Khmer Translation

60-1002

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

¡§...នៅគ្រាដែលឮសំឡេង...¡¨ (វិវរណៈ១០:៧)

¡§...in the days of the voice...¡¨ (Rev 10:7)

 

 

 

សាច់ ញាតិ នៃ ព្រះ សង្រ្គោះ

(The Kinsman Redeemer)

 

 

Jeffersonville, IN. USA.

02-10-1960

 

 

 


 

 

សេចក្តីផ្តើម

  កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយ ព្រះវិញ្ញាណ បរិសុទ្ធ ទៅចំពោះ សេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី :,, លូកា១៧:៣០ និងវិវរណៈ ១០:៧។ កិច្ច ការ ងារ នៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តី ទំនាយ ជា ច្រើន នៅ ក្នុង ព្រះ គម្ពីរ និងជាការបន្តនូវ កិច្ច ការងារ របស់ព្រះ ជាម្ចាស់ តាមរយៈ ព្រះ វិញ្ញាណ បរិសុទ្ធ នៅ គ្រា ចុង ក្រោយ នេះ។ ការងារ នេះ ត្រូវ បាន និយាយ ឡើង នៅក្នុ ង ព្រះ គម្ពីរ គឺដើម្បីប្រាប់ដល់មនុស្ស ឲ្យបានរៀបចំខ្លួន សម្រាប់ ការ យាងមកជាលើកទីពីររបស់ ព្រះ យេស៊ូវ គ្រីស្ទ ។

   យើងខ្ញុំអធិស្ឋានសូមឲ្យព្រះ បន្ទូលដែលបានបោះ ពុម្ពផ្សាយនេះ នឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅ ខណៈ ដែលលោកអ្នកបា នអានសារព្រះ បន្ទូលនេះ ដោយ ការអធិស្ឋាន។

   នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះ អត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមាន ប្រសាសន៍ដោយ លោក ប្រាណហាំ

   លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ ជាសម្លេងនិងអត្ថបទបោះ ពុម្ពជាច្រើន ភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃ តាមរយៈ គេហទំព័រ

www.messagehub.info និង http://vn.bibleway.org/khmer

https://play.google.com/store/apps/details?id=info.messagehub.mobile

   ស្នាដៃនេះ អាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិន មានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at:

www.messagehub.info & http://vn.bibleway.org/khmer

https://play.google.com/store/apps/details?id=info.messagehub.mobile

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 


សាច់ ញាតិ នៃ ព្រះ សង្រ្គោះ

(The Kinsman Redeemer)

1        Charlie  លោក​អាច​ឡើង មក អង្គុយ​នៅ​កៅ អី​ខាង​លើ នេះ ចុះ។ ប្អូន​ស្រី តើ​មាន​កៅ​អី​ណា​នៅ​ខាង​ក្រោយ នោះ ទំ នេរ​ទេ? ប្អូនស្រី ប្អូន​ស្រី​អាច​មក​អង្គុយ​នៅ​ខាង​នេះ បាន។ មក​ទី​នេះ មក។ Charlie លោក​មក​ខាង​នេះ ដែរ​មក លោក មិន បាច់​ឈរ នោះ ទេ។ ចំពោះ ប្រុសៗ​ដែល​មក​ពី Kentucky តែង​តែ​ឈរ​ជា​និច្ច រាល់​ពេល​ដែល​ចូល​រួម​កម្មវិធី​នៅ​ទី នេះ។ ដូច្នេះ ចូរ​មក អង្គុយ​ទី​នេះ ចុះ។

2        កៅ​អ៊ី​នៅ​ខាង​ចុង​នោះ ទុក​សំរាប់ អ្នក​ផ្សេង [អ្នក អង្គុយ នៅ​ក្បែរ នោះ ឆ្លើយ]។ ឯ​ណា​ទៅ​ប្អូន ស្រី​ដែល​នៅ​ខាង ក្រោយ នោះ? ប្អូន ចូរ​មក ក្បែរ​នេះ មក ព្រោះ មាន កៅ​អ៊ី​សល់​មួយ​ក្បែរ​នេះ។ មក​ មក​នេះ មក​! ខ្ញុំ រំពឹង​ថា មាន​នរណា ម្នាក់​កំពុង​តែ​អង្គុយ​លើ​កៅ​អី ភ្នាក់​ដៃ។ ត្រូវ ទេ? បាទ! នៅ​ក្បែរ​នោះ ក៏​មាន​កៅ​អី​ទំនេរ​មួយ​ទៀត។ បើសិន ជា​នរណា ម្នាក់នៅ​ខាង ក្រោយ ចង់ អង្គុយ ចូរ​មក​នេះ ចុះ។ ហើយ​នៅ​ខាង​លើ​នោះ ក៏ មាន​កៅ​អី​ដែរ។

3        ដូច្នេះ ចូរ មក​អង្គុយ​នៅ​កន្លែង​ទាំង នោះ ចុះ។ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្វែង​រក កន្លែង​សម​គួរ នៅ​ពេល​ដែល​យើង នាំ​យក​ព្រះ បន្ទូល​របស់​ព្រះ មក ឲ្យ​អ្នក​រាល់​គ្នា។

4        អូ! ពិត​ជា​ល្អ ណាស់​ដែល​យើង​ទាំង​អស់​គ្នា​បាន មក​ជួប​ជុំ​គ្នា​នៅ​ទី​នេះ! ខ្ញុំ មិន​ទាន់ ឃើញ​លោក Charlie ឡើង​មក លើ​វេទិការ ទេ។ តើ​គាត់​នៅ​ខាង​ក្រោយ​នេះ ទេ? បាទ! គាត់​ដើរ​ចេញ​ពី​នេះ ហើយ។ ខ្ញុំ បាន​ជួប​លោក Charlie កាល​ពី ពីរ បី​ថ្ងៃ​មុន ហើយ​ខ្ញុំ តែង​តែ​មាន ពេល​បរិភោគ អាហារ​នៅ​ផ្ទះ របស់​គាត់ ដូច្នេះ ខ្ញុំ ចង់​ឲ្យ​គាត់​មក​អង្គុយ​នៅ​ខាង​លើ វេទិការ​នេះ ក្នុង​ព្រឹក​នេះ។ រាល់​ពេល​ដែល​គាត់​មក ទី​នេះ គាត់​តែង​តែ​ឈរ​ជា​និច្ច ហើយ តែង​តែ​ឲ្យ​កៅ​អី​របស់​គាត់​ដល់ អ្នក​ផ្សេង​ទៀត។ ដូច្នេះ ខ្ញុំ សំលឹង​មើល​គាត់​នៅ​ព្រឹក​នេះ ហើយ​ឃើញ​គាត់​កំពុង​តែ​ឈរ​នៅ​ទី​នោះ ខ្ញុំ គិត​ថា ¡§ខ្ញុំ​ហៅ​គាត់ មក អង្គុយ​នៅ​ខាង​ក្រោយ​ខ្ញុំ នេះ¡¨។ ​បាទ! ពិត​ជា​ល្អ​ណាស់។ ​ព្រឹក​នេះ យើង​មាន ព្រះ បន្ទូល​តាម​រយៈ លោក Russell Cox[លោក​ប្រាណហាំ​សើច]។ តើ​លោក Nellie នៅ​ឯ​ណា? ពិត​ជា​ល្អ​ណាស់​សំរាប់​គាត់។ បាទ!

5        ខ្ញុំ ពិត​ជា​មាន សេចក្តី​អំណរ​ជា​ខ្លាំង ដែល​បាន​ជួប​ជា​មួយ​នឹង​មិត្ត​ទាំង​អស់​គ្នា នៅ​វេលា​ព្រឹក​នេះ។ កាល ពី​ថ្ងៃ​អាទិត្យ មុន នៅ​ពេល​ដែល​ខ្ញុំ ចាក​ចេញ​ទៅ ខ្ញុំ មាន អារម្មណ៍​មិន ល្អ ពេញ​មួយ​សប្តាហ៍។ ខ្ញុំ មាន មិត្ត​ល្អៗ​ជា​ច្រើន ដែល​អង្គុយ នៅ​ទី​នេះ ពួក​គេ​មក​ពី​ភាគ​ខាង​ត្បូង ហើយ​ខ្លះ មក​ពី​ភាគ​ខាង​លិច។ មុន នេះ ខ្ញុំ បាន ធ្វើ​ដំណើរ​ជុំវិញ​អាគារ​នេះ ហើយ បាន ជួប​ជា​មួយ​បង​ប្អូន ម្នាក់ៗ។ ខ្ញុំ បាន សំលឹង​មើល លោក West តែ​ខ្ញុំ មិន អាច កត់​សំគាល់ គាត់​បាន ទេ រហូត​ដល់ គាត់​ដើរ​ចេញ​ទៅ​ក្រៅ​ទើប​ខ្ញុំ ចំណាំ​បាន។

6        ខ្ញុំ គិត​ក្នុង​ព្រឹក​នេះ ថា ខ្ញុំ នឹង​ដើរ​ចុះ ទៅ​ខាង​ក្រោម ដើម្បី​ជួប​អ្នក​រាល់​គ្នា​ដែល​បាន មក​ពី​កន្លែង​ផ្សេងៗ​គ្នា​ជា ច្រើន។ យើង​មាន លោក West ដែល​នៅ​​ព្រឹក​នេះ ជា​មួយ​យើង​ម្តង​ទៀត លោក​និង​អ្នក​ស្រី Kidd ដែល​មក​ពី ទី​ក្រុង Ohio ហើយ ខ្ញុំ ក៏​ស្គាល់​លោក Evans ដែរ។​ខ្ញុំ បាន ជួប​គាត់ កាល​ពី​ម្សិល​ម៉ិញ​នៅ​បន្ទប់ ស្នាក់​នៅ​របស់​គាត់ ប៉ុន្តែ​ខ្ញុំ គិត​ថា​គាត់ ប្រហែល​ជា​នៅ ខាង​ក្រៅ​ជា​មួយ​នឹង​លោក Fred និង​បង​ប្អូន មួយ​ចំនួន ទៀត។ ពួក​គេ​មក​ទី​ក្រុង Macon រដ្ឋ Georgia។ បាទ! គឺទី​ក្រុង Macon រដ្ឋ Georgia ។ វា​ពិត​ជា​ឆ្ងាយ​ណាស់​ពី​ទី​នេះ ទៅ។ វា​ប្រហែល​ជា ៨០០ Miles ឬ​អាច​លើស​ពី​នេះ។ គាត់ មក​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់​ជា​រៀង​រាល់​សប្តាហ៍ ដែល​ខ្ញុំ អធិប្បាយ។​ នោះ ជា​ភាព​ស្មោះ ត្រង់​របស់​គាត់​ជា មួយ​នឹង​ព្រះ អម្ចាស់។

7        ពេល​នេះ មាន មនុស្ស​ជា​ច្រើន មក​ពី​រដ្ឋ Georgia រដ្ឋ Ohio និង​កន្លែង​ផ្សេងៗ ទៀត​ជា​ច្រើន មក​ព្រះ វិហារ​ដ៏​តូច មួយ​នេះ ដើម្បី​ស្តាប់​សេចក្តី​អធិប្បាយ​របស់​ខ្ញុំ។ ពួក​គេ​មក​ទី​នេះ ព្រោះ ពួក​គេ​ជឿ​លើ សារ​ដែល​ខ្ញុំ អធិប្បាយ។ នោះ ហើយ​ជា​អ្វី​ដែល​ពួក​គេ​ជឿ។ ពួក​គេ​ជឿ​លើ​សារ​នោះ។ ប៉ុន្តែ ខ្ញុំ សូម​និយាយ​ដោយ​ស្មោះ ត្រង់​ថា សារ​នោះ មិន មែន ជា របស់​ខ្ញុំ ទេ ព្រោះ ខ្ញុំ តែង​តែ​ខុស ដូច្នេះ ខ្ញុំ នឹង​នាំ​មនុស្ស​ឲ្យ​ខុស​ដែរ។ អ្នក​រាល់​គ្នា​ឃើញ​ទេ ដោយ​ការ​នេះ ហើយ​បាន ជា ព្រះ អម្ចាស់​ទ្រង់​ជួយ​ខ្ញុំ ហើយ​កែ​ដំរូវ​សេចក្តី​ទាំង​នោះ ព្រោះ ខ្ញុំ ជា​អ្នក​បង្រៀន សេចក្តី​ពិតរបស់​ទ្រង់។

8        ខ្ញុំ សូម​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​នេះ ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​គិត​យ៉ាង ជ្រៅ​នៅ​ពេល​ដែល លឺ​ពាក្យ យ៉ាង ដូច្នេះ។ ខ្ញុំ ពិត​ជា​កោត សរសើ​រ​អ្នក​រាល់​គ្នា​ជា​ខ្លាំង។ អ្នក​រាល់​គ្នា​ពិត​ជា​ព្យាយាម​ក្នុង​ការ​មក​ពី​កន្លែង​ផ្សេង ៗ​ដែល​មាន ចំងាយ​រាប់​រយ Miles ហើយ​ត្រូវ​ឆ្លង​កាត់​ផ្លូវ​ដ៏ មាន គ្រោះ ថ្នាក់ ដូច្នេះ សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះ អម្ចាស់​នឹង​នាំ អ្នក ដោយ​សុវត្ថិ​ភាព។ យើង​ពិត​ជា​សប្បាយ​រីក​រាយ​ជា​ខ្លាំង​ដែល​មាន មិត្ត​ដូច​ជា​អ្នក​រាល់​គ្នា។ ហើយ​ខ្ញុំ អធិស្ឋាន សូម​ព្រះ ពរ​ដ៏ ពេញ​បរិបូរ​របស់​ព្រះ បាន បង្ហូរ​មក​លើ​អ្នក​រាល់​គ្នា​ដែរ។

9        កាល​ពី​ថ្ងៃ​សៅរិ៍​មុន​ខ្ញុំ បាន និយាយ ¡§បាទ! យើង​នឹង​ព្យាយាម​និយាយ ហើយ​បន្ទាប់​មក​យើង​នឹង​មាន ការអធិស្ឋាន តាម​ជួរ​ទៀត¡¨។ ខ្ញុំ បាន ព្យាយាម​ដើម្បី​ធ្វើ​ការ​នោះ និង​ព្យាយាម​ក្នុង​ការ​អធិស្ឋាន សំរាប់​មនុស្ស ឲ្យ បាន ច្រើន ទៀត។ បើ សិន ជា​យើង​ធ្វើ​ដូច​ជា​សប្តាហ៍​មុន នោះ អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន ឲ្យ​ខ្ញុំ ផង។ ខ្ញុំ អាច​នឹង ត្រូវ​ចាក​ចេញ​ពី​នេះ នៅ​ម៉ោង ប្រហែល​ជា២។ ហើយ​ខ្ញុំ មិន ទាន់​បាន ចែក​ប័ណ្ណ អធិស្ឋាន នៅ​ឡើយ​ទេ។

10       ការ​ចែក​នូវ​ប័ណ្ណ​អធិស្ឋាន គឺ​ជា​ការ​មួយ​ដ៏​លំបាក។ ខ្ញុំមិន បាន ដឹង​ថា តើ​អ្នក​រាល់​គ្នា​ដឹង​ឬ​ក៏​អត់​នោះ ទេ គឺ​មនុស្ស នឹង​ស្អប់​អ្នក​រាល់​គ្នា។ លោក Banks Wood បាន និយាយ​នៅ​ថ្ងៃ​មួយ កាល​ពី​ពួក​យើង​នៅ​រដ្ឋ Kentucky ថា គាត់​នឹង​ស្ម័គ្រ ចិត្ត​ក្នុង​ការ​ចែក​ប័ណ្ណ​អធិស្ឋាន បើ​សិន ជា Billy មិន​អាច​មក​បាន។ ដូច្នេះ Billy ដែល​ជា​កូន ប្រុស​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ដឹង ហើយ តើ​ហេ​តុ​អ្វី​ទៅ គឺ​ខ្ញុំ បាន​ទទួល​នូវ​សំបុត្រ​ជា​ច្រើន ¡§គាត់​សន្យា​ថា​នឹង​ឲ្យ ប័ណ្ណ​អធិស្ឋា​ន មួយ​មក​ខ្ញុំ តែ​គាត់​មិន បាន ឲ្យ​មក​ខ្ញុំ ទេ¡¨។ ដូច្នេះ ពួ​ក​គេ... គាត់​មិន​បាន ចែក​ឲ្យ​ពួក​គេ​ទេ។ ដូច្នេះ ហើយ យើង​ក៏៏​មិន មាន មនុស្ស​ច្រើន នៅ​ក្នុង​ជួរ អធិស្ឋាន ដែរ។ ឃើញ​ទេ! គាត់ ការ​ពារ​ខ្ញុំ។

11       ហើយ​នៅ​ពេល​ដែល​យើង​ចាក​ចេញ​ទៅ កូន ប្រសារ ស្រីរបស់​ខ្ញុំ បាន និយាយ​ថា ¡§Bill បង​មិន បាន ចែក ប័ណ្ណ អធិស្ឋាន ដល់​ពួក​គេ ទេ បង​ឃើញ​ទេ មិន មាន មនុស្ស​ច្រើន នៅ​ជួរ​នោះ ទេ¡¨

12       ប៉ុន្តែ ខ្ញុំ បាន ធ្វើ​កំហុស​មួយ គឺ​ការ​ចាប់​ផ្តើមវិនិច្ឆ័យ។ នៅ​ពេល​នោះ មាន ម្នាក់​បាន និយាយ​ថា ¡§ខ្ញុំ ភ្លេច​ទៅ ហើយ ម្តាយ​របស់​ខ្ញុំ ចង់ ឲ្យ​លោក​អធិស្ឋាន ឲ្យ¡¨។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​តើ​ពួក​គេ​មក ដើម្បី​អ្វី។ នោះ គឺ ដើម្បីវិនិច្ឆ័យ។ ប៉ុន្តែ ខ្ញុំ មិន បា​នស្តី​បន្ទោស​ឲ្យ​ពួក​គេ​នោះ ទេ។ ខ្ញុំ ក៏​បាន ធ្វើ​ដូច្នេះ ដែរ។ យើង​គឺ​ជា​មនុស្ស ហើយ យើង​ចង់​មាន ជីវិត​រស់​នៅ ហើយ​យើង​ក៏​ចង់​ដឹង​ពី អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដែរ។

13       ដូច្នេះ លោក Banks បាន ចែក​ប័ណ្ណ​អធិស្ឋាន នៅ ព្រឹក​នេះ ហើយ Billy ចែក​នៅ​ពេល​ល្ងាច។ ដូច្នេះ ខ្ញុំ គិត ថា វា ពិត ជា​ល្អ ណាស់ ដែល​យើង​មាន​បុរស​ម្នាក់​ដែល​មាន កេរិ៍​ឈ្មោះ បា​នជួយ​យើង​ក្នុង​ការ​ចែក​ប័ណ្ណ អធិស្ឋាន គឺ ដូច​ជា លោក Wood។ ខ្ញុំ រំពឹង​ថា Bily មិន យល់ ទាស់​អ្វី​នោះ ទេ។

14       នៅ ក្នុង​សប្តាហ៍​បន្ទាប់​នេះ គឺ​នៅ​ល្ងាច​ថ្ងៃ សុក្រ​ ខ្ញុំ នឹង​ទៅ​រដ្ឋ Dallas នៅ​ក្នុង​កម្ម​វិធី The Voice of Healing។ បើ សិន ជា​អ្នក​រាល់​គ្នា ចង់​ទៅ យើង​នឹង​ជួប​គ្នា​នៅ​ទី នោះ។ ខ្ញុំ នឹង ចែក​ចាយ​ពី​មេរៀន ដែល​មាន ចំនង​ជើង ថា ¡§ការ​ចូល​ទៅ ក្នុង​សេចក្តី​ប្រកប¡¨ បើ​សិន ជា​បំណង ព្រះ ហឬទ័យ​ព្រះ។

15       ប្រហែល​ជា​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ ឬ​នៅ​អាទិត្យ​ក្រោយ​នេះ ឯង បើ​សិន ជា​បំណង​ព្រះ ហឬទ័យ​របស់ ព្រះ... តែ​ខ្ញុំ មិន ទាន់ ប្រាកដ​នៅ ឡើយ​ទេ។ បើ​សិន ជា​បំណង​ព្រះ ហឬទ័យ​របស់​ព្រះ ខ្ញុំ ចង់ ត្រលប់​មក​វិញ​ម្តង ទៀត ហើយ​នឹង បង្រៀន ទាក់​ទង​នឹង​មេរៀន ដែល​ខ្ញុំ ចង់ បង្រៀន នៅ​ថ្ងៃ​នេះ ដែល​មាន ចំនង​ជើង​ថា ¡§ខ្យល់​ដែល នៅ​ក្នុង​ខ្យល់​គួច¡¨។ តែ ដោយ​ព្រោះ ខ្ញុំ នឹង​អធិស្ឋាន សំរាប់​អ្នក​ដែល​មាន ជំងឺ​នៅ ថ្ងៃ នេះ ហើយ​វា​ហាក់​ដូច​ជា​ការ ស្តី​បន្ទោស​ដល់​ពួក​ជំនុំ ចំពោះ អំពើ​បាប​របស់ ពួក​គេ ដូច្នេះ វា​មិន មែន ជា​ប្រធាន បទ​ដែល​ល្អ​នោះ ទេ ដែល យើង បង្រៀន នៅ​ថ្ងៃ​ដែល​យើង​នឹង អធិស្ឋាន តាម​ជួរ​បែប នេះ។ អ្នក​ត្រូវ តែ​ធ្វើ​ឲ្យ​មនុស្ស បង្កើត​សេចក្តី​ជំនឿ ក្នុង ការ អធិស្ឋាន ទៅ កាន់ ព្រះ អម្ចាស់ គឺ​ឲ្យ មនុស្ស​មាន ជំនឿ ក្នុង ការ​អធិស្ឋាន ទៅ​កាន់ ទ្រង់។ ហើយ​មួយ​ទៀត ការ ស្តី បន្ទោស​មនុស្ស​ ដែល​ពួក​គេ​មិន បាន កាន់ តាម​បញ្ញតិ​របស់​ព្រះ។ នេះ ជា​វិធី​ដែល​ធ្វើ​ឲ្យ​មនុស្ស មាន សេចក្តី ជំនឿ​ក្នុង​ព្រះ អង្គ។

16       នៅ​ក្នុង​បន្ទប់​អធិស្ឋាន ខាង​នោះ ឬ​នៅ​ក្នុង​បន្ទប់ ថត​សំឡេង មាន មិត្ត​ភក្តិ​ចាស់​របស់​ខ្ញុំ គឺ​លោក Kidd គាត់ មាន អាយុ​ប្រហែល​ជា​៨០ ឆ្នាំ​ទៅ​ហើយ។ អ្នក​រាល់​គ្នា​ប្រហែល​ជា ចាំ កាល ពី​នៅ​ព្រឹក​មួយ​ (ប្រហែល​ជា​មួយ​ឆ្នាំ មុន) ខ្ញុំ ប្រញាប់​ជា​ខ្លាំង​ក្នុង​ការ​នាំ​គាត់ ទៅ​មន្ទីរ​ពេទ្យ ដោយ​សារ​គាត់ មាន ជំងឺ​ដ៏​ធ្ងន់ ធ្ងរ ហើយ​វេជ្ជបណ្ឌិត ឲ្យ ពេល​គាត់​តែ​មួយ សប្តាហ៍​តែ​ប៉ុណ្ណោះ ដើម្បី រស់​នៅ។

17       លោក Kidd សូម​លោក​ក្រោក​ឈរ​បន្តិច​មើល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន ឃើញ​លោក។ បាទ! គឺ​លោក​នៅ ទី​នោះ។ សូម យើង និយាយ ទាំង​អស់​គ្នា​ថា ¡§អរគុណ​ព្រះ¡¨។ គាត់​បាន ស្លាប់ ដោយ​សារ​ជំងឺ​មហា​រីក តែ​បាន រស់ ឡើង​វិញ។ ហើយ​គាត់​មាន ភរិយា​ដ៏ស្រស់ ស្អាត​ម្នាក់​នៅ​ទី​ក្បែរ​នោះ។ អ្នក​ស្រី សូម​អ្នក​ស្រី​ក្រោក​ឈរ​បន្តិច មក។ សូម​មើល គា​ត់ នៅ ទី​នោះ។ សូម​ព្រះ ប្រទាន ពរ អ្នក​ស្រី​និង​លោក Kidd។ សូម​ព្រះ ប្រទាន ពរ​ដល់​ពួក​គេ ជា​បរិបូរ។ សូម​អរគុណ អ្នក ទាំង ពីរ។

18       ពួក​គេ ពិត​ជា​តស៊ូ​ណាស់​ក្នុង​ការ​រស់​នៅ តំបន់ ភ្នំ​នៃ រដ្ឋ Kentucky ពួក​គេត្រូវ​ឡើងចុះ ទៅ​តាម​ផ្លូវ​ទៅ​ឯ វាល​ដុត ធ្យូង ពួក​គេ​រស់​នៅ យ៉ាង​ពិបាក។ ពួក​គេ ត្រូវ​រក​ទិញ​ពោត​នៅ​ចំការ​ដើម្បី​យក​ទៅ​លក់ ដើម្បី​រស់​នៅ សំរាប់​នគរ​របស់ ព្រះ។ ៨០​ឆ្នាំ​មក​ហើយ ដែល​ពួក​គេ​ផ្សាយ ដំណឹង​ល្អ ហើយ​ពេល​នេះ ពួក​គេ​កាន់ តែ​មាន វ័យ ចំណាស់ ដូច្នេះ ខ្ញុំ អធិស្ឋាន សំរាប់​ពួក​គេ​ និង​ជំងឺ​របស់​ពួក​គេ​ផង​ដែរ។

19       លោក Roger គាត់​កំពុង​តែ​អង្គុយ​នៅ​កន្លែង​ណា​មួយ​នៅ ទី​នេះ ហើយ​លោក Creech ដែល​អង្គុយ​នៅ​ទី នោះ គឺ​ជា ឪពុក​ក្មេក​របស់ គាត់។ គាត់​ជា​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ។ ខ្ញុំ ធ្លាប់​បាន ទៅ​ផ្ទះ របស់​គាត់​ ដូច​ដែល​ខ្ញុំ ទៅ​ផ្ទះ របស់​លោក Charlie និង​លោក Nellie ដែរ ដែល​នៅ Kentucky នេះ ដែរ។ ហើយ​ខ្ញុំ ក៏​ធ្លាប់​ចេញ​ទៅ​បរបាញ់​ជា មួយ​នឹង​គាត់​ជា​ញឹក​ញាប់​ដែរ។ ហើយ​ប្រហែល​ជា​១៣​ខែ មុន វេជ្ជបណ្ឌិត​បាន ធ្វើ ការ​វះ កាត់ ជំងឺ​របស់​គាត់​ ហើយ​និយាយ​ថា គាត់​នឹង​ស្លាប់​ដោយ​សារ ជំងឺ​មហារីក នោះ។

20       គាត់​ជា​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ ហើយ​គាត់​ធ្លាប់​ជា​ទាហាន​នៃសម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ គាត់​ជា​បុរស​ម្នាក់ ដ៏​ក្លាហាន។ ខ្ញុំ បាន​ជ្រមុជ ទឹក​ឲ្យ​គាត់​នៅ​ក្នុង​ព្រះ នាម​ព្រះ យេស៊ូវ​គ្រីស្ទ កាល​ពី​ប៉ុន្មាន ឆ្នាំ​មុន ហើយ​នៅ​ពេល បន្ទាប់​នោះ គាត់​ក៏​បាន ត្រៀម​ខ្លួន ដើម្បី​ជួប​ជា​មួយ​នឹង ទ្រង់​ដែរ។ នៅ​ពេល​នោះ ខ្ញុំ​បាន គិត​ថា ¡§បង ប្អូន ដ៏​ល្អ របស់​ខ្ញុំ នឹង​ត្រូវ​ស្លាប់​ហើយ¡¨។ ខ្ញុំ បាន មាន និមិត្ត​មួយ... ហើយ​មុន ពេល​ដែល​និមិត្ត អំពី​ស្ថាន សួគ៌ នោះ មក​ដល់​ខ្ញុំ ខ្ញុំ បាន ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​គាត់ ដើម្បី​មើល​គាត់ ហើយ​នៅ​ពេល​ដែល​ខ្ញុំ ចូល​ទៅ​ ខ្ញុំ​ក៏​ឃើញ​មាន ឥន្ទនូ នៅ ទី​នោះ។ ព្រះ ទ្រង់​បាន​ផ្លាស់​ប្រែ អ្វី​ទាំង​អស់។ វា​បាន កើត​ឡើង​រយៈ ១៣ខែ មកហើយ និងរហូតមកដល់ពេល នេះ គាត់នៅតែ មាន ជីវិតដដែល។

21       នៅព្រឹកនេះ យើងនឹងមាន ការអធិស្ឋាន តាមជួរជាមូយនឹងគាត់។ ខ្ញុំ   នឹងប្រាប់បន្ថែមបន្ទាប់ពី Billy បាន ចែក ប័ណ្ណអធិស្ឋាន ហើយ។

22       ពេលនេះ សូមយើងបើក ព្រះ គម្ពីររបស់យើងទៅកាន់ កណ្ឌគម្ពីរនាងរស់។ ហើយខ្ញុំ នឹងអាន គម្ពីរមួយ ចំនួន នៅក្នុងគម្ពីរនាងរស់ នោះ។ ពេលនេះ មុន នឹងចូរដល់ប្រធាន បទនេះ ខ្ញុំ ចង់ប្រាប់អ្នករាល់ គ្នាពីចំនងជើងនៃ មេរៀន របស់យើងនៅព្រឹកនេះ គឺ យើងនឹងរៀន នូវមេរៀន ដែលមាន ចំនងជើងថា ¡§ខ្សែស្រឡាយរបស់ព្រះ សង្រ្គោះ¡¨។ ហើយខ្ញុំ នឹង បង្ហាញអ្នករាល់គ្នាពីចំនុចខុសគ្នា លើសេចក្តី សង្រ្គោះ។

23       សូមគិត កាលពីសប្តាហ៍មុន ដែលខ្ញុំ បាន អធិប្បាយលើប្រធានបទទាក់ទង ទៅនឹងការ​យាងមករបស់ព្រះ គ្រីស្ទ ដើម្បីនឹងសង្រ្គោះ យើង។ ដូច្នេះ ថ្ងៃនេះ ខ្ញុំ នឹងបង្រៀន ទាក់ទង ទៅនឹង ¡§តើនរណាទៅជា អ្នកសង្រ្គោះ? តើ ទ្រង់ ក្លាយ ជា ព្រះ អង្គសង្រ្គោះ ដោយរបៀប ណា?¡¨ ចូរចាំថា ព្រះ អង្គសង្រ្គោះ ទ្រង់បាន សង្រ្គោះ យើង យ៉ាងពេញ លេញ ពី​អំពើ បាប រោគា និងសេចក្តីកំហុសទាំងអស់ដែលយើង មាន។ ទ្រង់ជាព្រះ អង្គសង្រ្គោះ តែមួយព្រះ អង្គប៉ុណ្ណោះ។

24       ពេលនេះ មុនពេលដែលយើងរៀន មេរៀន នេះ សូមយើងឱន ក្បាលចុះ និងទូលទៅកាន់ ទ្រង់ដោយ សេចក្តី អធិស្ឋានរបស់យើង។ ហើយនៅពេលដែលយើងឱន ក្បាល នៅក្នុងព្រះ វត្តមាន របស់ ទ្រង់ក្នុងវេលា ព្រឹកនេះ បើបងប្អូនចង់បាន សង្រ្គោះ តាមរយៈ ការអធិស្ឋាន សូមលើកដៃឡើង។ ¡§ព្រះ អម្ចាស់អើយ ទ្រង់ជ្រាប ពីសេចក្តីសំនោម របស់ទូលបង្គំហើយ¡¨។ សូមព្រះ ប្រទាន ពរដល់បងប្អូន ម្នាក់ៗ។

25       ព្រះ វរបិតាដែលគង់នៅ​ស្ថាន សួគ៌ ព្រះ អម្ចាស់អើយ ទូលបង្គំ ពិតជាមាន សេចក្តីអំណរជាខ្លាំង ដែលបាន ចូលនៅ ក្នុងព្រះ ចេស្តាដ៏ អស្ចារ្យរបស់ទ្រង់ និងដឹងថាទ្រង់ជា ព្រះ ហើយទូលបង្គំអាចចូល ទៅក្បែរទ្រង់បាន តាមរយៈ ព្រះ រាជ បុត្រារបស់ទ្រង់ គឺ ព្រះ អម្ចាស់ យេស៊ូវគ្រីស្ទ ដែលទ្រង់នឹងឆ្លើយតបរាល់ទាំងអ្វីដែលទូលបង្គំ ទូលសូម។ ដូចដែលទូល បង្គំទាំងអស់គ្នាបាន ជួបជុំគ្នាកាលពីថ្ងៃមុន ទូលបង្គំ បាន រៀនអំពីបុរសម្នាក់ដែលដើររ សាត់អណ្ដែតនៅទីវាល ដើម្បីរក ទីក្រុងមួយដែលអ្នកបង្កើត និងរៀបចំទីក្រុងនោះ គឺជា ព្រះ អម្ចាស់។ ហើយពួកគេនឹងស្វែករកទ្រង់ ឃើញនៅពេលដែល ពួកគេដឹង... ដូចជា លោកយ៉ូបបាន និយាយថា ¡§បើ សិនជាខ្ញុំ អាចគោះ ទ្វាររបស់ ទ្រង់¡¨¡§បើសិន ជាខ្ញុំ អាចស្វែងរក ឃើញកន្លែងដែល ទ្រង់គង់នៅ ទូលបង្គំនឹងចូល ទៅជា​មួយទ្រង់ ហើយនឹងទូល ទៅទ្រង់មុខ ទល់នឹង មុខ¡¨។ ប៉ុន្តែ គ្មាន វិធីណាដែលមនុស្សអាចធ្វើដូច្នេះ បាន ឡើយ ដោយព្រោះ ទូលបង្គំទាំង អស់គ្នាមាន បាប ហើយត្រូវបាន កាត់ផ្តាច់ និង ក្លាយទៅជាអ្នកដទៃពី ទ្រង់។

26       ប៉ុន្តែ តាមរយៈ ព្រះ អម្ចាស់ដ៏វិសេសដែលទ្រង់បាន យាងមកហើយបើកផ្លូវ និងអត់ទោសឲ្យទូលបង្គំ... ទ្រង់ក៏បាន នាំទូលបង្គំទៅ ចំពោះ ទ្រង់ និងមិនឲ្យធ្វើជាអ្នកដទៃទៀតឡើយ ប៉ុន្តែជាកូន ស្ងួនភ្ងារ ដែលចូលទៅ ចំពោះ ឪពុករបស់ខ្លួន និងដឹងថាទ្រង់នឹងទទួលយកនូវ អ្វីទាំងអស់ដែលទូលបង្គំទាំងអស់គ្នាសូម។ មាន ច្បាប់ តែមួយប៉ុណ្ណោះ ដែលដាក់នៅទី នេះ នោះ គឺ ¡§បើសិន ជាទូលបង្គំទាំងអស់គ្នាជឿ¡¨។ ហើយនោះ គឺជាការព្រម ព្រៀងដ៏អស្ចារ្យ។ សាតាំងនិយាយថា ទូល បង្គំទាំងអស់គ្នាមិន ជឿទ្រង់ទេ តែព្រះ អម្ចាស់ទ្រង់មាន បន្ទូលថា ទូល បង្គំទាំងអស់គ្នាជឿលើទ្រង់។ នេះ គឺជាចំបាំង ដែលកើតមាន ហើយការសម្រេចចិត្តគឺទូលបង្គំទាំងអស់គ្នា ជាអ្នកធ្វើ។ ផ្លូវណាដែលទូលបង្គំ ទាំងអស់គ្នាសម្រេច ទូល បង្គំទាំងអស់ គ្នានឹងដើរតាមផ្លូវនោះ។ ហើយនេះ ជា សេចក្តីដ៏អស្ចារ្យ​ ដែលបាន ចែង ទុកមក ¡§គ្រប់ការទាំងអស់ នឹងអាច ធ្វើបាន ចំពោះ អ្នកណាដែលមាន ជំនឿ¡¨។ ព្រះ អង្គ ថ្ងៃនេះ ទូលបង្គំទាំងអស់គ្នាជឿលើទ្រង់។

27       ទូលបង្គំសូមចូលគៀកព្រះ អង្គ ហើយសូមថ្វាយដល់ទ្រង់នូវរាល់ទាំងសំនូមរបស់ទូលបង្គំ ទាំងអស់គ្នា។ ហើយរាល់ ទាំងដៃដែលបាន លើកឡើងនៅទីនេះ លើពីនេះ ទៅទៀតទ្រង់ស្គាល់ ចិត្តរបស់ពួកគេដែលនៅ ក្រោមដៃនោះ។ ដ្បិត មាន សេចក្តីចែងទុកមកថា ទ្រង់ ជ្រាបអស់ទាំងចិត្ត និងគំនិតរបស់ទូលបង្គំទាំងអស់គ្នា។ ទូលបង្គំអធិស្ឋាន សូមទ្រង់ ឆ្លើយតបជាមួយនឹងសេចក្តីអធិស្ឋាន របស់ទូលបង្គំ តាម ភាពបរិបូរ និងព្រះ គុណ របស់ ទ្រង់ ដល់អស់ អ្នកដែលជឿលើ ទ្រង់ក្នុងពេលនេះ ផងចុះ។

28       ព្រះ អម្ចាស់អើយ ទូលបង្គំទូលសូមទ្រង់ក្នុងពេលនេះ ថាទ្រង់នឹងជួយ ដល់បង ប្អូន ទូលបង្គំទាំងអស់គ្នា ដែល នៅ មុខ វេទិការនេះ ដែលបាន ទិញ ដោយព្រះ លោហិតដ៏មាន ព្រះ ចេស្តារបស់ទ្រង់។ អ្នក អង្គុយនៅទីនេះ ប្រហែលជា អ្នក ខ្លះ នៅជាប់ចំនងអំពើបាបនៅ ឡើយ ហើយពិតជាពិបាកណាស់សំរាប់ពួកគេ ក្នុងការចូលមក ក្នុងដំណាក់របស់ព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ ដោយព្រោះ សាតាំងតែង តែចងពួកគេដោយអំណាចរបស់ វា។ ប៉ុន្តែទូលបង្គំដឹងថា មាន សេចក្តីចែងទុកថា ¡§អ្នករាល់គ្នានឹងដេញអារក្សដោយនូវឈ្មោះ ខ្ញុំ¡¨

29       ព្រះ អម្ចាស់អើយ សូមទ្រង់ប្រទាន ឲ្យទូលបង្គំមាន អំណាចរបស់ ព្រះ អង្គក្នុងថ្ងៃនេះ តាមរយៈ ការ អធិប្បាយព្រះ បន្ទូលរបស់ទ្រង់ ដោយដេញសេចក្តីអាក្រក់ នៃ ការសង្ស័យ និង ការភ័យខ្លាច ចេញពីចិត្តនិង គំនិតរបស់ពួកគេ ហើយឲ្យ អ្នកដែលជាប់នូវ ចំនងនៃ ការវង្វេង និងការសង្ស័យត្រូវបាន នាំចូលមកក្នុងព្រះ ហស្ថនៃ ព្រះ អម្ចាស់ព្រះ យេស៊ូវគ្រីស្ទ ផងដែរ។ ដ្បិតមាន សេចក្តីចែងទុកមកថា ¡§នៅពេល ដែល ពួកគេដាក់ដៃ លើ អ្នកឈឺ អ្នកនោះ នឹងបាន ជា¡¨។ ព្រះ អង្គ អើយ មាន គ្រីស្ទាន មួយចំនួន នៅទីនេះ ដែលពួកគេត្រូវបាន ជាប់ ចំនង នៃ ជំងឺរបស់សាតាំង។

30       ព្រះ អម្ចាស់អើយ សូមទ្រង់ប្រទាន នូវអំណាចមកទូលបង្គំតាមរយៈ ព្រះ វិញ្ញាណបរិសុទ្ឋក្នុងការនាំអ្នក ឈឺ និងអ្នក ដែលមាន បញ្ហា ដែលកំពុងតែនៅក្នុងអគារនេះ ផងដែរ។ ព្រះ អង្គម្ចាស់អើយ សូមទ្រង់មាន បន្ទូល មកទូលបង្គំទាំងអស់ គ្នាតាមរយៈ ព្រះ បន្ទូលរបស់ទ្រង់ ផងដែរ។ ដ្បិតព្រះ បន្ទូលរបស់ទ្រង់គឺជាសេចក្តីពិត។ សូមកុំឲ្យទូលបង្គំនិយាយអ្វីដែល ទូលបង្គំចង់និយាយនោះ ឡើយ តែសូមព្រះ វិញ្ញាណបរិសុទ្ឋ ទ្រង់ដឹកនាំទូល បង្គំ វិញ។ ព្រះ អម្ចាស់អើយ សូមទ្រង់ ទទួលសេចក្តីនេះ ផង។ ទូលបង្គំសូមថ្វាយសិរីល្អដល់ទ្រង់។ សូម ទ្រង់ ចាក់ប្រេងតាំងលើព្រះ បន្ទូលរបស់ទ្រង់។ ទូលបង្គំ សូមថ្វាយការសរសើរដំកើតដល់ទ្រង់ ហើយសូមទ្រង់ ទទួលយកអស់ទាំងចិត្តដែល កំពុងតែស្រែកឃ្លាន ក្នុងពេលនេះ ផងដែរ។ ទូលបបង្គំទូលសូមក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ ជា ព្រះ រាជបុត្រារបស់ទ្រង់។ អាម៉ែន។

31       មុន ពេលដែលយើងអាន គម្ពីរ ខ្ញុំ សូមអាន នូវ ពាក្យស្លោក នេះ សិន វាជាពាក្យស្លោកដែលខ្ញុំ ចូលចិត្ត ជាខ្លាំង

       បើសិន មានទន្លេ ដែលអ្នកមិន អាចឆ្លងកាត់បាន

       ហើយមានភ្នំដែលអ្នកមិន អាចដើរឆ្លងបាន នោះ

       ចូរចាំថា ព្រះ ដែលទ្រង់គង់នៅស្ថាន សួគ៌ទ្រង់កំពុងតែធ្វើ ការ

       នៅក្នុងកិច្ចការដែលយើងមិន អាចធ្វើបាន។

32       ខ្ញុំ នឹងអាន នៅក្នុងគម្ពីរនាងរស់ ជំពូក ដំបូង

 រី​​នៅក្នុងគ្រាដែលពួកចៅហ្វាយកំពុងកាន់ កាប់ត្រួតត្រា នោះ ក៏កើតមាន អំណត់ នៅក្នុងស្រុកពេល នោះមាន បុរសម្នាក់ជាអ្នកស្រុកបេថ្លេហិម-យូដា គាត់បាន នាំ ទាំងប្រពន្ឋ និងកូន  ប្រុសទាំងពីរនាក់ ទៅ ស្នាក់នៅស្រុក ម៉ូអាប់។

 មនុស្សនោះ ឈ្មោះ អេលឺម៉ាលេច ប្រពន្ឋ ឈ្មោះ ន៉ាអូមី កូន ពីរនាក់ឈ្មោះ ម៉ាឡូន ហើយមួយទៀត ឈ្មោះ គីលីយ៉ុន សុទ្ឋតែជាពួកអេប្រាតា ដែលនៅក្រុងបេថ្លេហិម-យូដា គេក៏ទៅដល់ស្រុកម៉ូអាប់ តាំង លំនៅនៅស្រុក នោះ។

 អេលីម៉ាលេច ជា ប្តីរបស់ន៉ាអីមីគាត់ស្លាប់ទៅ នៅសល់តែនាង ហើយនឹងកូនទាំង នាក់

 កូនទាំងពីរក៏យកប្រពន្ឋ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាងឈ្មោះអ័រប៉ា ហើយទៀតឈ្មោះ នាងស់ ម៉ាឡូន និងគីលីយ៉ុន ក៏នៅស្រុកនោះ ប្រហែលជា ១០ ឆ្នាំ។

 រួចគេស្លាប់ទៅទាំងនាក់ នៅសល់តែន៉ាអូមីម្នាក់ឯង ឥតមានទាំងកូនទាំងប្តីផង។

 ន៉ាអូមី និងកូន ប្រសាទាំងក៏ប្រុងប្រៀប ដើម្បីនឹងចេញពីស្រុកម៉ូអាប់ត្រឡប់ វិលទៅវិញ ដ្បិតនៅស្រុកម៉ូអាប់នោះ គាត់លឺថាព្រះ យេហូវ៉ាទ្រង់បាន យាងមកប្រោសប្រទាន រាស្រ្តទ្រង់មាន អាហារ។

 ដូច្នេះកាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំងដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ ទៅស្រុកយូដាវិញ។

 គាត់ក៏និយាយ ទៅកូនប្រសាទាំងថា ចូរត្រឡប់ទៅផ្ទះ ម្តាយឯងវិញរៀងខ្លួន ចុះ សូមឲ្យព្រះ យេហូវ៉ាផ្តល់ សេចក្តីសប្បុរសដល់ឯង ដូចជាឯងបានប្រព្រឹត្តនឹងខ្មោចប្តីឯងហើយនឹងអញដែរ។

 សូមព្រះ យេហូវ៉ាប្រោសមេត្តា ឲ្យ ឯងបានស្រាកស្រាន្ត នៅក្នុងផ្ទះ របស់ប្តីទៀតរៀងខ្លួនចុះ រួចគាត់ក៏ថើបនាង ទាំង ហើយគេឡើងសំឡេងយំទាំងអស់គ្នា។

 តែនាងទាំងប្រកែកថា ទេ យើងខ្ញុំ នឹងទៅនៅក្នុងសាសន៍ របស់អ្នកម្តាយជាមួយនឹងអ្នកម្តាយដែរ។

 នោះ ន៉ាអូមីឃាត់ថា ចូរវិលទៅវិញចុះ កូន ស្រីអើយ ហេតុអ្វីបាន ជាចង់ តាមអញទៅធ្វើអី តើ នៅមាន កូន ក្នុង ពោះ អញទៀត ដែលនឹងធ្វើជាប្តី ដល់ឯងបាន អី។

 ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតអញចាស់ហួសកំណត់នឹងយកប្តី ហើយ បើសិនជាអញនិយាយថា អញមាន សង្ឃឹមហើយ បើអញ មានប្តីនៅយប់នេះ ឯង ហើយនឹងបង្កើតកូនប្រុស

 នោះ តើឯងនឹងនៅចាំទាល់តែវាធំឡើងអី បើយ៉ាងនោះ តើឯងនឹងបង្អង់នៅឥតមានប្តីអី កុំឡើយ កូន ស្រីអើយ អញមាន ចិត្តព្រួយជាខ្លាំង ដោយព្រោះ ឯង ពីព្រោះ ព្រះ ហស្តនៃ ព្រះ យេហូវ៉ា បាន លូកមក ទាស់នឹងអញ ហើយ។

 នោះ គេក៏ឡើងសំលេង យំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅតែនាងរស់នៅជាប់នឹងគាត់វិញ។

 រួចគាត់និយាយ ទៅនាងរស់ថា មើលប្អូន ថ្លៃឯងបានត្រឡប់ទៅសាសន៍ ហើយនឹងព្រះ របស់វាវិញ ហើយ ដូច្នេះ ចូរឲ្យឯងវិលទៅតាមប្អូនថ្លៃឯងចុះ។

 តែនាងឆ្លើយថា ចូរកុំទទូច ឲ្យខ្ញុំ ទៅចោលអ្នកម្តាយ និងវិលទៅវិញ លែងតាមអ្នកម្តាយនោះ ឡើយដ្បិត កន្លែង ណា ដែល អ្នកម្តាយអញ្ជើញទៅនោះ ខ្ញុំ នឹងទៅតាម ហើយកន្លែងណាដែលអ្នកម្តាយ ស្នាក់នៅ នោះ ខ្ញុំ នឹងនៅដែរ សាសន៍ របស់អ្នកម្តាយនឹងបាន ជាសាសន៍ របស់ខ្ញុំ ហើយព្រះ របស់អ្នកម្តាយក៏បាន ជាព្រះ របស់ខ្ញុំ ដែរ។

 អ្នកម្តាយស្លាប់កន្លែងណានោះ ខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះ ដែរ ព្រមទាំងឲ្យគេកប់ខ្ញុំ នៅទីនោះ ផង បើ សិន ជាខ្ញុំ ឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វី ក្រៅពីសេចក្តីស្លាប់តែមួយ នោះ សូមឲ្យព្រះ យេហូវ៉ាប្រព្រឹត្តនឹងខ្ញុំ យ៉ាងដូច្នោះ ចុះ ហើយលើសទៅទៀតផង។

33       ខ្ញុំ ចង់ឲ្យចំនងជើងនៃ មេរៀន ដែលខ្ញុំ នឹងបង្រៀនអ្នករាល់គ្នានៅវេលាព្រឹកនេះ និងដោយព្យាយាមក្នុង ការ នាំ សេចក្តីជំនឿមកអ្នករាល់គ្នាអំពីការសង្រ្គោះ ហើយខ្ញុំ ចង់ដាក់ចំនងជើងថា ¡§សាច់ញាតិនៃ ព្រះ អង្គ សង្រ្គោះ¡¨

34       ការសង្គ្រោះ អ្វីមួយ គឺជាការនាំយករបស់ នោះ មកវិញ។ វាជាអ្វីមួយដែលបាន បាត់ទៅ ឬជា របស់ដែល ត្រូវបាន បញ្ចាំ។ ហើយអ្នកទៅសង្រ្គោះ របស់នោះ គឺអ្នកត្រូវបង់ថ្លៃលោះ របស់នោះ ជាមុន សិន។ ពេលនោះ វា នឹងក្លាយទៅជា កម្មសិទ្ឋស្របច្បាប់របស់អ្នក។ ប៉ុន្តែច្បាប់ នៃការសង្គ្រោះ របស់សាសន៍ អ៊ីស្រាអែល គឺត្រូវ បាន ធ្វើឡើងតាមយៈ ខ្សែ ស្រឡាយ ដើម្បីអាចនឹងសង្រ្គោះ របស់ដែលបាន បាត់បង់នោះ។

35       ការនោះ ត្រូវបាន កើតឡើងដោយស្តេចរបស់សាសន៍ អ៊ីស្រាអែលនៅសម័យនៃ ពួកចៅហ្វាយ បន្ទាប់ពី ការ ស្លាប់ របស់លោកយ៉ូស្វេ។ ដូច្នេះ ដើម្បីរកឃើញនូវចំនុចដ៏ល្អនេះ អ្នករាល់គ្នាអាច អាន នៅក្នុងជំពូក៥ ឬ ជំពូក៦ នៃព្រះ គម្ពីរ សាំយ៉ូអែល នោះ អ្នកនឹងបាន ឃើញរឿងដ៏ពិតនោះ។

36       ហើយពេលនេះ យើងនឹងមើលជាមួយគ្នាដើម្បីទាញចំនុចសំខាន់ៗដែលមាននៅទីនោះ ដូចដែលខ្ញុំ បាន ចាប់ផ្តើម កន្លងមក ពីគម្ពីរនាងរស់ ហើយយើងបាន ចំនាយពេលសប្តាហ៍ដើម្បីរៀន ពីវា។ ហើយបើយើង មើលក្នុងគម្ពីរ វិវរណៈ យើងត្រូវការពេលមួយឆ្នាំពេញ ដោយ ព្រោះ រាល់ទាំង គម្ពីរទាំងអស់សុទ្ឋតែទាក់ទង នឹង បទគម្ពីរទាំងមូល។ វា ពិតជាល្អ ណាស់។ ដូច្នេះ ហើយយើងដឹងថា ព្រះ គម្ពីរគឺព្រះ វិញ្ញាណបានបណ្តាល ឲ្យ តែង។ ហើយគ្មាន កន្លែងណាមួយ ដែលមាន ភាពផ្ទុយគ្នានៅក្នុងគម្ពីរ ទាំងនោះ ឡើយ។

37       ព្រះ គម្ពីរនេះ ត្រូវបាន សរសេរមកប្រហែលជា ៤០០០ឆ្នាំ ផ្សេងពីគ្នា។ ហើយវាត្រូវបាន សរសេរដោយ... ខ្ញុំ សូម ទោសខ្ញុំ ភ្លេចចំនួន អ្នកដែលសរសេរវាហើយ។ ខ្ញុំមិនបានចាំទេ ប៉ុន្តែ... ខ្ញុំសូមទោស។ ខ្ញុំអាចនិយាយ បាន ថា៦០ នាក់ ប៉ុន្តែ ប្រហែលជាមិន ត្រូវទេ។ [អ្នកស្តាប់បាន ឆ្លើយតប]។ ៤០ នាក់។ មនុស្ស៤០នាក់ បាន សរសេរ ព្រះ គម្ពីរនេះ ដែល មានរយៈ ពេលរាប់ពាន់ ឆ្នាំផ្សេង ពីគ្នា ហើយពួកគេមិន ដែលស្គាល់គ្នា និងឃើញ មុខគ្នា ឡើយ ប៉ុន្តែ ពុំមាន កន្លែងណា មួយ ដែល​ប្រឆាំងគ្នានោះ ទេ។ គម្ពីរនេះ ត្រូវបានបណ្តាលដោយព្រះ វិញ្ញាណនៃ ព្រះ។

38       មានមនុស្សជាច្រើន បានអាន នៅក្នុងព្រះ គម្ពីរនាងរស់ ហើយពួកគេនិយាយថា ¡§វាជារឿងស្នេហា មួយ នៅក្នុងព្រះ គម្ពីរ¡¨។ ព្រះ គម្ពីរជា រឿងស្នេហា។ ព្រះ គម្ពីរទាំងមូលគឺជារឿងស្នេហា។

39       វាមិន មែន គ្រាន់ តែជារឿងស្នេហាតែប៉ុណ្ណោះ ទេ តែ​វាជាសេចក្តីទំនាយ។ វាមិនមែន​គ្រាន់ តែជាសេចក្តី ទំនាយ ប៉ុណ្ណោះ ទេ តែវាជារឿងប្រវត្តិសាស្រ្ត។ វាមិន មែន គ្រាន់ តែជារឿងស្នេហា ជា សេចក្តីទំនាយ ជាប្រវត្តិ សាស្រ្តនោះ ទេ តែ​នោះ គឺជាព្រះ អង្គផ្ទាល់។ ពីព្រោះ ¡§កាលដើមដំបូងមាន ព្រះ បន្ទូល ​ព្រះ បន្ទូលគង់នៅជា មួយ ព្រះ ហើយព្រះ បន្ទូល គឺជាព្រះ។¡¨ ដូច្នេះ ព្រះ បន្ទូលគឺជាព្រះ។ គ្មានសេចក្តីណាមួយ នៅក្នុង ព្រះ គម្ពីរជា រឿង ប្រឌិតនោះ ទេ ប៉ុន្តែអ្វីទាំងអស់ ដែលមាន នៅក្នុងនោះ គឺជាសេចក្តីពិត រាល់ទាំងឃ្លា រាល់ទាំងប្រយោគ នឹងចង់ ព្រលឹងរបស់ អ្នក។ វាជាសេចក្តីពិត។

40       រាល់ទាំងសេចក្តីដេលមាន នៅក្នុងព្រះ គម្ពីរនាងរស់ នៅពេលដែលពួកគេសរសេរព្រះ គម្ពីរ (អ្នក បរិសុទ្ឋ) គឺនៅ ពេលដែល ពួកគេព្យាយាមក្នុងការដាក់វាជាមួយគ្នានៅក្នុងសញ្ញាចាស់ គម្ពីរនាងរស់នេះ ជាគម្ពីរ ដែលពួកគេទទួលយក។ តើមូលហេតុអ្វីទៅ? បើសិន ជាវាជារឿងស្នេហា តើហេតុអ្វីបាន ជា អ្នកប្រាជ្ញនៃ សម័យ បុរាណទទួល កណ្ឌនេះ ជាការ ដែលព្រះ វិញ្ញាណបណ្តាល? ពីព្រោះ មាន ការបើកសំដែងលាក់ទុកនៅ ក្នុងនោះ។ ហើយនៅក្នុងការបើកសំដែងដែល លាក់ទុកនោះ អ្នកនឹងចាប់យកបាន នូវអត្ថន័យដ៏ពិតប្រាកដ ហើយសេចក្តី នោះ នឹងនាំ អ្នកទៅគៀកនឹងព្រះ។

41       ហើយខ្ញុំ បាន អធិស្ឋាន អស់ពី ព្រលឹងរបស់ខ្ញុំ ថាព្រះ អម្ចាស់ ទ្រង់នឹងបណ្តាល​ចិត្តទាំងអស់ឲ្យបាន យក ចិត្តទុក ដាក់ រហូតដល់ទ្រង់បើកសំដែងព្រះ អង្គទ្រង់ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចទទួលទ្រង់បាន។ នៅពេលដែលអ្នក ឃើញវា វាសម័ញ្ញណាស់ ហើយអ្នកនឹងឆ្ងល់ ថាធ្វើដូចម្តេចឲ្យអាចនឹងឡើងដល់ចំនុច កំពូលបាន។ ប៉ុន្តែ ការនោះ អាច បាន ដោយសារតែការបើកសំដែងពីព្រះ វិញ្ញាណបរិសុទ្ឋតែប៉ុណ្ណោះ។

42       សូមបងប្អូន អាន នូវខគម្ពីរ នេះ សូមអាន វា... សូមក្រោកឈរ ហើយអាន វាជាមួយគ្នា។ អ្នកនឹងមិន អាច យល់ពីវា បាន ទេ។ គឺវាកំពុងតែនៅក្នុងសេចក្តីអាថ៌កំបាំង។ ដូច្នេះ ចូរសូមដល់ព្រះ យេស៊ូវក្នុងការចាក់ទំលុះ វា។ ចូរនិយាយថា ¡§ព្រះ អង្គអើយ ដ្បិតទ្រង់បាន លាក់វាពីភ្នែករបស់ពួកអ្នកប្រាជ្ញ និងមនុស្សឆ្លាត តែទ្រង់នឹង បើក សំដែងមកកូន ក្មេងវិញ។¡¨

43       អ្នកស្រីប្រាណហាំកំពុងតែអង្គុយនៅខាងក្រោយនោះ ប៉ុន្តែ នៅពេលមួយបើ ខ្ញុំ ចេញទៅក្រៅប្រទេស គាត់នឹង សរសេរសំបុត្រមួយថា ¡§បង! យប់នេះ ខ្ញុំ នឹងអង្គុយជាមួយកូនៗរបស់យើង ហើយខ្ញុំ នឹងគិតពីបង¡¨។ ហើយនាងនឹងធ្វើនូវ ការនេះ។ ប៉ុន្តែ ខ្ញុំ ស្រឡាញ់នាង ហើយខ្ញុំ ស្គាល់នាងយ៉ាងច្បាស់។ ខ្ញុំ ដឹងយ៉ាងច្បាស់នូវ អ្វី ដែលនាងនឹងនិយាយ ទោះ បីជានឹងសរសេរ មិនសរសេរក៏ដោយ។ អ្នករាល់គ្នាឃើញទេ? ពីព្រោះ ខ្ញុំដឹង នូវអ្វី ដែលនាងនឹងនិយាយ។ តើមូលហេតុ អ្វីបាន ជាដូច្នេះ? នោះ ជា ទំនាក់ទំនងដ៏ស្អិតរមួត។ យើងរួមគ្នាតែ មួយ។ ហើយនាងស្គាល់លក្ខណៈ របស់ខ្ញុំ ដូចដែលខ្ញុំ ស្គាល់លក្ខណៈ របស់នាងដែរ។

44       នាង គ្រាន់ តែអង្គុយនិងសំលឹងមើលមកខ្ញុំ ហើយកូនៗមិន បាន ទៅសាលារៀន ទេ ហើយយើងត្រូវ អធិប្បាយលើ ប្រធាន បទផ្សេងៗ ជាច្រើន ទៀត ហើយ... ¡§តើអ្វីទៅជាសេចក្តីសំអប់?¡¨

45       កាលពីម្សិលម៉ិញ ពេលព្រឹកយើងបាន ក្រោកពីគេងយឺត ហើយកូនៗរបស់យើងមិន បាន ទៅសាលារៀន ទេ ហើយ យើងក៏ត្រូវអធិប្បាយលើប្រធាន បទផ្សេងៗគ្នាជាច្រើនទៀត... វា ពិតជារឿងដែលគួរឲ្យស្អប់មែន

46       អ្នកនិយាយថា ¡§សេចក្តីសំអប់មាន ដើម ដូច្នេះ វាក៏មាន បញ្ចប់ដែរ។ ឯសេចក្តីស្រឡាញ់វិញពុំមានដើម ទេ ដូច្នេះ វា គ្មាន បញ្ចប់ ទេ¡¨។ សេចក្តីសំអប់នឹងត្រូវបញ្ចប់ សេចក្តីស្រឡាញ់វិញនឹងនៅអស់កល្បជានិច្ច។ សេចក្តី សំអប់បាន ចាប់ ផ្តើម ហើយសេចក្តីសំអប់នឹងត្រូវបញ្ចប់។ សេចក្តីស្រឡាញ់មិន ដែល​ចាប់ផ្តើមឡើយ នោះ វា គ្មាន បញ្ចប់ទេ។ អ្នករាល់គ្នា ឃើញទេ វានឹងនៅអស់កល្បជានិច្ច។

47       នៅពេលដែលមាន បុរសម្នាក់ស្រឡាញ់នារីម្នាក់ ហើយបាន រៀបការជាមួយនាងដោយព្រោះ នាង ស្អាត នោះ នឹង ត្រូវបានជា​ទីបញ្ចប់នៃ សេចក្តីនេះ។ ប៉ុន្តែនៅពេលដែលបុរសម្នាក់រកបាន ស្ត្រីម្នាក់ដែលគាត់ ស្រឡាញ់ ហើយគាត់មិន ដឹង ថាមូលហេតុអ្វីនោះ ទេ ប៉ុន្តែ គាត់ស្រឡាញ់នាង ហើយស្រ្តីនោះ ក៏ស្រឡាញ់ បុរស នោះ មិន ថាបុរសនោះ មើលទៅ យ៉ាងណានោះ ទេ គឺគាត់ស្រឡាញ់នាង ហើយនាងក៏ស្រឡាញ់គាត់ នោះ ជា គូស្វាមីដ៏ នៅ​អស់កល្ប នៅក្នុងសិរីល្អ។ សេចក្តីស្លាប់ ឬអ្វីក៏ដោយក៏មិនអាចបំបែកពួកគេបាន ទេ។ ពីព្រោះ ពួកគេមកពី អស់កល្បជានិច្ច ហើយពួកគេត្រូវត្រលប់ ទៅរកភាពអស់កល្បជានិច្ចនោះ វិញ។ ភាពអស់កល្បជា និច្ចមិន ដែលបាត់ឡើយ។

48       ស្រ្តីដែលមានសម្រស់ស្រស់ស្អាត ឯភាពស្រស់ស្អាត​​ក៏នឹងត្រូវកន្លងបាត់ទៅយ៉ាងឆាប់រហ័សដែរ។

49       ប៉ុន្តែ តើអ្នករាល់គ្នាដឹងទេថា ម្រាមដៃដ៏ស្រលូន របស់នាង ដែល ព្រះ ទ្រង់ប្រទាន ឲ្យ អាចនឹងត្រូវពុក រលួយនៅ ថ្ងៃ អាទិត្យសប្តាហ៍ក្រោយទេ? ដូចគ្នាដែរ បុរសដែលមាន កំពស់ខ្ពស់ សក់ខ្មៅស្អាត រាងសង្ហា ប្រហែលជានឹងត្រូវក្លាយ ទៅ ជាសំរាមនៅ ថ្ងៃអាទិត្យក្រោយផង។ ទាំងអស់នោះ នឹងត្រូវវិនាសទៅ។ ប៉ុន្តែអ្វី មួយដែលនៅពីខាងក្នុងនឹងត្រូវស្ថិត នៅ អស់កល្បជានិច្ច។ សូមសំលឹងមើលខាងក្នុងនោះ។ ចូររក្សាភ្នែករបស់ អ្នកទៅលើគោលដៅនោះ ចុះ។

50       ឥឡូវសូមមើលពីរឿងនេះ ដែលនិយាយពីស្រ្តីម្នាក់ដែលគួរឲ្យស្រឡាញ់ និងមាន ភាពផ្អែមល្ហែម ហើយ នាងមាន ឈ្មោះ ថា ន៉ាអូមី។ ន៉ាអូមី មាន ន័យថា ¡§ភាពរីករាយ ឬអំណរ¡¨។ ឯ អេលីម៉ាលេច មាន ន័យថា ¡§ការ ថ្វាយបង្គំ¡¨។ ដូច្នេះ ការថ្វាយបង្គំដោយអំណរគឺជាគ្រួសាររបស់នាង។ ពួកគេមាន កូន ប្រុសមាន ម្នាក់ឈ្មោះ ថា ¡§ម៉ាឡូន¡¨ ដែលមាន ន័យថា ¡§ជំងឺ¡¨។ និងកូន ប្រុសម្នាក់ទៀត ឈ្មោះ ¡§គឺលីយ៉ុន¡¨ មាន ន័យថា ¡§ភាពអស់កំឡាំង, ភាពស្រពិចស្រពិល, ភាពទុក្ខ ព្រួយ¡¨

51       នៅក្នុងប្រទេសអ៊ីស្រាអែល ពួកគេធ្លាក់ខ្លួន ក្រខ្សត់ រហូតដល់អត់មាន អាហារបរិភោគ។ ហើយកំហុស ដំបូងមួយ ដែលពួកយូដាធ្វើគឺចាកចេញពីទឹកដីនោះ។ ព្រះ ទ្រង់បានប្រទាន ទឹកដីនោះ ដល់ពួកគេ។ ហើយ នៅ ពេលដែលព្រះ ទ្រង់បាន ប្រទាន ទឹកដីនោះ ទៅដល់អ័ប្រាហាំ ទ្រង់បានប្រាប់គាត់ថា កុំឲ្យចាកចេញពីទឹក ដីនោះ ឡើយ។ ប៉ុន្តែគាត់បាន ធ្វើកំហុសមួយដោយគាត់បាន ចេញទៅទឹកដី Gerar ជាកន្លែងដែលមាន ពេញ ទៅដោយ បញ្ហា។ នោះ ជាទឹកដីនៃចំនែក របស់គាត់។ ពួកគេត្រូវបាន បែកចេញទៅគ្រប់ទីន្លែងនៅលើពិភព លោក តែ ពេលនេះ ពួកគេបាន ត្រលប់មកវិញហើយ។

52       អូ! វាជាមេរៀន ដ៏ល្អមួយនៅព្រឹកនេះ ដែលយើងដឹងថា ពួកគេបាន ត្រលប់មកវិញហើយ។

53       នាអូមី ចេញពីទឹកដីនោះ ដោយសារគ្រោះ ទុរភិក្ស។ ដោយន៉ាអូមី និងអេលីម៉ាលេច ពួកគេបាន ចេញ ទៅទឹកដីនៃ សាសន៍ ម៉ូអាប់។

54       ពេលនេះ ខ្ញុំ ចង់ឲ្យអ្នករាល់មើលនូវសាច់រឿងនេះ ដើម្បីចាប់យកអត្ថន័យរបស់វា។ ឥឡូវ សាសន៍ ម៉ូអាប់ គឺកើត ចេញពីកូន ឥតខាន់ស្លា គឺជាកូន ស្រីរបស់​លុត។ បន្ទាប់ពីពួកគេបានគេជចេញ​ពីការបំផ្លាញ ដោយភ្លើង នៃក្រុងសូដំម ដោយព្រះ គុណរបស់ព្រះ បន្ទាប់ មកកូន ស្រីរបស់លុតបាន ធ្វើឲ្យលុតស្រវឹង រួចក៏ រួមរស់ជាមួយ គាត់ ជាភរិយា។ ពួកគេ មាន កូន មួយ ដែលបង្កើតបាន ជាសាសន៍ ម៉ូអាប់។ អ្នករាល់ គ្នាឃើញ ទេ ពួកគេបាន ចាកចេញពីទឹដីសន្យា ហើយ បាន ចូលទៅក្នុងទឹកដីមួយទៀតដែលមាន ពេញទៅដោយអំពើ បាប។

55       រាល់ ពេលដែលគ្រីស្ទាន ចេញពីមូលដ្ឋាន ព្រះ របស់ខ្លួន... ជាច្រើនដង នៅក្នុងគោលការណ៍នយោបាយ មាន មនុស្សជាច្រើន បានចេញពីមូលដ្ឋាននោះ គឺដូចអ្នកបំរើព្រះ ម្នាក់ដែលខ្ញុំ បាន ស្គាល់ គាត់បាន ធ្វើជា ចៅហ្វា ក្រុង។ ហើយនៅពេលដែលគាត់បានធ្វើជាចៅហ្វាយក្រុង គាត់បាន ចេញឆ្ងាយពីមូលដ្ឋាន របស់ ព្រះ នោះ សាតាំងជាអ្នកគ្រប់ គ្រងគាត់វិញ។

56       បើសិន ជាគ្រីស្ទាន ចេញពីមូលដ្ឋាន នោះ (អូ! ខ្ញុំ គ្រាន់តែចេញទៅតាមផ្លូវនោះ ក្នុងពេលយប់ម្តងទេ ខ្ញុំ ឃើញក្មេង ប្រុសជាច្រើន អង្គុយ​នៅទីនោះ រួចញុំាស្រា ហើយខ្ញុំ ក៏ញុំាតែបន្តិចប៉ុណ្ណោះ។) បើសិនជាអ្នកចេញពី មូលដា្ន របស់អ្នក អ្នកនឹងធ្លាក់ចូលក្នុងបញ្ហា។

57       ¡§អូ! ក្មេងស្រីជាច្រើន ជក់បារី ខ្ញុំគ្រាន់តែសាកល្បងមួយដើមតែប៉ុណ្ណោះ¡¨។ នេះ អ្នកកំពុងតែចេញពី មូលដ្ឋាន របស់ អ្នកហើយ។ ចូរកុំធ្វើដូច្នេះ ឡើយ។ ចូរនៅក្នុងមូលដ្ឋាន នោះ ចុះ។ ហើយមូលដ្ឋាន របស់អ្នកគឺ នៅក្នុងព្រះ គ្រីស្ទ។

58       ន៉ាអូមី ដោយព្រោះ តែភាពអត់ឃ្លាន ក៏ចាកចេញទីទឹកដីរបស់ខ្លួន ចូលទៅក្នុងទឹកដីរបស់សាសន៍ ម៉ូអាប់ ដើម្បី ស្វែងរកអាហារ។ នាងមិន គួរធ្វើដូច្នេះ ឡើយ ព្រោះ ជន ជាតិនោះ កំពុងតែរស់នៅក្នុងទឹកដី យូដា បេថ្លេហិម។ បេថ្លេហិម មាន ន័យថា បេថែល គឺដំណាក់នៃ ព្រះ អម្ចាស់ ជាកន្លែងនៃ ការ សរសើរ ដំកើង¡¨។ ពួកគេ រស់នៅទី នោះ។

59       តែនាងបាន ចេញទៅជាមួយនឹងប្តីរបស់នាង។ ហើយ​កូន ប្រុសទាំងពីររបស់នាងក៏បាន រៀបការជាមួយ នឹងកូន ស្រី សាសន៍ ម៉ូអាប់។ ប៉ុន្តែ បើសិន ជាព្រះ ទ្រង់អនុញ្ញាតិការណាមួយឲ្យកើតឡើងនោះ វានឹងកើត ឡើងជា មិន ខាន ឡើយ។ នេះ ជាហេតុផល ដែលខ្ញុំ ថា ព្រះ ទ្រង់បាន ដំរូវការនេះ ទុកជាមុន។

60       ពេលនេះ យើងឃើញថា ក្រុមគ្រួសារទាំងមូលត្រូវបាន បំផ្លាញ ដោយកូន ប្រុសរបស់នាងទាំងពីរត្រូវ ស្លាប់ ហើយ ប្តីរបស់នាងទៀត រួចនាងក៏សម្រេចចិត្ត ត្រលប់មកវិញ រួមជាមួយនឹងនាងរស់ អ័រប៉ា។

61       ពេលនេះ ខ្ញុំ ចង់ប្រដូចថា ន៉ាអូមី ជាស្រ្តីចំណាស់ម្នាក់ ទៅនឹងពួកជំនុំ Orthodox គឺ ពួកជំនុំ Orthodox របស់សាសន៍ យូដា។ នាងរស់ ជាសាសន៍ ម៉ូអាប់ ជាសាសន៍ ដទៃ ជាពួកជំនុំ គ្រីស្ទបរិសុទ្ឋ គឺជាពួកជំនុំ ថ្មី។

62       នៅទី នេះ ខ្ញុំចង់បែងចែកវាជា៤វគ្គ គឺការសម្រេចចិត្តរបស់នាងរស់ ការបំរើរបស់នាង ការសំរាករបស់ នាង និង រង្វាន់ របស់នាង។ ចូរយើង មើល នាងរស់បាន ធ្វើការសម្រេចចិត្ត ហើយបន្ទាប់ពីធ្វើ ការសម្រេចចិត្តរួច នាងក៏បំរើ បន្ទាប់ ពី បំរើរួចនាងក៏សំរាក បន្ទាប់មកនាងក៏ទទួលបាន រង្វាន់។

63       នាង ជាប្រភេទនៃ ពួកជំនុំ ឬជាគ្រីស្ទាន ដូចជាគ្រីស្ទានម្នាក់ជាដំណាងគ្រីស្ទទាំងមូលដែរ។ តើអ្នករាល់ គ្នាធ្លាប់ ដឹងពីការនេះ ទេ? ឥរិយាបថរបស់អ្នក សកម្មភាពដែលអ្នក ប្រព្រឹត គឺដំណាងឲ្យរូបកាយទាំងមូលរបស់ ព្រះ គ្រីស្ទ។ អ្នក អាចនិយាយថា ¡§ប៉ុន្តែ ខ្ញុំ គ្រាន់ តែជាសមាជិកធម្មតាតែប៉ុណ្ណោះ¡¨។ ការ នោះ មិន មែន ជាបញ្ហាអ្វី ឡើយ។ នៅពេលដែល អ្នក ទទួលយកឈ្មោះ ជាគ្រីស្ទបរិស័ទ្ទ អ្នកដំណាងឲ្យព្រះ គ្រីស្ទនៅក្នុងពួកជំនុំ របស់ ទ្រង់។ អ្នកគួរតែរស់នៅក្នុងជីវិត បែប ដូច្នោះ។ អ្នកគួរតែដូចបុរសសង្ហា ស្រ្តីដែលល្អស្រស់ស្អាត។ ហើយមិន គិតពី របស់ នៃ លោកីយនេះ ពីព្រោះ ភ្នែក ទាំងអស់ ទាំងនៅស្ថាន សួគ៌និងផែន ដីកំពុងតែសំលឹងមើលអ្នក។ មិន ថា អ្នកខ្សោយប៉ុណ្ណានោះ ទេ ចូរឲ្យចិត្តរបស់អ្នក ត្រឹមត្រូវ ព្រោះ អ្នកគឺជាគ្រីស្ទបរិស័ទ្ទ។

64       នាងរស់ធ្លាប់ជាសាសន៍ដទៃ (បំរើរូបព្រះ) ហើយអ័រប៉ាផងដែរ។ ពួកគេធ្វើដំណើរតាមផ្លូវត្រលប់មកវិញ ជា មួយនឹង ម្តាយក្មេក ពីព្រោះ នាងបានលឺថា នៅបេថ្លេហិម ស្រុកយូដាព្រះ ទ្រង់បានដកគ្រោះ ទុរភិក្សនោះ និងបាន ប្រទាន អាហារដល់រាស្រ្តរបស់ទ្រង់។ ហើយនាងបានចាកចេញពីទឹកដីនោះ អស់រយៈ ពេល ១០ ឆ្នាំ មក ហើយ។

65       នាងបាន ត្រលប់ទៅវិញ ជាមួយនឹងកូន ប្រសារស្រីទាំងពីរនាក់ ហើយនៅពេលដែលនាងកំពុងតែធ្វើ ដំណើរទៅ នាងបាន សំលឹងមើលពួកគេរួចនិយាយថា ¡§ហេតុអ្វីបានជាឯងមកតាមអញដូច្នេះ? ពេលនេះ យើង គ្មាន អ្វីទៀតទេ មាន តែបញ្ហាប៉ុណ្ណោះ។¡¨ ¡§អញសូមទោសដែលព្រះ ហស្ថនៃ ព្រះ យេហូវ៉ា បាន ទាស់ ប្រឆាំងនឹង អញ។¡¨

66       តើមាន ប៉ុន្មាន ដងដែលជន ជាតិ អ៊ីស្រាអែលគិតដូច្នេះ? ​ពួកគេមិន បាន ដឹងថា នោះ ជាផែន ការរបស់ ព្រះ ទេ។

67       ន៉ាអូមី ឆ្ងល់ថា ¡§ហេតុអ្វីបាន ជាព្រះ ហស្ថនៃ ព្រះ យេហូវ៉ា ​មិន បាន សណ្តោសប្រណី ខ្ញុំ សោះ កូន ស្រី? ព្រះ ទ្រង់ បាន បណ្តេញខ្ញុំ ចេញ។ ខ្ញុំ ជាអ្នក ដែលគេបោះ បង់ចោល។ ខ្ញុំ មិន បាន ដឹងថា តើខ្ញុំ បាន ធ្វើ អ្វីខុស នោះ ទេ តែ ខ្ញុំ ត្រូវ បាន បោះ បង់ចោល។¡¨

68       ព្រះ ទ្រង់កំពុងធ្វើការ​តាមកម្មវិធីរបស់ទ្រង់។ ព្រោះ គ្រប់ការទាំងអស់ផ្សំគ្នាសំរាប់ជាសេចក្តីល្អដល់អ្នក ដែល ស្រឡាញ់ទ្រង់¡¨។ មិន ថា ការនោះ ជាការអ្វីនោះ ទេ។

69       នាងនិយាយថា ¡§ចូរឯងទៅម្តាយរបស់ឯងវិញចុះ។ ប្តីរបស់ឯងបាន ស្លាប់ទៅហើយ ឯងនៅក្មេង ហើយ ស្រស់ ស្អាតទៀត។ ចូរត្រលប់ទៅវិញទៅ! សូមព្រះ យេហូវ៉ាមេត្តាឲ្យឯងបាន សេចក្តីស្រាកស្រាន្ត ព្រោះ ឯងពុំ មាន ប្តីទេ។ ឯង បានរស់នៅយ៉ាងល្អជាមួយនឹងអញ ឯងបានប្រព្រឹត្តល្អនឹងអញ មើលថែរក្សា អញ។ កូន ស្រីចូរ ឯងត្រលប់ទៅវិញចុះ ហើយសូមព្រះ យេហូវ៉ាឲ្យឯងសំរាកនៅផ្ទះ របស់ឯង¡¨។ ពួកគេក៏យំ ទាំងអស់គ្នា។

70       នាងនិយាយថា ¡§អញចាស់ហើយ ហើយក៏មិន អាចមាន កូន ទៀតដែរ។ ប៉ុន្តែ បើ សិនជាអញមានប្តី ហើយ មាន កូន វាក៏គ្មានប្រយោជន៍ អ្វីដែរ។ ឯងមិនអាចចាំកូន អញនោះ បាន ឡើយ។¡¨ នោះ ការពិតជា ច្បាប់ របស់ពួក គេ នាសម័យនោះ។ បើសិន ជាបងស្លាប់ ហើយនៅមាន ប្អូន ប្រុស នៅលីវ ប្អូន ត្រូវយកប្រពន្ឋ របស់បង ដើម្បី លើកឈ្មោះ របស់បងដែលស្លាប់នោះ។ ¡§ប៉ុន្តែ¡¨ នាងនិយាយថា ¡§ឯង នឹងមិន ចាំរហូតកូន នោះ ធំឡើយ។ ដូច្នេះ ចូរត្រលប់ទៅផ្ទះ មា្តយរបស់ឯង ហើយយកប្តី​មួយទៀតចុះ។

71       អ័រប៉ា ប្រៀបបាន ដូចជាពួកជំនុំដែលមិន ក្តៅមិន ត្រជាក់ ជាពួកជំនុំ ដែលមិន បាន ដើរឲ្យដល់ផ្លូវរបស់ គេ ឡើយ នៅពេលដែលលឺដូច្នេះ នាងក៏និយាយថា ¡§វាដូចជាល្អណាស់¡¨។ ដូច្នេះ នាងក៏ថើបម្តាយក្មេករបស់ នាង រួចក៏ត្រលប់ទៅ វិញ។ ពួកជំនុំ ដែលមិន ក្តៅមិន ត្រជាក់ ពួកគេជឿលើព្រះ យេស៊ូវគ្រីស្ទហើយ តែបែរជា ត្រលប់ ទៅកន្លែង ដើមរបស់ពួក គេវិញ។ ប្រៀបបាន ដូចជា ¡§ឆ្កែដែលត្រលប់ទៅស៊ីកំអួតរបស់ខ្លួន និងជ្រូក ដែលលាង ស្អាតហើយ បែរជាទៅននៀលក្នុង ភក់វិញ¡¨​ នេះ តាមសេចក្តី​ដែលមាន នៅក្នុងព្រះ គម្ពីរ។

72       ពេលនេះ នាងបាន ត្រលប់ទៅរកព្រះ របស់នាងវិញ។ ជាច្រើន ដងយើង ត្រលប់ទៅរកព្រះ របស់យើង កាលពី ដើមវិញ។ ប្រហែលជាយើងមាន ភ្នែកនៃសេចក្តីកំផិត លើសេចក្តីអាក្រក់ណាមួយ។ គឺយើងត្រលប់ទៅ រកសេចក្តីកំផិត នោះ ម្តងទៀត។ ប្រហែលជាយើងត្រលប់ទៅរករូបព្រះ នៃ ការផឹកស្រា រូបព្រះ នៃការជក់បារី រូប ព្រះ នៃការកុហក រូប ព្រះ នៃ ការលួច គឺគ្រប់ទាំងរូបព្រះ ទាំងអស់។ នោះ គួរឲ្យសោកស្តាយណាស់។ អ្នក រាល់គ្នាចាំទេ ព្រះ គម្ពីរមិន បាន និយាយពីឈ្មោះ របស់នាងទៀតទេ។ នាងបាន ដកខ្លួន ចេញពីព្រះ តាមរយៈ ការសម្រេចចិត្តនោះ។

73       នាងជាពួកជំនុំ ដែលមិន ក្តៅមិន ត្រជាក់។ អ្នកជឿម្នាក់ៗដំណាងឲ្យពួកជំនុំ ទាំងមូល គឺដូចជន ជាតិ អាមេរិចម្នាក់ ដំណាងឲ្យជន ជាតិអាមេរិចទាំងមូល។ ជន ជាតិអាឡឺម៉ង់ម្នាក់ៗដំណាងឲ្យជន ជាតិអាឡឺម៉ង់ ទាំង មូល។ ដូច្នេះ គ្រីស្ទាន ទាំអស់គ្នាដំណាងឲ្យរូបកាយព្រះ គ្រីស្ទ!

74       នាងបាន ត្រលប់ទៅវិញ ទៅរកកន្លែង ដើមរបស់នាងវិញ។ តើយ៉ាងណា ទៅ ដែលមាន គ្រូអធិប្បាយផង នោះ ដែលពេលខ្លះ ពួកគេដើរលើផ្លូវរបស់ព្រះ អម្ចាស់ តែនៅពេលដែលអ្នកនិយាយពីការជ្រមុជដោយ ព្រះ វិញ្ញាណបរិសុទ្ឋ ពួកគេបែរជានិយាយថា ¡§គ្មាន ន័យអ្វីឡើយ¡¨។ ពួកគេបាន ទៅរកភាពដើមរបស់ខ្លួន វិញ។ នេះ ជាអ្វីអ័រប៉ាបាន ធ្វើ។

75       ប្រាប់ពួកគេពីព្រះ នាមព្រះ យេស៊ូវគ្រីស្ទថា ¡§ដ្បិតក្រោមមេឃគ្មាន នាមឈ្មោះ ណាទៀត បាន ប្រទាន មក មនុស្ស ដើម្បីឲ្យ ពួកគេបាន សង្រ្គោះ នោះ ទេ។ រាល់អ្វីដែលអ្នកធ្វើទោះ ជាពាក្យសំដី ឬសកម្មភាពក្តីចូរធ្វើ វា នៅក្នុងព្រះ នាម ព្រះ យេស៊ូវគ្រីស្ទចុះ។ ដោយព្រោះ គ្មាន នាមឈ្មោះ ណា ទៀតនៅក្រោមមេឃបាន ប្រទាន មកមនុស្សដើម្បី​ឲ្យពួកគេ បាន សង្រ្គោះ នោះ ពេត្រុសបាន និយាយនៅថ្ងៃបុណ្យទី៥០ថា ¡§បើសិនជាអ្នករាល់ គ្នាចង់បាន សេចក្តីសង្គ្រោះ ចូរប្រែ ចិត្ត ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ ប្រយោជន៍ ឲ្យ បាន រួចពីបាបចុះ¡¨។ នោះ ហើយជាការ ដែលពួកគេទទួលបាន ការអត់ទោសបាប។

76       អូ!​ ហេតុអ្វីបាន ជាខ្ញុំ ចូលចិត្តនាងរស់! នាងបាន ធ្វើការសម្រេចចិត្តមួយ។ ខ្ញុំ បាន ធ្វើការសម្រេចចិត្ត មួយដែរ ហើយអ្នករាល់គ្នាក៏បាន ធ្វើការសម្រេចចិត្តដែរ។ អ្នកនឹងមិន ដើរចេញ តាមទ្វារនេះ ដោយមិន បាន ធ្វើ ការ សម្រេចចិត្ត នោះ ទេ។ អ្នកនឹងមិន ចាកចេញពីបន្ទប់នេះ ទេក្នុងព្រឹកនេះ បើសិនជាអ្នករាល់គ្នាមិន បាន ជាមនុស្សល្អ មនុស្សដែល ប្រសើរនោះ ទេ។ បើសិន ជាអ្នករាល់គ្នាបដិសេធ នោះ ការអាក្រក់នឹងកើតឡើង។ វា កាន់ តែពិបាកសំរាប់អ្នក ទៅទៀត នោះ ឱកាសក្រោយក្នុងការដែលអ្នករាល់គ្នាទទួលវា។

77       នាងរស់បាន ធ្វើការសម្រេចចិត្តមួយ។ ព្រះ គម្ពីរបាន ប្រាប់ថា ម្តាយក្មេករបស់នាងបាន ប្រាប់នាងថា ¡§ចូរ ទៅព្រះ របស់ឯង ដូចប្អូន ស្រីរបស់ឯងវិញចុះ។ ចូរទៅវិញ ដូចជាអ្នកដែលមិន ក្តៅមិន ត្រជាក់នោះ ទៅ។ ហេតុអីបាន ជាឯងមិន ត្រលប់ទៅវិញ។¡¨

78       គ្រូអធិប្បាយដំណឹងល្អ បាន និយាយថា ¡§បើសិន ជាឯងចង់ទៅ ចូរទៅចុះ¡¨។ គ្រូអធិប្បាយដ៏ពិតប្រាកដ ដែល ឈរ នៅមុន មនុស្សគ្រប់វណ្ណៈ ទាំងអស់នឹងនិយាយថា ¡§ចូរធ្វើការសម្រេចចិត្តដោយខ្លួន ឯងចុះ! ហើយ អ្នកត្រូវឈរលើការ សម្រេចចិត្តនោះ¡¨។ អ្នកដែលមិន ត្រជាក់មិនក្តៅនឹងមិន និយាយយ៉ាងដូច្នេះ ឡើយ។ ប៉ុន្តែ បាវបំរើព្រះ ដ៏ពិតនឹងគោះ ស្មា របស់ អ្នក ហើយនិយាយថា ¡§ចូរធ្វើការសម្រេចចិត្តចុះ¡¨

79       នាងរស់និយាយថា ¡§ខ្ញុំ នឹងទៅ កន្លែងណាដែលអ្នកម្តាយអញ្ជើញ ទៅ។ សាសន៍របស់អ្នកម្តាយនឹងបាន ជាសាសន៍ របស់ខ្ញុំ។ ព្រះ របស់អ្នកម្តាយនឹងបាន ជា ព្រះ របស់ខ្ញុំ ដែរ។ អ្នកម្តាយរស់នៅកន្លែងណា ខ្ញុំ នឹងរស់ នៅកន្លែងនោះ ដែរ ហើយដែលអ្នកម្តាយស្លាប់កន្លែងណា នោះ ខ្ញុំ នឹងស្លាប់កន្លែងនោះ ដែរ ព្រមទាំងឲ្យគេ កប់ កន្លែងនោះ ផង។¡¨ នោះ ហើយ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។

80       ព្រះ អម្ចាស់អើយ ទូលបង្គំសូមទទួលទ្រង់ជា ព្រះ អង្គសង្រ្គោះ របស់ទូលបង្គំ។ បើសិន ជាព្រះ គម្ពីរបាន ប្រាប់ថា ចូរប្រែចិត្ត ហើយជ្រមុជទឹកនៅក្នុងព្រះ នាម ព្រះ យេស៊ូវគ្រីស្ទ នោះ ទូលបង្គំនឹងធ្វើ។ បើសិន ជា ព្រះ គម្ពីរប្រាប់ថា ទូល បង្គំត្រូវតែទទួលបាន ព្រះ វិញ្ញាណ បរិសុទ្ឋ នោះ ទូលបង្គំនឹងទទួលបាន មែន។ បើសិន ជា ព្រះ គម្ពីរប្រាប់ទូលបង្គំថា ព្រះ យេស៊ូវគ្រីស្ទទ្រង់គង់នៅដដែល ទោះ ជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បទៅ នោះ ទូលបង្គំនឹង ជឿ។ ទូលបង្គំសូម ទទួលយកព្រះ គម្ពីរ និងព្រះ អម្ចាស់ផ្ទាល់ ចំពោះ អ្វីដែលទ្រង់បាន សរសេរទុក និងពីលក្ខណៈ របស់ទ្រង់ ដោយទូលបង្គំ មិន ខ្វល់ថា នរណានិយាយអ្វីនោះ ទេ។¡¨ នោះ ហើយជា ការសម្រេចចិត្តដ៏ពិតរបស់ នាងរស់។

81       នាងបាន ធ្វើការសម្រេចចិត្តរបស់នាង។ នាងធ្វើការសម្រេចចិត្តថា តើត្រូវទៅមុខ ទៀត ឬដើរទៅ ក្រោយវិញ។ ក្នុង ព្រឹកនេះ យើងក៏ ឈរនៅ កន្លែងដូចគ្នានោះ ដែរ។ តើយើងត្រូវដើរទៅមុខ ឬក៏ត្រលប់ក្រោយ។ ចូរកុំត្រលប់ក្រោយ ឡើយ! ចូរតំរង់ដើរទៅមុខ ទៀតចុះ។ ចូរ ដើរទៅមុខ ទៀត ឆ្ពោះ ទៅកាន់ ទឹកដីសន្យា ជាទឹក ដីដែលមាន មនុស្សចំលែក រស់នៅទី នោះ។

82       នាងរស់ ជាប្រភេទអ្នកជឿ។ តើអ្វីទៅជា អ្នកជឿ? គឺនៅពេលដែលអ្នកនោះ បាន ចេញពីលោកីយមក ចូរ ទៅក្នុង ចំនោមគ្រីស្ទាន។ ស្រ្តី ដែលធ្លាប់ជក់បារី ញុំាស្រា លេងបៀរ ប៉ុន្តែ ពេលនេះ នាងបាន ផ្លាស់ប្រែ! នាង បាន ធ្វើការ សម្រេចចិត្តក្នុងដើរជាមួយព្រះ។ ពេលនេះ នាង កំពុងតែចូរទៅក្នុងចំនោម មនុស្សដែលមិន ធ្វើ ការ ទាំងអស់នោះ។ នាង ជាមនុស្សចំលែក។ នាងកំពុងចូរក្នុងដំណើរដ៏វែងឆ្ងាយមួយ។ នាង មិន ដែលធ្លាប់ស្គាល់ អំពីប្រពៃណីរបស់ពួកគេ គឺពួក គេ ជាមនុស្សចំលែកចំពោះ នាង។ នាង មិនបាន ដឹងពីអ្វីដែលនាងត្រូវធ្វើ។ នេះ ហើយជាអ្វីដែលនាងរស់បាន ធ្វើ។ ហើយវា ក៏ជា អ្វីដែលអ្នករាល់គ្នាធ្វើដែរ។ នេះ ក៏ជា អ្វី ដែលខ្លួន ខ្ញុំ ផ្ទាល់បាន ធ្វើ ដែរ។

83       នៅពេលដែលខ្ញុំ ទទួលព្រះ គ្រីស្ទ ខ្ញុំបានចាកចេញពីលំនៅ របស់ខ្ញុំ។ នៅពេលដែលខ្ញុំ ទទួលព្រះ គ្រីស្ទ មិត្តប្រុស របស់ខ្ញុំ មិត្តស្រីរបស់ខ្ញុំ និងមនុស្សគ្រប់គ្នា គេនឹងបោះ បង់ខ្ញុំ ចោល។ ខ្ញុំ កំពុងដើរចូលក្នុងចំនោម មនុស្សចាស់ៗ ដែល មាន ព្រះ វិញ្ញាណបរិសុទ្ឋ និងការបំរើដល់ព្រះ អម្ចាស់។ ក្មេងស្រីដែលនៅក្នុងព្រះ វិហារ ជាក្មេងស្រីដែលខុសពីក្មេងស្រី ផ្សេងទៀតនៅតាមផ្លូវ។ ពួកគេពិត ជាខុសគ្នាជាខ្លាំង ទាំងការប្រព្រឹត្ត ពួកគេជា មនុស្សចំលែកចំពោះ គ្នា។

84       នេះ ជាអ្វីដែលនាងរស់បាន ធ្វើ។ នាងបាន ចាកចេញពីសាសន៍ របស់នាង ហើយទៅរកសាសន៍ មួយ ទៀត។ នាង ត្រូវបាន ផ្លាស់ប្រែ។ នាងបាន ធ្វើការសម្រេចចិត្តមួយ។ ហើយអ្នកក៏ត្រូវធ្វើការសម្រេចចិត្តនោះ ដែរ! អ្នកត្រូវ ជ្រើសរើស នូវជំរើសរបស់អ្នក។ តើអ្នករាល់គ្នាចង់ត្រលប់ទៅវិញ ទៅរករបស់នៅលោកីយ? ចង់ ដើរទៅជាមួយនឹងព្រះ?

85       តើអ្នករាល់គ្នាចង់ប្រព្រឹត្តដូចលោកីយឬ? ក៏៏គ្រាន់ មកដើម្បីនឹងជួបនឹងព្រះ គ្រីស្ទហើយ រួចនិយាយថា សូមជំរាប លា ហើយក៏ត្រលប់ទៅវិញ។ ប៉ុន្តែ បើសិន ជាអ្នកចង់ទទួលយកនូវផ្លូវរបស់ព្រះ អម្ចាស់ ចូរចាប់ កាន់ ព្រះ ហស្ថដែលមិ នចេះ ប្រែប្រួលរបស់ទ្រង់ចុះ។ ហើយមិនត្រូវខ្វល់ពីអ្វីដែលលោកីយ និយាយនោះ ឡើយ ចូរនៅតែកាន់ ព្រះ ហស្ថ របស់ ទ្រង់ចុះ។ ¡§ដែលព្រះ អម្ចាស់ទ្រង់​មាន បន្ទូលយ៉ាងដូច្នេះ នោះ ជា សេចក្តី ពិត ហើយខ្ញុំ ជឿលើសេចក្តីនោះ។ ទោះ បីជាខ្ញុំ មិន អាចបង្ហាញវានៅក្នុងជីវិតរបស់ខ្ញុំ ក៏ដោយ ក៏ខ្ញុំ ជឿដែរ។ ខ្ញុំ នឹងកាន់ នូវ ព្រះ ហស្ថរបស់ទ្រង់¡¨

86       នេះ ជាវិធី ដែល នាងបាន ធ្វើចំពោះ ន៉ាអូមី។ ¡§ខ្ញុំមិនចាកចោលអ្នកម្តាយទេ។ កន្លែងណាដែលអ្នកម្តាយ ទៅ នោះ ខ្ញុំ នឹងទៅដែរ។ សាសន៍ របស់អ្នកម្តាយនឹងបាន ជាសាសន៍ របស់ខ្ញុំ។ អ្វីដែលពួកគេធ្វើ នោះ ខ្ញុំ នឹង ធ្វើដែរ។ អ្វីដែលពួក គេ ប្រព្រឹត្ត នោះ ខ្ញុំ ក៏ប្រព្រឹត្តដែរ។ អ្វីដែលពួកគេបរិភោគ នោះ ខ្ញុំ នឹងបរិភោគដែរ។ កន្លែង ណាដែល អ្នកម្តាយស្លាប់ នោះ ខ្ញុំ នឹងស្លាប់។ កន្លែងណាដែលគេកប់អ្នកម្តាយ នោះ ចូរ ឲ្យខ្ញុំ ត្រូវកប់នៅទីនោះ ដែរ។¡¨ នោះ ជាការសម្រេចចិត្តដ៏ ច្បាស់លាស់មួយ។ ព្រះ អម្ចាស់ទ្រង់ចង់បាន នូវការសម្រេចចិត្តដ៏ច្បាស់ លាស់ ចេញពីពួកជំនុំ របស់ ទ្រង់!

87       ¡§បាទ! ព្រះ អម្ចាស់អើយ បើសិន ជាទ្រង់ប្រទាន ពរដល់ទូលបង្គំ ហើយធ្វើការនេះ មកទូលបង្គំ នោះ ទូល បង្គំនឹង សម្រេចចិត្ត។¡¨ នោះ មិន មែន ជាការសម្រេចចិត្តដ៏ត្រឹមត្រូវឡើយ។

88       ¡§ព្រះ អម្ចាស់អើយ ទូលបង្គំមិនខ្វល់ថា តើអ្វីដែលនឹងត្រូវកើតឡើងដល់ទូលបង្គំនោះ ទេ ទូលបង្គំនឹង ដើរជាមួយ ទ្រង់។ ហើយបើសិន ជាទូលបង្គំត្រូវស្លាប់ ទៅ នោះ ក៏មិន ជា អ្វីដែរ។ ទោះ បីជាទូលបង្គំរស់ ឬ ស្លាប់ក្តី ទោះ មាន មនុស្ស សើច ចំអកឲ្យទូលបង្គំ នោះ ក៏មិន អាចធ្វើឲ្យចិត្តរបស់ទូលបង្គំប្រែប្រួលដែរ គឺទូល បង្គំនៅតែ ដើរទៅជាមួយ ទ្រង់។¡¨ នោះ ហើយជាការសម្រចចិត្ត ដ៏ច្បាស់លាស់ ដូចដែលនាងរេបេកា បាន ធ្វើ មុន ពេលដែលនាងបាន ជួបជាមួយ អ៊ីសាក់យ៉ាងដូច្នេះ ដែរ។

89       ឪពុកម្តាយរបស់ នាងនិយាយថា ¡§ចូរឲ្យកូន ស្រីឆ្លើយមកចុះ។¡¨

90       រួចនាងក៏និយាយថា ¡§ខ្ញុំ នឹងទៅ¡¨។ នោះ ជាការសម្រេចចិត្តដ៏រហ័ស និងច្បាស់លាស់មួយ។ នោះ ក៏ជា អ្វី ដែលនាង រស់បាន ធ្វើដែរ។ តែអ័រប៉ាវិញ បាន ត្រលប់ក្រោយវិញ។

91       ដូច្នេះ ពួកគេក៏ធ្វើដំណើរចេញទៅ។ នៅក្នុងចិត្តរបស់នាងរស់ មិនបាន ដឹងថា នាង ត្រូវទៅណានោះ ទេ។ យើង ទាំងអស់គ្នា ធ្វើដំណើរ ដូចលោកអ័ប្រាហាំដែរ។ ជាអ្នកដំណើរនៅក្នុងទឺកដីដែលមិនដែលស្គាល់ មួយ ដែលមាន សុទ្ឋតែ មនុស្សចំលែក។ ពេលនោះ នាងក៏ធ្វើដំណើរទៅ។ ទីបញ្ចប់នាងក៏ ចូលទៅដល់បន្ទប់ មួយ ជាកន្លែងន៉ាអូមីបាន នាំនាងចូរ ទៅ ហើយតើនាងរកឃើញអ្វី? តើគ្រប់គ្នាគោះ ខ្នងរបស់នាង ដោយ និយាយថា ¡§រស់ ពួកយើងសប្បាយរីករាយណាស់ ដែលនាងបាន មកនៅទីនេះ¡¨? ទេនាងរកឃើញនូវការ ឈ្លោះ ប្រកែក។ នាងរកឃើញនូវសេចក្តីអាក្រក់។ នាងរក ឃើញ នូវបញ្ហា។

92       បើសិន ជាអ្នកអធិប្បាយណាប្រាប់អ្នកថា ជីវិតជាគ្រីស្ទាន មាន ភាពងាយស្រួល ​អ្នកនោះ ជាអ្នកបោក ប្រាស់ ឬក៏ គាត់មិន ដែលជួបនូវបទពិសោធន៍ ផ្ទាល់ខ្លួន ឡើយ។ លោកីយស្អប់អ្នករាល់គ្នា។ ហើយមនុស្សជា ច្រើន នឹងស្អប់ដល់អ្នក រាល់គ្នាដែរ។ នៅ​ពេលដែលអ្នកដើរតាមផ្លូវរបស់ព្រះ អម្ចាស់ មនុស្សនឹងសើចដាក់ អ្នក។ ពីព្រោះ អ្នកជាមនុស្សចំលែក អ្នកបានកើតក្នុងសាសន៍ ដទៃមួយផ្សេងទៀត។

93       ភរិយារបស់ខ្ញុំ បាន សួរខ្ញុំ ¡§តើមូលហេតុអ្វីបាន ជាស្រ្តីៗដែលជាគ្រីស្ទាន មិន ស្លៀកសំលៀកបំពាក់ដូច ជាស្រ្តីទាំង នោះ ដែរទៅ?¡¨​ ¡§យើងទាំងអស់ គ្នាជាជន ជាតិអាមេរិច តើត្រូវទេ?¡¨

94       ខ្ញុំ ឆ្លើយថា ¡§ទេ! មិន មែន ទេៗ¡¨

95       ¡§ដូច្នេះ តើយើងជាអ្វីទៅ?¡¨

96       ខ្ញុំ ក៏ឆ្លើយថា ¡§យើងមិន មែន ជាជន ជាតិអាឡឺម៉ង បារាំង Belgians ស្វីស អាព្រិច ឬ អាមេរិចកាំង ឡើយ។¡¨

97       ប៉ុន្តែ ¡§តើយើងជាអ្វី?¡¨

98       ខ្ញុំ ក៏ឆ្លើយថា ¡§យើងជាគ្រីស្ទានៗ។ អាមេរិចកាំង ប្រព្រឹត្តតាមបែបអាមេរិចកាំង អាឡឺម៉ង់ប្រព្រឹត្តតាម បែបអាឡឺម៉ង ពីព្រោះ នោះ ជា ព្រលឹងជាតិរបស់ពួកគេ។ ហើយយើងក៏មានព្រលឹងជាតិរបស់យើងដែរ។ នោះ ជាព្រះ វិញ្ញាណបរិសុទ្ឋ ដែលទ្រង់យាងមកពី ព្រះ អម្ចាស់ដែលគង់នៅស្ថាន សួគ៌ ហើយអ្នកត្រូវតែ ប្រព្រឹត្តយ៉ាងដូច្នេះ។ ពីព្រោះ យើងជារបស់ សាសន៍ ដទៃមួយផ្សេងទៀត។

99       ជាការពិតដែលថា យើងរស់នៅក្នុងប្រទេសអាមេរិចនេះ។ នោះ គ្រាន់ តែជាផ្នែកនៃ រូបរាងកាយរបស់ យើងតែ ប៉ុណ្ណោះ ទេ។ ប៉ុន្តែ ព្រលឹង ដែល ដឹកនាំយើង និងលក្ខណៈ របស់យើង គឺមកពីស្ថាន លើវិញ។ យើង រស់ នៅដោយ លក្ខណៈ មកពីស្ថាន លើ ដោយព្រោះ យើងមកពីស្ថាន លើ។ គ្រប់ទាំងគ្រីស្ទាន ទាំងអស់មកពី ស្ថាន លើ។ ព្រះ យេស៊ូវ ទ្រង់មាន បន្ទូ លថា ¡§ខ្ញុំ មិន មែន មកពីក្រោមនេះ ទេ តែខ្ញុំ មិន ពីស្ថាន សួគ៌វិញ។ បើ សិន ជាខ្ញុំមក ពីក្រោមនេះ នោះ អ្វី ទាំងអស់គឺសំរាប់ខ្លួន ខ្ញុំ ហើយ តែនគររបស់ខ្ញុំ នៅស្ថាន លើវិញ។¡¨ ដូច្នេះ អស់ អ្នកណាដែល កើតពីនគររបស់ព្រះ នោះ មកពី​ស្ថាន លើវិញ។

100     ពេលនេះ ចូរមើលទាំងអស់គ្នា នៅពេលដែលយើងចូរទៅដល់ទីនោះ នឹងមាន មនុស្សជាច្រើន មករំ ខាន យើង។ តើមាន បងប្អូន ប៉ុន្មាន អ្នកដែលបាន ឆ្លងកាត់ការនោះ តាំងពីពេលដែលទទួលបាន ព្រះ វិញ្ញាណបរិសុទ្ឋមក? បាទ! យើង ទាំងអស់គ្នាបាន ឆ្លងកាត់វា។ មនុស្សជាច្រើន សំណើចចំពោះ យើង។

101     ដូច្នេះ ចូរកត់សំគាល់ ជីវិតរបស់នាងពិតជាពិបាកណាស់។ ដូចគ្នាដែរ វាពិតជាពិបាកណាស់នៅពេល ដែលអ្នកបាន ត្រលប់ជាគ្រីស្ទបរិសទ្ទហើយ។ ពីព្រោះ អ្នកត្រូវតែផ្លាស់ប្រែជីវិតរបស់អ្នក ចេញពីភាពរីករាយ របស់លោកីយ ចូលទៅ កាន់ ជីវិតថ្មីមួយ ក្នុងការដំកើងព្រះ។ អ្នកត្រូវតែផ្លាស់ប្រែជីវិតរបស់ខ្លួន សារជាថ្មី ក្នុង ការឆ្ពោះ ទៅកាន់ការនោះ។

102     នាងរស់ ត្រូវធ្វើការផ្លាស់ប្រែជីវិតរបស់នាងចេញពីទឹកដីដែលមាន ពេញទៅដោយចំណីអាហារ បរិភោគ ជាច្រើន ឆ្ពោះ ទៅកាន់ ទឹកដីដែលមាន មនុស្សច្រើន សើចចំអក ឲ្យនាង ហើយនៅទីនោះ នាងត្រូវដើររើសគួរ ស្រូវនៅវាលស្រែ ដើម្បីមកបរិភោគទៀត។ នាងដើររើសគួរស្រូវទាំង នោះ ដាក់ក្នុងកន្សែងរបស់នាង ដើម្បី យកមកកិន វាជានំបុ័ង សំរាប់ នាង និងម្តាយក្មេករបស់​នាងបរិភោគ។

103     នៅពេលដែលនាងរស់នៅទីនោះ យើងឃើញថា នាងត្រូវដើររើសគួរស្រូវ... នោះ ជាការសម្រេចចិត្តរបស់នាង។

104     សូមមើលចំនុចមួយទៀត ដែលនាងធ្វើនោះ គឺការបំរើ។

105     នោះ ហើយជាអ្វីដែលពួកជំនុំ នោះ ត្រូវធ្វើ។ ពួកជំនុំ ទាំងអស់ បន្ទាប់ពីពួកគេធ្វើការសម្រេចចិត្តរួច ពួក គេត្រូវធ្វើ ការបំរើ។ គឺបំរើព្រះ! ទៅតាមប្លង់គំរូរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែបំរើព្រះ។

106     នាងរស់បាន ធ្វើការសម្រេចចិត្តមួយ។ ហើយនាងក៏ធ្វើការបំរើតាមរយៈ ការសម្រេចចិត្តនោះ។ (សូម មើលជាមួយ គ្នាមួយនាទី)។ ពេលនេះ នាងត្រូវទៅវាលស្រែ ដើម្បីរើសគួរស្រូវ។

107     ម្តាយ របស់នាងប្រាប់នាងថា (ដែលអ្នករាល់ គ្នាដឹង ហើយ នោះ ជាអ្វីដែលសញ្ញាចាស់ប្រាប់ដល់សញ្ញា ថ្មី) គឺម្តាយ របស់នាងបានប្រាប់នាងថា ¡§យើងមាន សាច់ញាតិម្នាក់ គាត់ឈ្មោះ បូអូស។ គាត់ជាអ្នកមាន ម្នាក់។ គាត់ជាសាច់ញាតិ ដែលជិតនឹងយើង។ ចូរឯងទៅស្រែរបស់គាត់ ហើយប្រហែលជា... ចូរឯងកុំទៅ ស្រែរបស់អ្នកណាផ្សេងឡើយ គឺត្រូវតែ ទៅស្រែរបស់ គាត់ចុះ។¡¨

108     នេះ គឺជាការដែលព្រះ វិញ្ញាណបរិសុទ្ឋប្រាប់យើងមិន ឲ្យចាកចេញពី ព្រះ បន្ទូលរបស់ព្រះ ប៉ុន្តែ ឲ្យដើរ ចូលទៅក្នុង ស្រែ របស់ទ្រង់ (គឺជាព្រះ បន្ទូលនោះ)។ ចូរកុំនិយាយថា ¡§បាទ! យើងនិយាយដូច្នេះ។ហើយយើង នឹងយក​សេចក្តីនេះ សំរាប់ជាសេចក្តីអធិស្ឋាន។ ដូច្នេះ យើងនឹងបាន សេចក្តីនោះ។¡¨ ចូរនៅ​ក្នុងស្រែនោះ។ ចូរ ទៅក្នុងស្រែរបស់ទ្រង់ចុះ ព្រោះ ទ្រង់ជាសាច់ញាតិរបស់យើងដែលជិតជាងគេ។

109     ព្រះ បន្ទូលរបស់ព្រះ គឺព្រះ គម្ពីរសញ្ញាចាស់គឺជាសាច់ញាតិដ៏ជិតជាមួយនឹងសញ្ញាថ្មី។ ឃើញទេ ពួក ជំនុំ ចាស់ ជា ម្តាយនៃ ពួកជំនុំ ថ្មី។ ¡§ចូរកុំទៅស្រែណាផ្សេងឡើយ។ ចូរទៅក្នុងស្រែរបស់គាត់ចុះ។ ប្រហែលជា ថ្ងៃមួយកូន នឹងបាន ព្រះ គុណរបស់គាត់¡¨

110     ហើយនៅថ្ងៃមួយ នៅពេលដែលនាងកំពុងតែនៅក្នុងស្រែនៅឡើយ បុរសវ័យក្មេងដែលមាន ទ្រព្យ សម្បត្តិស្តុក ស្តម ឈ្មោះ ថាបូអូស បាន ដើរមក ហើយក៏ឃើញនាង។ អូ! នៅពេលដែលគាត់ឃើញនាងគាត់ក៏ ចាប់ចិត្តស្រឡាញ់ នាង។ គាត់គិតថា នាងគឺជាក្មេងស្រី ដែល អស្ចារ្យ ម្នាក់។ គាត់ចូរចិត្តលក្ខណៈ ចរិតរបស់ នាង។ អ្នករាល់គ្នាចាំទេ គាត់ និយាយថា ¡§ខ្ញុំ ដឹង ហើយមនុស្សជាច្រើន ក៏ដឹងដែរថា នាង​ជាស្រ្តីដែលមាន លក្ខណះ ល្អ¡¨។ នោះ ជាការសម្រេចចិត ដែល ស្អាតនិងច្បាស់លាស់របស់នាង។ នាងបាន រស់នៅតាមការ សម្រេចចិត្តរបស់នាង។

111     នៅថ្ងៃមួយពួកគេអាចនិយាយថា ¡§យើងដឹងថាអ្នកជាគ្រីស្ទាន ដ៏ល្អម្នាក់។ យើងដឹងថា លោកជាព្រះ រាជ បុត្រានៃ ព្រះ ព្រោះ គ្មាន នរណាម្នាក់ដែលអាចធ្វើកិច្ចការអស្ចារ្យបាន ទេ លើកលែងតែព្រះ ទ្រង់គង់ជា មួយ នឹងអ្នកនោះ¡¨

112     នេះ ជាអ្វីដែល លោក នីកូដេម បាន និយាយទៅកាន់ ព្រះ យេស៊ូវ ¡§លោកគ្រូ យើងដឹងថាលោកជាគ្រូ បង្រៀន ដែលមកពីព្រះ គ្មាន នរណាម្នាក់អាចធ្វើការទាំងនេះ បាន ទេ លើកលែងតែព្រះ គង់ជា មួយនឹងអ្នក នោះ¡¨

113     ស្ត្រីម្នាក់បាន ប៉ះ ព្រះ ពស្ត្រទ្រង់ រួទ្រង់ក៏ងាកមកមាន បន្ទូលថា ¡§តើនរណាប៉ះ ខ្ញុំ?¡¨ គ្រប់គ្នាបដិសេធ ការនោះ។ រួចទ្រង់ក៏សំលឹងទតទៅហ្វូងមនុស្ស ដោយមាន បន្ទូលថា ¡§កូនស្រី ដែលមាន ជំងឺធ្លាក់ឈាម។ ជំនឿរបស់ ឯងបាន ព្យាបាលឲ្យជាហើយ¡¨

114     ¡§គ្មាន នរណាម្នាក់អាចធ្វើការនោះ បាន ទេ លើកលែងតែព្រះ ទ្រង់គង់ជា មួយនឹងអ្នកនោះ! យើងដឹងថា អ្នកមកពី ព្រះ។ យើងមិន អាចទទួល យកអ្នកបាន ទេ ពី ព្រោះ បើសិនជាយើងទទួលយក អ្នក យើងនឹងត្រូវ ទាត់ចេញពីពួកជំំនុំ របស់យើង¡¨។ អ្នករាល់គ្នាឃើញទេ នោះ ហើយជាមែកឈើដែលមិន ផ្តល់ផ្លែផ្កា។ លោក West មេរៀន នេះ យើងបាន រៀន កាលពីយប់ម៉ិញរួចមកហើយ តើត្រូវទេ។ បាទ!​ ពួកគេនឹង ទាត់ អ្នកចេញ។ ¡§ប៉ុន្តែ នៅក្នុង ចិត្តរបស់ ពួកយើង យើង ដឹងថាលោកមកពីដើមទំពាំង បាយជូរដ៏ពិត¡¨។ ព្រះ គ្រីស្ទទ្រង់គឺជាដើម ទំពាំងបាយជូរ ឯយើងរាល់គ្នាគឺជាមែក។ ¡§យើង ដឹង ពី ព្រោះ យើងឃើញជីវិតដែលនៅក្នុងព្រះ កំពុងតែនៅ ក្នុងអ្នក¡¨

115     នោះ ហើយជាអ្វីដែលបូអូស ឃើញនាង​រស់ ដែលនាងកំពុងតែឈរនៅទីនោះ។ ហើយគាត់ក៏ចាប់ចិត្ត ស្រឡាញ់ នាង។

116     ពេលនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាកត់សំគាល់ ន៉ាអូមី ដែលជាពួកជំនុំចាស់ បាន ពន្យល់នាងរស់ពីរាល់ទាំង ច្បាប់​រ បស់សាសនានាង ដូចសញ្ញាចាស់ ជាស្រមោល របស់សញ្ញាថ្មីដែរ។ ពេលនេះ ខ្ញុំ ចង់ឲ្យរាល់គ្នាឃើញពី សាច់រឿងដែល នៅត្រង់នេះ។

117     ពេលនេះ ខ្ញុំ ចង់បង្ហាញពីស្រមោលដល់អ្នករាល់គ្នា។ សញ្ញាចាស់បាន ពន្យល់ពីសញ្ញាថ្មី បើសិនជាអ្នក រាល់គ្នាបាន អាន វា ​នោះ នឹងឃើញថាវាជាស្រមោល របស់សញ្ញាថ្មី។ ឥឡូវសូមមើល បើសិនជាខ្ញុំ ដើរទៅ ក្បែរជញ្ជាំងនោះ ខ្ញុំ នឹង មិន ឃើញខ្លួន ខ្ញុំ ទេ តែខ្ញុំ នឹងឃើញស្រមោលរបស់ខ្ញុំ វិញ ដែលវាមាន លក្ខណៈ ដូច នឹង រូបរាងរបស់ខ្ញុំ។ បើសិន ជាអ្នក រាល់គ្នាស្គាល់ពីសញ្ញាថ្មី ហើយនៅពេលដែលអាន សញ្ញាចាស់នោះ នឹង ឃើញពីស្រមោលនោះ។

118     ពេលនេះ ចូរកត់សំគាល់ពីនាងរស់ នៅពេលដែលន៉ាអូមីប្រាប់នាងរស់​​ថា ¡§គាត់ជាសាច់ញាតិរបស់ យើង។ ហើយ បើសិន ជាឯងបាន សេចក្តីមេត្តាពីគាត់ ឯងនឹង បានសំរាក¡¨(អូ) ¡§បើសិន ជាឯងបាន សេចក្តី មេត្តាពីគាត់ ឯងនឹងបាន សំរាក¡¨។ បូអូស តំណាង​ឲ្យព្រះ គ្រីស្ទ ជាអ្នកមាន ទ្រព្យសម្បត្តិស្តុកស្តម មាន អ្វីៗ ទាំង គឺ ម្ចាស់ នៃ ចំរូត។ អូ! បូអូសបាន ធ្វើដំណើរ មកមើលស្រែរបស់ខ្លួន ហើយក៏ឃើញនាងរស់។ គាត់ជា ចៅហ្វាយនៅទីនោះ ជាម្ចាស់នៃ ចំរូតនោះ ទាំង មូល។ ពេលនោះ នាងក៏ បាន សេចក្តីមេត្តាករុណាពីគាត់។

119     នេះ ជាអ្វីដែលពួកជំនុំ សព្វថ្ងៃនេះ ធ្វើ។ នៅ ពេលដែលព្រះ អម្ចាស់នៃ ចំរូតទ្រង់ យាង មក ទ្រង់មិន សំលឹង មើល អគារធំៗ ដែលមាន ការតុប តែងល្អ ស្អាតនោះ ទេ។ ប៉ុន្តែ ទ្រង់ទតមើលម្នាក់ៗ! គឺនរណាដែលបាន លះ បង់ និងធ្វើការ សម្រេចចិត្តដែលស្អាត និងច្បាស់លាស់សំរាប់ ព្រះ គ្រីស្ទ គឺជាអ្នកដែលបាន ដាក់ខ្លួន របស់ពួក គេក្នុង ការបំរើទ្រង់ ¡§ព្រះ អម្ចាស់អើយ ទូល បង្គំជឿលើ ព្រះ បន្ទូលរបស់ទ្រង់។ រាល់អ្វីដែល ព្រះ បន្ទូលរបស់ ទ្រង់ប្រាប់ ទូលបង្គំនឹងធ្វើតាម។ ទូល បង្គំជឿលើអស់ទាំងព្រះ បន្ទូល ទ្រង់¡¨។ នោះ ហើយជាអ្នកដែល ព្រះ អម្ចាស់នៃ ចំរូតទ្រង់សំលឹង មើល។ អ្នកនោះ ហើយ ជា អ្នកដែល ទ្រង់ចង់ប្រទាន ព្រះ វិញ្ញាណបរិសុទ្ឋរបស់ទ្រង់ មក គឺជាអ្នកដែល ស្រេកឃ្លាន។ ¡§មាន ពរហើយអស់អ្នក ណា ដែលស្រេកឃ្លាន ដ្បិតអ្នកនោះ នឹងបាន ឆ្អែត¡¨។ ទ្រង់កំពុងតែព្យាយាមស្វែងរកពួកជំនុំ របស់ទ្រង់ក្នុង ពេលនេះ។

120     សូមមើល នាងរស់ត្រូវបាន ឲ្យធ្វើអ្វីមួយដែលនាំឲ្យបាន បង់កិតិយស ប៉ុន្តែ នាងធ្វើដោយព្រោះ នាង បាន សម្រេច ចិត្តរួចទៅហើយ។ តើនោះ ជាអ្នកជឿប្រភេទ ណា។ គឺជាប្រភេទមួយដែលល្អឥតខ្ចោះ!

121     ន៉ាអូមមីប្រាប់ពួកជំនុំ ថា ¡§ចូរកូន ចេញទៅចុះ ដ្បិតនេះ ជារដូវស្រូវបាឡីហើយ¡¨។ អូ! តើគំនិតអ្វីដែល យើងទទួល បាន ក្នុងទីនេះ។

122     ន៉ាអូមីបាន ប្រាប់នាងរស់ ឲ្យចេញទៅនៅរដូវស្រូវឱក។ រដូវស្រូវឱកជារដូវ នំបុ័ង ជារដូវដែលគេធ្វើ នំបុ័ង។ នេះ ហើយជាថ្ងៃចុង ក្រោយនៃ ពួកជំនុំ គឺអស់រយៈ ២០០០ឆ្នាំ នៃ ការបង្រៀន របស់មេដឹកនាំសាសនា ពេលនេះ គឺមកដល់ រដូវនៃ ស្រូវឱក ជាភាពស្រស់ស្រាយ នៃ ជីវិត ជានំបុ័ងថ្មី និងជាទឹកឃ្មុំដែលមកពីស្ថាន សួគ៌។ (Russell ធ្លាប់បាន និយាយអំពី នំបុ័ងលាយជាមួយទឹកឃ្មុំ) គឺនវ! នំបុ័ងដែលមកស្ថាន សួគ៌។ ¡§ព្ឋយុកោរបស់អ្នករាល់គ្នាធ្លាប់បរិភោគ នំម៉ាណា ហើយពួកគេបាន ស្លាប់ អស់ទៅហើយ។ ប៉ុន្តែ ខ្ញុំ ជានំបុ័ងជីវិត ដែលមកពីស្ថាន សួគ៌។ បើសិន ជានរណា បរិភោគនំបុ័ងនេះ នឹងមិន ត្រូវស្លាប់ឡើយ¡¨។ ហើយពួកជំនុំ នាថ្ងៃ ចុងក្រោយ បាន នាំ មកដល់ទីនេះ គឹជាសម័យនៃ ស្រូវ ឱក។

123     នាងរស់ដែលជាសាសន៍ ដទៃនាងត្រូវបាន នាំមក (ទទួលជាកូន ក្រមុំរបស់ព្រះ គ្រីស្ទ) នៅក្នុងរដូវចំរូតស្រូវឱក។

124     គាត់និយាយថា ¡§ចូរបំពាក់អាវឲ្យវាចុះ¡¨ មិន មែន ¡§ចូរដោះ អាវ ចេញទេ¡¨។ សេចក្តីផ្ទុយសំរាប់បច្ចុប្បន្ន នេះ គឺ ¡§ចូរ ក្រវាត់អាវរបស់ឯងលើខ្លួន ឯងចុះ នៅពេលដែល ទៅជួបជាមួយគាត់។ យប់នេះ គាត់នឹងរោយ ស្រូវ ឱក។ ចូរទៅហើយ ពាក់អាវរបស់ឯងចុះ។ ចូរ គ្របខ្លួន របស់​ឯងនៅពេលដែលជួបជាមួយគាត់¡¨

125     សព្វថ្ងៃពួកគេចង់ ឲ្យខ្លួនទទេ។ ¡§ចូរស្លៀកពាក់ចុះ ហើយចេញទៅដ្បិតគាត់នឹងរោយស្រូវនៅយប់នេះ។ ហើយចូរ ចំនាំកន្លែងដែលលោកដេកចុះ។¡¨ តើអ្នកបាន ធ្វើវាទេ? នៅក្នុងរដ្ឋ Golgotha! ជាច្រើន ឆ្នាំមកហើយ ខ្ញុំ បាន កត់ចំនាំក្នុង ចិត្តរបស់ខ្ញុំ នូ កន្លែងដែលទ្រង់បាន ដាក់ព្រះ ជន្មរបស់ ទ្រង់ ដើម្បីនឹងបាន ខ្ញុំ។ ¡§ចូរចំណាំ កន្លែងដែលលោកនឹងដេក ចុះ។ ចូរមើលកន្លែងណា ដែលលោកនឹងដេក។¡¨ នេះ ជាអ្វី ដែលអ្នកជឿទាំងអស់គួរ តែធ្វើ។ ចូរកំណត់ចាំពីអ្វីដែលទ្រង់ បាន ធ្វើសំរាប់អ្នកចុះ។ មេរៀន ដែលយើងបាន រៀន កាលពីសប្តាហ៍មុន យើង រៀន ពី ¡§ការទៅដល់ ភ្នំកាល់វ៉ារី¡¨។ ចូរកត់ ចំណាំពីអ្វីដែលទ្រង់បាន ធ្វើសំរាប់ជីវិតរបស់អ្នកចុះ។

126     គាត់ និយាយថា ¡§ចូរឯងកំណត់ចំណាំកន្លែងរបស់លោក។ ហើយនៅពេលដែលលោកសំរាន្ត ចូរឯងដេក ខាងចុង ជើងលោកចុះ¡¨។ មិន មែន លើក្បាលទេ ប៉ុន្តែ ខាងចុងជើង គឺដូចជាមិន ល្អសោះ។ ¡§ចូរ ឯងបើកភួយ ហើយទាញវា មក គ្របខ្លួន ឯងចុះ¡¨។ តើអ្នករាល់គ្នាឃើញទេ? ខ្ញុំ ដឹងថា អ្នករាល់គ្នាមួយចំនួន គិតថាខ្ញុំ ជាអ្នក សាសនានិយម ប៉ុន្តែ នោះ ជា ការពិតណាស់ គឺ នោះ ហើយជា ព្រះ វិញ្ញាណរបស់ ព្រះ។ ចូរកត់ចំណាំពីកន្លែង ដែល គេដាក់ព្រះ កាយទ្រង់ គឺផ្នូរដែល គេកប់ទ្រង់ គឺនៅក្នុងសួន ច្បារកេសេម៉ានី។ ចូរកត់ចំនាំ ហើយលូន ចូលខាងក្រោម ព្រះ បាតទ្រង់។ ហើយ ត្រូវគ្របខ្លួន របស់ អ្នកដោយសំលៀកបំពាក់របស់ ទ្រង់ចុះ។ នាងបាន និយាយ អំពី ¡§អាវ¡¨

127     នាងរស់និយាយថា ¡§អ្វីដែលអ្នកម្តាយនិយាយ នោះ ខ្ញុំ នឹងធ្វើ¡¨

128     អូ! នោះ ជាការសម្រេចចិត្តដ៏ច្បាស់លាស់របស់អ្នកជឿ។ ¡§អ្វីដែលព្រះ គម្ពីរនិយាយគឺ ចូរប្រែចិត្ត ហើយ ជ្រមុជទឹក ដោយនូវព្រះ នា ព្រះ យេស៊ូវ គ្រីស្ទ។ ខ្ញុំ នឹងធ្វើវា។ បើសិន ជាគម្ពីរនិយាយថា ¡§ចូរចេញទៅគ្រប់ទី កន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អចុះ។ នោះ ខ្ញុំ នឹង ធ្វើ។ អ្វីដែលព្រះ គម្ពីរនិយាយ ខ្ញុំនឹងធ្វើ។¡¨ អ្នករាល់គ្នាឃើញទេ ​នេះ ហើយជា ការដែលពួកជំនុំ ធ្វើ តាមអ្វីដែលទ្រង់បង្គាប់។

129     ចូរចាំថា វាពិតជាអាម៉ាស់ណាស់ សម្រាប់នាងដែលជាស្រ្តីមេម៉ាយវ័យក្មេង ដែលដេកក្រោមជើងរបស់ បុរសយ៉ាង ដូច្នេះ។ លោកីយមើលមក ពិតជាអាម៉ាស់ណាស! អូ! តើអ្នកធ្វើវាទេ??

130     ចូរមើល ទាំងអស់គ្នា! ពួកជំនុំ (បុរសស្រ្តីក្មេងៗ ត្រូវតែផ្តាច់ខ្លួន របស់ពួកគេចេញពីលោកីយ ហើយចូល ទៅ ក្នុង កន្លែងដែលជានគរនៃ ព្រះ វិញ្ញាណបរិសុទ្ឋ វាពិតជាអាម៉ាស់ណាស់សំរាប់ភ្នែករបស់លោកីយ។ នៅ ក្នុងចិត្តរបស់ ពួក យើងវាមិន អីនោះ ទេ។ ប៉ុន្តែ សំរាប់លោកីយ គេគិតថា នោះ ជាការអាម៉ាស់។ ប៉ុន្តែនេះ ជាអ្វី ដែលពួកជំនុំ ត្រូវតែធ្វើ។ តើ អ្នក មាន ចិត្តដើម្បីកត់ចំនាំកន្លែងនោះ ហើយអ្នកនឹងដេកនៅទីនោះ ទេ? សូមកុំ ខ្វល់ឡើយ ចូរឲ្យលោកីយនិយាយយ៉ាង ម៉ិចក៏បាន ដែរ តាមតែពួកគេចង់ចុះ។

131     ចំរៀងបុរាណមួយដែលយើងតែងតែច្រៀងគឺៈ

        ខ្ញុំចាប់ផ្តើមដើរ ជាមួយនឹងព្រះ យេស៊ូវតែមួយព្រះ អង្គ គត់ (អ្នករាល់គ្នាឃើញទេ?)

        ខ្ញុំនឹងដើរតាមផ្លូវរបស់ព្រះ យេស៊ូវ។

132     វាដូចជាអាម៉ាស់ណាស់ បើសិន ជាខ្ញុំ បាត់បង់ផ្ទះ ក្រុម​គ្រួសារមិត្តប្រុស មិត្តស្រី ឬអ្វីផ្សេងទៀត ហើយខ្ញុំ ត្រូវ ដើរ ទៅម្នាក់ឯង។ ខ្ញុំ នឹងជ្រើសរើសផ្លូវនោះ បើសិន ជាអ្នកជិតខាងរបស់ ខ្ញុំ និយាយថា អ្នកសាសនានិយម ក៏ដោយ ក៏ខ្ញុំ មិន ខ្វល់ពីអ្វីដែលពួកគេនិយាយនោះ ដែរ។ វាមិន ប៉ះ ពាល់អ្វីដល់ខ្ញុំ ឡើយ ខ្ញុំ នឹងដើរតាមផ្លូវនៃ ការសម្រេចចិត្តរបស់ខ្ញុំ។

133     ពេលនេះ យើងឃើញថា គាត់តែមួយប៉ុណ្ណោះ ដែលអាចឲ្យនាងសំរាកពីការរើសគួរស្រូវនោះ បាន។ អូ! វាពិតជា ផ្អែមល្ហែមណាស់! នៅពេលបូអូសឃើញនាងនៅក្នុងស្រែ (ខ្ញុំ មិន អាចភ្លេចនិយាយពីការនេះ ឡើយ) នៅ ពេលដែល បូអូសឃើញនាងនៅស្រែ គាត់និយាយថា ¡§មើល! តើនេះ ជានរណា?¡¨

នាងក៏ឆ្លើយថា ¡§ខ្ញុំ ឈ្មោះ រស់¡¨

          ¡§អូ! នាងជាសាសន៍ម៉ូអាប់ដែលមកដើម្បីរើសគួរស្រូវ?¡¨

          ¡§ចាស+¡¨

134     ¡§ខ្ញុំធ្លាប់លឺពីនាង។ ចូរនាងកុំទៅស្រែអ្នកណា ផ្សេងឡើយ។ ចូរនៅក្នុងស្រែរបស់ខ្ញុំ ចុះ¡¨។ ឃើញទេ គាត់ ស្រឡាញ់ នាង។ ¡§ចូរនៅទីនេះ! នៅទីនេះ ជាមួយនឹងខ្ញុំ ចុះ! ចូរកុំទៅស្រែណាផ្សេងឡើយ!

135     បើសិន ជាអ្នករាល់គ្នាជឿលើពាក្យនេះ ចូរធ្វើតាមចុះ។ មិន ថា វាត្រូវខាត់បង់អ្វីនោះ ទេ អ្នកត្រូវតែនៅ ជាមួយនឹង វា។ ¡§នេះ គឺជាលះ បង់ អ្នកត្រូវលះ បង់ការជក់បារី ការផឹកស្រា ការលួច ការកុហក ហើយនៅជា មួយនឹងការនេះ វិញ ចុះ។¡¨

136     គាត់និយាយថា ¡§ពេលនេះ ពួកគេនឹងមិន រំខាន នាងទេ ពី ព្រោះ ខ្ញុំបាន ប្រាប់ពួកប្រុសៗមិន ឲ្យប៉ះ ពាល់ នាង ឡើយ¡¨។ អាម៉ែន។ ខ្ញុំ ពិតជាចូរចិត្តសេចក្តីនេះ ណាស់ នោះ គឺជាការការពាររបស់គាត់។ តើនរណាជាអ្នក និយាយពាក្យ នោះ? គឺម្ចាស់នៃ ចំរូតនោះ។

137     ¡§ចូរប្រយ័ត្ន។ កុំប៉ះ ពាល់អ្នករើសតាំងរបស់អញឡើយ ហើយក៏មិន ត្រូវ ឲ្យហោរារបស់អញមាន គ្រោះ ថ្នាក់អ្វីនោះ ទេ។¡¨ តើត្រូវទេ? ¡§ខ្ញុំ ប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលយកថ្មចងទំលាក់អ្នកនោះ ហើយបោះ ទៅ សមុទ្រនោះ ប្រសើរ ជាង ឲ្យអ្នកនោះ ធ្វើឲ្យកូនតូចណាមួយត្រូវវិនាស¡¨។ តើត្រូវទេ? ¡§ចូរកុំធ្វើឲ្យពួកគេវិនាស ឡើយ¡¨

138     បន្ទាប់ មកលោកក៏ទៅក្បែរប្រុសដែលនៅទី នោះ ហើយនិយាយថា ¡§ពេលនេះ នាងកំពុងតែដើររើសគួរ ស្រូវសំរាប់ ជាអាហាររបស់នាង។ ខ្ញុំ ចង់ឲ្យអ្នក ដែលជាអ្នក ច្រូត អ្នកដែលជាទេវតា...¡¨។ តាមន័យមួយទៀត ​គឺ ទ្រង់មាន បន្ទូលថា ¡§ខ្ញុំ ចង់ឲ្យអ្នកដែលជាទេវតា អ្នកដែល​ជាអ្នកចំរូត ចូរឲ្យមាន គួរស្រូវនោះ ជ្រុះ ចុះ។ ចូរកុំឲ្យ នាងធុញទ្រាន់ នឹងការរើស មិន បាន ឡើយ។ ប៉ុន្តែ សូមឲ្យនាងរើសបាន ចុះ។ សូមឲ្យព្រះ ចេស្តានៃ ព្រះ វិញ្ញាណបរិសុទ្ឋគ្រប់លើនាង ដើម្បីឲ្យនាង ដឹងថា ខ្ញុំ នៅទីនេះ ចុះ។ ចូរធ្វើការព្យាបាលនៅមុខ នាង។ ចូរ បង្ហាញនាងនូវទីសំគាល់ ឬការអស្ចារ្យ ដើម្បីឲ្យនាងដឹងថា ខ្ញុំ កំពុងតែនៅក្នុងចំនោមនាង¡¨

139     តើអ្នកចង់ស្វែងរកវា ឲ្យបាន ពេញគ្រប់គ្រាន់ ទេ? ខ្ញុំ សង្ឃឹមថា យើងនឹងរកវាឃើញនៅវេលាព្រឹកនេះ តើត្រូវទេ? គឺ ស្វែងរកស្រូវឱកឲ្យបាន ពេញគ្រប់គ្រាន់ ហើយព្រះ ទ្រង់នឹងធ្វើកិច្ចការដែលទ្រង់ធ្លាប់បាន ធ្វើ នៅ ក្នុងចំនោមពួកយើង ទាំងអស់គ្នានេះ គឺការដែលយើង ដឹងថា ទ្រង់តែងតែធ្វើ។ ទ្រង់ជា ព្រះ អម្ចាស់នៃចំរូត។ ទ្រង់តែមួយដែលធ្វើឲ្យ យើង រើសស្រូវឱកនោះ បានពេញ។ ¡§ខ្ញុំ នឹងបញ្ជាអស់ទាំងទេវតា ឲ្យមកក្នុងការជួបជុំគ្នានេះ។ ខ្ញុំ ចង់ឲ្យពួកគេធ្វើការមួយ¡¨

140     ពេលនេះ សូមមើល នាងបាន ធ្វើការដ៏គួរឲ្យអាម៉ាស់មួយ ដោយនាងបាន ដេកនៅក្រោមនោះ។ នាង អាចត្រូវបាន គេហៅថា ជាស្រ្តីបេស្យាចារ។ នាងអាចត្រូវបាន គេហៅថា ជាស្រ្តីដែលស្អុយឈ្មោះ តែមិនដូច្នេះ ឡើយ។ ហើយនាងធ្វើ តាមច្បាប់យ៉ាងត្រឹមត្រូវក្នុងការដែលដេកនៅក្រោមជើងគាត់។ ដូច្នេះ នាងបាន ចូលពីខាងក្រោម ហើយបាន ទាញភួយ ដែលគាត់កំពុងតែដណ្តប់នោះ មកគ្របលើខ្លួន នាង។ តើនាង ទៅណា? គឺទៅផ្នូរ។ តើនាងទៅណា? គឺទៅកន្លែងដែល គាត់កំពុងតែសំរាក។

141     នេះ ជាកន្លែងដែលខ្ញុំស្វែងរកឃើញៈ

        នៅឈើឆ្កាងដែលព្រះ អង្គសង្រ្គោះ ទ្រង់បាន សុគត

        នៅទីនោះ ដែលអំពើបាបខ្ញុំ ត្រូវបាន សំអាត

        នៅទីនោះ ដែលព្រះ លោហិតបាន លាងចិត្តខ្ញុំ

        ប្រភពទឹកទាំងអស់ត្រូវបំពេញដោយលោហិត

        ដែលហូរចេញ ពី សរសៃឈាមនៃ ព្រះ អម្ចាស់

        អ្នកមានបាប ត្រូវបាន លាងសំអាត

        សេចក្តីកំហុសទាំងអស់ត្រូវបាត់អស់

142.    ចូរកត់ចំណាំកន្លែងដែល ទ្រង់សំរាន្តនោះ ចុះ។ ចូរដេកនៅទីនោះ ជាមួយទ្រង់។ តើអ្នករាល់គ្នាត្រៀម ខ្លួន រួចរាល់ ហើយនៅក្នុងការ ទៅភ្នំកាល់វ៉ារីក្នុងព្រឹកនេះ? តើអ្នកបាន កត់ចំនាំកន្លែង ក្នុងជីវិតរបស់អ្នក ហើយ នៅ? តើអ្នកបាន នាំខ្លួន របស់អ្នកទៅកន្លែងដែលព្រះ យេស៊ូវទ្រង់ ត្រូវបាន ឆ្កាងនោះ ហើយនៅ?

143     ¡§អូ! យើងពិតជាកោតសរសើរចំពោះ រឿងនោះ ណាស់¡¨។ ប៉ុន្តែ ចុះ ចំពោះ ការឆ្កាងរបស់អ្នកវិញ? តើ អ្នកបាន ត្រៀមខ្លួន ហើយនៅក្នុងការ ទទួលយកឈ្មោះ ដែលអាម៉ាស់នោះ?

144     តើ អ្នកបាន កត់ចំណាំកន្លែងហើយនៅដើម្បីអ្នកនឹងទៅហើយសំរាកជាមួយទ្រង់នៅទីនោះ ដោយ និយាយថា ¡§ព្រះ អម្ចាស់អើយ ទូលបង្គំនៅទីនេះ?¡¨ តើបន្ទាប់មកទៀតជា អ្វីទៅ? គឺទាញនូវភួយដដែលនោះ ដែលគ្របលើទ្រង់ មក គ្របលើអ្នកវិញ។

145     មាន ស្ត្រីម្នាក់កាលពីពេលមួយបាន ទូលទៅកាន់ ព្រះ អម្ចាស់ ¡§ព្រះ អម្ចាស់អើយ សូមទ្រង់ទទួលយក កូន ប្រុស ទាំង ពីររបស់ទូលបង្គំ ដោយឲ្យម្នាក់អង្គុយនៅខាងស្តាំ និងម្នាក់ទៀតនៅខាងឆ្វេងទ្រង់ នៅក្នុងនគរ របស់ទ្រង់ផង¡¨

146     ទ្រង់មាន បន្ទូ លថា ¡§តើអ្នកផឹកពីពែងដែលខ្ញុំ ផឹកបានទេ? នោះ ជាការធ្វើទុក្ខទោសដ៏ល្វីងជូរចត់។

          ¡§ចាស! បាន¡¨

147     ហើយតើអ្នកអាចទទួលបុណ្យជ្រមុជដែលខ្ញុំ ទទួលបាន ដែរ ទេ? នាងបាន ដេកនៅទីនោះ ហើយ ទាញភួយនោះ មកគ្រប់លើនាង។

148     ហោរាអេលីយ៉ាត្រូវបាន លើកឡើងទៅស្ថាន សួគ៌។ ហើយអេលីយ៉ា បានទំលាក់ចំនែកពីរភាគនៃ វិញ្ញាណ របស់ លោកមកលើអេលីសេ។ ចំនែកពីរភាគ គឺជាអំណាចព្រះ ចេស្តារបស់ព្រះ។

149     ដូចលោកម៉ូសេដែរ នៅពេលដែល លោកអស់កំលាំង ឪពុកក្មេករបស់លោកបាន និយាយទៅកាន់ លោក ថា ¡§ឯង ថយកំឡាំងហើយ។ ចូរអធិស្ឋាន សូមព្រះ យេហូវ៉ាទ្រង់យកវិញ្ញាណរបស់ឯង ដាក់លើពួក កំលោះ ផ្សេង​ទៀត¡¨។ នោះ លោកក៏អធិស្ឋាន។

150     ព្រះ ទ្រង់ក៏ដាក់ ព្រះ វិញ្ញាណរបស់ ទ្រង់លើពួកប្រុស ៧០ នាក់ ហើយ៧០នាក់នោះ ក៏ចាប់ផ្តើមថ្លែងនូវ ទំនាយ។ ពួកគេមិន មាន អំណាចលើសនោះ ទេ។ តែពួកគេមាន នូវកំឡាំងច្រើន។ ពួកគេមាន តែកំលាំង ច្រើន តែប៉ុណ្ណោះ។

151     ដូចគ្នានឹងសព្វថ្ងៃនេះ ដែរ។ មនុស្សតែម្នាក់មិន អាចធ្វើ​ការគ្រប់ទាំងអស់បាន ទេ។ ព្រះ ទ្រង់ដាក់កំលាំង របស់ ទ្រង់ នៅគ្រប់ទីកន្លែង ប៉ុន្តែ ទាំងនោះ មាន អំណាចព្រះ ចេស្តាតែមួយ។ គឺអំណាចព្រះ ចេស្តាតែមួយ ព្រះ វិញ្ញាណតែមួយ ព្រះ យេស៊ូវតែមួយ។

152     ពេលនេះ សូមមើល។ នៅ ពេលដែលនាងដាក់ខ្លួន របស់នាង ហើយកំណត់ចំនាំនូវកន្លែងដែលគាត់ សំរាក រួចនាង ក៏យកភួយដែលគ្របលើគាត់ ដោយទាញវាមកគ្របលើខ្លួន នាងវិញ។ រួចបុរសនោះ ក៏ក្រោក ឡើង រួចនិយាយថា ¡§តើ នេះ ជានរណា?¡¨

          នាងនិយាយថា ¡§ខ្ញុំ រស់ ជាសាសន៍ ម៉ូអាប់ ជាអ្នកបំរើរបស់លោក¡¨

153     លោកក៏ក្រោកឡើង រួចនិយាយថា ¡§ខ្ញុំ ដឹងថាជាស្ត្រីដែលមាន ចិត្តសប្បុរស¡¨។ អាម៉ែន។ តើការនោះ នាំ ឲ្យព្រលឹង របស់អ្នកមាន ភាពញាប់ញ័រទេ? ¡§នាងជាស្រ្តីដែលមាន ចិត្តសប្បុរស¡¨

154     ហើយតើនាងបាន ឆ្លើយតប​យ៉ាងណាវិញ? ¡§ប៉ុន្តែលោកជាសាច់ញាតិជិតដិតរបស់ខ្ញុំ¡¨។ អាម៉ែន។ ¡§លោក ជាសាច់ ញាតិជិតដិត។ លោកបាន ប្រព្រឹតល្អនឹងខ្ញុំ។ លោកបាន ឲ្យខ្ញុំ សំរាក។ ខ្ញុំ មកទីនេះ ហើយ ដេកនៅទីនេះ មិន មែន ប្រាប់ លោកថា ខ្ញុំ ជាស្រ្តីដែលគ្មាន សីលធម៌នោះ ទេ។ ខ្ញុំ ដេកនៅទីនេះ មិន មែន ចង់ បង្ហាញមនុស្សថា [ខ្ញុំ អាចនិយាយ ភាសាដទៃបាន] ខ្ញុំ ចង់ប្រាប់មនុស្សថា [ខ្ញុំចេះ រាំដោយវិញ្ញាណ ឬខ្ញុំ អាច ស្រែកបាន ឡើយ] ប៉ុន្តែ ខ្ញុំ មកទីនេះ ដោយ ព្រោះ លោកជាសាច់ញាតិជិតដិតនឹងខ្ញុំ។ មិន មែន មកដើម្បីនឹង បង្ហាញថា ខ្ញុំ អាចធ្វើការ ធំបាន ប៉ុន្តែ លោកជាសាច់ ញាតិរបស់ខ្ញុំ។ ខ្ញុំ មកដោយព្រោះ លោកជាសាច់ញាតិរបស់ខ្ញុំ ហើយលោកតែមួយ ប៉ុណ្ណោះ ដែលអាចសង្រ្គោះ ខ្ញុំ បាន។¡¨

155     តើអ្នករាល់ឃើញពីលក្ខណៈ នៃការផ្លាស់ប្រែទៅព្រះ គ្រីស្ទដែរទេ? ឃើញទេ? ¡§លោកជាសាច់ញាតិ ជិតដិត របស់ខ្ញុំ¡¨

156     ហើយបូអូសនិយាយថា ¡§នាងជាស្រ្តីដែលសប្បុរស។ ខ្ញុំ ជាសាច់ញាតិជិតដិតរបស់នាង។ ពេលនេះ ចូរគ្របខ្លួ នរបស់នាង ហើយ ដេកនៅទីនេះ រហូតដល់ព្រឹកចុះ។ ចូរគ្របភួយនេះ លើខ្លួន ចុះ ព្រោះ ខ្ញុំ ជាសាច់ញាតិរបស់នាង។ ចូរ នៅទីនេះ រហូតដល់ព្រឹកចុះ។ អាម៉ែន អាម៉ែន! ខ្ញុំ ជាសាច់ញាតិដ៏ជិតដិតរបស់អ្នក។ ចូរសំរាកចុះ។¡¨ អាម៉ែន។

157     ពេលព្រឹកមកដល់ មុន ថ្ងៃរះ នាងបាន នូវ ស្រូវឱកជាច្រើន (ខ្ញុំ ជឿថា ចំនួន៦រង្វាល់) ដែលចងដាក់ក្នុង ក្រមារបស់ នាង ហើយនាងក៏ ធ្វើដំណើរទៅផ្ទះ។ ពេលទៅដល់ផ្ទះ ន៉ាអូមីនិយាយថា ¡§កូន ស្រីអើយ¡¨

158     បន្ទាប់ពីនាងក្រោកចេញពីអាសនាមក នាងក៏ដើរទៅ ¡§ពេលនេះ តើមាន អ្វីដែលបាន កើតឡើង, នំម៉ាណា? តើមាន អ្វីដែលកើត ឡើង?

159     គឺ ¡§ការសំរាក¡¨ (អាម៉ែន)¡§នាងរស់បាន សំរាក ពីព្រោះ គ្មាន នរណាម្នាក់បាន សំរាកឡើយ ដរាប ណាការសង្រ្គោះ បាន ចប់សព្វ គ្រប់¡¨។ អាម៉ែន, អាម៉ែន។ ខ្ញុំ កំពុងតែឈរនៅទីនោះ។ អាម៉ែន។ ទ្រង់មិន បាន សំរាកឡើយ ដរាបទ្រង់បាន បំពេញសេចក្តីសង្រ្គោះ ដ៏ពេល លេញមកអ្នករាល់គ្នា¡¨

160     ពេលនេះ ចូរចងចាំ នេះ គឺជាច្បាប់នៃការសង្រ្គោះ គឺមុន ពេលដែលនរណាម្នាក់សង្រ្គោះ ទ្រព្យដែលបាន បាត់បង់ អ្នកនោះ ត្រូវតែជា សាច់ញាតិដ៏ជិតដិត។ បន្តមក អ្នកនោះ ត្រូវតែ ជាមនុស្សដែលល្អត្រឹមត្រូវ ជាបុរសដែលសុចរិត។ ហើយអ្នកនោះ មាន ថវិការគ្រប់គ្រាន់។ បន្ត មកទៀត គាត់ត្រូវប្រកាសជាសាធារណៈ ពីទ្រព្យនោះ។ ពេលនោះ គាត់នឹង ក្លាយទៅជាម្ចាស់កម្មសិទិ្ឋ ស្របច្បាប់លើវត្ថុនោះ។

161     ចូរមើល បូអូស តំណាងឲ្យព្រះ គ្រីស្ទ។ ហើយនាងរស់តំណាងឲ្យពួកជំនុំ ជាអ្នកជឿ។ ពេលនេះ ព្រះ អម្ចាស់នៅ ក្នុងសញ្ញាចាស់ ទ្រង់ មាន វិធីតែមួយគត់ក្នុងការសង្រ្គោះ មនុស្សដែលបាត់បង់ គឺទ្រង់ត្រូវតែជាសាច់ញាតិនៃ មនុស្ស។ ហើយវិធីតែមួយគត់ដែលទ្រង់អាចជា សាច់ញាតិនៃ មនុស្សបាន ដរាបណាទ្រង់ជាម្នាក់ក្នុងចំនោមពួកគេ។ អាម៉ែន។

162     ខ្ញុំ និយាយខុសពីអ្វីដែល លោក Billy Graham បាន និយាយពីព្រះ ត្រៃឯក ឬគ្រូបង្រៀន ផ្សេងទៀតដែលនិយាយពី សេចក្តីនេះ។ ខ្ញុំ ជឿ ជឿលើព្រះ ត្រៃឯក ប៉ុន្តែមិន មែន នៅក្នុងទំរង់បែបដូច្នេះ ឡើយ។ ទ្រង់តែមួយអង្គប៉ុណ្ណោះ។ ហើយ រឿងនេះ បាន បង្ហាញពីការនោះ។

163     ព្រះ ទ្រង់យកនិស្ស័យជាមនុស្ស! ទ្រង់ត្រូវតែជាសាច់ញាតិនៃ មនុស្ស។ ហើយទ្រង់ ជាព្រះ ផង និងជាមនុស្ស​ដែល មាន បាបផង ពី ព្រោះ យើងមិន អាចជាសាច់ញាតិនៃ ទ្រង់បាន ឡើយ។ ដូច្នេះ ព្រះ ទ្រង់យាងមកជាមនុស្ស ហើយ មនុស្សនោះ អាចជាព្រះ។ អាម៉ែន។

164     យើងជាមនុស្សដែលមាន បាប ហើយទ្រង់ក្លាយទៅជាមនុស្សមាន បាប ដើម្បីទ្រង់ទទួលយកអំពើបាបរបស់យើង មកដាក់លើព្រះ អង្គ ទ្រង់។ ចូរដឹងថា យើងមិន មាន បាបទេ ដោយព្រោះ អំពើបាបរបស់យើងបាន ដាក់លើព្រះ អង្គទ្រង់ ដើម្បី ឲ្យទ្រង់ក្លាយទៅជាខ្ញុំ ហើយខ្ញុំ នឹងអាចក្លាយទៅជាទ្រង់វិញ។ អ្នករាល់គ្នាឃើញទេ។ ទ្រង់ក្លាយទៅជាមនុស្សមាន បាប ដើម្បីឲ្យយើងក្លាយទៅជាកូន របស់ព្រះ។ ទ្រង់ ក្លាយទៅជាមនុស្សមាន បាប ដើម្បីឲ្យយើងក្លាយទៅជាកូន របស់ ទ្រង់ ញ។ ហើយពេលនេះ យើងជាកូន ប្រុសកូន ស្រីរបស់ ទ្រង់ ព្រោះ ព្រះ ទ្រង់យាងមកជាសាច់ញាតិយើង! គ្មាន នរណាផ្សេងឡើយ គឺមាន តែព្រះ អម្ចាស់ប៉ុណ្ណោះ។

165     ធីម៉ូថេ ៣:១៦ បាន ប្រាប់ថាៈ

                   ¡§ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃ យើងនោះ ជ្រាលជ្រៅណាស់ គឺដែលព្រះ បាន លេចមក ក្នុងសាច់ឈាម¡¨ គឺ ជាព្រះ អម្ចាស់។ ¡§កាលដើមដំបូងឡើយមាន ព្រះ បន្ទូល ព្រះ បន្ទូលគង់នៅជាមួយព្រះ ព្រះ បន្ទូល នោះ គឺជាព្រះ។ ព្រះ បន្ទូលក៏ត្រលប់ ជាសាច់ឈាម។¡¨

166     ព្រះ បន្ទូលបាន ត្រលប់មកជា មនុស្ស ទ្រង់បាន ក្លាយជាមនុស្ស ជាសាច់ញាតិនៃ មនុស្ស។ អូ! ទ្រង់ត្រូវសុគត ហើយតាមរយៈ ការ សុគតរបស់ទ្រង់ធ្វើឲ្យខ្ញុំ មាន ជីវិត។ ទ្រង់បាន ក្លាយទៅជាមាន បាប ដើម្បីឲ្យខ្ញុំ បាន ជាសុចរិត។ ទ្រង់បាន ក្លាយទៅជាអ្នកក្រ ហើយតាមរយៈ ភាពក្រីក្ររបស់ទ្រង់ នោះ ខ្ញុំ ក្លាយទៅជាអ្នកមាន។ ទ្រង់បាន ក្លាយទៅជាខ្ញុំ ដើម្បីតាមរយៈ ព្រះ គុណរបស់ទ្រង់ ខ្ញុំ ក្លាយទៅជាទ្រង់ វិញ។ អូ! នោះ និយាយពីអំណាចព្រះ ចេស្តារបស់ព្រះ។ ចូរមើល ទៅកាន់ ព្រះ គម្ពីរ។ នោះ ជាអ្វីដែលព្រះ គម្ពីរបាន និយាយ។

167     តើសេចក្តីស្រឡាញ់បែបណាដែលព្រះ វរបិតាមាន ហើយទ្រង់បាន ដាក់មកយើងរាល់គ្នា? ដាក់មកលើយើងរាល់គ្នា ដែលជាមនុស្ស មាន បាប ជាអ្នកដទៃ ដែលបាន ដាច់ចេញពីទ្រង់ ដើម្បីនាំយើងចូលមកកាន់ ទ្រង់វិញ គឺឲ្យយើងក្លាយជា កូន ប្រុសកូន ស្រីរបស់ទ្រង់ ដែល មិន មែន ជាបាវបំរើទេ។ ពួកជំនុំ សាសន៍ ដទៃមិនមែន ជាបាវបំរើទេ។ ទេ! មិន មែន ទេ! ពួកជំនុំ នៃ សាសន៍ ដទៃ គឺជាកូន ប្រុសកូន ស្រី របស់ទ្រង់។ អ្នករាល់គ្នាជាកូន ប្រុសកូន ស្រីរបស់ទ្រង់ ដែលយើង រាល់គ្នាបាន ទទួលព្រះ វិញ្ញាណបរិសុទ្ឋ។ បើសិន អ្នកជាអ័រប៉ា អ្នកនឹង ត្រលប់ទៅវិញ។ ប៉ុន្តែបើសិន ជាអ្នកដើរទៅព្រះ វិញ្ញាណបរិសុទ្ឋ អ្នកនឹង ក្លាយទៅជាកូន ប្រុសកូន ស្រីរបស់ទ្រង់។

168     ពេលនេះ កូន ប្រុសកូន ស្រី តើនរណាដែលមាន អំណាចព្រះ ចេស្តាបំផុតនៅចំពោះ ព្រះ? តើអ្វីទៅជាទេវតា? ទេវតាគឺជាអ្នកបំរើ។ តើត្រូវទេ? ពួកគេជាអ្នកបំរើរបស់ទ្រង់។ ចូរ អ្នកវិញជានរណា? គឺជាកូន ប្រុសកូន ស្រីរបស់ទ្រង់។ តើ នរណាដែលមាន អំណាចជាងគេនៅ នគរស្ថាន សួគ៌? គឺមនុស្សមាន បាបដែលបាន សង្រ្គោះ ដោយសារព្រះ គុណ ឬក៏ ទេវតាដែល នៅខាងស្តាំព្រះ ហស្ថទ្រង់? មនុស្សមាន បាបដែលបាន សង្រ្គោះ ដោយសារព្រះ គុណរបស់ទ្រង់ នឹង មាន អំណាចជាងទេវតាដែលឈរនៅខាងស្តាំទ្រង់ ដែលគ្មាន បាប! ពីព្រោះ យើងដែល ជាព្រះ រាជបុត្រា។ ហើយព្រះ រាជបុត្រាត្រូវតែមាន អំណាចលើអ្នកបំរើ។ អូ! យើងភ្លេចថា យើងជានរណា។ យើងភ្លេចជាច្រើន ដងមកហើយ តើអ្វីដែល បាន ធ្វើឲ្យយើងក្លាយទៅជាយើងក្នុងពេលនេះ។ បន្ទាប់ពីយើងបាន ក្លាយទៅជា យើង ក្នុងពេលនេះ នោះ យើងភ្លេច ថា យើងមកដល់ទីនេះ ដោយរបៀបណា។

        អូ! នោះ ជាសេចក្តីដ៏អស្ចារ្យដែលព្រះ វរបិតាទ្រង់បាន ប្រទាន មកពូជពង្សរបស់អ័ដាម

        ទ្រង់ប្រទាន ព្រះ រាជបុត្រាទ្រង់តែមួយ មករងនូវការឈឺចាប់ ដើម្បីនឹងសង្រ្គោះ យើងដោយព្រះ គុណទ្រង់។

(អូ! តើយើងដឹងដោយរបៀបណា?)

        ព្រះ សង្រ្គោះ ទ្រង់បាន យាងមកហើយសុគត

        ទ្រង់បានបង្ហាញអស់ទាំងផ្លូវ

        ស្ថាន សួគ៌មាន អំណរ

        នៅលើព្រះ គ្រីស្ទ ដែលជាថ្មដា ខ្ញុំ ឈរនៅទីនោះ

        រាល់ទាំងទីរាប់​ទាំងអស់នឹងត្រូវបាក់ស្រុតចុះ ទៅ

        នៅ ពេលដែលខ្ញុំ ឃើញឈើឆ្កាងដ៏អស្ចារ្យ

        ដែលស្តេចនៃ សិរីល្អទ្រង់បាន សុគត

        សំរាប់រាល់ទាំងអំពើបាបរបស់ខ្ញុំ

169     ម្នាក់និយាយថាៈ

        នៅពេលរស់នៅ ទ្រង់ស្រឡាញ់ខ្ញុំ; ពេលទ្រង់សុគត ទ្រង់សង្រ្គោះខ្ញុំ

        នៅក្នុងផ្នូរទ្រង់យកអស់ទាំងអំពើបាបខ្ញុំ

        រស់ឡើងវិញ ទ្រង់រាប់ខ្ញុំ ជាសុចរិតអស់កល្បទៅ

        ថ្ងៃមួយទ្រង់នឹងយាងមកវិញ! អូ​! នោះជាថ្ងៃដ៏ពេញដោយសិរីល្អ!

170     នេះ ជារឿងរ៉ាវរបស់ពួកជំនុំ។ នោះ ជាអាកប្បកិរិយារបស់ពួកគេ។ នោះជាចិត្តរបស់ ពួកគេ។ ផែនដី ត្រូវស្រោច ដោយព្រះ លោហិតនៃព្រះ អង្គសង្រ្គោះ ដែលជាសាច់ញាតិរបស់គេ ទ្រង់សង្រ្គោះ ពូជរបស់អ័ដាម។

171     ចូរកត់សំគាល់! ទ្រង់គង់នៅទីនេះ គឺព្រះ អង្គសង្រ្គោះ ដែលជាសាច់ញាតិ។ ការដំបូង ទ្រង់ត្រូវតែ ជាបុគ្គលម្នាក់ ដែល ល្អឥតខ្ចោះ។ តើមាន នរណាដែលល្អ​ជាងព្រះ គ្រីស្ទទេ? ការមួយទៀត ទ្រង់ត្រូវតែមាន ប្រាក់។ ទ្រង់ត្រូវតែមាន គ្រប់ គ្រាន់ ដើម្បីនឹងធ្វើវា។ ទ្រង់ជាម្ចាស់នៃ ស្ថាន សួគ៌។ទ្រង់បាន បង្ហាញថា គឺទ្រង់នេះ ហើយ។ ទ្រង់បានយកនំបុ័ង៥ និងត្រី ២ មកចំអែតមនុស្សចំនួន ៥០០០នាក់ ហើយនៅសល់ចំនួន៥​កន្ត្រកទៀត។ ទ្រង់បាន ចាក់ទឹក​ចូលទៅក្នុងពាង ហើយធ្វើវា ជាស្រាទំពាំងបាយជូរ។ ទ្រង់បាន យកត្រីពីសមុទ្រ ហើយយកកាក់ចេញពីមាត់របស់ត្រីនោះ។ អាម៉ែន។

172     ប៉ុន្តែ ទ្រង់ ក្លាយទៅជាអ្នកក្រ ហើយក៏គ្មាន កន្លែងសំរាប់នឹងកើយក្បាលផង។ ទ្រង់បាន ក្លាយទៅជាសាច់ញាតិ។ មិន មែន សាច់ញាតិ នៃ ភាពមាន បានទេ គឺជាសាច់ញាតិនៃ មនុស្សទាំងអស់។ ទ្រង់យកកន្លែងជាអ្នកសង្រ្គោះ។

173     តើបូអូសបាន ធ្វើអ្វីទៀត? គឺបន្ទាប់មក គាត់បាន ប្រកាសវាជាសាធារណៈ។ នៅព្រឹកស្អែក ន៉ាអូមីនិយាយថា ¡§រស់ នាងសំរាកចុះ។ អ្វីទាំងអស់នឹងប្រសើរឡើង ហើយ ព្រោះ កូនបាន រកឃើញគុណរបស់លោកហើយ¡¨

174     ព្រះ អម្ចាស់អើយ សូមឲ្យទូលបង្គំបាន ការនេះ ដែរ។ សូមឲ្យទូលបង្គំរកឃើញ ព្រះ គុណ ដែលនៅក្នុងទ្រង់។ នោះ នៅ ពេលព្រឹកនឹងមាន៖

        ត្រែនៃ ព្រះ អម្ចាស់នឹងផ្លុំលឺឡើង ហើយពេលវេលានឹងលែងមាន ទៀតហើយ

        ពេលព្រឹកនោះ នឹង នៅអស់កល្ប

        នៅពេលនោះ គ្រប់គ្នានឹងមកជុំទាំងអស់

        នៅពេលណោះ ទ្រង់នឹងហៅ ហើយខ្ញុំ ក៏នៅទីនោះ ដែរ។

        (ចូរសំរាកនៅពេលនេះ ចុះ ចូររងចាំនូវសេចក្តីសង្រ្គោះ ដ៏ពេលលេញចុះ)

175     ចូរកត់សំគាល់ ¡§ពេលនេះ ខ្ញុំ បានវា ហើយ ខ្ញុំបានជាពិតប្រាកដណាស់។ ហើយខ្ញុំ នឹងយកទៅផ្ទះ នូវស្រូវឱកដែល ពេញក្រមារបស់ខ្ញុំ¡¨។ លោកបាន ឲ្យវាដល់នាង ដែលមាន ចំនួនរង្វាល់។ ¡§¡¨ មាន ន័យថា ៦០០០ឆ្នាំ របស់ផែន ដី។ ថ្ងៃ របស់មនុស្សគឺថ្ងៃទី៦។ មនុស្សត្រូវបាន បង្កើតមកនៅថ្ងៃទី៦។ វាមានរយៈ ៦០០០ឆ្នាំ ដែលផែន ដីត្រូវបាន បង្កើតមក ហើយ នៅឆ្នាំ ទី៧០០០ ព្រះ ទ្រង់សំរាក។ រយៈ ពេល ៦០០០ឆ្នាំ ដែលពួកជំនុំ ត្រូវធ្វើការប្រឆាំងនឹងអំពើបាប ដោយនូវ ព្រះ ចេស្តារបស់ព្រះ នៃនំបុ័ងឥតដំបែរទាំងអស់នេះ ហើយពួកគេនឹងចូលក្នុងកន្លែងសំរាកដ៏នៅអស់កល្បជានិច្ច។ សូម មើល! ចំនួន៦រង្វាល់ដែលគាត់ដាក់នៅទីនោះ ឲ្យនាង ទូលទៅរហូតដល់ពេលនេះ ការសង្រ្គោះ បានពេញលេញ។ ខ្ញុំពិត ជា រីករាយនឹងសេចក្តីនេះ ណាស់!

176     ពេលនេះ ចូរយើងមើលទៅចំនុចចុងក្រោយទាំងអស់គ្នា។ យើងរកឃើញថា នៅព្រឹកបន្ទាប់ នៅពេលដែលនាង ក្រោកពីដេកមក នាងសប្បាយចិត្តជាខ្លាំង ហើយរង ចាំបុរសម្នាក់នោះ ដែលត្រូវមក។ លោកក៏មក... គាត់មាន សាច់ញាតិ ម្នាក់ទៀត ដែលធ្វើឲ្យ​នាងត្រូវធ្វើការសម្រេចចិត្ត។ តើខ្ញុំ មានពេលដើម្បី ទទួលវាបាន ទេ? បាទ! ចូរមើលមួយ នាទីសិន យើងនឹងមើលផ្នែកនោះ។

177     កាលពីមុន អ្នកបានជ្រើសរើសដើរតាមសាតាំង ព្រោះ អ្នកជាមនុស្សមាន បាប។ ដំបូងអ្នកជាកម្មសិទ្ឋរបស់វា ព្រោះ អ្នកជាទ្រព្យរបស់វា។ ដោយអ្នកបាន ¡§កើតមកនៅក្នុងអំពើបាប និងបាន ប្រព្រឹតិ្តសេចក្តីរំលង កើតមកអ្នកចេះ និយាយ កុហកជាដើម¡¨។ សាតាំង មិន អាចសង្រ្គោះ អ្នកបាន ទេ។ វាមិន អាចធ្វើបាន ឡើយ។ ដូច្នេះ ព្រះ គ្រីស្ទទ្រង់ត្រូវយាងមក យកនិស្ស័យជាមនុស្ស ដើម្បីដក​យកអំពើបាបរបស់យើង គឺដើម្បីនឹងសង្រ្គោះ យើង។ តើ អ្នករាល់គ្នាឃើញទេ? ម្នាក់ មួយ នោះ មិនអាចធ្វើវាបាន ទេ។ សាតាំងមិន អាចស្លាប់ជំនួសមនុស្សមាន បាបបាន ឡើយ ពី ព្រោះ វាជាអ្នកបំផ្លាញ និងជា អ្នកបង្កើតអំពើបាប។ វាមិន អាចសង្រ្គោះ បានទេ វា​បំផ្លាញ មរតករបស់វា ដែលជាអ្នកដើរតាមវា។ សាតាំងបំផ្លាញ មរតករបស់វា ពីព្រោះ វាជាសេចក្តីអាក្រក់។ ប៉ុន្តែ ព្រះ គ្រីស្ទ ទ្រង់គ្មាន បាបទេ តែទ្រង់ត្រូវយាងមកជាមនុស្សមាន បាប។ ទ្រង់អាចនឹងសង្រ្គោះ យើងបាន។ ហាលេលូយ៉ា! យើងទាំងអស់ គ្នាបានសង្រ្គោះ ហើយ! យើងទាំងអស់គ្នាបាន សង្រ្គោះ មាន ន័យថា ¡§យើងបាន ទិញមកវិញ¡¨។ យើងទាំងអស់គ្នាបាន សង្រ្គោះ ហើយ។

178     ដូច្នេះ នៅព្រឹកបន្ទាប់ លោកក៏បាន ប្រកាសជាសាធារណៈ។ គាត់ក៏ទៅជួបបុរសនោះ នៅមាត់ទ្វារ នៅមុខ ចាស់ ទុំ (ទីនោះ ជាកន្លែងសាធារណៈ) ហើយសំលឹងមើលគាត់មុខ ទល់នឹងមុខ លោកក៏និយាយថា ¡§តើអ្នកអាចសង្រ្គោះ នាង បាន ទេ?¡¨ ពេលនេះ គាត់ត្រូវតែសង្រ្គោះ ន៉ាអូមីជាមុន សិន ជា ដើម្បីនឹងសង្រ្គោះ នាងរស់ ដូចព្រះ គ្រីស្ទដែលទ្រង់ត្រូវ សង្រ្គោះ ពួកសាសន៍ យូដាជាមុន សិន មុន ពេលដែលទ្រង់សង្រ្គោះ កូន ក្រមុំសាសន៍ ដទៃរបស់ទ្រង់។ នាងបាន មកជា មួយនឹងន៉ាអូមី នាងជាសាសន៍ ដទៃ ដែលមកពីប្រទេសផ្សេ គឺជាសាសន៍ ម៉ូអាប់ ជាសាសន៍ ដែលមិន ជឿព្រះ។ នេះ ហើយគឺជាយើងរាល់ គ្នាដែលជាសាសន៍ ដទៃ ដែលមិន ជឿព្រះ។ ចូរចាំថា គាត់ត្រូវតែទទួលន៉ាអូមីជាមុន សិន។ នៅ ពេល ដែលគាត់ បាន ន៉ាអូមី គាត់នឹងបានអ្វីទាំង អស់ដែលនាងមាន។

179     ចូរចាំថា នៅពេលដែលព្រះ គ្រីស្ទ ទ្រង់គង់នៅផែនដី ទ្រង់មិន ដែលនិយាយ ពីពួកជំនុំ សាសន៍ ដទៃឡើយ។ ទ្រង់ ទៅរាស្ត្ររបស់ទ្រង់ ¡§ទ្រង់តែងតែទៅរាស្រ្តរបស់ទ្រង់ តែពួកពួកគេមិន ទទួលទ្រង់ទេ¡¨¡§ទ្រង់មិន ដែលទៅសាសន៍ ដទៃឡើយ។ ទ្រង់មិនដែលទៅសាសន៍ សាម៉ារីទេ ប៉ុន្តែ ទ្រង់យាង ទៅ ចៀមដែលបាត់បង់នៃ សាសន៍ អ៊ីស្រាអែល។¡¨ ទ្រង់ មាន បន្ទូលថា ¡§ចូរអ្នករាល់គ្នាចេញទៅ ដោយប្រកាសដំណឹងល្អ ព្យាបាលអ្នកឈឺ ប្រោសមនុស្សស្លាប់ និងដេញ អារក្ស ដ្បិតអ្នកបាន មកទទេ ដូច្នេះ ក៏ត្រូវឲ្យទទេដែរ¡¨។ តើត្រូវទេ? ទ្រង់បាន បញ្ជូន ពីរៗនាក់ ឲ្យចេញទៅ។ ទ្រង់ត្រូវ សង្រ្គោះ ពួកជំនុំ នោះ សិន។ ហើយនៅពេលដែលទ្រង់សង្រ្គោះ ពួកជំនុំ នោះ ហើយ ទ្រង់នឹងបាន កូន ក្រមុំសាសន៍ ដទៃ របស់ទ្រង់។ អាម៉ែន។ ឃើញទេ ទ្រង់ទទួលបាន កូន ក្រមុំរបស់ទ្រង់ នៅពេលដែលទ្រង់សង្រ្គោះ ពួកជំនុំ នោះ ហើយ។

180     បូអូសបាន ប្រកាសជាសាធារណៈ ថា ¡§តើអ្នកអាចសង្រ្គោះ នាងបាន ទេ?¡¨

អ្នកនោះ ឆ្លើយថា ¡§ទេ មិនបាន ទេ¡¨

181     ពេលនោះ លោកត្រូវតែប្រកាសជាសាធារណៈ។ លោកបាន ដោះ ស្បែកជើងរបស់លោក រួចគ្រវែងដាក់គាត់ រួច និយាយថា ¡§នេះ នែ! ចូរឲ្យសាសន៍ អ៊ីស្រាអែលទាំងអស់គ្នាដឹងថា ខ្ញុំ បាន សង្រ្គោះ ន៉ាអូមី ហើយខ្ញុំ ក៏បាន នាងរស់ ដែរ¡¨។ អាម៉ែន។ ¡§ខ្ញុំ នឹងយកនាងរស់ធ្វើជាកូនក្រមុំរបស់ខ្ញុំ¡¨។ តើនោះ ជានរណាគេ? គឺជាម្ចាស់នៃ ចំរូត។ អាម៉ែន។ ¡§ខ្ញុំ បាន សង្រ្គោះ ន៉ាអូមី ហើយខ្ញុំ បាន នាងរស់ដែរ។ ហើយនាងរស់នឹងបាន ជាកូន ក្រមុំរបស់ខ្ញុំ¡¨

182     តើពួកគេបាន និយាយដូចម្តេច? ¡§ដូចជាលេអា និងរ៉ាជែល នាងមាន សិទ្ឋិនៅ​ចំពោះ អ៊ីស្រាអែល។ ប្រហែលជានាង នឹងដូច្នេះ¡¨ លោកបានប្រកាសវាជាសាធារណៈ។

183     តើព្រះ យេស៊ូវព្រះ អង្គទ្រង់បាន ធ្វើដូចម្តេច? ទ្រង់បាន ប្រកាសជាសាធារណៈ។ សាតាំងមិន អាច ស្លាប់ សំរាប់ បាបមនុស្សឡើយ ដោយ ព្រោះ វាក៏មាន បាបដែរ។ វាជាឪពុកនៃ អំពើបាប។ ប៉ុន្តែ ព្រះ យេស៊ូវព្រះ អង្គ ទ្រង់ បរិសុទ្ឋ ទ្រង់ ជា ព្រះ អម្ចាស់នៃ ស្ថាន សួគ៌ ដែលទ្រង់មិន ចេះ សុគតឡើយ! ទ្រង់បាន យាងមក ហើយបាន ប្រកាសជា សារធារណៈ តាម រយៈ ការសុគត ហើយទ្រង់ត្រូវបាន លើកឡើងនៅចន្លោះ ស្ថាន សួគ៌និង ផែន ដី។ ទ្រង់បាន ប្រកាស ជាសាធារណៈ! ទ្រង់ បាន សុគត ដោយអំពើបាប និងអាម៉ាស ដើម្បីសង្រ្គោះ យើង។ អាម៉ែន។

184     តើទ្រង់បាន ធ្វើអ្វី? ទ្រង់បាន យកចេញនូវភាពសុចរិតរបស់ទ្រង់ ទ្រង់បាន យកចេញនូវសិរីរុងរឿងរបស់ទ្រង់... ¡§ខ្ញុំ មាន អំណាច ខ្ញុំ អាចទូលទៅព្រះ វរបិតាខ្ញុំ ដើម្បីឲ្យទ្រង់បញ្ជូន ទេវតា២០កងមកខ្ញុំ បាន¡¨

185     ពេលនេះ យើងនឹងមើលសេចក្តីបញ្ចប់ទាំងអស់គ្នា។ បន្ទាប់មក លោកយកនាងរស់ធ្វើជាប្រពន្ឋ។ រួចនាងក៏បាន បង្កើតកូន ប្រុសមួយឈ្មោះ ថា អូប៊ិតអូប៊ិត គឺជាឪពុករបស់អ៊ីសាយអ៊ីសាយ គឺជាឪពុករបស់ដាវីដ ដែលជាឪពុក របស់ ព្រះ អម្ចាស់យេស៊ូវ គ្រីស្ទ (អាម៉ែន)។ តើអ្នករាល់គ្នាឃើញទេ? តាមរយៈ ការសម្រេចចិត្តដ៏សុចរិត និងច្បាស់ លាស់។

186     ទ្រង់បាន ក្លាយជាសាច់ញាតិរបស់យើង។ ព្រះ ទ្រង់បាន ក្លាយទៅជាសាច់ញាតិរបស់យើង ដោយទ្រង់បាន យាង មក ដើម្បីឲ្យ មាន លក្ខណៈ ដូចជាយើង ដែលជាមនុស្ស មាន ការឈឺចាប់ មាន ការស្រេកឃ្លាន។ ¡§ខ្ញុំ ស្រេក ហើយអ្នក រាល់ គ្នាឲ្យខ្ញុំ ផឹក¡¨

187       ទ្រង់ស្រេកទឹកដូចជាយើង។ ទ្រង់ក៏ឈឺដូចជាយើង ដែរ។ ទ្រង់មាន បន្ទូលថា ¡§តើពួកគេមិន និយាយជាមួយខ្ញុំ ថា គ្រូពេទ្យចាស់អើយ ចូរព្យាបាលខ្លួន លោកសិន ចុះ¡¨។ ប៉ុន្តែ អំណាចព្រះ ចេស្តាដ៏អស្ចារ្យរបស់ទ្រង់មិន សំរាប់ព្រះ អង្គ ទ្រង់ផ្ទាល់ទេ។ ទ្រង់មានអំណាចព្រះ ចេស្តាក្នុងការធ្វើវា តែទ្រង់ មិន ធ្វើសំរាប់ព្រះ អង្គ ទ្រង់ឡើយ។

188     មាន ម្នាក់និយាយមកខ្ញុំ ក្នុងពេលមួយថា ¡§លោកគ្រូប្រាណហាំ មុនមាន អ្វីកើតឡើង លោកដឹងពីការនោះ ?¡¨

189     ខ្ញុំ ក៏ឆ្លើយថា ¡§នោះ មិន មែន ជាអំណោយទានរបស់ខ្ញុំ ទេ។ ខ្ញុំ មិន អាចប្រើវាសំរាប់ខ្លួន ខ្ញុំ ឡើយ¡¨។ ប៉ុន្តែ វាសំរាប់ អ្នករាល់គ្នា។ អ្នកជាម្នាក់ដែលទទួលបាន ផលប្រយោជន៍ នោះ មិន មែន ជាខ្ញុំ ទេ។ ខ្ញុំ គ្រាន់ តែជាអ្នកបំរើ របស់ព្រះ អម្ចាស់ សំរាប់អ្នករាល់គ្នាតែប៉ុណ្ណោះ។

190     គ្រូអធិប្បាយជាអ្នកបំរើ។ លោកគ្រាន់ តែមានវត្តមាន នៅទីនោះ ដូចជាផ្កាលីលីនៅក្នុងសួន ច្បារ ដូចជាឪម៉ាល់ និង សត្វឃ្មុំ ដែលហើរ ហើយធ្វើការរបស់វា។ វាព្យាយាមទាំងថ្ងៃទាំងយប់ដើម្បីរក្សានូវភាពចាំងចែងរបស់ខ្លួន។ អ្នកប្រកាស ដំណឹងល្អក៏ដូចគ្នាដែរ។ ពួកគេដើរក្នុងបន្ទាត់របស់ព្រះ អម្ចាស់ បង្ហាញពីទីបន្ទាល់ដែល ពិត ដើម្បីឲ្យលោកីយគេចូលរួម ជាមួយគាត់។ ដូចជាលោកគ្រូគង្វាលLily។ លោកជាគ្រូគង្វាលដ៏ល្អម្នាក់។ ព្រះ យេស៊ូវទ្រង់មាន បន្ទូលថា ¡§ចូរគិតពីគាត់។ សាឡូម៉ូន មិន ដូច ជាគាត់ទេ។¡¨ នោះ ត្រូវណាស់។ លោកគ្រូLily ខ្ញុំ ជឿជាក់ថាអ្នកទាំងអស់ គ្នាស្គាល់គាត់។

191     ¡§ចូរគិតពីផ្កាលីលី ដែលនៅក្នុងសួនច្បារ តើវា ពុះពារយ៉ាងណា?¡¨ ផ្កាលីលីត្រូវតែព្យាយាមរាល់យប់រាល់ថ្ងៃ ក្នុងការ រក្សាភាពស្រស់ស្អាត និងក្លិន របស់ខ្លួន ជារហូតដែរ។

192     នេះ ជា ការដែលអ្នកបំរើធ្វើ គឺអ្នកបំរើរបស់ព្រះ គ្រីស្ទ។ បើកខ្លួន ឯង ¡§ចូរ យកវា​ពីខ្ញុំ ចុះ¡¨។ គ្មាន អ្វីមួយសំរាប់ខ្ញុំ ឡើយ គឺទាំងអស់សំរាប់អ្នកដទៃ។ នេះ គឺដូចជាព្រះ គ្រីស្ទ នៅពេលដែលទ្រង់បាន ក្លាយទៅជាសាច់ញាតិរបស់យើង។ ទ្រង់បាន យកកំណើតជាមនុស្ស ដើម្បីឲ្យលោកីយមាន ចំណែកនឹងសេចក្តីសុចរិតរបស់ទ្រង់។ អ្នករាល់គ្នាឃើញទេ ដើម្បី ឲ្យយើងបាន ក្លាយទៅជាព្រះ រាជបុត្រារបស់ព្រះ។

193     ចូរមើលតើពេលនេះ ពួកគេបាន ធ្វើអ្វី? គឺពួកគេបាន រៀបការ។ នៅពេលនោះ នាងរស់បាន រង្វាន់ តាមរយៈ ការ ដែលទទួលបូអូសជាប្តីរបស់នាង។ ដូចគ្នានេះ ដែរ ពួកជំនុំ នឹងបាន រង្វាន់ នៅពេលដែលព្រះ អម្ចាស់ទ្រង់យាងមក នៅ លើនាអាកាសដែលភ្លឺចាំងចែង នាវេលាពេលព្រឹក។ យើងទាំងអស់គ្នានឹងសំរាកនៅក្នុងពេលនោះ។

194     ពេលនេះ យើងមាន ចំនុចតូចចុងក្រោយមួយទៀត មុន ពេលដែលយើងចាប់ផ្តើមអធិស្ឋាន តាមជួរ បាទ! មាន តែ មួយ នេះ ទៀតទេ។ នៅព្រឹកនេះ ខ្ញុំ បាន មើលពាក្យថា សង្រ្គោះ។ ខ្ញុំ សូមទោសបងប្អូន ដែលជាក្រុម Arminian ខ្ញុំ និយាយ សេចក្តីនេះ មិន មែន ធ្វើ ឲ្យអ្នករាល់គ្នាឈឺចាប់នោះ ទេ ប៉ុន្តែ ខ្ញុំ ចង់ឲ្យអ្នកគិត។ ចូរមើលពីអត្ថន័យនៃពាក្យថា សង្រ្គោះ ។ ការ ពិតពាក្យថា Redemption គឺជាភាសាក្រិច ដែលមាន ន័យថា ទិញយកទាសករមក។ ខ្ញុំ មិន អាចប្រកប ពាក្យជាភាសាក្រិច បាន ទេ តែវាមាន ន័ យថា ¡§ទិញទាសករយកមក¡¨

195     មនុស្សដែលបាន ធ្វើអ្វីមួយខុស ហើយចៅហ្វាយរបស់គេបាន លក់គេទៅជាទាសករ គឺទៅរកសេចក្តីស្លាប់។ ហើយ អ្នកនោះ គឺជាទាសករ។ រួចក៏មាន បុរសម្នាក់ដែលជាអ្នកមាន គាត់មាន ប្រាក់គ្រប់គ្រាន់ ក៏ស្វែងរកបុរសនោះ រួចក៏ សង្រ្គោះ បុរសនោះ មក។ នោះ គឺការយកគាត់ ចេញពីទាសករ ហើយនាំ យកមកអោយ​បុរសអ្នកទិញនោះ វិញ។ ចូរកត់ សំគាល់ថា ទាសករដែលបានទិញមកហើយ មិនអាចយកទៅលក់នៅទីផ្សារវិញបាន ទេ។ អាម៉ែន។ មិន អាចលក់សារ ជាថ្មីបាន ឡើយ! គាត់ត្រូវបាន ចំនាំទុក! ហើយបើសិន ជាគាត់បាន សង្រ្គោះ ម្តងរួចមក ហើយ នោះ គ្មាន នរណាអាច លក់ ជា ទាសករម្តងទៀតបានទេ។

196     អូ! សូមថ្វាយការអរព្រះ គុណដល់ព្រះ អម្ចាស់! នោះ ហើយ នៅពេលដែលមនុស្សម្នាក់ត្រូវបាន នាំចូរមកឯព្រះ គ្រីស្ទ ហើយបាន សង្រ្គោះ ដោយសារព្រះ លោហិតទ្រង់ សាតាំងមិន អាចធ្វើឲ្យ អ្នកនោះ ក្លាយទៅជាទាសករម្តងទៀត បាន ទេ។ អ្នកនឹងមាន សុវត្ថិភាពក្នុងព្រះ លោហិតព្រះ យេស៊ូវគ្រីស្ទ រហូតដល់ថ្ងៃពេញលេញនៃ សេចក្តីសង្រ្គោះ។ ទាសករដែលបានសង្រ្គោះ ហើយ មិន អាចនឹងលក់ជាទាសករម្តងទៀតបាន ឡើយ (ចូរមើលនៅក្នុងនិក្ខមនំ និងនៅក្នុង ច្បាប់នៃ លេវីវិន័យ)

197     អូ! ខ្ញុំ ពិតជារីករាយណាស់។ ខ្ញុំ រីករាយណាស់ដែលខ្ញុំ ដឹងថា ខ្ញុំ ជាសាច់ញាតិនៃ ព្រះ អង្គសង្រ្គោះ ដែលព្រះ អម្ចាស់នៃ ស្ថាន សួគ៌ ទ្រង់ជាវិញ្ញាណ ទ្រង់បាន យាងមកផែន ដី យកនិស្ស័យជាសាច់ឈាម (ទ្រង់ដូចជាខ្ញុំ ហើយក៏ដូច ជាអ្នករាល់គ្នាដែរ) ហើយបាន ទទួលយកអស់ទាំង អំពើបាបរបស់យើងរាល់គ្នាដាក់ លើព្រះ អង្គទ្រង់ ទ្រង់បាន ក្លាយជា សាច់ ញាតិរបស់យើង ហើយទ្រង់បាន ប្រកាសជាសាធារណៈ ពីការសុគតរបស់ទ្រង់ ដើម្បីទិញយើងរាល់គ្នាដោយតំលៃ ដែល ពេញលេញ។

198     ព្រះ អម្ចាស់ដែលជាព្រះ វិញ្ញាណទ្រង់ ធ្វើបន្ទាល់ពីការនេះ។ វាំងនន នៅក្នុងព្រះ វិហារ ត្រូវបាន រហែកតាំងពីលើ ដល់ក្រោម។ មិន មែន ពីក្រោមទៅលើនោះ ទេ តែពីលើចុះ មកក្រោមវិញ ដើម្បីបង្ហាញដល់យើងរាល់គ្នាថា ព្រះ អម្ចាស់ គឺ ព្រះ អង្គទ្រង់ផ្ទាល់បានហែកវាពីលើមក ដើម្បីបើកផ្លុវដល់យើងរាល់គ្នា។ យញបូជា រារាំងនូវបុណ្យរំលង ពន្លឺ បែកចេញ ជាងងឹត មេឃត្រលប់ជាខឹងសម្បារ ព្រះ អាទិត្យធ្លាក់ចុះ មក ផ្កាយបដិសេធមិន បញ្ចេញពន្លឺ ហើយអ្វីទាំងអស់ បាន ធ្វើទី បន្ទាល់ពីការនោះ ថា យើងទាំងអស់គ្នាបាន សង្រ្គោះ ហើយ! ហាលេលូយ៉ា!

199     ចូរយើងអធិស្ឋាន ជាមួយគ្នា។ [បុរសម្នាក់នៅទីនោះ និយាយថា ¡§បាទ! ព្រះ អម្ចាស់អើយ សូមទ្រង់មាន បន្ទូលមក កាន់ កូនៗរបស់ទូលបង្គំនៅព្រឹកនេះ ទូលបង្គំសូមនាំពួកគេចូលមក ទ្រង់ហើយ។ នាងរស់បាន មកជាមួយនឹងន៉ាអូមី ចូលក្នុងទឹកដីសន្យា ហើយទូលបង្គំក៏ចូរមក ក្នុងព្រះ បន្ទូលរបស់ទ្រង់ សូមទ្រង់ទទួលទូលបង្គំនៅក្នុងទឹកដីសន្យារបស់ ទ្រង់ផងដែរ ដ្បិតទ្រង់មាន បន្ទូ លថា ទូលបង្គំនឹងបាន សេចក្តីសំរាករបស់ទ្រង់។ រាល់ទាំងសេចក្តីបង្រៀន របស់និកាយ ត្រូវបាន ដួលរំលំក្នុងពេលមួយ ឯព្រះ បន្ទូលរបស់អញនឹងបាន មកតាមរយៈ អ្នកបំរើរបស់អញ។ ហើយវានឹង ទៅគ្រប់ទី កន្លែង លើផែន ដីនេះ។ ប៉ុន្តែ អ្នកណាដែល មិន ពេញដោយ ព្រះ វិញ្ញាណបរិសុទ្ឋ នោះ នឹងមិន អាចទទួលបាន ព្រះ សូរសៀងរបស់ព្រះ អម្ចាស់ លើយ។ ដូច្នេះ ព្រះ អម្ចាស់ទ្រង់មាន បន្ទូលមកកាន់ ទូលបង្គំ ឲ្យចាកចេញពីសេចក្តីរំលង របស់ទូលបង្គំ សំអាចជីវិតតនេះ ចេញពីអ្វីដែលជារបស់លោកីយ អ្វីដែលមិន មែនជាបំណងព្រះ ហឬទ័យរបស់ទ្រង់។ ដ្បិតព្រះ អម្ចាស់ទ្រង់នឹងមាន បន្ទូលមក កាន់ អ្នករាល់គ្នាក្នុងពេលនេះ លើកលែងតែអ្នកណាដែលមិនបាន ប្រែចិត្ត និង អ្នកណាដែលមិន បានចូល មកក្នុងព្រះ អម្ចាស់ ដោយចិត្តដែលស្រស់ស្អាត នោះ ព្រះ អម្ចាស់ទ្រង់មិន បាន លឺពួកគេ ទេ។ ដ្បិតព្រះ អម្ចាស់ទ្រង់យាងមកដូចជាកូន កំឡោះ ដើម្បីទទួលកូន ក្រមុំរបស់ទ្រង់។ ដូច្នេះ កូនក្រមុំត្រូវតែត្រៀមខ្លួន ឲ្យ បាន រួចរាល់ ក្នុងការរងចាំកូនកំឡោះ។ ព្រះ អម្ចាស់ទ្រង់មាន បន្ទូលថា ចូរអ្នករាល់គ្នាត្រៀមខ្លួន ឲ្យបាន រួច រាល់។ ហើយត្រូវអធិស្ឋាន ចាំយាម។ ចូរស្តាប់នូវព្រះ បន្ទូលរបស់ខ្ញុំ ដែលបាន ផ្តល់ឲ្យអ្នករាល់គ្នាចុះ ព្រោះ ពាក្យដែលខ្ញុំ និយាយ នឹងមិន មកខ្ញុំ វិញទេ តែវានឹងសម្រេច តាមការដែលបាន កំណត់ទុកនោះ នេះ ជាព្រះ បន្ទូ លនៃ ព្រះ អម្ចាស់។ ដូច្នេះ ចូរស្តាប់ចុះ ចូរចេញពីប្រាជ្ញារបស់ខ្លួនឯង ចូរចេញពីសេចក្តីបង្រៀនរបស់មនុស្ស ចូរចេញពីរបបទាសភាពនេះ ចុះ ចូរត្រលប់មកព្រះ អម្ចាស់វិញ ហើយព្រះ អម្ចាស់នឹងដោះ អ្នករាល់គ្នាឲ្យមានសេរីភាព។ ព្រះ អម្ចាស់ទ្រង់មានបន្ទូលថា ព្រះ គុណរបស់អញនឹងនៅលើឯងរាល់គ្នា។] ដែលអ្នរាល់គ្នានៅតែឱន ក្បាល នៅឡើយ...

200     បើសិន ជាបងប្អូន ណាម្នាក់ដែលនៅទីនេះ មិនទាន់ ស្គាល់ព្រះ អម្ចាស់នៅឡើយ ហើយជីវិតរបស់អ្នកកំពុងតែមាន បញ្ហា ខ្ញុំ សូមអញ្ជើញ អ្នកមកក្បែរនេះ ដើម្បីនឹងទទួលព្រះ អម្ចាស់ជាព្រះ របស់ អ្នក។ ទឹកកំពុងតែមាន នៅពេញអាង នោះ ដើម្បីឲ្យអ្នករាល់គ្នាជ្រមុជ។ ដូច្នេះ យើងនឹងចាប់ពិធីជ្រមុជនឹងនៅពេលបន្ទាប់នេះ។

201     នៅពេលដែលយើងនៅ ឱក្បាលនៅឡើយ យើងនឹងច្រៀងចំរៀងជាមួយនឹងគ្នា ដែលមានចំនងជើងថា ¡§ខ្ញុំនឹងដើរ ឆ្លងកាត់¡¨។ ចូរយើងច្រៀងជាមួយគ្នា។

        ខ្ញុំ នឹងដើរឆ្លងកាត់ ខ្ញុំ នឹងដើរឆ្លងកាត់

        ខ្ញុំ នឹងបង់ថ្លៃលោះ អ្វីដែលអ្នកធ្វើ

        ខ្ញុំ នឹងដើរក្នុងផ្លូវនៃ ព្រះ អម្ចាស់

        ខ្ញុំ ចាប់ផ្តើមដើរតាម ព្រះ យេស៊ូវ ខ្ញុំ នឹងដើរឆ្លងកាត់

       (តើអ្នករាល់គ្នាពិតជាមាន ន័យយ៉ាងដូច្នេះ មែន ? បើសិន ជាដូច្នេះ មែន ចូរមក ឈរនៅទីនេះ ចុះ)

       (តើ អ្នករាល់គ្នាបាន ត្រៀមខ្លួន រួចនៅក្នុងការចាកចេញពីទីនោះ ដូចជានាងរស់​?)

        ខ្ញុំ ចាប់ផ្តើមដើរតាម ព្រះ យេស៊ូវ ខ្ញុំ នឹងដើរឆ្លងកាត់

        ម្ចាស់នៃ បេថ្លេហិមទ្រង់យាងមក

        លើផែន ដីដើម្បីខ្ញុំ ដូចជាទ្រង់

        ជីវិតនៃ ចេញពីផែន ដីឆ្ពោះ ទៅកាន់ សិរីល្អ

        ខ្ញុំ សូមដើម្បីឲ្យបាន ដូចទ្រង់

        គឺដូចជាព្រះ យេស៊ូវ

           (តើអ្នករាល់គ្នាចង់បានដូចជាព្រះ អង្គសង្រ្គោះ របស់ អ្នករាល់គ្នាទេ?)

           ...ដូចព្រះ យេស៊ូវ         

           លើផែន ដីដើម្បីខ្ញុំ ដូចជាទ្រង់

           ជីវិតនិងចេញពីផែន ដីឆ្ពោះទៅកាន់ សិរីល្អ

           ខ្ញុំ សូមដើម្បីឲ្យបាន ដូចទ្រង់

           សូមចាំងជះលើទូលបង្គំ ព្រះអម្ចាស់អើយសូមចាំងជះលើទូលបង្គំ

           សូមពន្លឺរបស់ទ្រង់ចាំងជះលើទូលបង្គំ

           សូមចាំងជះលើទូលបង្គំ ព្រះអម្ចាស់អើយសូមចាំងជះលើទូលបង្គំ

           សូមពន្លឺរបស់ទ្រង់ចាំងជះលើទូលបង្គំ

           ខ្ញុំ ចង់ដូចជា ព្រះ យេស៊ូវ...     (តើមាន បងប្អូន ណាផ្សេងទៀតដែលចង់បាន ដូចជាព្រះ យេស៊ូវទេ?)

           តើមាន បងប្អូនណាផ្សេងទៀតទេ ចូរមក ហើយលុតជង្គង់ដូចជាប្អូនស្រីម្នាក់នេះ ដែលនាងកំពុងតែលុតជង្គង់? ចូរ ធ្វើដូចជានាងរស់ ចូរធ្វើតាមអ្វីដែលនាងរស់បាន ធ្វើចុះ ក្នុងព្រឹកនេះ។

           ...ដូចជាទ្រង់

           លើផែនដីដើម្បីខ្ញុំ ដូចជាទ្រង់

           ជីវិតនិងចេញពីផែន ដីឆ្ពោះ ទៅកាន់ សិរីល្អ

           ខ្ញុំ សូមដើម្បីឲ្យបាន ដូចទ្រង់

          ចូរមកបើសិន ជាមាន អ្នកផ្សេងទៀត ចូរឡើងមកនេះ ហើយលុតជង្គង់ដូចស្ត្រីម្នាក់ដែលនៅទីនេះ ចុះ។ តើអ្នករាល់ គ្នានឹងលូកដៃរបស់អ្នករាល់ទៅទ្រង់ទេ?

           លើផែន ដីដើម្បីខ្ញុំ ដូចជាទ្រង់

           ជីវិតនិងចេញពីផែន ដីឆ្ពោះ ទៅកាន់ សិរីល្អ

           ខ្ញុំ សូមដើម្បីឲ្យបាន ដូចទ្រង់

202     ព្រះ វរបិតាដែលគង់នៅស្ថានសួគ៌ នៅពេលដែលពួកជំនុំ កំពុងតែច្រៀងចំរៀងនេះ ¡§ដូចជាព្រះ យេស៊ូវ) ស្ត្រីម្នាក់ ដែលនៅទីនេះ នាងកំពុងតែដើរចេញមកដូចជានាងរស់។ Ina Belle នាងបាន ចេញមកដូចជានាងរស់ មិន ថាត្រូវបង់ថ្លៃ លោះ ប៉ុន្មាន នោះ ទេ នាងមកដើម្បីនឹងធ្វើវា។ មិន ថា នរណាខ្លះ នឹងសើចចំអកឲ្យ នាងនោះ ទេ នាងកំពុងតែទៅ រក កន្លែង នោះ ហើយ នាងបាន ឈរនៅ ទីនេះ ដោយលន់ តួរនូវអំពើបាបរបស់នាង។ នាងលុតជង្គង់ នាងកត់ចំនាំពីកន្លែង ដែលព្រះ អម្ចាស់នៃ ចំរូតទ្រង់ បាន ដាក់ព្រះ អង្គទ្រង់នៅលើឈើឆ្កាង ដើម្បីឲ្យនាងបាន ព្រះ វិញ្ញាណបរិសុទ្ឋ និងព្រះ គុណ របស់ទ្រង់។ ពេលនេះ នាងកំពុងចេញ មក ដើម្បីទៅរកកន្លែងមួយជាអ្នកជឿ ដោយលុតជង្គង់នៅទាបនឹងឈើឆ្កាង ជា កន្លែងដែលលន់ តួបាបរបស់នាង និងអ្វីទាំងអស់នៅក្នុងជីវិតរបស់នាង ដើម្បីឲ្យនាងបាន កើតជាថ្មីនៅក្នុងព្រះ គ្រីស្ទ យេស៊ូវ។

203     ព្រះអម្ចាស់អើយ ទូលបង្គំទាំងអស់គ្នាអធិស្ឋាន ក្នុងព្រឹកនេះ ចំពោះ អ្នកទាំងអស់នៅក្នុងអគារនេះ ទាំងប្រុសទាំង ស្រី ទាំងក្មេងទាំងចាស់ ដែលពួកគេមិន ទាន់ បាន ស្គាល់ទ្រង់នៅឡើយទេ ព្រះ អង្គអើយសូមកុំឲ្យឱកាសនេះ កន្លងបាត់ ទៅ ឡើយ។ ទូលបង្គំទាំងអស់គ្នាមិន បាន ដឹងថា តើពេលណាដែលការជំនុំ ជំរះ នឹងមកដល់ នោះ ទេ។ អាចនឹងថ្ងៃនេះ ជីវិតរបស់ទូលបង្គំត្រូវបញ្ចប់ អាចដែលទូលបង្គំទៅផ្ទះ វិញមាន គ្រោះ ថា្នក់ណាមួយ អាចមាន ជំងឺគាំងបេះ ដូង ឱ! ព្រះ អម្ចាស់អើយ ទូលបង្គំពិតជាមិន បាន ដឹងទេ។ តែ ទូលបង្គំសូមត្រៀមសំរាប់ ពេលនោះ ដែលព្រះ វិញ្ញាណរបស់ទ្រង់គង់ នៅទី នេះ ទ្រង់នឹងធ្វើបន្ទាល់ ពីទូលបង្គំ ហើយព្រះ អម្ចាស់នៃ ស្ថាន សួគ៌ ដែលទ្រង់មានពេញដោយព្រះ គុណ ទ្រង់នឹង ទទួលទូលបង្គំទាំងអស់ គ្នា។

204     ព្រះ អម្ចាស់អើយ សូមប្រទាន នូវព្រះ គុណរបស់ទ្រង់ មកទូលបង្គំ។ សូមទ្រង់ បញ្ជូន អ្នកផ្សេងទៀត ឲ្យមក អសនា នេះ ហើយ ឲ្យពួកគេទទួលព្រះ យេស៊ូវគ្រីស្ទជាព្រះ អង្គសង្រ្គោះ ដូចស្ត្រីម្នាក់នេះ ផងដែរ។ ព្រះ អង្គអើយ សូម ទ្រង់ ទទួលនូវសេចក្តីនេះ។ សូមទ្រង់មាន សេចក្តីមេត្តាករុណាចំពោះ នាង ដោយដឹងថា នាងជារាស្រ្តរបស់ទ្រង់... បង ប្រុស របស់នាងកំពុងតែអង្គុយនៅលើវេទិការនេះ ជាមួយនឹងទូលបង្គំ បងស្រីរបស់នាងគឺអ្នកស្រី Wood នៅខាងក្រោយ នោះ មាន ទាំងម៉ាក់ និងប៉ារបស់នាងក៏នៅទីនេះ ដែរ។ ព្រះ អម្ចាស់អើយ ទូលបង្គំអធិស្ឋាន សូមទ្រង់ប្រទាន នូវសេចក្តី មេត្តាករុណារបស់ផងទ្រង់។ ទ្រង់ស្គាល់ពីចិត្តរបស់ទូលបង្គំហើយ គឺទូលបង្គំអធិស្ឋានសូមទ្រង់ស្រោច ព្រះ លោហិត របស់ ទ្រង់ ដោយសេចក្តីមេត្តាករុណាមក ក្នុងទីនេះ ផង។ ព្រះ អម្ចាស់អើយ សូមទ្រង់ទទួលយកសេចក្តីទាំងអស់នេះ សូមទ្រង់ ប្រទាន នូវ​អ្នកជាច្រើន ទៀត ក្នុងពេលនេះ ដើម្បីឲ្យពួកគេមានការផ្សះ ផ្សាជាមួយនឹងព្រះ អម្ចាស់វិញ តាមរយៈ ព្រះ យេស៊ូវ គ្រីស្ទផង។

205     នៅពេលដែលយើងកំពុងតែរងចាំនេះ យើងនឹងច្រៀងម្តងទៀត!

        សូមចាំងជះ លើទូលបង្គំ ព្រះ អម្ចាស់អើយសូមចាំងជះ លើទូលបង្គំ

        សូមពន្លឺ របស់ទ្រង់ចាំងជះ លើទូលបង្គំ

        សូមចាំងជះ... (តើមាន អ្នកផ្សេងទៀតមកទេ?)

        សូមចាំងជះ លើទូលបង្គំ

        សូមពន្លឺ របស់ទ្រង់ចាំងជះ លើទូលបង្គំ

        សូមចាំងជះ លើទូលបង្គំ ព្រះ អម្ចាស់អើយ សូមចាំងជះ លើទូលបង្គំ

        សូមពន្លឺ របស់ទ្រង់ចាំងជះ លើទូលបង្គំ

          តើឲ្យខ្ញុំ ទៅជាអ្វី?

          ដូចព្រះ យេស៊ូវ    ដូចព្រះ យេស៊ូវ   

          លើផែន ដីដើម្បីខ្ញុំ ដូចជាទ្រង់

          ជីវិតនិងចេញពីផែន ដីឆ្ពោះ ទៅកាន់ សិរីល្អ

          ខ្ញុំ សូមដើម្បីឲ្យបាន ដូចទ្រង់តែមួយប៉ុណ្ណោះ

206     ព្រះ វរបិតាអើយ នោះ ហើយជាទី​បន្ទាល់ដ៏ពិតរបស់ទូលបង្គំ។ ព្រះ អម្ចាស់អើយ ទូលបង្គំទាំងអស់គ្នាចង់បាន ដូច ជាទ្រង់៖ ទ្រង់ល្អ ទ្រង់បន្ទាបខ្លួន ទ្រង់ផ្អែមល្ហែម ហើយទ្រង់តែងតែអត់ទោស អស់អ្នកណា ដែលធ្វើខុស។ ទូលបង្គំចង់ បាន យ៉ាងដូច្នេះ។ ទូលបង្គំអរព្រះ គុណទ្រង់សំរាប់ស្ត្រីម្នាក់នេះ ដែល លុតជង្គង់នៅទីនេះ។ សូមឲ្យអស់ទាំងកំហុស របស់នាង និងអ្វីទាំងអស់នៅក្នុងជីវិតរបស់នាង (ដូចដែលទូលបង្គំទាំងអស់គ្នាបាន ធ្វើ) សូមឲ្យវាត្រូវបាន បោះ ចូលទៅ ក្នុងសមុទ្រ ក្នុងព្រឹកនេះ ចុះ។ ទូលបង្គំអធិស្ឋាន សូម ឲ្យគាត់ រស់នៅក្នុងជីវិតដែលមានទំនាក់ទំនងជាមួយទ្រង់វិញ។ សូម កុំ ឲ្យនាង ឈប់តែត្រឹមនេះ ឡើយ តែសូមឲ្យនាងបន្ត ទៀត បន្ត ឆ្ពោះ ទៅកាន់ ទឹកដីសន្យា ហើយឲ្យនាងកត់ចំណាំ កន្លែងនោះ ដើម្បីបានទទួលព្រះ វិញ្ញាណបរិសុទ្ឋ។ សូមទ្រង់ទទួលការទាំងអស់នេះ ផង។

207     ព្រះ វរបិតាអើយ សំរាប់អស់អ្នកដែលមិន បាន មកទីនេះ ក្នុងព្រឹក នេះ សូម ព្រះ វិញ្ញាណរបស់ទ្រង់កុំចាកចោល ពួកគេឡើយ។ ដ្បិតពួកគេនឹងមិន បាន សំរាកឡើយ ទោះ ជាថ្ងៃ និងយប់ក្តី ដរាបណាពួកគេបាន ធ្វើការសម្រេចចិត្តដូច្នេះ ដែរ។ មិន មែន ជាសេចក្តីមើលងាយទេ ព្រះ អង្គអើយ ប៉ុន្តែ ដោយដឹងថា ពួកគេបាត់បង់ ដោយមិន បាន ដឹងថា ទ្រង់មាន បន្ទូល ទៅគេថា ¡§ចូរចេញពីអញទៅ អ្នកដែលប្រព្រឹត្ត អាក្រក់។ ព្រឹកនេះ អញបាន ហៅឯងចេញពីជ្រុងផ្លូវ និង ពីទីឃុំឃាំង តែ ពួក ឯងមិន បាន មកទេ។¡¨ ! ព្រះ អម្ចាស់អើយ តើនឹងជា ពេលអាក្រក់យ៉ាងណាទៅសំរាប់ពួកគេ នៅ ពេលដែលពួកគេ នៅតែរក្សាបន្ទុកដ៏ធ្ងន់ ធ្ងរយ៉ាងដូច្នេះ។ ព្រះ វរបិតាអើយ សូម ទ្រង់កុំឲ្យការនោះ កើតឡើងដល់ពួក គេ ឡើយ។ ហើយសូមឲ្យ ថ្ងៃណាមួយគេបាន សង្រ្គោះ ផងដែរ។ ទូលបង្គំទូលសូមក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។

208     ទូលបង្គំចង់អរព្រះ គុណទ្រង់សំរាប់ព្រឹកនេះ សំរាប់សេចក្តីល្អ និងសេចក្តីមេត្តារបស់ទ្រង់។ ខ្ញុំ អរគុណចំពោះ ការ អត់ធ្មត់របស់បងប្អូន ទាំងអស់គ្នា ដែលស្តាប់ខ្ញុំ អស់រយៈពេលយ៉ាងយូរ។ ប្អូន ស្រី Ina Belle អ្នកស្រី Wood និងលោក Charlie។ ប្អូន ស្រី Ina Belle តើប្អូន ស្រីអាចក្រោកឈរបន្តិចបាន ទេ? អ្នកស្រី Wood នៅទីនោះ គាត់ជាអ្នកស្មោះ ត្រង់ នៅក្នុងពួកជំនុំ នេះ ហើយ Ina Belle ត្រូវជាប្អូន ថ្លៃរបស់គាត់ ដែលនាងបាន ទទួលព្រះ អម្ចាស់ ព្រះ យេស៊ូវគ្រីស្ទជា ព្រះ អង្គ សង្រ្គោះ ក្នុងព្រឹកនេះ។ សូមព្រះ ប្រទាន ពរប្អូន ស្រី Ina Belle។ ខ្ញុំគិតថា ខ្ញុំ ហៅឈ្មោះ របស់ប្អូន ត្រូវ។ អញ្ចឹងទេ? សូមព្រះ ប្រទាន ពរប្អូន ស្រីជាទីស្រឡាញ់។ បើសិន ជាអ្នកណាដែល មិន ដែលបាន ជ្រមុជទឹកនៅក្នុងព្រះ នាមព្រះ យេស៊ូវ គ្រីស្ទ អ្នករាល់គ្នាអាចធ្វើនៅព្រឹកនេះបាន ដើម្បីទទួលបាន ព្រះវិញ្ញាណបរិសុទ្ឋ។

209     ព្រះ ទ្រង់ គង់ជា ប្អូន ស្រី ហើយបាន ប្រទាន នូវស្វាមីដ៏ ល្អដល់ប្អូន ស្រី។ ខ្ញុំ បាន ជួបគាត់កាលពីបីរថ្ងៃមុន ហើយ។ បើខ្ញុំ ចាំ មិន ភ្លេចទេ គាត់ឈ្មោះ Stanley។ តើត្រូវទេ? Stanley។ សូមព្រះ ប្រទាន ពរ Stanley។ ពួកគេរស់ក្នុង គ្រួសារ ដែល ផ្អែមល្ហែម ហើយខ្ញុំជឿថា វានឹងផ្អែមល្អែមជាងនេះ ទៅទៀតចាប់ពីថ្ងៃនេះ ទៅ។ ព្រះ ទ្រង់គង់នៅជាមួយ នឹងអ្នករាល់គ្នា ហើយទ្រង់នឹងប្រទានព្រះ គុណ និងសេចក្តីមេត្តាដល់អ្នករាល់គ្នាក្នុងជីវិតនេះ។ ដូច្នេះ ចូរនៅតែបន្ត ដំណើរ ជាមួយនឹងព្រះ អម្ចាស់ចុះ។ ដូចនាងរស់ដែរ Ina Belle កំពុងតែធ្វើដំណើរឆ្ពោះ ទៅកាន់ ទីនោះ ហើយ។ ចូរនៅ តែធ្វើដំណើរ ទៅទៀតចុះ។ ពេល​ខ្លះ វានឹងលំបាក ប៉ុន្តែ ចូរចាំថា ចូរសំលឹងឆ្ពោះ ទៅមុខ និងសំឡឹងមើលទៅលើមេឃ នោះ ប្អូន នឹងរក ឃើញស្នាមជើងដែលមានប្រលាក់ឈាមដែលប្អូន ត្រូវដើរទៅ។ ទ្រង់នឹងដឹកនាំប្អូន រាល់ទាំងផ្លូវទាំង អស់។

210     ពេលនេះ វាជិតម៉ោង១២ថ្ងៃត្រង់ទៅហើយ។ តើអ្នករាល់គ្នានៅតែចង់អធិស្ឋាន តាមជួរទៀត?

211     Billy នៅឯណា... តើគាត់បាន ចែកប័ណ្ណអធិស្ឋាន ទេ? ខ្ញុំជឿថា គាត់បានប្រាប់ខ្ញុំថា គាត់បាន ចែកនោះ... តើត្រូវ ទេ? សូមនរណាម្នាក់ប្រាប់ខ្ញុំ ពីចំនួន លេខ និងអក្សរមក។ B? Bដល់ ១០០?... ៥០ ដល់ ១០០។ បាទ! សូម B១។

212     ពេលនេះ ដូចជាចង្អៀតណាស់... ចូរអ្នករាល់ គ្នា ឈរនៅទីនោះ ចុះ យើងនឹងចុះ ទៅ ហើយអធិស្ឋាន ឲ្យ។

213     ពេលនេះ យើង គ្រាន់ តែ អធិស្ឋាន មិន បាច់តាមជួរក៏បាន ដែរ ដោយគ្រាន់ តែហៅពួកគេឲ្យមកទីនេះ ប៉ុណ្ណោះ។ មិន អីទេ។ ព្រះ វិញ្ញាណបរិសុទ្ឋទ្រង់គង់នៅទីនេះ។ បាទ! ប៉ុន្តែ ចូរអ្នករាល់គ្នាឈរតាមលេខ រៀងចុះ។ សូមលេខ មួយ។ តើ នរណាលេខ មួយ? សូមលេខ ប័ណ្ណ B លេខ... ៥០។ ខ្ញុំ សូមទោស។ យើង អត់មាន លេខ ទេ។ បាទ! សូម លេខ ៥០ តើ នរណាបាន លេខ ៥០? ចូរមកទីនេះ។ លេខ ៥១, ៥២។ លេខ ៥២។ ចូរទាំងអស់គ្នាមកទីនេះ លេខ ៥១, ៥២, ៥៣, ៥៤។ នរណាមាន លេខ ៥៥? សូមលេខ ៥៥? សូមស្រ្តីម្នាក់ដែលនៅទីនោះ។ លេខ៥៦។ សូមឈរ នៅទីនេះ ចុះ។ ៥៧, ៥៨, ៥៩, ៦០, ៦១, ៦២, ៦៣, ៦៤, ៦៥។

214     តើមាន នរណាដែលពុំមាន ប័ណ្ណ ហើយចង់ឲ្យព្រះ អម្ចាស់ ទ្រង់ព្យាបាលអ្នក សូមលើកដៃឡើង? បាទ! ទាំងអស់ គ្នាសុទ្ឋតែចង់។ ចូរគ្រាន់ តែជឿប៉ុណ្ណោះ។ ចូរជឿចុះ។ បាទ! លេខ ៥៦។ ៥៧, ៥៨, ៥៩, ៦០ សូមឈរនៅ ទីនេះ។ ៦១, ៦២, ៦៣, ៦៤, ៦៥ សូមឈរនៅទីនេះ។ សូមលេខ ៦៦, ៦៧, ៦៨, ៦៩, ៧០ សូមឈរនៅទីនេះ។ មូលហេតុដែលខ្ញុំ ហៅ តាមលេខ ព្រោះ ខ្ញុំមិន ចង់ឲ្យម្នាក់ប្រញាប់ក្នុងពេលតែមួយ។ សូម លេខ ៧០ ដល់ ៨០ សូមឈរនៅខាងនេះ។ សូម៧០ ដល់ ៨០។ បាទ! [លោកគ្រូប្រាណហាំកំពុងរាប់ចំនួន មនុស្ស]។ សូម៨០ ដល់៩០ ឈរទីនោះ។ លោកគ្រូសូមជួយនៅ ខាង ក្រោយផង។ សូម៨០ ដល់ ៩០ សូមឈរខាងនេះ។ និងលេខ ៩០ ដល់ ១០០ សូមឈរខាងក្បែរនោះ។

215     បាទ! ពេលនេះ យើងឈរតាមជួរអស់ ហើយ ហើយខ្ញុំ ចង់សួរពួកជំនុំ នូវការមួយ។ តើមាន បងប្អូន ប៉ុន្មានអ្នកដែល ថ្មី គឺ មិន ដែលចូល រួមក្នុងការប្រជុំរបស់ខ្ញុំ សោះ? អ្នកជាច្រើន។ តើមាន បងប្អូន ប៉ុន្មាន អ្នកដែលដឹងថា មនុស្សមិន អាច ព្យាបាល គ្នាបាន ទេ? សូម្បីតែវេជ្ជបណ្ឌិត។ បាទ! វេជ្ជបណ្ឌិតមិន មែន ជាអ្នកព្យាបាលទេ។ គាត់គ្រាន់ តែជាជំនួយ។ គឺ ព្រះ ទ្រង់ជាអ្នក ព្យាបាល។ វេជ្ជបណ្ឌិតអាចដាក់ដៃឲ្យមនុស្ស តែមិន អាចព្យាបាលបាន ឡើយ។ វេជ្ជបណ្ឌិតអាចវះ កាត់ តែ មិន អាច ព្យាបាលកន្លែងដែលវះ កាត់នោះ ទេ។ វេជ្ជបណ្ឌិតអាចដកធ្មេញចេញបាន តែមិន អាចបញ្ឈប់ឈាម និង ព្យាបាល បាន ទេ។ ព្រះ ទ្រង់ជាអ្នកធ្វើការនោះ វិញ។

216     តើមាន ប៉ុន្មាន អ្នកដឹងថា កាលព្រះ យេស៊ូវព្រះ គង់នៅផែនដីនេះ ព្រះ អង្គ​មិន ដែលប្រកាសថា ទ្រង់ជាគ្រូពេទ្យ? ទ្រង់ជាមនុស្ស។ ទ្រង់មាន បន្ទូលថា ¡§មិន មែន ខ្ញុំ ជាអ្នកធ្វើការនេះ ទេ តែព្រះ វរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ជាអ្នកធ្វើ ការ នោះ¡¨។ តើត្រូវទេ? តើមាន បងប្អូន ប៉ុន្មានអ្នកដែលដឹងថា នៅ ពេលដែលទ្រង់គង់នៅទីនេះ... តើបេសកកម្មអ្វីដែលទ្រង់ មាន នៅពេលដែលទ្រង់គង់នៅផែន ដីនេះ? ទ្រង់ធ្វើការដែលព្រះ វរបិតា បង្ហាញឲ្យទ្រង់ធ្វើ។ តើត្រូវទេ? តើមាន បងប្អូន ប៉ុន្មាន ដែលដឹងពីការនេះ? សូមមើលនៅក្នុងយ៉ូហា:១៩ ទ្រង់មាន បន្ទូលថា ¡§ខ្ញុំ ប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះ រាជ បុត្រាមិន អាចធ្វើអ្វីដោយខ្លួន ឯងបាន ទេ ប៉ុន្តែ ធ្វើអ្វីដែលព្រះ វរបិតាប្រាប់ឲ្យធ្វើតែប៉ុណ្ណោះ។¡¨ តើត្រូវទេ?

217     ដូច្នេះ តើព្រះ យេស៊ូវគ្រីស្ទ ទ្រង់នៅដដែល ទោះ ជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បទៅឬទេ? តើអ្នករាល់គ្នាជឿ សេចក្តីនេះ យ៉ាងអស់ពីចិត្តទេ? ​ទ្រង់គង់នៅដដែល ទោះ ជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បទៅ? តើអ្នករាល់គ្នាជឿថា ព្រះ យេស៊ូវគ្រីស្ទទ្រង់គង់នៅដដែលទេ ទោះ ជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បទៅ ដែលនេះ មានន័យថា ទ្រង់ពិតជា នៅដដែល?

218     បាទ! តើទ្រង់នៅដដែលដោយរបៀបណា? នៅដដែលក្នុងគ្រប់គោលការណ៍ទាំងអស់។ តើត្រូវទេ? ទ្រង់ជាព្រះ ដដែល អ្នកព្យាបាលដដែល ព្រះ អង្គសង្រ្គោះ ដដែល ទ្រង់នៅដដែល... តើត្រូវទេ? ដូច្នេះ បើសិន ជាទ្រង់នៅតែដដែល នោះ ទ្រង់នឹងធ្វើការដដែលនៅក្នុងពេលនេះ។ តើត្រូវទេ? ពេលនេះ តើមាន បងប្អូន ប៉ុន្មាន អ្នកដែលដឹងថានេះ ជា សេចក្តី ពិត?

219     ខ្ញុំ គ្រាន់តែចង់ទាញយកចំនុចខ្លី មួយនេះ មកបង្ហាញដល់អ្នករាល់គ្នា។ វាដូចជាមាន មនុស្សប្រហែលជា ៥០ នាក់ ដែល កំពុងតែឈរ។ [លោកប្រាណហាំរាប់ចំនួន មនុស្ស]។ ទេ។ ប្រហែលជាមាន បងប្អូន មួយចំនួន គាត់ត្រូវទៅផ្ទះ មុន ព្រោះ ខ្ញុំ ឃើញអ្នកខ្លះ ចេញតាមក្រោយនោះ។ បាទ! តើមាន ប៉ុន្មាន អ្នកមិន ដែលស្គាល់ខ្ញុំ ពីមុន មកសោះ? សូមលើក ដៃ ឡើង ចំពោះ អ្នកដែលមិន ដែលស្គាល់ខ្ញុំ។ សូមលើកដៃឡើង។

220     តើមាន បងប្អូន ប៉ុន្មាន អ្នកដែល ដឹងថា ខ្ញុំ មិន ដឹងអ្វីសោះ ឡើយពីអ្នករាល់គ្នា? ចូរលើកដៃឡើង បើសិនជាអ្នក ណាមាន ជំងឺ។ ខ្ញុំ នឹងអធិស្ឋាន ឲ្យអ្នកតាមជួរនីមួយៗ។

221     ដូច្នេះ ចូរនៅស្ងៀមមួយសន្ទុះ សិន។ ពេលនេះ ខ្ញុំចង់សួរអ្នករាល់គ្នានូវសំនួរមួយ។

222     (ប្រហែលជាម៉ាក្រូហ្វូន នេះ អត់ដំណើរការទេ។ មួយនេះ ក៏អត់ដែរ។ ទាំងពីរនេះ អត់ដំណើរការទេ?)

223     បាទ! ចូរយើងនៅស្ងៀមរយៈ មួយសន្ទុះ។ ខ្ញុំ នឹងដើរចុះ ទៅក្រោម ហើយមើលបើសិន ជាខ្ញុំ ស្គាល់បងប្អូន។

224     ខ្ញុំ ស្គាល់បុរសម្នាក់ដែលនៅខាងនោះ។ ខ្ញុំ ស្គាល់ EarlEarl ខ្ញុំ ស្គាល់លោក។ គឺ Earl Cobbin[មាន ម្នាក់ និយាយទៅ កាន់ លោកប្រាណហាំ]។ អូ! បាទ! បុរសម្នាក់ដែលនៅទីនោះ។ តើគាត់ រស់នៅរដ្ឋ Colorado? អូ! ខ្ញុំ មិន ប្រាកដទេ។ ខ្ញុំ ជឿ ថា Earl បាន ប្រាប់ ថាលោក​មាន ជំងឺ។ ពេលនេះ បើសិន ជាលោកមិន អាចឈរយូរបាន... សូមម្នាក់ យកកៅអ៊ីមួយឲ្យគាត់អង្គុយផង។ ឬក៏មាន នរណាអាចលើកដៃឡើង ដើម្បីផ្តល់កៅអ៊ីឲ្យទៅគាត់។ បាទ! នៅខាងនោះ នៅក្បែរជួរខាងមុខ។ បាទ! គាត់ពិតជាមាន ជំងឺធ្ងន់ ធ្ងរណាស់។ អូ! គាត់ស្រក ទំងន់ អស់ ១០០ ផោន គាត់ពិតជាមាន ជំងឺធ្ងន់ ធ្ងរណាស់។ សូមឲ្យគាត់អង្គុយនៅទីនោះ ចុះ។ អរគុណច្រើន ប្អូនប្រុស។

225     ពេលនេះ Earl កំពុងតែឈរនៅ ជាមួយគាត់ ហើយ។ បុរសម្នាក់ដែលឈរនៅទីនោះ គាត់កំពុងតែសំលឹងមើលខ្ញុំ គាត់មកពី La Grange នៃ រដ្ឋ Kentucky ខ្ញុំ មិន បាន ស្គាល់ឈ្មោះ របស់គាត់ទេ។ ហើយមាន លោក និងអ្នកស្រី Kidds ខ្ញុំ ស្គាល់ ពួកគាត់ទាំងពីរនាក់។ ហើយស្រ្តីម្នាក់នេះ គឺអ្នកស្រី Rook?

226     ខ្ញុំ គិតថា នោះ ជាអ្នកដែលខ្ញុំ ស្គាល់ក្នុងជួរនីមួយៗ។ នេះ គឺជាមិត្តដ៏ល្អរបស់ខ្ញុំ គឺលោក Busty Rogers គាត់មកពី Milltown ។ ហើយខ្ញុំ ជឿថា អ្នកផ្សេងទៀត ខ្ញុំ ដូចជាថ្មីសំរាប់ពួកគេ។ ពេលនេះ នៅចំពោះ ព្រះ ទោះ បីជាខ្ញុំ ស្គាល់ពួកគេ ពួកគេជាមនុស្សចំលែកសំរាប់ខ្ញុំ។

227     ពេលនេះ អ្នករាល់គ្នាជាមនុស្សចំលែកសំរាប់ខ្ញុំ។ អ្នកដែលមាន ជំងឺ សូមលើកដៃឡើងហើយសូមដាក់សំនូមរបស់ អ្នកនៅក្នុងចិត្តចុះ។ សូមលើកដៃឡើង មិន ថា អ្នកនៅកន្លែងណាទេ នៅក្នុងអាគារនេះ។ សូមលើកដៃឡើងទាំងអស់គ្នា ចុះ។

228     ពេលនេះ ខ្ញុំ ចង់សួរអ្នករាល់គ្នាមួយសំនួរទៀត។ ខ្ញុំ គិតថា ខ្ញុំ ឈរនៅខាងក្រោយនេះ ល្អជាង ដើម្បីឲ្យ អ្នកដែល នៅទី នេះ បាន លឺដែរ។ ខ្ញុំ ចង់សួរអ្នកថា តើសារដែលខ្ញុំ អធិប្បាយការ ពីព្រឹកម៉ិញនេះ អ្នកជឿថា វាជាសេចក្តីពិតទេ?

229.    តើ ព្រះ ទ្រង់ធ្វើការយ៉ាងដូច្នេះ ដោយមិន បាន ផ្តល់ឲ្យខ្ញុំ នូវការដឹងជាមុន នូវអ្វីដែលខ្ញុំ ត្រូវធ្វើអី? ទ្រង់មិន ធ្វើ ដូច្នេះ ឡើយ។ ការពិតទ្រង់មិន ធ្វើដូច្នេះ ឡើយ។

230     ពេលនេះ ខ្ញុំកំពុងតែប្រកាសថា ព្រះ យេស៊ូវគ្រីស្ទទ្រង់មិន ប្រែប្រួលឡើយ។ ការសុគតរបស់ទ្រង់មិន បាន ផ្លាស់ប្តូរ ទ្រង់ទេ។ វាបាន ថ្វាសិរីល្អដល់ទ្រង់។ ហើយទ្រង់បាន រស់ពីសុគតឡើងវិញនៅថ្ងៃទីបី ហើយទ្រង់បាន យាងទៅស្ថាន សួគ៌វិញ។ ទ្រង់បាន ប្រទាន ព្រះ វិញ្ញាណរបស់ទ្រង់ គឺជាព្រះ វិញ្ញាណបរិសុទ្ឋដែលគង់នៅជាមួយទ្រង់។ តើអ្នកជឿការ នោះ ទេ? ហើយកាល ព្រះ យេស៊ូវទ្រង់គង់នៅលើផែន ដីនេះ ទ្រង់មាន បន្ទូលថា ¡§កិច្ចការដែលខ្ញុំ ធ្វើនោះ អ្នករាល់គ្នាក៏ ធ្វើដែរ។ នៅបន្តិចទៀតលោកីយលែងឃើញខ្ញុំ ហើយ ប៉ុន្តែ អ្នករាល់គ្នាឃើញខ្ញុំ វិញ។ ខ្ញុំ នឹងគង់នៅជាមួយនឹងអ្នករ រហូត ដល់ចុង បំផុតកល្ប។¡¨ តើ នោះ ពិតទេ?

231     យើងមាន បាបទីស្ទ មេតូឌីស ប្រូតេស្តង់ កាតូលិក ហើយរួមទាំងជន ជាតិយូដាផង ដែលអង្គុយនៅទី នេះ ក្នុងព្រឹក នេះ។ ហើយក៏មាន ពួកជំនុំ នៃ ព្រះ (Church of God), Nazarene, Pilgrim Holiness, Jehovah Witness ទាំងអស់គ្នា សុទ្ឋ តែដំណាងនិកាយផ្សេងៗគ្នា។ ហើយខ្ញុំ សំឡឹងមើលជុំវិញ ខ្ញុំ ឃើញអ្នកដែលខ្ញុំ ធ្លាប់ស្គាល់ ពួកគេគឺជាភ្ញៀវដែលមក ពីទី ក្រុង។

232     ពេលនេះ ចូរយកចំនុច ហើយគិត ទាំងអស់គ្នា។ បើសិន ជា ទ្រង់មិន បាន សុគតទេ នោះ ឥរិយាបទរបស់ទ្រង់មក កាន់ អ្នក និងអ្នកដែលមាន ជំងឺ គួរតែនៅដដែល ក្នុងថ្ងៃនេះ ដូចជាម្សិលម៉ិញដែរ។ ដូច្នេះ តើទ្រង់ធ្វើឲ្យឥរិយាបទរបស់ ទ្រង់ កាលពីម្សិលម៉ិញយ៉ាងណាទៅ? គឺដូច្នេះ ឯង ¡§ខ្ញុំ ធ្វើបាន បើសិន ជាអ្នកជឿ¡¨។ តើត្រូវទេ? ¡§បើ សិនជាអ្នករាល់គ្នា ជឿ¡¨

233     បុរសម្នាក់និយាយថា ¡§ព្រះ អម្ចាស់អើយ សូមទ្រង់មាន សេចក្តីមេត្តាករុណាមក យើងខ្ញុំ ផង។¡¨ ¡§កូន ប្រុសរបស់ខ្ញុំ ម្ចាស់មាន អារក្សចូលយ៉ាងធ្ងន់ ធ្ងរ។ ទូលបង្គំបាន នាំវា មកសិស្សរបស់ទ្រង់ដែរ តែវាមិន ចេញឡើយ¡¨

234     ទ្រង់មាន បន្ទូលតបថា ¡§ខ្ញុំ អាចធ្វើបាន បើសិន ជាអ្នកជឿ។ បើសិន ជាអ្នកជឿ ខ្ញុំ អាចធ្វើបាន។¡¨

235     ពេលនេះ ចូរកត់សំគាល់តើ ព្រះ យេស៊ូវ ព្រះ អង្គទ្រង់ធ្វើវាដោយរបៀបណា? តើទ្រង់ជា អ្វីកាលពីម្សិលម៉ិញ? តើ ទ្រង់ធ្វើ កិច្ចការនោះ ដោយររបៀបណា? សូមយើងមើលទាំងអស់គ្នា តើទ្រង់ជាអ្វីកាល​ពីម្សិលម៉ិញ។ វាត្រូវចំនាយ នាទី។ យើងនឹងមើលកន្លែងពីរបីទៀត។

236     នៅពេលដែលបេសកកម្មរបស់ទ្រង់ចាប់ផ្តើមដំបូង មាន បុរសម្នាក់ ឈ្មោះ អនដ្រេ ជាអ្នកនេសាទត្រីបាន ផ្លាស់ប្រែ (ជឿលើទ្រង់) រួចទ្រង់យាងទៅប្អូន ប្រុសរបស់គាត់ឈ្មោះ ស៊ីម៉ូន។ តើអ្នករាល់គ្នាចាំកន្លែងនេះ ទេ? គាត់ក៏នាំស៊ីម៉ូន មក ព្រះ យេស៊ូវ។ គាត់ជាអ្នកនេសាទត្រី ដែលពុំចេះ អក្សរ សូម្បីតែសរសេរឈ្មោះ របស់ខ្លួន ឯងក៏មិន កើតផង។ គាត់ក៏ ឡើងពី ទឹកមកព្រះ យេស៊ូវ ហើយព្រះ យេស៊ូវទ្រង់សំលឹងមើលគាត់ ដោយបន្ទូ លថា ¡§អ្នកឈ្មោះ ស៊ីម៉ុន។ ជាកូន របស់ យូណាស់¡¨

237     តើមាន បងប្អូនប៉ុន្មាន អ្នកដែលចាំ គម្ពីរនេះ? ពួកគេដឹងថា នោះ ហើយជាព្រះ មេស៊ី ដោយព្រោះ ព្រះ ទ្រង់បាន សង្យា ថាព្រះ មេស៊ី នៅពេលដែលទ្រង់យាងមកទ្រង់គឺជាហោរា។ តើត្រូវទេ? ហោរាមេស៊ី។ ទ្រង់សំលឹងមើលគាត់ រួច ទ្រង់មាន បន្ទូលថា ¡§ឈ្មោះ របស់អ្នកគឺស៊ីម៉ូន¡¨។ ហើយ ¡§ឪពុករបស់អ្នកឈ្មោះ យូណាស់¡¨។ ហើយគាត់ដឹងថា នោះ ហើយ ជាព្រះ មេស៊ី។

238     ស្ត្រីម្នាក់ដែលនៅអណ្តូង នាងគឺជាសាសន៍ ដទៃផ្សេងទៀត។ មាន តែសាសន៍ យូដា និងសាសន៍ សាម៉ារីប៉ុណ្ណោះ ដែលបាន ទទួលទ្រង់។ សាសន៍ដទៃ គឺជាក្រុមរបស់នាងរស់ មិន ទាន់ មកដល់ទេ។ ពេលនេះ សូម មើល ពីស្រ្តីម្នាក់នៅ ឯងអណ្តូង នាងជាសាសន៍ សាម៉ារី នាងទៅទីនោះ ដើម្បីដងទឹក។ ព្រះ យេស៊ូវទ្រង់មាន បន្ទូ លថា ¡§ចូរ ឲ្យទឹកមក​ខ្ញុំ ផឹក ផង¡¨។ តើទ្រង់បាន ធ្វើ​អ្វី? ទ្រង់បាន មាន បន្ទូលទៅនាង គឺដូចខ្ញុំ និយាយទៅកាន់ នរណាម្នាក់ដែលនៅខាងក្រៅអគារ នេះ ដែរ។ ទ្រង់មាន បន្ទូលថា ¡§ចូរឲ្យទឹកខ្ញុំ ផឹកផង¡¨។ អ្នកទាំងពីរមិន ដែលបាន ជួបពីមុន មកទេ។

239     នាងនិយាយថា ¡§ហេតុអ្វីទៅ វាមិន មែន ជាទំលាប់ទេ យើង​ជាសាសន៍ ផ្សេងគ្នា¡¨។ ដូចជាយើងដែលនៅភាគខាង ត្បូង ដែលមាន សំបុរផ្សេងគ្នាពីយើង។ (ប៉ុន្តែ ពេលនេះលែងមាន ទៀតហើយ អរគុណព្រះ)។ ​ដូច្នេះ នាងនិយាយ ថា ¡§យើងជាសាសន៍ ផ្សេងគ្នា វាមិន មែន ជាទំលាប់របស់លោកទេ លោកជាសាសន៍ យូដា¡¨។ ព្រះ យេស៊ូវជាសាសន៍ យូដា។ ឯងនាងជាសាសន៍ សាម៉ារី។ ដូច្នេះ នាងក៏និយាយថា ¡§វាមិន មែន ជាទំនៀមទំលាប់ទេ ដែលលោកសុំខ្ញុំ ជា សាសន៍ សាម៉ារីដូច្នេះ។¡¨

240     ទ្រង់មាន បន្ទូលថា ¡§ប៉ុន្តែ នាងអើយ បើសិន ជានាងស្គាល់ នរណាដែលនាងកំពុងតែនិយាយនេះ នោះ នាងនឹងសុំ ទឹក ពីខ្ញុំ វិញហើយ¡¨

241     នាងក៏សំលឹងមើលទ្រង់ រួចនិយាយថា ¡§ហេតុអ្វីទៅ លោកពុំមាន អ្វីនឹងដងផងនឹង។ ហើយអណ្តូងក៏ជ្រៅទៀត¡¨

242     ទ្រង់មាន បន្ទូ លថា ¡§ទឹកដែលខ្ញុំ នឹងឲ្យដល់នាង គឺជាជីវិតដ៏នៅអស់កល្បជានិច្ច¡¨

243     ចុងក្រោយទ្រង់រកឃើញថា នាងមាន បញ្ហា។ តើមាន ប៉ុន្មាន អ្នកដែលដឹង តើអ្វីដែលជាបញ្ហារបស់នាង? នាងមាន ប្តីចំនួន ៥។ ដូច្នេះ តើទ្រង់មាន បន្ទូលយ៉ាងដូចម្តេចទៅកាន់ នាង? ទ្រង់មាន បន្ទូ ថា ¡§ទៅ ហើយហៅប្តីរបស់នាងមក នេះ ផងចុះ¡¨

244     នាងក៏សំឡឹងមើលទ្រង់ រួចនិយាយថា ¡§ខ្ញុំ ពុំមាន ប្តីទេ¡¨

245       ទ្រង់តបថា ¡§អ្នកថា គ្នាប្តី ព្រោះ អ្នកមាន ប្តីមកហើយ ហើយម្នាក់ដែលកំពុតែរស់នៅជាមួយអ្នកនេះ មិន មែន ជា ប្តីរបស់ អ្នកឡើយ។¡¨

246     នាងនិយាយថា ¡§ខ្ញុំ ទទួលស្គាល់ថា លោកជាហោរាពិត។ ពេលនេះ យើងដឹងថា ព្រះ មេស៊ីទ្រង់​បាន យាងមក នោះ គឺព្រះ យេស៊ូវគ្រីស្ទ។ នៅពេលដែលព្រះ មេស៊ីយ៉ាងមក ទ្រង់នឹងប្រាប់យើងពី ការទាំងអស់នេះ។ ពីព្រោះ យើងដឹងថា ទ្រង់ គឺជាហោរា។ យើងដឹងថា នៅពេលដែលព្រះ មេស៊ីយាងម ទ្រង់នឹងធ្វើការទាំងអស់នោះ។ ប៉ុន្តែ តើលោកជា នរណា?¡¨

          ទ្រង់មាន បន្ទូលថា ¡§គឺខ្ញុំ នេះ ហើយ¡¨

247     គ្រាន់ តែលឺដូច្នេះ នាងក៏រត់ទៅក្នុងទីក្រុងរួចនិយាយថា ¡§មក មក ចូរមកមើល មាន ម្នាក់ប្រាប់ខ្ញុំ ពីអ្វីដែលខ្ញុំ បាន ធ្វើ តើម្នាក់នោះ មិន មែន ជា ព្រះ មេស៊ីទេ?¡¨

248     បើសិន ជានោះ ជាទីសំគាល់របស់ព្រះ មេស៊ីកាលពីម្សិលម៉ិញ ទ្រង់ក៏នៅដដែលក្នុងថ្ងៃនេះ ដែរ ហើយការដដែល នោះ ក៏កើតមាន ដែរ។ ដូច្នេះ តើអ្នរាល់គ្នាជឿលើការនេះ ទេ?

249     តើមាន ប៉ុន្មាន អ្នកដែលជឿ ថា ទ្រង់គឺជាសម្តេចសង្ឃដ៏ខ្ពស់ ដែលអាចប៉ះ ពាល់បាន ដោយអារម្មណ៍ ដែលពិការ របស់ យើង? អ្នកទាំងអស់គ្នា...

250     [ដាច់សំលេង]។ នោះ ជាបញ្ហារបស់គាត់។ វាធ្វើឲ្យអ្នកមាន ការបន្ទាបខ្លួន។ អ្នកមកពីរដ្ឋ Ohio ហើយជាសមាជិកនៃ ក្រុមជំនុំ របស់ លោក Sullivan។ ខ្ញុំ ឃើញលោក Sullivan កំពុងតែឈរនៅទីនោះ។ លោកមកទីនេះ ជា​មួយនឹងក្រុម គ្រួសារ លោក Kidds។ បាទ ពេលនេះ លោកមាន អារម្មណ៍ខុសពីមុន ហើយ។ វាបាន ចាកចេញពីលោកហើយ។ ពេល នេះ លោកអាចទៅផ្ទះ វិញ ដោយព្រោះ ជំនឿរបស់លោកបាន ជួយលោកឲ្យបាន ជាសះ ស្បើយហើយ។ សូមព្រះ ប្រទាន ពរ។ [ដាច់សំលេង]

251     ទោះ បីជាខ្ញុំ ស្គាល់លោកប៉ុណ្ណេះ តែព្រះ ដែលទ្រង់គង់នៅស្ថាន សួគ៌ព្រះ អង្គស្គាល់លោកច្បាស់ណាស់។ ខ្ញុំ មិន បាន ដឹងថា តើលោកមាន បញ្ហាអ្វីនោះ ទេ។ ខ្ញុំ គ្មាន វិធីដើម្បីនឹងដឹងពីបញ្ហារបស់លោកបាន ឡើយ។ លោកគ្រាន់ តែជា មនុស្សម្នាក់ដែលឈរនៅទីនោះ លោកមាន ប័ណ្ណអធិស្ឋាន... មាន ក្មេងប្រុសម្នាក់បាន ឲ្យប័ណ្ណ នោះ ទៅដល់លោក ហើយ លោកត្រូវបាន ហៅមក ឈរនៅក្នុងជួរអធិស្ឋាន នេះ។

252     សូមមើលតើវាត្រូវបាន បំបែកដោយរបៀបណា។ សូមមើល គឺវាតែម្តងប៉ុណ្ណោះ។ អ្វីមួយកំពុងតែចេញទៅហើយ អ្វី មួយកំពុងតែចេញ ទៅហើយ។

253     ប្អូន ស្រីម្នាក់ នេះ ប្អូន មកទីនេះ មិន មែន សំរាប់ខ្លួន អ្នកឡើយ។ ប្អូន មកទីនេះ សំរាប់ម្នាក់ផ្សេងទៀត គឺជាក្មេងតូច មួយ។ ក្មេងតូចនោះ មិននៅទីនេះ ទេ វានៅក្នុងរដ្ឋ Kansas។ វាមាន អំពើមន្ត អាគម ជាប្រភេទជំងឺឆ្កួតជ្រូក។ វាជា សេចក្តី ងងឹត ដែលនៅលើក្មេងនោះ។

254     តើប្អូនជឿការនោះ ទេ? ជឿថា ក្មេងនោះ នឹងលែងមាន មន្ត អាគមនោះ ទៀតទេ។ បើសិន ជាប្អូន ជឿដោយអស់ពី ចិត្ត នោះ ក្មេងនោះ នឹងជា។ [ដាច់សំលេង]

255     សូមអធិស្ឋាន ឲ្យអ៊ុំស្រីម្នាក់ដែលនៅទីនោះ ផង គាត់មាន ជំងឺមហារីក។

256     តើអ្នកជឿដោយអស់ពីចិត្តទេ? ខ្ញុំ មិន ដែរស្គាល់អ្នកទេ។ ខ្ញុំ ក៏មិន ដែលឃើញអ្នកពីមុន មក ដែរ។ តែតើអ្នកជឿ សេចក្តីនោះ ដោយអស់ពីចិត្តទេ?

257     តើនេះ មាន ប៉ុន្មាន អ្នកហើយ? តើបីអ្នក? បាទ!

258     បាទ! ស្រ្តី ម្នាក់កំពុងតែជួប នៅក្នុងសេចក្តីស្លាប់។ មាន ម្លប់នៃសេចក្តីស្លាប់ធ្លាក់មកលើនាង ដែលធ្វើឲ្យនាងមាន ជំងឺ មហារីក។ តើត្រូវទេ។ វេជ្ជបណ្ឌិតប្រាប់នាងថា វាជាជំងឺមហារីកក្រពេញឈាម។ តើត្រូវទេ សូមលើកដៃឡើង។ អ្នក មកពីរដ្ឋដ៏ឆ្ងាយមួយគឺរដ្ឋ Iowa។ តើអ្នក​ជឿទេ? អ្នកមាន កូន ប្រុសម្នាក់... ទេ... ជាចៅរបស់អ្នក ហើយវាមាន បញ្ហាភ្នែក ហើយអ្នកកំពុងតែអធិស្ឋាន ឲ្យវា។ តើអ្នកជឿថា ព្រះ ទ្រង់អាចប្រាប់ខ្ញុំ ថា អ្នកជានរណាទេ? លោកស្រីឈ្មោះ McKee។ លោកស្រីបាន ជាហើយ នៅពេលលោកស្រីដល់ផ្ទះ វិញ។

259     [ដាច់សំលេង]... ពន្លឺ ដែលអ្នកឃើញនៅលើ រូបភាពនោះ ដែលព្យួរនៅលើស្ត្រីដែលគាត់អង្គុយនៅទីនោះ។ អ្នក ស្រី ចូរជឿថា ខ្ញុំ ជាហោរារបស់ទ្រង់ចុះ។ អ្នកស្រ្តីកំពុងតែអធិស្ឋាន ឲ្យប្តីរបស់អ្នកស្រី ដែលកំពុងតែនៅក្នុងមន្ទីរពេទ្យ ដែលគាត់កំពុងតែស្ថិតនៅក្នុងកំរិតដ៏ធ្ងន់ ធ្ងរបំផុត។ នេះ ជាព្រះ បន្ទូលនៃ ព្រះ អម្ចាស់។ ចូរជឿឲ្យអស់ពីចិត្តចុះ នោះ គាត់នឹង បាន ជាហើយ។

260     [ដាច់សំលេង]។ ពេលនេះ ចូរជឿលើទ្រង់ឲ្យអស់ពីចិត្តចុះ។ [ដាច់សំលេង]

261     គ្រោះ ថា្នក់ចរាចរណ៍។ អ្នកមកពីរដ្ឋភាគខាងជើង។ គឺរដ្ឋ Indiana។ នោះ ជាការពិត។ តើត្រូវទេ? តើអ្នកជឿថា ក របស់អ្នកនឹងជាទេ? បើសិន ជាអ្នកជឿ នោះ នឹងបាន យ៉ាងដូច្នេះ។ ចូរត្រលប់ទៅផ្ទះ វិញ ហើយសរសើរដំកើងដល់ព្រះ ចុះ។ [លោកប្រាណហាំ ដើរចេញពីមេក្រូ ហើយបន្ត អធិស្ឋាន ឲ្យអ្នកឈឺ]

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com