Khmer Translation

60-0515E

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“... នៅគ្រាដែលឮសំឡេង... “ (វិវរណៈ១០:៧)

“... in the days of the voice... “ (Rev. 10:7)

 

 

 

កូនចិញ្ចឹម - ១

Adoption #1

(Ephesians Parallels Joshua)

 

 

Jeffersonville, IN. USA

May 15, 1960

២៧ ឆ្នូ ១៩៥៩

 

 


សេចក្តីផ្តើម

កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះវិញ្ញាណបរិសុទ្ធ ទៅចំពោះសេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះគម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ។

យើងខ្ញុំអធិស្ឋានសូមឲ្យព្រះបន្ទូលដែលបានបោះពុម្ពផ្សាយនេះនឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះបន្ទូលនេះដោយ ការអធិស្ឋាន។

នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះអត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមានប្រសាសន៍ដោយ លោក ប្រាណហាំ

លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.messagehub.info

ស្នាដៃនេះអាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិនមានការ កែប្រែ ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at: www.messagehub.info

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 


កូនចិញ្ចឹម - ១

(Adoption #1 - Ephesians Parallels Joshua)

 

1        ដូចដែលខ្ញុំបាននិយាយពីមុន គឺវាតែងតែដូច្នេះឯង “ខ្ញុំតែងមានសេចក្តីអំណរនៅពេលដែលពួកគេនិយាយមកខ្ញុំ។ ចូរយើងចូលមកក្នុងដំណាក់នៃព្រះអម្ចាស់”។ ខ្ញុំជឿថា ស្តេចដាវីឌក៏បាននិយាយប្រយោគ “ចូរយើងនាំគ្នាចូលមកក្នុងដំណាក់នៃព្រះអម្ចាស់” ដែរ។ ខ្ញុំមិនបានស្គាល់កន្លែងល្អណាមួយដែលខ្ញុំត្រូវទៅនោះទេ ក្រៅពីដំណាក់នៃព្រះអម្ចាស់។

2        ក្នុងរាត្រីនេះ យើងមានមិត្តភក្តិមួយចំនួន ដែលអញ្ជើញមកពីរដ្ឋGeorgia។ ពួកគាត់ប្រហែលជាមកដល់ទីនេះបន្ទាប់ពីអាហារថ្ងៃត្រង់រួច។ ខ្ញុំសង្ឃឹមថា អ្នកទាំងនោះនឹងស្នាក់នៅជាមួយក្នុងរាត្រីនេះ។ ហើយយើងបានត្រៀមបន្ទប់សំរាប់ពួកគេរួចរាល់ដែរ។

3        នៅយប់ថ្ងៃពុធ យើងនឹងបន្តមេរៀនរបស់យើង ហើយបើជាព្រះហឬទ័យនៃព្រះអម្ចាស់យើងទាំងអស់គ្នានឹងរៀននៅថ្ងៃសៅរិ៍ផងដែរ។

4        ហើយនៅពេលដែលយើងមានថ្ងៃវិសមកាល យើងរំពឹងថានឹងមានពេលវេលាដ៏អស្ចារ្យនៅ Chatauqua។ នៅទីនោះជាកន្លែងដែលយើងតែងតែមានពេលដ៏អស្ចារ្យជាមួយគ្នា។ វាមិនចង្អៀតណាស់ណាទេ ពេលខ្លះយើងរំពឹងថា នឹងមានមនុស្ស១០ម៉ឺននាក់ចូលរួមនៅទីនោះ។ ប៉ុន្តែកាលពីឆ្នាំមុនខ្ញុំគិតថាមានប្រហែលជា៧ម៉ឺននាក់តែប៉ុណ្ណោះ។ ហើយមានកន្លែងអង្គុយជាច្រើន ដូច្នេះយើងនឹងមានកម្មវិធីនៅទីនោះ។

5        ខ្ញុំពិតជាមានអំណរនៅពេលដែលឃើញបងប្អូនយើងដែលជាអ្នកបំរើព្រះមានវត្តមាននៅទីនេះ។ ខ្ញុំមិនអាចចាំឈ្មោះរបស់ពួកគាត់អស់នោះទេ លោក Humes និងអ្នកស្រី Humes ដែលអង្គុយនៅទីនោះ ជាមួយនឹងកូនរបស់គាត់។ ពួកគេជាបេសកកម្មជន។ យើងពិតជាមានអំណរដែលមានពួកគេ។ លោក Pat, លោក Daulton, អូ!! ពិតជាច្រើនណាស់។ លោក Beeler ហើយខ្ញុំបានឃើញលោកCollins ទើបតែមកដល់ប៉ុន្មាននាទីមុននេះ។ អូ!! ពិតជាពិបាកក្នុងការហៅឈ្មោះពួកគេទាំងអស់គ្នា។ ប៉ុន្តែយើងទាំងអស់គ្នាពិតជាមានសេចក្តីអំណរដែលមានពួកគាត់ចូលមកក្នុងដំណាក់នៃព្រះអម្ចាស់នៅរាត្រីនេះ។ លោក Neville ដែលអង្គុយខាងក្រោយខ្ញុំ គាត់នឹងអធិស្ឋានជាមួយខ្ញុំនៅពេលដែលយើងនឹងបង្រៀនព្រះបន្ទូល... លោក Charlie ប្អូនស្រី Nellie រីករាយដែលបានជួបអ្នកទាំងពីរក្នុងរាត្រីនេះ។

6        ការបង្រៀនព្រះគម្ពីរអាចធ្វើឲ្យមានគ្រោះថ្នាក់បន្តិចបន្តួចដែរ។ អ្នករាល់គ្នាដឹងទេ យើងហៅការនេះដូចជា ការដើរលើកំរាស់ផ្ទាំងទឹកកកដ៏ស្តើងមួយ។ ប៉ុន្តែយើងមានអារម្មណ៍ថា នៅពេលនេះដូចជាការនាំយកឲ្យពួកជំនុំនូវការយល់ដឹងដ៏ពេញលេញមួយ ពីអ្វីដែលយើងមាននៅក្នុងព្រះគ្រីស្ទ។ ពេលខ្លះខ្ញុំគិតថា ការអធិប្បាយជាការដ៏អស្ចារ្យ ប៉ុន្តែខ្ញុំជឿថាលោក Beller ការបង្រៀនរបស់គាត់មានលក្ខណៈល្អជាងនេះផង។ ជាពិសេសសំរាប់ក្រុមជំនុំរបស់គាត់។ ការអធិប្បាយគឺចាប់មនុស្សមានបាប នឹងយកពួកគេមកឯព្រះបន្ទូល។ ប៉ុន្តែការបង្រៀន គឺដាក់មនុស្សណាម្នាក់នៅកន្លែងដែលគេត្រូវនៅ។ ហើយយើងមិនអាចមានជំនឿបានទេ ដរាបណាយើងដឹងពីកន្លែងដែលយើងឈរនោះ។

7        បើសិនជាសហរដ្ឋអាមេរិច ជាទឹកដីដែលមានយុត្តិធម៌ បញ្ចូនខ្ញុំឲ្យទៅប្រទេសរ៉ូស៊ី ក្នុងនាមជាអគ្គរាជទូតរបស់ប្រទេសនេះ ដូច្នេះរាល់ទាំងអំណាចដែលអាមេរិចមាននោះនឹងត្រូវមាននៅក្នុងខ្ញុំ ហើយពាក្យរបស់ខ្ញុំ គឺដូចជាពាក្យរបស់អាមេរិចដែរ។

8        ដូច្នេះ បើសិនជាព្រះទ្រង់បានបញ្ចូនអ្នករាល់គ្នាមកជាទូតរបស់ទ្រង់ រាល់ទាំងអំណាចទាំងអស់នៅស្ថានសួគ៌ អ្វីដែលទ្រង់មាន គឺគ្រប់ទាំងអំណាចរបស់ទ្រង់ត្រូវនៅក្នុងពាក្យរបស់អ្នក។ ព្រះទ្រង់លើកដំកើងព្រះបន្ទូលរបស់ទ្រង់ ព្រោះទ្រង់មានបន្ទូលថា “អ្វីដែលអ្នកចងនៅផែនដី នឹងចងនៅស្ថានសួគ៌ដែរ ហើយអ្វីដែលអ្នកស្រាយនៅផែនដី នោះនឹងស្រាយនៅស្ថានសួគ៌ផងដែរ។ ខ្ញុំក៏បានឲ្យកូនសោរនៃទ្វារនគរស្ថានសួគ៌ដល់អ្នក”។ អូ!! នេះពិតជាសេចក្តីសន្យាដ៏អស្ចារ្យដែលទ្រង់បានប្រទានមកពួកជំនុំទាំងអស់គ្នា។

9        ខ្ញុំបានគិតថា ខ្ញុំនឹងមកដល់ទីនេះក្នុងព្រឹកនេះ ដើម្បីនឹងពន្យល់ប្រាប់អ្នកទាំងអស់គ្នាពីនិមិត្តដែលខ្ញុំបានឃើញអំពីនគរស្ថានសួគ៌។

10       ខ្ញុំមិនដែលមានការសង្ស័យពីអ្វី ដែលនរណាម្នាក់បា្រប់ខ្ញុំថាព្រះបានមានបន្ទូលមកពួកគេនោះទេ។ ខ្ញុំជឿលើសេចក្តីនោះ។ ទោះបីជាខ្ញុំមិនឃើញសេចក្តីនោះនៅក្នុងព្រះគម្ពីរ ខ្ញុំនៅតែជឿពាក្យរបស់បងប្អូនទាំងអស់គ្នា។ ខ្ញុំឈរយ៉ាងត្រឹមត្រូវជាមួយនឹងព្រះគម្ពីរ ប៉ុន្តែខ្ញុំនៅតែជឿថាថា ប្រហែលជាបងប្អូនគាត់មានការយល់ច្រលំពីការណាមួយបន្តិចបន្តួច។ ខ្ញុំនៅតែជឿថា អ្នកនោះជាបងប្អូនរបស់ខ្ញុំ។

11       បើសិនជាមានអ្វីមួយបញ្ឆេះចិត្តខ្ញុំ ខ្ញុំជឿថា ការនោះតែងតែកើតឡើង ហេតុនេះហើយបានជាខ្ញុំមិនដែលភ្លេចពីអ្វីដែលបានកើតឡើងកាលពីព្រឹកថ្ងៃសៅរិ៍សប្តាហ៍មុនទេ។ វាបានធ្វើអ្វីម្យ៉ាងមកកាន់ខ្ញុំដែលធ្វើឲ្យជីវិតរបស់ខ្ញុំមានបដិវត្តឡើង។ ខ្ញុំមិនមានការភ័យខ្លាចឡើយ។ ខ្ញុំមិនដែលភ័យខ្លាចចំពោះសេចក្តីស្លាប់ឡើយ។ បើសិនជាអ្នករាល់គ្នាយល់ វាមិនសំរាប់អ្នករាល់គ្នាទេ។ អ្នកទាំងអស់គ្នាត្រូវមានបទពិសោធន៍ដើម្បីនឹងយល់ពីវា ពីព្រោះគ្មានវិធីណាដើម្បីនឹងពន្យល់ឲ្យអ្នករាល់គ្នាយល់បានឡើយ។ អ្នកមិនអាចស្វែងរកពាក្យនោះឃើញឡើយ ព្រោះវាមិនមាននៅក្នុងវចនានុក្រមភាសាអង់គ្លេស ឬវចនានុក្រមណាឡើយ គឺវាអស់កល្បជានិច្ច វាគ្មានម្សិលម៉ិញ គ្មានថ្ងៃស្អែក ហើយក៏គ្មានថ្ងៃនេះដែរ។ វាគ្មាន “ខ្ញុំមានអារម្មណ៍ពិតជាល្អណាស់”។ មួយម៉ោងក្រោយមក “ខ្ញុំមានអារម្មណ៍មិនល្អសោះ។ ហើយមួយម៉ោងក្រោយមក “ខ្ញុំមិនអារម្មណ៍ល្អវិញហើយ” យ៉ាងដូច្នេះទេ។ វាជាបច្ចុប្បន្នរាល់ពេលទាំងអស់។ វាមិនមែនទីបញ្ចប់ឡើយ។

12       ហើយក៏គ្មានអំពើបាប គ្មានការច្រណែន គ្មានជំងឺ ក៏គ្មានអ្វីដែលត្រូវទៅដល់ច្រាំងនៃនគរស្ថានសួគ៌បានឡើយ។ បើសិនជាខ្ញុំមានឯកសិទ្ឋិក្នុងការនិយាយពាក្យនេះ... តែបើខ្ញុំមិនមានឯកសិទ្ឋិទេ ខ្ញុំនឹងអធិស្ឋានសូមឲ្យព្រះអម្ចាស់ទ្រង់អត់ទោសឲ្យខ្ញុំ។ តែបើខ្ញុំមានឯកសិទ្ឋិវិញ ហើយព្រះទ្រង់បានលើកខ្ញុំឡើងដើម្បីនឹងឃើញអ្វីម្យ៉ាង ដែលនៅស្ថានសួគ៌ទីមួយ។ ហើយខ្ញុំជឿថា នៅក្នុងព្រះគម្ពីរមានបុរសម្នាក់ដែលត្រូវបានយកទៅដល់ស្ថានសួគ៌ជាន់ទី៣ នោះគឺសាវកប៉ុល។ បើសិនជាមានពេញដោយសិរីល្អនៅក្នុងស្ថានសួគ៌ទីមួយ ចុះស្ថានសួគ៌ទីបីមានអ្វីទៅ? គាត់មិនអាចនិយាយពីវាបានឡើយ អស់រយៈពេល១៤ឆ្នាំនោះ! គាត់និយាយថា គាត់មិនបានដឹងថា គាត់នៅក្នុងរូបកាយឬក្រៅរូបកាយនោះទេ។ ចំពោះសាវកដ៏អស្ចារ្យម្នាក់នោះ (ខ្ញុំមិនបាននិយាយពីប្រជាប្រិយភាពរបស់គាត់ ឬធ្វើចង់ខ្លួនយើងរាល់គ្នាឲ្យដូចគាត់នោះឡើយ) ប៉ុន្តែខ្ញុំអាចនិយាយដូចជាគាត់ ថាខ្ញុំមិនបានដឹងថាខ្ញុំនៅក្នុងរូបកាយឬក្រៅរូបកាយឡើយ។

13       ខ្ញុំធ្លាប់មានចំងល់ថា បើសិនជាខ្ញុំស្លាប់ទៅ ហើយវិញ្ញាណខ្ញុំនឹងឃើញពពកកំពុងតែអណ្តែត ខ្ញុំនឹងនិយាយថា “ប្អូនប្រុស Charlie និងប្អូនស្រី Nellie លោកនិងអ្នកស្រី Spencer អ្នកទាំងអស់គ្នានឹងទៅដល់ទៅនោះដែរ”។ នោះពិតជាដំណោះស្រាយដ៏ល្អសំរាប់ខ្ញុំ។ ប្រសិនបើគ្រាប់ភ្នែកខ្ញុំត្រូវនៅក្នុងផ្នូរ វាកំពុងតែពុកផុយទៅ ឯត្រចៀកមិនអាចលឺអ្វីបាន ហើយឈាមរបស់ខ្ញុំត្រូវបាត់អស់ រួមទាំងគ្រប់កោសិការទាំងអស់ត្រូវពុករលួយដែរ ដូច្នេះតើមានអ្វីនៅសល់ទៀតក្រៅពីវិញ្ញាណដែលត្រូវរសាត់អណ្តែតនោះ? ការនោះពិតជាធ្វើឲ្យខ្ញុំព្រួយបារម្ភ។

          តើខ្ញុំអាចនិយាយ “សួរស្តីលោក Pat អូ!! ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំងនៅពេលដែលឃើញលោក! សួរស្តីលោក Neville រីករាយណាស់ដែលបានជួបលោក!”។ ប៉ុន្តែខ្ញុំគិតថា បើសិនជាខ្ញុំគ្មានភ្នែកសំរាប់មើល ហើយគ្មានមាត់សំរាប់និយាយ (ពីព្រោះវាត្រូវពុកផុយ ទៅជាធូលីដីអស់ទៅហើយ) តើខ្ញុំអាចនឹងនិយាយថា “សួរស្តីលោកPat និងសួរស្តីលោក Neville ឬសួរស្តីលោក Charlie យ៉ាងណាបានទៅ?”

14       ប៉ុន្តែពេលនេះ ខ្ញុំដឹងថា ការគិតនោះមិនត្រឹមត្រូវទេ។ ផ្ទុយពីអ្វីដែលខ្ញុំបានគិត ព្រះគម្ពីរបានសរសេរថា “បើសិនជារោងឧបោសថនៅផែនដីត្រូវខូចខាតទៅ យើងមានម្នាក់ដែលកំពុងតែរងចាំយើងរួចទៅហើយ”។ រោងឧបោសថមួយទៀតក៏មានភ្នែក មានត្រចៀក មានបបូរមាត់ដែរ វាមានរូបរាងកាយដែលយើងអាចមានអារម្មណ៍ និងអាចនិយាយបានផងដែរ។

15       ពេលនេះវាបានមកដល់ខ្ញុំម្តង ព្រោះលោកម៉ូសេបានស្លាប់ ហើយសពរបស់លោកត្រូវបានគេដាក់នៅផ្នូរអស់រយៈពេល៨០០ឆ្នាំមកហើយ ដែលគេមិនដឹងថាផ្នូរនោះនៅឯណាទេ រីឯលោកអេលីយ៉ាបានឡើងទៅស្ថានសួគ៌អស់រយៈពេល៥០០ឆ្នាំមកហើយ ប៉ុន្តែពួកគេបាននិយាយជាមួយព្រះយេស៊ូវនៅលើភ្នំពេលដែលទ្រង់កំពុងអធិស្ឋាន។

16       បន្ទាប់ពីហោរាសាំយ៉ូអែលបានស្លាប់ប្រហែលជា៣ទៅ៥ឆ្នាំ មានមេធ្មប់ម្នាក់នៅឯអេន-ដោរ បានហៅគាត់ឡើងមកវិញ... កាលនាងបានឃើញសាំយូអែលនាងបានស្រែកឡើងយ៉ាងខ្លាំង ហើយទូលស្តេចសូលថា “ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់យ៉ាងដូច្នេះ ដ្បិតខ្លួនលោកនេះហើយគឺជាសូល”។ នាងនិយាយថា “ខ្ញុំបានឃើញពួកព្រះឡើងពីដីមក”។

17       ស្តេចសូលមិនបានឃើញទេ ហើយក៏សួរថា “តើមានលក្ខណៈយ៉ាងណា? ចូររៀបរាប់ប្រាប់ខ្ញុំមក”។

          នាងក៏និយាយថា “មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក”។

18       ស្តេចសូលក៏និយាយថា “នោះហើយជាសាំយ៉ូអែល។ ចូរនាំគាត់មកឯខ្ញុំ”។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាកត់សំគាល់ថា លោកសាំយ៉ូអែល មិនបានបាត់បង់នូវលក្ខណៈរបស់ខ្លួនឡើយ។ គាត់នៅតែជាហោរាដដែល។ គាត់បានប្រាប់ស្តេចសូលយ៉ាងពិតប្រាកដពីអ្វីដែលនឹងត្រូវកើតឡើងនៅថ្ងៃបន្ទាប់។

19       ដូច្នេះអ្នករាល់គ្នាឃើញទេ សេចក្តីស្លាប់មិនបញ្ចប់យើងទាំងស្រុងនោះទេ ហើយនៅឯផ្នូរនោះយើងត្រូវយំសោក និងទួញថ្ងូរផងដែរ។ សេចក្តីស្លាប់គ្រាន់តែផ្លាស់ប្តូរកន្លែងរបស់យើងតែប៉ុណ្ណោះ។ វាបានយកយើងពីកន្លែងមួយទៅកាន់កន្លែងមួយផ្សេងទៀត... តើអ្វីទៅជាអាយុ? បើសិនជាខ្ញុំត្រូវរស់នៅបានមួយម៉ោងទៀត ខ្ញុំនឹងរស់នៅបានយូរជាអ្នកដែលមានអាយុ១៦ឆ្នាំជាច្រើន។ អាយុគ្មានអ្វីនោះទេ។ យើងត្រូវបានដាក់នៅទីនេះក្នុងគោលបំនងដើម្បីនឹងធ្វើអ្វីម្យ៉ាងតែប៉ុណ្ណោះ។

20       បាទ! ចំពោះស្រ្តីដែលជាម្តាយដែលអង្គុយនៅខាងមុខនេះ ពួកគាត់ខ្លះមានអាយុ៦០ឬ៧០ឆ្នាំទៅហើយ ពួកគាត់អាចនិយាយថា “តើខ្ញុំបានធ្វើអ្វីទៅ លោកប្រាណហាំ?”។ អ្នកបានថែរក្សាកូនរបស់ខ្លួនឲ្យធំដឹងក្តី។ អ្នកបានធ្វើអ្វីដែលអ្នករំពឹងនឹងធ្វើ។

21       អ្នកដែលជាឪពុកនៅទីដែលអង្គុយនៅខាងនេះ អាចនិយាយថា “បាទ! ខ្ញុំបានព្យូររាស់ដីស្រែចំការរបស់ខ្ញុំ ខ្ញុំបានធ្វើវាយ៉ាងល្អ។ ខ្ញុំមិនដែលអធិប្បាយព្រះបន្ទូលនោះទេ។” ប៉ុន្តែ អ្នកត្រូវធ្វើអ្វីដែលព្រះទ្រង់បានដាក់ ដើម្បីឲ្យអ្នកធ្វើនោះគ្រប់គ្រាន់ណាស់ហើយ។ នេះជាកន្លែងរបស់អ្នក។

22       ខ្ញុំបាននិយាយជាមួយនឹងវេជ្ជបណ្ឌិតដែលមានវ័យចំណាស់ម្នាក់ ហើយមានមិត្តស្និតស្នាលរបស់វេជ្ជបណ្ឌិតរបស់ខ្ញុំ គាត់មានអាយុប្រហែល៨០ឆ្នាំហើយ។ ប្អូនស្រីថ្លៃរបស់នាងក៏នៅទីនេះដែរ ហើយនាងក៏មានការព្រួយបារម្ភចំពោះគាត់ដែរ។ ខ្ញុំបានទៅជួបជាមួយនឹងគាត់។ ភ្លាមៗនៅពេលដែលខ្ញុំចាប់ផ្តើមនិយាយជាមួយនឹងគាត់ គាត់ក៏ចាប់ផ្តើមប្រាប់ខ្ញុំអំពីការដើរបរបាញ់សត្វដែលគាត់បានធ្វើកាលពីច្រើនឆ្នាំមកហើយនៅរដ្ឋ Colorado ជាកន្លែងដែលខ្ញុំធ្លាប់បានទៅបរបាញ់ដែរ។ ខ្ញុំបានសួរគាត់ថា “លោកវេជ្ជបណ្ឌិត តើលោកបានទៅបរបាញ់នៅទីនោះយូរឬនៅ?”

23       គាត់ឆ្លើយថា “នៅណាដែលលោកធ្លាប់ទៅបរបាញ់...” ខ្ញុំនិយាយថា... “ជាច្រើនដងមកហើយ” គាត់និយាយថា “ខ្ញុំបានទៅបរបាញ់ ដោយយកសេះតូចរបស់ខ្ញុំទៅជាមួយដែរ ហើយខ្ញុំបានដាក់ឥវ៉ាន់ទាំងអស់នៅលើខ្នងសេះរបស់ខ្ញុំ ហើយខ្ញុំក៏ដើរជាមួយវានៅទីនោះ”។

24       ខ្ញុំនិយាយថា “បាទ! លោកដើរតាមដងព្រែកនៅម៉ោង២ទៀបភ្លឺ ដោយកាន់ពិលរបស់លោក ហើយព្យាយាមស្វែងរកផ្ទះមួយដែលមានកូនក្មេងដែលកំពុងតែឈឺក្រពះ ឬម្តាយដែលធ្វើការធ្ងន់”។

          គាត់និយាយថា “ជាការពិតណាស់”។

25       ខ្ញុំប្រាប់គាត់ថា “លោកគ្រូ លោកដឹងទេ ខ្ញុំជឿថា នៅចន្លោះសីលធម៌ និងអសីលធម៌ ព្រះទ្រង់មានកន្លែងមួយសំរាប់គ្រូពេទ្យដ៏ល្អ ដែលមានភាពជាអ្នកបំរើយ៉ាងដូច្នេះ”។

26       គាត់ក៏ចាប់ផ្តើមយំ ទឹកភ្នែកដ៏ច្រើនក៏ធ្លាក់ចេញពីភ្នែករបស់គាត់។ គាត់បានលើកដៃដ៏ខ្សោយរបស់គាត់ឡើង ហើយនិយាយថា “ប្អូនប្រុស ខ្ញុំសង្ឃឹមយ៉ាងដូច្នេះដែរ”។

27       បន្ទាប់មកខ្ញុំបានចែកចាយដល់គាត់នូវខគម្ពីរនេះ។ ជាច្រើនដង ការភ្ជួររាស់លើដីនៅពេលយប់ដ៏ងងឹត ដែលមានពេញដោយភក់ ដូចជាការជួយដល់មនុស្សម្នាក់ ប្រហែលជាមិនដែលទទួលបានអ្វីមួយសេនត្រលប់មកវិញទេ ប៉ុន្តែវាមិនអីនោះទេ... ខ្ញុំបានប្រាប់គាត់ថា “ព្រះយេស៊ូវទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរថា “មានពរហើយអស់អ្នកណាដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកនោះនឹងទទួលបានសេចក្តីមេត្តាករុណា”“។ នេះជាការពិត។

28       ក្នុងរាត្រីនេះ ខ្ញុំចង់ចែកចាយជាមួយនឹងក្រុមជំនុំទាំងអស់គ្នា នៅក្នុងមេរៀនទាំងបីនេះ បើព្រះទ្រង់អនុញ្ញាតិ, របៀបនិងអ្វីដែលយើងត្រូវមើលដំរង់ទៅ, និងតើយើងជាអ្វី។ យើងនឹងចាប់ផ្តើមនៅជំពូកដំបូងនៃសំបុត្ររបស់សាវកប៉ុលទៅកាន់ក្រុមជំនុំនៅក្នុងអេភេសូ។ ហើយយើងនឹងយកជំពូក៣ទៀតបន្ទាប់នោះ សំរាប់មេរៀនបីបន្ទាប់។ បើសិនជាបាន យើងនឹងព្យាយាមយកមេរៀននោះមករៀននៅពេលល្ងាច និងពេលយប់ថ្ងៃពុធ ហើយនឹងពេលព្រឹកថ្ងៃអាទិត្យសប្តាហ៍ក្រោយ។ ចូរមើលទៅកាន់ព្រះគម្ពីរអេភេសូជំពូកទី១។ ពេលនេះយើងនឹងរៀនជាមួយគ្នា ហើយខ្ញុំចង់ប្រាប់ថា សៀវភៅអេភេសូមានភាពប្រហាក់ប្រហែលទៅសៀវភៅយូស្វេនៅក្នុងសញ្ញាចាស់។

29       មុននឹងយើងបើកទៅកាន់គម្ពីរនេះ ចូរយើងសូមជំនួយរបស់ព្រះអម្ចាស់ជាមុនសិន ដូចនេះចូរអោនក្បាលចុះទាំងអស់គ្នា។

30       ព្រះអម្ចាស់អើយ ពេលនេះទូលបង្គំទាំងអស់គ្នាកំពុងចូលទៅកាន់ព្រះបន្ទូលដ៏បរិសុទ្ឋរបស់ទ្រង់ ដែលមានសុវត្ថិភាពជាងអ្វីទាំងអស់ ទោះជាផ្ទៃមេឃនិងផែនដីផង។ ទូលបង្គំទាំងអស់គ្នានឹងអានព្រះបន្ទូល ដែលហៅថាព្រះគម្ពីរ ហើយ “ទោះជាផ្ទៃមេឃនិងផែនដីកន្លងបាត់ទៅ តែព្រះបន្ទូលរបស់ទ្រង់មិនត្រូវបាត់ឡើយ"។ នៅក្នុងពេលយប់ដ៏អស្ចារ្យនេះ ដែលទូលបង្គំចូលមកកាន់អសនារបស់ ហើយសូមឲ្យបងប្អូនជាទីស្រឡាញ់ដែលអង្គុយនៅទីនេះ សូមឲ្យគេមានចិត្តចង់បានសេចក្តីសង្ឃឹមឲ្យបរិបូរណ៍ ដែលឲ្យពួកគេបានឃើញពីតួនាទីរបស់ពួកគេដែលមាននៅក្នុងទ្រង់។ ចំនែកឯអ្នកដែលមិនទាន់ចូលមកក្នុងការប្រកបរបស់ទ្រង់នៅឡើយ ពួកគេនឹងឃើញនគររបស់ទ្រង់ ហើយពួកគេនឹងគោះទ្វារ រហូតដល់អ្នករក្សាទ្វារបានបើកឲ្យ។ ព្រះអម្ចាស់នៃទូលបង្គំអើយ សូមទ្រង់ទទួលសេចក្តីនេះផង។

31       ទូលបង្គំកំពុងតែអាននៅទីនេះជាព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលមិនអាចនរណាម្នាក់បកស្រាយបានឡើយ។ ព្រះទ្រង់មិនអនុញ្ញាតិក្នុងការដែលអ្នកបំរើទ្រង់ណាម្នាក់ដាក់បញ្ចូលការបកស្រាយរបស់ពួកគេចូលក្នុងព្រះបន្ទូលឡើយ។ ទូលបង្គំទាំងអស់គ្នាអាន ហើយជឿលើអ្វីដែលបានសរសេរនោះ។ ហើយជាពិសេសសំរាប់ទូលបង្គំទាំងអស់គ្នាដែលជាអ្នកគង្វាល របស់ហ្វូងចៀម ដែលនឹងត្រូវប្រមូលផ្តុំនៅកន្លែងមួយដែលមានពេញដោយសិរីល្អជាហ្វូងចៀមរបស់ទូលបង្គំ។ ហើយទូលបង្គំនឹងឈរនៅក្នុងព្រះវត្តមានរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងឃើញជំនាន់មនុស្សរបស់សាវកប៉ុល របស់លោកពេត្រុស របស់លោកលូកា របស់លោកម៉ាកុស លោកយ៉ូហាន និងមនុស្សជាច្រើនទៀត ហើយយើងនឹងឃើញពួកគេត្រូវជំនុំជំរះតាមក្រុមនិមួយៗ។ ព្រះអម្ចាស់អើយ ទ្រង់បានអនុញ្ញាតិឲ្យទូលបង្គំដាក់នូវជ័យភ័ណ្ឌចំនួនដប់លាននៅទៀបនឹងព្រះបាទទ្រង់ នៅពេលដែលទូលបង្គំលូនចូលមកដោយបន្ទាបខ្លួន ហើយដាក់ដៃរបស់ទូលបង្គំលើព្រះបាទដ៏វិសេសរបស់ទ្រង់ ដោយនិយាយថា “ព្រះអម្ចាស់អើយ ពួកគេទាំងអស់គ្នាជារបស់ទ្រង់ហើយ”។

32       ព្រះអម្ចាស់នៃទូលបង្គំអើយ សូមទ្រង់បំពេញទូលបង្គំទាំងអស់គ្នាដោយព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់ ដោយសេចក្តីស្រឡាញ់របស់ទ្រង់ និងសេចក្តីល្អរបស់ទ្រង់ផងដែរ។ នោះទូលបង្គំនឹងច្រៀងបទចំរៀងដែលមានជាច្រើនឆ្នាំមកហើយ។ “ឱ! កូនចៀមនៃព្រះដែលបានសុគត ព្រះលោហិតទ្រង់ពិតជាពិសេស ហើយមិនដែលបាត់បង់អំណាចព្រះចេស្តាឡើយ ហើយព្រះលោហិតនេះបានធ្វើឲ្យមនុស្សជាច្រើន បានទទួលនូវសេចក្តីសង្រ្គោះរួចពីអំពើបាបទាំងអស់ដែលពួកគេមាន។ ដោយសេចក្តីជំនឿទូលបង្គំបានឃើញរបួសរបស់ទ្រង់មានហូរដោយព្រះលោហិត ដែលមានពេញដោយសេចក្តីស្រឡាញ់ ហើយក៏បានដាក់ទំនុកច្រៀងមកទូលបង្គំ ដូច្នេះទូលបង្គំនឹងច្រៀងរហូតដល់ទូលបង្គំចាកចេញពីផែនដីនេះទៅ។ នៅក្នុងបទចំរៀង “ចេញទៅហើយប្រាប់” ជាចំរៀងដ៏ពិរោះរណ្តាំ ដែលទូលបង្គំនឹងច្រៀងពីអំណាចព្រះចេស្តានៃសេចក្តីសង្រ្គោះរបស់ទ្រង់ ហើយច្រៀងរហូតដល់អណ្តាតនេះទៅជាស្ងាត់នៅក្នុងផ្នូរ”។ ហើយផ្នូរនោះមិនអាចឃុំកូនណាមួយរបស់ទ្រង់បានឡើយ។ វាគ្រាន់តែជាកន្លែងសំរាកមួយតែប៉ុណ្ណោះ ឬជាកន្លែងលាក់ខ្លួន ជាកន្លែងដែលសេចក្តីពុករលួយនឹងត្រូវដាក់លើសេចក្តីមិនពុករលួយ។

33       ព្រះអង្គអើយ ក្នុងរាត្រីនេះ សូមទ្រង់ប្រទានព្រះបន្ទូលរបស់ទ្រង់មកទូលបង្គំគ្រប់គា្ន គឺតាមរយៈមេរៀនដែលទូលបង្គំនឹងរៀននេះ សូមទ្រង់ប្រទានឲ្យទូលបង្គំយល់ពីសេចក្តីដែលមាននៅក្នុងទ្រង់ផងដែរ។ ព្រះអម្ចាស់អើយ សូមដាក់ឲ្យទូលបង្គំទាំងអស់គ្នានូវសេចក្តីនេះ ដើម្បីឲ្យទូលបង្គំអាចបំរើទ្រង់យ៉ាងសុចរិតរហូតដល់ទ្រង់យាងមក។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។

34       ពេលនេះ សូមមើលទៅកាន់គម្ពីរអេភេសូ ដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នា ខ្ញុំគិតថាអេភេសូជាសៀវភៅដ៏អស្ចារ្យមួយ នៅក្នុងសញ្ញាថ្មី។ គម្ពីរនេះបាននាំយើងទៅកាន់ទីតាំងមួយ។ កាល់វីននិយមនាំអ្នករាល់គ្នាឲ្យបាក់បែកទៅម្ខាង ហើយ Arminian និយមនាំអ្នករាល់គ្នាទៅម្ខាងទៀត តែព្រះគម្ពីរអេភេសូប្រមូលអ្នកទាំងអស់គ្នាមកកាន់កន្លែងរួមមួយ។

35       ខ្ញុំកំនត់វាដូចនឹងសៀវភៅយូស្វេ។ បើសិនជាអ្នករាល់គ្នាកត់សំគាល់នោះនឹងឃើញថា ជនជាតិអ៊ីស្រាអែលត្រូវបាននាំចេញពីស្រុកអេស៊ីប ហើយក្នុងដំណើររបស់ពួកគេមានបីដំណាក់កាល។ ដំណាក់កាលទីមួយពួកគេចេញពីទឹកដីអេស៊ីប ដំណាក់កាលទីពីរពួកគេនៅទីរហោស្ថាន ដំណាក់ទីបីគឺនៅស្រុកកាណាន។

36       ពេលនេះ គ្មាននរណានិយាយអំពីសម័យកាលនៃសហសវត្សណាមួយដែលនៅទីនោះទេ។ វានិយាយតែពីសម័យកាលនៃជ័យជំនះតែប៉ុណ្ណោះ ពីព្រោះនៅទីនោះពួកអ៊ីស្រាអែលបានកាប់សំលាប់ ដុតបំផ្លាញ និងយកទីក្រុងរបស់ពួកគេ។

37       ប៉ុន្តែការមួយទៀតដែលបានកើតឡើង គឺការនាំមកនូវការរាប់ជាសុចរិតដោយសារជំនឿ បន្ទាប់ពីពួកគេជឿលើពាក្យរបស់លោកម៉ូសេ ហើយពួកគេបានចាកចេញពីអេស៊ីប ការរាប់ជាបរិសុទ្ឋ តាមរយៈការដើរតាមបង្គោលភ្លើង ការសំអាតពីអំពើបាបតាមរយៈការថ្វាយកូនចៀមជាយញបូជានៅទីរហោស្ថាន និងការចូលទៅក្នុងទឹកដីសន្យា។

38       ពេលនេះ តើអ្វីទៅជាទឹកដីសន្យាសំរាប់អ្នកជឿនៅក្នុងសញ្ញាថ្មី? សេចក្តីសន្យានោះគឺការប្រទានព្រះវិញ្ញាណបរិសុទ្ឋមកយើងរាល់គ្នា។ “ដ្បិតក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញ [យ៉ូអែល២:២៨] ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកម្លោះៗរបស់ឯងនឹងឃើញការជាក់ស្តែង។ នៅគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញ ទៅលើទាសាទាសីដែរ អញនឹងសំដែងការអស្ចារ្យលើមេឃ ហើយនៅផែនដីផង គឺជាឈាម នឹងភ្លើង ហើយនឹងកំសួលផ្សែង”។ បន្ទាប់ពីថ្ងៃបុណ្យទី៥០ លោកពេត្រុសបាននិយាយថា “ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប...”។

39       អ្នករាល់គ្នាឆ្លាប់បានកត់សំគាល់ទេ មុនពេលដែលពួកគេឆ្លងកាត់ទន្លេយ័រដាន់ លោកយ៉ូស្វេបាននិយាយថា “ចូរដើរកណ្តាលជំរុំនេះមក ហើយសំអាតសំលៀកបំពាក់របស់ឯងរាល់គ្នា និងត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ឋ ហើយបុរសមិនត្រូវទៅឯប្រពន្ឋរបស់ខ្លួនឡើយ ព្រោះនៅក្នុងរយៈពេលបីថ្ងៃនេះឯងរាល់គ្នានឹងឃើញសិរីល្អរបស់ព្រះអម្ចាស់”។ តើអ្នករាល់គ្នាឃើញទេ? នេះគឺជាវិធីនៃការត្រៀមខ្លួនដើម្បីទទួលមរតកនៃទឹកដីសន្យា។ ពេលនោះ សេចក្តីសន្យាមកកាន់ជនជាតិអ៊ីស្រាអែលត្រូវបាន... ព្រះអម្ចាស់ទ្រង់បានប្រទានឲ្យអ័ប្រាហាំនូវសេចក្តីសន្យាចំពោះទឹកដីនៃសាសន៍ភីលីស្ទីន ហើយត្រូវបានជាកម្មសិទ្ឋរបស់ពួកគេអស់កល្បតទៅ។

40       ពួកគេត្រូវឆ្លងកាត់ដំណាក់កាលបីដើម្បីឆ្លងកាត់ដំណាក់កាលបីដើម្បីទៅដល់ទឹកដីសន្យា។ សូមមើល វាពិតជាអស្ចារ្យជាមួយនឹងសញ្ញាថ្មី។

41       ពេលនេះដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា វាប្រាកដជាមិនស្របជាមួយនឹងអ្វីដែលមាននៅក្នុងគំនិតរបស់អ្នករាល់គ្នានោះទេ តែសូមកុំឲ្យវាធ្វើអ្នករាល់គ្នាឈឺចាប់នោះឡើយ សូមគ្រាន់តែមើលវាឲ្យបានច្បាស់បន្តិច។

42       វាមានដំណាក់បីក្នុងដំណើររបស់ពួកគេ ហើយក៏មានដំណាក់កាលបីក្នុងដំណើរនៅក្នុងសញ្ញាថ្មីដែរ។ ពីព្រោះយើងត្រូវបានរាប់ជាសុចរិតដោយសារសេចក្តីជំនឿ ជឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយលះបង់ចោលទឹកដីអេស៊ីបរបស់យើង។ ចូរមកនោះយើងនឹងបានរាប់ជាបរិសុទ្ឋតាមរយៈដង្វាយនៃព្រះលោហិតរបស់ទ្រង់ ដោយលាងសំអាតនូវរាល់អំពើបាបរបស់យើង ហើយនឹងក្លាយទៅជាអ្នកដំណើរ ដែលកំពុងស្វែងរកទឹកដី ឬទីក្រុងមួយ ឬសេចក្តីសន្យាមួយ។

43       ដូច្នេះហើយបានជាជនជាតិអ៊ីស្រាអែលត្រូវស្ថិតនៅក្នុងទីរហោស្ថាន។ អ្នកដំណើរដែលគ្មានកន្លែងឈប់សំរាក ពួកគេត្រូវធ្វើដំណើរតាមសសរភ្លើង ប៉ុន្តែដល់ទីបញ្ចប់ពួកគេត្រូវទៅដល់ទឹកដីសន្យា ហើយតាំងទីលំនៅនៅទីនោះ។

44       នេះជាកន្លែងដែលអ្នកជឿត្រូវទៅ។ ដំបូងអ្នកនោះត្រូវដឹងថាខ្លួនជាមនុស្សមានបាប បន្ទាប់មកត្រូវផ្តាច់ខ្លួនចេញពីអំពើបាបនោះដោយសារការលាងសំអាតដោយសារព្រះលោហិតនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។ ហើយត្រូវបានរាប់ជាសុចរិតដោយសារសេចក្តីជំនឿ រួចអ្នកនោះនឹងត្រូវទៅជាអ្នកដែលមានចំនែកជាមួយនឹងព្រះអម្ចាស់តាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយការជ្រមុជនៅក្នុងព្រះនាមទ្រង់ នោះគេនឹងចូលទៅក្នុងដំណើរមួយ។ តើអ្នករាល់គ្នាយល់ទេ? គឺចូលនៅក្នុងដំណើរមួយ។ គឺអ្នកនោះនឹងទៅជាអ្នកដំណើរ។ តើដំណើររបស់គាត់ត្រូវទៅរកអ្វី? គឺសេចក្តីសន្យាដែលព្រះទ្រង់បានប្រទានឲ្យ។

45       ជនជាតិអ៊ីស្រាអែលមិនទាន់ទទួលបាននូវសេចក្តីសន្យានោះនៅឡើយទេ គឺពួកគេកំពុងធ្វើដំណើរ នៅឡើយ។ សូមអ្នករាល់គ្នាយល់ពីសេចក្តីនេះចុះ។ ពីព្រោះនៅពេលដែលជនជាតិអ៊ីស្រាអែលនៅត្រង់ចំនុចកាដេស-បារនា ពួកអ្នកស៊ើបការបានមកដល់ ហើយនិយាយថា “ទឹកដីនោះពិតជាល្អណាស់” ប៉ុន្តែអ្នកស៊ើបការមួយចំនួនទៀតបានមកដល់ហើយនិយាយថា “យើងមិនអាចយកវាបានទេ ពីព្រោះជញ្ជាំងរបស់ទីក្រុងនេះរឹងមាំណាស់”។ តែយ៉ូស្វេ និងកាលែប បានឈរឡើង ហើយនិយាយថា “យើងពិតជាយកវាបាន” ដោយព្រោះពួកគេជឿលើការពីរ គឺសេចក្តីសុចរិត និងសេចក្តីបរិសុទ្ឋ ហើយសេចក្តីទាំងពីរនេះមិនអាចចេញពីពួកគេបានឡើយ។ ហើយសូមមើល មនុស្សទាំងអស់នៃជំនាន់នោះត្រូវវិនាសនៅទីរហោស្ថាន។ ប៉ុន្តែអ្នកទាំងពីរដែលបានចូលក្នុងទឹកដីសន្យា ហើយបានបង្ហាញភស្តុតាងថា “នោះជាទឹកដីដ៏ល្អ ហើយយើងពិតជាយកវាបានជាប្រាកដណាស់ ព្រោះវាជាទឹកដីដែលព្រះទ្រង់បានសន្យា”។

46       ប៉ុន្តែយ៉ូស្វនិងកាលែបពួកគេមានជំនឿតាមសេចក្តីសន្យារបស់ព្រះថា ពួកគេនឹងយកបានទឹកដីនោះ ជាកម្មសិទ្ឋរបស់ខ្លួន។ ដូច្នេះយើងទាំងអស់គ្នាដែលនៅទីនេះមិនត្រូវបញ្ឈប់សេចក្តីសុចរិត និងសេចក្តីបរិសុទ្ឋនោះឡើយ។ ចូរយើងជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋ ហើយតាមរយៈការជ្រមុជនោះមិនត្រូវបាត់បង់ជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទឡើយ។ មិនត្រូវឈប់នោះឡើយ ព្រោះទ្រង់បានលាងសំអាតអស់ទាំងអំពើបាបរបស់យើង។ ហើយពេលនេះចូរយើងចូលទៅក្នុងទីតាំងមួយ គឺសេចក្តីសន្យានៃព្រះវិញ្ញាណបរិសុទ្ឋ។ ដូចដែលលោកពេត្រុសបាននិយាយនៅថ្ងៃបុណ្យទី៥០ថា “នេះជាសេចក្តីសន្យាសំរាប់អ្នក និងកូនចៅរបស់អ្នករាល់គ្នា មកដល់អស់អ្នកដែលព្រះអម្ចាស់ទ្រង់បានហៅមក”។

47       ដូច្នេះ គម្ពីរអេភេសូ ក៏ដូចជាគម្ពីរយ៉ូស្វេដែរ។ តើអ្នករាល់គ្នាមានកត់សំគាល់ទេ នៅពេលដែលលោកយ៉ូស្វេចូលទៅល់ទឹកដីសន្យាលោកបានបែងចែកទឹកដីនោះ? “នេះជារបស់អេប្រាអិម នេះជារបស់ម៉ាន៉ាសេ នេះជារបស់កាត ហើយនេះជារបស់បេនយ៉ាមីន”។ គឺគាត់បានបែងចែកទឹកដីនោះទៅតាមពួជអំបូរនីមួយៗ។

48       អូ!! ចូរកត់សំគាល់! ការនេះពិតជាធ្វើឲ្យចិត្តរបស់យើងឆេះឆួលមែន! ស្រ្តីរបស់សាសន៍ហេព្រឺ បានផ្តល់កំនើតកូនៗរបស់ពួកគេទាំងនេះ នាងបាននិយាយពីដឹកដីដ៏ល្អមួយ នៅពេលដែលនាងកំពុងតែធ្វើការយ៉ាងវេទនា ហើយវាជាទឹកដីសន្យា។ អូ!! នេះពិតជាមេរៀនដែលល្អមែន! បើសិនជាយើងនឹងរៀនវាឲ្យបានពិស្តារ វានឹងចំនាយពេលច្រើនម៉ោងណាស់! សូមមើលពីស្ត្រីទាំងនោះ នៅពេលដែលនាងហៅ “អេប្រាអិម” គឺពេលដែលនាងកំពុងតែធ្វើការងារយ៉ាងលំបាក នាងបានប្រាប់អេប្រាអិមពីកន្លែងដែលគាត់ត្រូវរស់នៅ។ Oh, it’s a great study! If we could only go into it in details, which would take hours after hours.

49       លោកយ៉ូស្វេ មិនបានដឹងឡើយ តែតាមរយៈការបើកសំដែងពីព្រះវិញ្ញាណបរិសុទ្ឋ បន្ទាប់ពីការចូលទៅក្នុងទឹកដីសន្យា នោះជាព្រះវិញ្ញាណនៃព្រះដែលបានឲ្យពួកគេតាមសេចក្តីសន្យា។

50       នេះជាអ្វីដែលព្រះទ្រង់ដាក់នៅក្នុងពួកជំនុំ តាមរយៈការឈឺចាប់នៃពលកម្ម! នៅពេលដែលពួកជំនុំស្រែកថ្ងូរនៅក្រោមការបៀតបៀនពីលោកីយ នោះជាសេចក្តីសន្យានៃព្រះវិញ្ញាណបរិសុទ្ឋដូចថ្ងៃបុណ្យទី៥០ដែរ គឺពីការដែលពួកគេស្រែកថ្ងូរ និងយំក្រោមការឈឺចាប់នៃពលកម្ម! ប៉ុន្តែព្រះបានផ្តល់កំនើតដល់ពួកគេ ហើយឲ្យពួកគេរស់នៅក្នុងអាណាចក្ររបស់ទ្រង់ បន្ទាប់មកព្រះវិញ្ញាណបានដាក់ពួកគេនៅក្នុងពួកជំនុំ ដោយអ្នកខ្លះជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាគ្រូបង្រៀន អ្នកខ្លះជាគ្រូគង្វាល និងអ្នកខ្លះទៀតជាអ្នកផ្សាយដំណឹងល្អ។ បន្ទាប់មកទ្រង់ប្រទានឲ្យពួកគេចេះនិយាយភាសាដទៃ ឲ្យពួកគេចេះបកបកប្រែ ថែមទាំងប្រទានឲ្យមានចំនេះដឹង មានប្រាជ្ញា អំណោយទានក្នុងការព្យាបាល និងធ្វើការអស្ចារ្យជាច្រើនទៀត។

51       តើពួកជំនុំនៅឯណា (នេះជាបំនងរបស់ខ្ញុំក្នុងការធ្វើការនេះ) ពួកជំនុំតែងតែព្យាយាមយកអ្នកណាម្នាក់មកធ្វើជាគំរូរបស់ខ្លួន។ ប៉ុន្តែអ្នករាល់គ្នាមិនត្រូវធ្វើយ៉ាងដូច្នេះឡើយ។ អ្នករាល់គ្នាមិនអាចដាំពោតនៅចំការរបស់អេប្រាអិមបានឡើយ បើសិនអ្នកជាមាន៉ាសេ។ អ្នករាល់គ្នាត្រូវតែទៅរកកន្លែងរបស់អ្នករាល់គ្នា គឺជាព្រះគ្រីស្ទ។ អូ! វាពិតជាមានលក្ខណៈស៊ីជំរៅណាស់នៅពេលដែលគិតដល់ចំនុចនេះ គឺព្រះទ្រង់បានដាក់ម្នាក់នៅក្នុងពួកជំនុំដើម្បីនិយាយភាសាដទៃ... យើងរាល់ត្រូវបានបង្រៀនជាច្រើនដងថាយើងរាល់គ្នាត្រូវតែនិយាយភាសាដទៃ។ ការនេះមិនត្រឹមត្រូវទេ។ ទេ យើងមិនធ្វើទេ។

52       ចំនែកនៃទឹកដីនោះត្រូវបានចែកនិងផ្តល់ឲ្យគ្រប់ៗគ្នា ដោយព្រះវិញ្ញាណនៃព្រះ... ខ្ញុំអាចយកព្រះខគម្ពីរមកបញ្ជាក់ដល់អ្នករាល់គ្នា ដើម្បីបង្ហាញឲ្យអ្នករាល់គ្នាឃើញយ៉ាងជាក់ថា ទ្រង់បានដាក់ពួកគេទៅតាមកន្លែងដែលពួកគេត្រូវនៅ។

53       ហើយនៅពេលដែលអ្នករាល់គ្នាបានចូលទៅក្នុងទឹកដីនោះ មិនមែនមានន័យថា អ្នករាល់គ្នារួចផុតពីសង្រ្គាមនោះទេ។ អ្នករាល់គ្នាត្រូវកំទិចបំផ្លាញគ្រប់យ៉ាងដែលអ្នករាល់គ្នាជាន់លើ។ ចូរមើល ដូច្នេះហើយទឹកដីកាណានមិនមែនជាកន្លែងដំណាងឲ្យស្ថានសួគ៌ដ៏ល្អឥតខ្ចោះនោះទេ ពីព្រោះវាមានពេញទៅដោយសង្រ្គាម បញ្ហា និងការកាប់សំលាប់។

54       នេះជាភាពបរាជ័យរបស់ពួកជំនុំនៅក្នុងដំណើរនេះ។ តើអ្នករាល់គ្នាដឹងទេ អាកប្បកិរិយារបស់អ្នករាល់គ្នាអាចធ្វើឲ្យមនុស្សម្នាក់មិនអាចទទួលការព្យាបាលបានឡើយ? អាកប្បកិរិយាមិនល្អនៃអំពើបាបដែលមិនបានលន់តួរបស់អ្នករាល់គ្នា នឹងធ្វើឲ្យពួកជំនុំនេះធ្លាក់ទៅរកភាពបរាជ័យយ៉ាងជូរចត់បំផុត។ ហើយនៅថ្ងៃនៃការជំនុំជំរះអ្នករាល់គ្នាត្រូវទទួលខុសត្រូវនូវរាល់សកម្មភាពទាំងអស់នេះ។ អូ! អ្នកនិយាយថា “លោកប្រាណហាំ ពេលនេះ សូមចាំមួយនាទីសិន”។ បាទ!! ទាំងនេះជាសេចក្តីពិត។ សូមគិតពិចារណាចុះ។

55       លោកយ៉ូស្វេ នៅពេលដែលគាត់ចូលទៅក្នុងទឹកដីនោះភ្លាម ព្រះទ្រង់បានប្រទានឲ្យគាត់នូវសេចក្តីសន្យា ក្នុងការវាយបំផ្លាញទីក្រុងក្នុងទឹកដីនោះដោយគ្មាននរណាម្នាក់របួសឬស្លាប់ឡើយ ក៏គ្មានកំលាំងជំនួយពីខាងក្រោយណាមួយ ហើយក៏គ្មានគ្រូពេទ្យក្នុងសមរភូមិដើម្បីធ្វើការព្យាបាលដែរ។ ព្រះអម្ចាស់ទ្រង់មានបន្ទូល “ទឹកដីនោះជារបស់ឯងហើយ ចូរចូលទៅច្បាំងយកចុះ”។ សូមអ្នករាល់គ្នាគិត នោះជាចំបាំងមួយដែលគ្មានអង្គការកាកកបាទក្រហមនៅជុំវិញឡើយ។ ហើយនៅទីនោះក៏គ្មាននរណាម្នាក់របួសដែរ។

56       ពួកគេបានសំលាប់សាសន៍អាម៉ូរី និងសាសន៍ហេត ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងពួកគេត្រូវរបួសនោះឡើយ រហូតមានអំពើបាបចូលមកក្នុងពួកគេ។ គឺដោយអេកាន បានយកសំលៀកបំពាក់ និងដំបងមាសរបស់បាប៊ីឡូនមកដាក់នៅក្នុងជំរុំរបស់ខ្លួន បានធ្វើឲ្យទ័ពចំនួន១៦នាក់បានស្លាប់នៅថ្ងៃបន្ទាប់។ ពេលនោះលោកយ៉ូស្វេបាននិយាយថា “ឈប់!! ឈប់សិន!! មានអ្វីមួយខុសឆ្គងនៅក្នុងពួកយើងហើយ ដូច្នេះយើងត្រូវយកពេល៧ថ្ងៃដើម្បីនឹងតម។ ព្រះទ្រង់បានសន្យានឹងយើងទាំងអស់គ្នាថា ទ្រង់មិនឲ្យនរណាម្នាក់នៅក្នុងពួកយើងរាល់គ្នាត្រូវមានរបួស គឺសត្រូវរបស់យើងនឹងដួលនៅក្បែរជើងយើង។ ហើយពេលនេះមានអ្វីដែលខុសឆ្គងកើតឡើង ពីព្រោះទ័ពរបស់យើងបានស្លាប់អស់១៦នាក់ហើយ។ ពួកគេជាបងប្អូនសាសន៍អ៊ីស្រាអែលរបស់យើង ពួកគេបានស្លាប់ហើយ”។

57       ហេតុអ្វីបានជាពួកគេស្លាប់? ពីព្រោះមានម្នាក់ដែលដើរចេញពីបន្ទាត់របស់ព្រះ។ អ្នកឃើញហើយនេះជាហេតុផងដែលកើតឡើង។ ពួកជំនុំត្រូវឈរនៅលើព្រះបន្ទូលរបស់ព្រះ នោះនៅមុខមនុស្សពួកគេមិនខ្លាចឡើយ។ ប៉ុន្តែមានម្នាក់ដែលបានយកសំលៀកបំពាក់សាសន៍ដទៃ ដែលគាត់មិនគួរនឹងធ្វើឡើយ នោះជាហេតុបានធ្វើឲ្យមនុស្ស១៦នាក់ត្រូវបានស្លាប់។ ខ្ញុំគិតថា វាមានចំនួន១៦នាក់ ឬក៏លើសពីនេះផង។ ខ្ញុំជឿថាមាន១៦នាក់បានស្លាប់។

58       លោកយ៉ូស្វេបាននិយាយថា “មានអ្វីមួយខុសឆ្គងកើតឡើងដល់ពួកយើងហើយ។ ព្រះទ្រង់បានសន្យានឹងពួកយើង តែពេលនេះមានអ្វីម្យ៉ាងដែលខុសឆ្គងហើយ”។

59       នៅពេលដែលយើងយកអ្នកឈឺមកដាក់នៅមុខយើង ហើយពួកគេមិនទទួលបាននូវការព្យាបាល នោះយើងត្រូវតែតម។ មានអ្វីមួយដែលខុសឆ្គងកើតឡើងនៅកន្លែងណាមួយហើយ។ ព្រះទ្រង់បានសន្យា ហើយនៅពេលដែលទ្រង់សន្យា នោះទ្រង់មិនដែលនឹងខានធ្វើវាឡើយ។

60       ដូច្នេះពួកគេបានតម បន្ទាប់មកក៏រកឃើញបញ្ហានោះ។ រួចក៏ចាប់អេកាន ហើយសំលាប់គាត់និងក្រុមគ្រួសារទាំងអស់របស់គាត់ ដុតកំទិចឆ្អឹងរបស់ពួកគេ ហើយទុកវាជាការចងចាំផងដែរ។ លោកយ៉ូស្វេក៏បានច្បាំងជាមួយពួកគេទៀត ហើយក៏យកបានរបស់ទាំងអស់ ដោយគ្មាននរណាម្នាក់ត្រូវរបួស ឡើយ។

61       នៅថ្ងៃមួយគាត់ត្រូវការពេលបន្ថែមនៅក្នុងចំបាំងនោះ។ ព្រះអាទិត្យនឹងលិចទៅ ហើយទ័ពអ៊ីស្រាអែលមិនទាន់សំលាប់ពួកគេអស់នៅឡើយទេ ដូច្នេះបើព្រះអាទិត្យលិចទៅពួកគេមិនអាចសំលាប់បានឡើយ។ លោកយ៉ូស្វេដែលជាអ្នកចំបាំងដ៏អស្ចារ្យ ដែលព្រះបានរើសតាំង ហើយដាក់គាត់នៅក្នុងទឹកដីនោះ (ដូចពួកជំនុំអេភេសូចំពោះពួកជំនុំថ្មីដែរ ពួកគេនឹងបានកម្មសិទ្ឋិលើទឹកដីនោះ) គាត់ត្រូវការពេលបន្ថែម ដូច្នេះគាត់ក៏និយាយថា “ព្រះអាទិត្យ ឯងត្រូវតែនៅស្ងៀម”។ ហើយវាក៏នៅស្ងៀមអស់រយៈពេល១២ម៉ោង រហូតដល់គាត់វាយយកបានទឹកដីនោះទាំងស្រុង។ អ្នករាល់គ្នាឃើញទេ?

62       ដូច្នេះគម្ពីរអេភេសូបានដាក់យើងនៅទីកន្លែងមួយក្នុងព្រះគ្រីស្ទ។ ពួកគេត្រូវបានដាក់នៅក្នុងទឹកដីបរិសុទ្ឋ តែយើងត្រូវបានដាក់ក្នុងព្រះវិញ្ញាណបរិសុទ្ឋ។ ពេលនេះ សូមយើងអានព្រះគម្ពីរ... ។

          សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវព្រះហឬទ័យព្រះ...

63       អូ!! ខ្ញុំចូលចិត្តពាក្យនេះ!! ព្រះទ្រង់បានហៅគាត់មកជាសាវករបស់ទ្រង់។ មិនមានចាស់ទុំណាម្នាក់ដាក់ដៃលើគាត់ ឬគ្រូគង្វាលណាបញ្ជូលគាត់នោះឡើយ ប៉ុន្តែព្រះទ្រង់បានត្រាស់ហៅគាត់មកជាសាវករបស់ទ្រង់។

          សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវព្រះហឬទ័យព្រះ ផ្ញើរមកពួកបរិសុទ្ឋ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ។

64       សូមមើលពីរបៀបដែលគាត់និយាយសេចក្តីនេះ។ សំបុត្រនេះមិនមែនសរសេរផ្ញើរទៅកាន់អ្នកមិនជឿនោះទេ តែបានសរសេរផ្ញើរទៅពួកជំនុំ។ គឺជាពួកបរិសុទ្ឋនៅក្នុងព្រះគ្រីស្ទយេស៊ូវ។

65       ពេលនេះបើសិនជាអ្នករាល់គ្នាចង់ដឹងថា តើយើងនៅក្នុងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា សូមបើកទៅកាន់ ១កូរិនថូស១២ ដែលប្រាប់ថា “ដោយសារព្រះវិញ្ញាណតែមួយ យើងទាំងអស់គ្នាបានជ្រមុជក្នុងរូបកាយតែមួយដែរ”។ តើជ្រមុជដោយរបៀបណា? តើជ្រមុជដោយអ្វី? គឺដោយព្រះវិញ្ញាណបរិសុទ្ឋ។ មិនមែនដោយទឹកនោះទេ។ យើងទាំងអស់គ្នាជាវិហាររបស់ព្រះគ្រីស្ទ ដោយព្រះវិញ្ញាណតែមួយ។” មិនមែនដោយការចាប់ដៃ មិនមែនដោយលិខិតបញ្ជាក់ មិនមែនដោយការប្រោះទឹកនោះឡើយ តែដោយសារតែព្រះវិញ្ញាណតែមួយ យើងជ្រមុជក្នុងរូបកាយតែមួយ។ កម្មសិទ្ឋរបស់យើង ដែលជាទឹកដី ដែលព្រះទ្រង់សព្វព្រះហឬទ័យប្រទានឲ្យយើងរស់នៅក្នុង គឺជាព្រះវិញ្ញាណបរិសុទ្ឋ។ ដូចជាទ្រង់បានប្រទានទឹកដីកាណានមកឲ្យជនជាតិយូដា ទ្រង់ក៏ប្រទានព្រះវិញ្ញាណទ្រង់មកយើងយ៉ាងដូច្នេះដែរ។ ដោយព្រះវិញ្ញាណតែមួយ យើងទាំងអស់គ្នាត្រូវបានជ្រមុជក្នុងរូបកាយតែមួយដែរ។ តើអ្នករាល់គ្នាយល់ពីវាទេ?

66       ពេលនេះ ទ្រង់កំពុងតែយកទឹកដីកាណានខាងឯវិញ្ញាណ ប្រគល់ឲ្យជនជាតិអ៊ីស្រាអែលខាងឯវិញ្ញាណ ដើម្បីឲ្យបានជាកម្មសិទ្ឋដល់ពួកគេ។ អូ! តើអ្នករាល់គ្នាមិនមានសេចក្តីអំណរទេឬអី ដែលអ្នករាល់គ្នាបានចេញពីអេស៊ីបមក? តើអ្នកមិនសប្បាយចិត្តទេឬអី ដែលអ្នកបានមកដល់ទីរហោស្ថាននេះ? ចូរចង់ចាំថា ពួកគេបានបរិភោគនំម៉ាន៉ា ជាអាហារមកពីស្ថានសួគ៌ រហូតដល់ពួកគេបានចូលទៅដល់ទឹកដីនោះ។ ហើយនៅពេលដែលពួកគេចូលទៅដល់ទឹកដីនោះ នំម៉ាន៉ាក៏លែងធ្លាក់មកទៀត។ បន្ទាប់មកពួកគេក៏មានវ័យជាមនុស្សធំ ហើយក៏បរិភោគពោតដែលមាននៅលើទឹកដីនោះ។ ពេលនេះដែរ អ្នករាល់គ្នាមិនមែនជាក្មេងទៀតទេ គឺអ្នករាល់គ្នាមិនមែនចង់បានទឹកដោះគោទៀតឡើយ អ្នករាល់គ្នាមិនមែនជាក្មេងឡើយ ហើយក៏មិនចាំបាច់គេបញ្ចុះបញ្ចូលដើម្បីទៅវិហារដែរ អ្នករាល់គ្នាជាគ្រីស្ទានដែលពេញវ័យ អ្នករាល់គ្នាបានត្រៀមខ្លួនជាស្រេចដើម្បីញុំាអាហាររឹងក្នុងពេលនេះ។ អ្នករាល់គ្នាបានត្រៀមខ្លួនជាស្រេចដើម្បីចូលទៅកាន់អ្វីដែលទ្រង់បានប្រាប់។ អ្នករាល់គ្នាក៏បានត្រៀមខ្លួនដើម្បីនឹងយល់ពីសេចក្តីដែលជ្រៅ ហើយពិបាកដែរ។ អូ!! យើងចូលទៅក្នុងវាដោយផ្ទាល់។ អូ!! វាជាសេចក្តីលាក់កំបាំងចំពោះលោកីយនេះ។ ទ្រង់មានបន្ទូលថា “នៅពេលដែលឯងចូលមក នោះអញនឹងបើកសំដែងសេចក្តីនោះដល់ឯង”។ មិនមែនសំរាប់អ្នកដែលទើបតែចេញពីអេស៊ីបមកនោះទេ ក៏មិនមែនសំរាប់អ្នកដែលកំពុងតែនៅទីរហោស្ថានដែរ តែសំរាប់អ្នកដែលបានចូលទៅក្នុងទឹកដីសន្យារួចហើយ ជាអ្នកដែលបានទទួលនូវសេចក្តីសន្យានោះ។

67       តើមានបងប្អូនប៉ុន្មានអ្នក ដែលបានទទួលសេចក្តីសន្យានៃព្រះវិញ្ញាណបរិសុទ្ឋ? អូ! តើអ្នករាល់គ្នាមិនមានអំណរទេឬអី ដែលអ្នករាល់គ្នាបានចូលនៅទៅក្នុងទឹកដីនៃសេចក្តីសន្យារបស់ទ្រង់ ហើយបានបរិភោគពោតដែលមាននៅទីនោះ រួមទាំងអាហាររឹងរបស់ព្រះ និងយល់អស់ទាំងសេចក្តីអាថ៌កំបាំង។ អ្នករាល់គ្នាបានដឹងយ៉ាងច្បាស់ថា ទ្រង់ជានរណា ទ្រង់ជាអ្វី ហើយនឹងដឹងពីកន្លែងដែលអ្នករាល់គ្នាទៅផងដែរ។ អ្នករាល់គ្នាដឹងគ្រប់ការទាំងអស់យ៉ាងជាក់ច្បាស់។ អូ! នេះជាអ្វីដែលសាវកប៉ុលលើកមកនិយាយ។

68       “...ពួកអ្នកស្មោះត្រង់នៅក្នុងព្រះគ្រីស្ទយេស៊ូវ...”។ ពេលនេះ ខ្ញុំចង់ឲ្យពួកជំនុំយល់ពីសេចក្តីនេះ។ តើអ្នករាល់គ្នាចូលទៅក្នុងព្រះគ្រីស្ទបានដោយរបៀបណា? ដោយការចូលរួមនៅក្នុងព្រះវិហារ? ទេ គឺមិនមែនទេ។ ដោយការសរសេរឈ្មោះរបស់អ្នកនៅលើសៀវភៅនៅក្នុងព្រះវិហារ។ ទេ មិនដូច្នេះទេ។ ដោយការជ្រមុជទៅក្នុងទឹក? នោះក៏មិនមែនដែរ។ ដូច្នេះតើអ្នករាល់គ្នាចូលទៅក្នុងព្រះគ្រីស្ទបានដោយរបៀបណា? ដោយសារព្រះវិញ្ញាណតែមួយ អ្នករាល់គ្នាត្រូវបានជ្រមុជនៅក្នុងសេចក្តីសន្យាតែមួយ (ជារូបកាយ) រួចអ្នករាល់គ្នានឹងទទួលបានទឹកដីនោះជាចំនែករបស់ខ្លួន។ អាម៉ែន!! ខ្ញុំពិតជាចូលចិត្តសេចក្តីនេះណាស់។ បើសិនជាខ្ញុំមិនស្អកកទេនោះ ខ្ញុំនឹងស្រែកឡើងជាមិនខានឡើយ។ នៅពេលដែលខ្ញុំចូលទៅក្នុងទឹកដីនោះ ខ្ញុំនឹងមានចំនែកនៃទឹកដីនោះជាមិនខាន។ ខ្ញុំចូលមកដល់ផ្ទះហើយក្នុងពេលនេះ គឺខ្ញុំនៅក្នុងទឹកដីកាណាន។ ខ្ញុំជាប្រធានបទនៃរបស់ដែលព្រះទ្រង់សព្វព្រះទ័យនឹងប្រើខ្ញុំឲ្យធ្វើ។ ខ្ញុំកំពុងតែដើរក្នុងទីដ៏បរិសុទ្ឋ ខ្ញុំជាបុត្ររបស់ស្តេច។ ខ្ញុំបានចាកចេញពីអេស៊ីប ដើម្បីចូលទៅក្នុងទឹកដីសន្យា។ អូ!! តើខ្ញុំចូលទៅវាបានដោយរបៀបណា? គឺដោយព្រះវិញ្ញាណតែមួយ។ នេះជាវិធីតែមួយដែលសាវកប៉ុលធ្វើដែរ។ ចូរត្រាប់តាមខ្ញុំ ដូចដែលខ្ញុំបានត្រាប់តាមព្រះគ្រីស្ទ។ ដោយសារព្រះវិញ្ញាណតែមួយ យើងទាំងអស់គ្នាបានជ្រមុជ។ មិនមែនជាការប្រោះទឹក ឬជ្រមុជដោយទឹកនោះទេ តែជាការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋវិញ។ នោះជាសេចក្តីសន្យារបស់ទ្រង់។

69       នៅក្នុងគម្ពីរអេភេសូ ឬក្នុងគម្ពីរយ៉ូស្វេ ដែលព្រះវិញ្ញាណបរិសុទ្ឋ... យ៉ូស្វេមានន័យថា “យេស៊ូវ, ព្រះសង្រ្គោះ”។ ព្រះវិញ្ញាណបរិសុទ្ឋទ្រង់ជាអ្នកចំបាំងដ៏អស្ចារ្យរបស់យើងរាល់គ្នា។ ទ្រង់ជាអ្នកដឹកនាំរបស់យើង។ ព្រះទ្រង់គង់ជាមួយនឹងយ៉ូស្វេ ដូច្នេះទ្រង់ដែលជាព្រះវិញ្ញាណក៏គង់ជាមួយនឹងយើងរាល់គ្នាដែរ។ នៅពេលដែលអំពើបាបចូលមកក្នុងជំរុំ ទាមទារឲ្យមានការបញ្ឈប់។ “តើមានអ្វីខុសឆ្កងនៅក្នុងពួកជំនុំនេះ? គឺមានអ្វីម្យ៉ាងកំពុងតែជាបញ្ហាកើតឡើង”។ អូ! តើអ្នករាល់គ្នាមិនអាចឃើញទេឬអីថា តើយើងទទួលបានកូនប្រុសរបស់គីស ប៉ុន្មានអ្នកហើយក្នុងពេលនេះ? ហើយក៏មានសូលជាច្រើនចេញពីសិក្ខសិលា និងសាលាទេវវិទ្យា ដែលពួកគេមកបង្រៀនអ្វីដែលមាននៅក្នុងព្រះគម្ពីរ តែពួកគេគ្មានជំនឿទេ ពួកគេបានផ្តាច់ខ្លួនរបស់ពួកគេចេញពីអ្នករាល់គ្នា ពួកគេមើលទៅមានលក្ខណៈរបស់ព្រះ តែបដិសេធអំណាចព្រះចេស្តារបស់ទ្រង់។ ពួកគេមិនបានដឹងថា តើពួកគេមកពីណានោះទេ។ ពួកគេមិនអាចឲ្យហេតុផលអ្វីបានឡើយ។

70       លោក Boot Clibborn ដែលជាមិត្តសំឡាញ់របស់ខ្ញុំ គាត់បានប្រាប់សេចក្តីនេះមកខ្ញុំ។ បើសិនជាអ្វីមួយជាសត្វលាខ្ទើយ វាមិនអាចធ្វើអ្វីបានទាំងអស់។ លាខ្ទើយជាសត្វដែលអន់ជាងគេ។ វាមិនដឹងថាវាជាអ្វីឲ្យពិតប្រាកដនោះទេ។ វាមិនអាចបង្កើតកូន ឬបន្តពូជបានឡើយ។ ពូជរបស់វាត្រូវតែបញ្ចប់ត្រឹមវា។ វាមិនបានដឹងថាឪរបស់វា ឬម្តាយរបស់វាមកពីណានោះទេ ពីព្រោះវាជាសត្វមានលក្ខណៈជាលាផងនិងសេះផង។ ព្រះទ្រង់មិនដែលធ្វើយ៉ាងដូច្នេះនោះទេ។ ចូរកុំនិយាយថាការនេះមកពីព្រះឲ្យសោះ។ ទ្រង់មិនដែលធ្វើការយ៉ាងដូច្នេះឡើយ។ ដ្បិតទ្រង់មានបន្ទូលថា “ចូរឲ្យរបស់ទាំងអស់បង្កើតកូនតាមពូជរបស់វា”។ ប៉ុន្តែលាខ្ទើយ ឪរបស់វាជាសត្វលា ហើយម៉ែរបស់វាជាសេះ ដូច្នេះវាមិនដឹងថាតើវាជាលាឬក៏សេះនោះទេ។ វាជាសត្វដែលរឹងចចេសបំផុតនៅក្នុងលោកនេះ។ អ្នកមិនអាចទុកចិត្តនឹងវាបានឡើយ។

71       លក្ខណៈមាននៅក្នុងមនុស្សជាច្រើននៅក្នុងពួកជំនុំ។ ពួកគេមិនបានដឹងថា នរណាជាឪពុករបស់ពួកគេ ពួកគេក៏មិនដឹងថាតើម្តាយរបស់គេជានរណាដែរ។ ការតែមួយដែលពួកគេដឹងគឺពួកគេ ជា Presbyterian, ជាមេតូឌីស ជាបាទីស្ទ ជា Pentecost តែប៉ុណ្ណោះ។ ពួកគេមិនបានដឹងថា ពួកគេមកពី ណានោះឡើយ។ ហើយសំរាប់សត្វលាប្រភេទនោះ អ្នករាល់គ្នាស្រែកដាក់វាយ៉ាងណាក៏ដោយក៏វាមិនអើពើដែរ ហើយវានឹងនៅតែឈរស្ងៀមនៅទីនោះដដែល។ អ្នកអាចអធិប្បាយដល់អ្នកនោះស្តាប់ពេញមួយយប់ ពេលចេញទៅវិញគេមិនដឹងអ្វីផ្សេង ក្រៅពីអ្វីដែលមាននៅក្នុងគេមុនដែលគេចូលមកនោះទេ។ បាទ! នេះជាការពិត។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតថា ខ្ញុំជាមនុស្សឈ្លើយនោះទេ តែនេះជាការពិត។

72       ប៉ុន្តែមានការមួយដែលពួកគេអាចធ្វើបាន ពួកគេជាអ្នកធ្វើការដ៏ល្អបំផុត។ អូ!! ពួកគេធ្វើការ ធ្វើការ ធ្វើការ ហើយធ្វើការរហូត។ ការនេះបានដាក់នៅក្នុងគំនិតរបស់ខ្ញុំ អំពីពួក Arminian ដែលគេខ្ញុំប្រឹងធ្វើការតាមផ្លូវរបស់ពួកគេដើម្បីទៅស្ថានសួគ៌។ នោះពិតជាប្រាកដណាស់ ជាសត្វលាខ្ទើយ។ អូ! ដូចជាសមាគមន៍ Ladies Aid Society ដែលពួកគេនិយាយថា “យើងត្រូវតែទិញឌីសក្បាច់រាំនេះ វាជាការជួយដល់សង្គម”។ ពួកគេធ្វើការ ធ្វើការ ធ្វើការ ហើយនឹងធ្វើការ។ តើពួកគេធ្វើការនោះដើម្បីអ្វី?

73       ហើយបើសិនជាយើងសួរពួកគេថា “តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ឋឬនៅ តាំងពីអ្នកទទួលជឿមក?”

74       ការនោះពិតជាថ្លង់ដល់ត្រចៀករបស់ពួកគេណាស់ ហើយពួកគេមិនបានដឹងថា ពួកគេនៅកន្លែងណានោះទេ។ "តើអ្នកចង់មានន័យយ៉ាងដូច្នេះ? តើការនេះជាអ្វី...? តើអ្នកចង់មានន័យអំពីព្រះវិញ្ញាណបរិសុទ្ឋឬ? ខ្ញុំមិនដែលលឺសោះឡើយ។ អូ!! អ្នកប្រហែលជានិយមជ្រុលជាមួយនឹងការនោះហើយ...”។ សូមមើល ពួកគេមិនបានដឹងថា ឪពុក ឬម្តាយរបស់ពួកគេជានរណានោះទេ។ នេះជាជា សត្វលាខ្ទើយ។

75       ប៉ុន្តែបងប្អូនទាំងអស់គ្នា អ្នករាល់គ្នាមិនត្រូវបែបដូច្នេះឡើយ បើសិនជាបងប្អូនជាពូជលាដែលត្រឹមត្រូវ។ ដោយគ្រាន់តែយករំពាត់វាយតែបន្តិចនោះដើរទៅមុខហើយ។ វាដឹងពីអ្វីដែលវាកំពុងធ្វើ។ អូ!! ពិតជាល្អណាស់ ដែលបានជិះលើលានោះ! អូ! ឃើញទេ យើងមិនចាំបាច់ទាយខ្សែឲ្យតឹងនោះទេ វានឹងដើរទៅមុខយ៉ាងស្រួលហើយ។

76       ការនេះជាត្រឹមត្រូវជាមួយនឹងគ្រីស្ទានដែលមានពូជត្រឹមត្រូវ។ ហាលេលូយ៉ា!! “ចូរអ្នករាល់គ្នាប្រែចិត្ត ទទួលព្រះវិញ្ញាណបរិសុទ្ឋ ហើយទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍នឹងបានរួចពីបាប”...?។ ភា្លមៗនៅពេលដែលពួកគេទទួលពិធីជ្រមុជទឹកហើយ នោះគេនឹងដើរទៅ។ ពួកគេមិនឈប់សំរាកឡើយ ទោះជាថ្ងៃឬយប់ក្តី រហូតដល់ទទួលបានព្រះវិញ្ញាណនៃព្រះ។ តើហេតុអ្វី? អ្នករាល់គ្នាដឹងទេ គ្រីស្ទានស្គាល់ឪពុករបស់គេជានរណា។ សូមមើល វាត្រូវការពីរយ៉ាងដើម្បីផ្តល់ជាកំនើតបាន។ នោះជាការពិត គឺឪពុកនិងម្តាយ។ លាខ្ទើយនោះមិនបានដឹងថា តើនរណាជាឪពុក និងនរណាជាម្តាយរបស់គេឡើយ។ ប៉ុន្តែយើងស្គាល់ឪពុក និងម្តាយរបស់យើង ពីព្រោះយើងបានកើតមកដោយសារព្រះបន្ទូលរបស់ព្រះ តាមការបញ្ជាក់របស់ព្រះវិញ្ញាណបរិសុទ្ឋ។ លោកពេតុ្រសបាននិយាយនៅថ្ងៃបុណ្យទី៥០ថា “បើសិនជាអ្នករាល់ប្រែចិត្ត ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ឋ”។

77       បងប្អូនទាំងអស់គ្នា គ្រីស្ទានដែលបានកើតជាថ្មីជាពិតប្រាកដ អ្នកនោះជាមនុស្សខាងឯវិញ្ញាណ។ នៅពេលដែលអ្នកនោះទទួលបានព្រះបន្ទូល គេនឹងទទួលព្រះវិញ្ញាណបរិសុទ្ឋ ហើយបើសិនជាយើងសួរ អ្នកនោះដឹងពីកន្លែងដែលគេឈរនៅផងដែរ។ “តើអ្នកជឿលើការប្រោសឲ្យជាទេ?”

          “អាម៉ែន!”

          “តើអ្នកជឿលើការយាងមកជាលើកទីពីរទេ?”

          “អាម៉ែន!”

78       បើយើងសួរនៅកាន់លាខ្ទើយ នោះគេនឹងឆ្លើយថា “Hmmm ខ្ញុំមិនដឹងទេ។ បណ្ឌិតJones បាននិយាយនៅពេលមួយ...”។ អា!! ពួកគេជាបន្តវេនបន្ទាប់ពីស្តេចសូលមក។ អូ!! ពួកគេមិនដឹងអ្វីឡើយ។ “បាទ!! ខ្ញុំសូមប្រាប់អ្នកថា ពួកជំនុំរបស់ខ្ញុំមិនទាន់ច្បាស់ពីការនេះនៅឡើយ”។

79       អូ!! បងប្អូនទាំងអស់គ្នា អ្នកដែលបានកើតជាថ្មី គេមានភាពប្រាកដច្បាស់ពីការយាងមកជាលើទីពីរនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលគេដឹងប្រាកដថា ពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ឋ តាមសេចក្តីសន្យាដែរ។

80       ព្រះយេស៊ូវទ្រង់មានបន្ទូលនឹងស្រ្តីនៅឯអណ្តូងទឹកថា “យើងទាំងអស់គ្នាថ្វាយបង្គំនៅលើភ្នំនេះ ឯពួកយូដាគេថ្វាយបង្គំនៅក្នុងក្រុងយេរូសាឡិមវិញ”។

81       ទ្រង់មានបន្ទូលថា “ចូរនាងស្តាប់ពាក្យរបស់ខ្ញុំចុះ។ ពេលវេលាកំពុងតែមកដល់ ដែលព្រះវរបិតាដែលស្វែងរកអ្នកណាដែលថ្វាយបង្គំដោយវិញ្ញាណនឹងសេចក្តីពិត”។

82       ព្រះបន្ទូលរបស់ទ្រង់ជាការពិត។ អស់អ្នកណាដែលអានព្រះគម្ពីរ ហើយជឿពាក្យដែលព្រះគម្ពីរនិយាយ និងធ្វើតាម អ្នកនោះនឹងទទួលព្រះវិញ្ញាណបរិសុទ្ឋ និងទទួលបាននូវអំណាចព្រះចេស្តារបស់ព្រះ ហើយស្គាល់នរណាជាឪពុក និងម្តាយរបស់ខ្លួន។ អ្នកនោះដឹងថា ខ្លួនត្រូវបានលាងសំអាតដោយសារព្រះលោហិតនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងបានកើតជាថ្មីដោយសារព្រះវិញ្ញាណទ្រង់។ ពិតណាស់ ដែលអ្នកនោះនៅក្នុងស្រុកកាណាន។ គេស្គាល់ពីកន្លែងដែលគេចេញមក។ នេះហើយជាលក្ខណៈនៃគ្រីស្ទានពិតប្រាកដ។ បើយើងសួរអ្នកនោះថា “តើអ្នកបានទទួលបានព្រះវិញ្ញាណបរិសុទ្ឋហើយឬនៅ តាំងពីពេលដែលអ្នកជឿមក?”

          គេនឹងឆ្លើយ “អាម៉ែន!!”

83       ពេលមួយខ្ញុំបានឈរជាមួយនឹងស្រី្តម្នាក់ ដែលមានអាយុ៩០ឆ្នាំ។ ខ្ញុំហៅគាត់ថា “អ្នកម្តាយ?”

          គាត់ឆ្លើយថា “ចាស៎! កូនប្រុស?”

84       ខ្ញុំសួរគាត់ថា “តើអ្នកម្តាយទទួលព្រះវិញ្ញាណបរិសុទ្ឋអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ?”

          គាត់ឆ្លើយថា “សូមថ្វាយសិរីល្អដល់ព្រះអម្ចាស់!! ជាង៦០ឆ្នាំកន្លងមកហើយ”។

85       អ្នករាល់គ្នាឃើញទេ បើសិនជាគាត់ជាលាខ្ទើយ ប្រាកដជាគាត់នឹងឆ្លើយថា “សូមចាំបន្តិច សូមចាំបន្តិច!! ខ្ញុំទទួលការបញ្ជាក់ ហើយនិងការប្រោះទឹកកាលខ្ញុំនៅ... ការពិតគេបានយកខ្ញុំមកព្រះវិហារ ហើយខ្ញុំបានយកសំបុត្ររបស់ខ្ញុំ...”។ អូ! ពួកគេមិនបានដឹងថា ពួកគេជារបស់នរណានោះទេ។

86       ប៉ុន្តែស្រ្តីម្នាក់នោះដឹងពីសិទ្ឋិកំនើតរបស់ខ្លួន។ នាងបានកើតមកពីទឹកនិងព្រះវិញ្ញាណ។ នាងស្គាល់ការនោះ។ ហើយទឹក... “តាមរយៈការលាងសំអាតដោយព្រះបន្ទូលរបស់ព្រះ"។

87       សូមមើល សេចក្តីនេះបានចែងថា “ដល់អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ”។ សាវកប៉ុល... ចូរធ្វើការចងចាំ... ខ្ញុំពិតជាចំនាយពេលច្រើនណាស់ចំពោះការនេះ ដូច្នេះខ្ញុំនឹងមិនមើលជំពូកនេះទៀតឡើយ ពីព្រោះម៉ោងកាន់តែច្រើនណាស់ទៅហើយ។ ការពិតយើងមិនអាចបញ្ចប់វាបានឡើយ ក្នុងពេលតែមួយរាត្រីនេះ។ យើងត្រូវការរយៈពេល២ខែ ដើម្បីយើងនឹងមើលវាមួយពាក្យទៅមួយពាក្យ។ គឺយើងនឹងមើលនៅក្នុងប្រវត្តិសាស្រ្ត ហើយពន្យល់វាម្តងមួយពាក្យៗ នោះអ្នករាល់គ្នានឹងដឹងថាវាជាសេចក្តីពិត។ ពេលនេះ សូមយើងអានខគម្ពីរនេះឲ្យបានលឿនបន្តិច។

          សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឬទ័យព្រះ [មិនមែនតាមចិត្តរបស់មនុស្សឡើយ] ផ្ញើមកពួកបរិសុទ្ឋនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់នៅក្នុងព្រះគ្រីស្ទយេស៊ូវ...

88       ខគម្ពីរនេះមានន័យថា ពួកគេត្រូវបានហៅចេញមក ហើយបានជ្រមុជដោយនូវព្រះវិញ្ញាណបរិសុទ្ឋ ហើយចូលទៅក្នុងព្រះគ្រីស្ទយេស៊ូវ។ “ខ្ញុំផ្ញើរសំបុត្រនេះមកអ្នកទាំងអស់គ្នា ដែលជាបងប្អូនជាទីស្រឡាញ់របស់ខ្ញុំ”។ អូ! ពេលនេះ ខ្ញុំគិតថា សាវកប៉ុលដូចជានៅជាមួយពួកគេ។ អូ! ពិតជាមានអំណរណាស់!

          គាត់កំពុងតែឈរនៅទីនោះជាមួយពួកគេ ហើយសាវកដដែលនេះក៏សរសេរសេចក្តីថា “ផ្ញើមកពួកអ្នកដែលនៅក្នុងព្រះគ្រីស្ទ ដោយនូវព្រះវិញ្ញាណតែមួយ យើងបានជ្រមុជនៅក្នុងរូបកាយតែមួយ”។ សូមមើល... ។

          សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង និងអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

          សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់។

89       មិនមែនមកដល់ត្រឹមតែពួកសាវកប៉ុណ្ណោះទេ តែទ្រង់ក៏ប្រទានពរមកដល់យើងទាំងអស់គ្នាជាមួយព្រះពរខាងឯព្រលឹងវិញ្ញាណផងដែរ។ ព្រះវិញ្ញាណបរិសុទ្ឋដែលយាងមកនៅថ្ងៃនៃបុណ្យទី៥០ គឺជាព្រះវិញ្ញាណតែមួយដែលគង់នៅទីនេះក្នុងរាត្រីនេះផងដែរ។ ព្រះវិញ្ញាណបរិសុទ្ឋដែលធ្វើឲ្យនាងមារ៉ាស្រែកច្រៀង និងនិយាយភាសាដទៃ ហើយជាពេលវេលាដែលមានពេញដោយក្តីអំណរ រួមទាំងនាងបានធ្វើការជាច្រើនទៀត គឺជាព្រះវិញ្ញាណតែមួយដែលគង់នៅក្នុងរាត្រីនេះដែរ។ ព្រះវិញ្ញាណបរិសុទ្ឋតែមួយដែលបានអនុញ្ញាតិឲ្យសាវកប៉ុលនៅក្នុងទឹកសមុទ្រអស់រយៈពេល១៤យប់ ១៤ថ្ងៃ។ លោកមើលឃើញទឹករលក ដែលមានពេលដោយសេចក្តីអាក្រក់កំពុងតែរាំសើចចំអកចំពោះលោក ហើយនិយាយថា “អញបានធ្វើឲ្យក្តោងរបស់ឯងលិច។ ពេលនេះឯងនៅក្នុងកណ្តាប់ដៃអញហើយ”។

90       នៅខណៈពេលដែលសាវកប៉ុលអធិស្ឋាន នោះទេវតានៃព្រះអម្ចាស់ក៏ឈរឡើង ដោយនិយាយថា “ចូរកុំឲភ័យអី ប៉ុលអើយ។ ទូកចាស់នេះនឹងត្រូវអណ្តែតទៅដល់កោះមួយ។ ចូរទៅហើយបរិភោគអាហារពេលយប់របស់អ្នកនៅទីនោះចុះ”។

91       ពេលនេះគាត់មកដោយមានច្រវ៉ាក់ជាប់នៅនឹងដៃ និងមានច្រវ៉ាក់ជាប់នឹងជើងរបស់គាត់ផងដែរ រួមមាន “ការលើកទឹកចិត្តមួយ ពីព្រោះទេវតានៃព្រះអម្ចាស់ឈរនៅក្បែរខ្ញុំ រួចនិយាយថា ‘ប៉ុលអើយ ចូរកុំភ័យខ្លាចឡើយ’”។ ព្រះវិញ្ញាណតែមួយនោះក៏គង់នៅទីនេះក្នុងយប់នេះដែរ ហើយព្រះវិញ្ញាណនៃព្រះក៏កំពុងតែនាំយើងចូលក្នុងព្រះពរខាងឯព្រលឹងវិញ្ញាណដែរ។

          ទ្រង់នឹងប្រទានពរមកយើង ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណនៅស្ថានដ៏ខ្ពស់...

92       អូ!! ចូរយើងឈប់ត្រង់នេះបន្តិច ហើយបន្តិចលើពាក្យថា “នៅស្ថានដ៏ខ្ពស់”។ វាបានបង្ហាញយ៉ាងច្បាស់ថា មិនមែននៅកន្លែងណាផ្សេងឡើយ តែនៅស្ថានដ៏ខ្ពស់វិញ។ យើងនឹងត្រូវទៅនៅស្ថានដ៏ខ្ពស់បំផុត នេះមានន័យថា វាជាកន្លែងសំរាប់អស់អ្នកដែលជឿ ហើយនៅពេលដែលខ្ញុំអធិស្ឋាន អ្នករាល់គ្នាអធិស្ឋាន ពួកជំនុំទាំងអស់អធិស្ឋាន និងត្រៀមខ្លួនសំរាប់ព្រះបន្ទូល នោះយើងទាំងអស់គ្នាក៏នៅជាមួយរួមនឹងពួកបរិសុទ្ឋ ដែលបានហៅ និងជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ឋ យើងនឹងបានបំពេញដោយព្រះពរព្រះ និងត្រូវបានដាក់ទាំងអស់គ្នានៅស្ថានដ៏ខ្ពស់។ ពេលនេះព្រលឹងរបស់យើងកំពុងតែនៅស្ថានដ៏ខ្ពស់។ ព្រលឹងរបស់យើងទាំងអស់គ្នាបាននាំយើងទៅដល់ស្ថានដ៏ខ្ពស់បំផុតនោះ។ អូ! កន្លែងនោះជាកន្លែងដែលពេញដោយសិរីល្អ។ អូ! តើនឹងមានអ្វីកើតឡើង! តើនឹងមានអ្វីកើតឡើង បើយើងកំពុងអង្គុយនៅលើស្ថានដ៏ខ្ពស់បំផុតនៅពេលនេះ ហើយព្រះវិញ្ញាណបរិសុទ្ឋទ្រង់កំពុងតែធ្វើចលនានៅក្នុងចិត្តរបស់យើងទាំងអស់គ្នា ដែលកំពុងតែផ្លាស់ប្រែយើងទៅជារបស់មួយថ្មីនៅក្នុងព្រះគ្រីស្ទ ដោយរាល់ទាំងអំពើបាបរបស់យើងទាំងអស់ត្រូវបានដាក់នៅក្រោមព្រះលោហិតទ្រង់ ហើយយើងថ្វាយបង្គំ ដោយលើកដៃរបស់យើង និងចិត្តរបស់យើងទៅចំពោះព្រះ គឺយើងអង្គុយនៅទីដ៏ខ្ពស់បំផុតនៅក្នុងព្រះគ្រីស្ទ ហើយយើងថ្វាយបង្គំទ្រង់ទាំងអស់គ្នានៅក្នុងដ៏ខ្ពស់បំផុតនោះ?

93       តើអ្នករាល់គ្នាធ្លាប់អង្គុយនៅទីនោះទេ? អូ!! ខ្ញុំបានអង្គុយ រហូតដល់ទឹកភ្នែករបស់ខ្ញុំស្រក់មកដោយអំណរ ហើយនិយាយថា “ព្រះអម្ចាស់អើយ! សូមទ្រង់កុំឲ្យទូលបង្គំចេញពីកន្លែងនេះឡើយ”។ ទីនោះជាទីដ៏ខ្ពស់បំផុតនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ!

94       តើអ្វីដែលជាព្រះពរដែលទ្រង់ប្រទានមកយើង? វាជាអំណាចនៃការប្រោសឲ្យជា ការដឹងជាមុន ការបើកសំដែង ទស្សនៈមើលឃើញ អំណាចព្រះចេស្តា ការនិយាយភាសាដទៃ ប្រាជ្ញា ចំនេះដឹង គឺទាំងនេះហើយ ដែលជាព្រះពរខាងវិញ្ញាណ រួមទាំងសេចក្តីអំណរ និងការពេញដោយសិរីល្អនៃព្រះអម្ចាស់ផងដែរ។ ចិត្តយើងទាំងអស់គ្នាត្រូវបានត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ឋ យើងដើរជាមួយគ្នា យើងច្រៀងជាមួយគ្នា ហើយអង្គុយជាមួយគ្នានៅទីដ៏ខ្ពស់នោះ ដោយគ្មានគំនិតនៃសេចក្តីអាក្រក់នៅក្នុងចំនោមយើងរាល់គ្នាឡើយ គឺគ្មានការជក់បារី គ្មានការស្លៀកពាក់ខ្លី គឺពុំមានគំនិតរបស់សាតាំងសោះឡើយ។ គ្មាននរណាម្នាក់ប្រព្រឹត្តអ្វីអាក្រក់ចំពោះអ្នកដទៃឡើយ អ្នកទាំងអស់គ្នានិយាយដោយសំដីពិរោះ និងពេញដោយសេចក្តីស្រឡាញ់។ “ហើយភ្លាមនោះនឹងមានអ្វីម្យ៉ាងដែលមកពីស្ថានសួគ៌ ហើយមានសំលេងដូចជាខ្យល់យ៉ាងខ្លាំង”។ នេះហើយជាអ្វីដែលអ្នករាល់គ្នាមាន “គឺទាំងនោះជាព្រះពរខាងឯព្រលឹងវិញ្ញាណ”។

95       ពេលនោះព្រះវិញ្ញាណនៃព្រះ ទ្រង់នឹងយាងមកសន្ឋិតលើអ្នករាល់គ្នា ហើយដោយមានសំលេងថា “នេះជាព្រះបន្ទូលនៃព្រះអម្ចាស់! ចូរចេញទៅ ហើយធ្វើការនេះចុះ”។ សូមមើល ការនេះនឹងកើតឡើង។ “នេះជាព្រះបន្ទូលនៃព្រះអម្ចាស់! ចូរចេញទៅកន្លែងនោះហើយធ្វើការនេះចុះ”។

96       សូមមើល ទ្រង់ប្រទានមកយើងគ្រប់ទាំងព្រះពរខាងឯព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់។ សូមមើលទាំងអស់គ្នា!!

          តាមដែលទ្រង់បានរើសយើងរាល់គ្នា...

97       មើល!! តើយើងរើសទ្រង់ ឬទ្រង់រើសយើង? គឺទ្រង់ជាអ្នកដែលបានរើសយើងមក។ តើនៅពេលណា? តើនៅយប់ដែលយើងទទួលទ្រង់ឬ? ...

          តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ឋ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់...

98       តើទ្រង់បានរើសយើងតាំងពីពេលណាមក? តើទ្រង់រើសយើងពីពេលណាដែលយើងមានព្រះវិញ្ញាណរបស់ទ្រង់? តើទ្រង់រើសយើងពីពេលណា? មុនកំណើតលោកីយមកម្លេះ ដែលទ្រង់បានរើសហើយទ្រង់បានបញ្ជូលព្រះអម្ចាស់យេស៊ូវគ្រីស្ទសំរាប់អំពើបាបរបស់អ្នករាល់គ្នា ហើយហៅអ្នករាល់គ្នាមកផ្សះផ្សាជាមួយទ្រង់ ដោយសេចក្តីស្រឡាញ់។

99       មុនយើងបន្តទៅមុខទៀត សូមអ្នករាល់គ្នាត្រលប់ទៅក្រោយដោយមើលនៅក្នុងលោកុប្បត្តិ១:២៦។ (យើងយកវាមករៀននៅថ្ងៃពុធនេះ)។ នៅពេលដែលទ្រង់បង្កើតមនុស្ស ទ្រង់បានហៅអង្គទ្រង់ថា “El”, “Elah”, “Elohim”។ ដែលពាក្យនេះជាភាសាហេព្រឺមានន័យថា “គង់នៅ”។ អ្វីទាំងអស់កើតពីទ្រង់។ គ្មានរបស់ណាមួយដែលកើតមុនទ្រង់ឡើយ ទ្រង់បានគង់នៅតាំងពីមុនអ្វីទាំងអស់។ ពាក្យនេះក៏មានន័យថា “ពេញដោយអំណាច ឬពេញដោយចេស្តា” ផងដែរ។

100     ប៉ុន្តែនៅក្នុងលោកុប្បត្តិ ជំពូក២ នៅពេលដែលព្រះទ្រង់បានបង្កើតមក ទ្រង់មានបន្ទូលថា “អញជា Yahu, Juvuh; Yahua, Jehovah។ តើមានន័យយ៉ាងដូចម្តេច? “អញជាយេហូវ៉ាតែមួយ ដែលបានបង្កើតរបស់ទាំងអស់ អញបានបង្កើតឯងជាកូនរបស់អញ”។ សូមថ្វាយសិរីល្អដល់ទ្រង់។ យេហូវ៉ាមានន័យថា ទ្រង់បានបង្កើតមនុស្សជាកូនរបស់ទ្រង់។ ព្រោះទ្រង់ជាព្រះវរបិតា ហើយទ្រង់បានបង្កើតបុត្ររបស់ទ្រង់មក ដូច្នេះមិនមែនទ្រង់តែមួយព្រះអង្គទេ។ ទ្រង់គង់នៅជាមួយនឹងគ្រួសាររបស់ទ្រង់។ ទ្រង់ជាព្រះយេហូវ៉ា យេហូវ៉ាមានន័យថា “អ្នកដែលនៅជាមួយនឹងក្រុមគ្រួសារ”។ ទ្រង់បានបង្កើតមកមនុស្សឲ្យមានអំណាចលើសអស់អ្វីទាំងអស់នៅលើផែនដីនេះ។ មនុស្សទាំងនោះមានអំណាច គេមានអំណាចនៅលើផែនដីនេះ គេជាព្រះរបស់ផែនដី។ យើងមានខគម្ពីរយោងផងដែរ។

101     ដូច្នេះ សូមអានខគម្ពីរនោះ។ យើងនឹងរៀនវានៅយប់ថ្ងៃពុធ នោះខ្ញុំនឹងមានពេលគ្រប់គ្រាន់ដើម្បីពន្យល់ដល់អ្នករាល់គ្នា។ អូ!! យើងនៅសល់ពេលតែ១៥នាទីទៀតតែប៉ុណ្ណោះ ខ្ញុំគិតថា យើងនឹងទៅដល់កន្លែងដែលយើងត្រូវនិយាយ តែមិនដូច្នេះឡើយ។

102     ឥឡូវ តើនៅពេលណាដែលយើងត្រូវបានហៅមកដើម្បីធ្វើជាអ្នកបំរើព្រះ? តើនៅពេលណាដែលលោក Orman Neville ត្រូវបានហៅមកដើម្បីធ្វើជាបាវបំរើព្រះ? អូ! ខ្ញុំនឹងប្រាប់អ្នករាល់គ្នា។ សូមយើងមើលទៅកាន់ខគម្ពីរមួយចំនួនជាមុនសិន។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាបើកទៅកាន់ ១ពេត្រុស១:២០ ហើយលោក Pat សូមមើលទៅកាន់វិវរណៈ១៧:៨។ ឯខ្ញុំនឹងបើកវិវរណៈជំពូក១៣។ ពេលនេះខ្ញុំចង់ឲ្យអ្នករាល់គ្នាស្តាប់សេចក្តីនេះ។ អ្នករាល់គ្នានឹងដឹងថា នៅពេលណាដែលព្រះទ្រង់បានហៅអ្នករាល់គ្នាមកជាគ្រីស្ទាន។ អូ!! ខ្ញុំពិតជាចូលចិត្តសេចក្តីនេះណាស់ “ដ្បិតមនុស្សមិនមែនរស់ដោយសារតែនំបុ័ងតែប៉ុណ្ណោះទេ តែដោយគ្រប់ទាំងព្រះបន្ទូលដែលមកពីព្រះឱសព្រះវិញ”។ បាទ!! ប្អូនប្រុស Neville តើបើកឃើញ ១ពេត្រុស១:២០ ហើយឬនៅ? បានសូមអាន ១:១៩-២០។ សូមអ្នករាល់គ្នាស្តាប់។

          គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម

          ដែលបានស្គាល់តាំងពីមុនកំណើតលោកីយមក តែទើបនឹងលេចចេញមកនៅជាន់ក្រោយបង្អស់នេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។

103     តើអ្នករាល់គ្នាត្រូវបានស្គាល់តាំងពីពេលណាមក? គឺតាំងពីមុនកំណើតលោកីយ។ លោកPat សូមអាន វិវរណៈ១៧:៨ ឲ្យខ្ញុំផង។

          ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវាត្រូវវិនាសបាត់ទៅ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីមុនកំណើតលោកីយមក គេនឹងមានសេចក្តីអស្ចារ្យដោយឃើញសត្វដែលពីដើមនៅ តែឥឡូវនេះបាត់ តែនឹងត្រលប់មកវិញនោះ។

104     តើនរណានឹងត្រូវគេបញ្ឆោត? តើនរណានឹងត្រូវបោកបញ្ឆោតដោយសាសនា ដូចជាស្តេចសូលនោះ? វាពិតជាល្អ ហើយអស្ចារ្យណាស់ រហូតដល់វាបោកបញ្ឆោតបាននរណាគេ? [អ្នកទាំងអស់ឆ្លើយថា អ្នករើសតាំង] បើសិនជា [អាច]។ បាទ! សូមមើលទៅកាន់វិវរណៈ១៣:៨ ខ្ញុំនឹងអានវាឲ្យអ្នករាល់គ្នា។

          ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលត្រូវគេសំឡាប់ តាំងពីកំនើតលោកីយមក នោះនឹងត្រូវថ្វាយបង្គំក្រាបថ្វាយបង្គំចំពោះសត្វនោះ។

105     តើនៅពេលណាដែលឈ្មោះរបស់យើង ត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀម? គឺពេលដែលកូនច្រៀមត្រូវបានសំឡាប់តាំងពីមុនកំនើតលោកមកម្លេះ គឺតាំងពីពេលដែលព្រះយេហូវ៉ា ដែលទ្រង់គង់នៅ។ ដូចជាគ្រាប់ពេជ្រមួយដ៏ធំ ហើយទ្រង់មិនអាចជាអ្វីផ្សេងឡើយ ប៉ុន្តែនៅខាងក្នុងគ្រាប់ពេជ្រនោះ គឺជាលក្ខណៈរបស់ទ្រង់ គឺជាព្រះអង្គសង្រ្គោះ ហើយនៅក្នុងលក្ខណៈរបស់ទ្រង់ដែលមាននៅក្នុងទ្រង់ គឺជាអ្នកព្យាបាលដ៏អស្ចារ្យ។ វាគ្មានអ្វីសំរាប់សង្រ្គោះ ហើយសំរាប់ព្យាបាលឡើយ តែលក្ខណៈរបស់ទ្រង់បានបង្កើតវាចេញមក។ ដូច្នេះ តាំងពីមុនកំណើតលោកីយ ទ្រង់បានជ្រាបថា ការដ៏អស្ចារ្យមួយនឹងកើតឡើងនៅទីនេះ គឺជាព្រះអង្គសង្រ្គោះ ដែលទ្រង់នឹងយាងមកយកនិស្ស័យជាមនុស្ស ហើយគង់នៅជាមួយនឹងយើងរាល់គ្នា ហើយទ្រង់ជ្រាបថា តាមរយៈរបួសរបស់ទ្រង់ យើងទាំងអស់គ្នានឹងបានជា។ ទ្រង់បានសំលាប់កូនចៀមនៅលើបញ្ជីរបស់ទ្រង់ តាំងពីមុនកំណើតលោកីយ ហើយទ្រង់ក៏បានសរសេរឈ្មោះរបស់យើងនៅលើសៀវភៅនោះតាំងពីមុនកំនើតលោកីយដែរ។

106     សូមស្តាប់សេចក្តីនេះ! បើសិនជាយើងក្រលេកមើលពីអតីតកាលរបស់យើង យើងឃើញថា យើងទាំងអស់គ្នាជារុក្ខជាតិដែលមានសុទ្ឋតែបន្លា។ យើងទាំងអស់គ្នាកើតមកក្នុងអំពើបាប រស់ក្នុងភាពអយុត្តិធម៌ កើតមកក្នុងផែនដីនេះដែលពេញដោយសេចក្តីកុហក គឺកើតនឹងរស់នៅក្នុងចំនោមអ្នកដែលមានបាប។ ឪពុកម្តាយ និងក្រុមគ្រួសារទាំងមូលសុទ្ឋតែជាមនុស្សមានបាប។ ខ្ញុំជាដើមដំបងយក្សមួយដើមដែលមិនអាចយកជាប្រយោជន៍អ្វីបាន។ ប៉ុន្តែភ្លាមៗនោះ ខ្ញុំបានត្រលប់ទៅជាពូជស្រូវសាលីមួយគ្រាប់ដែលដ៏មានតំលៃ។ តើខ្ញុំក្លាយទៅជាយ៉ាងនេះដោយរបៀបណា? តើនោះជាអ្វី? ការរើសតាំង។ ព្រះ ដែលទ្រង់គង់នៅតាំងពីមុនកំនើតលោកីយ ទ្រង់បានរើសខ្ញុំ ដែលជាដើមដំបងយក្ស ហើយធ្វើឲ្យខ្ញុំទៅជាស្រូវសាលីមួយគ្រាប់។ ពេលនេះខ្ញុំជាស្រូវសាលី ពីព្រោះខ្ញុំបានសង្រ្គោះ។ ខ្ញុំត្រលប់មើលទៅពេលដែលទ្រង់បានរើសខ្ញុំជាយូរណាស់មកហើយ។ ទ្រង់បានជ្រាបជាមុនថា ខ្ញុំនឹងស្រឡាញ់ទ្រង់ ដូច្នេះទ្រង់បានប្រទានការមួយតាមរយៈព្រះរាជបុត្រាផ្ទាល់របស់ទ្រង់ ហើយតាមរយៈព្រះរាជបុត្រារបស់ទ្រង់ ខ្ញុំបានត្រលប់ពីដើមដំបងយក្សទៅជាស្រូវសាលី។ តើពេលនេះខ្ញុំនៅឯណា? ខ្ញុំបានសង្រ្គោះ ហើយខ្ញុំកំពុងដើរក្នុងព្រះគុណរបស់ព្រះ។ តើទ្រង់នឹងយកខ្ញុំទៅណា? តើខ្ញុំត្រូវទៅណា?

107     ពេលនេះ សូមយើងអានខគម្ពីរបន្ត ហើយយើងនឹងបញ្ចប់វាក្នុងពេលដ៏ខ្លីខាងមុខនេះ។

          តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងបានបរិសុទ្ឋ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់។

          ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់ បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឬទ័យទ្រង់។

108     តើទ្រង់បានធ្វើអ្វី? ដោយទតឃើញយើងរាល់គ្នា ទ្រង់ជ្រាបថា ទ្រង់ជាព្រះអង្គសង្រ្គោះ គឺនៅក្នុងទ្រង់មានព្រះអង្គសង្រ្គោះមួយអង្គ។ ទ្រង់បានគង់នៅ ទ្រង់ជាព្រះ គ្មានទេវតាណា គ្មានអ្វីផ្សេងក្រៅពីទ្រង់ឡើយ មានតែទ្រង់ប៉ុណ្ណោះ។ បាទ!! តើទ្រង់នឹងសង្រ្គោះអ្វី? បើគ្មានអ្វីទាំងអស់នោះ។ ទ្រង់ជ្រាបថាលក្ខណៈដែលមាននៅក្នុងទ្រង់ បង្ហាញពីអ្វីមួយដែលទ្រង់នឹងសង្រ្គោះនៅពេលខាងមុខ។ ទ្រង់បានទតមើលមកផែនដីនេះ ហើយទ្រង់ឃើញថា គ្រប់គ្នានឹងទទួលវា។ ដើម្បីនឹងធ្វើការនេះបាន ទ្រង់មានបន្ទូលថា “ដើម្បីសង្រ្គោះពួកគេ មានតែវិធីតែមួយគត់ ដែលទ្រង់ត្រូវយាងមក ហើយយកនិស្ស័យជាសាច់ឈាម ដោយយកអំពើបាបរបស់មនុស្សដាក់មកលើអង្គទ្រង់ ហើយទ្រង់សុគតជំនួសគេ នេះហើយដែលខ្ញុំជាម្នាក់ដែលបានចូលមកហើយថ្វាយបង្គំទ្រង់” ពីព្រោះទ្រង់ជាព្រះ ទ្រង់ជាកម្មបទនៃការថ្វាយបង្គំ។

109     ដូច្នេះទ្រង់ក៏យាងមក ហើយបានយកអំពើបាបទាំងនោះដាក់លើអង្គទ្រង់។ ហេតុអ្វីបានជាទ្រង់សព្វព្រះទ័យធ្វើដូច្នេះ ទ្រង់ធ្វើដូច្នេះដើម្បីនឹងសង្រ្គោះដល់អស់អ្នកណា ដែលចង់បានសេចក្តីសង្រ្គោះ។ តើអ្នករាល់គ្នាឃើញថា ខ្ញុំចង់មានន័យយ៉ាងដូចម្តេចទេ? ដោយការជ្រាបជាមុន ព្រះដ៏អស់កល្ប ដែលទ្រង់ជា្របគ្រប់ការទាំងអស់ ទ្រង់បានឃើញកូនចៀម ហើយទ្រង់បានសំលាប់កូនចៀមនោះតាំងពីមុនកំនើតលោកីយមកម្លេះ ទ្រង់ក៏កត់ឈ្មោះរបស់យើងរាល់គ្នានៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែរ។ ទ្រង់ឃើញពីការបោកបញ្ឆោតរបស់សាតាំង និងពីអ្វីដែលវានឹងធ្វើ។ ដូច្នេះទ្រង់ក៏បានដាក់ឈ្មោះរបស់យើងរាល់គ្នានៅទីនោះ។ ហើយទ្រង់មានបន្ទូលថា ការប្រឆាំងនឹងព្រះគ្រីស្ទ ពិតជាសាសនានិយម ជាអ្នកដែលមានប្រាជ្ញា ហើយវានឹងនាំអ្នករើសតាំងឲ្យវង្វេងបើសិនជាបាន។ ប៉ុន្តែវាមិនអាចនោះឡើយ ពីព្រោះឈ្មោះរបស់ពួកគេត្រូវបានកត់ទុកតាំងពីមុនកំណើតលោកីយម្លេះ។ ដោយការដៅចំនាំ ទ្រង់បានរើសពួកគេ ហើយដោយការដំរូវ យើងដឹងពីកន្លែងដែលយើងត្រូវទៅ។

110     ពេលនេះ តើមាននរណាដែលនៅតែសង្ស័យពីការនេះទៀត? នេះជាអ្វីដែលសាវកប៉ុលបាននិយាយ។ នេះសេចក្តីនៅក្នុងសំបុត្ររបស់ប៉ុល។ ប៉ុលបានសរសេរវា។ នេះជាអ្វីដែលធើ្វឲ្យប៉ះពាល់ចិត្តពួកជំនុំរបស់គាត់ ជាពួកជំនុំដែលបានរើសតាំងពីមុនកំនើតលោកីយម្លេះ។ ព្រះទ្រង់បានដាក់អ្នករាល់គ្នានៅក្នុងព្រះអង្គទ្រង់ ឲ្យអ្នករាល់គ្នាធ្វើជាមេផ្ទះ ជាកសិករ ជាគ្រូអធិប្បាយ ជាហោរា និងធ្វើការផ្សេងទៀតជាច្រើន។ ទ្រង់បានដាក់អ្នករាល់គ្នានៅក្នុងតួនាទីមួយយ៉ាងជាក់លាក់។ នៅពេលដែលយើងចាកចេញពីទឹកដីអេស៊ីប តាមរយៈការជ្រមុជចូលទៅកាន់ទឹកដីសន្យា ហើយសេចក្តីសន្យានោះគឺជាព្រះវិញ្ញាណបរិសុទ្ឋ។ គម្ពីរអេភេសូ៤:៣០ បានប្រាប់ថា “កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ឋនៃព្រះបានព្រួយព្រះទ័យ ដែលទ្រង់បានដៅចំណាំអ្នករាល់គ្នាទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ”។ ព្រះទ្រង់បានដៅចំណាំក្រុមជំនុំរបស់ទ្រង់... មានមនុស្សរាប់លានអ្នកនឹងជាអ្នកកាន់សាសនា ហើយនឹងត្រូវបានបោកបញ្ឆោត តែអ្នកដែលមិនត្រូវបានបោកបញ្ឆោត គឺអស់អ្នកណាដែលបានចូលទៅក្នុងទឹកដីសន្យា ហើយតាំងពីមុនកំនើតលោកីយម្លេះ ឈ្មោះរបស់គេត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀម ហើយអ្នកនោះក៏ចូលក្នុងទឹកដីសន្យា និងមានអំណរនៅទីនោះ។

111     មនុស្សជាច្រើនមានភាពភ័យខ្លាច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ឋឲ្យគេធ្វើអ្វីម្យ៉ាង ដែលជាភាពអៀនខ្មាស់ដល់មនុស្សដទៃ។ មនុស្សជាច្រើនភ័យខ្លាច ពួកគេស្រែកយំ ហើយមនុស្សជិតស្និតរបស់គេឃើញគេស្រែកយំ ឬជាម្តាយរបស់គេ ឬអ្នកជិតខាង ឬចៅហ្វាយរបស់ពួកគេឃើញ។

112     សូមឲ្យខ្ញុំប្រាប់អ្នករាល់គ្នាពីបុរសម្នាក់ឈ្មោះដាវីឌ។ នៅពេលដែលទូកធំរបស់ព្រះចូលទៅក្នុងទឹកដីភីលីស្ទីន ហើយពេលដែលដាវីឌឃើញទូកនោះចូលមក គាត់ក៏រត់ចេញទៅ។ គាត់ក៏លើកជើងរបស់គាត់ លោតរាំ ហើយស្រែកច្រៀងយ៉ាងពិរោះ។ នៅពេលដែលមហេសីរបស់ទ្រង់មើលតាមបង្អួច និងឃើញទ្រង់ធ្វើយ៉ាងចំលែកដូច្នេះ នាងរិះគន់ដល់ដល់ទ្រង់។ នាងនិយាយថា “ចូរមើលមនុស្សភ្លើនោះ វារាំយ៉ាងដូច្នេះ ពិតជាដូចមនុស្សឆ្កួតណាស់”។ នៅយប់នៅនៅពេលដាវីឌចូលមកដល់ក្នុងដំណាក់វិញ នាងនិយាយថា "ហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំខ្មាស់គេយ៉ាងដូច្នេះ។ អ្នកជាស្តេចផែនដី ជាស្វាមីរបស់ខ្ញុំ ហេតុអ្វីបានប្រព្រឹតយ៉ាងដូច្នេះទៅវិញ”។

113     ដាវីឌក៏និយាយឆ្លើយថា “ថ្ងៃស្អែកខ្ញុំនឹងធ្វើឲ្យវាប្រសើរជាងនេះបន្តិច”។ ទ្រង់បន្តថា “តើនាងមិនបានដឹងទេអីថា យើងកំពុងតែរាំថ្វាយព្រះអម្ចាស់”។ ស្តេចដាវីឌទ្រង់បានទៅដល់ទឹកដីសន្យា។ ទ្រង់បានលះបង់លក្ខណៈរបស់ខ្លួន និងភាពស្មោគគ្រោករបស់លោកីយនេះ។ ទ្រង់ពិតជាមានសេចក្តីអំណរជាខ្លាំងនៅ ពេលដែលទ្រង់ដឹងថា ទូកនោះកំពុងតែធ្វើដំណើរមកកាន់ទីក្រុងរបស់ទ្រង់។

114     ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យបានដឹងថា មនុស្សមួយចំនួនភ័យខ្លាចក្នុងការទទួលព្រះវិញ្ញាណបរិសុទ្ឋ ភ័យខ្លាចចំពោះការដែលគេអាចនិយាយភាសាដទៃបាន។ ពួកគេភ័យខ្លាចមានអ្នកនិយាយថា “ពេលនេះគាត់ជាម្នាក់ក្នុងចំនោមពួកគេដែលនិយាយភាសាដទៃ”។ ពួកគេភ័យខ្លាចក្នុងការទៅព្រះវិហារ ដើម្បីជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីព្រោះពួកគេអៀនខ្មាស់ចំពោះសេចក្តីនោះ។ អូ!!

115     អ្នកខ្លះនិយាយថា ខ្ញុំនឹងចាំពីអ្វីដែលមាននៅក្នុងកាសែតរបស់ខ្ញុំ ពីព្រោះខ្ញុំបានអធិប្បាយពីការជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ខ្ញុំមិននឹកចាំពីពួកវាឡើយ។ ខ្ញុំនឹងផលិតវាបន្ថែមទៀត! បើសិនជាពួកគេមិនចូលចិត្តពីអ្វីដែលខ្ញុំធ្វើកាលពីម្សិលម៉ិញ ចូរមើលពីអ្វីដែលខ្ញុំនឹងធ្វើនៅថ្ងៃស្អែក! នោះជាអ្វីដែលនឹងត្រូវធ្វើឃើញទេ! វានឹងបន្តទៀត វាគ្មានទីបញ្ចប់ឡើយ ពីព្រោះនោះជាព្រះ។

116     អ្នករាល់គ្នាដឹងពីអ្វីដែលទ្រង់ធ្វើទេ? ព្រះទ្រង់ទតមើលពីស្ថានសួគ៌មក។ ទ្រង់មានបន្ទូលថា “ដាវីឌ ឯងជាមនុស្សសំណប់របស់អញ”។ ស្តេចដាវីឌមិនបានអៀនខ្មាស់នោះឡើយ។ ទ្រង់គឺអ្នកបំរើព្រះអម្ចាស់។ ទ្រង់ស្រឡាញ់ព្រះអម្ចាស់។ ទ្រង់ពិតជាមានអំណរជាខ្លាំង រហូតដល់ភ្លេចគិតពីលក្ខណៈជាស្តេចរបស់ខ្លួន។

117     អ្នករាល់គ្នាឃើញទេ ដូចដែលខ្ញុំបានអធិប្បាយនៅព្រឹកនេះ យើងទាំងអស់គ្នាមានសេចក្តីភ័យខ្លាចជាខ្លាំង... យើងចង់បានសូលមកបង្រៀនយើង យើងចង់បានសូលដែលចេញពីសិក្ខាសិលាមកប្រាប់អ្នករាល់គ្នាពីការដែលយើងត្រូវធ្វើតាមសាសនា។ នេះជាផ្នែកមួយផ្សេងទៀតនៃទន្លេយ័រដាន់។ តែនៅផ្នែកនេះព្រះវិញ្ញាណនៃព្រះទ្រង់ជាអ្នកដឹកនាំ។ នៅទីនេះ អ្នករាល់គ្នាចេញពីសេចក្តីអាក្រក់របស់លោកីយនេះ។ នៅទីនេះអ្នករាល់គ្នាមិនខ្វល់ថា អ្នករាល់គ្នាគិតអ្វីនោះទេ។ នៅទីនេះជីវិតរបស់អ្នកត្រូវលាក់ទុកនៅក្នុងព្រះគ្រីស្ទ ហើយត្រូវដៅចំណាំដោយសារព្រះវិញ្ញាណបរិសុទ្ឋ។ អ្នកមិនខ្វល់ពីអ្វីឡើយ។ អ្នកកំពុងតែរស់នៅលើទឹកដីកាណាន។ អ្នកនឹងទៅជាដើមពោតមួយដើមដែលដុះឡើងយ៉ាងល្អ។ អ្នកត្រូវបានកើតជាថ្មីនៅក្នុងព្រះគ្រីស្ទ។ អ្នកកំពុងតែដុះឡើងនៅក្នុងទឹកដីសន្យានោះ។

118     នៅពេលមួយដែលព្រះវិហាររបស់លោក Collins មិនទាន់សាងសង់រួចនៅឡើយ យើងមានកម្មវិធីបោះតង់ជួបជុំមួយ។ ពេលនោះខ្ញុំបានអធិប្បាយដំណឹងល្អ អំពីភាពស្តុកស្តមដែលមិនអាចរកបាននៅក្នុងព្រះគ្រីស្ទ, ការជ្រមុជទឹកនៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ, ជំនឿលើសេចក្តីពិត, ការជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ឋ, អំណាចនៃការប្រោសឲ្យជា, អំណាចព្រះចេស្តារបស់ព្រះ គឺដូចដែលខ្ញុំអធិប្បាយនៅពេលនេះដែរ ដោយគ្មានខុសសូម្បីតែបន្តិចឡើយ។ ហើយព្រះទ្រង់បានបើកសំដែងសេចក្តីបន្ថែមមកដល់ខ្ញុំ ហើយតាមរយៈការបើកសំដែងនោះខ្ញុំនៅតែបន្តធ្វើវាទៀត។ ទ្រង់មិនដែលដកអ្វីមួយចេញនោះឡើយ តែទ្រង់បានបន្ថែមវាជាច្រើនទៀត។

119     ខ្ញុំបានឈរនៅមាត់ច្រាំងទន្លេនោះជាមួយនឹងមនុស្ស៥០០០នាក់ ហើយពួកគេច្រៀងថា “ខ្ញុំឈរលើច្រាំងដែលមានព្យុះយ៉ាងខ្លាំងនៃទន្លេយ័រដាន់ ហើយក្រលេកភ្នែកមើលទឹកដីកាណានដែលពេញដោយយុត្តិធម៌ និងអំណរ ដោយសង្ឃឹម ជាទឹកដីនៃកម្មសិទ្ឋរបស់ខ្ញុំ។ តើនៅពេលណាទើបខ្ញុំអាចទៅរស់នៅទីនោះបាន? តើពេលណាដែលខ្ញុំនឹងទៅរស់នៅជាមួយនឹងព្រះវរបិតារបស់ខ្ញុំ ហើយរស់នៅអស់កល្បជាមួយទ្រង់នៅទីនោះ?” នៅពេលដែលមនុស្សទាំងអស់ចាប់ផ្តើមច្រៀងយ៉ាងដូច្នេះ ខ្ញុំបាននាំក្មេងប្រុសម្នាក់ដើរចុះទៅទន្លេ ហើយជ្រមុជទឹកឲ្យគាត់ នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។ ខ្ញុំបាននិយាយថា “ឱ! ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមនាំក្មេងប្រុសម្នាក់នេះចូលមកកាន់ទ្រង់ តាមរយៈការដែលគាត់បានលន់តួបាបចំពោះទ្រង់...”។ “នៅពេលទូលបង្គំជ្រមុជក្មេងនេះដោយទឹក ព្រះអង្គអើយ តាមរយៈការលន់តួបាបរបស់គាត់ចំពោះទ្រង់ នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ សូមទ្រង់បំពេញគាត់ក្នុងពេលនេះដោយព្រះវិញ្ញាណរបស់ទ្រង់ផងដែរ”។ នៅពេលនោះស្រាប់តែមានអ្វីមួយគួចចុះមក វាមានពន្លឺដូចជាតារាពេលព្រឹក។

120     វាបានចុះមកផែនដីនេះ ឆ្ពោះមកកាន់ទឹកដីកាណាន និងតំបន់ជុំវិញ។ មនុស្សនិយាយថា “ពន្លឺដ៏អាថ៌កំបាំងនោះបានចុះមកលើអ្នកដឹកនាំក្នុងនិកាយបាទីស្ទនៅពេលដែលគាត់កំពុងតែធ្វើពិធីជ្រមុជទឹក”។

121     ពីរបីថ្ងៃក្រោយមក នៅពេលដែលលោកLamsa ជួបជាមួយខ្ញុំ (គាត់មិនបានដឹងរឿងដែលកើតឡើងនោះទេ) ហើយបានយករូបភាពមួយមកឲ្យខ្ញុំ ដែលខ្ញុំមានវារហូតមកដល់ពេលនេះ។ តើមានបងប្អូនណាខ្លះដែលបានឃើញរូបភាពនោះ? បាទ! វាជារូបភាពមួយដែលបង្ហាញ ពីសញ្ញាដ៏បុរាណមួយនៃព្រះអម្ចាស់ របស់ជនជាតិហេព្រឺ គឺវាកើតមាននៅសម័យរបស់លោកយ៉ូប មុនពេលដែលព្រះគម្ពីរត្រូវបានសរសេរ។ ព្រះអម្ចាស់ទ្រង់គង់នៅជាត្រៃឯក តែមិនមែនបីអង្គទេ។ ទ្រង់ជាព្រះត្រៃឯក គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ឋ គឺទ្រង់ធ្វើកិច្ចការបី មិនមែនបីអង្គនោះទេ គឺព្រះត្រៃឯក។ លោកLamsa ជាអ្នកបកប្រែព្រះគម្ពីរ ហើយនៅពេលដែលលោកនិយាយប្រាប់ខ្ញុំនៅព្រឹកនោះ ខ្ញុំបានសួរគាត់ថា “តើនេះជាសញ្ញាអ្វី?”

122     គាត់និយាយថា “ជាសញ្ញាដ៏បុរាណមួយនៃព្រះអម្ចាស់ របស់ជនជាតិហេព្រឺ។ ព្រះអម្ចាស់ ទ្រង់ជាព្រះបីរួមតែមួយ”។

          ខ្ញុំសួរថា “តើព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ឋឬ?”

123     គាត់ក៏ឈប់និយាយ ហើយគាត់បានដាក់កែវកាហ្វេរបស់គាត់ចុះ។ គាត់ក៏សំលឹងមើលខ្ញុំ រួចក៏សួរថា “តើលោកជឿសេចក្តីនេះទេ?”

          ខ្ញុំក៏ឆ្លើយឡើងថា “គឺខ្ញុំជឿយ៉ាងអស់ពីចិត្ត”។

124     គាត់ក៏ឆ្លើយនឹងខ្ញុំថា “លោកប្រាណហាំ កាលពីយប់ម៉ិញ នៅពេលដែលខ្ញុំបានចូលរួមក្នុងកម្មវិធីរបស់លោក ខ្ញុំបានឃើញការនោះ។ ខ្ញុំមិនដែលបានឃើញពីមុនទេនៅសហរដ្ឋអាមេរិចនេះ។ ប្រជាជនអាមេរិច មិនដែលដឹងសូម្បីតែព្រះគម្ពីរ។ ការតែមួយគត់ដែលពួកគេដឹង គឺនិកាយរបស់ពួកគេ។ ពួកគេថែមទាំងមិនដឹងថា តើពួកគេឈរនៅឯណាផង”។ “ពួកគេមិនដឹងអ្វីទាំងអស់”។ គាត់បន្តថា “ប៉ុន្តែនៅយប់នោះ ខ្ញុំដឹងថាលោកជាហោរា។ នៅពេលដែលខ្ញុំលឺពាក្យដែលលោកបាននិយាយនេះ ខ្ញុំឃើញថា លោកជឿ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏បរិសុទ្ឋ ទ្រង់ជាព្រះតែមួយ មិនមែនបីអង្គនោះទេ នោះខ្ញុំដឹងថា លោកជាហោរារបស់ព្រះ បើមិនដូច្នេះទេ នឹងគ្មានការបើកសំដែងមកលោកយ៉ាងដូច្នេះទេ”។ គាត់ថា “នេះជាសញ្ញាមួយដ៏អស្ចារ្យ”។ ដូច្នេះ តើលោកមិនមែនជា Oneness ទេឬអី?

125     ខ្ញុំក៏ឆ្លើយថា “បាទ! មិនមែនទេ។ ខ្ញុំមិនមែននៅនិកាយ Oneness ទេ។ ខ្ញុំជឿលើព្រះ ដែលទ្រង់មានពេញដោយព្រះចេស្តា ហើយទ្រង់ជាព្រះត្រៃឯក ដែលមានព្រះជន្មគង់នៅ”។

126     គាត់និយាយមកខ្ញុំថា "សូមព្រះប្រទានពរ!!”។ “ពេលមួយ ដំណក់ឈាមរបស់លោកនឹងត្រូវស្រក់លើផែនដី ចំពោះការនេះ គាត់ថា ពីព្រោះហោរាតែងតែស្លាប់ជាមួយនឹងកិច្ចការរបស់ពួកគេ”។

127     ខ្ញុំក៏ឆ្លើយនឹងគាត់ “សូមឲ្យបានដូច្នេះចុះ បើសិនជាការនោះព្រះអម្ចាស់ទ្រង់សព្វព្រះទ័យ”។

128     អូ!! វាជាការពិត។ តើមានប៉ុន្មានដងដែលខ្ញុំបាននិយាយមកកាន់ពួកជំនុំនេះ ដូចដែលហោរាសាំយ៉ូអែលនិយាយមុនពេលដែលលោករើសស្តេចសូល... ពីមុនអ្នករាល់គ្នាឆ្លាប់ស្ថិតនៅក្នុងនិកាយរបស់អ្នករាល់គ្នា ហើយតែងតែព្យាយាមចង់ដឹងពីសាសនានោះ ចុះពេលនេះហេតុអ្វីបានជាមិនអនុញ្ញាតិឲ្យព្រះវិញ្ញាណបរិសុទ្ឋដឹកនាំអ្នកវិញ? ហេតុអ្វីបានជាអ្នកមិនទទួលយកព្រះអម្ចាស់ជាអ្នកដឹកនាំ ហើយអនុញ្ញាតិឲ្យទ្រង់ប្រទានពរដល់អ្នក និងបំភ្លេចនិកាយរបស់អ្នកគ្នាចោលទៅ? ពេលនេះខ្ញុំមិននិយាយថា ចូរកុំធ្វើខ្លួនឲ្យជាកម្មសិទ្ឋរបស់និកាយណាមួយនោះឡើយ។ អ្នកអាចធ្វើជាកម្មសិទ្ឋរបស់នរណាមួយដែលអ្នកចង់ចុះ។ ការនេះវាអាស្រ័យទៅលើអ្នក។ ប៉ុន្តែខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ត្រូវអនុញ្ញាតិឲ្យព្រះវិញ្ញាណបរិសុទ្ឋដឹកនាំអ្នកវិញគឺអ្នកត្រូវអានព្រះគម្ពីរ ហើយអ្វីដែលព្រះគម្ពីរប្រាប់ អ្នកត្រូវតែធ្វើតាម។ សូមព្រះប្រទានពរដល់អ្នក។

129     ខ្ញុំបានរងចាំជាយូរណាស់មកហើយ តើនឹងមាននរណាដែលដើរមកទីនេះ ហើយអធិស្ឋាន។ ដូច្នេះបើសិនជាអ្នករាល់គ្នាចង់ ចូរលើកដៃឡើង។ បាទ! សូមអ្នកដែលបានលើកដៃមកឈរខាងនេះ ហើយយើងនឹងអធិស្ឋាន។ ខ្ញុំមិនទាន់ឲ្យអ្នករាល់គ្នាចេញពីទីនេះទេ តែខ្ញុំចង់ឲ្យអ្នករាល់ធ្វើអ្វីម្យ៉ាង នៅទីនេះមុនដែលអ្នកចេញទៅ។

130     តើមានបងប្អូនប៉ុន្មានអ្នកដែលចង់សិក្សាព្រះគម្ពីរកាឡាទី? អូ!! សូមទោស ខ្ញុំចង់និយាយពី អេភេសូ។ ដូច្នេះនៅយប់ថ្ងៃពុធ យើងនឹងរៀនអំពីត្រា។ ហើយនៅព្រឹកថ្ងៃអាទិត្យ យើងនឹងរៀនអំពីតួនាទីរបស់ពួកជំនុំ។ អូ! យើងប្រហែលជាអាចនឹងរៀននៅយប់ថ្ងៃពុធនេះផងមើលទៅ។ តួនាទីដែលព្រះបានតាំងពួកជំនុំឡើងនោះគឺ យើងហៅថា តួនាទីជាកូនចិញ្ចឹម។ ព្រះទ្រង់បានយកយើងមកធ្វើជាកូនចិញ្ចឹមរបស់ទ្រង់។ យើងត្រូវបានហៅមកដោយព្រះវិញ្ញាណបរិសុទ្ឋ ហើយទ្រង់លើកយើងឡើងជាកូនចិញ្ចឹមរបស់ទ្រង់។ សូមមើល! ពួកគេទាំងអស់ជាសាសន៍ហេព្រឺ តែលោកយ៉ូស្វេបានបែងចែកទឹកដី តាមកំនើតពួកអំបូរដែលព្រះវិញ្ញាណបរិសុទ្ឋបានសន្យាជាមួយម្តាយរបស់គេ។

131     សូមមើល មុនពេលដែលលោកយ៉ាកុបស្លាប់ គាត់បាននិយាយថា “ចូរឯងមកនេះកូនរាល់គ្នាអើយ ឪនឹងប្រាប់ឯង តើឯងនឹងត្រូវទៅជាអ្វីនៅថ្ងៃចុងក្រោយ”។ អូ! ខ្ញុំដឹងថា វាដូចជាចំលែកចំពោះខ្ញុំ ហើយមនុស្សជាច្រើនក៏ដូច្នេះដែរ តែសូមមើលពីអ្វីដែលកំពុងឆេះឡើងនៅក្នុងចិត្តរបស់អ្នក។ “ចូរមក ឪនឹងប្រាប់ឯងពីអនាគតរបស់ឯងនៅថ្ងៃចុងក្រោយ”។ ហើយខ្ញុំអាចយកខគម្ពីរដូចគ្នានេះ និងផែនទីដែលសាសន៍យូដាកំពុងរស់នៅ ដើម្បីនឹងបង្ហាញប្រាប់អ្នករាល់គ្នា ពីកន្លែង          ដែលលោកយ៉ាកុបបាននិយាយប្រាប់ ពីការដែលកើតឡើងចំពោះពួកគេនៅថ្ងៃចុងក្រោយ។ ហើយពួកគេមិនដែលបានទៅដល់ទីកន្លែងនោះឡើយ រហូតដល់ពួកគេវិលត្រលប់មកវិញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៤៦ ហើយនៅរាត្រីនោះទេវតារបស់ព្រះអម្ចាស់បានលេចមកឯខ្ញុំ ហើយបានសំដែងបញ្ជាក់អំពីបេសកកម្មរបស់ខ្ញុំ។ ហើយខ្ញុំចង់បង្ហាញប្រាប់អ្នករាល់គ្នា នៅពេលដែលពួកគេចូលទៅដល់ទឹកដីនោះ គឺពួកគេបានទៅដល់កន្លែងដែលលោកយ៉ាកុបបាននិយាយ។ សព្វថ្ងៃនេះពួកគេរស់នៅទីនោះ។

132     បងប្អូនទាំងអស់គ្នា អ្នកទាំងអស់គ្នាកំពុងមានជំងឺ ហើយមានបងប្អូនខ្លះទៀតមិនអាចក្រោកឈរបានផង។ ខ្ញុំជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំបានទទួលបេសកកម្មដែលមកពីព្រះអម្ចាស់ ដើម្បីនឹងអធិស្ឋានដល់អស់អ្នកដែលឈឺ។ មិនមែនខ្ញុំមានអំណាចក្នុងការប្រោសឲ្យជានោះទេ។ ខ្ញុំមិនមាននោះឡើយ។ ប៉ុន្តែខ្ញុំមានអំណាចក្នុងការអធិស្ឋាន។ ដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នានៅព្រឹកនេះ ស្តេចដាវីឌមិនមានអ្វីទាំងអស់ គាត់មានតែខ្សែដង្ហក់មួយតែប៉ុណ្ណោះ ប៉ុន្តែគាត់និយាយថា “ខ្ញុំដឹងពីអ្វីដែលនឹងត្រូវកើតឡើង ក្នុងអំណាចព្រះចេស្តារបស់ព្រះអម្ចាស់”។ អ្នករាល់គ្នាឃើញទេ។ ខ្ញុំមានតែការអធិស្ឋាន និងដាក់ដៃលើអ្នករាល់គ្នា តែខ្ញុំដឹងពីជំនឿដែលព្រះអម្ចាស់ទ្រង់នឹងធ្វើការ។ ការនេះបានកើតឡើងចំពោះអ្នកផ្សេង នោះវាក៏កើតចំពោះអ្នករាល់គ្នាដែរ។       អ្នករាល់គ្នាជឿថា ពេលនេះអ្នករាល់គ្នាកំពុងតែធ្វើដំណើរចេញទៅ ចូរទៅឲ្យបានគៀកកន្លែងនោះចុះ។

133     ពេលនេះដើម្បីឲ្យការនេះកាន់តែមានប្រសិទ្ឋិភាព ខ្ញុំសូមអញ្ជើញប្អូនប្រុសរបស់ខ្ញុំមកទីនេះ ហើយចាក់ប្រេងតាំងដល់ពួកគេទាំងអស់គ្នា។ លោកNeville តើលោកអាចធ្វើវាបានទេ? សូមក្រុមជំនុំទាំងអស់គ្នាឱនក្បាលចុះ។

134     ចូរចាំថា កាលពីសប្តាហ៍មុន នៅពេលដែលខ្ញុំមានជំងឺ ជាមួយនឹងប្រេងល្ហុងនេះ ខ្ញុំបាននិយាយថា បើសិនជានរណាម្នាក់ដើរមកក្បែរ ហើយដាក់ដៃអធិស្ឋានឲ្យខ្ញុំ។ បើសិនជាមាននរណាម្នាក់មកក្បែរខ្ញុំ នោះព្រះទ្រង់នឹងប្រទានពរ និងព្យាបាលខ្ញុំ។ ខ្ញុំពិតជាកោតស្ញប់ស្ញែងចំពោះការនេះជាខ្លាំង។ ពេលនេះអ្នករាល់គ្នាក៏មានអារម្មណ៍ដូចដែលខ្ញុំមានកាលពីពេលនោះដែរ។ អ្នករាល់គ្នាមានអារម្មណ៍ថា ចង់ឲ្យខ្ញុំដាក់ដៃអធិស្ឋានឲ្យអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឲ្យមានមនុស្សដាក់ដៃអធិស្ឋានឲ្យខ្ញុំដែរ។ សូមឲ្យខ្ញុំធ្វើការនេះ ទោះបីជាខ្ញុំអស់កំលាំង ទោះបីជាខ្ញុំខ្សោយ ទោះបីជាខ្ញុំពិបាកក្នុងការធ្វើដំណើរក៏ដោយ តែចូរឲ្យខ្ញុំធើ្វវា ពីព្រោះខ្ញុំនឹងត្រូវជួបជាមួយនឹងអ្នកទាំងអស់គ្នាសារជាថ្មី។

135     សូមបុរសស្ត្រីដែលមានវ័យចំណាស់ អ្នកដែលមានសក់ទង់ដែង ដែលដូចជាផ្កាកូឡាបដែលកំពុងតែស្រពោនទៅ សូមអញ្ជើញមកកាន់ទីនេះ។ ការមួយដែលអ្នកត្រូវធ្វើទាំងអស់គ្នា គឺត្រូវចាំងជះនូវសិរីល្អនៃព្រះអម្ចាស់។ ហើយនៅពេលដែលសត្រូវ ឆក់យកអ្នករាល់គ្នាទៅ នោះខ្ញុំនឹងយកអាវុធរបស់ព្រះ ដែលជាសេចក្តីជំនឿ និងអំណោយទានដែលព្រះទ្រង់ប្រទានឲ្យ ដើម្បីនឹងយកអ្នកមកវិញ។ នេះជាពាក្យរបស់ខ្ញុំ ដូច្នេះខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់។ បើខ្ញុំសួរថា តើអ្នកឈ្មោះអ្វី? អ្នកស្រីHoward។ អ្នកស្រីHoward។ អ្នកស្រីក៏ជាអ្នកជឿព្រះដែរ។ ដូច្នេះអ្នកមានសិទ្ឋិគ្រប់ទាំងអស់ក្នុងការទទួលយកនូវព្រះពរពីព្រះអម្ចាស់។ ខ្ញុំនិយាយថា “អ្នកស្រីHoward ការទាំងអស់នឹងល្អប្រសើរឡើងចំពោះអ្នកស្រី ចូរចេញទៅដោយអំណរចុះ”។ អូ!! “ខ្ញុំនឹងស្រែក ខ្ញុំនឹងច្រៀង”។ “ព្រះអម្ចាស់អើយ ការនោះនឹងកើតឡើងដូច្នេះ”។

136     ខ្ញុំគិតថា “តើមនុស្សនឹងគិតដូចនេះដែរឬ នៅពេលដែលខ្ញុំអធិស្ឋានឲ្យពួកគេ?” តើអ្នករាល់យល់ពីអ្វីដែលខ្ញុំនិយាយទេ?

137     ខ្ញុំឈរ ហើយអធិស្ឋាន ជាច្រើនដង ដោយនិយាយថា “ឱ!! ប្អូនស្រីដ៏ល្អ តើអ្នកជឿសេចក្តីនេះទេ? អូ! តើអ្នកជឿទេ? ឱ!! ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ សូមទ្រង់បើកចិត្តរបស់ពួកគេឲ្យមានជំនឿផង។ អូ!! ចូរនិយាយថា ខ្ញុំទទួលហើយពេលនេះ។

          បើខ្ញុំសួរថា “អ្នកស្រីHoward តើអ្នកស្រីជឿទេ?”

          “ច៎ា!! ខ្ញុំជឿ”។

138     “បាទ! អ្នកស្រី Howard បើអ្នកស្រីជាអ្នកមានជំនឿ អ្នកស្រីគឺជាអ្នកទទួលមរតកទាំងអស់ដែលព្រះមាន។” អ្នករាល់គ្នាឃើញទេ ខ្ញុំជឿលើសេចក្តីនេះ។ ខ្ញុំនឹងដាក់ដៃរបស់ខ្ញុំលើអ្នកស្រី Howard អ្នកស្រីនឹងបានជា។ គ្រប់ទាំងអស់នឹងល្អប្រសើរចំពោះអ្នកស្រី។ ចូរចេញទៅវិញ ហើយបានសុខសាន្តចុះ។ សូមព្រះប្រទានពរ។

139     ប្អូនស្រី Hampton តើប្អូនស្រីជាអ្នកជឿព្រះឬ? បើយ៉ាងដូច្នេះមែន ប្អូនស្រីនឹងបានទទួលមរកតទាំងអស់ដែលព្រះមាន។ សូមព្រះប្រទានពរ ប្អូនស្រី Hampton។ ចូរចេញទៅដោយមានជំនឿចុះ។ ពេលនេះប្អូនស្រីចេញទៅផ្ទះវិញ ហើយនឹងបានជាសះស្បើយពីគ្រប់ជំងឺទាំងអស់។ ព្រះយេស៊ូវគ្រីស្ទទ្រង់បានព្យាបាលប្អូនស្រី។ [លោកគ្រូប្រាណហាំ នៅបន្តអធិស្ឋានសំរាប់មនុស្សទាំងអស់ដែលនៅក្នុងបន្ទប់នោះ]៕

 

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com