នេះ​តើ​គេ​ធ្វើ​អ្វី? ពួកគេ​បាន​យក​វា​ចេញ​ដោយ​ភាព​អាត្មា​និយម​របស់​ខ្លួនបាន​ដាក់​ភាព​ល្វី​ជូរ​ចត់​នៅ​ទី​នោះ​ ជំនួស​ការ​ឲ្យ​អំបិល​និង​បង្អែមហើយ​ពួក​គេ​ព្យាយាម​មិន​ចុះ​សំរុង​នឹង​គ្នា​រាល់​អ្វីដែល​គេ​ធ្វើ។​
ម្នាក់​និយាយ​ថា “ទ្រង់​នឹង​យាង​មក​លើ​សេះស”
មា្នក់​ទៀត​និយាយ​ថា “ទ្រង់​នឹង​មក​លើ​ពពក”
“សូម​ប្រទាន​ពរ​ដល់​ព្រះ ខ្ញុំ​នឹង​ចាប់​ផ្តើម​​គ្រប់​គ្រង​ទៅ​លើ​នោះ”
សូម​មើល​ការ​ដែល​គេ​កំពុង​ធ្វើ​នេះ? តើ​វា​ជា​អ្វី? វា​ធ្វើ​ឲ្យ​បាត់​បង់​ភាព​ជា​បង​ប្អូន។
54
ស្រ្តី​ជា​ច្រើន​ បុរស​ជា​ច្រើន នៅ​ទី​នោះ អាច​នឹង​មក​ហើយ​ជ្រមុជ​នៅ​ក្នុង​ព្រះ​គ្រីស្ទដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ពី​សេចក្តី​ពិត​របស់​ទ្រង់។ពួក​គេ​ត្រូវ​ដឹង​ពី​អ្វី​ដែល​គេ​បាន​ធ្វើ​។ ខ្ញុំ​មិន​ជឿ​លើ​Oneness​ ពី​អ្វី​ដែល​គេ​បាន​ធ្វើ​នោះ​ឡើយ។ខ្ញុំ​ជឿ​ដូច​ដែល​ពួក​គេ... ពួក​គេ​និយាយ​ថា​ “ព្រះយេស៊ូវ”។​ ហើយ​មាន​ព្រះ​យេស៊ូវ​ជា​ច្រើន។
ខ្ញុំ​ជឿ​ផ្សេង​ពី​អ្វី​ដែល​ពួក​គេ​ធ្វើ។ពួកគេ​​​ជ្រមុជ​នៅ​ក្នុង​ព្រះ​យេស៊ូវ​​សំរាប់​ការ​ផ្លាស់​ប្រែ​ជា​ថ្មីដែល​ការ​ជ្រមុជ​នៅ​ក្នុង​ព្រះ​យេស៊ូវ​​គឺ​ការ​ទទួល​ព្រះ​យេស៊ូវ​ក្នុងគេ​ដោយ​សារ​ទឹក។​​ខ្ញុំ​មិន​ជឿ​សេចក្តី​នេះ​ទេ។ តែ​ខ្ញុំ​ជឿ​ថា​ការ​កើត​ជា​ថ្មី​បាន​មក​ដោយ​សារ​ព្រះ​លោហិត​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ។នោះ​ជា​ការ​ពិត។ការ​ជ្រមុជ​ទឹក​ជា​សកម្មភាព​ពីខាង​ក្រៅដែល​បង្ហាញ​ពី​កិច្ចការ​ពី​ខាង​ក្នុង​តែ​ប៉ុណ្ណោះ។ខ្ញុំ​ជឿដូច​ជា​ពួក​គេ​ទេ។
55
នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​​បង្រៀន​ពី​ពិធី​ជ្រមុជ​ទឹកពួក​គេ​និយាយ​ថា​ “លោក​Branham​ តើ​អាច​រំលង​វា​បាន​ទេ? យើង​យល់​ពី​វា​ហើយ”។
“យើង​យល់​ពីវា​ហើយ សូម​រំលង​វា​ទៅ”។
ខ្ញុំ​និយាយ​ថា “មិន​ថា​ម្នាក់​នៅ​ក្នុង​ចំនោម​អ្នក​រាល់​គ្នាហើយ​ខ្ញុំ​ឈរ​នៅ​ចន្លោះ​អ្នក​រាល់​គ្នា​ក៏​ដោយ​​ហើយ​និយាយ​ថា​ ”យើង​ជា​បង​ប្អូន“ ខ្ញុំ​មិន​ខ្វល់​ពី​ការ​នេះ​ឡើយ”។ខ្ញុំ​ថា​​មនុស្ស​មិន​យល់​ស្រប​ជា​មួយ​ខ្ញុំ​ឬ​ក៏​អត់​នោះ​ទេ។​សំដី​នេះ​មិន​បាន​ធ្វើ​ឲ្យ​​មា​នអ្វី​ខុស​សំរាប់​ខ្ញុំ​នោះ​ទេ។អ្នក​រាល់​គ្នា​នៅ​តែ​ជា​​បង​ប្អូន​របស់​ខ្ញុំ។
ខ្ញុំ​មាន​បង​ប្រុសដែល​ចូល​​ចិត្តនំ​​ធ្វើ​ពី​​ផ្លែ​ប៉ោម។ តែ​ខ្ញុំ​ចូល​ចិត្ត​ផ្លែ​ឈៀរ​រី​​(Cherry) ជា​ខ្លាំងប៉ុន្តែ​ខ្ញុំ​មិន​​បាន​ធ្វើ​ឲ្យ​​បាត់​ការ​ប្រកប​ជា​មួយ​គាត់​នោះ​ទេ។គាត់​អាច​បរិភោគ​នំផ្លែ​ប៉ោម​របស់​គាត់ ហើយ​ខ្ញុំ​ញុំា​នំផ្លែឈៀររី​របស់​ខ្ញុំ។ខ្ញុំ​ពាក់​ស្បែក​ជើង​ផ្ទាត់​របស់​ខ្ញុំ បើ​គាត់​មិន​ចង់​នោះ​​ធ្វើ​យ៉ាង​ឲ្យ​គាត់​មាន​វា​ដែរ​នោះ។អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា...តើ​របស់​អ្វី​ដែល​គេ​ដាក់​លើ​វា? ​ខ្ញុំ​​ចូល​ចិត្ត​វា។ពេល​នេះ​ខ្ញុំ​ដូច​ជា​ចាស់​ណាស់​ទៅ​ហើយ​ក្នុង​ការ​ញុំា​វាប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​វា។ បើ​សិន​ជា​គាត់​មិន​ចូល​ចិត្ត​វា​គាត់​កុំ​ញុំា​វា​ទៅ។ ខ្ញុំ​ញុំា​របស់​ខ្ញុំ។ប៉ុន្តែ​គាត់​នៅ​តែ​ជា​បង​ប្រុស​របស់​ខ្ញុំ​ដដែល។
ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកប​គ្នា។ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ធ្វើ​ដូច្នេះ ហើយ​និយាយ​ថា “ទេ!! នេះ​ជា​និកាយ​របស់​ពួក​គេ​យើង” អ្នក​មិន​បាច់​មក​ទី​នេះហើយ​ចាប់​ដៃ​ជា​មួយ​នឹង​មនុស្ស​នៅ​ទី​នេះ​ទេ “ព្រះ​ប្រទាន​ពរ​បង​ប្រុស”។តើ​នោះ​ហៅ​ថា​ការ​ប្រកប​គ្នា​ឬ? បើ​សិន​ជា​អ្នក​មិន​ចង់ធ្វើអ្នក​ក៏​​មាន​ឬស​នៃ​ភាព​ល្វីង​ជូរចត់​នៅ​ក្នុង​ខ្លួន​ដូច​អ្នក​នៅ​ទីក្រុង​ស្មឺន៉ា​ដែរហើយ​អ្នក​នឹង​ទទួល​លទ្ឋផល​ដូច​គេ​ដែរ។ ដូច្នេះ​ឈ្មោះ​របស់​គេត្រូវ​ជា​ល្វីង។
56
Nicolaitane​បាន​ខ្ទប់​វា​រហូត​ដល់​សម័យ​នៃ​ភាព​ងងឹត។សម័យ​របស់ Luther​ បាន​ធ្វើ​ឲ្យ​បាត់​ព្រះ​គុណ​ដំបូង​បង្អស់។ពន្លឺ​តិច​តួច​បំផុត​ដែល​ចាប់​ផ្តើម​រះ​ឡើង។ បន្ទាប់​មក​មាន​ John Wesley​ជា​មួយ​នឹង​ការ​សង្រ្គោះ​របស់​គាត់ ដែល​បាន​នាំ​ពន្លឺ​ភ្លឺ​ជាង​មុន។បន្ទាប់​មក​ទៀត មាន​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ជា​មួយ​Pentecost​ ដែល​ធ្វើ​ឲ្យ​មាន​សេចក្តី​ជំនឿ​សារ​ជា​ថ្មី។ប៉ុន្តែ​ពួ​កគេ​មិន​អាច​បន្ត​រក្សា​ការ​នោះ​បាន​ទេ។ដូច្នេះ​ពួក​គេ​ក៏​ចាប់​ផ្តើម​រៀប​ចំវា ហើយ​ក៏​ចាប់​ផ្តើម​ត្រលប់​ទៅ​រកសម័យ​ Nicolaitane​សារ​ជា​ថ្មីនេះ​ជា​សេចក្តី​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់។
57
ឥឡូវ​នេះសូម​មើល​នៅ​កន្លែង​នេះ យើង​នៅ​មាន​ពេល​នៅ​ទ្បើយ។ សូម​មើល​ទៅ​ខ​២ឬ​នៅ​ខ៩។ ឥឡូវ​នេះ​គឺ​ជា​សេចក្តី​វេទនា សូម​មើល​ខ​៩។
អញ​ស្គាល់​ការ​ងារ​របស់​ឯងសេចក្តី​វេទនា​... សេចក្តី​ខ្វះខាត​របស់​ឯង
[អូ!!​ ទ្រង់​កំពុង​មា​នបន្ទូល​ទៅ​កាន់​ពួក​​ជំនុំ​ក្នុង​ពេល​នេះជា​ពួក​ជំនុំ​ដ៏​ពិត មិន​មែន​អ្នក​ផ្សេង​ឡើយ។ ពួក​គេ​ស្អប់​អំពើ​របស់​ Nicolaitane]
...អញ​ស្គាល់​ពួក​ដែល​អះ​អាង​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេពួក​គេ​ជា​ពួក​ជំនុំ​របស់​អារក្យ​សាតាំង​វិញ
ពេល​នេះ​ពួក​គេ​ត្អែរ​​ពី​ការ​ខ្វះ​ខាត។ពូក​គេ​បាន​យក​អស់​ទាំង​អ្វី​ដែល​គេ​មាន។ពួក​គេ​បាន​បង្កើត​ព្រះ​វិហារ​យ៉ាង​ដូច្នេះ។ហើយ​បើ​សិន​ជា​មាន​ក្រុម​ណា​មួយ​ទាស់​នឹង​ពួក​គេ ពួក​គេ​ច្រាន​អ្នក​ទាំង​នោះចេញ។
ទ្រង់​មាន​បន្ទូល​ថា “អញ​ស្គាល់។អញ​ដឹង​ថា​ឯង​ត្រូវ​ជួប​គ្នា​នៅ​កាច់​ជ្រុង។ ឯង​ត្រូវ​ជួប​គ្នា​នៅ​ច្រក​ចង្អៀតឬ​នៅ​កន្លែង​ណា​មួយ​ដែល​ឯង​អាច​ជួប​បាន [នៅ​កន្លែង​បញ្ចុះ​សព​ឯង​ត្រូវ​ជួប​គ្នាហើយ​​ត្រូវ​ចុះ​ទៅ​ផ្លូវ​ក្រោម​ដីហើយ​ជួប​គា្ន...]។ អញ​ស្គាល់​សេចក្តី​វេទនា​របស់​ឯងហើយ​អញ​ស្គាល់​ពី​បញ្ហា​របស់​ឯង​ដែរ។ ប៉ុន្តែ​ឯង​នឹង​ត្រូវ​សំបូរ​សប្បាយ​ឡើង​ដោយ​សេចក្តី​​វេទនា​នោះ”។ អូ!! រាល់​ពេល​ដែល​មាន​សេចក្តី​លំបាក​កើត​មក​ដល់​ពួក​ជំនុំ​នោះនឹង​ធ្វើ​ឲ្យ​គេ​រឹង​មាំ។គឺ​តែ​ង​តែ​ធ្វើ​ឲ្យ​ពួក​ជំនុំ​រឹង​មាំ​ឡើង​បន្ទាប់​ពី​មា​នសេចក្តី​វេទនា។
“អញ​ស្គាល់​សេចក្តី​វេទនា​របស់​ឯង។ប៉ុន្តែ​ឯង​មាន​។ ហេតុ​អ្វី? ឯង​ត្រូវ​អញ​ឃុំ​គ្រង​និង​ការ​ពារ។ឯង​មាន​ ហើយ​សេចក្តី​វេទនា​នោះ​នឹង​មិន​អាច​ធ្វើ​ឲ្យ​ឯង​ឈឺ​ចាប់​បាន​ឡើយ”។
58
តើ​អ្នក​រាល់​គ្នា​មា​នបាន​កត់​សំគាត់​ទេ? Nicolaitane មាន​ក្រុម​ជំនុំ​របស់​ខ្លួន។ព្រះ​គម្ពីរ​បាន​និយាយ​ដូច្នេះ
។តើ​អ្នក​រាល់​គ្នា​មាន​បាន​កត់​សំគាល់​នៅ​ក្នុង​ខ៩​ទេ? “...ដែ​លមិន​មែន​ទេគឺ​គេ​ជា​ក្រុម​ជំនុំ​របស់​សាតាំង”។ អូ!! ក្រុម​ជំនុំ​ពិត​ត្រូវ​បាន​រុញ​ចេញ។ Nicolaitane បាន​គ្រប់​គ្រង​ទាំង​ស្រុងហើយ​គេ​រុញ​អ្នក​ដែល​​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​ចេញ។
បើ​សិន​ជា​ស្មឺន៉ា​ នៅ​ក្នុង​តំបន់​អាស៊ី​បាន​ដឹង​ពី​ការ​នោះ...មកុដ្ក​នៃ​ការ​រង​ទុក្ខ​កំពុង​រង​ចាំ​គេ។នៅ​ពេល​ដែល​ហោរា​បាន​សរសេរ​សេចក្តី​ទាំង​នោះ​ហើយ​​ បញ្ជូន​ទៅ​ពួក​គេ​ជំនុំ​ពួក​គេ​ដឹង​ថា​ពួក​គេ​ត្រូវ​ពាក់​នូវ​​មកុដនៃ​ការ​រង​ទុក្ខ។វា​ដូច​ជា​ប្រាប់​ពួក​គេ​ពី​សេចក្តីស្លាប់។​ពួក​គេ​គិត​ថា​ការ​នោះ​នឹ​ង​មិន​​មក​ក្នុង​សម័យ​របស់​គេ​ឡើយ។
អាច​មាន​អ្នក​ខ្លះ​និយាយ​ថា “អ្នក​ដឹង​...អ្នក​ដឹង​ហើយ​​ ខ្ញុំ​បា្រប់​អ្នក​ ហោរា​នេះ​កំពុង​តែខុស។យ៉ូហាន​កំពុង​តែ​ខុសពី​ព្រោះ​ការ​នេះ​នឹង​មិន​កើត​មក​ជា​មួយ​នឹង​ពួក​គេ​នៅ​ទី​ក្រុង​ស្មឺន៉ា​នេះ​ទេ”។គឺ​វា​ត្រូវ​កើត​មក​នៅ​រាប់​រយ​ឆ្នាំ​ក្រោយ​ទៀត។
59
ប៉ុន្តែ​នូវ​រាល់​អ្វី​ដែល​ព្រះ​ទ្រង់​មាន​​បន្ទូល​នោះ​វា​នឹង​កើត​ឡើង។ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​បន្ទាប​ខ្លួន​ក្នុង​សេចក្តី​ជំនឿលើ​ព្រះ​បន្ទូល​ព្រះ។ ព្រះ​ទ្រង់​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់។អ្នក​អាច​គិត​ថា​វា​មិន​កើត​ឡើង​ក្នុង​ពេល​នេះ ប៉ុន្តែ​វា​ជា​ពេល​របស់​ព្រះ​ដែល​មិន​ទាន់​អនុញ្ញាតិ​ឲ្យ​វា​កើត​ឡើង។ប៉ុន្តែ “ពាក្យ​របស់​ទ្រង់​នឹង​មិន​ត្រលប់​ទៅ​ទ្រង់​វិញ​ទេគឺ​វា​នឹង​ត្រូវ​តែ​សំរេច​តាម​គោល​ដៅ​របស់​វា”។ព្រះ​ទ្រង់​ដំកើត​ព្រះ​បន្ទូល​ទ្រង់ហើយ​នៅពេល​របស់​ទ្រង់​មក​ដល់​នោះ​ទ្រង់​នឹង​ច្រូតវា។ ដូច្នេះ​ក្រុម​ជំនុំ​ដំបូង​គ្មា​នវា​ឡើយ។ប៉ុន្តែ​នៅ​ក្នុង​ក្រុម​ជំនុំ​នោះបាន​ធ្វើ​ឲ្យ​ចរិត​លក្ខណៈ​បន្ត​រហូត​មក​ដល់​ក្រុម​ជំនុំ​ស្មឺន៉ា។ហើយ​ពេល​នេះ​ពួក​គេ​ត្រូវ​ពាក់​មកុដ​នៃ​ការ​រង​ទុក្ខ។ភាគ​ច្រើន​នៃ​ពួក​គេ​ត្រូវ​បាន​សំលាប់។
60
សូម​យើង​មើល​នៅ​ខ១០។ យើង​នឹង​អាន​ជា​មួយ​គ្នា។
កុំ​ឲ្យ​ឯង​ខ្លាច​សេចក្តី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយមើល​អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯងនោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​អស់​១០​ថ្ងៃដូច្នេះ​ចូរ​នៅ​ជា​ស្មោះ​ត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង។
អូ!! ពួ​ក​គេ​ត្រូវ​បាន​ប្រាប់​ថា​ កុំ​ឲ្យ​ខ្លាចនៅ​ពេល​ដែល​ត្រូវ​បាន​ហៅ​ទៅ​ដើម្បី​នឹង​ស្លាប់​ក្នុង​សេចក្តី​ជំនឿ​របស់​គេ។អ្នក​ស្រី Wood ទោះ​អ្នក​ស្រី​នៅ​ទី​ណាក៏​ដោយ​ ខ្ញុំ​សង្ឃឹម​ថាការ​នេះ​នឹង​ជួយ​អ្នក​ស្រី។អ្នក​ស្រី​Wood​បាន​ប្រាប់​ខ្ញុំ​នៅ​ពេល​មួយនាង​មិន​អាច​នឹង​យល់​បាន​ថា​ហេតុ​អ្វី​បាន​ជា​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ហើយ​អ្នក​ដទៃ​ទៀត​អត់។ ពេល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ដឹង...
ព្រះ​ទ្រង់​បាន​ប្រាប់​អ្នក​ទាំង​នោះ “ពេល​នេះ​សូម​ឯង​កុំ​ខ្លាច​ឡើយ...ពី​ព្រោះ​សាតាំង​នឹង​ទំលាក់​ឯងគឺ​Nicolaitane​បាន​មក​ហើយ​បណ្តេញ​អ្នក​ចេញហើយ​អាច​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ស្លាប់​ក្នុង​ការ​នេះ។ប៉ុន្តែ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង​រាល់គ្នា”។ ដូច្នេះ​ សូម​មើល។ទ្រង់​មា​នបន្ទូល...
61
បើ​អ្នក​កត់​សំគាល់​ ហើយ​មើល​ទៅ​ក្នុង​ខ១០។ សូម​យើង​អាន​សារ​ជា​ថ្មី។
កុំ​ឲ្យ​ឯង​ខ្លាច​សេចក្តី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយមើល​អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯងនោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​អស់​១០​ថ្ងៃដូច្នេះ​ចូរ​នៅ​ជា​ស្មោះ​ត្រង់​...
[តើ​អ្ន​ករាល់​មាន​កត់​សំគាល់​ឃើញ​ថា​មិន​មែន​រហូត​ដល់​នោះទេ? មិន​មែន​រហូត​ដល់​ស្លាប់​នោះ​ទេតែ​ឆ្ពោះ​ទៅ​រក​សេចក្តី​ស្លាប់។ អ្នក​រាល់​គ្នា​យល់​ទេ?​]
...ឆ្ពោះ​ទៅ​ដល់​ស្លាប់​ចុះ...
ពេល​នេះ​ទ្រង់​មា​នបន្ទូល​ពី​សាតាំង...តើ​អ្នក​រាល់​គ្នា​មា​នបាន​កត់​សំគាល់​ពី​ការ​ដែល​ទ្រង់​បាន​បែង​ចែក​ការ​ដែល​វា​ធ្វើ​វា​ទេ? ឥឡូវ​ក្រុម​ជំនុំ​របស់​សាតាំងគឺ​Nicolaitane។ យើង​ដឹង​យ៉ាង​ដូច្នេះ។នោះជា​​អង្គការ មាន​ទាំង​សង្ឃ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ​មាន​ការ​ឈឺចាប់ហើយ​ពួក​គេ​ស្មោះ​នឹង​ដំណឹង​ល្អ​រហូត​ដល់​ស្លាប់។តើ​អ្នក​រាល់​គ្នា​មាន​បាន​កត់​សំគាល់​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​ទេ? មិន​មែន​ “រហូត​ដល់​ស្លាប់​យើង​បែក​គ្នា​នោះ​ទេ” ប៉ុន្តែ “ឆ្ពោះ​ទៅ​រក​សេចក្តី​ស្លាប់”។ សូម​មើល “រហូត​ដល់​” និង​“ឆ្ពោះ​ទៅ” ​ខុស​គ្នា។ពេល​នេះ​ពួក​គេ​មាន​ភាព​ស្មោះ​ត្រង់​ជា​មួយ​ព្រះ​គ្រីស្ទ​រហូត​​ឆ្ពោះ​ទៅ​រក​សេចក្តី​ស្លាប់។“សូម​ទៅ​ទោះ​ជា​ស្លាប់​ក៏​ដោយ។កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ពី​ព្រោះ​អញ​នឹង​ឲ្យ​មកុដ​ដល់​ឯង”។
62
ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​រង​ទុក្ខរយៈ​មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ​គម្ពីរ​តំណាង​មួយ​ឆ្នាំ។រយៈ​ពេល​១០​ថ្ងៃ​​គឺ​ត្រូវ​នឹង​រយៈ​១០​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​គ្រង​រាជ្យ​របស់​Diocletian។នោះ​ជា​អធិរាជ​ដ៏​ខ្លាំង​ពូកែ​ដែល​គ្រង​រាជ​ក្រោយ​គេ...បាទ! មាន​អធិរាជ​ជា​ច្រើន​ដែល​គ្រង​រាជ​នៅ​សម័យ​នៃ​ក្រុម​ជំនុំ​អេភេសូហើយ​ខ្ញុំ​ជឿ​ថា​Neroក៏​ជា​ម្នាក់​​ដែរ។
នោះ​ជា​សម័យ​កាល​ចុង​ក្រោយ​នៃ​រាជ្យ​របស់​Diocletianគឺ​ក្នុង​រយះពេល​១០ឆ្នាំ ហើយ​គាត់​ជា​ធ្វើ​ទុក្ខ​ដល់​ឈាម​របស់​ពួក​គេ។គាត់​បានចូល​ខាង​ក្រុម​នោះ ហើយ​បាន​សំលាប់​គ្រីស្ទាន។ហើយ​វា​មាន​រយៈ​ពេល​១០​ឆ្នាំ​ជា​មួយ​នឹង​ការ​ធ្វើ​ទុក្ខ​នេះ។ ហើយ​សម័យ​ស្តេច​នោះគឺ​ពី​ឆ្នាំ​៣០២​ដល់​៣១២។
នោះ​ជា​​ចុង​បញ្ចប់​នៃ​សម័យ​ស្មឺន៉ា​។គឺ​អស់​រយៈពេល​១០ឆ្នាំ​ជា​មួយ​នឹង​ការ​ធ្វើ​ទុក្ខនោះ។វា​បាន​ចាប់​ផ្តើម​ជា​មួយនឹងអធិរាជ​​Nero​ ហើយ​បាន​បញ្ចប់​ជា​មួយនឹង​អធិរាជ​Diocletian។ វា​បាន​ចាប់​ផ្តើម​នៅឆ្នាំ​៦៤​នៃគ.សនៅ​ពេល​ដែល​Neroឡើង​គ្រង​រាជ។
63
ឥឡូវ​នៅ​ក្នុង​ខ១១ ជា​ខ​នៃ​សេចក្តី​សន្យា។សូម​យើង​មើល​វា​សិន​មុន​នឹង​បញ្ចប់ៈ
អ្នក​ណា​ដែល​មាន​ត្រចៀកឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូលដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះឯ​អ្នក​ណា​ដែល​ឈ្នះនោះ​សេចក្តី​ស្លាប់​ទី​២​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ។
ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​មួយ។បើ​ខ្ញុំ​គិត​នៅ​ក្នុង​ចិត្ត ហើយ​​ខ្ញុំ​មិន​និយាយ​វា​នោះ​ខ្ញុំ​ជា​មនុស្ស​លាក់​ពុត។ខ្ញុំ​ចង់​ឲ្យ​អ្នករាល់​គ្នា​កត់​សំគាល់​អំពី​ខ​គម្ពីរ​នេះ។ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ដំណោះ​ស្រាយ​មួយ​ដែល​ល្អ​បំផុត​សំរាប់​ខ្ញុំនៅពេល​ដែល​ខ្ញុំ​បាន​ឃើញ​វា។ ឥឡូវ​នេះ​សូម​យើង​អាន​ទាំង​អស់​គ្នា។
អ្នក​ណា​ដែល​មាន​ត្រចៀក...
[អត្ថន័យ​របស់​វា​គឺ មាន​ត្រចៀក​សំរាប់​ស្តាប់។វា​ត្រូវ​បាន​បើក​ដោយ​ព្រះ​វិញ្ញាណ]
...ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តីដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ...
[ឥឡូវ​សូម​មើល សេចក្តី​នេះ​ដូច​គ្នា​នឹង​សេចក្តី​បៀត​បៀន​ដែល​កើត​មក​ក្នុង​ពួក​ជំនុំ​]
...ព្រះ​វិញ្ញាណ​មាន​បន្ទូល​ទៅ​កាន់​ពួក​ជំនុំឯ​អ្នក​ណា​ដែល​ឈ្នះ​...
[តើ​ពួក​ជំនុំ​ណា? អេភេសូឬ? បាទ!។ឬ​ក៏​ស្មឺន៉ា? បាទ!! គឺ​ទាំង​អស់​នោះ​ឯង]
អស់​អ្នក​ណា​ដែល​ឈ្នះនោះ​សេចក្តី​ស្លាប់​ទីពីរ​នឹ​ង​​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ទេ។
អ្នក​ដែល​នៅ​ក្នុង​ពួក​ជំនុំ​ឡៅឌីសេ​តើ​ឈ្នះ​សេចក្តី​នោះ​ទេ? តើ​ Nicolaitane ​មាន​ឈ្នះ​សេចក្តី​នោះទេឈ្នះ​របស់​នៅ​លោកីយ​នេះ ឈ្នះ​និកាយ ឈ្នះ​លើ​សម្តេច​សង្ឃហើយ​របស់​ទាំង​អស់​នៅ​លោកីយ​នេះ​ទេ?បើ​អ្នក​នោះ​ឈ្នះ​នោះ​នឹង​បាន​ឈ្នះ​លើ​សេចក្តី​ស្លាប់​ទី​ពីរ​ដែរ។ ហេតុ​អ្វី? អ្នក​នោះ​នឹង​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។ជីវិត​អស់កល្ប​ជា​និច្ច​នោះ​មិន​ស្លាប់​ទេ។ ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​មា​នខ្ញុំ​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជា​និច្ចដែល​មិន​ត្រូវ​ស្លាប់​ឡើយ។ ខ្ញុំ​នឹង​លើក​អ្នក​នោះ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ”។
64
ឥឡូវ​នេះ​អ្នក​រាល់​គ្នា​អាច​នឹង​មិន​យល់​ស្រប​ជា​មួយ​នឹង​អ្វីដែ​លខ្ញុំ​និយាយ​នេះប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គា្ន​គិត​ឲ្យ​ខ្លាំង​បន្តិច​មុន​នឹង​ធ្វើ​ការ​សំរេច​ចិត្ត។ខ្ញុំ​នឹង​និយាយ​សេចក្តី​មួយ​ទៀត​ក្នុង​ពេល​នេះ។នោះជា​ហេតុ​ផល​​ដែល​ខ្ញុំ​ជឿ​ថា​នឹង​មិន​ត្រូវ​ឆ្លាក់​ទៅ​នរក​អស់​កល្ប​ជា​និច្ច។គឺ​យើង​នឹង​មិ​នត្រូវ​ធ្លាក់​ទៅ​នរក​អស់​កល្ប​ជា​និច្ច​ឡើយ។
មាន​តែ​មួយ​គត់​គឺ​ជីវិត​អស់​កល្ប​ជា​និច្ចដែល​យើង​រាល់​គ្នា​ព្យាយាម​ដើម្បី​នឹង​បាន​វា។បើ​អ្នក​ត្រូវ​ឆេះ​អស់​កល្ប​ជា​និច្ច នោះ​អ្នក​នឹង​ត្រូវ​ក្នុង​នគរ​របស់​ទ្រង់។ ព្រះ​ជា​អ្នក​ដុត​អ្នក។អ្នក​មិន​ត្រូវ​ឆេះ​ក្នុង​នរកអស់​កល្ប​ឡើយ
ព្រះ​គម្ពីរ​បាន​ប្រាប់​យ៉ាង​ច្បាស់​ថាឋាន​នរក​ត្រូវ​បាន​បង្កើ​ត។ បើ​សិន​ជា​វា​ត្រូវ​បាន​បង្កើត​នោះ​វា​មិន​នៅ​អស់​កល្ប​ឡើយ។ របស់​ទាំង​អស់​ដែល​កើត​មក​ដោយ​ការ​បង្កើត​នោះ​មិន​ត្រូវ​នៅ​អស់​កល្ប​ឡើយ។ហើយ​របស់​ដែល​នៅ​អស់​កល្ប​នោះ​មិន​មែន​កើត​មក​ដោយ​ការ​បង្កើត​ទេ។ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​ឋាន​នរក​ត្រូវ​បាន​បង្កើត​មក​សំរាប់​សេចក្តី​អាក្រក់​និង​ទេវតា​របស់​វា។ស្ថាន​នរក​ត្រូវ​បាន​បង្កើត​ វា​មិន​នៅ​អស់​កល្ប​ឡើយ។
ខ្ញុំ​មិន​ជឿ​ថា​មនុស្ស​ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​អស់​កល្ប​នោះ​ទេ។
65
ខ្ញុំ​ជឿ​ថា​ ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​ “អ្នក​ដែល​ឈ្នះនោះ​សេចក្តី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ”។ឥឡូវ​ពាក្យ​ថា​ស្លាប់​មក​ពី​ពាក្យ...។ វា​ជាការ​កាត់​ផ្តាច់។នៅ​ពេល​ដែល​យើង​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ព្រះ​យើង​ត្រូវ​បាន​ស្លាប់។ព្រះ​គម្ពីរ​បាន​និយាយ​យ៉ាង​ដូច្នេះ។ យើង​ជា​អ្នក​ដទៃ​ពី​ព្រះ។យើង​ត្រូវ​បាន​កាត់​ផ្តាច់។យើង​ត្រូវ​ស្លាប់​នៅ​ក្នុង​អំពើ​បាប​និង​អំពើ​រំលង​របស់​យើង។យើង​ជា​​អ្នក​ពិភព​ក្រៅ​ចំពោះ​ព្រះ។
តែ​នៅ​ពេល​ដែល​យើង​ទទួល​ទ្រង់​នោះ​យើង​នឹង​មា​នជីវិត​អស់​កល្ប​ជា​និច្ចយើង​ជា​កូន​របស់​ទ្រង់​ យើង​ជា​ផ្នែក​មួយ​របស់​ទ្រង់។
66
កូន​ប្រុស​តូច​របស់​ខ្ញុំ​នៅ​ទី​នេះ​គឺ ​Joseph​ ជា​ផ្នែក​មួយ​របស់​ខ្ញុំ​មិ​នខ្វល់​គាត់​ធ្លាប់​បាន​ធ្វើ​អ្វី​នោះ​ទេ។ បើ​សិន​ជា​ខ្ញុំ​ជា​មនុស្ស​អស្ចារ្យ​ជា​អ្នក​មាន និង​មាន​ទ្រព្យ​សម្បតិ្ត​ជា​ច្រើនគាត់​នឹង​មាន​ចំនែក​នៅ​ក្នុង​នោះ​ដែរ គាត់​ជា​កូន​របស់​ខ្ញុំ។គាត់​ជា​ផ្នែក​របស់​ខ្ញុំ។ ខ្ញុំ​មិន​អាច​នឹង​បដិសេធ​គាត់​បាន​ទេពី​ព្រោះ​គាត់​ជា​ផ្នែក​របស់​ខ្ញុំ។ការ​ធ្វើ​តេស្ត​ឈាម​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​គាត់​ជា​របស់​ខ្ញុំ។
ហើយ​ការ​ធ្វើ​តេស្ត​ឈាម​នឹង​បង្ហាញ​ថា​អ្នក​ជា​របស់​ព្រះ​ឬ​ក៏​អត់។អ្នក​ជា​កូន​របស់​ព្រះ ហើយ​អ្នក​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។ប៉ុន្តែ​ព្រលឹង​របស់​អ្នក​ដែល​ធ្វើ​បាន​​បាន​ធ្វើ​ឲ្យ​ព្រលឹង​នោះដាច់​ចេញ​ពី​ព្រះ។
ឥឡូវ​នេះ​សូម​មើល។អ្វី​ទាំង​អស់​ដែល​មាន​ដើម​នោះ​នឹង​មាន​បញ្ចប់ពី​ព្រោះ​អ្វី​ដែល​​មាន​ការ​ចាប់​ផ្តើម​គឺ​មាន​ការ​បង្កើត។ប៉ុន្តែ​គ្មាន​អ្វី​បង្កើត​ឡើយ។ គ្មាន​អ្វី​មួយ​ដែល​បង្កើត​ទ្រង់​ឡើយ។ហើយ​ផ្លូវ​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​គឺ​​យើង​ជា​ផ្នែក​មួយ​របស់​ទ្រង់។សូម​ថ្វាយ​សិរីល្អ​ដល់​ទ្រង់។
អូ! បើ​សិន​ជា​អ្នក​អាច​​មើល​ឃើញ​សូម​មើល​ពី​ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ធ្វើ​សំរាប់​អ្នក។គឺ​ជា​ព្រះ​វិញ្ញាណ​របស់​ទ្រង់​​ដែល​សន្ឋិត​លើ​រូប​កាយ​នៃ​ព្រះ​គ្រីស្ទជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់។ នេះ​ជា​ហេតុ​ដែល​រូប​កាយ​ត្រូវ​ស្លាប់។ព្រះ​ទ្រង់​គង់​នៅ​ជា​សាច់​ឈាម ហើយ​កោសិការ​ឈាម​ត្រូវ​ស្លាប់។
67
នេះ​ជា​ហេតុ​ផល​ដែល​ការ​ថ្វាយ​បង្គំ​នៅ​សម័យ​សញ្ញា​ចាស់​ត្រូវ​តែ​កន្លង​ផុត​ទៅ។ប៉ុន្តែ​នៅ​ក្នុង​សញ្ញា​ថ្មី​ ព្រះ​គម្ពីរ​ហេព្រឺ​បាន​ប្រាប់​ថាអ្នក​ថ្វាយ​បង្គំ​ទ្រង់​ត្រូវ​បាន​សំអាត​ហើយ​គ្មាន​អំពើ​បាប​ឡើយ។
នៅ​សម័យ​សញ្ញា​ចាស់​គេ​យក​សត្វ​ចៀម។ ហើយ​ផ្តួល​វា​ដាក់​ដៃ​របស់​គេ​លើ​វា​ ហើយ​សង្ឃ​កាត់​បំពង់​ក​។ វា​មាន​ឈាម​ចេញ​ហើយ​វា​ក៏​ត្រូវ​ស្លាប់។ បន្ទាប់​មក​សង្ឃ​យក​ឈាម​នោះ​ទៅ​ប្រោស​លើ​អាសនាហើយ​ពួក​គេ​អធិស្ឋាន​ដើម្បី​ទទួល​នូវ​ការ​អត់​ទោស​បាប។
ជីវិត​របស់​សត្វ​​មិន​អាច​ត្រលប់​មក​លើ​មនុស្ស​បាន​ឡើយការ​សង​ជំនួស​មនុស្ស​គឺ​ដោយ​សារ​វិញ្ញាណ វា​ជា​វិញ្ញាណ​របស់​សត្វ​នោះ។ជីវិត​របស់​សត្វ​ និង​ជីវិត​របស់​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ។នេះ​ជា​ហេតុ​ផល​​ដែល​បន្ទាប់​ពី​ពួក​គេ​បាន​ថ្វាយ​ហើយ​ពួក​ចេញ​ទៅ​វិញ​ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​បាប​ដដែល។ចេញ​ទៅ​ប្រព្រឹត​សេចក្តី​កំផិត មក​វិញ​ថ្វាយ​យញ្ញ​បូជា ហើយ​ធ្វើ​ដដែលៗ។
68
ប៉ុន្តែ​សំរាប់​ពេល​នេះ​អ្នក​ដែល​ថ្វាយ​បង្គំគេ​ជា​វិហារ​របស់​ព្រះ។អ្នក​ថ្វាយ​បង្គំ​ត្រូវ​ដើរ​ដំរង់​ទៅ​រក​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ដោយ​សារ​សេចក្តី​ជំនឿ​ដាក់​ដៃ​ទៅ​ឯ​ទ្រង់។សូម​មើល​ព្រះ​លោហិត​បាន​ហូរមក​លើ​ព្រះ​ភក្រ​ទ្រង់ ទ្រង់​មាន​ការ​ឈឺ​ចាប់ “ព្រះ​អម្ចាស់​អើយព្រះ​អម្ចាស់​អើយ ហេតុ​បាន​ជា​បោះ​បង់​ទូល​បង្គំ?” បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដូច្នេះ​នោះ​គឺ​ជា​រង្វាន់​ដែល​ទ្រង់​បាន​សុគត​ជំនួស​យើង។
បន្ទាប់​មក​តើ​មាន​អ្វី​កើត​ឡើង? នៅ​ពេល​ដែល​កោសិការ​ឈាម​ត្រូវ​បាន​ខូច​នៅ​ក្នុង​ព្រះ​រា​ជ​បុត្រា​របស់​ទ្រង់...តើ​​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​កោ​សិការ​ឈាម​នោះ​វិញ?តើ​អ្នក​ទៅ​ជា​អ្នក​ណា? អ្នក​គឺ​ជា​កោសិកា​ឈាម​តូច​ដែល​មាន​នៅ​ក្នុង​ឪពុក​របស់​អ្នក​រាល់​គ្នា។ស្រ្តី​ពុំ​មាន​សារ​ជាតិ​ក្រហម​នៃ​ឈាម​ទេ។ ស្រ្តី​​ផលិត​តែ​សុទ្ឋ​តែ​ប៉ុណ្ណោះដែល​ហៅ​ថា​អ្នក​ភ្ងាស់។ នាង​ជា​​អ្នក​រក្សា​កូន។ ប៉ុន្តែឈាម​គឺ​បាន​មក​ពី​បុរស។នេះ​ជា​ហេតុ​ផល​ដែល​កូន​ត្រូវ​មាន​ដាក់​ត្រកូល​របស់​ឪពុក។ហើយ​ស្រ្តី​ដែល​រៀប​ការ​ជា​មួយ​នឹង​បុរសត្រូវ​មាន​ឈ្មោះ​ជា​របស់​បុរស​ដែរ។នាង​ក្លាយ​ជា​អ្នក​រក្សា​កូន​របស់​នាង​ ដែល​នាង​ត្រូវ​បង្កើត​សំរាប់​បុរស។
69
ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ មេមាន់​ត្រូវ​ផលិត​សុតប៉ុន្តែ​បើ​សិន​ជា​វា​មិន​​បាន​បង្កាត់​ជា​មួយ​នឹង​ឈ្មោល​ទេវា​មិន​អាច​នឹង​ញាស់​បាន​ឡើយ។ខ្ញុំ​នេះ​​គឺ​ជា​ហេតុ​ផល​ដែល​មាន​នៅ​ក្នុង​ព្រះ​វិហារ​មួយ​ចំនួន​នៅ​ពេល​សព្វ​ថ្ងៃ​នេះ។ពួក​គេ​ទទួល​យក​គំនិត​របស់​Nicolaitane ដែល​ជា​សំបុក​ដែល​ពេញ​ដោយ​សុទ្ឋ​ដែល​ស្អុយ​រលួយ។ហើយ​ពួក​គេ​មិន​ដែល​នឹង​បាន​ញាស់​ឡើយ ពី​ព្រោះ​ពួក​គេ...ពួក​គេ​មិន​ដែល​មាន​ជំនឿ​ចំពោះ​ទី​សំគាល់​បាន​កើត​ឡើង​សំរាប់​អ្នក​ជឿ​នោះ​ទេពី​ព្រោះ​ពួក​គេ​មិន​ដែល​បាន​ស្គាល់​បុរស​សោះ គឺ​ជា​ព្រះ​គ្រីស្ទ។
អ្នក​ត្រូវ​ស្គាល់​បុរស​​ក្នុង​អំណាច​ព្រះ​ចេស្តា​នោះ!!
70
កោសិការ​ឈាម​របស់​អ្នក​ត្រូវ​បាន​បាក់​បែក​នៅ​ត្រង់​កាល់​វ៉ារីហើយ​ជីវិត​នោះ​ត្រូវ​នៅ...​ក្នុង​ព្រះ​យេហូវ៉ា!
អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​មនុស្ស​គ្រប់​គ្នា​គេ​ស្វែង​រក​ទី​សំគាល់។ មនុស្ស​ជា​ច្រើន​និយាយ​ថា “អូ!! សូម​បង្ហាញ​យើង​ពី​ទីសំគាល់​មក”។ពួក​សាសន៍​យូដា​និយាយ​ថា “សូម​បង្ហាញ​យើង​ពី​ទី​សំគាល់​មក”។សូម​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​ពី​ទី​សំគាល់​​មួយ។ព្រះ​ទ្រង់​នឹង​ផ្តល់​ទី​សំគាល់នៅ​ពេល​មួយ។ ពួក​គេ​សួរ​រក​ពី​ទីសំគាល់។អ៊ីស្រាអែល​ស្វែង​រក​ទី​សំគាល់។
ទ្រង់​មាន​បន្ទូល​នឹង​ហោរា​​របស់​ទ្រង់​ថា “អញ​នឹង​ឲ្យ​ពួក​គេ​នូវ​ទី​សំគាល់​ដែល​នៅ​អស់​កល្ប​ជា​និច្ច។ស្រ្តី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ។ស្រ្តី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ​ហើយ​នឹង​ប្រសូត​បុត្រា​មួយ​អង្គ”។ អាម៉ែន។ “ទ្រង់​ត្រូវ​បាន​ហៅ​ថា​អេម៉ាញូអែល ដែល​មាន​ន័យ​ថា​ ព្រះ​គង់​ជា​មួយ​យើង”។ទី​សំគាល់​ដ៏​ធំនេះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ហើយ។
នៅ​ពេល​ដែល​ព្រះ​ (ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​និង​ផែន​ដី) បាន​បង្កើត​ប្រព័ន្ឋ​សូឡា...បើ​អ្នក​ឈរ​នៅ​ឯPalomar ហើយ​មើល​​ទៅ​ក្នុង​រយៈចំងាយ​ដ៏​សែន​ឆ្ងាយអ្នក​នឹង​អាច​ឃើញចំងាយ​រាប់​រយ​លាន​កាំពន្លឺ។ នៅ​ទី​ដ៏​ឆ្ងាយ​នោះនឹង​មាន​ព្រះ​ច័ន្ទ​ តារា និង​ផែន​ដី។
71
ហើយ​ទ្រង់​បាន​បង្កើត​របស់​ទាំង​អស់​នេះ។ហើយ​ព្រះ​អទិករ​ដ៏​អស្ចារ្យ​ទ្រង់​បាន​​យាង​មក​ជា​ព្រះ​អង្គ​ម្ចាស់​សង្រ្គោះ​របស់​យើងទ្រង់​បាន​យាង​មក​ជា​កោសិការ​ឈាម​ដ៏​តូច​មួយ (មិន​មែន​តាម​រយៈ​បុរស​ទេប៉ុន្តែ​ជា​ស្រ្តី​ព្រហ្មចារី) តាម​រយៈ​ស្រ្តី។
នោះ​ជា​ទី​សំគាល់​ដែល​នៅ​អស់​កល្ប​ជា​និច្ច។ទារក​តូច​បាន​កើត​មក (ហាលេលូយ៉ា) ហើយ​គង់​នៅ​អស់​កល្ប​ជា​និច្ច។ ទ្រង់បាន​យាង​កមក​តាម​រយៈ​ស្ត្រី​ព្រហ្មចារី។នោះជា​ទី​សំគាល់​ដែល​នៅ​អស់​កល្ប​ជានិច្ច។
ព្រះ​ទ្រង់​មាន​បន្ទូ​លថា “អញ​នឹង​ឲ្យ​ឯង​នូវ​ទី​សំគាល់​ដែល​នៅ​អស់​កល្ប​ជា​និច្ច”។នោះ​ជា​ទី​សំគាល់​ដ៏ពិត ព្រះ​យេហូវ៉ា​ ទ្រង់​បាន​យាង​មក។ ហាលេលូយ៉ា!! “អញ​នឹង​ឲ្យ​ឯង​នូវ​ទី​សំគាល់​មួយ”។
72
​“អញ​នឹង​ឲ្យ​ឯង​នូវ​ទី​សំគាល់​មួយដែល​នៅ​អស់​កល្ប​ជា​និច្ច”។​ព្រះ​យេហូវ៉ា​ទ្រង់​ឈរ​នៅ​ទី​ធ្លា​​ខាង​មុខ។ ទ្រង់​ឈរ​នៅ​ចន្លោះ​ស្ថាន​សួគ៌និង​ផែន​ដី។ ទ្រង់​ស្អប់​ភាព​អាម៉ាស់​នៃ​ឈើ​ឆ្កាង។
អូ!! មាន​មនុស្ស​លាក់​ពុត​ជា​ច្រើន​នៅ​ពេល​នោះ!! នោះ​ជា​ថ្ងៃ​នៃ​មនុស្ស។តែ​បន្ទាប់​មក​ថ្ងៃ​នៃ​ព្រះ​អង្គ​ម្ចាស់​បាន​មក​ដល់។នោះ​ជា​ទី​សំគាល់​ដែល​នៅ​អស់​កល្ប​ជា​និច្ច។នោះ​ជា​ទី​សំគាល់​ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ស្គាល់។
បន្ទាប់​មក​ទ្រង់​បាន​សុគត។ ព្រះ​យេហូវ៉ា​ទ្រង់​បាន​សុគត។ផែន​ដីចាប់​ផ្តើម​កក្រើក។ អូ!!
73
បន្ទាប់​មក​ទ្រង់​បាន​រស់​ពី​សុគត​ឡើង​វិញទ្រង់​បាន​យាង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត ព្រះ​យេហូវ៉ាទ្រង់​បាន​យាង​ត្រលប់​មក​វិញ​​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ឋដើម្បី​នឹង​រស់​នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់នៅ​ក្នុង​ចំនោម​រាស្រ្ត​របស់​ទ្រង់។ សូម​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់។ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ក្រុម​ជំនុំ​របស់​ទ្រង់ទ្រង់​ធ្វើ​ការ​នៅ​ក្នុង​គេ ទ្រង់​បាន​ព្យាបាល​អស់​ទាំង​ជំងឺព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​យើង​រាល់​គ្នា។តើ​អ្នក​រាល់​គ្នា​ស្គាល់​ទី​សំគាល់​នេះ​ទេ? អាម៉ែន។
ព្រះ​យេហូវ៉ា​ទ្រង់​បាន​យាង​ទៅ​ឯ​ស្រ្តី​ពេស្យាចារទ្រង់​បាន​លើក​នាង​ឡើងដែល​កាល​ពី​មុន​នាង​ទាប​ថោក​សូម្បី​តែ​ឆ្កែ​ក៏​​មើល​ងាយ​នាង​ដែរ។តែ​ទ្រង់​បាន​លើក​នាង​ឡើង ទ្រង់​បាន​លាង​សំអាត​នាង​​ឲ្យ​ស​ដូច​ជា​ហិមៈប្រទាន​ឲ្យ​នាង​នូវ​ចិត្ត​ដែល​បរិសុទ្ឋ។ អូ!! ព្រះ​យេហូវ៉ា​ទ្រង់​បាន​ទទួល​យក​មនុស្ស​ប្រមឹក​នៅ​តាម​ច្រក​ផ្លូវហើយ​ធ្វើ​ឲ្យ​គេ​ផ្សាយ​ដំណឹង​ល្អ​វិញ... ព្រះ​លោហិត​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​លាង​សំអាត​យើង។
74
កាល​ទ្រង់​គង់​នៅ​ផែន​ដី​នោះ​ឡើយទ្រង់​បាន​យាង​ទៅ​ទី​ក្រុង​តូចៗ និង​ទៅ​ឯ​មនុស្ស​ដែល​ទាប​ថោកគេ​បាន​ឲ្យ​ឈ្មោះ​ទ្រង់​តូច​ទាប​ដែរ។ នោះ​ជា​ការ​ពិត។ពួកគេ​មិន​បានឲ្យ​តំលៃ​ទ្រង់​ ហើយ​មើល​ងាយ​ព្រះ​នាម​ទ្រង់ដោយ​ថា​ទ្រង់​ថា​បេសេប៊ូល ជា​មេអារក្ស។ ភាព​ទន់​ទាប​ដែល​គេ​ឲ្យ​ទ្រង់គឺ​មនុស្ស​ជា​អ្នក​ឲ្យ​ទ្រង់។ ប៉ុន្តែ​ព្រះ​បាន​លើក​ទ្រង់​ឡើងហើយ​ទ្រង់​គង់​នៅ​បល្លង្ក​ដ៏​ខ្ពស់​បំផុត (អាម៉ែន!! ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់!!) ហើយ​បាន​ប្រទាន​នាម​ទ្រង់​លើស​អស់​ទាំង​នាមកន្លែង​របស់​ទ្រង់​នៅ​ឯ​ស្ថាន​សួគ៌គ្រប់ទាំង​សាសន៍​នៅ​ផែន​ដី​និង​ស្ថាន​សួគ៌​ត្រូវ​មាន​ព្រះ​នាម​របស់​ទ្រង់។នោះ​ជា​អ្វី​ដែល​មនុស្ស​គិត និង​ការ​ដែល​ព្រះ​គិត​អំពី​ទ្រង់។
អូ!! សូម​ឲ្យ​គំនិត​របស់​ទូល​បង្គំ​បាន​ដូច​ជា​ទ្រង់ ឱ! ព្រះ​វរបិតា​អើយ។ព្រះ​នាម​ទ្រង់​ឧត្តម។
75
ឥឡូវ​ “អស់​អ្នក​ណា​ដែល​ជឿ​នឹង​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច”។បើសិន​ជា​មាន​តែ​មួយ​ពី​ការ​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​អ្នក​ត្រូវ​តែ​ទទួល​វា។គឺ​ត្រូវ​ស្វែង​រក​វា​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​នឹង​ឃើញ​ជីវិត។ហើយ​នៅ​ពេល​ដែល​កោសិការ​ឈាម​ត្រូវ​បាន​ខូច​ក្នុង​​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ហើយ​ព្រះ​ទ្រង់​នឹង​ដាក់​វា​នៅ​ក្នុង​ព្រះ​យេស៊ូវ ទ្រង់​នឹង​គង់​នៅជា​មួយ... ​នៅពេល​ដែល​យើង​ទទួល​ឈាម​ដែល​បាន​អត់​ទោស​អំពើ​បាប​របស់​យើងដែល​ព្រះ​វិញ្ញាណ...​ មិន​មែន​បាន​មក​​ដោយ​មនុស្ស​ទេ គឺ​បាន​មក​ដោយ​ព្រះ​វិញ...ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់!!!
ព្រះ​គម្ពីរបាន​ប្រាប់​ថា​ ព្រះ​លោហិត​របស់​ព្រះ។មាន​ម្នាក់​និយាយ​ថា “សូម​ចង​ចាំ កុំ​និយាយ​អ្វី​ឲ្យ​សោះ​ពី​ជន​ជាតិ​យូដាពី​ព្រោះ​ទ្រង់​ជា​ជន​ជាតិ​យូដា”។ ព្រះ​មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ។ ទ្រង់​ក៏​មិន​មែន​យូដាឬ​ជា​សាសន៏​ដទៃណា​ឡើយ។ ទ្រង់​ជា​ព្រះ។ ទ្រង់​គឺ​ជា​ឈាម​ដែល​បាន​បង្កើត​មក។ព្រះ​បាន​បង្កើត​មក​យ៉ាង​ពិសេស។ ជា​ឈាម​របស់​ទ្រង់។ហើយ​តាម​រយៈ​ដែល​ទ្រង់​បាន​បង្កើត​មក​នោះ​ពេល​យើង​ទទួល​នោះ​យើង​នឹង​ត្រូវ​បាន​អត់​ទោស​ពី​ព្រោះ​ទ្រង់​បាន​សុគត​ជំនួស​យើង​រួច​ទៅ​ហើយ។ កោសិការ​ឈាម​បាន​ខូចបាន​បង្ហាញ​ថា​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​បាន​ត្រលប់​មក​យើងហើយ​ពេល​នេះ​យើង​ជា​កូន​ប្រុស​កូន​ស្រី​របស់​ព្រះតាម​រយៈ​កំនើត​ថ្មី​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ។ ហើយ​យើង​នឹង​បាន​ជីវិត​ជាជីវិត​ដែល​នៅ​អស់​កល្ប​ជា​និច្ច​ ដោយ​សារ​ព្រះ​គុណ​របស់​ទ្រង់​ក្នុង​ព្រះ​យេស៊ូវ​​គ្រីស្ទ។ជីវិត​នោះ​ជា​របស់​អ្នក។
76
ឥឡូវ​យើង​ត្រលប់​ទៅ​និយាយ​ពី​ស្ថាន​នរក​បន្តិច។ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា វា​មិន​អាច... ខ្ញុំ​មិន​ជឿ​ថា​នឹង​ត្រូវ​ឆេះ​នៅ​ក្នុង​ស្ថាន​នរក​ឡើយ។បាទ​!!​ លោក​។ ព្រះ​គម្ពីរ​បាន​ប្រាប់​ថា ជា​បឹង​ភ្លើង។ ប៉ុន្តែ​វា​មិន​អាច​នឹង​ឆេះ​អស់​កល្ប​បាន​ទេ។ព្រះ​គម្ពីរ​មិន​ដែល​បាន​និយាយ​ថា​វា​អស់​កល្ប​ឡើយតែ​និយាយ​ស្ថាន​នរក​ដែល​នៅ​អស់​កល្ប...។
សូម​យើង​និយាយ​ពី​ស្ថាន​នរគ​បន្តិច។ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា​វា​មិន​អាច...​ខ្ញុំ​ជឿ​ថា​ស្ថាន​នរក​ជា​កន្លែង​ដែល​ឆេះ​។បាទ ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​ ជា​បឹង​ភ្លើង។ ប៉ុន្តែ​មិន​អាច... វាមិន​អាច​នៅ​អស់​កល្ប​បាន​ឡើយ។វា​អាច...​ព្រះ​គម្បី​មិន​បាន​និយាយ​ថា​វា​នៅ​អស់​កល្ប​នោះ​ទេ ប៉ុន្តែ​ប្រាប់​ថា​... it says everlasting hell. Don't saythe word “eternal”; it says an “everlasting” hell. វាជា​កន្លែង​ដែល​ត្រូវ​រៀប​ចំ​សំរាប់​អារក្ស​និង​ទេវតា​របស់​វា។Aneverlasting hell, not an eternal one.
ព្រលឹង​មនស្ស​ត្រូវ​បាន​ធ្វើ​ទណ្ឌកម្ម​នៅ​ទី​អាច​១០លាន​ឆ្នាំតាម​ដែល​ខ្ញុំ​ដឹង។ខ្ញុំ​មិន​បាន​ដឹង​ថា​អស់​កល្ប​ជា​និច្ច​នៅ​ក្នុង​ព្រះ​នេត្រ​ព្រះ​ឬ​អត់​នោះ​ទេ។វា​អាច​ក្នុង​រយៈ​៥នាទី។ វា​អាច​១លាន​ឆ្នាំ។ វា​អាច​១០លាន​ឆ្នាំ។តែ​នឹង​មាន​ពេល​មក​ដល់​ដែល​ព្រលឹង​យើង​ត្រូវ​ចេញ​ពី​ទី​នោះ។
77
នេះ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​ប្រាប់ “អ្នក​ដែលបាន​ឈ្នះ​នោះ​សេចក្តី​ស្លាប់​ទី​២​គ្មាន​អំនាច​លើ​ឡើយ”។ សេចក្តី​ស្លាប់​ទី​មួយ​បាន​កាត់​ផ្តាច់​យើង​ពី​សេចក្តី​ស្រឡាញ់។យើង​នឹង​ត្រូវ​ត្រលប់​ទៅ​ក្នុង​វត្តមាន​នៃ​ព្រះវិញ។យើង​នឹង​មិន​ត្រូវ​ចេញ​ពី​ទ្រង់​រហូត​នោះទេ។
បើ​សិន​ជា​មាន​សេចក្តី​ស្លាប់​ទី​២វា​នឹង​មាន​សេចក្តី​ស្លាប់​នៃ​ព្រលឹង។ ហើយ​អ្នក​ដែល​បាន​ឈ្នះ​លោកីយ​នេះ ឬ​ឈ្នះ​របស់​នៅ​លោកីយនឹង​មាន​ជីវិត​អស់​កល្ប​ជា​និច្ចហើយ​នឹង​មិន​ត្រូវ​បាន​សេចក្តី​ស្លាប់​ទី២​ឈ្នះ​អ្នក​នោះ​ឡើយ។
ព្រះ​គម្បី​បាន​ប្រាប់​ថា “ស្រ្តី​ដែល​​​នៅ​ក្នុង​ភាព​សប្បាយគឺ​ត្រូវ​ស្លាប់​ខណៈ​ដែល​នាង​នៅ​រស់​នៅ​ឡើយ”។តើ​នោះ​ត្រូវ​ទេ? “​ព្រលឹង​ធ្វើ​បាប វា​នឹង​ត្រូវ​ស្លាប់”។ តើ​អ្វី​ទៅ​ហៅ​ថា “ស្លាប់”? គឺ​ការ​ដាច់​ចេញ​ទាំង​ស្រុង​។គឺ​ការ​ដាច់​ចេញ​ទាំង​ស្រុង​ពី​ជីវិត។
តើ​វា​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​សំរាប់​ការ​នេះ? វា​នឹង​កើត​ឡើង​តាម​ដំណើរ​ការ​របស់​វាហើយ​គ្មាន​អ្វី​មួយ​ត្រូវ​បាត់​ឡើយ។
78
យើង​អាច​យក​កោសិកា យើង​អាច​បំបែក​កោសិកាពី​មួយ​ទៅ​មួយរហូត​ដល់​កោសិកា​ស្រទាប់​ដំបូង។ នោះ​អ្នក​នឹង​ឃើញ​សារធាតុ​គីមី​របស់​ឈាម។អ្នក​រាល់​គ្នា​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​កោសិកា​ឈាម។យើង​អ្នក​មាន​ផ្នែក​មួយ​នៃ​កោសិកា​ដែល​មាន​ជីវិត​នោះ។ពួក​គេ​មិន​អាច​រក​ឃើញ​ដូច្នេះ​ឡើយ។ ពួក​គេ​មិន​បា​នដឹង​អ្វី​ឡើយ​ពី​ការ​នេះ។ជីវិត​ត្រូវ​មក​ដល់​ក្នុង​ចំនុច​មួយ​រហូត​ដល់​គ្មាន​ទៀត។
តើ​អ្វី​ដែល​ជា​សារធាតុ​គីមី​នៃ​ជីវិត​នោះ? ខ្ញុំ​មិន​ជឿ​ថា​យើង​មាន​សារធាតុ​គីមី​ដូច​គ្នា​ឡើយ។វា​ជា​វិញ្ញាណ។ ហើយ​នៅ​ក្នុង​នោះ វា​ត្រូវ​កាត់​ផ្តាច់​ទាំង​ស្រុង​រហូត​ដល់​គ្មាន​ទៀត។ នេះ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់ “ព្រលឹង​ដែល​ធ្វើ​បាប​នឹង​ត្រូវ​ស្លាប់”។ហើយ​អស់​អ្នក​ណា​ដែល​ឈ្នះ​​នោះ​សេចក្តី​ស្លាប់​ទី​ពីរ​គ្មាន​អំណាច​លើ​អ្នក​នោះ​ឡើយ។រូប​កាយ​ត្រូវ​ស្លាប់​ជា​ដំបូង ព្រលឹង​ត្រូ​វ​ស្លាប់​បន្ទាប់ហើយ​នឹង​គ្មាន​ទៀត​ឡើយ។ ឥឡូវ​នេះ​តើ​អ្នក​រាល់​ជឿ​សេចក្តី​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​ទេ?
79
ឥឡូវ​នេះសូម​ចង​ចាំ បើ​សិន​ជា​ឋាន​នរក​មា​នជា​រៀង​រហូតនោះ​ព្រះ​គម្ពីរ​ពិត​ជា​ខុស ពី​ព្រោះ​បាន​ប្រាប់​វា​ត្រូវ​បាន​បង្កើត។ហើយ​បើ​សិន​ជា​មនុស្ស​ត្រូវ​ឆេះ​ជានិច្ច​នៅ​ឋាន​នរកនោះ​គាត់​នឹង​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​ ជា​ជីវិត​ដែល​ត្រូវ​ឆេះ។តើ​នោះ​ត្រូវ​តែ? តើ​មាន​ប៉ុន្មាន​ទាក់​ទង​នឹង​ជីវិត​អស់​កល្ប​ជា​និច្ច? គឺ​មាន​តែ​មួយ។គឺ​ជា​ជីវិត​ដែល​​នៅ​អស់​កល្ប​ជានិច្ច។
ឥឡូវ​ សូម​កុំ​ចេញ​ទៅ​ហើយ​និយាយ​ថា “លោក​​​Branham​​មិន​ជឿ​ថា​​​មាន​ឋាន​នរក​នោះ​ទេ”។ លោក​Branham​ជឿ​ថា​មាន​ឋាន​នរក។ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ពី​ស្ថាន​នរក។ វា​ជា​កន្លែង​ដែល​ត្រូវ​ធ្វើ​ទណ្ឌកម្ម។ព្រះ​ទ្រង់​នឹង​យក​ព្រលឹង​ដែល​ធ្វើ​បាប​ទាស់​នឹង​ទ្រង់​ទៅ​ធ្វើ​ទណ្ឌកម្ម​នៅ​ទី​នោះ។ការដែល​បដិសេធ​ព្រះ​គ្រីស្ទ​ជា​ព្រះ​សង្រ្គោះ អ្នក​នឹង​ត្រូវ​ធ្វើ​ទណ្ឌកម្ម​ជា​ប្រាកដ។
ប៉ុន្តែ​វា​នឹង​មាន​ពេល​បញ្ចប់។ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ថា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​លាន​ឆ្នាំ​នោះ​ទេ។
80
ប៉ុន្តែ​ពេល​ខ្លះ...​ពេល​របស់​អ្នក​ត្រូវ​មក​រហូត​ដល់​អ្នក​បាន​កើត​ជា​ថ្មីនោះ​អ្នក​នឹង​មាន​ជីវិត​អស់​កល្ប។ ហើយ​មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ​ដែល​អ្នក​មាន​ផ្នែក​របស់​ព្រះ​នៅ​ក្នុង​អ្នកគឺ​ជីវិត​អស់​កល្ប​ជា​និច្ច។ តើ​អ្នក​យល់​ទេ? “អ្នក​ដែល​មា​នត្រចៀក​សំរាប់​ស្តាប់​សូម​ស្តាប់​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក​ពួក​ជំនុំ​ចុះ”។
ខ្ញុំ​ស្រឡាញ់​ទ្រង់។ តើ​អ្នក​ស្រឡាញ់​ទ្រង់​ទេ? ខ្ញុំ​មាន​អំណរ​ក្នុង​ការ​ដែល​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។គ្មាន​អ្វី​មក​រំខាន​ខ្ញុំ​ទៀត​ទេ ពី​ព្រោះ​ខ្ញុំ​មា​នជីវិត​អស់​កល្ប​ជានិច្ច​ហើយ។ខ្ញុំ​ជឿ​ថា​អ្នក​រាល់​គ្នា​ក៏​មាន​ដែរ គឺ​មាន​ទាំង​អស់​គ្នា។
81
ខ្ញុំ​មាន​កំនត់​ត្រា​ពី​Irenaeus​ ដែល​និយាយ​ពី​ “ការ​អាន​ប្រវតិ្ត​សាស្រ្ត​នេះ”។នេះ​ជា​ហេតុ​ផល​ដែល​Irenaeus​ជ្រើស​រើស ពី​ព្រោះ​គាត់​មាន​ទី​សំគាល់​ពី​ក្រុម​ជំនុំ​ Pentecostal​។
តើ​មាន​អ្នក​ជឿ​ប៉ុន្មាន​អ្នក​ដែល​ចាប់​ផ្តើ​មនៅ​សម័យ​Pentecost? តើ​មាន​អ្នក​ជឿ​ប៉ុន្មាន​អ្នក​ដែល​ព្រះ​ទទួល​នៅ​សម័យ​ Pentecost? បើ​នោះ​ជា​ក្រុម​ជំនុំ​ដំបូង​របស់​ព្រះហើយ​ដែល​ព្រះ​ហៅ​ថា​ក្រុម​ជំនុំ... ទ្រង់​ជា​ដើម​ទំពាំងបាយជូរ យើង​រាល់​គ្នា​ជា​មែក។បើ​សិន​ជា​ដើមទំពាំង​បាយ​ជូរ​បង្កើត​មែក​​ផ្សេង តើ​នោះ​ជា​អ្វី? Pentecostal។ប្រហែល​ជា​វា​មិន​មែន​ជា​ឈ្មោះ​នោះ​ទេ។ យើង​លឺ​ឈ្មោះ​របស់​Pentecost ប៉ុន្តែ​គ្មាន​ Metodist, Baptist, Presbyterian, Pentecostal ទេ។ គឺ​គ្មាន​ន័យ​អ្វី​ឡើយ។នោះ​គ្រាន់​តែ​ជា​ឈ្មោះ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដែល​អ្នក​មាន​បទពិសោធ​របស់​Pentecostal​នៅ​ក្នុង​ចិត្ត​របស់​អ្នក​នៅ​ក្នុង​ព្រលឹង អ្នក​នឹង​បាន​ជីវិត​អស់​កល្បហើយ​ព្រះ​ទ្រង់​សន្យា​ថា​អ្នក​នឹង​មិន​ជួប​នូវ​សេចក្តី​ស្លាប់​ទី​ពីរ​ទេគឺ​អ្នក​មាន​ជីវិត​អស់​កល្ប​ជា​និច្ច ហើយ​មិន​ជួប​នឹង​សេចក្តី​ស្លាប់​ទី​ពីរ​ឡើយ។
ការ​កើតទុក្ខ​​មិន​មែន​ជា​វិញ្ញាណ​បរិសុទ្ឋ​របស់​ព្រះ​ឡើយ។សូម​កុំ​កើត​ទុក្ខ​ឡើយ។ បើ​សូម​អធិដ្ឋាន​សំរាប់​ការ​នេះពី​ព្រោះ​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា “ការ​កើត​ទុក្ខ​មិន​មាន​ជា​ព្រះវិញ្ញាណ​របស់​ព្រះ​ឡើយអ្នក​ត្រូវ​បាន​បោះ​ត្រា​ទុក​រហូត​ដល់​អ្នក​បាន​សេចក្តី​សង្រ្គោះ”។តើ​នោះ​ត្រូវ​ទេ? ការ​កើត​ទុក្ខ​មិន​មែន​ជា​វិញ្ញាណ​របស់​ព្រះ​ទេ។
82
អូ!! វា​នឹង​មា​នពេល​ដ៏​អស្ចារ្យ​ដែល​នឹង​ត្រូវ​មក​ដល់។
ដើម្បី​នឹង​បង្ហាញ​ថា​​ការ​រស់​ឡើង​វិញ​ជា​លក្ខណៈ​ទូ​ទៅ​ “មាន​ពីរ​អ្នក​នៅ​ឯ​ចំការម្នាក់​នឹង​បាន​យក​ទៅ ពីរ​អ្នក​គេង​ ម្នាក់​នឹង​បាន​យក​ទៅ”។ សូម​មើល។វា​មាន​ពន្លឺ​នៅ​កន្លែង​មួយ តែ​មាន​​ងងឹត​នៅ​កន្លែង​មួយ​ទៀត។សំលេង​ត្រែ​របស់​ព្រះនឹង​ត្រូវ​បាន​ផ្លុំ​ឡើង ហើយ​អ្នក​ដែល​នៅ​ទី​នេះ​ នៅ​ទី​នេះ​នឹង​ត្រូវ​បាន​យក​ទៅនឹង​ត្រូវ​បាន​យក​ទៅ។
ស្រ្តី​ព្រហ្ម​ចារី នៅ​ពេល​ដែល​នាង​ក្នុង​​យាម​ទី៧...សូម​ចង​ចាំ​មាន​ស្រ្តី​ព្រហ្មចារី​៧នាក់។តើ​នោះ​ត្រូវ​ទេ? ខ្ញុំ​ចង់​មាន​ន័យ​ថា ៥នាក់​បាន​ចេញ​ទៅ...១០នាក់​បាន​ចេញ​ទៅដើម្បី​នឹង​ជួប​ព្រះ​អង្គ​ម្ចាស់។៥​នាក់​ឆ្លាត ៥​នាក់​ទៀត​ល្ងង់។ តើ​ត្រូវ​ទេ? ហើយ​ឥឡូវ​នៅ​ក្នុង​យាម​នោះគឺ​មាន​យាម​៧។ ហើយ​នៅ​ចុង​​ក្រោយ​នៃ​យាម​ទី៧ មួយ​ចំនួន​បាន​ដេក​លក់។ នៅ​យាម​៧មាន​សំលេង​មក​ថា “កូន​កំលោះ​មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ក្រោយ​ដើម្បី​នឹង​ជួប​គាត់”។ពួក​គេ​បាន​ក្រោក​ឡើង ហើយ​រៀប​ចំ​ចង្កៀង​របស់​គេ។ ទាំង​អស់​គ្នា​បាន​ក្រោក​ឡើង អូ!! ពិត​ជា​ពេល​ដ៏​អស្ចារ្យ​មែន!!
83
ខ្ញុំ​ធ្លាប់​បាន​ច្រៀង​ចំរៀង​ខ្លី​មួយសូម​យើង​ច្រៀង​ទាំង​អស់​គ្នាៈ
វា​ជា​ពេល​ដ៏​អស្ចារ្យ​សំរាប់​អ្នក​
នោះ​ជា​ពេល​ដ៏​អស្ចារ្យ​​សំរាប់​ខ្ញុំ
បើ​សិន​ជា​យើង​​ត្រៀម​ដើម្បី​នឹង​ជួប​ជា​មួយ​ព្រះ​ជា​ព្រះ​អម្ចាស់​របស់​យើង
នោះ​ជា​ពេល​ដ៏​អស្ចារ្យ​​សំរាប់​ខ្ញុំ
ពេល​ដ៏​អស្ចារ្យ​​សំរាប់​អ្នក​
​ពេល​ដ៏​អស្ចារ្យ​​សំរាប់​ខ្ញុំ
បើ​សិន​ជា​យើង​​ត្រៀម​ដើម្បី​នឹង​ជួប​ជា​មួយ​ព្រះ​ជា​ព្រះ​អម្ចាស់​របស់​យើង
នោះ​ជា​ពេល​ដ៏​អស្ចារ្យ​​សំរាប់​ខ្ញុំ (តើ​វា​ជា​ពេល​ដ៏​អស្ចារ្យ​ឬ?)
អូ!! វា​ជា​ពេល​ដ៏អស្ចារ្យ
មិន​ត្រូវ​មាន​បន្ទុក​ដែល​អ្នក​ត្រូវ​ស្ពាយ​ទៀត​ឡើយ
ចូរ​ច្រៀង​ឡើង​ដោយ​អំណរ
អូ!! វា​ជា​ពេល​ដ៏អស្ចារ្យ
84
តើ​មាន​ប៉ុន្មាន​អ្នក​ដែល​ដឹង​ថា​អ្នក​នឹង​ទៅ​ដល់​ផ្ទះ? តើ​មាន​ប៉ុន្មាន​អ្នក​ដែល​ដឹង​ថា​អ្នក​ត្រូវ​ចូល​ទៅ​តាម​ទ្វានោះ​? អ្នក​មិន​ដឹង​ទេ​ឬ? តើ​មាន​ប៉ុន្មាន​អ្នក​ដែល​ដឹង​ថាដែល​អ្នក​ចេញ​ទៅ​ក្រៅ​នោះ​អ្នក​ត្រូវ​តែ​ត្រលប់​ទៅ​វិញ។អ្នក​មិន​អាច​និយាយ​បាន​ទេ។ ដូច្នេះ​សូម​កុំ​ឲ្យ​រាត្រី​បាត់​បង់​សំរាប់​អ្នក​ឡើយ។សូម​​កុំ​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ក្នុង​រាត្រី​នេះ​ឡើយពី​ព្រោះ​វា​អាច​ជា​យប់​ចុង​ក្រោយ​ដែល​អ្នក​មាន។
តើ​អ្នក​ជា​អ្នក​ណា? តើ​អ្នក​មក​ពី​ណា? តើ​អ្នក​ត្រូវ​ទៅ​ណា? មាន​សៀវ​ភៅ​តែ​មួយ​គត់​​ដែល​អាច​ប្រាប់​អ្នក​នោះគឺ​ជា​ព្រះ​គម្ពីរ។ ហើយ​ជា​ព្រះ​គម្ពីរ​ដែល​យើង​រាល់​គ្នា​ជឿ។នោះ​ជា​ព្រះ​ដែល​យើង​ជឿ។ បើ​អ្នក​មិន​មែន​ជា​កូន​ក្រមុំ​នោះ​ទេ អ្នក​នឹង​ជា​របស់​និកាយហើយ​អ្នក​មិន​​នៅ​ក្នុង​ក្រុម​នោះ​ទេ។
ឥឡូវ​នេះ​អ្នក​មិន​ចាំ​បាច់​នឹង​ចូល​ទៅ​ក្នុងរោង​ឧបោសថ​នោះ​ទៀត​ទេ។អ្នក​មិន​ចាំបាច់​ចូល​រួម​ក្នុង​អ្វី​នោះ​ទេ។អ្នក​គ្រាន់​តែ​កើត​នៅ​ក្នុង​នគរ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ។ឥឡូវ​នេះ​បើ​សិន​ជា​អ្នក​ចង់​មា​នការ​ប្រកប​ជា​មួយ​ មេតូឌីស បាទីស្ទ ព្រេសប៊ីធេរានឬ​អ្វី​ណា​មួយ​នោះ​អាស្រ័យ​ទៅ​លើ​អ្នក។អ្នក​អាច​មាន​ការ​ប្រកប​ជា​មួយ​អ្នក​ណា​មួយ​ដែល​អ្នក​ចង់។ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​អ្នក​ពី​ការ​មួយ នៅ​ពេល​ដែល​អ្នក​បាន​កើត​ជា​ថ្មីអ្នក​ត្រូវដឹង​ថា “​អ្នក​ជា​បក្សី​ដែល​មា​នស្លាប...”
85
មាន​ម្នាក់​បាន​សួរ​ខ្ញុំ​នៅ​ពេល​មួយ​ថា “លោក​Branham​ លោក​បាន​ប្រាប់​មនុស្ស​ទាំង​នេះ​ឲ្យ​ត្រលប់​ទៅ​វិហារ​មេតូឌីស​​របស់​គេ​វិញ”
ខ្ញុំ​បាន​និយាយថា​ “បាទ!! សូម​ឲ្យ​ពួក​គេ​បោះ​បង់​វា​ចោល​ចុះ។ពួក​គេ​​គ្មាន​កន្លែង​ដែល​នឹង​ត្រូវ​ទៅ​ឡើយ។” សូម​ទៅ​វិញ​ចុះ។ វា​មិន​យូរ​ទេ។វា​មិន​យូរ​នោះ​ឡើយ។ ពួក​គេ​នឹង​ត្រលប់​មក​វិញ។
អ្នក​រាល់​គ្នា​មាន​ដឹង​ពី​ពេល​ដែល​ទូក​ធំ​នៅ​សម័យ​លោក​ណូអេគឺ​ទូក​នោះ​ជា​កន្លែង​ដែល​សុវត្ថិភាព។ មាន​ទឹក​ជំនន់​យ៉ាង​ច្រើន។ដូច្នេះ​លោក​ណូអេ​បាន​ព្រលែង​សត្វ​ក្អែក​ចេញ​ពី​ទូក​ធំ វា​បាន​ស្រែក​យ៉ាង​សប្បាយ​ហើយ​ហើរ​ចេញ​ទៅ។វា​ហើរ​ពី​សាក​សព​មួយ​ទៅ​សាក​សព្វ​មួយ ហើយ​ស៊ី​យ៉ាង​ពេញ​ពោះ​របស់​វា។ បាទ! នៅ​ទី​នោះ​មាន​សុទ្ឋ​តែ​សាក​សព​គ្រប់​ទី​កន្លែង។
ដូច្នេះ​សត្វ​ក្អែក​នោះ​វា​ហើរ​ និង​ស្រែក​ហើយ​ស៊ី​សាក​សព​ទាំង​នោះ​ដោយ​សប្បាយ។ “ក្មេង​ប្រុស!! ខ្ញុំ​កំពុង​តែ​មាន​ខួប​គំរប់​៥០​ឆ្នាំ​របស់​ខ្ញុំ”។
86
ប៉ុន្តែ​គាត់​បាន​លែង​លលក​ទៅ​វិញវា​មាន​លក្ខណៈធម្មជាតិ​ខុស​គ្នា។ភាព​ស្អុយ​រលួយ​ទាំង​នោះ​វា​មិន​អាច​នឹង​ឈរ​លើ​បាន​ឡើយ។ ហេតុ​អ្វី? លលក​គ្មាន​ទឹក​ប្រមាត់ទេ។វា​ជា​សត្វ​មួយ​ប្រភេទ​ដែល​គ្មាន​ទឹក​ប្រមាត់។ វា​មិន​អាច​រំលាយ​អាហារ​នោះ​​បាន​ឡើយ។ដូច្នេះ​ការ​មួយ​ដែល​វា​អាច​ធ្វើ​បាន​គឺ​ត្រូវ​ត្រលប់​មក​ឯ​ទូក​ធំ​វិញហើយ​គោះ​ទ្វារ។
ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់។ការ​មួយ​ដែល​ខ្ញុំ​ប្រាប់​អ្នក​គឺ​ត្រូវ​ចូល​ទៅ​ក្នុង​នគរ​របស់​ទ្រង់។ហើយ​ខ្ញុំ​ដឹង​ថា​អ្នក​នឹង​ចូល​ទៅ។ អ្នក​​នឹងមិន​​ឈរ​នៅ​ឯ​ណា​​ឡើយ។អ្នក​នឹង​និយាយថា “ខ្ញុំ​បាន​ឆ្លង​កាត់​កន្លែង​ជា​ច្រើន។ខ្ញុំ​បាន​ដាក់​លោកីយ​នេះ​នៅ​ខាង​ក្រោយ​ខ្ញុំ”។ បាទ​!! លោក​នេះ​ជា​ការ​ពិត។
87
អូ!! ពួក​គេ​នឹង​ត្រូវ​ជុំ​គ្នា​នៅ​ឯ​បន្ទប់​ខាង​លើ
ទាំងអស់​គ្នា​អធិស្ឋាន​ទៅ​កាន់​ទ្រង់
ពួក​គេ​នឹង​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ
អំណាច​នឹង​មក​ដល់
ទ្រង់​បាន​សុគត​ជំនួស​ពួក​គេ​នៅ​ពេល​នោះ
ទ្រង់​ធ្វើ​ការ​គ្រប់​ទាំង​អស់​សំរាប់​អ្នក
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ(តើ​អញ្ចឹង​ទេ?)
ម្នាក់​ក្នុង​ចំនោម​ពួកគេខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេហាលេលូយ៉ា!!
ម្នាក់​ក្នុង​ចំនោម​ពួកគេខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
តើ​មាន​ប៉ន្មាន​អ្នក​ដែល​មាន​អំណរ​ក្នុង​រាត្រី​នេះ? អូ!!
សូម​មកបង​ប្អូន​ទាំង​អស់​គ្នា សូម​ស្វែង​រក​ព្រះ​ពរ
ទ្រង់​នឹង​សំអាត​អំពើ​បាប​ទាំង​អស់​ចេញ​ពី​ចិត្ត​របស់​អ្នក
នោះ​នឹង​ចាប់​ផ្តើម​សេចក្តី​អំណរ​ឡើង
ហើយ​ដាក់​ព្រលឹង​របស់​អ្នក​ឲ្យ​ឆេះ​ឡើង
វា​នឹង​ឆេះ​ឡើង​ក្នុង​ចិត្ត​របស់​អ្នក
អូ!! ថ្វាយ​សិរីល្អ​ដល់​ព្រះ​នាម​ទ្រង់
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ម្នាក់​ក្នុង​ចំនោម​ពួកគេខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ហាលេលូយ៉ា!!
ម្នាក់​ក្នុង​ចំនោម​ពួកគេខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
88
ឥឡូវ​ ខណៈ​ដែល​យើង​ច្រៀង​ខ​បន្ទាប់​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចាប់​ដៃ​គ្នាដូច​ដែល​អ្នក​បាន​ធ្វើ​ក្នុង​ពេល​កន្លង​មក​ ទោះ​ជា​មេតូឌីស បាទីស្ទ​ឬ​ព្រេសប៊ីធេរាន​ក៏​ដោយ។ សូម​ចាប់​ដៃ​អ្នក​ដទៃ​ទៀត។សូម​ចាប់​ដៃ​គ្នា​នៅ​ពេល​ដែល​យើង​កំពុង​ច្រៀង​នេះ។
ខ្ញុំ​មាន​​អំណរ​ព្រោះ​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​មាន​​អំណរ​ព្រោះ​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ហើយ​​មនុស្ស​ទាំង​នេះ​នឹង​មិន​ស្វែង​រក​របស់​ឬ​កេរ្តិ​ឈ្មោះ​របស់​លោកីយ​នេះ
ពួក​គេ​ទទួល​ទាំង​Pentecost
ជ្រមុជ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ
ពួក​គេ​និយាយ​ក្នុង​ពេល​នេះ​ឆ្ងាយ​ហើយ​ទូលាយ
ក្នុង​អំណាច​របស់​ទ្រង់
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ឥឡូវ​សូម​យើង​នាំ​គ្នា​ច្រៀង
អូ!! ​មាន​​អំណរព្រោះ​​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេហាលេលូយ៉ា
ម្នាក់​ក្នុង​ចំនោម​ពួកគេម្នាក់​ក្នុង​ចំនោម​ពួក​គេ
ខ្ញុំ​មាន​អំនរ​ដែល​ខ្ញុំ​អាច​និយាយ​បានថា​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ
89
តើ​អ្នក​មា​នចិត្ត​ក្នុង​ការ​រង​ទុក្ខ​ជា​មួយ​ទ្រង់​ទេ? បើ​សិន​ជា​អ្នក​ត្រូវ​​ប្រឈម​មុខ​ជា​មួយ​នឹង​សេចក្តី​ស្លាប់សូម​ទទួល​វា តើ​អ្នក​នឹង​ទទួល​វា​ទេ? បាទ​! លោក!! ឱ! ព្រះ​អង្គ​​អើយ ទូល​បង្គំ​មាន​អំណរ!!
សូម​យើង​ច្រៀង​បទ​ចំរៀង​ខ្លី​មួយ។តើ​ខ្ញុំ​អាច​ច្រៀង​បាន​ទេ? តើ​យើង​មាន​ពេល​សំរាប់​ច្រៀង​ចំរៀង​មួយ​ទៀត​ទេ? មិន​អី​ទេ? ខ្ញុំ​មិន​ច្រៀង​ទេ។ខ្ញុំ​តែង​តែ​ចង់​ច្រៀង​ចំរៀង។ហើយ​នៅ​ពេល​មួយ​ដែល​អ្នក​ត្រូវ​ទៅ​ផ្ទះ​ដ៏​ធំ​របស់​អ្នក​នៅ​ឯ​ស្ថាន​សួគ៌នោះ​អ្នក​នឹង​ច្រៀ​ដោយ​អំណរ។
90
ព្រឹកណា​មួយ​ នៅ​ពេ​លដែល​អ្នក​ដើរ​ក្នុង​ផ្ទះ​របស់​អ្នក​ហើយ​ក្រលេក​មើល​ទៅ​ជ្រុង​នោះ នឹង​លឺ​ថា​មាន​ម្នាក់​ច្រៀង​ថា “​ព្រះ​គុណ​អស្ចារ្យ ជា​សព្ទពិរោះដែល​ប្រោស​មនុស្ស​យ៉ាងដូច​ខ្ញុំ”។
អ្នក​នឹង​និយាយ​ថា “ខ្ញុំ​លឺ​លោក​Branham ច្រៀង​បទនោះ គឺ​គាត់។ ខ្ញុំ​លឺ​គាត់​ឈរ​នៅ​ទី​នោះ​ហើយ​ច្រៀង​ថា​ ព្រះ​គុណ​អស្ចារ្យ”។
ដោយ​សារ​ព្រះ​គុណ​ដ៏​អស្ចារ្យ​ដែល​បាន​នាំ​យើង​មក​ដល់​ទី​នេះ។នោះ​ជា​ការ​ពិត។
91
ប៉ុន្តែ​វា​មាន​ដំនក់​ឈាម​ស្រក​មក(នេះ​ហើយ​ដែល​ខ្ញុំ​អធិប្បាយ​សេចក្តី​នេះ)
...វា​មាន​ដំនក់​ឈាម​ស្រក​មក
ដំណឹង​ល្អ​នេះ​មា​នដំនក់​ឈាម​ស្រក​មក
ជា​ឈាម​នៃ​សាវក​ដែល​បាន​ស្លាប់​សំរាប់​សេចក្តី​ពិត
ដំណឹង​ល្អ​នេះ​មា​នដំនក់​ឈាម​ស្រក​មក
អ្នក​ដំបូង​បាន​ស្លាប់​សំរាប់​ផែន​ការ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ
គឺ​ជា​យ៉ូហាន​បាទីស្ទប៉ុន្តែ​គាត់​ស្លាប់​ដូច​មនុស្ស​ធម្មតា
បន្ទាប់​មក​ទៀតគឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ពួក​គេ​បាន​ឆ្កាង​ទ្រង់
ហើយ​ត្រង់​បាន​បង្រៀន​ថា​ព្រះ​វិញ្ញាណ​នឹង​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​អំពើ​បាប
បន្ត​មក​ទៀត​មាន​ពេត្រុស​និង​ប៉ុលនិង​យ៉ូហាន
ពួក​គេ​បាន​ឲ្យ​​ជីវិត​របស់​គេ​ដើម្បី​ឲ្យ​ដំណឹង​ល្អ​មាន​ពន្លឺ​ឡើង
ពួក​គេ​បាន​កំចាយ​ឈាម​របស់​អ្នក​ទាំង​នោះ​ដូច​ក្នុង​សម័យ​សញ្ញាចាស់​ដែរ
ដូច្នេះ​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​​ត្រូវ​បាន​ប្រាប់​ដោយ​ស្មោះ​ត្រង់
មាន​ព្រលឹង​នៅ​ក្រោម​អសនា
ព្រះ​ទ្រង់​នឹង​ធ្វើ​ទណ្ឌកម្ម​ដល់​អ្នក​ណា​ដែល​មិន​ស្តាប់​ទ្រង់
ប៉ុន្តែ​នឹង​ប្រទាន​ឲ្យ​ដល់​អ្នក​ដែល​បាន​ដូរ​ជីវិត​របស់​ខ្លួន
សំរាប់​ដំណឹង​ល្អ
វា​មាន​ឈាម​ស្រក​មកបាទ! មាន​ឈាម​ស្រក​មក
ដំណឹង​ល្អ​នេះ​មា​នដំនក់​ឈាម​ស្រក​មក
ជា​ឈាម​នៃ​សាវក​ដែល​បាន​ស្លាប់​សំរាប់​សេចក្តី​ពិត
ដំណឹង​ល្អ​នេះ​មា​នដំនក់​ឈាម​ស្រក​មក
92
[ប្អូន​ស្រី​ម្នាក់​បាន​និយាយ​ជា​ភាសា​ផ្សេង​ហើយ​មាន​អ្នក​បក​ប្រែ] “បាទ!!​ ខ្ញុំ​សូម​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នាជា​អ្នក​បំរើ​ព្រះ​ដ៏​មា​នព្រះ​ជន្ម​រស់ទ្រង់​បាន​ប្រទាន​ព្រះ​បន្ទូល​មក​ក្នុងរាត្រី​នេះ។​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា ព្រះ​បាន​រៀប​ចំ​សំរាប់​អ្នក​រាល់​គ្នាហើយ​ទ្រង់​នឹង​មើល​ចិត្ត​របស់​អ្នក។ យើង​នៅ​លើ​ផែន​ដី​នេះ​នោះ​វិញ្ញាណ​នៃ​សេចក្តី​អាក្រក់​ជា​ច្រើន​ដែល​នៅ​ជុំ​វិញ​យើង។គ្រប់​ការ​ទាំង​អស់​ត្រូវ​បាន​រៀប​ចំ ហើយ​ការ​អាក្រក់​នឹង​ត្រូវ​ចេញ​ឆ្ងាយ​ពី​អ្នក​បំរើ​របស់​ទ្រង់។
“ហើយ​ខ្ញុំ​សូម​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នាពេល​វេលា​ដែល​យើង​រង​ចាំ​កំពុង​តែ​មក​យើង​ត្រូវ​មាន​ការ​សំរេច​នៅ​ក្នុង​ចិត្ត​ពី​អ្វីដែល​ត្រូវ​ធ្វើខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​ក្នុង​រាត្រី​នេះ សូម​រក្សា​និង​នៅ​ជា​មួយ​នឹង​សេចក្តី​ពិត​ចុះ។​ទ្រង់​មា​នបន្ទូល​ថា អស់​អ្នក​ដែល​ជឿ​ដល់​ទ្រង់​នោះ​ទ្រង់​នឹង​ប្រទាន​គោល​បំនង​នៅ​ក្នុង​គេ។”
“បង​ប្អូន​ទាំង​អស់​គ្នា​ ខ្ញុំ​សូម​និយាយ​ទៅ​កាន់​អ្នក​រាល់​កុំ​ឲ្យ​មាន​ការ​រសាយ​ចិត្ត​ឡើយ ពី​ព្រោះ​ខ្ញុំ​សូម​ប្រាប់​ថា ថ្ងៃ​នៃ​ភាព​ងងឹត​កំពុង​តែ​នៅ​ខាង​មុខ​អ្នក។សូម​អ្នក​រាល់​កុំ​មាន​ការ​រសាយ​ចិត្តតែ​សូម​លើកទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ព្រះ​ចេស្តា​ចុះ។ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​បើក​សំដែង​ព្រះ​បន្ទូ​លទ្រង់ទ្រង់​នឹង​បង្ហាញ​ពួក​គេ ទ្រង់​នឹង​ស្វែង​រក​យើង ហើយ​នឹង​ធ្វើ​ឲ្យយើង​បាន​ល្អ​ឡើងហើយ​យើង​នឹង​ស្គាល់​ទ្រង់​ថា ទ្រង់​ជា​ព្រះដែល​មា​នពេញ​ដោយ​ព្រះ​ចេស្តាដើម្បី​នឹង​សង្រ្គោះ​យើង។”​ អាម៉ែន។
ទ្រង់​មាន​បន្ទូល​ថា “អញ​​បាន​និយាយ​ទៅ​កាន់​ឯង​រាល់​គ្នាអញ​នឹង​មើល​ពីចិត្ត​របស់​ឯង។ឯង​ត្រូវ​ស្គាល់​អញ​ក្នុង​យប់​នេះ​ពី​ព្រោះ​អញ​បាន​មក​ដើម្បី​នឹង​ប្រទាន​ការ​ទាំង​នេះ​ដល់​ឯង​អញ​មិន​ឲ្យ​ខ្លាច​ឡើយ។ អញ​ជា​ព្រះ​របស់​អប្រាហំ អ៊ីសាក់ និង​ជា​ព្រះ​នៃ​យ៉ាកុបអញដើរ​ជា​មួយ​ឯង​ក្នុង​ថ្ងៃ​នេះ។
“អញ​និយាយ​មក​កាន់​ឯង​រាល់​គ្នា ឯង​ត្រូវ​មាន​សេចក្តី​ជំនឿឯង​មិន​ត្រូវ​មាន​ចិត្ត​សាវ៉ា​បែរ​ចេញ​ពី​អញ​ឡើយ ឯង​ត្រូវ​ដាក់​ចិត្ត​របស់​ឯង​លើ​អញឯង​ត្រូវ​ចេញ​ឲ្យ​បាន​ឆ្ងាយ​ពី​ភាព​ល្ងី​ល្ងើហើយ​ត្រូវ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​របស់​មនុស្ស ឯង​ត្រូវ​មាន​វិញ្ញាណ​របស់​អញហើយ​ត្រូវ​ថ្វាយ​សិរី​ល្អ​ដល់​នាម​អញ​រាល់​ពេល​របស់​ឯង”។
“អញ​និយាយ​ទៅ​កាន់​ឯង​ក្នុង​ពេល​នេះ​ ព្រោះ​អញ​មា​នសេចក្តី​ប្រចណ្នឯង​ត្រូវ​តែ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ភាព​ល្ងី​ល្ងើ។ ឯង​មិន​មាន​ការ​ភ័យ​ខ្លាយ​ឡើយពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង ដែល​មើល​ថែ​រក្សា​ឯង។ អញ​បាន​និយាយ​នឹង​ឯង​ហើយ​អញ​នឹង​សំរេច​ការ​ទាំង​នោះ”។
“ដូច្នេះ​ឯង​ត្រូវ​មើល​ដំរង់​មក​អញ ហើយ​ត្រូវ​មាន​ជំនឿ​លើ​អញហើយ​ត្រូវ​ឲ្យ​ស្គាល់​ពី​សេចក្តី​ទុចរិត​របស់​ឯង ពី​ការ​មិន​ជឿ​របស់​ឯងគឺ​ត្រូវ​ចេញ​ឲ្យឆ្ងាយ ហើយ​ត្រូវ​មក​ឯ​អញ ហើយ​បំរើ​អញ”។ នេះ​ជាព្រះ​បន្ទូល​ព្រះ​នៃ​វិញ្ញាណ​ដែល​មាន​ព្រះ​ជន្ម​រស់។
អាម៉ែន។ “អស់​អ្នក​ណា​ដែល​មា​នត្រចៀកត្រូវ​ស្តាប់​ពាក្យ​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក​កាន់​ពួក​ជំនុំ​នេះ”។ខ្ញុំ​ស្រឡាញ់​ទ្រង់...ខ្ញុំ​ថ្វាយ​បង្គំ​ទ្រង់​ក្នុង​ពេល​នេះ។សូម​មើល​នូវ​អ្វី​ដែល​ទ្រង់​ធ្វើ។មើ​សិន​ជា​អ្នក​មិន​ធ្លាប់​បាន​ស្រឡាញ់​ទ្រង់​ពី​ដើម​​មក​ទេតើ​អ្នក​ចង់​ស្រឡាញ់​ទ្រង់​ទេ​ក្នុង​ពេល​នេះ? តើ​អ្នក​នឹង​ក្រោក​ឡើង​ហើយ​ទទួល​ទ្រង់ ទទួល​ទ្រង់​ជា​ព្រះ​អម្ចាស់​របស់​អ្នក? សូម​ព្រះ​ប្រទាន​ពរ​ដល់​បង​ប្អូន​ទាំង​អស់​គ្នា។
សូម​ទទួល​យក...
(មាន​ម្នាក់​ក្រោក​ឈរ ហើយ​និយាយ​ថា “ខ្ញុំ​ចង់​បាន​ទ្រង់​ក្នុង​ពេល​នេះខ្ញុំ​ចង់​ស្រឡាញ់​ទ្រង់”)
...សេចក្តី​សង្រ្គោះ
នៅ​ត្រង់​កាល់​វ៉ារី... (ព្រះ​ប្រ​ទាន​ពរ​បង​ប្អូន​ទាំង​អស់​គ្នា)
ខ្ញុំ​ស្រឡាញ់​ទ្រង់
សូម​ទទួល​យក​សេចក្តី​សង្រ្គោះ​របស់​ទ្រង់
នៅ​ត្រង់​កាល់​វ៉ារី
93
ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ដូច​ដែល​ទ្រង់​ទត​ឃើញ​អ្នក​ទាំង​៣​នេះ​ដែល​ឈរ​នៅ​ទី​នេះ ឱ!! ព្រះ​អង្គ​អើយទទួល​សូម​អធិដ្ឋាន​សូម​សេចក្តី​មេត្តា​ពី​ទ្រង់ ឱ!! ព្រះ​អង្គ​ដ៏​អស់​កល្ប​អើយសូម​អត់​ទោស​នូវ​រាល់​អំពើ​បាប​របស់​ពួក​គេ ហើយ​សូម​ប្រទាន​សេចក្តី​សង្រ្គោះនិង​ព្រះវិញ្ញាណ​បរិសុទ្ឋ​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​គេនិង​សូម​ឲ្យ​គេ​បាន​រួច​ពី​សេចក្តី​ស្លាប់​ទី​ពីរផង​ដែរ។ពួក​គេ​ទទួល​ទ្រង់​ក្នុង​យប់​នេះ ព្រះ​អង្គ​អើយ ដូច​ដែល​គេ​បាន​​ក្រោក​ឈរ​ឡើង។សូម​ព្រះ​វិញ្ញាណ​ទ្រង់​​យាង​មក​ក្នុង​ពួក​គេសូម​ឲ្យ​គេ​បាន​ឃើញ​ការ​ងារ​ដែល​ទ្រង់​ធ្វើ​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ផង​ដែរ។
ពេល​នេះ ព្រះ​អង្គ​អើយទូល​បង្គំ​ទូល​សូម​នូវ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់។ សូម​ព្រះ​វិញ្ញាណ​របស់​ទ្រង់​យាង​មក​គង់​ក្នុង​កណ្តាល​ពួក​គេ។សូម​ព្រះ​អង្គ​ទ្រង់​ទទួល​ការ​នេះ។ សូម​ទទួល​ព្រលឹង​របស់​ពួកគេ ឱ! ព្រះ​អង្គ​អើយ។ពួក​កគេ​នឹង​ត្រូវ​ជា​ផល​ផ្លែ​សំរាប់​ព្រះ​បន្ទូល​ក្នុង​រាត្រី​នេះជា​ព្រះ​បន្ទូ​លដែល​ព្រះ​វិញ្ញាណ​ទ្រង់​មា​នបន្ទូល​ទៅ​កាន់​ចិត្ត​របស់​គេ។
ទួល​បង្គំទូល​ទៅ​កាន់​ព្រះ​អង្គថា​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ​ជា​រៀង​រហូតទោះ​បី​ជា​ផែន​ដី​នេះ​ត្រូវ​កន្លង​ផុត​ទៅ​ក៏ដោយ។សូម​ឲ្យ​គេ​បាន​សេចក្តី​សង្រ្គោះ​ដោយ​សារ​ព្រះ​លោហិតនិង​ព្រះ​គុណ​នៃ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ទូល​បង្គំថ្វាយ​​ពួក​គេ​ដល់​ព្រះ​អង្គ។សូម​ទ្រង់​បំពេញ​គេ​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់ទូល​បង្គំ​ទូល​សូម​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន។
94
សូម​ព្រះ​ប្រទាន​ពរ​ដល់​បង​ប្អូន​ទាំង​អស់​គ្នា។សូម​ចាប់​ដៃ​អ្នក​ដែល​នៅ​ក្បែរ​បង​ប្អូន មុន​នឹង​អង្គុយ​ចុះ។ សូម​ព្រះ​ប្រទានពរ។
សូម​មើល​ពី​ការ​ស្តាប់​បង្គាប់​ដល់​ព្រះ​វិញ្ញាណ​បរិសុទ្ឋតើ​វា​យ៉ាង​ណា​នៅ​ទី​បញ្ចប់? ព្រះ​គម្ពីរ​បាន​ប្រាប់​ថា “សូម​ឲ្យ​មាន​អ្នក​និយាយ​ភាសា​ដទៃពីរ​ឬ​បី។ អ្នក​ឃើញ​ទេព្រះ​បន្ទូល​មិន​មែន​មាន​តែ​​ពេល​ដែល​ខ្ញុំ​និយាយ​តែ​ប៉ុណ្ណោះ​ទេ។អ្នក​រាល់​គ្នា​សូម​មើល​ពី​ការ​ងារ​ដែល​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ធ្វើ។​តើ​មាន​អ្វី​កើត​ឡើង? មនុស្ស​មា​នបាប​បាន​ស្គាល់​នូវ​កំហុស​របស់​ខ្លួន។ អូ!! សូម​គិត!! ព្រះ​វិញ្ញាណ​បរិសុទ្ឋ...ទោះ​បី​ជា​ព្រះ​បន្ទូល​បានមក​ហើយ​ធ្វើ​ការ​បើក​សំដែង​ក៏​ដោយ។”
ខ្ញុំ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​អាច​និយាយ​ភាសា​ដទៃ​បាន​។ខ្ញុំ​ដឹង​ថា​មាន​ពីរ​ឬ​បី​អ្នក​នៅ​ទី​នេះហើយ​មួយចំនួន​ទៀត​ត្រូវ​ការ​ការ​បក​ប្រែ។ខ្ញុំ​ដឹង​ថា​ជីវិត​របស់​គេ​គ្មាន​អំពើ​បាប​ទេ​នៅ​ចំពោះ​ព្រះ។ លោក​Neville ដែល​ជា​គ្រូ​គង្វាល​របស់​យើងបេសកម្មជន​មេតូឌីស ដែល​អង្គុយ​នៅ​ទី​នេះ ទទួល​បាន​ព្រះ​វិញ្ញាណ​របស់​ព្រះ។ Junieដែល​នៅ​ទី​នេះ លោកJackson និង​ផ្សេង​ទៀត​សុទ្ឋ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ឋដែល​មា​នអំណោយ​ទាន​ខាង​ភាសា​និង​ការ​បក​ប្រែ។
95
សូម​កត់​សំគាល់​ពី​ក្រុម​ជំនុំ​ទាំង​នេះ។ព្រះ​ទ្រង់​មាន​បន្ទូល។ អ្នក​បាន​ឃើញ​ពី​ព្រះ​បន្ទូល​របស់​នៅ​ក្នុង​ព្រះ​គម្ពីរ។ពេល​នេះ​បើ​សិន​ជា​អ្នក​មិន​ទាន់​យល់​ពី​​ព្រះ​បន្ទូល​នៅ​ក្នុង​ពេល​នេះ​ទេទ្រង់​នឹង​មា​នបន្ទូល​មក​អ្នក​នៅ​ពេល​ក្រោយ​ទៀត។ទ្រង់​មិន​ដែល​ជំពាក់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ “វិញ្ញាណ​របស់​ហោរា​នៅ​ក្រោម​អំណាច​របស់​ហោរា” (១កូ.១៤:៣២)។អ្វីទាំង​អស់​នឹង​ត្រូវ​ស្តាប់​បង្គាប់​...នេះ​ជា​អ្វី​ដែល​ពួក​ជំនុំ​គួរ​តែ​មាន។
ឥឡូវ​សំរាប់​អ្នក​រាល់​ដែល​នៅ​ទី​នេះ ហើយ​បាន​លឺ​ពាក្យ​ដែល​ខ្ញុំ​និយាយនេះ​ជា​អ្វី​ដែល​ត្រូវ​តែ​បែប​ដូច្នេះ។ ពាក្យ​ទាំង​នេះ​នឹង​មាន​លទ្ឋ​ផល​របស់​វា។ពេល​ខ្លះ​វា​កើត​ឡើង​ដូច​ជា​គ្មាន​ការ​ទទួល​ខុស​ត្រូវ ឬ​ដោយ​វិញ្ញាណ​ផ្សេង​ទៀត។ អូ!! ខ្ញុំ​ពិត​ជា​មាន​អំណរដែល​ដឹង​ថា​ការ​ដែល​កើត​ឡើង​ដែល​សាវក​ប៉ុល​បាន​ធ្វើហើយ​វា​មិន​ត្រូវ​បញ្ចប់​ឡើយ វា​នៅ​ដល់​ដែល​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ខ្ញុំ​មាន​អំណរ​ដែល​ខ្ញុំ​ជា​ម្នាក់​ក្នុង​ចំនោម​ពួក​គេ​។តើ​អ្ន​ករាល់​គ្នា​មាន​អំណរ​ទេ?
96
សំរាប់​យប់​ថ្ងៃ​ស្អែក យើង​នឹង​រៀន​ជា​មួយ​គ្នា​ពី​សម័យ​កាល​នៃ​ពួក​ជំនុំ​ឡៅឌីសេហើយ​នោះ​ជា​ពេល​នេះ​ការ​រៀបការ។ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មក​បើ​សិន​ជា​អាច​មក​បាន។
ខ្ញុំ​ដូច​ជា​យឺត​ហើយ​នៅ​យប់​នេះពី​ព្រោះ​នេះ​ដូច​ជា​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក​ខ្ញុំ​ប៉ុន្តែ​មិន​អី​ទេ​វា​មិន​ទាន់​ងងឹត​ទេ។ វា​ទើប​តែ​ម៉ោង​៩:១៥​នាទី​តែ​ប៉ុណ្ណោះព្រោះ​ជា​ធម្មតា​ខ្ញុំ​តែង​តែ​នៅ​ទី​នេះ​រហូត​ដល់​ម៉ោង​១០​ឬ​១១​យប់ដូច្នេះ​វា​ពិត​ជា​នៅ​ភ្លឺ​នៅ​ឡើយ។ ដូច្នេះ​តើ​អ្នក​ចូល​ចិត្ត​មេរៀន​ថ្ងៃ​នេះ​ទេ? ហើយ​វា​ពិត​ជា​ជួយ​ដល់​ព្រលឹង​របស់​អ្នក​មែន។
សូម​ព្រះ​ប្រទាន​ពរ​បង​ប្អូន​ទាំង​អស់​គ្នា។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។ ពេល​ដែល​ព្រះ​វិញ្ញាណ​សន្ឋិត​លើ​ខ្ញុំ​វា​កាត់​ទាំង​ពីរ...នេះ​ជា​អ្វី​ដែល​ព្រះ​បន្ទូល​ធ្វើ​ការ។ វា​មុត​ដូច​ជា​ដាវ​មុខ​ពីរ។វា​កាត់​ទាំង​ក្នុង​ទាំង​ក្រៅ។ ប៉ុន្តែ​នោះ​​ជាការ​កាត់​ស្បែក​របស់​យើង។ពិធីកាត់​ស្បែក​ចោល​នូវ​សាច់​ឈាម​ដែល​លើស ការ​នោះ​យើង​មិន​ចាំបាច់​នឹង​ធ្វើ​ទេ។
ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​កត់​សំគាល់។តើ​អ្នក​រាល់​គ្នា​មាន​លឺ​ការ​ដែល​ព្រះ​វិញ្ញាណ​ទ្រង់​មា​នបន្ទូល​តាម​រយៈ​ការ​បក​ប្រែ​មុន​នេះ​ទេ? “សូមបញ្ឈប់​និង​ចេញ​ឲ្យឆ្ងាយ​ពី​ភាព​ល្ងី​ល្ងើ”។នោះ​ជា​ការ​កាត់​ស្បែក ដើម្បី​ឲ្យ​ស្មោះ​ត្រង់។ប៉ុន្តែ​ព្រះ​ទ្រង់​ដឹង​ថា​ត្រូវ​ធ្វើ​វា​យ៉ាង​ណា​ហើយ។ ទ្រង់​នឹង​ធ្វើ​វា។ខ្ញុំ​សូម​អរព្រះ​គុណ​ទ្រង់​សំរាប់​ការ​នេះ។
97
តើ​មាន​អ្នក​ដែល​ចេះ​លេង​ព្យាណូ​នៅ​ទី​នេះ​ទេ? ខ្ញុំ​អត់​ឃើញ...តើ​Teddyនៅ​ឯ​ណា? ខ្ញុំ​មិន​ដឹង​ថា​គាត់​នៅ​ឯ​ណា​ទេ។
តើ​បទ​ចំរៀង​ណា​ដែល​យើង​ធ្លាប់​ច្រៀង? ឥឡូវ​សូម​យើង​សាក​ល្បង មុន​នឹង​យើង​ចេញ​ទៅ។ប្រហែល​ជា​១​នាទី​ទៀត។មុន​នឹង​យើង​ច្រៀង​សូម​យក​ព្រះ​នាម​ព្រះ​យេស៊ូវ​ដាក់​ជា​មួយ​យើង“។តើ​មាន​ប៉ុន្មាន​អ្នក​ចេះ​បទ​ ”កុំ​ភ្លេច​អធិស្ឋាន​សំរាប់​គ្រួសារ“។តើ​មាន​ប៉ុន្មាន​អ្នក​ដែល​អធិស្ឋាន​សំរាប់​គ្រួសារ​របស់​អ្នក? អូ ! នោះពិត​ជា​ល្អ? ឥឡូវ​នេះសូម​យើង​សាក​ល្បង។
កុំ​ភ្លេច​អធិស្ឋាន​សំរាប់​គ្រួសារ
ព្រះ​យេស៊ូវ​ចង់​ជួប​អ្នក
ទ្រង់​ការ​ពារ​អ្នក​គ្រប់​ពេល​វេលា
អូ! កុំ​ភ្លេច​អធិស្ឋាន​សំរាប់​គ្រួសារ
គឺ​ច្រៀ​ដូច្នេះ​ឯង។ឥឡូវសូម​យើង​ច្រៀង​ម្តង​ទៀត។
កុំ​ភ្លេច​អធិស្ឋាន​សំរាប់​គ្រួសារ
ព្រះ​យេស៊ូវ​ចង់​ជួប​អ្នក
ទ្រង់​ការ​ពារ​អ្នក​គ្រប់​ពេល​វេលា
អូ! កុំ​ភ្លេច​អធិស្ឋាន​សំរាប់​គ្រួសារ
98
[ស្រ្តី​ម្នាក់​និយាយថា“លោក​Branham តើ​ខ្ញុំ​អាចច្រៀងវា​បាន​ទេ?]ប្រាកដ​ណាស់​ ប្អូន​ស្រី។ អ្នក​ស្រីNash ពិត​ជា​ល្អ​ណាស់។
បើ​យើង​ជឿ​ហើយ​គ្មាន​សង្ស័យ
ទ្រង់​នឹង​នាំ​អ្នក​ចេញ
គ្រាន់​តែ​យក​បន្ទុក​របស់​អ្នក​ដាក់​លើ​ព្រះ​អង្គ
ហើយ​ទុក​វា​នៅ​ទី​នោះ
សូម​ទុក​វា​នៅ​ទី​នោះសូម​ទុក​វា​នៅ​ទី​នោះ
សូម​យក​បន្ទុក​របស់​អ្នក​ទៅ​ឯ​ព្រះ
សូម​ទុក​វា​នៅ​ទី​នោះ
បើ​យើង​ជឿ​ហើយ​គ្មាន​សង្ស័យ
ទ្រង់​នឹង​នាំ​អ្នក​ចេញ
គ្រាន់​តែ​យក​បន្ទុក​របស់​អ្នក​ដាក់​លើ​ព្រះ​អង្គ
ហើយ​ទុក​វា​នៅ​ទី​នោះ
99
តើ​អ្នក​ចូល​ចិត្ត​បទ​ចំរៀង​នេះទេ? អូ!! ខ្ញុំ​គ្រាន់​តែ... ខ្ញុំ​ជឿ​ថា​ពួក​គេ​ចាប់​កាន់​ប៊ិច​​ហើយ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​ទ្រង់​ដើម្បី​នឹង​សរសេរ​វា។ដូច​ជា​Fanny Crosby ដែល​ពិការ។បើ​មនុស្ស​របស់​លោកីយ​នោះ​គេ​ព្យាយាម​សរសេរ​វា​ទៅ​ជា​ចំរៀង​របស់​លោកីយ “ព្រោះអ្នក​នឹង​ក្លាយ​ជា​អ្នក​មាន” នាង​និ​យាយ​ថា “ខ្ញុំ​បាន​ថ្វាយ​ជីវិត​របស់​ខ្ញុំ​ទៅ​ព្រះ​គ្រីស្ទ”។ នាង​ពិការអ្នក​រាល់​គ្នា​ដឹង​ហើយ។ នាង​និយាយ​ថា “ខ្ញុំ​ជំពាក់​ជីវិត​របស់​ខ្ញុំហើយ​អ្វី​ទាំង​អស់​ថ្វាយ​ដល់​ព្រះ​គ្រីស្ទ”។
ពួកគេ​ខឹង​ជា​មួយ​នឹង​នាងពី​ព្រោះ​នាង​បាន​ធ្វើ​ឲ្យ​គេ​បាត់​បង់​ឱកាស។នាង​មិន​ដែល​លក់​សិទ្ឋិ​កំនើត​របស់​នាង​ដូច្នេះ​លោក Presleyនោះ​ទេ គឺ​នាង​រក្សា​វា​វិញ។
ពួក​គេ​និយាយ​ថា “នៅ​ពេល​ដែល​អ្នក​ទៅ​ស្ថាន​សួគ៌ បើ​មាន​កន្លែង​សំរាប់​អ្នកអ្នក​នៅតែពិការ​ភ្នែក​ដដែល”។
នាង​និយាយ​ថា“ខ្ញុំ​ស្គាល់​ទ្រង់។ខ្ញុំ​ស្គាល់​ទ្រង់”។
នាង​និយាយ​ថា“ខ្ញុំ​ដឹង​ពី​ស្នាម​ដែក​គោល​”។
នាង​បាន​ដើរ​មក​ហើយ​ច្រៀង​ថា
ខ្ញុំ​ស្គាល់​ទ្រង់ខ្ញុំ​ស្គាល់​ទ្រង់
ដោយ​សេចក្តី​សង្រ្គោះ​របស់​ទ្រង់​នោះ​ខ្ញុំ​ក្រោក​ឈរ​ឡើង
ខ្ញុំ​ស្គាល់​ទ្រង់ខ្ញុំ​ស្គាល់​ទ្រង់
ដោយ​សារ​ស្នាម​ដែក​គោល​នៅ​ព្រះ​ហស្ថ​ទ្រង់
100
ឱ!! ព្រះ​យេស៊ូវ​អើយ ជា​មួយ​នឹង​របូស​ទាំង​៥ ដែល​បាន​ហូរ​ឈាមតើ​ទូល​បង្គំ​បដិសេធ​ទ្រង់​យ៉ាង​ណា​បាន? សូម​ឲ្យ​ខ្ញុំ​ស្លាប់ សូម​ឲ្យ​ខ្ញុំ​ទៅ... សូម​ឲ្យ​ខ្ញុំ​ទៅ​ណា​មួយប៉ុន្តែ​សូម​កុំ​ឲ្យ​បដិសេធ​ព្រះ​លោហិត​ទ្រង់​ដែល​បាន​ហូរ​មក​សំរាប់​ទូល​បង្គំ​ឡើយ
ហើយ​នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ទៅ​ក្នុង​យប់​នេះខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា “យក​ព្រះ​នាម​ព្រះ​យេស៊ូវ​ទៅ​ជា​មួយ​អ្នក”។ បាទ!! សូម​យើង​​ក្រោក​ឈរ​ទាំង​អស់​គ្នា។
សូម​យក​ព្រះ​នាម​ព្រះ​យេស៊ូវ​ទៅ​ជា​មួយ​អ្នក
​សេចក្តី​ទុក្ខ​សោកនិង​សេចក្តី​លំបាក
តែ​នឹង​មាន​អំណរ​និង​សេចក្តី​កំសាន្ត​ចិត្ត​មាន​ដល់​អ្នក​វិញ
សូម​យក​ព្រះ​នាម​ទ្រង់​ទៅ​កន្លែង​ណា​ដែល​អ្នក​ទៅ
ព្រះ​នាម​វិសេស(នាម​វិសេស)
អូ!! ពិត​ជា​ពិរោះ​ណាស់(អូ!! ពិត​ជា​ពិរោះ​ណាស)
មាន​សេចក្តី​សង្ឃឹម​ដល់​ផែន​ដីនិង​ក្តី​អំណរ​ដល់​ស្ថាន​សួគ៌
ឥឡូវ​សូម​យើង​អោន​ក្បាល​ចុះ​ហើយ​ច្រៀង​ទាំង​អស់​គ្នា
នៅ​ព្រះ​នាម​ព្រះ​យេស៊ូវ​ទាំង​អស់​នឹង​ត្រូវ​អោន​ចុះ
នឹង​ត្រូវ​លត់​ចុះ​នៅ​ទាប​ព្រះ​បាទ​ទ្រង់
សេ្តច​លើស​ទាំង​ស្តេចនៅ​ស្ថាន​សួគ៌​យើង​ដំកើត​ទ្រង់
នៅ​ពេល​ដែល​ដំណើរ​របស់​​យើង​ត្រូវ​បាន​បញ្ចប់
នាម​វិសេសពិត​ជា​ពិរោះ​ណាស់!!
មាន​សេចក្តី​សង្ឃឹម​ដល់​ផែន​ដីនិង​ក្តី​អំណរ​ដល់​ស្ថាន​សួគ៌
នាម​វិសេសពិត​ជា​ពិរោះ​ណាស់!!
មាន​សេចក្តី​សង្ឃឹម​ដល់​ផែន​ដី និង​ក្តី​អំណរ​ដល់​ស្ថាន​សួគ៌