ការថ្កោលទោសដោយតំណាង

Jeffersonville, Indiana, USA

60-1113

1
នេះគឺជាការដែលគួរឲ្យត្រេកអរណាស់ដែលយើងខ្ញុំមានពេលវេលាប្រកបទាក់ទងនឹងព្រះបន្ទូលទ្រង់ជាថ្មី ម្តងទៀតនៅក្នុងពួកជំនុំនាព្រឹកនេះ។សូមបងប្អូនកុំប្រញាប់រួសរាន់ពេក។ យើងត្រូវការចំណាយពេលវេ លាជាមួយគ្នា ជួនកាលមានបងប្អូនខ្លះដូចជាហត់នឿយបន្តិចពេលកំពុងឈរ។
2
ពួកក្មេងៗដូចជាចង់ឡើងមកកៀកខាងលើនេះបន្ថែមទៀតខ្ញុំគិតថា ខ្ញុំអាចសម្របសម្រួលបានថែមទៀត នៅទីនេះ នៅសល់កៅអី២,៣, ប្រហែលជា៤ នៅលើវេទិកាបើសិនជាមានបងប្អូនណាដែលនៅខាងក្រោយចង់ ឡើងមកកាន់ទីនេះ សូមលោកអ្នកអញ្ជើញមកអង្គុយនៅត្រង់នេះដោយសុខស្រួលចុះ។ឬក៏មានបងប្អូនណាដែល អង្គុយនៅខាងក្រោយ ទើបតែអញ្ជើញមកព្រះវិហារជាលើកទីមួយ អញ្ជឹង សូមអញ្ជើញលោកអ្នកចាស់ទុំខ្លះបានអញ្ជើញឡើងមកខាងលើនេះចុះ។ យើងខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលបានឃើញលោកអ្នកអញ្ជើញឡើងមកខាងលើនេះ។ មានអ្នកជំនួយ ឬអ្នកបំរើខ្លះ​ទៀត សូមអញ្ជើញឡើងមកកាន់ទីនេះចុះ នេះគឺជាឱកាសដែលផ្តល់ឲ្យបងប្អូនផ្សេងទៀត មានកន្លែងអង្គុយដែរ នៅខណៈ​ពេលដែលគាត់កំពុងតែឈរ។ ហើយក៏មានបងប្អូន ខ្លះទៀត នៅតែបន្តចូលមក ហើយក៏បានព្យាយាមឈរនៅខាងក្រោយ។ពេលដែលពួកគេឃើញច្រកចូលត្រូវបាន បិទ នោះពួកគេនឹងនាំគ្នាចេញទៅវិញ...។
3
នៅខាងមុខនេះមានសល់កៅអីទៀត។ តើមែនទេ បងស្រី? គឺនៅខាងមុខនេះ។ ខ្ញុំឃើញបងប្រុស Wood កំពុងតែឡើងមកកាន់ទីនេះហើយនៅទីនេះ មានសល់កៅអី២ថែមទៀត។ សូមអញ្ជើញធ្វើដំណើរមកតាមផ្លូវនេះ ចុះ។ នៅខាងមុខនេះ មានសល់កៅអី២ទៀត។តើមានបងប្អូនណាចង់អញ្ជើញឡើងមកខាងមុខដែរឬទេ មានកៅ អី១, ២, ៣ទៀតនៅទំនេរ។ បើសិនជាបងប្អូនចង់មកកាន់ទីនេះកៅអីនេះទំនេរសម្រាប់បងប្អូនដែលអញ្ជើញមកពី ខាងក្រោយ ដោយព្រោះភាគច្រើន មានបងប្អូនខ្លះបានអញ្ជើញឡើងមកបន្ទាប់ពីកម្មវិធីបានចាប់ផ្តើម។ ពួកគេនឹង មើលចុះឡើង នៅទ្វាក្រោយ ហើយក៏នាំគ្នាត្រឡប់ទៅខាងក្រៅវិញគឺពួកគេមិនបានចូលរួមកម្មវិធីទេ។ នៅទីនេះ មានកៅអីទំនេរមួយ គឺកណ្តាលនេះ។ មានកៅអី ១,២,៣,៤,៥នៅទំនេរ គឺនៅខាងមុខនេះ។ សូមលោកអ្នកអញ្ជើញ ឡើងមកកាន់ទីនេះចុះ សូមបងប្អូនចាត់ទុកដូចជាផ្ទះរបស់លោកអ្នកបងប្អូនចុះ។
សូមព្រះអង្គប្រទានពរបងប្រុស George។ រីករាយណាស់ដែលបានជួបប្អូននៅព្រឹកនេះម្តងទៀត។ សូម អញ្ជើញទៅខាងក្រោយនោះចុះគឺនៅកន្លែងដែលបុរសម្នាក់នោះកំពុងឈរ។ ល្អណាស់។ បងប្អូនគ្រប់គ្នាអង្គុយ ស្រួល ហើយក៏មានអារម្មណ៍ល្អផង។ខ្ញុំដឹងថា វាមិនសូវជាស្រួលប៉ុន្មានទេ ប៉ុន្តែ យើងខ្ញុំនឹងខិតខំបន្ថែមទៀតតាម ដែលយើងខ្ញុំអាចធ្វើបានសម្រាប់លោកអ្នកបងប្អូន។
4
យើងខ្ញុំកំពុងតែរង់ចាំកិច្ចប្រជុំនឹងមកដល់គឺជាព្រះពរដ៏អស្ចារ្យនៅពេលអនាគត ជាកិច្ចប្រជុំដែលបាន ទាយទុកថានឹងមកដល់។ នៅព្រឹកនេះខ្ញុំបានប្រាប់ទៅកាន់បងប្អូនដែលខ្ញុំនឹងអធិស្ឋានឲ្យ។ គឺនៅកិច្ចប្រជុំនេះ យើងខ្ញុំចង់ឲ្យបងប្អូនឈរតម្រង់ជួរតាមដែលយើងខ្ញុំព្យាយាមសម្រួលដល់លោកអ្នកបងប្អូនបាន។ បន្ទាប់មក ខ្ញុំ គិតថា នៅពេលបុណ្យណូអែលខ្ញុំចង់មានកិច្ចប្រជុំ២ទៀតនៅពេលយប់ ដែលត្រូវអធិប្បាយនៅក្នុងព្រះគម្ពីរដានី ញ៉ែល ដោយព្រោះវាគឺជាថ្ងៃដំបូងនៃឆ្នាំថ្មី ហើយខ្ញុំដឹងថា យើងខ្ញុំមិនសល់ពេលវេលាច្រើនប៉ុន្មានទេ។
ឥឡូវនេះបើសិនជាមាននរណាម្នាក់ចូលមក ហើយចង់កក់បន្ទប់សណ្ឋាគារទុកជាដើម ឥឡូវនេះ យើងខ្ញុំ បានត្រៀមរៀបចំរួចហើយដូច្នេះ យើងអាចទទួលការកក់នោះបាន។
5
លោកMorris គឺជាអ្នកដែលទទួលបានប្រោសឲ្យជាពីជម្ងឺមហារីកបំពង់ក (គាត់គឺជាកាយសិល្បករម្នាក់ដែលបានរៀបការជាមួយនឹងគ្រួសារ Dr. Adaire ដែលជាមិត្តសំឡាញ់របស់ខ្ញុំនៅក្នុងទីក្រុងនេះ)ពួកគេបានធ្វើការ វះកាត់គាត់ ហើយបានគិតថា គាត់នឹងត្រូវស្លាប់ហើយ។ រួចព្រះជាម្ចាស់ទ្រង់ក៏បានដឹកនាំខ្ញុំចូលទៅក្នុងផ្ទះរបស់គាត់ កាលពី៦,៧ឆ្នាំមុន ហើយគាត់បានដេកសម្រាកនៅផ្ទះបងស្រីរបស់គាត់ ដែលរង់ចាំសេចក្តីស្លាប់ដែលបណ្តាលមកពីជម្ងឺមហារីកបំពង់ក។ ហើយខ្ញុំបានចូលទៅជួបគាត់នៅឯហាងកាត់សក់កាលពីថ្ងៃមុន គាត់បានធ្វើបន្ទាល់ថា “ខ្ញុំមិនអាចបរិភោគអ្វីនោះឡើយ” “៥នាទីក្រោយមក ខ្ញុំបានទទួលការអធិស្ឋាន ហើយព្រះអង្គអនុញ្ញាតឲ្យខ្ញុំអាចបរិភោគបាន” “រួចខ្ញុំក៏បានបរិភោគអាហារនៅលើតុគ្មានសល់តាំងពីពេលនោះ” គាត់ក៏បានធ្វើដំណើរទៅកាន់សណ្ឋាគារWayfarer ហើយនិយាយថា “Billy ខ្ញុំឮថា បងនឹងរៀបចំការប្រជុំមួយនៅពេលខាងមុខ ហើយពួកបងប្អូនរបស់បងនឹងត្រូវបានត្រាស់ហៅមកទីនេះខ្ញុំនឹងផ្តល់តម្លៃថោកជាងគេបំផុតដល់បង” នៅទីនេះ គាត់មានសណ្ឋាគារថ្មីមួយ គាត់ក៏បានចុះថ្លៃសម្រាប់កញ្ជប់គ្រួសារ។ខ្ញុំក៏បានយកនាមប័ណ្ណរបស់គាត់មក ហើយពួកគេក៏ចូលមកកាន់បន្ទប់ការិយាល័យ ហើយយើងក៏បានទំនាក់ទំនងគាត់ដើម្បីទទួលកន្លែង បន្ទាប់ពីបានកក់កន្លែង រួចហើយនៅក្នុងតម្លៃថោកបំផុត ជាកន្លែងស្នាក់នៅដ៏ល្អបំផុត។
6
6ជាការពិតណាស់ពេលមានបងប្អូនជាច្រើន បានចូលមកស្នាក់នៅក្នុងផ្ទះរបស់បងប្អូន។ វាគឺជាការដែល ល្អបំផុតលោកអ្នកនឹងថែរក្សាពួកគេដោយយកចិត្តទុកដាក់។ គឺធ្វើឲ្យពួកគេចាត់ទុកថា ផ្ទះនោះដូចជាផ្ទះរបស់ពួកគេដែរ ដូចជាពេលបុណ្យណូអែល លោកអ្នកនឹងមានពេលប្រកបគ្នាបាន។ ហើយបន្ទាប់មក លោកអ្នកអាចអានព្រះ​គម្ពីរជាមួយគ្នា។ ខ្ញុំចង់ឲ្យលោកអ្នកយកសៀវភៅ ខ្មៅដៃរបស់លោកអ្នកមកដោយព្រោះ ពួកយើងនឹងប្រាប់ពី ពេលវេលា កាលបរិច្ឆេទ នឹងព្រះគម្ពីរ “គ្រាពួកជំនុំទី៧” គ្រាពួកជំនុំទី៧ជាគ្រាចុងក្រោយ ហើយពួកគេក៏មានគ្នា ច្រើនឡើង។
វាគឺជាបទទំនាយដែលមានចែងនៅក្នុងព្រះគម្ពីរ។ដំបូង ខ្ញុំនឹងអធិប្បាយ បន្ទាប់មក គេនឹងថតសម្លេងនេះ ទុក។ ហើយបទគម្ពីរនោះ នឹងសិក្សាទៅលើគ្រាពួកជំនុំទី៧។បើសិនជាខ្ញុំគិតថា វាមិនសូវសំខាន់នោះទេ ខ្ញុំនឹងមិន សុំពេលវេលាពីបងប្អូននិយាយអំពីការនេះទេប៉ុន្តែ ខ្ញុំជឿថា វាប្រហែលជាពេលចុងក្រោយ ដែលយើងនឹងទទួល បានចេញពីពួកជំនុំនេះ។ សូមបងប្អូនអធិស្ឋានឲ្យខ្លាំងចំពោះកិច្ចការនេះ។
7
នៅសប្តាហ៍ក្រោយខ្ញុំនឹងធ្វើដំណើរទៅកាន់ Louisiana ដើម្បីមានកិច្ចប្រជុំនៅទីនោះ។ ខ្ញុំនឹងនៅShreveport, Louisiana ចាប់ពីថ្ងៃទី២៤ ទៅរហូតដល់ថ្ងៃទី២៧ ក្នុង Shreveport,Louisiana ជាមួយនឹងបងប្រុស Moore។ ហើយយើងនឹងមានកម្មវិធីផ្សាយដំណឹងល្អជាធម្មតា។ បន្ទាប់មកខ្ញុំនឹងត្រឡប់មកវិញនៅថ្ងៃទី ២៩ ឬ៣០ ហើយនៅថ្ងៃទី៤ ខែធ្នូ យើងនឹងចាប់ផ្តើមនៅទីនេះ។ គឺនៅពេលព្រឹកនឹងមានការចែកចាយព្រះបន្ទូល។
ហើយបើសិនជាខ្ញុំមិនអាចជួបនៅពេលយប់នៅក្នុងពួកជំនុំ តាមដែលខ្ញុំបានគិតទុក នោះបងប្អូន នឹងយល់ហើយបន្ទាប់មក ខ្ញុំនឹងបន្តនៅព្រឹកបន្ទាប់ ឬនៅល្ងាចបន្ទាប់ គឺយើងនឹងបញ្ចប់នៅត្រង់នេះ ក្នុងព្រះវិហារបន្ទាប់មក យើងនឹងវិលត្រឡប់ទៅកាន់សេចក្តីអធិប្បាយអំពីគ្រាពួកជំនុំ នៅយប់បន្ទាប់ ដោយព្រោះខ្ញុំចង់ឲ្យច្បាស់ ថា វានឹងទៅតាមគម្រោងរបស់យើង ដោយព្រោះ វាជាការដែលមានសារៈសំខាន់។
8
យើងបានដឹងថាយើងកំពុងតែរស់នៅក្នុងពេលវេលាដ៏ចម្លែកណាស់។ យើងអាចដឹងបាន តាមរយៈកិច្ចការ ដែលមានជាច្រើន។នៅក្នុងវេលានេះ អ្វីដែលខ្ញុំនិយាយចេញពីព្រះវិហារនេះ (តើមានបងប្អូនដែលប្លែកមុខនៅទី នេះដែរឬទេ)ចំពោះហេតុផលដែលខ្ញុំអធិប្បាយសារព្រះបន្ទូលនេះ ហើយមិនបានចេញពីការផ្សាយដំណឹងល្អទេ ដោយព្រោះតែផ្ទះរបស់ពួកយើងនឹងគឺស្ថិតនៅទីនេះ។ខ្ញុំគិតថា ខ្ញុំអាចអធិប្បាយអំពីគោលលទ្ធិ ទៅតាមរបៀប ដែលខ្ញុំធ្លាប់បានជួប និងរបៀបដែលខ្ញុំបានជឿ។
វាមិនមានបញ្ហាជាប់ទាក់នឹងសាសនារបស់នរណាម្នាក់ទេ។អ្វីៗដែលពួកគេជឿ។ បងប្អូនបានដឹងហើយ បើសិនជាពួកយើងអាចចេញទៅនៅពេលព្រឹកនេះ ហើយផ្តិតមេដៃគឺគ្មានពួកយើងណាម្នាក់នៅទីនោះទេ។ យើង បានដឹងថា ស្នាមមេដៃនោះមិនដូចគ្នាឡើយ ពីម្នាក់ទៅកាន់ម្នាក់ទៀត។យើងរាល់គ្នាក៏បានទទួលយល់ព្រមហើយ ថា យើងស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយឈរនៅលើមូលដ្ឋាននោះ។
9
ខ្ញុំបាននិយាយថា“បើសិនជាមាន ពួករ៉ូមុំាងកាតូលិកម្នាក់ គាត់បានពឹកផ្អែកលើពួកជំនុំកាតូលិក (នៅក្នុង នោះពួកគេមានគោលលទ្ធិគ្រឹះ)ប៉ុន្តែ បើសិនជាគាត់ជឿថា ពួកជំនុំកាតូលិកនឹងសង្រ្គោះគាត់នោះ គាត់នឹងបាត់បង់ ហើយ ប៉ុន្តែបើសិនជាគាត់មានសេចក្តីជំនឿនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ គឺជឿទុកចិត្តទ្រង់នឹងទទួលបានសង្រ្គោះ” បើសិនជាមានពួកមេតូឌីសម្នាក់ ឬពួកប្រូតេស្តង់ម្នាក់ ឬពួកបាបទីស្ទបើសិនជាពួកគេ ពឹងផ្អែកលើពួកជំនុំរបស់ពួកគេអាចសង្រ្គោះពួកគេបាន នោះពួកគេនឹងបាត់បង់ហើយប៉ុន្តែ បើសិនជាពួកគេពឹង ផ្អែកលើព្រះយេស៊ូវគ្រីស្ទវិញ គឺទទួលជឿទ្រង់ តាមរយៈសេចក្តីជំនឿរបសពួកគេនៅក្នុងព្រះគ្រីស្ទនោះពួកគេនឹង បានសង្រ្គោះ។ ទោះបីជា លោកអ្នកជាពួកបាបទីស្ទ ប្រូតេស្តង់ លូធើរៀន កាតូលិកយូដា ឬខាងអ្វីក៏ដោយ នោះគឺ ជាសេចក្តីជំនឿផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងព្រះគ្រីស្ទ។
10
នេះគឺជាការថតសម្លេងតាមបែបបច្ចេកទេស។ដូច្នេះ ខ្ញុំប្រាកដណាស់ ថាមនុស្សគ្រប់គ្នានឹងយល់កាន់តែ ច្បាស់។ ប៉ុន្តែ ពេលដែលមនុស្សម្នាក់កំពុងតែអធិប្បាយអំពីគោលលទ្ធិមួយនោះលោកអ្នកត្រូវតែនៅជាប់នឹង សេចក្តីជំនឿរបស់លោក​អ្នក។ បើសិនជាមិនដូច្នោះទេ លោកអ្នកនឹងក្លាយជាមនុស្សកំពុតហើយ។ បើសិនជាលោកអ្នកនិយាយអ្វីមួយដោយព្រោះ​មានអ្នកខ្លះគេនិយាយអំពីវា ហើយនៅក្នុងចិត្តរបស់បងប្អូនមិនជឿវាឡើយដូច្នេះ លោកអ្នកគឺជាកំពុតហើយ ដោយព្រោះតែលោកអ្នកនិយាយអ្វីដែលលោកអ្នកមិនបានជឿ។ ខ្ញុំសូមធ្វើការរិះគន់ចំពោះការនោះបន្តិច ដែលខ្ញុំជឿថា ការដែលក្លាយជាមនុស្សកំពុតនៅក្នុងព្រះនេត្ររបស់ព្រះ គឺពួកគេព្យាយាមសម្របសម្រួលជាមួយនឹងមនុស្សផ្សេងទៀត។
11
ឥឡូវនេះនៅក្នុងកិច្ចប្រជុំនេះ លោកអ្នកប្រហែលជាមិនយល់ព្រមជាមួយនឹងការជាច្រើន ប៉ុន្តែ សូមបងប្អូនកុំចេញទៅណាឆ្ងាយពីខ្ញុំឡើយ ដោយព្រោះ ខ្ញុំស្រឡាញ់ដល់លោកអ្នកបងប្អូន គឺពិតមែន។ ខ្ញុំគឺជាខ្ញុំបានបញ្ចាក់ វាច្បាស់ហើយ ខ្ញុំជឿថា បងប្អូនម្នាក់ៗបានយល់ច្បាស់ហើយ បើសិនជាលោកអ្នកគឺជាពួកខាងកាតូលិកប្រូតេស្តង់ ឬយូដា ឬអ្វីៗផ្សេងទៀត បើសិនជាលោកអ្នកពឹងផ្អែក ហើយទទួលយកព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់លោកអ្នក នោះលោកអ្នកនឹងបានសង្រ្គោះ តាមរយៈសេចក្តីជំនឿ នោះលោកអ្នកនឹងបានសង្រ្គោះគឺដោយ ព្រះគុណរបស់ព្រះ។ ដូច្នេះ ពួកជំនុំទាំងឡាយរបស់យើង និងការរួបរួមនៃពួកជំនុំរបស់ពួកយើងនឹងមិនមានន័យ ច្រើននោះឡើយ។ ប៉ុន្តែ ខ្ញុំគិតនៅក្នុងការនេះ បើសិនជាលោកអ្នកបានចូលមក ហើយមិនមានអំណរសោះនោះ លោកអ្នកនឹងរកឃើញថា គ្រប់និកាយរបស់ពួកជំនុំ គឺជាអ្វីដែលយើងរាល់គ្នាបានបង្ហូរទឹកភ្នែកនៅក្នុងភាពដែល ពួកយើងរាល់គ្នាកំពុងតែមាន។ នោះហើយគឺជាអ្វីដែលបាននាំទុក្ខលំបាកចូលមក។ហើយបើសិនជាយើងរាល់គ្នា ទុកវាចោលនៅក្នុងរបៀបនោះ។
12
ខ្ញុំបានដាក់ចុះការមួយចំនួននៅទីនេះ។ខ្ញុំចង់បង្កើតការដកស្រង់មួយ។ ហើយខ្ញុំប្រាកដថា លោកអ្នកដែល មានវត្តមាននៅក្នុងព្រះវិហារនេះគឺបងប្អូនបានដឹងហើយថា ខ្ញុំមិននិយាយការនេះថា “ឃើញទេ ខ្ញុំធ្លាប់បានប្រាប់ រួចមកហើយ”ខ្ញុំមិនចង់មានន័យបែបនោះទេ។ ខ្ញុំសង្ឃឹមថា ខ្ញុំមិនទៅដល់កន្លែងនោះទេ ដែលខ្ញុំបានធ្វើឲ្យខ្លួនរបស់ខ្ញុំឈរនៅចំពោះមុខមនុស្ស ដូចដែលបងប្អូនគ្រប់គ្នាបានដឹងមកហើយ។ បើសិនជាខ្ញុំបានទទួលការបែបនោះសូម បងប្អូនជួយកែតម្រូវខ្ញុំផង ព្រមទាំងផ្តល់កម្លាំងដល់ខ្ញុំផង ហើយនិយាយថា “សូមរង់ចាំបនិ្តចសិន”ខ្ញុំមិនចង់បាន បែបនោះទេ។ ប៉ុន្តែ ពេលដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលអ្វីមួយ នោះទ្រង់នឹងបង្ហាញថាវាគឺជាសេចក្តីពិតខ្ញុំចូល ចិត្តណាស់ ដោយព្រោះ វាមិនមែនជាអ្វីដែលខ្ញុំបាននិយាយនោះទេ ប៉ុន្តែវាគឺជាទ្រង់វិញដែលបានមានបន្ទូល។
13
ដូចដែលខ្ញុំបាននិយាយមកហើយកាលពីថ្ងៃអាទិត្យមុនខ្ញុំជឿថា វាបានកើតឡើងនៅទីនេះ ខ្ញុំធ្លាប់បានឈរ នៅតុអធិប្បាយនេះ អស់រយៈពេល២៨ឆ្នាំ មកហើយខ្ញុំមិនដែលមានម្តងណាមួយ ដែលខ្ញុំធ្លាប់បានសង្កត់ធ្ងន់ទៅ លើនយោបាយទេ គឺមិនធ្លាប់សោះឡើយរហូតមកដល់ថ្ងៃអាទិត្យមុននេះ។ ខ្ញុំបានជម្រាបប្រាប់ដល់លោកអ្នកបង ប្អូនថា សូមលោកអ្នកបងប្អូនអធិស្ឋាននៅពេលដែលលោកអ្នកបងប្អូនចេញទៅបោះឆ្នោត។ខ្ញុំក៏បានធ្វើដំណើរចុះ ទៅឯបងប្រុស Wright កាលពីថ្ងៃមុន ហើយខ្ញុំគិតថា គាត់គឺជាមនុស្សដែលមានចំណាស់ជាងគេហើយបងប្រុស Roy Slaughter និងបងប្អូនមួយចំនួនទៀត ធ្លាប់បានស្គាល់ខ្ញុំយូរមកហើយ។ បងប្រុសWright មិនបានដឹងពីរបៀប ដែលខ្ញុំបោះ​ឆ្នោតនោះទេ។ ខ្ញុំមិនធ្លាប់ដឹងថា ខ្ញុំជាអ្នកកាន់ខាងប្រជាធិបតេយ្យឬធារណៈរដ្ឋនោះទេ នោះគឺជាផ្ទះ ចំពោះរូបខ្ញុំ។ (បងប្រុស Wright បាននិយាយថា “យើងធ្លាប់បានធ្វើដំណើរជាមួយគ្នាអធិស្ឋានជាមួយគ្នា នៅគ្រប់ ទីកន្លែង ហើយលោកមិ​នដែលសួរខ្ញុំអំពីការបោះឆ្នោតរបស់ខ្ញុំទាល់តែសោះ ឬក៏ខ្ញុំបានសួរលោកសោះ”) វាពិតជាមានសារៈសំខាន់ណាស់ នោះហើយគឺជាហេតុផល សម្រាប់បងប្រុស Wright។ (មានអ្នកខ្លះនិយាយថា “ខ្ញុំអាចនឹងនិយាយការដូចគ្នាដែរ”) សូមអរគុណ... គ្មាននរណាដឹងពីរបៀបដែលខ្ញុំបានបោះឆ្នោតនោះឡើយ ដោយព្រោះគណបក្សទាំង២...
14
ប៉ុន្តែកាលពីសប្តាហ៍មុន ចំពោះហេតុផលដែលខ្ញុំបានអះអាងបង្ហាញនោះ គឺវាលើសពីនយោបាយទៅ ទៀត។ ខ្ញុំចង់អានពីបទទំនាយមួយដែលបានប្រទានមក។មានលោក Mercier និងមនុស្សជាច្រើនទៀត កំពុងតែ ទទួលយកបទទំនាយដែលមានវ័យចំណាស់នោះ... ពួកគេបានស្វែងរកហើយរំលឹកវាឡើងវិញបន្តិចម្តងៗ... ឬនាំ វាចេញមក រួចសរសេរវាចុះនៅលើក្រដាស។
ខ្ញុំចង់អានការមួយចំនួន“កាលពីឆ្នាំ ១៩៣២ (សូមស្តាប់ការនេះ) ខ្ញុំកំពុងតែធ្វើដំណើរនៅតាមផ្លូវ... គឺខ្ញុំ បានត្រៀមខ្លួនធ្វើដំណើរទៅកាន់ព្រះវិហារនៅព្រឹកនេះរួចខ្ញុំក៏ទទួលបាននិមិត្តមួយ។ កម្មវិធីរបស់យើង បានប្រ ព្រឹត្តឡើងនៅ Meigs Avenue នៅក្នុងផ្ទះកុមារកំព្រាចាស់មួយដែល Charlie Kern បានរស់នៅក្នុងអាគារនោះ។
“បានកើតឡើងនៅខណៈពេលដែលខ្ញុំបានស្ថិតនៅក្នុងនិមិត្តនេះ ខ្ញុំបានឃើញ ការដ៏គួរឲ្យភ័យខ្លាចបាន កើតឡើង។ខ្ញុំបាននិយាយការនោះនៅក្នុងព្រះនាមព្រះអម្ចាស់៖ គ្រានោះ គឺជាលោកប្រធានាធិបតេយ្យFranklin D. Roosevelt (គឺកាលពី២៨ឆ្នាំមុន) វាបានបង្ករឲ្យពិភពលោកទាំងមូលកើតមានសង្រ្គាម។ហើយមានពួកប្តេការថ្មី ប្រទេសអ៊ីតាលី ម៉ូស្លីម ក៏បានចាប់ផ្តើមការឈ្លានពានដំបូងចូលទៅកាន់Ethiopia ហើយគាត់ក៏បានដណ្តើមបាន Ethiopia ប៉ុន្តែជាគឺជាតំបន់ចុងក្រោយរបស់គាត់។ គាត់នឹងមកដល់ទីបញ្ចប់របស់គាត់។
15
“យើងបានធ្វើសង្រ្គាមជាមួយអាឡឺម៉ង់។សូមមើលប្រទេស រ៉ូស៊ីចុះ! ជាប្រទេសកម្មុនីស, Nazism និង Fascism. សូមមើលប្រទេសរ៉ូស៊ីចុះ!ប៉ុន្តែវាមិនមែនជាប្រទេសដែលសំខាន់ជាងគេដែលត្រូវកត់សំគាល់នោះទេ។
“ពួកគេបានធ្វើការអាក្រក់ៗនៅក្នុងប្រទេសនេះ៖ពួកគេបានអនុញ្ញាតឲ្យស្ត្រីៗបានបោះឆ្នោតបាន។ នេះគឺ ជាប្រជាជាតិរបស់ស្ត្រី នាងនឹងធ្វើឲ្យប្រជាជាតិនេះទៅជាកង្វក់ដូចជាអេវ៉ាបានធ្វើនៅក្នុងសួនអេដែនដែរ។ (តើបង ប្អូនយល់ពីអ្វីដែលខ្ញុំបានសង្កត់ធ្ងន់ដែរឬទេ?”)នៅក្នុងការបោះឆ្នោតរបស់នាង គឺនាងអាចនឹងជ្រើសរើសមនុស្ស ខុស។ ប្រជាជនអាមេរិក អាចនឹងធ្វើការវាយប្រហារដ៏ធំដែលប្រទេសអាឡឺម៉ង់កំពុងតែសាងសង់ឡើង ដែលជាកំ ផែងដ៏ធំមហិមាសង់ឡើងពីស៊ីម៉ង់ (MagiontLine បានចេញមក១១ឆ្នាំ នៅមុនពេលដែលពួកគេបានសាងសង់វា ឡើង) ប៉ុន្តែជាចុងក្រោយ ពួកគេនឹងក្លាយជាមនុស្សដែលមានជ័យជំនះ។
“បន្ទាប់មកនៅពេលដែលពួកស្ត្រីទាំងនោះ ជួយជ្រើសរើសមនុស្សខុស រួចខ្ញុំក៏បានឃើញស្ត្រីដ៏អស្ចារ្យ ម្នាក់បានចេញមកនៅក្នុងសហរដ្ឋអាមេរិក ដែលបានស្លៀកពាក់យ៉ាងល្អ និងស្រស់ស្អាតផង ប៉ុន្តែ នាងមានចិត្តសាវហាវយង់ឃ្នង។ នាងបានដឹកនាំ ប្រជាជាតិនេះ ទៅកាន់ការបំផ្លាញបង់ (ខ្ញុំបានសរសេរវាដាក់នៅក្នុងវង់ក្រចកថា ”ប្រហែលជាពួកជំនុំកាតូលិក“)
“ពេលដែលវិទ្យាសាស្ត្របានដំណើរការឡើងជាពិសេសនៅក្នុងពិភពគណិតវិទ្យា។ រថយន្តទាំងឡាយក៏ បានបន្តផលិតចេញមក ដូចជាស៊ុតដែរ។ ជាចុងក្រោយពួកគេបានបង្កើតរថយន្តដែលមិនត្រូវការកង់ឡានទៀត ”ពួកគេបានផលិតវាចេញមកហើយនាពេលឥឡូវនេះ។“វាបានគ្រប់គ្រងដោយថាមពលផ្សេងទៀត។
“បន្ទាប់មកខ្ញុំបានឃើញ សហរដ្ឋអាមេរិក មានកំសួលផ្សែងបានហុយឡើងនៅតំបន់នោះ។ ពេលវេលាចុង ក្រោយជិតមកដល់ហើយ។(ខ្ញុំបានដាក់ការនោះនៅក្នុងសញ្ញាវង់ក្រចកថា ”ខ្ញុំទាយថា ការនេះកើតឡើង“ ចូរចាំថា នោះគឺជាអ្វីដែលព្រះជាម្ចាស់ទ្រង់បានបង្ហាញប្រាប់ប៉ុន្តែ... ខ្ញុំបានទាយអំពីការនេះថានឹងកើតឡើង នៅមុនឆ្នាំ ១៩៧៧។ ផ្អែកទៅលើការទាយនេះខ្ញុំគិតថា ដោយព្រោះមានការទន្ទ្រានកាប់សម្លាប់បានចូលមកដល់យ៉ាងឆាប់ រហ័ស តើយូរប៉ុណ្ណាទៅដែលប្រជាជាតិនេះត្រូវជួបការនេះ)”
16
សូមមើលតើមានអ្វីកើតឡើងនាពេលឥឡូវនេះ។ ប្រធានាតិបតី Franklin D. Roosevelt បានយកប្រទេស អាមេរិកទៅឲ្យពិធីជប់លៀងរបស់ប្រទេសអង់គ្លេស។ មែនហើយ ប្រទេសអាឡឺម៉ង់មិនធ្លាប់ប៉ះពាល់យើងនោះទេមានតែពួកយើងទេ ដែលប៉ះពាល់ដល់ពួកគេ។ តាមរយៈពិភពលោកទាំងមូលបានធ្លាក់ចូលទៅក្នុងសង្រ្គាមនោះ សង្រ្គាមពិភពលោកក៏បានកើតឡើង។ ពួកអាឡឺម៉ង់បានសាងសង់ Maginot Line ឡើង... បងប្អូនដែលជាទាហានជើងចាស់សុទ្ធតែបានដឹងថា Maginot Line គឺជាអ្វីហើយ។
ពួកស្រ្តីត្រូវបានផ្តល់សិទ្ធិក្នុងការបោះឆ្នោត គេក៏បានជ្រើសរើស ប្រធានាតិបតី Kennedy គឺជាពួកស្រ្តីៗជាអ្នកបោះឆ្នោតឲ្យ។ ពួកស្រ្តីដែលខុសឆ្គង ចុងក្រោយនឹងត្រូវគ្រប់គ្រង់ពួកជំនុំកាតូលិកនៅក្នុងសហរដ្ឋអាមេរិកបន្ទាប់មក គ្រាប់បែកនឹងផ្ទុះកំទេចពួកនាងវិញ។
មានការទស្សន៍ទាយអំពីការ៧យ៉ាងនៅក្នុងចំណោមនោះ មានការ៥យ៉ាងហើយដែលបានកើតឡើង។ ដូច្នេះ លោកអ្នកអាចកាត់សេចក្តីដោយខ្លួនលោកអ្នកផ្ទាល់ទៅមើលថាតើពួកយើងរាល់គ្នានៅឆ្ងាយប៉ុណ្ណា។ ពួក យើងជិតមកដល់ទីបញ្ចប់ហើយ។ បើសិនជាការ៥យ៉ាងបានកើតឡើងហើយដូច្នេះ ការ២យ៉ាងទៀតនឹងកើតមាន ឡើង។ គឺវានឹងត្រូវកើតឡើង។
17
ខ្ញុំមិនគិតថាលោក Kennedy មានឥទ្ធិពលច្រើននោះទេនាពេលឥឡូវនេះ ដោយព្រោះគាត់នឹង ធ្វើជាប្រធា នាតិបតីដ៏អស្ចារ្យមួយរូបដើម្បីនាំមនុស្សផ្សេងទៀត បានដឹងថា ពួកគេមានភាពជោគជ័យ ដូចជាមានក្នុងប្រទេស អង់គ្លេសដែរដូចជាអ្វីដែលពួកគេបានធ្វើនៅក្នុងប្រទេស Mexico និងនៅតំបន់ផ្សេងទៀតដែរ។ ហើយប្រជាជន អាមេរិកជាមនុស្សដែលមិនទៀងទាត់ហើយក៏មិនដើរដោយវិញ្ញាណដែរ... ពួកគេឆ្លាត ប៉ុន្តែ ពួកគេឆ្លាតចំពោះ ការល្អសម្រាប់ពួកគេតែប៉ុណ្ណោះ។ភាពវ័យឆ្លាត អាចនឹងទាញឲ្យពួកគេដើរថយក្រោយ ឬក៏មានការប៉ះទង្គិចគ្នា កើតឡើងដែរ។ ដូច្នេះ...(ខ្ញុំអធិប្បាយព្រះបន្ទូលនៅព្រឹកនេះ គឺស្ថិតនៅក្នុងចំណែកដ៏តូចប៉ុណ្ណោះ)
ដូច្នេះយើងបានឃើញថា ពួកយើងកំពុងតែស្ថិតនៅលើភាពទ្រេតទ្រោត... ចំពោះហេតុផលដែលខ្ញុំ និយាយអំពីការនេះគឺខ្ញុំចង់សង្កត់ធ្ងន់កាលពីថ្ងៃមុន ដែលជាថ្ងៃដ៏តានតឹងដែលខ្ញុំបានជួប ប៉ុន្តែ វាបានកើតឡើងហើយ។ មែនហើយ ពួកស្ត្រីបានចូលរួមបោះឆ្នោតដែរ...។
តើលោកអ្នកមានកត់សំគាល់ពីសេចក្តីពិតដែលផ្សាយនៅក្នុងទូរទស្សន៍ដែរឬទេ? Nixon ទទួលបានការ គាំទ្រដោយបុរសៗទាំងអស់។ ពួកគេទាំងអស់គ្នាចង់ថើប Kennedy (ជាស្ត្រី) ពួកគេបានលោតរាំនៅលើឡាន និង ធ្វើអ្វីៗសព្វបែបយ៉ាង គឺលោតចុះលោតឡើង។
18
សូមអនុញ្ញាតឲ្យខ្ញុំបាននាំការផ្សេងទៀតចូលមក...ខ្ញុំមិនបានសរសេរចុះនៅត្រង់នេះទេ។ នៅក្នុងឆ្នាំ ១៩៥៦ ក្នុងរដ្ឋ Chicago, Illinois ពួកគេបាននាំគ្នាឈរឡើងនៅឯLane Tech High School (មានអ្នកខ្លះនិយាយថា “ពួកយើងបានស្ថិត​នៅទីនោះដែរ”) ខ្ញុំបាននិយាយថា “នៅក្នុងឆ្នាំនេះ នឹងមានការផ្លាស់ប្តូរចំណុចខ្លះក្នុងប្រទេសអាមេរិកហើយ”។
ខ្ញុំទើបតែត្រឡប់មកពីបរទេសខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំវិលត្រឡប់មកវិញនោះទេ។ ខ្ញុំបានលុបចោលការប្រជុំ របស់ខ្ញុំនៅក្នុងប្រទេសអាហ្វ្រិកនិងតំបន់នៅជុំវិញនោះ ដើម្បីខ្ញុំអាចវិលត្រឡប់មកវិញ។ លោក Billy Graham បាននិយាយថា វាគឺជាដែលអាថ៌កំបាំងដែលគាត់បានលុបចោលការប្រជុំរបស់គាត់។ ហើយ Tommy Osborn ក៏ បានលុបចោលការប្រជុំរបស់គាត់ដែរ។យើងទាំងអស់គ្នាបានធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ដើម្បីរៀបចំកិច្ច ប្រជុំឡើង។ ខ្ញុំបាននិយាយថា“ប្រទេសអាមេរិក អាចនឹងទទួល ឬបដិសេធព្រះគ្រីស្ទនៅឆ្នាំនេះ” បន្ទាប់មកខ្ញុំបាន និយាយទៀតថាពេលដែលពួកគេជ្រើសរើស នៅក្នុងរដ្ឋ Indiana គឺជាបុរសម្នាក់ដែលមានវ័យ ២២ឆ្នាំ ដើម្បីឡើងជាអ្នកកាត់ក្តីនោះព្រះវិញ្ញាណរបស់ព្រះក៏បានយាងមកឯខ្ញុំ ហើយខ្ញុំបាននិយាយថា “ចុងក្រោយពួកគេ នឹងទទួលបានប្រធានាតិបតីដែលជាអ្នកបោកប្រាស់ មិនទទួលយកគំនិតរបស់នរណាទាំងអស់ ក៏ជាប្រធានតិបតី មានចរិកស្រីដែរ” ការនេះបានទាយទុកកាលពីប៉ុន្មានឆ្នាំមកហើយ។ឥឡូវនេះ តើពួកយើងស្ថិតនៅត្រង់ណា? ពេលក្រោយៗទៀត សូមយើងបានគិតពិចារណាចុះ។
19
ដូច្នេះខ្ញុំគិតថា សារព្រះបន្ទូលដែលបានចែងពីពួកជំនុំទី៧ គឺមកដល់ហើយ។ សូមយើងរាល់គ្នានាំគ្នាអធិស្ឋានចុះ ព្រមទាំងសិក្សាបទគម្ពីរនេះចុះ។ បើសិនជាលោកអ្នកមិនយល់ស្រប លោកអ្នកអាចនិយាយថា“ខ្ញុំគិត ថាបងប្រុស Branham ខុសហើយ” អ្នកមានសិទ្ធិនៅក្នុងការធ្វើបែបនេះ ប៉ុន្តែ នៅមុនពេលដែលពួកយើងបានធ្វើវាសូមស្វែងរកអ្វីដែល ព្រះជាម្ចាស់ទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរសិន។ នោះយើងនឹងបានឃើញពីទំនាយដែល ប្រទានមកហើយ វានឹងកើតមានឡើង... សូមរង់ចាំមើល ថាតើវាកើតឡើង ឬមិនកើតឡើង។
គេកំពុងតែថតសម្លេងនេះទុកហើយ។លោកអ្នកបានដឹងហើយថា ទ្រង់មានបន្ទូលយូរមកហើយ ឥឡូវនេះ វាបានកើតឡើងហើយ។ ពួក Mussoliniបានធ្វើដំណើរចុះទៅឯ Ethiopia តើមែនទេ? ពួកស្បែកខ្មៅទាំងនោះ គេ បានចុះទៅ ដោយកាន់ដំបងកាំបិត ដើម្បីច្បាំងគ្នា រីឯគាត់វិញមានសុទ្ធតែអាវុធទំនើបៗ គេគ្រាន់កេះកៃវាប៉ុណ្ណោះគឺគេអាចសម្លាប់មនុស្សបានយ៉ាងងាយស្រួល។ ត្រឡប់មកវិញ ខ្យល់ក៏បានបក់ផាត់ពួកគេ ដ្បិតពួកគេបានជួបសេចក្តីវិនាសរបស់ពួកគេហើយ។ តើត្រឹមត្រូវទេ។
20
មានពួកអាមេរិក...និងអាឡឺម៉ង់ បានសាង់សង់ Maginot Line ពួកអាមេរិកបានខិតខំតស៊ូវាយ ដណ្តើមយ៉ាងខ្លាំង ជាចុងក្រោយពួកគេបានទទួលជ័យជំនះ។គឺពិតប្រាកដមែន។ បងប្អូនដែលជាទាហានជើង ចាស់សុទ្ធតែបានដឹងហើយ ព្រោះពេលនោះបងប្អូនកំពុងតែស្ថិតនៅទីនោះដែរ។
លោកអ្នកបានឃើញថាពួកស្ត្រីបានទទួលសិទ្ធិបោះឆ្នោតដែរ ពួកគេបានជ្រើសរើស ប្រធានាតិបតីម្នាក់ ដែលពួកគេមិនសមជ្រើសរើសគាត់ទេ។នោះគឺជាការធ្លាក់ចុះហើយ។
យើងនឹងជួបគ្នាម្តងទៀតនៅកិច្ចប្រជុំបន្ទាប់ទៀត។ សូមបងប្អូនអធិស្ឋានឲ្យពួកយើងជានិច្ច សូមឲ្យព្រះ ជាម្ចាស់ទ្រង់ប្រទានពរពួកយើងនិងបើកឲ្យពួកយើងបានយល់ពីវេលាដែលពួកយើងកំពុងតែរស់នៅផង។
21
សូមបងប្អូនបានឱនក្បាលចុះអធិស្ឋានជាមួយគ្នា។ ឱព្រះវរបិតាប្រកបដោយព្រះគុណនៃទូលបង្គំអើយ ទូលបង្គំមានអារម្មណ៍ថាពិភពលោកនេះ ជិតទៅដល់គ្រាចុងក្រោយហើយ។ ខ្ញុំមិនដឹងថាប្រជាជាតិទាំងឡាយនឹង ត្រូវរត់គេចយ៉ាងដូចម្តេចទេ។គឺគ្មានទីលាក់បំពួនបានឡើយ ពួកគេមានតែសម្លឹងមើលទៅខាងលើតែប៉ុណ្ណោះ។ ដ្បិត ព្រះបន្ទូលទ្រង់បានមានបន្ទូលមកកាន់ទូលបង្គំយើងខ្ញុំហើយគឺចែងប្រាប់អំពីពេលដែលការនេះនឹងចាប់ ផ្តើមកើតមានឡើង បន្ទាប់មកទូលបង្គំយើងខ្ញុំនឹងសម្លឹងមើលទៅខាងលើរង់ចំាការរំដោះជិតមកដល់។
ឱព្រះអម្ចាស់អើយទូលបង្គំសូមអធិស្ឋានដល់លោកីយដែលពេញដោយអំពើបាបនេះ ឲ្យពួកគេបានឃើញ អ្វីៗដែលបានកើតឡើងផង។សូមទ្រង់មានបន្ទូលទៅកាន់ចិត្តរបស់ពួកគេគ្រប់គ្នា នឹងគ្រប់អ្នកបំរើទាំងអស់ ដែល ពួកគេអាចនឹងបង្កាត់ភ្លើងឡើងនៅក្នុងគ្រាចុងក្រោយនេះសូមទ្រង់ត្រាស់ហៅឲ្យពួកគេបានប្រែចិត្ត ហើយវិលត្រ ឡប់មកជាថ្មី គឺជាពួកជំនុំដែលមានសេចក្តីជំនឿលើព្រះដ៏មានព្រះជន្មរស់នៅ។ទូលបង្គំយើងខ្ញុំបានដឹងថា ទូល បង្គំយើងខ្ញុំកំពុងតែរស់នៅក្នុងគ្រាពួកជំនុំឡៅឌីសេ ដែលជាពួកជុំមិនក្តៅមិនត្រជាក់។ព្រះវរបិតាអើយ សូមទ្រង់ អនុញ្ញាតឲ្យទូលបង្គំយើងខ្ញុំកាន់ខ្ជាប់ ហើយរង់ចាំព្រះគ្រីស្ទយាងមកនៅថ្ងៃនោះផង។
22
សូមទ្រង់អត់ទោសរាល់អំពើបាបរបស់ទូលបង្គំយើងខ្ញុំផងដូចជាទូលបង្គំបានអត់ទោសដល់អស់ដែលបាន ធ្វើខុសនឹងទូលបង្គំដែរ។ ទូលបង្គំយើងខ្ញុំបានស្គាល់ពីពិភពខាងក្រៅហើយ...ហើយទូលបង្គំក៏បានដឹងថា វានឹង កើតឡើងដែរ គ្មានអ្វីមួយដែលអាចបញ្ឈប់ការនេះមិនឲ្យកើតឡើងឡើយ។ដ្បិត ទូលបង្គំយើងខ្ញុំបាននិយាយទាស់ ប្រឆាំងនឹងការនោះ ហើយចេញជាសម្លេងប្រឆាំងទាស់ដែរផ្ទុយទៅវិញ ទូលបង្គំយើងខ្ញុំបានដឹងនៅក្នុងចិត្តហើយ គឺតាមរយៈព្រះបន្ទូលទ្រង់ វានឹងកើតឡើងជាពិតប្រាកដដ្បិតទ្រង់មានបន្ទូលហើយ។ ប៉ុន្តែនៅថ្ងៃជំនុំជំរះ បានមកដល់ នោះជាពេលដែលសារព្រះបន្ទូលរបស់ទ្រង់បានថតទុកនឹងត្រូវបានចាក់ផ្សាយចេញទៅ ទូលបង្គំ យើងខ្ញុំចង់ស្រែកប្រឆាំងទាស់នឹងសេចក្តីខុសឆ្គងដើម្បីការត្រឹមត្រូវវិញ។
សូមទ្រង់លើកទឹកចិត្តទូលបង្គំយើងខ្ញុំផងនៅថ្ងៃនេះតាមរយៈព្រះវត្តមានរបស់ទ្រង់។ សូមទ្រង់ប្រទានពរ ដល់បងប្អូនជាអ្នកបំរើទាំងអស់ដែលនៅទីនេះនិងអស់បងប្អូនដែលបានកើតជាថ្មី សូមឲ្យពួកគេបានផ្កាភ្លើងដ៏ អស្ចារ្យនេះចេញទៅកាន់ពិភពលោក។ហើយមានពួកបេសកជនផ្សាយដំណឹងល្អ ដែលកំពុងតែស្រែកឃ្លាន គឺជា ប្តីប្រពន្ធ ដែលស្ថិតនៅក្រោមការបៀតបៀនយ៉ាងខ្លាំងតែពួកគេនៅតែក្រោកឈរឡើងបំពេញកាតព្វកិច្ចរបស់ពួក គេជានិច្ច។ សូមព្រះអង្គទ្រង់ប្រទានពរពួកគេនៅថ្ងៃនេះផង។
នៅក្នុងព្រះវិហារដ៏តូចនេះសូមទ្រង់ប្រទានព្រះពរដល់ទូលបង្គំយើងខ្ញុំផង ព្រះអម្ចាស់អើយ។ សូមទ្រង់ ចាត់ទូលបង្គំយើងខ្ញុំទៅ។សូមទ្រង់ប្រទានពរ ដល់បងប្អូនដែលបានច្រៀងសរសើរតម្កើងទ្រង់នៅព្រឹកនេះ ដែល ជាបទចម្រៀងភ្នំស៊ីយ៉ូនដែលទូលបង្គំយើងខ្ញុំពេញចិត្តអស់ជាយូរឆ្នាំមកហើយ។ ទូលបង្គំយើងខ្ញុំដឹងថា នៅថ្ងៃមួយ ទូលបង្គំយើងខ្ញុំនឹងក្រោកឈរឡើងហើយច្រៀងបទចម្រៀងនោះ នៅក្នុងវត្តមានកូនចៀមនៃព្រះ។ សូមទ្រង់ប្រ ទានពរ នឹងចាក់ប្រេងតាំងដល់បងប្អូនដែលបានស្តាប់ព្រះបន្ទូលទ្រង់នៅថ្ងៃនេះ ទូលបង្គំយើងខ្ញុំអធិស្ឋាននៅក្នុង ព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។អាម៉ែន។
23
នៅព្រឹកនេះខ្ញុំចង់ឲ្យលោកអ្នកបងប្អូនយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលទ្រង់ នៅក្នុងព្រះគម្ពីរលោកុប្បតិ្ត។ខ្ញុំនឹងព្យាយាមទៅមុខឲ្យលឿនៗ តាមព្រះហឫទ័យព្រះ ដោយព្រោះយើងក៏ចង់មានពេលអធិស្ឋានដល់បងប្អូនដែលមានជម្ងឺដែរ ព្រមទាំងរៀបចំពិធីបុណ្យជ្រមុជទឹកផង។ សូមអនុញ្ញាតលោកអ្នកបងប្អូនបានបើកទៅកាន់ព្រះគម្ពីរលោកុប្បត្តិជំពូក១ ដោយចាប់ផ្តើមអាននៅក្នុងខ៩ទៅ៖
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ហើយឲ្យមានទីគោក ដុះ លេចឡើង
នោះក៏មានដូច្នេះ ទ្រង់ហៅទីគោកនោះថាជាដី ហើយទីទឹកដែលប្រមូលគ្នានោះជាសមុទ្រនោះទ្រង់ក៏ ឃើញថាល្អ
រួចព្រះទ្រង់មានបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើងគឺជាពួកស្មៅដែលមានគ្រាប់ នឹងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដីនោះក៏មានដូច្នោះ
ដីក៏ដុះតិណជាតិទាំងឡាយឡើងគឺជាពួកស្មៅដែលមាន គ្រាប់តាមពូជ នឹងរុក្ខជាតិមានផ្លែតាមពូជដែរហើយ មានគ្រាប់នៅក្នុងផ្លែនោះឯង រួចទ្រង់ឃើញថាល្អ
ខ្ញុំចង់ដាក់ចំណងជើងសេចក្តីអធិប្បាយនៅថ្ងៃថា“ការដាក់ទោស តាមរយៈការតំណាង” សូមព្រះជាម្ចាស់ ទ្រង់ប្រទានពរតាមរយៈព្រះបន្ទូលនេះចុះ។
24
កាលពី២ ឬ៣ សប្តាហ៍កន្លងទៅ ខ្ញុំបានធ្វើដំណើរទៅឯតំបន់ Western ខ្ញុំក៏បានមើលនៅតាមផ្លូវដែលយើងបានបើកបរនៅតាមនោះ ដើម្បីទៅជួបនឹងគ្រីស្ទានម្នាក់ដែលជាអ្នកជំនួញនៅក្នុងរដ្ឋIdaho។ ខ្ញុំមានភាពភ្ញាក់ ផ្អើលណាស់ ដែលខ្ញុំបានមើលទៅកាន់ក្តារប្រកាសព័ត៌មាន។ លោកអ្នកអាចមើលនៅជុំវិញលោកអ្នកបងប្អូននោះ នឹងឃើញការព្រួយបារម្ភរបស់មនុស្ស នោះគឺជាអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ខ្ញុំធ្លាប់បាននិយាយថា“សូម អនុញ្ញាតឲ្យខ្ញុំបានចូលទៅកាន់ផ្ទះរបស់បងប្អូនម្នាក់ ហើយសម្លឹងមើល តើពួកគេចូលចិត្តស្តាប់តន្រ្តីប្រភេទអ្វីតើសៀវភៅអ្វីដែលពួកគេចូលចិត្តអាន តើបទចម្រៀងអ្វីដែលពួកគេចូលចិត្តច្រៀង និងរូបភាពអ្វីខ្លះដែលពួកគេព្យួរនៅក្នុងផ្ទះ បន្ទាប់មក ខ្ញុំអាចប្រាប់លោកអ្នកបានថា បងប្អូននោះមានលក្ខណៈដូចម្តេចបាន។ដោយព្រោះវា មិនមែនជាបញ្ហា ចំពោះអ្វីដែលពួកគេធ្វើបន្ទាល់ប្រឆាំងទាស់ទេ ប៉ុន្តែគឺជាផលផ្លែដែលបានបង្ហាញចេញមកវិញ។
ខ្ញុំបានកត់សំគាល់ថាពួកយើងគឺជាប្រជាជាតិដែលពូកែខាងវិទ្យាសាស្ត្រដ៏អស្ចារ្យ គឺជាអ្នកវិទ្យានៅពិភព លោកនេះ។ហើយខ្ញុំបានកត់សំគាល់ទៀតថា នៅលើក្តារផ្សាយព័ត៌មាន ជាពិសេសនៅក្នុងតំបន់ westernCorn Belt និងតំបន់ផ្សេងទៀត គេបានព្យួររូបថតបុរសម្នាក់នៅជាប់ស្នៀតពោត ហើយគេស្រែកលក់ពោតនោះថា“បង ប្អូនអើយ សូមមើលតើ នេះគឺជាពោតប្រភេទអ្វី!” វាគឺជាពោតកូនកាត់។
25
នៅខណៈពេលដែលខ្ញុំបានគិតអំពីការនោះនៅតាមផ្លូវ... ហើយលោកអ្នកមិនអាចបន្តបើកវិទ្យុសរបស់ បងប្អូនទៀតបានទេ ដោយព្រោះ (ជាពិសេសស្ថិតនៅក្នុងតំបន់គ្រប់ស្ថាននីយ៍ទាំងឡាយគេបានបើកសម្លេងតន្ត្រី ឮៗនោះ) ហើយបងប្អូនក៏ស្គាល់បទ Rock and Roll ដែរ។ លោកអ្នកមិនអាចទប់អារម្មណ៍បានទេរហូតទាល់តែ លោកអ្នកបើកវាហួសទៅ ក្រោយមកលោកអ្នកក៏បានបើកវិទ្យុស្តាប់ព័ត៌មាន និងអាកាសធាតុវិញបន្ទាប់មក លោកអ្នក ក៏បានបិទវាម្តងទៀត។ ដូច្នេះ ខ្ញុំជឿថា ព្រះជាម្ចាស់ទ្រង់នឹងជួយដល់ខ្ញុំហើយខ្ញុំបានគូរផែនទីផ្លូវរបស់ខ្ញុំ “កូនកាត់” ដោយព្រោះមានការមួយចំនួនបានបង្អាក់ខ្ញុំពេលដែលខ្ញុំសម្លឹងមើលទៅកាន់ការនោះ។ វាគឺជាផ្លែពោត ដែលធំអស្ចារ្យណាស់! ខ្ញុំបានគិតថា“វាខុសប្លែកគ្នាឆ្ងាយពីពោតដែលពួកយើងធ្លាប់បានដំាកន្លងមកណាស់”
អ្វីៗទាំងអស់បានក្លាយជាកូនកាត់ទាំងអស់។ ប៉ុន្តែ តើបងប្អូនដឹងទេថា វាមិនល្អនោះទេ? នៅក្នុងនោះគ្មានជីវិតឡើយ។ វាមិនអាចបង្កើតផលសារថ្មីម្តងទៀតបានទេ។ លោកអ្នកមិនអាចយកគ្រាប់ពោតកូនកាត់នោះមកដាំបានទេ។ បើសិនជាលោកអ្នកធ្វើដូច្នោះ លោកអ្នកនឹងទទួលបានទទេ ដោយព្រោះវាគឺជាពោតកូនកាត់។
26
បន្ទាប់ មក ខ្ញុំក៏បានឡើងទៅ​លើភ្នំ ហើយមានអ្នកនាំផ្លូវម្នាក់បានទៅជាមួយខ្ញុំដែរគាត់គឺជាអ្នកចិញ្ចឹមមាន់។ គាត់គឺជា មនុស្សល្អណាស់។
ពេលដែលគាត់បានដឹងថាខ្ញុំគឺជាគ្រូអធិប្បាយ គាត់ក៏បានសួរខ្ញុំតើហេតុអ្វី រួចគាត់ក៏បានចាប់ផ្តើមនិយាយ មកកាន់ខ្ញុំអំពីមាន់កូនកាត់។ពេលដែលគាត់បាននិយាយអំពីការនោះ ខ្ញុំក៏បានយកសៀវភៅរបស់ខ្ញុំគូរផែនទីរបស់ នៅតាមផ្លូវរបស់ខ្ញុំ“កូនកាត់” នៅខណៈពេលដែលពួកយើងបានបោះជំនុំនៅលើភ្នំនោះ មានសុទ្ធតែផ្ទាំងទឹកកក ខ្ញុំ បាននិយាយទៅកាន់គាត់ថា“ខ្ញុំអាចដឹងបន្ថែមទៀតបានទេ អំពីមាន់ទាំងនោះ។
គាត់បានឆ្លើយថា“បាទ បាន” “វិទ្យាសាស្ត្របានធ្វើការដ៏អស្ចារ្យណាស់។ ពួកគេបានយកសត្វមាន់ពូជខុសៗគ្នាច្រើនប​ង្ហាត់ចូលគ្នា រហូតទាល់តែពួកគេទទួលបានសត្វមាន់ដែលគ្មានជើង ឬគ្មានស្លាបជាដើម។គឺមានដើមទ្រូងប៉ុណ្ណោះ” “ផ្នែកអា​ក្រក់ៗបានចេញមក ដែលមនុស្សមិនចង់បានវា ដោយព្រោះវាជាសាច់ដែលទន់ពេក។ហើយ សត្វមាន់នោះ​រស់បាន១ឆ្នាំប៉ុណ្ណោះ រួចក៏ស្លាប់ទៅ។” តើបងប្អូនដឹងថាវាគឺជាពូជ “កូនកាត់” វាមិនត្រឹមត្រូវឡើយ ហើយក៏មិនល្អផង។
27
មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ ចង់បរិភោគសាច់មាន់ដ៏ឆ្ងាញ់សម្រាប់អាហារពេលល្ងាច គឺពួកគេ នឹងចេញក្រៅប្រទេសហើយទិញសាច់មាន់នោះដោយខ្លួនឯង ដែលមាន់នោះមានជើង និងស្លាបដែលអាចទទះ ហើរបាន វាគឺជាមាន់ពេញលក្ខណៈនោះហើយគឺជារបៀបដែលព្រះជាម្ចាស់ទ្រង់បានបង្កើតមក។ ប៉ុន្តែ អ្វីដែល ពួកគេបរិភោគសព្វថ្ងៃគឺជាមាន់កូនកាត់ ដែលមានតែត្រឹមដើមទ្រូងតែប៉ុណ្ណោះ។ ពួកវាមិនអាចទៅណាបាន ឬក៏ ទទះស្លាបហើរបានដែរ។មើលទៅវាហាក់បីដូចជាមិនអាចរស់នៅទាល់តែសោះ។ រីឯសាច់របស់វាគឺមិនល្អទេ គេមិនអាចប្រើសាច់របស់វាបានឡើយ។ហើយបើសិនជា មាន់នោះខំក្រាបពងក៏ដោយក៏ ស៊ុតរបស់វាគឺមិនអាច ញាស់បានឡើយ។ មានការមួយទៀត មាន់នោះអាចមានជីវិតរស់នៅបានតែ១ឆ្នាំប៉ុណ្ណោះ។ខ្ញុំគិតថា “គឺមាន់ខ្លះ គឺបែបនោះឯង” ជាមាន់កូនកាត់ វាបានបែកចេញពីអ្វីដែលព្រះបានបង្កើតមក។
28
បន្ទាប់មកយើងក៏បានស្គាល់ សត្វលាកាត់ វាគឺជាពូជកូនកាត់ដែរ។ សូមកុំឲ្យគិតថា ព្រះជាម្ចាស់ទ្រង់បង្កើតប្រភេទលាកាត់អី។ ព្រះជាម្ចាស់ទ្រង់មិនដែលធ្វើកិច្ចការបែបនោះឡើយ។ កូនលាកាត់នោះវាមិនដែលថា វាគឺជាពូជណាមួយទេ។ ហើយវាក៏មិនអាចបន្តពូជបានដែរ។ វាគឺជាកូនកាត់។ ហើយវាមិនស្គាល់ថាបា ឬមេ របស់ វាគឺជាប្រភេទណាមួយដែរ ហើយវាមិនអាចបន្តពូជបានឡើយ។ វាគ្រាន់តែលាកាត់តែប៉ុណ្ណោះហើយវាកំពុងតែ ដើរនៅក្នុងផ្លូវនៃសេចក្តីស្លាប់ហើយ។ ទោះបីជាវាខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏មិនអាចទៅរួចបានដែរ។
29
ការទាំងអស់នោះគឺបានទាស់ប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះហើយ! ព្រះជាម្ចាស់មានបន្ទូលនៅក្នុង លោកុប្បត្តិ១:១១“ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ នឹងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ” ប៉ុន្តែ គេបានព្យាយាមបង្ហាញថា ពួកគេឆ្លាតជាងព្រះដែលបង្កើតពួកគេមក។ ពួកគេខិតខំបង្ហាញថា ពួកគេដឹងការជាច្រើនជាងការដែលព្រះជាម្ចាស់ទៅទៀត។ ដូច្នេះ ពួកគេបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមរយៈវិទ្យាសាស្ត្រ គឺខិតខំព្យាយាមបង្ហាញដល់ព្រះថា ពួកគេបានស្គាល់អ្វីៗច្រើនជាងព្រះទៅទៀត។ រីឯព្រះជាម្ចាស់ទ្រង់ បានអនុញ្ញាតឲ្យពួកគេទៅតាមផ្លូវរុករកស្រាវជ្រាវខាងវិទ្យាសាស្ត្ររបស់ពួកគេ។ហើយ នៅក្នុងការធ្វើបែបដូច្នោះ ពួកគេនឹងសម្លាប់ខ្លួនឯង។ ព្រះជាម្ចាស់ទ្រង់អនុញ្ញាតឲ្យពួកអ្នកដែលបោះបង់ចោលព្រះសម្លាប់ខ្លួនឯងវិញ។
ម្តាយរបស់ខ្ញុំដែលអង្គុយនៅខាងក្រោយគាត់ធ្លាប់និយាយថា “ចូរឲ្យខ្សែឲ្យគ្រប់គ្រាន់ទៅសត្វគោនោះចុះ ក្រោយមកវានឹងចងកខ្លួនឯងវិញ”វាគឺជាសេចក្តីពិត។ ព្រះជាម្ចាស់ទ្រង់ អនុញ្ញាតឲ្យមនុស្សដើរទៅតាមផ្លូវរបស់ពួក គេ ក្រោយមកពួកគេនឹងព្យួរកខ្លួនឯងវិញដោយសារភាពល្ងីល្ងឺរបស់ពួកគេ។លោកអ្នកមិនអាចឆ្លាតជាងព្រះឡើយ ព្រះជាម្ចាស់ទ្រង់ជ្រាបអ្វីដែលជាការត្រឹមត្រូវ។ ប៉ុន្តែតាមរយៈពូជកូនកាត់នោះ វាបានខិតខំបន្តពូជ ឲ្យបានពូជ ដែលល្អជាងអ្វីដែលព្រះជាម្ចាស់ទ្រង់បានបង្កើតមកជាក់ស្តែងគឺមិនអាចទៅរួចឡើយ។
30
ពេលដែលព្រះបង្កើតពួកជំនុំរបស់ទ្រង់ឡើង គឺទ្រង់បានបង្កើតពួកជំនុំថ្ងៃបុណ្យទី៥០ឡើង។ នោះគឺជាពួកជំនុំដំបូង! ពួកជំនុំថ្ងៃបុណ្យទី៥០ បានពេញជាព្រះវិញ្ញាណបរិសុទ្ធ គឺទាំងប្រុស ទាំងស្រីបានដឹកនាំដោយព្រះវិញ្ញាណនៃព្រះ។ តែមនុស្សគេមិនចង់រស់នៅតាមបែបនោះតែឯងទេ គឺពួកគេចង់ធ្វើជាពួកជំនុំកូនកាត់។ដូច្នេះ ពួកគេក៏បានចងក្រងឲ្យមាន ផ្នែកទេវសាស្ត្រ គោលលទ្ធិ និកាយទាំងឡាយនៅក្នុងលោកីយនេះឡើង។អូ! វាមើល ទៅដូចជាពួកជំនុំដែលស្រស់ស្អាតណាស់។ តើវាមានលក្ខណៈខុសប្លែកគ្នាយ៉ាងណាទៅ ពីពួកជំនុំដើមនោះ។
យើងរាល់គ្នាមានអាគារធំៗមានគ្រូអធិប្បាយសុទ្ធតែទទួលបានការអប់រំ មានសមាជិកពួកជំនុំសុទ្ធតែមាន ឋានៈល្អនៅក្នុងសង្គមគឺ“ខ្ពស់ឡើងៗ” មានការស្លៀកពាក់ល្អៗ គេបានដាក់ឈ្មោះរបស់ពួកគេ និងប្រាក់កាសរបស់ ពួកគេ ដើម្បីរក្សាវាទុក“ខ្ពស់ឡើងៗ” ពួកគេបានចាត់បញ្ចូនអ្នកបំរើរបស់ពួកគេទៅសិក្សានៅសាលាព្រះគម្ពីរ ដើម្បី ទទួលបានការអាហារូបករណ៍ផ្នែកទេវសាស្ត្រ ក្រោយមក ពួកគេកាន់តែទៅឆ្ងាយទៅៗពីព្រះជាម្ចាស់!
31
ការនោះមិនមែនជាផែនការរបស់ព្រះជាម្ចាស់កាលពីដើមដំបូងឡើយនោះទេ។ទ្រង់មិនដែលចាត់បញ្ជូន ពួកគេណាម្នាក់ឲ្យទៅសិក្សានៅសាលាព្រះគម្ពីរនោះទេ។ ទ្រង់បានចាត់បញ្ចូនពួកគេទៅឯបន្ទប់ជាន់ខាងលើរង់ចាំ រហូតព្រះ​វិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើពួកគេ ដើម្បីចាក់ប្រេងតាំងពួកអ្នកបំរើព្រះ។ប៉ុន្តែ ពូជកូនកាត់ ក៏បាននាំពួកជំនុំរបស់ព្រះ​ទៅកាន់ផ្នែកទេវសាស្ត្រ។ ជំនួសឲ្យការដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធវិញ ពួកគេក៏បានចាត់ឲ្យមានអភិបាល អ្នកមើលការខុសត្រូវទូទៅវិញ នៅក្នុងខណៈពេលដែល ព្រះវិញ្ញាណបរិសុទ្ធនៃព្រះដែល ជាអ្នកដឹកនាំពួកជំនុំ។ ប៉ុន្តែ ពួកគេបានបង្កាត់ពួកជំនុំ ដូចជាពួកគេបានបង្កាត់មាន់ដែរហើយក៏ដូចជាការ បង្កាត់សត្វលាដែរ ព្រមទាំងដូចជាអ្វីផ្សេងៗទៀត ដែលពួកគេបានធ្វើដែរ។ គេបានបង្កាត់ពូជកូនកាត់ចេញមកគឺ បានបង្កើតការខុសប្លែកគា្នចេញមក គេបាននាំវាចូលមកក្នុងលោកីយនេះ មានដូចជា កីឡាបាល់បោះទាំងឡាយនិងល្បែងផ្សេងៗទៀត ដែលមាននៅក្នុងលោកីយនេះ! ជាការពិត វាមើលទៅស្រស់ស្អាតណាស់។ ដូចជាអាគារធំៗ និងមនុស្សដែលបានទទួលការអប់រំខ្ពង់ខ្ពស់ជាដើម។ ចម្រៀងរបស់ពួកគេ ប្រហែលជាមានលំដាប់លំដោយជាង ចម្រៀងបុរាណរបស់ពួកជំនុំថ្ងៃបុណ្យទី៥០ ដែលមាន ថាំបើរីន និងហ្គីតា ប៉ុន្តែ វាគឺជាគ្រាប់ដែលអាចបន្តពូជបានឡើយ! ពួកគេបានពន្យល់ចេញឆ្ងាយពីការទាំងអស់នោះ។ “ការនេះវាប្រសើរជាងណាស់” ដូចជាពួកគេបានខិតខំបង្កាត់ពូជពោតកូនកាត់ដែរ។ “វាមានលក្ខណៈល្អប្រសើរជាងពីមុន” វាមិនប្រសើរជាងនោះទេ!ជីវិតនៅក្នុង នោះវាមិនប្រសើរជាងនោះទេ។ លក្ខណៈខាងក្រៅមើលទៅប្រហែលជាល្អប្រសើរជាង ប៉ុន្តែវាមិនមានជីវិតដែល ត្រឹមត្រូវនោះទេ គឺយើងខ្ញុំកំពុងតែនិយាយអំពីជីវិត។
32
នៅក្នុងពូជកូនកាត់មិនមានជីវិតដែលត្រឹមត្រូវនោះទេ។ព្រះជាម្ចាស់ទ្រង់ចង់បាន របៀបដែលទ្រង់បាន បង្កើតមកតាំងពីដំបូង។ តែពួកជំនុំបានត្រឡប់ទៅជាកូនកាត់អស់។បច្ចុប្បន្ននេះ វាបានកើតឡើងនៅក្នុងពួកជំនុំ ខុសពីពួកជំនុំថ្ងៃបុណ្យទី៥០ ដែលជាពួកជំនុំប្រកបដោយព្រះពរ។ពួកអ្នកប្រាជ្ញបានទទួលការអប់រំជាច្រើន ជាង ពួកគ្រូអធិប្បាយ។ ពួកគេបានទទួលអាហារូបករណ៍ដ៏អស្ចារ្យៗជាច្រើន។“គ្រូគង្វាលរបស់ពួកយើងបានទទួល សញ្ញាបត្រផែ្នកបណ្ឌិត” ឬក៏មានអ្វីផ្សេងទៀត ប្រហាក់ប្រហែលនឹងការនេះដែរមានដូចជាផ្នែកទេវសាស្ត្រជាដើម ពួកគេមិនអាចទាញខ្លួនឯងគេត្រឡប់ទៅក្រោយវិញបានទេ។ មើលទៅដូចជាស្រស់ស្អាតណាស់តែពួកគេមិនអាច ត្រឡប់ថយក្រោយដោយខ្លួនឯងគេបានទេ។ ពួកគេមិនអាចឆ្កាងខ្លួនឯងបានឡើយ។
ពួកគេខិតខំឆ្កាងពួកមេតូឌីសជាមួយពួកបាបទីស្ទ។ លោកអ្នកក៏បានឃើញមាន មនុស្សអាក្រក់ជាច្រើន ដែលបានបោះបង់ចោលព្រះ ជាគ្រាដំបូងទៅទៀត។មែនហើយ។ លោកអ្នកបានដាំគ្រាប់ពោតកូនកាត់ វាបាន ចេញមក បែបដូច្នេះឯង គឺវាបានប្រែក្លាយជាពណ៌លឿង។នៅក្នុងនោះគ្មានជីវិតឡើយ! នោះគឺជាហេតុផល ដែល វាមិនអាចបន្តពូជបាន។ ហើយវាក៏ជាបញ្ហាកើតឡើងនៅក្នុងពួកជំនុំនាពេលសព្វថ្ងៃនេះដែរ។នៅក្នុងវា គ្មានជីវិត សោះឡើយ! នៅក្នុងនោះ វាបានបង្ហាញការជាច្រើន ដូចជាមនុស្សដែលមានឋានៈខ្ពស់ៗពួកគេបានហៅថា “គ្រាប់ ដ៏ធំជាងគេ) មានអាគារប្រណិតៗ មានគ្រូគង្វាលជាច្រើនដែលទទួលអាហាររូបករណ៍ប៉ុន្តែ គ្មានជីវិតដែលអាចនឹង បង្កើតផលបានឡើយ គឺជាការបន្តពូជឲ្យមានកូនជំនាន់ក្រោយ គឺគ្មានសោះឡើយ។
33
នៅពេលដែលគ្រាប់នោះត្រូវបានយកទៅដាំលើកដំបូងគឺលើកទី២ ដែលពួកវាបានបង្កើតពូជកាត់មក។ ការដំបូងដែលលោកអ្នកបានដឹងនោះគឺ វាមិនអាចត្រឡប់ក្រោយវិញបានទេ។ខ្ញុំបានសួរអ្នកប្រាជ្ញាជាច្រើន ឲ្យត្រ ឡប់ទៅជាមួយខ្ញុំមើលពីប្រវត្តិសាស្ត្រឡើងវិញ។គឺពួកជំនុំទាំងឡាយ ដែលមានតាំងពីដំបូងមក គឺវាមិនអាចវិល ត្រឡប់មកវិញម្តងទៀតបានទេ។ ពេលដែលព្រះជាម្ចាស់ទ្រង់ចាត់បញ្ចូនលោកលូធើ គាត់បាននាំការរីកផុសផុល ឡើង ហើយគាត់បានបំផ្លាស់ពិភពលោកនេះ ប៉ុន្តែគាត់បានបង្កើតពួកជំនុំកូនកាត់ចេញមកជាមួយនឹងលោកីយ នេះ ដូចជាពួកជំនុំកាតូលិក។ ហើយនៅពេលដែលគាត់បានបង្កើតវាឡើងមកតើគាត់បានធ្វើអ្វីខ្លះ? គាត់បាន បង្កើតក្រុមអ្នកបោះបង់សាសនាចោល គឺជាពួកកូនកាត់ គេជាអ្នកដែលមិនអាចរស់ឡើងវិញបានឡើយ។
ក្រោយមកទៀតលោក John Wesley ក៏បានចេញមក ធ្វើការដូចគ្នាដែរ គឺជាមួយនឹងការរីកផុសផុល។ ភ្លាមៗនោះ រូបគាត់ហើយនឹង Asbury នឹងពួកចាស់ៗដែលបានស្ថាបនាឡើងក៏បានស្លាប់ទៅ ពួកគេក៏បានរៀបចំ វាឡើង ហើយបង្កើតជាពួកជំនុំWesleyan មេតូឌីស។ ហើយពួកគេទាំងនោះមិនរស់ឡើងវិញទេ។
34
បន្ទាប់មកក៏មានពួកជំនុំ Anglican ក៏បានធ្វើការដូចគ្នាដែរ ដែលបានដឹកនាំដោយលោក Calvin។ ពេល ដែលពួកគេមានការរីកផុសផុលនោះគឺល្អ។ បងប្រុស Simpson កំពុងតែវិចខ្ជប់របស់ដាក់ចូលហោបៅរបស់គាត់ ហើយ គាត់បានមកពីប្រទេសកាណាដាក្នុងពួកជំនុំ Anglican ឥឡូវនេះពួកគេបានទៅបាត់ហើយ (ពួកអ្នកបំរើទាំង ឡាយ និងពួកគេផ្សេងទៀត)ដើម្បីនាំគ្នាទៅផឹកស៊ី។ ពួកគេបានលាយស្រាបៀរ និងស្រាផ្សេងបញ្ចូលគ្នា នៅមុខ ពួកជំនុំហើយក៏បាននាំគ្នាជប់លៀងផឹកស៊ី។ តើវាគឺជាអ្វីទៅ? វាមិនអាចវិលត្រឡប់ទៅវិញបានទេ ដោយព្រោះវាគឺជាពូជកូនកាត់ជាមួយនឹងលោកីយនេះ! វាបានបាត់បង់ហើយ!
ឥឡូវនេះ យើងកំពុងតែនិយាយអំពីពួក Agnlican, មេតូឌីស និងបាបទីស្ទរីឯពួកថ្ងៃបុណ្យទី៥០ ក៏ដូចគ្នាដែរ។
35
កាលពីប៉ុន្មានឆ្នាំមុនមានពួកជំនុំថ្ងៃបុណ្យទី៥០មួយ បានជួបគ្រោះអគ្គីភ័យកើតឡើង។ ប៉ុន្តែ តើពួកគេបាន ធ្វើអ្វីទៅ?ពួកគេបានបង្កាត់ពូជកូនកាត់ចេញមក គឺបង្កើតឲ្យមានជានិកាយចេញមក! គេបាននាំការនោះវិលត្រឡប់ទៅកាន់លោកីយវិញ។ ឥឡូវនេះ តើលោកអ្នកបានទទួលអ្វី? គឺដូចជាអ្វីដែលទ្រង់បានធ្វើជាមួយនឹងលាកាត់ដែរ ពួកគេកំពុងតែរអិលធ្លាក់ទៅក្នុងផ្លូវរបស់អារក្សហើយ។ ពួកគេមិនអាចវិញត្រឡប់មកវិញបានទេ។អ្វីៗត្រូវបាន បញ្ចប់ហើយ! ដូចជានិកាយរបស់ពួកគេ នឹងត្រូវបានបែកបាក់ទៅ។ ហើយឥឡូវនេះ ពួកគេមានពួកជំនុំល្អៗណាស់
អូ!ពួកថ្ងៃបុណ្យទី៥០ ធ្លាប់បំពេញបេសកកម្មតូចមួយនៅឯផ្លូវកាច់ជ្រុង គឺពួកគេធ្លាប់យកជើងទាត់ការទាំងនោះពីសសរ ទៅកាន់ទីកន្លែងគោលដៅរបស់ពួកគេ ហើយពួកគេក៏ត្រូវបានចាប់ដាក់មន្ទីរឃុំឃាំង រួចពួកគេនាំគ្នាស្រែកពេញមួយយប់។ អូ! ច្បាស់ណាស់ ពួកគេបានជួបទុក្ខលំបាកនៅពេលនោះ។ តើមានអ្វីកើតឡើង? គឺពួកគេបានទាស់ប្រឆាំងគ្នាទៅវិញទៅមក។ ពួកគេបានទាស់គ្នា ដូចជាពួកបាបទីស្ទទាស់គ្នាជាមួយនឹងពួកមេតូឌីសនិង ពួកមេតូឌីសទាស់គ្នាជាមួយនឹងពួកលូធើរៀន ហើយពួកលូធើរៀនទាស់គ្នាជាមួយនឹងពួកកាតូលិកជាដើម។តើ លោកអ្នកទទួលបានអ្វីខ្លះ? គឺជាចង្កោមកូនលាព្រៃកាត់។ ពិតមែនហើយ។
36
ការដែលងាកបែរចេញដែលខ្ញុំបានដឹងនោះគឺជាលាកាត់។ វាមិនមានអារម្មណ៍អ្វីទាំងអស់។ វានឹង បញ្ចេញសម្លេងតិចៗនៅជុំវិញអ្នករហូតដល់នាទីចុងក្រោយនៃសេចក្តីស្លាប់របស់វាបានចូលមកដល់ ដើម្បីនឹង សម្លាប់អ្នក។ វាមិនដឹងអ្វីទាំងអស់លើកតែ “បទឆ្វេង” និង “បទស្តាំ” តែប៉ុណ្ណោះ។ វាគ្មានអារម្មណ៍មនោសញ្ចេតនា នោះទេ។ វាមិនស្គាល់បា ឬក៏មេនៅទីណាទេ ថែមទាំងមិនស្គាល់ថាវាមកពីណាដែរ។
នោះហើយគឺជាអ្វីដែលកើតមានឡើងដល់មនុស្សជាច្រើននៅសព្វថ្ងៃនេះ។ តើលោកអ្នកធ្លាប់ឃើញលា កាត់ដែរឬទេ? លោកអ្នកអាចនិយាយទៅកាន់វាបានតែវានៅតែឈរឆ្មឹង គ្មានឮអ្វីទាំងអស់ ដោយគ្រាន់តែសម្លឹង មើលមុខលោកអ្នក ហើយមុខរបស់វាវែងរីឯត្រចៀកក៏ថ្លង់ទៀត។ នោះហើយគឺជារបៀបដែលសត្វលាជាច្រើនបាន ធ្វើ។ ត្រឹមត្រូវហើយ។ វាគ្រាន់តែឈរហើយសម្លឹងមើលមុខលោកអ្នកតែប៉ុណ្ណោះ “ថ្ងៃនៃការអស្ចារ្យបានកន្លងផុត ហើយ។ គ្មានការប្រោសឲ្យជាគ្មានការនិយាយភាសាដទៃ និងគ្មានព្រះវិញ្ញាណបរិសុទ្ធនោះទេ” ត្រឹមត្រូវហើយ នោះគឺជាសាសនារបស់លាកាត់នោះ។នោះវាគឺជាការត្រឹមត្រូវរបស់ពពួកលាកាត់! ពួកវាដឹងតែប៉ុណ្ណឹង! វាមិនដឹង អ្វីទាំងអស់!សូមឲ្យពួកវានៅតែឯងចុះ។ សូមយើងរាល់គ្នាបន្តទៅជាមួយព្រះចុះ។
37
កូនកាត់គឺជាលាកាត់។ ពួកវាមិនដឹងថា ពួកវាមកពីទីណាទេ។ វាគ្មានពូជពង្សទេ។ ប៉ុន្តែ រីឯសត្វសេះវិញគឺខុសប្លែកពីពួកវា។ មែនហើយ លោកអ្នករកឃើញពីពូជពង្សរបស់សត្វសេះបាន វាគឺជាសត្វសង្ហា និងស្អាតណាស់ ដូចជាសត្វសេះមួយក្បាលនៅខាងក្រៅនោះ ឈរលោតកញ្ជេងជាដើម។ សូមបងប្អូនត្រឡប់មកវិញ យកក្បាលរបស់វាដាក់នៅស្មារបស់លោកអ្នក ហើយដើរទៅមុខចុះ វាគឺជាសត្វដ៏ល្អណាស់។ វាស្មោះត្រង់វានឹងឈរ នៅជាមួយលោកអ្នក! តើហេតុអ្វីទៅ? ទ្រង់ដឹងថាច្បាស់ គឺមានភ័ស្តុតាងអាចបញ្ជាក់ដែលសរសេរជាលាយលាក់ អក្សរប្រាប់លោកអ្នកថា ទ្រង់មានពូជពង្សត្រឹមត្រូវ។ អាម៉ែន! ទ្រង់បានសរសេររៀបរាប់ចុះនៅទីនេះថាទ្រង់មាន ពូជពង្សសាវតា។ លោហិតរបស់ទ្រង់គឺបរិសុទ្ធ។
ដូច្នេះនេះគឺជារបៀបមួយនៃអស់អ្នកដែលបានកើតជាថ្មីនៅក្នុងព្រះ។ លោកអ្នកអាចប្រាប់ទៅកាន់ពួកគេ បានថា“ព្រះយេស៊ូវគ្រីស្ទ ទ្រង់នៅតែដដែលនៅថ្ងៃម្ស៉ិលម៉ិញ នៅថ្ងៃនេះ និងរហូតអស់កល្ប” ទ្រង់ជាព្រះបរិសុទ្ធ“អាម៉ែន” តើហេតុអ្វីទៅ? នៅក្នុងព្រះគម្ពីរ បានបញ្ជាក់យ៉ាងច្បាស់ពីបទពិសោធន៍ និងពង្សាវតារបស់ទ្រង់!ទ្រង់ បានប្រសូតមកមាននាមថា យេស៊ូវគ្រីស្ទ ហើយពង្សាវតារបស់ទ្រង់គឺជាគ្រីស្ទាន។ ជាព្រះប្រកបដោយសិរីរុងរឿង!នៅក្នុងទ្រង់គ្មានការបង្កាត់អ្វីនោះទេ។ ទ្រង់ជាព្រះពិតប្រាកដ! ទ្រង់សុភាព លោកអ្នកអាចនិយាយទៅកាន់ទ្រង់ក៏បានដែរ។
38
សត្វលានោះនឹងស្តាប់បង្គាប់តាម។ លោកអ្នកអាចយកវាទៅខាងក្រៅសម្តែង វាអាចធ្វើតម្រាប់តាមមនុស្ស បាន។វាចេះឱនក្បាល លោតកញ្ជេង និងលោតចុះឡើងផង។ លោកអ្នកមិនធ្លាប់ឃើញសត្វលាប្រភេទនោះទេ។ លោកអ្នកមិនធ្លាប់ឃើញសត្វលាណាដែលចេះសម្តែងបែបនោះទេដោយព្រោះវាបានកើតមកតាមធម្មជាតិ មិនមែនកើតមកដោយការចាក់បញ្ចូលសារធាតុអ្វីនោះទេ។
នោះហើយគឺជាហេតុផលដែលគ្រីស្ទានដែលបានកើតជាថ្មីអាចទទួលយកការប្រោសឲ្យជារបស់ព្រះបាន ហើយគ្រីស្ទានដែលបានកើតជាថ្មី ក៏អាចទទួលបានព្រះវិញ្ញាណបរិសុទ្ធដែរដោយព្រោះមានការមួយចំនួននៅក្នុង គាត់ គឺនាំឲ្យគាត់មានចិត្តជឿ។ ព្រះវិញ្ញាណនៃព្រះ បានពិនិត្យមើលព្រះបន្ទូលរបស់ព្រះ។ប៉ុន្តែ លាកាត់មិនអាចធ្វើ បែបនោះបានឡើយ។ គឺគ្មានអ្វីនៅក្នុងពួកវាទេ ដែលធ្វើឲ្យពួកវាធ្វើតាមបាននោះ។
39
ចំពោះ“កូនលាកាត់ ”នេះ លោកអ្នកបានដឹងហើយ នាងអេវ៉ា គឺជាម្តាយរបស់វា។ នាងបាននាំសេចក្តីអា ក្រក់ចូលមកក្នុងពូជរបស់មនុស្ស។លោកអ្នកដឹងទេ បន្ទាប់ពីនាងបានធ្វើការអាក្រក់មក...។ ប៉ុន្តែ ពេលដែល នាងបានធ្វើកិច្ចការនេះជាមួយនឹងសត្វពស់ហើយដែលសត្វនោះមិនមែនជាសត្វពស់ទេ ឬជាល្មូន...។ ព្រះគម្ពីរ បានចែងថា វាគឺជាសត្វដែលមានល្បិចកលនៅក្នុងចំណោមសត្វទាំងអស់នៅលើដី។វិទ្យាបានខិតខំស្វែងរក សំ ណាក់ឆ្អឹងរវាងសត្វស្វា និងមនុស្ស ហើយពួកគេបានចាត់ទុកថា វាជាតំណរពូជដែលមានលក្ខណៈដូចគ្នា។ពួកគេ បានបដិសេធ សេចក្តីពិតថាពួកគេកើតចេញមកពីណា។ សត្វពស់នោះគឺជាមនុស្ស!
ឈាមរបស់សត្វមិនអាចលាយបញ្ចូលគ្នាជាមួយនឹងឈាមរបស់មនុស្សបានទេ។គឺមិនបានឡើយ។ ប៉ុន្តែ ប្រភេសសត្វសា្វ និងមនុស្ស មានលក្ខណៈស្ទើរតែដូចគ្នា គេក៏បានដាក់វាបញ្ចូលគ្នាហើយសាតាំងវាបានដឹង ហើយ។ គឺនឹងមានមនុស្សមាឌដ៏ធំចេញមក។
40
តើវាមិនមែនជាការដ៏គួរឲ្យចម្លែកទេឬអីដែលពួកគេបានស្វែងមនុស្សមាឌធំនៅលើផែនដី បន្ទាប់ពីការនេះ មក? ខ្ញុំគិតថា Josephus គឺជាអ្នកនិពន្ធបទគម្ពីរនេះឡើងគាត់អាចគិតទៅដល់ចំនុចនោះ។ តើមនុស្សមាឌធំដូច យក្សនោះ​ចេញពីណាមក? វាគឺជាពូជរបស់សត្វពស់។ ព្រះគម្ពីរបានចែងថា វាគឺជាអ្នកដែលបណ្តាល “ពូជរបស់សត្វពស់ និងពូជរបស់ស្ត្រី...” ប៉ុន្តែ ចូរឲ្យយើងទុកឲ្យពួកគេនៅតែឯងចុះ។ ពួកគេមិនជឿការនេះឡើយដូច្នេះ ពួកយើងនឹង នាំពួកគេទៅមើលកូនរបស់ពួកគេដែលកើតមក។ ប៉ុន្តែ នៅពេលដែលនាងអេវ៉ាបានធ្វើការនោះមកនាងក៏បានធ្វើឲ្យទាំងឡាយបែ្រទៅជាកខ្វក់។
41
សូមយើងកុំនិយាយរឿងដែលគួរឲ្យអស់សំណើចអី។ជារឿយខ្ញុំបាននិយាយថា “បើសិនជាការបរិភោគផ្លែ ប៉ោមនោះ បានបណ្តាលឲ្យស្ត្រីបានដឹងថា នាងនៅអាក្រាតពួកគេនឹងដើរឆ្លងកាត់ដើមឈើនោះម្តងទៀត ដោយ ព្រោះវាដល់ពេលហើយ” ខ្ញុំមិនចង់និយាយការដែលមិនសមរម្យទេប៉ុន្តែ ខ្ញុំចង់និយាយឲ្យចំណុច នោះគឺជា សេចក្តីពិត! វាមិនមែនជាផ្លែប៉ោមទេ។ សូមកុំនិយាយការដែលគួរឲ្យអស់សំណើចបែបនោះអី។វាមិនមែនជាដើម ប៉ោមទេ។ ប៉ុន្តែ សូមយើងគិតអំពីដើមឈើផ្សេងវិញ ដើម្បីអាចឲ្យយើងយល់ ហើយបំពេញទៅតាមបទគម្ពីររបស់យើងវិញ។
សូមយើងចាត់ទុកថាវាគឺជាដើមនៃសេចក្តីជំនឿវិញ នាងអេវ៉ាបានបរិភោគផ្លែឈើ ដែលព្រះទ្រង់បានហាម បន្ទាប់មកយើងអាចយល់ពីអត្ថបទនេះហើយ។វាគឺជាសេចក្តីជំនឿ។ នាងមិនជឿព្រះបន្ទូលព្រះឡើយ។ ព្រះជាម្ចាស់ទ្រង់មា​នបន្ទូលច្បាស់ណាស់ គឺការដែលទ្រង់មានបន្ទូលនឹងកើតឡើង។ នាងត្រូវតែជឿអ្វីដែលព្រះមានបន្ទូល។ប៉ុន្តែនាងមិន​ជឿឡើយ។ សាតាំងវាបានចូលមក ដោយប្រើទេវសាស្ត្ររបស់វា ហើយនាងក៏បានដាក់វាបញ្ចូលគ្នារួចនាងក៏បាន​ឲ្យវាទៅអ័ដាមបរិភោគដែរ។ រួចក៏បានបណ្តាលឲ្យកើតមានសេចក្តីជំនឿកាត់ចេញមក!នោះហើយគឺ ជាអ្វីដែលពួកជំនុំទទួល​បាននាពេលបច្ចុប្បន្ននេះ គឺជាសេចក្តីជំនឿកាត់។ វាបានបញ្ចូលជាមួយសេចក្តីភ័យខ្លាចភាពសង្ស័យ និងការរសាយចិត្ត។ បើសិនវាជាសេចក្តីជំនឿពិតប្រាកដ វានឹងមិនផ្លាស់ប្តូរទៅណាឡើយ។ពេលដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលអ្វីមួយ វានឹងកើតមានឡើង។ ប៉ុន្តែ សូមមើលចុះ នាងបានបញ្ចូលការនោះជាមួយគ្នានាងបានយកព្រះបន្ទូលព្រះ ហើយអ្វីដែលសាតាំងបាននិយាយ ដាក់បញ្ចូលគ្នា ហើយបន្ទាប់មក នាងក៏និយាយថា“នៅទីនេះហើយ”
42
នោះគឺជារបៀបដែលមនុស្សជាច្រើនបានធ្វើនៅសព្វថ្ងៃនេះ។ពួកគេបានយកព្រះបន្ទូលព្រះ និងអ្វីដែល មនុស្សបាននិយាយ ដាក់បញ្ចូលគ្នា បង្កើតជាសេចក្តីជំនឿកាត់។ហើយនៅពេលដែលពួកគេធ្វើបែបនោះ ពួកគេ បាននាំការនោះត្រឡប់មកវិញ... គឺបង្កើតបានជាពួកជំនុំដ៏ស្រស់ស្អាត។ប្រាកដណាស់ ប៉ុន្តែ នៅក្នុងនោះគ្មាន ជីវិតឡើយ គឺជាសេចក្តីស្លាប់វិញ! ជាសេចក្តីជំនឿកាត់៖“អូ ខ្ញុំបានជឿព្រះបន្ទូលព្រះ មែនហើយ ប៉ុន្តែ ទ្រង់មិនមែន ជាអ្នកប្រោសឲ្យជានៅសព្វថ្ងៃនេះទេ”នោះគឺជាជំនឿកាត់។ “ខ្ញុំជឿថា ទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួក ជំនុំថ្ងៃបុណ្យទី៥០ប៉ុន្តែ នៅបច្ចុប្បន្ននេះ ពួកយើងមិនបានទទួលទេ” វាគឺជាសេចក្តីជំនឿកាត់ ហើយវាគឺជាការដាក់ទោសមកពីព្រះជាម្ចាស់! ជំនឿកាត់បែបនោះ មិនមានសេចក្តីល្អឡើយ។ សូមបងប្អូននៅឲ្យឆ្ងាយពីការនោះទៅ!វាគឺ ជាសេចក្តីអាក្រក់។ វាបាននាំមកភាពសង្ស័យ។ “ប្រហែលជា ខ្ញុំនឹងឡើងទៅ ហើយទទួលបានការប្រោសឲ្យជា។ប្រហែលជាព្រះជាម្ចាស់ទ្រង់នឹងប្រោសខ្ញុំ” នោះគឺជាសេចក្តីជំនឿកាត់។ វាមិនមែនជាការល្អទេ។នោះ​ហើយគឺជាសេចក្តីជំនឿរបស់ពួកជំនុំនាពេលបច្ចុប្បន្ននេះ។យើងចង់បានសេចក្តីជំនឿដែលមកពីព្រះ! ពេលដែលព្រះ​ទ្រង់មានបន្ទូលអ្វី នោះគឺជាសេចក្តីពិត សូមបងប្អូននៅជាប់នឹងព្រះបន្ទូលទ្រង់ ដែលជាសេចក្តីពិតចុះ។អាម៉ែន!
43
សេចក្តីជំនឿកាត់សូមបងប្អូនអានបទគម្ពីរហេព្រើរ១៣ ព្រះយេស៊ូវគ្រីស្ទ ទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះហើយទៅដល់អស់កល្បជានិច្ចតទៅ“ ហើយបន្ទាប់មក សេចក្តីជំនឿកាត់ក៏បានចេញមក ”មែនហើយ វាគឺជាការពិតដែលថា ទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ។ ប៉ុន្តែ ទ្រង់មិនអាចប្រោសគេឲ្យជានៅថ្ងៃនេះ​ទេ ដោយព្រោះ វាចេញពីកម្មវិធីរបស់ទ្រង់ហើយ“ ដ្បិត សេចក្តីជំនឿដ៏ពិតនិង និយាយថា ”ទ្រង់នៅតែដដែល“ វាមិនមែនជាសេចក្តីជំនឿកាត់ទេ។ វាមិនមែនពួកជំនុំទាំងអស់សុទ្ធក្រោកឡើងជាមួយនឹងទេវសាស្ត្ររបស់មនុស្សទេ។ គ្មានសាសនារបស់លាកាត់ឡើយ ដែលគេបានដាក់ពាក្យរបស់មនុស្សនឹងព្រះបន្ទូលព្រះរួមបញ្ចូលគ្នានោះ។
44
ដូចជាដើមទំពាំងបាយជូរខូចដែរ។ព្រះយេស៊ូវទ្រង់មានបន្ទូលថា “វាមិនមែនដូច្នោះទេ កាលពីដើមដំបូង ឡើយ” ព្រះជាម្ចាស់ទ្រង់សព្វព្រះហឫទ័យឲ្យតិណជាតិទាំងអស់បង្កើតផលតាមពូជរបស់វា។តែយើងបានយកវាមក បង្កាត់ចេញជាកូនកាត់ គឺយើងកំពុងតែបង្ខូចស្នាមព្រះហស្តរបស់ទ្រង់ហើយ!
លោកអ្នកបាចផ្កាមួយដើមមក។គឺផ្កាលក្ខណៈដើម ជាផ្កា violet ដែលមានពណ៌ខៀវ និងពណ៌ស។ សូមទុកឲ្យវាបង្កើតផលដោយខ្លួនឯងចុះនោះវានឹងបង្កើតផលតាមពូជរបស់វាចេញមក។ តែលោកអ្នកបានបង្កាត់ វាវិញ។ រីឯព្រះជាម្ចាស់ទ្រង់បានធ្វើការនោះខុសប្លែកវិញ។ទ្រង់ចូលចិត្តការដែលខុសប្លែក។ ការដែលបង្កាត់កូន កាត់ចេញមក គឺជាការដែលគ្រោះថ្នាក់ គឺបានបង្ខូចតិណជាតិរបស់ព្រះហើយ!វាបានបង្ខូចពូជរបស់មនុស្ស!
ព្រះជាម្ចាស់ទ្រង់មានបន្ទូលនៅក្នុងចោទិយកថាថា៖ កូនដែលឥតខាន់ស្លានោះ នឹងមិនអាចទទួលយកជា រាស្រ្តរបស់ព្រះបានទេ អស់រហូតដល់១០ដំណរ។នោះគឺជាអំពើផិតក្បត់ដ៏អាក្រក់ រហូតដល់១០ដំណរ។ ដំណរ មានរយៈពេល ៤០០ឆ្នាំ។ នៅមុនពេល កូនកាត់បានចេញមក...។
45
មានស្ត្រីម្នាក់ដែលបានរៀបការជាមួយនឹងបុរសម្នាក់ឬបុរសម្នាក់ បានរៀបការជាមួយនឹងស្ត្រីម្នាក់ ដែលចេញពីពូជខុសគ្នា នោះគេនឹងបង្កើតបានកូនឥតខាន់ស្លាចេញមកហើយកូនជំនាន់ក្រោយរបស់ពួកគេ មិន អាចចូលទៅក្នុងនគររបស់ព្រះបានឡើយ រហូតដល់១០ដំណរ។ ព្រះគម្ពីរចោទិយកថា២៣:២ បានចែងដូច្នោះ។
មែនហើយវាមិនអាចចូលមកបានទេ គឺជាកូនដែកឥតខាន់ស្លា។ ទោះបីជាពួកគេខំព្យាយាមដូចជាអេសាវ ក៏ដោយ គេនឹងយំនៅទីកន្លែងមួយនោះរហូតដល់១០ដំណរ។ រយៈពេល៤០ឆ្នាំ គឺជា១ដំណរ។ តើលោកអ្នកអាច មើលឃើញការដាក់ទោសនេះដែរឬទេ គឺជាលោកីយដែលពុករលួយនឹងត្រៀមទទួលការជំនុំជំរះហើយ!គឺសុទ្ធតែ អាក្រក់។ ពួកគេបានឆ្លងកាត់នូវអ្វីដែលទ្រង់បានដាក់បញ្ចូលគ្នា។
មានស្ត្រីម្នាក់បានរស់នៅមិនស្អាតចំពោះប្តីរបស់នាងហើយប្តីបានរស់នៅមិនស្អាតទៅកាន់ប្រពន្ធរបស់ខ្លួន ពួកគេក៏បានបង្កើតកូនកាត់ចេញមក។ អូ!មានស្ត្រីខ្លះបាននិយាយថា “អូ! តើគាត់មិនស្រស់សង្ហាទេឬអី គឺជាបុរស ដែលមានរាងខ្ពស់សង្ហា”វាគឺជាការដូចគ្នាដែរ ប្រហែលដូចជាការគិតរបស់នាងអេវ៉ាដែរ។ នាងបានបង្កើតកូនកាត់ ចេញមក!ហើយកូនកាត់នោះគឺជាកាអ៊ីន! ហើយតាមរយៈកាអ៊ីន ក៏មានមនុស្សមាឌធំៗចេញមក! វាគឺជាបណ្តាសា របស់ព្រះដែលឲ្យពួកគេបង្កើតកូនកាត់ចេញមក។ សូមបងប្អូននៅឲ្យឆ្ងាយពីការនោះទៅ។ គឺជាកូនកាត់ខាង សាសនា។សូមកុំឲ្យការនោះបញ្ចូលគ្នាអី។
46
46ព្រះយេស៊ូវទ្រង់មានបន្ទូលថា“បើសិនជាអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ម៉ាស្ទាត...” តើហេតុអ្វីទ្រង់ចូល ចិត្តគ្រាប់ម៉ាស្ទាតនោះ?ស្ពៃក្តោប និង spinach ដាក់បញ្ចូលគ្នា បង្កើតបានជារុក្ខជាតិប្រេង ប៉ុន្តែ គ្រាប់ម៉ាស្ទាតមិន អាចបញ្ចូលនឹងអ្វីបានទេ។ គ្រាប់ម៉ាស្ទាតគឺជាគ្រាប់ដែលពិត! លោកអ្នកមិនមែនជាកូនកាត់នោះទេគឺជាគ្រាប់ម៉ា ស្ទាតវិញ។ មនុស្សដែលបានកើតដោយព្រះវិញ្ញាណនៃព្រះគឺជាកូនប្រុស កូនស្រីរបស់ព្រះ!ពួកគេមិនលាយឡំនឹង លោកីយនេះឡើយ។ ពួកគេមិនមែនជាកូនកាត់នោះទេ។ ពួកគេនៅជាប់ជាមួយនឹងព្រះគឺពួកគេនៅជាប់នឹងកម្មវិធី របស់ព្រះ ពួកគេនៅជាប់នឹងព្រះវិញ្ញាណរបស់ព្រះ ពួកគេមិនចង់បានពូជកូនកាត់នោះទេ។ពួកគេមិនចង់បាន អ្វីៗ ដែលខុសប្លែកពីគេ ធំអស្ចារ្យ និងខ្ពង់ខ្ពស់ ដូចជាពួកជំនុំឯទៀតទេគឺធំយ៉ាងក៏ដោយ និងសមាជិកដែលមាន ឋានៈខ្ពង់ខ្ពស់យ៉ាងក៏ដោយ នឹងល្បីល្បាញអស្ចារ្យយ៉ាងក៏ដោយគឺពួកគេមិនចង់បាននោះឡើយ។ ខ្ញុំចូលចិត្តបទ ចម្រៀងដែលមានចំណងជើងថា “សូមបង្រៀនទូលបង្គំផងព្រះអង្គអើយឲ្យទូលបង្គំចេះរង់ចាំ នៅខណៈពេល ដែលចិត្តកំពុងតែឆេះឆួល” នៅខណៈពេលដែលពួកគេកំពុងតែសាងសង់អាគារធំៗនិងមានការធំៗទាំងឡាយ៖
សូមទ្រង់បង្រៀនទូលបង្គំផងព្រះអង្គអើយឲ្យទូលបង្គំចេះរង់ចាំ នៅខណៈពេលដែលចិត្តកំពុងតែឆេះឆួល
សូមឲ្យទូលបង្គំបន្ទាបខ្លួន ហើយស្រែករកព្រះនាមទ្រង់
សូមទ្រង់បង្រៀនទូលបង្គំ កុំឲ្យទូលបង្គំពឹងផ្អែកលើអ្វីដែលដូចអ្នកដទៃបានធ្វើនោះឡើយ
ប៉ុន្តែ សូមឲ្យទូលបង្គំរង់ចាំដោយការអធិស្ឋានគឺរង់ចាំការឆ្លើយតបមកពីទ្រង់។
ដ្បិតពួកគេកំពុងតែរង់ចាំទ្រង់
សូមទ្រង់ប្រទានកម្លាំងដល់ពួកគេសារជាថ្មីឡើង
ពួកគេអាចនឹងហើរឡើងដូចជាសត្វឥន្ទ្រីដែរ
ពួកគេនឹងរត់ទៅ ហើយមិនចេះអស់កម្លាំងឡើយ
បើសិនជាពួកគេដើរ នោះពួកគេមិនខ្សោយឡើយ
អូ! សូមទ្រង់បង្រៀនទូលបង្គំផង គឺឲ្យទូលបង្គំចេះរង់ចាំទ្រង់។
47
សូមបងប្អូនកុំយកកូនកាត់ទៅជាមួយឡើយ។វាមិនត្រឹមត្រូវនោះទេ។ ជាចុងក្រោយវានឹងដល់ទីបញ្ចប់ វា មិនអាចវិលត្រឡប់មកវិញទេ។ ពេលដែលវាជាកូនកាត់វានឹងចប់ហើយ។ វាមិនអាចបង្កើតផលឡើងវិញបានទេ។ បើសិនជាដូច្នោះ វាគឺជាមន្តអាគមហើយ។ សូមមើលពីការរីកផុសផុលរបស់លោកWesley ចុះ (នៅពេលដែល យើងសិក្សាទៅដល់គ្រាពួកជំនុំភីលីឌីភា) តើការរីកផុសផុលអ្វីដែលពួកគេមាន!សូមមើលការរីកផុសផុលបន្ទាប់ ទៀតចុះ។ ហើយមើលការរីកផុសផុលបន្ទាប់ទៀតចុះ រហូតមកដល់បច្ចុប្បន្ននេះ!
សូមក្រលេកមើលពីទីដែលពួកបាបទីស្ទបានចាប់ផ្តើមកដោយលោកJohn Smith ចុះ។ ចូរមើលពីភាពក្រិន នោះចុះ។ សូមមើលពីពួកជំនុំថ្ងៃបុណ្យទី៥០បានចាប់ផ្តើមនៅក្នុងឆ្នាំ១៩០៦ចុះ។ ពួកគេបានរួមជាមួយនឹងលោកី យនេះ ដោយនាំនៅលោកីយនេះ និងគោលលទ្ធិនៃលោកីយនេះចូលមក។ទ្រង់បានទទួលពួកគេទុកដូចជាកូន ចិញ្ចឹម ដោយព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេបានទទួលទុកជាកូនចិញ្ចឹមហើយក៏ទទួលបុណ្យជ្រមុជទឹកផង។ ពួកគេ បានទទួលទុកដូចជាកូនចិញ្ចឹម ដ្បិតពួកគេបានទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដូចជាលោកីយនេះ។ ពួកគេបានទទួលទុកដូចជាកូនចិញ្ចឹមក៏ទទួលបានព្រះ វិញ្ញាណបរិសុទ្ធ ជំនួសឲ្យការនិយាយភាសាដទៃ និងទទួលបានអំណាចចេស្តាដើម្បីជឿតាម។ពួកគេបានដាក់ចុះ ការប្រោសឲ្យជារបស់ព្រះនៅក្នុងការិយាល័យរបស់ពួកបណ្ឌិតៗ ជំនួសឲ្យការលុតជង្គង់អធិស្ឋានវិញ។ពួកគេបាន បង្កាត់កូនកាត់ដោយខ្លួនឯងពួកគេ ពួកគេបានទាសចេញពីមួយឆ្នាំទៅមួយឆ្នាំ។
48
ការទាំងអស់នោះមិនមានចែងនៅក្នុងព្រះគម្ពីរទេ គឺចែងអំពីគោលលទ្ធិទាំងនោះ។ ប៉ុន្តែ វាមានភាពល្បី ល្បាញណាស់ដើម្បីបង្កើតខ្លួនឯងគេជាពួកជំនុំ គឺពួកគេឥឡូវនេះ បានចងសម្ព័ន្ធជាមួយនឹងពួកជំនុំទាំងឡាយដើម្បីនាំខ្លួនឯងគេឲ្យដូចជាគេឯងទៀតដែរ ពួកគេបានធ្វើបែបនោះ គឺពួកគេបានទាសចេញឆ្ងាយហើយគឺបន្តទាស ចេញឆ្ងាយហើយ។
ជំនាន់ដំបូងនៃពួកថ្ងៃបុណ្យទី៥០គឺមានដូចជាភ្លើងបានឆេះឡើង។ ជំនាន់ទី២ ក៏បានចាប់ផ្តើមស្លាប់ទៅ។ សូមមើល ជំនាន់ទី៣ចុះតើនឹងនាំអ្វីចេញមក។ វានឹងកើតឡើងដូច្នោះ នៅមុនពេលដែលព្រះយេស៊ូវទ្រង់យាងត្រ ឡប់មកវិញដោយព្រោះពួកជំនុំឡៅឌីសេ គឺជាពួកដែលមិនក្តៅមិនត្រជាក់។ ពួកគេបានរួមបញ្ចូលការទាំងឡាយចូលគ្នា គឺមាននៅទីនេះមួយ នៅទីនោះមួយ នឹងនៅខាងក្រោយមួយ។ ពួកគេបានបញ្ជូលគ្នា។ មិនមែនសុទ្ធតែត្រជាក់នោះទេ តែក៏ក្តៅដែរ។
49
ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា“អ្នកអាចធ្វើឲ្យក្រពះរបស់ខ្ញុំឈឺបាន។ ពេលដែលខ្ញុំបានប្រទានព្រះវិញ្ញាណ បរិសុទ្ធដល់អ្នករាល់គ្នាហើយអ្នករាល់គ្នាបានរួមជាមួយនឹងលោកីយនេះ គឺបានអនុញ្ញាតឲ្យការនៅលោកីយនេះ ដឹកនាំវិញ គឺខ្ញុំនឹងខ្ជាក់ការទាំងនោះចេញពីមាត់របស់ខ្ញុំ។ប៉ុន្តែ សូមកុំភ័យខ្លាចឡើយ (ជាអ្នកដែលរក្សាតាមក្រិត្យ វិន័យរបស់ទ្រង់) វាគឺជាបំណងដ៏ល្អរបស់ព្រះវរបិតាដែលបានប្រទាននគរទ្រង់ដល់អ្នករាល់គ្នាវិញ” ចូរនៅជាប់នឹង ព្រះបន្ទូលទ្រង់ចុះ។ តើព្រះបន្ទូលទ្រង់បានចែងអ្វីខ្លះនោះចូរនៅជាប់នឹងព្រះបន្ទូលទ្រង់ចុះ។ ខ្ញុំមិនខ្វល់ថា ពួកគេ ជាអភិបាល ឬជាអ្នកដែលមានឋានៈខ្ពស់នោះទេឬក៏អ្វីដែលមនុស្សបាននិយាយដែរ ចូរនៅជាប់នឹងព្រះបន្ទូលព្រះ ចុះ!។
ដូចជាលោកពេត្រុសបាននិយាយកាលពីថ្ងៃបុណ្យទី៥០ថា“ចូរប្រែចិត្តចុះ ហើយធ្វើបុណ្យជ្រមុជទឹកដោយ នូវព្រះនាមព្រះយេស៊ូវគ្រីស្ទ” រីឯនៅកន្លែងផ្សេងទៀតនៅក្នុងព្រះគម្ពីរក៏បានចែងថា ត្រូវទទួលបុណ្យជ្រមុជទឹកនៅ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទដែរ។ តើលោកអ្នកមិនធ្លាប់បានទទួលយកថាធ្វើបុណ្យជ្រមុជទឹកនៅក្នុង ព្រះនាម “ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ”បើសិនជាលោកអ្នកធ្វើបែបនោះ លោកអ្នកកំពុងតែក្លាយជាកូន កាត់ដោយខ្លួនឯងហើយ។
50
ឥឡូវនេះសូមលោកអ្នកបងប្អូនបង្ហាញមកកាន់ខ្ញុំចុះ តើមានកន្លែងណាមួយនៅក្នុងព្រះគម្ពីរបានចែងថាគ្រប់គ្នាត្រូវធ្វើបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។មិនមាននោះទេ! គឺជាមនុស្សទេ ដែលបានបង្កើតផ្នែកទេវសាស្ត្រ ដែលបានបង្ហាត់កូនកាត់ទៅក្នុងពួកជំនុំដែលបានផ្តល់ឱកាសជា គំរូមួយ ដូចដែលបានចូលមកក្នុងប្រជាជាតិនាពេលឥឡូវនេះ។
ខ្ញុំអាចបង្ហាញទៅកាន់លោកអ្នកតាមរយៈប្រវត្តិសាស្ត្រ និងតាមរយៈព្រះគម្ពីរ ដែលបានចែងថា មនុស្ស គ្រប់គ្នាត្រូវទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរបិតព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺគេបានជ្រមុជ នៅក្នុងពួកជំនុំកាតូលិក តាមរយៈសាសនារបស់ពួកគេ។ពួកគេនិយាយថា “តើមានពួកប្រូតេស្តង់ណាដែរឬទេ ដែលបានទទួលសេចក្តីសង្រ្គោះ?” ពួកគេនិយាយថា“មានពួកគេខ្លះ គឺពួកគេបានទទួលយកគោលលទ្ធិរបស់ពួក គេ។ ពួកគេបានប្រកាសថា ជឿលើព្រះគម្ពីរ។ព្រះគម្ពីរបានចែងថា ”ចូរប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹក ចុះ (ពេត្រុស បានបំពេញកិច្ចការនោះនៅថ្ងៃបុណ្យទី៥០ហើយ)គឺនាំពួកគេទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ“។ ព្រះគម្ពីររបស់ពួកគេបានបង្រៀនបែបនោះប៉ុន្តែពួកគេបែរជាទទួលសេចក្តីបង្រៀនគោលលទ្ធិ របស់ពួកគេវិញ” ដូចជាការទទួលបុណ្យជ្រមុជនៅព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ នោះ គឺជាសេចក្តីបង្រៀនខាងសាសនារបស់ពួកគេ។វាមិនមែនជាគោលលទ្ធិនៅថ្ងៃបុណ្យទី៥០ទេ វាជាគោលលិទ្ធរបស់ ពួកកាតូលិកវិញ។ ប៉ុន្តែ ពួកយើងគឺជាក្រុមថ្ងៃបុណ្យទី៥០ជាមនុស្សដែលបានបង្កើតទេវសាស្ត្រចេញមក។
51
តើលោកអ្នកដឹងថាលោកអ្នកកំពុងទទួលវាមកពីទីណាដែរឬទេ? គ្មានអ្វីដែលគួរឲ្យឆ្ងល់ឡើយ ថាព្រះទ្រង់ មិនចាត់បញ្ចូនឲ្យមានការរីកផុសផុលឡើង។ទ្រង់អនុញ្ញាតឲ្យការទាំងនោះកើតឡើង ដោយមិនត្រូវការអ្វីនោះទេ។ បន្ទាប់មក ទ្រង់បានយកមនុស្សម្នាក់ៗហើយក៏បានសង់ពួកគេឡើងម្នាក់ៗ រួចក៏ប្រកាសប្រាប់ដល់លោកីយនេះ តើនរណានៅជាមួយនឹងព្រះបន្ទូលទ្រង់។
ដូចជាការប្រោសទឹកដល់អស់អ្នកដែលបានឮពីការនោះជាដើម។ ការទទួលបុណ្យជ្រមុជទឹក តាមរយៈ ការជ្រមុជទៅក្នុងទឹកគឺខុសពីការប្រោសទឹកនៅលើក្បាល។ តើអស់អ្នកដែលបានឮ ចូរផ្តល់ការប្រកប ដោយ នាំពួកគេចូលទៅក្នុងពួកជំនុំឬ?ឬតាមរយៈព្រះបន្ទូលវិញ? ពួកគេមិនបានដឹងសោះ! នោះគឺជាកូនកាត់ហើយ។ យើងទាំងអស់គ្នាត្រូវចូលមកក្នុងផ្លូវតែមួយ។
52
មានអ្នកខ្លះនិយាយថា“ខ្ញុំគឺជាពួកមេតូឌីស ដោយព្រោះម្តាយរបស់ខ្ញុំគឺជាពួកមេតូឌីស” ម្តាយរូបនោះ ប្រហែលធ្លាប់ជាគ្រីស្ទបរិស័ទខាងមេតូឌីសប៉ុន្តែ ការនោះមិនបានធ្វើឲ្យលោកអ្នកក្លាយជាពួកមេតូឌីសនោះទេ។ គាត់ប្រហែលធ្លាប់ជាគ្រីស្ទបរិស័ទខាងបាបទីស្ទប៉ុន្តែ ការនោះមិនអាចធ្វើឲ្យលោកអ្នកក្លាយជាពួកបាបទីស្ទនោះ ទេ។
ជារឿយៗដូចដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅរបស់ David DuPlessis ដែលបាននិយាយថា ព្រះជាម្ចាស់ទ្រង់មិនមានចៅនោះឡើយ។ព្រះជាម្ចាស់ទ្រង់មិនមានចៅនោះទេ។ ហើយព្រះជាម្ចាស់ក៏មិនមែនជា ជីតាដែរ។ នៅក្នុងព្រះគម្ពីរមិនបានចែងថាទ្រង់គឺជាជីតានោះឡើយ។ ដូច្នេះ អ្វីដែលលោកអ្នកទទួលបានគំនិត យ៉ាងច្រើនដែលប្រាប់ថា៖ ព្រះដ៏ជាព្រះវរបិតាជាព្រះមួយអង្គ ហើយព្រះដ៏ជាព្រះរាជបុត្រា គឺជាមួយអង្គ ហើយព្រះ វិញ្ញាណបរិសុទ្ធ គឺជាព្រះមួយអង្គ។ការនោះបានគូសបញ្ជាក់ថា ព្រះជាម្ចាស់ទ្រង់គឺជាជីតា។ ព្រះជាម្ចាស់ទ្រង់មិន មានចៅនោះទេ។ព្រះជាម្ចាស់មានតែកូនប្រុស និងកូនស្រីតែប៉ុណ្ណោះ! ទ្រង់មិនមានចៅបុ្រស ចៅស្រីនោះទេ។ទ្រង់មិនទទួលពាក្យថា ចៅបុ្រសចៅស្រីនោះទេ។ គ្រប់អ្នកជឿទាំងអស់ ត្រូវតែចូលមកតាមផ្លូវតែមួយដូចជាអ្នក ផ្សេងទៀតបានមកដែរ។ លោកអ្នកគឺនឹងក្លាយជាកូនប្រុសកូនស្រីរបស់ទ្រង់។
ដូច្នេះលោកអ្នកបានឃើញការបង្កើតកូនកាត់មកហើយ តើវាបានកើតឡើងអ្វី? គឺចង់បញ្ចាក់ឲ្យបានច្បាស់ ថាគឺជាពួកជំនុំ។ យើងគ្រប់គ្នា បានទទួលទោសតាមរយៈនាងអេវ៉ា ដែលបានបង្កើតកូនកាត់មក។ គឺពិតប្រាកដណាស់។ គ្រប់គ្នា បានចូលមកដល់ចំនុននោះ តាមរយៈនាងអេវ៉ា។ នាងអេវ៉ា ជាអ្នកបណ្តាលឲ្យដំណរមនុស្សទាំងអស់បានធ្លាក់ចុះ។ នាង ហើយនិងអ័ដាមគឺជាមនុស្សតែមួយ។ ការនោះបានចាប់ផ្តើមឡើងជាមួយស្ត្រីហើយក៏បញ្ចប់ជាមួយស្រ្តីដែរ។
53
មានមនុស្សម្នាក់បាននាំអំពើបាបចូលមកក្នុងលោកីយនេះ ត្រូវបានហៅថា មនុស្សមានបាប។ ព្រះក៏បាន អត់ទោសអំពើបាបដែលនៅលើផែនដីរបស់ពួកគេ។ពួកគេបានទទួលយកសេចក្តីបង្រៀនខាងគោលលិទ្ធ ហើយ ក៏ប្រគល់ទៅឲ្យមនុស្សផ្សេងទៀត រួចពួកគេក៏នាំគ្នាផឹកស៊ី។មនុស្សទាំងឡាយនៅលើផែនដីបានចាត់ទុកពួកគេជា “ស្តេច” ព្រះគម្ពីរបានចែងថា “ពួកគេបានស្រវឹងស្រាខាងឯអំពើបាបផ្លូវភេទ”តើអ្វីទៅជាអំពើបាបខាងផ្លូវភេទរបស់ នាង? គឺជាសេចក្តីមិនស្មោះត្រង់របស់នាង។
ស្ត្រីម្នាក់បានប្រពឹ្រត្តអំពីផិតក្បត់ដែលបានរស់នៅក្នុងសេចក្តីមិនពិតជាមួយប្តីរបស់នាង។ រីឯពួកជំនុំដែល ប្រព្រឹត្តអំពើផិតក្បត់ដែលបានអធិប្បាយការទាំងឡាយមិនមែនជាព្រះបន្ទូលទេ នោះគឺជាពួកជំនុំកូនកាត់ហើយ។
តើនាងបានធ្វើអ្វី? នាងបានបង្កើតកូនស្រីមួយចេញមកដែរ។តើអ្វីជាកូនស្រីរបស់ពួកកាតូលិក? តើ លោកលូធើបានចេញមកពីណា ហើយក៏បន្តរហូតមកដល់ដំណរនេះ?តើជានិកាយ និងក្រុមរបស់ពួកគេដែល បានបង្កើតឡើងមកឬ? តើវាកើតចេញពីណាមក? ប៉ុន្តែ ពួកជំនុំដ៏ពិតរបស់ព្រះគីបានលើកដៃឡើងនៅក្នុងចំ ណោមពួកគេគ្រប់គ្នា។ ដូចជា ពួកមេតូឌីស ពួកបាបទីស្ទ ពួកប្រេសប៊ីធើរៀននិងពួកទាំងឡាយផ្សេងទៀត គឺ ព្រះលោហិតដ៏ពិតរបស់ព្រះ បានទិញពួកគេត្រឡប់មកវិញ។ ទោះបីជាអំពើបាបរបស់ពួកគេមានពណ៌ក្រហមឆ្អៅ យ៉ាងណាក៏ដោយ។ ពួកគេបានបញ្ចូលការទាំងឡាយចូលគ្នា ប៉ុន្តែ និកាយរបស់ពួកគេមិនអាចជួយសង្រ្គោះពួកគេបានឡើយ។
“តើអ្នកគឺជាគ្រីស្ទានឬ?”
“ខ្ញុំគឺជាពួកប្រេសប៊ីធើរៀន”“ខ្ញុំគឺជាពួកបាបទីស្ទ” “ខ្ញុំគឺជាពួកមេតូឌីស”
ការនោះមិនមានន័យថាជាការតែមួយទេចំពោះព្រះ។ លោកអ្នកគឺជាគ្រីស្ទាន ពេលដែលលោកអ្នកបានកើតជាថ្មី។
54
នាងបានបណ្តាលការទាំងអស់នេះកើតឡើង។ជាច្រើនដង ខ្ញុំបានឮមនុស្សនិយាយថា “បងប្រុស Branham អើយ ដោយព្រោះ អ័ដាម និងអេវ៉ា បានប្រព្រឹត្តការអាក្រក់គឺបានបង្កើតកូនកាត់ចេញពីព្រះបន្ទូលព្រះ ហើយក៏បណ្តាលឲ្យពួកយើងចូលទៅក្នុងស្ថានភាពនេះបើដូច្នោះ ព្រះជាម្ចាស់ទ្រង់អយុត្តិធម៌ហើយ បើសិនជាទ្រង់ ដាក់ទោសខ្ញុំ។ ខ្ញុំគ្មានអ្វីដែលអាចពាក់ព័ន្ធនឹងការនោះទេ។ខ្ញុំមិនធ្លាប់ធ្វើបាបទេ។ វាគឺជា អ័ដាមទេ ដែលបានប្រ ព្រឹត្តអំពើបាប។ ព្រះគម្ពីរបានចែងថាខ្ញុំបានកើតមកក្នុងអំពើបាប គឺបានចូលមកក្នុងលោកីយដែលនិយាយសេចក្តី កុហក។ ដូច្នេះ មានមនុស្សមួយចំនួនគេបានបន្ទោសដល់ខ្ញុំ”
អូ! នៅទីនេះមានគំនិតមួយ។ (វាអាចនឹងធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើល) មានអ្នកខ្លះបានបន្ទោសថា ខ្ញុំគឺជាមនុស្សមានបាប។ នោះគឺជាអ្នកដែលបង្កាត់នឹងព្រះបន្ទូល។ ហើយនៅថ្ងៃនេះ បើសិនជាលោកអ្នករំពឹងលើពួកជំនុំថ្ងៃបុណ្យទី៥០ ឬពួកមេតូឌីស ពួកបាបទីស គឺបានណែនាំលោកអ្នក គឺជាព្រះបន្ទូលកូនកាត់ និងការដាក់ទោស!លោកអ្នកត្រូវបានដាក់ទោស ដោយព្រោះ អ័ដាមបានដាក់ទោសលោកអ្នក។ អ័ដាម និងអេវ៉ា គឺមនុស្សតែមួយគឺបានទទួលកូនកាត់ចេញមក ហើយក៏បានដាក់ទោសដល់លោកីយ។
55
បន្ទាប់មកលោកអ្នកបាននិយាយថា“បងប្រុស Branham អើយ តើហេតុអ្វី ព្រះជាម្ចាស់ដាក់ការទទួលខុសត្រូវនេះដល់ខ្ញុំ? ដោយព្រោះមនុស្សម្នាក់បានតំណាងពីរូបខ្ញុំហើយខ្ញុំបានស្លាប់ដោយព្រោះ​មនុស្សបានធ្វើបាប ខ្ញុំគឺជាមនុស្សមានបាប ដោយសារការតំណាងនេះ”មែនហើយ។ លោកអ្នកគឺជាមនុស្សមានបាប តាមរយៈការតំ ណាងនេះ។ លោកអ្នកមិនបានដាក់ការទទួលខុសត្រូវដល់លោកអ្នកជាមនុស្សមានបាបទេ។ ទ្រង់មិនបានដាក់ការ ទទួលខុសត្រូវដល់លោកអ្នក ដោយព្រោះលោកអ្នកកុហកហើយលួច និងការដែលលោកអ្នកកំពុងធ្វើនោះទេ។ ទ្រង់មិនបានដាក់ការទទួលខុសត្រូវដល់លោកអ្នកដោយព្រោះលោកអ្នកជាមនុស្សបាបនោះទេ។ លោកអ្នកបាន ដាក់ទទួលត្រូវដល់លោកអ្នក ដោយព្រោះលោកអ្នកមិនបានជួយខ្លួនឯង!ដូច្នេះ មានផ្លូវមួយសម្រាប់លោកអ្នក។ លោកអ្នកបានបដិសេធ ផ្លូវដែលទ្រង់បានដាក់ចុះ ដូច្នេះទើបទ្រង់បានដាក់ទោសដល់លោកអ្នក។ តែនឹងមានផ្លូវ មួយដែលត្រូវរត់គេចពីការនេះបាន!
56
ការបង្កាត់កូនកាត់ចេញមក។ អូ! តើវាអាក្រក់យ៉ាងណា! គឺកូនកាត់។ពួកគេបានបង្កាត់កូនកាត់មនុស្សចេញមក។ មានទីក្រុងញ៉ូវយ៉ក គឺជាគំរូដ៏ធំអំពីការនេះ។
មានបងប្អូនជនជាតិស្បែកខ្មៅរាប់រយនាក់ដែលជាមិត្តសំឡាញ់ដ៏អស្ចារ្យរបស់ខ្ញុំបានកើតជាថ្មី ក្លាយជា គ្រីស្ទបរិស័ទ។ ដ្បិត ស្ថិតនៅក្នុងជួរនៃការវិនិយោគកម្ម និងការដែលពួកគេនាំគ្នានិយាយនោះគឺអំពីមនុស្សដែល ជាកូនកាត់ សូមលោកអ្នកប្រាប់ខ្ញុំទៅមើល អំពីវប្បធម៌ដ៏ល្អ គឺជាស្ត្រីគ្រីស្ទានស្បែកខ្មៅនាងចង់បានកូនរបស់នាង កាត់ជាមួយនឹងបុរសស្បែកស។ អត់ទេ វាមិនត្រឹមត្រូវទេ! តើស្ត្រីស្បែកសចង់ឲ្យកូនរបស់នាងជាកូនកាត់ ជាមួយ នឹងបុរសស្បែកខ្មៅដែរឬទេ? ព្រះជាម្ចាស់ទ្រង់បានបង្កើតយើងមកតាមលក្ខណៈរបស់យើងសូមយើងបាននៅជាប់ ជាមួយនឹងអ្វីដែលព្រះជាម្ចាស់ទ្រង់បានបង្កើតយើងមកចុះ! ខ្ញុំជឿថា វាគឺជាការត្រឹមត្រូវ។
57
ពេលដែលជម្លោះដ៏ធំបានកើតឡើងនៅឯ Shreveport កាលពីពេលមុន មានគ្រូអធិប្បាយស្បែកខ្មៅដ៏វ័យ ចំណាស់ម្នាក់បានក្រោកឈរឡើងគាត់មានអ្វីលាក់នៅក្នុងចិត្ត។ គាត់បាននិយាយថា “ខ្ញុំមិនធ្លាប់ជួបរឿងអាម៉ាស ឡើយ ដោយព្រោះខ្ញុំគឺជាបុរសស្បែកខ្មៅ” “ព្រះជាម្ចាស់ទ្រង់បានបង្កើតខ្ញុំមក នៅក្នុងលក្ខណៈបែបនេះឯងខ្ញុំមាន មោទនៈភាពចំពោះការនេះណាស់” “នៅសព្វថ្ងៃនេះ ខ្ញុំមានសេចក្តីអាម៉ាស ពីរបៀបដែលមនុស្សកំពុងប្រព្រឹត្តវិញ។គឺរបៀបដែលបងប្អូនរបស់ខ្ញុំកំពុងតែប្រព្រឹត្ត គឺបានធ្វើឲ្យខ្ញុំមានភាពអាម៉ាស”
អូ! តើយើងកំពុងតែធ្វើអ្វីទៅ? មនុស្សគេបានគិតថា ពួកគេដឹងអ្វីៗទាំងអស់។
មនុស្សអាចនឹងជួយឲ្យការប្រសើរបានបើសិនជាពួកគេអនុញ្ញាតទៅតាមរបៀបដែលពួកគេមាននោះ គឺជា របៀបដែលព្រះបានបង្កើតពួកគេឡើងមក។សូមឲ្យពូជមនុស្សសក់ត្នោតបានរៀបការជាមួយនឹងពូជមនុស្សសក់ ត្នោតច៕ ហើយពូជមនុស្សស្បែកសរៀបការជាមួយនឹងពូជមនុស្សស្បែកសចុះ មានពូជស្បែកខ្មៅ ស្បែកលឿង និងពូជមនុស្សផ្សេងទៀត នៅជាប់នឹងរបៀបដែលព្រះជាម្ចាស់ទ្រង់បានបង្កើតពួកគេចេញមកចុះ។ដូចជាពណ៌ Violet ដែរ ព្រះជាម្ចាស់ទ្រង់បានបង្កើតវាចេញមក ហើយនិងពណ៌សដែរ សូមឲ្យវានៅតែរក្សាពណ៌សចុះ។បើសិនវាជាពណ៌ខៀវ ខ្មៅ ត្នោត ទោះបីជាផ្កានោះមានពណ៌អ្វីក៏ដោយ សូមឲ្យវាមានលក្ខណៈបែបនោះចុះ។បើសិនជា ពោត បានដុះឡើងនៅក្នុងរបៀបដែលពិតត្រឹមត្រូវ គឺពណ៌សាច់លឿង សូមកុំដាក់វាលាយឡំជាមួយនឹងពោតសាច់សឡើយ។បើសិនជាលោកអ្នកដាក់វាលាយឡំគ្នា ដូច្នេះ វាមិនអាចត្រឡប់ទៅរកភាពដើមជាថ្មីម្តងទៀតបានទេ។
58
បើសិនជាលាបានបង្កាត់ពូជជាមួយនឹងលាញីនោះចូរឲ្យវារក្សាពូជរបស់វាចុះ។ សូមកុំយកវាទៅបង្កាត់ជា មួយនឹងសត្វសេះឡើយ។ លោកអ្នកបានបង្កើតមនុស្សដែលបោះបង់សាសនាចោលហើយ។គឺជាពួកកូនកាត់ វាគឺ ដូចជាបណ្តាសាដែរ! សូមត្រឡប់ទៅរកអ្វីដែលទ្រង់បានបង្កើតតាំងដំបូងមកចុះ។សូមយើងត្រឡប់ទៅរកការចាប់ ផ្តើមពីដំបូងចុះ។ សូមត្រឡប់ទៅរកចំណុចដែលព្រះជាម្ចាស់ទ្រង់បាននាំយើងចេញមកនៅក្នុងលក្ខណៈដែល យើងមាន។
ខ្ញុំសូមនិយាយការនេះដោយការគោរព។ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិក។ ប៉ុន្តែ តើលោកអ្នកបង ប្អូនដឹងថាជាអ្វីដែរឬទេ?ចំពោះបងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ដែលជាប្រជាជាតិមួយ បានខុសដ៏ធំជាងគេ ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែវិច្ឆិកាក្នុងឆ្នាំនេះ។ វាគឺជាកំហុសដែលធំមិនអាចចៀសរួច។
59
កំហុសដ៏ធំបំផុតដែលបងប្អូនស្បែកខ្មៅបានប្រព្រឹត្តចេញមក គឺកើតនៅក្នុង Louisiana ពេលដែលពួកគេ បានបោះឆ្នោតឲ្យលោកKennedy កាលពីយប់មុន។ ជាក់ស្តែងពួកគេ បានស្លៀកពាក់តាម លោក Abraham Lincoln ហើយគាត់ស្លាប់ដើម្បីឲ្យពួកគេបានទទួលសេរីភាពចេញពីភាពជាទាសករ ក្រោយមក ពួកគេបានបោះ ឆ្នោតឲ្យមានលទ្ធិប្រជាធិបតេយ្យឡើង និងមួយផ្នែកទៀតគឺខាងកាតូលិក។ ពួកគេបាននាំ ការដ៏ធំដែលពួកគេមិន ធ្លាប់នាំចូលមកតាំងពីពេលមុន។ តើដោយព្រោះអ្វី?បុរសស្បែកសជាមួយនឹងអាហារូបករណ៍របស់គាត់ ដែលបាន ផ្តល់ឲ្យពួកគេស្រែកតវ៉ាឡើង! គឺពិតប្រាកដណាស់។
ខ្ញុំមានសេចក្តីរីករាយណាស់ដែលមានពួកគេជាច្រើនបានដឹងពីទីកន្លែងដែលពួកគេកំពុងតែឈរ។ វាគឺជា ការដូចគ្នាដែរ ដែលខ្ញុំបានសូមឲ្យព្រះគ្រីស្ទទ្រង់ប្រោសលោះខ្ញុំហើយសង្រ្គោះខ្ញុំចេញពីអំពើបាប រួចខ្ញុំក៏បានប្រ ឆាំងទាស់នឹងទ្រង់វិញ គឺខ្ញុំបានបែរខ្នងដាក់ទ្រង់ហើយដើរចេញទៅ។
60
អូ! តើអាចឲ្យលោកីយនេះនៅបន្តយូរប៉ុណ្ណាទៅ? គ្មានអ្វីដែលគួរឲ្យឆ្ងល់នោះឡើយ អំពីការជាក់ស្តែង របស់ព្រះដែលបាននិយាយនៅត្រង់នេះថាខ្ញុំបានឃើញ នោះជាចុងក្រោយ វាចូលមកដល់ចំណុចដែលកាន់តែធំ ឡើង។ យើងរាល់គ្នាកំពុងតែស្ថិតនៅខាងក្រៅផ្លូវហើយ។គ្មានផ្លូវឯទៀតទេនៅជុំវិញនេះ។ យើងរាល់គ្នាត្រូវតែ ប្រឈមមុខការនេះ គឺជាការដែលកើតមានកូនកាត់ចេញមក។
លោកអ្នកនិយាយថា “វាមិនមែនជាទំនួលខុសត្រូវរបស់ខ្ញុំទេដោយព្រោះវាគឺជាទង្វើរបស់នាងអេវ៉ា” អ័ដាម គឺជាអ្នកដែលតំណាងឲ្យយើងរាល់គ្នា នាមជាមនុស្សមានបាបហើយយើងរាល់គ្នាគឺជាមនុស្សមានបាប។ គាត់បាន តំណាងឲ្យមនុស្សដែលបានធ្លាក់ចុះ ដែលបាននាំឲ្យពួកយើងឃ្លាចចេញឆ្ងាយពីព្រះបន្ទូលព្រះគឺជាកូនកាត់។
“អូ! ខ្ញុំបានដឹងពីអ្វីដែលព្រះមានបន្ទូលប៉ុន្តែ ជាក់ច្បាស់ព្រះជាម្ចាស់ទ្រង់បានយល់ថា ខ្ញុំគឺជាពួកប្រេសប៊ីធើរៀន” “ខ្ញុំគឺជាពួកមេតូឌីស”“ខ្ញុំគឺជាពួកថ្ងៃបុណ្យទី៥០ គឺព្រះជាម្ចាស់ទ្រង់បានយល់ហើយអំពីការនេះ”។
ព្រះជាម្ចាស់ទ្រង់បានយល់នូវកិច្ចការមួយគឺជាព្រះលោហិតរបស់ទ្រង់នោះឯង។ នោះហើយគឺជាអ្វីដែល ទ្រង់បានយល់។ ទ្រង់បានស្គាល់ព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ទ្រង់មិនស្គាល់តំណមនុស្សណាទាំងអស់។ ទោះបីជា ពួកគេមានស្បែកខ្មៅ ស្បែកខៀវ ស្បែកស ស្បែកត្នោតឬស្បែកពណ៌អ្វីក៏ដោយ ទ្រង់មិនស្គាល់ទាំងអស់ ពួកគេគឺជាកូនប្រុសកូនស្រីរបស់ទ្រង់។ ទ្រង់បានបង្កើតពួកគេមកដូចជាផ្កាដែលដុះនៅក្នុងសួនច្បារដែរ។ ទ្រង់ សព្វព្រះហឫទ័យទតមើលពីរូបរាងរបស់ពួកគេ។ គឺទ្រង់ចង់ឲ្យពួកគេស្ថិតនៅក្នុងសណ្ឋានបែបនោះ។
61
នាងអេវ៉ាបានចាប់ផ្តើមការអាក្រក់នេះ ពេលដែលនាងបណ្តាលឲ្យការទាំងឡាយបានកើតមក នៅក្បែរ មនុស្ស ដែលបញ្ចូលគ្រាប់ពូជបញ្ចូលគ្នាដោយព្រោះសត្វពស់បានពូជមួយដែលនឹងបន្តរង់ទុក្ខ។ (ខ្ញុំកំពុងតែ និយាយអំពីសេចក្តីជំនឿរបស់គ្រីស្ទានដែលទន់ខ្សោយដែលមិនយល់ការសោះ)
ចូរមានសេចក្តីជំនឿចុះហើយនិយាយថា “ដោយសារសេចក្តីជំនឿ ដូចជាបងប្រុស Branham បាននិយាយ ដែរ...” នាងអេវ៉ា បាននាំចូលទៅក្នុងទេវសាស្ត្ររបស់នាងដែររួមទាំងនាង និងអ័ដាមដែរ។ ហើយពួកគេបានព្យា យាមដាក់កំហុសទៅកាន់គ្នាទៅវិញទៅមក។ “គឺស្ត្រីដែលទ្រង់បានប្រទានមកទូលបង្គំ...”“គឺសព្វពស់បាន បញ្ឆោតខ្ញុំម្ចាស់”
“សត្វពស់បានបញ្ឆោតខ្ញុំម្ចាស់”វាមិនដែលឲ្យផ្លែប៉ោមទៅកាន់នាងដើម្បីបញ្ឆោតនោះទេ។ គ្រប់គ្នា សុទ្ធ ទទួលបានសេចក្តីបង្គាប់ហើយក៏បានដឹងពីមូលហេតុដែរ។
62
ប៉ុន្តែ “សត្វពស់បានបញ្ឆោតខ្ញុំម្ចាស់” គេបានធ្វើការ ដែលមិនគួរឲ្យគោរពទាល់តែសោះ។
ព្រះជាម្ចាស់ទ្រង់បានដាក់បណ្តាសារការទាំងឡាយរហូតទាល់តែពួកគេស្វែងរកឆ្អឹងរបស់សត្វពស់ នោះ ដែលមើលទៅដូចជាមនុស្សអញ្ជឹង។ ពួកគេមិនអាចស្វែងរកឃើញនោះទេ។ពួកគេជាមនុស្សល្ងីល្ងឺដែល កំពុងតែជីកកកាយនៅជុំវិញនោះ។ សេចក្តីអាថ៌កំបាំងរបស់ព្រះ គឺស្ថិតនៅក្នុងទ្រង់។
ហើយដីមានពេញដោយមនុស្សមាឌធំៗ។ដូច Josephus បាននិយាយថា... គឺជាអ្នកប្រវត្តិសាស្ត្រ ដ៏អស្ចារ្យ។ លោកអ្នកអាចស្រមៃមើលបានទេអំពីប្រវត្តិសាស្ត្រដូចជាលោក Josephus ដែលបាននិយាយថា ពួក កូនរបស់ព្រះ បានឃើញពួកកូនស្ត្រីរបស់មនុស្សហើយពួកគេបានសង្កាត់ខ្លួនឯងគេចេញពីពួកទេវតា ទៅកាន់ មនុស្សខាងសាច់ឈាមវិញ។ គឺជាអ្នកប្រវត្តិសាស្ត្រ។
បើសិនជាដូច្នោះមែនសាតាំងគឺជាអ្នកបង្កើតអ្វីៗទាំងឡាយចេញមកហើយ! តើយើងនៅទីណា? គឺមានតែ ព្រះអាទិករតែមួយប៉ុណ្ណោះ!នោះគឺជាព្រះជាម្ចាស់! សាតាំងគឺជាអ្នកបង្ខូចអ្វីដែលជាស្នាមព្រះដែលទ្រង់បានបង្កើត មក។វាគឺជាអ្នកដែលមិនសុចរិត ដែលបានបង្ខូចភាពសុចរិតរបស់ព្រះវ។
វាគឺជារឿងដែលស្របច្បាប់ ដែលបុរស នឹងស្ត្រីបានរៀបការនឹងគ្នា ប៉ុន្តែមិនត្រូវរត់ទៅតាមមនុស្សផ្សេងទៀត ឡើយ។ វាគឺជាការដែលបង្ខូចអាក្រក់វិញ។
សេចក្តីស្លាប់គឺបានបង្ខូចជីវិត ហើយវាក៏បានបង្ខូចដល់ពួកជំនុំគឺបានដកពួកគេចេញពីភាពដើម។
63
ដូច្នេះយើងរាល់គ្នាត្រូវបានដាក់ទោស ដោយសារមនុស្សដែលបានស្ថិតនៅក្រោមការប្រព្រឹត្តអាក្រក់។ អ័ដាមគឺជាអ្នកតំណាងឲ្យយើងរាល់គ្នា នៅចំពោះព្រះ ក្នុងនាមជាមនុស្សមានបាប ដែលមិនជឿលើព្រះបន្ទូលទ្រង់យើងរាល់គ្នាបានទទួលយកការនោះ។ ដែលជាអ្នកមិនជឿព្រះបន្ទូលព្រះ។
“អូ! ព្រះជាម្ចាស់មានបន្ទូលដូច្នោះប៉ុន្តែ ខ្ញុំដឹងថា ព្រះទ្រង់ល្អណាស់។ ទ្រង់មិនធ្វើការបែបនោះឡើយ”
ខ្ញុំធ្លាប់បានស្តាប់ឮអំពីការនោះជាច្រើនមកហើយ។ថាព្រះជាម្ចាស់ទ្រង់ល្អណាស់ ប៉ុន្តែព្រះជាម្ចាស់ទ្រង់ជា ព្រះនៃសេចក្តីជំនុំជំរះ! ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ។ព្រះជាម្ចាស់ទ្រង់នៃសេចក្តីសុចរិត។ ព្រះជាម្ចាស់ទ្រង់នៃសេចក្តី ក្រោធ។ យើងគ្រប់គ្នានឹងឈរនៅចំពោះទ្រង់ពេលដែលទ្រង់មានសេចក្តីក្រោធ ដ្បិតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ ហើយព្រះវត្តមានរបស់ទ្រង់ជាសិរីល្អដែលអាចដុតបំផ្លាញគេដូចជាភ្លើងបាន។គឺពិតមែនហើយ។ សូមលោកអ្នកកុំ ព្យាយាមជំនុំជំរះព្រះជាម្ចាស់ដោយអារម្មណរបស់លោកអ្នកផ្ទាល់នោះឡើយ។យើងគួរតែជំនុំជំរះទ្រង់តាមរយៈ ព្រះបន្ទូលទ្រង់ គឺជាអ្វីដែលទ្រង់បានមានបន្ទូល។ សូមកុំធ្វើវាទៅតាមភាពឆេវឆាវរបស់យើងនោះឡើយ“នេះគឺជា ពួកជំនុំដ៏អស្ចារ្យ។ វាគឺជាភ្លៀងដែលមានខ្យល់ព្យុះបក់យ៉ាងខ្លាំង” ចូរត្រឡប់មករកអ្វីដែលទ្រង់មានបន្ទូលវិញចុះ។
64
នៅពេលដែលខ្ញុំឈនៅចំពោះទ្រង់ខ្ញុំចង់ក្លាយជាមនុស្សដែលគ្មានទោសកំហុសសោះ គឺខ្ញុំមិនបានព្យា យាម បន្ថែម ឬដកព្រះបន្ទូលនោះឡើយគឺខ្ញុំនិយាយតែសេចក្តីពិតវិញ គឺខ្ញុំខំបង្រៀនពួកគេឲ្យបានស្គាល់ពីក្បាល ដល់ចុងជើង។
ព្រះគម្ពីរបានចែងដូច្នោះ។ ខ្ញុំមិនអាចជួយបាននោះទេ នូវអ្វីដែលមនុស្សឯទៀតបាននិយាយគឹខ្ញុំត្រូវនៅជាប់នឹង ភាពត្រឹមត្រូវ។
ចំពោះការលាងជើងវិញ ពួកគេនិយាយថា“អូ! បងប្រុស Branham អើយ ការនោះចាស់កំរិលហើយ... យើងធ្លាប់បានធ្វើការនោះហើយ” សូមធ្វើវាទៅបើសិនជាយើងមិនទាន់ធ្វើវានៅឡើយ។ ព្រះយេស៊ូវទ្រង់ធ្លាប់បាន ធ្វើពិធីលៀងជើងនេះហើយ។
“អូ” ពួកគេនិយាយថា “វាមិនល្អទេបើពួកគេមានជើងកខ្វក់នោះ” ខ្ញុំមិនខ្វល់ថា ពួកគេមានអ្វីនោះ។ ពួកគេប្រហែលជាមានវាតាំងពីពេលនោះ។មែនហើយ តាំងពីដំបូងមក ព្រះជាម្ចាស់ទ្រង់គឺជាប្រោសឲ្យជា។ ពួកគេបាន ព្យាយាមស្វែងរកផ្លូវដើម្បីរត់គេច។
65
ដូចជាពួកគេបាននិយាយថា “អូ! ខ្ញុំមិនផឹកទឹកក្នុងកែវដែលមនុស្សផ្សេងទៀតបានផឹកនោះទេលុះត្រាតែ កែវនោះ បានសំអាតសិន”
ពួកគេគឺជាបងប្អូនប្រុសស្រីរបស់ខ្ញុំ។អាម៉ែន! ព្រះជាម្ចាស់ទ្រង់នឹងការពារខ្ញុំ បើសិនជាមានអ្វីមួយប្លែកខុស ធម្មតានោះ។ ខ្ញុំទុកចិត្តដល់ទ្រង់!សូមយើងត្រឡប់ទៅកាន់ព្រះបន្ទូលព្រះវិញ។ ខ្ញុំមិនខ្វល់ថា ពួកគេគឺជាពួកស្បែក ខ្មៅ ឬជាមនុស្សប្រភេទណាក៏ដោយឬពួកគេជាពួកជំនុំណាក៏ដោយ បើសិនជាគាត់ជាបងប្អូនរបស់ខ្ញុំ នោះខ្ញុំត្រូវតែ នាំសេចក្តីបង្គាប់របស់ព្រះទៅប្រាប់ដល់គាត់។
នោះហើយគឺជាហេតុផលបងប្អូនជាទីស្រឡាញ់អើយ ពេលដែល ចូលដល់ពិធីបុណ្យជ្រមុជទឹកនៅក្នុង ព្រះនាមព្រះយេស៊ូវគ្រីស្ទខ្ញុំត្រូវតែនៅជាប់នឹងការនោះ។ អូ! ការនេះ បានរក្សាខ្ញុំចេញពីការធំៗទំាងឡាយ... ដែល បានសង្រ្គោះព្រលឹងរបស់ខ្ញុំ។ពិតប្រាកណាស់ ស្ថិតនៅលើបញ្ហាមួយ ដោយព្រោះសេចក្តីជំនឿខាងព្រះត្រៃឯកជា ខ្លាំង។
66
ប្រាកដណាស់ខ្ញុំជឿដល់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ជាព្រះតែមួយ។ មិនមែនជាព្រះបីអង្គនោះទេ ប៉ុន្តែមានមុខងារ៣ ជាព្រះតែមួយ។ ទ្រង់ជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដ្បិត នោះគ្រាន់តែជាមុខងាររបស់ទ្រង់តែប៉ុណ្ណោះ។ ទ្រង់ជាព្រះវរបិតា គឺទ្រង់គង់នៅតាំងពីដើមដំបូង។ទ្រង់ជាព្រះរាជ បុត្រា គឺទ្រង់បានយាងមកជាសាច់ឈាមនៅលើផែនដី។ ទ្រង់ជាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងខ្ញុំ។ ប៉ុន្តែ ទ្រង់ជាព្រះតែមួយទេ។ គឺទ្រង់ជាព្រះតែមួយ ដែលមានមុខងារបី។យើងមិនអាចប៉ះពាល់ទ្រង់បានឡើយ។ បន្ទាប់ មកទ្រង់បានយាងចុះមក យកនិស្ស័យជាសាច់ឈាម ហើយបានទទួលយកអំពើបាបរបស់ខ្ញុំ។នៅខណៈពេល ដែលទ្រង់បានរាប់ខ្ញុំជាបរិសុទ្ធ ដោយព្រះលោហិតរបស់ទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ក៏បានយាងមកគង់ក្នុងខ្ញុំ គឺទ្រង់ហើយនិងខ្ញុំបានប្រកបជាមួយគ្នា ដូចនៅក្នុងសួនច្បាអេដែនដែរ។ យើងបានស្រឡាញ់គ្នាទៅវិញទៅមក។ ទ្រង់ជាឪពុករបស់ខ្ញុំ ហើយខ្ញុំជាកូនរបស់ទ្រង់!
មិនមែនព្រះ៣អង្គនោះទេគឺព្រះជាដដែល ដែលទ្រង់បានបង្កើតខ្ញុំ ហើយស្រឡាញ់ខ្ញុំ និងប្រទានអង្គទ្រង់មកឯខ្ញុំ គឺទ្រង់ជាព្រះដែលគង់នៅក្នុងខ្ញុំ។ទ្រង់មានព្រះនាមថា យេស៊ូវគ្រីស្ទ ពេលដែលទ្រង់មានព្រះជន្មនៅលើផែនដី។ “គ្មាននាមណាទៀតឡើយនៅផែនដីនេះដែលនាំឲ្យអ្នកបានសង្រ្គោះ ក្រៅពីព្រះនាមទ្រង់”
បើសិនជាការនេះបានធ្វើឲ្យមិត្តសំឡាញ់របស់ខ្ញុំឈឺចាប់ នោះខ្ញុំមិនអាចជួយបានឡើយ។ ខ្ញុំអាចធ្វើឲ្យមិត្តរបស់ខ្ញុំឈឺចាប់ ជាការដែលធ្វើឲ្យព្រះវរបិតាខ្ញុំទ្រង់ឈឺចាប់។ ទ្រង់គឺជាសាច់ញាត្តិរបស់ខ្ញុំគឺទ្រង់ជាឪពុករបស់ខ្ញុំ ដែលទ្រង់ជាព្រះ។ នោះគឺជាអ្វីដែលព្រះបន្ទូលទ្រង់បានចែង។
67
ព្រះជាម្ចាស់ទ្រង់មិនដែលអនុញ្ញាតឲ្យខ្ញុំបង្កាត់ជាមួយនឹងអ្វីផ្សេងនោះទេរួចនិយាយថា “ថ្ងៃនៃការអស្ចារ្យ បានកន្លងផុតហើយ” “អូ! ព្រះយេស៊ូវទ្រង់មិនធ្វើដូចគ្នានោះទេ”“អូ! ពួកគេប្រហែលជាកើតរោគចិត្តហើយ” “ពួកគេ ប្រហែលជាអានខុសហើយ” “ខ្ញុំមិនជឿថា ពួកយើងមានហោរាជាច្រើននៅក្នុងសម័យនេះទេ”ព្រះគម្ពីរបានចែងថា មានមែន! ខ្ញុំក៏បានជឿ។ យើងកំពុងតែរង់ចាំហោរាម្នាក់ដែលបានចាក់ប្រេងតាំងដូចជាលោកយ៉ូហានបាបទីស្ទដែលបានមកមុន ដើម្បីរៀបផ្លូវថ្វាយព្រះគ្រីស្ទយាងមកជាលើកទី១ ហើយក៏ជាអ្នករៀបចំផ្លូវថ្វាយព្រះគ្រីស្ទយាងមកជាលើកទី២ដែរ។ ទ្រង់បានសន្យាអំពីការនេះហើយ គឺគាត់នឹងស្តារសេចក្តីជំនឿរបស់មនុស្សឲ្យត្រឡប់មករកទ្រង់វិញ។
តើលោកយ៉ូហានបានធ្វើអ្វី?គឺនាំសេចក្តីជំនឿរបស់ពួកគេត្រឡប់មកវិញ! ជាសេចក្តីជំនឿរបស់មនុស្ស ពួកវាគឺជាគ្រាប់ពូជដ៏ពិតដែលស្ថិតនៅក្នុងសួនច្បារអេដែន ដើម្បីឲ្យពួកគេទទួលយកព្រះបន្ទូលទ្រង់ ព្រោះពួកគេ បានបង្កាត់នៅក្នុងពួកជំនុំ។លោកយ៉ូហានបាននាំពួកគេត្រឡប់មកវិញ (ហាលេលូយ៉ា) គឺបានអង្រួនប្រជាជាតិ មុនពេលដែល គ្រាដ៏គួរឲ្យស្ងែងខ្លាចរបស់ព្រះបានមកដល់។នោះគឺលោកយ៉ូហាន ជាអ្នកដែលបានធ្វើការនោះ។ លោកយ៉ូហានគឺជាអ្នកដែលបានទទួលការចាក់ប្រេងតាំងឲ្យបំពេញបេសកម្មថ្វាយទ្រង់។
68
លោកអ្នកនិយាយថា“តើហេតុអ្វីទ្រង់ដាក់ទោសខ្ញុំ ដោយព្រោះអ័ដាម និងអេវ៉ាបានធ្វើការនេះ? ពួកគេបាន តំណាងឲ្យខ្ញុំគឺជាមនុស្សមានបាបម្នាក់។ខ្ញុំមិនអាចជួយវាបានឡើយ”
ប៉ុន្តែបងប្អូនអើយ នៅថ្ងៃមួយនឹងម្នាក់បានចេញមកពីសិរីល្អនៃព្រះម្តងទៀត។ ទ្រង់គឺជាម្នាក់ដែលខ្ញុំនិយាយកាលពី២នាទីមុន។ គឺទ្រង់ជាម្នាក់ដែលបានលះចាកសិរីល្អ ហើយយាងមកផែនដីនេះ។ ទ្រង់បានយាងមកហើយព្រមទទួលយកជានិស្ស័យសាច់ឈាមជាមនុស្សមានបាប។ ទ្រង់បានយាងមក ដើម្បីតំណាងឲ្យពួកយើងខ្ញុំហើយសាតំាងវាព្យាយាមឆ្កាងទ្រង់។ អូ! បានធ្វើការនោះដោយជោគជ័យមែន។ ដៃជើងរបស់អារក្សសាតាំងនៅគ្រប់ទីកន្លែង ដើម្បីធ្វើឲ្យទ្រង់ជាប់ឆ្កាង! ប៉ុន្តែ ទ្រង់បានទទួលឈើឆ្កាង ហើយយាងឡើងទៅឈើឆ្កាងដោយអង្គទ្រង់។ អាម៉ែន។
សាតាំងវាមិនអាចឆ្កាងទ្រង់បានទេ។គឺមិនអាចឡើយ។ ទ្រង់ខុសពីអ័ដាម។ ទ្រង់បានលះចោលសិរីល្អ របស់ទ្រង់ ដើម្បីតំណាងឲ្យយើងរាល់គ្នា។តើជាអ្វីទៅ? អ័ដាមបាននិយាយថា “បើសិនជាប្រពន្ធរបស់ខ្ញុំនិយាយ ដូច្នោះ ខ្ញុំគិតថាវាត្រឹមត្រូវហើយ។
“នាងបាននិយាយថានាងបានទទួលការបើកសម្តែងមួយ ហើយការនេះ គឺជារបៀបមួយដែលអាចកើតឡើង។ ខ្ញុំ បានដឹងថា ព្រះជាម្ចាស់ទ្រង់មានបន្ទូលបែបដូច្នោះប៉ុន្តែ ប្រពន្ធរបស់ខ្ញុំបាននិយាយថា...”
នោះគឺជារបៀបមួយដែលនៅលាយឡំជាមួយនឹងពួកជំនុំនាពេលសព្វថ្ងៃនេះ៖ “អូ! ខ្ញុំបានដឹងថា ព្រះគម្ពីរបានចែងយ៉ាងដូច្នោះ ប៉ុន្តែ ពួកជំនុំរបស់ខ្ញុំបាននិយាយដូច្នេះវិញ”
ឱមនុស្សកំពុតដែលគួរឲ្យកំសត់អើយ!តើអ្នកមិនបានដឹងថា ព្រះអម្ចាស់ទ្រង់មានបន្ទូលថា “ពាក្យរបស់ខ្ញុំគឺ ជាសេចក្តីពិត ហើយពាក្យរបស់មនុស្សសុទ្ធតែជាសេចក្តីកុហកវិញ”ចូរទទួលយកព្រះបន្ទូលទ្រង់ចុះ! ខ្ញុំមិនខ្វល់ថា ប្រពន្ធរបស់ខ្ញុំនិយាយអ្វីនោះទេ ឬពួកជំនុំរបស់ខ្ញុំនិយាយអ្វីនោះទេគឺខ្ញុំស្តាប់តាមតែព្រះបន្ទូលទ្រង់វិញ។
69
ដូច្នេះ ពេលដែលពួកគេបានឃើញប្រពន្ធរបស់គាត់គឺជានាងអេវ៉ាបានជួបវា។ ហើយ ពេលដែលវាបាន ចូលមកជួបព្រះយេស៊ូវ វាបាននិយាយថា “មែនហើយ មានសេចក្តីចែងទុកមកថាទ្រង់នឹងចាត់ពួកទេវតាទ្រង់ ឲ្យមកទ្រព្រះបាទាទ្រង់មិនឲ្យប៉ះនឹងថ្មទេ”
“មែនហើយ” ទ្រង់មានបន្ទូលថា “ដ្បិតមានសេចក្តីចែងទុកមកថា...”
ទ្រង់គឺជាព្រះដែលបានយកនិស្ស័យជាសាច់ឈាម! ទ្រង់គឺជាព្រះសង្រ្គោះរបស់ខ្ញុំ ហើយជាព្រះរបស់ខ្ញុំ។
តើទ្រង់បានធ្វើអ្វី? ទ្រង់បានលីឈើឆ្កាងដោយអង្គទ្រង់។ទ្រង់បានសុគតនៅលើឈើឆ្កាងជួសខ្ញុំ និង សម្រាប់លោកអ្នក និងលោកីយទាំងមូល ទ្រង់នឹងស្តាការត្រឡប់មកកាន់ព្រះម្តងទៀត។កូនប្រុសកូនស្រីអើយ! ដូចជានៅក្នុងសួនច្បាអេដែនដែរ នៅមុនពេលដែលពួកគេទទួលយកទេវសាស្ត្រចូលមក។
អូ! បើសិនជាមនុស្សអាចឃើញការបែបដូច្នោះ!បើសិនជាខ្ញុំ ដាក់ការនោះចូលទៅកាន់មនុស្ស! ព្រះយេស៊ូវ បានសុគត នោះទ្រង់នឹងនាំមនុស្សចេញពីពួកជំនុំបង្កាតនោះគឺទ្រង់នឹងនាំគំនិតរបស់ពួកគេ និងសេចក្តីជំនឿរបស់ ពួកគេចេញពីអ្វីដែលមនុស្សបាននិយាយ ឲ្យត្រឡប់មកកាន់អ្វីដែលព្រះមានបន្ទូលវិញ។
មិនមែនជាសេចក្តីជំនឿកូនកាត់ទេ៖“ប្រហែលជាថ្ងៃនៃការអស្ចារ្យបានកន្លងផុតហើយ។ ប្រហែលជាមិនអាចកើត ឡើងឡើយ”
អូ!បងប្អូនអើយ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថាវានឹងកើតឡើង។
70
ព្រះយេស៊ូវទ្រង់សុគតប្រហែលជាទ្រង់អាចនឹងបង្ករបង្កើតការនោះត្រឡប់មកវិញ។ អូ! ហាលេលូយ៉ា! មានតែតាមរយៈព្រះលោហិតរបស់ទ្រង់តែប៉ុណ្ណោះដែលអាចធ្វើការនោះបាន។មានតែតាមរយៈព្រះលោហិតរបស់ ព្រះយេស៊ូវគ្រីស្ទដែលអាចនាំការបង្ករបង្កើតនោះត្រឡប់មកវិញជាថ្មីម្តងទៀតមកកាន់មនុស្សដែលមិនប្រែប្រួល ចេញពីព្រះបន្ទូលរបស់ទ្រង់សូម្បីតែមួយពាក្យ។
នាងអេវ៉ាបានបង្ហាញសេចក្តីកំសោយរបស់នាងចេញមកគឺជាពួកជំនុំ បានបង្ហាញពីអ្វីដែលនាងបានធ្វើ។ នាងបាននិយាយថា “ប្រហែលជាអ្នកគិតត្រូវហើយ។ប្រហែលជាព្រះជាម្ចាស់ទ្រង់មិនប្រកាន់ឲ្យខ្ញុំមានទំនួលខុស ត្រូវនោះ ដោយព្រោះខ្ញុំមិនគ្រាន់តែ...តើអ្វីទៅជាភាពខុសប្លែកក្នុងពេលដែលខ្ញុំបានធ្វើបុណ្យជ្រមុជទឹក?”
អូ! ការនោះបានបង្ហាញថាលោកអ្នកត្រូវការ ការបង្ករបង្កើតមួយផ្សេងទៀត។ ដែលបង្ហាញថា មានការមួយ ចំនួនបានវិលត្រឡប់មកឯអ្នករាល់គ្នាវិញដើម្បីនាំឲ្យអ្នករាល់គ្នាមានសេចក្តីជំនឿ លើអ្វីដែលព្រះទ្រង់មានបន្ទូល មិនមែនតែបន្តិចបន្តួចនោះទេដែលបានកន្លងផុតពីព្រះបន្ទូលរបស់ព្រះ រហូតទាល់តែបានបំពេញគ្រប់ទាំងអស់។ ពាក្យរបស់មនុស្សសុទ្ធតែកុហកហើយព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្តីពិត។ ព្រះគ្រីស្ទបានយាងមក ទ្រង់នឹងបង្ករ បង្កើតការនោះត្រឡប់មកវិញតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់...
71
អូ! បងប្អូនប្រុសស្រីអើយ!ដូចដែលយើងរាល់គ្នាកំពុងតែអង្គុយនៅជាមួយគ្នានាពេលឥឡូវនេះ គឺដូចជា ស្ថិតនៅក្នុងនគរសា្ថនសួគ៌នៅក្នុងព្រះគ្រីស្ទយេស៊ូវហើយព្រះវិញ្ញាណបរិសុទ្ធកំពុងតែរេរានៅលើយើងរាល់គ្នា ដូច ជាអ្វីដែលយើងរាល់គ្នាមាននៅពេលនេះដែរគឺទ្រង់នឹងនាំយើងត្រឡប់មកវិញ ដោយឲ្យយើងរាល់គ្នាបោះបង់ ចោលគំនិតខាងទេវសាស្ត្រដែលឥតប្រយោជន៍ទៅព្រមទាំងការដែលឥតប្រយោជន៍នៅលោកីយនេះដែរ ក៏ដូចជា គោលលិទ្ធដែលមនុស្សបានបង្កើតមក ដែលពួកគេបានបង្កើតទម្រង់នៃការដើរតាមព្រះតែបានបដិសេធអំណាច នៃការបង្ករបង្កើតដែលនាំពួកគេចូលទៅកាន់សេចក្តីជំនឿនៅក្នុងព្រះ។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា...សាតាំងនិយាយថា “អូ! ខ្ញុំបានដឹងហើយថា មានសេចក្តីចែងទុកមក ដូច្នោះមែន ប៉ុន្តែ អ្នកដឹងទេដូចមានសេចក្តីចែងទុកមកថា ”មនុស្សមិនមែនរស់ដោយសារនំបុ័ងតែប៉ុណ្ណោះទេ...“
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ដូចមានសេចក្តីចែងទុកមកថា...”
“មែនហើយ មានសេចក្តីចែងទុកមកថាទ្រង់នឹងធ្វើការនេះ ហើយអ្នកអាចត្រឡប់របស់នេះ... បើសិន អ្នកជាព្រះរាជបុត្រានៃព្រះមែននោះអ្នកពិតជាអាចសម្តែងការអស្ចារ្យនៅខាងមុខខ្ញុំបាន ចូរត្រឡប់ដុំថ្មទៅជានំបុ័ង ទៅ។ ចូរឲ្យខ្ញុំឃើញផងថាអ្នកអាចធ្វើវាបាន” ទ្រង់ប្រហែលជាអាចធ្វើតាមសាតាំងបាន។ ចូរមើល តើទ្រង់ជាព្រះ ដែលមានប្រាជ្ញាគិតល្អិតល្អន់ដែរឬទេ?
“ដូចមានសេចក្តីចែងទុកមកថាមនុស្សមិនរស់នៅដោយសារនំបុ័ងតែប៉ុណ្ណោះទេ” ឃើញទេ ទ្រង់នៅជាប់ នឹងព្រះបន្ទូលព្រះ។ ទ្រង់បានយកឈ្នះសាតាំងគ្រប់ពេលដោយសារព្រះបន្ទូលទ្រង់។ គឺទ្រង់នៅជាប់នឹងព្រះ បន្ទូលទ្រង់ជានិច្ច។
ហើយប្រសិនបើទ្រង់យាងមកបង្ករបង្កើតនាំយើងរាល់គ្នាត្រឡប់មកវិញ ធ្វើជាកូនប្រុស កូនស្រីរបស់ព្រះ វិញដូចជាយើងរាល់គ្នាជាកូនរបស់ព្រះតាំងពីដំបូងមក តើធ្វើដូចម្តេចអាចឲ្យយើងរាល់គ្នាចេញឆ្ងាយពីព្រះបន្ទូលទ្រង់បាន? តើអាចឲ្យយើងរាល់គ្នាទៅឯណាបាន លុះត្រាតែយើងរាល់គ្នាត្រឡប់មកឯព្រះបន្ទូលព្រះវិញ?
72
អូ! ខ្ញុំសង្ឃឹមខ្សែអាត់សម្លេងនេះអាចឮទៅដល់មនុស្សគ្រប់គ្នា ហើយលោកអ្នកកំពុងតែស្តាប់ខ្ញុំអធិប្បាយ ទៅកាន់ពិភពលោក នោះលោកអ្នកនឹងដឹងថាយើងរាល់គ្នាទទួលបាន... បើសិនជាយើងរាល់គ្នាបានកើតជាថ្មីក្នុងព្រះគ្រីស្ទ។ យើងរាល់គ្នាត្រូវត្រឡប់មកកាន់ព្រះបន្ទូលទ្រង់វិញ។យើងរាល់គ្នាមិនអាចអប់រំមនុស្សចូលទៅកាន់ការ នោះបានទេ។ យើងប្រហែលជាអាចសង់អាគារព្រះវិហារធំៗបានបងប្អូនអើយ គឺយើងអាចធ្វើវាបាននៅជុំវិញពិ ភពលោក។ យើងប្រហែលជាសង់អាគារទាំងឡាយឡើងបាន និងរៀបចំឲ្យមានកម្មវិធីសិក្សាអប់រំដ៏អស្ចារ្យបាន។យើងរាល់គ្នាបានព្យាយាមធ្វើការបែបនោះ។ វាគឺជាការដែលអាចធ្វើឲ្យមនុស្សបោះបង់សេចក្តីជំនឿរបស់ខ្លួន!
តើអំពើឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុតចេញពីទីកន្លែងណាមក?វាមិនបានចេញពីក្រុមមនុស្សដែលមិនចេះអក្សរ មកនោះទេ ប៉ុន្តែ វាចេញមកពីក្រុមនុស្សដែលមានការអប់រំវិញគឺចេញពីមកពីជួរ និងការបង្កាត់អ្វីៗខ្ពង់ខ្ពស់ ខាង ផ្នែកអប់រំខ្ពង់ខ្ពស់វិញ។
73
កាលពីមុនពេលដែលខ្ញុំបានឈរជាមួយក្រុមភ្នាក់ FBI គាត់បានចង្អុលទៅកាន់ជញ្ជាំង ហើយនិយាយថា “ខ្ញុំសូមសរសើរចំពោះសេចក្តីអធិប្បាយរបស់លោក”គាត់បានបន្តទៀតថា “លោកអ្នកបាននិយាយថា អំពើឧក្រិដ្ឋ កម្មទាំងឡាយបានកើតចេញមក មិនមែនចេញពីក្រុមមនុស្សដែលថ្នាក់ទាបនោះទេ...។មនុស្សថ្នាក់ទាប គាត់មិនដឹងអ្វីច្រើនពីបចេ្ចកវិទ្យានោះទេ... ពួកគេមានសេចក្តីភ័យខ្លាចចំពោះភាពល្ងីល្ងឺដែលធ្វើបែបនោះណាស់ដ្បិត ក្រុមមនុស្សប្រភេទនេះ បានគិតថា ពួកគេ គាត់ប្រហែលជាគិតត្រឹមត្រូវចំពោះស្លាបប៉ាកាដែលបានសរសេរចុះហើយបង្ហាញពីភាពក្មេងខ្ចីទាំងឡាយ ចេញមក ដែលពួកគេមានបទពិសោធន៍ឆ្លងកាត់ប្រជាជាតិ ហើយមាន៨០ភាគរយនៃពួកគេ ដែលបានចេញមកពី វណ្ណៈអភិជន ដែលបានគិតថាខ្លួនជាមនុស្សវ័យឆ្លាត ហើយគិតល្អិតល្អន់។
74
សូមមើលកាលពីដំបូងឡើយចុះ។វាបានបង្ហាញថា ពួកគេគឺជាពូជរបស់កាអ៊ីន។ ចូរមើលពីពូជរបស់កាអ៊ីន ចុះ។ តើពូជរបស់កាអ៊ីនគឺជាមនុស្សប្រភេទអ្វី?ពួកគេគឺជាមនុស្ស ដែលគិតល្អិតល្អន់ ជាអ្នកវិទ្យាសាស្ត្រ ជាបណ្ឌិត ហើយជាមនុស្សដែលមានត្រកូលខ្ពស់ខ្ពស់ជាមេដឹកនាំសាសនាជាដើម។ ពួកគេបានបង្កើតនូវលោហធាតុផ្សេងៗ ចេញមក និងពីរបៀបដែលសាងសង់អាគារដ៏ប្រណិតៗទាំងឡាយហើយពួកគេក៏ជាអ្នកវិទ្យាសាស្រ្តដែរ។ តើក្រុម មនុស្សផ្សេងទៀតចេញមកពីណា? ដូចជាអ្នកកសិករអ្នកគង្វាល និងមនុស្សផ្សេងទៀត។
ចូរក្រលេកមើលនៅសព្វថ្ងៃនេះចុះពួកគេទាំងនេះ គឺជាមនុស្សដែលមានការគិតជ្រៅជ្រះណាស់។ ពួកគេ គឺជាអ្នកបង្កាត់ពូជទាំងឡាយចូលទៅក្នុងពួកជំនុំរហូតទាត់តែពួកជំនុំមិនចង់បានក្រុមមនុស្សដែលគ្មានការអប់រំ ដែលពិតជាស្រឡាញ់ព្រះ ឲ្យចូលរួមជាមួយពួកគេទៀតហើយប្រហែលជាគ្រូអធិប្បាយ អាចនឹងនិយាយការមួយចំ នួនចេញមក ហើយពួកគេនិយាយថា “អាម៉ែន” ពួកគេបាននាំបងប្អូនទាំងនោះចេញទៅក្រៅវិញ។ពួកគេមិនចង់ បានមនុស្សទាំងនោះ ស្ថិតនៅក្នុងក្រុមរបស់ពួកគេទេ បើសិនជាពួកគេមិនអាចស្លៀកពាក់បានត្រឹមត្រូវឲ្យដូចជា Joness នោះទេ។ ពួកគេមិនចង់បានក្រុមមនុស្សទាំងនោះ ឲ្យចូលរួមនៅទីនេះទេ បើសិនជាពួកគេមិនមានរថយន្តទំនើបៗជិះ ដោយគ្រាន់តែមានរថយន្តចាស់ៗបើកមកឈប់នៅមុខព្រះវិហារនោះ។
75
បងប្រុសអើយខ្ញុំមើលមិនឃើញបងប្រុសសោះ។ ហើយមានមនុស្សជាច្រើននាពេលសព្វថ្ងៃនេះ ពួកគេមិន សូវជាសា្វគមន៍បងប្អូនជនជាតិស្បែកខ្មៅចូលមកក្នុងពួកជំនុំរបស់ពួកគេទាល់តែសោះ។ឱ! ព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានសេចក្តីមេត្តាដល់ពួកមនុស្សកំពុតទាំងនេះផង។ ព្រះជាម្ចាស់សព្វព្រះហឫទ័យដរាបណាខ្ញុំមាន ពួកជំនុំមួយ ខ្ញុំនឹងបើកទ្វាដល់មនុស្សទាំងអស់។ ខ្ញុំមិនខ្វល់ថាបងប្អូនជាមនុស្សប្រភេទណាក៏ដោយសូមបងប្អូន អញ្ជើញចូលមក។ ខ្ញុំសូមនិយាយការមួយ។ ពេលដែលបងប្អូននៅជាប់ជាមួយនឹងព្រះ នោះបងប្អូនដែលអង្គុយនៅទីនេះ ដែលស្លៀកពាក់អាវគុជ នោះពួកគេនឹងចូលមកឱបបងប្អូនទៅវិញទៅមក ហើយហៅគ្នាថា “បងប្រុសប្អូនប្រុស” ប្រាកដ ណាស់ពួកគេនឹងធ្វើបែបនោះមែន។
រីឯអ្នកស្លៀកពាក់សំពត់ទេស ដែលត្បាញពីសូត្រ ពួកគេនឹងឱបគ្នាទៅវិញទៅមកហើយនិយាយថា “បងស្រី ប្អូនស្រី” មែនហើយ ពួកគាត់នឹងធ្វើការនោះដល់លោកអ្នក! វានឹងនាំការបង្កាត់ពូជមកវិញ។
76
តើឥឡូវនេះបងប្អូនកំពុងធ្វើអ្វី? ពួកគេកំពុងតែអង្គុយនៅស្ថានសួគ៌ក្នុងព្រះគ្រីស្ទយេស៊ូវ។ ពួកគេមិននិយាយអំពីទេវសាស្ត្ររបស់ពួកយើងនោះទេ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធនឹងនាំពួកគេត្រឡប់មកវិញដើម្បីឲ្យក្លាយ ជាកូនប្រុសកូនស្រីរបស់ព្រះ។
តើពាក្យថាការកាត់ស្បែក មានន័យអ្វី? លោកស្ទេផានបាននិយាយថា... “ចូរកាត់ចោលផ្នែកសាច់ ឈាមរបស់អ្នកដែលលើសលុបចេញទៅ”គឺជាផ្នែកដែលអ្នកមិនត្រូវការ។ ការកាត់ស្បែក គឺជាការកាត់ចោល។
នៅក្នុងគ្រាសញ្ញាចាស់បុរសៗត្រូវតែកាត់ស្បែកចុងស្វាសចេញ។ តើព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វីនៅគ្រាចុង ក្រោយនេះទ្រង់បានកាត់ផ្នែកទេវសាស្ត្រនៃលោកីយនេះចេញ គឺកាត់ចេញនូវគោលលទ្ធីដែលមនុស្សបានបង្កើតមកចេញ ជារបស់ដែលមនុស្សមិនជឿចេញ គឺទ្រង់នឹងកាត់អ្វីៗចេញទាំងអស់។
77
លោកស្ទេផានបាននិយាយថា “អូ! ចូរកាត់ស្បែកចិត្តរបស់អ្នកចេញទៅតើហេតុអ្វីដែលមិនចុះចូលនឹងព្រះ វិញ្ញាណបរិសុទ្ធ? ដូចជាពួកឪពុករបស់អ្នកបានធ្វើដែរ រីឯអ្នករាល់គ្នាក៏ដូចគ្នាដែរ”
លោកអ្នកត្រូវតែចេញឲ្យឆ្ងាយពីការនោះចុះដោយនិយាយថា “ខ្ញុំបានស្តាប់ឮសេចក្តីអធិប្បាយនៅយប់ ម៉ិញ ហើយនិយាយថា ពួកគេគឺជាអ្នកអាចប្រោសឲ្យជាមកពីព្រះសូមលោកអ្នកមើលពីពួកគេចុះ”
តើវាមិនមែនជាអ្នកប្រោសឲ្យជាដែលមកពីព្រះទេឬអី?ខ្ញុំធ្លាប់បានមើលឃើញពួកគេ។ ប៉ុន្តែ ខ្ញុំបានមើល ព្រះបន្ទូលព្រះ គឺជាអ្វីដែលទ្រង់បានចែងទុក។ខ្ញុំបានទទួលយកព្រះបន្ទូលព្រះ។ ដ្បិតព្រះគម្ពីរបានចែងដូច្នោះ។
“លោកអ្នកត្រូវតែមើលពួកគេដែលបានជឿលើការនិយាយភាសាដទៃ ដោយព្រោះនៅថ្ងៃមុន គឺមានពិតមែន។ ពួកគេគ្មានអ្វីសោះឡើយ គឺជាការរបស់អារក្សវិញ”
តើព្រះបន្ទូលបានចែងអ្វី?“ទីសំគាល់ទាំងនេះ នឹងនាំឲ្យពួកគេជឿ នៅចុងបំផុតនៃផែនដីនេះ។ ពួកគេនឹង អាចដេញអារក្សដោយនូវឈ្មោះរបស់ខ្ញុំហើយពួកគេនឹងនិយាយភាសាថ្មី ហើយក៏ដាក់ដៃលើអ្នកជម្ងឺ នោះពួកគេ នឹងបានជា” នេះគឺជាមហាបេសកកម្មចុងក្រោយរបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំរបស់ទ្រង់។
78
តើនៅសព្វថ្ងៃនេះព្រះវិញ្ញាណកំពុងតែព្យាយាមធ្វើអ្វី? ទ្រង់នឹងកាត់ចោលគ្រប់ការទាំងអស់ដែលមិនជឿ។ “ពួកគេនឹងដាក់ដៃលើអ្នកជម្ងឺហើយពួកគេនឹងបានជា” ទ្រង់នឹងនាំពួកគេត្រឡប់មកវិញ នៅក្នុងពិភពដែលគ្មានអំ ពើផិតក្បត់ ដូចជាព្រះបន្ទូលទ្រង់មានបន្ទូលនៅក្នុងសួនច្បារអេដែននៅមុនពេលដែលផ្នែកទេវសាស្ត្រតូ្រវបាន បញ្ចូលមក។ ទ្រង់នឹងនាំពួកគេត្រឡប់មកវិញ ក្នុងរបៀបដែលមាននៅក្នុងសួនច្បារអេដែនគឺជាពេលដែលមនុស្ស បានដើរជាមួយព្រះ ហើយគាត់និយាយថាថា... មើលទៅដើមឈើនោះត្រឹមត្រូវដែរឬទេ“ចូរឲ្យអ្នកដាំដើរ ឈើនោះឡើងនៅទីនេះចុះ” ខ្យល់ក៏បក់មក ហើយគាត់និយាយថា “នៅតែមានសន្តិភាព”ហើយវាក៏បានឈប់។ ទោះបីជាគាត់អ្វីក៏ដោយ គាត់បានគ្រប់គ្រងលើសត្វទាំងអស់។ គឺជាអ្វីៗដែលនៅលើផែនដីទាំងអស់គាត់គឺជាព្រះ ដែលគ្រប់គ្រងនៅលើផែនដីនេះ។ ដ្បិតគាត់មានអំណាចគ្រប់គ្រងដែលមកពីព្រះ។
មានព្រះមួយអង្គបានយាងចុះមកពីស្ថានសួគ៌នៅក្នុងចំណោមសេចក្តីអាក្រក់ទាំងឡាយ ហើយទ្រង់បាន បង្ហាញថា នោះគឺជាផែនការណ៍របស់ព្រះ ដ្បិតទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។តើទ្រង់បានធ្វើអ្វី? ទ្រង់បានសុគត ដើម្បីឲ្យយើងរាល់គ្នាវិលត្រឡប់មកវិញ តាមរយៈព្រះលោហិតដ៏សុចរិតរបស់ទ្រង់ទ្រង់គឺជាព្រះដែលតំណាងឲ្យ យើងរាល់គ្នានៅព្រឹកនេះ! ហាលេលូយ៉ា!
79
ចំពោះអស់លោកអ្នកដែលនិយាយថាខុសហើយ ដែលអ្នកបានធ្វើជាអ្នកតំណាងឲ្យអ័ដាមគឺជាមនុស្សមាន បាប តើតាមរយៈការតំណាងនោះ យើងរាល់គ្នាបានសង្រ្គោះឬ?លោកអ្នកមិនអាចសង្រ្គោះខ្លួនឯងបានឡើយ ដោយដោះស្បែករបស់ខ្លួន ហើយលោតឡើងទៅដល់ឋានព្រះច័ន្ទនោះ។លោកអ្នកបានកើតមកនៅក្នុងអំពើបាប គឺជាអ្នកដែលបានចាប់ផ្តើមបោះបង់សាសនាចោល។ គឺយើងគ្រប់គ្នា!យើងរាល់គ្នាមិនអាចជួយខ្លួនឯងបានទេ។ តើត្រូវធ្វើដូម្តេចដើម្បីឲ្យយើងបានសង្រ្គោះ? គឺតាមរយៈព្រះមួយអង្គដែលយាងមកធ្វើជាតំណាងឲ្យយើងរាល់គ្នាគឺ ជាអង្គព្រះយេស៊ូវគ្រីស្ទ។ ទ្រង់បានយាងមក ធ្វើជាតំណាងយើងរាល់គ្នាក្នុងនាមជាកូនបុ្រសកូនស្រីនៅចំពោះព្រះ ជាម្ចាស់។ ហើយទ្រង់ក៏ចាត់បញ្ចូនព្រះវិញ្ញាបរិសុទ្ធរបស់ទ្រង់មក ដើម្បីនាំឲ្យយើងរំពឹងគិតក៏ព្យាយាមនាំពួកយើង ត្រឡប់មកវិញ ដើម្បីឲ្យបានកើតជាថ្មី ធ្វើជាកូនប្រុសកូនស្រីរបស់ព្រះគឺទទួលយកព្រះបន្ទូលទ្រង់ ដោយចិត្តជឿ។
80
បើសិនជាយើងរាល់គ្នាត្រូវបានជាប់ជំនុំជំរះតាមរយៈការដំណាងនេះ នោះយើងរាល់គ្នាក៏... តើយើង រាល់គ្នាត្រូវជាប់ជំនុំជំរះយ៉ាងដូចម្តេច?ដោយព្រោះការបង្កាត់ការនៅក្នុងលោកីយនេះ ជាមួយនឹងការរបស់ព្រះជា ម្ចាស់។ ដូច្នោះហើយ ទើបយើងរាល់គ្នាត្រូវជាប់សេចក្តីនេះ។តើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីចេញពីការបង្កាត់ នេះបាន? គឺត្រូវបែរចេញពីការបង្កាត់ដ៏រឹងចចេសនោះចេញ។សូមយើងត្រឡប់មករកការនេះវិញ គឺត្រឡប់មកឯ ព្រះបន្ទូលព្រះ ជាសេចក្តីពិតវិញ។ នៅក្នុងលោកីយនេះសុទ្ធតែជាមនុស្សកុហកតែអ្វីដែលទ្រង់មានបន្ទូលគឺជា សេចក្តីពិតវិញ។ សូមបងប្អូននៅជាប់នឹងព្រះបន្ទូលព្រះចុះ។ទ្រង់នឹងនាំបងប្អូនត្រឡប់មកជាថ្មីវិញ។ នោះហើយគឺ ជាផ្លូវ គឺមានព្រះមួយអង្គដែលឈរនៅបលង្ក័របស់ព្រះនៅព្រឹកនេះទ្រង់បានធ្វើជាតំណាងរបស់បងប្អូនហើយ។
ម្តាយឪពុករបស់បងប្អូនគឺជាមនុស្សតំណាឲ្យលោកអ្នកបងប្អូន ដូចជា អ័ដាម និងអេវ៉ាដែរ។ ត្រឹមត្រូវហើយ ពេលដែលលោកអ្នកបានកើតនៅក្នុងលោកីយនេះ។ប្តីប្រពន្ធដ៏បរិសុទ្ធ គឺជាអ្នកដែលព្រះបានចាក់ប្រេងតាំងឲ្យ ដើម្បីឲ្យពួកគេបានបង្កើតកូននៅលើផែនដី។ឥឡូវនេះ លោកអ្នកនឹងត្រឡប់ទៅកាន់ចំណុចដូចគ្នានៅក្នុងសួន ច្បារអេដែន ដូចជាអ័ដាម និងនាងអេវ៉ាដែរគឺលោកអ្នកជាកូនប្រុសកូនស្រីរបស់ព្រះ។
81
លោកអ្នកនឹងត្រឡប់ទៅឃើញដើមឈើ២ដើមដែលនៅក្នុងសួននោះ។ មានដើមមួយ គឺជាដើមដឹងខុស ត្រូវ ហើយដើមមួយទៀត គឺដើមជីវិត។ តើលោកអ្នកចង់ដឹងអំពីការស្រាវជ្រាវរបស់វិទ្យាសាស្ត្រអំពីការបង្កាត់ពូជដែរឬទេ? សូមមើលអ្វីដែលលោកអ្នកទទួលបានចុះ។ តើអ្វីជាភាពគ្មានសណ្តាប់ធ្នាប់ដែលមនុស្សបាននាំខ្លួនឯងចូលទៅកាន់ការបង្កាត់ពូជនេះ? តើអ្វីជាភាពគ្មានសណ្តាប់ធ្នាប់ដែលមនុស្សបាននាំខ្លួនឯងចូលទៅក្នុងចំណេះដឹងរបស់ខ្លួន? ជំនួសឲ្យការដែលធ្វើជាកូនរបស់ព្រះ ដែលបន្ទាបខ្លួន និងពឹងផ្អែកលើព្រះ ពួកគេបានព្យាយាមយកវិទ្យាសាស្ត្រ និងការពុះបំបែកអាតូមវិញ។ សូមមើល តើអ្វីទៅជាភាពគ្មានសណ្តាប់ធ្នាប់របស់ពួកគេនៅក្នុងការនេះ។ព្រះជាម្ចាស់ទ្រង់បានអនុញ្ញាតឲ្យពួកគេបំផ្លាញខ្លួនឯងគេ ទៅតាមអ្វីដែលពួកគេបានធ្វើឡើង។
មនុស្សបានបំផ្លាញខ្លួនឯងតាំងពីដំបូងមកគឺពួកគេបានញែកខ្លួនឯងចេញពីព្រះ និងចេញពីការប្រកបជា មួយព្រះ តាមរយៈដើមដឹងខុសត្រូវ។ គាត់បានអនុញ្ញាតឲ្យដើមជីវិតស៊ីដើមដឹងខុសត្រូវ។
82
សូមបងប្អូនចេញឲ្យឆ្ងាយពីដើមឈើដែលបង្កាត់ពូជនោះទៅសូមបងប្អូនទៅរកផ្លែឈើដើមវិញ គឺជាផ្លែ ឈើដែលមានជីវិតនៅ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា“ខ្ញុំគឺជានំបុ័ងជីវិត ដែលមកពីស្ថានសួគ៌។ ពួកឰយុកោ របស់អ្នករាល់គ្នាបានបរិភោគនំម៉ាណានៅក្នុងវាលរហោស្ថាន(មិនបានលាយបញ្ចូលនឹងសេចក្តីជំនឿទេ) ហើយ ពួកគេទាំងនោះបានស្លាប់អស់ហើយ។ ដ្បិត ខ្ញុំគឺជានំបុ័ងជីវិតដែលមកពីស្ថានសួគ៌។ អស់អ្នកដែលបានបរិភោគ នំបុ័ងនេះនឹងបានជីវិតអស់កល្ប។ ខ្ញុំនឹងលើកអ្នកនោះឡើងនៅថ្ងៃចុងក្រោយគេនឹងមិនត្រូវវិនាសឡើយ គឺគេនឹង បានជីវិតអស់កល្បជានិច្ចវិញ” សូមយើងរាល់គ្នាត្រឡប់មករកដើមឈើនោះវិញនៅព្រឹកនេះ។សូមយើងចេញឲ្យ ឆ្ងាយពីអ្វីដែលមនុស្សបាននិយាយទៅ ដែលពួកគេបាននិយាយថា ចូរយើងចេញឲ្យឆ្ងាយពីអ្វីដែលពួកជំនុំបាននិយាយទៅ។ តែចូរយើងត្រឡប់មករកព្រះបន្ទូលព្រះ ហើយជឿលើព្រះបន្ទូលព្រះវិញចុះ។ តែឥឡូវនេះយើងរាល់ គ្នាកំពុងតែចូលទៅក្នុងសេចក្តីទាស់ទែងគ្នាណាស់ គឺវាយឺតពេលហើយ។
83
យើងនឹងមិនមានក្រុមធំៗចេញមកទៀតទេ។ខ្ញុំអាចបង្ហាញថា នៅក្នុងកំឡុងពេលឥឡូវនេះ ជាគ្រា ពួកជំនុំ។ យើងនឹងមិនមានក្រុមផ្សេងទៀតចេញមកទៀតទេ។ដូចជានៅក្នុងគ្រា ពួកជំនុំឡៅឌីសេ ហើយក៏មាន ក្រុមថ្ងៃបុណ្យទី៥០ ក៏បានបង្កើតនិកាយរបស់ខ្លួនឯងចេញមករួចក៏មានក្រុមផ្សេងៗទៀតចេញមកបែបដូច្នេះឯង។ ដ្បិត នឹងគ្មានការរីផុសផុលធំៗទៀតទេនៅលើទឹកដីនេះ។គឺនៅសល់តែពីរបីប៉ុណ្ណោះ នៅក្នុងពួកជំនុំ ដែលបាន រុញអ្វីដែលនឹងត្រូវចូលមក។ ដ្បិតព្រះគម្ពីរបានចែងថាគ្រាពួកជំនុំចុងក្រោយ គឺជាគ្រាពួកជំនុំដែលមិនក្តៅមិនត្រ ជាក់។ គឺត្រឹមត្រូវណាស់។ រួចវាក៏បានកើតឡើងមកបែបដូច្នោះមែន។
84
សូមយើងចេញឲ្យឆ្ងាយពីការបង្កាត់ទាំងនេះចេញទៅ។សូមយើងត្រឡប់ទៅកាន់ផ្លែឈើដ៏ពិតដើមដំបូង វិញទៅ។ សូមយើងត្រឡប់ទៅកាន់ទីកន្លែងដែលព្រះជាម្ចាស់ទ្រង់បានបង្កើតយើងរាល់គ្នាជាកូនប្រុសកូនស្រី របស់ទ្រង់ ឲ្យបានពឹងផ្អែកលើអ្វីដែលព្រះមានបន្ទូល ហើយមិនបានយកពាក្យបង្កាត់របស់ស្ត្រីនោះទេ។
តើធម្មជាតិនិងខាងព្រលឹងវិញ្ញាណ គឺជាប្រភេទយ៉ាងដូចម្តេច? តើលោកអ្នកមើលឃើញពីនិមិត្តដែលខ្ញុំ បានសរសេរចេញពីអ្វីដែលបានចែងនៅក្នុងព្រះបន្ទូលព្រះដែរឬទេ?តើស្ត្រីមានសិទ្ធិនៅក្នុងការបោះឆ្នោតយ៉ាង ដូចម្តេចបាន? តើអ្វីទៅដែលបាននាំសេចក្តីវិនាសចូលប្រជាជាតិនេះ?
ឥឡូវនេះសូមលោកអ្នកស្តាប់ដោយយកចិត្តទុកដាក់។ មិនមែនត្រឹមតែបងប្អូនស្រី្តដែលជាគ្រីស្ទានតែ ប៉ុណ្ណោះទេគឺជាបងប្អូនស្ត្រីដែលមានចិត្តអង់អាចក្លាហាននៅគ្រប់ជាតិសាសន៍ទាំងអស់។ លោកអ្នកបានបំបែកចំណងដែលចងតាំងឪពុកម្តាយរបស់បងប្អូន គឺបានបំបែកចំណងនៃប្រជាជាតិ ដោយបានចាប់ផ្តើមនឹងការនេះ។វាបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើន។ តើស្ត្រីជនជាតិអាមេរិកគឺជាអ្វី?
ពួកយើងធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងបារីសដើម្បីដាក់ការបង្ហាញម៉ូតរបស់យើង។ តែឥឡូវនេះ ទីក្រុងបារីស បានចូលមកកាន់យើងវិញដើម្បីដាក់ការបង្ហាញម៉ូតរបស់ពួកគេដ្បិតអ្វីៗដែលពួកបង្ហាញនោះគួរឲ្យ អាក្រក់មើលណាស់ គឺបានបង្ហាញពីផ្លូវដ៏កង្វក់ដែលពួកគេបានរស់នៅដោយពួកគេបានចូលមកដើម្បីដាក់ការ បង្ហាញម៉ូត។ តើមានអ្វីកើតឡើង? អារក្សវាបានការអាក្រក់ៗទាំងនោះនៅក្នុងស្រ្តីៗដែលជាបងប្អូនរបស់យើង។ ពួកគេបានដោះ​សំលៀកបំពាក់របស់ពួកគេចេញ។ ពីមួយឆ្នាំទៅមួយ ពួកគេបានបង្ខើចសំលៀកបំពាក់របស់ពួកគេខ្លីទៅៗ។ ពួកគេបានកាត់សក់របស់ពួកគេឲ្យខ្លី ដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលថា ការដែលធ្វើបែបនោះខុសហើយ ព្រះគម្ពីរបានចែងថា “វាគឺជាការដែលគួរឲ្យស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ា ដែលពួកស្ត្រីបានស្លៀកពាក់ដើម្បីទាក់ទាញមនុស្សប្រុសនោះ” ហើយឥឡូវនេះ លោកអ្នកមិនអាចសំគាល់បានទេ ថាពួកគេជាប្រុសឬជាស្រី នោះ។
85
ពួកគេចេះជក់បារីទៀត។ការបង្កាត់ក៏បានចូលមក គឺពួកគេមិនបានដឹងថា ពួកគេគឺជាប្រុស ឬជាស្រីនោះ ទេ។ ពិតមែនហើយ។លោកអ្នកពិបាកបញ្ចាក់ពីភេទរបស់ពួកគេណាស់ បើតាមរយៈការមើលទៅលើរូបរាង និង ស្តាប់សម្លេងរបស់ពួកគេនោះ។វាគឺជារឿងពិតមែនបងប្អូនអើយ។ (ខ្ញុំមិននិយាយចំពោះបងប្អូនស្ត្រីដែលជាគ្រី ស្ទានទេ។ ពាក្យរបស់ខ្ញុំគឺនិយាយទៅកាន់បងប្អូនស្ត្រីនៅគ្រប់ប្រជាជាតិជាច្រើន)ដ្បិតវាគឺជាការបង្កាត់ហើយ។ ប្រទេសអាមេរិកនេះ នឹងត្រូវជាប់ជំនុំជំរះ។
តើនាងបានធ្វើអ្វីខ្លះយោងទៅតាមការជាក់ស្តែងនេះ? គឺនាងបានជ្រើសរើសមនុស្សខុស។ ខ្ញុំមិនដឹងថា ត្រូវចំណាយពេលយូរប៉ុណ្ណាទេដើម្បីរត់ចេញពីការនេះ ប៉ុន្តែ យើងនឹងអាចគេផុតពីការនេះនៅថ្ងែមួយ នេះជាព្រះ បន្ទូលរបស់ព្រះយេហូវ៉ា!គឺវានឹងកើតមានឡើងមែន។
នាងកំពុងតែធ្វើដំណើរកាន់តែជ្រៅទៅៗហើយ។នាងនឹងមិនអាចវិលត្រឡប់មកវិញបានទេ។ នាងនឹងទៅ បាត់ហើយ។ ពិតមែនហើយ។ នាងបានចាប់ផ្តើមការនោះតាំងពីឆ្នាំ១៩៥៦ មកម្ល៉េះ ពេលដែលនាងជាប់ជំនុំជំរះ ហើយបានបែរចេញពីព្រះជាម្ចាស់ គឺចេញពីគ្រារីកផុសផុលដ៏អស្ចារ្យ។
86
ឥឡូវនេះ បងប្អូនអើយ កម្មវិធីរបស់យើងជិតដល់ទីបញ្ចប់ហើយ យើងនឹងត្រូវអធិស្ឋានឲ្យបងប្អូនជាច្រើនដែលកំពុងតែឈរតម្រង់ជួររង់ចាំឲ្យពួកយើងអធិស្ឋានឲ្យ។
តើបងប្អូនជឿថាអារក្សវាបានដាក់ការបង្កាត់នេះចូលទៅក្នុងមនុស្សដែរឬទេ គឺដាក់ចូលទៅក្នុងប្រជាជាតិ ទាំងឡាយ?តើបងប្អូនជឿទេ? ប្រាកដណាស់ គឺពិតជាមានមែន។ វាបានដាក់ការបង្កាត់ចូលទៅក្នុងពួកជំនុំទាំងឡាយរហូតទាល់តែយើងរាល់គ្នាបង្កើតការរឹងទទឹង ជំនួសឲ្យការធ្វើជាបាវបំរើដែលកោតខ្លាចព្រះគ្រីស្ទវិញ។
តើបងប្អូនដឹងទេ តើហេតុអ្វីខ្ញុំបង្ហាញការជាប់ជំនុំជំរះដែលធ្វើឲ្យភ័យញ័រ ហើយកាន់តែលំបាកឡើង ពេលដែលខ្ញុំអាចជំទាស់នឹងការខុសឆ្គងនោះ? តើខ្ញុំអាចធ្វើការផ្សេងទៀតយ៉ាងដូចម្តេចបាន?នៅពេលនេះ ព្រះ បន្ទូលព្រះបានចែងយ៉ាងដូច្នោះ ហើយព្រះវិញ្ញាណបរិសុទ្ធ “កំពុងតែធ្វើចលនា”។
ខ្ញុំបាននិយាយថា “ព្រះអម្ចាស់អើយពេលដែលទូលបង្គំអធិប្បាយហើយ ពួកគេនៅតែស្លៀកពាក់បែបនោះ ដដែល។ ពួកគេនៅតែធ្វើការដូចពីមុនដដែលៗជាអ្វីដែលពួកគេធ្លាប់បានធ្វើទៀត” “ចូរបន្តអធិប្បាយព្រះបន្ទូល ទ្រង់រហូតចុះ។ សម្លេងរបស់អ្នកកំពុងតែថតទុកហើយ”នៅថ្ងៃជំនុំជំរះ នឹងគ្មានការដោះសារទៀតឡើយ។ ដោយ ព្រោះលោកអ្នកធ្លាប់ស្តាប់ឮហើយ។ ត្រឹមត្រូវណាស់។គឺលោកអ្នកធ្លាប់បានស្តាប់ហើយ។
87
“សេចក្តីជំនឿកើតឡើងដោយសារការឮហើយ... តើពួកជំនុំបាននិយាយអ្វីខ្លះ” អ្វីដែលពួកគេនិយាយ មើលទៅដូចជាមិនត្រឹមត្រូវសោះតើមែនទេ? “ចូរស្តាប់ព្រះបន្ទូលព្រះចុះ” នោះទ្រង់នឹងនាំលោកអ្នកឲ្យមានជំនឿ នៅក្នុងព្រះជាម្ចាស់វិញ។
ពេលដែលលោកអ្នកអញ្ចើញចូលរួមនៅព្រឹកនេះយើងរាល់គ្នាចង់អធិស្ឋានទៅកាន់ព្រះ។ គឺយើងចង់ អធិស្ឋានទៅកាន់ព្រះ សូមទ្រង់ដក់លោកអ្នកចេញពីការទាំងឡាយ។ប្រហែលជាតាមរយៈសារព្រះបន្ទូលដ៏ តិចតួចនេះ នឹងដកការបង្កាត់នោះចេញពីលោកអ្នកបាន គឺនឹងនាំលោកអ្នកត្រឡប់ទៅធ្វើជាបាវបំរើដែលបន្ទាបខ្លួនអាចដើរទៅមុខ ហើយនិយាយថា “ខ្ញុំជឿលើព្រះ” តែជាញឹកញាប់ពួកគេមានការសង្ស័យ...។
បងប្អូនអើយសូមស្តាប់ ខ្ញុំនឹងនិយាយអំពីការនេះ មានមនុស្សខ្លះគេនិយាយថា “បងប្រុស Branham កិច្ចរបស់អ្នកកំពុងតែធ្វើនេះ បើប្រៀបធៀបនឹងការដែលអស្ចារ្យផ្សេងៗទៀតនៅក្នុងពិភពលោកនេះ គឺវាមិនអាចប្រៀបផ្ទឹមនឹងកិច្ចការរបស់លោកដែលបានធ្វើនោះឡើយ” ពួកគេគឺជាមនុស្សអស្ចារ្យ ហើយល្បីល្បាញទៀតផង(ខ្ញុំនឹងប្រាប់ពីឈ្មោះរបស់ពួកគេដល់លោកអ្នកបាន បើសិនជា គេមិនបានថតសម្លេងនេះទុកទេ) ពួកគេបានហៅឲ្យខ្ញុំចូលរួមធ្វើកិច្ចការជាមួយនឹងពួកគេ។ ពួកគេនិយាយថា “កិច្ចការរបស់លោកអ្នក គឺជាការតែមួយគត់ដែលអាចសង្រ្គោះលោកីយនេះបាន” តើហេតុអ្វីមិនមានការផ្សេងទៀតដែលអាចសង្រ្គោះលោកីយនេះបាន? សូមបងប្អូនត្រឡប់មកកាន់ព្រះបន្ទូលព្រះវិញ។ ព្រះជាម្ចាស់បានដាក់មូលដ្ឋានគ្រឹះនៅព្រះបន្ទូលទ្រង់។បើសិនជាខ្ញុំ ឈរ មាំលើកិច្ចការដែលខុសឆ្គង នៅក្នុងរបៀបដែលខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សនិងរបៀបដែលខ្ញុំនិយាយអំពីព្រះ វិញ្ញាណបរិសុទ្ធ និងការដែលខ្ញុំបានធ្វើនោះ ចុះតើហេតុអ្វីព្រះជាម្ចាស់ទ្រង់មិនផ្តល់ការគោរពឲ្យបាន? តើហេតុអ្វីទៅ? ខ្ញុំមិនមែននិយាយការនេះសម្រាប់ផលប្រយោជន៍របស់ខ្ញុំទេនោះគឺជាការខុសឆ្គងហើយ ប៉ុន្តែ ខ្ញុំបានព្យាយាម ថ្លែងអំពីការនេះ ដោយព្រោះខ្ញុំបានឈរនៅលើសេចក្តីពិតគឺជាព្រះបន្ទូលព្រះ។
88
ទោះបីជាការនោះខ្ពស់ប៉ុនភ្នំនិងជាការដែលអស្ចារ្យយ៉ាងណាក៏ដោយ វាគ្មានន័យអ្វីសម្រាប់ព្រះទេ។ គឺ គេត្រូវនៅជាប់នឹងព្រះបន្ទូលព្រះវិញ។ព្រះជាម្ចាស់កំពុងតែធ្វើការតាមរយៈព្រះបន្ទូលទ្រង់ គឺតាមរយៈការប្រកាស ព្រះបន្ទូលទ្រង់ចូរយើងនៅជាប់នឹងព្រះបន្ទូលទ្រង់ចុះ វាគឺជាទីសំគាល់នៃព្រះដ៏មានព្រះជន្មរស់គង់នៅក្នុងចំណោមយើងរាល់គ្នា។
តើលោកអ្នកចង់ធ្វើបែបនោះដែរឬទេ?តើលោកអ្នកចង់លាងសំអាតខ្លួនចេញពីទំាងឡាយនៅក្នុងលោកីយ នេះដែរឬទេ? លោកអ្នកគឺជាកូនៗដ៏តូចរបស់ព្រះសូមព្រះអង្គប្រទានពរ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចចែកចាយភាពអស់ កល្បនេះជាមួយនឹងលោកអ្នកបងប្អូនបាន។ខ្ញុំនឹងអធិប្បាយអំពីការដ៏អស្ចារ្យនៅក្នុងសួនច្បារអេដែនដល់លោក អ្នកបងប្អូននៅពេលក្រោយ។
89
កាលពីពេលមុន ខ្ញុំបានទទួលការជាក់ស្តែងមួយ(លោកអ្នកធ្លាប់ស្តាប់ឮពីការនោះហើយ) ហើយខ្ញុំក៏បាន សម្លឹងមើលទៅ រួចខ្ញុំក៏បានឃើញមនុស្សទាំងឡាយឈរនៅទីនោះ។គឺមានមនុស្សរាប់សិបលាននាក់។ ហើយខ្ញុំក៏ បានសួរថា “តើអ្នកចង់មានន័យថា ទ្រង់យាងមកឯខ្ញុំឬ?”
ពួកគេឆ្លើយថា“មែនហើយ រួចពួកយើងនឹងត្រឡប់មកឯអ្នកវិញ”
ខ្ញុំបានសួរទៀតថា“តើបងប្អូនដែលជាអ្នកបំរើរបស់ព្រះគ្រប់គ្នា ត្រូវឈរបែបនេះឬ?”
“មែនហើយ”
“តើគ្រប់អ្នកបំរើរបស់ព្រះសុទ្ធតែឈរនៅក្នុងកិច្ចការបំរើរបស់ខ្លួន និងជាមួយនឹងសមាជិកអ្នកស្តាប់របស់ខ្លួនឬ?”
គាត់ឆ្លើយថា“មែនហើយ” (ទេវតាអង្គនោះបាននិយាយបែបនេះមកកាន់ខ្ញុំ)
ហើយខ្ញុំក៏បានសួរទៀតថា“តើលោកប៉ុលត្រូវតែឈរបែបនេះដែរឬ?”
“លោកប៉ុលត្រូវតែជាប់ជាមួយនឹងពួកជំនុំរបស់គាត់”
ខ្ញុំក៏បាននិយាយថា“អញ្ជឹង ខ្ញុំដឹងថា ខ្ញុំបានធ្វើការដែលត្រឹមត្រូវហើយ ដោយព្រោះខ្ញុំបានអធិប្បាយព្រះបន្ទូលព្រះដូចជាព្រះបន្ទូលដែលគាត់បានអធិប្បាយដែរ”
នៅពេលដែលខ្ញុំធ្វើការនោះមានមនុស្សរាប់សិបលាននាក់បានស្រែកឡើងថា “នោះគឺជាក្តីសុខសាន្តរបស់ ពួកយើង” អាម៉ែន! ដោយព្រោះយើងបានឈរលើព្រះបន្ទូលព្រះ!ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ គឺយើង ត្រូវតែឈរលើព្រះបន្ទូលព្រះ!
90
ដូច្នេះហើយ នោះគឺជាមូលហេតុបង្គាប់មនុស្សឲ្យមករកខ្ញុំដូចជានៅព្រឹកនេះដែរ មានបន្ទូលខ្លះក៏បាន ទទួលបុណ្យជ្រមុជម្តងទៀត។ ដូចជាលោកប៉ុលបានធ្វើដែរ។លោកប៉ុលបានជួបមនុស្សដែលមានសេចក្តីត្រេកអរ ហើយបានពេញដោយសេចក្តីសប្បុរសរបស់ព្រះ រួចពួកគេក៏បានស្រែកឡើងសរសើរតម្កើងព្រះហើយក៏បានជួប ប្រជុំគ្នា។ លោកប៉ុលបានសួរពួកគេថា “ដ្បិត ចាប់តាំងពីអ្នករាល់គ្នាបានទទួលជឿមកតើអ្នករាល់គ្នាបានទទួលព្រះ វិញ្ញាណបរិសុទ្ធហើយឬនៅ?” (កិច្ចការ១៩)
ពួកគេបានឆ្លើយថា “ពួកយើងមិនទាំងបានដឹងថាព្រះវិញ្ញាណបរិសុទ្ធនោះគឺជាអ្វីផង” “ពួកយើងគ្រាន់តែ ជាពួកបាបទីស្ទប៉ុណ្ណោះ”។ គ្រូគង្វាលរបស់ពួកគេគឺជាគ្រូគង្វាលខាងបាបទីស្ទ។ ពិតប្រាកណាស់។ គាត់គឺជាមេ ធាវីម្នាក់ដែលបានប្រែចិត្តទទួលជឿព្រះរួចក៏បានក្លាយជាគ្រូគង្វាលបាបទីស្ទម្នាក់។
លោកប៉ុលបាននិយាយថា “ចាប់តាំងពីអ្នកបានទទួលជឿព្រះមកតើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយឬនៅ?”
ពួកគេឆ្លើយថា “ពួកយើងមិនទាំងដឹងថាព្រះវិញ្ញាណបរិសុទ្ធនោះគឺជាអ្វីទេ”
គាត់សួរទៀតថា “តើអ្នកទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្តេច?តើអ្នករាល់គ្នាទទួលបុណ្យជ្រមុជទឹកដោយ អ្វី? ដោយរបៀបណា?”
ពួកគេឆ្លើយថា “ពួកយើងបានទទួលបុណ្យជ្រមុជទឹកតាមរយៈលោកយ៉ូហានបាបទីស្ទ”
“ការនោះមិនអាចទៅរួចបានទៀតឡើយ”
ពួកគេបានិយាយថា “ពួកយើងបានទទួលបុណ្យជ្រមុជតាមរយៈលោកយ៉ូហានបាបទីស្ទ”
គាត់បាននិយាយថា“លោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹកឲ្យអ្នករាល់គ្នាអំពីការប្រែចិត្តតែប៉ុណ្ណោះ” នោះ គឺបញ្ចាក់អំពីការប្រែចិត្តតែប៉ុណ្ណោះមិនមែនសម្រាប់លាងសំអាតអំពើបាបនោះទេ ដោយព្រោះ ការថ្វាយយញ្ញបូជា មិនទាន់បានសម្លាប់នៅឡើយទេ។គាត់បាននិយាយទៀតថា “ចូលទៅក្នុងការប្រែចិត្ត។ លោកអ្នកត្រូវតែនិយាយ ថា អ្នកត្រូវជឿលើទ្រង់ជាព្រះដែលនឹងត្រូវយាងមក”គឺជឿលើព្រះយេស៊ូវគ្រីស្ទ។ ពេលដែលពួកគេស្តាប់ឮពីការ នេះ ពួកគេក៏បានដើរចុះសំដៅទៅកាន់ទឹកហើយទទួលបុណ្យជ្រមុជទឹកម្តងទៀតនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ លោកប៉ុលបាននិយាយនៅក្នុងព្រះគម្ពីរកាឡាទី១:៨ថា“ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណា មកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ”
91
បងប្អូនជាទីស្រឡាញ់អើយតើយើងរាល់គ្នាអាចឈរលើការនេះយ៉ាងដូចម្តេចបាន? លោកអ្នកអាចទទួល បុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទោះបីជាចិត្តរបស់លោកអ្នកខ្មៅកង្វក់យ៉ាងណាក៏ដោយ។ លោកអ្នក បានសង្រ្គោះតាមរយៈសេចក្តីជំនឿនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។ គឺពិតមែនហើយ ដ្បិតនៅពេលដែលលោកអ្នក បានចូលមកដល់ចំណុចនេះនោះលោកអ្នកនឹងមើលឃើញការនេះ រួចក៏បានបដិសេធចោលវិញ ហើយលោកអ្នក ក៏វិលត្រឡប់ក្រោយវិញ។
92
នេះគឺជាសាច់រឿងដ៏តូចមួយ ហើយខ្ញុំនឹងបញ្ចប់សេចក្តីអធិប្បាយនេះ។ខ្ញុំធ្លាប់បានប្រាប់លោកអ្នកកាលពី មុនមកហើយ ប្រហែលជាស្ថិតនៅត្រង់នេះ។ មានបុព្វជិតម្នាក់បាននិយាយថាពួកគេបានហៅគាត់ ឲ្យចូលរួមមើលការដែលបុរសម្នាក់បានត្រូវបានបាញ់សម្លាប់ដោយកាំភ្លើង ហើយក៏បានស្លាប់ទៅ។គេបានសួរថា “តើអ្នកគឺជាគ្រីស្ទានឬ?”
គាត់បានឆ្លើយថា“ខ្ញុំធ្លាប់ជាគ្រីស្ទាន”
“តើអ្នកធ្លាប់ជាគ្រីស្ទានឬ?”“តើអ្នកទុកព្រះគ្រីស្ទនោះនៅឯណា?”
គាត់ឆ្លើយថា“ខ្ញុំមិនចាំទេ”
គេបាននិយាយថា “អ្នកគួរតែគិតពិចារណាទៅដោយព្រោះសួតរបស់អ្នកកំពុងតែពេញដោយឈាម ហើយ។ អ្នកត្រូវតែឆ្លើយ បើមិនដូច្នោះទេ អ្នកនឹងត្រូវស្លាប់ដោយសារគ្រាប់កំាភ្លើងនេះហើយ”
គាត់បានឆ្លើយថា“ខ្ញុំបានដឹងហើយ”
គេបន្តនិយាយថា“អ្នកនឹងត្រូវស្លាប់”
គាត់តបថា“បាទ”
គេសួរគាត់ទៀតថា“តើអ្នកគឺជាម្នាក់ដែលស្គាល់ព្រះគ្រីស្ទឬ?”
គាត់ឆ្លើយថា“មែនហើយ”
“ចូរគិតឲ្យបានម៉ត់ចត់ទៅ...” “លោកមេបញ្ជាការលោកត្រូវតែទុកពេលក្នុងការគិតបន្តិចទៅ” “ចូរគិត ឲ្យបានម៉ត់ចត់ទៅពេលឥឡូវនេះ។ តើអ្នកទុកព្រះគ្រីស្ទនោះនៅឯណា?”
ពេលដែលគាត់កំពុងតែតយុទ្ធនោះ គឺបានព្យាយាមគិត។ បន្ទាប់មក ស្នាមញញឹមក៏បានចេញពីផ្ទៃមុខរបស់គាត់។គាត់បាននិយាយថា “ខ្ញុំបានចាំហើយ។ ខ្ញុំបានចាំហើយ។”
នោះហើយគឺជាអ្វីដែលអ្នកត្រូវធ្វើ។តើអ្នកចាំទេ ពេលដែលអ្នកបានចូលមកទាស់ប្រឆាំងនឹងសេចក្តីពិត របស់ព្រះ អ្នកបានទុកទ្រង់ចោលនៅទីនោះ។គឺអ្នកបានទុកទ្រង់ចោលនៅទីនោះ។ វាមិនមែនជាការល្អទេ ដែល អ្នកបានធ្វើរបៀបនេះ ដោយព្រោះអ្នកបានត្រឡប់មកធ្វើការនេះវិញ។គ្រប់ពេល អ្នកបានដើរចៀសជានិច្ច។ ខ្ញុំមិន ចង់មានន័យថា អ្នកមិនមែនជាគ្រីស្ទានទេ ប៉ុន្តែអ្នកគឺជាមនុស្សដែលដើរផ្លូវវៀង។ពួកគេគឺជាពួកអ៊ីស្រាអែល ប៉ុន្តែទាំងអស់គ្នាមិនមែនសុទ្ធតែបានសង្រ្គោះទេ។ ត្រឹមត្រូវណាស់។អ្នកកំពុងតែដើរនៅក្នុងផ្លូវវៀងហើយ។
93
បុព្វជិតម្នាក់ បាននិយាងថា “ខ្ញុំបានចងចាំហើយ”
“គឺបានចាំផ្តើមនៅត្រង់នេះ”នោះគឺជាអ្វីដែលអ្នកត្រូវចាប់ផ្តើមនៅព្រឹកនេះ ដែលអ្នកកំពុងតែឈរតម្រង់ជួរនៅទីនេះ
គាត់បាននិយាយថា“ពេលដែលចូលសម្រាក ខ្ញុំបានអធិស្ឋាន សូមឲ្យព្រះជាម្ចាស់ទ្រង់រក្សាព្រលឹងរបស់ខ្ញុំ បើសិនជាខ្ញុំត្រូវស្លាប់ទៅមុនពេលដែលខ្ញុំភ្ញាក់ឡើងខ្ញុំបានអធិស្ឋានសូមឲ្យព្រះជាម្ចាស់ទ្រង់បានដកព្រលឹងរបស់ខ្ញុំ ទៅ” ហើយគាត់ក៏បានស្លាប់ទៅ។គាត់បានទុកព្រះគ្រីស្ទនៅលើគ្រែរបស់គាត់។ អ្នកប្រហែលជាទុកទ្រង់នៅក្នុង ពិធីបុណ្យជ្រមុជទឹកអ្នកប្រហែលជាទុកទ្រង់នៅក្នុងព្រះវិញ្ញាណបរិសុទ្ធ អ្នកប្រហែលជាទុកទ្រង់នៅកន្លែងផ្សេងទៀត។
ទោះបីជាអ្នកទុកទ្រង់នៅទីណាក៏ដោយ...សូមកុំយកការបង្កាត់របស់ពួកជំនុំទៅជាមួយឡើយ។ នៅ ព្រឹកនេះ មានព្រះមួយអង្គ ទ្រង់ជាតំណាងឲ្យលោកអ្នករាល់គ្នាដើម្បីទទួលបានសេចក្តីសង្រ្គោះ។លោកអ្នកមិន មែនជាមនុស្សមានបាបទៀតទេ។ បើសិនជាបែបនោះមែន។ ព្រះជាម្ចាស់ទ្រង់ មិនដាក់ទំនួលខុសត្រូវដល់លោកអ្នកធ្វើជាមនុស្សមានបាបទេ ទ្រង់មិនដាក់ការនេះឲ្យលោកអ្នកទេនាពេលឥឡូវនេះ ប៉ុន្តែទ្រង់នឹងដាក់ការនេះដល់លោកអ្នកឲ្យទទួលខុសត្រូវវិញ បើសិនជាលោកអ្នកបដិសេធការនេះ។ ទ្រង់មិនបានដាក់ការទទួលខុសត្រូវនេះដល់លោកអ្នកបងប្អូនទេ ដោយព្រោះ ប្រហែលជានៅអតីតកាល ដែលលោកអ្នកមិនបានដឹងអ្វីជាភាពខុសប្លែករវាងបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ ដែលជាអំណាចចេស្តារបស់ព្រះទេ។ ទ្រង់នឹងមិនដាក់ការទទួលខុសត្រូវនេះដល់លោកអ្នកឡើយ ដោយព្រោះលោកអ្នកមិនធ្លាប់បានស្តាប់ឮការនេះពីមុនមក ប៉ុន្តែចាប់តាំងពីនេះទៅ លោកអ្នកបានស្គាល់ច្បាស់ហើយ។ សូមលោកអ្នកត្រឡប់មកកាន់ព្រះបន្ទូលព្រះវិញចុះ។ គឺត្រឡប់មករកព្រះវិញចុះ។
94
សូមយើងអធិស្ឋានជាមួយគ្នា ហើយគិតពិចារណាអំពីការនេះ នៅខណៈពេលដែលយើងអធិស្ឋាន។
ឱព្រះជាម្ចាស់អើយទូលបង្គំបានដឹងថា ទូលបង្គំនឹងត្រូវស្លាប់។ ទូលបង្គំមិននៅសល់ច្រើនថ្ងៃទៀតទេ ឆាប់ៗនេះទូលបង្គំមានអាយុ៥២ឆ្នាំហើយ នៅលើផែនដីនេះ។ ព្រះជាម្ចាស់អើយ ទូលបង្គំចង់ក្លាយជាមនុស្សដែលស្មោះត្រង់ រហូតដល់ទីបញ្ចប់។ នៅជុំវិញពិភពលោកនេះ មានប្រជាជាតិជាច្រើន ដែលមានជាតិសាសន៍ខុសៗគ្នាហើយក៏មានគោលជំនឿជាច្រើនដែលមនុស្សបានបង្កើតចេញមក គឺពួកគេបានដាក់បញ្ចូលគ្នា ហើយនៅក្នុងពួកគេទាំងអស់ បានជួបនូវជំម្លោះខុសៗគ្នា និងភាពស្មុគស្មាញជាច្រើន គឺជាពេលដែលស្ថិតនៅក្នុងទីកន្លែងនោះមាន កូនដ៏ពិតជាច្រើន។ នៅទីនោះ មានបុរសស្រ្តីជាច្រើន ដែលស្ថិតនៅក្នុងការបង្កាត់នោះ ជាការពិតពួកគេមិនចង់ធ្វើបែបនោះទេ។ ពួកគេបានគិតថា ពួកគេកំពុងតែធ្វើតាមបំណងព្រះហឫទ័យព្រះ។
ឱព្រះវរបិតាអើយនៅព្រឹកនេះ ទូលបង្គំសូមអធិស្ឋាន សូមទ្រង់ដក់ចេញនូវភាពសង្ស័យទាំងឡាយ ចេញពី ក្រុមដ៏តូតមួយនេះរបស់ទូលបង្គំផងនៅព្រឹកនេះគឺចាប់តាំងពីបងប្អូនណាដែលបានស្តាប់សម្លេងអធិប្បាយនេះ សូមទ្រង់ដកចេញនូវគោលជំនឿទាំងឡាយដែលមនុស្សបានបង្កើតដោយខ្លួនឯងចេញឲ្យអស់ទៅ។ដូចជាព្រះ យេស៊ូវទ្រង់បានយាងមកលើផែនដីជាលើកទីមួយ ទ្រង់បានឃើញថា សេចក្តីបង្រៀនរបស់ពួកគេមិនមែនជា សេចក្តីបង្រៀនមានតាំងពីដំបូងទេ។ ចាប់តាំងពីដើមដំបូងមក ទ្រង់បានបង្កើតអ្វីៗសុទ្ធតែបរិសុទ្ធហើយគ្មានអំពើ អាក្រក់ណាសោះឡើយ ប៉ុន្តែមនុស្សបានបង្កើត... ហើយក៏បានយកព្រះបន្ទូលព្រះបង្កើតជាការដែលគ្មានប្រសិទ្ធ ភាពអ្វីសោះ តាមរយៈសេចក្តីបង្រៀននៃគោលជំនឿដែលមនុស្សបានបង្កើតវិញ។
95
ឱព្រះវរបិតាអើយដ្បិតនេះគឺជាគ្រាដែល ព្រះយេស៊ូវជិតយាងត្រឡប់មកវិញហើយ។ ដូចជាដើមទំពាំង បាយជូរដែរ បើសិនជាដើមនោះបានដាក់នូវខែ្នងមួយចេញមក ដូចជាខ្នែង Pentecostal ដែលពេញជាព្រះវិញ្ញាណ បរិសុទ្ធ ព្រមទាំងទីសំគាល់និងការអស្ចារ្យនៃផលផែ្ល ដែលបានបង្កើតចេញមក។ បើសិនដើមទំពាំងបាយជូរ នោះបានដាក់ខ្នែងផ្សេងចេញមកវានឹងជាប្រភេទខ្នែងតែមួយ។ ទូលបង្គំរាល់គ្នាបានដឹងហើយ ព្រះវរបិតាអើយ គឺ តាមរយៈធម្មជាតិ។ដ្បិតទូលបង្គំយើងខ្ញុំ ដឹងយ៉ាងច្បាស់ថា ទ្រង់អាចផ្សាំផ្លែឈើទាំងឡាយ ដែលមើលសមនឹង ដើមទំពាំងបាយជូរនោះបានហើយវានឹងរស់នៅដោយសារដើមនោះឯង។
ទូលបង្គំយើងខ្ញុំដឹងថាអាចយកដើមក្រូចពោធិ៍សាត់ ហើយបណ្តុះជាផ្លែក្រូចឆ្មារបាន និងផ្លែក្រូចប្រភេទ ផ្សេងទៀតបានគឺអាចចេញផ្លែ ៧ ឬ៨ ប្រភេទឯណោះ។ ទូលបង្គំយើងខ្ញុំអាចដាក់ក្រូចឆ្មារទៅលើដើមនោះបាន វានឹងដុះឡើង។ វាអាចចេញផលជាផ្លែក្រូចថ្លុង និងជាក្រូចខ្វិច និងប្រភេទក្រូចឆ្មារផ្សេងៗទៀតបាន។ ប៉ុន្តែបើសិនជាដើមនោះ បានបង្កើតខ្នែងចេញម្តងទៀត វានឹងឲ្យផលជាផ្លែក្រូចពោធិ៍សាត់វិញ ព្រះអម្ចាស់អើយ។វានឹង ក្លាយជារបៀបនោះឯង។ ទូលបង្គំយើងខ្ញុំជឿថា នឹងមានពួកជំនុំបែបនោះ នៅគ្រាចុងក្រោយនេះដែលនឹងទទួល បានតំណត់ទឹកភ្លៀងដែលធ្លាក់ចុះពីមុន និងតំណក់ទឹកភ្លៀងនៅថ្ងៃក្រោយទៀត។ វានឹងសាយភាយចេញទៅកាន់ពិភពលោកនេះ នៅក្នុងពួកជំនុំឡៅឌីសេ។ វាគឺជាពួកជំនុំ ដែលទ្រង់បានត្រាស់ហៅឲ្យត្រឡប់មកកាន់សេចក្តីជំនឿដើមនៅក្នុងព្រះវិញ។ វាគឺជាពួកជំនុំដែលមានព្រះយេស៊ូវទ្រង់ដើរជាមួយ ហើយសម្តែងអង្គទ្រង់ឲ្យពួកគេបានស្គាល់ ហើយពួកគេនឹងស្រែកប្រកាសថាទ្រង់គឺជាមហាក្សត្ររបស់ពួកគេ។
96
ព្រះអម្ចាស់អើយ!ទ្រង់បានចាប់ផ្តើមពីមួយជំនាន់ទៅមួយជំនាន់ តើពួកគេបានយកដើមទំពាំងបាយជូរនោះ ហើយផ្សាំមែកផ្សេងទៀតនៅលើដើមនោះយ៉ាងដូចម្តេចបាន។វានឹងចម្រើនឡើងដោយរបៀបនោះឯង នៅក្នុង នាមគ្រីស្ទាន ប៉ុន្តែ វានៅតែបាននាំចេញមកនូវគោលលទ្ធិដែលទ្រង់មិនបានបង្រៀនពួកគេតាំងពីដំបូងមកទេ។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំយើងខ្ញុំមានភាពសោកស្តាយចំពោះការនេះជាខ្លាំងណាស់។ទូលបង្គំយើងខ្ញុំមិនដឹង ត្រូវធ្វើយ៉ាងដូចម្តេចទេ។ ប៉ុន្តែ នៅព្រឹកនេះ ទូលបង្គំសូមអធិស្ឋានសូមឲ្យទ្រង់បានដកការទាំងឡាយដែលមនុស្ស បានបង្កើតមកចេញពីចិត្តរបស់ទូលបង្គំយើងខ្ញុំផង។សូមទ្រង់បំពេញទូលបង្គំយើងខ្ញុំ ដោយព្រះបន្ទូលដ៏ពិតរបស់ ទ្រង់វិញ។ ហើយទូលបង្គំនឹងអធិស្ឋានឲ្យបងប្អូនដែលមានជម្ងឺទៀតព្រះអម្ចាស់អើយ។ តើអាចឲ្យទូលបង្គំដើរចុះ ទៅខាងក្រោមយ៉ាងដូចម្តេចបាន បើសិនជានៅក្នុងគំនិតរបស់ទូលបង្គំមានភាពសង្ស័យថាទ្រង់មិនឆ្លើយតប សេចក្តីអធិស្ឋានរបស់ទូលបង្គំនោះ? ព្រះវរបិតាអើយ បើដូច្នោះមែន ទូលបង្គំនឹងក្លាយជាមនុស្សកំពុតហើយ។
97
ឱព្រះអង្គអើយ!បើសិនជាមានបងប្អូនណាម្នាក់មានចិត្តសង្ស័យ សូមទ្រង់បានអត់ទោសឲ្យពួកគេផង។ បើសិនជាមានចំណុចណាដែលទូលបង្គំបានធ្វើខុសឬនិយាយខុស សូមទ្រង់អត់ទោសឲ្យទូលបង្គំដែរ។ សូមដឹក នាំទូលបង្គំចូលទៅក្នុងសេចក្តីពិតរបស់ទ្រង់វិញ។ទូលបង្គំដឹងថា ព្រះបន្ទូលទ្រង់គឺជាសេចក្តីពិត ហើយទូលបង្គំក៏ ខិតខំព្យាយាមនៅជាប់នឹងព្រះបន្ទូលទ្រង់ដែរ។ទូលបង្គំធ្លាប់ចូលរួមក្នុងការបង្កាត់នៃលោកីយនេះ តាមរយៈមនុស្ស ជំនាន់ក្រោយរបស់ទូលបង្គំរហូតទាល់តែទូលបង្គំបានដឹងនៅក្នុងគំនិតថាមានភាពច្របូកច្របល់ ផ្ទុយទៅវិញ ទូល បង្គំអាចសម្លឹងចុះមកព្រះបន្ទូលទ្រង់វិញ។ទូលបង្គំដឹងថា ព្រះបន្ទូលទ្រង់គឺជាសេចក្តីពិត។ ទូលបង្គំចង់នៅជាប់នឹង ព្រះបន្ទូលទ្រង់។ទូលបង្គំចង់បោះយុថ្កាឲ្យជាប់នឹងថ្មដារបស់ទ្រង់។ នោះព្យុះមិនអាចបោះបក់ទូលបង្គំបានឡើយដ្បិតយុថ្ការបស់ទូលបង្គំបានបោះជាប់នឹងសេចក្តីពិតរបស់ទ្រង់។ គឺស្ថិតនៅក្នុងព្រះគ្រីស្ទនិងព្រះបន្ទូលរបស់ទ្រង់ ទូលបង្គំជឿលើព្រះបន្ទូលថាជាសេចក្តីពិត។
ឱព្រះអម្ចាស់អើយសូមទ្រង់ជួយដល់ទូលបង្គំផង សូមកុំឲ្យទូលបង្គំសម្របសម្រួលលើចំណុចណាមួយ ឡើយ ប៉ុន្តែ សូមឲ្យទូលបង្គំនៅតែបន្តស្រឡាញ់ទ្រង់ហើយដាក់ដៃរបស់ទូលបង្គំឱបមនុស្សទាំងឡាយ គឺមនុស្ស គ្រប់ជាតិសាសន៏ និងគ្រប់ពណ៌សប្បុរ គ្រប់គោលជំនឿនិងគ្រប់និកាយទាំងឡាយ គឺសូមឲ្យទូលបង្គំជំរុញពួកគេ ទៅកាន់ថ្មដានៃទ្រង់ផង។
98
សូមទ្រង់ប្រោសអ្នកជម្ងឺទាំងអស់ឲ្យបានជាសះស្បើយផង។សូមទ្រង់នាំពួកគេត្រឡប់ទៅកាន់ការរីកផុស ផុលនៅគ្រាមុន ដល់មនុស្សបច្ចុប្បន្ននេះផង។ សូមទ្រង់នាំពួកគេត្រឡប់ទៅកាន់ថ្ងៃបុណ្យទី៥០ដើមដំបូងវិញផង។សូមទ្រង់នាំពួកគេត្រឡប់ទៅកាន់ការប្រទានពរវិញផង។ សូមនាំពួកគេត្រឡប់ទៅវិញ ដូចជាថ្ងៃបុណ្យទី៥០ដែលពួកគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងឆ្នាំ ៣៣ផង។ សូមទ្រង់ប្រទានព្រះពរនៃថ្ងៃបុណ្យទី៥០ដល់ ពួកគេផង។ សូមអំណាចចេស្តារបស់ទ្រង់បានយាងមកកាន់ពួកជំនុំផង។ សូមទ្រង់ប្រទានអំណោយទានប្រោសឲ្យជាដល់ពួកជំនុំផង។ សូមប្រទានឲ្យមានមនុស្សចេះនិយាយភាសាដទៃ និងអ្នកចេះបកប្រែភាសាដទៃនោះផង។សូមទ្រង់ប្រទានអំណោយទានដែលចេះទាយ ហើយការបើកសម្តែងទាំងផង។ មិនមែនធ្វើឲ្យពួកគេជឿ ឬព្យាយាមឲ្យពួកគេជឿនោះទេ សូមទ្រង់ប្រទានសេចក្តីពិត តាមរយៈព្រះបន្ទូលទ្រង់ដល់ពួកគេផងចុះ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់នឹងធ្វើឲ្យពួកគេស្គាល់ពីសេចក្តីទំនាយដែលនឹងត្រូវមក។
ទ្រង់មានបន្ទូលនៅក្នុងព្រះបន្ទូលទ្រង់ហើយថា“បើសិនជាមនុស្សនរណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា បានប្រកាសឡើងអំពីការដែលនឹងត្រូវកើតមកឬអ្នកនោះបានតាំងខ្លួនជាហោរា ហើយក៏បាននិយាយ... បើសិនជា ការនោះមិនបានកើតឡើងទេ សូមកុំស្តាប់អ្នកនោះអី។ប៉ុន្តែ បើសិនជាការនោះត្រូវកើតមកពិតមែន នោះចូរស្តាប់ ហោរានោះចុះ ដ្បិតខ្ញុំគង់នៅជាមួយអ្នកនោះ”ព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានហោរាប្រភេទនោះដល់ទូលបង្គំ ផង។ សូមទ្រង់ប្រទានមនុស្សដែលពិតប្រាកដជាអ្នកដែលជាចេះនិយាយភាសាដទៃពិតប្រាកដ ហើយក៏ជាអ្នក ដែលចេះបកប្រែភាសាដទៃពិតប្រាកដផងចុះ។សូមទ្រង់ប្រោសអ្នកជម្ងឺ និងអ្នកដែលមានទុក្ខព្រួយ ដើម្បីឲ្យពួក គេបានស្គាល់ទ្រង់ផងចុះទូលបង្គំយើងខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
99
ទូលបង្គំស្រឡាញ់ទ្រង់ ទូលបង្គំស្រឡាញ់ទ្រង់
ព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំជាមុន
ហើយទ្រង់បានទិញសេចក្តីសង្រ្គោះដល់ទូលបង្គំ
នៅកាល់វ៉ារី។
ឥឡូវនេះ បងប្អូនទាំងឡាយដែលស្ថិតនៅក្នុងក្រុមមេតូឌីស គឺជាកូនរបស់ព្រះហើយបងប្អូនខាងបាបទីស្ទ ក៏ជា កូនរបស់ព្រះដែរ គឺលោកអ្នកជាកូនប្រុសកូនស្រីរបស់ព្រះ។ សូមបងប្អូនលើកដៃឡើងហើយបិទភ្នែក រួចច្រៀង បទចម្រៀងនេះថ្វាយដល់ទ្រង់ និងថ្វាយបង្គំទ្រង់ចុះ។
ទូលបង្គំស្រឡាញ់ទ្រង់ ទូលបង្គំស្រឡាញ់ទ្រង់
ព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំជាមុន
ហើយទ្រង់បានទិញសេចក្តីសង្រ្គោះដល់ទូលបង្គំ
នៅកាល់វ៉ារី។
100
តើបងប្អូនស្រឡាញ់ទ្រង់ដែរឬទេ?អស់អ្នកបងប្អូនដែលស្រឡាញទ្រង់ ចូរនិយាយថា “សូមសរសើរតម្កើង ព្រះយេស៊ូវ” សូមបងប្អូននិយាយពាក្យនេះម្តងទៀត“ សូមសរសើរតម្កើតព្រះយេស៊ូវ” នៅក្នុង ភាសាAfrikanns គឺនិយាយថា “សូមសរសើរតម្កើងព្រះយេស៊ូវគឺ Danke Yesus” មានន័យថា សូមអរព្រះគុណព្រះយេស៊ូវ។ តើគួរ ឲ្យយើងរាល់គ្នាអរព្រះគុណដល់ព្រះដ៏សប្បុរសយ៉ាងដូចម្តេចទៅ?
ទូលបង្គំស្រឡាញ់ទ្រង់...
សូមថ្វាយបង្គំទ្រង់។ យើងពិបាកក្នុងការកាត់សារព្រះបន្ទូលបែបដូច្នេះណាស់។សូមយើងថ្វាយបង្គំទ្រង់ គឺចូរយើង ត្រឡប់ទៅកាន់ភាពស្និទស្នាលជាមួយព្រះវិញ្ញាណវិញចុះ។
ព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំជាមុន
ហើយទ្រង់បានទិញសេចក្តីសង្រ្គោះដល់ទូលបង្គំ
នៅកាល់វ៉ារី។
តាមរយៈព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះរាជបុត្រាទ្រង់
ទ្រង់បានសង្រ្គោះទូលបង្គំ ហើយរាប់ទូលបង្គំជាបរិសុទ្ធ
ទ្រង់បានចាត់ទូលបង្គំជាមនុស្សពិសេសសម្រាប់ព្រះនាមរបស់ទ្រង់
ហើយទ្រង់ក៏បានពួកគេជាកូនក្រមុំរបស់ទ្រង់។
តាមរយៈការព្រងើយកន្តើយ និងការស្អប់ខ្ពើម
នៅថ្ងៃមួយព្រះជាម្ចាស់ទ្រង់នឹងនាំ
អស់អ្នកដែលទ្រង់បានជ្រើសរើសនៅក្នុងទ្វា
នោះអ្វីៗសុទ្ធតែមានតម្លៃ។
សូមច្រៀងទាំងអស់គ្នា៖
នៅពេលដែលយើងរាល់គ្នាស្ថិតនៅក្នុងទ្វាក្រុងកែវមុក្តា
យើងរាល់គ្នានឹងរៀនបានការជាច្រើន
យើងនឹងមានពិន ដែលធ្វើឡើងពីមាស
ព្រមទាំងខ្សែរាប់សិបពាន់។
យើងរាល់គ្នានឹងច្រៀង ហើយរាំសរសើរទ្រង់(ហាលេលូយ៉ា)
កូនចៀមនឹងជូតទឹកភ្នែករបស់យើងរាល់គ្នាចេញ។
យើងនឹងមានសប្តាហ៍វិលត្រឡប់មកកាន់ផ្ទះដ៏ធំអស្ចារ្យវិញ
គឺជាគ្រាដំបូងនៃគ្រា១ពាន់ឆ្នាំ។
101
ទ្រង់នឹងប្រទានឲ្យយើងរាល់គ្នាបានរួបរួមគ្នា។ ហើយច្រៀងសរសើរទ្រង់ម្តងទៀត។តើបងប្អូនមិនពេញចិត្តការ នោះទេឬអី? សូមបងប្អូនគិតពិចារណាចុះ
តាមរយៈព្រះលោហិតដ៏ថ្លៃវិសេសនៃព្រះរាជបុត្រាទ្រង់
ទ្រង់បានសង្រ្គោះទូលបង្គំ និងបានរាប់ទូលបង្គំជាបរិសុទ្ធផង
ទ្រង់បានចាត់ទូលបង្គំជាមនុស្សពិសេសសម្រាប់ព្រះនាមរបស់ទ្រង់
ហើយទ្រង់ក៏បានពួកគេជាកូនក្រមុំរបស់ទ្រង់។(អាម៉ែន)
តាមរយៈព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះរាជបុត្រាទ្រង់
ទ្រង់បានសង្រ្គោះទូលបង្គំ ហើយរាប់ទូលបង្គំជាបរិសុទ្ធ
ទ្រង់បានចាត់ទូលបង្គំជាមនុស្សពិសេសសម្រាប់ព្រះនាមរបស់ទ្រង់
ហើយទ្រង់ក៏បានពួកគេជាកូនក្រមុំរបស់ទ្រង់។
តាមរយៈការព្រងើយកន្តើយ និងការស្អប់ខ្ពើម
នៅថ្ងៃមួយព្រះជាម្ចាស់ទ្រង់នឹងនាំ
អស់អ្នកដែលទ្រង់បានជ្រើសរើសនៅក្នុងទ្វា
នោះអ្វីៗសុទ្ធតែមានតម្លៃ។
សូមច្រៀងទាំងអស់គ្នា៖
នៅពេលដែលយើងរាល់គ្នាស្ថិតនៅក្នុងទ្វាក្រុងកែវមុក្តា
យើងរាល់គ្នានឹងរៀនបានការជាច្រើន
យើងនឹងមានពិន ដែលធ្វើឡើងពីមាស
ព្រមទាំងខ្សែរាប់សិបពាន់។
យើងរាល់គ្នានឹងច្រៀង ហើយរាំសរសើរទ្រង់(ហាលេលូយ៉ា)
កូនចៀមនឹងជូតទឹកភ្នែករបស់យើងរាល់គ្នាចេញ។
យើងនឹងមានសប្តាហ៍វិលត្រឡប់មកកាន់ផ្ទះដ៏ធំអស្ចារ្យវិញ
គឺជាគ្រាដំបូងនៃគ្រា១ពាន់ឆ្នាំ។
សូមយើងបានចាប់ដៃគ្នា នៅខណៈពេលដែលយើងច្រៀងសរសើរទ្រង់។
តាមរយៈព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះរាជបុត្រាទ្រង់
ទ្រង់បានសង្រ្គោះទូលបង្គំ ហើយរាប់ទូលបង្គំជាបរិសុទ្ធ
ទ្រង់បានចាត់ទូលបង្គំជាមនុស្សពិសេសសម្រាប់ព្រះនាមរបស់ទ្រង់
ហើយទ្រង់ក៏បានពួកគេជាកូនក្រមុំរបស់ទ្រង់។
តាមរយៈការព្រងើយកន្តើយ និងការស្អប់ខ្ពើម
នៅថ្ងៃមួយព្រះជាម្ចាស់ទ្រង់នឹងនាំ
អស់អ្នកដែលទ្រង់បានជ្រើសរើសនៅក្នុងទ្វា
នោះអ្វីៗសុទ្ធតែមានតម្លៃ។
សូមច្រៀងទាំងអស់គ្នា៖
នៅពេលដែលយើងរាល់គ្នាស្ថិតនៅក្នុងទ្វាក្រុងកែវមុក្តា
យើងរាល់គ្នានឹងរៀនបានការជាច្រើន
យើងនឹងមានពិន ដែលធ្វើឡើងពីមាស
ព្រមទាំងខ្សែរាប់សិបពាន់។
យើងរាល់គ្នានឹងច្រៀង ហើយរាំសរសើរទ្រង់(ហាលេលូយ៉ា)
កូនចៀមនឹងជូតទឹកភ្នែករបស់យើងរាល់គ្នាចេញ។
យើងនឹងមានសប្តាហ៍វិលត្រឡប់មកកាន់ផ្ទះដ៏ធំអស្ចារ្យវិញ
គឺជាគ្រាដំបូងនៃគ្រា១ពាន់ឆ្នាំ។
អូ! តើទូលបង្គំស្រឡាញ់ព្រះយេស៊ូវយ៉ាងណា
អូ! តើទូលបង្គំស្រឡាញ់ព្រះយេស៊ូវយ៉ាងណា
អូ! តើទូលបង្គំស្រឡាញ់ព្រះយេស៊ូវយ៉ាងណា
ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំជាមុន។
ទូលបង្គំនឹងមិនបោះបង់ចោលទ្រង់ឡើយ
ទូលបង្គំនឹងមិនបោះបង់ចោលទ្រង់ឡើយ
ទូលបង្គំនឹងមិនបោះបង់ចោលទ្រង់ឡើយ
ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំជាមុន
102
ទូលបង្គំនឹងមិនបោះបង់ចោលទ្រង់ឡើយដោយព្រោះទ្រង់ជាអ្នកតំណាងឲ្យទូលបង្គំ។ អាម៉ែន។ ទ្រង់គឺជា ព្រះសង្រ្គោះរបស់ទូលបង្គំហើយដោយព្រោះទ្រង់បានសុគតជួសទូលបង្គំ... ទូលបង្គំជាមនុស្សដែលមិនស័ក្ក សមសោះ ប៉ុន្តែដោយព្រោះទ្រង់បានទទួលយកទូលបង្គំធ្វើជាកូនរបស់ទ្រង់ ទ្រង់ក៏បានគង់នៅក្នុងទូលបង្គំ ហើយទ្រង់បង្គំនៅក្នុងទ្រង់។ទ្រង់បានក្លាយជាមនុស្សមានបាប ហើយទ្រង់បានទទួលយកអំពើបាបរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានក្លាយជាកូនរបស់ព្រះ។
អូ! តើទូលបង្គំស្រឡាញ់ព្រះយេស៊ូវយ៉ាងណា
អូ! តើទូលបង្គំស្រឡាញ់ព្រះយេស៊ូវយ៉ាងណា
អូ! តើទូលបង្គំស្រឡាញ់ព្រះយេស៊ូវយ៉ាងណា
ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំជាមុន។
តើបទចម្រៀងដែលមានវ័យចំណាស់នេះ បានប៉ះពាល់ដល់លោកអ្នកបងប្អូនដែរឬទេ?ខ្ញុំបាននឹកចាំពីក្រុមគ្រួសារ ស្បែកខ្មៅមួយ ដែលធ្លាប់អញ្ជើញមកកាន់ទីនេះ គឺមានបុរសម្នាក់និងប្រពន្ធ ហើយកូនស្រីតូចរបស់គាត់។ ខ្ញុំមិន សូវចេះច្រៀងទេ តែខ្ញុំនឹងព្យាយាម។ ខ្ញុំមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំ។ អាម៉ែន។
អូ! តើសេចក្តីស្រឡាញ់របស់ព្រះវរបិតាល្អវិសេសយ៉ាងណាទៅ
ទ្រង់បានជ្រាបពីពូជរបស់អ័ដាមបានធ្លាក់ចុះ
រួចទ្រង់ក៏បានប្រទានព្រះរាជបុត្រាទ្រង់តែមួយឲ្យមករង់ទុក្ខ
ដើម្បីរំដោះយើងរាល់គ្នាដោយព្រះគុណរបស់ទ្រង់
អូ! ខ្ញុំពេញចិត្តកិច្ចការនេះណាស់!
អូ! តើសេចក្តីស្រឡាញ់របស់ព្រះវរបិតាល្អវិសេសយ៉ាងណាទៅ
ទ្រង់បានជ្រាបពីពូជរបស់អ័ដាមបានធ្លាក់ចុះ
រួចទ្រង់ក៏បានប្រទានព្រះរាជបុត្រាទ្រង់តែមួយឲ្យមករង់ទុក្ខ
ដើម្បីរំដោះយើងរាល់គ្នាដោយព្រះគុណរបស់ទ្រង់
103
ខ្ញុំពេញចិត្តការនេះណាស់ចុះលោកអ្នកបងប្អូនវិញ? នោះហើយគឺជាព្រះបន្ទូលរបស់ព្រះ ដែលមុតជាងដាវ មុខពីរទៅទៀត។ ដ្បិតលោកអ្នកនឹងបានឃើញព្រះវិញ្ញាណបរិសុទ្ធកំពុងតែគង់នៅក្នុងអាគារនេះ ទ្រង់កំពុងតែទត មើលលោកអ្នកបងប្អូន ក៏មានពួកទេវតានៃទ្រង់ផង។អូ! បន្ទាប់ពីការទាំងនេះបានបញ្ចប់ទៅ ទ្រង់នឹងលូកព្រះហស្ត របស់ទ្រង់ ប្រទានពរដល់ពួកគេហើយយើងរាល់គ្នានឹងលើដៃរបស់យើងរាល់គ្នាឡើងថ្វាយទ្រង់ និងថ្វាយបង្គំទ្រង់ ដោយព្រះវិញ្ញាណបរិសុទ្ធ។តើបងប្អូនមិនបានទទួលការប៉ះពាល់ទេឬអី? ទ្រង់នឹងសំអាតលោកអ្នកបងប្អូន។ ទ្រង់ នឹងប្រទានការចាប់ផ្តើមថ្មីដល់លោកអ្នកបងប្អូនគឺទ្រង់នឹងនាំបងប្អូនត្រឡប់ទៅកាន់ព្រះបន្ទូលព្រះវិញ។
តើមានបងប្អូនប៉ុន្មានដែលមានជម្ងឺ?សូមនិយាយថា “ខ្ញុំបានចូលមកដើម្បីទទួលបានការប្រោសឲ្យជានៅ ព្រឹកនេះ។ នេះគឺជាពេលវេលានៃការប្រោសឲ្យជារបស់ខ្ញុំហើយ”មានបងប្អូន ១, ២, ៣, ៤, ៥, ប្រហែលជា ៨ ឬ ១០នាក់។ បើសិនជាកូនតូចៗរបស់ខ្ញុំនៅទីនេះ តើអាចជួយធ្វើការមួយចំនួនឲ្យប៉ាបានដែរឬទេ?តើកូនៗអាចធ្វើវា បានទេ? បើសិនជា បងប្អូនរាល់គ្នា អាចថយទៅក្រោយបន្តិចនោះគឺជាការល្អណាស់។នោះខ្ញុំនឹងអញ្ជើញលោក អ្នកបងប្អូនចុះមកកាន់ទីនេះ នៅខណៈពេលដែលយើងខ្ញុំអធិស្ឋានឲ្យ។ នៅខណៈពេលដែលយើងកំពុងតែច្រៀងនៅឡើយ សូមអញ្ជើញអស់លោកអ្នកបងប្អូនដែលទទួលបានការចាក់ប្រេងតាំងហើយ សូមអធិស្ឋានឲ្យពួកគាត់ផង ដូចជាបងបុ្រស Neville ជាដើម សូមអញ្ជើញចូលមក។ យើងនឹងអធិស្ឋានឲ្យពួកគាត់រាល់គ្នា បន្ទាប់មកយើងនឹងធ្វើពិធីបុណ្យជ្រមុជទឹក រួចហើយនឹងឈប់សម្រាកប្រហែល១០នាទី។
អូ! តើសេចក្តីស្រឡាញ់របស់ព្រះវរបិតាល្អវិសេសយ៉ាងណាទៅ
ទ្រង់បានជ្រាបពីពូជរបស់អ័ដាមបានធ្លាក់ចុះ
រួចទ្រង់ក៏បានប្រទានព្រះរាជបុត្រាទ្រង់តែមួយឲ្យមករង់ទុក្ខ
ដើម្បីរំដោះយើងរាល់គ្នាដោយព្រះគុណរបស់ទ្រង់
104
តើមានបងប្អូនណាដឹងថា ក្រុមគ្រួសារជនជាតិស្បែកខ្មៅដែលជាបងប្អូនរបស់ពួកយើងគាត់អញ្ជើញទៅណាដែរឬទេ ខ្ញុំសង្ឃឹមថា ពួកគាត់នឹងអញ្ជើញឡើងមក ហើយច្រៀងសរសើរតម្កើងថ្វាយព្រះជំនួសខ្ញុំនៅក្នុងកំឡុងពេលការរីកផុសផុលនេះ។ ពួកគេកំពុងតែស្ថិតនៅតាមផ្លុវ ខ្ញុំភ្លេចឈ្មោះរបស់ពួកគាត់ហើយ គឺជាបុរសម្នាក់ហើយនិងប្រ ពន្ធរបស់គាត់ និងកូនស្រីតូចរបស់គាត់។
អូ! តើសេចក្តីស្រឡាញ់របស់ព្រះវរបិតាល្អវិសេសយ៉ាងណាទៅ
ទ្រង់បានជ្រាបពីពូជរបស់អ័ដាមបានធ្លាក់ចុះ
រួចទ្រង់ក៏បានប្រទានព្រះរាជបុត្រាទ្រង់តែមួយឲ្យមករង់ទុក្ខ
ដើម្បីរំដោះយើងរាល់គ្នាដោយព្រះគុណរបស់ទ្រង់
105
ពូជរបស់អ័ដាមបានធ្លាក់ចុះគឺការបង្កាត់ក៏បានចូលចុះមកតាមរបៀបនោះឯង។ នាងបានចេញមកពីតំណរ ពូជនោះ គឺជាតំណរវង្សរបស់មនុស្សដែលមិនជឿលើព្រះបន្ទូលព្រះហើយក៏បានប្រពឹ្រត្តអសីលធម៌ផ្លូវភេទ គឺជា សេចក្តីស្រើបស្រាល។ អូ! តើសេចក្តីស្រឡាញ់របស់ព្រះវរបិតាល្អវិសេសយ៉ាងណាទៅ។ទ្រង់បានជ្រាបពីពូជ របស់អ័ដាមបានធ្លាក់ចុះ។ រួចទ្រង់ក៏បានប្រទានព្រះរាជបុត្រាទ្រង់តែមួយឲ្យមករង់ទុក្ខដើម្បីរំដោះយើងរាល់ គ្នាដោយព្រះគុណរបស់ទ្រង់។ ទ្រង់បានយាងចុះមក ដើម្បីរំដោះយើងរាល់គ្នាត្រឡប់ទៅកាន់ព្រះបន្ទូលទ្រង់វិញ។គឺទ្រង់បានរំដោះយើងរាល់គ្នាដោយព្រះគុណរបស់ព្រះ។
នៅព្រឹកនេះយើងរាល់គ្នាបានឈរឡើងដោយព្រះគុណរបស់ព្រះ ហើយចូរយើងនិយាយថា “យើងរាល់គ្នា គឺជាកូនរបស់ទ្រង់។យើងមានសិទ្ធទទួលព្រះពរទាំងនេះ” ព្រះយេស៊ូវគ្រីស្ទទ្រង់បានសុគត ដើម្បីប្រោសឲ្យយើង គ្នាបានជា។ត្រឹមត្រូវណាស់។ ទ្រង់បានសន្យាហើយ។ យើងរាល់គ្នាបានដឹងថា នេះគឺជាសេចក្តីពិត។ តើមានបងប្អូនប៉ុន្មាននាក់បានដឹងថានេះគឺជាសេចក្តីពិត? អញ្ជឹងនោះគឺជាសេចក្តីទំនាយរបស់លោកអ្នកហើយវាគឺជាកម្មសិទ្ធ របស់លោកអ្នកហើយ។ មានតែការមួយប៉ុណ្ណោះ ដែលទាញឲ្យយើងរាល់គ្នាចេញពីការនេះគឺជាសាតាំង វាខិតខំ ព្យាយាមប្រាប់លោកអ្នកពីសេចក្តីកុហក។ តើព្រះជាម្ចាស់ទ្រង់មានបន្ទូលអ្វីខ្លះ?
“ទ្រង់បានរងទុក្ខដោយអំពើរំលងរបស់យើងរាល់គ្នាដោយព្រោះទ្រង់ទើបយើងបានប្រោសឲ្យជា” តើបង ប្អូនថា នេះគឺជាព្រះបន្ទូលព្រះដែរឬទេ? ដូច្នេះសូមកុំអនុញ្ញាតឲ្យសាតាំងប្រាប់ការអ្វីផ្សេងទៀតដល់លោកអ្នក ឡើយ។
106
ព្រះបន្ទូលព្រះបានចែងថា“ចូរទៅផ្សាយដំណឹងល្អទៅកាន់មនុស្សគ្រប់ជាជាតិសាសន៍នៅគ្រប់ទីកន្លែងនៃ ផែនដីនេះចុះ” តើឆ្ងាយប៉ុណ្ណាទៅ?គឺទៅកាន់ជុំវិញពិភពលោក។ ដ្បិតមនុស្សនៅក្នុងពិភពលោកទាំងមូលនេះ មិន ទទួលឮដំណឹងល្អគ្រប់គ្នានៅឡើយទេ។“ចូរទៅគ្រប់កន្លែងនៃផែនដី” តើយូរប៉ុណ្ណាទៅ? គឺរហូតដល់ចុងបំផុតនៃ ផែនដីនេះ។ ហើយទីសំគាល់ទំាងនេះនិងធ្វើឲ្យពួកគេជឿ៖ ពួកគេនឹងបណ្តេញអារក្សដោយនូវឈ្មោះខ្ញុំ គឺពួកគេ ចេះនិយាយភាសាដទៃបើសិនជាគេផឹកថ្នាំពុល នោះគ្មានអ្វីដែលធ្វើឲ្យពួកគេគ្រោះថ្នាក់ទេ
107
បើសិនជាពួកគេដាក់ ដៃលើអ្នកជម្ងឺនោះពួកគេនឹងបានជា“ នេះគឺជាព្រះបន្ទូលព្រះ។
សូមបងប្អូនចូលមកកាន់ចំណុចនេះហើយនិយាយថា “ព្រះជាម្ចាស់អើយ ទូលបង្គំសូមផ្លាស់ប្រែចិត្តសារ ភាពនូវទោសកំហុសរបស់ទូលបង្គំហើយ។ទ្រង់បានទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ទូលបង្គំបានទទួលស្គាល់ព្រះលោហិតទ្រង់ហើយក៏ទទួលស្គា់ព្រះរាជបុត្រានៃព្រះ គឺជាព្រះអង្គដែលជាព្រះវរបិតា នៃទូលបង្គំ។ ទ្រង់បានប្រទានពរដល់ទូលបង្គំដោយព្រះវិញ្ញាណបរិសុទ្ធ។តែឥឡូវនេះ សាតាំងបានព្យាយាមធ្វើឲ្យ ទូលបង្គំមានជម្ងឺ។ ទូលបង្គំសូមចូលមករកទ្រង់ដោយសេចក្តីក្លាហាន”អាម៉ែន។ គ្មានការដាក់ទោសទៀតឡើយ។ “ទូលបង្គំបាននៅជាប់នឹងព្រះបន្ទូលទ្រង់។ ទូលបង្គំសូមនៅជាប់នឹងព្រះបន្ទូលទ្រង់ដូចជាលោកអេសេគាលដែរ” ពេលដែលព្រះយេហូវ៉ាទ្រង់មានបន្ទូល ទៅកាន់លោកអេសាយថា “ចូរចេញទៅ ហើយប្រាប់ដល់ទ្រង់ថាទ្រង់នឹង មិនអាចងើបផុតពីគ្រែនេះបានឡើយ គឺទ្រង់នឹងត្រូវស្លាប់ហើយ”
គាត់ទូលទៅកាន់ព្រះថា“ព្រះអម្ចាស់អើយ ទូលបង្គំធ្លាប់ដើរជាមួយទ្រង់ដោយសេចក្តីស្រឡាញ់ដ៏គ្រប់ លក្ខណ៍។ សូមទ្រង់ទុកឲ្យទូលបង្គំរស់នៅបាន១៥ឆ្នាំទៀតផង”
ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅកាន់ហោរាថា“ចូរត្រឡប់ទៅវិញចុះ ហើយប្រាប់ដល់ទ្រង់ចុះ អញបាន ប្រោសឲ្យទ្រង់បានជាហើយ។ ទ្រង់នឹងអាចរស់នៅបានទៀត”គឺពិតមែនហើយ ការនោះក៏បានផ្លាស់ប្តូរ។ នោះ ហើយគឺជារបៀបដែលអ្នករាល់គ្នាត្រូវរង់ចាំ។ គ្មានការដាក់ទោសឡើយ។បើសិនជាមានការដាក់ទោស នោះអ្នក រាល់គ្នាដូចជាវាយខ្យល់ដែរ។ លោកអ្នកត្រូវតែចូលមក ទោះបីជាលោកអ្នកបានស្អាតនិងបានយល់ច្បាស់ក៏ដោយ
“ទូលបង្គំជឿទ្រង់។ ទូលបង្គំកំពុងតែឈរនៅទីនេះហើយ ព្រះអម្ចាស់អើយទូលបង្គំជឿលើទ្រង់” បើសិនជាលោក អ្នកជាមនុស្សមានបាប ហើយលោកអ្នកមិនស្គាល់ព្រះ ចូរទូលប្រាប់ទ្រង់នាពេលនេះចុះថា“ព្រះអម្ចាស់អើយ ទូល បង្គំចង់ទទួលបានការប្រោសឲ្យជា ទូលបង្គំចង់បំរើទ្រង់ ដ្បិតទូលបង្គំសូមថ្វាយដួងចិត្តរបស់ទូលបង្គំដល់ទ្រង់ហើយ។ ទូលបង្គំនៅឯនេះ សូមប្រើទូលបង្គំចុះ”
ដូចជាហោរាដែលឈរនៅក្នុងព្រះវិហារ ហើយនិយាយថា “ទូលបង្គំនៅឯនេះ សូមចាត់ទូលបង្គំទៅចុះ ព្រះអម្ចាស់អើយ”រួចទេវតានៃព្រះក៏បានចាប់រងើកភ្លើងមក។
108
យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងព្រះវិហារ។នៅក្នុងតំបន់ផ្សាយដំណឹងល្អ យើងរាល់គ្នាបានប្រើប្រាស់ របៀបខុសៗគ្នាដើម្បីបំពេញកិច្ចថ្វាយព្រះ។ព្រះគម្ពីរបានចែងដល់ពួកជំនុំហើយថា “បើសិនជាមាននរណាម្នាក់ នៅក្នុងចំណោមអ្នករាល់គ្នាមានជម្ងឺសូមឲ្យពួកគេហៅចាស់ទុំនៅក្នុងព្រះវិហារចុះ ហើយចាក់ប្រេងលើពួកគេ និង អធិស្ឋានឲ្យពួកគេផង។សេចក្តីអធិស្ឋានដោយជំនឿនោះពួកគេនឹងបានជា” បងប្អូនបានដឹងហើយ គឺមានចែងនៅ ក្នុងយ៉ាកុប៥:១៤។
គូ្រគង្វាលរបស់ពួកយើងគឺបងប្រុស Neville កំពុងតែឈរនៅទីនេះ គាត់គឺជាម្នាក់ដែលព្រះជាម្ចាស់ទ្រង់ ចាត់មក ហើយជាអ្នកដែលពេញជាព្រះវិញ្ញាណបរិសុទ្ធ។តើមានបងប្អូនប៉ុន្មាននាក់បានកត់សំគាល់ពេលបងប្រុស Neville អញ្ជើញឡើងមក? តើបងប្អូនមានធ្លាប់កត់សំគាល់ដែរឬទេ?យើងបានស្តាប់ពីសេចក្តីទំនាយដែលគាត់ បាននិយាយកាលពីថ្ងៃអាទិត្យមុនហើយ គឺជាលើកដំបូង។ តើមានបងប្អូនណាដែលបានគិតថាខ្លួនគឺជាគ្រូគង្វាល ខាងមេតូឌីស សូមអញ្ជើញក្រោកឈរឡើង? ដ្បិតពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើគាត់នោះ ការមួយចំនួននឹងកើតមានឡើង។ មែនហើយ វានឹងកើតមានមែនជាស្វ័យប្រវត្តិ។ សូមលោកអ្នកបន្តទៅមុខទៀតចុះ។ លោកអ្នកបានដាក់ជីវិតរបស់លោកអ្នកនៅលើគ្រាប់ពោត ហើយក៏បានដាក់ខ្លួនចូលទៅក្នុងស្ថានភាពដ៏ត្រឹមត្រូវដែរ វានឹងដុះឡើង។ សូមឲ្យវាដុះឡើងចុះ គឺជាវានឹងដុះឡើង។ នោះគឺជារបៀបដែលកើតឡើងនៅក្នុងពួកជំនុំបើសិនជាលោកអ្នកធ្លាប់ត្រឡប់ទៅក្រោយវិញ វានឹងទៅដល់ចំណុងដែលលោកអ្នកអាចទៅដល់បាន “គ្រប់ការទាំងអស់នឹងអាចទៅរួចបាន ចំពោះអ្នកដែលទទួលជឿព្រះ”
109
ពេលដែលគាត់បានចាក់ប្រេងឲ្យលោកអ្នកខ្ញុំនឹងដាក់ដៃលលើលោកអ្នករាល់គ្នា។ ដំបូង ខ្ញុំនឹងអធិស្ឋានឲ្យ បងប្អូនគ្រប់គ្នា។ ខ្ញុំចង់ឲ្យបងប្អូនដែលឈរនៅក្នុងជួរជាមួយគ្នាសូមដាក់ដៃលើគ្នាទៅវិញទៅមកចុះ។ ឥឡូវនេះ សូមបងប្អូនដាក់ដៃលើគ្នាចុះ។ តើហេតុអ្វីបានជាខ្ញុំធ្វើបែបដូច្នេះ?ព្រះគម្ពីរមិនបានចែងថា “បើសិនជាបងប្រុស Branham ដាក់ដៃលើពួកគេនោះ” តែទ្រង់បានមានបន្ទូលថា“ទីសំគាល់ទាំងនេះ នឹងធ្វើឲ្យពួកគេជឿ។ បើសិនជា ពួកគេដាក់ដៃរបស់ពួកគេ” តើមែនទេបងប្អូន?“ពួកគេបានដាក់ដៃរបស់ពួកគេ” ដៃរបស់បងប្អូនគឺដូចជាដៃរបស់ បងប្អូនដទៃទៀតដែរ។ បន្ទាប់មកព្រះហស្តរបស់ព្រះទ្រង់នឹងរាប់ការនោះ។ ដូច្នេះ បើសិនជាពួកគេដាក់ដៃលើអ្នក ជម្ងឺ ពួកគេនឹងបានជា។
110
សូមបងប្អូនបានដាក់ដៃលើគ្នាទៅវិញទៅមកចុះ រួចសូមបងប្អូនបានឱនក្បាលចុះ។ ខ្ញុំសូម អនុញ្ញាតពួកជំនុំទាំងអស់ដែលឈរនៅខាងក្រៅសូមអធិស្ឋានឲ្យបងប្អូនទាំងនេះផង។
ឱព្រះវរបិតានៃទូលបង្គំដែលគង់នៅស្ថានសួគ៌អើយទូលបង្គំសូមថ្វាយបងប្អូនដែលមានជម្ងឺទាំងនេះដល់ ទ្រង់ហើយ។ ព្រះជាម្ចាស់អើយ សូមទ្រង់ព្រះតំរិះមានបងប្អូនជាច្រើនណាស់កំពុងតែឈរនៅទីនេះ ទូលបង្គំជឿ ទុកចិត្តថា ពួកគេទាំងអស់គ្នា គឺជាកូនរបស់ទ្រង់ហើយក៏បានកើតដោយព្រះវិញ្ញាណ សូមទ្រង់លាងជំរះពួកគេ ដោយព្រះលោហិតរបស់ផងទ្រង់ ហើយបំពេញពួកគេដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ហើយសាតាំងវាមិន អាចចូលមកប៉ះពាល់ពួកគេបានឡើយ ដែលនាំឲ្យពួកគេប្រព្រឹត្តអំពើបាបនោះ វាមិនអាចធ្វើឲ្យពួកគេទាំងនេះសង្ស័យលើព្រះបន្ទូលទ្រង់ ថាមិនត្រឹមត្រូវឡើយ ពួកគេនឹងជឿលើព្រះបន្ទូលទ្រង់ ប៉ុន្តែ វាបានចូលមកធ្វើទុក្ខដល់រូបកាយរបស់ពួកគេ ដោយព្រោះវាដឹងថា រូបកាយរបស់ពួកគេនៅតែជារូបកាយដែលមានបាប ប៉ុន្តែ ព្រលឹងរបស់ពួកគេនឹងបានសង្រ្គោះវិញ។ រូបកាយរបស់ពួកគេនឹងត្រឡប់ទៅជាធូលីដីវិញ ប៉ុន្តែ ព្រលឹងវិញ្ញាណរបស់ពួកគេនឹងទៅជារស់នៅជាមួយព្រះ។ ដូច្នេះ វាព្យាយាមធ្វើទុក្ខដល់ផ្នែកទាំងនេះ តាមដែលវាអាចធ្វើបាន។ប៉ុន្តែ ទូលបង្គំ មានសេចក្តីអំណរ ដោយព្រោះទ្រង់បានប្រទានសេចក្តីសង្រ្គោះដល់រូបកាយរបស់ពួកគេដែរ។នេះគឺជាអ្វីដែល ទូលបង្គំយើងខ្ញុំទទួលបាននៅក្នុងសេចក្តីសង្រ្គោះនៃទូលបង្គំយើងខ្ញុំ គឺទូលបង្គំនឹងទទួលបានការប្រោសឲ្យជាខាងរូបកាយដែរ។ ឱព្រះជាម្ចាស់អើយ នៅថ្ងៃនេះ មានព្រលឹងមនុស្សរាប់សិបលាននាក់ នឹងរូបកាយរាប់សិបលាននាក់នឹងត្រូវបានប្រោសឲ្យជា។ ដ្បិតទូលបង្គំយើងខ្ញុំដឹងថា ទ្រង់គឺជាព្រះ។
111
ឥឡូវនេះពួកគេកំពុងតែដាក់ដៃលើគ្នាទៅវិញទៅមក។ សូមទ្រង់ទតរំពៃមើលពួកគេរាល់គ្នាផង ព្រះអង្គ អើយ។មានបងប្អូនខ្លះ គេចង់ស្គាល់ទ្រង់ ហើយក៏ចង់ធ្វើជាពួកជំនុំរបស់ទ្រង់ដែរ ប៉ុន្តែពួកគេមានទុក្ខលំបាកទោះបី ជាពួកគេជាជនជាតិអ្វីក៏ដោយ ឬពួកគេមានគោលជំនឿអ្វីក៏ដោយ... ការនោះគ្មានអ្វីដែលទាស់នឹងព្រះហឬទ័យទ្រង់បានឡើយ។ ពួកគេគឺជាកូនរបស់ទ្រង់។ មានពួកគេខ្លះគឺជាពួកមេតូឌីស ខ្លះទៀតជាពួកបាបទីស្ទនឹងខ្លះទៀត ជាពួកប្រេសប៊ីធើរៀន នឹងមានខ្លះទៀតជាពួកកាតូលិក ទូលបង្គំមិនខ្វល់ឡើយ ក៏មានអ្នកខ្លះទៀតជាពួកថ្ងៃបុណ្យទី៥០ ប៉ុន្តែ ទ្រង់បានជ្រាបហើយថា ពួកគេគឺជាកូនរបស់ទ្រង់។ ទ្រង់បានទិញពួកគេដោយព្រះលោហិតរបស់ទ្រង់ពួកគេកំពុងតែនៅទីនេះ ហើយជឿព្រះបន្ទូលទ្រង់ ពួកគេបានចូលមកដោយសេចក្តីក្លាហាន ទូលបង្គំសូមអះអាងថាពួកគេគឺជាបាវបំរើរបស់ទ្រង់។ ព្រះជាម្ចាស់អើយ សូមទ្រង់កុំធ្វើឲ្យពួកគេទៅជាខ្សោយឡើយពេលដែលកម្មវិធី នេះបានបញ្ចប់ទៅ។ សូមទ្រង់ប្រោសឲ្យពួកគេបានជាផង។
ពេលដែលទ្រង់បានចាក់ប្រេងតាំងលើពួកចាស់ទុំឲ្យចេញទៅកាន់ទីកន្លែងនោះ តំណត់ប្រេងនោះនឹងហូរ ចុះមកលើថ្ងាសរបស់ពួកគេ នេះគឺជានិមិត្តរូបប្រេងនេះ គឺជាព្រះវិញ្ញាណ។ ទូលបង្គំបានដាក់ប្រេងនៅទីនោះ ដើម្បីឲ្យពួកគេបានដឹងថា ប្រេងដ៏បរិសុទ្ធនេះបានចាក់បង្ហូរលើក្បាលរបស់ពួកគេ ដូចជាព្រះវិញ្ញាណបរិសុទ្ធ បាន យាងមកសណ្ឋិតលើពួកគេដែរ។
112
112បន្ទាប់មក ពេលដែលទូលបង្គំដាក់ដៃលើពួកគេ នោះពួកគេនឹងត្រឡប់ទៅកាន់ កន្លែងអង្គុយរបស់ពួកគេវិញដោយសេចក្តីរីករាយ។កិច្ចការទាំងអស់ត្រូវបានបញ្ចប់ហើយ។ ពួកគេបានប្រោសឲ្យ ជាហើយ ពួកគេនឹងត្រឡប់ទៅផ្ទះវិញដោយសុខភាពល្អ។
ពួកគេនឹងស្រែកសរសើរហើយពួកគេនឹងក្រោកឡើងនៅគ្រប់ទីក្រុង គឺនៅជុំវិញទីកន្លែងខុសៗគ្នា ដែល ពួកគេទាំងនេះនឹងត្រូវចេញទៅ។“ទ្រង់ជ្រាបហើយថា ទូលបង្គំមានជម្ងឺឈឺក្រពះ ប៉ុន្តែ ឥឡូវនេះ ទូលបង្គំបានជា ហើយ” ទូលបង្គំទើបតែបានស្តាប់ឮព្រះបន្ទូលរបស់ទ្រង់កាលពីព្រឹកម៉ិញនេះគឺចូរឲ្យយើងត្រឡប់ទៅកាន់ព្រះ បន្ទូលព្រះវិញ ហើយទូលបង្គំក៏បានជឿព្រះបន្ទូលទ្រង់ រួចទូលបង្គំក៏បានជាសះស្បើយ“សូមទ្រង់ប្រទានការនេះ ផង ព្រះវរបិតាហើយ។ ទូលបង្គំសូមថ្វាយបងប្អូនទាំងនេះ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
113
នៅខណៈពេលដែលក្បាលរបស់យើងនៅឱនចុះ ខ្ញុំសូមអនុញ្ញាតបងប្រុសTeddy អញ្ជើញឡើងមក ច្រៀងសរ សើរតម្កើងព្រះនូវបទ “គ្រាន់តែជឿតាម” សូមបងប្អូនបន្តការនេះពីម្នាក់ទៅម្នាក់នៅកន្លែងដែលបងប្អូនអង្គុយ នៅខណៈពេលដែលយើងខ្ញុំចាក់ប្រេង ហើយអធិស្ឋានឲ្យពួកគេ។