ស្តេចបដិសេធ

Jeffersonville, Indiana, USA

60-0515M

1
...ចូររង់ចាំសិរីល្អរបស់ព្រះអម្ចាស់ នឹងយាងមកពីលើយើងរាល់គ្នា តាមរយៈកិច្ចការងារនៃព្រះបន្ទូលព្រះ។
កាលពីសប្តាហ៍មុន ខ្ញុំបានស្ថិតនៅក្រោមលក្ខខណ្ឌអាកាសធាតុបន្តិច។វាមិនមែនស្ថិតនៅក្រោមលក្ខខណ្ឌអា កាសធាតុនោះទេ តែវាគឺជាការសាកល្បងដែលខ្ញុំបានជួប ដែលជាការសាកល្បងផ្នែករាងកាយ។នោះហើយគឺជា អ្វីដែលលោកអ្នកបានស្តាប់ឮថា ខ្ញុំបានសម្រាកនៅក្នុងមន្ទីពេទ្យ។ ដោយព្រោះថាខ្ញុំបានធ្វើដំណើរទៅកាន់ទីនោះ ដូច្នេះ ខ្ញុំមិនអាចវិលត្រឡប់មកវិញ ហើយឆ្លងកាត់ទន្លេបានទេ។លោកអ្នកបានយកអាហារចូលមក ហើយជារៀង រាល់២ ឬ៣នាទី ពួកគេបានត្រឡប់មកវិញ ហើយធ្វើការថតកាំរស្មីម្តងទៀត។
ប៉ុន្តែ ពួកយើងត្រូវតែទទួលពួកគេទាំងនោះ បើសិនជាពួកយើងធ្វើបេសកកម្មនៅក្រៅប្រទេសជារៀងរាល់
៦ខែនោះ។ បងប្រុស Roberts និងពួកគេទាំងនោះខ្ញុំគិតថា យើងនឹងទទួលពួកគេ ជារៀងរាល់៦ខែម្តង ប៉ុន្តែ ខ្ញុំមិន ទាន់ធ្វើបានសោះ អស់រយៈពេល៤ឆ្នាំមកហើយ។
2
ការដែលរំខាននោះ គឺខ្ញុំមិនចូលចិត្តប្រេងល្ហុងនោះទេ។ វាមានតែប៉ុណ្ណឹង។តែពួកគេនិយាយថា វាគ្មានអ្វីផ្សេង ទៀតទេ ដែលពួកគេអាចជំនួសឲ្យការនេះបាន... អូ! ខ្ញុំទៅជាឈឺហើយនៅពេលដែលពួកគេបានឲ្យរបស់នោះមកខ្ញុំ។ តើបងប្អូនដឹងទេ ខ្ញុំធ្លាប់ជម្រាបប្រាប់ដល់លោកអ្នកបងប្អូនអំពីខ្សែជីវិតរបស់ខ្ញុំហើយពីរបៀបដែលរបស់ នោះធ្វើឲ្យខ្ញុំទៅជាឈឺខ្លាំងណាស់ ហើយខ្ញុំស្អប់របស់នោះណាស់។ ហើយខ្ញុំក៏បាននិយាយទៅកាន់គ្រូពេទ្យដ៏ល្អដែលជាមិត្តសំឡាញ់របស់ខ្ញុំថា “តើមិនមានអ្វីផ្សេងក្រៅពីរបស់នេះទេឬអី?”
ហើយតបថា “អត់មានទេ បងប្រុស Branham”
3
អូ! នៅពេលបងស្រីម្នាក់នោះ បានអញ្ជើញចូលមកដោយទឹកមុខបែបនេះ... ប្រហែលជាខ្ញុំធ្វើទឹកមុខដូចជា
ពន្លើសបន្តិច ប៉ុន្តែមើលទៅដូច១ភាគ៤ដែរ។ខ្ញុំមិនធ្លាប់បានឃើញ ទឹកមុខបែបនេះច្រើនឡើយ។
ដ្បិតឥឡូវនេះ នៅគ្រប់ទាំងការសាកល្បងទាំងឡាយ ដែលយើងបានឆ្លងកាត់ គឺខ្ញុំចង់អរព្រះគុណដល់ព្រះ
ជាម្ចាស់ ចំពោះវិញ្ញាសារដ៏ល្អឥតខ្ចោះសម្រាប់ខ្ញុំ។ខ្ញុំបានជាប់ការប្រលង ១០០% ហើយខ្ញុំអាចទៅកាន់គ្រប់ទីកន្លែង នៅក្នុងពិភពលោក ដែលខ្ញុំចង់ទៅ។ខ្ញុំបានសួរទៅកាន់ពួកគ្រូពេទ្យមួយចំនួន ដែលនៅក្នុងចំណោមនោះ មានគ្រូ ពេទ្យជំនាញៗដ៏ល្អៗ៣នាក់គឺស្ថិតនៅក្នុងរដ្ឋ Louisville ហើយខ្ញុំបានសួរដល់ពួកគេថា “តើខ្ញុំនឹងពិការ ១០%ឬ?”
គាត់បានឆ្លើយថា “អ្នកគ្មានកន្លែងណាដែលពិការភាពទាល់តែសោះ” “អ្នកមានសុខភាពល្អណាស់”ហើយសូម
អរព្រះគុណដល់ព្រះជាម្ចាស់ខ្លាំងណាស់។តើមាននរណាទៀតដូចជាទ្រង់ ដ្បិតមានតែព្រះវរបិតាជាម្ចាស់ស្ថាន សួគ៌របស់យើងរាល់គ្នាតែប៉ុណ្ណោះ។ហើយគាត់បន្តទៀតថា “គ្រប់ទាំងលំហូររបស់អ្នក បានបង្ហាញថា នឹងដូចជា ក្មេង” “កោសិកាឈាមរបស់អ្នកនឹងមិនបែកទៅណាឡើយ” “បងប្រុស Branham អើយ បងមានលក្ខណៈល្អ ណាស់”។ ហើយខ្ញុំបានតបទៅកាន់គាត់ថា“ខ្ញុំសប្បាយចិត្តណាស់”
4
រួចខ្ញុំមានឯកសិទ្ធិនិយាយធ្វើបន្ទាល់ទៅកាន់ គ្រប់គិលនុបដ្ឋាយិកាទាំងអស់នៅក្នុងមន្ទីរពេទ្យនោះព្រមទាំង
គ្រប់ពួកគ្រូពេទ្យផង គឺខ្ញុំបានប្រាប់ពួកគេអំពីនគររបស់ព្រះ។ខ្ញុំគិតថា នៅព្រឹកនេះ ច្បាស់ជាមានគ្រូពេទ្យម្នាក់នៅ ក្នុងចំណោមពួកគេបានអញ្ជើញមកកាន់ទីនេះដែរហើយ។ខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលបានដឹងថា នៅមាន មនុស្សល្អៗនៅក្នុងលោកីយនេះ គឺគាត់ជាមនុស្សដែលបានចំណាយពេល៥ថ្ងៃដើម្បីពិនិត្យមើលរាងកាយរបស់ខ្ញុំ គឺខ្ញុំអាចនឹងត្រូវចំណាយប្រាក់ប្រហែលជា ២០០ ឬ៣០០ដុលារសម្រាប់ការត្រួតពិនិត្យមើលសរីរាង្គនីមួយៗរបស់ ខ្ញុំ នៅពេលដែលខ្ញុំទៅដល់ទីនោះ ពួកគេបាននិយាយថា“វាគឺជាការចូលរួមចំណែករបស់យើងខ្ញុំ សម្រាប់កិច្ចការ របស់ព្រះ នៅក្នុងការពិនិត្យមើលជម្ងឺដល់លោក”“តើហេតុអ្វីទៅ? លោកបានធ្វើឲ្យពួកយើងអៀនខ្មាសណាស់ ដោយឲ្យពួកយើងបានជំពាក់ដល់លោកយ៉ាងដូច្នេះ”ពួកគាត់បានតបថា “គ្រាន់តែលោកអធិស្ឋានឲ្យយើងរាល់ គ្នាតែប៉ុណ្ណោះ”
“នៅក្នុងចិត្ត” ពួកគេនិយាយថា “យើងខ្ញុំមិនអាចយល់អំពីអារម្មណ៍របស់លោកអ្នកបងប្អូនបានតែយើងខ្ញុំដឹង
ថាលោកអ្នកបានប៉ះពាល់ចិត្ត“”វាបានបង្ហាញចេញមកខាងក្រៅ គឺលោកអ្នកមិនមានភាពភ័យខ្លាចឡើយ ឬក៏ ទទួលការរំខានអ្វីសោះ“”រីឯនៅខាងក្នុងចិត្តរបស់បងប្អូន យើងខ្ញុំមិនអាចយល់បានឡើយ។“
5
ខ្ញុំបាននិយាយថា “បើសិនជាលោកអ្នកគ្រាន់តែអង្គុយចុះនៅទីនេះបន្តិចនោះខ្ញុំនឹងជម្រាបប្រាប់ដល់លោកអ្នក
បងប្អូនឲ្យបានដឹង“ រួចខ្ញុំក៏បាននិយាយប្រាប់ពួកគេអំពីការជាក់ស្តែង។វាគឺជារឿងមួយផ្សេងទៀតចំពោះពួកគេ។ ពួកគេមិនបានដឹងអ្វីសោះ។ ខ្ញុំបានប្រាប់ពួកគេអ្វីដែលបានចែងនៅក្នុងព្រះគម្ពីរ។បន្ទាប់មក ខ្ញុំបានប្រាប់ដល់ពួក គេអំពីការជាក់ស្តែង ដែលព្រះជាម្ចាស់ទ្រង់បានប្រទានដល់ខ្ញុំកាលពីថ្ងៃមុនរួចពួកគេក៏យំដូចជាកូនក្មេង គឺពួកគេ បានអង្គុយនៅទីនោះ ហើយនឹងខ្ញុំទាំងអស់គ្នា។
ខ្ញុំបាននិយាយទៅកាន់ពួកគេថា “ខ្ញុំសង្ឃឹមថា លោកអ្នកមិនចាត់ទុកខ្ញុំជាមនុស្សឆ្កួតខាងសាសនានោះឡើយ...”
6
ពួកគេបាននិយាយថា “បងប្រុស Branham អើយ ពួកយើងគ្មានន័យយ៉ាងនោះ ឡើយ។ខ្ញុំបានជឿលើព្រះបន្ទូលព្រះដោយអស់អំពីចិត្ត”“ប៉ុន្តែមានការមួយ ដែលខ្ញុំចង់និយាយគឺថា លោកមិនបានចូលសាលារៀនអំពីការទាំងនោះសោះ” “ខ្ញុំគិតថាពួកគេមកពីព្រះដ៏មានព្រះចេស្តា” ហើយពួកគេទាំង៣នាក់ គឺជាគ្រូពេទ្យដ៏ពូកែៗនៅក្នុងរដ្ឋLouisville។ ដូច្នេះ ខ្ញុំមានសេចក្តីត្រេកអរណាស់ ចំពោះ កិច្ចការនេះ ហើយដោយបានដឹងថាព្រះជាម្ចាស់ទ្រង់បាន អនុញ្ញាតឲ្យខ្ញុំបានដាំគ្រាប់ពូជមួយចំនួនទីនោះដែរ។
គិលានុបដ្ឋាយិកានីមួយៗ បាននិយាយមកកាន់ខ្ញុំ... នៅព្រឹកមួយ កាលដែលខ្ញុំបានចេញពីក្នុងបន្ទប់ថតកាំរស្មីXខ្ញុំបាននិយាយទៅកាន់... ហើយខ្ញុំបានមើលទៅកាន់ស្ត្រីវ័យចំណាស់ម្នាក់ គាត់គឺជាស្ត្រីដែលមានជម្ងឺធ្ងន់ណាស់។ខ្ញុំបានបន្តដើរចុះទៅក្រោមហើយទៅក្រោមទៀត រហូតទាល់តែខ្ញុំបានទៅដល់គាត់។ ខ្ញុំគិតថា គាត់នឹងត្រូវស្លាប់ហើយ រួចខ្ញុំនិយាយទៅកាន់គាត់ថា “ខ្ញុំចង់សួរសំនួរមួយទៅកាន់បងស្រី”
គាត់ឆ្លើយថា“ចាស់ មិនអីទេ”
ខ្ញុំបានសួរគាត់ថា“តើបងស្រីគឺជាគ្រីស្ទានឬ?”
គាត់ឆ្លើយថា“ខ្ញុំជាសមាជិកពួកជំនុំមួយ”
រួចខ្ញុំបាននិយាយទៅកាន់គាត់ថា “ខ្ញុំគ្រាន់តែចង់បញ្ចាក់ឲ្យកាន់តែច្បាស់ប៉ុណ្ណោះ”“ខ្ញុំចង់ដឹងថា តើបងស្រីគឺជា
គ្រីស្ទានមែនឬមិនមែន។ ហើយបើសិនជាបងស្រី បានឆ្លងសមុទ្រនៃជីវិតនេះទៅឯទឹកដីមួយផ្សេងទៀតតើបងស្រី នៅតែស្រឡាញ់ទ្រង់ដែរឬទេ?“ ”តើបងស្រីនឹងបានសង្រ្គោះជាពិតប្រាកដដែរឬទេ?“
គាត់ឆ្លើយថា“ចាស់ ខ្ញុំពិតជាបានសង្រ្គោះមែន”
“សូមព្រះប្រទានពរដល់បងស្រី។ ទោះបីជាផ្លូវណាក៏ដោយ ដែលខ្យល់បក់ផាត់បងស្រីទៅនោះបងស្រីមិន
កើតអ្វីនោះទេ ដរាបណាបងស្រីនៅតែជាប់នៅក្នុងទ្រង់“ហើយបើសិនជាយើងរាល់គ្នា មើលនៅជុំវិញខ្លួនយើងរាល់ គ្នា មានមនុស្សល្អៗជាច្រើននៅរស់រានមានជីវិតលើផែនដីនេះនៅឡើយ។
7
នៅថ្ងៃនេះ ខ្ញុំបានចូលមក ដោយមានការជាក់ស្តែងមួយ ដែលខ្ញុំនឹងជម្រាបប្រាប់ដល់លោកអ្នកបងប្អូននៅ
ពេលបន្តិចទៀតនេះ គឺខ្ញុំនិយាយអធិប្បាយព្រះបន្ទូលព្រះដោយព្រោះខ្ញុំជឿលើព្រះបន្ទូលទ្រង់ គឺពិតជាមានសារ សំខាន់ពិតមែនដល់យើងរាល់គ្នា គឺជាការដែលមានសារសំខាន់បំផុតជាងគេនាពេលឥឡូវនេះ។
8
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញ Charlie Cox និងបងប្រុស...និងមិត្តសំឡាញ់របស់ខ្ញុំដែលកំពុងតែឈរនៅទីនោះរួមគ្នា... គាត់មានឈ្មោះថា Jefferies (ខ្ញុំដូចជាមិនចាំឈ្មោះរបស់គាត់សោះ) ហើយក៏មាន បងប្អូនជាទីស្រឡាញ់ជាច្រើនទៀត ដែលអញ្ជើញមកពី Georgia គឺអញ្ជើញមកពីតំបន់ខុសៗគ្នានៅក្នុងប្រទេស របស់បងប្អូន។ មិត្តសំឡាញ់ចាស់របស់ខ្ញុំគឺ Bill កំពុងតែឈរនៅទីនោះនាព្រឹកនេះព្រមទាំងបងប្រុសដែលអញ្ជើញ មកពី Georgia ដែរ គាត់គឺជាអ្នកដែលបានឲ្យសំលៀកបំពាក់នេះដល់រូបខ្ញុំ។តើបងប្អូនដឹងទេ នេះគឺជាសំលៀកបំពាក់ដ៏ល្អណាស់ដែលខ្ញុំធ្លាប់បានស្លៀកពាក់។ វាល្អខ្លាំងណាស់។គឺវាពិតជាល្អមែន... បងប្អូនចិត្តល្អខ្លាំងណាស់ ចំពោះរូបខ្ញុំ។ នៅពេលដែលខ្ញុំបានប្រាប់ដល់អ្នកពីការដែលកើតឡើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះដល់រូបខ្ញុំគឺអ្នក នឹងបានដឹងថា តើហេតុអ្វី ខ្ញុំគិតថាវាសំខាន់យ៉ាងខ្លាំងម៉្លេះដល់រូបខ្ញុំ។
9
ខ្ញុំជឿថា នេះគឺជាបំណងព្រះហឫទ័យព្រះ ខ្ញុំចង់តស៊ូនឹងសង្រ្គាមខាងវិញ្ញាណកាន់តែខ្លាំងជាងមុនទៅទៀត
ដែលមិនធ្លាប់កើតមាននៅក្នុងជីវិតរបស់ខ្ញុំដោយព្រោះ ខ្ញុំបានដឹងថា... ជាក់ច្បាស់ ខ្ញុំអាចនឹងស្លាប់នៅថ្ងៃនេះ បាន។ គ្មាននរណាម្នាក់អាចដឹងនោះឡើយ។ការត្រួតពិនិត្យដោយឧបករណ៍អេឡិចត្រូនិច ចំនួន១៦ប្រភេទខុសៗ គ្នា ដែលជាប្រភេទកាំរស្មីXដោយបានថតមកលើរូបរាងកាយរបស់ខ្ញុំត្រូវបានបញ្ចប់សព្វគ្រប់ហើយ ក៏បង្ហាញថា ខ្ញុំ គ្មានបញ្ហាអ្វីនោះទេគឺដូចជាមនុស្សធម្មតាឯទៀតដែរនៅលើផែនដីនេះ។ ខ្ញុំបានអរព្រះគុណដល់ព្រះជាម្ចាស់យ៉ាង ខ្លាំង។ចំពោះគ្រប់ការទាំងអស់ ខ្ញុំជឿថា ទ្រង់រក្សាជីវិតរបស់ខ្ញុំ ដើម្បីកិច្ចការរបស់ទ្រង់នេះមិនមែនជារឿងដែលតិច តួចនោះឡើយសម្រាប់រូបខ្ញុំ។ គឺបានធ្វើឲ្យខ្ញុំមានសេចក្តីត្រេកអរណាស់។
10
មានបងប្រុសដ៏អស្ចារ្យរបស់យើង គាត់គឺជាម្នាក់ដែលមិនអាត្មានិយមឡើយនោះគឺជាបងប្រុស Neville។ បើសិនបានអញ្ជើញមកកាន់ទីនេះកាលពីថ្ងៃអាទិត្យមុន នោះបងប្អូននឹងបានស្តាប់ព្រះបន្ទូលដ៏ល្អអស្ចារ្យដែលគាត់បានអធិប្បាយហើយ គឺមានចំណងជើងថា “ដបប្រេងក្រអូប” នេះគឺជាសារព្រះបន្ទូលដ៏ល្អជាងគេដែលខ្ញុំធ្លាប់បានស្តាប់ពីមុនមក គឺបងប្រុស Neville បានអធិប្បាយដោយព្រះវិញ្ញាណបរិសុទ្ធ ដល់បងប្អូនទាំងឡាយ។នេះគឺជា ការដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ណាស់។ នៅយប់នេះ ខ្ញុំចង់អធិប្បាយម្តងទៀតដោយចាប់ផ្តើមអធិ ប្បាយជាសេរី គឺចាប់ផ្តើមនៅយប់ថ្ងៃច័ន្ទ ខ្ញុំចង់មានន័យថា នៅយប់ថ្ងៃអាទិត្យហើយនិងយប់ថ្ងៃពុធ ព្រមទាំង នៅ ថ្ងៃអាទិត្យសប្តាហ៍ក្រោយ គឺខ្ញុំនឹងអធិប្បាយជាសេរី ដែលជាអ្វីខ្ញុំបានសិក្សាកន្លងមក។
11
ខ្ញុំមិនអាចនិយាយអ្វីឲ្យបានច្រើនសោះ នៅក្នុងមន្ទីរពេទ្យនោះ ដ្បិតពួកគេសុទ្ធតែល្អៗដល់រូបខ្ញុំ។ ពួកគេបាន ផ្តល់បន្ទប់សម្រាកព្យាបាលដល់ខ្ញុំ ក្នុងតម្លៃ១ភាគ៣ប៉ុណ្ណោះ ហើយខ្ញុំក៏បានយកព្រះគម្ពីររបស់ខ្ញុំទៅជាមួយដាក់ នៅក្បាលដំណេករបស់ខ្ញុំ គឺខ្ញុំព្យាយាមអានព្រះគម្ពីររហូត ទាល់តែពួកគេបានយកកៅអីរុញចូលមកទទួលខ្ញុំ។ពេលវេលាដ៏ល្អរបស់ខ្ញុំ គឺស្ថិតនៅទីនោះឯង ខ្ញុំបានបញ្ចប់នៅទីនោះ។ ប៉ុន្តែ បងប្រុសPat គាត់មានជម្ងឺជាទំងន់។ ដែលធ្វើឲ្យខ្ញុំ មិនអាចក្រោកឈរឡើងបានទាល់តែសោះ។ ប៉ុន្តែ ខ្ញុំក៏មានពេលវេលាដ៏ល្អនៅ៣ ឬ៤ថ្ងៃបំបូង។
ខ្ញុំមានពេលវេលាដ៏ល្អ គឺខ្ញុំបានសិក្សាព្រះគម្ពីរអេភេសូរ។ អូ! ខ្ញុំគិតថានេះគឺជាព្រះបន្ទូលដ៏ល្អអស្ចារ្យណាស់។
12
បើសិនជាបងប្អូនមានពួកជំនុំរបស់ខ្លួន ចូរបងប្អូនអញ្ជើញទៅកាន់ពួកជំនុំរបស់បងប្អូនហើយបំពេញតួនាទី
របស់បងប្អូនវិញចុះ ប៉ុន្តែបើសិនជាបងប្អូនមិនមានពួកជំនុំទេសូមបងប្អូនអញ្ជើញត្រឡប់មកកាន់ពួកជំនុំនេះវិញ នៅយប់នេះកុំបីខាន និងនៅយប់ថ្ងៃពុធ និងយប់ថ្ងៃអាទិត្យខ្ញុំនឹងអធិប្បាយចេញពីព្រះគម្ពីរអេភេសូរ នៅយប់នេះ និងនៅយប់ថ្ងៃពុធ គឺនៅអេភេសូរជំពូក២និងនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ ក្នុងជំពូក៣ គឺខ្ញុំនិងអធិប្បាយតាមជំ ពូក។ លោកអ្នកបងប្អូនយល់ពីន័យរបស់ខ្ញុំហើយ។
ឥឡូវនេះ ខ្ញុំកំពុងតែអធិប្បាយដល់បងប្អូនដែលអញ្ជើញចូលមកក្នុងព្រះវិហារBranham។ នៅក្នុងចំណោម លោកអ្នកបងប្អូន ខ្ញុំដូចជាបានស្គាល់បងប្អូនខ្លះ ខ្ញុំគិតថា យើងបានជួបប្រជុំគ្នាជាច្រើនដងមកហើយ។បងប្រុស របស់យើង ដែលនៅឯ Sellersburg និងបងប្អូនផ្សេងទៀត នឹងធ្វើការជួបប្រជុំគ្នា។ គឺពួកគេបានជួបប្រជុំគ្នានៅក្នុងការរីកផុសផុល។ សូមបងប្អូនអញ្ជើញចូលរួមនៅក្នុងការជួបប្រជុំនោះទៅ។ ពួកគេគឺជាបាវបំរើរបស់ព្រះគ្រីស្ទគឺពួកមនុស្សវ័យក្មេងៗ ដែលកំពុងតែអង្គុយទីប្រឡោះបែកបាក់ ដែលពួកគេនឹងនាំមនុស្សទាំងនោះចេញពីទីកន្លែងនោះ។ នៅពេលដែលពួកជំនុំរបស់ពួកគេបានបដិសេធសេចក្តីពិត និងការទាំងឡាយទៀត ពួកគេក៏បានដើរចេញពីពួកទាំងនោះទៅ ហើយព្រះជាម្ចាស់ទ្រង់ក៏ត្រាស់ហៅពួកគេមកបំរើកិច្ចការរបស់ព្រះវិញ។
13
មែនហើយ ខ្ញុំសូមកោតសរសើរពួកគេទាំងនោះណាស់... .ខ្ញុំមិនអាចចាំឈ្មោះរបស់ពួកគេអស់នោះទេ។ប៉ុន្តែ គាត់គឺជាអ្នកជឿដ៏វ័យក្មេង ហើយជាមនុស្សល្អណាស់ ដែលមានរូបរាងសង្ហាៗ ព្រមទាំងមានប្រពន្ធនិងកូនៗ គួរ ជាទីស្រឡាញ់ទៀត។
ហើយបងប្រុស Junie Jackson ធ្លាប់បានជួបប្រជុំមួយចំនួននៅទីនេះដែរដែលជាកិច្ចការមួយដ៏អស្ចារ្យផ្សេង ទៀត ដែលជាជ័យភ័ណ្ឌនៃព្រះគុណដ៏អស្ចារ្យរបស់ព្រះ។
ហើយនៅពេលដែល ពួកគេនាំការរីកផុសផុលចូលមកក្នុងពួកជំនុំរបស់លោកអ្នកសូមបងប្អូនអញ្ជើញចូលរួម ជាមួយនឹងពួកគេទៅ ពីព្រោះនោះគឺជាកិច្ចការដែលយើងរាល់គ្នាត្រូវធ្វើហើយដោយព្រោះ លោកអ្នកមិនអាចដឹង បាន ប្រហែលជាមានមនុស្សមានបាបម្នាក់បានឡើងមកលើអាសនា ហើយលោកអ្នកប្រហែលជានឹងនាំអ្នកនោះ ទៅឯព្រះគ្រីស្ទ ដែលលោកអ្នកនឹងទទួលបានរង្វាន់ដ៏អស្ចារ្យមកពីព្រះ។ នេះគឺជាសេចក្តីបង្រៀនហើយការរៀបចំ ពួកជំនុំឲ្យមានសណ្តាប់ធ្នាប់ ព្រមទាំងជួយដល់ពួកជំនុំពេលដែលយើងរាល់គ្នាដើរទៅមុខ។
14
ខ្ញុំភ្លេចយកនាឡិការបស់ខ្ញុំមកហើយ ដូច្នេះ សូមបងប្អូនណាក៏បានចាំជួយរំលឹកម៉ោងដល់ខ្ញុំផង។Doc បាន បង្ហាញខ្ញុំថា គាត់មានម៉ោងជួយផ្ទៀងឲ្យខ្ញុំហើយ។
15
ខ្ញុំនឹងមិនអធិប្បាយយូទេ។ បើសិនជាមានបងប្អូនណា ទើបតែអញ្ជើញមកជាលើកទីមួយយើងខ្ញុំសូមស្វាគមន៍ លោកអ្នកដោយក្តីសោមន្សាសរីករាយ។ យើងខ្ញុំសូមស្វាគមន៍ដល់លោកអ្នកដែលបានអញ្ជើញមកកាន់ព្រះវិហារ ដ៏តូចនេះ។ យើងខ្ញុំមិនសូវជាមានអាគារព្រះវិហារច្រើនប៉ុន្មានទេ។ យើងខ្ញុំកំពុងតែមានគម្រោងសាងសង់អាគារព្រះវិហារថ្មីមួយ តែមិនមែនជាអាគារធំៗនោះទេ។ ចំពោះអាគារព្រះវិហារនេះ វាមានលក្ខណៈចាស់ទ្រុឌទ្រោមបន្តិចហើយ យើងខ្ញុំនឹងព្យាយាមសាងសង់អាគារព្រះវិហារដែលមានផាសុខភាពមួយ នាពេលឆាប់ៗ ទៅតាមបំណងព្រះហឫទ័យរបស់ព្រះ ដែលទ្រង់អនុញ្ញាតឲ្យយើងខ្ញុំសង់វាឡើង។ ហើយមានបងប្អូនជាច្រើនបានព្យាយាមខិតខំប្រឹងប្រែងនៅក្នុងកិច្ចការនេះខ្លាំងណាស់ យើងខ្ញុំសូមកោតសរសើរដល់បងប្អូនយ៉ាងក្រៃលែង។
16
នៅព្រឹកនេះ ខ្ញុំចង់ឲ្យបងប្អូនបានបើកព្រះគម្ពីរអានជាមួយនឹងខ្ញុំនៅក្នុងព្រះគម្ពីរ ១សាំយ៉ូអែល៨ ដោយចាប់ ផ្តើមនៅក្នុងខ១៩ និងខ២០។ ហើយបើសិនជាលោកអ្នកបងប្អូនបានឃើញហើយយើងនឹងអានទាំងអស់គ្នា ហើយ បន្ទាប់មក យើងនឹងចូលទៅកាន់អធិស្ឋានទូលសូម ហើយតើមានសំណូមអធិស្ឋានអ្វីដែលឬទេនៅព្រឹកនេះមានអ្នក ខ្លះនិយាយថា “សូមនឹកចាំអំពីខ្ញុំផង”
17
កាលពី ២ ឬ៣ សប្តាហ៍កន្លងទៅ នៅពេលដែលខ្ញុំមានការប្រជុំមួយ... .គឺនៅខណៈពេលដែលលោកអ្នកបានចាប់ផ្តើមប្រជុំ នៅក្នុង Chautauqua ជាលើកទី៦មក។ យើងរាល់គ្នាបានរំពឹងចង់បានពេលវេលាដ៏អស្ចារ្យមួយនៅឯ Middletown រដ្ឋ Ohio។ គឺលោកអ្នកនឹងទទួលបានថ្ងៃឈប់សម្រាកនាពេលឆាប់ៗ។ គឺយើងនឹងមានការបោះជំរុំមួយដ៏ធំនៅលើទន្លេ ដែលជាទីកន្លែងដែលលោកអ្នកបានឮសេចក្តីអធិប្បាយទាំងឡាយនៅទីនោះ។ពួកគេបាន ធ្វើដំណើរឡើងចុះនៅក្នុងទន្លេង គឺមានគ្រូអធិប្បាយព្រះបន្ទូលជារៀងរាល់ព្រឹកគឺមានតាំងពីថ្ងៃដល់យប់។ ដូច្នេះ ពួកគេទាំងឡាយបានចូលមកប្រមូលផ្តុំគ្នា។ វាគឺជាការបោះជំរុំមួយដ៏ធំគឺធំជាងការបោះជំរុំនៅឯ Silver Hills ច្រើនដងទៅទៀត នៅទីនោះ មានកន្លែងដ៏ធំ ដែលយើងអាចផ្ទុកមនុស្សបានចំនួន៨ ទៅ ១០ ពាន់នាក់។ យើង រាល់គ្នាមានពេលវេលាដ៏ល្អណាស់នៅក្នុងរដ្ឋ Ohio។
18
បងប្រុស Kidd ជាម្នាក់ដែលខ្ញុំបានអធិស្ឋានឲ្យនៅព្រឹកមុន លោកអ្នកទាំងអស់គ្នាសុទ្ធតែចងចាំពីអ្វីដែលខ្ញុំបានប្រាប់ដល់លោកអ្នកបងប្អូនកាលពី៣សប្តាហ៍មុន គឺគ្រូពេទ្យបានជួយឲ្យគាត់ មានជីវិតរស់នៅ២៤ម៉ោងទៀតមើល គាត់បានក្រោកឈរឡើង ហើយដើរនៅជុំវិញនេះឯង។ គាត់បានដកស្រង់បទគម្ពីរមួយ គឺជាចម្រៀងដែលគាត់មិនចេះច្រៀងសោះ។ ហើយនៅពេលដែលគាត់ចូលទៅក្នុងវិញ នោះពួកគ្រូពេទ្យក៏បានសម្លឹងមើលមុខរបស់គាត់ដោយឃើញគាត់រុំខ្លួននឹងសំពត់រុំ។ ខ្ញុំបានចេញពីទីនេះ ប្រហែលជា ៣ ឬ៤ម៉ោងទាបភ្លឺ ដូច្នេះខ្ញុំអាចនឹងទៅឯគាត់ បាន តែគេបានប្រាប់ខ្ញុំថា គាត់បានស្លាប់ហើយនៅថ្ងៃនោះ គឺមានជម្ងឺមហារីកក្រពេញប្រូស្តាត។
19
ហើយប្រពន្ធដ៏ល្អរបស់គាត់បានថ្វាយដង្វាយ ៥០សេនក្នុងមួយថ្ងៃ។ នៅមុនថ្ងៃឈប់សម្រាកបន្ទាប់ពេលយប់ គឺអស់ ៥០សេន ដើម្បីរក្សាប្តីរបស់នាង ក្នុងនាមជាគ្រូអធិប្បាយមួយរូប។ គាត់បានអធិប្បាយ២ដង នៅក្នុង សប្តាហ៍ការរីកផុសផុល គាត់បានថ្វាយដង្វាយ ហើយគាត់បានថ្វាយ ៨០សេន។ ប៉ុន្តែខ្ញុំបានឃើញពួកគេកំពុង អង្គុយនៅទីនោះកាលពីព្រឹកមុន ពួកគេគឺជាប្តីប្រពន្ធដែលវ័យចំណាស់ហើយនៅលើស្មាររបស់គាត់មានរុំក្រណាត់ ដែលបញ្ចាក់ពីការទទួលជឿរបស់គាត់ គឺគាត់មានអាយុ៩២ឆ្នាំហើយគឺដូចជាពន្លឺដ៏ចាំងចែង ហើយនៅថ្ងៃបុណ្យ ទី៥០ ទៅកាន់ចំណុចស្នូល គឺគាត់កំពុងតែអង្គុយនៅទីនោះតើបងប្អូនមានឃើញដែរឬទេ។ ហើយខ្ញុំបានសួរថា “តើលោកអ្នកកំពុងតែអង្គុយរង់ចាំអ្វីនៅទីនេះ?”“គឺរង់ចាំទូក”
ចំពោះកិច្ចការរបស់ពួកគេ គឺជាអ្វីដែលពួកគេទទួលបាន ហើយក៏ជាគោលបំណងរបស់ពួកគេដែរហើយពួក គេបានត្រៀមខ្លួនរួចរាល់ហើយដែរនាពេលឥឡូវនេះ ដើម្បីទទួលរង្វាន់របស់ពួកគេ។ ខ្ញុំបាននិយាយទៅកាន់បងប្រុស Kidd នៅព្រឹកនោះថា “បងនឹងត្រូវចូលរួមកិច្ចប្រជុំនៅឯ Chautauqua”។ គាត់បានទូរស័ព្ទមកកាន់ខ្ញុំកាលពីម្ស៉ិលម៉ិញថា “បងប្រុស Branham អើយ ខ្ញុំចូលរួមក្នុងអង្គប្រជុំនោះ” វាគឺជាការដ៏ល្អណាស់។
20
មានកិច្ចប្រជុំជាច្រើន ចេញពីកិច្ចការបំរើរបស់ខ្ញុំដែលនឹងត្រូវមកដល់។មានបងប្រុសម្នាក់ ដែលជាបងប្រុស ខាងបាទីស្ទកំពុងតែឈរនៅទីនោះ ហើយប្អូនស្រីរបស់គាត់ ជាមនុស្សដែលរឹងចចេសណាស់ខ្ញុំបានប្រាប់ទៅ ដល់គាត់ថា “ខ្ញុំបានថ្វាយប្អូនស្រីរបស់បងទៅឲ្យព្រះអម្ចាស់យេស៊ូវទ្រង់ជាដឹកនាំហើយ”កាលពីព្រឹកមុននោះ ហើយនៅពេលដែលនាងវិលត្រឡប់ទៅផ្ទះវិញ នាងបានសេចក្តីសង្គ្រោះហើយ ហើយក៏មានម្នាក់ផ្សេងទៀតដែរនៅព្រឹកនេះ ត្រូវទទួលពិធីជ្រមុជទឹកដែរ ហើយក៏បន្តទៅមុខទៀត។
មានបុរសម្នាក់ គឺលោក Sothmann ដែលជាមិត្តសំឡាញ់របស់ខ្ញុំ ដែលអញ្ជើញមកពីប្រទេសកាណាដាម្តាយ ក្មេករបស់គាត់ កំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។ ខ្ញុំបាននិយាយទៅកាន់គាត់ថា“សំឡាញ់នឹងរកឃើញ ម្តាយក្មេករបស់សំឡាញ់ នៅពេលដែលសំឡាញ់ទៅដល់ទីនោះ ហើយគាត់នឹងបានជាសះស្បើយវិញ”មាន មនុស្សបានចូលមក។ វាគឺមើលទៅដូចជានៅវ័យក្មេងអញ្ចឹង គឺកំពុងតែធ្វើចលនា។ ប៉ុន្តែ ពួកយើងរំពឹងចង់បានការដែលនៅខាងលើជាបរិបូរវិញ។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងការអាក្រក់ ហើយជាគ្រាចុងក្រោយប៉ុន្តែ យើងនឹងស្ថិតនៅក្នុងគ្រាដ៏មានសេរីរុងរឿងវិញ។
21
តើបងប្អូនមានព្រះគម្ពីរនៅដៃគ្រប់គ្នាដែរឬទេ? បើមាន សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរ១សាំយ៉ូអែល។ ខ្ញុំ បានសន្យាដល់ Gene ថានឹងត្រឡប់មកអ្វីដែលបានកត់ត្រាវិញ។ យើងទើបតែចាប់ផ្តើមនៅក្នុងការប្រជុំរបស់យើងទេ។ យ៉ាងណាម៉ិញ មនុស្សគេបានបដិសេធ ក្នុងការស្តាប់បង្គាប់តាមសម្លេងរបស់ហោរាសំាយ៉ូអែលពួកគេនិយាយថា ដ្បិតយើងនឹងមានស្តេចមួយអង្គនឹងមកគ្រប់គ្រងលើយើងរាល់គ្នា។ នោះពួកយើងនឹងបានដូចជាប្រជាជាតិទាំងឡាយដែរ ហើយស្តេចរបស់ពួកយើងនឹងវិន្និច្ឆ័យឲ្យពួកយើងរាល់គ្នា ព្រមទាំងចេញទៅច្បាំងនៅខាងមុខយើងរាល់គ្នាផង។... ហោរាសាំយ៉ូអែលបានស្តាប់ឮគ្រប់ពាក្យដែលពួកមនុស្សបាននិយាយ... ហើយគាត់ក៏បង្ហាត់ឲ្យពួកគេ ស្តាប់ព្រះបន្ទូលព្រះយេហូវ៉ាវិញ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកកាន់ហោរាសំាយ៉ូអែលថា ចូរស្តាប់សម្លេងរបស់ពួកគេទៅ ហើយជ្រើសរើសស្តេច មួយអង្គឲ្យពួកគេទៅ។បន្ទាប់មកហោរាសំាយ៉ូអែលក៏បាននិយាយទៅកាន់ពួកបណ្តាជន ចូរចេញទៅរកមើពួកប្រុសៗនៅក្នុងទីក្រុងរបស់អ្នកទៅ។
បើសិនជាខ្ញុំនឹងព្យាយាមជ្រើសរើសបទគម្ពីរនេះមកអធិប្បាយនៅព្រឹកនេះខ្ញុំនឹងដាក់ចំណងជើងអត្ថបទនេះ ថា “មហាក្សត្រដែលត្រូវគេបដិសេធ”។
22
មានពេលមួយ មនុស្សគេមិនចង់ឲ្យព្រះជាម្ចាស់ទ្រង់ដឹកនាំពួកគេទៀតនោះទេ។ពួកគេចង់បានពួកអ្នកដឹកនាំ ដែលដើរតាមផ្លូវរបស់ពួកគេវិញ។ ចំពោះសាច់រឿងនៅព្រឹកនេះ (នៅពេលដែលលោកអ្នកវិញត្រឡប់ទៅផ្ទះវិញជា ការដ៏ល្អ សូមបងប្អូនអាននូវសាច់រឿងនេះសារឡើងវិញ) គឺបានកើតឡើងនៅក្នុងគ្រាហោរាសំាយ៉ូអែលដែលជា អ្នកសំណប់របស់ព្រះ គឺជាហោរារបស់ព្រះ។ គាត់គឺជាមនុស្សដ៏ល្អម្នាក់ ដែលមានគេឯងគោរពសរសើរគាត់មាន មានកេរ្តឈ្មោះល្អ ហើយគាត់ជាមនុស្សដែលស្មោះទៅកាន់គ្រប់មនុស្សទាំងអស់ គាត់មិនដែលបោកបញ្ឆោតគេឡើយ ហើយគាត់តែងតែប្រាប់ដល់ពួកគេនូវកិច្ចការចំៗជានិច្ច “ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា”។
23
ប៉ុន្តែ ពួកបណ្តាជនបានចូលមក ទីកន្លែងដែលពួកគេចង់ផ្លាស់ប្តូរកម្មវិធីនេះវិញ។ពួកគេបានមើលពួក ភីលី ស្ទីន និងពួកអាម៉ាលេក ពួកអាម៉ូរី ពួកហេត និងប្រជាជាតិទាំងឡាយផ្សេងទៀតនៅក្នុងពិភពលោកនេះដោយ ពួកគេបានឃើញថា ពួកប្រជាជាតិទាំងនោះ គេសុទ្ធតែមានស្តេចរបស់ខ្លួនគ្រប់គ្រងដឹកនាំពួកគេហើយចេញទៅ ច្បាំងជួសពួកគេផង ព្រមទាំងធ្វើកិច្ចការផ្សេងៗទៀតសម្រាប់ពួកគេ។ ហើយការនេះ បានធ្វើឲ្យពួកអ៊ីស្រាអែលចង់ធ្វើដូចជាពួកប្រជាជាតិទាំងនោះដែរ គឺពួកគេចង់បានស្តេចដែរ។
ប៉ុន្តែ នៅគ្រប់សម័យកាលទាំងអស់ ព្រះជាម្ចាស់ទ្រង់គ្មានចេតនាចង់ឲ្យរាស្ត្ររបស់ទ្រង់ប្រព្រឹត្តដូចជាមនុស្ស ដទៃទៀតក្នុងពិភពលោកនេះ ដែលចាត់ឲ្យមានមនុស្សមកគ្រប់គ្រងលើពួកគេនោះទេ។រាស្រ្តរបស់ព្រះជាមនុស្ស យ៉ាងពិសេស ដែលខុសប្លែកពីប្រជាជាតិដទៃទៀត គឺព្រះអង្គបានត្រាស់ហៅពួកគេចេញមកឲ្យរស់នៅដាច់ដោយ ឡែកពីពួកគេទាំងនោះ គឺរស់នៅជាខុសពី មនុស្សឯទៀតដែលរស់នៅតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម។
24
ហើយពួកបណ្តាជនអ៊ីស្រាអែល បានចូលមកឯហោរាសាំយ៉ូអែល ហើយនិយាយថា “មើលឥឡូវនេះ លោក ចាស់ហើយ រីឯពួកកូនរបស់លោកក៏មិនដើរតាមផ្លូវរបស់លោកទៀត” ដោយព្រោះពួកគេទាំងនោះមិនស្មោះត្រង់ ដូចជាសាំយ៉ូអែល។ ពួកគេគឺជាមនុស្សដែលស៊ីសំណូក និងប្រមូលតែប្រាក់។ រួចពួកគេនិយាយទៀតថា“លោក សាំយ៉ូអែលអើយ កូនប្រុសៗរបស់លោកអ្នកមិនដូចជាលោកទេ ដូច្នេះ ពួកយើងចង់ឲ្យលោកចេញទៅស្វែងរក ស្តេចមួយអង្គដល់ពួកយើងរាល់គ្នា រួចចាក់ប្រេងតាំងគាត់ចុះ ដើម្បីឲ្យអ្នកនោះ ដឹកនាំពួកយើងដូចជាប្រជាជាតិ ឯទៀតនៅក្នុងពិភពលោកនេះដែរ”
តែហោរាសំាយ៉ូអែលបានព្យាយាមប្រាប់ដល់ពួកគេថា ការនោះមិនអាចទៅរួចឡើយ។ហើយគាត់និយាយថា “បើសិនជាអ្នករាល់គ្នាចង់បានបែបដូច្នោះ ការដំបូងដែលអ្នករាល់គ្នាត្រូវដឹងនោះគឺស្តេចនោះ នឹងយកពួក កូនប្រុសៗរបស់អ្នកឲ្យធ្វើជាទាហានសម្រាប់ពួកគេ ហើយរត់ទៅមុខរទេះរបស់ស្តេចនោះទាំងកាន់ដាវ លំពែង ផង” ហើយគាត់បានបន្ថែមទៀតថា “សើសពីនេះទៅទៀត ស្តេចនោះ នឹងហូតពន្ធពីអ្នករាល់គ្នាគឺយកពន្ធពីផលដំណាំរបស់អ្នករាល់គ្នា ព្រមទាំងប្រាក់ចំណូលរបស់អ្នករាល់គ្នាផង។ ស្តេចនោះនឹងយកពន្ធគ្រប់ទាំងអស់ ដើម្បី ជាថ្លៃការគ្រប់គ្រង និងអ្វីៗផ្សេងៗទៀត ដែលពួកគេត្រូវតែបង់ពន្ធជូនស្តេចនោះ”“ខ្ញុំគិតថា អ្នករាល់គ្នាកំពុងតែ គិត ខុសហើយ”
ប៉ុន្តែ ពួកបណ្តាជន បានឆ្លើយឡើងថា “តែ ពួកយើងចង់បានស្តេចដូចជាប្រជាជាតិដទៃទៀតដែរ”
25
ប្រហែលជាមានមនុស្ស ប្រុស ឬមនុស្សស្រី ដែលពួកគេចង់បានដល់គ្នាទៅវិញទៅមក។ក៏មានតែបុរសម្នាក់ ប៉ុណ្ណោះនៅលើផែនដីនេះ ដែលជាគំរូដល់យើងរាល់គ្នា៖ គឺជាម្នាក់ដែលសុខចិត្តស្លាប់ជួសយើងរាល់គ្នាដែលជា ព្រះអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះអង្គសង្រ្គោះយេស៊ូវគ្រីស្ទ។ ទ្រង់គឺជាគំរូដ៏គ្រប់ល្ខណ័លើគ្រប់អ្វីដែលយើងគួរយកគំរូតាម គឺទ្រង់តែតែយកព្រះទ័យទុកដាក់នូវកិច្ចការរបស់ព្រះវរបិតា និងធ្វើអ្វីៗដែលត្រឹមត្រូវជានិច្ច។
26
ទោះបីហោរាសំាយ៉ូអែលព្យាយាមពន្យល់ប្រាប់ដល់ពួកគេយ៉ាងណាក៏ដោយ ពួកគេនៅតែបន្តស្រែកទាមទារថា “យើងចង់បានស្តេចមួយអង្គ។ យើងចង់បានស្តេចដែលជាមនុស្ស។ យើងចង់បានស្តេចម្នាក់ ដែលយើងអាចនិយាយបានថា ”គេគឺជាមគ្គុទេស៍របស់យើង“ ទោះបីជាការនោះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះក៏ដោយ ដែលចង់ឲ្យមនុស្សម្នាក់នោះគ្រប់គ្រងលើប្រជាជាតិអ៊ីស្រាអែល។ ព្រះជាម្ចាស់ទ្រង់បានគ្រប់គ្រងលើប្រជាជាតិទាំងឡាយ។ ទ្រង់គឺជាអ្នកគ្រប់គ្រងរបស់ពួកយើងហើយ គឺទ្រង់ជាស្តេចរបស់ពួកយើង។ វាគឺពិតជាដូចសម័យបច្ចុប្បន្ននេះណាស់ ព្រោះមនុស្សមានគំនិតដូចគ្នា។ ពួកគេនៅតែមិនគិតថា ព្រះជាម្ចាស់ទ្រង់ជាអ្នកគ្រប់គ្រងលើពួកគេនោះទេ តែគេបានជំនួសឲ្យមនុស្សជាអ្នកគ្រប់គ្រងវិញ។
ដូច្នេះ ពួកគេក៏បានជ្រើសរើសបុរសម្នាក់ដោយខ្លួនគេ គឺឈ្មោះថា សូល ដែលជាកូនរបស់Kish។ គាត់គឺជា មនុស្សដែលមានកេរ្មិ៍ឈ្មោះ និងគួរឲ្យគោរពណាស់។ ដ្បិត រូបរាងរបស់គាត់មើលទៅសក្ត័សមធ្វើជាស្តេចរបស់ពួកគេណាស់ គឺគាត់មានរូបរាងខ្ពស់សង្ហាណាស់។ ព្រះគម្ពីរបានចែងថា ក្នុងពួកមនុស្សប្រុសអ៊ីស្រាអែលទាំងឡាយគឺមានកំពស់ត្រឹមតែស្មារបស់គាត់តែប៉ុណ្ណោះ។ គាត់មើលទៅសមជាស្តេចណាស់ រីឯមុខមាត់របស់គាត់ក៏ស្រស់សង្ហាដែរ។ គាត់គឺជាបុរសដែលប្លែកវិសេសអស្ចារ្យជាងគេណាស់។
27
មនុស្សប្រភេទនេះ ដែលមនុស្សចូលចិត្តជ្រើសរើសធ្វើជាអ្នកដឹកនាំរបស់ពួកគេនាពេលបច្ចុប្បន្ននេះ។មនុស្ស គេហាក់ដូចជាមិនស្កប់ចិត្ត នូវរបៀបដែលព្រះជាម្ចាស់ទ្រង់ដាក់ឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងនិងដឹកនាំពួក គេទេ។ ពួកគេចង់បាននរណាម្នាក់ឲ្យមកគ្រប់គ្រងលើពួកគេវិញ ចំពោះនិកាយមួយចំនួនគឺពួកគេត្រូវការនរណា ជាពិតប្រាកដឲ្យមកដឹកនាំពួកជំនុំ ហើយពួកគេមិនអាចប្រគល់ខ្លួនពួកគេទាំងស្រុងទៅក្នុងព្រះហស្តរបស់ព្រះឲ្យគ្រប់គ្រងពួកគេដោយវិញ្ញាណវិញ ឬក៏អនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំពួកគេនោះទេ។ ពួកគេចង់បាននរណាម្នាក់ឲ្យមកធ្វើជាអ្នកដឹកនាំសាសនាដល់ពួកគេវិញ ហើយអ្នកនោះគឺជាអ្នកដែលប្រាប់ពួកគេថានឹងត្រូវធ្វើអ្វីៗទាំងឡាយ។ ដូច្នេះ បុរសម្នាក់នេះ សក្ត័សមខ្លាំងណាស់ ព្រោះគាត់គឺជាមនុស្សដែលប្រាជ្ញាវ័យឆ្លាតណាស់។
រីឯអ្វីៗទាំងអស់ គឺសុទ្ធតែបែបដូច្នេះឯង នាពេលសព្វថ្ងៃនេះ។ យើងរាល់គ្នាចូលចិត្តជ្រើសរើសមនុស្សប្រភេទនេះផងដែរ ឲ្យមកគ្រប់គ្រងពួកជំនុំរបស់យើង គឺមកគ្រប់គ្រងពួកជំនុំរបស់ព្រះ។ គ្មានអ្វីមួយដែលអាចឲ្យខ្ញុំនិយាយទាស់ប្រឆាំងចំពោះការនេះបានឡើយ ដ្បិតគឺត្រឹមត្រូវណាស់ តែវាមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះនោះឡើយចំពោះការបែបដូច្នេះ។ ព្រះជាម្ចាស់ ទ្រង់ជាព្រះដែលគ្រប់គ្រងលើរាស្រ្តរបស់ទ្រង់គឺទ្រង់គ្រប់គ្រង លើមនុស្សម្នាក់ៗ។
28
យើងឃើញថា កូនប្រុសរបស់ Kish នេះ គឺជាមនុស្សដ៏អស្ចារ្យ គាត់មានរូបងរាងសក្ត័សមធ្វើជាស្តេចដល់ពួកអ៊ីស្រាអែលណាស់ បើមើលរ៉ូបដែលគាត់ស្លៀកពាក់ទៅគឺអស្ចារ្យណាស់ ហើយម្កុដនៅក្បាលរបស់គាត់ក៏ល្អផងដែរគឺដើរទៅមានខ្ពស់លើអស់ទាំងពួកមនុស្ស គាត់ពិតជាសក្ត័សមធ្វើជាស្តេចលើអាណាចក្រអ៊ីស្រាអែលណាស់ដ្បិត ស្តេចសាសន៍ដទៃគឺមើលមកគាត់ថា “ចូរមើលទៅបុរសម្នាក់នោះទៅ!” ចូរមើលចុះ តើពួកយើងមានស្តេចដ៏អស្ចារ្យយ៉ាងណាទៅ! ចូរមើលបុរសដ៏អស្ចារ្យដែលគ្រប់គ្រងលើពួកយើងរាល់គ្នាទៅ!“
គួរឲ្យសោកស្តាយណាស់ នៅក្នុងការនិយាយការនេះ ដ្បិតតើវាពិតប្រាកយ៉ាងណាទៅនាពេលបច្ចុប្បន្ននេះនៅក្នុងពួកជំនុំ។ ពួកគេចូលចិត្តនិយាយថា “គ្រូគង្វាលរបស់យើងមិនមានគំនិតចង្អៀតចង្អល់នោះឡើយគាត់គឺជា មនុស្សដ៏អស្ចារ្យម្នាក់។ គាត់បានបញ្ចប់ការសិក្សាមកពី Harvard ឬក៏បញ្ចប់មកពីសាលាទេវសាស្ត្រដ៏ល្បីៗ។គាត់ មានសញ្ញាបត្រ៤ខុសៗគ្នា គឺមួយនេះ មួយនោះ ហើយក៏ជាអ្នកគ្រប់គ្រងmixer ដ៏ចំណានម្នាក់ទៀតនៅក្នុងចំណោមមនុស្សទាំងឡាយ” ការដែលមនុស្សមើលទៅ គិតថាល្អគ្រប់បែបយ៉ាង ប៉ុន្តែ នៅក្នុងផ្លូវរបស់ព្រះសម្រាប់ពួកជំនុំវិញ គឺត្រូវដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធវិញ។ ប៉ុន្តែពួកគេចូលចិត្តនិយាយថា “ពួកយើងមាននិកាយដ៏អស្ចារ្យនេះ ដែលយើងនៅជាមួយ។ ពួកយើងបានចាប់ផ្តើម តាំងពីគ្រាដំបូង ក្នុងពេលដែលពួកយើងមានគ្នាតិចម្ល៉េះ។ហើយឥឡូវនេះ យើងបានរីកចំរើន រហូតទាល់តែយើងរាល់គ្នា ស្ថិតនៅក្នុងចំណោមពួកនិកាយធំនាពេលបច្ចុប្បន្ននេះ។ យើងមានសាលាល្អៗ នឹងមានអ្នកបំរើដែលមានការអប់រំជ្រៅជ្រះទៀតផង។ យើងមានមនុស្សវៃឆ្លាតពូកែៗជាច្រើននៅក្នុងចំណោមមនុស្សក្នុងទីក្រុងនេះ ដែលបានចូលរួមនៅក្នុងនិកាយរបស់ពួកយើង។ ហើយពួកយើងក៏បានបរិចាគសប្បុរធម៌របស់ពួកយើងទៀត គឺពួកយើងបានប្រព្រឹត្តល្អៗណាស់” ព្រះជាម្ចាស់ទ្រង់បានហាមនូវចំនុចនេះ ដែលខ្ញុំអាចនឹងនិយាយពាក្យមួយប្រឆាំងទាស់នឹងការនេះ ដ្បិតគ្រប់ទាំងអស់សុទ្ធរតែល្អប៉ុន្តែ វាមិនមែនជាបំ ណងព្រះហឫទ័យរបស់ព្រះ ដែលឲ្យមនុស្សប្រភេទនោះមកគ្រប់គ្រងលើពួកគេឡើយ។
29
ព្រះជាម្ចាស់ទ្រង់បានចាត់បញ្ចូនព្រះវិញ្ញាណឲ្យយាងមក នៅថ្ងៃបុណ្យទី៥០មកគ្រប់គ្រងលើចិត្តរបស់មនុស្ស ហើយដឹកនាំជីវិតរបស់ពួកគេ។ វាមិនមែនជាការដែលអាក្រក់នោះទេដែលឲ្យមនុស្សមកគ្រប់គ្រងលើមនុស្ស។
ប៉ុន្តែ យើងរាល់គ្នាចូលចិត្តនិយាយបែបនេះ។ វាគឺជាការដែលឆ្លាតខ្លាំងណាស់ពេលដែលយើងរាល់គ្នា និយាយថា យើងជាសមាជិកក្រុមដ៏ធំមួយ។ តើលោកអ្នកគឺជាគ្រីស្ទានឬ? នេះហើយគឺជារបៀបដែលខ្ញុំទទួល អារម្មណ៍ដឹង តាមរយៈអត្ថបទព្រះគម្ពីរនេះ។ នៅពេលដែលខ្ញុំ សម្រាកនៅក្នុងមន្ទីរពេទ្យខ្ញុំបានសួរមនុស្សម្នាក់ថា “តើអ្នកគឺជាគ្រីស្ទានឬ?” គេបានឆ្លើយថា “ខ្ញុំគឺជាសមាជិកក្រុមនេះក្រុមនោះជាដើម”
“តើអ្នកគឺជាគ្រីស្ទានឬ?”
“ខ្ញុំគឺជាសមាជិកក្រុមនេះក្រុមនោះជាដើម”
ហើយមានគិលានុបដ្ឋាយិកាម្នាក់បានចូលមកក្បែរគ្រែរបស់ខ្ញុំ ដែលជាទីកន្លែងដែលខ្ញុំអានព្រះគម្ពីរនាងគឺ បុគ្គលិកថ្មី ហើយបាននិយាយថា “តើសុខសប្បាយជាទេលោក?” “ខ្ញុំគិតថា លោកអ្នកគឺជាReverend Branham ដែលបានចូលមកត្រួតពិនិត្យរាងកាយតើមែនទេ?”
ខ្ញុំបានឆ្លើយថា“មែនហើយ”
និយាយសួរទៀតថា “តើអាចឲ្យខ្ញុំ យកអាល់កុលមកជូតខ្នងរបស់លោកបានទេ ដើម្បីឲ្យលោកមានអារម្មណ៍ប្រសើរបន្តិច?”
ខ្ញុំបានតបវិញថា“ចូរធ្វើចុះ”
នៅខណៈពេលដែលនាងបានជូតខ្នងរបស់ខ្ញុំ នាងបានសួរមកកាន់ខ្ញុំថា “តើលោកស្ថិតនៅក្នុងពួកជំនុំនិកាយអ្វី?”
ខ្ញុំឆ្លើយថា “អូ! ខ្ញុំជាសមាជិកពួកជំនុំដែលមាននិកាយចាស់ជាងគេ”
នាងសួរទៀតថា“តើជានិកាយអ្វីទៅ?”
ខ្ញុំឆ្លើយឡើងថា “វាគឺជានិកាយមួយ ដែលបានបង្កើតឡើង នៅមុនកំណើតលោកីម្ល៉េះ”
“អូ! មែនឬ?” ខ្ញុំមិនជឿទេ... នាងបាននិយាយថា “ខ្ញុំជាសមាជិកពួកជំនុំមួយដ៏ពិតប្រាកដ។តើនោះគឺជា អង្គការឬ?”
ខ្ញុំតបថា “មិនមែនទេ។ គឺប្រហែលជា ២០០ឆ្នាំមកហើយ គឺជាក្រុមមួយនោះឯង។ប៉ុន្តែ ក្រុមនោះ បានចាប់ ផ្តើមឡើង នៅពេលដែលផ្កាយព្រឹកបានច្រៀងព្រមគ្នា ហើយពួកគេគឺជាកូនរបស់ព្រះបានស្រែកឡើងដោយអំណរ ពេលដែលពួកគេបានឃើញ ព្រះសង្គ្រោះបានយាងមក ជួយរំដោះមនុស្សជាតិ”
30
នាងក៏ឈប់ជូតខ្នងរបស់ខ្ញុំ ហើយខ្ញុំក៏ឈប់នៅត្រង់នេះបន្តិច ដូច្នេះអាចនិងបន្តជូតខ្នងខ្ញុំទៀត (នាងមកពី Corydon ដែលនៅក្បែរទីនេះ) ហើយពួកយើងក៏បានជជែកគ្នានាងបាននិយាយថា “លោក ខ្ញុំតែងតែជឿថា បើ សិនទ្រង់គឺជាព្រះពិតមែន ទ្រង់នៅតែជាព្រះនាពេលសព្វថ្ងៃនេះគឺដូចជាពេលពីមុនដែរ” នាងបាននិយាយទៀតថា “ពួកជំនុំរបស់ខ្ញុំគេបានបដិសេធការនេះ ប៉ុន្តែខ្ញុំជឿថា វាគឺជាសេចក្តីពិត”
ខ្ញុំបានតបថា “ប្អូនស្រី ប្អូនមិននៅឆ្ងាយពីនរគរបស់ព្រះទេ” នាងបានបន្តទៀតថា“បើសិនជា ទ្រង់ជាអ្នកប្រោសឲ្យជា តើទ្រង់មិននៅតែជាអ្នកប្រោសគេឲ្យជាទេឬអី?”
ខ្ញុំតបថា “មែនហើយ ប្អូនស្រី គឺទ្រង់ពិតជាព្រះដ៏ប្រោសឲ្យជាពិតប្រាកដមែន”
31
ប៉ុន្តែ មនុស្សគេចង់បានមនុស្សឲ្យមកគ្រប់គ្រងលើពួកគេ។ គេមិនចង់ឲ្យព្រះជាម្ចាស់ទ្រង់មកគ្រប់គ្រងលើពួកគេនោះទេ។
កូនប្រុសរបស់ Kish (ឈ្មោះសូល) គឺជាចម្លើយដែលពួកគេចង់បាន។ គាត់គឺជាមនុស្សដ៏អស្ចារ្យ...អូ! គាត់
អាចដឹកនាំពួកគេធ្វើសង្រ្គាមបាននិងអ្វីៗផ្សេងទៀត។ ប៉ុន្តែ វានៅតែមិនមែនជាផ្លូវរបស់ព្រះ ចំពោះការធ្វើបែប នេះ។ ព្រះជាម្ចាស់ចង់ឲ្យហោរាដ៏ស្មោះត្រង់វ័យចំណាស់របស់ទ្រង់ដឹកនាំពួកគេនិងថ្លែងព្រះបន្ទូលទ្រង់ទៅកាន់ ពួកគេ។
32
នៅសព្វថ្ងៃនេះ នៅក្នុងគ្រាពួកជំនុំដ៏អស្ចារ្យរបស់យើងរាល់គ្នា ដែលយើងកំពុងតែរស់នៅខ្ញុំគិតថា យើងរាល់ គ្នាពិតជាបានផ្លាស់ប្តូរចេញពីអ្វីដែលព្រះជាម្ចាស់ទ្រង់ចាក់ប្រេងតាំងឲ្យធ្វើវិញ។ព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គ សង្រ្គោះរបស់យើងរាល់គ្នា នៅក្នុងគម្ពីរម៉ាកុស១៦ បានចែងថា“ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះអ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹង បានសង្រ្គោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មីនឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើមនុស្សជំងឺឲ្យបានជាផង។”
33
មិនមែនជាមនុស្សឡើយ ហើយក៏មិនមែនជាកូនប្រុស Kish ដែរ ឬក៏គ្មាននរណាម្នាក់អាចបង្កើតបានក្រៅពី ការដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដែរ។ ប៉ុន្តែ យើងបានបង្កើតសាលាជាច្រើន ហើយក៏បានបង្កើតសាលាព្រះគម្ពីរជាច្រើនដែរ ព្រមទាំងបង្កើតអង្គការជាច្រើន ដើម្បីបំពេញចិត្តមនុស្ស និងឲ្យដូចជាអ្វីៗផ្សេងទៀតនៅលោកីយនេះដែរ។
ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដឹកនាំនៅក្នុងប្រជាជាតិនេះ។ ប្រជាជាតិនេះត្រូវតែទទួលបានការដឹកនាំនៅពេល ដែលយើងវិលត្រឡប់ទៅកាន់ ពេលដែលពួកគេសរសេរការប្រកាសយកឯករាជ្យ ហើយក៏មានកៅអីអង្គុយបន្ថែមមួយទៀតដែរ។ ហើយក៏គ្មានអ្វីដែលសង្ស័យឡើងនៅក្នុងគំនិតរបស់ខ្ញុំ ដ្បិតអ្វីដែលព្រះជាម្ចាស់ទ្រង់អង្គុយនៅតុពេលដែលប្រជាជាតិទាំងនេះ ត្រូវបានបង្កើតឡើងនៅលើគោលការណ៍សេរីភាពខាងសាសនា និងសេរីភាពគ្រប់បែបយ៉ាង ហើយឈរលើព្រះបន្ទូលដ៏នូវអស់កល្ប។ ប៉ុន្តែ យើងរាល់គ្នាបានប្រព្រឹត្តអំពើពុករលួយដូចជា នយោបាយពុករលួយជាដើម។ យើងបានធ្វើការបោះឆ្នោតយកមនុស្ស ស្ថិតនៅក្រោមការទិញដូរ និងសេចក្តីសន្យាកុហក រហូតទាល់តែប្រជាជាតិរបស់យើង និងនយោបាយរបស់យើង និងលទ្ធិប្រជាធិបតេយ្យរបស់យើង ទៅជាកង្វក់លាយឡំគ្នាជាមួយនឹង កុម្មុនីស និងលទ្ធិគ្រប់ទាំងអស់។
34
ជាច្រើនដង យើងបានហៅចូលមក អធិស្ឋានទូលអង្វរ នៅពេលដែល មានការជួបប្រជុំអំពីភាសាជាតិឬក៏ត្រូវ ការពិភាក្សាជាដើម។ ថ្មីៗនេះ នៅក្នុងពេលវេលាមួយដ៏អស្ចារ្យនោះ គេគ្មានពេលវេលានឹងហៅមនុស្សឲ្យចូលមកអធិស្ឋានឡើយ! តើយើងរាល់គ្នាអាចរៀបចំអ្វីៗឲ្យមានភាពខុសប្លែកដូចម្តេចបាន បើគ្មានការអធិស្ឋាននោះ?តើ យើងមានសេចក្តីរំពឹងយ៉ាងណានៅក្នុងពិភពលោកនេះ ធ្វើអ្វីៗ ដោយគ្មានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធនោះ?
ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំបាន និយាយអំពីការនេះ ដោយសេចក្តីស្រឡាញ់ហើយធ្វើការគោរពដល់ប្រជាជាតិ របស់យើង និងគោរពទង់ជាតិ និងសាធារណារដ្ឋ ដែលកំពុងឈរឡើង៖យើងរាល់គ្នាបដិសេធអ្នកដឹកនាំរបស់ យើង គឺជាព្រះវិញ្ញាណបរិសុទ្ធ ហើយតាមរយៈនយោបាយដ៏ពុករលួយដែលបាននាំចូលមកនៅក្នុងគំនិតរបស់មនុស្ស។ហើយបើសិនជាលោកអ្នកមិនសម្លឹងមើលការនេះទេ គឺពួកគេកំពុងតែបង្កើតនូវកំហុសមួយដ៏ធំ ដែលពួកគេបានធ្វើនាពេលឥឡូវនេះ។ ពីព្រោះ ពួកបណ្តាជនគេចង់បានមនុស្សមកគ្រប់គ្រងលើពួកគេ។
35
អ្វីដែលពួកយើងត្រូវការនៅក្នុងអង្គប្រជុំសភារបស់សហរដ្ឋអាមេរិក គឺជាប្រធានាធិបតីហើយអ្វីដែលយើងត្រូវ ការនៅក្នុងសមាជ និងអ្វីដែលយើងត្រូវការនៅក្នុងទីយុត្តិធម៌ គឺជាមនុស្សដែលមានជីវិតដែលគាប់ព្រះហឫទ័យចំពោះព្រះ ហើយមានពេញជាព្រះវិញ្ញាណបរិសុទ្ធ ដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែផ្ទុយទៅវិញ យើង បានជ្រើសរើសមនុស្សដែលមានប្រាជ្ញា ហើយជាអ្នកដែលបដិសេធអំណាចចេស្តារបស់ព្រះក៏ជាមនុស្សដែលមិន ជឿ និងជួនកាលទៀត ជាមនុស្សដែលអាក្រក់ផង ដែលយើងបាននាំចូលមកក្នុងវិស័យនយោបាយរបស់ប្រជាជាតិយើង។
មិនមែនកើតមានឡើងតែនៅក្នុងកិច្ចការនោះទេ ប៉ុន្តែវាក៏កើតមានឡើងនៅក្នុងពួកជំនុំរបស់យើងដែរ។ពួកជំ នុំរបស់យើងបានត្រឡប់ជាពុករលួយ ដោយផ្អែកលើការនេះ ដែលយើងបានជ្រើសរើសពួកអ្នកគង្វាលរបស់យើងឲ្យដឹកនាំយើងរាល់គ្នា យើងរាល់គ្នាធ្លាប់បានចូលរៀននៅសាលាព្រះគម្ពីរ ហើយក៏បានជ្រើសរើសមនុស្សដែលមានប្រាជ្ញាអស្ចារ្យ គឺជាមនុស្សដែលមានគំនិតដ៏ត្រចះត្រចង់ ជាអ្នកដែលទទួលបានអារូបករណ៍ហើយជាអ្នកមាន ជំនាញខាង mixer នៅក្នុងចំណោមមនុស្សទាំងឡាយ ហើយជាមនុស្សដ៏អស្ចារ្យនៅក្នុងចំណោមអ្នកជិតខាងរបស់យើង ការទាំងនោះ ខ្ញុំគ្មានអ្វីដែលអាចនិយាយប្រឆាំងទាស់បានឡើយ។ ចំពោះមនុស្សដែលព្យាយាមដើរនៅក្នុងផ្លូវរបស់ខ្លួន យកចិត្តទុកដាក់នៅក្នុងផ្លូវជីវិតរបស់ខ្លួន ហើយបង្ហាញពីការប្រព្រឹត្តរបស់ខ្លួនទៅកាន់មនុស្សផ្សេងទៀត ហើយជាមនុស្សដែលអស្ចារ្យនៅក្នុងកិច្ចការងាររបស់ខ្លួន ដែលខ្ញុំមិនចង់និយាយអំពីការអាក្រក់នោះទេគឺ ព្រះជាម្ចាស់ទ្រង់បានហាមថា ព្រះវិញ្ញាណរបស់អញនឹងអនុញ្ញាតឲ្យការអាក្រក់នោះកើតឡើង។ប៉ុន្តែ វាមិនមែនជា អ្វីដែលព្រះជាម្ចាស់ទ្រង់ជ្រើសរើសសម្រាប់យើងរាល់គ្នានោះទេ! តែគឺជាការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធវិញគឺជាព្រះគ្រីស្ទដែលគង់នៅក្នុងចិត្តមនុស្ស។
36
មានមនុស្សដែលមានប្រាជ្ញាជាច្រើន បានឈរនៅលើតុអធិប្បាយរបស់យើង គេបានបដិសេធព្រះវត្តមានដ៏ ពិតនៃព្រះវិញ្ញាណបរិសុទ្ធ។ មានពួកគេជាច្រើនបានបដិសេធ វត្តមាននៃការប្រោសឲ្យជារបស់ព្រះជាម្ចាស់និង អំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។
37
ខ្ញុំបានអានអត្ថបទមួយ (ខ្ញុំគិតថា កាលពីថ្ងៃម្ស៉ិលម៉ិញ) គឺស្ថិតនៅលើសារព័ត៌មានមួយដែលបានដកស្រង់ ចេញពី Jack Coe គាត់គឺជាអ្នកដែលបានទទួលជឿព្រះអម្ចាស់យេស៊ូវគ្រីស្ទ ក៏ជាមនុស្សដែលក្លាហានអស្ចារ្យនៅសម័យរបស់គាត់ ហើយក៏បានទទួលការត្រាស់ហៅ ឲ្យចុះមកឯ Florida គាត់ក៏បានសុំឲ្យក្មេងប្រុសម្នាក់យកដែក ចេញពីជើងរបស់គាត់ ហើយដើរមកលើវេទិការមក។ ហើយនៅក្នុងការធ្វើបែបនេះ រួចក្មេងប្រុសនោះក៏បានដើរឡើងមកលើវេទិការបាន ហើយក្មេងនោះក៏បានដួលចុះវិញ នៅពេលដែលក្មេងនោះត្រឡប់ទៅឯម្តាយរបស់ខ្លួនវិញការទាំងអស់នេះ គឺជាការរៀបចំរបស់ខ្មាំងសត្រូវរបស់ព្រះគ្រីស្ទ។
មានស្ត្រីវ័យក្មេងម្នាក់នេះ និងប្តីរបស់គាត់ បាននាំបងប្រុសដ៏ក្លាហានរបស់យើងចូលមកកណ្តាលមនុស្ស។ ហើយនៅពេលដែល ពួកជំនុំទាំងឡាយបានក្រោកឈរឡើង តាមរយៈ បងប្រុស Jackជាពេលដែលពួកជំនុំទាំង ឡាយបានថ្លែងពីព្រះនាមព្រះយេស៊ូវគ្រីស្ទ គេមិនអាចឈរបានឡើយ តាមរយៈសេចក្តីក្លាហានរបស់គាត់គឺ មនុស្សគ្រប់គ្នា ត្រូវបានត្រាស់ហៅមកដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺគេត្រូវតែលុតជង្គុងរបស់ពួកគេចុះអធិស្ឋាន ប៉ុន្តែជំនួសឲ្យការនេះវិញ នៅក្នុងចំណោមខាងលើ គឺមានម្នាក់ដែលជាអ្នកដឹកនាំដ៏អស្ចារ្យរបស់យើងបាននិយាយថា ពួកគេបានចាប់កាន់ដៃគ្នា ជាមួយនឹងការដាក់ទោសលើពួកអ្នកមិនជឿ ហើយគេឃុំឃាំងបងប្រុស Jack Coe ទៀត។ តើលោកអ្នកអាចស្រមៃអំពីពួកជំនុំបានទេ ក្នុងការដែលពួកគេបានហៅខ្លួនឯងគេនូវព្រះនាមគ្រីស្ទ គួរតែចូលរួមជាមួយនឹងការដាក់ទោសមនុស្សដែលដើរតាមព្រះ ដែលជាអ្នកខិតខំព្យាយាមអស់អំពីចិត្ត ឈរលើព្រះបន្ទូល? ប៉ុន្តែ ពួកគេនៅតែធ្វើវាឡើង។
38
បន្ទាប់មក បងប្រុស Gordon Lindsay ជាអ្នកដែលបានរួចផុតពីគ្រោះថ្នាក់ហើយនៅពេលដែលពួកអ្នកមិនជឿ គេបានជំនុំជំរះគាត់ថា “មនុស្សនេះ គឺជាអ្នកបោកប្រាសគេ ដោយព្រោះគាត់បានយកដែកចេញពីក្មេងប្រុសម្នាក់ហើយឲ្យក្មេងនោះដើរនៅលើវេទិការ ហើយបាននិយាយថា គាត់គឺជាអ្នកប្រោសគេឲ្យជា តែគាត់ជាអ្នកកុហក់ទេគាត់បានធ្វើការដែលទាស់ប្រឆាំងនឹងការបង្គាប់របស់គ្រូពេទ្យ។ ដូច្នេះ គាត់ជាប់ចោទក្នុងករណីបោកប្រាស់មនុស្ស ឲ្យជឿទុកចិត្ត”។
លោក Coe បានក្រោកឈរឡើង ហើយនិយយថា “ខ្ញុំសូមបដិសេធចំពោះហេតុការណ៍នេះ។ដ្បិត គឺជាព្រះទេ ជាអ្នកដែលប្រោសឲ្យក្មេងនោះបានជាវិញ”
ហើយចៅក្រមបាននិយាយថា “ខ្ញុំនឹងសួរដល់មនុស្សទាំងឡាយនៅក្នុងតុលាការនេះថាតើហេតុការណ៍នេះ ពិតដែរឬទេ ដែលព្រះអាចប្រោសក្មេងប្រុសនេះឲ្យជានោះ រួចក៏ឲ្យក្មេងប្រុសនោះឈឺវិញ។បើសិនជាហេតុការណ៍ នោះអាចបង្ហាញភស្តុតាងចេញពីព្រះគម្ពីរ នោះខ្ញុំនឹងនិយាយថា លោក Coeមានសិទ្ធិចំពោះករណីរបស់គាត់”
រួចក៏មានអ្នកបំរើព្រះម្នាក់បានលើកដៃឡើង ហើយនិយាយថា “សូមគោរព លោកតុលាកាតើខ្ញុំអាចបញ្ចេញ មតិបានដែរឬទេ?”
ចៅក្រមបាននិយាយថា“សូមនិយាយមកចុះ”
39
រួចគាត់ក៏ក្រោយឈរឡើង ហើយនិយាយថា “មានយប់មួយនៅឯក្បែរថ្មឆ្នេរសមុទ្រពេលដែលនាវាតូចមួយ ជិតលេច គឺសេចក្តីសង្ឃឹមក្នុងការស់រានមានជីវិតនៃមនុស្សដែលនៅលើទូកនោះក៏ត្រូវរលាយសូន្យទៅដែរ។ពួកគេបានឃើញព្រះយេស៊ូវ ជាព្រះរាជាបុត្រានៃព្រះ ទ្រង់បានយាងនៅលើទឹក។ មានសិស្សម្នាក់ឈ្មោះពេត្រុស បាននិយាយថា ”តើជាទ្រង់មែនទេ ព្រះអម្ចាស់អើយ សូមទ្រង់ជួយទូលបង្គំឲ្យដើរនៅលើទឹកទៅកាន់ទ្រង់ផង។រួច ទ្រង់មានបន្ទូលថា “ពេត្រុសអើយ ចូរអ្នកដើរមកចុះ”។ គាត់ក៏បានបោះជើងចេញពីទូក គាត់ក៏បានដើរនៅលើទឹកបានយ៉ាងល្អ ដូចជាព្រះយេស៊ូវដែរ។ ប៉ុន្តែ នៅពេលដែលគាត់មានភាពភ័យខ្លាច គាត់ចាប់ផ្តើមលេចចូលទៅក្នុងទឹក នៅមុនពេលដែលគាត់ដើរទៅដល់ព្រះយេស៊ូវ“
ចៅក្រមបាននិយាយថា “ករណីនេះ ត្រូវបានច្រានចោលហើយ”
40
យើងត្រូវការ ព្រះវិញ្ញាណវិញ្ញាណបរិសុទ្ធដឹកនាំយើង មិនមែនយកមនុស្សមកដឹកនាំពួកយើងនោះទេ។
សូល ជាកូនប្រុសរបស់ Kish ក្រោយមក គាត់ក៏បានក្លាយជាមេដឹកនាំលើពួកអ៊ីស្រាអែល។ហើយគាត់ក៏បាន នាំយក ពួកមនុស្សប្រុស ២០០០នាក់ និងយូណាថាន់យកមនុស្ស១០០០នាក់ រួចយូណាថាន់បានចុះទៅឯពួកកងទ័ព្ធ ហើយដឹកនាំពួកគេទៅកំទេច ពួកអាម៉ូរី។ នៅពេលដែលគាត់បានកំទេចពួកគេហើយ សូល បានផ្លុំត្រែឡើងហើយនិយាយថា “តើអ្នករាល់គ្នាបានឃើញអ្វីដែល សូលបានធ្វើដែរឬទេ?” គាត់ក៏ចាប់តាំងនិយាយការបំផ្លើសចេញមក។
ភ្លាមៗនោះ មានបុរសម្នាក់ដែលជាគ្រូពេទ្យនៃព្រះ ឬជាអ្នកដែលទទួលបានការមួយចំនួនដែលនៅខាងក្រោយឈ្មោះរបស់គាត់ ក៏ “បានដឹងថា” អ្នកសំណប់នៃព្រះ គឺជាមនុស្សដែលបន្ទាបខ្លួន។ គឺរាស្រ្តរបស់ព្រះជាអ្នកដែលបន្ទាបខ្លួន។
នៅពេលដែលោកអ្នកឃើញ នរណាម្នាក់បាននិយាយថា ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយក៏ចាប់ ផ្តើមញែកខ្លួនរបស់ពួកគេចេញ មើលទៅហាក់ដូចជាគ្មានជំនឿទាល់តែសោះ គឺពួកគេខំធ្វើការមួយចំនួនដែល ពួកគេមិនជឿសោះ ចូរចាំថា ពួកគេមិនបានទទួលជឿព្រះអម្ចាស់យេស៊ូវគ្រីស្ទនោះទេ។
41
ក្រោយមក លោកអ្នកបានដឹងថា ខ្មាំងសត្រូវរបស់ព្រះជាអ្នកដែលរៀបចំការនេះឡើងហើយវាត្រូវចូលមក ក្នុងចង្កោមរាស្រ្តរបស់ព្រះ ហើយបានចូលមកបញ្ឆោតភ្នែកមនុស្សគ្រប់គ្នា។នោះហើយគឺជាអ្វីដែលសត្រូវតែងតែ ព្យាយាមធ្វើ គឺបញ្ឆោតភ្នែកពួកគេបើសិនជាបាន ដូច្នេះ មនុស្សមិនអាចមើលឃើញអ្វីដែលពួកវាកំពុងធ្វើនោះទេ។ ហើយវាគឺជាអ្វីដែលសាតាំងវាព្យាយាមធ្វើនៅសព្វថ្ងៃនេះទៅកាន់គ្រីស្ទានទាំងឡាយ៖គឺបញ្ឆោតពួកគេចេញពីភ្នែក ខាងព្រលឹងវិញ្ញាណ ដើម្បីឲ្យពួកគេដើរទៅតាមប្រាជ្ញាខាងលោកីយនេះមិនមែនជាប្រាជ្ញាដែលដឹកនាំដោយព្រះវិ ញ្ញាណបរិសុទ្ធ។
បន្ទាប់មក នៅពេលដែលពួកគេបានធ្វើវាហើយ គឺនៅពេលដែលការប្រយុទ្ធដ៏ខ្លាំងក្លាបានចូលមកដល់នោះ ស្តេចសូល ក៏បានកាត់សត្វគោជាពីរចំណែកធំ ហើយផ្ញើរទៅកាន់គ្រប់មនុស្ស។ ខ្ញុំចង់ឲ្យលោកអ្នកបានកត់សំ គាល់នៅត្រង់នេះ ពេលដែលសូល បានផ្ញើរចំណែកសត្វគោល ទៅកាន់ពួកអស់អ៊ីស្រាអែលទាំងអស់ហើយបាន និយាយថា “ចូរឲ្យគ្រប់មនុស្សទាំងអស់ កុំដើរតាមសាំយ៉ូអែលឡើយ សូលក៏បានយកសត្វគោនេះ...”តើបងប្អូន មើលឃើញ ពីរបៀបនៃសេចក្តីបញ្ឆោត ដែលគាត់បានព្យាយាមតាំងខ្លួនឯងគាត់តំណាងឲ្យអ្នកសំណប់របស់ព្រះ?គេគឺជាអ្នកដែលមិនជឿសោះ។ ពួកមនុស្សគេបានភ័យខ្លាច ដោយព្រោះសាំយ៉ូអែល។ ប៉ុន្តែ សូលវិញបាននាំពួក គេ ដើរតាមគាត់ ដោយព្រោះមនុស្សភ័យខ្លាចសាំយ៉ូអែល។ “ចូរឲ្យពួកគេចេញពីសាំយ៉ូអែលមកឯសូលចុះ”
42
តើនៅសព្វថ្ងៃនេះ មានប៉ុន្មានដងទៅ ដែលយើងរាល់គ្នាធ្លាប់ស្តាប់ឮការទាំងនេះ៖“ពួកយើងគឺជាពួកជំនុំដ៏ អស្ចារ្យ” “យើងគឺជាពួកជំនុំនៃព្រះគ្រីស្ទ” “យើងគឺជាពួកជំនុំនៃព្រះ”“យើងគឺជាពួកជំនុំនេះ ជាពួកជំនុំនោះជាដើម” វាបានធ្វើឲ្យមនុស្សមានភាពភ័យខ្លាច ហើយគិតថាវាពិតជាកិច្ចការរបស់ព្រះមែន។ ពួកគេមិនចង់បានការដឹកនាំពី ព្រះវិញ្ញាណបរិសុទ្ធនោះទេ ពួកគេចូលចិត្តដើរតាមមនុស្សវិញដោយព្រោះពួកគេចូលចិត្តរស់នៅជាជីវិតឯកជន។ ពួកគេចូលចិត្តជឿទៅលើអ្វីដែលពួកគេចូលចិត្តជឿ។
តើលោកអ្នកមើលឃើញថា ព្រះវិញ្ញាណបរិសុទ្ធគឺជាចៅហ្វាយរបស់យើងរាល់គ្នាដែរឬទេ?ព្រះជាម្ចាស់ទ្រង់ មិនដែលឲ្យយើងរាល់គ្នាមានសម្តេចប៉ាបឡើយ ឬក៏ជាបូជាចារ្យ ឬនរណាម្នាក់ធ្វើជាចៅហ្វាយយើងនោះទេ។ព្រះ វិញ្ញាណបរិសុទ្ធ គឺជាព្រះដែលមានរូបរាងជាព្រះវិញ្ញាណ ហើយទ្រង់ជាចៅហ្វាយរបស់យើងនិងជាអ្នកដឹកនាំយើង រាល់គ្នា។ តើហេតុអ្វីទៅ?
43
នេះគឺជាការបញ្ចាក់ដ៏ធ្ងន់ធ្ងរណាស់។ ខ្ញុំមិនចង់មានន័យបែបនេះទេតែខ្ញុំនិយាយដោយសេចក្តីស្រឡាញ់វិញ។
ដ្បិតព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថាវាគឺជាការខុសឆ្គង ដែលពួកស្ត្រីរបស់ពួកយើងនាំគ្នាកាត់សក់របស់ពួក គេ ហើយវាក៏ជាការដែលខុសឆ្គងដែរសម្រាប់ពួកស្រ្តីៗ នៅក្នុងការស្លៀកពាក់ខ្លីនោះ ហើយក៏តុបតែងមុខមាត់ របស់ពួកគេដោយគ្រែមម្សៅជាដើម។ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា វាគឺជាការដែលខុសឆ្គង ប៉ុន្តែយើងរាល់គ្នា ចង់ឲ្យគេប្រាប់ដល់យើងថាវាមិនអីទេ។
ដរាបណា យើងរាល់គ្នាដើរតាម “ខ្ញុំ និងសាំយ៉ូអែល” ពួកគេចូលចិត្តរស់នៅទៅតាមចិត្តរបស់ពួកគេចង់បានក្នុងពេល៦ថ្ងៃ ហើយទៅព្រះវិហារនៅថ្ងៃអាទិត្យពេលព្រឹក ហើយមានម្នាក់ជាមនុស្សពេញដោយប្រាជ្ញាដែលបាន បញ្ចប់ការសិក្សា អាចនឹងអធិប្បាយបាន... ហើយក៏ចេះនិយាយរឿងកំប្លែង ធ្វើឲ្យរសើបដល់ត្រចៀករបស់ពួកគេហើយក៏នាំឲ្យពួកគេចូលចិត្តដូចជាមើលរឿងភាពយន្ត ឬកម្មវិធីទូរទស្សន៍ដែរ ហើយក៏បានអធិស្ឋានតិចតួចឲ្យពួកគេ ហើយឲ្យពួកគេត្រឡប់ទៅផ្ទះវិញដោយស្កប់ចិត្ត ដែលពួកគេបានធ្វើតាមបែបសាសនា។
នោះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ព្រះវិញ្ញាណបរិសុទ្ធចង់ឲ្យលោកអ្នក រស់នៅតាមផ្លូវរបស់ព្រះជារៀងរាល់ថ្ងៃ ហើយញែកខ្លួនរបស់អ្នកចេញពីការនៃលោកីយនេះ។ប៉ុន្តែ ពួកជំនុំគេមិន ចង់ធ្វើបែបនោះទេ។ ពួកគេចង់បាននរណាមួយចំនួន ដែលចេះកាត់ស្រាយព្រះគម្ពីរទៅតាមរបៀបដែលពួកគេ ចង់ស្តាប់វិញ។ ពួកគេមិនចង់ស្តាប់សម្លេងព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលតាមរយៈព្រះគម្ពីរទេ។
44
មានពួកគេជាច្រើនចូលចិត្តនិយាយថា “ថ្ងៃនៃការអស្ចារ្យបានកន្លងផុតហើយ”នោះជាអ្វីដែលធ្វើឲ្យរសើបដល់ មនុស្ស។ ពួកគេចូលចិត្តនិយាយថា “គ្មានបុណ្យជ្រមុនដោយព្រះវិញ្ញាណបរិសុទ្ធទេ”មនុស្សគេមិនចង់ប្រព្រឹត្តអ្វី ដែលខុសប្លែក ពីអ្វីដែលមនុស្សផ្សេងទៀតនៅលោកីយនេះបានប្រព្រឹត្តទេ។ពួកគេមិនចង់ដើរទៅតាមផ្លូវនោះ ឡើយ គឺពួកគេត្រូវលុបលាងមុខជានិច្ច ហើយពួកបុរសៗវិញត្រូវស្អាតដោយក្នុងមាត់មិនមានជក់បារីឡើយ ឬការ ផ្សេងទៀតដែលបុរសៗធ្លាប់ធ្វើ រីឯពួកស្រ្តីៗវិញ គេចង់កាត់សក់របស់ពួកគេឲ្យខ្លីហើយស្លៀកពាក់ខ្លីៗ ដោយ បង្ហាញពីរូបរាងដែលពួកគេចង់បាន។ ពួកគេចង់បានមនុស្សណាដែលប្រាប់ពួកគេថាការនោះល្អហើយ។
45
ក្រោយមក នៅយប់មួយ មានបុរសម្នាក់បានចូលមកប្រាប់ដល់ខ្ញុំថា ដោយព្រោះខ្ញុំអធិប្បាយទាស់ប្រឆាំងនឹងចំនុចនេះ ដែលជានិកាយដ៏ធំ គឺមាននិកាយធំៗចំនួន៥ គេបាននិយាយថា “យើងនឹងទំលាក់បងប្រុសBranham ចេញ យើងគ្មានអ្វីដែលត្រូវធ្វើជាមួយនឹងគាត់ទៀតឡើយ។ លោកត្រូវតែប្រមូលខ្សែអាត់សេចក្តីអធិប្បាយរបស់លោកត្រឡប់មកវិញ ហើយនិយាយសុំទោសដល់ពួកគេទាំងអស់គ្នាទៅ ឬក៏ឲ្យពួកយើងទម្លាក់លោកចេញ”
ខ្ញុំបានតបវិញថា “ខ្ញុំនឹងឈរលើព្រះបន្ទូលព្រះ ទោះបីជាអ្នកដកយកអ្វីៗទាំងអស់ចេញពីជីវិតរបស់ខ្ញុំក៏ដោយ។ខ្ញុំនៅតែជាប់ជាមួយព្រះបន្ទូលព្រះ...”
គាត់សួរទៀតថា“តើអ្នកមិនព្រមប្រមូលខ្សែអាត់នោះត្រឡប់មកវិញទេឬអី?”
ខ្ញុំឆ្លើយថា “ខ្ញុំមិនធ្លាប់អធិប្បាយការបែបនោះនៅក្នុងជីវិតរបស់ខ្ញុំសោះថាវាធ្វើឲ្យខ្ញុំអាម៉ាស់នោះ។ ខ្ញុំមិនព្រម ធ្វើបែបនោះឡើយ គឺខ្ញុំនៅតែនៅជាប់ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធទ្រង់មានបន្ទូល។គឺខ្ញុំនឹងរស់នៅ ហើយស្លាប់ តាមព្រះបន្ទូលទ្រង់” ខ្ញុំមិនបានព្យាយាមអំពីខ្លួនខ្ញុំទេប៉ុន្តែ ខ្ញុំព្យាយាមផ្តល់ការពន្យល់បង្ហាញដល់លោកអ្នកពីអ្វី ដែលនឹងកើតឡើង ដើម្បីឲ្យលោកអ្នកបានយល់។មនុស្សគេចង់បានមនុស្សឲ្យមកគ្រប់គ្រងលើពួកគេ
46
ពួកគេមិនចង់ធ្វើតាមសាំយ៉ូអែលទេ។ ដូច្នេះ ពួកគេនឹងចាក់ប្រេងតាំងសាំយ៉ូអែលធ្វើជាស្តេចឬសូលវិញ រួច សាំយ៉ូអែលក៏មកឯពួកគេម្តងទៀត។ ខ្ញុំនឹងនិយាយភាសាដែលទ្រង់ចង់មានបន្ទូលនៅសព្វថ្ងៃនេះ។អ្នកអាចអាន វាបាន។
គាត់សួរទៅកាន់ពួកគេថា“តើមានបញ្ហាអ្វីបើទ្រង់ជាស្តេចរបស់អ្នករាល់គ្នានោះ?”
គេឆ្លើយថា“យើងមិនបានឃើញព្រះសោះ”
“ខ្ញុំគឺជា អ្នកតំណាងរបស់ទ្រង់” សាំយ៉ូអែលបានប្រាប់ថា “តើខ្ញុំមានបានប្រាប់អ្វីដែលខុសដល់អ្នករាល់គ្នាដែរឬទេ? តើខ្ញុំមានបានទាយអ្វីចេញមក ដែលមិនបានកើតឡើងដែរឬទេ ដូចជាអ្វីដែលខ្ញុំបានធ្វើនោះ?តើខ្ញុំមិនបាន ប្រាប់អ្នករាល់គ្នា ពីព្រះបន្ទូលព្រះយេហូវ៉ាទេឬអី? ខ្ញុំសូមសួរទៅកាន់អ្នករាល់គ្នាថា៖តើខ្ញុំបានមកឯអ្នករាល់គ្នា ហើយសុំប្រាក់ពីអ្នករាល់គ្នាដែរឬទេ? តើខ្ញុំបានយកអ្វីពីអ្នករាល់គ្នាដែរឬទេ?តើខ្ញុំមិនបាននាំយកព្រះបន្ទូល ព្រះយេហូវ៉ាមកឯអ្នករាល់គ្នាទេឬអី?” ហើយព្រះជាម្ចាស់ទ្រង់បានបង្ហាញវាគ្រប់ពេលវេលាថាវាគឺជាសេចក្តីពិត ហើយទ្រង់ក៏បានបញ្ចូនព្យុះរន្ទះ និងទឹកភ្លៀងឲ្យធ្លាក់ចុះមកដែរ។“លោកអ្នកបានដឹងថា ព្រះគម្ពីរបានចែងថា សាំយ៉ូអែល គឺជាអ្នកថ្លែងពីព្រះយេហូវ៉ា។
ហើយសាំយ៉ូអែល ជាតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធនាបច្ចុប្បន្ននេះ គឺព្រះវិញ្ញាណបរិសុទ្ធជាអ្នកដែលថ្លែង ព្រះបន្ទូលព្រះ គឺនិយាយយ៉ាងច្បាស់ពីអ្វីដែលព្រះគម្ពីរបានចែងទុក ហើយក៏បានជឿលើព្រះបន្ទូលដែលបានចែងមក ហើយក៏មិនផ្លាស់ប្តូរមួយដែរ។ ប៉ុន្តែ ពួកគេចង់បានមនុស្ស ដែលអាចប្រាប់ពួកគេនូវភាពខុសប្លែកពីនេះវិញ។
47
ហើយពួកបណ្តាជន មិនអាចនិយាយថា ទំនាយរបស់សាំយ៉ូអែលមិនត្រូវនោះឡើយ។ពួកគេបានឆ្លើយថា “គ្រប់ការដែលលោកសាំយ៉ូអែលបាននិយាយចេញមកដោយនូវព្រះនាមព្រះយេហូវ៉ា ហើយព្រះជាម្ចាស់ទ្រង់នឹងឲ្យការនោះកើតឡើងតាមអ្វីដែលលោកបាននិយាយ។ វាគ្មានការមួយដែលខុសឡើយ។ លោកមិនដែលចូល មកឯពួកយើងហើយសូមប្រាក់ពីពួកយើងរាល់គ្នាឡើយ។ លោកបានផ្គត់ផ្គង់ដោយខ្លួនឯង។ លោកមិនដែលសូម ឲ្យពួកយើងធ្វើការដែលអស្ចារ្យសម្រាប់លោកនោះឡើយ។លោកជឿទុកចិត្តព្រះយេហូវ៉ា ហើយទ្រង់បាននាំ ការជាច្រើនចេញពីលោកមក។ ហើយពាក្យរបស់លោកសុទ្ធពាក្យពិតអ្វីៗដែលលោកបាននិយាយ គឺនៅក្នុង ព្រះនាមព្រះយេហូវ៉ាដែលទ្រង់មានបន្ទូលមកកាន់លោក ប៉ុន្តែពួកយើងនៅតែចង់បានស្តេចមួយអង្គ!
48
តើលោកអ្នកមើលឃើញ ការដែលខុសគ្នាដែរឬទេ? លោកអ្នកមើលឃើញ ភាពវ័យឆ្លាតរបស់អារក្សធ្វើការ នៅក្នុងមនុស្សដែរឬទេ? ជំនួសឲ្យការ ដែលស្រែកដោយខ្លួនឯង ចំពោះព្រះវិញ្ញាណបរិសុទ្ធវិញចូរស្តាប់នូវអ្វីដែល “ព្រះយេហូវ៉ាទ្រង់មានបន្ទូល” គឺសម្រាប់ជីវិតដ៏បរិសុទ្ធ និងលក្ខណៈបរិសុទ្ធសម្រាប់ជីវិតដែលខុសប្លែក ជាមនុស្ស ពិសេស ជាប្រជាជាតិបរិសុទ្ធ ដែលជាមនុស្សប្រព្រឹត្តខុសពីគេឯងតែពួកគេបានចូលរួមជាមួយលោកីយនេះ ហើយប្រព្រឹត្តដូចជាលោកីយនេះ រួចទៅព្រះវិហារ ហើយនិយាយថា“វាមិនថ្វីឡើយ គ្រាន់តែធ្វើបែបនោះ ចូរបន្ត ទៅមុខទៀតទៅ”
តើលោកអ្នកមើលឃើញ វាគឺជាអ្វីដែរឬទេ? ពួកគេបាននិយាយថា “គ្មានការដែលប្រោសឲ្យជានោះទេ។អូ! បុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាគ្រោងការងារសម្រាប់ពួកជំនុំ” ម៉្យាងទៀតព្រះជាម្ចាស់ទ្រង់បានជ្រើស រើសមនុស្ស ហើយទ្រង់បានដកព្រះវិញ្ញាណបរិសុទ្ធចេញពីពួកជំនុំហើយអនុញ្ញាតឲ្យនិកាយសង់ពួកជំនុំឡើង។ គេ ថាគ្មានការបែបនោះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះបន្ទូលនៃសេចក្តីពិតហើយក៏បានដឹកនាំលោកអ្នក រហូតទាល់តែ ព្រះយេស៊ូវទ្រង់យាងមក។ ដ្បិត នោះហើយគឺជាផ្លូវដែលបានឆ្លងកាត់។
49
សូលបានចូលមកដោយអំណាច។ គាត់បានដើរតាមយ៉ាងអស្ចារ្យ។ អូ! មានរូបរាងយ៉ាងស្រស់សង្ហាហើយ មានអ្នកចម្រៀងជាច្រើន គាត់មានខែលការពារ ហើយគាត់មានលំពែងជាច្រើន។ អូ! ហើយបានចាំងពន្លឺទៅកាន់ពួក បណ្តាប្រជាជាតិទាំងឡាយ។ ហើយគាត់ក៏បាននាំពួកគេចូលទៅក្នុងប្រជាធិបតេយ្យ ដែលនៅខាងមុខអ្វីៗដែល មនុស្សគ្រប់គ្នាធ្លាប់ឮ។
នោះគឺជាការ ពិតប្រាកដជាអ្វីដែលនិកាយរបស់យើងរាល់គ្នា និងពួកជំនុំរបស់យើងបានធ្វើនាពេលបច្ចុប្បន្ននេះ។យើងមានអាគារពួកជំនុំដែលធំជាងគេបំផុតនៅក្នុងពិភពលោក។ យើងមានពួកមនុស្សដែលស្លៀកពាក់ស្អាតនៅក្នុងពិភពលោក។ យើងមានអាហារូបករណ៍ដែលខ្ពស់ជាងគេ។ ដូចជា សូលបានហ្វឹកហ្វឺនមនុស្សឲ្យចេះដកលំពែង ហើយពួកគេអាចដើរចូលទៅធ្វើសមយុទ្ធ រហូតទាល់តែប្រជាជាតិទាំងឡាយភ័យខ្លាចពួកគេ។ពួកគេគឺជា មនុស្សដែលទទួលបានការហ្វឹកហ្វឺន។
ដ្បិតនៅថ្ងៃមួយ ក៏មានអ្នកខ្លាំងម្នាក់បានចេញមក។ ហើយវាគឺជាការដែលគួរឲ្យរំភើបណាស់ចំពោះពួក ទាហានអ៊ីស្រាអែលទាំងមូល រហូតទាល់តែពួកគេ ឈរញ័រញាក់។ គឺកូលីយ៉ាត បានធ្វើឲ្យពួកគេភ័យខ្លាច៖ “តើព្រះរបស់អ្នកគឺជាអ្វីទៅ ហើយពួកអ្នករាល់គ្នាសុទ្ធតែទទួលបានការហ្វឹកហ្វឺនយ៉ាងល្អ...”ហើយវា បានបង្ខំដល់ពួកគេ។ ពួកគេមិនដឹងត្រូវធ្វើអ្វីនោះទេ។ ពួកគេសុទ្ធតែជាមនុស្សពូកែរីឯគ្រឿងសព្វាវុធរបស់ឯងមិន កើតការឡើយ។ លំពែងរបស់ពួកគេមិនកើតការឡើយ។ មានការមួយចំនួនដែលពួកគេមិនធ្លាប់ឮពីមុនមក តើមានការអ្វីកើតឡើងដែរឬទេ។ គឺមានពួកអ្នកគោរពកោតខ្លាចព្រះជាច្រើនជាអ្នកដែលស្មោះត្រង់ មានសេចក្តី ស្រឡាញ់ និងជាគ្រីស្ទានដែលចេះប្រកបជាមួយព្រះផងដែរ ខ្ញុំនឹងបែបនេះ៖ខ្ញុំបានអានបទគម្ពីរនេះ កាលពីថ្ងៃមុន នៅក្នុងកាសែតអាហ្វ្រិក ដែលជាកូនប្រុសរបស់Kish របស់យើង គឺជាពួកអ្នកដែលផ្សាយដំណឹងល្អដ៏ក្លាហាន របស់យើង នៅពេលដែលពួកមេឌានបានជំរុញបង្ខំពួកគេ(Billy Graham) បាននិយាយថា “បើសិនព្រះរបស់ឯង ជាព្រះមែន ចូរឲ្យទ្រង់ប្រោសពួកអ្នកឈឺឲ្យបានជាដូចជាទ្រង់មានបន្ទូលថាទ្រង់នឹងធ្វើវាទៅមើល” ហើយកូនប្រុស Kish ជាមួយនឹងពួកទាហានឯទៀតគឺពួកគេនៅស្ងៀម ហើយទុកឲ្យប្រទេសបានចុះចាញ។ ព្រះរបស់ យើងគឺជា ព្រះ!
50
យើងរាល់គ្នាមានពួកជំនុំល្អៗទាំងឡាយ ហើយក៏មានការផ្សាយដំណឹល្អយ៉ាងល្អដែរក៏មានអ្នកសរសើរ ដំកើងព្រះ គឺយើងមានក្រុមសរសើរដំកើងយ៉ាងល្អបំផុត នៅក្នុងប្រទេសយើងនេះ។យើងមានមនុស្សល្អៗ ហើយ ពួកគេមួយចំនួនសុទ្ធតែជាអ្នកមាន។ យើងមានពួកអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ហើយក៏មានអ្នកចេះខាងទេវ សាស្រ្តដែរ។ យើងអាចអធិប្បាយបាន ហើយក៏អាចប្រាប់ពីព្រះបន្ទូលដល់គេបានហើយក៏អាចផ្សាយដំណឹង ល្អដែរ ហើយក៏អាចនាំមនុស្សចូលមកឯព្រះបានដែរ គឺយើងអាចនាំមនុស្សរាប់សិបលាននាក់ឲ្យបែ្រចិត្តជឿជារៀងរាល់ឆ្នាំ។ ចំពោះក្រុមសរសើរតំកើងរបស់ពួកយើង និងពួកអ្នកផ្សាយដំណឹងល្អរបស់យើង គេមិនដឹងពីរបៀបដែលប្រឈមមុខនឹងឧបសគ្គបែបនេះ។ ពួកគេមិនដឹងឡើយ។ ពួកគេមិនដឹងអំពីការប្រោសឲ្យជាដោយអំណាចចេស្តារបស់ព្រះនោះឡើយ ឬបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ដែលជាអំណាចចេស្តាដែលអាចដកយកស្រមោលនៃសេចក្តីស្លាប់មនុស្សដោយសារជម្ងឺមហារីកបាន ហើយក៏អាចដោះគេឲ្យរួចដែរ។ ពួកគេមិនដឹងអ្វីឡើយ។ពួកគេ មិនធ្លាប់ទទួលបានការហ្វឹកហ្វឺននៅក្នុងកិច្ចការនេះ ដូចជាសូល និងក្រុមដែលគាត់បានបង្កើតនោះឡើយ។
ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំ និយាយទៅកាន់រាស្រ្តរបស់ព្រះ និងអ្នករាល់គ្នាថាលោកអ្នកនឹងដឹងថា ព្រះជា ម្ចាស់ទ្រង់មិនដែលមិនបន្សល់នូវទីបន្ទាល់ដល់លោកអ្នកឡើយ៖ មិនមែនជាការដែលស្គាល់សូលឡើយដ្បិតសូល មិនដឹងអ្វីឡើយអំពីការនេះ តែព្រះជាម្ចាស់ទ្រង់បានរៀបចំ ដាវីឌដែលជាក្មេងតូចដែលឈរនៅខាងក្រោយភ្នំ ដែលមិនមែនគ្រាន់តែឲ្យចំណីដល់សត្វចៀមតែខាងសាច់ឈាមប៉ុណ្ណោះទេ។ គាត់បានដើរនាំមុខពួកវាទៅកាន់ទីដែល មានទឹកគ្រឿនៗ និងវាលស្មៅខៀវខ្ចី! គាត់តែងតែយកចិត្តទុកដាក់ហ្វូងចៀមរបស់ឪពុកគាត់ជានិច្ចហើយបើសិន ជាមានអ្វីចូលមកឯចៀមរបស់គាត់ ដែលជាសត្រូវចង់មកត្របាក់ចាប់ចៀមរបស់ឪពុកគាត់នោះគឺគាត់បានដឹងថា ដោយសារអំណាចចេស្តារបស់ព្រះនឹងអាចរំដោះចៀមនោះបាន!
51
ព្រះជាម្ចាស់បានអនុញ្ញាតឲ្យដាវីឌបានដឹងថា ការដែលរំដោះចៀមរបស់ព្រះដោយអំណាចចេស្តារបស់ព្រះមានន័យអ្វី។ គាត់បានដឹងគ្រប់ទាំងអស់ ហើយក៏បានទុកចិត្តដល់ព្រះដែរ... តែគាត់មិនបានដឹងអ្វីអំពីគ្រឿងសព្វាវុធរបស់សូលនោះទេ។ គាត់មិនអាចបានអ្វីចេញពីក្រុមរបស់ពួកគេ ហើយក៏មិនចង់បានគ្រឿងសព្វាវុធនោះដែរ។ គាត់បាននិយាយថា “ខ្ញុំមិនស្គាល់របស់ទាំងនោះទេ! ប៉ុន្តែ ចូរឲ្យខ្ញុំចេញទៅដោយអំណាចចេស្តារបស់ព្រះដែលខ្ញុំបានស្គាល់វិញ”
គាត់ធ្លាប់បានឲ្យចំណីដល់ហ្វូងចៀមរបស់ឪពុកគាត់ ហើយក៏ធ្លាប់នាំហ្វូងចៀមទាំងនោះទៅដល់ទីស្មៅខៀវខ្ចីដែរ។ គាត់បានផ្តល់ចំណីដែលត្រឹមត្រូវដល់ពួកវា ហើយពួកវាក៏បានរស់នៅ និងធំធាត់ឡើង។“មនុស្ស មិនមែនរស់នៅ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់នៅដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋព្រះមកដែរ”។ អ្នកគង្វាលដ៏ពិត និងឲ្យចំណីដល់ពួកវា “ព្រះយេស៊ូវគ្រីស្ទ ទ្រង់មិនចេះប្រែប្រួលឡើយនៅថ្ងៃម៉្សិល ម៉ិញ នៅថ្ងៃនេះ និងរហូតអស់កល្ប” ហើយបើសិនជា មានសត្រូវចូលមកចាប់ចៀមណាមួយឲ្យមានជម្ងឺគាត់ដឹង ថាអំណាចចេស្តារបស់ព្រះនឹងអាចជួយបាន។
52
ចូលមើលពីកុមារដាវីឌ ដែលឈរនៅទីនោះចុះ។ គេបាននិយាយថា “មើលអ្នកនោះចុះគឺជាអ្នកចម្បាំង តាំងពីផ្ទៃម្តាយមក។ ហើយតាំងពីក្មេងមក គេមិនដែលស្គាល់អ្វីសោះ លើកតែលំពែងនិងគ្រឿងសព្វាវុធតែ ប៉ុណ្ណោះ។ គាត់គឺជាអ្នកដែលទទួលបានការហ្វឹកហ្វឺនល្អណាស់។ (គាត់គឺជាអ្នកខាងទេវសាស្រ្ត)។ហើយអ្នកមិន ស្គាល់អ្វីនោះទេ!
គាត់បានតបវិញថា “មែនហើយ ខ្ញុំមិនស្គាល់អ្វី ដែលជាការហ្វឹកហ្វឺនខាងទេវសាស្ត្រនោះទេប៉ុន្តែ ការមួយ ដែលខ្ញុំស្គាល់នោះគឺ៖ ពេលដែលមានសត្រូវចូលមកឯចៀមរបស់ឪពុកខ្ញុំ ខ្ញុំនឹងចេញទៅជួយសត្វចៀមនោះដោយអំណាចចេស្តារបស់ព្រះ។ គឺខ្ញុំនឹងរំដោះសត្វចៀមនោះមកវិញ! ហើយខ្ញុំនឹងនាំចៀមនោះមកវិញដោយសុវត្ថិភាពរួចដាក់ឲ្យវារស់នៅដោយមានសុខភាពល្អប្រសើរថ្មីម្តងទៀត។ ខ្ញុំនឹងនាំវាទៅកាន់ទីដែលមានទឹកហូរគ្រឿននិងទី ដែលមានស្មៅខៀវខ្ចី។ គឺជាព្រះយេហូវ៉ា ដែលអ្នកដាក់សត្វសឹង្ហនៅក្នុងកណ្តាប់ដៃរបស់ខ្ញុំហើយខ្ញុំនឹងចាប់ហែកវា ពេលដែលវាចូលមកចាប់សត្វចៀមរបស់ខ្ញុំ ហើយទ្រង់ក៏អនុញ្ញាតឲ្យខ្ញុំអាចសម្លាប់ខ្លាឃ្មុំបានដែរដូច្នេះ ព្រះដ៏គង់ នៅស្ថានសួគ៌ ទ្រង់គង់នៅជាមួយខ្ញុំ ឲ្យសម្លាប់សាសន៍ភីលីស្ទីនដែលមិនកាត់ស្បែកនេះបាន!”យើងត្រូវការ ការ ដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។
53
ខ្ញុំមិនដឹងថា ថ្ងៃរបស់ខ្ញុំគឺជាថ្ងៃអ្វីនោះទេ។ ហើយក៏គ្មាននរណាបានដឹងដែរ។នៅព្រឹកមួយ ពេលដែលខ្ញុំ សម្រាកនៅលើគ្រែរបស់ខ្ញុំ។ គឺពេលដែលខ្ញុំបានដេកលក់ ខ្ញុំក៏បានសុបន្តិឃើញថាយ៉ូសែបឈឺ ខ្ញុំក៏បានលើកគាត់ ឡើង ហើយអធិស្ឋានឲ្យគាត់។ ហើយនៅពេលដែលខ្ញុំបានក្រោកឡើង ខ្ញុំមានអារម្មណ៍ក្រៀមក្រំណាស់។ខ្ញុំក៏ បានលាន់មាត់ថា “ប្រហែលជា យ៉ូសែប នឹងឈឺហើយ”។ ខ្ញុំបានមើលឃើញអ្វីដែលនៅខាងមុខខ្ញុំដែលស្ថិតនៅក្នុង ស្រមោលងងឹត មានពណ៌ត្មោត នោះមើលទៅដូចជារូបខ្ញុំ។ ហើយខ្ញុំក៏បានសម្លឹងមើលទៀតនៅខាងក្រោយនោះ មានម្នាក់ស្លៀកស នោះគឺជាទ្រង់។ ខ្ញុំក៏បានសម្លឹងមើលទៅកាន់ប្រពន្ធរបស់ខ្ញុំមើលថា តើនាងបានភ្ញាក់ឬនៅ ដើម្បីអាចឲ្យខ្ញុំបង្ហាញការនោះដល់នាង គឺនាងអាចនឹងមើលឃើញការជាក់ស្តែងនោះបានប៉ុន្តែនាងកំពុងតែដេកនៅឡើយ។ ខ្ញុំបាននិយាយថា “អូ! ព្រះជាម្ចាស់អើយ ទូលបង្គំសូមទោស ដ្បិតនោះគឺជាជីវិតរបស់ទូលបង្គំ។ទ្រង់បានដឹកនាំទូលបង្គំគ្រប់កិច្ចការទាំងឡាយដែលទូលបង្គំបានធ្វើ។ គ្រប់ពេល ការទាំងឡាយនោះក៏បានកើតឡើងទូលបង្គំដឹងថា នោះគឺជាទ្រង់ដែលបានធ្វើការនោះ ហើយទូលបង្គំក៏បានដឹងថា សាតាំងវាព្យាយាមធ្វើឲ្យទូលបង្គំនៅឆ្ងាយពីការនោះ”“សូមទ្រង់ដឹកនាំទូលបង្គំផង” ហើយនៅពេលដែលខ្ញុំបានមើលទៅ ខ្ញុំបានឃើញអ្នកនោះមានមុខមាត់ស្អាតដែលខ្ញុំមិនធ្លាប់បានឃើញ។ គាត់ឈរនៅខាងមុខខ្ញុំ កំពុងតែបែរមុខមកក្រោយ។ គាត់បានលើកដៃរបស់គាត់ឡើងហើយក៏បានដើរទៅមុខខ្ញុំ រួចក៏ចាប់ផ្តើមដកការនេះចេញទៅ។ ការជាក់ស្តែងនោះក៏បានចេញពី ខ្ញុំទៅ។
54
កាលពីព្រឹកថ្ងៃអាទិត្យមុន ខ្ញុំបានភ្ញាក់ពីព្រលឹម។ នៅថ្ងៃអាទិត្យនោះខ្ញុំបានទទួលនិមិត្តនេះ។ ខ្ញុំតែងតែ មានការព្រួយបារម្ភជានិច្ច។ គឺខ្ញុំតែងតែគិតអំពីការស្លាប់ជានិច្ច។ខ្ញុំមានអាយុ ៥០ឆ្នាំហើយ ពេលវេលារបស់ខ្ញុំនៅ លើផែនដីនេះមិនយូរប៉ុន្មានឡើយ។ ខ្ញុំដូចជាឆ្ងល់តើខ្ញុំនឹងក្លាយទៅជាអ្វីនៅនាអាកាស ដែលជារូបកាយនៅ ស្ថានសួគ៌។ តើមានអ្វីកើតឡើង ដល់មិត្តភ័ក្តដ៏អស្ចារ្យរបស់ខ្ញុំហើយបានឃើញអ្នកដែលស្លៀកពាក់សនោះ បាន ដើរចេញទៅ រួចនិយាយថា “នោះគឺជាផ្លូវដែល បងប្រុសNeville បានទៅ” ហើយគាត់អាចនិយាយអ្វីថា “សួស្តី បងប្រុស Branham” នៅពេលដែលព្រះយេស៊ូវទ្រង់យាងមកនោះខ្ញុំនឹងក្លាយជាមនុស្សនោះម្តងទៀត។ ខ្ញុំតែងតែ គិតបែបនោះ។
ខ្ញុំសុបិន្តឃើញការនោះ ដែលខ្ញុំបានចេញទៅភាគខាងលេច ហើយក៏ចុះមកដល់តំបន់គុម្ពោតព្រៃតូចហើយ ប្រពន្ធរបស់ខ្ញុំ នៅជាមួយខ្ញុំ ហើយយើងក៏បាននាំគ្នាទៅស្ទូចត្រី។ ខ្ញុំបានឈប់នៅទីនោះរួចបើកផ្លូវ ហើយផ្ទៃមេឃ ក៏ស្រស់ល្អដែរ។ ពួកគេមិនធ្វើដូចជាអ្វីដែលពួកគេធ្វើនៅតំបន់ភ្នំនៅទីនេះទេ។ផ្ទៃមេឃមានពណ៌ខៀវស្រងាត់ ហើយខ្ញុំបាននិយាយទៅកាន់ប្រពន្ធរបស់ខ្ញុំថា “អូនសំឡាញ់ ពួកយើងបានចាកចេញពីកន្លែងនេះយូរមកហើយ”
នាងបានតបវិញថា“ដោយព្រោះសុខភាពរបស់កូនៗយើង គឺពួកយើងធ្វើបែបនេះ Billy”
55
ខ្ញុំក៏បានភ្ញាក់ឡើង។ ខ្ញុំបានគិតថា “ខ្ញុំបានសុបិន្តឃើញការនោះច្រើនណាស់ខ្ញុំឆ្ងល់ណាស់ តើមកពីមូល ហេតុអ្វី” ខ្ញុំក៏បានមើលចុះមកក្រោម ហើយនាងបានដេកនៅក្បែរខ្ញុំ។រួចខ្ញុំបានក្រោកឡើងចេញពីខ្នើយរបស់ខ្ញុំ ដូចជាបងប្អូនជាច្រើនបានធ្វើដែរ គឺខ្ញុំបានដាក់ក្បាលរបស់ខ្ញុំនៅឯក្បាលគ្រែហើយដាក់ដៃរបស់ខ្ញុំចុះ។ ខ្ញុំបានដេក នៅទីនេះលក្ខណៈបែបនេះ ហើយខ្ញុំបាននិយាយថា “ខ្ញុំឆ្ងល់តើវានឹងទៅជាអ្វីទៅ? ខ្ញុំមានអាយុ៥០ឆ្នាំហើយ ខ្ញុំមិន ទាន់បានធ្វើអ្វីសោះ។ បើសិនជាខ្ញុំអាចធ្វើអ្វីមួយអាចជួយដល់ព្រះជាម្ចាស់បាន។ ដ្បិត ខ្ញុំដឹងថា ខ្ញុំមិនអាចស្លាប់ បានឡើយ... ពេលវេលានៃពាក់កណ្តាលជីវិតរបស់ខ្ញុំបានកន្លងផុតទៅហើយគឺលើសពាក់កណ្តាលជីវិតហើយ។ បើសិនជាខ្ញុំរស់នៅជាមនុស្សចាស់ ដូចជាអ្នកឯទៀតដែរ តែពេលវេលាពាក់កណ្តាលនៃជីវិតរបស់ខ្ញុំបានកន្លងផុតទៅហើយ” ខ្ញុំបានមើលនៅជុំវិញខ្លួនរបស់ខ្ញុំ ហើយខ្ញុំបានដេកនៅទីនោះ ហើយក៏បានក្រោកឡើង។ពេលនោះប្រ ហែលជាម៉ោង ៧។ ខ្ញុំបាននិយាយថា “ ខ្ញុំគិតថា ខ្ញុំនឹងចុះទៅឯពួកជំនុំនៅព្រឹកនេះបើទោះបីជាខ្ញុំមានសម្លេងស្អក ក៏ដោយ។ តែខ្ញុំចង់ស្តាប់បងប្រុស Neville អធិប្បាយ”។
ដូច្នេះ ខ្ញុំបាននិយាយថា “តើអូនភ្ញាក់ឬនៅ?” តែនាងកំពុងតែដេកទេ។
ហើយ ខ្ញុំមិនចង់ឲ្យលោកអ្នកភ្លេចអំពីការនេះឡើយ។ វាបានផ្លាស់ប្តូររូបខ្ញុំ។ខ្ញុំមិនអាចនៅតែជាបងប្រុស Branham ដូចជាខ្ញុំនៅសព្វថ្ងៃនេះទេ។
56
រួចខ្ញុំក៏បានសម្លឹងមើល ខ្ញុំបានឮការដែលនិយាយឡើងដដែលថា “អ្នកទើបតែបានចាប់ផ្តើម។ហើយត្រូវ ចាប់ផ្តើមធ្វើសង្គ្រាម។ គ្រាន់តែបន្តទៅមុខចុះ”
ខ្ញុំបានគ្រវីក្បាលខ្ញុំបន្តិច។ ខ្ញុំបានគិតថា “ខ្ញុំនៅតែគិតអំពីការនេះតើអ្នកដឹងទេ មានម្នាក់អាចទទួលបានការ ស្រមើលស្រមៃមួយចំនួន” “ខ្ញុំបានគិតស្រមៃដល់ការនោះ”
វាបាននិយាយថា“ចូរធ្វើសង្រ្គាមទៅ! ចូរបន្តទៅមុខចុះ! ចូរបន្តទៅមុខចុះ!”
ខ្ញុំបាននិយាយថា“ប្រហែលជា ខ្ញុំបាននិយាយវា”
រួចបបូរមាត់របស់ខ្ញុំក៏បានបិទជិត ហើយដៃរបស់ខ្ញុំក៏បានខ្ទប់មាត់របស់ខ្ញុំហើយវាក៏បានមកម្តងទៀត។ “ចូរ បន្តទៅមុខចុះ។ បើសិនជាលោកអ្នកដឹងពីអ្វីដែលកើតឡើងនៅចុងបញ្ចប់នៃផ្លូវនេះ”ហើយវាមើលទៅ ហាក់ដូចជា ខ្ញុំបានឮ Granham ស្រមុគ ឬនរណាមួយដែលច្រៀងបែបដូច្នេះ ពួកគេបានច្រៀងឡើង-សូម Anna Mae និងបង ប្អូនទាំងអស់ច្រៀងឡើង៖
ទូលបង្គំនឹកផ្ទះ ហើយទូលបង្គំចង់ឃើញព្រះយេស៊ូវ
ទូលបង្គំចង់ឮសម្លេងកណ្តឹងដ៏ពិរោះបានបន្លឺឡើង
នោះផ្លូវរបស់ទូលបង្គំនឹងភ្លឺចែងចាំងហើយសេចក្តីភ័យខ្លាចនឹងរលាយបាត់ទៅ
ព្រះជាម្ចាស់អើយ សូមឲ្យទូលបង្គំមើលទៅកាន់វេលាអតីតកាលជាប្រាកដ
លោកអ្នកសុទ្ធតែធ្លាប់បានឮគេបានច្រៀងបទនេះនៅក្នុងពួកជំនុំ។
ហើយខ្ញុំធ្លាប់បានឮបទមួយទៀតច្រៀងថា “តើអ្នកចង់ឃើញការដែលលើសពីនេះទៅទៀតដែរឬទេ?”
ខ្ញុំបាននិយាយថា “វាបានជួយខ្ញុំយ៉ាងច្រើន” ហើយខ្ញុំបានសម្លឹងមើលបន្តិចគឺមួយដង្ហើម ខ្ញុំក៏បានចូល ទៅកាន់ទីកន្លែងតូចមួយ ដែលជាជម្រាល។ រួចខ្ញុំបានក្រឡេកមើលមកក្រោយនោះរូបខ្ញុំកំពុងតែដេកនៅលើគ្រែ។ ហើយខ្ញុំនិយាយថា “នេះគឺជាការចម្លែក”
57
ឥឡូវនេះ ខ្ញុំមិនចង់ឲ្យលោកអ្នករំឮកអំពីការនេះឡើយ។ នៅចំពោះពួកជំនុំរបស់ខ្ញុំឬចៀមរបស់ខ្ញុំ ដែលខ្ញុំ កំពុងឃ្វាល។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំស្ថិតនៅក្នុងរូបកាយនេះ ឬនៅខាងក្រៅទោះបីជាមានការបកប្រែយ៉ាង ណាក៏ដោយ... វាមិនដូចជាការជាក់ស្តែងណាឡើយ ខ្ញុំធ្លាប់បានឃើញ។ខ្ញុំបានមើលទៅកាន់ទីនោះ ហើយខ្ញុំបាន មើលមកកាន់ទីនេះ។ ហើយនៅពេល ខ្ញុំទៅដល់ទីកន្លែងនោះគឺខ្ញុំមិនធ្លាប់បានឃើញមនុស្សជាច្រើនបានចូលមក ដោយមានសម្លេងស្រែកថា “អូ! បងប្រុសដ៏អស្ចារ្យរបស់ពួកយើងអើយ!”ហើយខ្ញុំបានឃើញ ពួកស្រ្តីក្មេង ប្រហែល ជាអាយុ ២០ឆ្នាំ ឬ១៨ឆ្នាំ ពួកគេបានបោះដៃមកឱបខ្ញុំហើយស្រែកថា “អូ! បងប្រុសដ៏អស្ចារ្យរបស់ពួកយើងអើយ”
ហើយក៏មានបុរសវ័យក្មេងម្នាក់បានចូលមក ហើយភ្នែករបស់ពួកគេបញ្ចេញពន្លឺមកហើយមើលទៅដូចជា ពន្លឺផ្កាភ្លឺនៅពេលយប់ រីធ្មេញរបស់ពួកគេសចែងចាំងដូចជាគុជ ហើយពួកគេបានស្រែកឡើងនិងចាប់ខ្ញុំ និងស្រែក ឡើងថា “អូ! បងប្រុសដ៏អស្ចារ្យរបស់ពួកយើងអើយ!” រួចខ្ញុំបានឈប់ហើយសម្លឹងមើលទៅ ខ្ញុំដូចជាក្មេង។ ខ្ញុំបាន ក្រឡេកមើលមកក្រោយ ចំពោះរូបកាយចាស់របស់ខ្ញុំដែលដេកលក់ដែលក្បាលរបស់ខ្ញុំបានកើយដៃ។ ខ្ញុំបាន និយាយថា “ខ្ញុំមិនយល់ការនេះឡើយ”
58
ហើយស្រ្តីក្មេងៗទាំងនេះ បានបោះដៃមកឱបខ្ញុំ។ ខ្ញុំបានដឹងថា ពួកគេទាំងនេះនៅលាយឡំគ្នាហើយខ្ញុំ បាននិយាយការនេះ ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ។ បុរសៗ មិនអាចយកដៃមកឱបនារីៗដោយគ្មានអារម្មណ៍ណាមួយនោះឡើយ។ ប៉ុន្តែ វាមិនអាចឡើយ។ គ្មានថ្ងៃម៉្សិលម៉ិញ ឬថ្ងៃស្អែកឡើយ។ ពួកគេមិនសូវហត់នឿយឡើយ។ ខ្ញុំមិនធ្លាប់បានឃើញស្រ្តីដែលស្រស់ស្អាតបែបនោះនៅក្នុងជីវិតរបស់ខ្ញុំឡើយ។ ពួកគេបានទុកសក់វែងប្រាស្មា និងស្លៀកសំពត់វែងដល់ចុងជើង ហើយពួកគេក៏បានឱបខ្ញុំ។ ការឱបនោះ មិនមែនដូចជាប្អូនស្រីរបស់ខ្ញុំឱបខ្ញុំនោះទេ។ ពួកគេមិនថើបខ្ញុំទេ ហើយខ្ញុំក៏មិនថើបពួកគេវិញដែរ។ ខ្ញុំមិនដឹងមានពាក្យអ្វីត្រូវនិយាយនោះទេ។ការ ដែលគ្រប់លក្ខណ៍នោះ គឺមិនត្រូវប៉ះពាល់អ្វីឡើយ។ លោកអ្នកអាចទៅកាន់កន្លែងនោះបាន។
59
ហើយខ្ញុំក៏បានមើលមកកាន់ផ្លូវនេះ ហើយផ្លូវនោះ គឺពួកគេបានចូលមករាប់ពាន់នាក់។រួចខ្ញុំក៏និយាយ ថា “ខ្ញុំមិនយល់ពីការនេះឡើយ” “តើហេតុអ្វីបានជាពួកគេ...” ហើយនៅទីនេះគឺជាសេចក្តីសង្ឃឹមគឺជាប្រពន្ធរបស់ ខ្ញុំ។ នាងបានរត់ទៅ ហើយមិនដែលនិយាយថា “ប្តីសំឡាញ់ឡើយ” នាងនិយាយថា“បងប្រុសជាទីស្រឡាញ់អើយ” នៅពេលដែលនាងឱបខ្ញុំ នោះក៏មានស្ត្រីផ្សេងទៀតបានឈរនៅទីនោះ ដែលបានឱបខ្ញុំដែរបន្ទាប់មក ការឱប ដោយសេចក្តីសង្ឃឹមគឺជាស្ត្រីនេះឯង... ខ្ញុំបានគិតថា “ការនេះត្រូវតែមានភាពខុសប្លែកគ្នាវាមិនអាចទៅរួចឡើយ។ ច្បាស់ជាមានអ្វីមួយ...” អូ! តើគួរឲ្យខ្ញុំវិលទៅឯសាកសពនោះថ្មីទៀតឬ?ខ្ញុំបានមើលនៅជុំវិញ ហើយគិតថា “តើវា គឺជាអ្វីទៅ?” ខ្ញុំបានមើលវាដោយយកចិត្តទុកដាក់ណាស់រួចខ្ញុំបានលាន់មាត់ថា “ខ្ញុំមិនយល់ពីការនេះឡើយ” ដ្បិត សេចក្តីសង្ឃឹមអាចនឹងមានលក្ខណៈបែបនេះបាន។នាងមិនមានអ្វីខុសប្លែកទេ ប៉ុន្តែគ្រាន់តែជាភ្ញៀវម្នាក់ប៉ុណ្ណោះ។
60
ខ្ញុំក៏បានឮសម្លេងមួយ ដែលបាននិយាយមកកាន់ខ្ញុំនៅក្នុងបន្ទប់ថា “អ្វីដែលអ្នកបានអធិប្បាយនោះគឺជាព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍។ ហើយក៏គ្មានអ្វីអាចចូលមកទីនេះដោយគ្មានសេចក្តីស្រឡាញ់ឡើយ”
ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងដែលសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍បានចូលមកកាន់ទីនេះ។គឺគ្មាន សេចក្តីច្រណែនឡើយ ក៏គ្មានសេចក្តីនឿយហត់ និងសេចក្តីស្លាប់ដែរ។ ជម្ងឺទាំងឡាយមិនអាចចូលកាន់ទីនេះបានទេ។ សេចក្តីស្លាប់មិនអាចធ្វើឲ្យអ្នកទៅជាចាស់បានឡើយ ហើយពួកគេមិនគួរស្រែយំឡើយ។ វាគឺជាសេចក្តីអំណរ“អូ! បងប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ”
រួចពួកគេបានលើកខ្ញុំឡើង ហើយដាក់ឲ្យខ្ញុំអង្គុយនៅលើកន្លែងដ៏ធំហើយខ្ពស់។ខ្ញុំបានគិតថា “ខ្ញុំមិនយល់ សុបិន្តទេ។ ខ្ញុំបានបែរទៅមើលរូបកាយរបស់ខ្ញុំដែលកំពុងតែដេកនៅលើគ្រែ”ពួកគេបានដាក់ខ្ញុំនៅខាងលើ នោះ ហើយខ្ញុំបាននិយាយថា “អូ! ខ្ញុំមិនគួរអង្គុយនៅខាងលើនេះទេ”
រួចក៏មាន ពួកបុរសៗ និងស្រ្តីមកទាំងសងខាងខ្ញុំ ដែលមានវ័យក្មេងៗ គេបានស្រែកឡើង។មានស្ត្រីម្នាក់ ឈរនៅទីនោះ ហើយស្រែកឡើងថា “អូ! បងប្រុសជាទីស្រឡាញ់អើយ អូ! យើងខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបានឃើញបងប្រុសនៅទីនេះ”
រួចខ្ញុំបានតបវិញថា“ខ្ញុំមិនយល់ពីការនេះឡើយ”
បន្ទាប់មក សម្លេងនោះ ក៏បាននិយាយមកកាន់ខ្ញុំចេញពីខាងលើមកថា “តើអ្នកដឹងទេសេចក្តីទាំងនេះគឺ មានចែងនៅក្នុងព្រះគម្ពីរ ដែលពួកហោរាបានប្រមូលគ្នាមកជាមួយនឹងពួកមនុស្សរបស់ពួកគេ”
ហើយខ្ញុំបានឆ្លើយថា“បាទ, ខ្ញុំបានចាំថា វាមានចែងនៅក្នុងព្រះគម្ពីរមែន” សម្លេងនោះបានបន្តទៀតថា “ការនេះកើតឡើងនៅពេលដែលអ្នកបានជួបប្រជុំជាមួយនឹងមនុស្សរបស់អ្នក” រួចខ្ញុំបានតបវិញថា “នោះពួកគេនឹងដឹងថា នេះគឺជាការពិត ហើយខ្ញុំអាចប្រាប់ឲ្យពួកគេយល់បាន”
“អូ! មែនហើយ”
ខ្ញុំក៏បានបន្តទៀតថា“ប៉ុន្តែមានមនុស្សរាប់សិបលាន់នាក់។ តែគ្មាន Branham ច្រើននោះទេ”
រួចសម្លេងនោះបាននិយាយថា “ពួកគេមិនមែនជា Branhams ទេ ពួកគេជាអ្នកជឿ។ហើយជាពួកដែលអ្នក នាំទៅឯព្រះ” “មានពួកស្រ្តីមួយចំនួន ដែលអ្នកគិតថា ពួកគេស្រស់ស្អាតណាស់ដែលល្អជាងក្មេងអាយុ១៩ឆ្នាំទៅ ទៀត នៅពេលដែលអ្នកនាំពួកគេទៅឯព្រះជាម្ចាស់។ គ្មានអ្វីដែលគួរឲ្យឆ្ងល់ឡើយដែលពួកគេស្រែកឡើងថា បង ប្រុសជាទីស្រឡាញ់របស់ពួកយើងអើយ”
រួចពួកគេក៏បានស្រែកឡើងព្រមគ្នា “បើសិនជាអ្នកមិនចេញទៅទេ នោះពួកយើងក៏មិនបានមកដល់ទីនេះដែរ”
61
ខ្ញុំបានមើលនៅជុំវិញខ្ញុំ ហើយគិតថា “ខ្ញុំមិនយល់ឡើយ” “អូ! តើព្រះយេស៊ូវទ្រង់គង់នៅទីណាទៅ?ខ្ញុំចង់ ឃើញទ្រង់”
ពួកគេបាននិយាយថា “ទ្រង់ជាព្រះដ៏ខ្ពស់ឧត្តម ដែលគង់នៅខាងលើនោះ” “នៅថ្ងៃមួយទ្រង់នឹងយាងមកឯអ្នក” “ទ្រង់បានចាត់បញ្ចូនអ្នកដឹកនាំម្នាក់ឲ្យមក ហើយព្រះជាម្ចាស់ទ្រង់នឹងយាងមក ពេលទ្រង់ធ្វើការនោះទ្រង់ នឹងជំនុំជំរះអ្នកទៅតាមអ្វីដែលអ្នកបានបង្រៀនដល់ពួកគេ ដោយមើលពីការដំបូងវិញ ទោះបីជាពួកគេបានចេញទៅឬ មិនចេញទៅក្តី។ យើងខ្ញុំនឹងចេញទៅ តាមសេចក្តីបង្រៀនរបស់ទ្រង់”
ខ្ញុំបានសួរថា “អូ! ខ្ញុំមានសេចក្តីរីករាយណាស់! តើលោកប៉ុលគាត់ត្រូវតែឈរឡើងនៅក្នុងរបៀបនេះឬ?តើពេត្រុស ត្រូវឈរឡើងនៅក្នុងរបៀបនេះឬ? ”មែនហើយ“
ខ្ញុំបាននិយាយថា “ខ្ញុំបានអធិប្បាយគ្រប់ពាក្យទាំងអស់ដែលពួកគេបានអធិប្បាយ”ខ្ញុំមិនដែលធ្វើការបែង ចែងគ្នាឡើយ។ ពួកគេធ្វើបុណ្យជ្រមុជដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទខ្ញុំក៏បានធ្វើដូចគ្នាដែរ។ ពួកគេបាន បង្រៀនពីបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ នោះខ្ញុំក៏បានបង្រៀនដូចគ្នាដែរ។អ្វីៗដែលពួកគេបានបង្រៀនខ្ញុំ ក៏បានបង្រៀនដែរ“
រួចពួកគេបានស្រែកឡើងថា “យើងរាល់គ្នាបានដឹងហើយ យើងដឹងថា យើងនឹងវិលទៅឯផែនដីវិញជាមួយអ្នកនៅថ្ងៃមួយ” “ព្រះយេស៊ូវទ្រង់នឹងយាងមក ហើយអ្នកត្រូវជំនុំជំរះទៅតាមព្រះបន្ទូលដែលអ្នកបាន អធិប្បាយមកកាន់យើងរាល់គ្នា។ ហើយបើសិនជាអ្នកព្រមទទួលនៅក្នុងពេលនោះ អ្នកនឹងទទួលបានការនោះ”“អ្នកនឹងណែនាំយើងរាល់គ្នាទៅកាន់ទ្រង់ ដូចជាជ័យភ័ណ្ឌនៅក្នុងកិច្ចការបំរើព្រះរបស់អ្នក”“អ្នកនឹងដឹកនាំពួកយើង ទៅកាន់ទ្រង់ ដែលអ្នកនឹងត្រូវធ្វើ” “អ្នកនឹងដឹកនាំពួកយើងទៅកាន់ទ្រង់ហើយពួកយើងនឹងវិលត្រឡប់មកផែនដី វិញជាមួយគ្នា នឹងរស់នៅអស់កល្បជានិច្ច”
ខ្ញុំបានសួរថា“តើខ្ញុំត្រូវត្រឡប់ក្រោយវិញនាពេលឥឡូវនេះឬ?”
“មែនហើយប៉ុន្តែចូរបន្តទៅមុខទៀតចុះ”
62
ខ្ញុំបានសម្លឹងមើលទៅ រួចខ្ញុំបានឃើញមនុស្សឈរនៅយ៉ាងឆ្ងាយ គេកំពុងតែដើរចូលមកគេចង់ចូលមក ឱបខ្ញុំ ហើយនិយាយថា “បងប្រុសជាទីស្រឡាញ់របស់ពួកយើងអើយ”
បន្ទាប់មក សម្លេងនោះក៏បានបន្លឺឡើងថា “គ្រប់សេចក្តីស្រឡាញ់ដែលមាន ព្រះជាម្ចាស់ទ្រង់បានប្រទានមកកាន់អ្នកហើយ” រួចខ្ញុំបានសម្លឹងមើលទៅ ក៏ឃើញ ឆ្កែរបស់ខ្ញុំបានដើរចូលមក។ ហើយសេះរបស់ខ្ញុំក៏បានដាក់ ក្បាលរបស់វា មកលើស្មា និងករបស់ខ្ញុំ។ “គ្រប់សេចក្តីស្រឡាញ់ទាំងអំប្បាលម៉ានព្រះជាម្ចាស់ទ្រង់បានប្រទានពួក វាមកក្នុងដៃរបស់អ្នក តាមរយៈកិច្ចការបំរើព្រះរបស់អ្នក”
ហើយខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំបានចេញពីទីកន្លែងដ៏ស្រស់ស្អាតនោះ។ ហើយខ្ញុំក៏បានបែរមើលនៅជុំវិញ។រួចខ្ញុំនិយាយថា “តើអូន ភ្ញាក់ហើយឬនៅ?” នាងនៅដេកលក់នៅឡើយ រួចខ្ញុំគិតថា “អូ! ព្រះជាម្ចាស់អើយសូមទ្រង់ ជួយដល់ទូលបង្គំផង។ សូមកុំឲ្យទូលបង្គំព្រមព្រៀងសូម្បីតែមួយពាក្យឡើយ។ សូមឲ្យទូលបង្គំនៅជាប់ជាមួយនឹងព្រះបន្ទូលទ្រង់ជានិច្ច។ ទូលបង្គំមិនខ្វល់ថាអ្វីដែលត្រូវមក ឬអ្វីដែលត្រូវទៅនោះទេ ឬអ្វីដែលមនុស្សគេបានធ្វើនោះទេ ឬក៏មានសូលជាច្រើន ដែលជាកូនរបស់ Kish បានចេញមកនោះទេ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់នៅតែបន្តឲ្យទូលបង្គំបានចូលទៅកាន់ទីកន្លែងនោះផង”
63
គ្រប់សេចក្តីភ័យខ្លាចនៃសេចក្តីស្លាប់... ខ្ញុំបាននិយាយទៅកាន់ព្រះគម្ពីររបស់ខ្ញុំនៅមុនពេលដែលខ្ញុំ
ចូលមកកាន់ទីនេះនាព្រឹកនេះ។ខ្ញុំមានក្មេងប្រុសតូចម្នាក់ឈរនៅទីនេះ អាយុ៤ឆ្នាំ។ និងក្មេងស្រីអាយុ៩ឆ្នាំ និងពួក យុវជនដែលឈរនៅទីនេះដែលខ្ញុំសូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលពួកគេបានបែរមករកផ្លូវរបស់ព្រះជា ម្ចាស់។ ព្រះជាម្ចាស់អើយសូមទ្រង់អនុញ្ញាតឲ្យទូលបង្គំបានរស់នៅ ដើម្បីនាំពួកគេចូលមកក្នុងដំណាក់របស់ទ្រង់។ សើសពីនោះលោកីយទាំងមូលនឹងស្រែកមកកាន់ទូលបង្គំ។ មានបុរស ស្រ្តី វ័យចំណាស់ អាយុ៩០ឆ្នាំ បានស្រែកឡើងថា “បើសិនជាលោកមិនបានទៅទេ នោះពួកយើងខ្ញុំក៏មិនបានមកដល់ទីនេះដែរ” សូមព្រះជាម្ចាស់ទ្រង់អនុញ្ញាតឲ្យទូលបង្គំបន្តតយុទ្ធក្នុងសង្រ្គាមនេះផង។ ដ្បិត បើសេចក្តីស្លាប់បានចូលមកដល់ទូលបង្គំនឹងមិនមានជី វិតទៀតឡើយ... វាគឺជាសេចក្តីអំណរ ហើយជាទីគាប់ព្រះហឫទ័យដល់ទ្រង់ដែលទូលបង្គំបានចាកចេញពីទី កន្លែងដ៏ពុករលួយដែលមិនពឹងអាងព្រះគុណរបស់ព្រះ។
បើសិនជាខ្ញុំអាចបង្កើតបានការនៅខាងមុខ ដែលមានកំពស់ ១០០ កោដម៉ាយ ទំហំ១ការេនោះហើយគឺជា សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍។ ជំហាននីមួយៗនៃផ្លូវនេះ គឺជាតូចចង្អៀតណាស់រហូតទាល់តែយើងបានចុះទៅ ដល់ខាងក្រោម ជាកន្លែងដែលយើងរាល់គ្នាសិ្ថតនៅវិញ។ វាគឺជាស្រមោលនៃសេចក្តីពុករលួយ។ការដ៏តូចនោះ យើងអាចដឹង និងទទួលអារម្មណ៍ថា មានទីកន្លែងមួយ ហើយយើងរាល់គ្នាមិនដឹងច្បាស់វាគឺជាអ្វីនោះទេ។អូ! មិត្ត សំឡាញ់ដ៏អស្ចារ្យអើយ ឱពួកស្ងួនភាអើយ ឱពួកអស់អ្នកដែលស្រឡាញ់ដំណឹងល្អអើយ ឱពួកកូនរបស់ព្រះអើយចូរស្តាប់ខ្ញុំ ដែលជាគ្រូគង្វាលរបស់អ្នករាល់គ្នាចុះ។ ខ្ញុំគិតថា នឹងមានផ្លូវណាមួយ ដែលខ្ញុំអាចពន្យល់ប្រាប់ការនេះដល់អ្នករាល់គ្នាបាន។ តែគ្មានពាក្យដែលអាចពន្យល់បានឡើយ។ ខ្ញុំមិនអាចរកបានទាល់តែសោះ។ដ្បិត ការនេះ វាលើសពីការគិតរបស់អ្នករាល់គ្នាទៅទៀត...។ គ្មានផ្លូវណាមួយដែលអាចពន្យល់អំពីការនេះបានឡើយ។ គ្មានផ្លូវឡើយ ខ្ញុំមិនអាចធ្វើបានសោះ។ ប៉ុន្តែ ទោះជាអ្វីដែលលោកអ្នកធ្វើក៏ដោយបងប្អូនជាទីស្រ ឡាញ់អើយ ចូរដាក់ចុះអ្វីៗទាំងអស់ទៅមួយចំហៀងចុះ រហូតទាល់តែលោកអ្នកទទួលបានសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍។ ចូលទៅដល់ចំនុចមួយ ដែលលោកអ្នកស្រឡាញ់គ្រប់គ្នាបាន ព្រមទាំងពួកខ្មាំងសត្រូវផងនិងអ្វីៗ ផ្សេងទៀត។ ការសួរសុខទុក្ខនោះ បានធ្វើឲ្យខ្ញុំក្លាយជាមនុស្សដែលខុសប្លែក។ រូបខ្ញុំសឹងតែមិនដូចជាបងប្រុសBranham ដែលជារូបខ្ញុំនាពេលឥឡូវនេះឡើយ។
64
ទោះបីជា គម្រោងនោះរឹងមាំយ៉ាងណា ហើយជះពន្លឺយ៉ាងណាក៏ដោយ ទោះបីជាមានអ្នកសើបការណ៍គេចូលមកយកកាំភ្លើងភ្ជុងខ្ញុំក៏ដោយ វាគ្មានបញ្ហាអ្វីនោះឡើយ។ ខ្ញុំនឹងតយុទ្ធក្នុងសង្រ្គាមនោះដោយព្រះគុណរបស់ ព្រះ នៅខណៈពេលដែលខ្ញុំផ្សាយដំណឹងល្អ ទៅកាន់មនុស្សទាំងអស់ តាមដែលខ្ញុំអាចធ្វើបានខ្ញុំនឹងនាំពួកគេឲ្យ ទៅដល់ទីស្រស់ត្រកាលនោះនៅនាអាកាស។
មើលទៅវាហាក់ដូចជាពិបាកណាស់ ហើយក៏ត្រូវការចំណាយកំលាំងជាច្រើនដែរ។ ខ្ញុំមិនដឹងថាត្រូវចំ ណាយពេលយូរប៉ុណ្ណាទេ។ យើងរាល់គ្នាមិនដឹងឡើយ។ បើនិយាយអំពីការពិនិត្យលើរូបរាងកាយរបស់ខ្ញុំកាលពីថ្ងៃមុន បានប្រាប់ថា “អ្នកបានទទួលជីវិតដ៏ល្អណាស់ គឺរយៈពេល ២៥ឆ្នាំ។ គឺរាងកាយរបស់អ្នកមានភាពរឹងមាំណាស់” ការនោះវាបានជួយដល់ខ្ញុំ។ ប៉ុន្តែ វាមិនមែនអញ្ជឹងឡើយ។ គឺមានការមួយចំនួននៅក្នុងនោះ។សេចក្តី ពុករលួយនេះ បានដាក់ចុះនៅលើសេចក្តីដែលមិនពុករលួយនេះ គឺជាសេចក្តីដែលតែងតែស្លាប់ទៅជាសេចក្តី ដែលមិនចេះស្លាប់វិញ។
65
កូនប្រុសរបស់ Kish បានចេញមក។ ពួកគេធ្វើការសុទ្ធតែល្អ ហើយខ្ញុំគ្មានអ្វីដែលអាក្រក់ដើម្បីនិយាយ ប្រឆាំងទាស់នឹងការនេះឡើយ ដូចជាពួកគេបានជួយដល់អ្នកក្រីក្រ និងធ្វើការសប្បុរស។ចូរចាំថា តើហេតុអ្វីទៅ? ហោរាសាំយ៉ូអែលបានប្រាប់ដល់សូលថា “អ្នកនឹងចេះទាយដែរ” ហើយពួកគេទាំងនោះជាច្រើនគឺជាគ្រូអធិប្បាយ ដែលអស្ចារ្យៗ គេអាចអធិប្បាយព្រះបន្ទូលដូចជាពួកទេវតាជាន់ខ្ពស់ដែរ។ប៉ុន្តែ វានៅមិនមែនជាព្រះហឫទ័យ របស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ ទ្រង់គឺជាស្តេចរបស់ពួកគេ។បងប្អូនប្រុសស្រីអើយ សូមអនុញ្ញាតឲ្យព្រះ វិញ្ញាណបរិសុទ្ធបានដឹកនាំលោកអ្នកចុះ។ សូមបងប្អូនបានឱនក្បាលចុះបន្តិចសិន។
ទូលបង្គំនឹកផ្ទះជាខ្លាំងណាស់ហើយទូលបង្គំចង់ឃើញព្រះយេស៊ូវ
ទូលបង្គំចង់ស្តាប់សម្លេងជួងបន្លឺឡើងយ៉ាងពិរោះ
ផ្លូវរបស់ទូលបង្គំនឹងភ្លឺចែងចាំងហើយសេចក្តីភ័យខ្លាចនឹងរលាយទៅបាត់
ឱព្រះជាម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំយើងខ្ញុំសម្លឹងមើលអតីតកាលដ៏ពិតប្រាកដផង
ឱព្រះជាម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំមើលទៅកាន់អតីតកាលដ៏ទុក្ខព្រួយនិងភ័យខ្លាច
សូមអនុញ្ញាតឲ្យទូលបង្គំមើលឃើញពន្លឺព្រះអាទិត្យដ៏ភ្លឺចែងចាំង
នោះវានឹងពង្រឹងសេចក្តីជំនឿរបស់ទូលបង្គំហើយសេចក្តីភ័យខ្លាចនឹងរលាយបាត់ទៅ
ឱព្រះជាម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំយើងខ្ញុំសម្លឹងមើលអតីតកាលដ៏ពិតប្រាកដផង
66
ព្រះជាម្ចាស់អើយ ទូលបង្គំមានភាពប្រាកដណាស់ បើសិនជាពួកជំនុំដ៏តូចនេះអាចទទួលយកអតីតកាល ដ៏ប្រាកដមួយ... .មិនមែនជាសេចក្តីទុក្ខព្រួយនៅក្នុងចំណោមពួកគេទេ។ មិនមែនជាជម្ងឺទេគឺគ្មានអ្វីកើតឡើង សោះឡើយ ដ្បិតគឺគ្រប់លក្ខណ៍ទាំងអស់។ វាគឺជាដង្ហើមមួយ រវាងនៅទីនេះនិងទីនោះ គឺពីវ័យចាស់ទៅដល់ វ័យក្មេង គឺពីពេលវេលានេះ ទៅដល់ភាពអស់កល្ប។ ពីសេចក្តីទុក្ខព្រួយនៅថ្ងៃស្អែកនិងសេចក្តីទុក្ខព្រួយ នៅថ្ងៃម៉្សិលម៉ិញ រហូតដល់ពេលបច្ចុប្បន្ននៃភាពអស់កល្បនៅក្នុងភាពគ្រប់លក្ខណ៍។
ទូលបង្គំសូមអធិស្ឋាន ដល់ព្រះជាម្ចាស់ សូមទ្រង់ប្រទានពរដល់បងប្អូនគ្រប់គ្នានៅទីនេះ។ព្រះជាម្ចាស់ អើយ បើសិនជាមានបងប្អូនណានៅទីនេះ គេមិនទាន់យល់ពីសេចក្តីស្រឡាញ់របស់ទ្រង់....ហើយពិត ប្រាកដណាស់។ ព្រះវរបិតាអើយ គ្មានអ្វីដែលអាចចូលទៅក្នុងទីបរិសុទ្ធ ដោយគ្មានសេចក្តីស្រឡាញ់នោះឡើយគឺជាការកើតជាថ្មី។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះជាម្ចាស់ ហើយជាតួសេចក្តីស្រឡាញ់។ ហើយទូលបង្គំយើងខ្ញុំដឹងថា នេះគឺជាសេចក្តីពិត។ វាគ្មានប្រយោជន៍អ្វីឡើយ បើទោះជាទូលបង្គំយើងខ្ញុំមានជំនឿដែលអាចរើភ្នំបានហើយបើសិនជាទូលបង្គំយើងខ្ញុំធ្វើការដ៏អស្ចារ្យទាំងឡាយ នៅតែគ្មានប្រយោជន៍អ្វីឡើយ នោះទូលបង្គំយើងខ្ញុំមិនអាចឡើងទៅដល់ស្ថានដ៏អស្ចារ្យនៅនាអាកាសឡើយ។ ដ្បិតដោយសារការនេះ នោះទូលបង្គំយើងខ្ញុំនឹងត្រូវ លើកឡើងពីផែនដីនេះទៅ។
ឱព្រះវរបិតាអើយ សូមទ្រង់ប្រទានពរដល់បងប្អូននៅទីនេះផង សូមឲ្យបងប្អូនទាំងឡាយបានស្តាប់ឮទូលបង្គំថ្លែងពីសេចក្តីពិតនេះ សូមទ្រង់ធ្វើជាបន្ទាល់ដល់បង្គំផង។ ដូចជាហោរាសាំយ៉ូអែលដ៏វ័យចំណាស់“តើទូល បង្គំមិនបានប្រាប់ដល់ពួកគេអ្វីៗទាំងអស់ដោយនូវព្រះនាមរបស់ទ្រង់ ដ្បិតនេះមិនមែនជាសេចក្តីពិតទេឬអី?”ពួក គេគឺជាពួកចៅហ្វាយ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំបានប្រាប់ពួកគេឥឡូវនេះ សូមទ្រង់នាំយកទូលបង្គំទៅដល់ទឹកដីនោះផង។ ដើម្បីឲ្យពួកគេដឹងថា នេះគឺជាសេចក្តីពិត។ ហើយឥឡូវនេះ ព្រះវរបិតាអើយ បើសិនជាមានបងប្អូនណាដែលមិនទាន់ស្គាល់ទ្រង់ សូមឲ្យវេលានេះ ឲ្យពួកគេនិយាយថា “ព្រះជាម្ចាស់អើយ សូមទ្រង់គង់នៅជាមួយនឹងទូលបង្គំផង ទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់” សូមទ្រង់ប្រទានមកដល់ទូលបង្គំយើងខ្ញុំផងឱព្រះវរបិតា អើយ។
67
សូមបងប្អូន នៅតែឱនក្បាលចុះនៅឡើយ តើបងប្អូនអាចលើកដៃឡើង ហើយនិយាយថា“សូមបងប្រុស Branham អធិស្ឋានឲ្យខ្ញុំផង នោះព្រះជាម្ចាស់ទ្រង់នឹងគង់នៅជាមួយនឹងខ្ញុំ”
បងប្អូនអើយ នៅខណៈពេលដែលបងប្អូនចូលចិត្តសេចក្តីទាំងនេះ តើហេតុអ្វីលោកអ្នកមិនអធិស្ឋានទៅកាន់ព្រះវរបិតាថា “ព្រះជាម្ចាស់អើយ សូមទ្រង់គង់នៅក្នុងចិត្តរបស់ទូលបង្គំផង នៅថ្ងៃនេះទូលបង្គំសូមលះ បង់ចោលការទាំងអស់នៅលោកីយនេះ។ ទូលបង្គំសូមលះចោលគ្រប់ការទាំងអស់ ដើម្បីស្រឡាញ់ដល់ទ្រង់និង បំរើទ្រង់ពេញមួយជីវិតរបស់ទូលបង្គំ។ ទូលបង្គំនឹងស្តាប់តាមគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់”បើសិនជាលោកអ្នក មិនទាន់ទទួលបុណ្យជ្រមុជតាមបែបគ្រីស្ទានទេសូមនិយាយថា “ព្រះជាម្ចាស់អើយបង្គំសុខចិត្តធ្វើតាមទ្រង់” បើសិនជាបងប្អូននិយាយថា “រូបខ្ញុំមិនទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ...”នោះបងប្អូននឹងបាន ដឹងថា បងប្អូននឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់នឹងប្រទានដល់លោកអ្នក...ដើម្បីផ្តល់ឲ្យលោកអ្នកនូវ ការធានាអះអាង និងសេចក្តីស្រឡាញ់ដែលលោកអ្នកត្រូវការ។ អូ! លោកអ្នកនឹងធ្វើការដ៏ខុសប្លែកចេញមកហើយ បងប្អូននឹងស្រែកឡើង ដោយនិយាយភាសាដទៃ ដ្បិតបើសិនជាការនេះ ជាសេចក្តីស្រឡាញ់របស់ព្រះ...ចូរ បងប្អូនជឿចុះ។
“ព្រះជាម្ចាស់អើយ សូមទ្រង់គង់នៅក្នុងចិត្តរបស់ទូលបង្គំ ហើយសូមឲ្យព្រលឹងទូលបង្គំឈោងចាប់បានដោយព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីឲ្យទូលបង្គំចេះស្រឡាញ់ និងស្មោះត្រង់ ហើយមានសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងចិត្តរបស់ទូលបង្គំនាពេលសព្វថ្ងៃនេះ ដើម្បីដឹកនាំទូលបង្គំទៅដល់ទឹកដីនោះ នៅក្នុងដង្ហើមចុងក្រោយរបស់ទូលបង្គំ” នៅខណៈពេលដែលទូលបង្គំយើងខ្ញុំអធិស្ឋាន។ សូមលោកអ្នកអធិស្ឋានទៅតាមរបៀបរបស់បងប្អូនចុះ។សូមអធិស្ឋានទៅកាន់ព្រះជាម្ចាស់ធ្វើការសម្រាប់លោកអ្នកចុះ។ ខ្ញុំស្រឡាញ់អ្នក។ ខ្ញុំស្រឡាញ់អ្នកគឺលោកជា បុរសដែលមានសក់សដែលអង្គុយនៅទីនោះ ដែលជាអ្នកខិតខំធ្វើការណាស់ ហើយចិញ្ចឹមដល់ពួកកូនតូចៗលោកគឺ ជាវ័យចំណាស់ម្នាក់ ដែលអធិស្ឋានបង្ហូរទឹកភ្នែក។ សូមឲ្យរូបខ្ញុំ បានបញ្ជាក់ដល់ការនេះដល់លោកអ្នកបងប្អូនប្រុសស្រីជាទីស្រឡាញ់ គឺវាមិនមែនជាផ្លូវដែលនាំទៅដល់ទីដែលនៅខាងមុខនោះទេ។ ខ្ញុំជឿថាការនេះពិតជា កើតឡើងនៅក្នុងបន្ទប់នេះ។ វាគ្រាន់តែជាខ្នាតមួយ ដែលយើងកំពុងរស់នៅក្នុងនោះនេះគឺជាសេចក្តីពុករលួយ ដែលយើងកំពុងតែរស់នៅជាមួយនាពេលបច្ចុប្បន្ននេះ។ “ព្រះជាម្ចាស់អើយសូមទ្រង់គង់នៅក្នុងទូលបង្គំ” សូម បងប្អូនអធិស្ឋាន នៅខណៈពេលដែលយើងខ្ញុំអធិស្ឋានរួមគ្នា។
68
ព្រះជាម្ចាស់អើយ នៅលើគ្រឹះនៃព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធ ទូលបង្គំយើងខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលទូលបង្គំយើងខ្ញុំដឹងថា ទូលបង្គំយើងខ្ញុំកើតមកពីណា។ ទូលបង្គំមានសេចក្តីត្រេកអរណាស់ដែល ទូលបង្គំយើងខ្ញុំបានកើតមក មិនមែនតាមបំណងចិត្តរបស់មនុស្សទេ ឬក៏មិនមែនតាមបែបសាច់ឈាមដែរប៉ុន្តែ ជាបំណងព្រះហឫទ័យរបស់ព្រះវិញ។ នៅថ្ងៃនេះ ទូលបង្គំសូមអធិស្ឋានដល់ទ្រង់ ដែលជាព្រះវរបិតាថាពួកបង ប្អូនទាំងនេះ ពួកគេទូលសូមព្រះគុណរបស់ទ្រង់ នោះព្រះវិញ្ញាណរបស់ទ្រង់នឹងធ្វើកិច្ចការនោះ។គ្មានផ្លូវណាមួយ ដែលអាចឲ្យទូលបង្គំធ្វើកិច្ចការនេះបានឡើយ។ ទូលបង្គំគ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះក៏ដូចជាកូនរបស់ Kish ដែរ។ ដ្បិត ទូលបង្គំយើងខ្ញុំត្រូវការទ្រង់ គឺទូលបង្គំយើងខ្ញុំត្រូវការព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ព្រះអង្គ អើយ សូមអនុញ្ញាតឲ្យទូលបង្គំ ដូចជាហោរាសាំយ៉ូអែល គឺជាអ្នកដែលប្រកាសពីសេចក្តីពិតនៃព្រះបន្ទូលព្រះ។ទូលបង្គំជឿថា ទ្រង់នឹងបន្តការនេះទៅមុខទៀត ដរាបណាទូលបង្គំឈរជាប់ក្នុងសេចក្តីពិតរបស់ទ្រង់។
ព្រះវរបិតាអើយ សូមឲ្យពួកគេទាំងអស់គ្នាទទួលបានជីវិតអស់កល្បជានិច្ចផង។សូមកុំឲ្យថ្ងៃនេះបាន កន្លងផុតពីពួកគេឡើយ។ ហើយនៅពេលដែល ពួកគេចេញពីលោកីយនេះ ជាអ្វីដែលទូលបង្គំបានប្រាប់ដល់ពួកគេ សូមទ្រង់បើកបង្ហាញការនេះដល់ពួកគេឲ្យយល់ពីសេចក្តីពិតផង។ នៅខណៈពេលដែល ទូលបង្គំយើងខ្ញុំអង្គុយនៅទីកន្លែងដែលតែងតែស្លាប់នាពេលសព្វថ្ងៃនេះ គឺទូលបង្គំយើងខ្ញុំកំពុងតែមើលម៉ោងរបស់ទូលបង្គំយើងខ្ញុំហើយក៏គិតអំពីអាហារពេលល្ងាចរបស់ទូលបង្គំយើងខ្ញុំ ដែលជាកិច្ចការងារនៅថ្ងៃស្អែក គឺជាសេចក្តីខ្វល់ខ្វាយនៃជីវិតនេះ នោះការទាំងនោះនឹងមិនកើតឡើងឡើយ។ ពួកវានឹងរលាយបាត់ទៅអស់។ គ្មានសេចក្តីខ្វល់ខ្វាយអ្វីឡើយ ជាសេចក្តីអំណរដ៏អស់កល្បយ៉ាងអស្ចារ្យ។ ព្រះវរបិតាអើយ សូមទ្រង់ប្រទានបែបផែននៃជីវិតទាំងនោះដល់ពួកគេផង។ ឱព្រះវរបិតាអើយ សូមទ្រង់យាងមកកាន់ពួកគេម្នាក់នៅព្រឹកនេះ ដើម្បីឲ្យពួកគេបានស្តាប់ឮពីការជាក់ស្តែងដែលទូលបង្គំប្រាប់ដល់ពួកគេ ហើយក៏សូមឲ្យទូលបង្គំបានជួបពួកគេគ្រប់គ្នានៅកន្លែងផ្សេងទៀតផងដែរ។ ប្រហែលជាមនុស្សអ្នកខ្លះ គេមិនយល់ព្រមជាមួយនឹងទូលបង្គំឡើយ ប៉ុន្តែ ព្រះវរបិតាអើយសូមកុំអនុញ្ញាត ឲ្យពួកគេឈរនៅក្នុងផ្លូវរបស់ទូលបង្គំយើងខ្ញុំឡើយ។ សូមឲ្យទូលបង្គំយើងខ្ញុំបានជួបពួកគេនៅទីនោះហើយពួក គេនឹងរត់ទៅដែរ ហើយទូលបង្គំយើងខ្ញុំនឹងចាប់គ្នាទៅវិញទៅមក។ គ្រប់សេចក្តីស្រឡាញ់ដែលទូលបង្គំយើងខ្ញុំមាន ហើយគ្រប់សេចក្តីស្រឡាញ់ដែលទ្រង់មានដល់ទូលបង្គំ។ សូមទ្រង់អនុញ្ញាតឲ្យការទាំងនោះកើតទៅតាមផែនការរបស់ទ្រង់ចុះ។ ទូលបង្គំស្រឡាញ់ពួកគេទាំងអស់គ្នា។ ឱព្រះវរបិតាអើយ សូមអនុញ្ញាតឲ្យពួកគេចេញមក។សូមទ្រង់ប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេផងនាពេលឥឡូវនេះ។ សូមទ្រង់អនុញ្ញាតឲ្យពួកគេធ្វើការនោះទៅតាមផ្នែករបស់ពួកគេដើម្បីទទួលជឿទ្រង់។ ទូលបង្គំ អធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។អាម៉ែន។
69
យើងនឹងមានពេលវេលាប៉ុន្មាននាទីទៀត ដើម្បីអធិស្ឋានដល់អ្នកជម្ងឺ។ ខ្ញុំបានឃើញថាមានក្មេងស្រីតូច ម្នាក់មានជម្ងឺបានមកកាន់ទីនេះ ហើយក៏មានស្រ្តីម្នាក់កំពុងតែអង្គុយនៅលើកៅអីដែរ។ឥឡូវនេះ ទៅកាន់បងប្អូន ជាទីស្រឡាញ់ ប្រុសស្រីទាំងឡាយ សូមបងប្អូនកុំយល់ច្រលំអំពីរូបខ្ញុំឡើយ។ខ្ញុំមិនដឹងថា មានអ្វីត្រូវកើតឡើង ឡើយ។ ប៉ុន្តែ នៅពេលដែលខ្ញុំស្លាប់ទៅ សូមឲ្យខ្ញុំបានវិលត្រឡប់ទៅវិញចុះ។សូមឲ្យខ្ញុំទៅកាន់ទីកន្លែងនោះចុះ ដែលជាទីកន្លែងដែលខ្ញុំចង់ទៅ។ ខ្ញុំជឿថា ទ្រង់កំពុងតែព្យាយាមលើកទឹកចិត្តដល់ខ្ញុំហើយក៏ព្យាយាមប្រទាន នូវការមួយចំនួនដល់ខ្ញុំ ដើម្បីជំរុញខ្ញុំនៅក្នុងកិច្ចការបំរើថ្មីដែលនឹងត្រូវមកដល់។
70
តើវាជាការដែលគួរសមដែរឬទេ បើសិនជារូបខ្ញុំអានអ្វីមួយបន្តិចសិន? តើមិនជាអ្វីទេឬអី?នៅទីនេះ បានសរសេរថា មានប្រជាជាតិមួយបានកំពុងតែធ្វើការដឹកនាំ៖ Billy Graham “បណ្ឌិតBilly Graham ត្រូវបានគេ អញ្ជើញទៅកាន់ Islam” នៅទំព័រមុខរបស់ “Afrikaans Times” ដែលចេញផ្សាយនៅថ្ងៃទី១៥ កុម្ភះ ឆ្នាំ១៩៦០។ អ្នក និពន្ធអត្ថបទនេះ គឺជាជាតិម៉ូស្លីមម្នាក់ (Mohammedan) បានគិតថាការអស្ចារ្យ អាចនឹងកើតមានឡើង ទៅតាម ការផ្សាយដំណឹងល្អអំពីព្រះគ្រីស្ទថា ទ្រង់នៅតែដដែលកាលពីថ្ងៃម៉្សិលម៉ិញ នៅថ្ងៃនេះ និងរហូតអស់កល្ប។ យើង បានដកស្រង់ពីអត្ថបទនោះថា៖
“នេះគឺជាសេចក្តីសន្យារបស់ព្រះគ្រីស្ទ ទៅកាន់ពួកអ្នកជឿទ្រង់ ពេលទ្រង់មានបន្ទូលថា”អស់អ្នកដែលជឿដល់ខ្ញុំ នោះនឹងអាចធ្វើកិច្ចការដូចជាខ្ញុំបានធ្វើដែរ ហើយលើសពីនេះទៅទៀត“តើពួកជំនុំមិនបានធ្វើកិច្ចការនេះទេឬអី... នេះគឺជាការកំណត់ទុករបស់ព្រះគ្រីស្ទ ដែលមានចែងនៅក្នុងព្រះគម្ពីរ?តើអាចកើតឡើងដែរឬទេនៅសព្វថ្ងៃនេះ? តើមានពួកជំនុំណាអាចសម្តែងការអស្ចារ្យបានពាក់កណ្តាលនិងការអស្ចារ្យដែលព្រះគ្រីស្ទបានសម្តែងដែរឬទេ?គេមិនអាច ធ្វើការដែលល្អជាងទ្រង់បានទេ។ តើបងប្អូនម្នាក់ៗ អាចទទួលបានភាពល្បីល្បាញដែរឬទេដោយប្រោសមនុស្ស ស្លាប់ឲ្យរស់ឡើងវិញនោះ? តើបងប្អូនអាចដើរលើសមុទ្របានដែរឬទេ? តើបងប្អូនអាចប្រោសអ្នកជម្ងឺឲ្យជាហើយឲ្យអ្នកខ្វាក់បានភ្លឺវិញបានដែរឬទេ? តើការនេះមិនមែនយោងទៅតាមសេចក្តីដែលនៅខាងលើទេឬអី?ដែលបានបញ្ជាក់អះអាង ឮដោយត្រចៀករបស់ Mohammedan ទេឬអី? ឬក៏ជាការសាកល្បងរបស់ព្រះគ្រីស្ទពីសេចក្តីជំនឿអ្នកទេឬអី?”
71
មានអត្ថបទជាច្រើនរបស់ពួកម៉ូស្លីម បានបញ្ជាក់យ៉ាងច្បាស់ពីការថ្លែងខុសពីមួយទៅមួយ។ពួកគេមិនជឿ លើសេចក្តីដែលពួកម៉ូស្លីមបានរៀបរាប់នោះទេ ប៉ុន្ត គាត់និយាយត្រូវ។ នៅទីនេះគឺជាអ្វីដែលពួកគេបាននិយាយ៖
“ចម្លើយដ៏ល្អបំផុត ចំពោះការអានព្រះគម្ពីរនោះ គឺគេត្រូវស្គាល់ព្រះគម្ពីរកូរ៉ាន។កូរ៉ានបានរងទុក្ខដោយសារ ការ ប្រៀបធៀប។ ការប្រកាសរបស់ Mohammedism គឺជាអ្នកដែលខ្លាំងពូកែនិងជាអ្នកដែលបានបោះជំហានចេញពី គ្រីស្ទាន គេជាអ្នកដែលតាំងខ្លួនបរិសុទ្ធ ហើយនិយាយបំភ្លើសផង។យ៉ាងណាម៉ិញ អ្នកនិពន្ធ បានប៉ះពាល់ទៅដល់ ចំនុចសំខាន់នៃជីវិត ដែលទាក់ទងទៅនឹងការអស្ចារ្យរបស់ពួកជំនុំ។ប៉ុន្តែ ជាថ្មីម្តងទៀត យើងរាល់គ្នាបានសង្ស័យ ពីភាពស្មោះត្រង់របស់អ្នកនិពន្ធ។ ដ្បិតតើនរណាអាចនឹងបង្ហាញការនេះបាន ហើយអាចជជែកពីការអស្ចារ្យ ដែល បានសម្តែងដោយ William Branhamនៅមុនពេល Moslems នៅឯរដ្ឋ Durban ប្រទេសអាហ្វ្រេកខាងជើង និងទី កន្លែងផ្សេងទៀតជុំវិញពិភពលោកឬទៅដល់ T.L. Osborn ក្នុងប្រទេស អាហ្វ្រេកខាងកើត។ ជាការពិតណាស់ យើងខ្ញុំសូមគ្រាំទ្រ១០០% ដល់លោក Billy Graham។ យើងរាល់គ្នាបាននិយាយអំពីចំនុចសំខាន់នៃសំនួរ និងចំ នុចសំខាន់នៃសំនួរនេះគឺគ្មានតម្លៃឡើយ”
72
នៅក្នុងចំណោមយើងរាល់គ្នា គាត់បានប្រាប់ដល់យើងរាល់គ្នាថា ពួកយើងគឺជាមនុស្សល្ងឺល្ងើរហើយមិន ដឹងអ្វីដែលពួកយើងកំពុងតែធ្វើនោះទេ។ ពួកគេមានបន្ទាល់ចេញពីក្រដាសរបស់ពួកគេផ្ទាល់ដែលព្រះជាម្ចាស់ ទ្រង់ធ្វើវាឡើង។ ព្រះជាម្ចាស់ទ្រង់នៅតែធំអស្ចារ្យដដែលនៅសព្វថ្ងៃនេះ។លោកអ្នកប្រហែលជាមិនបានគិតថា ពួកគេ មិនបានជឿវាឡើយ ពួកគេមិនបានមើលឃើញដែរ។ វាគ្មានអ្វីជាអាថ៌កំបាំងឡើយហើយក៏មិនត្រូវបាន ធ្វើឡើងនៅឯផ្លូវកាច់ជ្រុងដែរ។ មានមនុស្សរាប់សិបពាន់នាក់កំពុងតែអង្គុយនៅទីនេះរង់ចាំមើលការនោះនៅ ពេលដែលពួកគេឃើញមនុស្សពិការនោះដើរចូលមក ដែលជាក្មេងប្រុសម្នាក់មានទឹកមុខស្រពាប់ស្រពោនគឺព្រះ វិញ្ញាណបរិសុទ្ធបានប្រាប់គាត់ពីជីវិតរបស់គាត់ ហើយនឹងការដែលកើតឡើងនៅទីកន្លែងនេះហើយសូមមើល មាន ពួកម៉ូស្លិម ១០ ០០០នាក់ បានដេកនៅលើដី ហើយទទួលជឿព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ។
ពួកយើងនៅតែ ទទួលបាន T.L. Osborns និងអ្វីៗផ្សេងទៀត ដែលនៅតែផ្តល់ចំណីដ៏ហ្វូងចៀម។ខ្ញុំគិតថា បងប្រុស Osborn មិនទាន់ចូលមកនៅក្នុងចំណោម Moslems នៅឡើយទេ។ ពួកគេបានប្រកាសថាពួកគេបាន ទទួលសេចក្តីដ៏លើសលុបណាស់។ ប៉ុន្តែ យើងរាល់គ្នានៅតែមានព្រះមួយអង្គ ដែលជាអ្នករំដោះសត្វចៀមចេញពីក្រញាំសត្វតោ ហើយក៏អាចរំដោះសត្វចៀមចេញពីសត្វខ្លាឃ្មុំបានដែរ។
73
វាគឺជាការល្អណាស់សម្រាប់ខ្ញុំដែលបាន ដឹងពីអ្វីដែលពួកគេបានសរសេរចុះ ហើយបានទទួលស្គាល់អំពីការនេះ។ ពួកគេគិតថា ពួកគេមិនបានធ្វើបែបនោះឡើយ។ ពួគគេបានចេញទៅ ហើយបែរខ្នងរបស់ពួកគេ ដោយនិយាយថា “អូ! ថ្ងៃរបស់ពួកគេបានកន្លងផុតទៅហើយ” ពួកគេ ដែលជាពួកម៉ូស្លិមបាននិយាយថា “អា! អ្វីដែលមានចែងនៅក្នុងព្រះគម្ពីរទាំងមូលបានកន្លងផុតអស់ហើយ។ អ្នករាល់គ្នាគិតខុសហើយ។ អ្នកកំពុងតែថ្វាយបង្គំមនុស្សទេ។ អ្នកនោះគឺជាមនុស្សដែលបានស្លាប់ទៅហើយ អ្នកនោះឈ្មោះថា យេស៊ូវ គេបានស្លាប់យូរណាស់មកហើយ ចំណែកឯការដែលគេនាំគ្នានិយាយថា គាត់បានរស់ឡើងវិញនោះ វាមិនពិតឡើយ។
ប៉ុន្តែ ពួកគេមិនគួរនិយាយពាក្យនេះ នៅក្នុងអង្គប្រជុំនៅឯ Durban ឡើយ។នៅទីនេះ ទ្រង់បានធ្វើកិច្ចការ ដូចគ្នា ដែលទ្រង់បានធ្វើកាលពីមុន ហើយក៏បានបង្ហាញឲ្យពួកគេបានយល់ដែរ។សូម្បីតែ និកាយទាំងឡាយ ក៏ បានវិលត្រឡប់មកវិញដែរ... .គឺជាមនុស្សដដែលបានសរសេរចុះ ហើយប្រាប់ដល់ខ្ញុំថាខ្ញុំត្រូវតែធ្វើការ នោះជាមួ យនឹងសេចក្តីបង្រៀនរបស់ខ្ញុំតាមព្រះគម្ពីរ ដែលអ្នកបានសរសេរចុះនៅក្នុងក្រដាសរបស់ពួកគេ។ព្រះជាម្ចាស់ទ្រង់ និងធ្វើឲ្យពួកគេសរសើរតម្កើងទ្រង់។ មែនហើយ ទ្រង់នឹងធ្វើឲ្យពួកគេសរសេរតម្កើងទ្រង់។
74
នៅទីនេះ មានក្មេងស្រីតូចម្នាក់ដែលមានជម្ងឺកំពុងតែអង្គុយនៅទីនេះ។ នាងគឺជាកូនរបស់បងឬ?តើនាង ឈឺអ្វីទៅបងស្រី? នាងមានជម្ងឺឈាមហូរក្នុងខួរក្បាល។ តាំងពីនាងមានអាយុ៤ឆ្នាំ។ តើជាក្មេងស្រីនេះឬ?មានតែ ការម្នាក់ប៉ុណ្ណោះ ដែលអាចជួយសង្រ្គោះដល់ក្មេងស្រីនេះបាន គឺជាព្រះជាម្ចាស់។ (ម្តាយក្មេងស្រីនោះនិយាយថា“ឥឡូវនេះ នាងមានភាពប្រសើរ ជាងពីមុនច្រើនហើយ”) ខ្ញុំមានសេចក្តីត្រេកអរណាស់ចំពោះការនេះ។តើបងប្រុស Neville អាចអញ្ជើញចុះបានទេ ដើម្បីអធិស្ឋានឲ្យក្មេងស្រីម្នាក់នេះ។ ចាប់តាំងពីបងប្រុសNeville បានចុះមក អធិស្ឋានឲ្យក្មេងស្រីនោះ នាងក៏ទទួលបានភាពប្រសើរឡើង។ អ្នកគង្វាល ដឹងថាចៀមត្រូវការចំណីអ្វី។
75
តើបងស្រីដែលអង្គុយនៅលើកៅអីនៅទីនោះ មានបញ្ហាអ្វីដែរ? ខ្ញុំមានជម្ងឺមហារីក។បាទ! បើសិនជាខ្ញុំសួរ ដល់បងប្អូនមួយចំនួនដែលអង្គុយនៅទីនេះ ហើយមានបងប្អូនប៉ុន្មាននាក់ដែលបានជាពីជម្ងឺមហារីកសូមលើកដៃ ឡើង។ ឃើញទេ បងស្រី។
ព្រះជាម្ចាស់ទ្រង់ជាអ្នកប្រោសគេឲ្យបានជា។ យើងរាល់គ្នាក៏បានដឹងហើយ។បើសិនជាខ្ញុំប្រាប់ដល់លោកអ្នកបងប្អូនថា ខ្ញុំអាចចុះទៅខាងក្រោមនោះ ហើយព្យាបាលជម្ងឺឈាមហូរក្នុងខួរក្បាលរបស់ក្មេងស្រីតូចនោះឲ្យជាសះស្បើយដោយខ្លួនរបស់ខ្ញុំ ឬខ្ញុំអាចដកយកជម្ងឺមហារីកចេញពីស្ត្រីម្នាក់នោះបាន គឺទៅមិនរួចឡើយខ្ញុំមិនធ្វើការនេះ ដោយខ្លួនរបស់ខ្ញុំបានឡើយ។ ដ្បិត ខ្ញុំដឹងការមួយ៖ មានខ្លាឃ្មុំ មានជម្ងឺមហារីកមានជម្ងឺដុះសាច់មានជម្ងឺខ្វាក់ និងមានសេចក្តីស្លាប់ វាបានតោងហ្វូងចៀមរបស់ព្រះនៅថ្ងៃមួយ។ហើយខ្ញុំបានចេញទៅ ដោយអំណាចចេស្តារបស់ព្រះ សម្លាប់ការទាំងអស់នោះ ហើយនាំយកចៀមរបស់ព្រះត្រឡប់មកវិញ។ពិតមែនហើយ។ ពួកយើងនឹង ចេញទៅនៅថ្ងៃនេះ មិនមែនជាមួយនឹងកិច្ចការដ៏អស្ចារ្យៗទេ គឺខ្ញុំនឹងចេញទៅដោយសេចក្តីអធិស្ឋានដ៏ជាក់ច្បាស់វិញ។ ការនោះនឹងនាំនាងវិលត្រឡប់មកវិញ។ តើបងស្រី ជឿដែរឬទេ?តើបងស្រីជឿដូចគ្នាដែរឬទេ?
76
តើមានបងប្អូនប៉ុន្មាននាក់ដែលជឿទ្រង់ដោយអស់អំពីចិត្ត? ឥឡូវនេះសូមបងប្អូន ឱនក្បាលចុះ នៅខណៈពេលដែលខ្ញុំចេញទៅអធិស្ឋាន។ (បងប្រុស បានចេញពីវេទកា ហើយអធិស្ឋានដល់អ្នកជម្ងឺ)
តើបងប្អូនអាចងើបក្បាលឡើងបនិ្តចបានដែរឬទេ? លោកគ្រូគង្វាល បានប្រាប់ខ្ញុំថាពួកគេទាំងនេះ ឈឺធ្ងន់ ណាស់។ គេនឹងបានជាសះស្បើយ
។ សេចក្តីសន្យារបស់ព្រះ មិនដែលបរាជ័យឡើយ។ពួកយើងនឹងទៅឯពួកគេ ទាំងនោះ។
77
missing text
78
ពួកគេបានទទួលបុណ្យជ្រមុជទឹក។ ហើយក៏មានមនុស្សមួយចំនួនទៀតត្រូវចេញមកទទួលបុណ្យជ្រមុជទឹកដែរ។ យើងនឹងមានរៀបចំពិធីនេះម្តងទៀតនៅយប់នេះ។ តើមានបងប្អូនណា ដែលមិនអាចអញ្ជើញមកយប់នេះដែរឬទេ ហើយបងប្អូនចង់ឲ្យយើងខ្ញុំអធិស្ឋានឲ្យបងប្អូននាពេលឥឡូវនេះ? គឺបងប្អូនដែលមិនអាចអញ្ជើញមកនៅយប់នេះបាន។ សូមបងប្អូនអញ្ជើញឡើងមកកាន់ទីនេះបានដែរឬទេ? គឺបងប្អូនដែលមិនអាចអញ្ជើញមកនៅយប់នេះបាន។ នោះខ្ញុំនឹងមានពេលអធិស្ឋានថែមទៀត សម្រាប់បងប្អូនឯទៀតនៅយប់នេះ។ ពួកគេត្រូវតែទទួលបុណ្យជ្រមុជទឹក។
បើសិនជាលោកអ្នកផ្តល់ពេលឲ្យពួកយើងប៉ុន្មាននាទីទៀត នោះយើងនឹងរៀបចំពិធីបុណ្យជ្រមុជទឹក។ខ្ញុំ ដឹងថា លោកអ្នកនឹងចង់បានដែរ។ ហើយអស់អ្នកដែលចង់ទទួលបុណ្យជ្រមុជទឹកនៅព្រឹកនេះ....សូមបងស្រី អញ្ជើញទៅកាន់ទីនោះ ដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ចុះ រីឯបុរសៗវិញសូមអញ្ជើញទៅកាន់កន្លែងម្ខាងទៀត។បន្ទាប់មក នៅខណៈពេលដែលខ្ញុំអធិស្ឋានដល់អ្នកជម្ងឺ បន្ទាប់មក សូមលោកអ្នកបងប្អូនត្រៀមខ្លួនដើម្បីទទួលបុណ្យជ្រមុជទឹកចុះ។
79
នៅយប់នេះ ខ្ញុំនឹងព្យាយាមអធិស្ឋានឲ្យបងប្អូនទៀត។ ខ្ញុំនឹងចូលមកឆាប់ៗ។យើងនឹងចាប់ផ្តើមនៅក្នុង សៀវភៅអេភេសូរជំពូក១នៅយប់នេះ។ ហើយយើងខ្ញុំរាល់គ្នាមានសេចក្តីរីករាយណាស់នាពេលឥឡូវនេះដែល បានឃើញលោកអ្នកបងប្អូនបានចូលរួម បើសិនជាលោកអ្នកបងប្អូនមិនមានពួកជំនុំដែលត្រូវទៅនោះទេ។ប៉ុន្តែ បើសិនជា បងប្អូនត្រូវអញ្ជើញទៅកាន់ពួកជំនុំរបស់បងប្អូនវិញ សូមអញ្ជើញនៅពេលនេះចុះសូមព្រះប្រទានពរ។ សូមបងប្អូនបានត្រឡប់មកវិញម្តងទៀត បើសិនជាលោកអ្នកបងប្អូនអាចមកវិញបាន។យើងខ្ញុំមានសេចក្តីរីករាយ ណាស់ដែលឃើញវត្តមានរបស់បងប្អូន។ រីឯបងប្អូនផ្សេងទៀតដែលឈរនៅទីនេះនៅឡើយនៅខណៈពេលដែល បងប្អូននៅឱនក្បាលអធិស្ឋាននៅឡើយ យើងខ្ញុំចង់បន្តអធិស្ឋានឲ្យបងប្អូន។
80
បិតាអើយ ទូលបង្គំសូមអរព្រះគុណទ្រង់ខ្លាំងណាស់នៅថ្ងៃនេះ ចំពោះអ្នកគង្វាលរបស់ទ្រង់គឺជាអ្នក អធិស្ឋាន នាំយកសត្វតោមកដាក់នៅក្រោមជង្គង់របស់គាត់ ហើយកូនចៀមដ៏តូចនឹងត្រូវរំដោះចេញទៅឲ្យត្រឡប់ ទៅកាន់ឪពុកម្តាយរបស់វាវិញ។ ទូលបង្គំសូមអធិស្ឋានសម្រាប់បងប្អូនប្រុសរបស់ទូលបង្គំនៅទីនេះ។សូមទ្រង់នាំ គាត់ដោយសេចក្តីសុខសាន្ត នៅក្នុងទ្រង់ផងចុះ។ សូមឲ្យឈាម និងសេចក្តីទុក្ខលំបាកនៃរូបកាយរបស់គាត់រលាយបាត់អស់ទៅ។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំនឹងទៅតាមគាត់ សូមនាំគាត់ត្រឡប់មកវិញផង។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមព្រះប្រទានពរដល់បងប្រុស។
ខ្ញុំចង់ចុះទៅខាងក្រោម ឃើញក្មេងប្រុសដែលពិការភ្នែកនោះ។ មានការមួយទៀតដែលខ្ញុំចង់និយាយ។ខ្ញុំ ឈឺហើយ ហើយខ្ញុំបានក្អួតចង្អោរផង ខ្ញុំគិតថា (ខ្ញុំមិនចង់រំលងការនេះឡើយ បើសិនជាលោកអ្នកអាច)ខ្ញុំគិតថា “ឱ ព្រះជាម្ចាស់អើយ តើគួរឲ្យទូលបង្គំផ្តល់អ្វីទៅ បើសិនជាទូលបង្គំបានឮថាមានមនុស្សគេបញ្ឈប់ការនេះនៅខាង ក្រៅនោះ”
81
ប្រពន្ធរបស់ខ្ញុំបាននិយាយថា “Billy មានបុរសវ័យចំណាស់ម្នាក់ចង់ជួបបង”គាត់មានក្បាលទំពែក និងពុក មាត់នៅពេញមុខរបស់គាត់។
គាត់បានដើរចូលមកហើយនិយាយថា “តើលោកគឺជា Branham ឬ?”
ខ្ញុំបានឆ្លើយថា“បាទ មែនហើយ”
“ខ្ញុំឈ្មោះ Simon” គាត់បានដាក់ដៃលើខ្ញុំ ហើយសម្លឹងមើលមុខខ្ញុំបន្តិចរួចនិយាយថា “ប្អូនគឺជាអ្នកជឿព្រះ”
“បាទ”
“ជាការល្អណាស់” Simon Peter ដែលមានចែងនៅក្នុងព្រះគម្ពីរ។ តើគួរឲ្យខ្ញុំកោតសរសើរអំពីការនេះយ៉ាងដូចម្តេច! គាត់មិនបាននិយាយអ្វីច្រើនឡើយ គាត់គ្រាន់តែដាក់ដៃនៅលើខ្ញុំតែប៉ុណ្ណោះ។
82
បន្ទាប់មក តាមរយៈជំនួយមកពីព្រះជាម្ចាស់ និងព្រះគុណរបស់ទ្រង់ មានមនុស្ស១០០០០នាក់ បានទទួល ជឿដូចគ្នា បើសិនជាខ្ញុំបានចូលទៅឯពួកគេ។ រួចខ្ញុំគិតថា “ឱព្រះជាម្ចាស់អើយ!សូមអនុញ្ញាតឲ្យទូលបង្គំអាចចូលទៅកាន់ពួកគេម្នាក់ៗបានផង” ខ្ញុំគិតថា បើសិនជា Simon អាចធ្វើបាន...លោកប៉ុល និងពួកគេមួយចំនួនអាចចូល មកបាន ដោយនិយាយថា “តើបងប្រុសគឺជា Branham តើមែនទេ?”
“នោះខ្ញុំក៏អាចធ្វើបានដែរ”
ពួកគេបានដាក់ដៃរបស់ពួកគេមកលើខ្ញុំ ហើយសម្លឹងមើលមុខខ្ញុំ រួចនិយាយថា“ល្អណាស់ បងប្រុស Branham” រួចក៏នាំគ្នាដើរចេញទៅវិញ។ ប្រាកដណាស់ មិនមានអ្វីកើតឡើងដល់រូបខ្ញុំឡើយ។ខ្ញុំបាននិយាយថា “បងប្អូនអើយ ខ្ញុំបានទទួលការលើកទឹកចិត្តជាខ្លាំងណាស់” “ខ្ញុំនឹងមិនមានបញ្ហាអ្វីឡើយ។មានមនុស្សមួយចំនួន បានទទួលព្រះនៅថ្ងៃនេះ។ នោះហើយគឺជាអ្វីដែលខ្ញុំបានចុះមកទីនេះ ធ្វើការនេះ៖ដោយអធិស្ឋានដាក់ដៃលើបង ប្អូន ទូលសូមទៅកាន់ព្រះជាម្ចាស់។ (បងប្រុស Branham បានអធិស្ឋានដល់អ្នកជម្ងឺ)
83
Missing Text
84
Missing Text
85
Missing Text