Khmer Translation

60-0522E

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“... នៅគ្រាដែលឮសំឡេង...”(វិវរណៈ១០:៧)

“... in the days of the voice...”(Rev. 10:7)

 

 

ទទួលទុកជាកូនចិញ្ចឹម #4

60-0522E Adoption #4 – Placing

 

Jeffersonville, IN. USA

២២ ឧសភា ១៩៦០

 

 

 


សេចក្តីផ្តើម

កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះវិញ្ញាណបរិសុទ្ធ ទៅចំពោះសេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះគម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ។

យើងខ្ញុំអធិស្ឋានសូមឲ្យព្រះបន្ទូលដែលបានបោះពុម្ពផ្សាយនេះនឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះបន្ទូលនេះដោយ ការអធិស្ឋាន។

នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះអត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមានប្រសាសន៍ដោយ លោក ប្រាណហាំ

លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.messagehub.info

ស្នាដៃនេះអាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិនមានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at: www.messagehub.info

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 

 


ទទួលទុកជាកូនចិញ្ចឹម #4

(Adoption #4 – Placing)

 

1       បងប្រុស Neville អរុណសួស្តីបងប្អូនទាំងអស់គ្នា។ យើងខ្ញុំមានសេចក្តីរីករាយណាស់ដែលបានវិលត្រឡប់មក សារជាថ្មីម្តងទៀត នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ យើងខ្ញុំសង្ឃឹមថា លោកអ្នកពិតជាទទួលបានសប្តាហ៍ ដែលប្រកបដោយព្រះពរ និងសរសើរតម្កើងដល់ព្រះនាមទ្រង់។

2       នៅក្នុងវេលាព្រឹកនេះ ខ្ញុំបានជួបក្មេងប្រុសតូចម្នាក់ ហើយកុមារនោះបានឲ្យនូវបន្ទះលោហធាតុតូចដល់ខ្ញុំ ដែលជាការថែរក្សាពួកទេវតាទៅលើកុមារតូចពីរនាក់ ហើយខ្ញុំមិនបានដឹងថា នោះគឺជា Daulto... ដែលជាកុមារ Daulton នោះទេ។

3       កាលពីប៉ុន្មានសប្តាហ៍មុន... ប្រហែលជា ២សប្តាហ៍កន្លងទៅ មានឪពុកម្នាក់ជាគ្រីស្ទាន គាត់បានសួររកកូន ស្រីរបស់គាត់ ដែលមិនមែនជាគ្រីស្ទាន។ គាត់កំពុងតែឈររង់ចាំការអធិស្ឋាន ហើយព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល ទៅកាន់គាត់ថា “ខ្ញុំបានប្រទានកូនដល់អ្នក” ហើយឥឡូវនេះ នាងកំពុងតែឈរនៅព្រឹកនេះ នាងបានទទួលសេចក្តី សង្រ្គោះ ហើយក៏បានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ។ រីឯក្មេងផ្សេងទៀត កំពុងតែអង្គុយនៅព័ទ្ធជុំ វិញនោះ។ ខ្ញុំបានដឹងថា ក្រុមគ្រួសារ Daulton មានសេចក្តីរីករាយណាស់។

4       នៅទីនោះមានស្រ្តីម្នាក់ ដែលពួកគេធ្លាប់បានអធិស្ឋានឲ្យកូនរបស់គាត់កាលពីថ្ងៃអាទិត្យមុន ពួកគេគិតថា កូន នោះនឹងត្រូវស្លាប់។ តែខ្ញុំឃើញថា កូននោះនៅតែមានជីវិតរស់នៅនាព្រឹកនេះ បងស្រីអើយ! យើងខ្ញុំមានសេចក្តីរីក រាយណាស់ចំពោះដំណឹងនេះ។ ពួកគេបានគិតថា កូននោះមានជម្ងឺស្វិតសាច់ដុំ ហើយឥឡូវនេះ គ្មានទៀតឡើយ។ ដូច្នេះ យើងខ្ញុំសូមអរព្រះគុណដល់ព្រះជាម្ចាស់ណាស់។

5       យើងខ្ញុំបានឃើញមិត្តសំលាញ់ល្អរបស់ពួកយើងរាល់គ្នាសុទ្ធតែមានវត្តមាននៅទីនេះ។ ខ្ញុំនឹកចាំពីបុរសម្នាក់ នេះ ដែលបានចូលមកឯខ្ញុំបានម្តង នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយនៅឯ Chatauqua។ ខ្ញុំបានបរិភោគអាហារ ពេលព្រឹក ជាមួយបង និងប្រពន្ធនិងកូនរបស់បងផងដែរ។ នៅឯ Middletown ខ្ញុំដូចជាភ្លេចឈ្មោះរបស់បង ដូច្នេះ តើខ្ញុំអាចហៅបងថា Chatauqua

6       ហើយក៏មានមិត្តសំឡាញ់ល្អៗរបស់ខ្ញុំជាច្រើនដែរ... គឺបងប្រុស Charlie Cox និងបងស្រី Nellie ដែលឈរនៅ ទីនេះ ខ្ញុំមានអារម្មណ៍ថា ពួកគាត់គដូចជាក្រុមគ្រួសាររបស់ខ្ញុំដែរ។ ខ្ញុំបានចុះទៅកាន់ទីនោះ... ខ្ញុំធ្លាប់បាន ចំណាយពេលជាច្រើន ក្នុងការសម្រាកបន្ធូរអារម្មណ៍។ គាត់គឺជាអ្នកបរបាញ់សត្វកំប្រុកដ៏ពូកែនៅក្នុងរដ្ឋ Kentucky ពេលដែលខ្ញុំស្ថិតនៅឯ IndianaCharlie អើយ ខ្ញុំចង់ប្រាប់ដល់អ្នកថា ខ្ញុំដូចជាមានអារម្មណ៍ខ្លាចក្នុងការចាប់យក ពួកវាមួយចំនួន នៅមុន ពេលដែលខ្ញុំចាប់ផ្តើមឈរនៅទីនេះ។ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ញុំនឹងអាចឈរបានយូរ។

7       បងប្រុស Parnell... Arnett ដែលអញ្ជើញមកពី Carolina ខាងត្បូង ហើយក៏មានបងប្អូនជាច្រើនទៀត ដែល អញ្ជើញមកពីទីកន្លែងផ្សេងៗគ្នា ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ ដើម្បីមកសួរសុខទុក្ខយើងខ្ញុំរាល់គ្នា។

[១យ៉ូហាន១:៩]

8       តើបងប្អូនដឹងទេ យើងខ្ញុំមិនទាន់មានសមាជិកដែលអញ្ជើញមកជាទៀងទាន់ទេ។ យើងខ្ញុំគ្រាន់តែមានការប្រ កបគ្នាទៅវិញទៅមក នៅខណៈពេល ព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ បានសំអាតយើងរាល់ គ្នាចេញពីសេចក្តីទុចរិតទាំងឡាយ។

9       យើងរាល់គ្នា មានការសិក្សាដ៏អស្ចារ្យណាស់។ យ៉ាងហោចណាស់ ខ្ញុំមានសេចក្តីអំណរណាស់ ហើយខ្ញុំក៏ដឹង ថា បងប្អូនក៏មានសេចក្តីអំណរដែរ។ ពេលខ្លះ ខ្ញុំបានចាប់ផ្តើម ពេញមួយថ្ងៃ នៅក្នុងការអធិប្បាយអំពីការនេះ និង អានបទគម្ពីរដែរ។ ខ្ញុំបានដកស្រង់ពីខនេះ រួចខ្ញុំនឹងចាប់ផ្តើមមើលនូវបទគម្ពីរនេះ ហើយជាការដំបូងដែលលោក អ្នកត្រូវដឹង ខ្ញុំធ្លាប់បានអធិប្បាយពី កណ្ឌគម្ពីរលោកុប្បត្តិ ដល់វិវរណៈ ឥឡូវនេះ យើងនៅតែបន្តសិក្សាជាមួយគ្នា ដែរ។

10      ខ្ញុំចង់ចំណាយពេលបន្តិច មើលនៅក្នុងបទគម្ពីរហេព្រើរ... នៅពេលរដូវបរបាញ់សត្វកំប្រុកបានចូលមក ដល់ ដូចជានៅក្នុងខែ កញ្ញា... ឬប្រហែលជា ខែសីហា ហើយខ្ញុំក៏បន្តទៅមុខទៀត រហូតដល់ពេល ខ្ញុំធ្វើដំណើរទៅ ក្រៅប្រទេស ជារៀងរាល់យប់ យើងបានសិក្សាលើបទគម្ពីរ ហេព្រើរ ឬក៏បទគម្ពីរនិក្ខមនំ។ បទគម្ពីរ និក្ខមនំ បាន ចែងថា ព្រះជាម្ចាស់ ទ្រង់បាននាំរាស្ត្ររបស់ទ្រង់ចេញពីសុ្រកអេស៊ីប ហើយបទគម្ពីរនេះ ក៏ជាគំរូដ៏អស្ចារ្យដែរ សម្រាប់យើងរាល់គ្នា ត្រៀមខ្លួន សម្រាប់ទទួលបានការរំដោះចេញឲ្យមានសេរីភាព។ នេះគឺជាការដ៏អស្ចារ្យណាស់ បទគម្ពីរទាំងឡាយបានតភ្ជាប់គ្នា ក៏បានបង្កើតសាច់រឿងមួយដ៏ធំ។

11      នៅព្រឹកនេះ យើងខ្ញុំនឹងសិក្សា ៣ជំពូកដំបូងនៃបទគម្ពីរអេភេសូរ... ជាសំបុត្ររបស់លោកប៉ុល បានសរសេរ ផ្ញើរទៅកាន់ពួកជំនុំអេភេសូរ។ ហើយនៅពេលដែលយើងចូលទៅដល់ចំនុចនេះ យើងនឹងចំណាយពេលបន្តិច ដើម្បីអធិស្ឋាន នៅមុនពេលដែលយើងសិក្សាជាមួយគ្នា។

[ចៅហ្វាយ១:២៤]

12      ឱព្រះជាម្ចាស់ នៃទូលបង្គំយើងខ្ញុំអើយ ទូលបង្គំយើងសូមចូលមកក្នុងព្រះវត្តមានរបស់ទ្រង់ ដែលទូលបង្គំ

យើងខ្ញុំជាមនុស្សមិនសក្ក័សមឡើយ។ ផ្ទុយទៅវិញ ទូលបង្គំយើងខ្ញុំបានដឹងថា មានព្រះលោហិតជាយញ្ញបូជារង់ចាំ សម្អាត ទូលបង្គំយើងខ្ញុំរាល់គ្នាឲ្យបានស្អាត ហើយទ្រង់ក៏បាននាំទូលបង្គំចូលមកឯព្រះវរបិតា ដោយគ្មានកន្លែង ដែលអាចបន្ទោស និងគ្មានកំហុសសោះ។ គ្មានអ្វីមួយដែលអាចឲ្យទូលបង្គំធ្វើការនេះបានឡើយ ដ្បិត ព្រះយេស៊ូវ ទ្រង់បានធ្វើកិច្ចការនេះសម្រាប់ទូលបង្គំយើងខ្ញុំរាល់គ្នា។ ទូលបង្គំ សូមបន្ទាបខ្លួនចុះ ក្នុងព្រះវត្តមានទ្រង់ និងនៅ ក្នុងព្រះនាមទ្រង់ ហើយសូមទ្រង់ ចាត់ព្រះវិញ្ញាណបរិសុទ្ធទ្រង់យាងមកនៅព្រឹកនេះគង់នៅកណ្តាលចំណោមទូល បង្គំយើងខ្ញុំ។ ហើយមិនមែន ក្នុងនាមទូលបង្គំយើងខ្ញុំជាអ្នកទេវសាស្ត្រ ឬក៏ចេះពីរបៀបរៀបចំព្រះគម្ពីរទៅតាមលំ ដាប់លំដោយនោះទេ ប៉ុន្តែ ដោយព្រោះព្រះគុណរបស់ទ្រង់វិញ ដែលទ្រង់បានធ្វើចលនានៅក្នុងទូលបង្គំយើងខ្ញុំ វិញ សូមទ្រង់ប្រទានពរដល់ទូលបង្គំយើងខ្ញុំផង ពេលដែលទូលបង្គំយើងខ្ញុំអានព្រះបន្ទូលទ្រង់ ដែលជាព្រះបន្ទូល បានឲ្យទូលបង្គំយើងខ្ញុំបានទទួលជីវិតអស់កល្ប។ ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។

13      ជាដំបូង សូមអនុញ្ញាតឲ្យខ្ញុំបានជម្រាប់ប្រាប់អំពីការនេះ បើសិនជាពេលណា ដែលខ្ញុំនិយាយអ្វីមួយ ដែលមិន ត្រូវចិត្តរបស់លោកអ្នកបងប្អូន ដែលបងប្អូនគិតថាមិនត្រឹមត្រូវ ឬក៏គិតថា វាខុសទៅនឹងសេចក្តីបង្រៀនរបស់លោក អ្នក ឬក៏មានការមួយចំនួនដែលលោកអ្នកមិនយល់ស្របជាមួយនឹងរូបខ្ញុំ ដែលខ្ញុំកំពុងតែជឿលើព្រះវិញ្ញាណបរិ សុទ្ធ ដែលទ្រង់មានបន្ទូលត្រឹមត្រូវនៅគ្រប់សម័យកាល ហើយក៏គ្មានកន្លែងណាដែលធ្វើឲ្យមនុស្សអាក់អន់ចិត្ត ឡើយ គឺតាមរយៈសេចក្តីស្រឡាញ់ និងប្រកបជិតស្និត...។

14      ហើយការទាំងអស់នេះ បានចាប់ផ្តើមជាមួយនឹង សេចក្តីអធិប្បាយកាលពីអាទិត្យមុន ដែលមានចំណងជើង ថា មហាក្សត្រដែលត្រូវគេបដិសេធតើបងប្អូនបានទទួលខ្សែអាត់សម្លេងនោះហើយឬនៅ? ខ្ញុំគិតថា ពួកគេបាន ទទួលវាហើយ ហើយលោកអ្នកមកទទួលវាបាន តាមដែលលោកអ្នកចង់បាន គឺសេចក្តីអធិប្បាយដែលមានប្រធាន បទថា មហាក្សត្រដែលត្រូវគេបដិសេធ

15      កាលពីប៉ុន្មានថ្ងៃមុន ពួកយើងបានចាប់ផ្តើមនៅឯ Middletown ក្នុងរដ្ឋ Ohio។ ពួកយើងគ្រប់គ្នា មានថ្ងៃឈប់ សម្រាប់ទាំងអស់គ្នា រួចក៏បានរៀបចំពេលជួបជុំគ្នានៅទីនោះ ដោយព្រោះពួកយើង រំពឹងចង់បានពេលវេលា ប្រកបគ្នា ដ៏អស្ចារ្យ នៅឯ Middletown ក្នុងរដ្ឋ Ohio។ ពួកយើងមាន Dr. Sullivan គឺជាអ្នកគ្រប់គ្រង ហើយគាត់គឺជា ម្នាក់នៅក្នុងចំណោមគណៈកម្មាធិការរបស់ពួកយើង។ ហើយការជួបប្រជុំគ្នានៅទីនោះមានរយៈពេល ៥យប់។ ខ្ញុំគឺ ជាគ្រូអធិប្បាយ ដែលត្រូវបានគេអញ្ជើញឲ្យអធិប្បាយ នៅឯពួកជំនុំជំនឿអន្តរជាតិអន្តរនិកាយ ហើយបន្ទាប់មក ក៏ចូលដល់ការប្រជុំរបស់ពួកយើងចាប់តាំងពីពេលនោះមក។ ការប្រជុំរបស់ពួកយើងមានជា តំណាក់កាលៗ រហូត ទៅដល់ ១២ដំណាក់កាល ប៉ុន្តែ ស្ថិតនៅក្រោមការយល់បែបនេះ ពួកយើងក៏បានឈានចូលដល់សប្តាហ៍បន្ទាប់ ទៀត។ គឺអាស្រ័យទៅលើ ការដឹកនាំរបស់ព្រះវិញ្ញាញបរិសុទ្ធ។ យើងគ្រប់គ្នាសុទ្ធតែចង់ទទួលបានការដឹកនាំពី ព្រះវិញ្ញាណសបរិសុទ្ធ។ គឺនៅពេលដែល ព្រះវិញ្ញាណទ្រង់មានបន្ទូលឲ្យធ្វើអ្វីមួយ នោះយើងនឹងធ្វើវាប្រញាប់។

16      ចូរយើងគ្រប់គ្នាចងចាំនូវចំនុចនេះ នៅខណៈពេលដែលពួកយើងកំពុងស្តាប់បង្គាប់ព្រះវិញ្ញាណបរិសុទ្ធ នេះគឺ មេរៀនមួយដ៏អស្ចារ្យ ដែលយើងខ្ញុំគ្រប់គ្នាចង់រៀនបាន ហើយវាមិនមែនជាសេចក្តីបង្ខិតបង្ខំឡើយ។ ចូរចំណាយ ពេលរបស់បងប្អូនចុះ គឺចូរមានជំនឿចុះ។ បើសិនជាយើងរាល់គ្នា ទូលសូមអ្វីមួយពីព្រះជាម្ចាស់ ចូរចាំថា ព្រះជា ម្ចាស់ទ្រង់នឹងឆ្លើយតបសេចក្តីអធិស្ឋានរបស់ពួកយើង។ ទ្រង់នឹងធ្វើវាទៅតាមពេលវេលារបស់ទ្រង់ គឺជាផ្លូវមួយដ៏ ប្រសើរបំផុត ហើយទ្រង់នឹងធ្វើការនោះយ៉ាងត្រឹមត្រូវទៅចំពោះពួកយើងរាល់គ្នា។ តែបើសិនជាមិនដូច្នោះទេ តើ ពួកយើងរាល់គ្នាមកធ្វើអ្វីនៅព្រឹកនេះ? តើពួកយើងបានប្រកាសខ្លួនថាជាគ្រីស្ទានដើម្បីអ្វី? បើសិនជា ការនេះមិន មែនជាព្រះបន្ទូលរបស់ទ្រង់ទេ អញ្ជឹងវាក៏មិនមែនជាសេចក្តីពិតដែរ យើងបានឃើញថា មនុស្សភាគច្រើនបានជួប នូវទុក្ខលំបាកជាច្រើន។

17      ខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបាន ចូលរួមជាមួយលោកអ្នកបងប្អូនរាល់គ្នានៅទីនេះ ដែលយើងគ្រប់គ្នា បានដឹងថា ព្រះបន្ទូលទ្រង់សុទ្ធតែពិតត្រង់។ ហើយគ្រប់ទាំងបន្ទូលរបស់ទ្រង់គឺជាសេចក្តីពិត។ ដោយព្រោះ ព្រះ គុណរបស់ព្រះ យើងរាល់គ្នាមានឯកសិទ្ធិធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីប្រកាសព្រះបន្ទូលទ្រង់ឲ្យ ពួកគេបានឮ។

18      កាលពីថ្ងៃម៉ិ្សលម៉ិញ មនុស្សទាំងឡាយ គេមិនបានដឹងថា តើពេលវេលាដ៏គួរឲ្យភ័យស្លុតអ្វីបានចូលមកជាមួយ នឹងកិច្ចការបំរើព្រះតាមបែបនេះទេ។ ខ្ញុំពិតជាបាក់ទឹកចិត្តណាស់ ហើយខ្ញុំបាននិយាយទៅកាន់ប្រពន្ធរបស់ខ្ញុំថា “ខ្ញុំសង្ឃឹមថា បងអាចធ្វើដំណើរទៅមុខទៀតបាន”

        នាងបានឆ្លើយតបថា “តើហេតុអ្វីបានជាបងនិយាយបែបនេះ អញ្ជឹង Bill?”

        ខ្ញុំឆ្លើយថា “អូ! បងមានកិច្ចការជាច្រើន ដែលត្រូវគិតបារម្ភ”

19      មើលទៅ ហាក់បីដូចជា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់ខ្ញុំថា តើអ្នកកំពុងតែព្យាយាមគេចវេសពីការ ទាំងអស់នេះឬ”

20      ខ្ញុំបានឆ្លើយថា “អត់ទេ” “សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំ អាចក្រោកឈរឡើង ប្រឈមមុខនឹងការទាំងអស់នោះ ផង”

21      វាពិតជាមានលក្ខណៈល្អប្រសើរណាស់។ នេះគឺជាការពិត ខ្ញុំនិយាយបែបនេះ ដោយភ្នែករបស់ខ្ញុំបានមើល ឃើញផ្ទាល់ ហើយបន្ទាប់ពីជីវិតនេះ បានកន្លងផុតទៅ ពួកយើងក៏បានចូលទៅកាន់ទឹកដីដែលព្រះបានរៀបចំទុក នៅខាងមុខ ដែលគ្មាននរណាអាចគិតដល់នោះឡើយ។ ហើយបើសិនជាមាន ជនចម្លែកណាដែលនៅទីនេះ ខ្ញុំជឿ ថា លោកអ្នកមិន... ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា សូមកុំឲ្យលោកអ្នកបានគិតថា ខ្ញុំជាមនុស្សឆ្កួតនោះ ទេ តែខ្ញុំបានប្រាប់ពីសេចក្តីពិតដល់លោកអ្នកបងប្អូនវិញ។ តើអ្វីទៅជាការល្អ ដែលធ្វើឲ្យខ្ញុំបានប្រាប់ពីការមួយចំ នួន អំពីការខុសឆ្គង តែពេលនោះ វាគឺជាសេចក្តីពិតដ៏ធំម្ល៉េះវិញ។ តើហេតុអ្វី ពួកយើងត្រូវប្រាប់ពីការខុសឆ្គងទាំង អស់នោះឲ្យលោកអ្នកបានដឹង? វាគឺជាសេចក្តីពិត។

[១កូរិនថូស២:៩, ២កូរិនថូស១២:-]

22      ខ្ញុំជឿថា លោកប៉ុល ត្រូវបានលើកឡើងទៅកាន់ស្ថានសួគ៌ជាន់ទី៣ ហើយគាត់បានឃើញការទាំងឡាយ ដែលធ្វើឲ្យគាត់មិនអាចពណ៌នាបានឡើយ។ នៅថ្ងៃមួយ គាត់បាននិយាយថា “សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រ ឡាញ់ទ្រង់”

23      អូ! ពួកយើងរាល់គ្នាកំពុងតែរស់នៅក្នុងគំនរកាក់សំណល់មួយនៅទីនេះ។ គឺវាដូចជាសំរាម ដែលពេញទៅ ដោយផ្សែងកខ្វក់។ ទោះបីជា ពួកយើងមិនបានពាក់ព័ន្ធខ្លួននឹងរបស់កង្វក់នោះក៏ដោយ តែយើងរាល់គ្នាកំពុងតែ រស់នៅក្នុងដដែល ដែលមានផ្សែងកខ្វក់បានចូលមកក្នុងខ្លួនរបស់យើងដែលជាផ្សែងនៃអំពើបាប។ ចំពោះការមួយ ដែលមិនធ្វើឲ្យខ្ញុំមិនសប្បាយចិត្តជាងគេ ខ្ញុំគិតថា នោះគឺជាទីក្រុងចំណាស់ដែលត្រូវបានដុតបំផ្លាញគំនរសំរាម ទាំងនោះ។ តើលោកអ្នកមិនធ្លាប់បានចូលទៅជិតការនោះទេឬអី? នោះគឺជាការដ៏អាក្រក់ណាស់ ផ្សែងកខ្វក់នោះ បានបក់ចូលមក ហើយលោកអ្នកក៏បានដកដង្ហើមចូលដោយស្រូបផ្សែងកខ្វក់ទាំងនោះ។

24      ខ្ញុំនៅចាំថា ខ្ញុំបានចុះទៅឯ New Albany នៅផ្លូវ 18 ដែលជាទីកន្លែងគំនរសំរាមចាស់។ នៅថ្ងៃនោះ ខ្ញុំមានអារម្មណ៍ថា ខ្លាចរអាដែរ នៅពេលដែលខ្ញុំចូលទៅដល់ទីនោះ មានក្លិនអាក្រក់ណាស់។ ផ្ទុយទៅវិញ នៅទី នោះមានសាកសព កណ្តុរ និងសត្វឆ្កែ និងអ្វីផ្សេងៗទៀតបានងាប់ វាក៏បានឆេះនៅក្នុងភ្លើង ហើយផ្សែងកខ្វក់នោះ បានឆេះមកចំរុះគ្នា។

25      ផ្ទុយទៅវិញ តើជីវិតនេះ បានប្រៀបធៀបទៅនឹងអ្វី ដែលជាការប្រសើរជាងគេបំផុត។ គឺអំពើបាប បានធុំក្លិន ចេញមកពីគ្រប់ទីកន្លែង ដូចជាអ្វីដែលយើងកំពុងតែនិយាយខាងវិញ្ញាណ។ ប៉ុន្តែ ខ្យល់បានបក់មកដោយសេរី ហើយនៅគ្រប់ទីកន្លែងមើលទៅគួរឲ្យពេញចិត្តណាស់ ហើយសេចក្តីសុខសាន្ត និងសេចក្តីអំណរ និងជីវិតអស់ កល្ប បានឆ្លងកាត់ទន្លេហើយ! ប៉ុន្តែ ពួកយើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងសង្រ្គាម ដូច្នេះ ចូរយើងកុំគ្រាន់តែ អង្គុយ ចុះ ហើយនិយាយថា ចូរប្រញាប់ឡើង ហើយនាំទៅដល់ទីនោះជាប្រញាប់ទៅចូរនាំយកមនុស្សគ្រប់គ្នាទៅជា មួយពួកយើងដែរទៅ តាមដែលអាចធ្វើបាន។ បាទ មែនហើយ។

[យ៉ូហាន១១:២៣]

26      ចំពោះគោលបំណងនៃមេរៀនទាំងនេះ គឺជាយុទ្ធថ្កា ដល់អស់អ្នកដែលបានត្រៀមខ្លួនឆ្លងទៅកាន់ទឹកសន្យា នោះ។ ហើយគោលបំណងនៃការសិក្សានៅក្នុងកណ្ឌគម្ពីរអេភេសូរនេះ គឺនិយាយអំពីតួនាទីរបស់ពួកជំនុំ ដែល ឈរនៅក្នុងព្រះគ្រីស្ទ។ វាគឺជាគំរូមួយ នៅកណ្ឌសញ្ញាចាស់ នៃព្រះគម្ពីរយ៉ូស្វេ (កាលពីថ្ងៃអាទិត្យសប្តាហ៍មុនយើង បានសិក្សារួចមកហើយ) ជាពេលដែលលោកយ៉ូស្វេបានចូលទៅកាន់ទឹកដីសន្យាជាមួយនឹងពួកអ្នកស៊ើបការផ្សេង ទៀត ហើយគាត់ក៏បានធ្វើវាដោយការបណ្តាលមកពីព្រះជាម្ចាស់។

[លោកុប្បត្តិ ១៥១៣, និក្ខមនំ៣:៨, ចោទិយកថា ៣៤:]

27      តើលោកម៉ូសេបាននាំពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីបយ៉ាងដូចម្តេច ហើយក៏បាននាំពួកគេចូលទៅកាន់ទី កន្លែងដែលព្រះបានសន្យាដល់ពួកគេ ៤០០មុន ហើយគាត់ក៏បាននាំពួកគេចូលទៅកាន់ទឹកដីនោះ ជាទឹកដីដែល សំបូរដោយទឹកឃ្មុំនឹងទឹកដោះ។ ហើយ ម៉ូសេបាននាំពួកកូនចៅអ៊ីស្រាអែលចូលទៅក្នុងទឹកដីនោះ ប៉ុន្តែពួកគេមិន បានចូលទៅកាន់ទឹកដីសន្យាទាំងអស់គ្នាទេ។

28      ចំណែកឯព្រះយេស៊ូវ ទ្រង់បានសន្យាថា ចាត់ព្រះវិញ្ញាណបរិសុទ្ធមកជួយដល់ពួកគេ គឺទ្រង់នឹងនាំពួកយើង ឲ្យទទួលបានសេចក្តីសន្យានោះ។ ប៉ុន្តែ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមក ដូចជា យ៉ូស្វេដែរ លោកបាន នាំពួកគេចូលទៅកាន់ទឹកដីសន្យា។

29      ប្រហែលជាមានមនុស្សបានគិតថា ខ្ញុំនិយាយបែបនេះ ដូចជាឈ្លើយ ហើយកំពុងតែព្យាយាមទាស់ប្រឆាំង នឹងពួកបងប្អូនស្ងួនភ្ញា។ ខ្ញុំមិនមានន័យបែបនោះឡើយ! ទ្រង់គឺជាអ្នកជំនុំជំរះរបស់ខ្ញុំវិញ មិនមែនខ្ញុំទេ។ ខ្ញុំកំពុងតែ ព្យាយាម ចង្អុលទៅកាន់សេចក្តីពិតវិញ។ ពួកយើងបានជ្រើសរើសពួកអ្នកដឹកនាំចេញពីពួកបណ្តាជន ជំនួសឲ្យ ព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំពួកគេវិញ។ ពួកយើងចង់បានមនុស្សឈរនៅខាងមុខពួកយើង ហើយដឹកនាំពួក យើង ដូចជានិកាយទាំងឡាយមាន មេតូឌីស បាបទីស្ទ ប្រេសប៊ីធើរៀន លូធើរៀន ពួកជំនុំព្រះគ្រីស្ទ ពួកជំនុំថ្ងៃបុណ្យទី៥០ និងនិកាយផ្សេងៗទៀត ដែលពួកគេបានរៀបចំឲ្យមានក្រុមទាំងឡាយចេញមក ដែលជា ឧទាហរណ៍មួយ ដែលពួកយើងកំពុងតែដើរតាមដែរ។

[ចោទិយកថា ១៤:២, ១ពេត្រុស២:៩]

30      ពួកយើងធ្លាប់បានធ្វើការសិក្សាជាច្រើនមកនៅក្នុងព្រះគម្ពីរ។ ហើយក៏គ្មានអត្ថបទមួយណានៅក្នុងព្រះគម្ពីរ

ដែលបានចែងថា ទ្រង់បានរៀបចំពួកជំនុំមួយឡើយ ឬក៏ទ្រង់ធ្លាប់មានបន្ទូលអំពីក្រុមទេ។ គ្មានកន្លែងណាមួយ ដែលបានចែងនៅក្នុងព្រះគម្ពីរឡើយ តែព្រះគម្ពីរតែងតែទាស់ប្រឆាំងនឹងការនេះវិញ។ ទ្រង់មិនចង់ឲ្យពួករាល់គ្នា ធ្វើខ្លួនទាន់សម័យដូចជាលោកីយនេះឡើយ។ ទ្រង់ចង់ឲ្យពួកយើងធ្វើជាមនុស្សដែលប្លែកពីគេវិញ គឺនៅដាច់ ដោយឡែកពីគេឯង។

[អេភេសូរ២:១០]

31      ខ្ញុំមិនចង់សំដៅទៅលើអ្វីដែលល្ងីល្ងើបែបនេះទេ។ តែខ្ញុំចង់ឲ្យមនុស្សចេញមក ជាប្រជាជាតិបរិសុទ្ធដែល ទទួលបានព្រះពរ ហើយប្រព្រឹត្តអ្វីមួយទៅតាមអ្វីដែលទ្រង់ចង់បាន គឺទ្រង់កំពុងតែធ្វើការនៅក្នុងយើងរាល់គ្នា ហើយ យើងជាស្នាព្រះហស្តដែលបង្កើតនៅក្នុងព្រះគ្រីស្ទយេស៊ូវ សម្រាប់ការល្អគ្រប់មុខ។

32      កាលយប់ថ្ងៃព្រហស្បត្តិ៍... មានបងប្អូនជាច្រើនដែលមិននៅទីនោះ... ខ្ញុំគិតថានៅក្នុងខ៣ ឬខ៤បាន ចែងថា “...ទទួលចិញ្ចឹម...”

[ទំនុកដំកើង៨៤:១០]

33      តើព្រះជាម្ចាស់ទ្រង់ បានព្យាយាមដាក់តួនាទីដល់រាស្រ្តរបស់ទ្រង់យ៉ាងដូចម្តេច... ហើយនៅពេលដែល ព្រះជាម្ចាស់ទ្រង់បានដាក់ពួកគេ បន្ទាប់មក ពួកជំនុំទាំងមូល ចង់ក្លាយដូចជាម្នាក់នោះ ដែលបានធ្វើការដូចគ្នា។ ពួកយើងរាល់គ្នាបានកាត់ចេញដោយខុសប្លែកពីគេ។ ពួកយើងបានបង្កើតមក ខុសប្លែកពីគេ គឺពួកយើងបានបង្កើត មកខុសប្លែកមែន ហើយពួកយើងមានតួនាទីខុសប្លែកពីគេវិញ ហើយពួកយើងម្នាក់ៗសុទ្ធតែមានកិច្ចការងារខុសៗ គ្នា។ ប្រហែលជាមានអ្នកខ្លះ បានធ្វើកិច្ចការតូច ហើយអ្នកផ្សេងទៀតបានធ្វើកិច្ចការធំ។ ខ្ញុំជឿថា ជាដាវីឌ ឬជា ម្នាក់នៅក្នុងចំណោមពួកហោរា បាននិយាយថា ខ្ញុំដូចជាកម្រាលនៅក្នុងដំណាក់របស់ព្រះ ជាជាងនៅក្នុងដំណាក់ នៃសេចក្តីអាក្រក់

34      យើងនឹងឈប់បន្តិចសិន... បន្ទាប់មក យើងព្យាយាមសិក្សាពីខ៥ រហូតដល់បញ្ចប់។ ប៉ុន្តែ ចូរចងចាំពីផ្ទៃរឿង របស់យើង ហើយយើងនឹងធ្វើការសិក្សាជាមួយគ្នា។ តើមានបងប្អូនប៉ុន្មាននាក់យល់ពីចំនុចនេះ? សូមបងប្អូន និយាយតាមខ្ញុំ (ពួកអ្នកស្តាប់បាននិយាយថា Branham)៖ មុខងារនៃរូបកាយរបស់ព្រះគ្រីស្ទ ដែលមានព្រះវិញ្ញាណ បរិសុទ្ធដឹកនាំពួកយើង។ ព្រះគម្ពីរអេភេសូរ បានចែងដូច្នោះ។

35      ចូរមើលពីអ្វីដែលលោកប៉ុល ដែលជាគ្រូបង្រៀនរបស់ពួកយើង គាត់បានបង្រៀនចុះ។ ការដំបូងដែលគាត់ បានធ្វើបំបែករាល់គំនិតទាំងឡាយចេញទៅ ដែលបានគិតថា ការដែលក្លាយជាគ្រីស្ទាននៅថ្ងៃនេះ និងនៅថ្ងៃ ស្អែក ខ្ញុំបានចេញទៅ ហើយនៅថ្ងៃបន្ទាប់ទៀត ព្រះជាម្ចាស់ទ្រង់បានដាក់ទោសខ្ញុំ ហើយនៅថ្ងៃបន្ទាប់ ខ្ញុំក៏បាន វិលត្រឡប់មកវិញនៅក្នុងសៀវភៅនេះ មិនបាននិយាយអំពីការបង្រៀនផ្សាយដំណឹងល្អទេ ឬសេចក្តីអធិប្បាយ អំពីដំណឹងល្អ។ ខ្ញុំមិនប៉ះពាល់នូវផ្នែកនេះទេ។ ខ្ញុំបាននាំការនេះទៅកាន់ពួកជំនុំ ដ្បិតលោកប៉ុល បាននិយាយទៅ កាន់ពួកបរិសុទ្ធ៖ អស់អ្នកដែលព្រះបានត្រាស់ហៅ ហើយទ្រង់បានការពារ ហើយបានញែកពួកគេនៅដោយឡែក ហើយពួកគេបានរស់នៅក្នុងការគ្រប់គ្រងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏បានត្រៀមខ្លួនចូលទៅកាន់ទឹកដី កា ណាន។ គាត់បានព្យាយាមប្រាប់ដល់ពួកគេ ហើយការដំបូង គឺនាំពួកគេចេញពីគំនិតទាំងនោះ ដែលនឹងនាំឲ្យពួក គេបាត់បង់។ ចូរកុំឲ្យភ័យខ្លាចអ្វីឡើយ ដ្បិតគាត់ព្យាយាមប្រាប់ដល់អ្នករាល់គ្នា ពីទីកន្លែងដែលលោកអ្នករស់នៅ ហើយប្រាប់ថា លោកអ្នកជានរណា ហើយតើលោកអ្នកគួរឈរឡើងយ៉ាងដូចម្តេច?

[យ៉ូប៤:៨, កាឡាទី៦:]

36      អ្នករាល់គ្នា ប្រហែលជាធ្វើការដែលខុសឆ្គង ហើយគ្រប់ពេលដែលអ្នកធ្វើអ្វីមួយខុស នោះអ្នកត្រូវតែចេញថ្លៃ សងចំពោះការនោះ។ មែនហើយ អ្នកនឹងច្រូតបានអ្វីដែលអ្នកបានព្រួស! ដ្បិតវាមិនទាក់ទងទៅនឹង សេចក្តី សង្រ្គោះរបស់អ្នកឡើយ។ នៅពេលដែលបានកើតដោយព្រះវិញ្ញាណនៃព្រះ គឺអ្នកបានទទួលជីវិតអស់កល្បជានិច្ច ហើយអ្នកមិនត្រូវស្លាប់ឡើយ ដ្បិតទ្រង់បានសុគតជំនួសយើងរាល់គ្នាហើយ។ អ្នករាល់គ្នាគឺជាផ្នែកមួយរបស់ព្រះ គឺអ្នករាល់គ្នាជាកូនរបស់ព្រះ។

37      ខ្ញុំបានកើតមកមានឈ្មោះថា Branham។ លោកអ្នកប្រហែលជាអាចហៅខ្ញុំ ដោយឈ្មោះផ្សេងទៀតបាន។ ឈ្មោះទាំងនោះ នឹងមិនប៉ះពាល់អ្វីដល់ខ្ញុំឡើយ គឺខ្ញុំនៅតែឈ្មោះ Branham ដដែល។ ខ្ញុំបានកើតមកជា Branham គឺនៅតែឈ្មោះ Branham។ ខ្ញុំប្រហែលជានឹងទៅទ្រុឌទ្រោមនៅថ្ងៃមួយ ឬក៏ធ្វើទុក្ខបុកម្នេញខ្ញុំរហូតទាល់ខ្ញុំមាន រូបរាងដូច ជាសត្វ ប៉ុន្តែខ្ញុំនៅតែជា Branham ដដែល។ តើហេតុអ្វីទៅ? គឺខ្ញុំមានឈាមរបស់ Branham

[១កូរិនថូស១២:១៣]

38      នេះហើយគឺជាអ្វីដែល មាននៅក្នុងខ្លួនលោកអ្នកដែរ។ ដរាបណា ព្រះជាម្ចាស់ទ្រង់បានធ្វើឲ្យលោកអ្នក... ចូរចាំថា ខ្ញុំមិននិយាយដល់អ្នកដែលនៅខាងក្រៅព្រះគ្រីស្ទទេ គឺខ្ញុំនិយាយទៅកាន់ពួកអស់អ្នកដែលនៅក្នុងព្រះ គ្រីស្ទវិញ។ តើអ្នករាល់គ្នាបានចូលទៅក្នុងព្រះគ្រីស្ទយ៉ាងដូចម្តេច? តាមព្រះវិញ្ញាណតែមួយ ដែលមានន័យថា “តាមរយៈព្រះវិញ្ញាណតែមួយ ដែលយើងបានជ្រមុជនៅក្នុងរូបកាយតែមួយ” តើយើងបានចូលទៅក្នុងរូបកាយនោះ យ៉ាងដូចម្តេច? តាមរយៈបុណ្យជ្រមុជទឹកឬ? តើខ្ញុំមានការទាស់ប្រឆាំងនឹងបងប្អូនខាងបាបទីស្ទ និងពួកជំនុំរបស់ ព្រះគ្រីស្ទយ៉ាងដូចម្តេចទៅ? មិនមែនតាមរយៈបុណ្យជ្រមុជទឹកទេ។ នៅក្នុងព្រះគម្ពីរ ១កូរិនថូស១២ បានចែងថា តាមរយៈព្រះវិញ្ញាណតែមួយ ដែលយើងបានចូលទៅក្នុងរូបកាយ ដែលជារូបកាយដែលមានសុវត្ថិភាព។ ព្រះជា ម្ចាស់ទ្រង់បានសន្យា។

[២កូរិនថូស៥:២១, ១យ៉ូហាន២:]

39      តើព្រះជាម្ចាស់ទ្រង់ជំនុំជំរះទ្រង់ម្តងទៀតយ៉ាងដូចម្តេច នៅពេលដែលទ្រង់ធ្វើដំណើរទៅកាន់កាល់វ៉ារី? ទ្រង់ បានទៅ Golgotha ទ្រង់ត្រូវគេវាយជាំ ហើយទ្រង់ត្រូវគេយកទៅបញ្ចុះ។ ទ្រង់មិនអាចហើបព្រះឱស្តបានសោះ។ តើ ដោយព្រោះហេតុអ្វីទៅ? ទ្រង់បានទទួលអំពើនៃលោកីយដាក់មកលើអង្គទ្រង់។ មិនមែនដោយព្រោះទ្រង់មានបាប នោះទេ តែដោយព្រោះ ទ្រង់បានទទួលយកអំពើបាបពីខ្ញុំអ្នក និងបងប្អូនរាល់គ្នាវិញ។ គឺអំពើបាបទាំងអស់នៃលោ កីយនេះ ចាប់ពីអ័ដាម រហូតមកដល់ទ្រង់យាងមក ហើយទទួលវាមកដាក់លើស្មារបស់ទ្រង់។ ព្រះជាម្ចាស់ទ្រង់ មិនដាក់ទោសដល់កូនរបស់ទ្រង់ឡើយ។ តែទ្រង់បានដាក់ទោសលើអំពើបាបវិញ។ តើវាគួរឲ្យរន្ធត់យ៉ាងណាទៅ? ទ្រង់បានស្ទង់មើល ហើយទ្រង់ក៏បានរៀបចំផ្លូវគេចចេញពីសេចក្តីទាំងអស់នោះ ដោយព្រោះទ្រង់ជា្របពីការដែល នឹងកើតមក។ យើងនឹងធ្វើការសិក្សាជាមួយគ្នាត្រង់ចំនុចនេះ នាពេលបន្តិចទៀតនេះ។

[១កូរិនថូស១២:១៣]

40      តាមរយៈព្រះវិញ្ញាណតែមួយ យើងរាល់គ្នាជ្រមុជចូលទៅក្នុងរូបកាយតែមួយ នៅក្នុងព្រះគ្រីស្ទ គឺយើងបាន សុខសាន្តអស់កល្ប។

41      ការនេះវាគួរឲ្យចម្លែកបន្តិច ជាពិសេសសម្រាប់ ពួកអ្នកជឿ Arminian ពួកគេគិតថា ពួកគេគ្រប់គ្នាត្រូវតែធ្វើ បុណ្យកុសលដោយខ្លួនឯងគេ។ តើអាចកើតឡើងយ៉ាងដូចម្តេច ចំពោះការ២យ៉ាងកើតឡើងក្នុងពេលតែមួយ នោះ? វាក៏មិនមែន តាមរយៈ ព្រះគុណ ឬកិច្ចការដែលពួកគេធ្វើដែរ គឺមានតែមួយប៉ុណ្ណោះ។ ការទាំងនេះពីរនេះ គឺមិនដូចគ្នាឡើយ... គឺតាមរយៈការតែមួយវិញ។

42      ខ្ញុំមិនឃើញមានអ្វីសោះឡើយ លើកតែព្រះគុណរបស់ព្រះតែប៉ុណ្ណោះ។ នេះហើយគឺជាកិច្ចការរបស់ខ្ញុំ។ ខ្ញុំ តែងតែជឿទុកចិត្តលើព្រះគុណរបស់ព្រះជានិច្ច។ គ្រប់ទាំងអស់សុទ្ធតែស្ថិតនៅក្រោមព្រះគុណរបស់ព្រះ។ ទោះបី ជាជីវិតរបស់ខ្ញុំក្តី តាំងពីខ្ញុំនៅក្មេងនៅឡើយ ខ្ញុំមិនអាចឃើញអ្វីសោះ គឺមានតែព្រះគុណរបស់ព្រះតែប៉ុណ្ណោះ។ ពួក គេបាននិយាយថា អ្នកអេះខ្នងឲ្យខ្ញុំ រួចខ្ញុំនឹងអេះខ្នងឲ្យអ្នកវិញនោះគឺជាការសម្តែអារម្មណ៍ដ៏គួរឲ្យភ័យខ្លាច ណាស់។ ប៉ុន្តែ ខ្ញុំមិនខ្វល់ឡើយ ទោះបីជាអ្នកអេះខ្នងឲ្យខ្ញុំក្តី ឬមិនអេះក្តី បើសិនជាអ្នកត្រូវការឲ្យខ្ញុំអេះខ្នងឲ្យនោះ ខ្ញុំធ្វើវាសម្រាប់អ្នក។ ឃើញទេ នេះហើយគឺជាព្រះគុណ។ ព្រះគុណ ធ្វើការឡើងតាមរយៈសេចក្តីស្រឡាញ់។ បើ សិនជាអ្នកត្រូវការវា (ទោះបីជាអ្នកមិនធ្វើវាសម្រាប់ខ្ញុំវិញក៏ដោយ) ខ្ញុំនឹងធ្វើវាសម្រាប់អ្នក។ ព្រះគុណ គឺជាអ្វីដែល អ្នករាល់គ្នាត្រូវការ។

[រ៉ូម៨:៣, អេភេសូរ២:]

43      ខ្ញុំត្រូវការសេចក្តីសង្រ្គោះ។ គ្មានអ្វីមួយដែលអាចជួយសង្រ្គោះខ្ញុំបានឡើយ។ ខ្ញុំក៏មិនអាចជួយសង្រ្គោះខ្លួនឯង ខ្ញុំបានដែរ។ ដ្បិត ខ្ញុំត្រូវការសេចក្តីសង្រ្គោះ ដោយព្រោះ ខ្ញុំជឿលើព្រះ។ ព្រះជាម្ចាស់ទ្រង់បានចាត់ព្រះរាជបុត្រា ទ្រង់ឲ្យមក ហើយយកនិស្ស័យជាមនុស្ស ព្រមទាំងរងទុក្ខជំនួសខ្ញុំផង ទើបខ្ញុំបានសង្រ្គោះ។ តាមរយៈព្រះគុណ របស់ព្រះប៉ុណ្ណោះ ទើបខ្ញុំបានសង្រ្គោះ។ ទោះបីជាអ្នក ឬក៏ខ្ញុំប្រឹងធ្វើអ្វីក៏ដោយ ក៏មិនអាចជួយសង្រ្គោះខ្លួនឯងបាន ដែរ។ ហើយអស់អ្នកទាំងនោះ ទ្រង់បានស្គាល់ពួកគេតាំងមុនកំណើតលោកីយម្ល៉េះ...

44      កាលថ្ងៃពុធសប្តាហ៍មុន យើងបានផ្តល់រូបភាពអំពីព្រះជាម្ចាស់ ឲ្យលោកអ្នកបានយល់ថា នៅក្នុងភាពជា Elah, Elohim ហើយបានបង្ហាញថា ទ្រង់មានវត្តមានគង់នៅដោយខ្លួនឯង។ ប៉ុន្តែ នៅខាងក្នុងទ្រង់ គឺជាព្រះវរបិតា ហើយ នៅក្នុងទ្រង់ គឺខុសប្លែកគ្នា ដូចជា ព្រះសង្រ្គោះ និងអ្នកប្រោសលោះជាដើម។ អង្គទាំងអស់គឺស្ថិតនៅក្នុងព្រះ ហើយ ព្រះមានវត្តមានគង់នៅដោយខ្លួនឯង។ ប៉ុន្តែ ទ្រង់ជាព្រះសង្រ្គោះ ទ្រង់ជាព្រះវរបិតា... ទ្រង់មិនមានទេវតា ហើយទ្រង់មិនមានអ្វីសោះ។ គ្មានអ្វីសោះឡើយ លើកតែទ្រង់ប៉ុណ្ណោះ គឺទ្រង់មានវត្តមានគង់នៅតាំងពីមុនអ្វីៗទាំង អស់ គឺមិនទាន់មានអ្វីមួយកើតមានឡើងនោះទេ មានតែព្រះមួយអង្គតែប៉ុណ្ណោះ។

[អេសាយ៦:២,៣]

45      ប៉ុន្តែ ទ្រង់គឺជាព្រះ ហើយត្រូវតែមានអ្វីមួយក្រាបថ្វាយបង្គំទ្រង់ ដោយព្រោះទ្រង់ចង់បានការថ្វាយបង្គំ។ ដូច្នេះស្នាព្រះហស្តដែលទ្រង់បានបង្កើតមកត្រូវថ្វាយបង្គំទ្រង់។ ក្រោយមក ទ្រង់បានបង្កើតពួកទេវតាចេញមក ហើយ ពួកទេវតាទាំងនោះបានក្រាបថ្វាយបង្គំទ្រង់។ ហើយឥឡូវនេះ ពួកទេវតានៅតែក្រាបថ្វាយបង្គំទ្រង់ដដែល។ តើ ហេតុអ្វីទៅ? ពួកទេវតាបានឈរនៅក្នុងព្រះវត្តមានរបស់ព្រះ ដោយមានស្លាប៦។ គឺមានស្លាបពីរសម្រាប់បាំងមុខ ហើយ ពីរទៀតសម្រាប់បាំងជើង ហើយពីរទៀតសម្រាប់ហើរ នៅក្នុងព្រះវត្តមានរបស់ព្រះ ដោយស្រែកសរសើរ តម្កើងទ្រង់ទាំងយប់ទាំងថ្ងៃថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះដ៏មានអំណាចចេស្តានេះគឺជាអ្វីដែលព្រះគម្ពីរបាន ចែង។ ពួកគេបានថ្វាយបង្គំទ្រង់។ ឥឡូវនេះ យើងបានដឹងថា អ្វីដែលទ្រង់បានបង្កើតមក គឺចង់ឲ្យរបស់ទាំង នោះថ្វាយបង្គំទ្រង់។

46      បន្ទាប់មក នៅក្នុងទ្រង់ គឺទ្រង់មានលក្ខណៈជាព្រះអង្គសង្រ្គោះ។ តើស្នាព្រះហស្តទាំងឡាយ ដែលគ្មាន អំពើបាបសោះ ឬក៏គ្មានគំនិតធ្វើបាបសោះ អាចឲ្យពួកគេបាត់បង់យ៉ាងដូចម្តេចទៅ? វាមិនអាចទៅរួចឡើយ។ ដូច្នេះ ត្រូវតែ មានអ្វីមួយ ត្រូវបាត់បង់ជំនួសការទាំងអស់នោះហើយ ដើម្បីឲ្យធ្វើ ជាព្រះអង្គសង្រ្គោះ។ នៅក្នុងទ្រង់ គឺជាអ្នកប្រោសលោះ។ តើបងប្អូនជឿថា ទ្រង់គឺជាព្រះសង្រ្គោះដែរឬទេ? តើបងប្អូនជឿថា ទ្រង់ជាអ្នកប្រោសឲ្យ ជាដែរឬទេ? ចុះបើសិនជា ជាគ្មានអ្វីមួយត្រូវសង្រ្គោះ ឬត្រូវប្រោសឲ្យជាវិញ? ដូច្នេះ ត្រូវតែមានអ្វីមួយរៀបចំឡើង ហើយ។

[លោកុប្បត្តិ២:១៦,១៧]

47      ទ្រង់មិនដែលទុកឲ្យការនោះទៅជាបែបនោះឡើយ តែទ្រង់បានដាក់មនុស្សឲ្យមានសេរីភាព ធ្វើជាភ្នាក់ងារ ខាងផ្លូវដែលត្រឹមត្រូវ៖ បើសិនជាអ្នកទទួលការនេះ អ្នកនឹងរស់ តែបើសិនជាអ្នកទទួលយកការនេះវិញ អ្នកនឹង ស្លាប់គ្រប់មនុស្សទាំងអស់ដែលចូលមកក្នុងលោកីយនេះ ក៏នៅតែបានរៀបចំដូចៗគ្នាដែរ។ គឺព្រះជាម្ចាស់ ទ្រង់ ជ្រាបពីការដែលនឹងត្រូវកើតឡើងហើយ ទ្រង់ដឹងថា នរណានឹងជឿទ្រង់ ហើយនរណានឹងមិនជឿទ្រង់។

48      មានសំនួរមួយ បានសួរកាលពីថ្ងៃម្ស៉ិលម៉ិញ តាមរយៈអ្នកទេវសាស្ត្រម្នាក់ថា តើព្រះជាម្ចាស់ទ្រង់សព្វវត្តមាន ឬ?” បន្ទាប់មកគាត់សួរទៀតថា តើទ្រង់អាចគង់នៅគ្រប់ទីកន្លែងឬ?”

[លោកុប្បត្តិ៣:៩]

49      ខ្ញុំបានឆ្លើយថា ទ្រង់មិនដូចជាអ្វីដែលលោកអ្នកគិតនេះគិតនោះទេ។ បើសិនជាទ្រង់ មិនសព្វវត្តមាននោះទេ តើហេតុអ្វី បងប្អូនអធិស្ឋានសុំជំនួយពីព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វី? បើសិនទ្រង់ ជាព្រះសព្វវត្តមាន នោះទ្រង់នឹង បំពេញរាល់សេចក្តីត្រូវការគ្រប់ទីកន្លែងបាន” “តើហេតុអ្វីទ្រង់ស្វែងរកលោកម៉ូសេ បើសិនជាទ្រង់ សព្វវត្តមាន រហូតដល់បំផុតកល្បនោះ? តើហេតុអ្វីទ្រង់យាងចុះមកឯសួនច្បារអេដែន ស្រែកថា អ័ដាម អ័ដាមអើយ តើឯងនៅ ឯណា? បើសិនជាទ្រង់មិនសព្វវត្តមាននោះ?”

50      ទ្រង់ជាព្រះសព្វវត្តមាន ដោយព្រោះទ្រង់ប្រកបដោយសព្វញ្ញូញ្ញាណ។ ទ្រង់ជ្រាបគ្រប់អ្វីៗទាំងអស់ ដោយ ព្រោះទ្រង់ជាព្រះដ៏អស់កល្ប។ ដោយព្រោះទ្រង់ជាព្រះដ៏អស់កល្ប បានធ្វើឲ្យទ្រង់ជាព្រះដែលមានសព្វវត្តមាន។ ហើយដោយព្រោះទ្រង់សព្វវត្តមាន នោះទ្រង់បញ្ចាក់ថា ទ្រង់ជាព្រះដ៏អស់កល្ប។ ទ្រង់គង់នៅស្ថានសួគ៌ ដោយ ព្រោះទ្រង់ជាព្រះ។

51      ដោយព្រោះទ្រង់គង់នៅអស់កល្ប ដូច្នេះ ទ្រង់ជ្រាបគ្រប់ទាំងអស់៖ ទ្រង់ជា្របគ្រប់ពេលទាំងអស់ គឺមើល ឃើញគ្រប់ទាំងអស់ ទ្រង់ក៏ស្គាល់អស់ទាំងសត្វឃ្មុំ ដែលវាចូលទៅក្នុងសំបុកយកទឹកឃ្មុំរបស់វាដែរ ទ្រង់ស្គាល់គ្រប់ បក្សីទាំងអស់ដែលទំនៅលើដើមឈើ ហើយទ្រង់ក៏ជ្រាបគ្រប់អ្វីដែលមាននៅក្នុងគំនិតរបស់ពួកវាដែរ ដោយព្រោះ ទ្រង់សព្វញ្ញូញ្ញាណ។ ទ្រង់មិនត្រឹមតែគង់នៅអស់កល្បប៉ុណ្ណោះទេ ទ្រង់ជាព្រះសព្វញ្ញូញ្ញាណផង គឺទ្រង់ជា្របគ្រប់ ការទាំងអស់ ទ្រង់គឺជាព្រះ។

[លោកុប្បត្តិ១:៣១, កូលុស១:១៦]

52      រីឯអំពើបាបវិញ ដែលខ្ញុំបានអធិប្បាយនៅយប់មុន គឺមិនមែនជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់នោះទេ។ ដ្បិត អ្វីៗទាំងអស់ដែលទ្រង់បង្កើតមកសុទ្ធតែល្អឥតខ្ជោះ។ អំពើបាបមិនមែនជាស្នាព្រះហស្តរបស់ព្រះទេ។ មានអ្នកខ្លះ និយាយថា នោះគឺជាអ្វីៗដែលបង្កើតឡើងដោយអំពើបាបតើបងប្អូនធ្លាប់ឮបែបនេះទេ។ ដ្បិតនេះ គឺជាចំនុចខុស ឆ្គងហើយ។ មានតែព្រះអាទិករមួយតែប៉ុណ្ណោះ ជាអ្នកដែលបង្កើតអ្វីៗចេញមក នោះគឺជាព្រះ។ ព្រះជាម្ចាស់ទ្រង់ មិនបង្កើតអំពើបាបឡើយ ដោយព្រោះទ្រង់បរិសុទ្ធ។ អំពើបាបគឺជាសេចក្តីអាក្រក់។ មិនមែនជាស្នាព្រះហស្តរបស់ ព្រះនោះទេ ប៉ុន្តែគឺជាសេចក្តីអាក្រក់វិញ។ សេចក្តីកំផិត គឺជាសកម្មភាពនៃសេចក្តីអាក្រក់។ ការកុហក់ គឺជាការ ពិតនិយាយខុស។ គ្រប់អំពើបាបទាំងអស់ គឺជាការប្រព្រឹត្តសេចក្តីអាក្រក់។

[ម៉ាថាយ១៨:១១]

53      ព្រះជាម្ចាស់ទ្រង់បានសម្តែងអង្គទ្រង់ឲ្យគេបានស្គាល់ថា ទ្រង់ជាព្រះ។ ទ្រង់ក៏បានសម្តែងអង្គទ្រង់មកជាព្រះ អង្គសង្រ្គោះ។ មនុស្សដែលបានបាត់បង់ទ្រង់បានជួយសង្រ្គោះគេឲ្យរួច។ ទ្រង់ក៏បានសម្តែងអង្គទ្រង់ ជាអ្នកប្រោស ឲ្យជាដែរ។ សូមកុំយល់ច្រលំឡើយ ដែលមនុស្សថា ទ្រង់មិនមែនជាបែបដូច្នោះទេ តាមពិតទ្រង់មិនចេះប្រែប្រួល ឡើយ។ ទ្រង់ជាអ្នកប្រោសគេឲ្យបានជា ទ្រង់ជាព្រះសង្រ្គោះ ទ្រង់ជាព្រះ ហើយទ្រង់គង់នៅអស់កល្បជានិច្ច។ ហើយទ្រង់មានគោលបំណងរបស់ទ្រង់។ គឺតាំងពីដើមបំដូងឡើយ ទ្រង់បានបង្កើតអ្វីៗដែលស្នាព្រះហស្តរបស់ ទ្រង់ចេញមក គឺចង់ឲ្យពួកគេថ្វាយបង្គំទ្រង់។

[រ៉ូម៣:២៥, រ៉ូម៨:២៩,៣០, ១យ៉ូហាន២:]

54      ទ្រង់បានបង្កើតអ្វីៗទាំងអស់ដែលជាស្នាព្រះហស្តរបស់ទ្រង់ចេញមក តែស្នាព្រះហស្តទាំងនោះក៏បានធ្លាក់ចុះ តែទ្រង់មិនចេះប្រែប្រួលឡើយ ទ្រង់បានទតរំពៃគ្រប់ពេលវេលា ហើយក៏ចង់ឃើញមនុស្សគ្រប់គ្នាបានសង្រ្គោះ។ ទ្រង់ជ្រាបគ្រប់អ្វីៗទាំងអស់។ ដូច្នេះ បើសិនជាទ្រង់ ជ្រាបគ្រប់អ្វីៗទាំងអស់ នោះទ្រង់នឹងដឹងថា នរណាបាន សង្រ្គោះ ហើយនរណាដែលមិនបានសង្រ្គោះដែរ ពីព្រោះទ្រង់បានទាយទុកជាមុនហើយ។ ដោយហេតុនេះ ទ្រង់ ដឹងថា នរណានឹងបានសង្រ្គោះ ហើយនរណាមិនបានសង្រ្គោះ។ ដូច្នេះ ដើម្បីឈោងចាប់អស់អ្នកទាំងនោះ ទ្រង់ ត្រូវតែបំពេញនូវការទាមទារនៃអំពើបាបរបស់ពួកគេ។ ទ្រង់បានទាយទុកជាមុន អំពីយើងរាល់គ្នាថានឹងទទួលបាន ជីវិតអស់កល្បជានិច្ច ដោយដឹងថា អស់អ្នកណាដែលបានលះចោលអ្វីៗទាំងអស់... ទោះបីជា មនុស្សនៅលោកី យនេះគេមកថាខុសប្លែកពីគេក៏ដោយ គឺគ្មានន័យអ្វីសម្រាប់ពួកគេទេ ដោយព្រោះពួកគេបានក្លាយជាកូនរបស់ព្រះ ហើយ។ ទ្រង់បានហៅពួកគេថាជាកូនស្ងួនភ្ងារបស់ទ្រង់។

[យ៉ូហាន៥:២៤, រ៉ូម៥:១១, ហេព្រើរ៧:២៥, ១យ៉ូហាន១:]

55      ទ្រង់បានចាត់បញ្ចូនព្រះយេស៊ូវមក ហើយតាមរយៈព្រះលោហិតរបស់ទ្រង់ គឺជាថ្លៃលោះបាបយើងរាល់គ្នា គឺទ្រង់បានលាងសំអាតអំពើបាបរបស់យើងរាល់គ្នា ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់ទទួលយកយើងរាល់គ្នាវិញ។ ដំណើរ នៃការលាងសំអាតនេះ មានជានិច្ចរហូត... មិនមែនតែម្តងនៅក្នុងគ្រារីកផុសផុលនោះទេ ប៉ុន្តែ នឹងបានរស់នៅជា និច្ច ដោយទ្រង់បានទូលអង្វរជំនួសយើងរាល់គ្នា ដើម្បីឲ្យគ្រីស្ទានរក្សាភាពស្អាតទាំងថ្ងៃទាំងយប់។ តាមរយៈព្រះ លោហិតរបស់ព្រះយេស៊ូវគ្រីស្ទ នៅលើឈើឆ្កាង ទ្រង់បាននាំយើងរាល់គ្នាចូលទៅកាន់ព្រះវត្តមានរបស់ព្រះ ហើយ ទ្រង់ក៏បានលាងសំអាតយើងរាល់គ្នាជារៀងរហូត។ ដូច្នេះ យើងរាល់គ្នាបានសង្រ្គោះហើយ។ តើយើងរាល់បាន ចូលទៅក្នុងរូបកាយរបស់ព្រះយ៉ាងដូចម្តេចទៅ? គឺតាមរយៈព្រះវិញ្ញាណបរិសុទ្ធ បាននាំយើងរាល់គ្នាចូលទៅក្នុង កាយរបស់ព្រះគ្រីស្ទយេស៊ូវ ហើយយើងក៏បានសង្រ្គោះ។ “អស់អ្នកដែលបានឮពាក្យខ្ញុំ ហើយជឿថា ទ្រង់បានចាត់ ឲ្យខ្ញុំមក គេនឹងមានជីវិតអស់កល្ប ហើយមិនត្រូវជាប់ជំនុំជំរះឡើយ ដ្បិតគេនឹងបានឆ្លងផុតពីសេចក្តីស្លាប់មកកាន់ ជីវិតវិញ” គេមិនជាប់ជំនុំជំរះទៀតឡើយ! ពួកគ្រីស្ទាននឹងមិនត្រូវជាប់ជំនុំជំរះឡើយ។ ព្រះគ្រីស្ទទ្រង់បានទទួលការ ជំនុំជំរះជួសពួកគេរួចហើយ។ ទ្រង់បានការពារខ្ញុំ ក្នុងកាលដែលខ្ញុំបានបដិសេធទ្រង់។ ទ្រង់មានបន្ទូលទៅកាន់ព្រះ វរបិតាថា ខ្ញុំមិនសាកសមទទួលការនេះឡើយ ទោះបីជាខ្ញុំបានបដិសេធទ្រង់ក៏ដោយ។ ដ្បិត ទ្រង់ស្រឡាញ់ខ្ញុំ ហើយទ្រង់បានរងទុក្ខជួសខ្ញុំ ដើម្បីឲ្យខ្ញុំមានសេរីភាពរហូតមកដល់សព្វថ្ងៃនេះ។ ទ្រង់បានខ្ចាយព្រះលោហិតរបស់ ទ្រង់ ដើម្បីជាថ្លៃលោះបាបរបស់យើងរាល់គ្នា។

56      តើបងប្អូននៅចងចាំទេ កាលពីយប់ថ្ងៃពុធសប្តាហ៍មុន ខ្ញុំបានអធិប្បាយថា... គ្មានគ្រីស្ទានណា... គ្រីស្ទានដែលធ្វើបាបទេ ប៉ុន្តែ មនុស្សមានបាប មិនអាចធ្វើបាបបានឡើយ។ មនុស្សមានបាបមិនបានធ្វើបាបឡើយ ដោយព្រោះ គាត់ជាមនុស្សមានបាបស្រាប់។ គាត់ជាមនុស្សមានបាបតាំងពីដំបូងមកម៉្លេះ។ ចូរមើលត្រឡប់ទៅ ក្រោយគម្ពីរនេះវិញចុះ។ តើភាពខ្មៅងងឹតមានខ្លាំងយ៉ាងណា? គឺខ្មៅងងឹតទាំងអស់ គ្មានកន្លែងណាដែលសបន្តិច សោះ គឺវាមានពណ៌ខ្មៅងងឹតតែម្តង។ លោកអ្នកប្រហែលជានិយាយថា “នៅទីនេះមានច្រើនណាស់” អត់ទេ ការ ទាំងមូលនោះ គឺខ្មៅងងឹតទាំងអស់។ នេះហើយគឺជាផ្លូវរបស់មនុស្សមានបាប។ ទ្រង់បានដាក់ទោសគេ ដោយចាប់ ផ្តើមនូវត្រង់ចំនុចនេះឯង។ ហើយលោកប្រហែលជានិយាយទៀតថា “ចុះបើសិនជាអ្នកនោះ ប្រព្រឹត្តអំពើផិតក្បត់ វិញ? ចុះបើសិនជាអ្នកនោះបានចាប់រំលោភមនុស្សស្រីវិញ? ចុះបើសិនជាគាត់ជាអ្នកលេងល្បែងស៊ីសងវិញ? ចុះ បើសិនជាគាត់ធ្លាប់បានបាញ់សម្លាប់គេវិញ?” នោះមិនមែនជារឿងរបស់ពួកយើងទេ។ ពួកយើងមានច្បាប់ដែល បានចែងចុះមក ក្នុងការថែរក្សាសណ្តាប់ធ្នាប់ សម្រាប់គ្រប់កិច្ចការទាំងអស់នោះហើយ។ ពួកយើងមិនមែនជា ពួកអ្នកកែទម្រង់ច្បាប់ទេ តែពួកយើងគឺជាគ្រូអធិប្បាយដំណឹងល្អវិញ។ ពួកយើងមិនបានថ្កោលទោសគាត់ ចំពោះអ្វី ដែលគាត់បានប្រព្រឹត្តឡើយ។ ហើយពួកយើងក៏មិនដាក់ទោសគាត់ ដោយព្រោះគាត់បានប្រព្រឹត្តអំពើផិតក្បត់ដែរ ហើយពួកយើងក៏មិន ដាក់ទោសគាត់ ដោយព្រោះគាត់ជាមនុស្សមានបាបដែរ! បើសិនជាគាត់ជាគ្រីស្ទាន គាត់នឹង មិនធ្វើកិច្ចបែបនោះទេ។ បើសិនជាគាត់បានផ្លាស់ប្រែចិត្តទទួលជឿព្រះហើយ នោះគាត់នឹងមិនធ្វើការទាំងនោះ ឡើយ។ ដ្បិតដោយ ព្រោះគាត់គឺជាមនុស្សមានបាប ទើបនាំឲ្យគាត់ធ្វើបែបនោះ។

[អេភេសូរ២:៨]

57      សូមអនុញ្ញាតឲ្យខ្ញុំបានជម្រាបប្រាប់បងប្រុសនូវការនេះចុះ មិនមែនតាមរយៈការធ្វើល្អនោះទេ ប៉ុន្តែតាមរយៈ ព្រះគុណរបស់ព្រះវិញ ទើបយើងរាល់គ្នាបានសង្រ្គោះ គឺតាមរយៈសេចក្តីជំនឿ។ ខ្ញុំមិនថ្កោលទោសចំពោះអ្នកកាន់ ខាងច្បាប់នោះទេ។ ពួកគេគឺជាបងប្អូនរបស់ខ្ញុំ ហើយពួកគេក៏ដូចជាបងប្អូនរបស់អ្នករាល់គ្នាដែលនៅទីនេះដែរ ដោយព្រោះព្រះជាម្ចាស់ទ្រង់បានចាក់ប្រេងតាំងពួកជំនុំរបស់ទ្រង់ឲ្យមាននៅទីនោះ។ ប៉ុន្តែ​ លោកអ្នកបានទុក ឲ្យពួកគេ នៅវង្វេងក្នុងលោកីយនេះ ដោយព្រោះគេមិនបានដឹងអ្វីសោះ។ ចូរឲ្យពួកគេបានដឹងអំពីការនេះចុះ ដរាបណាពួក គេមានជីវិតនៅលើផែនដីនេះ។

58      ខ្ញុំមិនបានរស់នៅជាពិតប្រាកដជាមួយនឹងប្រពន្ធរបស់ខ្ញុំទេ ដោយព្រោះខ្ញុំបានដឹងថា នាងលែងលះខ្ញុំ។ ខ្ញុំបាន រស់នៅជាពិតប្រាកដ ជាមួយនឹងប្រពន្ធរបស់ខ្ញុំ ដោយព្រោះខ្ញុំបានស្រឡាញ់នាង។ វាគឺជា មុខងារផ្នែកច្បាប់មួយ ដែលយើងរាល់គ្នាត្រូវទទួលយក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ការដំបូង នៅមុនពេលដែលកើតបែប ដូច្នោះ គឺត្រូវតែមានសេចក្តីស្រឡាញ់ជាមុនសិន។ គឺខ្ញុំបានស្រឡាញ់នាង។ ដូច្នេះ ខ្ញុំជឿថា បើសិនជាខ្ញុំធ្វើអ្វីមួយ ខុសឆ្គង នោះនាងនឹងអត់ទោសឲ្យខ្ញុំ រហូតមកដល់ពេលឥឡូវនេះ ខ្ញុំមិនដែលធ្វើអ្វីខុសឆ្គងជាមួយនឹងប្រពន្ធ របស់ខ្ញុំឡើយ។ ព្រោះខ្ញុំស្រឡាញ់នាង។

[១យ៉ូហាន៣:១៤]

59      នេះគឺជារបៀបដែលជាប់ជាមួយព្រះគ្រីស្ទ។ ឥឡូវនេះ ខ្ញុំមានអាយុ៥០ឆ្នាំហើយ។ បើសិនជាខ្ញុំ អាចរស់នៅ ដល់អាយុ៩០ ឬ១០០ឆ្នាំ គឺខ្ញុំនៅសល់៥០ឆ្នាំខាងមុខទៀត រួចខ្ញុំមិនដែលអធិប្បាយ នៅខាងក្រោយ ហើយអង្គុយ ចុះនៅមាត់ទន្លេទេ គឺខ្ញុំបានសង្រ្គោះហើយ។ ព្រះជាម្ចាស់ទ្រង់បានសង្រ្គោះខ្ញុំ ដោយសារព្រះគុណរបស់ទ្រង់ ក៏មិន មែនតាមរយៈបុណ្យកុសលណាដែលខ្ញុំបានធ្វើឡើយ ឬក៏អ្វីៗផ្សេងទៀតដែរ។ ខ្ញុំអធិប្បាយអំពីដំណឹងល្អ ដោយ ព្រោះខ្ញុំស្រឡាញ់ទ្រង់ ហើយស្រឡាញ់រាស្រ្តរបស់ទ្រង់។ នេះគឺជាហេតុផល ដែលខ្ញុំដឹងថា ខ្ញុំបានចេញពីសេចក្តី ស្លាប់ ទៅកាន់ជីវិត ដោយព្រោះខ្ញុំស្រឡាញ់ពួកគេ ហើយខ្ញុំក៏បានចេញទៅសម្រាប់ពួកគេដែរ។ ទោះបីជាពួកគេ ស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏ខ្ញុំត្រូវចេញទៅសម្រាប់ពួកគេដែរ។ គឺខ្ញុំបានទៅឯពួកគេ ហើយជំរុញដល់ពួក គេ។ បើសិនជាពួកអ្នកបំរើព្រះមួយចំនួន គាត់មិនយល់ព្រមចំពោះការនេះ ឬក៏មាននិកាយខ្លះគេមិនយល់ព្រមក៏ ដោយ ពួកគេមិនអាចបញ្ឈប់ខ្ញុំបានឡើយ។ វាក៏មិនអាចបញ្ឈប់កិច្ចការរបស់ទ្រង់បានដែរ! ទ្រង់បានយាងមកនៅ ក្នុងចំណោមពួកអ្នកមិនជឿ ហើយពួកគេមិនអាចបញ្ឈប់ទ្រង់បានឡើយ។ ទ្រង់បានបន្តកិច្ចការរបស់ទ្រង់ទៅមុខជា និច្ច។ នោះហើយគឺជាអ្វីដែលយើងខ្ញុំបានធ្វើដែរ គឺយើងខ្ញុំបានចេញទៅ ហើយឈោងចាប់ពួកគេ ទោះបីជាមាន បញ្ហាអ្វីក៏ដោយ។ គឺយើងខ្ញុំនឹងឈោងចាប់ពួកគេ តាមដែលអាចធ្វើទៅបាន។ លោកអ្នកមិនដឹងថា ពួកគេទាំងនោះ គឺជានរណាផង។ គឺយើងបាននាំសេចក្តីសង្រ្គោះដល់ពួកគេ។ ដោយព្រោះសេចក្តីស្រឡាញ់។ មិនមែនដោយព្រោះ ខ្ញុំត្រូវតែធ្វើកិច្ចការនេះទេ ប៉ុន្តែ ដោយព្រោះខ្ញុំមានសេចក្តីស្រឡាញ់ គឺខ្ញុំស្រឡាញ់ដល់បងប្អូនវិញ។

60      មានអ្នកនិយាយថា ខ្ញុំគួរតែចេញទៅធ្វើការត្រឹមត្រូវជាមួយនឹងស្រ្តី ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នកនាពេលឥឡូវនេះថា ដោយព្រោះខ្ញុំបានចេញទៅកាន់ពួកជំនុំ ខ្ញុំត្រូវតែចេញទៅបង្កើតការដែលត្រឹមត្រូវអត់ទេ អ្នកគួរតែចេញទៅកន្លែង នោះមុនគេទៅ។ បើសិនជាអ្នកមិនចេញទៅដោយសេចក្តីនៃព្រះមាននៅក្នុងចិត្តរបស់អ្នកទេ... នោះវានឹងប្រាប់ ឲ្យអ្នកបានដឹងថា អ្នកបានធ្វើខុសហើយ អញ្ជឹងអ្នកគួរត្រឡប់មកធ្វើការដែលត្រឹមត្រូវជាមួយនឹងព្រះវិញចុះ។ បន្ទាប់មក ចូរធ្វើការដែលត្រឹមត្រូវជាមួយនឹងអ្នកជិតខាងរបស់អ្នកដែរចុះ។

[ម៉ាថាយ៥:២៣,២៤]

61      ព្រះយេស៊ូវទ្រង់បានបង្រៀនការទាំងនេះដូចគ្នាដែរ។ ទ្រង់មានបន្ទូលថា បើកាលណាអ្នកនាំយកដង្វាយមក ដល់អាសនា ហើយនៅទីនោះអ្នកនឹងឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកដង្វាយរបស់អ្នក នៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ

62      កាលពីយប់ថ្ងៃពុធ យើងបានទទួលការសម្តែងពីព្រះបន្ទូលទ្រង់រួចហើយ។ យើងនឹងចាប់យកមកនិយាយត្រង់ ចំនុននេះម្តងទៀតនៅព្រឹកនេះ នៅក្នុងការសម្តែងអំពីព្រះរាជបុត្រានៃព្រះ ដែលទ្រង់កំពុងរង់ចាំ។ ហើយបន្ទាប់មក នៅគ្រាចុងក្រោយ ពេលដែលយើងរាល់គ្នាឈរនៅចំពោះទ្រង់... ពួកទេវតាមិនត្រូវបានបាត់បង់ឡើយ។ ពួកគេមិន ដឹងពីរបៀបដែលរីករាយនឹងព្រះពរ ដូចដែលពួកយើងបានធ្វើនោះទេ ពួកគេមិនត្រូវបាត់បង់ឡើយ។ ប៉ុន្តែ ខ្ញុំបាន ដឹងថា ខ្ញុំមកពីណា ហើយក៏ដឹងថា ថ្មដាដែលខ្ញុំបានកាត់នោះមកពីណាដែរ គឺជាមនុស្សបាប។ លោកអ្នកបានដឹង ថាលោកអ្នកមកពីណា។ ឥឡូវនេះ យើងបានរកឃើញហើយ បន្ទាប់មក យើងនឹងឈរនៅចំពោះព្រះជាម្ចាស់។ អូ! តើថ្ងៃនោះនឹងទៅជាយ៉ាងណាទៅ!

[អេភេសូរ១:]

63      បន្ទាប់មក ទាក់ទងទៅនឹងការទទួលចិញ្ចឹម។ ព្រះជាម្ចាស់ទ្រង់បានធ្វើការនេះ។ យើងនឹងចាប់ផ្តើមមើលនៅ ក្នុងខ៥។ ខ្ញុំចង់អានខគម្ពីរនេះ៖

“ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ទុកឲ្យទ្រង់បានទទួលយើងជាកូនចិញ្ជឹម ដោយសារព្រះ យេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់”

64      ព្រះជាម្ចាស់ទ្រង់សព្វព្រះហឫទ័យ ធ្វើទៅតាមបំណងរបស់ទ្រង់... គឺទ្រង់បានទទួលយើងរាល់គ្នាទុកដូចជា កូនចិញ្ចឹម។ តើទ្រង់បានធ្វើអ្វីខ្លះ? ទ្រង់បានទទួលពួកជំនុំរបស់ទ្រង់។ ជាដំបូង ទ្រង់បានហៅពួកជំនុំរបស់ទ្រង់ ដូចជា ពួកមេតូឌីស ពួកប្រេសប៊ីធើរៀន ពួកលូធើរៀន ពួកបាបទីស្ទ គឺទ្រង់បានត្រាស់ហៅពួកគេ។ បន្ទាប់មក តើទ្រង់បានធ្វើអ្វី? គឺទ្រង់បានបញ្ចូនព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយប្រទានឲ្យពួកគេនូវបុណ្យជ្រមុជដោយព្រះ វិញ្ញាណបរិសុទ្ធ។

65      ខ្ញុំចង់ឲ្យបងប្អូនខាង Pentecostal យកការទាំងនេះចេញពីក្នុងចិត្តរបស់លោកអ្នកមក។ Pentecost មិនមែនជា និកាយទេ Pentecost គឺជាបទពិសោធន៍មួយដែលគេទទួលបាននៅថ្ងៃបុណ្យទី៥០។ គឺជាព្រះវិញ្ញាណបរិសុទ្ធ។ វា មិនមែនជាក្រុមមួយទេ។ លោកអ្នកមិនអាចរៀបចំព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ទ្រង់មិនឈរធ្វើការនោះទេ។ លោកអ្នកបានរៀបចំក្រុមមួយឡើង ហើយក៏បានដាក់ឈ្មោះឲ្យក្រុមនោះ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធ បានធ្វើដំណើរ ចេញពីការនោះវិញ ហើយចូរឲ្យយើងរាល់គ្នាអង្គុយឲ្យបានត្រឹមត្រូវ ចំទីកន្លែងដែលពួកយើងបានអង្គុយទៅ គឺត្រូវ បន្តទៅមុខទៀត។ Pentecost មិនមែនជាក្រុមមួយទេ តែជាថ្ងៃដែលពួកគ្រីស្ទានបានទទួលបទពិសោធន៍វិញ។

66      ក្រោយមក ព្រះជាម្ចាស់ទ្រង់បានប្រទានកំណើតថ្មីដល់ពួកកូនរបស់ទ្រង់ តាមរយៈបុណ្យជ្រមុជដោយព្រះ វិញ្ញាណបរិសុទ្ធ។ ពួកគេបានចូលមកកាន់តែជិតទ្រង់ នៅពេលដែលពួកគេទទួលបានការសំអាតឲ្យស្អាត តាម រយៈពួកណាសារ៉ែត ពួក Pilgrim Holiness ក្រោយមក ពួកគេក៏បានទទួលបទពិសោធន៍នៅថ្ងៃបុណ្យទី៥០ ឬការ ទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាការប្រទាននូវអំណោយទានផ្សេងៗ។ ពួកគេក៏ចាប់តាំងនិយាយ ភាសាដទៃ ហើយក៏មានអ្នកចេះបកប្រែផង គេបានទទួលអំណោយទានចេះប្រោសឲ្យជា និងធ្វើការអស្ចារ្យ ធ្វើទី សំគាល់ផ្សេងៗ។ ពួកគេគឺជាកូនរបស់ព្រះ។ ហើយក៏មានមុខងារនៅក្នុងព្រះគ្រីស្ទផង។ ពួកគេក៏បានក្លាយជាកូន របស់ព្រះ តាមរយៈកំណើតថ្មីនេះ។ គឺជាកំណើតថ្មី ដែលគេបានប្រែចិត្តជឿ នោះគឺជាកិច្ចការរបស់ព្រះវិញ្ញាណ បរិសុទ្ធ។

[ម៉ាថាយ១០:៨, ១៦:១៩, យ៉ូហាន១៧:១៧]

67      លោកអ្នកមិនទាន់ប្រែចិត្តជឿទេ រហូតទាល់តែលោកអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ នោះហើយគឺជាអ្វី ដែលព្រះគម្ពីរបានចែង។ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពេត្រុសថា... ចូរសួរទៅកាន់មនុស្សគ្រប់គ្នាទៅ ហើយអានព្រះគម្ពីររបស់អ្នកចុះ។ គាត់បានរាប់ជាសុចរិត ដោយសារជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ គាត់ក៏បាន ក្លាយជាអ្នកជឿព្រះ គឺជាសាវករបស់ព្រះ។ ព្រះយេស៊ូវ បានប្រទានកូនសោរនគរស្ថានសួគ៌ទៅឲ្យគាត់។ នៅក្នុង យ៉ូហាន១៧:១៧ បានចែងថា “សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត គឺជាព្រះ បន្ទូលរបស់ទ្រង់”

[យ៉ូហាន១៧:១៩]

68      នេះគឺជាព្រះបន្ទូលដ៏ពិរោះណាស់ ដែលខ្ញុំមិនធ្លាប់បានស្តាប់ឮ៖ ឯទូលបង្គំ ក៏ញែកខ្លួនចេញជាបរិសុទ្ធដោយ យល់ដល់គេតើបងប្អូនដឹងទេថា ទ្រង់មានសិទ្ធិនឹងមានផ្ទះសំបែងដែរឬទេ? ទ្រង់គឺជាមនុស្ស។ បងប្អូនដឹងទេ ទ្រង់មានសិទ្ធិយកប្រពន្ធបាន? ទ្រង់គឺជាបុរសម្នាក់ដែរ។ ទ្រង់មានសិទ្ធិទទួលបានការទាំងអស់នេះ ប៉ុន្តែទ្រង់មាន បន្ទូលថា៖ “ឯទូលបង្គំ ក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ”

69      កាលពីថ្ងៃម៉្សិលម៉ិញ ខ្ញុំបាននិយាយទៅកាន់គ្រូអធិប្បាយម្នាក់។ ខ្ញុំនឹងអធិប្បាយសម្រាប់គាត់ ចំនួន ២ឬ៣យប់ នៅខាងលើនេះនៅតាមផ្លូវ highway។ ហើយខ្ញុំក៏បានសួរគាត់អំពីការជាក់លាក់មួយចំនួន។ គាត់បាននិយាយថា “បាទ បងប្រុស Branham ប៉ុន្តែ ពួកមនុស្សរបស់ខ្ញុំភាគច្រើនគេមិនជាជឿលើកិច្ចការនេះទេ”

        ខ្ញុំបានតបវិញថា “តើពួកគេទាំងនោះភាគច្រើគឺជាខាងកាន់ខាងច្បាប់តើមែនទេ?”

[យ៉ូហាន១៧:១៩]

70      បាទ មែនហើយបងប្អូនអើយ ពួកគេមិនជឿលើការនេះទេ។ ប៉ុន្តែគាត់បន្តទៀតថា ដោយព្រោះយល់ដល់ ពួកគេ...” អូ! ខ្ញុំចង់លោតឱបករបស់គាត់ណាស់។ “ឯទូលបង្គំ ក៏ញែកខ្លួនជាបរិសុទ្ធ ដោយយល់ដល់គេ”

[យ៉ូហាន១៧:១៩, ១ពេត្រុស២:១៦]

71      អូ! ព្រះយេស៊ូវទ្រង់បានហ្វឹកហ្វឺនសិស្ស១២នាក់ ហើយតាមរយៈសិស្ស១២នាក់នោះ ក៏បាននាំយកដំណឹងល្អ ទៅកាន់ពិភពលោក។ ហើយទ្រង់មានបន្ទូលថា “ឯទូលបង្គំ ក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេចូររៀប ចំខ្លួនរបស់បងប្អូនសម្រាប់អ្នកជិតខាងរបស់បងប្អូនចុះ។ សូមកុំប្រើប្រាស់សេរីភាពរបស់បងប្អូនសម្រាប់គ្រប់បាំង នោះឡើយលោកប៉ុលបាននិយាយថា ប៉ុន្តែ ចូរញែកខ្លួនរបស់អ្នកជាបរិសុទ្ធទៅចូរប្រព្រឹត្តខ្លួនទៅកាន់អ្នកជិត ខាងឲ្យសមជាគ្រីស្ទានដ៏ពិត។ ចូរប្រើប្រាស់ការប្រាស្រ័យទាក់ទងរបស់បងប្អូន... បើសិនជាលោកអ្នកបានជួបខ្មាំង សត្រូវរបស់បងប្អូន ចូរបងប្អូនញែកខ្លួនជាបរិសុទ្ធដោយយល់ដល់ពួកគេចុះ មិនមែនមិនស្គាល់អ្វីដែលលោកអ្នក ត្រូវធ្វើនោះទេ។

72      ការទទួលទុកដូចជាកូនចិញ្ចឹម។ ការដំបូង បន្ទាប់ពី គាត់បានក្លាជាកូនចិញ្ចឹមរបស់យើងហើយ បន្ទាប់មក ចូរ ស្វែងយល់ពីចរឹតលក្ខណៈរបស់គាត់ចុះ នៅក្នុងកាលទទួលគាត់មកធ្វើជាកូនចិញ្ចឹម ទោះបីជាក្មេងនោះ បានប្រ ព្រឹត្តល្អក្តី ឬមិនល្អក្តីក៏ដោយ។

73      ឥឡូវនេះ សូមអនុញ្ញាតឲ្យខ្ញុំបានបង្ហាញដល់លោកអ្នកថា ថ្ងៃបុណ្យទី៥០ មិនមែនជានិកាយមួយនោះទេ។ តើមានបងប្អូនខាងបាទីស្ទប៉ុន្មាននាក់មានវត្តមាននៅទីនោះ? ពួកគាត់គឺជាក្រុមខាងបាទីស្ទដែលទទួលបានព្រះ វិញ្ញាណបរិសុទ្ធ។ សូមបងប្អូនបានលើកដៃឡើង។ តើមានបងប្អូនខាងមេតូឌីសប៉ុន្មាននាក់នៅទីនេះ ដែលបាន ទទួលព្រះវិញ្ញាណបរិសុទ្ធ? សូមបងប្អូនលើកដៃឡើង។ តើមានបងប្អូនប៉ុន្មាននាក់ខាង Nazarenes នៅទីនេះ ដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ? ចូរបងប្អូនលើកដៃឡើង។ ចូរបងប្អូនខាងប្រេសប៊ីធើរៀនវិញ ដែលបាន ទទួលព្រះវិញ្ញាណបរិសុទ្ធ? ក៏ដូចជាបងប្អូនខាង លូធើរៀន និងនិកាយផ្សាងៗទៀត ដែលមិនស្ថិតនៅក្នុងក្រុម Pentecost គឺស្ថិតនៅក្នុងនិកាយផ្សេងទៀត ដែលបានទទួលបានព្រះវិញ្ញាណបរិសុទ្ធដែរ? សូមបងប្អូនលើកដៃ ឡើង។ ដូច្នេះ Pentecost មិនមែនជានិកាយទេ វាគឺជាថ្ងៃដែលគ្រីស្ទានបានទទួលបទពិសោធន៍ ពីកិច្ចការនៃព្រះ វិញ្ញាណបរិសុទ្ធវិញ។

74      ព្រះជាម្ចាស់ទ្រង់បានទទួលលោកអ្នកចូលទៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ ឥឡូវនេះ តើទ្រង់ធ្វើអ្វីខ្លះ? បន្ទាប់ ពីលោកបានបង្ហាញខ្លួនឯងហើយ គឺបានញែកខ្លួនដោយការប្រព្រឹត្តល្អ ស្តាប់បង្គាប់ព្រះវិញ្ញាណបរិសុទ្ធ ទោះបីជា លោកីយនេះនិយាយអ្វីមកកាន់លោកអ្នកក៏ដោយ...

[១សាំយ៉ូអែល៨:៥]

75      ខ្ញុំនឹងនិយាយផ្តោតទៅលើការនេះជាខ្លាំង ដោយព្រោះតែ... ខ្ញុំមិនចង់មានន័យថា ខ្ញុំខឹងនូវចំនុចនេះទេ។ សូមកុំគិតបែបនោះឡើយ។ ខ្ញុំមិនចង់មានន័យបែបនោះទេ។ អ្វីដែលធ្វើឲ្យខ្ញុំព្រួយបារម្ភ គឺនាំមនុស្ស ហើយអធិ ប្បាយទៅកាន់ពួកគេ អំពីព្រះជាម្ចាស់ ដែលទ្រង់បានមានបន្ទូលពីសេចក្តីពិត តែពួកគេនៅតែវិលត្រឡប់ទៅរកការ ចាស់របស់ពួកគេវិញ ហើយពួកគេនិយាយថា ពួកគេបានព្រះវិញ្ញាណបរិសុទ្ធហើយ។ ការនេះ វាស្ទើរតែធ្វើឲ្យបង ប្អូនទៅជាខូចទៅហើយ។ តើវាគឺជាបញ្ហាអ្វីទៅ? ពួកគេបានវិលត្រឡប់មកវិញ ធ្វើការដូចចាស់វិញ គឺដូចជាពួកកូន ចៅអ៊ីស្រាអែលដែរ។ ពួកគេចង់បានស្តេចមួយអង្គ ដែលស្តេចអង្គនេះ នឹងគ្រប់គ្រងលើពួកគេ ហើយនាំឲ្យពួកគេ ប្រព្រឹត្តដូចជាពួកអាម៉ូរី ពួកអាម៉ាលេក និងពួកភីលីស្ទីនដែរ។

[លោកុប្បត្តិ៣:១៦, ចោទិយកថា២២:៥, ១កូរិនថូស១១:១៥, ១ធីម៉ូថេ២:១២,១៤, ១ធីម៉ូថេ៣:៥]

76      បងប្អូនស្រ្តីៗ តើដឹងទេ វាគឺជាការខុស ដែលស្លៀកពាក់រលុងៗ? តើបងប្អូនដឹងដែរទេ? តើដឹងទេថា វាគឺជាការ ដែលខុសទេឬអី ដែលកាត់សក់ខ្លីនោះ? រីឯបងប្អូនប្រុសៗវិញ តើមិនដឹងទេថា វាគឺជាការដែលខុសទេឬអី ដែលបង បន្តជក់បារីនោះ ហើយប្រព្រឹត្តទៅតាមរបៀបដែលបងប្អូនបានកំពុងតែប្រព្រឹត្តនោះ? តើអ្នកមិនដឹងទេថា វាគឺជាការ ដែលខុសឆ្គងទេឬអី ដែលមិនបានធ្វើជាប្តីនៅក្នុងផ្ទះរបស់ខ្លួននោះ? ប្រពន្ធរបស់អ្នក បានដេញអ្នកចេញពីផ្ទះ ហើយនិយាយថា “សូមប្រកបដោយព្រះពរចុះ អូននឹងវិលត្រឡប់មកវិញ”? តើអាចឲ្យយើងនៅទន់ខ្ចីនៅក្នុងដំ ណាក់របស់ព្រះយ៉ាងដូចម្តេច នៅពេលដែលអ្នកមិនអាចគ្រប់គ្រងផ្ទះរបស់ខ្លួនឯងបាននោះ? វាពិតជាត្រឹមត្រូវ ណាស់។ តើបងប្អូនស្រីៗដឹងដែរឬទេ ប្តីរបស់បងប្អូនមិនត្រឹមតែជាប្តីតែប៉ុណ្ណោះទេ ប៉ុន្តែ គាត់គឺជាអ្នកគ្រប់គ្រងដែរ ព្រះជាម្ចាស់ទ្រង់មានបន្ទូលដូច្នោះ ដោយព្រោះថា ប្តីមិនត្រូវបានបញ្ឆោតនោះឡើយ។ តែស្ត្រីវិញ ដែលត្រូវបាន បញ្ឆោត។ ហើយលោកអ្នក គឺជាគ្រូអធិប្បាយ នឹងបន្តធ្វើឲ្យស្រ្តីក្លាយជាគ្រូគង្វាល និងជាគ្រូអធិប្បាយនៅក្នុងពួក ជំនុំរបស់បងប្អូន គេបានស្គាល់ព្រះបន្ទូលរបស់ព្រះ ដែលបានដាក់ទោស់អំពីការទាំងនេះ។

[កិច្ចការ១៩:-]

77      លោកអ្នកនៅតែបន្ត ប្រើព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងបុណ្យជ្រមុជទឹក នៅពេលដែលគ្មាននរណាម្នាក់និយាយអ្វីមួយចេញពីព្រះគម្ពីរមក។ ខ្ញុំចង់ឲ្យបងប្អូនខ្លះ បង្ហាញដល់ខ្ញុំអំពីអស់អ្នក ដែលបានទទួលបុណ្យជ្រមុជទឹក នៅក្នុងព្រះនាមព្រះយេស៊ូវ។ លោកយ៉ូហាន មិនបានធ្វើបុណ្យជ្រមុជទេ... ពួកគេបានធ្វើបុណ្យជ្រមុជ ហើយពួកគេក៏ជឿ ពេលដែលទ្រង់យាងមក ដ្បិតពួកគេមិនបានស្គាល់ទ្រង់ថាជា នរណានោះទេ។ ប៉ុន្តែ រំពេចនោះ ពួកគេក៏បានទទួលស្គាល់ថា ពួកគេត្រូវតែមកទទួលបុណ្យជ្រមុជម្តងទៀតនៅ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ខ្ញុំបានសួរដល់បងប្អូនខាង គ្រួសារនៃព្រះ ដែលជាគ្រូអធិប្បាយផ្សេងទៀត ខាងបាបទីស្ទ ប្រេសប៊ីធើរៀន និងបងប្អូនផ្សេងៗទៀត។ អូ! ពួកគេមិនបាននិយាយអំពីការនេះទេ។ ខ្ញុំចង់មើលអ្វីដែលមានចែង នៅក្នុងព្រះគម្ពីរ។

78      មើលទៅខ្ញុំ ដូចជាមនុស្សឆ្កួតអញ្ចឹង។ ដោយព្រោះ ខ្ញុំបានព្យាយាមប្រាប់លោកអ្នកពីសេចក្តីពិត។ បងប្អូនអើយ ការនេះ វាគឺជាសេចក្តីពិតមែន។ បើសិនជាមនុស្សត្រូវបានគេលក់ដោយសារព្រះជាម្ចាស់ នោះលោកអ្នកត្រូវតែឲ្យ គេលក់ដែរ និងត្រូវគេកប់ទៅដែរ។ លោកអ្នកត្រូវបានគេញែកនៅដដែលឡែកពីគេ។ លោកអ្នកជាស្នាព្រះហស្ត ដែលខុសប្លែក។

[ម៉ាថាយ២០:១៦, ម៉ាថាយ២២:១៤]

79      មានបងប្អូនជាច្រើនត្រូវបានត្រាស់ហៅ តែទ្រង់រើសបានតិចវិញ។ លោកអ្នកបានទទួលការត្រាស់នៅក្នុងចិត្ត របស់លោកអ្នកបងប្អូនហើយ មែនហើយ ខ្ញុំជឿថា ទ្រង់បានស្រឡាញ់ខ្ញុំ។ ខ្ញុំជឿថា ទ្រង់ពិតជាស្រឡាញ់ខ្ញុំមែន

[ម៉ាថាយ៧:២២]

80      ដ្បិត បងប្អូនអើយ បងប្អូនកំពុងតែបាត់បង់ឆ្ងាយទៅក្រៅពីពួកគេទាំងនោះ ដោយព្រោះពួកគេនឹងចូលមកនៅ ថ្ងៃនោះ ដោយនិយាយថា ឱព្រះជាម្ចាស់អើយ ទូលបង្គំបានបណ្តេញអារក្សដោយព្រះនាមទ្រង់។ ហើយទូលបង្គំ ធ្វើអ្វីៗទាំងអស់ដោយព្រះនាមរបស់ទ្រង់។ ទូលបង្គំបានប្រោសមនុស្សឲ្យបានជា។ ទ្រង់បានផ្សាយដំណឹងល្អ។ ហើយទូលបង្គំបានដេញអារក្សផង

[ម៉ាថាយ៧:២៣]

81      តែព្រះយេស៊ូវទ្រង់បានមានបន្ទូលថា ចូរថយចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនស្គាល់អ្នកឡើយ ឱមនុស្សកំពុត អើយ។ តើគាត់បានធ្វើទៅតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតានៃខ្ញុំដែរឬទេ?” តើហេតុអ្វីមនុស្សមិនអាចមើល ឃើញការនេះបាន? ខ្ញុំបានស្គាល់ពីការនិយាយស្តីនោះ។ ខ្ញុំមិនចង់ធ្វើឲ្យលោកអ្នកឈឺចាប់ឡើយ។

82      ចូរមើលជាមួយនឹងខ្ញុំ ដូចជាយើងកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយ ហើយព្រះជាម្ចាស់ទ្រង់កំពុងតែទទួល យើងទុកដូចជាកូនចិញ្ចឹម ហើយក៏បានដាក់យើងឲ្យមានតួនាទីនៅក្នុងពួកជំនុំ គឺនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ... គឺមិនមានមនុស្សច្រើនឡើយ ព្រះជាម្ចាស់ទ្រង់ដាក់គេឲ្យដឹកនាំនៅទីនោះ។ ខ្ញុំនឹងជម្រាបប្រាប់ដល់លោកអ្នកថា “អូ! នោះនឹងមានចំនួនដ៏ច្រើន” ប៉ុន្តែ ទ្រង់មានរយៈពេល ៦០០០ឆ្នាំ ដើម្បីរុញពួកគេចេញមក។ ចូរចាំថា ការរស់ ឡើងវិញនឹងចូលមកដល់ ហើយពួកយើងក៏បានលើកឡើងទៅជាមួយនឹងពួកគេ។ មានពួកគេប៉ុន្មាននាក់ប៉ុណ្ណោះ ចូរលោកអ្នកស្វែងរកសេចក្តីសង្រ្គោះជាប្រញាប់ចុះ។ ចូរក្រលេកមើលខ្លួនឯងចុះ ហើយមើលថាតើមានអ្វីដែលខុស ឆ្គងដែរឬទេ។ តើមានបញ្ហាអ្វី? ខ្ញុំដឹងថា វាជាការលំបាកណាស់ ប៉ុន្តែបងប្អូនអើយ វាគឺជាសេចក្តីពិត។ នេះគឺជា សេចក្តីពិតរបស់ព្រះ។

[ម៉ាថាត៦:២៨, ២៩, លូកា១២:២៧]

83      ការទទួលទុកជាកូនចិញ្ចឹម! យើងរាល់គ្នា គួរតែធ្វើជាភ្លើងថ្វាយព្រះជាម្ចាស់ យើងគួរតែចេញទៅ ទាំងយប់ទាំង ថ្ងៃ។ គ្មានអ្វីដែលអាចបញ្ឈប់យើងរាល់គ្នាបានឡើយ។ ហើយ យើងគួរតែមានព្រះគ្រីស្ទនៅក្នុងជីវិតរបស់ពួកយើង គឺត្រូវការចំណាយពេលជារៀងរាល់ថ្ងៃនៅក្នុងជីវិតប្រចាំថ្ងៃ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ចូរពិចារណាពីផ្កា ឈូកដែរ ដែលវាដុះ តើមានសភាពដូចម្តេច វាមិនដែលនឿយធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្តីរុងរឿងរបស់ទ្រង់ នោះមិនបានតែងអង្គដូចជាផ្កា១ នោះ ផងផ្កាឈូកវាដុះឡើង វាមិនដែលខំធ្វើការទាំងយប់ទាំងថ្ងៃទេ។ តើលោកអ្នកចង់វិលត្រឡប់មកទីនោះវិញ ដោយ ឈរនៅក្នុងជួរចុងក្រោយដើម្បីអ្វី? បើសិនជាសេចក្តីសុចរិត បានជួយសង្រ្គោះ ដែលនឹងមានពួកមនុស្សមានបាប (ដែលជាពួកអ្នកជឿ) ហើយមិនដើរតាមព្រះ (ជាមនុស្សដែលបានឮព្រះបន្ទូលហើយ ហើយបានបដិសេធ) តើយើង រាល់គ្នានឹងត្រូវធ្វើអ្វី?

84      នេះគឺជាពួកជំនុំរបស់ពួកយើងរាល់គ្នា។ យើងមានបងប្អូនប្រហែលជា ៤ ទៅ៥នាក់ជាសមាជិកថ្មីបានចូលមក នៅក្នុងចំណោមយើងរាល់គ្នា។ ប៉ុន្តែ នេះហើយគឺជាពួកជំនុំរបស់ពួកយើង។ ខ្ញុំកំពុងតែបង្រៀនដល់បងប្អូន។ ហើយគេក៏បានថតទុកសម្លេងអធិប្បាយនេះដែរ។ ខ្ញុំចង់ឲ្យមនុស្សបានស្តាប់សម្លេងអធិប្បាយនេះ ហើយចងចាំ ទុក នេះគឺជាអ្វីសម្រាប់ពួកជំនុំរបស់ខ្ញុំ។ សូមបងប្អូនព្យាយាមប្រាប់ដល់បងប្អូនឯទៀតៗ ដែលនៅឯឆ្ងាយដោយចិត្ត សុភាពចុះ ដែលពួកគេហាក់ដូចជា ទារកដែលត្រូវការទឹកដោះដូច្នោះដែរ។ ប៉ុន្តែ នៅវេលាដែលមកដល់ នោះ សេចក្តីពិតនឹងលាតត្រដាងចេញមក។

[អេភេសូរ១:៥,៦]

85      ការទទួលទុកដូចជាកូនចិញ្ចឹម។ តើពួកគេនៅទីណា? ចូរបង្ហាញមកកាន់ខ្ញុំចុះ ពីទីកន្លែងដែលពួកគេនៅចុះ? ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅកូនៗរបស់ទ្រង់ញែកខ្លួននៅដោយឡែក តាមរយៈការសម្តែង។ ពួកគេមិនបាន និយាយសូម្បីតែមួយសោះ អំពីការនោះ គឺលោកអ្នកបានឃើញដែលបានកើតឡើងហើយ។ ត្រូវបានដាក់តួនាទីឲ្យ ព្រះរាជបុត្រារបស់ទ្រង់ គឺបង្គាប់ឲ្យទ្រង់ធ្វើការដែលដូចគ្នាជាប្រាកដ... ទ្រង់មានអំណាចដ៏ធំធេង ហើយព្រះបន្ទូល របស់ទ្រង់ល្អប្រសើរជាងពួកមហាទេវតាទៅទៀត។ ហើយពួកកូនរបស់ព្រះ ដែលទ្រង់បានទទួលពួកគេទុកដូចជា កូនចិញ្ចឹម ទ្រង់ក៏បានលើកគេដាក់នៅទីដ៏ខ្ពស់ ហើយក៏បានប្តូរសំលៀកបំពាក់របស់គាត់ផង គឺបានផ្លាស់ប្តូរពណ៌ របស់គាត់។ ព្រះវរបិតាទ្រង់ក៏បានរៀបចំពិធីជប់លៀងឲ្យពួកគេ ហើយមានបន្ទូលថា “នេះគឺជាកូនរបស់ខ្ញុំ ចាប់តាំង ពីពេលនេះតទៅ គាត់នឹងបានគ្រងមរតករបស់ខ្ញុំទាំងអស់។ អ្វីៗដែលខ្ញុំមាន គឺជាកម្មសិទ្ធរបស់គាត់ទាំងអស់” ពិត មែនហើយ។ បន្ទាប់មក យើងនឹងវិលត្រឡប់ទៅកាន់ ពាក្យថា Elah, Elah, Elohim វិញ ដែលបង្ហាញថា ទ្រង់មានវត្ត មានហើយ។ បន្ទាប់មក វិលត្រឡប់មកវិញ តាមរយៈព្រះយេហូវ៉ា ដែលបានធ្វើការទាំងឡាយចេញមក។ ទ្រង់បាន ប្រទានឲ្យមនុស្សបានគ្រប់គ្រងអ្វីៗទាំងអស់នៅលើផែនដី។ តើពួកយើងកំពុងរង់ចាំអ្វី? ទ្រង់បានសម្តែងហើយ។ ផែនដីក៏បានស្រែកថ្ងូរឡើយ។ ចូរយើងអានចុះមកខាងក្រោមទៀត។

...ទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន... បានទទួលយើងជាកូនចិញ្ចឹម... តាមបំណងព្រះហឫទ័យ ទ្រង់... ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់...

[អេភេសូរ១:៥,៦]

86      តើអ្វីទៅជាព្រះគុណរបស់ទ្រង់? បើត្រឡប់ទៅខាងក្រោយវិញ នៅពេលដែលទ្រង់មិនមែនជាព្រះវរបិតា គឺព្រះ គុណរបស់ទ្រង់ សេចក្តីស្រឡាញ់របស់ទ្រង់ គឺទ្រង់បានទទួលពួកគេទុកជាកូនរបស់ទ្រង់ ដើម្បីឲ្យពួកយើងបាន ក្លាយជាកូនចិញ្ចឹមរបស់ទ្រង់ ដែលទ្រង់បានតំរូវទុកមកជាមុន ក៏ដើម្បីនឹងសរសើរដល់ព្រះគុណរបស់ទ្រង់។

        ...ទ្រង់បានទទួលយើងរាល់គ្នា ដោយសារ (ព្រះយេស៊ូវគ្រីស្ទ)។

[១កូរិនថូស១២:១៣, អេភេសូរ១:]

87      តើទ្រង់បានទទួលយើងរាល់គ្នាយ៉ាងដូចម្តេចទៅ? គឺតាមរយៈទ្រង់។ តើយើងរាល់គ្នាអាចចូលទៅក្នុងទ្រង់បាន យ៉ាងដូចម្តេចទៅ? តាមរយៈព្រះវិញ្ញាណតែមួយ គឺគ្រប់គ្នាបានទទួលបុណ្យជ្រមុជនៅក្នុងទ្រង់។ សូមស្តាប់

ដោយសារសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យ រួចពីទោសតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់។

88      តើបងប្អូនអាចអធិប្បាយ អំពីការតំរូវទុកជាមុនរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេច លុះត្រាតែមានសេចក្តីប្រោស លោះពីអំពើបាប? តើហេតុអ្វីទៅ? ជារៀងរាល់ថ្ងៃ លោកអ្នកតែងតែបានធ្វើខុស ព្រះជាម្ចាស់ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាបានសោកស្តាយចំពោះការនោះ។ លោកអ្នកអាចឈរនៅក្នុងវត្តមានរបស់ ប្រធានាធិបតី Roosevelt បាន ឬមានអ្នកផ្សេងទៀត បាននិយាយថា “ខ្ញុំខុសហើយ។ ព្រះជាម្ចាស់ទ្រង់បានអត់ទោសឲ្យខ្ញុំចំពោះការនេះ ហើយ” តើហេតុអ្វីទៅ? ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសលោះឲ្យរួចពីទោស...។

89      លោកអ្នកបានកត់សំគាល់ ពីអំពើបាបនោះហើយ។ មនុស្សមានបាប គឺជាមនុស្សមានបាប គាត់មិនបានធ្វើ បាបទេ។ ដ្បិត ពួកជំនុំបានធ្វើបាប... បានធ្វើខុស ក៏មានការចាប់អារម្មណ៍ដែលខុសឆ្គងដែរ បែរជាញ័រញាក់ដូច ជាកូនក្មេងកំពុងតែរៀនដើរដែរ។ គាត់មិនដឹងពីរបៀបដែលដើរឲ្យល្អនៅឡើយទេ ដោយព្រោះ គាត់នៅជាក្មេងតូច នៅឡើយ។ ប៉ុន្តែ យើងរាល់គ្នាបានហុចដៃទៅជួយកូនក្មេងនោះ ហើយនិយាយថា “កូនអើយ ចូរបោះ ជំហានបែបនេះ” ទ្រង់មិនបានខឹងនឹងយើងរាល់គ្នា ដោយព្រោះយើងបានធ្វើខុសនោះទេ។ ទ្រង់ក៏មិនបានវាយ យើងរាល់គ្នារហូតដល់ស្លាប់ដែរ ដោយព្រោះ ពួកយើងរាល់គ្នាកំពុងព្យាយាមដើរ។ ទ្រង់បានស្រឡាញ់យើងរាល់គ្នា ដូចជាយើងបានស្រឡាញ់ដល់កូនៗរបស់យើងដែរ។

90      ឪពុកដ៏ពិតប្រាកដ មិនវាយកូនរបស់គាត់ទេ នៅពេលដែលកូនកំពុងតែព្យាយាមដើរ ទោះបីជាកូនបានដួលចុះ ក៏ដោយ។ គាត់ក៏បានហុចដៃមក ហើយចាប់លើកកូនតូចនោះឡើង គឺបីត្រកងកូននោះដោយដៃទាំងពីររបស់ឪពុក រួចនិយាយថា “កូនអើយ កូនត្រូវធ្វើបែបនេះ គឺកូនត្រូវដើរបែបនេះ”

91      នេះហើយគឺជារបៀបដែល ព្រះជាម្ចាស់ទ្រង់បានធ្វើនៅក្នុងពួកជំនុំរបស់ទ្រង់។ ទ្រង់បានយាងចុះមក ហើយ

លូកព្រះហស្តរបស់ទ្រង់ជួយដល់ពួកគេ និងលើកពួកគេឡើង ដោយមានបន្ទូលថា “កូនអើយ ចូរដើរបែបដូច្នេះ។ ចូរកូន កុំនិយាយបែបនេះអី។ គឺបែបនេះវិញ... បើសិនជា ព្រះបន្ទូលដែលខ្ញុំបានអធិប្បាយចេញទៅ ចូរបងប្អូននៅ ជាប់នឹងព្រះបន្ទូលចុះ ព្រមទាំងដើរជាប់នឹងព្រះបន្ទូលទ្រង់ផង! ចូរបងប្អូនកុំខ្វល់ខ្វាយពីមនុស្សផ្សេងទៀតនិយាយ នោះឡើយ តែសូមបងប្អូននៅជាប់នឹងព្រះបន្ទូលទ្រង់ចុះ។ ចូរដើរបែបនោះចុះ។ នេះគឺជារបៀបដែលបងប្អូនត្រូវ បោះជំហានចេញទៅ។

[អេភេសូរ១:៧,៨]

92      ចំពោះអំពើបាបរបស់ពួកយើង... ត្រូវមានសេចក្តីប្រោសលោះ ដោយសេចក្តីស្រឡាញ់ សម្រាប់អំពើបាប

របស់យើងរាល់គ្នា ឬក៏ពួកយើងមិនធ្លាប់មានឱកាសសោះ។ តើអាចឲ្យពួកយើង បោះយុទ្ធថ្កានៅលើព្រះបន្ទូល របស់ទ្រង់យ៉ាងដូចម្តេចទៅ។

        ...ទ្រង់បានផ្តល់ព្រះគុណទ្រង់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់...

[អេភេសូរ១:៨]

93      តើអ្វីទៅជា សេចក្តីបរិបូរនោះ? អូ! ទ្រង់មានព្រះគុណជាបរិបូរ... ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់... ម៉ាថាយ១០:១៦, ១កូរិនថូស៣:១៩, អេភេសូរ១:

94      ទ្រង់បានប្រទានដំរិះសព្វគ្រប់ដល់យើងរាល់គ្នា។ គឺជាប្រាជ្ញារបស់ព្រះ មិនមែនជាប្រាជ្ញារបស់លោកីយនេះទេ ចំពោះប្រាជ្ញានៃលោកីយនេះ គឺជាសេចក្តីល្ងីល្ងើវិញ តែប្រាជ្ញារបស់ព្រះ គឺជាសេចក្តីល្ងីល្ងើដល់លោកីយវិញ។ ដូច ជាថ្ងៃ និងយប់ដែរ មានមនុស្សខ្លះគេមិនស្របជាមួយគ្នាទៅវិញទៅមកដែរ។ ប៉ុន្តែ នៅពេលដែល ព្រះអាទិត្យបាន រះឡើង រួចថ្ងៃក៏បានទៅបាត់ ពេលយប់ក៏បានចូលមកជំនួសវិញ។ ហើយនៅពេលដែល ពន្លឺនៃដំណឹល្អ បានជះ ពន្លឺលើពួកកូនៗរបស់ទ្រង់ ត្រូវដើរនៅក្នុងព្រះវិញ្ញាណ គឺបានដឹកនាំដោយព្រះវិញ្ញាណនៃព្រះ រួចទ្រង់បានផ្តល់ព្រះ គុណរបស់ទ្រង់មកជាបរិបូរ នឹងប្រាជ្ញាសព្វគ្រប់ ដែលអាចយល់គ្រប់អ្វីៗបាន ដើម្បីអាចនឹងដឹងពីរបៀបដែលត្រូវ ដើរ។ លោកអ្នកបានឃើញថា វាគឺជាសេចក្តីខុសឆ្គង ចូរប្រយ័ត្ននូវអ្វីដែលលោកអ្នកបានធ្វើ បើសិនវាជាការខុស ឆ្គងនោះ ចូរប្រយ័ត្នពីរបៀបដែលលោកអ្នកបានធ្វើចុះ។ ចូរប្រាកដ ពីរបៀបដែលលោកអ្នកចូលទៅធ្វើអ្វីមួយចុះ។ ចូរឆ្លាតដូចជាសត្វពស់ ហើយសុភាពដូចជាសត្វព្រាបចុះ នេះជាអ្វីដែលព្រះយេស៊ូវទ្រង់មានបន្ទូល។

[អេភេសូរ១:៨,៩]

95      បងប្អូនជាទីស្រឡាញ់អើយ ការនេះច្រើនណាស់ ពួកយើងនឹងនៅជាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ តើវាមិនមែនជា ភាពស្រស់ស្អាត? ប្រាជ្ញាសព្វគ្រប់ ដែលទ្រង់បានប្រទានមកយើងរាល់គ្នាហើយ។ មិនមែនប្រទានមកយើងត្រឹម មួយស្លាបព្រាប៉ុណ្ណោះទេ ប៉ុន្តែ ជាច្រើនវិញ ហើយទ្រង់នៅតែបន្តចាក់បង្ហូរដល់យើងរាល់គ្នា។ ទ្រង់ក៏បានប្រទាន ប្រាជ្ញាសព្វគ្រប់ ដោយសារព្រះគុណរបស់ទ្រង់! អូ! ព្រះគុណដ៏អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ!

ទ្រង់បានប្រទានប្រាជ្ញាសព្វគ្រប់ដល់យើងរាល់គ្នា... ព្រមទាំងសំដែងឲ្យយើងរាល់គ្នាស្គាល់សេចក្តីអាថ៌កំបាំង នៃ ព្រះហឫទ័យទ្រង់...

[ម៉ាកុស១៦:១៥]

96      តើទ្រង់កំពុងមានបន្ទូលទៅកាន់នរណា? តើទ្រង់មានបន្ទូលទៅកាន់ និកាយទាំងឡាយឬ? បងប្អូនប្រុសស្រី អើយ សូមកុំគិតថា ខ្ញុំកំពុងតែបន្ទាបនិកាយរបស់បងប្អូនឡើយ។ ខ្ញុំកំពុងតែព្យាយាមប្រាប់ដល់លោកអ្នកបងប្អូន ពីការ ដែលខុសឆ្គង ដែលបងប្អូនបានចាប់ផ្តើមធ្វើវិញ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរផ្សាយដំណឹងល្អ” ពួកយើងក៏បានចេញទៅ ហើយបង្កើតនិកាយទាំងឡាយចេញមក។ នោះគឺជាហេតុផល ដែលពួកយើងមិនបាន ទទួលវា។ ពួកយើងក៏បានដើរតាមប្រាជ្ញារបស់មនុស្សវិញ។

97      ពេលដែល លោកកាល់វីន បានចេញមក... តើហេតុអ្វីទៅ ខ្ញុំមិនឈរជាប់យូរ តាមរយៈផ្នូររបស់ពួកមនុស្ស អស្ចារ្យៗ គឺជាអ្នកកំណែទម្រង់ដ៏អស្ចារ្យ។ ខ្ញុំបានគិតគូរពីអ្វីដែលពួកមនុស្សអស្ចារ្យៗទាំងនោះមាន។ ដូចជាលោក John Wesley ជាដើម។ ខ្ញុំបានគិតថា បើសិនជាលោក John Wesley គឺជាមនុស្សដែលដើរតាមព្រះ ដូចជាកំណាត់ អុសដែលបានឆេះ។ លោក John Wesley គឺជាមនុស្សបរិសុទ្ធម្នាក់ ដែលបានជឿលើព្រះជាម្ចាស់ ហើយគាត់បាន ដើរតាមព្រះគ្រប់ជំហាន។ ប៉ុន្តែបន្ទាប់ពីលោក John Wesley បានស្លាប់ទៅ ពួកគេបាននិយាយថា “ពួកយើងនឹង បង្កើតពួកជំនុំតាមលោក John ដូច្នេះ ពួកយើងនឹងមានពួកជំនុំមួយ គឺពួកយើងនឹងហៅថា ពួកជំនុំមេតូឌីស ដោយ ព្រោះគាត់ បានរកឃើញពីការរាប់ជាបរិសុទ្ធ ដែលជាកិច្ចការទី២នៃព្រះគុណរបស់ព្រះ”

98      បន្ទាប់មក ពួកគេក៏បានបង្កើតពួកជំនុំនោះឡើង ហើយរហូតមកដល់សព្វថ្ងៃនេះ ពួកជំនុំរបស់គេ បានបដិសេ ធ គ្រប់អ្វីៗដែលលោក John Wesley ប្រកាន់ខ្ជាប់។ លោក John Wesley បានអធិប្បាយពីការប្រោសឲ្យជារបស់ ព្រះជាម្ចាស់។ លោក John Wesley លោកម៉ាទីនលូធើរ មានពួកគេជាច្រើនទៀត សុទ្ធតែជាមនុស្សអស្ចារ្យ ចេះ និយាយភាសាដទៃ ព្រមទាំងមានអ្នកចេះកាត់ស្រាយផង។ ហើយនៅសព្វថ្ងៃនេះ លោកអ្នកចេះនិយាយភាសា ដទៃ នៅក្នុងពួកជំនុំមេតូឌីស ឬពួកជំនុំលូធើរៀនជាដើម បើបងប្អូនមិនចេះនិយាយភាសាដទៃទេ គេនឹងបណ្តេញ លោកអ្នកចេញពីពួកជំនុំនោះហើយ។ តើមានបញ្ហាអ្វីទៅ? ដូចជានៅពេលដែល យើងបានទទួលកូនចិញ្ចឹម តើមានបញ្ហាអ្វីទៅ? ពួកគេបានទទួលយកអ្វីៗផ្សេងៗទៀត ដោយព្រោះ ពួកគេមិនបានស្គាល់ពីសេចក្តីអាថ៌ កំបាំងរបស់ព្រះ។ ហើយពួកគេក៏មិនធ្លាប់បានដឹងដែរ នៅក្នុងសាលាព្រះគម្ពីរដែរ។

[កិច្ចការ៩:១,២]

99      សូមអនុញ្ញាតឲ្យខ្ញុំបាទ អាននូវការទាំងនេះ ដល់បងប្អូន។ តើបានទេ? សូមបងប្អូនបើកមើលជាមួយគ្នា។ មើលពីអ្វីដែលលោកប៉ុលបាននិយាយ... ដែលបានបង្រៀនព្រះបន្ទូលព្រះដល់យើងរាល់គ្នា។ សូមបើកទៅកាន់ ព្រះគម្ពីរកិច្ចការ៩:៥ បន្តិសិន។

ឯសុល គាត់នៅតែបញ្ចេញសេចក្តីគំរាម នឹងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់ នោះឡើយ ក៏ទៅឯសំដេចសង្ឃ សូមសំបុត្រកាន់យកទៅឯសាលាប្រជុំទាំងប៉ុន្មាន ទៅក្រុងដាម៉ាស...

100     បើឃើញមានអ្នកណាខ្លះ ដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី នោះនឹងចាប់ចងគេ នាំមកឯក្រុង យេរូសាឡិម” ដ្បិត ទ្រង់បានតំរូវទុកគេជាមុនហើយ។

[កិច្ចការ៩:២,៣]

101     តើបងប្អូនមានដឹងទេថា មានពួកអ្នករកស៊ីលួចលាក់នៅទីនេះដែរឬទេ ដែលវាមិនមែនជាជីវិតដែលបាន រៀបចំទុកមកនោះទេ។ តើបងប្អូនមានស្គាល់ពួកមនុស្សចាស់ៗដែលដើរនៅតាមផ្លូវ ដែលលោកអ្នកមិនបាន និយាយទៅកាន់ពួកគេសោះ ហើយបងប្អូនមានដឹងពីរបៀបដែលលើកដៃស្វាគមន៍នាង ចូលមកពួកជំនុំ ដែលមិន បានធ្វើឲ្យពួកគេជាពួកបរិសុទ្ធនៃព្រះ នៅក្នុងសិរីល្អរបស់ព្រះ? តើលោកអ្នកដឹងយ៉ាងដូចម្តេច ថានាងមិនមែន នោះ? នោះហើយគឺជាអ្វី ដែលពួកគេមិនបានដឹងសោះ។ ប៉ុន្តែ វាគឺជាកាតព្វកិច្ចរបស់ពួកយើង។ ដូចជាអ្នកនេសាទ បានទំលាក់អួនរបស់ពួកគេទៅក្នុងសមុទ្រ ហើយក៏បានអូសចេញមក... គាត់ក៏ចាប់បានសត្វកង្កែប ត្រី ពពួកល្មូន មឹក និងអ្វីផ្សេងៗទៀត ប៉ុន្តែ នៅក្នុងនោះមានត្រីដែលគាត់នេសាទបាន។ គាត់មិនបានស្គាល់ត្រីនោះទេ គាត់គ្រាន់ តែនេសាទបានវាដោយអួនរបស់គាត់តែប៉ុណ្ណោះ។ នោះហើយគឺជាអ្វីដែលពួកយើងបានធ្វើ។ ចូរមើលពីលោក ប៉ុលចុះ៖

...សូមសំបុត្រកាន់យកទៅឯសាលាប្រជុំទាំងប៉ុន្មាន ទៅក្រុងដាម៉ាស ប្រយោជន៍ដើម្បី បើឃើញមានអ្នកណា ខ្លះ ដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី នោះនឹងចាប់ចងគេ នាំមកឯក្រុងយេរូសាឡិម ប៉ុន្តែ កំពុងដែល គាត់ដើរតាមផ្លូវ ទៅជិតនឹងដល់ក្រុងដាម៉ាសហើយ នោះ ស្រាប់តែមានពន្លឺពីលើមេឃភ្លឺនៅជុំវិញខ្លួន...

[កិច្ចការ៩:៣-៦]

102     ក៏មានសង្ឃម្នាក់បានដើរមកតាមផ្លូវ Dr. F. F. Jones ហើយនិយាយទៅកាន់គាត់ថា “អ្នកត្រូវទទួលបទ ពិសោធន៍នៅក្នុងសាលាព្រះគម្ពីរនាពេលនេះ ហើយខ្ញុំជឿថាព្រះជាម្ចាស់ទ្រង់នឹងប្រើអ្នក” តើការនោះមិនមែនជា ការដែលអាក្រក់ទេឬអី ចូលមើលអ្វីដែលចែងនៅក្នុងព្រះគម្ពីរចុះ ខ្ញុំមិនបាននិយាយកំប្លែងអំពីកិច្ចការនេះទេ។ នោះ គឺជាអ្វីដែលយើងគ្រប់គ្នាបានដឹងច្រើនហើយ ពីអ្វីដែលយើងបានចេញទៅនាពេលសព្វថ្ងៃនេះ។ “តើអ្នក ដឹងទេថា ម្តាយរបស់អ្នកជាស្ត្រីដ៏ល្អម្នាក់។ ខ្ញុំជឿថា អ្នកអាចក្លាយជាគ្រូអធិប្បាយដ៏ល្អម្នាក់បាន” ចូរមើលតើមានអ្វី កើតឡើង៖ នៅពេលដែលគាត់ធ្វើដំណើរជិតទៅដល់ក្រុងដាម៉ាស៖ នោះស្រាប់តែមានពន្លឺពីលើមេឃភ្លឺនៅជុំវិញ ខ្លួន៖ គាត់ក៏ដួលដល់ដី រួចឮសំលេងមានបន្ទូលមកថា សុល នៃសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ? គាត់ទូលឆ្លើយថា ឱព្រះអម្ចាស់អើយ ព្រះអង្គណានុះ រួចព្រះអម្ចាស់ទ្រង់តបថា ខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកបៀត បៀន អ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់។

នោះគាត់ក៏ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើ ដូចម្តេច ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នកឲ្យដឹងពីការដែលអ្នក ត្រូវធ្វើ។

[កិច្ចការ៩:១០-12]

103     ហើយក៏មានមនុស្សបានធ្វើដំណើរទៅជាមួយគាត់ រួចពួកគេក៏បានជួបបុរសម្នាក់ គឺលោកអាន្នានាស នៅទី នោះ គាត់បានឃើញការជាក់ស្តែង... ដែលជាការអស្ចារ្យ។ ហើយបានប្រាប់ដល់លោកសុល... រួចអាន្នា នាសបានឃើញការជាក់ស្តែងមួយ... នៅក្នុងផ្ទះរបស់គាត់(គាត់គឺជាហោរាម្នាក់) កាលគាត់កំពុងអធិស្ឋាន នោះ គាត់ក៏បានឃើញការជាក់ស្តែងមួយ។ ព្រះអម្ចាស់ទ្រង់មានបន្ទូលមកកាន់គាត់ថា “ចូរក្រោកឡើង ទៅឯផ្លូវដែល ហៅថា ផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស”

104     គាត់បានឆ្លើយថា “ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើន និយាយពីការអាក្រក់ទាំងប៉ុន្មានដែល អ្នកនោះបានប្រព្រឹត្ត... សូមកុំបញ្ចូនទូលបង្គំទៅឯគាត់អី ដ្បិតទូលបង្គំគ្រាន់តែជាមនុស្សតូចតាច តែប៉ុណ្ណោះ”

[កិច្ចការ៩:៣,៤]

105     ទ្រង់មានបន្ទូលថា មើល នៅតាមផ្លូវ ខ្ញុំបានបង្ហាញការជាក់ស្តែងដល់អ្នកនោះ។ ខ្ញុំបានលេចមកឯអ្នកនោះ ក្នុងបង្គោលភ្លើង។ ខ្ញុំបានធ្វើឲ្យភ្នែករបស់អ្នកនោះមើលមិនឃើញ។ ខ្ញុំត្រូវតែធ្វើឲ្យគាត់ងងឹតភ្នែក នៅមុនពេលដែល ខ្ញុំដកអ្វីៗចេញពីអ្នកនោះ។ ខ្ញុំបានដករាល់ទេវសាស្ត្រដែលគាត់រៀនចេញពីអ្នកនោះទាំងអស់។ តើអ្នកដឹងទេ គាត់ គឺជាមនុស្សដ៏អស្ចារ្យនៅក្នុងពួកជំនុំនៅទីនោះណាស់។ គាត់បានទទួលការអប់រំទាំងឡាយ។ទ្រង់មានបន្ទូលថា អ្វីដែលខ្ញុំត្រូវធ្វើនោះ គឺដករាល់អ្វីៗទាំងអស់គាត់មានចេញឲ្យអស់

106     ទ្រង់មិនបានដាក់បន្ថែមដល់គាត់ទេ ប៉ុន្តែ បានដកចេញពីគាត់វិញ។ ខ្ញុំគិតថា នោះគឺជាបញ្ហា ដែលវាជាប់ ទាក់ទងនឹងពួកបព្វជិតរបស់ពួកយើងនាពេលសព្វថ្ងៃនេះ... គឺទ្រង់នឹងដកវាចេញពីពួកគេ ដើម្បីអាចឲ្យព្រះ ទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ។

[កិច្ចការ៩:១៣]

107     គាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ដ្បិតអ្នកនោះគឺជាមនុស្សអាក្រក់ណាស់

[កិច្ចការ៩:១១,១៧,១៨]

108     ទ្រង់មានបន្ទូលថា ចូរក្រោកឡើង ទៅឯផ្លូវដែលហៅថា ផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នក ស្រុកតើសុស នោះក្នុងផ្ទះយូដាស ដ្បិតមើល គាត់កំពុងតែអធិស្ឋាន ហើយក្នុងការជាក់ស្តែង គាត់បានឃើញថា មានមនុស្សម្នាក់ ឈ្មោះអាន្នានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើង។ ពីព្រោះអ្នកនោះជាប្រដាប់រើស តាំងដល់ខ្ញុំ សំរាប់នឹងប្រកាសឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ នឹងពួកស្តេច ហើយនឹងពួកកូនចៅសាសន៍អ៊ីស្រា អែលផង ដ្បិតខ្ញុំនឹងបង្ហាញ ឲ្យគាត់ដឹងជាត្រូវរកទុក្ខលំបាកទាំងអម្បាលម៉ាន ដោយព្រោះឈ្មោះខ្ញុំអាម៉ែន!

[កាឡាទី១:១០]

109     សូមរង់ចាំបន្តិច ឱព្រះជាម្ចាស់អើយ តើសាលាប្រភេទអ្វីដែលខ្ញុំគួរតែធ្វើការណែនាំ?” ខ្ញុំនឹងជម្រាបប្រាប់ ពីអ្វីដែលគួរធ្វើ សូមបងប្អូនអានព្រះគម្ពីរកាឡាទី។ គឺនៅជំពូកបន្ទាប់។ កាឡាទី១ ដោយចាប់ផ្តើមនូវខ១០ ហើយ មើលថា តើសាលាអ្វីដែលលោកប៉ុលបានចូលរៀន តើសាលាព្រះគម្ពីរអ្វី ហើយដៃរបស់នរណា ដែលបានដាក់ដៃ អធិស្ឋានឲ្យគាត់ ហើយក៏មានការកើតឡើង។ កាឡាទីជំពូក១។ ដើម្បីសន្សំពេលវេលា សូមយើងចាប់ផ្តើមអំពីកិច្ច សន្យារបស់គាត់ នៅខ១០:

        ដ្បិត តើខ្ញុំរកបញ្ចុះបញ្ចូលអ្នកណា តើជាមនុស្ស ឬព្រះ ឬចង់បំពេញចិត្តមនុស្សឬអី បើសិនជាខ្ញុំចង់បំពេញចិត្ត មនុស្ស នោះខ្ញុំមិនមែនជាបាវបំរើរបស់ព្រះគ្រីស្ទទេ។

[កិច្ចការ១៩:-5, កាឡាទី១:]

110     អូ! សូមអនុញ្ញាតឲ្យខ្ញុំនិយាយអំពីការនេះបន្តិច នៅមុនចំនុចនេះ។ កាឡាទី១ បន្ទាប់មក សូមចូលទៅកាន់ ជំពូក៨។ តើមានបងប្អូនប៉ុន្មាននាក់ដឹងថា លោកប៉ុលគឺជាម្នាក់ដែលបាននាំមនុស្សទទួលបុណ្យជ្រមុជម្តងហើយ ម្តងទៀត នៅក្នុងព្រះនាមព្រះយេស៊ូវ គឺកិច្ចការ១៩? សូមយើងមើលនៅខ៨៖

...ឯសេចក្តីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំ ណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសារចុះ។

[កាឡាទី១:]

111     តើអ្នកបានដំណឹងល្អនេះពីណាមក ប៉ុល?” ខ៩៖

...ឯសេចក្តីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់

ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសារចុះ។

[កាឡាទី១:៨,៩]

112     បើសិនជាគាត់ជាបូជាចារ្យ ឬបើសិនគាត់ជាអ្នកមើលការទូទៅ បើសិនជាគាត់គឺជា បណ្ឌិត។ បើសិនជាគាត់ មិនអធិប្បាយ ពីបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ គឺបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ គឺមិនបានអធិប្បាយ ពីការស្តាឡើងវិញនៃអំណោយទានទាំងឡាយ គឺការយាងមកនៃព្រះគ្រីស្ទ គឺគ្រប់ការទាំង អស់នេះ នោះចូរឲ្យគាត់ត្រូវបណ្តាសាចុះ។ បើសិនជាគាត់ព្យាយាមដកចេញពីព្រះបន្ទូលនេះ ហើយនិយាយ អ្វីផ្សេងទៀត នៅថ្ងៃផ្សេងទៀត ហើយអ្វីដែលយើងបានរៀនចេញពីសាលាព្រះគម្ពីរ ចូរឲ្យគាត់ត្រូវបណ្តាសាចុះ។

[កាឡាទី១:១០]

113     សូមអានបន្តទៀត មើលពីរបៀបដែលលោកប៉ុលបានទទួលចុះ ហើយមើលពីអ្វីដែលខ្ញុំកំពុងតែព្យាយាម អធិប្បាយនៅព្រឹកនេះចុះ៖

ដ្បិត តើខ្ញុំរកបញ្ចុះបញ្ចូលអ្នកណា តើជាមនុស្ស ឬព្រះ ឬចង់បំពេញចិត្តមនុស្សឬអី បើសិនជាខ្ញុំចង់បំពេញចិត្ត មនុស្ស នោះខ្ញុំមិនមែនជាបាវបំរើរបស់ព្រះគ្រីស្ទទេ។

[ម៉ាថាយ១០:១៩,២០,២៥, វិវរណៈ២២:១៨,១៩]

114     តើអាចឲ្យខ្ញុំរំពឹងអ្វី? តើអាចឲ្យមនុស្សដែលស្រឡាញ់ព្រះ គឺជាគ្រូអធិប្បាយ ជាពិសេស គេរំពឹងចង់ធ្វើអ្វីៗ តែពួកគេត្រូវបានមនុស្សម្នាគេស្អប់? មនុស្សគេនឹងស្អប់អ្នក។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ដ្បិតអ្នករាល់គ្នាថា ខ្ញុំ ដេញអារក្ស ដោយអាងបេលសប៊ូលមែន នោះតើកូនចៅអ្នករាល់គ្នាដេញវា ដោយសារអ្វីវិញ ដូច្នេះ វារាល់គ្នា នឹង ធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ” “ចូរកុំនិយាយថា ទ្រង់មិនគង់នៅក្នុងពាក្យដែលអ្នកនិយាយនោះទេ ដ្បិត មិនមែនជាអ្នកទេ គឺជាព្រះវរបិតាវិញ ដែលគង់នៅក្នុងអ្នក ឲ្យនិយាយចេញមកនៅគ្រប់ពេលវិញ។ ចូរនៅជាប់នឹង ព្រះបន្ទូលទ្រង់ចុះ” ទ្រង់មានបន្ទូលថា “អស់អ្នកណាដែលដក ឬបន្ថែមអ្វីលើព្រះបន្ទូលទ្រង់ នោះនឹងត្រូវបានដក ឈ្មោះចេញពីបញ្ចីជីវិតដែរ” ព្រះជាម្ចាស់ទ្រង់បានជួយឲ្យយើងនៅជាប់នឹងព្រះបន្ទូលទ្រង់។

[កាឡាទី១:១១,១២]

115     ខបន្ទាប់ទៀត សូមអនុញ្ញាតឲ្យខ្ញុំអានជូនលោកអ្នកបងប្អូនចុះ៖

បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានថ្លែងប្រាប់ នោះមិនមែនតាម

មនុស្សទេ... ក៏គ្មានអ្នកណាបង្រៀនខ្ញុំផង គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែងវិញ...

[កាឡាទី១:១២]

116     ខ្ញុំមិនបានទទួលការនោះមកពីមនុស្សទេ ក៏មិនបានទទួលមកពីសាលាព្រះគម្ពីរ ឬថ្នាក់បណ្ឌិត ឬការអប់រំ ពីសាលាណាដែរ។ ខ្ញុំមិនបានទទួលមកតាមរបៀបនោះទេ ហើយខ្ញុំក៏មិនបានបង្រៀនតាមរបៀបនោះដែរតើការ នោះលោកប៉ុលទទួលបានយ៉ាងដូចម្តេច?

...ដោយសារការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទវិញ។

[កិច្ចការ៩:៥, ២២:៨, ២៦:១៥]

117     ពេលដែលព្រះគ្រីស្ទ ទ្រង់បានសម្តែងអង្គទ្រង់មកកាន់ខ្ញុំ គឺទ្រង់ជាព្រះរាជបុត្រានៃព្រះ ដែលគង់នៅក្នុង បង្គោលភ្លើងនោះបានធ្លាក់មកលើខ្ញុំនៅថ្ងៃនោះ រួចខ្ញុំបានសួរថា ព្រះអម្ចាស់អើយ តើទ្រង់ជានរណា?” ទ្រង់មាន បន្ទូលថា “ខ្ញុំ គឺយេស៊ូវ”

[កាឡាទី១:១២,១៣]

118     ខ្ញុំនឹងជម្រាបប្រាប់ដល់លោកអ្នក ពីអ្វីដែលបានកើតឡើងដល់គាត់។ បើសិនមានអ្នកជឿម្នាក់បានទទួល បទពិសោធន៍ នោះពួកគេចង់ឲ្យរយៈពេល ១០ឆ្នាំដល់គាត់ដើម្បីរៀនភាសាក្រេក ហើយ១០ឆ្នាំថែមទៀត រៀនអ្វី ផ្សេងទៀត រួចក្រោយមក គាត់ក៏បានស្លាប់ទៅ។ ចូរមើល៖

...ដ្បិតខ្ញុំមិនបានទទួលមកពីមនុស្ស ក៏គ្មានអ្នកណាបង្រៀនខ្ញុំផង គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែង វិញ។ អ្នករាល់គ្នាបានឮនិយាយពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាពួកយូដាកាលពីដើម...

[កិច្ចការ២២:៣, កាឡាទី១:១៣,១៤]

119     ខ្ញុំធ្លាប់ជាបណ្ឌិតម្នាក់មានឈ្មោះល្បីល្បាញ។គាត់បានទទួលការបង្រៀនពីលោកកានីលៀស ជាគ្រូដែល ល្បីឈ្មោះជាងគេ។ តើមានមនុស្សប៉ុន្មាននាក់ដឹងថា លោកកានីលៀស គាត់ជាគ្រូបង្រៀនដ៏ល្បីល្បាញនៅក្នុងចំ ណោមគ្រូបង្រៀនឯទៀតដែរឬទេ? មែនហើយ ខ្ញុំកំពុងតែជឿនឡើងក្នុងសាសនារបស់ពួកយូដា លើសជាងពួក សាសន៍ខ្ញុំ ដែលស្រករនឹងខ្ញុំជាច្រើនដែរ ពីព្រោះខ្ញុំមានចិត្តឧស្សាហ៍ តាមសណ្តាប់បុរាណរបស់ពួកឰយុកោខ្ញុំ លើសជាងគេសន្ធឹក

...ខ្ញុំបានធ្វើទុក្ខបៀតបៀន ហើយបំផ្លាញដល់ពួកជំនុំនៃព្រះជាខ្លាំងណាស់ ហើយខ្ញុំនៅក្នុងសាសនាពួកយូដា កាលពីដើម...

[កិច្ចការ២២:២០, កាឡាទី១:១៤]

120     ខ្ញុំគឺជាមនុស្សអស្ចារ្យម្នាក់។ ខ្ញុំបានបង្ហាញដល់ពួកគេ ខ្ញុំគឺជាអ្នកធ្វើទុក្ខបៀតបៀនពួកគេជាខ្លាំង ដ្បិត ខ្ញុំ បានសម្លាប់ លោកស្ទេផាន ហើយធ្វើកិច្ចការជាច្រើនទៀត។តើគាត់បានធ្វើទុក្ខបៀតបៀនដល់ពួកគេយ៉ាងណា...

ខ្ញុំកំពុងតែជឿនឡើងក្នុងសាសនារបស់ពួកយូដា លើសជាងពួក សាសន៍ខ្ញុំ ដែលស្រករនឹងខ្ញុំជាច្រើនដែរ ពីព្រោះខ្ញុំមានចិត្តឧស្សាហ៍ តាមសណ្តាប់បុរាណរបស់ពួកឰយុកោខ្ញុំ លើសជាងគេសន្ធឹក

[កាឡាទី១:១៤-១៦]

121     ចូរចាំថា គាត់បានធ្វើនោះ មិនមែនតាមព្រះបន្ទូលព្រះឡើយ គឺតាមសណ្តាប់បុរាណរបស់ពួកឰយុកោ របស់គាត់វិញម្យ៉ាងទៀត យើងហៅថា ប្រពៃណីរបស់ពួកជំនុំ ខ្ញុំគឺជាពួកមេតូឌីស ហើយខ្ញុំគឺជាពួកបាបទីស្ទ ហើយខ្ញុំជាពួក Pentecostal” ខ្ញុំចង់ធ្វើជាកិច្ចការស្នូលរបស់ព្រះជាម្ចាស់វិញ។

...ជាប្រពៃណីរបស់ពួកឰយុកោរបស់ខ្ញុំ។

ប៉ុន្តែ កាលព្រះដែលរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយបានហៅខ្ញុំដោយព្រះគុណទ្រង់... នឹងបើកសំដែងព្រះ រាជបុត្រាទ្រង់មកក្នុងខ្ញុំ...

[កាឡាទី១:១៤,១៥]

122     តើយ៉ាងដូចម្តេចទៅ? “ព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងខ្ញុំ។ នេះជាបំណងព្រះហឫទ័យរបស់ព្រះ ដែលទ្រង់ បានជ្រើសរើសខ្ញុំ គឺទ្រង់បានរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយប្រទានព្រះរាជបុត្រាមកក្នុងខ្ញុំ គឺជាព្រះវិញ្ញាណបរិ សុទ្ធ ដែលទ្រង់បានបើកសម្តែងអង្គទ្រង់នៅក្នុងខ្ញុំ” អូ! ខ្ញុំចង់ឈប់បន្តិចសិន។

123     បងប្អូនអើយ សូមអនុញ្ញាតឲ្យខ្ញុំជម្រាបពីការនេះដល់បងប្អូនចុះ។ នៅពេលវាបានបំពេញតាមបំណងព្រះ ហឫទ័យរបស់ព្រះហើយ! អូ! ហាលេលូយ៉ា! ឱអ្នកម្តាយគ្រប់រូបអើយ! (សូមព្រះប្រទានពរអ្នករាល់គ្នា ដែលជា ម្តាយគេ ខ្ញុំមិនមាននិយាយអ្វីដែលទាស់នឹងលោកអ្នកទេ) ប៉ុន្តែ បើសិនជាម្តាយម្នាក់ ដែលមិនស្គាល់ព្រះទាស់តែ សោះ នោះវាលើសជាងសត្វទន្សាយដែលស្គាល់សំណាញ់ដែលរហែកដែរ។ រីឯ ឪពុកដែលដេកផឹកនៅតាមផ្លូវ ក៏ដូចគ្នាដែរ។ គេមិនធ្លាប់ចូលរៀននោះទេ គឺជាអ្នកដែលមានសក់វែងដល់ក ហើយមនុស្សគ្រប់គ្នាគេបានស្អប់ដល់ ខ្ញុំ ដោយព្រោះគឺជាពួក Kentuckian ដែលរស់នៅក្នុង Indiana។ អូ! តើវាគឺជាការដែលមើលក្នុងផ្លូវមិនល្អយ៉ាងដូច ម្តេចទៅ? ប៉ុន្តែ វាគឺជាបំណងព្រះហឫទ័យរបស់ព្រះ! អាម៉ែន! វាជាបំណងព្រះហឫទ័យព្រះ ដែលទ្រង់បានរើសខ្ញុំ តាំងពីផ្ទៃម្តាយខ្ញុំមក ហើយទ្រង់ក៏បានសម្តែងព្រះរាជបុត្រាទ្រង់នៅក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបំរើព្រះបន្ទូល ហើយ នៅជាប់នឹងព្រះបន្ទូលទ្រង់ ហើយក៏បង្ហាញការជាក់ស្តែង និងទីសំគាល់ និងការអស្ចារ្យទាំងឡាយដែរ។

[កាឡាទី១:១៦]

124     តើគាត់កំពុងតែនិយាយអំពីអ្វីទៅ? គឺជាបំណងព្រះហឫទ័យព្រះ ដែលទ្រង់បានធ្វើបែបដូច្នោះ។ តើទ្រង់ធ្វើវា យ៉ាងដូចម្តេចទៅ? សូមស្តាប់ដោយយកចិត្តទុកដាក់។ នៅក្នុងខ១៦៖

  បានសព្វព្រះហឫទ័យ នឹងបើកសំដែងព្រះរាជបុត្រាទ្រង់ មកក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អពីទ្រង់ ដល់ ពួកសាសន៍ដទៃ នោះខ្ញុំមិនបានទៅប្រឹក្សានឹងសាច់ឈាមទេ...

125       ក៏មិនបានឡើងទៅឯពួកអ្នក ដែលជាសាវកមុនខ្ញុំ នៅក្រុងយេរូសាឡិមដែរ គឺបានទៅឯស្រុកអារ៉ាប់ភ្លាម រួចត្រឡប់ទៅឯក្រុងដាម៉ាសវិញ លុះក្រោយ៣ឆ្នាំមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យបានស្គាល់លោក ពេត្រុស ក៏នៅជាមួយនឹងលោកអស់១៥ថ្ងៃ... មើល ខ្ញុំនៅចំពោះព្រះ ហើយខ្ញុំមិនកុហកទេ តែពួកជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ គេគ្រាន់តែឮថា អ្នកដែលធ្វើទុក្ខគេកាលពីដើម...

[កាឡាទី១:១៧,១៨, ភីលីព៣:៧,៨]

126     លោកប៉ុលបាននិយាយនៅទីនេះថា ខ្ញុំអាចបង្ហាញដល់អ្នករាល់គ្នា នៅក្នុងព្រះគម្ពីរបាន គាត់បាននិយាយ ថា គាត់បានភ្លេចអ្វីៗទាំងអស់ ដែលគាត់បានធ្លាប់រៀនពីមុនមក ហើយក៏បានរាប់ការទាំងនោះជាឥតប្រយោជន៍ ផង នៅពេលដែលគាត់បានស្គាល់ព្រះគ្រីស្ទ។

        នោះខ្ញុំក៏បានឡើងទៅឯពួកអ្នក ដែលជាសាវកមុនខ្ញុំ នៅក្រុងយេរូសាឡិម គឺបានទៅឯស្រុកអារ៉ាប់ភ្លាម រួចត្រឡប់ ទៅឯក្រុងដាម៉ាសវិញ។ លុះ ក្រោយ៣ឆ្នាំមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យបានស្គាល់លោកពេ ត្រុស ក៏នៅជាមួយនឹងលោកអស់១៥ថ្ងៃ។

127     នៅពេលដែលយើងបានអានទៅមុខទៀត យើងនឹងឃើញថា លោកសាវកពេត្រុស គាត់មិនធ្លាប់បានជួប លោកប៉ុលទេតាំងពីមុនមក ប៉ុន្តែ នៅពេលដែលពួកគេមកជាមួយគ្នា ពួកគេបានអធិប្បាយដំណឹងល្អដូចគ្នា។

[កិច្ចការ២:៣៨]

128     នៅទីនោះ លោកពេត្រុស បានឈរឡើង នៅក្នុងថ្ងៃបុណ្យទី៥០ ហើយនិយាយថា ចូរអ្នករាល់គ្នាប្រែចិត្ត ចុះ ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីលាងសំអាតអំពើបាបរបស់អ្នកចុះ នោះអ្នក រាល់គ្នា នឹងទទួលបានអំណោយទានព្រះវិញ្ញាណបរិសុទ្ធ

[កិច្ចការ៨:១២,១៤,១៥]

129     លោកពេត្រុសបាននិយាយថា “អូ! នេះគឺជាសិរីល្អរបស់ព្រះ! ខ្ញុំត្រូវតែធ្វើការមួយចំនួនដែរ។ ព្រះជាម្ចាស់ ទ្រង់បានហៅខ្ញុំចុះទៅឯស្រុកសាម៉ារី” គាត់បានចុះទៅកាន់ទីនោះ ហើយធ្វើបន្ទាល់នៅតាមផ្លូវដែលគាត់បានទៅ។ ការដំបូង ក៏មានអ្នកជម្ងឺម្នាក់មកឯគាត់។ គាត់ក៏បានអធិស្ឋានដាក់ដៃលើអ្នកនោះ អ្នកជម្ងឺនោះក៏ចាប់តាំងលោត ឡើងហើយទះដៃ ហើយស្រែកថា “ចូរថ្វាយសិរីល្អដល់ព្រះជាម្ចាស់ចុះ” ពួកគេក៏ចាប់តាំងជួបជុំគ្នាជាក្រុមធំៗ។ គាត់បាននិយាយថា “អ្នករាល់គ្នាត្រូវការព្រះវិញ្ញាណបរិសុទ្ធ” “អ្វីដែលអ្នករាល់គ្នាត្រូវធ្វើ គឺត្រូវទទួលបុណ្យជ្រមុជ ទឹក នៅក្នុងព្រះនាមព្រះយេស៊ូវ” ដូច្នេះ គាត់ក៏បាននាំពួកគេគ្រប់គ្នា ទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ ហើយពួកគេបាននិយាយថា “សូមមកឯនេះចុះ ពេត្រុសអើយ ចូរដាក់ដៃលើពួកគេផង” ហើយពួកគេក៏បានទទួល ព្រះវិញ្ញាណបរិសុទ្ធ។

[កិច្ចការ១០:៤៤]

        នៅពេលនោះ លោកពេត្រុស គាត់បានឡើងទៅឯផ្ទះលោក កូនេឡាស នៅក្នុងដំណើរផ្លូវជាមួយគ្នានោះដែរ។

[កិច្ចការ១៩:១,១]

130     លោកប៉ុល មិនធ្លាប់បានឃើញគាត់តាំងពីមុនមកនោះទេ ហើយក៏មិនធ្លាប់ឮអំពីគាត់ដែរ។ ប៉ុន្តែ គាត់បាន ធ្វើដំណើរឆ្លងកាត់អស់ទាំងស្រុកខាងលើ រហូតដល់ក្រុងអេភេសូរ កាលគាត់រកឃើញសិស្សខ្លះ។ គាត់បានជួប គ្រូអធិប្បាយខាងបាបទីស្ទម្នាក់ ដែលជាលោក អ័ប៉ុលឡូស ដែលជាមេធាវីម្នាក់បានទទួលជឿព្រះយេស៊ូវ គាត់នោះ ឆ្លាតណាស់ ក៏បាននិយាយប្រាប់គេឯងអំពីកណ្ឌសញ្ញាចាស់ និងពន្យល់បង្ហាញដល់ពួកគេ​ តាមរយៈ ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ។ មែនហើយ គាត់គឺជាបុរសដែលវៃឆ្លាតម្នាក់។ ហើយពួកគេក៏បានស្រែក ឡើង ព្រមទាំងមានអំណរផង។ ព្រះគម្ពីរបានចែងដូច្នោះ។ ចូរអាន ជំពូក១៨ និង១៩ ក្នុងព្រះគម្ពីរកិច្ចការ តើត្រឹម ត្រូវដែរឬទេ? ពួកគេមានអំណរ ហើយក៏រាំនៅក្នុងព្រះវិញ្ញាណ ហើយរត់ចុះ រត់ឡើងផង។ លោកប៉ុលបាននិយាយ ថាដ្បិត ចាប់តាំងពីអ្នករាល់គ្នាបានទទួលជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ?”

131     រីឯបងប្អូនខាងបាបទីស្ទវិញ លោកអ្នកបានព្យាយាមជំរុញមនុស្សឲ្យលុតជង្គង់ចុះ ហើយនិយាយទៅកាន់ ពួកគេសុទ្ធតែភាសាក្រេកដើមថា តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ ចាប់តាំងពី... ពេលអ្នកបាន ទទួលជឿមក?” សូមលោកអ្នក យកព្រះគម្ពីរជាភាសាក្រេកមកឲ្យខ្ញុំមកមើលផង។ ខ្ញុំមានព្រះគម្ពីរជាភាសាក្រេក ដើមដែរ។ ហើយខ្ញុំក៏មានព្រះគម្ពីរជាភាសាអារ៉ាមេក ព្រមទាំងហេព្រើរផង។ គម្ពីរនីមួយៗសុទ្ធតែ បាននិយាយថា “តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ ចាប់តាំងពីអ្នកបានទទួលជឿមក?”

[១កូរិនថូស១២:១៣]

132     យើងរាប់បានសង្រ្គោះដោយសារសេចក្តីជំនឿ។ នោះគឺជាសេចក្តីជំនឿនៅក្នុងព្រះអម្ចាស់។ ព្រះលោហិត ទ្រង់បានសំអាតអ្នករាល់គ្នាពីអំពើបាបហើយ ហើយក៏បានរាប់អ្នករាល់គ្នាជាបរិសុទ្ធផង។ ព្រះលោហិតមិនបាន សង្រ្គោះអ្នករាល់គ្នា តែព្រះលោហិតបានឲ្យអ្នករាល់គ្នាបានស្អាតវិញ។ តើបងប្អូនបានសង្រ្គោះយ៉ាងដូចម្តេច? គឺ តាមរយៈសេចក្តីជំនឿ នោះបងប្អូនបានសង្រ្គោះហើយ ហើយក៏តាមរយៈព្រះការត្រាស់ហៅរបស់ព្រះដែរ ទ្រង់បាន ជ្រាបគ្រប់អ្វីៗទាំងអស់ដែលនឹងកើតឡើងដែរ។ លោកអ្នកបានសង្រ្គោះហើយ ហើយព្រះលោហិតទ្រង់គឺជាថ្លៃ ប្រោសលោះដល់អ្នករាល់គ្នា ដែលបានសំអាតអ្នករាល់គ្នាឲ្យបានស្អាត។ ហើយតាមរយៈព្រះវិញ្ញាណតែមួយ នោះបានជ្រមុជទៅក្នុងព្រះវិញ្ញាណបរិសុទ្ធ ហើយក៏បានចូលរួមប្រកបជាមួយនឹងពួកអ្នកជឿ ហើយចូលរួមប្រកប ជាមួយព្រះវិញ្ញាណបរិសុទ្ធ ដោយមានព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំ ធ្វើទីសំគាល់ និងការអស្ចារ្យផ្សេងៗ។

133     ចូរបងប្អូនរង់ចាំចុះ។ គឺរង់ចាំការដែលនឹងត្រូវកើតឡើង គឺនៅតែបន្តិចទៀតទេ។

[ហេព្រើរ៩:១១,១២]

134   តើសេចក្តីសង្រ្គោះនេះនៅគង់វង្សយូរប៉ុណ្ណាទៅ? តើយូរប៉ុណ្ណាទៅ? តើវាគឺជាសេចក្តីសង្រ្គោះប្រភេទអ្វី? ពីពួកជំនុំមួយទៅកាន់ពួកជំនុំមួយឬ? សូមបើកទៅកាន់ ព្រះគម្ពីរហេព្រើរ៩:១១ បន្តិចសិន។ មើលនៅក្នុងព្រះគម្ពីរ នេះ តើសេចក្តីសង្រ្គោះនេះនៅយូរប៉ុណ្ណា? ហើយតើវាជាសេចក្តីសង្រ្គោះប្រភេទអ្វី? សូមអាន ហេព្រើរ៩:១១

ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧ បោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយនេះ ទេ។ នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយសារព្រះលោហិតនៃអង្គទ្រង់វិញ។

[១កូរិនថូស១២:]

135     តើពាក្យថា អស់កល្បជានិច្ចមានន័យអ្វី? នៅក្នុងព្រះគ្រីស្ទ បន្ទាប់ពីខ្ញុំបានទទួលជឿ... គ្មាននរណា អាចហៅព្រះយេស៊ូវថាជាព្រះគ្រីស្ទបានឡើយ មានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ មានមនុស្ស៣ថ្នាក់៖ ទី១ ជាអ្នកមិនជឿ ទី២ ជាអ្នកជឿលេង និងទី៣ ជាអ្នកជឿ។ ប៉ុន្តែ បើពួកគេណាម្នាក់ បានទទួលទ្រង់ នោះគេនឹង មានជីវិតអស់កល្បជានិច្ច ហើយក៏បានចូលទៅក្នុងដំណាក់របស់ទ្រង់ដែរ។

[និក្ខមនំ២៨:៣៣-៣៦, ២៩:១៦,២១, ៣០:១០]

136     យើងនិយាយអំពី ឧបោសថនៅសញ្ញាចាស់វិញ។ តើការដំបូងគាត់ត្រូវធ្វើអ្វីទៅ? សម្រាប់ពួកសាសន៍ដទៃ គេត្រូវចូលទៅក្នុងដំណាក់មួយសិន។ បន្ទាប់មក ដើរទៅកាន់អាសនាលង្ហិន ជាទីកន្លែងដែលពួកគេសាងសំអាត យញ្ញបូជា នៅក្នុងចានខ្លាំមាស។ បន្ទាប់មក ពួកគេត្រូវ សម្លាប់សត្វដែលយកមកថ្វាយយញ្ញបូជានោះ ហើយ ប្រោះ ឈាមរបស់វានៅលើអាសនា។ បន្ទាប់មក ក្នុងរវាង១ឆ្នាំម្តង សង្ឃអឺរុន តើគាត់បានចាក់ប្រេងតាំងអ្វី? គឺគាត់បាន ចាក់ប្រេងក្រអូប Sharon ជាមួយនឹងប្រេងដ៏វិសេស ជាប្រេងក្រអូប។ គេបានបង្ហូរមកលើក្បាលរបស់គាត់។ រួចវាក៏ បានហូរចុះរហូតដល់សំពត់របស់គាត់។ ចូរមើលចុះ តើបុរសនេះ បានចូលទៅក្នុងបន្ទប់ចុងក្រោយបំផុតនៃរោង ឧបោសថ ១ឆ្នាំម្តងយ៉ាងដូចម្តេច? គាត់មានឈាមដែលបានប្រោះមកលើគាត់ សម្រាប់សេចក្តីមេត្តាករុណា នៅ មុនពេលគាត់ចូលក្នុងទីបរិសុទ្ធបំផុតនោះ។ ហើយគាត់បានយករំពាត់របស់គាត់ចូលទៅកាន់ទីនោះរយៈពេល១ឆ្នាំ ហើយក៏បានភ្លេចទៅ។ នៅពេលដែលពួកគេ ត្រឡប់មកវិញ រំពាត់នោះវាក៏បានពិចជាពន្លកឡើង គឺជាកំណាត់ ឈើដែលរុំជិត ប្រហែលអស់រយៈពេល ៤០ឆ្នាំហើយ នៅក្នុងទីរហោស្ថាន គាត់ក៏បានដាក់ចុះនៅក្នុងទីបរិសុទ្ធបំ ផុត។ សូមមើល នៅពេលដែលពួកគេយកឈាមនៃការតាំងសញ្ញាមក ឈាមនោះ ជាឈាមដែលគាត់បាន ចាក់ប្រេងតាំង។ ហើយគាត់ក៏បានស្លៀកសំលៀកបំពាក់ដែលមានចង្រ្កងតូច ដូចផ្លែទទឹម និងមានជួងមួយផង។ ហើយបុរសនោះ ក៏បានដើររបៀបនោះឯង ជារៀងរាល់ឆ្នាំ នៅពេលដែលគាត់បោះជើងដើរ គាត់ត្រូវបោះជើងដើរ បែបនេះ ហើយពួកគេបាននិយាយថា “បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ។ បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ។ បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ”

137     តើខ្ញុំកំពុងតែនិយាយអ្វី? នៅទីនេះ គឺជារោងឧបោសថរបស់ Branham! លោកអ្នកបានទទួលឱកាសនោះ ហើយ។ នៅពេលមនុស្សម្នាក់ បានទទួលការចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទទួលទុកដូចជាកូន ចិញ្ចឹម ទៅក្នុងគ្រួសាររបស់ព្រះ គឺពួកគេបានទទួលយកដោយព្រះវរបិតា ហើយក៏មានរៀបចំការបំរើនៅទីនោះ គឺ ចូលទៅក្នុងគោលបំណងនៃជីវិតរបស់គាត់ ឬជាអ្វីដែលទ្រង់បានត្រាស់ហៅគាត់ ហើយផ្លូវរបស់គាត់ ត្រូវតែ “បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ! បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ!”

        អូ! លោកអ្នកត្រូវបែរចេញពីការនោះចុះ ហើយត្រូវ...”

        បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ

        អូ! អ្នកត្រូវទទួលជឿ... ពួកចាស់ទុំបាននិយាយការនេះហើយ

138     ប៉ុន្តែ “បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ” ចូរឲ្យមានពាក្យនេះ បានកើតជាមុនចុះ។ ចូរឲ្យអ្វីៗទាំងអស់ បានកើត ចេញពីចិត្តរបស់លោកអ្នកចុះ! លោកអ្នកត្រូវតែដើរតាមព្រះបន្ទូលរបស់ទ្រង់។ “បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ”

139     អូ! បើសិនជាលោកអ្នកមកកាន់ទីនេះ ខ្ញុំនឹងប្រាប់ដល់លោកអ្នក ថាត្រូវធ្វើអ្វី។ យើងនឹងធ្វើការរៀបចំ ដាក់ លោកអ្នកចូលមកក្នុងក្រុមរបស់ពួកយើង។ លោកអ្នកនឹងក្លាយជាមនុស្សដ៏អស្ចារ្យ”

140     បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ។ បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ” ចូរបន្តទៅមុខចុះ។ ចូរកុំធ្វើអ្វីខុសពីអ្វីដែល មនុស្សឯទៀតបាននិយាយឡើយ!

141     មានអ្នកខ្លះបានហៅខ្សែអាត់សម្លេងនេះ! ចូរធ្វើនេះ ចូរធ្វើនោះ”

142     បរិសុទ្ធ បរិសុទ្ធ ព្រះដ៏បរិសុទ្ធ” ភ្នែករបស់លោកអ្នកត្រូវតែសម្លឹងមើលទៅឯកាលវ៉ារី ហើយក៏គ្មានអ្វីអាច បញ្ឈប់លោកអ្នកបានឡើយ! គ្រប់ផ្លូវនៃជីវិតរបស់លោកអ្នក គឺលោកអ្នកកំពុងតែដើរចុះទៅឯងស្តេចដ៏ខ្ពស់បំផុត ទ្រង់បានចាក់ប្រេងតាំងហើយ គឺធ្វើដំណើរទៅកាន់ទីបរិសុទ្ធបំផុត។ អាម៉ែន!

[អេភេសូរ១:៩]

143     លោកប៉ុល បាននិយាថា គាត់មិនបានទទួលសេចក្តីនេះ មកពីមនុស្សទេ។ តើគាត់កំពុងនិយាយអំពីអ្វី? (ចូរត្រឡប់ទៅកាន់ ព្រះគម្ពីរកាឡាទី ដែលជាមេរៀនរបស់យើងវិញ) “ទ្រង់បានសម្តែងសេចក្តីអាថ៌កំបាំងដែល ជា បំណងព្រះហឫទ័យរបស់ទ្រង់ដល់យើងរាល់គ្នាហើយតើអ្វីទៅជាបំណងព្រះហឫទ័យរបស់ទ្រង់? “ទ្រង់បាន សម្តែងសេចក្តីអាថ៌កំបាំងដែល ជាបំណងព្រះហឫទ័យរបស់ទ្រង់ដល់យើងរាល់គ្នាហើយចុះទៅខ៩ (ខ្ញុំនឹងប្រឹង ឆាប់ៗទៅមុខទៀត ដោយព្រោះយើងកំពុងតែយឺតពេលហើយ)

[វិវរណៈ១:៨,១៨, ២២:១៦]

144     អូ! គ្រប់ពាក្យទាំងអស់។ អូ! ពាក្យនីមួយៗ គឺដូចជាដុំមួយអញ្ចឹង។ លោកអ្នកអាចយកវាបាន ហើយរក្សា វាឲ្យនៅរលោងស្អាត។ លោកអ្នកដកពាក្យមួយចេញមក ដូចជាដកវាចេញពីលោកុប្បត្តិ ហើយរក្សាវាទុក ហើយក៏ ដកចេញពីនិក្ខមនំទៀត ហើយរក្សាវាទុកទៀត ហើយក៏ដកវាពីលេវីវិន័យ និងរក្សាវាទុកទៀត ហើយរហូតដល់ វិវរណៈ លោកអ្នកក៏ដកវាទៀត គឺវាពិតជាចំណែកតូចណាស់សម្រាប់ព្រះយេស៊ូវ! អាម៉ែន។ លោកអ្នកអាចរក្សាវា ទុក តាមដែលលោកអ្នកចង់បាន ហើយនោះគឺជាព្រះយេស៊ូវ នៅពេលដែលលោកអ្នកអានវិវរណៈ។ ដ្បិតទ្រង់មាន បន្ទូលថា “ខ្ញុំគឺជាព្រះ ដែលនឹងត្រូវយាងមក។ ខ្ញុំគឺជាពូជហ្លួងដាវីឌ ហើយជាតារាផ្កាយព្រឹក។ ខ្ញុំជាអាល់ផា និងអូ មេហ្គា” គឺជា A និង Z នៅក្នុងអក្សរក្រមរបស់ក្រេក។ “ខ្ញុំជាA ដល់ Z” “ខ្ញុំគឺជាទ្រង់ដែលមានព្រះជន្មរស់ ហើយ បានសុគត់ ហើយក៏រស់នៅអស់កល្ប។ ខ្ញុំមានកូនសោរសេចក្តីស្លាប់ និងស្ថាននរកអូ! គ្រប់គំនរទាំងឡាយដែល បានរើសឡើងនៅទីនេះ ហើយចាប់ផ្តើមរលោងទៅ វានឹងរលោងទៅដល់ព្រះយេស៊ូវ។

145     តើពួកយើងរាល់គ្នាកំពុងរង់ចាំអ្វី? តើពួកយើងរាល់គ្នាជួបប្រជុំគ្នាដើម្បីអ្វី? តើមានគោលបំណងអ្វី? តើអ្វីទៅ ជាសម្រែកនៃលោកីយនេះ? តើគ្រាប់បែកបរិមាណូ គេបង្កើតឡើងមកទុកសម្រាប់អ្វី? តើអ្វីជា ម៉ូលេគុល និងអាតូម នោះ? អូ! តើអ្វីៗទាំងអស់នោះគឺជាអ្វីទៅ?

[រ៉ូម៨:១៤,១៥]

146     សូមបងប្អូនបើកទៅកាន់ព្រះគម្ពីររ៉ូម៨ បន្តិចសិន។ តើព្រះគម្ពីររ៉ូមបានចែងអំពីការរង់ចាំអ្វី? តើវាជាពេល វាលាអ្វី? ក្នុងគម្ពីរ៉ូម៨:១៩។ តែសូមបងប្អូនអានចាប់ពីខ១៤មក។

ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ...

អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ...

147     អូ! អស្ចារ្យណាស់ បើសិនជាខ្ញុំអាចនៅជាប់ជាមួយនឹងទ្រង់នោះ។” បើទោះបីជាខ្ញុំមិនអាចនៅជាប់ជាមួយ នឹងទ្រង់ក្តី តែទ្រង់ដាក់ឲ្យខ្ញុំនៅជាប់នឹងទ្រង់វិញ។ គឺខ្ញុំនៅក្នុងទ្រង់ហើយ។

148     លោកអ្នកអាចនិយាយថា “ល្អណាស់ បើសិនជាខ្ញុំនៅក្នុងទ្រង់នោះ...” ហើយឥឡូវនេះ បងប្អូនខាង ប្រេស ប៊ីធើរៀន បាននិយាយថា “ពួកយើងតែងតែជឿលើការនេះដែរ” ប៉ុន្តែ តាមរយៈជីវិតរបស់បងប្អូនបានបង្ហាញថា លោកអ្នកបងប្អូនមិនបានរស់នៅបែបដូច្នោះឡើយ លុះត្រាតែបងប្អូនមានជីវិតដែលដើរជាមួយនឹងទ្រង់ លោកអ្នក បានជឿដំណឹងល្អដូចគ្នា ដែលទ្រង់បានផ្សាយចេញមក។

149     រីឯបងប្អូនខាងបាបទីស្ទវិញបាននិយាយថា “ប្រាកដណាស់ ខ្ញុំជឿលើភាពអស់កល្ប” តែលោកអ្នកបាន ចេញមកវិញ ក៏បានជក់បារី រួចក៏រាំរែកសប្បាយផង ចំណែកឯពួកស្ត្រីៗវិញ នាំគ្នាកាត់សក់របស់ពួកគេឲ្យខ្លីអស់ ក៏បានតុបតែងមុខមាត់របស់ពួកគេ ហើយប្រព្រឹត្តចេញមក ដូចជាមិនខ្វល់អ្វីសោះ។ ផលផ្លែរបស់បងប្អូន វាបាន បង្ហាញចេញមកហើយ តែលោកអ្នកមិនបានជឿវាទេ។

        នៅពេលដែលខ្ញុំនិយាយថា “តើបងប្អូនជឿលើការប្រោសឲ្យជារបស់ព្រះដែរឬទេ?”

        “អូ! លោកបណ្ឌិត Jones ក៏បាននិយាយដូច្នោះដែរ កាលពីថ្ងៃមុន”

[រ៉ូម៨:១៥, ហេព្រើរ១៣:៨, ១យ៉ូហាន៤:]

150     លោកអ្នកគឺជាមនុស្សកំពុតហើយ! តើលោកអ្នកមានបញ្ហាអ្វី? លោកអ្នកគឺជាកូនដែលត្រូវបានបោក បញ្ឆោត វិញ។ លោអ្នកបានរស់នៅឆ្ងាយពីដំណឹងល្អណាស់ រហូតមើលទៅគួរឲ្យអាណិតណាស់។ លោកអ្នកមើល ទៅដូចជាមនុស្សដែលអង្គុយនៅតាមផ្លូវ ហើយរវល់វីវកនឹងភ្លើងកំពុងឆេះគំនរសម្រាមដែរ។ តើបងប្អូនមិនយល់ទេ ឬអី ចំពោះអ្វីដែលទ្រង់មានបន្ទូលនៅទីនេះ? គ្រប់វិញ្ញាណទាំងនោះ វាបាននិយាយថា ព្រះយេស៊ូវទ្រង់មិនបាន យាងមកយកនិស្ស័យជាសាច់ឈាមឡើយ នោះគឺជាវិញ្ញាណដែលខុសឆ្គងទេ។ ព្រះគម្ពីរបានចែងថា ព្រះយេស៊ូវ គ្រីស្ទ ទ្រង់នៅតែដដែល កាលពីថ្ងៃម្សិលម៉ិញ នៅថ្ងៃនេះ និងរហូតអស់កល្ប។ អ្វីដែលទ្រង់មានបន្ទូលតាំងពីមុន មក ឥឡូវនេះ ក៏នៅតែដដែលដែរ។ សូមស្តាប់ៈ

អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ (អ្នកស្តាប់និយាយព្រមគ្នាថា ជាកូនចិញ្ចឹមវិញ”)...

[រ៉ូម៨:១៥,១៦]

151     បន្ទាប់ពីលោកអ្នក បានទទួលទុកដូចជាកូនចិញ្ចឹមហើយ នោះលោកអ្នកនឹងបានយល់... បន្ទាប់ពី ពិធីបាន បញ្ចប់ទៅ លោកអ្នកក៏បានចូលទៅក្នុងរូបកាយដែលត្រឹមត្រូវដែរ។ លោកអ្នកគឺជាកូនបុ្រស កូនស្រី នៅពេលដែល លោកអ្នកបានកើតជាថ្មី។ ដ្បិតឥឡូវនេះ លោកអ្នកបានទទួលបានឋានៈនោះហើយ។

អ្នករាល់គ្នាមិនបា នទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹម វិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ។

ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ។

152     តើការនោះកើតឡើងយ៉ាងដូចម្តេច? លោកអ្នកនិយាយថា “ថ្វាយសិរីល្អដល់ព្រះ! ហាលេលូយ៉ា! គ្មានអ្វីមក រំខានខ្ញុំឡើយ ខ្ញុំគឺជាកូនរបស់ព្រះ” រួចចូរចេញទៅ ហើយធ្វើកិច្ចការដែលអ្នកត្រូវធ្វើទៅ? ព្រះវិញ្ញាណនៃព្រះ នឹងធ្វើ កិច្ចការបស់ព្រះ។

[យ៉ូហាន១៤:១២]

153     ព្រះយេស៊ូវទ្រង់មានបន្ទូលថា អ្នកជឿដល់ខ្ញុំ នោះនឹងធ្វើកិច្ចការដែលខ្ញុំបានធ្វើដែរ

154     បើសិនជាដើមទំពាំងបាយជូរនេះដុះចេញមក នោះវានឹងបង្កើតជាខ្នែងទំពាំងបាយជូរ ហើយខ្នែងមួយទៀត ក៏បង្កើតជាខ្នែងល្ពៅវិញ នោះច្បាស់ជាមានអ្វីមួយខុសឆ្គងហើយ។ វាគឺជាពួកជំនុំផ្សាំវិញ វាគឺជាមែកផ្សាំទេ ហើយក៏ ជាមនុស្សផ្សាំដែរ។ ហើយបើសិនជាមនុស្សម្នាក់នៅជាមួយនឹងនិកាយណាមួយនោះ ពួកគេបានហៅខ្លួនឯងថា គ្រីស្ទាន ហើយគេមិនមានព្រះវិញ្ញាណបរិសុទ្ធទេ ដែលជាអំណាចចេស្តានៃព្រះ និងការទាំងឡាយផ្សាយផ្សេង ទៀត...។

[រ៉ូម៨:១៦,១៨]

155     ឥឡូវនេះ បើសិនជាលោកអ្នកចេញមកកាន់ទីនេះ ហើយប្រព្រឹត្តដូចជាខ្នែងទាំងនេះដែលកំពុងតែធ្វើ... ដោយព្រោះលោកអ្នកបាននិយាយភាសាដទៃ ហើយខ្ញុំក៏ធ្លាប់បានឃើញអារក្សវានិយាយភាសាដទៃដែរ។ មែន ហើយ ខ្ញុំបានឃើញពួកគេរាំនៅក្នុងព្រះវិញ្ញាណ ហើយក៏បានស្រែកឡើងចេញពីមាត់ និងធ្វើអ្វីៗផ្សេងៗទៀត។ ខ្ញុំ បានឃើញហើយ។ ខ្ញុំមិនចង់និយាយអំពីការទាំងនោះទេ។ ខ្ញុំនឹងនិយាយអំពីព្រះវិញ្ញាណនៃព្រះវិញ។

ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះ យើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹង ទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។

ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ...

[រ៉ូម៨:១៨,១៩]

156     សូមបងប្អូនស្តាប់នូវចំនុចនេះ។ អូ! តើការនេះមិនអស្ចារ្យទេឬអី!

ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យ យើងរាល់គ្នាឃើញនោះទេ។ ដ្បិតសេចក្តីទន្ទឹងរបស់ជីវិតទាំងឡាយ...

[រ៉ូម៨:១៩]

157     នៅក្នុងភាសាក្រេក ពាក្យថា ស្នាព្រះហស្ត ឬជាជីវិតទាំងឡាយគឺជាការដែលត្រឹមត្រូវ ដ្បិតសេចក្តីទន្ទឹង របស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យយើងឃើញប៉ុណ្ណោះទេ

[លោកុប្បត្តិ១:២៦, រ៉ូម៨:១៩]

158     តើអ្វីទាំងអស់ទន្ទឹងរង់ចាំអ្វី? តើរបស់ជីវិតទាំងឡាយ នោះទន្ទឹងរង់ចាំអ្វី? គឺជាពួកកូនរបស់ព្រះលេចមកឲ្យ យើងឃើញប៉ុណ្ណោះទេ។ គឺរង់ចំាពួកជំនុំបានចូលមកក្នុងតួនាទីរបស់ខ្លួន។ តើនរណាគឺជាកូនរបស់ព្រះ? ពេល ដែលអ័ដាម... ? តើគាត់មានកម្មសិទ្ធនៅទីកន្លែងណា? គឺជាផែនដី។ គាត់មានសិទ្ធិគ្រប់គ្រងលើផែនដីទាំង មូល។ តើត្រឹមត្រូវដែរឬទេ? គាត់មិនមែនជា Elah, Elah, Elohim ដែលជាព្រះយេហូវ៉ានោះ។ ទ្រង់មានបន្ទូលថា “អញគឺជាព្រះយេហូវ៉ា អញបានបង្កើតអ្វីៗទាំងអស់ចេញមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អញ។ ហើយអញ បានប្រគល់វាឲ្យឯងបានគ្រប់គ្រង។” មនុស្សបានគ្រប់គ្រងលើផែនដី។ ហើយគ្រប់ស្នាព្រះហស្តទាំងឡាយ កំពុងតែ រង់ចាំ ពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ។

អូ! ពួកយើងកំពុងតែរង់ចាំ គ្រា១ពាន់ឆ្នាំដ៏រីករាយដែលត្រូវ មកដល់

នៅពេលដែល ព្រះដ៏ប្រទានពរទ្រង់យាងមក នោះទ្រង់នឹងលើកពួកកូនក្រមុំរបស់ទ្រង់ឡើងទៅ

អូ! ផែនដីនឹងស្រែកថ្ងូរឡើង គឺស្រែករកថ្ងៃ ដ៏ជួយរំដោះ

ពេលដែលព្រះសង្រ្គោះ ទ្រង់យាងមកកាន់ផែនដីម្តងទៀត។

[អេសាយ៨:២០]

159     តើត្រឹមត្រូវដែរឬទេ? ពួកគេកំពុងទន្ទឹងរង់ចាំ។ ព្រះជាម្ចាស់កំពុងតែព្យាយាមដាក់ពួកជំនុំរបស់ទ្រង់ នៅក្នុង ទីកន្លែងដែលត្រឹមត្រូវ គឺទ្រង់នឹងសម្តែងអង្គទ្រង់ដល់ពួកគេ ហើយទ្រង់នឹងធ្វើការតាមរយៈការទាំងនេះ ព្រះវិញ្ញាណរបស់អញ នឹងដោះឲ្យពួកគេមានសេរីភាពហើយទ្រង់ក៏ដាក់ម្នាក់ទៀត នៅកន្លែងនោះ៖ អញនឹង ដាក់គេនៅទីនោះទុកដូចជាកូនចិញ្ចឹម ហើយក៏សម្តែងឲ្យពួកគេបានឃើញ។ ទ្រង់ក៏បាននាំពួកគេចេញមកកាន់ទី នេះ ហើយដាក់គេនៅក្នុងពិធីមួយ ទ្រង់ក៏មកសួរសុខទុក្ខគេដោយពួកទេវតាទ្រង់ ហើយក៏បានប្រាប់ការដល់ពួកគេ ផង។ បើសិនជាទ្រង់ប្រាប់គេពីសេចក្តីពិតហើយ... បើសិនជាទ្រង់គ្រាន់តែធ្វើពុតប៉ុណ្ណោះ នោះកិច្ចការនោះនឹង មិនដំណើរការឡើយ។ មែនហើយ វានឹងមិនដំណើរការឡើយ។ ពួកយើងរាល់គ្នាបានទទួលបទពិសោធន៍ច្រើន ហើយ។ ដ្បិត ខ្ញុំចង់សំដៅទៅលើ ការដែលពួកកូនរបស់ព្រះលេចមកឲ្យឃើញ ពេលដែលព្រះទ្រង់សម្តែងអង្គទ្រង់ ហើយទ្រង់ក៏បានបញ្ចូនពួកគេចេញទៅ។ បន្ទាប់មក គាត់ក៏បានចេញទៅ ហើយនិយាយអ្វីដែលជាសេចក្តីពិត។ អ្វី ដែលគាត់បានធ្វើគឺជាសេចក្តីពិត។ ហើយអ្វីដែលគាត់បានធ្វើ គឺគាត់បានសម្តែងពីព្រះគ្រីស្ទ។ តើអ្នករាល់គ្នា ជំនុំជំរះគាត់យ៉ាងដូចម្តេច? គឺតាមរយៈ ការដែលគាត់នៅជាប់នឹងព្រះបន្ទូលព្រះ។ ដូច្នេះ នោះគឺជាអ្វីដែលលោក បានដឹងពីគ្រប់មនុស្សទាំងអស់ គឺតាមរយៈការដែលគាត់នៅជាប់នឹងព្រះបន្ទូលព្រះ។ ព្រះគម្ពីរបានចែងថា “បើសិនជាពួកគេមិននិយាយ តាមព្រះបន្ទូលទេ នោះគ្មានជីវិតនៅក្នុងពួកគេឡើយ” ចូរចេញឲ្យឆ្ងាយពីពួកគេទាំង នោះទៅ។

[អេភេសូរ១:៩]

160     សូមបងប្អូនអានបទគម្ពីរនេះ បន្ទាប់មក យើងនឹងបញ្ចប់ជាមួយគ្នា ដោយព្រោះ ពួកយើងបានលើសម៉ោង ច្រើនហើយ។ នៅក្នុងខ១០ ឬខ៩ ក៏បាន៖

ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្តីអាថ៌កំបាំង នៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិត សំរេច ក្នុងព្រះអង្គទ្រង់...

[អេភេសូរ១:១០]

161     ទ្រង់បានគិតសំរេចការនេះដោយអង្គទ្រង់ នៅមុនកំណើតលោកីយម្ល៉េះ។ តើមានបងប្អូនប៉ុន្មាននាក់យល់ពី ពីការនេះ? សម្រាប់ការកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់...

[អេភេសូរ១:១០]

162     អូ! ជាថ្មីម្តងទៀត!

...ក្នុងកាលដែលពេលពេញកំណត់បានមកដល់...

[រ៉ូម៨:២២,២៣, អេភេសូរ១:១០]

163     តើបងប្អូនជឿនៅក្នុងពេលពេញកំណត់បានមកដល់ដែរឬទេ? ព្រះគម្ពីររបានចែងដូច្នោះ។ ក្នុងកាលដែល ពេលពេញកំណត់បានមកដល់តើអ្វីទៅជាពេលដែលពេញកំណត់នោះ? នោះគឺជាពេលវេលានៃក្រឹត្យវិន័យរបស់ លោកម៉ូសេ។ ហើយក៏មានគ្រារបស់លោកយ៉ូហានបាទីស្ទដែរ។ ក៏មានគ្រាសម័យព្រះគ្រីស្ទដែរ។ ហើយក៏មានគ្រា សម័យកាលពួកជំនុំដែរ។ ហើយក៏មានគ្រាការចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធមកដែរ។ ហើយឥឡូវនេះ គឺជាគ្រានៃ ការទទួលទុកដូចជាកូនចិញ្ចឹម ដែលលោកីយនេះកំពុងរង់ចាំ ហើយក៏ស្រែកថ្ងូរផង។ ពេលដែលពេលពេញកំណត់ បានមកដល់... តើពេលពេញកំណត់នោះគឺជាអ្វី? ជាពេលដែលពួកអ្នកស្លាប់បានរស់ឡើងវិញ ជាពេលដែលគ្មាន ជម្ងឺទៀតឡើយ ជាពេលដែលផែនដីឈប់ស្រែកថ្ងូរដែរ នោះហើយគឺជាពេលពេញកំណត់។ សូមមើល៖

ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ...

[និក្ខមនំ១២:១៣, ១កូរិនថូស១២:១៣, អេភេសូរ១:១០]

164   តើបងប្អូនមិនត្រេកអរទេឬអី? តើទ្រង់នឹងធ្វើការនោះយ៉ាងដូចម្តេច? តើគ្រប់ទាំងអស់បានរួមមកក្នុង នរណា? (អ្នកស្តាប់និយាយថា នៅក្នុងព្រះគ្រីស្ទ”) តើបងប្អូនចូលទៅក្នុងព្រះគ្រីស្ទយ៉ាងដូចម្តេច? (“តាមរយៈព្រះ វិញ្ញាណតែមួយ”) តាមរយៈព្រះវិញ្ញាណតែមួយ យើងរាល់គ្នាបានជ្រមុជទៅក្នុង (“រូបកាយតែមួយ”)។ តើនោះជា រូបកាយរបស់នរណា? “ជារូបកាយរបស់ព្រះគ្រីស្ទដែលបានទទួលការជំនុំជំរះរួចហើយ។ ទ្រង់បានទទួលការជំនុំ ជំរះរបស់ពួកយើងរាល់គ្នា។ បន្ទាប់ តើពួកយើងរាល់គ្នាគឺជាអ្វី? “ពេលដែលអញបានឃើញឈាមនោះ អញនឹង ហោះរំលងទៅគ្រប់ពេលដែលទ្រង់បានមើលទៅកាន់រូបកាយនោះ ទ្រង់បានទតឃើញព្រះលោហិតនៅទីនោះ។ តើខ្ញុំបាននៅក្នុងនោះយ៉ាងដូចម្តេច? តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់ក៏បានរំលងទៅ។

ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង...

[អេភេសូរ៣:១៥]

165     បើសិនជាបងប្អូនចង់និយាយអំពីឈ្មោះ យើងនឹងចាប់ផ្តើមនាពេលបន្តិចទៀត។ គ្រប់គ្រួសារទាំងឡាយ ដែលនៅស្ថានសួគ៌សុទ្ធតែមានឈ្មោះកត់ចុះក្នុងអ្វី? (អ្នកស្តាប់បាននិយាយថា នៅក្នុងព្រះយេស៊ូវគ្រីស្ទ”) តើគ្រប់ គ្រួសារទាំងអស់នៅលើផែនដី បានកត់ឈ្មោះនៅក្នុងអ្វី? (“នៅក្នុងព្រះយេស៊ូវគ្រីស្ទ”)

166     មានស្ត្រីល្អៗមួយចំនួននៅទីនេះ គឺជាស្ត្រីពិត។ ក៏មានលោក Branham និងលោកស្រី William Branham នាងគឺជាប្រពន្ធរបស់ខ្ញុំ។ នាងបានធ្វើដំណើរទៅផ្ទះជាមួយខ្ញុំ។ រីឯបងប្អូនប្រុសឯទៀតៗ ក៏បានត្រឡប់ទៅផ្ទះជា មួយនឹងប្រពន្ធរបស់ខ្លួនដែរ។

167     មានមនុស្សអស្ចារ្យម្នាក់កំពុងតែរស់នៅក្នុងពួកជំនុំដ៏រស់របស់ព្រះ។ នាងបានបង្កើតសម្រាប់ព្រះនាមរបស់ ទ្រង់។ នាងបានពេញដោយព្រះវិញ្ញាណរបស់ទ្រង់។

168     ខ្ញុំមិនកាត់ទោសចំពោះកិច្ចការល្អៗទេ ហើយខ្ញុំក៏មិនកាត់ទោសចំពោះទង្វើរបស់ពួកគេ និងកិច្ចការល្អៗ ដែលពួកគេបានធ្វើដែរ។ ខ្ញុំគិតថា វាជាកិច្ចការដែលអស្ចារ្យណាស់ ព្រះជាម្ចាស់ទ្រង់នឹងប្រទានពរដល់ពួកគេ គឺជា អ្នកដែលរងទុក្ខ។ ខ្ញុំមិនកាត់ទោសចំពោះកិច្ចការទាំងអស់ដែលពួកគេបានធ្វើនោះទេ។ ហើយចំពោះក្រុមរបស់ពួក គេ ពួកគេបានចំណាយប្រាក់រាប់សិបលានដុល្លារ ខ្ញុំប្រាកដណាស់ ខ្ញុំបានឃើញពួកគេមួយចំនួនបានចូលរួមធ្វើកិច្ច ការខុសច្បាប់ ស្ទើរតែគ្រប់ពេលវេលា។ ខ្ញុំសូមសម្តែងការគោរពរបស់ខ្ញុំដល់ពួកគេរាល់គ្នា នៅក្នុងនាមខ្ញុំជាអ្នក បំរើព្រះ ដែលកំពុងតែឈរនៅតុអធិប្បាយនេះ។

[រ៉ូម៨:១៩,២២,២៣, ១កូរិនថូស១២:១៣, អេភេសុរ១:១០,១១]

169     ប៉ុន្តែ នៅពេលដែលគ្រប់ទាំងអស់បានមករួមគ្នា គឺស្ថិតនៅពេលពេញកំណត់បានមកដល់ គឺគេនឹងរងចាំ ពួកកូនព្រះបានលេចមកឲ្យឃើញ។ នៅក្នុងគ្រានោះ ទ្រង់នឹងដាក់ពួកគេទាំងអស់គ្នា ដែលទ្រង់នឹងនាំពួកគេចូល ទៅក្នុងព្រះគ្រីស្ទ។ តើមានអ្វីនៅក្នុងព្រះគ្រីស្ទ? តើយើងរាល់គ្នាចូលទៅក្នុងទ្រង់យ៉ាងដូចម្តេច? ១កូរិនថូស១២ បានចែងថា “តាមរយៈព្រះវិញ្ញាណតែមួយ យើងរាល់គ្នាបានជ្រមុជនៅក្នុងរូបកាយតែមួយ” ដែលជារូបកាយរបស់ ព្រះគ្រីស្ទ ហើយជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយ​ មុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។ តើត្រឹមត្រូវទេ? លោកីយទាំងមូល នឹងស្រែកថ្ងូរឡើង រង់ចាំការសម្តែង ជាពេលដែលព្រះគ្រីស្ទ និងព្រះពួកជំនុំរបស់ទ្រង់បានរួមគ្នាមកតែមួយ។

ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថាន សួគ៌ នឹងរបស់នៅផែនដីផង ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ...

[អេភេសូរ១:១១]

170     អូ! បងប្រុស Neville អើយ សូមអភ័យទោស ដែលខ្ញុំបានលើសម៉ោងបន្តិចហើយ។ ចំពោះពាក្យថា “កេរ្តិ៍អា ករ។ អូ! គឺដូចជាញាតិសន្តានប្រុសស្រី។ ខ្ញុំគិតថា ខ្ញុំមិនឆ្កួតឡើយ។ ប៉ុន្តែ តើកេរ្តិ៍អាករនោះគឺជាអ្វី? យើងរាល់គ្នា បានទទួលកេរ្តិ៍អាករនោះ។ ត្រូវតែមាននរណាម្នាក់បន្សល់ទុកនូវអ្វីមួយហើយ។ គឺជាព្រះ ទ្រង់បានដំរូវយើងទុកជា មុន។ ទ្រង់បានកត់ឈ្មោះគេទុកជាស្រេចហើយ មុនពេលដែលកូនចៀមត្រូវគេសម្លាប់ ទ្រង់បានស្គាល់គេរួច ហើយ។ សូមបងប្អូន អានទៅមុខបន្តិចទៀត។ នៅជំពូក២ គឺ៤ ឬ៥ខទៀត។ បន្ទាប់មក យើងនឹងព្យាយាមបញ្ចប់។

ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ...

171     តើយើងរាល់គ្នាបានទទួលកេរ្តិ៍អាករនោះយ៉ាងដូចម្តេច? ដោយព្រោះ យើងរាល់គ្នា ឆ្ពោះទៅមុខឬ? តើយើងរាល់គ្នាបានទទួលកេរ្តិ៍អាករនោះយ៉ាងដូចម្តេច? ដោយព្រោះ ទ្រង់បានដំរូវយើងរាល់គ្នាជាមុនហើយ។ អាម៉ែន។ ប្អូនប្រុសរបស់ខ្ញុំ Arminain ខ្ញុំដឹងថា វាគឺជាការលំបាកក្រៃលែង។ ខ្ញុំគ្មានបំណងធ្វើឲ្យលោកអ្នកឈឺចាប់ ឡើយ ដ្បិត គាត់បានធ្វើការល្អណាស់ដល់ខ្ញុំ។ គឺដូចជា បងប្រុស Neville បានអធិប្បាយអំពីផ្លូវដើរ កាលពីថ្ងៃ ម្សិលម៉ិញ “លោកអ្នកក៏ទទួលបានជណ្តើរឡើង ហើយក៏អាចដើរនៅជុំវិញបាន” ព្រះវិញ្ញាណបរិសុទ្ធ គឺជាកាំជណ្តើរ ដែលប្រាប់យើងរាល់គ្នាថាត្រូវឡើងទៅកាន់ទីណា។

[អេភេសូរ១:១១]

172     កេរ្តិ៍អាករ។ អូ! តើកេរ្តិ៍អាករនោះគឺជាអ្វី?

ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ ដោយទ្រង់បានដំរូវយើងទុកជាមុន តាមដំរិះសំ រេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់...

173     នៅមុនពេលទ្រង់ជាព្រះវរបិតា ទ្រង់ជាព្រះ ហើយទ្រង់ជាព្រះសង្រ្គោះ ទ្រង់ជាព្រះដ៏ប្រោសលោះ ទ្រង់បាន ដំរូវទុកយើងរាល់គ្នា គឺទ្រង់បានកត់ឈ្មោះរបស់យើងនៅក្នុងបញ្ចីហើយ រួចទ្រង់ក៏បានទតមើលចុះមកក្រោម តាម ដំរិះសំរេចរបស់ទ្រង់ ហើយទ្រង់ក៏ឃើញឈ្មោះរបស់យើង គឺទ្រង់បានកត់ចុះនៅទីនោះហើយ។ តើវាគឺជាអ្វីទៅ? រួចក្រោយមក ពួកយើងរាល់គ្នាក៏បានកើតនៅក្នុងលោកីយនេះ ដែលបានកើតមកមានឪពុកម្តាយជាមនុស្សមាន បាប ហើយយើងក៏បានដើរនៅក្នុងលោកីយនេះ។ ការដំបូងដែលលោកបានដឹងដូចជា ពួកយូដា បានអូសទាញ លោកប៉ុលដែរ... គេបាននិយាយថា សូមមក សូមមក សូមមក!”

        លោកអ្នកនិយាយថា “អូ! ព្រះវរបិតាអើយ!”

[អេភេសូរ១:១១,១៣]

174     យើងរាល់គ្នាមានកេរ្តិ៍អាករក្នុងទ្រង់ដែរ ដោយទ្រង់បានដំរូវយើងទុកជាមុន។ យើងរាល់គ្នាបានទទួលកេរ្តិ៍អាករ នោះតាំងពីមុនកំណើតលោកីយម្ល៉េះ។ អូ! សម្រាប់គោលបំណងរបស់ទ្រង់ ដើម្បីធ្វើការតាមដំរិះរបស់ទ្រង់ ជាពិត ទ្រង់គឺជាព្រះ ហើយជាព្រះសង្រ្គោះ។

ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្តីពិត...

[កិច្ចការ៤:១២, កាឡាទី១:៨, អេភេសូរ១:១៣]

175     តើនរណាគឺជាសេចក្តីពិត? ព្រះយេស៊ូវគឺជាសេចក្តីពិត ហើយជាសេចក្តីពិតនៃដំណឹងល្អ។ តើអ្វីទៅជា ដំណឹងល្អ? មានតែដំណឹងល្អតែមួយប៉ុណ្ណោះ។ នៅក្នុងព្រះគម្ពីរកាឡាទី១ បានចែងថា “ប៉ុន្តែ បើសិនយើងខ្ញុំ ឬទេវតា ពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវ បណ្តាសាចុះ” ដ្បិត តើនៅក្នុងព្រះនាមនរណា? (អ្នកស្តាប់ស្រែកឡើងថា “ជាព្រះនាមព្រះអម្ចាស់ យេស៊ូវគ្រីស្ទ”)... ដោយសារទ្រង់ ហើយកាលអ្នករាល់គ្នាបានទទួលជឿហើយ នោះទ្រង់ក៏ដៅចំណាំ...។

[អេភេសូរ១:១៣]

176     អូ! “បន្ទាប់ពីយើងបានទទួលជឿហើយ” បងប្អូនអើយ តើយើងរាល់គ្នាអាចរត់ចូលទៅក្នុងការនោះយ៉ាង ដូចម្តេចបាន? សូមរក្សាទុក សម្រាប់យប់នេះចុះ នូវអ្វីដែលលោកអ្នករាល់គ្នាបាននិយាយ? ខ្ញុំមិនអាចនិយាយអ្វី លើសពីនេះបានទេ នៅយប់នេះ។ ចូរទុកវាសម្រាប់យប់នេះចុះ។ ខ្ញុំមិនអាច រំលងពាក្យថា “ដៅចំណាំ” បានទេ តើ លោកអ្នកបានទទួលការនោះយ៉ាងដូចម្តេច?

[អេភេសូរ១:១១]

177     យើងបានកេរ្តិ៍អាករ ដោយព្រោះទ្រង់បានដំរូវយើងទុកជាមុនហើយ។ ខ្ញុំបានទទួលកេរ្តិ៍មួយចំនួនហើយ។ តើកេរ្តិ៍អាករនោះគឺជាអ្វី? ច្បាស់ជាមាននរណាម្នាក់បានបន្សល់ទុកកេរ្តិ៍អាករនោះឲ្យខ្ញុំហើយ។ តើហេតុអ្វីទៅ? លោកអ្នកនឹងនិយាយថា “គឺព្រះយេស៊ូវទ្រង់ បានទុកកេរ្តិ៍អាករនោះឲ្យលោកអ្នក” សូមអភ័យទោស ព្រះយេស៊ូវ ទ្រង់មិនដែលទុកកេរ្តិ៍អាករឲ្យខ្ញុំនោះទេ គឺព្រះយេស៊ូវទ្រង់មិនដែលបន្សល់ទុកកេរ្តិ៍អាករឲ្យខ្ញុំនោះទេ។ ទ្រង់បាន យាងចុះមក ហើយបង់ថ្លៃសម្រាប់កេរ្តិ៍អាករឲ្យលោកអ្នក គឺបានទិញលោកអ្នកសម្រាប់កេរ្តិ៍អាកររបស់លោកអ្នក។ ប៉ុន្តែ ឈ្មោះរបស់លោកអ្នកបានកត់ចុះនៅក្នុងបញ្ជីជីវិតហើយ នៅមុនកំណើតលោកីយម្ល៉េះ។ ព្រះជាម្ចាស់ទ្រង់ បានប្រទានកេរ្តិ៍របស់លោកអ្នក។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “មានមនុស្សច្រើនណាស់... អញចង់ឲ្យពួកគេ បានសង្រ្គោះ ដូច្នេះ អញបានបញ្ចូន ព្រះយេស៊ូវឲ្យយាងចុះមក ហើយទ្រង់នឹង... នោះគេនឹងបានដឹងពីការ ដែលអញបានធ្វើ ហើយក៏បានទទួលសង្រ្គោះផង” អូ! ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាណាស់។ សម្រាប់ខ្ញុំវិញ ខ្ញុំមិនអាចធ្វើកិច្ចការបែបនេះបានឡើយ។ ចុះចំណែកឯ ព្រះជាម្ចាស់យ៉ាងដូចម្តេចដែរ?

[អេភេសូរ១:៤]

178     ព្រះជាម្ចាស់ ទ្រង់ជ្រាបពីគ្រប់កិច្ចការដែលនឹងត្រូវកើតឡើងតាមព្រះដំរិះរបស់ទ្រង់ ហើយទ្រង់ច្បាស់ជាដឹង ជាពិតប្រាកដថា នរណានឹងបានសង្រ្គោះ ហើយនរណានឹងមិនបានសង្រ្គោះ។ ទ្រង់បានចាត់ព្រះយេស៊ូវយាងមក ដើម្បីសង្រ្គោះដល់អស់អ្នកណាដែលទ្រង់បានជ្រើសរើសរួចហើយ។ តើលោកប៉ុលមិនបាននិយាយបែបនេះ ទេឬអី នៅមុនខ៥ ទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក។ នោះហើយគឺជា កេរ្តិ៍ អាករបស់យើងរាល់គ្នា។ ព្រះជាម្ចាស់ទ្រង់រើសយើងរាល់គ្នា។ មិនមែនជាអ្វីដែលលោកអ្នកបានធ្វើនោះទេ។

[ហេព្រើរ១០:២៦]

179       ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀត នោះគ្មាន

យញ្ញបូជាណា សម្រាប់នឹងលោះបាបទៀតទេ

180     មានពេលមួយលោកអ្នកនឹងត្រូវបានលើកឡើងម្តងទៀត គេបានសួរមកកាន់ខ្ញុំថា បងប្រុស Branham អើយ ចុះចំពោះការនេះវិញ យ៉ាងដូចម្តេចដែរ?”

[ហេព្រើរ៦:៤,៥]

181     ដ្បិត គ្រាន់តែចាំថា “...អស់អ្នកដែលទទួលសេចក្តីពិត” ពួកគេមិនដែលទទួលសេចក្តីពិតឡើយ ពួក គេគ្រាន់តែទទួលចំណេះដឹងប៉ុណ្ណោះ។ វាមិនអាចទៅរួចឡើយសម្រាប់អ្នកនោះ ដែលបានភ្លឺម្តង ហើយក៏បានចំ ណែកនៃព្រះវិញ្ញាណ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ...។ ដូច្នេះ មានមនុស្សជាច្រើនបានសរសេរសំបុត្រផ្ញើរមក កាន់ខ្ញុំអំពីការនេះ។

[ជនគណនា៣:២, ១៤:៣០, ចោទិយកថា១:៣៦,៣៨]

182     ចំពោះពួកអ្នកជឿ ដែលបានដើរឡើងទៅ លោកកាលែប និងយូស្វេបានធ្វើដំណើរទៅកាន់ទីនោះ។ តើហេតុអ្វីទៅ? ឥឡូវនេះ យើងត្រូវបានត្រាស់ហៅ ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចុះទៅឯទីនោះ។ ពួកគេនៅឯ ទីនោះ ឬឡើងទៅកាន់ទីនោះ។ ជាទីដែលព្រះបានសន្យាឲ្យ។ ពួកគេបាននិយាយថា គេបានចាត់អ្នកស៊ើបការ ១០នាក់ ចេញពីពូជបំបូរនីមួយៗ ដូច្នេះ ពួកគេនឹងបានស្គាល់កេរ្តិ៍អាកររបស់ពួកយើង ដែលទ្រង់បានរៀបចំសម្រាប់ ពួកគេ។ ដូច្នេះ ខ្ញុំនឹងចាត់ឲ្យមានអ្នកសើបការណ៍ចេញចេញទៅ

183     ពួកគេបានចេញទៅដល់ទីនោះ ហើយនិយាយថា អូ! ពួកយើងត្រូវបានហៅមកជាពួកបរិសុទ្ធ! អូ! ពួក យើងមិនអាចធ្វើបានទេ”

[ជនគណនា១៣:២៣]

184     យូស្វេ ហើយកាលែប បាននិយាយថា ខ្ញុំនឹងចេញទៅមើល តើវាមានលក្ខណៈយ៉ាងដូចម្តេចដូច្នេះ ពួកគេ ក៏ឡើងមកកាន់ទៅនេះ ហើយមើលនៅជុំវិញ។ ពួកគេបានទៅដល់ទឹកដីសន្យា ហើយក៏បានកាត់យកចង្កោមផ្លែ ទំពាំងបាយជូរនាំចុះមកជាមួយផង។ ពួកគេបាននិយាយថា បងប្អូនសូមមើលចុះ ផ្លែទំពាំងបាយជូរនេះល្អៗ ណាស់ សូមនាំគ្នាមកភ្លក់ចុះ

[ជនគណនា១៦:៣]

185     ពួកគេបាននិយាយថា អូ! ទឹកដីនោះល្អមែន ប៉ុន្តែ យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំង ពូកែជាងយើងណាស់។ហើយពួកគេក៏ចាប់តាំងនិយាយថា អូ! ចូរយើងត្រឡប់ទៅឯស្រុកអេសីព្ទវិញទៅ។ ពួក យើងមិនអាចយកឈ្នះពួកគេបានឡើយ”

[ជនគណនា១៣:៣០]

186     កាលែបបាននិយាយថា ចូរបងប្អូនទាំងអស់គ្នានៅស្ងៀមចុះរួចយូស្វេនិយាយថា ចូរគ្រប់គ្នាឈប់ និយាយទៅ! សូមឲ្យខ្ញុំបាននិយាយការខ្លះ”

187     អូ! ពួកយើងមិនអាចធ្វើវាបានទេ! អូ! ពួកយើងមិនអាចធ្វើបានឡើយ។ បើសិនជាខ្ញុំបោះបង់ចោលលិខិត អញ្ចើញចូលរួមក្នុងពិធីជប់លៀងនោះ បងប្រុស Branham អើយ... បើសិនជាខ្ញុំទុកឲ្យសក់របស់ខ្ញុំដុះវែងនោះ មើលទៅដូចជាយាយចាស់អញ្ចឹង ខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីនោះទេ។ បើសិនជាខ្ញុំឈប់ស្លៀកពាក់ខ្លីៗបែបនេះ... បើសិនជាខ្ញុំត្រូវឈប់ជក់បារីនោះ” លោកអ្នកគឺជាមនុស្សដែលមានគំរូតិចណាស់។ មែនហើយ “លោកអ្នកមិនអាច ធ្វើវាបានឡើយ”

[ជនគណនា១៤:-]

188     លោកយូស្វេបាននិយាយថា អូ! ទឹកដីនោះល្អណាស់។ ហាលេលូយ៉ា! ពួកយើងអាចយកទឹកដីនោះបានតើលោកចង់មានន័យអ្វីទៅ? ពួកគេបានឃើញទីក្រុងធំនៅទីនោះ សុទ្ធតែមានកំផែងព័ទ្ធជុំវិញ។ ហើយយូស្វេ និងកាលែលបាន សម្លឹងមើលព្រះបន្ទូលសន្យាដែលព្រះបានសន្យាដល់ពួកគេវិញ។ ចូរនៅជាប់នឹងព្រះបន្ទូលព្រះ ចុះ ទោះបីជាមានបញ្ហាអ្វីក៏ដោយ។ ចូរនៅជាប់នឹងព្រះបន្ទូលព្រះចុះ!

[កិច្ចការ២:៣៨,៣៩]

189     លោកពេត្រុសបាននិយាយថា ចូរគ្រប់គ្នាបានប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ ដើម្បីលាងសំអាតអំពើបាបរបស់អ្នក ដែលទ្រង់បានសន្យាដល់អ្នករាល់គ្នា និងពួកកូនចៅរបស់អ្នក។ ដូចដែលទ្រង់បានត្រាស់ហៅគេច្រើនយ៉ាងនោះដែរ

190     សូមកុំអនុញ្ញាតឲ្យការឈឺចាប់នេះ បញ្ចប់ដំណើររបស់អ្នករាល់គ្នាឡើយ។ លោកអ្នកខ្លះជា Pilgrim Holiness និង Nazarenes គឺលោកអ្នកបានចូលមកក្នុងការរាប់ជាបរិសុទ្ធ ហើយក៏បានដើរឡើងមក រហូតដល់ លោកអ្នកអាចមើលឃើញផ្លែទំពាំងបាជូរធំៗផង រួចក៏បានបេះយកមកបង្ហាញដល់ពួកបងប្អូនឲ្យបានឃើញដែរ។ តើមានអ្វីកើតឡើងទៅ? នោះហើយគឺជាបញ្ហា? លោកអ្នកមិនដែលដើរចូលទៅកាន់ទឹកដីនោះទេ។ សូមបង្ហាញខ្ញុំ មក Nazarene or Pilgrim Holiness ឬក៏ពួកគេផ្សេងទៀត នៅសព្វថ្ងៃនេះ ដែលបានទទួលការប្រោសឲ្យជាយ៉ាង អស្ចារ្យ ក៏បានទទួលទីសំគាល់ និងការអស្ចារ្យផង។ ចូរបង្ហាញការមួយដល់យើងខ្ញុំមក។ អ្នករាល់គ្នាបានស្នាក់នៅ ស្រុកអេស៊ីបតើលំបាកវេទនាយ៉ាងណា តែអ្នករាល់គ្នាបែរជាចង់វិលត្រឡប់ទៅកាន់ទីនោះវិញ។ អ្នករាល់គ្នាបាន ឈប់នៅត្រង់ Kadesh-barnea

[ហេព្រើរ៦:]

191     សូមមើល សូមអនុញ្ញាតឲ្យខ្ញុំបង្ហាញដល់លោកអ្នកនៅក្នុងព្រះគម្ពីរ ហេព្រើរជំពូក៦។ “ដ្បិតឯពួកអ្នកដែល បានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃ ព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយ...”

192     បានភ្លក់។ មនុស្សគេបានទៅកាន់ពួកជំនុំ ហើយអង្គុយចុះ រួចនិយាយថា “តើអ្នកដឹងទេ ពួកគេអាចធ្វើការ ត្រឹមត្រូវបាន។ គឺដូចគ្នា ប៉ុន្តែ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា គឺវាត្រូវការជំនឿយ៉ាងច្រើន នៅក្នុងការដែលធ្វើបែបនោះ”

[ហេព្រើរ៦:៤, ១០:២៩]

193       ចុះតើអ្នករាល់គ្នាស្មានថា គេគួរមានទោសជាធ្ងន់ជាងយ៉ាងណាទៅ ដែលគេជាន់ឈ្លីព្រះរាជបុត្រានៃព្រះ ទំាងរាប់ព្រះលោហិតនៃសេចក្តីសញ្ញា ដែលបានញែក គេចេញជាបរិសុទ្ធ...”

194     ដូចជាគ្រូអធិប្បាយម្នាក់។ ម្តាយរបស់គាត់បានបញ្ចូនគាត់ចេញទៅ។ គាត់បាននិយាយថា “ខ្ញុំបានត្រាស់ ហៅឲ្យធ្វើជាបាវបំរើរបស់ព្រះជាម្ចាស់”

195     ការដំបូងដែលខ្ញុំត្រូវធ្វើ គឺលាងជំរះខ្លួន ហើយបង្ហាញនូវភាពស្មោះត្រង់ចេញមក។ ខ្ញុំនឹងចាត់បញ្ចូនអ្នក ចេញទៅ ឲ្យសិក្សានៅសាលាមួយចំនួន” នោះគឺជាការដ៏អាក្រក់ដែលគាត់បានធ្លាប់។ មែនហើយ។ ពួកគេបានដក ការទាំងឡាយចេញពីគាត់ ដែលព្រះជាម្ចាស់ទ្រង់ព្យាយាមដាក់ដល់គាត់។

[ហេព្រើរ១០:២៦,២៩, ១៣:]

196     ដ្បិត យើងរាល់គ្នាគឺជាមនុស្សមានបាប ហើយក៏បានទទួលសេចក្តីពិត...” ចំណេះដឹង... ដែលមាន ចែងនៅក្នុងព្រះគម្ពីរ ហើយក៏បានដឹងថា ព្រះគម្ពីរចែងថា ទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់ អស់កល្បជានិច្ចតទៅ... គឺជាសេចក្តីពិត។ ដើម្បីមើលឃើញការនេះ យើងត្រូវបែរចេញ ហើយរាប់ព្រះលោហិតនៃ សេចក្តីសញ្ញា...

197     មានបុរសម្នាក់បាននិយាយថា “អូ! ខ្ញុំបានជឿព្រះ” ល្អណាស់ គាត់បានបោះជំហានទី១ហើយ។

198     ជាប្រាកដ ខ្ញុំបានជឿក្នុងការរាប់ជាបរិសុទ្ធ” មែនហើយ លោកអ្នកមិនស្ថិតនៅក្នុងបន្ទាត់ព្រំដែនឡើយ គឺ បានត្រៀមខ្លួនដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ លោកអ្នកបានសម្លឹងមើលទៅ ហើយនិយាយថា “ខ្ញុំមិន ដឹងអំពីការនោះទេ។ បើសិនជាខ្ញុំត្រូវប្រព្រឹត្តបែបដូច្នោះ... ខ្ញុំមិនដឹងឡើយ។ តើលោកអ្នកដឹងទេថា ពួកគេបាន ចាត់ទុកមនុស្សទាំងនោះជាអ្វីទេ? ខ្ញុំមិនដឹងថា ខ្ញុំអាចធ្វើវាបាន ឬក៏អត់នោះទេ។ អត់ទេ ខ្ញុំគិតថា ខ្ញុំត្រូវឡើង ទៅកាន់ទីនោះ ហើយចូលរួមការចងភ្ជាប់នោះដែរ”

[ហេព្រើរ៦:៤, ១០:២៩]

199     តើលោកអ្នកដឹងទេថា មានអ្វីកើតឡើង? ពួកគេនិយាយថា វាមិនអាចទៅរួចឡើយ សម្រាប់ពួកគេក្នុងកាល ដែលចូលទៅកាន់ទឹកដីសន្យានោះ។ ពួកគេបានធ្វើបាប ដែលបានចាកឆ្ងាយពីព្រះគុណរបស់ព្រះណាស់។ ព្រះ គម្ពីរបានចែងដូច្នោះ។ ខ្ញុំដឹងថា វាពិបាកមែន ប៉ុន្តែ ព្រះគម្ពីរបានចែងថា គេបានភ្លក់អំណោយទាននៅស្ថានសួគ៌ ហើយក៏បានរាប់ព្រះលោហិតនៃសេចក្តីសញ្ញា...”

200     ពួកគេនិយាយថា ខ្ញុំបានជឿលើការរាប់ជាបរិសុទ្ធ គឺជាកិច្ចការល្អ ដែលជាជីវិតបរិសុទ្ធ

[ហេព្រើរ១០:២៩]

201     ប្រាកដណាស់ ដ្បិត ពេលដែលលោកអ្នកបានឃើញបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ នឹងអ្វីៗផ្សេង ទៀតដែលបានចែងនៅក្នុងព្រះគម្ពីរ ហើយលោកអ្នកក៏បានធ្វើការនោះដែរ។ លោកអ្នកបានរាប់ព្រះលោហិតនៃ សេចក្តីសញ្ញា ដែលបានរាប់ជាបរិសុទ្ធ។ តើលោកីយនេះ បាននាំអ្វីចូលមកឯមនុស្ស? តើអ្វីទៅដែល រក្សាឲ្យលោក អ្នកចេញពីមនុស្សមានបាប? តើអ្វីទៅជាដែលបានដកអំពើបាបចេញពីជីវិតរបស់លោកអ្នក ដូចជា ការជក់បារី ការ ផឹកស្រា ហើយនឹងពួកស្រ្តីៗ និងការទាំងឡាយផ្សេងទៀតចេញពីជីវិតរបស់លោកអ្នករាល់គ្នា ដែលមិនគួរមាននៅ ទីនោះ? តើវាគឺជាអ្វីទៅ? ជាព្រះលោហិតនៃសេចក្តីសញ្ញា! បន្ទាប់មក លោកអ្នកក៏បានបញ្ចប់វា ដើម្បីភ្លក់ផ្លែទំពាំង បាយជូរ ដែលបានបេះមកពីទឹកដីសន្យានោះ ហើយជាសេចក្តីខ្មាសនៃដំណឹងល្អ។ តើលោកអ្នកមានសេចក្តីភ័យ ខ្លាចចំពោះនិកាយរបស់លោកអ្នកឬ? ព្រះជាម្ចាស់ទ្រង់មានសេចក្តីមេត្តាករុណា! មែនហើយ បានរាប់ព្រះលោហិត នៃសេចក្តីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ទុកដូចជារបស់ប្រើធម្មតា ហើយត្មះតិះដៀលដល់ព្រះវិញ្ញាណ ដ៏មានព្រះគុណផងនោះ។ វាមិនអាចទៅរួចឡើយសម្រាប់ពួកគេដែលចូលទៅក្នុងទឹកដីសន្យាបាន

[ជនគណនា១៣:៣០]

202     តើមានអ្វីកើតឡើង? ខ្ញុំបានដាក់ការនេះនៅដាច់ដោយឡែក ហើយមនុស្សគ្រប់គ្នាបានដឹងថា ព្រះគម្ពីរ គឺ ព្រះបន្ទូលដែលញែកដាក់ដោយឡែកពីគេ។ តើមាននរណាម្នាក់នៅក្នុងចំណោមពួកគេ បានចូលទៅកាន់ទឹកដី សន្យាហើយឬនៅ? មិនទាន់មាននរណាម្នាក់ឡើយ។ តើនរណាបានធ្វើការនេះ ឬតើនរណាបានចូលទៅកាន់ទីដី សន្យានោះរួចហើយ? គឺជាអ្នកដែលបានចូលទៅកាន់ទឹកដីនោះដំបូងគេ ហើយត្រឡប់មកវិញ និយាយថា “ពួក យើងអាចយកទឹកដីនោះបាន”

[កិច្ចការ២:៣៨,៣៩]

        ពួកយើងរាល់គ្នា មានព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះទ្រង់មានបន្ទូលហើយ! លោកពេត្រុស បាននិយាយ នៅថ្ងៃបុណ្យទី៥០ថា បើខ្ញុំបានប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំនឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ ដ្បិតទ្រង់បានសន្យាដល់ខ្ញុំហើយ។ ខ្ញុំក៏ចង់ធ្វើបែបនោះដែរ សេចក្តីសន្យានេះគឺមានសម្រាប់ខ្ញុំ” តើបងប្អូនយល់ដែរឬទេ? “សេចក្តីសន្យានេះ គឺជារបស់បងប្អូនហើយ។ ខ្ញុំបាន ទទួលសេចក្តីសន្យានេះ។ គឺជាសេចក្តីសន្យាដល់រូបខ្ញុំ” ប្រាកដណាស់។

203     លោកអ្នកនិយាយថា “ប៉ុន្តែ បងប្រុស Branham អើយ នៅក្នុងការរស់ឡើងវិញនោះ...” ពួកគេមិននៅ ទីនោះទេ។ “អូ! ពួកគេមិនអាចទទួលបានការនោះឡើយ” អត់ទេ ព្រះយេស៊ូវទ្រង់មានបន្ទូលថា...

[យ៉ូហាន៨:៥៧]

204     ពួកគេនិយាយថា “អ្នករាល់គ្នាបានតាំងខ្លួនដូចជាមនុស្សអស្ចារ្យ ដូចលោកម៉ូសេដែរ ហើយក៏បាននិយាយ ថា អ្នករាល់គ្នាបានឃើញលោកអ័ប្រាហាំ” “លោកអ្នកអ័ប្រាហាំបានស្លាប់ហើយ... អាយុអ្នកមិនទាន់ដល់៥០ឆ្នាំ ផង ហើយអ្នកថា បានឃើញលោកអ័ប្រាហាំដែរឬ”

[យ៉ូហាន៨:៥៨,៥៩]

205     ទ្រង់មានបន្ទូលថា “មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំហើយ” អញជាព្រះដែលគង់នៅអស់កល្ប ជានិច្ច។ អញជាព្រះ Elohim។ ដូច្នេះ ពួកគេក៏រើសថ្មនឹងចោលព្រះយេស៊ូវ...

[យ៉ូហាន៦:៣១]

206     គេនិយាយថា “ពួកឰយុកោរបស់ពួកយើងបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន អស់រយៈពេល៤០ឆ្នាំ។ ព្រះជាម្ចាស់ទ្រង់បានទម្លាក់នំបុ័ងនោះចុះពីស្ថានសួគ៌មក ហើយចិញ្ចឹមដល់ពួកគេ។ ពួកគេបានក្លាយទៅជាពួកជំនុំ ហើយ ពួកគេគឺជាពួកជំនុំល្អ អស់រយៈពេល៤០ឆ្នាំ។

[យ៉ូហាន៦:៤៩,៥១,៥៤]

207     ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់ អស់ទៅ ឯនំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច។ ហើយខ្ញុំនឹងលើកអ្នកនោះឡើងនៅថ្ងៃចុងក្រោយ” អូ! បងប្អូនអើយ តើទ្រង់មិនមែនជាព្រះដ៏អស្ចារ្យទេឬអី?

តើទ្រង់មិនមែនជាព្រះដ៏អស្ចារ្យទេឬអី?

អស្ចារ្យណាស់ អស្ចារ្យណាស់ តើព្រះយេស៊ូវទ្រង់មិនមែនជាព្រះ ដ៏អស្ចារ្យទេឬអី?

ភ្នែកក៏បានឃើញ ហើយត្រចៀកក៏បានឮ ពីអ្វីដែលបានកត់ត្រានៅក្នុងព្រះបន្ទូលទ្រង់ តើព្រះ

យេស៊ូវទ្រង់មិនមែនជាព្រះដ៏អស្ចារ្យទេឬអី?

208     តើត្រឹមត្រូវដែរឬទេ? យើងបានឃើញ ព្រះវិញ្ញាណរបស់ទ្រង់បានយាងមកគង់នៅកណ្តាលយើងរាល់គ្នា។ ហើយយើងក៏បានឃើញទ្រង់បានសម្តែងការអស្ចារ្យ និងទីសំគាល់ផង។ យើងបានស្តាបលឮពីអ្វីដែលមានចែងនៅ ក្នុងព្រះបន្ទូលនេះ ហើយក៏បានឃើញពីសេចក្តីអះអាងចេញមកពីទីនេះដែរ។ ភ្នែកក៏បានឃើញ ហើយត្រចៀក ក៏បានឮ ពីអ្វីដែលបានកត់ត្រានៅក្នុងព្រះបន្ទូលទ្រង់ តើព្រះយេស៊ូវទ្រង់មិនមែនជាព្រះដ៏អស្ចារ្យទេឬអី?

209     ប្រហែលជា ២ ឬ៣នាទីទៀត យើងនឹងរៀបចំពិធីបុណ្យជ្រមុជទឹកនៅទីនេះ។ ហើយអស់អ្នក ដែលត្រូវ ទទួល បុណ្យជ្រមុជទឹក នោះសូមអញ្ជើញស្ត្រីៗឡើងមកកាន់ទីនេះចុះ រីឯបុរសៗវិញ ឡើងទៅកាន់ទីកន្លែង នោះចុះ ហើយបុរសៗសូមឈរនៅខាងឆ្វេងដៃរបស់យើងរហូតដល់កន្លែងនោះ។ ហើយស្រ្តីៗឈរនៅទីនេះ។ មានបងប្អូនស្រីៗ ដែរឈរនៅទីនោះ បានត្រៀមសំលៀកបំពាក់រួចរាល់ហើយ។ ហើយបើសិនជាមាន បងប្អូន បុរសៗ ឬស្រ្តី ដែលឈរនៅទីនេះ នាព្រឹកនេះ ដែលបានទទួលជឿ ក៏បានជឿព្រះបន្ទូលទ្រង់ ហើយក៏ជឿថា ទ្រង់រក្សាសេចក្តី សន្យារបស់ទ្រង់ បើសិនជាមនុស្សបានប្រែចិត្តជាពិតប្រាកដពីអំពើបាបរបស់គាត់... ព្រះ លោហិតរបស់ទ្រង់ មិនទាន់បានធ្វើការមួយនោះនៅឡើយទេ។ អត់ទេ តែវាគឺជាសេចក្តីជំនឿរបស់បងប្អូន នៅព្រះវិញ។ ហើយការត្រាស់ហៅរបស់ព្រះមកកាន់លោកអ្នក បែបនេះ បែបនោះ។ នោះហើយគឺជាអ្វី ដែលយើងកំពុងធ្វើ។ “បើខ្ញុំមិនធ្លាប់បានទទួលបុណ្យជ្រមុជទឹកឡើយ” “បើសិនជាខ្ញុំចាប់ផ្តើម ហើយធ្វើមកមាន ភាពខុសប្លែក” បន្ទាប់មក លោកអ្នកនឹងធ្វើការដែលខុសប្លែកពីគេ ក្រោយពីលោកអ្នកបានចាប់ផ្តើមហើយ។ លោកអ្នកត្រូវក្រលេក នៅជុំវិញបងប្អូន បន្ទាប់មក ចូរចាប់ផ្តើមចុះ។

        លោកអ្នកនិយាយថា “ខ្ញុំមិនធ្លាប់បានឃើញការបែបនោះទេ”

[កិច្ចការ១៩:៣-]

210     បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ឲ្យបងប្អូនប្រាប់ដល់ខ្ញុំនូវបទគម្ពីរមួយដែលបានចែងពីមនុស្សទាំងឡាយ ខ្ញុំបានចំណាយរយៈពេល៣១ឆ្នាំ ក្នុងកិច្ចការបំរើព្រះនៅជុំវិញពិភពលោក មុនពេលដែលខ្ញុំបានក្លាយជាបូជាចារ្យ និង ទទួលមុខងារផ្សេងទៀត ហើយក៏បានធ្វើបុណ្យជ្រមុជទឹកដល់មនុស្សទាំងឡាយនៅក្នុងព្រះនាមព្រះយេស៊ូវ គ្រីស្ទ។ ហើយអស់អ្នកដែលមិនទាន់ទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមអញ្ជើញចូលមក ទទួលបុណ្យជ្រមុជទឹកចុះ។

211     ព្រះជាម្ចាស់ទ្រង់មានព្រះនាមតែមួយគត់ គឺព្រះនាមព្រះយេស៊ូវ។ ហើយទ្រង់គឺជាព្រះរាជបុត្រាព្រះ។ ទ្រង់ បានយកព្រះនាមជាព្រះរាជបុត្រារបស់ទ្រង់។ ព្រះយេស៊ូវទ្រង់ មានរូបកាយជាមនុស្ស។ យើងក៏បានដឹងហើយ។ ទ្រង់គឺជាព្រះរាជបុត្រាព្រះ ដែលជាស្រមោលរបស់ព្រះ។ យើងរាល់គ្នាមិនគ្រាន់តែជឿលើ គំរូតែមួយប៉ុណ្ណោះទេ មានអ្នកខ្លះនិយាយថា ព្រះជាម្ចាស់ដូចជាម្រាមដៃរបស់អ្នករាល់គ្នា។ យើងបានជឿលើព្រះដែលមានភាពជាបីអង្គ។ ចំពោះលក្ខណៈព្រះបីអង្គរបស់ព្រះ ទ្រង់បានសម្តែងឲ្យយើងបានឃើញហើយ។ ប៉ុន្តែ ទ្រង់ជាព្រះតែមួយ។ យើង ជឿថា ព្រះទ្រង់មានភាពជាបីអង្គដែលមានតួនាទីខុសគ្នា។

212     (ឥឡូវនេះ បុរសៗសូមឈរនៅត្រង់នេះ ហើយស្រ្តីៗសូមឈរនៅត្រង់នោះ គឺជាអ្នកដែលបានត្រៀមខ្លួនរួច រាល់ហើយ។ ហើយពួកគេបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ទទួលបុណ្យជ្រមុជទឹក)

[១យ៉ូហាន៥:]

213     ព្រះជាម្ចាស់ទ្រង់មានមុខងារបី។ មួយនៅក្នុងនោះ ត្រូវបានហៅថា ព្រះវរបិតា ឬគ្រាព្រះវរបិតា ហើយមួយ ទៀតត្រូវបានហៅថា ព្រះរាជបុត្រា ហើយមួយទៀតត្រូវបានហៅថា ព្រះវិញ្ញាណបរិសុទ្ធ។ នាពេលសព្វថ្ងៃនេះ តើ ជាគ្រាអ្វីដែលព្រះវរបិតាកំពុងតែធ្វើការនាពេលសព្វថ្ងៃនេះ? (អ្នកស្តាប់បាននិយាយថា “ព្រះវិញ្ញាណបរិសុទ្ធ”) គឺព្រះ វិញ្ញាណបរិសុទ្ធ។ តើទ្រង់ជាអ្វី នៅក្នុងគ្រាដែលបានកន្លងផុតទៅ? (“ព្រះយេស៊ូវ”) គឺជាព្រះយេស៊ូវ។ តើទ្រង់ជាអ្វី នៅមុនគ្រានោះ? (“ព្រះវរបិតា”) ប៉ុន្តែ គឺជាព្រះតែមួយអង្គទេ។ តើត្រឹមត្រូវដែរឬទេ? ទ្រង់ជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ គឺបីអង្គរួមមកតែមួយ គឺជាព្រះតែមួយ។

[ម៉ាថាយ២៨:១៩]

214     ប៉ុន្តែ នាពេលឥឡូវនេះ ព្រះវរបិតាមិនមែជាព្រះនាមមួយទេ។ ខ្ញុំចង់សួរលោកអ្នកបងប្អូន តើត្រឹមត្រូវទេ?

        នៅក្នុងព្រះគម្ពីរ ម៉ាថាយ២៨:១៩ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ដូច្នេះ ចូរទៅបញ្ចុះ បញ្ចូលឲ្យមានសិស្សនៅគ្រប់ ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះ នាមព្រះវរបិតា...”

[ម៉ាកុស១៦:១៥-១៨]

215     ខ្ញុំចង់ដឹងថា បងប្អូនស្គាល់បទគម្ពីរបានល្អប៉ុណ្ណា។ សូមបងប្អូនប្រាប់ខ្ញុំ ពេលដែលបងប្អូនបានដឹង។ ទ្រង់ មានបន្ទូលទៅកាន់ពួកគេថា ចូរចេញទៅនៅជុំវិញពិភពលោក ហើយផ្សាយដំណឹងល្អទៅកាន់មនុស្សគ្រប់ជាតិ សាសន៍។ អស់អ្នកដែលបានជឿគេនឹងបានសង្រ្គោះ រួចធ្វើបុណ្យជ្រមុជឲ្យពួកគេចុះ។ តែអស់អ្នកដែលបានជឿ នោះមិនត្រូវវិនាសឡើយ។ មានទីសំគាល់ទាំងនេះ នឹងនាំឲ្យពួកគេបានជឿ។ ពួកគេនឹងដេញអារក្សដោយឈ្មោះ ខ្ញុំ គេនឹងនិយាយភាសាដទៃ ហើយក៏អាចចាប់សត្វពស់បានដែរខ្ញុំបានដកស្រង់បទគម្ពីរនេះ ចេញពីព្រះគម្ពីរ ម៉ាថាយ...

216     សូមស្តាប់។ ខ្ញុំចង់សួរទៅកាន់ពួកអ្នកប្រវត្តិសាស្ត្រទាំងឡាយ។ សេចក្តីអធិប្បាយនេះ បានថតទុក ដើម្បីឲ្យគេ អាចចាក់ផ្សាយនៅជុំវិញពិភពលោក។ ខ្ញុំសូមឲ្យពួកអ្នកប្រវត្តិទាំងឡាយ មកឯខ្ញុំ ដោយប្រាប់ខ្ញុំនូវបទគម្ពីរទាំង ឡាយ ឬក៏ប្រវត្តិសាស្ត្រ គឺខគម្ពីរទាំងឡាយដែលបានចែងពីប្រវត្តិសាស្ត្រ ដែលអាចបង្ហាញថា ពួកប្រូតេស្តង់ទាំង ឡាយ និងមនុស្សគ្រប់គ្នា គេបានទទួលបុណ្យជ្រមុជក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ រហូតដល់ពួកជំនុំកាតូលិកដែលបានទទួលការចាក់ប្រេងតាំង នៅក្នុងមហាសនិ្នបាទ Nicene។ ហើយខ្សែអាត់នេះ នឹងត្រូវ បានចាក់ផ្សាយទៅកាន់ជុំវិញពិភពលោក។ គេបានបកប្រែ ខ្សែអាត់នេះ ជា៣៧ភាសា។

[រ៉ូម៨:១៩, អេភេសូរ១:៩, វិវរណៈ១០:៧]

        ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” គឺថា ជាការខុសឆ្គង របស់ពួកកាតូលិក ហើយមិនមែនជា បុណ្យជ្រមុជរបស់ពួកគ្រីស្ទាននោះទេ។ លោកលូធើបានដកវាចេញមក ពីពួកជំនុំកាតូលិក ជាមួយនឹងពួកសាសនា សន្ទនានិយម។ លោក Wesley ក៏បានទទួលយល់ព្រម ហើយក៏បានចេញមក។ ប៉ុន្តែ នេះគឺជាគ្រានៃការសម្តែងពី ព្រះរាជបុត្រាព្រះ ពេលដែលសេចក្តីអាថ៌កំបាំងដែលបានលាក់ទុកនៅមុនកំណើតលោកីយនេះ គឺត្រូវបានគេស្គាល់ វិញ។ គឺស្ថិតនៅក្នុងគ្រានេះហើយ ជាប្រាកដណាស់។

217     ចូរចាំថា មិនមាននរណាម្នាក់ ដែលចែងនៅក្នុងព្រះគម្ពីរ បានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ អស់រយៈពេល ៣០០ឆ្នាំ ក្រោយបន្ទាប់ពីពួកសាវកចុងក្រោយបានស្លាប់ គ្មាននរណាបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធទេ។ ខ្ញុំបាន អានទាំង “Pre-Nicene Fathers” “មហាសន្និបាទ Nicene”។ ចាប់តាំងពីពួកគេបានបង្កើតការរៀបចំនោះមក ចំពោះ អ្វីដែលពួកគេបានហៅ ពួកជំនុំគ្រីស្ទានសាកល ហើយគេក៏បានបង្កើតក្រុមមួយចេញមក ហើយជម្រុញមនុស្សឲ្យ ធ្វើការនោះ គឺធ្វើតាមពួកជំនុំកាតូលិក។ គ្រប់ពាក្យទាំងអស់ដែលពួកកាតូលិកចង់មានន័យគឺ “សាកល” ជាពួកជំនុំ សាកល នៅជុំវិញពិភពលោក មានតែពួកជំនុំតែមួយប៉ុណ្ណោះ នៅក្នុងពិភពលោក របស់ពួកគ្រីស្ទាន។

        ពួកគេបានបង្ខំមនុស្សឲ្យធ្វើតាមពួកគេ។ ពួកគេបានលើកនាងម៉ារីឡើង។ តែពួកគេបានបន្ទាបលោកប៉ុលចុះវិញ តែ Jupiter បានលើកលោកប៉ុលវិញ។ ពួកគេនៅតែមិនជឿ។ មែនហើយ ពួកជំនុំកាតូលិកបានចេញមកពីការនោះ បន្ទាប់ពី៥០០ឆ្នាំក្រោយមក...

218     ពួកគេបានសម្តែងរឿងនៅ Louisville ឥឡូវនេះជា Ben Hur។ ពួកគេមានក្រឹត្យវិន័យ១០ប្រការ។ ខ្ញុំសង្ឃឹម ថា ពួកគេអាចដកមួយយកមកអនុវត្តបាន បើសិនជាពួកគេអាចធ្វើបាន គឺស្ថិតនៅគ្រាងងឹតអន្ធកាល ក្នុងឆ្នាំ ១៥០០។ ខ្ញុំសង្ឃឹមថាពួកគេអាចធ្វើបាន។ នៅក្នុងឆ្នាំ ១៥០០នោះជាឆ្នាំដែលទទួលការបៀតបៀន ពេលពួកគេបង្ខំ មនុស្សគ្រប់គ្នា ហើយក៏បានសម្លាប់ពួកគេ ក៏បានចងព្យួរពួកគេឡើងផង។ គេបានចងដៃចងជើង របស់ពួកនោះ ឲ្យសត្វគោអូសទាញចែកជាចំណែកៗ ព្រមទាំងឆ្កាងពួកគេឡើង ដោយធ្វើទុក្ខបែបនេះ បែបនោះដល់ពួកគេ។ ដូច ជានៅក្នុងប្រទេស Switzerland ពួកគេបានឈរឡើង ហើយកាត់អណ្តាតរបស់ពួកគេ ហើយគេក៏បានហៅពួកគេ ថាពួកអាបធ្មប់ និងអ្វីៗផ្សេងទៀត។ នោះពិតជាត្រឹមត្រូវណាស់។

219     ជាវិញ្ញាណតែមួយ ដែលបានមានវត្តមាននៅសព្វថ្ងៃនេះ។ វាគឺដូចជាច្បាប់ ដែលគេបានប្រកាន់ខ្ជាប់ចុះមក ដល់បច្ចុប្បន្ននេះ។ គេបានរង់ចាំ រហូតទាល់តែបានសេរីភាព ដ្បិតព្រះគម្ពីរបានចែងដូច្នោះ។ គ្រាន់តែរង់ចាំរហូត ដល់វាបង្ហាញពណ៌របស់វាចេញមក នោះគេនឹងបានទទួលឱកាសមួយហើយ។ លោកអ្នកអាចធ្វើការបោះឆ្នោត នាពេលឆាប់ៗបាន សម្រាប់អ្វីៗដែលខ្ញុំបានដឹង។ វានឹងមកដល់ គ្មានផ្លូវណាដែលអាចរក្សាចេញពីការនោះបាន ទេ វានឹងមកដល់ មែនហើយ វានឹងមកដល់។ ដូច្នេះ នៅពេលដែលវាមកដល់ លោកអ្នកត្រូវតែមើល។ ប៉ុន្តែ បងប្អូន អើយ លោកអ្នកត្រូវតែដឹងពីការមួយនេះ៖ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជឿតាម។ អាម៉ែន។ ចូរដើរទៅមុខទៀត ចុះ។

220     នៅ ពេលដែលខ្ញុំបានប្រាប់ដល់អ្នកពន្ធ Lamsa Bible គឺពេលដែលគាត់បានសម្លឹងមើល ហើយបានឃើញទី សំគាល់របស់ព្រះនៅសម័យបុរាណ គឺជាប្រាកដ មានចំនុចតូចៗ៣នៅក្នុងនោះ ខ្ញុំបានសួរថា “តើវាគឺជាអ្វី?”

        គាត់ឆ្លើយថា “នោះគឺជាព្រះដែលមានលក្ខណៈបីអង្គ”

        ខ្ញុំបានសួរទៀតថា “ដូចជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធឬ?”

        គាត់ក៏បានមើលមុខខ្ញុំ ហើយសួរថា “តើអ្នកជឿដែរឬទេ?”

        ខ្ញុំបានឆ្លើយថា “បាទ មែនហើយ ខ្ញុំជឿ”

[កិច្ចការ៤:១២]

221     គាត់បាននិយាយថា “ខ្ញុំបានឃើញអ្នកនោះនៅយប់នោះឯង។ ខ្ញុំគិតថា អ្នកគឺជាហោរារបស់ព្រះ” “សូមព្រះ ប្រទានពរ” គាត់បានយកដៃមកឱបខ្ញុំ ហើយនិយាយថា “ឥឡូវនេះ ខ្ញុំបានដឹងហើយ” “ពួកជនជាតិអាមេរិកទាំង នេះគេមិនបានដឹងឡើយ...” “ពួកគេមិនបានដឹងអ្វីឡើយ” “ពួកគេកំពុងតែព្យាយាម យកសៀវភៅនៅ ភាគខាងកើត ហើយក៏បង្កើតជាសៀវភៅភាគខាងលិចចេញពីការនោះឯង។ ពួកគេមិនស្គាល់ព្រះគម្ពីរឡើយ” “ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀត ដ្បិតមនុស្សគ្រប់គ្នាត្រូវទទួលបុណ្យជ្រមុជនៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទ។ ហើយក៏គ្មាន ព្រះដែលមានលក្ខណៈ៣អង្គ ជាព្រះតែមួយដែរ” នោះហើយគឺជាអ្វី ដែលបងប្រុស Lamsa, Dr. Lamsa បានបកប្រែកព្រះគម្ពីរ Lamsa ជាមនុស្សបានទទួលកំរិតអប់រំយ៉ាងអស្ចារ្យនៅ លោកីយនេះ ព្រមទាំង អ្វីផ្សេងៗទៀតដែរ។ តាមរយៈដៃដែលគាត់បានឱបខ្ញុំ ហើយនិយាយថា “នៅថ្ងៃមួយ គេនឹងបាញ់សម្លាប់បងហើយ ដោយព្រោះការនោះ ប៉ុន្តែ” “ចូរចាំថា មនុស្សគ្រប់គ្នាស្លាប់សុទ្ធតែមានមូលហេតុ”

222     ខ្ញុំចង់ធ្វើដូចជា លោកពេតុ្រសដែរ នៅពេលដែលគាត់មានវ័យចំណាស់ គាត់បានអង្គុយនៅក្នុងគុក។ ហើយ មានមនុស្សចាស់ម្នាក់ដែលនៅទីនោះ ហើយមានភាពភ័យផិតជាខ្លាំង។ គាត់បានសួរថា “តើមានរឿងអ្វីទៅ?”

        តើអ្នកដឹងទេ អ្នកនឹងត្រូវបានគេលើកលែងទោសឲ្យ?”

        ពេត្រុសបានឆ្លើយថា “បាទ”

        គាត់បាននិយាយទៀតថា “អ្នកអាចនឹងស្លាប់បាននៅថ្ងៃនេះ”

        ពេត្រុសឆ្លើយថា “បាទ”

        គាត់បានសួរទៀតថា “តើអ្នកមិនខ្លាចទេឬ?”

        ពេត្រុសឆ្លើយថា “អត់ទេ”

        គាត់បន្តទៀតថា “អ្នកប្រហែលជាម្នាក់នៅក្នុងចំណោមមនុស្សដែលគេបានហៅថា ជាគ្រីស្ទានហើយ”

        ពេត្រុសឆ្លើយថា “បាទ”

        គាត់បានសួរទៀតថា “តើមានរឿងអ្វី?”

223     ហើយពេត្រុសក៏បានប្រាប់ពីដំណើររឿងប្រាប់ដល់បុរសនោះទៅ។ នៅខណៈពេលដែលគាត់បានអង្គុយចុះ និយាយពីប្រវត្តិរឿងនោះ គាត់បាននិយាយថា “ខ្ញុំអាចមានសេរីភាពនៅព្រឹកនេះបាន។ ខ្ញុំក៏អាចចេញទៅ ហើយ ចូលរួមជាមួយនឹងនិកាយរបស់ពួកគេ ហើយគ្រាន់តែរស់នៅតាមគេឯងបាន។ ខ្ញុំអាចត្រូវគេដោះលែងបាន។ ប៉ុន្តែ ខ្ញុំបានចេញទៅក្រៅទីក្រុង ហើយឃើញម្នាក់ចូលមក។ ខ្ញុំបានស្គាល់អ្នកនោះថាជានរណា។ ខ្ញុំបានសួរថា “ព្រះ អម្ចាស់អើយ តើទ្រង់យាងទៅទីណា? ទ្រង់ឆ្លើយថា “ខ្ញុំនឹងត្រឡប់ទៅទទួលឆ្កាងម្តងទៀត” “ខ្ញុំនឹងត្រឡប់មកវិញ”

        បន្ទាប់មកពួកគេសួរថា “តើនរណាគឺជា ស៊ីម៉ូនពេត្រុស?”

        គាត់បានឆ្លើយថា “ខ្ញុំនៅទីនេះ” [ខ្សែអាត់បានបញ្ចប់នៅត្រង់នេះ]

 

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com