យុគសម័យសាសនាចក្រអេភេសូរ

Jeffersonville, Indiana, USA

60-1205

1
សូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកបងប្អូន។ តើមានបងប្អូនណាដែល បានបើកឡានថ្មីម៉ាក Dodge ដែល មានពាក់ស្លាកលេខ WX-2129 បានចតនៅលើផ្លូវដោយបានបើកភ្លើងហ្វាចោលដែរឬទេ? ប្រសិនបើបង ប្អូនណាដែល ជាម្ចាស់រថយន្តនោះសូមបងប្អូនបានត្រឡប់ទៅបិទភ្លើងឡាននោះវិញផង។ ឡាននោះចត នៅខាងឆ្វេងដៃ នៅលើ EighthStreet។ គឺឡានម៉ាក Dodge ថ្មី ពាក់ស្លាកលេខ WX-2129 ផលិតនៅឆ្នាំ ៥៩, ៦០។ខ្ញុំមិនដឹងថា បងប្អូនដែល បានបើកឡាននោះមានវត្តមាននៅទីនេះ ឬនៅកន្លែងផ្សេងនោះទេ។មែនហើយ ការដែលភ្លេចបិទភ្លើងហ្វាឡាននោះ មិនមែនមានតែបងប្អូនស្រ្តីៗទេសូម្បីតែខ្ញុំជាបុរសក៏ធ្លាប់ដែរ។
2
បាទ,នេះគឺជាឱកាសដ៏ល្អណាស់ ដែលយើងរាល់គ្នាបានត្រឡប់ជួបជុំគ្នាសារជាថ្មីនៅយប់នេះហើយវាក៏ជា ពេលដែលសមប្រកបផងដែរ ដែលយើងរាល់គ្នាបានប្រកបទាក់ទងគ្នានៅជុំវិញពិភពលោក។ តើលោកអ្នកបងប្អូនមានសេចក្តីរីករាយដែរឬទេ? មែនហើយ យើងរាល់គ្នាពិតជាមានពេលវេលាដ៏អស្ចារ្យណាស់។ហើយយើងរាល់គ្នា បានជឿថា ព្រះជាម្ចាស់ទ្រង់នឹងជួយដល់យើងរាល់គ្នាឲ្យបន្តនូវការនេះបានទៅមុខទៀត។ ប្អូនប្រុសម្នាក់បានចេញ ទៅយកក្តារខៀនមួយមកប៉ុន្តែវាខ្លីពេក ហើយដាក់ព្យួរមិនបានខ្ពស់ទៀត។ ដូច្នេះ នៅថ្ងៃស្អែកខ្ញុំនឹងព្យាយាមដោះ ស្រាយពីការនេះ ដោយលើកព្យួរវាឲ្យបានខ្ពស់ដើម្បីឲ្យខ្ញុំអាចសរសេរចុះនូវការមួយចំនួនចេញមក ពន្យល់ដល់លោកអ្នកបងប្អូនឲ្យបានយល់ច្បាស់ពីអ្វីដែលខ្ញុំបាននិយាយ។
3
កាលពីយប់ម្សិលម៉ិញ កូនស្រីតូចរបស់ខ្ញុំ ឈ្មោះសារ៉ា... នាងបានសរសេរឃ្លាមួយល្អមែនទែន។ ម្តាយរបស់នាង ហើយនិងខ្ញុំបានមើលក្រដាសតូចមួយនោះ ដែលនាងបានសរសេរចុះ។ នាងបាននិយាយអំពីកំណត់ត្រារបស់ខ្ញុំ ហើយសរសេរអ្វីៗទាំងអស់ចុះមក ដូចជាគម្ពីរអេសាយ និងម៉ាថាយដែរ។ នៅឃ្លាចុងបញ្ចប់នាងសរសេរចុះថា “សេចក្តីស្លាប់... ដែលនៅក្នុងផ្នូរមិនមានជ័យជំនះទៀតឡើយ ហើយសេចក្តីស្លាប់ក៏បានរលាយបាត់ទៅដែរ”។ កូន ស្រីខ្ញុំនាងទើបតែមានអាយុ៧ឆ្នាំប៉ុណ្ណោះ។
ការនេះបានតំណាងឲ្យការបើកសម្តែងនៅថ្ងៃចុងក្រោយ គឺនាងបាននិយាយពី “គម្ពីរវិវរណៈ” កណ្ឌគម្ពីរនេះ បាន បង្ហាញថា ពួកគេកំពុងតែព្យាយាមចង់បានអ្វីមួយ តើមែនទេបងប្អូន? ខ្ញុំគិតថា កូនស្រីរបស់បងប្រុស Collin ដែលអង្គុយនៅខាងក្រោយនោះ ពួកគេបានសរសេរអំពីការបដិវត្តន៍។ “ថ្ងៃបដិវត្តន៍”ជាពាក្យសម្តីរបស់បងប្រុស Neville។ គាត់បានយល់ព្រមជាមួយនឹងនាងដែរ។ ខ្ញុំគិតថាយើងគ្រប់គ្នាគួរតែធ្វើវា។
4
នៅពេលនេះយើងរាល់គ្នាពិតជាមានពេល ដ៏អស្ចារ្យណាស់។ ព្រះជាម្ចាស់បានប្រទានពរ!កាលពីព្រឹកម៉ិញនេះ ខ្ញុំបានចូលទៅក្នុងបន្ទប់សិក្សាព្រះបន្ទូលរបស់ទ្រង់បន្ទាប់ពីខ្ញុំបានជូនកូនៗរបស់ខ្ញុំទៅសាលារៀន គឺខ្ញុំទើបតែចេញ មកពីបន្ទប់នោះហើយឥឡូវនេះ ខ្ញុំចង់មានពេលវេលាដ៏អស្ចារ្យជាមួយនឹងលោកអ្នកបងប្អូន។
កាលពីយប់ម៉ិញយើងរាល់គ្នារៀនជាមួយគ្នា ដូចជាយប់ជ្រៅបន្តិចហើយ។ ប្រហែលជា ម៉ោង ២:៣០ នាទីរំលង អាធ្រាតមានបងប្អូនមួយចំនួនបានធ្វើដំណើរពីតំបន់ភាគខាងត្បូងមកកាន់ទីនេះ។ពួកគេបានដាស់ឲ្យខ្ញុំភ្ញាក់ឡើង អធិស្ឋានឲ្យក្មេងស្រីតូចម្នាក់ ដែលឈឺជិតស្លាប់ ហើយខ្ញុំដឹងច្បាស់ណាស់ព្រះជាម្ចាស់ទ្រង់នឹងប្រោសឲ្យនាងបានជា សះស្បើយ។ ពួកគេបាននាំក្មេងស្រីនោះមក តាំងពីBedford នៅក្នុងរដ្ឋ Indiana ដើម្បីសុំឲ្យខ្ញុំបានអធិស្ឋានដល់ក្មេង ស្រីនោះ។ កាលពីយប់ម៉ិញមានបងប្អូនបុរសៗ ២នាក់ដែលបានចូលរួមក្នុងកម្មវិធីនេះ គាត់បានបើកឡានជូនពួកគេទៅដល់ទីនោះវិញ ហើយបើកឡានត្រឡប់មកវិញ បន្ទាប់មកក៏ត្រឡប់ទៅវិញម្តងទៀតប្រហែលពួកគាត់បានបើក បរពេញមួយយប់ហើយ។ ដូច្នេះ នេះគឺជាការដ៏ល្អណាស់ដែលយើងខ្ញុំបានដឹងថា មនុស្សគេមានទំនុកចិត្ត ជឿដល់ ព្រះជាម្ចាស់។
5
អូ!នេះគឺជាថ្ងៃដ៏អស្ចារ្យណាស់ ដែលយើងរាល់គ្នាកំពុងតែមានជីវិតរស់នៅដល់សព្វថ្ងៃនេះ។ហើយយើងខ្ញុំ សង្ឃឹមថា នៅសម័យពួកជំនុំនេះ គឺនឹងមានមនុស្សបានទទួលជឿដល់ព្រះច្រើនឡើងៗ។ឥឡូវនេះ យើងខ្ញុំព្យាយាម ចាប់ផ្តើមឆាប់បន្តិច នៅរៀងរាល់យប់ដើម្បីឲ្យកម្មវិធីរបស់យើងឆាប់បញ្ចប់ដែរ។ តើបងប្អូនគិតថា វាជាការដែលល្អ ដែរឬទេ? ព្រោះវាអាចធ្វើឲ្យបងប្អូនអាចឆាប់ត្រឡប់ទៅផ្ទះវិញ ហើយក៏អាចធ្វើការបស់បងប្អូនវិញបានដែរ។ កាលពីយប់ម៉ិញ ខ្ញុំបានបញ្ចប់សេចក្តីអធិប្បាយរបស់ខ្ញុំ ប្រហែលជានៅម៉ោង ៥:១០នាទី។
យើងខ្ញុំមានសេចក្តីរីករាយណាស់ដែលមានបងប្អូនអ្នកបំរើព្រះទាំងអស់បានអញ្ជើញមកចូលរួមនៅក្នុងយប់នេះជាមួយនិងយើងខ្ញុំរាល់គ្នា មានដូចជា បងប្រុស Junior Jackson, បងប្រុស Carpenter,បងប្អូនរបស់យើងខ្ញុំដែល អញ្ជើញមកពីពួកជំនុំទាំងឡាយ រួមទាំងបងប្អូនជាច្រើនទៀតដែលមានវត្តមាននៅទីនេះក្តីនិងបងប្អូនដែលនៅខាង ក្រៅក្តី។
6
ហើយរូបខ្ញុំធ្លាប់ជម្រាបហើយថាមានមិត្តសំឡាញ់ដ៏ល្អម្នាក់របស់ខ្ញុំ គឺលោក Andrew ហើយនិងប្រពន្ធ របស់គាត់ បានបំរើបេសកកម្មថ្វាយព្រះជាមួយនឹងខ្ញុំទៅដល់តំបន់ដាច់ស្រយាលនៅប្រទេសចិនកាលពីយប់ម៉ិញ គាត់បានចូលរួម ផងដែរ។
នៅចុងឆ្នាំនេះយើងខ្ញុំពិតជាមានពេលវេលាដ៏អស្ចារ្យណាស់ ដែលមានឱកាសនៅជាមួយគ្នា នៅក្នុងរដ្ឋJamaica។ ហើយខ្ញុំក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ពួកគេផងដែរ។ តើបងប្រុស និងបងស្រីAndrew មានវត្តមាន នៅយប់នេះដែរឬ ទេ? បាទ! ពួកគាត់បានអង្គុយនៅខាងក្រោយ។ បើមិនយល់ទាស់ទេខ្ញុំសូមអនុញ្ញាតលោក ទាំងពីរបានក្រោកឈរឡើងបន្តិច។ សូមព្រះជាម្ចាស់ទ្រង់ប្រទានពរ។
យើងខ្ញុំរាល់គ្នាមានសេចក្តីរីករាយណាស់ដែលបានជួបបងប្រុស បងស្រីទាំងពីរនាក់។ កាលពីខ្ញុំនៅទីនោះខ្ញុំធ្លាប់អញ្ជើញពួកគាត់ទាំងពីរនាក់ឲ្យមកចូលរួមជាមួយនឹងយើងដែរ កាលពីឆ្នាំមុន។
7
ហើយឥឡូវនេះពួកគេមានឱ កាសអញ្ជើញមកចូលរួមជាមួយនឹងពួកយើងហើយ ខ្ញុំបានហៅពួកគាត់ថាបេសកជនដ៏ពិតប្រាកដ។ ប្រសិនបើពួក គាត់អាចអញ្ជើញមកចូលរួមនៅក្នុងយប់ថ្ងៃស្អែកបានខ្ញុំចង់ឲ្យពួកគេបានចែកចាយខ្លះៗ នៅមុនពេលសេចក្តី អធិប្បាយ។ខ្ញុំចង់ស្តាប់ការចែកចាយរបស់ពួកគេ ថាតើបេសកកម្មដ៏ពិតនោះមានន័យអ្វីទៅ?
នៅពេលពួកគេរស់នៅបំរើព្រះនៅទីនោះ ជាតំបន់ដ៏សែនឆ្ងាយ ពួកគេគ្មានស្គាល់អ្វីៗទាំងអស់ដែលទំនើបៗដូចជាយើងរាល់គ្នាទេ ដូចជា ទូរស័ព្ទដៃ, រទេះភ្លើង, និងអ្វីៗផ្សេងៗទៀត គឺពួកគេបានបំរើព្រះអស់រយៈពេលជាច្រើនឆ្នាំណាស់។ តើបងស្រីនឹងដុតចំអិននំបុ័ងរបស់ពួកគេយ៉ាងដូចម្តេចទៅ... គឺពិបាកមែនទែននេះហើយ ជាបេសកជនដ៏ពិតប្រាកដ។ ចំណែកឯបងប្រុស Andrew វិញ គាត់មានម្ជុលនិងអំបោះសម្រាប់ដេរមុខរបួសដល់អ្នក ជម្ងឺ គឺគាត់ជាគ្រូពេទ្យមួយរូប។គាត់បានជួយដេរភ្ជាប់មុខរបួសរបស់ពួកគេ នៅពេលដែលពួកគេមានរបួស ឬមុខ ស្នាមជាដើម។ហើយខ្ញុំគិតថា នៅពេលដែលពួកគេសម្រាលកូន នោះប្រហែលជាបងស្រី Andrew គឺជាពេទ្យ ឆ្មបហើយមើលទៅ។ មនុស្សដែលរស់នៅតំបន់នោះ គឺពួកគេបានពឹងផ្អែកទៅលើពួកគាត់ទាំងពីរនាក់ទាំងស្រុង។
8
ពេលដែលត្រឡប់ពីបេសកកម្មនៅប្រទេសអង់គ្លេសវិញគឺក្រុមបេសកកម្មថ្ងៃបុណ្យទី៥០នៅអង់គ្លេស បាន និយាយថា ពួកគេមានអាយុចាស់ពេកហើយក្នុងកាលដែលវិលត្រឡប់ទៅបំរើនៅទីនោះវិញ... ពួកគេមិនព្រមរស់ នៅសុខស្រួលហើយឱបដៃឈរមើលនោះទេ។ ពួកគេបានវិលត្រឡប់ទៅកាន់ទីនោះវិញដោយខ្លួនរបស់ពួកគេផ្ទាល់គឺចេញទៅកាន់ Jamaica វិញ ដើម្បីបំពេញបេសកកម្មថ្វាយព្រះជាម្ចាស់។ ឥឡូវនេះ បងប្រុស FredSothmann ហើយ និងរូបខ្ញុំ មានឯកសិទ្ធិពិសេសណាស់ដែលបានធ្វើដំណើរទៅសួរសុខទុក្ខនៅផ្ទះរបស់ពួកគេ។ ពួកគេបានចែកចាយនូវទីបន្ទាល់ដ៏អស្ចារ្យណាស់ ដែលគួរឲ្យគ្រីស្ទានយើងយកគំរូតាមពួកគាត់។
ខ្ញុំចង់ជូនផ្កាទៅដល់ពួកគាត់នៅមុនពេលដែលពួកគាត់ចាកចេញទៅ។ ខ្ញុំសូមជម្រាបដល់បងប្អូនថា ពួកគាត់គឺពិតជាគ្រីស្ទបរិស័ទដ៏ពិតប្រាកដមែន។ ខ្ញុំធ្លាប់បានប្រាប់ដល់ប្រពន្ធរបស់ខ្ញុំថាបងស្រី Andrew គឺជាស្រី្តដ៏ល្អមួយរូប ដែលជាគ្រីស្ទបរិស័ទដ៏ល្អមួយរូបដែលពួកយើងមិនធ្លាប់បានជួប។ គឺអត្តចរិតរបស់គាត់ ដូចជាព្រះគ្រីស្ទណាស់។ រីឯ បងប្រុសAndrew វិញក៏ដូចគ្នាដែរ។ ដូច្នេះ ប្រសិនជានៅពេលដែល បងប្អូនបានឃើញពួកគេក្រោកឈរឡើងខ្ញុំចង់ ឲ្យពួកជំនុំទាំងអស់នៅទីនេះ បានដើរទៅចាប់ដៃពួកគេហើយស្តាប់ពាក្យសម្តីរបស់ពួកគេនៅមុនពេលដែលពួកគេ បានធ្វើដំណើរចេញទៅ។
9
នៅថ្ងៃស្អែកតាមបំណងព្រះហឬទ័យរបស់ព្រះគឺនៅយប់ស្អែកយើងនឹងចាប់ផ្តើមសិក្សាពីគ្រាពួកជំនុំទីពីរ។ តែនៅ យប់នេះ យើងនឹងចាប់ផ្តើមសិក្សាអំពីគ្រាពួកជំនុំដំបូង។ខ្ញុំដឹងច្បាស់ណាស់ ថាព្រះជាម្ចាស់ទ្រង់នឹងប្រទានពរយើង រាល់គ្នា។ តើបងប្អូនមាននៅចាំទេកាលពីមុនខ្ញុំធ្លាប់បាននិយាយរួចមកហើយថា នៅគ្រាមួយយើងរាល់គ្នាអាចនឹងបដិសេធមិនយល់ព្រមជាមួយនឹងពួកគេ គឺតាមការអះអាងខាងទេវសាស្ត្រ។ ពេលវេលាភាគច្រើនដែលខ្ញុំបានយក ចេញមកពីពួកអ្នកប្រវត្តិសាស្រ្តខាងច្បាប់... ដែលមិនចុះចូលទៅខាងណាឡើយ។ពួកគេបានសរសេរចុះនូវហេតុ ការណ៍ដែលពិតគឺដូចជាអ្វីដែលកើតមានឡើងនៅក្នុងពួកជំនុំជាដើម។ ពិតណាស់ខ្ញុំនឹងព្យាយាមធ្វើការកាត់ស្រាយ អំពីព្រះជាម្ចាស់ ពីការដែលបានកើតឡើងនៅពេលនោះតាមអ្វីដែលខ្ញុំធ្លាប់បានដឹង មកជម្រាបប្រាប់ដល់លោកអ្នក បងប្អូន។
ជួនកាលបើសិនជាខ្ញុំ និយាយពាក្យក្រោធក្រាត ឬក៏លឿនៗនោះមិនមែនមានន័យថាខ្ញុំចង់ឲ្យកើតមកដូច្នេះទេ។បងប្អូនគ្រប់គ្នាបានស្គាល់ខ្ញុំច្បាស់ហើយ។ នៅពេលដែលខ្ញុំនិយាយដល់ការនោះ... គឺខ្ញុំចង់សង្កត់ធ្ងន់ទៅលើចំនុចនោះឯង គឺដូចជាការបោះដែកគោលនៅលើក្តារខៀនផងដែរ។ ហើយប្រសិនជាលោកអ្នក ដោះដែកគោលនោះចេញគឺក្តារខៀននោះនឹងធ្លាក់ចុះមក។ គឺលោកអ្នកបងប្អូនត្រូវតែបោះវាភ្ជាប់នឹងដែកគោលឲ្យជាប់។ នោះហើយគឺជាអ្វី ដែលខ្ញុំចង់មានន័យនោះ ឯង។ ដូច្នេះការនេះមិនមែនរូបខ្ញុំចង់ព្យាយាមប្រឆាំងទាស់ដល់លោកអ្នកបងប្អូននោះទេដែលខ្ញុំបាននិយាយអំពីនិកាយទាំងអស់នោះ។ គឺខ្ញុំមិនចង់មានន័យបែបនោះឡើយ...។
10
ខ្ញុំតែងតែនិយាយថាវាដូចជាការចិញ្ចឹមសត្វគោក្របីអញ្ជឹង... ខ្ញុំនៅចាំថា កាលពីឆ្នាំមុន នៅថ្ងៃមួយខ្ញុំបានអង្គុយ ចុះមើល ទៅកាន់ពួកអ្នកឃ្វាលគោក្របីគេបានកៀងពួកវាទៅរកស៊ីចំណីនៅក្នុងព្រៃ។ នៅពេលនោះ ខ្ញុំក៏បានជួយដល់ពួកគេដេញកៀងគោក្របីទាំងនោះទៅក្នុងព្រៃដែរ។ នៅទីនេះពួកគេហៅថា សហគមន៍ ដែលមានស្មៅខៀវខ្ជីមានទឹកទន្លេ មានជ្រលងភ្នំ ដែលពេញដោយភាពវឹកវរ (Hereford Association graze theTroublesome River Valley)។ បន្ទាប់មក ខ្ញុំក៏បានអង្គុយមើលហ្វូងសត្វទាំងនោះ ធ្វើដំណើរទៅកាន់តំបន់នោះ។ ការនោះមានន័យថា វាជាពេលដែល លោកអ្នកមិនមានសេះសល់ចំណីអ្វីឲ្យពួកសត្វទាំងនោះស៊ីទៀតឡើយ។ ដូច្នេះ លោកអ្នកត្រូវតែ រៀបចំទុកដាក់ ចំបើងឲ្យបានគ្រប់គ្រាន់ នៅពេលដែលលោកអ្នកនាំសត្វគោក្របីនោះ ទៅកាន់ទី កន្លែងស្មៅខៀវខ្ជី។ ដ្បិតនៅក្នុងស្រែ នីមួយៗ បានបង្កើតនូវចំបើងយ៉ាងច្រើន ដូច្នេះ ក៏មានសត្វគោក្របី នៅទីនោះ ច្រើនដែរ។
11
ពួកវាបានធ្វើដំណើរទៅកាន់ទីនោះដោយមានភ្ជាប់នូវស្លាក់សំគាល់ទាំងអស់នៅលើពួកវានីមួយៗ។ មានពួកវាខ្លះមានពាក់ស្លាកសំគាល់ថា Bar X, Mr. ហើយនៅក្បែរពួកយើងមានឈ្មោះថា Grimes, Diamond T-aT, Lazy K បានដើរ សំដៅទៅកាន់ទន្លេវឹកវរហើយ។ អូ! មានដានជើងពពួកសត្វមានទោដែរ។គឺមានគ្រប់សត្វទាំងអស់សុទ្ធ តែបានធ្វើ ដំណើរឆ្លងកាត់របងនេះ។
ខ្ញុំបានសំគាល់ឃើញថាពួកអ្នកឃ្វាលសត្វទាំងនោះ គឺមិនបានយកចិត្តទុកដាក់មើលស្លាកសញ្ញានៅលើពួក វាឡើយ។ គឺគេមិនដែលយកភ្នែកទៅមើលពួកវាឡើយ។ ជួនកាលពួកគេឈរនៅខាងឆ្វេងសត្វគោទាំងនោះ ដោយមិនអាចមើលឃើញស្លាក់សំគាល់ទាំងនោះឡើយ។ ដូច្នេះ វាមិនមែនបែបនោះឡើយ... គេបានមើលស្លាកសំគាល់មែន ប៉ុន្តែការមួយដែលពួកគេប្រាកដនោះ គឺថា គ្មានសត្វគោណាមួយឡើយដែលឆ្លងកាត់ទីនោះដែលមិនមានស្លាក សំគាល់ចោះភ្ជាប់នឹងត្រចៀករបស់ពួកវាទេ។ ពួកវាត្រូវតែជាពូជសុទ្ធ បើមិនដូច្នោះទេពួកវាមិនអាចចូលទៅក្នុង ព្រៃនោះបានឡើយ។ ស្លាកសំគាល់នោះមិនមានអ្វីដែលខុសប្លែកនោះទេប៉ុន្តែអ្វីដែលសំខាន់នោះគឺស្លាកសំគាល់ ឈាមរបស់វា។
ខ្ញុំគិតថានោះហើយគឺជាអ្វីដែលកើតនៅថ្ងៃជំនុំជំរៈ។ ព្រះជាម្ចាស់ទ្រង់មិនមើលទៅលើស្លាកសំគាល់ដែលយើងរាល់គ្នាកំពុងតែពាក់នោះឡើយ ប៉ុន្តែទ្រង់នឹងទតមើលស្លាកសំគាល់ឈាមរបស់យើងវិញ។ “នៅពេលយើងឃើញឈាមនៅលើទ្វារ នោះយើងនឹងហួសទៅ”។
12
ឥឡូវនេះយើងខ្ញុំនឹងព្យាយាមឆាប់បញ្ចប់នៅយប់នេះ ដូច្នេះយើងអាចនឹងវិលត្រឡប់មកវិញនៅយប់ថ្ងៃស្អែក ហើយនិយាយបន្តអំពីគ្រាទាំងនេះទៀត។ បងប្អូនដឹងទេវាពិតជាពិបាកណាស់ សម្រាប់ខ្ញុំដែល និយាយត្រឡប់ទៅ ក្រោយវិញអំពីការដ៏អស្ចារ្យនៅក្នុងគ្រានីមួយៗនោះ បើតាមទម្លាប់របស់ខ្ញុំគឺខ្ញុំនឹងនិយាយចេញមកទាំងអស់អំពីគ្រា ទាំងនោះនៅក្នុងមួយយប់តែប៉ុណ្ណោះប៉ុន្តែយើងខ្ញុំត្រូវតែនិយាយបកស្រាយវាបន្តិចម្តងៗ នៅក្នុងយប់នីមួយៗ។
ឥឡូវនេះ នៅមុនពេលចាប់ផ្តើមសិក្សាព្រះបន្ទូលរបស់ទ្រង់សូមអនុញ្ញាតបងប្អូនរាល់គ្នា បានអញ្ជើញក្រោកឈរ ឡើងហើយសង្រួមចិត្តអធិស្ឋានជាមួយនឹងយើងខ្ញុំទាំងអស់គ្នា។
13
ឱព្រះវរបិតានៃទូលបង្គំយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ!ទូលបង្គំយើងខ្ញុំ បានចូលមកនៅចំពោះបល្ល័ង្កដ៏ បរិសុទ្ធនៃទ្រង់ជាថ្មីម្តងទៀតនៅយប់នេះ...គឺទូលបង្គំយើងខ្ញុំបានចូលមក ដោយព្រោះតែមានការបង្គាប់បញ្ជាឲ្យទូលបង្គំយើងខ្ញុំចូលមក។ ទូលបង្គំយើងខ្ញុំមិនអាចនិយាយថាទូលបង្គំយើងខ្ញុំបានចូលមកនៅក្នុងឈ្មោះរបស់ពួកជំនុំពិត ប្រាកដណាមួយនោះទេឬក៏និកាយណាមួយ ឬនៅក្នុងឈ្មោះរបស់ពួកជំនុំនេះ ឬក៏ដោយនូវឈ្មោះរបស់ទូលបង្គំយើងខ្ញុំនោះឡើយ ពីព្រោះទូលបង្គំយើងខ្ញុំមិនប្រាកដនោះឡើយ ថាទ្រង់ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំយើងខ្ញុំឬក៏អត់ នោះទេ។ ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទទ្រង់មានបន្ទូលមកកាន់ទូលបង្គំយើងខ្ញុំថា “នៅពេលដែលអ្នកទូលសូមអ្វីពីព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ” ដូច្នេះ ទូលបង្គំយើងខ្ញុំបានដឹងថាទូលបង្គំបានចូលមកដោយ នូវព្រះនាមព្រះយេស៊ូវគ្រីស្ទនោះទ្រង់នឹងសន្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំយើងខ្ញុំ។
ទូលបង្គំយើងខ្ញុំមានសេចក្តីអំណរណាស់ ដែលបានអានពីសេចក្តីចែងទុករបស់ពួកអ្នករងទុក្ខកាលសម័យមុនគឺពួកគេបានធ្វើបន្ទាល់ដោយឈាមរបស់ពួកគេ។ ឱព្រះវរបិតាអើយ! ទូលបង្គំយើងខ្ញុំដឹងថាអ្វីៗដែលទូលបង្គំយើងខ្ញុំ បានធ្វើនាពេលសព្វថ្ងៃនេះ គឺវាតិចតួចណាស់។សូមព្រះជាម្ចាស់ទ្រង់ បានអត់ទោសដល់សេចក្តីធ្វេសប្រហែស របស់ ទូលបង្គំយើងខ្ញុំផងនៅពេលដែលទូលបង្គំយើងខ្ញុំកំពុងតែបំពេញកិច្ចការងារថ្វាយទ្រង់។ សូមទ្រង់ចាក់ប្រេងតាំងដល់ទូលបង្គំយើងខ្ញុំជាថ្មីម្តងទៀត នៅពេលដែលទូលបង្គំយើងខ្ញុំអានព្រះបន្ទូលរបស់ទ្រង់ហើយមើលឃើញពីការរងទុក្ខ នៅសម័យមុន ដែលជាតម្លៃដ៏អស្ចារ្យសម្រាប់ពួកជំនុំដ៏រស់របស់ព្រះជាម្ចាស់។
14
ឱព្រះវរបិតាអើយ!សូមព្រះជាម្ចាស់ទ្រង់មានបន្ទូលមកតាមរយៈទូលបង្គំយើងខ្ញុំផងដ្បិតទូលបង្គំយើងខ្ញុំមិនដឹង ជា ត្រូវនិយាយអ្វីនោះទេ។ ទូលបង្គំកំពុងតែនៅរង់ចាំទ្រង់ហើយទូលបង្គំយើងខ្ញុំកំពុងតែអធិស្ឋានដល់ទ្រង់នៅ ទីកន្លែងនេះព្រោះទូលបង្គំយើងខ្ញុំកំពុងតែស្ថិតនៅក្នុងព្រះវត្តមានរបស់ព្រះគឺនៅក្នុងព្រះវិហាររបស់ទ្រង់។ សូម អំណាចនៃ ព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានយាងមកសណ្ឋិតនៅលើពួកគេ ដើម្បីឲ្យទូលបង្គំយើងខ្ញុំរួមគ្នាតែមួយ នៅយប់នេះហើយសូមឲ្យដំណឹងល្អបានជ្រាបចូលនៅក្នុងចិត្តរបស់ពួកគេគ្រប់គ្នាៗ។ ដែលដំណឹងល្អនោះនឹងប្រ ទាននូវស្តង់ដារ មួយថ្មី ក្តីសង្ឃឹមថ្មី នឹងគ្រាដែលនឹងត្រូវមកដល់។ ឱព្រះជាម្ចាស់អើយ!ដ្បិតទូលបង្គំយើងខ្ញុំ បានឃើញដើមល្វានឹង ចេញផ្កាហើយពួកអ៊ីស្រាអែលបានជាប្រជាជាតិមួយ និងថ្ងៃរបស់ពួកសាសន៍ដទៃក៏បាន បន្ថយទៅ។
ទូលបង្គំយើងខ្ញុំរង់ចាំថ្ងៃប្រោសលោះដ៏អស្ចារ្យនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃទូលបង្គំយើងខ្ញុំបានមកដល់។សូម ព្រះជាម្ចាស់ទ្រង់បានយាងមកនៅកណ្តាលទូលបង្គំយើងខ្ញុំនៅពេលដែលទូលបង្គំយើងខ្ញុំទូលអង្វរទៅកាន់ទ្រង់នៅ យប់នេះ។ ហើយសូមទ្រង់ដាស់តឿនរំលឹកចិត្តដែលចង់ប្រព្រឹត្តការអាក្រក់នៅខាងមុខរបស់ទូលបង្គំយើងខ្ញុំផង ព្រមទាំងប្រទានឲ្យទូលបង្គំយើងខ្ញុំបានយល់ពីព្រះបន្ទូលទ្រង់ដែរ។ទូលបង្គំយើងខ្ញុំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ គ្រីស្ទ។ អាម៉ែន។សូមអនុញ្ញាតបងប្អូនបានអញ្ជើញអង្គុយចុះ។
15
ឥឡូវនេះដូចដែលខ្ញុំបាននិយាយមកហើយថា ជារៀងរាល់ថ្ងៃ ខ្ញុំបានព្យាយាមសរសេរចុះឲ្យបានច្រើននៅលើសន្លឹកសៀវភៅ ដោយកត់ត្រាអំពី ពេលវេលា ទីកន្លែងនិងអ្វីផ្សេងៗទៀតតាមដែលខ្ញុំអាចធ្វើទៅបាន ពីព្រោះវាគឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ ដែលយើងរាល់គ្នាកំពុងតែខិតជិតដល់។វាគឺជាប្រវត្តិសាស្ត្រមួយ។ ហើយឥឡូវនេះ យើង រាល់គ្នាកំពុងតែយកលំនាំតាមសម័យនោះផងដែរ។
ទាំងនៅពេលព្រឹកថ្ងៃអាទិត្យល្ងាចថ្ងៃអាទិត្យ ឬលា្ងចថ្ងៃសៅរ៍ យើងរាល់គ្នាសុទ្ធតែទទួលបានពេលដ៏មានសិរីល្អ។
16
ឥឡូវនេះយើងរាល់គ្នាកំពុងតែសិក្សាអំពីអ្វី?គឺសិក្សាអំពីការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ។ យើងរាល់គ្នា បានមើលឃើញអ្វីខ្លះ?គឺព្រះជាម្ចាស់ទ្រង់បានបើកសម្តែង និងបង្ហាញថាទ្រង់គឺជានរណា។ ការដំបូងដែលយើងរកឃើញនៅក្នុងគ្រប់ការបើកសម្តែងទាំងអស់គឺថា ព្រះជាម្ចាស់ទ្រង់បានបង្ហាញឲ្យមនុស្សស្គាល់ទ្រង់ថាជានរណាដែលព្រះយេស៊ូវគ្រីស្ទទ្រង់មិនមែនត្រឹមតែជាព្រះទីបីនៅក្នុងចំណោមព្រះត្រៃឯកប៉ុណ្ណោះទេគឺទ្រង់មានភាពពេញអង្គជា ព្រះត្រៃឯក គឺទ្រង់ជាព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ។ នេះហើយគឺជាការបើកសម្តែង។ ទ្រង់មាន បន្ទូលបួនដងនៅក្នុងជំពូកដដែលថាទ្រង់ជាព្រះមានឫទ្ធិអំណាចចេស្តា ទ្រង់គឺជាព្រះ ដែលនឹងត្រូវយាងមក ហើយពូជហ្លួងដាវីឌ។
17
នៅពេលនេះយើងនឹងមើលចំនុចទាំងអស់នេះជាមួយគ្នា គឺយើងខ្ញុំនឹងព្យាយាមបញ្ជាក់ពីចំនុចនីមួយៗឲ្យបានច្បាស់ ពីព្រោះខ្ញុំមិនដឹងថា តើនៅពេលណាទៀតដែលយើងរាល់គ្នានឹងបានស្តាប់អំពីការនេះម្តងទៀតប្រហែលជាមិន អាចផង គឺរហូតដល់គ្មានពេលទៀតសោះ ហើយក៏បន្ថយទៅដល់ថ្ងៃដ៏អស់កល្ប។
ដូចដែលខ្ញុំធ្លាប់បាននិយាយមកហើយថានឹងមានពួកបងប្អូនជាច្រើន ដែលជាពួកគ្រូបង្រៀន គឺអាចនឹងមានសមត្ថភាពប្រសើរជាងខ្ញុំទៅទៀតនៅក្នុងការបកស្រាយអំពីការនេះ គឺពួកគេអាចធ្វើការកាត់ស្រាយបានល្អជាងខ្ញុំទៅទៀត។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានដាក់ការនេះនៅក្នុងចិត្តរបស់ខ្ញុំឲ្យធ្វើកិច្ចការទាំងនេះចេញមក ដូច្នេះបើសិនជាខ្ញុំ មិននិយាយចេញមកពីអ្វីដែលត្រឹមត្រូវទេ នោះខ្ញុំគឺជាមនុស្សកំពុតហើយ។
ដូច្នេះខ្ញុំតែងតែចង់បញ្ជាក់ឲ្យបានច្បាស់នៅចំពោះព្រះជាម្ចាស់គ្រប់ពេលវេលាគឺខ្ញុំមិនគេចវេសឡើយ ដូចជា លោកអ្នកបាននិយាយដែរគឺដើម្បីដាស់តឿនរំលឹកដល់លោកអ្នករាល់គ្នា ទាំងថ្ងៃទាំងយប់ ដោយទឹកភ្នែក គឺអាចឲ្យពួកជំនុំបានក្រោកឈរឡើង។ ហើយប្រសិនបើ មានមនុស្សណាដែលបាត់បង់នោះឈាមនឹងមិននៅលើដៃរបស់ខ្ញុំ ឡើយ ពីព្រោះខ្ញុំចង់ជំរះឈាមរបស់មនុស្សគ្រប់ទាំងអស់នៅគ្រានោះ។ដូច្នេះ បើសិនជាលោកអ្នកបងប្អូនគិតថាខ្លួន ខុសពីគេ អញ្ជឹងប្រហែលជាព្រះជាម្ចាស់ទ្រង់នឹងបើកសម្តែងការមួយចំនួនដែលនឹងជួយដល់យើងទាំងអស់គ្នា។
18
ការដំបូងយើងរាល់គ្នាឃើញថា ទ្រង់បានបើកសម្តែងអង្គទ្រង់ផ្ទាល់ឲ្យយើងបានឃើញថា ទ្រង់គឺជានរណា។
ចូលមកដល់ត្រង់នេះខ្ញុំបានដក់ស្រង់អំពី បុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះ វិញ្ញាណបរិសុទ្ធ របស់ពួកកាតូលិក មិនមែនបុណ្យជ្រមុជរបស់ពួកប្រូតេស្តង់ឡើយឬក៏បុណ្យជ្រមុជនៅសញ្ញាថ្មីដែរ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបញ្ជាក់អំពីការនេះឲ្យបានច្បាស់ដល់លោកអ្នកបងប្អូន។ខ្ញុំធ្លាប់បានសួរថា តើមានអ្នកណា អាចបង្ហាញដល់ខ្ញុំពីបទគម្ពីរដែលបានចែងអំពីបុណ្យជ្រមុជទឹកនៅក្នុងព្រះគម្ពីរ ឬរហូតទៅដល់សម័យមហាសន្និបាតឡៅឌីសេ ដែលគេបានបង្កើតពួកជំនុំកាតូលិកចេញមកដែលនាំឲ្យមនុស្សទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។សូមអញ្ជើញចេញមក បង្ហាញឲ្យខ្ញុំយល់ផង នោះខ្ញុំនឹងសរសេរពាក្យនៅខាងក្រោយខ្នងរបស់ខ្ញុំថា “ហោរាក្លែងក្លាយ” ហើយនឹងចេញដើរនៅតាមផ្លូវ។ខ្ញុំចង់ធ្វើបែបនេះ មិនមែនខ្ញុំ មានចិត្តរឹងនោះតេប៉ុន្តែខ្ញុំចង់បង្ហាញដល់លោកអ្នកថា វាគឺជាសេចក្តីពិត។
19
ព្រះគម្ពីបានសម្តែងអំពីទ្រង់យ៉ាងច្បាស់ថាទ្រង់គឺជាព្រះដ៏មានឫទ្ធិអំណាចចេស្តា ទ្រង់បានយកនិស្ស័យជាសាច់ឈាមជាមនុស្សដូចយើងដែរ។ គឺមិនមែនជា ព្រះវិរតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទេ ហើយក៏មិនមែនជា ព្រះបីអង្គផ្សេងគ្នាដែរគឺទ្រង់ជាព្រះតែមួយ ដែលបានធ្វើការនៅកន្លែងបី គឺភាពជាព្រះវរបិតា ព្រះរាជបុត្រានិងព្រះ វិញ្ញាណបរិសុទ្ធគឺទ្រង់ព្យាយាមរៀបចំផ្លូវរបស់ទ្រង់ដល់ចិត្តមនុស្សដើម្បីរស់នៅហើយឲ្យពួកគេបានក្លាយជាកូនប្រុស កូនស្រីរបស់ព្រះជាថ្មីម្តងទៀត។ព្រះជាម្ចាស់ទ្រង់គង់នៅពីលើយើងរាល់គ្នា ហើយទ្រង់ក៏គង់នៅក្នុងយើងរាល់គ្នា ដែរ។នេះហើយគឹជាលក្ខណៈដែលខុសប្លែកគ្នានោះ។
ដ្បិតព្រះគម្ពីបានបើកសម្តែងហើយនៅក្នុងព្រះគម្ពីរវិវរណៈជំពូក១ ជាកណ្ឌគម្ពីរតែមួយគត់នៅក្នុងព្រះគម្ពីរ(ក្នុងកណ្ឌសញ្ញាថ្មី) ដែលព្រះយេស៊ូវទ្រង់បានបោះត្រារបស់ទ្រង់នៅលើនោះ។ ដំបូងទ្រង់មានបន្ទូលថា“មានពរហើយ អ្នកណាដែលមើល នឹងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ”ហើយបន្ទាប់មកទ្រង់មានបន្ទូលថា “បើអ្នកណា បញ្ចូលឬដកអ្វីពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្តីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែកដែលអ្នកនោះមានចេញ ពីសៀវភៅជីវិតដែរ”។ ដូច្នេះ នេះគឺជាបណ្តសាដល់អ្នកណាដែលបានប្រព្រឹត្តការនេះ។
បទគម្ពីរនេះបានបំពេញការបើកសម្តែងអំពីព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ បើសិនយើងរាល់គ្នាចាត់ទុកទ្រង់ជាព្រះបី អង្គ នោះលោកអ្នករាល់គ្នាដឹងហើយថា មានអ្វីកើតឡើងនោះ។
គឺឈ្មោះរបស់លោកអ្នកនឹងត្រូវបានដកចេញពីសៀវភៅជីវិត។
20
គ្មាននរណាម្នាក់ ឬគ្មានពួកប្រូតេស្តង់ណា ឬពួកជំនុំដំបូងធ្លាប់បានជឿដល់ព្រះបីអង្គនេះឡើយ។ នេះគឺជា បញ្ហាដ៏សំខាន់ នៅមហាសន្និបាតណាយសៀនហើយមានមនុស្សពីរក្រុមបាននិយាយទាស់ទែងគ្នាអំពីចំនុចនេះ។ មានមួយក្រុមជឿលើព្រះត្រៃឯកដែលចុងក្រោយមកពួកគេក៏បានបង្កើតពួកជំនុំកាតូលិកចេញមក ដែលគេជឿថា មានព្រះបីអង្គ។ហើយមួយក្រុមទៀត ជឿថាមានព្រះតែមួយ គេក៏បានចេញទៅនៅដោយឡែកពីក្រុមមួយទៀត។ ពួកគេទាំងក្រុមគឺសុទ្ធតែខុសឆ្គង។
ព្រះយេស៊ូវទ្រង់មិនអាចជាកូនរបស់ព្រះវរបិតាបានឡើយហើយទ្រង់ក៏មិនមានព្រះវរបិតាដែរ។ គឺមិនអាចទៅរួច ទេ ដ្បិតបើសិនជាទ្រង់មានព្រះវរបិតានោះគឺព្រះវរបិតាគឺជាព្រះមួយអង្គទៀត ហើយចំណែកឯព្រះវិញ្ញាណបរិសុទ្ធ វិញគឺជាព្រះមួយអង្គទៀតអញ្ចឹងទ្រង់គឺជាកូនដែលឥតខាន់ស្លារហើយ។
ព្រះគម្ពីបានចែងថាព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវរបិតារបស់ទ្រង់។ ហើយប្រសិនបើ យើងមានព្រះវិញ្ញាណបរិសុទ្ធ អញ្ជឹងមិនមែនជាព្រះវិញ្ញាណបរិសុទ្ធទេ គឺជាព្រះវរបិតាវិញដែលគង់នៅក្នុងយើងរាល់គ្នានៅក្នុងព្រះនាមព្រះ វិញ្ញាណបរិសុទ្ធ។ ដ្បិតមានតែព្រះមួយអង្គតែប៉ុណ្ណោះដែលគង់នៅក្នុងមនុស្សដែលហៅថា “ព្រះ”។ គឺជាព្រះយេហូវ៉ា
21
គឺគ្មានព្រះបីនោះទេ។
ព្រះបីផ្សេងៗគ្នានោះគឺជាពួកអ្នកដែលមិនជឿបាននាំការទាំងនេះចូលមក... ។ ហើយបើសិនជា លោកអ្នក មិនប្រកាន់ទេសូមលោកអ្នកបន្តនៅទីនេះរហូតដល់មួយសប្តាហ៍ចុះ នោះលោកអ្នកនឹងមើលឃើញ... ហើយ ទុកវាជាប្រវត្តិសាស្ត្រ ដូចជាខ្ញុំដែរ។ គ្រប់ប្រវត្តិសាស្ត្រទាំងអស់បានយល់ព្រមពីការនេះដូចគ្នា។ហើយពួកអ្នក ប្រវត្តិសាស្ត្រមិន អាចនិយាយអ្វីបានឡើយអំពីការនេះ។ ពួកគេគ្រាន់តែចាប់អារម្មណ៍ពីព្រឹត្តការណ៍ហើយកត់ចុះ នូវអ្វីដែលបានកើត ឡើងតែប៉ុណ្ណោះ។
ចូរមើលឲ្យបានច្បាស់ពីរបៀបដែលបន្តទៅដល់សម័យលោកលូធើ ហើយក៏ចូលទៅដល់សម័យលោក Wesley ហើយបន្ទាប់មក ក៏ផ្សាយមកដល់ថ្ងៃចុងក្រោយគឺមានបុណ្យជ្រមុននៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ធ។សូមមើលតើវាចេញមកពីណា ទើបទៅដល់ពួកជំនុំកាតូលិក នៅក្នុងសម័យងងឹត (Dark Ages) រហូតទៅដល់សម័យលោកលូធើ រួចក៏បន្តមកដល់សម័យលោក Wesley។ ប៉ុន្តែនៅចន្លោះ សម័យលោក Wesleyហើយនិង គ្រាពួកជំនុំឡៅឌីសេនៅថ្ងៃចុងក្រោយ គឺអ្វីៗនឹងត្រូវបានបើកបង្ហាញឡើង។ត្រឹមត្រូវណាស់។
ទាំងអស់នេះគឺជាប្រវត្តិសាស្ត្រ ហើយវាមិនត្រឹមតែជាប្រវត្តិសាស្រ្តតែប៉ុណ្ណោះនោះទេប៉ុន្តែវាមានចែងនៅក្នុងព្រះ គម្ពីរប្រាកដមែន។
22
នៅយប់នេះយើងរាល់គ្នានឹងធ្វើការសិក្សាជាមួយគ្នា អំពីគ្រាពួកជំនុំទី៧ ដែលពួកជំនុំនេះ ស្ថិតនៅក្នុងអាស៊ីកណ្តាល នៅក្នុងកំឡុងពេលដែលបាននិពន្ធកណ្ឌគម្ពីរនេះឡើង។ នៅគ្រានោះពួកជំនុំទាំងនោះ ត្រូវតែមាន លក្ខណៈរបស់ពួកជំនុំគេផ្ទាល់ព្រោះនៅគ្រានោះមានពួកជំនុំច្រើនណាស់ ដូចជាពួកជំនុំកូល៉ុស និងពួកជំនុំផ្សេងៗ ទៀត។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់ជ្រើសរើសយកពួកជំនុំទាំងនេះដោយព្រោះលក្ខណៈរបស់ពួកគេ។
យើងឃើញថាទ្រង់បានឈរនៅក្នុងកណ្តាលចង្កៀងមាសទាំង៧ ហើយនៅក្នុងដៃរបស់ទ្រង់មានផ្កាយ៧។ ហើយទ្រង់មានបន្ទូលនៅក្នុង វិវរណៈ ១:២០ ថា គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧។ អ្វីដែលមានចែង នៅក្នុងព្រះ
23
គម្ពីរនេះ ពួកគេមិនបានយល់ពីការបើកសម្តែងនេះឡើយ តែអ្វីដែលល្អនោះ ត្រូវរង់ចាំមើលពីការនោះ ហើយបើសិនជាពួកគេបានដឹងថា ការនោះនឹងកើតឡើងរាប់ពាន់ឆ្នាំមុនពេលដែលព្រះយេស៊ូវទ្រង់យាងមកនោះ ទ្រង់ នឹងមិនប្រទានដល់ពួកគេឡើយ។
ខ្ញុំនិយាយអំពីការនោះទៅដល់លោកអ្នកបងប្អូននៅទីនេះ ដែលពួកកាតូលិក ពួកលូធើរៀន ពួកមេតូឌីស និងពួក ផ្សេងៗទៀតគឺមិនមែនផ្តល់ឲ្យលោកម៉ាទីនលូធើ នូវពន្លឺអំពីព្រះបន្ទូលនាពេលសព្វថ្ងៃនេះទេ។ហើយក៏មិនបានផ្តល់ មកដល់លោក John Wesley ដែរ។ លោក John Wesleyបានអធិប្បាយអំពីការរាប់ជាបរិសុទ្ធ គឺហួសពីសម័យ របស់លោកម៉ាទីនលូធើហើយ។ ហើយពន្លឺក៏ចូលមកដែលជាសេចក្តីត្រូវការរបស់ពួកយើងរាល់គ្នា។ ព្រះជាម្ចាស់ទ្រង់ មានបន្ទូលថាការនេះមិនទាន់បានបើកបង្ហាញឲ្យឃើញនៅឡើយទេ ពីព្រោះវាជាសេចក្តីអាថ៌កំបាំង រហូតដល់ថ្ងៃដែលព្រះជាម្ចាស់ទ្រង់បានបើកបង្ហាញឲ្យគេឃើញ។
ខ្ញុំឆ្ងល់ណាស់តើនឹងមានអ្វីកើតឡើងទៅបន្ទាប់ពីខ្ញុំបានចាកចេញទៅ។ ខ្ញុំមានចិត្តចង់ដឹងខ្លាំងណាស់បើទោះជា យើងរាល់គ្នាមិនយល់អ្វីទាំងអស់ក៏ដោយ។ គឺត្រាទី៧បើសិនជាយើងរាល់គ្នាបានអានកណ្ឌគម្ពីរវិវរណៈទាំងមូលបាន ចប់គឺនឹងដឹងអំពីត្រាដែលបានចែងនៅក្នុងកណ្ឌគម្ពីរនេះ។វាមិនត្រឹមតែបានចែងនៅក្នុងព្រះគម្ពីរទេ គឺត្រាទាំងនោះនឹងត្រូវបានបើកឡើងនៅក្នុងគ្រាពួកជំនុំនេះ ហើយនៅពេលដែលត្រាទី៧បានបើកឡើងនោះសេចក្តីអាថ៌កំបាំងរបស់ ព្រះនឹងត្រូវបានបើកបង្ហាញឲ្យឃើញ។
24
ដូចជាហោរាដានីញ៉ែលបានឮផ្គរលាន់ទី៧ដែរ...ការហាមឃាត់... ហើយលោកយ៉ូហានបានឮសម្លេង គឺ សៀវភៅនេះត្រូវបានបោះត្រាជាប់។ នៅខាងក្រោយសៀវភៅនេះត្រូវបានបោះត្រាំចំនួន៧។ ប៉ុន្តែនៅថ្ងៃ ដែលត្រាទាំងនេះត្រូវបានបើកឡើងនោះសេចក្តីអាថ៌កំបាំងរបស់ព្រះនឹងត្រូវបានបង្ហាញពួកជំនុំដឹង ព្រោះនៅក្នុងពួកជំនុំគេនឹងរស់នៅក្រោមព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានធ្វើចលនានៅក្នុងពួកគេព្រមទាំងបង្ហាញពីទីសំគាល់ដ៏រស់ របស់ទ្រង់នៅក្នុងចំណោមពួកគេគឺទ្រង់រស់នៅជាមួយនឹងពួកគេ។ នោះយើងរាល់គ្នានឹងថ្វាយបង្គំព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ដែលគង់នៅក្នុងចំណោមយើងរាល់គ្នា។
25
សូមកុំឲ្យបងប្អូនបានមើលទៅកាន់ពួកជំនុំធំៗនិងការដែលធំៗនោះឡើយ។ នៅពេលដែលយើងរាល់គ្នាបានមក គ្រាពួកជំនុំថ្ងៃបុណ្យទី៥០នោះលោកអ្នកនឹងពិតជាមើលឃើញថា នៅទីកន្លែងណាដែលពួកគេបានបាត់បង់នោះ។ ដូចជា “ពួកជំនុំឡៅឌីសេ”ដែលគេគិតថាខ្លួនមានអ្វីៗទាំងអស់ គឺមិនត្រូវការអ្វីផ្សេងទៀតឡើយ តែគេមិនដឹងថាខ្លួនគេនៅអាក្រាត វេទនា ខ្វាក់ រងទុក្ខនោះទេ។ ពួកគេបានដើរចេញទៅ ដូចជាខ្លួនមានលុយយ៉ាងច្រើនមានអាគារស្កឹមស្កៃ និងអ្វីៗសព្វបែបយ៉ាងទាំងអស់នៅពេលដែលពួកជំនុំតែងតែរីករាយសប្បាយនឹងលោកីយនេះ ហើយត្រូវបានមនុស្ស ទាំងឡាយស្អប់ខ្ពើមបណ្តេញចេញ ពីក្នុងផ្លូវចង្អៀតដែលនាំឲ្យពួកគេបានមានជីវិត។
សូមបងប្អូនបានអានគម្ពីរហេព្រើរ ជំពូក១១ ដោយអានប៉ុន្មានខចុងក្រោយ នោះលោកអ្នកនឹងឃើញពីរបៀបដែលពួកគេវង្វេងនៅក្នុងទីរហោស្ថាន ទាំងស្លៀកស្បែកចៀម និងស្បែកពពែ ត្រូវកំសត់ទុគ៌ត ត្រូវគេសង្កត់សង្កិនហើយធ្វើបាប។ តើអាចឲ្យសេចក្តីបន្ទាល់របស់យើងរាល់គ្នាទាស់នឹងពួកគេក្នុងថ្ងៃជំនុំជំរះយ៉ាងដូចម្តេចទៅ?
26
នៅក្នុងគ្រាពួកជំនុំនេះយើងឃើញថាមានពួកជំនុំ៧។ ខ្ញុំចង់បញ្ជាក់ពីចំនុចនេះ ខ្ញុំមិនគិតថា លោកអ្នកអាចយល់នៅត្រង់ទីនេះបានទេ។ ប្រហែលជាមានបងប្អូនខ្លះអាចយល់បានដែរ... គឺខ្ញុំមានមន្ទិលជាខ្លាំងណាស់។ប៉ុន្តែខ្ញុំនឹង ព្យាយាមពន្យល់វាដល់លោកអ្នកបងប្អូន ពី “គ្រាពួកជំនុំទាំង៧” ឲ្យលោកអ្នកបងប្អូនបានយល់។
ពួកជំនុំបានចាប់ផ្តើមឡើងនៅថ្ងៃបុណ្យទី៥០។តើមាននរណាបដិសេធចំពោះការនេះដែរឬទេ? គ្មានទេ។ ពួកជំនុំបានចាប់ផ្តើមឡើងនៅថ្ងៃបុណ្យទី៥០ ជាមួយនឹងការប្រទានពរនៅថ្ងៃបុណ្យទី៥០គឺត្រូវបានចាក់ប្រេងតាំងដោយព្រះ យេស៊ូវគ្រីស្ទ បន្តរហូតមកដល់ថ្ងៃចុងក្រោយដែលបានទទួលព្រះបន្ទូល និងព្រះពរដូចគ្នានៅក្នុងកិច្ចការរបស់ទ្រង់។ បេសកកម្មចុងក្រោយរបស់ទ្រង់នៅក្នុងពួកជំនុំរបស់ទ្រង់គឺនៅក្នុងគម្ពីរ ម៉ាកុស១៦ “ចូរចេញទៅប្រកាសប្រាប់នៅសព្វ គ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជាមួយទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសំគាល់ដែលកើតមកតាមក្រោយផង” តើនៅទីណាទៅ?គឺនៅគ្រប់ទីកន្លែងនៃផែនដី។ ប្រាប់ទៅកាន់នរណា? គ្រប់មនុស្សជាតិសាសន៍ទាំងអស់ទោះស្បែក ស ស្បែកខ្មៅ ស្បែកលឿង ឬស្បែងអ្វីក៏ដោយ។ “ចូរប្រកាសប្រាប់ដល់គ្រប់មនុស្សទាំងអស់...នោះទីសំគាល់នេះ នឹងនាំឲ្យពួកគេជឿ...”។
នៅយប់នេះយើងរាល់គ្នាបានចូលមកដល់ការនេះបន្តិចហើយ គឺនៅយប់នីមួយៗយើងខ្ញុំព្យាយាមពន្យល់បន្តិចម្តងៗដល់លោកអ្នកបងប្អូន រហូតដល់យើងនិយាយអំពីគ្រាពួកជំនុំរបស់យើងផ្ទាល់។
យើងបានឃើញថានោះគឺជាបេសកកម្មរបស់ទ្រង់។
27
ឥឡូវនេះ គ្រាពួកជំនុំដំបូងគឺជា ពួកជំនុំអេភេសូរ។ គ្រាពួកជំនុំទី២ គឺពួកជំនុំស្មឺន៉ា។ គ្រាពួកជំនុំទី៣ គឺពួកជំនុំពើការម៉ុស។ ទី៤ជាពួកជំនុំធាទេរ៉ា។ ទី៥ជាពួកជំនុំសើដេស។ ទី៦ ជាពួកជំនុំភីឡាដិលភា។ ហើយទី៧ជាពួកជំនុំឡៅឌីសេ។
ពួកជំនុំដំបូងបានចាប់ផ្តើមឡើងប្រហែលជាឆ្នាំ ៥៣ គ.ស នៅពេលដែលលោកប៉ុលបានបង្កើតពួកជំនុំអេភេសូរ ឡើង។ នៅក្នុងកំឡុងដំណើរបេសកកម្មរបស់គាត់គាត់បានបង្កើតពួកជំនុំអេភេសូរឡើង នៅក្នុងទីក្រុងអេភេសូរហើយគាត់គឺជាគ្រូគង្វាលនៅទីនោះរហូតទាល់តែគេបានប្រហារជីវិតរបស់គាត់ដោយកាត់ក្បាលនៅក្នុងឆ្នាំ ៦៦។គាត់បានធ្វើជាគ្រូគង្វាលអស់រយៈពេល ២២ឆ្នាំនៅក្នុងពួកជំនុំអេភេសូរ។ បន្ទាប់ពីគាត់បានស្លាប់ទៅយើងក៏បានហៅ ថាជាផ្លូវរបស់លោកប៉ុល ឬផ្លូវរបស់លោកយ៉ូហានដែលព្រះជាម្ចាស់ទ្រង់បានក្លាយជាគ្រូគង្វាលពួកជំនុំ រហូតមកដល់ គ្រានេះ។ គ្រាពួកជំនុំនេះបានបន្តរហូតដល់ឆ្នាំ១៧០។
28
បន្ទាប់មកពីគ្រាពួកជំនុំអេភេសូរមក ក៏បានមកដល់គ្រាពួកជំនុំស្មឺន៉ា គឺនៅចុងឆ្នាំ ១៧០ គ.ស រហូតដល់ឆ្នាំ៣១២ គ.ស។ បន្ទាប់មកចូលមកដល់ គ្រាពួកជំនុំពើកាម៉ុស នៅឆ្នាំ៣១២ រហូតដល់ចុងឆ្នាំ៦០៦ គ.ស។ ក្រោយមកទៀត ដល់គ្រាពួកជំនុំ ធាទេរ៉ា នៅដើមឆ្នាំ៦០៦ ដល់ឆ្នាំ ១៥២០គឺគ្រាងងឹតអន្ធកាល (Dark Ages)។
បន្ទាប់មកដល់គ្រាពួកជំនុំសើដេស ចាប់ផ្តើមនៅឆ្នាំ ១៥២០ រហូតដល់ចុងឆ្នាំ ១៧៥០គឺជាសម័យលូធើរៀន។ បន្ទាប់ពីឆ្នាំ ១៧៥០ គឺមកដល់គ្រាពួកជំនុំភីឡាដិលភា ដែលជាសម័យលោកWesley។ ពួកជំនុំបានចាប់ផ្តើមនៅក្នុង ឆ្នាំ ១៧៥០ រហូតដល់ចុងឆ្នាំ ១៩០៦។ ហើយនៅក្នុងឆ្នាំ ១៩០៦ គឺជាគ្រាពួកជំនុំឡៅឌីសេ ហើយខ្ញុំមិនដឹងថា ពួកជំនុំ នេះបានបញ្ចប់នៅក្នុងឆ្នាំនោះទេ។ ប៉ុន្តែខ្ញុំគិតថា វាប្រហែលជានៅក្នុងឆ្នាំ ១៩៧៧។ នេះគ្រាន់តែជាការសន្និដ្ឋានរបស់ ខ្ញុំទេ មិនមែនព្រះជាម្ចាស់ទ្រង់មានបន្ទូលប្រាប់ខ្ញុំទេ។ ដ្បិតខ្ញុំបានទាយវាទៅតាម និមិត្តមួយ ដែលបានបង្ហាញដល់ខ្ញុំ កាលពីប៉ុន្មានឆ្នាំមុន គឺពីការប្រាំយ៉ាងនៅក្នុងចំណោម ការទាំង៧នោះដែលបានកើតឡើងរួចមកហើយ…។
29
តើមានបងប្អូនប៉ុន្មាននាក់នៅចងចាំពីនិមិត្តនោះ នៅក្នុងគ្រាពួកជំនុំ? ប្រាកដណាស់ នៅក្នុងនិមិត្តបានប្រាប់ពី របៀបដែលលោក Kennedy ត្រូវបានគេបោះឆ្នោតជ្រើសរើសរូបលោក ហើយនិងពីរបៀបដែលអនុញ្ញាតឲ្យពួកស្រ្តីៗមានសិទ្ធិក្នុងការបោះឆ្នោតដែរ ហើយពីរបៀបដែល Roosevelt បាននាំឲ្យពិភពលោកនេះធ្លាក់ចូលក្នុងសង្រ្គាម និងពី របៀបដែលពួក Mussolini ធ្វើដំណើរទៅកាន់ Ethiopia នោះគាត់គឺជាមនុស្សដំបូងគេដែលបានរុករកឃើញកន្លែងនោះ មុនគេបង្អស់។ការទាំងនោះបានបញ្ចប់អស់ហើយ។ ពួកគេបានស្លាប់អស់ហើយ។ តើទ្រឹស្តីទាំងនោះកើតឡើងមកយ៉ាងដូចម្តេចទៅ ហើយក៏បានធ្លាក់ចូលទៅក្នុងសម័យកុម្មុយនីស្តទាំងអស់គឺសម័យលោកហ៊ីធ្លែ, សម័យ Mussolini, Nazism, និងសម័យផ្សេងៗទៀត។
នៅក្នុងរយៈពេល១១ឆ្នាំ ខាងមុខទៀត វាបានប្រាប់ថា យើងរាល់គ្នានឹងធ្វើសង្រ្គាមជាមួយនឹងពួកអាឡឺម៉ង់ ហើយ ពួកអាឡឺម៉ង់គេមានកំលាំងខ្លាំងក្លាណាស់ដែលឈរនៅពីខាងក្រោយ Maginot Line។គឺវាបានកើតឡើងមកយ៉ាង ដូច្នោះឯង។ ហើយបន្ទាប់មក ក៏ចូលមកដល់គ្រាវិទ្យាសាស្ត្រដែលអ្វីៗមានការរីកចម្រើនដ៏អស្ចារ្យ រហូតទាល់តែពួក គេរុករកការផលិតរថយន្តចេញមក... ជារៀងរាល់ឆ្នាំឡានទាំងឡាយត្រូវបានគេផលិតចេញមកដូចជាសត្វមាន់ បង្កើតស៊ុតមកដែរ។ ហើយនិមិត្តនោះបានប្រាប់ថា ទីនេះគឺជាកន្លែងដែលពួកជំនុំគ្រីស្ទានឈរនៅ គឺនៅផ្ទះកុមារកំ ព្រា។Charlie Kern ប្រហែលជាមានវត្តមាននៅទីនេះហើយនាយប់នេះគឺគាត់បានរស់នៅក្នុងទីកន្លែងនោះ នាពេល ឥឡូវនេះ។
នៅវេលាព្រឹកថ្ងៃអាទិត្យមួយ ប្រហែលជាម៉ោង ៧ព្រឹក វាបានកើតឡើងការមួយ។ គឺមនុស្សគេបាននិយាយថា គេ នឹងផលិតឡានដែលមិនត្រូវការចង្កូត និងកង់នោះទេ។ គឺឡាននោះ វានឹងត្រូវបានបញ្ជាដោយកំលាំងមួយចំនួន។ ពួកគេបានផលិតវារួចហើយ។ ពួកគេបានផលិតវារួចហើយ គឺវាត្រូវបានគ្រប់គ្រងដោយកំលាំងមេដែក ហើយនិងប្រ ព័ន្ធគ្រប់គ្រងរបស់រាដា។ គឺគេគ្រាន់តែកំណត់នូវទីកន្លែងដែលគេចង់ទៅ នោះរាដានោះនឹងនាំរថយន្តនោះទៅដល់ទី កន្លែងដែលយើងចង់ទៅភ្លាម ដោយគេមិនចាំបាច់ត្រូវការប្រើចង្កូតនោះឡើយ។
30
ហើយគេនិយាយថា នៅគ្រានោះ នឹងមានស្ត្រីម្នាក់ដ៏អស្ចារ្យបានក្រោកឈរឡើងនៅក្នុងសហរដ្ឋអាមេរិក។ នាង បានស្លៀកពាក់យ៉ាងស្រស់ស្អាតណាស់ ប៉ុន្តែចិត្តរបស់នាងសាហាវយង់ឃ្នង។ នៅក្នុងនិមិត្តនោះ ខ្ញុំបានដាក់វានៅក្នុង សញ្ញាវង់ក្រចក ដោយសរសេរថា “ប្រហែលជាពួកជំនុំកាតូលិក”។ ហើយពួកស្រ្តីៗគេអាចមានសិទ្ធិក្នុងការបោះឆ្នោត បានដែរ ដែលអាចនឹងធ្វើឲ្យមានការជ្រើសរើសមនុស្សខុស សម្រាប់ប្រជាជាតិនេះ ហេតុនេះហើយទើបវាកើតឡើង មកដូច្នេះ។
នេះហើយគឺជាហេតុផល ដែលខ្ញុំមកនៅយប់នេះ ដើម្បីព្យាយាមនិយាយប្រាប់ដល់លោកអ្នកបងប្អូនអំពីការនេះ គឺដល់បងប្អូនដែលនៅក្នុងរដ្ឋ Jeffersonville ដោយព្រោះខ្ញុំនឹងត្រូវចូលទៅកាន់តំបន់បេសកកម្មជាថ្មីម្តងទៀត ហើយក៏មិនដឹងថាពេលណាដែរ ដែលទ្រង់នឹងដកខ្ញុំទៅនោះទេ។ យើងរាល់គ្នាមិនអាចដឹងបានឡើយ។ម្លោះហើយ ខ្ញុំចង់ឲ្យ ពួកជំនុំបានដឹងពីគ្រាដែលពួកគេកំពុងតែរស់នៅដ្បិតព្រះដ៏មានចេស្តាទ្រង់បង្គាប់ឲ្យខ្ញុំបំពេញនូវកិច្ចការនេះថ្វាយ ទ្រង់។
31
ចំពោះពួកជំនុំនីមួយៗ ដែលមានចែងនៅក្នុងព្រះគម្ពីរ គឺសុទ្ធតែមានទេវតាមួយ។ តើមានបងប្អូនប៉ុន្មាននាក់ដឹង ថាពាក្យទេវតាមានន័យយ៉ាងដូចម្តេចដែរ? គឺមានន័យថា ជាអ្នកនាំសាររបស់ព្រះ។ គឺមានទេវតាចំនួន ៧ ដែលនាំសារ ដល់ពួកជំនុំទំាំង៧នោះ។ ហើយនៅក្នុងដៃពួកទេវតានោះ មានកាន់ផ្កាយនៅក្នុងដៃផង។ នៅក្នុងដៃពួកទេវតានោះ មានផ្កាយចំនួន៧ ដែលឆ្លុះបញ្ចាំងពីពន្លឺនៃវត្តមានរបស់ទ្រង់នៅពេលយប់ ដែលយើងកំពុងរស់នៅ ហើយផ្កាយនោះ បានឆ្លុះបញ្ចាំងពីព្រះអាទិត្យដែលចាំងភ្លឺដល់ផែនដី ដើម្បីផ្តល់ពន្លឺឲ្យយើងគ្រប់គ្នាអាចមើលឃើញផ្លូវដើរបាន រហូត ទាល់តែយប់ចូលមកដល់។
យើងឃើញថា នៅក្នុងកំឡុងពេលនោះ ពួកទេវតានីមួយៗ មានតួនាទីរៀងៗខ្លួន។ បងប្អូនអើយ! នៅយប់នេះ យើងនឹងបានស្គាល់ពីទេវតានៃពួកជំនុំដំបូងនេះ គឺសេចក្តីអាថ៌កំបាំងរបស់ព្រះនឹងសិរីល្អរបស់ទ្រង់នឹងត្រូវបានបើក ឲ្យឃើញ គឺប្រវត្តិសាស្ត្រទាំងឡាយនឹងត្រូវបើកឲ្យឃើញនៅចំពោះលោកអ្នកបងប្អូន។
ទេវតានៃពួកជំនុំដំបូងគឺជា St. Paul។ គាត់បានរកឃើញវាគឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់។ ទេវតាពួកជំនុំអេភេ សូរ គឺជា St. Paul។
32
នៅត្រង់ចំនុចនេះ ប្រហែលជាមានបងប្អូនខ្លះអាចនឹងមានការយល់ទាស់ហើយ។ ដ្បិត ខ្ញុំបានអង្គុយនៅទីនោះ អស់ពេលជាច្រើនថ្ងៃមកហើយ រហូតទាល់តែព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតនៅលើខ្ញុំ។ នេះហើយជាហេតុ ផលដែលខ្ញុំបានដឹងអំពីការនេះ។ ហើយបានមើលឃើញពួកមនុស្សទាំងនោះ ត្រូវបានគេជ្រើសរើស បើសិនជាលោក អ្នកជាអ្នកប្រវត្តិសាស្រ្តនោះលោកអ្នកនឹងយល់។ គេគឺជាមនុស្សដដែល ដែលខ្ញុំបានសរសេរចុះនៅទីនេះ ដែលខ្ញុំបាន ដឹងតាមរយៈការបើកសម្តែង គឺពួកគេជាទេវតានៃពួកជំនុំ ពួកគេមានកិច្ចការងារដូចគ្នានៅពេលចាប់ផ្តើម។ ហើយកិច្ច ការនោះមិនអាចផ្លាស់ប្តូរបានឡើយ។ គឺរហូតទាល់តែថ្ងៃបុណ្យទី៥០បានកើតឡើង ទើបបន្តមានជាហូរហែរមក។
33
បើមានពួកអ្នកវិទ្យាសាស្ត្រដែលកំពុងតែអង្គុយនៅទីនេះ ពួកគេនឹងមិនយល់ព្រមជាមួយនឹងខ្ញុំនោះទេ ចំពោះអ្វី ដែលខ្ញុំបាននិយាយអំពីបុរសនេះ។ ប៉ុន្តែ នៅក្នុងពួកជំនុំស្មឺន៉ា គឺ Irenaeus ជាអ្នកដែលខ្ញុំស្គាល់ថា ជាទេវតានៅ គ្រានោះ។ហើយ Polycarp គឺមានមនុស្សជាច្រើនបាននិយាយថា គឺជារូបគាត់។ ប៉ុន្តែលោក Polycarpគឺជាអ្នកដែល មានទំនោរខាងនិកាយណាស់ គឺជាសាសនាកាតូលិកដែលនឹងត្រូវចូលមក។
តែចំណែកឯ Irenaeus វិញគឺមនុស្សដែលចេះនិយាយភាសាដទៃហើយមានអំណាចចេស្តារបស់ព្រះ ហើយគាត់ ក៏បានធ្វើទីសំគាល់ផង។ គាត់គឺជាពន្លឺនៃទេវតារបស់ព្រះ។គាត់គឺជាអ្នកដែលបានបញ្ចេញពន្លឺរបស់ព្រះ បន្ទាប់ពី លោក Polycarpត្រូវបានគេចាប់ឆ្កាង ឬសំលាប់នោះ។ លោក Irenaeus គឺជាសិស្សម្នាក់នៅក្នុងចំណោមសិស្សរបស់គាត់ ហើយលោក Polycarp គឺជាកូនសិស្សរបស់ St. Paul. ឬ St. John។ បន្ទាប់មក Irenaeusក៏បានជំនួសតំ ណែងរបស់គាត់ ហើយគាត់ក៏បាននាំពន្លឺចូលមក។
34
ទេវតានៃពន្លឺរបស់ពួកជំនុំពើកាម៉ុស គឺជា St. Martin។ ខ្ញុំមិនជឿថាមាននរណាម្នាក់ដែលរស់នៅលើផែនដីនេះ ល្អជាងគាត់នោះទេ លើកលែងតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ។ក្រោយមក គាត់ត្រូវបានគេសម្លាប់កាត់យក ក្បាលរបស់គាត់។ ដោយព្រោះគាត់បានជឿដល់ ទីសំគាល់និងការអស្ចារ្យ និងព្រះពរនៅថ្ងៃបុណ្យទី៥០។ នៅពេល ដែលពួកគេបានដើរចូលមក... ដើម្បីនឹងសម្លាប់គាត់នោះគាត់ក៏ដោះអាវរបស់គាត់ ទាក់កខ្លួនឯងឲ្យពួកគេ សម្លាប់។នៅពេលដែលអ្នកដែលចង់សម្លាប់គាត់ ក៏រៀបនឹងហូតដាវចេញមក ដើម្បីកាត់ក្បាលរបស់គាត់ស្រាប់តែអំណាចចេស្តា របស់ព្រះ បានវាយគេពីខាងក្រោយ បន្ទាប់មកពួកគេក៏បានលុតជង្គង់អង្វរសុំការ អត់ទោសពីគាត់។ អាម៉ែន។ គាត់គឺជាទេវតាម្នាក់សម្រាប់ពួកជំនុំនោះ។
រីឯការផ្សេងទៀត ចូរយើងមើលពី បងប្អូនម្នាក់របស់គាត់ដែលត្រូវបានគេភ្ជួរក។ ពេលនោះគាត់បានដើរ នៅតាមផ្លូវដើម្បីស្វែងរកបងប្អូនម្នាក់នោះ។ ប៉ុន្តែនៅពេលដែលគាត់ទៅដល់ គេក៏បានភ្ជួរកគាត់រួចបាត់ទៅហើយ។ គាត់ បានស្លាប់ហើយ រីឯភ្នែករបស់គាត់ក៏ត្រូវបានគេខ្វេះចេញទៀត។ ពេលនោះ គាត់បានដើរសំដៅទៅកាន់ម្នាក់នោះ ហើយលុតជង្គង់ចុះ នៅខាងមុខសាកសពរបស់គាត់ រយៈពេល ១ម៉ោង អធិស្ឋានទៅកាន់ព្រះជាម្ចាស់។ នោះអំណាច ចេស្តារបស់ព្រះ បានយាងមកសណ្ឋិតលើរូបគាត់ ហើយគាត់ក៏បានរស់ឡើងវិញ ក្រោកឡើងចាប់ដៃរបស់គាត់ ព្រមទាំងដើរចេញ ទៅជាមួយនឹងគាត់ផង។
ប្រវត្តិសាស្រ្តនេះ គឺជាដូចជារឿងរបស់លោក George Washington, Abraham Lincoln ឬអ្នកល្បីៗ ផ្សេងៗទៀតដែរ។នេះគឺជាប្រវត្តិសាស្ត្រ។ បាទ! មែនហើយ St. Martin គឺជាទេវតារបស់ពួកជំនុំពើកាម៉ុស... ជាពួក ជំនុំដែលបានរៀប ការហើយហើយក៏បាននាំឲ្យពួកជំនុំចូលទៅកាន់ពួកកាតូលិក នាពេល ក្រោយទៀត។
35
រីឯទេវតារបស់ពួកជំនុំ ធាទេរ៉ាវិញ គឺជា Columba។ហើយទេវតារបស់ពួកជំនុំ សើដេស គឺជាពួក ជំនុំស្លាប់... ពាក្យ ថា “សើដេស” មានន័យថាស្លាប់ គឺជាឈ្មោះរបស់មនុស្សរស់ ប៉ុន្តគេបានស្លាប់។ សូមមើល ថាតើពួកគេបាននាំយកពីធិបុណ្យជ្រមុជនៅក្នុងថ្ងៃនោះយ៉ាងដូចម្តេច? ទេវតារបស់ពួកជំនុំ សើដេស គឺជា លោកម៉ាទីនលូធើ ជាអ្នកកំណែ ទម្រង់ដំបូងគេបង្អស់។
ទេវតារបស់ពួកជំនុំ ភីឡាដិលភា គឺជាលោក John Wesleyដែលជាអ្នកនាំសាររបស់ព្រះ។ រីឯទេវតារបស់ពួកជំនុំ ឡៅឌីសេយើងមិនទាន់ដឹងថាឈ្មោះអ្វីនោះទេ។ នៅថ្ងៃមួយ នៅក្នុងគ្រានេះដែលយើងរាល់គ្នាកំពុងតែរស់នៅ នោះ ព្រះជាម្ចាស់ទ្រង់នឹងជំនុំជំរះការនោះ។
ឥឡូវនេះយើងនឹងត្រឡប់ទៅកាន់បទគម្ពីរដែលយើងបានអានកាលពីដំបូងវិញ គឺបានចែងអំពីគ្រាពួកជំនុំដំបូង។ដ្បិត ខ្ញុំបានសរសេរចុះនូវការមួយចំនួននៅត្រង់នេះសូមលោកអ្នកបងប្អូនបានយកចិត្តទុកដាក់ស្តាប់ដោយប្រុង ប្រយ័ត្ន។
36
ពួកជំនុំដំបូង គឺជាពួកជំនុំអេភេសូរ គេបានខំធ្វើការកិច្ចការនៅក្នុងពួកជំនុំណាស់ តែអ្វីដែលព្រះជាម្ចាស់ទ្រង់ បានដាក់ ទោសដល់ពួកគេ គឺពួកគេបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ។ ហើយអ្នកដែលបានយកឈ្នះ នោះគេ នឹងបានរង្វាន់ ដោយអាចបរិភោគផ្លែរបស់ដើមជីវិត។ ចំណែកឯពួកជំនុំ ស្មឺន៉ាវិញ គឺជាពួកជំនុំដែលបាន ទទួលការរង ទុក្ខ។ ហើយរង្វាន់របស់ពួកអ្នកដែលឈ្នះ គឺជាមកុដនៃជីវិត។ រីឯពួកជំនុំទី៣វិញ គឺជាពួកជំនុំ ពើកាម៉ុស គឺជាគ្រា នៃគោលលទ្ធិខុសឆ្គង ដែលសាតាំងបានដាក់ចុះ គឺត្រូវបានរៀបចំឡើងដោយច្បាប់របស់សម្តេចប៉ាប។ ហើយរង្វាន់ របស់ពួកអ្នកដែលឈ្នះ គឺជានំម៉ានាដ៏លាក់កំបាំង។ ពួកជំនុំធាទេរ៉ា គឺជាពួកជំនុំដែលប្រទាក់ចិត្តដោយ សម្តេចប៉ាប នៅក្នុងគ្រាងងឹត។ រង្វាន់របស់ពួកអ្នកដែលឈ្នះគឺជា អំណាច និងការគ្រប់គ្រងលើប្រជាជាតិ និងផ្កាយព្រឹក។
37
ពួកជំនុំសើដេសគឺស្ថិតនៅក្នុងគ្រាកំណែទម្រង់ គឺមានពួកបេសកជនដ៏អស្ចារ្យ... ឬមិនមានបេសកជននោះទេប៉ុន្តែមានឈ្មោះលាក់កំបាំង។ ពួកគេមានឈ្មោះរបស់ពួកគេហើយ។ រង្វាន់នោះនឹងបានស្លៀកពាក់សហើយមិនដែល លុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយដែលនឹងមកដល់នៅក្នុងថ្ងៃជំនុំជំរះ។ លោកអ្នកនឹងត្រូវជាប់ជំនុំជំរះចេញពីបញ្ជីជីវិត។ តែពួកបរិសុទ្ធមិននៅជាប់ជំនុំជំរះឡើយ។
ពួកជំនុំភីឡាដិលភាគឺជាគ្រានៃសេចក្តីស្រឡាញ់ដែលប្រកបដោយភាតរភាព គឺជាគ្រាបេសកកម្មដ៏អស្ចារ្យ ហើយជាគ្រារបស់ពួកបេសកកម្មជនដ៏អស្ចារ្យ ត្រូវបានបើកទ្វារឡើង។ ឯរង្វាន់នោះ គេនឹងធ្វើជាសសរទ្រូងក្នុងវិហាររបស់ ព្រះ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយហើយទ្រង់នឹងកត់ព្រះនាមនៃព្រះ នឹងឈ្មោះក្រុងរបស់ព្រះ នៅលើ អ្នកនោះ... នៅក្នុងកំឡុងពេលគ្រានេះប្រហែលជានៅក្នុងឆ្នាំ ១៩០៦។
គ្រាពួកជំនុំឡៅឌីសេគឺជាពួកជំនុំ មិនត្រជាក់ មិនក្តៅ ដោយគេបានអួតខ្លួនថាជាអ្នកមានបានកាន់តែស្តុកស្តម្ភ ឡើង ក៏មិនត្រូវការអ្វីសោះ តែគេមិនបានដឹងថា គេវេទនា លំបាកទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ។ ហើយរង្វាន់ដល់អ្នកដែលឈ្នះនោះគេនឹងបានអង្គុយលើបល្ល័ង្កជាមួយនឹងព្រះវរបិតាដែរ។
38
នៅយប់នេះខ្ញុំនឹងព្យាយាមពន្យល់អំពីការនេះបន្តិចម្តងៗដល់លោកអ្នកដែលយើងនឹងធ្វើការសិក្សាពីរជំពូក គឺអំពី គ្រាពួកជំនុំដំបូង។ គឺពីរបៀបដែលទ្រង់បានបើកសម្តែងអង្គទ្រង់ឲ្យយើងដឹងថាទ្រង់ជានរណា។
ឥឡូវនេះពួកជំនុំបានចាប់ផ្តើមហើយ ដូចដែលបានខ្ញុំនិយាយ គឺនៅក្នុងកំឡុងឆ្នាំ ៥៣ ទៅដល់ ឆ្នាំ១៧០ (ក) គឺជា ទីក្រុងអេភេសូរ ដែលជាទីក្រុងមួយនៅក្នុងចំណោមក្រុងបីដ៏អស្ចារ្យនៅក្នុងអាស៊ីជានិច្ចជាកាល គេហៅថា ក្រុងទីបី របស់ពួកគ្រីស្ទាន។ ទី១ គឺក្រុងយេរ៉ូសាឡិម ទី២ក្រុងអាន់ទីយុក ហើយទី៣ គឺជាទីក្រុងអេភេសូរ។ (ខ) គឺជាទីក្រុង តំបន់ពាណិជ្ជកម្ម។ (គ)ជាទីក្រុងដែលគ្រប់គ្រងដោយពួករ៉ូម។ (ឃ) ហើយជាទីក្រុងដែលប្រើភាសាក្រេក។
មានពួកអ្នកវិទ្យាសាស្ត្រខ្លះបានជឿថា លោកយ៉ូហាន ម៉ារា ពេត្រុស អេនឌ្រូ និងភីលីព ពួកគេទាំងអស់ត្រូវបានគេកប់នៅទីនោះ។
39
ទីក្រុងអេភេសូរ គឺជាទីក្រុងដែលមនុស្សម្នាបានស្គាល់ថាជាទីក្រុងដែលស្រស់ស្អាត។ ពួកគ្រីស្ទាន ដែលជាពួកយូដា បានរស់នៅក្នុងក្រុងអេភេសូរប្រហែលជាក្នុងឆ្នាំ ៥៣ គ.ស ឬឆ្នាំ ៥៥ គ.ស។ ពួកជំនុំគ្រីស្ទបរិស័ទនៅទីនោះត្រូវបានបង្កើតឡើងដោយលោកប៉ុល។ ក្រោយមក លោកប៉ុល បានចំណាយពេល៣ឆ្នាំនៅក្រុងអេភេសូរ នោះ។ លោកប៉ុលបានបង្រៀនការដ៏អស្ចារ្យជាច្រើនដល់ពួកអ្នកជឿនៅក្នុងក្រុងនោះ។
បន្ទាប់មកមានលោកធីម៉ូថេ ជាអ្នកគ្រប់គ្រងពួកជំនុំនោះ។ លោកប៉ុលបានសរសេរសំបុត្រផ្ញើរទៅកាន់ពួកជំនុំអេភេសូរ។ នៅក្នុងសម័យរបស់លោកប៉ុល ពួកជំនុំនៅទីនោះមានការរីកចម្រើនណាស់។ពាក្យថាអេភេសូរមានន័យថា... “ចេញទៅ ប្រព្រឹត្តការអាក្រក់ឡើងវិញ”ដែលត្រូវបានហៅដោយព្រះជាម្ចាស់។ “ពួកជំនុំដែលប្រព្រឹត្តការអាក្រក់ ឡើងវិញ”។
ព្រះជាម្ចាស់ទ្រង់បានទទួលស្គាល់ពីកិច្ចការរបស់ពួកគេកាលគ្រាដំបូងព្រមទាំងការអត់ធន់របស់ពួកគេផង។ តែ ទ្រង់បានប្រកាន់នូវការរស់នៅរបស់ពួកគេដែលពួកគេបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ ដ្បិតពួកគេបានបែរទៅព្រឹត្តការអាក្រក់វិញ ហើយក៏មិនបង្កើតនូវពន្លឺទៅមុខទៀតដែរ។
40
ពួកជំនុំអេភេសូរមិនមែនជាពួកជំនុំដែលត្រូវបានបោកបញ្ឆោតនោះទេ។គឺគេបានធ្លាក់ចុះដោយខ្លួនឯង ដោយមិន បន្តរស់នៅក្នុងសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ជោះ។ សរុបមកផលផ្លែរបស់ពួកជំនុំអេភេសូរគឺ៖ គ្មានសេចក្តីស្រឡាញ់។ដ្បិតសេចក្តីសន្យាចំពោះពួកជំនុំនេះគឺ៖ គេនឹងបានបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ។
នេះគឺជាការដ៏អស្ចារ្យ។ដើមឈើជីវិត ត្រូវបាននិយាយឡើងចំនួនបីដងនៅក្នុងគម្ពីរលោកុប្បត្តិ ហើយបីដងទៀត នៅក្នុងគម្ពីរវិវរណៈ។ ពេលដំបូងមានចែងនៅលោកុប្បត្តិ ក្នុងសួនច្បារអេដែនហើយព្រះគ្រីស្ទគឺជាដើមឈើ ជីវិតនោះ។ ហើយបីដងទៀត មានចែងនៅក្នុងវិវរណៈ គឺជាព្រះគ្រីស្ទដែលគង់នៅស្ថានសួគ៌។នោះគឺជាទីកន្លែងដ៏ អស្ចារ្យ ហើយ ជាព្រះពររបស់ព្រះជាម្ចាស់។
41
ឥឡូវនេះយើងនឹងចាប់ផ្តើមសិក្សាជាមួយគ្នានៅក្នុងជំពូកដំបូង ដែលចែងពីពួកជំនុំអេភេសូរ... ឬជំពូក២ខ១ ដែលបានចែងពីពួកជំនុំអេភេសូរ៖
ចូរសរសេរផ្ញើរទៅទេវតានៃពួកជំនុំដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំហើយយាងនៅកណ្តាលជើងចង្រ្កៀងមាសទាំង៧នោះ។
លោកយ៉ូហានគឺជាអ្នកដែលនាំសាររបស់ព្រះនៅគ្រានោះ។ ព្រះបានយាងនៅកណ្តាលជើងចង្ក្រៀងមាសទាំង៧នោះគឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏មានចេស្តា។ តើទ្រង់កំពុងធ្វើអ្វី? ទ្រង់មិនបានមានបន្ទូលថាទ្រង់យាងកាត់ជើង ចង្រ្កៀងតែមួយនោះទេ គឺទ្រង់បានយាងនៅកណ្តាលពួកវាទាំងអស់។ តើការនេះចង្អុលប្រាប់អំពីអ្វី?គឺថា ទ្រង់ជាព្រះ ដែលមិនចេះប្រួលប្រែ ទោះនៅថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងរហូតអស់កល្បគឺនៅគ្រប់សម័យពួកជំនុំទាំងអស់ គឺទ្រង់នៅ តែដដែល សម្រាប់ពួកអ្នកជឿទាំងអស់។ ទ្រង់បានយាងមកជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនៅគ្រប់សម័យកាល និងគ្រប់ មនុស្ស គឺទ្រង់នៅតែដដែល នៅថ្ងៃម្សិលម៉ិញ ថ្ងៃនេះនិងរហូតអស់កល្ប។
42
ទ្រង់បានកាន់ផ្កាយនៅព្រះហស្តស្តាំរបស់ទ្រង់មានន័យថា អំណាចរបស់ទ្រង់ គឺស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ ដែលពួកទេវតាទាំង៧ បាននាំសារទៅកាន់គ្រាពួកជំនុំទាំង៧។ទ្រង់បានយាងកាត់ជុំវិញគ្រាពួកជំនុំទាំងនោះ គឺជា ព្រះគ្រីស្ទដែលទ្រង់បានធ្វើឲ្យមនុស្សទាំងឡាយស្គាល់ទ្រង់នៅក្នុងគ្រាងងឹត រហូតដល់គ្រប់សម័យកាលនៅខណៈពេល ដែលពួកជំនុំខ្លះបានដើរទៅផ្លូវមួយហើយពួកជំនុំខ្លះទៀតបានដើរទៅផ្លូវមួយផ្សេងទៀត។ ប៉ុន្តែមានតែពួកជំនុំតិចតួចតែប៉ុណ្ណោះដែលនៅជាប់ជាមួយនឹងទ្រង់ ហើយព្រះគ្រីស្ទទ្រង់បានធ្វើការនៅក្នុងពួកគេតាមរយៈព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការដែលងាយស្រួលណាស់ចំពោះអ្វីដែលយើងបានជឿនៅសព្វថ្ងៃនេះ បើលោកអ្នកបងប្អូនបានចាប់ផ្តើមសិក្សានូវចំនុចនេះ។
43
នៅពេលចាប់ផ្តើមដំបូងគឺមានគ្រាពួកជំនុំមួយបានកើតឡើង នៅក្នុងថ្ងៃបុណ្យទី៥០។ បន្ទាប់មក មានគ្រាពួកជំនុំទី២ ទី៣ ទី៤ ទី៥ ទី៦ និងទី៧។ បើសិនជាលោកអ្នកធ្វើការសិក្សានូវចំនុចនេះដោយយកចិត្តទុកដាក់នោះ លោកអ្នក នឹងឃើញថា ពួកជំនុំបានចាប់ផ្តើមនៅក្នុងថ្ងៃបុណ្យទី៥០។ តើមានបងប្អូនប៉ុន្មាននាក់ដែលជឿលើការនេះ? តើមាន អ្វីបានកើងឡើងនៅពេលនោះ?បន្ទាប់មក យើងឃើញថា ពួកជំនុំក៏បានចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ គឺបានចាកចេញ ពីសេចក្តីពិត។
ទោះបីជាពួកជំនុំនោះមានលក្ខណៈតូចយ៉ាងណាក៏ដោយទ្រង់មានបន្ទូលថា “នៅកន្លែងណាដែល មានមនុស្ស ប្រជុំគ្នា ២ឬ៣នាក់ដោយនូវឈ្មោះរបស់ខ្ញុំ នោះខ្ញុំនឹងគង់កណ្តាលពួកគេ”។ តើនៅពេលដែលពួកគេប្រជុំគ្នានោះនៅក្នុងនាមរបស់នរណា? នៅក្នុងនាមពួកមេតូឌីសឬ? នាមពួកបាបទីស្ទឬ?នាមពួកថ្ងៃបុណ្យទី៥០ឬ? គឺនៅក្នុងនាម របស់ព្រះយេស៊ូវគ្រីស្ទវិញ។ ទោះនៅទីកន្លែងណាក៏ដោយដែលមានមនុស្សប្រជុំគ្នា ២ឬ៣នាក់ ទោះបីជាមានមនុស្ស តិចយ៉ាងណាក៏ដោយ។ នៅថ្ងៃចុងក្រោយនឹងមានមនុស្សប្រជុំគ្នាកាន់តែតិច ទ្រង់មានបន្ទូលថា ទ្រង់នឹង យាងមកជាឆាប់ ហើយបន្ថយការរបស់ពួកគេ ឬក៏គ្មានមនុស្សណាបានសង្រ្គោះឡើយ។ “នៅកន្លែងណាដែលមាន មនុស្សប្រជុំគ្នា២ឬ៣នាក់ ដោយនូវឈ្មោះខ្ញុំ...”។
44
នៅសម័យសាវកយើងបានឃើញថា ការនេះបានចាប់ផ្តើមឡើងនៅក្នុងថ្ងៃបុណ្យទី៥០។ ទ្រង់បានយាងកាត់ជុំវិញនោះ។ គឺជាព្រះដ៏អស្ចារ្យដដែល ដែលបានប្រទានទីសំគាល់ដ៏អស្ចារ្យដល់សម័យទាំងនោះពីព្រោះទ្រង់យាងមក ក្នុងគ្រប់សម័យទាំងអស់។ គេនឹងទទួលបានព្រះពរ។គឺរាស្ត្ររបស់ទ្រង់ដែលបានប្រជុំគ្នានៅក្នុងព្រះនាមរបស់ទ្រង់។ ខ្ញុំចង់ឲ្យលោកអ្នកបានមើលនៅត្រង់ចំនុចនេះគឺនៅក្នុងសម័យពួកជំនុំ។ ពួកជំនុំនេះគេបានទទួលព្រះនាមព្រះយេស៊ូវ គ្រីស្ទ។គឺពួកជំនុំនេះគេបានទទួលព្រះនាមព្រះយេស៊ូវគ្រីស្ទ។គឺពួកជំនុំនេះបានទទួលព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយក៏ជាពួកជំនុំនេះដដែលដែលបានបោះបង់ចោលព្រះនាមរបស់ទ្រង់ដែរ។
ពួកជំនុំនេះបានចេញមកគឺជាគ្រាពួកជំនុំលូធើរៀន “គេបានរស់នៅក្នុងឈ្មោះនោះ ប៉ុន្តែគេបានស្លាប់វិញ” ហើយ ក៏បានបន្តរហូតដល់គ្រាចុងក្រោយ។ហើយនៅចន្លោះ គ្រានេះ និងគ្រានោះ នោះទ្វារនឹងត្រូវបានបើកឡើង ដែលនឹងនាំឈ្មោះនោះមកសារជាថ្មីវិញ មកកាន់ពួកជំនុំ។ សូមមើលបើសិន នេះមិនមែនជាសេចក្តីពិតនោះទេយើងរាល់គ្នាក៏ មិនអាចមើលឃើញនៅក្នុងព្រះគម្ពីរដែរ...។
45
នៅយប់ស្អែកខ្ញុំនឹងព្យាយាមពន្យល់បា្រប់ដល់លោកអ្នកបងប្អូនបន្ថែមទៀតឲ្យបានយល់។ ហើយប្រសិនជាលោកអ្នកបងប្អូនណាដែល ចង់ដឹងបន្ថែមទៀតពីប្រវត្តិសាស្ត្រចូរលោកអ្នកយកកំណត់ត្រារបស់លោកអ្នកទៅផ្ទៀងផ្ទាត់ការ ស្រាវជ្រាវនៅក្នុងបណ្ណាល័យចុះដោយរកមើលសៀវភៅប្រវត្តិសាស្ត្រ ថាតើវាពិតជាត្រឹមត្រូវដែរឬទេ។
46
ឥឡូវនេះចូរអារខ១ តើទ្រង់បានធ្វើអ្វីខ្លះ? ទ្រង់បានសរសើរដល់ពួកគេ។
ចូរសរសេរផ្ញើរទៅទេវតានៃពួកជំនុំដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្រ្កៀងមាសទាំង៧នោះ។
នៅក្នុងខ១ទ្រង់បានសរសើរដល់ពួកគេ។ ហើយនៅក្នុងខ២ និង៣ ទ្រង់បានសរសើដល់ពួកគេដែរ៖
អញស្គាល់អស់ទាំងការដែលឯងធ្វើនឹងសេចក្តីនឿហត់ ហើយសេចក្តីអត់ធ្មត់របស់ ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេក៏បានឃើញ ថា អ្នកទាំងនោះជាពួកភូតភរវិញ។ ឯងបានអត់ធន់ហើយទ្រាំទ្រទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ។
ឃើញទេការដែលបោះបង់ចោលសេចក្តីជំនឿនេះ ត្រូវបានចាប់ផ្តើមហើយ នៅក្នុងគ្រាដំបូងនោះ។ គឺវាបានចាប់ផ្តើមរួចទៅហើយ ដ្បិតពួកអ្នករើសតាំង ហើយនិងពួកជំនុំដ៏ពិតគេចង់រក្សាច្បាប់ដែលមានចែងនៅក្នុងព្រះគម្ពីរទុក គឺរក្សាព្រះបន្ទូលរបស់ព្រះយេស៊ូវដែលមានបន្ទូលអំពីបន្ទាល់របស់ទ្រង់... ពួកគេបានចាប់ផ្តើមបោះបង់ចោលហើយ
ការមួយចំនួនត្រូវបានចាប់ផ្តើមកើតឡើងហើយនោះគឺមានពួកគ្រូខុសឆ្គងបានចេញមក គឺជាមនុស្សដែលបាន បង្រៀនការខុសឆ្គងដែលទាស់ប្រឆាំងនឹងព្រះបន្ទូលព្រះ ដោយគេបានព្យាយាមដាក់ការផ្សេងចូលមកវិញ ឬក៏បន្ថែម លើព្រះបន្ទូលទ្រង់។នេះហើយគឺជាហេតុផល ដែលទ្រង់បានប្រទានការបើកសម្តែងនេះ ដល់ពួកជំនុំឲ្យបានឃើញ ហើយទ្រង់មានបន្ទូលថា“អស់អ្នកណាដែលដក ឬបន្ថែមលើព្រះបន្ទូលរបស់ទ្រង់ នោះទ្រង់នឹងដកចំណែកដែល អ្នកនោះមានចេញពីក្នុងបញ្ជីជីវិត” គឺជាពួកបងប្អូនដែលបានបាត់បង់។
សូមលោកអ្នកបងប្អូនកុំបន្ថែម ឬដកអ្វីចេញពីព្រះបន្ទូលទ្រង់នោះឡើយ។ ទោះបីជាមានការឈឺចាប់យ៉ាងក៏ ដោយដ្បិតព្រះបន្ទូលទ្រង់បានចែងរួចហើយ។យើងរាល់គ្នាមិនត្រូវការអស្ចារ្យអ្វីផ្សេងទៀតនោះឡើយ។ យើងមិន ត្រូវការសង្ឃណាទៀតឡើយឬក៏ការអ្វីផ្សេងទៀត ដើម្បីជួយកាត់ស្រាយដល់យើងរាល់គ្នានោះឡើយ។ គឺព្រះជាម្ចាស់ ដែលជាព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកកាត់ស្រាយជួសយើងហើយ។ ទ្រង់បានប្រទានការកាត់ស្រាយស្រាប់ ដែលមានចែងនៅក្នុងព្រះគម្ពីរ។
47
ប្រសិនបើលោកអ្នកកត់សំគាល់អំពីការនេះនោះលោកអ្នកនឹងបែរចេញពីការអាក្រក់ ហើយស្វែងរកមើលពួក ហោរាខុសឆ្គងបន្ទាប់ពីពួកគេបានសម្តែងការខុសឆ្គងចេញមក ដែលពួកគេធ្វើខ្លួនដូចជាអ្នកដើរតាមព្រះ... សូមមើលតើពួកជំនុំបានចាប់ផ្តើមទទួលការនេះនៅក្នុងកំឡុងពេលនោះយ៉ាងដូចម្តេច? ពួកគេបានចាប់ផ្តើមបំបែកបំបាក់មនុស្ស។ គឺមនុស្សដែលរស់នៅក្រោមព្រះវិញ្ញាណបរិសុទ្ធ គេបានចាប់ផ្តើមលេងសើចជាមួយនឹងពួកគេ។
តើព្រះយេស៊ូវទ្រង់មិនបានមានបន្ទូលដូច្នេះទេឬអីថា“មានពរហើយ អស់អ្នកដែលត្រូវបានគេបៀតបៀនដោយ ព្រោះសេចក្តីសុចរិត”។ ទ្រង់មានបន្ទូលថា “ចូរអរសប្បាយឡើយដ្បិតពួកគេបានបៀតបៀនដល់ពួកហោរានៅមុន អ្នកដែរ” ទ្រង់បានបន្ទូលអំពីការនេះនៅក្នុងបទគម្ពីរម៉ាថាយ៥ អំពីចរិតលក្ខណៈដែលទទួលបានព្រះពរ...។
តើហេតុអ្វីទៅដែលឲ្យមនុស្សលេងសើចនឹងលោកអ្នក ដោយព្រោះលោកអ្នកស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺយើងនឹងទទួលបានព្រះពរវិញ នៅពេលដែលពួកគេបានធ្វើការទាំងនោះមកកាន់យើងរាល់គ្នា។នៅពេលដែលពួក គេបានដាក់បណ្តាសារដល់លោកអ្នកនោះ គឺគេបាននាំព្រះពររបស់ព្រះចុះមកកាន់លោកអ្នករាល់គ្នាហើយ។គឺដូច ជាប្រ មូលងងើកភ្លើងដាក់លើក្បាលរបស់ពួកគេវិញ ដូចជាអ្វីដែលបាឡាមបានធ្វើដែរ។
នៅពេលពួកគេព្យាយាមបៀតបៀនដល់លោកអ្នកដោយព្រោះលោកអ្នកជាគ្រីស្ទានតើហេតុអ្វីដូចជាងងើកភ្លើង នៅលើក្បាលរបស់ពួកគេវិញ ហើយបែរជាព្រះជាម្ចាស់ទ្រង់ប្រទានពរដល់យើងវិញនោះគឺដោយព្រោះ ទ្រង់មាន បន្ទូលថា “មានពរហើយនៅពេលដែលគេបៀតបៀនដល់អ្នកដោយសារឈ្មោះរបស់ខ្ញុំ” ដោយព្រោះព្រះនាម របស់ទ្រង់នោះលោកអ្នកនឹងទទួលបានព្រះពរ។
48
ឥឡូវនេះ យើងបានឃើញថា ពួកគេចង់ចាប់ផ្តើមណាស់ ហើយ ខំធ្វើខ្លួនដូចជាគោរពប្រតិបត្តិដល់ព្រះ។
ខ្ញុំគួរតែឈប់នៅត្រង់នេះហើយនិយាយនូវការមួយចំនួនថា ខ្ញុំបានជឿ។ តើលោកអ្នកមានបានកត់សំគាល់គ្រប់ការរីកផុសផុលទាំងអស់ដែរឬទេ? ឥឡូវនេះ បងប្អូនដែលជាអ្នកបំរើព្រះរាល់គ្នាអើយ!សូមបងប្អូនបានពិនិត្យការទាំង អស់នេះចុះ។ គ្រប់ការរីកផុសផុលទាំងអស់ បានបង្កើកនូវការពីរចេញមកដូចជាអ៊ីសាក ហើយរេបេកា បានបង្កើតកូន ភ្លោះមកដែរ គឺអេសាវ ហើយនិងយ៉ាកុប។ឪពុកគឺជាមនុស្សបរិសុទ្ធ ហើយម្តាយជាមនុស្សបរិសុទ្ធ។ ប៉ុន្តែពួកគេបានបង្កើតកូនប្រុសភ្លោះចេញមក។
ពួកគេទាំងពីរនាក់សុទ្ធតែជាអ្នកកាន់តាមសាសនា។ប៉ុន្តែ អេសាវវិញ នៅពេលដែលគាត់បានចូលធ្វើការងារនោះគាត់ជាអ្នកប្រតិបត្តិតាមច្បាប់បានល្អណាស់ហើយអ្វីៗដែលគាត់បានធ្វើនោះអាចនឹងប្រសើរជាងអ្វីដែល យ៉ាកុបបាន ធ្វើទៀតផង។ តើលោកអ្នកមានដឹងអំពីការនេះដែរឬទេ?យ៉ាកុបជាក្មេងប្រុសតូចមួយ ដែលតែងតែនៅឱបជាប់ម្តាយ ជា និច្ច។ រីឯអេសាវវិញបានចេញទៅក្រៅខំធ្វើការងារ ដើម្បីយកសាច់ក្តាន់មកជូនឪពុកដែលងងឹតភ្នែកក្នុងកាលវ័យចំណាស់ហើយ ដែលជាហោរាមួយរូបនោះ។ អេសាវគាត់ព្យាយាមយកចិត្តទុកដាក់ថែរក្សាឪពុកណាស់។
ប៉ុន្តែយ៉ាកុបវិញ មានតែការមួយដែលគិតទុកនៅក្នុងគំនិតតែប៉ុណ្ណោះ។ គឺគាត់ចង់បានសិទ្ធិជាបងច្បង។គាត់មិន ខ្វល់ពីអ្វីឡើយ ឬយូរប៉ុណ្ណាដែរ ឲ្យតែគាត់មានឱកាសទទួលបានសិទ្ធិនោះ។ការដែលចម្បងនៅក្នុងគំនិតរបស់គាត់គឺ ទទួលបានសិទ្ធិជាបងច្បង។តែអេសាវបានស្អប់ការនេះណាស់។
49
ឥឡូវនេះតើបងប្អូនមិនមើលនិស្ស័យរបស់មនុស្សទេឬអី? និស្ស័យរបស់មនុស្ស... នៅពេលដែលមានការរីកផុសផុលចូលមកដល់... នោះនឹងមានមនុស្សពីរប្រភេទចេញមក។ ហើយម្នាក់នោះគេនឹងចេញទៅ ឯអាសនា របស់ព្រះហើយនិយាយថា “បាទ! ខ្ញុំបានទទួលព្រះគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្ញុំហើយ”។ក្រោយមកគាត់ក៏ ចេញទៅ ហើយតើមានអ្វីបានកើតឡើង?
ការដំបូងដែលលោកអ្នកត្រូវដឹងនោះគឺគាត់នឹងមានសេចក្តីរំជួលចិត្តចំពោះការល្អ ដោយមានលក្ខណៈធម្មតានៅ ក្នុងពួកជំនុំដោយព្រោះគាត់គិតថា “មែនហើយ! ប្រសិនបើខ្ញុំចូលរួមនៅក្នុងពួកជំនុំនេះនោះខ្ញុំនឹងរឹតតែក្លាយជា មនុស្សដែលល្អថែមទៀតនៅពេលក្រោយ។តើខ្ញុំមិនល្អគ្រប់គ្រាន់ទេឬអី? តើវាមានអ្វីខុសប្លែកទៅ ដែលខ្ញុំនៅជាប់ជាមួយនឹងពួកជំនុំនេះយូរនោះ ហើយខ្ញុំខំលន់តួអំពើបាបរបស់ខ្ញុំ?”
តើហេតុអ្វីទៅគឺវាមានភាពខុសប្លែកគ្នាយ៉ាងច្រើនណាស់។ លោកអ្នកត្រូវតែកើតជាថ្មីដើម្បីឲ្យបានសិទ្ធិជាបង ច្បង តែយ៉ាកុបមិនខ្វល់ពីអ្វីដែលគេសើចចំអកឲ្យនោះទេ។គឺគាត់ចង់បានសិទ្ធិជាបងច្បង គាត់មិនខ្វល់ពីអ្វីឡើយ ធ្វើយ៉ាងណាឲ្យតែបានសិទ្ធិជាបងច្បង។
50
មានមនុស្សជាច្រើនគេមិនចង់បានសិទ្ធិជាបងច្បងនោះទេ ដោយព្រោះពួកគេគិតថា វាគ្រាន់តែជារឿងតូចតាចតែប៉ុណ្ណោះ។ ពួកគេមិនចង់ លត់ជង្គង់នៅក្បែរអាសនាហើយព្យាយាមសម្រក់ទឹកភ្នែកបន្តិចបន្តួចនោះទេ ឬក៏ចេញទៅ តមអត់ និងធ្វើកិច្ចការផ្សេងអ្វីទេឲ្យតែបានសិទ្ធិជាបងច្បងនោះ។ពួកគេមិនចង់ធ្វើបែបនេះឡើយ។ តើលោកអ្នកដឹងទេ ថា មានពួកស្ត្រីៗជាច្រើន គេខំតុបតែងមុខមាត់របស់ពួកគេណាស់ហើយពួកគេគិតថា ប្រសិនបើពួកគេស្រែកយំទៅ នោះម្សៅក្រែមនៅលើមុខរបស់ពួកគេនឹងរលុបអស់ហើយហើយពួកគេត្រូវតុបតែងវាម្តងទៀត។ តើហេតុអ្វីទៅ អ្វីដែលខ្ញុំនិយាយនេះមិនមែនចង់មានន័យបែបនោះទេ គឺខ្ញុំគ្រាន់តែលើកឧទាហរណ៍តែប៉ុណ្ណោះ។ ប៉ុន្តែនេះគឺជាសេចក្តីពិត ដ្បិតពួកគេមិនចង់ធ្វើវាឡើយ។
ពួកគេមិនចង់កើតជាថ្មីនោះឡើយព្រោះការនេះវាជារឿងដែលស្មុគស្មាញណាស់។ វាមើលទៅដូចជាត្រូវការកើត ម្តងទៀតអញ្ជឹង។ខ្ញុំមិនខ្វល់ឡើយថា គេត្រូវកើតនៅទីណានោះទេ។ បើទោះបីជាគេទទួលបាននៅក្នុង ទ្រុងជ្រូកឬ ជង្រុកស្រូវ ឬនៅក្នុងសំពៅ ឬនៅក្នុងមន្ទីពេទ្យដែលល្អក៏ដោយវាគឺជារឿងដែលស្មុគស្មាញណាស់។
ដូច្នេះកំណើតថ្មីមួយ វាគឺជារឿងដែលស្មុគស្មាញណាស់។ វានឹងធ្វើឲ្យលោកអ្នកធ្វើនៅការអ្វីមួយដែលលោកអ្នក គិតថា មិនចង់ធ្វើវា គឺត្រូវឈរនៅជ្រុងផ្លូវ ហើយវាយក្រាប់ ឬស្រែកច្រៀងថា “ហាលេលូយ៉ាសរសើរដំកើង ព្រះជាម្ចាស់ សូមថ្វាយសិរីរុងរឿងដល់ទ្រង់!”។ តើហេតុអ្វីទៅដែលនាំឲ្យលោកអ្នកធ្វើខ្លួនដូចជាមនុស្សឆ្កួតបែបនេះ។ នេះជាអ្វី ដែលពួកសាវកបានធ្វើ។ ហើយនាងព្រហ្មចារីម៉ារីក៏បានធ្វើវាដែរ។នាងបានប្រព្រឹត្តចេញមក ដូចជានាង បានស្រវឹងស្រាអញ្ជឹង។ គេមើលមកនាងថាដូចជាមានរឿងដែលស្មុគស្មាញណាស់។ ដ្បិតការនេះ ត្រូវធ្វើឡើង ដើម្បីឲ្យមាន ជីវិតចេញមក។អាម៉ែន។
51
លុះត្រាតែអ្វីៗបានងាប់ទៅ ពុំនោះទេ គ្មានជីវិតចេញមកនោះទេ។ លុះត្រាតែអ្នកនោះ ត្រូវស្លាប់សិនហើយ សម្លាប់នូវគំនិតរបស់គេជាមុនសិន ពុំនោះទេ ព្រះគ្រីស្ទមិនអាចយាងចូលក្នុងចិត្តរបស់គេបានឡើយ។នៅពេលដែ លោក អ្នកបានព្យាយាមគិតអំពីខ្លួនលោកអ្នកផ្ទាល់ “បើសិនជា ខ្ញុំដើរទៅកាន់អាសនានៃទ្រង់ហើយនិយាយថាឱព្រះជាម្ចាស់អើយ! ទូលបង្គំជាអ្នកដែលជឿដ៏ល្អណាស់ គឺទូលបង្គំស្តាប់តាមទ្រង់ជានិច្ច។ទូលបង្គំបានថ្វាយដង្វាយ មួយភាគដប់ និងបានធ្វើនេះ ធ្វើនោះផង...”នោះលោកអ្នកត្រូវតែសម្លាបចិត្តដែលបានគិតដូច្នេះចេញជាមុនសិន។ បន្ទាប់មកអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ដឹកនាំលោកអ្នក ហើយអនុញ្ញាតឲ្យទ្រង់ធ្វើការនៅក្នុងលោកអ្នកចុះ។ដោយទទួល ការដែលលោកអ្នកធ្លាប់គិតថាវាគឺជារឿងដែលស្មុគស្មាញហើយមើលទៅវាដូចជារឿងដែលពិបាក តែមិនមែនជាការ ដែលស្មៅហ្មងនោះទេដ្បិតវាគឺជាសេចក្តីពិត។ នេះគឺជារបៀបតែមួយគត់ ដែលខ្ញុំត្រូវសង្កត់ធ្ងន់ដើម្បីឲ្យលោក អ្នកបានយល់អំពីការនេះ។
តើមានអ្វីទៅដែលគិតថាវាស្មុគស្មាញជាង ពួកក្រុមយូដា គេចេញមក ហើយអធិស្ឋានលឺច្រំដែលៗនោះ? តើលោកអ្នកដឹងថា ច្រំដែលគឺជាអ្វីទៅ?គឺគេប្រើអណ្តាតរបស់គេ និយាយចេញមកដូចជាមនុស្សស្រវឹងស្រា នោះហើយគឺជាអ្វីដែលពួកគេបានធ្វើ។ មានអ្នកខ្លះនិយាយថា “តើអ្នកនេះកំពុងតែស្រវឹងស្រាថ្មីឬអី?”
52
ប៉ុន្តែបន្ទាប់មក គាត់និយាយថា “សូមឲ្យការនេះបានដឹងដល់អ្នក ហើយបានឮពាក្យរបស់ខ្ញុំចុះ៖នេះមិនមែនជា ការដែលស្រវឹងស្រាដូចដែលអ្នកធ្លាប់បានគិតនោះទេ”។ ប៉ុន្តែគាត់បានធ្វើតាមបទគម្ពីរវិញ“នេះគឺជាបទទំនាយដែល បានទាយឡើងដោយហោរាយ៉ូអេល៖ ថាព្រះជាម្ចាស់ទ្រង់នឹងយាងមក នៅក្នុងថ្ងៃចុងក្រោយ។អញនឹងចាក់ ព្រះវិញ្ញាណ របស់អញមកលើឯងគ្រប់គ្នា”។នេះហើយគឺជារបៀបដែលពួកជំនុំត្រូវបានកើតជាថ្មីនោះ។
តើមានបងប្អូនប៉ុន្មាននាក់ដែលជឿថាព្រះជាម្ចាស់ទ្រង់មិនចេះប្រែប្រួលនោះ? ទ្រង់មិនចេះប្រែលប្រួលឡើយ។ ប្រសិនបើទ្រង់មានគំនិតទុកធ្វើអ្វីមួយហើយ សម្រាប់ពួកជំនុំនៅកាលដើមដំបូងឡើយនោះទ្រង់នៅតែរក្សាវាដដែល រហូត ដល់ថ្ងៃចុងក្រោយ។ គឺទ្រង់មិនចេះប្រួលប្រែលឡើយ។
ដូច្នេះតើអាចឲ្យយើងជំនួយដោយការ ចាប់ដៃ ឬប្រោសទឹក ឬធ្វើអ្វីផ្សេងៗទៀត ដែលមិនទាន់កើតឡើងយ៉ាងដូចម្តេចទៅ? ពួកសាវកនីមួយៗ បានធ្លាប់ធ្វើកិច្ចការនោះហើយ...
53
បន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើពួកគេ។ ពេត្រុសបាននិយាយថា “តើអាចឲ្យយើងខ្ញុំឃាត់ពួកគេមិនឲ្យទទួលបុណ្យជ្រមុជយ៉ាងដូចម្តេចទៅ ដ្បិត យើងបានឃើញថាគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដូចជាពួកយើងដែរកាលគ្រាដំបូងនោះ?” ហើយគាត់ក៏បានបង្គាប់ឲ្យពួកគេ ធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ត្រឹមត្រូវណាស់។
លោកប៉ុល បានដើរទៅឃើញមនុស្សកំពុងតែស្រែកឡើងដោយមានពេលវេលាដ៏អស្ចារ្យ គឺពួកគេកំពុងតែទទួល បុណ្យជ្រមុជក្នុងសិរីល្អរបស់ព្រះហើយគាត់និយាយថា (កិច្ចការ១៩) “ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ?”
ពួកគេឆ្លើយថា “យើងខ្ញុំមិនបានទាំងឮនិយាយអំពីព្រះវិញ្ញាណបរិសុទ្ធផង”
គាត់សួរទៀតថា “តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជទឹកដោយនូវអ្វី”
គេឆ្លើយថា“គឺដោយនូវបុណ្យជ្រមុជរបស់លោកយ៉ូហានទេ”
គាត់បានឆ្លើយថា“បាទ! វាមិនកើតការនោះទេ” (ពេត្រុស បានបោះត្រាដល់ពួកគេនៅក្នុងថ្ងៃបុណ្យទី៥០។ ព្រោះគាត់មានកូនសោរ) “ គាត់បានិយាយថា ”វាមិនកើតការទេ។អ្នកត្រូវតែទទួលបុណ្យជ្រមុជម្តងទៀត“ ដូច្នេះ គាត់ក៏បាន ធ្វើបុណ្យជ្រមុជឲ្យពួកគេម្តងទៀតនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយដាក់ដៃលើពួកគេ នោះព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ។ នោះគេចាប់ផ្តើមនិយាយភាសាដទៃ ហើយអធិប្បាយផង។ ពេលនោះឯងក៏ចាប់
54
ផ្តើមមានពួកជំនុំកើតមកតាំងពីពេលនោះឯង។
វាបានចាប់ផ្តើមនៅត្រង់នេះតាំងពីដំបូងមក។“ព្រះអង្គដែលកាន់ផ្កាលទាំង៧ នៅព្រះហស្តស្តាំ ហើយយាងនៅ កណ្តាលជើងចង្រ្កៀងមាសទាំង៧នោះទ្រង់មានបន្ទូលសេចក្តីទាំងនេះថា អញស្គាល់អស់ទាំងការដែលឯងធ្វើ នឹងសេចក្តីនឿយហត់ហើយសេចក្តីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង
គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថាអ្នកទាំងនោះជាពួកភូតភរវិញ“។
55
ដ្បិតព្រះគម្ពីរបានចែងថា“បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញ ដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ។ហើយបើសិនជាការ ដែលអ្នកនោះនិយាយមក បានកើតឡើងពិតមែន ចូរស្តាប់អ្នកនោះចុះ។កុំឲ្យភ័យខ្លាចចំពោះអ្នកនោះឡើយ ដ្បិតអញ គង់នៅជាមួយអ្នកនោះទេ។ ប៉ុន្តែប្រសិនបើអ្វីដែលអ្នកនោះនិយាយមក មិនមានកើតឡើងទេ ចូរកុំស្តាប់គេអី។ ពាក្យ អ្នកនោះនិយាយមិនមែនជាពាក្យរបស់អញទេ”។ ប្រសិនបើការនោះជា ព្រះបន្ទូលរបស់ទ្រង់មែន នោះវានឹងកើត ឡើង។
ពួកគេបានឃើញថាពួកអ្នកជឿទាំងនេះ គេមិនបានកាន់ខ្ជាប់តាមព្រះបន្ទូលទ្រង់នោះទេ។ ពួកគេបានព្យាយាមយកការអ្វីផ្សេងទៀតចូលមកវិញ។ ខ្ញុំចង់ឲ្យលោកអ្នកបានរក្សាការនេះនៅក្នុងគំនិតបន្តិចសិន រហូតដល់ពេលដែល យើងបានចូលទៅដល់ចំនុចកំពូល។ ទ្រង់មានបន្ទូលថា“អញស្គាល់អស់ទាំងការដែលឯងធ្វើ នឹងសេចក្តីនឿយហត់ ហើយសេចក្តីអត់ធ្មត់របស់ឯងហើយក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបាន ល្បងលពួកអ្នក ដែលហៅខ្លួនជាសាវកតែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ”។
56
ដូចដែលខ្ញុំបាននិយាយពីដើមហើយថានៅមុនពេលដែលយើងនិយាយអំពីការនេះម្តងទៀត គឺត្រូវដឹងថា គ្រប់ការរីកផុសផុលទាំងអស់នឹងមានមនុស្សពីរប្រភេទចេញមក។ មួយជា មនុស្សខាងវិញ្ញាណហើយមួយទៀតជាមនុស្ស ដែលមានន័ស្ស័យខាងលោកីយនេះ។ “ខ្ញុំបានចូលរួមក្នុងពួកជំនុំនេះ។ខ្ញុំបានប្រព្រឹត្តល្អដូចអ្នកឯទៀតដែរ”។ នេះ ហើយគឺជាផលនៃការរីកផុសផុល។ ដែលគ្រប់ការរីកផុសផុលទាំងអស់...នេះជាផលរបស់លូធើ។ នេះជាផលរបស់ Irenaeus។ នេះជាផលរបស់ St. Martin។ នេះជាផលរបស់Columba។ នេះជាផលរបស់ Wesley។ ហើយនេះជាផល របស់ពួកថ្ងៃបុណ្យទី៥០។ គឺពិតប្រាកដណាស់។
តើលោកអ្នកដឹងទេថាតើពួកគេបានសាបព្រោះគ្រាប់របស់ពួកគេយ៉ាងដូចម្តេច? គឺគេបានកសាងពួកជំនុំរបស់ពួកគេនៅក្នុងទីកន្លែងរបស់ព្រះហើយក៏ចេញទៅ។ គេបានក្រោកឈរឡើង ហើយទទ្ទេញដដែលៗ ពីគោលជំនឿពួកសាវក! “ខ្ញុំជឿដល់ពួកជំនុំកាតូលិកដ៏បរិសុទ្ធ និងពិធីរបស់ពួកបរិសុទ្ធ”។អស់អ្នកណាដែលជឿដល់ពិធីរបស់ពួក បរិសុទ្ធ គឺជាអ្នកដែលដើរខាងវិញ្ញាណ។ អ្វីៗទាំងឡាយណាដែលភពប្រសប់នឹងសេចក្តីស្លាប់គឺជាអារក្ស។វាពិតជា ត្រឹមត្រូវណាស់។
57
យើងរាល់គ្នាមានម្នាក់ជាអ្នកកណ្តាល រវាងព្រះ ហើយនិងមនុស្ស។ ម្នាក់នោះគឺជាព្រះយេស៊ូវគ្រីស្ទ។ ត្រឹមត្រូវណាស់ នោះហើយគឹជាអ្វីដែលលោកពេត្រុសបាននិយាយ។ ហើយលោកអ្នកបងប្អូនខាងកាតូលិកបានហៅគាត់ថាជាសម្តេចប៉ាបទី១។ លោកពេត្រុស គឺជាអ្នកសម្តេចប៉ាបទី១ ដែលបានដើរជាមួយនឹងព្រះយេស៊ូវហើយគាត់បាន និយាយថា “គ្មាននរណាជាអ្នកកណ្តាល រវាងព្រះ ហើយនិងមនុស្សទេ” ។
តើហេតុអ្វីទៅបានជាមានការផ្លាស់ប្តូរច្រើនយ៉ាងដូច្នេះ បើសិនជាពួកជំនុំដែលពិតប្រាកដនោះគឺមិនមានការ ផ្លាស់ប្តូរទេ? ហើយគ្រប់ការទាំងអស់ដែលអ្នកបាននិយាយនៅក្នុងភាសាឡាតាំងនោះមិនអាចផ្លាស់ប្តូរបានឡើយ។ តើមានអ្វីកើតឡើងទៅ?តើយើងអាចរកឃើញជំនឿរបស់ពួកសាវកនៅទីកន្លែងណាទៅនៅក្នុងព្រះគម្ពីរ? បើសិនជា ពួកសាវកមានគោលជំនឿជាច្រើនទៀត នោះគឺ “ការប្រែចិត្តនិងគ្រប់គ្នាត្រូវទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទសម្រាប់ជាការលាងសំអាតនូវអំពើបាបរបស់អ្នក”។ គ្មានគោលជំនឿណាផ្សេងទៀតឡើយ ក្រៅពី នេះដែលខ្ញុំធ្លាប់បានឮនោះទេ។
58
ប៉ុន្តែនៅពេលដែលវាបានចូលមកដល់នៅក្នុងពួកជំនុំរ៉ូម ហើយនិងការទាំងឡាយផ្សេងៗទៀត និង “ព្រះ ជាម្ចាស់ដ៏ជាព្រះវរបិតាដែលមានអំណាចចេស្តា ជាអ្នកដែលបង្កើតផ្ទៃមេឃ ហើយនិងផែនដី” ការទាំងនេះវាមិនសមហេតុផលឡើយ។ វាមិនមានចែងនៅក្នុងព្រះគម្ពីរឡើយ។ គោលជំនឿទាំងនោះគឺជាគោលជំនឿដែលពួកគេបាន បង្កើតឡើងដោយខ្លួនឯ ដ្បិតគឺគ្រប់ទាំងអស់ដូចជាសេចក្តីអធិស្ឋាន និងអ្វីៗផ្សេងៗទៀត។
យើងរាល់គ្នាអាចមើលឃើញហើយនៅសព្វថ្ងៃនេះដែលយើងរាល់គ្នាជាពួកប្រូតេស្តង់ គឺយើងបានដើរចេញពី ពួកគេ។ ដូចជាលោក Billy Grahamនិយាយថា “មនុស្សធ្លាប់បានប្រព្រឹត្តខុសជាច្រើន តែពួកគេនៅតែគិតថាពួកត្រឹម ត្រូវទោះបីជាគេធ្វើខុសក៏ដោយ” ត្រឹមត្រូវណាស់។ នេះគឺជាសេចក្តីពិត។ខ្ញុំមានសេចក្តីត្រេកអរណាស់... ខ្ញុំបាន ដឹងថា លោក Billy Graham គាត់បានទទួលព្រះវិញ្ញាណបរិសុទ្ធ ដែលស្ថិតនៅក្រោម George Jeffriesដែលនៅទីនោះ។ ប៉ុន្តែមានថ្ងៃមួយ គាត់បានចាកចេញពីទីនោះទៅ។ព្រះជាម្ចាស់ទ្រង់បានប្រើគាត់នាពេលឥឡូវនេះ ដោយព្រោះគាត់ អាចអង្រួននគរនោះបានហើយគ្មាននរណាអាចធ្វើបានឡើយ។ ដ្បិតលោកអ្នកអាចឃើញ សេចក្តីអធិប្បាយរបស់គាត់បានដ្បិតគឺមានអ្វីមួយឈរនៅពីខាងក្រោយនោះ។
59
អញស្គាល់អស់ទាំងការដែលឯងធ្វើនឹងសេចក្តីនឿហត់ ហើយសេចក្តីអត់ធ្មត់របស់ ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេក៏បានឃើញ ថា អ្នកទាំងនោះជាពួកភូតភរវិញ។ ឯងបានអត់ធន់ហើយទ្រាំទ្រទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ។
គាត់បានដឹងថាពួកគេគឺជាមនុស្សភូតភរ។ តើពួកគេអាចដឹងយ៉ាងដូចម្តេច? គឺពួកគេមិនបានដកស្រង់អ្វីចេញពីព្រះគម្ពីរឡើយ។ បើសិនជាគេ និយាយថា ព្រះគម្ពីរបានចែងនៅក្នុងព្រះគម្ពីរហេព្រើរ ១៣:៨ថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់នៅតែដដែល ថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងរហូតអស់កល្បតែបែរជានិយាយថា “អូ! ថ្ងៃនៃការអស្ចារ្យទាំងនោះបាន កន្លងផុតទៅហើយ”អញ្ជឹងអ្នកនោះគឺជាមនុស្សកំភូតហើយ។
បើសិនជាព្រះគម្ពីរបានចែងថា“ចូរប្រែចិត្ត ហើយគ្រប់គ្នាត្រូវទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសម្រាប់លាងសំអាតអំពើបាប” ហើយនៅគ្រប់ទីន្លែងនៅក្នុងព្រះគម្ពីរបានចែងដូចគ្នាហើយគ្រប់គ្នាដែលធ្លាប់ទទួល បុណ្យជ្រមុជនៅក្នុងកំពុងពេលដែលនិពន្ធព្រះគម្ពីរឡើងហើយត្រូវទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ គ្រីស្ទទៀតគឺទ្រង់បានបង្គាប់ឲ្យពួកទទួលបុណ្យជ្រមុជ ឬធ្វើអ្វីផ្សេងទៀតនោះ យើងអាចដឹងថា​អ្នកនោះគឺជាមនុស្ស កុហក់ គឺពួកគេគឺជាហោរាក្លែងក្លាយហើយ។
ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនធ្វើឲ្យលោកអ្នកបងប្អូនមានអារម្មណ៍ឈឺចាប់នោះឡើយ ដ្បិតលោកអ្នកមិនមែនជាកូនក្មេងទៀតឡើយ។ នេះគឺជាពេលដែលត្រូវដោះស្រោមដៃចេញ ហើយកាន់តាមដំណឹងល្អវិញ។ នេះគឺជាសេចក្តីពិត។ឥឡូវនេះ ចូរបង្ហាញខ្ញុំពីភាពខុសប្លែកគ្នាមក។
60
សូមបង្ហាញខ្ញុំពីមនុស្សម្នាក់ដែលបានទទួលបុណ្យជ្រមុជ នៅក្នុង របៀបផ្សេងទៀតក្រៅពីបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទដែលបានធ្វើនៅក្នុងពួកជំនុំកាតូលិកនោះ។
ដូច្នេះបើសិនជាលោកអ្នកបានទទួលបុណ្យជ្រមុជខុសពីអ្វីដែលគេបានកំណត់ឲ្យនោះ លោកអ្នកមិនមែនជាពួកជំនុំកាតូលិកទៀតទេ ដ្បិតលោកអ្នកគឺជាពួកកាតូលិក ត្រូវតែធ្វើតាមគេ... មានម្នាក់បានសួរថា“តើពួកប្រូតេស្តង់ មិនអាចទទួលបានសេចក្តីសង្រ្គោះទេឬអី?”
គេបានឆ្លើយថា“មានពួកគេច្រើនណាស់ បានសង្រ្គោះ ដោយព្រោះពួកគេបានទទួលបុណ្យជ្រមុជរបស់ពួកយើងហើយនិងការជាច្រើនទៀតបែបនេះ” “ពួកគេបានប្រកាសព្រះបន្ទូល ដោយព្រះគម្ពីរបានចែងថា ”ត្រូវធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ យើងរាល់គ្នាបានយកវាចេញមកពីទីនោះហើយក៏បានដាក់បន្ថែម ថានៅក្នុងព្រះ នាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេខិតខំយកចិត្តទុកដាក់ចំពោះការនេះណាស់។“
វាមិនមែនជាបុណ្យជ្រមុជរបស់គ្រីស្ទានឡើយវាគឺជាបុណ្យជ្រមុជរបស់ពួកកាតូលិកវិញ។ តើលោកអ្នកមានធ្លាប់បានឮខ្ញុំនិយាយអំពីការនេះកាលពីយប់មុនដែរឬទេ? “តើអ្នកធ្លាប់ទទួលបុណ្យជ្រមុជនៅក្នុងបុណ្យជ្រមុជរបស់គ្រីស្ទានដែរឬទេ?” បុណ្យជ្រមុជរបស់គ្រីស្ទាន គឺព្រះយេស៊ូវគ្រីស្ទវាមិនមែនជាឈ្មោះនោះឡើយ។
61
នៅក្នុងវិវរណៈជំពូក២ ខ៣៖
ឯងបានអត់ធន់ ហើយទ្រាំទ្រទាំងធ្វើការដោយនឿហត់ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ។
“ដោយព្រោះឈ្មោះអញ”។តើលោកអ្នកមានកត់សំគាល់ទេថា ពួកគេអត់ធន់ណាស់? តើគេខំធ្វើការដើម្បីអ្វី?គឺដោយព្រោះព្រះនាមរបស់ទ្រង់។ ឈ្មោះនោះបាននៅជាប់នៅក្នុងពួកជំនុំ។ តែនៅពេលដែលយើងចូលទៅសិក្សាឲ្យបានយូរទៅ នោះយើងនឹងឃើញថាពួកគេបានបោះបង់ចោលទ្រង់វិញ ដោយទៅ រកឈ្មោះផ្សេងវិញ។ “គេបានអត់ធន់ ហើយទ្រាំទ្រងទាំងធ្វើការដោយនឿហត់ ឥតណាយចិត្ត ដោយព្រះឈ្មោះរបស់អញ”។ពួកគេខំធ្វើការដោយ ព្រោះឈ្មោះរបស់ទ្រង់ហើយដាក់ព្រះនាមព្រះយេស៊ូវគ្រីស្ទលើអស់ពួកជំនុំ និងលើអ្វីៗទាំងអស់គឺឲ្យព្រះនាមទ្រង់ជា ទីមួយ។
ព្រះគម្ពីរបានចែងថា“ទោះអ្នកធ្វើអ្វីដោយពាក្យសម្តីក្តី ឬការប្រព្រឹត្តក្តីគឺធ្វើទាំងអស់នៅក្នុងព្រះនាមព្រះយេស៊ូវ គ្រីស្ទ”។ តើត្រឹមត្រូវដែរឬទេ?ទោះដោយពាក្យសម្តីក្តី ឬដោយការប្រព្រឹត្តក្តី។ បើសិនជាអ្នករៀបអាហ៍ពិពាហ៍ឲ្យនរណាម្នាក់... ហើយពួកគេមិនមានភាពច្បាស់លាស់អ្វីទាំងអស់នៅក្នុងអាហ៍ពិពាហ៍របស់ពួកគេចូរកុំផ្សំផ្គុំឲ្យពួក គេអី។ បើសិនជាលោកអ្នកមិនអាចនិយាយដោយសិរីថា “ខ្ញុំសូ មប្រកាសថាលោកអ្នកបានក្លាយជាប្តី ហើយនិង ប្រពន្ធ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ”ចូរឲ្យពួកគេចេញទៅ។ បើសិនជាលោកអ្នកចង់ធ្វើបុណ្យជ្រមុជឲ្យពួកគ ចូរធ្វើបុណ្យជ្រមុជឲ្យពួកគេនៅក្នុងព្រះនាមព្រះយេស៊ូវចុះ។
62
បើសិនជាលោកអ្នកត្រូវធ្វើអ្វីមួយដែលលោកអ្នកមិនអាចធ្វើនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ នោះចូរនៅតែឯង ទៅ។មានអ្នកខ្លះនិយាយថា “ចូរផឹកបន្តិចុះ”។ លោកអ្នកមិនអាចធ្វើបែបនោះនៅក្នុងព្រះនាមព្រះយេស៊ូវឡើយ នោះ ចូរឲ្យពួកគេធ្វើតែឯងចុះ។ហើយមានអ្នកខ្លះទៀតនិយាយថា “ចូរមកលែងបៀរជាមួយនឹងយើង” លោកអ្នកមិនអាចធ្វើការនោះនៅក្នុងព្រះនាមព្រះយេស៊ូវបានឡើយ នោះចូរនៅឲ្យឆ្ងាយពីពួកគេទៅ។ បើមានស្នាមប្រឡាក់បន្តិចបន្តួចដែលកំប្លែងលេងជាមួយនឹងពិធីកូនក្រមុំរបស់លោកអ្នក... លោកអ្នកមិនអាចប្រាប់ការនោះនៅក្នុងព្រះនាមព្រះយេស៊ូវ ដូច្នេះ ចូរនៅតែឯចុះ។ លោកអ្នកមិនអាចស្លៀកពាក់ខ្លី នៅក្នុងព្រះនាមព្រះយេស៊ូវបានឡើយដូច្នេះចូរ នៅតែឯងចុះ។
ខ្ញុំនឹងបន្តទៅមុខទៀតដ្បិតលោកអ្នកបានយប់ពីអ្វីដែលខ្ញុំបាននិយាយហើយ។ មែនហើយ លោកអ្នកមិនអាចធ្វើបែបនោះបានឡើយ... គឺលោកអ្នកមិនអាចធ្វើវានៅក្នុងព្រះនាមរបស់ទ្រង់បានឡើយ។ ដ្បិតទ្រង់មានបន្ទូលថា“ទោះ បើអ្នកធ្វើអ្វីដោយពាក្យសម្តីក្តី ឬការប្រព្រឹត្តក្តី នោះចូរធ្វើវាទាំងអស់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចុះ”។
63
ឥឡូវនេះចូលមកដល់ខ៤...
តែអញប្រកាន់សេចក្តីនឹងឯងគឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ។
អូ! “អញប្រកាន់សេចក្តីនេះនឹងឯង។ឯងបានអត់ធ្មត់ ហើយក៏ទ្រាំទ្រដោយព្រោះឈ្មោះរបស់អញផង”។ តើនេះ មិនមែនជាការដែលល្អទេឬអីនៅក្នុងព្រះវិហារនេះ? “ អញស្គាល់អស់ទាំងការដែលឯងធ្វើនឹងសេចក្តីនឿហត់ ហើយសេចក្តីអត់ធ្មត់របស់ ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេក៏បានឃើញ ថា អ្នកទាំងនោះជាពួកភូតភរវិញ។ ឯងបានអត់ធន់ ហើយទ្រាំទ្រទាំងធ្វើការដោយនឿយហត់ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ។
“តែអញប្រកាន់សេចក្តីនេះនឹងឯងគឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ។ អ្នកបានបោះបង់ ចោលសេចក្តីស្រឡាញ់ដើមដែលជាសេចក្តីល្អ មានព្រះវិញ្ញាណបរិសុទ្ធ គឺអ្នកបានចាប់ផ្តើមដើរត្រឡប់ទៅក្រោយវិញទៅរកការចាស់របស់ពួកគេវិញ... ។
64
ដូចជានៅគ្រប់សង្គមទាំងអស់មានអ្នកខ្លះបានចេញមក ដោយស្លៀកពាក់រ៉ូបធំៗនៅលើខ្លួនរបស់ពួកគេ លោកអ្នក ដឹងទេគេបានច្រៀងនៅក្នុងក្រុមចម្រៀង ហើយគេខំតុបតែងសក់របស់ពួកគេ និងធ្វើអ្វីៗទាំងអស់ហើយខំតុបតែង មុខរបស់ពួកគេ ហើយគេបានច្រៀងចេញមក ខ្ញុំដូចជាមិនស្គាល់តែសោះ។
មិនយូរប៉ុន្មានទេបើសិនជាខ្ញុំមិនបានចូលមកក្នុងកិច្ចប្រជុំ នៅ Oral Robertខ្ញុំប្រាកដណាស់ថានោះអ្វីៗនឹងមិន កើតឡើងឡើយ។ ពេលនោះខ្ញុំបានស្ថិតនៅក្នុងអង្គសន្និបាត អ្នកជំនួញ ហើយនៅយប់នោះ ខ្ញុំត្រូវឡើងអធិប្បាយទៀត។ ពួកគេមិនអាចដាក់អង្គប្រជុំនោះ នៅក្នុងសណ្ឋាគារនោះបានឡើយ ហើយពួកគេក៏បានយកខ្ញុំមកក្នុងអាគារOral Robert វិញ។
នៅពេលដែលខ្ញុំកំពុងតែអង្គុយសិក្សានៅ Oral នៅទីនោះ មានក្រុមក្មេងរបស់ពួកថ្ងៃបុណ្យទី៥០ មួយក្រុមគឺ ជាក្មេងប្រុស ស្រី ដែលមានអាយុ ១៦, ១៧, និង ១៨ឆ្នាំ ទាំងអស់គ្នាបានឈរនៅទីនោះហើយមានពួកគេ ប្រហែល ជា ៣០ ឬ៤០នាក់ បានច្រៀងឡើង... វាហាក់បីដូចជាចម្រៀង ដែលច្រៀងដោយBecky ឬ Tchaikovsky អញ្ជឹង។ ខ្ញុំមិនសូវស្គាល់បទចម្រៀងបុរាណទេ។
ពេលនោះពួកបងប្អូនប្រុសស្រី បានថ្វាយដង្វាយនៅក្នុងអង្គប្រជុំនោះ។ ពួកគេម្នាក់ៗ បានដើរទៅហើយនៅក្នុង ដៃមានកាន់ពែងតូចមួយ មើលទៅដូចជាពួកគេជាមនុស្សខ្វាក់អញ្ជឹង។ មើលទៅដូចជារឿងលេងសើចអញ្ចឹងបើ លោកអ្នកបានស្តាប់ពួកក្មេងប្រុសស្រីទាំងនោះ និយាយគ្នា។ ពួកគេបានហៅខ្លួនឯងគេថាជាពួកថ្ងៃបុណ្យទី៥០ តែ ពួកគេបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមរបស់ពួកគេចេញហើយ។
65
ខ្ញុំច្បាស់ណាស់ពួកគេបានទៅជាមួយDavid Duplessis “ព្រះជាម្ចាស់ទ្រង់មិនមានចៅឡើយ”។ អត់ទេលោក យើងមានចៅមេតូឌីសចៅបាបទីស្ទ និងចៅថ្ងៃបុណ្យទី៥០ ប៉ុន្តែព្រះជាម្ចាស់ទ្រង់មិនមានចៅឡើយ។ លោកអ្នកគឺជាកូនប្រុសស្រីរបស់ទ្រង់វិញ។ លោកអ្នកមិនអាចចូលមក ដោយខ្លួននៅជាប់ជាមួយនឹងម្តាយឬឪពុករបស់អ្នកបានទេ ព្រោះពួកគេជាមនុស្សប្រុសស្រីដ៏ល្អ។ លោកអ្នកត្រូវតែបង់ថ្លៃដូចគ្នានូវអ្វីដែលលោកអ្នកបានធ្វើ។ លោកអ្នកត្រូវតែ កើតជាថ្មីម្តងទៀត។ ការមួយដែលច្បាស់នោះគឺលោកអ្នកគឺជាកូនប្រុសស្រីរបស់ព្រះជាម្ចាស់ ហើយទ្រង់មិនមាន ចៅ ឡើយ។
66
ខ្ញុំបានចូលរួមនៅក្នុងអង្គប្រជុំមួយរបស់ពួកជំនុំថ្ងៃបុណ្យទី៥០។ពួកក្មេងប្រុសៗ អ្នកត្រូវតែមើលពួកស្រ្តីៗដើរ ចេញទៅព្រោងព្រាតនៅពេលដែលពួកគេបានឃើញខ្ញុំដើរចូលមក ពួកស្រ្តីៗទាំងនោះមានសក់ខ្លីៗ ស្លៀកពាក់ ខើចលើខើចក្រោម គេគឺជាពួកស្ត្រីថ្ងៃបុណ្យទី៥០ ពួកគេស្លៀកពាក់ស៊ិចស៊ីណាស់។ លោកអ្នកនឹងទទួលបានចម្លើយនៅក្នុងថ្ងៃជំនុំជំរះជាមិនខាន។ លោកអ្នកនឹងត្រូវមានទោស ដោយព្រោះបានប្រព្រឹត្តអំពើផិតក្បត់។ព្រះយេស៊ូវ ទ្រង់មាន បន្ទូលថា “សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រ ព្រឹត្តសេចក្តីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយ”។ ហើយបើសិនជាលោកអ្នកបានធ្វើខ្លួនដូចជា មនុស្សប្រុសនោះតើនរណាទៅដែលជាប់មានទោស? តើជាលោកអ្នក ឬក៏បុរសនោះ?
ត្រឹមត្រូវណាស់។ចូរយើងរាល់គ្នាគេចចេញពីគ្រប់សេចក្តីអាក្រក់នោះទៅ។
67
តើពួកគេបានធ្វើអ្វី? គឺពួកគេបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ។
អូ!លោកអ្នកមិនអាចនាំពួកគេចេញទៅជ្រុងម្ខាង ដោយក្នុងដៃកាន់ក្រាប់ ហើយសរសើរព្រះនោះទេ។ពួកគេ បានច្រៀងបទចម្រៀងផ្សេងវិញ ហើយគេក៏ស្លៀករ៉ូមនៅលើខ្លួនរបស់ពួកគេទៀតផង។ ពួកគេបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមរបស់ពួកគេចេញ។ នេះហើយគឺជាបញ្ហាដែលកើតមានឡើងនៅក្នុងពួកជំនុំដំបូង។ពួកគេបាន ប្រព្រឹត្តដូចជាព្រះបន្ទូលបានចែងណាស់។
ពួកគេបានស្លៀកពាក់ដូចជាលោកីយហើយប្រព្រឹត្តខ្លួនដូចជាលោកីយ ហើយក៏ពេញចិត្តពួកតារាទូរទស្សន៍ថែម ទៀត។ ពួកគេមិនអាចចេញពីការនោះបានទេ“យើងស្រឡាញ់ Suzy” ឬអ្វីៗផ្សេងៗទៀត។ ពួកគេនឹងនៅក្នុងផ្ទះ មិនព្រមទៅចូលរួមប្រជុំអធិស្ឋានទេ។ បើសិនជាពួកគេមិនបានឃើញពួកតារាៗទាំងនោះទេ គឺគេនៅមិនសុខឡើយគឺបន់ ឲ្យតែកម្មវីធីអធិប្បាយរបស់គ្រូគង្វាលឆាប់ចប់អាងនឹងឆាប់ទៅផ្ទះមើលកម្មវិធីទូរទស្សន៍។ ពួកគេស្រឡាញ់ដល់ លោកីយច្រើនជាស្រឡាញ់ព្រះ។
អូ!លោកអ្នកមិនអាចនិយាយថា “អាម៉ែន” ឡើយ។ នោះហើយគឺជាពួកថ្ងៃបុណ្យទី៥០។ មិនមែនជាពួកបាបទីស្ទឡើយ។
ខ្ញុំដឹងថាវាគឺជាជម្ងឺដ៏គួរឲ្យខ្លាចណាស់។ ដ្បិត យើងរាល់គ្នា គិតចង់បានកំណើតចេញពីនេះមក។វានឹងនាំសេចក្តី ស្លាប់ចូលមកនៅចំពោះកំណើតរបស់លោកអ្នក។ វាគឺជាសេចក្តីពិត។ដ្បិតអ្នកបានបោះបង់ចោលសេក្តីស្រឡាញ់ ដើមចេញ។
68
បើសិនជាព្រះជាម្ចាស់ទ្រង់ទាស់ប្រឆាំងនឹងពួកជំនុំនេះ នោះទ្រង់ក៏ទាស់ប្រឆាំងនឹងអ្នកនោះដែរ។ “ឯងបានអត់ ធន់ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ។តែអញប្រកាន់សេចក្តី នេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ”។
ឈ្មោះរបស់ខ្ញុំ!អ្នកបានបោះបង់ចោលព្រះគុណ សេចក្តីជំនឿ និងអំណាច ដោយបានផ្លាស់ប្តូរការងារវិញ។ “ខ្ញុំប្រាប់អ្នកថា Branham អើយ! ខ្ញុំបានជួយដល់ស្ត្រីមេម៉ាយទាំងឡាយ តាមដែលអាចទៅបាន”។
នេះគឺជាការដ៏ល្អ។ខ្ញុំបានសរសើរអ្នកចំពោះការទាំងនោះ។ ប៉ុន្តែ តើសេចក្តីស្រឡាញ់ដើមរបស់អ្នកនៅទីណា? តើសេចក្តីអំណរដែលអ្នកមានទៅទីណា?ដូចជាស្តេចដាវីឌ បានស្រែកថា “ឱព្រះជាម្ចាស់អើយ! សូមទ្រង់ស្តារទូល បង្គំឲ្យមានអំណរចំពោះសេចក្តីសង្រ្គោះរបស់ទូលបង្គំផង”។ តើទឹកភ្នែកដែលលោកអ្នកបានស្រក់ទឹកភ្នែកអធិស្ឋានពេញមួយយប់ បានទៅណាអស់ហើយ?
គេបានទុកព្រះគម្ពីរចោលពេញដោយធូលី និងសំបុកពីងពាង។ ហើយលោកអ្នកបែរជាទៅអានរឿងស្នេហា ព័ត៌មាននិងអ្វីៗផ្សេងទៀត ដែលគេមិនអនុញ្ញាតឲ្យបោះពុម្ភផ្សាយទៅវិញហើយគេបានបោះវាចោលទៅក្នុងធុង សម្រាម។ តែយើងរាល់គ្នាដែលជាពួកថ្ងៃបុណ្យទី៥០បានរើសវាយកមកវិញ ហើយមើលវាផង ដូចជាពពួកសត្វរុយ ដែលទុំនៅក្នុងធុងសម្រាមដែរ។ អូ!គួរឲ្យអាណិតណាស់។
អ្វីដែលយើងត្រូវការនោះគឺត្រូវវិលត្រឡប់ទៅកាន់សេចក្តីស្រឡាញ់ដើមរបស់យើងវិញ គឺសេចក្តីស្រឡាញ់នៅថ្ងៃបុណ្យទី៥០វិញ។ ដ្បិតលោកអ្នកបានយល់ ពីការដែលបោះបង់ចោលសេចក្តីស្រឡាញ់ដើមហើយ។
69
នៅក្នុងខ៥ គឺនិយាយអំពីការព្រមាន ការនឹកចាំ និងការប្រែចិត្ត៖
ដូច្នេះចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះរួចប្រព្រឹត្តតាមការដើមដំបូងនោះ វិញ ពុំនោះសោត អញនឹងមកឯឯងហើយនឹងហួតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ។
ម្យាងទៀតបើសិនជាលោកអ្នកមានគ្រូគង្វាល ដែលមានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ចូរលោកអ្នកព្យាយាមស្តាប់តាមគាត់ទៅ។ “បើសិនជាគាត់និយាយអ្វីមួយដូចជាការដែលលោកអ្នកស្លៀកពាក់រ៉ូមនៅក្នុងក្រុមចម្រៀង... ឬក៏គាត់និយាយអំពីការតុបតែងមុខមាត់ នោះលោកអ្នកនឹងត្រូវគេបណ្តាញចេញពីក្រុមហើយ”។ តើលោកអ្នកមិនបារម្ភទេឬអី ព្រះជាម្ចាស់ទ្រង់នឹងធ្វើ នៅមុនពេលដែលលោកអ្នកទទួលបានឱកាសនោះ។ ទ្រង់នឹងដុំថ្មអធិប្បាយនៅតាមផ្លូវវិញ នៅមុនពេលដែលទ្រង់បានទទួលយកការទាំងនោះបាន។ លោកអ្នកមានគ្រូគង្វាលម្នាក់ដែលបានប្រាប់ពី សេចក្តីពិតដល់លោកអ្នកយ៉ាងច្បាស់ណាស់គឺលោកអ្នកត្រូវតែគោរពដល់ព្រះជាម្ចាស់ ហើយរស់នៅក្នុងព្រះវិញ្ញាណ បរិសុទ្ធនិងថ្វាយបង្គំទ្រង់ និងត្រូវដឹងថា លោកអ្នកនឹងក្លាយជាមនុស្សបាត់បង់បើសិនជាលោកអ្នកបានធ្វើការនោះ មែន។
70
ដ្បិតមនុស្សពេលបច្ចុប្បន្នគឺបានរស់បែបនេះឯង។ លោកអ្នកមិនដឹងថា មានព្រលឹងដែលនឹងចាកចេញពីទីនេះ ឡើយគឺនឹងត្រូវទៅកន្លែងផ្សេងទៀត។ លោកអ្នកបានដាក់វាសនារបស់លោកអ្នកនៅទីនេះគឺនៅក្នុងរបៀបរស់នៅ និងរបៀបដែលលោកអ្នកកំពុងតែប្រព្រឹត្តដែរ។ គឺបានប្រកាន់នូវចិត្តច្រណែននិងចង់បានអ្វីៗសព្វបែបយ៉ាង ហើយ បន្ទាប់មកក៏បានសំដៅមកកាន់ពួកជំនុំ។ អូ!វាគួរឲ្យខ្មាស់ណាស់។ លោកអ្នកបាននាំការស្តីបន្ទោសមកដាក់ព្រះ គ្រីស្ទ។ តើមែនទេ?តើយើងមិនធ្លាប់បានធ្វើបែបនោះទេឬអី?
ពួកអ្នករកស៊ីលួចលាក់គេមិនបានធ្វើឲ្យពួកជំនុំឈឺចាប់ឡើយ។ហើយក៏មិនមែនពួកស្រីពេស្យាដែរ ដែលបានធ្វើ ឲ្យពួកជំនុំរងនូវការឈឺចាប់នោះ។ គឺជាពួកអ្នកដែលបានអះអាងខ្លួនជាគ្រីស្ទានវិញដែលបានធ្វើឲ្យពួកជំនុំរងនូវការ ឈឺចាប់នោះ។ យើងរាល់គ្នាបានដឹងហើយថាតើពួកអ្នករកស៊ីលួចលាក់គឺជានរណាខ្លះ ហើយតើពួកស្ត្រីពេស្យាគឺជា នរណា? នៅពេលពួកស្រ្តីៗរបស់យើងបានស្លៀកពាក់ដូចជាពួកស្រ្តីពេស្យា នោះហើយគឺជាភាពខុសប្លែក ដែលបានធ្វើឲ្យពួកជំនុំរងនូវការឈឺចាប់។ នៅពេលពួកបុរសៗ បានផឹកស្រាដូចជាពួកអ្នករកស៊ីលួចលាក់នោះហើយគឺជាការ ដែលធ្វើឲ្យពួកជំនុំរងនូវការឈឺចាប់។ ពួកគេបានតាំងខ្លួនជាគ្រីស្ទានតែពួកគេបែរជាធ្វើការទាំងអស់នេះវិញ។
មនុស្សម្នាគ្រប់គ្នាគេសំឡឹងមកកាន់លោកអ្នក....“សូមឲ្យព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទចេញឆ្ងាយពីអំពើបាប”។ ចូរលោកអ្នកចេញឲ្យឆ្ងាយពីការនោះចុះ។បងប្អូនអើយ! ដ្បិតពេលវេលារបស់យើងរាល់គ្នានៅខ្លីណាស់។ យើងរាល់គ្នាស្ថិតនៅក្នុងកំរិតទាបណាស់ ជាងអ្វីដែល ព្រះជាម្ចាស់ចង់បាន។ នៅថ្ងៃចុងក្រោយនេះគឺជាពេលវេលាដែលយើង រាល់គ្នាត្រូវ ដាក់ចុះនូវអំពើបាបទាំងឡាយ ដែលនៅព័ន្ធជុំវិញយើងហើយរត់នៅក្នុងទីប្រណាំងដោយអំណត់ដែលនៅចំ ពោះមុខរបស់យើងរាល់គ្នាចុះ។បងប្អូនដែលជាគ្រូអធិប្បាយអើយ! តើត្រឹមត្រូវដែរឬទេ? បាទ! វាពិតជាត្រឹមត្រូវ ណាស់។
71
“ដូច្នេះចូរនឹកចាំ ហើយប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯង ហើយនឹងហូតយកជើងចង្កៀងឯងពីកន្លែងចេញ”។ តើកន្លែងរបស់គេគឺជាអ្វីទៅ? គឺនៅក្នុងពួកជំនុំ។ “ដ្បិតបើសិនជាអ្នកមិនព្រមប្រែចិត្តទេ ហើយនៅតែវិលត្រ ឡប់ទៅរកការដើមនោះវិញអញនឹងដកយកសិទ្ធជាគ្រូគង្វាលរបស់ឯងចេញ ហើយអញនឹងចេញពីឯងទៅ។ គឺអញ នឹងទៅកន្លែងផ្សេងវិញជាទីកន្លែងដែលបានចាំងពន្លឺរបស់អញ”។ តើនេះ មិនមែនជាការដែលច្បាស់លាស់ទេឬអី?
នេះគឺជាពេលវេលាដែលពួកជំនុំត្រូវប្រែចិត្តហើយ។នេះគឺជាពេលវេលារបស់ពួកថ្ងៃបុណ្យទី៥០ ដែលគេខំ ទទួលការអប់រំខ្ពស់ៗទាំងឡាយដើម្បីមានសមត្ថភាពអធិប្បាយនៅលើអាសនា ហើយខំសិក្សាពីរបៀបអធិប្បាយ ចាស់កំរិលដែលបានប្រាប់លោកអ្នកពីសេចក្តីពិតនោះ។ គឺគេមិនត្រូវប្រើប្រាស់ពួកជំនុំដើម្បីឲ្យបានតែអាហារឬប្រាក់ កំរៃច្រើន និងអ្វីៗផ្សេងៗទៀតនោះឡើយ ហើយប្រើចិត្តសាស្ត្រដល់ពួកជំនុំដូចជាការប្រណាំងសេះ ឬក៏ធ្វើឲ្យមាន លក្ខណៈអស្ចារ្យនោះទេ។ នេះគឺជាពេលវេលាដែលយើងរាល់គ្នាត្រូវវិលត្រឡប់ទៅរកដំណឹងល្អវិញហើយ។
ខ្ញុំមិនខ្វលឡើយថាលោកអ្នកមានគ្នាតិចប៉ុណ្ណានោះទេ តែព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “ដ្បិតកន្លែងណាដែលមាន២ ឬ៣នាក់ ប្រជុំជាមួយគ្នាដោយនូវឈ្មោះខ្ញុំនោះខ្ញុំនឹងនៅកណ្តាលចំណោមអ្នកទាំងនោះដែរ”។ “ចូរប្រែចិត្ត ពុំ នោះសោតអញនឹងហូតជើងចង្កៀងពីកន្លែងនោះចេញ”
72
ខ៦បានចែងអំពីការដែលយើងរាល់គ្នានឹងជួបទុក្ខលំបាក។ ទ្រង់រំពឹងចង់ឲ្យលោកអ្នកប្រែចិត្តពុំនោះទេ ទ្រង់នឹង យាងមក ហើយដកគ្រូគង្វាលនោះចេញទៅ។
ប៉ុន្តែ ឯងមានសេចក្តី១នេះ គឺថាឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ។
“ឯងស្អប់ការរបស់ពួកនីកូឡាស...”។ខ្ញុំចង់ឲ្យលោកអ្នកបានស្តាប់នៅត្រង់ចំនុចដោយយកចិត្តទុកដាក់។ ដ្បិតខ្ញុំបានសរសេរការបកស្រាយចេញមកប្រហែលជាប៉ុន្មានទំព័រដែរ។ នៅក្នុងខ៦ជាការសរសើរបស់ព្រះ ដិ្បត យើងរាល់គ្នាបានយល់ព្រមដូចទ្រង់ដែរ។ គឺព្រះជាម្ចាស់ហើយនិងពួកជំនុំ បានយល់ព្រមចំពោះសេចក្តី១នេះ គឺថា គេ ស្អប់ការរបស់ពួកនីកូឡាស។ព្រះដ៏ពិត និងពួកជំនុំដ៏ពិត គឺស្ថិតនៅក្នុង ពួកជំនុំអេភេសូរនេះឯង។
ចូរចាំថាពួកជំនុំនីមួយៗ គេមានបែបបទរបស់ពួកគេ ហើយក៏មានជីវិតខាងព្រលឹងវិញ្ញាណផ្សេងៗគ្នាដែរ។ នោះហើយគឺជាកូនភ្លោះ ដែលបានកើតចេញមក ពីក្នុងគ្រប់ការរីកផុសផុលទាំងអស់ហើយបានរស់នៅក្នុងពួកជំនុំនីមួយៗ ពួកគេបានចាប់ផ្តើមនៅក្នុងគ្រានេះហើយបញ្ចប់នៅក្នុងគ្រានេះ ហើយចុងក្រោយ វាក៏បានចូលមកដល់គ្រា Thyatiraនិងគ្រាលោកលូធើម្តងទៀត។ ហើយឥឡូវនេះ វាបានត្រឡប់ទៅត្រឡប់មក ម្តងហើយម្តងទៀត។
73
តើលោកអ្នកអាចមើលឃើញទម្រង់ខាងសាសនានោះដែរឬទេ?វាគ្មានអ្វីដែលខុសប្លែកគ្នាឡើយ រវាងការនេះ ហើយនិងពួកកាតូលិកនោះទេ។ វាទាំងអស់គឺដូចគ្នា។គ្រប់ការរៀបចំទាំងអស់ គឺបានស្លាប់ចូលទៅក្នុងនោះឯង។ព្រះជាម្ចាស់ទ្រង់មិនដែលរៀបចំបែបនោះនៅក្នុងពួកជំនុំរបស់ទ្រង់នោះឡើយ។ ពិតប្រាកដណាស់នោះគឺជាអ្វីដែល ពួកគេបានព្យាយាមធ្វើវា ហើយបើលោកអ្នកសំឡឹងមើលឲ្យចំនោះលោកអ្នកនឹងឃើញវា ថាតើការនោះវាត្រឹមត្រូវដែរ ឬទេ? វានឹងបង្ហាញដល់លោកអ្នកពីកាលដែលពួកគេត្រូវបណ្តាសារយ៉ាងណា។ វាគឺជាការដែលចម្លែកណាស់ ចំពោះ ពួកជំនុំថ្មីគឺជាពួកជំនុំនៅសញ្ញាថ្មី។
74
ប៉ុន្តែ ឯងមានសេចក្តី១នេះ គឺថាឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ។
ព្រះដ៏ពិតទ្រង់បានស្អប់ការប្រពឹ្រត្តរបស់ពួកនីកូឡាសណាស់។ ចុះតើអ្វីទៅជាការប្រព្រឹត្តរបស់ពួកជំនុំអេភេសូរនោះ ក្រោយមកក៏បានក្លាយជាគោលលទ្ធិនៅក្នុងពួកជំនុំពើកាម៉ុស។ អេភេសូរ គឺជាពួកដំបូងគេគឺពួកគេបានប្រព្រឹត្ត បែបនោះឯង។ ហើយអ្វីដែលពួកគេបានធ្វើនោះក៏បានក្លាយទៅជាគោលលទ្ធិរបស់ពួកជំនុំបន្ទាប់។ វាបានចាប់ផ្តើម ដាក់ការនេះចុះនៅក្នុងពួកកូនតូចៗនេះ។ នៅពេលបន្តិចទៀត យើងរាល់គ្នានឹង ធ្វើការសិក្សាត្រង់ចំនុចនេះជាមួយគ្នា។ ដ្បិតលោកអ្នកបាននិយាយថា ការប្រព្រឹត្តរបស់ពួកនីកូឡាស គឺជា “ពួកឆ្កែព្រៃ”។
75
យើងនឹងធ្វើការបំបែកពាក្យនៅត្រង់នេះដើម្បីពន្យល់ឲ្យយល់ នៅមុនពេលដែលយើងបន្តទៅមុខទៀត។ ពាក្យ ថា “នីកូឡាស”គឺជាការដែលចម្លែកចំពោះខ្ញុំ។ ខ្ញុំបានស្រាវជា្រវនៅក្នុងភាសាក្រេកអំពីពាក្យនេះ។ពាក្យថា Nicolaitane គឺចេញមកពីពាក្យ “Nico” N-i-c-k-o។ មានន័យថា “យកឈ្នះឬផ្តួលរំលំ” ។
អ្វីដែលពួកគេបានកំពុងព្យាយាមធ្វើនោះគឺផ្តួលរំលំ ពួកជំនុំរបស់ព្រះ ដែលទ្រង់បានដាក់ឲ្យមានពួកគ្រូគង្វាលនិងព្រះវិញ្ញាណរបស់ព្រះធ្វើចលនា តាមរយៈអំណោយទានផ្សេងៗនៅក្នុងព្រះវិហារដ៏របស់ព្រះគឺពួកគេបានចាប់ចាប់ ផ្តើមដាក់ចុះនូវគោលលទ្ធិទាំងឡាយចេញមក គឺតម្រូវឲ្យមាន ពួកសង្ឃពួកសម្តេចសង្ឃ ដូចជាសម្តេចប៉ាប និងអ្វីៗ ផ្សេងៗទៀតជាដើម។ ពាក្យ Nicolaitanesគឺមកពីពាក្យ “Nico” ការយកឈ្នះ ឬការផ្តួលរំលំ គ្រហស្ថ។
“គ្រហស្ថ”គឺជាពួកជំនុំ។ តើមានបងប្អូនប៉ុន្មាននាក់ដែល ស្គាល់ពាក្យថា គ្រហស្ថ គឺជាពួកជំនុំ។
76
មែនហើយ“ការ យកឈ្នះ ឬការផ្តួលរំលំលើគ្រហស្ថ”។ ម្យ៉ាងទៀត គឺជាការដកយកនូវការដ៏ពិសិដ្ឋទាំងអស់ឬអំណាចទាំងឡាយ ចេញពីពួកជំនុំ ហើយបានដាក់ចុះមកវិញ គឺជាពួកសង្ឃ។ គេបានអនុញ្ញាតឲ្យពួកជំនុំទាំងឡាយរស់នៅតាមអ្វីដែលពួកគេ ចង់បាន ប៉ុន្តែពួកសង្ឃវិញត្រូវតែរស់នៅជាបរិសុទ្ធ។ គឺគេបានដកព្រះវិញ្ញាណបរិសុទ្ធចេញពីពួកជំនុំដោយសារ ទីសំគាល់ និងការអស្ចារ្យ ហើយប្រគល់ដល់ពួកគេនូវពួកសង្ឃដ៏បរិសុទ្ធវិញគឺគេបានដកព្រះវិញ្ញាណ បរិសុទ្ធចេញ ហើយជំនួសមកជា ពួកសង្ឃវិញ។
លោកអ្នកបានឃើញហើយថាជាអ្វីនោះ? ជាចុងក្រោយ វាក៏បានក្លាយជាគោលលទ្ធិ និង Thyatira វិញ។ នៅពេលដែលលោកលូធើ បានចេញមក គាត់មិនអាចរក្សានូវចំនុចនោះបានទេ។គឺពួកគេបានវិលត្រឡប់ទៅរកការនោះ ម្តងទៀត គឺគេត្រូវការមានសម្តេចសង្ឃ ពួកមេលើសង្ឃនិងពួកសង្ឃសំខាន់ៗឯទៀត។ តើនរណាជាសិរិសារបស់ពួក ជំនុំនៅក្នុងលោកីយនេះគឺជាព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់។ អាម៉ែន។
ព្រះវិញ្ញាណបរិសុទ្ធត្រូវបានបញ្ចូនមកដើម្បីគ្រប់គ្រងលើពួកជំនុំ។ទ្រង់មិនមែនគ្រប់គ្រងតែពួកគ្រូអធិប្បាយ នោះទេ តែពួកជំនុំទាំងមូលផងដែរ។ មិនត្រូវតែពួកគ្រូអធិប្បាយបានបរិសុទ្ធតែប៉ុណ្ណោះទេគឺគ្រប់ពួកជំនុំទាំងអស់ដែរ ត្រូវតែបរិសុទ្ធ។ ជំនួសឲ្យការនេះ ពួកគេបានជំនួសព្រះវិញ្ញាណបរិសុទ្ធដោយយកចំនិតនំតូចៗ ហើយនិងស្រាវិញ បានហៅថា ជាទំនាក់ទំនងដ៏បរិសុទ្ធ ដែលមានន័យថាព្រះវិញ្ញាណបរិសុទ្ធ។
តើអាចឲ្យចំនិតនំបុ័ងនិងស្រានោះ ក្លាយជាព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្តេចបាន? បើសិនជាអញ្ជឹងមែន លោកអ្នកគួរតែអានគម្ពីរកិច្ចការ២ បែបនេះ “កាលបុណ្យថ្ងៃទី៥០នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នា។ ហើយពួក សង្ឃរ៉ូមក៏បានចេញមក និយាយថា ”ចូរលាអណ្តាតរបស់អ្នកចេញមក“គាត់ក៏បានប្រោសទឹកលើវា ហើយគាត់ក៏បាន ផឹកស្រា និយាយថា ”លោកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ“។
យើងរាល់គ្នាគិតថាវាគឺជាការដែលចម្លែកណាស់។
77
ឥឡូវនេះ ចូរបន្តទៅមុខទៀត... ខ្ញុំធ្លាប់បានទទួលការចាក់ប្រេងតាំងនៅក្នុងពួកជំនុំបាបទីស្ទ។ ហើយចូរយើងចាត់ទុកពួកយើងរាល់គ្នាជាពួកបាបទីស និងជាពួក មេតូឌីស។ តើពួកយើងគួរធ្វើអ្វី? “បើអ្នកណាព្រមទទួលថា​ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះនោះគេបាន សង្រ្គោះហើយ”។ សូម្បីតែ អារក្សវាក៏ជឿថា ទ្រង់ជាព្រះរាជបុត្រានៃព្រះដែរព្រមទាំងភ័យញ័រផង។ វាប្រហែលជាជឿ ខ្លាំងជា ពួកជំនុំទៅទៀតផង។ អារក្សវាជឿដូចយើងដែរព្រមទាំងភ័យញ័រផង ព្រោះវាដឹងថា វានឹងត្រូវវិនាសទៅ។
ឥឡូវនេះចូរយើងគិតអំពីពួកមេតូឌីសវិញ។ ពួកគេបាននិយាយថា​លោកយ៉ូហាន មិនបានធ្វើបុណ្យជ្រមុជដោយឲ្យមនុស្សជ្រមុជទៅក្នុងទឹកឡើយ តែគាត់បានប្រោសទឹកពីលើវិញ។ គឺគេបានយកសំបកខ្យងមកគឺដកយកសាច់ របស់វាចេញ ហើយគេក៏បានដាក់ទឹកនៅក្នុងសំបកខ្យងនោះបន្ទាប់មកគេក៏បានប្រោសទឹកចេញពីសំបកខ្យងនោះ ទៅលើមនុស្សនៅក្នុងបុណ្យជ្រមុជទឹក។ឱបងប្អូនអើយ! ការដែលធ្វើបែបនេះ វាមិនសមហេតុផលឡើយ!
78
“នៅពេលដែលថ្ងៃបុណ្យទី៥០មកដល់ ពួកគេទាំងអស់គ្នាបានមកប្រជុំគ្នានៅកន្លែងមួយ។ ហើយគ្រូគង្វាលក៏ បានមកដល់ធ្វើការអធិប្បាយព្រះបន្ទូលយ៉ាងល្អ រួចក៏និយាយថា ”សូមបងប្អូនលើកដៃស្តាំឡើងដើម្បីប្រកបទាក់ទង ជាមួយនឹងព្រះជាម្ចាស់ នោះយើងខ្ញុំនឹងចុះឈ្មោះរបស់អ្នកនៅក្នុងសៀវភៅ“។
វាមើលទៅដូចជាមិនត្រឹមត្រូវសោះ។លោកអ្នកមិនអាចយកវាចេញមក នៅក្នុងប្រតិទិនកំណត់ហេតុបានឡើយ។ពួកគេដឹងវាប្រសើសជាងនេះទៅទៀត។ គឺប្រតិទិនកំណត់ហេតុ ថ្ងៃខួបកំណើតរបស់ពួកស្ត្រីគឺត្រឹមត្រូវជាងវាទៅ ទៀត។
តើនេះបណ្តាលមកពីមូលហេតុអ្វី?គឺពួកនីកូឡាស់ គេបាននាំមកនូវការនេះដល់មនុស្ស ជំនួសឲ្យព្រះគម្ពីរវិញគឺគេបានបង្កើតនិកាយចេញមក ដោយមិនអនុញ្ញាតឲ្យព្រះជាម្ចាស់ទ្រង់ធ្វើចលនានៅក្នុងពួកគេឡើយ។នេះហើយ ជាហេតុផល ដែលទ្រង់មានបន្ទូលថា “អ្នកបានស្លាប់ហើយ។អ្នកបានរស់នៅក្នុងឈ្មោះនោះ ប៉ុន្តែអ្នកបានស្លាប់វិញ”។ មានមនុស្សជាច្រើនគេពុំបានដឹងថា ពួកគេបានស្លាប់នោះទេ។
79
កាលពីខ្ញុំ ហើយនិងប្អូនប្រុសរបស់ខ្ញុំនៅពីតូចយើងទាំងពីនាក់បាននាំគ្នាស្ទូចត្រី ពេលនោះខ្ញុំចាប់បានអណ្តើត ចាស់មួយក្បាល។បន្ទាប់មក ខ្ញុំបានកាត់ក្បាលរបស់វាចេញ ដើម្បីកុំឲ្យស៊ីសន្ទូចរបស់ខ្ញុំទៀតរួចខ្ញុំក៏បានបោះ វាចោលនៅ មាត់ច្រាំង។ ពេលនោះប្អូនប្រុសរបស់ខ្ញុំបានមកដើរមករកខ្ញុំ ហើយសួរថា “តើបងស្ទូចបានអ្វីហ្នឹង?”
ខ្ញុំឆ្លើយថា “សត្វអណ្តើក”
គាត់សួរថា “តើបងបានធ្វើអ្វីដល់វា?”
ខ្ញុំឆ្លើយថា “ខ្លួនរបស់វានៅទីនោះហើយក្បាលរបស់វាក៏នៅទីនោះដែរ”
នៅពេលដែគាត់ដើរទៅដល់គាត់បានសួរថា “វាងាប់ហើយឬនៅ?”
ខ្ញុំឆ្លើយថា“ងាប់ហើយ។ បងបានកាត់ក្បាលរបស់វា ចេញពីខ្លួនរបស់វាហើយ។ វាពិតជាងាប់ហើយ”
បន្ទាប់មកគាត់បានយកកំណា់តឈើមួយ ហើយច្កឹះរុញក្បាលសត្វអណ្តើកនោះចូលទៅក្នុងទឹកទន្លេ។ នៅពេលដែលគាត់បានធ្វើបែបនោះ ស្រាប់តែអណ្តើកចាស់នោះខាំឈើនោះជាប់។ វាបានខាំកំណត់ឈើនោះអស់រយៈពេល ១ ទៅ ២ម៉ោង។ ក្រោយមកក៏លេងទៅវិញ។
គាត់និយាយថា “ហេ!ខ្ញុំបានគិតថា បងបងនិយាយថាវាងាប់ហើយ”
ខ្ញុំឆ្លើយថា “មែនហើយ”
“មែនហើយ!វាមិនដឹងឡើយ”
ដូច្នេះហើយនេះគឺជារបៀបដែលមនុស្សជាច្រើនបានធ្វើវា។ គេបានស្លាប់ហើយ តែគេមិនដឹងសោះ។
ឱពួកនីកូឡាសហើយ!ទ្រង់មានបន្ទូលថា “លោកអ្នកបានស្អប់ដល់ពួកគេ” គឺគេបាននិយាយអំពី ពួកសង្ឃដ៏ បរិសុទ្ធពួកសម្តេចសង្ឃដ៏បរិសុទ្ធជាដើម។
80
ហើយលោកអ្នកមួយចំនួនគឺជាពួកថ្ងៃបុណ្យទី៥០ “ជាអ្នកដែលមើលការខុសត្រូវដ៏អស្ចារ្យ ចូរឲ្យគាត់បានចុះមក។ គាត់នឹងអាចប្រាប់ដល់អ្នកបានថាអាចទទួលបានការប្រោសឲ្យជានៅក្នុង កម្មវីធីនេះ ឬក៏អត់”។ ហាលេលូយ៉ា! គឺជាព្រះវិញ្ញាណបរិសុទ្ធដែលអ្នកអាចនិយាយបានថាគេអាចទទួលបានប្រោស ឲ្យជាឬក៏អត់។ គឺជាព្រះបន្ទូលដ៏អស់កល្ប។
“មែនហើយ!បងប្រុស Branham អើយ! យើងរាល់គ្នាជឿថា ព្រះគម្ពីរបានបង្រៀនឲ្យយើងធ្វើបុណ្យជ្រមុជ នៅក្នុងព្រះនាមព្រះយេស៊ូវ ប៉ុន្តែអ្នកដែលមើលការខុសបាននិយាយថា បើសិនជាយើងរាល់គ្នាចាប់ផ្តើមការនោះនៅក្នុងពួកជំនុំ របស់ពួកយើងនោះ គាត់នឹងបណ្តេញពួកយើងចេញពីពួកជំនុំហើយ”។ ចូរបន្តធ្វើវាចុះ។ខ្ញុំគួរតែបានគេ បណ្តេញចេញ នៅកន្លែងនេះ ជាជាងឲ្យគេបណ្តេញនៅកន្លែងនោះវិញ។ ដូច្នេះបើសិនជាអ្នកធ្វើអ្វីមួយខុសនោះ អ្នកក៏ត្រូវបានគេ បណ្តេញចេញដដែល។ហើយបើសិនជាគាត់នឹងបណ្តេញអ្នកចេញនៅទីនោះ នោះអ្នកអាចត្រូវ បណ្តេញនៅកន្លែង នេះដែរ។
យើងរាល់គ្នាសុទ្ធតែចង់បានត្រូវ។អូ! បងប្អូនអើយ! វាគឺជាការដែលធ្ងន់ធ្ងរណាស់។ យើងរាល់គ្នាមិនអាចបង្កើតពួកជំនុំបានទេ លុះត្រាតែព្រះជាម្ចាស់ទ្រង់បានបង្កើតចេញមកសិន។ ទ្រង់មិនដែលបង្កើតពួកជំនុំរបស់ទ្រង់ចេញមកដោយគ្មានហេតុផលនោះទេ។ ទ្រង់ត្រូវតែបង្កើតឡើងតាមព្រះបន្ទូលរបស់ទ្រង់។
81
កាលពីមុនមានអ្នកខ្លះបាននិយាយថា “បងប្រុស Branham ចូរចេញមកទៅឯ Chatauqua ទៅ”។ តើមានបងប្អូនប៉ុន្មាននាក់រស់នៅក្នុងរដ្ឋ Chatauqua? សូមបងប្អូនមើលនៅត្រង់នេះគឺមានពួកជំនុំជាច្រើនបង្កើត ឡើងនៅក្នុងរដ្ឋ Chatauqua។ មានបុរសម្នាក់នោះ បានឡើងទៅកាន់ទីនោះ នាពេលរសៀល ហើយលោកអ្នក គ្រប់គ្នាក៏បានស្តាប់ពីការ ដែលគាត់បានចែកចាយផងដែរ។ មិនមែនដឹងនូវអ្វីដែលខ្ញុំបានដឹងឡើយ។ ព្រះជាម្ចាស់ ទ្រង់អាចធ្វើការបើកសម្តែង នៅក្នុងបន្ទប់ខាងលើ ដូចនៅអ្វីដែលពួកគេបាននិយាយចេញមកនោះ ហើយលោកអ្នក បានដឹងហើយថា ទ្រង់បានធ្វើ វាពិតមែន។
គេបានចេញមកហើយនិយាយថា “មើល បងប្រុស Branham គាត់គឺជាអ្នកបំរើរបស់ព្រះ។ នៅពេលដែលព្រះវិញ្ញាណនៃព្រះយាងមកសណ្ឋិតលើគាត់ នោះគាត់គឺជាហោរាដែលបានចាក់ប្រេងតាំង។ប្រាកដណាស់គាត់បានដឹង ថាវានឹងកើតឡើងមែន ព្រោះព្រះជាម្ចាស់មានបន្ទូលប្រាប់ដល់គាត់។ប៉ុន្តែទេវសាស្រ្តរបស់គាត់មានបញ្ហាហើយ ចូរ កុំស្តាប់អី”។
នោះគឺជាគំនិតដែលមិនច្បាស់លាស់នោះឡើយ!តើអាចឲ្យមនុស្សនិយាយចេញមកយ៉ាងដូចម្តេច... ហេតុអ្វី ទៅ... បើសិនជាលោកអ្នកមិនស្គាល់បំណែកគ្រាប់ចេញមកពីកាហ្វេនោះទេលោកអ្នកគួរតែស្គាល់វាឲ្យបានប្រសើរ ជាងនេះ។ តើអាចឲ្យយើងគិតអំពីការនេះបានយ៉ាងដូចម្តេចកើត?តើហេតុអ្វីទៅ? គ្រប់ពាក្យថា “ហោរា” គឺមានន័យ ថាជាអ្នកបើកសម្តែងព្រះបន្ទូលព្រះ។ “ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ពួកហោរា”ខ្ញុំមិនដែលនិយាយថា ខ្ញុំគឺ ជាពួកហោរាឡើយ។ ប៉ុន្តែពួកគេបាននិយាយថាខ្លួនគេគឺជាហោរា។
82
តើអាចឲ្យមនុស្សកាន់ខ្ជាប់គោលលទ្ធិរបស់ពួកជំនុំដ៏តូចតាចនេះបានយ៉ាងដូចម្តេចទៅ ដ្បិតក្រុមរបស់ពួកគេមិនយល់ព្រមនោះឡើយ គឺគេត្រូវតែលក់សិទ្ធិជាបងច្បងរបស់ពួកគេ ដើម្បីសម្លរមួយចានវិញ។ អេសាវគឺជាមនុស្ស កំពុត ដែលបានលក់សិទ្ធិជាបងច្បងរបស់ខ្លួន ដើម្បីឲ្យបានសម្លរមួយចានគឺដើម្បីបាននិកាយដែលស្មុគស្មាញ មួយមក គឺជាក្រុមមួយដែលស្មុគស្មាញដែលព្រះជាម្ចាស់ទ្រង់ស្អប់។
មានបងប្អូនដែលជាពួកមេតូឌីស បាបទីស្ទ ប្រេសប៊ីធើរៀន ជាច្រើននៅយប់នេះ ចង់ធ្វើការប្រកបនៅក្នុងតុរបស់ព្រះជាម្ចាស់។ ប៉ុន្តែបើសិនជាពួកគេធ្វើវាមែនពួកគេនឹងត្រូវបណ្តេញចេញនៅមុនពេលដែលពួកគេបានចាប់ផ្តើម ចូលមក។ វាគឺជាការពិតប្រាកដណាស់។អ្នកម្តាយនោះនៅជាប់នឹងការនោះ ហើយពួកគេទើបតែបង្កើតបានចៅមក។ អូ! សូមយើងរាល់គ្នាកុំខ្វល់នឹងពួកម្តាយៗទាំងនោះនៅជាប់នឹងអ្វីឡើយ។ ពួកម្តាយទាំងនោះ គេបានរស់នៅក្នុងពន្លឺ ជានិច្ចនៅក្នុងថ្ងៃរបស់នាង។ ហើយលោកអ្នកកំពុងតែរស់នៅក្នុងថ្ងៃផ្សេងវិញ។
83
ពួកអ្នកវិទ្យាសាស្រ្តបានធ្លាប់បង្ហាញពីការនេះម្តងរួចមកហើយប្រហែលជា៣០០ឆ្នាំមុន ដោយការបង្វិលបាល់ មួយនៅជុំវិញផែនដី ហើយពួកគេបាននិយាយថា “បើសិនជារថយន្តបានធ្វើចលនានៅក្នុងល្បឿន៣០ ម៉ាយក្នុង១ ម៉ោង នោះទំនាញផែនដី និងលើករថយន្តនោះចេញពីផែនដីទៅដល់អវកាស” លោកអ្នកបានគិតថា តើវិទ្យាសាស្រ្ត នាពេលសព្វថ្ងៃនេះ គេជឿបែបនោះឬ? ពួកគេបានរត់១៩០០ ម៉ាយក្នុងរយៈពេល ១ម៉ោង។ ពួកគេមិនអាចមើលត្រ ឡប់ក្រោយនូវអ្វីដែលពួកគេបាននិយាយនោះទេ។
ប៉ុន្តែពួកជំនុំតែងតែចង់ក្រឡេកមើលទៅក្រោយ មើលពីអ្វីដែលលោក Wesley បាននិយាយ , មើលពីអ្វីដែល Moody បាននិយាយ និងពីអ្វីដែល Sankey បាននិយាយ។ “គ្រប់ការទាំងអស់សុទ្ធតែទៅរួចទាំងអស់ចំពោះពួកគេ ដែលបានជឿបែបនោះ”។ គេតែងតែមើលទៅមុខជានិច្ច!មានតែព្រះគម្ពីរប៉ុណ្ណោះដែលមើលត្រឡប់ទៅក្រោយវិញ។
តើលោកអ្នកដឹងទេថាតើសត្វប្រភេទអ្វីដែលតែងតែមើលទៅត្រឡប់ទៅក្រោយនោះ? សត្វនោះមានជីវិតទាប ជាងគេណាស់។ នោះគឺជាសត្វកង្កែប។សត្វកង្កែប គឺជាសត្វដែលមានជីវិតទាបជាងគេ ហើយមនុស្សគឺជា អ្នកដែលមានជីវិតខ្ពស់ជាងគេបំផុត។
ខ្ញុំពុំចង់បានជីវិតដែលទន់ទាបនោះឡើយ។ខ្ញុំចប់បានជីវិតដែលមើលទៅមុខជានិច្ច ដោយការជឿទុកចិត្ត ហើយ ដើរនៅក្នុងពន្លឺដូចជាទ្រង់ដែលដើរនៅក្នុងពន្លឺដែរ (អាម៉ែន) ទ្រង់តែងតែចាំងពន្លឺចេញមក។
84
មានពេលមួយខ្ញុំបានចូលរួមប្រជុំនៅក្នុងរដ្ឋ Kentucky។ មានអ្នកជឿវ័យចំណាស់ម្នាក់ចេញមក និយាយថា“អូ! ខ្ញុំមិនជឿពីការប្រោសឲ្យជានោះទេ”
ខ្ញុំបាននិយាយថា “បាទ!វាមិនអីទេ។ ចំពោះលោកដែលជាជនជាតិអាមេរិក”
គាត់និយាយថា “ខ្ញុំមិនជឿអ្វីទាំងអស់លុះត្រាតែខ្ញុំបានឃើញវានឹងភ្នែករបស់ខ្ញុំ”
ហើយខ្ញុំបាននិយាយថា “បាទ!វាមិនអីទេ”
គាត់និយាយថា “ឥឡូវនេះខ្ញុំមិនចង់ប្រឆាំងទាស់នឹងអ្នកឡើយ ប៉ុន្តែខ្ញុំមិនជឿនូវអ្វីដែលបាននិយាយនោះទេ”
ខ្ញុំនិយាយថា “នេះគឺជាឯកសិទ្ធិរបស់អ្នកផ្ទាល់ដែលជនជាតិអាមេរិក។លោកមិនត្រូវការឡើយ”
គាត់និយាយថា “ខ្ញុំមិនជឿអ្វីឡើយលុះត្រាតែខ្ញុំបានឃើញវាច្បាស់”
ខ្ញុំនិយាយថា “បាទ!នេះគឺជាការល្អណាស់។ លោកច្បាស់ជាមកពី Missouri ហើយ”
គាត់និយាយថា “អត់ទេខ្ញុំគឺជាជនជាតិ Kentuckian”
“តែសម្លេងដែលលោកនិយាយដូចជាមិនមែនពួកKentuckian សោះ” “ប៉ុន្តែមិនអីទេ, បើសិនជាលោកគិត បែបនោះ ចូរបន្តចុះ”ខ្ញុំក៏បានសួរគាត់ថា “តើលោកធ្វើដំណើរត្រឡប់ទៅផ្ទះវិញយ៉ាងដូចម្តេច?”
គាត់ឆ្លើយថា “ខ្ញុំនឹងធ្វើដំណើរឆ្លងកាត់កូនភ្នំ។ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញជាមួយនឹងអ្នក” បុរសល្អអើយ! “សូមទៅជា មួយនឹងខ្ញុំទៅហើយស្នាក់នៅជាមួយនឹងខ្ញុំមួយយប់ចុះ ប្អូនប្រុស Branham”។
ខ្ញុំនិយាយថា “ខ្ញុំសង្ឃឹមថាខ្ញុំទៅបាន ប៉ុន្តែ...” “ខ្ញុំនឹងទៅលេងពូរបស់ខ្ញុំនៅលើភ្នំនោះ” “តើលោកចង់ជិះទៅជាមួយនឹងខ្ញុំដែរឬទេ?” គាត់ឆ្លើយថា “អត់ទេ, ខ្ញុំត្រូវឡើងកាត់ភ្នំនោះហើយចុះតាមចន្លោះភ្នំតូចៗនោះ ហើយឡើងទៅ លើ...”តើអ្នកដឹងផ្លូវចុះទៅខាងក្រោមនោះដែរឬទេ។ ខ្ញុំឆ្លើយថា “បាទ, ស្គាល់” ខ្ញុំសួរទៀតថា “តើលោកទៅដល់ទីនោះដោយរបៀបណា?”
គាត់ឆ្លើយថា “ខ្ញុំត្រូវឡើងទៅកាន់ផ្លូវនោះ”
“តើហេតុអ្វីទៅ” “បើលោកមិនអាចមើលឃើញដៃនៅខាងមុខរបស់លោកបានផងនោះ”“តើលោកអាចឡើងទៅ កាន់ទីនោះបានយ៉ាងដូចម្តេចទៅ?”
គាត់ឆ្លើយថា “ខ្ញុំមានគោមមួយនៅក្នុងដៃ”
ហើយខ្ញុំក៏សួរទៀតថា “អញ្ជឹងតើលោកនឹងធ្វើអ្វីទៅ ដើម្បីបំភ្លឺចង្កៀងគោមនោះ ដើម្បីអាចដើរទៅ មុខជាមួយវាបាន?”
គាត់ឆ្លើយថា “បាទ, មែនហើយ”
ខ្ញុំបានសួរថា “នៅពេលដែលលោកអ្នកដុតបំភ្លឺចង្កៀមគោមនោះតើលោកអាចលើកវាបានខ្ពស់បែបនេះបានដែរ ឬទេ? ខ្ញុំចង់ឃើញផ្ទះរបស់លោក”
គាត់ឆ្លើយថា “អ្នកមិនអាចមើលឃើញវាបានឡើយ”។
“អូ!” គាត់ឆ្លើយថា “ចង្កៀងគោមរបស់ខ្ញុំប្រើសម្រាប់តែបំភ្លឺផ្លូវរបស់ខ្ញុំដើរតែប៉ុណ្ណោះ”
ខ្ញុំនិយាយថា “ត្រឹមត្រូវហើយ។អាម៉ែន។ គឺត្រឹមត្រូវហើយ។ គឺត្រូវនៅក្នុងពន្លឺ”។ ចូរបន្តដើរបែបដូច្នោះទៅ។ សូមកុំឲ្យឈរនៅស្ងៀមឡើយ នោះលោកអ្នកនឹងមិនអាចទៅដល់ទីណាបានទេ។ បើសិនជាលោកអ្នកបានទទួលសេចក្តីសង្រ្គោះហើយ គឺត្រូវដើរទៅរកភាពបរិសុទ្ធចុះ។
លោកអ្នកអាចសួរថា “តើអ្នកអាចទៅដល់ទីនោះយ៉ាងដូចម្តេចបាន?”
គ្រាន់តែបន្តដើរទៅមុខទៅ។
“តើគេត្រូវទទួលបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធបន្ទាប់ពីការរាប់ជាបរិសុទ្ធឬ? តើខ្ញុំអាចទទួលបានយ៉ាង ដូចម្តេច?” គឺត្រូវដើរនៅក្នុងពន្លឺ។
“តើវាគឺជាទីសំគាល់,ការអស្ចារ្យផ្សេងឬ?
85
គឺត្រូវដើរនៅក្នុងពន្លឺជានិច្ច។គ្រប់ជំហានដែលលោកអ្នកបានបោះទៅមុខ នោះពន្លឺនឹងបានបំភ្លឺពីខាងមុខ ដោយព្រោះទ្រង់តែងតែនៅខាងមុខលោកអ្នកជានិច្ច។ ទ្រង់មិនរុញលោកអ្នកឡើយ។ ទ្រង់គឺជាពន្លឺ។អូ! ខ្ញុំមានសេចក្តីរីក រាយណាស់ចំពោះការនេះ។ ចុះលោកអ្នកវិញ តើមិនរីករាយទេឬអី?ទ្រង់គឺជាពន្លឺ នៅក្នុងទ្រង់គ្មានសេចក្តីងងឹតណា ឡើយ។
86
“ទ្រង់ស្អប់ការប្រព្រឹត្តរបស់ពួកនីកូឡាស់ណាស់”ការនោះបានក្លាយជាគោលលទ្ធិចេញមក។
ឥឡូវនេះចូរមើលអំពីលោកប៉ុលវិញ... តើនរណាជាអ្នកបង្កើតពួកជំនុំនេះឡើង? គឺជាលោកប៉ុល ដែលជាអ្នកបង្កើតពួកជំនុំអេភេសូរឡើង។ សូមយើងបានបើកទៅកាន់ព្រះគម្ពីរកិច្ចការ ជំពូក២០មើលពីអ្វីដែលលោកប៉ុល បានធ្វើបន្តិចសិន។ តើលោកអ្នកជឿថា លោកប៉ុលគឺជាហោរាដែរឬទេ? បា្រកដណាស់គាត់ពិតជាហោរាមែន។
សូមបងប្អូនស្តាប់ដោយយកចិត្តទុកដាក់នៅក្នុងកិច្ចការជំពូក ២០:២៧
ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នាពីគ្រប់ទំាងគំនិតរបស់ព្រះទេ។
គាត់គឺជាមនុស្សដែលប្រកបដោយព្រះពរ!អូ! ខ្ញុំចង់ឈរនៅក្នុងថ្ងៃនោះណាស់ ដោយមើលពីមកុដសេចក្តីទុក្ខលំបាកបានបំពាក់នៅលើក្បាលរបស់គាត់។ បើសិនជាខ្ញុំអាចយំបាន នោះខ្ញុំនឹងយំហើយស្រែកឡើងថា ខ្ញុំបាន ឃើញលោកប៉ុលហើយ។
លោកប៉ុលគឺជាសាវកដ៏អស្ចារ្យដោយគាត់មានពាក់រ៉ូបដែលភ្លឺផង។ ហើយខ្ញុំប្រាកដណាស់ ថានឹងមានគេស្រែក ឡើងនៅពេលដែលពួកគេបានទៅដល់ទីនោះដែរ។
87
“ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នាពីគ្រប់ទាំងគំនិតរបស់ព្រះទេ”។ ខ្ញុំចង់សួរដល់លោកអ្នកថា តើនរណា ទៅដែលបង្គាប់ឲ្យលោកអ្នកទទួលបុណ្យជ្រមុជទឹកនៅក្នុងរបៀបផ្សេងវិញក្រៅពីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទនោះ គឺ ត្រូវទទួលបុណ្យជ្រមុជម្តងទៀត? គាត់បានអធិប្បាយពីគំនិតរបស់ព្រះហើយ។តើមែនទេ?
តើលោកប៉ុលបាននិយាយអ្វី...នៅក្នុង កាឡាទី១:៨ “ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ”។
តើត្រឹមត្រូវដែរឬទេ?តើគាត់បាននិយាយអ្វី? នៅក្នុង កាឡាទី១:៨ បើសិនអ្នកចង់យល់ពីការនេះ ចូរមើលអ្វីដែលលោកប៉ុលបាននិយាយចុះ។
88
នៅក្នុងកិច្ចការ ២០:២៧-២៨
ព្រោះខ្ញុំមិនបានខាងនឹងប្រាប់អ្នករាល់គ្នាពីគ្រប់ទាំងគំនិតរបស់ព្រះទេ។ ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបាន តាំងអ្នករាល់គ្នាឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បឲ្យបានឃ្វាលពួក ជំនុំរបស់ព្រះអម្ចាស់ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ។
តើនរណាជាអ្នកដែលបានទិញពួកគេមក? តើជាលោហិតរបស់អ្នកណា?ព្រះគម្ពីរបានចែងថា គឺជាព្រះលោហិត របស់ព្រះជាម្ចាស់។ “ទ្រង់បានទិញគេដោយព្រះលោហិតព្រះអង្គទ្រង់ផ្ទាល់”។តើត្រឹមត្រូវដែរឬទេ? “ចូរឃ្វាលពួកជំនុំ របស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ”។ព្រះគម្ពីរបានចែងថា យើងរាល់គ្នាបាន ទទួលសេចក្តីសង្គ្រោះដោយសារព្រះលោហិតរបស់ទ្រង់។ តើបងប្អូនមានដឹងអំពីចំនុចដែរឬទេ?បាទ, វាពិតជាត្រឹម ត្រូវណាស់។
...ទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ។ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃ ដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្តីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ។
89
ប៉ុន្មានឆ្នាំក្រោយមកមានពួកមនុស្សមួយក្រុម ដែលចង់បង្កើតក្រុមមួយ ហើយគេក៏បានដកព្រះវិញ្ញាណបរិសុទ្ធចេញពីពួកជំនុំ ហើយក៏បានបង្កើតឲ្យមានពួកសម្តេចសង្ឃ ដូចជាសម្តេចប៉ាបនិងពួកសង្ឃជាដើម... គឺពួកគេនឹង ធ្វើជាមនុស្សបរិសុទ្ធ ចំណែកឯសមាជិកពួកជំនុំវិញគេអាចរស់នៅទៅតាមចិត្តរបស់ពួកគេចង់បាន។ ពួកគេនឹងបង់ថ្លៃ ដល់ពួកសង្ឃទាំងនោះ ហើយពួកសង្ឃនោះគេនឹងអធិស្ឋានឲ្យពួកសមាជិកពួកជំនុំវិញដើម្បីចេញពីនរកបាន ហើយ អ្វីៗផ្សេងៗទៀត បែបនោះឯង។ គឺគេធ្វើដូចជាពួកនីកូឡាសណាស់។ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “អញស្អប់ពួក គេណាស់”។ សូមស្តាប់ “ប៉ុន្តែ ឯងមានសេចក្តី១នេះ គឺថាឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ”។
ព្រះជាម្ចាស់ទ្រង់ស្អប់ក្រុមបែបនោះណាស់។តើត្រឹមត្រូវទេ? លោកអ្នកច្បាស់ជាដឹងថា ពួកគេគិតនឹងចង់ធ្វើអ្វី ហើយពួកគេបានធ្វើដែរ។ឥឡូវនេះ ចូរមើពីពួកជំនុំចុះ បើសិនជាពួកគេមិនបានធ្វើការនោះទេ។ ទ្រង់ស្អប់ដល់ក្រុមមនុស្សទាំងនោះណាស់។ “អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួក ជំនុំទាំងប៉ុន្មានចុះ”។
90
លោកប៉ុលនិយាយថាពួកឆ្កែព្រៃ បានក្លាយជាពួកនីកូឡាស។ ពួកគេបានព្យាយាមបង្កើតឲ្យមានពួកសង្ឃ ដូចជាសង្ឃលេវីចេញមក ដែលវាជាការដ៏ចម្លែកនៅក្នុងគោលលទ្ធិនៅក្នុងសញ្ញាថ្មី។ ពាក្យថា “Nico”ដែលជាភាសាក្រេក “Nico” មានន័យថា ផ្តួលរំលំ។ តើការយកឈ្នះមានន័យអ្វី? ពួកគេបានដកពួកជំនុំរបស់ព្រះអម្ចាស់យេស៊ូវដោយបាន ធ្វើទីសំគាល់ និងការអស្ចារ្យ នៅក្នុងចំណោមពួកអ្នកជឿហើយក៏បោះឆ្នោតជ្រើសរើសសម្តេចប៉ាប ឬសម្តេចសង្ឃ ឬអ្នកមើលការខុសត្រូវពីលើពួកជំនុំចេញមក។ គឺបានដកព្រះវិញ្ញាណបរិសុទ្ធចេញដោយបង្គាប់មនុស្សឲ្យហៅពួកគេជា មនុស្សដែលបរិសុទ្ធ ដោយមិនឲ្យហៅពួកគេ “ជាគ្រូគង្វាលទេ”ដែលមានន័យថា “អ្នកគង្វាល” ប៉ុន្តែឲ្យពួកគេហៅថា “លោកឪពុកវិញ”ដែលព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរកុំឲ្យហៅនរណាដែលជាលោកឪពុកនៅលើផែនដីនេះ”។ ឃើញទេនេះគឺជាការរបស់អារក្ស។ តើពួកយើងរាល់គ្នាបានធ្វើអ្វីខ្លះ?
91
ខ្ញុំសង្ឃឹមថាយើងរាល់គ្នាដែលមានវត្តមាននៅយប់នេះ មិនបានធ្វើដូចជាពួកនោះឡើយ។ នៅយប់ស្អែកខ្ញុំ ចង់បកស្រាយដល់លោកអ្នកអំពីពួកស្រីពេស្យា នៅក្នុងវិវរណៈជំពូក១២។ ចំពោះហេតុផល ដែលស្រ្តីទាំងនោះបាន ក្លាយទៅជាបែបនោះ គឺដោយព្រោះនាងបានចូលរួមនៅក្នុងក្រុមពពួកមនុស្សដែលរោលរាលខាងកាមតណ្ណាហើយ បានហៅខ្លួនឯងនាងថា ស្រ្តីមេម៉ាយ ហើយនាងគឺជាម្តាយរបស់ពួកស្រីពេស្យាទាំងនោះ។តើត្រឹមត្រូវទេ?
យើងរាល់គ្នាបានដឹងហើយថាដោយព្រោះពួកនាងបានអង្គុយនៅលើកូនភ្នំ៧ ហើយអ្វីៗទាំងអស់ដូចជា ពួក មនុស្សដេកនៅជាមួយនឹងនាងអញ្ជឹងគឺដូចជាពួកសត្វតរិច្ឆានអញ្ជឹង។ យើងគ្រប់គ្នាបានដឹងហើយថា ពួកគេគឺជា នរណាកាលពីសេចក្តីបង្រៀនមុននោះ។ ដ្បិត នោះគឺជាការដែលគួរឲ្យក្រៀមក្រំណាស់ នាងគឺជាម្តាយរបស់ពួកស្រ្តីពេស្យា។ នេះគឺជាលក្ខណៈរបស់នាង ដោយបានចាប់ផ្តើមនៅក្នុងរ៉ូមនៅក្នុងចង្កោមគ្រីស្ទាន ដែលបានហៅថា ខ្លួនជាគ្រីស្ទាន។
92
ចូរស្តាប់!ព្រះជាម្ចាស់ទ្រង់ជួយដល់ខ្ញុំ ឲ្យបង្ហាញពីសេចក្តីពិត! ពួកចង្កោមគ្រីស្ទបរិស័ទនៅក្នុងពួកជំនុំ នោះក៏បែបនោះឯង ពួកគេបានបង្កើតនូវភាពខុសប្លែកចេញមកដោយបានដកការរបស់ព្រះចេញ ហើយដាក់ក្រុម របស់ពួកគេចូលមកវិញគឺឲ្យនៅរួមគ្នានៅក្នុងគ្រាងងឹត។
វាត្រូវបានហៅថាពួកជំនុំកាតូលិកបរិសុទ្ធ។ ពាក្យថា “កាតូលិក” មានន័យថា “សាកល” គឺជាពួកជំនុំគ្រីស្ទបរិស័ទសកល ដែលបានហៅឲ្យមនុស្សនិយាយភាសាដទៃ ហើយស្រែកខ្លាំងឡើង ហើយប្រោសជម្ងឺឲ្យជានិងអ្វីៗ ផ្សេងៗទៀត គឺពួកគេជាមនុស្សកំពុត។ ជាចុងក្រោយពួកគេបានបង្ខំឲ្យមនុស្សធ្វើការនេះ នៅក្នុងការថ្វាយបង្គំ ពុំនោះទេពួកគេនឹងត្រូវបោះចូលទៅក្នុងរោងសិង្ហ ដោយព្រោះពួកគេមិនបានធ្វើតាមពួកកាតូលិក។នេះគឺជាគ្រា បៀត បៀនដល់គ្រីស្ទាន ប្រហែលជារាប់រយឆ្នាំមុន។
ប៉ុន្តែពួកជំនុំនឹងមិនស្លាប់ឡើយ។គេមិនអាចសម្លាប់ពួកជំនុំឲ្យអស់បានឡើយ។ ព្រះជាម្ចាស់ទ្រង់មានបន្ទូល ថា ពួកគេនឹងរស់នៅរហូតដល់ថ្ងៃចុងក្រោយហើយទ្រង់នឹងប្រទានមកុដជីវិតដល់ពួកគេ។
93
គឺនៅក្នុងគ្រាបៀតបៀនពួក ជំនុំរហូតដល់គ្រាលោកម៉ាទីនលូធើ នឹងបន្តរហូតមកដល់ពេលបច្ចុប្បន្នគឺទ្រង់នឹងរាប់ពួកគេជាបរិសុទ្ធ។
តើមានអ្វីកើតឡើងនៅពេលដែលោកម៉ាទីនលូធើរបានស្លាប់ទៅ?ពួកគេបានបង្កើតឲ្យមានពួកជំនុំលូធើរៀន កើតឡើង។ពួកគេបានបង្កើតគោលលទ្ធិម៉ាទីនលូធើចេញមក។ នៅពេលដែលពួកគេបង្កើតវាមកតើពួកគេបានធ្វើអ្វី ខ្លះ? ពួកគេបានផ្តល់កំណើតត្រឡប់ទៅកាន់ពួករ៉ូមជាថ្មីម្តងទៀត។តើត្រឹមត្រូវដែរឬទេ។
នៅពេលនោះព្រះវិញ្ញាណបរិសុទ្ធបានយាងចេញពីពួកជំនុំ ក្រោយមក លោក Wesley ក៏បានមើលឃើញពីការ នោះ។មានលោក Wesley ហើយនឹង Whitfield, George Whitfield និងមនុស្សជាច្រើនទៀត និង Asburyដែលជា ពួកចូលរួមការរីកផុសផុលដ៏អស្ចារ្យ ពួកគេក៏បានសង្រ្គោះផែនដីនៅគ្រានោះឯង។ ពួកគេបានបង្កើតឲ្យមានការរីកផុសផុលនៅក្នុង គ្រាភីឡាដិលភា ដែលបានសង្គ្រោះ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។
ពួកគេធ្លាប់មានការប្រជុំនៅទីកន្លែងដែលពួកគេត្រូវបានបណ្តេញចេញហើយត្រូវបានហៅថា Holy Rollers។ លោកអ្នកដែលជាពួកមេតូឌីស ធ្លាប់បានធ្វើបែបនោះហើយ។ ពួកគេបានក្រាបចុះនៅលើកំរាលឥដ្ឋនៅក្រោមអំណាច ចេស្តារបស់ព្រះ ហើយពួកគេបានស្រោចទឹកនៅលើមុខរបស់ពួកគេ។ ពួកគេបានអង្រួនកន្រ្ទាក់យ៉ាងខ្លាំងនៅក្រោមការនោះ រហូតទាល់តែពួកគេនិយាយថា ពួកគេបានទទួលការអង្រួនកន្រ្ទាក់។ពួកជំនុំនឹងត្រូវបានអង្រួនដោយអំ ណាចនៃព្រះវិញ្ញាណបរិសុទ្ធ។នោះហើយគឺជាប្រវត្តិសាស្រ្តរបស់ពួកមេតូឌីស។
ចាប់តាំងពីមានការរញ្ជួយនោះមក...
94
ពួកគេក៏បានបង្កើតក្រុមនោះឡើង។ ពួកគេបានបង្កើតក្រុមមេតូឌីសដំបូង ឡើងហើយក្រុមពួកមេតូឌីសនេះឯង ក៏បានធ្លាក់ចូលទៅក្នុងការអាក្រក់ទៅៗរហូតដល់ពួកមេតូឌីសចង់កំចាយ ឈាម សម្រាប់សៀវភៅចម្រៀងរបស់ពួកគេ។
នៅយប់មុននៅក្នុងកម្មវិធីប៉ុស្តទូរទស្សន៍ ពួកគេមានគ្រូគង្វាលមេតូឌីសម្នាក់ នៅក្នុងរដ្ឋIndiana ដែលកំពុងតែ បង្រៀនបទ Rock 'n'roll នៅក្នុងពួកជំនុំ។ “វាគឺជារឿងដែលគួរអាមាស់ណាស់ដែលយើងរាល់គ្នាបានធ្លាប់ចូលមើល សិល្បៈដ៏ស្រស់ស្អាតនេះ ដែលបានចូលមកក្នុងពួកជំនុំ”។នោះគឺជាការរបស់អារក្ស ហើយនិងរបស់ពួកហោរាក្លែង ក្លាយ។ មែនហើយ។ ខ្ញុំមិនមានចេតនាចង់ធ្វើឲ្យលោកអ្នកបងប្អូនមានអារម្មណ៍ឈឺចាប់នោះទេ ប៉ុន្តែបងប្អូនអើយ!នេះគឺជាសេចក្តីពិតរបស់ព្រះ។
ខ្ញុំដូចជាខឹងដល់លោកអ្នកបន្តិចចំពោះការនេះគឺខ្ញុំចង់ឲ្យលោកអ្នកសិក្សាព្រះគម្ពីរ ដោយរកចំនុចដែលត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់ ជាជាងបាត់បង់នៅថ្ងៃចុងក្រោយ។ លោកអ្នកប្រហែលជាមិនចូលចិត្តខ្ញុំនាពេលឥឡូវនេះប៉ុន្តែ នៅថ្ងៃមួយ លោកអ្នកនឹងមកឱបខ្ញុំជាមិនខាន ហើយនិយាយថា “បងប្រុស Branhamនោះគឺជាសេចក្តីពិតមែន”។
95
បន្ទាប់ពីគ្រារបស់លោកWesley មក បើសិនជាលោក Wesley បានធ្វើបែបនោះ អញ្ជឹងក៏បណ្តោយមកដល់គ្រាថ្ងៃបុណ្យទី៥០ហើយ។ ពួកគេបានទទួលចាប់ផ្តើមទទួលអំណោយទានផ្សេងៗដោយនិយាយភាសាដទៃជាដើម គឺគេបានទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។គឺដូចជាគ្រាប់ធញ្ញជាតិឲ្យផលនៅក្នុងចំការដែរ។ ដំបូង គឺវា ត្រូវតែងាប់ជាមុនសិនបន្ទាប់មក ក៏ចេញផ្កាមក។ លោកអ្នកគិតថា ផ្កានោះបានបង្កើតរំយោលផ្កាចេញមក ដំបូងគឺជាពួកលូធើរៀន។ តើរំយោលផ្កានោះគឺជាអ្វីទៅ? ចំណែកឯពួកមេតូឌីសវិញ គឺជាគ្រាប់អំអងដែលជាសេចក្តីស្រឡាញ់ ការផ្សាយដំណឹងល្អហើយគ្រាប់លំអងទាំងនោះត្រូវបានខ្យល់បក់ផាត់ទៅកាន់កន្លែងផ្សេងទៀត។
តើហេតុអ្វីទៅក៏មានការជំទាស់នឹងគ្រាពួកជំនុំទាំងនេះ។ គឺពួកមេតូឌីសបានចេញមកភាពវឹកវរ... ឬខ្ញុំមានន័យថា ពួកលូធើរៀនបានចេញមកពីភាពវឹកវរគឺពួកមេតូឌីសបានអង្រួនសេចក្តីស្រឡាញ់របស់ពួកបងប្អូន និងថ្ងៃ ផ្សាយដំណឹងល្អនិងថ្ងៃរបស់ពួកបេសកជន។ គឺជាថ្ងៃនៃពួកបេសកជនដ៏អស្ចារ្យ ដែលពិភពលោកនេះបានដឹងថា គឺជាគ្រារបស់ពួកមេតូឌីស ដែលបានអង្រួនគ្រាប់លំអងទាំងនោះចេញមក។
96
តើមានអ្វីកើតឡើងចេញពីទីនោះ?គ្រាប់លំអងទាំងនោះ ក៏បានបង្កើតផ្លែពោតចេញមក គឺជាពួកថ្ងៃបុណ្យទី៥០ មិនមែនជាស្លឹកឬជារំយោងផ្កានោះទេ ប៉ុន្តែគឺជាគ្រាប់ពោតវិញ។ ឥឡូវនេះ ពួកថ្ងៃបុណ្យទី៥០នោះបានដាក់នូវពពួក ផ្សិតឲ្យលុបនៅលើគ្រាប់ពោតនោះរហូតទាល់តែលោកអ្នកមិនអាចមើលឃើញគ្រាប់ពោតបានដោយងាយស្រួល។ វា ដល់ពេលដែលត្រូវសំអាតចេញហើយ។អាម៉ែន!
តើលោកអ្នករាល់គ្នាបានធ្វើអ្វីខ្លះ?គឺលោកអ្នកបានធ្វើដូចជាពួកមេតូឌីសបានធ្វើដែរ។ មានមួយក្រុម គេបានចងក្រងគ្នាគេចង្កោមមួយក្រុមចេញមក ហើយនិយាយថា “យើងរាល់គ្នាគឺជាគ្រួសារនៃព្រះ” ចំណែកឯមួយក្រុមទៀត គេនិយាយថា “យើងរាល់គ្នាគឺជាពួកថ្ងៃបុណ្យទី៥០ ដ៏បរិសុទ្ធ”ហើយក្រុមផ្សេងទៀត និយាយថា “យើង រាល់គ្នាគឺជាពួក Oneness” “យើងរាល់គ្នាជាពួកTwoness” គឺក្រុមជាច្រើនបាននិយាយថាបែបនេះ បែបនោះ។ អូ! មានក្រុមមួយ ក្រុមពីរក្រុមបី និងក្រុមផ្សេងៗទៀត... អូហូ! មានរហូតទៅដល់ ក្រុម ៣០, ៤០, ៦០ ដែលខុសៗគ្នាឯនោះ។
97
តើពួកគេបានធ្វើអ្វីហ្នឹង? ពួកគេបានបែរទៅរកពួករ៉ូមជាថ្មីម្តងទៀតហើយគឺធ្វើបុណ្យជ្រមុជ នៅក្នុងបុណ្យ ជ្រមុជរបស់ពួកជំនុំរ៉ូមុំាងកាតូលិក។
ខ្ញុំបានសួរទៅកាន់ពួកបងប្អូនដែលជាពួកថ្ងៃបុណ្យទី៥០ឲ្យបង្ហាញដល់ខ្ញុំ នៅត្រង់កន្លែងណាដែលព្រះគម្ពីរ បានចែងថាយើងត្រូវធ្វើបុណ្យជ្រមុជទឹកនៅក្នុងព្រះនាម ព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំបាន សួរទៅកាន់ពួកសម្តេចសង្ឃ និងពួកគ្រូបង្រៀនឲ្យបង្ហាញដល់ខ្ញុំថា នៅត្រង់ណា ដែលបានធ្វើឡើងក្រៅពីពួកជំនុំ កាតូលិកនោះ។លោកលូធើបាននាំការនោះទៅជាមួយខ្លួនលោក មកបង្ហាញដល់ពួកគេ។ នោះពួកមេតូឌីស ក៏បានបន្ត ជាមួយការនោះរហូតមក។
ឱពួកថ្ងៃបុណ្យទី៥០អើយ! លោកអ្នកគួរតែមានសេចក្តីអាម៉ាស់ចំពោះការនេះ។ ចូរសំអាតវាចេញទៅ! ហើយវិលត្រឡប់មករកព្រះបន្ទូលរបស់ព្រះវិញចុះ។ ចូរប្រែចិត្តចុះ ពុំនោះសោតទ្រង់នឹងដកជើងចង្កៀងចេញពីអ្នក គឺជាពន្លឺ ដែលអ្នកកំពុងតែមាន។ អាម៉ែន។ត្រឹមត្រូវណាស់។
98
គឺពួកគេបានដកព្រះវិញ្ញាណបរិសុទ្ធនៃព្រះចេញដោយដាក់ជំនួសមនុស្សដែលបរិសុទ្ធជំនួសវិញ។ ពួកគេមិនបាន ហៅអ្នកនោះថា ជាគ្រួគង្វាលឬជាអ្នកគង្វាលនោះទេ ប៉ុន្តែពួកគេបានហៅអ្នកថាជា “លោកឪពុក ឬសម្តេចសង្ឃ ឬជាអ្នកដែលមើលការខុសត្រូវទូទៅវិញ”។
ពួកអ្នកជឿពិតគេស្អប់ការនេះណាស់ ហើយព្រះជាម្ចាស់ទ្រង់ក៏បានយល់ព្រមពីការនេះដែរ ហើយទ្រង់មានបន្ទូលថា “អញក៏ស្អប់ដែរ” ដោយព្រោះពួកគេបានធ្វើជា ពួកអ្នកមើលការទូរទៅពួកសម្តេចសង្ឃជាដើម។
វាដូចជាការដែលចម្លែកណាស់(សូមស្តាប់ យើងជិតមកដល់ទីបញ្ចប់នៃសេចក្តីអធិប្បាយនេះហើយ។ គឺនៅ សល់មួយខទៀត)
99
នៅទីនេះហើយឃើញថា ពួកអ្នកជឿកាតូលិកបានចាប់ផ្តើមឡើង គឺជាអ្នកស្នងតំណែងរបស់ពួក សាវក។តើមានបងប្អូនប៉ុន្មាននាក់ដែលដឹងអំពីការនេះ? គឺអំពីការស្នងតំណែងរបស់ពួកសាវក។ពួកកាតូលិកនិយាយ ថា សម្តេចប៉ាបនាពេលសព្វថ្ងៃនេះគឺជាអ្នកដែលស្នងតំណែងពីសាវកពេត្រុស។ គឺវាគ្មានការបែបនេះឡើយ។
ចុះចំណែកចំណង់ខាងផ្លូវភេទរបស់លោកអ្នកយ៉ាងដូចម្តេចដែរ?តើអេសាវ ហើយនិងយ៉ាកុបយ៉ាងដូចម្តេចដែរ ដែលមានឪពុក ជាអ្នកបរិសុទ្ធនិងម្តាយជាអ្នកបរិសុទ្ធ គឺពួកគេកើតមក មានម្នាក់ជាគ្រីស្ទាន និងម្នាក់ទៀតជាអារក្ស? តើវាអាចទៅរួចយ៉ាងដូចម្តេចទៅ?ដ្បិតអំពើបាប គឺជាអំពើបាប ហើយបញ្ហាផ្លូវភេទ គឺជាបញ្ហាផ្លូវភេទ ប៉ុន្តែគឺជាព្រះជាម្ចាស់វិញ ដែលទ្រង់ជាអ្នកផ្តល់កំណើតឲ្យពួកគេ។
ព្រះជាម្ចាស់ទ្រង់បានជ្រើសរើសយើងរាល់គ្នាតាំងពីមុនកំណើតលោកីយមកម្លេះ។តើបងប្អូនមានដឹងទេ? ចូររង់ ចាំមើល រហូតទាល់តែយើងបានអាន អំពីប្រវត្តិសាស្រ្តទាំងនេះនិងមើលពីពួក Irenaeus ថាតើពួកគេបានថ្វាយការ សរសើរដល់ព្រះជាម្ចាស់យ៉ាងដូចម្តេចដែលទ្រង់បានជ្រើសរើសពួកគេតាំងពីកំណើតលោកីយមកម្លេះ។ ចុះចំណែក St. Maritn វិញព្រមទាំងពួកគេទាំងអស់ តើពួកគេបានថ្វាយការសរសើរដល់ព្រះជាម្ចាស់យ៉ាងដូចម្តេច។ ហើយមនុស្សម្នាគេបាននិយាយអំពីរូបគាត់ ថា គាត់ត្រូវបានព្រះជាម្ចាស់ជ្រើសរើសគាត់តាំងពីមុនកំណើតលោកីយមកម្លេះ។នេះ ជាអ្វីដែលព្រះគម្ពីរបានចែង។ ពួកបងប្អូនទាំងនោះ បាននៅជាប់ជាមួយនឹងព្រះជាម្ចាស់។
ប៉ុន្តែពួកជំនុំដ៏ចាស់នេះ បានចេញមកពីគ្រាងងឹត រយៈពេល ១៥០០ឆ្នាំហើយគឺចង្កៀងរបស់ពួកគេមានពេញ ដោយផ្សែង ដែលបានបិទបាំងពន្លឺអស់។ ដ្បិតព្រះជាម្ចាស់ទ្រង់មានបន្ទូលថាវានឹងបានភ្លឺដូចជានៅវេលាពេលថ្ងៃ ល្ងាច។
100
ការដែលស្នងតំណែងរបស់ពួកសាវកបានពីម្នាក់ទៅកាន់ម្នាក់ទៀត គឺពីសម្តេចប៉ាបមួយទៅកាន់សម្តេចប៉ាប មួយអ្នកនោះត្រូវតែស្ថិតនៅក្នុងជួររបស់ពួកសម្តេចប៉ាបសិននៅមុនពេលដែលពួកគេត្រូវបានស្នងតំណែងជាសម្តេច ប៉ាប។ អូហូ!វាដូចជាមិនសមហេតុផលទាល់តែសោះ។ សមាជិកពួកជំនុំមិនអាចក្លាយជាមនុស្សដែលបរិសុទ្ធបានទេគឺមានតែសម្តេចប៉ាបតែប៉ុណ្ណោះ ដ្បិតពួកគេត្រូវអនុញ្ញាតឲ្យពួកសង្ឃអធិស្ឋានជំនួសពួកគេគឺជាអ្នកដែលសំអាតអំពើ បាបរបស់ពួកគេ និងអត់ទោសអំពើបាបរបស់ពួកគេគឺមនុស្សត្រូវតែបង់ប្រាក់សម្រាប់ការអធិស្ឋានលន់តួជំនួសពួកគេ ដល់ពួកសង្ឃ។
ចំណែកឯពួកប្រូតេស្តង់ក៏បានធ្វើដូច្នោះដែរ។ ពួកគេបានព្យាយាមសរសើរដល់គ្រូគង្វាលរបស់ពួកគេ ហើយរស់នៅដូចជាអ្នកមនុស្សសំណល់នៃផែនដីវិញ។ ហើយអ្នកនោះមិនខ្វល់អ្វីច្រើនឡើយអំពីព្រះជាជាងអ្វីដែលគាត់បាន ធ្វើនោះទេ គឺគេបានអនុញ្ញាតឲ្យពួកគេបន្តនៅក្នុងពួកជំនុំរបស់ទ្រង់ហើយបានហៅពួកគេថា ជាសមាជិកពួកជំនុំ ព្រមទាំងអះ អាងថា ពួកគេបានសង្រ្គោះហើយ។ តើពួកគេនឹងអស់សង្ឃឹមយ៉ាងណាទៅបើសិនជាពួកគេមិនបាន កើតជាថ្មីនោះ!ដែលមិនមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងពួកគេនោះ គឺគេជាមនុស្សបាត់បង់ហើយ។ គ្មាននរណាម្នាក់អាចនិយាយថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទឡើយ គឺមានតែព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។
101
ពួកជំនុំអេភេសូរដ៏ពិតមិនត្រូវបានបញ្ឆោតដោយ ការអប់រំ និងសេចក្តីអធិប្បាយខាង ឯប្រាជ្ញាបានឡើយ។ ពួកគេបានស្អប់ដល់វាណាស់។ ពួកគេមិនបានត្រូវបានបោកបញ្ឆោតដោយការនេះឡើយ។ ពួកគេដឹងថា... ពួកជំនុំដ៏ពិតមិនអាចធ្លាក់ចូលទៅក្នុងការនោះឡើយ។ ការបើកសម្តែងខុសឆ្គង ដែលពួកអ្នកទាំងនេះមានហើយបានហៅថា ពួក នីកូឡាស ដែល សូមប្រាប់ដល់ខ្ញុំថាតើលោកអ្នកមានធ្លាប់ឃើញ នៅក្នុងព្រះគម្ពីរកន្លែងណា ដែលបានបង្រៀនថា ពួកសង្ឃត្រូវ តែធ្វើការលន់តួឲ្យពួកគេនោះ?តើនៅក្នុងព្រះគម្ពីរកន្លែងណា ដែលបង្រៀនថា ត្រូវមានការប្រោសទឹកពីលើពួកគេដើម្បីសំអាតនូវអំពើបាបនោះ? តើលោកអ្នកមានធ្លាប់ឃើញនៅកន្លែងណាដែរឬទេថាមនុស្សត្រូវទទួលបុណ្យជ្រមុជ នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ ដើម្បីសំអាតនូវអំពើបាបរបស់ពួកគេចេញនោះ? តើលោកអ្នកមានធ្លាប់ឃើញនៅត្រង់ណាដែរឬទេនៅពេលដែលមនុស្សបានលើកដៃស្តាំរបស់ពួកគេដើម្បីទទួលបានការ ប្រកបនោះហើយឈ្មោះរបស់ពួកគេនឹងត្រូវបានកត់ចូលទៅក្នុងសៀវភៅពួកជំនុំ?
តើវាជាអ្វីទៅ?ពួកគេជាពួកសង្ឃ ដែលមិននៅជាប់ជាមួយនឹងព្រះបន្ទូលព្រះទេ ហើយពួកគេគឺជាពួកនីកូឡាសព្រះទ្រង់មានបន្ទូលថា “អញស្អប់ដល់ពួកគេណាស់” ចូរត្រឡប់ទៅរកព្រះបន្ទូលព្រះវិញ។ បងប្អូនអើយ!ខ្ញុំដឹងថា វាគឺ ជាការដែលពិបាកណាស់សម្រាប់ពួកគេដ្បិតវាមិនមែនជាទំនួលខុសត្រូវរបស់ខ្ញុំឡើយ។ វាគឺសេចក្តីកង្វល់របស់ពួក គេវិញ។គេបានផ្តល់
102
ការបើកសម្តែងក្លែងក្លាយ ដែលមិននៅជាប់ជាមួយនឹងព្រះបន្ទូលព្រះដ្បិតលោកអ្នកបានឃើញ ថាពួកគេគឺជាអ្នកភូតភរ ជាហោរាក្លែងក្លាយ។
ដ្បិតពួកជំនុំដ៏ពិតត្រូវតែកាន់ខ្ជាប់នូវសេចក្តីបង្រៀនដើម របស់លោក ប៉ុល ហើយនឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលជាទីសំគាល់នៃពួកអ្នកជឿ ហើយគឺជាព្រះបន្ទូលដ៏ពិតដែលលោកប៉ុលបានបង្រៀនដល់ពួក គេ។ អាម៉ែន! សូមបងប្អូនបង្ហាញមកកាន់ខ្ញុំទៅមើលតើថានៅត្រង់កន្លែងណាដែលព្រះបន្ទូលទ្រង់បានបង្គាប់ឲ្យ ប្រោសទឹកនៅលើមនុស្ស?ហើយតើនៅកន្លែងណា ដែលព្រះជាម្ចាស់ទ្រង់បញ្ជាក់ ឬក៏នាំការនិយាយភាសាដទៃ ការ អស្ចារ្យ ដោយគ្រាន់តែចាប់ដៃជាមួយនឹងគ្រូគង្វាលនោះហើយគេនឹងត្រូវបានកត់ឈ្មោះចូលនៅក្នុងសៀវភៅពួកជំនុំ ប៉ុន្តែពួកគេនៅតែ ទំពារនេះទំពារនោះ ជក់បារី ផឹកស្រា និយាយកុហក លេងល្បែងស៊ីសង និងសប្បាយលេះឡោះ ជាដើម... អូ!គួរឲ្យអាណិតណាស់! បងប្អូនអើយ! នេះគឺជាការដែលពួកហោរាក្លែងក្លាយដាក់ចុះមកដើម្បីបន្លំដល់ពួក គេ។
103
ផ្លូវរបស់ព្រះគឺបរិសុទ្ធ។ចូរឲ្យមនុស្សទាំងអស់ដែលជារូបកាយរបស់ព្រះគ្រីស្ទបានដឹងគ្រប់គ្នា៖ រហូតទាល់តែលោកអ្នកបានរស់នៅជាជីវិតដែលបរិសុទ្ធ គឺទ្រង់មិនទទួលដង្វាយរបស់លោកអ្នកឡើយ។ ការថ្វាយដង្វាយនោះត្រូវ តែថ្វាយដោយដៃដែលបរិសុទ្ធ។ ត្រឹមត្រូវណាស់។ នៅពេល សម្តេចសង្ឃចូលមកថ្វាយដង្វាយដល់ព្រះជាម្ចាស់ គាត់ ត្រូវតែសំអាតខ្លួនឲ្យបរិសុទ្ធដោយបានទទួលការចាក់ប្រេងតាំង និងធ្វើអ្វីៗផ្សេងទៀតជាដើម នៅមុនពេលដែលគាត់ដើរចូលទៅកាន់ព្រះវត្តមានរបស់ព្រះ ដើម្បីថ្វាយបង្វាយនោះ។ តើត្រឹមត្រូវដែរឬទេ? អញ្ជឹងតើអាចឲ្យលោកអ្នកចូល ទៅកាន់ព្រះវត្តមានរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេចកើតបើលោកអ្នកមានជាប់នូវ ការលួចបន្លំ ជម្លោះជាមួយនឹងអ្នក ជិតខាងរបស់លោកអ្នកនិងអ្វីៗផ្សេងៗទៀត ហើយនិយាយថា “សរសើរតម្កើង ព្រះអម្ចាស់យេស៊ូវគ្រីស្ទ! ហាលេលូយ៉ា!”
មានមនុស្សបាននិយាយថា“ខ្ញុំបានឃើញពួកគេនិយាយភាសាដទៃ” នោះក៏មិនទាន់មានន័យថា ពួកគេមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងពួកគេដែរ។ “ខ្ញុំបានឮពួកគេស្រែក”នោះក៏មិនទាន់មានន័យថា ពួកគេមាន ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយ នឹងពួកគេដែរ។ព្រះវិញ្ញាណបរិសុទ្ធ គឺជាជីវិត។
104
ព្រះគម្ពីរបានចែងថា“ដ្បិតដីណា បានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ។ តែដីណាដែលបង្កើតសុទ្ធតែបន្លានឹងអញ្ចាញវិញ ដីនោះត្រូវ បោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយលុះដល់ចុងបំផុតនឹងត្រូវដុតចោលផង”។
ព្រះអាទិត្យបានបំភ្លឺដល់មនុស្សសុចរិតក៏បានបំភ្លឺដល់មនុស្សទុចរិតដែរ។ រី ឯទឹកភ្លៀងក៏បានធ្លាក់មកលើមនុស្ស សុចរិតផងនិងមនុស្សទុចរិតផងដែរ។ នៅពេលដែលភ្លៀងបានបង្អុរចុះមក ដើម្បីឲ្យស្រូវបានដុះឡើងហើយពពួក ស្មៅក៏បានដុះឡើងមកដែរ។ បើសិនជាស្រូវខ្វះជាតិទឹកនោះស្មៅទាំងនោះក៏ខ្វះជាតិទឹកដែរ។ គឺជាទឹកភ្លៀងដដែល នោះដែលបានធ្លាក់ចុះមកលើ ស្រូវផងនិងស្មៅផង។
ស្រូវទាំងឡាយនឹងត្រូវបានលូតលាស់ឡើង“សរសើរតម្កើងព្រះជាម្ចាស់! ហាលេលូយ៉ា! ហាលេលូយ៉ា! ខ្ញុំត្រេក អរណាស់ដែលបានទទួលទឹកភ្លៀងនេះ”
រីឯពពួកស្មៅក៏បានដុះឡើងផងដែរ“ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់! សរសើរតម្កើងព្រះជាម្ចាស់! ហាលេ លូយ៉ា!ខ្ញុំត្រេកអរចំពោះការនេះណាស់”។
“ប៉ុន្តែលោកអ្នកនឹងស្គាល់ផ្លែរបស់ពួកវា”។ ត្រឹមត្រូវណាស់ “តាមរយៈផ្លែរបស់វាយើងនឹងស្គាល់ពួកវា”។
105
ចូរមកដល់ខ៧នេះគឺជាគ្រាចុងក្រោយរបស់ពួកជំនុំអេភេសូរហើយ។ យើងរាល់គ្នាប្រហែលជា យឺត ៥ ទៅ១០នាទីហើយ។
អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអស់អ្នកណាដែលឈ្នះនោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ។
ប ងប្អូនអើយ!ចូរមើលពីការនេះចុះ នេះគឺជារបៀបដែលលោកអ្នកត្រូវតែយកឈ្នះ។ មុនដំបូង បងប្អូនត្រូវតែយកឈ្នះវា នោះលោកអ្នកនឹងអាចបរិភោគផ្លែជីវិតបានហើយ។ នេះគឺជារង្វាន់របស់អ្នកដែលឈ្នះ។តើលោកអ្នកបង ប្អូនមាននៅចាំពីសេចក្តីបង្រៀនរបស់ពួកយើងនៅពេលមុនដែរឬទេ? លោកយ៉ូហានត្រូវតែរៀបរាប់អ្វីដែលមានចែងនៅក្នុង ព្រះគម្ពីរ នៅមុនពេលដែលបានឃើញអ្វីៗផ្សេងៗទៀតនោះ។
តើអាចឲ្យលោកអ្នកនឹងអង្គុយចុះហើយនិយាយថា “បើសិនជាគាត់មិនមែនជាពួកបាបទីស្ទទេ ខ្ញុំនឹងមិនយកត្រ ចៀកស្តាប់ឡើយ”
“បើសិនជាគាត់មិនមែនជាពួកប្រេសប៊ីធើរៀនទេខ្ញុំនឹងមិនយកច្រចៀកស្តាប់គាត់ឡើយ”
“បើសិនជាគាត់មិនបានបង្រៀនឲ្យដូចជាអ្វីដែលពួកជំនុំរបស់ខ្ញុំធ្លាប់បានបង្រៀនទេនោះខ្ញុំនឹងមិន...”
លោកអ្នកមិនអាចយកឈ្នះបានឡើយ។លោកអ្នកក៏មិនស្តាប់ព្រះបន្ទូលបានដែរ។ គឺលោកអ្នកបានចេញឆ្ងាយ ពីព្រះបន្ទូលវិញ។ ហើយនិយាយថា“ឱព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំស្រឡាញ់ដល់ទ្រង់។ សូមទ្រង់បើកសម្តែងដល់ទូលបង្គំផង នូវអ្វីដែលទ្រង់មើលឃើញថាត្រឹមត្រូវ។សូមទ្រង់ប្រទានវាមកដល់ទូលបង្គំផង”។
106
ចូរចាំថាព្រះជាម្ចាស់ទ្រង់មានបន្ទូលបីដងអំពីដើមជីវិត នៅក្នុងគម្ពីរលោកុប្បត្តិ ហើយបីដងទៀតនៅក្នុងគម្ពីរ វិវរណៈ។
អារក្សវាស្អប់អ្វីៗទាំងអស់ដែលមានចែងនៅក្នុងព្រះគម្ពីរ។ ដ្បិតវាស្អប់ខ្លាំងណាស់ចំពោះអ្វីដែលបានចែងនៅ ក្នុងព្រះគម្ពីរលោកុប្បត្តិ និងវិវរណៈ។ វាបានវាយប្រហាដល់មនុស្សនៅក្នុងលោកុប្បតិ្តដោយព្រោះវាចង់បានអំណាច ហើយចង់ឲ្យមនុស្សជឿដល់វាថាអ្វីដែលព្រះមានបន្ទូលនោះមិនមែនជាការពិតឡើយ។ ដោយនិយាយថា ផែនដីនេះ កើតមកមិនមែនដោយសារព្រះបន្ទូលព្រះឡើយ តែជាអ្វីផ្សេងវិញ ដែលបានបណ្តាលឲ្យផែនដីនេះកើតឡើងមក។វា បានវាយប្រហាមនុស្សនៅក្នុងរបៀបនេះឯង។ វាបាននាំមនុស្សចេញពី ការបើកសម្តែងនៅវិវរណៈដ្បិតនោះគឺជាការ បើកសម្តែងអំពីព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះ ហើយវាវិញគឺជាអារក្ស។ ហើយវានឹងត្រូវវិនាស។រីឯពួកជំនុំដ៏បរិសុទ្ធ របស់ព្រះនឹងទៅឯព្រះវិញ ហើយពួកហោរាក្លែងក្លាយនឹងត្រូវវិនាសទៅគឺជាពួកអ្នកដែលនិយាយកុហក និងធ្វើការអ្វីៗ ផ្សេងៗទៀត ដែលព្រះជាម្ចាស់ទ្រង់នឹងបោះពួកគេចូលទៅក្នុងបឹងភ្លើង។
ប៉ុន្តែចូរចងចាំថា នៅក្នុងកណ្ឌគម្ពីរទាំងពីរ សុទ្ធតែនិយាយអំពីដើមឈើជីវិតនៅស្ថានបរមសុខ។
107
នៅក្នុងគម្ពីរយ៉ូហាន ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំជានំបុ័ងជីវិត”។ យើងនឹងប្រើប្រាស់និមិត្តរូបទាំងពីរនេះ ធ្វើជាឧទាហរណ៍ ដើម្បីពន្យល់បកស្រាយនៅមុនពេលបញ្ចប់សេចក្តីអធិប្បាយនេះ។
ឥឡូវនេះនៅខាងស្តាំដៃរបស់ខ្ញុំ គឺដើមឈើនៅក្នុងសួន ដែលបានហៅថា “ដើមឈើជីវិត” ហើយនៅខាងឆ្វេងដៃរបស់ខ្ញុំ គឺដើមឈើនៅក្នុងសួន ដែលបានហៅថា “ដើមដឹងខុសត្រូវ”។តើមានបងប្អូនប៉ុន្មាននាក់ ដែលបានដឹងថា ព្រះគម្ពីរមានបន្ទូលអំពីដើមជីវិតនិងដើមដឹងខុសត្រូវនោះ? គឺមនុស្សបានរស់នៅដោយដើមជីវិតនេះ តែមិនត្រូវប៉ះពាល់ដើមដឹងខុសត្រូវឡើយ។ តើត្រឹមត្រូវដែរឬទេ?
ហើយនៅពេលដំបូងដែលគាត់បានប៉ះពាល់វាហើយនោះគាត់នឹងត្រូវបានដាច់ចេញពីស្នាមព្រះហស្តរបស់ទ្រង់ គាត់បានបាត់បង់ការប្រកបជាមួយនឹងព្រះជាម្ចាស់នៅពេលដែលគាត់បានបរិភោគផ្លែដឹងខុសត្រូវ។ លោកអ្នកអាច កត់ត្រានូវចំនុចនេះចុះបានហើយខ្ញុំនឹងទុកពេលឲ្យលោកអ្នក ព្រោះខ្ញុំមិនចង់ឲ្យលោកអ្នករំលងកន្លែងនេះទេ។
108
ព្រះយេស៊ូវទ្រង់មានបន្ទូលថាពួកគេបានផឹកទឹកពីប្រភពដើម ហើយពួកគេក៏បានសើចចំអកដល់កន្លែងនោះ ទៀត ដែលពួកឰយុកោរបស់ពួកគេបានផឹកទឹកចេញពីថ្មដាខាងវិញ្ញាណ។ទ្រង់មានបន្ទូលថា “ខ្ញុំគឺជាថ្មដា នៅក្នុងទី រហោស្ថាននោះ”។
ហើយពួកគេតបថា“តើអ្នកកំពុងតែនិយាយថា ខ្លួនអ្នកមានកំណើតមុនលោកអ័ប្រាហាំឬអី ដ្បិតអ្នកមានអាយុមិនដល់៥០ឆ្នាំផង។ ហើយអ្នកនិយាយថា អ្នកបានឃើញលោកអ័ប្រាហាំផង។ យើងរាល់គ្នាដឹងថាអ្នកឆ្កួតហើយ។ អ្នកគឺជាអារក្ស”។
ទ្រង់មានបន្ទូលថា“អញគឺជាព្រះដ៏ជាព្រះ ដែលគង់នៅមុនអ័ប្រាហាំទៅទៀត”។ អញគឺជាព្រះដែលមានបន្ទូលដល់លោកម៉ូសេ ចេញពីក្នុងគុម្ពបន្លាមក។ អញគឺជាព្រះដ៏ជាព្រះ “ដែលគង់នៅមុនអ័ប្រាហាំទៅទៀត”។ពួកមនុស្សគេបាននិយាយថា ថ្ងៃនៃការអស្ចារ្យបានកន្លងផុតទៅហើយដែលគេបានកត់ទុកនៅក្នុងព្រះគម្ពីរថា “អញគឺជាព្រះដែលអស្ចារ្យ ដែលបានធ្វើនៅអតីតកាល”។ “អញមិនមែនជាព្រះដែលនៅអតីតកាលឡើយគឺអញជា ព្រះដ៏ជាព្រះ នៅគ្រប់សម័យកាលវិញ” ហើយគង់នៅអស់កល្បផង។ ពាក្យថាអញជាព្រះដ៏ជាព្រះ គឺគង់នៅអស់កល្ប នៅគ្រប់សម័យកាល គឺនៅគ្រប់ជើងចង្កៀងមាសទាំង៧គ្រប់គ្រារបស់ពួកជំនុំ នឹងគ្រប់ទីកន្លែង។ អញគឺជាព្រះដ៏ជាព្រះដែលមិនចេះប្រួលប្រែឡើយ។
109
ពួកគេនិយាយថា“ពួកឰយុកោរបស់ពួកយើងរាល់គ្នា... យើងរាល់គ្នាមិនស្គាល់អ្នកទេ។ យើងរាល់គ្នាដឹងថាអ្នកគឺជា អារក្ស” “ពួកឰយុកោរបស់ពួកយើងរាល់គ្នា បានបរិភោគនំម៉ានានៅក្នុងទីរហោស្ថានអស់រយៈពេល៤០ឆ្នាំ”។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ពួកគេគ្រប់គ្នាបានស្លាប់អស់ហើយ”“តើត្រឹមត្រូវទេ?” “ពួកគេរាល់គ្នាបានស្លាប់ អស់ហើយ។ ខ្ញុំគឺជានំបុ័ងជីវិតដែលមកពីស្ថានសួគ៌។ បើអ្នកណាបរិភោគនំបុ័ងនេះ នឹងមិនត្រូវស្លាប់ឡើយ”។
“តើអាចឲ្យមនុស្សនេះប្រគល់ខ្លួនទៅគេបរិភោគយ៉ាងដូចម្តេចកើត?” ពួកគេនិយាយថា “គាត់នោះឆ្កួតហើយ គឺច្បាស់ណាស់ពិតជាឆ្កួតហើយ”។
នំបុ័ងជីវិតគឺចេញមកពីដើមជីវិត ដែលពួកគេបានបរិភោគនៅក្នុងសួនច្បារអេដែន។ ទ្រង់គឺជាដើមជីវិត។អញ្ជឹង បើសិនជាដើមជីវិតនោះគឺជាមនុស្ស នោះដើមដឹងខុសត្រូវក៏ជាមនុស្សដែរ។ ហើយគេនិយាយថាសត្វពស់មិន មានគ្រាប់ពូជឡើយ។ បើជីវិតចេញមកពីបុរស គឺសេចក្តីស្លាប់ចេញមកពីស្ត្រីហើយ។មែនហើយ នាងគឺជាដើមសេចក្តី ស្លាប់។
110
នាពេលឆាប់ៗនេះសត្វពស់បានបញ្ឆោតដល់នាង ដែលធ្វើឲ្យនាងនាំការនោះទៅបុរសដែរ គឺនាងបាននិយាយ ថា “សត្វបានបញ្ឆោតដល់នាង”មែនហើយ។ មិនមែនជាសត្វពស់ឡើយ។ វាគឺជាសត្វដែលមានល្បិចកល់លើអស់ ទាំងសត្វ។ វាជាសត្វដែលស្ថិតនៅចន្លោះសត្វស្វាឪ និងមនុស្ស។ ពូជរបស់សត្វមិនអាចលាយជាមួយនឹងពូជរបស់ ស្ត្រីបានឡើយ។ ព្រះជាម្ចាស់ទ្រង់បានដាក់បណ្តាសាលើវាគឺឲ្យវាត្រូវលូនវាដោយពោះ។
វាបានលាក់ទុកនៅក្នុងសេចក្តីអាថ៌កំបាំងរបស់ព្រះនៅឯនគរស្ថានសួគ៌។ នោះគឺជាការបើកសម្តែងរបស់លោក អ្នក។
111
នាងបានបង្កើតកូនប្រុសទី១របស់នាងចេញមកគឺជាកាអ៊ីន ដែលជាកូនរបស់អារក្ស។ បើសិនជាវាមិនមែនជា កូនរបស់អារក្សទេសូមមើលថាតើការអាក្រក់វាចេញពីណាមក? តើគេចេញមកពីអ័ដាមនោះ ដែលជាកូនរបស់ព្រះឬ?គឺមកពីអារក្សវិញ ដែលជាឪពុករបស់ពួកគេ។ វាគឺជាឃាតករដំបូងគេបង្អស់ដែលជាកូនរបស់អារក្ស។ សូមមើលតើ មានអ្វីកើតឡើងបន្ទាប់ទៀត នៅក្នុងពូជរបស់កាអ៊ីន។
បន្ទាប់ពីការអ៊ីនមកតំណរវង្សរបស់កាអ៊ីន គឺសុទ្ធតែជាអ្នកវិទ្យាសាស្រ្ត និងមនុស្សដ៏អស្ចារ្យ។ចូរអាននៅក្នុងព្រះ គម្ពីរ។ ពួកគេបានសាងសង់ផ្ទះ ដោយធ្វើការជាមួយនឹងលោហធាតុនិងពួកគេគឺជាអ្នកវិទ្យាសាស្ត្រ។ ប៉ុន្តែគ្រប់គ្នា ដែលបានចេញមកពីតំណរវង្សរបស់សេតវិញ(ដែលអេបិលបានស្លាប់ហើយ គឺជាគំរូបអំពីព្រះយេស៊ូវគ្រីស្ទដែលទ្រង់ បានសុគត។បន្ទាប់ពីអេបិលបានស្លាប់ទៅ គឺសេតជាអ្នកជំនួសកន្លែងរបស់គាត់វិញ។ សេចក្តីស្លាប់ការកប់នៅក្នុង ផ្នូរ ហើយរស់ឡើងវិញ) ដែលចេញមកពីពួក អ្នកស្រែចំការដែលមានឋានៈទន់ទាបនិងជាអ្នកគង្វាល។
112
ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ពួកឰយុកោរបស់អ្នករាល់គ្នាបានបរិភោគនំម៉ានានៅក្នុងទីរហោស្ថាន ហើយពួកគេបានស្លាប់អស់ហើយ។ ដ្បិតខ្ញុំគឺជានំបុ័ងជីវិត”។ តើអ្វីទៅជានំបុ័ងជីវិត?ដែលចេញមកពីសួនច្បារអេដែន “ដែល មនុស្សអាចបរិភោគនំបុ័ងនេះ ហើយមិនត្រូវស្លាប់ឡើយ”។
ព្រះជាម្ចាស់ទ្រង់ក៏បានដាក់ទេវតារបស់ទ្រង់ឲ្យនៅការពារនៅជុំវិញដើមជីវិតនោះដើម្បីកុំឲ្យពួកគេចូលមកប៉ះ ទៀត ពុំនោះទេ ពួកគេនឹងមកបរិភោគផ្លែនោះម្តងទៀតហើយគេនឹងមានជីវិតរស់នៅរហូត។ តើត្រឹមត្រូវដែរឬទេ? ដោយព្រោះពួកគេបានបន្តបរិភោគផ្លែឈើនេះនោះគេក៏បានស្លាប់។ ពិតប្រាកដណាស់ ពួកគេបានស្លាប់ ដោយព្រោះពួកគេបានបរិភោគផ្លែឈើដឹងខុសត្រូវនោះ... ។
ឥឡូវនេះចូរយើងមើលពីដើមឈើដឹងខុសត្រូវនោះចុះ។ តើមានអ្វីកើតឡើង? ការដំបូង សូមមើល ដូចជាពួកគេបានបង្កើតគ្រាប់រំសេវចេញមក។ គឺវាអាចសម្លាប់មិត្តភក្រ័របស់ពួកយើងបាន។ មែនហើយគ្រាប់រំសេវនោះ គឺអាច ធ្វើឲ្យយើងសម្លាប់គ្នាទៅវិញទៅមកបាននោះគឺជាផ្លែឈើដឹងខុសត្រូវហើយ។ តើមានការអ្វីបន្ទាប់ទៀត ដែលយើង បានធ្វើចេញមក។យើងបានបង្កើត រថយន្តចេញមកពីដើមឈើដឹងខុសត្រូវនោះ។ វាអាចសម្លាប់មនុស្ស បានច្រើនជាគ្រាប់រំសេវទៅទៀត។ អូ! ហើយឥឡូវនេះ យើងឃើញថាគេអាចផលិតគ្រាប់បែកអ៊ីដ្រូហ្សែនចេញមកទៀត។
ព្រះជាម្ចាស់ទ្រង់មិនបានបំផ្លាញអ្វីសោះឡើយ។គឺមនុស្សខ្លួនឯងគេបានបំផ្លាញខ្លួនឯងគេដោយសារចំណេះ ដឹងរបស់ពួកគេ។
113
ប៉ុន្តែគ្រប់ទាំងអស់ ជាកម្មសិទ្ធិរបស់ព្រះ ហើយទ្រង់នឹងឲ្យពួកគេរស់ឡើងវិញម្តងទៀត។ ព្រះជាម្ចាស់ទ្រង់មិនដែលបរាជ័យឡើយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “អស់អ្នកណាដែលបានបរិភោគនំបុ័ងជីវិតនេះនឹង មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យពួកគេរស់ឡើងវិញម្តងទៀតនៅថ្ងៃចុងក្រោយ”។នេះគឺជាសេចក្តីសន្យារបស់ ទ្រង់។ តែពួកគេនៅតែដើរទៅមុខ ដោយបរិភោគផ្លែដឹងខុសត្រូវទៀតហើយក៏បានស្លាប់។ ប៉ុន្តែដរាបណា ពួកគេ បានបរិភោគផ្លែជីវិតនេះពួកគេនឹងមានជីវិតរស់នៅអស់កល្ប។
ដូច្នេះជំនួសឲ្យ ការដែលព្រះដាក់ពួកទេវតាឲ្យនៅយាមការពារមិនឲ្យមនុស្សចូលទៅជិតដើមដឹងខុសត្រូវនោះទ្រង់បានដាក់ពួកទេវតានៃពួកជំនុំទាំង៧ ជាអ្នកដែលនាំពួកមនុស្សត្រឡប់ទៅរកព្រះនាមព្រះយេស៊ូវគ្រីស្ទវិញដែល ទ្រង់គឺជាសដើមជីវិត គង់នៅស្ថានសួគ៌។ ខ្ញុំសង្ឃឹមថា លោកអ្នកនឹងទទួលបានការនេះគឺបានបរិភោគផ្លែជីវិត នៅ ស្ថានសួគ៌ ដែលលោកអ្នកអាចមានចំណែកជាមួយនឹងព្រះ ហើយបានត្រឡប់ជាកូនប្រុសស្រីរបស់ទ្រង់គឺមានជីវិត អស់កល្បជានិច្ច។ “ទ្រង់ជាព្រះដែលស្តាប់ឮពាក្យរបស់ខ្ញុំហើយខ្ញុំក៏ជឿដល់ទ្រង់ ដែលបានប្រទានជីវិតអស់កល្ប ដល់រូបខ្ញុំគឺឲ្យខ្ញុំចេញផុតពីការជំនុំជំរះនៃសេចក្តីស្លាប់ ទៅរកជីវិតវិញ”។
114
បងប្អូនប្រុសស្រីអើយ!ខ្ញុំសង្ឃឹមថា ខ្ញុំមិនធ្វើឲ្យលោកអ្នកបងប្អូនឈឺចាប់ឡើយ។ ខ្ញុំមិនមែនចង់មានន័យបែបនោះឡើយ។ ដ្បិតខ្ញុំត្រូវតែនិយាយអំពីការនេះ ដើម្បីឲ្យលោកអ្នកបានដឹងថាយើងរាល់គ្នាកំពុងតែស្ថិតនៅត្រង់ណា។ ខ្ញុំមិនមែនព្យាយាមឲ្យលោកអ្នកឈប់ជឿនោះទេ។មនុស្ស គ្រប់គ្នាគឺជាជនរងគ្រោះនៃកាលៈទេសៈ។ ពួកគេមិនដឹង ជាធ្វើអ្វីឡើយ។គ្រប់ឪពុកម្តាយរបស់ពួកគេតែងតែចូលរួមនៅ ក្នុងពួកជំនុំ និងធ្វើនេះ ធ្វើនោះជាដើម។
បងប្អូនអើយ!នៅមុនពេលដែលយើងបញ្ចប់ សូមអនុញ្ញាតឲ្យខ្ញុំបាននិយាយអំពីបទគម្ពីរមួយទៀត។ គឺពួកហោរាបាននិយាយថា... តើអ្នកជឿដល់ពួកហោរាដែរឬទេ? ព្រះគម្ពីរមានបន្ទូលថាចូរស្តាប់ពួកគេចុះ។ ពួកហោរាបានទាយ ថា នឹងមានពេលមួយ មនុស្សគេមិនដឹងថាជាយប់ឬថ្ងៃនោះទេ ប៉ុន្តែគឺថ្ងៃដ៏គួរឲ្យសង្វេកណាស់។ ដ្បិតនៅវេលាល្ងាច នោះគឺនៅមុនព្រះអាទិត្យលេច គឺនឹងភ្លឺដូចជាថ្ងៃវិញ។ តើត្រឹមត្រូវដែរឬទេ?
115
សូមមើលតើថា ព្រះអាទិត្យរះមកពីកន្លែងណាមក តាមភូមិសាស្រ្ត? គឺព្រះអាទិត្យរះនៅទិសខាងកើតតើមែន ទេ? ហើយលេច នៅទិសខាងលិច។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងយកផែនទីមកបង្ហាញដល់លោកអ្នកនៅយប់ថ្ងៃស្អែក។
នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកកាន់ទីក្រុងយេរ៉ូសាឡិម នោះក៏មានការអស្ចារ្យកើតឡើង។ គឺវាបានធ្វើដំណើរឆ្លងកាត់ទៅដល់ ប្រទេស Ireland ហើយត្រឡប់មកវិញហើយក៏បន្តទៅកាន់សមុទ្រភាគខាងលិច ហើយ ក៏វិលត្រឡប់មកវិញ គឺជាទីដែលដំណឹងល្អបានទៅដល់។
ភាពរីកចម្រើនបានធ្វើដំណើរជាមួយនឹងព្រះអាទិត្យ។ តើមានបងប្អូនប៉ុន្មាននាក់បានដឹងអំពីការនេះ? លោកអ្នកធ្លាប់ទទួលបានការបង្រៀនបែបនេះហើយ ព្រមទាំងបានដឹងវាផង។ភាពរីកចម្រើនដែលមានវ័យចំណាស់ជាងគេ ដែលពួកយើងធ្លាប់បានដឹងគឺ នៅក្នុងប្រទេសចិន។បន្ទាប់មក ក៏បានទៅដល់ប្រទេសភាគបូព៌ា។ គឺពេលដែលព្រះ វិញ្ញាណបរិសុទ្ធបានទៅដល់មិនមែនជាព្រះអាទិត្យទេ ដែលទៅជាមួយនឹងពួកគេ គឺជាព្រះរាជបុត្រានៃព្រះវិញ។
116
នៅពេលដែលព្រះអាទិត្យចាំងពន្លឺចូលមកទោះបីជាមេឃចុះអាប់ដូចនៅពាក់កណ្តាលយប់យ៉ាងណាក៏ដោយហើយទោះបីជាគ្រាប់ពូជនោះមានលក្ខណៈយ៉ាងណាក៏ដោយ នោះវានឹងមានជីវិតរស់នៅដោយព្រោះជីវិតរបស់ពពួក រុក្ខជាតិទាំងនោះសុទ្ធតែត្រូវការពន្លឺព្រះអាទិត្យជាចាំបាច់។យើងគ្រប់គ្នាបានដឹងហើយ។ បើសិនជាលោកអ្នកបងប្អូន បានចាក់បេតុងឆ្លងកាត់ពពួកស្មៅតូចៗហើយនៅនិទាឃរដូវ គេនឹងឃើញមានពពួកស្មៅដ៏ក្រាស់បានដុះឡើង។ តើហេតុ អ្វីទៅ?នោះហើយគឺជាជីវិត លោកអ្នកមិនអាចបិទបាំងជីវិតដ៏ពិតបានទេ។
នៅពេលដែលលោកអ្នកបានកើតជាថ្មីនោះលោកអ្នកមិនអាចលាក់បាំងបានឡើយ។
គឺនឹងមានអ្វីត្រូវស្រែក ឡើងនៅពេលដែលលោកអ្នកបានទទួលជីវិត។
117
គ្រប់ទាំងអស់ នាពេលឥឡូវនេះ មើលទៅដូចស្លាប់អស់ប៉ុន្តែនៅ ពេលដែល គ្រប់ពូជដ៏តូចៗទាំងនោះបានដុះពន្លកចេញមកនោះវានឹងមិននៅដូចជាការដែលស្លាប់ទៀតឡើយ។ ដ្បិត ជីវិតមាននៅក្នុងនោះ។ គឺនៅពេលដែលព្រះអាទិត្យបានចាំងពន្លឺចូលមក នៅក្នុងនិទាឃរដូវ ក៏មានផ្ការីកស្គុះស្គាយ ចេញមកហើយអ្វីៗទាំងអស់ដែលមានជីវិត ដែលជាប់គាំងនៅក្រោមកំណាត់ឈឺ ឬនៅក្រោមថ្មវានឹងដុះចេញមក។ វាបានរស់ឡើងវិញជាថ្មីម្តងទៀត ដោយព្រោះតែពន្លឺព្រះអាទិត្យ។
នៅថ្ងៃមួយព្រះរាជបុត្រា ទ្រង់នឹងចាំងពន្លឺរបស់ទ្រង់ដែលទ្រង់គឺជាអ្នកដែលប្រទានជីវិតអស់កល្បដល់ពួកគេ ទ្រង់មានបន្ទូលថា “អញនឹងឲ្យពួកគេរស់ឡើងវិញនៅថ្ងៃចុងក្រោយ” តើលោកអ្នកយល់ពីន័យរបស់ខ្ញុំដែរឬទេ? ជីវិត អស់កល្បនឹងឲ្យពួកគេរស់ឡើងវិញ នៅថ្ងៃចុងក្រោយ។
បើសិនជាពួកគេបានកប់លោកអ្នកនៅក្នុងសមុទ្រឬពួកគេបានដុតរូបកាយរបស់លោកអ្នក ឬក៏បោះលោកអ្នក ចូលទៅក្នុងព្យុះនៃផែនដីនេះទ្រង់នឹងប្រទានឲ្យលោកអ្នកមានជីវិតរស់ឡើងវិញនៅថ្ងៃចុងក្រោយវិញ។ ហើយបើសិនជាពួកគេបានបោះលោកអ្នកទៅសត្វតោធ្វើជាចំណី ឬក៏ត្រូវបោះទៅក្នុងរណ្តៅភ្លើងឬភ្លើងលោហធាតុ និងអ្វីៗផ្សេង ទៀតក៏ដោយព្រះជាម្ចាស់ទ្រង់នឹងឲ្យលោកអ្នករស់ឡើងវិញជាមិនខាន។ “ទ្រង់ស្គាល់ចំនួនសសៃសក់នៅក្បាលរបស់លោកអ្នកទាំងអស់” អាមែន។ ទ្រង់នឹងឲ្យលោកអ្នករស់ឡើងវិញ។
បើសិនជាបុរសគ្រប់គ្នាស្លាប់ដោយសាស្រ្តីម្នាក់ នោះបុរសគ្រប់គ្នារស់នៅក៏ដោយសារបុរសម្នាក់ដែរ។ ការដែលចូលរួមនឹងជីវិតបែបនោះជាមួយនឹងស្រ្តី លោកអ្នកដឹងហើយថា លោកអ្នកនឹងត្រូវស្លាប់។ គ្មានផ្លូវណាដែលអាចគេចចេញពីការនោះបានឡើយ គឺលោកអ្នកនឹងត្រូវស្លាប់។ ហើយប្រាកដណាស់បើសិនជាលោកអ្នកជ្រើសរើសផ្លូវនៃជីវិត នោះលោកអ្នកនឹងបានជីវិត។ អាម៉ែន។ ហើយបើសិនជាផ្លូវនោះបង្កើតនូវសេចក្តីស្លាប់ ហើយផ្លូវនេះបានបង្កើតនូវ ជីវិត។ មានតែផ្លូវមួយប៉ុណ្ណោះដែលអាចទទួលបានជីវិត។
118
ពួកហោរាបានទាយថានៅវេលាល្ងាចនឹងភ្លឺដូចជាថ្ងៃ។ ទ្រង់មានបន្ទូលថា នឹងមានថ្ងៃនៃសេចក្តីវឹកវរមកដល់។ ហើយគេមិនដឹងថាថ្ងៃនោះជាថ្ងៃឬក៏យប់នោះទេ។ ទោះនៅថ្ងៃនោះមានពពក ចុះអាប់ និងត្រជាក់យ៉ាងណា ប៉ុន្តែនៅតែមានពន្លឺព្រះអាទិត្យចាំងចែងដដែល។ វានឹងអាចឲ្យលោកអ្នកអាចដើរនិងឃើញអ្វីដែលនៅជុំវិញបាន ប៉ុន្តែ វាមិន ទាន់ជាថ្ងៃដែលស្រស់ត្រកាលនៅឡើយទេ។
គ្មានអ្វីដែលពិបាកឡើយគឺអាចរស់នៅដោយស្រួលនៅថ្ងៃនោះ។ បើសិនជាលោកអ្នកដាំដុះអ្វីនៅក្រោមពន្លឺព្រះអាទិត្យនោះមិនត្រូវសិ្វតស្រពោនឡើយ។ បើបងប្អូនដែលជាអ្នកកសិករច្បាស់ជាយល់វា។ហើយបើសិនជាលោកអ្នក ដាំដុះដំណាំនៅក្រោមកំដៅថ្ងៃដ៏ក្តៅខ្លាំង ឬត្រជាក់ខ្លាំងឬមានភ្លៀងធ្លាក់ខ្លាំង នោះនឹងមិនទទួលបានផលអ្វីឡើយ។
119
ចុះតើមានបញ្ហាអ្វីកើតឡើង។គេបានបង្កើតឲ្យមាននិកាយចេញមក ហើយក៏កត់ឈ្មោះរបស់លោកអ្នកនៅក្នុង សៀវភៅ។យើងរាល់គ្នាមានពន្លឺគ្រប់គ្រាន់ អាចនឹងឲ្យយើងរាល់គ្នាដឹងថា មានព្រះ។ ហើយក៏អាចឲ្យយើងរាល់គ្នាដឹងថា មានព្រះគ្រីស្ទ ហើយថ្ងៃជំនុំជំរះនឹងមកដល់។
មនុស្សបានមកពីភាគខាងកើតធ្វើដំណើរទៅកាន់ភាគខាងលិច ហើយឥឡូវនេះ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងតំបន់សមុទ្រភាគខាងលិច។
120
ព្រះគម្ពីបានចែងថា “នៅពេលល្ងាចនឹងភ្លឺដូចជាថ្ងៃ”។តើពន្លឺព្រះអាទិត្យអ្វីដែលបាន ចាំងចូលមកនៅវេលាល្ងាច?តើវាគឺជាព្រះអាទិត្យដែលខុសគ្នា ពីព្រះអាទិត្យដែលបានរះនៅពេលព្រឹកព្រលឹមឬ? តើជាព្រះអាទិត្យដដែលឬ?
តើព្រះជាម្ចាស់មានបន្ទូលសន្យាអំពីអ្វី?យើងរាល់គ្នាទទួលបានការនេះ ហើយកាន់ខ្ជាប់រហូតមកដល់គ្រានេះ។ ដ្បិតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។ខ្ញុំនឹងពន្យល់បង្ហាញ នៅក្នុងគ្រាពួកជំនុំនេះ នៅពេលដែលយើងធ្វើការសិក្សាបន្ត គឺថានៅវេលាល្ងាច មានពន្លឺភ្លឺដូចជាថ្ងៃ ដែលជាព្រះអាទិត្យនៃសេចក្តីសុចរិតដោយនាំមកនូវសេចក្តីប្រោសឲ្យជានៅ លើស្លាបរបស់ទ្រង់។
គឺជាទីសំគាល់និងការអស្ចារ្យដូចគ្នា ដែលបានធ្វើនៅភាគខាងកើត និងភាគខាងលិច គឺនៅថ្ងៃចុងក្រោយព្រះវិញ្ញាណបរិសុទ្ធនឹងចាក់បង្ហូរមក។
នៅពេលល្ងាចនឹងភ្លឺដូចជាថ្ងៃ
អ្នកនឹងឃើញផ្លូវនៃសិរីល្អ
នៅក្នុងបុណ្យជ្រមុជនោះវាគឺជាពន្លឺនៅក្នុងថ្ងៃនោះ
គេត្រូវបានកប់ទៅជាមួយនឹងព្រះនាមព្រះយេស៊ូវគ្រីស្ទជាព្រះនាមដ៏អស្ចារ្យ
ទាំងមនុស្ស ចាស់ក្មេងគឺនឹងប្រែចិត្តចេញពីអំពើបាបរបស់ពួកគេទាំងអស់
ហើយព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើពួកគេ
ហើយពន្លឺនៅវេលាល្ងាចនឹងចូលមក
ហើយព្រះជាម្ចាស់ និងព្រះគ្រីស្ទគឺជាព្រះតែមួយ។
អូ!នៅពេលល្ងាចនឹងភ្លឺដូចជាថ្ងៃ
អ្នកនឹងឃើញផ្លូវនៃសិរីល្អ
នៅក្នុងបុណ្យជ្រមុជនោះវាគឺជាពន្លឺនៅក្នុងថ្ងៃនោះ
គេត្រូវបានកប់នៅទៅជាមួយនឹងព្រះនាមព្រះយេស៊ូវគ្រីស្ទជាព្រះនាមដ៏អស្ចារ្យ
ទាំងមនុស្ស ចាស់ក្មេងគឺនឹងប្រែចិត្តចេញពីអំពើបាបរបស់ពួកគេទាំងអស់
ហើយព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើពួកគេ
ហើយពន្លឺនៅវេលាល្ងាចនឹងចូលមក
វាគឺជាការដូចគ្នានឹងអ្វីដែលលោកពេត្រុសបាននិយាយថា “គ្រប់គ្នានឹងស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះយេស៊ូវ ដែលអ្នកបានឆ្កាងទ្រង់។ ចូរឲ្យគ្រប់គ្នាប្រែចិត្តចុះ” “ចូរធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទដើម្បីសំអាត នូវអំពើបាបរបស់អ្នកចេញ”។
121
សូមអនុញ្ញាតឲ្យខ្ញុំជម្រាបប្រាប់ដល់លោកអ្នកនូវការមួយចំនួន។ ដូចជាខ្ញុំ បាននិយាយនៅថ្ងៃមុន អំពីសេចក្តីបង្គាប់របស់គ្រូពេទ្យដ្បិតមនុស្សគេមិនចូលចិត្តទទួលសេចក្តីបង្គាប់របស់គ្រូពេទ្យឡើយ។ បើសិនជាគ្រូពេទ្យផ្តល់នូវថ្នាំព្យាបាលជម្ងឺរបស់លោកអ្នក ដើម្បីឲ្យជា តែលោកអ្នកបានបដិសេធមិនទទួលវិញនោះលោកអ្នកអាចនឹងស្លាប់បាន វាមិនមែនជាកំហុសរបស់គ្រូពេទ្យឡើយវាគឺជាកំហុតរបស់លោកអ្នកវិញ ព្រោះលោកអ្នកបដិសេធមិនទទួលទានថ្នាំ នោះ។
ហើយបើសិនជាគ្រូពេទ្យបានសរសេរនូវវេជ្ជបញ្ជា ឲ្យអ្នកទៅទិញឱសថនោះ តែអ្នកលក់ឱសថនោះ គេបានដាក់បន្ថែមថ្នាំផ្សេងទៀត លើសពីវេជ្ជបញ្ជានោះវាអាចធ្វើឲ្យលោកអ្នកស្លាប់បាននៅពេលដែលលោកអ្នកទទួលទាន ឱសថនោះ។ ដូច្នេះគ្រូពេទ្យត្រូវតែធ្វើការសិក្សា ហើយត្រូវដឹងថា កំរិតថ្នាំពុលប៉ុណ្ណាដែលអាចសំលាប់សត្វល្អិតដែល នៅក្នុងខ្លួនរបស់លោកអ្នកបាន។តើត្រូវប្រើថ្នាំបន្សាបកំរិតណាដើម្បីបន្សាបជាតិពុល ដែលមិនអាចបង្ករគ្រោះថ្នាក់ ដល់លោកអ្នកបាន។គឺគ្រូពេទ្យត្រូវស្គាល់ពីកំរិតថ្នាំនោះ។ បើសិនគាត់ឲ្យគេទទួលទានថ្នាំបន្សាបច្រើនពេកនោះវាមិនអាច ជួយអ្វីដល់អ្នកជម្ងឺបានឡើយ ហើយបើសិនជាដាក់នូវថ្នាំពុលច្រើនពេកវាអាចនឹងសម្លាប់អ្នកបាន។ គឺកំរិតថ្នាំដែល អ្នកជម្ងឺទទួលទានត្រូវតែមានតុល្យភាពគ្នា។
122
សំនួរសួរថា“តើមិនមានការស្តីបន្ទោសឡើយឬចំពោះ Gileadនោះ? តើមិនមានគ្រូពេទ្យនៅទីនោះឬអី? ពួកហោរាបាននិយាយថា ”ចុះតើហេតុអ្វី បានជាជម្ងឺកូនស្រីរបស់ខ្ញុំមិនបានជាសះស្បើយសោះ?“តើមានបញ្ហាអ្វីនៅក្នុង ពួកជំនុំ? តើមានបញ្ហាអ្វីដែលយើងរាល់គ្នាទទួលបានយ៉ាងច្រើនពីជម្ងឺចាស់របស់ពួកជំនុំ?ដោយព្រោះតែ យើងរាល់ គ្នាមានអ្នកលក់ថ្នាំពេទ្យបានឲ្យថ្នាំខុសពីវេជ្ជបញ្ជា។ មែនហើយ។
ទ្រង់មិនដែលមានបន្ទូលថា“នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធទេ” តើសេចក្តីបង្គាប់នោះនិយាយអំពីអ្វី? តើមានបងប្អូនប៉ុន្មាននាក់ ដឹងថាលោកពេត្រុសមានកូនសោនគរស្ថានសួគ៌? ដ្បិតព្រះ យេស៊ូវទ្រង់មានបន្ទូលដូច្នោះ។តើទ្រង់មានបន្ទូលអ្វី? ផ្ទុយទៅវិញ គាត់បានយកប៊ិចមកសរសេរសេចក្តីបង្គាប់ចុះ។
នៅពេលដែលពួកគេបានឮសម្រែកទាំងអស់បានស្រែកឡើង និងនិយាយភាសាដទៃនៅក្នុងពេលនោះ ពួកគេ និយាយថា “ពួកអ្នកទាំងនេះកំពុងតែស្រវឹងស្រាដែលបិទថ្មីហើយ”។
លោកអ្នកនិយាយថា“ពួកគេមិនមែនស្រវឹងស្រាថ្មី ដូចដែលអ្នកបានគិតនោះទេ។ ដ្បិតនេះគឺជាសេចក្តីទំនាយរបស់ហោរាយ៉ូអែល។ ”នៅថ្ងៃចុងក្រោយ អញនឹងចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធរបស់អញនៅលើមនុស្សទាំងអស់។ ហើយពួកកូនប្រុស កូនស្រីរបស់ឯងគេនឹងចេះទាយ។
“អញនឹងបង្ហាញទីសំគាល់នៅលើស្ថានសួគ៌ និងនៅលើផែនដី គឺជាភ្លើង ហើយនិងផ្សេង។ ហើយអស់អ្នកដែលរស់នៅក្នុងព្រះនាមព្រះអម្ចាស់ និងបានសង្គ្រោះ”។
123
ម្យ៉ាងទៀតតើទ្រង់មិនមានបន្ទូលអំពីដាវីឌទេឬ៖ ទ្រង់មានបន្ទូលថា “ពួកឰយុកោរបស់ដាវីឌ បានដឹងហើយដោយនិយាយថា ”ខ្ញុំនឹងបានសម្រាកនៅក្នុងសេចក្តីសង្ឃឹមដ្បិតទ្រង់មិនទុកឲ្យព្រលឹងរបស់ខ្ញុំធ្លាក់ទៅក្នុងស្ថាននរក ឡើយហើយទ្រង់ក៏មិនទុកពួកបរិសុទ្ធរបស់ទ្រង់ នៅរងទុក្ខ ក្នុងសេចក្តីពុករលួយដែរ“។
“សូមអនុញ្ញាតឲ្យខ្ញុំនិយាយដោយសេរីអំពីទ្រង់ដល់ពួកបងប្អូនរបស់ខ្ញុំ និងពួកឰយុកោររបស់ដាវីឌ។ គាត់គឺជា ហោរាដែលបានមើលឃើញការរស់ឡើងវិញរបស់ព្រះគ្រីស្ទ... ទ្រង់គឺជាព្រះយេស៊ូវដែលអ្នកបានឆ្កាងទ្រង់ជា មួយនឹងពួកមនុស្សអាក្រក់”។
“នៅពេលដែលពួកគេឮអំពីការនេះវាបានចាក់ដោតចិត្តរបស់ពួកគេ ហើយនិយាយថា ”មនុស្ស និងពួកបងប្អូន“ ឬ ”Dr. Simon Peterបានសេចក្តីបង្គាប់នេះមកកាន់យើងរាល់គ្នា។ តើអាចឲ្យពួកយើងទទួលវាយ៉ាងដូចម្តេចបាន? យើងរាល់គ្នាចង់បានការប្រោសលោះពីអំពើបាប“។
124
ចូរមើលចុះតើគាត់កំពុងនិយាយអ្វីហ្នឹង។ លោកអ្នកឃើញថា ពួកជំនុំទាំងនេះកំពុងតែចេញទៅទីណាហើយ។ ទ្រង់មានបន្ទូលថា“សូមរង់ចាំបន្តិចសិន។ ខ្ញុំនឹងសរសេរនូវសេចក្តីបង្គាប់មួយគឺជាសេចក្តីបង្គាប់ដ៏នៅអស់កល្ប។ គឺ ជាសេចក្តីប ង្គាប់សម្រាប់អ្នករាល់គ្នា ហើយពួកកូនៗរបស់អ្នកផងដែលពួកគេជាច្រើនបានឃ្លាតឆ្ងាយទៅ ដ្បិតព្រះជាម្ចាស់នៃយើងទ្រង់នឹងហៅពួកគេត្រឡប់មកវិញ”។
តើពួកគេបាននិយាយអ្វី?តើគាត់ដោះស្រាយវាយ៉ាងដូចម្តេច? តើដូចជាការដោះស្រាយរបស់ពួកកាតូលិកឬ? ឬដូចជាពួកបាបទីស្ទ? ឬក៏ដូចជាពួកមេតូឌីស? ពួកគេគ្រប់គ្នា បានបន្ថែមឬក៏បានដកការមួយចំនួនចេញពីព្រះ បន្ទូលរបស់ទ្រង់។ ដូចជា ពួកថ្ងៃបុណ្យទី៥០ឬ? ពួកគេបានបន្ថែមឬក៏ដកចេញការមួយចំនួនចេញពីព្រះបន្ទូល របស់ទ្រង់។ ប៉ុន្តែតើទ្រង់មានបន្ទូលយ៉ាងដូចម្តេច? “ចូរឲ្យគ្រប់គ្នា ប្រែចិត្តហើយធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទដើម្បីសំអាតនូវអំពើបាបរបស់អ្នករាល់គ្នានោះអ្នកនឹងទទួលបានអំណោយទានព្រះវិញ្ញាណបរិសុទ្ធ”។ គឺជាសេចក្តីបង្គាប់ដ៏នៅអស់កល្ប៖ “វាជាសេចក្តីបង្គាប់ដល់អ្នកហើយពួកកូនអ្នក គឺនៅគ្រប់គា្រពួកជំនុំទាំងអស់”។
125
ឱព្រះជាម្ចាស់អើយ!សូមសំអាតដៃ ព្រមទាំងចិត្តរបស់ទូលបង្គំផង។ ហើយបើសិនជាការនោះ បានដកយកមិត្តសំឡាញ់របស់ទូលបង្គំទៅ នោះសូមអនុញ្ញាត ឲ្យទូលបង្គំបាននាំយកសេចក្តីបង្គាប់របស់ពួកគ្រូពេទ្យទៅឲ្យពួក គេផង។
នោះហើយគឺជាហេតុផលដែលអ្នកទទួលបានពួកជំនុំស្លាប់ជាច្រើន។គឺលោកអ្នកកំពុងតែបន្ថែម ឬដកចេញការ ជាច្រើនរហូតទាល់តែសេចក្តីបង្គាប់នោះគ្មានប្រទិស្ធភាព។ ហើយវាមិនអាចព្យាបាលអ្វីទៀតបានឡើយដោយគ្រាន់ តែការចាប់ដៃ ការចូលរួមនៅក្នុងពួកជំនុំ និងការប្រោសទឹកពីលើនោះ។ អូ!គួរឲ្យអាណិតណាស់។ នោះមិនមែនជា សេចក្តីបង្គាប់របស់ទ្រង់ឡើយ។នោះគឺជាសេចក្តីស្លាប់វិញ។
បើសិនជាលោកអ្នកចង់បានជីវិតហើយចង់បានព្រះវិញ្ញាណបរិសុទ្ធ ចូរជឿតាមអ្វីដែលព្រះជាម្ចាស់ទ្រង់មាន បន្ទូលចុះ។ដោយធ្វើតាមសេចក្តីបង្គាប់របស់ទ្រង់។ នោះគឺជាអ្វីដែលទ្រង់មានបន្ទូលយ៉ាងពិតប្រាកដ “ចូរកុំបន្ថែមឬដកអ្វី ចេញនោះឡើយ”។ ដូចជានៅក្នុងព្រះគម្ពីរវិវរណៈបានចែងថា “បើអ្នកណាបញ្ចូលអ្វីក្នុងសេចក្តីទាំងនេះ នោះព្រះទ្រង់នឹងបន្ថែមអស់ទាំងសេចក្តីវេទនាដែលកត់ទុកក្នុងគម្ពីរនោះដល់អ្នកនោះផង។ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុង គម្ពីរឬនៃសេចក្តីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែកដែលអ្នកនោះមានដល់ដើមជីវិត នឹងទីក្រុងបរិសុទ្ធ ហើយនិងសេចក្តីទាំងប៉ុន្មានដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ”។
126
អូ!នោះគឺជាគ្រាដ៏អស្ចារ្យណាស់ នៅក្នុងគ្រាពួកជំនុំអេភេសូរនៅពេលដែលសេចក្តីកំពុតទាំងនេះបានចាប់ផ្តើម បង្កើតក្រុមទាំងឡាយ គឺជាពួកគ្រូគង្វាលពួកចាស់ទុំ...។ ក្រោយមក មិនមែនជាពួកចាស់ទុំ ពួកគ្រូគង្វាល តែជាពួកសម្តេចសង្ឃនិងសម្តេចប៉ាបវិញ ដែលជាអ្នកមើលការខុសត្រូវលើពួកជំនុំ ដែលជាអ្នកថ្លែងប្រាប់ ពីព្រះវិញ្ញាណបរិសុទ្ធនិងថ្លែងប្រាប់ដល់ពួកជំនុំវិញ។ “ឥឡូវនេះ អ្នកមិនអាចធ្វើបែបនោះបានទេ” តើនរណជាមេ លើការទាំងអស់?
លោកពេត្រុសធ្លាប់ត្រូវបានគេសួរពីការនេះម្តងរួចទៅហើយ។ គេនិយាយថា “អ្នកមិនអាចអធិប្បាយច្រើននៅក្នុងព្រះនាមព្រះយេស៊ូវឡើយ។ អ្នកអាចធ្វើការអធិប្បាយអ្វីផ្សេងៗទៀតបានលើកលែងតែក្នុងព្រះនាមព្រះ យេស៊ូវ”។ ដ្បិត អារក្សវាស្អប់ព្រះនាមទ្រង់ណាស់។ លោកពេត្រុសនិយាយថា “តើនេះមិនមែនជា ឯកសិទ្ធិរបស់ខ្ញុំទេ ឬអីដែលខ្ញុំអធិប្បាយនៅក្នុងព្រះនាមព្រះយេស៊ូវនោះ?” ព្រះគម្ពីរបានចែងថា “លោកពេត្រុសនៅក្នុងខ្លួនពេញដោយ សេចក្តីជំនឿ...” តែពួកគេនិយាយថា “ចូររង់ចាំសិនរហូតទាល់តែខ្ញុំទៅជួបនឹង អ្នកមើលការខុសត្រូវសិន តើគាត់នឹង ប្រាប់អ្វីឲ្យខ្ញុំធ្វើចំពោះការនេះ”។
127
សូមអនុញ្ញាតឲ្យខ្ញុំអាចជម្រាបអំពីការនេះដល់លោកអ្នក។ តើលោកអ្នកមានដឹងទេថា ពួកជំនុំគ្រួសារនៃព្រះ(Assemblies of God) គេមានពួកចិត្តវិទ្យាម្នាក់ដែលធ្វើជាអ្នកសម្រេចសេចក្តីថាអាចឲ្យនរណាម្នាក់ក្លាយជា បេសកជនបាន លុះត្រាតែ គេធ្វើការស្ទាបស្ទង់ចិត្តសាស្រ្តរបស់អ្នកហើយថាផ្នែកគំនិតស្មារតីរបស់ពួកគេគ្មានបញ្ហា ទើបគេអាចធ្វើជា បេសកជនបាន។ នេះគឺជារបៀបរបស់ពួកថ្ងៃបុណ្យទី៥០ នៃពួកជំនុំគ្រួសារនៃព្រះ។ តើមានបងប្អូនប៉ុន្មាននាក់ធ្លាប់ឮពីការនេះ? បាទ! មែនហើយ បងប្អូនគ្រប់គ្នាសុទ្ធតែធ្លាប់បានឮ។ តើនរណាទៅជា អ្នកសម្រេចឲ្យម្នាក់នោះធ្វើជាបេសកជនបាន? គឺជាពួកពេទ្យចិត្តសាស្រ្ត ឬជាព្រះវិញ្ញាណបរិសុទ្ធ? នោះហើយ គឺជាអ្វីដែលមនុស្សកំពុងតែមាន គឺពួកគេ បានបង្កើតទ្រឹស្តីទាំងឡាយ និងគោលលទ្ធិ ទាំងឡាយ ចេញមក។ ដ្បិតនៅថ្ងៃចុងក្រោយទ្រង់នឹងបំផ្លាញផែនដីទំាង មូលនៅថ្ងៃជំនុំជំរះ។
128
ហើយថ្ងៃនៃសិរីល្អនិងបាន មកដល់។
ចូរចាំថានោះគឺជាគ្រាពួកជំនុំទី៧ហើយ។ តើត្រឹមត្រូវដែរឬទេ? នៅពេលដែលពួកគេបានចេញមករង់ចាំទទួលកូនកំលោះ គឺអ្នកខ្លះបានលង់លក់ទៅ នៅក្នុងការរង់ចាំលើកទី១ (ត្រឹមត្រូវទេ) លើកទី២លើកទី៣ លើកទី៤ លើកទី៥ លើកទី៦។ ហើយនៅលើកទី៧ មានសម្លេងស្រែកឡើងថា “សូមស្តាប់ កូនកំលោះយាងមកហើយ!ចូរចេញមកទទួល ទ្រង់ចុះ” តើមានអ្វីកើតឡើង? ពួកស្រ្តីទាំងអស់នោះដែលបានដេកលក់ក៏បានភ្ញាក់ឡើង។
នៅពេលព្រឹក ដែលមានពន្លឺហើយនិងដុំពពក ជាពេលដែលអ្នកស្លាប់ក្នុងព្រះគ្រីស្ទនឹងបានរស់ឡើងវិញ
(នៅវេលា្ងចនឹងបានភ្លឺដូចជាថ្ងៃ)
ព្រឹកដ៏នៅអស់កល្បបានចាំងជះពន្លឺដ៏ស្រស់ត្រកាល
ជាពេលដែលអ្នកទទួលបានសេចក្តីសង្គ្រោះនៅលើផែនដីវិលទៅឯស្ថានសួគ៌ ដែលជាផ្ទះរបស់ពួកគេ
ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មកនោះខ្ញុំនឹងឡើងទៅទីនោះ
ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មក ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មក ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មក
ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មកនោះខ្ញុំនឹងឡើងទៅទីនោះ
ចូរយើងរាល់គ្នាធ្វើការថ្វាយទ្រង់ចុះតាំងពីព្រឹកព្រលឹម រហូតដល់ថ្ងៃលិច
ចូរយើងរាល់គ្នាប្រាប់គេពីការអស្ចារ្យ សេចក្តីស្រឡាញ់ និងការថែរក្សារបស់ទ្រង់ចុះ
នៅពេលដែលជីវិតយើងរាល់គ្នាបានបញ្ចប់ទៅនោះកិច្ចការរបស់យើងរាល់គ្នានៅលើផែនដីក៏បានបញ្ចប់ដែរ ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មក
ពួកកូនរបស់ព្រះនឹងលើកដៃសរសើរតម្កើងទ្រង់
ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មក
ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មក ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មក ជាពេលដែលទ្រង់ហៅឈ្មោះរបស់ខ្ញុំពីលើស្ថានសួគ៌មកនោះខ្ញុំនឹងឡើងទៅទីនោះ
129
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
អូ! ព្រះវរបិតានៃយើងជាព្រះដ៏សប្បុរសគង់នៅស្ថានសួគ៌
ទូលបង្គំយើងខ្ញុំនឹងសូមថ្វាយការសរសើរដល់ទ្រង់
ដោយព្រោះសេចក្តីស្រឡាញ់និងសិរីល្អរបស់ទ្រង់
បានប្រទានពរដល់ទូលបង្គំយើងខ្ញុំជារៀងរាល់ថ្ងៃ
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
ឥឡូវនេះសូមបងប្អូនបានចាប់ដៃគ្នា ទៅវិញទៅមក គឺបងប្អូនដែលឈរនៅជិតបងប្អូន។ បាទ! ល្អណាស់។
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
សូមបងប្អូនរាល់គ្នាច្រៀងបទនេះសរសើរតម្កើងព្រះជាមួយគ្នា
ព្រលឹងវិញ្ញាណយើងខ្ញុំនឹងមិនរងទុក្ខទៀតឡើយ
យើងខ្ញុំមិនខ្សោយឡើយព្រោះទ្រង់ប្រទានពរ ឲ្យទូលបង្គំបានសម្រាក
សូមបងប្អូនលើកដៃឡើង សរសើរដល់ទ្រង់
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
130
សូមបងប្អូនអធិស្ឋានតាមខ្ញុំ៖“ឱព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំស្រឡាញ់ទ្រង់។ ទូលបង្គំជឿថា ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ គឺទ្រង់បានសម្តែងអង្គទ្រង់ក្នុងភាពជាមនុស្ស ដើម្បីដកយកអំពើបាបចេញពីទូលបង្គំ។ទូលបង្គំមិនអាចពឹងអាងបុណ្យកុសលរបស់ទូលបង្គំឡើយ។ ប៉ុន្តែទូលបង្គំជឿទុកចិត្តដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ វិញ គឺជាព្រះសង្រ្គោះរបស់ទូលបង្គំ ជាព្រះនិងជាស្តេចរបស់ទូលបង្គំ។ ទូលបង្គំស្រឡាញ់ទ្រង់។ អាម៉ែន”
131
នៅយប់ស្អែក ម៉ោង៧យើងខ្ញុំនឹងអធិប្បាយអំពីពួកជំនុំ ស្មឺន៉ា។
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
អូ! ព្រះវរបិតានៃយើង​ជាព្រះដ៏សប្បុរសគង់នៅស្ថានសួគ៌
ទូលបង្គំយើងខ្ញុំនឹងសូមថ្វាយការសរសើរដល់ទ្រង់
ដោយព្រោះសេចក្តីស្រឡាញ់និងសិរីល្អរបស់ទ្រង់
បានប្រទានពរដល់ទូលបង្គំយើងខ្ញុំជារៀងរាល់ថ្ងៃ
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត
អូ! អស្ចារ្យណាស់
យើងរាល់គ្នានឹងជួបទ្រង់នៅក្នុងដំណាក់ដ៏ស្រស់ស្អាត