យុះដែលកំពុងមកដល់

Phoenix, Arizona, USA

60-0229

1
សូមយើងក្រោកឈរ ហើយអធិស្ឋានទាំងអស់គ្នា។ តើអ្នករាល់គ្នាអាចអោនក្បាលបានទេ? ឱ! ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដ៏ឧត្តម ទូលបង្គំទាំងអស់គ្នាក្នុងរាត្រីនេះ ពិតជាមានឯកសិទ្ឋិយ៉ាងពិសេស ដែលអាចសំលឹងមើលព្រះភក្រដ៏មានពេញដោយសិរីល្អរបស់ទ្រង់ ហើយហៅទ្រង់ថាជាព្រះវរបិតានៃទូលបង្គំ។ ទូលបង្គំដឹងថា ទូលបង្គំបានចេញពីសេចក្តីស្លាប់ឆ្ពោះទៅឯជីវិត ព្រោះព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់ បានដៅចំនាំទូលបង្គំទាំងអស់គ្នាថា ជាកូនប្រុស កូនស្រីរបស់ទ្រង់។ ហើយទ្រង់ជាសាក្សី ដែលទូលបង្គំទាំងអស់គ្នាដឹងថា ទូលបង្គំបានដើរផុតរនាំងនោះ ព្រោះរបស់នៅលោកីយនេះ ដែលទូលបង្គំធ្លាប់ស្រឡាញ់ពេញចិត្តគឺជាសេក្តីស្លាប់ទទេ។ ពេលនេះទូលបង្គំបានកើតសារជាថ្មីនៅជាមួយព្រះគ្រីស្ទ ហើយអង្គុយជាមួយទ្រង់នៅឯស្ថានសួគ៌ និងមានអំណរក្នុងវត្តមានទ្រង់ផងដែរ។ ទូលបង្គំពិតជាអរព្រះគុណទ្រង់ណាចំពោះការនេះណាស់។
នៅក្នុងឱកាសនៃរាត្រីនេះ ទូលបង្គំទាំងអស់គ្នាអធិស្ឋាន សូមទ្រង់យាងមកក្នុងអំណាចរបស់ទ្រង់ ហើយប្រទានពរដល់ព្រះវិហារនេះ និងសូមសេចក្តីស្រឡាញ់មានដល់ទីនេះ ទាំងគ្រូគង្វាល និងពួកជំនុំទាំងអស់ផង។
ទូលបង្គំគ្រប់គ្នាអធិស្ឋានព្រះវរបិតាអើយ សូមឲ្យរាត្រីនេះជារាត្រីដ៏អស្ចារ្យ ហើយឲ្យទូលបង្គំទាំងអស់គ្នាចងចាំពីវត្តមានរបស់ទ្រង់ផងដែរ។
សូមឲ្យបងប្អូននៅទីនេះ បានស្គាល់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់គេផងដែរ ព្រោះទ្រង់បានយាងដើម្បីនឹងស្វែងរកចៀមដែលបាត់បង់។ ព្រះអង្គអើយសូមទ្រង់ទទួលសេចក្តីទាំងនេះផង។ សូមឲ្យសេចក្តីមេត្តាករុណារបស់ទ្រង់យាងមកក្នុងរាត្រី ព្រោះទូលបង្គំទូលសូមក្នុងព្រះនាមព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
2
ពិតជាល្អមែនដែលខ្ញុំបានមកទីនេះសារជាថ្មី ហើយយើងមានការប្រកបគ្នាយ៉ាងអស្ចារ្យ។
ក្រលេកមើលទៅអ្នករាល់គ្នាខ្ញុំឃើញមានអ្វីដែលខុសពីពេលដែលខ្ញុំមកកាលពីឱកាសមុន។ ខ្ញុំចង់មើល និងចាប់ដៃជាមួយអ្នករាល់គ្នា។ ប៉ុន្តែ!! អូ!! យើងហាក់ដូចជាយឺតម៉ោងទៅហើយ សូមយើងរួតរះបន្តិច។ តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា មានបងប្អូនជាច្រើនដែលខ្ញុំបានជួបកាលពីល្ងាចម៉ិញក៏មានវត្តមានក្នុងការប្រជុំនេះដែរ។
3
នៅពេលដែលខ្ញុំទៅដល់ផ្ទះយប់ម៉ិញ ខ្ញុំបានប្រាប់ប្រពន្ឋរបស់ខ្ញុំថា “បងឆ្ងល់ថា តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងឆ្លងកាត់បន្ទាត់នោះ”? អូ! វាគឺជាពេលវេលាដ៏ពិតមួយ! ហើយយើងសំលឹងមើលទៅពេលដ៏ឆាប់នោះ។ ហើយខ្ញុំមិនបានដឹងថា តើពេលណាទេ ប៉ុន្តែវាជាពេលដែលពេញដោយសិរីល្អ។ ខ្ញុំជឿថា លោកយ៉ូហាន នៅពេលដែលលោកបានឃើញ សិរីល្អដ៏អស្ចារ្យរបស់ព្រះ ដែលបានបើកសំដែងមកលោក នៅក្នុងវិវរណៈ លោកនិយាយថា “ព្រះអម្ចាស់យេស៊ូវទ្រង់នឹងយាងមក”។ លោកបានឃើញថា ការនោះពិតជាអស្ចារ្យណាស់។
4
កាលពីពីរសប្តាហ៍មុនខ្ញុំបានទៅដល់រដ្ឋ Kingston ។ មនុស្សជាច្រើនបានគិត និងនិយាយអំពីនិមិត្ត។ គឹជាច្រើនដង និងគ្រប់កន្លែងពួកគេនិយាយពីវា។
ខ្ញុំបានជួបជាមួយនឹងក្លឹប Full Gospel Businessmen ។ រយៈពេលពីរយប់កន្លងទៅ ខ្ញុំបានអធិប្បាយព្រះបន្ទូល។ ខ្ញុំជឿថា វាជាពេលវេលាដ៏ប្រសើរ ដែលយើងបានចែកប័ណ្ណអធិស្ឋាន ហើយយើងបានចាប់ផ្តើមអធិស្ឋានឲ្យអ្នកដែលមានជំងឺ។ ព្រះទ្រង់បានប្រទានពរដល់យើងទាំងអស់គ្នា។
5
បន្ទាប់មក យើងក៏ដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ នៃសណ្ឋាគារFlamingo។ អ្វីទាំងអស់ដែលនៅទីនោះមានការរៀបចំជាលក្ខណៈអ៊ឺរ៉ុប។ នៅពេលដែលអ្នកបង់ប្រាក់សំរាប់ការស្នាក់នៅរបស់អ្នក អាហាររបស់អ្នកក៏បានគិតក្នុងនោះដែរ។ ខ្ញុំបានញុំអាហារពេលព្រឹកនៅទីនោះ ជាមួយនឹងបុគ្គលិករបស់ Full Gospel ។ ពេលនោះមានសំនួរលើកឡើង “អំពីនិមិត្តទាំងនោះ” ពួកគេនិយាយថា “វាពិតជាប្រសើរណាស់។ វាពិតជាល្អ ដែលយើងលើកវាមកនិយាយ”។
ខ្ញុំនិយាយថា “អូ!! ភាគច្រើនពួកគេពិតជាធ្វើវា”។ “តែវាមិនបានព្យាបាលនរណាមួយនោះឡើយ”។ “តើអ្នករាល់គ្នាបានកត់សំគាល់ទេ តើការនោះជួយឲ្យជំនឿរបស់កើនឡើងទេ?”
និមិត្តមិនមែនជាការព្យាបាលទេ។ វាគ្រាន់តែជួយក្នុងជំនឿរបស់អ្នកតែប៉ុណ្ណោះ។ វាជាអ្វីម្យ៉ាងដែលព្រះទ្រង់បានបន្ថែមមក ជាព្រះពរដែលទ្រង់បានសន្យាប្រទានឲ្យ។ យើងនឹងរៀនពីការនេះនៅសប្តាហ៍ក្រោយ។
6
នៅពេលដែលយើងកំពុងអង្គុយនៅតុនៅឡើយ ខ្ញុំបាននិយាយថា “ព្រះវិញ្ញាណបរិសុទ្ឋកំពុងមានវត្តមាននៅទីនេះ”។ ហើយនៅទីនោះក៏មានលោក Shakarian (អ្នករាល់គ្នាស្គាល់គាត់ហើយ គាត់ជាមិត្តដ៏ល្អរបស់ខ្ញុំ) ហើយលោក Arganbright និងមានអ្នកជាច្រើនទៀត ពួកគេជាជាប្រធាន និងអនុប្រធាននៃក្លឹប Full Gospel Men ។
ខ្ញុំនិយាយថា “ក្មេងប្រុសម្នាក់ ដែលដើរមកនេះ គាត់មានជំងឺ” (គាត់ជាបំរើនៅទីនោះ) ។ ហើយគាត់ដើរមកជិតតុរបស់ខ្ញុំ ព្រះវិញ្ញាណនៃព្រះចាប់ផ្តើមមានបន្ទូលទៅកាន់គាត់ ដោយប្រាប់ថា “អ្នកមានការឈឺចាប់ដោយសារជំងឺបេះដូង។ ភរិយារបស់អ្នក ក៏ជាគ្រីស្ទានដែរ។ អ្នកជឿ តែអ្នកមានការភ័យខ្លាច”។ ព្រះវិញ្ញាណបានប្រាប់ គ្រប់ការទាំងអស់ដល់គាត់។ ហើយក្មេងប្រុសនោះស្ទើរតែធ្លាក់ចានប៊ឺចេញពីដៃ។
ដូច្នេះគាត់និយាយថា “នោះជាការពិត”។
បន្ទាប់មកខ្ញុំបានប្រាប់គាត់ (មិនមែនខ្ញុំទេ ទេជាព្រះវិញ្ញាណនៃព្រះបានប្រាប់គាត់) ពីអ្វីដែលជាកំហុសរបស់ប្រពន្ឋនៅឯផ្ទះ ហើយពីសេចក្តីអធិស្ឋានដែលពួកគេមុនដែលគាត់ចេញមកធ្វើការកាលពីព្រឹកម៉ិញ គាត់មានចេត្តនាចង់ជួបនឹងខ្ញុំ។ អូ!! គាត់ដូចជាមានភាពទន់ខ្សោយណាស់។
ហើយគាត់និយាយថា “ខ្ញុំមិនបានយល់តើការនោះកើតមកយ៉ាងណានោះទេ”។
ខ្ញុំក៏និយាយថា “ខ្ញុំក៏មិនបានដឹងដែរ”។
7
ការតែមួយគត់ដែលខ្ញុំដឹង គឺលោក Shakarian ឬ... ខ្ញុំសូមទោស, លោក DuPlessis នៅខាងក្រៅ ពេលដែលខ្ញុំបើកឡានមក ហើយលោកMercier ហើយនឹងខ្ញុំបាននិយាយគ្នា ពីម្នាក់ដែលគួរឲ្យស្រឡាញ់នៅក្នុងព្រះវិហារនេះ។ យើងចូលចិត្តយ៉ាងដូច្នេះ គឺជាការប្រកបគ្នាដ៏ល្អ។ (នោះជាការល្អមួយ សូមរក្សាការនេះ)។ នៅពេលដែលយើងទាំងកំពុងជជែកគ្នា គាត់ក៏និយាយថា “លោកប្រាណហាំ ខ្ញុំគិតថា លោកមានការលំបាក...”។
ខ្ញុំក៏ប្រាប់គាត់ថា “ទេ! ការដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល គឺជាព្រះគុណរបស់ព្រះ”។ “ខ្ញុំទទួលបានសេចក្តីមេត្តាករុណារបស់ទ្រង់ជាច្រើនដង ខ្ញុំពិតជាមានអំណរចំពោះការនោះ”។
8
នៅខណៈពេលដែលយើងកំពុងជជែកគ្នានៅព្រឹកនោះ មានស្រ្តីវ័យក្មេងម្នាក់ដើរចុះមកក្រោម មានកន្សែងមួយចំនួនលើស្មារបស់នាងផងដែរ នាងដើរកាត់ទីនោះឆ្ពោះទៅកាន់សាលប្រជុំមួយ ដើម្បីរៀបតុកៅអី។ ខ្ញុំនិយាយថា “ពេលនេះមានពន្លឺនៅពីលើក្មេងស្រីនោះ”។ ខ្ញុំនិយាយថា “ចូរហៅនាងមកនេះមក”។ ដូច្នេះពួកយើងក៏ហៅនាង។ ពេលនោះព្រះវិញ្ញាណបរិសុទ្ឋបានប្រាប់នាងពីបញ្ហាដែលនាងមាន។
នាងមិនមែនជាគ្រីស្ទានទេ។ នាងនិយាយថា នាងធ្លាប់មានជំនឿ ព្រោះកាលនៅក្មេងម្តាយរបស់នាងបាននាំនាងទៅព្រះវិហារ។ ពេលនាងមានអាយុ ១២ឆ្នាំ នាងបានទទួលពិធីជ្រមុជទឹក ប៉ុន្តែមិនបានទៅព្រះវិហារទៀតឡើយ។ នេះជាហេតុផលដែលខ្ញុំនិយាយថានាងមិនមែនជាគ្រីស្ទាន។
ព្រះវិហារមិនបានធ្វើឲ្យអ្នកទៅជាគ្រីស្ទាននោះទេ។ ព្រះវិហារគ្រាន់តែជួយអ្នក ឲ្យរក្សាការកើតជាថ្មីរបស់អ្នក ជួយឲ្យអ្នកមានពិសោធន៍ នៅពេលដែលអ្នកមានការប្រកបជាមួយបងប្អូនដទៃទៀត ក្នុងសេចក្តីជំនឿតែប៉ុណ្ណោះ។
9
នៅពេលដែលយើងកំពុងអង្គុយ ខ្ញុំសំលឹងមើល... លោកDemosShakarian បានហៅខ្ញុំឲ្យងាកចេញពីវា ហើយគាត់សួរថា “តើមានបញ្ហាអ្វីដែរ?”
ខ្ញុំនិយាយថា “ចូរចាំថា ព្រះអម្ចាស់ទ្រង់មានបន្ទូលថា អ្នកដែលមកក្បែរទ្រង់នោះនឹងត្រូវស្លាប់”។ ហើយនោះជាក្មេងប្រុសម្នាក់ដែលមានឈាមចេញតាមមាត់របស់គាត់។ ខ្ញុំនិយាយថា “តើBilly នៅឯណាទៅ?”
មនុស្សជាច្រើនដែលនៅទីនេះសុទ្ឋតែស្គាល់កូនប្រុសរបស់ខ្ញុំ ដែលឈ្មោះ Billy Paul ។ ម្តាយរបស់គាត់បានស្លាប់នៅពេលដែលគាត់នៅជាទារកនៅឡើយ ហើយខ្ញុំជាអ្នកមើលថែគាត់។ នៅពេលរាត្រី យើងមិនមានធ្យូងគ្រប់គ្រាន់ ដើម្បីនឹងដុតកំដៅនោះទេ ដូច្នេះខ្ញុំក៏ដាក់កំប៉ុងទឹកដោះគោរបស់គាត់នៅក្រោមគ្លៀករបស់ខ្ញុំ ហើយទុកវាដើម្បីឲ្យគាត់បរិភោគនៅពេលយប់។ នៅពេលដែលគាត់ភ្ញាក់ដឹងខ្លួន គាត់យំរកម្តាយ ហើយខ្ញុំក៏ដាក់កំប៉ុងទឹកដោះគោនោះនៅក្នុងមាត់របស់គាត់។ នាងបានប្រាប់ខ្ញុំមុនពេលដែលនាងស្លាប់ ឲ្យខ្ញុំនៅគៀកជាមួយនឹង Billy។ យើងពិតជាមានភាពស្និតស្នាលណាស់។ ហើយរាល់ទីកន្លែងដែលខ្ញុំទៅ ខ្ញុំតែងតែយក Billy ទៅជាមួយ គាត់ពិតជាស្និតស្នាលនឹងខ្ញុំមែន។
10
ពេលមួយ Billy ចង់ទៅកន្លែងមួយ ដែលគេហៅថា “សួនច្បារនៃក្តីសង្ឃឹម” ដើម្បីថតរូបមួយចំនួន។ ខ្ញុំស្រែកហៅគាត់យ៉ាងលឿន។ ខ្ញុំនិយាយថា “កុំទៅទីនោះអី។ វាកំពុងតែមានអ្វីមួយកើតឡើង”។
មានពេលជាច្រើន គំនិតរបស់យើងប្រាប់យើងពីអ្វីមួយដែលយើងមិនបានដឹង។ ហោរានៅក្នុងព្រះគម្ពីរ មិនបានដឹងពីអ្វីដែលពួកគេកំពុងតែសរសេរនោះទេ។ ពួកគេត្រូវបានបង្ហាញឲ្យឃើញ ដោយព្រះវិញ្ញាណរបស់ព្រះ។
ហើយលោក Shakarian បាននិយាយថា “លោកប្រាណហាំ តើអ្វីដែលលោកនិយាយវានឹងកើតឡើងទេ?”
ខ្ញុំនិយាយថា “ខ្ញុំមិនបានដឹងទេ។ មានម្នាក់ពុំមានធ្មេញនោះទេ ហើយខ្ញុំបានឃើញគាត់ដកដង្ហើមរកខ្យល់ពីរដង ហើយស្លាប់ទៅ។ មានមនុស្សម្នាក់ស្រែកថា... មានឈាមចេញពីមាត់របស់គាត់ សូមមើលបុរសក្មេងនោះ ”គាត់មិនអាចស្លាប់បានទេ គាត់មិនទាន់បានត្រៀមខ្លួននៅឡើយទេ“។
11
ហើយយើងបានមើល។ ខ្ញុំមានអារម្មណ៍ដូចជាទៅJamaica ប៉ុន្តែមិនទៅ Puerto Rico ទេ។
នៅពេលដែលយើងមានពេលដើម្បីទៅកាន់រដ្ឋ Puerto Rico ជាកន្លែងតែមួយដែលយន្តហោះបានធ្លាក់នៅJamaica ហើយសំលាប់មនុស្សជាច្រើន។ ហើយយន្តហោះដែលយើងជិះ បានត្រលប់មកវិញយកពួកយើងទៅកាន់ Puerto Rico ។ Billy បាននិយាយថា “លោកប៉ា!! លោកប៉ា!! ប្រាកដទេថាយើងមានឱកាសជិះវា?”
ខ្ញុំបាននិយាយថា “ក្រុមអ្នកជំនួញគ្រីស្ទាន បានប្រាប់ថា ពួកយើងត្រូវតែទៅ។ វាជាពេលវេលាដ៏សំខាន់មួយ នេះហើយហេតុដែលខ្ញុំមានពេលពីរយប់នោះ”។
គាត់និយាយថា “តើលោកប៉ា នៅចាំនិមិត្តនោះទេ?”
ខ្ញុំឆ្លើយថា “បាទ!”
12
ប៉ុន្តែរយៈពេល៣ថ្ងៃក្រោយមក នៅពេលដែលខ្ញុំកំពុងឈរនៅក្នុងសួនច្បារមួយ (ខ្ញុំមិនដែលឃើញអ្វីដែលស្រស់ស្អាតនោះទេ) នៅ Puerto Rico ។ ហើយលោក Fred Sothmann (គាត់ប្រហែលជានៅទីនេះ ជាមួយនឹងមិត្តជនជាតិកាណាដារបស់គាត់ដែរ ក្នុងរាត្រីនេះ) គាត់បានថតរូបជាច្រើន។ នោះជាការអស្ចារ្យ វាពិតជាស្អាតនៅក្នុង Phoenix នេះ ហើយរដ្ឋ Los Angeles និង Miami ក៏មានភាពស្រស់ស្អាតដែរ ប៉ុន្តែវាមិនអាចប្រៀបបានជាមួយនឹងរដ្ឋ Puerto Rico ឡើយ។ អូ!! វាពិតជាមានភាពស្រស់ស្អាតមែន!! ខ្ញុំមិនដែលឃើញមានអ្វីដែលស្រស់ស្អាតយ៉ាងដូច្នេះឡើយក្នុងជីវិតរបស់ខ្ញុំ! មានថ្មធំៗ ប៉ប្រះនឹងទឹក និងសត្វកុកជាច្រើនដើរជុំវិញនៅក្នុងឧទ្យាននេះ។ ខ្ញុំមិនដែលឃើញអ្វី ដែលស្រស់ស្អាតដូចជាស្ថានសួគ៌យ៉ាងដូច្នេះទេ។ លោក Sothmann បាននិយាយជាមួយខ្ញុំថា “លោកប្រាណហាំ ទីនេះដូចជាស្ថានសួគ៌អញ្ចឹង”។
ខ្ញុំក៏និយាយថា “ថ្មនៅផែនដីនេះ ធ្វើឲ្យមានដូចជារលកថ្ម”។ “ប៉ុន្តែវានឹងមានសន្តិភាពនៅទីនេះ ព្រោះវានឹងទៅជាស្ងប់ស្ងាត់”។ “វានឹងគ្មានសត្វកុក ដែលដើរជុំវិញឧទ្យាននេះទៀតឡើយ តែនឹងមានទេវតានៅទីនេះវិញ”។
13
បន្ទាប់ពីនោះខ្ញុំនឹងឃើញ ឪពុកនិងម្តាយក្មេករបស់ខ្ញុំដើរ។ ឪពុកក្មេករបស់ខ្ញុំបានស្លាប់រយៈពេលប្រហែលជា ៨ឬ ១០ឆ្នាំមកហើយ មកទល់នឹងពេលនេះ។ ហើយនៅនាទីជាមួយគ្នានោះម្តាយក្មេករបស់ខ្ញុំ ក៏បានស្លាប់ជាមួយគាត់ដែរ។ អ្នកទាំងពីស្លាប់ទៅក្នុងពេលតែមួយ។
ក្នុងរយៈពីរម៉ោងបន្ទាប់ ខ្ញុំក៏ទៅរដ្ឋ Miami ខ្ញុំក៏ហៅទូរស័ព្ទមកផ្ទះ។ ម្តាយក្មេករបស់ខ្ញុំ (គាត់គ្មានធ្មេញទេ) គាត់ក៏ដង្ហក់រកដង្ហើម ហើយគាត់ក៏ស្លាប់ទៅ។ កូនប្រុសរបស់គាត់ (ជាកាតូលិក ដែលមិនទាន់បានត្រៀមដើម្បីស្លាប់) មានហូរចេញឈាមក្នុងក្រពះរបស់គាត់ ហើយក៏ចេញមកតាមមាត់។
14
លោក Shakarian បានហៅខ្ញុំនៅថ្ងៃមួយ។ គាត់និយាយថា “លោកប្រាណហាំ ខ្ញុំមិនដែលមានអ្វីដែលពិបាកយ៉ាងដូច្នេះឡើយ”។ សូមមើល ការនេះត្រឹមត្រូវសំរាប់គាត់ ក្នុងការហៅវាថាជានិមិត្តក្នុងពេលនោះ ដូច្នេះវាមានអ្វីម្យ៉ាងសំរាប់គាត់ក្នុងការយល់ពីវា។ គាត់និយាយថា “ការងារបំរើព្រះកំពុងចាប់ផ្តើមមានឥទ្ឋិពល”។
វាអាចយ៉ាងដូច្នេះ។ វាត្រឹមត្រូវសំរាប់ទីក្រុងPhoenix នេះ អ្វីមួយកើតឡើងដែលផ្តល់អំណាចមកយើងគ្រប់គ្នា គឺព្រះវិញ្ញាណបរិសុទ្ឋយាងមកក្នុងចំនោមពួកយើង ហើយធ្វើការមួយដែលនឹងធ្វើឲ្យយើងត្រៀមខ្លួនជាស្រេចសំរាប់ការយាងមករបស់ទ្រង់។ ព្រះទ្រង់ប្រទានពរ។
15
ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាចំនាយពេលយូរក្នុងថ្ងៃនេះ ប៉ុន្តែមើលទៅខ្ញុំដូចជានឹងនិយាយពេញមួយយប់អញ្ចឹង។ តែខ្ញុំមិនគិតដូច្នេះឡើយ តែខ្ញុំគិតថាយប់ម៉ិញអ្នករាល់គ្នាគិតថាខ្ញុំនឹងព្យាយាមនិយាយ។
ខ្ញុំចង់ឲ្យមេរៀនមួយដល់អ្នករាល់គ្នា។ កាលពីព្រឹកមួយនោះ ខ្ញុំបាននិយាយពីប្រធានបទមួយ នៅក្នុងពួកជំនុំរបស់ខ្ញុំ ដែលចាប់ផ្តើមពីម៉ោង៩:៣០ ហើយចប់ដល់ម៉ោង ១២:៣០។ គឺមេរៀនរបស់យើងមានចំនងជើងថា “ស្តាប់ ស្គាល់ និងប្រព្រឹត្តតាម”។ ប្រហែលជាអាចនៅពេលរសៀលថ្ងៃអាទិត្យ យើងអាចរៀនមេរៀននោះជាមួយអ្នករាល់គ្នា។ ប្រហែលជារយៈពេលមួយឆ្នាំមកហើយ ដែលព្រះវិញ្ញាណបរិសុទ្ឋទ្រង់បានមានបន្ទូលមកខ្ញុំ អំពីមេរៀននោះ ហើយទីបំផុតខ្ញុំបានចែកចាយវានៅក្នុងព្រះវិហារ។
16
ពេលនេះសូមយើងមើលទៅក្នុងព្រះគម្ពីរទាំងអស់គ្នា សូមមើលទៅកាន់ជំពូក៧ នៃព្រះគម្ពីរម៉ាថាយ សូមយើងចាប់ផ្តើមអានពីខ២៤ទៅ
ដូច្នេះ អស់អ្នកណាដែលលឺពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួនលើថ្ម
រួចភ្លៀងធ្លាក់មកទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម
ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ
រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ។
17
សូមព្រះទ្រង់បន្ថែមព្រះពរនៅពេលដែលយើងអានព្រះបន្ទូលរបស់ទ្រង់នេះ។ ខ្ញុំនឹងនិយាយបន្តិចទៅលើប្រធានបទដែលមានចំនងជើងថា “ព្យុះដែលត្រូវមក”។ ខ្ញុំទុកចិត្តព្រះដែលនឹងប្រទានព្រះវិញ្ញាណទ្រង់មកយើងរាល់គ្នា ពីព្រោះ... គ្រប់គ្នាដឹងហើយថា ខ្ញុំមិនមែនជាគ្រូអធិប្បាយទេ។ យើងមានគ្រូអធិប្បាយជាច្រើនដែលនៅខាងក្រោយខ្ញុំនេះ។ ខ្ញុំមិនដែលទទួលបានការសិក្សាដើម្បីក្លាយទៅជាគ្រូអធិប្បាយឡើយ។ ប៉ុន្តែព្រះទ្រង់បានប្រទានមកខ្ញុំ នូវអ្វីមួយដើម្បីឲ្យខ្ញុំធ្វើ។ ពេលនេះ ខ្ញុំសូមឲ្យយើងរាល់គ្នាចំនាយពេញមួយចំនួន ដែលខ្ញុំអាចនឹងពន្យល់ពីព្រះអម្ចាស់ និងសេចក្តីល្អរបស់ទ្រង់ ដើម្បីនឹងអាចប្រាប់ដល់អ្នកឯទៀតបានផងដែរ។ ក្នុងរាត្រីនេះខ្ញុំនឹងនិយាយអំពី ព្យុះដែលត្រូវមក។ ហើយបើសិនជាខ្ញុំមិនអាចនិយាយបាននូវពាក្យដែលមាននៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំអធិស្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ឋបើកសំដែងពាក្យទាំងអស់នោះ។
18
ព្រះយេស៊ូវទ្រង់បានមានបន្ទូលអំពីព្យុះដែលត្រូវមក ដែលនឹងត្រូវដែលនឹងត្រូវមកប៉ះទាំងមនុស្សប្រុសមនុស្សស្រីដែលកើតលើផែនដីនេះ។ ហើយគ្មានផ្លូវណាដែលពួកគេអាចរត់គេពីវាបានឡើយ។ ព្យុះនោះនឹងមកប៉ះអ្នក និងអ្នកដទៃផងដែរ។ វាអាស្រ័យទៅលើគ្រឹះដែលអ្នករាល់គ្នាឈរ តើផ្ទះរបស់អ្នកនោះនឹងត្រូវរលំដោយសារវាឬអត់។
មានជីវិតជាច្រើនបានរួចពីព្យុះនោះ ដោយសារការត្រៀមខ្លួនទុក មុនដែលព្យុះនោះមកដល់។ ហើយក៏មានជីវិតជាច្រើនត្រូវបានបាត់បង់ដែរ ពីព្រោះមិនបានយកចិត្តទុកដាក់ពីព្យុះដែលត្រូវមកនោះ។
19
កាលពីពេលមួយនោះ ខ្ញុំបានអានរឿងមួយដែលបានកើតឡើង។ ខ្ញុំជឿថា ខ្ញុំបានអានវានៅលើទស្សនាវដ្តីនៅក្នុងរដ្ឋ Florida ។
មានព្យុះធំៗជាច្រើន ដែលបក់មកប៉ះនឹងរដ្ឋ Florida ដូចជាព្យុះទីហ្វុន ដែលចេញពីសមុទ្រមក និងនាំទាំងទឹកយ៉ាងធំមកក្នុងទីក្រុង ដោយធ្វើឲ្យទីក្រុងទាំងមូលត្រូវខូចខាត។ អ្នកឧត្តុនិយមតែងតែដឹងអំពីព្យុះដែលត្រូវមក តាមរយៈឧបករណ៍មួយចំនួនដែលពួកគេអាចដឹងអំពីការប្រែប្រួលរបស់អាកាសធាតុនិងបរិយាកាស និងពីរបៀបដែលអាកាសធាតុប្រមូលផ្តុំគ្នាបង្កើតបានជាព្យុះទាំងនោះ។ ពីព្រោះយើងបានបង្កើតវាជាការសិក្សាអំពីជីវិត ហើយតាមរយៈឧបករណ៍និងរបស់ទាំងអស់នោះ ដែលវិទ្យាសាស្រ្តបានផ្តល់មក អាចប្រាប់ជាមុនពីព្យុះដែលត្រូវមក កំលាំងដែលវាបក់ និងកន្លែងដែលវាត្រូវបក់ប៉ះ រួមទាំងកំលាំងខ្យល់ដែលត្រូវបង្វែរទិសនៃព្យុះនោះផងដែរ។
20
ខ្ញុំអាចឈរនៅទីនេះ ហើយអាចអធិប្បាយពេញមួយម៉ោងអំពីការនេះ ដែលនិយាយពីព្យុះដ៏ធំដែលត្រូវមក និងកំលាំងខ្យល់ដែលបក់ដើម្បីនឹងបង្វែរទិសព្យុះនោះផងដែរ។ ដូច្នេះនៅថ្ងៃនេះ យើងទាំងអស់គ្នានឹងដឹងថា យើងនឹងមានព្យុះដ៏ធំមួយដែលនឹងត្រូវមកដល់។ ហើយមានតែខ្យល់តែមួយគត់ដែលខ្ញុំដឹងថា នឹងអាចបង្វែរទិសព្យុះនោះបាន គឺជាខ្យល់ដែលធ្លាក់មកក្នុងថ្ងៃបុណ្យទី៥០។ មានគេប្រាប់ខ្ញុំអំពីបុរសម្នាក់ដែលរស់នៅក្នុងទីក្រុង ជាអ្នកនិយាយប្រឆាំងនឹងរបបកុំមុយនីស។ ប៉ុន្តែដែលគ្រាន់តែនិយាយប្រឆាំងនោះមិនទាន់គ្រប់គ្រាន់ទេ តែយើងត្រូវរកវិធីធ្វើយ៉ាងណាដើម្បីនឹងផ្លាស់ប្រែរឿងទាំងនោះផងដែរ។ ហើយវាមានតែការមួយគត់ដែលអាចបង្វែរព្យុះនោះបាន។
21
អ្នកព្យាករអាកាសធាតុនៅរដ្ឋFloridaទាំងអស់នោះ ពិតជាមានភាពច្បាស់អំពីការទស្សទាយរបស់គេ។ ពួកគេធ្វើការនោះដើម្បីនឹងប្រាប់មនុស្សទាំងអស់ឲ្យមានការប្រុងប្រយ័ត្នជាមុន។
ខ្ញុំបានអាន (ខ្ញុំភ្លេចទៅហើយមកដល់ពេលនេះ) ខ្ញុំជឿថា វានៅក្នុងការសែតមួយ ដែលនិយាយពីព្យុះកាលពីពីរបីឆ្នាំមុន ដែលវាត្រូវបកកាត់រដ្ឋ Florida គឺចំកណ្តាលរដ្ឋFlorida និងតំបន់ទាំងអស់ដែលនៅជុំវិញនោះផងដែរ។ ខ្ញុំទើបតែចាកចេញពីទីនោះប្រហែលជា៥សប្តាហ៍មុន។ មានបុរសម្នាក់ដែលគាត់ទាក់ទងជាមួយនឹងវិទ្យុរាល់ពេលទាំងអស់ ដោយព្រោះតែព្យុះនោះ ហើយគាត់ជាគ្រីស្ទានដែលមានកេរ្តិ៍ឈ្មោះម្នាក់។ គាត់លឺថា ព្យុះទីហ្វុងដ៏ធំនឹងត្រូវមក វានឹងគួចយកអស់ទាំងដើមឈើ ហើយមនុស្សទាំងអស់ត្រូវបានជន្លៀសទៅកាន់កន្លែងដែលមានសុវត្ថិភាព។
គាត់គិតអំពីអ្នកជិតខាងរបស់គាត់ម្នាក់ដែលមានកសិដ្ឋានចិញ្ចឹមមាន់ និងអគារដែលមានសត្វមាន់ជាច្រើន ដែលនឹងត្រូវខូចខាតដោយសារព្យុះនោះ។ ដូច្នេះគាត់ក៏បើកឡានយ៉ាងលឿនទៅទីនោះ ហើយនិយាយទៅកាន់បុរសនោះថា “ត្រូវប្រមូលមាន់ទាំងអស់របស់អ្នក ដាក់ក្នុងកន្លែងការពារព្យុះ ហើយអ្នកត្រូវតែមកឲ្យលឿន ពីព្រោះព្យុះទីហ្វុងកំពុងតែមក វានឹងបំផ្លាញរបស់ទាំងអស់ដែលនៅទីនេះ។
22
តែបុរសនោះឈរ ហើយក្រលេកមើលមុខគាត់ និងសើចដាក់ ដោយនិយាយថា “ឥតបានការអ្វីទេ!! ខ្ញុំបានលឺពួកគេទស្សទាយការនេះពីមុនរួចមកហើយ តែវាមិនដែលមានអ្វីកើតឡើងទេ”។
អ្នកជិតខាងដែលជាគ្រីស្ទាននោះមានការភ្ញាក់ផ្អើលជាខ្លាំង ហើយគាត់និយាយថា “ប៉ុន្តែបើសិនជាវាកើតឡើង?”
យើងបានលឺអំពីសញ្ញាសំគាល់ថា “វានឹងកើតឡើង ហើយពេលនេះវាកំពុងតែមកហើយ”។ គឺវានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះឯង! ហើយវាមានភាពសមរម្យដែលយើងអាចទទួលយកនូវការព្យាករណ៍នេះបាន។
23
ប៉ុន្តែបុរសនោះនិយាយថា “ខ្ញុំគ្មានពេលនឹងស្តាប់រឿងឆ្កួតលីលាយ៉ាងនេះទេ។ ខ្ញុំកំពុងមើលថែមាន់របស់ខ្ញុំ ខ្ញុំគ្មានពេលស្តាប់ឡើយ”។
អ្នកជិតខាងនោះក៏យំ ហើយនិយាយថា “នៅក្នុងព្រះនាមនៃព្រះអម្ចាស់ Jonh សូមលោកទុកសត្វមាន់ទាំងនេះនៅទីហ្នឹង ហើយមកឲ្យឆាប់មក រួមទាំងក្រុមគ្រួសាររបស់អ្នកដែរ។ បើសិនជាអ្នកមិនជឿ សូមតែឲ្យក្រុមគ្រួសាររបស់អ្នកមក”។
គាត់ក៏និយាយថា “ខ្ញុំនឹងមិនឲ្យកូនៗរបស់ខ្ញុំរំជើបរំជួលជាមួយនឹងការផ្សព្វផ្សាយទាំងអស់នេះទេ។ កូនៗរបស់ខ្ញុំបានសម្រេចចិត្តនៅទីនេះ ដូចដែលខ្ញុំនៅដែរ។ ហើយប្រពន្ឋរបស់ខ្ញុំនឹងស្តាប់តាមខ្ញុំ ពីព្រោះខ្ញុំជាអ្នករកស៊ីចិញ្ចឹមគ្រួសារនេះ ដូច្នេះនាងត្រូវតែស្តាប់តាមខ្ញុំ។ ខ្ញុំជាចៅហ្វាយនៅទីនេះ ហើយខ្ញុំមិនឲ្យកូនៗរបស់ខ្ញុំរំជើបរំជួល និងកើតទុក្ខជាមួយនឹងរឿងឥតបានការទាំងនេះទេ”។
បន្ទាប់មកអ្នកជិតខាងនោះក៏ត្រលប់ទៅផ្ទះរបស់គាត់វិញ។
24
ហើយភ្លាមៗនោះ ពពកចាប់ផ្តើមខ្មៅ! នោះជាការជំនុំជំរះមួយ! វាកើតមកយ៉ាងឆាប់រហ័សបំផុត អ្នករាល់គ្នាអាចឆ្ងល់ថា ហេតុអ្វីបានជាវាកើតមកយ៉ាងលឿនយ៉ាងដូច្នេះ។ តើខ្ញុំឃើញមនុស្សឃោរឃៅដែលប្រមាថព្រះ ត្រូវទទួលបរាជ័យ បែបយ៉ាងណា “តើទ្រង់ធ្វើបែបនេះមកលើទូលបង្គំធ្វើអី?” រាល់របស់ទាំងអស់ក៏ត្រូវបំផ្លាញទៅយ៉ាងលឿន។
អូ!! អ្នកអាចសើចជាមួយនឹងអ្នកនាំសារម្នាក់នោះ។ អ្នកអាចនឹងសំលាប់គាត់ទៀតផងក៏ថាបាន ប៉ុន្តែអ្នកមិនអាចសំលាប់សារនោះបានឡើយ។ វានឹងកើតឡើងដូចអ្វីដែលវាត្រូវកើត។ ព្រះរាជសាររបស់ព្រះគង់នៅអស់កល្បជានិច្ច។ ព្រះបន្ទូលទ្រង់មិនដែលផុតឡើយ។
សាវកប៉ុលបានសំលាប់ស្ទេផានដោយចោលនឹងថ្មបានយ៉ាងជោគជ័យ។ ប៉ុន្តែអ្វីទាំងអស់តាមរយៈគាត់ រហូតដល់គាត់លុតជង្គង់ចំពោះព្រះគ្រីស្ទ គាត់មិនអាចចេញឆ្ងាយពីសារនោះបានឡើយ។ ស្ទេផាននិយាយថា “ខ្ញុំឃើញស្ថានសួគ៌ចំហ ហើយព្រះយេស៊ូវទ្រង់ឈរនៅខាងស្តាំព្រះហស្ថនៃព្រះ”។ មានអ្វីម្យ៉ាងនៅខាងមុខគាត់។ វាមិនមែនជាអ្នកនាំសារទេ តែវាជាសារដែលគាត់មាន។
25
នៅពេលដែលព្យុះមកបំផ្លាញទីក្រុង វាបានយកអស់ទាំងកន្លែងចិញ្ចឹមមាន់ រួមទាំងកសិករនោះផងដែរ គ្មាននរណាម្នាក់រកឃើញសាកសពរបស់គាត់ឃើញឡើយ។
ហើយប្រពន្ឋរបស់គាត់... ពួកគេរស់នៅជាប់ជាមួយនឹងសមុទ្រ Okeechobee ហើយនៅពេលនោះទឹកសមុទ្រចាប់ផ្តើមកើនឡើង គឺព្យុះទីហ្វុងបានធ្វើឲ្យទឹកសមុទ្រកើនឡើងពីបាតមក។ ដែលធ្វើឲ្យពួកគេក្នុងពេលនោះស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។ ព្យុះបានមកយ៉ាងខ្មួលខ្មាញ់ នៅពេលដែលប្រពន្ឋរបស់គាត់ឃើញដូច្នេះ ហើយដឹងថាគ្មានសង្ឃឹមនឹងរស់នៅនោះទេ តែនាងបាននាំកូនៗរបស់នាងឡើងទៅលើកំពូលនៃអគារ ហើយឈរតោងបំពង់ផ្សេង។
26
នៅពេលនោះមានសត្វជាច្រើនបានវារឡើងដើម្បីទៅរកកន្លែងមានសុវត្ថិភាពជាមួយនឹងនាង។ ដោយការស្តាប់តាមប្តីរបស់នាង ហើយមិនយកចិត្តទុកដាក់ជាមួយនឹងពត៌មានដែលបានប្រាប់នោះ នាងត្រូវឡើងទៅដំបូលផ្ទះដោយវេទនា ហើយជាងនេះទៅទៀតនាងត្រូវឈរមើលកូនៗរបស់នាង ដែលត្រូវបានពស់ពិសចិករហូតដល់ស្លាប់នៅលើដំបូលផ្ទះនោះ។ ទីបញ្ចប់នាងក៏ត្រូវស្លាប់ដោយសារពស់ចិកដែរ។ នេះជាលទ្ឋផលមួយដែលយើងទទួលបាន។ បន្ទាប់ពីព្យុះបានស្ងប់ទៅ គេបានរកឃើញសាកសពរបស់នាង ស្លាប់នៅលើដំបូលជាមួយនឹងកូនរបស់នាង។
27
ការដំបូងមួយដែលត្រូវធ្វើ មុនពេលដែលមានការប្រាប់ឲ្យប្រុងប្រយ័ត្ននោះ គឺការរៀបចំឲ្យមានកន្លែងមានសុវត្ថិភាព បើមិនដូច្នេះទេពត៌មាននោះមិនត្រូវបានប្រាប់ឡើយ។ ពត៌មានដែលប្រាប់នោះគ្រាន់តែជាសំលេងមួយ ដែលប្រាប់ឲ្យអ្នករាល់ត្រៀមខ្លួនដើម្បីជៀសពីគ្រោះថ្នាក់តែប៉ុណ្ណោះ។ តែការរៀបចំកន្លែងសុវត្ថិភាពត្រូវមានជាមុនសិន។ ហើយបើសិនជាកន្លែងសុវត្ថភាពត្រូវបានរៀបចំហើយ ពត៌មាននោះត្រូវបញ្ចេញទៅ ដើម្បីឲ្យអ្នករាល់គ្នាធ្វើការសម្រេចចិត្ត ថាតើអ្នករាល់គ្នាចង់ស្តាប់វាឬក៏អត់។ បើសិនជាអ្នកមិនចង់ស្តាប់វាទេ គឺវាអាស្រ័យទៅលើអ្នក។ ហើយបើអ្នកស្តាប់វា អ្នកនឹងមានសុវត្ថិភាព។
28
ព្រះទ្រង់ក៏មានយុត្តិសាស្រ្តដូចគ្នានេះដែរ។ យើងធ្វើការលើយុត្តិសាស្រ្តរបស់ទ្រង់។ នៅក្នុងសម័យមុន នៅពេលដែលមនុស្សកាន់តែប្រព្រឹត្តអំពើបាប និងសេចក្តីអាក្រក់កាន់តែច្រើន ព្រះទ្រង់មិនអាចមើលមកពួកគេបានឡើយ គឺពួកគេត្រូវតែមានសេចក្តីយុត្តិធម៌...
ព្រះទ្រង់យុត្តិធម៌ ហើយទ្រង់មានច្បាប់របស់ទ្រង់។ អ្នកមិនអាចបំពានច្បាប់របស់ទ្រង់បានឡើយ។ អ្នកត្រូវតែធ្វើវា។ ព្រះគម្ពីរបានប្រាប់ថា “ត្រូវដឹងប្រាកដថា អ្នកបានប្រព្រឹត្តអំពើបាប”។
តើអ្វីជាអំពើបាប? ខ្ញុំសូមពេលបន្តិចដើម្បីនឹងបង្ហាញពីចំនុចនេះ។ មនុស្សជាច្រើនគិតថា ការជក់បារី គឺជាអំពើបាប។ វាមិនមែនទេ។ មនុស្សជាច្រើនគិតថា ការកុហកជាអំពើបាប។ វាមិនមែនទេ។ ការប្រព្រឹត្តសេចក្តីកំផិត ក៏មិនមែនដែរ។ ការទាំងអស់នោះបង្ហាញពីការមិនជឿ។ ហេតុផលមួយដែលអ្នកប្រព្រឹត្តសេចក្តីទាំងនោះ ពីព្រោះអ្នកជាមនុស្សមិនជឿ។
29
មានតែការពីរប៉ុណ្ណោះ គឺអ្នកអាចជាអ្នកជឿឬជាអ្នកមិនជឿ។ បើសិនអ្នកមិនមានជំនឿ អ្នកនឹងប្រព្រឹត្តការទាំងអស់នេះទេ។ បើសិនជាអ្នកប្រព្រឹត្តវា ខ្ញុំមិនបានដឹងថាតើអ្នកជាមនុស្សមានវិជ្ជាជីវះប៉ុណ្ណានោះទេ ប៉ុន្តែបើសិនជាអ្នកធ្វើវា សេចក្តីស្រឡាញ់របស់ព្រះនឹងមិននៅក្នុងអ្នកឡើយ។ ព្រះគម្ពីរបានប្រាប់យ៉ាងដូច្នេះ!!
ខ្ញុំគិតថា ទោះបីជាយើងធ្វើតាមសេចក្តីបង្រៀនច្រើនយ៉ាងណាក៏ដោយ តែវាប្រសើរបើសិនជាយើងរស់នៅតាមសេចក្តីដែលត្រឹមត្រូវ។ យើងគ្រប់គ្នាអាចជាអ្នកបំរើព្រះ។ វាប្រសើរបើសិនជាអ្នករស់នៅតាមសេចក្តីបង្រៀន ជាជាងយកសេចក្តីនោះមកបង្រៀនខ្ញុំ។ ព្រះគម្ពីរបានប្រាប់ថា “អ្នកជាសំបុត្រដែលព្រះទ្រង់សរសេរ ដែលមនុស្សទាំងអស់នឹងអាន”។ ដូចវាជាការប្រសើរដែលនៅក្នុងសេចក្តីបង្រៀន។
30
អំពើបាប គឺកើតឡើងដោយព្រោះការមិនជឿ។ តើព្រះយេស៊ូវទ្រង់មិនបានមានបន្ទូលទេឬអីកាលទ្រង់គង់នៅផែនដីនេះ ពីអ្នកដែលមិនកុហក មិនលួច មិនប្រព្រឹត្តកំផិត ថាពួកគេមិនមែនជាមនុស្សសុចរិតនោះទេ។ ទ្រង់មានបន្ទូលថា “ឯងរាល់គ្នាជាមានឪពុកជាអារក្សសាតាំង” ពីព្រោះឯងមិនជឿលើព្រះរាជបុត្រានៃព្រះ។ “អស់អ្នកណាដែលជឿនោះមិនត្រូវមានទោសឡើយ”។
31
ខ្ញុំស្រឡាញ់ខគម្ពីរយ៉ូហាន៥:២៤ “អ្នកណាដែលស្តាប់តាមពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសសេចក្តីស្លាប់ ទៅដល់ជីវិតវិញ”។ អ្នកណាដែលជឿ!!
“គ្មាននរណាម្នាក់ហៅព្រះនាមព្រះយេស៊ូវ ក្រៅពីព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់នោះឡើយ”។ នៅពេលដែលអ្នកមានព្រះវិញ្ញាណបរិសុទ្ឋ ហើយអ្នកជឿលើជីវិតអស់កល្បជានិច្ច នោះអ្នកនឹងមានជីវិតអស់កល្បជានិច្ច។ “អ្នកណាដែលស្តាប់តាមពាក្យខ្ញុំ ហើយជឿលើព្រះអង្គដែលចាត់ឲ្យខ្ញុំមក អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសសេចក្តីស្លាប់ ទៅរកជីវិតវិញ”។ ការរៀបចំ បានត្រៀមទុករួចស្រេចទៅហើយ!!
32
ព្រះទ្រង់ទតឃើញមនុស្សអាក្រក់របស់លោកីយនេះ ក៏ឃើញជំនាន់នៃការកំផិតនិងសេចក្តីអាក្រក់ដទៃទៀតដែរ ហើយសេចក្តីល្អរបស់ទ្រង់មិនអាចឈរនៅចំពោះគេបានឡើយ។ អូ!! នេះជាផែនដីមួយដែលពេញដោយអំពើបាប!!
ខ្ញុំបានឈប់នៅកន្លែងមួយ នៅពេលដែលខ្ញុំកំពុងធ្វើដំណើរតាមផ្លូវទៅកាន់ហាងលក់គ្រឿងទេស ជាមួយនឹងភរិយារបស់ខ្ញុំ។ ពេលនោះយើងកំពុងតែនិយាយអំពីក្មេងស្រីម្នាក់ដែលរស់នៅក្នុងទីក្រុងរបស់យើង។ នាងស្លៀកសំលៀកបំពាក់ដែលគ្មានសីលធម៌។ ភរិយារបស់ខ្ញុំនិយាយថា “តើបងដឹងទេ ក្មេងស្រីម្នាក់នោះមិនអាចសប្បាយជាមួយនឹងអ្វីដែលនាងធ្វើនោះឡើយ”។
ខ្ញុំនិយាយថា “ទេ នាងដូចជាមនុស្សវង្វេង”។
នាងនិយាយថា “អ្នកដឹងទេ នាងក៏ចូលរៀននៅវិទ្យាល័យដែរ”។
ខ្ញុំក៏និយាយបន្ថែមថា “នាងអាចចូលរៀននៅសាលា ប៉ុន្តែនាងមិនបានប្រព្រឹតអ្វីដែលត្រឹមត្រូវនោះទេ”។ “នាងដូចជាមនុស្សបាត់បង់សតិ”។
33
នៅពេលដែលពួកយើងទៅកាន់ប្រទេសអាឡឺម៉ង... ខ្ញុំបាននៅអាឡឺម៉ង កាលពីពេលមុន ដើម្បីចូលរួមក្នុងពិធីជួបជុំដ៏ធំមួយ ហើយនៅទីនោះព្រះអម្ចាស់ទ្រង់បានប្រទានព្រលឹងថ្មីប្រហែល១០០០០នាក់ ក្នុងយប់មួយនោះ។ វាជាយប់មួយដ៏អស្ចារ្យ បន្ទាប់ពីនោះមកខ្ញុំចេញពីន្លែងជួបជុំនោះ ធ្វើដំណើរទៅកាន់កន្លែងដែលខ្ញុំត្រូវបានអញ្ជើញចូលរួមក្នុងការជប់លៀងអាហារថ្ងៃត្រង់។ វានៅក្បែរ កន្លែងប្រជុំនោះ ហើយគ្រីស្ទានទាំងអស់អង្គុយនៅទីនោះ និងផឹកស្រា។ បាទ!! ចំពោះប្រទេសអាមេរិច កាណាដា និងអង់គ្លេស គឺប្រទេសដែលខ្ញុំបដិសេធចំពោះគ្រីស្ទានដែលផឹកស្រា។ ពួកគេមិនស្រវឹងទេ ប៉ុន្តែជនជាតិអាមេរិច... ហើយនៅទីនោះ ខ្ញុំមិនបានផឹកស្រាឡើយ។ ដូច្នេះ បន្តិចក្រោយមកមានសំនួរមួយមកដល់ខ្ញុំ តើមានបញ្ហាអ្វីបានជាខ្ញុំមិនផឹកស្រាដែលគេដាក់ឲ្យនេះ។ តើវាមិនល្អឬ?
34
(បណ្ឌិត Guggenbuhl ដែលអង្គុយជិតខ្ញុំ ដែលជាអ្នកបកប្រែរបស់ខ្ញុំ) ខ្ញុំសួរថា “តើអ្វីដែលពួកគេកំពុងនិយាយអំពីខ្ញុំ?
គាត់ក៏ប្រាប់ថា “ពួកគេឆ្ងល់ថា ហេតុអ្វីបានជាលោកមិនផឹកស្រានេះ”។
ខ្ញុំដឹងថា មានសេចក្តីចែងទុកមកថា “នៅពេលដែលខ្ញុំនៅទីក្រុងរ៉ូម ខ្ញុំគឺជាជនជាតិរ៉ូម”។ ប៉ុន្តែខ្ញុំប្រាប់គាត់ថា “ចូរប្រាប់ពួកគេថា ខ្ញុំមិនកាត់ទោសពួកគេទេ ប៉ុន្តែខ្ញុំកើតមកក្នុងអំបូររបស់ណាសារ៉ែន ខ្ញុំមិនផឹកស្រាឡើយ”។ ខ្ញុំមិនចង់ធ្វើឲ្យបញ្ញាចិត្តរបស់ពួកគេឈឺចាប់នោះឡើយ។ ហើយពួកគេក៏យល់ពីវា។
កាលនៅប្រទេសអ៊ីតាលី យើងឃើញរឿងស្រដៀងគ្នានេះដែរ។ កន្លែងជាច្រើនទៀតនៅលើពិភពលោកនេះ នៅពេលដែលអ្នកចូលទៅដល់ប្រទេសណាមួយ អ្នកនឹងឃើញព្រលឹងនៃជាតិសាសន៍នោះ។
35
ខ្ញុំចាំថាបាន នៅពេលមួយដែលព្រះវិញ្ញាណបរិសុទ្ឋបានប្រាប់ខ្ញុំមិនឲ្យចូលទៅក្នុងកន្លែងឈ្មោះថា Y.M.C.A នៅក្នុងប្រទេស Finland ។ ខ្ញុំមិនបានដឹងថា តើវាជាអ្វីនោះទេ។ ខ្ញុំក៏ស្រាវជ្រាវបន្ថែម ហើយឃើញថា មានស្រីៗ សំរាប់ងូតទឹកឲ្យយើងនៅទីនោះ។ ខ្ញុំចេញឆ្ងាយពីវា ដោយមិនបានទៅជាមួយនឹងលោក Manninen ដើម្បីនឹងហែលទឹកឡើយ។ ខ្ញុំដឹងថាស្រ្តីៗ ទាំងនោះនឹងមកងូតទឹកឲ្យមនុស្សប្រុស។ ហើយខ្ញុំនិយាយថា “ការនោះមិនត្រឹមត្រូវទេ”។
គាត់ក៏និយាយមកខ្ញុំថា “លោកប្រាណហាំ នោះដូចជាគិលានុបដ្ឋាយិកា នៅសហរដ្ឋអាមេរិចដែរ”។ “ពួកគេត្រូវបានហ្វឹកហ្វឺនសំរាប់ការនោះ”។
ខ្ញុំនិយាយថា “ខ្ញុំមិនខ្វល់ថា តើពួកគេត្រូវបានហ្វឹកហ្វឺនយ៉ាងជំនាញយ៉ាងណានោះទេ វាមិនអាចទាក់ទាញចិត្តរបស់ខ្ញុំបានឡើយ!! ព្រះទ្រង់បានបំពាក់សំលៀកបំពាក់ពួកគេ ហើយធ្វើឲ្យពួកគេខុសពីអ្វីទាំងអស់!! ប៉ុន្តែពួកគេមិនបានផ្តោតការយកចិត្តទុកដាក់ចំពោះវាឡើយ”។
36
ពួកគេជាជនជាតិ Finland ពួកគេជាមនុស្សដ៏អស្ចារ្យ ប៉ុន្តែពួកគេត្រូវតែជាតំណាងនៃព្រលឹងជាតិរបស់គេ។ គ្រប់កន្លែងដែលអ្នកទៅ អ្នកនឹងឃើញព្រលឹងនៃជាតិសាសន៍នោះ។ ហើយបើសិនជាអ្នកមកដល់សហរដ្ឋអាមេរិច អ្នកនឹងឃើញសេចក្តីដែលអាក្រក់ជាងគេដែរ។
ភរិយារបស់ខ្ញុំក៏និយាយមកកាន់ខ្ញុំ “ជាមនុស្សទាំងអស់នៅទៅព្រះវិហារ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានមិនមានការផ្តន្ទាទោសបញ្ញាចិត្តរបស់ពួកគេ”។
ខ្ញុំនិយាយថា “ប្រពន្ឋសំឡាញ់ បងសូមប្រាប់អូនពីការនេះ។ យើងទាំងអស់គ្នាជាជនជាតិអាមេរិច”។
នាងនិយាយថា “ចុះ ហេតុអ្វីបានជាយើងមិនអាច?”
ខ្ញុំក៏និយាយថា “ទេ!! យើងទើបតែមកដល់ទីនេះ។ ប៉ុន្តែយើងត្រូវតែបានកើត ដោយសារព្រះវិញ្ញាណនៃព្រះទ្រង់យាងមកសន្ឋិតលើយើង”។
ការពិតយើងមកដល់ទីនេះ ហើយជាមនុស្សចំលែកសំរាប់ពួកគេ។ យើងគ្មានកាតព្វកិច្ចក្នុងកន្លែងនេះទេ ប៉ុន្តែយើងត្រូវស្វែងរកទីក្រុងណាមួយ ដែលព្រះទ្រង់ជាអ្នកបង្កើតវិញ។ ដូច្នេះ អ្នកត្រូវមានព្រះវិញ្ញាណបរិសុទ្ឋនៅក្នុងអ្នករាល់គ្នា ដើម្បីទ្រង់នឹងផ្លាស់ប្រែលក្ខណៈធម្មជាតិរបស់អ្នក។ មិនខ្វល់ថា បងប្អូនស្រីរបស់អ្នក ម្តាយរបស់អ្នក មិត្តជិតស្និតរបស់អ្នកតុបតែងអ្នកក្នុងលក្ខណៈបែបណានោះទេ ប៉ុន្តែអ្នកត្រូវតែជាគ្រីស្ទានដែលកើតមកពីព្រះវិញ្ញាណបរិសុទ្ឋ ដែលកើតមកពីស្ថានលើ ហើយវិញ្ញាណរបស់អ្នកត្រូវតែនៅក្នុងនគរថ្មីមួយ។ អូ!! ខ្ញុំពិតជាមានអំណរអំពីការនេះ!! លក្ខណៈសមញ្ញមួយរបស់ព្រះវិញ្ញាណបរិសុទ្ឋគឺ មើលអង្កេត និងធ្វើឲ្យអ្នកប្រព្រឹត្តតាម។
37
នេះជាលក្ខណៈនាសម័យលោកណូអេ ហើយព្រះទ្រង់បានបំពេញវាយ៉ាងដូច្នេះ! ប៉ុន្តែមុនពេលដែលទ្រង់បានបញ្ជូនទឹកភ្លៀងមក ដើម្បីនឹងបំផ្លាញពិភពលោកទាំងមូល ព្រះទ្រង់បានរៀបចំកន្លែងសំរាប់អ្នកណា ដើម្បីគេចចេញ។ ហើយខ្ញុំស្រមៃឃើញថា លោកណូអេឈរនៅមាត់ទូក និងស្រែកប្រាប់ពីសេចក្តីពិតនេះ។
អូ!! គ្មានមនុស្សច្រើនដែលស្តាប់តាមឡើយ។ ពួកគេក៏ដូចជាសម័យបច្ចុប្បន្ននេះដែរ។ ពួកគេចង់បានភាពសប្បាយមិនមែនជាដំណឹងល្អឡើយ។ វេទនាដល់ក្រុមបង្កើតសិស្សរបស់ Hollywood ដែលខ្លាចក្នុងការនិយាយពីអំពើបាប!!
យើងត្រូវការអ្នកអធិប្បាយ ដែលមានព្រះវិញ្ញាណបរិសុទ្ឋ ហើយមិនខ្លាចប្រកាសដំណឹងល្អដែលចេញមាត់របស់ពួកគេ មិនមែនបិទគ្របកាវជ័រឡើយ ប៉ុន្តែត្រូវអធិប្បាយពីការយាងមកនៃព្រះយេស៊ូវគ្រីស្ទ ការជំនុំជំរះដែលនឹងកើតដល់មនុស្សអាក្រក់ និងពីនគរស្ថានសួគ៌ជាកន្លែងសំរាប់មនុស្សសុចរិត ដែលកំពុងតែជិតមកដល់! តើនៅពេលណា? ខ្ញុំមិនបានដឹងទេ ហើយក៏គ្មាននរណាម្នាក់ដឹងដែរ ប៉ុន្តែខ្ញុំសូមប្រាប់ការនេះដល់ជំនាន់របស់ខ្ញុំ។
38
ខ្ញុំឃើញលោកណូអេ កំពុងឈរនៅមាត់ទ្វារទូក។ អូ!! ខ្ញុំគ្រាន់តែចង់ជឿនូវសេចក្តីមួយតែប៉ុណ្ណោះ វាមិនមែនដូច្នេះនោះទេ ប៉ុន្តែ... ប៉ុន្តែលោកណូអេកំពុងឈរនៅមាត់ទ្វារទូក ហើយមានតែផ្លូវមួយនោះតែប៉ុណ្ណោះដែលនាំឲ្យមានសុវត្ថិភាព។
ខ្ញុំក៏ឃើញលោកម៉ូសេផងដែរ ដែលកំពុងឈរនៅមាត់ទ្វារ មានទាំងឈាមដែលលាបលើធ្នឹម កំពុងតែប្រាប់ពីការជំនុំជំរះ។
ព្រះយេស៊ូវទ្រង់ជាទ្វារ ដែលចូលទៅរកកន្លែងមានសុវត្ថិភាពសំរាប់មនុស្សទាំងអស់គ្នា។
តែមានមនុស្សជាច្រើនដែលសើចចំអកឲ្យលោកណូអេ។ ព្រះគម្ពីរបានប្រាប់ថា ពួកគេជាមនុស្សមើលងាយ។ ខ្ញុំលឺពួកគេសើចចំអកថា “ណូអេអើយ បើសិនជាឯងមិនមែនអ្វីដែលសប្បាយជាងអ្វីដែលយើងមាននេះទេ យើងនៅក្នុងផ្ទះរបស់យើងវិញប្រសើរជាង”។
39
បច្ចុប្បន្ននេះ អាមេរិច មិនត្រូវការដំណឹងល្អទេ ពួកគេត្រូវការការសប្បាយ។ ពួកគេត្រូវមានអ្វីដែលធ្វើឲ្យសប្បាយ មានដូចជាចំរៀង និងការជប់លៀង ជាដើម។ ការទាំងអស់នេះពិតជាល្អ សំរាប់ពួកគេ។ ប៉ុន្តែព្រះវិហារ ជាកន្លែងដែលនិយាយពីការជំនុំជំរះ អំណាចនៃការរស់ឡើងវិញរបស់ព្រះគ្រីស្ទ និងការប្រាប់ឲ្យប្រុងប្រយ័ត្ន។ ការជំនុំជំរះចាប់ផ្តើមនៅក្នុងដំណាក់របស់ព្រះ!! គ្មានការជប់លៀងនៅទីនោះទេ មានតែការជំនុំជំរះ។
លោកលុតត្រូវបានប្រាប់ឲ្យបានដឹងជាមុន។ នៅពេលដែលទេវតា (គាត់មិនបានដឹងថាជាទេវតាឡើយ) នៅពេលដែលទេវតាចុះមកឯគាត់ ហើយប្រាប់គាត់ដែលរស់នៅក្នុងក្រុងសូដុំមថា “ត្រូវចាកចេញពីកន្លែងដែលមានពេញដោយអំពើបាបនេះ!! ព្រះទ្រង់ប្រទានផ្លូវដើម្បីឲ្យឯងរត់គេចចេញ។ ត្រូវចេញពីកន្លែងនេះទៅ!”
40
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “វាដូចជាថ្ងៃនៃទីក្រុងសូដុំមដែរ...”។ សូមមើល ពីប្រភេទនៃជីវិតដែលពួកគេរស់នៅ។ ហើយព្រះយេស៊ូវទ្រង់មានបន្ទូលប្រៀបធៀប ជាមួយនឹងសម័យនេះ។
សូមមើលថា នៅពេលដែលលុតចេញទៅប្រាប់មនុស្សទាំងនោះ ពួកគេសើចដាក់គាត់។ ហើយអំពើបាបនៃទីក្រុងនោះធ្វើឲ្យកំហឹងរបស់ព្រះឆួលឡើង។ សាររបស់ទេវតាមិនបានធ្វើឲ្យពួកគេរវីរវល់នោះឡើយ គឺគ្មានឥទ្ឋិពលដល់ពួកគេសោះ។ ប៉ុន្តែពួកត្រូវបានហៅដើម្បីឲ្យចេញពីទីក្រុងនោះ ព្រោះការជំនុំជំរះកំពុងតែមកដល់ ហើយព្រះទ្រង់នឹងនាំព្យុះដែលមានភ្លើងមកបំផ្លាញទីក្រុងនោះ។ ពួកគេបដិសេធក្នុងការចេញទៅ។ ពីព្រោះពួកគេកំពុងតែស្កប់ស្កល់ជាមួយនឹងអំពើបាបរបស់ពួក។
41
មនុស្សក្នុងពេលបច្ចុប្បន្ន មនុស្សហាក់ដូចជាកំពុងសប្បាយជាមួយនឹងអំពើបាប ពីព្រោះយើងជាម្ចាស់នៃរថយន្តថ្មីនេះ ពីព្រោះយើងអាចញុំាំអាហារបានបីពេលក្នុងមួយថ្ងៃ ហើយគេងលើគ្រែដែលមានផាសុខភាព។ នោះពិតជាអស្ចារ្យ។ យើងភ្លេចព្រះ នៅពេលដែលមានភាពសំបូរសប្បាយយ៉ាងដូច្នេះ។ ខ្ញុំគិតថា យើង... យើងជាអ្នកអធិប្បាយ ហើយយើងជាគ្រីស្ទាន ពិតជាចាប់អារម្មណ៍ក្នុងកម្មវិធីនៃការបង្កើតពួកជំនុំរបស់យើង ការធ្វើឲ្យព្រះវិហារមានភាពប្រសើរ ឬវិហារដែលកាន់តែធំទូលាយ ហើយយើងចេញឆ្ងាយពីចំនុចចំបងគឺការជំនុំជំរះ សេចក្តីសុចរិត អំណាចព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ឋ ការរស់ឡើង និងការជំនុំជំរះដែលនៅអស់កល្ប។
ទេវតាមិនបានបរាជ័យក្នុងការប្រាប់ពីសារនោះឡើយ។ ទោះបីជាពួកគេព្យាយាមបញ្ឈប់ក៏ដោយ ប៉ុន្តែសារនោះត្រូវតែបានសំរេច។
42
តើអ្នករាល់គ្នាមានបានកត់សំគាល់ទេ វាដូចជាមនុស្សម្នាក់ដែលនិយាយថា “ខ្ញុំនឹងបដិសេធ ពីការដែលជឿថាព្រះអាទិត្យជាដុំពន្លឺ។ ខ្ញុំពុំមានអ្វីដែលត្រូវធ្វើជាមួយនឹងព្រះអាទិត្យនោះទេ”។ បិទភ្នែករបស់គាត់ ហើយដើរទៅខាងក្រោមផ្ទះ ហើយនិយាយថា “ខ្ញុំនឹងបដិសេធ ពីព្រះអាទិត្យដែលមានពន្លឺ”។
“បាទ!! អ្នករាល់គ្នាអាចនិយាយថា លោកប្រាណហាំ បុរសម្នាក់នោះមានបញ្ហាខាងសតិអារម្មណ៍ហើយ”។
បាទ!! បុរសម្នាក់ដែលបានបដិសេធព្រះយេស៊ូវគ្រីស្ទក៏មានលក្ខណៈដូចគ្នានេះដែរ។ ព្រះវិញ្ញាណបរិសុទ្ឋ គឺភ្លឺច្បាស់ជាងពន្លឺព្រះអាទិត្យទៅទៀត។ ព្រះអាទិត្យនឹងកន្លងផុតទៅ តែព្រះវិញ្ញាណបរិសុទ្ឋនឹងមិនត្រូវផុតទៅឡើយ។ ព្រះវិញ្ញាណបរិសុទ្ឋមិនត្រឹមតែបំភ្លឺភ្នែករបស់យើង ប៉ុន្តែថែមទាំងបំភ្លឺព្រលឹង ជាពន្លឺនៃសិរីល្អ ដែលនាំយើងរាល់គ្នាទៅរកព្រះ ហើយបង្ហាញកាល់វ៉ារីមកយើងរាល់គ្នា ថែមទាំងថ្វាយព្រះយេស៊ូវគ្រីស្ទមកយើងផងដែរ។ ខ្ញុំសុខចិត្តងងឹតខាងរូបកាយនេះទាំងស្រុង តែសូមឲ្យភ្លឺភ្នែកខាងឯវិញ្ញាណវិញ ជាជាងការដែលងងឹតខាងឯវិញ្ញាណទាំងស្រុង តែភ្នឺខាងឯរូបកាយ។ ខ្ញុំចង់បានភ្នែកខាងឯវិញ្ញាណ។
43
សូមកត់សំគាល់ តើអ្វីដែលជាបញ្ហារបស់បុរសនោះ? សូមគិតថា មានមិត្តភ័ក្ររបស់គាត់ម្នាក់ដើរមក ហើយនិយាយថា “Jim (John ឬឈ្មោះណាមួយដែលគាត់មាន) អ្នកខុសហើយ! សូមចេញឲ្យឆ្ងាយពីភាពគគ្រិចកង្វក់នោះទៅ”។
គាត់អាចក្រោកឈរឡើង ហើយនិយាយថា “ខ្ញុំសូមប្រាប់ឯងថា ខ្ញុំកំពុងតែពេញចិត្តនឹងកន្លែងដែលខ្ញុំនៅនេះ!” គាត់មិនចង់ទទួលស្វាគមន៍រស្មីនៃពន្លឺព្រះអាទិត្យទេ។ គាត់មិនចង់បានកាំរស្មីដែលអាចនឹងព្យាបាលគាត់បាននោះទេ។ គាត់មិនចង់បានភាពស្រស់ស្អាតរបស់វា និងភាពកក់ក្តៅរបស់វាសំរាប់ជីវិតរបស់គាត់ឡើយ។ វាប្រាកដជាមានអ្វីមួយដែលជាបញ្ហាចំពោះបុរសនោះ។
ដូច្នេះបើសិនជាមនុស្សប្រុស ឬមនុស្សស្រីណាដែលចង់រស់នៅក្នុងពិភពដ៏គគ្រិចស្មោគគ្រោគនេះ គឺអំពើបាបដ៏គគ្រិចនៃការមិនជឿ ហើយនិយាយថា “ថ្ងៃនៃការអស្ចារ្យគឺនៅសម័យមុន។ គ្មានការព្យាបាលដ៏អស្ចារ្យណាមួយនោះឡើយ។ ហើយក៏គ្មានព្រះវិញ្ញាណបរិសុទ្ឋដែរ”។ នេះពីព្រោះអ្នកបដិសេធមិនព្រមចេញឲ្យឆ្ងាយពីភាពគគ្រិចនៃសេចក្តីអាក្រក់ ស្ថាននរក អំពើបាប និងសេចក្តីអំនួតរបស់អ្នក។
សូមដើរក្នុងពន្លឺនៃដំណឹងល្អ ដែលនឹងផ្តល់ឲ្យអ្នករាល់គ្នាមានភាពកក់ក្តៅ!
44
អូ តើអ្នកនឹងទៅជាយ៉ាងណាទៅ នៅពេលដែលឃើញការជំនុំជំរះដែលមកដល់ ហើយនឹងមិនមានការកំសាន្តចិត្តដែលមកពីព្រះវិញ្ញាណបរិសុទ្ឋ! នៅពេលដែលខ្ញុំ លឺពួកគេនិយាយពីគ្រាប់បែបអាតូមិច ហើយខ្ញុំគិតពីអ្វីដែលនឹងត្រូវកើតមានឡើង។ នឹងគ្មានគ្រប់បែកផ្ទុះទៀតឡើយ នៅពេលដែលយើងនៅក្នុងវត្តមាននៃព្រះយេស៊ូវគ្រីស្ទ គឺនៅទីនោះមានតែជីវិតអស់កល្បជានិច្ច យើងគ្រប់គ្នាដែលចាស់ នឹងត្រលប់ទៅជាក្មេង ទារកនឹងទៅជាវ័យមួយ ហើយគ្មានសេចក្តីស្លាប់ និងការឈឺចាប់ឡើយ។ អូ!! ពិតជាអស្ចារ្យមែន! តើអ្នកគិតយ៉ាងណាចំពោះអ្នកដែលបដិសេធសេចក្តីនោះ? មានអ្វីមួយដែលជាបញ្ហា ជាចុងក្រោយ បើសិនជាគាត់មិនទទួលបាននូវពន្លឺព្រះអាទិត្យនោះទេ ស្បែករបស់គាត់នឹងទៅជាស្លេក។ គាត់ទៅជាស្លេក ហើយមានជំងឺទៀតផង។
45
នេះជាបញ្ហាមួយដែលកើតឡើងចំពោះលោកីយក្នុងបច្ចុប្បន្ននេះ។ ហើយក៏ជាមួយពួកជំនុំជាច្រើនផងដែរ។ យើងក្លាយទៅជាមនុស្សដែលខ្វះឈាមក្រហម។ ដូច្នេះយើងត្រូវការការបញ្ចូលឈាម។ ជំងឺស្លេកនោះក៏ធ្វើសុខភាពខាងព្រលឹងរបស់យើងត្រូវខូចខាតដែរ។ យើងពុំមានការខ្វល់ខ្វាយចំពោះព្រលឹងរបស់យើង មនុស្សដែលនៅជុំវិញយើង អ្នកជិតខាងរបស់យើង មិត្តសំឡាញ់របស់យើង និងមនុស្សជាច្រើន ក្នុងការនាំពួកគេទៅរកព្រះអម្ចាស់យេស៊ូវឡើយ។ ដោយព្រោះយើងមានជំងឺស្លេក យើងមិនអាចដើរក្នុងពន្លឺដែលយើងមានឯកសិទ្ឋិនោះបានទេ ហើយយើងក៏មិនជឿថានឹងមានសុខភាពតាមរយៈការព្យាបាលដ៏អស្ចារ្យរបស់ព្រះដែរ។
46
ព្រះគម្ពីរបានប្រាប់ថា នឹងមានពេលដែលត្រូវមកដល់ អស់អ្នកណាដែលមិននៅក្នុងពន្លឺនៃព្រះរាជបុត្រា នោះនឹងមានសត្វលើអាកាសមកស៊ីសាច់គេ ហើយជំងឺរបស់គេនឹងមិនមានវេជ្ជបណ្ឌិតណាអាចព្យាបាលបានឡើយ។ នោះគឺជាជំងឺអាសន្នរោគដែលព្រះទ្រង់ដាក់មក។
វេជ្ជបណ្ឌិតរបស់អេស៊ីប (ពួកគេឆ្លាតជាងសម័យនេះឆ្ងាយណាស់) ពួកគេមិនអាចបញ្ឈប់នូវជំងឺអាសន្នរោគទាំងនោះបានឡើយ ហើយពួកគេក៏មិនអាចដឹងបានថាមកពីណាដែរ។ ព្រះទ្រង់បានដាក់ជំងឺអាសន្នរោគនោះ តែអំណាចព្រះចេស្តារបស់ព្រះនៅជាមួយនឹងរាស្រ្តរបស់ទ្រង់ ក្រោមឈាមនៃកូនចៀម។
ព្រះវិញ្ញាណបរិសុទ្ឋគឺទ្វារចូលទៅឯកន្លែងដែលមានសុវត្ថិភាពក្នុងពេលបច្ចុប្បន្ន។
47
ក្នុងការជួបជុំមួយកាលពីពេលមុន ខ្ញុំឃើញប្អូនប្រុសម្នាក់ដែលអង្គុយជាមួយនឹងប្រពន្ឋរបស់គាត់។ ខ្ញុំចាប់អារម្មណ៍គាត់ចាប់តាំងពីពេលដែលខ្ញុំចាប់ផ្តើមអធិប្បាយម្លេះ គាត់ងក់ក្បាល ហើយមានអំណរជានិច្ចក្នុងការជួបជុំនោះ។ វាបានធ្វើឲ្យខ្ញុំគិតឃើញរឿងមួយ។
ពេលមួយ មានក្មេងប្រុសម្នាក់ដែលដើរចូលមកក្នុងកន្លែងជួបជុំមួយ។ ភ្លាមនោះ ក្រោយពីកម្មវិធីបានបញ្ចប់ គាត់ក៏ដើរមករកខ្ញុំ ហើយនិយាយថា “លោកគ្រូ!” គាត់ជាម្នាក់ដែលមកពីភាគខាងត្បូង។ គាត់និយាយថា “លោកគ្រូ!! ខ្ញុំចង់រកព្រះយេស៊ូវក្នុងរាត្រីនេះ”។ ពេលនោះខ្ញុំមានកម្មវិធីនៃការប្រោសឲ្យជា។
ហើយខ្ញុំក៏និយាយថា “ពិតណាស់ប្អូនប្រុស។ ខ្ញុំពិតជាសប្បាយ ក្នុងការនាំប្អូនទៅឯទ្រង់”។
បន្ទាប់ពីអធិស្ឋានយាងព្រះយេស៊ូវគង់ក្នុងចិត្តរបស់គាត់ហើយ គាត់និយាយថា “ខ្ញុំគិតថាលោកពិតជាឆ្ងល់ ហេតុអ្វីបានជាខ្ញុំចេញមករកលោកយ៉ាងដូច្នេះ”។ “ខ្ញុំលឺថាលោកនៅក្នុងទីក្រុងនេះ ហើយខ្ញុំមកដើម្បីជួបនឹងលោក”។ ខ្ញុំសូមប្រាប់លោកពីរឿងរបស់ខ្ញុំ។ គាត់ក៏និយាយថា “ខ្ញុំជាមនុស្សត្រាច់ចរម្នាក់។ ម្តាយរបស់ខ្ញុំគឺជាគ្រីស្ទាន។ បងស្រី និងបងប្រុសរបស់ខ្ញុំក៏ជាគ្រីស្ទានដែរ។ ខ្ញុំជាកូនប្រុសម្នាក់នៅក្នុងគ្រួសារ ដែលពួកគេមើលថែខ្ញុំយ៉ាងល្អ។ ខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយនឹងព្រះឡើយ។ ខ្ញុំចង់ក្លាយទៅជាមនុស្សដែលមានសេរីភាពម្នាក់។ ខ្ញុំចង់បានដំណើរជីវិតជាមនុស្សដ៏ប្រសើរមួយ។ ខ្ញុំគិតថា ធ្វើជាគ្រីស្ទានគឺសំរាប់តែមនុស្សស្រី ឬមនុស្សដែលមានភាពទន់ខ្សោយតែប៉ុណ្ណោះ។ ពេលនោះខ្ញុំគឺជាចុងភៅដ៏ជំនាញ ហើយមុខរបររបស់ខ្ញុំពិតជាជោគជ័យណាស់។”
គាត់បន្តថា ខ្ញុំបានធ្វើដំណើរទៅភាគខាងជើង។ ថ្ងៃមួយខ្ញុំបានទៅដល់កន្លែងដែលគេធ្វើក្រដាស។ ខ្ញុំនិយាយជាមួយនឹងមេការនោះទីនោះថា “តើអ្នកត្រូវការអ្នកចំអិនម្ហូបទេ?” គាត់ក៏បង្ហាញពីលិខិតបញ្ជាក់របស់គាត់ ដែលគាត់ទទួលបានពីកន្លែងផ្សេងៗ ពេលគាត់ធ្វើជាចុងភៅ។
48
គាត់ក៏និយយថា “ពេលនេះយើងមានចុងភៅម្នាក់ហើយ”។ “ប៉ុន្តែ បើសិនជាឯងអាចធ្វើការនៅទីនេះបាន យើងនឹងឲ្យប្រាក់ឈ្នួលឯងបន្តិចបន្ទូចបាន។ ពេលនេះយើងមានស្រ្តីចំនាស់ម្នាក់ ដែលជាចុងភៅដ៏ជំនាញ។ ចូរដើរទៅក្នុង ហើយនិយាយជាមួយនឹងគាត់ ប្រហែលជាគាត់នឹងមានអ្វីឲ្យឯងធ្វើ។ ហើយបើសិនជាមាន នោះយើងនឹងឲ្យប្រាក់ឈ្នួលដល់ឯងខ្លះៗបាន”។
ក្មេងប្រុសនោះនិយាយបន្តថា “នោះជាការល្អ ដែលគាត់ចង់ធ្វើ។ ហើយគាត់ក៏ដើរទៅខាងក្នុង ជួបជាមួយនឹងយាយចាស់ម្នាក់ ហើយនិយាយថា គាត់បានជួយនាងរយៈពីរឬបីថ្ងៃនៅទីនោះ”។
49
ហើយនៅយប់មួយ នៅពេលដែលគាត់កំពុងតែសំរាក គាត់និយាយថា មានភ្លើងហ្វាដែលភ្លឺមកប៉ះនឹងជញ្ជាំង។ បន្តិចក្រោយមកគាត់ក៏ឆ្ងល់ “តើនរណាគេដែលកំពុងតែនៅខាងក្រៅ?” គាត់ក៏លឺសំលេងដ៏ខ្លាំងមួយ វាជាសំលឹងផ្គរលាន់។ គាត់និយាយថា នៅខាងក្រៅមានសំលេងមនុស្សនិយាយថា “អ្នកដឹងទេ បើយើងទៅមើលថែរក្សាសេះរបស់យើងនោះដូចជាប្រសើរជាង ពីព្រោះយើងមិននៅទីនេះយូរនោះទេ”។ គាត់ក៏យកភួយគ្របក្បាល ហើយលួចស្តាប់សំលេងនោះ។
គាត់ក៏លឺមេក្រុម និងកម្មករដែលធ្វើការជាមួយគាត់។ គាត់លឺពួកគេនិយាយថា វានឹងមានព្យុះដែលត្រូវមកឆ្លងកាត់ភ្នំនេះ ទៅកាន់ទិសខាងជើង ហើយព្យុះនោះគ្មានពត៌មានណាបានប្រាប់ឲ្យបានដឹងជាមុនឡើយ។ ក្នុងពេលនោះអ្នកមិនអាចធ្វើអ្វីបានឡើយ។
50
សំលេងនិយាយថា “យើងនឹងមិននៅទីនេះយូរទេ”។
“ខ្ញុំចាប់ផ្តើមគិត, ខ្ញុំសង្ឃឹមថា វានឹងមិនមកដល់ទីនេះទេ ពីព្រោះខ្ញុំទាន់ត្រៀមខ្លួនរួចនៅឡើយទេ”។ អ្នករាល់គ្នាដឹងទេ ពេលអ្នកខ្លះអ្នករាល់គ្នារងចាំអ្វីមួយពិតជាយូរមែន។
គាត់ក៏និយាយថា “គ្រាន់តែមួយភ្លេតតែប៉ុណ្ណោះ ខ្យល់ក៏ចាប់ផ្តើមបក់មក ដើមឈើចាប់ផ្តើមយោលយ៉ាងខ្លាំង”។ មានកំរាលដែលក្រាលចន្លោះគាត់ និងកន្លែងដែលស្រ្តីចំនាស់នោះសំរាក ហើយនាងក៏ធ្លាក់លើកំរាលនោះ។ នាងនិយាយថា កូនប្រុស! អូ! កូនប្រុស។
គាត់ក៏ឆ្លើយឡើងថា “បាទ!”
នាងថា “តើឯងអាចមកឯនេះ ហើយយកគោមនោះមកបានទេ?”
គាត់ក៏និយាយថា “ខ្ញុំបានដើរទៅកន្លែងរបស់នាង ពីព្រោះខ្ញុំពិតជាខ្លាចស្លាប់មែន”។ គាត់និយាយថា “នាងមានចង្កៀងគោមមួយនៅលើប្រអប់ដាក់សាប៊ូចាស់មួយ។ នាងនិយាយថា ”ខ្ញុំចង់សួរឯងនូវសំនួរមួយបានទេ?“
គាត់ឆ្លើយថា “បាទ! បាន”។
នាងសួរថា “តើឯងត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីទៅជួបជាមួយព្រះអម្ចាស់?”
គាត់និយាយថា “ខ្ញុំពិតជាខ្លាចខ្លាំងណាស់”។ “ខ្ញុំឆ្លើយទៅនាងថា ទេ! ខ្ញុំមិនទាន់ត្រៀមរួចរាល់ទេ”។
នាងនិយាយថា “មិនអីទេ កូនប្រុស ខ្ញុំចង់ប្រាប់ឯងពីការមួយ។ ឯងត្រូវតែត្រៀមខ្លួនឲ្យហើយក្នុងពេលនេះ ពីព្រោះឯងនឹងត្រូវទៅជួបទ្រង់ក្នុងពីរបីនាទីក្រោយដោយមិនបានត្រៀមជាមុនឡើយ”។ នាងនិយាយថា “តើឯងអាចលុតជង្គង់ជាមួយខ្ញុំនៅទីនេះបានទេ ឥឡូវនេះ?”
51
គាត់ក៏ឆ្លើយថា “ខ្ញុំបានលុតជង្គង់ចុះជាមួយនឹងនាងក្បែរប្រអប់សាប៊ូនោះ”។ គាត់ប្រាប់ខ្ញុំថា “លោកគ្រូ ខ្ញុំនឹងប្រាប់លោកគ្រូពីការពិតថា ខ្ញុំពិតជាខ្លាចក្នុងការអធិស្ឋាននោះណាស់។ ដើមឈើខ្ទប់មកយ៉ាងខ្លាំងលើអគារ ហើយផ្គរលាន់ និងភ្លែកបន្ទោល លឺឡើងរង្គើរ។ វាពិតជាធ្វើឲ្យខ្ញុំខ្លាចជាខ្លាំង ចំពោះការអធិស្ឋាននោះ”។ “ខ្ញុំក៏ចាប់ផ្តើមនិយាយថា ”ព្រះអម្ចាស់អើយ! សូមទ្រង់មានសេចក្តីមេត្តាករុណា! ព្រះអង្គអើយសូមទ្រង់មានសេចក្តីមេត្តាដល់ទូលបង្គំផង។
គាត់និយាយថា “ប៉ុន្តែ ខ្ញុំរៀនបានមេរៀនមួយ”។ “ស្រ្តីចំណាស់ម្នាក់នោះ នាងមើលទៅដូចជានៅតែសប្បាយចិត្តដដែល”។ “នាងនិយាយទៅកាន់ទ្រង់ ដូចនាងស្គាល់ទ្រង់តាំងពីនាងនៅជាកុមារម្លេះ គឺទ្រង់ដូចជាឪពុករបស់នាង”។ “នៅពេលនោះគ្មានអ្វីដែលអាចរំខាននាងបានឡើយ”។
តែគាត់និយាយថា “ខ្ញុំពិតជាខ្លាចក្នុងការស្លាប់ណាស់”។ “ជាចុងក្រោយ ខ្ញុំនិយាយពាក្យមកថា ព្រះអង្គអើយ បើសិនជាទ្រង់ទុកជីវិតឲ្យទូលបង្គំ ទូលបង្គំនឹងស្វែងរកកន្លែងដែលស្ងៀមស្ងាត់ជាងនេះ ហើយទូលបង្គំនឹងចូលមកឯទ្រង់”។
ក្មេងនោះមានឱកាសម្តងទៀត ប៉ុន្តែអ្នករាល់អាចនឹងមិនអាចមាននោះឡើយ។ នៅពេលដែលការជំនុំជំរះរបស់ព្រះមកដល់ គ្មាននរណាម្នាក់មានឱកាសឡើយ។ អ្នកមានឱកាសតែក្នុងពេលនេះ។ នេះជាឱកាសរបស់អ្នកហើយ។
52
ព្យុះបានមកដល់គាត់!! គាត់និយាយថា “លោកគ្រូ ពេលនេះវាពិតជាអាចសំរាប់មនុស្សដូចជាខ្ញុំ ដែលនៅក្នុងកន្លែងសុវត្ថិភាពនេះ បើសិនជាសេចក្តីស្លាប់ត្រូវមកដល់ខ្ញុំ ខ្ញុំនឹងអាចចូលទៅទ្រង់ហើយនិយាយដូចជាស្រ្តីម្នាក់នោះដែរ”។
ខ្ញុំក៏និយាយថា “កូនប្រុស! ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទធ្វើឲ្យនាងទៅជាយ៉ាងនោះ ក៏អាចធ្វើឲ្យឯងទៅជាយ៉ាងនោះបានដែរ”។
ខ្ញុំកំពុងឈរនៅក្បែររថយន្តរបស់ខ្ញុំ។ គាត់ជាក្មេងប្រុសម្នាក់ស្លៀកពាក់ស្អាត មានសីលធម៌ នឹងមានចំនេះដឹងខ្ពស់។ គាត់លុតជង្គង់នៅក្នុងសួនច្បារមួយដែលមានសុទ្ឋតែភក់ ហើយនៅទីនោះគាត់រកឃើញកន្លែងដែលលាក់កំបាំង ដែលជាទីជ្រក នៅពេលដែលមានព្យុះ ទីនោះជាថ្មដា ដែលយើងជ្រកនៅពេលអស់កំលាំង។
អ្នកនឹងមិនអស់កំលាំងទៀតឡើយ នៅពេលដែលអ្នកចូលក្នុងថ្មដានោះ។ ថ្មដានោះជាកន្លែងតែមួយ ដែលអ្នកមិនត្រូវអស់កំលាំងទៀត។ អ្នកគ្រាន់តែចូលទៅ ហើយអង្គុយនៅទីនោះ អ្នកនឹងមានសុវត្ថិភាព។
53
មានពេលវេលាដែលត្រូវមក ដែលមនុស្សនៅលើផែនដីនឹងត្រូវចូលទៅកាន់កន្លែងដែលជាទីជំរកនោះ (ដូចសម័យរបស់លោកណូអេ) ហើយមានអ្នកឯទៀតមិនចូលទៅឡើយ។ អ្នកត្រូវធ្វើការសម្រេចចិត្តរបស់អ្នក។ ទីដែលមានសុវត្ថិភាព គឺជាព្រះយេស៊ូវគ្រីស្ទ។ ទ្រង់ជាកន្លែងតែមួយ ដែលផ្តល់ជីវិតដ៏នៅអស់កល្បជានិច្ច។ គ្មាននរណាម្នាក់អាចទៅឯព្រះវរបិតាបានឡើយ ឡើកលែងតែមកតាមទ្រង់។ ទ្រង់ជាទូកដែលជាទីសុវត្ថិភាពរបស់យើង។ ព្រះវិញ្ញាណបរិសុទ្ឋកំពុងតែដៅចំនាំយើងរាល់គ្នាក្នុងពេលនេះថា យើងកំពុងតែចេញពីសេចក្តីស្លាប់ទៅឯជីវិត។
ហើយនៅពេលដែលយើងមើលទៅឯផ្នូរ យើងដឹងថា យើងរាល់គ្នានឹងត្រូវទៅឯទីនោះ!!
54
នៅពេលដែលអ្នករាល់គ្នាទៅដល់ផ្ទះវិញក្នុងរាត្រីនេះ សូមធ្វើការមួយឲ្យខ្ញុំ សូមកុំគេងឡើយ បើសិនជាអ្នកមិនបានអាននូវព្រះគម្ពីរវិវរណៈ ជំពូក៨។ អ្នកនឹងឃើញពីជំងឺអាសន្នរោគដែលត្រូវមកដល់ និងព្យុះផងដែរ ដែលវាមកប៉ះផែនដីនេះ រួមទាំងមានផ្គរលាន់និងពន្លឺដែលធ្វើកក្រើកដល់ស្ថានសួគ៌ផងដែរ។ វេទនាដល់អ្នកណាដែលរស់នៅលើផែនដីនេះ។ សាច់ឈាមរបស់មនុស្សនឹងត្រូវមានក្លិនស្អុយ។ ជំងឺនឹងមានមកលើពួកគេ ហើយគ្រូពេទ្យមិនបានដឹងអ្វីសោះឡើយពីវា។
ប៉ុន្តែត្រូវចាំថា នៅពេលដែលការនេះកើតមក អ្នកដែលបានដៅចំនាំនឹងត្រូវបានយកចេញទៅ។ ព្រះទ្រង់នឹងប្រគល់អំណាចឲ្យ ទេវតានៃសេចក្តីស្លាប់ និងជំងឺអាសន្នរោគ។ “ចូរកុំទៅក្បែរអ្នកណាដែលមានត្រានៅលើក្បាលរបស់គេឡើយ”។ ហើយការការដៅចំនាំរបស់ព្រះគឺការជ្រមុជក្នុងព្រះវិញ្ញាណរបស់ទ្រង់។ អេភេសូ ៤:៣០ បានប្រាប់ថា “កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ឋនៃព្រះបានព្រួយព្រះទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នាទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ”។ មិនខ្វល់ថា តើទូកធំនោះត្រូវខ្យល់បក់លើខ្លាំងយ៉ាងណានោះទេ ហើយក៏មិនខ្វល់ថា តើមានរន្ទះខ្លាំងមកប៉ះវាយ៉ាងណានោះដែរ “១០០០០នឹងត្រូវដួលពីខាងស្តាំ និងរាប់ម៉ឺនទៀតនៅខាងឆ្វេងឯង វានឹងមិននៅឆ្ងាយពីឯងឡើយ”។
55
ខ្ញុំបានអានអំពីអ្នកជិះសេះសំបុរស្លេកស្លាំងមួយ ដែលគេហៅថាសេចក្តីស្លាប់និងស្ថាននរកតាមពីក្រោយគាត់។
អ្នកជិះសេះខ្មៅមួយ មានកាន់ជញ្ជីងនៅដៃរបស់គាត់ “មួយវង្វាស់សំរាប់ថ្លឹងស្រូវសាលី និងពីររង្វាស់ទៀតសំរាប់ស្រូវ Barley”។
ក្នុងព្រះគម្ពីរខ្ញុំលឺថា នៅពេលការជំនុំជំរះរបស់ព្រះត្រូវមកដល់ ជំងឺ បញ្ហាគ្រោះធម្មជាតិ នឹងត្រូវមកលើមនុស្សសាសន៍ ហើយជាតិសាសន៍ទាំងអស់ នឹងត្រូវបាក់បែកខ្ចាច់ខ្ចាយទៅ។
56
អ្វីទាំងអស់នឹងស្ងាត់ទៅ។ ប៉ុន្តែព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់យកភាពងងឹតនោះចេញពីភ្នែករបស់គេ ហើយអ្នកនោះនឹងរត់ទៅឯទីក្រុង និងស្រែកថា “ខ្ញុំមើលឃើញហើយ! ខ្ញុំមើលឃើញហើយ!”។
នៅពេលនោះមនុស្សរាប់ពាន់អ្នកនឹងក្រោកឈរឡើង ខ្ញុំនឹងនិយាយឡើងថា “តើអ្វីដែលជាទូកនៃសុវត្ថិភាព?” ខ្ញុំនិយាយថា “ចូរអានក្នុងក្រដាសរបស់អ្នក ដែលនិយាយពីបក្សីតូចៗមានទ្រនំលើរបងថ្ម និងកំផែងធំៗរបស់ទីក្រុង...”។
57
អ្នករាល់គ្នាដឹងហើយថា ប្រទេសឥណ្ឌាជាប្រទេសក្រីក្រមួយ ហើយមនុស្សនៅទីនោះបានយកថ្មនៅឯស្រែរបស់គេមកធ្វើជារបង។ មានបក្សីតូចៗមកធ្វើលំនៅក្នុងប្រឡោះ ឬកន្លែងប្រេះ ឬប្រហោងនៃថ្មនោះ។ ពួកវាធ្វើសំបុក្នុងប្រហោង ឬប្រឡោះនោះ ដើម្បីជៀសពីទឹកភ្លៀង។ ចំពោះសត្វពាហនៈវិញ នៅពេលរសៀល ពេលដែលព្រះអាទិត្យ ជ្រេរទៅទិសខាងលិច សត្វពាហនៈទាំងនោះវានឹងឈរនៅក្បែរជញ្ជាំង ឬរបងធំៗ ដើម្បីជ្រកម្លប់។
ប៉ុន្តែប្រហែលជាពីរថ្ងៃក្រោយមក ស្រាប់តែមានរឿងដែលចំលែកបំផុតមួយបានកើតឡើង។ គឺសត្វបក្សីទាំងអស់ បានកើតកូន ហើយស្រាប់តែពួកវា និងកូនតូចៗទាំងអស់ នាំគ្នាហើរចេញពីរបងថ្មនោះ នឹងមិនបានត្រលប់មកវិញនៅពេលយប់នោះទេ។ ពួកវាចេញទៅកណ្តាលស្រែ ហើយក៏នៅទីនោះ។ រីឯសត្វពាហនៈក៏មិនជ្រកទីនោះក្នុងពេលរសៀលទៀតដែរ។ ពួកវាចេញឆ្ងាយពីជញ្ជាំងថ្មនោះ ហើយទៅនៅជាមួយគ្នា នឹងឈរនៅក្បែរគ្នា បាំងកំដៅឲ្យគ្នាទៅវិញទៅមក។
58
បងប្អូនប្រុសស្រីទាំងអស់គ្នា នេះជាអ្វីដែលពួកជំនុំគួរធ្វើ! សព្វថ្ងៃនេះ យើងមិនត្រូវការម្លប់នៃកំផែងរបស់បាប៊ីឡូនទៀតទេ។ យើងត្រូវការបញ្ចេញពរឲ្យគ្នាទៅវិញទៅមក គឺទីបន្ទាល់របស់យើង សេចក្តីស្រឡាញ់ជាគ្រីស្ទានរបស់យើង និងភាពជាបងប្អូនរបស់យើង សូមឲ្យជាម្លប់ក្នុងចិត្តយើងដោយព្រះវិញ្ញាណបរិសុទ្ឋចុះ។ ការនោះនឹងបង្កើតបានជាម្លប់ នៅពេលដែលខ្ញុំមើលថែបងប្អូនប្រុសស្រីទាំងអស់គ្នាដោយដៃរបស់ខ្ញុំផ្ទាល់ ហើយយើងទាំងអស់គ្នាជាប្រជារាស្រ្តក្នុងនគររបស់ព្រះ ដែលយើងស្រឡាញ់គ្នាទៅវិញទៅមក និងឈរជាមួយគ្នាក្នុងព្រះគ្រីស្ទ។ មិនថាអ្នករាល់គ្នាជាបាបទីស្ទ មេតូឌីសPresbyterian, Oneness, Twoness, Threeness, ឬអ្វីណាមួយឡើយ គឺការនេះគ្មានអ្វីដែលខុសគ្នាទេ ដរាបណាព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ លាងសំអាតពួកយើងពីរាល់អំពើបាបទាំងអស់ ហើយយើងមានការប្រកបគ្នាទៅវិញទៅមកក្នុងទ្រង់។ នេះហើយជាអ្វីដែលយើងត្រូវការ បងប្អូនទាំងអស់គ្នា គឺការប្រកបគ្នា។
59
ពួកវាឈរនៅក្នុងវាលស្រែ។ ពួកវាបដិសេធមិនឈរក្រោមម្លប់របស់ជញ្ជាំងនោះទៀតឡើយ។ មនុស្សគិតថា នោះជារឿងដែលចំលែកមួយ។ វាជាសកម្មភាពចំលែកមួយ។ តើមានអ្វីកើតឡើង? ភ្លាមៗនោះ ស្រាប់តែមានរញ្ជួយដីកើតឡើង ធ្វើឲ្យជញ្ជាំងទាំងនោះត្រូវបាក់ស្រុតទាំងស្រុង។ បើសិនបក្សីទាំងអស់នៅទីនោះ រួមទាំងកូនតូចៗរបស់វា នឹងដូចជាស្រី្ត ប្តីរបស់នាង និងកូនៗរបស់នាង ដែលនៅMiami ឬ Okeechobee នេះដែរ។ ពួកវានឹងត្រូវស្លាប់ដោយសារការបាក់ស្រុតនៃជញ្ជាំងនោះ។ ហើយសត្វពាហនៈទាំងនោះក៏ដូច្នេះដែរ បើសិនជាវានៅឈរក្បែរជញ្ជាំងនោះ វាក៏ត្រូវវិនាសដោយការបាក់ស្រុតនោះដែរ។ ខ្ញុំឃើញវាបីឆ្នាំមកហើយ នៅក្នុងទស្សនាវដ្តីមួយ។ អូ!! លោក TommyNichols ក៏មានវាដែរ។ វាមានចំនងជើងថា “បក្សីត្រលប់ទៅរកកន្លែងរបស់វា ហើយសត្វពាហនៈត្រលប់ទៅឯវាលស្រែវិញ”។
60
បើសិនជាព្រះទ្រង់ប្រាប់ដល់បក្សី និងសត្វពាហនៈ ឲ្យចូលក្នុងទៅសុវត្ថិភាពនៃទូកធំក្នុងសម័យរបស់លោកម៉ូស ក្នុងសម័យរបស់លោកណូអេ ព្រោះការបំផ្លាញកំពុងជិតមកដល់ ជាព្យុះដ៏ធំ ទ្រង់នឹងធ្វើដូច្នេះដែរក្នុងរាត្រីនេះ។ ទ្រង់ទៅតែស្រឡាញ់ដល់បក្សី និងសត្វពាហនៈ។ បើសិនជាទ្រង់បានរៀបចំផ្លូវសំរាប់សត្វបក្សីនិងសត្វពាហនៈ ដើម្បីរត់គេចពីកំហឹងនៃការជំនុំជំរះ តើយ៉ាងណាទៅទៀតដែលទ្រង់រៀបចំផ្លូវសំរាប់អ្នក ហើយនឹងខ្ញុំ ដែលជាស្នាមព្រះហស្ថដែលទ្រង់បានបង្កើតមក តើយ៉ាងណាទៅទៀតដែលទ្រង់រៀបចំផ្លូវសំរាប់យើងរាល់គ្នាដើម្បីនឹងរត់គេច។ យើងមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ឋកំពុងតែបញ្ឆេះចិត្តរបស់យើងរាល់គ្នា។ ពេលវេលាជិតមកដល់ហើយ។ យើងឃើញម្លប់របស់សម័យអាតូមិច យើងឃើញម្លប់នៃសម័យអ៊ីដ្រូសែន យើងឃើញជាតិសាសន៍កំពុងតែបាក់បែកទៅ ហើយអ៊ីស្រាអែលកំពុងតែក្រោកឡើងវិញ។
ជាតិសាសន៍កំពុងតែបាក់បែក អ៊ីស្រាអែលកំពុងតែក្រោកឡើង
ទីសំគាល់ដែលហោរាបានទាយទុក
ថ្ងៃរបស់សាសន៍ដទៃត្រូវបានរាប់ ជាមួយនឹងក្តីទុក្ខសោក
ការវិនាសបាក់បែកមកដល់
នេះជាផ្លូវរបស់សម័យនេះ!! អ្នករាល់គ្នាស្គាល់ពីចំរៀងបុរាណមួយរបស់ Haywood ហើយ
ថ្ងៃនៃសេចក្តីសង្រ្គោះកំពុងមកដល់
ចិត្តមនុស្សកំពុងតែភ័យខ្លាច
ព្រះវិញ្ញាណទ្រង់មកបំពេញ ចង្កៀងរបស់អ្នកនឹងមានពន្លឺជះឡើង
ចូរក្រលេកមើល!! ថ្ងៃនៃសេចក្តីសង្រ្គោះកំពុងមកដល់។
61
ព្យុះកំពុងតែមក។ មានកន្លែងតែមួយគត់សំរាប់លាក់ខ្លួន អូ! ជាកន្លែងលាក់ខ្លួនដ៏មានពរ។ វានៅក្នុងព្រះគ្រីស្ទ។
សូមយើងអោនក្បាលចុះទាំងអស់គ្នាក្នុងពេលនេះ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពីអ្វីដែលនឹងត្រូវមកក្នុងពេលខាងមុខ។
តើអ្នករាល់គ្នាមានរកឃើញកន្លែងសំរាប់លាក់ខ្លួនពីកំហឹងនៃការជំនុំជំរះហើយឬនៅ? ចូរចាំថា គ្មានកន្លែងលាក់ខ្លួនពីរសំរាប់អ្នកឡើយ គឺមានតែមួយប៉ុណ្ណោះ។ អ្នកអាចជាសមាជិកដ៏ល្អរបស់ព្រះវិហារណាមួយ ដែលគ្មានសេចក្តីណាដែលទាស់ប្រឆាំងបាន។ បើសិនជាអ្វីទាំងអស់ដែលអ្នកមាន ហើយជីវិតរបស់អ្នកមិនត្រូវជាមួយនឹងព្រះគម្ពីរកិច្ចការ និងបើសិនជាព្រះវិញ្ញាណបរិសុទ្ឋដែលអ្នកអះអាងថាអ្នកមាន តែមិនបានធ្វើឲ្យជីវិតរបស់អ្នកដូចនៅក្នុងព្រះគម្ពីរកិច្ចការនោះទេ អ្នកគួរតែទទួលនូវការដាស់តឿនទាំងនេះចុះ។ បើដើមទំពាំងបាយជូរដំបូងបង្កើតបានជាពួកជំនុំPentecost នោះដើមទំពាំងបាយជូរបន្ទាប់ក៏បង្កើតបានជាពួកជំនុំPentecostមួយទៀតដែរ វានឹងបង្កើតផលផ្លែដូចផលផ្លែទីមួយដែរ។ តើអ្នកនឹងរស់នៅក្នុងព្រះពរដ៏អស្ចារ្យរបស់ព្រះអម្ចាស់ឬទេ? តើអ្នកបានកន្លងផុតពីសេចក្តីស្លាប់ទៅឯជីវិតហើយឬនៅ? តើអ្នកពឹងលើអារម្មណ៍ ឥទ្ឋិពលចិត្តសាស្រ្ត ឬសំដីដែលមានប្រាជ្ញាឬ? ឬក៏អ្នករស់ក្នុងវត្តមានរបស់ព្រះអម្ចាស់ ដោយផលផ្លែខាងឯវិញ្ញាណ ដូចជាអត់ធ្មត់ សប្បុរស ឱនលំទោន សុភាព? តើអ្នកអាចធ្វើឲ្យនរណាម្នាក់និយាយសេចក្តីល្អពីអ្នក ហើយអ្នកស្រឡាញ់គេ រហូតដល់ចិត្តរបស់អ្នកអធិស្ឋានជានិច្ចសំរាប់អ្នកនោះ? ឬក៏អ្នកអធិស្ឋានបែបអាត្មានិយមថា “ឱ! ព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ទូលបង្គំគួរតែអធិស្ឋានឲ្យគាត់ ប៉ុន្តែ...”។ អូ!! បងប្អូនទាំងអស់គ្នា អ្នកមិនត្រូវធ្វើដូច្នេះឡើយ តែត្រូវនិយាយដោយទន់ភ្លន់ និងសេចក្តីស្រឡាញ់របស់ព្រះវិញ គឺថា “សូមទ្រង់សំអាត់ព្រលឹងទូលបង្គំ ឱ! ព្រះវិញ្ញាណអើយ សូមទ្រង់សំអាត់ព្រលឹងទូលបង្គំ”។ បើសិនជាអ្នកមិនទាន់ស្វែងរកកន្លែងសុវត្ថិភាពឃើញនៅឡើយ...
62
ពេលមួយ ខ្ញុំបានធ្វើចុងក្រោយរបស់ខ្ញុំទៅដល់រដ្ឋPhoenix។ នៅពេលចុងក្រោយ ដំណឹងល្អត្រូវបានប្រកាស ហើយយើងគ្រប់គ្នាកំពុងតែធ្វើដំណើរទៅរកពេលវេលាចុងក្រោយនោះ។ ជនជាតិអ៊ីស្រាអែល បានត្រលប់ទៅទឹកដីកំនើតរបស់ពួកគេវិញ ហើយទីសំគាល់ចុងក្រោយបានកើតឡើង។
ខ្ញុំបានសំលឹងមើលទៅរូបភាពមួយ ដែលពួកគេដាក់តាំង វាជារូបភាពនៃនាវា ហើយពួកគេនិយាយថា “តើអ្នករាល់គ្នាត្រលប់ទៅទឹកដីរបស់អ្នករកសេចក្តីស្លាប់ឬ?”។
តែពួកគេឆ្លើយថា “ទេ!! ពួកយើងត្រលប់ទៅវិញដើម្បីជួបជាមួយព្រះមេស៊ី”។
កុំព្រួយនោះឡើយ ដើមល្វាកំពុងតែប្រែទៅជាទន់ ហើយកំពុងដុះពន្លកមក។ នេះជាទីសំគាល់នៃថ្ងៃចុងក្រោយ។ ទង់ជាតិបុរាណមួយត្រូវបានបង្ហូតនៅលើទឹកដីប្រទេសអ៊ីស្រាអែល។ ពេលនេះអ៊ីស្រាអែលមានប្រទេស និងកងទ័ពរបស់ខ្លួន។ វាបានវង្វែងអស់មួយរយៈមកហើយ តែពេលនេះបានមកជួបជុំគ្នាវិញ។ ព្រះទ្រង់បានសន្យាសេចក្តីនេះ។ ទីបញ្ចប់របស់សាសន៍ដទៃនឹងត្រូវមកដល់។ ពួកគេរងចាំព្រះមេស៊ីដែលនឹងយាងមក។
អ្នករាល់ដឹងហើយថា ពេលមួយហោរារបស់ទ្រង់សួរព្រះអង្គថា “តើទ្រង់បំភ្លេចអ៊ីស្រាអែលឬ?”
ទ្រង់មានបន្ទូលថា “តើផ្ទៃមេឃខ្ពស់យ៉ាងណា? តើទីជំរៅជ្រៅយ៉ាងណា? ចូរឯងវាស់វាមើល?!!
ហោរារបស់ទ្រង់ឆ្លើយថា “ទូលបង្គំមិនអាចវាស់បានឡើយ”។
រួចទ្រង់មានបន្ទូលថា “ដូច្នេះ អញក៏មិនដែលភ្លេចអ៊ីស្រាអែលដែរ។ អ៊ីស្រាអែលជាប្រស្រីភ្នែករបស់អញ”។
នេះជាទីសំគាល់ចុងក្រោយ ដែលព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅពេលដែលអ្នករាល់គ្នាឃើញដើមល្វាដុះពន្លកមក ត្រូវដឹងថាពេលនោះកំពុងតែជិតមកដល់”។ សាសន៍អ៊ីស្រាអែលបានទទួលទឹកដីរបស់ខ្លួនវិញ។ ពួកគេប្រើប្រាស់រូបីយវត្ថុរបស់ខ្លួនប្រហែលជា៤សប្តាហ៍មកហើយ។ ពួកគេមានរូបីយវត្ថុរបស់ខ្លួនដើម្បីប្រើប្រាស់។ វាជាប្រទេសពេញលេញមួយ។
តើអ្នកយើងកំពុងរងចាំអ្វី? ការបញ្ចប់ទៅរបស់សាសន៍ដទៃ។
63
ហើយសេចក្តីទំនាយដែលហោរា បានទាយចំពោះពួកសាសន៍ដទៃកំពុងត្រូវបានកើតឡើង នៅជុំវិញពិភពលោក។
ដូចដែលពួកគេធ្វើនៅក្នុងថ្ងៃនៃក្រុងសូដុំម នៅពេលដែលទ្រង់សួរថា “តើសារ៉ាប្រពន្ឋរបស់ឯងនៅឯណា?” ចំពោះមនុស្សចំលែកនោះ តើស្គាល់សារ៉ាដោយរបៀបណា? តើទ្រង់ស្គាល់សារ៉ាដែលជាប្រពន្ឋរបស់អ័ប្រាណហាំដោយរបៀបណា?
គាត់ឆ្លើយឡើងថា “នាងនៅក្នុងតង់ខាងក្រោយអ្នក”។
ហើយសារ៉ានាងបានសើចចំពោះការនេះ និងដើរចូលទៅក្នុងតង់វិញ។ បុរសនោះសួរថា “ហេតុអ្វីបានសារ៉ាសើច?”
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅពេលដែលការនេះកើតមក ពេលវេលានឹងមកដល់”។ សូមមើលការនោះបានកើតមក។ ការបន្ទាប់ គឺសេចក្តីជំនុំជំរះ។
64
តើអ្នករាល់គ្នានៅក្នុងទីកំបាំងដ៏មានពរនោះហើយឬនៅ? ព្រះទ្រង់ពេញដោយសេចក្តីមេត្តាករុណា!! បើសិនជាអ្នកមិនទាន់ទេនោះ សូមនឹកចាំក្នុងរាត្រីក្នុងសេចក្តីអធិស្ឋានរបស់អ្នក សូមអ្នកលើកដៃឡើងហើយនិយាយថា “លោកប្រាណហាំ សូមអធិស្ឋានឲ្យខ្ញុំផង”។ សូមព្រះប្រទានពរដល់អ្នករាល់គ្នាដែលនៅគ្រប់កន្លែងទាំងអស់នៅក្នុងអគារនេះ។ ពិតជាល្អមែន។ សូមព្រះប្រទានពរដល់អ្នករាល់គ្នា។
អ្នករាល់គ្នាអាចនិយាយថា “លោកប្រាណហាំ តើការនេះមានន័យយ៉ាងដូចម្តេច?”
65
សូមព្រះប្រទានពរប្អូនស្រី។ សូមព្រះប្រទានពរអ្នកដែលអង្គុយនៅខាងក្រោយ។ សូមព្រះប្រទានពរ។
“តើវាមានន័យយ៉ាងដូចម្តេចលោកប្រាណហាំ នៅពេលដែលខ្ញុំលើកដៃខ្ញុំឡើង?”
អ្នករាល់គ្នាដឹងទេ យោងទៅតាមវិទ្យាសាស្រ្ត អ្នករាល់គ្នាមិនអាចលើកដៃបានឡើយ បើសិនជាគ្មានជីវិតនៅក្នុងអ្នក អ្នកមិនអាចធ្វើវាបានឡើយ។ វិទ្យាសាស្រ្តមិនបានដឹងថាអ្វីទៅជាជិវិតនោះទេ។ ពួកគេដឹងតែពាក្យថាជីវិត តែមិនបានដឹងថានោះជាអ្វីនោះទ្បើយ។ ពួកគេមិនអាចបង្កើតវាបានឡើយ។ ចុះតើវាជាអ្វី? វិទ្យាសាស្រ្តនិយាយថា នោះជាដៃរបស់អ្នក ចូរកាន់ដៃរបស់អ្នក ហើយកាន់ជើងរបស់អ្នកផងដែរ។
ប៉ុន្តែអ្នករាល់គ្នាមានវិញ្ញាណនៅក្នុងខ្លួន ហើយវិញ្ញាណនោះ... ជាអ្វីម្យ៉ាងដែលនៅជិតអ្នក។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “គ្មាននរណាម្នាក់មកឯខ្ញុំបានឡើយ លើកលែងតែព្រះវរបិតាទ្រង់បានហៅមក ហើយអស់អ្នកណាដែលព្រះវរបិតាទ្រង់ហៅមក អ្នកនោះនឹងមកឯខ្ញុំ”។ តើអ្នករាល់គ្នាមិនសប្បាយចិត្តទេឬអី ដែលព្រះទ្រង់ធ្វើការក្នុងចិត្តរបស់អ្នក ដែលអ្នកលឺសំលេងតូចមួយថា “ចូរមកឯកន្លែងដែលមានសុវត្ថិភាពនេះចុះ”។ សូមមើល “អ្នកណាដែលខ្ញុំនៅជាមួយ ខ្ញុំនឹងមិនចាកចោលអ្នកនោះឡើយ”។
66
តើមានអ្វីទៀតដែលកើតឡើង? អ្នកត្រូវមានអ្វីមួយដែលអង្គុយនៅក្បែរអ្នកហើយប្រាប់អ្នកពីរាល់ទាំងកំហុសដែលអ្នកបានប្រព្រឹត្ត។ អូ!! អ្នកអាចជាសមាជិករបស់ក្រុមជំនុំណាមួយ ប៉ុន្តែការនោះខុសហើយ អ្នកមិនទាន់ទទួលព្រះវិញ្ញាណបរិសុទ្ឋនៅឡើយទេ។ អ្នកមិនទាន់នៅក្នុងទូកធំទេ។
តើយើងចូលទៅឯទូកធំដោយរបៀបណា? មិនមែនដើរចូលនោះឡើយ។ ដូច្នេះតើយើងចូលដោយរបៀបណា? “ដោយសារព្រះវិញ្ញាណតែមួយដែលយើងទាំងអស់គ្នាបានជ្រមុជ”។ អ្នកជឿទាំងអស់ត្រូវបានជ្រមុជនៅក្នុងរូបកាយតែមួយនោះ។ គឺដោយសារព្រះវិញ្ញាណបរិសុទ្ឋ។ “ហើយទីសំគាល់នេះនឹងកើតដល់អស់អ្នកណាដែលជឿ”។ យើងនៅក្នុងរូបកាយនោះ ដែលជាកន្លែងសុវត្ថិភាពរបស់យើង។
បើសិនជាអ្នកមិនទាន់ទេ សូមកុំឲ្យសាតាំងបង្អាក់អ្នកមិនឲ្យលើកដៃឡើងនោះឡើយ។ ដូច្នេះតើយើងនឹងធ្វើដូចម្តេច? វានឹងបំបាក់អស់ទាំងក្បួនច្បាប់របស់វិទ្យាសាស្រ្ត នៅពេលណាដែលអ្នកលើកដៃរបស់អ្នកឡើង។ វាបង្ហាញថា អ្វីមួយដែលនៅក្នុងអ្នក នឹងបណ្តាលឲ្យអ្នកធ្វើការសម្រេចចិត្ត។ ជាអ្វីដែលធំជាងវិទ្យាសាស្រ្ត ជាអ្វីដែលច្បាប់របស់វិទ្យាសាស្រ្តមិនអាចយល់បាន ចូរនិយាយថា “មានវិញ្ញាណមួយដែលនៅក្នុងខ្ញុំ ដែលប្រាប់ថា ខ្ញុំបានធ្វើខុស។ ហើយមានម្នាក់ដែលអង្គុយក្បែរខ្ញុំ ហើយនិយាយថា ”ចូរទទួលខ្ញុំចុះ“។ ខ្ញុំនឹងលើកដៃ ខ្ញុំនឹងទៅរកសំលេងដែលចេញពីស្ថានសួគ៌មកនោះ។ ឱ! ព្រះអម្ចាស់អើយ សូមមានសេចក្តីមេត្តាករុណាដល់ទូលបង្គំ។ ទូលបង្គំត្រូវការទ្រង់។ ទូលបង្គំចង់បានព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់។ ទូលបង្គំចង់ចូលទៅក្នុងទីដ៏សុវត្ថិភាពនោះ។ ទូលបង្គំចង់ដាក់អំពើបាបរបស់ទូលបង្គំ ដើម្បីឲ្យព្រះលោហិតរបស់ទ្រង់លាងសំអាត។ ទូលបង្គំចង់ឲ្យទ្រង់ដៅចំនាំទូលបង្គំ នៅក្នុងព្រះអង្គកាយនៃព្រះយេស៊ូវគ្រីស្ទ ដូច្នេះទូលបង្គំអាចទទួលបានការកំសាន្តចិត្ត ទូលបង្គំទទួលបានការប្រោសឲ្យជា ទូលបង្គំទទួលបានការប្រោសឲ្យជាដល់ព្រលឹងរបស់ទូលបង្គំ និងរូបកាយរបស់ទូលបង្គំ រួមទាំងដើរជាមួយកូនចៀមរបស់ទ្រង់ជារៀងរាល់ថ្ងៃផងដែរ។ ទូលបង្គំសូមចូលក្នុងទីដ៏សុវត្ថិភាពនោះ។ មិនថាតើមានអ្វីដែលនឹងត្រូវកើតឡើងនោះទេ ទូលបង្គំដឹងថាទូលបង្គំនឹងមានសុវត្ថិភាពនៅទីនោះ ហើយអស់អ្នកណាដែលនៅក្នុងព្រះគ្រីស្ទ ព្រះទ្រង់នឹងយកអ្នកនោះទៅជាមួយទ្រង់ នៅពេលដែលទ្រង់យាងមក។ ទូលបង្គំនឹងមានសុវត្ថិភាព។ សេចក្តីស្លាប់មិនអាចមករំខានទូលបង្គំបានឡើយ។”
67
សូមព្រះប្រទានពរ។ សូមព្រះប្រទានពរដល់អ្នក។ តើមាននរណាទៀតទេ មុនដែលយើងអធិស្ឋាន ដែលនឹងនិយាយថា “ខ្ញុំក៏ចង់ចូលទៅកាន់កន្លែងសុវត្ថិភាពនោះដែរ លោកប្រាណហាំ”។ តើមាននរណាម្នាក់ដែលមិនទាន់លើកដៃទេ? សូមព្រះប្រទានពរ។ ពិតជាល្អណាស់។ សូមព្រះប្រទានពរដល់អ្នកដែលនៅខាងក្រោយនោះ។ នោះពិតជាអស្ចារ្យមែន។
ពេលនេះ ព្រះអម្ចាស់តែមួយ ដែលប្រាប់អ្នកពីរាល់សេចក្តីកំហុសរបស់អ្នក ទ្រង់នឹងធ្វើឲ្យអ្នកទៅជាត្រឹមត្រូវវិញ។
សូមយើងទាំងអស់គ្នាអោនក្បាលចុះ យើងនឹងអធិស្ឋាន។ សូមនិយាយទៅទ្រង់ក្នុងពេលនេះ តាមវិធីរបស់អ្នក។ សូមអ្នករាល់គ្នានិយាយថា “ព្រះអម្ចាស់អើយ សូមសេចក្តីមេត្តាករុណារបស់ទ្រង់មានដល់ទូលបង្គំ ដែលជាមនុស្សមានបាប”។ នេះជាអ្វីដែលចាំបាច់ដែលយើងត្រូវនិយាយទៅទ្រង់ ក្រៅពីនោះទ្រង់ដឹងទាំងអស់។ សូមអ្នករាល់គ្នាចូលទៅកាន់កន្លែងនោះក្នុងរាត្រីនេះ ដើម្បីជៀសឆ្ងាយពីរាល់ទាំងព្យុះដែលត្រូវមក។
68
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់ទូលបង្គំ រាល់ពាក្យទាំងនេះ ដែលទូលបង្គំទូលទៅកាន់ទ្រង់ ដូចជាក្មេងប្រុសតូចមួយអានអក្ខរាវិរុទ្ឋដដែលៗ ពីព្រោះមានតែការនោះមួយគត់ដែលវាចេះ។ ព្រះអង្គអើយ! ទ្រង់ដឹងអស់ទាំងពាក្យ ទ្រង់នឹងដាក់អក្សរទាំងនោះនៅជាមួយគ្នា។ ទ្រង់ស្គាល់ចិត្តរបស់មនុស្ស។ ព្រះអម្ចាស់អើយ! សូមទ្រង់ទតមើលចិត្តដ៏កំសត់របស់ទូលបង្គំក្នុងរាត្រីនេះ។ សារនេះមានន័យថា ព្រះអង្គអើយ សូមទ្រង់ដាក់សេចក្តីស្រឡាញ់និងសេចក្តីល្អដល់មនុស្សទាំងអស់នេះ ហើយឲ្យពួកគេអាចមកសំរាកក្នុងទ្រង់ ដែលទ្រង់នឹងនាំពួកគេទៅឯព្រះវរបិតា ជាទីដ៏មានសុវត្ថិភាព ដែលពួកគេនឹងនៅគៀកជាមួយព្រះឱរ៉ារបស់ទ្រង់ តាមរយៈការដែលគេទទួលទ្រង់ ហើយគេនឹងរួចពីការជំនុំជំរះដែលត្រូវមកដល់ផងដែរ។
69
ព្រះអង្គអើយ ក្នុងយប់នេះមានមនុស្សជាច្រើនដែលលើកដៃឡើង។ អ្វីដែលទូលបង្គំនឹងធ្វើ ឱ! ព្រះអង្គអើយ ទូលបង្គំប្រាប់ពួកគេដើម្បីឲ្យពួកគេមានជំនឿលើទ្រង់។ បើសិនជាពួកគេមានជំនឿយ៉ាងពិតប្រាកដលើទ្រង់ នោះគ្មានអ្វីដែលមិនអាចធ្វើឲ្យពួកគេគ្មានជីវិតអស់កល្បបាននោះឡើយ ដ្បិតទ្រង់មានបន្ទូលថា “អស់អ្នកណាដែលទទួលពាក្យរបស់ខ្ញុំ...”។ ពេលនេះពួកគេទាំងអស់គ្នាជារបស់ទ្រង់ហើយ។ ទ្រង់នឹងទទួលអ្នកទាំងអស់នេះដែលបានលើកដៃឡើងក្នុងពេលនេះ ដ្បិតទ្រង់មានបន្ទូលថា “គ្មាននរណាម្នាក់មកឯខ្ញុំបានឡើយ ដរាបណាខ្ញុំហៅអ្នកនោះមក។ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំមិនចាកចោលអ្នកនោះឡើយ តែខ្ញុំនឹងឲ្យជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ ថែមទាំងលើកអ្នកនោះឡើងនៅថ្ងៃចុងក្រោយផងដែរ”។ ទូលបង្គំដឹងហើយថា ជាទ្រង់! ពួកគេលើកដៃក្នុងពេលនេះ ព្រោះពួកគេចង់បានទ្រង់។ ពេលនេះ ព្រះវរបិតាអើយ! សូមទ្រង់ បំពេញចិត្តរបស់គេទាំងអស់គ្នា បំពេញចិត្តរបស់ពួកគេដោយសេចក្តីល្អ និងព្រះគុណរបស់ទ្រង់ ដោយព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់ផងដែរ។ សូមឲ្យយប់នេះជាយប់ដែលពួកគេមិនអាចនឹងបំភ្លេចបាន ពីព្រោះនេះជាយប់ដែលពួកគេទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់ពួកគេ ហើយពួកគេត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ឋរបស់ទ្រង់។
70
នៅពេលដែលយើងរាល់គ្នានៅតែអោនក្បាលនៅឡើយ បើសិនជាអ្នករាល់គ្នាជឿថាព្រះទ្រង់លឺសេចក្តីអធិស្ឋានរបស់ខ្ញុំ ហើយចង់ឲ្យខ្ញុំដាក់ដៃលើ ហើយអធិស្ឋានឲ្យអ្នករាល់គ្នា ដូច្នេះខ្ញុំចង់ឲ្យអ្នករាល់គ្នាមកទីនេះ ហើយទទួលយកសារនៃសេចក្តីសង្រ្គោះដ៏អស្ចារ្យ និងព្រះវិញ្ញាណបរិសុទ្ឋ។ អ្នកនិយាយថា “លោកប្រាណហាំ ខ្ញុំចង់ចូលមកក្នុងពេលនេះ ហើយលន់តួនូវរាល់អ្វីទាំងអស់ដែលខ្ញុំបានប្រព្រឹត្តខុស។ ខ្ញុំចង់ឲ្យព្រះវិញ្ញាណបរិសុទ្ឋទ្រង់អត់ទោសឲ្យខ្ញុំ ហើយទ្រង់ប្រទានសេចក្តីល្អ និងសន្តិភាពមកខ្ញុំ...”។
អ្នករាល់គ្នាដឹងហើយពីអ្វីដែលធ្វើឲ្យមានភាពញ័ររង្គើរឡើង ប៉ុន្តែយើងទទួលអាណាចក្រមួយដែលមិនចេះកន្លងផុតឡើយ។ នោះជាព្រះគ្រីស្ទ។
71
តើអ្នករាល់គ្នាអាចមក ហើយឈរខាងមុខអសនានេះជាមួយខ្ញុំ និងអនុញ្ញាតិឲ្យដាក់ដៃអធិស្ឋានឲ្យអ្នកបានទេ? បើសិនជាបាន សូមក្រោកឡើង ហើយមកទីនេះចុះ។ សូមអ្នកដែលលើកដៃ សូមមកខាងមុខ ហើយឈរនៅក្បែរអសនានេះ។
តើនឹងមានអ្វីកើតឡើងបើសិនជាពេលនេះ ជាពេលចុងក្រោយដែលអ្នកលឺសេចក្តីទាំងនេះ? សូមគិតពីវា!! តើនឹងមានអ្វីកើតឡើងនៅក្នុងពេលចុងក្រោយ? តើមានអ្វីកើតនៅពេលដែលរថយន្តសង្រ្គោះបន្ទាន់ ដែលបើកតាមផ្លូវដឹករូបកាយរបស់អ្នកទៅ? តើមានអ្វីដែរ បើសិនជាម៉ោងពីរព្រឹក អ្នកហៅគ្រូពេទ្យមកពិនិត្យជំងឺគាំងបេះដូងរបស់អ្នក? ទោះអ្នកមានវ័យចាស់ ឬក្មេងក៏ដោយ។ សូមចូលមកឯទីសុវត្ថិភាពនេះវិញ ពីព្រោះអ្នកនឹងត្រូវឈរឡើងនៅថ្ងៃចុងក្រោយ។
...ខ្ញុំកំពុងមកផ្ទះ
កំពុងមកផ្ទះ កំពុងមកផ្ទះ
សូមព្រះប្រទានពរ។
72
តើអ្នកផ្សេងទៀតនឹងមក កំពុងឈរនៅក្បែរអសនានេះទេ? ចូរមក។ ពេលវេលានៃការជំនុំជំរះកំពុងតែមកដល់។ តើអ្នកមិនមកទេឬអី? ចូរមកឥឡូវនេះចុះ សូមលន់តួបាបរបស់អ្នក អ្នកនឹងមិនត្រូវជាប់ជំនុំជំរះឡើយ។ សូមព្រះប្រទានពរ ដល់គូភរិយា ដែលកំពុងមកដល់ទីនេះ។ សូមព្រះទ្រង់ប្រទានពរ។ នោះពិតជាល្អមែន។ សូមព្រះប្រទានប្អូនស្រី។ ចូរមក ចូរមក
ខ្ញុំបានរសាត់ឆ្ងាយ
ចេញពីព្រះ
ពេលនេះខ្ញុំកំពុងតែមក
តើអ្នករាល់គ្នាមិនក្រោកមកទីនេះទេឬអី? សូមយើងអធិស្ឋានជាមួយគ្នា។ សូមមកក្បែរទីនេះ។
ឱ! ព្រះអង្គអើយ ទូលបង្គំកំពុងតែមកហើយ។
ខ្ញុំអាចនិយាយថា សារនៅរាត្រីនេះ ជាសារនៃសេចក្តីស្រឡាញ់ សារនៃព្រះគុណ នឹងការដាស់តឿន។ រាត្រីថ្ងៃស្អែក សារនេះនឹងនៅក្នុងត្រចៀករបស់អ្នកគ្រប់ទីកន្លែង ជាសារនៃទណ្ឌកម្មក្នុងថ្ងៃជំនុំជំរះ។ ដែលទីនេះមានពេញដោយសេចក្តីមេត្តាករុណា ចូរមកហើយទទួលវាចុះ តើអ្នកមិនមកហើយទទួលវាទេឬអី? ខ្ញុំនឹងជួបជាមួយអ្នករាល់គ្នាទៀត។ តើអ្នករាល់គ្នានឹងមកទេ? សូមសេចក្តីមេត្តាករុណាមានដល់អ្នករាល់គ្នា។ សូមយើងច្រៀងចំរៀងនេះទាំងអស់គ្នា “ពេលនេះខ្ញុំមកវិញ”។
73
សូមឈរនៅទីនេះ យើងចង់មានការអធិស្ឋានជាមួយអ្នកទាំងអស់គ្នានៅក្បែរអសនានេះ។ សូមឈរនៅកន្លែងរបស់អ្នក។ សូមយើងច្រៀងម្តងទៀត។
ខ្ញុំបានរសាត់ឆ្ងាយ
ចេញពីព្រះ
ពេលនេះខ្ញុំមកវិញហើយ
ព្រះអង្គអើយ ពេលនេះទូលបង្គំមកវិញហើយ
សូមគ្រីស្ទានទាំងអស់អធិស្ឋានក្នុងពេលនេះ។ ចូរមក អស់អ្នកដែលមានបាប។ ចូរមក ហើយទទួលយកព្រះលោហិតរបស់ទ្រង់ ដែលព្រះគ្រីស្ទទ្រង់បានសុគតជំនួសអ្នករាល់គ្នារួចទៅហើយ។ តើអ្នកមិនមកទេឬអី? សូមឲ្យខ្ញុំបញ្ចុះបញ្ចូលអ្នក ក្នុងពេលវេលាដ៏ល្អនេះ នៅពេលដែលការជំនុំជំរះកំពុងតែឈរនៅលើមាត់ទ្វារនៃជាតិសាសន៍នេះ និងកំពុងឈរនៅទ្វារនៃផែនដីទាំងមូល។ តើអ្នកមិនមកទេឬអី? សូមមកឯព្រះគ្រីស្ទក្នុងពេលនេះ សូមទទួលយកសេចក្តីមេត្តារបស់ទ្រង់ មិនមែនការជំនុំជំរះឡើយ។
74
សូមយើងនៅតែច្រៀងតិចៗដដែល។
តើនេះមិនមែនជាពេលដ៏ល្អទេឬអី ដែលមនុស្សកំពុងតែរងចាំក្នុងទីនេះ?
នៅពេលដែលខ្ញុំនៅក្មេងនៅឡើយ មាននារីម្នាក់និយាយមកខ្ញុំ នាងចង់ឲ្យខ្ញុំរាំជាមួយនឹងនាង។ តែខ្ញុំប្រាប់ថា ខ្ញុំមិនរាំទេ។ ដូច្នេះនាងឲ្យខ្ញុំនាំនាងទៅមើលការសំដែង។ ខ្ញុំមិនបានធ្វើឡើយ។ ខ្ញុំនិយាយថា “ខ្ញុំមិនទៅមើលការសំដែងឡើយ”។
នាងសួរថា “តើអ្នកបានភាពសប្បាយមកពីណា?”
ខ្ញុំនិយាយទៅនាងថា “ចូរមកជាមួយខ្ញុំ ចូលរួមការជួបជុំគ្នានៅទីនោះវិញ”។
75
នៅក្នុងរាត្រីនោះ ខ្ញុំមានការបោះជំរុំមួយ។ ខ្ញុំនៅក្មេងនៅឡើយ គឺអាយុប្រហែលជា២២ឆ្នាំ ជាក្មេងប្រុសម្នាក់។ ក្នុងយប់នោះ មានមនុស្សជាច្រើនចូលមកឯអសនា។ ខ្ញុំឃើញនាងអង្គុយនៅខាងក្រោយម្នាក់ឯង ហើយយំ។ ខ្ញុំបក់ដៃហៅនាង។ ខ្ញុំនិយាយថា “អ្នកសួរខ្ញុំកាលពីយប់ម៉ិញនូវសំនួរមួយ។ ខ្ញុំអាចឆ្លើយបាននៅយប់នេះ”។
នាងសួរថា “តើជាអ្វីទៅ Billy?”
ខ្ញុំនិយាយថា “នេះអំណរដ៏ធំបំផុតក្នុងពេលវេលារបស់ខ្ញុំ”។ ឃើញមនុស្សមានបាបចូលមក ហើយគេស្កប់ស្កល់នៅក្នុងចិត្តពីអ្វីមួយ ដែលហៅថាសន្តិភាព។ សូមមក។
ខ្ញុំមកផ្ទះវិញ...
ខ្ញុំចូលចិត្តសេចក្តីដ៏ល្អ។ តើអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ឋកំពុងតែមានវត្តមានទេ? នេះជាការរៀបចំក្នុងកម្មវិធីនៃការប្រោសឲ្យជា។ គឺព្រលឹងវិញ្ញាណជាមុនសិន។ រាងកាយរបស់ព្រះគ្រីស្ទ ដែលមានជំងឺត្រូវធ្វើការព្យាបាលជាមុនសិន ជារាងកាយខាងឯព្រលឹងវិញ្ញាណ។
ចូរមក
ចូរអោនក្បាលរបស់អ្នករាល់គ្នា សូមឲ្យគ្រប់គ្នាអធិស្ឋាន
មកដល់ផ្ទះហើយ និងមិនត្រាច់ចរទៅទីណាទៀតឡើយ។