Khmer Translation

60-0911E

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“...នៅគ្រាដែលឮសំឡេង...” (វិវរណៈ១០:៧)

“...in the days of the voice...” (Rev. 10:7)

 

 

 

អត្តសញ្ញាណ៥យ៉ាងនៃពួកជំនុំដ៏ពិតរ

បស់ព្រះដ៏មានព្រះជន្មរស់

(5 Definite IDs of The True Church)

 

 

Jeffersonville, IN. USA

១១ កញ្ញា ១៩៦០

 

 

 


សេចក្តីផ្តើម

កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះវិញ្ញាណបរិសុទ្ធ ទៅចំពោះសេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះគម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ។

យើងខ្ញុំអធិស្ឋានសូមឲ្យព្រះបន្ទូលដែលបានបោះពុម្ពផ្សាយនេះនឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះបន្ទូលនេះដោយ ការអធិស្ឋាន។

នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះអត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមានប្រសាសន៍ដោយ លោក ប្រាណហាំ

លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.messagehub.info

ស្នាដៃនេះអាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិនមានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at: www.messagehub.info

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 


អត្តសញ្ញាណ៥យ៉ាងនៃពួកជំនុំដ៏ពិតរ បស់ព្រះដ៏មានព្រះជន្មរស់

(5 Definite IDs of The True Church)

 

1        សូមអរគុណ ដល់បងប្រុស Neville។ សូមព្រះប្រទានពរដល់បងប្រុស។ នៅយប់នេះ ខ្ញុំពិតជាមានកិត្តយសណាស់ ដែលខ្ញុំអាចឈរនៅទីនេះ។ ហើយខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដែលព្រះជាម្ចាស់ទ្រង់អនុញ្ញាតឲ្យរូបខ្ញុំបាទធ្វើកិច្ចការនេះ។ ខ្ញុំដូចជាមានអារម្មណ៍អៀនបន្តិចដែរ ពេលដែរឈរនៅមុខម៉ាស៊ីនថតរូបជាច្រើន។ ប៉ុន្តែវាមិនថ្វីឡើយ ខ្ញុំគ្រាន់សម្លឹងឲ្យចំម៉ាស៊ីនថតនោះបានហើយ។ យ៉ាងណាម៉ិញ យើងរាល់គ្នាកាន់តែមានភាពកក់ក្តៅបន្ថែមទៀត ដែលយើងរាល់គ្នា បានទទួលសារព្រះបន្ទូលដ៏អស្ចារ្យ២ មកពីព្រះជាម្ចាស់។

2        នៅយប់នេះខ្ញុំបានឃើញថា មានមិត្តភ័ក្តរបស់ខ្ញុំជាច្រើនបានអញ្ជើញចូលរួមដែរ ដោយពួក គាត់បានធ្វើដំណើរមកពីឆ្ងាយ... ហើយក៏មានពួកគាត់ខ្លះបានអញ្ជើញមកពីភាគខាងក្រោមក្នុង រដ្ឋ Kentucky។ ខ្ញុំឃើញបងប្រុស Welch Evans និងក្រុមគ្រួសាររបស់គាត់ ដែលអញ្ជើញមកពី Tifton, Georgia។ ហើយខ្ញុំក៏បានជួបបងប្អូនឯទៀត ដែលអញ្ជើញមកពីរដ្ឋ California ដែរ។ ព្រមទាំងមានបងប្អូនខ្លះ អញ្ជើញមកពីប្រទេសអាឡឺម៉ង់ និងតំបន់ផ្សេងៗទៀត ដែលបានអញ្ជើញចូលរួមក្នុងទីកន្លែងដ៏តូចនេះ ដើម្បីបំរើព្រះជាម្ចាស់។ រួចខ្ញុំក៏បានឃើញបងស្រី Nellie Cox ដែរ។ ខ្ញុំជឿថា ម្តាយក្មេងរបស់គាត់ និងបងប្អូនរបស់គាត់ក៏មានវត្តមាននៅទីនេះដែរ ដ្បិតពួកគាត់ប្រហែលនឹង ធ្វើដំណើរត្រឡប់ទៅវិញ រាប់សិបម៉ាយ នៅយប់នេះ ក្នុងរដ្ឋ Kentucky, Georgia រហូតទៅដល់ Tennessee ហើយក៏ឡើងទៅកាន់រដ្ឋ Ohio ទៀត។ មានមិត្តភ័ក្តរបស់ខ្ញុំម្នាក់នៅទីនេះ គឺបងប្រុស Ted Dudley គាត់បានធ្វើដំណើរមកពី Phoenix, Arizona។ នៅថ្ងៃនេះ មានបងប្អូន ៩០ភាគរយ ដែលខ្ញុំមិនទាន់បានដើរទៅចាប់ដៃរបស់ពួកគាត់នៅឡើយទេ។ អូ! ខ្ញុំក៏ឃើញ មិត្តភ័ក្តរបស់ខ្ញុំដែល អញ្ជើញមកពីរដ្ឋ Chicago ដែរ។ តើមានបងប្អូនប៉ុន្មាននាក់ដែលអញ្ជើញមកពីក្រៅក្រុង សូម អនុញ្ញាតបងប្អូនបានលើកដៃឡើង។ មានបងប្អូន ៩០ភាគរយគឺជាអ្នកស្តាប់។

3        ដូច្នេះ យើងខ្ញុំឃើញថា មានបងប្អូនប្រុសស្រីទាំងឡាយបានអញ្ជើញមកពីពួកជំនុំខុសៗគ្នា ដែលធ្វើដំណើរមកពីបណ្តាប្រទេសផ្សេងៗ។ កាលព្រឹកម៉ិញនេះខ្ញុំបានអធិប្បាយយ៉ាងយូរ ហើយក៏បានអធិស្ឋានដល់បងប្អូនដែលមានជម្ងឺដែរ រហូតដល់ម៉ោង ១:៣០ ដូច្នេះនៅយប់នេះខ្ញុំដូចជាមានសម្លេងស្អកបន្តិចហើយ។ ហើយនៅយប់នេះ ខ្ញុំត្រូវអធិប្បាយម្តងទៀត ដែលយើងរាល់គ្នាហៅ ថា វគ្គទី២...

4        សូមជម្រាបសួរដល់បងប្រុស Lee Vayle ផង ដែលខ្ញុំមិនទាន់បានចាប់ដៃបងប្រុសសោះ គាត់ គឺជាសហការីរបស់ខ្ញុំ ក្នុងពួកជំនុំបាបទីស្ទ មកពីរដ្ឋ Ohio។

5        តើជាបងប្រុស Ben តើមែនទេ? (“អាម៉ែន”) ខ្ញុំមិនទាន់ឮបងប្រុស និយាយថា “អាម៉ែន” នៅឡើយទេ ឬក៏ ខ្ញុំមិនទាន់បានស្គាល់បងប្រុសដែរ។ បងប្អូនគ្រប់គ្នា សុទ្ធតែស្គាល់បងប្រុស Ben ហើយ។ ខ្ញុំដឹងថា គាត់បានអញ្ជើមកពីក្រៅក្រុង តើបងប្រុសអញ្ជើញមកពីតំបន់ណាដែរ? គឺគាត់មក ពីរដ្ឋ Borden, Indiana។

6        យើងខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញបងប្អូនគ្រប់គ្នាមានវត្តមាននៅទីនេះ។ ហើយ ខ្ញុំនឹងមិនធ្វើឲ្យលោកអ្នកបងប្អូនរង់ចាំយូរនោះទេ ដោយព្រោះខ្ញុំបានដឹងថា បងប្អូនត្រូវធ្វើដំ ណើរត្រឡប់ទៅផ្ទះវិញ រាប់សិបម៉ាយ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចជូនដំណើរបងប្អូនគ្រប់គ្នាបាននៅយប់នេះ។ ពិតមែនបងប្អូន គឺខ្ញុំត្រូវចេញដំណើរប្រហែលជាម៉ោង ៣ គឺនៅចន្លោះ ម៉ោង៣ និង៤ព្រឹក ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចនាំបងប្អូនទៅជាមួយដែរ។ ខ្ញុំបានឃើញមិត្តភ័ក្តរបស់ខ្ញុំនៅទីនេះដែរ គាត់បានអញ្ជើញមកពី Arkansas ព្រមទាំងប្រពន្ធរបស់គាត់ដែរ។ តើជាបងប្រុសមែនទេ ដែលយើង រាល់គ្នាបានដឹងថា ព្រះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់បង រួចក៏បានប្រាប់ពីការទាំងនេះ នៅកន្លែងនេះ កាលពីយប់មុនមែនទេ? ខ្ញុំគិតថា គឺជាបងប្រុសហើយ។ នៅពេលដែលខ្ញុំបានក្រឡេក មើលនៅជុំវិញបងប្រុស ខ្ញុំបានឃើញមានមិត្តភ័ក្តថ្មីៗ និងមិត្តភ័ក្តចាស់ៗកំពុងតែឈរនៅ ទីនោះដែរ។ ដ្បិត ព្រះជាម្ចាស់ទ្រង់ជ្រាប់ពីចេតនានៅក្នុងរបស់ខ្ញុំច្បាស់ណាស់ ដែលខ្ញុំចង់ជួបបងប្អូន ហើយជូនបង ប្អូនត្រឡប់ទៅផ្ទះជាមួយនឹងខ្ញុំដែរ ហើយខ្ញុំក៏ចង់ជជែកលេងជាមួយបងប្អូនដែរ ប៉ុន្តែ នៅថ្ងៃមួយ ពួកយើងរាល់គ្នានឹងអាចធ្វើវាបាន ដែលយើងមិនអាចនឹកស្មានដល់”យើងត្រូវរួសរាន់ឡើង។ ចូរទៅទទួលក្មេង មក។ គឺមានអ្នកឈឺហើយ” នោះគឺជាថ្ងៃដ៏អស្ចារ្យណាស់។ ខ្ញុំសង្ឃឹមថា យើងរាល់គ្នា អាចជួបគ្នាបានច្រើនដង ថែមទៀត។

7        នេះគឺជាចេតនារបស់ខ្ញុំ នៅខណៈពេលដែលខ្ញុំកំពុងរង់ចាំព្រះជាម្ចាស់ គឺសូមឲ្យទ្រង់បានបង្ហាញផ្លូវរបស់ខ្ញុំ... នៅថ្ងៃអង្គារ ខ្ញុំត្រូវអធិស្ឋានច្រើនណាស់ ជាងពីមុនទៅទៀតនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំសូមឲ្យលោកអ្នកបងប្អូនអធិស្ឋានឲ្យរូបខ្ញុំផង។ គឺខ្ញុំពិតជាត្រូវការអធិស្ឋានរបស់បងប្អូនមែន។ សូមកុំភ្លេចអធិស្ឋានឲ្យរូបខ្ញុំផង។ សូមឲ្យនៅថ្ងៃអង្គារ ខ្យល់បានបក់នាំមកការដ៏អស្ចារ្យដល់ខ្ញុំ ព្រមទាំងពួកជំនុំដោយព្រោះព្រះគ្រីស្ទ។ ដូច្នេះ សូមបងប្អូនអធិស្ឋានឲ្យរូបខ្ញុំផង។

8        រហូតទាល់តែខ្ញុំអាចរកឃើញពីគោលដៅដែលខ្ញុំត្រូវទៅ និងអ្វីដែលខ្ញុំត្រូវធ្វើ នោះខ្ញុំនៅតែរង់ ចាំការណែនាំមកពីព្រះជាម្ចាស់ជានិច្ច។ នៅក្នុងកំឡុងពេលនោះខ្ញុំនឹងនៅក្នុងព្រះវិហារ គឺខ្ញុំនឹងអធិប្បាយព្រះបន្ទូលព្រះ ហើយអធិស្ឋានឲ្យអ្នកជម្ងឺ ព្រមទំាងធ្វើកិច្ចការផ្សេងៗទៀតដែលខ្ញុំអាចធ្វើបាន។ យើងខ្ញុំពិតជាចង់ធ្វើកិច្ចនោះណាស់ នៅថ្ងៃមួយ បើសិនជារដ្ឋាភិបាលមិនបញ្ឈប់កិច្ចការរបស់ពួកយើងទេ ពួកយើងចង់សាងសង់អាគារព្រះវិហារមួយនៅទីនេះ។ គឺជាព្រះវិហារដ៏ប្រណិតមួយ ដែលយើងអាចមានកៅអីអង្គុយគ្រប់គ្រាន់ ដូចជានៅជាន់កណ្តាល និងជាន់ឡៅតឿ ព្រមទាំងកន្លែងផ្សេងៗទៀត។ ហើយយើងនឹងបំពាក់ម៉ាស៊ីនត្រជាក់ ដើម្បីឲ្យបងប្អូនអាចអង្គុយប្រកបដោយ ផាសុខភាព ស្តាប់ព្រះបន្ទូលព្រះ គឺយើងមានគម្រោងធ្វើកិច្ចការនេះមែន បើសិនជាពួកគេអនុញ្ញាត ឲ្យពួកយើងធ្វើកិច្ចការនេះ។ យើងខ្ញុំមានសេចក្តីសង្ឃឹមបែបដូច្នេះ សូមបងប្អូនអធិស្ឋានដល់ពួក យើងរាល់គ្នាផង។

9        នៅយប់នេះ យើងរាល់គ្នា នឹងសិក្សាព្រះបន្ទូលព្រះ ទៅតាមប្រធានបទដែលខ្ញុំបានសន្យា កាលពីព្រឹកម៉ិញនេះ ដែលជាបំណងព្រះហឫទ័យរបស់ព្រះ គឺយើងនឹងជជែកនៅវេលាយប់នេះ។ គឺយើងនឹងសិក្សាអាចច្រើនបន្តិច ឬក៏មិនសូវច្រើនដែរ។ នៅយប់នេះ សេចក្តីអធិប្បាយរបស់ខ្ញុំមានចំណងជើងថាៈ “អត្តសញ្ញាណ៥យ៉ាងនៃពួកជំនុំដ៏ពិតរបស់ព្រះដ៏មានព្រះជន្មរស់” គឺការកែតម្រូវ៥ យ៉ាងនៃពួកជំនុំដ៏ពិត... ឬអត្តសញ្ញាណនៃពួកជំនុំដ៏ពិត។

10       នៅមុនពេលដែលយើងស្តាប់ព្រះបន្ទូលព្រះអង្គ សូមអនុញ្ញាតលោកអ្នកបងប្អូនអធិស្ឋាន បន្តិចសិន៖ ខ្ញុំសូមអញ្ជើញ គ្រូគង្វាលរបស់ផងយើង គឺបងប្រុស Neville ឡើងមកដើម្បីអធិស្ឋាន ក្នុងការសិក្សាព្រះបន្ទូលព្រះជាមួយគ្នា គឺនៅក្នុងព្រះគម្ពីរ ម៉ាថាយ១៦:១៨។

11       (បងប្រុស Neville ដឹកនាំអធិស្ឋាន) អាម៉ែន។ (តើបានតម្លើងសម្លេងអស់ឬនៅ តើបានបើក មីក្រូហ្វូនមួយនេះហើយឬនៅ? តើមីក្រូហ្វូននេះមែនទេ?) តើបងប្អូនស្តាប់ឮសម្លេងរបស់ខ្ញុំបានទេ? ចុះបងប្អូននៅខាងក្រោយវិញ តើស្តាប់ខ្ញុំឮដែរឬទេ? បាទ ល្អណាស់។

12       ខ្ញុំសូមអាន បទគម្ពីរម៉ាថាយ១៦:១៨។ គឺខ្ញុំនឹងចាប់ផ្តើមអានខ១៧ទៅ៖

          រួចព្រះយេស៊ូវមានបន្ទូលតបថា អ្នកស៊ីម៉ូនកូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។

          ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹង មនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។

          សូមព្រះជាម្ចាស់ប្រទានព្រះពរតាមរយៈព្រះបន្ទូលទ្រង់។

13       ពាក្យថា “ពួកជំនុំ” ដែលមានចែងនៅក្នុងបទគម្ពីរនេះ គឺខ្ញុំបានជ្រើសរើសមកអធិប្បាយដល់ លោកអ្នកបងប្អូននៅយប់នេះ “តើពួកជំនុំគឺជាអ្វី?” តើនរណាជាអ្នកតាំងពួកជំនុំឡើង? តើសារព្រះបន្ទូលនេះបានចែងអំពីអ្វី? តើយើងរាល់គ្នាអាចក្លាយជាសមាជិកពួកជំនុំនោះបានយ៉ាងដូចម្តេច? តើយើងរាល់គ្នា អាចទៅស្ថានសួគ៌បានដែរឬទេ ដោយពួកយើងមិនមែនជាសមាជិកពួកជំនុំនោះ?” នៅក្នុងអត្ថបទនីមួយៗ យើងបានអធិប្បាយរាប់សិបម៉ោងហើយ ព្រមទាំងត្រឡប់ទៅត្រឡប់មកដែរ ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចប្រាប់បងប្អូននូវចំនុចគ្រឹះសំខាន់ៗ ដើម្បីបង្ហាញថា តើពួកជំនុំដ៏ពិតគឺជា អ្វី។ ខ្ញុំចង់ឲ្យបងប្អូនគ្រប់គ្នាមានព្រះគម្ពីរនៅក្នុងដៃ។

14       កាលពីដំបូង ពាក្យថា ពួកជំនុំមានន័យថា “ត្រូវបានហៅចេញមក” ពួកអ៊ីស្រាអែលមិនមែនជា ពួកជំនុំព្រះទេ ដរាបណាពួកគេស្ថិតនៅក្នុងស្រុកអេស៊ីប។ ពួកគេគឺជារាស្ត្ររបស់ព្រះ។ បន្ទាប់មក នៅពេលដែលព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅពួកគេចេញពីស្រុកអេស៊ីប ពួកគេក៏បានក្លាយជាពួកជំនុំរបស់ព្រះ ដោយព្រោះពួកគេ ត្រូវបានហៅចេញមក។ រីឯពាក្យនេះក៏មានន័យបែបនេះដែរនាពេលបច្ចុប្បន្ននេះ។ ពួកជំនុំមានន័យថា “ជាអ្នកដែលព្រះបានត្រាស់ហៅចេញមក” គឺជាអ្នកដែលទ្រង់បានត្រាស់ហៅឲ្យចេញមក គឺញែកខ្លួនដាច់ដោយឡែក ហើយរស់នៅខុសប្លែកពីអ្នកដទៃ។

15       នៅក្នុងគ្រាសញ្ញាចាស់ ពួកជំនុំដែលគេបានស្គាល់ហៅថា “នគរព្រះ” ជាព្រះរាជរបស់ព្រះ។ ខ្ញុំបានដកស្រង់ការនេះចេញពីប្រវត្តិសាស្រ្តព្រះគម្ពីរ។ ក្នុងគ្រាសញ្ញាចាស់ ពួកជំនុំត្រូវបានហៅថា “ព្រះរាជរបស់ព្រះ” ម៉្យាងទៀត គេអាចហៅថាព្រះគឺជាស្តេច ហើយពួកជំនុំគឺជាកម្មសិទ្ធិរបស់ទ្រង់ គឺជានគររបស់ព្រះ ដែលមានចែងនៅក្នុងសញ្ញាចាស់។

16       នៅក្នុងគ្រាសញ្ញាថ្មី បានហៅថា “អណាចក្រព្រះមេស៊ី” អូ! ខ្ញុំចូលចិត្តពាក្យថា ព្រះមេស៊ីណាស់។ ចំពោះពាក្យថា អណាចក្រព្រះមេស៊ី គឺជាមានព្រះមេស៊ីជាអ្នកគ្រប់គ្រង និងសោយរាជ្យ។ គ្មានរនាំង និកាយ ឬអ្វីផ្សេងទៀតឡើយ គឺមានតែព្រះមេស៊ីប៉ុណ្ណោះដែលបានគ្រប់គ្រងនៅក្នុងចក្រភពរបស់ ទ្រង់! តើការនេះមិនអស្ចារ្យទេឬអី? អណាចក្រព្រះមេស៊ី។ ដូច្នេះ ពួកជំនុំមិនមែនជាក្រុមមួយទេ ហើយពួកជំនុំក៏មិនមែនជាការជួបប្រជុំរបស់មនុស្សដែរ។ ពួកជំនុំគឺជារាស្រ្តរបស់ព្រះ ហើយត្រូវបាន ហៅចេញពីលោកីយនេះ ដើម្បីបំរើនៅក្នុងអាណាចក្រមួយផ្សេងទៀត។

17       កាលពីប៉ុន្មានខែមុន ប្រពន្ធរបស់ខ្ញុំ និងខ្ញុំបានទៅទិញទំនេញនៅហាងលក់ទំនេញ។ ហើយក៏ បានជួបនឹងការចម្លែកមួយ។ គឺមានស្ត្រីម្នាក់បានឈរនៅលើផ្លូវ មានស្លៀកសំពត់សែនខ្លី។ លោកអ្នកប្រហែលជាមិនជឿឡើយ ប៉ុន្តែពួកយើងពិតជាបានឃើញដូច្នោះមែន។ រួចប្រពន្ធរបស់ខ្ញុំ បាននិយាយមកកាន់ខ្ញុំថា “សូមមើលចុះ”

18       ខ្ញុំបានតបវិញថា “នាងច្បាស់ជាគ្រីស្ទានហើយ។ នាងពិតជាមានភាពខុសប្លែកពីគេណាស់” វាគឺជារឿងដ៏អាម៉ាសណាស់។

19       បន្ទាប់មកស្រាប់តែមានសំនួរមួយមកកាន់ខ្ញុំថា “តើហេតុអ្វីទៅ Bill ក្នុងនាមពួកយើងជាគ្រីស្ទាន តើសេចក្តីជំនឿនេះឬ ដែលយើងបានជឿនោះ តើហេតុអ្វីទៅ យើងខ្ញុំទប់ស្កាត់ពួកស្រ្តីរបស់យើងឲ្យ ស្លៀកពាក់ ឬប្រព្រឹត្តបែបដូច្នេះ? តើពួកជំនុំផ្សេងគេមិនធ្វើបែបនេះទេឬអី? ពួកគេបានស្លៀកពាក់ បែបនោះ ដែលគ្មានសីលធម៌សោះ តើហេតុអ្វីទៅ? អ្នកមិនអាចនិយាយថា ពួកគេគ្មានសីលធម៌ នោះទេ”

20       ខ្ញុំបានឆ្លើយថា “នេះគឺជាការពិត ខ្ញុំមិនអាចថ្កោលទោសនរណាមួយបានឡើយ។ ប៉ុន្តែកាល ដែលឃើញពួកគេបែបនេះ ពួកយើងនឹងស្គាល់ពួកគេតាមរយៈផលផ្លែរបស់ពួកគេ។ ពួកគេប្រហែលជាមិនបានប្រព្រឹត្តបទល្មើសនោះទេ ប៉ុន្តែ នៅក្នុងពួកគេមានវិញ្ញាណដែលដឹកនាំពួកគេទៅ កាន់អំពើអសីលធម៌”

21       ព្រះយេស៊ូវទ្រង់មានបន្ទូលថា “អស់អ្នកណាដែលគ្រាន់តែមើលទៅកាន់ពួកស្រ្តី ចង់មានតំរេក នោះឈ្មោះថាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តហើយ” នៅពេលដែលមនុស្សមានបាបនោះបានឆ្លើយថា គេបានប្រព្រឹត្តអំពើផិតក្បត់មែន តើនរណាជាអ្នកមានកំហុស? គឺជាស្ត្រី ដែលបានបង្ហាញខ្លួនឲ្យពួកប្រុសឃើញ។ លោកអ្នកប្រហែលជាស្អាតបរិសុទ្ធដូចជាផ្កាលីលីអញ្ចឹង ដរាបណាយើងនិយាយទាក់ទងនឹងគុណធម៌ ប៉ុន្តែ បើសិនជាលោកអ្នកបានបង្ហាញខ្លួនលោកអ្នកនៅមុខគេឯងក្នុងរបៀបមួយដែលមិនសមរម្យនោះ តែលោកអ្នកបានគិតថា លោកអ្នកមិនបានប្រព្រឹត្តការអាក្រក់នោះទេ តែលោកអ្នកបាននាំឲ្យពួកប្រុសគិតគំនិតអាក្រក់មកលើរូបលោកអ្នកវិញ នោះគឺជាកំហុសរបស់លោកអ្នកហើយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា អ្នកនឹងក្លាយជាជនល្មើស ដែលបានប្រព្រឹត្តអំពើផិតក្បត់ ហើយមនុស្សនោះមិនអាចចូលទៅកាន់នគរស្ថានសួគ៌បានឡើយ។

22       ដ្បិត ដូចដែលខ្ញុំបានធ្វើដំណើរជុំវិញពិភពលោកស្វែងរកប្រជាជាតិទាំងឡាយ ដែលមានវិញ្ញាណរបស់ពួកគេ។ គ្រប់ប្រជាជាតិទាំងអស់ បានគ្រប់គ្រងដោយអារក្ស។ គ្រប់រដ្ឋាភិបាលទាំង អស់បានគ្រប់គ្រងដោយអារក្ស។ ដ្បិតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។ ពួកគេបានតយុទ្ធរហូតដល់ ព្រះយេស៊ូវទ្រង់យាងមក រួចទ្រង់នឹងតាំងនគររបស់ទ្រង់ឡើង គឺនឹងគ្មានសង្រ្គាមទៀតឡើយ។ ប៉ុន្តែ សាតាំងវាបាននិយាយថា នគរនៅលោកីយនេះ គឺជារបស់វា ហើយវានឹងធ្វើអ្វីៗតាមតែចិត្តរបស់វាចង់ធ្វើ នៅចំពោះមនុស្សរបស់ព្រះយេស៊ូវគ្រីស្ទ។ ហើយពួកគេគឺជាឧបករណ៍របស់សាតាំង គឺពួកគេស្ថិត នៅក្នុងអាណាចក្ររបស់សាតាំង។ សាតាំងបាននិយាយទៅកាន់ព្រះយេស៊ូវថា “ខ្ញុំនឹងឲ្យវាទៅអ្នក បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ”

23       ព្រះយេស៊ូវ ទ្រង់ជ្រាបថា ទ្រង់នឹងប្រគល់មរតកដល់ពួកគេនៅក្នុងគ្រា១ពាក់ឆ្នាំ ដូច្នេះ ទ្រង់ មានបន្ទូលថា “ចូរថយចេញទៅសាតាំងអើយ” ទ្រង់ជ្រាបថា ព្រះជាម្ចាស់នឹងប្រគល់អាណាចក្រ ទាំងអស់ដល់ទ្រង់ ហើយពួកគេនឹងក្លាយជាកម្មសិទ្ធិរបស់ទ្រង់ ហើយពួកគេនៅក្នុងនគរតែមួយ។

24       នៅពេលដែលលោកអ្នកធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ លោកអ្នកនឹងឃើញ វិញ្ញាណជនជាតិអាឡឺម៉ង។ ហើយពេលដែលលោកអ្នកធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស លោកអ្នកនឹងឃើញ វិញ្ញាណជនជាតិអង់គ្លេស។ ហើយបើលោកអ្នកធ្វើដំណើរទៅកាន់ប្រទេស Sweden លោកអ្នកបានឃើញ វិញ្ញាណជនជាតិស្វីស។ បើទៅឯប្រទេសបារំាងវិញ លោកអ្នកនឹងឃើញវិញ្ញាណជនជាតិបារាំង។ បើលោកអ្នកចូល មកកាន់សហរដ្ឋអាមេរិក លោកអ្នកនឹងឃើញវិញ្ញាណជនជាតិអាមេរិក។

25       កាលពីពេលមុន ខ្ញុំបានឈប់ដំណើរនៅត្រង់ San Angelo ក្នុងទីក្រុង Rome ព្រោះខ្ញុំចង់ ឃើញកន្លែងបញ្ចុះសព។ ជាការដ៏ភ្ញាក់ផ្អើលណាស់សម្រាប់ខ្ញុំ ហើយក៏ជាការស្តីបន្ទោសដែរ ក្នុងនាមជនជាតិអាមេរិក ដែលបានឈរនៅខាងមុខរបងទីបញ្ចុះសពនោះ នៅលើរបងនោះគេបានសរសេរថា “ផ្ញើរមកកាន់ពួកស្រ្តីជនជាតិអាមេរិក សូមស្លៀកពាក់ឲ្យបានសមរម្យ ហើយផ្តល់ការ គោរពដល់អ្នកស្លាប់ នៅមុនពេលដែលចូលមកកាន់ទីនេះ” នៅពេលដែលប្រជាជាតិមួយបានលិចលង់ទៅ នោះក៏កាន់តែមានការគួរឲ្យភ័យរន្ធត់ដែរ ពេលដែលពួកយើងបានចូលទៅដល់ទីកន្លែង នោះ។ ឃើញទេបងប្អូន ដោយព្រោះតែ...

          មានពេលមួយនោះ ខ្ញុំបានសួរទៅកាន់ស្រ្តីមា្នក់ថា “តើអ្នកគឺជាគ្រីស្ទានឬ?”

26       នាងឆ្លើយថា “ខ្ញុំគឺជាជនជាតិអាមេរិក ប្រាកដណាស់ ខ្ញុំគឺជាគ្រីស្ទាន” គ្មានអ្វីដែលគួរឲ្យចម្លែក នោះទេ។

27       បន្ទាប់មក បងប្រុស Bosworth បានសួរទៅកាន់មនុស្សម្នាក់ នៅយប់មួយថា “តើបងស្រីគឺ ជាគ្រីស្ទានឬ?”

28       គាត់ឆ្លើយថា “ខ្ញុំចង់ប្រាប់ដល់អ្នកឲ្យបានយល់ថា ខ្ញុំបានដុតទានជារៀងរាល់យប់” ការដែល ធ្វើបែបនេះ គឺបានធ្វើអ្វីៗដែលជាប់ទាក់ទងនឹងគ្រីស្ទានហើយ ដូចជាការដុតទានជាដើម។ គ្រីស្ទាន មិនមានការធ្វើបែបនោះទេ។ ហើយពួកជំនុំរប់សព្រះ ក៏មិនមានការតុបតែងបែបដូច្នោះដែរ។

29       តើអ្វីទៅដែលធ្វើពួកស្រ្តីៗទាំងនោះទៅជាបែបនេះ... ពួកយើងមិនដែលបង្គាប់ឲ្យពួក ស្រ្តីៗធ្វើបែបនោះឡើយ។ ហើយយើងក៏មិនបានបង្គាប់ឲ្យពួកបុរសៗផឹកស្រាដែរ ក៏មិនឲ្យស្បថផង ពួកយើងគ្រាន់តែផ្សាយដំណឹងល្អប៉ុណ្ណោះ ក៏បានរស់នៅតាមព្រះបន្ទូល។ មានពួកបុរសៗជាច្រើន បានមកឯ Pentecostal faith ហើយមានជំនឿដ៏បរិសុទ្ធ គេបានចូលមក ទទួលស្គាល់ជាធារណៈ ពេលដែលពួកគេមិនបានធ្វើតាមចិត្តរបស់ពួកគេ។ ក៏មានពួកស្រ្តីៗជាច្រើនដែរ បានធ្វើការដូចគ្នាដែរ។ ពួកយើងមិនបានប្រាប់ពួកគេ ឲ្យធ្វើការទាំងនោះឡើយ ពួកយើងគ្រាន់តែផ្តល់គំរូឲ្យពួកគេ ប៉ុណ្ណោះ។ យើងក៏បានប្រាប់ពួកគេនូវអ្វីដែលព្រះគម្ពីរបានចែង ហើយបើសិនជាពួកគេបានកើត ខាងឯវិញ្ញាណនៅស្ថានសួគ៌ ដូច្នេះ វិញ្ញាណរបស់ពួកគេមិនមែនជារបស់សហរដ្ឋអាមេរិកទៀតឡើយ ហើយក៏មិនមែនជារបស់អាឡឺម៉ង់ដែរ គឺពួកគេស្ថិតនៅក្នុងនគរព្រះវិញ ដោយព្រោះ ពួក យើងស្ថិតនៅក្នុងនគរផ្សេងវិញ គឺជានគររបស់ព្រះ ដែលជាទីមានល្អអស្ចារ្យ បរិសុទ្ធ និងអំណាច ចេស្តា។

30       យើងរាល់គ្នាបានចូលទៅកាន់មហាក្សត្រនៃយើង។ យើងក៏បានសម្ភាសន៍ជាមួយទ្រង់ គ្រប់ ពេលទាំងអស់ ពេលដែលយើងរាល់គ្នាចង់ហៅទ្រង់។ យើងគ្មានអ្នកទូលអង្វរផ្សេងទៀត ឬអ្នកកណ្តាលណាផ្សេងទៀត រវាងស្តេច និងយើងរាល់គ្នាទេ ប៉ុន្តែ ម្នាក់នោះគឺជាព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ យើងរាល់គ្នាកំពុងតែរស់នៅក្នុងនគរមួយ។ ហើយត្រូវបានហៅថា “នគររបស់ព្រះមេស៊ី” តាម ប្រវត្តិសាស្រ្តព្រះគម្ពីរ។ ម្យ៉ាងទៀត ទីកន្លែងដែល ព្រះមេស៊ីទ្រង់គ្រប់គ្រង គឺនៅក្នុងជីវិតទាំងឡាយ នៅក្នុងអាណាចក្ររបស់ទ្រង់ គឺទ្រង់កំពុងតែគ្រប់គ្រងជីវិតរាស្រ្តរបស់ទ្រង់ គឺជារាស្រ្តដែលទ្រង់បានហៅពួកគេចេញមក ពីគ្រប់ជីវិតទាំងឡាយ រួចមកប្រជុំគ្នាក្នុងក្រុមមួយ ហើយបានហៅថា “ពួកជំនុំ” របស់ទ្រង់ ឬក៏ហៅថា “អ្នកដែលព្រះបានហៅចេញមក” តើការនេះមិនមែនជាការដ៏អស្ចារ្យទេឬអី?

31       ឥឡូវនេះ ពួកអ៊ីស្រាអែល គឺជា “រាស្រ្ត” របស់ព្រះ រហូតទាល់តែ “យើងមើលឃើញនៅក្នុង កិច្ចការ៧:៣៨) ពួកគេត្រូវបានហៅថា “ពួកជំនុំ” របស់ព្រះ ដោយព្រោះ ព្រះជាម្ចាស់ទ្រង់បានហៅ ពួកគេត្រូវបានចេញពីស្រុកអេស៊ីព្ទ គឺចេញពីលោកីយ ក៏ចេញពីពួកជំនុំឯទៀតៗ ក៏ចេញពីសាសនាផ្សេង មកដើរជាមួយនឹងព្រះតែមួយប៉ុណ្ណោះ។

32       រីឯបច្ចុប្បន្ននេះ ពួកជំនុំនៃព្រះ ក៏ត្រូវធ្វើដូចគ្នាដែរ។ ទ្រង់បានហៅពួកគេចេញពីលោកីយនេះ គឺទ្រង់បានហៅពួកគេចេញពីសាសនាខុសឆ្គង ក៏បានហៅពួកគេចេញពីនិកាយខាងសាសនា និងហៅពួកគេចេញពីគ្រប់ក្រុមសាសនាទាំងឡាយ ឲ្យពួកគេដើរជាមួយព្រះវិញ ដែលមិនត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយពួកសង្ឃទេ ប៉ុន្តែ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះគ្រីស្ទ ដែរស្ថិតនៅក្នុងអាណាចក្ររបស់ព្រះមេស៊ី ដែលយើងរាល់គ្នាកំពុងរស់នៅ។ ព្រះគ្រីស្ទ ទ្រង់គឺជាមហាក្សត្រ ហើយព្រះគ្រីស្ទគឺជាអ្នកដែលគ្រប់គ្រង។

33       ព្រះគ្រីស្ទគឺជាសិរសា ហើយព្រះគ្រីស្ទគឺជាសិរសានៃនគររបស់ព្រះមេស៊ី។ ហើយលោកអ្នក មិនអាចរៀបចំ នគរមួយ ដែលធ្វើឲ្យព្រះគ្រីស្ទជាសិរសាទេ។ លោកអ្នកមិនអាចកំណត់នគរមួយ ដែលចាត់ទុកថាព្រះគ្រីស្ទជាសិរសានោះទេ។ ដោយព្រោះ ព្រះគ្រីស្ទគឺជាស្តេច ហើយលោកអ្នកមិន អាចដកយកប្រាជ្ញារបស់មនុស្ស និងបង្កើតក្រុមមួយ ដែលដាក់ឲ្យព្រះគ្រីស្ទជាអ្នកគ្រប់គ្រងទេ។ ដូច្នេះ គ្រប់ក្រុមទាំងឡាយ និងមនុស្សទាំងឡាយ ដែលព្យាយាមរៀបចំអាណាចក្ររបស់ព្រះ គឺកំពុងតែទាស់ប្រឆាំងនឹងមហាក្សត្រដ៏ជាព្រះហើយ។ ហើយបើសិនជាពួកគេធ្វើការទាស់ប្រឆាំងនឹង ព្រះមហាក្សត្រ ក៏មានន័យថា ពួកគេកំពុងតែទាស់ប្រឆាំងនឹងព្រះដែរ។ ដូច្នេះ បើពួកគេបានទាស់ ប្រឆាំងនឹងមហាក្សត្រ គឺពួកគេជាអ្នកទាស់ប្រឆាំងនឹងព្រះគ្រីស្ទហើយ។ វាពិតជាលំបាកហើយ។ បើសិនជា ខ្ញុំអាចមានសម្លេងខ្លាំងថែមទៀត នោះយើងនឹងអាចធ្វើឲ្យវាកាន់តែច្បាស់ហើយ។ នោះ គឺជាអ្នកដែលទាស់ប្រឆាំងនឹងព្រះគ្រីស្ទ។ ហើយបើសិនជាលោកអ្នកអត់ធ្មត់បន្តិច នោះខ្ញុំនឹងបង្ហាញភស្តុតាងដល់លោកអ្នក។ វិញ្ញាណដែលទាស់ប្រឆាំងនឹងព្រះគ្រីស្ទ វាខំព្យាយាមនាំមនុស្សចេញពីព្រះ ហើយហៅពួកគេចេញពីក្រុមរបស់ពួកគេ ហើយដាក់ពួកគេទាំងនោះរួមគ្នានៅកន្លែងមួយ ដែលមិនមែនជាបំណងព្រះហឫទ័យព្រះ។ មានមនុស្សគេតែងតែ ឈ្លោះជាមួយខ្ញុំ ដោយព្រោះ ខ្ញុំបានវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមរបស់ពួកគេ។ នោះមិនមែនជាមនុស្សទេ ដែលខ្ញុំព្យាយាមវាយប្រហារនោះ គឺជាវិញ្ញាណដែលបាននាំពួកគេគិតថា “ពួកយើងគឺជាមនុស្ស!”

34       រាស្រ្តរបស់ព្រះ គឺជារាស្រ្តដែលព្រះបានត្រាស់ហៅចេញមក។ ខ្ញុំជឿថា ពួកគេស្ថិតនៅក្នុង និកាយទាំងឡាយ។ ពួកគេអាចជាពួក កាតូលិក ពួកគេអាចជាពួកប្រេសប៊ីធើរៀន ពួកគេអាចជា ពួកយូដា និងជាពួកជំនុំផ្សេងៗទៀត។ ប៉ុន្តែ ពួកជំនុំដ៏ពិតប្រាកដនោះគឺជា រូបកាយរបស់ព្រះគ្រីស្ទ។

35       លោកអ្នកមិនអាចរៀបចំរូបកាយរបស់ព្រះគ្រីស្ទឡើងបានឡើយ។ អស់អ្នកដែលមកឯព្រះ គ្រីស្ទ (ចេញពីលោកីយមក ចូលមកឯព្រះគ្រីស្ទ) គឺបានចូលមកក្នុងរូបកាយរបស់ទ្រង់។ ហើយ លោកអ្នកគឺជាសមាជិកនៃរូបកាយនោះ ពេលលោកអ្នកបានចូលមកកាន់ពួកជំនុំនេះ គឺជាអ្នកដែល បានហៅចេញមក ហើយទទួលបុណ្យជ្រមុជទឹកក្នុងរូបកាយនេះ។ តើបងប្អូនយល់ដែរឬទេ? មិន មែនជាពួកមេតូឌីស មិនមែនជាពួកបាបទីស្ទ មិនមែនជាពួក Pentecostal មិនមែនជាពួក Nazarene មិនមែនជាពួក Pilgrim Holiness ក៏មិនមែនជាពួកកាតូលិកដែរ ប៉ុន្តែ ពួកគេជារូបកាយរបស់ព្រះគ្រីស្ទវិញ។ យើងនឹងដកនូវចំនុចនេះ មកសិក្សាឲ្យកាន់តែស៊ីជម្រៅបន្តិច នៅក្នុងសំនួរផ្សេងទៀត នៅពេលដែលយើងចូលទៅកាន់ចំនុចស៊ីជម្រៅ។ ដ្បិត រូបកាយរបស់ព្រះគ្រីស្ទ គឺជាពួកជំនុំ។

36       ទ្រង់បានមានបន្ទូលទាក់ទងជាច្រើនទៅនឹងរឿងប្រៀបប្រដូច ដូចជា ប្តី និងប្រពន្ធ។ ទ្រង់បាន ហៅពួកជំនុំថា “កូនក្រមុំ” ហើយកូនក្រមុំនោះមិននៅតែឯងទៀតទេ គឺពួកគេមិននៅជាមនុស្សពីរនាក់ទៀតឡើយ ពួកគេនឹងត្រឡប់មកតែមួយវិញ។ រូបសាច់របស់នាង គឺជារូបសាច់របស់គាត់ រីឯឆ្អឹងរបស់នាង គឺជាឆ្អឹងរបស់គាត់ដែរ។ ហើយនៅពេលដែល បុរស ឬស្រ្តី ដែលបានហៅចូលមកក្នុង រូបកាយរបស់ព្រះគ្រីស្ទ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ពួកគេក៏បានក្លាយជាសមាជិកពេញលេញនៃរូបកាយនេះ ពេលដែលពួកគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះព្រះជាម្ចាស់ទ្រង់បានលើករូបកាយរបស់ទ្រង់ឡើង ហើយដាក់ទ្រង់អង្គុយនៅលើបល្ល័ង្ករបស់ទ្រង់ រួចទ្រង់ក៏បានចាត់បញ្ចូនព្រះវិញ្ញាណបរិសុទ្ធ យាងមកស្អាងរូបកាយរបស់ព្រះគ្រីស្ទឡើង ដែលនឹងត្រូវរួមមកតែមួយក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍ ក្នុងកាលដែលព្រះអម្ចាស់ទ្រង់យាងត្រឡប់មកវិញ។ លោកអ្នកមិនអាចរៀបចំការនេះដោយខ្លួនឯងបានទេ។ វាគឺជាសេចក្តីអាថ៌កំបាំងរបស់ព្រះ។

37       ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកនីកូដេមថា “កាលដែលឮសូរសម្លេងខ្យល់បក់មក នោះ អ្នកមិនអាចប្រាប់ថា វាមកពីណាទេ ឬក៏ទៅទីណាទេ៖ ដូច្នេះ គឺគ្រប់គ្នាសុទ្ធតែកើតដោយព្រះវិញ្ញាណ” លោកអ្នកមិនអាចយល់ឡើយ ថាវាមកពីទីណាដែរ។ វាមិនមែនខាងមេតូឌីស ក៏មិនមែនខាងបាបទីស្ទ ក៏មិនមែនខាង Pentecostal ក៏មិនមែនជាក្រុមណាដែរ។ វាគឺជាកំណើតមួយ ដែលបានកើតនៅក្នុងនគររបស់ព្រះ។

38       មនុស្សគេបានព្យាយាមរៀបចំវាឡើង បន្ទាប់មកក៏នាំវាទៅដល់ការទាស់ប្រឆាំងនឹងព្រះគ្រីស្ទ ដ្បិត គ្រប់ការទាំងឡាយដែលទាស់ប្រឆាំងនឹងសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ នោះហើយគឺជាពួកទាស់ប្រឆាំងនឹងព្រះគ្រីស្ទ។

39       តើក្រុមនេះបានចាប់ផ្តើមកើតឡើងនៅទីកន្លែងណា? ពេលដែលព្រះយេស៊ូវទ្រង់ប្រសូតនៅលើផែនដី ទ្រង់មិនបានបង្កើតពួកជំនុំណាមួយចេញមកទេ។ ទ្រង់មានបន្ទូលពីការមកដល់នៃពួកជំនុំ ប៉ុន្តែទ្រង់មិនបានរៀបចំពួកជំនុំណាមួយឡើងទេ។ ក្នុងគ្រានោះ ក៏មិនមានពួកជំនុំណាមួយត្រូវបានបង្កើតឡើងទេ អស់រយៈពេលរាប់រយឆ្នាំ រហូតមកសាវកចុងក្រោយបានស្លាប់។ ហើយពួកជំនុំដំបូងដែលបានបង្កើតឡើងនៅលើផែនដី គឺជាពួកជំនុំរ៉ូមុំាងកាតូលិក។ ខ្ញុំមានសៀវភៅដែលបានសរសេរអំពី Pre-Nicene Fathers, Foxe’s Book of Martyrs, ជាការនិពន្ធរបស់ Josephus, Pember’s Early Ages, និងមានពួកអ្នកនិពន្ធសម័យបុរាណដ៏ល្អៗច្រើនទៀត ដែលពួកគេបាននិពន្ធឡើងពីប្រវត្តិសាស្ត្រ អំពីការដែលពួកជំនុំត្រូវបានបង្កើតឡើង រហូតដល់ពួកជំនុំរ៉ូមុំាងកាតូលិកបានបង្កើតឡើង។ វាក៏បានត្រឡប់ទៅជាក្រុមមួយ ដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ បើសិនជាការបែបនេះត្រូវបានកើតឡើង... អូ! ខ្ញុំសង្ឃឹមថា ខ្ញុំអាចយកសៀវភៅទាំងនេះ បង្ហាញប្រាប់ដល់លោកអ្នកបាន។ បើសិនជាការបែបនេះត្រូវបានកើតឡើង វាច្បាស់ជាមានអ្នកទាស់ប្រឆាំងនឹងព្រះដ៏អស្ចារ្យហើយ តើព្រះជាម្ចាស់ទ្រង់មិនជ្រាបទេឬអី បើសិនជាទ្រង់គឺជាព្រះ ដែលមិនចេះប្រែប្រួលនោះ? បើសិនជាមិនប្រែប្រួល តើទ្រង់មិនជ្រាបទេថា ការទាំងនេះនឹងកើតឡើងទេឬអី? ហើយបើសិនជាមានការដ៏គួរឲ្យរន្ធត់បែបនេះកើតឡើង តើទ្រង់មិនព្រមានដាស់តឿនពួកជំនុំរបស់ទ្រង់ជាមុនទេឬអី? ខ្ញុំសង្ឃឹមថា លោកអ្នកអាចយល់ដឹងបានយ៉ាងប្រសើរ ពីមូលហេតុដែលខ្ញុំមិនវាយប្រហារទៅលើមនុស្សនៅក្នុងក្រុមទាំងឡាយ ប៉ុន្តែគឺជាក្រុមទាំង ឡាយ និងចរិតរបស់ពួកគេវិញ។ វាគ្មានអ្វីផ្សេងទៀតឡើយ លើកតែពួកប្រឆាំងទាស់ នឹងព្រះ គ្រីស្ទវិញ គឺថាគ្រប់គ្នាដែលស្ថិត នៅក្នុងពួកទាំងនោះ។

40       លោកអ្នកអាចនិយាយថា “សូមរង់ចាំបន្តិច។ ខ្ញុំគិតថា អ្នកមិនបានអធិប្បាយអ្វីផ្សេងទៀត សោះក្រៅពីព្រះគម្ពីរ”

41       សូមបងប្អូនបើកព្រះគម្ពីរអានជាមួយនឹងខ្ញុំបន្តិចសិន គឺបើកទៅកាន់គម្ពីរវិវរណៈ១៧។ នេះគឺ ជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ទៅកាន់ពួកជំនុំរបស់ទ្រង់ ដែលជាពួកជំនុំដែលព្រះបាន ហៅចេញមក។ វិវរណៈ១៧៖

          ទេវតា១ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹង បង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន៖

42       ពាក្យទាំងអស់នេះ គឺជានិមិត្តរូប ដោយព្រោះវាគឺជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានដៅចំណាំរួចហើយ។ តើលោកអ្នកបងប្អូនដឹងថាជាអ្វីដែរឬទេ? វាគឺជាសេចក្តីអាថ៌កំបាំង ហើយការនេះអាចបើកសម្តែងបាន មិនមែនតាមរយៈប្រាជ្ញាឡើយ ប៉ុន្តែដោយការបើកសម្តែងរបស់ព្រះវិញ្ញាណ តាមរយៈអំណោយទានខាងវិញ្ញាណ។ “ដល់អស់អ្នកដែលមានប្រាជ្ញា ចូររាប់ចំនួនសត្វនោះចុះ។ រីឯអស់អ្នកដែលមានអំណោយទានខាងប្រាជ្ញា ចូរឲ្យអ្នកនោះធ្វើការនេះ ហើយ ធ្វើការនោះចុះ” នេះហើយគឺជាការបើកសម្តែង។

43       បងប្អូនគ្រប់គ្នាសុទ្ធតែបានដឹងហើយថា នៅពេលដែលព្រះគម្ពីរបានចែងពីស្ត្រីម្នាក់នោះ វាគឺជានិមិត្តរូបជាប់ទាក់ទងនឹងពួកជំនុំហើយ។ ពួកជំនុំរបស់ព្រះគ្រីស្ទត្រូវបានហៅថា “កូនក្រមុំ” ដែល លោកប៉ុលបាននិយាយថា “ខ្ញុំបានរៀបការអ្នករាល់គ្នាជាមួយនឹងព្រះគ្រីស្ទ ដូចជាស្រីក្រមុំព្រហ្មចារី ម្នាក់”

44       នៅត្រង់នេះ ព្រះគម្ពីរបានចែងអំពីស្រ្តីដ៏ធំម្នាក់ គឺជាស្រីសំផឹង។ “ចូរមកឯណេះ ខ្ញុំនឹងបង្ហាញ ឲ្យអ្នកឃើញ” នេះពាក្យដែលទេវតាបាននិយាយទៅកាន់លោកយ៉ូហាន “ ទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន” “ស្រី្តដែលអង្គុយនៅលើទឹកច្រើន” មើលទៅហាក់ដូចជាអាថ៌កំបាំងណាស់ ប៉ុន្តែ វាបានចែងទុកនៅត្រង់នេះហើយ។ ព្រះគម្ពីរបានពន្យល់ប្រាប់ហើយ។ សូមបងប្អូនបើកទៅកាន់ គម្ពីរវិវរណៈជំពូកដដែលក្នុងខ១៥ នោះលោកអ្នកនឹងយល់ថា “ទឹក” នោះមានន័យអ្វី ហើយ។

          ទេវតាក៏ប្រាប់ខ្ញុំថា ឯទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន នឹងមនុស្សផងទាំងឡាយ គ្រប់សាសន៍ គ្រប់ភាសា។

45       ដូច្នេះ ទឹកជាច្រើន ដែលស្រ្តីនោះបានអង្គុយលើ គឺនាងបានគ្រប់គ្រងលើមនុស្សផងទាំង ឡាយ គ្រប់សាសន៍ គ្រប់ភាសា។ គឺនាងបានគ្រប់គ្រងអ្វីៗទាំងអស់ ស្រ្តីនោះគឺជាស្រីសំផឹង។ បើសិនជា ស្រ្តីនោះត្រូវបានហៅថាជាស្រីសំផឹង យើងរាល់គ្នាបានដឹងថា ស្រ្តីនោះគឺជាស្ត្រីដែលមិនស្មោះត្រង់ ទៅកាន់ប្តីរបស់ខ្លួន។ ដូច្នេះ ហើយទើបគេហៅនាងបែបនោះដូច្នោះ។ រីឯឥរិយាបទរបស់នាង ធ្វើពុតដូចជាស្មោះត្រង់ទៅកាន់បុរស តែនាងបានរស់នៅមិនស្មោះស្រង់នឹងបុរសនោះវិញ។ តើត្រឹមត្រូវដែរឬទេ? នេះហើយគឺជារបៀបដែលពួកជំនុំបាននិយាយថា ព្រះគ្រីស្ទគឺជាប្តីរបស់ពួកគេ តែគោលលទ្ធិរបស់ពួកគេគឺបានទាស់ប្រឆាំងនឹងសេចក្តីបង្រៀនរបស់ទ្រង់វិញ។ នាងគឺជាស្រីសំផឹង។ ហើយនាងបានគ្រប់គ្រងលើមនុស្សផងទាំងឡាយ និងគ្រប់ជាតិសាសន៍។ “ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ” ឥឡូវនេះ យើងបានយល់ពីរូបភាពនោះហើយ

...ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយ ស្រារបស់សេចក្តីកំផិតនៃវា។

46       តើភាពសហាយស្មន់នោះគឺជាអ្វី? “មិនស្អាតបរិសុទ្ធ” នាងគឺជាស្រីសំផឹង។ នាងជាស្រីដែល មិនស្អាត ហើយពួកអ្នកមានទាំងឡាយ ដែលជាពួកស្តេច និងប្រជាជាតិដ៏អស្ចារ្យ និងមនុស្សទាំងអស់នៅផែនដី បានសហាស្មន់ជាមួយនឹងនាង ហើយក៏បានទទួលយកសេចក្តីអាក្រក់របស់នាង។ តើលោកអ្នកឃើញទេ តើវាមកពីណា?

47       ខ្ញុំមិនមានទំនួលខុសត្រូវក្នុងការសរសេរអំពីកិច្ចការទាំងនេះទេ ប៉ុន្តែ វាជាទំនួលខុសត្រូវរបស់ខ្ញុំ បើសិនជាខ្ញុំមិនបានបង្រៀនអំពីការនេះដល់ពួកជំនុំ។ គឺយើងកំពុងតែនិយាយអំពីពួកជំនុំ។ សូម លោកអ្នកកត់សំគាល់ត្រង់ចំនុចនេះ នៅខណៈពេលដែលយើងសិក្សាទៅខាងមុខទៀត។

          ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រ ហម...

48       សូមអនុញ្ញាតឲ្យខ្ញុំនិយាយអំពីនិមិត្តរូបនេះ ពាក្យថា “ក្រហម” គឺជារបៀបមួយ ដែលបង្ហាញ ថា វាពណ៌ដ៏ល្អ។ ហើយពណ៌ក្រហមនេះ គឺជាពណ៌របស់ស្រីសំផឹង ដែលជាពណ៌គ្រោះថ្នាក់។ នាង បានជិះលើសត្វសម្បុរក្រហម។

49       នៅក្នុងព្រះគម្ពីរ សត្វសហាវនោះ មានន័យថា “អំណាច” បើសិនជាលោកអ្នកបានកត់សំ គាល់ពីការនេះ មានអ្នកបំរើព្រះជាច្រើន ខ្ញុំឃើញថា ពួកគេបានងក់ក្បាលយល់ព្រមថា “ត្រឹមត្រូវហើយ” ព្រោះពួកគាត់សុទ្ធតែជាគ្រូបង្រៀនព្រះបន្ទូល។ សត្វនោះមានន័យថា “អំណាច” យើងបានឃើញនៅក្នុងព្រះគម្ពីរបានចែងអំពីសត្វទាំងនេះ គឺនៅក្នុងគម្ពីរវិរណៈ១៣ និងគម្ពីរដានីញ៉ែល ដែលសត្វទាំងនោះបានចេញមកពីក្នុងទឹក។ សត្វទាំងនោះជាសត្វដែលមាន អំណាច វាបានចេញមកពី ចំណោមមនុស្ស។

50       ប៉ុន្តែ តើលោកអ្នកបានកត់សំគាល់នៅក្នុង វិវរណៈ១៣ដែរឬទេ គឺជាពេលដែលសហរដ្ឋអាមេ រិកបានចេញមក នោះគឺជាសត្វតែមួយប៉ុណ្ណោះដែលមានចែងនៅក្នុងព្រះគម្ពីរ ដែលបានចេញមក គឺមិនមែនចេញពីទឹកនោះទេ។ ព្រះគម្ពីរបានចែងថា វាបានចេញមកពីផែនដីវិញ ដែលគ្មានមនុស្ស សោះ។ នោះគឺជាអាណាចក្រថ្មី។ វាមើលទៅដូចជា ចៀមមួយក្បាល ប៉ុន្តែ ក្រោយមក វាក៏និយាយ ឡើងដូចជាសត្វនាគ។ នោះមានន័យថា គឺជាប្រទេសនេះ។ វាបានកើតឡើងហើយ! នៅថ្ងៃមួយ ពួកគេនឹងធ្វើខុស ហើយជ្រើសរើសមនុស្សខុស។ ពួកគេបានលើក Joseph ឡើង... ឬស្តេចផារោន ដែលមិនស្គាល់យ៉ូសែបឡើយ។ កាលពីមុនពួកគេបានព្យាយាមហើយ ក្រោយមកពួកគេក៏បានព្យាយាមម្តងទៀត បើសិនជាពួកគេបរាជ័យនៅពេលនេះ។ ពេលវេលាចុងក្រោយក៏មកដល់ ព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។ រូបខ្ញុំមិនមែនជាអ្នកនយោបាយទេ។ ពួកគេទាំងពីរនាក់គឺជាមនុស្សវៀចវេ។ ខ្ញុំនឹងបោះឆ្នោតឲ្យព្រះយេស៊ូវគ្រីស្ទវិញ។ ទ្រង់គឺជាម្នាក់ដែលខ្ញុំពេញចិត្ត។ ដ្បិត ខ្ញុំសូមប្រាប់ដល់ លោកអ្នកថា លោកអ្នកគួរតែជូតសំអាតវ៉ែនតារបស់លោកអ្នកឲ្យស្អាតទៅ បើសិនជាលោកអ្នកចង់បានសេរីភាពដល់ពួកកូនចៅរបស់លោកអ្នក។ ខ្ញុំមិនដឹងថា វានៅកៀកកិតប៉ុណ្ណានោះទេ។ សូម លោកអ្នកអធិស្ឋានចុះ។

          ទេវតានោះក៏នាំវិញ្ញាណខ្ញុំ ទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីមា្នក់ ជិះនៅលើសត្វសម្បុរក្រ ហម ដែលពេញជាឈ្មោះប្រមាថ មានក្បាល៧ ហើយស្នែង១០។

51       “ក្បាល៧” នៅក្រោមនេះបានចែងថាក្បាល៧ គឺជាកូនភ្នំ៧ដែលជាទីក្រុង។ តើទីក្រុងអ្វី ដែលបានសង់នៅលើភ្នំ៧នោះ? ទីក្រុងរ៉ូម គឺពិតជាទីក្រុងមួយ ដែលបានសង់ឡើងនៅលើភ្នំ៧នោះ គឺជាពួកជំនុំ ដែលជាស្រីសំផឹង បានគ្រប់គ្រងលើលោកីយនេះ ដោយអំណាយរបស់នាង។ តើហេតុអ្វី? វាដូចជាយើងបានអានសារព័ត៌មានដែលបានចុះផ្សាយនៅក្នុងកាសែតយ៉ាងច្បាស់ៗដែរ។

          សំលៀកបំពាក់របស់ស្រ្តីនោះ មានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានដំឡៃ ហើយនឹងកែវមុក្តា...

52       សូមប្រាប់ខ្ញុំទៅមើលថា តើក្នុងចំណោមពួកវា តើបានបង់ពន្ធហើយឬនៅ? តើពួកគេបានបង់ពន្ធទៅកាន់ទីណាខ្លះ? គឺពួកគេនឹងធ្វើអ្វីៗទាំងអស់តាមដែលពួកគេចង់ធ្វើ! ផ្ទុយទៅវិញព្រះជាម្ចាស់ទ្រង់បានដាក់កូនរបស់ទ្រង់នៅក្នុងដែរ ជាពិតប្រាកដទ្រង់បានដាក់ពួកគេនៅទីនោះមែន។

53       ជាច្រើនដងពួកប្រូតេស្តង់បាននិយាយថា “ពួកកាតូលិកបានសម្លាប់មនុស្សនេះឬធ្វើការនេះ ធ្វើការនោះជាដើម” តើនរណាជាអ្នកសម្លាប់ Joseph Smith? ខ្ញុំមិនយល់ព្រមចំពោះសេចក្តីបង្រៀនរបស់គាត់ទេ ដ្បិតគាត់បានគិតថា សេចក្តីបង្រៀនរបស់គាត់ត្រឹមត្រូវ នេះហើយជាក្តីបារម្ភរបស់ខ្ញុំនៅក្នុងអាមេរិក។ ពួកជំនុំមេតូឌីសបានសម្លាប់ Joseph Smith។ ពេលដែលោកអ្នកអញ្ជើញទៅកាន់ ទីក្រុង Salt Lake លោកអ្នកនឹងបានឃើញសំគាល់យ៉ាងធំមួយបានសរសេរថា “ឱពួកមេតូឌីស ហើយចូរប្រយត្ន័ពួកសត្វចង្រិតម៉ូមនចុះៗ” ពួកមេតូឌីស្ទ បានបាញ់សម្លាប់ Joseph Smith។ ជាពួក ប្រូតេស្តង់! ដូច្នេះ វាមិនបានចោទប្រកាន់ពួកកាតូលិកទេ ចូរមើលជាមួយគ្នាបន្តិចសិន ព្រះគម្ពីរ ក៏បានចែងយ៉ាងដូច្នោះដែរ។

          ...ព្រមទាំងកាន់ពែងមាស ដែលពេញ ដោយសេចក្តីស្មោកគ្រោក របស់ការកំផិតដ៏គួរខ្ពើមរបស់ វាផង។

          (សេចក្តីបង្រៀនរបស់វា គឺជាអ្វីដែលវាបានផ្តល់ចេញមក គឺដល់ពួកស្តេចនៅលើផែនដីដែលបាន ស្រវឹង)។

54       តើមនុស្សគ្រប់គ្នាអាចជឿទេថា បងប្រុស Jagger អាចប្រោះទឹកលើស្ត្រីម្នាក់ដែលបានរៀប ការជាមួយបុរសម្នាក់រយៈ៣០ឆ្នាំមកហើយ ព្រមទាំងមានកូនជាច្រើនផង គាត់បានត្រឡប់ឲ្យរូបនាងក្លាយជាស្ត្រីព្រហ្មចារីវិញ ហើយឲ្យនាងទៅកាន់ន្ទប់ផ្សំដំណេករបស់នាងនៅយប់នោះ ជាមួយនឹងប្តីរបស់នាងវិញ។ តើបងប្អូនគ្រប់គ្នា អាចជឿទេថា ទឹកបរិសុទ្ធនោះអាចធ្វើការនោះបាន តើគួរឲ្យជឿដែរឬទេ? មែនហើយ! ដ្បិត ពួកស្តេចនៅផែនដីនេះ បានធ្វើការបែបនោះមែន។ ដូច្នេះ ពួកគេនឹងអាចរស់នៅ ហើយមានសន្តិភាពផ្លូវចិត្តបាន។ នៅក្នុងចិត្តរបស់លោកអ្នក គឺលោកអ្នកបានដឹង យ៉ាងច្បាស់ថាមានអ្វីហើយ។ ចូរទទួលព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីសំអាតលោកអ្នកចុះ។ ប៉ុន្តែ សូមលោកអ្នកកត់សំគាល់ចុះ នាងគឺជាមនុស្សដំបូងគេដែលបានរៀបចំពួកជំនុំឡើង។ ហើយព្រះគម្ពីរបានចែងនៅត្រង់នេះ។

          ហើយនៅលើថ្ងាសវាមានកត់ឈ្មោះថា “សេចក្តីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ជាធំ ជាម្តាយនៃពួក ស្រីសំផឹង នឹងអស់ទាំងសេចក្តីគួរខ្ពើមនៅផែនដី”។

55       សូមមើល! យើងគ្រប់គ្នានឹងយល់ព្រម ហើយក្នុងសៀវភៅកត់ត្រារបស់ពួករ៉ូម ដែលជាសៀវ ភៅរបស់ពួកកាតូលិក បានយល់ព្រមថា គឺជាពួកជំនុំរ៉ូមុំាង។ សៀវភៅរបស់ពួកគេបានយល់ពីការនោះ។ ខ្ញុំបានទទួលសៀវភៅមួយមានចំណងជើងថា “Facts Of Our Faith” មានតែពួកសង្ឃ ប៉ុណ្ណោះដែលប្រើវា។ មានស្ត្រីម្នាក់គឺជាពួកកាតូលិក គឺកូនប្រុសរបស់នាងគឺជាសង្ឃ ហើយនាងក៏បានឲ្យសៀវភៅនេះដល់ខ្ញុំ។ ហើយពួកគេបាននិយាយអាក្រក់ពីនាងនៅក្នុងពួកជំនុំ រួចនាងក៏បានចេញពីពួកជំនុំនោះទៅ ហើយខ្ញុំមិនទុកឲ្យនាងជួបរឿងបែបនោះឡើយ។ ខ្ញុំត្រូវរក្សាវាទុកជាភស្តុតាង ដើម្បីដឹងថា ខ្ញុំកំពុងតែនិយាយអំពីអ្វី។ ពេលខ្ញុំនិយាយអ្វីមួយ ខ្ញុំត្រូវតែដឹងវា គឺព្រះជាម្ចាស់ ទ្រង់ដាក់ខ្ញុំឲ្យទទួលខុសត្រូវវា។

56       ចូរចាំថា ស្ត្រីនោះត្រូវបានហៅថា “សេចក្តីអាថ៌កំបាំងក្រុងបាប៊ីឡូន” (យើងបានដឹងហើយថា វាគឺជាពួកជំនុំកាតូលិក) ប៉ុន្តែ ចូរកត់សំគាល់ចុះនាងគឺជាម្តាយនៃពួកស្រីសំផឹង។ តើស្រីសំផឹងគឺជាអ្វី? គឺជាការដូចគ្នាដែលនាងជាស្រីសំផឹង។ តើការរៀបចំនេះចេញពីណាមក? គឺចេញពីម្តាយរបស់ពួកគេ នោះហើយគឺជាអ្វីដែលពួកគេបានចាប់ផ្តើមឡើង។ នោះលោកអ្នកនឹងនិយាយថា “ពួកគេគឺជាអ្នកទាស់ប្រឆាំងនឹងព្រះគ្រីស្ទ” ពិតប្រាកដណាស់។ ដូច្នេះ បើសិនជាការនោះ ជាអ្នកទាស់ប្រឆាំងនឹងព្រះគ្រីស្ទ ចុះចំណែកឯក្រុមរបស់ពួកយើងវិញនោះ? គឺដូចជាស្រីសំផឹងដែរ ហើយស្រីសំផឹងបានធ្វើការដូចគ្នា៖ គឺប្រព្រឹត្តកំផិត សហាស្មន់ ទទួលយកការខុសឆ្គង ដោយព្រោះគំនិត និងប្រាជ្ញារបស់មនុស្ស។ ដូចមានចែងនៅក្នុងព្រះគម្ពីរថា “គេបានបង្រៀនពីគោលលទ្ធិរបស់មនុស្សវិញ” នោះហើយ ទើបត្រូវបានហៅថា ពួកជំនុំនាពេលសព្វថ្ងៃនេះ គឺជាពួកជំនុំដែលទាស់ប្រឆាំងនឹង ព្រះរាជរបស់ព្រះ។

57       ដូចមានចែងនៅក្នុងកណ្ឌសញ្ញាចាស់ដែរ។ ព្រះជាម្ចាស់ចង់ធ្វើជាស្តេចគ្រប់គ្រងលើពួកអ៊ីស្រាអែល នៅមុនពេលដែវាបានក្លាយជាពួកជំនុំ គឺទ្រង់ជាស្តេច។ ហើយពួកគេមានហោរា សាំយ៉ូអែល ជាសំណប់របសព្រះ ហើយគាត់ក៏បានណែនាំប្រាប់ដល់ពួកគេ នៅពេលដែលពួកគេ ចង់បានស្តេចនោះពួកគេនឹងត្រូវ... ប៉ុន្តែពួកគេបានស្តេចមួយអង្គមកគ្រប់គ្រងលើពួកគេដូច ប្រជាជាតិឯទៀតដែរ គឺពួកគេចង់បានស្តេច ដូចជាពួកភីលីស្ទីនដែរ។

58       នោះហើយគឺជាបញ្ហានៅក្នុងពួកប្រូតេស្តង់។ ពួកគេមិនស្កប់ចិត្តឡើយ។ ពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើពួកគេ កាលពី៤០ឆ្នាំមុន ពួកគេក៏ចាប់តាំងលោតរាំ ហើយស្រែកឡើង ហើយក៏និយាយភាសាដទៃផង ពួកគេមិនអាចធ្វើតែឯងបានទេ។ ពួកគេក៏នាំគ្នារៀបចំជាក្រុមឡើង។ ក្រោយមក ក៏មានក្រុមមួយហៅថា General Counsel។ ក្រោយមកទៀតក៏មានក្រុមមួយទៀត ដែលមានពន្លឺដ៏តិចតួចនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយពួកគេបានហៅថា New Issues ហើយពួកគេក៏នាំគ្នាចេញមក។ បន្ទាប់មក ពួកគេរៀបចំក្រុមមួយឡើងហៅថា P.A. of J.C., គឺពួកជំនុំ Pentecostal ព្រះយេស៊ូវគ្រីស្ទ។ រួចក៏មានការប៉ះទង្គិចតិចតួចបានចេញមកនៅក្នុងចន្លោះ ពួកគេទាក់ទង់នឹងពាក្យថា ទ្រង់បានយាងមកដោយជិះសេះស ឬពីរបៀបដែលទ្រង់យាងមក ក្រោយមកពួកគេក៏រៀបចំក្រុមមួយឡើងឲ្យឈ្មោះថា P.A. of W., គឺពួកជំនុំ Pentecostal ពិភពលោក។ អូ! ក្រោយមក ក៏មានពួកជំនុំព្រះទៀត។ បន្ទាប់មកពួកគេក៏បានបែកបាក់គ្នា ដោយសារ ទំនាយរួចពួកគេក៏បានរៀបចំឡើងវិញម្តងទៀត។ ហើយគ្រប់ពេលដែលលោកអ្នកធ្វើវានោះ លោកអ្នកបានចេញពីបំណងព្រះហឯឫទ័យរបស់ព្រះហើយ! នេះគឺជាវិញ្ញាណដែលទាស់ប្រឆាំង នឹងព្រះគ្រីស្ទ!

59       ពួកជំនុំរបស់ព្រះគឺមានសេរីភាព។ ពួកជំនុំរបស់ព្រះ មិនបានចងរឹតដោយចំណងនោះទេ ដោយព្រោះ ពីសមុទ្រម្ខាងទៅសមុទ្រម្ខាងទៀត គឺជារបស់ព្រះទាំងអស់។ គ្រប់មនុស្សជាតិទាំងអស់ដែលរស់នៅលើផែនដីគឺជារបស់ផងទ្រង់។ ទោះបីជាពួកគេជាកាតូលិក ជាប្រូតេស្តង់ ឬជាអ្វីៗក៏ដោយ ព្រះជាម្ចាស់ទ្រង់បានរំពៃមើលចិត្តរបស់ពួកគេវិញ។ យើងរាល់គ្នាបានសង្រ្គោះដោយសារសេចក្តីជំនឿ គឺយើងបានជឿទ្រង់។ នោះហើយគឺជាពួកជំនុំ។ លោកអ្នកដឹងទេ ពួកជំនុំមិនមែនជាក្រុមមួយដែលបានបង្កើតឡើងនោះទេ។

60       គ្រប់ពេលដែលលោកអ្នកឃើញ “ក្រុមមួយដែលបានបង្កើតឡើង” ចូរចាំថា “គេជាអ្នកទាស់ ប្រឆាំងនឹងព្រះគ្រីស្ទ” នេះជាអ្វីដែលបានចែងនៅត្រង់នេះហើយ។ នេះគឺជាអ្វីដែលបានចែងយ៉ាង ច្បាស់លាស់ណាស់ ដែលខ្ញុំបានដឹង ដែលមានចែងនៅក្នុងព្រះគម្ពីរដែលខ្ញុំបានអាន។ ខ្ញុំមាន មិត្តភ័ក្តល្អៗជាច្រើន ដែលអង្គុយនៅទីនេះ ពួកគេជាសមាជិកនៃក្រុមទាំងនោះ។ ខ្ញុំមិនបាននិយាយ ថាលោកអ្នកជាអ្នកដែលទាស់ប្រឆាំងនឹងព្រះគ្រីស្ទទេ គឺខ្ញុំមិនបានហៅលោកអ្នកបែបដូច្នេះទេ ប៉ុន្តែ វាស្ថិតនៅខាងក្រោយការទាំងអស់វិញ។ គឺវាមើលទៅដូចជា អារក្សបានបង្វែរការនោះ រហូតទាល់តែលោកអ្នកបានធ្វើអ្វីមួយបែបដូច្នោះ ឬពួកគេមិនអនុញ្ញាតឲ្យលោកអ្នកអធិប្បាយឡើយ។ វាគឺជាការដែលដូចគ្នាដែរ ដែលកើតមាននៅក្នុងប្រជាជាតិទាំងឡាយ៖ លោកអ្នកមិនអាចធ្វើជាមនុស្សដែលគ្មានជាតិសាសន៍នោះទេ គឺលោកអ្នកត្រូវតែមានជាតិសាសន៍។ គឺលោកអ្នកត្រូវតែជាសាសន៍ អាមេរិក អាឡឺម៉ង់ ឬសាសន៍ផ្សេងៗទៀត។ គឺវាបានបង្វែរអ្វីៗទាំងអស់នៅជុំវិញហើយ។

61       ដូច្នេះ គ្រីស្ទបរិស័ទដែលកើតជាថ្មីពិតប្រាកដ គឺជាមនុស្សស្ទើរតែដើរត្រាច់ចរហូត។ នៅក្នុង ភ្នែកនៃលោកីយនេះ គាត់គឺជាមនុស្សដែលគិតថា ជាអ្នកដែលបោះបង់សាសនា ប៉ុន្តែ នៅក្នុងព្រះ នេត្ររបស់ព្រះ គឺជាមនុស្សដ៏អស្ចារ្យណាស់។ ខ្ញុំសង្ឃឹមថា យើងអាចមានពេលជាមួយគ្នា បើកទៅកាន់ព្រះគម្ពីរហេព្រើរ១១ ហើយមើលពីរបៀបនៃចម្បាំងខាងសេចក្តីជំនឿរបស់ពួកគេ... តើ អ័ប្រាហាំបោះជំហានយ៉ាងដូចម្តេច ហើយគេក៏បានហៅថាគាត់ថា អ្នកផ្សងព្រេង និងជាជនចម្លែក។ គាត់បាន និយាយថា លោកីយនេះជាផ្ទះរបស់គាត់ ប៉ុន្តែគាត់គឺជាមនុស្សដែលដើរត្រាច់ចរ រកទីក្រុងដែលព្រះជាម្ចាស់បានសង់ឡើងវិញ។ ហើយបើសិនជាយើងរាល់គ្នាស្លាប់នៅក្នុងព្រះគ្រីស្ទ គឺយើងបានយកគ្រាប់ពូជរបស់លោកអ័ប្រាហាំហើយ នោះយើងក៏បានគ្រងមរតកជាមួយនឹងគាត់ដែរ តាមព្រះបន្ទូលសន្យា! តើការនោះបានធ្វើអ្វីដល់យើងរាល់គ្នា? គឺបានធ្វើឲ្យយើងជា អ្នកផ្សងព្រេង និងជាមនុស្សដែលត្រាច់ចរ។

62       ពេលដែលពួកអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក មានស្រុកម៉ូអាប់ជាប្រទេសមួយដ៏ធំ ដែលបានរៀបចំហើយ។ ហើយក៏មានពួកអេសាវ ដែលជាប្រទេសមួយដ៏ធំដែរ។ ហើយឥឡូវនេះ មានពួកអ៊ីស្រាអែល ដែលគ្មាននិកាយបានចេញមក។ ពួកគេទាំងពីរនាក់គឺជាគ្រឹះនៅក្នុងលោកីយនេះ។ ចូរចាំថា បាឡាម បានថ្វាយដង្វាយដូចគ្នា ដែលពួកអ៊ីស្រាអែលថ្វាយដែរ៖ គឺមានអាសនា៧ ដែលព្រះជាម្ចាស់ទ្រង់បង្គាប់ មានដង្វាយស្អាត៧ គឺជាចៀមឈ្មោល៧ ដែលនិយាយអំពីការយាងមក គឺតែមួយទេ។ ជាមូលដ្ឋាន ពួកគេទាំងពីរធ្វើត្រូវដូចគ្នា។ ប៉ុន្តែ អ្វីដែល បាឡាម បានបរាជ័យ នោះគឺគាត់មិនអាចឃើញការអស្ចារ្យនៅក្នុងចំណោមពួកអ៊ីស្រាអែលបាន នោះគឺជាក្រុមអន្តរនិកាយ។ គ្មានទីកន្លែងដែលត្រូវទៅ ពួកគេបានវង្វេង ប៉ុន្តែ ពួកគេបានដើរតាមផ្លូវរបស់ពួកគេ។

63       នោះហើយគឺជារបៀបដែលពួកជំនុំនៃព្រះដ៏រស់បានធ្វើនៅសព្វថ្ងៃនេះដែរ! វាមិនមែនជាការ ដែលបានរៀបចំឡើងទេ ដែលជាក្តីបារម្ភរបស់លោកីយនេះ ប៉ុន្តែ វាបានចងភ្ជាប់គ្នា មិនមែនតាម រយៈចំណងនៃការរៀបចំឡើយ ប៉ុន្តែតាមរយៈអំណាចចេស្តា និងព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានចងពួកគេដោយសេចក្តីស្រឡាញ់។

64       ចូរយកដៃទះស្មាតិចៗដល់បងប្អូនខាងមេតូឌីស និងបាបទីស្ទ ហើយនិយាយថា “បងប្អូនស្ងួនភ្ងាអើយ” គឺនៅពេលដែលពួកគេឃើញថា ពួកគេមិនអាចដើរជាមួយគ្នាបាន លុះត្រាតែពួកគ បានយល់ព្រមគ្នា។

          មនុស្សគេបានសួរថា “តើអ្នកគឺជាគ្រីស្ទានឬ?”

          គេបានឆ្លើយថា “ខ្ញុំជាអ្នកបាបទីស្ទ” នោះមានន័យថា ពួកគេមិនបានឆ្លើយសំនួរទេ។

65       “តើខ្ញុំគឺជាគ្រីស្ទានឬ? ខ្ញុំគឺជា Pentecost” នោះក៏មិនបានឆ្លើយសំនួរដែរ។

66       បើសិនជាលោកអ្នកគឺជាគ្រីស្ទាន លោកអ្នកគឺជាស្នាព្រះហស្តដែលបានកើតជាថ្មីហើយ។ លោកអ្នកកំពុងតែស្ថិតនៅក្នុងនគរដ៏អាថ៌កំបាំងរបស់ព្រះហើយ។ ភ្នែករបស់លោកអ្នកមិនសម្លឹង ការនៅក្នុងលោកីយនេះទេ ប៉ុន្តែសម្លឹងមើលការដែលនៅខាងលើវិញ។ គឺពេលដែលលោកអ្នកនៅក្នុងពួកជំនុំ។ នោះគឺជាពួកជំនុំ។ មិនមែនជាក្រុមអង្គការណាមួយទេ។ សូមកត់ត្រាចុះជាមួយខ្ញុំ៖ ពួកជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ មិនមែនជាក្រុមណាមួយជាពិតប្រាកដនោះទេ។ គឺមិនមែនជា អង្គការណាមួយដែរ។ គឺជារូបកាយដ៏អាថ៌កំបាំង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ បើសិនជាយើង បន្ថែមទៀត យើងនឹងសិក្សាត្រង់ចំនុចនេះជាមួយគ្នា។

67       តើលោកអ្នកយល់ទេ តើពួកជំនុំមានន័យអ្វី? “ពួកជំនុំ” មានន័យថា “ជាអ្នកដែលព្រះបានហៅ ចេញមក” គឺទ្រង់បានហៅគេចេញពីមនុស្ស ហើយមករស់នៅក្រោមការគ្រប់គ្រងដោយ ព្រះមហាក្សត្រ ដែលជាព្រះរាជ្យនៃព្រះមេស៊ីនេះ។ អូ! តើមិនអស្ចារ្យទេឬអី? ខ្ញុំពេញចិត្តត្រង់ចំនុចនេះណាស់ នៅពេលដែលខ្ញុំបានអានត្រង់ចំនុចនេះ... បាននិយាយ “នគរ គឺជាអាណាច្រព្រះមេស៊ី” អ្នកនិពន្ធ បានសរសេរយ៉ាងច្បាស់ថា “អាណាចក្រព្រះមេស៊ី” ហើយអ្នកនិយាយក៏បាននិយាយទៀតថា “ពួកជំនុំរបស់ព្រះដ៏រស់ មិនត្រូវបានបង្កើតឡើងជាក្រុមណាមួយនោះទេ។ ក្រុមនោះ គឺជាអ្វីដែល បានជំនួសឲ្យការពិតវិញ”

68       នោះគឺពិតជារបៀបដែលគោលលទ្ធិខុសឆ្គងទាំងឡាយបាននាំចូលមក គឺបានចូលមកជំនួស ឲ្យការពិតវិញ។ នោះហើយគឺជាហេតុផល ដែលពួកស្រីៗទាំងនោះ នៅក្នុងដៃរបស់នាងមានកាន់ដោយសេចក្តីស្មោកគ្រោក ដែលគួរឲ្យខ្ពើម។ លោកអ្នកយល់ទេ មិនមែននិយាយអំពី... ពួក Pentecostals ជាមនុស្សអាក្រក់ដូចជាពួកកាតូលិក ឬជាពួក Pilgrim Holiness ឬជាពួក Nazarense ឬជាពួក បាបទីស្ទ ឬជាពួក មេតូឌីស។ ប៉ុន្តែ ពួកនិកាយទាំងនោះដែលជាពួកជំនុំរបស់ព្រះ បានបង្កើតកូនចៅចេញមក។ ពួកគេបានចូលទៅក្នុងនគរដ៏អាថ៌កំបាំងនេះ។ ការមួយដែលពួកគេត្រូវរង់ចាំ គឺរង់ចាំមើលពីការដែលនឹងត្រូវកើតឡើង ដែលបង្វែរចិត្តរបស់ពួកគេទៅកាន់ការនោះវិញ។ ខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបានដឹងការនេះ នៅយប់នេះ ពួកគេបានធ្វើដំណើរមកពីភាគ ខាងលិច ភាគខាងកើត ភាគខាងជើង និងភាគខាងត្បូង គឺពួកគេបានធ្វើដំណើរចេញមក ដើម្បីថ្វាយបង្គំព្រះ គេរង់ចាំការយាងមករបស់ព្រះ។ ព្រះគម្ពីរបានចែងថា ពួកគេបានធ្វើការនោះ នៅក្នុងថ្ងៃចុងក្រោយ គឺពិតជាត្រឹមត្រូវណាស់ ហើយព្រះគម្ពីរបានចែងថា “ពួកគេបានរត់ពីទិសខាងកើត ទៅកាន់ទិសខាងលិច ហើយពីទិសខាងជើងទៅកាន់ទិសខាងត្បូង ដើម្បីស្វែងរកព្រះបន្ទូលដ៏ពិត របស់ព្រះ គេជួបគ្រោះអំណត់ មិនមែនមករកនំបុ័ង ឬទឹកនោះទេ ប៉ុន្តែពួកគេបានមក ដើម្បស្តាប់ ព្រះបន្ទូលព្រះវិញ”

69       ពួកគេចង់បានលោកអ្នក “សូមអញ្ជើញចូលរួមនៅទីនេះមក! សូមអញ្ជើមចូលរួមនៅទីនេះមក!” គ្មានអ្វីមួយដែលតម្រូវឲ្យលោកអ្នកត្រូវចូលរួមឡើយ ដើម្បីចូលទៅក្នុងនគររបស់ព្រះ។ វាគឺជាបទពិសោធន៍មួយ ដែលបានកើតនៅក្នុងពួកជំនុំ មិនមែនចូលរួមនៅក្នុងពួកជំនុំទេ។ ខ្ញុំនឹងបន្ថែមត្រង់ចំនុចនេះទៀតនាពេលបន្តិចទៀត។ គឺខ្ញុំនឹងលើកបទគម្ពីរមួយចំនួនទៀតមកបង្ហាញដល់បងប្អូន ពីអ្វីដែលខ្ញុំបានសរសេរចុះ។

70       ប៉ុន្តែ ឥឡូវសូមបងប្អូនចូលទៅកាន់គំនិតទី២ ដូច្នេះ យើងរាល់គ្នាអាចនឹងបញ្ចប់ការសិក្សា នៅយប់នេះជាមួយគ្នាបាន។ តើនរណាជាអ្នកដែលបានរៀបចំឡើង គឺជារូបកាយដ៏អាថ៌កំបាំងនេះ? តើនរណាជាអ្នកចាប់ផ្តើមឡើង? គឺព្រះយេស៊ូវគ្រីស្ទ។ ទ្រង់គឺជាសិរសានៃរូបកាយដ៏អាថ៌កំបាំងនេះ។ ទ្រង់គឺជាមហាក្សត្រដែលគ្រប់គ្រងលើរូបកាយនេះ ទ្រង់បានធ្វើការតាមបំណងព្រះហឫទ័យ របស់ទ្រង់នៅក្នុងអាណាចក្ររបស់ទ្រង់។ មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្តេចសង្ឃ ឬគណៈកម្មាធិការគ្រប់គ្រងពួកជំនុំទេ ប៉ុន្តែទ្រង់គឺជាមហាក្សត្រមួយអង្គដែលជាព្រះមេស៊ី ទ្រង់បានធ្វើការនៅក្នុងអាណាចក្ររបស់ទ្រង់វិញ។ តើការនេះបានចាប់ផ្តើមតាំងពីពេលណាមក? គឺនៅថ្ងៃបុណ្យទី៥០។ មិនមែនជាក្រុម Pentecostal ទេ ដែលជាគេបានទទួលបទពិសោធន៍នៅថ្ងៃបុណ្យទី៥០។ គឺវាបានចាប់ផ្តើមជាមួយលោកអ្នក។ ទ្រង់មានបន្ទូលអំពីការយាងមក។ ទ្រង់មានបន្ទូលពីអ្វីដែលនឹង ត្រូវកើតឡើង។ ទ្រង់មានបន្ទូលថា វានឹងកើតឡើង។

71       បើសិនជាលោកអ្នកចង់ដឹងបន្ថែមទៀត សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរលូកាជំពូក២៤:៤៩ នោះយើងនឹងបានឃើញពីការដែលទ្រង់មានបន្ទូលហើយ។

          ហើយមើល ខ្ញុំនឹងឲ្យសេចក្តីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា ចូរអ្នករាល់គ្នានៅតែ ក្នុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា។

72       ទ្រង់បានសន្យាពីពួកជំនុំដែលនឹងត្រូវមក គឺជាអាណាចក្រដែលនឹងត្រូវមក។ ឥឡូវនេះ សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរ កិច្ចការ១:៨។ ហើយទ្រង់ក៏មានបន្ទូលនៅក្នុង គម្ពីរម៉ាថាយ ១៦:១៨ ដែរ គឺទ្រង់នឹងសង់ពួកជំនុំទ្រង់ឡើងនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់មិនអាចយកឈ្នះពួកជំនុំបានឡើយ។ យើងនឹងចូលទៅដល់ចំនុចនេះនាពេលបន្តិចទៀត នៅខណៈពេលដែលយើងចូលទៅមើល ក្នុងព្រះគម្ពីរកិច្ចការ១:៨៖

          ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង។

73       នោះគឺជាការធ្វើបន្ទាល់ពីនគររបស់ព្រះ គឺធ្វើបន្ទាល់ពីការរស់ឡើងវិញរបស់ទ្រង់ អំណាចចេស្តារបស់ទ្រង់ និងធ្វើបន្ទាល់ថា ទ្រង់មានព្រះជន្មរស់នៅ “អ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំ” កិច្ចការ១:៨។

74       បន្ទាប់មក យើងក៏អាចមើលឃើញនៅក្នុងព្រះគម្ពីរអេភេសូរ១:២២ដែរ គឺនៅក្នុងបទគម្ពីរនេះ បានចែងយ៉ាងច្បាស់ណាស់៖

          ទ្រង់បានបង្រ្កាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសា លើគ្រប់ទាំងអស់ដល់ពួកជំនុំដែលជារូបកាយទ្រង់ គឺជាសេចក្តីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់

75       តើនរណាបានតាំងពួកជំនុំនេះឡើង? គឺជាព្រះយេស៊ូវគ្រីស្ទ។ មិនមែនជាពួកសម្តេចសង្ឃទេ ហើយក៏មិនមែនជាក្រុមមនុស្សដែរ ក៏មិនមែនជាសម្តេចប៉ាបដែរ ក៏មិនមែនជាមនុស្សដែលមានអំ ណាចលើអ្វីៗទាំងអស់ដែរ។ ដ្បិត ព្រះយេស៊ូវគ្រីស្ទទ្រង់មានបន្ទូលអំពីនគររបស់ទ្រង់ ដែលនឹងត្រូវ មកដោយអំណាចចេស្តា។ នៅក្នុងព្រះគម្ពីរម៉ាថាយ ១៦:២៨ បានចែងថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាល់តែបានឃើញកូនមនុស្សមកក្នុងនគររបស់លោក” គឺបន្ទាប់ពី ប៉ុន្មានថ្ងៃក្រោយ ដែលព្រះយេស៊ូវត្រូវគេឆ្កាង ហើយព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមក។ “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់ លោក”។

76       ពួកយូដា បានសួរដល់ទ្រង់ថា “តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលវិញនោះ?”

77       ទ្រង់មានបន្ទូលថា “មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេលដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុង អំណាចរបស់ទ្រង់នោះឡើយ ប៉ុន្តែកាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា”។ នៅក្នុងព្រះគម្ពីរកិច្ចការ១:៨ បានចែងថា “ប៉ុន្តែ កាលណា ព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា” តើលោកអ្នកនឹងបានព្រះចេស្តាឬ បន្ទាប់ពីលោកអ្នកបានតាំងឡើងជាសម្តេចសង្ឃ? ឬបន្ទាប់ពីលោកអ្នកបានតាំងឡើងជាគ្រូអធិប្បាយ ឬសម្តេចប៉ា? ឬក៏បន្ទាប់ពីលោកអ្នកបានតាំងឡើងជាសង្ឃ? “អ្នករាល់គ្នានឹងបានព្រះចេស្តា កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា” នោះហើយគឺជាទីបន្ទាល់ដែលព្រះជាម្ចាស់ចង់បានមានបន្ទូល គឺលោកអ្នកនឹងធ្វើបន្ទាល់ បន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើលោកអ្នករាល់គ្នា។ មិនមែនធ្វើបន្ទាល់ថា ខ្ញុំជាសម្តេចសង្ឃនោះទេ ក៏មិនមែនធ្វើបន្ទាល់ថា ខ្ញុំជាគ្រូគង្វាលដែរ។ ប៉ុន្តែ តើត្រូវធ្វើបន្ទាល់អំពីអ្វី? គឺធ្វើបន្ទាល់ពីព្រះមហាក្សត្រ ដែលបានរស់ពីសុគតឡើងវិញ! នោះហើយគឺជា ពួកជំនុំដ៏ពិតរបស់ព្រះដ៏រស់។

78       ក៏ដូចមានចែងនៅក្នុងព្រះគម្ពីរ កូល៉ុស១:១៧-១៨ សូមបងប្អូនអានបទគម្ពីរនេះជាមួយនឹងខ្ញុំ៖

          ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏នៅស្ថិតស្ថេរដោយសារទ្រង់ ទ្រង់ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់។

79       តើនរណាគឺជាសិរសានៃពួកជំនុំ? គឺជាព្រះយេស៊ូវគ្រីស្ទ។ តើនគរនោះគឺជាអ្វី? ជានគររបស់ព្រះមេស៊ី ដែលជាពួកជំនុំ។ មិនមែនជាក្រុមណាមួយទេ គឺជាពួកជំនុំវិញ។ រូបកាយដ៏អាថ៌កំបាំងមានព្រះគ្រីស្ទជាសិរសា។ អូ! ខ្ញុំពេញចិត្តត្រង់ចំនុចនេះណាស់។ ដើរដោយវិញ្ញាណ គឺជាការស្តាប់បង្គាប់ព្រះមហាក្សត្រ ហើយជាសេចក្តីល្ងីល្ងើរដល់លោកីយវិញ គេជាមនុស្សដ៏អស្ចារ្យនៅក្នុងព្រះនេត្ររបស់ព្រះ។ អ្នកដែលបានដើរដោយវិញ្ញាណ មនុស្សគេបានយល់ច្រលំ ហើយសើចចំអកឲ្យវិញ “ អស់អ្នកដែលរស់នៅតាមបំណងព្រះហឫទ័យព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ នឹងត្រូវរងទុក្ខបៀតបៀន” “បើសិនជាពួកគេបានបៀតបៀនដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា ហើយក៏បាន ហៅពួកនោះថាជា Beelzebub ផង តើលើសប៉ុណ្ណាទៅដែលគេហៅពួកទាំងនោះថា ជាសិស្សរបស់ទ្រង់” ប៉ុន្តែ លោកអ្នកកំពុងដើរនៅក្នុងព្រះវិញ្ញាណ គឺលោកអ្នកបានបែរខ្នងពីការនៅលោកីយនេះវិញ គឺលោកអ្នកមិនបានជាប់ចំណងអ្វីទៀតឡើយ។ “ទ្រង់គឺជាព្រះរាជបុត្រាដែលបានស្រាយចំណងឲ្យមានសេរីភាព” អាម៉ែន! នោះគឺជាពួកជំនុំរបស់ព្រះដ៏រស់។ ហើយទ្រង់ជាអ្នកដែលបានតាំង ពួកជំនុំឡើង។

80       យើងបានឃើញបន្ទាល់នៅក្នុងកិច្ចការ១:៨ ហើយទ្រង់មានបន្ទូលថា “អ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា”

81       តើពួកជំនុំគឺជាអ្វី? ពួកគេគឺជារូបកាយនៃព្រះគ្រីស្ទ។ តើនរណាជាអ្នកតាំងពួកជំនុំឡើង? គឺជា ព្រះអម្ចាស់យេស៊ូវ។ មិនមែនជាពួកជំនុំរ៉ូម ក៏មិនមែនជាពួកជំនុំអង់គ្លេសដែលបង្កើតឡើងដោយ John Wesleyដែរ ហើយក៏មិនមែនជាពួកជំនុំដែលបង្កើតឡើងដោយ Calvin ដែរ ឬនៅក្នុងប្រទេស អាមេរិក (ជាពួកជំនុំបាបទីស្ទ) ដែលបង្កើតឡើងដោយ John Smith ដែរ ហើយក៏មិនមែនពួកជំនុំ នៅក្នុងរដ្ឋ California ដែលបង្កើតឡើងដោយ Pentecostals ដែរ។ តែពួកជំនុំនោះបានបង្កើតឡើង ដោយព្រះយេស៊ូវគ្រីស្ទវិញ ដែលទ្រង់ជាមហាក្សត្រនៅក្នុងអាណាចក្រព្រះមេស៊ី! ទ្រង់គឺជាមហាក្សត្រ។ ហើយទ្រង់ចង់គ្រប់គ្រងលើយើងរាល់គ្នា។ ទ្រង់ចង់ធ្វើជាព្រះនៃយើងរាល់គ្នា។

82       បងប្អូនអើយ សូមអនុញ្ញាតឲ្យទ្រង់យាងមកគង់នៅក្នុងលោកចុះ ដោយនិយាយថា “ខ្ញុំនឹង អនុញ្ញាតឲ្យទ្រង់ធ្វើជាព្រះសង្រ្គោះរបស់ខ្ញុំ” ប៉ុន្តែ ពួកគេមិនបានអនុញ្ញាតឲ្យទ្រង់ធ្វើជាព្រះអម្ចាស់របស់ពួកគេទេ។ ពាក្យថា “ព្រះអម្ចាស់” មានន័យថា “ជាម្ចាស់ ដែលជាអ្នកគ្រប់គ្រង” “ព្រះអម្ចាស់ ទ្រង់បានយាងមកគង់នៅក្នុងចិត្តរបស់ខ្ញុំ គឺទ្រង់បានសង្រ្គោះខ្ញុំចេញពីស្ថាននរក ប៉ុន្តែមនុស្សគេបាននិយាយថា សូមកុំប្រាប់ខ្ញុំពីអ្វីដែលត្រូវធ្វើនោះឡើយ” នោះហើយគឺជាឥរិយាបទរបស់មនុស្ស។ គ្មានអ្វីដែលគួរឲ្យឆ្ងល់នោះទេ ដែលព្រះគម្ពីរបានចែងថា “គ្រប់តុទាំងអស់ បានពេញទៅដោយកំអួតវិញ” តើលោកអ្នកដឹងទេថា កំអួតនោះគឺជាអ្វីទេ។ “គឺដូចជាសត្វឆ្កែដែលត្រឡប់ទៅស៊ីកំអួតរបស់វាវិញ” បើសិនជាក្រុមទាំងនេះ មិនបានធ្វើការនៅក្នុងគ្រាដំបូងទេ នោះទ្រង់នឹងខ្ជាក់ពួកគេចេញមក ឲ្យការនោះត្រឡប់ទៅរកពួកគេវិញ ហើយពួកគេនឹងធ្វើឲ្យលោកអ្នកក្អួតម្តងទៀត។ ទ្រង់មានបន្ទូលថា “អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ” លោកអ្នកបានធ្វើឲ្យព្រះជាម្ចាស់ឈឺក្រពះរបស់ទ្រង់ហើយ នោះទ្រង់នឹង ខ្ជាក់យើងរាល់គ្នាចេញមក។

83       ចូរប្រាប់ខ្ញុំមកមើល ថាពួកអ្នកដែលធ្លាក់ចុះហើយ តើអាចក្រោកឡើងវិញម្តងទៀតបានដែរឬទេ។ ចូរបង្ហាញដល់ខ្ញុំ តាមរយៈប្រវត្តិសាស្ត្រទៅមើល ពីការដែលបានកើតឡើង។ មានបុរសម្នាក់ បានក្រោកឡើង ជាមួយកិច្ចការបំរើព្រះ នោះទ្រង់ក៏បានប្រទានពរដល់គាត់។ ការដំបូងដែលលោកអ្នកបានដឹង គឺទ្រង់នឹងដក់វាចេញពីមនុស្ស គឺទ្រង់នឹងដកវាចេញពីក្រុមនោះ។ ចូរមើលតាមរយៈ ប្រវត្តិសាស្រ្តចុះ ហើយស្វែងរកអ្នកបានចេញមកចុះ។ មិនមែនតែមួយទេ ដោយព្រោះ វាទាំងអស់ សុទ្ធតែជាវិញ្ញាណដែលទាស់ប្រឆាំងនឹងព្រះគ្រីស្ទនៅក្នុងចំណោមមនុស្ស។

84       ដូចជាលោកម៉ូសេ ហើយពេលដែលពួកគេចង់បានអ្វីមួយ នោះពួកគេនឹងធ្វើវាដោយខ្លួនឯងពួកគេ។ “ឱព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំរាល់គ្នា មានសមាជិកច្រើនណាស់នៅក្នុងឆ្នាំនេះ” តើ មានអ្វីខុសប្លែកទៅ ពីចំនួនសមាជិកដែលលោកអ្នកមាននោះ? យើងមិនមែនចង់បានចំនួនសមាជិកក្នុងពួកជំនុំទេ គឺយើងចង់បានសមាជិកនៅក្នុងរូបកាយព្រះគ្រីស្ទវិញ គឺគេបានកើតនៅក្នុងព្រះរាជរបស់ព្រះវិញ “មិនមែនតាមបំណងរបស់មនុស្សទេ ប៉ុន្តែតាមបំណងព្រះហឫទ័យរបស់ព្រះវិញ” មិនមែនតាមវិញ្ញាណរបស់មនុស្សទេ ឬក៏តាមប្រាជ្ញារបស់មនុស្សទេ។

85       លោកប៉ុលបាននិយាយថា “ខ្ញុំមិនមែនមកឯអ្នករាល់គ្នាតាមប្រាជ្ញារបស់មនុស្សទេ។ ខ្ញុំបាន មកឯអ្នករាល់គ្នាដោយព្រះវិញ្ញាណរបស់ព្រះវិញ ហើយនិងអំណាចនៃការរស់ពីសុគតរបស់ទ្រង់វិញ ហើយសេចក្តីជំនឿរបស់អ្នកមមិនបានសម្រាកនៅក្នុងប្រាជ្ញារបស់មនុស្សទេ ប៉ុន្តែ នៅក្នុងអំណាច នៃការរស់ពីសុគតរបស់ព្រះយេស៊ូវគ្រីស្ទវិញ” ព្រះជាម្ចាស់ទ្រង់បានជួយដល់យើងរាល់គ្នា ដើម្បីឲ្យ យើងអាចធ្វើការដូចគ្នាបាន។

86       យើងខ្ញុំមិនចង់ចំណាយពេលច្រើន ទៅលើចំនុចនីមួយៗទេ។ ឥឡូវនេះ ខ្ញុំចង់រកឲ្យឃើញថា “តើមានសារព្រះបន្ទូលអ្វីដល់ពួកជំនុំនេះ? តើពួកជំនុំនេះគួរបង្រៀនអ្វី? តើសារព្រះបន្ទូលនោះគឺជាអ្វី?” សារព្រះបន្ទូលដំបូងដែលខ្ញុំអាចគិតដល់នោះ គឺពួកជំនុំនេះ (ដែលជារូបកាយដ៏អាថ៌កំបាំង) នឹងបង្រៀន គឺជាការប្រែចិត្ត។ សូមបើកទៅកាន់ព្រះគម្ពីរ លូកា២៤ម្តងទៀត។ ការដំបូងដែលពួកជំនុំត្រូវធ្វើ គឺត្រូវប្រែចិត្ត ហើយគេត្រូវបង្រៀនពីការប្រែចិត្ត។ នៅចុងជំពូកនេះ ព្រះយេស៊ូវទ្រង់នឹង ចាកចេញពីផែនដី។ លូកា២៤:៤៦ ៖

ទ្រង់មានបន្ទូលទៅគេថា គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត នឹងសេចក្តីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ចាប់តាំងពីក្រុងយេរូសាឡិមទៅ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ។

87       ទ្រង់គឺជាព្រះដែលពួកហោរាបានទាយទុក។ ទ្រង់គឺជាព្រះ ដែលព្រះគម្ពីរបានចែងអំពីទ្រង់ គឺ សុទ្ធតែបានជាប់ពាក់ព័ន្ធនឹងទ្រង់។ ជាប្រាកដ ទ្រង់ដឹងថា អ្វីដែលត្រូវឲ្យពួកគេបង្រៀន។ ហើយ ទ្រង់ក៏ជ្រាបដែរថា អ្វីត្រូវកើតឡើង។ ទ្រង់មានបន្ទូលអំពីការប្រែចិត្ត ហើយការប្រោសឲ្យរួច គេត្រូវ តែអធិប្បាយទៅកាន់គ្រប់ជាតិសាសន៍ ដោយពួកគេធ្វើជាស្មរបន្ទាល់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ។ ការរៀបចំនោះ គេបានចាប់ផ្តើមនៅក្នុងទីក្រុងរ៉ូម គឺពួកជំនុំដែលបានរៀបចំឡើងនៅក្នុងទី ក្រុងរ៉ូម ក៏មកដល់ប្រទេសអាឡឺម៉ង់ នៅគ្រាលោកម៉ាទីនលូធើ ហើយក៏ទៅដល់ប្រទេសអង់គ្លេស នៅគ្រាលោក Wesley ក៏មកដល់សហរដ្ឋអាមេរិក នៅគ្រាលោក John Smith នៅរដ្ឋ California សម្រាប់ពួកជំនុំ Pentecost។ ប៉ុន្តែ ពួកជំនុំបានចាប់ផ្តើមនៅក្នុងក្រុងយេរូសាឡិម! គេបានប្រែចិត្ត ទៅចំពោះព្រះ ហើយបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រោសឲ្យរួចពីបាប ចាប់តាំងនៅក្នុងក្រុងយេរូសាឡិមមក។ ទ្រង់មិនបានមានបន្ទូលថា ពួកគេទាំងអស់គ្នានឹង ត្រូវទៅឲ្យដល់នោះទេ។ គឺបានចាប់ផ្តើមនៅទីនោះ ហើយក៏ដល់ជុំវិញពិភពលោក គឺពួកគេត្រូវ អធិប្បាយទៅកាន់មនុស្សទាំងអស ប៉ុន្តែមានតិចទេ ដែលបានទទួលទ្រង់។ ដ្បិតនោះហើយគឺជាអ្វី ដែលទ្រង់មានបន្ទូល។ ហើយវាក៏ជាសារព្រះបន្ទូលដល់ពួកជំនុំដែរ។ សូមបងប្អូនបង្ហាញខ្ញុំពីសេចក្តី បង្រៀនរបស់ពួកជំនុំទៅមើល។ ចូរប្រាប់ខ្ញុំមក តើវាស្ថិតនៅត្រង់ណា? លោកអ្នកមិនអាចរកឃើញ វានោះឡើយ។

88       ព្រះយេស៊ូវទ្រង់គឺជាស្តេច (សារព្រះបន្ទូលទី២) ព្រះយេស៊ូវទ្រង់គឺជាស្តេច ហើយទ្រង់គង់នៅ អស់កល្បជានិច្ច។ ម៉ាថាយ២៨:២០ ព្រះយេស៊ូវទ្រង់គឺជាស្តេច ហើយទ្រង់គង់នៅអស់កល្ប នោះគឺ ជាអ្វីដែលពួកជំនុំត្រូវបង្រៀនដល់មនុស្ស។ ព្រះគម្ពីរម៉ាថាយ២៨:២០៖

          ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំ ក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។

89       ហេព្រើរ១៣:៨ “ដ្បិត ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់ អស់កល្បជានិច្ចតទៅ” នោះគឺជាសារព្រះបន្ទូលដល់ពួកជំនុំ៖ ចូរធ្វើកិច្ចការរបស់ទ្រង់ បង្ហាញដល់ គេពីការរស់ពីសុគតឡើងវិញ ហើយធ្វើជាស្មរបន្ទាល់ដល់ពួកគេ។ កិច្ចការ៥:៣២ យើងបានឃើញ ថា ទោះបីជាពួកគេមានវា ឬគ្មានវាក្តី។ សូមបើកទៅកាន់ព្រះគម្ពីរកិច្ចការ៥:៣២៖

          យើងខ្ញុំនេះ ព្រមទំាងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ ដែរ ជាស្មរបន្ទាល់របស់ទ្រង់ពីការទាំងនោះ។

90       យ៉ូហាន១៤:១២ ទ្រង់បានប្រទានសេចក្តីបង្រៀន គឺជាអ្វីដែលពួកជំនុំត្រូវធ្វើ។ នៅក្នុងគម្ពីរ យ៉ូហាន១៤:១២ សូមបងប្អូនបានអានឮៗជាមួយគ្នា៖

          ប្រាកមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ ដើម្បីឲ្យព្រះ វរបិតាបានដំកើងឡើងក្នុងព្រះរាជបុត្រា”

91       នោះហើយគឺជាសារព្រះបន្ទូលដល់ពួកជំនុំ។ “ដ្បិត ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពី ថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ” ទ្រង់គង់នៅក្នុងពួកជំនុំ ទ្រង់ជាស្តេចលើពួកជំនុំ ទ្រង់បានរស់ពីសុគតឡើងវិញ ទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ច។ ទ្រង់នៅតែសម្តែងកិច្ចការដដែល ព្រះយេស៊ូទ្រង់បានធ្វើ នោះគឺជាសារព្រះបន្ទូលដល់ពួកជំនុំ។ បើសិនជាពួកជំនុំមិនបានបង្រៀនអំពីការនោះទេ គឺពួកគេកំពុងតែបង្រៀនទេវសាស្ត្រខុសឆ្គងហើយ។ នោះគឺជាសេចក្តីបង្គាប់របស់ព្រះយេស៊ូវដល់ពួកគេឲ្យត្រូវអធិប្បាយដល់មនុស្ស។

92       តើមានអ្វីទៀតក្រៅពីនេះ? តើយើងអាចដឹងយ៉ាងដូចម្តេចបាន ទោះបីជាមនុស្សទាំងនេះ... ពួកគេបាននិយាយថា “ខ្ញុំជាអ្នកជឿ” សូមមើល ពីព្រះបន្ទូលមហាបេសកម្មចុងក្រោយដែលទ្រង់ មានបន្ទូលទៅកាន់ពួកជំនុំរបស់ទ្រង់ គឺដល់ពួកអ្នកជឿ នៅក្នុងម៉ាកុស១៦។ សូមបងប្អូនបើកទៅ កាន់ព្រះគម្ពីរ ម៉ាកុស១៦:១៤ នោះយើងនឹងបានឃើញ តើយើងរាល់គ្នាកំពុងដើរតាមមហាបេសកម្ម របស់ទ្រង់ដែរឬទេ?

          ក្រោយនោះមក ទ្រង់សំដែងមកឲ្យពួក១១នាក់បានឃើញ ក្នុងកាលដែលកំពុងអង្គុយនៅតុ (បន្ទាប់ ពីទ្រង់រស់ពីសុគតឡើងវិញ)

93       នេះគឺជាមហាបេសកម្មដល់ពួកជំនុំ សូមស្តាប់ចុះ ពីព្រះបន្ទូលមហាបេសកម្មចុងក្រោយចុះ។ សូមឲ្យយើងបានត្រួតពិនិត្យមើលខ្លួនឯង ទោះបីជាយើងជាជឿក្តី ឬទោះបីជាយើងនៅក្នុងពួកជំនុំ ឬមិននៅក្នុងពួកជំនុំនេះក្តី។

          ក្រោយនោះមក ទ្រង់សំដែងមកឲ្យពួក១១នាក់បានឃើញ ក្នុងកាលដែលកំពុងអង្គុយនៅតុ ហើយ ទ្រង់បន្ទោសគេ ដោយព្រោះមានចិត្តរឹងរូស ហើយមិនជឿ ពីព្រោះគេមិនបានជឿដល់ពួកអ្នកដែលឃើញទ្រង់ ក្រោយដែលទ្រង់រស់ឡើងវិញនោះទេ។

94       មានអ្នកខ្លះបានឃើញទ្រង់។ មានអ្នកខ្លះបានព្យាយាមប្រាប់ពួកគេអំពីទ្រង់ តែពួកគេមិនជឿឡើយ។ តើនៅសព្វថ្ងៃនេះមិនដូចគ្នាទេឬអី។ យើងដឹងថាទ្រង់មានព្រះជន្មរស់! យើងមានស្មរ បន្ទាល់នៃព្រះវិញ្ញាណ របស់ទ្រង់គង់នៅក្នុងយើងរាល់គ្នា។ យើងក៏បានឃើញអំណាចចេស្តារបស់ទ្រង់ធ្វើចន្លានៅក្នុងចំណោមពួកអ្នកជឿ ហើយមានមនុស្ស១០ពាន់នាក់ គេបានយល់នៅក្នុងចិត្តរបស់ពួកគេ គឺពិតប្រាកដណាស់ ដូចជាអ្វីដែលទ្រង់បានធ្វើ ពេលដែលទ្រង់មានព្រះជន្មនៅលើផែនដី។ ដូចជាព្រះគម្ពីរបានចែងថា “ព្រះបន្ទូលព្រះ” ហើយទ្រង់គឺជា ព្រះបន្ទូលព្រះ។ “កាលដើមដំបូង មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះ ឯងជាព្រះ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា” “ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ទាំងធ្លុះចូលទៅ ទាល់តែកាន់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេច ដែរ” ព្រះគ្រីស្ទ “កិច្ចការដែលខ្ញុំបានធ្វើ នោះអ្នករាល់គ្នាអាចធ្វើដែរ” តើលោកអ្នកឃើញទ្រង់កំពុងតែធ្វើការនោះដែរឬទេ! តើមានបងប្អូនប៉ុន្មាននាក់បានឃើញទ្រង់ធ្វើការទាំងនោះ? ប្រាកដណាស់ យើងបានដឹងថា ទ្រង់បានធ្វើការទាំងនោះមែន។ ទ្រង់គង់នៅទីនេះ គឺទ្រង់គង់នៅក្នុងចិត្តរបស់យើងរាល់គ្នា។

95       តែពួកគេមិនជឿការនោះទេ។ កាលពីមុនពួកគេមិនជឿ ហើយឥឡូវនេះពួកគេក៏មិនជឿដែរ។ គេជឿថា ទ្រង់បានសុគតហើយ អ្វីៗទាំងអស់បានចប់ហើយ គេបាននិយាយថា ពួកយើងបានយក ការដែលនៅប្រវត្តិសាស្ត្រមកនិយាយតែប៉ុណ្ណោះ ក្នុងកាលដែលមានពួកជឿខ្លះបានចេញមកកាលពីប៉ុន្មានឆ្នាំមុន ហើយក៏បានរៀបចំពួកជំនុំឡើង ហើយបន្ទាប់មកក៏បានសរសេរអ្វីៗទាំងអស់ខាងសាសនាចេញមក នោះហើយគឺជាអ្វីដែលយើងរាល់គ្នាបានកាន់តាម។ ពួកគេនោះមិនមែនជាអ្នកជឿទេ! មែនហើយ។ គ្មានសេចក្តីពិតនៅក្នុងពួកគេទេ។ អូ! ខ្ញុំមិននិយាយអំពី “សេចក្តីពិត” ឡើយ គឺមនុស្សអាចធ្វើការនេះ ហើយមនុស្សក៏អាចបង្ហាញវាដោយស្មោះត្រង់ចេញមកដែរ។ ប៉ុន្តែ ព្រះអង្គ ទ្រង់មិនគ្រប់គ្រងពួកជំនុំរបស់ទ្រង់បែបនោះឡើយ។

96       នៅពេលដែលបណ្តាមនុស្សទាមទាចង់បានស្តេច ហោរាសំាយ៉ូអែលបានហៅពួកគេមក ហើយនិយាយពីការនេះថា “ខ្ញុំចង់សួរអ្នករាល់គ្នានូវការខ្លះៗ។ តើខ្ញុំធ្លាប់ធ្វើឲ្យអ្នករាល់គ្នាបរាជ័យដែរឬទេ? តើខ្ញុំធ្លាប់សុំប្រាក់ពីអ្នករាល់គ្នាដែរឬទេ? ខ្ញុំមានធ្លាប់ប្រាប់អ្នករាល់គ្នាអ្វីៗនៅក្នុងព្រះនាម ព្រះអម្ចាស់ គឺជាអ្វីដែលត្រឹមត្រូវដែរឬទេ? ព្រះជាម្ចាស់ទ្រង់មិនសព្វព្រះទ័យឲ្យអ្នករាល់គ្នាមាន ស្តេចនោះទេ តែទ្រង់ចង់ធ្វើជាស្តេចរបស់អ្នករាល់គ្នាប៉ុណ្ណោះ”

97       គេបានតបថា “អូ! សាំយ៉ូអែលអើយ ត្រឹមត្រូវណាស់។ លោកគឺជាហោរាដ៏ល្អ។ លោកមិន ដែលប្រាប់ពួកយើងអ្វីផ្សេងទៀត ក្រៅពីសេចក្តីពិតនោះទេ។ លោកក៏មិនដែលសុំប្រាក់ពីយើង រាល់គ្នាឡើយ។ ការទាំងនោះគឺជាសេចក្តីពិត ប៉ុន្តែ ពួកយើងចង់បានស្តេចមួយអង្គដូចជាប្រជាជាតិដទៃទៀត។ គឺពួកយើងចង់បានស្តេច”

98       លោកសាំយ៉ូអែលបាននិយាយថា “គេនឹងធ្វើឲ្យអ្នករាល់គ្នាឈឺចិត្ត ហើយមានទុក្ខលំបាក។ គេនឹងយកពួកប្រុស កូនស្រីរបស់អ្នករាល់គ្នា។ គេនឹងដាក់ឲ្យពួកកូនរបស់អ្នកធ្វើការនេះ ធ្វើការនោះ” ប៉ុន្តែ ពួកគេនៅតែចង់បានស្តេចដដែល។

99       នេះហើយគឺជារបៀបដែលកើតមាននៅសព្វថ្ងៃនេះ។ អូ! យើងខ្ញុំបានទទួលឈ្មោះខ្លះៗដែល បានបញ្ចូនមកកាន់យើងខ្ញុំ។ យើងខ្ញុំនឹងជម្រាបប្រាប់ដល់មនុស្ស ពេលដែលពួកគេសួរមកកាន់ពួក យើង “ពួកយើងគឺជាពួកមេតូឌីស ជាបាបទីស្ទ” គ្រាន់តែនិយាយថា លោកអ្នកជាគ្រីស្ទានបានហើយ “មានលក្ខណៈដូចជាគ្រីស្ទាន” បន្ទាប់ពីទ្រង់បានរស់ឡើងវិញ ពួកគេមិនបានជឿការនោះទេ។

          ទ្រង់ក៏មានបន្ទូលទៅកាន់ពួកគេ... ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយ ផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ។

100     តើមានបងប្អូនប៉ុន្មាននាក់ដឹងថា ដំណឹងល្អគឺអ្វីដែរឬទេ? ដំណឹងល្អមិនមែនជាពាក្យដែល សរសេរនោះទេ។ លោកបាននិយាយថា “ដំណឹងល្អបានមកឯយើងរាល់គ្នា មិនមែនតាមព្រះបន្ទូល ប៉ុណ្ណោះទេ ប៉ុន្តែមកតាមរយៈ អំណាចចេស្តា និងការសម្តែងនៃព្រះវិញ្ញាណបរិសុទ្ធ” ដំណឹងល្អគឺជា អំណាចចេស្តានៃព្រះ ដែលធ្វើឲ្យព្រះបន្ទូលទ្រង់មានសកម្មភាព គឺអ្វីដែលទ្រង់មានបន្ទូលហើយ នោះនឹងកើតមានឡើងពិតមែន។ “ចូរផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ” អាម៉ែន!

101     គ្រប់មនុស្សទាំងអស់! លោកអ្នកយល់ហើយតើមានន័យអ្វីនោះ? នៅថ្ងៃមួយ ខ្ញុំបានឃើញ ទ្រង់រស់ឡើងវិញ ដែលជាពេវេលាងងឹតសូន្យសុង ការដែលមនុស្សបានស្លាប់ទៅ។ គ្រប់មនុស្សទាំងអស់! ដំណឹងល្អនឹងមានឥទ្ធិពលលើគ្រប់អ្វីៗទាំងអស់ ដែលអ្នករាល់គ្នាបានសួរ។

          លោកអ្នកនិយាយថា “ខុសហើយ បងប្រុស Branham” វាមិនខុសទេ!

102     ព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ដើមឈើនោះថា “ឯងជាដើមដែលត្រូវបណ្តាសាហើយ ពីនេះទៅមុខ គ្មាននរណាស៊ីផ្លែរបស់ឯងទៀតឡើយ” ហើយដំណឹងល្អបានផ្សាយទៅកាន់ដើមឈើនោះ។ អាម៉ែន! ខ្ញុំដូចជាមានអារម្មណ៍ខាងសាសនាពេលឥឡូវនេះ។ ទៅកាន់គ្រប់មនុស្សទាំងអស់! អាម៉ែន។ តើត្រូវផ្សាយទៅកាន់អ្វី? គឺទៅគ្រប់មនុស្សទាំងអស់។ អូ! បើសិនជាយើងនៅសល់ពេលទៀត សូមអានបទគម្ពីរនេះបន្តទៀត៖

          អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្រ្គោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ។

103     “អូ! ខ្ញុំត្រេកអរណាស់ ដែលខ្ញុំគឺជាអ្នកជឿ” សូមរង់ចាំបន្តិចសិន!

          “ទីសំគាល់ទាំងនេះ” (អូ! ខ្ញុំគិតថា លោកអ្នកមិនជឿលើទីសំគាល់នេះឡើយ។ នោះគឺជាព្រះបន្ទូល របស់ព្រះយេស៊ូវផ្ទាល់ ដែលមនុស្សបានទាស់ប្រឆាំងនឹងទ្រង់) “ទីសំគាល់ទាំងនេះ នឹងជាប់តាម អស់អ្នកដែលជឿ”

104     ឥឡូវនេះ យើងនឹងមើលវាជាមួយគ្នា ទោះបីជាលោកអ្នកជឿក្តី ឬមិនជឿក្តី គឺយើងនឹងមើល ថាតើក្រុមរបស់លោកអ្នកជឿ ឬមិនជឿ។ ពួកគេប្រហែលជានិយាយថា ពួកគេជាអ្នកជឿ។ ព្រះយេ ស៊ូវទ្រង់មានបន្ទូលថា “ទីសំគាល់ទាំងនេះ នឹងជាប់តាមអស់អ្នកដែលជឿ” តើហេតុអ្វីពួកគេបដិ សេធទីសំគាល់ទាំងនោះ។

          ...ទីសំគាល់ទាំងនេះ នឹងជាប់តាម អស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ

105     ហើយលោកអ្នកខ្លះមិនបានជឿការប្រោសឲ្យជាមកពីព្រះនោះទេ គឺនៅក្នុងពួកជំនុំលោកអ្នក (ខ្សែអាត់សម្លេងនេះ ត្រូវបានថតទុក គឺដើម្បីឲ្យលោកអ្នកបានយល់ ខ្ញុំមិនមែននិយាយទៅកាន់ លោកអ្នកតែប៉ុណ្ណោះទេ គឺខ្ញុំនិយាយទៅកាន់អ្នកផ្សេងទៀតដែលបានស្តាប់ឮដែរ) ចូរប្រកាសថា លោកអ្នកបានជឿព្រះ ហើយជឿមហាបេសកម្ម គឺពួកជំនុំរបស់លោកអ្នកគឺជាអ្នកទទួលមហាបេសកម្មនេះ ដែលជាដំណឹងល្អ ទៅប្រាប់មនុស្ស ហើយប្រាប់គេពីការប្រោសលោះរបស់ព្រះមានតាំងពីដំបូង។ តើការដំបូងអ្វីដែលព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពួកសិស្សទ្រង់ ពេលដែលទ្រង់ចាត់បញ្ចូនពួកគេចេញទៅ? ម៉ាថាយ១០:១ “នោះក៏ប្រទានឲ្យគេមានអំណាច អាចនឹងដេញអារក្សអសោច៏ ហើយនឹងមើលគ្រប់ទាំងជំងឺរោគា នឹងជរាពិការទាំងអស់ឲ្យបានជាផង” តើការចុងក្រោយ អ្វីដែលទ្រង់មានបន្ទូលទៅកាន់ពួកជំនុំរបស់ទ្រង់? “ដេញអារក្សអសោច៏ ហើយនឹងមើលគ្រប់ទាំងជំងឺរោគា នឹងជរាពិការទាំងអស់ឲ្យបានជាផង” អាល់ផា និងអូមេកា គឺអំបូរបេនយ៉ាមីន និងរ៉ូបេន ដែលជាដើម ហើយជាចុង គឺជាទ្រង់ដែលជាព្រះនឹងត្រូវយាងមក ជាតារាផ្កាយព្រឹក ដែលជាពូជ ហ្លួងដាវីឌ។ ហាលេលូយ៉ា! គឺជាទ្រង់ហើយ។ មែនហើយ “ទីសំគាល់ទាំងនេះ នឹងជាប់តាមអស់អ្នក ដែលជឿ៖ គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ” តើមានតែនៅក្នុងក្រុងយេរ៉ូសាឡិមឬ? “ទៅកាន់ជុំវិញពិភពលោក ហើយគ្រប់មនុស្សទាំងអស់” តើនេះគឺជាអ្វីដែលព្រះគម្ពីរបានចែងឬ? មែនហើយ នេះគឺជាអ្វីដែលព្រះគម្ពីរបានចែង។ ហើយក៏ជាសារព្រះបន្ទូលដល់ពួកជំនុំដែរ។ ផ្សាយដំណឹងល្អទៅកាន់មនុស្សទូទៅទាំងអស់នៅក្នុងពិភពលោក ហើយទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ។

106     លោកអ្នកគឺជាពួក Nazarenes ដែលបានហៅថា ជាក្រុមមនុស្ស “និយាយភាសាដទៃ”។ លោកអ្នកនឹងមិនអង្គុយក្នុងពួកជំនុំជាមួយពួកគេទេ។ តើមិនមែនជាការដែលគួរឲ្យខ្លាចទេឬអី? តើលោកអ្នកត្រូវធ្វើយ៉ាងដូចម្តេច ពេលដែលលោកអ្នកទៅដល់ស្ថានសួគ៌? ព្រះយេស៊ូវបានសុគត ដោយព្រោះទ្រង់បាននិយាយភាសាដទៃ។ ពួកគេនិយាយថា... ទ្រង់មានបន្ទូលភាសាដទៃ។ ប្រាកដណាស់ ទ្រង់មានបន្ទូលមែន។ “តើទ្រង់មានបន្ទូលជាភាសាហេព្រើរឬ?” មិនមែនទេ។ មិន មែនជាភាសាហេព្រើរដែលបានសរសេរចុះនោះទេ។ ទ្រង់មានបន្ទូលជាភាសាស្ថានសួគ៌វិញ។

107     នៅពេលដែល អេបិលបានថ្វាយកូនចៀមដល់ព្រះ គឺពេលនោះកូនចៀមរបស់គាត់បានស្លាប់ គឺគាត់បានចាក់កសម្លាប់កូនចៀមនោះ។ នេះជាគំរូពីព្រះគ្រីស្ទ ដែលវិលត្រឡប់ទៅកាន់សួនច្បារ អេដែនវិញ។ កូនចៀមបានស្រែកក្នុងភាសាផ្សេងមួយទៀត នៅក្នុងខណៈពេលដែលកូនចៀមនោះបានស្លាប់។ នេះគឺជាគំរូ ដូចជា ព្រះលោហិតរបស់ទ្រង់បានបង្ហូរ ដែលជាគំរូបអំពីព្រះរាជបុត្រាព្រះ ដែលបានជាប់នាឈើឆ្កាងនៅកាលវ៉ារី គឺទ្រង់បានសុគតដោយព្រោះបាបយើងរាល់គ្នា ទ្រង់មានបន្ទូលជាភាសាដទៃ “បិតាអើយ ហេតុអ្វីលះចោលទូលបង្គំ?”

108     នេះហើយគឺជាសារព្រះបន្ទូលទៅកាន់ពួកជំនុំ។ “គឹនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយ នឹងចេះនិយាយភាសាថ្មី” នោះគឺជាអ្វីដែលទ្រង់មានបន្ទូល។ ហើយក៏ជាសារព្រះបន្ទូលដល់ពួកជំនុំ ហើយក៏ជាអ្វីដែលទ្រង់បង្គាប់ដល់ពួកជំនុំឲ្យធ្វើដែរ គឺឲ្យពួកគេដេញអារក្ស... ហើយនឹងចេះនិយាយភាសាថ្មី។ នឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃ លើមនុស្សជំងឺឲ្យបានជាផង។

109     នោះគឺជាមហាបេសកម្មរបស់ពួកជំនុំ។ ហើយក៏ជាសេចក្តីពិតដែលពួកជំនុំកំពុងជឿដែរ។ តើ ការនេះបានបង្រៀននៅក្នុងពួកជំនុំមេតូឌីស បាបទីស្ទ ប្រេសប៊ីធើរៀន កាតូលិក លូធើរៀន Nazarene Pilgrim Holiness ដែរឬទេ? អត់ទេ ពួកគេបានបដិសេធការនេះ! គឺសិរីល្អរបស់ព្រះ! តើហេតុអ្វីទៅ? ពួកគេជាក្រុមដែលបានបង្កើតឡើង ហើយពួកគេមិនអាចធ្វើបែបនោះបានឡើយ! នៅក្នុងនោះមានសមាជិកជាច្រើនបានជឿការនោះ ប៉ុន្តែពួកគេមិនអាចនិយាយអ្វីបានឡើយ ដោយព្រោះបើសិនពួកគេនិយាយឡើង គេនឹងបណ្តេញពួកគេចេញពីក្រុមនោះជាមិនខាន។ នោះគឺជាវិញ្ញាណដែលទាស់ប្រឆាំងនឹងព្រះគ្រីស្ទ ដែលបានបង្កើតពួកគេជាក្រុមឡើង។ ពួកជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ គឺបានកើតមកដោយសេរីភាព! ព្រះវិញ្ញាណនៃព្រះ មិនត្រូវការនិកាយ ណាមួយឡើយ គឺពួកគេបានដើរតាមស្តេចដែលជាអ្នកគ្រប់គ្រងនៅក្នុងអាណាចក្រព្រះមេស៊ី។ ពួកគេពុំចាំបាច់ជំរុញឲ្យមនុស្សនិយាយបែបនោះឡើយ។ ពួកគេបានកើតមកដោយមានសេរីភាព ហើយ គឺពួកគេមានសេរីភាព ដោយសារព្រះរាជបុត្រានៃព្រះ ដែលទ្រង់បានដោះគេឲ្យរួច។ ទីសំគាល់ ទាំងនឹងធ្វើឲ្យពួកគេជឿ។ ហើយដំណឹងល្អនេះក៏ត្រូវបានផ្សាយទៅដែរ!

110     តើនរណានឹងផ្សាយដំណឹងល្អនេះ? ព្រះជាម្ចាស់ទ្រង់អាចឲ្យមនុស្សល្ងីល្ងើរឲ្យប្រកាសបាន ហើយទ្រង់ក៏អាចឲ្យថ្មីស្រែកឡើងបានដែរ។ ព្រះជាម្ចាស់ទ្រង់អាចធ្វើអ្វីៗ ទៅតាមព្រះហឫទ័យទ្រង់ចង់ធ្វើ ព្រោះទ្រង់ជាព្រះ! នោះហើយគឺជារបៀបដែលទ្រង់បានធ្វើវាឡើង។ នៅពេលដែលទ្រង់យាងមក ទ្រង់មិនបានត្រាស់ហៅលោកកៃផាសទេ។ ហើយទ្រង់ក៏មិនហៅពួកសង្ឃដែរ។ ទ្រង់ក៏មិនហៅ ពួកអ្នកទេវសាស្ត្រនោះទេ។ ទ្រង់បានរើសយកអ្នកនេសាទត្រី អ្នកគង្វាលសត្វ មនុស្សដែលគ្មានចំណេះវិជ្ជា និងមនុស្សដែលគ្រប់គ្នាចាត់ទុកមិនស្អាតវិញ។ ព្រះគម្ពីរបានចែងថា “ពេត្រុស និងយ៉ូហានគឺជាមនុស្សដែលមិនស្អាត និងមិនបានទទួលការអប់រំដូចមនុស្សឯទៀតឡើយ” ប៉ុន្តែ ទ្រង់បានប្រទានកិច្ចការនេះដល់ពួកគេ គឺជាកិច្ចការនៃនគររបស់ព្រះ ហើយទ្រង់បានបើកភ្នែក និងគំនិតរបស់ពួកគេ ឲ្យមានប្រាជ្ញា និងអំណាចចេស្តា។ ពួកគេនិយាយថា “ពួកគេបាន ទទួលស្គាល់ថា ពួកគេគឺជាមនុស្សដែលមិនស្អាត និងមិនបានទទួលអប់រំការដូចគេឯង ប៉ុន្តែពួកគេ បានយកចិត្តទុកដាក់ ហើយនៅជាមួយព្រះយេស៊ូវ” តើហេតុអ្វី? ព្រោះពួកគេមានព្រះវិញ្ញាណ នៃព្រះ។ ពួកគេបានប្រព្រឹត្តចេញមកដូចជាទ្រង់ដែរ។ គឺពួកគេបានធ្វើការដែលទ្រង់បានធ្វើដែរ។ នេះគឺពិតជាអ្វីដែលទ្រង់មានបន្ទូលថាវានឹងកើតឡើង គឺអំពីនគរព្រះមេស៊ី។ អូ! តើខ្ញុំមានសេចក្តី ត្រេកអរយ៉ាងណាចំពោះការទាំងនេះ! “ទីសំគាល់នេះ នឹងជាប់តាមអស់អ្នកដែលជឿ” ពិតប្រាកដណាស់ ទីសំគាល់ទាំងនេះ នឹងជាប់តាមពួកគេ។

111     មានការផ្សេងទៀតដែលពួកជំនុំនេះនឹងបង្រៀន គឺអំពីការប្រោសឲ្យជារបស់ព្រះ ដែលជាសារព្រះបន្ទូលដល់ពួកជំនុំ។ ខ្ញុំបានដកស្រង់ការនេះចេញពីព្រះគម្ពីរ ម៉ាថាយ១០ ពេលដែលទ្រង់ ចាត់ពួកជំនុំរបស់ទ្រង់ឲ្យចេញទៅ។ សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរម៉ាថាយ១០:១។ សូមមើល ជាមួយគ្នា តើព្រះយេស៊ូវទ្រង់មានបន្ទូលអ្វី ពេលដែលទ្រង់ចាក់ប្រេងតាំងពួកជំនុំរបស់ទ្រង់ បន្ទាប់មកទ្រង់ក៏បានចាត់បញ្ចូនពួកគេចេញទៅ។

          កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់មកហើយ នោះក៏ប្រទានឲ្យគេមានអំណាចអាចនឹងដេញ អារក្សអសោចិ៏ ហើយនឹងមើលគ្រប់ទាំងជំងឺរោគា នឹងជរាពិការទាំងអស់ឲ្យបានជាផង។

112     នោះគឺជាបេសកម្មបំបូងទៅកាន់ពួកជំនុំរបស់ទ្រង់។ ហើយបេសកម្មចុងក្រោយ “ចូរអ្នករាល់ គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក...” សូមឲ្យខ្ញុំអានម្តងទៀត “ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ អ្នកណាដែលជឿហើយទទួលបុណ្យជ្រមុជទឹក នោះនឹងត្រូវទោសវិញ ទីសំគាល់ទាំងនោះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មី” ខចុង ក្រោយបានចែងថា “ឯពួកសិស្ស គេចេញទៅប្រកាសប្រាប់នៅសព្វគ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជាមួយ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសំគាល់ដែលកើតមកតាមក្រោយផង” នោះគឺជា របៀបដែលពួកជំនុំដំបូងបានធ្វើ។

113     សូមស្តាប់ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំគឺជាដើមទំពាំងបាយជូរ ហើយអ្នករាល់គ្នាគឺជាខ្នែង” បើសិនជាខ្នែងនៅជាប់នឹងដើមនោះនឹងបង្កើតផលផ្លែ រួចក៏មានខ្នែងផ្សេងទៀតចេញបន្តមកដែរ វានឹងបង្កើតផលផ្លែដូចជាខ្នែងដំបូងដែរ។

114     អូ! លោកអ្នកខ្លះនិយាយថា “បងប្រុស Branham អើយ ប៉ុន្តែសូមមើលពួកជំនុំទាំងអស់នេះទៅ” នោះគឺជាដើមទំពាំងបាយជូរកាត់វិញ។ លោកអ្នកទទួលបានផលផ្លែក្រូចឆ្មានៅលើដើមនោះ។ គឺលោកអ្នកអាចយកដើមក្រូចពោធិសាត់ ដាក់នៅលើដើមក្រូចឆ្មា ហើយវានឹងដុះឡើង។ នោះគឺអ្វី ដែលមនុស្សបានផ្សាំឡើង។ ហើយក្រុមទាំងនេះ គឺជាអ្វីដែលមនុស្សបានផ្សាំឡើងដែរ។ វាបាន បង្កើតផលជាប្រភេទផ្លែក្រូចឆ្មាជានិច្ច។ វានឹងដុះឡើង ដោយព្រោះវាសិតជាប់នៅក្នុងឈ្មោះពួកជំនុំ ប៉ុន្តែសូមអនុញ្ញាតឲ្យខ្ញុំបានប្រាប់ដល់លោកអ្នករាល់គ្នាចុះ បើសិនជាដើមឈើនោះបានផ្សាំជាមួយ នឹងមែកផ្សេងទៀត វានឹងបង្កើតជាផ្លែក្រូចពោធិសាត់ចេញមក។ ហើយបើសិនជា អំណាចចេស្តានៃ ព្រះ បានដាក់ចុះមកផ្សេងទៀតនៅក្នុងពួកជំនុំ វានឹងបង្កើតបានជា Pentecost និងសៀវភៅកិច្ចការ ដែលបានកត់ត្រាចុះពីការទាំងនោះ ដោយព្រោះវាគឺជាពួកជំនុំរបស់ព្រះ។

115     ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំជាដើមទំពាំងបាយជូរ ហើយអ្នករាល់គ្នាគឺជាខ្នែង។ អ្នករាល់ គ្នាមិនអាចបង្កើតផលផ្លែដោយខ្លួនឯងបានឡើយ ប៉ុន្តែ ខ្ញុំប្រគល់រូបខ្ញុំទៅក្នុងខ្នែងនោះ ដើម្បីឲ្យបង្កើតផលផ្លែបាន” តើផ្លែដែលបានបង្កើតចេញមក ជាផ្លែប្រភេទអ្វី? “ទីសំគាល់ទាំងនេះ នឹងជាប់តាមពួកអ្នកជឿ”

116     ពួកជំនុំទី២ ក៏បានកើតចេញមក គឺជារូបកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ទ ដែលមានទីសំគាល់ដូចគ្នា។ “ក្រោយមកលោកីយនេះនឹងមិនឃើញខ្ញុំទៀតទេ តែអ្នករាល់គ្នានឹងឃើញខ្ញុំវិញ៖ ដ្បិត ខ្ញុំនឹងគង់នៅជាមួយអ្នករាល់គ្នា គឺនៅក្នុងអ្នករាល់គ្នានៅគ្រប់សាខាទាំងអស់ រហូតដល់ចុងបំផុតនៃផែនដី” ព្រះយេស៊ូវ ទ្រង់នៅតែដដែល កាលពីថ្ងៃម្ស៉ិលម៉ិញ ថ្ងៃនេះ នឹងរហូតដល់អស់កល្បជានិច្ច។ នោះហើយគឺជាពួកជំនុំរបស់ព្រះដ៏រស់។ គេជាស្មរបន្ទាល់របស់ទ្រង់។

117     ហើយពួកជំនុំក៏ត្រូវបង្រៀនពីបុណ្យជ្រមុជទឹកដែរ។ គឺពួកគេត្រូវធ្វើបុណ្យជ្រមុជទឹកដល់អ្នក ដែលជឿថ្មី។ ព្រោះវាគឺជាសេចក្តីបង្គាប់នៅក្នុងមហាបេសកម្មរបស់ទ្រង់ដល់ពួកជំនុំ។ ព្រះយេស៊ូវ ទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរ ម៉ាកុស១៦:១៦ ថា “អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជ ទឹក” គឺគេបានទទួលជឿមុន បន្ទាប់មក ទើបទទួលបុណ្យជ្រមុជទឹក ដើម្បីលាងជំរះនូវអំពើបាបរបស់ពួកគេ ហើយពួកគេនឹងទទួលបានអំណោយទានខាងវិញ្ញាណ។

118     ព្រះវិញ្ញាណក៏បានយាងមកសណ្ឋិតលើពួកគេ... នេះគឺជាសេចក្តីបង្រៀនរបស់ពួកជំនុំ។ ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលនៅក្នុងគម្ពីរលូកា២៤:៤៩។ សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរ លូកា ២៤:៤៩ គឺយើងនឹងអានចាប់ពីខ៤៦ទៅរហូតដល់ ខ៤៩៖

          ...ហើយមើល ខ្ញុំនឹងឲ្យសេចក្តីសន្យារបស់ព្រះវបិតា មកសណ្ឋិតលើអ្នករាល់គ្នា ចូរអ្នករាល់គ្នា នៅតែក្នុងក្រុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា។

119     បើសិនជាព្រះគ្រីស្ទ ទ្រង់មិនបានអនុញ្ញតឲ្យក្រុមមនុស្ស ដែលបានដើរជាមួយនឹងទ្រង់អស់ រយៈពេល៣ឆ្នាំកន្លះ ចេញទៅផ្សាយដំណឹងល្អ ឬមិនអាចផ្សាយដំណឹងល្អទេ រហូតទាល់តែព្រះ វិញ្ញាណបរិសុទ្ធយាងមក នោះពួកជំនុំសព្វថ្ងៃនោះក៏ដូចគ្នាដែរ។ គេត្រូវរង់ចាំព្រះវិញ្ញាណបរិសុទ្ធ យាងមកសណ្ឋិតលើពួកគេដែរ!

120     ខ្ញុំកំពុងតែនិយាយទៅកាន់ស្ត្រីខាងកាតូលិកម្នាក់ កាលពីពេលមុន នៅក្នុងរដ្ឋ Oregon នាង បាននិយាយថា “តើលោកចង់មានន័យថា ក្រុមមនុស្សល្ងីល្ងើរនៅខាងក្រោមនេះ ដែលលោកកំពុងតែអធិប្បាយទៅកាន់ពួកគេ ស្រែកអធិស្ឋាន នឹងធ្វើអ្វីៗផ្សេងទៀតបែបនេះ ថាពួកគេនឹងទៅស្ថាន សួគ៌ឬ?”

          ខ្ញុំបានឆ្លើយថា “មែនហើយ លោកស្រី”

          គាត់តបវិញថា “ពួកយើងមិនជឿការបែបនោះទេ”

          ខ្ញុំបានបន្តទៀតថា “ដោយព្រោះលោកស្រីមិនបានជឿព្រះបន្ទូលព្រះ”

          គាត់បានតបវិញថា “ពួកយើងបានជឿថា នាងម៉ារានឹងទូលអង្វរជំនួសយើងរាល់គ្នា”

          ខ្ញុំបានតបវិញថា “នោះបង្ហាញថា គេជាអ្នកមិនជឿពិតប្រាកដហើយ”

121     នាងម៉ារាមិនមែនជាព្រះទេ នាងគ្រាន់តែជាស្ត្រីធម្មតាតែប៉ុណ្ណោះ។ “មាតារបស់ព្រះ” តើព្រះ អាចមានមាតាយ៉ាងដូចម្តេចទៅ? “គេបានស្រែកឡើងថា នាងម៉ារាគឺជាមាតារបស់ព្រះ” តើព្រះអាច មានមាតាយ៉ាងដូចម្តេចបាន? នាងបានប្រសូតព្រះរាជបុត្រាព្រះ គឺជាព្រះយេស៊ូវគ្រីស្ទ។ គ្មានស្ត្រី ណាដែលជាព្រះអាទិករនោះទេ នាងគឺពូជរបស់មនុស្ស។ មនុស្សមិនមែនជាព្រះអាទិករនោះទេ តែព្រះវិញ គឺជាព្រះអាទិករដែលបង្កើតគ្រប់ទាំងជីវិតចេញមក។ វាគ្រាន់តែជារឿងធម្មតាតែប៉ុណ្ណោះ ដែលព្រះបានដាក់ការនោះដើម្បីឲ្យមានមនុស្សកើតចេញមក។ នាងមិនមែនជាមាតារបស់ព្រះទេ។ ព្រះជាម្ចាស់ទ្រង់មិនមានមាតាទេ ដោយព្រោះទ្រង់គ្មានទីចាប់ផ្តើម ហើយក៏គ្មានទីបញ្ចប់ដែរ។ ទ្រង់ គង់នៅអស់កល្បជានិច្ច។ នាងមិនអាចធ្វើជាមាតារបស់ព្រះបានឡើយ។

122     រួចខ្ញុំបាននិយាយថា “ចុះបើសិនជាខ្ញុំប្រាប់លោកអ្នកថា អ្នកគឺជាស្ត្រីដែលមានព្រះពរ អ្នក មើលទៅដូចជាព្រះមួយអង្គដែរ។ ហើយចុះបើសិនជាខ្ញុំប្រាប់លោកអ្នកថា ព្រះជាម្ចាស់ទ្រង់មិន អនុញ្ញាតឲ្យនាងចូលស្ថានសួគ៌ឡើយ រហូតទាល់តែនាងបានប្រព្រឹត្តដូចជាពួកគេ ដែលបានប្រព្រឹត្ត កាលពីយប់ម៉ិញដែរ?”

          នាងបានឆ្លើយថា “ការនោះមិនត្រឹមត្រូវឡើយ”

123     ខ្ញុំបាននិយាយថា “តើអ្នកបានប្រាប់ខ្ញុំថា ពួកជំនុំកាតូលិកបានសរសេរព្រះគម្ពីរឡើងឬ ពួកគេ គឺជាពួកសាវក ហើយអ្នកនិយាយថា ពួកគេគឺជាពួកកាតូលិកឬ?” (ខ្ញុំសូមបដិសេធចំពោះការនោះ។ គ្មានពួកជំនុំកាតូលិកឡើយ កាលពី៣០០ឆ្នាំមុនបន្ទាប់ពីពួកសាវកចុងក្រោយបានស្លាប់ទៅ រហូតបន្ទាប់ពីមហាសន្និបាត Nicene។ សូមបង្ហាញដល់ខ្ញុំពីអ្វីដែលបានចែងទុកនៅក្នុងប្រវត្តិសាស្ត្រចុះ គឺប្រាប់ខ្ញុំនូវអ្វីដែលលោកអ្នកចង់ប្រាប់មកចុះ មិនមែនអ្វីដែលមានចែងខាងសាសនារបស់អ្នកទេ សូមកុំយកវាមកប្រៀបធៀបនឹងប្រវត្តិសាស្រ្តឡើយ។ វាគ្មានការបែបនោះឡើយ) ប៉ុន្តែ ខ្ញុំបាននិយាយថា “នាងម៉ារា ដែលព្រះគម្ពីរបានចែងថា គឺជាមាតារបស់ព្រះយេស៊ូវ ហើយក៏មានពួកស្ត្រីផ្សេងទៀត នៅក្នុងចំណោម១២០នាក់ ដែលបាននាំគ្នាឡើងទៅកាន់បន្ទប់ជាន់ខាងលើ ហើយពួកគេក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ រហូតទាល់តែពួកគេបានសម្តែងចេញមកដូចជាមនុស្សស្រវឹង និយាយភាសាដទៃ។ នោះគឺជាអ្វីដែលព្រះគម្ពីរបានចែងទុក” ខ្ញុំបានយកម្រាមដៃរបស់ខ្ញុំចង្អុលលើខគម្ពីរនេះ ហើយនិយាយថា “សូមអានទៅមើល”

          នាងបានតបថា “ខ្ញុំមិនចង់អានវាឡើយ គឺខ្ញុំមិនគួរអានវាឡើយ”

124     ខ្ញុំបាននិយាយថា “អ្នកជាមនុស្សមិនស្មោះត្រង់ឡើយ។ នៅទីនេះបានចែងថា នាងព្រហ្មចារី ម៉ារាបានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយក៏និយាយភាសាដទៃ ហើយក៏បានសម្តែងកាយវិការ ចេញមកដូចជាមនុស្សស្រវឹងស្រា។ ឥឡូវនេះ បើសិនជាអ្នកបានទៅស្ថានសួគ៌ អ្នកមិនអាចទៅជា មួយនាងបានទេ ដោយព្រោះនាងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ។ ហើយបើសិនជាមានការនោះមែន គឺបានធ្វើជាមាតារបស់ព្រះយេស៊ូវគ្រីស្ទ ហើយមានច្រើនប៉ុណ្ណាទៀតដែលតម្រូវឲ្យលោកអ្នក មាននោះ!”

125     នាងបានឆ្លើយថា “បើសិនជាខ្ញុំទៅស្ថានសួគ៌ ជាមួយនឹងការទាំងនេះ ខ្ញុំនឹងមិនចង់ទៅស្ថានសួគ៌នោះទេ”

126     ខ្ញុំបានតបវិញថា “អ្នកមិនត្រូវព្រួយបារម្ភច្រើននោះទេ។ ខ្ញុំមិនគិតថាអ្នកធ្វើបែបនោះទេ។ ខ្ញុំ គិតថា ពុំចាំបាច់ព្រួយបារម្ភអ្វីច្រើននោះទេ” នោះគឺពិតជា ព្រះវិញ្ញាណរបស់ព្រះជាអ្នកធ្វើការវិញ។

127     “នោះគឺជាអ្នកស្មរបន្ទាល់អំពីខ្ញុំ បន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើអ្នករាល់គ្នា” តើវាគឺជាអ្វីទៅ? តើពួកយើងកំពុងតែនិយាយអំពីអ្វី? “តើវាគឺជាអ្វីទៅ? តើនរណាជាអ្នករៀបចំវាឡើង? តើសារព្រះបន្ទូលនោះគឺជាអ្វី?” សូមប្រញាប់ឡើង ដើម្បីយើងអាចទៅមុខទៀត។

128     ការទី៤ “តើលោកអ្នកក្លាយទៅជាសមាជិកនៃពួកជំនុំនោះយ៉ាងដូចម្តេច? តើយើងចូលរួមយ៉ាងដូចម្តេច?” យើងបានឃើញថាវាគឺជាអ្វី តើយើងចូលរួមពួកជំនុំយ៉ាងដូចម្តេច? លោកអ្នកមិនបានចូលរួមវាឡើយ គឺគ្មានផ្លូវណាដែលលោកអ្នកអាចចូលរួមឡើយ គឺលោកអ្នកត្រូវកើតនៅក្នុងនោះ! ខ្ញុំបានធ្លាប់នៅជាមួយគ្រួសារ Branham ៥១ឆ្នាំ ហើយមិនបានចូលរួមនៅក្នុងគ្រួសារឡើយ។ ខ្ញុំបានកើតមកនៅក្នុងត្រកូល Branham។ ហើយលោកអ្នកក៏បានកើតមកជាកូនប្រុស កូនស្រីរបស់ ព្រះដែរ។

129     សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរយ៉ូហានជំពូក៣បន្តិចសិន យើងនឹងបានឃើញពីការដែល ព្រះទ្រង់មាន បន្ទូលហើយ។ តើយើងអាចចូលទៅក្នុងពួកជំនុំយ៉ាងដូចម្តេច? តើអ្វីទៅជាសេចក្តីស្នើ សុំរបស់ព្រះដែល ទ្រង់បានប្រទានមកកាន់អ្នករាល់គ្នា? គឺមានចែងនៅក្នុងគម្ពីរយ៉ូហាន៣:១-៨៖

          រីឯនៅក្នុងពួកផារិសី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម លោកក៏មកឯព្រះយេស៊ូវ ទាំងយប់ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសំគាល់ ដែលលោកធ្វើទាំងនេះ បានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ។

130     តើលោកអ្នកអាចចូលទៅក្នុងនគរព្រះបានយ៉ាងដូចម្តេច? សូមសំនួរនៅមុខទៀត។

          លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូល ទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹង ចូលទៅក្នុងនគរព្រះបានទេ។

131     “តើគាត់អាចចូលទៅក្នុងនគរព្រះបានដែរឬទេ?” លោកអ្នកមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ គឺលោកអ្នកត្រូវកើតជាថ្មីសិន។ មិនមែន “មកហើយក៏បានចូលទៅក្នុងនគរព្រះនោះទេ” “គឺចូលមក ហើយកើតជាថ្មីសិន”

          របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ កុំឲ្យឆ្ងល់ ឯខ្យល់ ចង់បក់ទៅឯណាក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងថាមកពីណាឬទៅឯណាទេ អស់អ្នកដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ។

132     លោកអ្នកមិនអាចចូលទៅបានទេ។ វាគឺជាការដែលអាថ៌កំបាំង។ លោកអ្នកត្រូវតែកើតនៅ ក្នុងរូបកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ទ។ នោះហើយគឺជារបៀបដែលនាំឲ្យលោកអ្នកអាចចូលទៅ កាន់នគរព្រះបានហើយ។ ១កូរិនថូស១២ គឺយើងនៅសល់ពេលថែមទៀត។ ខ្ញុំចង់ព្យាយាមពន្យល់ បន្ថែមពីចំនុចនេះ បើសិនជាអាចបាន សូមយើងបានចាប់ផ្តើមអាននៅត្រង់នេះបន្តិចសិន។ ក្នុងព្រះ គម្ពីរ១កូរិនថូស១២:១៣។ “ដ្បិត ដោយសារការចាប់ដៃតែមួយ គឺតាមរយៈការស្បថតែមួយ គឺខ្ញុំ បានស្បថជឿនៅក្នុងពួកជំនុំរ៉ូមដ៏បរិសុទ្ធ ដោយខ្ញុំបានចូលមកដោយការចាប់ដៃ ហើយកត់ឈ្មោះ របស់អ្នកនៅក្នុងសៀវភៅ ដោយអក្សរតែមួយ គឺចូលមកដោយការសរសេរអក្សរឬ? លោកអ្នក ប្រ ហែលជាអាចអាននៅក្នុងសៀវភៅកំណត់ត្រាថ្ងៃកំណើតរបស់ស្រ្តីវ័យចំណាស់ Almanace បាន ប៉ុន្តែលោកអ្នកមិនបានអានអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរទេ។ មែនហើយ៖

          ដ្បិយយើងទាំងអស់គ្នាទោះបីជាសាសន៍យូដា ឬសាសន៍ក្រេក បាវបំរើ ឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ដែរ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ។

133     មិនមែនជាវិញ្ញាណរបស់មេតូឌីស ពួកបាបទីស្ទ ពួក Pentecostalនោះទ តែដោយសារព្រះ វិញ្ញាណតែ១វិញ!

          យើងរាល់គ្នាទទួលបុណ្យជ្រមុជទៅក្នុងប្រភពទឹកដែលពេញដោយព្រះលោហិតរបស់ទ្រង់ ដែលហូរមកពីសរសៃឈាមរបស់ព្រះអេម៉ាញូអែល  ដែលពួកមនុស្សមានបាបអាចជន់លេចទៅក្នុងនោះបាន គឺពួកគេដោះអស់ទាំងសេចក្តីអាម៉ាស់ខ្មាសរបស់ពួកគេចេញទាំងអស់។

ចោរដែលគេបានបដិសេធបានមានអំណរនឹងឃើញ

ប្រភពទឹកនោះនៅក្នុងថ្ងៃចុងក្រោយ

ដែលខ្ញុំគឺជាមនុស្សទាបថោក ដូចជាគាត់ដែរ

ទ្រង់បានលាងជំរះអំពើបាបរបស់ខ្ញុំឲ្យបានជ្រះ

134     ក្នុងរូបកាយតែមួយ! តើយើងអាចចូលទៅក្នុងរូបកាយនោះយ៉ាងដូចម្តេចបាន? តាមរយៈ ព្រះវិញ្ញាណតែ១ ដែលយើងបានទទួលបុណ្យេជ្រមុជ ចូលទៅក្នុងរូបកាយតែ១។ នៅពេលដែលស្ថិតនៅក្នុងរូបកាយនោះ យើងមានសេរីភាព ហើយក៏ទទួលបានការធានាអះអាងពីការរស់ឡើងវិញដែរ។ “ព្រះជាម្ចាស់ទ្រង់បានអ្វីៗទាំងអស់របស់យើងមកលើអង្គទ្រង់” មិនមែនតាមរយៈ “ការចាប់ដៃនោះទេ” ក៏មិនមែនតាមរយៈ “ពាក្យដែលបានសរសេរចុះនៅក្នុងពួកជំនុំដែរ” ប៉ុន្តែតាមរយៈព្រះវិញ្ញាណតែ១ ទោះបីជាសាសន៍យូដា សាសន៍ដទៃ ជនជាតិស្បែកខ្មៅ ស្បែកស គ្រប់គ្នាបានទទួលបុណ្យជ្រមុជចូលទៅក្នុងរូបកាយតែ១ តាមរយៈព្រះលោហិតនៃការតាំងសញ្ញារបស់ទ្រង់ផ្ទាល់។ “ពេលដែលអញបានឃើញឈាមនោះ អញនឹងហោះរំលងទៅ” ហើយយើងបានរួចពី សេចក្តីស្លាប់រួចពីការឈឺចាប់ និងរួចពីបាបហើយ! “អ្នកដែលបានកើតនៅក្នុងព្រះ គេមិនប្រព្រឹត្តអំ ពើបាបទៀតឡើយ ដោយព្រោះគ្រាប់ពូជរបស់ព្រះបាននៅជាប់នៅក្នុងអ្នកនោះ ហើយគាត់មិនអាច ធ្វើបាបបានឡើយ” គ្មានអំពើបាបឡើយ! “ដូច្នេះ អ្នកនឹងបានគ្រប់លក្ខណ៍ គឺដូចជាព្រះវរបិតានៃស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ” គឺព្រះយេស៊ូវទ្រង់មានបន្ទូលដូច្នោះ។

          តើលោកអ្នកអាចគ្រប់លក្ខណ៍យ៉ាងដូចម្តេច? លោកអ្នកមិនអាចធ្វើវាបានឡើយ។ លោកអ្នកបានកើត មកនៅក្នុងអំពើបាប ហើយក៏ចូលមកក្នុងលោកីយនេះ ដោយពាក្យភូតកុហក។ ប៉ុន្តែ ពេលដែល លោកអ្នកបានទទួលជឿព្រះគ្រីស្ទ ដែលជាព្រះព្រមទទួលនូរអំពើបាបរបស់លោកអ្នក គឺនៅពេល ដែលលោកអ្នកទទួលជឿទ្រង់ដោយសារជឿ លោកអ្នកបានជឿថា ទ្រង់បានសង្រ្គោះលោកអ្នក ហើយ ហើយទ្រង់ក៏បានសុគតជួសលោកអ្នកដែរ ទ្រង់បានទទួលយកអំពើបាបរបស់លោកអ្នក រួច ព្រះជាម្ចាស់ទ្រង់ក៏ទទួលលោកអ្នក ហើយជ្រមុជលោកអ្នកទៅក្នុងរូបកាយតែ១! ហើយទ្រង់មិន មើលឃើញអំពីបាបនៅលោកអ្នកទៀតឡើយ។ តើខ្ញុំអាចជាមនុស្សមានបាបយ៉ាងដូចម្តេចទៅ ពេលដែលមានដង្វាយប្រោសលោះនៅលើអាសនាថ្វាយជួសខ្ញុំរួចហើយនោះ?

135     តើប៉ូលីសអាចចាប់ខ្ញុំនៅក្នុងទីក្រុងយ៉ាងដូចម្តេចបានទៅ ពេលដែលទីក្រុងនោះបានប្រគល់ សិទ្ធឲ្យខ្ញុំអាចរត់នៅក្នុងល្បឿនណាក៏បាន តាមដែលចិត្តខ្ញុំចង់នោះ? លោកអ្នកមិនអាចចាប់ខ្ញុំឡើយ។ បើសិនជាចៅហ្វាយក្រុងបាននិយាយថា “Reverend Branham អើយ មានអ្នកជម្ងឺជាច្រើន ហៅឲ្យលោកមកអធិស្ឋានឲ្យពួកគេ ចូរលោកធ្វើការនោះតាមចិត្តរបស់លោកចុះ គឺនៅគ្រប់ទីកន្លែង” សូមផ្តល់ឲ្យខ្ញុំនូវលិខិតបញ្ចាក់នោះចុះ គ្មានប៉ូលីសណាអាចចាប់ខ្ញុំបានឡើយ។ ដោយ ព្រោះចៅហ្វាយក្រុងគាត់កាន់តែមានទំនុកចិត្តលើខ្ញុំហើយ ដូច្នេះ ខ្ញុំនឹងមិនធ្វើការនោះឡើយ លុះតា្រ តែមានការសង្រ្គោះបន្ទាន់។

136     នៅពេលដែល ព្រះជាម្ចាស់ទ្រង់បានទទួលខ្ញុំ ហើយជ្រមុជខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធ គឺទ្រង់ មានទំនុកចិត្តលើខ្ញុំ ហើយខ្ញុំនឹងមិនធ្វើបាបទៀតឡើយ។ អាម៉ែន! ខ្ញុំមិនអាចធ្វើបាបទៀតឡើយ។ ដូច្នេះ ព្រះរាជបុត្រាទ្រង់គឺជាដង្វាយប្រោសលោះដល់ខ្ញុំហើយ ខ្ញុំមិនអាចធ្វើបាបទៀតឡើយ ដរាប ណាខ្ញុំបានរាប់ជាសុចរិត ហើយទ្រង់បាននាំខ្ញុំចូលទៅក្នុងរូបកាយរបស់ទ្រង់ ហើយខ្ញុំក៏បានរស់នៅជាមួយនឹងទ្រង់។ មិនមែនជាអ្វីដែលខ្ញុំបានធ្វើនោះទេ ប៉ុន្តែ គឺជាអ្វីដែលទ្រង់ធ្វើសម្រាប់ខ្ញុំវិញ! នោះ ហើយគឺជាដំណឹងល្អ!

137     អេភេសូរ៤:៣០ បានចែងថា “កុំធ្វើឲ្យព្រះវិញ្ញាណនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ ដៅចំណាំអ្នករាល់គ្នាទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ”

138     មានគ្រូអធិប្បាយខាងបាបទីស្ទដ៏ល្បីល្បាញម្នាក់បាននិយាយមកកាន់ខ្ញុំថា “បងប្រុស Branham អើយ លោកអ័ប្រាហាំបានជឿដល់ព្រះ ទ្រង់ក៏បានរាប់គាត់ជាសុចរិត។ តើគាត់អាចធ្វើអ្វីថែមទៀត លើកតែជឿព្រះនោះ?” “យើងជឿថា យើងបានទទួលព្រះវិញ្ញាណបរិសុទ្ធ ពេលដែល យើងបានទទួលព្រះ”

139     ខ្ញុំបានតបថា “លោកគិតខុសហើយ។ លោកប៉ុលបានថ្លែងនៅក្នុងព្រះគម្ពីរកិច្ចការ១៩ ទៅ កាន់ពួកបាបទីស្ទ ជាអ្នកដែលមានគ្រូអធិប្បាយដ៏ល្អម្នាក់នៅខាងលើនោះ គឺជាអ្នកច្បាប់ម្នាក់ដែល បានប្រែចិត្តជឿថា “តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ តាំងពីបានទទួលជឿមក?”

          គាត់ឆ្លើយថា “ពាក្យដំបូងមិនបាននិយាយបែបដូច្នោះទេ”

140     ខ្ញុំបានតបថា “វាបានចែងដូច្នោះមែន។ ខ្ញុំមានអ្វីដែលបានសរសេរទុកនៅត្រង់នេះអំពី Emphatic Dialog គឺបានចែងដូច្នោះមែន ហើយក៏បានបកប្រែមកច្បាស់ៗទៀតផង ទាំងភាសាក្រេក និងភាសាហេព្រើផង។ គាត់បាននិយាយថា “តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅតាំងពីអ្នកបានជឿមក?” “លោកអ័ប្រាហាំ បានជឿ នោះគឺជាសេចក្តីពិត។ ដ្បិtព្រះជាម្ចាស់ទ្រង់ បានប្រទានទីសំគាល់ដល់គាត់ ដែលគាត់អាចទទួលជឿទ្រង់ ទ្រង់ក៏ប្រទានដល់គាត់ តាមរយៈការកាត់ស្បែក” មែនហើយ។ គាត់បានទទួលជឿទ្រង់ ដោយព្រោះទ្រង់ បានប្រទានទីសំគាល់ដល់គាត់

141     បើសិនជាលោកអ្នកនិយាយថា លោកអ្នកជឿ ហើយមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅឡើយ ព្រះជាម្ចាស់ទ្រង់មិនទាន់ដៅចំណាំអ្នករាល់គ្នានៅឡើយ គឺទ្រង់មិនទាន់ទុកចិត្តលោកអ្នកនៅឡើយ។ នៅពេល ដែលលោកអ្នកចូលមកឯព្រះជាម្ចាស់ ទ្រង់បានដៅចំណាំអ្នករាល់គ្នាដោយព្រះ វិញ្ញាណបរិសុទ្ធ ទុករហូតដល់ថ្ងៃប្រោសលោះ។ នោះហើយគឺជាសារព្រះបន្ទូលដល់ពួកជំនុំ។ អាម៉ែន! សូមទៅមុខទៀត។ ១កូរិនថូស១២ និង១៣ “យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូប កាយតែ១ ដោយសារព្រះវិញ្ញាណតែ១ដែរ”

142     នេះគឺជាផ្លូវដែលយើងរាល់បានចូល។ នេះគឺជាដំណើរឆ្លងកាត់របស់ពួកជំនុំ បានចែងនៅក្នុង ព្រះគម្ពីរកិច្ចការជំពូក២។ ពេលដែលសារព្រះបន្ទូលដំបូងបានផ្សាយដល់ពួកជំនុំ បន្ទាប់ពីថ្ងៃបុណ្យទី៥០ ពួកគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធ។ មាននាងម៉ារី និងពួកសាវកទាំងអស់ គឺពួកគេបាន ពេញជាព្រះវិញ្ញាណ បរិសុទ្ធទាំងអស់គ្នា គេក៏និយាយភាសាដទៃ ហើយក៏ស្រែកឡើងដូចជាក្រុម មនុស្សស្រវឹងអញ្ចឹង។ នៅក្នុងពេលនោះ ជាពេលមួយគួរឲ្យព្រួយបារម្ភណាស់ គឺពួកគេបានស្រែក ឡើង ហើយសរសើរតម្កើងព្រះ ដោយស្ថិតនៅក្រោមឥទ្ធិលនៃព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេមិនខ្វល់ឡើយថា ថ្ងៃនោះគឺជាថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ឬក៏ជាថ្ងៃអ្វីក៏ដោយ។ ពួកគេមានពេលវេលដ៏ធំមួយ គឺពួក គេនៅតែបន្តស្រែកសរសើរតម្កើងព្រះ។ តើហេតុអ្វីទៅ ពួកអ្នកដែលមានប្រាជ្ញាដ៏អស្ចារ្យបាន និយាយថា “មនុស្សទាំងនេះ កំពុងតែស្រវឹងស្រាថ្មីហើយ”

143     លោកពេត្រុសបានឈរឡើងដោយមានកូនសោរទៅកាន់នគរព្រះ គឺជាកូនសោរទៅកាន់ព្រះវិញ្ញាណ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំ នៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ” តើវាគឺជាអ្វីទៅ? វាគឺជាការបើក សម្តែងសេចក្តីពិតខាងវិញ្ញាណ។ “រីឯខាងសាច់ឈាម មិនអាចសម្តែងការនេះដល់អ្នករាល់គ្នាបានទេ។ (អ្នកក៏មិនអាចរៀនការនេះចេញពីសាលាព្រះគម្ពីរដែរ។ គ្មាននរណាអាច បង្រៀនវាដល់អ្នកចេញពីសៀវភៅទាំងឡាយណាបានឡើយ ប៉ុន្តែ វាគឺជាការសម្តែងដែលមកពីព្រះវិញ)” វាគឺជាការបើកសម្តែងរបស់ព្រះ! “ខ្ញុំនឹងឲ្យកូនសោរនៃនគរស្ថានសួគ៌ដល់អ្នក បើអ្នកនឹងចងទុកអ្វីនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ ហើយបើអ្នកនឹងស្រាយអ្វីៗនៅផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ” ទ្រង់ត្រូវតែរក្សាព្រះបន្ទូលសន្យារបស់ទ្រង់។ នៅថ្ងៃបុណ្យទី ៥០ តើនរណាគឺជាអ្នកប្រកាសព្រះបន្ទូលព្រះ? គឺជាពេត្រុស ដោយព្រោះគាត់មានកូនសោរនោះ។

144     ហើយ ពួកគេក៏បានសើចចំអកឲ្យគាត់ ដោយនិយាយថា “មនុស្សនេះកំពុងតែស្រវឹងស្រាថ្មី ហើយ”។

145     ពេត្រុសបានតបវិញថា “ដ្បិតនេះទើបតែម៉ោង៩ព្រឹកទេ ខ្ញុំមិនមែនស្រវឹងស្រាថ្មីនោះទេ។ ប៉ុន្តែ នេះគឺជាពាក្យរបស់ហោរាយ៉ូអែលបានទាយទុកមកថា វានឹងកើតឡើងនៅថ្ងៃចុងក្រោយ គឺ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងចាត់វិញ្ញារបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុស ស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹង ឃើញការជាក់ស្តែង នៅគ្រានោះអញនឹងចាត់វិញ្ញាណរបស់អញ ទៅលើទាំងពួកទាសាទាសីដែរ អញនឹងសំដែងការអស្ចារ្យនៅលើមេឃ ហើយនៅផែនដីផង គឺជាឈាម នឹងភ្លើង ហើយនឹងកំសួលផ្សែង៖ វានឹងកើតមានឡើង ដល់អស់អ្នកណាដែលនៅអំពាវនាងដល់ព្រះអម្ចាស់ នឹងបានសង្រ្គោះ”

146     “កាលគេបានឮពីការនេះ នោះពួកគេមានសេចក្តីចុកចាប់នៅក្នុងចិត្តរបស់ពួកគេ ហើយក៏ សួរទៅកាន់ពេត្រុស និងពួកសាវកផ្សេងទៀតថា បងប្អូនអើយតើគួរឲ្យពួកយើងត្រូវធ្វើយ៉ាងដូច ម្តេចដើម្បីបានសង្រ្គោះ?” នេះគឺជាបេសកម្មរបស់ពួកជំនុំ។ ពួកគេចង់ស្វែងរកពីរបៀបដែលចូលទៅ ក្នុងរូបកាយដែលអាថ៌កំបាំងនោះ។

147     កិច្ចការជំពូក២ ចាប់ផ្តើមនៅក្នុងខ៣៧ នេះគឺជាសេចក្តីអធិប្បាយដំបូង។។ លោកអ្នកមិន អាចផ្លាស់ប្តូរបានឡើយ។ គឺលោកអ្នកមិនអាចផ្លាស់ប្តូរបានឡើយ។

148     សូមស្តាប់ បើសិនជាគ្រូពេទ្យរបស់លោកអ្នកបានសរសេរវេជ្ជបញ្ជាដល់លោកអ្នក រួចមក លោកអ្នកក៏យកវាទៅកាន់ហាងលក់ឱសថដើម្បីទិញឱសថយកមកព្យាបាលជម្ងឺ តើលោកអ្នកដឹង ទេគាត់អាចនឹងសម្លាប់លោកអ្នកបានតាមរយៈវេជ្ជបញ្ជានោះ? លោកអ្នកបានដឹងហើយថា គ្រូពេទ្យ គាត់បានសរសេរវេជ្ជបញ្ជាចេញមកច្រើនណាស់ ពីព្រោះគាត់បានឆ្លងកាត់ការហ្វឹកហ្វឺនរួចហើយ។ ហើយគាត់បានសរសេរចុះនូវប្រភេទថ្នាំពុលជាច្រើន ហើយគាត់ក៏សរសេរចុះប្រភេទថ្នាំបន្សាបនៅ ក្នុងនោះដែរ ដើម្បីអាចនឹងសម្លាប់ជាតិពុលជាច្រើននៅក្នុងនោះបាន។ ហើយគាត់ក៏ត្រូវការសរសេរ ចុះប្រភេទថ្នាំដែលអ្នកត្រូវការផ្លាស់ប្តូរដែរ។ ហើយបើសិនជាថ្នាំទាំងនោះមិនបានបំពេញតាមវេជ្ជ បញ្ជាដ៏ពិតប្រាកដរបស់គ្រូពេទ្យនោះ ថ្នាំនោះវាអាចនឹងសម្លាប់លោកអ្នកបាន។

149     ព្រះជាម្ចាស់ទ្រង់គឺជាគ្រូពេទ្យ។ ទ្រង់គឺជាគ្រូពេទ្យខាងព្រលឹងវិញ្ញាណ។ ទ្រង់គឺជាគ្រូពេទ្យនៃ សេចក្តី សង្រ្គោះ។ ទ្រង់បានអប់រំមនុស្សនៅក្នុងផ្នែកទេវសាស្រ្តរបស់ទ្រង់ ដូចជាលោកពេត្រុសគាត់ គឺជាមនុស្សដែលមិន បានទទួលការអប់រំ គឺគាត់មិនអាចនឹងអានឈ្មោះរបស់គាត់បានផង នៅពេលដែលគេសរសេរពាក្យទាំងនោះ នៅមុខគាត់។ ដ្បិតទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គាត់ ហើយទ្រង់ក៏បានប្រទានខ្មៅដៃដល់គាត់ឲ្យ សរសេរគោលលទ្ធិចេញមក។ ដូច្នេះ នៅថ្ងៃបុណ្យទី៥០ គាត់ក៏បានសរសេរសេចក្តីបង្គាប់ចេញមក។ ឥឡូវសូមមើលទៅកាន់អ្វីដែលគាត់បានសរសេរចុះទាំងអស់គ្នា។ វេជ្ជបណ្ឌិត ស៊ីម៉ូន ពេត្រុស សូមមើលពីវេជ្ជ បញ្ជារបស់អ្នក គឺជាវេជ្ជបញ្ជាសម្រាប់ សេចក្តីសង្រ្គោះ។ សូមមើល តើបានសរសេរអំពីអ្វី។

          “កាលគេបានឮពីការនេះ នោះពួកគេមានសេចក្តីចុកចាប់នៅក្នុងចិត្តរបស់ពួកគេ ហើយក៏សួរទៅកាន់ពេត្រុស និងពួកសាវកផ្សេងទៀតថា បងប្អូនអើយតើឲ្យយើងខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច? ពេត្រុសឆ្លើយតបថា ចូរអ្នករាល់ គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នាដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបាន រួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដ្បិតសេចក្តីសន្យានោះ គឺសន្យាដល់អ្នក រាល់គ្នា នឹងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃ យើងរាល់គ្នាទ្រង់នឹងហៅ

150     នោះហើយគឺជាវេជ្ជបញ្ជា! បើសិនជាលោកអ្នកផ្សំថ្នាំមិនតាមវេជ្ជបញ្ជាទេ នោះលោកអ្នកអាចនឹង សម្លាប់អ្នកជម្ងឺបាន។ នេះហើយគឺជាបញ្ហាដែលជាប់ទាក់ទងជាច្រើនជាមួយនឹងមនុស្សទាំងនេះ កំពុងតែថា “ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” ពួកគេកំពុងតែសម្លាប់វិញ្ញាណរបស់មនុស្សជាច្រើន គឺពួកគេបានផ្តល់ឱសថខុសពីវេជ្ជបញ្ជារបស់គ្រូពេទ្យវិញ។ វាមិនអាចមានការបែបនោះឡើយ គឺគ្មាននរណា ម្នាក់អាចធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាម “ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធបានទេ” នេះគឺជាអ្វីដែលបានចែងនៅក្នុងព្រះគម្ពីរ។ វាមិនដែលមាននរណា និយាយអំពីពិធីនេះឡើយ រហូតទាល់តែពួក ជំនុំកាតូលិកចេញមក។ ពួកជំនុំកាតូលិក គឺជាអ្នកនាំការនេះចូលមកមុនគេ។ សូមបងប្អូនស្វែងរកនៅក្នុងបទគម្ពីរ ទាំងឡាយចុះ ហើយក៏រកមើលនៅក្នុងប្រវត្តិសាស្រ្តដែរ។ សេចក្តីបង្គាប់ដំបូងរបស់សង្ឃកាតូលិកដល់មនុស្ស ធ្វើពិធីបុណ្យជ្រមុជទឹកដោយ នូវព្រះនាម “ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ”។

151     គេបានប្រោសទឹកលើអ្នកទទួលបុណ្យជ្រមុជនោះ។ ការប្រោសទឹកនោះ ត្រូវបានអនុម័តឡើងដោយពួក ជំនុំកាតូលិក ដែលជាម្តាយនៃពួកស្រីសំផឹង។ គឺយើងវិលត្រឡប់ទៅវិញ ក្នុងបទគម្ពីរដែលបានចែងពីពួក ស្រីសំផឹង។

152     វាបានចែងនៅក្នុងពួកសាសនានិយម “តើពួកប្រូតេស្តង់បានសង្រ្គោះ ដោយសារការធ្វើបែបនោះឬ?” ពួកគេបាននិយាយថា “មែនហើយ ជួនកាលដោយព្រោះពួកគេបានទទួលគោលលទ្ធិរបស់កាតូលិក។ ពួកគេមិន បានធ្វើតាមព្រះគម្ពីរទេ។ ពួកគេបានធ្វើបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយក៏បានដឹងថា ព្រះគម្ពីរមិនបានចែងដូច្នោះទេ” “ប៉ុន្តែ ពួកជំនុំកាតូលិកគេបានចាប់ ផ្តើមការបែបនេះឯង” ហើយពួកគេទទួលយកវា។ “បើពួកគេធ្វើតាមសេចក្តីបង្គាប់របស់កាតូលិក នោះគេមិនបានសង្រ្គោះ”

153     គ្មានការបែបនោះឡើយ! គ្មាននរណាអាចធ្វើបុណ្យជ្រមុជរបៀបនោះបានទេ។ នៅក្នុងព្រះ គម្ពីរបានចែងថា គ្មានរណាទទួលបុណ្យជ្រមុទេដោយប្រោសទឹកលើក្បាល ឬចាក់ទឹកពីលើទេ ផ្ទុយទៅវិញគេត្រូវជ្រមុជចូលទៅក្នុងទឹកដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទដើម្បីរួចពីបាប។ កាលពីមុននេះបន្តិច យើងអានអ្វីជាមួយគ្នាដែលបានចែងនៅក្នុងព្រះគម្ពីរ? នោះគឺជាការប្រែចិត្តនិងការរួចពីបាប គឺយើងត្រូវអធិប្បាយនៅក្នុងព្រះនាមទ្រង់។ តើត្រឹមតែក្រុងយេរ៉ូសាឡិមដែលជាពួកយូដាប៉ុណ្ណោះឬ? គឺទៅកាន់គ្រប់ជាតិសាសន៍ទាំងអស់ នៅជុំវិញពិភពលោក គឺចាប់ពីក្រុងយេរ៉ូសាឡិមទៅ។ លោកវេជ្ជបណ្ឌិត ស៊ីម៉ូន ពេត្រុស បានសរសេរវេជ្ជបញ្ជានេះចេញមកហើយ។

154     ចុះចំណែកអស់លោកវេជ្ជបណ្ឌិតទាំងឡាយវិញ? តើលោកអ្នកនឹងព្យាយាមដាក់ការផ្សេង ទៀតចូលទៅក្នុងនោះទៀតឬ? សូមកុំបន្ថែមអ្វីផ្សេងទៀតឡើយ។ ឬក៏ដកអ្វីផ្សេងចេញពីការនោះឡើយ។ នោះគឺជាបេសកម្មរបស់ពួកជំនុំ។ នោះហើយគឺជារបៀបដែលលោកអ្នកអាចចូលទៅបាន៖ តាមរយៈការប្រែចិត្ត និងទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីរួចពីបាបនោះ អ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាអ្វីដែលបានចែងនៅក្នុងព្រះគម្ពីរ។

155     “តើយើងទទួលបុណ្យជ្រមុជចូលទៅក្នុងពួកជំនុំឬ? សូមអានកាឡាទី៣:២៦ បន្តិចសិន។ នៅសល់២ ទៅ៣ចំនុចនទៀត នឹងបញ្ចប់ការសិក្សាព្រះបន្ទូលជាមួយគ្នានៅថ្ងៃនេះ។ ឥឡូវសូមអាន នៅក្នុងព្រះគម្ពីរកាឡាទីជំពូក៣មក។ បើសិនជាបងប្អូនណាបានឃើញហើយ សូមអានមក។

          ដ្បិអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ។

          តើកាឡាទី៣:២៦ឬ? ប្រហែលជាខ្ញុំសរសេរចុះនៅទីនេះខុសហើយ។ ប្រហែលជានៅក្នុងកូល៉ុស វិញ សូមអានកូល៉ុស... ។ សូមមើល តើត្រឹមត្រូវឬទេ នៅក្នុងកូល៉ុស៣:២៦។ អត់ទេ មិនមែនទេ អូ! តើកាឡទី៣:២៦ឬ? បាទ ត្រឹមត្រូវហើយ។ សូមអានចុះបងស្រី គឺក្នុងកាឡាទី៣:២៦ ដោយ ចាប់ផ្តើមពីខ២៦,២៧,២៨។ សូមបងប្អូនស្តាប់ដោយយកចិត្តទុកដាក់។ (បងស្រីនោះកំពុងអាន)

          ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ ព្រោះអស់អ្នក ដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ គ្មានសាសន៍យូដា ឬសាសន៍ក្រេកគ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់ គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ។

156     តើយើងរាល់គ្នាចូលទៅក្នុងរូបកាយនេះយ៉ាងដូចម្តេច? តើយើងបានធ្វើវាយ៉ាងដូចម្តេច? យើងបានទទួលបុណ្យជ្រមុជតាមរយៈព្រះវិញ្ញាណបរិសុទ្ធ បាននាំឲ្យយើងចូលទៅក្នុងរូបកាយ របស់ព្រះយេស៊ូវគី្រស្ទ។

157     ឥឡូនេះ មានការផ្សេងទៀតដែលសារព្រះបន្ទូលមកដល់ពួកជំនុំគឺ បានចែងពីរបៀបដែលយើងរាល់គ្នាអាចចូលទៅក្នុងពួកជំនុំបាន គឺតាមរយៈការរាប់ជាបរិសុទ្ធ។ ការរាប់ជាបរិសុទ្ធមានចែងនៅក្នុងព្រះគម្ពីរ ហេព្រើរ១៣:១២,និង១៣ “ដូច្នេះ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់”

158     សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរអេភេសូរ៥:២៥។ អូ! អត់ទេ សូមអភ័យទោស ខ្ញុំបានសរ សេរចុះនៅទីនេះខុសទេ។

159     ហេព្រើរ១៣:១២ “ដូច្នេះ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹង ញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់”

160     ដូច្នេះ តើយើងរាល់គ្នាអាចចូលទៅក្នុងពួកជំនុំបានយ៉ាងដូចម្តេច៖ តាមរយៈការប្រែចិត្ត និង ទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីរួចពីបាបនោះយើងនឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ គ្មានគ្រូអធិប្បាយណាអាចអង្រួន់យើងចូលទៅក្នុងនោះបានឡើយ។ គ្មានសង្ឃណាអាចស្បថឲ្យយើងរាល់គ្នាចូលទៅក្នុងនោះបានឡើយ។ ដ្បិតយើង បានកើតជាថ្មី តាមរយៈស្តេចនៃនគរព្រះមេស៊ី។ អាម៉ែន។

161     តើខ្ញុំអាចបន្ថែមមួយចំនុចទៀតបានទេ... តើមានបងប្អូនប៉ុន្មាននាក់អាចនៅជាមួយខ្ញុំថែម បន្តិចទៀតបាន? ឥឡូវនេះ ម៉ោង ៩:៣០ហើយ។

162     “តើយើងអាចទៅស្ថានសួគ៌ដោយគ្មានពួកជំនុំបានដែរឬទេ?” ដោយគ្រាន់តែធ្វើតាមសេចក្តីបង្គាប់ពីរបីទាំងនេះ ដោយព្រោះខ្ញុំមានចំណុចប្រហែលជា១២ទៀតដែលកត់ចុះនៅទីនេះ ដូចដែលលោកអ្នកបានឃើញហើយ។ នៅមានការមួយទៀត ដែលយើងរាល់គ្នាគួរតែដឹង។ អត់ទេ លោក! លោកអ្នកមិនអាចទៅស្ថានសួគ៌ដោយមិនបានធ្វើជាសមាជិកពួកជំនុំទេ។

163     ការដំបូង គឺមានចែងនៅក្នុង យ៉ូហាន៣:៥ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ (ប្រែចិត្ត និងទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីរួចពីបាប ហើយអ្នកនឹងកើតពីព្រះវិញ្ញាណ) នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ” បើសិនជាលោកអ្នកបានកើតពីទឹក និងព្រះវិញ្ញាណហើយ នោះគឺលោកអ្នកនៅក្នុងពួកជំនុំហើយ។ បើសិនលោកអ្នកមិនបានកើតពីទឹក និងព្រះវិញ្ញាណាទេ លោកអ្នកមិននៅក្នុងពួកជំនុំទេ ហើយលោកអ្នកក៏មិនអាចចូលទៅនគរព្រះបានដែរ។ តើបងប្អូនយល់ដែរឬទេ? វាពិតប្រាកដណាស់។

164     លោកអ្នកខ្លះអាចនឹងនិយាយថា “បងប្រុស Branham អើយ ខ្ញុំបានជឿហើយ តែខ្ញុំមិន ទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ” អត់ទេ លោកអ្នកមិនទាន់ជឿនៅឡើយទេ។

          លោកអ្នកគ្រាន់តែជឿប៉ុណ្ណោះ។ លោកអ្នកនឹងមានសេចក្តីសង្ឃឹម។ នៅក្នុងព្រះគម្ពីរ១កូរិនថូស ជំពូក១២:៣ សូមបងប្អូនអានវាឆាប់ៗមក នោះយើងនឹងបញ្ចប់វាជាមួយគ្នា។ ១កូរិនថុស១២:៣ តើព្រះជាម្ចាស់ទ្រង់មានបន្ទូលអ្វីមកកាន់យើងរាល់គ្នា៖

          ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។

165     លោកអ្នកមិនដឹងអ្វីនោះទេ រហូតទាល់តែលោកអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ លោកអ្នកនិយាយថា “ខ្ញុំបានទទួលជឿព្រះយេស៊ូវគ្រីស្ទ ធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្ញុំហើយ” លោកអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ តាំងពីលោកអ្នកបានជឿមក? បើសិនជាលោកអ្នកមិនទាន់ទទួលបានទេ លោកអ្នកមិនអាចហៅទ្រង់ថាជាព្រះអម្ចាស់បានឡើយ ព្រោះទ្រង់មិនមែនជាព្រះអម្ចាស់ទេ ទ្រង់គឺជាអ្នកប្រវត្តិសាស្ត្រ ដល់លោកអ្នកវិញ តាមរយៈសេចក្តីជំនឿដែលបានទទួលជឿ។ ដ្បិត ពេលដែលទ្រង់យាងមកគង់នៅក្នុងលោកអ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះទ្រង់គឺជាព្រះអម្ចាស់របស់លោកអ្នកហើយ។ គ្មាននរណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញណបរិសុទ្ធប៉ុណ្ណោះ។ លុះត្រាតែលោកអ្នកបានកើតពីព្រះវិញ្ញាណនៃព្រះ ហើយព្រះវិញ្ញាណទ្រង់នឹងគង់នៅក្នុងលោកអ្នក... បើសិនជាដូច្នោះមែន លោកអ្នកបានចូលទៅក្នុងនគរនេះហើយ ហើយលោកអ្នកក៏ជាផ្នែកនៃពួកជំនុំដែរ។ លោកអ្នកជាអ្នកដែលព្រះបានហៅ ចេញមក។ តើលោកអ្នកយល់ទេ?

166     តើជីវិតអាចចេញមកពីគ្រាប់ពោតមួយគ្រាប់ដែរឬទេ លើកតែគ្រាប់ពោតនោះមានជីវិតនៅក្នុងនោះ? បើសិនជាគ្រាប់ពោតនោះ បានដាំចុះទៅក្នុងដី... គឺជាគ្រាប់ដែលបានបង្ករកំណើត មិនមែនជាគ្រាប់ដែលមិនបានបង្ករកំណើតទេ។ បើគ្រាប់ដែលមិនបង្ករកំណើត តើវាអាចបង្កើតជីវិតចេញមកម្តងទៀតបានដែរឬទេ? វាមិនមែនដុះចេញមកដោយគ្មានន័យអ្វីនោះទេ។ បើគ្រាប់នោះមិនមែនជាគ្រាប់ដែលបង្ករកំណើតទេ នោះវាគ្មានអ្វីនៅក្នុងគ្រាប់នោះឡើយ។ ដូច្នេះ តាមពិតទៅ វាមើលទៅដូចជាល្អ គឺមើលទៅហាក់ដូចជាគ្រាប់ឯទៀតដែលល្អដែរ។ ប៉ុន្តែ បើសិនជាគ្រាប់នោះ គ្មានជីវិតនៅក្នុងនោះទេ វាមិនអាចដុះឡើងម្តងទៀតបានទេ។

167     មនុស្សដែលល្អម្នាក់ អាចធ្វើជាសមាជិកពួកជំនុំដ៏ល្អម្នាក់ ដូចជាជាគ្រីស្ទានដែរ។ មនុស្សល្អ ក៏អាចធ្វើជាពលរដ្ឋដ៏ល្អម្នាក់ ដូចជាគ្រីស្ទានដ៏ល្អម្នាក់ដែរ គាត់គឺជាមនុស្សដែលមានក្រមសីលធម៌។ ប៉ុន្តែ ពេលដែលគាត់ស្លាប់ទៅ លុះត្រាតែគាត់បានកើតម្តងទៀតពីព្រះវិញ្ញាណរបស់ព្រះ។ ដោយព្រោះ អ្វីៗទាំងអស់សុទ្ធតែមានការចាប់ផ្តើម ក៏មានទីបញ្ចប់ដែរ។

168     ព្រះជាម្ចាស់ ទ្រង់ជាព្រះដែលគង់នៅអស់កល្បជានិច្ច។ ដូច្នេះ យើងរាល់គ្នាគឺជាផ្នែកមួយរបស់ព្រះ តាមរយៈការទទួលជីវិតរបស់ទ្រង់ ដូចដែលព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំនឹងប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេ” ពាក្យជាភាសាក្រេក គឺ Zoe មានន័យថា “ជីវិតដែលមកពីព្រះ” ហើយផ្លូវតែមួយគត់ដែលលោកអ្នកអាចរស់នៅម្តងទៀត គឺត្រូវតែមានជីវិតអស់កល្បជានិច្ច គឺជាជីវិតរបស់ព្រះ ព្រោះជីវិតរបស់អ្នកនឹងត្រូវបាត់ទៅ។ ប៉ុន្តែ ជីវិតដែលមកពីទ្រង់ នឹងឲ្យលោកអ្នករស់ឡើងវិញម្តងទៀត ដោយព្រោះ ព្រះគឺជាជីវិតអស់កល្បជានិច្ច។ ដូច្នេះ លោកអ្នកត្រូវតែមានជីវិត អស់កល្បជានិច្ច ហើយមិនត្រូវស្លាប់ទៀតឡើយ “អស់អ្នកដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្ប ហើយខ្ញុំនឹងលើកអ្នកនោះឡើងនៅថ្ងៃចុងក្រោយ” ទ្រង់នឹងឲ្យពួកគេរស់ឡើងវិញម្តងទៀត។ ជីវិតអស់កល្បដែលមាននៅក្នុងគាត់ នឹងធ្វើឲ្យគាត់រស់ឡើងវិញម្តងទៀត។

169     តើយើងអាចចូលទៅកាន់នគរស្ថានសួគ៌ ដោយមិនបានចូលទៅក្នុងពួកជំនុំដែរឬទេ? លោក អ្នកមិនអាចទៅក្នុងពួកជំនុំបានឡើយ លុះត្រាតែលោកអ្នកបានកើតជាថ្មី។ ហើយលោកអ្នកក៏មិន អាចទៅស្ថានសួគ៌បានដែរ រហូតទាល់តែលោកអ្នកបានកើតជាថ្មី។ បើសិនជាលោកអ្នកបានកើតជាថ្មី នោះលោកអ្នកស្ថិតនៅក្នុងពួកជំនុំហើយ។ ដូច្នេះ លោកអ្នកមិនអាចចូលទៅកាន់នគរស្ថានសួគ៌បានឡើយ រហូតទាល់តែលោកអ្នកជាសមាជិតនៃពួកជំនុំនេះ។ ហើយលោកអ្នកក៏មិនអាចធ្វើសមាជិកពួកជំនុំបានឡើយ រហូតទាល់តែលោកអ្នកបានកើតជាថ្មីសិន។

170     សូមអនុញ្ញាតឲ្យខ្ញុំពន្យល់ត្រង់ចំនុចបន្តិចទៀតចុះ។ លោកអ្នកមិនអាចក្លាយជាមាជិកបានឡើយ លុះត្រាតែ ព្រះជាម្ចាស់ទ្រង់ត្រាស់ហៅលោកអ្នកឲ្យធ្វើជាសមាជិកម្នាក់។ តើលោកអ្នកត្រេក អរយ៉ាងណាដែលលោកអ្នកក្លាយទៅជាម្នាក់ដែលទ្រង់បានត្រាស់ហៅនោះ? ដ្បិតព្រះជាម្ចាស់ទ្រង់បានរៀបចំលោកអ្នកទុកតាំងពីមុនកំណើតលោកីយម្ល៉េះ គឺឈ្មោះរបស់លោកអ្នកបានកត់នៅក្នុងបញ្ជីជីវិតរួចហើយ គឺជាបញ្ជីរបស់ពួកជំនុំ តាំងពីមុនកំណើតលោកីយម៉្លេះ! នោះគឺជាអ្វីដែលព្រះគម្ពីរបានចែង។ ព្រះបានចែង អំពីពួកទាស់ប្រឆាំងនឹងព្រះគ្រីស្ទ គឺជាក្រុមទាំងឡាយដូចជាពួកជំនុំកាតូលិក ជាមួយនឹងក្រុមផ្សេងៗទៀតដែរ គេនឹងបានទទួលរាល់សេចក្តីបញ្ឆោតនៅលោកីយនេះ ហើយឈ្មោះរបស់ពួកគេមិនបានកត់ទុកនៅក្នុងបញ្ជីជីវិតឡើយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “គ្រប់ទាំងអស់ដែលព្រះវរបិតាបានប្រគល់មកខ្ញុំ នោះអ្នករាល់គ្នានឹងទទួលដែរ” នោះគឺជាព្រះបន្ទូល របស់ទ្រង់។ មិនមែនជាអ្វីដែលអ្នកបានធ្វើនោះទេ តែវាគឺជាអ្វីដែលទ្រង់បានធ្វើវិញ។

171     សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរអេភេសូរ១បន្តិចសិន។ សូមស្តាប់បទគម្ពីរនេះ ហើយវាគឺជា អ្វីដែលលោកប៉ុលបាននិយាយ។ គាត់ត្រូវចូលទៅកាន់ភាពគ្រប់លក្ខណ៍ជាមួយនឹងពួកជំនុំនេះ។ លោកប៉ុលបាននិយាយទៅកាន់ពួកគ្រីស្ទានទាំងនេះ។ តើមានគ្រីស្ទានប៉ុន្មាននាក់នៅទីនេះ សូមបងប្អូនលើកដៃឡើង ដើម្បីឲ្យខ្ញុំបានឃើញផង។ សូមអរគុណ។ ការនេះមិនមែនសម្រាប់ទារកឡើយ គាត់និយាយការនេះទៅដល់ពួកអ្នកដែលអាចបរិភោគអាហាររឹងបាន។ ជំពូកទី១ សូមបងប្អូនអានទៅមើល តើគាត់និយាយទៅកាន់នរណា?

          សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើរមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ

...ជាសាវក (ជាអ្នកដែលចាត់មក តាមបំណងព្រះហឫទ័យរបស់ព្រះ)

...ផ្ញើរមកពួកបរិសុទ្ធ (ជាអ្នកដែលបានរាប់ជាបរិសុទ្ធ)

...នៅក្រុងអេភេសូរ... ស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ៖

172     តើគាត់និយាយទៅកាន់នរណា? គាត់និយាយទៅកាន់អ្នកដែលនៅក្នុងពួកជំនុំហើយ។ ពេល ដែលលោកអ្នកនៅក្នុងព្រះគ្រីស្ទ លោកអ្នកនៅក្នុងរូបកាយរបស់ទ្រង់ហើយ។ តើត្រឹមត្រូវដែរឬទេ? នោះលោកអ្នក គឺជាសមាជិកពួកជំនុំហើយ។

          សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

          សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់ បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់។

173     តើទ្រង់ធ្វើវាយ៉ាងដូចម្តេច? តើទ្រង់ធ្វើវាយ៉ាងដូចម្តេច? ពួកគេបានទៅដល់ទន្លេយ័រដាន់ ហើយ ពួកគេបានឆ្លងទៅកាន់ទឹកដីសន្យា ហើយពួកគេក៏បានអង្គុយនៅទីកន្លែងដែលជាស្ថានសួគ៌ ជាមួយនឹងព្រះយេស៊ូវគ្រីស្ទ។ ព្រះគម្ពីរបានចែងថា “សូមឲ្យយើងរាល់គ្នាបានព្រះពរមកពីព្រះដ៏ប្រកបដោយព្រះពរនៃស្ថានសួគ៌” ការបង្រៀនព្រះបន្ទូល ដូចជាពួកជំនុំដែលព្រះបានត្រាស់ហៅចេញមកនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដូចដែលយើងបានអង្គុយនៅស្ថានសួគ៌រួមគ្នា ដូចជាពួកជំនុំពេលដែលយើងបានកើតនៅក្នុងព្រះគី្រស្ទយេស៊ូវ។ ពួកបរិសុទ្ធគឺជាអ្នកដែលព្រះបានហៅចេញមក។ អូ! មានអ្នកខ្លះគេអាចបង្រៀនការផ្សេងទៀត! គាត់មានសេចក្តីលំបាកជាច្រើនណាស់ ជាមួយពួកកូរិនថូស ប៉ុន្តែមិនមែនជាពួកជំនុំនេះទេ។ គាត់អាចបង្រៀនពួកគេនូវការដ៏អស្ចារ្យទាំងឡាយ។

          សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់ បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់។

          តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យ យើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់។

174     តើយើងរាល់គ្នាបានធ្វើអ្វី? យើងមិនបានធ្វើអ្វីនោះទេ។ អ្វីដែលទ្រង់បានធ្វើ នោះគឺជាអ្វីដែល ខ្ញុំរំពឹងចង់បាន។ តើទ្រង់បានធ្វើអ្វីខ្លះ? ទ្រង់បានរើសយើងរាល់គ្នា ហើយកត់ឈ្មោះយើងនៅក្នុង សៀវភៅរបស់ទ្រង់ គឺនៅក្នុងសៀវភៅពួកជំនុំរបស់ទ្រង់ ដើម្បីក្លាយទៅជាសមាជិតនៃរូបកាយដ៏អាថ៌កំបាំងនេះ តាំងពីមុនកំណើតលោកីយម្ល៉េះ។

          ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារ ព្រះយេស៊ូវគ្រីស្ទតាមបំណងព្រះហឫទ័យទ្រង់។

175     លោកអ្នកបានចូលទៅក្នុងពួកជំនុំនោះ បងប្អូនអើយ បើសិនជាលោកអ្នកបានធ្វើហើយ ដ្បិត ទ្រង់បានយាងមកដើម្បីពួកជំនុំ។ តើវាគឺជាពួកជំនុំប្រភេទអ្វី? ជាពួកជំនុំដែលគ្មានកន្លែងជ្រីវជ្រួញទេ! តើយើងអាចធ្វើជាពួកជំនុំប្រភេទនោះបានយ៉ាងដូចម្តេច? តាមរយៈការស្លាប់នៅក្នុងព្រះគ្រីស្ទ គឺទទួលបុណ្យ ជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ចូលទៅក្នុងរូបកាយរបស់ទ្រង់ ហើយព្រះលោហិតព្រះរាជបុត្រារបស់ទ្រង់ បានចេញថ្លៃប្រោសលោះ សម្រាប់យើងរាល់គ្នាគ្រប់ពេលវេលា! ហើយឥត កន្លែងបន្ទោសបាន នោះគឺជាពួកជំនុំ។ ទ្រង់រើសយើងនៅក្នុងទ្រង់ ហើយកត់ឈ្មោះយើងរាល់គ្នានៅក្នុងសៀវភៅរបស់ទ្រង់។ ព្រះគម្ពីរបានចែងថា “ព្រះយេស៊ូវគ្រីស្ទ គឺជាកូនចៀមដែលត្រូវគេសម្លាប់ (កាលពីជាង២០០០ឆ្នាំមកហើយ) ដែលបានរៀបចំទុក តាំងពីមុនកំណើតលោកីយម្ល៉េះ”

176     នៅក្នុងព្រះគម្ពីរ បានចែងតាំងពីព្រះបន្ទូល នៅក្នុងលោកុប្បត្តិ១ថា “កាលដើមដំបូងឡើយ... “ព្រះ”... ចូរយកព្រះនាម “ព្រះ” នៅក្នុងភាសាហេព្រើរ ហើយមើលថាតើមានន័យអ្វី។ ជាភាសាហេព្រើរបានប្រកបថា “El, Elah, Elohim” មានន័យថា “ទ្រង់មានវត្តមានគង់នៅ ទ្រង់ជាព្រះមានគ្រប់អ្វីៗទាំងអស់ ទ្រង់ជាព្រះ ដែលមានអំណាចចេស្តា” គ្មានអ្វីដែលនៅមុនទ្រង់ឡើយ។ គ្មានខ្យល់ គ្មានផ្កាយ គ្មានសំណើម គ្មានបរិយាកាស គ្មានអាតូម គ្មានម៉ូលេគុល គ្មានអ្វីទាំងអស់ នៅមុននោះ។ គឺមានព្រះហើយ ទ្រង់ជាព្រះដែលនៅអស់កល្ប។ ហើយនៅក្នុងទ្រង់មានលក្ខណៈជាព្រះសង្រ្គោះ ទ្រង់ជាព្រះវរបិតាក៏ជាព្រះ។ ទ្រង់គឺជាព្រះ ដ្បិតគ្មានអ្វីទៀតឡើយ ក៏គ្មានការថ្វាយបង្គំដែរ។ ដូច្នេះ “រូបព្រះ” គឺជា “កម្មបទនៃការថ្វាយបង្គំ” ហើយគ្មានអ្វី ដែលថ្វាយបង្គំទ្រង់ឡើយ។ ដូច្នេះ នៅក្នុងទ្រង់មានលក្ខណៈជាព្រះ គឺទ្រង់ជាព្រះសង្រ្គោះ ជាព្រះដ៏ប្រោសលោះ។

177     ដូច្នេះ ការដំបូងទ្រង់បានបង្កើតអ្វីៗចេញមក... ប្រហែលជាមានលោកអ្នកខ្លះ ចង់ដឹងអំពីរឿងនៅក្នុង លោកុប្បត្តិហើយ។ ព្រះមានបន្ទូលថា “ចូរឲ្យយើងបង្កើតមនុស្ស” ការដំបូងដែលទ្រង់ បានបង្កើតចេញមកមុនគេ គឺពួកទេវតា ដើម្បីឲ្យពួកគេក្រាបថ្វាយបង្គំទ្រង់ ហើយទ្រង់ក្លាយជាព្រះរបស់ពួកគេ។ បន្ទាប់មកពេល ដែលទ្រង់មានបន្ទូលថា “ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចយើង” តើមនុស្សប្រភេទអ្វីដែលទ្រង់ បានបង្កើតមក? ជាមនុស្សខាងវិញ្ញាណ។ នៅពេលដែលទ្រង់បង្កើតមនុស្សនោះមក ទ្រង់បានប្រទានការគ្រប់គ្រង ដល់គាត់។ ទ្រង់បានបង្កើតគេចេញពីធូលីដីមកក្រោយមកគេក៏បានធ្លាក់ចុះ។ បន្ទាប់មក ទ្រង់ក៏បានក្លាយជាព្រះ សង្រ្គោះរបស់គេ។ ទ្រង់គឺជាព្រះ បន្ទាប់មកទ្រង់ជាព្រះសង្រ្គោះ។ អំពើបាបបាននាំជម្ងឺចូលមក បន្ទាប់ទ្រង់ ក៏ក្លាយជាអ្នកប្រោសឲ្យជា។ ហាលេលូយ៉ា! ទ្រង់ជ្រាបការទាំងអស់តាំងពីមុនកំណើតលោកីយមកម្ល៉េះ។ ទ្រង់ក៏ជ្រាបដែរ ថាយើងរាល់គ្នាមានការជួបប្រជុំគ្នានៅយប់នេះ។ ទ្រង់ក៏ស្គាល់សត្វល្អិតតូចទាំងឡាយ ដែលមាននៅក្នុងលោកីយនេះដែរ។ ទ្រង់ជាព្រះដែលមិនប្រែប្រួល។ ទ្រង់ជ្រាបគ្រប់ការទាំងអស់។ អាម៉ែន! តើបងប្អូនមិនរីករាយទេឬអីនៅយប់នេះ ថាឈ្មោះរបស់លោកអ្នកបាន កត់ចុះនៅក្នុងសៀវភៅនោះហើយ!?

178     “តើអស្ចារ្យយ៉ាងណាទៅដែលខ្ញុំបានគិត ដូចជាសត្វចាប់បានស្រែកច្រៀងឡើង ហើយពួកគេបាន និយាយថា ឈ្មោះរបស់ពួកគេបានកត់ចុះនៅក្នុងទំព័រសៀវភៅនៃព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះហើយ” គ្រប់ទាំង បក្សីទាំងឡាយទៀតបានហើរនៅជុំវិញគាត់។ គាត់ត្រូវបានគេគ្រប់គ្នាស្អប់។ តើសត្វចាប់នោះគឺជាអ្វី? ខ្ញុំកំណត់ នូវភាពខុសប្លែកជាមួយនឹងម្នាក់ ដោយនិយាយថា នោះខុសហើយ។ តើនៅក្នុងព្រះគម្ពីរបានចែងអ្វីអំពីសត្វ បក្សីនោះ? វាមិនមែនជាអ៊ីស្រាអែលទេ ដូច ដែលពួកគេបាននិយាយនោះ។ គេគឺជាពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទ។ សម្រាប់ទុកជាដង្វាយលោះអំពើបាប តើពួកគេបានធ្វើអ្វី? ពួកគេបានយកសត្វមួយក្បាលមក ហើយទាញក្បាល របស់វាចេញមក រួចក៏អារសត្វនោះ ហើយក៏យកឈាមរបស់វាទៅលើដៃគូររបស់វាដែលនៅរស់ ហើយក៏ ប្រហារសត្វនោះទៅ។ សត្វនោះក៏បានរលាស់ឈាមសត្វដែលបានស្លាប់នោះចេញ រួចក៏ហើរទៅ គឺឈាមនោះបានរលាស់ចេញមក ពេលដែលវាទទះស្លាបហើរ។ ហើយឈាមនោះក៏បានធ្លាក់មក លើផែនដី ដោយស្រែកថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ។ បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះដ៏ បរិសុទ្ធ”

179     វាគឺជាគំរូអំពីព្រះគ្រីស្ទ។ រីឯសត្វនោះគឺជាពួកជំនុំ ដែលបានទទួលការប្រោសឈាមរបស់ ព្រះអង្គសង្រ្គោះ យេស៊ូវគ្រីស្ទ។ ហើយគេក៏បានរស់នៅក្នុងលោកីយនេះ ក៏បានទទះស្លាបហើយផង ដោយស្រែកថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ” អាម៉ែន! ខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលបានស្គាល់គេ។ ខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលឈ្មោះរបស់ខ្ញុំបានកត់ទុកនៅក្នុងសៀវភៅរបស់ពួកគេហើយ ឈ្មោះរបស់ខ្ញុំបានកត់ចុះនៅទីនោះ មិនមែនដោយសារសេចក្តីល្អរបស់ខ្ញុំនោះទេ (អត់ទេ ខ្ញុំមិនធ្លាប់ទៅកាន់ទីនោះឡើយ) ឬតាមរយៈសេចក្តីល្អរបស់អ្នករាល់គ្នា ប៉ុន្តែតាមរយៈសេចក្តីល្អនិងសេចក្តីមេត្តាករុណារបស់ព្រះវិញ។ តាំងពីមុនកំណើតលោកីយម្ល៉េះ ទ្រង់បាន កត់ឈ្មោះរបស់យើងរាល់គ្នានៅក្នុងសៀវភៅរបស់ទ្រង់ហើយ។

180     តើអ្វីទៅជាអត្តសញ្ញាណរបស់ពួកជំនុំ? តើពួកគេគឺជាអ្វី? ពួកគេគឺជាក្រុមដែលព្រះបានហៅចេញមក។ តើនរណាជាអ្នករៀបចំគេឡើង? គឺព្រះយេស៊ូវគ្រីស្ទ មិនមែនជាពួកបូជាចារ្យ ក៏មិនមែនជាពួកជំនុំកាតូលិក ក៏មិនមែនជាពួកមេតូឌីស មិនមែនជាលោកលូធើ ឬជាលោក Wesley ទេ។ តើនរណាជាអ្នករៀបចំឡើង? គឺជាព្រះយេស៊ូវគ្រីស្ទ។ តើវាគឺជាសារព្រះបន្ទូលអ្វី? ចូរឲ្យប្រែចិត្តចុះ ហើយធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ការប្រោសឲ្យជានិងសេចក្តីសង្រ្គោះ។ តើយើងអាចក្លាយជាសមាជិកបានយ៉ាងដូចម្តេច? តាមរយៈការកើតជាថ្មី។ តើយើងអាចចូលទៅស្ថានសួគ៌ដោយគ្មានការនោះបានដែរឬទេ? អត់ទេ គឺមិនបានឡើយ! ដ្បិតអស់អ្នកដែលបានស្លាប់នៅក្នុងព្រះគ្រីស្ទ ទ្រង់នឹងនាំពួកគេទៅជាមួយទ្រង់ មិនមែនជាអ្នកណាផ្សេងនោះឡើយ គឺជាអ្នកដែលបានស្លាប់នៅក្នុងព្រះគ្រីស្ទវិញ។ ព្រះយេស៊ូវបានយាងមកដល់អ្នកណាដែលបាន ស្លាប់នៅក្នុងព្រះគ្រីស្ទ។ អេភេសូរ៤ បានចែង... មិនមែនទេ ខ្ញុំគិតថា កាឡាទី៤ បានចែងថា “អស់ អ្នកដែលបានស្លាប់នៅក្នុងព្រះគ្រីស្ទ និងបានលើកទៅជាមួយទ្រង់។ អស់អ្នកដែលបានស្លាប់នៅក្នុង ព្រះគ្រីស្ទ នឹងបានលើកទៅជាមួយទ្រង់”

181     ដូច្នេះ ទ្រង់បានត្រាស់ហៅយើងរាល់គ្នាឲ្យចេញមក ដើម្បីឲ្យយើងបានចូលទៅក្នុងរូបកាយនោះ។ ព្រះគ្រីស្ទទ្រង់ជាអ្នកដែលរៀបចំការនេះឡើង។ នៅមុនពេលទ្រង់សុគត ទ្រង់មានបន្ទូល អំពីការនោះនឹងមកដល់។ ទ្រង់មានបន្ទូលថា “ខ្ញុំនឹងត្រឡប់មកវិញ ហើយធ្វើជាស្តេចលើអ្វីៗទាំងអស់នេះ។ បន្តិចក្រោយមក លោកីយនេះនឹងមិនឃើញខ្ញុំទៀតឡើយ តែអ្នករាល់គ្នាបានឃើញខ្ញុំវិញ។ លោកអ្នកមិនអាចធ្វើអ្វីសោះជាមួយនឹងនគរនៃលោកីយនេះ”

182     នោះគឺជាហេតុផល ដែលពួកគេស្ថិតនៅក្នុងការច្របូកច្របល់នោះ ដែលបានហៅថា “ពួកបាប៊ីឡូន” “អរគុណព្រះអង្គ ដែលខ្ញុំជាពួកប្រេសប៊ីធើរៀន” “អរគុណព្រះអង្គដែលខ្ញុំជាពួកមេតូឌីស” “អរគុណព្រះអង្គដែលខ្ញុំជា...” អរគុណព្រះអង្គដែលខ្ញុំជាគ្រីស្ទាន! អាម៉ែន។ ត្រូវហើយ តើខ្ញុំ ស្គាល់ខ្លួនឯងខ្ញុំថាជានរណាបានយ៉ាងដូចម្តេច? គឺទីសំគាល់ទាំងនេះ នឹងជាប់តាមពួកអ្នកជឿ។ នោះគឺជាអត្តសញ្ញាណបណ្ណរបស់លោកអ្នក។ សូមលោកអ្នកកុំនិយាយថា “រង់ចាំបន្តិចសិន ខ្ញុំជឿថា ខ្ញុំបានទទួលកាតប្រកបរបស់ខ្ញុំហើយ” អត់ ខ្ញុំមិនទទួលបានអ្វីនោះទេ។ កម្មសិទ្ធិរបស់ខ្ញុំគឺនៅខាងលើនោះ។ ខ្ញុំប្រហែលជាបាត់អ្វីដែលនៅខាងក្រោមនេះ ប៉ុន្តែ ទ្រង់មានបន្ទូលដល់ខ្ញុំហើយ មុន កំណើតលោកីយនេះម្ល៉េះ ទ្រង់បានប្រទានកាតបញ្ចាក់ពីអត្តសញ្ញាណរបស់ខ្ញុំ គឺដល់អស់អ្នកដែលបានចូលទៅកាន់នគររបស់ទ្រង់។ វាបានរក្សាទុកនៅក្នុងស្ថានសួគ៌ហើយ។ ខ្ញុំមានសេចក្តីត្រេកអរ ណាស់។

183     មានអ្នកខ្លះនិយាយថា “ខ្ញុំបានស្វែងរកព្រះ ខ្ញុំបានស្វែងរកព្រះ” នោះគឺជាការប្រឆាំងទាស់នឹងព្រះគម្ពីរ។ គឺជាព្រះវិញទេតើ ដែលទ្រង់បានស្វែងរកលោកអ្នកវិញ មិនមែនលោកអ្នកទេ ដែលស្វែងរកព្រះ។ ព្រះជាម្ចាស់ទ្រង់បានយាងចុះមក នៅឯសួនច្បារអេដែន ដោយមានបន្ទូលថា “អ័ដាម អើយ តើអ្នកនៅឯណា?” មិនមែនជាអ័ដាមទេ ដែលស្រែកថា “ព្រះជាម្ចាស់អើយ តើទ្រង់នៅទីណា? គឺជាព្រះវិញ ដែលមានបន្ទូលថា “អ័ដាមអើយ តើអ្នកនៅឯណា?”

184     អូ! ខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលខ្ញុំជាសមាជិករបស់ទ្រង់ ចុះលោកអ្នកវិញ តើមិនត្រេក អរទេឬអី? ខ្ញុំមានសេចក្តីត្រេកអរចំពោះពួកជំនុំដ៏អស្ចារ្យនេះណាស់។ ខ្ញុំសូមអភ័យទោស ដែលខ្ញុំ អធិប្បាយលើសម៉ោងបន្តិច។ ប៉ុន្តែ តើលោកអ្នកជឿលើពួកជំនុំដ៏អស្ចារ្យនេះដែរឬទេ? តើលោកអ្នក ជឿដែរឬទេ? តើលោកអ្នកជឿ វាគឺជារូបកាយដែលអាថ៌កំបាំងដែរឬទេ?

185     លោកអ្នកជាពួកខាងកាតូលិក ការតែមួយគត់ដែលលោកអ្នកត្រូវធ្វើដើម្បីក្លាយជាសមាជិកបាន គឺត្រូវទទួលជឿព្រះយេស៊ូវគ្រីស្ទ ហើយកើតពីព្រះវិញ្ញាណ។ លោកអ្នកគឺជាពួកខាងបាបទីស្ទ លោកអ្នកគឺជាពួកខាងមេតូឌីស ប្រេសប៊ីធើរៀន លូធើរៀន ឬជាពួកខាងណាក៏ដោយ សូមស្តាប់ ដោយយកចិត្តទុកដាក់ចុះ។ សូមកុំគិតថា ខ្ញុំធ្វើបែបនេះ ដើម្បីលើកមុខមាត់ខាង Pentecostal នោះឡើយ។ គឺមានពួក Pentecostal ជាច្រើនដែរដែលបានបោះបង់សេចក្តីជំនឿ ដូចជាពួកជំនុំទៀតដែរ។ គឺពិតប្រាកដណាស់។ ពួកគេបានចូលមកដោយឈ្មោះតែមួយគត់។ ប៉ុន្តែ រីឯទ្រព្យសម្បត្តិពួកគេមិនមានឡើយ។ ដោយព្រោះ ពេលដែលលោកអ្នកបានកើតពីព្រះវិញ្ញាណ លោកអ្នកបានក្លាយជាស្នាព្រះហស្តថ្មីមួយ ហើយទ្រង់ក៏បានចាត់ទុកលោកអ្នកដូចជាកូនចិញ្ជឹម ហើយលោកអ្នកក៏បានដឹកនាំដោយព្រះវិញ្ញាណនៃព្រះ។ ទោះបីជា លោកអ្នកជាមាជិករបស់ក្រុមណាក៏ដោយ ដ្បិត ការចាស់ដែលនៅលោកីយនេះ នឹងកន្លងផុតទៅ។ ប៉ុន្តែ លោកអ្នកគឺជាសមាជិកនៃរូបកាយរបស់ ព្រះគ្រីស្ទ។ បើមិនដូច្នោះទេ សូមលោកអ្នកទទួលជឿទ្រង់នៅយប់នេះចុះ បន្ទាប់មកសូមលោក អ្នកបានឱនក្បាលចុះ ហើយអធិស្ឋានជាមួយខ្ញុំបន្តិចសិន។

186     នៅខណៈពេល ដែលយើងនឹងអធិស្ឋាន តើមានបងប្អូនណាចង់ទទួលជឿទ្រង់ដែរឬទេ សូម បងប្អូនលើកដៃឡើង ហើយនិយាយតាមខ្ញុំថា “ព្រះជាម្ចាស់អើយ ទូលបង្គំសូមលើកថ្វាយដល់ទ្រង់ សូមទ្រង់ដាក់ឲ្យទូលបង្គំកា្លយជាសមាជិកនៃពួកជំនុំរបស់ទ្រង់នាពេលយប់នេះផង។ សូមទ្រង់ប្រទានកំណើតថ្មីនោះដល់ទូលបង្គំ។ ឱព្រះជាម្ចាស់អើយ តើទ្រង់នឹងត្រាស់ហៅទូលបង្គំដែរឬទេ? គឺ ទូលបង្គំចង់ក្លាយជាសមាជិកនៃពួកជំនុំនោះណាស់។ ទូលបង្គំគឺជាសមាជិកនៃក្រុមទាំងឡាយនៅលោកីយនេះ ដូចជាទ្រង់មានបន្ទូលថា វានឹងនៅជាប់តាមពួកអ្នកជឿ។ ទូលបង្គំមិនទាន់ទទួលបានវានៅឡើយទេ ព្រះអម្ចាស់អើយ។ សូមទ្រង់ប្រទានអំណាចចេស្តារបស់ទ្រង់មកកាន់ទូលបង្គំផង”

187     សូមព្រះអង្គប្រទានពរ។ សូមព្រះអង្គប្រទានពរដល់លោកអ្នក គឺសូមព្រះអង្គប្រទានដល់ លោកអ្នកដែលបានលើកដៃទាំងអស់គ្នា។ សូមព្រះប្រទានពរលោកអ្នក ហើយប្រទានអំណាច ចេស្តាដើម្បីក្លាយជាសមាជិកនៃពួកជំនុំដ៏អស្ចារ្យនេះ គឺជាពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទ។ តើមានបងប្អូនណាផ្សេងទៀតដែរឬទេ? នៅមុនពេលដែលយើងខ្ញុំចាប់ផ្តើមអធិស្ឋានដល់អ្នកជម្ងឺ។ សូមព្រះអង្គប្រទានពរដល់បងស្រី។ សូមព្រះអង្គប្រទានពរ។ បាទ ខ្ញុំបានឃើញដៃរបស់លោកអ្នក ដែលឈរនៅខាងក្រោយនោះហើយ។ សូមព្រះអង្គប្រទានពរដល់លោកអ្នកដែរ។ បាទ ខ្ញុំឃើញដៃរបស់កូនប្រុសរបស់បងហើយ។ សូមព្រះអង្គប្រទានពរដល់បងប្រុស។ សូមព្រះអង្គប្រទានពរដល់ ក្មេងតូចនោះផង។ មានបងប្អូនណាទៀតដែរឬទេ? សូមលើកដៃឡើង។ សូមព្រះអង្គប្រទានពរ ដល់បងស្រីដែលនៅទីនោះ។ សូមបងប្អូនអធិស្ឋានតាមខ្ញុំ “ព្រះអង្គអើយ ទូលបង្គំចង់ក្លាយជាសមាជិកពួកជំនុំរបស់ទ្រង់។ សូមព្រះលោហិតទ្រង់ប្រោសលោះទូលបង្គំ ដែលកំពុងឈរនៅក្នុងអាគារនេះ ដែលទូលបង្គំចង់ចេញទៅ ហើយជីវិតរបស់ទូលបង្គំនឹងស្រែកឡើងថា “ព្រះដ៏បរិសុទ្ធ” សូមព្រះប្រទានពរដល់កូនតូចដែលនៅខាងក្រោយនោះ។ តើមានបងប្អូនណាទៀតដែរទេ? សូមលើកដៃឡើង? សូមបងប្អូននិយាយថា “ព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានសេចក្តីមេត្តាករុណាដល់ទូលបង្គំផង” នៅខណៈពេលដែលយើងកំពុងតែច្រៀងសរសើរតម្កើង បើបងប្អូនចង់ទទួលបាន ការអធិស្ឋានសូមបងប្អូនអញ្ជើញឡើងមកខាងលើនេះចុះ។ សូមយើងច្រៀងបទ “មកផ្ទះ មកផ្ទះ អស់អ្នកដែលនឿយព្រួយអើយ សូមមកផ្ទះ” បើសិនជាលោកអ្នកមិនទានច្បាស់ពីស្ថានភាព របស់ខ្លួនឯងនៅឡើយ ខ្ញុំសូមអញ្ជើញលោកអ្នកឡើងមកកាន់ទីនេះ។ សូមអញ្ជើញ។

 

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com