Khmer Translation

60-1204E

 

សេចក្តីអធិប្បាយដោយ

វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“... នៅគ្រាដែលឮសំឡេង...” (វិវរណៈ១០:៧)

“... in the days of the voice...” (Rev. 10:7)

 

ការជាក់ស្តែង នៅលើកោះប៉ាត់ម៉ុស

The Patmos Vision

(John’s Patmos Vision)

 

Jeffersonville, IN. USA

Decenber 4, 1960

០៤ ឆ្នូ ១៩៦០

 


សេចក្តីផ្តើម

កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះវិញ្ញាណបរិសុទ្ធ ទៅចំពោះសេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:៥,៦, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះគម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ។

យើងខ្ញុំអធិស្ឋានសូមឲ្យព្រះបន្ទូលដែលបានបោះពុម្ពផ្សាយនេះនឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះបន្ទូលនេះដោយ ការអធិស្ឋាន។

នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះអត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមានប្រសាសន៍ដោយ លោក ប្រាណហាំ ។

លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.messagehub.info

ស្នាដៃនេះអាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិនមានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at: www.messagehub.info

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 


ការជាក់ស្តែងនៅលើកោះប៉ាត់ម៉ុស

(The Patmos Vision – John’s Patmos Vision)

1        បើគិតទៅដល់ បងប្រុស Neville បានប្រកាសពីសេចក្តីទាំងនោះ គឺកាលពីថ្ងៃមុន បងប្រុស Moore បាននិយាយ ថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ បានយាងមកសណ្ឋិតនៅក្នុងព្រះវិហារ។ គាត់ថានៅក្នុងទីកន្លែងនោះ គឺពិតជា អស្ចារ្យណាស់ រហូតខ្ញុំបានគិតថា ការលើកឡើងទៅស្ថានសួគ៌បានមកដល់ហើយ” “ខ្ញុំបានឃើញនៅជុំវិញខ្លួនខ្ញុំ មានមនុស្សអង្គុយនៅព័ទ្ធជុំវិញខ្ញុំ” “អត់ទេ ពេលវេលាមិនទាន់មកដល់នៅឡើយទេ ព្រោះថា បើសិនជាពួកគេនៅ តែមានវត្តមាននៅលើផែនដីនេះ នោះខ្ញុំដឹងថា ខ្ញុំក៏នៅលើផែនដីនេះនៅឡើយដែរ ដូច្នេះ ជួនកាលព្រះវិញ្ញាណ នៃព្រះអម្ចាស់ បានបង្ហាញការល្អៗទាំងនោះមកកាន់យើងរាល់គ្នា។

2        យើងខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញមានបងប្អូនជាទីស្រឡាញ់ជាច្រើនដែលបានចូលរួមនៅក្នុង ព្រះវិហារនេះ។ ខ្ញុំបានចងចាំថា នៅខាងមុខមាត់ទ្វារចូលព្រះវិហារ ខ្ញុំហើយ និងបងប្រុស Carpenter បានឈរនៅជា មួយគ្នា។ បងប្រុស Carpenter គាត់គឺជាព្រះពរដ៏អស្ចារ្យដល់យើងខ្ញុំរាល់គ្នា នៅក្នុងពួកជំនុំនេះ គឺគាត់ជាព្រះពរ ដល់ យើងរាល់គ្នា ក្នុងការបំពេញកិច្ចការថ្វាយព្រះជាម្ចាស់ ហើយគាត់បានអធិប្បាយស្ទើរនៅគ្រប់ទីកន្លែង។ ហើយយើងខ្ញុំ មានសេចក្តីត្រេកអរណាស់ ដែលគាត់មានវត្តមាននៅជាមួយនឹងយើងខ្ញុំ ហើយព្រមទាំងវត្តមានរបស់បងប្អូនជាច្រើន ទៀតដែរ។

3        ហើយឥឡូវនេះ មានសំនួរមួយផ្សេងទៀត ដែលបានផ្ញើរមកកាន់ខ្ញុំកាលពីល្ងាចម៉ិញនេះ៖

          បងប្រុស Branham អើយ តើស្រ្តីល្ងង់ទាំង៥នាក់ ដែលបានចែងនៅក្នុងគម្ពីរម៉ាថាយ ២៥ ត្រូវបានរាប់ជាពួកសំ ណល់សាសន៍ដទៃឬ? ខ្ញុំយល់ថា ស្រ្តីល្ងង់៥នាក់នោះ បានសង្រ្គោះហើយ ប៉ុន្តែ ពួកគេត្រូវឆ្លងកាត់គ្រាទុក្ខវេទនាដ៏ សហ័ស។ តើត្រឹមត្រូវដែរឬទេ? បើសិនជាដូច្នោះមែន តើលទ្ធផលចុងក្រោយរបស់ពួកគេនឹងទៅជាយ៉ាងណា? តើពួក គេគឺជាចៀម ដែលបានញែកចេញពីពពែ ដែលមានចែងនៅក្នុងគម្ពីរម៉ាថាយ ២៥:៣៣ និង៣៤ឬ?”

4        ប្អូនគឺជាអ្នកខាងទេវសាស្រ្តដ៏ល្អណាស់ បើផ្អែកទៅតាមការសិក្សារបស់ខ្ញុំ គឺខ្ញុំគិតដូចជាប្អូនដែរ ពួកគេគឺជា អ្នកសំណល់។ ស្រ្តីល្ងង់ទំាងនោះគឺជាពួកសំណល់ (ដែលមានចែងនៅក្នុងវិវរណៈ)នៃពូជរបស់ស្រ្តី ដែលរក្សានូវ បញ្ញាតរបស់ព្រះ ហើយមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ។

5        ដូចជាស្ត្រីម្នាក់ បានទទួលចំណែកដ៏ល្អមួយ ហើយក៏បានដាក់ចុះទៅវិញ។ គឺនាងបានកាត់ចោល ឬក៏ បោះបង់ចោល នូវបំណងចិត្តរបស់នាង។ ហើយអ្វីដែលនៅសេសសល់ជាមួយនឹងនាង ហៅថាសំណល់។ ដ្បិតនាង បានជ្រើសរើសកាត់វាចេញពីការដែលពិតប្រាកដ តាមរយៈការគិតរបស់នាងវិញ។ ដ្បិតអ្វីដែលនៅសេសសល់ ហៅ ថាសំណល់។

6        បើសិនជាលោកអ្នកកត់សំគាល់នៅត្រង់នេះ យើងឃើញថា មានស្រ្តីល្ងង់៥នាក់ និងស្ត្រីមានគំនិត៥នាក់។ ពួក គេទំាងអស់គឺជាស្រីព្រហ្មចារី គឺត្រូវចេញទៅទទួលប្តីថ្មោងថ្មីដូចគ្នា។ ប៉ុន្តែ តាមរយៈការជ្រើសរើសរបស់ព្រះជាម្ចាស់ គឺទ្រង់បានជ្រើសរើសកូនក្រមុំរបស់ទ្រង់ តាំងពីមុនកំណើតលោកីយម្ល៉េះ គឺទ្រង់បានកត់ឈ្មោះរបស់ពួកគេ នៅក្នុង សៀវភៅជីវិតរបស់កូនចៀម តាំងពីមុនកំណើតលោកីយមកម្ល៉េះ។ តាំងពីមុនកំណើតលោកីយ ទ្រង់បានគិតវាទុកនៅ ក្នុងគំនិតរបស់ទ្រង់រួចទៅហើយ...។

7        ហើយជួនកាល យើងរាល់គ្នាធ្លាប់បានប្រើពាក្យថា បុព្វវាសនា ប៉ុន្តែ ច្បាស់ណាស់ គឺវាស្ថិតនៅក្នុងគ្រាពួកជំនុំ ដែលយើងរាល់គ្នាកំពុងរស់នៅពេលសព្វថ្ងៃនេះ។ វាគឺជាការដ៏អស្ចារ្យណាស់ ដែលគេបានប្រើប្រាស់នៅក្នុងថ្ងៃរបស់ ពួកអ្នករងទុក្ខ ដ្បិតពួកគេជឿថា វាពិតជាកើតមានឡើងប្រាកដមែន។ តែវាបានកន្លងផុតបាត់ទៅហើយ នេះជាគំនិត របស់ពួកអ្នកនីតិនិយម គឺជាពួកអ្នកបង្រៀនច្បាប់វិន័យនៅក្នុងពួកជំនុំ... វាគឺជាការល្អណាស់ ប៉ុន្តែវាទាំងនោះ ជា Calvanistic នៅក្នុងប្រទេសអង់គ្លេសបានកន្លងផុតហើយ រហូតទាល់តែពួកគេមិនមានការរីកផុសផុលទៀតឡើយ។ ហើយលោក John Wesley ក៏បានចេញមកទទ្ទឹមគ្នា ដោយអធិប្បាយពីគោលលទ្ធិ Arminian ដែលបានផ្តល់នូវតុល្យ ភាពឡើង។ ព្រះជាម្ចាស់ទ្រង់នឹង ប្រទានឲ្យមានតុល្យភាព។

8        ដូច្នេះ ពួកស្រីល្ងង់ទាំងនោះ ដែលជាអ្នកមិនមានប្រេងនៅក្នុងចង្រ្កៀងរបស់ខ្លួន ខ្ញុំជឿថា ទ្រង់នឹងបោះ ពួកគេទៅក្រៅក្នុងទីងងឹត ជាទីដែលពួកគេស្រែកយំសង្កៀតធ្មេញ។ បើសិនជាលោកអ្នកធ្វើការប្រៀបធៀប តាមសេចក្តីយោង របស់លោកអ្នក នោះយើងនឹងត្រឡប់ទៅកាន់គ្រារងទុក្ខដ៏សហ័ស។ ហើយខ្ញុំគិតថា ពួកគេគឺជា អ្នកដែលបានឆ្លងកាត់គ្រារងទុក្ខដ៏សហ័សនោះ។

9        តើលោកអ្នកនៅចងចាំទេ ខ្ញុំធ្លាប់បាននិយាយកាលពីដំបូង... នៅពេលដែលលោកអ្នកបានស្តាប់ខ្សែអាត់នោះ គឺចំពោះការទាំងអស់នេះ ខ្ញុំគិតថា ពួកគេជាមនុស្សត្រឹមត្រូវ។ តែឥឡូវនេះ បើសិនជាពួកគេជាមនុស្សមិនត្រឹមត្រូវទេ ខ្ញុំក៏មិនស្គាល់ថាពួកគេគឺជានរណាដែរ គឺខ្ញុំគ្រាន់តែអាចនិយាយបាននូវអ្វីដែលខ្ញុំបានជឿប៉ុណ្ណោះ។ ហើយខ្ញុំមិនចង់ ធ្វើឲ្យបងប្អូនណាម្នាក់មានការឈឺចាប់ដែរ។ យើងត្រូវឲ្យពួកគេឈរទៅម្ខាងទៅ នៅពេលពួកគេបានចូលមក។ ហើយ បន្ទាប់មក ចូរពិនិត្យការដែលពួកគេបាននិយាយ ហើយផ្ទៀងផ្ទាត់នៅក្នុងព្រះគម្ពីរទៅមើល ថាតើត្រឹមត្រូវ ឬមិនត្រឹម ត្រូវ។

          នេះគឺជារបៀបមួយដ៏ប្រសើរបំផុតដែលយើងរាល់គ្នាត្រូវធ្វើ។ ដោយព្រោះ នៅក្នុងថ្ងៃមួយនោះ គឺដូចជាថ្ងៃដែល យើងរាល់គ្នាកំពុងរស់នៅដែរ គឺនៅក្នុងប្រជាជាតិមួយ នឹងមានការជ្រើសរើសហើយ ជ្រើសរើសទៀត គឺពិបាកនឹង ជ្រើសរើសណាស់ គឺដូចជានៅក្នុងអាណាចក្ររបស់ស្រីព្រហ្មចារីដែរ។ លោកអ្នកបានប្រាប់ដល់ពួកគេ ហើយពួកគេ ក៏បានជឿ។ នេះហើយគឺជារបៀបដែលបានកើតឡើងនៅក្នុងគ្រានោះ។

10       ដ្បិតឥឡូវនេះ ក៏មានមនុស្សមួយក្រុម បានចេញមកទទ្ទឹមនឹងគំនិតនេះដែរ រួចក៏មានមួយក្រុមទៀតចេញមក ទទ្ទឹមគ្នាដែរ។ ហើយយើងក៏បានឃើញថា ពួកគេមានចំនួន៩០០ក្រុម គឺជាពួកជំនុំដែលមាននិកាយខុសៗគ្នា ហើយ ក្រុមនីមួយៗ ក៏បានបដិសេធ (សេចក្តីបង្រៀន)គ្នាទៅវិញទៅមក។ នៅក្នុងនោះ ច្បាស់ជាម្នាក់ក្នុងក្រុមមួយដែលត្រឹម ត្រូវ ហើយក្រុមមួយទៀតខុសឆ្គងហើយ។ ដូច្នេះ មានតែភស្តុតាងមួយដែលអាចបញ្ចាក់បាន ថានរណា ត្រូវឬខុស នោះគឺត្រឡប់ទៅមើលនៅក្នុងព្រះគម្ពីរវិញ។

          ជាច្រើនដង មនុស្សគេបានដាក់ការកាត់ស្រាយដោយខ្លួនរបស់ពួកគេផ្ទាល់។ ប៉ុន្តែ យើងនឹងព្យាយាមធ្វើការ កាត់ស្រាយឲ្យបានល្អបំផុត តាមដែលយើងអាចធ្វើទៅបាន គឺមិនបានដាក់ការកាត់ស្រាយទៅតាមគំនិតរបស់មនុស្ស នោះទេ។ គឺយើងនឹងអានព្រះបន្ទូលទ្រង់ ដែលមានចែងអំពីការនោះ ហើយនិយាយថានោះហើយគឺជារបៀបដែល ព្រះជាម្ចាស់ទ្រង់សព្វព្រះហឫទ័យ

11       ហើយខ្ញុំតែងតែសំគាល់ថា បើសិនជាលោកអ្នកទទួលយកនូវអ្វីដែលទ្រង់មានបន្ទូលនោះ គឺនឹងដឹងថា ការនោះ ពិតជាស៊ីគ្នានឹងអ្វីដែលព្រះគម្ពីរបានចែងឬអត់ហើយ។ គឺវាដូចជាការតំរៀប Puzzle ផ្គុំគ្នាដែរ។ លោកអ្នកត្រូវតែមើល រូបគំរូជាមុនសិន នៅមុនពេលដែលលោកអ្នកតំរៀបវាបញ្ចូលគ្នា។ ខ្ញុំតែងតែនិយាយថា បើពុំដូច្នោះទេ គឺដូចជា សត្វគោស៊ីស្មៅនៅលើដើមឈើដែរ។ គឺមើលទៅមិនត្រឹមត្រូវទេ។

12       តែបើសិនជាយើងរាល់គ្នា អនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធទ្រង់ដឹកនាំ... នោះយើងអាចសួរបានថា តើនរណា ជាអ្នកនិពន្ធព្រះគម្ពីរឡើង? គឺជាព្រះវិញ្ញាណបរិសុទ្ធដែលធ្វើចលនានៅក្នុងមនុស្ស ហើយគេក៏បាននិពន្ធព្រះគម្ពីរ ឡើង។ ដូច្នេះ បើគ្មានព្រះវិញ្ញាណបរិសុទ្ធទេ ទោះបីជាលោកអ្នកមានការអប់រំជ្រៅជ្រះយ៉ាងណាក៏ដោយ លោកអ្នក មិនអាចយល់ព្រះបន្ទូលបានឡើយ ដ្បិតសូមប្បីតែ ព្រះយេស៊ូវទ្រង់បានអរព្រះគុណដល់ ព្រះអម្ចាស់ ដែលទ្រង់បាន លាក់កំបាំងសេចក្តីទាំងនោះពីភ្នែករបស់ពួកមនុស្សប្រាជ្ញា និងមនុស្សដែលមានការប្រុងប្រយ័ត្ន តែទ្រង់បានបើក សម្តែងឲ្យកូនក្មេងបានស្គាល់វិញ។ ហើយពួកសិស្សរបស់ទ្រង់គ្រប់គ្នា មានអ្នកខ្លះ បានរៀនសូត្រច្រើន ហើយអ្នកខ្លះ ទៀតមិនបានរៀនសូត្រូជ្រៅជ្រះទេ ប៉ុន្តែពួកគេបានយល់ព្រះបន្ទូលទ្រង់ ចំណែកឯលោកប៉ុលក៏ដែរ។

13       ហើយលោកប៉ុល បាននិយាយថា គាត់ត្រូវតែបំភ្លេចចោលនូវអ្វីដែលគាត់បានរៀនពីមុនមក ដើម្បីស្វែងរកព្រះ គ្រីស្ទឃើញ។ ដូច្នេះ គាត់បានប្រាប់ដល់ពួកជំនុំកូរិនថូសថា គាត់មិនបានចូលមកដោយនូវប្រាជ្ញារបស់មនុស្ស ឬសេចក្តីអស្ចារ្យណានោះទេ តែដោយសារសេចក្តីជំនឿរបស់ពួកគេដែលមាននៅក្នុងប្រាជ្ញារបស់មនុស្សវិញ។ ដ្បិត គាត់បានចូលមកឯពួកគេ ដោយនូវអំណាចចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលនាំឲ្យសេចក្តីជំនឿរបស់ពួកគេបាន ផ្ទុកផ្តាក់លើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយយោងទៅតាមព្រះបន្ទូលរបស់ព្រះ។

14       នោះហើយគឺជាអ្វី ដែលយើងខ្ញុំកំពុងតែព្យាយាមនិយាយនាពេលឥឡូវនេះ ដ្បិតនៅមុនពេល ដែលពេលវេលា នេះបានកន្លងផុតទៅ ឬសប្តាហ៍នេះបានកន្លងផុតទៅ នោះលោកអ្នកនឹងបានយល់។ គឺជាសេចក្តីពិត ដែលលោកអ្នក នឹងបានឃើញនៅក្នុងគ្រានេះ។

          (អរគុណដែលបានលើកក្តារឃានឡើងបានខ្ពស់បន្តិច។ មើលទៅល្មមហើយ។)

15       អូ! ខ្ញុំសង្ឃឹមថា យើងនឹងបានសិក្សាកណ្ឌវិវរណៈនេះចប់ នៅក្នុងរដូវរងានេះ។ នេះគឺជាសេចក្តីបង្រៀនដ៏អស្ចារ្យ ណាស់។ ខ្ញុំចាំថា កាលពី២០ឆ្នាំមុន ឬ២៥ឆ្នាំមុន ព្រះវិហារនេះ មិនទាន់បានសាងសង់ថ្មីនៅឡើយទេ គឺយើងបាន សិក្សារហូតកណ្ឌគម្ពីរវិវរណៈ នៅដើមរដូវស្លឹកឈើជ្រុះ រហូតដល់រដូវស្លឹកឈើជ្រុះមួយទៀត។

16       ខ្ញុំបានចាំថា យើងបានសិក្សាកណ្ឌគម្ពីរយ៉ូប។ អូ! បងប្រុស Wright ពេលនោះ ខ្ញុំបានអធិប្បាយយ៉ាងយូរលើ កណ្ឌគម្ពីរនោះ រហូតដល់ចុងក្រោយ មានស្រ្តីម្នាក់បានសំបុត្រផ្ញើរមកកាន់ខ្ញុំ ដោយសួរថាបងប្រុស Branham តើបង នឹងមិនប្តូរបទគម្ពីរផ្សេងក្រៅពីគម្ពីរយ៉ូបទេឬអី? ព្រោះបងបានអធិប្បាយបទគម្ពីរនោះច្រើនហើយ

17       បាទ, ខ្ញុំកំពុងតែព្យាយាមបង្ហាញនូវចំណុចសំខាន់ដល់លោកអ្នក ដ្បិតដូចជាអ្វីៗទាំងអស់បានត្រូវបិទបាំង ហើយ ព្រះវិញ្ញាណរបស់ព្រះក៏មកសណ្ឋិតលើគាត់។ នៅពេលដែលពន្លឺបានបំភ្លឺឡើង ក៏មានសម្លេងផ្គរលាន់ ហើយ ព្រះវិញ្ញាណក៏យាងមកសណ្ឋិតលើហោរា រួចគាត់ក៏បានឃើញថ្ងៃដែលព្រះអម្ចាស់ទ្រង់យាងមក។ គឺខ្ញុំចង់នាំលោក អ្នកទៅដល់ចំនុចនោះ នេះគឺជាហេតុផលដែលខ្ញុំបានអធិប្បាយយ៉ាងយូរអំពីគាត់ ដើម្បីឲ្យយើងរាល់គ្នាចាប់បាននូវ ចំនុចសំខាន់។

          ខ្ញុំដឹងថា វាហាក់ដូចជាធុញទ្រាន់បន្តិច ជួនកាល។ តែខ្ញុំក៏ភ័យដែរ នៅពេលដែលខ្ញុំបានឮថា មានគេកំពុងតែ និយាយអំពីការផ្សេងៗនៅជុំវិញនេះ។ គឺមើលទៅ វាដូចជាទ្រង់កំពុងតែនៅខាងមុខគេ។ ដ្បិត ប្រហែលជាព្រះជាម្ចាស់ ទ្រង់កំពុងតែដឹកនាំអ្នកនោះ សម្រាប់គោលបំណងរបស់ទ្រង់ហើយ។

18       ឥឡូវនេះ សូមយើងត្រឡប់ទៅកាន់ពួកសំណល់វិញ។ ខ្ញុំសង្ឃឹមថា ខ្ញុំបានបង្ហាញការនេះយ៉ាងច្បាស់ហើយ ខ្ញុំ ជឿថា ពួកសំណល់គឺជាអ្នកដែលព្រះជាម្ចាស់ទ្រង់បានជ្រើសរើស។ ហើយខ្ញុំក៏ជឿដែរថា ព្រះជាម្ចាស់ទ្រង់បានជ្រើស រើសពួកសំណល់ទាំងនោះ នៅមុនកំណើតលោកីយម្ល៉េះ គឺទ្រង់បានគិតទុកជាមុនរួចហើយ។

19       ចូរមើល វាមិនមែនដូចជាពាក្យថា បុព្វវាសនានោះទេ ដែលមនុស្សម្នាធ្លាប់តែគិតនោះ។ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់ បានជ្រើសរើសពួកគេ តាំងពីមុនកំណើតលោកីយមកម្ល៉េះ គឺទ្រង់គិតទុកនៅក្នុងគំនិតរបស់ទ្រង់ ថាទ្រង់នឹងជ្រើសរើស ពួកជំនុំ... ជ្រើសរើសព្រះយេស៊ូវ ហើយទ្រង់នឹងទាយពីដើមកំណើតលោកីយ រហូតដល់ថ្ងៃចុងក្រោយថានឹងមានអ្វី កើតឡើង។ គឺពីរបៀបដែល ញែកពពែចេញចំនួនប៉ុន្មាន ហើយពួកគេប៉ុន្មាននាក់នឹងត្រូវនៅជាមួយគ្នា។ គ្មានអ្វីដែល អាចពន្យល់បានអំពីទ្រង់ឡើយ។ ដ្បិតទ្រង់គឺជាព្រះដែលគង់នៅអស់កល្ប។

          ដូច្នេះ បើសិនជាលោកអ្នកកត់សំគាល់ គឺព្រះគម្ពីរបានចែងថា នៅក្នុងថ្ងៃចុងក្រោយ នឹងមានពួកទាស់ប្រឆាំង នឹងព្រះគ្រីស្ទគេនឹងចេញមកលើផែនដីនេះ...។

20       ឥឡូវនេះ សូមបងប្អូនស្តាប់ដោយយកចិត្តទុកដាក់។ ខ្ញុំគិតថា ពួកគេអាចនឹងរកឃើញនូវកំហុសរាប់សិប អំពី ខ្ញុំបាន តែចំណែកឯបងប្រុសដ៏អស្ចារ្យរបស់យើងគឺ Billy Graham វិញ គាត់បានអធិប្បាយនូវចំណុច ដែលសំខាន់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយខ្ញុំបានគិតថា វាគឺដល់ពេលដែលត្រូវប្រកាសពីសារព្រះ បន្ទូលទ្រង់ហើយ ដ្បិតទ្រង់ មានបន្ទូលថា សាតាំងវានឹងចេញមកបញ្ឆោតដល់ពួករើសតាំង។

21       ព្រះគម្ពីរបានចែងថា គេនឹងបញ្ឆោតដល់ពួករើសតាំង បើសិនជាអាច។ ប៉ុន្តែវាមិនអាចទៅរួចឡើយ ដ្បិតព្រះ ជាម្ចាស់ទ្រង់បានជ្រើសរើសពួកគេ តាំងពីមុនកំណើតលោកីយមកម្ល៉េះ។ ព្រះយេស៊ូវគ្រីស្ទ គឺជាចៀមដែលគេត្រូវយក ទៅសម្លាប់ ដែលព្រះទ្រង់បានកំណត់ទុកមកតាំងពីមុនកំណើតលោកីយមកម្ល៉េះ។ ព្រះជាម្ចាស់ទ្រង់បានគិតទុកនៅ ក្នុងគំនិតរបស់ទ្រង់រួចស្រេចទៅហើយ នៅពេលដែលទ្រង់មានបន្ទូល នោះគឺនឹងមិនផ្លាស់ប្តូរឡើយ។ អ្វីៗនឹងត្រូវ កន្លងផុតទៅ ប៉ុន្តែព្រះបន្ទូលរស់នៅអស់កល្បជានិច្ចវិញ។

22       ចូរគិតពិចារណាចុះ នូវផែនដីដែលយើងរាល់គ្នាកំពុងតែអង្គុយនៅលើនាយប់នេះ គឺព្រះបន្ទូលព្រះទ្រង់បាន បើកសម្តែងយ៉ាងច្បាស់ហើយ។ ផែនដីនេះ បានបង្កើតឡើង តាមរយៈការដែលមិនអាចបង្ហាញឲ្យមានរូបរាងឡើង សោះ។ ព្រះជាម្ចាស់ទ្រង់គ្រាន់តែមានបន្ទូលថាចូរឲ្យមាន...” របស់នោះក៏មានរូបរាងឡើង។ តើវាងាយស្រួល យ៉ាងណាទៅ បើគ្រាន់តែទ្រង់ប្រោសមនុស្សដែលឈឺឲ្យបានជានោះ បើសិនជាអាចបង្កើតអ្វីៗទាំងអស់មក ដោយ សារព្រះបន្ទូលទ្រង់ហើយនោះ។ គឺតាមរយៈព្រះបន្ទូលទ្រង់... បើសិនជាយើងរាល់គ្នាជឿដល់ព្រះបន្ទូលទ្រង់ នោះ យើងនឹងដឹងថា ព្រះបន្ទូលទ្រង់មានអំណាចយ៉ាងណា!

23       ចំពោះគំនិតរបស់យើងរាល់គ្នា សុទ្ធតែមានព្រំដែនកំណត់ រកគិតមិនយល់ឡើយ។ គឺយើងរាល់គ្នា គិតឃើញ មានទម្រង់បែបនេះ ទម្រង់បែបនោះ គឺវាបានធ្វើឲ្យយើងរាល់គ្នាវិលវល់អស់ហើយ។

24       ប៉ុន្តែ បើសិនជាលោកអ្នក ស្រាយខ្លួនចេញពីចំណងនេះ ហើយត្រឡប់មករកព្រះជាម្ចាស់វិញ គឺព្រះបន្ទូលទ្រង់ មិនដែលបរាជ័យឡើយ... បើសិនជាព្រះបន្ទូលរបស់ទ្រង់មានចំនុចដែលភ្លាត់ត្រង់ណា នោះព្រះជាម្ចាស់ទ្រង់ជាព្រះ ដែលបរាជ័យហើយ។ ហើយបើសិនជាដូច្នេះ នោះទ្រង់មិនមែនជាព្រះឡើយ។ ចូរចាំថា ទ្រង់មិនដែលនិយាយនៅ ត្រង់នៅនេះ ថាបែបនេះ រួចនៅកន្លែងផ្សេងទៀត ថាបែបនោះឡើយ។ ទ្រង់ត្រូវតែនិយាយទៅតាមការសម្រេចចិត្ត ដំបូងរបស់ទ្រង់ ដើម្បីឲ្យគេដឹងថា ទ្រង់ជាព្រះ។

25       ហើយបើសិនជាទ្រង់ ស្មើរសុំនូវការតែមួយដល់យើងរាល់គ្នា៖ ចូរជឿថា អ្វីដែលទ្រង់មានបន្ទូលគឺជាសេចក្តីពិត ចុះ ដ្បិតព្រះបន្ទូលទ្រង់មិនដែលកន្លងផុតឡើយ គឺនៅអស់កល្បជានិច្ច។ អូ! តើអស្ចារ្យយ៉ាងណា! ជួនកាល លោកអ្នក រំពឹងចង់បាន ឲ្យការនោះកើតឡើងជាមួយរំពេច។ តែជួនកាល ព្រះជាម្ចាស់ទ្រង់ត្រូវការឲ្យលោកអ្នក មានសេចក្តីជំនឿ នៅក្នុងការរង់ចាំ។ វាប្រហែលមិនមែនជាការអស្ចារ្យនោះទេ ប៉ុន្តែបើសិនជាលោកអ្នកនៅជាប់នឹងទ្រង់ នោះទ្រង់នឹង ប្រទានឲ្យលោកអ្នកជាមិនខាន។ ចូរឲ្យជាប់ជាមួយនឹងទ្រង់ចុះ។

26       ដូចជាទ្រង់បានមានបន្ទូលថាគ្រាប់ពូជម៉្យាង (ដើមស្ពៃខៀវ) គឺជាគ្រាប់ពូជដែលល្អិតជាងគ្រាប់ពូជទាំងអស់...” តើលោកអ្នកមានកត់សំគាល់ពីចំណុចនេះដែរទេ? គ្រាប់ពូជនោះ មិនអាចច្រលំនឹងអ្វីផ្សេងទៀតឡើយ។ ហើយបើ សិនជាលោកអ្នក មានជំនឿតែបន្តិច ដែលជាជំនឿមិនច្រលំនឹងអ្នកមិនជឿឡើយ គឺគ្រាន់តែនៅឲ្យជាប់ជាមួយនឹងព្រះ ជាម្ចាស់ចុះ។ ហើយនៅថ្ងៃដែលច្រូតកាត់មកដល់ ទ្រង់នឹងដកលោកអ្នកចេញពីក្នុងចំណោមពួកគេ។ ដូច្នេះ ចូរមាន សេចក្តីជំនឿនៅជាប់ជាមួយនឹងទ្រង់ចុះ។

27       នៅក្នុងព្រះគម្ពីរវិវរណៈ បានចែងថា នៅថ្ងៃចុងក្រោយ ពួកអ្នកទាស់ប្រឆាំងនឹងព្រះគ្រីស្ទ នឹងចេញមកបញ្ឆោត ដល់អស់ពួកនៅលើផែនដីនេះ គឺជាអ្នកដែលគ្មានឈ្មោះនៅក្នុងសៀវភៅជីវិតរបស់កូនចៀម តាំងពីមុនកំណើតលោ កីយម្ល៉េះ។ តើពេលណាដែលឈ្មោះរបស់លោកអ្នក បានកត់ចុះនៅក្នុងសៀវភៅជីវិត? គឺនៅមុនកំណើតលោកីយម្ល៉េះ គឺទ្រង់បានជ្រើសរើសលោកអ្នក ឲ្យបានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងគ្រានេះ។

          ខ្ញុំបានចូលរួមជាមួយនឹង Eddie Perronet

          ខ្ញុំមានយុថ្កានៃព្រលឹងរបស់ខ្ញុំ ជាទីសម្រាកនៅឯស្ថានសួគ៌

          ដែលរលកសមុទ្រមិនអាចបក់បោកខ្ញុំបានទេ

          ដ្បិតខ្យល់ព្យុះនឹងបក់បោកមកជាខ្លាំង

          ប៉ុន្តែនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ខ្ញុំនឹងបានរួចផុតទុក្ខភ័យជារៀងរហូត

28       គ្មានអ្វីមួយដែលអាចបំបែកយើងចេញឆ្ងាយពីទ្រង់បានឡើយ។ បើសិនជាទ្រង់ផ្លាស់ប្រែ នោះចូរលោកអ្នក មិន បាច់ត្រឡប់ទៅមើលព្រះបន្ទូលទ្រង់ទៀតឡើយ។ ហើយបើសិនជាទ្រង់ព្រះដែលមិនចេះប្រែប្រួល ហើយទ្រង់បាន ប្រទានដល់លោកអ្នកនូវព្រះវិញ្ញាណបរិសុទ្ធ ហើយបានដឹងថា ទ្រង់នឹងបាត់បង់លោកអ្នកវិញ តើកិច្ចការអ្វីដែលទ្រង់ កំពុងតែធ្វើនោះ?

29       ដ្បិតនៅក្នុងព្រះគម្ពីរ អេភេសូរបានចែងថាកុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ ដៅចំណាំអ្នករាល់គ្នាទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយតើការរីកផុសផុលបន្ទាប់គឺជាអ្វី? តើត្រឹមត្រូវដែរឬ ទេ? លោកអ្នកត្រូវបានដៅចំណាំទុកសំរាប់ដល់ថ្ងៃប្រោសលោះ។ តើមានរយៈពេលយូរប៉ុណ្ណាទៅ? គឺរហូតដល់ថ្ងៃ នៃសេចក្តីប្រោសលោះរបស់លោកអ្នក។

30       ចូរលោកអ្នកមើល ឡានដឹកទំនិញមួយ នៅពេលដែលគេផ្ទុកទំនិញនៅក្នុងឡាននោះពេញអស់គេនឹងបិទទ្វារ ឡាននោះ ប៉ុន្តែពួកគេមិនទាន់អាចបិទទ្វារឡាននោះនៅឡើយទេ គឺត្រូវរង់ចាំអ្នកត្រួតពិនិត្យបានមកដល់ ហើយពិនិត្យ ថា បើមាននៅសល់ចន្លោះកន្លែងណាទៀត គេនឹងបំពេញវាឲ្យណែន គឺគេត្រូវរៀបចំវិចខ្ចប់ឥវ៉ាន់នោះជាថ្មីម្តងទៀត។

          នេះហើយគឺជាបញ្ហា គឺមានពួកយើងជាច្រើន មិនទាន់បានទទួលព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលអ្នកត្រួត ពិនិត្យចូលមកដល់ គាត់បានឃើញថា មានកន្លែងដែលចន្លោះប្រហោងជាច្រើន ដូច្នេះ គាត់ក៏មិនទាន់អាចបោះត្រា នៅឡើយទេ។

31       ប្រហែលជា ៣ឬ៤ឆ្នាំមុន មានអ្នកទេវសាស្ត្រដ៏អស្ចារ្យម្នាក់ បានចូលមករកខ្ញុំ រួចនិយាយថាខ្ញុំចង់សួរដល់អ្នក នូវការមួយចំនួន” “លោកអ័ប្រាហាំបានជឿដល់ព្រះជាម្ចាស់ ហើយគាត់ក៏បានរាប់ជាសុចរិត

          ខ្ញុំឆ្លើយថាមែនហើយ គឺត្រឹមត្រូវណាស់

          គាត់សួរថាតើមនុស្សគេធ្វើអ្វីថែមទៀតដែរឬទេ គឺគ្រាន់តែជឿប៉ុណ្ណោះឬ?”

          ខ្ញុំឆ្លើយថាគឺមានតែប៉ុណ្ណឹងដែលគេត្រូវធ្វើ

32       គាត់សួរទៀតថាតើអ្នកនឹងត្រូវទៅទីណា បើព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅជាអ្នកនោះ?” បងប្អូនដឹងទេ គាត់គឺ ជាពួកបាបទីស្ទ។តើអ្នកនឹងត្រូវទៅទីណាជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនេះ?” “បើសិនជាគេបានជឿ នោះគេនឹង បានទទួលព្រះវិញ្ញាណបរិសុទ្ធ

33       ខ្ញុំតបថាអត់ទេ អ្នកបាននិយាយខុសពីអ្វីដែលព្រះគម្ពីរបានចែងហើយ។ ព្រះបន្ទូលទ្រង់មិន ទាស់ប្រឆាំងនឹង ព្រះបន្ទូលខ្លួនឯងនោះឡើយ។ លោកប៉ុលបានសួរពួកគេថាតើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ ចាប់តាំងពីអ្នក បានទទួលជឿឬ?”

34       គាត់ឆ្លើយថាមែនហើយ...”

35       ខ្ញុំតបថាវាគឺជាសេចក្តីពិត ដែលលោកអ័ប្រាហាំ ជាឰយុកោនៃយើងរាល់គ្នា... គាត់បានទទួលសេចក្តីសន្យា របស់ព្រះ ហើយគាត់បានជឿដល់ព្រះ ទ្រង់ក៏បានរាប់គាត់សុចរិត។ ដ្បិតទ្រង់បានប្រទាន ការកាត់ស្បែកទីសំគាល់ ពីការដែលទ្រង់បានទទួលសេចក្តីរបស់គាត់

36       បើសិនជាទ្រង់ មិនបានដៅចំណាំលោកអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នៅឡើយទេ នោះទ្រង់ ក៏មិនដែលទទួលសេចក្តីជំនឿរបស់លោកអ្នកនៅក្នុងទ្រង់នៅឡើយដែរ។ គឺលោកអ្នកនៅមានចន្លោះប្រហោងហើយ។ លោកអ្នកប្រហែលជាជឿថា ពិតជាមានចន្លោះប្រហោងច្រើនហើយ។ ដ្បិត នៅពេលដែលលោកអ្នក បានបំពេញនូវ ចន្លោះប្រហោងទាំងឡាយអស់ នោះទ្រង់នឹងដៅចំណាំលោកអ្នកដោយព្រះវិញ្ញាណបរិសុទ្ធ ទុកសម្រាប់ថ្ងៃប្រោស លោះ។ នោះហើយគឺជាការ ដែលទ្រង់បានប្រកាសថា ទ្រង់បានទទួលសេចក្តីជំនឿដែលលោកអ្នកមាននៅក្នុងទ្រង់ ហើយ។

          លោកអ័ប្រាហាំបានជឿដល់ព្រះជាម្ចាស់ ហើយទ្រង់មានបន្ទូលថាអញនឹងផ្តល់ទីសំគាល់ដល់ឯង ពីការដែល អញបានទទួលឯងរួចទ្រង់ក៏បានប្រទានទីសំគាល់ការកាត់ស្បែកដល់គាត់។

37       នៅពេលដែលលោកអ្នក បានទទួលជឿ ព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះ ហើយទូលសូមឲ្យទ្រង់បាន លាងជំរះនូវជីវិតរបស់លោកអ្នក... រួចនៅពេលដែលទ្រង់យាងត្រឡប់មកវិញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយ ទ្រង់ក៏បានប្រទានទីសំគាល់នៃព្រះវិញ្ញាណបរិសុទ្ធដល់លោកអ្នក នោះលោកអ្នកក៏បានដៅចំណាំទុកសម្រាប់ដល់ ថ្ងៃប្រោសលោះ។

38       នៅក្នុងរថយន្តដឹកទំនិញនោះ បើសិនជាមានកន្លែងណាចន្លោះប្រហោង គេនឹងរៀបឥវ៉ាន់ដាក់បំពេញកន្លែងនោះ រួចគេក៏បានបិទទ្វារ ហើយបោះត្រានៅលើទំនិញនោះផង គឺគ្មាននរណាម្នាក់អាចមានសិទ្ធិបើកប្រអប់នោះបានឡើយ បើនរណាម្នាក់លើ្មស នឹងត្រូវចាប់ដាក់ក្នុងពន្ធនាគារ។ ហើយមនុស្សគ្រប់គ្នាដែលបានជិះលើរថយន្តនោះ ក៏មិនអាច មានសិទ្ធិបើកមើល ឬពិនិត្យទំនិញនោះបានដែរ ដោយគិតថា ចង់បោះចោលនូវទំនិញខ្លះ ឬក៏ដាក់បន្ថែមរបស់ផ្សេង ពីលើនោះបានទេ គឺមិនអាចបានឡើយ។

39       ហើយពួកជំនុំនេះ នឹងនិយាយថាវាដូចជាម៉ឺងម៉ាត់ពេកហើយ។ វាមិនសូវជាល្អទេ នៅពេលដែលព្រះជាម្ចាស់ ទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដល់អ្នក នោះទ្រង់នឹងគង់នៅជាមួយនឹងអ្នក។ ហើយលោកអ្នកដឹងថា លោកអ្នកកំពុងតែនៅទីកន្លែងណាហើយ។ លោកអ្នកដឹងថា មានអ្វីកើតឡើងហើយ។ គឺលោកអ្នកបានដៅចំណាំទុក សម្រាប់ថ្ងៃប្រោសលោះ។ គឺគ្រប់គ្នាត្រូវតែមានសេចក្តីជំនឿលើទ្រង់ គេនឹងបានក្រោកឡើងនៅក្នុងអំណាចចេស្តានៃ ព្រះវិញ្ញាណបរិសុទ្ធ។

40       ឥឡូវនេះ ពួកស្រ្តីទាំងនេះ គេមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធឡើយ លោកអ្នកដឹងថា ការតែមួយគត់ដែលគេ ខ្វះនោះគឺពួកគេគ្មានប្រេងនៅក្នុងចង្រ្កៀង។ តើត្រឹមត្រូវដែរឬទេ? ព្រះគម្ពីរបានចែងថា ប្រេងគឺជានិមិត្តរូបពី ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះហើយ នេះគឺជាហេតុផលដែល យើងបានចាក់ប្រេងតាំងលើអ្នកដែលឈឺ និងការផ្សេងៗ ទៀតជាដើម ពីព្រោះវាគឺជានិមិត្តរូបអំពីព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធមិនបានយាងមកសណ្ឋិតលើពួកគេ ឡើយ គឺពួកគេមិនមានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះឡើយ។

41       មានពួកគេមួយចំនួន នៅទីនោះ គឺជាមនុស្សល្អណាស់ ប៉ុន្តែពួកគេមិននៅក្នុងពន្លឺនៃផ្កាយនេះទេ តើមានន័យអ្វី គឺមានប្រឆេះចង្កៀងដែលមានប្រេង។ តែប្រេងនោះបានអស់បាត់ទៅហើយ គឺពួកគេបានញែកខ្លួនរបស់ពួកគេចេញ។ លោកប៉ុលបាននិយាយនៅក្នុងថ្ងៃរបស់គាត់ថាពួកគេបានញែកខ្លួនរបស់ពួកគេចេញពីយើងរាល់គ្នា គឺពួកគេមិនមាន សេចក្តីជំនឿទេពួកគេបានដើរចេញពីពួកយើងទៅ ព្រោះពួកគេមិនមែនក្រុមរបស់ពួកយើងឡើយ

42       វាបានចាប់ផ្តើមនៅក្នុងគ្រាពួកជំនុំអេភេសូរដំបូង ហើយក៏បន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺកើតមានឡើង ដូចគ្នា។ តើមានអ្វីកើតឡើងនៅក្នុងពួកគេ ដែលបានបន្តរហូតមកដល់គ្រាបច្ចុប្បន្ននេះ។ យើងនឹងសិក្សាស៊ីជម្រៅត្រង់ ចំណុចនេះ នាពេលបន្តិចទៀត។ គឺពួកស្រីល្ងង់ទាំងនេះ នឹងចូលទៅឯទីដែលយំសោក និងសង្កៀតធ្មេញ។

          សូមអនុញ្ញាតឲ្យខ្ញុំបាននិយាយអំពីការនេះចុះ បងប្អូនជាទីស្រឡាញ់អើយ ដ្បិតជានិច្ចជាកាល នៅក្នុងពួកជំនុំ នេះ នៅពេលខ្ញុំបានមកដល់ ក៏បានអធិស្ឋានប្រោសជម្ងឺ ព្រមទាំងអធិស្ឋានដល់បងប្អូននៅប្រទេសដទៃដែរ។ ដ្បិតនេះ គឺជាពេលវេលា ខ្ញុំបានជម្រាបប្រាប់ដល់លោកអ្នករាល់យូរមកហើយ គឺត្រូវដាក់ចុះនូវសម្បជញ្ញៈរបស់លោកអ្នកនៅ ក្នុងហោបៅរបស់លោកអ្នកចុះ។ យើងខ្ញុំចង់ប្រាប់ពីសេចក្តីពិតដល់គ្នាទៅវិញទៅមក ដ្បិតយើងរាល់គ្នាកំពុងតែស្ថិត នៅក្នុងគ្រាចុងក្រោយហើយ។

43       នោះគឺជាបងប្អូនដ៏ជាទីស្រឡាញ់ គឺពួក Nazarenes ហើយនិងពួក Pilgrim Holiness ដែលស្ថិតនៅក្រោមការ បរាជ័យ នៃការរាប់ជាបរិសុទ្ធ។ តើលោកអ្នកដឹងទេថា យូដាសអ៊ីស្ការីយុត បានរស់នៅដូចគ្នាដែរ? យូដាស បានជឿ ដល់ព្រះយេស៊ូវគ្រីស្ទ គឺបានទទួលទ្រង់ធ្វើជាព្រះអង្គសង្រ្គោះ។ ហើយគាត់ក៏បានរាប់ជាបរិសុទ្ធ។ គាត់បានរាប់ជា បរិសុទ្ធ ដូចដែលមានចែងនៅក្នុងយ៉ូហាន ១៧:១៧ ព្រះយេស៊ូវទ្រង់មានបន្ទូលថាសូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ ទ្រង់គឺជាព្រះបន្ទូល។

44       នៅក្នុងគម្ពីរម៉ាថាយ ១០ បានចែងថា ពួកគេបានទទួលអំណាចចេស្តាអាចប្រោសជម្ងឺឲ្យជា និងប្រោសមនុស្ស ឲ្យរស់ពីស្លាប់ឡើងវិញ ព្រមទាំងអាចបណ្តេញអារក្សបានទៀតផង។ ហើយព្រះយេស៊ូវទ្រង់មានបន្ទូលប្រាប់ពួកគេថាកុំឲ្យសប្បាយឡើយ ដោយព្រោះអារក្សវាបានស្ថិតនៅក្រោមអំណាចរបស់អ្នក ប៉ុន្តែចូរអរសប្បាយដែលឈ្មោះរបស់អ្នក បានកត់ចុះនៅក្នុងសៀវភៅជីវិតវិញតើមែនទេ? យូដាសបាននៅជាមួយនឹងពួកគេ។

45       យូដាសបាននៅជាមួយនឹងពួកគេ។ ដ្បិតនោះមានរយៈពេល ១ឆ្នាំ ៦ខែ នៅមុនពេលព្រះយេស៊ូវបានសុគតនៅ លើឈើឆ្កាង។ បន្ទាប់មក ពេលថ្ងៃបុណ្យទី៥០ ក៏បានមកដល់ ដ្បិតយូដាសបានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយវាក៏ បានបង្ហាញរូបរាងរបស់វាចេញមក។ វាបានបដិសេធព្រះយេស៊ូវ គឺបានក្លាយជាអ្នកដែលក្បត់ទ្រង់។

46       គឺវាបានកើតឡើងដូចគ្នា នៅពេលដែលព្រះវិញ្ញាណបានយាងមកនៅក្នុងគ្រារបស់លោកលូធើ Wesley គឺបាន នាំពួកជំនុំទៅដល់ការរាប់ជាបរិសុទ្ធជាមួយនឹងជីវិតរបស់ស្រ្តីព្រហ្មចារី។ គឺជាមនុស្សដែលបរិសុទ្ធ ស្អាត ដែលអ្នកមិន ធ្លាប់បានជួប។ ប៉ុន្តែនៅពេលការនោះបានមកដល់ ជាពេលដែលពួកគេចេះនិយាយភាសាដទៃ និងបានទទួលព្រះវិញ្ញាណបរិសុទ្ធ គឺជាពួក Nazarene, Pilgrim Holiness, Free Methodist, ពួកគេបាននិយាយថានោះគឺជាអារក្សវិញ។

47       ហើយនៅពេល លោកអ្នកបានពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះលោកអ្នកនឹងមិនត្រូវបានអត់ ទោសឲ្យឡើយ គឺនឹងត្រូវជាប់ទោស នៅអស់កល្បជានិច្ចវិញអ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹង អត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅ លោកីយនេះ ឬនៅបរលោកនាយក្តី

48       ចូរចាំថា ពួកសិស្សទាំងអស់ សុទ្ធតែចេះនិយាយភាសាដទៃ។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង គឺទ្រង់បាន និយាយភាសាដទៃ។ ដូច្នេះ បើសិនជាលោកអ្នកមិនអាចដោះស្រាយជាមួយនឹងពួកគេនៅទីនេះបានទេ ចុះចំណែកឯមនុស្សនៅទីនោះវិញ? បើសិនជាការទាំងអស់នេះគឺជាអារក្ស នោះគឺជាពួកគេហើយ។ ដូច្នេះ លោកអ្នកនឹងអាចមើល ឃើញរូបរាងរបស់ពួកគេលេចមកជាមិនខាន។

49       នៅគឺជាពួក ស្រីព្រហ្មចារី គឺជាមនុស្សដ៏ស្អាតបរិសុទ្ធ ដូចជាពួកដែលនៅសេលសល់ទាំងប៉ុន្មាន គេមានជីវិតដ៏ បរិសុទ្ធ។ ខ្ញុំនឹងនិយាយអំពីពួកជំនុំចាស់កំរិល Nazarene, Pilgrim Holiness ដែលពិតជាជឿលើការរាប់ជាបរិសុទ្ធ។ លោកអ្នកមិនអាចយកម្រាមដៃទៅពាល់លើជីវិតរបស់ពួកគេបានឡើយ។ ពួកគេស្អាតណាស់។ វាគឺជាការដែលល្អ ណាស់ ដែលយើងរាល់គ្នាគួរតែរស់នៅក្នុងជីវិតបែបនោះ។

50       យើងបានដឹងច្រើនមកហើយ នៅក្នុងថ្ងៃបុណ្យទី៥០ គឺមានពួកក្លែងបន្លំជាច្រើនបានចេញមក។ នោះគឺជាការពិត គឺវាដូចប្រាក់ដុលារក្លែងក្លាយដែលលោកអ្នកធ្លាប់ឃើញដែរ ហើយលោកអ្នកបានដឹងហើយថា វាបានផលលិតចេញ មកមានលក្ខណៈល្អណាស់ គឺដូចបេះដាក់នឹងរបស់ពិតដែរ។ គឺពិតជាមានព្រះវិញ្ញាណបរិសុទ្ធពិតប្រាកដមែន គឺពិតជា មានអ្នកដែលចេះនិយាយភាសាដទៃ ហើយក៏មានអ្នកអាចបង្ហាញការអស្ចារ្យ និងទីសំគាល់បានដែរ គឺមានចាប់តាំងពី ថ្ងៃបុណ្យទី៥០មកម្ល៉េះ។ ដូច្នេះ យើងរាល់គ្នា ច្បាស់ជានឹងជួបពួកក្លែងបន្លំទាំងនោះហើយ។

51       យើងត្រូវតែជួបស្រ្តីដែលអាក្រក់ ដើម្បីអាចនឹងរកឃើញស្ត្រីដ៏ពិតបាន។ យើងត្រូវតែជួបនូវផ្ទៃមេឃងងឹត ដើម្បី ដឹងថា ពន្លឺព្រះអាទិត្យភ្លឺចែងចាំងយ៉ាងណា។ ហើយលោកអ្នកត្រូវតែមានជម្ងឺ ដើម្បីនឹងរីករាយនឹងសុខភាពល្អវិញ។ នោះគឺជាច្បាប់ដែលបានកំណត់ទុកជាស្រេចហើយ គឺត្រូវតែមានល្អ និងអាក្រក់។ ហើយនៅក្នុងពួកជំនុំក៏បានផ្លាស់ប្តូរ យ៉ាងនោះដែរ។

52       តើព្រះយេស៊ូវទ្រង់មិនបានមានបន្ទូលដូច្នេះ នៅក្នុងថ្ងៃចុងក្រោយទេឬអី (នៅក្នុងគម្ពីរម៉ាថាយ២៤) គឺនឹងមាន វិញ្ញាណពីរ បានចេញមក ដែលអាចធ្វើការអស្ចារ្យស្ទើរតែដូចគ្នា គឺនឹងបញ្ឆោតដល់ពួករើសតាំង បើសិនជាអាច។ ដ្បិត ទ្រង់គឺជាអ្នកដែលបានជ្រើសរើសយើងរាល់គ្នាតាំងពីមុនកំណើតលោកីយម្ល៉េះ គឺទ្រង់មានជីវិតនៅអស់លក្បជានិច្ច។ យើងមិនអាចរកជីវិតអស់កល្បនៅក្នុងអ្វីផ្សេងទៀតនោះឡើយ គឺទ្រង់ជាព្រះដែលគង់នៅអស់កល្បនិច្ច។ លោកអ្នក មិនអាចបញ្ឈប់អ្វីមួយមិនឲ្យកើតឡើងបាននោះទេ តែព្រះជាម្ចាស់ទ្រង់បានធ្វើវាបាន ដ្បិតលោកអ្នកគឺជាផ្នែកមួយ របស់ព្រះជាម្ចាស់។ ហើយលោកអ្នកគឺជាកូនប្រុសស្រីរបស់ទ្រង់។ ជីវិតរបស់លោកអ្នកត្រូវបានផ្លាស់ប្តូរហើយ គឺ លោកអ្នកជាចំណែករបស់ព្រះ។ ហើយលោកអ្នកមានជីវិតអស់កល្បជានិច្ច។ អូ! ខ្ញុំស្រឡាញ់ទ្រង់ណាស់ ចុះលោក អ្នកវិញ តើមិនស្រឡាញ់ទ្រង់ទេឬអី?

53       មានបងប្អូនខ្លះបានសួរសំនួរមកកាន់ខ្ញុំតាមរយៈក្រដាសតូចៗនៅទីនេះ។ គឺយើងខ្ញុំនឹងមិនចំណាយច្រើនឡើយ ក្នុងឆ្លើយសំនួរទាំងនោះ។ ហើយចូរចាំថា ជារៀងរាល់ពេល លោកអ្នកបានសរសេរសំនួរទាំងនេះផ្ញើរមកកាន់ខ្ញុំ គឺខ្ញុំ នឹងព្យាយាមឆ្លើយឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ ដ្បិត នៅក្នុងនេះ មានសំនួរមួយសំខាន់ណាស់។ មានគេចង់ដឹងថា តើជាការដែលខុសដែរឬទេ ដែលពួកស្រ្តីៗនឹងធ្វើជាស្មរបន្ទាល់ ឬក៏ច្រៀង ឬក៏អធិប្បាយព្រះបន្ទូលជាភាសាដទៃ បក ប្រែភាសាដទៃ ឬក៏ទាយទំនាយនៅក្នុងពួកជំនុំ។

54       អត់ទេ មិនខុសឡើយ ដរាបណា បានកើតឡើងទៅតាមលំដាប់លំដោយ។ តាមពិត របៀបមួយដែលត្រឹមត្រូវ ក្នុងការធ្វើវា គឺអស់អ្នកដែលបាននិយាយភាសាដទៃ ឬក៏អធិប្បាយសារព្រះបន្ទូលរបស់ព្រះ នៅមុនពេលម៉ោង អធិប្បាយនៅលើតុអាសន។ គឺនឹងមិនមានកើតឡើងឡើយនៅក្នុងកំឡុងពេលនោះ ដ្បិតព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើ ចលនាពីកន្លែងមួយទៅកន្លែងមួយទៀត នៅក្នុងពេលនោះ ដូចជាលោកប៉ុលបានធ្វើរួចមកហើយ។

55       ដ្បិតពួកស្រ្តីដែលមានអំណោយទាន ចេះទាយនូវទំនាយ និងចេះនិយាយភាសាដទៃ និងចេះបកប្រែភាសាដទៃ ព្រមទាំងការផ្សេងៗទៀត ប៉ុន្តែពួកគេខុសពីគ្រូអធិប្បាយវិញ។ ពួកគេមិនមែនជាគ្រូអធិប្បាយឡើយ។ ពួកគេមិនអាច អធិប្បាយនៅក្នុងពួកជំនុំបានឡើយ ឬក៏ធ្វើជាគ្រូបង្រៀន ឬអ្វីផ្សេងទៀតនៅក្នុងពួកជំនុំបានឡើយ។ ប៉ុន្តែដរាបណា ពួកស្ត្រីទាំងនោះ គឹមានអំណោយទាន គេអាចនឹងធ្វើការបំរើព្រះបាន ឬក៏អស់ណាដែលមានអំណោយទានដ៏ល្អ យោងទៅតាមគម្ពីរ ១កូរិនថូស១២ បានចែង គឺសារព្រះបន្ទូលដែលនាងបានចែកចាយចេញមក គឺមិនស្ថិតនៅក្រោម ការជាប់ចំណងឡើយ។

56       សារព្រះបន្ទូលនីមួយៗ រង់ចាំពេលដែលត្រូវមកដល់។ បើសិនជាមាននរណាម្នាក់និយាយភាសាដទៃ តែគ្មាន នរណាម្នាក់ចេះបកប្រែទេ នោះចូរឲ្យគាត់បានរក្សាភាពអត់ធ្មត់នៅក្នុងខ្លួនរបស់គាត់ទៅ រហូតទាល់តែមាននរណា ម្នាក់ចេះបកប្រែចេញមក។ រួច ពួកហោរា ឬជាពួកគ្រូអធិប្បាយ ដែលជាហោរាសញ្ញាថ្មី នៅពេលដែលគាត់បានចេញ មក ព្រះជាម្ចាស់ទ្រង់នឹងធ្វើចលនានៅក្នុងគាត់។ ហើយនៅពេលដែលគាត់បានបញ្ចប់ នោះសារព្រះបន្ទូលក៏បានចាប់ ផ្តើមឡើង គឺវានឹងចេញមកតាមលំដាប់លំដោយ។ ប៉ុន្តែពួកស្ត្រី គេមិនមានសិទ្ធិនោះឡើយ។

57       បន្ទាប់មក ខ្ញុំចង់ចំណាយពេលបន្តិច ដើម្បីឆ្លើយនូវសំនួរនេះ ខ្ញុំនឹងអានចំណងជើងរបស់វា៖

          សេចក្តីជំនឿបានបកប្រែព្រះគម្ពីរមួយឡើង

          ថ្ងៃ១៥តុលា ក្នុងទីក្រុង Washington មានពួកអ្នកប្រាជ្ញ កាតូលិក ប្រូតេស្តង់ យូដា បានធ្វើការជាក្រុម ដើម្បីចាប់ ផ្តើមចូលរួមបកប្រែព្រះគម្ពីរឡើង ដែលបានចំណាយពេលដ៏យូរ។

          នៅមានការខ្លះ ដែលខ្ញុំចង់ធ្វើការសិក្សាបន្តិច នៅមុនពេលដែលខ្ញុំធ្វើការប្រកាសឡើង។ ម៉្យាងទៀត លោកអ្នក នឹងបានឃើញយ៉ាងច្បាស់ ពីអ្វីដែលយើងខ្ញុំកំពុងតែនិយាយ គឺដូចជាអ្វីដែលព្រះគម្ពីរបានចែងថា នៅថ្ងៃចុងក្រោយ ការទាំងនេះ នឹងរួមបញ្ចូលគ្នា ហើយក៏បង្កើតជារូបរាងមួយឡើង។ ពិតប្រាកដណាស់ ពួកគេបានព្យាយាមធ្វើការនោះ ណាស់ ហើយឥឡូវនេះ ពួកគេបានទទួលឱកាសយ៉ាងល្អបំផុត ដែលពួកគេមិនធ្លាប់មាន ដ្បិតអ្វីៗគឺនៅក្នុងដៃរបស់ ពួកគេហើយ។ នេះហើយគឺជាហេតុផល ដែលខ្ញុំបាននាំយកនូវទំនាយពីសារព្រះបន្ទូលរបស់ព្រះចេញមក ដោយ ព្រោះខ្ញុំគិតថា ដល់ពេលហើយ។

58       ហើយបើសិនជាមាននរណាម្នាក់ អាចត្រឡប់មកវិញនៅយប់នីមួយៗបាន យើងនឹងព្យាយាមចាប់ផ្តើមពីដំបូង ឡើងវិញ។ ហើយបើសិនជាខ្ញុំមិនអាចបញ្ចប់បានឡើយ នោះខ្ញុំនឹងធ្វើការប្រកាសនៅព្រឹកបន្ទាប់ទៀត។ បើសិនជា យើងមិនអាចបញ្ចប់នូវជំពូក ១៩:-២០ នៅយប់នេះបានទេ យើងនឹងចាប់ផ្តើមបន្តនៅព្រឹកស្អែកម៉ោង ១០។ យើងខ្ញុំ នឹងជម្រាបប្រាប់ដល់លោកអ្នក នៅចុងកម្មវិធី។

          បន្ទាប់មក នៅយប់ស្អែក យើងនឹងសិក្សាពី គ្រាពួកជំនុំអេភេសូរ គឺយើងនឹងចំណាយពេល ៧យប់៖ គឺសិក្សាពី គ្រាពួកជំនុំអេភេសូរ ពួកជំនុំស្មីន៉ា ពួកជំនុំពើកាម៉ុស ពួកជំនុំធាទេរ៉ា ពួកជំនុំសើដេស ពួកជំនុំភីឡាដិលកា និងពួកជំនុំ ឡៅឌីសេនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។

59       ហើយយើងបានដឹងថា នេះគឺជារតនវត្ថុដ៏មានតម្លៃយ៉ាងអស្ចារ្យ ដែលក្រាលនៅលើផ្លូវ គឺវាពិតជាពិបាកណាស់ សម្រាប់ខ្ញុំ ក្នុងការរក្សាវានៅក្នុងដៃរបស់ខ្ញុំរហូតដល់ពេលនោះ។ ដូចជាយើងបានឃើញនៅទីនេះ ហើយបានដឹងថា ព្រះវិញ្ញាណបានចិញ្ចឹមដល់ពួកគេ ហើយវាពិតជាធ្វើឲ្យខ្ញុំ ចង់ហក់ទៅដល់ការនោះយ៉ាងឆាប់ណាស់ ព្រមទាំងនិយាយ វាចេញមក។ ប៉ុន្តែ ខ្ញុំត្រូវតែរង់ចាំ ហើយនិយាយពីគ្រារបស់ពួកវាម្តងមួយ ទៅតាមពេលវេលារបស់ពួកវា។

          ដូច្នេះ បើសិនជាលោកអ្នក ខកខានមិនអញ្ជើញមកនៅពេលយប់ ចូរប្រាកដថា លោកអ្នកបានទទួលខ្សែអាត់ សម្លេងនោះហើយ ឬក៏យកមេរៀននោះតាមរបៀបផ្សេង ព្រោះខ្ញុំចង់ឲ្យបងប្អូននៅគ្រប់ទីកន្លែងបានស្តាប់ទាំងអស់គ្នា ហើយខ្ញុំបានធ្វើបែបនេះ ដោយព្រោះខ្ញុំដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែដឹកនាំ ឲ្យយើងខ្ញុំធ្វើការដូច្នេះ។ នេះហើយ គឺជាហេតុតែមួយគត់ ដែលខ្ញុំកំពុងតែធ្វើវា។ ហើយបើសិនជាខ្ញុំមិនបានគិតដល់ចំនុចនេះទេ នោះមិនអាចជួយដល់ពួក ជំនុំបានទេ...។

          ហើយនាពេលបច្ចុប្បន្ននេះ ចូរចាំថា ពេលវេលានឹងមកដល់ជាឆាប់ ដែលយើងរាល់គ្នានឹងមិនមានការប្រជុំបែប នេះទៀតឡើយ ហើយលោកអ្នកត្រូវតែធ្វើវានាពេលឥឡូវនេះ ខណៈពេលដែលយើងរាល់គ្នាមានពេលវេលាអាចធ្វើវា បាន។ យើងរាល់គ្នាមិនដឹងថា តើពេលណា ដែលពួកគេនឹងបញ្ឈប់ការនេះទេ។

60       ដូច្នេះ នោះនឹងមានការរួបរួមគ្នានៃពួកជំនុំទាំងឡាយ ដែលគេបានចងសម្ព័ន្ធរួមគ្នាតែមួយ ដែលលោកអ្នកបាន ឃើញហើយថា គឺមានអាគារ​ UN មូយដ៏ធំ ហើយនិកាយទាំងឡាយគឺស្ថិតនៅក្នុងនោះ។ ហើយលោកអ្នកត្រូវតែជា ម្នាក់នៅក្នុងនិកាយមួយ ក្នុងចំណោមនិកាយទាំងឡាយ។ ហើយវាគឺជាពេលដែល យើងរាល់គ្នាត្រូវបង្ហាញពណ៌របស់ ពួកយើងចេញមកដែរ ហើយត្រូវប្រាកដថា វាមិនមែនជាកិច្ចការដែលស្មានៗនោះទេតែវាគឺជាកិច្ចការរបស់ព្រះ ជាម្ចាស់វិញ

          រីឯពួកជំនុំតូចៗ គឺតែងតែស្ថិតនៅក្នុងក្រុមភាគតិចជានិច្ច។ គឺជាក្រុមតូចៗ ដូចសរសៃអំបោះក្រហម ដែលគេ ដាក់ខ្ទាស់នៅក្នុងព្រះគម្ពីរដែរ។

61       នេះគ្រាន់តែជាការពន្យល់តិចតួចប៉ុណ្ណោះ នៅមុនពេលដែលយើងអានបទគម្ពីរម្តងទៀត។ កាលពីព្រឹកម៉ិញនេះ យើងបានរៀនពី ភាពដ៏ខ្ពស់ឧត្តម្ភរបស់ព្រះជាម្ចាស់ នៃការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ... គឺទ្រង់បានសម្តែង អង្គទ្រង់មកកាន់យើងរាល់គ្នា នៅព្រឹកនេះ ពីភាពដ៏ខ្ពស់ឧត្តម្ភរបស់ព្រះ ដែលបានចែងនៅក្នុងវិវរណៈជំពូក១។

62       តើការបើកសម្តែងនោះគឺជា សម្តែងអំពីអ្វី? គឺអំពីព្រះយេស៊ូវគ្រីស្ទ។ តើការដំបូងដែលទ្រង់បានសម្តែងអង្គទ្រង់ ឲ្យស្គាល់គឺជាអ្វី? គឺទ្រង់ជាព្រះនៃស្ថានសួគ៌។ មិនមែនត្រឹមតែជាព្រះត្រៃឯកប៉ុណ្ណោះទេ តែគឺជាព្រះតែមួយ។ ទ្រង់បាន សម្តែងអង្គទ្រង់នៅក្នុងការបើកសម្តែងដំបូង ហើយទ្រង់បានបន្ទូល៤ដង នៅក្នុងជំពូកដំបូង ដូច្នេះ គ្មានកំហុសឆ្គង ណាឡើយ។

63       ការដំបូងដែលលោកអ្នកត្រូវដឹងនោះ គឺទ្រង់មិនមែនជាហោរាឡើយ។ ទ្រង់មិនមែនត្រឹមជាព្រះត្រៃឯកឡើយ ហើយក៏មិនមែនជាព្រះទី២ដែរ គឺទ្រង់ជាព្រះ! ដូច្នេះ ការបើកសម្តែងក៏ចេញមក ហើយយើងរាល់គ្នានឹងបន្តសិក្សាពីចំនុចនេះជាមួយគ្នានៅយប់នេះ គឺយើងនឹងស្គាល់ពីព្រះនាមទាំង៧របស់ទ្រង់។

64       សូមព្រះជាម្ចាស់ទ្រង់ជួយដល់យើងរាល់គ្នា នៅពេលដែលយើងខ្ញុំបានបង្រៀនព្រះបន្ទូលទ្រង់។ ខ្ញុំបានសិក្សា នូវប្រវិត្តសាស្ត្រពីព្រះបន្ទូលរបស់ទ្រង់។ ប៉ុន្តែ ខ្ញុំនឹងរង់ចាំ ដល់ខ្ញុំឡើងអធិប្បាយ ដោយព្រោះខ្ញុំមានអារម្មណ៍ថា យើង រាល់គ្នាកំពុងតែអង្គុយរួមគ្នានៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវគ្រីស្ទ។ ហើយវិញ្ញាណរបស់លោកអ្នក រូបកាយរបស់ លោកអ្នក គឺមានដូចជាភ្លើង (ព្រះវិញ្ញាណបរិសុទ្ធ) គឺជារូបកាយដ៏អស្ចារ្យរបស់ព្រះ បានឆេះដូចជាភ្លើង។

65       ឥឡូវនេះ ចូលមកដល់ចំណុចដែលយើងកំពុងតែនិយាយហើយ គឺជាសំនួរដែលចោទសួរមកកាន់ខ្ញុំថាតើស្ត្រី អាច... ?” គឺច្បាស់ណាស់ គឺជាភាពវឹកវរដែលបានចាប់ផ្តើមកើតមាននៅក្នុងពួកជំនុំ។ ពួកគេបានដកយកនូវភាព ឧឡារិកទាំងឡាយចេញពីពួកអ្នកស្តាប់ ហើយបានដាក់ចុះនៅលើតុអាសនាវិញ។ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់ គឹជាព្រះ នៃ ពួកអ្នកស្តាប់ទាំងឡាយ។ ទ្រង់បានធ្វើការនៅក្នុងគ្រប់មនុស្សទាំងអស់។ ទ្រង់បានរស់នៅ ក្នុងចិត្តមនុស្សទាំងឡាយ ដែលទ្រង់អាចចូលទៅក្នុងជីវិតរបស់ពួកគេបាន។ ទ្រង់បានស្វែងមនុស្សដែលមានអំណោយទានទាំងនោះ ហើយក៏ធ្វើ ការតាមរយៈពួកគេ។

66       បើសិនជា អារក្ស មិនអាចគ្រប់គ្រងពួកគេបាន នៅលើការតែមួយបានទេ នោះទ្រង់នឹងចេញមក ហើយនឹងប្រ មូលការទទេដ៏ធំមួយចេញមក ហើយក៏ឲ្យមនុស្សរត់ទៅយ៉ាងឆ្ងាយ។ ដូចជាលោកប៉ុលបាននិយាយថាពេលដែលអ្នក ចេញមកជាមួយគ្នា បើសិនជាអ្នករាល់គ្នានិយាយភាសាដទៃ ជាភាសាដែលអ្នកមិនធ្លាប់បានរៀនពីមុនមក តើគេនឹង និយាយថា អ្នកជាមនុស្សឆ្កួតឬ? មនុស្សល្ងីល្ងើឬ? ហើយមានអ្នកខ្លះ ចេះនិយាយភាសាដទៃ និងអ្វីៗផ្សេងទៀត ថា មិនកើតការឡើយ” “ហើយបើសិនជាមាននរណាម្នាក់ បានទាយ គឺសម្តែងពីសេចក្តីអាថ៌កំបាំងនៅក្នុងចិត្ត នោះពួកគេ នឹងនិយាយថា ព្រះជាម្ចាស់ពិតជាគង់នៅជាមួយអ្នកហើយ

67       ប៉ុន្តែបើសិនជា មាននរណាម្នាក់ចេះនិយាយភាសាដទៃ តាមរយៈការបើកសម្តែង ហើយក៏មានអ្នកចេះបកប្រែ ផង នោះគឺជាការដែលស្អាងដល់ពួកជំនុំ អញ្ចឹងពួកជំនុំទាំងមូលនឹងត្រូវបានស្អាងឡើងដោយសារការនោះ គឺជាការ ដែលគេបាននិយាយចេញមក គឺជាព្រះបន្ទូលព្រះ ដែលបានសម្តែងនៅក្នុងភាសាមួយដែលពួកយើងរាល់គ្នាមិនយល់ គឺទ្រង់បានប្រទានមកតាមរយៈនរណាម្នាក់ ហើយក៏មានអ្នកចេះបកប្រែផង គឺបាននិយាយពីការដែលពិតប្រាកដ ដូច ទៅនឹងអ្វីដែលព្រះគម្ពីរបានចែងដែរ។ នោះ លោកអ្នកបានទទួលព្រះវិញ្ញាណនៃព្រះហើយ។ បងប្អូនអើយ ចូរខិតខំ ឲ្យបានការទាំងនោះចុះ។ ចូររក្សាភ្លើងនោះឲ្យនៅឆេះបន្តចុះ។

          នៅមុនពេលដែលយើងរាល់គ្នា អាននូវបទគម្ពីរនេះ ខ្ញុំសូមអនុញ្ញាត អញ្ជើញបងប្អូនទាំងអស់គ្នាបានក្រោកឈរ ឡើងអធិស្ឋានជាមួយនឹងយើងខ្ញុំបន្តិចសិន។

68       ឱព្រះជាម្ចាស់ ដ៏មានអំណាចចេស្តា ដែលបានប្រោសព្រះយេស៊ូវគ្រីស្ទរស់ពីសុគតឡើងវិញ ហើយទ្រង់ក៏បាន ប្រទានអង្គទ្រង់ដល់ទូលបង្គំយើងខ្ញុំរាល់គ្នា បន្ទាប់ពី១៩០០ឆ្នាំ ទ្រង់គឺជាព្រះនៃស្ថានសួគ៌ដែលគង់នៅអស់កល្ប។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណដល់ទ្រង់ណាស់ ដែលទ្រង់បានគង់នៅជាមួយនឹងទូលបង្គំយើងខ្ញុំជារៀងរាល់ថ្ងៃ។ ហើយទូលបង្គំយើងខ្ញុំ ពិតជាមានសេចក្តីត្រេកអរណាស់ ដែលបានដឹងថា នៅក្នុងគ្រាដ៏វង្វេងនេះ គឺជាគ្រាដែលលោកី យនេះ គេមិនដឹងថាត្រូវធ្វើអ្វីនោះទេ... ពួកគេបានជីករូងនៅក្រោមដី ហើយពួកគេបានសង់ទីដ៏មាំមួននៅក្នុងសំ ណង់ទាំងនោះ។ ប៉ុន្តែ ឱព្រះអម្ចាស់អើយ ពួកគេមិនអាចគេជចេញពីសេចក្តីក្រោធរបស់ទ្រង់បានឡើយ។

          តែការមួយដែលទូលបង្គំយើងខ្ញុំបានដឹងយ៉ាងច្បាស់ថា ទ្រង់បានទទួលទូលបង្គំយើងខ្ញុំ គឺទូលបង្គំយើងខ្ញុំមាន សេចក្តីរីករាយជាខ្លាំង៖នៅពេលអញបានឃើញឈាម នោះអញនឹងហួសទៅ តើទូលបង្គំយើងខ្ញុំមានសេចក្តីរីក រាយយ៉ាងណាដែលទ្រង់បានការពារទូលបង្គំយើងខ្ញុំនៅយប់នេះ ដោយព្រះលោហិតរបស់កូនចៀមនៃព្រះ គឺជា សម្តេចសង្ឃ កំពុងតែឈរនៅក្នុងសិរីល្អនាយប់នេះ ដែលកំពុងតែទូលអង្វរជំនួសទូលបង្គំយើងខ្ញុំរាល់គ្នា។ ទូលបង្គំ យើងខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលទ្រង់បានគង់នៅជាមួយនឹងទូលបង្គំយើងខ្ញុំនៅវេលាយប់នេះ គឺជាព្រះ វិញ្ញាណបរិសុទ្ធ គឺជាព្រះដ៏ប្រទានជីវិតដល់ទូលបង្គំយើងខ្ញុំរាល់គ្នា។

69       នាពេលឥឡូវនេះ ឱព្រះជាម្ចាស់អើយ នៅពេលដែលទូលបង្គំ បានហៅពួកមនុស្សទាំងអស់នេះ ដែលមករួមគ្នា នៅក្រោមដំបូលព្រះវិហារតែមួយនៅយប់នេះ គឺទូលបង្គំយើងខ្ញុំបានប្រជុំគ្នានៅក្នុងពួកជំនុំនេះ មិនមែនដោយសារ ឈ្មោះរបស់ព្រះវិហារនេះឡើយ ឬដោយសារឈ្មោះរបស់នរណាម្នាក់ឡើយ តែដោយនៅក្នុងព្រះនាមព្រះយេស៊ូវវិញ សូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានយាងមកកាន់ទូលបង្គំយើងខ្ញុំនៅយប់នេះ ហើយសូមជួយកាត់ស្រាយព្រះបន្ទូល របស់ទ្រង់ និងអធិប្បាយព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងប្រទាននូវចិត្តដែលស្រេកឃ្លាន ដូចជាទូលបង្គំយើងខ្ញុំបានរង់ ចាំទ្រង់ដែរ។ ទូលបង្គំយើងខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមប្រកដោយសិរីល្អ គឺព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ សូមបងប្អូនបានអញ្ជើញអង្គុយចុះ។

70       ឥឡូវនេះ បងប្អូនដែលមានព្រះគម្ពីរ សូមបើកទៅកាន់គម្ពីរវិវរណៈ១:៩។ សូមបងប្អូនបានយកខ្មៅដៃ និងក្រ ដាសចេញមក... ខ្ញុំនឹងព្យាយាមផ្តល់នូវកាលបរិច្ឆេទខ្លះៗដល់លោកអ្នក នៅពេលយើងធ្វើការសិក្សាជាមួយគ្នា។

71       នៅព្រឹកនេះ សេចក្តីអធិប្បាយបានផ្តោតទៅលើការបើកសម្តែងរបស់ព្រះ គឺជាការបើកសម្តែងនៅក្នុងព្រះគ្រីស្ទ។ តើមានបងប្អូនប៉ុន្មាននាក់ជឿលើការបើកសម្តែងនេះ? ព្រះជាម្ចាស់បានបើកសម្តែងនៅក្នុងព្រះគ្រីស្ទ គឺព្រះយេហូវ៉ា បានបើកសម្តែងនៅក្នុងព្រះគ្រីស្ទ។ តើព្រះជាម្ចាស់ទ្រង់បានបើកសម្តែងនៅទីណា? គឺនៅក្នុងពួកជំនុំរបស់ទ្រង់ ដែល ជារាស្ត្ររបស់ទ្រង់ គឺជាយើងរាល់គ្នា។ ជាព្រះវិញ្ញាណតែមួយ កិច្ចការតែមួយ ការបើកសម្តែងតែមួយ សេចក្តីស្រ ឡាញ់តែមួយ ការអត់ទោសតែមួយ ការរងទុក្ខតែមួយ សេចក្តីសប្បុរស ការអត់ធ្មត់ មេត្រីភាព មេត្តាករុណា គឺគ្រប់ទាំងអស់មានចែងនៅក្នុងព្រះគ្រីស្ទ ដែលស្ថិតនៅក្នុងពួកជំនុំ។

72       ចូររក្សាការនេះនៅក្នុងគំនិត៖ គ្រប់ទាំងអស់មាននៅក្នុងព្រះ គឺទ្រង់បានចាក់បង្ហូរនៅក្នុងព្រះគ្រីស្ទ។ ទ្រង់បាន បំពេញសម្រេចនៅក្នុងរូបកាយរបស់ព្រះ។ គឺគ្រប់ទាំងអស់មាននៅក្នុងព្រះគ្រីស្ទ ទ្រង់បានចាក់បង្ហូរនៅក្នុងពួកជំនុំ។ ព្រះ ជាម្ចាស់ទ្រង់គង់នៅជាមួយនឹងយើងរាល់គ្នា គឺជាព្រះត្រៃឯក ព្រះជាម្ចាស់ទ្រង់បានសម្តែងអង្គទ្រង់ជាបីអង្គ គឺជា ព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ។

73       ការបើកសម្តែងបានបង្ហាញថា ទ្រង់មិនមែនជាព្រះបីអង្គដែលខុសគ្នាទេ គឺទ្រង់ជាព្រះតែមួយ ទ្រង់ជាព្រះនៅគ្រា ពួកឰយុកោ ហើយទ្រង់ក៏ជាព្រះនៅក្នុងគ្រាព្រះរាជបុត្រា និងទ្រង់ក៏ជាព្រះនៅក្នុងគ្រាដែលព្រះវិញ្ញាណបរិសុទ្ធបាន ប្រ ទានមកដែរ។ គឺជាព្រះតែមួយ ទ្រង់មិនមានលក្ខណៈខុសប្លែកគ្នាទេ គឺទ្រង់មានលក្ខណៈដូចគ្នាតែមួយ។

74       បើសិនជាលោកអ្នកមិនមែនជាមនុស្ស នោះលោកអ្នកមិនអាចមានលក្ខណៈជាមនុស្សបានទេ។ មានមនុស្សខ្លះ និយាយថាទ្រង់មិនមែនជាព្រះបីអង្គទេ តែទ្រង់មានបុគ្គលិកលក្ខណៈបី លោកអ្នកមិនអាចបែងចែងបែបនេះបាន ឡើយ ដ្បិតបើសិនជាទ្រង់មានបុគ្គលិកលក្ខណៈមួយ នោះទ្រង់គឺជាព្រះមួយអង្គហើយ។ ដូច្នេះ ទ្រង់គឺជាព្រះតែមួយ ដែលមានលក្ខណៈតែមួយ តាំងពីថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងនៅអស់កល្ប គឺទ្រង់ជាអាល់ផា និងអូមេហ្គា។

75       ចូរមើលពីនិស្ស័យរបស់ទ្រង់ ជីវិតរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ចុះ។ ទ្រង់បានបើកសម្តែងនៅក្នុងព្រះវិហារ នេះ គឺដូចជាគ្រារបស់ទ្រង់ដែរ។ មិនមែននិយាយអំពីការប្រកាន់ពូជសាសន៍នេះទេ ទ្រង់ជ្រាបថា មិនមែនមាន តែនៅទីនេះទេ ប៉ុន្តែគឺនៅជុំវិញពិភពលោក។ ខ្ញុំមានសេចក្តីអំណរណាស់។ ដោយយើងរាល់គ្នាបានដឹងថា យើងរាល់ គ្នាកំពុងតែឈរនៅត្រង់ណា ព្រោះយើងរាល់គ្នាមានវិញ្ញាណតែមួយដែលគង់នៅក្នុងយើងរាល់គ្នា ហើយបានធ្វើ ចលនានៅក្នុងយើង ហើយក៏បានបង្ហាញថា ទ្រង់គង់នៅទីនេះដែរ។

76       មិនមែនជាយើងរាល់គ្នាឡើយ គឺជាទ្រង់វិញ។ យើងរាល់គ្នាមិនអាចធ្វើការទាំងអស់នោះទេ គឺជាព្រះវិញ។ ម្យ៉ាង ទៀត នៅក្នុងពិភពវិទ្យាសាស្ត្រ ទ្រង់បានបង្ហាញអង្គទ្រង់ឲ្យពួកគេបានស្គាល់ទ្រង់។ គឺនៅក្នុងយើងរាល់គ្នា នៅជុំវិញ យើងរាល់គ្នា តាមរយៈយើងរាល់គ្នា កិច្ចការនៅខាងក្នុង នឹងនៅខាងក្រៅយើងរាល់គ្នា។ អូ! តើអស្ចារ្យយ៉ាងណាទៅ!

77       ពួកគេធ្លាប់បានច្រៀងនូវបទចម្រៀងមួយគឺ៖

          គឺជាអញ ដែលមានបន្ទូលទៅកាន់លោកម៉ូសេពីក្នុងគុម្ពបន្លាដែលឆេះមិនសុស

          អញគឺជាព្រះនៃអ័ប្រាហាំ គឺជាពន្លឺ និងផ្កាយព្រឹក

          អញជាផ្កាកុឡាបដែលដុះនៅវាលសារ៉ុន អូ តើពេលណាដែលអ្នកនិយាយថា ខ្ញុំមកពីណា?

          តើអ្នកស្គាល់ព្រះវរបិតាខ្ញុំដែរឬទេ ឬតើអ្នកអាចប្រាប់ពីព្រះនាមរបស់ទ្រង់បានដែរឬទេ?

          អូ តើអ្នកគិតថា ខ្ញុំគឺជានរណា ហើយមកពីណា?

          តើអ្នកស្គាល់ព្រះវរបិតាខ្ញុំដែរឬទេ ឬតើអ្នកអាចប្រាប់ពីព្រះនាមរបស់ទ្រង់បានដែរឬទេ?

          ខ្ញុំគឺជា អាល់ផា និងអូមេហ្គា គឺជាដើម ហើយនិងចុង។

          ខ្ញុំគឺជាព្រះដែលបង្កើតអ្វីៗទាំងអស់ យេស៊ូវគឺជាឈ្មោះរបស់ខ្ញុំ។

78       អូ! តើការបើកសម្តែងរបស់ទ្រង់ អស្ចារ្យយ៉ាងណា! ចូរចាំថា លោកអ្នកមិនអាចទទួលបានតាមរយៈពួកអ្នកទេវ សាស្ត្រនោះទេ។ គឺវាមិនអាចចេញមកតាមរបៀបនោះឡើយ។ គឺចេញមកពីការបើកសម្តែងរបស់ទ្រង់តែប៉ុណ្ណោះ។ ពិធីបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ គឺជាការបើកសម្តែងតែមួយគត់ដែលបានប្រទានមក។ តាម រយៈការបើកសម្តែងបានបញ្ជាក់ថា ព្រះយេស៊ូវគ្រីស្ទ និងព្រះជាម្ចាស់គឺជាព្រះតែមួយ។ ព្រះគម្ពីរបានបង្ហាញពីការបើក សម្តែងរបស់ទ្រង់។ ហើយពួកជំនុំទាំងមូល បានបង្កើតឡើងនៅលើការបើកសម្តែង។ គម្ពីរម៉ាថាយ១៦ បានចែងថាខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ

          យើងរាល់គ្នាបានសួរដល់មនុស្សរាល់គ្នា ឲ្យគេបានបង្ហាញដល់យើងរាល់គ្នា នៅក្នុងប្រវត្តិសាស្ត្រ ឬនៅព្រះគម្ពីរ ដែលបានចែងថា មនុស្សត្រូវទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលនៅខាងក្រៅពួកជំនុំកាតូលិក រហូតទៅដល់ គ្រាលោកម៉ាទីនលូធើ។ បន្ទាប់ នៅគ្រាបុណ្យទី៥០។

79       សូមបងប្អូនស្តាប់ យើងនឹងនិយាយទៅដល់គ្រាពួកជំនុំ។ គ្រប់សេចក្តីអាក្រក់ ដែលបានកើតឡើងនៅក្នុងពួកជំនុំ ដំបូង រួចបន្តពីគ្រាពួកជំនុំមួយទៅមួយ រហូតទៅដល់ថ្ងៃចុងក្រោយ គេបានឈប់ជឿវិញ។ ហើយសេចក្តីអាក្រក់ទាំង ឡាយបានគ្របដណ្តប់នៅក្នុងពួកជំនុំនីមួយៗ គឺគ្រប់ទ្រឹស្តីតូចៗទាំងឡាយ ក៏បានចាប់ផ្តើមឡើងនៅក្នុងនោះ...។ នៅក្នុងលោកុប្បត្តិ វល្លិនោះបានចាប់ផ្តើមលូតលាស់ឡើង ក៏បានដុះដាលនៅក្នុងពួកជំនុំ រួចក៏បានចេញមកនៅថ្ងៃចុង ក្រោយ។ គ្មានអ្វីដែលគួរឲ្យងើយឆ្ងល់ឡើយ ដែលព្រះគម្ពីរបានចែងថា មានពរហើយអស់អ្នកណាដែលបានរត់គេច ចេញពីគ្រានោះ។ មែនហើយ គឺបានរត់គេចចេញពីការអាក្រក់ទាំងនោះ។

80       ឥឡូវនេះ ចូរទូលសូមដល់ព្រះជាម្ចាស់ចុះ នៅខណៈពេលដែលយើងរាល់គ្នានិយាយអំពីការបើកសម្តែង គឺទូល សូមឲ្យទ្រង់បានប្រទានការបើកសម្តែងដល់លោកអ្នក ដ្បិតគេនឹងបានដឹងថា តាមរយៈការបើកសម្តែង។ ហើយលោក អ្នកអាចទទួលបានសេចក្តីសង្រ្គោះ គឺតាមរយៈការបើកសម្តែង។ ចំពោះចំណេះដឹងដែលលោកអ្នកមាន មិនអាច សង្រ្គោះលោកអ្នកបានឡើយ រហូតទាល់តែទ្រង់បានបើកសម្តែងដល់លោកអ្នក។ គ្មាននរណាម្នាក់ អាចហៅព្រះ យេស៊ូវ ជាព្រះគ្រីស្ទបានទេ គឺមានតែព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។ នោះហើយគឺជាអ្វីដែលព្រះគម្ពីរបានចែង។ គ្មាននរណា អាចនិយាយថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទបានឡើយ រហូតទាល់គេបានទទួលព្រះវិញ្ញាណបរិសុទ្ធ។

81       គេអាចនិយាយបានថាគ្រូគង្វាលបាននិយាយដូច្នោះ។ ហើយព្រះគម្ពីរបានចែងយ៉ាងដូច្នោះនោះគឺជាសេចក្តី ពិត។ពួកជំនុំបាននិយាយដូច្នោះនោះគឺជាសេចក្តីពិត។ ប៉ុន្តែលោកអ្នកមិនស្គាល់ខ្លួនឯងឡើយ រហូតទាល់តែព្រះ វិញ្ញាណបរិសុទ្ធបានបើកសម្តែងដល់លោកអ្នករាល់គ្នា គឺទ្រង់បានគង់នៅក្នុងលោកអ្នករាល់គ្នា។គ្មាននរណាម្នាក់ អាចហៅព្រះយេស៊ូវជាព្រះគ្រីស្ទបានឡើយ គឺមានតែព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះមិនមែនដោយចំណេះ ឬដោយ ប្រាជ្ញាឡើយ។

82       តើពួកគេនឹងធ្វើយ៉ាងដូចម្តេច? គឺពួកគេបានព្យាយាមច្របាច់បញ្ចូលវា គឺឲ្យស៊ីគ្នានឹងពួកយូដា ពួកកាតូលិក និងពួកថ្ងែបុណ្យទី៥០ ទោះបីជាពួកគេមានលក្ខណៈខុស ដូចជាថ្ងៃ ខុសពីយប់ដែរ។ គេគិតថា ពួកយូដា បានស្គាល់ ការនេះយ៉ាងច្បាស់ជាងអ្វីទាំងអស់។ ខ្ញុំគិតថា ពេលវេលាបានមកដល់ហើយ គឺគេទាំងអស់នឹងទៅជាឈប់ជឿ។

83       យើងរាល់គ្នាមិនអាចបញ្ឈប់វាបានឡើយ។ ដ្បិតមានតែការមួយប៉ុណ្ណោះ ដែលយើងរាល់គ្នាអាចធ្វើបាន គឺតាម រយៈពន្លឺ គឺប្រហែលជាយើងដាក់ខ្លួនឯងយើងជាមនុស្សរងទុក្ខ គឺជាមនុស្សដែលបានដើរចេញពីពួកគេ។ ដូច្នេះ នេះគឺ ជាផ្លូវតែមួយគត់ដែលយើងរាល់គ្នាអាចធ្វើបាន គឺយើងប្រហែលជាត្រូវធ្វើរបៀបនេះហើយ។ ដូច្នេះ ហើយ ទើបព្រះគម្ពីរត្រូវបាននិពន្ធឡើង បើសិនជាខ្ញុំមិនបានអានព្រះគម្ពីរនោះទេ ខ្ញុំនឹងធ្លាក់ចូលទៅក្នុងការនោះដូចជាពួកគេ ដែរហើយ។

84       ការដំបូងដែលបានចែងនៅក្នុងគម្ពីរវិវរណៈ គឺបានចាប់ផ្តើមឡើង ពីការបើសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ថាទ្រង់ គឺជានរណា? យើងរាល់គ្នាបានដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះដែលប្រកដោយអំណាចចេស្តា។ តើមានបងប្អូន ប៉ុន្មានបានជឿ? ចូរនិយាយថាអាម៉ែនទ្រង់គឺជាព្រះដែលប្រកបដោយអំណាចចេស្តា ហើយទ្រង់មានព្រះនាមតែ មួយគត់។ ព្រះនាមនោះ គឺជាព្រះនាមតែមួយគត់ ដែលបានប្រទានមកពីស្ថានសួគ៌ បាននាំសេចក្តីសង្រ្គោះដល់ លោកអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ។

          តើហេតុអ្វីបានជាពួកគេមានសេចក្តីភ័យខ្លាចនៅក្នុងអាងទឹកនេះ? គឺដោយព្រោះពួកគេមានវិញ្ញាណដែលភ័យ ខ្លាច ដូចជាគ្រាពួកជំនុំស្មីន៉ាដែរ គឺក៏បានបន្តរហូតទៅដល់គ្រាងងឹតអន្ធកាលដ៏សហ័ស ហើយគេក៏បានបង្កើតជា គោលលទ្ធិមួយឡើង ហើយក៏នាំគ្នាចេញតាមគោលលទ្ធិនោះនៅថ្ងៃចុងក្រោយ។ ចូរមើលនៅក្នុងប្រវត្តិសាស្ត្រ និង សេចក្តីដែលបានចែងទុកនៅក្នុងព្រះគម្ពីរចុះ ដូចដែលយើងរាល់គ្នាបានសិក្សាជាមួយគ្នានៅក្នុងសប្តាហ៍នេះ តើពួកគេ បានចេញមកយ៉ាងដូចម្តេច?

85       ការបន្ទាប់ទៀត គឺបានប្រទានមកដោយព្រះយេស៊ូវគ្រីស្ទ ទៅដល់លោកយ៉ូហាន តាមរយៈពួកទេវតា។ គ្រាពួកជំ នុំទាំងឡាយ បានបើកសម្តែងឡើងនៅក្នុងពួកជំនុំរបស់ទ្រង់។ មានផ្កាយ៧នៅក្នុងព្រះហស្តរបស់ទ្រង់ គឺជាពួកទេវតា ទាំង៧ នៃពួកជំនុំទាំង៧។ គ្រប់គ្នា ដែលបានទទួលសារព្រះបន្ទូល គឺជាសារព្រះបន្ទូលនៃសេចក្តីពិតដូចគ្នា បានមាន តាំងដើមដំបូងឡើយដែរ។

          នៅថ្ងៃស្អែក នៅពេលដែលយើងបានសិក្សាស៊ីជម្រៅអំពីពួកគេ នោះនឹងឃើញពីរបៀបដែលព្រះជាម្ចាស់ ទ្រង់ ផ្លាស់ប្តូរការទំាងនេះ គឺអស្ចារ្យណាស់។ គឺនឹងធ្វើឲ្យយើងរាល់គ្នាស្រែកសរសើរតម្កើងទ្រង់។ ខ្ញុំបានអានរួចហើយ រួចខ្ញុំ បានចុះឡើងបន្តិច ហើយក៏យំ រួចក៏ដើរមកអង្គុយចុះម្តងទៀត ហើយក៏ដើរព័ទ្ធជុំវិញមួយស្របក់។ ខ្ញុំមានសេចក្តីរីក រាយណាស់ ដោយបានដឹងថា ទ្រង់បានសម្តែងសេចក្តីមេត្តាករុណារបស់ទ្រង់ដល់យើងរាល់គ្នា ដោយបានអនុញ្ញាត ឲ្យយើងរាល់គ្នាបានឃើញការនោះ នៅក្នុងគ្រាដែលពួកយើងកំពុងតែរស់នៅ។

86       តើហេតុអ្វីទៅ? គឺដូចជាព្រះយេស៊ូវទ្រង់មានបន្ទូលថា មានបុរសម្នាក់បានលក់អ្វីៗទាំងអស់ដែលគាត់មាន រួចក៏ បានទិញត្បូងដ៏មានតម្លៃវិញ។ លោកអ្នកបានលក់នូវអ្វីៗដែលជារបស់លោកីយនេះ គឺអ្វីដែលជាប់ទាក់ទងនឹង លោកីយនេះ ដើម្បីឲ្យបានរបស់នេះ។ ត្រឹមត្រូវណាស់។ ចូរដាក់យុថ្ការបស់អ្នកនៅការនោះចុះ។ វាគឺជាយុថ្កានៃព្រ លឹងរបស់អ្នក ដើម្បីឲ្យបានឃើញការបើកសម្តែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់។

87       អស់អ្នកដែលបានអានព្រះបន្ទូលទ្រង់ នឹងបានព្រះពរ។ តើត្រឹមត្រូវដែរឬទេ? ហើយដូចជាយើងបាននិយាយនៅ ព្រឹកនេះថា បើសិនជាលោកអ្នកមិនបានអានទេ តែអស់អ្នកដែលបានស្តាប់ឮពីអ្វីដែលគេបានអាននៅក្នុងព្រះបន្ទូល ទ្រង់ នោះនឹងបានព្រះពរហើយ។ គឺបានចាប់ផ្តើមឡើងជាមួយនឹងអស់អ្នកដែលបានអង្គុយ និងស្តាប់ព្រះបន្ទូលទ្រង់ ដែលគេបានអាន ហើយអស់អ្នកដែលបន្ថែម ឬក៏ដកអ្វីមួយចេញពីព្រះបន្ទូលរបស់ទ្រង់ នឹងត្រូវបណ្តាសាហើយ។

88       បើសិនជាព្រះគម្ពីរបានបើកសម្តែងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះដែលប្រកបដោយអំណាចចេស្តា នោះអ្នកដែល បានដកការចេញពីព្រះបន្ទូលរបស់ទ្រង់នឹងត្រូវមានទោសហើយ។ មែនហើយ នោះគឺជាការបើកសម្តែងរបស់ព្រះ។ អស់អ្នកដែលបានដក ឬបន្ថែមលើព្រះបន្ទូលទ្រង់ នោះវាមិនមែនជាការបើកសម្តែងរបស់ទ្រង់ទៀតឡើយ។ បើសិនជា នៅក្នុងសៀវភៅចុងក្រោយ គឺជាព្រះបន្ទូលចុងក្រោយ បានទាស់ប្រឆាំងនឹងព្រះបន្ទូលរបស់ទ្រង់ នោះវាគឺជាសេចក្តី ទំនាយក្លែងក្លាយហើយ។ វាមិនមែនជាព្រះបន្ទូលរបស់ព្រះឡើយ ព្រោះវាមិនមែនជាសេចក្តីពិត។

89       ចូរចាំថា នេះគឺជាសៀវភៅតែមួយគត់ ដែលមានចែងនៅក្នុងព្រះគម្ពីរថា ព្រះគ្រីស្ទបានចែងពីអង្គទ្រង់ផ្ទាល់។ ចូរគិតពិចារណាចុះ! គឺជាសៀវភៅតែមួយគត់ដែលបើកសម្តែងពីអង្គទ្រង់ គឺជាសៀវភៅតែមួយគត់ ដែលបានបោះត្រា ពីលើ និងបានដាក់ចុះនូវព្រះពររបស់ទ្រង់ និងបណ្តាសារបស់ទ្រង់ គឺទ្រង់នឹងប្រទានពរដល់អ្នកដែលបានទទួល ហើយបណ្តាសាដល់អ្នកដែលមិនបានទទួល។

90       ឥឡូវនេះ យើងនឹងនិយាយអំពីកោះប៉ាត់ម៉ុស គឺចាប់ផ្តើមនៅក្នុង ខ៩។ គឺនិយាយអំពីការជាក់ស្តែងនៅលើ កោះប៉ាត់ម៉ុស គឺបានកើតឡើងនៅក្នុងចន្លោះ ឆ្នាំ៩៥ . និង ឆ្នាំ៩៦ . គឺនៅលើកោះប៉ាត់ម៉ុស។ វាមានទីតាំង ចម្ងាយ ៣០ម៉ាយ សមុទ្រអាស៊ីកណ្តាល ភាគខាងលិច ទល់មុខពួកជំនុំអេភេសូរ នៅក្នុងសមុទ្រ Aegean ជាប់ព្រំប្រ ទល់សមុទ្រមេឌីទែរ៉ានេ។

91       នោះគឺជាកោះតូចមួយ ដែលមានចម្ងាយ ៣០ម៉ាយ ពីឆ្នេរសមុទ្រអាស៊ីកណ្តាល នៅក្នុងសមុទ្រ Aegean គឺនៅទល់មុខពួកជំនុំភីឡាដិល... ឬពួកជំនុំអេភេសូរ គឺជាទីកន្លែងដែលបានសារព្រះបន្ទូលដំបូងបានប្រទានមក គឺ លោកយ៉ូហានគឺជាគ្រូគង្វាលនៅក្នុងគ្រានោះ។ ផ្ទុយទៅវិញ គាត់បានមើលទៅក្រោយនៅភាគខាងកើត គឺគាត់បាន សម្លឹងមើលទៅកាន់ពួកជំនុំរបស់គាត់ ចេញពីទីកន្លែងដែលគាត់កំពុងតែឈរ គឺនៅលើកោះប៉ាត់ម៉ុស។ សារព្រះបន្ទូល ដំបូង បានផ្ញើរទៅកាន់ពួកជំនុំរបស់គាត់ ដែលតំណាងឲ្យគ្រាពួកជំនុំមួយ។ ការជាក់ស្តែងរបស់ព្រះ បានប្រទានដល់ St. យ៉ូហាន ដែលជាគ្រូគង្វាលរបស់ពួកជំនុំអេភេសូរនៅក្នុងគ្រានោះ។

92       តើនៅលើកោះនេះមានស្ថានភាពអ្វី? តាមប្រវត្តិសាស្ត្រ នោះគឺជាកោះថ្ម ដែលមានពេញដោយសត្វពស់ ខ្យាដំរី បង្កួយ និងសត្វផ្សេងៗទៀត។ ៣០ម៉ាយនៅជុំវិញនោះ ពេញដោយថ្ម។ នោះគឺជាទីកន្លែងដែល ពួកអធិរាជរ៉ូម បាន និរទេសពួកអ្នកទោសឲ្យទៅរស់នៅទីនោះ គឺពួកអ្នកទោសទាំងនោះ គឺជាឧក្រិដ្ឋជនដ៏អាក្រក់ ដែលគេមិនអាចដាក់នៅ ក្នុងមន្ទីរឃុំឃាំងបានឡើយ។ គេនឹងបោះបង់ពួកអ្នកទោសទាំងនោះ ឲ្យស្លាប់នៅលើកោះនោះ គឺឲ្យពួកគេរស់នៅលើ កោះនោះរហូតដល់ស្លាប់។

93       សំនួរសួរថា៖ តើហេតុផលអ្វី បានជាលោកយ៉ូហាន ដែលជាអ្នកដើរតាមព្រះ ជាមនុស្សសុចរិត ជាអ្នកដែលមាន ឈ្មោះល្បីល្បាញ ជាមនុស្សមានអត្តចរិតល្អ ហើយក៏មិនដែលធ្វើអាក្រក់អ្វីឡើយ បែរទៅត្រូវគេបោះបង់ឲ្យគាត់រស់នៅ លើកោះនោះយ៉ាងដូច្នេះ? ព្រះគម្ពីរបានចែងថាគឺដើម្បីប្រាប់ពីព្រះបន្ទូលរបស់ព្រះ និងធ្វើបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ

94       កោះប៉ាត់ម៉ុស គឺស្ថិតនៅក្នុងសមុទ្រ Aegean មានចម្ងាយ ៣០ម៉ាយ ពីឆ្នេរសមុទ្រអាស៊ីកណ្តាល គឺវាមានទំហំ ប្រហែលជា ៣០ម៉ាយដែរ វាគឺជាកោះថ្ម ដែលមានពេញដោយសត្វបង្កួយ ខ្យាដំរី និងសត្វផ្សេងៗទៀត ហើយកោះ នោះត្រូវបានប្រើប្រាស់ជាគុកដល់ពួកអ្នកទោស ដូចជា Alcatraz នៅពេលដែលពួកគេចាប់បានអ្នកទោស ដែលគេ មិនអាចឃុំនៅក្នុងគុកបាន គឺអ្នកទោសនោះគឺជាឧក្រិដ្ឋជនដ៏អាក្រក់ គេនឹងដាក់ពួកអ្នកទោសនៅឯ Alcatraz

95       ឥឡូវនេះ ពួកគេបានយក លោកយ៉ូហានជាមនុស្សរបស់ព្រះ ដែលជាសិស្សចុងក្រោយរបស់ព្រះយេស៊ូវ គឺមាន ម្នាក់ដែលបានស្លាប់តាមធម្មជាតិ ឲ្យទៅរស់នៅលើកោះនោះ។ នៅមុនពេលដែលគាត់ត្រូវបានគេបញ្ចូនឲ្យទៅរស់នៅ លើកោះនោះ គឺគេបានចោទប្រកាន់លើរូបគាត់ថា ជាមេធ្មប់ ពេលនោះគេបានស្ងោរគាត់នៅក្នុងខ្ទះខ្លាញ់ រយៈពេល ២៤ ម៉ោង តែគាត់គ្មានទទួលការឈឺចាប់អ្វីទាំងអស់។ អ្នកមិនអាចបំផ្លាញព្រះវិញ្ញាណបរិសុទ្ធឲ្យចេញពីអ្នកនោះបាន ទេ។ នោះហើយគឺជាហេតុផល ដែលពួករ៉ូម បានចោទថាគាត់គឺជាមេធ្មប់។ តើពួកគេកំពុងតែគិតអំពីអ្វីទៅ?

96       នៅពេលពួកគេហៅពួកយើងហើយថា ជាអ្នកឆ្កួតនឹងការអារក្ស និងជាអ្នកទាយពីអនាគត និងថាជា Beelzebubs តើអ្នកគិតថាវិញ្ញាណនោះមកពីណាទេ? តើអ្នកគិតថា វិញ្ញាណដ៏ពិតប្រាកដនោះមកពីទីណា? គឺនៅក្នុងគ្រាពួកជំនុំ។ គេបានស្ងោរគាត់ ២៤ម៉ោង នៅក្នុងខ្ទះខ្លាញ់យ៉ាងក្តៅ រួចគេមិនហានប៉ះពាល់គាត់ឡើយ។ អូ តើព្រះជាម្ចាស់ទ្រង់ការ ពារគាត់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់យ៉ាងណាទៅ។ ដ្បិតកិច្ចការរបស់ទ្រង់មិន ទាន់បញ្ចប់នៅឡើយទេ។

97       គេបានដាក់គាត់នៅលើកោះនោះរយៈពេល២ឆ្នាំ។ ហើយនៅខណៈពេលដែលគាត់នៅទីនោះម្នាក់ឯង គាត់ បានសរសេរព្រះគម្ពីរវិវរណៈឡើង តាមរយៈពួកទេវតាទ្រង់បានបើកសម្តែងមកកាន់គាត់។ ក្រោយមក គាត់ក៏បានវិល ត្រឡប់មកស្រុកកំណើតវិញ ហើយធ្វើជាគ្រូគង្វាលនៅក្នុងក្រុងអេភេសូរ ហើយក៏បានស្លាប់នៅក្នុងអេភេសូរទៅ។ លោកយ៉ូហាន គឺជាអ្នកដែលដើរតាមព្រះជាម្ចាស់។

98       ពួកជំនុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកយ៉ូហាន បានទទួលការរងទុក្ខយ៉ាងខ្លាំង បើយោងទៅតាម ខ៩ ដែលលោកយ៉ូហានបានសរសេរចុះ៖

          យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្តីទុក្ខលំបាក នឹងក្នុងនគរ ហើយក្នុង សេចក្តីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះ បន្ទូល នឹងសេចក្តីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ។

99       ម្យ៉ាងទៀត គាត់បាននាំយកព្រះបន្ទូលរបស់ព្រះបង្ហាញដល់មនុស្សថា ព្រះគ្រីស្ទទ្រង់នឹងយាងត្រឡប់មកវិញ។ ហើយព្រះបន្ទូលបានបើកសម្តែងយ៉ាងច្បាស់ថា គាត់គឺជាបាវបំរើរបស់ព្រះ។

          ពួកគេមិនអាចបដិសេធបានឡើយ តែពួកគេបានប្រាប់ថា គឺជាមេធ្មប់។គាត់គឺជាមេធ្មប់ គ្មានអ្វីដែលអាចធ្វើឲ្យ គាត់ឈឺចាប់បានឡើយ គាត់គឺជាមនុស្សអាក្រក់ គឺមានវិញ្ញាណអាក្រក់ផង នោះហើយគឺជាហេតុផលដែលពួកគេ បាននិរទេសឲ្យគាត់ទៅរស់នៅលើកោះនោះ ពុំនោះទេ គាត់នឹងបង្ករភាពគ្រោះថ្នាក់ដល់សង្គមហើយ។

          ប៉ុន្តែ គាត់គឺជាអ្នកដែលបានរក្សានូវគោលបំណងរបស់ព្រះជាម្ចាស់ ហើយទ្រង់ក៏មានគោលបំណងរបស់ទ្រង់ នៅក្នុងគ្រប់ស្ថានភាពទាំងអស់ដែរ។អូ បងប្រុស យ៉ូហានអើយ តើពួកយើងត្រូវធ្វើអ្វីទៅចំពោះការនេះ?” លោក យ៉ូហានគឺជាហោរាម្នាក់របស់ព្រះ។ យើងរាល់គ្នាក៏បានដឹងហើយ។ ដូច្នេះ ពួកគេក៏បានសួរសំនួរទាំងនេះដល់រូបគាត់

100     ដូច្នេះ ព្រះជាម្ចាស់ទ្រង់បាន ប្រើប្រាស់ ចក្រភពរ៉ូម ដើម្បីនាំគាត់ទៅនិរទេសនៅលើកោះនោះ។ ហើយទ្រង់មាន បន្ទូលថាសូមចូលមក យ៉ូហានអើយ ខ្ញុំចង់បង្ហាញការមួយចំនួនដល់អ្នកឲ្យបានឃើញពីការដែលនឹងត្រូវកើតឡើង គាត់គឺជាសាវកចុងក្រោយគេហើយ។ គ្មាននរណាទៀតឡើយដែលសរសេរនូវព្រះបន្ទូលព្រះ ប៉ុន្តែតែលោកយ៉ូហាន ប៉ុណ្ណោះ។ ដូច្នេះ ពួកគេបានបញ្ចូនឲ្យគាត់ទៅរស់នៅលើកោះប៉ាត់ម៉ុស ចាប់ពីឆ្នាំ ៩៥ . រហូតដល់ ឆ្នាំ៩៦ . រួចមកគាត់ក៏បានសរសេរព្រះបន្ទូលចុះ។ គាត់បាននិយាយថា “... ខ្ញុំដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នក ដែលមានចំណែកក្នុងសេចក្តីទុក្ខលំបាក...”

101     គាត់មិនបាននិយាយអំពីការរងទុក្ខដ៏សហ័សទេ។ គឺមិនមែនជាសេចក្តីទុក្ខលំបាក ដែលបានចូលមកក្នុងពួកជំនុំ ទេ។ គឺជាសេចក្តីទុក្ខលំបាកដែលចូលមកឯពួកយូដាវិញ មិនមែនជាពួកជំនុំទេ។

102     ខ១០៖         ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណនោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំ។

103     អ្នករាល់គ្នាមិនអាចធ្វើឲ្យល្អបានទេ រហូតទាល់តែអ្នកបានទទួលព្រះវិញ្ញាណជាមុនសិន។ នោះព្រះជាម្ចាស់ ទ្រង់នឹងមិនប្រើប្រាស់អ្នកឡើយ។ គ្រប់ទាំងសេចក្តីព្យាយាមរបស់អ្នក នឹងទៅជាឥតប្រយោជន៍វិញ រហូតទាល់តែអ្នក បានទទួលព្រះវិញ្ញាណជាមុនសិន។បើសិនជាខ្ញុំច្រៀងនោះខ្ញុំនឹងច្រៀងដោយវិញ្ញាណវិញលោកប៉ុលបាននិយាយ ថាខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយបើសិនជាអ្វីៗដែលមកឯខ្ញុំ ដែលបញ្ចាក់ថាការនោះល្អ ត្រូវតែបានបើក សម្តែងមកកាន់ខ្ញុំដោយវិញ្ញាណ ហើយបញ្ចាក់ដោយព្រះបន្ទូលទ្រង់ផង គឺបានបង្ហាញពីផលផ្លែរបស់វាផងដែរ។

104     ម្យ៉ាងទៀត បើខ្ញុំនិយាយថាព្រះយេស៊ូវគ្រីស្ទទ្រង់បានសន្យានៅក្នុងព្រះបន្ទូលរបស់ទ្រង់ហើយថា បើសិនជាខ្ញុំ ប្រែចិត្ត ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំនឹងទទួលបានអំណោយទានព្រះវិញ្ញាណ បរិសុទ្ធ ការដំបូងសម្រាប់ខ្ញុំ គឺត្រូវប្រែចិត្ត។ នេះគឺជាសេចក្តីពិតដែលបានបើកសម្តែងមកកាន់ខ្ញុំ។ បន្ទាប់មក ត្រូវ ទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ហើយលទ្ធផល គឺខ្ញុំនឹងទទួបានអំណោយទានព្រះវិញ្ញាណ បរិសុទ្ធ។

105     បើសិនជាខ្ញុំឈឺ ទ្រង់បានសន្យាថា បើសិនជាខ្ញុំជឿដល់ទ្រង់ ហើយសូមឲ្យពួកចាស់ទុំនៅក្នុងព្រះវិហារ អធិស្ឋាន ដោយចាក់ប្រេងតាំងឲ្យខ្ញុំ នោះសេចក្តីអធិស្ឋានដោយជំនឿនឹងប្រោសជម្ងឺខ្ញុំឲ្យបានជា។ឱព្រះអម្ចាស់អើយ ទូលបង្គំជឿដល់ទ្រង់ ហើយក៏ដើរតាមការណែនាំរបស់ទ្រង់ផង បងប្រុស Neville បានអធិស្ឋានឲ្យខ្ញុំ ហើយក៏បាន ចាក់ប្រេងលើខ្ញុំផង។

106     អូ! លោកអ្នកនិយាយថា លោកអ្នកមិនមានអារម្មណ៍ខុសប្លែកអ្វីឡើយ។ តាំងពីពេលដែលព្រះយេស៊ូវមិនទាន់ ប្រសូតមកម្ល៉េះ ព្រះជាម្ចាស់ទ្រង់បានជ្រើសរើសទ្រង់តាំងពីមុនកំណើតលោកីយរួចមកហើយ ទុកជាកូនចៀមនៃព្រះ ដែលត្រូវគេយកទៅសម្លាប់។ ដ្បិតព្រះជាម្ចាស់ទ្រង់បានគិតទុកនៅក្នុងគំនិតរបស់ទ្រង់រួចស្រេចទៅហើយ។ តាំងពី ខ្ញុំ ហើយនិងបងប្អូនឯទៀតមិនទាន់មានកំណើតនៅលើលោកីយនេះមកម្ល៉េះ។ ប៉ុន្តែ នៅក្នុងសៀវភៅរបស់ព្រះ បើសិន ជាឈ្មោះរបស់យើងរាល់គ្នាមានកត់នៅក្នុងនោះរួចហើយ នោះមានន័យថា ទ្រង់បានកត់ឈ្មោះរបស់យើងតាំងពីមុន កំណើតលោកីយមកម្ល៉េះ។

107     នៅពេលដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលអ្វីមួយ នោះវានឹងកើតមានឡើងពិតមែន។ ដូច្នេះ នៅពេលដែល លោកអ្នក បានស្គាល់ពីលក្ខណៈរបស់ទ្រង់ នោះចូរចាំថា ព្រះជាម្ចាស់ទ្រង់នឹងបើកសម្តែងអង្គទ្រង់ឲ្យយើងបានស្គាល់ ហើយទ្រង់ក៏អនុញ្ញាតឲ្យយើងរាល់គ្នាថែរក្សាអ្វីផ្សេងៗទៀតដែរ។ ចូរលោកអ្នកបន្តកិច្ចការងារបស់លោកអ្នក រហូត ដល់បានបញ្ចប់ចុះ។

          អូ តើអស្ចារ្យយ៉ាងណាទៅ? ព្រះជាម្ចាស់ទ្រង់មានបន្ទូលថាអ្នកធ្វើការកិច្ចការនេះ ខ្ញុំក៏ធ្វើកិច្ចការនេះដែរ ដូច្នេះ បើសិនជាខ្ញុំធ្វើកិច្ចការមួយនេះ នោះទ្រង់ក៏ធ្វើដែរ។

          ឥឡូវនេះ អារក្សបាននិយាយថាទ្រង់ជាអ្នកដែលពន្យាពេលការនេះ

108     គ្មាអ្វីដែលខុសប្លែកគ្នាឡើយ។ លោកដានីញ៉ែល បានអធិស្ឋាននៅពេលមួយ គឺនៅថ្ងៃទី២១ នៅមុនពេលដែល ទេវតាលេចមកឯគាត់។ ប៉ុន្តែគាត់មិនបាក់ទឹកចិត្តឡើយ។ គាត់បានដឹងថាទ្រង់នឹងយាងមក។ ដូច្នេះ គាត់បានរង់ចាំ រហូតទាល់តែទ្រង់បានយាងមក។ នោះហើយ គឺជាសេចក្តីជំនឿដែលយើងរាល់គ្នាគួរតែមាន។ នៅពេលបន្តិចទៀត យើងខ្ញុំនឹងមានកម្មវិធីអធិស្ឋានប្រោសជម្ងឺ។ មែនហើយ ចូរបងប្អូនមានជំនឿដូចគ្នាចុះ។

109     ដ្បិតយើងខ្ញុំ ចង់ឲ្យព្រលឹងរបស់អ្នកជម្ងឺដែលបានប្រោសឲ្យជាទាំងអស់ បានសង្រ្គោះ ព្រោះនេះគឺជាគ្រាចុង ក្រោយហើយ។ ពេលដែលលោកអ្នកបានទទួលបានជីវិតអស់កល្បជានិច្ច នោះលោកអ្នកមិនចាស់ទៀតឡើយ គឺនៅតែ ក្មេងដដែល។

110     គាត់បានទទួលព្រះវិញ្ញាណ នៅមុនពេលដែលអ្វីៗផ្សេងទៀតបានកើតឡើង។ គាត់បានរស់នៅលើកោះប៉ាត់ ម៉ុស ហើយការទាំងអស់នេះ ដែលគាត់បានធ្វើ គាត់បាននិយាយថាខ្ញុំបានឮសំឡេង ដែលមានបន្ទូលមកកាន់ខ្ញុំប៉ុន្តែនៅពេលដែលអ្វីបានកើតឡើង គាត់បានទទួលព្រះវិញ្ញាណព្រះ។ បើសិនជាលោកអ្នកកត់សំគាល់នៅក្នុងព្រះ គម្ពីររបស់លោកអ្នក នោះនឹងឃើញមានពាក្យថា ព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន! គាត់បានទទួលព្រះវិញ្ញាណបរិសុទ្ធ។ អូ ខ្ញុំគ្រាន់តែគិត នោះតើអស្ចារ្យយ៉ាងណាទៅ!

111     នៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ...” តើនៅថ្ងៃណាទៅ? គឺជាថ្ងៃនៃព្រះអម្ចាស់។ នៅ ត្រង់នេះ មានការពិភាក្សាមួយយ៉ាងធំណាស់។ សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់បន្តិច។

112     ដូចជាយើងបាននិយាយនៅព្រឹកម៉ិញនេះ ដោយមានអ្នកខ្លះនិយាយថា ការបើកសម្តែងក្នុងម៉ាថាយ១៧ គឺជា លោកពេត្រុស។ ពួកជំនុំកាតូលិក បាននិយាយថា ទ្រង់នឹងសង់ពួកជំនុំរបស់ទ្រង់នៅលើពេត្រុស។ គាត់គឺជាសម្តេច ប៉ាបទី១។ តើគាត់អាចក្លាយសម្តេចប៉ាបយ៉ាងដូចម្តេចទៅ បើគាត់បានរៀបការហើយនោះ? រួចគេនិយាយទៀតថា ពេត្រុស បានធ្វើដំណើរ ទៅកាន់ទីក្រុងរ៉ូម ហើយក៏ត្រូវបានគេកប់សពគាត់នៅទីនោះដែរ។ ចូរប្រាប់ខ្ញុំពីទីកន្លែងមួយ នោះចុះ គឺនៅក្នុងប្រវត្តិសាស្ត្រ ដែលបានបញ្ចាក់ថា លោកពេត្រុសបានធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម។ តែបើជាលោក ប៉ុល គឺមានពិតប្រាកដមែន ប៉ុន្តែមិនមែនជាលោកពេត្រុសឡើយ។

113     ដូច្នេះ យើងឃើញថា ទ្រឹស្តីទាំងអស់នោះ វាបាននាំមកនូវភាពភ័យខ្លាចដល់មនុស្សណាស់។ តែនៅសពថ្ងៃនេះ មានពួកជំនុំមួយចំនួន បានឃើញដែកគោលនៅបោះជាប់នៅក្នុងដៃរបស់ទ្រង់មែន។ តើបងប្អូនដឹងទេ តើមានពួកគេ ឃើញមានដែកគោលចំនួនប៉ុន្មាន នាពេលសព្វថ្ងៃនេះ? គឺចំនួន១៩។ ពួកគេបានឃើញបំណែកឆ្អឹង ព្រមទាំងបំណែក អាវដែលនៅសេសសល់ រួចទាំងបានប៉ះពាល់ និងចាប់កាន់ទៀតផង។ យើងរាល់គ្នាមិនត្រូវការរបស់នោះទៀតទេ។

114     ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់! ទ្រង់គង់នៅជាមួយនឹងយើងរាល់គ្នា មិនមែនគង់នៅជាប់ជាមួយនឹងដែកគោល ទាំងនោះទេ ឬក៏បំណែកសំលៀកបំពាក់ទាំងនោះទេ ឬក៏នៅជាមួយនឹងកំទេចឆ្អឹង ឬអ្វីៗផ្សេងទៀតដែរ។ ទ្រង់គឺជា ព្រះដែលមានព្រះជន្មរស់ គឺទ្រង់បានគង់នៅក្នុងយើងរាល់គ្នា ហើយក៏បានសម្តែងអង្គទ្រង់ឲ្យយើងរាល់គ្នាបានស្គាល់ ផង។ យើងនៅមានតែពិធីរំលឹកការចងចាំពីទ្រង់តែមួយប៉ុណ្ណោះ គឺជាពិធីលៀងព្រះអម្ចាស់ ដែលជាការចងចាំពីការ សុគតរបស់ទ្រង់។ ប៉ុន្តែ ព្រះគ្រីស្ទ ទ្រង់បានគង់នៅក្នុងយើងរាល់គ្នាហើយ។ នេះគឺជាការដែលយើងរាល់គ្នាត្រូវ ថ្វាយ សិរីរុងរឿងដល់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យលោកីយនេះបានដឹង។ គឺបង្ហាញពន្លឺដល់លោកីយនេះឲ្យបានដឹង។

115     តើលោកអ្នកដឹងទេ ខ្ញុំតែងតែព្យាយាមធ្វើកិច្ចការនេះ ហើយព្រះជាម្ចាស់ទ្រង់តែងតែបើកសម្តែងវាដល់ខ្ញុំ។ មាន សេចក្តីខ្លាំងក្លាមួយ គឺនៅពាក់កណ្តាលផ្លូវ សេចក្តីពិតបានលាតត្រដាងចេញមក។ តើលោកអ្នកមានកត់សំគាល់ នៅក្នុងគម្ពីរអេសាយដែរឬទេ ដែលគាត់បាននិយាយថា នឹងមានផ្លូវមួយយ៉ាងធំ។ អេសាយ៣៥ឬ? តើលោកអ្នក នៅចំាពីបងប្អូនដ៏អស្ចារ្យនៃយើង គឺពួក Nazarense ដែលធ្លាប់ច្រៀងបទនោះដែរឬទេ គឺបទផ្លូវដ៏បរិសុទ្ធ

116     តែបើសិនជាបងប្អូនបានអានគម្ពីរ មិនឃើញមានចែងថាផ្លូវដ៏បរិសុទ្ធទេគឺបានចែងថា នឹងមានផ្លូវមួយ មិនមែនជាផ្លូវដ៏បរិសុទ្ធទេ។និងគឺជាសន្ធានសព្ទ ដែលបានបញ្ចប់ប្រយោគដែលអ្នកបានអាន។នឹងមានផ្លូវមួយ ដែលបានហៅថា ជាផ្លូវដ៏បរិសុទ្ធ

117     ផ្លូវត្រូវបានសាងសង់ឡើង គឺជាផ្លូវដ៏ល្អណាស់... ហើយចំនុចដែលខ្ពស់ជាងគេ គឺនៅក្នុងចំនុចកណ្តាល ដ្បិត ចូរឲ្យសង់ខាងផ្លូវត្រូវបានលាងសំអាតទៅ។ នៅពេលដែលមនុស្សពិតជាមកឯព្រះគ្រីស្ទ ហើយត្រូវតែសម្លឹងមើលឲ្យ ចំព្រះគ្រីស្ទ។ បើសិនជាគាត់មានការប៉ះពាល់អារម្មណ៍បន្តិច នោះគាត់នឹងឆ្កួតហើយ។ ហើយបើសិនជាគាត់ត្រជាក់ ចិត្តតែបន្តិច នោះគាត់នឹងអាចទៅដល់ម្ខាងទៀតបាន។ ប៉ុន្តែ ការដែលសំខាន់ គឺត្រូវនៅចំនុចកណ្តាលនៃផ្លូវ គឺដោយ មានព្រះវិញ្ញាណគង់នៅក្នុងលោកអ្នក ដើម្បីរក្សានូវកំដៅ និងចលនាបាន (អាម៉ែន) គឺរក្សាខ្លួនអ្នក នៅក្រោមការស្តាប់ បង្គាប់របស់ព្រះវិញ្ញាណ ហើយធ្វើចលនា ដូចជាព្រះវិញ្ញាណបានធ្វើចលនា។

118     ពួកជំនុំកាតូលិក បាននិយាយថា ការបើកសម្តែងនោះគឺជាលោកពេត្រុស។ ហើយពួកជំនុំប្រូតេស្តង់ និយាយថា វាគឺជាព្រះគ្រីស្ទ។ ប៉ុន្តែព្រះគម្ពីរ បានបង្រៀនថា ការបើកសម្តែងនោះគឺទ្រង់បានប្រទានមក ដើម្បីសម្តែងពីព្រះគ្រីស្ទ។ព្រះគ្រីស្ទ គឺជាព្រះរាជបុត្រាដ៏មានព្រះជន្មរស់

          ...អ្នកសីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺជាព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។

119     ឥឡូវនេះ យើងនឹងនិយាយអំពីកន្លែងផ្សេងមួយទៀត ដែលពួកគេមានគំនិតពីរខុសគ្នា។ ប្រហែលជាខ្ញុំគិតខុស ហើយ បើសិនជាអញ្ចឹង សូមព្រះជាម្ចាស់ទ្រង់អត់ទោសឲ្យទូលបង្គំផង។ ដ្បិតខ្ញុំនឹងមិនយល់ព្រមជាមួយនឹងពួក Seventh Day Adventists ដែលបាននិយាយថា ថ្ងៃរបស់ព្រះអម្ចាស់មានប្រាំពីរថ្ងៃ។ បងប្អូនខាង Seventh Day Adventist អើយ ដែលមានអ្នកជាច្រើនបានប្រកាសថា ថ្ងៃរបស់ព្រះអម្ចាស់គឺជាថ្ងៃឈប់សម្រាក។

120     ពួកជំនុំគ្រីស្ទបរិស័ទបានហៅថា ជាថ្ងៃនៃព្រះអម្ចាស់ គឺថ្ងៃអាទិត្យ ជាថ្ងៃដំបូង។ យើងបានកត់សំគាល់ឃើញថា មានពេលជាច្រើន ដែលពួកជំនុំគ្រីស្ទាន នាពេលសព្វថ្ងៃនេះ គឺជាពួកប្រូតេស្តង់ បានសំដៅពីថ្ងៃនៃព្រះអម្ចាស់គឺជាថ្ងៃ អាទិត្យ។ ការនេះគ្មានចែងនៅក្នុងព្រះគម្ពីរឡើយ។

121     ថ្ងៃអាទិត្យ គឺជាថ្ងៃទីមួយ នៃសប្តាហ៍ដែលមានចែងនៅក្នុងព្រះគម្ពីរ ថាមិនមែនជាថ្ងៃនៃព្រះអម្ចាស់ទេ។ ហើយ ថ្ងៃទី៧ គឺជាថ្ងៃឈប់សម្រាក។ វាមិនអាចទៅរួចឡើយ ព្រោះលោកយ៉ូហាន បានចំណាយពេលអស់ពីឆ្នាំ ដើម្បីនិពន្ធ កណ្ឌវិវរណៈឡើងហើយអ្វីដែលពួកគេចង់សំដៅនោះគឺ នៅក្នុងរយៈពេលនោះមានថ្ងៃទី៧ជាច្រើន ហើយថ្ងៃទីមួយ បានកន្លងផុតទៅហើយ។

122     ព្រះគម្ពីរវិវរណៈ បាននិពន្ធឡើងចាប់ពីឆ្នាំ ៩៥ . ដល់ឆ្នាំ៩៦ . មានរយៈពេល២ឆ្នាំ។ កណ្ឌគម្ពីរនេះ បាន ចែងពីថ្ងៃនៃព្រះអម្ចាស់។ លោកយ៉ូហាន បានត្រឡប់ជានៅដោយវិញ្ញាណ នៅថ្ងៃនៃព្រះអម្ចាស់។ នេះគឺជាថ្ងៃរបស់ មនុស្សជាតិ។ ប៉ុន្តែថ្ងៃនៃព្រះអម្ចាស់នឹងមកដល់។ យើងបានឃើញថា គាត់បានស្ថិតនៅក្នុងថ្ងៃនៃព្រះអម្ចាស់ គឺគាត់បាន ត្រឡប់ជានៅដោយវិញ្ញាណ នៅថ្ងៃនៃព្រះអម្ចាស់។ អាម៉ែន។ គឺគាត់បាននៅក្នុងថ្ងៃនៃព្រះអម្ចាស់។ ព្រះគម្ពីរបានចែង ពីថ្ងៃនៃព្រះអម្ចាស់។ យើងនឹងមើលត្រង់ចំនុចនេះបន្តិចជាមួយគ្នា នៅក្នុងបទគម្ពីរជាច្រើន។

123     ការដំបូង ដូចដែលយើងបាននិយាយអំពី ថ្ងៃឈប់សម្រាក ហើយឥឡូវនេះ គ្មាននរណាម្នាក់រក្សាវាបានឡើយ។ គ្មានសេចក្តីបង្គាប់ណា ដែលប្រាប់ឲ្យយើងរក្សាថ្ងៃសៅរ៍ថាជាថ្ងៃឈប់សម្រាកនោះឡើយ។ ហើយក៏គ្មានសេចក្តី បង្គាប់ណា ឲ្យរក្សាថ្ងៃដំបូង ថាជាថ្ងៃឈប់សម្រាកនៅក្នុងសញ្ញាថ្មីនោះឡើយ។

124     ព្រះគម្ពីរបានចែងនៅក្នុងគម្ពីរហេព្រើរជំពូក៤ថា បើសិនជាព្រះយេស៊ូវទ្រង់បានប្រទានឲ្យពួកគេបានឈប់ សម្រាកតើទ្រង់មិនមានបន្ទូលពីថ្ងៃ១ទៀតទេឬអី?” ត្រឹមត្រូវណាស់។ ប៉ុន្តែនៅមានអ្នកខ្លះគេបានរក្សាថ្ងៃឈប់ សម្រាក គឺជារាស្ត្ររបស់ព្រះ។ ដ្បិតយើងរាល់គ្នា ដែលបានជឿលើថ្ងៃឈប់សម្រាករបស់ទ្រង់ គឺយើងត្រូវតែសម្រាកពី ការងាររបស់យើងរាល់គ្នា ដូចជាទ្រង់ឈប់សម្រាកពីការងាររបស់ទ្រង់ដែរ។

125     ចូរសរសើរតម្កើងព្រះអម្ចាស់ចុះ! ខ្ញុំមានអារម្មណ៍ល្អណាស់។ នៅក្នុងថ្ងៃឈប់សម្រាក... ព្រះជាម្ចាស់ទ្រង់បាន បង្កើតផែនដីនេះមកក្នុងរយៈពេល ៦ថ្ងៃ ហើយនៅថ្ងៃទី៧ ទ្រង់បានឈប់សម្រាក គឺទ្រង់មិនត្រឡប់មកបង្កើតអ្វីៗទៀត ទេ។ បន្ទាប់ទ្រង់បានប្រទានថ្ងៃនោះ ដល់មនុស្សទុកជាទីចងចាំ ប៉ុន្តែ លោកអ្នកមិនអាចរក្សាវាបានឡើយ ដោយព្រោះ នៅពេលដែលលោកអ្នករក្សាថ្ងៃឈប់សម្រាកនៅទីនេះ ហើយផ្នែកមួយទៀតនៃលោកីយនេះ គឺបានរាប់ថា ជាថ្ងៃ អាទិត្យវិញ។ ដែលបានបង្ហាញថា គឺជាថ្ងៃឈប់សម្រាករបស់មនុស្ស គឺជាពេលសម្រាក សម្រាប់ពួកអ៊ីស្រាអែល។

126     ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យមនុស្សរក្សាថ្ងៃឈប់សម្រាក។

          តែយើងរាល់គ្នាដែលជឿ យើងចូលក្នុងសេចក្តីសំរាកនោះវិញ ទោះបើការទាំងប៉ុន្មានសំរេច តាំងពីកំណើត លោកីយមកក៏ដោយ។ ដ្បិតនៅកន្លែងណាមួយ នោះទ្រង់មានបន្ទូលពីថ្ងៃទី៧ដូច្នេះថាព្រះទ្រង់បានឈប់សំរាក ពីអស់ទាំងការរបស់ទ្រង់នៅថ្ងៃទី៧ហើយនៅកន្លែងនេះទៀតថាវារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្តីសំរាករបស់ អញសោះឡើយដូច្នេះ ដែលនៅតែបើកឲ្យអ្នកខ្លះបានចូលទៅក្នុងសេចក្តីសំរាកនោះ ហើយពួកអ្នកដែលឮដំណឹងល្អ ពីដើម គេមិនបានចូលទេ ដោយព្រោះមិនជឿ នោះបានជាទ្រង់ដាក់កំណត់ថ្ងៃ១ទៀតថានៅថ្ងៃនេះដូច្នេះវិញ ទាំង មានបន្ទូលដោយសារហ្លួងដាវីឌជាយូរក្រោយមក តាមពាក្យអម្បាញ់មិញ ដែលថានៅថ្ងៃនេះ បើឯងរាល់គ្នាឮសំ ឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរួសឡើយ

          ពាក្យថាឈប់សម្រាកជាភាសាហេព្រើរមានន័យថាថ្ងៃឈប់សម្រាក គឺជាថ្ងៃដែលមិនធ្វើការឡើយ

          យើងមិនដែលត្រឡប់ទៅក្រោយវិញនោះទេ នៅថ្ងៃបន្ទាប់នៃសប្តាហ៍ ហើយក៏ចាប់ផ្តើមថ្ងៃថ្មីម្តងទៀត។ យើង ចូលទៅក្នុងថ្ងៃឈប់សម្រាក។

127     ព្រះយេស៊ូវទ្រង់បានមានបន្ទូល ពីឥរិយាបទដែលទទួលបានព្រះពរថាអ្នករាល់គ្នាបានស្តាប់ឮពួកគេនិយាយ តាំងពីគ្រាមុនមកថា កុំឲ្យសម្លាប់ឲ្យសោះ ខ្ញុំសូមប្រាប់ដល់អ្នករាល់គ្នាថា អស់អ្នកណាដែលស្អប់ដល់បងប្អូនរបស់ខ្លួន ដោយឥតហេតុ នោះឈ្មោះថា បានសម្លាប់ដល់អ្នកនោះហើយ។

128     អ្នករាល់គ្នាធ្លាប់បានស្តាប់ឮ ពួកគេនិយាយនៅគ្រាមុនហើយថា កុំឲ្យសម្លាប់ឲ្យសោះនោះគឺជាបញ្ញាត្តរបស់ ព្រះ។ដ្បិត ខ្ញុំប្រាប់ដល់អ្នករាល់គ្នាថា អស់អ្នកណាដែលមើលស្រ្តីដោយសេចក្តីសម្រើបចង់បាន នោះមានឈ្មោះថា បានប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តហើយតើត្រឹមត្រូវដែរឬទេ?

          ដូច្នេះ ការទាំងអស់នេះ គឺជាសេចក្តីដែលយើងរាល់គ្នាត្រូវចងចាំ ដូចជាទីសំគាល់ ការអស្ចារ្យ ហើយរង់ចាំពេល វេលាដ៏ពិតបានមកដល់។

129     នៅពេលដែលព្រះយេស៊ូវទ្រង់មានបន្ទូលចប់ពីការនេះ នៅក្នុងគម្ពីរម៉ាថាយ១១ បានចែងពីឥរិយាបទដែល ទទួលបានព្រះពរ ដោយទ្រង់មានបន្ទូលថាអស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់ គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លួត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តី សំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាលបើសិនជាអ្នកធ្វើការមួយថ្ងៃ ១០ថ្ងៃ ៥ឆ្នាំ ២៥ឆ្នាំ ៥០ឆ្នាំ ហើយអ្នកក៏ល្វើយ ហើយព្រួយផង ចូរមកឯខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ខ្ញុំនឹងដកអស់ទាំងបន្ទុកនៃ អំពើបាបចេញពីអ្នក ហើយខ្ញុំនឹងឲ្យអ្នកបានឈប់សម្រាក និងស្កប់ចិត្តផង។

130     តើអ្វីទៅគឺជាការឈប់សម្រាក? មានអ្នកខ្លះបាននិយាយថាតើហេតុអ្វី អ្នកទៅចូលរួមក្នុងពួកជំនុំ?” អត់ទេអ្នកបានកត់ឈ្មោះរបស់អ្នកនៅក្នុងសៀវភៅអត់ទេហើយបានទទួលបុណ្យជ្រមុជទឹកផងអត់ទេ។ អញ្ចឹង តើជាអ្វី ទៅ? តើអ្នកអាចពន្យល់ប្រាប់ដល់យើងរាល់គ្នាបានទេ នៅខណៈពេលដែលយើងរាល់គ្នាកំពុងតែរង់ចាំ។ យើងនឹង មើល ថាតើលោកយ៉ូហានបានចេញទៅទីណា? តើគាត់បានចេញទៅនៅក្នុងថ្ងៃអ្វី?

131     នៅពេលព្រះយេស៊ូវទ្រង់សុគតនៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅលើផែនត្រូវបានបញ្ចប់ ទ្រង់ក៏បាន ចូលទៅកាន់ទីកន្លែងមួយ។ ឥឡូវនេះ ចូរយើងត្រឡប់ទៅកាន់ គម្ពីរអេសាយ ជំពូក២៨: ដែលលោកជាហោរារបស់ ព្រះ ដែលបាននិយាយតាំងពី ៧២០ឆ្នាំ នៅមុនពេលការកើតឡើង។ តើមានបងប្អូនប៉ុន្មាននាក់ចង់ដឹងថា តើថ្ងៃឈប់ សម្រាកគឺជាអ្វីដែរឬទេ? ឥឡូវនេះ ចូរមើលពីអ្វីដែលគាត់បាននិយាយនៅក្នុងបទគម្ពីរនេះ

          ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកំអួត ហើយកខ្វក់ ឥតមានកន្លែងណាស្អាតឡើយ។ ដូច្នេះ តើទ្រង់នឹង បង្រៀនចំណេះដល់អ្នកណា?...

132     តើមានបងប្អូនប៉ុន្មាននាក់ ធ្លាប់ឮសេចក្តីអធិប្បាយរបស់លោក Billy Graham នាពេលសព្វថ្ងៃនេះ? គាត់បាន អធិប្បាយអស្ចារ្យណាស់ ដែលស្តីអំពីពួកមនុស្សគេបានជឿដល់សេចក្តីកុហក់ រួចក៏នាំគ្នារក្សាសេចក្តីកុហកនោះ ព្រម ទាំងចាត់ទុកខ្លួនឯងគេថា អ្វីដែលពួកគេកំពុងតែធ្វើនោះគឺជាការដែលត្រឹមត្រូវវិញ​ “ការនិយាយជាសាធារណ របស់ ពួកអាមេរិកគាត់និយាយអំពីមនុស្សឆ្លាត និងមនុស្សដែលជក់បារីគេបានទទួលសេចក្តីកុហក់ពីអារក្ស ដោយគិត ថាការដែលពួកគេជក់បារីនោះគឺជាការដែលត្រឹមត្រូវវិញ។ គេគឺជាមនុស្សល្ងីល្ងើរណាស់ ដែលបានជក់បារី ទោះបីជា គេបានដឹងថា បារីនោះនឹងនាំឲ្យពួកគេស្លាប់បាន មានជម្ងឺមហារីក និងជម្ងឺផ្សេងៗទៀត។ គេនៅតែហឺតបារីនោះចុះទៅ ដល់សួតរបស់ពួកគេ។ គេជាមនុស្សដែលល្ងីល្ងើរណាស់។ មនុស្សដែលឆ្លាតគេមិនធ្វើបែបនេះឡើយ។ មនុស្សដែល ឆ្លាតគេមិនប៉ះពាល់របស់ទាំងនោះឡើយ។

133     គ្មានជីវិតឡើយ លុះត្រាតែនៅក្នុង Oertel’s ៩២ គ្មានអ្វីដែលអាចផ្តល់ឲ្យពួកគេមានជីវិតឡើយ ក្រៅពីព្រះ យេស៊ូវគ្រីស្ទ។ នៅក្នុងទ្រង់គឺជាមានជីវិតដីពិត។ តើអ្វីទៅ ដែលធ្វើឲ្យបុរសស្ត្រីនាំគ្នាផឹកស្រា? ដោយព្រោះពួកគេ ខំ ព្យាយាមបំពេញការស្រេកនៅក្នុងខ្លួនរបស់ពួកគេ ដែលព្រះជាម្ចាស់ទ្រង់បានដាក់ឲ្យពួកគេស្រេករកទ្រង់។ តែពួកគេ បែរជាបំពេញសេចក្តីស្រេកឃ្លាននោះដោយការនៃលោកីយនេះវិញ ហេតុនេះហើយទើបពួកគេធ្វើ្វអ្វីៗទាំងនេះ។ ហើយនេះគឺជាហេតុផលដែលមនុស្សបានប្រព្រឹត្តដូច្នេះ ដោយព្រោះពួកគេបានព្យាយាមបំពេញភាពស្រេកឃ្លាន ដែលនៅក្នុងខ្លួនរបស់ពួកគេ ជំនួសព្រះវិញ។ អារក្សបានផ្តល់នូវសេចក្តីស្លាប់ជំនួសឲ្យជីវិតដល់ពួកគេវិញ។

134     ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកំអួត ពួកគេបាននិយាយថាវាមិនអីឡើយ យើងអាចសំអាតវាបាន គ្មានការបែបនេះឡើយ។

          ដូច្នេះ តើទ្រង់នឹងបង្រៀនចំណេះដល់អ្នកណា តើទ្រង់នឹងធ្វើឲ្យអ្នកណាយល់ដំណឹង គឺពួកដែលទើបនឹងលែង បៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះវិញ។ ដ្បិតត្រូវបង្រៀនច្បាប់មួយម្តងៗ ហើយឃ្លាមួយម្តងៗ មុននេះបន្តិច មុខ នោះបន្តិច។ ទ្រង់នឹងមានបន្ទូលដល់ជនជាតិនេះ ដោយសំដីរឡប់ ហើយនឹងភាសាដទៃ ទ្រង់បានមានបន្ទូលនឹងគេថា នេះនៃជាសេចក្តីសំរាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសំរាកចុះ នេះឯងជាទីលំហើយ តែគេមិនព្រមស្តាប់សោះ។

135     តើវាបានកើតឡើងនៅពេលណា? ៧១២ឆ្នាំក្រោយមក នៅពេលថ្ងៃបុណ្យទី៥០ បានដាក់លើបបូរមាត់របស់ មនុស្ស ហើយពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ រួចក៏ចាប់និយាយភាសាដទៃ។ ព្រះវិញ្ញាណបរិសុទ្ធ បាន បញ្ចប់ជីវិតចាស់របស់ពួកគេ គឺដកពួកគេចេញពីការនៃលោកីយនេះ។ បន្ទាប់មក ពួកគេបានចូលទៅក្នុងទីសំរាកជា មួយនឹងព្រះគ្រីស្ទ។

136     លោកប៉ុលបាននិយាយនៅក្នុងគម្ពីរហេព្រើជំពូក៤ថាដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្តីសំរាករបស់ទ្រង់ ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន ដូចជាព្រះបានឈប់ ពីការដែលទ្រង់ធ្វើដែរ នៅថ្ងៃដែល ធ្វើបង្កើតផែនដី ទ្រង់ក៏បានឈប់សម្រាកដែរ ហើយយើងរាល់គ្នាបានចូលទៅក្នុងទីសម្រាកជាមួយនឹងទ្រង់ បន្ទាប់ពី យើងបានឈប់ពីការងារនៅលោកីយនេះ។ នោះហើយគឺជាថ្ងៃឈប់សម្រាកដ៏ពិតប្រាកដរបស់លោកអ្នក។

137     ដូច្នេះ លោកប៉ុល បានចូលទៅក្នុងថ្ងៃឈប់សម្រាករបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណក៏បានរក្សាគាត់ ទុករហូតដល់ថ្ងៃនៃព្រះអម្ចាស់។

138     តើហេតុអ្វីមានសង្រ្គាមកើតឡើង? តើហេតុអ្វីយើងរាល់គ្នាជួបទុក្ខលំបាក? តើហេតុអ្វីប្រជាជាតិមួយទាស់នឹង ប្រជាជាតិមួយទៀត? ព្រះយេស៊ូវទ្រង់យាងមក គឺជាមហាក្សត្រនៃជីវិត ហើយគេក៏បានសម្លាប់ទ្រង់។ កាលពីប៉ុន្មាន សប្តាហ៍មុន ឬក៏សូម្បីនៅទីនេះឥឡូវនេះ មានឃើញ គេដាក់តាំង សត្វរមាំង រូបលោកតា Santa Clauses មានសម្លេង កណ្តឹង និងគេបានព្យួរអ្វីៗផ្សេងទៀត ដែលជាពិធីអបអររបស់ពួកអ្នកមិនជឿ។ វាគឺជាប្រធានបទរបស់ពួកជំនុំកាតូ លិក គឺមនុស្សគេនាំគ្នាទិញរបស់របរមានតម្លៃ ហើយប្តូរកាដូរឲ្យគ្នាទៅវិញទៅមក និងអ្វីៗផ្សេងទៀត ដូចជាពិធីរបស់ គ្រីស្ទាន គឺជាថ្ងៃថ្វាយបង្គំដែរ។

139     ម៉្យាងទៀត ព្រះយេស៊ូវគ្រីស្ទមិនបានប្រសូតនៅថ្ងៃទី២៥ ខែឆ្នូទេ។ បើសិនជាលោកអ្នកធ្វើដំណើរទៅកាន់ស្រុក យូដា នោះនឹងឃើញមានពេញដោយព្រិលទឹកកក គឺខ្លាំងជាងនៅទីនេះទៀត។ ទ្រង់បានប្រសូតនៅខែមេសា គឺជា ពេលដែលអ្វីៗទាំងអស់បានរីកស្រស់បំព្រង។ ប៉ុន្តែការដែលពួកគេបានប្រារព្ធពិធីកំណើតរបស់ព្រះយេស៊ូវនៅថ្ងៃនោះ វាបានក្លាយទៅជាប្រពៃណីរបស់ពួកគេទៅហើយ។

140     ចុះតើហេតុអ្វី បានជាយើងរាល់គ្នាធ្វើការទាំងអស់នេះ? ដោយព្រោះតែយើងបាន ដើរតាមប្រពៃណីរបស់មនុស្ស ជំនួសឲ្យបញ្ញាត្តរបស់ព្រះ។ បន្ទាប់មក ពួកគេគិតថាមិនមានបញ្ហាអ្វីនោះទេ តែពួកគេបែរជាបង្កើតការផ្សាយពាណិជ្ជ កម្មរបស់ពួកគេទៅវិញ។ វាគឺជាការដ៏គួរឲ្យអាម៉ាស់ណាស់ ដែលពួកគេបាននាំគ្នាធ្វើបែបនេះ។ វាបានក្លាយទៅជាពិធី អបអររបស់ពួកអ្នកមិនជឿវិញ!

141     តើនៅពេលណាដែល Santa Claus មានអ្វីៗទាក់ទងជាមួយនឹងព្រះយេស៊ូវគ្រីស្ទ? តើនៅពេលណាដែល ទន្សាយ ឬក៏សត្វមាន់ ដែលបានលាបពណ៌ពីលើ ឬអ្វីៗផ្សេងៗទៀត ដែលទាក់ទងជាមួយនឹងការរស់ពីសុគតឡើង វិញរបស់ព្រះយេស៊ូវគ្រីស្ទ?

142     តើលោកអ្នកមិនមើលឃើញពីរបៀបដែលលោកីយនេះគេកំពុងតែផ្សព្វផ្សាយពាណិជ្ជកម្មទេឬអី? ដោយព្រោះ ពួកគេបានលក់របស់របរចាស់ៗ ដូចជា សៀវភៅ រូបភាព និងអ្វីៗដែលអន់ៗ។ ដោយព្រោះនិស្ស័យចង់បានរបស់ពួក គេដែលគ្មានហេតុផល។ ហើយក៏ពីព្រោះ តែការខុសឆ្គងដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ពួកគេមិនមែនចូលទៅ ក្នុងការសម្រាកនៅក្នុងទ្រង់ឡើយ ហើយគេក៏បានបញ្ឈប់ពីការទាំងនេះ។ នៅពេលដែលពួកគេ បានចូលមក ហើយក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់មកពួកគេបានបញ្ចប់អ្វីៗដែលនៅលោកីយនេះ។

143     ព្រះជាម្ចាស់ទ្រង់បានបញ្ជូនគាត់។ អូ ខ្ញុំមិនជឿថា ដូចជាលោកប៉ុលឡើយ គឺទ្រង់បានលើកគាត់ឡើងដល់ជាន់ ទី៣នៃស្ថានសួគ៌ ឬក៏ដូចជាព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅទីនេះ កាលពីប៉ុន្មានសប្តាហ៍មុន។ ម៉្យាងទៀត ខ្ញុំភ័យ ខ្លាចចំពោះសេចក្តីស្លាប់ណាស់ ហើយព្រះវិញ្ញាណបរិសុទ្ធ បាននាំខ្ញុំ ហើយក៏បង្ហាញដល់ខ្ញុំឲ្យបានឃើញដែរ។ លោក អ្នកធ្លាប់បានឮពីទីបន្ទាល់នោះហើយ។

144     បន្ទាប់មក នៅពេលដែលខ្ញុំវិលត្រឡប់មកវិញឱសេចក្តីស្លាប់អើយ តើទ្រនិចរបសអ្នកនៅត្រង់ណា?” ទ្រង់បាន បញ្ចូនខ្ញុំឲ្យឃើញ ពីអ្វីដែលនឹងកើតឡើងនាពេលមុខ រួចទ្រង់បាននាំខ្ញុំត្រឡប់មកវិញ ឲ្យប្រាប់ដល់អ្នករាល់គ្នា ពីការ ដែលនឹងកើតឡើងនាពេលខាងមុខ គឺមិនមែនជាយើងរាល់គ្នានិយាយដោយខ្លួនឯងនោះទេ គឺដោយវិញ្ញាណវិញ។ យើងរាល់គ្នា បុរស ស្ត្រី មិនដែលស្លាប់ឡើយ ហើយក៏មិនចេះឈឺដែរ។ សេចក្តីស្លាប់មិនអាចធ្វើអ្វីដល់អ្នកបានឡើយ ជាជាងការដែលរុញអ្នកចូលទៅកាន់ទីកន្លែងនោះតែប៉ុណ្ណោះ។

145     ឥឡូវនេះ លោកយ៉ូហានព្រះជាម្ចាស់ទ្រង់បានបញ្ជូនគាត់ពីកោះប៉ាត់ម៉ុស ត្រឡប់ជានៅដោយវិញ្ញាណ នៅថ្ងៃ នៃព្រះអម្ចាស់។ នេះគឺជាថ្ងៃរបស់មនុស្ស។ មនុស្សគេកំពុងតែទាស់ប្រឆាំងគ្នា។ ប៉ុន្តែ ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ហើយនគរនេះ នឹងក្លាយទៅជានគរព្រះ គឺជានគររបស់ព្រះគ្រីស្ទ។ នោះនឹងមានគ្រា១០០០ឆ្នាំ គឺជាថ្ងៃនៃព្រះអម្ចាស់ ជាថ្ងៃទ្រង់យាងត្រឡប់មកវិញ ហើយធ្វើការជំនុំជំរះ។

146     នេះគឺថ្ងៃរបស់មនុស្ស។ ហេតុនេះ ទើបពួកគេបិទច្រកនៅជុំវិញអ្នក ហើយធ្វើការដែលពួកគេចង់ធ្វើដាក់អ្នករាល់ គ្នា។ ប៉ុន្តែនឹងមានគ្រាមកដល់... ពួកគេនឹងហៅរាល់គ្នាថាពួកបរិសុទ្ធនិងពួកមនុស្សឆ្កួតអើយ តែនឹងមានពេល មួយមកដល់ គឺពួកគេមិនអាចធ្វើអ្វីបានឡើយ។ គឺពួកគេនឹងស្រែកឡើង ហើយយំលុតជង្គង់ចុះនាជើងរបស់អ្នក។

147     នៅក្នុងព្រះគម្ពីរ ម៉ាឡាគី៤ បានចែងថាដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះឆ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្រ្ជាំង ហើយថ្ងៃដែលត្រូវមក ដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ ព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា ឯងរាល់គ្នានឹងជាន់ឈ្លីពួកអាក្រក់បង់ ពួកគេនឹង មិនមានឫស ឬមែកនៅសល់ឡើយ។ គឺពួកគេនឹងសូន្យបង់ទៅ។

          ឥឡូវនេះ គឺជាថ្ងៃរបស់មនុស្ស៖ ការធ្វើរបស់មនុស្ស ពួកជំនុំរបស់មនុស្ស និងគំនិតរបស់មនុស្ស។ ប៉ុន្តែថ្ងៃនៃព្រះ អម្ចាស់នឹងមកដល់។

148     គាត់បានស្ថិតនៅក្នុងព្រះវិញ្ញាណរបស់ព្រះ នៅថ្ងៃនៃព្រះអម្ចាស់។ ការដំបូងដែលគាត់បានឮគឺ នៅពេលដែល គាត់បានត្រឡប់ជានៅដោយវិញ្ញាណ នៅថ្ងៃនៃព្រះអម្ចាស់។ សូមអានខ១០៖

          ...ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំ

          (សូមកុំឲ្យយើងរាល់គ្នា រំលងការប្រៀបប្រដូចមួយឡើយ។ បើសិនជាយើងអាចនិយាយវានៅថ្ងៃស្អែកបាន នោះ យើងនឹងនិយាយវា។ មានអ្នកខ្លះ លួចមើលម៉ោង ខ្ញុំសង្ឃឹមថា ខ្ញុំមិនអធិប្បាយយឺតពេលឡើយ)

149     នៅថ្ងៃនៃព្រះអម្ចាស់...” ចូរចងចាំ តើការដំបូងអ្វីដែលលោកអ្នកត្រូវធ្វើនោះ? គឺចូលទៅក្នុងព្រះវិញ្ញាណ។ តើការបើកសម្តែងនេះមកឯខ្ញុំយ៉ាងដូចម្តេចបាន? ដោយព្រះវិញ្ញាណ។ យើងអាចត្រឡប់ជានៅដោយវិញ្ញាណយ៉ាង ដូចម្តេច? គឺទទួលព្រះវិញ្ញាណ។

150     នៅពេលដែលអ្នកជាមនុស្សមានបាប អ្នកបានចេញទៅរាំនៅខាងក្រៅ នោះអ្នកបានទទួលព្រះវិញ្ញាណហើយ។ អូ! អ្នកបានចាប់ផ្តើមទះដៃ គោះជើង និងស្រែកខ្លំាងឡើង រួចក៏បោះមួករបស់អ្នកទៅលើកំរាលឥដ្ឋ ហើយរត់ចុះឡើង ធ្វើដូចជាមនុស្សឆ្កួតអញ្ចឹង។ អ្នកកំពុងតែនៅក្នុងវិញ្ញាណហើយ។

          តើអ្នកអាចធ្វើការស្រមៃបានទេ? ការដែលរាំបែបនោះ គឺដូចជាវិញ្ញាណអាក្រក់អញ្ជឹង ហើយគេនិយាយថាអ្នកមានពេលដ៏ល្អណាស់ គួរតែរាំឲ្យអស់ចិត្តដូចជាខ្ញុំទៅ” “អូពួកគេនិយាយថាអ្នកអៀនម្ល៉េះ! ចូរចេញទៅឲ្យឆ្ងាយពី ពួកយើងទៅ

151     ការដែលចូលទៅទស្សនាការប្រកួនកីឡា baseball ហើយមានម្នាក់បានវាយបាល់ បាន homerun ហើយក៏មាន អ្នកខ្លះទៀត អង្គុយមើល រួចនិយាយថាល្អណាស់ អត់ទេ អ្នកមិនមែនជាអ្នកដែលមានវិញ្ញាណខាងកីឡា baseball នោះទេ។ នៅពេលដែលមាននរណាមួយបានវាយបាល់បាន homerun អ្នកក៏បានក្រោកឈរឡើង ហើយស្រែកថាគេឈ្នះហើយរួចក៏បានវាយមួកដែលពាក់នៅក្បាលរបស់គាត់។ ហើយគេគ្មានពាក្យអ្វីនិយាយបានសោះ។

          នៅក្នុងពួកជំនុំក៏ដូចគ្នា នៅពេលដែលអ្នកបាននៅដោយព្រះវិញ្ញាណ គេក៏ស្រែកឡើង និងស្រែកថាហាលេលូ យ៉ា សូមថ្វាយសិរីរុងរឿងដល់ព្រះ ចូរសរសើរតម្កើងព្រះជាម្ចាស់! គេក៏បានបែរខ្លួនជុំវិញ ហើយនិយាយថាបរិសុទ្ធ

152     បងប្រុស Wood ខ្ញុំនឹងសួរសំនួរមួយដល់បងប្រុស។ បើសិនជាយើងរាល់គ្នា គឺជាអ្នកបរិសុទ្ធ ដោយព្រោះយើង បានធ្វើការបែបនេះ អញ្ជឹងតើពួកគេដែលនៅខាងក្រៅនោះ ជាអ្នកមិនបរិសុទ្ធឬ? ខ្ញុំគួរតែជាមនុស្សបរិសុទ្ធ ចុះបងប្អូន វិញតើមិនអញ្ជឹងទេឬ។

153     គាត់បានជាប់នៅដោយព្រះវិញ្ញាណ។ គឺគាត់បានទទួលព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់មក គាត់បានឮសម្លេងត្រែ បានផ្លុំឡើង។ សម្លេងត្រែបានផ្លុំឡើង ដើម្បីប្រកាសថា មានអ្វីជិតកើតឡើងហើយ។ គឺដូចជាពេលដែល ព្រះមហា ក្សត្រត្រូវយាងចូលមកជាដើមនោះគេនឹងផ្លុំត្រែឡើង។ ហើយនៅពេលដែលព្រះយេស៊ូវទ្រង់យាងមក នោះសម្លេង ត្រែនឹងត្រូវផ្លុំឡើង។ តើត្រឹមត្រូវដែរឬទេ? នៅពេលយ៉ូសែប បានចេញទៅ ពួកគេក៏បានផ្លុំត្រែឡើង។

154     លោកយ៉ូហានបានត្រឡប់ជានៅដោយព្រះវិញ្ញាណ ហើយគាត់ក៏បានឮត្រែផ្លុំឡើង។ បន្ទាប់មក គាត់បែរទៅ មើលនៅខាងក្រោយគាត់ នៅពេលដែលគាត់បានឮសម្លេងបន្លឺឡើង ដូចជាសូរត្រែ។ ប្រហែលជា គាត់បានលោតរាំ រត់ចុះ រត់ឡើងនៅលើកោះនោះ។ គាត់មានពេលវេលាដ៏ល្អណាស់ គឺគាត់បានត្រឡប់ជានៅដោយវិញ្ញាណ។

          ខ្ញុំជឿថា គាត់មានពេលវេលាដ៏ល្អណាស់ នៅក្នុងព្រះវិញ្ញាណ គឺគាត់បានសរសើរតម្កើងព្រះ ដោយព្រោះ វាពិត ជាអ្វីដែលបានកើតឡើង នៅពេលដែលព្រះវិញ្ញាណបានយាងមកសណ្ឋិតលើពួកគេនៅគ្រាដំបូង។

155     នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធ យាងមកសណ្ឋិតលើពួកគេ នោះពួកគេក៏បានបង្ហាញសកម្មភាពដូចជា មនុស្សស្រវឹងស្រា ហើយក៏បានស្រែកឡើង និងនិយាយប៉ប៉ោច រហូតដល់មនុស្សនិយាយថាពួកមនុស្សទាំងនេះ កំពុងតែស្រវឹងស្រាថ្មីហើយនោះហើយគឺជារបៀបដែលពួកគេបានប្រព្រឹត្តចេញមកនៅគ្រាដំបូង។ ដូច្នេះ នៅពេល ដែលព្រះវិញ្ញាណបានយាងមកម្តងទៀត គេនឹងប្រព្រឹត្តដូចគ្នាដែរ។ គ្មានអ្វីដែលថ្មីនោះឡើយ។

156     តើគាត់កំពុងធ្វើអ្វី? គាត់ត្រូវបានបញ្ចូនមកកោះ នៅក្នុងព្រះវិញ្ញាណ នៅថ្ងៃនៃព្រះអម្ចាស់។ រួចភ្លាមនោះ គាត់បានចូលទៅដល់ ថ្ងៃនៃព្រះអម្ចាស់ ហើយគាត់ក៏បានឮសម្លេងត្រែបានបន្លឺឡើង។ តើគឺជាអ្វីទៅ? គឺនរណាម្នាក់ នឹងចូលមក។

157     គឺជាមនុស្សដ៏អស្ចារ្យនឹងចូលមក។ សម្លេងត្រែបានបន្លឺឡើង នោះនឹងមានគេចូលមក។ គាត់បានក្រឡេកមើល ទៅ ហើយស្រែកថា ហាលេលូយ៉ាទ្រង់មានបន្ទូលថា អញគឺជាអាល់ផា និងអូមេហ្គា គឺជាដើម ហើយនិងចុង។ (មិនមែន ជាការប្រកាសពី ពិធីជប់លៀងទីពីរ ឬទីបីនោះឡើយ ប៉ុន្តែគឺជាពិធីជប់លៀងតែមួយគត់) ខ្ញុំគឺជាអាលផា ហើយនិង អូមេហ្គា។ នៅមុនពេលដែលខ្ញុំបង្ហាញការដល់អ្នក គឺខ្ញុំចង់ឲ្យអ្នកបានដឹងថា ខ្ញុំគឺជានរណា។ អាម៉ែន

158     ការដ៏អស្ចារ្យបំផុត នៃគ្រប់ការបើកសម្តែងទាំងអស់ គឺជាព្រះអម្ចាស់ ជាព្រះដ៏ខ្ពស់ឧត្តម គឺជាព្រះអម្ចាស់យេស៊ូវ គ្រីស្ទនៃយើងរាល់គ្នា។ អ្នករាល់គ្នាមិនអាចទៅដល់កន្លែងដំបូងបានឡើយ រហូតទាល់តែអ្នករាល់គ្នាបានជឿ។ នោះ ហើយគឺជាអ្វីដែលលោកពេត្រុសបាននិយាយថាចូរប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ គ្រីស្ទ សម្រាប់ការជំរះអំពើបាបរបស់អ្នករាល់គ្នា បន្ទាប់មក អ្នកនឹងបានត្រឡប់ជានៅដោយវិញ្ញាណហើយ។

159     ការដំបូងដែលអ្នកត្រូវដឹង គឺថាភាពជាព្រះរបស់ព្រះគ្រីស្ទអញគឺជាអាល់ផា និងអូមេហ្គា។ គ្មានអ្វីផ្សេងទៀត ឡើយ គឺមានតែអញប៉ុណ្ណោះ។ អញបានគង់នៅតាំងពីមុនកំណើតលោកីយម្ល៉េះ។ អញគឺជាព្រះដែលនឹងត្រូវយាងមក គឺជាព្រះប្រកបដោយអំណាចចេស្តា ចូរគិតពិចារណាចុះ!

          ចូរប្រយ័ត្នចុះ យ៉ូហានអើយ! អ្នកបានចូលទៅក្នុងព្រះវិញ្ញាណហើយ។ គឺព្រះនឹងបើកសម្តែងការមួយចំនួនដល់ អ្នក។ តើជាអ្វីទៅ? គឺសម្លេងត្រែបានបន្លឺឡើយ។អញគឺជាអាល់ផា និងអូមេហ្គាគឺជាការដំបូងនៃគ្រប់ការបើកសម្តែង ទាំងអស់។

160     អូ មនុស្សមានបាបអើយ ចូរប្រែចិត្តចុះ នៅពេលដែលមិនទាន់ហួសពេលនៅឡើយ។អញគឺជាអាល់ផា ហើយនិងអូមេហ្គានោះ គឺជាការដំបូងដែល ទ្រង់បានអនុញ្ញាតឲ្យគាត់បានដឹងថា ទ្រង់គឺជានរណា។ តើនរណានឹងចូលមក? តើជាព្រះយេស៊ូវ ដែលជាមហាក្សត្រឬ? តើជាមហាក្សត្រដ៏បរិសុទ្ធឬ? ទ្រង់មានបន្ទូលថាអញគឺជាព្រះដែលលើគ្រប់ទាំងអស់។ អញគឺ ជាA ទៅដល់ Z អញជាដើម ហើយនិងចុង គឺជាព្រះដែលគង់នៅអស់កល្ប។

161     នេះគឺជាសំបុត្រតូចមួយ ដែលយើងបានឃើញថា គាត់បានផ្ញើរទៅកាន់ពួកជំនុំទាំង៧។ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានបន្ទូលថា អញជាអាលផា និងជាអូមេកា គឺជាដើម ហើយជាចុង

          ...ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើរទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាសឺផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេ ដែរ។

162     មែនហើយ គ្រប់ទាំងការបើកសម្តែងទាំងអស់ គឺបានសម្តែងពីព្រះដ៏ធំឧត្តម ជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ លោកអ្នកត្រូវតែដឹងថា ទ្រង់គឺជានរណា នៅពេលដែលលោកអ្នកបានឮព្រះសូរសៀងរបស់ទ្រង់។ គឺជាព្រះសូរសៀង ដែលបន្លឺនៅលើភ្នំស៊ីណាយ ដែលជាព្រះសូរសៀងរបស់កូនមនុស្ស។ សូមមើលនៅខបន្ទាប់ទៀត។

          យើងនឹងបន្តទៅមុខទៀត ដ្បិតមួយសប្តាហ៍នេះ យើងនឹងធ្វើការសិក្សាលើពួកជំនុំទាំងនេះ។

163     ដ្បិតទ្រង់មានបន្ទូលថាអញនឹងដឹកនាំឯង ឲ្យផ្ញើរសារព្រះបន្ទូលនេះទៅកាន់ពួកជំនុំដែលអញបានបង្ហាញដល់ ឯងតើពួកគេគឺជានរណា? “អញគឺជាព្រះដ៏មានព្រះចេស្តាបំផុត អញជាដើម ហើយជាចុង។ អញនឹងប្រាប់ដល់ឯង ឲ្យផ្ញើរសារព្រះបន្ទូលនេះ ទៅកាន់ពួកជំនុំទាំង៧។ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើរទៅពួកជំនុំទាំង៧ ដែលនៅ ស្រុកអាសឺផង

          ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស ៧។

164     ជើងចង្កៀងមាស៧នៅក្នុងព្រះគម្ពីរ King James ប្រហែលជាមានការបកប្រែខុសគ្នាពី Scofield និង Thompson Chain តែខ្ញុំជឿថា នេះគឺជាពាក្យដែលត្រឹមត្រូវ ដែលបានបកប្រែពីព្រះគម្ពីរដើម។ គឺយើងឃើញថា មានជើងចង្កៀង មាស៧ គឺជាពួកជំនុំទាំង៧។

165     នៅក្នុងខ២០ បានចែងថាជើងចង្កៀងមាសទាំង៧ ដែលឯងបានឃើញ គឺជាពួកជំនុំទាំង៧

166     “...លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧ នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ...”

          សូមមើល បើសិនវាជាទានវិញ នោះតែបន្តិចទេវានឹងឆេះអស់ហើយ គឺប្រហែលជាប៉ុន្មានម៉ោងតែប៉ុណ្ណោះ វានឹង ត្រូវឆេះអស់ហើយ។ ប៉ុន្តែ នេះគឺជាជើងចង្កៀងវិញ។

167     សូមបើកទៅកាន់គម្ពីរ សាការី៤: យើងប្រហែលជាអាចដកបទគម្ពីរនេះចេញមកដាក់នៅជាមួយគ្នា។ ព្រះគម្ពីរ សាការី៤: សូមស្តាប់ដោយយកចិត្តទុកដាក់។ លោកអ្នកនឹងមើលឃើញពីរូបភាពដ៏អស្ចារ្យនៅទីនេះ៖

          ឯទេវតា      (ទេវតានោះ គឺបានចែងទុកតាំងពី ៥១៩ឆ្នាំមុនព្រះគ្រីស្ទប្រសូតមក)

          ...ឯទេវតាដែលពោលនឹងខ្ញុំ ក៏មកម្តងទៀត ដាស់ខ្ញុំឡើង ដូចជាគេដាស់មនុស្សឲ្យភ្ញាក់ពីដេក

          (ទេវតាបានលេចមកនៅក្នុងការជាក់ស្តែង)

          រួចទេវតាសួរខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំឆ្លើយថា ឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើ កំពូល នឹងចង្កៀង៧ ហើយបំពង់៧ សំរាប់បង្ហូរប្រេងដល់ចង្កៀងនីមួយៗ ដែលនៅលើជើងចង្កៀងនោះផង

          (នេះគឺជាគ្រាពួកជំនុំដែលនឹងមកដល់)

          ក៏មានដើមអូលីវ២...

          (តើគេបានប្រើអ្វីដើម្បីដុតចង្កៀងនោះ? តើមានបងប្អូនណាដឹងដែរឬទេ? គឺជាប្រេង។ តើនោះគឺប្រេងប្រភេទអ្វី? គឺជាប្រេងអូលីវ។ មានដើមអូលីវ២ តើវាចង់សំដៅទៅលើអ្វី? គឺជាសញ្ញាថ្មី និងសញ្ញាចាស់។ គឺជាដើមអូលីវ២ នៅក្បែរនោះ។)

          ...មួយខាងស្តាំចានប្រេង ហើយមួយខាងឆ្វេង នោះខ្ញុំក៏សួរដល់ទេវតាដែលពោលនឹងខ្ញុំថា លោកម្ចាស់អើយ នេះតើជាអ្វី ទេវតាដែលពោលនឹងខ្ញុំក៏ឆ្លើយថា ឯងមិនស្គាល់របស់ទាំងនេះទេឬ ខ្ញុំតបថា លោកម្ចាស់អើយ មិនស្គាល់ ទេ នោះទេវតាប្រាប់មកខ្ញុំថា នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានបន្ទូលដល់សូរ៉ូបាបិល គឺជាព្រះយេហូវ៉ានៃពួក ពលបរិវារទ្រង់មានបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ។

168     ចូរសំគាល់មើល តើអស្ចារ្យយ៉ាងណា? នៅពេលដែលគាត់បែរខ្លួនទៅ នោះក៏ឃើញមាន១អង្គ ដូចជាកូនមនុស្ស ឈរនៅត្រង់កណ្តាលជើងចង្កៀងទាំង៧ គឺមានន័យថា គ្រាពួកជំនុំទាំង៧នឹងមកដល់។ ហើយបំពង់នីមួយ បានភ្ជាប់ ទៅដល់ប្រេង ហើយប្រេងនោះបានចេញមកតាមរយៈប្រឆេះចង្កៀងដែលបានបឺតយកប្រេងនោះ។

169     ដរាបណា គេបានចាក់បំពេញប្រេងនៅក្នុងចង្កៀងនោះ ប្រឆេះចង្កៀងនឹងបឺតយកប្រេងមកខាងលើ ពេលដែល គេដុតបំភ្លឺចង្កៀងនោះ រួចចង្កៀងនោះអាចបំភ្លឺបានទាំងយប់ទាំងថ្ងៃ។ យើងមិនចាំបាច់ទៅដុតបំភ្លឺចង្កៀងច្រើនដង នោះទេ គឺចង្កៀងនោះមិនដែលរលត់ឡើង ដោយគ្រាន់តែពួកគេចាក់បំពេញប្រេងនៅក្នុងដបចង្កៀងនោះតែប៉ុណ្ណោះ។

170     ជើងចង្កៀងទាំងនេះ នឹងចេញមក ដូចជាមានទាំងប្រេងនៅលើកំពូល សំរាប់បង្ហូរប្រេងដល់ចង្កៀង គឺជាជីវិត នឹងចេញមក។ តើមានអ្វីដែលខុសប្លែកពីទៀន? វាគឺជាចង្កៀង ដែលមានប្រេងបង្ហូរមករហូត។

171     ចំពោះចង្កៀងទាំងនេះ នៅគ្រាសញ្ញាចាស់ នៅពេលដែលពួកគេអុជចង្កៀងមួយហើយ គេមិនអាចអុជចង្កៀង មួយទៀត ដោយភ្លើងដដែលនៅក្នុងដៃរបស់ពួកគេទេ។ ពួកគេអុជចង្កៀងមួយហើយ រួចយកចង្កៀងដែលបានអុជរួច នោះទៅបន្តអុជបំភ្លឺចង្កៀងផ្សេងទៀត បន្ទាប់ដាក់ចង្កៀងនោះចុះ គឺគេនឹងបានភ្លើងចង្កៀងដែលពួកគេអុជនោះដូចគ្នា កាលពីដំបូងដែលពួកគេបានអុជចង្កៀងមួយមុនគេ។

172     ព្រះយេស៊ូវគ្រីស្ទ នៅតែដដែលកាលពីម្ស៉ិលម៉ិញ ថ្ងៃនេះ និងនៅអស់កល្ប។ គឺជាភ្លឺព្រះវិញ្ញាណបរិសុទ្ធដដែល ដែលបានអុជបំភ្លឺពួកជំនុំទាំងឡាយ។ តើព្រះយេស៊ូវទ្រង់មិនបានមានបន្ទូលនៅក្នុងគម្ពីរ យ៉ូហាន១៥ទេឬអីថាខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត អ្នករាល់គ្នាគឺជាខ្នែង មែនហើយ ទ្រង់គឺជាដើម ហើយយើងរាល់គ្នាជាខ្នែង។

173     ដើមទំពាំងបាយជូរ មិនបង្កើតជាផ្លែ ផ្សេងៗឡើយ ឧទាហរណ៍ អ្នកអាចយកខ្នែងរបស់ទំពាំងបាយជូរទៅ បំបៅ លើដើមក្រូចពោធិសាត់ នោះវានឹងដុះឡើង ឬក៏យកមែករបស់ក្រូចឆ្មារទៅបំបៅលើក្រូចពោធិសាត់ នោះវានឹង ដុះឡើង។

174     ឬក៏យកមែកទទ្ទឹម ឬក៏ប្រភេទក្រូចឯទៀតមកបំបៅលើដើមក្រូចពោធិសាត់ទៅ នោះពួកវានឹងដុះឡើង។ ប៉ុន្តែ មែកនោះវានឹងមិនបង្កើតផលជាផ្លែក្រូចពោធិសាត់ឡើយ។ វានឹងបង្កើតជាផ្លែទំពាំងបាយជូរ ក្រូចឆ្មារជាដើម។ ដ្បិតវា នឹងមានជីវិតលូតលាស់ឡើងនៅលើដើមទំពាំងបាយជូរដ៏ពិត។

175     ដ្បិតដើមទំពាំងបាយជូរនោះ មានខ្នែងខុសៗគ្នាជាច្រើន គឺវាបានបង្កើតផលជាផ្លែក្រូចពោធិសាត់ឡើង។ ដ្បិតវាមិនអាចបង្កើតផលដូចជាផលដំបូងឡើយ ដោយព្រោះពួកវាមិនមែនចេញពីដើមដំបូងដែលបានដាំនោះទេ។

176     នោះហើយគឺជារបៀបដែលកើតឡើងនៅក្នុងពួកជំនុំ។ ពួកគេមានខ្នែងទំពាំងបាយជូរ ហើយគេបានបំបៅនៅ ក្នុង ពួកប្រេសប៊ីធើរៀន ពួកមេតូឌីស ពួកបាបទីស្ទ និងពួកផ្សេងៗទៀត។ វាបានបង្កើតផលជាបាបទីស្ទ ប្រេសប៊ីធើ រៀន និងមេតូឌីសជាដើម។ ដ្បិត នៅក្នុងដើមមួយនោះគឺជាដើមបំបូង បានបង្កើតផលចេញមកនៅថ្ងៃបុណ្យទី៥០។

177     គេនឹងចេះនិយាយភាសាដទៃហើយមានអំណាចចេស្តារបស់ព្រះនោះគឺជាទីសំគាល់នៃការរស់ឡើងរបស់ ព្រះយេស៊ូវគ្រីស្ទដែលមាននៅក្នុងនោះ។ តើហេតុអ្វីទៅ? ដោយព្រោះវាបានលូតលាស់ឡើងនៅលើដើមមួយនោះ។

178     យើងឃើញថា មានមែកផ្សេងៗទៀតត្រូវបានបំបៅចេញមក។ គេបានបំបៅមែកទាំងនោះនៅដើមតែមួយ តែ មែកទាំងនោះបានបង្កើតផលទៅតាមប្រភេទរបស់ពួកវាវិញ។ ពួកគេមិនអាចទទួលយកការនេះបានឡើយ ព្រោះពួក គេមិនជឿវាឡើយ ដ្បិតពួកគេមិនធ្លាប់ដឹងអំពីវាដែរ។ ប៉ុន្តែ បើសិនជាពួកគេបានកើតចេញមកពីជីវិតតែមួយនៃដើម ឈើនោះ គឺមានតែការមួយប៉ុណ្ណោះដែលគេបានបង្កើតផលបាន គឺជាជីវិតរបស់មែកដំបូងតែប៉ុណ្ណោះ។

179     ជើងចង្កៀងទាំងនេះ ត្រូវបានអុជបំភ្លឺទៅកាន់ចានមួយយ៉ាងធំ។ នៅពេលដែលពួកគេបានអុជបំភ្លឺ នោះគឺចេញ មកពីប្រភពនៃជីវិតតែមួយប៉ុណ្ណោះ។

180     តើអ្វីទៅជារូបភាពដ៏អស្ចារ្យ នៃផ្កាយទាំង៧ ដែលបានតំណាងឲ្យការនេះ គឺជាជីវិតដែលព្រះជាម្ចាស់ទ្រង់បាន ប្រទានឲ្យមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ហើយដោយសារសេចក្តីជំនឿ គាត់បានបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ហើយជីវិតរបស់គាត់មានដោយសារប្រឆេះចង្កៀងដែលបន្លាយទៅយ៉ាងជ្រៅទៅដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះ គ្រីស្ទ។ ហើយតាមរយៈប្រឆេះចង្កៀងនោះ វាក៏បឺតជញ្ជក់យកពីព្រះដ៏មានព្រះជន្ម ដែលបានប្រទានពន្លឺដល់ពួកជំនុំ របស់ទ្រង់។ នេះគឺជាការដ៏អស្ចារ្យណាស់ ហើយវាគឺជារូបភាពដ៏ពិតដល់អស់អ្នកដែលជឿ!

181     តើពន្លឺប្រភេទអ្វីដែលទ្រង់បានប្រទានឲ្យ? គឺជាពន្លឺដដែលបានអុជនៅចង្កៀងដំបូង។ នៅពេលដែលពួកជំនុំ ដំបូងបានចាប់ផ្តើមឡើង គឺជាពួកជំនុំអេភេសូរ ហើយលោកប៉ុលគឺជាទេវតានៃពួកជំនុំនោះ គឺជាផ្កាយមួយនៅក្នុងចំ ណោមផ្កាយទាំងឡាយ។

182     ផ្កាយទាំង៧ គឺជាមានន័យថា គឺជាទេវតាទាំង៧ ដែលជាអ្នកនាំសាររបស់ព្រះជាម្ចាស់។ នៅក្នុងសប្តាហ៍នេះ ខ្ញុំ ដកយកបទគម្ពីរ និងប្រវត្តិសាស្រ្ត មកបង្ហាញដល់លោកអ្នករាល់គ្នា ថាពួកគេម្នាក់ៗ គឺជាទេវតាដ៏ពិតរបស់ព្រះ។ ទេវ តានីមួយៗ សុទ្ធតែមានពន្លឺដូចគ្នា។ ហើយនៅចន្លោះគ្រាទាំងនេះ មនុស្សដ៏អស្ចារ្យម្នាក់នឹងមក។ ចូរកត់សំគាល់ចុះ។

183     ឥឡូវនេះ ពួកគេកំពុងតែបឺតប្រេងចេញពីធុងសំខាន់មួយនេះ។ គឺជាពន្លឺ ជាជីវិត ដែលមាននៅក្នុងព្រះគ្រីស្ទ។ អ្នករាល់គ្នាបានស្លាប់ហើយ។ ជីវិតរបស់អ្នករាល់គ្នាបានគ្របបាំងនៅក្នុងព្រះគ្រីស្ទ ហើយក៏បានដៅចំណាំដោយព្រះ វិញ្ញាញបរិសុទ្ធផង។ គ្មានអ្វីដែលអាចយកអ្នកចេញពីទ្រង់បានឡើយ។ តើអាចធ្វើវាយ៉ាងដូចម្តេច? គ្មាននរណាម្នាក់ អាចល្បួងដល់អ្នកបានឡើយ។ នៅចុងបញ្ចប់នៃជីវិតរបស់អ្នករាល់គ្នា គឺកំពុងដុតបញ្ឆេះជាមួយនឹងព្រះវិញ្ញាណ បរិសុទ្ធ។ អូ! ការដុតបញ្ឆេះនោះគឺជាការដែលទទួលបានពន្លឺ។

184     តើជីវិតរបស់អ្នកនឹងបញ្ចប់នៅទីណា? គឺនៅក្នុងព្រះគ្រីស្ទ។ អ្នករាល់គ្នាបានស្លាប់ ហើយបានគ្របបាំងនៅក្នុង ព្រះគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធការពារអ្នកហើយ អារក្សមិនអាចប៉ះពាល់អ្នកបានឡើយ។ អាម៉ែន។ វាមិនអាចបង្កើត ការរំខានដល់អ្នកបានឡើយ។ សូម្បីតែសេចក្តីស្លាប់ក៏មិនអាចប៉ះពាល់ដល់អ្នកបានដែរ។ឱសេចក្តីស្លាប់អើយ តើទ្រ និចរបស់អ្នកនៅទីណា? តើជ័យជំនះរបស់អ្នកនៅទីណា? អរគុណដល់ព្រះជាម្ចាស់ ដែលបានប្រទានជ័យជំនះដល់ យើងរាល់គ្នា តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង

          ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧ នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស...

185     បងប្អូនអើយតើអ្នករាល់គ្នាមានកត់សំគាល់ត្រង់ចំនុចនេះដែរឬទេ?​មានដូចជា ផ្កាយ ជើងចង្កៀងជាដើ តើ មានន័យអ្វី? ចំពោះការចែកចាយនេះ គឺយើងរាល់គ្នាកំពុងតែរស់នៅក្នុងវេលាយប់។ ចង្កៀង និងពន្លឺ និងផ្កាយ មាន ន័យថា នៅវេលាយប់។ តើផ្កាយធ្វើអ្វី? គឺវានឹងបញ្ចេញពន្លឺមកដូចជាព្រះអាទិត្យដែរ បន្ទាប់ពីព្រះអាទិត្យបានលេច បាត់ទៅ។ ចូរសរសើរដល់ព្រះនាមទ្រង់ចុះ!

186     អ្នកបំរើព្រះដ៏ពិត មិនត្រូវការពន្លឺភ្លើងពិល ឬឈើគូស និងអ្វីៗផ្សេងទៀតដើម្បីដុតបំភ្លឺនោះទេ។ ទ្រង់បានបញ្ចាំង នូវពន្លឺមាសរបស់ព្រះគ្រីស្ទ ទៅកាន់ពួកជំនុំ ដែលបានបញ្ចាក់ថា ទ្រង់នៅតែដដែល ទ្រង់គង់នៅ ទ្រង់បានចាំងពន្លឺមក កាន់ខ្ញុំ។ អាម៉ែន។ នោះគឺជាពន្លឺដែលចាំងមកកាន់យើងរាល់គ្នា។ ផ្កាយបានបញ្ចាំងពន្លឺនៃព្រះអាទិត្យ។ យើងរាល់គ្នា បានទទួលពន្លឺរបស់ព្រះរាជបុត្រានៃព្រះ ដែលបានធ្វើការដូចជាទ្រង់បានធ្វើដែរ គឺចែកចាយនូវពន្លឺរបស់ទ្រង់។ តើពន្លឺ នោះគឺពន្លឺប្រភេទអ្វី? គឺជាពន្លឺនៃដំណឹងល្អ ទៅកាន់មនុស្ស...។

187     សូមអានបន្តទៀតនៅខ១៣៖

          នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឱរា។

188     នេះគឺជាភស្តុតាងកាន់តែច្បាស់ ដែលបង្ហាញថា គោលលទ្ធិនេះ គឺនិយាយអំពីថ្ងៃនៃព្រះអម្ចាស់។ តើអ្នកបានកត់ សំគាល់អំពីទ្រង់ដែរឬទេ? ទ្រង់មិនមែនជាសង្ឃនៅក្នុងកំឡុងពេលនេះទេ។ ហើយទ្រង់ក៏មិនមែនជាស្តេចដែរ។ ទ្រង់គឺ ជាអ្នកជំនុំជំរះ។ នៅពេលដែលទ្រង់ចូលមកក្នុងវិហារ ឬចូលមកឯអ្នកបំរើ ទ្រង់បានយកខ្សែមករឹតចង្កេះទ្រង់។ មាន ន័យថា ទ្រង់កំពុងតែបំរើ។ ទ្រង់មិនបានចងរឹតនៅលើស្មាររបស់ទ្រង់ទេ។

189     ប៉ុន្តែទ្រង់បានចេញមក ដោយមានខ្សែមាសរឹតត្រង់ព្រះឱរា។ តើជាអ្វីទៅ? ទ្រង់គឺជាអ្នកជំនុំជំរះ ដែលបាន បង្ហាញថា ទ្រង់មិនមែនជាសង្ឃឡើយ។ លោកយ៉ូហាន បានចូលទៅដល់ថ្ងៃនៃព្រះអម្ចាស់ ហើយក៏បានឃើញ ទ្រង់បានយាងមកធ្វើជាអ្នកជំនុំជំរះ។

190     តើលោកអ្នក ជឿថា ទ្រង់គឺជាអ្នកជំនុំជំរះដែរឬទេ? សូមអាន យ៉ូហាន៥:២២ នោះយើងរាល់គ្នានឹងបានដឹង៖

          ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ។

191     តើមែនទេ? ទ្រង់គឺជាអ្នកជំនុំជំរះ គឺជាអ្នកជំនុំជំរះដ៏ខ្ពស់ឧត្តម។ លោកយ៉ូហានបានបង្ហាញថា ទ្រង់មិនមែនជា ហោរាដែលស្ថិតនៅក្នុងថ្ងៃទំនាយនោះទេ ហើយក៏មិនមែនជាស្តេចនៅក្នុងថ្ងៃរបស់ពួកស្តេចដែរ គឺទ្រង់ជាអ្នកជំនុំជំរះ នៅក្នុងថ្ងៃនៃព្រះអម្ចាស់។

192     តើមានបងប្អូនប៉ុន្មាននាក់បានដឹងថា ពួកសង្ឃដែលមានខ្សែចងរឹតនៅជុំវិញចង្កេះ គឺមានន័យថា គឺគាត់កំពុងតែ ស្ថិតនៅក្នុងការបំរើហើយ? អស់អ្នកដែលបានអានកណ្ឌសញ្ញាចាស់ និងបានដឹងហើយ។ នៅពេលដែលពួកសង្ឃធ្វើ បែបនេះ គឺគាត់កំពុងតែស្ថិតនៅក្នុងការបំរើហើយ។ ដ្បិតទ្រង់គឺជាអ្នកជំនុំជំរះ។

193     ឥឡូវនេះ យើងនឹងអានពីព្រះហស្តដ៏មានសិរីល្អទាំងអស់របស់ទ្រង់។ អូ! អស្ចារ្យណាស់ សូមស្តាប់៖ព្រះសិរសា...” ការទាំង៧ដែលបានលើកឡើងនៅក្នុងនេះ គឺមាន ព្រះសិរសារបស់ទ្រង់ ព្រះកេសារបស់ទ្រង់ ព្រះនេត្ររបស់ទ្រង់ ព្រះ បាទរបស់ទ្រង់ និងព្រះសូរសៀងទ្រង់... ទាំងនេះគឺជាសិរីល្អទាំង៧របស់ព្រះយេស៊ូវ គ្រីស្ទ។ សូមអនុញ្ញាតឲ្យខ្ញុំ បានអាននូវខនេះ។

          ព្រះសិរសា និងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចជាហិមៈ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន។

194     តើទ្រង់បានធ្វើអ្វីនៅត្រង់នេះ? នេះគឺជានិមិត្តរូបពី សិរីរុងរឿងរបស់ព្រះរាជបុត្រព្រះ។ សូមយើងរាល់គ្នាបាន ត្រៀមខ្លួនចុះ។ (ខ្ញុំគិតថា ម៉ោង៩ហើយ តាមពិតទើបតែម៉ោង៨ទេ។ ខ្ញុំមិនទាន់ចាប់ផ្តើមនូវឡើយ។ សូមអភ័យទោស ចំពោះបងប្អូនទាំងនេះដែលបានឈរនៅទីនេះ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យណាស់ ដែលឃើញពួកគេឈរនៅទីនេះ ព្រោះខ្ញុំដឹងថា ពួកគេដូចជាចុកជើងហើយ។ ទោះបីជាខ្ញុំធ្វើឲ្យលោកអ្នកមានសេចក្តីលំបាកបន្តិច តែខ្ញុំសូមអធិស្ឋានឲ្យ ព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នកជាបរិបូរណ៌។

          ការដំបូងដែលយើងអាចកត់សំគាល់នោះគឺ ព្រះសិរសាទ្រង់ ព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូច ហិមៈ។ នេះមិនមែនមានន័យថា ទ្រង់ឆាប់ចាស់នោះទេ។ គឺដោយព្រោះ បទពិសោធន៍របស់ទ្រង់ គុណសម្បត្តិរបស់ ទ្រង់ និងប្រាជ្ញារបស់ទ្រង់។ ដ្បិតទ្រង់គង់នៅអស់កល្បជានិច្ច។ តើលោកអ្នកយល់ទេ?

195     សូមបើកទៅកាន់គម្ពីរដានីញ៉ែល៧:៩។ ចូរមើលពីរូបភាពនៅក្នុងព្រះគម្ពីរដានីញ៉ែល ពីទីដែលទ្រង់យាងមក នៅក្នុងគ្រាបុរាណ។ ខ្ញុំអានចាប់ផ្តើមនៅក្នុងខ៨៖

          ខ្ញុំបានពិចារណាមើលស្នែងនោះ ក៏ឃើញមានស្នែង១ទៀត ជាស្នែងតូច ដុះឡើងនៅជាកណ្តាល នៅមុខវាស្នែង ចាស់៣ត្រូវរដកចេញទាំងឫស ហើយឃើញថា ស្នែង១នោះមានភ្នែក ដូចជាភ្នែកនៃមនុស្ស ក៏មានមាត់កំពុងតែពោល យ៉ាងធំ។

          ខ្ញុំគន់មើល ទាល់តែមានគេយកបល្ល័ង្ក មកតាំងហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រ ទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជា អណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ...

          ឥឡូវនេះ ចូរស្តាប់ដោយយកចិត្តទុកដាក់។ តើលោកអ្នកនៅខាងក្រោយស្តាប់ខ្ញុំឮដែរឬទេ? បើសិនជាស្តាប់បាន សូមនិយាយថាអាម៉ែន ខ្ញុំបានសួរទៅកាន់ប្រពន្ធរបស់ខ្ញុំដែលអង្គុយនៅ... ខ្ញុំគិតថា មីក្រូហ្វួននៅទីនេះ ដំណើរ ការល្អទេ តើមែនទេ? ខ្ញុំគិតថា ខ្ញុំដូចជាស្រែកខ្លាំងបន្តិចហើយ ដាក់មីក្រូហ្វូននេះ។ គម្ពីរដានីញ៉ែល :

          ខ្ញុំក៏គន់មើល ទាល់តែមានគេយកបល្ល័ង្ក មកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះ ពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែ ជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ។

          មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែន ក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបាន រៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ។

196     ព្រះសិរទ្រង់ ក៏ស។ គ្រប់គ្នាបានដឹងថា ចៅក្រមនៅសម័យបុរាណ គឺចៅក្រមអង់គ្លេសដែរ ដែលធ្លាប់បានពាក់ សក់សរក្លែងក្លាយ។ តើមានបងប្អូនប៉ុន្មាននាក់នៅចងចាំពីការនេះ? ហើយនៅក្នុងបទគម្ពីរនេះ បានបង្ហាញជាថ្មីម្តង ទៀត។ លោកយ៉ូហាន បានស្ថិតនៅក្នុងថ្ងៃនៃព្រះអម្ចាស់។ គាត់បានឃើញទ្រង់ដូចជាចៅក្រម។ អាម៉ែន! មិនមែនជា សង្ឃឡើយ ក៏មិនមែនជាស្តេច ហើយក៏មិនមែនជាហោរាដែរ ប៉ុន្តែគឺជាចៅក្រមវិញ។ ព្រះវរបិតាបានប្រគល់ការជំនុំជំ រះដល់ព្រះរាជបុត្រារបស់ទ្រង់ (យ៉ូហាន៥:២២) ទ្រង់នឹងយាងមកជំនុំជំរះប្រជាជាតិទាំងឡាយ។

197     ដ្បិតនៅថ្ងៃនោះ លោកអ្នកនឹងបានឃើញទ្រង់ មានព្រះសិរទ្រង់ ក៏សស្គុសដូចហិមៈ។ ហោរាដានីញ៉ែល បាន ឃើញទ្រង់ យាងមកនៅសម័យបុរាណ។

          មានដូចជាភ្លើងហួរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែន ក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ ខណៈនោះ ខ្ញុំបាន គន់មើល ដោយព្រោះសំឡេងរបស់ស្នែង១ ដែលពោលយ៉ាងធំនោះ ក៏មើលដរាបដល់សត្វនោះត្រូវសំឡាប់បង់ ហើយ ខ្មោចវាត្រូវបំផ្លាញ ព្រមទាំងប្រគល់ដល់ភ្លើងឲ្យឆេះផង រីឯសត្វឯទៀតទាំងនោះ អំណាចគ្រប់គ្រងរបស់វាត្រូវដកចេញ តែជីវិតវាបាននៅតទៅអស់១ពេលដល់កំណត់។

          ខ្ញុំក៏ឃើញ ក្នុងការជាក់ស្តែងពេលយប់នោះមាន១អង្គដូចជាមនុស្សជាតិទ្រង់យាងមកក្នុងពពកឰដ៏អាកា ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ នោះបានប្រទានឲ្យទ្រង់ មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្ស គ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។

198     ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត។ ហើយ លោកយ៉ូហានបែរទៅ ឃើញមាន១អង្គ ដូចជាកូនមនុស្ស នៅត្រង់កណ្តាលជើងចង្កៀងទាំង៧ មានព្រះកេសាស។ ហើយមានខ្សែមាសរឹតត្រង់ព្រះឱរាទ្រង់។ ហើយការជំនុំជំរះនឹងស្ថិតនៅលើស្មាររបស់ទ្រង់ ទ្រង់បានឈរជាមួយមាស បរិសុទ្ធ សុចរិត។ ហើយវាបានគ្របទៅដល់ព្រះបាទរបស់ទ្រង់។

199     ខ១៤៖         ព្រះសិរសា នឹងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចជាហិមៈ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង។

200     ព្រះសិរសា ព្រះកេសា ព្រះនេត្រដូចជាអណ្តាតភ្លើង។ ចូរគិតពិចារណាចុះ! ភ្នែកទាំងនោះ បានស្រអាប់ដោយ ទឹកភ្នែក ឥឡូវនេះ បានក្លាយដូចជាអណ្តាតភ្លើង។ នៅក្នុងសេចក្តីក្រោធ ទ្រង់បានឈរ នៅទីនោះ ដូចជាចៅក្រម ដែលមានកំហឹង។ តើហេតុអ្វីលោកអ្នកបោះបង់ចោលទ្រង់? អូ មនុស្សមានបាបអើយ ចូរគិតពិចារណាអំពីការនេះចុះ ឱពួកជំនុំមិនក្តៅ មិនត្រជាក់អើយ ចូរគិតពិចារណាចុះ។ ឱពួកកាតូលិកអើយ ពួកបាបទីស្ទ ពួកប្រេសប៊ីធើរៀន និងពួក ថ្ងៃបុណ្យទី៥០អើយ ចូរគិតពិចារណាចុះ។

201     ឱពួកកាតូលិកអើយ ចូរគិតពិចារណាចុះ។ នាងព្រហ្មចារីម៉ារីរបស់អ្នកបានចេញមក រហូតទៅដល់ថ្ងៃបុណ្យទី ៥០ ហើយក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធ រួចពួកជនចម្លែក នឹងប្រព្រឹត្តដូចជាស្រ្តីដែលស្រវឹងស្រា។ ម្តាយរបស់ព្រះ គ្រីស្ទត្រូវតែទទួលបានព្រះវិញ្ញាណបរិសុទ្ធ នៅមុនពេលដែលនាងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងនគរស្ថានសួគ៌។ ចូរ បងប្អូនគ្រប់គ្នាគិតពិចារណាចុះ។

202     ព្រះកេសាទ្រង់ ព្រះនេត្ររបស់ទ្រង់ បានស្រអាប់ដោយទឹកភ្នែក។ ផ្ទុយទៅវិញ ខ្ញុំចង់ធ្វើការកត់សំគាល់ការមួយ ចំនួនពីព្រះនេត្ររបស់ទ្រង់។ នៅពេលដែលទ្រង់មានព្រះជន្មនៅលើផែនដី គឺទ្រង់បានបង្ហូរទឹកភ្នែកដូចជាមនុស្សដែរ គឺនៅពេលដែលគេយកឡាសាទៅបញ្ចុះនៅក្នុងផ្នូរ។ ទ្រង់មានព្រះទ័យពេញដោយភាពអាណិតអាសូរ ក្នុងភាពជា មនុស្សរស់ទ្រង់។ ទ្រង់បានបំពាក់នៅក្នុងភាពជាមនុស្ស ដើម្បីដករាល់ទាំងអំពើបាបរបស់មនុស្សចេញ។ ផ្ទុយទៅវិញ នៅខាងក្រោយភាពជាមនុស្សរបស់ទ្រង់ គឺទ្រង់អាចទតរំពៃចិត្តរបស់មនុស្សបាន គឺទ្រង់ជ្រាបគ្រប់ការទាំងអស់ ដែលមាននៅក្នុងពួកគេ។ តើហេតុអ្វីទៅ? គឺមានអ្វីមួយដែលនៅខាងក្រោយទ្រង់ ដ្បិតពួកគេមិនបានដឹងថាទ្រង់គឺជា នរណាទេ។

203     បើអ្នកមិនជឿដល់ខ្ញុំទេទ្រង់មានបន្ទូលថាបើខ្ញុំមិនធ្វើការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំជឿដល់ខ្ញុំឡើយ។ ប៉ុន្តែ បើខ្ញុំធ្វើរបស់ព្រះវរបិតាខ្ញុំ នោះចូរជឿដល់កិច្ចការរបស់ទ្រង់ទៅ បើសិនជាអ្នកមិនអាចជឿដល់ខ្ញុំ អូ! តើទ្រង់បានព្យា យាមនាំសារព្រះបន្ទូលដែលជាការបើកសម្តែងទៅកាន់ពួកគេយ៉ាងណា។ ទ្រង់អាចស្គាល់ពីចិត្តរបស់ពួកគេ គឺជ្រាប គ្រប់ការទាំងអស់នៅក្នុងពួកគេ។

204     ភ្នែកទាំងគូរនោះ មើលធ្លុះភ្នំទាំងឡាយបាន គឺអាចឃើញមុខដ៏រងទុក្ខរបស់ពួកគេ ហើយក៏អាចយំដូចជាមនុស្ស ដែរ។ ដ្បិត ព្រះវិញ្ញាណរបស់ព្រះ គឺស្ថិតនៅខាងក្រោយការជាក់ស្តែងរបស់មនុស្ស គឺទ្រង់មើលឃើញគ្រប់ទាំងអស់ ដែលនឹងត្រូវមក ហើយទ្រង់ក៏ជ្រាបតាំងពីកំណើតលោកីយ រហូតដល់ថ្ងៃចុងបញ្ចប់ផង។ ដ្បិត ព្រះជាម្ចាស់ទ្រង់គង់ នៅខាងក្រោយភ្នែករបស់ពួកគេ។

205     ចូរអនុញ្ញាតឲ្យព្រះជាម្ចាស់ទ្រង់បានដឹកនាំជីវិតរបស់លោកអ្នកចុះ ទ្រង់នឹងបង្ហាញការដែលនឹងត្រូវមក ដល់អ្នក រាល់គ្នា ដ្បិតអ្នកមិនមែនជាម្ចាស់ខ្លួនទៀតទេ គឺជាកម្មសិទ្ធិរបស់ទ្រង់វិញ។ ព្រះវិញ្ញាណបរិសុទ្ធបានគង់នៅក្នុងជីវិត របស់លោកអ្នករាល់គ្នា។ សូមថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់! “ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅ លើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗ របស់ឯងនឹងឃើញការជាក់ស្តែង​​ ហាលេលូយ៉ា! ជួនកាល ទ្រង់បានធ្វើឲ្យលោកអ្នកដេកលក់ ដូច្នេះ ទ្រង់អាចនឹង មើលទៅកាន់លោកអ្នកបាន។ ប៉ុន្តែទ្រង់នឹងបង្ហាញការដល់លោកអ្នករាល់គ្នាជាច្រើនដងជាច្រើនសារ។

206     នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹង ឃើញការជាក់ស្តែង។ នៅគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញ ទៅលើទាំងពួកទាសាទាសីដែរ” “អញនឹងចាត់ វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស

207     លោកអ្នកពិតជាងើយឆ្ងល់ថា តើហេតុអ្វីបានជាខ្ញុំនិយាយអំពីការនេះចេញមក ដ្បិតការនោះនឹងមកដល់នៅក្នុង គ្រាពួកជំនុំទាំងនេះ។ នៅថ្ងៃមួយ ភ្នែកទាំងនោះនឹងស្រអាប់ដោយទឹកភ្នែក ហើយភ្នែកទាំងនោះ នឹងឈរនៅការជំនុំ ជំរះ។ គឺដូចជាអណ្តាតភ្លើងនៅលើផែនដី។

208     ដ្បិតទ្រង់ជ្រាបគ្រប់ការទាំងអស់ ដែលលោកអ្នកគិតនៅក្នុងចិត្ត និងអ្វីដែលលោកអ្នកចង់ធ្វើផង។ ទ្រង់ជា្របថា ទោះបីលោកអ្នកស្រឡាញ់ទ្រង់ ឬក៏អត់ ហើយមានចេតនាចង់បំរើទ្រង់ឬក៏អត់។ តើនឹងមានអ្វីកើតឡើង? នៅពេល ដែលលោកអ្នកឈរនៅក្នុងថ្ងៃនោះ គឺមនុស្សមានបាបទាំងអស់នឹងនៅអាក្រាតទាំងអស់នៅចំពោះទ្រង់ ហើយទ្រង់ បានគង់នៅលើបល្ល័ង្កជំនុំជំរះ។

209     ទ្រង់បានរំដោះខ្ញុំចេញពីទីកន្លែងនោះ។ នៅពេលដែលព្រះនៃសេចក្តីក្រោធបានយាងមក ដោយមានព្រះនេត្រ ដូចជាភ្លើងចេញមកជាមួយនឹងសេចក្តីសុចរិត ហើយព្រះសិរទ្រង់សរ គឺទ្រង់ជា្របគ្រប់ការ ទាំងអស់ដែលនៅក្នុងចិត្ត របស់លោកអ្នក ព្រមទាំងអ្វីដែលអ្នកគិតចង់ធ្វើផង ហើយទ្រង់បានគ្រប់បាំងខ្ញុំដោយថ្មដា យ៉ាងរឹងមាំ។

210     ពួកអ្នកពីមុនចូលចិត្តច្រៀងថានៅពេលដែលលោកីយនេះឆេះដោយភ្លើង ចូរឈរជាប់នឹងខ្ញុំចុះ ចូរឈរជាប់នឹង ខ្ញុំចុះ។ សូមឲ្យទ្រូងរបស់ទ្រង់ បានធ្វើជាខ្នើយរបស់ទូលបង្គំ។ សូមគ្រប់បាំងទូលបង្គំដោយថ្មដាយ៉ាងរឹងមាំ ព្រះជា ម្ចាស់អើយ ទូលបង្គំមិនត្រូវការជំនុំជំរះរបស់ទ្រង់ឡើយ គឺទូលបង្គំចង់បានសេចក្តីមេត្តាករុណារបស់ទ្រង់វិញ។ នៅក្នុង ដៃរបស់ទូលបង្គំគ្មានអ្វីសោះឡើយ ទូលបង្គំមិនមែនជាមនុស្សល្អឡើយ។ ទូលបង្គំមានតែតោងជាប់នឹងឈើឆ្កាងរបស់ ទ្រង់តែប៉ុណ្ណោះ។ ទូលបង្គំដឹងថា ទ្រង់នឹងយាងមកសុគតជំនួសកន្លែងរបស់ទូលបង្គំ។

211     ចូរមើលពីលក្ខណៈទាំង៧ របស់ទ្រង់ចុះ នោះអ្នកនឹងឃើញពីអ្វីដែលទ្រង់បានធ្វើ។ ព្រះសិរសា និងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចជាហិមៈ។ ហើយព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង។ ហើយព្រះ បាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង...។

212     ចូរមើលចុះ ចាប់តាំងពីព្រះសិរសា ព្រះនេត្រ និងរហូតទៅដល់ព្រះបាទទ្រង់ដូចជាលង្ហិនរលីង។ ចូរមើលពី រូប ភាពផ្ទុយគ្នា ដែលលោកយ៉ូហានបានឃើញព្រះយេស៊ូវ និងពីអ្វីដែលហោរាដានីញ៉ែលបានចែង អំពីអ្នកគ្រប់គ្រង លោកីយនេះ គឺជាសិរសាមាស និងអ្វីៗផ្សេងៗទៀត។

213     ចូរមើលនៅទីនេះចុះ ទ្រង់ឈរដូចជា លង្ហិនរលីង។ តើលង្ហិនរលីងគឺជាអ្វី? គឺនិយាយអំពីការជំនុំជំរះរបស់ ព្រះជាម្ចាស់។ វាបានបង្ហាញថា គោលបំណងដ៏ពេញលេញរបស់ព្រះជាម្ចាស់គឺនឹងត្រូវមកដល់ផែនដីនេះ គឺជាព្រះ ដែលបានយកនិស្ស័យជាសាច់ឈាម។ ហើយទ្រង់បានសុគតសម្រាប់យើងរាល់គ្នា ហើយទទួលការជំនុំជំរះរបស់ព្រះ ហើយក៏បានទទួលនគររបស់ព្រះ ដែលជាលង្ហិន ហើយមិនអាចលុបចោលបានឡើយ។ គ្មានអ្វីដែលរឹងជាងលង្ហិន នោះទេ។ ពួកគេមិនអាចរកអ្វីផ្សេងបានឡើយ ដើម្បីលុតលង្ហិនបាន។

214     ការជំនុំជំរះរបស់ព្រះជាម្ចាស់ត្រូវបានកន្លងផុតហើយដោយសារលង្ហិនរលីង។ ចូរមើលពី ពស់លង្ហិននៅក្នុងទី រហោស្ថានចុះ។ តើពស់លង្ហិននោះតំណាងឲ្យអ្វី? ពស់លង្ហិនតំណាងឲ្យអំពើ បាប ប៉ុន្តែការជំនុំជំរះត្រូវបានរំលងហួស អំពើបាបហើយ។

215     រួមទាំងថ្ងៃរបស់លោកអេលីយ៉ាផង គឺជាពេលដែលពួកគេបានបដិសេធលោកអេលីយ៉ាជាហោរារបស់ព្រះ នោះគឺជាការឈឺចាប់ដែលកើតឡើងនៅក្នុងគ្រាពួកជំនុំបុរាណ។ នៅថ្ងៃមួយ ខ្ញុំនឹងបង្ហាញដល់អ្នក ពួកអ៊ីស្រាអែល ក៏ មានគ្រាពួកជំនុំទាំង៧ដែរ។ នៅក្នុងគ្រាពួកជំនុំរបស់ពួកគេ គឺនៅថ្ងៃរបស់លោកអេលីយ៉ា ពួកគេបានបដិសេធមិន ទទួលគាត់។ ហើយនៅពេលនោះ គ្មានភ្លៀងធ្លាក់ចុះមកលើផែនដី រយៈពេល ៣ឆ្នាំ និង៦ខែ។ ហោរានៅសម័យ បុរាណបាននិយាយថា ផ្ទៃមេឃដូចជាលង្ហិន គឺជាការជំនុំជំរះរបស់ព្រះជាម្ចាស់មកលើប្រជាជាតិទាំងឡាយដែល បដិសេធព្រះជាម្ចាស់ ចូរស្តាប់ឲ្យសិរ៉ូបាបិលអើយ។

216     លង្ហិនក៏តំណាងឲ្យការជំនុំជំរះរបស់ព្រះជាម្ចាស់នៅលើអាសនាដែរ គឺជាទីដែលគេធ្វើយញ្ញបូជា។ អាសនា លង្ហិន គឺជាអាសនាដែលគេយកសត្វមកធ្វើយញ្ញបូជា។ ទ្រង់បានទទួលការជំនុំជំរះមកលើអង្គទ្រង់ជំនួសយើងរាល់ គ្នា។

217     សូមបើកទៅកាន់ វិវរណៈ១៩:១៥ ចូរមើល ថាតើទ្រង់បានធ្វើអ្វីខ្លះ។ គឺសូមអានចាប់ផ្តើមនៅក្នុងខ១២៖

          ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែល គ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ទ្រង់ក៏ព្រះពស្ត្រជ្រលក់ដោយឈាមហើយព្រះនាមទ្រង់ ហៅថាព្រះបន្ទូលនៃព្រះ

218     ចូរចាំថា ព្រះនាមរបស់ទ្រង់ មិនមែនជាព្រះបន្ទូលនៃព្រះទេ។ តែព្រះនាមទ្រង់ ត្រូវបានហៅយ៉ាងដូច្នោះ ថា ព្រះបន្ទូលនៃព្រះ។

          អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង មានដាវ យ៉ាងមុតចេញពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត។

219     តើទ្រង់បានធ្វើអ្វីខ្លះ? សេចក្តីក្រោធរបស់ព្រះ បានធ្លាក់មកលើយើងរាល់គ្នាជាមនុស្សមានបាប។ តើត្រឹម ត្រូវដែរឬទេ? គ្មាននរណាម្នាក់អាចជួយសង្រ្គោះខ្លួនឯងបានឡើយ។ គឺគ្មានអ្វីដែលយើងរាល់គ្នាអាចធ្វើបានឡើយ។ យើងរាល់គ្នាបានកើតនៅក្នុងអំពើបាប ហើយចូលមកក្នុងលោកីយដែលនិយាយនូវសេចក្តីកំភូត។ តើទ្រង់បានធ្វើអ្វី ខ្លះ? ទ្រង់បានយាងមកលើផែនដីនេះ ហើយព្រមទទួលសេចក្តីក្រោធរបស់ព្រះមកលើទ្រង់ (ហាលេលូយ៉ា)

220     គ្រប់សេចក្តីក្រោធរបស់ព្រះបានធ្លាក់មកលើអង្គទ្រង់ទ្រង់គឺជាកូនចៀមនៃព្រះ ដែលគេយកមកសំលាប់គឺ និយាយអំពើបាបនៃលោកីយនេះ ដែលបានធ្លាក់មកលើអង្គទ្រង់ គឺទ្រង់បានទទួលយកអំពើបាបរបស់យើងរាល់គ្នា ហើយក៏បានរងទុក្ខដោយសារសេចក្តីរំលងរបស់យើងរាល់គ្នាដែរ។ ទារុណកម្មរបស់យើងរាល់គ្នាបានធ្លាក់មកលើ អង្គទ្រង់ ហើយសេចក្តីឈឺចាប់របស់យើងក៏បានជាសះស្បើយ

221     គ្មានមនុស្សណាដែលហ៊ានស្លាប់ជួសយើងដូចជាទ្រង់ឡើយ។ ទ្រង់បានរងទុក្ខ រហូតដល់ព្រះលោហិតរបស់ ទ្រង់ និងទឹកបានហូរចេញពីព្រះកាយរបស់ទ្រង់ ហើយដំណក់ឈាមរបស់ទ្រង់ក៏បានធ្លាក់ចុះមកលើថ្ងាសរបស់ទ្រង់ ដែរ នៅមុនពេលដែលទ្រង់សុគត គឺជាសេចក្តីក្រោធរបស់ព្រះដ៏មានអំណាចចេស្តាបានសម្តែងមកកាន់ទ្រង់។ នៅថ្ងៃ មួយ ព្រះបាទលង្ហិនរលីងនៃសេចក្តីជំនុំជំរះ... គឺជាពេលដែលទ្រង់យាងមកជំនុំជំរះ ទ្រង់នឹងបំផ្លាញអស់អ្នកដែល ទាស់ប្រឆាំងនឹងទ្រង់ ហើយនឹងពួកខ្មាំងសត្រូវទាំងអស់ចេញ។ ហាលេលូយ៉ា! ទ្រង់នឹងយាងកាត់ផែនដី ដោយក្នុងព្រះ ហស្តទ្រង់មានកាន់រំពាត់ផង។ អាម៉ែន!

222     បងប្អូនអើយ ចូរប្រែចិត្តចុះ ទាន់នៅមានឱកាស ចូរយើងប្រែចិត្តចុះ។ លោកអ្នកអាចព្យាយាមគិតបាន ពីការ ដែលនឹងត្រូវកើតឡើងនៅខាងមុខបាន។វានឹងកើតឡើងចំពោះខ្ញុំហើយវាក៏នឹងកើតឡើងចំពោះអ្នករាល់គ្នាដែរ។ ព្រះបាទលង្ហិតរបស់ទ្រង់នឹងជាន់បំផ្លាញពួកខ្មាំងសត្រូវរបស់ទ្រង់ ដោយព្រោះទ្រង់បានរងទុក្ខ ដោយសារបង់ថ្លៃលោះ អំពើបាបយើងរាល់គ្នា។ តើយើងរាល់គ្នាគឺជាមនុស្សដែលមានទោសយ៉ាងណា កំសត់យ៉ាងណា ដែលបានអាន ព្រះគម្ពីររបស់ទ្រង់ បែរជាគិតថា គ្មានព្រះទេ រួចនិយាយថាគ្មានអ្វីកើតឡើងដូច្នេះឡើយ ហើយក៏គ្មានការជំនុំជំរះ ដែរ

223     ទ្រង់នឹងយកព្រះបាទលង្ហិនរបស់ទ្រង់ជាន់បំផ្លាញពួកខ្មាំងសត្រូវរបស់ទ្រង់។ គឺទ្រង់នឹងបំផ្លាញពួកទាស់ប្រឆាំង នឹងព្រះគ្រីស្ទ។ ហើយទ្រង់ក៏បំផ្លាញដល់ពួកជំនុំដែលបានបោះបង់ចោលទ្រង់ដែរ គឺទ្រង់នឹងបោះពួកគេចូលទៅក្នុង បឹងភ្លើងដ៏នៅអស់កល្ប។ ទ្រង់នឹងសោយរាជ្យលើផែនដី ហើយពួកជំនុំរបស់ទ្រង់នឹងនៅអស់កល្បជានិច្ច។ ចូរថ្វាយ សិរីរុងរឿងដល់ព្រះអម្ចាស់ចុះ!

224     ព្រះសិរសាទ្រង់សដូចជារោមចៀម គឺជាសេចក្តីសុចរិត បទពិសោធន៍ វចីកោសល្ប គ្រប់គ្រាន់ និងប្រាជ្ញា។ ទ្រង់ជាព្រះដែលប្រកបដោយ ប្រាជ្ញា។ ទ្រង់ជ្រាបពីអ្វីដែលទ្រង់បានធ្វើ។ ទ្រង់ជាដើមចមនៃប្រាជ្ញា។ ទ្រង់ជាដើមចម នៃបទពិសោធន៍ ហើយទ្រង់ជាដើមចមនៃគ្រប់ការទាំងអស់។ ដូច្នេះ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ដែលទ្រង់មានព្រះ កេសាយ៉ាងស។

225     ហោរាដានីញ៉ែល បានឃើញទ្រង់តាំងពីរាប់រយឆ្នាំមុនមកម្ល៉េះ... គឺ៧០០ឆ្នាំមុន ហើយគាត់បាននិយាយថា ទ្រង់គឺជាព្រះនៃគ្រាសម័យចាស់បុរាណ។ ទ្រង់គឺជាកូនមនុស្ស ដែលយាងមកក្នុងអំណាចចេស្តា នៅក្នុងគ្រាចាស់ បុរាណនេះ ហើយក៏បានដាក់ការជំនុំរះផង។

226     ឥឡូវនេះ ខ្ញុំចង់សួរការមួយចំនួនដល់បងប្អូន។ ខ្ញុំកំពុងតែនិយាយទៅកាន់លោកអ្នក ដែលជាពួកជំនុំ មិនក្តៅ មិនត្រជាក់។ គឺជាស្ត្រីព្រហ្មចារី១០នាក់ ដែលបានចេញទៅទទួលព្រះអម្ចាស់ មានស្ត្រី៥នាក់ឆ្លាត ហើយ៥នាក់ទៀត ល្ងង់ ដូចដែលយើងបាននិយាយកាលពីព្រឹកម៉ិញនេះ ព្រមទាំងដើមឈើដែលគេបំបៅផងដែរ។ នៅពេលដែលពួកគេ ចេញទៅទទួលទ្រង់... ព្រះគម្ពីរបានចែងថាបញ្ជីទាំងប៉ុន្មានក៏បានបើកឡើងនោះគឺជាបញ្ជីរបស់មនុស្សមានបាប។

227     ហើយសៀវភៅផ្សេងទៀតក៏ត្រូវបានបើកឡើង។ តើនរណាមកជាមួយនឹងទ្រង់? គឺជាពួកជំនុំដែលមកពីការ លើកឡើង។ អូ! គ្រា១០០០ឆ្នាំបានមកជាមួយនឹងទ្រង់ ហើយពួកអ្នកបំរើក៏មកឯទ្រង់ គឺជាកូនក្រមុំរបស់ទ្រង់។ អូ ព្រះ ដ៏មានសិរីរុងរឿង! ប្រពន្ធរបស់ទ្រង់បានមកជាមួយនឹងទ្រង់ គឺជាពួកជំនុំ។ ការជំនុំជំរះត្រូវបានរៀបចំហើយ រីឯបញ្ជីក៏ ត្រូវបានបើកឡើង។ គឺគ្រប់មនុស្សទាំងអស់នឹងត្រូវជាប់ជំនុំជំរះតាមសៀវភៅដែលបានកត់ត្រាទុក។

228     លោកអ្នករាល់គ្នានឹងសួររកមូលហេតុ តើហេតុអ្វីអ្នកមិនដឹង រួចតើមានអ្វីកើតឡើងនាពេលបន្ទាប់? លោកអ្នក បានដឹងយ៉ាងច្បាស់ហើយ ដែលលោកអ្នកមិនធ្លាប់បានដឹងពីមុនមក ដ្បិតនាពេលឥឡូវនេះលោកអ្នកបានដឹងច្បាស់ ហើយ។ បើសិនព្រះដ៏សុចរិតបានសង្រ្គោះពួកគេ នោះតើមនុស្សមានបាប និងមនុស្សដែលមិនដើរតាមព្រះបង្ហាញខ្លួន នៅកន្លែងណា? គេគឺជាអ្នកដែលបានបដិសេធទ្រង់ តើពួកគេនឹងបង្ហាញខ្លួននៅកន្លែងណា? ព្រះបាទទ្រង់នឹងដូចជា លង្ហិនរលីង គឺជាព្រះជំនុំជំរះ។

229     ...ព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ព្រះបាទទ្រង់ដូច ជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន។

230     សូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន។ តើទឹកនោះតំណាងឲ្យអ្វី? ចូរមើលនៅក្នុង វិវរណៈ១៧:១៥ នោះលោក អ្នកឃើញថាព្រះគម្ពីរបានចែងថា “... ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន...”

231     តើអ្វីទៅជាការដ៏គួរឲ្យរន្ធត់ ចំពោះព្រលឹងដែលអណ្តែតលើសមុទ្រនៃជីវិត គ្មានអ្នកណែនាំផ្លូវ គេនឹងបាត់បង់ទៅ ហើយអណ្តែតទៅតាមទឹកហូរ។ តើវាគឺជាការដ៏គួរឲ្យរន្ធត់យ៉ាងណា ដែលព្រលឹងរបស់គេត្រូវរសាត់ទៅបាត់ សូរ សៀងទ្រង់ដូចជាសូរនៃទឹកច្រើន។

232     តើព្រះសូរសៀងរបស់ទ្រង់គឺជាអ្វី? គឺជាការជំនុំជំរះ ជាសម្លេងរបស់អ្នកបំរើ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែល បានស្រែកទៅកាន់មនុស្ស នៅគ្រប់ជំនាន់ ដែលឈរនៅទីនោះ។ សូរសៀងដូចជាសូរទឹកច្រើន។ សម្លេងនៃផ្កាយទាំង ៧នោះ គឺស្ថិតនៅក្នុងព្រះហស្តទ្រង់ ទៅកាន់គ្រាពួកជំនុំទាំងឡាយ៖ អធិប្បាយពីបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធ ជាបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ការនិយាយភាសាដទៃ អំណាចចេស្តារបស់ព្រះ ការរស់ឡើងវិញ របស់ព្រះយេស៊ូវគ្រីស្ទ ការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងការជំនុំជំរះរបស់ព្រះជាម្ចាស់។

233     សូរនៃទឹកច្រើន បានចេញមកពី ដូចជាកូនមនុស្ស។ លោកអ្នកឮថា លោកអ្នកត្រូវតែនៅជាប់ជាមួយនឹងព្រះជា ម្ចាស់ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ រីឯព្រលឹងដែលអណ្តែតនោះ បានឮសូរសម្លេងដែលនិយាយនៅក្នុងនោះ ថា អ្នកបានអង្គុយនៅក្នុងនោះ ហើយឮពីការជំនុំជំរះរបស់ព្រះដែលបានអធិប្បាយឡើង ហើយគេក៏បានបដិសេធទ្រង់ នោះការធ្លាក់ចុះដ៏អស្ចារ្យ នឹងនាំគេទៅកាន់សេចក្តីវិនាសដ៏អស់កល្ប។

234     សូរសៀងនៃទឹកជាច្រើន គឺបញ្ចាក់ពីលក្ខណៈរបស់ទ្រង់។ តើលោកអ្នកត្រូវធ្វើយ៉ាងដូចម្តេច? នៅពេលដែល កត់ ចុះនៅក្នុងសិរីល្អរបស់ទ្រង់ តើសម្លេងនៅយប់នេះត្រូវបានកត់ទុកនៅពេលណា? សម្លេងរបស់អ្នកត្រូវបានកត់ទុក ហើយ។ ការគិតរបស់អ្នកក៏ត្រូវបានកត់ទុកហើយដែរ។ដូចជាមនុស្សដែលគិតនៅក្នុងចិត្តរបស់គេយ៉ាងនោះដែរ

235     សម្លេងរបស់លោកអ្នកនឹងឮខ្លាំងនៅឯស្ថានសួគ៌ ដូចជានៅផែនដី។ ពិតប្រាកដណាស់។ ព្រះជាម្ចាស់ទ្រង់ជ្រាប ពីចិត្ត និងចេតនាដែលមាននៅក្នុងចិត្តរបស់លោកអ្នក។ ទ្រង់ជ្រាបគ្រប់ទាំងអស់។ ទ្រង់បានមានបន្ទូលទៅកាន់ ពួកផារីសីថាឱមនុស្សកំពុតអើយ តើអ្នកអាចនិយាយការល្អមកយ៉ាងដូចម្តេចបាន? នៅពេលមានការជាច្រើន នៅក្នុងចិត្ត របស់អ្នករៀបនឹងនិយាយចេញពីមាត់របស់អ្នកមក? អ្នកបានហៅខ្ញុំថា លោកគ្រូដ៏ល្អ ខ្ញុំបានស្គាល់អ្នក ហើយក៏ដឹងថា អ្នកជាមនុស្សកំពុតដែរ។ តែអ្នកមិនបានគិតថាអ្នកគឺជាមនុស្សកំពុតឡើយនោះនឹងមានអ្វីកើតឡើង នៅពេលដែល សូរផ្លេកបន្ទរ បានចេញពីសូរទឹកជាច្រើន គឺជាពួកជំនុំជាច្រើន។

          ខ្ញុំចង់សួរការមួយចំនួនដល់លោកអ្នកថែមទៀត។ សូមអនុញ្ញាតឲ្យខ្ញុំ និយាយការខ្លះទៅដល់លោកអ្នកបងប្អូន ដែលបានសង្រ្គោះហើយ គឺសូមអនុញ្ញាតឲ្យខ្ញុំនិយាយការនេះដល់លោកអ្នកចុះ។

236     ចូរប្រយ័ត្នចុះ ដ្បិតព្រលឹងរបស់លោកអ្នកនឹងត្រូវរសាត់បាត់ទៅ។ វាគឺជាការដ៏គួរឲ្យរន្ធត់ណាស់ នៅពេលដែល លោកអ្នកបានដឹងថា គ្មានសេចក្តីសង្រ្គោះណាទៀតឡើយដល់លោកអ្នក។ លោកអ្នកដឹងថា សេចក្តីវិនាសគឺស្ថិតនៅ ខាងមុខលោកអ្នកហើយ។ នៅពេលដែលលោកអ្នកបានដឹងថា នៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ លោកអ្នកនឹង ឮព្រះសូរសៀងបានមានបន្ទូលចេញមកចូរថយចេញពីខ្ញុំទៅ កិច្ចការរបស់អ្នកគឺអាក្រក់ណាស់ អ្នកនឹងត្រូវបោះទៅ ក្នុងគុកភ្លើងដ៏នៅអស់កល្ប ដែលជាទីដែលអារក្ស និងពួកទេវតារបស់វាបាននៅ។ លោកអ្នកនឹងបានដឹងនៅពេល ដែលលោកអ្នកបានឮការធ្លាក់ចុះដ៏អស្ចារ្យ គឺនឹងមានសម្លេងស្រែកយ៉ាងខ្លាំងចេញពីទីនោះមក នៅខណៈពេលដែល លោកអ្នកបានឆ្លងផុតទីនោះ។ តើវាគឺជាការដ៏គួររន្ធត់យ៉ាងណាទៅ! តើវាគឺជាសុបន្តិអាក្រក់យ៉ាងណាទៅ! សូមកុំឲ្យ កើតឡើងចំពោះលោកអ្នកឡើយ។ ចូរប្រែចិត្តចុះ ហើយនៅជាប់ជាមួយនឹងព្រះជាម្ចាស់ចុះ នៅខណៈពេលដែល លោកអ្នកអាចនៅជាប់ជាមួយនឹងទ្រង់បាន។

237     ខ្ញុំចង់សួរការខ្លះដល់លោកអ្នកថែមទៀត។ តើមានអ្វីដែលផ្អែមដល់មនុស្ស អាចទីពឹងបានដែរឬទេ គឺដូចជាការ សម្រាកនៅក្រោមដើមឈើខៀវខ្ចី នៅក្បែរទឹកហូរគ្រឿនៗដែរឬទេ? អូ! នោះគឺជាពួកជំនុំ ដែលបានអង្គុយនៅស្ថាន សួគ៌ ដោយឮព្រះសូរសៀងដ៏ផ្អែមរបស់ទ្រង់ ដែលមានបន្ទូលទៅកាន់ពួកគេ។ តើជាអ្វីទៅ? វាគឺជាការដាក់ទោសទៅ ដល់មនុស្សមានបាប ហើយជាព្រះពរដល់អ្នកដែលបានសង្រ្គោះវិញ។

238     អស់អ្នកដែលបានសង្រ្គោះ បានបោះយុថ្ការបស់ខ្លួនលើថ្មថា គឺជាព្រះយេស៊ូវគ្រីស្ទ ហើយគេបានសម្រាក និងស្តាប់ទ្រង់។ គេបានចូលទៅកាន់ទីសម្រាក។ ខ្ញុំចូលចិត្តទៅកាន់ក្បែរទឹកហូរគ្រឿនៗ។ បើសិនជាយើងរាល់គ្នា ទៅ កាន់ទីនោះដើម្បីស្ទូចត្រី ឬក៏ធ្វើអ្វីផ្សេង ជាធម្មតា ខ្ញុំតែងតែស្វែងរកទីកន្លែងដែលមានទឹកហូរគ្រឿនៗ ដ្បិតខ្ញុំចង់ទៅ កាន់ទីនោះដើម្បីសម្រាក។

          តើវាមិនមែនជាការដែលល្អទេឬអី នៅពេលដែលព្រលឹងរបស់លោកអ្នកបានសម្រាកដ៏ពិត នៅក្នុងព្រះគ្រីស្ទ ដូច នៅក្នុងទីកន្លែងបែបនោះ រហូតលោកអ្នកអាចសម្រាកបានយ៉ាងស្ងប់ស្ងាត់នៅមុខទ្រង់ ហើយក៏បានឮព្រះសូរសៀង ទ្រង់មានបន្ទូលទៅកាន់លោកអ្នក។អញគឺជាព្រះយេហូវ៉ា ជាព្រះប្រោសអ្នកឲ្យជា។ អញជាព្រះយេហូវ៉ា ជាព្រះដែល បានប្រទានជីវិតអស់កល្បជានិច្ចដល់អ្នក។ អញស្រឡាញ់ដល់ឯង។ អញបានស្គាល់ឯងតាំងពីមុនកំណើតលោកីយ មកម្ល៉េះ។ អញបានកត់ឈ្មោះរបស់ឯងនៅក្នុងសៀវភៅរួចហើយ។ ឯងគឺជារបស់អញ។ ចូរកុំភ័យខ្លាចឡើយ។ គឺជា អញទេ ដែលបានគង់នៅជាមួយនឹងឯង

          ចូរច្រៀងបទចម្រៀងនេះជាមួយគ្នា៖

          ព្រលឹងខ្ញុំបានសម្រាកនៅស្ថានសួគ៌

          ខ្ញុំនឹងមិនរសាត់តាមទឹកទៀតឡើយ

          ទោះបីជាខ្យល់ព្យុះបក់យ៉ាងណាក៏ដោយ

          ដ្បិតនៅក្នុងព្រះយេស៊ូវគ្រីស្ទ ខ្ញុំបានសង្រ្គោះ។

          ចូរចាំថា គ្រប់សម្លេងដែលនិយាយមកកាន់ខ្ញុំ គឺផ្អែមពិរោះណាស់ ទ្រង់នឹងដាក់ទោសដល់មនុស្សមានបាប។ ទឹក ជំនន់នឹងបំផ្លាញដល់មនុស្សមានបាប ហើយលោកណូអេត្រូវបានសង្រ្គោះ។ តើខ្ញុំចង់មានន័យអ្វី? គឺជាសូរនៃទឹកជា ច្រើន។

          “...ព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចជាហិមៈ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ព្រះបាទទ្រង់ ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើ។

239     នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧។ រួចសូមមើលនៅក្នុងខ២០៖

          ឯសេចក្តីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះ ស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង

240     ទ្រង់បានកាត់ស្រាយដល់ខ្ញុំ ដូច្នេះ ប្រាកដជាគ្មានកំហុសឆ្គងឡើយ ដែលបញ្ចាក់ថា ទេវតាទាំងនោះគឺជាគ្រា ពួកជំនុំនីមួយៗ។ នៅក្នុងសប្តាហ៍នេះ យើងនឹងមើលឃើញការអស្ចារ្យ នៅក្នុងប្រវត្តិសាស្រ្ត ដែលបានបង្ហាញថា ពួក ទេវតា នោះគឺជាពួកអ្នកបំរើរបស់ព្រះ។ គឺពួកគេមានកិច្ចការដូចគ្នា នៅក្នុងគ្រាពួកជំនុំនីមួយៗ។

          ជួនកាលមានអ្នកខ្លះបាននិយាយថាតើអ្នកដឹងទេ ពួកជំនុំកាតូលិក គឺជាពួកជំនុំដ៏ពិត ដោយព្រោះគេបានឈរ នៅគ្រប់សម័យកាលរបស់ពួកជំនុំ

241     ខ្ញុំបាននិយាយថា​“នោះមិនមែនជាសេចក្តីអាថ៌កំបាំងទេនៅពេលដែលវាស្ថិតនៅក្នុងការគ្រប់គ្រងទាំងអស់ គឺ មានអ្វីៗផ្សេងទៀតដែលស្ថិតនៅពីខាងក្រោយវា តើវាអាចឈរយ៉ាងដូចម្តេចបាន ហើយមានរលកបោកបក់យ៉ាងណា ដ្បិតវាគឺជាសេចក្តីអាថ៌កំបាំងចំពោះខ្ញុំ ដែលវាគឺជាសេចក្តីល្វីងជូរចត់ណាស់ ដែលគេបានធ្វើទុក្ខដល់មនុស្សដោយ បានបោះពួកគេចូលទៅក្នុងរូងសត្វតោ ឲ្យសត្វតោនោះហែកស៊ីពួកគេ ហើយគេបានដុតសម្លាប់ និងធ្វើទុក្ខបៀតបៀន ផ្សេងៗទៀតផង តើពួកគេអាចរស់នៅយ៉ាងដូចម្តេចទៅ?” នោះបានបង្ហាញថា ព្រះហស្តរបស់ព្រះជាម្ចាស់ នៅជាមួយ នឹងពួកគេ។ ហើយរហូតមកដល់បច្ចុប្បន្ននេះ ពន្លឺរបស់ទ្រង់នៅតែមានពន្លឺដដែល។ អាម៉ែន។

242     នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧...” មានន័យថា ពួកអ្នកបំរើទាំង៧ នៃពួកជំនុំទាំង៧។ អូ! អស្ចារ្យណាស់ យើងបានឃើញថា អ្នកបំរើនោះ បាននាំសាររបស់ព្រះទៅកាន់ពួកជំនុំអេភេសូរ ហើយអ្នកបំរើនោះ បានកាន់តាមព្រះ បន្ទូលទ្រង់ជាប់ រហូតដល់ស្លាប់ និងរហូតមកទៀតក៏មកដល់ពួកជំនុំស្មឺន៉ា និងពួកជំនុំពើកាម៉ុស ពួកជំនុំធាទេរ៉ា និង បន្តរហូតមកដល់គ្រាពួកជំនុំនាពេលបច្ចុប្បន្ននេះ គឺពួកអ្នកបំរើទាំងនោះបានរក្សាជាប់នៅព្រះបន្ទូលទ្រង់... ដោយនាំ មកនូវពន្លឺ ដែលជាពន្លឺតាំងពីកំណើតលោកីយមក។

243     ទ្រង់បានកាន់ពួកវាជាប់នៅក្នុងព្រះហស្តស្តាំរបស់ទ្រង់។ នៅព្រះហស្តស្តាំទ្រង់ មិនមែនមានន័យដូចជា ព្រះគ្រីស្ទ គង់នៅខាងស្តាំព្រះជាម្ចាស់នោះទេ មិនមែនមានន័យថា ទ្រង់មានព្រះហស្តស្តាំនោះទេ ដ្បិតទ្រង់គឺជា វិញ្ញាណ។ តែនៅក្នុងព្រះហស្តស្តាំរបស់ទ្រង់មានដោយអំណាចចេស្តា។ ចូរចាំថា ផ្កាយទាំង៧ស្ថិតនៅក្នុងព្រះហស្ត ស្តាំរបស់ទ្រង់។ ចូរគិតថា ពួកគេកំពុងតែគូសនៅស្ថានភាពបច្ចុប្បន្នរបស់ពួកគេ ពន្លឺរបស់ពួកគេ ចេញមកពីទ្រង់។ ពួក គេស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ទាំងស្រុង គឺនៅក្នុងព្រះហស្តស្តាំរបស់ទ្រង់។

244     គ្រប់អ្នកបំរើដ៏ពិតរបស់ព្រះជាម្ចាស់ សុទ្ធតែប្រកាន់ខ្ជាប់នូវផ្លូវដូចគ្នា...​តើនរណាម្នាក់អាចធ្វើទុក្ខដល់ពួកគេ បាន? ចូរចាំថា ទេវតាគឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់។ នៅក្នុងសប្តាហ៍នេះ យើងនឹងសិក្សាកាន់តែស៊ីជម្រៅ ថែមទៀត។ ទ្រង់មានបន្ទូលថាតើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវឬអី សេចក្តីស្លាប់ឬ? ដូច្នេះ យើងរាល់គ្នា ត្រូវបានគ្របបាំងនៅក្នុងព្រះហស្តស្តាំរបស់ទ្រង់។

          មានអ្នកខ្លះនិយាយថាពួកបរិសុទ្ធ ពួកបរិសុទ្ធ!” វាគ្មានអ្វីដែលអាចរុកគួនដល់ពួកគេបានបន្តិចសោះឡើយ។អ្នកគឺជាអ្នកជឿលើសាសនាជ្រុលនិយមពួកគេមិនស្តាប់ឮការនោះឡើយ។ ពួកគេបានគ្រប់បាំងដោយព្រះហស្តដ៏ មានអំណាចចេស្តារបស់ព្រះ ដែលបានឆ្លុះបញ្ចាំងពីពន្លឺរបស់ទ្រង់ សេចក្តីសប្បុរសរបស់ទ្រង់ សេចក្តីសំឡូតរបស់ទ្រង់ ភាពអត់ធ្មត់របស់ទ្រង់។ ការអស្ចារ្យ និងទីសំគាល់ តែលោកីយនេះ គឺបានហៅទ្រង់ថា ជាមេធ្មប់ទៅវិញ។ គ្មានអ្វីដែល ធ្វើឲ្យយើងរាល់គ្នាខុសប្លែកឡើយ ដោយព្រោះយើងបានដឹងថា ព្រះជាម្ចាស់ទ្រង់បានគ្របបាំងយើងរាល់គ្នានៅក្នុង ព្រះហស្តស្តាំរបស់ទ្រង់ហើយ។ តើមិនមែនជាការអស្ចារ្យទេឬអី?

          តោះយើងនឹងបន្តទៅមុខទៀត ដ្បិតយើងខ្ញុំមិនចង់ឲ្យលោកអ្នកចេញឆ្ងាយពីការនេះទេ។នៅព្រះហស្តស្តាំទ្រង់ កាន់ផ្កាយ៧...”

245     ផ្កាយទាំង៧ តំណាងឲ្យអ្នកបំរើរបស់ទ្រង់៖

          ...ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក

246     សូរនៃទឹកច្រើន និងចេញពីព្រះឱស្ឋទ្រង់មក... នៅក្នុងព្រះហស្តស្តាំទ្រង់ មានកាន់ផ្កាយ៧ ក៏មានដាវមុខ២ ដ៏មុត ចេញពីព្រះឱស្ឋទ្រង់...។

247     តើលោកអ្នកដឹងទេថា ដាវមុខពីរ នៅក្នុងព្រះគម្ពីរគឺជាអ្វីដែរឬទេ? សូមបើកទៅកាន់គម្ពីរ ហេរព្រើរ៤:១២ នោះ លោកអ្នកនឹងបានឃើញថាជាអ្វីហើយ។

          ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ទាំងធ្លុះចូលទៅ ទាល់តែ កាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំ រេចដែរ។

248     រួចគេបានហៅលោកអ្នកថាអ្នកអានដ៏យកចិត្តទុកដាក់។ ព្រះបន្ទូលទ្រង់បានសម្តែងដល់ពួកជំនុំរបស់ទ្រង់ថា ព្រះបន្ទូលទ្រង់មុតជាងដាវណាដែលមានមុខពីរទៅទៀត។

249     សូមត្រឡប់មកកាន់ គម្ពីរវិវរណៈ១៩:១១ វិញបន្តិច៖

          ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ នឹងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថាស្មោះ ត្រង់ ហើយពិតប្រាកដទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះ សិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ទ្រង់ក៏ ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថាព្រះបន្ទូលនៃព្រះ

250     តើអ្វីទៅដែលចេញមកពីព្រះឱស្ឋរបស់ទ្រង់? ឃើញមានសេះស១។ នៅក្នុងវិវរណៈ៦ នៅពេលដែលសេះស បានចេញមក កាន់ធ្នូ ហើយឲ្យបានឈ្នះតទៅ។ ដាវនោះបានចេញមកពីព្រះឱស្ឋរបស់ទ្រង់។ ទ្រង់គឺជាអ្នកដែលជិះ សេះនោះ។

          ចូរសំគាល់ចុះ ដាវមុខពីរដ៏មុតនោះ ចេញមកពីព្រះឱស្ឋទ្រង់ គឺជាព្រះបន្ទូល។ ជាចុងក្រោយ បានសម្តែងទៅ កាន់កូនរបស់ព្រះជាម្ចាស់ទាំងអស់ ហើយទ្រង់នឹងបំផ្លាញប្រជាជាតិទាំងឡាយ ដោយព្រះបន្ទូលដ៏មុតស្រួចរបស់ទ្រង់ សូមមើលទៅទីនេះ តើមានអ្វីកើតឡើង៖

          នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្រ្តទ្រង់ ដូចជាថ្ងៃ ភ្លឺពេញអំណាច។

251     ដាវមុខពីរដ៏មុត។ តើមានអ្វីចេញពីព្រះឱស្ឋរបស់ទ្រង់? គឺជាព្រះបន្ទូលព្រះ។ ដែលមុតជាងដាវមុខពីរទៅទៀត។ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ។ នោះហើយគឺជាអ្វីដែលព្រះបន្ទូលទ្រង់បានធ្វើ។ ហើយព្រះបន្ទូលទ្រង់បាន បង្កើតជាសាច់ឈាមឡើង ក៏គង់នៅក្នុងចំណោមយើងរាល់គ្នាផង។

252     ហើយឥឡូវនេះ ព្រះបន្ទូលគឺជាសាច់ឈាមដែលនៅក្នុងពួកជំនុំរបស់ទ្រង់ គឺគង់នៅក្នុងចំណោមយើងរាល់គ្នា ពួកទេវតារបស់ទ្រង់គឺនៅក្នុងព្រះហស្តរបស់ទ្រង់។ ព្រះជាម្ចាស់ទ្រង់បានផ្ទុកដាក់ដំណឹងល្អរបស់ទ្រង់ មកលើពួកជំនុំ របស់ទ្រង់ ដែលជាយើងរាល់គ្នានៅក្នុងគ្រានេះ គឺនាំពន្លឺនៃដំណឹងល្អទៅកាន់មនុស្សស្លាប់ នៅលោកីយនេះ។ ព្រះ ជាម្ចាស់ទ្រង់បានដាក់បន្ទុកមកលើខ្ញុំ ហើយនិងអ្នករាល់គ្នា។ វហើយយើងរាល់គ្នា បើសិនជាបងប្អូនប្រុសស្រីរបស់ យើងស្លាប់ទៅដោយមិនបានឮដំណឹងល្អរបស់ទ្រង់នោះ។

253     អូ ពួកគេខិតខំអាន ការសរសេរ និងបែបបទខាងសាសនាមួយចំនួនណាស់ ហើយពួកគេមិនអាចបង្កើតអ្វីឲ្យ បានច្រើនក្រៅពីបង្កើតឲ្យមានក្រុមខុសឆ្គងនោះទេ។ ខ្ញុំចង់សំដៅទៅលើដំណឹងល្អ។ ដំណឹងល្អ មិនមែនជាព្រះបន្ទូល តែប៉ុណ្ណោះទេ ដ្បិតលោកប៉ុលបាននិយាយយ៉ាងដូច្នោះ។

254     លោកប៉ុលបាននិយាយថា ដំណឹងមិនមែនមកឯយើងរាល់គ្នា តាមរយៈព្រះបន្ទូលប៉ុណ្ណោះទេ ប៉ុន្តែព្រះបន្ទូល បានបើកសម្តែងឲ្យឃើញច្បាស់វិញ។ នៅពេលដែលគេនិពន្ធព្រះបន្ទូលឡើង គឺតាមរយៈព្រះវិញ្ញាណបរិសុទ្ធ... ព្រះបន្ទូលព្រះបានដាំនៅក្នុងចិត្តរបស់ពួកគេ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ហើយគេក៏សរសេរចុះទៅតាមអ្វីដែល ព្រះទ្រង់មានបន្ទូល។ ព្រះបន្ទូលអាចដឹងពីចិត្តរបស់ពួកគេបាន។ សូមថ្វាយសិរីរុងរឿងដល់ព្រះ! ទ្រង់ជ្រាបគំនិតដែល ចិត្តគេបានគិត។ ហើយព្រះបន្ទូលទ្រង់បានចេញមកពីព្រះឱស្ឋរបស់ទ្រង់ គឺមុតជាងដាវដែលមានមុខពីរទៅទៀត។

255     ចូរក្រោកឡើង បងប្អូនប្រុសស្រីអើយ! នៅថ្ងៃមួយ នឹងការកើតឡើង។ ព្រះនាមរបស់ទ្រង់ បានហៅថា ជាព្រះបន្ទូលនៃព្រះ គឺព្រះបន្ទូលទ្រង់បានបើកសម្តែងហើយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថាចូរអ្នករាល់គ្នាទៅពេញ សព្វក្នុងលោកីយទាំងមូល... ម៉ាកុស១៦ គឺទ្រង់បានផ្តាំជាចុងក្រោយដល់ពួកជំនុំរបស់ទ្រង់ នៅមុនពេលដែល ទ្រង់យាងត្រឡប់មកវិញ គឺទ្រង់បានសម្តែងអង្គនៅក្នុងគ្រាពួកជំនុំ។ ទ្រង់បានបង្គាប់ដល់ពួកជំនុំថា៖ចូរអ្នករាល់គ្នា ទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទំាំងអស់ចុះ តើជាអ្វីទៅ? គឺ ផ្សាយដំណឹងល្អ។ នៅក្នុងគម្ពីរម៉ាកុស១៦ បានចែងថាចូរផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះតើជា អ្វីទៅ? គឺទ្រង់ចង់បង្ហាញឲ្យគេដឹងពីអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។

256     មិនមែនគ្រាន់តែបង្រៀនព្រះបន្ទូលតែប៉ុណ្ណោះទេ។ ទ្រង់មិនបានមានបន្ទូលថា ឲ្យគេបង្រៀនព្រះបន្ទូលទេ។ ទ្រង់មានបន្ទូលថាចូរផ្សាយដំណឹងល្អមិនមែនបង្រៀនព្រះបន្ទូលទេ គឺជាផ្សាយដំណឹងល្អវិញ។

          ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះ និយាយភាសាថ្មី នឹងចាប់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើមនុស្សជំងឺឲ្យ បានជាផង។

          ដូច្នេះ ក្រោយដែលព្រះអម្ចាស់បានមានបន្ទូលនឹងគេរួចហើយ នោះព្រះវរបិតាបានទទួលទ្រង់ឡើងទៅស្ថាន សួគ៌វិញ ឲ្យគង់នៅខាងស្តាំ ឯពួកសិស្ស គេចេញទៅប្រកាសប្រាប់នៅសព្វគ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជា មួយ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសំគាល់ ដែលកើតមកតាមក្រោយផង។

257     នោះហើយគឺជាដំណឹងល្អ ដែលបានបង្ហាញ។ ទីសំគាល់ទាំងនេះ នឹងជាប់តាមអស់អ្នកជឿប៉ុន្មាននាក់? គឺរហូត ដល់ចុងបំផុតនៃផែនដី គឺនៅគ្រប់ជំនាន់ទាំងអស់។ គឺនឹងមានមនុស្សតិចណាស់ គេនឹងកាន់ជាប់តាមពន្លឺនោះ។ ព្រះ យេស៊ូវទ្រង់មានបន្ទូលថាកុំឲ្យខ្លាចឡើយ ហ្វូងមនុស្សដ៏តិចអើយ គឺជាព្រះវរបិតាដ៏ល្អរបស់អ្នក នឹងប្រទាននគរ របស់ទ្រង់មកដល់អ្នកហើយ

258     ចូរមើលនៅក្នុងខ២០ ហើយនិងខ១៦៖

          នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្រ្តទ្រង់ ដូចជាថ្ងៃភ្លឺ ពេញអំណាច។

259     បើសិនជាលោកអ្នកបើកទៅកាន់ គម្ពីរម៉ាថាយ១៧ នោះយើងនឹងបានដឹងច្បាស់។

260     កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ ក៏នាំឡើង ទៅលើភ្នំខ្ពស់ដោយឡែក រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្រ្តទ្រង់បានភ្លឺដូចជាព្រះអាទិត្យ ហើយ ព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាស ដូចពន្លឺ។

261     ព្រះភក្រ្តទ្រង់បានផ្លាស់ប្រែ។ តើទ្រង់បានធ្វើអ្វីខ្លះ? គឺចង់បង្ហាញពីថ្ងៃដែលទ្រង់យាងមក។ នៅមុនប៉ុន្មាន ម៉ោងដែលកើតឡើងការនេះ ព្រះយេស៊ូវទ្រង់បានដកស្រង់ការនេះ នៅមុនជំពូកនេះបន្តិចថាខ្ញុំប្រាប់ដល់អ្នករាល់គ្នា ជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់លោក

262     តើត្រឹមត្រូវដែរឬទេ? រួចទ្រង់បានយក ពេត្រុស យ៉ាកុប និងយ៉ូហាន ទៅជាមួយនឹងទ្រង់ក៏នាំឡើងទៅលើភ្នំខ្ពស់ ហើយពួកគេទាំងបីនាក់ គឺជាស្មរបន្ទាប់របស់ទ្រង់ ដ្បិតនៅក្នុងសញ្ញាចាស់ គ្រប់ពាក្យទាំងអស់ត្រូវបានយកជាការ ដោយសារស្មរបន្ទាល់បីនាក់។

263     ចូរមើល តើអ្វីកើតឡើងមុនគេ។ អូ! ខ្ញុំមិនអាចបញ្ឈប់បានឡើយ។ តើការដំបូងអ្វីដែលពួកគេបានឃើញ? ព្រះ យេស៊ូវទ្រង់បាននាំយកពួកគេទាំងបីនាក់ឡើងទៅលើភ្នំខ្ពស់។ រួចទ្រង់ក៏បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ។ គឺព្រះ ភក្ត្រទ្រង់បានភ្លឺដូចជាព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ។ នោះក៏ឃើញលោកម៉ូសេ នឹង លោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់។

264     តើកូនមនុស្សមានរូបរាងអ្វីដែលបានយាងមកនៅក្នុងពេលឥឡូវនេះ? ការដំបូងដែលលេចមកគឺ លោកម៉ូសេ និងលោកអេលីយ៉ា។ នៅមុនពេលដែលព្រះយេស៊ូវទ្រង់យាងត្រឡប់មកលើផែនដីវិញ... ការនេះនឹងកើតឡើង មុន ដ្បិតវិញ្ញាណរបស់លោកអេលីយ៉ា នឹងបង្វែរចិត្តរបស់ពួកគេមកឯឪពុកវិញ។ ដ្បិតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។ ពួកសាវកបានឃើញគាត់ គឺកូនមនុស្សបានយាងមក ក្នុងសិរីល្អ។ ទ្រង់នឹងយាងមកវិញ ក្នុងសិរីល្អ។

265     ការដំបូង នៅមុនពេលដែលពួកគេបានឃើញទ្រង់ តើជាអ្វី? គឺគេឃើញលោកអេលីយ៉ា។ បន្ទាប់មកទៀត គឺជាអ្វី? រួចមានលោកម៉ូសេ។ ហើយពួកអ៊ីស្រាអែល បានត្រឡប់មកឯទ្រង់វិញ គឺជាអ្នករក្សាក្រឹត្យវិន័យរបស់ទ្រង់ ហើយកូនមនុស្សក៏បានយាងមកក្នុងសិរីល្អ។ ហាលេលូយ៉ា!

266     តើអ្នកបានឃើញពីលំដាប់លំដោយ នៅពេលដែលទ្រង់បានយាងមកដែរឬទេ?​វិញ្ញាណរបស់លោកអេលីយ៉ា ឬជាស្មរបន្ទាល់នៃពួកជំនុំចុងក្រោយ ដែលបានមកនៅក្នុងអំណាចចេស្តា ដើម្បីសម្តែងពីអង្គទ្រង់។ បន្ទាប់ ពួកយូដា ១៤៤ ០០០នាក់ នឹងមកប្រជុំគ្នានៅភ្នំស៊ីណាយ ដែលពួកអ៊ីស្រាអែលនឹងបានក្លាយទៅជាប្រជាជាតិមួយ។ ជាប្រជា ជាតិដ៏វ័យចំណាស់ជាងគេនៅក្នុងពិភពលោ ក៏មានប្រជាជាតិរបស់ខ្លួន ទង់ជាតិរបស់ខ្លួន ទាហានរបស់ខ្លួន លុយ កាក់របស់ខ្លួន និងអ្វីៗផ្សេងៗទៀត។ ពួកគេគឺជាសមាជិកមួយ នៃប្រជាជាតិទាំងឡាយ ដោយព្រោះពួកគេគឺជាប្រជា ជាតិមួយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ពួកគេនឹងមិនត្រូវបោះបង់ចោលឡើយ រហូតទាល់តែការទាំងអស់បានបំ ពេញសម្រេច។

267     សេចក្តីអាថ៌កំបាំងដែល ពួកយូដា ត្រូវបានគេបៀតបៀនគ្រប់ទីកន្លែង ហើយបានរត់ចេញ ក៏បន្តរហូតមកដល់ គ្រាដែលគេបដិសេធព្រះ ហើយផ្ទុយទៅវិញ ព្រះយេស៊ូវទ្រង់មានបន្ទូលថានៅពេលដែលអ្នកបានឃើញដើមល្វា បានពិចពន្លកឡើង (ប្រជាជាតិនោះ នឹងត្រឡប់មកវិញ ក្លាយជាប្រជាជាតិជាថ្មីម្តងទៀត) គឺពេលវេលាជិតមកដល់ ហើយ។ ខ្ញុំប្រាប់ដល់អ្នកជាប្រាកដថា ជំនាន់នេះ នឹងមិនទាន់បាត់បង់ឡើយ រហូតទាល់តែ ការទាំងអស់ត្រូវបានបំ ពេញសម្រេច

268     មនុស្សទាំងអស់នេះនឹងមិនផុតពូជឡើយ។ Hitler បានព្យាយាមសម្លាប់ពួកគេទាំងអស់ចោល។ ហើយពួក ម៉ូស្លិម ក៏បានព្យាយាមសម្លាប់ពួកគេទាំងអស់ចោលដែរ។ Stalin ក៏ដែរ។ ប៉ុន្តែពួកគេមិនត្រូវបានផុតពូជឡើយ ឬក៏បាត់ពីផែន ដីនេះឡើយ។ ពួកគេនឹងក្លាយទៅជាប្រជាជាតិមួយ នាពេលខាងមុខ។ អាម៉ែន! លោកម៉ូសេ និង លោកអេលីយ៉ានឹង មក។ អូ! នេះគឺជាសេចក្តីសង្ឃឹមដែលពួកគេមាន។

269     ទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្រ្តទ្រង់បានភ្លឺដូចព្រះអាទិត្យ នៅក្នុងគម្ពីរវិវរណៈ២១:២៣ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះច័ន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជា ចង្កៀងនៃក្រុងនោះដែរ។ អស់ទាំងសាសន៍នឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដី ក៏យកសិរីនៃខ្លួនមកទុក ក្នុងក្រុងនោះដែរអាម៉ែន! អូ! តើអ្នករាល់គ្នាមិនត្រេកអរទេឬអី? ដ្បិតទ្រង់នឹងយាងមក (លោកយ៉ូហានបានឃើញទ្រង់ នៅក្នុងថ្ងៃនៃព្រះអម្ចាស់)

270     សូមបើកទៅកាន់គម្ពីរ ម៉ាឡាគី ដែលជាហោរាចុងក្រោយនៅក្នុងកណ្ឌសញ្ញាចាស់ គឺម៉ាឡាគី៤។ ខ្ញុំមានរឿងតូច មួយ ដែលបានប្រាប់ទៅកាន់ប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ ដែលកំពុងតែអង្គុយនៅខាងក្រោយនោះ។ ខ្ញុំបានផ្តល់ភាព លំបាកដល់នាង នៅមុនពេលយើងបានរៀបការ។ ខ្ញុំត្រូវតែព្យាយាមរៀបចំវាឡើងវិញ នៅមុនពេលដែលយើងត្រូវ រៀបការ។

271     ខ្ញុំមិនដឹងថា ខ្ញុំចង់រៀបការជាមួយនឹងនាងម្តងទៀត ឬក៏អត់នោះទេ។ ហើយខ្ញុំគិតថា នាងគឺជាស្ត្រីដ៏ល្អណាស់ គឺខ្ញុំចង់ឲ្យនាងចេញពីខ្ញុំទៅ។ សូមឲ្យបុរសល្អ បានរៀបការជាមួយនឹងនាង ហើយថែរក្សានាងចុះ។ ខ្ញុំគិតថា ខ្ញុំមិន សមនឹងនាងឡើយ។ ដូច្នេះនាង បានយំយ៉ាងខ្លាំង ហើយមិនដឹងត្រូវធ្វើយ៉ាងដូចម្តេចទេ។ ការនេះ បានកើតឡើងជា ច្រើនឆ្នាំមកហើយ ប្រហែលជា២០ឆ្នាំកន្លងមកហើយ។

272     នាងបានយំទាំងថ្ងៃ ទាំងយប់។ ហើយខ្ញុំព្យាយាមនៅឲ្យឆ្ងាយពីនាង។ មិនមែនដោយព្រោះខ្ញុំមិនស្រឡាញ់នាង នោះទេ ប៉ុន្តែខ្ញុំមិនចង់ឲ្យនាងខាតពេល។ ចូរឲ្យនាងស្វែងរកបុរសដែលល្អទៅ ព្រោះនាងល្អពេកហើយសម្រាប់ខ្ញុំ។ ខ្ញុំគិតថា នាងបានស្រឡាញ់ដល់ខ្ញុំ ហើយខ្ញុំដឹងថា ខ្ញុំក៏ស្រឡាញ់នាងដែរ។

          រួចខ្ញុំក៏គិតថាខ្ញុំនឹងព្យាយាមណាត់ជួបជាមួយនឹងមនុស្សស្រីផ្សេងទៀត ហើយព្យាយាមធ្វើឲ្យនាងមានអារម្ម ណ៍ឈឺចាប់ដោយព្រោះខ្ញុំហើយខ្ញុំដូចជាបានសម្លាប់ដល់នាងអញ្ជឹង។ ក្រោយមក នាងក៏បានបែកគ្នាពីខ្ញុំទៅ។

          ខ្ញុំបានប្រាប់ដល់នាងថាអូន ជាស្រីដ៏ល្អណាស់។ បងមិនចង់ឲ្យអូនខាតពេលទេ

          នាងឆ្លើយថាប៉ុន្តែ អូនស្រឡាញ់បង។ បងគឺជាមនុស្សតែម្នាក់ដែលអូនស្រឡាញ់ខ្ញុំនិយាយថាបងក៏ស្រ ឡាញ់អូនដែរ

273     ខ្ញុំនិយាយថាបងសូមអរគុណ ប៉ុន្តែ” “អូនដឹងទេ” “បងនឹងរស់តែម្នាក់ឯ ដូចជាតាបស ខ្ញុំនឹងមិនរៀបការទេ។

          ហើយនាងក៏បានចេញទៅ ដើរចូលទៅក្នុងផ្ទះមួយ រួចលត់ជង្គុង់ចុះ ហើយអធិស្ឋានថាឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់មិនដឹងត្រូវធ្វើអ្វីនោះទេ។ ខ្ញុំម្ចាស់ មិនចង់មិនស្តាប់បង្គាប់ទ្រង់ឡើយ តែខ្ញុំម្ចាស់ស្រឡាញ់ Bill ណាស់។ ខ្ញុំម្ចាស់ មិនដឹងត្រូវធ្វើយ៉ាងដូចម្តេចនោះទេ។ ឱព្រះជាម្ចាស់អើយ តើទ្រង់អាចប្រទានការកំសាន្តទុក្ខដល់ ខ្ញុំម្ចាស់បន្តិចបានដែរ ឬទេ? តើទ្រង់នឹងជួយដល់ខ្ញុំម្ចាស់បនិ្តចបានដែរឬទេ? ដ្បិតខ្ញុំម្ចាស់មិនដែលទូលសូមដល់ទ្រង់អំពីការនេះ ពីមុនឡើយ នៅក្នុងជីវិតរបស់ខ្ញុំម្ចាស់។ ឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់ សង្ឃឹមថា ខ្ញុំម្ចាស់នឹងមិនទូលសូមដល់ទ្រង់ជាថ្មីម្តងទៀតនោះ ទេ។” “ប៉ុន្តែបើសិនជាទ្រង់ជួយ ដល់ខ្ញុំម្ចាស់ ហើយនៅពេលដែលខ្ញុំម្ចាស់បានបើកអាននូវព្រះបន្ទូលទ្រង់ សូមទ្រង់ បានបង្ហាញដល់ខ្ញុំម្ចាស់នៅក្នុងព្រះបន្ទូលទ្រង់ឲ្យខ្ញុំម្ចាស់បានយល់ផង... ដ្បិតខ្ញុំម្ចាស់ធ្លាប់បានឮថា ទ្រង់បានធ្វើការ បែបនោះមែន

274     នៅពេលដែលនាងបើកព្រះគម្ពីរឡើង ក៏ចំបទគម្ពីរម៉ាឡាគី៤ ដែលបានចែងថាមើល មុនដែលថ្ងៃដ៏ធំ ហើយគួរ ស្ងែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯងរាល់គ្នា

          នាងបាននិយាយថាខ្ញុំបានក្រោកឡើង ហើយស្កប់ចិត្តណាស់ រួច យើងក៏បានរៀបការម្តងទៀត

          ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួក អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥត ទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ តែព្រះអាទិត្យ នៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សំរាប់ឯងរាល់គ្នាដែលកោតខ្លាចដល់ ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកញ្ឆេងដូចជាកូនគោ ដែលលែងចេញពីក្រោល។

275     ព្រះភក្រ្តទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាចអូ! ព្រះភក្រ្តនៃកូនមនុស្ស បានចាំងមកក្នុងចំណោមយើងរាល់គ្នានៅ យប់នេះ គឺឈរនៅកណ្តាលជើងចង្កៀងទាំង៧ គឺជាអ្នកជំនុំជំរះ ដែលបានរងទុក្ខ និងសុគតជំនួសយើងរាល់គ្នា ដោយ ព្រមទទួលការជំនុំជំរះរបស់ព្រះ ដាក់លើទ្រង់។

276     ដល់មនុស្សមានបាប ទ្រង់បានឲ្យព្រលឹងរបស់ពួកគេបានសម្រាក និងស្កប់ចិត្តនៅក្នុងព្រះគ្រីស្ទ។ អស្ចារ្យណាស់

277     រស្មីពន្លឺដ៏កក់ក្តៅរបស់ទ្រង់បានចាំងមកលើយើងរាល់គ្នាកុំឲ្យភ័យខ្លាចឡើយ ខ្ញុំគឺជាព្រះដែលបានយាងមក។ គឺជាព្រះដ៏មានអំណាចចេស្តា។ ខ្ញុំគឺជាអាលផា និងអូមេកា។ ខ្ញុំនឹងប្រទានទឹករស់ដល់អ្នកដែលស្រេក

          នេះគឺជាសេចក្តីសន្យា និងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយកូនចៀមនៅក្នុងកណ្តាលទីក្រុងនោះ ដែលមិនត្រូវ ការពន្លឺឡើយ ទ្រង់គឺជាព្រះអាទិត្យនៃសេចក្តីសុចរិត ដែលការប្រោសឲ្យជាគឺស្ថិតនៅក្នុងចំអេងស្លាបរបស់ទ្រង់។

          ទ្រង់គឺជាផ្កាដែលដុះនៅតាមជ្រលងភ្នំ

          ដែលភ្លឺ និងផ្កាយព្រឹក

          ទ្រង់គង់នៅឆ្ងាយ ១០០០០មាយ ពីព្រលឹងរបស់ខ្ញុំ។

          នៅក្នុងសេចក្តីទុក្ខ ព្រះទ្រង់គឺអ្នកកំសាន្តចិត្តខ្ញុំ

          នៅពេលមានសេចក្តីលំបាក ទ្រង់ឲ្យខ្ញុំសម្រាក

          ទ្រង់យកចិត្តទុកដាក់ដល់ខ្ញុំគ្រប់ការទាំងអស់។ ហាលេលូយ៉ា!

          ទ្រង់គឺជាផ្កាដែលដុះនៅតាមជ្រលងភ្នំ

          ដែលភ្លឺ និងផ្កាយព្រឹក

          ទ្រង់គង់នៅឆ្ងាយ ១០០០០មាយ ពីព្រលឹងរបស់ខ្ញុំ។

278     នេះគឺជាផ្កាយព្រឹកដ៏អស្ចារ្យ ដែលបានចាំពន្លឺចូលមក គឺថ្ងៃប្រោសឲ្យជានឹងមកដល់ ដោយទ្រង់មានបន្ទូលថាថ្ងៃនោះនឹងបាក់បែកទៅ ហើយព្រះអាទិត្យនឹងមកកាន់តែជិត ទ្រង់បានគង់នៅខាងក្រៅផ្កាយទាំងឡាយ ដែលមាន ការប្រោសឲ្យជានៅលើស្លាបរបស់ទ្រង់។

          ឥឡូវនេះ សូមត្រឡប់មកកាន់សេចក្តីអធិប្បាយរបស់យើងវិញ យើងនឹងធ្វើការបញ្ចប់នាពេលបន្តិចទៀត ដើម្បី ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកទៀត ដោយព្រោះឥឡូវនេះ ម៉ោង៨:៤៥នាទីហើយ។ យើងមិនចង់ចេញទៅឆ្ងាយពីប្រធាន បទរបស់យើងទេ។

279     ការនេះបានបង្ហាញថា នៅថ្ងៃនៃព្រះអម្ចាស់ទ្រង់ គឺជាចៅក្រម។ តើបងប្អូនជឿដែរឬទេ? លោកយ៉ូហានបាន ឃើញទ្រង់នៅក្នុងថ្ងៃនៃព្រះអម្ចាស់ ជាអ្នកជំនុំជំរះ មិនមែនជាសង្ឃ ហើយក៏មិនមែនជាស្តេចដែរ។

280     ទ្រង់គឺជាអ្នកចៅក្រម។ តើលោកអ្នកមិនជឿទេឬអី? ព្រះគម្ពីរបានចែងថា ទ្រង់គឺជាចៅក្រម។ នៅក្នុងបទគម្ពីរ នេះ បានបញ្ចាក់យ៉ាងច្បាស់ថា ទ្រង់គឺជាអ្នកជំនុំជំរះ តើធ្វើអ្វីខ្លះដល់មនុស្សមានបាប ហើយទ្រង់បានធ្វើអ្វីខ្លះដល់ គ្រីស្ទាន? នៅទីនេះ ទ្រង់ឈរ នៅជាមួយនឹងសូរទឹកជាច្រើន ហើយព្រះភក្រ្តរបស់ទ្រង់ គឺដូចជាថ្ងៃភ្លឺពេញអំណាច។

281     សូមមើលនៅក្នុងខ១៦ និងខ១៧៖

          កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលទៅទៀបព្រះបាទទ្រង់ ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយបន្ទូល ថា កុំខ្លាចឡើយ អញជាដើម ហើយជាចុង។

282     ទ្រង់មិនមែនជាហោរាទេ គឺទ្រង់ជាព្រះ។អញគឺជាដើម ហើយជាចុង។ អញគឺជាការបើកសម្តែងទីមួយ ហើយក៏ ជាការបើកសម្តែងចុងក្រោយដែរ។ អញគឺជាព្រះដែលត្រូវយាងមក

          ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោរនៃ សេចក្តីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។

          កុំភ័យខ្លាចឡើយ។ តើហេតុអ្វីយើងរាល់គ្នាត្រូវភ័យខ្លាច? តើហេតុអ្វីបានជាពួកជំនុំបរាជ័យក្នុងការរក្សាតាមព្រះ បន្ទូលទ្រង់? សូមយើងឈប់នៅត្រង់នេះបន្តិចសិន ដ្បិតដល់ម៉ោងដែលយើងត្រូវបញ្ចប់ហើយ។

283     តើហេតុអ្វីពួកជំនុំនេះ មានការភ័យខ្លាច? តើទ្រង់បានសន្យាអ្វី ហើយតើទ្រង់មិនបានបើកសម្តែងមកកាន់យើង រាល់គ្នាទេឬអី? តើហេតុអ្វីយើងរាល់គ្នាភ័យខ្លាចចំពោះការជំនុំជំរះ? “កុំឲ្យខ្លាចឡើយ អញជាដើម ហើយជាចុង ជាព្រះ ដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោរនៃសេចក្តីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ” “អញបានឈ្នះលើសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ផង

284     នៅពេលដែលទ្រង់យាងមកលើផែនដី ទ្រង់គឺជាព្រះតែមួយអង្គគត់... ដែលមនុស្សជាច្រើន គេខំព្យាយាម យកឈ្នះការនៅលើផែនដី។ តើលោកអ្នកបានដឹងទេ? Napoleon បានព្យាយាមយកឈ្នះលើផែនដីទាំងមូល ហើយគាត់ក៏បានជោគជ័យមែនគឺនៅពេលគាត់មានអាយុ ៣៣ឆ្នាំ។ កាលពីអាយុ១៧ឆ្នាំ ទៅដល់២៥ឆ្នាំ គាត់ជាអ្នក ដែលចេះគ្រប់គ្រងខ្លួនឯងណាស់។ គាត់មិនជឿលើការផឹកស្រា ឬអ្វីៗផ្សេងទៀតឡើយ។ គាត់បានធ្វើដំណើរទៅកាន់ ប្រទេសបារាំង។ គាត់មិនមែនជាជនជាតិបារាំងទេ។ គាត់បានមកកោះមួយ ហើយគាត់ក៏បានធ្វើដំណើរទៅប្រទេស បារំាង គាត់មិនចូលចិត្តធ្វើដូចជាពួកបារាំងទេ ហើយគាត់បានជោគជ័យមែន។

285     ហើយគាត់បានចេញមក រួចបានយកឈ្នះលើពួកបារាំង។ គាត់បានយកពួកបារាំង ហើយក៏គ្រប់គ្រងលើពិភព លោក។ នៅអាយុ៣៣ គាត់បានអង្គុយចុះ ហើយស្រែកថា គ្មាននរណាទៀតឡើយ ដែលគាត់ត្រូវច្បាំងជាមួយនោះ ពួកគេបានស្លាប់ ដោយសាគ្រឿងស្រវឹង។ គេមិនអាចយកឈ្នះលើខ្លួនឯងគេបានឡើយ។ រួចគេក៏បានជួប “Waterloo នៅចុងបញ្ចប់គេបានជួប Waterloo ខ្ញុំធ្លាប់បានទៅដល់ទីនោះ ហើយឃើញទីសំគាល់វត្ថុបុរាណទាំងឡាយ នៅពេល ដែលពួកយើងបានទៅដល់ទឹកដីនោះ។

286     គាត់បានចាប់ផ្តើមកាលពីគាត់នៅវ័យក្មេង ហើយបានជ្រើសរើសផ្លូវខុស ដើម្បីយកឈ្នះ រួចគាត់ក៏បានស្លាប់ទៅ ប៉ុន្តែក៏មានបុរសវ័យក្មេងម្នាក់ទៀតបានចូលមកដែរ។ គាត់បានស្លាប់នៅក្នុងអាយុ៣៣ឆ្នាំ គឺទ្រង់បានយកឈ្នះលើគ្រប់ ទាំងអស់។ នៅពេលដែលទ្រង់យាងមកកាន់ផែនដី ទ្រង់បានយកឈ្នះ សេចក្តីអំនួត ការឈឺចាប់ និងការគ្រប់គ្រង របស់អារក្ស។ នៅពេលដែលទ្រង់សុគត ទ្រង់បានយកឈ្នះលើសេចក្តីស្លាប់។

287     នៅពេលដែលទ្រង់រស់ពីសុគតឡើងវិញ ទ្រង់បានយកឈ្នះលើស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលបានទាស់ នឹងមនុស្សជាតិ គឺទ្រង់បានយកឈ្នះលើសេចក្តីស្លាប់ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ជម្ងឺ និងអ្វីៗទាំងអស់ គឺនៅថ្ងៃទីបី ទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់បានយកឈ្នះលើគ្រប់ទាំងអស់ ដែលបានខណ្ឌចែករវាងមនុស្ស ហើយនិង ព្រះ រួចទ្រង់ក៏បានភ្ជាប់ ស្ថានសួគ៌និងផែនដីវិញ។ សូមសិរីរុងរឿងដល់ទ្រង់! ទ្រង់បានយកឈ្នះលើគ្រប់ទាំងអស់ ចាប់ តាំងពីស្បៃវាំងននព្រះវិហារបានរហែកជាពីរ។

288     កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ច រៀងរាបតទៅវិញ អញក៏មានកូនសោរនៃសេចក្តីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។ដោយអំណាចចេស្តា នៅព្រះហស្តស្តាំទ្រង់ បានឲ្យទ្រង់រស់ពីសុគតឡើងវិញ។កុំឲ្យខ្លាចអ្វីឡើយ អញគឺជាព្រះដែលត្រូវយាងមក។ អញគឺ ជាដើម ហើយជាចុង។ អញជាព្រះដ៏រស់នៅ ហើយបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅ វិញ។ អាម៉ែន

          មើលទ្រង់បានយកឈ្នះប្រកបដោយអំណាចចេស្តា

          មើល នៅក្នុងទ្រង់បានបើកសម្តែងយ៉ាងច្បាស់

          ទ្រង់បានឈរនៅ ហើយយកឈ្នះប្រកបដោយអំណាចចេស្តា

          ចាប់តាំងពីផ្ទាំងវាំងននបានរហែកជាពីរ (អាម៉ែន)

289     ទ្រង់នឹងដកយកគ្រប់ឧបសគ្គទាំងឡាយ ចេញពីមនុស្ស នោះពួកគេនឹងអាចគ្រប់គ្រងដូចជានៅក្នុងសួនច្បារ អេដែនដែរ។ ទ្រង់ជាព្រះដែលប្រកបដោយសព្វានុភាព។ លោកអ្នកប្រហែលជាមិនជឿទេ ប៉ុន្តែវាគឺជាការពិតមែន។ មនុស្សត្រូវតែចុះចូលទៅចំពោះព្រះដែលប្រកបដោយសព្វានុភាព។ តើទ្រង់មិនមានបន្ទូលនៅក្នុង គម្ពីរម៉ាកុស ១១:២៣ ទេឬអីថាបើអ្នកណានិយាយទៅភ្នំនេះថា ចូររើចេញពិទីនេះទៅធ្លាក់ក្នុងសមុទ្រចុះ ដោយឥតសង្ស័យក្នុង ចិត្ត គឺជឿជាក់ថា សេចក្តីអ្វីដែលខ្លួនថា នឹងបានកើតមកមែន នោះនឹងបានដូចប្រាថ្នាគ្រប់ជំពូកទាំងអស់

290     តើមានអ្វីកើតឡើង? នៅពេលដែលព្រះជាម្ចាស់ទ្រង់ និងមនុស្ស បានមកជាមួយគ្នា នឹងការរញ្ជួយកើតឡើង។ លោកអ្នកបាននិយាយដោយអំណាចចេស្តារបស់ទ្រង់ ដោយបានដឹងថា ទ្រង់បានសន្យាហើយ គឺនៅក្នុងព្រះបន្ទូល របស់ទ្រង់ គេនឹងបានឃើញការដ៏អស្ចារ្យកើតឡើងពិតមែន។

291     នៅក្នុងខ១៨-ខ១៩ តើមានអ្វីកើតឡើង? នៅពេលដែលគាត់ឃើញព្រះភក្រ្តទ្រង់ គាត់ក៏លុតជង្គង់ចុះនៅព្រះ បាទាទ្រង់។ គាត់មិនអាចឈរទៀតបានឡើយ ជីវិតរបស់គាត់នឹងត្រូវបំផ្លាញទៅ។ គាត់មិនអាចធ្វើអ្វីបានសោះឡើយ។

          ទ្រង់គឺជាអ្នកមានជ័យជំនះ។ ហើយទ្រង់ក៏បានប្រទានសេចក្តីបង្គាប់ទ្រង់មក នោះយើងចាប់ផ្តើមឃើញរហូត ដល់ចុងជំពូកនេះ។ នៅក្នុងខ១៩៖

          ដូច្នេះ ចូរឲ្យឯងកត់អស់ទាំងសេចក្តីដែលឯងបានឃើញ ព្រមទាំងសេចក្តីដែលមានសព្វថ្ងៃនេះ នឹងសេចក្តីទាំង ប៉ុន្មាន ដែលត្រូវកើតមកតាមក្រោយទៀតផង។

          ឯសេចក្តីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះ ស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះ ឯង។

292     ឱបងប្អូនជាទីស្រឡាញ់អើយ តើអស្ចារ្យយ៉ាងណាទៅ។ គាត់បានឈរនៅចំពោះព្រះជាម្ចាស់...។ ទ្រង់គឺជា អ្នកជំនុំជំរះ ជាសង្ឃ ជាស្តេច ជាឥន្ទ្រី ជាចៀម ជាសឹង្ហ ជាអាលផា និងអូមេកា ជាព្រះវបិតា ជាព្រះរាជបុត្រា និងជា ព្រះវិញ្ញាណបរិសុទ្ធ ទាំងអស់នេះគឺជាលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងយាងមក។ សេចក្តីក្រោធរបស់ព្រះនឹងធ្លាក់ មក ហើយអ្វីៗទាំងអស់នឹងកើតឡើង រហូតទាល់តែទ្រង់មានបន្ទូលនៅលើឈើឆ្កាងថាការស្រេចហើយពេលនោះ ទ្រង់ក៏បានរស់ឡើងវិញ។ ព្រះវិញ្ញាណក៏បានចាកចេញពីទ្រង់ ហើយនៅព្រឹកឡើង ទ្រង់ក៏បានរស់ពីសុគតឡើងវិញ សម្រាប់ការរាប់ជាសុចរិតនៃយើងរាល់គ្នា។

293     លោកយ៉ូហានបានបែរខ្លួនទៅ មើលឃើញព្រះបាទទ្រង់ដូចជាលង្ហិនរលីង ហើយព្រះនេត្រទ្រង់ដូចជាអណ្តាត ភ្លើងមកកាន់ផែនដី។ ហោរាដានីញ៉ែលបានឃើញទ្រង់តាំងពី ៧០០ឆ្នាំមុន គឺជាទ្រង់ ដែលបានឈរនៅក្នុងសម័យ ចាស់បុរាណ ដូចជាកូនមនុស្ស ដែលបាននៅជាមួយនឹងទ្រង់។ គ្រប់ការជំនុំជំរះទាំងអស់នឹងប្រទានមកដល់ទ្រង់ គឺគេ នឹងឈរនៅបល្ល័ង្កជំនុំជំរះរបស់ទ្រង់។

          បងប្អូនជាទីស្រឡាញ់អើយ តើយើងរាល់គ្នាជាមនុស្សប្រភេទណា? សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោក អ្នករាល់គ្នា នេះហើយគឺជាសេចក្តីអធិស្ឋានរបស់ខ្ញុំ។ តើលោកអ្នកស្រឡាញ់ទ្រង់ដែរឬទេ? តើលោកអ្នកជឿដល់ទ្រង់ ដែរឬទេ? តើព្រលឹងរបស់លោកអ្នកបានសម្រាកនៅក្នុងទ្រង់ដែរឬទេ? សូមបងប្អូនបានឱនក្បាលចុះ រួចស្ងៀមស្ងាត់ បន្តិច ហើយយើងនឹងច្រៀងចម្រៀងនេះដោយស្ងៀមស្ងាត់ជាមួយគ្នា គឺបទព្រលឹងរបស់ខ្ញុំបានសម្រាកនៅស្ថាន សួគ៌” “ខ្ញុំមិនធ្លាប់បានឮឡើយ ដ្បិតព្រលឹងខ្ញុំនឹងបានសម្រាកដោយសន្តិភាពសូមបងប្អូនទាំងអស់គ្នា បានគោរព និងចុះចូលចំពោះទ្រង់ ដោយភាពស្ងៀមស្ងាត់ចុះ។

          ព្រលឹងខ្ញុំបានសម្រាកនៅស្ថានសួគ៌

          ការដែលខ្ញុំរសាត់តាមទឹកសមុទ្រគ្មានទៀតឡើយ

          ទោះមានខ្យល់ព្យុះខ្លាំងយ៉ាងណា

          នៅក្នុងព្រះយេស៊ូវ ខ្ញុំផុតទុក្ខភ័យ

          ព្រលឹងខ្ញុំបានសម្រាកនៅស្ថានសួគ៌

          ការដែលខ្ញុំរសាត់តាមទឹកសមុទ្រគ្មានទៀតឡើយ

          ទោះមានខ្យល់ព្យុះខ្លាំងយ៉ាងណា

          នៅក្នុងព្រះយេស៊ូវ ខ្ញុំផុតទុក្ខភ័យ

          សូមចាំងបំភ្លឺមកលើទូលបង្គំ (សូមពន្លឺនៃសិរីល្អរបស់ទ្រង់ បានចាំងមក)

          ឱព្រះអម្ចាស់អើយ សូមទ្រង់ចាំងបំភ្លឺមកលើទូលបង្គំ

          សូមពន្លឺនៃស្ថានសួគ៌បានចាំងបំភ្លឺមកលើទូលបង្គំ

          អូ ព្រះជាម្ចាស់អើយ សូមចាំងបំភ្លឺមកលើទូលបង្គំ (ចូរយើងលើកដៃថ្វាយដល់ព្រះជាម្ចាស់ចុះ)

          សូមពន្លឺនៃស្ថានសួគ៌បានចាំងបំភ្លឺមកលើទូលបង្គំ

          សូមឲ្យទូលបង្គំបានដូចជាព្រះគ្រីស្ទ បានដូចជាព្រះគ្រីស្ទ

          សូមឲ្យទូលបង្គំបានដូចទ្រង់

          គ្រប់ដំណើរនៃជីវិតរបស់ទូលបង្គំនៅផែនដីនេះ បានទៅដល់សិរីល្អរបស់ទ្រង់

          សូមឲ្យទូលបង្គំបានដូចទ្រង់

          សូមឲ្យទូលបង្គំបានដូចទ្រង់

          គ្រប់ដំណើរនៃជីវិតរបស់ទូលបង្គំនៅផែនដីនេះ បានទៅដល់សិរីល្អរបស់ទ្រង់  ...

          តើលោកអ្នកចង់បានជីវិតរបស់ទ្រង់គង់នៅក្នុងលោកអ្នក ហើយឆ្លុះបញ្ចាំងពីវត្តមានរបស់ទ្រង់ដែរឬទេ? បើសិន ជាលោកអ្នកចង់បាន សូមលោកអ្នកអញ្ជើញក្រោកឈរឡើង ហើយអធិស្ឋាន។

          នៅក្នុងក្រោលសត្វនាបេថ្លេហឹម       (សូមនៅបន្តឈរនៅឡើយ)

          មានជនចម្លែកបានមក    (អ្នកគឺជាជនចម្លែកនៅលើផែនដីនេះ)

          នៅលើផែនដីនេះ ខ្ញុំចង់ដូចទ្រង់

          គ្រប់ដំណើរនៃជីវិតរបស់ទូលបង្គំនៅផែនដីនេះ បានទៅដល់សិរីល្អរបស់ទ្រង់

          សូមឲ្យទូលបង្គំបានដូចទ្រង់

          គឺដូចជាព្រះយេស៊ូវគ្រីស្ទ ដូចជាព្រះយេស៊ូវគ្រីស្ទ     (នេះជាបំណងចិត្តរបស់ទូលបង្គំ)

          សូមឲ្យទូលបង្គំបានដូចទ្រង់

          គ្រប់ដំណើរនៃជីវិតរបស់ទូលបង្គំនៅផែនដីនេះ បានទៅដល់សិរីល្អរបស់ទ្រង់

          សូមឲ្យទូលបង្គំបានដូចទ្រង់

294     ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ មានមនុស្សជាច្រើនដែលកំពុងតែឈរនេះ គេចង់ទទួលទ្រង់។ ពួក គេបានរសាត់អណ្តែតនៅជុំវិញ ហើយមិនដឹងថា ពួកគេត្រូវទៅទីណានោះទេ ហើយជីវិតរបស់ពួកគេម្តងឡើងម្តងចុះ ហើយក៏បានដឹងថា ប្រហែលជានៅថ្ងៃស្អែក បេះដូងរបស់ពួកគេនឹងឈប់ដំណើរការហើយ។ នោះសេចក្តីអន្តារាយដ៏ សហ័ស នឹងកើតមាននៅខាងមុខពួកគេ ហើយឲ្យព្រលឹងរបស់ពួកគេបាត់ទៅ។

          ពួកគេចូលចិត្តខ្លួនឯង និងជាប់ចិត្តរបស់នៅលើផែនដីនេះ។ ប៉ុន្តែ ឥឡូវនេះ ឱព្រះជាម្ចាស់អើយ ពួកគេចង់បានដូចជាទ្រង់វិញ។ សូមទ្រង់ប្រទាន នគររបស់ទ្រង់មកដល់ពួកគេផង។ ឱព្រះវរបិតាអើយ ពួកគេគឺជាកម្មសិទ្ធិរបស់ទ្រង់ហើយ ដិ្បតទ្រង់ជ្រាបពីជម្រៅចិត្តរបស់ពួកគេ និងបំណងរបស់ពួកគេហើយ។ ហើយ ទ្រង់មានបន្ទូលថាអស់អ្នកណាដែលឮពាក្យខ្ញុំ ហើយជឿដល់ខ្ញុំ នោះនឹងបានជីវិតអស់កល្ប

295     ហើយទ្រង់ក៏មានបន្ទូលទៀតថាមានពរហើយ អស់អ្នកដែលបានអាន និងស្តាប់ពាក្យទំនាយនៅក្នុងសៀវភៅ នេះ ដ្បិតពេលវេលាជិតមកដល់ហើយពួកគេបានដឹងថា ពេលវេលាជិតមកដល់ហើយ។ ឱព្រះជាម្ចាស់អើយ ពួកគេមិនអាចរសាត់ទៅណាឆ្ងាយបានទេ។

          សូមទ្រង់ទាញពួកគេមកកាន់ទ្រង់ផង។ ហើយនៅពេលដែលពួកគេចេញពីទីនេះ នាយប់នេះ សូមឲ្យពួកគេបាន ឆ្លុះបញ្ចាំងពីពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទ៊ផង។ ទូលបង្គំសូមថ្វាយពួកគេទាំងអស់គ្នា ដល់ទ្រង់ គឺជាព្រះវរបិតាដ៏ជាព្រះ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យពួកគេបានបន្ទាបខ្លួន ដើរតាមទ្រង់ នៅក្នុងបុណ្យជ្រមុជទឹកក្នុងព្រះវិហារ នេះ សូមទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់ពួកគេ ដើម្បីជីវិតដែលនៅសេសសល់របស់ពួកគេបានដូច ជាព្រះយេស៊ូវគ្រីស្ទ។ ទូលបង្គំយើងខ្ញុំ ទូលសូមនៅក្នុងព្រះនាមទ្រង់។

          គឺឲ្យទូលបង្គំបានដូចជាព្រះគ្រីស្ទ ដូចជាព្រះគ្រីស្ទ...

          សូមបងប្អូនទាំងអស់គ្នា ដែលបានអង្គុយ និងឈរនៅក្បែរគ្នា សូមបានដើរទៅចាប់ដៃគ្នាទៅវិញទៅមក។ ហើយដាក់ដៃលើគ្នា ហើយសរសើរដំកើងព្រះ។ នៅលើអាសនារបស់យើង បានបំពេញដោយកូនរបស់ព្រះ។ យើងខ្ញុំ មិនអាចទទួលទាំងអស់គ្នា ឲ្យមកឈរនៅខាងលើនេះទាំងអស់បានទេ។

          ...គ្រប់ដំណើរនៃជីវិតរបស់ទូលបង្គំនៅផែនដីនេះ បានទៅដល់សិរីល្អរបស់ទ្រង

          សូមឲ្យទូលបង្គំ បានដូចទ្រង់។

          សូមទ្រង់ចាំងបំភ្លឺមកលើទូលបង្គំ អូ សូមទ្រង់ចាំងបំភ្លឺមកលើទូលបង្គំ

          សូមពន្លឺនៃស្ថានសួគ៌បានចាំងបំភ្លឺមកលើទូលបង្គំ

          សូមទ្រង់ចាំងបំភ្លឺមកលើទូលបង្គំ អូ សូមទ្រង់ចាំងបំភ្លឺមកលើទូលបង្គំ

          សូមពន្លឺនៃស្ថានសួគ៌បានចាំងបំភ្លឺមកលើទូលបង្គំ

296     តើបងប្អូនមានអារម្មណ៍ល្អដែរឬទេ? តើបងប្អូនមិនមានអារម្មណ៍ល្អទេឬ? តើលោកអ្នកមិនរីករាយទេឬអី ដែល លោកអ្នកជាគ្រីស្ទាននោះ? សូមបានចាប់ដៃគ្នាទៅវិញទៅមក ដល់បងប្អូនដែលអង្គុយនៅជិតបងប្អូន នៅខណៈពេល ដែលយើងច្រៀងបទនេះយើងនឹងនៅក្នុងពន្លឺនេះគឺជាពន្លឺដ៏អស្ចារ្យ ជាពន្លឺនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលបាន បើកសម្តែងនៅក្នុងសាច់ឈាម។

          យើងនឹងដើរនៅក្នុងពន្លឺ ជាពន្លឺដ៏អស្ចារ្យ

          ជាដំណក់ទឹកសន្សើមនៃព្រះគុណដ៏ភ្លឺច្បាស់

          បានចាំងបំភ្លឺលើយើងរាល់គ្នា ទាំងថ្ងៃ ទាំងយប់

          ព្រះយេស៊ូវ ជាពន្លឺនៃលោកីយ។

    សូមបងប្អូនបានច្រៀងបទនេះទាំងអស់គ្នា

          យើងនឹងដើរនៅក្នុងពន្លឺ ជាពន្លឺដ៏អស្ចារ្យ

          ជាដំណក់ទឹកសន្សើមនៃព្រះគុណដ៏ភ្លឺច្បាស់

          បានចាំងបំភ្លឺលើយើងរាល់គ្នា ទាំងថ្ងៃ ទាំងយប់

          ព្រះយេស៊ូវ ជាពន្លឺនៃលោកីយ។

          ចូលមក ឱពួកបរិសុទ្ធនៃពន្លឺអើយ

          ព្រះយេស៊ូវ ជាពន្លឺនៃលោកីយ

          នោះជួងនៃស្ថានសួគ៌នឹងបន្លឺឡើង

          អូ ព្រះយេស៊ូវ ជាពន្លឺនៃលោកីយ

    ចូរលើកដៃឡើង៖

          យើងនឹងដើរនៅក្នុងពន្លឺ ជាពន្លឺដ៏អស្ចារ្យ

          ជាដំណក់ទឹកសន្សើមនៃព្រះគុណដ៏ភ្លឺច្បាស់

          បានចាំងបំភ្លឺលើយើងរាល់គ្នា ទាំងថ្ងៃ ទាំងយប់

          ព្រះយេស៊ូវ ជាពន្លឺនៃលោកីយ។      

          យើងនឹងដើរនៅក្នុងពន្លឺ ជាពន្លឺដ៏អស្ចារ្យ

          ជាដំណក់ទឹកសន្សើមនៃព្រះគុណដ៏ភ្លឺច្បាស់

          បានចាំងបំភ្លឺលើយើងរាល់គ្នា ទាំងថ្ងៃ ទាំងយប់

          ព្រះយេស៊ូវ ជាពន្លឺនៃលោកីយ។

297     កាលនៅថ្ងៃបុណ្យទី៥០ ជាពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកជំនុំ ហើយសារព្រះ បន្ទូលក៏បានផ្ញើរមកកាន់ពួកជំនុំស្មឺន៉ា។ នោះក៏មានពួក Irenaeus បានឈរឡើង ជាពួកបរិសុទ្ធរបស់ព្រះ គេនិយាយ ភាសាដទៃ គេបានទទួលអំណាចចេស្តារបស់ព្រះ ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ និងប្រោជម្ងឺឲ្យជាផង ពួកគេ បានដើរនៅក្នុងពន្លឺនៃព្រះ ជាពន្លឺនៃដំណឹងល្អ ដូចជាពន្លឺដែលបានចាំងបំភ្លឺនៅក្នុងថ្ងៃបុណ្យទី៥០ដែរ គឺជាព្រះគ្រីស្ទ ដែលទ្រង់បានឈរនៅកណ្តាលរាស្ត្ររបស់ទ្រង់ ហើយជើងចង្កៀងទាំង៧ បានបញ្ចាំងពន្លឺដូចជាព្រះអាទិត្យដ៏ក្តៅ។ ឥឡូវនេះ យើងកំពុងតែរស់នៅក្នុង ឆ្នាំ១៩៦១។

          យើងនឹងដើរនៅក្នុងពន្លឺ ជាពន្លឺដ៏អស្ចារ្យ

          ជាដំណក់ទឹកសន្សើមនៃព្រះគុណដ៏ភ្លឺច្បាស់

          បានចាំងបំភ្លឺលើយើងរាល់គ្នា ទាំងថ្ងៃ ទាំងយប់

          ព្រះយេស៊ូវ ជាពន្លឺនៃលោកីយ។

    សូមបងប្អូនបានអញ្ជើញក្រោកឈរឡើង

          យើងនឹងដើរនៅក្នុងពន្លឺ ជាពន្លឺដ៏អស្ចារ្យ

          ជាដំណក់ទឹកសន្សើមនៃព្រះគុណដ៏ភ្លឺច្បាស់

          បានចាំងបំភ្លឺលើយើងរាល់គ្នា ទាំងថ្ងៃ ទាំងយប់

          ព្រះយេស៊ូវ ជាពន្លឺនៃលោកីយ។

    តើបងប្អូនស្រឡាញ់ទ្រង់ដែរឬទេ?

          ខ្ញុំស្រឡាញ់ទ្រង់ ខ្ញុំស្រឡាញ់ទ្រង់

          ដ្បិតទ្រង់បានស្រឡាញ់ដល់ខ្ញុំជាមុន

          ទ្រង់បានទិញសេចក្តីសង្រ្គោះឲ្យខ្ញុំ

          នាកាល់វ៉ារី។

298     ខ្ញុំមិនអាចបែរទៅរកការនៅក្នុងលោកីយនេះ ម្តងទៀតបានទេ គឺខ្ញុំបានស្លាប់នៅចំពោះលោកីយនេះ ហើយ លោកីយនេះក៏បានស្លាប់ដែរនៅចំពោះខ្ញុំ។ ខ្ញុំនឹងនៅក្នុងព្រះគ្រីស្ទតែប៉ុណ្ណោះ ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ បានដឹកនាំខ្ញុំ។ ខ្ញុំស្រឡាញ់ទ្រង់ ដោយព្រោះទ្រង់បានស្រឡាញ់ដល់ខ្ញុំ ហើយទ្រង់បានចាំងបំភ្លឺព្រះពររបស់ទ្រង់ដល់ ខ្ញុំ ព្រមទាំងប្រទានឲ្យខ្ញុំ មានសិទ្ធិប្រកបនៅក្នុងនគររបស់ទ្រង់។ ឥឡូវនេះ យើងរាល់គ្នា គឺជាកូនប្រុសស្រីរបស់ព្រះ ហើយការចុងក្រោយក៏មិនទាន់មកដល់ដែរ។ ប៉ុន្តែ យើងរាល់គ្នាបានដឹងថា យើងនឹងមានរូបកាយដ៏ឧត្តមដូចទ្រង់ ដ្បិត យើងនឹងបានឃើញថា ទ្រង់គឺជានរណា។

          យើងនឹងដើរនៅក្នុងពន្លឺ ជាពន្លឺដ៏អស្ចារ្យ

          ជាដំណក់ទឹកសន្សើមនៃព្រះគុណដ៏ភ្លឺច្បាស់

          បានចាំងបំភ្លឺលើយើងរាល់គ្នា ទាំងថ្ងៃ ទាំងយប់

          ព្រះយេស៊ូវ ជាពន្លឺនៃលោកីយ។

299     តើលោកអ្នកស្រឡាញ់ទ្រង់ដែរឬទេ?បន្ទាប់ពីចប់ សេចក្តីអធិប្បាយនេះទៅ ខ្ញុំចង់ឲ្យបងប្អូន បានថ្វាយបង្គំ ហើយច្រៀងសរសើរទ្រង់ដោយវិញ្ញាណ។ គ្មានបទចម្រៀងណាដែល ល្អជាងបទដ៏ចាស់ៗនេះទេ។ ខ្ញុំចូលចិត្ត បទ ចម្រៀងបែបបុរាណ គឺបទចម្រៀងពួកថ្ងៃបុណ្យទី៥០ គឺមិនមែនច្រៀងដូចជាពួកអ្នកដែល ធ្លាប់ទទួលការហ្វឹកហ្វឺន សម្លេង ហើយប្រឹងស្រែករហូតដល់មុខខៀវនោះទេ ខ្ញុំមិនដឹងថាពួកគេច្រៀងបទអ្វីនោះទេ។ តែខ្ញុំចូលចិត្ត ដល់អ្នក ដែលខំស្រែកច្រៀង ទោះសម្លេងរបស់ពួកគេមិនត្រូវក៏ដោយ ឥឡូវនេះ យើងនឹងច្រៀងសរសើរតម្កើងព្រះជាមួយគ្នា

          ចូរនៅជាប់នឹងព្រះនាមព្រះយេស៊ូវចុះ

          ឱកូននៃសេចក្តីទុក្ខ ហើយវេទនាអើយ

          ទ្រង់នឹងប្រទានអំណរ និងកំសាន្តចិត្តដល់អ្នក

          ចូរនៅជាប់ជាមួយព្រះនាមទ្រង់ចុះ នៅគ្រប់ទីកន្លែងដែលអ្នកបានទៅ។

    នៅព្រឹកស្អែក ម៉ោង៧គត់ កម្មវិធីនឹងចាប់ផ្តើម។

          គេនឹងឱនក្បាលចុះនៅចំពោះ ព្រះនាមព្រះយេស៊ូវ

          ចូរក្រាបថ្វាយបង្គំនៅព្រះបាទាទ្រង់

          ទ្រង់គឺជាស្តេចលើអស់ទាំងស្តេច យើងនឹងថ្វាយបង្គំទ្រង់

          ពេលដែលដំណើរជីវិតរបស់យើងត្រូវបញ្ចប់។

    ចូរយើងច្រៀងទាំងអស់គ្នា

          ចូរនៅជាប់នឹងព្រះនាមព្រះយេស៊ូវចុះ

          ឱកូននៃសេចក្តីទុក្ខ ហើយវេទនាអើយ

          ទ្រង់នឹងប្រទានអំណរ និងកំសាន្តចិត្តដល់អ្នក

          ចូរនៅជាប់ជាមួយព្រះនាមទ្រង់ចុះ នៅគ្រប់ទីកន្លែងដែលអ្នកបានទៅ។

          ព្រះនាមដ៏អស្ចារ្យ ជាស័ព្ទដ៏ពិរោះ

          ជាសេចក្តីសង្ឃឹមនៃផែនដី និងជាសេចក្តីអំណរនៃស្ថានសួគ៌

          ព្រះនាមដ៏អស្ចារ្យ ជាស័ព្ទដ៏ពិរោះ

          ជាសេចក្តីសង្ឃឹមនៃផែនដី និងជាសេចក្តីអំណរនៃស្ថានសួគ៌

300     មេរៀននៅយប់បានបញ្ចប់ហើយ។ មានបងប្អូនខ្លះបានសួរខ្ញុំ តើកម្មវិធីនៅព្រឹកស្អែកចាប់ផ្តើមនៅម៉ោងប៉ុន្មាន? អត់មានទេនៅថ្ងៃស្អែក។ សូមសម្រាកឲ្យបានស្រួលចុះ។ ប្រហែលជានៅយប់ស្អែកខ្ញុំ មិនអាចចែកចាយព្រះបន្ទូល បានទេ ដូច្នេះ ខ្ញុំនឹងលើកទៅកាន់ថ្ងៃក្រោយវិញ។ ពេលណាដែលខ្ញុំមិនអាចបញ្ចប់សេចក្តីអធិប្បាយរបស់ខ្ញុំបាន នោះខ្ញុំនឹងលើកទៅកាន់ថ្ងៃបន្ទាប់វិញ។ ប៉ុន្តែយើងបានរៀបចំរួចរាល់ហើយ។ ខ្ញុំជឿថា លោកអ្នកបានត្រៀមខ្លួនរៀន ពីមេរៀនគ្រាពួកជំនុំហើយ។ តើមែនទេ? សូមយើងបានឱនក្បាលចុះ នៅខណៈពេលដែលយើងច្រៀងបទនេះដោយ ស្ងាត់ស្ងៀម៖

          គេនឹងឱនក្បាលចុះនៅចំពោះ ព្រះនាមព្រះយេស៊ូវ         (គ្រប់ទាំងអណ្តាតនឹងសារភាព)

          ចូរក្រាបថ្វាយបង្គំនៅព្រះបាទាទ្រង់

          ទ្រង់គឺជាស្តេចលើអស់ទាំងស្តេច យើងនឹងថ្វាយបង្គំទ្រង់

          ពេលដែលដំណើរជីវិតរបស់យើងត្រូវបញ្ចប់។

          ព្រះនាមដ៏អស្ចារ្យ ជាស័ព្ទដ៏ពិរោះ

          ជាសេចក្តីសង្ឃឹមនៃផែនដី និងជាសេចក្តីអំណរនៃស្ថានសួគ៌

          ព្រះនាមដ៏អស្ចារ្យ ជាស័ព្ទដ៏ពិរោះ

          ជាសេចក្តីសង្ឃឹមនៃផែនដី និងជាសេចក្តីអំណរនៃស្ថានសួគ៌

 

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com