កាល​ខ្ញុំ​នៅ​ជា​មួយ​លោក​ម៉ូសេ ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក​យ៉ាង​ណា​ដែរ។

Jeffersonville, Indiana, USA

60-0911M

1
​1 ...សូមស្វាគមន៍ជាថ្មីម្តងទៀតបន្ទាប់ពីបងប្អូនរាល់គ្នាបានទទួលទានដំណេកយ៉ាងលក់ ស្រួល។ ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នាបានគេងលក់ស្រួលគ្រប់គ្នា ហើយក៏មានអារម្មណ៍ស្រស់ ស្រាយដែរនៅព្រឹកនេះ។ ខ្ញុំបានគិតបែបដូច្នោះពេលដែលខ្ញុំឈរនៅក្នុងបន្ទប់... Billy Paul បាន ដាក់ចុះ ២៥សេននៅក្នុងព្រឹកនេះ។ ខ្ញុំនៅចងចាំកាលពីខ្ញុំឈរនៅតុអធិប្បាយនេះ ដដែល ពេល ដែល Frankie Weber... ដែលជាអ្នកជិតខាងម្នាក់នៅទីនេះគាត់ ហើយនឹងខ្ញុំបានរៀននៅសាលា ជាមួយគ្នា។ ពេលនោះ ខ្ញុំមានអាយុប្រហែលជា២១ឆ្នាំ ឬ២២ឆ្នាំហើយគាត់មានអាយុ២៥ឆ្នាំ។ នៅ ពេលដែលគាត់បានដាក់ចុះ ២៥សេន ខ្ញុំគិតថា “អូ! Frankie គឺគាត់បានត្រៀមខ្លួនស្លាប់ហើយគាត់ ចាស់ណាស់ទៅហើយ” ហើយឥឡូវនេះ... ខ្ញុំគិតថា “តើខ្ញុំនឹងត្រូវធ្វើយ៉ាងដូចម្តេច ពេលដែលខ្ញុំដល់អាយុនោះ គឺ២៥ឆ្នាំ?” ហើយឥឡូវនេះ កូនប្រុសរបស់ខ្ញុំមានអាយុ២៥ឆ្នាំ។
ការនេះ បានបង្ហាញថា ពេលវេលាគឺដើរលឿនណាស់វាមិនរង់ចាំនរណាម្នាក់ឡើយ។ យើង ត្រូវតែខ្ញុំប្រឹងធ្វើការ ទាន់ថ្ងៃនៅភ្លឺនៅឡើយ ដ្បិតពេលវេលានឹងចូលមកដល់នោះ គឺយើងរាល់គ្នា នឹងមិនអាចធ្វើបានទៀតឡើយ។ ខ្ញុំចូលចិត្តសេចក្តីដែលបានចែងនៅក្នុងព្រះគម្ពីរសុភាសិត អំពី ជីវិត “ចូរបន្សល់ទុកនៅស្នាមជំជឿរបស់យើងនៅលើគ្រាប់ខ្សាច់កំណត់ពេលវេលាចុះ” យើងត្រូវតែ បន្សល់ទុកនូវស្នាមជើងរបស់យើង ខណៈពេលដែលយើងអាចធ្វើវាបាន គឺយើងម្នាក់ៗ។សូមឲ្យ យើងកុំធ្វេសប្រហែសូម្បីតែ១ថ្ងៃឡើយ ប៉ុន្តែ ចូរយើងធ្វើវាជារៀងរាល់ថ្ងៃដោយអស់ពីចិត្តសម្រាប់ សិរីល្អរបស់ទ្រង់ចុះ។
2
កាលពី២យប់កន្លងទៅឬប្រហែលជា២សប្តាហ៍កន្លងផុតទៅ... ព្រះ ជាម្ចាស់ទ្រង់បានប្រ ទានការជាក់ស្តែងទាំងឡាយ ដូចជាយើងរាល់គ្នាបានដឹងយ៉ាងប្រាកដហើយ។ខ្ញុំបានទទួលការ ជាក់ស្តែងយ៉ាងចម្លែកមួយ នៅខណៈពេលដែលខ្ញុំធ្វើដំណើរទៅកាន់រដ្ឋKentucky។ ខ្ញុំបាននិយាយ ទៅកាន់មនុស្សដែលនៅជាមួយខ្ញុំថា “ច្បាស់ជាមានអ្វីត្រូវកើតឡើងហើយ”
ខ្ញុំបានឈរនៅទីនោះប្រហែលជា ៣ព្រឹកនៅក្នុងបន្ទប់ មានបុរសម្នាក់ មានរូបរាងខ្មៅអាក្រក់ ណាស់។ បុរសនោះ មិនមានពណ៌សប្បុរដូចបងប្អូនប្រុសស្រីនោះទេ គាត់គឺជាមនុស្សដែលខុស ប្លែកពីគេ។ រូបរាងរបស់គាត់ជ្រីវជ្រួញ ហើយគាត់បានចូលមក ដោយក្តាប់ដៃយ៉ាងណែនចង់ចាប់ខ្ញុំ ហើយខ្ញុំបានការពារខ្លួនដោយកាំបិតតូចមួយ។ ប៉ុន្តែ វាមិនល្អទេ វាមិនអាចការពារខ្លួនខ្ញុំបានទេ។ដូច្នេះ ព្រះ ជាម្ចាស់ក៏បានយាងចូលមក ហើយជួយរំដោះ ខ្ញុំចេញពីបុរសម្នាក់នោះ ទៅ។ ខ្ញុំមិនអាចមើលឃើញគាត់សោះ នៅខណៈដែលគាត់បានលើកដៃឡើង រីឯស្បែករបស់គាត់មានសភាព ជ្រីវជ្រួញណាស់គឺដូចជាឆ្នាំងអ៊ុតបានរុញទៅរុញមកដែរ។ ពេលនោះ ខ្ញុំ ដូចជាបានឮសូរសម្លេង គ្រាប់កាំភ្លើងផ្ទុះឡើង(ដូចជាគេបាញ់សត្វអណ្តើក ឬសត្វផ្សេងទៀត) មកលើរូបគាត់។ គាត់បាន ឈរនៅជិតខ្ញុំ។ ពេលនោះខ្ញុំដឹងថា វាមានន័យអ្វី។
3
ប៉ុន្តែកាលពីព្រឹកថ្ងៃអង្គារ ប្រហែលជាម៉ោង៣ ក៏មានការផ្សេងទៀតបានកើតឡើង។ ពេល នោះ ខ្ញុំនៅផ្ទះហើយមានម្នាក់ឈរនៅចំពោះ ខ្ញុំ គឺជាព្រះ ដែលមានបន្ទូលមកកាន់ខ្ញុំ ហើយខ្ញុំមិន យល់អ្វីសោះ។នៅវេលានោះ ទ្រង់បានចង្អុលរបស់ដែលនៅជិតខ្ញុំនោះ។ ហើយខ្ញុំស្តាប់ទ្រង់មិន បានសោះ ប៉ុន្តែខ្ញុំដឹងថាទ្រង់គឺជាព្រះ។ ទ្រង់មានបន្ទូលថា “៧ថ្ងៃទៀត អ្នកនឹងឈរជាមួយលោក ម៉ូសេ” ឬ “គឺខ្ញុំនឹងដូចជាលោកម៉ូសេដែរ”ឬការដែលទាក់ទងនឹងលោកម៉ូសេ។ រួចវាបានកន្លងផុត ទៅ១ថ្ងៃហើយ។ នៅថ្ងៃទី៦។ ខ្ញុំមិនដឹងថាវាមានន័យអ្វីទេ។ ខ្ញុំដឹងថា ទ្រង់នឹងធ្វើវា ទោះ បីជាអ្វីក៏ ដោយ។ “ឯងនឹងឈរឡើង” ឬ “ត្រូវឈរឡើង”ឬ “ដូចជា” គឺវាដូចជាបានទាក់ទងនឹងលោកម៉ូសេ។ ខ្ញុំមិនបានគិតអ្វីច្រើននោះ ទេអំពីការនោះ។ខ្ញុំបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ហើយក៏បានប្រាប់ការ នោះ ដល់ប្រពន្ធរបស់ខ្ញុំថាខ្ញុំបានឃើញព្រះ ជាម្ចាស់។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលដូចជាមនុស្ស អញ្ចឹង។
បន្ទាប់មកខ្ញុំបានកត់សំគាល់ថា វាគឺជាសារព្រះ បន្ទូលរបស់ព្រះ កាលពីល្ងាចម៉ិញ គឺព្រះ បាន អនុញ្ញាតឲ្យខ្ញុំជ្រើសរើសអធិប្បាយអំពីលោកម៉ូសេ។ហើយនៅព្រឹកនេះ ខ្ញុំនឹងអធិប្បាយអំពី លោក ម៉ូសេ និងភាពជោគជ័យរបស់គាត់។ បទគម្ពីរដែលខ្ញុំនឹងលើកយកមកអធិប្បាយនៅព្រឹកនេះគឺជាប់ ទាក់ទងនឹងលោកម៉ូសេ និងលោកយ៉ូស្វេ។ ហើយបទគម្ពីរនេះ គឺស្ថិតនៅក្នុងគម្ពីរយ៉ូស្វេ១។ខ្ញុំមិន ធ្លាប់បានអធិប្បាយកាលពីមុនទេ នៅក្នុងជីវិតរបស់ខ្ញុំ តែខ្ញុំនឹងព្យាយាមអធិប្បាយចេញពីបទគម្ពីរនេះ នាព្រឹកនេះ។
4
ដ្បិតប្រហែលជា ២ឆ្នាំកន្លងមកហើយ ខ្ញុំបានឃើញព្រះ គម្ពីរទុកនៅក្នុងបន្ទប់ ពេលនោះ ខ្ញុំ បានចុះមក ហើយឈរនៅក្នុងបន្ទប់នោះ។ រួចខ្ញុំក៏បានបើកអានព្រះ គម្ពីរនៅត្រង់ យ៉ូស្វេ១ រហូត ដល់ខ៩ហើយក៏បានឈប់ អានវាយឺតៗ។ ខ្ញុំបានរង់ចាំវេលានេះ បានមកដល់ហើយ គឺជាពេល ដែលខ្ញុំមានអារម្មណ៍ថាគឺជាបំណងព្រះ ហឫទ័យរបស់ព្រះ ដល់ខ្ញុំឲ្យអធិប្បាយអំពីការទាក់ទង នេះ។
ខ្ញុំមិនភ្លេចពីកម្មវិធីនៅពេលល្ងាចទេបើសិនជាលោកអ្នកអាចអញ្ជើញមកបាន នោះ លោក អ្នកពុំចាំបាច់ទៅមើលសេចក្តីប្រកាសទេ។ បើសិនជាលោកអ្នកគ្មានពួកជំនុំទេលោកអ្នកត្រូវតែរក ពួកជំនុំមួយចូលរួមថ្វាយបង្គំទៅ តើហេតុអ្វីទៅ? ប្រាកដណាស់ ខ្ញុំសូមណែនាំលោកអ្នកឲ្យត្រឡប់ទៅកាន់ពួកជំនុំរបស់លោកអ្នកវិញចុះ។
នៅព្រឹកនេះយើងខ្ញុំនឹងធ្វើការអធិស្ឋានដល់បងប្អូនដែលមានជម្ងឺភ្លាម បន្ទាប់ពីអធិប្បាយចប់ ហើយខ្ញុំគិតថាបន្ទាប់អធិស្ឋានរួចហើយ យើងនឹងធ្វើកម្មវិធីបុណ្យជ្រមុជទឹកទៀត។
ហើយនៅយប់នេះតាមបំណងព្រះ ហឫទ័យរបស់ព្រះ ខ្ញុំនឹងអធិប្បាយអំពីអត្តសញ្ញាណពិត ប្រាកដ៥យ៉ាងរបស់ពួកជំនុំដែលបានចែងនៅក្នុងព្រះគម្ពីរ ហើយនឹងទំនាក់ទំនងរបស់យើងជាមួយ ការនោះ គឺមានចែងនៅក្នុងកណ្ឌសញ្ញាថ្មី និងទំនាក់ទំនងរបស់យើងជាមួយនឹងពួកជំនុំនេះ។ហើយកម្មវិធីទាំងឡាយនឹងចាប់ផ្តើម ដោយការច្រៀងសរសើរ នៅម៉ោង៧:៣០ ហើយខ្ញុំនឹងព្យា យាមឡើងមកកាន់តុអធិប្បាយនៅម៉ោង៨។ហើយយើងនឹងសិក្សាជាមួយគ្នារហូតដល់ម៉ោង៩:៣០ ទៅតាមបំណងព្រះ ហឫទ័យរបស់ព្រះ។
5
ខ្ញុំជឿថានៅថ្ងៃនេះ នឹងគ្មានអ្វីក្រៅពីព្រះ បន្ទូលនេះ ឡើយ... ពេលដែលខ្ញុំចុះ មកឯក្រុមគណៈ កម្មការគឺគ្មាននរណម្នាក់មិនបានឃើញវាឡើយ ដោយព្រោះ វាពិតជាមានសារសំខាន់ណាស់ ដែល លោកអ្នកដាក់ចុះអ្វីៗទាំងអស់ ហើយគិតពិចារណាចុះ ពេលដែលយើងរាល់គ្នារង់ចាំព្រះ វិញ្ញាណ បរិសុទ្ធ។
នៅមុនពេលដែលយើងចូលមកសិក្សាព្រះបន្ទូលដ៏អស្ចារ្យ ហើយប្រកបដោយព្រះ គុណនោះ ខ្ញុំចង់សុំឲ្យមិត្តសំឡាញ់របស់ខ្ញុំ ក៏ជាបងប្អូនរួមការងាររបស់ខ្ញុំដែរគឺ Dr. Lee Vayle សូមអនុញ្ញាត លោកបានក្រោកឈរឡើង ហើយនាំយើងអធិស្ឋាន។ បងប្រុស Vayle(អធិស្ឋាន) សូមអរគុណ បងប្រុស Vayle ដែលបាននាំយើងអធិស្ឋានទៅកាន់ព្រះ។
6
ឥឡូវនេះ សូមបងប្អូន បើកព្រះ គម្ពីរជាមួយគ្នា។យើងមានការជាច្រើនណាស់ដែលត្រូវចែក ចាយ ដ្បិតសូមមើលចុះ មានបងប្អូនជាច្រើនកំពុងតែឈរឡើងព័ទ្ធជុំវិញអាគារនេះ។ ខ្ញុំជឿថា យើង រាល់គ្មាននឹងជួបនូវថ្ងៃថ្មីជាមិនខាន។ នៅក្នុងបទគម្ពីរដែលយើងនឹងអាននូវព្រឹកនេះគឺសូមអនុញ្ញាត បងប្អូនបើកទៅកាន់ព្រះ គម្ពីរ យ៉ូស្វេ១។ គឺយើងនឹងអាន ព្រះ គម្ពីរយ៉ូស្វេ១គឺ៩ខដំបូង។
យ៉ូហាន៨:៣២
នៅខណៈពេលដែលយើងរាល់គ្នាត្រៀមខ្លួនរួចហើយ...សេចក្តីអធិប្បាយនេះ នឹងត្រូវថត សម្លេងទុក ហើយក៏ត្រូវផ្ញើរទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ខ្ញុំចង់ឲ្យមនុស្សនៅ លោកីយនេះ ដែលព្រះ ជាម្ចាស់ទ្រង់បានប្រទានការងារមកកាន់ខ្ញុំ ហើយខ្ញុំទទួលបានព្រះគុណ នៅ ក្នុងការមើលឃើញរបស់លោកអ្នក គឺខ្ញុំកំពុងតែអធិប្បាយនៅព្រឹកនេះ ដោយព្រោះ សេចក្តីសង្ឃឹមនៅអនាគត នឹងត្រូវមកដល់ក្នុងចំណោមលោកអ្នកបងប្អូន លោកអ្នកអាចដឹងជាមុនពីពេលវេលា ដែលព្រះជាម្ចាស់ទ្រង់បានធ្វើ គឺលោកអ្នកនឹងបានស្គាល់សេចក្តីពិត។ ហើយព្រះ យេស៊ូវទ្រង់ មានបន្ទូលថា“សេចក្តីពិតនឹងដោះ អ្នកឲ្យមានសេរីភាព”
យ៉ូស្វេ១:១-៩
7
សូមបងប្អូនអាន យ៉ូស្វេ១៖
រីឯក្រោយដែលម៉ូសេជាអ្នកបំរើរបស់ព្រះ យេហូវ៉ា បានស្លាប់ទៅ នោះ ព្រះ យេហូវ៉ាទ្រង់មានបន្ទូល នឹងយ៉ូស្វេកូននុនជាអ្នកជំនិតរបស់លោកថា ម៉ូសេ ជាអ្នកបំរើអញ បានស្លាប់ទៅហើយ ដូច្នេះ ចូរ រៀបចំឆ្លងទន្លេយ៏រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះ ផង ហើយចូលទៅក្នុងស្រុក ដែលអញឲ្យដល់គេ គឺដល់ពួកកូនចៅអ៊ីស្រាអែលអស់ទាំងទីកន្លែងណា ដែលឯងដាក់ជើងជាន់ នោះ អញនឹងឲ្យដល់ឯងរាល់គ្នា ដូចជាអញបានប្រាប់ម៉ូសេហើយឯព្រំប្រទល់របស់ឯងរាល់គ្នា នោះ ត្រូវចាប់តាំងពីទីរហោស្ថាន នឹងភ្នំល្បាណូននេះ រហូតដល់ទន្លេធំគឺជាទន្លេអើប្រាតជាស្រុក របស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ នឹងគ្មានអ្នកណាអាច ឈរនៅមុនឯងដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែល បោះ បង់ចោលឯងឡើយ ចូរឲ្យមានកំលាំងនឹងចិត្តក្លាហានចុះដ្បិតឯងនឹងនាំឲ្យបណ្តាជននេះ បាន គ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកឰយុកោគេ ឲ្យឯងគ្រាន់តែមានកំលាំងនឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញបានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅ កន្លែងណាដែលឯងទៅនោះ កុំឲ្យគម្ពីរក្រិត្យវិន័យនេះ ភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះ ដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង តើអញមិនបានបង្គាប់ឯងទេឬអីដូច្នេះ ចូរឲ្យមានកំលាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យ ស្រយុតចិត្តផងដ្បិតព្រះ យេហូវ៉ាជាព្រះ នៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។
យ៉ូស្វេ១:៥
8
នៅក្នុងខ៥ បានចែងថា “អញនឹងនៅជាមួយនឹងឯងដូចជាបាននៅជាមួយនឹងម៉ូសេដែរ” សូមបងប្អូនស្តាប់ដោយចិត្តទុកដាក់ចុះ “អញនឹងនៅជាមួយនឹងឯងដូចជាបាននៅជាមួយនឹង ម៉ូសេដែរ”
១កូរិនថូស១០:១១
កាលពីល្ងាចម៉ិញយើងបានសិក្សាជាមួយគ្នា អំពីដំណើរពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុក អេសីព្ទ រហូតទៅដល់ខាដេស។អូ! វាគឺជាមេរៀនដ៏អស្ចារ្យណាស់! វាគឺជាការដ៏អស្ចារ្យណាស់ ដូច ជាយើងរាល់គ្នាដែលជាពួកជំនុំបែបធម្មជាតិទៅជាពួកជំនុំខាងព្រលឹងវិញ្ញាណវិញ៖ ព្រះ ជាម្ចាស់ ទ្រង់បានធ្វើការជាមួយពួកអ៊ីស្រាអែលនៅក្នុងធម្មជាតិនេះក៏ដូចជាពួកជំនុំនៅសម័យបច្ចុប្បន្ននេះ គឺទ្រង់បានត្រាស់ហៅពួកសាសន៍ដទៃចេញមក សម្រាប់ព្រះនាមរបស់ទ្រង់។ ទ្រង់បានធ្វើការ ជាមួយពួកគេខាងព្រលឹងវិញ្ញាណ ដូចជាទ្រង់បានធ្វើការជាមួយពួកគេក្នុងធម្មជាតិដែរ។ទ្រង់បាន ធ្វើការទាំងអស់សម្រាប់ពួកគេ ហើយពួកគេក៏បានឆ្លើយតប ហើយក៏បានផ្តល់ឧទាហរណ៍មួយដល់យើងរាល់គ្នា។ យើងរាល់គ្នាក៏បានឃើញ គឺព្រះ បន្ទូលទ្រង់បានបង្ហាញមកយ៉ាងច្បាស់ហើយ៖ តើការនោះ បានកើតឡើងយ៉ាងដូចម្តេចនៅក្នុងធម្មជាតិ ពេលដែលពួកគេទទួលបានជោគជ័យ ហើយ ពួកគេក៏បានតាំងទីលំនៅដោយអំណរហើយក៏ស្រែកច្រៀង និងរាំសរសើរតម្កើងព្រះ ផង គឺដូចជា ពួកជំនុំបានធ្វើដែរ ហើយឥឡូវនេះ ពួកគេបានរង់ចាំអស់រយៈពេល៤០ឆ្នាំហើយដើម្បីអាចចូលទៅ កាន់ទឹកដីសន្យាបាន។
9
នៅពេលដែលយើងគិតអំពីលោកម៉ូសេដែលជាបាវបំរើដ៏អស្ចារ្យរបស់ព្រះ តើគាត់បានកើត មកយ៉ាងដូចម្ត៉េច ហើយតើនរណាជាអ្នកដាក់ឲ្យគាត់មានកំណើតមក?គឺព្រះ ជាម្ចាស់ទ្រង់បាន ជ្រើសរើសគាត់ ឲ្យធ្វើកិច្ចការរបស់ទ្រង់។ ហើយជីវិតរបស់គាត់ពិតជាលំបាកណាស់ ដោយព្រោះ គាត់គឺជាមនុស្ស ហើយគាត់ចង់រស់នៅនៅក្នុងផ្លូវមួយ ហើយព្រះ វិញ្ញាណរបស់ព្រះបានដឹកនាំគាត់ នៅក្នុងផ្លូវមួយផ្សេងទៀត។ គាត់បានធ្វើការសម្រេចចិត្តដ៏ល្ងីល្ងឺណាស់នូវអ្វីដែលគាត់ចង់ធ្វើពេល ដែលគាត់ អាចអង្គុយនៅលើបល្ល័ង្កដែលអាចគ្រប់គ្រងផែនដីទាំងមូល តែក្រោយមក គាត់បាន ក្លាយជាអ្នករសាត់អណ្តែតគ្មានគោលដៅវិញ។ បើមើលទៅ ផ្នែកស្មារតី គាត់ដូចជាមនុស្សល្ងីល្ងឺ ណាស់។
ប៉ុន្តែយើងបានជួបនូវមេរៀនដ៏អស្ចារ្យណាស់នៅត្រង់នេះ គឺយើងបានស្គាល់ម្នាក់ដែលដើរ តាមវិញ្ញាណដ៏ល្ងីល្ងឺនៅលោកីយនេះដោយព្រោះ វាជាអាណាចក្រផ្សេងមួយទៀត ដែលបានដឹក នាំគេទៅតាមផ្លូវមួយទៀត។ តែ ព្រះ ជាម្ចាស់ទ្រង់បានដឹកនាំខ្ញុំនិងលោកអ្នករាល់គ្នាដែរ ដើម្បីឲ្យ យើងរាល់គ្នាបានដើរតាមការដឹកនាំរបស់ព្រះ វិញ្ញាណបរិសុទ្ធហើយមើលពីព្រះ បន្ទូលសន្យារបស់ ព្រះ ក៏រង់ចាំការបំពេញសម្រេចដែរ។
10
នោះហើយគឺជាអ្វីដែលលោកម៉ូសេបានធ្វើ។ ស្តេចផារ៉ោនបានអានព្រះ គម្ពីរ ដូចជាម៉ូសេដែរ តែស្តេចផារ៉ោនបានមើលនៅក្នុងរបៀបផ្សេងវិញ។ម៉ូសេមើលទៅដូចជាមនុស្សធម្មតាដែរ នៅចំ ពោះ ស្តេចផារ៉ោន។ ស្តេចផារ៉ោនបានមើលកាន់ពួកអ៊ីស្រាអែលដូចជាទាសករ គឺគ្មានតម្លៃអ្វីសោះ តែម៉ូសេបានមើលមកកាន់ពួកគេ ជាអ្នកដែលព្រះ បានត្រាស់ហៅហើយជ្រើសរើសវិញ។
នោះគឺជារបៀបមួយ ដែលខ្ញុំចង់ឃើញពួកជំនុំរបស់ព្រះ ដ៏មានព្រះ ជន្មរស់នៅដែរ។ គេមិន មែនជាក្រុមមនុស្សដែលឆ្កួតលីលានោះទេ ប៉ុន្តែពួកគេគឺជាអ្នកដែលព្រះ បានជ្រើសរើសវិញ ដូច្នេះ ខ្ញុំអាចនឹងដាក់ជីវិតរបស់ខ្ញុំដូចជាលោកម៉ូសេដែរ ដើម្បីពួកជំនុំដ៏អស្ចារ្យរបស់ព្រះ។
យើងបានឃើញថាលោកម៉ូសេត្រូវបានព្រះ ជាម្ចាស់ទ្រង់ត្រាស់ហៅ។ បន្ទាប់ពីគាត់បានបរា ជ័យនូវអ្វីដែលគាត់បានព្យាយាមធ្វើតាមរបៀបដែលគាត់បានគិតថាវាល្អបំផុត។
ដូច្នេះ វាបានបង្រៀនយើងម្តងទៀតថាយើងមិនអាចទទួលយកអ្វីដែលយើងគិតថាថាល្អបំ ផុតនោះ ទេ ឬជាអ្វីដែលមនុស្សគេគិតថាល្អបំផុតនោះ។យើងត្រូវតែទទួលយកផ្លូវរបស់ព្រះ ដែល ទ្រង់មានបន្ទូលថាល្អបំផុតវិញ។ ចូរយើងធ្វើតាមព្រះបន្ទូលព្រះ ដែលតែងតែល្អបំផុតវិញ។ ចូរទទួល យកផ្លូវដែលព្រះ ទ្រង់មានបន្ទូលចុះ។
និក្ខមនំ២:២១,២២
11
នៅក្នុងការបរាជ័យរបស់គាត់យើងបានឃើញថា គាត់បានរត់គេចពីមុខផារ៉ោន ទៅកាន់ ទីរហោស្ថាន ជាទីកន្លែងដែលគាត់បានរៀបការជាមួយកូនស្រីលោកយេត្រូគឺជានាង Zipporah។ បន្ទាប់ ពីគាត់បានរៀបការជាមួយនាងហើយ នាងក៏បានបង្កើតកូនប្រុសមួយឲ្យគាត់គឺGershom។ ក្រោយ មកគាត់ក៏បានតាំងលំនៅនៅទីនោះ ដោយសេចក្តីសុខសាន្ត និងស្ងប់ស្ងាត់ នៅក្នុងនាមជាអ្នកគង្វាលចៀម។
ប៉ុន្តែនៅថ្ងៃមួយ ព្រះ ជាម្ចាស់ទ្រង់បានស្តាប់ឮសម្រែករាស្ត្ររបស់ទ្រង់។ ទ្រង់ក៏បាននឹកចាំ ពីការតាំងសញ្ញារបស់ទ្រង់ជាមួយនឹងពួកគេ។មិនត្រឹមតែប៉ុណ្ណោះ ទេ ទ្រង់ក៏បាននឹកចាំបាវបំរើរបស់ ទ្រង់ម្នាក់ដែរ ដែលទ្រង់បានត្រាស់ហៅនិងជ្រើសរើសគាត់ ហើយទ្រង់ក៏បានតាំងសញ្ញាជាមួយនឹង បាវបំរើរបស់ទ្រង់។ ទ្រង់មិនដែលផ្លាស់ប្រែសេចក្តីសញ្ញារបស់ទ្រង់ឡើយឬក៏មិនផ្លាស់ព្រះ ទ័យរបស់ទ្រង់ ឬក៏ផ្លាស់ប្តូរអ្វីៗនោះ ឡើយ។ ទ្រង់នៅតែរក្សាព្រះ បន្ទូលសន្យារបស់ទ្រង់ជានិច្ច។ទោះ បី ជាតាមរយៈកិច្ចការរបស់លោកម៉ូសេ មើលទៅហាក់បីដូចជាធ្វើឲ្យ កិច្ចការរបស់ទ្រង់បរាជ័យក្តីគឺជាអ្វីដែលគាត់បានប្រព្រឹត្តវិញ ផ្ទុយទៅវិញ ទ្រង់នៅតែរក្សាសេចក្តីសញ្ញារបស់ទ្រង់ជានិច្ច។ពេលដែលព្រះ ជាម្ចាស់ទ្រង់ត្រាស់ហៅនរណាម្នាក់ឲ្យធ្វើកិច្ចការអ្វីមួយហើយ អ្នកនោះ ត្រូវតែធ្វើវាគឺវានឹងកើតឡើង មែន។
12
កាលពីមុនមានអ្នកខ្លះ បានសួរមកកាន់ខ្ញុំថា “តើយើងគួរតែស្គាល់ពីអំណោយទានរបស់ពួក យើងសម្រាប់កិច្ចការដែលយើងបំរើព្រះដែរឬទេ?” មានបងប្អូនខាងមេតូឌីសខ្លះ ទើបតែទទួលបាន ព្រះ វិញ្ញាណបរិសុទ្ធ។
ខ្ញុំបាននិយាយថា“អត់ទេ សូមកុំធ្វើបែបនោះ ឡើយ។ ពេលដែលអ្នកធ្វើវា នោះ ព្រះ អង្គមិន អាចមើលឃើញឬ?” “ការតែ១គត់ដែលអ្នកត្រូវធ្វើគឺធ្វើជាគ្រីស្ទាន។ បើសិនជាព្រះ បានត្រាស់ហៅ អ្នក ទ្រង់នឹងដាក់អ្នកឲ្យចំនឹងកន្លែងដែលត្រូវទៅហើយ”
ជាធម្មតា អស់អ្នកដែលស្វែងរក និងព្យាយាមទទួលការនោះបើសិនជាព្រះ ទ្រង់នឹងប្រទានអ្វី មួយដល់ពួកគេ គឺពួកគេនឹងទទួលបានការនោះ បន្ថែមទៀត ឬក៏តិចជាង។ហើយអ្នកដែលព្រះ បាន ត្រាស់ហៅ គឺជាធម្មតា ជាអ្នកដែលព្យាយាមរត់ចេញពីព្រះ បើសិនជាដូច្នោះមែន... ម៉ូសេ និង ប៉ុល គេនឹងក្លាយជាអ្នកដែលខុសប្លែកពីគេ គឺពួកគេបានព្យាយាមរត់គេជពីការត្រាស់ហៅ។
យ៉ូស្វេ១:៥
13
ប៉ុន្តែយើងបានឃើញទ្រង់គង់នៅទីនោះ ទោះ បីជាលោកម៉ូសេបានបរាជ័យ ដោយការប្រព្រឹត្ត ខុសក្តី ទ្រង់នៅតែលូកព្រះហស្ថមកលើគាត់ដដែល។ ទ្រង់បានត្រាស់ហៅគាត់ឲ្យចេញទៅបំរើទ្រង់ គឺទ្រង់បានត្រាស់ហៅគាត់ឲ្យចូលមកក្នុងបេសកកម្មរបស់ទ្រង់។តើអ្វីទៅជាការលួងលោមដែលមាន ចំពោះ លោកយ៉ូស្វេ ពេលដែលគាត់បានស្តាប់ទ្រង់មានបន្ទូលថា “អញនឹងនៅជាមួយនឹងឯងដូចជា បាននៅជាមួយនឹងម៉ូសេដែរ”
ដូច្នេះបើសិនជាខ្ញុំខំព្យាយាមហើយ ខ្ញុំទទួលបរាជ័យ នោះ ព្រះ ជាម្ចាស់ទ្រង់មិនចាកចោលខ្ញុំ ឡើយ។ខ្ញុំមិនមានទំនុកចិត្តច្រើននោះ ទេនៅលើមនុស្ស ដែលវានាំឲ្យខ្ញុំមានការភ័យខ្លាចណាស់ក្នុងការធ្វើអ្វីមួយ។ ហើយខ្ញុំក៏មិនចង់ទទួលបានការបរាជ័យដែរ គឺខ្ញុំមិនចង់ព្យាយាមឡើយ។
14
មានពេលមួយ គេបាននិយាយថា ក្រុមហ៊ុនBallard Flour បានជួយមនុស្សម្នាក់ ហើយគាត់ នឹងត្រូវសរសេរឈ្មោះ របស់គាត់ដើម្បីចុះ ហត្ថលេខាតែខ្មៅដៃរបស់គាត់មិនមានជ័រលុបឡើយ។ លោក Ballard បាននិយាយទៅកាន់បុរសនោះ ថា “តើហេតុអ្វីអ្នកមិនមានជ័រលុប?”
គាត់បានឆ្លើយថា“ខ្ញុំមិនមានកំហុសអ្វីនោះ ឡើយ”
គាត់និយាយថា “ខ្ញុំមិនអាចជួលអ្នកបានទេ។ដោយព្រោះ បើសិនជាអ្នកប្រព្រឹត្តខុស... អ្នក មិនបានធ្វើអ្វីខុសទេ គឺអ្នកមិនបានធ្វើអ្វីនោះទេ” វាគឺជាសេចក្តីពិត។
ហេព្រើរ១០:២៦
ព្រះជាម្ចាស់ទ្រង់មិនដាក់ទំនួលខុសត្រូវរបស់លោកអ្នកសម្រាប់កំហុសរបស់លោកអ្នកឡើយ ទ្រង់បានរក្សាទំនួលខុសត្រូវសម្រាប់ឆន្ទៈដែលប្រព្រឹត្តអំពើបាបវិញ។“គាត់បានពេញដោយបាប បន្ទាប់ពីគាត់ទទួលចំណេះ ដឹងនៃអំពើបាប... ” ប៉ុន្តែ មនុស្សដែលនឹងធ្វើអ្វីមួយដែលផ្តេសផ្តាស នោះ គាត់នឹងដួលចុះ។។ គាត់នឹងធ្វើខុស។ ប៉ុន្តែ បើសិនជាគាត់ពិតជាទទួលបានត្រាស់ហៅមកពីព្រះ មែន គឺព្រះ ជាម្ចាស់ទ្រង់គង់នៅក្នុងចិត្តរបស់គាត់ នោះ គាត់នឹងបានរស់ឡើងវិញ។
15
កាលពីប៉ុន្មានឆ្នាំមុន(ពួកគេប្រហែលជាមានវត្តមាននៅព្រឹកនេះដែរ) មានបុរសម្នាក់ និង ប្រពន្ធរបស់គាត់។ ពួកគេធ្លាប់បានច្រៀងចម្រៀងដែលប៉ះពាល់ចិត្តខ្ញុំ គឺច្រៀងបែបនេះ ៖
ឱព្រះអង្គអើយ សូមទ្រង់អត់ទោសដល់ទូលបង្គំ សូមទ្រង់ជួយឲ្យទូលបង្គំព្យាយាមម្តងទៀត
ទូលបង្គំជារបស់ទ្រង់បើសិនទ្រង់ជាព្រះ របស់ទូលបង្គំ
បើសិនជាទូលបង្គំដួលចុះឬបរាជ័យ សូមឲ្យទូលបង្គំបានក្រោកឡើង ហើយព្យាយាមម្តងទៀត
ឱព្រះ អង្គអើយ សូមទ្រង់អត់ទោសដល់ទូលបង្គំ សូមទ្រង់ជួយឲ្យទូលបង្គំព្យាយាមម្តងទៀត
ខ្ញុំចូលចិត្តបទនេះណាស់ សម្រាប់ទាហានដ៏ល្អ ត្រូវហានទទួលរងរបួស ឬការឈឺចាប់។ ប៉ុន្តែ បើសិនជាគាត់នៅតែជាទាហានគាត់ត្រូវដឹងពីគោលបំណងថា នឹងត្រូវចេញច្បាំង គាត់ត្រូវតែ ក្រោកឈរឡើង ហើយព្យាយាមម្តងទៀត។រីឯទាហានដែលជាសត្រូវរបស់គាត់ក៏ធ្វើការដូចគ្នា ដែរ។
16
ចំពោះ លោកយ៉ូស្វេ គាត់គឺជាមេទ័ពថ្មីបន្ទាប់ពីលោកម៉ូសេ ដែលបានស្លាប់ទៅ យើងឃើញ ថាព្រះ ជាម្ចាស់នៅតែគង់នៅជាមួយគាត់ ទ្រង់នៅតែរក្សាសេចក្តីបង្គាប់របស់ទ្រង់...
ជនគណនា១២:១,៦,៨
ទោះបីជាលោកម៉ូសេបានធ្វើអ្វីក៏ដោយ នោះ គឺជាកិច្ចការបស់លោក ដែលទ្រង់បានគោរព។ គាត់គឺជាហោរាម្នាក់។គាត់ជាហោរាខ្ពស់លើអស់ទាំងហោរា។ គាត់គឺជាហោរាដ៏ពិតប្រាកដ ជាង ហោរាណាៗទាំងអស់។ ពេលដែលបងស្រីរបស់គាត់បានសើចចំអកឲ្យគាត់កាលដែលគាត់បាន រៀបការជាមួយនឹងស្ត្រី Ethiopian គាត់ក៏បានហៅពួកគេមកជួបជុំគ្នា ហើយគាត់និយាយទៅកាន់ពួកគេថា “តើអ្នករាល់គ្នាមិនកោតខ្លាចព្រះ ទេឬអី?” “បើសិនជាមាននរណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាជាមនុស្សខាងវិញ្ញាណ ឬជាហោរា ខ្ញុំនឹងនិយាយជាមួយអ្នកនោះ នៅក្នុងការជាក់ស្តែងហើយខ្ញុំនឹងឲ្យអ្នកបានស្គាល់ខ្ញុំនៅក្នុងសុបិន្ត។ ប៉ុន្តែ មិនមាននរណាចេញមកតទល់ជាមួយគាត់ឡើយ។ ខ្ញុំនឹងខ្សឹបដាក់ត្រចៀករបស់ពួកគេ។ តើអ្នកមិនកោតខ្លាចព្រះ ទេឬអី?”
ដូច្នេះវាមិនមែនជាការល្អនោះ ទេ កាលដែលដើរជាន់រាស្រ្តរបស់ព្រះ នោះ។ លោកអ្នកនឹងធ្វើ ឲ្យទ្រង់ឈឺចាប់ពេលដែលោកអ្នកធ្វើវាដូច្នោះ។ ព្រះ ជាម្ចាស់ទ្រង់បានដាក់សេចក្តីបង្គាប់ដល់លោក ម៉ូសេ។ចំពោះ បរាជ័យរបស់គាត់ គ្មានន័យអ្វីឡើយ... ព្រះ ជាម្ចាស់ទ្រង់ជ្រាបពីចិត្តរបស់គាត់ហើយ
17
មានពេលមួយលោកម៉ូសេបានរអ៊ូរទាំ អំពីកិច្ចការជាច្រើនដែលគាត់ត្រូវធ្វើ។ ដូច្នេះ ព្រះ ទ្រង់ បានដាក់ព្រះវិញ្ញាណរបស់ទ្រង់ ហើយបានបែងចែកវានៅក្នុងចំណោម៧០។ ពួកគេមិនមាន វិញ្ញាណអ្វីក្រោយពីការដែលពួកគេមានតាំងដំបូងឡើយប៉ុន្តែ មានតែការមួយប៉ុណ្ណោះ គឺពួកគេ មានយន្តការ្យជាច្រើន។ មានចំនួនវិញ្ញាណដូចគ្នា។
ព្រះជាម្ចាស់ទ្រង់អាចដាក់ព្រះ វិញ្ញាណរបស់ទ្រង់ ទៅលើមនុស្សម្នាក់បាន បើសិនជាទ្រង់ចង់ ធ្វើវានោះឬទ្រង់អាចធ្វើចលនានៅក្នុងមនុស្សរាប់ពាន់នាក់ បើសិនជាទ្រង់ចង់ធ្វើវានោះ។ នៅថ្ងៃ មួយទ្រង់បានដាក់ព្រះ វិញ្ញាណរបស់ទ្រង់ ទៅលើមនុស្សម្នាក់ ដែលមានឈ្មោះ ថា យេស៊ូវ ហើយ ឥឡូវនេះទ្រង់បានដាក់វាឲ្យធ្វើចលនានៅក្នុងពួកជំនុំរបស់ទ្រង់នៅគ្រប់ទីកន្លែង។ ព្រះ ជាម្ចាស់ទ្រង់នៅរក្សាការប្រទានអំណាចចេស្តារបស់ទ្រង់។
18
ឥឡូវនេះ លោកយ៉ូស្វេគឺជាមេទ័ពថ្មី។សល់តែមនុស្ស២នាក់ប៉ុណ្ណោះ ដែលអាចចូលទៅក្នុង ទឹកដីសន្យាបាន។ នោះ គឺជាលោកយ៉ូស្វេ និងកាឡែប។លោកយ៉ូស្វេគឺជាមេបញ្ជាការថ្មី ដែលត្រូវ ដឹកនាំកងទ័ព ចូលទៅកាន់ទឹកដីដែលអស្ចារ្យដូចជាម៉ូសេបានឈរវាមិនមែនជាកិច្ចការតូចតាច នោះ ទេ។
ម៉ាថាយ២៨:២០,យ៉ូហាន១៤:១២
ខ្ញុំបានគិតអំពីអ្នកបំរើនៅសព្វថ្ងៃនេះដែលព្រះ ជាម្ចាស់ទ្រង់បានត្រាស់ហៅឲ្យចូលមកក្នុងផ្លូវ ដែលព្រះ យេស៊ូវទ្រង់បានឈរ នោះគឺជាសេចក្តីបង្គាប់មួយ ដែលជាមហាបេសកកម្ម។ ប៉ុន្តែ មនុស្ស ម្នាក់ៗដែលទទួលបានការត្រាស់ហៅឲ្យចូលមកក្នុងមហាបេសកកម្ម គឺគេឈរនៅក្នុងទីតាំង ដូចគ្នា។ “អញនឹងគង់នៅជាមួយឯង រហូតដល់បំផុតកល្ប”ចំពោះ អ្នកបំរើម្នាក់ៗ ដែលបាន ត្រាស់ហៅឲ្យ ឈរនៅត្រង់ទីដែលព្រះ ទ្រង់បានធ្វើ៖ “កិច្ចការដែលខ្ញុំបានធ្វើអ្នកក៏អាចធ្វើបានដែរ” គ្រប់អ្នកបំរើ ដែលព្រះ បានចាក់ប្រេងតាំង គឺជាទ្រង់បង្គាប់ឲ្យពួកគេឈរនៅក្នុងផ្លូវព្រះយេស៊ូវគ្រីស្ទ ហើយ សម្តែងកិច្ចការដែលព្រះ យេស៊ូវទ្រង់សម្តែងដែរ។
យ៉ូស្វេ១:៥,៦,៩
19
តើពួកគេមានអារម្មណ៍យ៉ាងដូចម្តេចពេលដែលយ៉ូស្វេ ក្រោកឈរឡើងនៅពេលព្រឹក និយាយទៅកាន់ព្រះ ជាម្ចាស់ ហើយទ្រង់មានបន្ទូលថា“នឹងគ្មានអ្នកណាអាចឈរនៅមុខឯង ដូចជា បាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ ចូរឲ្យមានកំលាំងនឹងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះ បានគ្រងស្រុកដែលអញបាន ស្បថថា នឹងឲ្យដល់ពួកឰយុកកោគេ តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះ ចូរឲ្យមានកំលាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះ យេហូវ៉ាជាព្រះ នៃឯងទ្រង់គង់ជា មួយនៅកន្លែងណា ដែលឯងទៅផង” តើនេះ មិនមែនជាមហាបេសកកម្មដែលព្រះ ជាម្ចាស់ទ្រង់បានប្រទានមកកាន់មនុស្សថ្មីម្នាក់ ដែលហៅថា យ៉ូស្វេទេឬអី។
ជនគណនា២០:១២
នៅទីនេះមានគំរូជាច្រើន ដែលយើងអាចមើលបាន ប៉ុន្តែ ពួកយើងនឹងមិនធ្វើតាមការមួយ ចំនួនវិញ។ ឧទាហរណ៍ដូចជាលោកម៉ូសេ ដែលបាននាំពួកគេទៅដល់ភ្នំស៊ីណាយ គឺទៅដល់ ផ្នែក ទេវសាស្ត្ររបស់ពួកគេ (ដែលយើងបានអធិប្បាយកាលពីយប់ម៉ិញ)។លោកម៉ូសេមិនត្រូវបាន អនុញ្ញាតឲ្យដឹកនាំពួកកូនចៅអ៊ីស្រាអែលចូលទៅកាន់ទឹកដីសន្យាបានទេដោយព្រោះ គាត់បាន បរាជ័យ។
20
ហើយពួកជំនុំដែលបានបង្កើតឡើងគឺជានិកាយទាំងឡាយ ក៏បានបរាជ័យ។ ពួកគេមិនអាច ដឹកនាំពួកជំនុំចូលទៅកាន់ទឹកដីសន្យាបានទេ!ព្រះ ជាម្ចាស់ទ្រង់ក៏បានដាក់នូវប្រព័ន្ធថ្មីមួយចេញមក គឺជាប្រព័ន្ធអន្តរនិកាយ តាមរយៈអំណាចចេស្តារបស់ទ្រង់ដែលអាចនាំពួកជំនុំចូលទៅកាន់ទឹកដី សន្យាបាន។ ក្រុមទាំងឡាយ និងនិកាយទាំងឡាយ ក៏បានធ្វើឲ្យវាទៅជាច្របូកច្របល់ម្នាក់ៗសុទ្ធ តែមានផ្នែកទេវសាស្ត្ររបស់ខ្លួន ហើយម្នាក់ៗសុទ្ធតែមានការគិតរៀងៗខ្លួន។ប៉ុន្តែ ព្រះ ជាម្ចាស់ ទ្រង់ដាក់ព្រះ វិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយទ្រង់ក៏លើកអ្នកបំរើរបស់ទ្រង់ឡើងគឺយ៉ូស្វេ ដែល គាត់នឹងដឹកនាំពួកជំនុំចូលទៅកាន់ទឹកដីសន្យា ដែលគ្មានចំណងនៃនិកាយណាមួយឡើយដ្បិត គាត់នឹងគ្រប់គ្រងពួកជំនុំរបស់ទ្រង់។
លោកម៉ូសេបានបរាជ័យហើយ។ គាត់គឺជាអ្នកនាំយកក្រិត្យវិន័យរបស់ព្រះមកឲ្យពួកគេ។ លោក យ៉ូស្វេ ត្រូវបានហៅថា អ្នកនាំព្រះ គុណ ហើយគាត់ក៏បានដឹកនាំពួកជំនុំបន្ត។
យ៉ូស្វេ១:១៦-១៨
21
យើងក៏បានឃើញផងដែរថា យ៉ូស្វេ បានស្គាល់មហាបេសកកម្មនេះទ្រង់បានដាក់ការនេះ នៅ ក្នុងដៃរបស់គាត់ ដែលព្រះ ជាម្ចាស់ទ្រង់បានត្រាស់ហៅគាត់ ឲ្យបំពេញកិច្ចការថ្វាយទ្រង់គឺគាត់មិន ត្រូវបរាជ័យឡើយ គាត់ត្រូវដើរឲ្យជាប់ជាមួយព្រះ។ ពេលដែលគាត់ បានហៅពួកបណ្តាជនឲ្យមកមូលគ្នា ហើយគាត់ក៏បានប្រាប់ពួកគេថា ព្រះ ជាម្ចាស់ទ្រង់បានប្រទានមហាបេសកកម្មដល់គាត់ចូរ មើលពីសំណើររបស់មនុស្ស។ ពួកគេបាននិយាយថា “យើងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្តីដែលលោកបង្គាប់មកយើង ហើយនឹងទៅឯកន្លែងណា ដែលលោកចាត់ឲ្យយើងទៅផង យើងរាល់ គ្នានឹងស្តាប់លោកម៉ូសេដែរឲ្យតែព្រះយេហូវ៉ាជាព្រះ នៃលោក បានគង់នៅជាមួយនឹងលោក ដូចជា ទ្រង់បានគង់ជាមួយនឹងលោកម៉ូសេចុះ ឯអ្នកណាដែលហ៊ានទាស់ទទឹងនឹងបង្គាប់លោកហើយមិន ព្រមស្តាប់តាមអស់ទាំងពាក្យ ដែលលោកបង្គាប់មក នោះ នឹងត្រូវមានទោសដល់ស្លាប់ ឲ្យតែលោកមានកំលាំង ហើយចិត្តក្លាហានចុះ”
យ៉ូហាន១៤:១២
នោះហើយគឺជាសេចក្តីតម្រូវដល់មនុស្សគ្រប់គ្នាដែលបានកើតជាថ្មីនៅសព្វថ្ងៃនេះ។ បើសិន ជាយើងត្រូវដើរតាមនោះ ចូរឲ្យឃើញទីសំគាល់ហើយនៅជាប់អ្នកជឿចុះ។ ដូចជាព្រះ យេស៊ូវទ្រង់ មានបន្ទូលថា “ការដែលខ្ញុំបានធ្វើនោះ អ្នកក៏អាចធ្វើវាបានដែរ”
ខ្ញុំធ្លាប់បានសួរទៅកាន់លោកអ្នកហើយនៅមុនពេលដែលលោកអ្នក មានភាពប្រាកដប្រជា គឺអនុញ្ញា្តឧ្យចិត្តខាងវិញ្ញាណ របស់លោកអ្នកបានបើកឡើងនៅព្រឹកនេះដោយព្រោះ ខ្ញុំជឿទុកចិត្តថា លោកអ្នកអាចចាប់បានអ្វី ដែលកំពុងនិយាយហើយ។ ការដែលអង្គុយជាមួយមនុស្សខាងនិកាយគឺគ្រប់ក្រុមទាំងឡាយដែល បានប្រជុំគ្នា នៅកន្លែងនេះ នាព្រឹកនេះ ចាប់តាំងពី បងប្អូនខាងកាតូលិកនិងប្រូតេស្តង់ នឹងមានបង ប្អូនផ្សេងៗទៀត ដូច្នេះ យើងនឹងទទួលបានការបើកសម្តែង ដើម្បីឲ្យបានពេញខាងវិញ្ញាណ ជាពិតប្រាកដ។
យ៉ូស្វេ១:១៧
22
លោកយ៉ូស្វេត្រូវតែទទួលយកសេចក្តីបង្គាប់នេះ។ពួកមនុស្សបាននិយាយថា “យើងរាល់ គ្នានឹងស្តាប់លោកម៉ូសេដែរឲ្យតែព្រះ យេហូវ៉ាជាព្រះ នៃលោកបានគង់នៅជាមួយនឹងលោក ដូចជា ទ្រង់បានគង់ជាមួយនឹងលោកម៉ូសេចុះ ”
កិច្ចការ២:៣៩
អូ!តើពួកជំនុំគួរតែធ្វើយ៉ាងដូចម្តេច ដើម្បីស្វែងរកព្រះ វិញ្ញាណធ្វើការនៅក្នុងចំណោមមនុស្សបើសិនជាលោកអ្នកចង់ឲ្យពួកជំនុំមួយ ដែលព្រះ វិញ្ញាណព្រះ បានប្រោសឲ្យព្រះ គ្រីស្ទទ្រង់រស់ឡើងវិញ នោះ គឺជាព្រះ វិញ្ញាណបរិសុទ្ធ ដែលនឹងធ្វើចលនានៅក្នុងចំណោមយើងរាល់គ្នា។ នោះ គឺជាព្រះវិញ្ញាណព្រះ ដែលទ្រង់បានប្រោសឲ្យគេរស់ឡើងវិញនៅថ្ងៃចុងក្រោយ ដែលបានដឹកនាំពួកគេទៅ កាន់ទឹកដីសន្យាដែលជាទឹកដីដែលប្រកបដោយព្រះ ពរ ហើយក៏បានបំពេញមហាបេសកកម្មដែល ទ្រង់បានប្រទានមកដែរ ឬជាសេចក្តីសន្យា។“សេចក្តីសន្យានេះ បានប្រទានមកអ្នករាល់គ្នា ហើយ នឹងពួកកូនចៅរបស់អ្នក” ដូចជាពួកអ៊ីស្រាអែលបានស្វែងរកទឹកដីសន្យា ដូច្នេះ នោះ គឺជាពួកជំនុំ! យើងបានដឹងថា ទឹកដីសន្យានោះ គឺនៅទីនោះ!មានអំណាចចេស្តានៃព្រះ ដែលបានដឹកនាំពួកគេ នៅទីនោះ។ យើងបានដឹងថា ទឹកដីនោះ គឺស្ថិតនៅឯនាយទន្លេដែលយើងត្រូវបានដឹកនាំនៅព្រឹក នេះ គឺយើងកំពុងព្យាយាមចូលទៅកាន់ទឹកដីសន្យា។
លោកយ៉ូស្វេបានដឹងថាទឹកដីសន្យានោះ ស្ថិតនៅទីនោះ។ គាត់បានធ្វើដំណើរទៅដល់ទឹកដី នោះ មុនគេ ហើយគាត់ក៏បានត្រឡប់មកវិញធ្វើបន្ទាល់ប្រាប់ដល់ពួកគេ។
ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅពួកអ្នកបំរើទ្រង់ទាំងឡាយ មិនត្រូវនៅជាប់គាំងជាមួយនឹង ផ្នែកទេវសាស្ត្រទេប៉ុន្តែ ត្រូវឲ្យពួកគេទៅមើលទឹកដីនោះ ដែលពួកយើងនឹងត្រូវធ្វើដំណើរទៅ គេ ត្រូវត្រឡប់មកវិញនាំយកភស្តុតាងពីសេចក្តីស្រឡាញ់របស់ព្រះ និងអំណាចចេស្តារបស់ព្រះ យេស៊ូវគ្រីស្ទ ដើម្បីឲ្យពួកគេបានដឹងថាទឹកដីសន្យានោះ ស្ថិតនៅឯនាយទន្លេ។
23
កាលពីសេចក្តីអធិប្បាយនៅយប់ម៉ិញបានអធិប្បាយអំពីទន្លេយ័រដាន់។ ពេលដែលយើងបាន ដល់ទន្លេនោះ វាបានញែកទឹកទៅម្ខាងៗ គឺនឹងមានការកើតឡើងដល់លោកអ្នក។
លោកយ៉ូស្វេ បានស្គាល់ពីសេចក្តីបង្គាប់ដ៏អស្ចារ្យដ្បិតពួកគេបានទទួលសេចក្តីអះ អាង ដែល គាត់មិនត្រូវខ្លាចឡើយ ដរាបណាយើងបានដើរឆ្ពោះ ទៅតាមផ្លូវដ៏ត្រឹមត្រូវ។គាត់ប្រហែលបំបែក ការប្រឆាំងទាស់នៅលើភ្នំ ដែលអាចរំលឹកដល់គាត់ ប៉ុន្តែគាត់នៅតែនាំមុខគេ។
យ៉ូស្វេ១:៥
ដូច្នេះពួកជំនុំរបស់ព្រះ ដ៏មានព្រះ ជន្មរស់ នឹងគ្មានសេចក្តីភ័យខ្លាចនៅក្នុងសេចក្តីជំនឿឡើយបើសិនជាពួកគេឆ្ពោះ ទៅកាន់ផ្លូវដ៏ត្រឹមត្រូវ ដ្បិតទ្រង់មានបន្ទូលថា “អញនឹងនៅជាមួយនឹងឯងដូច ជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះ បង់ចោលឯង ឡើយ” ទ្រង់មិនដែលចាកចោលលោកម៉ូសេឡើយ។ទ្រង់មិនដែលធ្វើឲ្យម៉ូសេដួលចុះ ឡើយ។ ទ្រង់ ក៏មិនធ្វើឲ្យយ៉ូស្វេដួលចុះ ដែរ។ ទ្រង់ក៏មិនធ្វើឲ្យយើងរាល់គ្នាដួលចុះដែរ! ទ្រង់នឹងគង់ជាមួយយើង រាល់គ្នា។
24
ដូចដែលយើងបានឃើញយ៉ូស្វេបានទទួលយកមហាបេសកកម្មនេះ យើងក៏បានដឹង ពីទំនួលខុសត្រូវរបស់គាត់ដែរ គឺគាត់បានដឹកនាំពួកគេឆ្ពោះទៅកាន់ទឹកដីសន្យា។ គាត់ត្រូវតែតាំង អាណាចក្ររបស់ពួកគេឡើង។ គាត់ត្រូវបែងចែកមរតកនៅក្នុងចំណោមពួកគេ។គាត់បានដឹងពី មហាបេសកកម្មដ៏ធំអស្ចារ្យនេះ លើសពីអ្វីដែលលោកម៉ូសេបានធ្វើទៅទៀត។ លោកយ៉ូស្វេត្រូវធ្វើការច្រើនជាងលោកម៉ូសេធ្វើទៅទៀត។
ការមួយទៀតគាត់បានដឹកនាំពួកគេនៅក្បែរព្រំដែនទឹកដីសន្យា គឺនៅក្នុងចំណោមពួកបង ប្អូនរបស់ពួកគេ។ ពួកគេបានត្រៀមខ្លួនបង្ហូរឈាមរួចហើយ។គាត់ត្រូវតែគ្រប់គ្រងពួកគេ ហើយ គាត់ត្រូវឲ្យពួកគេរក្សាភាពស្ងៀមស្ងាត់ នៅពេលដែលពួកគេដើរចូលទៅ។
ដូច្នេះនៅថ្ងៃនេះ ជាមួយនឹងក្រុមប្រូតេស្តង់ថ្មីដែលបានចេញមកនាពេលបច្ចុប្បន្ននេះ។ ពួក គេបានឆ្លងកាត់ខាងនិកាយនិយមរួចហើយ។វាពិបាកនឹងធ្វើឲ្យពួកគេដួលចុះ ណាស់។
25
កាលពីប៉ុន្មានឆ្នាំមុនពួកគេបាននិយាយថា “សូមចូលមក បងប្រុស Branham អើយ (ពេល ដែលកិច្ចការបំរើថ្មីបានចាប់ផ្តើមដំបូង)យើងនឹងចាប់ផ្តើមបង្កើតអង្គការមួយ គឺយើងនឹងធ្វើកិច្ចរំលឹក មួយ” ខ្ញុំមិនចង់បានកិច្ចរំលឹកចងចាំនោះទេ! តែខ្ញុំរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះ អម្ចាស់ វិញ!
ពួកគេបានបង្កើតក្រុមខុសឆ្គងតូចមួយចេញមកដែលហៅថា “The Latter Rain” ដែលបាន ធ្វើដំណើរឡើងទៅដល់ ប្រទេសកាណាដា និងចេញទៅដល់រដ្ឋCalifornia ប៉ុន្តែវាបានបរាជ័យទាំង អស់។ ជាការពិតណាស់ វាមិនអាចទៅរួចទេ។ តើហេតុអ្វីទៅ?ការតែមួយគត់ដែលពួកគេដឹង... គឺពួកគេបានចេញមកពីការទាំងអស់នោះ ហើយពួកគេក៏បានទទួលការប៉ះពាល់តិចតួច។ ពួកគេ បានទទួលការមួយចំនួន ហើយពួកគេត្រូវបំពេញវា។
ប៉ុន្តែបងប្អូនអើយ រីឯពួកជំនុំដ៏ពិតរបស់ព្រះ ដ៏មានព្រះ ជន្មរស់ មិនមានរួបរាងអ្វីទេ ក៏មិន មានគោលជំនឿទាំងឡាយដូចជាពួកគេនោះដែរ។ ពួកជំនុំត្រូវបានដឹកនាំដោយព្រះ ចេស្តានៃព្រះ គឺទ្រង់នឹងគង់នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ។សូមលោកអ្នកកុំខ្វាយខ្វល់អ្វីឡើយ។ ពួកយើងគឺ អស្ចារ្យជាងពួកនោះ ទៅទៀត។ សូមកុំឲ្យខ្វល់ខ្វាយពីពួកគេទាំងនោះឡើយ។
26
ខ្ញុំចង់សង្កត់ធ្ងន់ត្រង់ការដ៏អស្ចារ្យដែលបានកើតឡើងនៅទីនេះ។ គឺមានពួកអេសាវ ពួកម៉ូ អាប់ ហើយអស់អ្នកដែលយើងបាននិយាយកាលពីយប់ម៉ិញដែរ។មានពួកគេជាច្រើន គឺពិតជាអ្នក ដែលជឿស្ទាក់ស្ទើរ។ ពួកគេស្ថិតនៅក្នុងបន្ទាត់ព្រំដែន។
អូ!សូមរង់ចាំបន្តិច ខ្ញុំត្រូវឈប់នៅត្រង់នេះ។ មានមនុស្សជាច្រើន បាននិយាយសំដៅអំពីទឹក ដីសន្យាទៅកាន់គ្រា១ពាន់ឆ្នាំ។ គឺមិនមែនឡើយ។ ទឹកដីសន្យា ជាទីកន្លែងដែលធ្វើសង្រ្គាម និង កាប់សម្លាប់គ្នារីឯគ្រា១ពាន់ឆ្នាំ មិនមានសង្រ្គាម ឬការកាប់សម្លាប់ទេ។ គឺវាសំដៅទៅកាន់ព្រះ វិញ្ញាណបរិសុទ្ធដែលជាសមរភូមិវិញ។
បន្ទាប់ពីពួកគេបានចាកចេញពីស្រុកអេសីព្ទទមកពួកគេបានរាប់ជាសុចរិត។ នៅក្នុងដំណើរ ឆ្ពោះ ទៅកាន់ទឹកដីសន្យារបស់ពួកគេ មាន៣ដំណាក់កាល។ទី១ ពួកគេបានចាកចេញពី ស្រុកអេ ស៊ីប ស្ថិតនៅក្រោមការរាប់ជាសុចរិត គឺពួកគេជឿលើព្រះ បន្ទូលព្រះ។ពួកគេបានញែកខ្លួនពួកគេ ចេញពីពួកអេសីព្ទ ហើយក៏ចេញមកពីស្រុកអេសីព្ទមក។ ពួកគេបានឆ្លងកាត់សមុទ្រក្រហមហើយក៏បានស្លាប់ ការដែលខាងក្រោយពួកគេ គឺពួកគេបានរាប់ជាបរិសុទ្ធ តាមរយៈឈាម ដែលបានសម្លាប់សេចក្តីប៉ងប្រាថ្នាអាក្រក់របស់មនុស្សទាំងឡាយ នេះ គឺជាដំណាក់ទី២។ ប៉ុន្តែ ដំណាក់ទី៣ គឺកើតឡើងនៅពេលដែលពួកគេឆ្លងទន្លេយ័រដាន់ ទៅកាន់ទឹកដីសន្យា ជាទឹកដីដែល ពួកគេបានគ្រងជាមរតក។ មរតករបស់ពួកគេមិនស្ថិតនៅក្នុងស្រុកអេសីព្ទឡើយ ថ្វីបើ ព្រះ ជា ម្ចាស់ទ្រង់ប្រទានពរពួកគេនៅ ក្នុងស្រុកអេសីព្ទក្តី។
27
លោកអ្នកខាងលូធើរៀនបានជឿលើការរាប់ជាសុចរិត ហើយមរតករបស់លោកអ្នកមិនស្ថិត នៅទីនោះ ទេ បើសិនជាលោកអ្នកត្រូវបានព្រះត្រាស់ហៅ។ បើសិនជាលោកអ្នកគ្រាន់តែពួកខាង លូធើរៀនម្នាក់ នោះ ផ្លូវនៅវែងឆ្ងាយណាស់ ដែលលោកអ្នកត្រូវទៅ។
លោកអ្នកជាពួកមេតូឌីស និងជាពួក Nazarenes និងជាពួក Pilgrim Holiness និងពួកជំនុំនៃ ព្រះ ដែលបានជឿលើការរាប់ជាបរិសុទ្ធគឺជាការសម្លាប់សេចក្តីអាក្រក់ដែលមាននៅក្នុងលោកអ្នក គឺជាការដកឬសនៃសេចក្តីអាក្រក់ចេញដើម្បីឲ្យលោកអ្នកអាចឆ្លងកាត់ទន្លេនោះ បាន។
ប៉ុន្តែ បងប្អូនប្រុសស្រីអើយមានការមួយចំនួន កំពុងតែហៅលោកអ្នកឲ្យចេញមក គឺកាន់តែ ជ្រៅទៅៗ គឺត្រូវឆ្លងកាត់ទន្លេយ័រដាន់!រីឯដីគោកគឺនៅឯនាយទន្លេឯណោះ។
ចោទិយកថា២:៤-៩
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា “ឯងរាល់គ្នានឹងត្រូវដើរកាត់ព្រំស្រុករបស់ពួកកូនចៅអេសាវ ជាបងប្អូននៃឯងដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចឯង ដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន កុំ ឲ្យតនឹងគេឡើយដ្បិតអញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ។ គ្រាន់តែដើរឆ្លងកាត់ទីនោះ ដោយ សុភាពចុះ ហើយឯងដឹងហើយថាឯងត្រូវទៅទីណា មិនត្រូវយកស្រុករបស់ពួកគេទេ”
28
ពួកម៉ូអាប់មានហោរាក្លែងក្លាយម្នាក់គឺជាអភិបាលដែលមានឈ្មោះ ថា Balaam ជាអ្នកដែល បានចុះ មកនៅកណ្តាលមនុស្ស ហើយព្យាយាមដាក់ពួកគេជាក្រុមៗហើយចេញមកទាំងអស់គ្នា ដោយព្រោះ ពួកគេជាបងប្អូននឹងគ្នា។ ប៉ុន្តែ ពួកគេមិនមែនជាបងប្អូននឹងគ្នាឡើយ!ពួកគេជា បងប្អូនពាក់កណ្តាលប៉ុណ្ណោះ មិនមែនជាបងប្អូនពិតប្រាកដឡើយ! បើសិនជាវាស្ថិតនៅក្នុងចិត្តរបស់លោកអ្នកបងប្អូន...
“ត្រូវឲ្យឯងទិញស្បៀងអាហារពីគេបរិភោគទៅក៏ត្រូវទិញទឹកពីគេផឹកដែរ” ទ្រង់បានកំណត់ ការនោះ ទុកជាមុនហើយ។ បើសិនជា ព្រះ ជាម្ចាស់ទ្រង់មិនបានកំណត់ទុកអំពីពួកម៉ូអាប់ ដែលនឹង ត្រូវចូលរួមជាមួយពួកអ៊ីស្រាអែលទេ ពួកគេមិនអាចចូលរួមជាពួកគេបានឡើយ។បើសិនជា ទ្រង់ បានកំណត់ទុកពួកអេសាវ ឲ្យទៅជាមួយអ៊ីស្រាអែល នោះ ពួកគេនឹងលោតចូលមក ហើយធ្វើដំណើរទៅជាមួយដែរហើយ។ ប៉ុន្តែទ្រង់នឹងប្រទានមរតក ដល់ពួកអ៊ីស្រាអែលនៅឯនាយទន្លេវិញ។
29
តើយើងអាចធ្វើយ៉ាងដូចម្តេចដើម្បីឲ្យពួកលូធើរៀនទាំងអស់មើលឃើញពីការនេះ ព្រម ទាំងពួកបាបទីស្ទ ពួកប្រេសប៊ីធើរៀន ពួកNazarenes និងពួក Pilgrim Holinessផង? សូមកុំថ្កោល ទោសពួកគេឡើយ។ នោះ ហើយគឺជាអ្វីដែលពួកគេបានដឹង។ហើយក៏ជាអ្វីដែលស្ថិតនៅក្នុងពួកគេ ដែរ។
ប៉ុន្តែគឺជាលោកអ្នកដែលបានជឿព្រះ ជាម្ចាស់ ជាអ្នកដែលបានដឹង ជាអ្នកដែលបាន ទទួលការត្រាស់ហៅនៅក្នុងចិត្តដ៏ជ្រាលជ្រៅវិញ!បើសិនជាទទួលបានរាប់ជាបរិសុទ្ធដ៏ជ្រាលជ្រៅ ហើយ នោះ ចូរលោកអ្នកបន្តធ្វើអ្វីដែលលោកអ្នកបានធ្វើចុះ។ចំណែកឯរូបខ្ញុំ និងពួកជំនុំរបស់ខ្ញុំ វិញ គឺមានការមួយចំនួនច្រើនជាងអ្វីដែលគាត់បានឃើញទៅទៀត!គឺជាទឹកដីដែលនៅឯនាយទន្លេ គឺនៅតែជាត្រាស់ហៅដ៏ជ្រាលជ្រៅសម្រាប់ខ្ញុំ។ ខ្ញុំមិនអាចរាប់ជាបរិសុទ្ធដោយសារទេវសាស្ត្រនោះ ទេ។ ហើយខ្ញុំក៏មិនអាចរាប់ជាបរិសុទ្ធ ដោយពួកជំនុំល្អៗទេ។ ខ្ញុំមិនអាចរាប់ជាបរិសុទ្ធដោយសារ ជ័យជំនះ ល្អៗទេ។ ហើយខ្ញុំក៏មិនអាចរាប់ជាបរិសុទ្ធ ដោយការប្រោសឲ្យជាបន្តិចបន្តួចដែរ។គឺវា លើសពីនេះ ទៅទៀត ដែលជាការត្រាស់ហៅរបស់ព្រះ វិញ!
30
ដូច្នេះ ចូរទុកឲ្យពួកគេបន្តធ្វើការរបស់ពួកគេទៅ។គឺគ្រាន់តែដើរឆ្លងកាត់ពួកគេបានហើយ។ សូមកុំតទល់នឹងពួកគេឡើយ។ ដ្បិតយើងត្រូវបន្តធ្វើដំណើរទៅកាន់ទឹកដីសន្យារបស់ពួកយើងវិញ។ពួកគេមិនមែនជាអ្នកដែលព្រះ បានកំណត់ទុកឲ្យចូលរួមជាមួយលោកអ្នកទេ។ ពួកគេមិនដើរជា មួយលោកអ្នកទេ។តើអាចឲ្យមនុស្ស២នាក់ ដើរជាមួយគ្នាដូចម្តេចបាន លុះ ត្រាតែពួកគេមានការ ព្រមព្រៀងជាមួយគ្នាសិន?ប៉ុន្តែ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះ បានត្រាស់ ហៅ នោះ ពួកគេនឹងនិយាយថា“ព្រះ បានប្រទានពួកជំនុំនេះ ដល់យើងរាល់គ្នា។ ព្រះ ជាម្ចាស់ទ្រង់ បានធ្វើការនេះ ដល់ពួកយើង”
ចោទិយកថា២:៥
ពិតមែនហើយ។ព្រះ ជាម្ចាស់ទ្រង់មានបន្ទូលថា “អញបានឲ្យភ្នំសៀរ ទុកជាកេរ្តិ៍អាករដល់ អេសាវហើយ សូមកុំដណ្តើមពួកគេឡើយ។តែអញបានប្រទានទឹកដីផ្សេងដល់ឯងវិញ។ ចូរឆ្លង ទន្លេចុះ!” អាម៉ែន។
បងប្អូនអើយ នោះ គឺជាបំណងចិត្តរបស់ខ្ញុំគឺខ្ញុំចង់ឃើញពួកជំនុំរបស់ខ្ញុំឆ្លងទន្លេ ទៅកាន់ទឹកដី សន្យា គឺជាទឹកដីដែលស្ថិតនៅឯនាយទន្លេ។បើសិនជាមានអ្វីមួយស្ថិតនៅក្នុងលោកអ្នកបងប្អូន ដែលអង្គុយនៅទីនោះ ជាដំបូងនោះ គឺជាការត្រាស់ហៅគឺលោកអ្នកត្រូវមានការឆ្លើយតបចំពោះ ការត្រាស់ហៅនោះ។ ការដែលរៀបចំកន្លែងសម្រាប់ចិញ្ចឹមហ្វូងចៀមវាមិនគ្រប់គ្រាន់ឡើយ សម្រាប់លោកអ្នក ដែលជាការធ្វើជំនួញមួយចំនួន វាមិនគ្រប់គ្រាន់ឡើយសម្រាប់លោកអ្នកដោយ គ្រាន់តែចូលរួមក្នុងពួកជំនុំ ហើយកត់ឈ្មោះ របស់លោកអ្នកនៅក្នុងសៀវភៅសមាជិកពួកជំនុំវាមិន គ្រប់គ្រាន់ឡើយ ដោយព្រោះ លោកអ្នកនឹងទទួលបានការត្រាស់ហៅ គឺត្រូវឆ្លងកាត់ជួរភ្នំទាំងឡាយដោយត្រូវឆ្លងផុតពីមួយទៅមួយ ហើយក៏ត្រូវឆ្លងកាត់ទន្លេយ័រដាន់ផង រហូតទាល់តែលោកអ្នកដួលចុះ នៅក្នុងព្រះ ហស្តរបស់ព្រះ។ វាគឺជាការត្រាស់ហៅដ៏ជ្រាលជ្រៅ។
យ៉ូស្វេ១:៧,៨
31
លោកយ៉ូស្វេបានដឹងពីមហាបេសកកម្មនេះដែលជាកិច្ចការដ៏ធំសម្បើម។ តើលោកអ្នក មិនបានកត់សំគាល់ទេឬអី នៅពេលដែលលោកយ៉ូស្វេ បានចាប់ផ្តើមឆ្លងទន្លេយ័រដាន់តើលោក យ៉ូស្វេនឹក ចាំពីមហាបេសកកម្មរបស់គាត់យ៉ាងដូចម្តេច? “កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ ពីមាត់ ឯងឡើយ” ម្យ៉ាងទៀតយើងអាចនិយាយបានថា “យ៉ូស្វេអើយ អញមិនខ្វល់ពីអ្វីដែលពួកបណ្តាជន និយាយទេ ឬពួកសង្ឃនិយាយទេ ចូរឯងកាន់តាមព្រះ បន្ទូលនេះ ចុះ! នោះ ផ្លូវររបស់ពួកគេនឹងចម្រើនឡើង។ ទោះ បីជាពួកគេមានការធំៗជាច្រើនដែលពួកគេធ្វើក្តី ឬក៏ការតូចដែលពួកគេធ្វើក្តីហើយចំនួនក្រុមរបស់ពួកគេមានច្រើនប៉ុណ្ណា ដែលពួកគេបានបង្កើតឡើងក្តី ចូរនៅជាប់នឹង ព្រះបន្ទូលចុះ យ៉ូស្វេ អើយ! ចូរកាន់តាមព្រះ បន្ទូលចុះ។ កុំឲ្យគម្ពីរក្រិត្យវិន័យនេះ ភ្លេចបាត់ពីមាត់ឯងឡើយ...” សូម អនុញ្ញាតឲ្យខ្ញុំអានបទគម្ពីរនេះ ម្តងទៀត៖
ឲ្យឯងគ្រាន់តែមានកំលាំងនឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណា ដែលឯងទៅនោះ
យ៉ូស្វេ១:៧
32
បើសិនជា ព្រះ បន្ទូល ចែងពីការជាក់ច្បាស់ណាមួយហើយចូរធ្វើវាចុះ! ខ្ញុំមិនខ្វល់ពីអ្វីពួកក្រុម មនុស្សនិយាយទេ គឺខ្ញុំនឹងធ្វើវាដោយឥតងាករេ!អ្នកនោះ គឺជា យ៉ូស្វេ ដែលព្រះ ជាម្ចាស់ទ្រង់រំពឹង ចង់បាន។ មិនត្រូវងាកបែរសូម្បីតែ១អ៊ីងឡើយ។ចូរកាន់តាមព្រះ បន្ទូលព្រះ ចុះ។
...កុំឲ្យងាកបែរចេញទៅខាងស្តាំឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែង ណាដែលឯងទៅនោះ
យ៉ូស្វេ១:៧,៨
អូ!លោកអ្នកគិតថា លោកអ្នកកំពុងតែចម្រើនរុងរឿងហើយ ពេលដែលោកអ្នកកំពុងតែសាង សង់អាគារព្រះ វិហារដ៏ធំៗនោះគឺលោកអ្នកទទួលបានពួកជំនុំ១ម៉ឺនទៀត ចូលទៅក្នុងនិកាយរបស់ លោកអ្នកហើយ។ ការនោះ មិនមែនជាការដែលចម្រើនរុងរឿងទេ។ការនោះ មិនអាចនាំឲ្យលោក អ្នកបោះ ១ជំហានទៅមុខដែលកៀកដល់ទឹកដីសន្យានោះ ទេ។ អ្វីដែលយើងរាល់គ្នាត្រូវការនោះគឺព្រះ ជាម្ចាស់ និងព្រះ វិញ្ញាណបរិសុទ្ធបន្ថែមទៀត!
...ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះ
កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ
យ៉ូស្វេ១:៨, ម៉ាថាយ១៥:៩, ម៉ាកុស៧:៧
ពេលដែលលោកអ្នកកំពុងតែគិតរៀបចំធ្វើការអ្វីមួយនោះតើលោកអ្នកជញ្ជឹងគិតព្រះ បន្ទូល ព្រះ ជាមុនដែរឬទេ? តើលោកអ្នកបានស្វែងរកបំណងចិត្តរបស់លោកអ្នកនៅក្នុងព្រះបន្ទូលដែរឬ ទេ? តើលោកអ្នកកំពុងតែអធិប្បាយការដែលមានចែងនៅក្នុងព្រះ បន្ទូលដែរឬទេ? ឬក៏លោកអ្នកបានចំណាយអស់ជាច្រើនថ្ងៃ “អធិប្បាយអំពីគោលលទ្ធិ ដែលជាសេចក្តីបង្គាប់ដល់មនុស្សវិញ?”
33
កុំឲ្យគម្ពីរក្រិត្យវិន័យនេះ ភ្លេចបាត់ពីមាត់ឯងឡើយ។
យ៉ូស្វេ១:៨
“មាត់របស់ឯង” តើអ្នកកំពុងតែនិយាយអំពីអ្វី?សូមកុំអានវាហើយ រួចក៏ដើរទៅបាត់ទៅ។ ចូរ និយាយចេញមក! ហើយធ្វើតាម! និងបង្រៀនចេញមកដែរ!
... គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ហើយប្រព្រឹត្តតាមអស់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរនេះ ឯង
សូមមើលតើ លោកយ៉ូស្វេនៅសព្វថ្ងៃនេះមានលក្ខណៈយ៉ាងដូចម្តេច? តើលោកយ៉ូស្វេដែល ជាអ្នកដឹកនំាពួកជំនុំខាងព្រលឹងវិញ្ញាណមានលក្ខណៈយ៉ាងដូចម្តេច?តើគាត់ដូចជាយ៉ូស្វេ ដែល ពួកគេមាននៅក្នុងពួកជំនុំទូទៅឬ? ពួកជំនុំខាងព្រលឹងវិញ្ញាណត្រូវតែមានភាពដូចគ្នាដែរ។
យ៉ូហាន៣:៣
បើសិនជាព្រះ គម្ពីរបានចែងថា “បើមិនបានកើតជាថ្មីនោះ គ្មានអ្នកណាអាចនឹងឃើញនគរ ព្រះ បានទេ” អ្នកដឹកនាំខាងព្រលឹងវិញ្ញាណដូចជាលោកយ៉ូស្វេនឹងនិយាយថា“អាម៉ែន”
ហេព្រើរ១៣:៨
បើសិនជាព្រះ គម្ពីរបានចែងថា “ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ” នោះអ្នកដឹកនាំខាងព្រលឹងវិញ្ញាណដូចជាលោកយ៉ូស្វេ នឹង និយាយការដូចគ្នាដែរ។ ទ្រង់នៅតែដដែល។
លូកា២៤:៤៩,កិច្ចការ១:៨
បើសិនជាព្រះ គម្ពីរបានចែងថា “ប៉ុន្តែកាលណាព្រះ វិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នក រាល់គ្នា នោះ អ្នករាល់គ្នានឹងបានព្រះ ចេស្តាហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ” នោះ អ្នកដឹកនាំខាងព្រ លឹងវិញ្ញាណដូចជាលោកយ៉ូស្វេ និងនិយាយការដូចគ្នាដែរ។
កិច្ចការ២:៣៨
34
បើសិនជាលោកពេត្រុស នៅថ្ងៃបុណ្យទី៥០បាននិយាយថា “ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយ ទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះ យេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះ អ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ” នោះ អ្នកដឹកនាំខាងព្រលឹង វិញ្ញាណដូចជាលោកយ៉ូស្វេ គាត់នឹងមិនរំលងការមួយឡើយដ្បិតគាត់នឹងបញ្ចាក់យ៉ាងច្បាស់ពីអ្វី ដែលមានចែងនៅក្នុងព្រះ គម្ពីរវិញ។
ម៉ាកុស១៦:១៥-១៨
បើសិនជាព្រះ គម្ពីរម៉ាកុស១៦ បានចែងថា “ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទំាង មូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះអ្នកណាដែលជឿ ហើយទទួល បុណ្យជ្រមុជទឹក នោះ នឹងបានសង្រ្គោះ តែអ្នកណាដែលមិនព្រមជឿ នោះ នឹងត្រូវទោសវិញទីសំ គាល់ទាំងនេះ នឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះ ខ្ញុំ ហើយនឹងចេះ និយាយភាសាថ្មី នឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះ មិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើអ្នកជម្ងឺឲ្យបានជាផង” នោះ អ្នកដឹកនាំខាងព្រលឹងវិញ្ញាណដូចជាលោកយ៉ូស្វេ នឹងនិយាយការដូចគ្នាដែរ។ គាត់នឹងសញ្ជឹងគិតព្រះ បន្ទូលទ្រង់ទាំងយប់ទំាងថ្ងៃ ដើម្បីឲ្យចម្រើនឡើង។
35
ខ្ញុំចង់ឲ្យលោកអ្នកកត់សំគាល់នូវអ្វីដែលបានកើតឡើង...ដូចជាលោកយ៉ូស្វេ ពេលដែល គាត់បានទទួលជ័យជំនះ លើកដំបូង ទី១នោះ គាត់ត្រូវបង្ហាញថា គាត់គឺជាលោកយ៉ូស្វេមែន...ពួក អ៊ីស្រាអែលគេនឹងបានស្គាល់លោក។
គេនឹងគ្មានភាពសង្ស័យអ្វីឡើយ។ពួកគេនិយាយថា “យើងនឹងបោះ ជំរុំនៅត្រង់នេះ រហូតដល់ រដូវផ្ការីក... ឬរហូតដល់រដូវក្តៅនោះ ទឹកទន្លេយ័រដាន់នឹងស្រកចុះ ”
មើលទៅវាហាក់ដូចជាព្រះ ជាម្ចាស់ទ្រង់បានច្រានចោលនូវកិច្ចការដែលល្ងីល្ងឺភាគច្រើន នៅចំពោះ មុខអ្នកដឹកនាំខាងព្រលឹងវិញ្ញាណគឺជាលោកយ៉ូស្វេ។
ទ្រង់បាននាំគាត់មកដល់នៅក្នុងខែមេសា ពេលដែលទឹកទន្លេយ័រដាន់មានកំពស់កើនឡើង ៣ ឬ៤ដង។ ទ្រង់បានដាក់ឲ្យគាត់មើលឃើញការប្រឈមមុខនោះថាតើគាត់គឺជា យ៉ូស្វេ ពិត ប្រាកដដែរឬទេ។
ចូរទុកឲ្យអ្វីៗ ដើរផ្លូវខុសចុះហើយចូរឲ្យមនុស្សគ្រប់គ្នាបានចម្រើនឡើងចុះ ចូរឲ្យសេចក្តីខុស ឆ្គងបានចម្រើនឡើងចុះ។ ចូរឲ្យមនុស្សបានបង្កើតរូបព្រះដែលជាអ្នកបដិសេធអំណាចចេស្តារបស់ ព្រះ ឲ្យគេចម្រើនឡើងចុះ ហើយគេរុញអ្នកទៅក្រោយ។ ប៉ុន្តែបើសិនជាអ្នកបានដឹងច្បាស់ពីកន្លែង ដែលអ្នកកំពុងឈរ នោះ អ្នកនឹងឈរមាំ! ទោះ បីជាលោកីយទាំងមូលបានទាញអ្នកទម្លាក់ចុះ ក្តី អ្នកនឹងនៅឈរមាំដដែល។ អ្នកនឹងមិនរសាយចិត្តចេញពីព្រះ បន្ទូលព្រះឡើយ។
យ៉ូស្វេ១:១១
36
ទឹកទន្លេយ័រដាន់បានកើនឡើង៣ ឬ៤ដង គួរឲ្យព្រឺក្បាលណាស់ ហើយក៏គ្រោះ ថ្នាក់ផងដែរ។ ប៉ុន្តែ យ៉ូស្វេបាននិយាយថា “ដ្បិតនៅ៣ថ្ងៃទៀតនឹងត្រូវឆ្លងទន្លេយ័រដាន់នេះ!”
ពួកសង្ឃបាននិយាយថា “សូមរង់ចាំបន្តិចសិនយ៉ូស្វេអើយ។ ពួកយើងគឺជាមនុស្សដែលបាន ទទួលការអប់រំជ្រៅជ្រះ។ ពួកយើងក៏ជាមនុស្សឆ្លាតដែរ។ពួកយើងភាគច្រើននៅទីនេះ គឺជាវិស្វករ ដែលមកពីស្រុកអេសីព្ទ។ ពួកយើងដឹងច្បាស់ពីរបៀបដែលត្រូវការកិច្ចការទាំងនេះដូច្នេះ ចូរយើង រង់ចាំសិន រហូតទាល់តែទឹកទន្លេថ្លាឡើង នោះ យើងអាចដើរឆ្លងកាត់បានហើយ។តើវាមិនងាយ ស្រួលជាងទេឬអី?
យ៉ូស្វេ១:១១
“ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកនិយាយឡើយ។ព្រះ យេហូវ៉ាទ្រង់មានបន្ទូលថា នៅរវាង៣ថ្ងៃទៀត យើងនឹងត្រូវឆ្លងទន្លេយ័រដាន់នេះ ហើយចូលទៅចាប់យកស្រុកដែលព្រះ យេហូវ៉ា ជាព្រះ នៃយើង ទ្រង់ប្រទានឲ្យហើយ”
យ៉ូស្វេ៣:១១
ចូរមើលពីអ្វីដែលលោកយ៉ូស្វេបានធ្វើចុះ។តើគាត់បានដាក់អ្វីចុះ ជាដំបូងគេ? តើគាត់ធ្វើតាម ពួកសង្ឃដែរឬទេ? អត់ទេ។ គាត់ដាក់ព្រះបន្ទូលព្រះ ជាដំបូង។ គាត់បាននិយាយថា “គឺដោយហិប នៃសេចក្តីសញ្ញាផងព្រះ អម្ចាស់ នៃផែនដីទាំងមូលនឹងនាំមុខឯងរាល់គ្នាទៅក្នុងទន្លេយ័រដាន់”
37
នៅថ្ងៃនេះគឺជាថ្ងៃដែលគួរឲ្យព្រួយបារម្ភណាស់។ ពួកយើងបានព្យាយាមធ្វើអ្វីទៅមុនព្រះ បន្ទូលព្រះ ហើយគេចចេញពីព្រះបន្ទូលព្រះ ឬក៏រកព្រះ បន្ទូលព្រះ ឲ្យស៊ីគ្នាជាមួយការនេះ និងស៊ីគ្នា ជាមួយការនោះ។ សូមព្រះអង្គប្រទានពរដល់លោកអ្នកបងប្អូនរាល់គ្នា អ្វីដែលយើងរាល់គ្នាត្រូវការ នៅថ្ងៃនេះ គឺ ដើរតាមព្រះបន្ទូលព្រះ វិញ!
សូមឲ្យព្រះបន្ទូលព្រះ ដឹកនាំយើងវិញ។ ពេលដែលពួកគេទៅដល់ទន្លេយ័រដាន់ ទ្រង់ក៏បាន ញែកទឹកចេញ ហើយពួកគេអាចដើរឆ្លងកាត់វាបាន។នេះ គឺជាជោគជ័យទី១របស់គាត់ហើយ គាត់ បានដាក់ព្រះ បន្ទូលព្រះ ជាមុនបង្អស់។ គាត់មានហេតុផលសម្រាប់កិច្ចការនេះ។គាត់មានហេតុផល ដោយព្រោះ ព្រះ ជាម្ចាស់ទ្រង់បានប្រទានមហាបេសកកម្មដល់គាត់ “ចូរឲ្យជាប់នឹងព្រះបន្ទូលចុះ។ អនុញ្ញាតឲ្យព្រះ បន្ទូលជាអ្នកធ្វើវាចុះ ” ពួកគេបានទទួលជ័យជំនះ គ្រប់ពេលគ្រាដែលពួកគេចេញ ទៅច្បាំង ដោយព្រោះ ព្រះ យេហូវ៉ាទ្រង់ជាអ្នកជួយដល់គាត់ នោះ ពួកគេក៏យកហិបនៃសេចក្តីសញ្ញានាំមុខ។
ពួកគេបានដើរនៅខាងក្រោយហិបនៃសេចក្តីសញ្ញាបន្ទាប់មកតើពួកគេបានធ្វើអ្វីខ្លះ? ពួកគេ បានច្រៀងសរសើរតម្កើងព្រះ និងអធិស្ឋានផង នៅមុនពេលដែលការតយុទ្ធបានកើតឡើង។ហាលេលូយ៉ា!
នេះ ហើយគឺជាអ្វីដែលយើងរាល់គ្នាត្រូវការនៅសព្វថ្ងៃនេះតើយើងរាល់គ្នាមានអ្វីនៅព្រឹកនេះ គឺយើងបានច្រៀងសរសើរតម្កើងព្រះ លេងតន្រ្តី និងស្រែកសរសើរដោយអំណរ។បន្ទាប់មក យើង បានដាក់ព្រះ បន្ទូលនាំមុខ ហើយក៏បានអានព្រះ បន្ទូល។ បន្ទាប់មក រៀបចំខ្លួនចូលសមរភូមិ។យើង រាល់គ្នានឹងទទួលបានជ័យជំនះ គឺពិតជាបានជ័យជំនះ។ ចូរយើងនៅជាប់នឹងព្រះ បន្ទូលព្រះចុះ ហើយដើរឆ្ពោះ ទៅរកគោលដៅរបស់យើងចុះ ទ្រង់នឹងរក្សាលោកអ្នកនៅក្នុងវេលានៃទុក្ខលំបាក។
យ៉ូស្វេ២:១
38
គាត់ច្បាស់ជាមានហេតុផលចំពោះ កិច្ចការនោះ។ចូរចាំថា ពេលដែលគាត់ឆ្លងទន្លេយ័រដាន់ នៅមុនពេលដែលគាត់ឆ្លងទន្លេ គាត់បានចាត់អ្នកស៊ើបការរបស់គាត់ឲ្យទៅមើលទឹកដីនោះជាមុន សិន គឺចាត់អ្នកស៊ើបការ២នាក់។ លោកម៉ូសេក៏ធ្លាប់ចាត់មនុស្ស១ក្រុមឲ្យទៅស៊ើបមើលស្ថានភាពទីកន្លែងនោះ ដែរ ប៉ុន្តែពួកគេទាំងនោះ បានវិលត្រឡប់មកវិញ ដោយភាពភាន់ច្រលំ។ សូមមើលពីអ្នកបំរើថ្មីវិញ។ គាត់មិនធ្លាប់មានបទពិសោធន៍នោះ ទេ។ គាត់បានដឹងថា បើយើងប្រមូលគំនិតមនុស្ស១៥០០នាក់មក នោះ យើងក៏ទទួលបានគំនិតភាន់ច្រលំ១៥០០ដែរ។ ប៉ុន្តែ គាត់បានចាត់ មនុស្សឲ្យទៅតែ២នាក់ប៉ុណ្ណោះ។គាត់និយាយថា “ចូរទៅសង្កេតមើលស្រុកនោះ ”
ឥឡូវនេះសូមយើងចូលទៅកាន់ការដែលសំខាន់ ដែលខ្ញុំមិនចង់រំលងវាឡើយ។ គាត់បាន និយាយថា “ចូរទៅសង្កេតមើលស្រុកនោះ...” ពួកគេបានទៅដល់ស្រុកនោះ ហើយសង្កេត មើលស្រុកនោះ មើលថាតើវាគឺជាទឹកដីដែលព្រះ បានសន្យាត្រឹមត្រូវដែរឬទេហើយមើលថា តើវា ទឹកដីប្រភេទអ្វី ហើយតើពួកគេអាចចូលមកកាន់ទឹកដីនេះ បានយ៉ាងដូចម្តេច។ ពួកគេក៏បានទៅស្រុកនោះ។ ឈ្មោះ អ្នកស៊ើបការទាំង២នាក់នោះ នៅក្នុងព្រះ គម្ពីរមិនបានប្រាប់ឡើយ។ ប៉ុន្តែពេលដែល ពួកគេចូលទៅដល់ស្រុកនោះ ពួកគេបានមកដល់ក្រុងយេរីខូរ។ ពេលដែលពួកគេ ទៅដល់ តើមានអ្វីកើតឡើង?ពួកគេបានរត់ចូលទៅស្នាក់នៅក្នុងផ្ទះ របស់ស្រីសំផឹងម្នាក់។
39
ខ្ញុំចង់គូររូបភាពច្បាស់ៗដល់លោកអ្នក។ប្រហែលជាវាមិនត្រឹមត្រូវជាពិតប្រាកដទេ ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ពីចំនុចនិមួយៗ។ យើងមិនស្គាល់ពីប្រវត្តិសាស្រ្តរបស់នាងរ៉ាហាប់ទេ។យើងគ្រាន់តែ ដឹងថា នាងគឺជាស្រីសំផឹងម្នាក់។ សូមយើងស្រមៃមើលថា នាងបានធំដឹងក្តីឡើងនៅក្នុងក្រុមគ្រួសារដែលក្រីក្រមែនទែន រួចក្រោយមក នាងក៏បានក្លាយជាស្រីសំផឹង។ នាងគឺជាស្រី្តដែលស្រស់ ស្អាតណាស់។នាងបានចេញទៅរកភ្ញៀវនៅតាមផ្លូវ ដើម្បីបានប្រាក់មកចិញ្ចឹមឪពុកម្តាយពិការ គឺ គ្មានផ្លូវណាមួយដែលអាចធ្វើឲ្យនាងរកប្រាក់បានឡើយមានតែបង្ខំចិត្តលក់ខ្លួន។ ប៉ុន្តែ ខ្ញុំអាចស្រ មៃឃើញថា នាងបានដឹងថា មុខរបរនេះ គឺមិនត្រឹមត្រូវទេ។ច្បាស់ជាមានអ្វីមួយបានប្រាប់នាងនៅ ក្នុងចិត្តរួចហើយថា “វាមិនមែនជាការត្រឹមត្រូវទេ ដែលនាងធ្វើបែបដូច្នេះ” នាងបានដឹងថា វាមិន ត្រឹមត្រូវទេ។
នៅថ្ងៃមួយបានឮថា មានព្រះ ពិត ដែលកំពុងតែធ្វើការនៅក្នុងមនុស្ស។ បេះ ដូងរបស់នាង បានលោតញាប់ញ័រ។នាងក៏បានជួបអ្នកនាំសាររបស់ព្រះ ដែលចេញមកពីពួកអ៊ីស្រាអែល គេក៏ បានប្រាប់នាងនូវអ្វីដែលនឹងកើតឡើងដល់ស្រុកនេះ។តើនាងបាននិយាយអ្វី? ឥឡូវនេះ លោក យ៉ូស្វេបានទទួលទីសំគាល់ហើយ។ គឺលោកយ៉ូស្វេបានទទួលទីសំគាល់ដូចជាលោកម៉ូសេដែរ។ពេលដែលពួកគេទៅដល់ស្រុកនោះ... នាងរ៉ាហាប់មិនបានទាមទារសូមមើលទីសំគាល់ដែល លោកយ៉ូស្វេបានទទួលនោះទេ គឺនាងគ្រាន់តែស្តាប់ប៉ុណ្ណោះ។
វាគឺជាគំរូមួយនៃពួកជំនុំដែលជាគំរូមួយនៃពួកជំនុំដ៏ពិត ដែលបានចេញពីផ្លូវរបស់ស្រីសំផឹង ម្នាក់។ “ខ្ញុំគឺជាពួកមេតូឌីសនៅថ្ងៃនេះហើយនៅថ្ងៃស្អែកខ្ញុំគឺជាពួកបាបទីស្ទ រួចនៅថ្ងៃបន្ទាប់ទៀត ខ្ញុំគឺជាពួកប្រេសប៊ីធើរៀន”ចូរដកចេញពីផ្លូវរបស់ស្រីសំផឹងនោះ ចុះ។
40
ប៉ុន្តែស្រាប់តែមួយរំពេចនោះ មានអ្នកអធិប្បាយតូចម្នាក់បានចូលទៅកាន់ទីក្រុងហើយ ថ្លែង ថា “ព្រះដ៏មានព្រះ ជន្មរស់ ទ្រង់គង់នៅកាលពីថ្ងៃម្សិលម៉ិញ ហើយទ្រង់នៅតែដដែលដែរនៅថ្ងៃ នេះ។ អំណាចចេស្តារបស់ទ្រង់គឺនៅតែមានដដែល។ទ្រង់បានធ្វើការដដែល ដែលទ្រង់បានធ្វើ ពេលដែលទ្រង់មានព្រះ ជន្មនៅលើផែនដីនេះ ” ចំណែកឯភ្នាក់ងាររបស់ទ្រង់កំពុងតែនៅតាមផ្លូវ។
នាងរ៉ាហាប់គឺជាស្រីសំផឹងដែលគេគ្រប់គ្នាបានដឹង ហើយនាងគឺជាគំរូរបស់ពួកអ្នកជឿនៅ សព្វថ្ងៃនេះ គឺជាពួកជំនុំពិតប្រាកដ។នាងមិនបាននិយាយថា “ខ្ញុំបានឮថា យ៉ូស្វេអាចធ្វើទីសំគាល់ បាន ដោយព្រោះ គាត់អ្នកដឹកនាំស្នងលោកម៉ូសេ។ខ្ញុំចង់ឃើញទីសំគាល់ទាំងនោះ ណាស់។ ហើយ បើសិនជាខ្ញុំអាចឃើញទីសំគាល់ទាំងនោះ ខ្ញុំនឹងជឿ”គាត់មិនបានបង្ហាញទីសំគាល់ទាំងនោះ ទេ ដោយព្រោះ នាងបានជឿហើយ។ នាងមិនមែនជា Thomas។ នាងបានជឿវាហើយ។
41
ចំពោះ លោកម៉ូសេ ពេលដែលគាត់បានទទួលទីសំគាល់គាត់ក៏បានចុះ មក ហើយសម្តែងទី សំគាល់ទាំងអស់នោះ ប៉ុន្តែ ទីសំគាល់ទាំងនោះ មិនបាននាំពួកគេចូលទៅកាន់ទឹកដីសន្យាទេ។វា មិនអាចឡើយ។ ទីសំគាល់ទាំងនោះ បានការពារមហាបេសកកម្មរបស់ព្រះ វិញ។
យ៉ូស្វេ២:៩
នាងរ៉ាហាប់បានជឿ ដោយគ្មានការឃើញទីសំគាល់ទាំងនោះទេ! នាងបាននិយាយថា “ពួក យើងកំពុងតែភ័យខ្លាច”
យ៉ូហាន៣:២
គ្មានអ្វីដែលគួរឲ្យងឿងឆ្ងល់នោះឡើយ ដែលលោកនីកូដេម បាននិយាយថា “លោកគ្រូ យើង បានដឹងថា គឺជាគ្រូដែលមកពីព្រះ គ្មានមនុស្សណាអាចធ្វើទីសំគាល់ទាំងនេះបានទេ លុះ ត្រាតែព្រះ ទ្រង់គង់ជាមួយគាត់។ យើងគ្រប់គ្នាបានដឹងហើយ”
យ៉ូស្វេ២:១១
លោកីយនេះ បានស្គាល់វាហើយនៅសព្វថ្ងៃនេះ!លោក Billy Graham ត្រូវបានព្រះ ត្រាស់ ហៅ “យើងត្រូវវិលទៅឯថ្ងៃបុណ្យទី៥០វិញ” មហាសន្និបាទពួកជំនុំត្រូវបានហៅចេញមក“ យើងត្រូវ វិលទៅឯពួកហោរា គឺជាអ្នកនិយាយភាសាដទៃ ក៏ជាអ្នកដែលចេះ បកប្រែភាសាដទៃនោះ ផងគេ អាចប្រោសមនុស្សឲ្យជា គឺជាអ្នកប្រោសឲ្យជានៅក្នុងពួកជំនុំរបស់យើង ដោយអនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ព្រះ ដឹកនាំពួកគេ” ព្រះ ជាម្ចាស់ទ្រង់កំពុងតែត្រាស់ហៅរាស្រ្តរបស់ទ្រង់។ពួកមនុស្ស គេភ័យខ្លាចអ្នកដើរតាមព្រះ ពិតប្រាកដ ហើយនិយាយថា “...នោះ ចិត្តយើងខ្ញុំបានរលត់ទៅភា្លមគ្មានវិញ្ញាណនៅក្នុងមនុស្សណាទៀតសោះ”
យ៉ូស្វេ២:១១-១៣
42
នាងមិនបានឃើញទីសំគាល់ដែលលោកយ៉ូស្វេបានធ្វើដោយដៃរបស់លោកផ្ទាល់ឬដោយ ដំបងរបស់លោកឡើយ។ នាងបានជឿហើយ។ នាងនិយាយថា “ខ្ញុំបានឮ ហើយខ្ញុំក៏ជឿ ឥឡូវនេះ សូមអាណិតមេត្តាខ្ញុំនិងអ្នកផ្ទះ របស់ខ្ញុំផង”
កិច្ចការ១៦:២៨
ចូរមើល បុរសជនជាតិរ៉ូមដែលយាមនៅក្នុងគុកចុះនៅយប់នោះ គាត់បានហូតដាវរបស់ គាត់ចេញមក រៀបនឹងសម្លាប់ខ្លួនឯងហើយ តែលោកប៉ុលបានស្រែកឡើងឃាត់ថា“កុំធ្វើបាបខ្លួន ឡើយ ដ្បិតយើងនៅឯណេះ ទាំងអស់គ្នាទេ”
កិច្ចការ១៦:៣០
គាត់ក៏សួរថា“តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្រ្គោះ ផង?”
កិច្ចការ១៦:៣១
លោកប៉ុលបានឆ្លើយថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះ នឹងបានសង្រ្គោះ ហើយ ព្រមទាំងពួកគ្រួសារលោកផង”
កិច្ចការ១៦:៣១
តើហេតុអ្វីទៅ? “អ្នក និងគ្រួសាររបស់អ្នក?”ពិតប្រាកដណាស់។ គ្រួសារអ្នកនឹងបានសង្រ្គោះ ជាមួយអ្នកដែរ។ តើហេតុអ្វីទៅ? បើសិនជាអ្នកមានជំនឿល្មមនឹងសង្រ្គោះអ្នក ហើយអ្នកក៏អាចមាន ជំនឿល្មមសម្រាប់គ្រួសារអ្នកបានសង្រ្គោះ ដែរ។ មែនហើយ ទាំងអ្នកនិងគ្រួសាររបស់អ្នកដែរ!
យ៉ូស្វេ២:១២,១៣
43
សូមមើលពីនាងរ៉ាហាប់ចុះ។ នាងរ៉ាហាប់បាននិយាយថា “សូមអាណិតមេត្តាដល់ខ្ញុំផង! សូម ទុកជីវិតឲ្យខ្ញុំផង។ខ្ញុំមិនចង់ស្លាប់ជាមួយនឹងពួកអ្នកមិនជឿទាំងនោះ ទេ។ ខ្ញុំមិនចង់ស្លាប់ដូចជាសត្វ នោះទេ! ខ្ញុំចង់ស្លាប់នៅក្នុងព្រះ ហស្តរបស់ព្រះ យេហូវ៉ា។ ខ្ញុំជឿលើព្រះ របស់លោក ដោយព្រោះទ្រង់ជាព្រះ នៃស្ថានសួគ៌ និងផែនដី។ ទ្រង់បានធ្វើការដែលមនុស្សបានឃើញជាច្រើន។ ទ្រង់បានធ្វើការទាំងនោះ ឲ្យកើតឡើងជាពិតប្រាកដមែន។ ខ្ញុំមិនធ្លាប់បានឃើញទ្រង់ធ្វើការទាំងនោះទេ ប៉ុន្តែ ខ្ញុំជឿហើយ។” តើបងប្អូនឃើញទេ នាងមិនធ្លាប់បានឃើញលោកយ៉ូស្វេទេ នាងគ្រាន់តែឮពីលោកប៉ុណ្ណោះ។ នាងក៏មិនធ្លាប់ឃើញព្រះ ដែរ ហើយក៏មិនធ្លាប់ឃើញកិច្ចការទាំងឡាយណាដែលព្រះ បានធ្វើដែរនាងគ្រាន់តែបានឮប៉ុណ្ណោះ។ រីឯអ្នកផ្សេងគេបានឃើញទើបគេជឿ រីឯនាងបានជឿ ដោយការឮវិញ។ នាងបាននិយាយថា“ខ្ញុំចង់សុំការអនុគ្រោះ សម្រាប់ខ្លួនខ្ញុំ និងឪពុកម្តាយរបស់ ខ្ញុំ។ ពួកគាត់ទាំងពីរចាស់ហើយក៏ពិការផង។ ហើយខ្ញុំក៏មានបងប្អូនប្រុសស្រីទៀតដែរ។ ខ្ញុំចង់ មានសេចក្តីជំនឿសម្រាប់ពួកគេ”
រួចពួកអ្នកស៊ើបការនោះបានឆ្លើយថា “គាត់នឹងចូលមកតាមផ្លូវនេះ ហើយយើងនឹងយកទឹកដី នេះ។ បើសិនជាអ្នកចង់ឲ្យពួកគេបានសង្រ្គោះចូរឲ្យពួកគេនៅក្នុងផ្ទះ ចុះ។ (ហាលេលូយ៉ា!) បើសិន ជាអ្នកជឿ ចូរនាំពួកគេមកកាន់ទីនេះ មកដ្បិតពួកយើងមិនធានាឡើយ បើសិនជាពួកគេនៅតាម ផ្លូវនោះ។ ប៉ុន្តែ បើសិនជាអ្នកនាំពួកគេចូលទៅក្នុងផ្ទះនោះ ពួកយើងអាចធានាបាន (ហាលេលូយ៉ា គឺជាទីដែលភ្លើងក្រហមដែលបានភ្ជួរចុះ ពីបង្អួចមក) យើងនឹងធានាបានបើសិនជាលោកអ្នកដាក់ ពួកគេនៅក្នុងផ្ទះ នោះ”
44
អូ! បងប្អូនអើយ បើសិនជាដល់ពេលមួយដែលយើងរាល់គ្នាត្រូវនាំអ្នកជាទីស្រឡាញ់របស់ យើងចូលទៅក្នុងផ្ទះ គឺនៅថ្ងៃនេះ... ជាដំណាក់នៃសេចក្តីជំនឿ។ចូរនាំពួកគេចូលទៅ ដ្បិតពេល វេលានឹងមកដល់ ជាពេលដែលញ័ររញ្ជួយ។ មានតែ ឪពុកម្តាយ បងប្អូនប្រុសស្រីរបស់យើង ប៉ុណ្ណោះ ដែលបានសង្រ្គោះ នៅក្នុងផ្ទះ ដោយព្រោះ អំណាចចេស្តារបស់ព្រះ នឹងធ្វើឲ្យស្រុកនេះរញ្ជួយម្តងទៀត។ គឺពិតមែន។ មានតែរស់នៅក្នុងដំណាក់នៃសេចក្តីជំនឿប៉ុណ្ណោះ ទើបបាន សង្រ្គោះ។
យ៉ូស្វេ២:១២-១៤
គាត់បាននិយាយថា “ខ្ញុំមិនធានាឡើយលុះ ត្រាតែអ្នកនាំពួកគេចូលទៅក្នុងផ្ទះ ” ហើយនាង បានឲ្យពួកគេស្បថថា ពួកគេមិនសម្លាប់នាងឬគ្រួសាររបស់នាងឡើយ។ គាត់បានឆ្លើយថា “បើសិន ជាអ្នកនាំពួកគេចូលទៅក្នុងផ្ទះ នោះ ពួកគេនឹងបានសង្រ្គោះ” រួចនាងក៏បានសម្រូតពួកគេចុះ ទៅខាង ក្រោម ហើយពួកគេរត់គេចខ្លួនទៅ។
ម៉ាថាយ១:៥,៦
45
ស្ត្រីសំផឹងរ៉ាហាប់ បានក្លាយជាអ្នកជឿម្នាក់។ខ្ញុំធ្លាប់បាននិយាយអំពីរឿងរបស់នាងកាលពី មុនរួចមកហើយ។ បន្ទាប់ពីនាង បានពិចារណា ហើយក៏នាំចូលទៅក្នុងសេចក្តីជំនឿ(ដោយព្រោះនាងបានជឿដល់ព្រះ នាងក៏បាននាំចូលទៅក្នុងសេចក្តីជំនឿរបស់ពួកអ៊ីស្រាអែល ដែលផ្លាស់ប្តូរសេចក្តីជំនឿ) នាងបានជួបនឹងពួកទាហ៊ានរបស់អ៊ីស្រាអែល។ សូមមើលពីអ្វីដែលព្រះ ជាម្ចាស់ទ្រង់បានធ្វើចំពោះ ស្រី្តនេះ។ ពួកគេបានធ្វើដំណើរឡើងទៅដល់បេថ្លេហិម ហើយពួកគេក៏មានកូនប្រុសមួយ។ ហើយកូនប្រុសនេះ គេបានហៅឈ្មោះ ថាប៊ូអូស... ក្រោយមកប៊ូអូសក៏បានរៀបការជាមួយ នឹងនាងរស់...ចាប់ពីនាងរស់ និងប៊ូអូសមក ក៏បានកើត អ៊ីសាយ ចេញពី អ៊ីសាយ ក៏ដល់ David ហើយចេញពីដាវីឌមកក៏ដល់ព្រះ យេស៊ូវ។ ហាលេលូយ៉ា!
តើហេតុអ្វីទៅ?“សេចក្តីជំនឿកើតឡើងដោយស្តាប់ឮ” ការស្តាប់ឮអំពីព្រះ ដ៏ជាព្រះ នៃស្ថាន សួគ៌ និងផែនដីនោះ យើងក៏បានជឿដល់ទ្រង់។ តើជឿលើអ្វី? គឺជាមហាបេសកកម្មដែលព្រះ ជាម្ចាស់ ទ្រង់បានប្រទានដល់មនុស្សម្នាក់ឈ្មោះថា យ៉ូស្វេ គឺយើងបានជឿលើមហាបេសកកម្ម នោះ។
46
លោកយ៉ូស្វេមានសេចក្តីជំនឿលើមហាបេសកកម្មរបស់គាត់ ដូចជាលោកម៉ូសេមាន សេចក្តីជំនឿដែរ។ ការខុសឆ្គងក៏បានកើតឡើងចំពោះលោកម៉ូសេ មើលទៅហាក់បីដូចជាគាត់បាន បរាជ័យជាច្រើនដង ប៉ុន្តែគាត់បានកំណត់នូវភាពជោគជ័យរបស់គាត់ហើយបន្ទាប់មក គាត់ក៏ បានស្លាប់នៅ លើថ្មដានោះ។ រួចពួកទេវតាក៏បានរុំសពរបស់គាត់ទៅបាត់ទៅ។
ព្រះជាម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅដោយបែបនោះ ផង។ សូមអនុញ្ញាតឲ្យ ទូលបង្គំរក្សាមហាបេសកកម្មរបស់ទូលបង្គំរហូតទាល់តែដល់ថ្ងៃមួយនោះផង គឺជាពេលដែលទូល បង្គំបានត្រៀមខ្លួនស្លាប់ នោះ ទូលបង្គំនឹងបានឃើញថ្មដាដែលកប់សពរបស់ទូលបង្គំ។
លោកយ៉ូស្វេ បានរក្សាមហាបេសកកម្មរបស់គាត់។ដូច្នេះ គាត់បានខិតខំរក្សាវា... ព្រះ ជាម្ចាស់ ទ្រង់ បានរក្សាវាយ៉ាងពិសិដ្ឋ ដោយព្រោះទ្រង់បានរក្សាតាមព្រះ បន្ទូលទ្រង់។
នាងរ៉ាហាប់បានដឹងថា លោកយ៉ូស្វេបានទទួលមហាបេសកកម្មនេះ។សូមកុំរំលងវាឡើយ។ សូមរក្សាការនេះ នៅក្នុងចិត្តរបស់អ្នកចុះ។ លោកយ៉ូស្វេបានទទួលមហាបេសកកម្មនេះ។នាងរ៉ា ហាប់ បានទទួលស្គាល់វានៅមុនពេលដែលនាងបានឃើញអ្វីៗទាំងអស់។ នាងបានដឹងថា លោកម៉ូស្វេមានអំណាចចេស្តារបស់ព្រះ ដែលគាត់នឹងត្រូវវាយយកទឹកដីនោះ។ នាងក៏ បានសូមសេចក្តីមេត្តា។ហើយព្រះ ជាម្ចាស់ទ្រង់ក៏បានប្រទានសេចក្តីមេត្តាករុណាដល់នាង។ នៅពេលដែលលោក យ៉ូស្វេបានចូលទៅកាន់ទីកដីនោះជាការពិតណាស់ យើងបានដឹង នាងរ៉ាហាប់បាននៅដាច់ដោយ ឡែកពីគេ។
47
ប៉ុន្តែ លោកយ៉ូស្វេដែលជាអ្នកទទួលមហាបេសកកម្មដ៏អស្ចារ្យមកពីព្រះគាត់បានបែងចែក ទឹកដីនោះ ឲ្យពួកបណ្តាមនុស្ស។
យ៉ូស្វេ១:៥,៨
ចូរចាំថា“កុំឲ្យគម្ពីរក្រិត្យវិន័យនេះ ភ្លេចបាត់ពីមាត់ឯងឡើយ” ដូច្នេះ គាត់មានព្រះ បន្ទូលព្រះនៅជាប់ខ្លួន។ “ដូចដែលអញបានគង់នៅជាមួយនឹងម៉ូសេដែរ នោះ គាត់បានបន្តដំណើរទៅមុខ។ ដូច្នេះអញនឹងគង់នៅជាមួយឯងដែរ។ ឯងអាចធ្វើឲ្យអញខកចិត្ត ប៉ុន្តែអញមិនធ្វើឲ្យឯងខកចិត្ត ឡើយ។ បើទោះបីជាឯងធ្វើឲ្យអញខកចិត្ត នោះ ព្រះ គុណរបស់អញនៅតែល្មមគ្រប់គ្រាន់ដល់ឯង ហើយ អញនឹងឈរនៅពីក្រោយឯង។គ្រាន់តែបន្តទៅមុខទៀតចុះ។ ដរាបណាឯងនៅជាប់នឹងព្រះ បន្ទូលរបស់អញ នោះ អញនឹងការពារឯង”
48
គាត់បានធ្វើការបែងចែកទឹកដី ដល់ពួកអំបូរទាំង១២។ចុះ នឹងមានអ្វីកើតឡើង បើគាត់រើស កន្លែងដែលល្អៗទុកមុនគេនោះ? ចុះ តើមានអ្វីកើតឡើង បើគាត់ចូលចិត្តអំបូរកាឌជាងអំបូរ អេប្រាអិមនោះ ឬក៏គាត់ចូលចិត្តអំបូរយ៉ូសែប ជាងអំបូរយូដានោះ? ប៉ុន្តែ គាត់មិនធ្វើបែបដូច្នោះឡើយ។ គាត់បានបែងចែកទឹកដីនោះ ទៅតាមព្រះ បន្ទូលរបស់ព្រះ វិញ គឺតាមរយៈការបើកសម្តែង របស់ព្រះវិញ្ញាណបរិសុទ្ធ។ គាត់បានបែងចែកវាទៅតាមអំបូរ។ ចូរចងចាំថា គាត់បានធ្វើវាទៅតាម ការបើកសម្តែងរបស់ព្រះដែលនាំឲ្យគាត់ស្គាល់ខុសស្គាល់ត្រូវ។ តាមរយៈព្រះ វិញ្ញាណរបស់ព្រះ គាត់ក៏បានបំពេញវាដោយជោគជ័យ។
គ្រប់ស្រ្តីដែលជាម្តាយសាសន៍ហេព្រើពេលដែលពួកគេបង្កើតកូនរបស់ពួកគេចេញមក ពួក គេបានហៅឈ្មោះ កូនរបស់ពួកគេនិមួយៗសុទ្ធតែមានអត្ថន័យ។
លោកុប្បត្តិ៣២:២៤,២៨
ពេលដែល យ៉ាកុបបានកើតមក គាត់គឺជាកូនភ្លោះម្តាយគាត់បានហៅគាត់ថា “អ្នកដណ្តើម កន្លែង” គឺឈ្មោះ យ៉ាកុប។ ប៉ុន្តែ ពេលដែលគាត់បានយកឈ្នះទេវតានៃព្រះដោយការបោកចំបាប់ ព្រះ ជាម្ចាស់ក៏បានប្តូរឈ្មោះ របស់គាត់ពី យ៉ាកុប ទៅអ៊ីស្រាអែលវិញ គឺមានន័យថា“ស្តេច”។
យ៉ូហាន១:៤២
ឈ្មោះនោះ គឺអាចនឹងជាប់ពាក់ព័ន្ធនូវរឿងខ្លះ ជាមួយនឹងជីវិតរបស់អ្នក។ ពេលដែលលោក ពេត្រុស ជាអ្នកនេសាទត្រីបានទទួលជឿព្រះ យេស៊ូវគ្រីស្ទ នោះ ទ្រង់មានបន្ទូលថា “អ្នកឈ្មោះ សី ម៉ូន ជាកូនយ៉ូណាសតែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។ តាមរយៈឈ្មោះ នោះ វាបានផ្លាស់ ប្តូរលោកអ្នកបាន។ហើយឈ្មោះ របស់អ្នកក៏បានកំណត់ទុករឿងខ្លះ ៗនៅក្នុងជីវិតរបស់អ្នកដែរ។
49
ហើយនៅពេលដែលការអស្ចារ្យនេះ បានកើតឡើងគឺជាពេលដែលស្ត្រីសាសន៍ហេព្រើរ ម្នាក់ៗ ជិតសម្រាលកូនរបស់ពួកគេចេញមក នោះ គាត់បានឈ្មោះកូនរបស់គេដូចជា “រ៉ូបេន” ដែល វាអាចឲ្យកូននោះ មានមុខតំណែងខ្ពង់ខ្ពស់... នៅក្នុងស្រុកប៉ាលេស្ទីនជាការពិតណាស់ នោះ គឺ ជារបៀបដែលពួកស្រ្តីទាំងនោះ បានហៅឈ្មោះ កូនរបស់ពួកគេទៅតាមន័យឈ្មោះនោះ ឯង។ ខ្ញុំ មិនបានសរសេរចុះ នូវអត្ថន័យឈ្មោះ ទាំងអស់ទេ ប៉ុន្តែ ឈ្មោះ រ៉ូបេនមានន័យថា“អ្នកគង្វាល” រីឯ ឈ្មោះ កាឌ មានន័យថា “អ្នកចិញ្ចឹមគោក្របី” ហើយ អេប្រាអិម មានន័យថា“អ្នកដាំពោត”
តាមរយៈលោកយ៉ូស្វេ ដែលជាអ្នកដឹកនាំថ្មីដើរដោយវិញ្ញាណ ដែលស្គាល់ខុសស្គាល់ត្រូវ គាត់បានកំណត់ការបែងចែកទឹកដីនោះ ដោយច្បាស់លាស់ណាស់។
១កូរិនថូស១២:៨,១០
50
ការដឹកនាំបែបនេះ គឺពិតជាអស្ចារ្យណាស់សម្រាប់ពេលបច្ចុប្បន្ននេះគឺយើងត្រូវការអ្នកដឹក នាំ ដូចជាលោកយ៉ូស្វេ។ បញ្ហានៅពេលបច្ចុប្បន្ននេះ គឺនៅពេលដែលយើងបានចូលទៅក្នុងទឹកដីសន្យារបស់ពួកយើង ព្រះ ជាម្ចាស់ទ្រង់ចង់ចិញ្ចឹមហ្វូងចៀមនេះ ដូចជាពួកអេប្រាអិមដែរ តែពួកគេចង់បានការដូចគ្នាវិញ។ ពេលដែលព្រះ ជាម្ចាស់ទ្រង់ប្រទានឲ្យម្នាក់មានអំណោយទានប្រោសជម្ងឺឲ្យជា នោះ មនុស្សគ្រប់គ្នាសុទ្ធតែចង់បានអំណោយទានប្រោសឲ្យជាដែរ។ អេប្រាអិម និងព្រះ ជាម្ចាស់ ព្រមទាំងពួកគេទាំងអស់ គេចង់ដាក់បញ្ចូលគ្នាទាំងអស់ ហើយក៏មានម្នាក់ចេញមក។ ប៉ុន្តែយើងត្រូវទទួលការបែងចែកទៅតាមមុខងាររបស់ពួកយើងវិញ។ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមាន អំណោយទានមានប្រាជ្ញាចេះដឹងទេ ហើយគ្រប់គ្នាក៏មិនមែនសុទ្ធតែមានអំណោយទានខាងទាយ ទំនាយដែរ ហើយគ្រប់គ្នាក៏មិនសុទ្ធតែចេះនិយាយភាសាដទៃដែរ ហើយគ្រប់គ្នាមិនមែនសុទ្ធតែ ហោរាដែរ។ ប៉ុន្តែ ព្រះ ជាម្ចាស់ទ្រង់បានដាក់ពួកគេនៅក្នុងពួកជំនុំដោយឲ្យមានអ្នកខ្លះ ចេះ ទាយ អ្នកខ្លះ ទៀត ចេះ និយាយភាសាដទៃ។ តែយើងទេ ដែលចង់ឲ្យមនុស្សគ្រប់គ្នាចេះនិយាយ ភាសាដទៃ។ តើបងប្អូនមើលឃើញពីភាន់ច្រលំនេះ ដែរឬទេ? ដូច្នេះ លោកអ្នកមិនអាចទទួលបានអ្វីទាំងអស់នោះ បានឡើយ។ តើហេតុអ្វីទៅ? នេះ គឺមូលហេតុដែលពួកភីលីល្ទីន អាចគ្រប់គ្រង ពួកគេមួយរយៈបាន។ជាប្រាកណាស់ ប៉ុន្តែ ពេលមនុស្សម្នាក់ៗ បានដឹកនាំដោយអ្នកដឹកនាំ ខាងវិញ្ញាណ នោះ គាត់ក៏បានញែកពួកគេចូលទៅក្នុងរូបកាយរីឯអ្នកដែលនៅសេសសល់វិញ បានក្លាយជារបស់គ្មានតម្លៃ នៅផែនដីវិញ! ឱព្រះ ជាម្ចាស់អើយ សូមទ្រង់ប្រទានអ្នកដឹកនាំដូចជាលោកយ៉ូស្វេដល់ទូលបង្គំយើងខ្ញុំផង។ សូមទ្រង់ប្រទានអ្នកដឹកនាំម្នាក់ដូចជាលោកយ៉ូស្វេដែលរក្សាមហាបេសកកម្មរបស់ទ្រង់ គឺ នៅជាប់នឹងព្រះ បន្ទូលទ្រង់។
យ៉ូស្វេ១:៨
ហេតុដូច្នេះ ទើបព្រះ ជាម្ចាស់ទ្រង់មានបន្ទូលប្រាប់គាត់ថា“កុំឲ្យគម្ពីរក្រិត្យវិន័យនេះ ភ្លេចបាត់ ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ”ដ្បិតគាត់បានទទួលមហាបេសកកម្មនៅ ចំពោះ មុខគាត់ហើយ។
យ៉ូស្វេ៧:១,២១
51
តើអស្ចារ្យយ៉ាងណាទៅបើយើងមានអ្នកដឹកនាំដូចជាលោកយ៉ូស្វេ ដែលមិនធ្លាប់ទទួល បរាជ័យឡើយនៅក្នុងសមរភូមិ លុះ ត្រាតែមានអ្វីមួយខុសឆ្គងកើតឡើងនៅក្នុងពួកជំនុំ។ពេលដែល អេកាន ដណ្តើមយករបឹប គាត់មិនធ្វើដូចជាលោកយ៉ូស្វេឡើយ... ឬមានសេចក្តីជំនឿដូចលោកឡើយ។ គាត់បានចាប់យកពួកបាប៊ីឡូន ហើយយកមាសចេញពីជំរុំ ហើយពេលដែលគាត់លួចវា យកទៅ នោះ គាត់ក៏បានជាប់នៅក្នុងសង្រ្គាម។
ពេលដែលអាវៈយវៈមួយបានឈឺនោះ រូបកាយទាំងមូលនឹងឈឺដែរ។ ព្រះ ជាម្ចាស់ទ្រង់បាន យាងមកឯមនុស្សនាពេលបច្ចុប្បន្ននេះគឺជាបងប្អូនស្រី ដែលជាពួកជំនុំ ដោយគ្មានលាក់ពុតឡើយ គឺទ្រង់បានយាងមកដោយបំពេញព្រះ វិញ្ញាណដល់ពួកជំនុំរបស់ទ្រង់ដែលស្រឡាញ់ព្រះ ដូច្នេះ ចិត្ត របស់ពួកគេនឹងចងជាប់គា្ន ដើម្បីឲ្យពួកគេដើរនៅក្នុងផ្លូវតែមួយបាន។
52
យើងនឹងអាចយកឈ្នះ សង្គ្រាមនៃការយល់ច្រលំទាំងអស់នេះបាន។ តើត្រឹមត្រូវទេ បងប្អូន ខាងមេតូឌីស បងប្អូនខាងបាបទីស្ទ បងប្អូនខាងប្រេសប៊ីធើរៀនបងប្អូនខាង Nazarene និងបងប្អូន ខាង Pilgrim Holiness? គឺមាននិកាយខុសៗគ្នាចំនួន ៩៦៩លើកលែងតែ ខាងពុទ្ធសាសនា និង សាសនាផ្សេងទៀត។ តើយើងរាល់គ្នាឈរនៅទីណា? មានការមួយចំនួនខុសឆ្គងហើយ។នៅទី នេះ មានមនុស្សចូលរួមយ៉ាងច្រើននៅក្នុងការបោះ ជំរុំ។ ជាជំរុំរបស់លោកយ៉ូស្វេ។
១ពង្សាវតាក្សត្រ១៨:២៤
សូមអនុញ្ញាតឲ្យខ្ញុំអាចនិយាយអំពីការនេះដូចជាលោក អេលីយ៉ានៅឯភ្នំកើមែលបាន និយាយថា “បើទ្រង់ជាព្រះ ពិត នោះ សូមឲ្យទ្រង់ឆ្លើយតបឲ្យគេបានដឹងថាទ្រង់ជាព្រះពិតផង” តើ និកាយមេតូឌីស ត្រឹមត្រូវដែរឬទេ សូមមើលពួកគេបង្កើតទីសំគាល់របស់ព្រះ យេស៊ូវគ្រីស្ទចុះ។បើ សិនជាពួក Nazarenes ត្រឹមត្រូវ ចូរមើលពួកគេបង្កើតទីសំគាល់ទាំងឡាយចុះ គឺពួកគេធ្វើការដូចជាទ្រង់បានធ្វើដែរ។បើសិនជាពួក Pentecostal ត្រឹមត្រូវ ចូរមើលពួកគេធ្វើការ ដែលទ្រង់បានដាក់ចុះ។ នោះ យើងរាល់គ្នានឹងបានដឹងច្បាស់។
1
53
ពួកសិស្សលោកយ៉ូស្វេបាននិយាយថា“ពួកយើងនឹងដើរតាមលោក ដរាបណាបានឃើញ ព្រះ ធ្វើការនៅក្នុងលោក ដូចជាទ្រង់បានធ្វើការនៅក្នុងលោកម៉ូសេដែរ”
រីឯពួកសិស្ស របស់ព្រះ យេស៊ូវ ក៏និយាយការនេះដូចគ្នាដែរថា៖ “ពួកយើងនឹងធ្វើការជាមួយ អ្នក លុះ ត្រាតែពួកយើងបានឃើញទីសំគាល់របស់ព្រះយេស៊ូវគ្រីស្ទធ្វើការនៅក្នុងអ្នកសិន នោះ ពួក យើងនឹងធ្វើការនោះ ” នេះ គឺជាអ្វីដែលពួកយើងគួរធ្វើហើយជាអ្វីដែលពួកជំនុំគួរនិយាយ។ វាគួរជា ឥរិយាបទរបស់គ្រីស្ទាន។ បន្ទាប់មក លោកអ្នកអាចនឹងរៀបរាប់ពីអំណោយទាន ទីសំគាល់ និង ពួកអ្នកបំរើព្រះ បានហើយ។ បើសិនជា មនុស្សអ្នកជាដែលចេះ ប្រោសគេឲ្យជាមកពីព្រះមែន នោះ គេមិនមានអ្វីជាប់ពាក់ព័ន្ធនឹងអ្នកដែលចេះ និយាយភាសាដទៃនោះ ទេ។ រីឯអ្នកដែលចេះនិយាយ ភាសាដទៃវិញ ក៏មិនជាប់ពាក់ព័ន្ធនឹងអ្នកដែលមានអំណោយទានចេះ ទាយដែរ។ ពួកយើងមានកិច្ចបំរើខុសៗគ្នា។
ម៉ាថាយ១៦:២៧,លូកា១២:២៥, រ៉ូម១១:២៩
54
ពេលដែលព្រះជាម្ចាស់ទ្រង់ប្រទានមហាបេសកកម្មដល់ខ្ញុំ... ខ្ញុំត្រូវតែឈរលើគោលបំណង មួយនេះ។ “អំណោយទាននិងការត្រាស់ហៅ គឺនៅក្រៅពី ការប្រែចិត្ត” គ្មានមនុស្សណាម្នាក់អាចធ្វើ អ្វីមួយដោយខ្លួនឯងបានទេតែគឺជាព្រះ ជាម្ចាស់វិញ តាមរយៈព្រះ គុណរបស់ទ្រង់។ គ្មានផ្លូវណា មួយដែលយើងអាចធ្វើបាននោះទេ។ ព្រះ យេស៊ូវ ទ្រង់ មានបន្ទូលថា “តើនរណាអាចបន្ថែម ឬដក កំពស់របស់ខ្លួនឯងបានដែរទេទេ?”តើនរណាអាច ធ្វើឲ្យខ្លួនឯងធំ ឬតូចបាន ដោយគំនិតរបស់ខ្លួន ឯងឬទេ? លោកអ្នកមិនអាចធ្វើបានឡើយ។
ពេលដែលព្រះ ជាម្ចាស់ទ្រង់ប្រទានមហាបេសកកម្មមក ខ្ញុំបានឆ្ងល់អំពីការនោះ។រួចខ្ញុំបាន និយាយថា “ខ្ញុំមិនមានលក្ខណៈគ្រប់គ្រាន់ឡើយ...។ ខ្ញុំគ្មានការអប់រំខ្ពស់ឡើយ។ខ្ញុំមិនអាចធ្វើការ ទាំងអស់នេះ ឡើយ។”
មានបងប្អូនជាច្រើនដែលមានវត្តមាននៅទីនេះហើយកំពុងតែមានជីវិតរស់នៅនាពេល បច្ចុប្បន្ននេះ... ពេលដែលទ្រងលេចមកឯទន្លេ នៅក្នុងបង្គោលភ្លើងរួចទ្រង់មានបន្ទូលថា “ដូចជា យ៉ូហានបាបទីស្ទដែលបញ្ជូនមកដើម្បីរៀបចំផ្លូវការយាងមកលើកទី១របស់ព្រះគ្រីស្ទ ដូច្នេះ សូមឲ្យ ព្រះ បន្ទូលរបស់ទ្រង់បានរៀបចំផ្លូវការយាងមកជាលើកទី២របស់ព្រះគ្រីស្ទ”
55
ចូរមើលពីអ្វីដែលបានកើតឡើងចុះ។ពន្លឺនោះ កំពុងតែភ្លឺនៅទីនោះ រួចក៏បានចាំងចូលគ្រប់ ទីកន្លែងប្រទេសសហរដ្ឋអាមេរិក និងទៅកាន់គ្រប់ប្រជាជាតិផង។
ក្នុងពេលនោះ Dr. Lee Vayle ស្ថិតនៅក្នុងប្រទេសកាណាដា។គាត់បានចង់ចាំ ពេលដែល ការនោះ បានលេចឡើងនៅក្នុងការសែតជនជាតិកាណាដា ខ្ញុំជឿថា វាមានពិតមែន។តើមែនទេ Lee Vayle? នៅក្នុងកាសែត ជនជាតិកាណាដា “ពន្លឺដ៏អាថ៌កំបាំង បានលេចនៅខាងលើក្បាលអ្នកបំរើទ្រង់ ខណៈគាត់កំពុងតែធ្វើបុណ្យជ្រមុជទឹក”
មានមនុស្សជាច្រើនបាននិយាយថា“វាគឺជាអារម្មណ៍ ខាងចិត្តវិទ្យាប៉ុណ្ណោះ”
ប៉ុន្តែនៅថ្ងៃមួយ ព្រះ ជាម្ចាស់ទ្រង់បានសម្រេចបិទមាត់របស់ពួកអ្នកជឿ ដោយព្រោះ ឲ្យ គេនៅជាប់នឹងព្រះបន្ទូលព្រះ។ នោះ គឺជាបង្គោលភ្លើងដដែល ដែលបានដឹកនាំពួកកូនចៅអ៊ីស្រា អែល គឺទ្រង់នៅតែដដែលទ្រង់កំពុងតែដឹកនាំពួកជំនុំខាងវិញ្ញាណ។ ទ្រង់ក៏បានលេចមកម្តងទៀត រួចពួកគេបានមើលទៅកាន់រូបភាពដែលនៅខាងមុខទីក្រុងនិងពីមុខអ្នកត្រួតពិនិត្យ។ នោះ គឺជា សេចក្តីពិត ទ្រង់បានធ្វើការដូចគ្នា គឺដឹកនាំមនុស្សខាងវិញ្ញាណដូចជាទ្រង់បានដឹកនាំរាស្រ្តរបស់ ទ្រង់កាលពីមុនដែរ គឺឲ្យពួកគេនៅជាប់ព្រះ បន្ទូល។
លោកអ្នកអាចនិយាយថា“តើមហាបេសកកម្មនោះ គឺជាអ្វី?” ចូរចាំថា ព្រះ ជាម្ចាស់ទ្រង់មិន ដែលបែរចេញពីមហាបេសកកម្មរបស់ទ្រង់ឡើយ។
56
ខ្ញុំចូលចិត្តគូរបង្ហាញដល់លោកអ្នក។ យើងនឹង យកវាដូចជាចំនុចនៅត្រង់នេះ។ នៅទីនេះ គឺជាទីសំគាល់តូចមួយដែលនេះ គឺជាមហាបេសកកម្ម ហើយនៅទីនេះ គឺជាឈើឆ្កាងនៅក្នុងជ្រុងម្ខាង ហើយព្រះ គម្ពីរនៅជ្រុងម្ខាងប៉ុន្តែ អក្សរគឺស្ថិតនៅ ក្នុងចន្លោះនេះ។ នេះ ហើយគឺជាមហាបេសកកម្ម។
ខ្ញុំសូមបង្គាប់លោកអ្នកនៅចំពោះព្រះ ជាម្ចាស់ និងពួកទេវតា ព្រមទាំង ព្រះ យេស៊ូវគ្រីស្ទ។ មហាបេសកកម្មនោះ គឺជា “ការអធិស្ឋានឲ្យអ្នកជឿ”អ្វីដែលគួរឲ្យឆ្ងល់នោះ គឺ “គ្មានលក្ខណៈគ្រប់គ្រាន់ នៅក្នុងការធ្វើវាទេ?”
“ដ្បិត បណ្តាលមកពីការនេះ ទើបអ្នកកើតមកការនេះ មានន័យថា កំណើត និងជីវិតរបស់អ្នក វាចម្លែកមែនទេ ទើបអ្នកត្រូវអធិស្ឋានឲ្យអ្នកជម្ងឺ។បើសិនជាលោកអ្នក នាំពួកគេឲ្យទទួលជឿ ហើយអធិស្ឋានដោយស្មោះត្រង់ គ្មានអ្វីមួយដែលអាចឈរទាស់នឹងសេចក្តីអធិស្ឋានរបស់អ្នកបានឡើយ សូម្បីតែជម្ងឺមហារីកក្តី” តើមានបងប្អូនប៉ុន្មាននាក់បានអានអំពីការនេះ វាបានចេញផ្សាយអស់ជាច្រើនឆ្នាំហើយ? វាបានចេញផ្សាយពាសពេញពិភពលោក។
57
ឥឡូវនេះ ខ្ញុំនិយាយថា “ខ្ញុំមិនអាចធ្វើវាបានទេដោយព្រោះ ខ្ញុំគ្មានលក្ខណៈគ្រប់គ្រាន់ធ្វើវា ឡើយ។ ពួកគេមិនជឿខ្ញុំឡើយ... ខ្ញុំគឺជាមនុស្សក្រីក្រហើយខ្ញុំមិនបានទទួលការអប់រំខ្ពង់ខ្ពស់ផង” នោះ គឺជាសំនួរបានចោទសួរមកកាន់ខ្ញុំ។
ទ្រង់មានបន្ទូលថា“ដូចជាលោកម៉ូសេ បានទទួលទីសំគាល់២ ដើម្បីបង្ហាញពីមហា បេសកកម្មរបស់គាត់ ដូច្នេះ អ្នកក៏បានទទួលទីសំគាល់២ដែរ។ទីសំគាល់មួយ គឺជាអ្វីដែលស្ថិត នៅក្នុងដៃរបស់អ្នក។ ហើយមួយទៀត អ្នកនឹងបានដឹងអ្វីជាសេចក្តីអាថ៌កំបាំងទាំងអស់នៅក្នុងចិត្តរបស់ពួកគេ។ តាមរយៈការនេះ ពួកគេនឹងជឿ គឺតាមរយៈទីសំគាល់២នេះ ” សូមស្តាប់ចុះ តើអ្នកមិនបានទទួលការនេះទេឬអី។ ទីសំគាល់ មិនមែនជាមហាបេសកកម្មទេ! ទីសំគាល់ គ្រាន់តែចង្អុលបង្ហាញឲ្យឃើញ មហាបេសកកម្មតែប៉ុណ្ណោះ។
សូមអ្នកចេញមកតាមផ្លូវហើយឃើញពីសំគាល់មួយនោះ ចុះ ហើយនិយាយថា “នៅ៥ម៉ាយ ទៀត ដល់ក្រុង Jeffersonville ហើយ” តើនៅទីនោះមិនមែនជាក្រុង Jeffersonville ឬអី។ នោះ គឺជា ទីសំគាល់ ដែលបង្ហាញអ្នកឲ្យដើរនៅក្នុងផ្លូវដែលត្រឹមត្រូវតែប៉ុណ្ណោះ។
58
ចុះ បើសិនជាលោកម៉ូសេ បានចុះ មកកាន់ទីនេះ...? គាត់មានទីសំគាល់មួយ គឺជាដំបង ដែលស្ថិតនៅក្នុងដៃរបស់គាត់។ទីសំគាល់នេះ គ្មានអ្វីពាក់ព័ន្ធនៃមហាបេសកកម្មឡើយ។ ចុះ បើ សិនជាពួកអ៊ីស្រាអែលនិយាយថា“សូមមើលចុះ ពួកអេសីព្ទ បានចូលមកហើយ ក្រៅពីពួកអ៊ី ស្រាអែលយើងរាល់គ្នា។ មានបុរសម្នាក់ចេះប្រើល្បិចនៅក្នុងដៃរបស់គាត់។ ពួកយើងត្រូវតែនាំ គ្នាមើលទាំងអស់គ្នា។ បុរសនោះ អាចយកដំបងរបស់គាត់ឲ្យត្រឡប់ទៅជាសត្វពស់បាន។ ចូលមក នាំគ្នាមើលចុះ” ការនោះ គ្រាន់តែជាសញ្ញាសំគាល់តែប៉ុណ្ណោះ។វាមិនមែនជាមហាបេសកកម្ មនោះ ទេ។ ពួកគេមិនបានរង់ចាំសញ្ញាសំគាល់នោះ ទេ។ (ព្រះជាម្ចាស់អើយសូមទ្រង់ជួយ ដល់ទូលបង្គំយើងខ្ញុំផង) ពួក យើងកំពុងតែរង់ចាំការរំដោះ ឲ្យមានសេរីភាព!
អស់មនុស្សដែលក្រីក្រ មានជម្ងឺពិការនៅលោកីយនេះ កំពុងតែរង់ចាំការរំដោះ ឲ្យមានសេរី ភាព ហើយពួកគេកំពុងតែមើលពីសញ្ញាសំគាល់។សូមអាណិតមេត្តាពួកខ្ញុំផង! សញ្ញាសំគាល់គ្មាន អ្វីនោះ ទេ ប៉ុន្តែ វាគឺជាទីសំគាល់ដែលបង្ហាញពីមហាបេសកកម្មវិញ។នោះ គឺជាកិច្ចការបំរើថ្មី។ វាគ្រាន់ តែជាការបើកសម្តែងមកដល់ខ្ញុំប៉ុណ្ណោះ។ អធិស្ឋានដល់អ្នកជម្ងឺ។នំាមនុស្សឲ្យទទួលជឿ“ ព្រះ ជា ម្ចាស់ទ្រង់មិនដែលចាក់ចោលពីគាត់ឡើយ។ នោះ គឺជាមហាបេសកកម្មសម្រាប់គាត់ទោះ បីជាមាន អ្វីកើតឡើងក៏ដោយ ឬក៏ខ្ញុំបរាជ័យប៉ុណ្ណាក៏ដោយ។ ខ្ញុំបរាជ័យក្តី ឬលំបាកក្តី។ខ្ញុំមិនគួរដើរទៅមុន ជាមួយនឹងទីសំគាល់នោះ ទេ វាមិនមែនជាបំណងព្រះ ហឫទ័យរបស់ព្រះ នោះទេ ប៉ុន្តែទ្រង់បានប្រទាន ពរដល់ការនោះ ទោះ យ៉ាងណាក្តី។ ប៉ុន្តែ ខ្ញុំត្រូវត្រៀមខ្លួនចាកចេញពីភ្នំនេះ។ខ្ញុំចង់ឆ្លងកាត់ទន្លេយ័រដាន់។ ខ្ញុំចង់រក្សាមហាបេសកកម្មនេះ។ ”ចូរឲ្យមនុស្សបាន ជឿការដែលឯងបានធ្វើចុះ“
ខ្ញុំបាននិយាយថា“ពួកគេនឹងមិនជឿខ្ញុំទេ”
“នោះនឹងត្រូវបន្ថែមទីសំគាល់២ទៀត”
59
បញ្ហានៅក្នុងចំនុចនោះ គឺពួកយើងចាំមើលតែទីសំគាល់វិញ។
“អូ!បងប្រុស Branham បានដាក់ដៃរបស់នៅលើគាត់”
“អូ!លោកត្រូវមើលអ្វីដែលត្រូវកើតឡើង។ ឈរនៅចំពោះ ទ្រង់ ពេលដែលការចាក់ប្រេងតាំងនៅ លើគាត់ នោះទ្រង់នឹងប្រាប់អ្នកនូវអ្វីៗដែលកើតមាននៅក្នុងចិត្តរបស់អ្នក” នោះ គឺជាសេចក្តីពិត។
កាលពីថ្ងៃមុន ខ្ញុំបានដើរចូលទៅក្នុងមន្ទីរពេទ្យ។គ្រូពេទ្យនៅទីនោះ មិនអាចរកឃើញថា ស្ត្រីនោះ មានជម្ងឺអ្វីទេ។ ពេលដែលគ្រូបានចាកចេញពីបន្ទប់នោះហើយ ស្រ្តីម្នាក់នោះ ក៏បានដើរត្រ ឡប់មកវិញ ហើយនាងកំពុងតែឈរនៅក្បែរគ្រែ។ “ពួកគេនិយាយថាពួកគេមិនអាចឃើញថា គាត់ មានជម្ងឺអ្វីទេ” គាត់ក៏បានសួរមកកាន់ខ្ញុំ “បងប្រុស Branham តើបងអាចប្រាប់ខ្ញុំបានទេតើខ្ញុំឈឺអ្វី!”
ខ្ញុំបានឆ្លើយថា“បើសិនជាបង ជឿទុកចិត្តខ្ញុំ នោះ ខ្ញុំអាចប្រាប់បាន”
គាត់ឆ្លើយថា“ខ្ញុំជឿ”
ពេលនោះ ព្រះ វិញ្ញាណបរិសុទ្ធមានបន្ទូលថា“គាត់មានជម្ងឺបែបនេះ មួយ បែបនោះ មួយ។ នោះ គឺជាការពិតណាស់។ តើត្រូវដែរឬទេ?” នាងគឺជាសមាជិករបស់Junie Cash។
60
រួចក៏មានស្ត្រីម្នាក់ទៀតបាននិយាយឡើងថា“ខ្នងរបស់ខ្ញុំ” “ពួកគេមិនអាចដឹងថា ខ្ញុំមានជម្ងឺអ្វី នោះ ទេ” ខ្ញុំបានតបវិញថា “តើបងប្អូនស្រីជឿថាខ្ញុំគឺជាហោរារបស់ព្រះ ដែរឬទេ?”
គាត់បានឆ្លើយថា“ខ្ញុំជឿ”
ខ្ញុំក៏បានសួរគាត់ថា “តើបងស្រីឈឺអ្វីចាប់តាំងពីដើមខែមិថុនា... ពួកគេខិតខំព្យាយាមព្យា បាលបងស្រី ហើយពួកគេក៏បានព្យាយាមថតពិនិត្យឆ្អឹងខ្នងរបស់បងស្រីដែរ។វាមិនមែនដូច្នោះ ទេ។ វាគឺបានចាក់ដោតនឹងសរសៃប្រសាទវិញ។ បងស្រីមានជម្ងឺនេះ ដោយសារការទទួលបន្ទុកធ្ងន់ពេលដែលបងស្រីធ្វើការឲ្យផ្សា McSpaddin។
គាត់បានឆ្លើយថា“មែនហើយខ្ញុំចាំហើយ គឺខ្ញុំធ្លាប់ធ្វើការឲ្យគេមែន”
គេមិនអាចព្យាបាលបងស្រីឲ្យជាសះស្បើយនោះ ទេ។ នោះ គឺគ្រាន់តែជាចំនុចដែលចង្អុល បង្ហាញពីមហាបេសកកម្មរបស់ព្រះ វិញ។ សូមឈប់ពឹងផ្អែកទៅលើទីសំគាល់នោះចុះ សូមបន្ត ទៅកាន់ទីក្រុងវិញទៅ! សូមចេញទៅឲ្យឆ្ងាយពីភ្នំនេះ គឺចូលទៅក្នុងទីក្រុងវិញ។សូមឆ្លងកាត់ទន្លេ យ័រដាន់!
យ៉ូហាន១:៥
61
ខ្ញុំធ្លាប់បានធ្វើខុសចំពោះ ការនេះ។ដូច្នេះ ហើយ ទើបខ្ញុំខិតខំឈរលើព្រះ បន្ទូលព្រះ វិញ ព្រោះ ព្រះ បន្ទូលទ្រង់ជាអ្នកបង្ហាញផ្លូវរបស់ខ្ញុំ។ដោយព្រោះ ទ្រង់មានបន្ទូលថា “អញបានគង់នៅជាមួយ ម៉ូសេ នោះ ខ្ញុំនឹងគង់នៅជាមួយនឹងឯងដែរ”នៅពេលដែលព្រះ ហស្តរបស់ទ្រង់បានចង្អុលបង្ហាញ នោះ គឺពិតជាដូចនឹងព្រះ បន្ទូលដែរ... ដ្បិតអស់រយៈពេលជាយូរមកហើយខ្ញុំបានឆ្ងល់អំពីការនេះ ដោយព្រោះ ខ្ញុំមិនបានដឹងថា មហាបេសកកម្មនោះ គឺជាអ្វីទេ។ ខ្ញុំបានទទឹងចាំមើលអ្វីដែលជាការ អស្ចារ្យ។ ព្រះ ជាម្ចាស់ទ្រង់មិនចាកចេញឆ្ងាយពីមហាបេសកកម្មរបស់ទ្រង់ទេ។ព្រះ ជាម្ចាស់ទ្រង់ បានប្រទានមហាបេសកកម្មមកដល់រាស្ត្ររបស់ទ្រង់ ដូច្នេះ ហើយ គេត្រូវតែបន្តមហាបេសកកម្មនេះ។
ម៉ាថាយ១២:៣៩,លូកា១១:២៩
ប៉ុន្តែ ពួក Pentecostal ទាំងអស់សុទ្ធតែចូលចិត្តចង់បានទីសំគាល់។ពួកគេចង់ឃើញណាស់ ព្រះ គម្ពីរបានចែងថា “ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះ តែចង់ឃើញទីសំគាល់”ប៉ុន្តែ មហា បេសកកម្មគឺជាការ “អធិស្ឋានឲ្យអ្នកជម្ងឺវិញ” មានពេលវេលារាប់សិបពាន់ដង ដែលខ្ញុំបានបរាជ័យចំពោះ ការអធិស្ឋាន ដោយព្រោះ ពួកគេមានចិត្តចង់ឃើញតែទីសំគាល់តែប៉ុណ្ណោះ។ ពួកគេគ្រប់គ្នាសុទ្ធតែមានបំណងចិត្តបែបនោះ។
62
នៅថ្ងៃមួយ ខ្ញុំកំពុងតែព្យាយាមធ្វើកិច្ចការបំរើព្រះគឺខ្ញុំបានចូលទៅក្នុងបន្ទប់។ ហើយមាន បុរសម្នាក់បានចេញមកឯតុអធិប្បាយ រួចនិយាយថា “បងប្រុសBranham សូមរង់ចាំបន្តិច។ ករណី របស់ខ្ញុំគឺខុសប្លែកពីគេ។ ខ្ញុំទើបតែបានដឹងការមួយចំនួន”
ខ្ញុំបានតបវិញថា“តើគ្រូពេទ្យ អាចធ្វើរោគវិនិច្ឆ័យហើយមែនទេ ថាបងមានជម្ងឺអ្វី?”
“អូ! ខ្ញុំមិនចង់បានការនោះ ទេ។ខ្ញុំចង់ដឹងនាពេលឥឡូវនេះ។ ករណីរបស់ខ្ញុំគឺពិតជាខុសប្លែក ពីគេឯងណាស់”
ខ្ញុំបានឆ្លើយថា “ខ្ញុំធ្វើតែការនេះហើយ បងប្រុសអើយ” ការដំបូងដែលបងត្រូវដឹងនោះ គឺពិត ជាមានព្រះ វិញ្ញាណបរិសុទ្ធ...
គាត់តបវិញថា“សូមសរសើរតម្កើងព្រះ! ពិតជាត្រឹមត្រូវហើយ”
ខ្ញុំបាននិយាយថា“សូមបងប្អូនផ្សេងទៀត អញ្ជើញចូលមក នោះ ខ្ញុំនឹងអធិស្ឋានឲ្យបងប្អូន”
នៅពេលដែលខ្ញុំបានបំពេញកិច្ចការនោះហើយ តើបងប្អូនដឹងទេថា មានបងប្អូនម្នាក់ទៀត បាននិយាយថា “ករណីរបស់ខ្ញុំ គឺសំខាន់ដូចជាគាត់ដែរ”បន្ទាប់មក ខ្ញុំបានអធិស្ឋានឲ្យពួកគាត់ រហូតដល់ ម៉ោង៦ ឬ៨ ក្រោយមកខ្ញុំក៏បញ្ចប់កម្មវិធីនោះវាហាក់ដូចជាចង់សម្លាប់ខ្ញុំហើយ។
ខ្ញុំតែងតែមានការងឿងឆ្ងល់ជានិច្ចតើហេតុអ្វីបានជាការនោះ កើតឡើងចំពោះខ្ញុំ? តើដោយ ព្រោះ ខ្ញុំបានធ្វើខុសឬ? វាគ្រាន់តែជាសញ្ញាចង្អុលទៅកាន់មហាបេសកកម្មប៉ុណ្ណោះ។វាមិនមែនជា មហាបេសកកម្មនោះ ទេ។ សញ្ញាសំគាល់នោះ បានបោះ ជាប់នៅជុំវិញពិភពលោកនេះ។ មនុស្សគ្រប់ជាតិសាសន៍មាន អាហ្វ្រិក ឥណ្ឌា អាស៊ី អឺរ៉ុប និងមនុស្សនៅជុំវិញពិភពលោក គឺមនុស្សរាប់សិបពាន់លាននាក់សុទ្ធតែចង់បានទីសំគាល់។ ខ្ញុំបានត្រៀមខ្លួនចាកចេញពីភ្នំនេះ ហើយ។ ខ្ញុំចង់ឆ្លងកាត់ទន្លេយ័រដាន់។ខ្ញុំចង់ទៅឲ្យឆ្ងាយលើសពីនេះ ទៅទៀត ដែលនាំឲ្យសេចក្តី ជំនឿរបស់ខ្ញុំ អាចចង្អុលទៅដល់ចំនុចនោះពេលខ្ញុំអធិស្ឋានឲ្យអ្នកជម្ងឺ នោះ ពួកគេនឹងបានជា។
63
សូមមើល។ ព្រះ ជាម្ចាស់ទ្រង់បានដាក់ការនេះនៅក្នុងរាស្ត្ររបស់ទ្រង់៖ “អ្នកបានកើតមក ដើម្បីអធិស្ឋានឲ្យមនុស្សដែលឈឺបានជា។ បើសិនជាអ្នកអាចធ្វើឲ្យពួកគេមានជំនឿ...”
ខ្ញុំបានឆ្លើយថា“ពួកគេនឹងមិនជឿឡើយ”
ទ្រង់មានបន្ទូលថា“អញនឹងប្រទានទីសំគាល់ដល់ឯង តាមរយៈការនេះ ពួកគេនឹងជឿ” សូម បងប្អូនកត់សំគាល់ចុះ គឺអំពីទីសំគាល់ទាំងនេះពួកគេបានពឹងផ្អែកទៅលើការទាំងនេះ ដែលជា សញ្ញាចង្អុលបង្ហាញ ជំនួសឲ្យមហាបេសកកម្មវិញ គាត់បានជឿថា“ឯងជាអ្នកដែលព្រះ បាន បញ្ជូនឲ្យមកអធិស្ឋានឲ្យពួកគេ”
នៅពេលដែលមនុស្សបានចូលមកតំរង់ជួរ រង់ចាំការអធិស្ឋានឲ្យ រំពេចនោះ ស្រាប់តែមាន ម្នាក់បានទទួលការប៉ះពាល់នូវចំនុចនោះ... ខ្ញុំមិនអាចធ្វើអ្វីបានឡើយ លុះ ត្រាតែពួកគេ ទទួលបានការប៉ះ ពាល់នោះទើបខ្ញុំអាចធ្វើការនោះ បាន។ ហើយនៅពេលដែលពួកគេទទួលបាន នោះ ខ្ញុំនឹងនិយាយថា “ខ្ញុំសូមឲ្យអ្នក...”
64
Hattie Wright ខ្ញុំគិតថា គាត់មានវត្តមាននៅទីនេះដែរនាព្រឹកនេះ។ គាត់អង្គុយនៅទីនោះ។ គាត់គឺជាមនុស្សទីមួយដែលពួកយើងបានជួប ពេលដែលយើងបានឃើញសត្វកំប្រុកទាំងនោះ។ហើយនាងបានដឹងច្បាស់ ថាមហាបេសកកម្មនោះ គឺជាអ្វី។ មានពេល៧ដង ដែលព្រះ ជាម្ចាស់ទ្រង់ បានបង្កើតមកខ្ញុំបាននិយាយថា “នោះ គឺជាព្រះ ដដែល ដែលអាចបង្កើតសត្វពពែឈ្មោល ដល់ លោកអ័ប្រាហាំ ដើម្បីឲ្យគាត់ជឿទុកចិត្តលើមហាបេសកកម្មរបស់គាត់ហើយក៏ជាព្រះ តែមួយ ដែល ទ្រង់បានបង្កើតសត្វកំប្រុកមួយនោះ ចេញមក ដោយព្រោះ នោះ គឺជាអ្វីដែលខ្ញុំត្រូវការ”។
ស្ត្រីដ៏វ័យចំណាស់ HattieWright (កំពុងអង្គុយនៅខាងក្រោយនោះ) ដែលគាត់មានចិត្តលះ បង់ចោលអ្វីដែលនៅលោកីយនេះ គឺគាត់ជាអ្នកជឿ។គាត់បាននិយាយថា “បងប្រុស Branham អើយ គ្មានអ្វីផ្សេងទៀតឡើយ ក្រៅពីសេចក្តីពិត!” គាត់មិនមែននិយាយលេងៗនោះទេ តែគឺ ព្រះ ជាម្ចាស់ទ្រង់មានបន្ទូលចេញពីក្នុងចិត្តរបស់គាត់វិញ។
ខ្ញុំបានសួរថា“Hattie អើយ ចូរទូលសូមព្រះ អម្ចាស់ នូវអ្វីដែលជាបំណងចិត្តរបស់បង។ នោះ ទ្រង់ នឹងប្រទានវាដល់បង”
គាត់សួរវិញថា“តើខ្ញុំត្រូវទូលសូមអ្វី?”
ខ្ញុំបាននិយាយថា “ឪពុក និងម្តាយដ៏វ័យចំណាស់របស់បងកំពុងអង្គុយនៅទីនេះ។ហើយបង ក៏មានប្អូនស្រីដែលពិការផង។ (នាងកំពុងតែអង្គុយនៅលើកៅអី) បងអាចទូលសូមទៅកាន់ព្រះអង្គ បាន។ ហើយបងក៏អធិស្ឋានទូលសូមព្រះ អង្គសម្រាប់ឪពុកម្តាយរបស់បងបាន។ បងស្រីគឺជាអ្នកក្រីក្រ បងគ្មានលុយកាក់អ្វីនោះ ទេសម្រាប់ការព្យាបាលនោះ ទេ។ ចូរទូលសូមទៅកាន់ព្រះ អង្គចុះ”
គាត់បាននិយាយថា “ខ្ញុំមិនដឹងត្រូវអធិស្ឋានទូលសុំយ៉ាងដូចម្តេចនោះទេ” “ខ្ញុំមិនដឹងត្រូវធ្វើ ដូចម្តេចឡើយ” គាត់បាននិយាយថា “បំណងចិត្តរបស់ខ្ញុំ គឺចង់បានសេចក្តីសង្រ្គោះដល់កូនប្រុស របស់ខ្ញុំទាំង២នាក់”
ខ្ញុំបាននិយាយថា“ខ្ញុំនឹងថ្វាយកូនប្រុសទាំង២នាក់របស់បង នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ” ហើយពួកគេនឹងប្រែចិត្តជឿគឺស្រឡាញ់ព្រះ អម្ចាស់យេស៊ូវ ហើយពួកគេបានទទួលបុណ្យជ្រមុជ នៅក្នុងព្រះ នាមទ្រង់ហើយ ពួកគេក៏បានបំរើទ្រង់ជារៀងរាល់ថ្ងៃដោយអស់អំពីចិត្តរបស់ពួកគេដែរ។
65
បងEd Daulton កំពុងតែអង្គុយនៅទីនោះ គាត់ក៏ចង់បានការនោះ កើតមានដល់កូនរបស់ គាត់ដែរ។
ខ្ញុំបានឃើញបងប្អូនប្រហែលជា៨០០ ឬ៩០០នាក់ គឺជិត១០០០នាក់ បានឆ្លងកាត់ទេវទិការ នេះ ម្តងម្នាក់ៗទទួលការអធិស្ឋាន។ ការដំបូងដែលបងប្អូនបានដឹងនោះ គឺខ្ញុំបានឡើងទៅកាន់ទី នោះ ហើយអធិស្ឋានឲ្យពួកគេរាល់គ្នា។ ប្រាកដណាស់ពួកគេបានជាហើយ។ នៅទីនេះ មានក្មេង ស្រីតូចម្នាក់ ដែលបានកើតជម្ងឺឈាមសស៊ីឈាមក្រហម។ ខ្ញុំបានដឹងច្បាស់ណាស់ថាមានអ្វីកើត ឡើងដល់ក្មេងម្នាក់នេះ។ ប៉ុន្តែ នៅពេលដែល កូនក្មេងនេះ ត្រូវបានគេលើកឡើងមកកាន់ទីនេះខ្ញុំបាននិយាយ “កូនអើយ ខ្ញុំនឹងអធិស្ឋានទូលទៅកាន់ព្រះ សូមឲ្យទ្រង់បានប្រោសឲ្យកូនបានជាដូចជាកូនចង់បាន។ កូនបានកើតជម្ងឺឈាមសស៊ីឈាមក្រហម ខ្ញុំសូមប្រោសឲ្យកូនបានជានៅក្នុង ព្រះនាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទ” រួចខ្ញុំក៏បានបែរទៅកាន់បងប្អូនអ្នកស្តាប់វិញ ហើយនិយាយថា“ខ្ញុំជម្រុញដល់បងប្អូនទាំងឡាយនៅទីនេះ ចូរយកកូនស្រីនេះ ទៅកាន់គ្រូពេទ្យចុះ ហើយឲ្យគ្រូពេទ្យធ្វើការពិនិត្យម្តងទៀតចុះ ថាតើនាងនឹងមានឈាមសស៊ីឈាមក្រហមទៀតដែរឬអត់” ហេតុអ្វីទៅ? កូនក្មេងនេះបានឮព្រះ បន្ទូលទ្រង់ហើយ។ ដូចជានាង រ៉ាហាប់ជាស្ត្រីសំផឹងដែរ នាងបានទទួលជឿ ព្រះ ដោយអស់អំពីចិត្តរបស់នាង។បន្ទាប់មក តាមរយៈព្រះ វិញ្ញាណបរិសុទ្ធរបស់ទ្រង់ មានបន្ទូលថា “គឺជានាងហើយ” មានបងប្អូនរាប់សិបរយនាក់បានឡើងមកកាន់វេទិកានេះតាមដែលខ្ញុំបានដឹង នោះ គឺពួកគេបានទទួលការទាំងឡាយដែលមកពីព្រះ។ ខ្ញុំគ្រាន់តែអធិស្ឋានឲ្យពួកគេតែប៉ុណ្ណោះ។
66
ត្រឡប់ទៅកាន់បងប្អូនវិញ“បើសិនជាបងប្អូនទទួលជឿ” នោះ មហាបេសកកម្ម ត្រូវបាន ប្រទានមកកាន់បងប្អូនហើយ។ ទីសំគាល់នោះជាសញ្ញាបង្ហាញពីមហាបេសកកម្មរបស់ព្រះ។ ហើយបើសិនជាបងប្អូនទទួលជឿ ថាព្រះ ជាម្ចាស់ទ្រង់ចាត់បញ្ជូនខ្ញុំមកកាន់លោកីយនេះដើម្បី អធិស្ឋានដល់អ្នកជម្ងឺ នោះ ខ្ញុំនឹងអាចអធិស្ឋានសម្រាប់សេចក្តីជំនឿឲ្យបងប្អូនបានដែរ។នោះ គឺជា ផ្លូវតែមួយគត់ ដែលយើងអាចធ្វើទៅបាន។
ព្រះជាម្ចាស់ទ្រង់មិនដែលចាកចោលពីមហាបេសកកម្មរបស់ទ្រង់ឡើយ។ ខ្ញុំធ្លាប់ធ្វើឲ្យទ្រង់ ខកព្រះទ័យ។ ខ្ញុំបានមកកាន់ទីនេះ អស់រយៈពេល១៤ឆ្នាំហើយ ដោយគ្មានអ្វីសោះ ប៉ុន្តែទ្រង់ បានដឹកនាំខ្ញុំគឺទ្រង់បានអនុញ្ញាតឲ្យខ្ញុំដើរទៅកាន់ជុំវិញពិភពលោក គឺរហូតដល់ ១ម៉ឺនដង ហើយ ក៏បានឆ្លងកាត់ករណីរាប់សិបលានដែរ។ខ្ញុំបានទូលសូមទ្រង់នូវកិច្ចការតែមួយគត់ នោះ ទ្រង់ក៏បាន ប្រទានមក មិនដែលបរាជ័យឡើយ។ហើយបើសិនជាទីសំគាល់នោះ មិនបរាជ័យឡើយ តើជាង អម្បាលម្មានទៅទៀចំពោះ មហាបេសកកម្មនោះ! បើសិនជាទីសំគាល់...នោះ គឺជាផ្នែកដ៏តូច បើសិនជាទីសំ គាល់នោះ កំពុងចង្អុលទៅកាន់ទីក្រុងហើយ គឺបើសិនជាការនោះមិនធ្វើឲ្យលោក អ្នកបរាជ័យទេ នោះ វានឹងកើតមានឡើងនៅទីនោះ តើមានច្រើនប៉ុណ្ណាទៅទៀត នៅក្នុងទីក្រុងនោះ ពេលដែលលោកអ្នកអញ្ជើញមក! នោះ ហើយគឺជាមហាបេសកកម្ម។
67
ឥឡូវនេះកិច្ចការបំរើរបស់ខ្ញុំកំពុងតែមានការផ្លាស់ប្តូរ។ គឺវាបានផ្លាស់ប្តូរហើយ។ នោះ ទ្រង់ក៏នៅតែបន្តដឹកនាំខ្ញុំដដែល។ គឺពួកគេនៅតែបន្តកិច្ចការនោះ ខ្ញុំមានអារម្មណ៍ថា ព្រះ ជាម្ចាស់ទ្រង់ចង់ឲ្យខ្ញុំនិយាយទៅកាន់ពួកគេ។ ប៉ុន្តែរហូតទាល់តែ ខ្ញុំបានអធិស្ឋាន ហើយដាក់ដៃលើអ្នកជម្ងឺសិនដូច ជាអ្វីដែលទ្រង់មានបន្ទូលមកកាន់ខ្ញុំឲ្យធ្វើកិច្ចការនេះ គឺទ្រង់ចង់ឲ្យខ្ញុំរក្សាមហាបេសកកម្មដែលទ្រង់បានប្រទានមកកាន់ខ្ញុំ។ ខ្ញុំបានរង់ចាំកិច្ចការនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដ្បិតខ្ញុំជឿថា ពួកយើងរាល់គ្នាបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាប់យកទឹកដីសន្យា។ ជាប្រាកដណាស់នោះ ក៏ជាអ្វីដែលនាងរ៉ាហាប់បានទន្ទឹងរង់ចាំដែរ គឺនឹងមានមនុស្សបានរង់ចាំការនេះ ពួកគេនឹងជឿអស់អំពីចិត្ត។
តើបងប្អូនយល់ដែរឬទេ?បើបងប្អូនណាយល់អំពីការនេះ សូមបងប្អូនអនុញ្ញាតលើដៃឡើង។ តើមានបងប្អូនប៉ុន្មាននាក់ជឿថានោះ គឺពិតជាកិច្ចការដែលស្របតាមព្រះ បន្ទូលទ្រង់? នោះ គឺពិតជា អ្វីដែលទ្រង់មានបន្ទូលមែន។នោះ ហើយគឺជាមហាបេសកកម្ម ហើយទីសំគាល់ទាំងនេះ កំពុងតែ ចង្អុលទៅកាន់មហាបេសកកម្មរបស់ផងទ្រង់។
68
ខ្ញុំសូមជម្រុញដល់លោកអ្នកបងប្អូនគ្រប់គ្នាប្រាប់ដល់ខ្ញុំផង គឺនៅគ្រប់ទីកន្លែងនៅក្នុងពិភព លោកនេះ គឺអស់អ្នកដែលបានស្តាប់ខ្សែអាត់សម្លេងនេះទោះ ជានៅទីណាក្តី សូមបងប្អូនបង្ហាញ មកកាន់ខ្ញុំចុះ ថា ទ្រង់មិនដែលបរាជ័យឡើយ ឬចេញឆ្ងាយពីការជាក់ស្តែងរបស់ទ្រង់ឡើយឬក៏អ្វី ផ្សេងទៀត ដ្បិត ការដែលពិតប្រាកដនោះ គឺវាបានកើតឡើងហើយ តាមការដែលទ្រង់បានមានបន្ទូល។ នៅថ្ងៃនេះ បងប្អូនគ្រប់គ្នា សុទ្ធតែមានទុក្ខលំបាករៀងៗខ្លួន គឺបងប្អូនបានអញ្ជើញមកពីទីកន្លែងខុសៗគ្នា ដើម្បីមកកាន់ទីនេះ។ គ្រប់ពេល ព្រះ បន្ទូលទ្រង់បានចែងថា “ព្រះ យេហូវ៉ាដ៏ជាព្រះបរិសុទ្ធ” ទៅកាន់ការប្រោសឲ្យជាទាំងឡាយ ហើយវាក៏កើតមានឡើងនៅក្នុងរបៀបនោះ ឯង។ បើសិនជាបងប្អូនស្គាល់នរណាម្នាក់ដែលទទួលបានការនេះសូមប្រាប់ខ្ញុំឲ្យបានស្គាល់គាត់ផង។ ខ្ញុំនឹងទៅស្វែងរកខ្សែអាត់សម្លេងនោះ។ ចំពោះ កិច្ចការរបស់ទ្រង់មិនដែលបរាជ័យឡើយអស់រយៈ ពេល១២ឆ្នាំ ឬ១៤ឆ្នាំ។ កិច្ចការនេះ មិនដែលបរាជ័យឡើយ ដោយព្រោះ កិច្ចការទ្រង់មិនអាចបរាជ័យបានឡើយ។ ទីសំគាល់ត្រូវបានប្រទានមកដោយសារព្រះ ជាម្ចាស់។ នោះ វាមិនអាចបរាជ័យ ឡើយ។
យ៉ាកុប៥:១៥
នៅពេលដែលព្រះជាម្ចាស់ទ្រង់ប្រទានទីសំគាល់ គឺទ្រង់ប្រទានមហាបេសកកម្ម គឺនៅមុន ពេល ដែលទីសំគាល់នោះចង្អុលទៅកាន់មហាបេសកកម្ម។ នៅមុនពេលដែល មានផ្លាកសញ្ញា ចង្អុលទៅ កាន់ទីក្រុងមួយ គឺច្បាស់ជាមានទីក្រុងមួយនៅទីនោះជាដំបូងហើយ។ បើសិនជាលោក អ្នកជឿអស់ពីចិត្ត នោះ លោកអ្នកនឹងទទួលបាន។ “ការអធិស្ឋានដោយសេចក្តីជំនឿអាចជួយ សង្រ្គោះ អ្នកជម្ងឺបាន ហើយព្រះ ជាម្ចាស់ទ្រង់នឹងលើកពួកគេឡើង”
69
ខ្ញុំធ្លាប់បានទោទន់យ៉ាងខ្លាំងទៅលើទីសំគាល់។“ឱព្រះ ជាម្ចាស់អើយ សូមទ្រង់បង្ហាញដល់ ទូលបង្គំអំពីការនេះ នៅមុនពេលដែលទូលបង្គំអធិស្ឋានឲ្យពួកគេដោយព្រោះ ទូលបង្គំមិនដឹងថា ទូលបង្គំត្រូវធ្វើអ្វីនោះ ទេ” តើវាអាក្រក់យ៉ាងណាទៅ។ ខ្ញុំបានសូមឲ្យបងប្អូនអ្នកស្តាប់អត់ទោសឲ្យខ្ញុំផង។ ទាំងបងប្អូនអ្នកស្តាប់នៅជុំវិញពិភពលោក ដែលកំពុងតែតាមដានស្តាប់ខ្សែអាត់ថតសម្លេងនេះ សូមបងប្អូនអត់ទោសឲ្យខ្ញុំផង។ ខ្ញុំធ្លាប់បានធ្វើខុសហើយ។ ខ្ញុំមិនធ្លាប់ប្រកាន់ខ្ជាប់បែបនេះទេ។ នោះ មិនមែនជា មហាបេសកកម្មដំបូងនោះ ទេ។ នោះ គឺជាទីសំគាល់មួយ ដែលចង្អុលបង្ហាញ ទៅកាន់មហាបេសកកម្ម។ខ្ញុំគួរតែអធិស្ឋានដល់អ្នកជម្ងឺ នៅគ្រប់ទីកន្លែង។
វាបានវិលត្រឡប់ទៅក្រោយម្តងទៀតទៅកាន់មនុស្សជាច្រើន... បើសិនជាលោកអ្នកបង ប្អូនជឿថា ព្រះ ជាម្ចាស់ទ្រង់បង្គាប់ឲ្យមហាបេសកកម្មនេះកើតឡើង។ នៅត្រង់នេះ មានចែងនៅក្នុង ព្រះ គម្ពីរ គឺពិតមានចែងនៅក្នុងព្រះ បន្ទូល គឺអំពីមហាបេសកកម្ម។
70
ខ្ញុំនឹងគូសវាស់វាដោយម្រាមដៃរបស់ខ្ញុំនៅក្នុងនាមជាអ្នកដឹកនាំ។ នោះ គឺជាសេចក្តីសញ្ញា របស់ព្រះ ដែលបានធ្វើឡើងជាមួយនឹងមនុស្ស។ទ្រង់បានបង្កើតការតាំងសញ្ញាជាមួយនឹងតំណ មនុស្ស គឺទ្រង់មិនបំផ្លាញផែនដីដោយទឹកជំនន់ទៀតឡើយ។ទ្រង់បង្កើតការតាំងសញ្ញាជាមួយនឹង ពួកសិស្សទ្រង់ម្នាក់ៗ។ ទ្រង់បានបង្កើតការតាំងសញ្ញាជាមួយនឹងពួកហោរា។
ប្រហែលជា១៤ ទៅ១៥ឆ្នាំ កន្លងមកនៅក្នុងឆ្នាំ ១៩៣៧ ក្នុងខែឧសភា ថ្ងៃទី៧ ឆ្នាំ១៩៣៧ ខ្ញុំ បានចាំថាព្រះ ជាម្ចាស់ទ្រង់បានតាំងសញ្ញាជាមួយនឹងខ្ញុំ គឺទ្រង់មានបន្ទូលថា “អ្នកបានកើតនៅក្នុងលោកីយនេះ ដើម្បីអធិស្ឋានដល់អ្នកជម្ងឺ... បើសិនជាអ្នកអាចធ្វើឲ្យពួកគេជឿអ្នក” បន្ទាប់មកចិត្តរបស់ខ្ញុំតែងតែចង់ធ្វើការនេះ សម្រាប់មនុស្ស។ “បើសិនជាអ្នកនឹងធ្វើឲ្យមនុស្សទាំងនេះជឿលើ អ្នកនោះ ចូរអធិស្ឋានឲ្យពួកគេដោយស្មោះត្រង់ចុះ គ្មានអ្វីដែលឈរទាស់នឹងសេចក្តីអធិស្ឋានរបស់អ្នកឡើយ”
ខ្ញុំសូមនិយាយអំពីការនេះដោយភាពស្មោះត្រង់។ បើសិនជាជម្រុញឲ្យបងប្អូនណាម្នាក់មាន សេចក្តីជំនឿ នោះ គួរជាខ្ញុំ...ហើយក៏បានឃើញពីអ្វីដែលទ្រង់បានធ្វើ នោះ គឺជាអ្វីដែលទ្រង់បាន បង្កើតខ្ញុំមក ដើម្បីមើលឃើញពីជីវិតដែលទ្រង់បានធ្វើការ ហើយក៏បានឃើញខ្ញុំឈរ និងនិយាយអ្វី មួយនោះ ព្រះ ជាម្ចាស់ទ្រង់នឹងយាងមកនឹងនាំត្រឡប់មកកាន់សេចក្តីពិតវិញ។
71
កាលពីប៉ុន្មានឆ្នាំកន្លងទៅពេលដែលខ្ញុំជម្រាបប្រាប់ដល់លោកអ្នកថា មានទេវតាមួយអង្គ បានយាងមកឯខ្ញុំនៅក្នុងគុម្ពបន្លាពេលដែលខ្ញុំមានអាយុ៣ឆ្នាំ ប៉ុណ្ណោះ ក៏មានពន្លឺ ហើយមានខ្យល់ បក់នៅក្នុងគុម្ពបន្លានោះផង រួចទ្រង់មានបន្ទូលមកកាន់ខ្ញុំថា មិនត្រូវជក់បារី ផឹកសា ឬអ្វីផ្សេងៗ ទៀតឡើយ គឺមានការមួយដល់ខ្ញុំត្រូវបំពេញពេលដែលខ្ញុំធំពេញវ័យ។ អ្នកអាចមានសិទ្ធសង្ស័យពី ការនេះ។ តែក៏គ្មានសិទ្ធដែរ ប៉ុន្តែអាចសង្ស័យបាន។
នៅឯទន្លេពេលដែលទ្រង់យាងចុះ មក ទ្រង់បង្ហាញអង្គទ្រង់ នៅទីដែលពួកយើងកំពុងឈរ... មានបងប្អូនជាច្រើនដែលអង្គុយនៅទីនេះក៏មានវត្តមាននៅទីនោះ ដែរ។ បងប្អូនជាច្រើននាក់ បាន ដឹងហើយថា វាគឺជាសេចក្តីពិត។
មានបងប្អូនជាច្រើននៅចងចាំពេលដែលមហាបេសកកម្មរបស់ព្រះ ដែលប្រទានមក ទ្រង់មានបន្ទូលថា “ចូរចេញទៅ ហើយកិច្ចការនេះនឹងទៅកាន់ពិភពលោក នោះ ការរីកផុស ផុលនឹងចាប់ផ្តើមឡើង” វានឹងមានការរីកផុសផុលកើតឡើង ដែលពីមុនមិនធ្លាប់មានទាល់តែសោះ។ ហើយការរីកផុសផុលនេះ នៅតែបន្ត ទៅកាន់ជុំវិញពិភពលោក ហើយការប្រោសឲ្យជាដ៏អស្ចារ្យនឹងមានទៅកាន់ជុំវិញពិភពលោក។
72
ចំពោះរូបខ្ញុំ បានចេញពីមនុស្សសាម័ញ្ញធម្មតា ដូចជាសត្វកណ្តុរតូចមួយអញ្ជឹង។ ខ្ញុំនិយាយ ការនេះមិនមែនមិនគោរពដល់ម្តាយរបស់ខ្ញុំដែលកំពុងអង្គុយនៅទីនោះ ទេ ឬដល់ឪពុករបស់ខ្ញុំ ដែលបានចែកឋានទៅហើយនោះទេ។ ខ្ញុំបានធំដឹងក្តីឡើងនៅក្នុងរង្វង់គ្រួសារមួយដែលមានស្ថាន ភាពលំបាក។ តើបងប្អូនដឹងទេពួកយើងមិនមែនជាគ្រីស្ទានទេ។ ឪពុករបស់ខ្ញុំជាមនុស្សប្រមឹក។ តែព្រះ ជាម្ចាស់ទ្រង់បានជ្រើសរើសយកកូនប្រុសរបស់បុរសប្រមឹកស្រាហើយទ្រង់បានលាងជំរះខ្ញុំ ដោយព្រះ លោហិតរបស់ទ្រង់។ នៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ជាយក្រុងដើម្បីនិយាយទៅកាន់ មនុស្សមួយចំនួន គឺនិយាយទៅកាន់បុរសមួយចំនួន គាត់បានមកនិយាយមកកាន់ខ្ញុំដោយព្រោះ គ្មាននរណាទេនៅទីនោះ។ ក៏មានមនុស្សមួយចំនួនបានឡើងមក ពួកគេបានបែរចេញពីខ្ញុំ ដោយព្រោះ ខ្ញុំគឺជាកូនប្រុសរបស់មនុស្សប្រមឹក។ ហើយមានបងប្អូនជាច្រើននៅទីនេះ ដែលស្ថិតនៅក្នុងពួកជំនុំរបស់ខ្ញុំបានដឹងហើយថា វាគឺជាសេចក្តីពិត។ ពួកគេបានដាក់ឈ្មោះ ឲ្យខ្ញុំ ដែលខ្ញុំមិនពេញចិត្តសោះ... គឺដូចជាសត្វធាតុអញ្ជឹង។ មានពេលមួយ គេបាននិយាយគ្នា នៅក្នុងទីក្រុង ទៅកាន់មនុស្សម្នាក់ដែលធ្វើដំណើរមកកាន់ផ្ទះ របស់ពួកយើង ពួកគេបាននិយាយថា “តើអ្នកនឹងទៅទាក់ ជាមួយនឹងក្រុមគ្រួសារដែលស្មោគគ្រោកដូចជាសម្រាមនោះឬ?” អូ! ព្រះ ជាម្ចាស់អើយ តើឲ្យទូល បង្គំត្រូវបន្តទៅមុខយ៉ាងដូចម្តេចទៀត ប៉ុន្តែ ដោយសារព្រះលោហិតរបស់ព្រះ គ្រីស្ទវិញ! ខ្ញុំជាមនុស្ស ដែលមិនបានទទួលការអប់រំអ្វីខ្ពស់ឡើយ។ ខ្ញុំគ្មានបុគ្គលិកលក្ខណៈអ្វីឡើយដែលគួរឲ្យគេឯងចាប់អារម្មណ៍នោះ។ ខ្ញុំគ្មានអ្វីសោះឡើយ។
73
កាលពីមុនខ្ញុំបានប្រាប់ទៅកាន់ប្រពន្ធរបស់ខ្ញុំថា “សូមអូនគិតទៅមើល ពេលគ្មាននរណា ម្នាក់និយាយមកកាន់បងសោះបងចង់និយាយជាមួយនឹងពួកគេណាស់ ប៉ុន្តែពួកគេមិនបានស្តាប់ អ្វីដែលបងនិយាយសោះ”។
ខ្ញុំបានចាំថាពេលដែលខ្ញុំបានបញ្ជូនកូនរបស់ខ្ញុំទៅសាលារៀន ខ្ញុំត្រូវផ្គត់ផ្គង់សៀវភៅសិក្សា និងវត្ថុផ្សេងៗទៀតតើនេះ ជាព្រះ គុណយ៉ាងណាទៅសម្រាប់ខ្ញុំ។ កាលពីខ្ញុំនៅតូច ខ្ញុំទៅសាលា គ្មានស្បែកជើងពាក់ហើយមានសក់វែងត្រឹមក គ្មានសំលៀកបំពាក់ថ្មីនោះទេ មានតែអាវចាស់តូច មួយប៉ុណ្ណោះ រីឯខ្មៅដៃសរសេរក៏គ្មានផងព្រមទាំងសៀវភៅសរសេរដែរ។
74
ខ្ញុំចាំថាកាលពីថ្ងៃមុន ខ្ញុំបានអានសៀវភៅ អំពីលោក Abraham Lincoln ខដែលបានធ្វើដំ ណើរតាមនាវា ខ្ញុំគិតថាគឺគាត់ធ្វើដំណើរទៅកាន់រដ្ឋ New Orlean។ នៅទីនោះ គាត់បានឃើញ ក្មេងកំពុងឈរនៅលើវាលស្មៅគឺជាក្មេងៗ Negro ដែលកំពុងតែឃ្វាលគោ ហើយពួកគេសម្រាក នៅទីនោះ ពេញមួយយប់។ ហើយក៏មានមនុស្សឈរនៅទីនោះច្រៀងថា “អ្នកមានស្បែកជើង ខ្ញុំ មានស្បែកជើង ហើយកូនរបស់ព្រះ ទាំងអស់សុទ្ធតែមានស្បែកជើងពាក់”
ពេលដែលគាត់ចេញពីនាវាមកគាត់បានសម្លឹងមើលទៅ មនុស្សម្នាក់មាឌធំឈរនៅទីនោះ ជាបុរសស្បែកខ្មៅ និងប្រពន្ធរបស់គាត់ដែលបីកូននៅក្នុងដៃដែលកំពុងតែស្រែកយំ។ ពួកគេបាន ស្រែកថា យើងលក់មនុស្សទាំងនេះ តម្លៃថោកៗ អ្នកអាចយកបុរសនេះទៅបង្កាត់ពូជជាមួយនឹង ស្ត្រីៗដែលមានមាឌធំៗ នោះ នាងនឹងបង្កើតបានទាសករដ៏ច្រើនចេញមក។
លោកLincoln បានក្តាប់ដៃរបស់គាត់យ៉ាងណែនបែបដូច្នេះ។ គាត់និយាយថា “វាខុសហើយ” “នៅថ្ងៃមួយខ្ញុំនឹងវាយវាឲ្យចំ បើសិនជាវាយកជីវិតរបស់ខ្ញុំនោះ!” វានឹងយកជីវិតរបស់គាត់ ប៉ុន្តែ គាត់បានវាយចំហើយ។គាត់បានសម្លាប់វាហើយ!
75
ខ្ញុំបាននិយាយថា“ការផឹកស្រាបែបនេះ វាគឺជាជីវិតដែលខុសឆ្គង គឺវាខុសហើយ! នៅថ្ងៃមួយ ខ្ញុំនឹងបញ្ឈប់វា”តើខ្ញុំអាចធ្វើការនេះ បានយ៉ាងដូចម្តេច ជាមួយនឹងឈ្មោះ ដែលខ្ញុំមានឬ? គ្មាន នរណាដែលប្រាប់ដល់ខ្ញុំឡើយ។នោះ ហើយគឺជាហេតុផលដែលខ្ញុំបានសួរទៅកាន់មហា បេសកកម្មរបស់ខ្ញុំ។ គ្មាននរណាម្នាក់យកចិត្តទុកដាក់ខ្ញុំនោះទេ។ គ្មាននរណាម្នាក់នៅទីនោះ ទេ។
តាមរយៈព្រះគុណរបស់ព្រះ ខ្ញុំត្រូវតែចាកចេញពីផ្ទះ របស់ខ្ញុំ គឺខ្ញុំមិនអាចស្នាក់នៅទីនោះ បាន ទេគឺដើម្បីមនុស្សនៅវិញពិភពលោកដែលព្រះ បានត្រាស់ហៅពួកគេ។ មនុស្សគ្រប់សណ្ឋានទាំង អស់ ដូចជាពួកមានអំណាច ពួកស្តេច មនុស្សអស្ចារ្យទាំងឡាយ អ្នកជំនួញ អ្នកបំរើការងារ ដែល អញ្ជើញមកពីជុំវិញពិភពលោកជាអ្នកដែលព្រះ បានត្រាស់ហៅ។ ទ្រង់បានត្រាស់ពួកគេ ជារៀង រាល់ថ្ងៃ។ តើវាគឺជាអ្វីទៅ? ព្រះលោហិតរបស់ព្រះ យេស៊ូវគ្រីស្ទ បានសំអាតព្រលឹងរបស់ខ្ញុំ។ ដូចជា ឈាមរបស់លោក AbrahamLincoln បានរំដោះ ពួកទាសករឲ្យមានសេរីភាព ដូចជា ព្រះ យេស៊ូវ គ្រីស្ទបានដោះ នឹមនៃអំពើបាបចេញពីខ្ញុំហើយទ្រង់បានដកខ្ញុំចេញពីឈ្មោះ មនុស្សទន់ទាប ជាង ឈ្មោះ សត្វទៅទៀត នោះ ទ្រង់បានដាក់ឈ្មោះរបស់ខ្ញុំដូចជាកូនរបស់ទ្រង់វិញដែលពេញដោយព្រះ គុណ វិញ។
76
ខ្ញុំបានត្រៀមខ្លួនធ្វើដំណើរទៅកាន់ទន្លេយ័រដាន់នាព្រឹកនេះ។ខ្ញុំក៏បានត្រៀមខ្លួនឈរឡើងលើ មហាបេសកកម្មរបស់ខ្ញុំ។ ខ្ញុំស្រឡាញ់មនុស្សទាំងឡាយ។ ខ្ញុំក៏បានបំពេញបំណងរបស់ពួកគេ។ទ្រង់បានប្រទាននិមិត្តដល់ខ្ញុំពីមួយទៅមួយ ដែលខ្ញុំមិនមានពេលប្រាប់នោះ ទេ (លោកអ្នកបានដឹងហើយ គឺមានចែងនៅទីនេះហើយ) “អ្នកនឹងបំពេញបំណងច្រើនពេកដល់មនុស្ស។ អ្នកនឹងដើរជាមួយខ្ញុំ។អ្នកបានដាក់ការសង្កត់ធ្ងន់ច្រើនពេកទៅលើទីសំគាល់ទាំងនេះ”
យ៉ូស្វេ១:៥
ខ្ញុំមិនដឹងថានៅសល់អ្វីទៀតនោះ ទេ ប៉ុន្តែ ពេលវេលាបានមកដល់ហើយ។ ពេលវេលាបាន មកដល់ហើយ ពេលខ្ញុំបានឃើញព្រះហស្តបានលូកចុះ មកឯលោកយ៉ូស្វេ ហើយមានបន្ទូលថា “អញបានគង់នៅជាមួយនឹងម៉ូសេ នោះ អញនឹងគង់នៅជាមួយឯងដែរ”ខ្ញុំបានជឿការនេះ នៅព្រឹក នេះ។ ចាប់តាំងពីពេលនេះ តទៅ ខ្ញុំបានបំរើព្រះ ជាម្ចាស់ នៅក្នុងមហាបេសកកម្មដែលទ្រង់បានប្រទានមកឲ្យខ្ញុំ។ បើសិនជាទ្រង់ចង់បង្ហាញដល់ខ្ញុំនូវទីសំគាល់ទាំងឡាយ ឬចង់បង្ហាញដល់ខ្ញុំឲ្យឃើញការជាក់ស្តែង នោះ ទ្រង់ពិតជាអាចបង្ហាញដល់ខ្ញុំបាន។ បើសិនជាទ្រង់មិនអាចធ្វើបាននោះទេ នោះ ខ្ញុំក៏មិនឈរនៅមុខមនុស្សព្យាយាមឲ្យពួកគេយកសេចក្តីជំនឿ ទាញអ្វីចេញមកពីខ្ញុំនោះទេ ខ្ញុំនឹងអធិស្ឋានដល់អ្នកជម្ងឺ និងថ្វាយពួកគេទៅកាន់ព្រះ ជាម្ចាស់ ហើយបន្ទាប់មក ក៏អនុញ្ញាតឲ្យពួកគេត្រឡប់ទៅវិញ។ បើសិនជាពួកគេជឿលើមហាបេសកកម្មរបស់ព្រះ នោះ គេនឹងដឹងថា ព្រះ ជាម្ចាស់ទ្រង់ជាសេចក្តីពិត។ ទ្រង់បាននាំខ្ញុំមកកាន់ទីនេះ ដែលចម្ងាយដ៏ឆ្ងាយ។ ដូចជាទ្រង់បានធ្វើការដល់លោកម៉ូសេ ក៏ដូចជាលោកយ៉ូស្វេដែរ ដូច្នេះ ទ្រង់នឹងធ្វើវាដូចគ្នាដែរ។
77
សេចក្តីអធិស្ឋានរបស់ខ្ញុំគឺ“ឱព្រះ ជាម្ចាស់អើយ សូមទ្រង់អត់ទោសដល់ទូលបង្គំផង។ សូម អនុញ្ញាតឲ្យទូលបង្គំក្រោកឡើងហើយព្យាយាម្តងទៀត។ សូមទ្រង់ជួយដល់ទូលបង្គំផង ព្រះ អម្ចាស់អើយ។ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំដឹកនាំមនុស្សទាំងនេះហើយជួយឲ្យពួកគេនៅ ជាប់នឹងព្រះ បន្ទូលទ្រង់ រហូតដល់ ទូលបង្គំយើងខ្ញុំរាលគ្នាឡើងទៅដល់ទន្លេយ័ដាន់ហើយចូលទៅ កាន់ទឹកដីសន្យា ជាទីដ៏អស្ចារ្យនៃពួកជំនុំរបស់ព្រះ នឹងទទួលបានសេចក្តីសង្រ្គោះគ្មានពួកគេនឹង គ្មានអំពើបាបជាប់ទៀតឡើយ” នោះ គឺជាសេចក្តីបំណងចិត្តរបស់ខ្ញុំនាព្រឹកនេះ។ចូរបងប្អូនជឿទុក ចិត្តចុះ ហើយបន្តរស់នៅទៅទៀត! សូមបងប្អូនជឿទុកចិត្តលើទ្រង់ចុះ ហើយសូមឲ្យបានជាចុះ!ខ្ញុំសូមនិយាយការនេះ ទៅកាន់អ្នកដោយនូវព្រះ នាមព្រះ អម្ចាស់។ សូមបងប្អូនសង្រួមចិត្តអធិស្ឋានជាមួយគ្នា។
78
ព្រះអម្ចាស់ ដ៏ព្រះ នៃស្ថានសួគ៌ និងផែនដីអើយ ទ្រង់ជាព្រះ ដែលគង់នៅអស់កល្បជានិច្ច ហើយទ្រង់ជាព្រះប្រោសប្រទាននូវគ្រប់ទាំងអំណោយទាន សូមឲ្យសេចក្តីមេត្តាករុណា និងព្រះ គុណរបស់ទ្រង់មានដល់បាវបំរើរបស់ទ្រង់ផងព្រះ អម្ចាស់អើយ។ ទូលបង្គំបានធ្វើខុសហើយនៅចំ ពោះ ទ្រង់ ដែលទូលបង្គំបានយល់ច្រលំចំពោះទីសំគាល់របស់ទ្រង់ដ៏ជាព្រះ ដោយព្រោះ មនុស្សគេ បានទាញការនេះ ចេញពីទូលបង្គំ។ ឱព្រះ ជាម្ចាស់អើយចាប់ពីពេលនេះ តទៅ សូមព្រះ វិញ្ញាណ បរិសុទ្ធទ្រង់ដឹកនាំទូលបង្គំ។ ទូលបង្គំជឿទុកចិត្តដោយអស់អំពីចិត្ត។ហើយសូមទ្រង់ជួយដល់បង ប្អូនដែលមិនទាន់ទទួលជឿផង។
ពេលដែលបុរសស្ត្រីបានចូលមកដើម្បីទទួលការអធិស្ឋាន ទូលបង្គំនឹងធ្វើវារហូត ដរាបណា ទ្រង់នៅតែប្រទានខ្យល់ដង្ហើមនិងជីវិតដល់ទូលបង្គំ។ សូមទ្រង់ជួយឲ្យពួកគេជឿដល់ទ្រង់ ពេល ដែលពួកគេទទួលបានការអធិស្ឋានប្រោសឲ្យជានេះផង ព្រះ វរបិតាអើយ។ សូមឲ្យមហាបេសកកម្ម ដែលទ្រង់បានប្រទានមកកាន់ទូលបង្គំបន្តរីកចម្រើនឡើងហើយក៏សូមទ្រង់ឲ្យអនុញ្ញាតឲ្យទូលបង្គំ អាចធ្វើដំណើរទៅកាន់ជុំវិញពិភពលោកផង។ ពេលដែលទូលបង្គំទៅដល់កន្លែងមួយដែលជាទីសំ គាល់ដែលដែកគោលបានបោះ ជាប់នៅទីនោះ សូមឲ្យពួកគេបានដឹងថា នោះ គ្រាន់តែជាសញ្ញាចង្អុលបង្ហាញទៅកាន់មហាបេសកកម្មប៉ុណ្ណោះ។ សូមឲ្យពួកគេមានសេចក្តីជំនឿចុះ។
79
ព្រះអម្ចាស់អើយ មិនយូរទេរទូលបង្គំនឹងរង់ចាំទីសំគាល់ ឬការដែលកើតឡើង ដោយទ្រង់ ប្រាប់ទូលបង្គំនូវការដ៏ជាក់ច្បាស់ណាមួយឬក៏សូមឲ្យមនុស្សនេះ បានទទួលជានោះ។ ទូលបង្គំនឹង ជួបសត្រូវខាងសេចក្តីជំនឿនៅក្នុងចិត្តរបស់ទូលបង្គំ។ទូលបង្គំនឹងតយុទ្ធជាមួយវា ដោយព្រះ លោហិតរបស់ព្រះ យេស៊ូវគ្រីស្ទ។ តាមរយៈព្រះ លោហិតរបស់ព្រះគ្រីស្ទ វាមិនអាចឈរទាស់ប្រឆាំង នឹងកិច្ចការរបស់ទ្រង់បានឡើយ។
ឱព្រះជាម្ចាស់អើយ បើសិនជាការទាំងនេះ គឺជាការដែលត្រឹមត្រូវ ដូច្នេះ សូមទ្រង់ប្រោស ឲ្យពួកគេបានជាផងពេលដែលទូលបង្គំអធិស្ឋានឲ្យពួកគេ។ នោះ គឺជាព្រះ បន្ទូលរបស់ទ្រង់។ ហើយក៏ជាសេចក្តីសន្យារបស់ទ្រង់ដែរ។នេះ គឺជាបំណងចិត្តរបស់ទូលបង្គំ។ សូមទ្រង់ជួយដល់ មនុស្សដែលមិនមានសេចក្តីជំនឿទាំងនេះផង។
សូមទ្រង់អត់ទោសរាល់អំពើបាបរបស់ទូលបង្គំផងព្រះ អម្ចាស់អើយ ដែលទូលបង្គំមិនស្តាប់ បង្គាប់តាមទ្រង់។ ទូលបង្គំមិនដឹងថា ត្រូវធ្វើអ្វីទៀតនោះទេ បើសិនជាទូលបង្គំធ្វើវា សូមទ្រង់បើក សម្តែងការនេះ យ៉ាងច្បាស់ដល់ទូលបង្គំផង។ ទូលបង្គំដឹងថាទូលបង្គំកំពុងឈរនៅទីកន្លែងណា។ ហើយទូលបង្គំក៏ស្គាល់ពីមហាបេសកកម្មរបស់ទូលបង្គំដែលទ្រង់បានប្រទានមកដែរ។ទូលបង្គំនឹង មិនអនុញ្ញាតឲ្យព្រះ បន្ទូលទ្រង់បាត់ពីមាត់របស់ទូលបង្គំឡើយ គឺទូលបង្គំនឹងនឹកចាំទាំងយប់ទាំងថ្ងៃវិញ។ ទូលបង្គនឹងនៅជាប់ជាមួយនឹងព្រះ បន្ទូលទ្រង់។ ការដែលទូលបង្គំប្រាប់ដល់មនុស្សទាំងឡាយ បើសិនមិនមែនជាព្រះ បន្ទូលរបស់ទ្រង់នោះ ទេ ទូលបង្គំនឹងមានសេចក្តីសង្ស័យនៅក្នុងការនោះ ហើយ។ ប៉ុន្តែ រាល់កិច្ចការដែលទូលបង្គំធ្វើ ឬអធិប្បាយគ្មានអស្ចារ្យអ្វីនោះ ឡើយ លើកតែព្រះបន្ទូលទ្រង់តែប៉ុណ្ណោះ។
យ៉ូស្វេ១:២
80
ឱព្រះជាម្ចាស់អើយ ទូលបង្គំដូចជាអស់កំលាំងក្នុងការធ្វើដំណើរជុំវិញពិភពលោក ធ្វើកិច្ចការ ដដែលៗនេះណាស់។ ដូចជាទូលបង្គំបាននិយាយកាលពីយប់ម៉ិញថា ពួកអ៊ីស្រាអែលបានវង្វេង នៅក្នុងទីរហោស្ថានអស់រយៈពេល៤០ឆ្នាំគេដើរទៅ ដើរមករហូត។ តែព្រះ អង្គទ្រង់ប្រទានពរដល់ ពួកគេ ហើយទ្រង់អនុញ្ញាតឲ្យមានហ្វូងសត្វនិងពួកកូនចៅរបស់គេកើតមក ទ្រង់ក៏បានបន្ថែមការ ជាច្រើនទៀតដល់ពួកគេ។ ព្រះ ជាម្ចាស់ទ្រង់បានប្រទានពរដល់ពួកគេ។ដ្បិតនៅថ្ងៃមួយ ទ្រង់មាន បន្ទូលថា “អ្នករាល់គ្នាស្នាក់នៅលើភ្នំនេះ យូរល្មមគ្រប់គ្រាន់ហើយ។ចូរធ្វើដំណើរឡើងទៅកាន់ភាគ ខាងជើងចុះ គឺឆ្ពោះ ទៅកាន់ទន្លេយ័រដាន់។”
ព្រះអម្ចាស់អើយ ទូលបង្គំបានចាប់ផ្តើមនូវព្រឹកនេះ។ ហើយទូលបង្គំនឹងទុកទីសំគាល់ទាំង នេះ ចុះដោយព្រោះ វាគឺជាសញ្ញាចង្អុលឆ្ពោះ ទៅកាន់ទឹកដីដ៏ប្រសើរសម្រាប់ពួកគេនៅពេលខាងមុខ ទូលបង្គំអាចនឹងឈប់។ហើយធ្វើដំណើរឆ្លងកាត់ពួកអាមេលេក ហើយទូលបង្គំក៏នឹងត្រូវឆ្លងកាត់ ពួក Hittites និងពួកកាណានដែរហើយទូលបង្គំប្រហែលជាត្រូវឆ្លងកាត់ប្រជាជាតិរបស់ទូលបង្គំដែរ ឱព្រះ ជាម្ចាស់អើយ! ទូលបង្គំនឹងបន្តឆ្ពោះទៅមុខទៀត ដ្បិតទូលបង្គំដឹងថា ទឹកដីដែលទ្រង់បាន សន្យាថានឹងប្រទានដល់ទូលបង្គំយើងខ្ញុំគឺនៅខាងមុខ។តែនឹងមានកាលៈទេសៈមួយចំនួនទៀត ដែលទូលបង្គំត្រូវឆ្លងកាត់ ហើយនៅទីកន្លែងខ្លះ ទ្រង់នឹងឆ្លើយតបសេចក្តីអធិស្ឋានរបស់ទូលបង្គំយើងខ្ញុំ គឺគ្រប់អ្វីដែលទូលបង្គំអធិស្ឋានទូលសូមនោះ ទ្រង់នឹងប្រទានឲ្យ សូម្បីតែជម្ងឺមហារីកក៏គ្មាន អំណាចឈរទាស់នឹងសេចក្តីអធិស្ឋានបានដែរ។ ទូលបង្គំដឹងថានេះ គឺជាសេចក្តីពិត។ នោះហើយគឺ ការដែលទូលបង្គំជឿ ហើយរង់ចាំជាពិតប្រាកដមែនព្រះ អម្ចាស់អើយ។ ទូលបង្គំសូមថ្វាយបងប្អូនទូលបង្គំទាំងនេះ ទៅក្នុងព្រះ ហស្តរបស់ទ្រង់ គឺព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។
81
គ្រាន់តែជឿប៉ុណ្ណោះគ្រាន់តែជឿប៉ុណ្ណោះ
គ្រប់ការទាំងអស់នឹងកើតមានឡើងគ្រាន់តែជឿប៉ុណ្ណោះ
គ្រាន់តែជឿប៉ុណ្ណោះគ្រាន់តែជឿប៉ុណ្ណោះ
គ្រប់ការទាំងអស់នឹងកើតមានឡើង គ្រាន់តែជឿប៉ុណ្ណោះ។
ឥឡូវនេះ ខ្សែអាត់ថតសម្លេងបានបិទហើយដោយព្រោះ គេនឹងយកវាទៅចាក់ផ្សាយនៅជុំ វិញពិភពលោក។ នោះ ជាកិច្ចការដែលចេញពីចិត្តរបស់ខ្ញុំ។តើបងប្អូនពួកជំនុំរាល់គ្នាយល់ដែរឬទេ?
ម៉ាកុស៩:២៣,យ៉ាកុប៥:១៥
ព្រះ ជាម្ចាស់ទ្រង់មិនដែលមានបន្ទូលអ្វីក្រៅពីការនេះឡើយ។ ព្រះ បន្ទូលរបស់ទ្រង់ពិតត្រង់។ ហើយសេចក្តីសន្យារបស់ទ្រង់គឺជាសេចក្តីពិត។ គ្រប់ពេលវេលាទ្រង់បានរង់ចាំពេលវេលានេះ បាន មកដល់។ គឺការអធិស្ឋានដោយជំនឿ ដែលនាំការសង្រ្គោះ ដល់អ្នកជម្ងឺដែលមិនមែនជាទីសំគាល់ នោះ ទេ។ គឺការអធិស្ឋានដោយសេចក្តីជំនឿ! “បើសិនជាអ្នកជឿ” ព្រះ យេស៊ូវទ្រង់មានបន្ទូលថា“ខ្ញុំ អាចធ្វើបាន ខ្ញុំអាចធ្វើបាន បើសិនជាអ្នកជឿ” ឥឡូវនេះ បើសិនជាព្រះ ជាម្ចាស់ទ្រង់ប្រទានអំណាចដល់ខ្ញុំអាចអធិស្ឋានដល់បងប្អូនដោយសេចក្តីជំនឿ ហើយទ្រង់បានសន្យារួចហើយ ការនេះ បាន បង្ហាញឲ្យយើងឃើញថាវាគឺជាសេចក្តីពិត តើបងប្អូនជឿដែរឬទេ? អ្វីដែលខ្ញុំទូលសូម នោះ ទ្រង់នឹង ប្រទានឲ្យ បើសិនជាលោកអ្នកជឿ។“បើសិនជាអ្នកអាចធ្វើឲ្យមនុស្សជឿ សូមអធិស្ឋានដោយស្មោះ ត្រង់ចុះ គ្មានអ្វីដែលអាចឈរទាស់នឹងសេចក្តីអធិស្ឋានបានឡើយ”
យ៉ូស្វេ១:៥,យ៉ូស្វេ៣:៧
82
បងប្អូនបុ្រសស្រីអើយ បន្ទាប់ពីកំហុសរបស់ខ្ញុំទាំងឡាយដែលបានប្រព្រឹត្តចេញមក នោះ គឺ ជាអ្វីដែលខ្ញុំចង់បាន... នេះ ជាហេតុផលដែលខ្ញុំនាំព្រះបន្ទូលទ្រង់មកកាលពីពេលមុន បាន បង្ហាញថា ព្រះ ទ្រង់មានសេចក្តីមេត្តាករុណា។ លោកម៉ូសេបានប្រព្រឹត្តខុសដែរសូម្បីគាត់ជាមនុស្ស ដ៏អស្ចារ្យ។ បន្ទាប់មក ពេលដែលយ៉ូស្វេបានចេញមក គាត់នឹងធ្វើកិច្ចការដែលព្រះជាម្ចាស់ទ្រង់ បង្គាប់ឲ្យធ្វើដែរ។ ដ្បិតទ្រង់មានបន្ទូលថា “អញបានគង់នៅជាមួយម៉ូសេ នោះអញនឹងគង់នៅជា មួយនឹងឯងដែរ”
យ៉ូស្វេ១:៥,យ៉ូស្វេ៣:៧
សូមបងប្អូនមើលទៅកាន់ព្រះ ជាម្ចាស់ចុះកាលពី២ឆ្នាំមុន ការនេះ បានចង្អុលប្រាប់ដល់ខ្ញុំថា ព្រះ គម្ពីរគឺជាព្រះ បន្ទូលដ៏ត្រឹមត្រូវដល់ខ្ញុំ“អញបានគង់នៅជាមួយនឹងម៉ូសេ នោះ អញនឹងគង់នៅជា មួយនឹងឯងដែរ។ អញនឹងមិនសម្លឹងមើលកំហុសរបស់ឯងឡើយ”ទ្រង់បានជ្រាបថា វេលានេះ នឹង មកដល់។ ឥឡូវនេះ បានមកដល់ហើយ។ សូមត្រឡប់ទៅមើលនៅខាងក្រោយវិញម្តងទៀតដោយ ព្រោះ ព្រះ ជាម្ចាស់ទ្រង់មិនអាចលះ ចោលការដែលទ្រង់មានបន្ទូលហើយនោះ ទេ។
អេភេសូរ២:៨
“ដោយសារសេចក្តីជំនឿអ្នកនឹងបានសង្រ្គោះ ” តើមានបងប្អូនប៉ុន្មាននាក់បានដឹងអំពីការ នេះ? មិនខ្វល់ថា មានមនុស្សល្អប៉ុន្មាននាក់បានអធិស្ឋានឲ្យបងប្អូនក្តីឬក៏មានគ្រូគង្វាលល្អៗ ប៉ុន្មាននាក់ដែរ បានអធិប្បាយមកកាន់លោកអ្នកក្តី លោកអ្នកត្រូវតែមានសេចក្តីជំនឿផ្ទាល់ខ្លួនរបស់បងប្អូន ដើម្បីទទួលបានសេចក្តីសង្រ្គោះ។ តើត្រឹមត្រូវដែរឬទេ? ខ្ញុំមិនខ្វល់ថា មានសេចក្តីអធិប្បាយល្អប៉ុន្មាននោះ ទេ ដែលលោកអ្នកបងប្អូនធ្លាប់បានស្តាប់នោះ ឬក៏មានពួកជំនុំល្អៗប៉ុន្មានដែរដែល បងប្អូនបានចូលរួមនោះ គឺមានតែសេចក្តីជំនឿរបស់បងប្អូនផ្ទាល់ទេ ដែលនាំឲ្យបងប្អូនទទួលបានសង្រ្គោះ។ តើបងប្អូននឹងស្រែកខ្លាំងយ៉ាងណា ឬក៏ទូលអង្វរដល់ព្រះ អង្គច្រើនប៉ុណ្ណា ឬក៏បងប្អូនរាំសរសើរតម្កើងដោយវិញ្ញាណយ៉ាងណាក្តី គឺលោកអ្នកបងប្អូនបានសង្រ្គោះ ដោយសារសេចក្តីជំនឿ តើត្រឹមត្រូវដែរឬទេ?នោះ ក៏ជាផ្លូវតែមួយគត់ដែលបងប្អូនទទួលបានការប្រោសឲ្យជាដែរ។
83
បើសិនជាព្រះជាម្ចាស់ទ្រង់ ប្រទានឲ្យមនុស្សម្នាក់អធិប្បាយព្រះ បន្ទូលរបស់ទ្រង់ គឺជាគ្រូ គង្វាលដែលអធិប្បាយអំពីសេចក្តីសង្រ្គោះនោះ លោកអ្នកនឹងឃើញថា សារព្រះ បន្ទូលទ្រង់គឺជា សេចក្តីពិត តាមរយៈព្រះ បន្ទូលទ្រង់ បានបញ្ចាក់ថាទ្រង់ជាសេចក្តីពិត។ តើលោកអ្នកនឹងត្រូវការ ច្រើនប៉ុណ្ណា ដើម្បីឲ្យបានអំណោយទានការប្រោសឲ្យជានោះពេលដែលសេចក្តីពិតនោះ ត្រូវបាន បញ្ចាក់ដោយព្រះ បន្ទូលរបស់ទ្រង់ និងពួកទេវតារបស់ទ្រង់គឺជាទីសំគាល់ពីរ ដែលចង្អុលបង្ហាញ វាជាសេចក្តីពិត។ តើបងប្អូនត្រូវជឿច្រើនប៉ុណ្ណា?
ដើម្បីបង្ហាញថាវាមិនមែនប្រាដកជាបំណងព្រះ ហឫទ័យដ៏គ្រប់លក្ខណ័របស់ទ្រង់ក្នុងការធ្វើ បែបនោះទេ គឺថា ទីសំគាល់តែងតែធ្វើឲ្យខ្ញុំទន់ខ្សោយ។តើមានបងប្អូនប៉ុន្មាននាក់បានដឹងអំពីការ នេះ? សូមសួរទៅកាន់ប្រពន្ធរបស់ខ្ញុំដែលអង្គុយនៅខាងក្រោយនោះចុះ។ គាត់នឹងប្រាប់ដល់លោក អ្នកបងប្អូនហើយ។ មានបងប្អូនម្នាក់ គាត់បានជួបការដ៏អាក្រក់បំផុតជាងអ្នកណាទាំងអស់។ គាត់ ពុំបានដឹងអ្វីថាលោកអ្នកកំពុងតែស្ថិតនៅទីកន្លែងណានោះ ទេ ឬក៏ដើរទៅណាមកណាដែរ។គាត់ បានដើរចុះ ទៅកាន់ផ្លូវលំតូចមួយ ហើយក៏ឈប់នៅទីនោះ។
84
ពេលដែលត្រឡប់មកពីការប្រជុំនៅយប់ម៉ិញវិញខ្ញុំបាននាំបងប្អូនទាំងនោះ ឈរតំរង់ជួរទទួល ការអធិស្ឋានឲ្យ។ ជាមុនដំបូង ពួកយើងមាន២យប់នៅទំនេរដោយមិនបានចែកកាតអធិស្ឋានដល់ បងប្អូនណាឡើយ។ បន្ទាប់ យើងក៏មានការជួបប្រជុំមួយ ហើយពួកយើងក៏ចែកកាតអធិស្ឋានជូនដល់ពួកគាត់។ ជួនកាលខ្ញុំឈររហូត ហើយក៏រត់ចុះ ឡើងចម្ងាយ ៥០ ឬ៧៥ម៉ែតក្នុងពេលតែមួយ គឺ ជារៀងរាល់យប់។តើមែនទេ Gene, Leo បងក៏ស្ថិតនៅទីនោះ ដែរ តើមែនទេ? ប្រាកដណាស់ វាគឺ ជាសេចក្តីពិត។ តើមានអ្វីកើតឡើង?ពេលដែលចប់កម្មវិធីទៅ រួចក៏ធ្វើដំណើរត្រឡប់ទៅផ្ទះ វិញ ខ្ញុំ ភ្លេចថា ខ្ញុំមិនដឹងនៅទីណាទេហើយជួនកាលទៀត តើខ្ញុំមកពីទីកន្លែងណា ទើបមកដល់ផ្លូវ highway ដូច្នេះ។
តើលោកអ្នកចង់មានន័យថាព្រះជាម្ចាស់ធ្វើការបែបដូច្នោះ ទៅកាន់មនុស្សឬ? មិនមែនទេ។ វាគឺជាការដែលមនុស្សបានធ្វើដោយខ្លួនឯងវិញទេតើដោយពួកគេយកទីសំគាល់ជំនួសឲ្យមហា បេសកកម្មវិញ។ ខ្ញុំក៏បានឈប់នៅក្រោមដើមដ៏វ័យចំណាស់តូចមួយក្បែរចិញ្ចើមផ្លូវ នៅក្នុងទីក្រុង Washington។ ខ្ញុំបានអធិស្ឋានថា “ឱព្រះ ជាម្ចាស់អើយបើសិនជាទ្រង់អនុញ្ញាតឲ្យទូលបង្គំត្រឡប់ ទៅធ្វើការល្អម្តងទៀតនោះ សូមទ្រង់ជួយឲ្យទូលបង្គំបានដឹងថាអ្វីទៅជាសេចក្តីពិតផង ដូច្នេះសូម ឲ្យទូលបង្គំអាចឈរឡើងជាមួយនឹងបងប្អូនទាំងនោះ ហើយដើរឆ្ពោះទៅកាន់មហាបេសកកម្មដែល ទ្រង់បានបង្គាប់ផងចុះ”
85
ឥឡូវនេះខ្ញុំបានទទួលហើយ។ កាលពីថ្ងៃមុន ខ្ញុំបានអង្គុយនៅជើងភ្នំមួយក្នុងរដ្ឋ Kentucky នៅវេលាពេលព្រឹកទ្រង់ក៏បានបើកសម្តែងការនោះ ឲ្យខ្ញុំបានឃើញ។ ដូច្នេះ ហើយទើបខ្ញុំចេញទៅ នៅក្នុងព្រះ នាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ចូរជឿចុះ!នោះនឹងបានរស់នៅ! ចូរជឿចុះនោះ នឹងបានជាសះ ស្បើយ! ខ្ញុំមិនអាចធ្វើឲ្យបង ប្អូនណាម្នាក់ទទួលជឿបាននោះឡើយ។ លោកអ្នកត្រូវតែជឿទ្រង់ដោយខ្លួនឯង។ ប៉ុន្តែ ខ្ញុំគ្រាន់តែ ប្រាប់លោកអ្នកបងប្អូនពីសេចក្តីពិតតែប៉ុណ្ណោះ។ព្រះជាម្ចាស់ទ្រង់បានធ្វើបន្ទាល់តាមរយៈ ព្រះបន្ទូលរបស់ទ្រង និងពួកទេវតារបស់ទ្រង់ និងតាមរយៈទីសំគាល់នឹងការអស្ចារ្យថាការនោះ គឺ ជាសេចក្តីពិត កាលពី១២ឆ្នាំមុន។ បើសិនជាពួកគេមិនបានទទួលជឿទេ នោះពួកគេក៏មិនជឿអ្វីដែរតើមែនទេ? ដ្បិត ពេលវេលានឹងមកដល់ ពេលដែលខ្ញុំអស់កំលាំងរួចក៏បានសម្រាកនៅជើងភ្នំនេះ។ ខ្ញុំចង់ឡើងទៅកាន់ទន្លេយ័រដាន់។ខ្ញុំចង់ចូលទៅកាន់ទឹកដីសន្យា។ ខ្ញុំចង់មានសេចក្តីជំនឿនៅក្នុង ខ្លួនរបស់ខ្ញុំ មិនមែនមើលទៅកាន់ទីសំគាល់នោះទេ ឬក៏មើលអ្វីផ្សេងទៀតដែលព្រះ ទ្រង់បានបើក សម្តែងនោះទេ ឬក៏ប្រភេទទីសំគាល់ផ្សេងទៀតដែរ។ខ្ញុំចង់សម្លឹងមើលទៅកាន់កាល់វ៉ារី ហើយ និយាយថា “ឱព្រះជាម្ចាស់អើយ ទូលបង្គំបានចូលមកដោយសេចក្តីជំនឿ។ទូលបង្គំបានចូលមក ដោយនូវព្រះ នាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទ”
86
នៅព្រឹកនេះមានបងប្អូនមួយចំនួនទៀត ដែលយើងត្រូវអធិស្ឋានឲ្យពួកគាត់។ ខ្ញុំនឹងអធិស្ឋាន ឲ្យបងប្អូនដែលមានជម្ងឺប្រចាំកាយនៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។ ខ្ញុំនឹងបន្តធ្វើកិច្ចការនេះ រហូតទាល់តែ ព្រះ ជាម្ចាស់ទ្រង់ដក់ជីវិតខ្ញុំទៅ។ដរាបណា ទ្រង់នៅតែប្រទានញ្ញាណឲ្យខ្ញុំបានដឹង នឹងយល់ នោះ ខ្ញុំនឹងអធិស្ឋានឲ្យបងប្អូនគ្រប់គ្នាជានិច្ច។សូមបងប្អូនកុំបាក់ទឹកចិត្តចំពោះ សេចក្តី ជំនឿដែលបងប្អូនបានជឿលើទ្រង់នោះ ឡើយ ពេលដែលខ្ញុំអធិស្ឋានឲ្យបងប្អូននោះបងប្អូននឹង បានជាសះ ស្បើយ។ ចូរបងប្អូននៅចាំយាមចុះ។ បើសិនជាបងប្អូនមិនជឿនោះ ទេ សូមបងប្អូនកុំអញ្ជើញមកឡើយ ព្រោះ វានឹងអាចធ្វើឲ្យបានបងប្អូនឈឺចាប់។
ឥឡូវនេះគេកំពុងតែថតខ្សែអាត់សម្លេងនេះ ទុកហើយ។ ចាប់តាំងពីពេលនេះ តទៅ គ្មានអ្វី កើតឡើងទៀតឡើយរហូតទាល់តែព្រះ ជាម្ចាស់ទ្រង់ប្រទានការដល់ខ្ញុំ... គឺទ្រង់នឹងប្រាប់ដល់ខ្ញុំ ឲ្យធ្វើការអ្វីមួយជាប្រាកដឬទ្រង់មានបន្ទូលឲ្យខ្ញុំទៅប្រាប់ដល់មនុស្សណាម្នាក់ពីការជាក់ស្តែងអ្វី មួយ នោះ ខ្ញុំនឹងធ្វើតាមបង្គាប់ទ្រង់។បើទ្រង់មានបន្ទូលឲ្យខ្ញុំធ្វើការអ្វីមួយជាប្រាកដ នោះ ខ្ញុំនឹងធ្វើវា
ប៉ុន្តែខណៈពេលដែលឈរឡើង នោះខ្ញុំបាននិយាយថា “សូមមើលមកកាន់ខ្ញុំ។ ចូរជឿទុក ចិត្តព្រះ ដោយអស់អំពីចិត្តចុះ។មែនហើយ លោកឈ្មោះ John Doe ដែលអញ្ជើញមកពីទីនោះ តើ មែនទេ? លោកមានជម្ងឺមហារីកយូរមកហើយ។គ្រូពេទ្យបានប្រាប់លោកថា វាមិនអាចជាសះ ស្បើយទេ។ លោកធ្លាប់បានធ្វើការជាច្រើនណាស់។ ឥឡូវនេះលោកត្រូវត្រឡប់ទៅវិញ ហើយធ្វើ ការដែលត្រឹមត្រូវវិញទៅ ហើយទទួលយកការនេះចុះ នៅមុនពេលដែលលោកបានជា។បងប្រុស Doe សូមអញ្ជើញត្រឡប់ទៅវិញចុះ ហើយជឿទុកចិត្តព្រះ ជាម្ចាស់ចុះ” “រីឯបងស្រី បានអញ្ជើញមក...”លោកបានអញ្ជើញមកពី...“ បន្ទាប់មក ខ្ញុំក៏មានសេចក្តីខ្មួលខ្មាញ់ក្នុងចិត្ត ដោយមិនដឹងថាខ្ញុំ ត្រូវធ្វើអ្វីនោះ ទេ។ ការដំបូងដែលលោកអ្នកត្រូវដឹងនោះ នៅទីនេះ មានមនុស្សម្នាក់ទៀតខ្ញុំនឹងរក មើលមនុស្សដែលខ្ញុំចង់បាន។ រួចមក ខ្ញុំក៏ចាកចេញពីការប្រជុំនោះ ហើយនិយាយថា”តើខ្ញុំនៅទី ណា?“
87
ខ្ញុំបានចូលមកដោយនូវព្រះនាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទ ក្នុងនាមជាអ្នកបំរើរបស់ព្រះ។ បើ សិនជាព្រះ ជាម្ចាស់ទ្រង់មិនបានបង្ហាញវាដល់លោកអ្នកនៅក្នុងពេលនេះទេដែលខ្ញុំបានប្រាប់ លោកអ្នកពីសេចក្តីពិត នោះ លោកអ្នកក៏មិនជឿសេចក្តីពិតដែលខ្ញុំបានប្រាប់ដែរ។អាម៉ែន។ ពិតមែនហើយ។ វាគឺជាសេចក្តីពិត។ តើមានបងប្អូនប៉ុន្មាននាក់ចង់ទទួលបានការអធិស្ឋានសូម លើកដៃឡើង។ សូមអរគុណ។
ឥឡូវនេះខ្ញុំចង់ឲ្យ Teddy ជួយដល់ខ្ញុំ។ តើ Teddy នៅក្នុងអាគារនេះ ដែរឬទេ? “មានគេប្រាប់ ថា”អត់ទេ គាត់បានចេញទៅបាត់ហើយ“ គាត់បានចេញទៅបាត់ហើយ។ តើនរណាដែលចេះ លេង Piano តើចេះ លេងបទ”គ្រាន់តែជឿតាម“ បានដែរឬទេ? បើសិនជាបងប្អូនណាចេះសូម អញ្ជើញឡើងមក។ តើមានបងប្អូនណាដែលអាចលេងបទនេះឲ្យពួកយើងបានដែរទេ គឺបទ ”គ្រាន់ តែជឿតាម“។ ទោះ ពីជាបុ្រស ឬស្រីក៏ដោយ អត់បញ្ហាទេ យើងខ្ញុំសូមស្វាគមន៍។បាទ សូមអរ គុណ សូមអញ្ជើញបងស្រី។
88
ឥឡូវនេះយើងខ្ញុំនឹងមិនចែកកាតអធិស្ឋានទៀតឡើយ។ ពេលដែលយើងរាល់គ្នា ស្ថិតនៅ ក្នុងការជួបប្រជុំគ្នាតូចៗបែបនេះពួកយើងមិនត្រូវការវាទេ។ ពេលដែលយើងស្ថិតនៅក្នុងការជួបប្រ ជុំធំៗ យើងនៅតែបន្តចែកកាតអធិស្ឋាននោះ ខ្ញុំនឹងអធិស្ឋានឲ្យមនុស្ស៥០០នាក់បាន។
តើមានបងប្អូនប៉ុន្មាននាក់ជឿថាការនេះ គឺជាបំណងព្រះ ហឫទ័យរបស់ព្រះ? អូ! ការនេះ ធ្វើឲ្យ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានធ្វើការដែលត្រឹមត្រូវ។ខ្ញុំបានបំពេញកិច្ចការនេះ អស់រយៈពេល ១២ឆ្នាំ ហើយ ក៏បានដឹងថា មានការមួយចំនួនខុសឆ្គងតើមែនទេ បងប្រុស Lee។
អេភេសូរ២:៨
89
ចូរចាំថាលោកអ្នកអាចទទួលសេចក្តីសង្រ្គោះ បានដោយសេចក្តីជំនឿតែប៉ុណ្ណោះ។ ហើយ លោកអ្នកក៏អាចទទួលការប្រោសឲ្យជាដោយសារសេចក្តីជំនឿដែរ។តើបងប្អូនជឿថា ការនេះ មាន ចែងនៅក្នុងព្រះ គម្ពីរដែរឬទេ? ជាព្រះ បន្ទូលរបស់ព្រះ! តើបងប្អូនជឿថាគ្រូគង្វាលរបស់បងប្អូន ជា អ្នកសំណប់របស់ព្រះ ដែរឬទេ? ទោះ បីជាពួកជំនុំអ្វីដែលបងប្អូនបានអញ្ជើញទៅក្តី?បើមិនដូច្នោះ ទេ លោកអ្នកបងប្អូនគួរអញ្ជើញទៅវិញចុះ។ សូមបងប្អូន ចូលមកឯអ្នកសំណប់របស់ព្រះចុះ។ បើសិន ជាបងប្អូនជឿថា គាត់បានប្រាប់សេចក្តីពិតដល់បងប្អូននោះ ចូរទទួលជឿចុះ។ សេចក្តីជំនឿរបស់បងប្អូននៅក្នុងព្រះ គ្រីស្ទ នឹងសង្រ្គោះ បងប្អូនហើយ។ ទោះ បីជាគ្រូគង្វាលរបស់បងប្អូនជាមនុស្សល្អក្តី ជាអ្នកដែលដើរតាមព្រះក្តី ជាមនុស្សបរិសុទ្ធក្តី ទោះប្បីជាព្រះ បន្ទូលរបស់ព្រះពិតច្បាស់យ៉ាង ណាក្តី ឬក៏បងប្អូនស្រែកអធិស្ឋានយ៉ាងណាក្តី មានតែសេចក្តីជំនឿប៉ុណ្ណោះដែលនាំឲ្យបងប្អូនបាន សង្រ្គោះ។ តាមរយៈសេចក្តីជំនឿ បងប្អូននឹងបានសង្រ្គោះ។
ព្រះបន្ទូលទ្រង់បានចែងថាទ្រង់នឹងបញ្ជូនការនេះ នៅថ្ងៃចុងក្រោយ។ សារព្រះ បន្ទូល២ចំៗ គឺខ្ញុំបាននាំពួកអ៊ីស្រាអែលនិងពួកអ៊ីស្រាអែលខាងព្រលឹងវិញ្ញាណមករួមគ្នា។ យើងរាល់គ្នា កំពុងតែរង់ចាំអ្នកដឹកនាំដូចជាលោកយ៉ូស្វេនៅសព្វថ្ងៃនេះដែលមានព្រះ វិញ្ញាណបរិសុទ្ធគង់នៅ ហើយទ្រង់បានដឹកនាំពួកយើងទៅកាន់ទឹកដីសន្យា។ ទ្រង់មានបន្ទូលតាមរយៈមនុស្សទាំងនោះដោយព្រោះ ទ្រង់ជាវិញ្ញាណ។ ខ្ញុំធ្លាប់បានប្រាប់លោកអ្នកបងប្អូននូវអ្វីដែលទ្រង់មានបន្ទូលមកកាន់ខ្ញុំហើយ។ ឥឡូវនេះ បើបងប្អូនជឿ នោះ បងប្អូននឹងបានជា។
90
សូមបងប្អូននៅទីនេះឈរទៅមួយចំហៀងសិន Doc សូមអញ្ជើញចុះ មកកាន់ទីនេះ។ Billy Paul តើនៅទីណា? សូមឡើងមកជួយដល់Doc ផងបើសិនជាអាច។
បងប្អូនម្នាក់ៗបានអញ្ជើញមកដើម្បីទទួលការអធិស្ឋានសូមបងប្អូនចាំថា វានឹងធ្វើឲ្យលោក អ្នកបងប្អូនដួលចុះ បើសិនជាលោកអ្នកបងប្អូនមិនជឿ ដោយអស់អំពីចិត្ត។វាគឺជាសេចក្តីពិត។ លោកអ្នកត្រូវតែជឿ។ ជាពិសេសបងប្អូនដែលមានជម្ងឺ។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលនៅក្នុងព្រះបន្ទូលរបស់ទ្រង់ហើយ ព្រះ ជាម្ចាស់ទ្រង់បានបញ្ជូនវាតាមរយៈអ្នកបំរើរបស់ទ្រង់ ព្រះ ជាម្ចាស់ទ្រង់បានបង្ហាញវា តាមរយៈទេវតារបស់ទ្រង់ ឥឡូវនេះ លោកអ្នកត្រូវតែជឿវា។
ម៉ាកុស១៦:១៨
លោកអ្នកចង់ទទួលបានការអធិស្ឋានឲ្យនៅទីនេះ គឺជាអ្វីដែលព្រះ គម្ពីរបានចែង “បើសិនជា ពួកគេដាក់ដៃលើអ្នកជម្ងឺ នោះ ពួកគេនឹងបានជា”នោះ ហើយគឺជាសេចក្តីពិត។ ហើយយើងរាល់គ្នា ចង់ទទួលជឿ ដោយអស់អំពីចិត្ត នោះ ព្រះ ជាម្ចាស់ទ្រង់នឹងប្រទានការប្រោសឲ្យជាដល់លោកអ្នក។
91
សូមបងប្អូនអញ្ជើញមកតាមផ្លូវនេះចុះទាំងបងប្អូននៅទីនេះ និងបងប្អូននៅខាងក្រោយដែរ សូមបងប្អូនឈរនៅទីនេះ ចុះ ព្រមទាំងនៅខាងក្រោយនោះដែរចុះ គឺដូចតែគ្នាទេ។ សូមបងប្អូន ដែលឈរនៅខាងនោះ អញ្ជើញក្រោកឈរឡើង។ បានសូមអរគុណ។ តើបងនិយាយថាម៉េច(មាន អ្នកខ្លះ សួរទៅកាន់បងប្រុស Branham) ខ្ញុំនឹងចុះ ទៅខាងក្រោមនោះ។ មែនហើយ ខ្ញុំដើរចុះទៅខាង ក្រោមនោះ ដើម្បីអធិស្ឋានឲ្យពួកគេ។
ពាក្យទាំងនេះ និងកន្សែងទាំងឡាយ ខ្ញុំបានអធិស្ឋានឲ្យបងប្អូនហើយ។ មានបងប្អូនជាច្រើនក៏មានបងប្អូនមួយចំនួន នឹងត្រូវចេញទៅ។ សូមបងប្អូនកុំភ្លេចនៅយប់នេះ យើងនឹងមានកម្មវិធីដែលនិយាយអំពីការការពារពួកជំនុំដ៏ពិតរបស់ព្រះ។
92
ឥឡូវនេះបងប្អូននឹងត្រូវទទួលបានការអធិស្ឋាន សូមបងប្អូនជឿទុកចិត្តលើព្រះ ជាម្ចាស់ចុះនោះ បងប្អូននឹងបានជា។បើសិនជាបងប្អូនមិនជឿទេ សូមបងប្អូនកុំអញ្ជើញមកធ្វើអ្វី។ បើសិនជា បងប្អូនជឿ សូមបងប្អូនអញ្ជើញចូលមកចុះ។
ខ្ញុំមិនមែនជាអ្នកប្រោសឲ្យជានោះទេ ប៉ុន្តែ ខ្ញុំមានអំណោយទានប្រោសឲ្យជា។ នោះ គឺជាទី បន្ទាល់។ ការនោះ បានបង្ហាញថា វាគឺជាសេចក្តីពិត។កាលពីយូរមកហើយ ខ្ញុំចាំថា ខ្ញុំធ្លាប់ធ្វើដំ ណើរទៅកាន់មន្ទីរពេទ្យនៅទីនេះ។ នៅពេលនោះខ្ញុំគ្រាន់តែជាគ្រូអធិប្បាយពួកជំនុំបាបទីស្ទម្នាក់ ប៉ុណ្ណោះ។ ខ្ញុំបានចេញទៅកាន់មន្ទីរពេទ្យនោះ។ហើយមានគិលានុបដ្ឋាយិកាវ័យចំណាស់ម្នាក់នៅ ទីនោះ គាត់បានរស់នៅក្នុងសួន Howard។ ខ្ញុំមិនដឹងថាគាត់នៅតែរស់នៅទីនោះទៀត ឬក៏អត់ នោះទេ។ គាត់ធ្លាប់និយាយលើកទឹកចិត្តអ្នកជម្ងឺថា “បងនឹងឆាប់ជា។គឺបងនឹងឆាប់ជា។” “មានគ្រូ អធិប្បាយខាងបាបទីស្ទម្នាក់នឹងចូលមកអធិស្ឋានឲ្យបង” វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។គឺវា បានកើតឡើងតាមរបៀបនោះ ឯង។ ឥឡូវនេះ វាបានកើតឡើងនៅគ្រប់ទីកន្លែង ចាប់តាំងពីតំបន់នេះ ហើយរហូតដល់ជុំវិញពិភពលោក។
93
ទ្រង់បានប្រទានទីសំគាល់ទាំងនេះដើម្បីបំពេញផ្នែកការសិក្សាអប់រំរបស់ខ្ញុំ។ បើសិនជាខ្ញុំ មានការអប់រំមួយចំនួន ដូចជាអ្នកបំរើផ្សេងទៀត(ឧទាហរណ៍ មានបងប្អូនម្នាក់ដែលខ្ញុំបានស្គាល់ ប្រហែលជាបងប្រុស Neville ឬ Dr. Vayle នឹងបងប្អូនមួយចំនួនទៀត)ខ្ញុំមិនគួរមានវាឡើយ។ ប៉ុន្តែ ខ្ញុំត្រូវតែមានវា ដើម្បីបំពេញការនេះ ឡើង ចំពោះ ការដែលខ្ញុំមិនបានទទួលការអប់រំ។ខ្ញុំត្រូវតែ ទទួលបានទីសំគាល់។ ហើយទីសំគាល់ទាំងនោះ នឹងបង្ហាញថា វាគឺជាការអប់រំមួយដែលប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែ បើសិនជាលោកអ្នកមិនមានគុណសម្បិត្តអ្វីនោះ ទេ ព្រះ ជាម្ចាស់ទ្រង់នឹងប្រទានវាដល់លោកអ្នក ដើម្បីឲ្យទទួលបានគុណសម្បិត្តនោះ នៅក្នុងរបៀបមួយផ្សេងទៀត។
លោកអ្នកមានសេចក្តីជំនឿហើយក៏បានជឿ។ ខ្ញុំចង់ឲ្យបងប្អូនម្នាក់ៗ ទទួលបានសេចក្តី សន្យារបស់ព្រះ នៅទីកន្លែងដែលបងប្អូនកំពុងឈរ។ពីព្រោះ បើសិនជាលោកអ្នកមិនមានវាទេ វាក៏ មិនអាចជួយដល់លោកអ្នកបានដែរ។ ខ្ញុំចង់ឲ្យបងប្អូនម្នាក់ដាក់ចុះ ស្រមោលនៃសេចក្តីសង្ស័យទៅ ម្ខាងសិន។ ហើយនៅពេលដែលបងប្អូន បានអញ្ជើញចូលមកតំរង់ជួររង់ចាំការអធិស្ឋានឲ្យហើយ ពេលដែលខ្ញុំអធិស្ឋានឲ្យបងប្អូន ខ្ញុំចង់ឲ្យបងប្អូនដើរចេញមកខាងក្រៅត្រង់ទីនេះ...លោកអ្នកប្រ ហែលជាមិនអាចឃើញចំនុចនៃលទ្ធផលមួយបានទេ។ ដ្បិត ព្រះ យេស៊ូវទ្រង់មិនដែលមានបន្ទូលថា “តើអ្នកបានឃើញទេ? តើអ្នកមានអារម្មណ៍ដឹងដែរឬទេ?” តែទ្រង់មានបន្ទូលថា “តើអ្នកជឿទេ?តើអ្នកជឿទេ? អ្នកដែលជឿ... ”
94
ខ្ញុំបានកត់សំគាល់ការនេះយូរណាស់មកហើយ។ ខ្ញុំបានអធិស្ឋានឲ្យបងប្អូនទាំងឡាយ មាន បងប្អូនខ្លះ ទ្រង់មិនធ្វើការជាមួយពួកគេទេហើយពួកគេនឹងចេញទៅនិយាយថា “Huh! ខ្ញុំមិនបាន ទទួលជាសះ ស្បើយអ្វីសោះ។ គ្មានអ្វីកើតការសោះ”មនុស្សប្រភេទនោះ មិនទទួលបានការអ្វីនោះ ឡើយ។
ប៉ុន្តែមានពួកគេមួយចំនួន បានចូលមកដំរង់ជួរអធិស្ឋាន ហើយនិយាយថា “សូមអរគុណ ព្រះ ជាម្ចាស់ ទូលបង្គំជឿវាហើយ”ពួកគេគឺជាអ្នកដែលខ្ញុំបានឮនិយាយ៖ “តើបងដឹងទេ បងប្រុស Branham ខ្ញុំមិនធា្លប់ទទួលបានភាពខុសប្លែកអ្វីណាឡើយអស់រយៈពេលជាយូរមកហើយ(ប្រ ហែលជា ២ ឬ៣សប្តាហ៍) ប៉ុន្តែ មានពេលមួយ ខ្ញុំស្រាប់តែមានអារម្មណ៍ថា ការនោះ បានចាកចេញពីខ្ញុំទៅ”
លោកអ្នកប្រហែលជានិយាយថាលោកអ្នកបានជឿ។ នៅក្នុងអង្គប្រជុំនេះ មានមនុស្សបីប្រ ភេទ គឺមាន៖ អ្នកជឿ អ្នកជឿលេង និងអ្នកមិនជឿ។ពួកគេមួយចំនួននោះ គេបានធ្វើការកាយវិការ ដូចជាអ្នកជឿណាស់៖ “អូ! បាទ ខ្ញុំបានជឿព្រះ ដែរ”ប៉ុន្តែ តាមពិតពួកគេមិនជឿព្រះ ទេ។ បើសិនជា លោកអ្នកជឿ... ខ្ញុំចង់សួរសំនួរនេះ ទៅកាន់លោកអ្នកថាបើសិនជាលោកអ្នកជឿ តើវាមិនអាច ទៅរួចទេឬអី ដែលលោកអ្នកមិនទទួលបានការប្រោសឲ្យជានោះ។ សូមស្តាប់សូមអនុញ្ញាតឲ្យខ្ញុំ និយាយវាម្តងទៀតថា វាមិនអាចទៅរួចឡើយ ដែលអ្នកមិនទទួលបានការប្រោសឲ្យជានោះបើសិន ជាអ្នកជឿទ្រង់។
95
ការដំបូង ព្រះ បន្ទូលបានប្រទានមហាបេសកកម្មមក។តើបងប្អូនជឿដែរឬទេ? ព្រះ បន្ទូលបាន មានបន្ទូលជាមុនដំបូង។ គឺព្រះ បន្ទូលទ្រង់នៅលើអ្វីៗទាំងអស់។ការទីពីរ ពួកទេវតាទ្រង់បាន បង្ហាញភស្តុតាងអំពីការនេះ ទីសំគាល់នោះ បានបង្ហាញយ៉ាងជាក់ច្បាស់។តើត្រឹមត្រូវដែរឬទេ?
យ៉ូស្វេ៥:១៤,១៥
ព្រះបន្ទូលព្រះ គ្មានចំនុចណាមួយដែលបរាជ័យឡើយ បានចែងថា “អញជាអ្នកដែលប្រទាន ឲ្យពួកគេបានជាដ្បិត អញជាអ្នកដែលបានដកការនោះ ចេញពីពួកគេ” ខ្ញុំចង់ឲ្យបងប្អូនខ្លះ បង្ហាញ ការនេះ ដល់ខ្ញុំ។ខ្ញុំនឹងបង្ហាញបងប្អូន ឲ្យឃើញពីមហាបេសកកម្មរបស់ព្រះ យេស៊ូវ ទៅកាន់ពួកជំនុំ របស់ទ្រង់ដើម្បីឲ្យពួកគេអធិស្ឋានដល់ពួកឈឺ ហើយអធិស្ឋានដោយសេចក្តីជំនឿ ដើម្បីឲ្យអ្នកជម្ងឺ ទាំងនោះបានសង្រ្គោះ ផង។ លោកអ្នកបាននិយាយថា អ្វីដែលទ្រង់មានបន្ទូលហើយ វាគ្មានកើត ឡើងអ្វីនោះទេ។ សូមបង្ហាញឲ្យខ្ញុំបានឃើញការនោះ ដែលមានចែងនៅក្នុងព្រះ គម្ពីរផង។
នៅថ្ងៃចុងក្រោយទ្រង់មានបន្ទូលថា ទ្រង់នឹងធ្វើការទាំងនេះ ជាប្រាកដ ទ្រង់នឹងដាក់ការទាំង នេះ ឡើង។ សូមមើលពីអ្វីដែលបានកើតឡើងរួចមកហើយចុះ។ទ្រង់បានរក្សាតាមព្រះ បន្ទូលទ្រង់ ពិតមែន។ ខ្ញុំសូមជម្រាបប្រាប់ដល់លោកអ្នកបងប្អូនថាទ្រង់បានប្រទានមហាបេសកកម្មនេះ ដល់ខ្ញុំ។ ឥឡូវនេះ ពិភពលោកទាំងមូលគេបានដឹងហើយ រីឯពួកវិទ្យាសាស្ត្រក៏បានទទួលស្គាល់ដែរក៏មាន ពួកទេវតាទ្រង់ផង បានបង្ហាញភស្តុតាងអំពីការនេះ ជាលទ្ធផលបានបង្ហាញឲ្យឃើញថា វាគឺជាសេចក្តីពិត។
96
យើងរាល់គ្នាកំពុងតែរស់នៅក្នុងលោកីយដែលមានពេញដោយជម្ងឺ។មានបងប្អូនជាច្រើន ទៀតត្រូវការឲ្យពួកយើងអធិស្ឋានឲ្យ។
បងប្រុសMoore បាននិយាយមកកាន់ខ្ញុំនៅពេលមួយ... មានក្មេងស្រីតូចដ៏គួរឲ្យអាណិត ម្នាក់ កំពុងតែវាឡើងអាគារព្រះវិហារ នាងពិការអាវយវ។ នាងខំព្យាយាមវាឡើងមកកាន់ទីកន្លែង ដែលខ្ញុំកំពុងតែឈរ។ ខ្ញុំបានក្រឡេកមើលចុះទៅខាងក្រោម។ ក្មេងនោះ បានចាប់ផ្តើមស្រែកយំ។ ពួកគេមិនបាននាំយកនាងចូលទៅដំរង់ជួរនោះ ទេនាងក៏មិនមានកាតអធិស្ឋានដែរ។ គ្មាននរណា ដឹងថា មានក្មេងនោះ ទេ កាលពីយប់ម៉ិញ បងប្រុសMoore និងពួកគេឯទៀត បានលើកនាងចេញពី ការតម្រង់ជួរនោះ។
នៅថ្ងៃបន្ទាប់ ពួកយើងបានអង្គុយចុះហើយជជែកគ្នា។ គាត់បាននិយាយថា “បងប្រុស Branham អើយ ការនោះ បានធ្វើឲ្យខ្ញុំឈឺចាប់”
ខ្ញុំបានសួរគាត់ថា “តើវាធ្វើឲ្យបងឈឺចាប់ឬ?តើបងគិតថា វាមានអ្វីកើតឡើងចំពោះ រូបខ្ញុំ?”
សូមមើទៅកាន់ក្មេងស្រីតូចដែលពិការនោះ ចុះ។ វាបានធ្វើឲ្យខ្ញុំជាប់គាំងទៅណាមិនរួចសោះ វាប្រហែលជា ១០ឆ្នាំកន្លងទៅហើយដែលមានក្មេងស្រីពិការម្នាក់នោះ នៅក្នុងរដ្ឋ Illinois។ នាង មានសក់ពណ៌ខ្មៅ ភ្នែកពណ៌ប្រភេះខ្លួនពិការខំវាឡើងមកខាងឡើងត្រង់កន្លែងដែលខ្ញុំឈរ។ រួច បងប្អូនជាអ្នកជំនួយការបានជួយលើកនាងឡើងដាក់ឲ្យនាងអង្គុយនៅលើកៅអី។ តែនាងខំវាឡើង ទៅទៀត។ តើហេតុអ្វីទៅ? មានមនុស្សជាច្រើនណាស់ដែលត្រូវទទួលការអធិស្ឋានឲ្យ។តែខ្ញុំបាន ដកពួកគេមួយចំនួនចេញ ហើយដាក់ឲ្យនាងចូលទៅក្នុងជួរនោះ ដោយពុំចាំបាច់មានកាតអធិស្ឋាននោះឡើយ ក៏មានអ្នកខ្លះ គេបានឈឺចិត្តដោយព្រោះ ការនេះដែរ។ មែនហើយ យើងមិនគួរធ្វើបែប នេះឡើយ។ខ្ញុំបាននិយាយថា “ប្រាកដជាមានរបៀបផ្សេងទៀត” ខ្ញុំសង្ឃឹមថា ខ្ញុំអាចដឹងនូវអ្វីដែល ខ្ញុំត្រូវដឹងនាពេលឥឡូវនេះ។វានឹងមានភាពខុសប្លែកកើតឡើង។ គឺប្រាកដជាមានភាពខុសប្លែក បានកើតឡើង។
97
បងប្អូនគ្រប់គ្នាអើយ ការតែមួយគត់ដែលនាំឲ្យបងប្អូនចេញឆ្ងាយពីការប្រោសឲ្យជានោះ គឺ ជាចិត្តដែលមិនជឿ។
សូមបងប្អូនឱនក្បាលចុះ អធិស្ឋានជាមួយនឹងខ្ញុំ។
ឱព្រះ វរបិតាដែលគង់នៅស្ថានសួគ៌អើយនៅទីនេះ មានបងប្អូនដែលពិការភ្នែក ពិការដៃជើង មានជម្ងឺផ្សេងៗ ដូចជាជម្ងឺមហារីក រោគដំបៅក្រពះនិងដុះសាច់ជាដើម។ ពួកគេកំពុងតែឈរតំរង់ ជួរគ្នា រង់ចាំការអធិស្ឋានឲ្យ។ ទូលបង្គំបានអធិប្បាយព្រះបន្ទូលទ្រង់ហើយ។ អស់រយៈពេល ១២ឆ្នាំ ហើយ ដែលទ្រង់បានប្រកាសព្រះ បន្ទូលទ្រង់នៅជុំវិញពិភពលោក។ទូលបង្គំសូមការអត់ទោសមក ពីទ្រង់។ ហើយទូលបង្គំដឹងថា ទូលបង្គំមិនបានធ្វើការទៅតាមបំណងព្រះហឫទ័យទ្រង់ ទូលបង្គំ បានធ្វើវា ដោយព្រោះ គំនិតទូលបង្គំបានគិតថា ជាការដែលត្រឹមត្រូវវិញ។ពេលនេះ ទូលបង្គំសូម ចូលមកឯទ្រង់ ព្រះ អម្ចាស់អើយ គឺទូលបង្គំសូមចូលមកដោយបន្ទាបខ្លួនហើយទូលសូមទ្រង់ប្រ ទានពរ ពេលដែលទូលបង្គំអធិស្ឋានឲ្យបងប្អូនទាំងនេះ ផង សូមឲ្យពួកគាត់គ្រប់គ្នាបានជាផង។សូមទ្រង់ប្រទានពរដល់ពួកគេតាមសេចក្តីជំនឿរបស់ពួកគេផង។ សូមទ្រង់ជួយដល់បងប្អូនដែល មិនទានជឿផងព្រះ អម្ចាស់អើយ។
យ៉ូស្វេ១:៥
សូមឲ្យបងប្អូនគ្រប់គ្នានៅទីនេះទទួលបានការជាក់ស្តែងផង។ សូមកុំឲ្យពួកគេបានបាត់បង់ នូវចំនុចណាមួយឡើយ ដ្បិតពួកគេនឹងអាចមើលឃើញសេចក្តីទាំងនោះមានចែងនៅក្នុងព្រះ គម្ពីរ។ សូមឲ្យពួកគេបានគិតអំពីពួកទេវតានៃព្រះ នៅគ្រាដំបូងបាននិយាយថា“លោកម៉ូសេបានទទួល អំណោយទាន២យ៉ាង... ” បន្ទាប់ពី ២ឆ្នាំកន្លងមក គាត់បាននាំព្រះ គម្ពីរចេញមកដែលមានកាន់ នៅក្នុងដៃ... ដូចជាការដែលបានសរសេរទុកនៅលើជញ្ជាំងក្រុងបាប៊ីឡូនដែរ។ ដៃរបស់មនុស្សមើលទៅដូចជាចង្អុលចុះ ទៅក្រោម សំដៅទៅកាន់ព្រះ គម្ពីរ ដូចជាមានចែងនៅក្នុងជំពូកនេះ ណាស់“អញបានគង់នៅជាមួយម៉ូសេ នោះ អញនឹងគង់នៅជាមួយនឹងឯងដែរ” ឱព្រះ វរបិតាអើយ សូមទ្រង់ នាំពន្លឺរបស់ទ្រង់ចូលកាន់ទីន្លែងនេះផង។ ទូលបង្គំយើងខ្ញុំសូមអរព្រះ គុណទ្រង់ចំពោះ ការទាំងនេះ ណាស់ព្រះ អម្ចាស់អើយ។ ទ្រង់បានអត់ទោសរាល់កំហុសឆ្គងរបស់ទូលបង្គំ។
នៅពេលដែលទូលបង្គំយើងខ្ញុំបានចូលទៅកាន់ការប្រជុំអធិស្ឋាននេះសូមអំណាចចេស្តា របស់ទ្រង់បានប្រោសបងប្អូនដែលមានជម្ងឺគ្រប់គ្នាឲ្យបានជាផង។ ទូលបង្គំបានចេញទៅនៅក្នុង នាមជាអ្នកបំរើរបស់ទ្រង់ ទូលបង្គំមិនបានទូលសូមការចាក់ប្រេងតាំងជាពិសេសណាមួយនោះទេប៉ុន្តែទូលបង្គំដឹងថា នៅក្នុងជីវិតរបស់ទូលបង្គំបានទទួលមហាបេសកកម្មដែលមកពីទ្រង់។ ទូលបង្គំត្រូវតែបន្តកិច្ចការនេះ នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។
98
បងប្រុសNeville សូមអញ្ជើញឡើងមក បើសិនជាបងចង់ឈរនៅត្រង់នេះ។ ជាមួយនឹង អំណោយទាននេះ ខ្ញុំនឹងមិនចាក់ប្រេងតាំងនោះទេ។ ខ្ញុំគ្រាន់តែធ្វើកិច្ចការដែលទ្រង់មានបន្ទូលឲ្យ ធ្វើវាតែប៉ុណ្ណោះ។ ដូចជាមហាបេសកកម្មរបស់ទ្រង់បានបង្គាប់មកថា“ចូរនាំឲ្យពួកគេជឿអ្វីដែលអ្នក បានធ្វើចុះ ហើយត្រូវស្មោះត្រង់” តើអ្នកជឿដែរឬទេ? បន្ទាប់ពីខ្ញុំបង្ហាញភាពស្មោះត្រង់ចេញមកនោះ ការមួយចំនួននឹងកើតមានឡើង!
បងប្រុសNeville នឹងដឹកនាំបងប្អូនច្រៀងសរសើរ។ សូមបងប្អូនទាំងអស់គ្នាអធិស្ឋានស្ងៀម ស្ងាត់ នៅខណៈពេលដែលខ្ញុំចេញទៅអធិស្ឋានឲ្យបងប្អូនដែលមានជម្ងឺ។(បងប្រុស Neville ចាប់ ផើ្តមច្រៀងបទ “គ្រាន់តែជឿប៉ុណ្ណោះ”)
99
ឱព្រះ អម្ចាស់យេស៊ូវអើយ ទូលបង្គំសូមដាក់ដៃនៅក្នុងស្ត្រីនេះដែលគាត់មានជម្ងឺគ្រោះ ក្នុង តម្រងនោម ទូលបង្គំសូមបង្គាប់ឲ្យជម្ងឺនេះ បាត់ទៅ ដោយនូវព្រះនាមព្រះ យេស៊ូវគ្រីស្ទ។ សូមឲ្យ គាត់បានជាសះ ស្បើយចុះ។ អាម៉ែន។ ការអស្ចារ្យនឹងកើតឡើង។
តើបងឈឺអ្វីដែរ?
ឱព្រះអម្ចាស់អើយ ទូលបង្គំដាក់ដៃលើបងប្រុសម្នាក់នេះ ដែលគាត់មានជម្ងឺប្រូស្តាត ទូលបង្គំ សូមបង្គាប់ឲ្យជម្ងឺនេះបាត់ពីរូបគាត់ទៅ នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។ បងប្រុសនឹង បានជាសះ ស្បើយសូមជឿលើទ្រង់ចុះ។
ឱព្រះអម្ចាស់អើយ ទូលបង្គំដាក់ដៃលើបងស្រីម្នាក់នេះ ដែលមានជម្ងឺហើមជើងទាំងពីរ។ ទូល បង្គំសូមបង្គាប់ការហើមនេះឲ្យស្រកទៅវិញ នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។ សូមបងស្រីអញ្ជើញ ទៅចុះ ហើយជឿទុកចិត្តលើទ្រង់ចុះនោះ បងនឹងបានឃើញការអស្ចារ្យ។
ឱព្រះអម្ចាស់អើយបងម្នាក់នេះ គាត់មានជម្ងឺបេះដូង ទូលបង្គំសូមដាក់ដៃលើបងស្រីនេះ ហើយទូលបង្គំសូមឲ្យជម្ងឺនេះចេញពីគាត់ទៅ នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។
ឱព្រះជាម្ចាស់អើយ បងម្នាក់នេះ ភ្នែកគាត់មើលឃើញ ហើយក៏មានជម្ងឺបេះ ដូងផង ទូលបង្គំ សូមបង្គាប់ឲ្យជម្ងឺនេះចេញពីគាត់ទៅ តាមរយៈមហាបេសកកម្មដែលមកពីទ្រង់ នៅក្នុងព្រះ នាមព្រះ យេស៊ូវ។ អាម៉ែន។ អ្នកស្រីនឹងបានជា!អាម៉ែន។ សូមបងស្រីជឿទុកចិត្តលើទ្រង់ដោយអស់ពីចិត្ត ចុះ។
100
នេះ គឺជាសេចក្តីពិត បើសិនពេលវេលាដែលលោកអ្នកត្រូវទៅនោះ លោកអ្នកនឹងត្រូវទៅតាម ផ្លូវមួយចំនួនហើយ។ ពិតមែនហើយ។ ប៉ុន្តែ ជាដំបូង មុនពេលដែលទ្រង់មានបន្ទូលប្រាប់ដល់អ្នករាល់គ្នា បើសិនជាលោកអ្នកស្មោះត្រង់ ហើយមិនមានភាពសង្ស័យ នោះ លោកអ្នកនឹងបានជា។ គឺជាជាក់ច្បាស់ណាស់។
យ៉ូហាន១១:២៥,២៦
ឡាសាបានរស់ពីស្លាប់ឡើងវិញ។ គាត់បានស្លាប់ម្តងហើយប៉ុន្តែ គាត់បានរស់ពីស្លាប់ឡើង វិញ ដើម្បីបង្ហាញថា ទ្រង់បានរក្សាការថ្វាយរបស់ទ្រង់ដល់មនុស្ស។ទ្រង់មានបន្ទូលថា “ម៉ារីអើយ តើនាងជឿការនេះ ដែរឬទេ? ខ្ញុំគឺជាសេចក្តីរស់ឡើងវិញ និងជាជីវិត។ខ្ញុំគឺជាសេចក្តីបង្គាប់មកពីព្រះ ប្រាប់ឲ្យមនុស្សរស់ពីស្លាប់ឡើងវិញ។ តើអ្នកជឿការនេះដែរឬទេ?”
យ៉ូហាន១១:២៧
នាងបានឆ្លើយថា “ព្រះពរព្រះអម្ចាស់ខ្ញុំម្ចាស់ជឿហើយថា ទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជ បុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយមែន។”
យ៉ូហាន១១:៣៤
ទ្រង់មានបន្ទូលថា“តើអ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា?”
គាត់បានស្លាប់ម្តងហើយប៉ុន្តែ ទ្រង់បានប្រោសឲ្យគាត់បានរស់ឡើងវិញ ដើម្បីបង្ហាញថា ទ្រង់ គឺជាសេចក្តីរស់ឡើងវិញនិងជាជីវិត។
ព្រះជាម្ចាស់ទ្រង់បានធ្វើការទាំងនោះ ហើយគ្រប់អ្វីៗទាំងអស់គឺកើតឡើងទៅតាមសេចក្តី បង្គាប់របស់ព្រះ។អូ! ខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលនិយាយអំពីការនេះ! អ្វីៗទាំងអស់ គឺសុទ្ធ តែគ្រប់លក្ខណ៍។បើសិនជាបងប្អូនជឿ នោះ អ្វីៗដែលបងប្អូនទូលសូមនោះ ទ្រង់ប្រទានឲ្យដល់បង ប្អូនមិនខាន។ គឺបងប្អូននឹងទទួលបានពិតមែន។
101
សូមបងប្អូននៅតែបន្តអធិស្ឋានទៀតនៅខណៈពេលដែលយើងខ្ញុំនំាពួកគេឡើងមកខាងមុខ
ព្រះអម្ចាស់យេស៊ូវអើយ បងប្អូនស្រីរបស់ទូលបង្គំយើងខ្ញុំកំពុងតែឈឺជាខ្លាំង គាត់បានស្តាប់ឮសេចក្តីអធិប្បាយពីព្រះ បន្ទូលទ្រង់។ សូមឲ្យភាពស្ពឹកស្រពន់សង្ស័យទាំងឡាយចេញឲ្យឆ្ងាយពីបងប្អូនទាំងអស់គ្នាទៅផង ព្រះ អង្គអើយ។ សូមឲ្យពួកគេក្រោកឡើង ហើយទុកឲ្យភ្នំដ៏វ័យចំណាស់នៃការដើរទៅដើរមកនេះ សូមឲ្យពួកគេធ្វើដំណើរទៅកាន់ទន្លេយ័រដាន់។ សូមទ្រង់ប្រទានការនេះដល់ពួកគេផង ព្រះអម្ចាស់អើយ។ សូមឲ្យបងស្រីនេះ បានធ្វើដំណើរទៅតាមផ្លូវនេះ ចាប់តាំងពីពេលនេះ តទៅ ហើយសូមឲ្យគាត់ជឿថា ព្រះ ជាម្ចាស់ទ្រង់អាចប្រោសឲ្យរូបកាយបានជាមែន។ នៅក្នុងព្រះនាមព្រះ យេស៊ូវ។ សូមបងបន្តដើរនៅលើផ្លូវនៃសេចក្តីជំនឿចុះ។
ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់ប្រទានបំណងចិត្តដល់គាត់សម្រាប់កូនស្រីរបស់គាត់ និង គ្រួសាររបស់គាត់ផង។ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះ មានព្រះ យេស៊ូវ សូមឲ្យគាត់ទទួលបាន ការនេះ ផង ពេលដែលទូលបង្គំអធិស្ឋានដាក់ដៃលើគាត់ហើយតាមរយៈសេចក្តីជំនឿរបស់ទូលបង្គំ បើសិនជាទូលបង្គំមិនជឿទ្រង់នោះ ទេ នោះ ទូលបង្គំនឹងមិនដាក់ដៃលើគាត់នោះទេ។ បើសិនជាទូល បង្គំបានដឹងថា ទ្រង់មិនធ្វើវាទេ នោះ ទូលបង្គំក៏មិនអធិស្ឋានឲ្យគាត់ដែរ។ប៉ុន្តែ ទូលបង្គំជឿលើទ្រង់ ហើយគាត់ក៏ជឿដែរ ទូលបង្គំយើងខ្ញុំដាក់សេចក្តីជំនឿរួមគ្នានៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។
102
ព្រះអម្ចាស់អើយ សម្រាប់បងម្នាក់នេះ គាត់ចង់ឲ្យកូនរបស់គាត់បានសង្រ្គោះ។ ក្មេងនោះ មាន បញ្ហាត្រចៀកដែលពិបាកនឹស្តាប់ឮ។ហើយគ្រូពេទ្យបាននិយាយថា ភ្នែករបស់ក្មេងនោះ នឹងឡើង បាយឆាប់ៗ។ គាត់ចង់រស់នៅថ្វាយសិរីល្អដល់ព្រះ។សូមទ្រង់ប្រទានការប្រោសឲ្យជាដល់ក្មេង ម្នាក់នេះផង ព្រះអង្គអើយ សូមទ្រង់អាណិតដល់ក្មេងម្នាក់នេះផង។អាម៉ែន។
សូមព្រះអង្គប្រទានពរដល់ប្អូនប្រុស។ សូមកុំសង្ស័យឡើយ។ សូមជឿទុកចិត្ត នូវអ្វីដែលប្អូន បានទូលសូមចុះ។
ឱព្រះអម្ចាស់អើយ ស្ត្រីដ៏គួរឲ្យអាណិតម្នាក់នេះ កំពុងឈរនៅទីនេះ ជំនួសកូនប្រុសរបស់ គាត់។ ក្មេងនោះមានការឈឺចាប់ណាស់។ ស្បែករបស់វានឹងប្រែជារលួយទៅ។ នាងបានអធិស្ឋាន សូមឲ្យព្រះ ព្យាបាលរូបកាយរបស់កូនគាត់និងផ្តល់សេចក្តីសង្រ្គោះ ដល់វាផង។ នាងបានអធិស្ឋាន ឲ្យកូនប្រុសជាទីស្រឡាញ់របស់នាង។ នាងបានទូលអង្វរសម្រាប់ជម្ងឺប្រសៃប្រសាទរបស់នាងដែរ។ឱព្រះ ជាម្ចាស់អើយ សូមទ្រង់ប្រទានការនោះ តាមបំណងចិត្តរបស់គាត់ផង។ សូមទ្រង់ប្រោសឲ្យនាងបានជាផង។ ទូលបង្គំអធិស្ឋានទូលសូមដោយសេចក្តីជំនឿ នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។អាម៉ែន។ សូមព្រះ អង្គប្រទានពរដល់បងស្រី។ សូមបងជឿទុកចិត្តលើទ្រង់ចុះ។ សូមព្រះ អង្គប្រទានពរ។
103
ឱព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានសេចក្តីសង្រ្គោះ ដល់កូនជាទីស្រឡាញ់របស់គាត់ផង។ សូមទ្រង់ឆ្លើយតបសេចក្តីអធិស្ឋានរបស់គាត់ផងទូលបង្គំអធិស្ឋាននៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ អាម៉ែន។
សូមបងស្រីជឿទុកចិត្តទ្រង់ចុះនោះ បងនឹងទទួលបានការឆ្លើយតប។ បើសិនជាបងជឿទុក ចិត្ត នោះ ការនឹងកើតឡើង។
សូមព្រះប្រទានពរដល់ បងប្រុស Edgar Tyler។ គាត់ជាមនុស្សល្អណាស់ គាត់ខំប្រឹងធ្វើដំ ណើរមកពីPhoenix ក្នុងរដ្ឋ Arizona។ តើនៅទីនោះ មានអាសធាតុក្តៅដែរឬទេ?
ស្តី្រម្នាក់នេះបានទទួលការប្រោសឲ្យជានៅក្នុងការជួបប្រជុំរបស់ខ្ញុំ។ តើគាត់អញ្ជើញមកពី ទីកន្លែងណាដែរ?តើបងស្រីអញ្ជើញមកពី Phoenix ឬ?
តើបងប្រុសចង់ឲ្យទ្រង់ធ្វើការអ្វីដល់បង?សូមឲ្យព្រះ អង្គដកជម្ងឺហឺតចេញពីខគាត់ទៅ។ សូមព្រះ អង្គប្រទានពរដល់បងប្រុស។
ឱព្រះ អម្ចាស់អើយ ប្អូនប្រុសម្នាក់នេះបានស្រែកយំមកកាន់ពួកយើងរាល់គ្នាឲ្យជួយដល់គាត់ ផង។ ទូលបង្គំសូមអធិស្ឋានសូមឲ្យទ្រង់ជួយរំដោះឲ្យគាត់មានសេរីភាពផង ដែលគាត់ខំអញ្ជើញមក ពី Phoenix ក្នុងរដ្ឋ Arizona ដើម្បីទទួលបានការអធិស្ឋានឲ្យដូច្នេះ ហើយគាត់ខំប្រឹងឈរតម្រង់ជួរ នៅទីនេះ ហើយក៏ដើម្បីស្តាប់ព្រះ បន្ទូលទ្រង់គ្រាន់ជាទីលើកទឹកចិត្តដល់គាត់។ឱព្រះ អម្ចាស់អើយ មើលទៅគាត់ដូចជាមានការលះ បង់ធំធេងណាស់។ តើមែនទេ។
ម៉ាថាយ១២:៤២,លូកា១១:៣១
ដ្បិតមានម្ចាស់ក្សត្រីមួយអង្គដែលសោយរាជ្យនៅភាគខាងជើង ទ្រង់បានធ្វើដំណើរអស់ រយៈពេល៣ខែ គង់នៅលើខ្នងសត្វអូដ្ឋឆ្លងកាត់វាលខ្សាច់សាហារាដើម្បីមកស្តាប់ប្រាជ្ញារបស់ស្តេច សាឡូម៉ូន តែសូមបងប្អូនមើលចុះ ការនេះ អស្ចារ្យហើយធំជាងការដែលស្តេចសាឡូម៉ូនបានធ្វើទៅទៀត គឺជាកិច្ចការនៃព្រះ វិញ្ញាណបរិសុទ្ធ គឺទ្រង់ធ្វើការវិសេសជាងស្តេចសាឡូម៉ូនទៅទៀត។
ឱព្រះអម្ចាស់អើយ សូមទ្រង់ព្យាបាលគាត់ឲ្យជាសះ ស្បើយពីទុក្ខលំបាកផែ្នករូបកាយរបស់ គាត់ផង។ សូមទ្រង់ប្រទាននូវបំណងចិត្តនោះដល់គាត់ផង។ សូមឲ្យគាត់បានដើរនៅក្នុងផ្លូវដែល ទ្រង់បានចាក់ប្រេងតាំងដល់គាត់ផង។ សូមសេចក្តីសប្បុររបស់ព្រះបានគង់សណ្ឋិតលើគាត់ផង។ សូមទ្រង់ប្រទានពរដល់បងប្រុសនេះ ផងចុះ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះ អម្ចាស់យេស៊ូវ គ្រីស្ទ ជាព្រះ រាជបុត្រារបស់ទ្រង់។ អាម៉ែន។
Ed នៅពេលដែលប្អូនត្រឡប់ទៅវិញសូមព្រះ ពររបស់ព្រះ មានដល់ប្អូនចុះ។ ខ្ញុំសូមប្រទាន ពរដល់ប្អូន។ សូមចេញទៅ ទទួលបានព្រះពរចុះ។
104
បងប្អូនភាគច្រើនសុទ្ធតែស្គាប់បងប្រុស George Wright ហើយ។ តើមានមនុស្សប៉ុន្មានាក់ នៅក្នុងសាច់រឿងនោះ តើគាត់នឹងត្រូវស្លាប់នៅពេលណា?គ្រប់គ្រូពេទ្យទាំងអស់បាននិយាយពាក្យ បែបនេះ មកកាន់គាត់។ ខ្លួនរបស់គាត់ឡើងហើមធំបែបនេះឈាមរបស់គាត់បានកកនៅក្នុងបេះ ដូងរបស់គាត់។ មានគ្រូពេទ្យមួយចំនួន បានឈប់ព្យាបាលគាត់ហើយ។រួចខ្ញុំក៏បានចូលទៅ អធិស្ឋានឲ្យគាត់។ ពេលនោះ មានបងប្រុស Funk គាត់បានទៅជាមួយខ្ញុំនៅយប់នោះ។ពួកយើង បានអង្គុយនៅលើភ្នំនៅទីនោះ ធ្វើដូចជាពួកអ្នកបរបាញ់សត្វអញ្ជឹង។
ខ្ញុំប្រាប់ការដែលបានកើតឡើងឲ្យពួកជំនុំនេះ បានដឹង។ ជាច្រើនដង បងប្អូនអាចគិតថា ខ្ញុំ ដូចជាព្រានព្រៃម្នាក់ តាមពិតខ្ញុំមិនមែនឡើយ។ នោះ គឺជាលេសដែលធ្វើឲ្យមនុស្សកុំដើរតាមខ្ញុំ។ ខ្ញុំត្រូវធ្វើដំណើរទៅកាន់ទីនោះតែឯងជាមួយនឹងព្រះ។ ខ្ញុំមិនមែនគ្រាន់តែចេញទៅដូចជាព្រានព្រៃ ប៉ុណ្ណោះ ទេ បងប្អូនជាទីស្រឡាញ់អើយ។មែនខ្ញុំដូចជាព្រានព្រៃម្នាក់ ប៉ុន្តែ ខ្ញុំមិនមែនជាប្រភេទអ្នក ព្រានព្រៃដូចជាបងប្អូនបានគិតនោះទេ។
ខ្ញុំបានអង្គុយនៅលើភ្នំ។ចំពោះរូបគាត់ ខ្ញុំហាក់ដូចជាអ្នកបរបាញ់សត្វទន្សាយម្នាក់។ ពេល ដែលពេលវេលាដ៏ត្រឹមត្រូវបានមកដល់នោះ ដៃរបស់ខ្ញុំក៏បានលើកឡើងសំដៅទៅកាន់ផ្ទះ នោះ អធិស្ឋានហើយ អធិស្ឋានទៀត។ នៅយប់នោះ ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់ខ្ញុំថា “បុរស ម្នាក់ដែលចេញពីពួកជំនុំមួយនោះ មិនបានជឿការប្រោសជានោះឡើយ”
មានអ្នកបំរើម្នាក់បានចូលទៅកាន់ផ្ទះរបស់គាត់កាលពីពេលមុន ហើយគាត់ព្យាយាមក្រោក ឈរឡើងជជែកជាមួយនឹងខ្ញុំ។ មានបងប្អូនជាច្រើននៅទីនេះក៏មានវត្តមាននៅយប់នោះ ដែរ។ ពួក យើងក៏បានឃើញថា បុរសនោះ ស្ទើរតែបាត់ការគ្រប់គ្រងខ្លួនឯង។ហើយឥឡូវនេះ គាត់ខិតខំព្យា យាមឲ្យបានព្រះ វិញ្ញាណបរិសុទ្ធ។ (បងប្រុស Wright និយាយថា“អ្វីដែលគាត់បាននិយាយនោះ គឺ ខ្ញុំគឺជាមិត្តសំឡាញ់ដ៏ល្អបំផុតដែលគាត់ធ្លាប់មាន”) ចូរគិតពិចារណាចុះ។
105
បុរសម្នាក់ដែលបានឈរឡើងជជែកវែកញែកនូវចំនុចនោះបាននិយាយថា “ជាដំបូង ខ្ញុំចង់ ប្រាប់អ្នកថា អ្នកគឺជាអារក្ស”
ខ្ញុំបានតបវិញថា “ខ្ញុំបានអត់ទោសឲ្យអ្នកហើយដោយព្រោះ អ្នកមិនដឹងថា អ្នកកំពុងតែ និយាយអំពីអ្វីនោះ ទេ”
រួចគាត់ក៏បានបែរមើលនៅជុំវិញគាត់ហើយនិយាយថា “ខ្ញុំបានដឹងថា អ្នកមានព្រះ វិញ្ញាណ របស់ព្រះ គ្រីស្ទ”
ខ្ញុំបានសួរថា“អ្នកបាននិយាយថា ខ្ញុំគឺជាអារក្សកាលពីប៉ុន្មាននាទីមុននេះ តែឥឡូវនេះ អ្នក បែរជានិយាយថាគឺជាព្រះ គ្រីស្ទវិញ។ តើមួយណាទៅ?” ដូច្នេះ... ការអស្ចារ្យក៏បានកើតឡើង។
បុរសម្នាក់នោះកំពុងតែដេកនៅលើគ្រែរង់ចាំសេចក្តីស្លាប់ ហើយបុរសម្នាក់នេះ ក៏បានសើច ចំអកឲ្យគាត់ រួចនិយាយថា“ឥឡូវនេះ ចូរចេញទៅហៅព្រះ ដ៏ជាអ្នកប្រោសឲ្យជារបស់អ្នកមក”
បន្ទាប់មកខ្ញុំក៏បានធ្វើដំណើរទៅកាន់ Lexington, Kentucky ជាទីកន្លែងដែលស្រ្តីម្នាក់បាន ទទួលការប្រោសឲ្យជាពីជម្ងឺមហារីក។ហើយព្រះ ជាម្ចាស់ទ្រង់ក៏បានប្រទានការជាក់ស្តែងដល់ខ្ញុំ ពេលដែលខ្ញុំត្រឡប់មកវិញ នៅព្រឹកនោះប្រហែលជាម៉ោង ៥ ទ្រង់បានបង្ហាញការនោះ ដល់ខ្ញុំដោយ មានបន្ទូលថា “អ្នកនឹងទៅចាប់ដៃបងប្រុសGeorge Wright ដែលបានឡើងទៅកាន់ពួកជំនុំ ហើយ ក៏បានដើរឡើងមកកាន់ទីនេះ រួចគាត់នឹងចាប់ដៃរបស់អ្នក។រីឯបុរសដែលសើចចំអកឲ្យអ្នក គាត់ នឹងជីកផ្នូរដើម្បីកប់សពរបស់ខ្លួនឯងហើយ” ខ្ញុំមិនបានដឹងពីការនេះឡើយ ហើយក៏បានមិនបានដឹង ថាគាត់បានជីកផ្នូរកប់សពរបស់ខ្លួនឯងឡើយ។
106
ខ្ញុំក៏បានទូរស័ព្ទទៅកាន់បងស្រីWright។ គាត់នឹងត្រូវឡើងមកកាន់ទីនេះ។ មែនហើយ ខ្ញុំបាន ទូរស័ព្ទទៅកាន់បងស្រី Wrightនិយាយថា “ខ្ញុំបានទទួលការជាក់ស្តែងមកពីព្រះ យេហូវ៉ាជាព្រះ ដ៏ បរិសុទ្ធ” នេះ គឺជាការជាក់ស្តែងដែលខ្ញុំចង់ឃើញចាប់តាំងពីឥឡូវនេះ តទៅ ខ្ញុំបានប្រាប់ការមួយចំ នួនដល់ពួកគេខ្លះ ដែលបានត្រឡប់មកវិញនៅតាមផ្លូវ។ខ្ញុំបាននិយាយថា “បងប្រុស George នឹង ជីកផ្នូរកប់សពមនុស្ស ឬគាត់នឹងទៅឯផ្នូរកប់សពមនុស្សនោះ គឺជាការសើចចំអកឲ្យគាត់វិញ។ គាត់នឹងមកឯពួកជំនុំ ហើយខ្ញុំនឹងចាប់ដៃគាត់។ រួចឈាមកកនៅក្នុងបេះដូចរបស់បងប្រុស George បានបាត់ទៅ។
ប្រហែលជា ១ខែ ឬ២ខែ ក្រោយមក ខ្ញុំបានត្រឡប់មកវិញ។គាត់បានជាមែន គឺគាត់កំពុងតែ នៅក្បែរៗនេះ ឯង។ ប៉ុន្តែ នៅព្រឹកនេះ គាត់នឹងមកតាមផ្លូវនេះ។ខ្ញុំបាននិយាយទៅកាន់អ្នកស្តាប់ថា “សូមមើលចុះ សូមមើលចុះ គាត់បានចូលមក ដោយចាប់ដៃខ្ញុំផងនោះ គឺពិតជារូបគាត់មែន”
នៅថ្ងៃនេះ គាត់នៅតែមានវត្តមានដដែល។(បងប្រុស Wright បាននិយាយថា “៩ឆ្នាំហើយ” “ជម្ងឺឈាមកកនោះ បានបាត់ទៅហើយ គឺខ្ញុំបានជាហើយ”
107
មួយវិញទៀត ខ្ញុំបានឮដំណឹងពីបងស្រីHickerson... តើបងប្រុស Hickerson នៅទីនេះ ដែរឬទេ? នាងមានភាពប្រសើរឡើងហើយ។ នាងមានជម្ងឺឈាមកកដែរគឺកើតនៅលើរង្វង់ជើង របស់នាង។
ហើយគាត់មានជម្ងឺឈឺសន្លាក់នៅដៃរបស់គាត់។
នោះគឺជាកូនស្រីរបស់គាត់គឺជាកូនរបស់បងស្រី Hattie ដែលកំពុងតែអង្គុយនៅទីនោះ ដែល ខ្ញុំធ្លាប់បានធ្វើបន្ទាល់ហើយពេលនោះ គឺជាកិច្ចការបំរើថ្មីដែលបានកើតឡើងនៅពេលដំបូង។ ត្រឹម ត្រូវហើយ បងស្រី Hattie។គួរឲ្យឆ្ងល់ណាស់ បើសិនជាក្មេងប្រុសទាំងនោះ មានវត្តមាននៅព្រឹក នេះ តើពួកគេនៅជាមួយនឹងបងដែរឬទេ?(បងស្រី Hattie និយាយថា “ពួកគេនៅខាងក្រោយនោះ”)
តើក្មេងប្រុសនៅឯណា? ពួកគេទាំងពីរនាក់កំពុងតែឈរនៅខាងក្រោយនោះ។ ហើយនោះ គឺ ជាម្តាយរបស់ពួកគេ គឺជាកូនស្រីរបស់បងប្រុសយើង។ សូមប្អូនៗបានលើកដៃឡើងដើម្បីឲ្យពួក គេបានឃើញប្អូននៅទីណាផង។ សូមអរគុណ គឺពួកគេកំពុងតែឈរនៅខាងក្រោយនោះ។ វាជាការអស្ចារ្យណាស់ តើមែនទេ Orville? ពិតមែនហើយ។
ទំនុកតម្កើង២៣:៤
108
បងប្រុសGeorge។ (បងប្រុស Wright និយាយថា “បងប្រុស Bill អើយ តើបងដឹងទេ ខ្ញុំជឿ”) ខ្ញុំដឹងថាបងជឿ។ ខ្ញុំដឹងថា អ្នកជាច្រើនដឹង ខ្ញុំធ្លាប់បានស្នាក់នៅក្នុងបន្ទប់របស់បង នៅពេលយប់ហើយសម្លឹងចេញមកខាងក្រៅតាមមាត់បង្អួច ស្តាប់សម្លេងសត្វយំ។ នៅថ្ងៃមួយ ពួកយើងនឹងឡើង ទៅកាន់ទីនោះជាមួយនឹងបងប្រុស George។ រហូតដល់ពេលនោះ ព្រះជាម្ចាស់ទ្រង់គង់នៅជា មួយពួកយើង។ ខ្ញុំដឹងច្បាស់ថាទ្រង់គង់នៅជាមួយពួកយើង។ “មែនហើយខ្ញុំបានដើរកាត់ជ្រលងនៃ សេចក្តីស្លាប់ ហើយខ្ញុំមិនខ្លាចការអាក្រក់នោះទេ។ ដ្បិតព្រះ ទ្រង់គង់នៅជាមួយខ្ញុំ” ខ្ញុំបានទទួលការ ជាក់ស្តែងកាលពីពេលមុន គឺពេលនោះខ្ញុំបានឃើញបុរសវ័យចំណាស់ម្នាក់បានត្រឡប់ជាក្មេងម្តង ទៀត នោះ គឺជាការដ៏គ្រប់លក្ខណ៍ដែលខ្ញុំនឹងបានឃើញនៅថ្ងៃមួយនោះ“
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយសូមទ្រង់ឆ្លើយតបតាមបំណងចិត្តរបស់បងប្រុស នេះផង។ សូមទ្រង់ឲ្យគាត់បានជាពីជម្ងឺឈឺសន្លាក់នេះផង។ គាត់ចាស់ហើយ ទូលបង្គំសូម អធិស្ឋាន សូមឲ្យទ្រង់ជួយប្រោសឲ្យគាត់បានជាផង។ សូមទ្រង់ជួយដល់បងស្រីWright និងកូនតូច Edith និងក្រុមគ្រួសាររបស់ពួកគាត់ទាំងអស់ដែលនៅខាងក្រោយនោះ ផង។ បងស្រីHattie និងកូន របស់គាត់ និងអ្នកដែលជាទីស្រឡាញ់របស់ពួកគេផង។ សូមទ្រង់គង់នៅជាមួយពួកគេ។ហើយប្រ ទានការឆ្លើយតបនេះ ដោយនូវព្រះ នាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។
(បងប្រុសGeorge Wright បាននិយាយថា “ខ្ញុំមានអាយុជិត ៧៩ឆ្នាំហើយ”) គឺ៧៩ឆ្នាំ។ សូម ព្រះ ប្រទានពរដល់បងប្រុសWright ហើយសូមទ្រង់ប្រទានពរឲ្យបងមានយឺនយូរ។ សូមសរសើរ តម្កើងព្រះ។
109
នៅទីនេះគឺជាបងប្រុស Daulton គាត់ជាមនុស្សដ៏ល្អណាស់ចំពោះខ្ញុំ។ ខ្ញុំនឹងជម្រាបប្រាប់ លោកអ្នកបងប្អូនពីអ្វីដែលបានកើតឡើង។ខ្ញុំមិនសូវមានពេលច្រើននិយាយអំពីការនេះ នោះទេ។ ប្រពន្ធរបស់គាត់បានដឹងហើយពីការនោះ។ គេបាននិយាយថាគាត់បានស្លាប់ហើយ។ គឺគាត់មាន ជម្ងឺគាំងបេះ ដូង តើមែនទេ បងស្រី? ហើយនៅមុនពេលដែល ព្រះជាម្ចាស់ទ្រង់ប្រទានសុបិន្តនិមិត្ត ដល់គាត់ និងការកាត់ស្រាយចេញមក។ ពេលដែលជម្ងឺគាំងបេះដូងបានធ្វើឲ្យគាត់កំរើកលែងរួច នាងក៏បានក្រោកឈរឡើងនៅមុខហេតុការនោះ ហើយនិយាយថា “ខ្ញុំគឺជាអ្នកបង្ករហេតុនេះឡើង!” ព្រះ ជាម្ចាស់ទ្រង់បានប្រទានសុបិន្តនិមិត្តមួយ ដែលបានកើតឡើងតាមរបៀបនោះ និងការកាត់ស្រាយចេញមក។ រួចគ្រូពេទ្យបានគិតថា បុរសនោះ បានស្លាប់ហើយ តែឥឡូវនេះ គាត់នៅតែ មានជីវិតរស់នៅរហូតដល់សព្វថ្ងៃនេះ។
ព្រះអម្ចាស់យេស៊ូវ ទ្រង់បានប្រទានព្រះ គុណដល់បងប្រុសរបស់ពួកយើងដ៏ល្អម្នាក់នេះ គាត់ បានធ្វើដំណើរមកពីផ្លូវដ៏សែនឆ្ងាយដើម្បីចូលរួមក្នុងអង្គប្រជុំនៅព្រឹកនេះ។ រីឯត្រគាករបស់គាត់មិន សូវស្រួលនោះទេ ដោយព្រោះធ្វើដំណើរតាមរថយន្ត ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ជាអ្នកប្រទានកំលាំង ដល់រូបគាត់ តាំងពីពេលចាប់ផ្តើមធ្វើដំណើរមក។ទ្រង់គឺជាកំលាំងរបស់ពួកយើង។ ត្រគាករបស់ គាត់ជាប់ដើរមិនរួចឡើយ។ ឱព្រះ ជាម្ចាស់អើយ សូមទ្រង់ប្រទានការប្រោសឲ្យជាដល់គាត់ផងទូល បង្គំសូមប្រទានពរដល់គាត់នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ ជាព្រះ រាជបុត្រារបស់ទ្រង់អាម៉ែន។
សូមព្រះ ប្រទានពរដល់បងប្រុស។
110
មិនអីទេបងស្រីតើអាចឲ្យព្រះ ជាម្ចាស់ទ្រង់ជួយអ្វីដល់បងស្រី? (បងស្រីនោះ បាននិយាយទៅ កាន់បងប្រុសBranham) តើហេតុអ្វីទៅ? បងស្រី Daughery! តើនេះ គឺជា Betty មែនទេ? (ចាស់ គឺជាខ្ញុំ)តើហេតុអ្វីទៅ Betty សូមព្រះ ប្រទានពរ! តើនរណាខ្លះ ដែលនៅក្នុងពួកជំនុំនេះ មិនបាន ស្គាល់Betty Daughery? វាជាពេលដំបូងហើយ ដែលអ្នកបំរើព្រះ ដ៏វ័យចំណាស់បានធ្វើការជាមួយ នឹងក្មេងម្នាក់នេះ។តើមានបងប្អូនប៉ុន្មាននាក់នៅចាំពីសំលៀកបំពាក់នេះ?
Bettyបានលោតរាំ ដូចជាក្រុមSt. Vitus អញ្ជឹង ហើយនាងស្ថិតនៅក្នុងដំណាក់កាលនោះ ដែលនាងមិនធ្លាប់ប្រព្រឹត្តដូចមនុស្សទេ។គ្មានគ្រូពេទ្យណាព្យាបាលនាងបានឡើយ។
ពេលដែលខ្ញុំធ្វើដំណើរទៅកាន់St. Louis។ ពួកជំនុំនេះ បានរៀបចំថវិការខ្លះ ហើយខ្ញុំក៏បានខ្ចី អាវធំពីបងប្អូនខ្លះ ហើយពួកគេបានរៀបចំថវិការចំនួន១១ដុលារសម្រាប់ខ្ញុំជាថ្លៃធ្វើដំណើរទៅ អធិស្ឋានសម្រាប់ក្មេងស្រីនេះ។ នាងគឺជាក្មេងតូចម្នាក់ប៉ុណ្ណោះ ប្រហែលជាមានរូបរាងប៉ុនក្មេងស្រីដែលអង្គុយនៅទីនេះ។ រួចខ្ញុំក៏បានស្នាក់នៅទីនោះ (តើបងប្រុស Daugherty នៅទីនេះ ដែរឬទេ?)ហើយក៏បានអធិស្ឋាន ហើយអធិស្ឋានទៀត។ ខ្ញុំមិនអាចទៅណាបានទេ។ ចុងក្រោយ ខ្ញុំក៏បាន អង្គុយនៅក្នុងឡានរបស់បងប្រុសDaughery ខ្ញុំក៏បានមើលឃើញការជាក់ស្តែងមួយ នូវអ្វីដែលពួក គេត្រូវធ្វើ។
ម៉ាថាយ៦:៩, លូការ១១:២
ហើយនាងក៏បានធ្វើតាមការជាក់ស្តែងនោះដូចទៅនឹងអ្វីដែលព្រះ ជាម្ចាស់ទ្រង់មានបន្ទូលឲ្យ ធ្វើវា។ ខ្ញុំជឿថា វាមានការទាស់ប្រឆាំងនឹងគំនិតរបស់ពួកគេតែបន្តិចទេនៅពេលនោះ។ប៉ុន្តែ នាង បានធ្វើវាដូចទៅនឹងអ្វីដែលព្រះ ជាម្ចាស់ទ្រង់មានបន្ទូលឲ្យធ្វើវា រួចBetty ក៏បានជា។ ពេលដំបូង ដែលខ្ញុំបានឃើញនាង... “កូនស្រីរបស់ Daughery កំពុងតែដេកនៅលើគ្រែហើយបងប្រុស Daughery ក៏បានយកកូននោះ ទៅលុបមុខ និងលាងដៃ” ហើយខ្ញុំក៏បានដើរចុះ ទៅអធិស្ឋានឲ្យ“ឱព្រះ វរបិតាដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះ នាមទ្រង់បានបរិសុទ្ធ”
111
ពេលនោះBetty បានឡើងបាយភ្នែក។ រួចខ្ញុំក៏បានអធិស្ឋានឲ្យនាងបន្តិចប៉ុណ្ណោះ ពេលមុន នៅខាងក្រោយព្រះវិហារ នៅឯ Chatauqua។
Bettyអើយ ខ្ញុំចង់ចូលឲ្យកាន់តែកៀកទៀតនៅពេលឥឡូវនេះ។ ខ្ញុំចង់ចាប់ដៃរបស់ប្អូន។ តើ ប្អូនងងឹតភ្នែកទាំងស្រុងតើមែនទេBetty? “អត់ទេ” តើប្អូនអាចមើលឃើញនៅពេលថ្ងៃ និងនៅពេល យប់ដែរឬទេ? តើប្អូនមានអាយុប៉ុន្មានឆ្នាំហើយBetty? (“២២ឆ្នាំ”) នាងមានជម្ងឺនេះ តាំងពីអាយុប្រ ហែលជា ៧ ឬ៨ឆ្នាំមកម្ល៉េះ។ បងស្រីDaughery បងស្រីពិតជាជួបការលំបាកច្រើនហើយ តើមែន ទេ? Betty តើប្អូនដឹងទេ ខ្ញុំតែងតែជឿថាព្រះ ជាម្ចាស់ទ្រង់មានការខ្លះ ដែលត្រូវឲ្យប្អូនធ្វើវា។ ហើយខ្ញុំ ជឿវា ដូច្នេះ ហើយទើបវាកើតឡើងបែបនោះឯងដល់រូបប្អូន។ ឥឡូវនេះ ខ្ញុំដឹងថា ខ្មាំងសត្រូវរបស់ ព្រះ វាបានធ្វើការអាក្រក់នេះ ដល់ប្អូន។
តើBetty មានដឹងការនេះ ដែរឬទេ? បើសិនជាខ្ញុំមានអំណាច អាចទៅដល់ទីនោះបាន ខ្ញុំនឹង ដកជម្ងឺឡើងបាយភ្នែកចេញទាំងអស់គឺខ្ញុំនឹងធ្វើវាពិតមែន។ “មែនហើយ” តែខ្ញុំពុំចាំបាច់ធ្វើបែប នោះ ឡើយ។
ប៉ុន្តែBetty តើខ្ញុំបានប្រាប់អ្វីដល់កូនកាលពីដំបូងឡើយ នោះ គឺជាសេចក្តីពិត ដូចដែលខ្ញុំបានអង្គុយនៅទីនេះ មានប្អូន ហើយនិងខ្ញុំ ដូចជាបងប្អូនប្រុសស្រីនៅក្នុងព្រះ គ្រីស្ទដែរ។បងប្រុស Daughery ជាឪពុកជាទីស្រឡាញ់របស់ប្អូន ហើយក៏ជាបងប្រុសដ៏ល្អមួយរូបដែរដែលខ្ញុំបានស្គាល់ហើយម្តាយរបស់ប្អូនក៏បានអង្គុយនៅទីនេះ ដែរ។ ខ្ញុំបានស្នាក់នៅក្នុងផ្ទះ របស់ប្អូន ហើយប្អូនក៏បានញុំាអាហារជាមួយខ្ញុំ ព្រមទាំងអ្វីៗផ្សេងទៀតដែរ។ ប្អូនហាក់បីដូចជាប្អូនស្រីរបស់ខ្ញុំណាស់ដែលខ្ញុំ ធ្លាប់បានជួប ដូចជា Dolores ដែលកំពុងនៅខាងក្រោយនោះ ដែរ។
112
Bettyអើយ ព្រះជាម្ចាស់ទ្រង់បានសន្យាការនេះ ហើយ។ ឪពុករបស់ប្អូន គឺជាអ្នកបំរើមួយរូប ប្អូនបានកើតនៅក្នុងរង្វង់គ្រួសារដែលបានធ្លាប់អធិស្ឋានឲ្យអ្នកជម្ងឺ។ប្អូនធ្លាប់ទទួលបានការ អធិស្ឋានជាច្រើនមកហើយ។ ជួនកាលវាបានកើតឡើងនៅកន្លែងខ្លះ ហើយ គឺត្រឡប់ទៅត្រឡប់មកហើយពួកយើងក៏បានបាត់បង់តម្លៃរបស់វាដែរ។ ប្អូនបានយល់ហើយ ពីអត្ថន័យរបស់ខ្ញុំ?
Bettyអើយប្អូនប្រហែលជា ជួបការល្អ គឺប្អូនជាក្មេងស្រីដ៏ស្រស់ស្អាត។ វាគឺជារឿងដែលគួរឲ្យ អាម៉ាស់ណាស់ដែលភ្នែករបស់ប្អូនទៅជាបែបដូច្នេះ។តើ Meda កំពុងតែស្ថិតនៅក្នុងអាគារនេះដែរ ឬទេ? ប្រពន្ធរបស់ខ្ញុំចង់ជួប។ ខ្ញុំចង់ឲ្យគាត់ជួបប្អូនBetty។ Betty អើយប្អូនគឺក្មេងស្រីដ៏ស្រស់ស្អាត គឺប្អូនជាក្មេងស្រីដែលល្អម្នាក់។
ឥឡូវនេះតើមានការថ្មីអ្វីដែលបានកើតឡើងនៅក្នុងជីវិតរបស់ប្អូនដែលធ្លាប់បរាជ័យដែរឬទេ Betty? ដូចជាគ្រូពេទ្យបានពិនិត្យផ្នែករាងកាយរបស់ប្អូនតែខ្ញុំចង់ផ្តោតទៅលើព្រលឹងវិញ្ញាណវិញ។ តើអ្នកធ្វើឲ្យព្រះ បរាជ័យនៅត្រង់ចំណុចណាមួយដែរឬទេBetty? បើសិនជាមានមែន ចូរអរព្រះ គុណដល់ទ្រង់ចុះ៖ “ព្រះ ជាម្ចាស់អើយ បើសិនជាទ្រង់អនុញ្ញាតឲ្យទូលបង្គំធ្វើការនោះម្តងទៀតបាន នោះ ទូលបង្គំនឹងនាំការខុសប្លែកចេញមក” (Betty Daugherty និយាយទៅកាន់បងប្រុសBranham)
113
នេះគឺជាការដែលចម្លែកណាស់។សូមគិតពិចារណាអំពីការនេះចុះ។ ខ្ញុំមិនដឹងថា Betty Daughery បានចូលរួមនៅក្នុងអង្គប្រជុំនេះដែរឬទេ។ ប៉ុន្តែ មនុស្សដំបូងដែលបានធ្វើការនេះគឺជា Betty Daughery។ វាបានត្រឡប់មកវិញម្តងទៀតដូចជាការជួបប្រជុំកាលពីគ្រាដំបូងដែរ។
នាងបានដឹងពីការដែលត្រឹមត្រូវពីអ្វីដែលខ្ញុំបាននិយាយ។ ខ្ញុំមិនបានចាប់ផ្តើមការនេះម្តង ទៀតនោះទេ ដោយព្រោះ... ប៉ុន្តែនាងបាននិយាយថា តើនាងគួរត្រូវនិយាយអ្វីទៅនៅពេលនេះ នាងបានពេញជាព្រះ វិញ្ញាណបរិសុទ្ធ នៅឯSt. Louis។ ដូចជាក្មេងស្រីវ័យជំទង់ ប្រហែលជានាង បានធ្វើការដែលមិនគួរធ្វើ។ ប៉ុន្តែ តើនរណាទៅដែលមិនបានធ្វើការនេះ?តើនរណាទៅដែលមិន បានធ្វើការនេះ? បើសិនជាវា មិនមែនជាព្រះ គុណទេ យើងគ្រប់គ្នានឹងបាត់បង់ទាំងអស់គ្នា។បើ សិនជាបងប្អូនចង់លុនតួកំហុសរបស់ខ្លួនឯង នោះព្រះ ជាម្ចាស់ទ្រង់នឹងអត់ទោសសេចក្តីកំហុសរបស់បងប្អូនហើយ។
114
ខ្ញុំកំពុងតែដាក់សេចក្តីជំនឿរបស់ខ្ញុំលើព្រះ។ព្រះ ជាម្ចាស់អើយ ទូលបង្គំសូមថ្វាយក្មេងស្រី នេះ ដល់ទ្រង់។ ទូលសូមដាក់ដៃនៅលើភ្នែករបស់ក្មេងស្រីនេះ។ទូលបង្គំសូមបង្គាប់ជម្ងឺឡើងបាយ ភ្នែកនេះ ចេញពីរូបនាងទៅ ហើយទូលបង្គំជឿថា នាងនឹងបានមើលឃើញសារជាថ្មី។សូមអំណាច ចេស្តាព្រះ ដ៏មានព្រះ ជន្មរស់នៅ ប្រទានឲ្យ Betty បានមើលឃើញសារជាថ្មី គឺទូលបង្គំអធិស្ឋានដោយជំនឿ។ នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ ជាព្រះ រាជបុត្រានៃព្រះ។ សូមឲ្យទូលបង្គំអាចចាប់ ដៃប្អូនស្រីនេះ ម្តងទៀតនៅពេលក្រោយ ដូចជានៅថ្ងៃនេះ ថ្ងៃស្អែក ឬពេលផ្សេងទៀតម្តងទៀតហើយសូមឲ្យនាងមើលឃើញទូលបង្គំច្បាស់ ហើយនិយាយថា “បងប្រុស Branham ខ្ញុំអាចមើល ឃើញច្បាស់ណាស់”
តើប្អូនជឿដែរឬទេDaughery? នោះ វានឹងកើតឡើងតាមបែបនោះ ឯង!
នៅក្នុងព្រះនាមព្រះ យេស៊ូវ ជាព្រះ រាជបុត្រានៃព្រះ សូមទ្រង់ប្រទានការឆ្លើយតបតាមបំណង ចិត្តរបស់ប្អូនស្រីនេះផង ពេលដែលនាងបានត្រៀមខ្លួនឈរឡើង ហើយស្តាប់ព្រះ បន្ទូលទ្រង់។ សូមអំណាចចេស្តារបស់ទ្រង់បានប្រោសឲ្យBetty Daughery បានជា គឺមើលឃើញដូចកាលពីដំ បូងដែរ សូមទ្រង់ប្រោសនាងឲ្យបានជាផង ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះ យេស៊ូវ។ អាម៉ែន
115
បងប្រុសម្នាក់នេះគាត់ទទួលបានសេចក្តីសង្រ្គោះ។ តើបងប្អូនបានទទួលជឿព្រះ យេស៊ូវ គ្រីស្ទធ្វើជាព្រះ អម្ចាស់សង្រ្គោះរបស់បងហើយឬនៅ? តើបងជឿថា ទ្រង់បានសុគតជំនួសបង ហើយទ្រង់មានព្រះ ជន្មរស់ឡើងវិញដែរឬទេ?តើឥឡូវនេះ បងព្រមប្រកាសទទួលយកទ្រង់ធ្វើជា ព្រះ អម្ចាស់សង្រ្គោះ ដែរឬទេ?
នៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ សូមគ្រប់សំនួរពីអំពើបាបទាំងឡាយបានចេញពីសប្បជញ្ញៈ របស់បុរសនោះទៅ សូមឲ្យជីវិតរបស់គាត់បានក្លាយជាគ្រីស្ទាននាពេលឥឡូវនេះ ទូលបង្គំអធិស្ឋាន នៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ។
សូមបែរទៅកាន់បងប្អូនហើយនិយាយថា “ខ្ញុំបានទទួលព្រះ យេស៊ូវធ្វើជាព្រះ អង្គសង្រ្គោះ របស់ខ្ញុំហើយ” ឥឡូវនេះគាត់មានសេចក្តីរីករាយណាស់ ដែលគាត់ត្រូវបានអត់ទោសពីអំពើ បាបហើយ តាមរយៈព្រះ លោហិតរបស់ព្រះយេស៊ូវគ្រីស្ទ! នោះ គឺជាអ្វីដែលយើងគ្រប់ចង់បាន អាម៉ែន នោះ គឺជាព្យាបាលទ្វេដង តាមរយៈព្រះគុណរបស់ទ្រង់។ ឱព្រះ ជាម្ចាស់អើយ សូមទ្រង់ប្រ ទានសេចក្តីសង្រ្គោះ ដែលជាការធានាអះ អាងដល់ស្ត្រីរូបនេះផង។ បងត្រូវតែជឿនៅក្នុងព្រះ នាម ព្រះ យេស៊ូវគ្រីស្ទ។ សូមបងចេញទៅដោយមានចិត្តជឿ ដោយគ្មានភាពសង្ស័យឡើយ។
116
នៅព្រឹកនេះខ្ញុំទទួលបានភាពជោគជ័យយ៉ាងច្រើន... តាមរយៈសារព្រះបន្ទូល និងការដែលខ្ញុំបានស្គាល់ ហើយខ្ញុំក៏បានជឿតាមមហាបេសកកម្ម...ហើយក៏មានការជាច្រើនដែលបានទទួលបាន ជោគជ័យនៅចុង៥ឆ្នាំនេះ ដោយព្រោះ ខ្ញុំបានរកឃើញចំស្នូលនៃព្រះហឫទ័យរបស់ព្រះ។
វាប្រហែលជាការដែលលំបាកណាស់សម្រាប់ខ្ញុំនៅក្នុងការផ្លាស់ប្តូរពីកិច្ចការបំរើមួយទៅកិច្ច ការបំរើមួយ។ ប៉ុន្តែ វាមិនអាចផ្លាស់ប្តូរកិច្ចការបំរើគឺនិយាយអំពីកិច្ចការបំរើដូចគ្នាស្ថិតនៅក្នុងកំរិត មួយខ្ពស់។ វាគឺជាមហាបេសកកម្មដែលមានតាំងពីដំបូង។គ្រប់ការទាំងអស់នេះ បានសាងសង់ ឡើងនៅលើចំណុចនេះ។ ឥឡូវនេះ ដល់ពេលហើយ។
ខ្ញុំបានជឿទ្រង់អស់ពីចិត្តពេលដែលខ្ញុំបានអធិស្ឋានឲ្យមនុស្សគ្រប់គ្នា។ ខ្ញុំជឿថា ពួកគេនឹង បានជា។ ហើយពួកយើងមានគ្រប់ភស្តុតាងទាំងអស់ដែលព្រះ ជាម្ចាស់ទ្រង់បានបង្ហាញមក ពីមួយ ឆ្នាំទៅមួយឆ្នាំ ជាក់ច្បាស់ណាស់ មានចែងនៅក្នុងព្រះគម្ពីរដ៏រស់ តើអាចឲ្យព្រះ បន្ទូលទ្រង់បរាជ័យ យ៉ាងដូចម្តេចទៅ? គឺមិនអាចទៅរួចឡើយ។
117
មានតែផ្លូវមួយប៉ុណ្ណោះដែលធ្វើឲ្យបរាជ័យ គឺលោកអ្នកមិនជឿព្រះ បន្ទូលទ្រង់។ បើសិនជា ព្រះ យេស៊ូវទ្រង់គង់នៅទីនេះទ្រង់នឹងអធិស្ឋានឲ្យលោកអ្នកបងប្អូន ហើយទ្រង់នឹងធ្វើកិច្ចការដែល ពួកយើងរាល់គ្នាបានធ្វើនៅព្រឹកនេះដែរ។នឹងគ្មានអ្វីដែលកើតឡើងច្រើនជាងនេះទេ បើសិនជាអ្នក ជឿទៅតាមខ្នាតនៃសេចក្តីជំនឿ។ គឺគ្មានអ្វីដែលកើតឡើងច្រើនជាងនេះទេបើសិនជាលោកអ្នកជឿ ទៅតាមខ្នាតនៃសេចក្តីជំនឿ។ ប៉ុន្តែ ព្រះ ជាម្ចាស់ទ្រង់នឹងអាចនាំផ្លូវចេញទៅបាន។ទ្រង់បានសម្តែង រួចហើយ តាមរយៈព្រះ បន្ទូលទ្រង់។ ហើយទ្រង់ក៏បានបង្ហាញវានៅកិច្ចការរបស់ទ្រង់ដែរ។ទ្រង់ក៏ បានបង្ហាញវាតាមរយៈទេវតានៃព្រះ អម្ចាស់។ ឥឡូវនេះ ទ្រង់មានបន្ទូលមកកាន់យើងរាល់គ្នាដើម្បី ឲ្យជឿ។
ឥឡូវនេះចូរចាំថា ចូរមានសេចក្តីជំនឿដូចជាកូនក្មេងចុះ។ បើសិនជាធ្លាប់មានទុក្ខលំបាក នោះ នឹងគ្មានទៀតឡើយ។បើសិនជាធ្លាប់មានជម្ងឺ នោះ នឹងមិនមានទៀតទេ។ សូមកុំអើពើនឹងរោគ សញ្ញាទាំងឡាយឡើយ គឺការទាំងឡាយដែលទាស់ប្រឆាំងនឹងអ្វីដែលបានអធិស្ឋានទូលសូម។ជា ច្រើនដង... មានក្មេងៗគ្រប់គ្នា បានមកឯព្រះ អម្ចាស់ ពួកគេប្រហែលជាហត់នឿយ។ ពួកយើងមានភាពហត់នឿយ ហើយក៏ចង់ឃើញ បើសិនជាពួកយើងជឿ ឬមិនជឿនោះ។ លោកអ្នកនឹងជួបទុក្ខ លំបាក និងការតយុទ្ធប៉ុន្តែ ចូរចាំថា ពួកយើងកំពុងតែស្ថិតនៅក្នុងការប្រកួតហើយ។
118
សូមព្រះអង្គប្រទានរ។ ខ្ញុំស្រឡាញ់បង។ តាមរយៈជំនួយរបស់ព្រះ ជាម្ចាស់ ខ្ញុំជឿថា ទ្រង់ បានអនុញ្ញាតឲ្យខ្ញុំបំរើដល់លោកអ្នកបងប្អូនក្នុងនាមជាបាវបំរើព្រះ ជាច្រើនខាងមុខទៀត នេះគឺជា សេចក្តីអធិស្ឋានរបស់ខ្ញុំ។ សូមបងប្អូនអធិស្ឋានឲ្យខ្ញុំ។
សូមបងប្អូនចងចាំនៅយប់នេះយើងនឹងអធិប្បាយអំពីប្រធានបទ៖ “ការការពារដ៏ពិតប្រាកដ ៥យ៉ាងរបស់ពួកជំនុំដ៏ពិតប្រាកដនៃព្រះដ៏មានព្រះ ជន្មរស់” ឥឡូវនេះ សូមបងប្អូនអញ្ជើញក្រោក ឈរឡើងបន្តិច។
អូ! តើយើងរៀបចំកម្មវិធីបុណ្យជ្រមុជទឹកហើយឬនៅ?(បងប្រុស Neville និយាយថា “ខ្ញុំគិត ថាអ្វីៗត្រូវបានរបៀចំរួចហើយ”) អូ! យើងនឹងរៀបចំពិធីបុណ្យជ្រមុទឹកសម្រាប់បងប្អូននឹងត្រូវ ទទួលបុណ្យជ្រមុជទឹក។ សូមបងប្អូនលើកដៃរបស់បងប្អូនឡើង បើសិនជាបងប្អូនណាចង់ទទួលបុណ្យជ្រមុជទឹក។ បាទ មានបងប្អូន ម្នាក់ ២នាក់ ៣នាក់។
ឥឡូវនេះបងប្អូនណាដែលត្រូវទទួលបុណ្យជ្រមុជទឹក សូមអញ្ជើញ។
119
ឱព្រះវរបិតាអើយ សូមទ្រង់យកបងប្អូនដែលមិនត្រូវទទួលឲ្យចេញពីការនេះ ផងចុះ សូមព្រះ ប្រទានពរ។សូមព្រះ គុណរបស់ព្រះ ហូរដល់បងប្អូនទាំងនេះ សូមអរព្រះ គុណ ដល់បងប្អូនទាំង ឡាយដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹកនេះនៅខណៈពេលដែលយើងរាល់គ្នាត្រូវចុះ ពីទីនេះទៅ គឺត្រូវបន្តដំណើរទៅមុខទៀត។ ឱព្រះជាម្ចាស់អើយសូមឲ្យទូលបង្គំយើងខ្ញុំអាចឡើងពីមួយជំ ហានទៅមួយជំហានទៀត រហូតដល់ ទូលបង្គំយើងខ្ញុំចូលទៅដល់នគររបស់ទ្រង់។សូមទ្រង់គង់ នៅជាមួយនឹងទូលបង្គំយើងខ្ញុំផង។ សូមទ្រង់អត់ទោសអំពើបាបរបស់ទូលបង្គំយើងខ្ញុំជាពិសេស បងប្អូនដែលត្រូវទទួលបុណ្យជ្រមុជទឹក នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។
សូមទ្រង់ប្រមូលទូលបង្គំយើងខ្ញុំនៅជុំគ្នាជាថ្មីម្តងទៀតនៅយប់នេះ។សូមអំណាចចេស្តា និងព្រះ ពររបស់ទ្រង់មានដល់បងប្អូនទូលបង្គំយើងខ្ញុំនៅយប់នេះផង។ សូមទ្រង់ប្រទានការអស្ចារ្យនៅយប់នេះផង។ សូមទ្រង់ដករាល់ការរំខាននៅយប់នេះ។ ទូលបង្គំទូលសូមនៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។អាម៉ែន។
សូមបងប្អូនអញ្ជើញអង្គុយចុះនៅខណៈពេលដែលបងប្អូនត្រៀមខ្លួនហើយ ដើម្បីទទួល បុណ្យជ្រមុជទឹក។