វិវរណៈនៃព្រះយេស៊ូវគ្រីស្ទ

Jeffersonville, Indiana, USA

60-1204M

1
សូមអរគុណច្រើន បងប្រុស Neville។សូមលោកអ្នកអញ្ជើញអង្គុយចុះ។ មានអ្នកខ្លះបាននិយាយថា “ខ្ញុំមាន សេចក្តីរីករាយណាស់នៅពេលដែលពួកគេនិយាយមកកាន់ខ្ញុំថា ចូរយើងចូលទៅក្នុងដំណាក់របស់ព្រះ” ឥឡូវនេះយើងខ្ញុំសូមអភ័យទោស ដោយយើងខ្ញុំមិនមានបន្ទប់គ្រប់គ្រាន់សម្រាប់បងប្អូនគ្រប់គ្នានៅពេលបច្ចុប្បន្ននេះ ហើយប្រហែលជាមានបងប្អូនច្រើននឹងមកថែមទៀតនៅសប្តាហ៍នេះនៅក្នុងកម្មវិធីអធិស្ឋានប្រោសជម្ងឺ។
ដ្បិតសម្រាប់ហេតុផលក្នុងពេលវេលាពិសេសនេះគឺនៅក្នុងចិត្តរបស់ខ្ញុំ ព្រះវិញ្ញាណបរិសុទ្ធ បានដាស់តឿនដល់ពួកជំនុំនៅក្នុងថ្ងៃនេះ គួរទទួលព្រះបន្ទូលនេះ ព្រោះខ្ញុំជឿថានេះគឺជាសារព្រះបន្ទូលដ៏អស្ចារ្យ ដែលបានសម្តែងពី ព្រះគ្រីស្ទនៅក្នុងពួកជំនុំនៅក្នុងគ្រានេះ។
គ្មាននរណាម្នាក់មានសេចក្តីជំនឿឬក៏ដឹងថា ពួកគេកំពុងធ្វើអ្វីនោះទេ ឬពួកគេត្រូវទៅទីណាទេ លុះត្រាតែពួកគេមានអ្វីមួយជាគោល នៅក្នុងគំនិតរបស់ពួកគេ ហើយបានដាក់សេចក្តីជំនឿលើ។ ដូច្នេះគឺព្រះគម្ពីរដែលបាន បើកសម្តែងពីព្រះគ្រីស្ទដល់យើងរាល់គ្នា នៅក្នុងថ្ងៃចុងក្រោយហើយក៏ជាការដ៏ល្អសម្រាប់យើងរាល់គ្នាដើម្បីអាច ស្វែងរកថា យើងរាល់គ្នាកំពុងតែស្ថិតនៅទីកន្លែងណា។
2
យើងខ្ញុំសូមអភ័យទោសដែលពួកជំនុំយើងខ្ញុំមិនធំឡើយ។ នៅថ្ងៃមួយ យើងខ្ញុំសង្ឃឹមថា យើងនឹងមានព្រះវិហារធំមួយ។
ជាពិសេសនៅក្នុងកំឡុងពេលបួនថ្ងៃចុងក្រោយនេះយើងបានសិក្សាទៅលើប្រវត្តិសាស្រ្ត ដែលជាផ្នែកនៃកណ្ឌ គម្ពីរវិវរណៈខ្ញុំធ្លាប់បានគិតទៅដល់ចំណុច ដែលខ្ញុំមិនធ្លាប់បានគិតថា វានឹងកើតឡើង។ហើយវាក៏បានប៉ះពាល់ចិត្ត របស់ខ្ញុំ បន្ទាប់ពីបានសិក្សាគ្រាពួកជំនុំទាំង៧មកហើយខ្ញុំបានគិតថា ខ្ញុំគួរតែធ្វើការអធិប្បាយជាសេរីផ្សេងទៀត ដើម្បីនាំសេចក្តីពិតនៃពួកជំនុំ និងពួកជំនុំខុសឆ្គងជាមួយគ្នា។ ហើយតាមរយៈប្រវត្តិសាស្រ្តនិងព្រះគម្ពីរ គឺនៅពេលមួយ ខ្ញុំ ខិតខំអធិប្បាយ អំពីដើមទំពាំងបាយជូរដ៏ពិតនិងដើមទំពាំងជូរក្លែងក្លាយ ដែលមានចែងនៅក្នុងព្រះគម្ពីរ។
3
ហើយយើងខ្ញុំនឹងព្យាយាមបន្ថែមកៅអីថែមទៀតនៅខណៈពេលដែលមនុស្សកំពុងតែចូលមកអង្គុយ។ យើង ខ្ញុំនឹងព្យាយាមបន្ថែមកៅអីថែមទៀតនៅក្នុងបន្ទប់នេះ ទាំងនៅខាងក្រោយ និងនៅខាងក្រៅ។
4
ខ្ញុំសូមឲ្យបងប្អូនគ្រប់គ្នាដែលពិតជាយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលទ្រង់ បានអញ្ជើញមកគ្រប់ពេល ដើម្បីស្តាប់ការពន្យល់របស់យើងខ្ញុំ។ ខ្ញុំព្យាយាមពន្យល់ដល់បងប្អូននៅក្នុងកណ្ឌគម្ពីរវិវរណៈ ដែលបានចែងពីពួកជំនុំទាំង ៧ ដ្បិតខ្ញុំបានជឿទុកចិត្តដល់ព្រះជាម្ចាស់ថាទ្រង់នឹងបើកសម្តែងមកកាន់ខ្ញុំ នៅពេលដែលខ្ញុំសិក្សាព្រះបន្ទូលទ្រង់។
តាមរយៈប្រវត្តិសាស្រ្តទូទៅដែលយើងបានដកចេញពីប្រវត្តិសាស្រ្តដ៏ល្អៗភាគច្រើនដែលខ្ញុំបានដឹង... ខ្ញុំបានសិក្សាលើសៀវភៅសព្វវចនាធិប្បាយ ៥ ឬ៦ ក្បាល៖ ដូចជា Hislop's “បាប៊ីឡូនទាំងពីរ” Fox's“សៀវភៅពួកអ្នករង ទុក្ខ” ហើយមានសៀវភៅអស្ចារ្យផ្សេងទៀត ដូចជា ក្រុមប្រឹក្សា Niceneដំបូង (ប្រហែលជាមាន ៤សៀវភៅ ហើយក្នុង សៀវភៅនីមួយៗប្រហែលជា ៤០០ទំព័រ)ហើយនិងសៀវភៅប្រវត្តិសាស្រ្តទាំងផ្សេងទៀត។ ដ្បិតនៅខាងក្រោយនេះ តាមរយៈខ្សែអាត់សម្លេងយើងខ្ញុំនឹងសរសេរសៀវភៅសព្វវចនាធិប្បាយអំពីពួកជំនុំទាំង៧ ហើយផ្ញើរទៅជុំវិញពិភព លោក​តាមដែលយើងអាចធ្វើទៅបាន ដ្បិតយើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។
5
វាមិនធ្លាប់បានប៉ះពាល់ចិត្តរបស់ខ្ញុំយ៉ាងខ្លាំងទេរហូតទាល់តែការជ្រើសរើសចុងក្រោយ។ បន្ទាប់មក ខ្ញុំបាន ឃើញពីទីកន្លែងដែលយើងរាល់គ្នានៅ។ព្រះវិញ្ញាណបរិសុទ្ធ បានចាប់ផ្តើមបើកសម្តែងមកកាន់ខ្ញុំ ដើម្បីដាស់តឿន ដល់មនុស្ស។ខ្ញុំមិនអាចធ្វើវានៅក្នុងពួកជំនុំមួយ ដូចជាភាពគ្រប់គ្រាននេះទេ។ហើយបើសិនជាខ្ញុំអង្គុយចុះ ហើយសរ សេរសៀវភៅឡើង... ខ្ញុំមានអារម្មណ៍ថាបើសិនជាខ្ញុំឡើងមកកាន់តុអាសនា ហើយព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលនៅក្នុងចំណោមគ្រីស្ទាន បានយាងមកសណ្ឋិតលើខ្ញុំ ដើម្បីជាជំនួយដល់ខ្ញុំនោះខ្ញុំនឹងកាន់តែមានសមត្ថភាព គ្រប់គ្រាន់ក្នុងការសរសេរសៀវភៅឡើងបន្ទាប់ពីខ្ញុំបានបង្កើតខ្សែអាត់ចេញមក ដោយព្រោះយើងរាល់គ្នាបានបណ្តាលឲ្យធ្វើការនេះឡើង។ ជាការពិតណាស់ សៀវភៅវាមានរបៀបបន្តិចដោយព្រោះយើងបានដាក់ការមួយចំនួន នៅក្នុងនោះ ហើយយើងក៏បានរំលឹកខ្លួនឯងយើងច្រើនដងពេក។ដ្បិតយើងនឹងព្យាយាមនិយាយឲ្យបានច្រើន តាមដែលធ្វើទៅបាន។ គឺតាមរយៈខ្សែអាត់នីមួយៗនិងអក្សរសាស្រ្ត និងអ្វីៗផ្សេងៗទៀត។
6
ឥឡូវនេះខ្ញុំនឹងមិននិយាយអំពីខ្លួនឯងយើងច្រើននោះទេ គឺសម្រាប់សិរីល្អរបស់ព្រះគឺនិយាយអំពីពួកជំនុំទាំង ៧ ឬគ្រាពួកជំនុំទាំង៧ នៅក្នុងរយៈពេល៧យប់៖ដូចជានៅយប់ថ្ងៃអាទិត្យ និយាយអំពីពួកជំនុំអេភេសូរ យប់ថ្ងៃអង្គានិយាយអំពីពួកជំនុំស្មឺន៉ា យប់ថ្ងៃពុធ និយាយអំពីពួកជំនុំពើកាម៉ុស យប់ថ្ងៃព្រហស្បតិ៍និយាយអំពីពួកជំនុំ ធាទេរ៉ា ហើយយប់ថ្ងៃសុក្រ និយាយអំពីពួកជំនុំ សើរដេសហើយយប់ថ្ងៃសៅរ៍ និយាយអំពីពួកជំនុំភីឡាដិល ហើយព្រឹកថ្ងៃ អាទិត្យ និយាយអំពីពួកជំនុំឡៅឌីសេ គឺជាគ្រាពួកជំនុំដែលយើងរាល់គ្នាកំពុងរស់នៅ គឺបានផ្តល់នូវប្រវត្តិសាស្ត្រពួកជំនុំដំបូង និងអ្នកនិពន្ធទាំងឡាយ និងពួកប្រវត្តិសាស្ត្រ ពួកទេវតា ដែលផ្ញើរមកកាន់ពួកជំនុំរហូតមកដល់ពេល នេះ។
វាគឺជាការអស្ចារ្យណាស់ដែលយើងបានឃើញទំនាយនៃបទគម្ពីរ ត្រូវគ្នានឹងប្រវត្តិសាស្ត្រ។ វាជាការដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ ដល់ខ្ញុំ រហូតដល់ម្សិលម៉ិញនេះ ខ្ញុំបានអានព្រះគម្ពីររហូតទាល់ខ្ញុំមានអារម្មណ៍ថា ភ្នែកខ្ញុំដូចជា ឡើងហើម។ រួចខ្ញុំបានចេញមកហើយនិយាយទៅកាន់ប្រពន្ធរបស់ខ្ញុំថា “បងមិនធ្លាប់សុបិន្តបែបនេះឡើយ” វា អស្ចារ្យណាស់។
7
ជួនកាលខ្ញុំមិនអាចបញ្ចប់វាទាំងអស់បានឡើយនៅក្នុងមួយយប់ គឺសារព្រះបន្ទូលអំពីពួកជំនុំ។ហើយបើសិន ជាខ្ញុំមិនទាន់បានបញ្ចប់នៅយប់នោះទេ នៅព្រឹកបន្ទាប់ ម៉ោង១០ ខ្ញុំនឹងប្រកាសនៅយប់នីមួយៗ ទៅកាន់អស់អ្នក ដែលចង់មក ហើយស្តាប់អ្វីដែលនៅសល់ទៀតដោយព្រោះយើងខ្ញុំនឹងបានព្យាយាមថតសេចក្តីអធិប្បាយនោះទុក។ នៅម៉ោង ១០ព្រឹកស្អែកយើងនឹងចាប់ផ្តើមកម្មវិធី ហើយរហូតដល់ថ្ងៃពេលរសៀល យើងនឹងព្យាយាមបញ្ចប់អ្វីនៅ សេសសល់។
យើងខ្ញុំបានប្រកាសថាមិនមានកម្មវិធីអធិស្ឋានប្រោសជម្ងឺទេ ដ្បិតយើងខ្ញុំ នឹងព្យាយាមរក្សាទំនាយតាមព្រះគម្ពីរ។ បន្ទាប់មក យើងនឹងមានកម្មវិធីអធិស្ឋានប្រោសជម្ងឺ នាពេលឆាប់ៗ។ហើយបន្ទាប់ពីកម្មវិធីនេះបានបញ្ចប់ទៅ នោះយើងនឹងមានកម្មវីធីអធិស្ឋានប្រោសជម្ងឺម្តងទៀត នៅទីកន្លែងដដែល។
8
ឥឡូវនេះ ខ្ញុំចង់បញ្ចាក់ការនេះឲ្យបានច្បាស់ដើម្បីឲ្យបងប្អូនគ្រប់គ្នាចងចាំទុក។ ដ្បិតខ្ញុំមិនមានទំនួលខុសត្រូវ អ្វីផ្សេងក្រៅពីអធិប្បាយព្រះបន្ទូលឡើយ។ ហើយជាច្រើនដង នៅក្នុងគ្រាពួកជំនុំទាំងនេះបានឆ្លុះបញ្ចាំងលើនិកាយ របស់បងប្អូនមួយចំនួន។ ហើយបើសិនជាដូច្នេះមែនវានឹងមិនខ្លាំងក្លានោះទេ។ គឺវាបានចាប់ផ្តើមពីអ្វីដែលព្រះគម្ពីរ បានចែងគឺអំពីការបើកសម្តែងរបស់ព្រះ។
ហើយបើសិនជាលោកអ្នក គិតថាខ្ញុំខុសនោះកុំប្រកាន់នឹងខ្ញុំឡើយ។ ចូរអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យព្រះជាម្ចាស់បង្ហាញពីការត្រឹមត្រូវដល់ខ្ញុំ ដ្បិតខ្ញុំពិតជាចង់បានការត្រឹមត្រូវមែន។ហើយការផ្សេងទៀត៖ ខ្ញុំដឹងថា វាគឺជាទំនួលខុស ត្រូវរបស់ខ្ញុំនៅក្នុងការប្រជុំនេះគឺបង្រៀនដល់មនុស្ស... ព្រះវិញ្ញាណបរិសុទ្ធ នឹងឲ្យខ្ញុំមានទំនួលខុសត្រូវចំពោះព្រះបន្ទូលរបស់ទ្រង់ ដែលខ្ញុំបានអធិប្បាយនៅតុអាសនា។
9
ហើយនៅក្នុងកម្មវិធីផ្សាយដំណឹងល្អគ្រប់គ្នាអាចមានគំនិតដែលស្គាល់ខុសស្គាល់ត្រូវនៅក្នុងគ្រានេះ។ នៅក្នុងពួកជំនុំរបស់យើងរាល់គ្នាបានបង្រៀនដល់យើង នៅអ្វីដែលយើងបានជឿ។
ខ្ញុំមិនចង់និយាយអំពីពួកជំនុំផ្សេងទៀតនោះទេឬក៏និយាយទាស់ប្រឆាំងនឹងអ្វីដែលពួកគេបានបង្រៀនដែរ។ ខ្ញុំនឹងព្យាយាមបញ្ចាក់ពីសេចក្តីអធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់៖ បើសិនជាមានមនុស្សម្នាក់គឺជាពួកកាតូលិកហើយគេ បានពឹកផ្អែកលើសេចក្តីសង្រ្គោះរបស់ពួកជំនុំកាតូលិក នោះគាត់នឹងបាត់បង់។ហើយបើសិនជាគាត់គឺជាពួកបាបទីស្ទ ហើយបានពឹងផ្អែកលើពួកជំនុំបាបទីស្ទនោះគាត់នឹងបាត់បង់ ឬបើជាពួកថ្ងៃបុណ្យ៥០ រួចពឹងផ្អែកលើពួកជំនុំថ្ងៃបុណ្យ ទី៥០ដើម្បីជួយសង្រ្គោះគាត់ នោះគាត់នឹងបាត់បង់ហើយ។
ដ្បិតបើសិនជាយើងម្នាក់ៗបានសម្រាកដោយព្រោះព្រះគ្រីស្ទទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់នៅកាល់វ៉ារីដើម្បីឲ្យយើងរាល់គ្នាបានសង្រ្គោះ នោះខ្ញុំមិនខ្វល់អ្វីឡើយ ព្រោះដោយសារសេចក្តីជំនឿយើងបានទទួលសេចក្តី សង្រ្គោះ និងដោយសារព្រះគុណ។
10
ខ្ញុំគិតថានៅក្នុងព្រះវិហាររបស់ខ្ញុំ ដែលយើងបានចាប់ផ្តើមមកជាច្រើនឆ្នាំមកហើយឥឡូវអាគារនេះវាចាស់ ហើយ។ វាគឺជាទីកន្លែងដ៏ពិសិដ្ឋសម្រាប់យើងរាល់គ្នា។យើងរាល់គ្នាមិនចូលចិត្ត ឃើញការផ្លាស់ប្តូរតែនៅក្នុងផ្លូវមួយ តែប៉ុណ្ណោះទេដោយព្រោះទីនេះគឺជាកន្លែងដែលព្រះជាម្ចាស់ទ្រង់បានចាប់ផ្តើមជួបនឹងយើងរាល់គ្នាតាំងពីពេលដែល យើងរាល់គ្នាមិនទាន់មានអាគារអ្វីសោះ។ ប៉ុន្តែឥឡូវនេះយើងមានអាគារថ្វាយបង្គំត្រឹមត្រូវហើយ ក៏មានកម្មវិធីផ្សេង នៅក្នុងព្រះវិហារនេះទៀតផង។
រហូតមកដល់ពេលេនេះខ្ញុំមានអារម្មណ៍ថា នៅពេលដែលខ្ញុំវិលត្រឡប់មកពីបំពេញកិច្ចការងារថ្វាយទ្រង់ខ្ញុំមិន ចង់ធ្វើឲ្យបងប្អូនប្រុសស្រីមានការឈឺចាប់ តាមរយៈសារព្រះបន្ទូលឬក៏ជាអ្វីផ្សេងៗនោះទេ ដ្បិតវាបានផ្តល់ឲ្យខ្ញុំ បង្ហាញពីគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំនៅតុអាសនានេះ។ ហើយបើសិនជាលោកអ្នកនិយាយថា “ខ្ញុំធ្លាប់ទទួលបានការ បង្រៀនខុសគ្នា... ”ដូច្នេះ យើងខ្ញុំចង់អញ្ជើញដល់បងប្អូនណាដែលចង់ចូលរួមនៅទីនេះ។ គ្មាននរណាម្នាក់ធានាវាសោះឡើយ។ នៅក្នុងព្រះវិហារនេះ បើសិនជាបងប្អូនណាចង់អញ្ជើញមក សូមចូលមកចុះ។សូមអញ្ជើញចូលមក។ ដូច្នេះ ខ្ញុំសូមឲ្យលោកអ្នកបងប្អូនយកព្រះគម្ពីរមកជាមួយនៅរៀងរាល់ពេលមានកម្មវិធី រួមទាំងប៊ិច ឬខ្មៅដៃ និងសៀវ ភៅកត់ត្រាផង។
11
ហើយខ្ញុំមិនអាច កាន់យកសៀវភៅសព្វវចនាធិប្បាយមកទាំងអស់ និងសៀវភៅផ្សេងៗទៀតបានទេ ដូច្នេះ ខ្ញុំគ្រាន់តែសរសេរវាចុះនៅលើក្រដាសតូចមួយនេះ ដែលនិយាយអំពីប្រវត្តិសាស្រ្តនិងការផ្សេងទៀត ហើយខ្ញុំនឹងអាន វាចេញមក ជំនួសឲ្យការបើកអានតាមទំព័រនីមួយៗជារៀងរាល់ពេលដែលខ្ញុំឡើងមកអធិប្បាយ។ ហើយនៅពេល និយាយទាក់ទងនឹងព្រះបន្ទូលយើងនឹងអានគម្ពីរជាមួយគ្នា។ ហើយខ្ញុំនឹងពន្យល់បន្ថែមពី ប្រវត្តិសាស្រ្ត ដែលពួកអ្នកវិទ្យាសាស្រ្តបាននិយាយ នៅក្នុងសព្វវចនាធិប្បាយជាដើម។ ជាការពិតណាស់តាមរយៈការកត់ត្រានៅក្នុងសៀវភៅ ទាំងនោះ យើងអាចដឹងពី ព្រឹត្តិការណ៍ទាំងឡាយ នឹងមូលហេតុផ្សេងៗផង។
12
ឥឡូវនេះយើងនឹងធ្វើអ្វីៗទាំងអស់ ដែលអាចឲ្យយើងចាប់ផ្តើមឆាប់ៗ។ គឺយើងនឹងចំណាយពេល ជួបគ្នា៨ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអាទិត្យវិញ។
នៅព្រឹកនេះ ខ្ញុំចង់ចាប់ផ្តើមនៅក្នុងគម្ពីរវិវរណៈជំពួក១ ហើយចែកជា៣ផ្នែក។ ហើយនៅ៣ជំពូកដំបូង គឺយើង នឹងសិក្សានៅក្នុងរយៈពេល៨ថ្ងៃនេះហើយបើយើងសិក្សាពីគ្រាពួកជំនុំមួយ គឺត្រូវចំណាយដល់១ខែ។ ប៉ុន្តែយើងនឹងមើលទៅកាន់ចំនុចកំពូលជាមួយគ្នា។ បន្ទាប់មក នៅពេលដែលលោកអ្នកបានបទគម្ពីរនោះនឹងបានដឹងពីសេចក្តីលំ អិតច្រើនជាង។
13
នៅក្នុងបទគម្ពីវិវរណៈ៣ជំពូកដំបូងគឺនិយាយអំពីគ្រាពួកជំនុំ។ បន្ទាប់មក ពួកជំនុំក៏បានបាត់បង់ទៅ។ ហើយយើងក៏មិនបានឃើញអ្វីច្រើនទៀតដែរ រហូតពេលចុងក្រោយ។ ចាប់ពីជំពូក ១ដល់៣គឺនិយាយអំពីគ្រាពួកជំនុំ ហើយ ពីជំពូក៤ ដល់១៩ និយាយអំពីពួកអ៊ីស្រាអែលគឺជាប្រជាជាតិមួយ ពីជំពូក១៩ ដល់២២ គឺនិយាយអំពីភាពរុកគួន និងការព្រមាននិងអ្វីៗផ្សេងទៀត រហូតដល់ចុងបញ្ចប់។ ហើយយើងនឹងនិយាយជាមួយគ្នា នូវ៣ជំពូកដំបូងអំពីពួក ជំនុំ ហើយនៅគ្រាពួកជំនុំនេះគឺជា ពេលវេលាដែលយើងរាល់គ្នាកំពុងតែរស់នៅ។
ដំបូង យើងឃើញថាវាហាក់ដូចជាស្ងួតហួតហែង ដ្បិត យើងត្រូវត្រឡប់ទៅកាន់ការបង្កើតវិញ។ ខ្ញុំបានអធិស្ឋាន ហើយសិក្សា និងធ្វើអ្វីៗផ្សេងទៀត ដើម្បីអាចឲ្យខ្ញុំទទួលបានព្រះវិញ្ញាណបរិសុទ្ធទ្រង់ដឹងនាំក្នុងការបែង ចែកការនេះ ដើម្បីឲ្យមនុស្សគេបានឃើញ ជាការបំភ្លឺនិងចូលទៅកៀកកិតនឹងព្រះគ្រីស្ទ ដ្បិតយើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងពេលចុងក្រោយហើយ។
14
វាគឺជាការដ៏អស្ចារ្យណាស់ដូចដែលខ្ញុំបានសិក្សាពីប្រវត្តិសាស្រ្ត គឺស្វែងរកនូវរបៀបដែលពួកជំនុំបានចាប់ផ្តើមនិងរបៀបដែលពួកជំនុំបានបាត់បង់ទៅវិញ ហើយមានអ្វីបានកើតឡើង ព្រមទាំងមើលឃើញពីគ្រាប់ពូជដ៏តូចរបស់ ព្រះបានធ្វើចលនា នៅក្នុងមនុស្សគ្រប់គ្នានៃគ្រានីមួយៗ។នៅយប់ស្អែក យើងនឹងចាប់ផ្តើមមើលជាមួយគ្នា តាមរយៈ ការបកស្រាយនៅលើក្តារខៀន។ ខ្ញុំជឿថាគ្រូបង្រៀនសាលាថ្ងៃអាទិត្យ ច្បាស់ជាមានក្តារខៀនហើយ។ ខ្ញុំបានឃើញវា នៅខាងក្រោយនោះ។ខ្ញុំសូមឲ្យបងប្អូនដែលនៅចាំទ្វារនៅទីនោះ បានយកវាមកកាន់ខាងមុខនេះ ដូច្នេះខ្ញុំនឹងអាច សរសេរការខ្លះបាន នោះលោកអ្នកនឹងប្រាកដថែមទៀត។ ហើយលោកអ្នកបានសរសេរចុះនៅក្នុងសៀវភៅរបស់ លោកអ្នកច្បាស់ៗបាន នៅពេលដែលយើងខ្ញុំនាំវាចេញមក។
15
ដ្បិតខ្ញុំ ចង់និយាយការនេះនៅមុនពេលដែលយើងចាប់ផ្តើម៖ គឺមើលពីការចាប់ផ្តើមគ្រាពួកជំនុំ និងមើលអំពី ពួកសាវកគោលលទ្ធិ និងការដែលពួកគេបានបង្រៀន ហើយនិងគោលការណ៍នៃព្រះគម្ពីរ បន្ទាប់មកមើលពីពួកជំនុំ ទាំងនោះ ប្រហែលជានៅជុំទី២របស់ពួកសាវកនិងពីរបៀបដែលបានចាប់ផ្តើមបាត់បង់ គឺជាសេចក្តីបង្រៀនដ៏ពិត ហើយនៅជុំទី៣វាក៏បានចេញទៅឆ្ងាយទៅៗ។ ប៉ុន្តែ នៅជុំទី៤ វាក៏បានមកដល់គ្រាពួកជំនុំ មិនក្តៅមិនត្រជាក់។
បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធក៏បានមកបំពេញពួកជំនុំ... ខ្ញុំនិយាយការនេះ ដោយការគោរពដល់ អ្នក ដែលដើរតាមព្រះគឺអស់អ្នកដែលកាន់តាមសាសនា៖ ចាប់តាំងពីដំបូង រហូតមកដល់ពេលនេះ គឺជាពួកជំនុំថ្ងៃបុណ្យទី៥០ ដ៏ពិត។ ហើយខ្ញុំ ដូចជាមានការងើយឆ្ងល់ នៅពេលដែលព្រះយេស៊ូវទ្រង់ បានសង្កត់ធ្ងន់រួចនិយាយថា “កុំឲ្យ ភ័យឡើយ... គឺជាព្រះវរបិតាដ៏ល្អរបស់អ្នកទ្រង់នឹងប្រទាននគររបស់ទ្រង់ដល់អ្នករាល់គ្នា” ខ្ញុំឆ្ងល់ថាតើ វាមានន័យ យ៉ាងដូចម្តេចប៉ុន្តែឥឡូវនេះ ខ្ញុំបានយល់ហើយ។
16
កាលពីសប្តាហ៍មុន យើងមានកម្មវិធីនៅឯ Shreveport,Louisiana គឺជាកម្មវីធីដែលពេញដោយព្រះវិញ្ញាណ បរិសុទ្ធដ៏អស្ចារ្យបំផុតដែលខ្ញុំមិនធ្លាប់បានជួបនៅក្នុងជីវិតរបស់ខ្ញុំឡើយ។ គឺនៅក្នុងឯ Shreveport។
ខ្ញុំមានថ្ងៃឈប់សម្រាកចំនួន ២ ទៅ៣ថ្ងៃនោះខ្ញុំក៏បានធ្វើដំណើរទៅកាន់រដ្ឋ Kentucky ជាមួយនឹងបងប្រុស Woodដែលជាអ្នកជំនួយម្នាក់នៅក្នុងពួកជំនុំ ដែលជាអ្នកដ៏ស្មោះត្រង់ម្នាក់។ហើយយើងក៏បាននាំគ្នាដើរចូលទៅ ក្នុងព្រៃ។ ខ្ញុំក៏បានបាញ់សត្វកំប្រុក ដំបូង។ហើយខ្ញុំនិយាយថា “ខ្ញុំនឹងរង់ចាំមើល” ដោយព្រោះ នឹងមានមនុស្ស គេនឹង ចូលមកដោយមាននាំសត្វឆ្កែមកជាមួយផង។ ខ្ញុំនិយាយថា “ខ្ញុំនឹងរង់ចាំរហូតទាល់ដែលចេញមកពីរូងនោះវិញ។” វា បានរត់ឡើងលើដើមឈើ ដែលមានប្រហោងនោះហើយក៏បានសម្ងំលាក់ខ្លួននៅទីនោះ។ “ខ្ញុំនឹងអង្គុយ រង់ចាំ រហូត ទាល់វាចេញមក” ដ្បិតនៅក្នុងព្រៃនោះ ពិតជាត្រជាក់ណាស់ ហើយត្រចៀករបស់ខ្ញុំស្ទើរតែឆេះហើយ តើបងប្អូនដឹង ទេខ្យល់ដ៏ត្រជាក់បានបក់មកកាត់ប្រហោងនោះ។ ខ្ញុំនិយាយថា “ខ្ញុំនឹងអង្គុយរង់ចាំរហូតទាល់វាចេញមក”។
17
រហូតទាល់តែព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា “ចូរក្រោកឡើង ហើយឡើងទៅដល់ទីកន្លែងនោះ លោកអ្នក ហៅថា”អ្នកកីឡាក្នុងរូង។ គឺអញមានបន្ទូលជាមួយឯង“។ រួចខ្ញុំក៏ឡើងទៅកាន់ទីកន្លែងនេះដែលខ្ញុំឲ្យឈ្មោះថា ”អ្នក កីឡាក្នុងរូង“ ហេតុផលដែលខ្ញុំហៅវាដូច្នេះដោយព្រោះខ្ញុំមិនដឹងថា ខ្ញុំនៅទីកន្លែងណានោះទេ។ ហើយបានដើរទៅ ដល់ទីនោះក៏បានឃើញសត្វកំប្រុក៦ នៅលើដើមឈើ។ ខ្ញុំបានបាញ់តម្រង់សត្វកំប្រុកមួយរីឯកំប្រុកផ្សេងទៀត ក៏ បានរត់ទៅអស់។ នេះគឺជាកីឡាមួយ។ ខ្ញុំបានហៅថា”អ្នកកីឡាក្នុងរូង“។
បន្ទាប់មក ខ្ញុំបានឡើងទៅកាន់រូងភំ្នខាងលើហើយខ្ញុំបានអង្គុយលើឈើសមួយ ហើយរង់ចាំប្រហែលជា ១ម៉ោង កន្លះ ហើយក៏គ្មានកើតឡើងដែរ។ខ្ញុំក៏បានក្រាបខ្លួនទៅលើដី ហើយលើកដៃឡើង។ រួចទ្រង់មានបន្ទូលមកកាន់ខ្ញុំ។នោះហើយគឺជាព្រះបន្ទូល ដែលទ្រង់បានបើកសម្តែងមកកាន់ខ្ញុំ នៅលើបទគម្ពីរនេះដែលយើងបានសិក្សាជាមួយគ្នា នៅព្រឹកនេះ ខ្ញុំមិនធ្លាប់ឃើញពីមុនឡើយនៅក្នុងជីវិតរបស់ខ្ញុំ។
ហើយនៅពេល ដែលខ្ញុំបានទៅដល់ Shreveport, Louisiana ក៏ជួបស្រ្តីម្នាក់ (ជាស្ត្រីដែលមានអំណោយទាន)ឈ្មោះអ្នកស្រី Schroeder។
18
ជាច្រើនឆ្នាំមកហើយទេវតានៃព្រះអម្ចាស់ បានមកឯខ្ញុំនៅមាត់ទន្លេ នៅលើកដំបូង គឺ ទ្រង់លេចមកដូចជាពន្លឺហើយទ្រង់ក៏មានបន្ទូលមកកាន់ខ្ញុំ ហើយនៅ១១ឆ្នាំក្រោយមក ខ្ញុំក៏បានដើរទៅជួយស្ត្រីនោះដែលក្រោកឈរឡើង និយាយភាសាដទៃ និងក៏ចេះកាត់ស្រាយផង។ គឺជាព្រះបន្ទូល មកកាន់ពិភពលោកដូចគ្នាទៅ នឹងអ្វីដែលពួកទេវតាបាននិយាយដែរ។
ហើយជាស្រ្តីដដែលនេះ​នៅពេលដែលខ្ញុំបានទៅកាន់ព្រះវិហារ គឺនៅShreveportគឺជាទីកន្លែងដែលយើងរាល់ គ្នាបាននៅ នោះព្រះវិញ្ញាណបរិសុទ្ធ បានធ្វើចនលាលើស្រ្តីនោះរួចនាងក៏ចាប់ផ្តើមថ្លែងព្រះបន្ទូល ដែលទ្រង់បាន មានបន្ទូលមកកាន់ខ្ញុំនៅលើភ្នំ។
នោះព្រះវិញ្ញាណក៏ចាប់ផ្តើមធ្វើចលនាហើយក៏មានគេកាត់ស្រាយ គឺទាយទំនាយ តាមរយៈការបើកសម្តែងដែលនឹងកើតឡើងនៅក្នុងយប់បន្ទាប់។ ហើយមិនមែនពេលតែម្តងទេ។
នៅមុនពេលនោះ ស្ត្រីតូចម្នាក់នោះបានក្រោកឈរឡើង គឺជាស្ត្រីខាងបាបទីស្ទ គឺនាងបានឡើងមកកាន់ទីនេះហើយនាងមិនដឹងថានាងបានធ្វើអ្វីនោះទេ។ នាងបានឈរឡើងនៅក្នុងកណ្តាល់អង្គប្រជុំហើយព្រះវិញ្ញាណបរិសុទ្ធ ក៏យាងមកសណ្ឋិតលើនាង រួចនាងក៏ចាប់ផ្តើមនិយាយភាសាដទៃ។នាងគឺជាស្រ្តីខាងបាបទីស្ទ ដែលមកពីពួកជំនុំ បាបទីស្ទដំបូង នៃទីក្រុង Shreveport។ នៅមុនពេលដែល នាងនិយាយការនោះចេញមកព្រះវិញ្ញាណបរិសុទ្ធបាន ប្រទានការកាត់ស្រាយ គឺថា “ព្រះដ៏បរិសុទ្ធ៖ មានវិញ្ញាណរបស់លោកម៉ូសេ លោកអេលីយ៉ា និងព្រះគ្រីស្ទ ដែលបាន ដឹកនាំនៅក្នុងព្រះវិហារនេះ”។នោះក៏បានកើតឡើងការអស្ចារ្យណាស់។
19
ស្ត្រីខាងបាបទីស្ទម្នាក់ បានមកពី Meridain, Mississippi នាងក៏បានចាប់ផ្តើមដាក់ដៃរបស់នាងលើទូរទឹកកករបស់គាត់ ហើយក៏បានយកអ្វីមួយចំនួនចេញមក នោះព្រះវិញ្ញាណនៃព្រះក៏បានយាងមកសណ្ឋិតលើគាត់ ហើយ គាត់ចាប់និយាយភាសាដទៃ ហើយគាត់មិនដឹងថាគាត់កំពុងតែធ្វើអ្វីនោះទេ។ នៅមុនពេល ដែលគាត់ បានយល់ពីអ្វី ដែលកំពុងធ្វើនោះព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា “ចូរឡើងទៅកាន់ Shreveport, Louisiana។ នោះអ្នកបំរើ របស់អញ នឹងប្រាប់ការដែលឯងត្រូវធ្វើហើយ។”
រួចក៏បានចូលមក ហើយនិយាយថា “ខ្ញុំមិនយល់ពីការនេះឡើយខ្ញុំមិនធ្លាប់បានឃើញការនេះពីមុនឡើយ”។
យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយនេះគឺនៅមុនពេលដែលព្រះគ្រីស្ទទ្រង់យាងមកវិញ។
20
នោះ ពួក ជំនុំតូចនេះ គឺមានមនុស្សតិចណាស់ជាពួកថ្ងៃបុណ្យទី៥០។ ខ្ញុំមិនចង់សំដៅលើ និកាយថ្ងៃបុណ្យទី៥០ទេ។ គឺអំពីបទពិសោធន៍របស់ពួកថ្ងៃបុណ្យទី៥០។ ថ្ងៃបុណ្យទី៥០ មិនមែនជាក្រុមមួយនោះទេគឺជាអ្នកដែលបានទទួលបទពិសោធ ដូចជា៖ ពួកកាតូលិក ពួកយូដា ពួកប្រូតេស្តង់ ពួកមេតូឌីសនិងបាបទីស្ទជាដើម។ “អស់អ្នកដែលមានឆន្ទៈ ចូរឲ្យគេ បានចូលមកចុះ”។ វាគឺជាបទពិសោធន៍របស់មនុស្សម្នាក់ៗ។
ព្រះជាម្ចាស់ទ្រង់មិនទាក់ទងទៅនឹងនិកាយណាមួយទេ។ហើយទ្រង់ក៏មិនទាក់ទងជាមួយនឹងពួក សាសន៍ដទៃ ដែរ។ គឺទ្រង់ទាក់ទងជាមួយនឹងបុគ្គលម្នាក់ៗដែលមានឆន្ទៈ។ ទោះបីជាអ្នកនោះ ជាជនស្បែកស ស្បែកខ្មៅ ស្បែក លឿង ស្បែកត្នោតជាពួកមេតូឌីស ពួកបាបទីស្ទ ពួកប្រូតេស្តង់ ពួកកាតូលិកជាដើម។ ទោះបីជាពួកគេជានរណាក៏ដោយ ចូរឲ្យពួកគេចូលមកចុះ។ ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ដែលទ្រង់បានធ្វើបែបនេះ។
ដូចជាអ្នកជឿម្នាក់បាននិយាយថា“ទ្រង់បានហៅឈ្មោះខ្ញុំថា ចូរឲ្យ William Branham ចូលមក ដោយព្រោះ នឹងមាន WilliamBranham ជាច្រើន។ ដ្បិតទ្រង់មានបន្ទូលថា ”អស់អ្នកណា“ នោះហើយគឺរបៀបដែលយើងរាល់គ្នាបានដឹង។ ”អស់អ្នកណាដែលមានឆន្ទៈ ចូរចូលមកចុះ“។
21
ខ្ញុំបានដឹងថាមានបងប្អូនជាច្រើន បានរង់ចាំនៅក្នុងសណ្ឋាគារ និងម៉ូថែល ដែលពួកគាត់បានអញ្ជើញមកពីជុំវិញពិភពលោក។ ហើយក៏មានបងប្អូនដែលមកពីប្រទេស Ireland និងទីកន្លែងផ្សេងៗទៀតដែរដោយរង់ចាំការ ណាត់ជួបទាំងនេះ។ ដ្បិតខ្ញុំមិនអាចទទួលពួកគាត់ទាំងនោះបានឡើយ។ខ្ញុំចង់ចំណាយពេលវេលាចំពោះការនេះ តើបងប្អូនយល់ទេ។នៅពេលដែលខ្ញុំបានត្រឡប់មិនដំណើរបេសកកម្មទាំងនោះវិញ ជាធម្មតា ខ្ញុំនឹងត្រឡប់មកបងប្អូនដែលជាអ្នកបំរើ ដោយព្រោះពួកគេបានរក្សាការណាត់ជួប។ ដ្បិតឥឡូវនេះយើងរាល់គ្នាត្រូវតែអនុញ្ញាត ឲ្យពួកគេបានទៅចុះដោយព្រោះការនេះ។
22
ខ្ញុំចង់និយាយការមួយនៅមុនពេលដែលយើងបានចាប់ផ្តើមរៀននៅក្នុងបទគម្ពីរនេះ។ កាលពីដំបូងឡើយ មានពួកជំនុំថ្ងៃបុណ្យទី៥០ ដែលពួកជំនុំនេះ បានធ្វើចលនាដោយព្រះវិញ្ញាណបរិសុទ្ធរួចពួកគេក៏បានសរសេរព្រះគម្ពីរកិច្ច ការឡើង។ នៅជុំទី២ វាក៏ចាប់ផ្តើមថយចុះវិញ។ពួកជំនុំក៏បានចាប់ផ្តើមមកជាធម្មតាវិញ។ គ្រាពួកជំនុំទី៣ គឺពិតជា ធម្មតាវិញ ដ្បិតគ្រាប់ពូជដ៏តូចនៃពួកជំនុំថ្ងៃបុណ្យទី៥០ក៏នៅតែបន្តចេញមក គឺខាងឯវិញ្ញាណ។
បន្ទាប់មក ក៏ចូលមកដល់ គ្រាងងឹតប្រហែលជា​១៤០០ឆ្នាំ គឺជាគ្រាប្រៀតបៀនដ៏ខ្លាំងក្លា។ ហើយគ្រាពួកជំនុំថ្ងៃ បុណ្យទី៥០ដ៏តូចនេះ ក៏នៅតែបន្តមានជីវិតទៀត។ សូមបងប្អូនកុំសួរខ្ញុំថា តើពួកគេបានរស់យ៉ាងដូចម្តេច?វាគឺជា ព្រះហស្តរបស់ព្រះ គឺជាការតែមួយគត់ដែលទ្រង់បានធ្វើដោយព្រោះពួកគេធ្វើទុក្ខបៀតបៀនដល់ពួកគេ គឺធ្វើឲ្យពួកគេ រងនូវការឈឺចាប់ដោយបានបោះពួកគេភ្ជាប់ទៅនឹងបង្គោលឈើ ព្រមទាំងបោះពួកគេទៅឲ្យសត្វស៊ីផង និងធ្វើទុក្ខដល់ពួកគេ រហូតដល់ស្លាប់។
ហើយគេបានចាប់ពួកស្រីៗ មកកាត់យកដោះចេញរួចដាក់ពួកនាងឈររហូតទាល់តែឈាមហូរចេញអស់ រហូតដល់ស្លាប់។ រួចពួកគេបានវះយកទារកចេញពីផ្ទៃរបស់ម្តាយ ហើយក៏បោះទៅសត្វឆ្កែ និងសត្វជ្រូកជាដើមពួក​គេធ្វើបែបនេះទៅលើគ្រីស្ទាន។ ប៉ុន្តែព្រះគម្ពីរបានចែងថាព្រះយេស៊ូវទ្រង់មានបន្ទូលថា វានឹងកើតឡើង គឺពួកគេនឹង សម្លាប់អ្នក គឺគិតថាពួកគេបានបំរើដល់ព្រះ។
23
ហើយការនេះ បានបន្តរហូតទៅដល់គ្រាផ្សេងទៀត។ជាចុងក្រោយវា ក៏បានចេញមក។ រួចយើងកត់សំគាល់ ឃើញថា ក៏មានពួកជំនុំកំណែទម្រង់ចេញមកហើយគេក៏មិនទទួលស្គាល់ទៀតនៅពេលនោះ គឺពួកគេបានដាក់ចេញ ព្រះវិញ្ញាណរហូតទាល់តែគ្រាចុងក្រោយ។ ដ្បិតវិញ្ញាណដ៏តូចនោះ បានរស់នៅក្នុងចិត្តរបស់ពួកគេរហូតទាល់តែព្រះ យេស៊ូវយាងមក។
យើងនឹងគូរផែនទីចេញមកព្រមទាំងបង្ហាញពីប្រវត្តិសាស្រ្ត និងអ្វីៗផ្សេងទៀត ដោយបង្ហាញដល់អ្នករាល់គ្នាពីរបៀបដ៏ពិតប្រាកដ ហើយសូមលោកអ្នកបានអាននូវប្រវត្តិសាស្ត្រដោយខ្លួនឯងដែរដោយមើលថាតើព្រះគម្ពីរមាន បន្ទូលយ៉ាងដូចម្តេច ហើយបន្ទាប់មកថាតើប្រវត្តិសាស្ត្រនិយាយអ្វីខ្លះ តើវាស៊ីគ្នាដែរឬទេ។
អូ! ប្រហែលជាយើងមិនចាត់ទុកការនេះដូចជាការបង្រៀននោះទេ ប៉ុន្តែ ប្រហែលជាយើងចាត់ទុកការនេះ ដូច ជាការព្រមានដាស់តឿនពីព្រះវិញ្ញាណបរិសុទ្ធ គឺអធិស្ឋាន ទាំងយប់ ទាំងថ្ងៃវិញ។ សូមកុំឲ្យអ្វីមួយមកបញ្ឈប់ការអធិ ស្ឋានរបស់លោកអ្នកឡើយ។
24
យើងនឹងមើលពីជីវិតដ៏អស្ចារ្យរបស់មនុស្សទាំងនោះនៅទីនេះ និងមើលពីរបៀបដែល ពួកគេបានលះបង់។នោះលោកអ្នកនឹង ឃើញថាការលះបង់របស់លោកអ្នកតូចយ៉ាងណា បើប្រៀបធៀបនឹងពួកគេ។ ជួនកាលវាធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្មាសអៀនចំពោះខ្លួនឯង ដែលយើងរាល់គ្នាបានធ្វើការអ្វីទាំងអស់ដូចជាងាយស្រួលណាស់ រីឯពួកគេវិញខិតខំធ្វើយ៉ាងលំបាក។ បើគិតទៅដល់អ្វីដែលលោកប៉ុលបាននិយាយនៅក្នុង ហេព្រើរ ១១ បានចែងអំពី ស្បែកសត្វ និងស្បែកពពែរសេចក្តីវេទនា និងសេចក្តីទ័លក្រ។ តើយើងរាល់គ្នានឹងធ្វើបន្ទាល់អ្វីជាមួយ នឹងពួកគេ?តើយើងត្រូវធ្វើយ៉ាងដូចម្តេចទៅ? យើងត្រូវតែមានអ្វីៗទាំងអស់សុទ្ធតែល្អ។
25
នៅមុនពេលដែលយើងរាល់គ្នាបើកព្រះគម្ពីរអានសូមអនុញ្ញាត លោកអ្នករាល់គ្នា បានក្រោកឈរឡើង អធិស្ឋានបន្តិសិន។ គឺអធិស្ឋានដោយសេចក្តីគោរពនៅក្នុងចិត្ត ហើយអធិស្ឋានទៅកាន់ព្រះជាម្ចាស់។
ឱព្រះជាម្ចាស់ជាព្រះនៃស្ថានសួគ៌ និងផែនដីអើយ ទ្រង់គឺជាព្រះគង់នៅអស់កល្បជានិច្ច ហើយទ្រង់ក៏ជាអ្នកដែលបានប្រទានការល្អៗ និងអំណោយទានដ៏អស្ចារ្យដែរ។ សូមព្រះជាម្ចាស់ ទ្រង់បានអត់ទោសការទាំងឡាយ ដែលទូលបង្គំយើងខ្ញុំបានប្រព្រឹត្ត ជាអំពើបាប ដែលបានទាស់ប្រឆាំងនឹងទ្រង់ហើយនិងបងប្អូនរបស់ទូលបង្គំផង។ សូមទ្រង់ប្រទានរយៈពេលដ៏ខ្លីដែលទូលបង្គំយើងខ្ញុំនៅជាមួយគ្នាមិនមែនសម្រាប់តែការស្អាងព្រលឹងរបស់ទូលបង្គំ យើងខ្ញុំតែប៉ុណ្ណោះទេប៉ុន្តែសូមបំភ្លឺដល់ទូលបង្គំយើងខ្ញុំនៅក្នុងផ្លូវរបស់ទ្រង់និងបណ្តាលនៅក្នុងទូលបង្គំយើងខ្ញុំរហូតទាល់តែទូលបង្គំអាចចេញទៅប្រាប់ដល់អ្នកដទៃទៀតបាន។
សូមឲ្យពេលវេលានេះបានតុបតែងទូលបង្គំយើងខ្ញុំឡើងគឺឲ្យទូលបង្គំយើងខ្ញុំបានរួបរួមគ្នានៅក្នុងរូបការរបស់ ព្រះគ្រីស្ទនិងត្រៀមខ្លួនសម្រាប់ការលើកឡើងទៅស្ថានសួគ៌។ ឱព្រះវរបិតាអើយមិនមែនដោយសារអារម្មណ៍របស់ ទូលបង្គំយើងខ្ញុំនោះឡើយដោយព្រោះទូលបងំ្គបានស្គាល់ពួកអ្នកបំរើរបស់ទ្រង់ទាំងអស់ ពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញកិច្ចការដ៏អស្ចារ្យនេះបានឡើយ ហើយទូលបង្គំយើងខ្ញុំក៏បានដឹងថាពួកអ្នកបំរើដ៏អស្ចារ្យទាំង នោះបានទៅបាត់អស់ហើយ ដោយពួកគេបានខិតខំយ៉ាងអស់ពីចិត្តបង្ហាញការបើកសម្តែងនេះ ដល់មនុស្ស។ ហើយ ទូលបង្គំ ក៏បានដឹងដែរថា ទូលបង្គំ​មិនស្មើនឹងពួកអ្នកបំរើដ៏អស្ចារ្យទាំងនោះឡើយ។ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់ មានគ្រប់ អ្វីទាំងអស់។
26
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដ៏ខ្ពស់បំផុតអើយ សូមទ្រង់បានធ្វើការដ៏អស្ចារ្យនៅក្នុងពេលនេះផង គឺសូមព្រះវិញ្ញាណនៃទ្រង់បានគង់សណ្ឋិតនៅក្នុងពួកអ្នកជឿទាំងអស់ជាអចិន្ត្រៃផង។ហើយសូមទ្រង់កាត់ស្បែក បបូរមាត់ ដែលគេនិយាយ និងត្រចៀកដែលបានស្តាប់ឮផង។
នៅពេលដែលការទាំងអស់នេះបានបញ្ចប់ទៅទូលបង្គំយើងខ្ញុំសូមថ្វាយដល់ទ្រង់ ហើយសូមឲ្យទូលបង្គំយើងខ្ញុំបានដើរនៅក្នុងផ្លូវរបស់ទ្រង់ ដោយនិយាយថា “នៅកន្លែងនោះគឺល្អណាស់សម្រាប់យើងរាល់គ្នា។ ហើយសូម ព្រះ វិញ្ញាណបរិសុទ្ធទ្រង់មានបន្ទូលមកកាន់ទូលបង្គំយើងខ្ញុំ នៅខណៈពេលដែលទូលបង្គំយើងខ្ញុំអង្គុយនៅទីនោះ។ ហើយឥឡូវនេះ ទូលបង្គំយើងខ្ញុំ សូមប្តេជ្ញា ខិតខំធ្វើការទាំងអស់ឲ្យអស់ពីសមត្ថភាពនៃទូលបង្គំយើងខ្ញុំ នៅខណៈ ពេលដែលពន្លឺដ៏អស់កល្បកំពុងចែងចាំង”។
សូមបានធ្វើការនៅក្នុងមនុស្សប្រុសស្រីឲ្យពួកគេបានថ្មីឡើង។ ហើយសូមទ្រង់ចាត់ អ្នកនិយាយភាសាដទៃ ឡើងរួមទាំងអ្នកបកប្រែកភាសាដទៃនោះផង។ សូមទ្រង់ ចាត់ឲ្យ អ្នកមានអំណោយទានចេះទាយ គ្រូអធិប្បាយគ្រូគង្វាល អ្នកផ្សាយដំណឹងល្អ និងអ្នកផ្សេងៗទៀត ដើម្បីឲ្យពួកជំនុំបានស្អាងឡើង។សូមទ្រង់ចាត់ឲ្យមាន ពួក បេសកជនចេញទៅឯវាលចម្រូតហើយនាំដំណឹងល្អប្រកបដោយសិរីរុងរឿងទៅដល់មនុស្ស។ នៅទីកន្លែងណា ដែលព្រះបន្ទូលបានទៅដល់សូមព្រះបន្ទូលទ្រង់បានធ្លាក់ទៅលើដីល្អ ហើយបង្កើតផល១ ជាមួយរយ។ ដ្បិតទូលបង្គំយើងខ្ញុំជឿថា ទូលបង្គំយើងខ្ញុំកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។ហើយការបំពេញសម្រេចរបស់ទ្រង់ ជិតមក ដល់ហើយ។
ឱព្រះវរបិតាអើយសូមទ្រង់បានប្រទានការអស់នោះមក។ ទ្រង់គឺជាព្រះលើគ្រប់ទាំងអស់ សូមទ្រង់ជួយដល់ទូលបង្គំយើងខ្ញុំដែលជាមនុស្សដែលក្រខ្សត់ផង ទូលបង្គំយើងខ្ញុំសូមថ្វាយជីវិតនិងកម្មវិធីទាំងមូលនេះ នៅក្នុងព្រះ នាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
27
(មានបងស្រីម្នាក់ បាននិយាយភាសាដទៃហើយក៏មានបងប្រុសម្នាក់ទៀត ចេះបកប្រែផង។ “សូមបងប្អូនរាល់ គ្នាស្តាប់ខ្ញុំដោយចិត្តទុកដាក់។ គឺសូមឲ្យត្រចៀករបស់បងប្អូន បានបើកឡើងដើម្បីឲ្យព្រះវិញ្ញាណនៃព្រះបានធ្វើ ចលនា។ ហើយឲ្យចិត្តរបស់លោកអ្នកបងប្អូនបានយល់ដោយព្រោះខ្ញុំនឹងនិយាយទៅកាន់បងប្អូន តាមរយៈ ទំនាយ របស់ហោរា។គាត់នឹងនាំការដ៏ស៊ីជម្រៅនេះមក នោះលោកអ្នកមានការភ្ញាក់ផ្អើលចំពោះការយល់ដឹងរបស់លោកអ្នក។ គាត់នឹងបង្ហាញការដល់លោកអ្នក ដែលលោកអ្នកមិនធ្លាប់បានយល់ លើកតែមានព្រះវិញ្ញាណដែលស្គាល់ខុស ស្គាល់ត្រូវបានបើកសម្តែងមកកាន់លោកអ្នកឲ្យបានដឹង។ឱកូនរាល់គ្នាអើយ ចូរមានពរចុះ។ ទ្រង់មានបន្ទូលតាមរយៈ ហោរា ឲ្យនិយាយការទាំងនេះដល់យើងរាល់គ្នា។
“នេះគឺជាការព្រមានមួយ។ ហើយនេះគឺជាគ្រាចុងក្រោយដែលព្រះបន្ទូលទ្រង់ មានបន្ទូលមកកាន់ចិត្តមនុស្ស។ នេះគឺជាពេលវេលាដែលការយល់ដឹងរបស់យើង នឹងបង្កើតផលផ្លែឡើង។ ចូរឲ្យព្រះវិញ្ញាណមានបន្ទូល តាមរយៈពួកហោរារបស់យើងចុះ ដែលជាហោរារបស់ព្រះជាម្ចាស់ នោះចិត្តរបស់យើងនឹងបានយល់។ចូរឲ្យយើងរាល់គ្នាស្តាប់ ដោយយកចិត្តទុកដាក់ចុះដើម្បីកុំឲ្យយើងរាល់គ្នាខ្វះចន្លោះណាឡើយ ដ្បិតនេះគឺជាពេលវេលាដ៏អស្ចារ្យណាស់ ដែលយើងរាល់គ្នាមិនគួរខកខានឡើយ។ ដ្បិតនេះ គឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា”)។
ព្រះដ៏មានអំណាចចេស្តាទ្រង់បានប្រោសព្រះយេស៊ូវ រស់ពីសុគតឡើងវិញ គឺយើងរាល់គ្នា មានសេចក្តីត្រេក អរណាស់ដែលបានដឹងថា ព្រះវិញ្ញាណទ្រង់គង់សណ្ឋិតនៅលើយើងរាល់គ្នា។ ទ្រង់គឺជាសេចក្តីពិតហើយព្រះបន្ទូល ទ្រង់មិនចេះប្រែប្រួលឡើយ។ នៅពេលដែលយើងរាល់គ្នាបានអានព្រះបន្ទូលទ្រង់សូមថ្វាយសិរីរុងរឿងដល់ព្រះវរបិ តានៃយើងចុះ។ សូមឲ្យយើងរាល់គ្នាបានត្រៀមចិត្តស្តាប់ព្រះបន្ទូលទ្រង់។ ហើយនឹងមានមនុស្សខ្លះ គេបានទទួល ការព្រមានចុងក្រោយរបស់ពួកគេដែលបានបែរចេញពីការដែលពួកគេកំពុងតែធ្វើនាពេលឥឡូវនេះ ដែលផ្លូវដ៏ត្រឹម ត្រូវ។ទូលបង្គំយើងខ្ញុំរាល់គ្នា សូមអរព្រះគុណដល់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះនាមព្រះរាជបុត្រា គឺព្រះអម្ចាស់ យេស៊ូវគ្រីស្ទ។ អាម៉ែន។
28
សូមបងប្អូន បើកទៅកាន់ គម្ពីរវិវរណៈ៣:១-៣ជាមួយគ្នា៖
នេះគឺជាសេចក្តី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញជាសេចក្តីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹង បង្ហាញដល់ពួកបាវបំរើទ្រង់ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបំរើទ្រង់ គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូលនឹងសេចក្តីបន្ទាល់នៃព្រះយេ ស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្តីដែលគាត់បានឃើញ។មានពរហើយ អ្នកណាដែលមើល នឹងអស់អ្នកដែលស្តាប់ពាក្យ ទំនាយទាំងនេះហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។
29
ដូចដែលខ្ញុំបានជម្រាប ពីខាងដើមមកថាយើងនឹងព្យាយាមពិនិត្យមើលយ៉ាងល្អិតល្អន់ នៅក្នុងគម្ពីរនេះ ដោយយោងទៅតាមប្រវត្តិសាស្រ្ត និងអ្វីៗផ្សេតទៀត ដែលគាំទ្រ។ គ្រប់ពេលដែលលោកអ្នកបានឃើញខ្ញុំ សំដៅទៅលើ អ្វីដែលខ្ញុំបានកត់ចុះនៅទីនេះ គឺមានន័យថាខ្ញុំបានដកស្រង់វាចេញពី សព្វវចនាធិប្បាយព្រះគម្ពីរផ្សេងៗ និងសៀវ ភៅផ្សេងៗទៀតហើយ។
អ្នកនិពន្ធ កណ្ឌគម្ពីរនេះ គឺជាលោកយ៉ូហានដែលជាអ្នកបំរើរបស់ព្រះ ដែលបានសរសេរទុក សម្រាប់មនុស្ស ជំនាន់ក្រោយ និងបានសំដៅទៅកាន់ទេវតាទាំង៧ នៃគ្រាពួកជំនុំទាំង៧ គឺចាប់ពីថ្ងៃរបស់ពួកសាវក រហូតដល់ព្រះអម្ចាស់ទ្រង់យាងត្រឡប់មកវិញ។
គ្រានីមួយៗ បានចេញមកតាមលំដាប់លំដោយចាប់តាំងពី ពេលដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទ បានលើកឡើង ទៅស្ថានសួគ៌រហូតដល់ទ្រង់យាងត្រឡប់មកវិញជាលើកទី២។ គ្រាពួកជំនុំនីមួយៗ សុទ្ធតែបានរៀបរាប់ពីលក្ខណ័ ខាងឯវិញ្ញាណ។ ហើយគ្រាពួកជំនុំនីមួយ អាចពិនិត្យមើល បទគម្ពីរនិងខាងឯវិញ្ញាណដែលមានបន្ទូលមកកាន់ពួកគេ នោះគេនឹងបានឃើញ។
គ្រានីមួយៗបានបង្កើតផ្លែទំពាំងបាយជូរដ៏ពិតរបស់ព្រះគ្រីស្ទ គឺមានពួកស្រ្តីឆ្លាតហើយនៅគ្រានីមួយៗ ក៏បាន បង្កើតផ្លែទំពាំងបាយជូរដែលពុករលួយដែរ គឺជាពួកស្រ្តីល្ងង់។
30
ពួកអ្នកវិទ្យាសាស្រ្តបានយល់ព្រមថានេះគឺជាជីវិតរបស់លោកយ៉ូហាន។ ជីវិតចុងក្រោយរបស់លោក បានរស់ នៅក្នុងទីក្រុងអេភេសូររួចក៏ស្លាប់នៅទីនោះ។ គាត់ធ្លាប់បានរស់នៅលើកោះប៉ាត់ម៉ុស នៅក្នុងកំឡុងពេលដែលគាត់សរសេរកណ្ឌគម្ពីរវិវរណៈឡើង។ វាមិនមែនរៀបរាប់ពីជីវិតរបស់គាត់នោះឡើយប៉ុន្តែគឺជារឿងរាវអំពីព្រះយេស៊ូវគ្រីស្ទ នៅថ្ងៃចុងក្រោយ។ វាគឺជាទំនាយមួយមិនមែនជាទំនាយអំពីជីវិតរបស់លោកយ៉ូហាននោះឡើយ។ ក៏មិនមែនរៀបរាប់ពីជីវិតរបស់ព្រះគ្រីស្ទនោះឡើយ ប៉ុន្តែវាគឺជាទំនាយពីគ្រាចុងក្រោយដែលមកដល់វិញ។ហើយវាក៏មិនមែនជាទំ នាយដែលចេញមកពីមាត់របស់គាត់ដែរប៉ុន្តែចេញមកពីព្រះជាម្ចាស់ដ៏គួរឲ្យលើកតម្កើងវិញ។ វាមិនមែនជាការបើកសម្តែងរបស់លោកយ៉ូហាននោះទេ ប៉ុន្តែវាគឺជាការបើកសម្តែងរបស់ព្រះគ្រីស្ទជាព្រះអម្ចាស់វិញ។ ហើយ កណ្ឌគម្ពីរនេះ គឺជាសៀវភៅចុងក្រោយនៅក្នុងកណ្ឌសញ្ញាថ្មីផ្ទុយទៅវិញ វាបានប្រាប់នូវការចាប់ផ្តើម និងការបញ្ចប់ នៃដំណឹងល្អ។ហើយពួកអ្នកប្រាជ្ញខាងព្រះគម្ពីរក៏បានយល់ព្រមដែរ។
31
សំបុត្រដែលផ្ញើរមកកាន់គ្រាពួកជំនុំទាំង៧គឺជាទំនាយអំពីថ្ងៃអនាគត។ លោកប៉ុល បានសរសេរអំពីជីវិត និង សិរីល្អរបស់ពួកជំនុំទាំង៧នាពេលបច្ចុប្បន្ននេះ។ ហើយលោកយ៉ូហានបានសរសេរពីជីវិត និងសិរីល្អរបស់ពួកជំនុំទាំង ៧នៅគ្រាអនាគត ដែលលោកយ៉ូហានចង់បង្ហាញប្រាប់ដល់៖ គ្រូគង្វាលទាំង៧ ឬអ្នកនាំសារទាំង៧...គឺគ្រីស្ទាន ទាំងអស់ ដែលស្ថិតនៅក្រោមពួកទេវតាទាំង៧នោះ។
32
យើងនឹងធ្វើការសិក្សាបទគម្ពីរវិវរណៈនៅព្រឹកនេះ ហើយនឹងល្ងាចនេះ។ គឺយើងនឹងព្យាយាមបញ្ចប់នៅម៉ោង ១១ ឬ ១១:៣០ រួចចាប់ផ្តើមម្តងទៀតនៅម៉ោង៧យប់។
ហើយបញ្ជីរឿងនៅក្នុងជំពូក១នេះគឺ៖
ខ១ គឺនិយាយអំពីការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានប្រទានមក
ខ២ និយាយអំពីលោកយ៉ូហាន ដែលជាអ្នកសរសេរ និងអ្នកបំរើរបស់ព្រះ
ខ៣ ការប្រកាសពីព្រះពរ
ខ៤-ខ៦ ការគោរពទៅកាន់ពួកជំនុំ
ខ៧ សេចក្តីប្រកាស
ខ៨ ព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏ធំឧត្តម
ខ៩-ខ២០ ការជាក់ស្តែងនៅលើកោះប៉ាត់ម៉ុស
ហើយខ១៤-ខ១៥ការរៀបរាប់ពី សិរីល្អទាំង៧យ៉ាងរបស់ទ្រង់
អូ! អស្ចារ្យណាស់នៅពេលដែលយើងបានឃើញសិរីល្អទាំង៧របស់ទ្រង់ គឺជាសិរីល្អនៃការរស់ពីសុគតឡើង វិញ
33
ចំណងជើងសេចក្តីអធិប្បាយនេះគឺ៖ការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ។ មិនមែនជាការបើកសម្តែងរបស់ លោកយ៉ូហានឡើយប៉ុន្តែគឺជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ។
ភាសាក្រេក ពាក្យថា “ការបើកសម្តែង”មានន័យថា “អាវសានពិភពលោក” ដែលមានន័យថា “អ្វីៗនឹងត្រូវបាន លាតត្រដាងចេញមក”។ខ្ញុំបានសិក្សាទៅលើពាក្យនេះ។ អាវសានពិភពលោក មានន័យដូចជា អ្នកសូនរូបចម្លាក់មួយ មកហើយគាត់ក៏បានយកស្បៃមកគ្របពីលើវា។ បន្ទាប់មក ក៏បានបើកស្បៃនោះឡើងដើម្បីបង្ហាញពីអ្វីដែលនៅក្នុង នោះ។
សៀវភៅនេះបានបើកបង្ហាញឲ្យមនុស្សបានឃើញយ៉ាងច្រើន ពីលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ (គឺនិយាយយ៉ាងច្បាស់ ពីសិរីល្អទាំង៧របស់ទ្រង់ និងការផ្សេងៗទៀត ដូចជាទ្រង់មានលក្ខណៈជាសង្ឃជាស្តេច និងផ្សេងៗ ទៀត) ដ្បិតគឺបានបើកសម្តែង ពីកិច្ចការនៅថ្ងៃអនាគតរបស់ទ្រង់នៅក្នុងគ្រាពួកជំនុំទាំងអស់របស់ទ្រង់ដែលត្រូវ មកដល់។
34
នៅពេលដែលព្រះអម្ចាស់នៃយើងរាល់គ្នាទ្រង់មានវត្តមាននៅលើផែនដី ពួកសិស្សទ្រង់បានទូលសួរដល់ទ្រង់ ថា “លោកគ្រូតើលោកនឹងនាំនគររបស់អ៊ីស្រាអែលត្រឡប់មកវិញនៅគ្រានេះឬ?”
ព្រះយេស៊ូវតបវិញថា “អ្នករាល់គ្នាមិនដឹងថា ពេលវេលានឹងមកដល់ពេលណានោះទេ” ហើយគ្មាននរណាអាច ដឹងឡើយ។ សូម្បីតែព្រះរាជបុត្រាក៏មិនបានដឹងដែរ។ ប៉ុន្តែបន្ទាប់ពីទ្រង់បានសុគត ហើយយកទៅបញ្ចុះនៅក្នុងផ្នូរហើយទ្រង់បានរស់ពីសុគតឡើងវិញ នោះទ្រង់ក៏បានលើកឡើងទៅក្នុងសិរីល្អទ្រង់ក៏បានទទួលពួកជំនុំនាថ្ងៃអនាគត មកពីព្រះជាម្ចាស់។ បន្ទាប់មកទ្រង់ក៏យាងត្រឡប់មកវិញ នាំសារព្រះបន្ទូលនេះទៅកាន់ពួកជំនុំ ហើយសារព្រះបន្ទូលនេះគឺជាការថ្លែងអំពីការយាងមកវិញរបស់ទ្រង់ ព្រមទាំងស្ថានភាពពួកជំនុំរបស់ទ្រង់។
ប៉ុន្តែ តើលោកអ្នកបងប្អូនមានបានកត់សំគាល់នូវបទគម្ពីរដែលយើងរាល់គ្នាបានអាននៅត្រង់នេះដែរឬទេ? “នេះជាសេចក្តីដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្តីដែលព្រះបានប្រទានមកទ្រង់”គឺជាព្រះគ្រីស្ទ និង ពីរបៀបដែល ព្រះអម្ចាស់ ដ៏ជាព្រះវរបិតាទ្រង់បានប្រទានការបើកសម្តែងមកកាន់ព្រះរាជបុត្រារបស់ទ្រង់ គឺជាព្រះ យេស៊ូវគ្រីស្ទហើយទ្រង់ក៏បានចាត់ពួកទេវតារបស់ទ្រង់មកឯលោកយ៉ូហាន ដើម្បីប្រកាសនូវការទាំងនេះចេញមក។អូ! អស្ចារ្យណាស់។
35
នេះគឺជាគ្រាដ៏អស្ចារ្យណាស់ដែលលោកយ៉ូហានបានឃើញ... ហើយការបើកសម្តែងនេះ គឺបានប្រទានមក កាន់គាត់ដែលបង្ហាញពីគោលបំណងយ៉ាងជាក់លាក់របស់ព្រះគ្រីស្ទ តើទ្រង់មានលក្ខណៈយ៉ាងដូចម្តេចហើយនៅ គ្រានីមួយៗមានលក្ខណៈយ៉ាងដូចម្តេចដែរ។ នេះហើយគឺជាហេតុផលដែលខ្ញុំបាននិយាយនៅព្រឹកនេះ ចូរបងប្អូន រក្សាចិត្តរបស់បងប្អូនលើពួកជំនុំដ៏ពិតចុះ។
ពួកជំនុំដ៏ពិតបានចាប់ផ្តើមឡើងនៅថ្ងៃបុណ្យទី៥០។ នៅពេលនោះ មិនមានពួកអ្នកទេវសាស្ត្រ ឬអ្នកប្រាជ្ញខាងព្រះគម្ពីរ ឬក៏ពួកអ្នកប្រវត្តិសាស្រ្ត ដែលអាចនិយាយថាវាបានចាប់ផ្តើមឡើងនៅក្នុងថ្ងៃរបស់លោកម៉ាទីនលូធើ លោក Wesley គ្រាពួកជំនុំកាតូលិក ឬនៅគ្រាផ្សេងទៀតនោះទេ។គឺវាបានចាប់ផ្តើមឡើងនៅថ្ងៃបុណ្យទី៥០។ ពេល នោះឯងពួកជំនុំដំបូងបានកើតឡើង។ ដូច្នេះនៅក្នុងការពិភាក្សា គេបានក្រោកឈរឡើងប្រកាសថា គឺនៅថ្ងៃបុណ្យទី ៥០ហើយពួកគេមិនអាចរកឃើញនៅទីកន្លែងផ្សេងទៀតបានទេ។
36
គឺដូចជា ដាក់សត្វទន្សាយចូលទៅក្នុងចំការដែរ។លោកអ្នកដឹងថា នៅទីកន្លែងណាដែលមានប្រហោង គឺ លោកអ្នកត្រូវតែលុបប្រហោងនោះ។ហើយសត្វទន្សាយនោះ វានឹងត្រឡប់មករកប្រហោង ដែលវាធ្លាប់ចេញមកជា មិនខាន។នោះហើយគឺជារបៀបដែល មនុស្សគ្រប់គ្នា គេបានជជែកអំពីពួកជំនុំទាំងឡាយហើយនិងគ្រាពួកជំនុំ និង កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺលោកអ្នកត្រូវតែត្រឡប់មកកាន់កាលដើមដំបូងឡើងវិញ។ ដ្បិតព្រះជាម្ចាស់ទ្រង់មិនចេះប្រែប្រួលឡើយ ទ្រង់ជាព្រះប្រកបដោយសព្វានុភាព។ ដូច្នេះទ្រង់មិនចេះប្រែប្រួលឡើយ ហើយទ្រង់មិនអាចធ្វើអ្វីដែលទាស់ប្រឆាំងនូវព្រះបន្ទូលរបស់ទ្រង់ដែរ។ គឺគ្រប់ពេលទ្រង់នឹងធ្វើដូចជាការដែលទ្រង់បានធ្វើពីដំបូងមក ដែរ។
ដូចជាលោកពេត្រុស បាននិយាយថា... នៅពេលដែលពួកសាសន៍ដទៃបានទទួលព្រះវិញ្ញាណបរិសុទ្ធ“តើ យើងអាច ឃាត់ពួកគេមិនឲ្យទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្តេចបាន? សូមមើលចុះពួកគេបានទទួលព្រះវិញ្ញាណ បរិសុទ្ធ ដូចជាធ្វើបានធ្វើនៅកាលដើមដំបូងដែរ”។
37
នៅពេលព្រះយេស៊ូវទ្រង់មានព្រះជន្មនៅលើផែនដី មានគេមកឯទ្រង់ សួរថា “តើមានច្បាប់ណាដែល ឲ្យលែង លះប្រពន្ធដោយហេតុណាក៏ដោយបានឬទេ?”
ទ្រង់មានបន្ទូលតបថា“តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើម ថាទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬអី?
គេទូលសួរទ្រង់ថា “ហេតុដូចម្តេចបានជាលោកម៉ូសេបង្គាប់ឲ្យធ្វើសំបុត្រលះលែងហើយឲ្យលែងចេញដូច្នេះ?”
ទ្រង់មានបន្ទូលតបថា“កាលពីដើមមិនមែនដូច្នោះទេ”។ បើសិនជាយើងនិយាយអំពីគ្រាពួកជំនុំ យើងត្រូវត្រឡប់ទៅកាន់គ្រាដំបូងវិញ ដោយដាក់ចុះ នូវរាល់ការទាំងអស់ដែលបានបង្កើតចេញមកនៅគ្រានេះ។
38
នេះគឺជាសៀវភៅផ្លូវការមួយនៅក្នុងចំណោមសៀវភៅផ្សេងទៀតនៅក្នុងព្រះគម្ពីរ។ នេះគឺជាសៀវភៅតែមួយ គត់ដែលព្រះគ្រីស្ទបានដៅត្រាចំណាំរបស់ទ្រង់។ គឺពីដំបូងឡើយបានចាប់ផ្តើមដោយព្រះពរ ហើយចុងក្រោយ បានបញ្ចប់ដោយបណ្តាសា។ មានពរហើយ អស់អ្នកដែលបានអានសេចក្តីទំនាយនេះ ហើយត្រូវបណ្តាសាវិញដល់អស់អ្នក ដែលបានដកការចេញពីព្រះបន្ទូលរបស់ទ្រង់។ នេះគឺបទគម្ពីរដែលព្រះគ្រីស្ទទ្រង់បាននិពន្ធអំពីអង្គ ទ្រង់ផ្ទាល់ គឺនៅក្នុងព្រះគម្ពីរទាំងមូល។ ចំណែកឯក្រិត្យវិន័យទាំង១០ប្រការ ទ្រង់បានសរសេរដោយព្រះអង្គុលី របស់ទ្រង់ផ្ទាល់។ហើយពួកយូដាក៏បានរក្សាទុកផងដែរ។ ហើយនៅថ្ងៃនេះ គឺជាការបើកសម្តែងរបស់ទ្រង់។
ចំពោះសៀវភៅដែល អារក្សវាស្អប់នោះគឺជាសៀវភៅវិវរណៈនេះហើយ។ មានការពីរ គឺវាបានស្អប់ដល់បទគម្ពីរ ទាំងអស់។ប៉ុន្តែបើសៀវភៅដែលវាស្អប់ជាងគេ គឺសៀវភៅវិវរណៈ និងលោកុប្បត្តិដែលបានប្រាប់ពីកាលដំបូងឡើយ រីឯវិវរណៈវិញ បានរៀបរាប់ពីអ្វីដែលបានកើតឡើងចំពោះវានៅថ្ងៃចុងក្រោយ។គឺវានឹងត្រូវចងទុកអស់រយៈ ១០០០ ឆ្នាំ។ បន្ទាប់មក ពួកហោរាក្លែងក្លាយនិងពួកទេវតារបស់វា នឹងត្រូវបោះចូលទៅក្នុងបឹងភ្លើង។ វានឹងនិយាយប្រាប់ដល់ មនុស្សថាគម្ពីរលោកុប្បត្តិ គឺជាសេចក្តីកុហកទេ។ សូមមើលអារក្សវាបានធ្វើការបោកប្រាស់ដល់មនុស្សនៅក្នុង លោកុប្បត្តិ និងនៅក្នុងវិវិរណៈផងគឺជាសៀវភៅដើម ហើយនិងចុង។
39
កណ្ឌគម្ពីរវិវរណៈបានផ្តល់នូវនិមិត្តសញ្ញាយ៉ាងច្រើនជាង កណ្ឌគម្ពីរផ្សេងៗទៀត។ ដោយព្រោះវាគឺជាកណ្ឌទំនាយ។ ដូច្នេះ គឺវាអាចយល់បានតែតាមរយៈពួកហោរាតែប៉ុណ្ណោះ។ សៀវភៅនេះមិនមែនសម្រាប់មនុស្សគ្រប់គ្នា នោះទេដែលអាចយល់បាន។ គ្មាននរណាម្នាក់អាចយល់បានឡើយគឺវាពិបាកយល់ណាស់។
នៅក្នុងគម្ពីរចោទិយកថា បានចែងថា“សេចក្តីអាថ៌កំបាំងគឺស្ថិតនៅលើព្រះយេហូវ៉ា” ត្រឹមត្រូវណាស់។ ហើយទ្រង់នឹងបើកសម្តែងមកកាន់យើងរាល់គ្នា គឺពួកកូនៗរបស់ទ្រង់ឲ្យស្គាល់ពីសេចក្តីអាថ៌កំបាំងរបស់ទ្រង់។ បើតាម រយៈប្រាជ្ញារបស់មនុស្សគឺមិនអាចយល់បានឡើយ។ប៉ុន្តែអស់អ្នកណាដែលស្រឡាញ់ព្រះបន្ទូលទ្រង់ គឺព្រះគម្ពីរទាំង មូលដែលបាននិពន្ធឡើងមកកាន់ពួកជំនុំ នោះនឹងបានយល់វិញ។ ការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ មកកាន់ពួកជំនុំអេភេសូរ ពួកជំនុំស្មឺន៉ា... ។
40
ចូរកត់សំគាល់ចុះ បទគម្ពីរបានបំពេញសម្រេចហើយ។បើតាមទីតាំងភូមិសាស្រ្ត ដែលបានចែងនៅចុងបញ្ចប់ នៃព្រះគម្ពីរគឺការបើកសម្តែងអំពីការទាំងអស់ គឺបានបង្ហាញយ៉ាងច្បាស់ហើយនៅទីនេះគឺមានពរហើយអស់អ្នកដែល បានអាន ហើយស្តាប់ព្រះបន្ទូលទ្រង់ហើយត្រូវបណ្តាសាវិញដល់អស់អ្នកដែលបានដក ឬក៏បន្ថែមការនៅក្នុងព្រះ បន្ទូលទ្រង់ ដ្បិតទ្រង់មានបន្ទូលថា​ទ្រង់នឹងដកចំណែករបស់ពួកគេចេញពីសៀវភៅជីវិត។
ដូច្នេះ នៅពេលដែលយើងរាល់គ្នាបានឃើញពីការបើកសម្តែងរបស់ព្រះអម្ចាស់ជាច្រើនដងមក ដោយបញ្ចាក់ ថាទ្រង់គឺជានរណាហើយបើសិនជាអស់អ្នកណាដែលបានយក ឬក៏បន្ថែមលើព្រះបន្ទូលរបស់ទ្រង់ នោះគឺជាទំនាយក្លែងក្លាយហើយ។ មានមនុស្សជាច្រើនបានព្យាយាមនិយាយថា ពួកគេមានអ្វីៗច្រើនជាងនេះទៅទៀត។ប៉ុន្តែ​ ការ បើកសម្តែងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានបំពេញសម្រេចនៅក្នុងគ្រាពួកជំនុំរបស់ទ្រង់ហើយ គឺនៅថ្ងៃរបស់ទ្រង់ ដែលត្រូវបានបើកសម្តែងឲ្យគេបានឃើញច្បាស់ពីការបើកសម្តែងរបស់ព្រះគ្រីស្ទ។
41
នៅខបន្ទាប់ យើងឃើញថា នៅក្នុងខ២... ដោយនៅក្នុងខ១គឺការបើកបង្ហាញរបស់ព្រះគ្រីស្ទ ដោយបើក សម្តែងពីការគ្រាចុងក្រោយហើយនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ដែលបានសម្តែងឲ្យឃើញដល់សាវក របស់ទ្រង់!ពួកគេបានសួរសំនួរជាច្រើន ប៉ុន្តែមានតែអស់អ្នកដែលបានរស់នៅប៉ុណ្ណោះ នឹងទទួលបានការបើកសម្តែង។ ពួកគេនៅតែមិនយល់ ដោយព្រោះប្រវត្តិសាស្រ្ត មិនទាន់បានកត់ត្រាទុកនៅឡើយ។
ប្រវត្តិសាស្រ្តនៃកណ្ឌគម្ពីរនេះឬបរិបទនៃបទគម្ពីរនេះ គឺបានសំដៅទៅកាន់ពួកជំនុំទាំង៧ នៅអាស៊ីមីណ័រ។ នៅ គ្រានោះមានពួកជំនុំច្រើនជាង៧ទៅទៀត ប៉ុន្តែ ពួកជំនុំនីមួយៗនោះ សុទ្ធតែមានលក្ខណៈពិសេសរបស់ខ្លួន។
ដូចជា ពួកជំនុំអេភេសូរពួកជំនុំស្មឺន៉ា ពួកជំនុំពើកាម៉ុស រហូតទៅដល់ពួកជំនុំ ភីឡាដិលភា គឺពួកជំនុំនីមួយៗសុទ្ធតែមានលក្ខណៈរបស់ខ្លួន ដែលនឹងលេចឡើងម្តងទៀត នៅក្នុងគ្រានីមួយៗដែលនឹងត្រូវមក។
42
មនុស្សគ្រប់គ្នានឹងឃើញការអនុវត្តខាងព្រលឹងវិញ្ញាណនៅក្នុងបទគម្ពីរ ហើយអាចនិយាយបានថា ពួកគេមិនសូវសកម្មនោះទេ! លោកអ្នកមានភាពសកម្មណាស់ ហើយពិតជាសំដៅទៅកាន់មនុស្សណាស់តើហេតុអ្វីទៅ? គឺបាន បង្ហាញថា បទគម្ពីរត្រូវបានព្រះបណ្តាលឲ្យតែងឡើងហើយក៏ឃើញពីរបៀបដែលព្រះជាម្ចាស់ទ្រង់ឆ្លើយតបចំពោះ ការទាំងនោះដែរ។
អ្វីដែលលោកអ្នកធ្វើនៅត្រង់នេះ គឺជាគំរូពីការមួយចំនួន។ដូចជាលោក អ័ប្រាហាំ ដែលបានថ្វាយអ៊ីសាកជា យញ្ញបូជា គឺជាកូនប្រុសតែមួយដែលជាគំរូបពីព្រះជាម្ចាស់ ដែលទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់ នៅប៉ុន្មានរយឆ្នាំក្រោយមក ហើយក៏ជារបៀបដែលលោកយ៉ូសែបត្រូវបានគេលក់ ហើយក៏បានជាប់គុកដោយព្រោះពួកបងប្រុសរបស់ គាត់បានស្អប់ដល់គាត់ដ្បិតគាត់គឺជាកូនប្រុសដែលឪពុកស្រឡាញ់(គឺជាគំរូពីព្រះយេស៊ូវ) ហើយពីរបៀបដែល ព្រះវិញ្ញាណធ្វើការតាមរយៈលោកយ៉ូសែប ដែលជាមនុស្សម្នាក់គឺជាគំរូយ៉ាងសាមញ្ញពីជីវិតដ៏ឥតខ្ចោះរបស់ព្រះគ្រីស្ទ។
កូនរបស់ដាវីឌ បានអង្គុយនៅលើភ្នំដដែលជាពេលដែលដាវីឌត្រូវបានគេបដិសេធធ្វើជាស្តេច រួចគាត់ក៏បានរត់ ទៅឯភ្នំ(ជាភ្នំដើមអូលីវ) រួចមើលត្រឡប់មកក្រោយវិញ ហើយទួញសោកដែលគេបានបដិសេធទ្រង់ធ្វើជាស្តេច។ ប៉ុន្មានរយឆ្នាំក្រោយមក កូនរបស់ដាវីឌដែលបានអង្គុយនៅភ្នំដដែលនោះ គឺត្រូវបានគេបដិសេធទ្រង់មិនឲ្យសោយ រាជ្យជាស្តេចដែរទ្រង់បានព្រះកន្សែងនៅក្នុងក្រុងយេរ៉ូសាឡិម។
43
បន្ទាប់មក លោកអ្នកអាចមើលឃើញអ្វីនៅគ្រាចុងក្រោយពីពួកជំនុំថ្ងៃបុណ្យទី៥០ ដ៏អស្ចារ្យ? តើលោកអ្នកអាចមើលឃើញពីរបៀបដែលព្រះជាម្ចាស់ទ្រង់បានចាប់ផ្តើមឡើងនៅក្នុងគ្រាថ្ងៃបុណ្យទី៥០យ៉ាងដូចម្តេច?ព្រះវិញ្ញាណនោះ នឹងនៅជាប់នៅក្នុងគ្រាពួកជំនុំទាំងអស់។ ពួកគេក៏បានទទួលនូវលក្ខណៈខុសៗគ្នា។គឺពួកគេក៏បាន បង្កើតឲ្យនិកាយចេញមក។ ហើយពួកគេក៏បង្រួបបង្រួមពួកជំនុំរួមគ្នាតែមួយ។ជាចុងក្រោយ ពួកគេក៏បានធ្វើវាមក មែន ហើយប៉ុន្មានរយឆ្នាំក្រោយមកក៏មានការបៀតបៀនកើតឡើង។ រួចក៏មានគ្រាកំណែទម្រង់ចេញមក។
ជារៀងរាល់ឆ្នាំ ពួកគេក៏បានកាត់ចេញពីព្រះវិញ្ញាណនៃព្រះហើយក៏បានដាក់បន្ថែមការនៅក្នុងធម្មជាតិទៅលើ វិញ រហូតមកដល់ពេលឥឡូវនេះពួកគេក៏បានធ្វើវាម្តងទៀត។ យើងរាល់គ្នាកំពុងតែរស់នៅក្នុងគ្រាចុងក្រោយហើយគឺគ្រាពួកជំនុំដ៏បរិបូរណ៌។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុង គ្រាពួកជំនុំភីឡាដិលភា...ឬគ្រាពួកជំនុំឡៅឌីសេ។
44
នៅក្នុងជំពូក១ ខ១ បានចែងថានេះគឺជាសេចក្តី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញដល់លោកយ៉ូហាន។តើនរណាជាអ្នកនិពន្ធបទគម្ពីរនេះឡើង? គឺជាលោកយ៉ូហាន។វាមិនមែនជាការបើកសម្តែងរបស់លោកយ៉ូហាននោះ ទេ។ យើងរាល់គ្នាបានដឹងថាមិនមែនអំពីលោកយ៉ូហាននោះទេ ដ្បិតនោះគឺជាការបើកសម្តែងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ។ ទ្រង់បានជ្រើសរើសសិស្សម្នាក់ ឲ្យសរសេរបទគម្ពីរនេះឡើងគឺការបើកសម្តែងរបស់ព្រះយេស៊ូវ គ្រីស្ទ។ហើយទ្រង់ក៏បានចាត់ទេវតារបស់ទ្រង់មកឯលោកយ៉ូហាន។
យើងរាល់គ្នាមិនបានដឹងថាទេវតានោះគឺជានរណាទេ។ ព្រះគម្ពីរមិនបានចែងពីពួកទេវតានោះគឺជានរណាទេ។ ប៉ុន្តែយើងរាល់គ្នាដឹងថាមានហោរាមួយ ដ្បិតក្រោយមក ព្រះគម្ពីរបានចែងដូច្នោះ “អញ ឈ្មោះយេស៊ូវដែលបានចេញចាត់បញ្ចូនទេវតារបស់អញ មកធ្វើបន្ទាល់ពីការទាំងនេះ ដែលនឹងត្រូវមកជាឆាប់”។
45
រួចហើយបាន ឃើញថា នៅពេលលោកយ៉ូហាន បានចាប់ផ្តើមថ្វាយបង្គំពួកទេវតាហើយទេវតានោះក៏បាននិយាយថា “ពាក្យទាំង នេះពិតប្រាកដ ហើយគួរជឿ” នៅក្នុងវិវរណៈ២២ខ្ញុំក៏បានជឿ។ ហើយគាត់បាននិយាយថា “ដ្បិត ខ្ញុំគឺជាបាវបំរើរបស់ ទ្រង់ហើយជាហោរារបស់ទ្រង់”។ ប្រហែលជាលោកអេលីយ៉ា គឺនៅក្នុងចំណោមពួកហោរារបស់ទ្រង់។រីឯលោកយ៉ូ ហានគឺជាសាវកមួយរបស់ទ្រង់។ ប៉ុន្តែ ហោរានេះ ត្រូវបានបញ្ចូនមក ហើយលោកយ៉ូហានគឺជាសាវករបស់ព្រះ... ។
ចូរមើល ពីលក្ខណៈសំបុត្ររបស់គាត់ឯទៀតចុះ។ដោយបានបង្ហាញថា មិនមែនជាលោកយ៉ូហានជាអ្នកនិពន្ធ ឡើយព្រោះមិនមែនលក្ខណៈដូចជាលោកយ៉ូហាននោះទេ។ សូមអាន គម្ពីរ១យ៉ូហាន ២ និង៣យ៉ូហានចុះហើយមើលពីលក្ខណៈរបស់បទគម្ពីរនោះទៅ។ បន្ទាប់មក ចូលមើលពីលក្ខណៈនៃកណ្ឌគម្ពីរនេះវិញគីលោកយ៉ូហាន គឺជាអ្នកនិពន្ធបទគម្ពីរនេះឡើង ហើយគាត់គឺជាសាវកម្នាក់របស់ទ្រង់ដ្បិតគាត់គឺជាសាវកម្នាក់ដែលពេញដោយព្រះ វិញ្ញាណ។ ហើយបទគម្ពីរនេះមិនមែននិយាយរៀបរាប់អំពីលោកយ៉ូហាន ឬក៏ការបើកសម្តែងរបស់គាត់នោះទេ។គឺជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ទៅកាន់ពួកជំនុំវិញហើយលោកយ៉ូហានគ្រាន់តែជាអ្នកនិពន្ធតែប៉ុណ្ណោះ។ ហើយបទគម្ពីរបានបញ្ចាក់យ៉ាងច្បាស់ហើយ។
ការនេះមិនមែននិយាយទៅកាន់លោកយ៉ូហាននោះទេគឺនិយាយទៅកាន់ពួកជំនុំវិញ។ នៅគ្រានោះ លោកយ៉ូ ហានគឺជាគ្រូគង្វាលពួកជំនុំអេភេសូរ។
46
ខ៣ទ្រង់បានប្រកាសពីអ្នកដែលទទួលបានព្រះពរ។ សូមស្តាប់ ខ្ញុំនឹងអានខនេះ៖ “មានពរហើយ អ្នកណាដែល មើលនឹងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលកត់ទុកនេះដែរ ដ្បិតឯ ពេលវេលា នោះជិតដល់ហើយ។”
តើពេលវេលានោះជិតដល់ហើយគឺជាអ្វីទៅ? គឺជាពេលដែលកើតឡើង ដែលការបើកសម្តែងរបស់ព្រះយេស៊ូវ គ្រីស្ទត្រូវបានបំពេញសម្រេចនៅក្នុងគ្រាពួកជំនុំនីមួយៗ។
ហេតុផលដែលគាត់បានសរសេរបទគម្ពីរនេះឡើង... បើសិនជាគាត់និយាយថា“ឥឡូវនេះ ពួកគេបានរង់ចាំ ទ្រង់... បើសិនជាទ្រង់បានបើកសម្តែងមកកាន់លោកយ៉ូហានថាទ្រង់នឹងយាងមកជាឆាប់ នោះពួកជំនុំនឹងត្រូវបាន បំពេញសម្រេច... នោះហើយគឺជាអ្វីដែលលោកយ៉ូហានបានគិត។ប៉ុន្តែបើសិនជាអញ្ជឹងមែន នោះពួកជំនុំនឹងបាន បំពេញសម្រេចជាឆាប់... ហើយបើសិនជាគាត់បានដឹងថាទ្រង់បានបើកសម្តែងមកកាន់គាត់ ដោយថានឹងមាន គ្រាពួកជំនុំទំាង៧នៅប៉ុន្មានពាន់ឆ្នាំទៀត នោះប្រហែលជាមិនមែនហេតុផលដែលនាំឲ្យពួកគេរង់ចាំទ្រង់ទេ។ពួកគេ គ្រាន់តែរស់នៅក្នុងគ្រាពួកជំនុំរបស់ពួកគេប៉ុណ្ណោះ។
ដូច្នេះ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថាទ្រង់មិនមែនបើកសម្តែងមកកាន់ពួកគេទេ។ ហើយក៏មិនបានបើកសម្តែង មកកាន់លោកម៉ាទីនលូធើដែលជាការដែលលោក John Wesley បានដឹងអំពីព្រះបន្ទូលទ្រង់ដែរ។ ហើយក៏មិនបានបើកសម្តែងមកកាន់ពួកបាបទីស្ទ ពីអ្វីដែលពួកថ្ងៃបុណ្យទី៥០បានដឹងអំពីព្រះបន្ទូលទ្រង់ដែរ ដោយព្រោះវាគឺជាផ្សេង មួយវិញ។គឺវាស្ថិតនៅក្នុងពេលវេលាខុសគ្នា។ ហើយព្រះជាម្ចាស់ទ្រង់បានបើកសម្តែងការរបស់ទ្រង់ដោយមាន គោលបំណងរបស់ទ្រង់។
អូ! លោកអ្នកមិនអាចដាំដើមពោតនៅនិទាឃរដូវទេ ហើយក៏ច្រូតកាត់នៅពេលដូចគ្នាដែរ។ លោកអ្នកបានដាំ គ្រាប់ពូជចុះហើយវាត្រូវដុះលូតលាស់ពេញវ័យ។ ព្រះជាម្ចាស់ទ្រង់បានដាំព្រះបន្ទូលរបស់ទ្រង់បន្ទាប់មក វាក៏បាន ដុះឡើង។ បន្ទាប់មក យើងត្រឡប់ទៅមើលនៅខាងក្រោយវិញ ហើយក៏និយាយថា“នោះហើយគឺផលផ្លែ” តើហេតុអ្វី បានយើងប្រាកដម្ល៉េះ? យើងរាល់គ្នានឹងបានឃើញបន្ទាប់ពីការបានបើកសម្តែងឡើង។
47
នៅក្នុងខ៣ ព្រះបន្ទូលទ្រង់បានប្រកាសថា“មានពរហើយ... ” ដល់អ្នកដែលបានអាន ឬស្តាប់សេចក្តីអាថ៌កំ បាំង... ដ្បិតបើតាមប្រាជ្ញារបស់មនុស្សគឺមិនអាចដឹងអ្វីសោះឡើយ។ គ្មានអ្វីដែលគួរឲ្យឆ្ងល់ឡើយ ដែលពួកគេមិន ដឹងអ្វីសោះនោះដោយព្រោះ សាតាំងវាបានដាក់ការនោះនៅក្នុងចិត្តរបស់ពួកគេ ហើយវាមិនចង់ឲ្យរៀបរាប់បង្ហាញពីការដែលត្រូវនឹងកើតឡើងដល់វានោះទេ។
តើលោកអ្នក នឹងកត់សំគាល់ពីការដ៏អាក្រក់យ៉ាងណាដែល នឹងកើតឡើងដល់សាតាំងនៅពេលដែលវាគិតថា​ការដែលកើតឡើងដល់វានឹងត្រូវបើកបង្ហាញនោះ? ចូរមើលពីសកម្មភាពរបស់មនុស្សចុះ។ គឺនៅមុនពេលដែលការ របស់សាតាំងត្រូវបានបើកបង្ហាញឡើងនៅក្នុងមនុស្សម្នាក់ជាប្រាកដនោះលោកអ្នកនឹងឃើញ ទឹកមុខរបស់ពួកគេ ផ្លាស់ប្តូរភ្លាម។ លោកអ្នកឃើញថាពួកគេមិនដឹងត្រូវគិតពីអ្វីនោះទេ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធ បានយាង ចុះមកនោះទ្រង់នឹងបើកបង្ហាញការរបស់អារក្ស។ វាស្អប់ដល់ការប្រជុំទាំងឡាយអំពីព្រះណាស់នោះហើយគឺជាហេតុ ផលដែលយើងរាល់គ្នាត្រូវតយុទ្ធដ្បិតព្រះបន្ទូលរបស់ទ្រង់នឹងថ្លែងពីការដែលនឹងត្រូវកើតឡើងដល់អារក្ស។
48
ដូចជាលោកអ្នកបាននិយាយថា “ស្ត្រីដែលអង្គុយនៅទីនេះ(ដែលស្ថិតនៅក្រោមការដឹកនាំរបស់ព្រះវិញ្ញាណ បរិសុទ្ធ) នាងមានឈ្មោះថា Jones។”
តើមានអ្វីកើតឡើង?គឺព្រះវិញ្ញាណបានយាងមកសណ្ឋិតនៅលើនាង ហើយការក៏បានកើតឡើង៖ “តើអ្នកស្គាល់ខ្ញុំយ៉ាងដូចម្តេច? មនុស្សនោះ មិនស្គាល់ខ្ញុំទេគាត់ច្បាស់ជាមានវិញ្ញាណដឹកនាំហើយ។ តើនោះគឺជាវិញ្ញាណអ្វី?”
“គឺជាព្រះវិញ្ញាណរបស់ព្រះ”
“ហេតុដូចម្តេចទៅ?តើមានបញ្ហាអ្វីដល់ខ្ញុំ?”
“អ្នកមាន រោគរបេង រោគមហារីកនិងរោគផ្សេងៗទៀត”
អូ! តើអារក្សសាតាំងវាស្អប់ដល់ការនេះយ៉ាងណាទៅ ដោយព្រោះទ្រង់នឹងថ្លែងពីការដែលនឹងកើតឡើងដល់ វា។ហើយវាក៏បានដាក់ការនៅក្នុងចិត្តរបស់មនុស្ស ឲ្យនិយាយថា “ចូរកុំអានពីអ្វីដែលមើលទៅដូចជាមានស្មារតីមិន ល្អឡើយ”។ ពួកគេមិនយល់ឡើយ​ពីអ្វីដែលពួកគេកំពុងតែនិយាយនោះទេ។ដ្បិតនោះ គឺជាសេចក្តីល្ងើរដល់ពួកគេ វិញ។
ប៉ុន្តែ អស់អ្នកណាដែលបានដឹងវិញនោះមានពរហើយ! គឺបានដឹងពីការបើកសម្តែងរបស់ព្រះជាម្ចាស់។ តើការបើកសម្តែងនោះអំពីនរណា? គឺអំពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងគ្រាពួកជំនុំចុងក្រោយនេះ!គឺជាការបើកសម្តែងអំពីអង្គ ទ្រង់ផ្ទាល់ ដែលទ្រង់បានសន្យា​ថាទ្រង់នឹងធ្វើវាតាមព្រះបន្ទូលរបស់ទ្រង់។
អារក្សសាតាំងវាបានស្អប់ដល់ការនេះណាស់!ដ្បិតទ្រង់នឹងបើកសម្តែងពី ផែនការណ៍របស់ទ្រង់ឲ្យមនុស្ស បានឃើញ។“សាតាំងវាបានស្អប់ការបើកសម្តែងនៅក្នុងលោកុប្បត្តិ” នេះគឺជាសេចក្តីពិតណាស់។
តើហេតុអ្វីបានជាវាស្អប់ការបើកសម្តែងនេះម្ល៉េះ?តើហេតុអ្វី វាប្រឆាំងទាស់នឹងការបើកសម្តែងរបស់ទ្រង់? គឺ ដោយព្រោះព្រះបន្ទូលរបស់ទ្រង់ និងពួកជំនុំរបស់ទ្រង់ ដែលនឹងត្រូវសង់ឡើងលើការបើកសម្តែងនេះ។វាមិនមែន ចេញមកតាមរយៈ ការអប់រំនៅសាលា ឬក៏តាមរយៈការអប់រំនៅសាលាល្អៗដែលយើងបានសិក្សានោះទេ។គឺពួកគេ នឹងស្ថិតនៅក្នុងគ្រាដ៏ងងឹត។ ព្រះគម្ពីរ ហើយនិងពួកជំនុំគឺជាការបើកសម្តែងដ៏ពិតប្រាកដ។
49
សូមបងប្អូនបើកទៅកាន់គម្ពីរម៉ាថាយ១៦:១៧-១៨ ដោយមើលពីការបើកសម្តែងរបស់ទ្រង់ជាមួយគ្នា។
រួចព្រះយេស៊ូវមានបន្ទូលតបថា អ្នកសឺម៉ូន កូនយ៉ូណាស់អើយអ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែល បានសំដែងឲ្យអ្នកស្តាប់ទេគឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំង ពួកជំនុំខ្ញុំនៅលើថ្មដានេះហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។
50
ពួកជំនុំកាតូលិកបាននិយាយថា“ទ្រង់នឹងសង់ពួកជំនុំទ្រង់លើពេត្រុស” បាទ, នេះគឺពិតជាគំនិតរបស់មនុស្ស មែន។លោកអ្នកមិនអាចវាស់ស្ទង់គំនិតខាងឯវិញ្ញាណដោយការនេះបានឡើយ៖ ព្រះជាម្ចាស់ដែលបានឈរនៅជា មួយនឹងព្រះរាជបុត្រារបស់ទ្រង់នៅទីនេះហើយទ្រង់នឹងសង់ពួកជំនុំរបស់ទ្រង់ នៅលើមនុស្សធម្មតា ដែលជាមនុស្ស មានបាប។ជាព្រះវិញ្ញាណដដែល ដែលបានយាងមកសណ្ឋិតនៅលើគាត់ គាត់បានដាក់បណ្តាសាដល់ព្រះយេស៊ូវហើយក៏បានបដិសេធទ្រង់ នៅមុខទ្រង់ផង។ តើមិនមែនជាលោកពេត្រុសទេឬអី។
មានពួកជំនុំខ្លះបានប្រកាសថាគឺជាថ្មដានេះឯង។ ហើយថ្មដាដែលទ្រង់មានបន្ទូលនោះ មិនមែនជាលោកពេ ត្រុសឡើយតែគឺទ្រង់វិញ។
មានពួកថ្ងៃបុណ្យទី៥០ជាច្រើនបានព្យាយាមនិយាយថា គឺព្រះយេស៊ូវ។ គឺជាទ្រង់ដែល ទ្រង់បានសង់ពួកជំនុំរបស់ទ្រង់នៅលើថ្មដា។ បើសិនជាលោកអ្នកកត់សំគាល់មើល នោះនឹងឃើញថា មិនមែនជាព្រះយេស៊ូវទេហើយក៏ មិនមែនជាលោកពេត្រុសដែរ។ នេះគឺជាការបើកសម្តែង “ដ្បិតមិនមែនជាសាច់ឈាមដែលបានសំដែងឲ្យអ្នកស្គាល់​ ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ”ដែលទ្រង់បានបើកសម្តែងការនេះ។
51
ខ្ញុំចង់សួរការខ្លះដល់លោកអ្នកបងប្អូន។កាលនៅក្នុងសួនច្បារអេដែន ព្រះគម្ពីរមិនទាន់និពន្ធឡើងនៅឡើយទេ ហើយ បន្ទាប់មកក៏មានក្មេងប្រុសពីរនាក់ គឺកាអ៊ីន និងអេបិល ហើយពួកគេបានថ្វាយដង្វាយដល់ព្រះជាម្ចាស់ដើម្បី ផ្គាប់ព្រះហឬទ័យរបស់ព្រះ។ តើហេតុអ្វីទៅ? កាអ៊ីន បានចូលមកសង់អាសនាយញ្ញបូជាហើយអេបិល ក៏បានសង់ អាសនាយញ្ញបូជាដែរ។ បើសិនការទាំងអស់នោះគឺជាសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ទ្រង់ពិតជាអយុត្តិធម៌ដែលបានដាក់ទោសកាអ៊ីន។ កាអ៊ីនបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ហើយអេបិលក៏ដូចគ្នាដែរ។ គឺពួកគេបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ដូចគ្នា។កាអ៊ីនបានថ្វាយបង្គំព្រះ ហើយអេបិល ក៏ថ្វាយបង្គំព្រះដូចគ្នា ដែរ។បើកាអ៊ីនធ្វើអ្វីៗទាំងអស់ នោះអេបិលក៏ដូចគ្នាដែរ។
ដូច្នេះ បើសិនការដែលទៅព្រះវិហារហើយនៅជាប់ជាមួយព្រះ ថ្វាយយញ្ញបូជា និងអធិស្ឋាន ថ្វាយបង្គំព្រះ ដែលជាសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ពិតជាអយុត្តិធម៌ណាស់ដែលបានដាក់ទោសកាអ៊ីន ដែល បានធ្វើអ្វីចំៗ តាមដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលឲ្យធ្វើ។
52
តាមរយៈការបើកសម្តែង អេបិល បានដឹងថាមិនមែនជាផ្លែឈើឡើយ ដែលនាំឲ្យពួកគេចេញពីសួនច្បារអេដែន កាអ៊ីនបានយកផលមកពីចំការមកថ្វាយជាដង្វាយដល់ព្រះជាម្ចាស់ ប៉ុន្តែត្រូវបានព្រះជាម្ចាស់ទ្រង់បដិសេធ។ ដោយព្រោះគាត់គិតថា នោះគឺជាអ្វីដែលបានធ្វើឲ្យពួកគេចេញពីសួនច្បារអេដែន។
ចូរមើលពីការបើកសម្តែងនេះចុះហើយចូរមើលពីការយល់ទាស់គ្នាចំពោះការនេះ។ ហើយចូរមើលពីរបៀបដែលបង្កឲ្យមានការឈឺចាប់នៅថ្ងៃនេះចុះ។ ដ្បិតមិនមែនជាផ្លែឈើឡើយដែលនាំឲ្យពួកគេចេញពីសួនច្បារអេដែនដ្បិតនាងអេវ៉ាមិនធ្លាប់បានបរិភោគផ្លែដឹងខុសត្រូវនោះឡើយ។ ពិតណាស់តើនាងអាចដឹងយ៉ាងដូចម្តេចថា នាងនៅ ខ្លួនទទេ បើសិនជានាងបានបិរភោគផ្លែឈើនោះ?វាបានជាប់ទាក់ទងទៅនឹង ជីវិតខាងផ្លូវភេទ។
53
ឥឡូវនេះ យើងនឹងធ្វើការសិក្សានូវចំនុចនេះជាមួយគ្នា។ សូមត្រឡប់មកកាន់ចំនុចនេះវិញ គឺពួកគេមិនទាន់ មានព្រះគម្ពីរឡើយ។មានអ្នកខ្លះនិយាយថា “នាងបាននិយាយថា ខ្ញុំបានបង្កើតកូនមួយមកពីព្រះជាម្ចាស់” បាទគឺពិត មែនហើយ។ ព្រះជាម្ចាស់ទ្រង់បានបង្កើតជីវិតគ្រប់ទាំងអស់ចេញមក។ ប៉ុន្តែជីវិតនោះវាក៏បានខូចអាក្រក់ទៅ។ ចូរ មើលពីនិស្ស័យរបស់ក្មេងប្រុសនោះទៅ។វាមានលក្ខណៈដូចជាឪពុករបស់វាណាស់ គឺជាអារក្ស ដែលជាឃាតករ។
ចុះចំណែក ឯអេបិលវិញនៅពេលដែលពួកគេបានកើតមក ឪពុកម្តាយរបស់ពួកគេ ប្រហែលជាប្រាប់ដល់ពួក គេដើមដឹងខុសត្រូវនិងអ្វីៗផ្សេងទៀតដល់ពួកគេ។ ប៉ុន្តែ វាគឺជាការបើកសម្តែងដល់អេបិល។ អេបិល ចង់យកកូនចៀមថ្វាយយញ្ញបូជាដល់ព្រះ មិនមែនជាផលផ្លែពីដើមឈើនោះឡើយ ដូចជា ផ្លែប៉ោម ផ្លែចេកផ្លែព័រជាដើម។ ប៉ុន្តែ អេបិល បានទទួលការបើកសម្តែងដោយព្រះវិញ្ញាណនៅក្នុងគម្ពីរហេព្រើ១១បានចែងថា ដោយសារសេចក្តីជំនឿ អេបិលបានថ្វាយយញ្ញបូជាដល់ព្រះដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្តីបន្ទាល់ពីគាត់។
54
នោះហើយគឺជាទីដែលព្រះជាម្ចាស់ទ្រង់បានសង់ពួកជំនុំរបស់ទ្រង់៖“ដ្បិត តាមរយៈសាច់ឈាម មិនអាច បើកសម្តែងការនេះមកកាន់អ្នកឡើយ។ ហើយអ្នកក៏មិនអាចរៀនបានចេញពីសាលាព្រះគម្ពីរដែរ។ ក៏គ្មាននរណាអាច បង្រៀនដល់អ្នកបានដែរ។ ដ្បិតដោយព្រះវវបិតាខ្ញុំវិញ ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងបើកសម្តែងដល់អ្នកឲ្យបាន ដឹង”ការទាំងមូល គឺស្ថិតនៅលើការបើកសម្តែង គឺបើកសម្តែងដល់ពួកជំនុំទាំងមូល។“ទ្រង់នឹងសង់ពួកជំនុំរបស់ ទ្រង់នៅលើថ្មដានេះ។”
លោកអ្នកប្រហែលជាប្រកាន់យកតាមអ្វីដែលពួកគ្រូគង្វាលបាននិយាយ និងតាមពួកគ្រូបង្រៀនសាលាព្រះ គម្ពីរព្រមទាំងអ្វីដែលពួកជំនុំបាននិយាយជាដើម ប៉ុន្តែវាមិនទាន់ត្រឹមត្រូវឡើយ។លោកអ្នកប្រហែលជាអាចពន្យល់ រៀបរាប់បានយ៉ាងក្បោះក្បាយ។ ប៉ុន្តែ​ រហូតទាល់តែព្រះជាម្ចាស់ទ្រង់បានបើកសម្តែងដល់លោកអ្នក ថាព្រះយេស៊ូវ គ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះហើយលោកអ្នកក៏បានសង្រ្គោះដោយសារព្រះលោហិតរបស់ទ្រង់។ “ខ្ញុំនឹងតាំង ពួកជំនុំខ្ញុំនៅលើថ្មដានេះហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។ ”
55
ដូច្នេះ លោកអ្នកនឹងយល់ ថាតើហេតុអ្វីបានសាតាំងទាស់ប្រឆាំង បទគម្ពីរវិវរណៈ។ គឺអស់ទាំងការបើកសម្តែង ខាងឯវិញ្ញាណសាតាំងវាទាស់ប្រឆាំងទាំងអស់។ ដូច្នេះហើយទើបវាទាស់ប្រឆាំងនឹងកិច្ចការងារបស់ព្រះនាពេលសព្វ ថ្ងៃនេះ។គឺការបើកសម្តែងរបស់ព្រះគ្រីស្ទ។
ចូរឲ្យពួកជំនុំបានចូលទៅជាមួយនឹងនិកាយទាំងឡាយទៅ ហើយក៏បានផ្សាយព្រះបន្ទូលបន្តិចបន្តួច និងអ្វីៗផ្សេងទៀតជាដើម។ ចូរឲ្យពួកគេទៅចុះ។ សាតាំង វាមិនបានរំខានដល់ការទាំងនេះទេ។ ហើយពួកគេក៏មិនជួបការរំ ខានដែរ។ រួចក៏ដល់ពេលវេលារបស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលសម្តែងពីព្រះគ្រីស្ទ នៅក្នុងពួកជំនុំ ដោយអំណាចចេស្តា ហើយការប្រោសឲ្យជាពីជម្ងឺនិងសម្តែងការទីសំគាល់ ដែលទ្រង់មានបន្ទូលថា នឹងធ្វើឲ្យមនុស្សបានជឿ។ បន្ទាប់មកសាតាំង វាបានត្រឡប់ទៅជាការអាក្រក់វិញ។ គឺវាព្យាយាម ធ្វើការទាំងឡាយដើម្បីបង្វែរមនុស្សចេញពីព្រះ។ ហើយវាមិនខ្វល់ថាអ្នករាល់គ្នាបានចូលរួមនៅក្នុងពួកជំនុំបានច្រើនប៉ុណ្ណាក៏ដោយ គឺវាមិនខ្វល់ឡើយ។
ដ្បិតនៅពេល ព្រះគ្រីស្ទបើកសម្តែងដល់លោកអ្នកថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយកិច្ចការដែលទ្រង់ បានធ្វើនោះលោកអ្នកក៏បានដឹងដែរ គឺលោកអ្នកនឹងធ្វើកិច្ចការដូចជាទ្រង់ដែរ។
56
“អស់អ្នកបានជឿដល់ខ្ញុំ... ” យ៉ូហាន១៤:១២ “អ្នកណាដែលជឿដល់ខ្ញុំនោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា” ដោយព្រោះ ព្រះគ្រីស្ទមិនបានអធិប្បាយពីបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធដែលជាការដ៏ ធំ។ទ្រង់មិនអាចនាំវាមកដល់ពួកគេទេ ដោយព្រោះ ព្រះវិញ្ញាណបរិសុទ្ធមិនទាន់ប្រទានមកនោះទេ។
ដ្បិត នៅពេលដែលព្រះយេស៊ូវទ្រង់យាងមកទ្រង់បានថ្វាយជីវិតរបស់ទ្រង់ ហើយព្រះវិញ្ញាណបរិសុទ្ធក៏បាន យាងមកនោះពួកគេក៏បានចែកចាយជីវិតអស់កល្បដល់មនុស្សឯ​ទៀតដែរ។ នោះគឺជាការដ៏អស្ចារ្យ។ព្រះយេស៊ូវ ទ្រង់មានបន្ទូលនៅក្នុង គម្ពីរម៉ាកុស១៦“ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ” តើឆ្ងាយប៉ុណ្ណាទៅ? គឺទៅពេញសព្វក្នុងលោកីយទាំងមូល។តើផ្សាយទៅដល់ មនុស្សប៉ុន្មាននាក់? គឺគ្រប់មនុស្សទាំងអស់។ ដរាបណាដែលដំណឹងល្អបានផ្សាយចេញទៅ ហើយទីសំគាល់ទាំងនេះ នឹងធ្វើឲ្យមនុស្សបានជឿ។ហើយនៅពេលដែលវា បានត្រឡប់ជាការបើកសម្តែង នោះបងប្អូនអើយ នគរព្រះជិតមក ដល់ហើយ។
“ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។” ដ្បិត បុរសឬស្រ្តីណាដែលរស់នៅទីរហោស្ថានតែម្នាក់ឯង ដូចជាលោកម៉ូសេ ហើយការបើកសម្តែងរបស់ព្រះបានសម្តែងមកដល់គាត់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយគ្មានអ្វីដែលអាចអង្រួនគាត់ឡើយ។សាតាំង ស្អប់ការ បើកសម្តែងណាស់។ វាមិនចូលចិត្តឡើយគឺវាស្អប់ដល់ផែនការណ៍របស់ព្រះណាស់។
57
តាមរយៈកណ្ឌវិវរណៈបានបង្ហាញថាលោកយ៉ូហានមិនមែនជាអ្នកសរសេរសៀវភៅនេះឡើងទេ។ គឺជាព្រះជាម្ចាស់ជាអ្នកដែលបណ្តាលឲ្យតែងសៀវភៅនេះវិញ។ ចូរមើលទាំងអស់គ្នានៅក្នុងខនេះ៖“មានពរហើយ អ្នកណា ដែលមើល នឹងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។”
58
នៅពេលដែលការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចត្រូវបានសម្តែងមកកាន់ពួកជំនុំរបស់ ទ្រង់។ ឥឡូវនេះ យើងរាល់គ្នាកំពុងតែរស់នៅក្នុងគ្រាចុងក្រោយហើយ។យើងរាល់គ្នា បានស្ថិតនៅក្នុងការបំពេញ សម្រេចនៃប្រវត្តិសាស្រ្តពិភពលោកហើយ។
នៅមុនពេលដែល សប្តាហ៍នេះត្រូវបានបញ្ចប់ទៅហើយព្រះជាម្ចាស់ទ្រង់បានគង់នៅជាមួយនឹងយើងរាល់គ្នា គឺ ទ្រង់នឹងជួយដល់យើងរាល់គ្នាហើយបានបង្ហាញថា យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាពួកជំនុំដែលបានបំពេញ សម្រេចហើយ។ពួកយើងកំពុងតែរស់នៅក្នុងគ្រាពួកជំនុំ ភិឡាដិល... ឬគ្រាពួកជំនុំឡៅឌីសេគឺគ្រាទាំងអស់បាន បំពេញសម្រេចហើយ។ហើយរាល់គ្នាកំពុងតែស្ថិតនៅក្នុងការបំពេញសម្រេចផ្នែកនយោបាយរបស់ពិភពលោក ​ហើយ។យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងការបំពេញសម្រេចទាំងអស់ហើយ។
59
នៅថ្ងៃក្រោយខ្ញុំនឹងអាចធ្វើដំណើរទៅកាន់កន្លែងផ្សេងទៀត នៅឯក្រុង Shreveport។ “ដើមឈើបានងាប់ហើយស្មៅក៏បានងាប់ទៅ ហើយផ្កាទាំងឡាយក៏បានងាប់ទៅ រីឯខ្ញុំក៏ត្រូវស្លាប់ទៅដែរហើយលោកីយនឹងត្រូវសូន្យទៅ ដែរ គឺគ្រប់ទាំងអស់នឹងត្រូវស្លាប់”យើងរាល់គ្នាកំពុងតែអង្គុយនៅទីនេះ​នាព្រឹកនេះ នឹងត្រូវស្លាប់ទៅដែរ។
ប្រាកដណាស់ អ្វីៗទាំងអស់នៅលើពិភពលោកនេះនឹងត្រូវស្លាប់។ បើសិនជាអ្វីមួយ ត្រូវបានស្លាប់ នោះក៏ត្រូវ មានអ្វីមួយបានរស់នៅដែរ។នោះហើយគឺជាអ្វីដែលយើងរាល់គ្នារំពឹងចង់បាន គឺចង់ទៅឈរនៅកន្លែង ដែលមិនចេះ ស្លាប់គឺនៅក្នុងសិរីល្អរបស់ព្រះជាម្ចាស់។
60
នៅបីខខាងដើមដែលយើងបានអាននោះបានបង្ហាញពីប្រវត្តិខ្លះៗហើយ។ ខ១ គឺជាការបើកសម្តែងរបស់ព្រះ យេស៊ូវគ្រីស្ទ ហើយខ២គឺត្រូវបានប្រទានមកកាន់លោកយ៉ូហាន តាមរយៈពួកទេវតា ហើយខ៣ មានពរហើយអស់ អ្នកដែលបានអាន។ហើយបើសិនជាលោកអ្នកមិនអាចអានបាន នោះមានពរហើយអស់អ្នកដែលបានស្តាប់។បើសិនជាលោកអ្នកមិនអាចបាន នោះគ្រាន់តែស្តាប់ចុះ គឺគ្រប់គ្រាន់ហើយ ដ្បិតឯពេលវេលានោះជិតដល់ហើយ។
ចូរស្រមៃថា លោកយ៉ូហានបានឈរនៅទីនេះដោយនិយាយថ្លែងពីព្រះពរ និងអ្វីៗជាដើម។ ឥឡូវនេះ ខ្ញុំគិតថាគឺដូចជានៅក្នុងគ្រាសញ្ញាចាស់ដែរ គឺពួកសង្ឃបានក្រោកឈរឡើង អានព្រះគម្ពីរនៅពេលព្រឹក។ហើយពួក មនុស្សទាំងឡាយក៏បានផ្ទៀងត្រចៀកស្តាប់។ ដ្បិនមានមនុស្សជាច្រើនមិនចេះអានអក្សរឡើយ ដូច្នេះគាត់ក៏បាន និយាយថា “មានពរហើយ អស់អ្នកដែលមើលនិងអស់អ្នកដែលស្តាប់ពាក្យទំនាយទំាងនេះ”។ ដូច្នេះ បើសិនជាលោកអ្នកគ្រាន់តែអង្គុយស្តាប់ នោះលោកអ្នកនឹងទទួលបានព្រះពរហើយ។ “មានពរហើយ អ្នកណាដែលមើល នឹងអស់អ្នក ដែលស្តាប់ពាក្យទំនាយទាំងនេះហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។”
61
ចាប់ពីខ៤ ដល់ខ៦គឺជាការគោរពទៅកាន់ពួកជំនុំ។ ខ្ញុំចង់ឲ្យលោកអ្នករាល់គ្នា ព្យាយាមគិតពីខគម្ពីរនេះដោយយកចិត្តទុកដាក់។ តើវាគឺជាអ្វីទៅ? វាគឺជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទដែលព្រះជាម្ចាស់ទ្រង់បើក បង្ហាញឲ្យឃើញ។ នេះគឺជាពេលវេលាមួយដែលព្រះយេស៊ូវទ្រង់មិនធ្លាប់បានឃើញ កាលដែលទ្រង់មានវត្តមាននៅ លើផែនដីគឺជាគ្រាពួកជំនុំ តើនឹងមានអ្វីកើតឡើង?
ដូច្នេះ ព្រះជាម្ចាស់ទ្រង់បានបើកស្បៃដែលគ្របបាំងចេញដោយអនុញ្ញាតឲ្យលោកយ៉ូហានបានឃើញ ពីអ្វីដែល នឹងកើតឡើងដល់គ្រាពួកជំនុំហើយទ្រង់បានឲ្យលោកកត់ទុក រួចផ្ញើរទៅកាន់ពួកជំនុំទាំង៧។ តើជាអ្វីទៅ? ព្រះគ្រីស្ទទ្រង់បានបើកសម្តែងនៅក្នុង ថ្ងៃនៃសកម្មភាពរបស់ទ្រង់។ ហើយវាគឺជាសៀវភៅទំនាយដែលព្រះគ្រីស្ទ ទ្រង់បានបើក បង្ហាញ ដល់ពួកបាវបំរើរបស់ទ្រង់ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ហើយទ្រង់ក៏ប្រទានពរ ដល់អស់អ្នកដែលបាន មើលនឹងអស់អ្នកដែលបានស្តាប់ពាក្យទំនាយទាំងនេះ ដែលបានកត់ទុក ដ្បិតឯពេលវេលានោះជិតដល់ហើយ។
62
ចូររក្សានៅក្នុងគំនិតរបស់លោកអ្នកចុះ។នៅពេលមួយ ពួកជំនុំបានចាប់ផ្តើម ហើយនៅពេលមួយទៀត ពួកជំនុំ ក៏បានបញ្ចប់។នៅយប់ថ្ងៃច័ន្ទ យើងនឹងសិក្សាគ្រាពួកជំនុំទាំងនោះជាមួយគ្នា។
សំបុត្រយ៉ូហានខ្ញុំ ផ្ញើរមកពួកជំនុំទាំង៧ នៅស្រុកអាសឺសូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏គង់នៅក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត នឹងអំពីព្រះវិញ្ញាណទាំង៧ដែលនៅចំពោះបល្ល័ង្កទ្រង់។
ឥឡូវនេះ យើងនឹងមើលទៅកាន់សេចក្តីអាថ៌កំបាំងហើយនឹងផ្នែកនៃនិមិត្តសញ្ញាដ៏ស៊ីជម្រៅជាមួយគ្នា។ គឺនឹងផ្ញើរទៅកាន់ពួកជំនុំទាំង៧នៅស្រុកអាសឺ។ ហើយគ្រាពួកជំនុំនោះ នឹងមកដល់នៅថ្ងៃអនាគត ហើយទ្រង់នឹងសរសើរនូវកិច្ចការរបស់ពួកគេ ដែលបានធ្វើ។ ប៉ុន្តែ ឥឡូវនេះគឺបានផ្ញើរទៅកាន់ពួកគេដែលជាពួកជំនុំ ទាំង៧ នៅស្រុក អាសឺ។
63
ស្រុកអាសឺមីណ័រ គឺស្រុកមួយដ៏តូចនៅអាសឺ។ពួកគេបានប្រកាសប្រាប់ថា ស្រុកនោះ មានទំហំស្មើនឹងរដ្ឋ Pensylvania ឬក៏រដ្ឋ Indianaដែលជារដ្ឋដ៏តូច ដែលពួកជំនុំទាំង៧នោះស្ថិតនៅ។ ហើយលើសពីនេះទៅទៀត គឺបានបើកសម្តែងពីលក្ខណៈរបស់ពួកគេ។ ឥឡូវនេះ ខ្ញុំនឹងអាននូវអ្វីដែលខ្ញុំបានកត់ចុះនៅទីនេះគឺជាកំណត់ត្រាប្រវត្តិ សាស្រ្ត។ “ត្រូវបណ្តាសាហើយ អស់អ្នកដែលមិនបានស្តាប់”។
យើងនឹងពន្យល់នៅក្នុងខ៤ “... អំពីព្រះដ៏គង់នៅក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត នឹងអំពី ព្រះវិញ្ញាណទាំង៧ដែលនៅចំពោះបល្ល័ង្កទ្រង់”
បើសិនជាលោកអ្នកកត់សំគាល់នៅត្រង់នេះ(រូមទាំង នៅក្នុងខ៧ ឬខ៨) មើលទ្រង់នឹងយាងមកម្តងទៀត... គាត់បានបង្ហាញពីកិច្ចការរបស់ទ្រង់។
64
សូមមើលនៅក្នុងខ៨៖
ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀតគឺជាព្រះដ៏មាន ព្រះចេស្តាបំផុត ទ្រង់មានបន្ទូលថា អញជាអាលផា នឹងជាអូមេកា គឺជាដើមហើយជាចុង។
សូមមើលនៅក្នុងខ៤ និងខ៦ បានបង្ហាញថាគឺដូចគ្នា។ “ទ្រង់នឹងយាងមកទៀត” តើអ្វីទៅ ដែលទ្រង់ព្យាយាម ដាក់នៅចំពោះពួកជំនុំ?គឺភាពជាព្រះរបស់ទ្រង់។ នៅថ្ងៃនេះ មនុស្សបានចាត់ទុកថា ទ្រង់គឺជាហោរា។ តាមពិត ទ្រង់ធំជាងហោរាទៅទៀត។ ហើយអ្នកខ្លះទៀត ចាត់ទុកថា ទ្រង់ជាព្រះបីអង្គ។ទ្រង់មិនមែនជាព្រះអង្គបីអង្គទេ។ ទ្រង់គឺជា ព្រះតែមួយ មានភាពជាបីអង្គ។
65
នេះគឺជាការបើកសម្តែងរបស់ទ្រង់ ហើយអស់អ្នកដែលបានស្តាប់ពាក្យទំនាយនេះ ហើយមិនប្រព្រឹត្តតាមសេចក្តីទាំងនេះ នោះទ្រង់នឹងដកចំណែករបស់ពួកគេចេញពីសៀវភៅជីវិត។ព្រះយេស៊ូវ មិនបាន សម្តែងអង្គទ្រង់ជាព្រះបីអង្គទេ ប៉ុន្តែគឺជាព្រះតែមួយមានរូបបីអង្គ។
នៅពេលដែលយើង ចូលទៅដល់គ្រាពួកជំនុំទាំងនោះនឹងបានឃើញ ពីអ្វីដែលពួកគេបានបាត់បង់។ គឺ បណ្តាលមកពី ការបែកបាក់មួយដ៏អស្ចារ្យនៅមហាសន្និបាត Nicene។ ពួកគេទាំងពីរក្រុម គឺនឹងត្រូវទៅក្នុងទីជម្រៅនៅថ្ងៃចុងក្រោយ។ ហើយពួកគេបានធ្វើការដូចគ្នា នៅក្នុងគ្រាចុងក្រោយម្តងទៀត។ គឺដូចជាមហាសន្និបាត Nicene ម្តងទៀត ដោយព្រោះនឹងមានមួយផ្សេងទៀតចេញមក។
ពួកជំនុំកាតូលិក និងពួកប្រូតេស្តង់នឹងរួបរួមគ្នា ឬក៏យល់ព្រមចំពោះគ្នាទៅវិញទៅមក។ ចូរមើល ពួកសង្ឃ Canterbury ចុះគឺពួកគេទាំងអស់ បានគរនៅជាមួយគ្នា។ ហើយក៏គ្មានសេចក្តីបង្រៀនពីព្រះត្រៃឯកទៀតឡើយ។មានតែព្រះមួយអង្គតែប៉ុណ្ណោះ។ ហើយវាបានបើកសម្តែងនៅក្នុងកណ្ឌវិវរណៈនេះដែលបានបង្ហាញថា ព្រះគ្រីស្ទទ្រង់ បានដៅចំណាំផង។ បើសិនជាអ្នកណា បានដក ឬបន្ថែមលើព្រះបន្ទូលរបស់ទ្រង់នោះទ្រង់នឹងដកពួកគេចេញពីសៀវ ភៅជីវិតរបស់ទ្រង់។ ដូច្នេះចូរបងប្អូនយកចិត្តទុកដាក់ចំពោះការនេះ ដោយបើកចំហរចិត្តចុះ។
66
នៅឯអង្គប្រជុំ មហាសន្និបាតពួកគេបានធ្វើការសម្រេចនូវកិច្ចការពីរធំៗ។ មានពួកគេជាច្រើន នៅថ្ងៃនោះ ដែលជាគ្រាពួកជំនុំដំបូង គេបានសម្រេចការពីរធំៗ។ ការមួយនៅក្នុងចំណោមការទាំងពីរគឺអំពីព្រះត្រៃឯក ហើយមួយ ទៀត គឺមានព្រះតែមួយអង្គ។ ការសម្រេចទាំងពីរនេះក៏មានវត្តមានឡើង។ ពាក្យថា ព្រះត្រៃឯក ក៏បានរៀបរាប់ពី ព្រះ បីអង្គរបស់ព្រះ។ ដូច្នេះពួកគេក៏ធ្វើការបែងចែកគ្នា។ ប៉ុន្តែនៅត្រង់នេះ បានបើកសម្តែងពីសេចក្តីពិតឲ្យគេបានឃើញ។
ព្រះយេស៊ូវមិនអាចធ្វើជាព្រះវរបិតារបស់ពួកគេបានទេ។ហើយបើសិនជា ទ្រង់ជាឪពុក ក្រៅពីព្រះវិញ្ញាណ បរិសុទ្ធនោះទ្រង់គឺជាកូនដែលឥតខាន់ស្លាហើយ។ ព្រះវិញ្ញាណបរិសុទ្ធ បានផ្តើមឲ្យមានទ្រង់ហើយទ្រង់មានបន្ទូល ថា ព្រះជាម្ចាស់ គឺជាព្រះវរបិតាទ្រង់។ ដូច្នេះនៅក្នុងគម្ពីរម៉ាថាយ១:១៨... ព្រះវិញ្ញាណបរិសុទ្ធ និងព្រះជាម្ចាស់ គឺជា ព្រះតែមួយឬក៏ទ្រង់មានឪពុកពីរនាក់ឬ?
ទ្រង់ត្រូវបានហៅថា អេម៉ាញ៉ូអែល មានន័យថា“ព្រះគង់ជាមួយ”។ នៅពេលដែលទ្រង់មានព្រះជន្មនៅលើផែន ដី ទ្រង់មានបន្ទូលថាទ្រង់ហើយនិងព្រះវរបិតា គឺតែមួយទេ។ ខ្ញុំបានសរសេរចុះ នូវខបទគម្ពីរទាំងអស់នៅត្រង់នេះដូច្នេះ លោកអ្នកនឹងអាចរកឃើញ បើសិនជាលោកអ្នកមានចម្ងល់អ្វីមួយនោះ។
67
នៅពេលដែលទ្រង់បានបើកសម្តែងពីលក្ខណៈរបស់អង្គទ្រង់៖បានបញ្ចាក់ថា គឺជាទ្រង់ ដែលនឹងយាងមក ជាព្រះដ៏មានអំណាចចេស្តា។ នៅត្រង់នេះមិនបានបញ្ចាក់ពីព្រះអង្គទេ គឺជាព្រះតែមួយអង្គវិញ។ នៅក្នុងអង្គមហា សន្និបាតគេបានសម្រេចយកពាក្យថា ព្រះត្រៃឯក ដោយព្រោះ នៅក្នុងពិភពរ៉ូម ពួកគេមានព្រះជាច្រើន។
ពួកគេបានអធិស្ឋាន ដល់ពួកឰយុកោរបស់ពួកគេ។ខ្ញុំបានដកស្រង់នូវប្រវត្តិសាស្រ្តខ្លះៗ ដែលយើងអាចមើល ឃើញការអះអាងបាន។ ដូច្នេះហើយនេះគឺជាហេតុផល ដែលពួកគេមាន St. Cecelia និង St. Marcus ហើយនិងពួក បរិសុទ្ធ ហើយនៅពេលដែលសាវកពេត្រុសបាននិយាយថា “គ្មានអ្នកកណ្តាលណារវាងព្រះ និងមនុស្ស ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ”។ គឺទ្រង់តែមួយប៉ុណ្ណោះ។
68
ពួកគេ គិតថា ត្រូវមានព្រះត្រៃឯកដូច្នេះពួកគេក៏មាន Jupiter, Mars, Venus, ដែលមិនមែនជាការត្រឹមត្រូវនោះ ទេដែលបានចាត់ទុកទាំងអស់គឺជាព្រះតែមួយ។ ដូច្នេះ ពួកគេបានបែងចែកពីភាពខុសៗគ្នារបស់ព្រះទាំង៣អង្គ។
ដ្បិត ទ្រង់មានផែនការណ៏រៀបរាប់ថាទ្រង់គឺជានរណា នៅក្នុងវិវរណៈ៖ “អញគឺជាព្រះ ដ៏មានអំណាចចេស្តាគឺជាព្រះដែលនឹងត្រូវយាងមក ហើយអញជាអាលផា និងជាអូមេកា” គឺពី A ដល់ Z ចំពោះអក្សរក្រមរបស់ក្រេក គឺដូច ជាផ្កានៅឯជ្រលងភ្នំគឺជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាទ្រង់ដែលនឹងត្រូវយាងមកដែលជាពូជ ហ្លួងដាវីឌ។ ទ្រង់គឺជាព្រះ... នៅក្នុងគម្ពីរ ១ធីម៉ូថេ៣:១៦ បានចែងថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើងនោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាមបានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួក ទេវតាបានឃើញទ្រង់មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះរួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ” គឺជាព្រះជាម្ចាស់ មិនមែនជាព្រះបីអង្គទេឬជាហោរាទេ ប៉ុន្តែជាព្រះ អង្គទ្រង់ផ្ទាល់ ដែលបានលេចមកក្នុងសាច់ឈាម។នេះហើយគឺជាការបើកសម្តែងរបស់ព្រះ។
69
កាលពីដើមដំបូងឡើង គឺជាព្រះយេហូវ៉ាដែលបានគង់នៅក្នុងបង្គោលភ្លើង នៅពីលើពួកអ៊ីស្រាអែល ហើយ ទ្រង់ក៏បានដឹកនាំពួកគេ។នោះគឺជាព្រះយេហូវ៉ា ដែលគង់នៅលើភ្នំ ពេញដោយភ្លើង។ រួចភ្លើងនោះក៏បានចេញមក ពីភ្នំហើយបានសរសេរក្រិត្យវិន័យ១០ប្រការចេញមក។ ទ្រង់គឺជាព្រះ នៃពួកឰយុកោដែលបានជ្រើសរើសរាស្រ្តរបស់ ទ្រង់ គឺជាពួកយូដា។
ហើយបន្ទាប់មក គឺជាព្រះដដែលបានសម្តែងមកឯនាងព្រហ្មចារី គឺទ្រង់បានមកចាប់ទំនៅក្នុងផ្ទៃនាងម៉ារី ហើយទ្រង់ក៏បានរស់នៅនៅក្នុងចំណោមមនុស្ស។ ហើយគឺជាព្រះដដែលបានយកនិស្ស័យជាសាច់ឈាម ហើយក៏គង់នៅក្នុងចំណោមពួកយើងរាល់គ្នាដែរ។ ដិ្បតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។ព្រះជាម្ចាស់ គឺជាព្រះយេស៊ូវគ្រីស្ទ។ ហើយនៅក្នុងរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទគឺមានភាពពេញអង្គជាព្រះ។ ហើយមិនអាចបែងចែកទ្រង់ជាបីអង្គបាន ទេ។ហើយមិនបានទទួលបុណ្យជ្រមុន នៅក្នុងព្រះបីអង្គទេ។ គឺមានព្រះតែមួយប៉ុណ្ណោះ។
70
ហើយជាព្រះដដែល ដែលបានលេកមកជាសាច់ឈាម។ទ្រង់មានបន្ទូលថា “ខ្ញុំមិនពីព្រះវរបិតា ហើយក៏ទៅឯ ព្រះវរបិតាវិញដែរ” បន្ទាប់ពីទ្រង់បានបាត់នៅលើផែនដីទៅ ដោយសារ ការសុគត ហើយគេយកទៅបញ្ចុះនៅក្នុងផ្នូររួចរស់ពីសុគតឡើងវិញ ហើយក៏បានលើកឡើងទៅស្ថានសួគ៌ លោកប៉ុលក៏បានជួបទ្រង់នឹងតាមផ្លូវទៅកាន់ទីក្រុងដាម៉ាស នៅពេលដែលទ្រង់បានហៅឈ្មោះរបស់គាត់ថា ស៊ុល។ ហើយក៏មានសម្លេងចេញមក ហើយសួរថា“ស៊ុល ស៊ុលអើយ តើហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំ?”
រួចគាត់ក៏បានសួរទៅកាន់សម្លេងនោះថា“តើអ្នកគឺជានរណា?”
ទ្រង់មានបន្ទូលថា “ខ្ញុំគឺជាយេស៊ូវ”ហើយទ្រង់គឺជាពន្លឺដែលបានធ្វើឲ្យភ្នែករបស់គាត់ប្រែទៅជាងងឹត។ ទ្រង់បានត្រឡប់ទៅឯព្រះវរបិតាវិញ។ នោះហើយគឺជាហេតុផលដែលទ្រង់មានបន្ទូលថា“អញគឺជាព្រះដ៏មានអំណាចចេស្តាបំ ផុត”។
ហើយរូបកាយរបស់ទ្រង់ ដែលទ្រង់រស់នៅក្នុងគឺត្រូវបានហៅថាព្រះយេស៊ូវ ហើយបុរសនោះ យើងរាល់គ្នាក៏ បានដឹងថា គឺព្រះយេស៊ូវ។
71
មានបងប្អូនជាច្រើនបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ។ នៅលោកីយ សព្វថ្ងៃនេះគឺមានយេស៊ូវច្រើនណាស់ ប៉ុន្តែមានតែព្រះអម្ចាស់យេស៊ូវគ្រីស្ទមួយប៉ុណ្ណោះ។ទ្រង់គឺជាព្រះគ្រីស្ទ ដែលបានប្រសូតមក។
តែមានយេស៊ូវច្រើនណាស់ខ្ញុំធ្លាប់បានជួបពួកគេច្រើនណាស់។ ប៉ុន្តែមានតែព្រះអម្ចាស់យេ ស៊ូវគ្រីស្ទតែមួយគត់គឺជាព្រះ។
ហើយព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ មិនមែនជាឈ្មោះទេ ហើយទ្រង់ទាំងមាននាមតែមួយ ប៉ុណ្ណោះ។“ចូរទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ” ព្រះវរបិតា មិន មែនជាឈ្មោះទេហើយព្រះរាជបុត្រាមិនមែនជាឈ្មោះទេ ហើយព្រះវិញ្ញាណបរិសុទ្ធមិនមែនជាឈ្មោះទេ។គ្រាន់តែជា ងារមួយប៉ុណ្ណោះ គឺដូចជា “មនុស្ស”។
ទ្រង់មានបន្ទូលថា“នៅក្នុងព្រះនាមព្រះវរបិតា”។ ចូរមើលពីពួកឪពុក និងកូនៗរបស់អ្នកចុះ។ ចូរមើលពីមនុស្សនៅទីនេះចុះ។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ មិនមែនជាឈ្មោះឡើយ។វាគឺជាងារមួយ ដែលសំដៅ ទៅកាន់ព្រះនាម ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
72
នៅក្នុងរបៀបនោះហើយ ដែលពួកជំនុំសាវកបានទទួលបុណ្យជ្រមុជកាលពីដើមដំបូងឡើយ។ ហើយខ្ញុំនឹងសួរ ទៅកាន់មនុស្សគ្រប់គ្នាឲ្យបង្កើតនូវអត្ថបទព្រះគម្ពីរមួយចេញមក ឬក៏ពេលមួយនៅក្នុងប្រវត្តិសាស្រ្តដែលមនុស្សគ្រប់ គ្នាបានទទួលបុណ្យជ្រមុជនៅក្នុងពួកជំនុំគ្រីស្ទាន នៅក្នុងរបៀបផ្សេងៗប៉ុន្តែ គឺនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ រហូត ទាល់ពួកជំនុំកាតូលិកត្រូវបានបង្កើតឡើង។ហើយពួកគេ ក៏ជាសម្រេចយក ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ បរិសុទ្ធគឺជាគោលជំនឿ។
ឥឡូវនេះសូមនាំមកនូវប្រវត្តិសាស្រ្តរបស់លោកអ្នកចេញមកគឺនិយាយអំពីពួកអ្នកប្រវត្តិសាស្រ្តមួយចំនួន។ គឺ គ្មានការបែបនោះឡើយ។ បន្ទាប់ពីឆ្នាំ៣០៤ គ.ស គេក៏បានធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាម ព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេគឺជាពួកដែលមិនជឿឡើយ។ នៅមុនសប្តាហ៍នេះត្រូវបានផុតទៅខ្ញុំនឹងអានចេញពី សៀវភៅទាំងនេះ ហើយនឹងបង្ហាញដល់លោកអ្នក តាមរយៈព្រះគម្ពីរ។យើងនឹងជជែកជាមួយគ្នានៅព្រឹកនេះ លើបទ គម្ពីរវិវរណៈ... ហើយបានបង្ហាញថា ការនឹងត្រូវមកនិងពីរបៀបដែលចាប់ផ្តើមមានឡើង។ បងប្អូនអើយ ចូរយើង បែរមករកសេចក្តីពិតវិញចុះ។ដ្បិតយើងរាល់គ្នាកំពុងស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។
សូមរង់ចាំរហូតទាល់តែយើងបានសិក្សាដល់ពួកជំនុំអេភេសូរ និងពួកជំនុំឡៅឌីសេ ហើយយើងនឹងមើលជាមួយគ្នា ពីការដែលនឹងកើតឡើងរវាងពួកគេទាំងពីរ។ ហើយយើងនឹងមើល ពីរបៀបដែលការទាំងនោះបានចូលមក។ ហើយរហូតមកដល់ គ្រាលោកម៉ាទីនលូធើ ហើយបាននិយាយថា “អ្នកបានទទួលឈ្មោះមួយដែលអ្នកកំពុងតែរស់ នៅ ប៉ុន្តែអ្នកបានស្លាប់ហើយ។ ពាក្យថា ”Sardis“ មានន័យថា ស្លាប់។ពួកគេបានបាត់បង់រយៈពេល ១៥០០ឆ្នាំ ក្នុង គ្រាងងឹត។ ពួកជំនុំនីមួយៗ បានរក្សាវារហូតដល់ពេលនោះ។ បន្ទាប់មក នៅពេលដែលពួកគេមានមហាសន្និបាត Nicene ក្នុងឆ្នាំ៦០៦... ។ហើយបន្ទាប់មក ពួកគេបានបំបាត់នូវឈ្មោះនោះចោល រួចក៏បានបង្កើតព្រះបីអង្គវិញ។
73
ទ្រង់មានបន្ទូលថា “អញគឺជាព្រះដ៏មានអំណាចចេស្តា ហើយជាព្រះដែលត្រូវយាងមក” ជាពិតប្រាកដណាស់។ទ្រង់មានលក្ខណៈបីយ៉ាងនៅលើផែនដី។ នៅពេលដែលទ្រង់មានវត្តមាននៅលើផែនដីមានលក្ខណៈបីយ៉ាង។ នៅ លើផែនដី ទ្រង់គឺជាហោរា។ហើយនៅស្ថានសួគ៌ ទ្រង់គឺជាសង្ឃ។ ហើយនៅពេល ទ្រង់យាងត្រឡប់មកវិញនៅលើ ផែនដីទ្រង់គឺជាស្តេច ជាហោរា ជាសង្ឃ និងជាស្តេច។ ទ្រង់គឺជាព្រះដែល នឹងត្រូវយាងមក។ទ្រង់គឺជាព្រះយេស៊ូវ ដែលជាហោរា។ ហើយទ្រង់គឺជាសង្ឃដែលជាបានថ្វាយយញ្ញបូជាខាងឯព្រលឹងវិញ្ញាណ គឺសង្ឃដ៏ខ្ពស់ ដែលអាចប៉ះពាល់ដោយអារម្មណ៍របស់យើងរាល់គ្នាបាន និងបើកបង្ហាញអង្គទ្រង់ថាទ្រង់បានគង់នៅកណ្តាលចំណោមយើង រាល់គ្នា។ ទ្រង់គឺជាហោរា ជាសង្ឃ និងជាស្តេចប៉ុន្តែទ្រង់គឺជាព្រះតែមួយ។
74
នៅពេលទ្រង់មានវត្តមាននៅលើផែនដីទ្រង់គឺជាហោរា ដែលព្រះបន្ទូល។ ស្មរបន្ទាល់ដ៏ស្មោះត្រង់ គឺជាហោរា។ហើយទ្រង់គឺជាសង្ឃ។ ឥឡូវនេះ ទ្រង់គឺជាសង្ឃ ហើយនៅពេលដែលទ្រង់យាងមក ទ្រង់គឺជាស្តេច។បើសិនជា លោកអ្នក វិវរណៈ១៥:៣ នោះលោកអ្នកនឹងបានឃើញ។ ឥឡូវនេះ សូមអានជាមួយគ្នាបទគម្ពីរវិវរណៈ១៥:៣៖
គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃទ្រង់នឹងទំនុករបស់កូនចៀមថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះ ចេស្តាបំផុតអើយការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃអស់ទាំងសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិតហើយពិត ត្រង់។
75
តើនៅលើផែនដី ទ្រង់គឺជាអ្វី?គឺទ្រង់ជាហោរា។ តើមនុស្សដឹងយ៉ាងដូចម្តេចថា ទ្រង់គឺជាហោរា? ទ្រង់បានសម្តែងទីសំគាល់របស់ព្រះមេស៊ី ដែលជាហោរា។ សូមឲ្យព្រះនាមទ្រង់បានប្រកបដោយព្រះពរ!ហេតុដូចម្តេចបានជា ពួកគេភ្លេចទ្រង់? ដោយព្រោះពួកគេបានរំពឹងការផ្សេងវិញ។ទ្រង់បានសម្តែងទីសំគាល់របស់ព្រះមេស៊ី ហើយពួកគេ មិនបានស្តាប់ឮទេ។ ទ្រង់គឺជាហោរា។
លោកម៉ូសេបាននិយាយថា “ព្រះយេហូវ៉ាទ្រង់នឹងចាត់ឲ្យមានហោរាមួយចេញមក ដូចជាខ្ញុំ។ ហើយបើសិនជា អ្នកមិនស្តាប់ដល់ហោរានោះទេគេនឹងត្រូវកាត់ចេញពីចំណោមមនុស្ស។”
នៅផែនដី ទ្រង់គឺជាហោរា។ដោយព្រោះទ្រង់គឺជាអ្វីទៅ? គឺទ្រង់ជាស្មរបន្ទាល់ដ៏ស្មោះត្រង់ពីព្រះបន្ទូលរបស់ ព្រះ។អាម៉ែន។ ទ្រង់គឺជាព្រះបន្ទូលដែលបានបើកសម្តែងយ៉ាងច្បាស់។ សូមមើលនៅក្នុង យ៉ូហាន១ “កាលដើមដំបូង មានព្រះបន្ទូលព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ” ។ទ្រង់គឺជាសេចក្តីពិត ហើយជា ស្មរបន្ទាល់ដ៏ស្មោះត្រង់ពីព្រះបន្ទូលព្រះដ៏នៅអស់កល្ប។ ទ្រង់គឺជាព្រះបន្ទូលហើយព្រះបន្ទូលនោះឯងជាព្រះ។
ទ្រង់គឺជាហោរាដ្បិតព្រះបន្ទូលព្រះបានមកតាមរយៈទ្រង់ ហើយមានបន្ទូលតែការព្រះជាម្ចាស់ទ្រង់មានបន្ទូលតែប៉ុណ្ណោះ... “ខ្ញុំមិនមែនធ្វើការដោយខ្លួនខ្ញុំទេគឺជាអ្វីដែលព្រះវរបិតាទ្រង់បង្ហាញឲ្យធ្វើវិញ”។ “មិនមែនជាខ្ញុំដែលធ្វើ ការនេះឡើយប៉ុន្តែគឺជាព្រះវរបិតាដែលគង់នៅក្នុងខ្ញុំវិញ ដែលទ្រង់ជាអ្នកធ្វើការទាំងនេះ”“ខ្ញុំហើយនិងព្រះវរបិតា គឺ តែមួយទេ” ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ព្រះវរបិតាខ្ញុំគង់នៅក្នុងខ្ញុំ”។
76
ព្រះជាម្ចាស់ទ្រង់មានព្រះនាមជាច្រើន ដូចជាព្រះយេហូវ៉ា ព្រះយេហូវ៉ាយីរេ រាបផា Manasseh ជាដើម។ អូ! ច្រើណាស់។ហើយទ្រង់ក៏មានព្រះនាមថា ព្រះដ៏ជាអ្នករំដោះ។ ហើយទ្រង់ក៏មានព្រះនាមថា៖ ផ្កា Sharon គឺជាផ្កាដែលដុះនៅជ្រលងភ្នំ ជាតារាផ្កាយព្រឹក ជាព្រះវរបិតា ជាព្រះរាជបុត្រាជាព្រះវិញ្ញាណបរិសុទ្ធ។ ហើយទ្រង់ក៏មាន ឈ្មោះមួយដូចជាមនុស្សដែរ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
នៅពេលដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់ប្រសូតមក នៅ៨ថ្ងៃក្រោយមក ព្រះវិញ្ញាណបរិសុទ្ធបានហៅព្រះ នាមទ្រង់ថា យេស៊ូវ។ ហើយមាតារបស់ទ្រង់ បានកាត់ស្បែកទ្រង់ហើយក៏ហៅឈ្មោះទ្រង់ថា យេស៊ូវ។ ទ្រង់គឺជា ព្រះគ្រីស្ទដែលបានប្រសូតមក ដូចជាខ្ញុំឈ្មោះBranham ដែលបានកើតមកយ៉ាងដូច្នោះដែរ។ ខ្ញុំមានឈ្មោះថា Branhamនៅពេលដែលខ្ញុំបានកើតមក ហើយក៏បានដាក់ឈ្មោះថា William។ អាម៉ែន។ទ្រង់គឺជាព្រះគ្រីស្ទដែលបាន ប្រសូតមក គឺជាព្រះសង្រ្គោះហើយនៅពេលដែលទ្រង់បានប្រសូតមកបាន៨ថ្ងៃ ទ្រង់ក៏បានទទួលព្រះនាមថា យេស៊ូវ។ទ្រង់គឺជាព្រះអម្ចាស់ដ៏មានសិរីល្អ។ ដូច្នេះ ទ្រង់គឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះដ៏មានសិរីល្អ ដែលបាន សម្តែងមកកាន់យើងរាល់គ្នា។
77
នៅលើផែនដី ទ្រង់គឺជាហោរាទ្រង់គឺជាហោរាដ៏មានសិរីល្អ ដែលបានយាងមក គឺទ្រង់ជាស្តេច។ អូ! ខ្ញុំចូលចិត្ត ណាស់ទ្រង់ជាហោរា ដែលជាស្មរបន្ទាល់ដ៏ស្មោះត្រង់ពីព្រះបន្ទូលព្រះ ដែលជាសង្ឃដែលបានខ្ជាយព្រះលោហិត ទ្រង់នៅចំពោះព្រះជាម្ចាស់ ទ្រង់គឺជាស្តេចដ៏បរិសុទ្ធ។ហើយទ្រង់មិនមែនជាស្តេចនៃផែនដីនេះទេ ទ្រង់គឺជាស្តេចដ៏ បរិសុទ្ធ។មានស្តេចដែលគ្រប់គ្រងមនុស្សនៅលើផែនដី ប៉ុន្តែយើងក៏មានស្តេចមួយអង្គទៀតដែរគឺជាព្រះអម្ចាស់។ នេះហើយគឺជាមូលហេតុដែល យើងរាល់គ្នាប្រព្រឹត្តខុសប្លែកពីគេ។
ដូចជាខ្ញុំបាននិយាយយូរមកហើយ អំពីប្រពន្ធរបស់ខ្ញុំ... យើងនឹងរក្សាទុកនូវចំនុចនេះហើយយើងរាល់គ្នា ឃើញការអស្ចារ្យ គឺដូចជានៅក្នុងរដូវក្តៅមានស្ត្រីម្នាក់បានស្លៀកពាក់ចេញមកដែរ។ ហើយខ្ញុំបាននិយាយថា “នេះគឺការចម្លែកណាស់” “បើសិនជាខ្ញុំមានម៉ាស៊ីនថតរូបនៅក្នុងដៃខ្ញុំនឹងថតរូបស្ត្រីម្នាក់នោះទុកហើយ” ដោយព្រោះ នាងគឺជាស្រ្តីទីមួយដែលខ្ញុំបានឃើញស្លៀកពាក់សំពត់ខ្លី។
នាងនិយាយថា “តើហេតុអ្វីទៅ? Bill នេះគឺជាសំលៀកបំពាក់របស់យើងរាល់គ្នា”
ខ្ញុំតបវិញថា“វាមិនមែនជាសំលៀកពាក់របស់ពួកយើងរាល់គ្នាទេ ដ្បិតគេគឺរាស្រ្តរបស់ព្រះគេត្រូវតែបរិសុទ្ធ”
នាងតបថា“តើពួកគេមិនទៅព្រះវិហារទេឬអី?”
ខ្ញុំតបថា “ស្រ្តីម្នាក់នោះបានឈរនៅទីនេះ ច្រៀងនៅក្នុងក្រុមចម្រៀងក្នុងពួកជំនុំដ៏ពិតប្រាកដ”
“មែនហើយ ចុះតើហេតុអ្វីទៅ?”
78
ខ្ញុំបាននិយាយថា “ដោយព្រោះនាងមិនបានទទួលការបង្រៀនណាដែលខុសប្លែកទេ” គឺពិតជាត្រឹមត្រូវហើយ។នោះហើយគឺជាពួកជំនុំខាងឯសាច់ឈាម ដែលយើងនឹងសិក្សាជាមួយគ្នា នៅក្នុងសប្តាហ៍នេះគឺអំពីពួកជំនុំខាងឯ វិញ្ញាណ និងពួកជំនុំខាងឯសាច់ឈាម។ ពួកគេបានរសាត់ចេញឆ្ងាយពីពួកជំនុំ ដូចដែលព្រះគម្ពីរបានចែងទុកនៅក្នុង វិវរណៈ១៧។ ពួកគេបានត្រឡប់ទៅរកការចាស់វិញ។
តើមិនមែនដូចជាការដើមដំបូងទេឬអីដែលពួកគេបានយកអំណាចចេញពីពួកជំនុំ ទៅឲ្យដល់ពួកសង្ឃ និង សម្តេចប៉ាបវិញ។ព្រះជាម្ចាស់ទ្រង់បានគង់នៅក្នុងពួកជំនុំរបស់ទ្រង់ គឺនៅក្នុងចំណោមរាស្ត្ររបស់ទ្រង់ហើយទ្រង់ក៏ បានបើកសម្តែងអង្គឲ្យពួកគេបានស្គាល់ទ្រង់នៅគ្រប់ទីកន្លែងដែរ។
នាងនិយាយថា“តើពួកយើងមិនមែនជាជនជាតិអាមេរិកទេឬអី?”
ខ្ញុំឆ្លើយថា “អត់ទេយើងរាល់គ្នាបានរស់នៅទីនេះ ប៉ុន្តែយើងមិនមែនជាជនជាតិអាមេរិកទេ។ យើងរាល់គ្នាគឺជាគ្រីស្ទាន។ នគររបស់យើងរាល់គ្នា គឺនៅស្ថានខាងលើ”
79
ហើយបើសិនជាជីវិតរបស់យើងរាល់គ្នាចេញមកពី ស្ថានខាង លើ នោះយើងរាល់គ្នាត្រូវតែប្រព្រឹត្តចេញមកបែបនេះឯងដោយព្រោះជីវិតរបស់យើងរាល់គ្នា ចេញមកពីទីដ៏បរិសុទ្ធ។ វាត្រូវតែខុសប្លែកពីគេហើយ។
ស្ត្រីដែលឈរនៅខាងលើនោះ មានសក់វែងហើយពួកគេមិនបានតុបតែងនៅលើផ្ទៃមុខរបស់ពួកគេទេ ហើយពួក គេក៏មិនស្លៀកពាក់ខ្លីៗដែរ។ពួកគេបានស្លៀកពាក់សំពត់វែងៗ ហើយមានសក់វែងៗជាដើម។ ដូច្នេះ លក្ខណៈរបស់វាគឺចេញមកពីខាងលើ ដែលជាទីឆ្លុះបញ្ចាំងដល់យើងរាល់គ្នា។ រីឯមនុស្សប្រុសវិញមិនជក់បារីឡើយ មិនកុហក ហើយក៏មិនលួចបន្លំដែរ។ គឺព្រលឹងវិញ្ញាណរបស់ពួកគេគេចេញមកពីទីដ៏បរិសុទ្ធ ដែលនាំឲ្យពួកគេ ប្រព្រឹត្តចេញមក ជាបរិសុទ្ធ ហើយបានទទួលស្គាល់គ្នាទៅវិញទៅមកដូចជាបងប្អូន។
យើងរាល់គ្នាស្ថិតនៅក្នុងនគររបស់ព្រះហើយមានស្តេចមួយអង្គ ដែលព្រះនៃយើងរាល់គ្នា។ ទ្រង់គឺជាស្តេចដ៏ បរិសុទ្ធ ហើយពាក្យថា“បរិសុទ្ធ” ចេញមកពីពាក្យថា រាប់ជាបរិសុទ្ធ។ មានន័យថាម្នាក់នោះគឺត្រូវបានរាប់ជាបរិសុទ្ធ គឺជាព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធដែលបានធ្វើចលនានៅក្នុងចិត្ត ហើយក៏បានត្រឡប់ជាស្តេចដែលគ្រប់គ្រង់លើការ ទាំងអស់។ព្រះគ្រីស្ទ ទ្រង់គឺជាព្រះដ៏បរិសុទ្ធ គឺជាស្តេចដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើចលនានៅក្នុងទ្រង់ ហើយស្តេចទ្រង់ក៏មានកម្មសិទ្ធិរបស់ទ្រង់។ អាម៉ែន! បើសិនជាលោកអ្នក ត្រូវបានគ្រប់គ្រងដោយស្តេចដ៏បរិសុទ្ធនោះ យើងនឹងនៅក្នុងនគររបស់ព្រះ។ តែអស់ទាំងនគរនៅលើផែនដីនេះ នឹងត្រូវបានបំផ្លាញទៅអាចនឹងត្រូវបំផ្លាញដោយ ថាមពលអាតូមម៉ិកជាដើម ប៉ុន្តែព្រះគម្ពីរបានចែងថាយើងបានទទួលនគររបស់ព្រះ ដែលគ្មាននរណាមួយអាចបំផ្លាញ បានឡើយ។ដ្បិតទ្រង់គឺជាស្តេចដ៏បរិសុទ្ធ។
80
ខ្ញុំចង់ឲ្យលោកអ្នកបានកត់សំគាល់ពីនិមិត្តរូបនៃព្រះគ្រីស្ទផងដែរ ដែលមានចែងនៅក្នុងព្រះគម្ពីរ នៅពេលដែលទ្រង់មានព្រះជន្មនៅលើផែនដី។ នៅលើផែនដីទ្រង់គឺជា ហោរា។ តើលោកអ្នកជឿដែរឬទេ?ហោរាមួយនោះគឺជាព្រះ បន្ទូល។ យើងរាល់គ្នាបានដឹងហើយ។ ពាក្យថា “ហោរា” មានន័យថាគឺជាអ្នកដែលកាត់ស្រាយព្រះបន្ទូលព្រះ។ គឺជា អ្នកដែលកត់ត្រាព្រះបន្ទូលរបស់ព្រះចុះហើយហោរានោះ គឺជាអ្នកដែលមានព្រះវិញ្ញាណព្រះគង់នៅជាមួយដែរ។
លោកអ្នកបានដឹងហើយថា ហោរានៅក្នុងសញ្ញាចាស់ត្រូវបានហៅថា “ជាព្រះតូច” តើមានបងប្អូនប៉ុន្មាននាក់ បានដឹងពីចំនុចនេះ?ព្រះយេស៊ូវទ្រង់មានបន្ទូលថា “បើសិនជាពួកគេហៅថា ជាព្រះតូច... តើវាមិនមានចែងនៅក្នុងក្រិត្យវិន័យរបស់អ្នកទេឬអី? តើអ្នកគឺជាព្រះឬ? បើសិនជាពួកគេត្រូវបានហៅថា ជាព្រះដែលជាព្រះបន្ទូលព្រះដែល បានយាងមក (ឯពួកហោរា)តើអាចឲ្យអ្នកដាក់ទោសដល់ខ្ញុំយ៉ាងដូចម្តេច នៅពេលដែលខ្ញុំនិយាយថា ខ្ញុំគឺជាព្រះរាជបុត្រានៃព្រះនោះ?”
81
ដោយព្រោះ គេបានហៅគាត់ថាជា “ព្រះ”គឺដោយព្រោះគាត់នៅជាប់ជាមួយនឹងព្រះបន្ទូលព្រះ “គឺជាព្រះយេហូ វ៉ាជាព្រះដ៏បរិសុទ្ធ”ដូច្នេះ ពាក្យថា “ហោរា” មានន័យថា ការកាត់ស្រាយរបស់គាត់ មិនមានការលាយលំជាមួយនឹងព្រះបន្ទូលព្រះឡើយ។ ទ្រង់មានបន្ទូលថា “បើសិនជាមានម្នាក់ នៅក្នុងចំណោមអ្នករាល់គ្នាដែលជាអ្នកពេញដោយ ព្រះវិញ្ញាណ ឬអ្នកនោះជាហោរា អញជាព្រះយេហូវ៉ានឹងមានបន្ទូលទៅកាន់គេ។ អ្វីដែលគេនិយាយនឹងកើតឡើង នោះចូរស្តាប់គាត់ចុះដ្បិតអញគង់នៅជាមួយនឹងអ្នកនោះ។ ប៉ុន្តែ បើសិនជាការនោះមិនកើតឡើងទេ ចូរកុំស្តាប់អ្នកនោះអី ដ្បិតខ្ញុំមិនបានចាត់អ្នកនោះឲ្យមកទេ”នេះហើយគឺជារបៀបដែលលោកអ្នករាល់គ្នាបានដឹង។
ដូច្នេះ លោកអ្នកនឹងបានឃើញពីការកាត់ស្រាយព្រះបន្ទូលព្រះ ដែលមានការស៊ីគ្នា ជាមួយនឹងការបើកសម្តែងចុងក្រោយទៅកាន់ពួកជំនុំ។ ទ្រង់គឺជាព្រះប្រកបដោយអំណាចចេស្តា។ នៅលើផែនដីទ្រង់គឺជាហោរាម្នាក់ ដែលជា សត្វឥន្ទ្រី។ តើមានបងប្អូនប៉ុន្មាននាក់ បានដឹងថា ហោរាត្រូវបានចាត់ទុកថា ជាសត្វឥន្ទ្រី?
82
សត្វឥន្រ្ទីគឺជាសត្វដែលបក្សីដែលមានកំលាំងខ្លាំងជាងគេនៅក្នុងចំណោមសត្វបក្សីទាំងអស់។ស្លាបរបស់វា ពីម្ខាងទៅម្ខាងទៀត អាចលាតសន្ធឹងបាន ប្រវែង១៤ហ្វីត។ វាអាចហើរបានយ៉ាងខ្ពស់ គ្មានសត្វណាដែលអាចហើរ បានខ្ពស់ដូចជាវាឡើយ។ តើដោយព្រោះហេតុអ្វីទៅ?គឺវាមានលក្ខណៈពិសេសខុសពីគេ។ តើអ្វីទៅដែលនាំឲ្យវា អាចហើរបានខ្ពស់យ៉ាងដូច្នេះ?ចុះតើវាមិនអាចមើលឃើញទេឬអី នូវអ្វីដែលបានធ្វើ នៅពេលដែលវាហើរឡើងទៅ លើយ៉ាងខ្ពស់នោះ?
យើងអាចនិយាយពីភ្នែកសត្វស្ទាំង!នោះលោកអ្នកគួរតែមើល ភ្នែករបស់សត្វឥន្ទ្រីវិញ។ សត្វស្ទាំងអាចមើល ឃើញកូនមាន់បាន។នោះហើយគឺជាបញ្ហាដែលមានចំពោះសត្វស្ទាំងមួយចំនួននាពេលសព្វថ្ងៃនេះ។ ប៉ុន្តែ ខ្ញុំនឹងប្រាប់ដល់លោកអ្នកពីសត្វឥន្ទ្រីវិញ... បើសិនជាសត្វស្ទាំងនោះវាព្យាយាមធ្វើតាមសត្វឥន្ទ្រី នោះវានឹងអាចស្លាប់ បាន។ ដ្បិតវាមិនអាចហើរឡើងបានខ្ពស់ដូចជាសត្វឥន្ទ្រីទេ។ទោះបីជាវាហើរឡើងយ៉ាងខ្ពស់ក៏ដោយ តែភ្នែករបស់វា អាចមើលមកក្រោមបានយ៉ាងច្បាស់។នេះហើយគឺជាមូលហេតុដែលព្រះជាម្ចាស់ទ្រង់ហៅពួកហោរារបស់ទ្រង់ដូចជា សត្វឥន្ទ្រី។
83
ពេលព្រះគ្រីស្ទមានព្រះជន្មនៅលើផែនដីគឺដូចជាសត្វឥន្ទ្រី។ នៅពេលដែលទ្រង់សុគត ទ្រង់គឺជាសង្ឃ។ ទ្រង់បានថ្វាយអង្គដូចជាកូនចៀម។ តើពិតមែនទេ? នៅពេលដែលទ្រង់យាងត្រឡប់មកវិញ ទ្រង់គឺជាសេ្តចដូច្នេះ ទ្រង់ដូច ជាសត្វតោ។ អាម៉ែន។ ទ្រង់គឺជាសិង្ហយូដា អាម៉ែន។ ទ្រង់គឺជាឥន្រ្ទីជាកូនចៀម ជាតោ។ អាម៉ែន។ ទ្រង់ជាព្រះវរបិតា ជាព្រះរាជបុត្រា និងជាព្រះវិញ្ញាណបរិសុទ្ធជាហោរា ជាសង្ឃ និងជាស្តេច គឺទ្រង់នឹងយាងមក ដែលជាព្រះដ៏មាន អំណាចចេស្តា ជាអាលផានិងអូមេកា គឺជាដើមហើយជាចុង ដែលជាព្រះគង់នៅអស់កល្បជានិច្ច។
84
ខ្ញុំចង់សួរទៅកាន់បងប្អូនខាងកាតូលិកជាទីស្រឡាញ់ តើនរណាទៅដែលត្រូវបានហៅថា ជាកូនដ៏នៅអស់កល្ប របស់ព្រះជាម្ចាស់... កូនដ៏នៅអស់កល្បជានិច្ចគឺជាព្រះយេស៊ូវគ្រីស្ទ។ តើយើងអាចនិយាយការនេះបានយ៉ាងដូច ម្តេច?ខ្ញុំគឺជាមនុស្សដែលល្ងីល្ងើ ដែលបានរៀនចប់ត្រឹមថ្នាក់ទី៧ប៉ុណ្ណោះប៉ុន្តែខ្ញុំបានស្គាល់នេះយ៉ាងច្បាស់ណាស់។ ពាក្យថា “កូន” គឺមានតាំងពីដំបូងមកម្ល៉េះ។តើទ្រង់ជាកូនដ៏នៅអស់កល្បយ៉ាងដូចម្តេច? គង់នៅអស់កល្ប គឺគ្មានទី ចាប់ផ្តើមហើយក៏គ្មានទីបញ្ចប់ដែរ។ ដូច្នេះ គ្មានកូនដែលនៅអស់កល្បទេគឺត្រូវតែមានការចាប់ផ្តើមហើយ ដូច្នេះ គឺ មិនមានកូននៅអស់កល្បទេ។
លោកអ្នកបានដឹងថា ទ្រង់គឺជាព្រះដ៏នៅអស់កល្បគឺគ្មានកូនដ៏នៅអស់កល្បទេ។ ព្រះដ៏មានអំណាចចេស្តា គឺជាព្រះយេហូវ៉ាយីរេ ព្រះយេហូវ៉ារាផា បានសម្តែងនៅក្នុងសាច់ឈាម។ នៅក្នុងទ្រង់ បានសម្តែងភាពជាព្រះ។
85
គឺនៅថ្ងៃបុណ្យទី៥០ ជាពេលអណ្តាតភ្លើងបានចុះមកឯមនុស្ស តើលោកអ្នកបានកត់សំគាល់ដែរទេ?គឺអណ្តាត ភ្លើងបានយាងមកសណ្ឋិតលើពួកគេ។ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះ?គឺទ្រង់បានយាងមកគង់នៅក្នុងចំណោមមនុស្ស ប្រុសស្រីគឺព្រះវិញ្ញាណទ្រង់បានយាងមកគង់នៅក្នុងពួកជំនុំរបស់ទ្រង់។
តើអាចឲ្យមនុស្សចេញមក ហើយនិយាយថា“តើបុរសដ៏បរិសុទ្ធគឺជាសម្តេចប៉ាបឬ? តើបុរសដ៏បរិសុទ្ធគឺជា សម្តេចសង្ឃឬ?”មនុស្សដែលបរិសុទ្ធគឺជាព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើងរាល់គ្នា។បងប្អូន គ្រប់គ្នាគឺចង់និយាយការមួយចំនួន។ ហើយគ្រប់គ្នាក៏ត្រូវមានការងារធ្វើដែរ។ហើយគ្រប់គ្នាក៏ត្រូវកាន់តាមព្រះបន្ទូល ព្រះដែរ។ចូរថ្វាយសិរីរុងរឿងដល់ព្រះជម្ចាស់ចុះ!
ព្រះវិញ្ញាណបរិសុទ្ធបានញែកអង្គទ្រង់នៅថ្ងៃបុណ្យទី៥០។ “នៅថ្ងៃនោះ អ្នករាល់គ្នានឹងបានដឹងថា ខ្ញុំនៅក្នុងព្រះ វិរបិតាហើយព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាហើយអ្នករាល់គ្នាក៏នៅក្នុងខ្ញុំដែរ” នៅថ្ងៃនោះព្រះវិញ្ញាណបរិសុទ្ធបានគ្រប់គ្រងលើទាំងអស់។ អាម៉ែន។
ព្រះវិញ្ញាណបរិសុទ្ធមានអំណាចទៅកាន់គ្រប់ទីកន្លែង ដែលទ្រង់សព្វព្រះហឫទ័យ ហើយទ្រង់មានសិទ្ធិយាងមកសណ្ឋិតលើ អ្នកដែលទ្រង់សព្វព្រះហឫទ័យ។ លោកអ្នកមិនត្រូវការធ្វើតាមអ្វីដែលពួកសម្តេចសង្ឃ ឬពួកសង្ឃ មួយចំនួននិយាយនោះឡើយ។ទ្រង់គឺជាសង្ឃរបស់ពួកយើងរាល់គ្នា គឺទ្រង់ជាសង្ឃដ៏ខ្ពស់ ជាហោរា និងជាស្តេច។
86
ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ជាអធិបតីលើអស់ ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នាហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប...
ពាក្យថា “លាង” ជាភាសាក្រិក មានន័យថា“មានសេរីភាព”។ ទ្រង់បានរំដោះយើងឲ្យមានសេរីភាព ដែលយើង បានជាប់ចំណងនៅលើផែនដីនេះដោយព្រោះអំពើបាបរបស់យើងរាល់គ្នា។ យើងមិនអាចមើលឃើញ មិនអាចស្តាប់ ឮហើយយើងក៏មិនយល់ពីស្ថានសួគ៌ ឬអ្វីផ្សេងទៀតផង។ ប៉ុន្តែនៅពេលដែលព្រះលោហិតទ្រង់បានបង្ហូរចុះមក ទ្រង់ក៏បានកាត់ចំណងនោះចេញទៅហើយយើងរាល់គ្នាក៏បានសេរីភាព។
87
មានពេលមួយ ខ្ញុំបានអានរឿងមួយគឺវាស៊ីគ្នានឹងអ្វីដែលយើងកំពុងតែនិយាយណាស់។ គឺមានកសិករម្នាក់ បាន ចាប់គោមួយក្បាលមករួចគាត់ក៏ចងវាទុក។ ហើយគាត់និយាយថា “ខ្ញុំនឹងបង្រៀនមេរៀនមួយដល់សត្វគោផ្សេងទៀត ”ដូច្នេះគាត់ក៏បានចងខ្សែជាប់ជើងគោចាស់មួយក្បាលនោះហើយសត្វគោនោះវាឃ្លានជាខ្លាំងស្ទើរតែនឹងស្លាប់ គឺវា ខ្សោយខ្លាំងណាស់ ហើយវាក៏មិនអាចដើរបានដែរ។
មានក្រុមខ្លះនិងពួកជំនុំខ្លះ បានទាញមនុស្សទំលាក់ចុះ។ “មែនហើយ ថ្ងៃនៃការអស្ចារ្យទាំងអស់នៅជំនាន់របស់ឪពុករបស់អ្នកកើតកន្លងផុតហើយ” “គ្មានការណាដែលកើតឡើងដោយព្រះវិញ្ញាណបរិសុទ្ធទៀតទេ។គេមិន អាចនិយាយភាសាដទៃ ដូចដែលគេបាននិយាយឡើយ”
ទ្រង់គឺជាព្រះ។ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិលម៉ិញ ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ (ហេព្រើរ១៣:៨) គឺទ្រង់មានព្រះជន្មនៅក្នុងគ្រាពួកជំនុំទាំងអស់។ហើយទ្រង់រស់នៅក្នុងរាស្រ្តរបស់ទ្រង់នៅ អស់កល្បជានិច្ច ដ្បិតឥឡូវនេះនៅក្នុងយើងរាល់គ្នាមានជីវិតអស់កល្បជានិច្ច។
88
ដូច្នេះ និកាយទាំងនេះគេបានបន្ទាបទ្រង់ចុះ ដោយបាននិយាយថា “ថ្ងៃនៃការអស្ចារ្យ បានកន្លងផុតហើយ។ គឺគ្មានការប្រោសឲ្យជាមកពីព្រះជាម្ចាស់ទៀតឡើយ”។ គេនៅតែទុកឲ្យអ្នកជឿដ៏កំសត់នេះដើរខ្ចកៗ ជាមួយនឹងពួកគេ រហូតទាល់តែអ្នកនោះ ពិបាកដើរទៅមុខទៀតមែនទែន។
ហើយនៅថ្ងៃមួយ ក៏មានមនុស្សល្អម្នាក់បានចូលមកហើយនិយាយថា “តើអ្នកដឹងទេ ខ្ញុំមានអារម្មណ៍សោក ស្តាយណាស់ចំពោះមាន់វ័យចំណាស់ដ៏គួរឲ្យកំសត់នោះណាស់។ បន្ទាប់ ពីរួចរាល់ពីការងារ នោះវានឹងទទួលបានអាហាររបស់វា។ ដើម្បីឲ្យបានជីវិតរបស់នៅ។ គឺវាត្រូវតែស៊ីចំណី។ ដូច្នេះវាមិនដឹងអ្វីក្រៅពីនេះទៀតទេ។ គឺវាគ្រាន់តែ ដើរ តម្រង់ទៅកាន់ទីនោះដើម្បីស៊ីគ្រាប់ធញ្ញជាតិ។ នោះគាត់ក៏បានយកកំបិតរបស់គាត់មកកាត់ ចំណងដែលចងជើងសត្វមាន់នោះឲ្យមានសេរីភាពទៅ។
តើអ្នកដឹងទេរួចក៏មានសត្វមានផ្សេងទៀតដើរចូលមកដែរ ហើយគាត់និយាយថា “ចូលមក Johnny Crow អើយសូមដើរទៅកាន់ភាគខាងត្បូងទៅ។ ដ្បិតអាកាសធាតុត្រជាក់នឹងចូលមកហើយ”
តើបងប្អូនដឹងថាជាអ្វីទេ? សត្វមាន់នោះវាខំដើរទៅយ៉ាងឆ្ងាយតាមដែលវាអាចធ្វើទៅបាន រួចនិយាយថា “ខ្ញុំមិន អាចធ្វើវាបានឡើយ។វាមិនមែនជាការសម្រាប់ពួកយើងរាល់គ្នានៅក្នុងថ្ងៃនេះទេ” ពួកយើងមិនអាចធ្វើបានទេ។ វាបានចងភ្ជាប់វាអស់រយៈពេលជាយូរមកហើយ រហូតទាល់តែវាបានដឹងថា វានៅជាប់ចំណង។
89
នោះហើយគឺជារបៀបដែលកើតមានឡើងដល់មនុស្សជាច្រើន។ លោកអ្នកបានចងភ្ជាប់ដោយ គោលជំនឿ និងនិកាយដែលចេញមកពីម្តាយដែលជាស្ត្រីពេស្យាកាលពីមុនមក ដោយប្រាប់ដល់លោកអ្នកថាព្រះយេស៊ូវគ្រីស្ទ មិននៅតែដដែលទេ ហើយក៏គ្មានការប្រោសឲ្យជាទេ ក៏គ្មានបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធទៀតដែរហើយ ពួកគេនៅព្យាយាមប្រាប់ដល់អ្នករាល់គ្នាពីការនេះ... លោកអ្នកបានជាប់ចំណងយូរមកហើយរហូតទាល់តែលោក អ្នកបានគិតថា ខ្លួននៅជាប់ចំណង។
ព្រះគ្រីស្ទទ្រង់បានបង្ហូរព្រះលោហិតរបស់ទ្រង់ដើម្បីលាងជំរះយើងរាល់គ្នា គឺទ្រង់បានរំដោះយើងរាល់គ្នាឲ្យ មានសេរីភាពពីអំពើបាប។តើអ្វីទៅជាអំពើបាប? ខ្ញុំនឹងសួរដល់បងប្អូនមួយចំនួន ឲ្យប្រាប់ដល់ខ្ញុំថាអ្វីទៅជាអំពើបាប? អំពើបាបគឺជាចិត្តដែលមិនជឿ។ ត្រឹមត្រូវហើយ។ ហើយអំពើបាបរបស់អ្នកគឺជាការតែមួយគត់ ដែលបានឲ្យអ្នកនៅ ឆ្ងាយពីសេរីភាព។ ដ្បិតព្រះជាម្ចាស់ទ្រង់បានកាត់លោកអ្នកចេញពីចិត្តដែលមិនជឿ ប៉ុន្តែលោកអ្នកបានជាប់ចំណង ជាមួយនឹងគោលជំនឿរហូតទាល់តែលោកអ្នកគិតថា លោកអ្នកបានជាប់ចំណង ហើយក៏ឈានទៅរកសេចក្តីស្លាប់ដែលនៅជុំវិញ។
“ខ្ញុំគឺជាពួកប្រេសប៊ីធើរៀនខ្ញុំគឺជាពួកមេតូឌីស ខ្ញុំគឺជាពួកបាបទីស្ទ។ ពួកគេបានប្រាប់ដល់ខ្ញុំថា... ខ្ញុំគឺជាពួកជំនុំរបស់ព្រះគ្រីស្ទ។ ថ្ងៃនៃការអស្ចារ្យបានកន្លងផុតហើយ។គ្មានការបែបនោះកើតឡើងទៀតទេ”
អូ!លោកអ្នកគឺជាសត្វមាន់ដ៏គួរឲ្យអាណិតណាស់។ ចុះតើហេតុអ្វីបានជាលោកអ្នកមិនចូលមកកាន់ទីកន្លែង នេះ នៅព្រឹកនេះ?ចុះតើហេតុអ្វីបានជាអ្នកមិនហើរទៅឲ្យឆ្ងាយទៅ? ហាលេលូយ៉ា! ចូរហើរឡើង ជាមួយនឹងស្លាបដែលទ្រង់បានផ្តល់ឲ្យនាព្រឹកនេះទៅ ហើយហើរទៅឲ្យឆ្ងាយរហូតទៅដល់ព្រះអាទិត្យនៃសេចក្តីសុចរិត ហើយការប្រោសឲ្យជាគឺស្ថិតនៅលើស្លាបរបស់ទ្រង់ហើយ។ គឺពិតមែនហើយ បងប្អូនប្រុសស្រីអើយទ្រង់គឺជាព្រះរាជបុត្រានៃ ព្រះដែលបានរំដោះឲ្យលោកអ្នកមានសេរីភាព។
90
“គ្រូគង្វាលរបស់ខ្ញុំ... មិនបាននិយាយអ្វីអំពីការទាំងនេះឡើយ”
ព្រះគម្ពីរបានចែងថាអ្នកមានសេរីភាពហើយ។ ត្រឹមត្រូវណាស់ គឺអ្នកមានសេរីភាពហើយ។
“តែពួកជំនុំរបស់ខ្ញុំ... ”
ទ្រង់បានស្រាយចំណងឲ្យយើងរាល់គ្នាហើយ។ទ្រង់បានលាងជំរះយើងហើយ គឺទ្រង់បានស្រាយចំណងខាង ​ឯនិកាយរបស់ទ្រង់ដោយព្រះលោហិតរបស់ទ្រង់ហើយ គឺទ្រង់បានរំដោះយើងឲ្យមានសេរីភាពហើយ គឺយើងអាចធ្វើអ្វីតាមចិត្តរបស់យើងរាល់គ្នាបាន គឺគិតដោយខ្លួនឯង ធ្វើដោយខ្លួនឯងនិយាយដោយខ្លួនឯងយើងបានហើយ។
“យើសិនជាខ្ញុំដើរត្រឡប់ទៅវិញ ហើយប្រាប់ដល់គ្រូគង្វាលរបស់ខ្ញុំថាខ្ញុំត្រូវតែទទួលបុណ្យជ្រមុជម្តងទៀត”
“តើអ្នកមានសេរីភាពឬ?”នេះគឺជាការបើកសម្តែង តើបងប្អូនដឹងទេ។ លោកអ្នកមានសេរីភាពហើយ! បើសិនជាអ្នកនឹងទទួលបុណ្យជ្រមុជបែបនេះ “នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ” ចូរមើលចុះ នៅ ព្រឹកនេះអាងសម្រាប់ធ្វើបុណ្យជ្រមុជទឹកបានត្រៀមរួចជាស្រេចហើយ“
ដូច្នេះ លោកអ្នកមិននៅជាប់ចំណងទៀតឡើយ។គឺលោកអ្នកមានសេរីភាពហើយ ដ្បិតប្រហែលជាលោកអ្នក មិនបានដឹងឡើយ។ ប៉ុន្តែសូមឲ្យខ្ញុំជម្រាបដល់លោកអ្នករាល់គ្នានៅព្រឹកនេះ គឺព្រះគម្ពីរបានចែងថាទ្រង់បានរំដោះ លោកអ្នកឲ្យមានសេរីភាពពីអំពើបាបហើយនោះយើងរាល់គ្នានឹងបានទទួលការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ។ ចូរលោកអ្នកទទួលព្រះបន្ទូលព្រះចុះ នេះគឺជាការបើកសម្តែងរបស់ទ្រង់ ដែលបានបង្ហាញថាទ្រង់គឺជានរណា។
91
“ខ្ញុំតែងតែជឿថាព្រះដ៏ជាព្រះវរបិតា គឺមានពុកចង្កាវែងពណ៌ស និងសក់ស ហើយព្រះរាជបុត្រា មានព្រះជន្មពាក់កណ្តាលអាយុរបស់មនុស្ស ព្រះវិញ្ញាណបរិសុទ្ធក៏គង់នៅ”។ លោកអ្នកបានជឿលើព្រះត្រៃឯក។
តើសេចក្តីបង្គាប់ដំបូងគឺជាអ្វី?“ចូរស្តាប់ ឱអ៊ីស្រាអែលអើយ អញគឺជាព្រះយេហូវ៉ាជាព្រះឯង គឺជាព្រះតែមួយ”។ទ្រង់គឺជាព្រះតែមួយ គ្មានព្រះបីអង្គទេ។ ទ្រង់មានភាពជាបីអង្គ គឺទ្រង់ជាហោរា ជាសង្ឃនិងជាស្តេច។ ទ្រង់គឺជាឥន្ទ្រី ជាកូនចៀម និងជាតោ។ ទ្រង់គឺជាផ្កាដែលដុះនៅជ្រលងភ្នំហើយជាផ្កាយព្រឹក។ ហើយទ្រង់គឺជាពូងហ្លួងដាវីឌ។ គឺចាប់ A ដល់ Z។ ទ្រង់គឺជាព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ទាំងអស់នោះគឺជាលក្ខណៈរបស់ទ្រង់ប៉ុន្តែគឺជាព្រះតែមួយទេ។
គ្មាននរណាម្នាក់ឬក៏នៅក្នុងព្រះគម្ពីរត្រង់ណា ឬនៅក្នុងប្រវត្តិសាស្រ្ត (រហូតដល់ពួកជំនុំកាតូលិក)ទទួលបុណ្យ ជ្រមុជ នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទេ។
92
បើសិនជាលោកអ្នក រកឃើញនៅកន្លែង ណាមួយដែលនិយាយអំពីការនេះចូរបង្ហាញមកកាន់ខ្ញុំមក នាពេលយប់នេះ នោះខ្ញុំនឹងដើរចេញពីពួកជំនុំនេះ ហើយ និយាយថា“ខ្ញុំគឺជាមនុស្សកំពុត ហើយខ្ញុំបានបង្រៀនសេចក្តីខុសឆ្គងដល់មនុស្ស”
បើសិនជាលោកអ្នក អាចបង្ហាញដល់ខ្ញុំនូវបទគម្ពីរមួយ ឬក៏មានចែងនៅក្នុងប្រវត្តិសាស្រ្តសម័យបុរាណ ដោយ បានបញ្ចាក់ថាមនុស្សគេបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ រហូតដល់គ្រា មហាសន្និបាត Nicene នៃពួកជំនុំកាតូលិកនោះចូរមកឯខ្ញុំចុះ។ ខ្ញុំនឹងសរសេរសញ្ញាសំគាល់នៅខាង ក្រោយខ្នងរបស់ខ្ញុំ ហើយដើរកាត់ Jeffersonvilleហើយលោកអ្នកដើរនៅពីខាងក្រោយខ្ញុំ ដោយផ្លុំកញ្ជែរឡើងចុះ ដោយនិយាយថា “ហោរាក្លែងក្លាយដែលនាំឲ្យមនុស្សមានការយល់ខុសឆ្គង”។
ឱបងប្អូនជាគ្រូគង្វាលអើយបើសិនជាលោកអ្នកមានវត្តមាននៅព្រឹកនេះ ហើយធ្វើបែបនេះ ចូរអនុញ្ញាតឲ្យខ្ញុំ​បានធ្វើការនេះដល់លោកអ្នកចុះ។
93
តើជាអ្វីទៅ? នេះគឺជាការបើកសម្តែង។ហើយនេះគឺជាព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះគ្រីស្ទដែលបានបញ្ជូនព្រះរាជសាររបស់ទ្រង់មកកាន់ពួកជំនុំរបស់ទ្រង់។ តើបានឮទេនេះគឺជាសេចក្តីបង្រៀននៅព្រះគម្ពីរ។
តើការនេះ មកពីណា? បើសិនជាលោកអ្នកមិនមានការខឹងសម្បារទេ នោះចូរចេញឲ្យឆ្ងាយទៅ។
ប្រវត្តិសាស្រ្តរបស់ Josephus គឺមិនមានបញ្ហាទេប៉ុន្តែទ្រង់សរសេរចុះតែមួយកថាខណ្ឌតែប៉ុណ្ណោះអំពីព្រះគ្រីស្ទ ដោយបានចែងថា ម្នាក់នោះឈ្មោះថាយេស៊ូវ ហើយទ្រង់ក៏បានដើរប្រោសមនុស្សឲ្យបានជាពីជម្ងឺ ហើយទ្រង់បាន សុគតឬដោយលោកពីឡាតបានធ្វើគតទ្រង់ ឬក៏ជាសេ្តចហេរ៉ូឌ។ បន្ទាប់មកពួកសិស្សរបស់ទ្រង់ក៏បានចេញទៅ ហើយលួចយកព្រះសពរបស់ទ្រង់ ហើយលួចបិទបាំងពីពួកមនុស្ស។ជារៀងរាល់យប់ ពួកគេបានចេញទៅ ហើយពួក គេបានកាត់សាច់របស់ទ្រង់ម្តងមួយដុំហើយយកមកបរិភោគ។ ដូច្នេះ ពួកគេគឺអ្នកដែលស៊ីសាច់មនុស្ស... ពួកគេកំពុងតែធ្វើពិធីលៀងព្រះអម្ចាស់។ គ្មាននរណាម្នាក់ ស្តាប់ដល់ Josephus ទេ។
94
ប៉ុន្តែ ចូរយកសៀវភៅអំពីសត្វកញ្ជ្រោងមក“សៀវភៅអ្នករងទុក្ខ” គឺជាសៀវភៅបុរាណដ៏ល្អមួយក្បាល... ។ តើមានបងប្អូនប៉ុន្មាននាក់ធ្លាប់បានអានសៀវភៅនេះ?“គ្រាដំបូង” ឬ Hislop's “បាប៊ីឡូនពីរ” ឬជាសៀវភៅបុរាណដ៏ អស្ចារ្យ។សៀវភៅដ៏អស្ចារ្យបំផុត ដែលយើងរាល់គ្នាមាន គឺជា មហាសន្និបាត Nicene។
ចូរយកព្រះគម្ពីរបរិសុទ្ធចេញមកហើយចូរមើលចុះ តើមាននរណាម្នាក់ដែលបានចែងនៅក្នុងព្រះគម្ពីរ បានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។គឺចង់ចង្អុលប្រាប់ពីព្រះត្រៃ ឯក។ នេះគឺគ្មានចែងនៅក្នុងពួកកាតូលិកទេ។រួចក៏មានលោកម៉ាទីនលូធើចេញមក John Wesley ចេញមក ពួកបាប ទីសចេញមកពួកប្រេប៊ីធើរៀនចេញមក និងពួកផ្សេងៗទៀតដែរ។
ដ្បិតព្រះគម្ពីរបានចែងថា នៅថ្ងៃចុងក្រោយទ្វារនៃសេចក្តីពិតបានបើកឡើងជាថ្មីម្តងទៀត។ ហើយហោរាដ៏ អស្ចារ្យនឹងមកលើផែនដីនៅថ្ងៃចុងក្រោយ គឺយើងរាល់គ្នាជឿថា ទ្រង់នឹងយាងមក។ ទ្រង់នឹងមានពួកជំនុំមួយ។
95
ចូរចាំថា នេះគឺជាការបើកសម្តែង។លោកអ្នកមិនអាចដកការនេះចេញទៅបានឡើយ។ ចូរស្វែងរកមនុស្សម្នាក់ដែលបានចែងនៅក្នុងព្រះគម្ពីរចុះ គឺរកកន្លែងដែលបានចែងថាពួកគេបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរ បិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ ឬក៏ការប្រោសទឹកពីលើមនុស្ស ដើម្បីលាងសំអាតនូវអំពើបាបរបស់ពួកគេ។
កិច្ចការ១៩ លោកប៉ុលបានធ្វើដំណើរឡើងទៅកាន់ឆ្នេរសមុទ្រអេភេសូរ ហើយស្វែងរកពួកសិស្សពិតប្រាកដ។ពួកគេក៏បានជួបប្រជុំមួយដ៏អស្ចារ្យ។ ពួកគេបានដើរតាមមនុស្សម្នាក់ ឈ្មោះថា Apollosគឺមេធាវីដែលបានប្រែចិត្ត ហើយបានទទួលបុណ្យជ្រមុជទឹកដែលបានជឿលើបុណ្យជ្រមុជរបស់លោកយ៉ូហានបាបទីស្ទ ហើយដោយបានអះអាងដោយបទគម្ពីរដែលបានចែងថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ។
96
នៅក្នុងជំពូក១៨ លោកប៉ុលបានជួបនឹងលោកអ័គីឡាស និងព្រីសីស។ រួចគាត់ក៏បានបរិភោគអាហារពេល ល្ងាចជាមួយគ្នា។ពួកគេបានប្រាប់ដល់គាត់ពីមនុស្សដ៏អស្ចារ្យម្នាក់។គឺពួកគេក៏បានចេញទៅស្តាប់គាត់នៅយប់នោះ។
គាត់និយាយថា “គាត់គឺជាមនុស្សល្អណាស់ ប៉ុន្តែ”“តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណបរិសុទ្ធ តាំងពីអ្នករាល់ គ្នាបានទទួលជឿហើយឬ​?”
ចុះចំណែកឯលោកអ្នកដែលជាពួកបាបទីស្ទវិញនៅខាងក្រោយនោះ តើលោកអ្នកជឿថា លោកអ្នកបានទទួលព្រះវិញ្ញាណនៅពេលដែលលោកអ្នកបានទទួលជឿឬ?
គាត់បានសួរវិញថា“តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធតាំងពីអ្នកបានទទួលជឿឬ?”
មានអ្នកខ្លះនិយាយថា“ការនេះគ្មានចែងនៅក្នុងព្រះគម្ពីរទេ”
ខ្ញុំមានសៀវភៅភាសាក្រេកបុរាណ និងសៀវភៅហេព្រើរផងនៅទីនេះ។គឺជាព្រះគម្ពីរជាភាសាក្រេក ហើយនិង ហេព្រើរ រួមទាំងព្រះគម្ពីរជាភាសាអារ៉ាមិកផង។គឺបានចែថា “តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធតាំងពីអ្នកបាន ទទួលជឿឬ?”
97
គាត់បាននិយាយថា “យើងមិនដឹងថា យើងបានទទួលព្រះវិញ្ញាណបរិសុទ្ធទេ”
បន្ទាប់មក គាត់និយាយថា“តើអ្នកបានទទួលបុណ្យជ្រមុជដោយអ្វី?”
ពួកគេបានឆ្លើយថា“យើងបានទទួលបុណ្យជ្រមុជ ដោយមនុស្សម្នាក់ដែលបានធ្វើបុណ្យជ្រមុជឲ្យព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ គឺជាលោកយ៉ូហានបាបទីស្ទ” គឺជាទឹកតែមួយដែលមនុស្សតែមួយដែលបានធ្វើបុណ្យជ្រមុជឲ្យពួក យើងរាល់គ្នា។
លោកប៉ុលបាននិយាយថា “ការនេះ មិនកើតការឡើយ។គាត់បានធ្វើបុណ្យជ្រមុជឲ្យ ដើម្បីជាការប្រែចិត្តតែ ប៉ុណ្ណោះមិនមែនសម្រាប់លាងសំអាតអំពើបាបឡើយ។”
មានបងប្អូនខ្លះជាពួក Onenessបានចូលមក ហើយទទួលបុណ្យជ្រមុជខុស។ គឺគេបានទទួលបុណ្យជ្រមុជដើម្បីទទួលបានសេចក្តីសង្រ្គោះ។ ទឹកមិនអាចសង្រ្គោះមនុស្សបានទេគឺជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទវិញហើយបុណ្យជ្រមុជទឹកគឺបញ្ចាក់ពីការប្រែចិត្តរបស់អ្នកនោះមិនមែនតាមរយៈការផ្លាស់ប្រែជាថ្មីនោះទេ។ គឺការផ្លាស់ ប្រែជាថ្មីមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធវិញ។បុណ្យជ្រមុជទឹក គឺជាសេចក្តីបញ្ចាក់នៅខាងក្រៅ អំពីការផ្លាស់ប្រែជាថ្មីនៅខាងក្នុងវិញ។
98
គាត់បានសួរថា “តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធតាំងពីអ្នកបានទទួលជឿឬ?”
ពួកគេឆ្លើយថា “ពួកយើងមិនដឹងថាយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធ ឬក៏អត់នោះទេ”
គាត់សួរថា“តើអ្នកបានទទួលបុណ្យជ្រមុជយ៉ាងដូចម្តេច?”
គេឆ្លើយថា“យើងបានទទួលបុណ្យជ្រមុជដោយលោកយ៉ូហាន”
គាត់តបវិញថា “លោក John បានធ្វើបុណ្យជ្រមុជអំពីការប្រែចិត្ត ហើយបាននិយាយថា ចូរអ្នកជឿដល់ទ្រង់ចុះគឺជាកូនចៀមនៃព្រះ ដែលបានថ្វាយយញ្ញបូជាសម្រាប់អ្នករាល់គ្នាគឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ”
ហើយនៅពេលដែលពួកគេបានស្តាប់ឮពីការនេះពួកគេបានទទួលបុណ្យជ្រមុជម្តងទៀត គឺនៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទ។លោកប៉ុលបានដាក់ដៃលើពួកគេ រួចពួកគេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធ ក៏ចាប់តាំងនិយាយភាសាដទៃ និងទាយផង។
99
ចូរបង្ហាញដល់ខ្ញុំចុះថាមនុស្សបានទទួលបុណ្យជ្រមុជនៅក្នុងរបៀបផ្សេងទៀត នៅក្នុងសញ្ញាថ្មី លើកតែទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ Agabus និងមនុស្សដទៃជាច្រើនទៀត បានទទួលបុណ្យជ្រមុជ រហូតដល់គ្រាមហាសន្និបាត Nicene។ ពួកគេគ្រប់គ្នាបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ដ្បិតនៅពេលដែល មហាសន្និបាត Nicene​ ចូលមក ពួកគេក៏បានលើកឡើងពីព្រះបីអង្គ។ គឺពួកគេបានលើកពីការដែលលោកប៉ុលបាននិយាយ ឬJupiter។ ហើយពួកគេបាន លើកពីព្រះនាងម៉ារី និងព្រះទាំងឡាយគឺជាអ្នក បរិសុទ្ធ និងអ្វីៗផ្សេងៗទៀត ហើយក៏បានបង្កើតបុណ្យជ្រមុជរបស់ព្រះត្រៃឯកឲ្យស៊ីទៅនឹងពួកប្រូតេស្តង់។
100
ដ្បិតពន្លឺនៅពេលល្ងាចនិងមកដល់។ហោរាបានទាយថា “នៅវេលាល្ងាចនឹងបានភ្លឺដូចជាថ្ងៃ”
នៅវេលាល្ងាចនឹងបានភ្លឺដូចជាថ្ងៃ
នោះអ្នកនឹងបានឃើញផ្លូវនៃសិរិល្អ
នៅក្នុងរបៀបនៃបុណ្យជ្រមុជទឹក គឺជាពន្លឺនៅថ្ងៃនេះ
ហើយក៏បានកប់រូបកាយនៅក្នុងព្រះនាមដ៏អស្ចារ្យជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ
ពួកមនុស្សចាស់ ក្មេង បានប្រែចិត្តពីអំពើបាប
ហើយព្រះវិញ្ញាបរិសុទ្ធនឹងយាងមកគង់នៅក្នុងពួកគេ
ពន្លឺនៃពេលល្ងាចនឹងមកដល់
ហើយបានបញ្ចាក់យ៉ាងច្បាស់ថាព្រះជាម្ចាស់ ហើយនឹងព្រះគ្រីស្ទគឺជាព្រះតែមួយ។
តើលោកអ្នកជឿដែរឬទេ? លោកពេត្រុស បាននិយាយនៅថ្ងៃបុណ្យទី៥០“ចូរឲ្យអ្នករាល់គ្នាបានស្គាល់ពីការ ទាំងនេះចុះ ឱពួកអ៊ីស្រាអែលអើយព្រះជាម្ចាស់បានសម្តែងការនេះ អំពីព្រះយេស៊ូវដដែល ដែលអ្នកបានឆ្កាងទ្រង់ គឺជាព្រះអម្ចាស់ ហើយនិងព្រះគ្រីស្ទ” នៅជំពូក២ ខ១៦។
101
ព្រះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ពួកយូដានៅឯដំណាក់ដាវីឌ។ ទ្រង់មានបន្ទូលថា “អ្នករាល់គ្នាជាសាសន៍ ដទៃមិនអាចកាត់ទ្រង់ជាបីផ្នែកបានទេ ហើយប្រគល់ទៅឲ្យពួកយូដាទេ។យើងរាល់គ្នាបានដឹងយ៉ាងច្បាស់ហើយ”។
ខ្ញុំបាននិយាយថា “នោះគឺជាពួក Rabbi។យើងមិនអាចកាត់ព្រះជាម្ចាស់ ជាបីផ្នែកឡើយ” “តើអ្នកជឿលើពួក ហោរាទេ?”
គេឆ្លើយថា “ប្រាកដណាស់”
ខ្ញុំបានសួរថា“តើអ្នករាល់គ្នាជឿលើបទគម្ពីរអេសាយ៩:៦ ដែរឬទេ?”
គេឆ្លើយថា “មែនហើយ យើងជឿ”
ខ្ញុំសួរទៀតថា“តើនរណាគឺជាហោរាមួយនោះ?”
“គឺជាព្រះមេស៊ី”
ខ្ញុំបានសួរថា “តើមានទំនាក់ទំនងអ្វីចំពោះព្រះមេស៊ីទៅកាន់ព្រះជាម្ចាស់?”
គេឆ្លើយថា “ទ្រង់គឺជាព្រះ”
ខ្ញុំឆ្លើយថា“ត្រឹមត្រូវហើយ” អាម៉ែន។ ដូច្នេះ លោកអ្នកមិនអាចកាត់ទ្រង់ជាផ្នែកឡើយ។
102
មានម្នាក់នៅក្នុងចំណោមពួកគេ នៅទីនេះបានសំដៅទៅកាន់ពួកយូដា ដោយនិយាយថា ខ្ញុំបានជឿដល់បុរស ដែលអង្គុយនៅទីនេះ។តើអ្នកមិនបានព្យាយាមផ្តល់ការមួយដល់ពួកយូដា ថាគ្មានព្រះវរបិតា ព្រះរាជបុត្រានិងព្រះ វិញ្ញាណបរិសុទ្ធទេឬអី។ គាត់នឹងប្រាប់ដល់អ្នក គឺគាត់បានដឹងថាអ្វីដែលនឹងត្រូវមក។ មហាសន្និបាត Nicene គេមិន ស្តាប់ពីការនេះទេ។
ប៉ុន្តែ ចូរអ្នក ឲ្យគាត់បានឃើញពីការដែលព្រះជាម្ចាស់ទ្រង់បានយកនិស្ស័យជាសាច់ឈាមចុះ ហើយទ្រង់គឺជា ព្រះតែមួយដែលបានកើតជាមនុស្ស ហើយក៏បានរស់នៅក្នុងចំណោមយើងរាល់គ្នាដើម្បីរាប់យើងរាល់គ្នាជាបរិសុទ្ធ គឺអង្គទ្រង់ផ្ទាល់បានយាងមកជាព្រះវិញ្ញាណបរិសុទ្ធ។ព្រះវរបិតាដ៏ជាព្រះ ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះតែមួយទេ។
103
ព្រះគម្ពីរបានចែងនៅក្នុងបញ្ជីពង្សវតារបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងគម្ពីរម៉ាថាយ១ថា “អ័ប្រាហាំបង្កើតអ៊ីសាកៗបង្កើតយ៉ាកុប”។ រហូតទៅដល់ ខ១៨ យើងនឹងអានជាមួយគ្នា នោះលោកអ្នកនឹងបានដឹងពីអ្វីដែលខ្ញុំកំពុងតែនិយាយ ហើយ៖
រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះគឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែប បាន ដណ្តឹងនាងហើយ នោះនាងមានគក៌ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា ឯយ៉ូសែបប្តីនាង ជា មនុស្សសុចរិតគាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ កាលដែលគាត់កំពុងតែគិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិប្រាប់គាត់ថា យ៉ូសែប ពួជហ្លួង ដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារាជាប្រពន្ធអ្នកឡើយដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណ បរិសុទ្ធទេ... ។
តើនរណាគឺជាឪពុករបស់ព្រះយេស៊ូវគ្រីស្ទ?គឺជាព្រះវិញ្ញាណបរិសុទ្ធ។ តើអ្វីទៅដែលគង់នៅក្នុងអ្នករាល់គ្នា? គឺជាព្រះវរបិតាផងដែរ មិនអញ្ជឹងឬ? គឺប្រាកដណាស់។
104
នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា “យេស៊ូវ”...
ទ្រង់គឺជាព្រះ ដែលជាព្រះវរបិតា។ ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះ។ហើយព្រះរាជបុត្រគឺជាព្រះ។ ជាព្រះបី អង្គ។ ព្រះគម្ពីរមិនបានចែងថាទ្រង់មានឪពុកពីរនោះទេ។
នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា“យេស៊ូវ” ព្រោះបុត្រនោះ នឹងជួយសង្រ្គោះរាស្រ្តទ្រង់ ឲ្យរួចពីបាប ការទាំងនោះកើតមកដើម្បីឲ្យបានសំរេចសេចក្តី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា មើលនាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែលដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ។
នោះគឺជាអ្វីដែលបានចែងនៅក្នុងម៉ាថាយ១។ហើយនៅក្នុងម៉ាថាយ២៨:១៨ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ដូច្នេះចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនូវព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ” តើឈ្មោះនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី?គឺជាព្រះយេស៊ូវគ្រីស្ទ យ៉ាងពិតប្រាកដណាស់។
លោកអ្នកបានអានរឿងស្នេហាមួយ ដែលបាននិយាយថា John ហើយនិង Mary ក៏បានរស់នៅយ៉ាងរីករាយ។ តើ John និង Mary គឺជានរណា? ចូរត្រឡប់ទៅមើលនៅរឿងដើមដំបូង​វិញចុះ។គឺគ្មានឈ្មោះ ព្រះវរបិតា ព្រះរាជបុត្រា ឬព្រះវិញ្ញាណបរិសុទ្ធ ទេតើឈ្មោះនោះគឺជានរណា? ចូរត្រឡប់ទៅកាន់រឿងដើមបំបូងវិញចុះ ហើយរក មើលតើទ្រង់គឺជានរណា?
105
នៅថ្ងៃបុណ្យទី៥០ លោកពេត្រុសបាននិយាយថា“ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយធ្វើបុណ្យជ្រមុជនៅក្នុងព្រះ នាមព្រះយេស៊ូវគ្រីស្ទដើម្បីលាងសំអាតនូវអំពីបាប... ” គាត់បានទទួលការបើកសម្តែងមកពីព្រះជាម្ចាស់។ ហើយលោកយ៉ូហានក៏បានទទួលការបើកសម្តែងមកពីព្រះជាម្ចាស់ដែរ។ ព្រះយេស៊ូវគ្រីស្ទគឺជាការបើកសម្តែងរបស់ព្រះ។ ទ្រង់បានបង្ហាញអង្គទ្រង់ឲ្យមនុស្សបានស្គាល់តាមរយៈព្រះគម្ពីរ។ “អញគឺជាព្រះអម្ចាស់ដ៏ជាព្រះ គឺជាព្រះដ៏មានព្រះ ចេស្តាបំផុតហើយត្រូវយាងមក”។
សូមយើងរាល់គ្នាអាននៅក្នុង វិវរណៈ១:៧បន្តិច៖ “មើលទ្រង់យាងមកតាមពពកនោះគ្រប់ទាំងភ្នែកនឹងឃើញ ទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ប្រេងទ្រង់ផងរួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើយ មែនហើយ អាម៉ែន”
ទ្រង់គឺជាស្តេច ជាសង្ឃនិងព្រះវរបិតា ដ៏ជាព្រះ ប្រកបដោយសិរីរុងរឿង ហើយទ្រង់នឹងសោយរាជ្យដ៏នៅអស់កល្បជានិច្ច។ អាម៉ែន។
តើបងប្អូនឃើញ ពីការបើកសម្តែងនេះដែរឬទេ?តើការនេះបើកសម្តែងមកយ៉ាងដូចម្តេច? ពួកមនុស្សគេនឹង វាយក្បាល ហើយបោចសក់របស់ពួកគេដោយព្យាយាមស្វែងរក អ្វីទៅជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ បរិសុទ្ធដែលជាព្រះបីរួមមកតែមួយ។ សូមកុំធ្វើបែបនេះឡើយ ដោយគ្រាន់តែមើលការបើកសម្តែងដែលមកពីខាង លើចុះ។ ទ្រង់នឹងបើកសម្តែងឲ្យបានឃើញ។
ទ្រង់គង់ជាវិញ្ញាណ ដោយព្រោះមនុស្សទ្រង់បានបន្ទាបអង្គទ្រង់ មកកើតជាមនុស្ស ហើយក៏បានបង្ហូរព្រះលោ ហិតរបស់ទ្រង់មិនមែនតាមរយៈការរួមភេទទេ ដែលដូចជានៅក្នុងសួនច្បារអេដែនទេប៉ុន្តែទ្រង់បានបង្កើតរូបកាយ មកយ៉ាងអស្ចារ្យ។ គឺតាមរយៈនាងព្រហ្មចារីនឹងប្រសូតបានបុត្រាមួយ ហើយទ្រង់នឹងបង្ហូរព្រះលោហិតរបស់ទ្រង់ដើម្បីរាប់យើងជាបរិសុទ្ធ ហើយរំដោះយើងឲ្យមានសេរីភាពចេញពីការដែលមិនជឿលើទ្រង់មកជាជឿលើទ្រង់វិញ។
ហើយនៅពេលដែលយើងបានធ្វើបែបដូច្នោះនោះយើងបានយាងទ្រង់ចូលនៅក្នុងចិត្តរបស់យើង គឺព្រះជាម្ចាស់ទ្រង់នឹងគង់នៅជាមួយយើងរាល់គ្នា។ ព្រះអម្ចាស់ ជាព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់គឹ ជាហោរា ជាសង្ឃ ជាស្តេច គឺជាព្រះតែមួយ។
106
សូមមើលនៅក្នុងខ៧ នេះគឺជាសេចក្តីហើយសេចក្តីប្រកាសនេះ បានចែងថា
“មើលទ្រង់យាងមកតាមពពក​នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់​ព្រមទាំងពួកអ្នកដែលចាក់ប្រេងទ្រង់ផងរួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក​ដោយព្រោះទ្រង់ អើយ មែនហើយ អាម៉ែន”
តើប៉ុន្មានដងទៅ ដែលយើងបានដឹងពីការនេះ? នេះគឺជាការដ៏អស្ចារ្យណាស់។តើលោកអ្នកអាច ញែកពេល ចំនួន ២០នាទី ទៀតបានទេ? តើអាចទេ? អរគុណ។ អញ្ជឹង នៅយប់នេះយើងនឹងព្យាយាម សិក្សានូវចំនុចដែលនៅ សេសសល់ប៉ុន្មានទៀតអំពីការជាក់ស្តែងនៅលើកោះប៉ាត់ម៉ុសជាមួយគ្នា។ នៅថ្ងៃនេះ យើងនឹងបញ្ចប់ជាមួយគ្នាដោយសេចក្តីប្រកាសផ្សេងៗ។
អូ! តើលោកអ្នកមានអារម្មណ៍ដែរឬទេ?តើលោកអ្នកស្រឡាញ់ចូលចិត្ត ការទាំងអស់ដែលបានចែងនៅក្នុងព្រះ គម្ពីរដែរឬទេ?តើនេះគឺជាការបើកសម្តែងអំពីអ្វី?
ព្រះជាម្ចាស់ទ្រង់បានបើកសម្តែងការនៅរបស់ទ្រង់នៅក្នុងបទគម្ពីរនេះដោយបានចែងថា “ទ្រង់គឺជា ហោរា ជាសង្ឃ ជាស្តេច ជាព្រះវរបិតា ជាព្រះរាជបុត្រានិងជាព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងយាងមក ទ្រង់គឺជាព្រះ។”
107
ព្រះជាម្ចាស់ទ្រង់នឹងជួយដល់យើងរាល់គ្នា គឺទ្រង់នឹងបើកស្បៃដែលបានគ្របមុខយើងរាល់គ្នាចេញ“មើល ទ្រង់យាងមក តាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់”។
តើទ្រង់យាងមកយ៉ាងដូចម្តេច?ទ្រង់នឹងយាងមកតាមពពក។ តើពពកនោះគឺជាអ្វី? គឺជាពពកនៃសិរីល្អរបស់ ទ្រង់។ មិនមែនជាពពកដែលមានភ្លៀងទេ គឺជាពពកនៃសិរីល្អទ្រង់វិញ។ គឺជាពពកដែល បានគ្របបាំងលើទ្រង់ នៅដែលពេត្រុស បានឃើញទ្រង់បានផ្លាស់ប្រែព្រះភក្រ័នៅលើភ្នំ។គឺមានពន្លឺចាំងចេញពីទ្រង់មក គឺជាអំណាចចេស្តានៃ ព្រះ។
អូ! យើងរាល់គ្នា នឹងបានឃើញការនោះតាមរយៈពួកជំនុំទាំងនេះ។ ខ្ញុំប្រាប់ដល់លោកអ្នករាល់គ្នាថា ការនេះគឺជាមានន័យសេចក្តីជ្រាលជ្រៅណាស់នៅក្នុងគំនិតរបស់ខ្ញុំ។
108
ចូរចាំថា “គ្រប់ទាំងភ្នែក នឹងឃើញទ្រង់”តើនេះមិនមែនជាការដែលលើកឡើងទៅស្ថានសួគ៌ទេឬអី? តើទ្រង់កំ ពុងតែមានបន្ទូលអំពីអ្វី?គឺអំពីការយាងមកជាលើកទី២ របស់ទ្រង់ “ព្រមទាំងពួកអ្នកដែលចាក់ប្រេងទ្រង់ផងរួចគ្រប់ ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើយ មែនហើយ អាម៉ែន” ។
ឥឡូវនេះ យើងនឹងត្រឡប់ទៅក្រោយវិញគឺនិយាយអំពីប្រវត្តិសាស្រ្តមួយចំនួន។ សូមបើកទៅកាន់ គម្ពីរសាការី ១២។“ព្រះយេហូវ៉ាទ្រង់នឹង ជួយដល់ពួកជំនុំរបស់ទ្រង់ ឲ្យគេបានសង្រ្គោះ”។តើយើងរាល់គ្នាគួរអរព្រះគុណដល់ ទ្រង់យ៉ាងណាទៅអំពីការបើកសម្តែងអំពីព្រះយេស៊ូវគ្រីស្ទ។ តើយើងរាល់គ្នាមិនត្រេកអរទេឬអី?
យើងនឹងអានបទគម្ពីរនេះលឿនៗជាមួយគ្នាក្រោយមកសូមលោកអ្នកបានអានបទគម្ពីរនេះម្តងទៀត ហើយ សិក្សាបទគម្ពីរដោយខ្លួនឯងបន្ថែមទៀតចុះ។
109
សូមអានសាការី១២:៩ យើងចង់អានបទគម្ពីរនេះជាសេចក្តីអធិស្ឋាន ហើយថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ សូមស្តាប់ដោយយកចិត្តទុកដាក់៖
នៅថ្ងៃនោះអញនឹងតាំងចិត្ត ដើម្បីបំផ្លាញអស់ទាំងសាសន៍ ដែលមកទាស់នឹងក្រុងយេរូសាឡិម (លោកសាការីបានទាយទំនាយ នៅឆ្នាំ ៤៨៧ មុនពេលដែលព្រះគ្រីស្ទយាងមក)
អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌនឹងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ នឹងសេចក្តីទូលអង្វរនោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន...
110
តើនៅពេលណាដែលដំណឹងល្អនេះត្រឡប់ទៅកាន់ពួកយូដាវិញ?គឺនៅថ្ងៃដែលពួកសាសន៍ដទៃបានបញ្ចប់ គឺ ដំណឹងល្អ នឹងធ្វើដំណើរទៅកាន់ពីសាសន៍យូដា។ហើយយើងនឹងបានដឹង នៅក្នុងគ្រាពួកជំនុំ គឺនេះជាការដ៏អស្ចារ្យ ណាស់ដែលនឹងកើតឡើងនៅក្នុង វិវរណៈ១១ ហើយមានហោរាពីរចេញមក គឺលោកអេលីយ៉ា និងលោកម៉ូសេ គឺត្រឡប់ទៅឯពួកយូដាជាថ្មីម្តងទៀត។
អ្វីៗទាំងអស់ បានរៀបចំទៅតាមលំដាប់លំដោយហើយហើយនេះគឺជាសារព្រះបន្ទូលដល់ពួកសាសន៍ដទៃ។ ដូចជាពួកយូដា​ បាននាំវាទៅកាន់ពួកសាសន៍ដទៃហើយពួកសាសន៍ដទៃ នឹងនាំត្រឡប់ទៅកាន់ពួកយូដាវិញជាថ្មីម្តង ទៀត នោះការលើកឡើងទៅស្ថានសួគ៌ក៏មកដល់។ការនេះនឹងកើតមក បន្ទាប់គ្រារងទុក្ខ ហើយពួកជំនុំមិនចូលទៅ ក្នុងគ្រារងទុក្ខឡើយ។យើងរាល់គ្នាបានដឹងហើយ ដ្បិតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។
111
ទ្រង់នឹងចាក់បង្ហូរលើផ្ទះរបស់ពួកអ៊ីស្រាអែល។គឺជាព្រះវិញ្ញាណដដែល បន្ទាប់ពីពួកជំនុំសាសន៍ដទៃបានទៅ បាត់។
...នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែ មួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន។
នៅថ្ងៃនោះនឹងមានការយំសោកយ៉ាងធំនៅក្រុងយេរូសាឡិម ដូចជាការយំសោកនៅត្រង់ហាដាត-រីម៉ូនក្នុងច្រកភ្នំមេគីដោនោះដែរ។ ស្រុកទាំងមូលនឹងយំសោក គ្រប់ទាំងគ្រួសារដោយខ្លួនៗគឺវង្សរបស់ដាវីឌដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន គ្រួពួកវង្សណាថាន់ដោយខ្លួនហើយប្រពន្ធគេដោយខ្លួន។
112
តើមានអ្វីកើតឡើង? តើនឹងមានអ្វីកើតឡើងនៅពេលដែលទ្រង់យាងមកតាមពពក នៃសិរីល្អ នៃការយាងមក លើកទី២ហើយគឺជាពេលដែលពួកយូដាបានយំសោក។ ហើយយើងក៏បានដឹងថា នៅបទគម្ពីរផ្សេងទៀត បានចែង ថាពួកគេនឹងសួរដល់ទ្រង់ តើទ្រង់បានការអស្ចារ្យទាំងនេះមកពីណា?
ទ្រង់ឆ្លើយថា“នៅក្នុងផ្ទះរបស់សំឡាញ់របស់ខ្ញុំ”
មិនមែនគ្រាន់តែ ជាពេលដែលពួកយូដាបានយំសោកពីការដែលគេបានបដិសេធទ្រង់ ជាព្រះមេស៊ីទេ ប៉ុន្តែ វា គឺជាពេលដែលពួកគេយំសោកដែលពួកគេបានដើរចេញពីពួកសាសន៍ដទៃ។ ពួកគេនឹងយំសោក។ ពួកស្រីល្ងង់គេ នឹងយំសោកគឺជាពួកជំនុំដែលមិនមានប្រេងដើម្បីដុតបំភ្លឺចង្រ្កៀង។
មានស្រីព្រហ្មចារី១០នាក់បានចេញទៅទទួលកូនកំលោះ ពួកគេសុទ្ធតែជាមនុស្សល្អ ប៉ុន្តែមានតែស្រី្ត៥នាក់ ប៉ុណ្ណោះដែលមានប្រេងនៅក្នុងចង្រ្កៀងរបស់ខ្លួន។ រីឯពួកស្រ្តី៥នាក់ទៀត គឺជាមនុស្សល្អប៉ុន្តែពួកគេមិនមានប្រេង នៅក្នុងចង្រ្កៀងរបស់ពួកគេទេ។ហើយពួកគេបានបណ្តេញឲ្យនៅខាងក្រៅជាទីដ៏ងងឹត ហើយពួកគេនឹងយំសង្កៀត ធ្មេញ។
113
សូមមើលនៅក្នុង គម្ពីរលោកុប្បត្តិ៤៥បើសិនជាលោកអ្នកចង់ដឹងបន្ថែមទៀត។ យើងនឹងអានបទគម្ពីរនេះជា មួយគ្នាបន្តិចគឺបទគម្ពីរនបានចែងថា យ៉ូសែប ក៏បានបង្ហាញខ្លួនគាត់ឲ្យពួកបងប្អូនរបស់គាត់បានស្គាល់។យើងបាន ឃើញថា នេះគឺជាគំរូពីការដែលកើតឡើងនៅក្នុងថ្ងៃនោះ។
យ៉ូសែបខំអត់ទប់នៅមុខពួកអ្នកទាំងប៉ុន្មានដែលនៅជិតគាត់ពុំបាន ក៏បន្លឺវាចាថា ចូរឲ្យមនុស្សទំាងអស់ថយចេញពីអញទៅ ដូច្នោះកំពុងដែលយ៉ូសែបថ្លែងឲ្យពួកបងប្អូនស្គាល់ខ្លួននោះគ្មានមនុស្សណាមួយឈរនៅជិតខាង ឡើយ គាត់ឡើងសំឡេងយំ ឯពួកសាសន៍អេសីព្ទក៏ឮព្រមទាំងពួកដំណាក់ផារ៉ោនផង គាត់ប្រាប់ទៅបងប្អូនថា ខ្ញុំនេះ ជាយ៉ូសែបតើឪពុកនៅរស់ទេឬ ឯបងប្អូនគាត់ឆ្លើយមិនបាន ពីព្រោះគេស្រឡាំងកាំងទាំងអស់គ្នានៅមុខគាត់តែយ៉ូ សែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថាខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែល អ្នករាល់គ្នាបានលក់មកនៅស្រុកអេសីព្ទនេះឥឡូវនេះកុំឲ្យអ្នករាល់គ្នាព្រួយ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះ ឡើយ ពីព្រោះគឺព្រះទេតើដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក។
114
សូមអនុញ្ញាតឲ្យខ្ញុំធ្វើការប្រៀបធៀបនឹងបទគម្ពីរ សាការី១២ បន្តិច។
នៅពេលដែលលោកយ៉ូសែបបានកើតមកគាត់គឺជាទីស្អប់ដល់ពួកបងប្អូនរបស់គាត់ណាស់។ តើត្រឹមត្រូវដែរ ឬទេ?ខ្ញុំចង់បង្ហាញដល់លោកអ្នកថា យ៉ូសែបតំណាងឲ្យ ព្រះវិញ្ញាណ គឺបានយាងមកបំពេញពួកជំនុំ។យ៉ូសែប ត្រូវ បានស្អប់ដោយពួកបងប្អូនរបស់គាត់។ តើហេតុអ្វីទៅ?ដោយព្រោះគាត់ជាមនុស្សដែលពេញដោយព្រះវិញ្ញាណ។ ដោយព្រោះគាត់បានយល់សប្តិហើយចេះកាត់សប្តិផង។ គឺជាព្រះវិញ្ញាណដែលគង់នៅក្នុងគាត់។ ហើយពួកបងប្អូនរបស់គាត់ក៏បានស្អប់ដល់គាត់ដោយឥតហេតុផល ដ្បិតឪពុករបស់គាត់ បានស្រឡាញ់ដល់គាត់ណាស់ដោយព្រោះ ឪពុករបស់គាត់គឺជាហោរាម្នាក់។
ចុះចំណែកឯព្រះយេស៊ូវវិញ?ព្រះជាម្ចាស់ទ្រង់ស្រឡាញ់ដល់ព្រះរាជបុត្រារបស់ទ្រង់ណាស់ តែពួកសាឌូស៊ីនិងពួកផារីស៊ីបានស្អប់ដល់ទ្រង់ ដោយព្រោះទ្រង់អាចប្រោសមនុស្សឲ្យជាពីជម្ងឺហើយទាយពីការដែលនឹងត្រូវកើត ឡើង ហើយទ្រង់អាចមើលឃើញការជាក់ស្តែង និងចេះកាត់ស្រាយផង។តើបងប្អូនយល់ពីន័យរបស់ខ្ញុំដែរឬទេ? គឺពួកគេបានស្អប់ដល់ទ្រង់ដោយឥតហេតុផល។
115
តើពួកគេបានធ្វើដល់យ៉ូសែប? ពួកគេបានធ្វើពុតថាគាត់បានស្លាប់ហើយ គឺពួកគេបានបោះគាត់ចូលទៅក្នុង អណ្តូង ហើយក៏បានយកអាវរោមចៀម៧ពណ៌ដែលឪពុកបានធ្វើឲ្យគាត់...។
យើងបានដឹងថា នៅក្នុងឥន្ធូមាន ៧ពណ៌ ហើយយើងនឹងនិយាយពីការនេះនៅពេលក្រោយ ខ្ញុំគិតថា គឺនៅ យប់នេះ។ ឥន្ធូដែលនៅពីលើគាត់ គឺជាព្រះយេស៊ូវ។ ហើយឥន្ធូគឺជាការតាំងសញ្ញា ដែលព្រះជាម្ចាស់ទ្រង់បានដាក់ នៅលើយ៉ូសែប។
បន្ទាប់មក ពួកគេក៏យកឈាមរបស់សត្វពពែលាបនៅលើអាវនោះ​ ហើយនាំយកទៅឯឪពុកវិញ ហើយគាត់ក៏ បានគិតថា យ៉ូសែបបានស្លាប់ហើយ។ប៉ុន្តែ គេក៏បានស្រង់គាត់ចេញពីអណ្តូងនោះ ហើយក៏លក់គាត់ រហូតទៅដល់ ដំណាក់របស់បូទីផាដែលជាមេទ័ពរបស់ស្តេចផារ៉ោននៅស្រុកអេសីព្ទ។ ហើយនៅពេលដែលពួកគេបានធ្វើ មានការឈឺចាប់មួយ បានចេញមកទាស់នឹងគាត់ រួចគេក៏បានចាប់គាត់ដាក់ក្នុងគុក។ បន្ទាប់មកគាត់ក៏បានកាត់សប្តិដល់ មនុស្សពីរនាក់ ម្នាក់គឺជាអ្នកដុតនំហើយម្នាក់ទៀតជាអ្នកថ្វាយពែង។ បន្ទាប់មក គាត់ក៏ត្រូវរំដោះចេញពីក្នុងគុកមកអង្គុយនៅខាងស្តាំស្តេចផារ៉ោនវិញ។ គ្មាននរណាម្នាក់អាចប៉ះ ពាល់ស្តេចផារ៉ោនបានឡើយលើកតែតាមរយៈយ៉ូសែប។
116
សូមមើល នៅពេលដែលយ៉ូសែបត្រូវបានគេលក់មកកាន់ ស្រុកអេសីព្ទ... គឺអ្វីៗទាំងអស់ដែលគាត់បានធ្វើគឺជាគំរូអំពីព្រះគ្រីស្ទ។ចូរមើលពី សប្តិរបស់មនុស្សពីរនាក់ចុះ គឺម្នាក់ជាអ្នកដុតនំហើយម្នាក់ទៀតជាអ្នកថ្វាយពែង។
នៅពេលដែលគាត់នៅក្នុងគុក គាត់បានកាត់សប្តិឲ្យមនុស្សទាំងពីរនាក់នោះគឺម្នាក់នឹងបានរស់នៅ ហើយម្នាក់ ទៀតនឹងត្រូវស្លាប់។ ហើយនៅពេលដែលទ្រង់ជាប់ឆ្កាងមានចោរពីនាក់នៅសងខាងទ្រង់ គឺម្នាក់បានសង្រ្គោះ ហើយ ម្នាក់ទៀតនឹងបាត់បង់។
បន្ទាប់ពីទ្រង់បានសុគតនៅលើឈើឆ្កាងទ្រង់ក៏បានលើកឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្តាំព្រះ យេហូវ៉ាដែលជាព្រះវិញ្ញាណដ៏អស្ចារ្យ។ “គ្មាននរណាអាចទៅឯព្រះវរបិតាបានឡើយ លើកតែតាមរយៈខ្ញុំ”គឺមិនមែន តាមរយៈនាងម៉ារា ឬក៏តាមរយៈព្រះពរនេះ ព្រះពរនោះទេដ្បិតគឺតាមរយៈព្រះយេស៊ូវគ្រីស្ទ គឺជាអ្នកកណ្តាល រវាង ព្រះ ហើយនឹងមនុស្សហើយរូបកាយដ៏អស្ចារ្យនេះ បានគង់នៅក្នុងយើងរាល់គ្នា។
117
សូមមើល កាលពីដើមដំបូងឡើយ នៅពេលដែលអ័ដាម...ខ្ញុំមិនអាចនិយាយចេញឆ្ងាយពីប្រធានបទនេះ បានទេ។ ព្រោះមើលទៅមានបងប្អូនខ្លះតាមមិនទាន់ឡើយ។ សូមអនុញ្ញាតឲ្យខ្ញុំបានបង្ហាញដល់បងប្អូនជាម្តងទៀតគឺព្រះវិញ្ញាណបរិសុទ្ធបានដាស់តឿនឲ្យខ្ញុំធ្វើការនេះ។ ខ្ញុំនឹងនិយាយចេញពីប្រធានបទនេះបន្តិច។
នៅពេលដែលដំណឹងដំបូងបានចូលមកដើម្បីថ្វាយសិរីរុងរឿងដល់កូនដែលបាត់បង់ ដែលជាអ័ដាមឬ តើព្រះជាម្ចាស់ទ្រង់បានបញ្ចូនទេវតាមួយមកឬ? តើទ្រង់បានបញ្ចូនកូនម្នាក់មកឬ? តើទ្រង់បានបញ្ចូននរណាផ្សេងទៀតឬ? គឺទ្រង់បានយាងមក ដោយអង្គទ្រង់ផ្ទាល់ ដើម្បីសង្រ្គោះដល់កូនដែលបាត់បង់។ហាលេលូយ៉ា! ព្រះជាម្ចាស់ ទ្រង់មិនទុកចិត្តដល់នរណាម្នាក់ឡើយប៉ុន្តែមានតែអង្គទ្រង់ប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រង់បានយកនិស្ស័យជាសាច់ ឈាមហើយគង់នៅក្នុងចំណោមយើងរាល់គ្នា ហើយក៏បានរំដោះមនុស្សដោយអង្គទ្រង់ផ្ទាល់។
ព្រះគម្ពីរបានចែងថា យើងរាល់គ្នាបានសង្រ្គោះដោយសារព្រះលោហិតរបស់ទ្រង់។ គឺទ្រង់បានលាងជំរះនូវ អំពើបាបយើងរាល់គ្នាដោយសារព្រះលោហិតរបស់ទ្រង់ ដែលទ្រង់ជាកូនចៀមដែលត្រូវថ្វាយយញ្ញបូជា។
118
យ៉ូសែប ត្រូវបានគេលក់រហូតដល់ស្រុកអេសីព្ទហើយគាត់ក៏បានចេញពីក្នុងគុក មកអង្គុយនៅខាងស្តាំស្តេច ផារោន ហើយគាត់ក៏បានកាត់សប្តិឲ្យអ្នកដុតនំ។នៅក្នុងថ្ងៃរបស់យ៉ូសែប អ្វីៗទាំងអស់សុទ្ធតែរីកចំរើន។ នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ សូម្បីតែទីរហោស្ថាន ក៏ផ្ការីកស្គុះស្គាយដែរ។ទ្រង់គឺជាព្រះរាជបុត្រានៃភាពរុង រឿង គឺជាគំរូអំពីលោកយ៉ូសែប។
គេបានដាក់ឲ្យយ៉ូសែបរស់នៅក្នុងផ្ទះរបស់លោកមេទ័ពហើយអ្វីៗដែលគាត់បានធ្វើសុទ្ធតែចម្រើនឡើង។ រួចគេ ក៏ចាប់គាត់ដាក់គុកហើយនៅក្នុងគុកទាំងមូលក៏បានចម្រើនឡើង។ ហើយនៅពេលដែលគាត់ត្រូវលើកឲ្យធ្វើធំនៅក្នុងដំណាក់របស់ស្តេចផារ៉ោនគឺអ្វីៗទាំងអស់នៅក្នុងសុ្រកអេសីព្ទសុទ្ធតែបានរីកចម្រើនឡើងលើពិភពលោក។
នៅពេលដែលទ្រង់យាងត្រឡប់មកវិញ នោះផែនដីនឹងបានបរិបូរណ៌ឡើង។ទីរហោស្ថានដ៏វ័យចំណាស់ក៏មាន ផ្ការីកស្រស់បំព្រង ហើយក៏មានអាហារនៅគ្រប់ទីកន្លែង។គ្រប់គ្នា បានអង្គុយនៅក្រោមដើមល្វា ហើយសើចអរ សប្បាយនិងរស់នៅជារៀងរហូតនៅក្នុងវត្តមានរបស់ទ្រង់ នៅពេលដែលទ្រង់យាងមកវិញម្តងទៀតគឺជាស្តេច។ ទ្រង់គឺជាកូនមនុស្ស ដែលជាហោរា។ អាម៉ែន។ ហើយទ្រង់ជាកូនមនុស្សដែលបានថ្វាយយញ្ញបូជា គឺជាសង្ឃ។
119
ទ្រង់គឺជាកូនមនុស្ស ដែលជាស្តេចគឺជាកូនរបស់ដាវីឌ ដែលអង្គុយនៅលើបល្ល័ង្កដ៏អស្ចារ្យ។ ទ្រង់គឺជាព្រះ ដែល បានសម្តែងមកជាកូនមនុស្ស។ ទ្រង់បានយាងចុះមក ហើយទទួលអំពើបាបពីលោកីយនេះ។ ទ្រង់បានក្លាយជា មនុស្សដែលជាហោរាជាសង្ឃ ជាស្តេច នៃនគរស្ថានសួគ៌ ជាស្តេចដ៏បរិសុទ្ធ និងស្តេចដ៏នៅអស់កល្បជានិច្ច។
120
ចូរមើល នៅពេលយ៉ូសែបបានចូលមកពួកមនុស្សគេបានផ្លុំត្រែឡើង ហើយស្រែកឡើងថា “ចូរលុតជង្គង់ចុះ នៅចំពោះលោកយ៉ូសែបចុះ”ទោះបីជាមនុស្សកំពុងតែធ្វើអ្វីក៏ដោយ ឬក៏កំពុងតែលក់ដូរនៅតាមផ្លូវក៏ដោយ ពេលដែលគេបានឮសម្លេងត្រែបានបន្លឺឡើង នោះគេក៏បានលុតជង្គង់ចុះ។ ទោះបីជាគេមមាញឹកទទួលលុយកាក់យ៉ាង ណាក៏ដោយ នោះគេត្រូវលុតជង្គង់សិន។ ពេលលោកយ៉ូសែបបានមកដល់។ អូ!ពួកអាម៉ាតនឹងនៅស្ងៀម ពេលដែល គេឮសម្លេងត្រែបានផ្លុំឡើង គឺបញ្ចាក់ថា“យ៉ូសែបបានមកដល់ហើយ”។
នៅថ្ងៃនោះ គេនឹងនៅឈរស្ងៀម។“នៅពេលដែលសម្លេងត្រែរបស់ព្រះបានបន្លឺឡើង ហើយអស់អ្នកដែលបានស្លាប់នៅក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញ... ” គ្រប់ទាំងជង្គង់នឹងលុតចុះហើយគ្រប់ទាំងអណ្តាតនឹងសារភាព“ គឺបានចាប់ផ្តើមនាពេលឥឡូវនេះ។ដ្បិតមានមនុស្សខ្លះគេបានធ្វើបាប ក៏បានចេញទៅមុន ហើយក៏មានអ្នកខ្លះទៅ តាមក្រោយដែរ។
121
សូមមើលតើមានអ្វីកើតឡើង? គឺអស្ចារ្យណាស់។បន្ទាប់ពីយ៉ូសែបបានរៀបការជាមួយនឹង ស្រ្តីសាសន៍ដទៃ គាត់ក៏បានកូនប្រុសពីរនាក់គឺម៉ាន៉ាសេ និងអេប្រាអិម។ តើលោកអ្នកមានកត់សំគាល់ទេ នៅពេដែលយ៉ាកុប បានចាប់ផ្តើមប្រទានពីរដល់ ម៉ាន៉ាសេ និងអេប្រាអិម? នៅពេលដែលគាត់ចាប់ផ្តើមដាក់ដៃលើពួកគេគឺអេប្រាអិមនៅដៃ ស្តាំទៅខាងឆ្វេង ហើយម៉ាន៉ាសេនៅដៃឆ្វេងទៅខាងស្តាំប្រទានពរដល់ពួកគេ។
ប៉ុន្តែនៅពេលដែលគាត់ដាក់ដៃអធិស្ឋានឲ្យពួកគេនោះគាត់លូកដៃស្តាំងទៅដាក់លើក្បាលអេប្រាអិមដែលជា ប្អូន ដែលនៅខាងឆ្វេងដៃគាត់។ហើយយ៉ូសែបបាននិយាយថា “មិនត្រូវទេ លោកឪពុកអើយ ដ្បិតនេះជាកូនច្បងសូមដាក់ដៃស្តាំរបស់លោកឪពុកលើក្បាលវាវិញ”
គាត់ឆ្លើយថា“ព្រះជាម្ចាស់ ទ្រង់បានឲ្យឪពុកធ្វើដូច្នេះ”
តើជាអ្វីទៅ? ចេញពីពួកយូដា ដែលចាស់ជាងគឺជាអ្នកដែលបានព្រះជាម្ចាស់ទ្រង់បានជ្រើសរើសដំបូង ហើយ តាមរយៈឈើឆ្កាងព្រះពរនេះបានត្រឡប់ទៅវិញ គឺទៅកាន់ពួកសាសន៍ដទៃ ដែលជាកូនក្រមុំ។ ព្រះពរក៏បានចេញពីពួកយូដា ទៅកាន់សាសន៍ដទៃ។ ពួកគេបានបដិសេធឈើឆ្កាង។ ដូច្នេះទ្រង់ក៏បានទទួលកូនក្រមុំសាសន៍ ដទៃ។
122
នៅពេលមុននេះយ៉ូសែបត្រូវពួកបងប្អូនរបស់គាត់ធ្វើឲ្យឈើចាប់ ហើយពួកគេក៏បានដាច់ទំនាក់ទំនងជាមួយគាត់អស់ជាច្រើនឆ្នាំ។ ឥឡូវនេះ សូមយើងមើលទៅកាន់គម្ពីរសាការីវិញ ដែលបានចែងថាពួកគេបានយំសោក។ ហើយគ្រួសារខ្លះបានផ្តាច់ខ្លួនចេញពីគ្រួសារដទៃទៀតរួចចេញទៅដោយនិយាយថា “តើយើងគួរធ្វើយ៉ាងដូចម្តេច?” នៅពេលនោះពួកគេនិយាយថា“តើអ្នកកំពុងតែធ្វើឲ្យយើងរាល់គ្នាខ្លាចឬ ដ្បិតយើងបានលក់អ្នកដោយដៃរបស់យើង ផ្ទាល់?តែពួកគេបានឃើញគាត់វិញ។
ទ្រង់បានយាងមកតាមពពកហើយពួកគេក៏បានឃើញទ្រង់។ ហើយមនុស្សទាំងអស់ បានយំសោក។ ពួកគេមិនដឹងត្រូវធ្វើអ្វីនោះទេ។
123
បងប្អូនបានដឹងហើយថានៅពេលដែលគាត់បានឃើញបងប្អូនរបស់គាត់ គឺគាត់ធ្វើដូចជាគាត់មិនចេះនិយាយ ភាសាហេព្រើរហើយគាត់ក៏ឲ្យគេបកប្រែឲ្យគាត់។ ចុងក្រោយ នៅថ្ងៃមួយពេលដែលពួកគេនាំប្អូនប្រុសតូចរបស់គាត់ គឺជាបេនយ៉ាមីន​ដែលធ្វើឲ្យព្រលឹងរបស់យ៉ូសែបឆេះសន្ធៅឡើង។
ចុះចំណែកនៅថ្ងៃនេះវិញដែលបានធ្វើឲ្យព្រលឹងរបស់គាត់ឆេះសន្ធៅឡើង គឺយ៉ូសែបរបស់យើងរាល់គ្នាដែល ជាព្រះយេស៊ូវ?នោះគឺជាពួកជំនុំដ៏វ័យក្មេង ដែលបានរក្សាសេចក្តីបញ្ញាតិរបស់ព្រះ។ហើយគឺជាអ្នកដែលបានកើតជា ថ្មី បានប្រជុំគ្នានៅប៉ាលេស្ទីន ហើយបានស្តារឡើងវិញដែលមានផ្កាយចំនួន៦របស់ដាវីឌ គឺជាទង់ជាតិដែលមានវ័យ ចំណាស់ជាងគេនៅក្នុងពិភពលោក។ប្រជាជាតិមួយនោះ បានកើតមកនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ គឺជាប្រជា ជាតិអ៊ីស្រាអែល។
ប្រជាជាតិដែលបានបែកបាក់ គឺជាប្រជាជាតិកំពុងតែភ្ញាក់ឡើង
គឺជាទីសំគាល់ដែលព្រះគម្ពីរបានចែង
ជាចំនួនថ្ងៃរបស់ពួកសាសន៍ដទៃ ដែលមានសេចក្តីអាក្រក់យ៉ាងធ្ងន់ធ្ងរ
អូ! ពួកដែលបានខ្ជាត់ខ្ជាយទៅ ឥឡូវនេះ បានត្រឡប់មកវិញមានប្រជាជាតិខ្លួនឯងវិញហើយ
ថ្ងៃនៃសេចក្តីប្រោសលោះ ជិតមកដល់ហើយ
ចិត្តបស់មនុស្ស មានសេចក្តីភ័យខ្លាចណាស់
ចូរពេញដោយព្រះវិញ្ញាណចុះ ហើយចង្កៀងរបស់អ្នកនឹងបានភ្លឺច្បាស់
ចូរមើលចុះ! សេចក្តីប្រោសលោះរបស់អ្នក ជិតមកដល់ហើយ។
ពួកហោរាក្លែងក្លាយបានបដិសេធសេចក្តីពិតរបស់ព្រះ ហើយពួកគេបានកំពុងកុហក
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះនៃយើងរាល់គ្នា
(ចូរថ្វាយសេរីល្អដល់ទ្រង់! ដ្បិតការបើកសម្តែងនឹងមកដល់!)
ដូច្នេះ យើងនឹងដើរតាមផ្លូវរបស់ពួកសាវកដែលបានដើរ
ដ្បិតថ្ងៃនៃសេចក្តីប្រោសលោះជិតមកដល់ហើយ
ចិត្តបស់មនុស្ស មានសេចក្តីភ័យខ្លាចណាស់
ចូរពេញដោយព្រះវិញ្ញាណចុះ ហើយចង្កៀងរបស់អ្នកនឹងបានភ្លឺច្បាស់
ចូរមើលចុះ!សេចក្តីប្រោសលោះរបស់អ្នក ជិតមកដល់ហើយ។
124
អូ! យ៉ូសែប! នៅពេលគាត់បានឃើញ បេនយ៉ាមីនឈរនៅទីនោះ...គឺជាប្អូនប្រុសតូចរបស់គាត់។ គឺជាប្អូន ប្រុសតូចដ៏វ័យក្មេង ដែលបានឈរនៅទីនោះ។
ពួកយូដា បានវិលត្រឡប់មកវិញហើយគឺនឹងមានចំនួន ១៤៤ ០០០ នាក់ កំពុងឈរទទួលព្រះគ្រីស្ទ ជាពេល ដែលពួកគេបានឃើញទ្រង់យាងមក។ពួកគេនឹងនិយាយថា “នេះគឺជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលយើងបានរង់ ចាំ”
“នៅក្នុងផ្ទះរបស់មិត្តសំឡាញ់របស់ខ្ញុំ”
ពួកគេនឹងយំសោកហើយគ្រួសារនីមួយៗ នឹងយំសោក ហើយពួកគេនឹងឃើញទ្រង់ឈរនៅក្នុងអាកាស។
តើសាររបស់គាត់គឺជាអ្វី? ចូរមើលពីអ្វីដែលយ៉ូសែបបាននិយាយ។
125
នៅពេល យ៉ូសែប មានកូន គាត់បានមើល ទៅកាន់ពួកគេ។ គាត់បានឃើញប្អូនប្រុស បេនយ៉ាមីន។ គាត់បានឃើញ Ephrain ហើយគាត់ក៏បានឃើញពួកគេឯ ទៀតគឺកុលសម្ព័ន្ធ១២ ដែលបានឈរនៅចំពោះគាត់។ គាត់បានឃើញទាំងអស់ឈរនៅទីនោះ។ គាត់បានដឹងថាពួកគេគឺជាបងប្អូនរបស់គាត់។ គាត់បានមើលទៅកាន់ប្អូនប្រុសតូច បេនយ៉ាមីន។ហើយគាត់បានអួលពេញដើមក។ គាត់បានស្គាល់ពួកគេយ៉ាងច្បាស់។ តើគាត់បាននិយាយអ្វី?“ចូរឲ្យមនុស្សទាំងអស់ថយចេញឆ្ងាយពីខ្ញុំទៅ។”
តើមានអ្វីកើតឡើងចំពោះប្រពន្ធនិងកូនៗរបស់គាត់? ពួកកគេបានចូលទៅក្នុងដំណាក់ស្តេច។ តើពួកជំនុំសាសន៍ដទៃនឹងត្រូវទៅទីណា នៅពេលត្រូវលើកឡើងទៅស្ថានសួគ៌?គេនឹងចូលទៅក្នុងដំណាក់របស់ស្តេច គឺជាកូន ក្រមុំ។ ហាលេលូយ៉ា!កូនក្រមុំនឹងត្រូវលើកឡើងទៅស្ថានសួគ៌។ បន្ទាប់មក នៅពេលដែលទ្រង់យាងត្រឡប់មកវិញហើយកូនក្រមុំរបស់ទ្រង់មិននៅទីនោះទេនៅពេលដែលទ្រង់បានសម្តែងឲ្យពួកបងប្អូនរបស់ទ្រង់បានស្គាល់ទ្រង់ គឺជា ពួកយូដាដែលបានបដិសេធទ្រង់។
ដ្បិតកូនក្រមុំ និងអ្នកដែលគាត់បានស្រឡាញ់ដែលជាមិត្តស្និតស្នាលរបស់គាត់ និងព្រះរបស់គាត់ បានអង្គុយ នៅក្នុងព្រះវិហារ។
126
នៅពេលដែលគាត់បានមើលទៅ ពួកគេមិនស្គាល់គាត់ឡើយ។ ពួកគេនិយាយថា “នេះគឺជាមហាក្សត្រដ៏អស្ចារ្យ” ហើយពួកក៏ចាប់តាំងនិយាយប្រាប់គ្នាទៅវិញទៅមក ពីអ្វីដែលបានពួកគេបានធ្វើ។
ខ្ញុំជឿថា គឺជា Ephraim ឬមិនមែនជា Ephrainទេ ប៉ុន្តែ ខ្ញុំបានភ្លេចឈ្មោះម្នាក់នោះ ដែលបាននិយាយថា “យើង មិនត្រូវសម្លាប់វាទេព្រោះវាគឺជាបងប្អូនរបស់យើង គឺជាយ៉ូសែប” Reuben បាននិយាយថា “យើងនឹងទទួលបានអ្វីដែលបានធ្វើមកវិញ”។ ហើយយ៉ូសែបបានឈរនៅទីនោះ ពួកគេមិនបានគិតថាគាត់បានស្តាប់យល់ភាសាហេព្រើរ ទេ។ អូ! ដ្បិតគាត់បានដឹងទាំងអស់។
ពួកគេគិតថា ពួកគេមិនអាចនិយាយភាសាដទៃបានទេប៉ុន្តែគាត់បានដឹងទាំងអស់។ មែនហើយគាត់យល់ទាំង អស់។ ពួកសាសន៍ដទៃបានចូលមកដោយនិយាយភាសាដទៃ ហើយក៏ត្រូវការអ្នកបកប្រែផង។ តើនៅពេលចុង ក្រោយមានអ្វីកើតឡើងដល់ពួកសាសន៍ដទៃដំបូង? ការដែលសរសេរដោយដៃមិនត្រូវបានគេស្គាល់ថាជាភាសាអ្វី នោះទេ ដែលបានសរសេរនៅលើជញ្ជាំងហើយមនុស្សម្នាក់នៅទីនោះអាចចេះបកប្រែបាន ហើយក៏ប្រាប់ដល់គេ ថាជាអ្វី។ អាម៉ែន
ពួកគេគិតថាគាត់មិនអាចស្តាប់យល់ភាសារបស់ពួកគេបានទេ ប៉ុន្តែគាត់បានយល់ទាំងអស់។ ហើយពួកគេនិយាយថា “តើលោកម្ចាស់បានឃើញអ្វីដែលពួកយើងបាននាំមកដែរឬទេ?” ហើយយ៉ូសែបក៏បានឃើញពួកគេមាន ចិត្តសោកស្តាយនូវអ្វីដែលបានគេបានធ្វើ។
127
ទ្រង់បានឃើញទុក្ខលំបាកនិងការសោកស្តាយរបស់ពួកគេ ដោយព្រោះពួកគេបានបដិសេធទ្រង់។ នៅពេល ដែលទ្រង់ត្រឡប់មកវិញទ្រង់នឹងលើពួកគេទៅក្នុងសិរីល្អរបស់ទ្រង់។ ហើយគ្រប់មនុស្សទាំងអស់នឹងយំសោក។
តើពួកគេបានធ្វើអី្វ? Reubenហើយនិងពួកគេទាំងអស់គ្នា នឹងទួញយំ។ ហើយពួកគេនិយាយថា “អូ! អូ!” ពួក យើងភ័យខ្លាចណាស់ហើយនិយាយថា “នោះគឺជាយ៉ូសែបហើយ គាត់នឹងសម្លាប់ពួកយើងហើយ។ គឺពួកយើងនឹងស្លាប់នាពេលឥឡូវនេះ ព្រោះនោះគឺជាយ៉ូសែបដែលបានបែកពីពួកយើងណាស់មកហើយ។ យ៉ូសែបគឺជាបងប្អូន របស់យើង”
គាត់បាននិយាយថា “ឥឡូវនេះកុំឲ្យអ្នករាល់គ្នាព្រួយ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះ ឡើយ ពីព្រោះគឺព្រះទេតើដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក។”
តើព្រះជាម្ចាស់ទ្រង់បានធ្វើអ្វី?តើហេតុអ្វីពួកយូដា បដិសេធព្រះយេស៊ូវ? ដូច្នេះ យើងរាល់គឺជាសាសន៍ដទៃ... គឺជាមនុស្សេលបានទ្រង់បានហៅមកសម្រាប់ព្រះនាមរបស់ទ្រង់...គឺព្រះជាម្ចាស់ទ្រង់បានរក្សាជីវិតពួកជំនុំសាសន៍ដទៃ ដែលជាកូនក្រមុំរបស់ទ្រង់។
128
អស់អ្នកដែលបានបដិសេធទ្រង់ នឹងត្រូវយំសោក។ ពួកគេបានលាក់ខ្លួននៅក្នុងរូងថ្ម និងលាក់ខ្លួននៅក្នុងអ្វី ផ្សេងទៀត។ ពួកគេក៏បានធ្លាក់ចុះពីលើភ្នំនេះ។ពួកគេបានបដិសេធទ្រង់។ នោះពួកមនុស្សទាំងអស់នៅលើផែនដី នឹង ស្រែកយំ ដោយព្រោះទ្រង់ហើយពួកគ្រួនីមួយៗ នៃអ៊ីស្រាអែល បានញែកខ្លួនពួកគេចេញ។ ហើយគ្រួសារទាំងឡាយនឹងញែកខ្លួនគេចេញពីគ្នា ហើយនិយាយថា “តើហេតុអ្វី ពួកយើងធ្វើវាឡើង?តើយើងបដិសេធទ្រង់យ៉ាងដូចម្តេច? ទ្រង់ឈរនៅទីនោះ។នោះគឺជាព្រះជាម្ចាស់ដែលយើងបានរង់ចំា។ ទ្រង់បានជាប់នៅលើឈើឆ្កាង ដោយព្រោះយើងរាល់គ្នា!”
នោះគឺជាអ្វីដែលពួកបងប្អូនរបស់គាត់បាននិយាយយ៉ាងច្បាស់ពេលដែលពួកគេបានត្រឡប់មកវិញ ហើយ និយាយថា “នោះគឺជាយ៉ូសែប ដែលបានយើងបានលក់”
គាត់និយាយថា“ខ្ញុំគឺជាយ៉ូសែប ជាប្អូនរបស់អ្នករាល់គ្នា ដែលបានលក់មកស្រុកអេស៊ីព្ទនេះ”
អូ! ពួកគេក៏បានភ័យខ្លាចហើយពួកគេស្រែកយំ ហើយរត់ទៅរកគ្នាទៅវិញទៅមក “តើយើងត្រូវយ៉ាងដូចម្តេច ទៅ?”
ហើយគាត់តបថា “ឥឡូវនេះកុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺ ព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុនដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក។”
129
ព្រះជាម្ចាស់ទ្រង់បានបង្កើតទាំងអស់មក៖មានស្បែកស ស្បែកខ្មៅ ស្បែកត្នោត ស្បែកលឿង និងមនុស្សគ្រប់ ទាំងអស់។ទ្រង់បានបង្កើតពួកសាសន៍ដទៃ និងពួកយូដាមក។ ទ្រង់បានពួកគេទាំងអស់មកសម្រាប់សិរីល្អរបស់ទ្រង់ ពួកយូដាបានបដិសេធទ្រង់ដើម្បីឲ្យពួកសាសន៍ដទៃកា្លយជាកូនក្រមុំវិញ។ នេះហើយគឺជាហេតុផល ដែលការទាំងអស់នេះបានកើតឡើង។
ដូច្នេះ កូនក្រមុំសាសន៍ដទៃហើយពួកកូនចៅរបស់ពួកគេ គឺជាសិរីល្អ របស់ពួកជំនុំថ្ងៃបុណ្យទី៥០ ដែលបាន លាងជំរះដោយឈាមរបស់កូនចៀម ដោយអំណាចចេស្តានៃការរស់ឡើងវិញ បានរស់នៅក្នុងពួកគេ គឺពួកគេនឹងរស់ឡើងវិញ នៅថ្ងៃដែលបានលើកឡើងទៅស្ថានសួគ៌ ហើយភ្នែកគេនឹងបានភ្លឺដោយបានចូលទៅក្នុងវត្តមានរបស់ ព្រះយេស៊ូវ នៅខណៈពេលដែលទ្រង់យាងត្រឡប់មកវិញហើយទ្រង់សម្តែងឲ្យពួកមនុស្សបានស្គាល់ទ្រង់។
130
នៅចុងបញ្ចប់ សូមបងប្អូនមើលអ្វីដែលបានចែងនៅក្នុងព្រះគម្ពីរនេះ។ នៅក្នុងវិវរណៈ១:៧ “មើល ទ្រង់យាង មកតាមពពកនោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ (គឺទ្រង់នឹងយាងត្រឡប់មកវិញគេមិនទាន់បានលើកឡើងទៅស្ថាន សួគ៌ទេ) ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផងរួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែន ហើយ អាម៉ែន”។
បន្ទាប់មកទ្រង់ក៏បានប្រទានការដ៏អស្ចារ្យមក។ តើទ្រង់គឺជានរណា?តើទ្រង់គឺជានរណាដែលពួកគេបានរង់ចាំ? “ អញគឺជាអាល់ផា និងអូមេកា” ខ្ញុំគឺជា A និង Z គឺជាអក្សរក្រមភាសាក្រេក។
131
នៅក្នុង កិច្ចការ ២:៣៦ លោកពេត្រុសបាននិយាយថា“គ្មាននាមណាដែលប្រទានមក អាចជួយសង្រ្គោះដល់ មនុស្សទេ”។ចូរឲ្យខ្ញុំសុំដល់អ្នករាល់គ្នាម្តងទៀតចុះ។ “ចូរឲ្យគ្រួអ៊ីស្រាអែលទាំងអស់បានដឹងយ៉ាងប្រាកដថា គឺជាព្រះ អម្ចាស់យេស៊ូវ ដែលអ្នកបានឆ្កាងទ្រង់ទ្រង់គឺជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទ។”
យ៉ូហាន ១៤:៧ និង១២ លោកថូម៉ាសបាននិយាយថា“ព្រះជាម្ចាស់ ទ្រង់បានបង្ហាញយើងឲ្យស្គាល់ព្រះវរបិតាហើយទ្រង់នឹងបំពេញយើងឲ្យបានស្កប់ចិត្ត”
ទ្រង់មានបន្ទូលថា “ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាជាយូរតែអ្នករាល់គ្នាមិនស្គាល់ខ្ញុំសោះ” “អ្នកណាដែលបាន ឃើញខ្ញុំនោះក៏បានឃើញព្រះវរបិតាដែរ ដ្បិតខ្ញុំ ហើយនឹងព្រះវរបិតាខ្ញុំគឺជាតែមួយទេ”
មានពេលមួយខ្ញុំបាននិយាយទៅកាន់មនុស្សម្នាក់។ ហើយក៏មានស្រ្តីម្នាក់បាននិយាយថា “សូមចាំបន្តិចលោក Branham” “អ្នក ហើយនឹងប្រពន្ធរបស់អ្នក គឺជាមនុស្សតែមួយដែរ”
ខ្ញុំឆ្លើយថា“នោះមិនមែនជាអ្វីដែលខ្ញុំកំពុងតែនិយាយទេ”
នាងតបថា “ចូរឲ្យខ្ញុំសុំអ្នកម្តងទៀត”
ខ្ញុំសួរថា “តើអ្នកឃើញខ្ញុំដែរឬទេ?”
នាងឆ្លើយថា “ចាស់ ខ្ញុំឃើញ”
ខ្ញុំសួរទៀតថា“តើអ្នកឃើញប្រពន្ធរបស់ខ្ញុំដែរឬទេ?”
នាងឆ្លើយថា “អត់ទេ”
ខ្ញុំតបវិញថា“តែអ្វីដែលខ្ញុំបាននិយាយនោះគឺខុសពីនេះ។ ទ្រង់មានបន្ទូលថា ”ពេលដែលបានឃើញខ្ញុំក៏ដូចជា បានឃើញព្រះវរបិតាដែរ“ ដូច្នេះ វាគ្រប់គ្រាន់ហើយ។
132
គម្ពីរ ១យ៉ូហាន៥:៧-៨ បានចែងថាៈ
មានសាក្សី៣អង្គ ដែលធ្វើបន្ទាល់នៅស្ថានសួគ៌គឺជាព្រះវរបិតា១ ព្រះបន្ទូល១ នឹងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង ៣អង្គនេះរួមមកតែ១ទេហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវរបិតា១ ទឹក១ នឹងឈាម១ទាំង៣នេះក៏ត្រូវគ្នាដែរ។
អ្នកមិនអាចមានព្រះវរបិតាដោយគ្មានព្រះរាជបុត្រានោះទេ។ ហើយអ្នកមិនអាចមានព្រះវរបិតា ឬព្រះរាជបុត្រាដោយគ្មានព្រះវិញ្ញាណបរិសុទ្ធបានទេ។ ដ្បិត ទឹក ឈាម និងព្រះវិញ្ញាណគឺជាធាតុដែលរួមផ្សំនៅក្នុងរូបកាយរបស់ ទ្រង់។
តើការដំបូងអ្វីកើតឡើងនៅពេលដែលស្រ្តីម្នាក់ផ្តល់កំណើតឲ្យទារក? ការដំបូង គឺទឹក ហើយទីពីរ គឺជាឈាមហើយការបន្ទាប់ទៀតគឺព្រះវិញ្ញាណ។ ទាករកក៏ចាប់ផ្តើមដកដង្ហើមឡើង។ គឺជាទឹក ឈាមនឹងព្រះវិញ្ញាណ ដែលបានផ្តល់កំណើតឲ្យទារក។ ហើយកំណើតខាងឯវិញ្ញាណក៏ដូចគ្នាដែរ៖បុណ្យជ្រមុជទឹក នៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទគឺបានរាប់ជាបរិសុទ្ធដោយសារសេចក្តីជំនឿ ដែលជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទនោះគឺជាទឹក។ តើបន្ទាប់មកគឺជាអ្វី? ឈាម គឺជាការរាប់ជាបរិសុទ្ធដែលបានសំអាចយើងឲ្យបានស្អាត។
133
នោះគឺជាអ្វីដែល បងប្អូនខាង Nazarene បានបរាជ័យ។ លោកអ្នកបានគិតថា លោកអ្នកបានចេញទៅឆ្ងាយ ហើយប៉ុន្តែទៅមិនបានឆ្ងាយឡើយ។ ភាជន៍ដែលបានរាប់ជាបរិសុទ្ធ នៅលើអាសនាបានត្រៀមរួចរាល់ហើយ។ មាន ពរហើយ អស់អ្នកដែលស្រែកឃានខាងឯសេចក្តីសុចរិតដ្បិតពួកគេនឹងបានជាបរិបូណ៍។ ភាជន៍ដែលរាប់ជាបរិសុទ្ធ គឺជាសេចក្តីពិតដូចជាស្រីព្រហ្មចារី។ ពាក្យថា “ស្រីព្រហ្មចារី” មានន័យថា បរិសុទ្ធ ស្អាតគ្មានសេចក្តីកំផិត និងបាន រាប់ជាបរិសុទ្ធ។ មានស្រីព្រហ្មចារី៥នាក់មានប្រេងនៅក្នុងចង្កៀង ហើយ៥នាក់ទៀតគ្មានទេ។
“តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ តាំងពីពេលដែលអ្នកជឿឬ?”តើអ្នកគឺជាពួកបាបទីស្ទឬ? ជាពួកប្រេសប៊ី ធើរៀនឬ?
“យើងមិនបានដឹងថា យើងបានទទួលព្រះវិញ្ញាណបរិសុទ្ធទេ”
“តើអ្នកទទួលបុណ្យជ្រមុជយ៉ាងដូចម្តេច?”
បន្ទាប់ពីគាត់បានដាក់ដៃលើពួកគេគឺពួកគេបានសង្រ្គោះ ហើយបានរាប់ជាបរិសុទ្ធផង រួចពួកគេក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ មែនហើយ
134
ទឹក ឈាម និងព្រះវិញ្ញាណ។
ព្រះយេស៊ូវទ្រង់បានយាងមក ដើម្បីសំអាតពួកគេឲ្យបានស្អាតហើយក៏បានរាប់ពួកជំនុំជាបរិសុទ្ធ ដោយ ព្រះលោហិតរបស់ទ្រង់នោះទ្រង់ក៏បានយាងមកគង់នៅក្នុងពួកគេ។ គឺទ្រង់បានប្រសូតមកជាសាច់ឈាម ដើម្បីនឹងលាងសំអាតយើងរាល់គ្នាចេញពីអំពើបាប ដោយព្រះលោហិតរបស់ទ្រង់គឺទ្រង់បានរាប់យើងជាបរិសុទ្ធ។
“នៅបន្តិចទៀត លោកីយនេះ នឹងមិនឃើញខ្ញុំទៀតឡើយផ្ទុយទៅវិញ គេនឹងបានឃើញខ្ញុំ ដោយខ្ញុំគង់នៅជា អ្នករាល់គ្នា រហូតដល់អស់កល្ប”អាម៉ែន។ “ខ្ញុំនឹងគង់នៅជាមួយអ្នករាល់គ្នា ហើយការដែលខ្ញុំបានធ្វើ នោះអ្នកក៏បានធ្វើដែរ។ ហើយទីសំគាល់ទាំងនេះ នឹងធ្វើឲ្យពួកគេបានជឿ”។ព្រះជាម្ចាស់ទ្រង់បានគង់នៅក្នុងពួកជំនុំរបស់ទ្រង់។
មានការបីយ៉ាងដែលត្រូវបានកត់ទុកនៅក្នុងស្ថានសួគ៌ៈមានព្រះវរបិតា ព្រះបន្ទូល(ជាព្រះរាជបុត្រា) និង ព្រះ វិញ្ញាណបរិសុទ្ធ។ទ្រង់គឺជាព្រះតែមួយ។
135
ឥឡូវនេះ លោកអ្នកអាចបានសង្រ្គោះដោយគ្មានការរាប់ជាបរិសុទ្ធនោះទេ ហើយលោកអ្នកអាចរាប់ជាបរិសុទ្ធ ដោយគ្មានព្រះវិញ្ញាណនោះទេ។ត្រឹមត្រូវណាស់។ ការរាប់ជាបរិសុទ្ធ ខាងឯ វិញ្ញាណ គឺចិត្តរបស់អ្នកបានរាប់ជាបរិសុទ្ធគឺសំអាតចិត្តរបស់អ្នក ដោយគ្មានការបំពេញជាមួយនឹងអ្វីៗនោះទេ។
នោះហើយគឺជាអ្វីដែលទ្រង់មានបន្ទូល។នៅពេលដែល វិញ្ញាណមិនស្អាតបានចេញពីមនុស្សទៅ វាបានដើរនៅ ទីស្ងួតហែង ហើយក៏ត្រឡប់មកវិញដើម្បីស្វែងរកកន្លែងណាដែលវាអាចចូលមកទៅបាន។ ចុងក្រោយ វានឹងនាំគ្នាចូលមកក្នុងអ្នកនោះច្រើនជាង៧ដង ជាងពីដំបូងទៅទៀត។
មានការអ្វីកើតឡើង ដោយលោកអ្នកដែលជាពួក Pilgrim Holiness និងNazarenesនិងបងប្អូនផ្សេងៗទៀត។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមក គេក៏ចាប់ផ្តើមនិយាយភាសាដទៃហើយសម្តែងទីសំគាល់ និងការ អស្ចារ្យ ហើយលោកអ្នកក៏បានហៅពួកគេថា​ជាអារក្សហើយក៏បានប្រមាថដល់កិច្ចការបស់ព្រះជាម្ចាស់ ដោយបាន ហៅថា ជាការមិនស្អាត។ ហើយលោកអ្នកឃើញថា ពួកជំនុំរបស់លោកអ្នកចេញទៅណា?
សូមចេញមក! ពេលវេលាជិតមកដល់ហើយ។ការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ បានបង្រៀនឲ្យគ្រប់គ្នា បានដឹងហើយគឺព្រះជាម្ចាស់ទ្រង់បានបើកសម្តែងនៅក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។អាម៉ែន។ ថ្ងៃនៃ សេចក្តីប្រោសលោះ គឺជិតមកដល់ហើយ។
136
១ធីម៉ូថេ៣:១៦ “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់គឺដែលព្រះបាន លេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសពីទ្រង់ ដល់ពួកសាសន៍ដទៃមានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”
ឥឡូវនេះតើយើងសិក្សាដល់ចំណុចណាហើយ? គឺដល់វិវរណៈ១:៨ហើយ។ នៅយប់នេះ យើងនឹងចាប់បន្ត ទៀតនៅក្នុងខ៩គឺជាការជាក់ស្តែងនៅលើកោះប៉ាត់ម៉ុស។ អូ! នោះគឺជាការអស្ចារ្យណាស់។ តើលោកអ្នកស្រឡាញ់ទ្រង់ដែរឬទេ?
ខ្ញុំស្រឡាញ់ទ្រង់ ខ្ញុំស្រឡាញ់ទ្រង់
ដោយព្រោះទ្រង់បានស្រឡាញ់ដល់ខ្ញុំមុន
ហើយទ្រង់បានទិញសេចក្តីសង្រ្គោះឲ្យដល់ខ្ញុំ
នាកាល់វ៉ារី។
137
តើលោកអ្នកបានដឹងទេ?ទ្រង់បានសម្តែងអង្គទ្រង់ឲ្យលោកអ្នកបានស្គាល់ ថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះគឺជាព្រះយេស៊ូវគ្រីស្ទ? ទ្រង់បានសម្តែងអង្គទ្រង់ជាសាច់ឈាមដើម្បីដកអំពើបាបចេញពីយើងរាល់គ្នា។ ហើយនៅថ្ងៃ ចុងក្រោយទ្រង់នឹងសម្តែងអង្គទ្រង់ឲ្យពួកជំនុំរបស់ទ្រង់បានស្គាល់ទ្រង់។
ចូរមើលចុះ គ្រប់ទាំងអស់ដែលមានចែងនៅក្នុងព្រះគម្ពីរនោះនឹងកើតឡើងជាពិតប្រាកដមែននៅថ្ងៃចុងក្រោយ បើសិនជាពួកគេមិនស្ថិតនៅក្នុងគ្រាពួកជំនុំអេភេសូរ ពួកជំនុំពើកាម៉ុស ពួកជំនុំធាទេរ៉ានិងរហូតទៅដល់គ្រាពួកជំនុំ ទាំងអស់ទេ តើលោកលូធើត្រូវធ្វើយ៉ាងដូចម្តេច លោក Wesley ត្រូវធ្វើយ៉ាងដូចម្តេចហើយតើនិកាយថ្ងៃបុណ្យទី៥០ នេះនឹងត្រូវចូលទៅក្នុងគ្រាពួកជំនុំឡៅឌីសេយ៉ាងដូចម្តេចដែលជាពួកមិនក្តៅមិនត្រជាក់នោះ។ ប៉ុន្តែ នៅកណ្តាល នោះ ទ្រង់នឹងទាញមនុស្សចេញមកឲ្យគេបានឃើញ។ នោះប្រាកដ ជាយើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាចុង ក្រោយហើយ។
អូ! ខ្ញុំមានសេចក្តីត្រេកអរណាស់។ អូ!ខ្ញុំនឹងបានឃើញមិត្តសំឡាញ់របស់ខ្ញុំ និងអ្វីៗដែលនៅក្នុងពិភពលោកនេះ កើតភាពវឹកវរនោះជិតដល់ពេលដែលព្រះអម្ចាស់ទ្រង់យាងមកហើយ។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។
138
ចិត្តរបស់មនុស្សគ្រប់គ្នានឹងមានសេចក្តីភ័យខ្លាច នៅគ្រប់ទីកន្លែង។ គឺពួកគេនៅចាំស្តាប់វិទ្យុទាក់ទងជានិច្ច“សូមត្រៀម ចូរយករបស់របរនេះចូលមក ហើយចុះទៅអាគារជាន់ក្រោមបំផុតទៅ”តើលោកអ្នកអាចលាក់ខ្លួនយ៉ាង ដូចម្តេចបានទៅ? គឺមិនអាចលាក់បាំងខ្លួនបាននោះឡើយ។ ការនោះនឹងមកនៅក្នុងកំរិត ១៥០ ហ្វីត នៅក្នុងជម្រៅដី និង ១៥០ ម៉ាយការេ។ តើហេតុអ្វីទៅ?តើការប៉ះទង្គិតនេះ កើតឡើងយ៉ាងដូចម្តេច គឺនឹងមានរញ្ជួយដីនៅ Indianapolis។តើហេតុអ្វី ក៏ធ្វើឲ្យ Inianapolis ប៉ើងទៅជាចំណែកតូចៗយ៉ាងដូច្នេះគឺបានប៉ះទង្គិតនៅទីនេះ ក្នុងរដ្ឋ Louisville។ គឺពិបាកនឹងប្រាប់ឲ្យបានច្បាស់ថាវាកើតឡើងយ៉ាងដូចម្តេច។
លោកអ្នកដឹងហើយ Russiaមិនត្រូវធ្វើការនោះឡើយ។ Cuba អាចធ្វើបាន។ គឺមានទំហំតូចប៉ុន Alcatraz។គឺ​នៅពេញពិភពលោក។ ការតែមួយគត់ ដែលពួកគេត្រូវធ្វើ គឺត្រូវតម្រង់ជួរហើយទាញនូវខ្សែមួយ។
លោកអ្នកមិនត្រូវការទាហានឡើយ។លោកអ្នកគ្រាន់តែត្រូវការមនុស្សតែម្នាក់ប៉ុណ្ណោះ ឲ្យធ្វើវានៅក្នុងដៃរបស់ អារក្ស។នោះពិតជាត្រឹមត្រូវណាស់។ ហើយបន្ទាប់មក ការទាំងអស់នឹងត្រូវបញ្ចប់។
139
ប៉ុន្តែសូមអនុញ្ញាតឲ្យខ្ញុំផ្តល់ដល់ លោកអ្នកនូវការដែលមានប្រពរនេះ។ នៅពេលដែលយើងឃើញការនេះជិតមកដល់ គឺយើងនឹងមើលឃើញវាកើត ឡើងនៅមុនពេលព្រឹក ចូរចាំថា ពួកជំនុំនឹងចេញទៅមុនពេលដែលការនោះបានកើតឡើង។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា“គឺដូចជានៅក្នុងថ្ងៃរបស់ណូអេ... ដូចជានៅក្នុងថ្ងៃរបស់ឡុត... ”នៅមុនពេលមានភ្លៀងធ្លាក់ចុះមក លោកណូអេ បានរស់នៅក្នុងទូក។ ណូអេ គឺជាគំរូមួយអំពីពួកយូដា។ប៉ុន្តែ Enoch បាន ឡើងទៅស្ថានសួគ៌ ដោយមិនស្លាប់នោះឡើយ។ ហើយនៅពេល ណូអេ បានឃើញ Enochឡើងទៅ គាត់បានដឹងថា គឺដល់ពេល ដែលត្រូវចូលទៅក្នុងទូកហើយ។ នោះគឺជាទីសំគាល់ដល់លោកណូអេនៅពេល Enoch បានឡើងទៅ ស្ថានសួគ៌។ ហើយឆាប់ៗនោះ ពួកជំនុំសាសន៍ដទៃ ក៏ត្រូវបានដកទៅបន្ទាប់មក ទ្រង់ក៏បានសម្តែងអង្គទ្រង់ឲ្យពួក អ៊ីស្រាអែលបានស្គាល់ទ្រង់។
140
នៅក្នុងថ្ងៃរបស់ឡុតដូចជាព្រះយេស៊ូវមានបន្ទូល នៅមុនពេលបានដុតកំទេចផែនដី នោះទេវតាបានប្រាប់ថា“សូមប្រញាប់ឡើង ចូរចេញពីទីនេះទៅ ដ្បិតខ្ញុំមិនធ្វើអ្វីឡើយ រហូតទាល់តែអ្នកចេញទីនេះ”នៅមុនពេលដែលភ្លើង ឆេះកំទេចទីក្រុងនេះ ឡុត ហើយគ្រួសាររបស់គាត់ ក៏បានចេញទៅ។ ដូច្នេះគ្រាដែលលើកឡើងទៅស្ថានសួគ៌ នឹងមក ដល់ មុនពេលដែលគ្រាទុក្ខលំបាកបានចូលមក។
មានមនុស្សជាច្រើន បានយល់ច្រលំនូវគ្រាទុក្ខលំបាកនេះ ប៉ុន្តែយើងនឹងសិក្សាត្រង់ចំនុចនេះ ជាមួយគ្នានៅក្នុងសប្តាហ៍នេះ គឺជាបំណងព្រះហឫទ័យរបស់ព្រះ ដោយមានជំនួយពីព្រះអម្ចាស់។ ចូរចាំថាយើងនឹងរងចាំ គ្រាទុក្ខលំ បាកដ៏អស្ចារ្យមកដល់។ បើសិនជា យើងបានអាចអំពីគ្រាទាំងនោះដែលបានចែងនៅក្នុងព្រះគម្ពីរ យើងនឹងឃើញ មានគ្រាទុក្ខលំបាករបស់យ៉ាកុប។
ការនោះគ្មានអ្វីពាក់ព័ន្ធដល់ពួកសាសន៍ដទៃឡើយ។ ហើយពួកសាសន៍ដទៃក៏គ្មានពាក់ព័ន្ធជាមួយដែរ។ពួកជំ នុំសាសន៍ដទៃ នឹងត្រូវបានលើកឡើងទៅស្ថានសួគ៌។
141
ហើយលោកអ្នកនឹងរង់ចាំមើលទឹកប្រែទៅជាឈាម។ គឺវានឹង កើតដល់ពួកអ៊ីស្រាអែលម្តងទៀតគឺត្រឡប់ទៅដល់ថ្ងៃរបស់លោកម៉ូសេ និងលោកអេលីយ៉ា។ ពេលដែលពួកគេត្រ ឡប់មកវិញលោកអេលីយ៉ាបានត្រឡប់មកវិញ ៤ដង។ ពួកគេទាំងនោះ បានស្លាប់ហើយ។ គឺម៉ូសេបានស្លាប់ហើយហើយពួកគេមិនដឹងថា ទីកន្លែងណាដែលពួកគេបានកប់គាត់នោះទេ។ គាត់បានរស់ឡើងវិញប្រហែលជានៅកន្លែង ណាមួយ ដោយព្រោះនៅលើភ្នំទ្រង់បានផ្លាស់ប្រែព្រះភ័ក្រហើយគាត់ក៏បាននិយាយទៅកាន់ព្រះយេស៊ូវ។
ដូច្នេះ ពួកគេនឹងត្រឡប់មកវិញហើយក៏ត្រូវបានសម្លាប់ គឺបានដេកនៅផ្លូវខាងវិញ្ញាណ ដែលហៅថា ក្រុងសុដុំមជាទីដែលព្រះអម្ចាស់នៃយើងទ្រង់បានគេឆ្កាង គឺនៅក្រុងយេរូសាឡិម។ ពួកគេនឹងអធិប្បាយដល់ពួកយូដាហើយបាន កំទេចផែនដី ហើយជិតទៅដល់ស្ថានសួគ៌ និងអ្វីផ្សេងៗទៀត។ នៅថ្ងៃចុងក្រោយកិច្ចការរបស់ពួកសាសន៍ដទៃ នឹង ជាប់ទាក់ទងនឹងការទាំងនោះ។
ហើយពួកសាសន៍ដទៃ នឹងទៅស្ថានសួគ៌ហើយកិច្ចការនោះ នឹងបន្តទៅមុខទៀត។ ហើយសេចក្តីវិនាស នឹងបំ ផ្លាញដល់ការទាំងអស់។ ២ភាគ៣នៃផែនដី នឹងត្រូវធ្លាក់ចុះ។ នៅពេល រូបកាយដែលស្លាប់ទៅ របស់ពួកគេបានដេកនៅតាមផ្លូវ៣ថ្ងៃ ចូរមើល តើមានអ្វីកើតឡើង។
142
ចូរមើលពីរូបភាពទាំងនេះចុះគឺខ្ញុំបានយកវាមកពីអាមេរិកខាងត្បូង នៅពេលដែលពួកគេបានសម្លាប់ បេសកជនថ្ងៃបុណ្យទី៥០។គឺគាត់ ប្រពន្ធរបស់គាត់ នឹងកូនស្រីតូចៗទាំងពីរនាក់របស់គាត់ គេបានដាក់ចោលនៅលើ ផ្លូវហើយពួកពោះរបស់គេហើមធំណាស់។ ពួកគេមិនបានកប់ពួកគាត់ឲ្យបានត្រឹមត្រូវទេ។គេបានដើរកាត់ទីនោះ ថែមទាំងស្តោះទឹកមាត់លើពួកគាត់ផង អស់រយៈពេល៣ ឬ៤ថ្ងៃ។ បងប្រុស Kopp​បានថតរូបនោះមក។ សូមមើលពីរបៀបដែលពួកគេ បានធ្វើចុះ។ បន្ទាប់មក គេក៏បានផ្ញើរដំណឹងពីការនោះទៅកាន់គ្នាទៅវិញទៅមក។
ចូរមើលតើវាគឺជាគំរូប្រភេទអ្វី ដែលមានចែងនៅក្នុងព្រះគម្ពីរ។ លោកអ្នកបានឃើញតើពួកជំនុំបានធ្វើអ្វីខ្លះ? គេបានធ្វើចលនាដូចជាសត្វពស់ គឺជាសត្វដែលមានល្បិចកល្បវាគឺជាទីសំគាល់នាពេលឥឡូវនេះ។
143
សូមមើលពីទំនាយ ដែលព្រះជាម្ចាស់បានប្រទានដល់ខ្ញុំនៅក្នុងខ៣៣ ដោយប្រាប់ពីរបៀបដែលបានកើតឡើងពួកគេបានអនុញ្ញាតឲ្យមនុស្សស្រីអាចបោះឆ្នោតបាន។ ពួកគេបានជ្រើសរើសមនុស្សខុស។ការ៧យ៉ាង បានប្រទាន មក ហើយការ៥យ៉ាង បានកើតឡើងហើយ។ ការបន្ទាប់មកគឺជាស្ត្រីម្នាក់ដ៏អស្ចារ្យ គឺជាពួកជំនុំ ដែលមានអំណាច ឬ ជាការដែលកើតឡើងសហរដ្ឋអាមេរិកហើយក៏បានគ្រប់គ្រងវាផងដែរ។ រួចខ្ញុំក៏បានឃើញការនោះកើតឡើង រហូត ដល់ចុងបញ្ចប់។គឺនៅថ្ងៃចុងក្រោយ។
គេបាននិយាយថា ពួកគេមានម៉ាស៊ីនអាចបើកបរបាន...គឺគេមិនត្រូវការអ្នកបើកបរទេ គឺអស្ចារ្យណាស់។ កាលពី ១១ឆ្នាំមុនព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលមកកាន់ខ្ញុំ។ ខ្ញុំបានកត់ទុកនៅក្នុងក្រដាស។គឺមិនអាចបដិសេធ បានទេ។ គឺ១១ ឆ្នាំមុនពេលMaginot Line បានកសាងឡើង គឺខ្ញុំបាននិយាយថា ពួកជនជាតិអាឡឺម៉ង់... គឺប្រធានា ធិបតី Rooseveltគឺជាមនុស្សដ៏អាក្រក់ដល់ពួកគេទាំងអស់គ្នា។
ខ្ញុំមិនមានចេតនាធ្វើឲ្យលោកអ្នកខាង ប្រជាធិបតេយ្យឈឺចាប់ទេ ប៉ុន្តែខ្ញុំសូមប្រាប់ដល់លោកអ្នករាល់គ្នាចុះមិនមែនជាពួកខាងប្រជាធិបតេយ្យទេ ឬខាងសាធារណរដ្ឋទេ។គឺជាព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ ដែលយើងរាល់គ្នាកំពុងតែនិយាយ។ខ្ញុំមិនមែនជាពួកប្រជាធិបតេយ្យ ឬសាធារណរដ្ឋទេ ដ្បិតខ្ញុំគឺជាគី្រស្ទានម្នាក់។
144
បើសិនជាអ្នករាល់គ្នាចង់ឃើញក្រុមមនុស្សដែលមិនជឿ គឺគេបានយកម៉ាស៊ីនទាំងនោះ ហើយក៏បានចងភ្ជាប់ ពួកវាគ្រប់ពេលវេលាដែលលោកអ្នកបោះឆ្នោតជ្រើសរើសលោក Nixonហើយលោកអ្នកក៏ត្រូវបោះឆ្នោតបែបនេះ នៅ ពេលក្រោយទៀតដែរ។ G. Edgar Hoover បានដកយកម៉ាស៊ីនចេញ។តើមានបងប្អូនប៉ុន្មាននាក់ធ្លាប់បានអានវា? តើ ហេតុអ្វីទៅ ប្រាកដណាស់ គឺកាសែតនិងប្រភពផ្សព្វផ្សាយផ្សេងៗសុទ្ធតែបានសរសេរអំពីវា។
គ្មានអ្វីដែលស្មោះត្រង់នោះទេគឺមានតែព្រះគ្រីស្ទប៉ុណ្ណោះ។ អាម៉ែន។ នោះជាសៀវភៅដ៏មានព្រះពរ ដែលបានប្រាប់ដល់លោកអ្នក ថាលោកអ្នកជានរណា ហើយមកពីណា និងត្រូវទៅទីណា? មែនហើយ នេះគឺជាសៀវភៅដែល ប្រកបដោយព្រះពរមែន ហើយបានធ្វើឲ្យខ្ញុំស្រឡាញ់ដល់ទ្រង់។ ចុះលោកអ្នកវិញ?
ជំនឿនៅក្នុងព្រះវរបិតា ជំនឿនៅក្នុងព្រះរាជបុត្រា
ជំនឿនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ ព្រះទាំងបីអង្គគឺជាព្រះតែមួយ។
អារក្សនឹងត្រូវភ័យញ័រ ហើយមនុស្សមានបាបនឹងភ្ញាក់ឡើង
ជំនឿនៅក្នុងព្រះយេហូវ៉ាដែលធ្វើឲ្យអ្វីៗទាំងអស់រញ្ជួយ។ (អាម៉ែន!)
145
ឱបងប្អូនរាល់គ្នាអើយតើនៅថ្ងៃនោះគឺជាថ្ងៃដ៏អស្ចារ្យយ៉ាងណា? ការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះជាម្ចាស់ទ្រង់បានប្រទានដល់ពួកទេវតាទ្រង់ ហើយក៏បានប្រាប់ដល់លោកយ៉ូហានដើម្បីឲ្យពួកជំនុំទាំងអស់បាន ដឹងពីការដែលនឹងត្រូវកើតឡើង។
សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នកនៅខណៈពេលដែលលោកអ្នកកំពុងតែឈរ។ ហើយសូមអ្នក លេងព្យាណូ នឹងក្រុមចម្រៀងនាំបទចម្រៀង“ចូរយកព្រះនាមព្រះយេស៊ូវជាប់នៅជាមួយអ្នកចុះ”
សូមស្តាប់ គ្មានអ្វីដែលគួរឲ្យសង្ស័យឡើយដែលមានមនុស្សចម្លែងកំពុងតែឈរនៅក្នុងចំណោមយើងរាល់គ្នា ក្នុងព្រះវិហារនាព្រឹកនេះ។ខ្ញុំចង់ឲ្យលោកអ្នកបានចាប់ដៃពួកគេ។ ហើយអញ្ជើញពួកគេទៅលេងផ្ទះរបស់បងប្អូនហើយសូមស្វាគមន៍ដល់មនុស្សគ្រប់គ្នាចុះ។ ខ្ញុំចង់ឲ្យបងប្អូនរាល់គ្នាបានធ្វើបែបនេះ។
ហើយនៅយប់នេះកម្មវិធីនឹងចាប់ផ្តើមនៅ ម៉ោង៧យប់។ នៅម៉ោង ៧:៣០ នាទី ខ្ញុំនឹងឡើងអធិប្បាយអំពី“ការជាក់ស្តែងនៅលើកោះប៉ាត់ម៉ុស”។ នោះយប់ស្អែក តាមបំណងព្រះហឫទ័យព្រះខ្ញុំនឹងអធិប្បាយអំពី គ្រាពួកជំនុំ ដំបូង គឺជាគ្រាពួកជំនុំអេភេសូរ។
146
ឥឡូវនេះយើងនឹងច្រៀងសរសើរតម្កើងព្រះនូវបទ “ចូរយកព្រះនាមព្រះយេស៊ូវជាប់ នៅជាមួយអ្នកចុះ”។
ចូរយកព្រះនាមព្រះយេស៊ូវជាប់នៅជាមួយអ្នកចុះ
ឱកូននៃសេចក្តីទុក្ខព្រួយអើយ
ទ្រង់នឹងប្រទានសេចក្តីអំណរ និងកំសាន្តចិត្តដល់អ្នក
ចូរនៅជាប់នឹងព្រះនាមទ្រង់គ្រប់ទីកន្លែងដែលទៅដល់ចុះ
អូ! ព្រះនាមដ៏អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ
ជាសេចក្តីសង្ឃឹមដល់ផែនដី និងជាសេចក្តីអំណរដល់ស្ថានសួគ៌
អូ! ព្រះនាមដ៏អស្ចារ្យ ជាសព្ទយ៉ាងពិរោះ
ជាសេចក្តីសង្ឃឹមដល់ផែនដីនិងជាសេចក្តីអំណរដល់ស្ថានសួគ៌
147
នៅមុនពេល ដែលយើងច្រៀងនូវបទបន្ទាប់ខ្ញុំចង់ឲ្យពួកបងប្អូនខាងមេតូឌីស ខាងបាបទីស្ទ ខាងថ្ងៃបុណ្យទី៥០ ខាងកាតូលិក ខាង Nazareneខាង Pilgrim Holiness សូមបានចាប់ដៃគ្នាទៅវិញទៅមក ដល់បងប្អូនដែលនៅជុំវិញ បងប្អូនចុះ។ហើយសូមនិយាយថា “សំឡាញ់អើយ ខ្ញុំត្រេកអរណាស់ ដែលបានជួបសំឡាញ់នៅព្រឹកនេះ។ ព្រមទាំងបានប្រកជាមួយអ្នកនៅក្នុងព្រះជាម្ចាស់។ នេះគឺជាពេលដ៏អស្ចារ្យណាស់។ ខ្ញុំសង្ឃឹមថានឹងជួបអ្នកជាថ្មីម្តងទៀតនៅ យប់នេះ។
ចូរក្រាបចុះ ចំពោះព្រះនាមព្រះយេស៊ូវ
ទូលបង្គំយើងខ្ញុំសូមលើកតម្កើងទ្រង់ គឺជាស្តេចលើអស់ទាំងស្តេច នៅស្ថានសួគ៌
នៅពេលដំណើររបស់ទូលបង្គំយើងខ្ញុំត្រូវបានបញ្ចប់
អូ! ព្រះនាមដ៏អស្ចារ្យ ជាសព្ទយ៉ាងពិរោះ
ជាសេចក្តីសង្ឃឹមដល់ផែនដី និងជាសេចក្តីអំណរដល់ស្ថានសួគ៌
អូ! ព្រះនាមដ៏អស្ចារ្យ ជាសព្ទយ៉ាងពិរោះ
ជាសេចក្តីសង្ឃឹមដល់ផែនដីនិងជាសេចក្តីអំណរដល់ស្ថានសួគ៌
រហូតដល់យើងបានជួបគ្នា រហូតដល់យើងបានជួបគ្នា
រហូតដល់យើងបានជួបគ្នានៅព្រះបាទាព្រះយេស៊ូវ
រហូតដល់យើងបានជួបគ្នា រហូតដល់យើងបានជួបគ្នា
សូមព្រះជាម្ចាស់ទ្រង់គង់ជាមួយអ្នក រហូតដល់យើងបានជួបគ្នាម្តងទៀត
រហូតដល់យើងបានជួបគ្នា រហូតដល់យើងបានជួបគ្នា
រហូតដល់យើងបានជួបគ្នានៅព្រះបាទាព្រះយេស៊ូវ