ទៅ, ប្រាប់

Jeffersonville, Indiana, USA

60-0417M

1
ខ្ញុំគិតថា ចំរៀងនេះបង្ហាញថា
អូ!! សេចក្តីស្រឡាញ់របស់ព្រះ ពិតជាធំឧត្តម ហើយបរិសុទ្ឋ!!
ពិតជាជ្រៅ ដែលមិនអាចវាស់បានឡើយ!
នេះពិតជាថ្ងៃដ៏ល្អមួយសំរាប់យើងទាំងអស់គ្នា។ សូមអ្នកទាំងអស់គ្នានៅស្ងៀម ដោយអោនក្បាលចុះ ហើយច្រៀងចំរៀងថ្វាយព្រះអម្ចាស់មុនពេលដែលយើងអធិស្ឋាន។ Teddy បើសិនជាបាន សូមលោកលេងភ្លេងផង។ សូមយើងច្រៀងចំរៀននេះ ដោយអោនក្បាលចុះហើយបិទភ្នែក មុនពេលដែលយើងអធិស្ឋាន។
អូ!! សេចក្តីស្រឡាញ់របស់ព្រះ ពិតជាធំឧត្តម ហើយបរិសុទ្ឋ!
ជ្រៅ គ្មានអ្វីដែលអាចវាស់បានឡើយ!!
ហើយស្ថិតស្ថេរនៅអស់កល្បតទៅ
2
បើសិនជាសមុទ្រប្រែក្លាយទៅជាទឹកខ្មៅ ផ្ទៃមេឃប្រែជាផ្ទាំងក្រដាសទទេ មែកឈើទាំងអស់នៅផែនដីជាស្លាបប៉ាកា ហើយមនុស្សទាំងអស់ជាស្មៀនសរសេរ ក៏មិនអាចរៀបរាប់ពីសេចក្តីស្រឡាញ់របស់ព្រះចំពោះពូជរបស់អ័ដាមបានឡើយ។ ទូលបង្គំទាំងអស់គ្នាពិតជាអរព្រះគុណដល់ព្រះវរបិតា សំរាប់ព្រះលោហិតដ៏វិសេសនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងវេលាពេលព្រឹកដែលទ្រង់បានរស់ពីសុគតឡើងវិញ និងសេចក្តីស្រឡាញ់របស់ទ្រង់ ដែលបានដាក់នៅក្នុងចិត្តរបស់ទូលបង្គំគ្រប់គ្នាក្នុងព្រឹកនេះ ដោយសារព្រះវិញ្ញាណបរិសុទ្ឋ ដែលនាំទូលបង្គំចូលក្នុងភាពប្រកបស្និតស្នាលជាមួយទ្រង់ ជាព្រះអាទិករ ជាម្ចាស់លើសទាំងអស់ និងនាំទូលបង្គំឲ្យមានភាពជាបងប្អូនគ្នានៅលើផែនដីនេះ ដែលសេចក្តីទាំងនេះនឹងមិនត្រូវកន្លងផុតឡើយ ទោះបីជាផែនដីត្រូវផុតទៅក៏ដោយ។ ហើយគ្មានអ្វីមួយដែលអាចនឹងប្រៀបធៀបជាមួយភាពជាបងប្អូន ដែលបានកើតជាថ្មីនៅក្នុងទ្រង់នេះឡើយ។ អ្នកបរិសុទ្ឋ និងទេវតារបស់ទ្រង់នឹងច្រៀងចំរៀងថ្វាយទ្រង់អស់កល្បតទៅ!
ទូលបង្គំអធិស្ឋានក្នុងពេលនេះ សូមទ្រង់ប្រទានព្រះពររបស់ទ្រង់ មកទូលបង្គំគ្រប់គ្នា ដែលទូលបង្គំបង្ហាញពីចិត្តនៃការដឹងគុណចំពោះទ្រង់ នូវរាល់អ្វីដែលទ្រង់បានធ្វើចំពោះទូលបង្គំ។ ហើយមិនមែនតែចិត្តរបស់ម៉ារា ឬម៉ារាម៉ាដាឡា ដែលសប្បាយនៅព្រឹកនោះទេ តែចិត្តរបស់ទូលបង្គំគ្រប់គ្នាក៏មានសេចក្តីអំណរដែរនៅព្រឹកនេះ ព្រោះជាពេលដែលទូលបង្គំទាំងអស់គ្នាឃើញថា ទ្រង់មិនបានសុគតឡើយ តែទ្រង់មានព្រះជន្មរស់ឡើងវិញ។ ទូលបង្គំទាំងអស់គ្នាអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
3
គ្មាននរណាម្នាក់អាចនិយាយបានពីថ្ងៃនៃការរស់ឡើងវិញនោះទេ!!
នៅព្រឹកនៃថ្ងៃរស់ឡើងវិញ វាពិតជាឱកាសដ៏ពិសេស ដែលយើងមានកម្មវិធីណាមួយនៅក្នុងព្រះវិហារ។ វាមានអ្វីមួយដែលថ្មី ជាអ្វីមួយដែលបន្ថែមលើពួកគេ ព្រះពរថ្មីបានកើតមកដល់ពួកគេ។
ហើយបន្ទាប់ពីព្រះបន្ទូលនៅព្រឹកនេះ យើងនឹងមានការអធិស្ឋានសំរាប់អ្នកឈឺ ហើយអ្នករាល់គ្នានឹងបានរស់ឡើងវិញពីជំងឺរបស់អ្នក ទៅជាសុខភាពថ្មីវិញ។ បន្ទាប់ភ្លាមនោះ សំរាប់អស់អ្នកណាដែលបានជ្រមុជទឹក នោះនឹងមានការរស់ឡើងវិញ គឺតាមរយៈការជ្រមុជទឹក ដើម្បីរស់ឡើងវិញនូវជីវិតថ្មីមួយ។ ទាំងអស់នេះ ជាព្រឹកនៃការរស់ឡើងវិញ។ ការរស់ឡើងវិញ! ចិត្តរបស់យើងត្រូវទទួលបាននូវអំណរ និងពន្លឺ នៅពេលដែលយើងបានច្រៀងចំរៀង និងស្តាប់នូវទីបន្ទាល់របស់អ្នកដទៃទៀត ក្នុងព្រឹកនៃថ្ងៃរស់ឡើងវិញដ៏អស្ចារ្យនេះ។ យើងក្រលេងមើលទៅក្រៅ ហើយយើងឃើញព្រះទ្រង់សព្វព្រះទ័យចំពោះការនោះ ហើយយើងឃើញរុក្ខជាតិក៏កំពុងរស់ឡើងវិញដោយស្រស់បំព្រងដែរ។
4
កាលពីពេលមួយ នៅរដ្ឋKentucky លោកWoods ហើយនិងខ្ញុំ យើងបានធ្វើដំណើរកំសាន្តដើម្បីបរបាញ់សត្វ ហើយពេលនោះយើងបានទៅដល់កន្លែងបរបាញ់របស់បុរសម្នាក់។ បុរសម្នាក់នោះក៏មានវត្តមាននៅទីនេះដែរ អ្នកទាំងអស់គ្នាសុទ្ឋតែស្គាល់គាត់។ គាត់ត្រូវបានគេហៅថាជាមនុស្សក្រៅសាសនា។ លោកWoods បានសួរគាត់ថា “តើខ្ញុំអាចបរបាញ់នៅកន្លែងរបស់អ្នកបានទេ”?
គាត់ក៏និយាយថា “បាទ!! Woods លោកអាចបរបាញ់នៅទីនេះបាន។ ចូរបាញ់ចុះ”។
លោកWoods និយាយថា “ខ្ញុំបាននាំគ្រូគង្វាល់របស់ខ្ញុំមកដែរ”។
គាត់ក៏និយាយថា “លោកWoods លោកមិនបាច់ប្រាប់ខ្ញុំថា លោកតែងតែនាំគ្រូគង្វាលរបស់លោកមកតាមគ្រប់ពេលវេលានោះទេ”។
ដូច្នេះគាត់ក៏ហៅខ្ញុំ ហើយណែនាំខ្លួនខ្ញុំដល់បុរសនោះ។ បុរសនោះបាននិយាយថា គាត់ជាមនុស្សដែលមិនងាយនឹងជឿលើអ្វីនោះទេ។ មានគេប្រាប់គាត់ថា... ប៉ុន្តែគាត់មិនបានឃើញអ្វីមួយដែលគាត់គួរជឿនោះទេ។
5
មានដើមប៉ោមមួយនៅក្បែរនោះ ហើយខ្ញុំក៏បេះផ្លែមួយមក។ វានៅក្នុងខែសីហា។ រួចខ្ញុំបាននិយាយទៅកាន់បុរសនោះថា “តើដើមឈើនេះមានអាយុប៉ុន្មានឆ្នាំហើយ?”
គាត់ប្រាប់ថា “ជាង៣០ឆ្នាំមកហើយ”។ គាត់ជាដាំវា។
ខ្ញុំក៏និយាយថា “ដូច្នេះ តើលោកប្រាកដជាមានចំនែកជាមួយនឹងផ្លែប៉ោមនេះមែនទេ”?
គាត់ក៏ឆ្លើយថា “បាទ!! ត្រូវហើយ”។
“តើមានអ្វីកើតឡើងចំពោះដើមឈើនោះ?” បើសិនជាលោកក្រលេកមើលវា ពេលនេះខែសីហាទៅហើយ ហើយអាកាសធាតុក៏ក្តៅដែរ ប៉ុន្តែពេលនេះស្លឹកឈើនោះកំពុងតែជ្រុះ មែករបស់វាកំពុងតែអស់សារធាតុចិញ្ចឹម វាកំពុងតែចូលទៅក្នុងឬសរបស់វា។ បើសិនជាដូច្នេះ រហូតដល់រដូវត្រជាក់នឹងមិនមានដើមឈើណាទៀតឡើយ ប៉ុន្តែវាអាចទៅកន្លែងដ៏គគ្រិចណាមួយដើម្បីលាក់ខ្លួនពីខ្យល់ដ៏ត្រជាក់នោះ។ បើសិនជាវានៅទីនេះ វានឹងត្រូវងាប់ ហើយនឹងមិនផ្តល់ផ្លែប៉ោមមកទៀតទេ។ វាត្រូវចូលទៅក្នុងឬស ហើយត្រលប់មកវិញនៅឆ្នាំក្រោយទៀត ដើម្បីបង្កើតបានជាផ្លែប៉ោម រួមទាំងមានស្លឹកផងដែរ។“
6
ពេលនេះ ចូរប្រាប់ខ្ញុំពីប្រាជ្ញាដែលធ្វើឲ្យសារធាតុនោះចេញពីដើមឈើមុនពេលដែលរដូវត្រជាក់មកដល់ ហើយចូលទៅលាក់ខ្លួននៅក្នុងឬសរបស់វា? បើសិនជាអ្នកអាចប្រាប់ និងពន្យល់ពីអ្វីដែលធ្វើការនេះ នោះខ្ញុំនឹងឲ្យអ្នក ដាក់ដៃទៅចំពោះព្រះ។ ខ្ញុំក៏និយាយទៀតថា “ចូរចាក់ទឹកលើបង្គោលឈើនោះ ហើយចាំមើលថា តើមានអ្វីកើតឡើងឬអត់? មានប្រាជ្ញាដ៏អស្ចារ្យមួយដែលធ្វើឲ្យសារធាតុនោះចុះទៅនៅឯឬសឈើ ហើយធ្វើឲ្យមានជីវិតសារជាថ្មី។ នោះជាព្រះ ដែលទ្រង់ជាអ្នកធ្វើ”។
គាត់និយាយមកខ្ញុំថា “ខ្ញុំមិនធ្លាប់ទៅព្រះវិហារញឹកញាប់នោះទេ”។ “ប៉ុន្តែពេលមួយ មានគ្រូអធិប្បាយម្នាក់ដែលមកមកដល់Actonនេះ ហើយបាននិយាយប្រាប់ពីស្រ្តីម្នាក់រស់នៅលើកូនភ្នំតូចមួយ ដែលនៅយប់នោះប្អូនស្រីរបស់នាងបានចូលរួមនៅក្នុងកម្មវិធីមួយ ហើយនាងបានអធិស្ឋានបងស្រីរបស់ខ្លួនដែលមានជំងឺមហារីក”។ គាត់ក៏និយាយថា “ខ្ញុំនិងភរិយាខ្ញុំបានទៅផ្ទះនោះ ដើម្បីជួយនាង”។ “ស្ថានភាពនៃជំងឺមហារីកក្រពះរបស់នាងពិតជាធ្ងន់ធ្ងរណាស់ រហូតដល់គេដាក់នាងលើគ្រែមួយ។ ហើយប្អូនស្រីនោះបានយកកន្សែងដៃមួយទៅឲ្យនាង”។ “បន្ទាប់ពីបុរសនោះប្រាប់នាងអំពីស្ថានភាពរបស់នាង ហើយដាក់កន្សែងដៃនោះលើនាង”។ គាត់បាននិយាយថា “សព្វថ្ងៃនេះនាងបានជាសះស្បើយពីជំងឺនោះហើយ”។
“វាគ្រាន់តែជារឿងមួយតែប៉ុណ្ណោះ”។ ខ្ញុំនិយាយថា “ប្រាជ្ញាដូចគ្នានោះក៏បានប្រាប់ទៅសារធាតុចិញ្ចឹមដែលមាននៅក្នុងដើមឈើនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលភ្នែករបស់អ្នកមើលមិនឃើញ ឲ្យចូលទៅក្នុងឬសរបស់វាហើយលាក់ខ្លួននៅទីនោះ។ ហើយប្រាជ្ញានោះដែរ ដែលបានប្រាប់ខ្ញុំពីស្រ្តីដែលបានទទួលព្យាបាល នៅពេលដែលនាងដាក់ជំនឿ”។ ខ្ញុំប្រាប់ថា “វាមិនមែនជារឿងលាក់កំបាំងនោះទេ។ អ្នកពិតជាពិសេសមែនដែលមានគ្រូអធិប្បាយម្នាក់ឈរនៅមុខផ្ទះរបស់អ្នក ក្បែរដើមឈើនេះ ហើយប្រាប់អ្នកពីការដែលកើតឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះដើមឈើមួយនេះ។”
7
បើសិនជាយើងក្រលេកមើលជុំវិញខ្លួនយើង នោះនឹងឃើញព្រះទ្រង់គង់នៅគ្រប់ទីកន្លែង។ ទ្រង់គង់នៅក្នុងអស់ទាំងដើមរុក្ខជាតិ រួមទាំងដើមស្មៅដែលមានស្លឹកដ៏ស្រស់ស្អាតនេះដែរ ពីព្រោះគ្មានអ្វីដែលអាចបង្កើតវាបាននោះទេមានតែព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ យើងអាចបង្កើតអ្វីមួយដែលមើលទៅដូចរបស់ទាំងនោះ តែវាមិនអាចមានជីវិតបានទេ មានតែព្រះតែមួយព្រះអង្គប៉ុណ្ណោះដែលធ្វើឲ្យវាមានជីវិតបាន។
ពេលនេះយើងនឹងថ្វាយទារកតូចនេះទៅព្រះអម្ចាស់។ Teddy តាមពិតយើងមានបទចំរៀងមួយ ដែលមានចំនងជើងថា “នាំពួកវាមក”។ សូមលោកលេងបទចំរៀងនេះផង នៅពេលដែលម្តាយ ឪពុកនាំកូនរបស់ពួកគេមកថ្វាយព្រះអម្ចាស់នៅក្បែរអសនានេះ។
យើងមានផ្កានៃបុណ្យEaster ជាច្រើននៅលើអសនាក្នុងព្រឹកនេះ តើត្រូវទេ? ខ្ញុំនឹកស្រម៉ៃ ពីម៉ារា នាងរស់ រេបេកា លោកយ៉ាកុប សាវកប៉ុល និងលោកយ៉ូហានផងដែរ ដែលដាក់ផ្កានៃបុណ្យEaster នៅទីនេះ សំរាប់អ្នកជំនាន់ក្រោយ។
8
ខ្ញុំជឿថាលោក Beeler ប្រាកដជាចង់ថតរូបជាមួយនឹងក្មេងប្រុសម្នាក់ដែលនៅក្បែរគាត់ហើយ។ ក្មេងនោះជាចៅរបស់លោកWood។ អ្នកស្រីWood ក៏នៅទីនោះដែរ។ ហើយក៏មានមនុស្សជាច្រើនទៀតក៏ចង់ថតរូបដែរ។ មិនអីទេ អ្នកអាចថតបាន។
ពិតជាអស្ចារ្យសំរាប់អាពាហ៍ពិពាហ៍ដ៏បរិសុទ្ឋក្នុងព្រះអម្ចាស់។ នោះ ជាចំនងអាពាហ៍ពិពាហ៍ដែលព្រះ ទ្រង់ជាអ្នកផ្សំផ្គុំ។ តាមរយៈចំនងអាពាហ៍ពិពាហ៍ដ៏បរិសុទ្ឋនោះក៏បានបង្កើតក្មេងៗដែលគួរឲ្យស្រឡាញ់ទាំងនេះ។
អ្នកគួរតែប្រាប់ឈ្មោះក្មេងតូចនេះមកខ្ញុំ។ Brenda Sue។ ឯងជាក្មេងដែលប្លែកពីក្មេងដទៃទៀតដែលខ្ញុំធ្លាប់ជួប។ បាទ!! Brenda Sue Wood ដ៏តូចម្នាក់នេះ ពិតជារតនៈសម្បត្តិដ៏ល្អក្នុងចិត្តរបស់យើងរាល់គ្នា ជាពិសេសចំពោះឪពុកម្តាយវ័យក្មេងទាំងពីរអ្នកនេះ។
9
មានមនុស្សជាច្រើនដែលព្យាយាមបង្ខាំងក្មេងៗ ប៉ុន្តែយើងនឹងមើលនូវអ្វីដែលព្រះគម្ពីរបានប្រាប់យើងវិញ។ យើងមិនដែលឃើញកន្លែងណាមួយដែលក្មេងៗទាំងនោះត្រូវបានបង្ខាំងនោះឡើយ ប៉ុន្តែពួកវាត្រូវបាននាំមកឯព្រះយេស៊ូវ ហើយទ្រង់ក៏ប្រទានពរដល់ពួកគេ។ ក្នុងនាមយើងជាអ្នកបំរើរបស់ទ្រង់ យើងយកពួកវាមក ហើយនាំទៅឯទ្រង់ផងដែរ។
ខ្ញុំជឿថា អ្នករាល់គ្នាប្រាកដជាដឹងថា ជីតារបស់ក្មេងតូចពិតជា មានមោទនភាពចំពោះក្មេងនេះ។ ដូច្នេះសូមយើងអោនក្បាលចុះទាំងអស់គ្នាមួយភ្លេតសិន។
ព្រះអម្ចាស់យេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ដែលបានទទួលយករាល់ទាំងសេចក្តីកំហុសទាំងឡាយរបស់ទូលបង្គំ ហើយពេលនេះពិតជាល្អណាស់ដែលទូលបង្គំឃើញក្មេងៗទាំងនេះត្រូវបាននាំមកឯទ្រង់ ជាការរំលឹកចាំពីអ្វីដែលបានកើតឡើងកាលពីពេលមុន នៅពេលដែលម្តាយឪពុក នាំកូនៗរបស់គេមកឯទ្រង់ដែរ។ ទូលបង្គំសូមកាន់ដៃពួកគេ ដោយដាក់នៅចំពោះទ្រង់ នៅក្នុងដៃដែលពេញដោយសេចក្តីជំនឿ ហើយក៏អរព្រះគុណទ្រង់ ចំពោះកុមារីBrendaSue Wood ដែលទ្រង់បានប្រទានឲ្យក្រុមគ្រួសាររបស់លោកDavid និងភរិយាដ៏ស្រស់ស្អាតរបស់គាត់។ ព្រះវរបិតាអើយ សូមទ្រង់ប្រទានពរដល់ក្មេងតូចនេះ។
ពួកគេសារភាពពីសេចក្តីជំនឿរបស់ពួកគេនៅចំពោះទ្រង់។ ទូលបង្គំអធិស្ឋានសូមទ្រង់ ប្រទានពរដល់ពួកគេ។ ព្រះអង្គអើយ សូមឲ្យចិត្តរបស់ពួកគេបានកំសាន្ត ដោយព្រះវិញ្ញាណបរិសុទ្ឋ ដើម្បីឲ្យពួកគេរស់នៅក្នុងជិវិតដ៏បរិសុទ្ឋដែលមកពីទ្រង់ផងដែរ ហើយសូមឲ្យក្មេងតូចនេះបាននាំចូលមកក្នុងនគររបស់ទ្រង់ ទទួលនូវការដាស់តឿនដែលមកពីទ្រង់ និងឲ្យគេរស់នៅក្នុងជិវិតដ៏មានសុភមង្គលលើផែនដីនេះ ដើម្បីនឹងបំរើទ្រង់ក្នុងមួយជីវិតរបស់ពួកគេ។ នៅកន្លែងណាដែលក្រុមគ្រួសារនេះជួបជុំ សូមឲ្យBrenda Sue និងមាក់ប៉ារបស់នាង រួមទាំងក្រុមគ្រួសាររបស់នាងទាំងអស់ ប្រមូលផ្តុំនៅជុំវិញបល្ល័ង្កនៃទ្រង់ ដែលទ្រង់នឹងសង្គ្រោះពួកគេដោយព្រះគុណនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។
កូនស្រីតូច ពេលនេះខ្ញុំបានថ្វាយឯងទៅព្រះអម្ចាស់យេស៊ូវគ្រីស្ទហើយ សូមឲ្យឯងបំរើទ្រង់ពេញមួយជីវិតរបស់ឯង នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ។ អាម៉ែន។
សូមព្រះប្រទានពរ Marilyn និង David សូមព្រះប្រទាននូវសុភមង្គលនិងភាពជោគជ័យដល់អ្នកទាំងពីរ។ សូមឲ្យកូនតូចនេះរស់នៅក្នុងនគររបស់ទ្រង់ផងដែរ។
10
10
11
11
12
12
13
[លោកប្រាណហាំ នៅតែបន្ត ហើយថ្វាយក្មេងៗជាច្រើនទៀតទៅព្រះអម្ចាស់]។ សូមយើងច្រៀងនូវខគម្ពីរមួយ។
នាំពួកវាចូលមក នាំពួកវាចូលមក
ចូរនាំពួកវាចេញពីអំពើបាបមក
នាំពួកវាចូលមក នាំពួកវាចូលមក
ចូរនាំកូនតូចនោះមកឯព្រះយេស៊ូវចុះ
14
អូ!! ខ្ញុំពិតជាចូលចិត្តការឈរជាជួរយ៉ាងដូច្នេះណាស់ ហើយលោក Wood បានប្រាប់ខ្ញុំកាលពីព្រឹកម៉ិញថា ខ្នងរបស់គាត់ពិតជាឈឺ នៅពេលដែលឈរ។ ខ្ញុំពិតជាកោតសរសើរដល់អ្នករាល់គ្នាជាខ្លាំងក្នុងការឈរ និងរងចាំនេះ។ ហើយយើងនឹងរៀនឲ្យលឿនតាមដែលយើងអាចធ្វើបាន។
ខ្ញុំមិនមានពេលក្នុងការរៀបចំមេរៀនសំរាប់កម្មវិធីពេលព្រឹកនេះទេ។ តែមួយភ្លេតមុននេះខ្ញុំយកនូវអត្ថបទមួយ ហើយ... វាមានអ្វីមួយដែលខុសគ្នា។
នៅក្នុងពិធីបុណ្យ Easter ចុងក្រោយខ្ញុំបានអធិប្បាយលើប្រធានបទមួយមានចំនងជើងថា “ក្នុងពេលរស់នៅ ទ្រង់ស្រឡាញ់ខ្ញុំ នៅពេលស្លាប់ទៅទ្រង់សង្រ្គោះខ្ញុំ នៅពេលត្រូវគេកប់ ទ្រង់យកអំពើបាបចេញពីខ្ញុំ នៅពេលរស់ឡើងវិញ ទ្រង់រាប់ខ្ញុំជាសុចរិតអស់កល្ប នៅពេលមួយដែលទ្រង់យាងមក អូ!! ជាថ្ងៃដែលមានពេញដោយសិរីល្អ”។ ហើយបន្ទាប់មកខ្ញុំបានអធិប្បាយលើប្រធានបទមួយថា៖ ខ្ញុំដឹង។
15
ពេលនេះបើសិនជាព្រះហឬទ័យព្រះ ខ្ញុំចង់អាននៅជំពូកមួយនៃព្រះគម្ពីរម៉ាកុស។
ភ្លាមៗបន្ទាប់ពីកម្មវិធីនៃការប្រោសឲ្យជានេះបានចប់ យើងនឹងមានកម្មវិធីជ្រមុជទឹក។ ហើយយើងនឹងធ្វើនៅម៉ោង៧:៣០ នាទី។
ឥឡូវនេះសូមមើលនៅក្នុងម៉ាកុសជំពូក១៦។
កាលផុតថ្ងៃឈប់សំរាបហើយ នោះម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ម៉ារា ជាម្តាយយ៉ាកុប និងសាឡូមេ បាននាំគ្នាទិញគ្រឿងក្រអូប ដើម្បីនឹងទៅអប់ព្រះសពទ្រង់
ដល់ព្រលឹមឡើង នៅថ្ងៃទី១ ក្នុងអាទិត្យនោះ កាលថ្ងៃទើបនឹងរះឡើង គេក៏ទៅឯផ្នូរ
ព្រមទាំងនិយាយគ្នាបណ្តើរថា តើមានអ្នកណា នឹងប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?
តែកាលបានងើបមើលទៅនោះឃើញថ្មបានប្រមៀលចេញហើយ (ថ្មនោះធំណាស់)
លុះកាលបានចូលទៅក្នុងថ្នូរ ក៏ឃើញកំឡោះម្នាក់ ពាក់អាវសអង្គុយនៅខាងស្តាំ ហើយស្រ្តីទាំងនោះមានសេចក្តីតក់ស្លុត
តែអ្នកនោះនិយាយថា កុំឲ្យភ័យខ្លាចឡើង អ្នករាល់គ្នាមករកព្រះយេស៊ូវ ពីណាសារ៉ែត ដែលត្រូវឆ្កាងទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល នេះជាកន្លែងដែលគេបានផ្តេកព្រះសពទ្រង់
ចូរអ្នករាល់គ្នាទៅប្រាប់ពួកសិស្សទ្រង់ព្រមទាំងពេត្រុសថា ទ្រង់យាងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងឃើញទ្រង់នៅស្រុកនោះ ដូចជាទ្រង់បានប្រាប់ទុក
នោះគេប្រញាប់ប្រញាល់ចេញទៅក្រៅ រត់ចោលផ្នូរទៅដោយកើតមានសេចក្តីភ័យញ័រ ទាំងស្រឡាំងកាំង គេមិនបាននិយាយអ្វីប្រាប់ដល់អ្នកណាសោះព្រោះពួកគេខ្លាច។
រីឯកាលទ្រង់មានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទី១ ក្នុងអាទិត្យនោះឯង នោះទ្រង់ក៏លេចមកមុនដំបូង ឲ្យម៉ារា ជាអ្នកស្រុកម៉ាដាឡាឃើញ គឺជាស្រ្តីដែលទ្រង់បានបណ្តេញអារក្ស៧ឲ្យចេញនោះ។
នាងក៏ទៅប្រាប់ដល់ពួកអ្នកដែលនៅជាមួយនឹងទ្រង់ដែរ ដែលគេកំពុងកាន់ទុក្ខ ហើយយំសោក
អ្នករាល់គ្នាឃើញទេ ពួកគេកំពុងតែនៅលើគំនរផេះ។
តែកាលគេបានលឺថា ទ្រង់រស់ឡើងវិញ ហើយថានាងបានឃើញទ្រង់ នោះគេមិនជឿទេ
នេះជាព្រះបន្ទូលដ៏លាក់កំបាំងរបស់ទ្រង់!!
ក្រោយនោះមកទ្រង់ក៏សំដែងមកបែប១ទៀត ឲ្យពួកគេ២នាក់ឃើញ ក្នុងកាលដែលគេកំពុងដើរទៅឯស្រុកស្រែ
អ្នកទាំង២នោះក៏ទៅប្រាប់ដល់ពួកគេឯទៀត តែគេមិនជឿទៀត
ក្រោយមក ទ្រង់សំដែងមកឲ្យពួក១១នាក់បានឃើញ ក្នុងកាលដែលកំពុងអង្គុយនៅតុ ហើយទ្រង់បន្ទោសគេ ដោយព្រោះមានចិត្តរឹងរូស ហើយមិនជឿ ពីព្រោះកេគមិនបានជឿដល់ពួកអ្នកដែលឃើញទ្រង់ ក្រោយដែលទ្រង់រស់ឡើងវិញនោះទេ
ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំឡឹងល្អទៅទៅដល់គ្រប់មនុស្សទាំងអស់ចុះ
អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្រ្គោះតែអ្នកណាដែលមិនជឿនោះនឹងត្រូវទោសវិញ
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មី
នឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើមនុស្សឈឺឲ្យបានជាផង។
ដូច្នេះក្រោយដែលព្រះអម្ចាស់បានមានបន្ទូលនឹងគេរួចហើយ នោះព្រះវរបិតាបានទទួលទ្រង់ឡើងទៅស្ថានសួគ៌ ឲ្យគង់នៅខាងស្តាំ
ឯពួកសិស្ស គេចេញទៅប្រកាសប្រាប់នៅសព្វគ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជាមួយ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសំគាល់ដែលកើតមកតាមក្រោយផង។ អាម៉ែន។
ខ្ញុំចង់ចែកចាយក្នុងអត្ថបទនេះដោយប្រើប្រាស់ពាក្យយ៉ាងខ្លីបំផុតគឺ ចេញទៅប្រាប់។
16
អ្នករាល់គ្នាដឹងទេ វាមិនល្អនោះទេ បើសិនជាអ្នកចេញទៅហើយគ្មានអ្វីប្រាប់។ ខ្ញុំគិតថាវាមានបញ្ហាជាច្រើនក្នុងពេលបច្ចុប្បន្ននេះ។ យើងចេញទៅ ចេញទៅ ប៉ុន្តែគ្មានអ្វីដើម្បីនឹងប្រាប់ គ្មានអ្វីដែលជាផលប្រយោជន៍ឡើយ ហើយក៏គ្មានអ្វីដែលអាចជួយដល់មនុស្សផ្សេងដែរ។
បើយើងធ្វើតាមអ្វីដែលបានប្រាប់ ដូចកិច្ចការដែលសាវកបានធ្វើ នោះយើងក៏មានកិច្ចការយ៉ាងដូច្នេះដែរ “ទៅប្រាប់ពួកសិស្សរបស់ខ្ញុំថា ខ្ញុំបានរស់ពីស្លាប់ឡើងវិញហើយ”។ ចូរប្រាប់ពីសេចក្តីនេះចុះ។
ហើយទ្រង់មានបន្ទូលថា “ចេញទៅហើយប្រាប់ពីសេចក្តីនេះ និងទីសំគាល់ពីខ្ញុំថា ខ្ញុំបានរស់ពីស្លាប់ឡើងវិញហើយ”។ សារនោះ គឹថា “ចេញទៅប្រាប់ ហើយចេញទៅបង្ហាញពួកសិស្សរបស់ខ្ញុំ ពីការទាំងអស់ដែលអ្នកបានឃើញ គឺខ្ញុំមិនស្លាប់ឡើយ តែខ្ញុំរស់ពីសេចក្តីស្លាប់នោះវិញ”។
17
សំរាប់សារនៅព្រឹកនេះ យើងរកឃើញថា យើងរាល់គ្នាមានបញ្ហាដែលធ្វើឲ្យយើងអង្គុយនៅក្នុងផេះ ហើយរងចាំនូវការកំសាន្តចិត្ត។ យើងឃើញថាលោកយ៉ូប មានទស្សនៈមើលឃើញមួយ ហើយនៅសម័យនោះមិនទាន់មានពីធីបុណ្យ Easter នៅឡើយទេ ប៉ុន្តែគាត់មើលឃើញអ្វីដែលនឹងកើតឡើងក្នុងរយៈពេល៤០០០ឆ្នាំខាងមុខ គឺនៅព្រឹកនេះឯង។ លោកឃើញបុណ្យ Easter ដែលនឹងកើតឡើងក្នុងរយៈពេល៤០០០ឆ្នាំទៀត ដែលនឹងដកយកអស់ទាំងការឈឺចាប់របស់លោក “ខ្ញុំដឹងថាព្រះសង្រ្គោះទ្រង់រស់!! នៅថ្ងៃចុងក្រោយ ទ្រង់នឹងយាងមកផែនដីនេះ។ ទោះបីជាដង្កូវបំផ្លាញអស់ទាំងសាច់ឈាមរបស់ខ្ញុំក៏ដោយ តែខ្ញុំនៅតែឃើញទ្រង់គង់នៅ”។
ពេលនេះបន្ទាប់ពីពិធីបុណ្យ Easter យើងរកឃើញថា ព្រះទ្រង់បានប្រទានកិច្ចការដ៏អស្ចារ្យមួយទុកឲ្យមនុស្សធ្វើ “ចេញទៅប្រាប់!! ហើយបើអ្នកប្រាប់ ការនេះនឹងកើតឡើងដល់អ្នក។ ចូរចេញទៅហើយប្រាប់!”
វាគ្មានអ្វីមិនល្អនោះទេ ដូចដែលខ្ញុំបាននិយាយ ដែលអ្នកចេញទៅ នោះអ្នកត្រូវមានអ្វីដែលនឹងត្រូវប្រាប់ដល់គេ។ បើសិនជាអ្នកមានសារដែលខុស ហើយយកទៅប្រាប់គេ នោះវាមិនមែនជាការល្អទេ។ អ្នកត្រូវប្រាប់គេពីអ្វីដែលជាសេចក្តីអាថ៌កំបាំង។
18
ពេលមួយនោះ ខ្ញុំបានអាននៅក្នុងសៀវភៅមួយក្បាល ដែលនិយាយពីក្មេងប្រុសតូចម្នាក់ចូលរួមក្នុងការប្រកួតប្រជែង។ ហើយនៅក្នុងការប្រកួតនោះ បានធ្វើឲ្យក្មេងប្រុសតូចនោះមានកេរ្តិ៍ឈ្មោះល្បី។ ក្មេងប្រុសតូចៗទាំងអស់នៅក្នុងការប្រកួត ត្រូវចាំលេខសំងាត់នៅក្នុងគំនិតរបស់ខ្លួន រហូតដល់វាទៅដល់កន្លែងមួយ ហើយប្រាប់លេខសំងាត់នោះដល់អ្នកយាមទ្វារ នោះគេនឹងឲ្យវាចូលទៅក្នុង។ នោះគឺជាការធ្វើតេស្តកំរិតIQ របស់ក្មេងៗ។ នៅពេលដែលវាទៅដល់ទ្វារនោះ ហើយនិយាយពីលេខសំងាត់ដែលគេបានឲ្យដល់វា នោះទ្វារនឹងត្រូវបានបើកឡើង ហើយវានឹងឈ្នះការប្រកួតនោះដោយមានកិតិ្តយស។
ក្មេងតូចម្នាក់ វាពិតជារត់លឿនណាស់ ហើយវាដឹងយ៉ាងច្បាស់ថា វាអាចនឹងរត់ឈ្នះអស់ទាំងក្មេងប្រុសដែលប្រកួតជាមួយ ឬវាគិតថា វាអាចរត់បានយ៉ាងលឿន ព្រោះវាអនុវត្តការរត់នោះជារៀងរាល់ថ្ងៃ។ វាស្រូបខ្យល់ចូលក្នុងសួតរបស់វា ដើម្បីឲ្យរាងកាយនោះមានកំលាំង ដូច្នេះនៅពេលរត់វានឹងមិនត្រូវហត់ឡើយ។ ហើយនៅពេលដែលរត់ វាត្រូវតែដកដង្ហើយ ដើម្បីរក្សាអុកស៊ីសែននៅក្នុងរាងកាយ ដែលវាមិនធ្វើឲ្យបេះដូងរបស់វាហត់ខ្លាំងពេក។
19
នៅពេលព្រឹកការប្រកួតក៏ចាប់ផ្តើម ហើយមានក្មេងប្រុសច្រើនជាង១៥០នាក់ ដែលឈរជាជួរតាមអាយុ។ ក្មេងប្រុសតូចនោះ មានមាឌល្មមសមនឹងអាយុរបស់ខ្លួន។ វាចងចាំការហ្វឹកហ្វឺនទាំងអស់ដែលខ្លួនបានអនុវត្តកន្លងមក។ វាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតនេះ។ ពួកវាទាំងអស់គ្នាត្រូវឈរនៅលើបន្ទាត់មួយ ហើយដំរង់មុខឆ្ពោះទៅខ្សែដែលនៅខាងមុខ។ ក្មេងនោះបានដឹងពីវិន័យទាំងអស់ក្នុងការប្រកួត។
នៅពេលដែលស្នូរកាំភ្លើងបានបន្លឺឡើង ក្មេងទាំងអស់ត្រូវចាប់ផ្តើមរត់ទៅមុខ ហើយក្មេងបុ្រសតូចម្នាក់នោះបានរត់ផ្តាច់គេទាំងអស់។ វារត់ក្នុងល្បឿនមួយដែលគួរឲ្យភ្ញាក់ផ្អើលមែនទែន វាពិតទទួលការហ្វឹកហ្វឺនយ៉ាងល្អ ហើយបានរត់ខាងមុខក្មេងប្រុសទាំងអស់ដែលនៅក្នុងការប្រកួតនោះ។ វាបានទៅដល់ទី អូ!! ពិតជាយូរមែន ប្រហែលជាមួយនាទីឬក៏លើសពីនេះ ទើបអ្នកឈ្នះបន្ទាប់រត់ទៅដល់។
ប៉ុន្តែលើសពីកំលាំងខាងរាងកាយរបស់វា វាបានភ្លេចនូវលេខសំងាត់នោះ។ វាភ្លេចពីអ្វីដែលវាត្រូវនិយាយ ដើម្បីនឹងអាចចូលទៅក្នុងទ្វារនោះបាន។ វាពេញចិត្តជាមួយនឹងស្ថានភាពធម្មជាតិនៃរូបរាងកាយ រហូតដល់ធ្វើឲ្យខ្លួនភ្លេចអ្វីដែលជារឿងសំខាន់។ នៅទីនោះ ក្មេងប្រុសមួយចំនួនដែលមិនបានរត់លឿន ពួកវាចាំនូវលេខសំងាត់របស់ខ្លួន ហើយក៏ចូលទៅក្នុងទ្វារនោះបាន។
20
វាក៏ដូចគ្នាដែរនៅក្នុងពេលសព្វថ្ងៃនេះ!!! យើងពិតជាពេញចិត្តជាមួយនឹងអគារនៃព្រះវិហារដ៏ធំ និងការតុបតែងដែលមានភាពស្រស់ស្អាតនេះ។ អ្នកដឹកនាំរបស់យើងបានទទួលនូវការហ្វឹកហ្វឺនយ៉ាងល្អ ពួកគេទទួលបានកំរិត Doctor, D.L., Ph.D., LL.D. ប៉ុន្តែយើងភ្លេចពីអ្វីដែលយើងត្រូវរត់ទៅរក។ នេះជាបញ្ហាមួយ។ “ចេញទៅប្រាប់ សិស្សរបស់ខ្ញុំថា ខ្ញុំបានរស់ពីស្លាប់ឡើងវិញហើយ ហើយខ្ញុំនឹងជួបជាមួយពួកគេនៅឯស្រុកកាលីឡេ”។ យើងទទួលបាននូវពាក្យគន្លឹះ។ យើងពិតជារវល់ជាមួយនឹងការជាច្រើនផ្សេងទៀត ការសាងសង់ព្រះវិហារឲ្យបានធំទូលាយ និងនិកាយសាសនាធំៗ រហូតដល់យើងភ្លេចពាក្យគន្លឹះនោះ។
21
ជីវិតជាច្រើនត្រូវបានសង្រ្គោះដោយការត្រៀម សំរាប់ព្រឹត្តិការណ៍ដែលត្រូវមកដល់។ កាលពីពេលមួយ មានម្នាក់ប្រាប់ខ្ញុំថា នៅរដ្ឋ Florida ទីភ្នាក់ងារផ្នែកឧត្តុនិយមបានចេញផ្សាយពត៌មានថា នឹងមានព្យុះដ៏ធំមួយនឹងត្រូវមកដល់។ នៅពេលនោះមានបុរសម្នាក់ដែលជាអ្នកចិញ្ចឹមសត្វ គាត់បានទៅផ្ទះអ្នកជិតខាងរបស់គាត់ម្នាក់ទៀត ហើយប្រាប់ពីពត៌មាននោះ។ បុរសនោះធ្វើព្រងើយ មិនអើពើឡើយ ថែមទាំងនិយាយថា “មិនបានការអ្វីសោះ”។ បុរសនោះមិនបានស្តាប់តាមគាត់ឡើយ។ គាត់មិនបានត្រៀមកន្លែងសំរាប់សត្វមាន់របស់គាត់ ហើយក៏មិនទៅកន្លែងមានសុវត្ថិភាពណាដែរ។ គាត់មិនបានរៀបចំអ្វីទាំងអស់។ តែអ្នកជិតខាងរបស់គាត់បានរៀបចំជាស្រេច។ ដោយសារបុរសនោះមិនបានទទួលយកនូវពត៌មាននោះ នាំឲ្យកសិដ្ឋានមាន់របស់គាត់ទាំងអស់ត្រូវបានព្យុះគួចយកទៅ ហើយមាន់ទាំងអស់របស់គាត់ត្រូវងាប់ រួមទាំងផ្ទះរបស់គាត់ត្រូវបានបំផ្លាញ ហើយគាត់ត្រូវបានគេយកទៅមន្ទីរពេទ្យ។ ការទាំងនេះកើតឡើង ដោយព្រោះគាត់មិនបានយកចិត្តទុកដាក់ជាមួយនឹងពត៌មាននោះ!! គាត់ដឹងថា ពត៌មាននោះបានមកដល់គាត់ហើយ តែគាត់បែរជាមិនបានយកចិត្តទុកដាក់ចំពោះវាទៅវិញ។
22
ការទាំងអស់នេះក៏កើតឡើងក្នុងពេលសព្វថ្ងៃនេះដែរ ជាមួយនឹងពួកជំនុំរបស់យើង។ យើងដឹងថា ព្រះគម្ពីរបានប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទទ្រង់គង់នៅ ពីម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅផងដែរ។ យើងដឹងថា ព្រះគម្ពីរបានប្រាប់យើង... ព្រះយេស៊ូវទ្រង់មានបន្ទូលនៅក្នុងយ៉ូហាន ១៤:១២ “អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា”។ ពេលនេះយើងចាប់អារម្មណ៍តែទៅលើរឿងផ្សេងទៀតតែប៉ុណ្ណោះ យើងមិនបានយកចិត្តទុកដាក់ជាមួយនឹងពត៌មានដែលបានប្រាប់នោះឡើយ។ យើងបានរត់ តែយើងមិនបានយកចិត្តទុកដាក់ជាមួយនឹងសារនោះសោះ។ យើងចេញទៅ តែយើងមិនដឹងថា មានអ្វីដែលយើងត្រូវប្រាប់នៅពេលដែលយើងទៅដល់ទីនោះទេ។
23
កាលពីពីរបីថ្ងៃមុន នៅពេលដែលព្រះវិហារគ្រីស្ទាន ត្រូវបានទទួលនូវភាពអាម៉ាស់ នៅពេលដែលបាវបំរើព្រះដែលមានភាពភ័យខ្លាច លោក Billy Graham ត្រូវបានយកទៅដាក់ទល់មុខជាមួយនឹងព្រះគម្ពីរ គាត់បានរត់យ៉ាងអស្ចារ្យ តែគាត់ភ្លេចសារដែលគាត់ត្រូវនិយាយថា នៅពេលដែល Hohammedan ឈរនៅចំពោះមុខគាត់ហើយប្រាប់ថា “បើសិនជានេះជាព្រះបន្ទូលរបស់ព្រះ ចូរអ្នកបង្ហាញឲ្យយើងឃើញមក”។ គាត់បានរត់យ៉ាងអស្ចារ្យ ប៉ុន្តែនៅពេលដែលគាត់ទៅដល់ទី គាត់មិនមានសារអ្វីនោះឡើយ។ “ខ្ញុំបានរស់ពីសុគតឡើងវិញ។ ខ្ញុំនៅដដែល ទោះជាម្សិលម៉ុញ ថ្ងៃនេះ នឹងអស់កល្បតទៅ”។
ការរត់ដោយប្រើកំលាំង ពួកជំនុំដ៏ល្អ មានសមាជិកច្រើន ជានិកាយសាសនាដ៏ធំក្តី ប៉ុន្តែការទាំងនោះមិនមែនជាចំនុចគន្លឹះឡើយ។ សូមមើលតើមានអ្វីកើតពីខាងក្រោយនោះ “ទីសំគាល់ទាំងនេះនឹងកើតមកដល់អស់អ្នកណាដែលជឿ”។ ចេញទៅ តែមិនបានដឹងថានឹងប្រាប់អ្វីនោះទេ។
ព្រះទ្រង់មិនដែលបញ្ជូននរណាម្នាក់ឡើយ ដរាបណាទ្រង់មិនបានប្រទានអ្វីមួយដល់អ្នកនោះដើម្បីនិយាយ។ ព្រះទ្រង់តែងតែបញ្ជាក់បង្ហាញអំពីព្រះបន្ទូលរបស់ទ្រង់។
ចេញទៅ ប៉ុន្តែនឹងគ្មានអ្វីដែលត្រូវប្រាប់នោះឡើយ នៅពេលដែលអ្នកទៅដល់កន្លែងនោះ។ មិនថាតើការរស់ឡើងវិញរបស់អ្នក ព្រះវិហាររបស់អ្នកធំយ៉ាងណា ឬនិកាយរបស់អ្នកមានចំនួនមនុស្សដ៏ច្រើនលើសលុបយ៉ាងណានោះទេ បើសិនជាអ្នកគ្មានអ្វីដើម្បីនឹងប្រាប់ដល់ពួកគេ នោះមនុស្សទាំងនោះនឹងប្រមូលផ្តុំគ្នាដូចជានៅក្នុងផ្ទះសំណាក់អញ្ចឹង។
យើងមានសារដើម្បីនឹងប្រាប់ដល់លោកីយនេះ “ព្រះយេស៊ូវទ្រង់មានព្រះជន្មរស់នៅ!! ទ្រង់មិនបានសុគតនោះទេ!” ចូរយកចិត្តទុកដាក់ជាមួយនឹងសារនេះ។
24
យើងពិតជាអរព្រះគុណព្រះចំពោះសហរដ្ឋអាមេរិចនេះ ទោះបីជាមានភាពវឹកវរ ភាពគ្រោតគ្រាត ហើយការទាំងអស់សុទ្ឋតែអាក្រក់ក៏ដោយ ប៉ុន្តែវានៅតែជាប្រទេសដ៏អស្ចារ្យនៅក្នុងពិភពលោកនេះ។ កាលពីដើមឡើយ វាត្រូវបានដាក់មកក្នុងភាពត្រឹមត្រូវ។ តែវាមិនបានខ្ចប់រក្សាទុកសារនោះឡើយ។
ជាច្រើនឆ្នាំកន្លងមកហើយ កាលពីនៅក្មេងនៅឡើយ មានគំនិតមួយនៅក្នុងខ្ញុំ ដែលប្រាប់ថាចក្រភពអង់គ្លេសនឹងយកប្រជាពលរដ្ឋរបស់ប្រទេសនេះ។ មានក្រុមមនុស្សដែលបានរួបរួមគ្នា ហើយមានកាតព្វកិច្ចដើម្បីនឹងអង្គេតមើល។ មានសត្វសេះដែលឈរនៅដើម្បីនឹងចេញទៅ ហើយអ្នកជិះក៏ត្រៀមរួចរាល់ដើម្បីនឹងឡើងជិះលើវាដែរ។ ដំបូងគាត់ទទួលបានសញ្ញា ដែលបានប្រាប់ថា ចក្រភពអង់គ្លេសកំពុងតែចូលមក ហើយព្យាយាមនាំគេចេញពីព្រះវិហារទៅកាន់Boston តើនឹងមានអ្វីកើតឡើងចំពោះគាត់បើសិនជាគាន់មិនបានទទួលនូវសារណាមួយ ដើម្បីនឹងប្រាប់ដល់មហាជន? តើពួកគេនឹងដឹង ហើយត្រៀមខ្លួនបានដោយរបៀបណា?
25
PaulReverses សម័យថ្មីនេះកំពុងតែដំណើរការបានយ៉ាងល្អ ប៉ុន្តែពួកគេគ្រាន់តែដំណើរការប៉ុណ្ណោះ តែពុំមាននូវសារណាមួយឡើយ។ ពេលនេះជាពេលវេលានៃវិបត្តិដ៏ធំមួយ! លោកីយកំពុងតែស្ថិតនៅទីបញ្ចប់របស់ខ្លួន! ពួកជំនុំកំពុងឡើងទៅរកទីបញ្ចប់របស់ខ្លួន រួមទាំងជាតិសាសន៍ ជីវិតរបស់មនុស្ស នឹងការរីកចំរើនរបស់វិទ្យាសាស្រ្តផងដែរ។ យើងបានរៀបចំ នឹងបង្កើតព្រះវិហារធំៗ ហ្វឹកហ្វឺនគ្រូអធិប្បាយរបស់យើង ហើយដល់ពួកគេនៅជាមួយគ្នា ដែលពួកគេចេះក្នុងការប្រើប្រាស់កិរិយា និងគុណកិរិយា សំលេង និងស្រះ និងអ្វីទាំងអស់យ៉ាងត្រឹមត្រូវ និងផ្នែកចិត្តសាស្រ្តផងដែរ ក្នុងការទំនាក់ទំនងជាមួយនឹងមនុស្ស។ ប៉ុន្តែការទាំងអស់នេះមិនមែនជាអ្វីដែលព្រះយេស៊ូវទ្រង់មានបន្ទូលនោះទេ!
“ពួកគេនឹងដេញអារក្សនៅក្នុងឈ្មោះខ្ញុំ។ ពួកគេនឹងនិយាយភាសាដទៃ បើសិនជាពស់ចិក ពួកគេមិនត្រូវស្លាប់ឡើយ។ ហើយបើដាក់ដៃលើអ្នកឈឺ អ្នកនោះនឹងបានជា”។ លោកីយនេះត្រូវការអ្នកនាំសារម្នាក់ ដែលប្រាប់ពីអ្វីមួយ ហើយដឹងថាសារនោះមកពីណា និងមកពីអ្នកណា។
26
PaulReverses បុរសដ៏អង់អាចក្លាហាន ជាបុរសម្នាក់ដែលត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្ត... គាត់បានបង្កើតនូវការការពារកំណត់ត្រាពីការបោះជំហាររបស់ពួកជំនុំ ដោយសេចក្តីអធិប្បាយដាស់ឌឿនរំលឹកគ្រប់គ្នា ចាប់តាំងពីនាក់ក្របំផុតដល់អ្នកមានបំផុតពីសកិករដល់ពាណិជ្ជករ ជាជាំតោអង់គ្លេសកំពុងមកហើយ! ហើយពេលវេលា បានធ្វើអោយពួកគេត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ។ នោះ ប្រទេសជាតិដ៏អស្ចារ្យនេះ ត្រូវបានសង្គ្រោះ។
បើសិនជានេះជាមរតករបស់ព្រះ បើសិនជាមនុស្សទាំងនេះត្រូវបានព្រះអម្ចាស់ទ្រង់សុគតជំនួសពួកគេ បើសិនជាពួកគេត្រូវបានដោយព្រះនាមទ្រង់ នោះពួកគេនឹងបានទទួលនូវសេចក្តីសង្រ្គោះដ៏នៅអស់កល្ប។ យើងត្រូវតែមានអ្នកនាំសារដែលសារនោះចេញពីបល្ល័ង្ករបស់ទ្រង់ ដែលទាស់ប្រឆាំងនឹងសម័យនេះ។ មានកុលីយ៉ាតហើយ ប៉ុន្តែព្រះទ្រង់បានហៅដាវីឌវិញ។ យើងត្រូវតែមានទំនាក់ទំនងជាមួយអ្នកដទៃ ដូច្នេះយើងត្រូវតែមានសារដើម្បីប្រាប់ដល់មនុស្សទាំងនោះ។
27
យើងអាចនឹងដើរចេញទៅ តែពុំមានអ្វីដើម្បីនឹងនិយាយឡើយ។ វាបានបង្ហាញពីការនេះ នៅពេលដែលទៅដល់កន្លែង ឬជាតិសាសន៍ណាមួយដែលបដិសេធព្រះយេស៊ូវគ្រីស្ទ ថាជាព្រះរាជបុត្រានៃព្រះ យើងឈរឡើងប្រឆាំងជាមួយនឹងអ្នកបំរើរបស់ទ្រង់ក្នុងពេលបច្ចុប្បន្ន។ នៅក្នុងសមាគមន៍នៃពួកជំនុំរបស់យើង យើងរកឃើញមានអ្នកកាន់លទ្ឋិកុម្មុយនីស៣០នាក់ ដែលពួកគេជាសមាជិកនៃគណបក្សកុម្មុយនីស ហើយពួកគេនៅក្នុងពួកជំនុំរបស់យើងនេះ។ តើយើងអាចធ្វើអ្វីបាន? វាបង្ហាញឲ្យឃើញថា ពួកគេរត់ទៅមុខដោយគ្មានសារនោះឡើយ លក់នូវសិទ្ឋិកំនើតរបស់ប្រទេស រួមទាំងសិទ្ឋកំនើតរបស់ពួកជំនុំផងដែរ។
វាកំពុងតែបញ្ចប់ទៅ។ វាទៅដល់កន្លែងមួយដែលពួកជំនុំតូចៗ ជឿលើសារនោះ ហើយពួកគេឈរឡើង ដោយភ្នែកសំលឹងមើលទៅឯឈើឆ្កាង ហើយក្នុងចិត្តរបស់ពួកគេត្រូវបានឆេះ ឆួលដោយការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ! វាទៅដល់ចំនុចមួយដែលប្រទេសជាតិជាច្រើនទទួលស្គាល់វា។ វានឹងបញ្ចប់ទៅ។ នៅពេលដែលក្រុមព្រឹក្សាព្រះវិហារ ដូចជាផ្លិតទឹកឃ្មុំជាមួយនឹងគំនិតកុម្មុយនីស ដែលពួកគេមាន នេះមិនមែនជាការចំលែកអ្វីឡើយដែលពួកគេមិនជឿលើការអស្ចារ្យ និងអំណាចនៃការប្រោសឲ្យជា។ ពួកគេមិនមានសារនៅក្នុងចិត្តរបស់គេឡើយ មិនថាពួកគេត្រូវរត់យ៉ាងលំបាកយ៉ាងណានោះឡើយ។
28
បើសិនជាព្រះវិញ្ញាណបរិសុទ្ឋគង់ក្នុងអ្នកនោះ គេនឹងជឿថា ព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ ហើយទ្រង់រស់ក្នុងគេ អ្នកនោះនឹងធ្វើអ្វីដែលជាព្រះហឬទ័យទ្រង់នៅក្នុងជីវិតរបស់ខ្លួនជាមិនខានឡើយ។
ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺយើងចេញទៅដោយគ្មានសារណាមួយឡើយ។ យើងចេញទៅដោយពឹងលើចំនេះខាងទេវវិទ្យារបស់យើង ឬចេញទៅតាមការបកស្រាយព្រះគម្ពីររបស់ព្រះវិហារ។
យើងត្រូវចេញទៅជាមួយនឹងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ! “ចេញទៅ ហើយប្រាប់សិស្សរបស់ខ្ញុំថា ខ្ញុំនឹងរៀបចំក្រុមជំនុំថ្មីមួយ?” ទេមិនមែនដូច្នេះឡើយ តែត្រូវនិយាយថា “ចូរចេញទៅ ហើយប្រាប់សិស្សរបស់ខ្ញុំថា ខ្ញុំបានរស់ពីសុគតឡើងវិញហើយ ដូចជាសេចក្តីដែលខ្ញុំបានប្រាប់ទុកជាមុន”។ នេះជាសារសំរាប់ពួកជំនុំនៅព្រឹកនេះ ដែលនិយាយថា ព្រះគ្រីស្ទទ្រង់មិនបានសុគតនោះឡើយ។ ទ្រង់មានព្រះជន្មរស់ ហើយថ្ងៃនេះ ក៏ជាថ្ងៃដ៏អស្ចារ្យដូចដែលមានពីមុនមកដែរ។
យើងមានសារជាច្រើនដែលប្រាប់ឲ្យយើងបានត្រៀមខ្លួនជាមុនឲ្យបានរួចរាល់។
29
ព្រះទ្រង់ក៏បានបញ្ជូនសាររបស់ទ្រង់ដើម្បីនឹងកំសាន្តចិត្តដែរ។ នេះជាសារនៃការកំសាន្តចិត្ត។
កាលពីយូរមកហើយ នៅពេលដែលមានរបបទាសភាពនៅតំបន់ភាគខាងត្បួងនៅឡើយ គេបាននាំយកជនជាតិBoers ពីអាព្រិកភាគខាងត្បូងមក ដែលពួកគេជាជនជាតិភាគដើមនៅទីនោះ។ ជនជាតិនោះ ត្រូវបាននាំចេញមកទីនេះ ហើយត្រូវបានលក់ឲ្យជនជាតិអាមេរិចភាគខាងត្បូង ដើម្បីធ្វើជាទាសករ។
ការប៉ះបោរ និងការធ្វើឃាតុកម្មជាច្រើនត្រូវបានកើតឡើងនៅអាព្រិចក្នុងពេលសព្វថ្ងៃនេះ។ ពួកគេប្រឆាំង ដើម្បីទាមទារបានសេរីភាព។ ពួកគេមានសិទ្ឋដើម្បីដណ្តើមយកសេរីភាពនេះ។ ព្រះទ្រង់បង្កើតមនុស្ស តែមនុស្សបានបង្កើតទាសករ។ វាមិនមែនជាព្រះហឬទ័យរបស់ទ្រង់ឡើយ។
30
កាលពីពេលមួយខ្ញុំបានទៅដល់សារមន្ទីរមួយ។ ខ្ញុំបានដើរជុំវិញនៅទីនោះ ហើយមើលនៅរូបភាពនិងវត្ថុប្លែកៗជាច្រើន ហើយខ្ញុំពិតជាកោតសរសើរស្នាដៃសិល្បៈទាំងនោះណាស់។ ខ្ញុំបានដើរឡើងទៅជាន់ខាងលើ ហើយក៏សង្កេតឃើញបុរសជនជាតិស្បែកខ្មៅម្នាក់នៅទីនោះ។ គាត់ជាបុរសចំណាស់ម្នាក់ ហើយក្បាលរបស់គាត់មានសក់លើក្បាលតែពីរបីសសៃប៉ុណ្ណោះ។ គាត់មានពាក់មួក ហើយដើរជុំវិញសារមន្ទីនោះ។ ខ្ញុំបានងាកមក ហើយមើលគាត់មួយសន្ទោះ។
បន្តិចក្រោយមកគាត់ក៏បានដើរទៅកាន់ប្រអប់ជ្រុងមួយ។ គាត់មើលទៅក្នុងប្រអប់នោះ ហើយគាត់មានការភ្ញាក់ផ្អើលជាខ្លាំង គាត់ក៏បានបើកភ្នែកធំៗ។ មួយភ្លេតនោះ គាត់ដើរថយចេញយ៉ាងប្រញាប់ពីប្រអប់នោះ ហើយដោះមួករបស់ខ្លួនកាន់នៅនឹងដៃ។ ខ្ញុំឈរមើលគាត់។ បុរសជនជាតិស្បែកខ្មៅនោះ ក៏អោនក្បាល ហើយក៏មានទឹកភ្នែកហូរមកលើថ្ពាល់របស់គាត់។ ពេលនោះ ខ្ញុំឈរមើលគាត់ដោយមានភាពភ្ញាក់ផ្អើលជាខ្លាំង។
31
ខ្ញុំគិតថា “ខ្ញុំនឹងសួររកហេតុផងដែលនាំឲ្យបុរសម្នាក់នេះមានការរំជួលចិត្តយ៉ាងដូច្នេះ”។ ខ្ញុំក៏ដើរទៅជិតគាត់ ហើយខ្ញុំឃើញសំលៀកបំពាក់ដែលនៅទីនោះ។
ខ្ញុំសំលឹងមើលគាត់ ដោយដើរទៅគៀកហើយនិយាយថា “សួរស្តីលោកពូ”
គាត់និយាយថា “បាទ!! សួរស្តី!!”
ខ្ញុំបានប្រាប់គាត់ថា “ខ្ញុំជាអ្នកបំរើព្រះ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលនៅពេលដែលឃើញលោកអធិស្ឋាននៅកន្លែងនេះ”។ “ខ្ញុំជឿថា លោកប្រាកដជាគ្រីស្ទានហើយ”។
គាត់និយាយថា “បាទ! ត្រូវហើយ!។”
ខ្ញុំក៏សួរគាត់ថា “តើមានអ្វីដែលធ្វើឲ្យលោករំភើបយ៉ាងដូច្នេះ?”
គាត់ក៏និយាយថា “ខ្ញុំបានដល់ទីនេះ”។ តើលោកមានឃើញសំលៀកបំពាក់នោះទេ?“
ខ្ញុំក៏និយាយថា “បាទ! ខ្ញុំឃើញ”។
គាត់សួរខ្ញុំថា “តើលោកមានឃើញស្នាមដែលនៅទីនោះទេ?”
“បាទ! ឃើញ”។
“ចូរដាក់ដៃរបស់លោកលើខ្ញុំមក”។
ខ្ញុំក៏ដាក់ដៃលើ ហើយសួរគាត់ថា “តើកន្លែងគ្រាតៗនេះជាអ្វី?”។
គាត់ក៏ឆ្លើយថា “ទាសករម្នាក់ត្រូវបានគេចង ហើយក៏យកមកដល់ទីនេះនៅពេលមួយ។ នោះគឺជាឈាមរបស់លោក Abraham Lincoln”។ គាត់និយាយថា “ឈាមរបស់គាត់ក៏បាននាំខ្ញុំចេញពីរបបទាសភាពនោះដែរ។” “តើការនេះមិនធ្វើឲ្យខ្ញុំរំភើបចិត្តទេឬអី?”
32
ខ្ញុំឈរនៅទីនោះដោយមានភាពអស្ចារ្យក្នុងចិត្តជាខ្លាំង។ ខ្ញុំគិតថា “បើសិនជាឈាមរបស់លោក Abraham Lincolnបានធ្វើឲ្យទាសករម្នាក់មានការរំភើបចិត្ត ដោយព្រោះបានរំដោះអ្នកនោះចេញពីចំនងនៃរបបទាសភាព ចុះព្រះលោហិតព្រះយេស៊ូវគ្រីស្ទ បានធ្វើចំពោះមនុស្សដូចជាRosella ដែលនៅទីនេះ ដែលជាទាសករនៃគ្រឿងស្រវឹង ហើយចំពោះខ្ញុំដែលជាមនុស្សដែលត្រូវស្លាប់ និងជាមនុស្សដែលមានពេញដោយអំពើបាបដែលមិនអាចកាត់ថ្លៃបាន ជាយ៉ាងណាទៅ? ទ្រង់បានយកចំនងនៃទាសភាពរបស់អំពើបាបចេញពីចិត្តរបស់ខ្ញុំ។ តើការនោះមិនធ្វើឲ្យបុរសនោះមានការរំភើបទេឬអី?
33
យើងនឹងបន្តជាមួយនឹងមេរៀនអំពីទាសករ និងការប្រកាសពីការរួចពីទាសភាព ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃខាងមុខ។ យើងទាំងអស់គ្នាមិនបានដឹងនោះឡើយ អូ! បើសិនជាយើងទាំងអស់គ្នាមិនបានជួបជាមួយនឹងព្រះគ្រីស្ទ យើងនឹងមិនដែលមានឱកាសនឹងដឹងថា តើអ្វីទៅជាទាសភាពនោះទេ ហើយអ្នកក៏មិនដែលលឺសារដែលនិយាយថា “អ្នកនឹងមានសេរីភាពនៅក្នុងថ្ងៃមួយ។ អ្នកនឹងមានសេរីភាពនោះដែរ។ អ្នកនឹងមិនត្រូវពាក់ខ្សែក្រវ៉ាត់របស់ទាសករដែលត្រូវគេចងជាប់នឹងចង្កេះទៀតឡើយ ហើយក៏មិនត្រូវគេវាយធ្វើបាបដែរ។ ប៉ុន្តែអ្នករាល់គ្នាត្រូវទទួលបាននូវសេរីភាព ហើយអ្នកនឹងជាប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិចនេះ។ អ្នកនឹងមិនមែនជាទាសករទៀតឡើយ”។ នេះជាគំនិតដែលពួកគេបានគិតទុកជាមុន។
បើសិនជាមនុស្សមានបាបបានឃើញយ៉ាងដូច្នេះ! បើសិនជាមនុស្សមានបាបបានលឺដំនឹងល្អ!! នោះមិនមែនជាការចូលរួមជាមួយនឹងព្រះវិហារឡើយ តែជាការប្រកាសនូវដំណឹងល្អ ដែលនាំឲ្យអ្នករាល់គ្នាមានសេរីភាពពីអំពើបាប និងមានសេរីភាពពីជំងឺរបស់អ្នក។
34
អ្នកទាំងអស់គ្នាដឹងទេ ទាសករទាំងនោះសប្បាយរីករាយជាខ្លាំង ហើយតាមរយៈនេះ ពួកគេរងចាំថ្ងៃនៃសេរីភាពដែលត្រូវមក ពួកគេប្រាប់ខ្ញុំថា ពួកគេប្រមូលគ្នាទាំងប្រុសទាំងស្រី ទាំងម្តាយទាំងកូន ទាំងចាស់ទាំងក្មេងមកឈរនៅក្បែរជើងភ្នំតូចមួយ។ ហើយនៅកណ្តាលយប់ពួកគេនាំគ្នាឡើងទៅលើកំពូលកូនភ្នំនោះ។ ពួកគេដឹងថា នៅពេលដែលព្រះអាទិត្យរះឡើង មានរស្មីម្តងទៀត ពួកគេនឹងមានសេរីភាព។ វាមិនមែនមួយនាទីទៀតដែលព្រះអាទិត្យត្រូវលេចមកប៉ះកំពូលភ្នំនោះទេ ប៉ុន្តែពួកគេមួយចំនួនឡើងទៅលើកំពូលភ្នំនោះ ហើយសំលឹងមើលដោយនិយាយថា “អូ!! នៅពេលដែលព្រះអាទិត្យរះ ឡើង យើងទាំងអស់គ្នាមានសេរីភាពហើយ”។
ប៉ុន្តែនៅពេលដែលព្រះអាទិត្យបានរះឡើងនៅពេលមួយ! នៅពេលដែលព្រះអាទិត្យរះ ឡើងកាលពីរាប់ពាន់ឆ្នាំមុន ទ្រង់បានបំបាក់អស់ទាំងរបបទាសភាព ទាសករទាំងអស់ត្រូវបានទទួលនូវសេរីភាពដោយសារទ្រង់ ទ្រង់បានព្យាបាលអស់ទាំងជំងឺ ទ្រង់បានផ្តល់សេរីភាពដល់អស់អ្នកដែលជាប់ចំនង។ តើយើងត្រូងឡើងទៅលើភ្នំ ហើយសំលឹងមើលយ៉ាងណាទៅ!!
35
នៅពេលដែលព្រះអាទិត្យនោះបានរះមក មានបុរសម្នាក់ដែលឈរនៅទីដ៏ខ្ពស់បំផុតបានឃើញ ហើយអ្នកនោះបានស្រែកយ៉ាងខ្លាំងទៅកាន់បុរសដែលឈរបន្ទាប់ថា “យើងមានសេរីភាពហើយ!”។ បុរសនោះស្រែកយ៉ាងខ្លាំងទៅកាន់បុរសម្នាក់ទៀតឈរបន្ទាប់គាត់នៅលើភ្នំនោះថា “យើងមានសេរីភាពហើយ”។ រហូតមកដល់ជើងភ្នំ ពួកគេស្រែកថា “យើងមានសេរីភាពហើយ!” ចេញពីព្រះអាទិត្យដែលបានរះនោះ។ ពួកគេបានរងចាំហើយ រងចាំទៀត រងចាំព្រះអាទិត្យនោះអស់ច្រើនម៉ោង។
តើយើងត្រូវរងចាំព្រះរាជបុត្រារបស់ព្រះដល់ពេលណាទៀតក្នុងពេលបច្ចុប្បន្ន? យើងមានសេរីភាពពីអំពើបាប យើងមានសេរីភាពពីច្រវ៉ាក់ដែលចងរំយើងហើយ។ យើងមានសេរីភាពពីទំនៀមទំលាប់ យើងមានសេរីភាពពីការជក់បារី យើងមានសេរីភាពពីការស៊ីផឹក ពីព្រោះព្រះរាជបុត្រានៃព្រះបានរស់ឡើងពីផ្នូរមកវិញ ហើយបំបាក់អស់ទាំងច្រវ៉ាក់ដែលរំព័ទ្ឋយើង។ អស់ទាំងទណ្ឌកម្មត្រូវកន្លងផុតទៅ! បំណុលទាំងអស់ត្រូវបានសង។ ទោសទាំងអស់ក៏ត្រូវបានរួច។ អំពើបាបទាំងអស់ត្រូវបានលាងសំអាត ហើយយើងមានសេរីភាព។ អូ!! យើងទាំងអស់គ្នាមានសេរីភាព។ អូ!! យើងទាំងអស់គ្នាជាមនុស្សដែលមានសេរីភាពពីទាសភាព។ សេរីភាពបានកើតមក នៅពេលដែលព្រះរាជបុត្រារបស់ព្រះបានលេចមកជាមួយនឹងការព្យាបាលនៅព្រះ ហស្ថរបស់ទ្រង់!
ពេលមួយទ្រង់នឹងយាងពីបល្ល័ង្ករបស់ទ្រង់ ត្រលប់ជាលើកទីពីរ។ ហើយនៅពេលនោះ យើងរួចពីអស់ទាំងការឈឺចាប់ និងរាល់ទាំងសេចក្តីល្បួង យើងមានសេរីភាពពីអស់ទាំងសេចក្តីស្លាប់ ហើយយើងនឹងមានជីវិតអស់កល្បជានិច្ច នឹងរស់ជាមួយទ្រង់ជារៀងរហូត។ យើងមានសេរីភាព។ “ចូរចេញទៅហើយប្រាប់” នេះជាការដែលយើងត្រូវធ្វើ។
36
នៅក្នុងសម័យព្រះគម្ពីរ មនុស្សត្រូវបានលក់ដើម្បីសងនូវបំណុលដែលពួកគេជំពាក់។ បើពួកគេជំពាក់បំណុលនរណាម្នាក់ ហើយមិនអាចសងបាន ពួកគេត្រូវលក់ខ្លួនឯងធ្វើជាទាសកររបស់ម្ចាស់បំណុលដើម្បីសងបំណុលដែលខ្លួនជំពាក់នោះ។ ដូច្នេះអ្នកនោះនឹងត្រូវជាទាសករអស់មួយជីវិត។ ប៉ុន្តែនៅពេលមួយ ថ្ងៃនៃព្រះគុណបានមកដល់ ដែលមនុស្សទាំងអស់ស្គាល់ថា ជា Jubilee Year។ ពេលដែលJubilee year មកដល់មានសម្តេចសង្ឃម្នាក់បានចេញមក ហើយក៏ផ្លុំត្រែឡើង។ ត្រែនោះបានដល់ទាសករទាំងអស់ មិនថាអ្នកនោះបំរើគេយូរយ៉ាងណានោះទេ នៅពេលដែលត្រែផ្លុំឡើង ទាសករទាំងអស់នឹងត្រូវបានដោះ ឲ្យមានសេរីភាព។ គេនឹងទំលាក់ចបកាប់ចោល ហើយដើរទៅផ្ទះមើលកូនចៅរបស់គេ។ គេនឹងមិនធ្វើការទៀតឡើយ ពីព្រោះគេត្រូវបានទទួលនូវសេរីភាពនៅពេលដែលសំលេងនៃត្រែនោះផ្លុំឡើង។ ត្រែនោះ មិនបានផ្លុំដោយសំលេងគ្រលរឡើយ តែសំលេងនៃត្រែនោះបានលឺឡើងយ៉ាងច្បាស់ ដែលទាសករទាំងអស់អាចទំលាក់សំភារៈរបស់ខ្លួន ហើយទៅផ្ទះដោយមានសេរីភាពបាន។
37
នៅព្រឹកនេះព្រះគម្ពីរបានប្រាប់ថា “បើសិនជាត្រែមានសំលេងមិនច្បាស់ តើនរណានឹងដឹងថាត្រូវធ្វើអ្វី?” បើព្រះគម្ពីរបានប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់នៅដដែលទោះជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅ ប៉ុន្តែសំលេងត្រែ ដែលយើងលឺនៅពេលបច្ចុប្បន្នគឺ “ថ្ងៃនៃការអស្ចារ្យមានតែក្នុងពេលអតីតកាលតែប៉ុណ្ណោះ ហើយក្នុងសម័យនេះក៏គ្មានការព្យាបាលដែរ” តើមាននរណារៀបចំខ្លួនរបស់គេទៅ?
អ្វីដែលយើងត្រូវការក្នុងពេលបច្ចុប្បន្នគឺអ្នកនាំសាររបស់ព្រះ! “ទ្រង់បានរស់ពីសុគតឡើងវិញហើយ! ទ្រង់គង់នៅដដែលទោះជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅ!!”។ នេះជាសារសំរាប់សម័យនេះ។
មានការព្យាបាលជំងឺនៅក្នុងសញ្ញាចាស់។ យើងក៏ឃើញមានការអស្ចារ្យជាច្រើនបានកើតឡើងដែរ។ មនុស្សទាំងអស់ដែលចូលក្នុងផ្នូរហើយមិនអាចនឹងចេញមកវិញបានឡើយ។ ប៉ុន្តែនៅព្រឹកថ្ងៃEaster នៅពេលដែលពួកសិស្សទទួលបាននូវសារដ៏អស្ចារ្យ ដែលមនុស្សទាំងអស់មិនដែលបានទទួល ចុះតើពួកគេបានទទួលអ្វី? គឺសារនោះប្រាប់ថា “ចូរចេញទៅហើយប្រាប់ដល់ពួកសិស្សរបស់ខ្ញុំថា ខ្ញុំបានរស់ពីសុគតឡើងវិញហើយ!”។ ទ្រង់បានរស់ពីសុគតឡើងវិញហើយ!!
38
មិនដែលមានរូបកាយណាមួយនៅលើផែនដី មនុស្សណាមួយ ហោរាដ៏អស្ចារ្យណាម្នាក់ ឬអ្នកបរិសុទ្ឋណាដែលរស់ពីស្លាប់ឡើងវិញនោះទេ។ ពួកគេទទួលបាននូវការព្យាបាលដោយសារព្រះវិញ្ញាណបរិសុទ្ឋ។ ពួកគេមានពេលវេលាដោយសារព្រះវិញ្ញាណបរិសុទ្ឋ ហើយពួកគេដឹងពីការដែលត្រូវកើតមក។ ពួកគេអាចទទួលបានការទាំងនេះ។ ប៉ុន្តែមិនដែលមានអ្នករើសតាំងណាមួយដែលមកពីព្រះ មកនិយាយថា “ខ្ញុំនឹងដាក់ជីវិតរបស់ខ្ញុំចុះ ហើយខ្ញុំនឹងយកមកវិញ។ រូបកាយរបស់ខ្ញុំនឹងត្រូវខ្ទិចខ្ទាំ តែខ្ញុំនឹងរស់ឡើងវិញនៅថ្ងៃទី៣” នោះទេ។ មិនដែលមាននរណាម្នាក់ដែលនិយាយពាក្យយ៉ាងដូច្នេះទេ។ ហើយនៅពេលដែលពួកគេលឺសេចក្តីនេះ ពួកគេមានឆ្ងល់នៅក្នុងចិត្តថា តើជាការពិត ឬក៏អត់។
ប៉ុន្តែនៅព្រឹកថ្ងៃEaster ពួកគេទទួលបានសារមួយ “ចូរចេញទៅគ្រប់ទីកន្លែង ហើយប្រកាសដំណឹងល្អដល់គ្រប់ទាំងសាសន៍ថា ខ្ញុំរស់ពីសុគតឡើងវិញហើយ។ ហើយមើល ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាជាដរាបរហូតដល់ចុងបំផុតកល្ប។ អស់អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹកនោះនឹងបានសង្រ្គោះ ហើយអ្នកនោះនឹងមិនត្រូវវិនាសឡើយ។ ទីសំគាល់ទាំងនេះនឹងកើតមកដល់អ្នកណាដែលជឿ មើល! គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ គេនឹងនិយាយភាសាដទៃ បើគេកាន់ពស់ ឬផឹកអ្វីដែលពុល នោះគេមិនត្រូវទទួលគ្រោះថ្នាក់ឡើយ បើគេដាក់ដៃលើអ្នកឈឺ អ្នកនោះនឹងបានជា”។ នេះជាសារនៅព្រឹកថ្ងៃEaster ដែលជាសារមួយដ៏អស្ចារ្យ។ ទ្រង់បានឈ្នះអំពើបាប!!
39
ចូរគិតអំពីអ្នកដែលមានជ័យជំនះ។ លោកNapoleon នៅអាយុ៣៣ឆ្នាំ លោកជាអ្នកទទួលជ័យជំនះ ដ៏អស្ចារ្យនៅលើពិភពលោក។ លោកបានវាយបំផ្លាញគ្រប់ជាតិសាសន៍ទាំងអស់នៅលើពិភពលោកនេះ។ គាត់ក៏មានការខូចចិត្តដែរ ពីព្រោះគ្មាននរណាម្នាក់ដែលនៅសល់សំរាប់គាត់វាយបំផ្លាញទៀតឡើយ គាត់អង្គុយចុះ ហើយយំ។ គ្មាននរណាម្នាក់ដែលគាត់នឹងត្រូវបំផ្លាញទៀតឡើយ។ គាត់ដើរតួរជាល្បែងដែលគ្មានយុត្តិធម៌។ មានស្រ្តីពេស្យាចារប្រមាណជាង១០ពាន់អ្នកដើរទៅជាមួយនឹងកងទ័ពរបស់គាត់។ គាត់ទៅដោយមានកាំភ្លើងនិងដាវ។ នៅអាយុ៣៣ឆ្នាំគាត់បានឈ្នះលោកពិភពលោកនេះ។ គាត់បានស្លាប់ដោយសារគ្រឿងស្រវឹង ដោយព្រោះ គាត់ដើរតួជាល្បែងដែលគ្មានយុត្តធម៌។ គាត់ភ្លេចសារនោះ។ គាត់បានឈ្នះ តែគាត់បានភ្លេចសារនោះ។ គាត់ចេញទៅ តែគាត់ភ្លេចថាតើគាត់ចេញទៅដើម្បីអ្វី។
ដូចក្មេងប្រុសតូចដែលបានរត់ប្រណាំង ដូចពួកជំនុំក្នុងសម័យនេះ ដូចមនុស្សដែលកំពុងតែរត់ ហើយក៏ដូចជាតិសាសន៍ទាំងអស់ដែរ!
40
ទីជំរករបស់យើងមិនមែនគ្រាប់បែកអាតូមិចនោះទេ តែទីជំរករបស់យើងគឺជាអង្គព្រះយេស៊ូវគ្រីស្ទ និងការរស់ពីសុគតឡើងវិញរបស់ទ្រង់។
Napoleonបានភ្លេចរបស់ដែលសំខាន់។ តើមានអ្វីដែលត្រូវកើតឡើងចំពោះរូបគាត់? ក្នុងជ័យជំនះរបស់គាត់ គាត់ត្រូវស្លាប់ដោយសារការប្រមឹក។ មូលហេតុអ្វី? ព្រោះគាត់មិនបានលេងល្បែងឲ្យបានត្រឹមត្រូវ ទោះ បីជាគាត់បានទទួលជ័យជំនះដ៏ធំសំបើមលើផែនដីនេះក៏ដោយ។ គាត់បានរៀបចំកងទ័ពយ៉ាងត្រឹមត្រូវ។ គាត់មានកំលាំងទ័ពដ៏ជំនាញ ។ គាត់បានយកជាតិសាសន៍ទាំងអស់ក្រោមអំណាចរបស់ខ្លួន ហើយបានធ្វើការដែលគ្មាននរណាម្នាក់ធ្វើបានដូចគាត់ឡើយ ប៉ុន្តែគាត់ភ្លេចពីសារដ៏ពិតប្រាកដ។ គាត់បានយកវា គាត់មានកំលាំងទ័ពដ៏រឹងមាំ ប៉ុន្តែគាត់ភ្លេចពីកំលាំងរបស់ព្រះ។
កំលាំងរបស់ព្រះជាការកំសាន្តចិត្តដល់យើង។ យើងមិនដែលទទួលបានកំលាំងឯណាផ្សេងឡើយ។ គ្មានទីជំរកណាផ្សេងដែលខ្ញុំត្រូវពឹងនោះទេ!! ព្រះទ្រង់មានសេចក្តីមេត្តាករុណា!! សូមទទួលជីវិតរបស់ខ្ញុំ តែសូមកុំខ្ញុំឲ្យភ្លេចពីប្រភពនៃកំលាំងដែលខ្ញុំទទួលបានមក។ កំលាំងនោះមកពីព្រះអម្ចាស់។ ខ្ញុំមិនចង់បានរបស់ល្អណាមួយរបស់លោកីយនេះទេ។ ខ្ញុំចង់បានព្រះយេស៊ូវគ្រីស្ទ ខ្ញុំចង់បានការរស់ពីសុគតឡើងវិញរបស់ទ្រង់មកបញ្ឆេះជីវិតរបស់ខ្ញុំ។
41
នេះមានការខុសគ្នាជាខ្លាំងនៅពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្ម៣៣ឆ្នាំ! នៅព្រះជន្ម៣៣ឆ្នាំ ព្រះយេស៊ូវគ្រីស្ទទទួលបានគ្រប់ទាំងអស់។ ទ្រង់បានបង្កើតលោកីយ ហើយទ្រង់គង់នៅក្នុងលោកីយ តែលោកីយមិនបានស្គាល់ទ្រង់ទេ។ ទ្រង់មិនដែលធ្វើឲ្យកិតិស័ព្ទរបស់ទ្រង់ល្បីល្បាញឡើយ។ ទ្រង់មិនដែលប្រមូលកំលាំងទ័ព ទ្រង់ក៏មិនដែលបង្កើត និងរៀបចំក្រុមជំនុំដែរ។ ទ្រង់មិនដែលធ្វើឲ្យល្បីល្បាញសំរាប់ទ្រង់ទេ។ ទ្រង់មិនបានយាងមកដោយមានអំនួតជាមួយចំនេះដឹង ជាមួយទេវវិទ្យា ហើយទ្រង់ក៏មិនដែលចូលរៀននៅសាលាទេវវិទ្យាណាមួយដែរ។ ប៉ុន្តែទ្រង់មានព្រះអម្ចាស់ គឺទ្រង់មានវត្តមានរបស់ព្រះ! ហើយនៅព្រះជន្ម៣៣ឆ្នាំ ទ្រង់បានឈ្នះអស់ទាំងអំណាចនៃសេចក្តីអាក្រក់។ ទ្រង់បានឈ្នះអស់ទាំងជំងឺ និងអស់ទាំងអំណាចរបស់អារក្សសាតាំង។ ទ្រង់បានឈ្នះសេចក្តីស្លាប់។ នៅពេលដែលទ្រង់សុគតនៅលើឈើឆ្កាងទ្រង់បានទៅស្ថាននរក ហើយទ្រង់ក៏ឈ្នះទាំងស្ថាននរកផងដែរ។
42
នៅពេលព្រឹកនៃថ្ងៃ Easter ទ្រង់បានយាងចេញពីផ្នូរ។ មូលហេតុអ្វី? ទ្រង់បានលេងល្បែងមួយដែលត្រឹមត្រូវ ទ្រង់មានសារមកជាមួយ ហើយទ្រង់បានសម្រេចវា។ ព្រះបានបញ្ជូនទ្រង់ ហើយទ្រង់មានសារមួយដើម្បីមកប្រាប់ពួកគេ។ ជាមួយនឹងសារដែលព្រះបានប្រទានមកទ្រង់ ទ្រង់បានឈ្នះ អំណាចរបស់អារក្សសាតាំង។ ទ្រង់ឈ្នះអស់ទាំងជំងឺ ទ្រង់ឈ្នះអស់ទាំងសេចក្តីស្លាប់ ទ្រង់បានឈ្នះស្ថាននរក ទ្រង់បានយាងចេញពីផ្នូរមកវិញ។ មូលហេតុអ្វី? ទ្រង់បានយាងទៅ! “ចេញទៅហើយប្រាប់”។ “ខ្ញុំតែងធ្វើនូវសេចក្តីណា ដែលបានប្រាប់ឲ្យខ្ញុំធ្វើ។ ខ្ញុំមិនធ្វើអ្វីផ្សេងឡើយ តែខ្ញុំធ្វើតែអ្វីដែលព្រះវរបិតាប្រាប់ឲ្យខ្ញុំធ្វើតែបណ្ណោះ”។
នៅមុនពេលដែលទ្រង់សុគតទ្រង់មានបន្ទូលថា “ដោយព្រោះព្រះវរបិតាទ្រង់បានបញ្ជូលខ្ញុំមក នោះខ្ញុំបញ្ជូនអ្នករាល់គ្នាឲ្យចេញទៅ”។ មិនមែនបង្កើតកំឡាំងទ័ព ហើយក៏មិនមែនដើម្បីឲ្យអ្នកធ្វើជាប្រធានាធិបតេយ្យដែរ។ ការនេះមិនសំខាន់ឡើយ។ លោកីយនឹងត្រូវកន្លងផុតទៅ។ យើងទទួលបាននូវសារមួយ។ គឺព្រះយេស៊ូវគ្រីស្ទទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់គង់នៅកាលពីម្សិលម៉ិញ ថ្ងៃនេះ ហើយអស់កល្បតទៅ។
43
កាលពីម្សិលម៉ិញនៅក្នុងបន្ទប់សាវនាការដ៏តូចមួយ ពួកគេព្យាយាមឲ្យខ្ញុំនិយាយអ្វីមួយដែលមិនត្រឹមត្រូវ។ ខ្ញុំនិយាយថា “ខ្ញុំមិនមែនជាមនុស្សទុច្ចរិតទេ”។ ខ្ញុំបា្រប់ថា “ខ្ញុំស្មោះត្រង់។ ហើយអ្នករាល់គ្នាមិនអាចនិយាយអ្វីផ្សេងពីសេចក្តីពិតឡើយ”។
មានបុរសម្នាក់នៅជាមួយខ្ញុំ និយាយថា “បើសិនជាមាននរណាម្នាក់មកនិយាយជាមួយខ្ញុំយ៉ាងដូច្នេះ នោះខ្ញុំនឹងគប់អ្នកនោះដោយសៀវភៅនេះជាមិនខានឡើយ”។
ខ្ញុំនិយាយថា “ទេ! លោក។ ទេ! វាមិនមែនជាការត្រឹមត្រូវទេ។ ការនេះមិនមែនជាវិធីដែលស្វែងរកដំណោះស្រាយនោះឡើយ។ វាមិនមែនត្រឹមត្រូវឡើយ”។
គាត់និយាយថា “ហេតុអ្វីបានជាលោកបានដឹងការបានកើតមក? ហេតុអ្វីបានជាលោកមិនចេញទៅ ហើយធ្វើវា?
ខ្ញុំក៏និយាយថា “ខ្ញុំចំនាយពេលរបស់ខ្ញុំដើម្បីបំរើព្រះយេស៊ូវ”។
មនុស្សខ្វាក់មិនអាចមើលឃើញសេចក្តីនោះឡើយ។
44
“ព្រះវរបិតាបានបញ្ជូនខ្ញុំមក...”។ ព្រះវរបិតាបានបញ្ជូលទ្រង់មក ហើយទ្រង់ក៏យាងមក។ ទ្រង់មានសារដើម្បីនឹងប្រាប់ដល់មនុស្សទាំងអស់។ ទ្រង់បានឈ្នះសេចក្តីស្លាប់ ទ្រង់បានឈ្នះស្ថាននរក។ “ព្រះវរបិតាបានបញ្ជូនខ្ញុំឲ្យមកជាមួយនឹងសារ សារនេះ ខ្ញុំបានយកមកឲ្យអ្នករាល់គ្នា ចូរចេញទៅគ្រប់ទីកន្លែងលើពិភពលោក ហើយប្រកាសប្រាប់អំពីអំណាចនៃព្រះ វិញ្ញាណបរិសុទ្ឋ។ ទីសំគាល់ទាំងនេះនឹងកើតមកដល់អស់អ្នកណាដែលជឿ អ្នកនោះនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ អ្នកនោះនឹងនិយាយភាសាដទៃ និងកាន់ពស់ផងដែរ”។ រូបកាយរបស់យើងដែលត្រូវកប់នៅក្នុងផ្នូរ ដូចរូបកាយរបស់ទ្រង់ដែរ តែទ្រង់បានឈ្នះសេចក្តីស្លាប់ ស្ថាននរក និងផ្នូរ។ ទ្រង់ជាអ្នកមានជ័យជំនះដ៏អស្ចារ្យ។
ទ្រង់បញ្ជូនយើងជាមួយនឹងសាររបស់ទ្រង់។ ចូរយើងចេញទៅជាមួយសារនោះ ចេញទៅហើយប្រាប់។ មិនមែនរត់ ហើយគ្មានអ្វីដើម្បីនឹងប្រាប់នោះទេ។ ដំបូងចូរដាក់វាក្នុងចិត្តរបស់អ្នកសិន។
45
នៅពេលដែលអ្នកមក ហើយអធិស្ឋានក្នុងព្រឹកនេះ ចូរកុំមកដោយចៃដន្យនោះឡើយ។ ចូរមកដោយមានសារនៅក្នុងចិត្តរបស់អ្នក “ខ្ញុំជាព្រះដែលបានសុគតហើយរស់ឡើងវិញ។ ខ្ញុំជាអ្នកដែលឲ្យសារនេះដល់អ្នក។ ទីសំគាល់ទាំងនេះនឹងកើតមកដល់អស់អ្នកណាដែលជឿ”។ ព្រះដ៏មានព្រះ ចេស្តាទ្រង់បានប្រោសមនុស្សដែលខ្វាក់ឲ្យបានភ្លឺឡើងវិញ នោះទ្រង់ក៏ធ្វើឲ្យអ្នកដែលវេទនាដោយសារជំងឺមហារីកបានជាក្នុងព្រឹកនេះដែរ។
ហើយដោយសារសារនេះជាសារត្រឹមត្រូវ ព្រោះព្រះបានបញ្ជូនសារនេះមក និងអ្នកនាំសាររបស់ទ្រង់ នោះ នឹងមិនមានអ្វីដែលសង្ស័យឡើយ ទោះជាស្ថាននរកបញ្ឆេះគាត់ ឬអ្នកនោះត្រូវគេជាន់ឈ្លី ហើយនឹងដួលចុះ នឹងដីក៏ដោយ គង់តែនឹងក្រោកឡើងវិញជាមិនខាន។ យើងទទួលបានសារនោះ គ្មានអ្វីមួយដែលអាចបញ្ឈប់បានឡើយ! ហាលេលូយ៉ា!! “លើថ្មដានេះ ខ្ញុំនឹងតាំងក្រុមជំនុំរបស់ខ្ញុំឡើង ហើយទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់មិនអាចឈ្នះ បានឡើយ”។ ពួកគេនិយាយនូវអ្វីដែលគេចង់និយាយ ធ្វើអ្វីដែលពួកគេចង់ធ្វើ ហើយសាតាំងនឹងខឹងច្រលោត និងស្រែកឡើង តែព្រះគ្រីស្ទទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់គង់ជាមួយនឹងយើងក្នុងពេលសព្វថ្ងៃនេះ។
46
កាលពីពីរបីថ្ងៃមុន ខ្ញុំបាននិយាយជាមួយនឹងបណ្ឌិតLamsa ដែលជាអ្នកបកប្រែព្រះគម្ពីរពីភាសាអារ៉ាប់ មកភាសាអង់គ្លេស។ ខ្ញុំឃើញសញ្ញាតូចមួយ ជាសញ្ញារបស់ព្រះដែលនៅទីនោះ ហើយមានចំនុចតូចៗបីលើវាផងដែរ។ ខ្ញុំសួរថា “លោក Lamsa តើនេះជាអ្វី?”
គាត់ឆ្លើយថា “នេះជាព្រះអម្ចាស់ ជាមួយនឹងលក្ខណៈបីយ៉ាងរបស់ទ្រង់”។
ខ្ញុំសួរគាត់ថា “លោកចង់មានន័យថាព្រះទ្រង់គង់នៅជាបីអង្គ គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ឋឬ”?
គាត់ក្រោកឡើង ហើយសំលឹងមើលខ្ញុំ ទឹកភ្នែករបស់ជនជាតិយូដាម្នាក់នេះបានហូរមក គាត់សួរខ្ញុំថា តើលោកជឿការនោះឬទេ លោកប្រាណហាំ?“
ខ្ញុំឆ្លើយថា “គឺជឿយ៉ាងអស់ពីចិត្តរបស់ខ្ញុំ”។
គាត់យកដៃរបស់គាត់មកឱបខ្ញុំ ហើយនិយាយថា “ខ្ញុំឆ្ងល់ពីការអស្ចារ្យដែលបានកើតមក និងទីសំគាល់ដែលលោកបានធ្វើ”។ “មនុស្សជាច្រើនប្រាប់ខ្ញុំថាលោកជាហោរា។ ខ្ញុំមិនបានជឿឡើយរហូតមកដល់ពេលនេះ។ ពេលនេះ ខ្ញុំស្គាល់លោកហើយ”។ “នេះហើយជាសារ។ នេះជាការដែលនឹងធ្វើអោយនគររបស់ព្រះរង្គើឡើង”។ គាត់ប្រាប់ថា “ពេលមួយលោកនឹងត្រូវស្លាប់ជាមួយវា”។ “លោកនឹងដៅចំនាំទីបន្ទាល់របស់លោកជាមួយនឹងការនេះ”។
47
គាត់ជាបុរសដ៏អស្ចារ្យម្នាក់។ គាត់និយាយថា “ខ្ញុំបានធ្វើជាអ្នកបកប្រែនេះអស់រយៈពេល៣០ឆ្នាំជាងទៅហើយ មិនមែនបកប្រែពីភាសាGreekទេ តែពីភាសាអារ៉ាប់មកជាភាសាអង់គ្លេស។” “ខ្ញុំបានចំនាយពេលវេលាទាំងអស់របស់ខ្ញុំ”។ “ហើយខ្ញុំទើបតែដើរមកកន្លែង ដែលខ្ញុំអាចឃើញព្រះ នៅក្នុងភាពយន្តដែលនិយាយអំពីព្រះអម្ចាស់”។ គាត់និយាយថា “លោកប្រាណហាំ លោកដឹងទេ យើងឃើញនូវទីសំគាល់ និងការអស្ចារ្យ ប៉ុន្តែយើងត្រូវមើលតើសំលេងអ្វីដែលទីសំគាល់នោះមាន។ យើងជាជនជាតិយូដា យើងឃើញទីសំគាល់ តែយើងត្រូវមើលពីសំលេងរបស់ទីសំគាល់នោះ”។
48
អូ!! ហាលេលូយ៉ា!! សំលេងនៃទីសំគាល់! ព្រះទ្រង់បានប្រាប់លោកម៉ូសេថា “បើសិនជាពួកគេមិនលឺសំលេងនៃទីសំគាល់ ជាសំលេងនៃទីសំគាល់ទីមួយ នោះគេនឹងលឺសំឡេងនៃទីសំគាល់ទីពីរ”។ វាជាសំឡេងដែលមកជាមួយទីសំគាល់នោះ។
អ្នករាល់គ្នាឃើញទេជនជាតិយូដាម្នាក់នេះដឹងពីអ្វីដែលគាត់កំពុងនិយាយ។ គាត់និយាយថា “ខ្ញុំបានឃើញការពិត ខ្ញុំបានឃើញទីសំគាល់និងការអស្ចារ្យ ដូចជាមនុស្សខ្វាក់បានភ្លឺឡើងវិញ និងទីសំគាល់ជាច្រើនទៀត។ ប៉ុន្តែពេលនេះខ្ញុំលឺសំលេងដែលនៅខាងក្រោយថា ព្រះមិនមានបីនោះទេ តែនិយាយថាមានតែមួយអង្គប៉ុណ្ណោះ”។
អូ! បងប្អូនទាំងអស់គ្នាយើងមានសារមួយដ៏អស្ចារ្យ!! “ចេញទៅហើយប្រាប់ដល់សិស្សរបស់ខ្ញុំថា ខ្ញុំមិនបានស្លាប់នោះទេ ខ្ញុំនៅរស់នៅឡើយ។ ខ្ញុំជាព្រះដែលត្រូវយាងមកតាមពូជអំបូររបស់ស្តេចដាវីឌ ដែលជាពន្លឺនិងតារាពេលព្រឹក”។
49
តើមានប្រយោជន៍អ្វី ដែលអ្នកចេញទៅហើយគ្មានអ្វីដើម្បីនឹងប្រាប់? ចូរឲ្យមានអ្វីម៉្យាងដើម្បីនឹងប្រាប់ចុះ! ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ទ្រង់ស្រឡាញ់អ្នកទាំងអស់គ្នា។ ទ្រង់បានសុគតសំរាប់អ្នករាល់គ្នា។ ព្រះគ្រីស្ទជាព្រះរាជបុត្រារបស់ព្រះ។
តើមានបងប្អូនប៉ុន្មានអ្នកដែលបានចូលរួមក្នុងពិធីជួបជុំកាលពីមុន ហើយឃើញទីសំគាល់និងការអស្ចារ្យរបស់ទ្រង់ ដែលទ្រង់បានសំដែងមកយើងរាល់គ្នា? ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ ដែលបានរស់ពីសុគតឡើងវិញ។
អ្នកបានឃើញពីទីសំគាល់ដូចជាទីសំគាល់ដែលសាសន៍ហេព្រឺបានឃើញដែរ។ វាជាពន្លឺដូចជាសសរភ្លើង ដែលនៅទីនោះមានសញ្ញាណសំគាល់តូចៗចំនួន៣ នៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ឋ តែមិនមែនបីអង្គនោះទេ គឺតែមួយអង្គប៉ុណ្ណោះ។ មានព្រះអម្ចាស់ដែលមានព្រះជន្មរស់តែមួយព្រះអង្គប៉ុណ្ណោះ។ ទ្រង់ជាព្រះតែមួយ! ហាលេលូយ៉ា! ព្រះដែលគង់នៅទីខ្ពស់ ព្រះដែលគង់នៅជាមួយអ្នក ព្រះដែលគង់នៅក្នុងអ្នក។
50
ខ្ញុំជឿលើការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានរស់ពីសុគតឡើងវិញ! ហើយមានតែទ្រង់មួយព្រះអង្គប៉ុណ្ណោះដែលមានបន្ទូលថា “គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង។ គ្រប់ទាំងអំណាចដែលនៅស្ថានសួគ៌ និងផែនដីត្រូវបានប្រគល់មកក្នុងដៃរបស់ខ្ញុំ។ ចូរចេញទៅគ្រប់ទាំងសាសន៍ ហើយប្រកាសដំណឹងល្អដល់ពួកគេចុះ”។ ដំណឹងល្អមិនមែនមានតែក្នុងព្រះ បន្ទូលតែប៉ុណ្ណោះទេ តែតាមរយៈអំណាចនិងការបើកសំដែងរបស់ព្រះវិញ្ញាណបរិសុទ្ឋផងដែរ។ ព្រះទ្រង់នឹងជួយអ្នកឲ្យជឿសេចក្តីនេះ ហើយយើងទាំងអស់គ្នានឹងឃើញព្រះយេស៊ូវគ្រីស្ទនៅពេលមួយ។
នៅពេលជីវិតនេះបញ្ចប់ទៅ
យើងនឹងឃើញព្រះយេស៊ូវ
ដែលគង់នៅលើបល្ល័ង្កដ៏ស្រស់ស្អាតរបស់ទ្រង់
ទ្រង់នឹងទទួលស្វាគមន៍ខ្ញុំ
51
ពួកគេសំលាប់ទ្រង់ ពីព្រោះទ្រង់មានបន្ទូលថា ទ្រង់ជាព្រះ។ ការពិតទ្រង់ជាព្រះ។ ព្រះគ្រីស្ទ ទ្រង់ត្រូវសុគតដោយទារុណកម្មដ៏វេទនា។ ទ្រង់បានសុគតដោយសារអំណាចនៃចក្រភពរ៉ូមាំង។ ទ្រង់ត្រូវបានគេបោះ ភ្ជាប់លើឈើឆ្កាង។ គេបានហែកពស្ពទ្រង់ ហើយភ្ជាប់ទ្រង់លើឈើឆ្កាង។ ប៉ុន្តែព្រះបានលើកទ្រង់ឡើងនៅថ្ងៃទី៣!
យើងទាំងអស់គ្នាជាសាក្សីរបស់ទ្រង់។ បើយើងមិនឈរនៅខាងទ្រង់ តើនរណានឹងឈរខាងទ្រង់ទៅ?
52
មានបុរសម្នាក់បានជួបជាមួយខ្ញុំនៅថ្ងៃមួយ ហើយបាននិយាយថា “អូ! លោកប្រាណហាំ លោកមិននិយាយទេឬអី លោកបានធ្វើឲ្យស្រ្តីម្នាក់ពិបាកចិត្ត អំពីការស្លៀកសំលៀកបំពាក់ និងការកាត់សក់ខ្លីរបស់នាង”។
ខ្ញុំប្រាប់ទៅគាត់វិញថា “បើសិនជាខ្ញុំមិនប្រាប់នាង តើនរណានឹងប្រាប់នាង? តើនរណានឹងប្រាប់?”
“តែលោកបានធ្វើឲ្យពួកគេខឹង”។
ខ្ញុំសុខចិត្តឲ្យពួកគេខឹងនឹងខ្ញុំ ជាជាងព្រះអម្ចាស់ទ្រង់ខឹងនឹងខ្ញុំ។ នេះជាសេចក្តីពិត។ ដូច្នេះតើនរណានឹងប្រាប់អំពីវា?
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរចេញទៅ ហើយប្រាប់ ប្រាប់សិស្សរបស់ខ្ញុំថា ខ្ញុំបានរស់ពីស្លាប់ឡើងវិញហើយ។ ខ្ញុំនឹងគង់នៅជាមួយអ្នកគ្រប់ពេលវេលា រហូតដល់ចុងបំផុតកល្ប”។
មិត្តទាំងអស់គ្នា តើអ្នកជឿសេចក្តីនេះទេ? សូមយើងអោនក្បាលចុះ ហើយអធិស្ឋានទាំងអស់គ្នា។
53
ឱ! ព្រះវរបិតាដ៏ពិត!! ទ្រង់មានបន្ទូលថា “ចេញទៅហើយប្រាប់ដល់សិស្សរបស់ខ្ញុំថា ខ្ញុំបានរស់ពីសុគតឡើងវិញហើយ”។ ព្រះវរបិតាអើយ ទ្រង់មិនប្រាប់ដល់សិស្សរបស់ទ្រង់តែប៉ុណ្ណោះទេ តែទ្រង់បានបើកសំដែងដល់ទូលបង្គំទាំងអស់គ្នាផងដែរ ថាទ្រង់បានរស់ពីសុគតឡើងវិញ។ ទ្រង់បានបង្ហាញអង្គទ្រង់ដល់ពួកគេ ហើយទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យដូចដែលទ្រង់បានធ្វើកាលទ្រង់មានព្រះជន្មគង់នៅលើផែនដីនេះដែរ។ រយៈ ជាង១៩០០ឆ្នាំទៅហើយ សារនេះនៅតែឆេះដដែល។ វាមានពន្លឺ ហើយបញ្ឆេះ ចិត្តរបស់ទូលបង្គំទាំងអស់គ្នាក្នុងថ្ងៃនេះ ដូចដែលបានបញ្ឆេះចិត្តពួកសិស្សរបស់ទ្រង់ នៅពេលដែលគេបានឃើញទ្រង់មានព្រះ ជន្មរស់ហើយឈរនៅកណ្តាលពួកគេ និងធ្វើកិច្ចការដូចដែលទ្រង់បានធ្វើពីមុនដែរ។ ទូលបង្គំដឹងថា ទ្រង់បានរស់ពីសុគតឡើងវិញហើយ។
ពិធីបុណ្យ Easter ពិតជាមានន័យធំធេងណាស់សំរាប់ទូលបង្គំទាំងអស់គ្នា ពីព្រោះទូលបង្គំបានរួមគ្នាចូលមក ហើយមានការប្រកបគ្នាក្នុងពេលដែលទ្រង់បានព្រះជន្មរស់ឡើងវិញ។ ព្រោះទូលបង្គំទាំងអស់គ្នា កាលពីមុនបានស្លាប់ដោយសារអំពើបាបនិងការរំលងរបស់ខ្លួន តែពេលនេះទូលបង្គំបានរកឃើញព្រះគុណ ដែលទ្រង់បានផ្តល់មកសំរាប់អំពើបាបរបស់ទូលបង្គំហើយ។ ទ្រង់ថែមទាំងបានបោះ ត្រាដៅចំនាំទូលបង្គំដូចដែលទ្រង់បានធ្វើចំពោះលោកអ័ប្រាហាំ ដើម្បីបញ្ជាក់ថាទ្រង់បានទទួលទូលបង្គំ។ លោកអ័ប្រាហាំបាននិយាយថា គាត់ជឿលើព្រះអម្ចាស់ ប៉ុន្តែទ្រង់បានប្រគល់ឲ្យគាត់នូវត្រានៃការកាត់ស្បែក ដើម្បីជាការបញ្ចាក់ថា គាត់បានជឿដល់ទ្រង់។ ពេលនេះព្រះវរបិតាអើយ ទូលបង្គំទាំងអស់គ្នាបានទទួលនូវការកាត់ស្បែកដោយព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់ ហើយរបស់ទាំងអស់នៅលោកីយនេះនឹងចេញឆ្ងាយទៅ។ ទូលបង្គំទាំងអស់គ្នាមានគោលដៅតែមួយ គឺបំរើទ្រង់។ ហើយមានបំនងចិត្តតែមួយ គឺស្រឡាញ់ទ្រង់ ជាសិស្សរបស់ទ្រង់។
54
ព្រះអម្ចាស់អើយ!! ពេលនេះសូមទ្រង់ដាក់សាររបស់ទ្រង់នៅក្នុងចិត្តទូលបង្គំគ្រប់គ្នា។ សូមកុំឲ្យពួកគេភ្លេចសារនោះឡើយ។ សូមឲ្យពួកគេដឹងថា ទ្រង់នៅដដែល ទោះជាម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតទៅ ទ្រង់គង់នៅទីនេះ ទ្រង់នឹងលើកទូលបង្គំគ្រប់គ្នាពីសេចក្តីស្លាប់ ហើយព្រះវិញ្ញាណទ្រង់គង់នៅជាមួយរហូតដល់ការយាងមកជាលើកទីពីររបស់ទ្រង់។
ព្រះវរបិតាអើយ! ទូលបង្គំអធិស្ឋានសំរាប់អ្នកដែលមានជំងឺក្នុងព្រឹកនេះ។ ទូលបង្គំអធិស្ឋានសំរាប់សាររបស់ទ្រង់ដែលបានដាក់មកទូលបង្គំក្នុងព្រឹកនេះ ដោយមានអំណាចព្រះចេស្តារបស់ទ្រង់ សូមទ្រង់ដាក់វានៅក្នុងព្រះវិហារនេះ។ ព្រះអង្គអើយ ពេលទូលបង្គំដាក់ដៃលើអស់អ្នកណាដែលមានជំងឺ សូមទ្រង់បង្ហូរសេចក្តីមេត្តាករុណារបស់ទ្រង់ ហើយព្យាបាលមនុស្សទាំងអស់នេះផងដែរ។ សូមឲ្យពួកគេទាំងអស់គ្នាទទួលព្រះពរ និងការព្យាបាលដែលមកពីទ្រង់។
55
ព្រះអង្គអើយ! ទូលបង្គំទទួលស្គាល់ថា គ្មានអ្វីដែលទូលបង្គំធ្វើបានដោយប្រើកំលាំងរបស់ខ្លួនឡើយ។ ទូលបង្គំមានជំនឿដូចជាកូនក្មេង។ ទូលបង្គំឃើញសិស្សរបស់ទ្រង់បន្ទាប់ពីពួកគេត្រូវបានទទួលអំណាចក្នុងការព្យាបាលជំងឺ ការព្យាបាលមនុស្សឆ្កួតជ្រូក និងការបណ្តេញអារក្សជាដើម។ មានភាពខុសគ្នាគ្នាយ៉ាងខ្លាំងនៅពេលដែលបុរសម្នាក់នោះបានជួបព្រះយេស៊ូវ ទ្រង់បានបញ្ជាទៅអារក្សដែលចូលបុរសនោះថា “វិញ្ញាណសាតាំង ឯងត្រូវចេញពីមនុស្សនេះ”។ នេះជាភាពខុសគ្នាមួយយ៉ាងធំ។ អ្នកនោះស្គាល់ថាទ្រង់មិនមែនជាសាវកឡើយ តែទ្រង់គឺជាព្រះ។ តែព្រះយេស៊ូវទ្រង់មានបន្ទូលថា “វាមិនស្លាប់ទេ ចូរយកវាមក ហើយឲ្យអាហារបរិភោគចុះ”។ វិញ្ញាណអាក្រក់បានចេញពីបុរសនោះ។
ឱ! ព្រះយេស៊ូវ ជាព្រះរាជបុតា្រនៃព្រះដ៏មានព្រះជន្មរស់ សូមទ្រង់យាងមកម្តងទៀត ហើយចាក់ប្រេងតាំងពួកជំនុំរបស់ទ្រង់ឲ្យមានសេរីភាព ឲ្យបានពេញលេញ និងឲ្យមានអំណាចដ៏អស្ចារ្យផងដែរ។ សូមព្រះវិញ្ញាណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ក្នុងព្រឹកនេះ យាងមកប្រោសព្រះវិហារដ៏តូចមួយនេះ ឲ្យមានសេចក្តីជំនឿថ្មី អំណាច អំណាចនៃជំនឿ ដែលយើងគ្រប់គ្នាអាចនិយាយប្រឆាំងនូវរាល់ទាំងសេចក្តីអៀនខ្មាស់ទាំងអស់ផងដែរ។ ព្រះអម្ចាស់អើយ! សូមទ្រង់ទទួលសេចក្តីទាំងនេះ។ ទូលបង្គំសូមថ្វាយពួកគេទាំងអស់គ្នាដល់ព្រះអង្គ សូមទ្រង់ប្រទានព្រះ ពររបស់ទ្រង់មកដល់ពួកគេ និងប្រទាននូវសេចក្តីសង្រ្គោះដល់ព្រលឹងរបស់ពួកគេ ដោយព្យាបាលអស់ទាំងជំងឺរូបកាយ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់ទូលបង្គំទាំងអស់គ្នាផងដែរ។
56
នៅពេលដែលយើងកំពុងឱនក្បាលនៅឡើយ បើសិនជាបងប្អូនណាម្នាក់ដែលនៅទីនេះមិនមែនជាគ្រីស្ទាន តើបងប្អូនចងចាំពាក្យទាំងនេះ ហើយនិយាយថា “លោកប្រាណហាំ សូមអធិស្ឋានឲ្យខ្ញុំផង?” សូមព្រះ ប្រទានពរដល់អ្នកទាំងអស់គ្នា។ នរណាម្នាក់ដែលនិយាយថា “ខ្ញុំមិនមែនជាគ្រីស្ទ។ ខ្ញុំបានលឺដំណឹងថា ព្រះយេស៊ូវគ្រីស្ទបានរស់ពីសុគតឡើងវិញ ប៉ុន្តែខ្ញុំពិតជាមិនយល់សោះឡើយ។ ទ្រង់មិនដែលរស់នៅក្នុងចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំមិនដែលស្កប់ស្កល់ក្នុងចិត្តឡើយ។ ខ្ញុំមានជំងឺ។ ខ្ញុំដើរអធិស្ឋានពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។ ខ្ញុំចេញពីព្រះវិហារមួយហើយព្រះវិហារមួយទៀត”។ អ្នកមិនត្រូវធ្វើយ៉ាងដូច្នេះឡើយ។ អ្នកត្រូវជឿដល់ទ្រង់។ ទ្រង់បានរស់ពីសុគតឡើងវិញហើយ។ តើមាននរណាម្នាក់លើកដៃឡើងទេ? សូមនិយាយថា... ព្រះប្រទានពរដល់អ្នក។ ព្រះប្រទានពរដល់អ្នក។ “ខ្ញុំចង់ជឿទ្រង់។ ខ្ញុំចង់ជឿទ្រង់”។
តើមានបងប្អូនប៉ុន្មានអ្នកដែលមានជំងឺនៅទីនេះ? សូមលើកដៃឡើង ដោយនិយាយថា “ខ្ញុំចង់ជឿងទ្រង់។ ខ្ញុំចង់ដឹងពីសារដែលមាននៅព្រឹកនេះ”។ សូមព្រះប្រទានពរដល់អ្នក។ ពិតជាល្អណាស់។ សូមព្រះប្រទានពរដល់អ្នក។
57
Teddy ពេលនេះ ខ្ញុំចង់ឲ្យលោកលេងបទ “Great Physician”។ ហើយបើសិនជាបានសូមលេងបទ “Now is near” ផងដែរ។
ខ្ញុំចង់ឲ្យការរស់ឡើងវិញនេះប្រោសខ្ញុំ ពីគំនរផេះដែលខ្ញុំកំពុងអង្គុយ។ ខ្ញុំចង់បានការបើកសំដែងបន្ថែមទៀត។
ពេលនេះសូមបងប្អូន ងើបក្បាល និងលើកដៃឡើង។ ព្រះទ្រង់នឹងទទួលបងប្អូន។
58
ខ្ញុំចង់ប្រាប់អ្នករាល់គ្នាពីការមួយ។ លោក Ed Daulton និងភរិយារបស់គាត់គឺជាបងប្អូនដ៏ល្អរបស់យើង គាត់នៅនិកាយបាទីស្ទ។ ខ្ញុំដឹងថាគាត់ទើបតែមកដល់ទេ។ លោក Othel Jeffries គាត់កំពុងតែអង្គុយកន្លែងណាមួយនៅក្នុងបន្ទប់នេះ។ ពួកគេទាំងអស់គ្នាបានរៀបចំការជួបជុំមួយនៅរដ្ឋ Kentucky ហើយបានអញ្ចើញខ្ញុំឲ្យចូលរួម។ ពួកគេជាបងប្អូនដ៏ល្អ ដែលមានពេញដោយសេចក្តីស្រឡាញ់ចំពោះយើង។ យើងមានបន្ទប់ប្រជុំធំៗ និងឃ្លាំងដាក់ឧបករណ៏សំរាប់ជួលក្នុងការរៀបចំកម្មវិធីរបស់យើង។ ដូច្នេះ យើងក៏បានជួលឃ្លាំងមួយសំរាប់កម្មវិធីរយៈពេលមួយយប់នៅទីនោះ។ J. T. Hoover បានរៀបចំកម្មវិធីមួយនៅក្នុងរដ្ឋ Elizabethtown។ លោក Ed Daulton បានរៀបចំនៅឯ Willow Shade។ ហើយបងប្អូនរបស់យើងផ្សេងទៀតក៏បានរៀបចំនៅឯទីក្រុង Glasgow ជាកន្លែងដែលខ្ញុំបានកើត និងធំធាត់នៅទីនៅទីនោះដែរ។ គឺនៅទីនោះហើយដែលខ្ញុំបានឃើញព្រះអម្ចាស់ទ្រង់បានលេចមកឯខ្ញុំដំបូងបង្អស់។
59
ខ្ញុំចង់ត្រលប់ទៅវិញ ប៉ុន្តែខ្ញុំមានអារម្មណ៍ដូចជាម៉ួរម៉ៅ។ តែខ្ញុំនិយាយថា “បាទ! ខ្ញុំនឹងចូលរួមក្នុងការជួបជុំនោះ។” ពេលដែលខ្ញុំធ្វើដំណើរទៅដល់ទីនោះ បំពង់ករបស់ខ្ញុំ ត្រូវបានបិតទាំងស្រុង គឺខ្ញុំមិនអាចនិយាយអ្វីបានទាំងអស់ ក្នុងរយៈពេល៩ថ្ងៃ រហូតដល់ការប្រជុំនោះបានបញ្ចប់ទៅ។
លោក Ruddell ប្រហែលជាគាត់នៅទីនេះដែរ គាត់ជាម្នាក់នៅក្នុងពួកជំនុំនេះ។ ខ្ញុំចង់មានការជួបជុំមួយសំរាប់គាត់និងលោក Junie Jacksonផងដែរ។ តែបំពង់ករបស់ខ្ញុំ ធ្វើឲ្យខ្ញុំមិនអាចនិយាយអ្វីបានឡើយ។ តាមពិតទៅខ្ញុំមានជំងឺគ្រុន ហើយកំដៅខ្លួនរបស់ខ្ញុំកើនឡើងយ៉ាងខ្ពស់។ ខ្ញុំចង់ចូលរួមក្នុងការជួបជុំដែរ ហើយលោក Doc Schoen បាននិយាយមកខ្ញុំ... ខ្ញុំប្រាប់ថា “ខ្ញុំឈឺក”។
60
តែគាត់និយាយថា “ខ្ញុំនឹងឲ្យថ្នាំទៅលោកដើម្បីកុំឲ្យលោកឈឺក ដូច្នេះលោកអាចចូលរួមជាមួយពួកយើង ហើយអធិប្បាយបាន”។ ហើយខ្ញុំបានញុំាថ្នាំផ្សេងដែលគាត់ឲ្យខ្ញុំ ហើយវាបានធ្វើឲ្យបំពង់ករបស់ខ្ញុំបិតយ៉ាងជិត ខ្ញុំមិនអាចនិយាយបានឡើយ។ ដូច្នេះខ្ញុំត្រូវគេងលើគ្រែអស់រយៈពេល៩ថ្ងៃ ដោយមានជំងឺគ្រុនយ៉ាងធ្ងន់ធ្ងរ។
មានបងប្អូនជាច្រើនបានមក ពួកគេបានអធិស្ឋានឲ្យខ្ញុំ។ លោក Graham Snelling, Ruddell និងមិត្តសំឡាញ់ខ្ញុំជាច្រើនទៀតបានមកជួបខ្ញុំ ហើយអធិស្ឋានយ៉ាងអស់ពីចិត្ត។ តែខ្ញុំឆ្ងល់ “ហេតុអ្វីបានជាបែបនេះ?” ភរិយាជាទីស្រឡាញ់របស់ខ្ញុំ នាងអង្គុយក្បែរខ្ញុំ ហើយពួកគេនាំគ្នាអធិស្ឋាន។ ពួកគេមិនបានដឹងថាមូលហេតុអ្វីទេ។
ពេលនេះ គាត់បានឲ្យថ្នាំមួយចំនួនមកខ្ញុំ តែខ្ញុំមិនបានញុំាំឡើយ ពីព្រោះវាបានគ្រាន់បើទៅហើយ។ ខ្ញុំទុកឲ្យវាទៅតាមដំណើរចុះ។ ខ្ញុំដឹងថា “ពិតជាព្រះអម្ចាស់ដែលទ្រង់អនុញ្ញាតការនេះ”។
61
បន្ទាប់ពីការប្រជុំនោះបានចប់ទៅ គឺនៅថ្ងៃច័ន្ទ... ពីព្រោះនៅថ្ងៃសោរិ៍យើងមានការជួបជុំចុងក្រោយមួយ។ ហើយនៅថ្ងៃច័ន្ទ ខ្ញុំព្យាយាមក្រោកពីគ្រែ ការពិតខ្ញុំពិតជាខ្សោយជាខ្លាំង ថែមទាំងមិនអាចដើរបានផងដែរ។ ខ្ញុំបានអង្គុយចុះនៅក្នុងបន្ទប់គេងនោះ។
អ្នករាល់គ្នាដឹងទេ ខ្ញុំពិតជាអរព្រះគុណព្រះ ដែលទ្រង់បានប្រទានភរិយាដ៏ល្អម្នាក់នេះមកខ្ញុំ។ តើអ្នកអរព្រះ គុណទ្រង់ទេ បងប្អូនទាំងអស់គ្នា? ភរិយាដ៏ពិត គឺជាដៃគូដ៏ល្អ។
ខ្ញុំបានអង្គុយចុះ។ នាងអង្គុយក្បែរខ្ញុំ ហើយខ្ញុំនិយាយទៅកាន់នាងថា “Meda ពេលនេះបងពិតជាឆ្ងល់ណាស់ បងឆ្ងល់ហេតុអ្វីបានជាការនេះកើតឡើង។ ហេតុអ្វីបានជាពួកគេជួបជុំគ្នានៅក្នុងការប្រជុំនោះ តែព្រះ ទ្រង់អនុញ្ញាតិឲ្យបងគេងនៅលើគ្រែនេះទៅវិញ?” ខ្ញុំបាននិយាយថា “ហេតុអ្វីបានជាយ៉ាងដូច្នេះ?”
នាងឆ្លើយថា “តើបងមិនខ្មាស់ខ្លួនឯងទេឬអី?” អ្នកឃើញទេ។ នាងនិយាយមកខ្ញុំថា “Bill តើបងមិនបានដឹងទេឬអីថា ព្រះទ្រង់ជ្រាបនូវអ្វីដែលទ្រង់កំពុងធ្វើចំពោះបង? ចូរបងនៅស្ងៀមទៅ”។
62
ខ្ញុំក៏នៅស្ងៀម ចំពោះពាក្យដែលនាងបាននិយាយនេះ។ ដូច្នេះ ខ្ញុំក៏ដើរចូលទៅហើយទំលាក់ខ្លួនគេងវិញ។ នាងបានដើរចូលទៅខាងក្នុងហើយប្តូរកំរាលពូក។ នាងមានកាន់របស់មួយចំនួននៅពេលដែលនាងដើរចេញមកវិញ។ ខ្ញុំបានសំលឹងមើលនាង។
នៅអគារដាក់ឧបករណ៏ដ៏ធំមួយនេះ នៅពេលដែលព្រះអាទិត្យបានចាំងពីស្ថានសួគ៌មក ហើយប៉ះនឹងផ្ទៃដី ហើយខ្យល់បានបក់មកឃើញដូចជាបំនែកៗ។ ខ្ញុំបានឃើញស្រ្តី៣នាក់ និងបុរសម្នាក់ បានដើរ ចេញមក ហើយពួកគេមើលទៅដូចជាមិនសមគ្នាសោះ គឺដូចជាប៉ះនឹងគ្រាប់កាំភ្លើង។ ពួកគេបាននិយាយថា “ចូរយកដែកគោលមក”។ ពួកគេក៏និយាយទៀតថា “លោកប្រាណហាំ ចូរលោកកាន់បំនែកទាំងនេះ យើងនឹងសាងសង់អគារដាក់សំភារះនេះសំរាប់លោក”។
ខ្ញុំក៏បាននិយាយថា “បាទ! ពិតជាល្អណាស់!! ខ្ញុំនឹងធ្វើវា”។
ប៉ុន្តែមានអ្វីមួយបាននិយាយថា “សូមកុំធ្វើវាឡើយ”។ ខ្ញុំបានទៅយកបំនែកទាំងនោះ ហើយក៏បានសាងសង់វា។ ហើយក៏មានសំលេងនិយាយមកកាន់ខ្ញុំថា “ពេលនេះពួកគេកំពុងនៅតាមផ្លូវដើម្បីយកអ្នកទៅវិញ។ ចូរកុំជឿវាឲ្យសោះ”។ សំលេងនេះបន្តថា “ពួកគេមើលទៅដូចជាមានបំនងល្អ ក្នុងការមកឯឯងក្នុងពេលនេះ” នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ “ប៉ុន្តែពួកគេកំពុងតែធ្វើខុស”។ ចូរមើល។
63
លោក Fred Sothmann និងមានមនុស្សជាច្រើនទៀតដែលនៅទីនោះ នៅពេលដែលខ្ញុំបានប្រាប់ពួកគេពីការនេះ។ ក្នុងរយៈពេលជិតមួយម៉ោង មានមនុស្សជាច្រើនបានចូលមកឯបន្ទប់របស់ខ្ញុំ។ ខ្ញុំបាននិយាយប្រាប់ពួកគេថា “មានស្រ្តី៣នាក់ និងបុរសម្នាក់”។
“នោះជាការពិត”។
ខ្ញុំបាននិយាយថា “អ្នករាល់ដឹងពីអ្វីដែលត្រូវប្រាប់ដល់ពួកគេ”។ ការពិតវាមិនត្រូវនោះទេ។ ពួកគេជាមនុស្សល្អ ប៉ុន្តែគេធ្វើមិនត្រឹមត្រូវទេ។
ខ្ញុំគិតថា “តើខ្ញុំគួរធ្វើយ៉ាងណាទៅ? តើខ្ញុំត្រូវធ្វើអ្វីទៅ?” បន្ទាប់មក Meda បានដើរត្រលប់ចូលមកក្នុងវិញ។ លោក Freddie បានដើរចេញទៅហើយប្រាប់អ្នកដែលនៅខាងក្រៅ។ ឯខ្ញុំ ខ្ញុំកំពុងគេងនៅក្នុងបន្ទប់ ដោយគិតក្នុងចិត្តថា “ហេតុអ្វីបានជាការនេះកើតឡើង? ហេតុអ្វីបានជាខ្ញុំមិនអាចនិយាយបាន? ហេតុអ្វីបានជាខ្ញុំមិនអាចនិយាយទៅនរណាម្នាក់ ឬអ្វីមួយបាន?”។ ពេលនោះខ្ញុំបានគេងនៅទីនោះ ហើយ Meda ក៏ដើរចូលមក ហើយក៏ដើរចេញទៅក្រៅបន្ទប់វិញ។
64
ខ្ញុំបានសំឡឹងមើល ខ្ញុំឃើញមានអ្វីម្យ៉ាងកំពុងតែភ្លឺភ្លឹបភ្លែតនៅឯម្ខាងនៃបន្ទប់នោះ។ ខ្ញុំបានសំលឹងមើល ហើយជញ្ជាំងក៏បានបើកឡើង ពេលនោះខ្ញុំបានឃើញព្រះយេស៊ូវ។ តើមានបងប្អូនប៉ុន្មានអ្នកដែលបានលឺខ្ញុំប្រាប់ថា ខ្ញុំបានឃើញព្រះអម្ចាស់យេស៊ូវពីរដងមកហើយនៅក្នុងជីវិតនេះ? ហើយខ្ញុំជឿថា ខ្ញុំនឹងឃើញទ្រង់ម្តងទៀត មុនពេលដែលពេលវេលារបស់ខ្ញុំត្រូវបានបញ្ចប់។ ខ្ញុំសំលឹងមើលតាមជញ្ជាំងនោះ ខ្ញុំឃើញមានផ្ទៃមេឃនៅទីនោះ។ ហើយក៏ឃើញព្រះគម្ពីរនៅទីនោះផងដែរ ជាព្រះគម្ពីរដែលមានទំហំធំមួយ ដាក់បញ្ឈរនៅលើមេឃនោះ។ វាដាក់បញ្ឈរយ៉ាងដូច្នេះ ហើយមានពន្លឺយ៉ាងចាំងចែងចេញពីគម្ពីរនោះមក និងមានឈើឆ្កាងមួយផងដែរ។ ព្រះគម្ពីរនោះបានចាំងឆ្លុះទៅលើឈើឆ្កាង ឯឈើឆ្កាងចាំងទៅលើទ្រង់។ ទ្រង់បានយាងចេញពីឈើឆ្កាងនោះមកឯខ្ញុំ។ ខ្ញុំបានឃើញវាដូចជាទីរាបមួយ ហើយឈើឆ្កាងនោះឆ្លុះលើព្រះភក្រទ្រង់។
65
ទ្រង់ទតមើលមកខ្ញុំ ហើយមានបន្ទូលថា “ឯងកំពុងរងចាំបេសកម្មថ្មីមួយរបស់ឯងដែលនឹងត្រូវអនុញ្ញាតិឲ្យ”។ ទ្រង់មានបន្ទូល “អញបានអនុញ្ញាតិឲ្យឯងរួចទៅហើយ។ ឯងគ្រាន់តែទទួលវាតែប៉ុណ្ណោះ”។ ខ្ញុំបានក្រោកឈរ ហើយមើលទៅទ្រង់រយៈពេល១នាទី។ វាបានមកដល់គំនិតរបស់ខ្ញុំ ខ្ញុំមិនបានលឺយ៉ាងដូច្នេះទេ វាគ្រាន់តែមកដល់គំនិតរបស់ខ្ញុំតែប៉ុណ្ណោះ។
ដូចជាបុរសម្នាក់ដែលជាមនុស្សមានបាបពេញមួយជីវិតរបស់គាត់ ហើយគាត់ដឹងថានេះជាព្រះគម្ពីរ នេះជាព្រះ អម្ចាស់ ប៉ុន្តែនៅពេលមួយគាត់បានលឺសេចក្តីអធិប្បាយមួយ ហើយមានអ្វីមួយមកប្រាប់ដល់គាត់ថា “នេះគឺជាខ្ញុំ”។ ពាក្យដដែលនោះក៏គង់នៅគ្រប់ពេលវេលា និងបានបញ្ជាក់ប្រាប់គាត់យ៉ាងច្បាស់។ រួចហើយគាត់ក៏និយាយថា “ព្រះអម្ចាស់អើយ សូមទ្រង់អត់ទោសឲ្យទូលបង្គំផង”។ តែវានៅតែ មិនមានអ្វីកើតឡើងនោះទេ ដរាបណាគាត់ទទួលយកនូវសេចក្តីសង្រ្គោះ រួចចេញទៅដោយមានឈ្មោះថាជាគ្រីស្ទាន។ មិនថាគាត់ស្រែកយំ ឬទទូចសុំច្រើនប៉ុណ្ណានោះទេ តែគាត់ត្រូវតែទទួលវា។
ពេលនោះទ្រង់មានបន្ទូលមកខ្ញុំថា “ឯងត្រូវទទួលវា។ ឯងត្រូវតែជឿ”។
66
ខ្ញុំខ្លាចភាពបរាជ័យណាស់។ ខ្ញុំតែងតែភ័យខ្លាចក្នុងការមើល និងគិតពីវា។ ខ្ញុំតែងតែស្រែកហៅរឿងដែលខុស ពីព្រោះនៅពេលដែលខ្ញុំមើលសេចក្តីនៅក្នុងព្រះគម្ពីរ ពីអំណាចដែលបានប្រទានមកលោកម៉ូសេ ហើយលោកបានវាយថ្មជំនួសការដែលលោកនិយាយបញ្ជាវា។ ខ្ញុំនឹកចាំពីលោកអេលីយ៉ា ពីព្រោះ គាត់ជាមនុស្សត្រងោល គ្មានសក់ឡើយ ហើយក្មេងៗបាននិយាយនិងសើចចំអកដល់លោក។ លោកបានដាក់បណ្តាសារដល់ក្មេងៗទាំងនោះ ហើយចំនួន៤២នាក់ត្រូវបានខ្លាឃ្មុំស៊ីទាំងអស់។ នោះ មិនមែនជាព្រះ វិញ្ញាណបរិសុទ្ឋទេ តែជាកំហឹងហោរារបស់ព្រះ។ ហើយខ្ញុំបានដើរឆ្លងកាត់ការទាំងអស់នេះ។
ទ្រង់បានឈរនៅទីនោះទាំងមានបន្ទូលមកកាន់ខ្ញុំ។ ទ្រង់មានបន្ទូលថា “ប៉ុន្តែឯងដើរជាមួយមនុស្សជាច្រើន”។ “បើដើរជាមួយអញ ឯងត្រូវដើរតែម្នាក់ឯងប៉ុណ្ណោះ”។
67
ខ្ញុំបានឃើញដូច្នេះ។ ខ្ញុំបានបំពេញបំណងជាច្រើនទៅកាន់និកាយ និងអ្វីទាំងអស់ អ្នកឃើញ តែមានម្នាក់ដែលព្យាយាមប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ។ ខ្ញុំដើរតាមទ្រង់។ ឥឡូវ ចូរចាំពីនិមិត្តដែលទ្រង់បានប្រទានមកខ្ញុំអំពីសត្វត្រី ហើយអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នាមិនអាចបង្រៀនពីទីសំគាល់អស្ចារ្យណាមួយទៅកាន់ទារកតូចរបស់និកាយ Pentecost ឡើយ។
លើសពីនិមិត្តដែលខ្ញុំមាន ខ្ញុំបាននិយាយថា “អាម៉ែន! ព្រះអម្ចាស់”។ ភរិយារបស់ខ្ញុំ ដែលឈរនៅទីនោះ នាងស្ទើរតែសន្លប់។ ខ្ញុំបានរត់យ៉ាងលឿនចេញពីគ្រែដែលខ្ញុំគេង ហើយចាប់ពីពេលនោះមក ខ្ញុំអាចនិយាយបានដូចពីមុនអញ្ចឹង។ នៅក្នុងរយៈពេលតែមួយនាទីប៉ុណ្ណោះ ជំងឺគ្រុនបានចេញពីខ្ញុំទាំងអស់។
ខ្ញុំបានហៅ Doc Schoen មកក្បែរខ្ញុំ ដោយនិយាយា “ខ្ញុំចង់ឲ្យគាត់មកមើលខ្ញុំពេលនេះ”។
គាត់បាននិយាយថា “តើមានអ្វីកើតឡើង?”
ខ្ញុំបានដើរចេញពីទីនោះ ហើយគាត់ក៏សំលឹងមើលខ្ញុំ ដោយនិយាយថា “លោកប្រាណហាំ តើលោកអាចប្រាប់ខ្ញុំបានទេ មានអ្វីកើតឡើង?”
ខ្ញុំនិយាយថា “តើលោកជឿលើរឿងរបស់ខ្ញុំទេ?”
គាត់ឆ្លើយថា “តើខ្ញុំសង្ស័យយ៉ាងណាទៅ? បើសិនជាវាកើតឡើងនោះ”។
នេះជាការដែលបានកើតឡើង។ ព្រះទ្រង់ជ្រាប ពីការដែលទ្រង់ដាក់អ្នកនៅលើគំនរផេះ។ ទ្រង់ដឹងក្នុងការធ្វើអ្វីមួយ រហូតដល់ទ្រង់ដាក់សារណាមួយដើម្បីឲ្យអ្នកធ្វើ“។
68
ពេលមួយ ខ្ញុំបានស្តាប់កម្មវិធីផ្សាយក្នុងវិទ្យុ ដែលមានគ្រូគង្វាលម្នាក់អធិប្បាយអំពីការរស់ឡើងវិញ ដែលមាននៅក្នុងគម្ពីរ ១កូរិនថូស១៥។ គាត់បានអធិប្បាយអំពីការរស់ឡើងវិញ។ គាត់បានឈប់នៅពាក់កណ្តាលនៃសេចក្តីអធិប្បាយរបស់គាត់ ហើយនិយាយថា “អ្នករាល់គ្នាដឹងទេថា មនុស្សច្រើនណាស់ដែលភ័យខ្លាចចំពោះបរាជ័យ”។ “នៅពេលដែលទ័ពមួយកងរបស់ឧត្តមសេនីយPatton ត្រូវបានបំផ្លាញ គាត់បានស្នើរសុំបន្ថែមទៀត។ នៅពេលដែលពួកគេស្លាប់អស់ គាត់ក៏ស្នើរសុំបន្ថែមទៀត។ គាត់ទទួលបានកងទី៣ ហើយគាត់បាននិយាយថា រាល់ពេលដែលគ្រាប់កាំភ្លើងមក ពួកគេមានភាពភ័យខ្លាចជាខ្លាំង។
69
គាត់បាននិយាយថា “ត្រូវបញ្ជូនឲ្យនូវមនុស្សប្រុសមិនមែនកូនក្មេងនៅទេ”។ “ខ្ញុំត្រូវមនុស្សប្រុសណាដែលត្រៀមខ្លួនដើម្បីនឹងស្លាប់។ ខ្ញុំមិនត្រូវការនរណាដែលខ្លាចស្លាប់នោះទេ។ បើសិនជានរណាខ្លាចស្លាប់ចំពោះចំបាំងនេះ ត្រូវយកចេញឲ្យឆ្ងាយពីខ្ញុំទៅ។”។
ពួកគេនិយាយថា “តែលោកចាញ់ពីរបីសមរភូមិរួចមកហើយ”។
គាត់និយាយថា “ខ្ញុំមិនបានចាញ់សង្រ្គាមនោះទេ។ ខ្ញុំគ្រាន់តែចាញ់ចំបាំងតែប៉ុណ្ណោះ។”
មានអ្វីមួយនិយាយមកកាន់ចិត្តរបស់ខ្ញុំ។
គឺខ្ញុំនឹកចាំសំដីរបស់ Eisenhower និយាយថា “នៅពេលដែលខ្ញុំបាញ់កាំភ្លើង ហើយមានគ្រាប់កាំភ្លើងណាមួយស្អុយ ខ្ញុំមិនមិនបោះបង់វាឡើយ គឺខ្ញុំនឹងយកគ្រាប់នោះចោល ហើយយកគ្រាប់កាំភ្លើងមួយទៀតមក តែបើវានៅតែមិនដំណើរការទៀត ខ្ញុំនឹងបោះវាចោល ហើយនឹងយកមួយមកបន្ថែមទៀត ខ្ញុំនឹងធ្វើឲ្យវារហូតដល់ប៉ះគ្រាប់ណាដែលមិនស្អុយ។”
70
នេះជាយុត្តិសាស្រ្តនៃភាពជោគជ័យ។ ខ្ញុំមិនបានដឹងថាតើវានឹងត្រូវសម្រេចបានយ៉ាងដូចម្តេចនោះទេ។ ខ្ញុំមិនបានដឹងថាមានគ្រាប់ស្អុយប៉ុន្មាននោះទេ ហើយក៏មិនដឹងថាតើមានចំបាំងប៉ុន្មានដែលខ្ញុំចាញ់នោះដែរ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំនឹងមិនចាញ់សង្រ្គាមឡើយ។ ប៉ុន្តែព្រះដែលជាចៅក្រមរបស់ខ្ញុំ ដែលទ្រង់គង់នៅលើអសនានេះ ទ្រង់មានបន្ទូលមកខ្ញុំថា ទ្រង់គង់នៅជាមួយខ្ញុំ។ ខ្ញុំឈរនៅ រហូតដល់ខ្ញុំឃើញបេសកម្មនេះដំណើរការ។ ខ្ញុំចាប់ផ្តើមក្នុងព្រឹកនេះដោយសារព្រះគុណរបស់ទ្រង់។ តែខ្ញុំមិនបានដឹងថា តើវាដំណើរការនៅទីនេះ ឬកន្លែងផ្សេងនោះឡើយ ហើយក៏មិនបានដឹងថាតើមានអ្វីដែលនឹងកើតឡើង ហើយកើតឡើងដោយរបៀបណានោះ ទេ។ ប៉ុន្តែខ្ញុំអធិស្ឋាន ហើយអធិស្ឋានសំរាប់អ្នកដែលឈឺ រហូតដល់ខ្ញុំមិនបានដឹងថាតើនឹងមានអ្វីកើតឡើងឡើយ។ ខ្ញុំបានឃើញវាកើតឡើងពីរឬបីដងមកហើយ។
ខ្ញុំបានឃើញវាកើតឡើងនៅផ្ទះរបស់ Hattie។ តើមានបងប្អូនប៉ុន្មានអ្នកដែលបានលឺរឿងអំពីសត្វកំប្រុក និងអំពីក្មេងស្រីម្នាក់និងស្រ្តីម្នាក់ ជាមនុស្សដំបូងដែលយើងបានដឹង នៅសម័យនៃពួកសាវក ជាឯកសិទ្ឋិដែលត្រូវបានប្រទានដល់ពួកគេ គឺ “រាល់អ្វីដែលអ្នកសូមនោះនឹងបាន”។ តើបងប្អូនទាំងអស់គ្នាធ្លាប់បានលឺរឿងនោះទេ? តើអ្នករាល់គ្នាធ្លាប់ឃើញស្រ្តីនោះ ទេ? តើមានប៉ុន្មានអ្នកដែលមិនធ្លាប់ឃើញនាង ហើយចង់ឃើញពីការដែលកើតឡើងចំពោះនាង?
Hattie តើអ្នកស្រីអាចក្រោកឈរបានទេ? បាទ! នោះជាគាត់ហើយ។
71
ខ្ញុំឈរនៅក្នុងផ្ទះរបស់នាង បន្ទាប់មកខ្ញុំបានឃើញសត្វកំប្រុកចំនួន៨។ ហើយខ្ញុំនិយាយថា “តើអ្វីដែលធ្វើឲ្យមានសត្វកំប្រុកនៅទីនេះ?” ពួកវាឈរនៅក្បែរតុរបស់នាង។ ហើយម្តាយរបស់នាង ប្អូនស្រី Wright, លោក Wright ក៏នៅទីនោះដែរ។ តើពួកគាត់ប៉ុន្មានអ្នកដែលចូលរួមនៅទីនេះព្រឹកនេះ? ចូរលើកដៃឡើង។ បាទ! ពួកគេនៅទីនេះទាំងអស់គ្នា។ នៅពេលនោះ ខ្ញុំបាននិយាយថា “ពេលមួយ...” ប្អូនស្រីម្នាក់របស់នាងដែលពិការក៏អង្គុយនៅទីនោះដែរ។
ខ្ញុំបាននិយាយថា “វាត្រូវតែកើតមកដោយសារនិមិត្ត ប៉ុន្តែពេលមួយវានឹងកើតមកក្នុងភាពផ្សេងពីនេះ”។ ខ្ញុំបាននិយាយយ៉ាងដូច្នេះ។ កាលពីពេលមុន ខ្ញុំមិនដែលមានអារម្មណ៍ពីការចាក់ប្រេងតាំងនោះទេ។ មូលហេតុអ្វី? ពីHattie បាននិយាយពីសេចក្តីដែលត្រឹមត្រូវមួយ។
72
ខ្ញុំបាននិយាថា “តើសត្វកំប្រុកទាំងនេះមកពីណា? នៅទីនោះគ្មានកន្លែងណាមួយសំរាប់ពួកវានោះទេ គឺមានតែកន្លែងដាក់ទូរស័ព្ទដែលនៅក្បែរនោះតែប៉ុណ្ណោះ។ ខ្ញុំបានឃើញវាកើតឡើង៨ដងមកហើយ”។ ហើយខ្ញុំបាននិយាយថា “ខ្ញុំមិនបានដឹងថាតើវាមកពីណានោះទេ”។ “ការតែមួយប៉ុណ្ណោះដែលខ្ញុំដឹង គឺព្រះ បានដាក់នូវសារមួយមកកាន់លោកអ័ប្រាហាំនៅពេលមួយ នៅពេលដែលគាត់បាននិយាយរួច ក៏មានចៀមឈ្មោលមួយបានកើតមក ពីព្រោះគាត់ត្រូវការចៀមឈ្មោលដើម្បីបញ្ជាក់អំពីវា។ វាត្រូវតែកើតឡើង ដែលខ្ញុំត្រូវការសត្វកំប្រុកដើម្បីនិយាយបញ្ជាក់មកខ្ញុំដែរ។ ទ្រង់បានធ្វើវាចំនួន៨ដង”។
ចូរមើល ការនេះមិនបានកើតមកដល់អ្នកមាន និងអ្នកដែលមានឬកក្រអើតក្រទមនោះទេ តែវាកើតមកដល់ស្រ្តីជនបទដ៏កំសត់ម្នាក់នេះ។
73
ខ្ញុំមាន២០ដុល្លានៅក្នុងហោប៉ៅ ហើយក៏ឲ្យដល់នាង ដើម្បីឲ្យនាងមាន៥០ដុល្លា សំរាប់ព្រះវិហារថ្មីនេះ។ ខ្ញុំមិនបាននិយាយអ្វីដែលនាំឲ្យនាងមានសេចក្តីអៀនខ្មាស់នោះទេ ការពិតនាងមិនអាចមានដល់៥០សេនដើម្បីឲ្យថ្វាយដល់ព្រះវិហារនោះទេ។ ប៉ុន្តែនៅក្នុងចិត្តរបស់នាង នាងចង់ថ្វាយ។ លោក Neville ខ្ញុំជឿថា លោកបានទទួលវា។ ហើយខ្ញុំមានប្រាក់មួយចំនួនទៀតដែលMeda បានឲ្យដល់ខ្ញុំសំរាប់ទិញគ្រឿងទេស។ ខ្ញុំគិតថា “ខ្ញុំនឹងឲ្យនាងវិញនៅថ្ងៃនោះ”។
បន្ទាប់មក មានអ្វីមួយនិយាយមកកាន់ខ្ញុំថា “ព្រះយេស៊ូវឃើញស្រ្តីមេម៉ាយម្នាក់បានថ្វាយ៣សេនរបស់នាង ហើយទ្រង់មិនបានបញ្ឈប់នាងឡើយ”។ ទ្រង់អនុញ្ញាតិឲ្យនាងថ្វាយ ពីព្រោះទ្រង់មានអ្វីដែលវិសេសជាងនេះ សំរាប់នាង។
74
ដូចគ្នានេះដែរ ខ្ញុំដឹងថា ទ្រង់មានបន្ទូលមកខ្ញុំ អំពីស្រ្តីមេម៉ាយម្នាក់នោះ។ ប៉ុន្តែខ្ញុំនិយាយថា “ដូច្នេះខ្ញុំសូមទុក២០ដុល្លានោះវិញ ពីព្រោះទ្រង់មានអ្វីផ្សេងដែលប្រសើរជាងនេះសំរាប់នាង”។
ខ្ញុំនិយាយថា “ការតែមួយគត់ដែលខ្ញុំដឹង គឺព្រះយេហូវ៉ាទ្រង់នៅតែជាព្រះយេហូវ៉ា-យីរេ។ ទ្រង់នឹងប្រទាននូវយញបូជា”។
ហើយ Hattie មិនបានដឹងពីអ្វីដែលនាងបាននិយាយនោះទេ “នោះគ្មានអ្វីទេ តែជាសេចក្តីពិត លោកប្រាណហាំ”។ អូ!! នេះជាសេចក្តីដ៏ត្រឹមត្រូវដែលត្រូវនិយាយ។
នៅពេលនោះអំណាចព្រះចេស្តារបស់ព្រះអម្ចាស់ក៏មកដល់កន្លែងនោះ! ខ្ញុំមិនដែលមានអារម្មណ៍យ៉ាងដូច្នេះទេ។ នៅពេលនោះខ្ញុំបាននិយាយថា “Hattie ព្រះអម្ចាស់ទ្រង់មានបន្ទូលថា អ្នកសូមអ្វី នោះនឹងបាន! ខ្ញុំមិនខ្វល់ថាតើនោះជាអ្វីនោះទេ តែព្រះទ្រង់បានប្រទានឲ្យខ្ញុំនូវអំណាចក្នុងការប្រទានឲ្យអ្នកនៅអ្វីដែលចិត្តរបស់អ្នកត្រូវការក្នុងពេលនេះ”។ បើសិនជាអ្នកសុំ១លានដុល្លានោះនឹងបានភ្លាម។ បើសូមឲ្យប្អូនស្រ្តីដែលពិការរបស់អ្នកឲ្យក្រោកឈរ ហើយដើរ នោះនាងនឹងក្រោកឈរនិងដើរជាមិនខានឡើយ។ ចូរសូមនូវអ្វីមួយចុះ“។
នាងក៏និយាយថា “លោកគ្រូប្រាណហាំ តើខ្ញុំគួរនឹងសូមអ្វីទៅ?”
ខ្ញុំបាននិយាថា “អ្វីដែលអ្នកចង់បាន។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។”
75
នាងបានក្រលេកមើលជុំវិញ។ នៅទីនោះមានលោកប៉ារបស់នាងដែលមានសក់ស្កូវទៅហើយ រួមទាំងម្តាយរបស់នាងដែលមានជំងឺ និងប្អូនស្រីរបស់នាងដែលពិការផងដែរ។
ប៉ុន្តែនាងបានជ្រើសរើសការដ៏ត្រឹមត្រូវមួយ។ នាងមានកូនប្រុសជំទង់ពីរនាក់ ដែលស្ថិតនៅក្នុងវ័យជាក្មេងស្ទាវ។ ប្តីរបស់នាងបានចាកចេញពីនាងទៅដោយមានសិរីល្អរបស់ព្រះ។ ឯនាងក៏ជាគ្រីស្ទានដែរ។ ប៉ុន្តែកូនរបស់នាងមិនមែនជាគ្រីស្ទានឡើយ។ នាងបាននិយាយថា “ខ្ញុំសូមចំពោះព្រលឹងនៃកូនប្រុសទាំងពីររបស់ខ្ញុំ”។ ព្រះប្រទានពរដល់ចិត្តរបស់នាង។
ខ្ញុំបាននិយាយថា “នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ អ្នកនឹងទទួលបាននូវអ្វីដែលអ្នកសូម”។
ក្មេងប្រុសទាំងពីរនោះបានទទួលជឿព្រះអម្ចាស់ហើយ ដោយលោក Neville បានដាក់ដៃលើ ហើយអធិស្ឋានឲ្យពួកគេដើម្បីទទួលព្រះអម្ចាស់។
នៅព្រឹកនេះគាត់ទាំងពីរអ្នកប្រហែលជាមានវត្តមាននៅទីនេះដែរ។ អ្នកស្រី Hattie តើពួកគេមកជាមួយនឹងអ្នកស្រីទេ? [អ្នកស្រីHattie បាននិយាយថា “ពួកគេអង្គុនៅខាងក្រោយនោះ]។ ប្អូនប្រុសទាំងពីរ តើអ្នកនៅឯណា? សូមលើកដៃឡើង។ តើក្មេងប្រុសទាំងពីរនោះនៅឯណា? ពួកគេក៏ក្រោកឈរនៅខាងក្រោយនោះ។ សូមព្រះប្រទានពរដល់អ្នកទាំងពីរ។
តើមានអ្វីដែលបានកើតឡើង? ការដូចគ្នានេះ មិនថាអ្វីដែលនាងសូមនោះទេ នាងនឹងទទួលបានវាជាមិនខានឡើយ។ នាងនឹងទទួលបានវា។
76
ពេលនោះខ្ញុំកំពុងតែរងចាំមើលពីអ្វីដែលនឹងត្រូវកើតឡើង។ វានឹងជាអាកប្បកិរិយារបស់យើងដែលនឹងឆ្លើយតបចំពោះសារនោះ។ សូមមើលតើនាងបាននិយាយយ៉ាងដូចម្តេច? នាងបាននិយាយសេចក្តីដ៏ត្រឹមត្រូវមួយ។ ហើយសេចក្តីដ៏ត្រឹមត្រូវនេះ ក៏ជាអ្វីដែលអ្នកត្រូវនិយាយដែរ។
សូមមើលពីស្រីកូនកាត់ស៊‌ីរ៉ូភេនីសម្នាក់ដែលបានទៅឯព្រះយេស៊ូវ។ នាងនិយាយថា “ព្រះអម្ចាស់អើយ! កូនស្រីរបស់ខ្ញុំម្ចាស់មានអារក្សចូលយ៉ាងធ្ងន់ធ្ងរ។ អម្ចាស់ជាព្រះរាជបុត្រាហ្លួងដាវីឌ សូមទ្រង់ព្យាបាលនាងផង”។
តែទ្រង់មានបន្ទូលថា “វាមិនគួរសំរាប់ខ្ញុំដែលយកនំបុ័ងរបស់កូនក្មេងឲ្យទៅឆ្កែនោះទេ”។
តើមានអ្វីកើតឡើង បើសិនជាទ្រង់មានបន្ទូលសេចក្តីនេះមកកាន់យើងទាំងអស់គ្នា? យើងឆ្លើយថា “Huh!! ហៅខ្ញុំថា ជាឆ្កែផង”។ យើងប្រហែលជាមានឥរិយាបថយ៉ាងដូច្នេះ តែនាងមិនបានឆ្លើយតបយ៉ាងនេះឡើយ។
នាងឆ្លើយថា “ជាការពិតណាស់ព្រះអម្ចាស់ ទ្រង់ពិតជាមានបន្ទូលត្រូវ។ ប៉ុន្តែកូនឆ្កែស៊ីតែកំទិចដែលធ្លាក់ពីតុករបស់កូនក្មេងតែប៉ុណ្ណោះ”។
ពេលនោះទ្រង់មានបន្ទូលថា “ដោយសារតែពាក្យដែលនាងបាននិយាយនេះ អារក្សនឹងចេញពីកូនរបស់នាងហើយ”។
77
មិត្តទាំងអស់គ្នា!! នេះជាឥរិយាបថរបស់អ្នក។ តើទ្រង់មិនបានមានបន្ទូលពីវាទេឬអី? អ្នកត្រូវតែជឿលើសេចក្តីនេះ។ មិនត្រូវជឿខ្ញុំឡើយ ព្រោះខ្ញុំជាមនុស្ស តែសូមជឿលើអ្វីដែលខ្ញុំប្រាប់ទៅអ្នករាល់គ្នា ជឿលើសារដែលអ្នកបានលឺ។ បើសិនជាអ្នកមិនជឿលើអ្នកនាំសារ ត្រូវតែជឿលើសារនោះ។ បើសិនជាមានបុរសម្នាក់ដើរចូលមកដោយមានទូរលេខ មិនថាបុរសនោះមានរូបរាងយ៉ាងណានោះទេ ទោះតូច ឬធំ អ្នកត្រូវតែជឿលើទូរលេខនោះ មិនមែនជឿបុរសនោះទេ។ ព្រះទ្រង់បានបញ្ជូនខ្ញុំមក ដើម្បីនឹងប្រាប់ដល់អ្នករាល់គ្នា។ ខ្ញុំមានសារសំរាប់អ្នក។ ព្រះទ្រង់បានបញ្ជូនខ្ញុំឲ្យប្រាប់អ្នករាល់គ្នាថា ទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់គង់នៅទីនេះក្នុងព្រឹកនេះ។ ទ្រង់បានបញ្ចាក់ពីសេចក្តីនោះដោយទីសំគាល់និងការអស្ចារ្យ ថាទ្រង់គង់នៅទីនេះ ហើយអ្នករាល់គ្នានឹងបានជាសះស្បើយ ពីអស់ទាំងជំងឺដែលអ្នករាល់គ្នាមាន នៅពេលដែលអ្នករាល់គ្នាឆ្លើយតបដោយឥរិយាដ៏ត្រឹមត្រូវ។ តើអ្នកអាចធ្វើបានទេ? យើងនឹងច្រៀងចំរៀង “គ្រាន់តែជឿប៉ុណ្ណោះ” ជាមួយគ្នា។
ពេលនេះសូមអស់អ្នកដែលចង់អធិស្ឋានដើរមកខាងមុខនេះ។ តែបើសិនជាអ្នករាល់គ្នាជឿមិនយ៉ាងអស់ពីចិត្តនោះទេ ចូរកុំដើរមកឲ្យសោះ។
ព្រះអម្ចាស់អើយ ក្នុងវេលាដ៏ប្រសើរនេះ ទូលបង្គំសូអធិស្ឋានសូមទ្រង់ព្យាបាលបងប្អូនទូលបង្គំទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ។ ទូលបង្គំសូមថ្វាយសិរីល្អដល់ព្រះអម្ចាស់។ ទូលបង្គំសូមថ្វាយពួកគេទាំងអស់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
78
ខ្ញុំគិតថា បើសិនជាយើងសុំឲ្យមនុស្សដែលឈរនៅជួរនេះ ដើរតាមផ្លូវនោះទៅក្នុងបន្ទប់តូចដែលនៅទីនោះ ដូច្នេះយើងនឹងមានមនុស្សផ្សេងទៀតមកទីនេះ។ សូមអ្នកដែលនៅជួរនេះដើរតាមផ្លូវនោះ។ ហើយអ្នកផ្សេងទៀតចូលមកតាមជួរនេះចុះ។
មានការមួយកំពុងតែកើតឡើងហើយលោកNeville [លោកNeville និយាយថា “អាម៉ែន។ វាកំពុងតែកើតឡើង។ សូមដំកើងព្រះអម្ចាស់! ព្រះយេស៊ូវទ្រង់កំពុងតែគង់នៅទីនេះហើយ។ គ្រប់គ្នាកំពុងតែត្រូវបានព្យាបាលដោយសារអំណាចព្រះចេស្តានៃព្រះអម្ចាស់”។] អាម៉ែន។
[លោកប្រាណហាំកំពុងតែនិយាយជាមួយនឹងមនុស្សមា្នក់អំពីជួរមនុស្សដែលឈរដើម្បីអធិស្ឋាន។]
79
ពេលនេះ ខ្ញុំសូមប្រាប់អ្នកដែលកំពុងតែរងចាំនៅទីនេះថា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដែលខ្ញុំរស់នៅសំរាប់ ហើយស្លាប់ទៅសំរាប់ព្រះបន្ទូលរបស់ទ្រង់ដែរ គឺដោយសារព្រះគុណ និងជំនួយដែលមកពីទ្រង់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាពីការពិតនេះថា ព្រះទ្រង់ជាចៅក្រមដ៏សុចរិតរបស់ខ្ញុំ។ ខ្ញុំបានឃើញការដែលបានកើតឡើងដល់វា សូម្បីតែចេញពីត្រីដ៏តូចមួយ តើអ្នករាល់គ្នាមានដែលលឺរឿងនោះទេ?
80
ខ្ញុំបាននៅជាមួយនឹងការនេះអស់រយៈពេល១៤ឆ្នាំមកហើយ ក៏មានការរិះគាត់ដែលមកដល់ខ្ញុំជាច្រើនដែរ។
តើអ្នករាល់លឺពីអ្វីដែលពួកគេនិយាយទេ? អ្នករាល់គ្នានៅទីនេះ។ ពួកគេនិយាយថា មនុស្សដែលនៅក្នុងការប្រជុំនេះនឹងចេញទៅក្រៅ ហើយនឹងនិយាយប្រាប់សេចក្តីដែលគេលឺទៅកាន់អ្នកផ្សេងទៀត។
បន្ទាប់មកពួកគេនិយាយថា នោះជាបងប្អូនយើងម្នាក់ដែលទៅជាមួយនឹងខ្ញុំ ពួកគេឈរនៅទីនោះ ដោយនិយាយថា “បុរសនោះមានពាក់ក្រវិលនៅត្រចៀករបស់គាត់”។
ពួកគេនិយាយថា Billy Paul បានមកទីនេះ ហើយលើកប័ណ្ណមួយដែលពួកគេសរសេរ។ បើសិនជាមានបញ្ហាអ្វីជាមួយនឹងត្រចៀករបស់ពួកគេ គាត់និយាយថា “ត្រចៀករបស់ពួកគេ” ឬ “ក្រពះរបស់ពួកគេ” មិនមែនជារបស់យើងឡើយ។
តើលោកីយអាចយល់ពីប័ណ្ណអធិស្ឋានរបស់ពួកគេយ៉ាងម៉ិញបាន? តើពួកគេអាចនិយាយពីការអស្ចារ្យដែលកើតឡើងបានយ៉ាងណាដែរ? គឺមិនអាចបានឡើយ។ អ្នកទាំងអស់គ្នាសុទ្ឋតែដឹងពីសេចក្តីនេះ។
81
ពួកគេនិយាយសេចក្តីដូចគ្នានេះដែរអំពីព្រះយេស៊ូវ នៅពេលដែលភីលីព ទៅជួបជាមួយនឹងណាថាណែល។ “គាត់ជាមិត្តភក្តិរបស់ព្រះយេស៊ូវ”។ ពួកគេនិយាយថា “ជាការពិតណាស់ គាត់បានប្រាប់ព្រះ យេស៊ូវពីអ្វីដែលគាត់នឹងធ្វើ”។
ពេលនោះពួកសិស្សសួរថា “បុរសម្នាក់នេះជាបេសេប៊ូល។ គាត់ជាបេសេប៊ូ។ គាត់ជាគ្រូទាយជោគវាសនា”។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំបានអត់ទោសឲ្យអ្នករាល់គ្នាសំរាប់ការនោះ។ ពេលមួយព្រះ វិញ្ញាណបរិសុទ្ឋដែលនឹងយាងមកទ្រង់នឹងធ្វើការដូចគ្នានេះដែរ។ តែពាក្យដែលប្រមាថព្រះវិញ្ញាណបរិសុទ្ឋនោះ នឹងមិនត្រូវអត់ទោសឲ្យឡើយ”។
82
ខ្ញុំមានភាពស្មោះត្រង់ជាមួយនឹងអ្នករាល់គ្នា ហើយសេចក្តីស្មោះត្រង់នោះជាអ្វីដែលខ្ញុំត្រូវធ្វើ។ អូ! ខ្ញុំមានការជំទាស់ប្រឆាំងជាមួយនឹងជំនឿមួយចំនួន ដែលអ្នករាល់គ្នាទទួលបានពីទេវវិទ្យា។ ប៉ុន្តែ ហេតុផលដែលខ្ញុំធ្វើដូច្នេះគឺ សាវកប៉ុលបាននិយាយថា “បើសិនជាទេវតាមកពីស្ថានសួគ៌ មកអធិប្បាយអ្វីផ្សេងពីព្រះ បន្ទូល ចូរឲ្យអ្នកនោះត្រូវបណ្តាសារចុះ។”
ដូច្នេះខ្ញុំត្រូវតែធ្វើតាមនូវអ្វីដែលព្រះគម្ពីរនិយាយ។ បើសិនជាព្រះគម្ពីរនិយាយថា “ទ្រង់នៅដដែលទាំងជាម្សិលម៉ិញ និងអស់កល្បតទៅ” ខ្ញុំជឿលើសេចក្តីនេះ។ អ្វីទាំងអស់ដែលព្រះគម្ពីរនិយាយ ខ្ញុំជឿថាពិតប្រាកដ។ ខ្ញុំនិយាយសេចក្តីទាំងនេះ។ ខ្ញុំមិនដែលទទួលបានការអប់រំ ហើយក៏មិនដែលទទួលនូវវគ្គហ្វឹកហ្វឺនណាមួយនោះឡើយ។ ខ្ញុំគ្រាន់តែស្តាប់តាមព្រះវិញ្ញាណបរិសុទ្ឋនិងព្រះ គម្ពីរតែប៉ុណ្ណោះ។ ហើយរហូតមកដល់ថ្ងៃ Easter ពេលព្រឹកនេះ គឺអស់រយៈពេល៣១ឆ្នាំមកហើយ ទ្រង់មិនដែលឲ្យខ្ញុំដួលចុះឡើយ។
83
ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ព្រះវិញ្ញាណបរិសុទ្ឋទ្រង់បានមានបន្ទូលប្រាប់ខ្ញុំពីអស់ទាំងកិច្ចការដែលត្រូវមកដល់ ក្នុងរយៈពេល២ឬ៣ឆ្នាំចុងក្រោយនេះ ខ្ញុំបានយកសេចក្តីនេះប្រាប់ដល់ក្រុមជំនុំនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ដ៏មានព្រះចេស្តាទ្រង់ជាចៅក្រមរបស់ខ្ញុំ ទ្រង់គង់នៅខាងខ្ញុំ។ ខ្ញុំឃើញសត្វកំប្រុកមាននៅកន្លែងដែលមិនគួរឲ្យមាន។ នៅទីនោះជាមួយនឹងCharlie តែមនុស្សភាគច្រើននៅក្នុងរដ្ឋ Kentucky មានសត្វកំបុ្រកជាច្រើនមាននៅកន្លែងដែលវាមិនគួរនឹងមានសោះ។ នោះជាការពិត។ ហើយរហូតក្រោយមកទៀត នៅពេលដែលខ្ញុំមានជំងឺបំពង់កដ៏ធ្ងន់ធ្ងរ ខ្ញុំបានឃើញព្រះយេស៊ូវទ្រង់ឈរនៅខាងមុខខ្ញុំ ហើយទ្រង់មានបន្ទូលប្រាប់ខ្ញុំថា បេសកកម្មនេះទ្រង់បានអនុញ្ញាតិប្រទានមកខ្ញុំហើយ។
អ្វីដែលកើតឡើងក្នុងពេលនេះ ខ្ញុំមិនបានដឹងនោះឡើយ។ ប៉ុន្តែការមួយដែលខ្ញុះធ្វើ គឺខ្ញុំនឹងចុះពីទីនេះ ហើយនឹងដាក់ដៃលើអ្នករាល់គ្នា។ ខ្ញុំធ្វើតែកិច្ចការដែលខ្ញុំអាចធ្វើបានតែប៉ុណ្ណោះ។ ខ្ញុំមិនបានដឹងថា ខ្ញុំត្រូវធ្វើអ្វីទៀតនោះទេ តែដែលខ្ញុំដឹងនោះគឺខ្ញុំនឹងដើរទៅខាងមុខ តាមដែលទ្រង់មានបន្ទូលប្រាប់មកខ្ញុំ។ ហើយទ្រង់មានបន្ទូលមកខ្ញុំថា ទ្រង់ជាចៅក្រមរបស់ខ្ញុំ។ ខ្ញុំសូមប្រាប់ការពិតនេះដល់អ្នករាល់គ្នា។ ព្រះទ្រង់ក៏បានបញ្ជាក់ដល់ខ្ញុំផងដែរ។
84
ខ្ញុំមានបងប្រុសNeville ជាមនុស្សរបស់ព្រះ ដែលជាគ្រូគង្វាលរបស់យើងនៅទីនេះ។ ហើយពេលនេះខ្ញុំនឹងដើរទៅខាងក្រោម ហើយដាក់ដៃអធិស្ឋានឲ្យអ្នកទាំងអស់គ្នា ពីព្រោះកិច្ចការរបស់ព្រះ យេស៊ូវបន្ទាប់ពីថ្ងៃ Easter គឺ “ចូរចេញទៅហើយដាក់ដៃលើអ្នកដែលឈឺ អ្នកនោះនឹងបានជា”។
ខ្ញុំមិនបានដឹងថា តើទ្រង់សព្វព្រះទ័យប្រាប់ខ្ញុំពីអ្វីនោះទេនៅពេលដែលខ្ញុំដាក់ដៃអធិស្ឋានឲ្យអ្នករាល់គ្នា។ ហើយខ្ញុំមិនបានដឹងថា តើនឹងមានអ្វីដែលនឹងត្រូវកើតឡើងដែរ។ ខ្ញុំមិនដឹងសោះឡើយ។ តែទោះ ជាមានអ្វីកើតឡើងក៏ដោយ ខ្ញុំនឹងធ្វើតាមអ្វីដែលទ្រង់មានបន្ទូលប្រាប់ខ្ញុំតែប៉ុណ្ណោះ។
ចូរមកទីនេះ ចូរមកដោយអស់អីចិត្តរបស់អ្នក។ មិនថាទ្រង់បានស្តីបន្ទោសដល់អ្នកយ៉ាងណានោះ ទេ បើសិនជាទ្រង់មានបន្ទូលអ្វីមួយមកកាន់អ្នក មិនថាការនោះជាអ្វីទេ សូមអ្នកចេញមកហើយគិតពីវាចុះ។
85
បងប្រុសដែលមានជើងឈឺ ខ្ញុំចង់ឲ្យបងមានជំនឿលើទ្រង់។ បើសិនជាទ្រង់ព្យាបាលជំងឺក្រពះចេញពីបងបាន ជាការពិតណាស់ ក្នុងព្រឹកនេះទ្រង់ក៏ព្យាបាលជំងឺជើងដែលបងមាននេះបានដែរ។ ពេលនេះ ចូរបងត្រូវជឿអោយអស់ពីចិត្តរបស់បង។
រីឯប្អូនស្រីដែលមានកូនតូចនៅទីនោះ ប្អូនមានជំងឺបេះដូង ចូរកុំឲ្យមានចិត្តសង្ស័យអ្វីឡើយ។ ត្រូវមានជំនឿ!! ត្រូវមានជំនឿចុះ!!
ពេលនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាអធិស្ឋាន ហើយខ្ញុំនឹងចុះទៅខាងក្រោមដើម្បីអធិស្ឋានឲ្យអ្នករាល់គ្នាដែរ។ សូមអ្នកទាំងអស់គ្នានៅតែបន្តអធិស្ឋាន នៅពេលដែលខ្ញុំដើរតាមជួរនិមួយៗហើយដាក់ដៃអធិស្ឋានឲ្យអ្នករាល់គ្នា។
ចូរចាំថា បើសិនជាបងប្អូនណាដែលមានបាបមិនទាន់លន់តួនៅឡើយ ត្រូវដឹងថា ព្រះទ្រង់នឹងមិនព្យាបាលអ្នករាល់គ្នាទេ បើសិនជាមានបាបណាមួយដែលអ្នករាល់គ្នាមិនទាន់លន់តួនោះ។ ចូរធ្វើនៅពេលនេះ មុនពេលដែលអ្នកសុំការព្យាបាលរបស់ទ្រង់។
នេះមិនមែនជាការកាត់ទោសនោះឡើយ។ ខ្ញុំរកឃើញពីការនេះ តែខ្ញុំមិនកាត់ទោសឡើយ។ តើអ្នកទាំងអស់គ្នាយល់ពីសេចក្តីនេះទេ? បាទ! ចូរមានជំនឿឥឡូវនេះចុះ។
សូមយើងអោនក្បាលចុះ ហើយអធិស្ឋានទាំងអស់គ្នា!!
86
ព្រះអម្ចាស់ជាព្រះវរបិតានៃទូលបង្គំ ម្រាមដៃរបស់ទូលបង្គំនៅតែនៅជាប់នឹងអសនានេះ ពីមួយ១ទៅ១ម៉ោង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយអស់រយៈពេលជាង៣០ឆ្នាំទៅហើយ ដែលទូលបង្គំឈរនៅទីអសនានេះហើយអធិប្បាយ និងនៅជុំវិញពីភពលោកផងដែរ។ ទ្រង់បានបញ្ជាក់ពីដំណឹងល្អដែលទូលបង្គំអធិប្បាយគឺជាព្រះរាជសាររបស់ទ្រង់។ ទូលបង្គំមិនដែលចូលរៀននៅសាលាណាមួយ ឬទទួលនូវការព្រឹក្សាពីនរណាម្នាក់ឡើយ តែទាំងអស់នេះ មកពីទ្រង់តែមួយ ដោយការអានព្រះបន្ទូលរបស់ទ្រង់ និងស្តាប់ពីអ្វីដែលព្រះវិញ្ញាណទ្រង់មានបន្ទូល។
ព្រះអម្ចាស់អើយទ្រង់ជ្រាបពីបេសកកម្មដែលមាននៅក្នុងគម្ពីរម៉ាកុស១១:២៣ ហើយទូលបង្គំដឹងថាពេលវេលានេះ ទូលបង្គំកំពុងនៅក្នុងព្រះហស្ថទ្រង់។ ពេលនេះព្រះអម្ចាស់អើយ និមិត្តនេះ បានមកដល់ទូលបង្គំនៅពេលដែលទូលបង្គំគេងនៅលើគ្រែកាលពីព្រឹកមួយ ដែលទូលបង្គំបានឃើញព្រះគម្ពីរ បន្ទាប់មកឃើញឈើឆ្កាង រួចឃើញទ្រង់ ហើយការនេះបានបើកសំដែងមកក្នុងគំនិតរបស់ទូលបង្គំ ដែលទូលបង្គំត្រូវតែទទួលវា ពីព្រោះវាបានប្រគល់មកទូលបង្គំរួចទៅហើយ។
87
ព្រះអម្ចាស់អើយ ទូលបង្គំដើរទៅមុនទៀតនៅព្រឹកនេះក្នុងព្រះវិហាររបស់ទ្រង់ ដោយឈរនៅទីនេះ ដែលជាព្រឹកនៃថ្ងៃ Easter ដោយអធិស្ឋានទៅទ្រង់ថា ទ្រង់នឹងដាក់ទូលបង្គំឲ្យមានអំណោយទានថ្មីមួយ ជាមួយនឹងអំណាចដែលមកពីទ្រង់ផងដែរ។ មិនមែនដោយព្រោះសេចក្តីសង្រ្គោះរបស់ទូលបង្គំនោះឡើយ តែដោយព្រោះទ្រង់ដែលបានសង្គ្រោះទូលបង្គំ។ ដូចដែលទ្រង់បានមានបន្ទូលមកទូលបង្គំ នៅព្រះវិហារនៅថ្ងៃមួយថា “ទ្រង់ជាចំនែករបស់ទូលបង្គំ”។ ពេលនេះព្រះអម្ចាស់អើយ សូមឲ្យទូលបង្គំមានចំនែកនៅក្នុងទ្រង់ នៅពេលដែលទូលបង្គំរកឃើញព្រះហឬទ័យរបស់ទ្រង់ ដែលព្រះវិញ្ញាណរបស់ទ្រង់បានដាក់មកក្នុងទូលបង្គំ។ ហើយនៅពេលដែលទូលបង្គំដាក់ដៃលើមនុស្សទាំងអស់នេះ សូមព្រះវិញ្ញាណនៃទ្រង់ធ្វើការនៅក្នុងពួកគេផងដែរ។ នេះជាអ្វីដែលទូលបង្គំដឹង ហើយនឹងធ្វើ ឱ!ព្រះអង្គអើយ។
ទូលបង្គំស្គាល់ពីបេសកកម្មរបស់ទូលបង្គំ ដែលទ្រង់បានប្រទានមក។ ទូលបង្គំកើតមកលើផែនដីដើម្បីអធិស្ឋានសំរាប់អស់អ្នកដែលមានឈឺ គឺ“ឲ្យពួកគេជឿ និងមានភាពស្មោះ ត្រង់នៅពេលដែលពួកគេអធិស្ឋាន”។ ព្រះអម្ចាស់អើយ ទូលបង្គំមិនបានដឹងថា តើធ្វើយ៉ាងមេចដើម្បីឲ្យមានភាពស្មោះត្រង់នោះទេ។ ពួកគេកំពុងមានការឈឺចាប់ ហើយទូលបង្គំក៏ឈឺចាប់ជាមួយពួកគេដែរ។ ព្រះអម្ចាស់អើយ សូមទ្រង់ទទួល ហើយព្យាបាលពួកគេម្នាក់ៗក្នុងពេលនេះផង។
ព្រះអង្គអើយ ដោយសារសេចក្តីជំនឿ លោកម៉ូសេ បានឆ្លងការសមុទ្រក្រហម។ ពេលនេះទូលបង្គំនឹងចេញពីអាសនានេះ ហើយអធិស្ឋានដល់អស់អ្នកដែលឈឺ នៅក្នុងព្រះនាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទ។ សូមព្រះដែលទ្រង់បានផ្តល់ទីសំគាល់មកទូលបង្គំតាមរយៈសត្វកំប្រុក ហើយទ្រង់ដដែល ដែលបានប្រទានព្រះបន្ទូលរបស់ទ្រង់មកអ្នកស្រី Hattie ហើយទ្រង់ដែលបានមានបន្ទូលមកកាន់ពួកគេ ទ្រង់នឹងគង់នៅជាមួយទូលបង្គំ។ ទូលបង្គំនឹងចុះទៅដោយនូវព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។
88
សាតាំង យើងកាត់ទោសឯង។ នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឯងត្រូវចេញពីអ្នកទាំងនេះ។ ឯងត្រូវចេញពីកូនតូចនេះ។
ទូលបង្គំដាក់ដៃទូលបង្គំលើបងប្អូនទូលបង្គំនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយកាត់ទោសអស់ទាំងជំងឺដែលមាននៅក្នុងរូបកាយរបស់ពួកគេ។ អាម៉ែន។
ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមប្រទាននូវការប្រោសឲ្យជាដល់ប្អូនស្រីRuth។ អាម៉ែន។
ខ្ញុំនឹងអធិស្ឋានឲ្យទារកតូចនេះ។ ប៉ុន្តែខ្ញុំចុះចេញពីអសនានេះ... តើឯងរស់នៅទីក្រុងណា? [ប្អូនស្រីម្នាក់និយាយថា “Bloomington”]។ Bloomington រដ្ឋIndiana ឬ? សូមសរសេរលើក្រដាសមួយ អំពីទារកតូចនោះ ហើយយកមកឲ្យខ្ញុំ។ អូ! គេមានពោះប៉ោងយ៉ាងធំ។ ប្អូនស្រី តើអ្នកជឿទេ ថាវានឹងជា? [ខ្ញុំជឿថា វានឹងជា]។
ពេលនេះព្រះអង្គអើយ ទូលបង្គំដាក់ដៃលើទារកតូចនេះ ហើយបំផ្លាញអំណាចនៃសេចក្តីអាក្រក់ ឲ្យចេញឆ្ងាយពីទារកតូចនេះ។ សូមទេវតានៃព្រះអម្ចាស់ស្ថិតនៅទីនេះ។ សូមឲ្យទារកតូចនេះបានជាសះស្បើយ។
ចូរសរសេរលើក្រដាសមួយ អំពីសកម្មភាពក្នុងរយៈពេលពីរបីថ្ងៃនេះ។
សូមមើល ទារកដែលមានភ្នែកស្រឡេវនៅទីនោះ។ បើសិនជាអ្នកមានជំនឿ ហើយគ្មានសេចក្តីសង្ស័យនោះ ឡើយ ខ្ញុំនឹងធ្វើឲ្យភ្នែករបស់ទារកនេះបានទៅជាធម្មតាវិញ។
89
ទូលបង្គំសូមដាក់ដៃលើក្មេងស្រីនេះ។ សូមឲ្យនាងមានលក្ខណៈចរិតដូចជាស្ត្រីកូនកាត់ស៊‌ីរ៉ូភេនីស។ សូមឲ្យនាងបានជាសះស្បើយពីជំងឺនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
សូមឲ្យជំងឺបេះដូងរបស់នាងបានជាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ខ្ញុំនិយាយពាក្យទាំងនេះ នោះអ្នកនឹងបានជា។ វាមិនអាចកើតជាអ្វីផ្សេងទៀតឡើយ ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលថា “ឯងនឹងអាចធ្វើបាន នៅពេលដែលឯងមានជំនឿ”។ បើសិនជាទ្រង់អាចធ្វើឲ្យសត្វកំបុ្រកកើតមកយ៉ាងដូច្នេះ ដូចជាទ្រង់ធ្វើឲ្យមានចៀមឈ្មោលនៅពេលមួយ ពេលនេះទ្រង់ក៏ធ្វើឲ្យជំងឺបេះដូងបានជាសះស្បើយដែរ។ វានឹងកើតឡើងយ៉ាងដូច្នេះ។
នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមឲ្យជំងឺបេះដូងនោះបានជា។ អាម៉ែន។
តើវាមិនសមញ្ញទេឬអី? វាមានលក្ខណៈសមញ្ញ។ ទ្រង់ពិតជាសមញ្ញជាមួយនឹងអំណាចដ៏អស្ចារ្យរបស់ទ្រង់។ ពេលនេះសូមគិតពីការសមញ្ញនេះ។
សូមឲ្យប្អូនស្រីរបស់ទូលបង្គំបានជានៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។
90
ព្រះអង្គអើយ ពេលនេះទូលបង្គំនិយាយពាក្យទាំងអស់នេះ ហើយទូលបង្គំនិយាយដោយស្មោះ ត្រង់នៅមុខមនុស្សដែលនៅទីនេះ។ ទូលបង្គំបានប្រាប់ពួកគេ ដូចដែលទ្រង់មានបន្ទូលថា “បើសិនជាអ្នកនិយាយទៅកាន់ភ្នំនេះ នោះវានឹងរើចេញទៅ” ហើយសូមកុំមានចិត្តសង្ស័យនោះឡើយ នោះអ្នកនឹងទទួលបាននូវអ្វីដែលអ្នកសូម។ នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមឲ្យអ្នកមានជំងឺទាំងអស់បានជាសះស្បើយ រួមទាំងរាល់បញ្ហាដែលអ្នកមានផងដែរ។ សូមកុំឲ្យមានចិត្តសង្ស័យឡើយ។ សូមអ្នកទាំងអស់គ្នាចូលឲ្យគៀកទ្រង់ក្នុងពេលនេះចុះ។
ព្រះអម្ចាស់អើយ ពេលនេះទូលបង្គំសូមដាក់ដៃរបស់ទូលបង្គំលើបុរសម្នាក់នេះ ដែលគាត់កំពុងមានជំងឺឈឺក្បាល។ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យគាត់បានជាសះស្បើយ។ អាម៉ែន។
ព្រះអម្ចាស់នៃទូលបង្គំ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យភ្នំនេះបានរើចេញពីគាត់ សូមឲ្យគាត់បានជា។ សូមឲ្យប្អូនប្រុសម្នាក់នេះបានឃើញពីអាណាចក្ររបស់ព្រះអម្ចាស់។ អាម៉ែន។
91
អ្នកដែលថ្លង់ និងគ។ នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ! ទូលបង្គំឈរអធិប្បាយពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ទូលបង្គំមិនដែលឃើញទារកតូចណាមួយដែលចូលមកចំពោះទ្រង់នោះទេ នៅក្នុងជីវិតរបស់ទូលបង្គំ ប៉ុន្តែមានការមួយបានកើតឡើង! គឺពេលនេះវាជាទារកដែលមានត្រចៀកថ្លង់ ហើយមានបញ្ហាក្រពះទៀតផង។ សូមឲ្យកូនតូចនេះបានជា នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
ពេលនេះសូមកុំឲ្យមានចិត្តសង្ស័យឡើយ។
ព្រះអម្ចាស់អើយ ទ្រង់ជ្រាបអស់ទាំងជំងឺដែលមាននៅក្នុងបុរសម្នាក់នេះ។ ដែលដៃរបស់ទូលបង្គំបានដាក់លើគាត់ ដោយមានចិត្តស្មោះត្រង់ សូមឲ្យគាត់បានជាសះស្បើយ នៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។
សេចក្តីស្លាប់កំពុងតែនៅឯទ្វារម្ខាង ហើយសេចក្តីជំនឿនៅជាប់នោះ។ ព្រះអង្គអើយសូមទ្រង់យកថ្មដ៏ធំនោះចេញ ហើយសូមឲ្យសេចក្តីជំនឿគ្រប់គ្រងវិញ។ សូមឲ្យជំងឺមហារីកចេញពីប្អូនស្រីម្នាក់នេះ នៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ។
សូមឲ្យបុរសម្នាក់នេះបានជាសះស្បើយ។ ទូលបង្គំសូមដាក់ដៃលើគាត់។ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យគាត់បានជាសះស្បើយ។
92
ព្រះវរបិតានៃទូលបង្គំ ទូលបង្គំសូមដាក់ដៃលើប្អូនប្រុសរបស់ទូលបង្គំ។ សូមព្រះវិញ្ញាណ និងអំណាចព្រះ ចេស្តារបស់ទ្រង់ ផ្តល់នូវការព្យាបាលដល់គាត់។ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ សូមកុំឲ្យមានចិត្តសង្ស័យអំពីវាឡើយ។ វានឹងចេញពីអ្នកទៅជាមិនខាន។
ព្រះអង្គអើយ ពេលនេះចិត្តរបស់គាត់កំពុងតែចូលមកក្នុងវត្តមានរបស់ទ្រង់ ដោយមានបញ្ហាក្នុងក្នុងគាត់។ ពេលនេះព្រះអង្គអើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យគាត់ទទួលបាននូវអ្វីដែលគាត់សូម។ អាម៉ែន។
នេះជាការអស្ចារ្យមែន! សូមព្រះវិញ្ញាណបរិសុទ្ឋ យាងមកលើពួកគេទាំងអស់គ្នា និងសូមសិរីល្អរបស់ទ្រង់បានលើកពួកគេឡើងផងដែរ។ សូមឲ្យពួកគេទទួលអាណាចក្ររបស់ទ្រង់។ អាម៉ែន។
ព្រះវរបិតាអើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យការនេះកើតឡើង សូមឲ្យប្អូនស្រីរបស់ទូលបង្គំបានជា សូមទ្រង់ទទួលនូវអ្វីដែលនាងបានសូម នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
អ្នកនឹងទទួលព្រះវិញ្ញាណបរិសុទ្ឋ។ គ្មានផ្លូវណាផ្សេងដែលអ្នករាល់គ្នានឹងអាចគេចបានឡើយ បើសិនជាអ្នករាល់គ្នាជឿ។ អ្នកនឹងទទួលបានព្រះវិញ្ញាណរបស់ទ្រង់ ដ្បិតទ្រង់មានបន្ទូលយ៉ាងដូច្នេះ។
93
ព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមទ្រង់ទទួលនូវសេចក្តីអធិស្ឋានរបស់ប្អូនស្រីម្នាក់នេះ។ អាម៉ែន។
ព្រះអង្គអើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមទ្រង់ទទួលសំនូមរបស់នាង។ សូមឲ្យនាងបានជាសះ ស្បើយពីជំងឺដែលនាងមាន។ អាម៉ែន។
ទ្រង់បានធ្វើសត្វកំប្រុកកើតមក ក្នុង៨ដងខុសៗគ្នា។ ទ្រង់បានធ្វើចំពោះ Hattie នៅពេលដែលនាងសូមដល់ទ្រង់។
ព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមទ្រង់ទទួលសេចក្តីសំនូមរបស់ប្អូនស្រីម្នាក់នេះ។ នេះ ជាព្រះបន្ទូលរបស់ទ្រង់។ ទូលបង្គំអរព្រះគុណទ្រង់។ ទូលបង្គំដឹងថាទ្រង់នឹងទទួលសេចក្តីរបស់នាងទាំងអស់ តាមរយៈ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។
ព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមទ្រង់ទទួលនូវសេចក្តីទាំងនេះ...។
ចំពោះស្រ្តីជនជាតិយូដាម្នាក់នេះ... ទ្រង់ជាព្រះរបស់អ័ប្រាហាំ។ សូមទ្រង់ទទួលសេចក្តីសំនូមរបស់នាងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
94
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ជាព្រះនិងជាម្ចាស់នៃស្ថានសួគ៌ សូមទទួលសេចក្តីសំនូមរបស់នាង។ អាម៉ែន។
ក្មេងស្រីតូចម្នាក់នេះ។ នាងបានប្រាប់ទូលបង្គំពីជីវិតរបស់នាង។ សូមទ្រង់ដកអស់ទាំងបញ្ហារបស់នាងផងដែរ។
ព្រះអង្គអើយ ទូលបង្គំសូមបំបាក់អស់ទាំងបញ្ហាដែលមាននៅក្នុងប្អូនស្រីម្នាក់នេះ។ សូមទ្រង់ប្រទានឲ្យនាងមានចិត្តនៃសេចក្តីអំណរ។ សូមទ្រង់សម្រេចក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ព្រះដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់បានលើកព្រះរាជបុត្រារបស់ទ្រង់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយពេលនេះ ទូលបង្គំរំលឹកពីការរស់ពីសុគតរបស់ទ្រង់។ ក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ទូលបង្គំសូមដាក់ដៃលើប្អូនស្រីម្នាក់នេះ ហើយទូលសូមថា នាងនឹងបានទទួលនូវការព្យាបាលពីអស់ទាំងជំងឺដែលនាងមានក្នុងពេលនេះ នៅក្នុងព្រះនាមព្រះ អម្ចាស់ព្រះយេស៊ូវគ្រីស្ទ។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ សូមឲ្យប្អូនស្រីបានជា។ អាម៉ែន។ ពេលនេះជំងឺនេះ មិនអាចនៅទីនេះបានឡើយ វានឹងត្រូវចេញទៅ។ ជាការពិតវានឹងចេញពីអ្នកទៅ។
95
ព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យប្អូនស្រីម្នាក់នេះបានជា។ នៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ ទូលបង្គំសូមការព្យាបាលសំរាប់ប្អូនស្រីរបស់ទូលបង្គំ។ អាម៉ែន។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ទូលបង្គំសូមព្យាបាលប្អូនស្រីម្នាក់នេះ។ អាម៉ែន។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ទូលបង្គំសូមព្យាបាលប្អូនស្រីម្នាក់នេះ។ អាម៉ែន។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ទូលបង្គំសូមព្យាបាលប្អូនស្រីម្នាក់នេះ។ អាម៉ែន។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមទ្រង់ទទួលនូវសេចក្តីអធិស្ឋានរបស់ប្អូនស្រីម្នាក់នេះផង។ អាម៉ែន។
ព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ទូលបង្គំសូមទ្រង់សំរាប់ស្រ្តីម្នាក់នេះ។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ទូលបង្គំសូមទ្រង់ដើម្បីព្យាបាលនាង។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យនាងបានជា។
សាតាំង យើងបណ្តេញឯងចេញ។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ឯងត្រូវចេញពីស្រ្តីម្នាក់នេះ។
សូមអរព្រះគុណចំពោះសេចក្តីសន្យារបស់ទ្រង់ដែលទ្រង់បានប្រទានមក។ តើអ្នកជឿទេ? [បងប្អូនទាំងអស់និយាយថា “អាម៉ែន”]។ អ្នកទាំងអស់គ្នានឹងបានជាពីជំងឺដែលអ្នករាល់គ្នាមាន។ [សូមលើកដំកើងព្រះ អម្ចាស់]។ ពេលអ្នកទាំងអស់គ្នានឹងបានជាសះស្បើយ។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ទូលបង្គំសូមផ្តល់នៅការព្យាបាលដល់អ្នកស្រីGriffith។ អាម៉ែន។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ទូលបង្គំសូមឲ្យនាងបានជាពីជំងឺរបស់នាង។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យអ្នករាល់ទទួលបាននូវការព្យាបាលរបស់ទ្រង់។ អាម៉ែន។
ខ្ញុំទុកចិត្តព្រះអម្ចាស់ថា ខ្ញុំធ្វើនេះមិនមែនជាការខុសនោះទេ។ ដោយសេចក្តីជំនឿ សូមទ្រង់ទទួលនូវសេចក្តីទាំងនេះ។
តើអ្នករាល់គ្នាជឿថា ព្រះទ្រង់ប្រទានឲ្យខ្ញុំមានកំលាំងក្នុងការព្យាបាលជំងឺបេះដូងរបស់អ្នកទេ? តើអ្នកជឿទេ? តើអ្នករាល់គ្នាជឿ រឿងដែលខ្ញុំបានបា្រប់អ្នករាល់គ្នាទេ? តើជឿយ៉ាងអស់ពីចិត្តទេ? នោះ ខ្ញុំនឹងផ្តល់នូវការប្រោសឲ្យជាដល់អ្នក។
96
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមផ្តល់នូវការប្រោសឲ្យជាដល់អ្នក។
តើស្រ្តីម្នាក់ដែលដើរមកទីនេះមានឈ្មោះអ្វីដែរ? តើអ្នកស្រីនៅតំបន់នេះឬ? ចូរអ្នកចាំថា អ្នកនឹងបានជា!! នេះជាការពិត
ដែលខ្ញុំត្រូវមកឈរនៅទីនេះ។
ព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមទ្រង់ទទួលនូវសេចក្តីទាំងនេះ។ អាម៉ែន។
ព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមទ្រង់ផ្តល់នូវការព្យាបាលដល់នាង។ អាម៉ែន។
ដោយនូវព្រះគុណរបស់ព្រះអម្ចាស់ និងតាមរយៈអំណោយទានរបស់ទ្រង់ ខ្ញុំសូមការប្រោសឲ្យជាមានដល់អ្នករាល់គ្នា។ ខ្ញុំសូមបណ្តេញអស់ទាំងអំណាចនៃសេចក្តីអាក្រក់ដែលមាននៅទីនេះ។
ឱ! ព្រះអម្ចាស់ ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី សូមទ្រង់ប្រទាននូវការប្រោសឲ្យជាដល់ប្អូនស្រី Ros Austinក្នុងពេលនេះផងដែរ នៅក្នុងព្រះនាមនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
ព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមទ្រង់ប្រទាននូវការប្រោសឲ្យជារបស់ទ្រង់ដល់នាង។ អាម៉ែន។
97
[លោកប្រាណហាំនិយាយជាមួយនឹងមនុស្សម្នាក់]។ តើអ្នកជឿទេ? តើអ្នកជឿទេ? ពេលនេះ សេចក្តីសំនូមរបស់អ្នកនឹងត្រូវបានទទួល ហើយព្រះទ្រង់នឹងធ្វើឲ្យអ្នកបានជាពីជំងឺ។
សូមឲ្យប្អូនប្រុសម្នាក់នេះបានជា ទាំងព្រលឹងវិញ្ញាណ និងរូបកាយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
សូមឲ្យពេលនេះ ជាពេលវេលារបស់អ្នក។
ព្រះអម្ចាស់អើយ ទូលបង្គំសូមដាក់ដៃរបស់ទូលបង្គំលើប្អូនស្រីម្នាក់នេះ គាត់ជាមនុស្សដែលគ្មានសង្ឃឹមឡើយចំពោះគ្រូពេទ្យ ឬថ្នាំព្យាបាលរបស់វិទ្យាសាស្រ្ត។ ប៉ុន្តែក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ សូមទ្រង់ព្យាបាលនាង។ អាម៉ែន។
98
ព្រះអម្ចាស់អើយ សូមទ្រង់ទទួលនូវសំនូមរបស់នាង សូមទ្រង់ស្តាប់នូវរាល់ពាក្យដែលនាងទូលទៅកាន់ទ្រង់។ ទូលបង្គំអធិស្ឋានសូមទ្រង់ទទួលសេចក្តីទាំងអស់នេះនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ព្រះវរបិតា អើយដែលអ្នកបំរើទ្រង់ម្នាក់នេះកំពុងតែស្តាប់ម្តាយយំចំពោះកូនរបស់ខ្លួន ពេលនេះ ទូលបង្គំសូមបណ្តេញវិញ្ញាណនៃសេចក្តីអាក្រក់ចេញពីកូននេះក្នុងពេលនេះ។
តាមរយៈសេចក្តីជំនឿរបស់ស្រ្តីម្នាក់នោះទូលបង្គំសូមបណ្តេញវិញ្ញាណអាក្រក់នោះ។ វានឹងមិនអាចធ្វើអ្វីចំពោះ ក្មេងនោះទៀតឡើយ។ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យក្មេងនោះទទួលបាននូវការព្យាបាល។
នាងនឹងទទួលនូវការព្យាបាលផងដែរ។ សូមកុំឲ្យមានចិត្តសង្ស័យអ្វីនោះឡើយ។
សូមព្រះប្រទានពរដល់អ្នកប្អូនប្រុស។ តើនោះជាកូនរបស់ប្អូនឬ?
សូមឲ្យគាត់ទទួលបានព្រះវិញ្ញាណបរិសុទ្ឋ!!
សូមប្អូនយកទារកតូចនោះមកនេះ ខ្ញុំជឿថា នឹងមានអ្វីមួយកើតឡើងចំពោះវា។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សូមឲ្យប្អូនប្រុសទទួលការព្យាបាល។
ព្រះអម្ចាស់អើយ សូមទ្រង់បំពេញព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់មកទូលបង្គំទាំងអស់គ្នា។ សូមអំណាចព្រះ ចេស្តារបស់ទ្រង់ បំផ្លាញអស់ទាំងជំងឺដែលមាននៅក្នុងរូបកាយរបស់គាត់ ហើយឲ្យគាត់បានពេញដោយព្រះ វិញ្ញាណបរិសុទ្ឋផងដែរ។ នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទូលបង្គំសូមព្រះវិញ្ញាណទ្រង់យាងមកក្នុងពេលនេះ ។ អាម៉ែន។
អ្នកទទួលបានព្រះវិញ្ញាណបរិសុទ្ឋ។ ជំងឺទាំងអស់ត្រូវចេញឆ្ងាយពីអ្នកទៅ។ តើអ្នកជឿអស់ពីចិត្តរបស់អ្នកឬទេថា អ្នកនឹងត្រលប់ទៅជាមនុស្សធម្មតាវិញ?
99
ខ្ញុំជឿថាព្រះនឹងជួយខ្ញុំឲ្យមានជំនឿ។ ខ្ញុំជឿអ្វីទាំងអស់ក្នុងអំណាចដែលព្រះប្រទានមកខ្ញុំ។ តើអ្នកជឿខ្ញុំទេ? តើជឿរឿងអំពីសត្វកំប្រុកទាំងនោះទេ? តើអ្នកជឿទេ? អ្នកជឿថា នៅព្រឹកនេះព្រះនឹងព្យាបាលជំងឺរូបកាយរបស់អ្នក ហើយអ្នកនឹងអាចដើរបានដូចដែលអ្នកធ្លាប់ដើរពីមុនមកដែរឬទេ? វាមានអ្វីកើតឡើងនៅពេលដែលអ្នកកើតមក ដែលធ្វើឲ្យអវៈយវៈរបស់អ្នកទៅជាបែបនេះ។ នេះជាបណ្តាសា។ បើសិនជាបណ្តាសារនោះចេញឆ្ងាយទៅ នោះ អ្នកនឹងបានជាសះស្បើយ។
ព្រះអម្ចាស់អើយ ទូលបង្គំកំពុងតែគិតថា បើសិននេះកូនរបស់ទូលបង្គំ ដោយសារសេចក្តីជំនឿនោះ ទូលបង្គំនឹងរើបណ្តាសានេះចេញនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
100
ទូលបង្គំសូមដាក់ដៃរបស់ទូលបង្គំលើគាត់ ហើយសូមការព្យាបាល ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
ព្រះវរបិតាអើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ទូលបង្គំសូមដាក់ដៃទូលបង្គំលើស្រ្តីម្នាក់នេះ ហើយសូមការព្យាបាលមកកាន់នាង។ អាម៉ែន។ ប្អូនស្រីNash ព្រះបានសង្រ្គោះប្អូនពីជំងឺមហារីកនេះហើយ។ អាម៉ែន។
ព្រះអង្គអើយ សូមប្រទានឲ្យប្អូនស្រីNash នូវការព្យាបាលរបស់ទ្រង់។ ក្នុងនាមទូលបង្គំជាបាវបំរើរបស់ទ្រង់ ទូលបង្គំសូមសេចក្តីនេះពីទ្រង់។ សូមឲ្យការនេះបានសម្រេច នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
អរគុណបងប្អូនទាំងអស់គ្នា ខ្ញុំពិតជាមានអំណរនៅពេលដែលអ្នកទាំងអស់គ្នាអធិស្ឋាន។ សូមព្រះ អម្ចាស់ទ្រង់ទទួលសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។ នេះពិតជាពេលដ៏ប្រសើរណាស់ ដែលអ្នកទាំងអស់គ្នារួមគ្នានៅទីនេះ។ សូមអ្នករាល់គ្នា ជឿនូវអ្វីដែលអ្នករាល់គ្នាបានលឺចុះ។
ព្រះអម្ចាស់អើយ នៅពេលដែលអ្នកទាំងនេះត្រលប់ទៅវិញ សូមឲ្យពួកគេមានពេញដោយអំណាចព្រះចេស្តារបស់ទ្រង់។ សូមឲ្យពួកគេបានទទួលនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
101
ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ សូមទ្រង់ទទួលសេចក្តីសំនូមរបស់ប្អូនស្រីនេះផង។
ព្រះអម្ចាស់អើយ សូមទ្រង់ទទួលសេចក្តីទាំងនេះ។ សូមឲ្យបញ្ហារបស់នាងបានចេញឆ្ងាយ តាមរយៈ ការរស់ឡើងវិញរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។
[ប្អូនស្រីម្នាក់និយាយជាមួយលោកប្រាណហាំ]។ តើអ្នកចង់បានដំណឹងល្អនេះទេ?
ព្រះអង្គអើយ ស្រី្តមា្នក់ដែលឈរនៅទីនេះ នាងធ្វើនេះមិនមែនដើម្បីភាពអាត្មានិយមរបស់ខ្លួនឡើយ គឺនាងអធិស្ឋានសំរាប់ប្អូនប្រុសរបស់នាងដែលមានមេរោគនៅក្នុងឈាម។ សូមទ្រង់ផ្តល់នូវការព្យាបាលក្នុងពេលនេះ។ អាម៉ែន។
តើអ្នករស់នៅក្បែរតំបន់នេះឬ? គឺ Memphis រដ្ឋ Tennessee។ សូមសរសេរក្រដាស់មួយមកឲ្យខ្ញុំ ពីបញ្ហារបស់អ្នក។
102
លោក Grimsley សូមព្រះប្រទានពរដល់លោក។
ព្រះអម្ចាស់អើយ ទូលបង្គំទាំងអស់គ្នាដឹងថា បុរសម្នាក់នេះគាត់មកពីកន្លែងឆ្ងាយយ៉ាងណា ពីព្រោះគាត់ចង់បានព្រះវិញ្ញាណបរិសុទ្ឋ។ ហើយទូលបង្គំនឹងឲ្យគាត់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
តើអ្នករាល់គ្នានឹងឆ្លើយយ៉ាងណា បើសិនជាខ្ញុំសួរថា ហេតុអ្វីបានជាអ្នករាល់គ្នាចង់ជាពីជំងឺ? តើអ្នកជឿថា អ្វីដែលខ្ញុំនិយាយពីសត្វកំប្រុកនោះជាការពិតឬទេ?
ខ្ញុំសូមឲ្យសេចក្តីទាំងនេះតាមការរយៈសំនូមរបស់នាង នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
103
ព្រះអម្ចាស់អើយ សូមទ្រង់ទទួលសេចក្តីនេះ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទផងដែរ។ អាម៉ែន។ ប្អូនស្រី ចូរមានជំនឿចុះ។
ព្រះអង្គអើយ នៅពេលដែលស្រី្តម្នាក់នេះដើរចេញទៅទូលបង្គំអធិស្ឋាន សូមទ្រង់ប្រទានឲ្យនាងតាមរយៈ សេចក្តីអធិស្ឋានរបស់នាង ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទផងដែរ។ អាម៉ែន។
នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមប្រគល់ដល់ស្រ្តីម្នាក់នេះតាមសេចក្តីអធិស្ឋានរបស់នាង។ អាម៉ែន។ ចូរកុំមានចិត្តសង្ស័យឡើយ។
តើអ្នកជឿថា អ្នកនឹងទទួលវាទេ? ខ្ញុំសូមឲ្យអ្នកតាមសេចក្តីអធិស្ឋានរបស់អ្នក តាមរយៈ អំណាចដែលទ្រង់ប្រទានមកខ្ញុំតាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះរាជបុត្រារបស់ទ្រង់។ ពេលចេញទៅ ព្រះ អម្ចាស់ទ្រង់គង់នៅជាមួយអ្នក។
លោក Fred តើយើងអាចធ្វើអ្វីបាន? លោក FreddieSothmann ខ្ញុំសូមបំផ្លាញរោគពុលដែលមាននៅក្នុងខ្លួនរបស់លោកចេញ។ វានឹងចេញពីលោកនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។
104
[លោក Collins និយាយជាមួយនឹងលោកប្រាណហាំ]។
ព្រះអម្ចាស់អើយ ប្អូនប្រុសម្នាក់នេះ ស្វែងរកការជ្រមុជនៅក្នុងព្រះវិញ្ញាណបរិសុទ្ឋ។ព្រះអង្គអើយ អស់ទាំងអ្វីដែលមាននៅក្នុងទូលបង្គំ ទូលបង្គំសូមប្រកាសប្រទានពរដល់ប្អូនប្រុសCollins។សូមព្រះវិញ្ញាណបរិសុទ្ឋ យាងមកសន្ឋិតលើគាត់ ហើយនឹងបំពេញគាត់។ អាម៉ែន។
លោក Collins ប្អូនទទួលបានព្រះវិញ្ញាណនៃព្រះហើយ។
ព្រះអង្គអើយ សូមទទួលនូវសេចក្តីអធិស្ឋានរបស់គាត់។សូមឲ្យគាត់បំរើទ្រង់ ហើយក្រុមគ្រួសាររបស់គាត់ទាំងមូលបំរើទ្រង់ដោយអស់ពីចិត្តផងដែរ។
ព្រះអម្ចាស់ទ្រង់ទទួលនូវសេចក្តីអធិស្ឋានរបស់ប្អូនស្រី។រាល់អ្វីដែលប្អូនស្រីសូម នោះនឹងទទួលបាននៅក្នុងព្រះ នាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។អាម៉ែន។
ព្រះអង្គអើយ សូមទ្រង់ប្រទានកំលាំងដល់ប្អូនប្រុសដែលនៅទីនេះបន្ថែមក្នុងការដែលគាត់ជួយព្រះវិហារនេះ។សូមទ្រង់ទទួលនូវសេចក្តីនេះ ទូលបង្គំសូមប្រទានកំលាំងដល់គាត់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
105
[ប្អូនស្រីម្នាក់និយាយជាមួយលោកប្រាណហាំ]។ ប្អូនស្រីដែលឯងកំពុងតែមានបញ្ហាដ៏ធំនេះ តើឯងជឿថា អ្វីដែលខ្ញុំបាននិយាយទាំងនេះជាការពិតទេ? តើឯងជឿទេ?នោះខ្ញុំនឹងប្រទាននូវការប្រោសឲ្យជានៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ។ ទ្រង់នឹងប្រទានការប្រោសឲ្យជាដល់ឯង។ជំងឺរបស់ឯងនឹងចេញពីឯងទៅ។
[បុរសម្នាក់និយាយជាមួយលោកប្រាណហាំ]។
ព្រះអម្ចាស់អើយ ប្អូនប្រុសម្នាក់នេះ ព្រលឹងរបស់គាត់កំពុងតែស្រែករកទ្រង់។គាត់ចង់បានព្រះវិញ្ញាណបរិសុទ្ឋ។ សូមអំណាចនៃព្រះវិញ្ញាណបរិសុទ្ឋយាងមកសន្ឋិតលើគាត់ ហើយបំពេញគាត់ដោយអំណាចនិងព្រះគុណរបស់ទ្រង់។ទូលបង្គំសូមថ្វាយគាត់ដល់ទ្រង់ សូមទ្រង់ទទួលគាត់ផងដែរ។ អាម៉ែន។