ញ្ញាណទី៦ដែ

Jeffersonville, Indiana, USA

59-1227E

1
ខ្ញុំកំពុងតែនៅក្នុងការជប់លៀងដ៏សប្បាយរីករាយនោះគឺជាព្រះពរនៅព្រឹកនេះហើយ។ អូ! នេះពិតជាពេញ បរិបូរណ៍ណាស់! គ្មាននរណាដឹងសោះឡើយ ចំពោះកិច្ចការដែលព្រះជាម្ចាស់ទ្រង់ធ្វើសម្រាប់អ្នករាល់គ្នានៅ ពេលដែលយើងរាល់គ្នាបានប្រជុំគ្នា! តើបងប្អូនមានបានកត់សំគាល់ដែរឬទេ ចាប់តាំងពីយើងបានធ្វើពិធីលាងព្រះអម្ចាស់ តើការទាំងនោះបានកើតឡើងយ៉ាងដូចម្តេចទៅនៅទីនេះ? គឺមានព្រះពរលើព្រះពរ ហើយអំណាចចេស្តាលើអំណាចចេស្តា និងសិរីល្អលើសិរីល្អ! អូ! អស្ចារ្យណាស់។ ហើយទ្រង់នឹងបន្តធ្វើការបែបដូច្នេះ។កន្សែងដៃទាំង នេះ គឺខ្ញុំបានអធិស្ឋានឲ្យរួចហើយ បើសិនជាបងប្អូនណាដែលម្ចាស់កន្សែដៃនេះនឹងទទួលបាន។
2
ឥឡូវនេះខ្ញុំចង់និយាយបន្តិច គឺជាមុនដំបូងខ្ញុំចង់អរគុណដល់បងប្អូនរាល់គ្នា ដែលបងប្អូនរាល់គ្នាគឺជាគ្រីស្ទ បរិស័ទដ៏ល្អនាពេលបច្ចុប្បន្ននេះ វាគឺជាសំលៀកបំពាក់ដ៏ពេញចិត្ត ដែលបងប្អូនបានផ្តល់មកឲ្យខ្ញុំ។តើវាគឺជាអ្វី ដែលមាននៅក្នុងលោកទៅ បងប្រុស Neville? [បងប្រុស Neville បាននិយាយថា “បាទលោក”] វាជាសំលៀក បំពាក់ដ៏ល្អណាស់។ តើហេតុអ្វីទៅ? ពួកគ្រូអធិប្បាយទាំងឡាយ តែងតែប្រើប្រាស់សំលៀកបំពាក់ល្អៗ។[“វាល្មម នឹងខ្ញុំណាស់”] អស្ចារ្យណាស់ វាល្អណាស់។ ឥឡូវនេះ ពួកគេដូចជាបែកញើសហើយគឺសំលៀកបំពាក់ទាំងនោះ វាងាយនឹងខូចលឿនជាងការអ្វីផ្សេងៗទៀត តាមដែលខ្ញុំបានដឹង ហើយគេបានប្រើប្រាស់សំលៀកបំពាក់ជាច្រើនដល់គ្រូគង្វាល។ សំលៀកបំពាក់ទាំងនោះសុទ្ធតែល្អៗ... វាជាសំលៀកបំពាក់សាច់កប្បាសដែលមានតម្លៃថោកវានឹងឆាប់ខូចទៅ។ ដូច្នេះ សំលៀកបំពាក់ដែលល្អបែបនេះ នឹងមានមនុស្សគេនិយមចូលចិត្តស្លៀកវាណាស់។
សូមគិតពិចារណាចុះលោកអ្នកបងប្អូនកំពុងតែគាំទ្រ ហើយផ្តល់សំលៀកបំពាក់ទាំងនេះទៅកាន់ពួកបាវ បំរើរបស់ព្រះ។សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នកបងប្អូន។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “អ្នករាល់គ្នាធ្វើការទាំងនេះដល់ពួកបងប្អូនរបស់ខ្ញុំ នោះអ្នកក៏បានធ្វើដល់ខ្ញុំដែរ” ដូច្នេះ អ្នករាល់គ្នាមិនដែលទិញសំលៀកបំពាក់មួយសម្រាប់អ្នកបំរើពីរនាក់នោះទេ គឺអ្នករាល់គ្នាបានទិញពីរវិញសម្រាប់ព្រះយេស៊ូវគ្រីស្ទ។នោះហើយគឺជាអ្វីដែល ទ្រង់មានបន្ទូលថា “អ្នកបានធ្វើដល់ខ្ញុំដែរ”
3
ដ្បិតនគរស្ថានសួគ៌កំពុងតែប៉ះពាល់យើងរាល់គ្នាបន្តិចហើយ នៅព្រឹកនេះ តើបងប្អូនមានកត់សំគាល់ដែរឬទេ? បើគ្មានការហៅឡើងមកឯអាសនាទេ នោះក៏គ្មានអ្វីកើតឡើងដែរ ប៉ុន្តែ បន្ទាប់ពីការអធិប្បាយព្រះបន្ទូលចប់នោះនឹងមានពិធីបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធដល់លោកអ្នកបងប្អូន គឺសិរីល្អរបស់ព្រះកំពុងតែធ្វើចលនាហើយពួកគេនឹងចូលមក គឺមានអ្នកឡើងមក និងមានអ្នកចុះទៅដែរ នៅព័ទ្ធជុំវិញនឹងឯង។ ខ្ញុំបានស្គាល់មិត្តល្អៗមួយចំនួនខាងបាទីស្ទ ដែលមកពីពួកជំនុំបាទីស្ទ Walnut Street នៅក្នុងរដ្ឋ Louisville ដែលកំពុងតែឈរនៅច្រកដើរ គឺគាត់កំពុងតែទទួលបុណ្យជ្រមុជនៅក្នុងអំណាចចេស្តានៃព្រះ។ អូ! ខ្ញុំបានជួបពួកគេបន្ទាប់ពីចប់កម្មវិធីហើយ ពួកគេបាននិយាយថា “នោះគឺជាអំណាចចេស្តានៃព្រះ”
ខ្ញុំបាននិយាយថា “ត្រឹមត្រូវហើយ អ្វីដែលលោកនិយាយនោះគឺត្រឹមត្រូវណាស់”
អំណាចចេស្តានៃព្រះ!ហើយលោកអ្នកមិនអាចរកពាក្យនិយាយរៀបរាប់ឲ្យអស់បាននោះទេ។ គឺលោកអ្នក មិនដឹងថា ត្រូវនិយាយបែបណានោះទេ។ព្រះវិញ្ញាណបរិសុទ្ធកំពុងតែដឹកនាំការប្រជុំ ហើយលោកអ្នកមិនដឹងថា ទ្រង់ធ្វើអ្វីដែរ។ គឺមានភាពស្ងប់ស្ងាត់ផ្អែមពិរោះ បន្ទាប់ខ្លួន គឺទ្រង់បានចូលទៅប៉ះពាល់ចិត្តរបស់ពួកគេ។ អូ! បង ប្រុស Pat អើយនោះដូចជានគរស្ថានសួគ៌សម្រាប់ខ្ញុំដែរ។ ខ្ញុំដូចជាមនុស្សម្នាក់ដែលចាស់កំរិល ដែលមានអារម្មណ៍បែបនេះ។
4
គឺដូចជាPaul Rader គាត់បាននិយាយ... មានពេលមួយគាត់បានប្រាប់រឿងមួយ។ គាត់បាននិយាយថា រូបគាត់ហើយនិងប្រពន្ធរបស់គាត់ដែលកំពុងរួមតុជាមួយគ្នា ហើយប្រពន្ធរបស់គាត់គិតចង់ទៅលេងកន្លែងមួយឬធ្វើអ្វីមួយចំនួន ហើយគាត់នៅតែនិយាយទៅកាន់នាងថា “បងមិនអាចធ្វើបានទេ” ដូច្នេះ គឺគាត់ចង់កាត់ការគិតរបស់ប្រពន្ធរបស់គាត់កុំឲ្យគិតវែងឆ្ងាយពេក។
ដូច្នេះគាត់ក៏បានមើលនៅជុំវិញទៅកាន់ប្រពន្ធរបស់គាត់ រួចទឹកភ្នែករបស់នាងក៏បានហូរចុះមកលើផែន ថ្ពាល់ហើយគាត់បាននិយាយទៅកាន់នាងថា “មិនឥអី” ដោយបានគិតនៅក្នុងចិត្តរបស់គាត់ “បើសិនជានាងងាយឈឺចាប់ ចូរទុកឲ្យនាងឈឺចាប់ទៅ” ដូច្នេះ គាត់ក៏បានបត់ក្រដាសរបស់គាត់ទុកចុះនៅលើចានរបស់គាត់។
5
រួចនាងតែងតែឈរនៅមាត់ទ្វារហើយថើបគាត់ ពេលនិយាយពាក្យថាលាហើយ បន្ទាប់មក នៅពេលដែល គាត់ចេញទៅដល់ក្រៅរបង នាងក៏បានលើកដៃលាគាត់គឺចង់ប្រាប់ឲ្យគាត់ចេះថែរក្សាខ្លួន រហូតគាត់បានទៅដល់ ការិយាល័យរបស់គាត់។
ដូច្នេះនៅព្រឹកនោះ នៅពេលដែលពួកគេបានចាប់ផ្តើម... តើហេតុអ្វីទៅ... នៅមាត់ទ្វារ តើហេតុអ្វី ទៅទើបបានជានាងឈរនៅមាត់ទ្វារ ហើយថើបគាត់ និងចាំមើលគាត់រហូតដើរផុតពីរបងផ្ទះ ហើយក៏បានបើកទ្វារឡើង និងមើលត្រឡប់ក្រោយផង គឺនាងកំពុងតែឈរនៅមាត់ទ្វារ ដោយមានទឹកមុខស្រពោន ដែលនៅតែឈឺចាប់ដោយឮប្តីរបស់ខ្លួន លើកដៃលា ហើយនាងក៏បានលើកដៃលាគាត់ដែរ។
6
គាត់បានចាប់ផ្តើមដើរនៅតាមផ្លូវហើយគាត់ក៏បានចាប់ផ្តើមគិត “តើនឹងមានអ្វីកើតឡើងចំពោះខ្ញុំ នៅមុន ពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញឬតើមានអ្វីកើតឡើងដល់ប្រពន្ធរបស់ខ្ញុំ នៅមុនពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញ គឺ ព្រះជាម្ចាស់បានត្រាស់ហៅពួកយើងឲ្យបានដឹងហើយដូចជាស្ត្រីដ៏ល្អម្នាក់” ហើយបាននិយាយថា គាត់បានចេញ ទៅឆ្ងាយហើយ គឺចិត្តរបស់គាត់ក៏ចាប់ផ្តើមរីកធំឡើងៗ។
ដូច្នេះគាត់ក៏បានត្រឡប់មកវិញ ហើយបើកទ្វារបងឡើង រត់ចូលទៅក្នុងផ្ទះ ហើយបើកទ្វារផ្ទះឡើង។ នៅ ពេលដែលគាត់បើកទ្វារឡើងគាត់ក៏បានឮសម្លេងមនុស្សស្រែកយំ។ រួចគាត់មើលនៅជុំវិញខ្លួនរបស់គាត់ ក៏បាន ឃើញប្រពន្ធរបស់គាត់ឈរនៅខាងក្រោយទ្វារ។គាត់មិនធ្លាប់និយាយថា “សូមអត់ទោសដល់បងផង” គឺគាត់មិន ដែលនិយាយថា “ខ្ញុំសូមទោសនោះទេ”គឺគាត់មិនដែលនិយាយអ្វីឡើយទៅកាន់ប្រពន្ធរបស់គាត់។ គាត់ក៏បានឱប នាង ហើយថើបនាងម្តងទៀតហើយក៏បានដើរទៅខាងក្រៅវិញ។ គាត់ក៏បានដើរទៅដល់ក្រៅរបង រួចនាងក៏បាន ឈរនៅមាត់ទ្វារម្តងទៀត។គាត់និយាយទៅកាន់នាងថា “លាហើយ” នាងតបវិញថា “លាហើយ” គឺនាងបាន និយាយដូចកាលពីមុនដំបូងដែរប៉ុន្តែ នៅពេលចុងក្រោយ គឺពួកគេបានដាក់អារម្មណ៏នៅក្នុងការនោះ។
ដូច្នេះហើយវាគឺស្ថិតនៅក្នុងរបៀបនោះឯង។ នៅពេលដែលលោកអ្នកបានដាក់អារម្មណ៍ចូលទៅក្នុងការ នោះ គឺលោកអ្នកនឹងបានយល់ហើយនឹងបានដឹងថា វាពិតជាមកពីព្រះជាម្ចាស់ជាប្រាកដ។
7
នៅក្នុងការតែងតាំងកាលពីពេលមុននេះបន្តិចគឺជាក្រុមប្រឹក្សាភិបាលថ្មីម្នាក់ ដែលជាបងប្រុស Sothmann។ ខ្ញុំប្រាកដថា ក្រុមប្រឹក្សាភិបាលម្នាក់នោះគាត់គឺជាមនុស្សដែលមានសម្បជញ្ញៈ ដោយដឹងអ្វីៗសព្វបែបយ៉ាង គឺហិរញ្ញវត្ថុចុងឆ្នាំ ដែលជាខែដំបូងនៃខែមករាដែលមានតួនាទីទាំងឡាយនៅក្នុងពួកជំនុំ ដូចជាពួកគ្រូគង្វាល និង ពួកអ្នកជំនួយ និងពួកអ្នកផ្សេងៗទៀតជាដើមក្រោយមកពួកគេក៏បានចូលនិវត្តអស់។ បន្ទាប់មក បើសិនជាពួកគេ ចង់បន្តការងារនោះទៀត... មិនមែនជាពួកគ្រូគង្វាលទេគឺខ្ញុំមិនចង់មានន័យបែបនោះទេ។ គឺខ្ញុំចង់សំដៅទៅ លើពួកក្រុមប្រឹក្សាភិបាល និងពួកអ្នកជំនួយដូចជាពួកគ្រូសាលាថ្ងៃអាទិត្យជាដើម។ គ្រូគង្វាលគឺជាម្នាក់ដែលបាន ជ្រើសរើសតែងតាំងឡើងដោយពួកជំនុំហើយគាត់ត្រូវធ្វើជាគ្រូគង្វាលរហូតទាល់តែ... ។ បន្ទាប់មក បើសិនជា មនុស្ស ដែលជាគណៈកម្មការក្រុមប្រឹក្សាភិបាលបច្ចុប្បន្នឬជាអ្នកជំនួយ ឬជាគ្រូបង្រៀនសាលាថ្ងៃអាទិត្យ ឬក៏ ច្រើជាងនេះ បើសិនជាពួកគេចង់បន្តការងារនោះគឺពួកគេគ្រាន់តែបន្តការងារនោះបន្តទៀតទៅ។ បន្ទាប់មក ពួកគេ អាចបន្តរហូតដល់ជំនាន់ក្រោយបាន។ហើយបើសិនជាពួកគេមិនចង់បន្តទេ បន្ទាប់មក ពួកគេជ្រើសតាំងក្រុមប្រឹ ក្សាភិបាលម្នាក់ផ្សេងទៀតឬទោះបីជាតួនាទីអ្វីក៏ដោយ។
8
ដូច្នេះវាមិនបានទាញមនុស្សឲ្យធ្លាក់ចុះនោះទេ គឺនៅក្នុងជីវិតរស់នៅរបស់គាត់ ដោយបំរើជាគណៈកម្មការគ្រប់គ្រង។ ប៉ុន្តែ ដរាបណា គាត់មានអារម្មណ៍ថា ព្រះជាម្ចាស់ទ្រង់គង់នៅក្នុងគាត់ ហើយកំពុងតែជួយដល់គាត់ហើយគាត់ក៏ចង់ធ្វើចំណែករបស់គាត់ ឬក៏ផ្នែករបស់ទ្រង់ បើទោះបីវាជាអ្វីក៏ដោយ គឺគាត់នឹងបន្តកិច្ចការរបស់ព្រះគឺយើងរាល់គ្នាតែងតែមានសេចក្តីរីករាយ ដែលមានពួកគេទាំងនោះបំរើព្រះជាម្ចាស់នឹងយើងរាល់គ្នា។ប៉ុន្តែ នៅ ក្នុងរបៀបនោះ គឺបានផ្តល់ឱកាសដល់មនុស្សម្នាក់ក្នុងការបំរើ រយៈពេល១ឆ្នាំ ហើយចាំមើលថាតើពួកគេចូលចិត្ត វាដែរឬទេ។ មានក្រុមប្រឹក្សាភិបាលមួយចំនួនរបស់យើង បានបំរើរយៈពេលជាច្រើនឆ្នាំរួមទាំងពួកអ្នកជំនួយផង ដែរ ពួកគេសុទ្ធតែជាមនុស្សល្អៗណាស់។ ប៉ុន្តែ វាគ្មានរយៈពេលកំណត់ទេ។បើសិនជា ក្រុមប្រឹក្សាភិបាលរូបនោះ ឬគ្រូគង្វាល ឬនរណាម្នាក់ដែលជាគណៈកម្មការគ្រប់គ្រងគឺមិនមានអារម្មណ៍ថា ពួកគេអាចបំរើព្រះរយៈពេលយូរ ឬក៏លាឈប់ បន្ទាប់មក ពួកគេត្រូវសរសេរជាលាយលាក់អក្សរទៅកាន់ពួកជំនុំដើម្បីឲ្យពួកគេអាចរកនរណាម្នាក់ មកជំនួសកន្លែងរបស់ពួកគេបាន។
9
នោះហើយគឺជាអ្វីដែលនឹងកើតឡើងនៅយប់នេះជាមួយនឹងបងប្រុស Morgan បងប្រុស William Morgan គាត់បានសុំលាឈប់ពីក្រុមប្រឹក្សាភិបាល។ពួកគេក៏បានត្រូវការក្រុមប្រឹក្សាភិបាលផ្សេងទៀត។ ហើយបងប្រុស Sothmann ក៏បានជ្រើសតាំងឲ្យធ្វើជាក្រុមប្រឹក្សាភិបាលម្នាក់ បន្ទាប់មក នៅយប់នោះ គាត់បានទទួលតួនាទីជា គណៈកម្មការគ្រប់គ្រង។
នោះគឺជាតួនាទីមួយនៅក្នុងពួកជំនុំ... គឺនៅក្នុងពួកជំនុំរបស់យើង វាគឺជាការដែលគ្រប់គ្រងពួកជំនុំ។ ពួកជំនុំក៏បានធ្វើចលនាទៅមុខឬក៏បានដាក់ចុះឲ្យពួកក្រុមប្រឹក្សាភិបាលជាអ្នកគ្រប់គ្រង ហើយពួកជំនុំក៏បានដេញ គ្រូគង្វាលមួយចេញហើយក៏បានដាក់គ្រូគង្វាលផ្សេងទៀតជំនួសវិញ នោះហើយគឺជាការដែលកើតឡើងនៅក្នុង ពួកជំនុំ។ វាគឺជាបែបផែនរបស់ពួកសាវក។នោះគឺជារបៀបដែល បានចែងនៅក្នុងសម័យនិពន្ធព្រះគម្ពីរឡើង។ ដូច្នេះ យើងរាល់គ្នាមានអារម្មណ៍ថាគ្មាននរណាម្នាក់ ដែលជាអ្នកផ្តាច់ការ ឬក៏អ្វីផ្សេងទៀតនៅក្នុងពួកជំនុំ។ យើង រាល់គ្នាមិនចង់បានការនោះទេ។មនុស្សគ្រប់គ្នា រួមទាំងខ្លួនខ្ញុំផងដែរ ក៏បានចូលរួមបោះឆ្នោតជ្រើសរើសនរណា ម្នាក់ឲ្យធ្វើអ្វីមួយនោះគេត្រូវតែធ្វើការបោះឆ្នោត គឺវាដូចគ្នាដែរនៅក្នុងពួកជំនុំនេះ គឺគេត្រូវធ្វើការបោះឆ្នោតជានិច្ច។ នេះមិនមែនជាអ្វីដែលខ្ញុំចង់និយាយនោះទេ តែវាគឺជាអ្វីដែលពួកជំនុំនិយាយវិញ តើពួកជំនុំបាននិយាយអ្វីនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ តើបងប្អូនចូលចិត្តបែបនេះដែរឬទេ? អូ! ខ្ញុំគិតថា នោះគឺជាអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរ។ នោះហើយគឺជារបៀបដែលគួរតែកើតមាននៅក្នុងពួកជំនុំ។
10
នេះគឺជាសប្តាហ៍ដ៏អស្ចារ្យណាស់សម្រាប់ខ្ញុំដែលនឹងត្រូវមកដល់ នៅថ្ងៃស្អែក ទៅតាមបំណងព្រះហឫទ័យ របស់ព្រះ។ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តសម្រាប់ឆ្នាំក្រោយ ចំពោះការអញ្ជើញទាំងឡាយ។ ខ្ញុំចង់ទៅកាន់ការិយា ល័យ ហើយជ្រើសរើសយកការអញ្ជើញរបស់ខ្ញុំទាំងអស់ហើយនាំលិខិតទាំងនោះត្រឡប់ទៅវិញ។ ដូច្នេះ នៅ ប៉ុន្មានថ្ងៃបន្ទាប់ទៀត ខ្ញុំនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ហើយអធិស្ឋានសូមឲ្យទ្រង់បានដឹកនាំខ្ញុំ និងបង្ហាញដល់ ខ្ញុំនូវរបៀបដែលត្រូវធ្វើ និងរបៀបដែលត្រូវទៅដែរ។យើងរាល់គ្នាមិនបានរស់នៅនៅក្នុងកំឡុងពេលដូចជា ពេល ដែលទ្រង់គង់នៅផែនដីនេះទេ ដែលព្រះជាម្ចាស់ទ្រង់ដឹកនាំទ្រង់ពីកន្លែងមួយទៅកាន់កន្លែងមួយទៀតហើយទ្រង់ ចង់គង់នៅក្នុងទីក្រុងរយៈពេលពីរបីម៉ោង ហើយក៏បន្តដំណើរទៅកាន់ទីក្រុងមួយទៀត។ដ្បិត នៅសព្វថ្ងៃនេះ គឺមានប្រព័ន្ធដែលខុសប្លែកមួយ ដែលគេបានរៀបចំឡើង៖ ដោយមានក្រុមមន្ត្រីទាំងឡាយហើយមានការជាច្រើន ដែលធ្វើឡើងដែរ។
11
ចំពោះរបៀបដែលខ្ញុំបានធ្វើខ្ញុំបានទទួលការគោរពអញ្ជើញទាំងឡាយមកពីបងប្អូននៅអាហ្វ្រេក ហើយក៏ បានដាក់លិខិតនោះចុះគឺលិខិតអញ្ជើញទាំងឡាយមកពីឥណ្ឌា និងការអញ្ជើញទាំងឡាយមកពីរដ្ឋ California, Utah និងលិខិតអញ្ជើញទាំងឡាយផ្សេងៗទៀតខ្ញុំក៏បានញែកលិខិតទាំងនោះដោយឡែកៗពីគ្នា។ ពេលខ្ញុំត្រឡប់ មកវិញ ខ្ញុំក៏បានអធិស្ឋានទៅដល់ព្រះជាម្ចាស់។ជួនកាល នៅក្នុងចិត្តរបស់ខ្ញុំ គឺចង់ទៅកាន់កន្លែងមួយ បន្ទាប់មក ខ្ញុំក៏ បានដឹងថា វាគួរឲ្យចាប់អារម្មណ៍ណាស់។ក្រោយមក វាមានការចាប់អារម្មណ៍ជាខ្លាំងណាស់សម្រាប់ខ្ញុំ រួចខ្ញុំក៏ទៅ មើលលិខិតអញ្ជើញទាំងនោះដោយរកមើលទីកន្លែងនោះឯង ហើយខ្ញុំក៏បានរើសយកលិខិតមួយយកមកអាន ដើម្បីមើល តើវាស្ថិតនៅទីកន្លែងណា។
12
នេះហើយគឺជាមួលហេតុដែលខ្ញុំធ្វើបែបដូច្នេះ។លោកអ្នកគិតថា ការដែលជិះយន្តហោះរយៈពេល ៧២ម៉ោង ដោយឆ្លងកាត់ខ្យល់ព្យុះ ដែលធ្វើឲ្យយន្តហោះងើបឡើងងើបចុះ ដូចជាបុកប៉ះនឹងថ្មដូច្នោះដែរ គឺយន្តហោះបាន ហោះបុកដុំពពក ដែលជាដុំទឹក ក្នុងរយៈពេល៣យប់៣ថ្ងៃ។បន្ទាប់មក យើងក៏បានចុះពីយន្តហោះ ហើយការ ដំបូងដែលយើង បានជួបនោះគឺជាសាតាំងៈ “ពួកក្រុមមន្តី្របាននិយាយថាមានពួកគេខ្លះត្រូវការបែងចែកដោយ ការបោះឆ្នោតសិន ហើយខ្លះទៀតត្រូវធ្វើការនេះសិន...”
នោះលោកអ្នកអាចនិយាយបានថា“ប្រហែលជា ព្រះជាម្ចាស់មិនចង់ឲ្យខ្ញុំមកកាន់ទីនេះទេ”
ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ទ្រង់បញ្ជូនលោកអ្នកទៅកាន់ទីកន្លែងណាមួយហើយ នោះលោកអ្នកត្រូវតែ ត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខនឹងពួកខ្មាំងសត្រូវ។លោកអ្នកនិយាយថា “ខ្ញុំបានឈរនៅទីនេះ នៅក្នុងព្រះ នាមព្រះយេស៊ូវគ្រីស្ទ។ ខ្ញុំបានចូលមកដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺខ្ញុំត្រូវនៅទីនេះ រហូតទាល់តែ កិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់”។ ដូច្នេះ លោកអ្នកត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការប្រឈមមុខនឹងឧបសគ្គទាំងឡាយ។
13
ដូច្នេះខ្ញុំបានដឹងថា លោកអ្នកបានស្រឡាញ់ខ្ញុំ។ សូមលោកអ្នកអធិស្ឋានឲ្យខ្ញុំផងនៅក្នុងសប្តាហ៍នេះដើម្បី ឲ្យខ្ញុំអាចធ្វើការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ តាមរយៈការដឹកនាំដែលមានមកពីព្រះជាម្ចាស់។
ឥឡូវនេះខ្ញុំត្រូវមានអង្គប្រជុំមួយចំនួនទៀត។ គឺខ្ញុំត្រូវធ្វើដំណើរទៅកាន់រដ្ឋ Florida នៅថ្ងៃទី៨ ៩ និងទី១០ ក្នុងខែនេះ... ឬទៅកាន់ Tifton, Georgia។ នៅឯ Tifton, Georgia គឺនៅថ្ងៃទី៨ ៩ និងទី១០ មករា ខ្ញុំចង់មានន័យថា ក្នុងខែនេះ។ បន្ទាប់មក ខ្ញុំត្រូវធ្វើដំណើរទៅកាន់Glasgow, រដ្ឋ Kentucky, ប្រហែលជានៅ Somerset, រដ្ឋ Kentucky និងត្រូវស្នាក់នៅ១យប់ប្រហែលជានៅទីក្រុង Campbellsivlle រដ្ឋ Kentucky។ ហើយបងប្រុស Rogers ចង់ឲ្យខ្ញុំឈប់សម្រាកនៅផ្ទះរបស់គាត់១យប់ ដែលយើងរាល់គ្នាបាននឹកដល់គាត់ណាស់ ដោយមិនបានជួបគាត់សោះកាលពីពេលមុន។
14
សូមបងប្អូនអធិស្ឋានឲ្យបងប្រុសRogers ផង។ នៅថ្ងៃនេះ យើងនឹងមានការប្រកបគ្នា ហើយខ្ញុំបានចាប់ដៃ របស់គាត់ជាប់ នោះក៏បានដឹងថាគាត់ដូចជាមានសុខភាពមិនសូវល្អទេ។ ដូច្នេះ សូមបងប្អូនអធិស្ឋានឲ្យបងប្រុស Rogers ផង។ គាត់ត្រូវការបងប្អូនអធិស្ឋានដាក់ដៃឲ្យគាត់ព្រោះគាត់ដូចជាមានអាការៈធ្ងន់ធ្ងរ ដោយព្រោះសុខភាព របស់គាត់មិនសូវស្រួលនោះទេនាពេលនេះរួមទាំងប្រពន្ធរបស់គាត់ផងដែរ គឺមានធ្ងន់ធ្ងរជាងគាត់ទៅទៀត។ ដូច្នេះ សូមបងប្អូនអធិស្ឋានឲ្យប្តីប្រពន្ធមួយគូនេះផងព្រោះពួកគាត់គឺជាកូនព្រះដ៏ល្អណាស់។ ខ្ញុំបានប្រាប់ដល់ គាត់ថា សូមតាមបំណងព្រះហឫទ័យរបស់ព្រះចុះនោះខ្ញុំនឹងសម្រាកនៅផ្ទះរបស់គាត់១យប់។
15
ហើយបងប្រុសRuddell ដែលមានអាយុ៦២ឆ្នាំ គឺជាបុរសដែលមានការអៀនប្រៀនបន្តិចបន្តួច គាត់បានធ្វើ ដំណើរមកកាន់ទីនេះ។គាត់នឹងចូលមកក្នុងផ្ទះនេះ។ អូ! ខ្ញុំគិតថា មនុស្សគ្រប់គ្នាបានគិតថា គាត់កើតរោគពិស ធម្មតាប៉ុន្តែ គឺពិតជាមានអ្វីដែលកើតនៅក្នុងរូបគាត់ហើយ។ ខ្ញុំបានបន្តនៅជាមួយនឹងរូបគាត់ រួចនិយាយថា“បងប្រុស Ruddell អើយ បងប្រុសអាចធ្វើវាបាន”
គាត់ឆ្លើយថា“បងប្រុស Branham អើយ ខ្ញុំបានក្រោកឈរនៅមុខហ្វូងមនុស្ស ហើយចិត្តរបស់ខ្ញុំបាន ឡើងមកដល់បំពងកររបស់ខ្ញុំតែខ្ញុំមិនអាចនិយាយមួយមាត់សោះ”
ខ្ញុំតបវិញថា“ចូរក្រោកឡើង ហើយលេបវាចុះទៅ ដោយនិយាយនៅក្នុងព្រះនាមព្រះអម្ចាស់ចុះ” ឥឡូវនេះ គាត់បានចូលមកក្នុងព្រះវិហារដែលស្ថិតនៅក្នុងបរិវេណមួយនេះ គឺឡើងមកទីនេះនៅលើផ្លូវធំ ដោយបានធ្វើការ មួយចំនួន។ ចូរនៅជាប់ជាមួយនឹងការនោះចុះ។បុរសម្នាក់នោះ បានទទួលការត្រាស់ហៅមកពីព្រះជាម្ចាស់ហើយ ខ្ញុំដឹងថា ឪពុករបស់គាត់ និងម្តាយរបស់គាត់ពួកគេសុទ្ធតែជាមនុស្សល្អ។
16
ក្រោយមកពួកយើងត្រូវទៅឯ Junie ស្នាក់នៅមួយយប់ គឺនៅរដ្ឋ New Albany។ អូ! តើបងប្អូនដឹងទេ យើងមានការប្រជុំតូចមួយ ដោយខ្ញុំត្រូវទៅស្នាក់នៅទីនេះមួយយប់ ហើយនៅទីនោះ១យប់ផង។
គឺរហូតទាល់តែយើងបានដើរតាមកាលវិភាគរបស់យើងបាន គឺនៅថ្ងៃទី២៥ ខែមករា ខ្ញុំនឹងត្រូវធ្វើដំណើរទៅ កាន់Miami ដើម្បី ចុះអនុសញ្ញាដំណឹងល្អគ្រីស្ទបរិស័ទអន្តរជាតិទៅកាន់ពិភពលោក។ ចេញពីទីនោះទៅកាន់ Kingsotn, Haiti, រហូតទៅដល់ អាមេរិកខាងត្បូង ហើយឡើងទៅដល់ Mexico. ហើយចេញពីទីនោះទៅកាន់ Africa។ ហើយចេញពី Africa ឡើងទៅកាន់ Scandinavian ជាដើម។ នេះគឺជាការធ្វើដំណើរធំៗរបស់យើងខ្ញុំនៅឆ្នាំនេះ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើការប្រជុំនៅក្រៅប្រទេសទាំងនោះបាន។ ដូច្នេះ សូមបងប្អូនអធិស្ឋានឲ្យរូបខ្ញុំផងដើម្បីឲ្យ ខ្ញុំអាចធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។
17
ហើយបើសិនជាការនោះវាបំណងព្រះហឫទ័យព្រះ ឬមិនមែនជាបំណងព្រះហឫទ័យព្រះ ខ្ញុំនឹងធ្វើដំណើរ ទៅកាន់កន្លែងផ្សេងវិញ។វាមិនមែនជាបញ្ហាអ្វីឡើយ ទោះនៅទីកន្លែងណាក្តី នោះខ្ញុំនឹងធ្វើដំណើរទៅកាន់ទីនោះ។ ប៉ុន្តែដរាបណា ខ្ញុំអាចឈរនៅក្នុងធូលីដីនៃផែនដីនេះ ដែលព្រះជាម្ចាស់ទ្រង់បានដាក់ឲ្យខ្ញុំឈរនៅទីនោះគឺខ្ញុំនឹង អធិប្បាយព្រះ បន្ទូលទ្រង់ទៅកាន់មនុស្សដែលមិនធ្លាប់បានឮព្រះបន្ទូលទ្រង់ រហូតទាល់សេចក្តីស្លាប់បានឆក់យកជីវិតរបស់ខ្ញុំចេញពីរូបកាយនេះទៅ។ នេះហើយគឺជា ការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺដោយសារព្រះគុណរបស់ព្រះបើសិន ជាទ្រង់នឹងជួយដល់ខ្ញុំ។ បើសិនជាទ្រង់ដកព្រះហស្តរបស់ទ្រង់ចេញរូបខ្ញុំទៅ នោះអារក្សវានឹងសម្លាប់ខ្ញុំជាមិនខានដូច្នេះ សូមបងប្អូនអធិស្ឋានដល់ព្រះជាម្ចាស់ សូមឲ្យទ្រង់បានដាក់ព្រះ ហស្តប្រកបដោយសេចក្តីមេត្តាករុណាមកលើរូបខ្ញុំផង។
ខ្ញុំមិនមែនសូមភាពយុត្តិធម៌របស់ទ្រង់នោះឡើយតែខ្ញុំសូមសេចក្តីមេត្តាករុណារបស់ទ្រង់វិញ។ គឺជាសេចក្តី មេត្តាករុណារបស់ទ្រង់ ដែលខ្ញុំចង់បានដោយព្រោះខ្ញុំដឹងថា ខ្ញុំមិនសក័្តសមនោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ ហើយយើងរាល់គ្នាមិនគួរសូមសេចក្តីយុត្តិធម៌ឡើយ។ចូរយើងរាល់គ្នា សុំសេចក្តីមេត្តាករុណារបស់ទ្រង់វិញ។
18
នៅយប់នេះខ្ញុំដូចស្អកបន្តិចហើយ ប៉ុន្តែ ខ្ញុំមិនអាចបែរចេញពីឱកាសនេះ ក្នុងការនិយាយទៅកាន់ក្រុមគ្រីស្ទបរិស័ទដ៏ល្អនោះទេ។ សូមរង់ចាំសិន នៅមុនពេលដែលខ្ញុំធ្វើការប្រកាសនូវសេចក្តីនេះ សូមអនុញ្ញាតឲ្យខ្ញុំនិយាយនូវការមួយ។ នៅខណៈពេលដែលលោកអ្នករាល់គ្នា មូលគ្នាមានចិត្តតែមួយ ហើយគ្រប់អ្វីៗទាំងអស់គឺល្អណាស់សូមអនុញ្ញាតផ្តល់ពេលវេលាដល់ខ្ញុំ២នាទី ដើម្បីនិយាយទៅកាន់ពួកជំនុំរបស់ខ្ញុំបន្តិចសិន។
19
សូមស្តាប់បងប្អូនជាទីស្រឡាញ់នៅក្នុងដំណឹងល្អអើយហ្វូងផ្កាយទាំងឡាយគឺជាមកុដរបស់ខ្ញុំ បើសិនជាខ្ញុំ មានមួយនោះ គឺជាព្រះលោហិតរបស់ព្រះយេស៊ូវវិញដែលជាអ្នកទិញឲ្យរូបខ្ញុំ។ខ្ញុំបានធ្វើកិច្ចការនេះដោយមាន គោលបំណង ហើយក៏ត្រឡប់មកវិញក្នុងភាពបែបនេះឯង។ យើងខ្ញុំបានសម្រេចចិត្តធ្វើដំណើរបរបាញ់សត្វដោយ មានបងប្រុស Roy, Roberson, និងបងប្រុស Banks Wood ហើយនិងរូបខ្ញុំ គឺនៅតាមដំណើរបរបាញ់សត្វនោះយើងក៏បានត្រឡប់មកវិញ។ បងប្រុស Roy ហើយនិងពួកយើងទាំងអស់គ្នា បាននិយាយអំពីគ្រូគង្វាលរបស់យើងគឺបងប្រុស Neville ជាបុរសម្នាក់ដែលឈរនៅចំពោះ បងប្អូនគ្រប់ពេលវេលា បានថែរក្សាជាអ្នកគង្វាលនិងធ្វើអ្វីៗ គ្រប់បែបយ៉ាង ហើយពួកយើងស្រឡាញ់គាត់ណាស់ ប៉ុន្តែផ្ទុយទៅវិញ បងប្រុសNeville គាត់បានធ្វើជាគ្រូគង្វាល វាហាក់ដូចជាពិបាកបន្តិចហើយសម្រាប់បងប្រុស Nevilleដែលត្រូវជំរុញទៅដល់ការនោះ។ ដូច្នេះ យើងបាន អធិស្ឋាន គឺសូមទៅតាមបំណងព្រះហឫទ័យព្រះ ដែលនាំឲ្យរូបខ្ញុំធ្វើវាចេញមក។ខ្ញុំបានទូលសូមដល់ព្រះ ជាម្ចាស់ បើសិនជាទ្រង់អាចជួយដល់រូបខ្ញុំ នោះខ្ញុំនឹងធ្វើវាឲ្យអស់ពីចិត្ត។
20
បន្ទាប់ពីខ្ញុំបានធ្វើពិធីលៀងព្រះអម្ចាស់ដោយខ្លួនឯងហើយក្រោយមក ពួកជំនុំក៏បានធ្វើដូច្នេះ... បើសិនជា ព្រះជាម្ចាស់ទ្រង់ប្រទានពរដល់យើងរាល់គ្នាតាមរបៀបដែលទ្រង់បានធ្វើនៅក្នុងអង្គប្រជុំប៉ុន្មានចុងក្រោយនេះ គឺ ជាមួយនឹងពិធីលៀងព្រះអម្ចាស់តើទ្រង់នឹងធ្វើអ្វី បើសិនជាយើងរាល់គ្នារក្សាវានោះ។ គឺគ្រាន់តែរក្សាកិច្ចការនោះ ចុះ។សូមស្តាប់ លោកអ្នកកំពុងតែស្ថិតនៅក្នុងសេចក្តីស្រឡាញ់ទៅកាន់គ្នាទៅវិញទៅមកហើយ យើងខ្ញុំមើលឃើញលោកអ្នកឈរនៅតាមច្រកផ្លូវយ៉ាងដូចម្តេចនៅព្រឹកនេះ ហើយនៅសប្តាហ៍នេះ ដោយបងប្អូនបានលើកដៃថ្វាយទៅកាន់ព្រះជាម្ចាស់ ហើយព្រះវិញ្ញាណកំពុងតែធ្វើចលនាជុំវិញលោកអ្នកហើយ។
សូមបងប្អូនកុំស្តាប់ការអាក្រក់ដែលអារក្សបាននិយាយនោះឡើយ។បើសិនជាអារក្សវាបង្ហាញដល់លោក អ្នកនូវការមួយចំនួន... ឬប្រាប់ដល់លោកអ្នកនូវការមួយចំនួនដែលជាសេចក្តីអាក្រក់អំពីរូបកាយរបស់ព្រះ គ្រីស្ទ សូមបងប្អូនកុំជឿតាមវាអ្វី។ ដ្បិត ពេលឆាប់ៗលោកអ្នកនឹងជឿតាមវា ហើយលោកអ្នកក៏បានទទួលបទពិ សោធន៍មិនល្អផង។
21
ហើយបើសិនជាលោកអ្នកបានឃើញរូបកាយរបស់ព្រះគ្រីស្ទបានធ្វើការអាក្រក់អ្វីមួយ សូមកុំប្រាប់ដល់ នរណាម្នាក់ឡើយ ប៉ុន្តែសូមលោកអ្នកទៅឯបងប្អូនម្នាក់នោះដោយសេចក្តីស្រឡាញ់ ហើយបើសិនជាលោកអ្នក មិនអាចនឹងត្រឡប់មកឯព្រះគ្រីស្ទវិញនោះទេ ចូរប្រាប់ដល់មនុស្សម្នាក់ឬឲ្យពួកគេទៅឯអ្នកនោះជាមួយនឹង លោកអ្នកចុះ។ ចូរធ្វើទៅតាមព្រះគម្ពីរបានចែងទុកចុះ។
បើសិនជាមានគេនិយាយថា“បងស្រីនោះបានធ្វើការនេះ ការនោះ ឬបងប្រុសនោះ បានធ្វើការនេះ ការនោះ” សូមលោកអ្នកកុំជឿសូម្បីតែមួយពាក្យរបស់អ្នកនោះឡើយ។សូមបងប្អូនបានបណ្តោយឲ្យវាទៅចុះ។ ដោយព្រោះ វាគឺជាអារក្សទេតើ ដែលព្យាយាមហែកលោកអ្នកជាចំណែកៗវិញ។ឥឡូវនេះ គ្រាន់តែរង់ចាំមើល គាត់ត្រឡប់មក វិញចុះ ដោយព្រោះគាត់នឹងធ្វើវាជាមិនខាន។ សូមលោកអ្នកអនុញ្ញាតឲ្យបុរសល្អនៃដំណាក់របស់ព្រះ ដែលមានជំនឿ ឈរនៅទីនោះចុះ ហើយសូមលោកអ្នកកុំទទួលការមួយសោះឡើយ។មនុស្សទាំងអស់នេះ បានអង្គុយនៅស្ថាន សួគ៌ជាមួយនឹងលោកអ្នកដែរ គឺប្រកបរួមគ្នាជុំវិញព្រះពររបស់ព្រះជាម្ចាស់ហើយក៏បានរួមចំ ណែកនៅក្នុងតុផង រួចព្រះវិញ្ញាណបរិសុទ្ធក៏បានធ្វើបន្ទាល់ថា ពួកគេគឺជាកូនរបស់ព្រះ។ដូច្នេះ ចូរឲ្យចិត្តដ៏ល្អ ចិត្តដែលចេះអត់ទោស និងចិត្តដែលពេញដោយសេចក្តីស្រឡាញ់កើតមានចុះ។បើសិនជានរណាម្នាក់និយាយ អាក្រក់ទាស់នឹងលោកអ្នក ចូរបងប្អូននិយាយដោយពាក្យល្អទាស់នឹងពួកគេវិញចុះ។ចូរមើល តើសេចក្តីល្អនោះ បានមកឯលោកអ្នកយ៉ាងដូចម្តេច។ មែនហើយ។ គឺត្រូវធ្វើការល្អដល់អ្នកដែលបានធ្វើអាក្រក់ដាក់យើងវិញទៅចូរប្រើសេចក្តីស្រឡាញ់ជំនួសឲ្យការស្អប់វិញទៅ។
22
តើប្អូនស្រីដែលនៅខាងក្រោយនោះមានអារម្មណ៍ប្រសើរដែរឬទេ គឺជាចិត្តដែលល្អស្អាត? ល្អណាស់។ ខ្ញុំ សូមអរគុណយ៉ាងច្រើន។បាទ! គឺគ្រាន់តែត្រឡប់ទៅក្រោយប៉ុណ្ណោះ... នាងបានវិលត្រឡប់ទៅរកចំណងទ្វេ ដងវិញ ហើយព្រះយេស៊ូវទ្រង់បាននាំនាងចេញមកហើយក៏បាននាំនាងចូលមកក្នុងអង្គប្រជុំនេះដែរ។ យើងខ្ញុំសូម អរគុណចំពោះការនេះជាខ្លាំងណាស់។នេះហើយ គឺជាអ្វីដែលខ្ញុំមានទំនុកចិត្តឈរនៅតុអធិប្បាយនេះ កាលពី ខណៈមុននេះ។ ពួកគេបានអធិស្ឋានហើយអធិស្ឋានទៀត ពួកគេមិនអាចទូលទៅឯព្រះជាម្ចាស់បានសោះ។
ចូរឲ្យប្រាកដនៅក្នុងការធ្វើបែបនោះចុះ។ ចូរសន្យាទៅកាន់ព្រះជាម្ចាស់ចុះ“ឱព្រះជាម្ចាស់អើយ តាមរយៈ ព្រះគុណរបស់ទ្រង់ នោះគឺជាអ្វីដែលទូលបង្គំនឹងធ្វើ” ទោះបីជាគេឯងនិយាយអាក្រក់ដល់ទូលបង្គំ នោះទូលបង្គំ នឹងស្នងការល្អដល់ពួកគេវិញ។ ចូរកុំគិតពីការអាក្រក់ឡើយ។បើសិនជាលោកអ្នកគិតអំពីការអាក្រក់ នោះលោក អ្នកគឺដូចជាមនុស្សកំពុតកំពុងតែនិយាយអំពីការនោះហើយគឺលោកអ្នកខុសឆ្គងហើយ។ លោកអ្នកបានរក្សា ការថ្វាយខ្លួនរបស់លោកអ្នកទៅកាន់ព្រះជាម្ចាស់រហូតទាល់តែលោកអ្នកមានអារម្មណ៍ល្អ ទៅកាន់មនុស្សនោះ។ នោះហើយគឺជារបៀបដែលយើងរាល់គ្នាត្រូវធ្វើ។បន្ទាប់មក ព្រះពររបស់ព្រះជាម្ចាស់នឹងប្រទានមក អូ! គឺនឹងមក គ្របដណ្តប់លើព្រលឹងរបស់អ្នកជាមិនខាន។នោះគឺជាផ្លូវដែលរស់នៅដោយជោគជ័យ នោះគ្មានអ្វីដែលធ្វើទុក្ខ ទោសដល់លោកអ្នកបានឡើយ ដរាបណាលោកអ្នកស្ថិតនៅក្នុងសេចក្តីស្រឡាញ់។
23
“បើសិនជាលោកអ្នកមានអណ្តាតនោះពួកគេនឹងឈប់។ ហើយបើសិនជាលោកអ្នកមានប្រាជ្ញា នឹងរលាយ បាត់ទៅ។ រីឯទំនាយ ក៏នឹងត្រូវបរាជ័យដែរ។ដ្បិត នៅពេលដែលលោកអ្នកមានសេចក្តីស្រឡាញ់ នោះវានឹងនៅ ស្ថិតស្ថេរជានិច្ច”។
សូមកុំស្រឡាញ់តែអ្នកដែលលោកអ្នកស្រឡាញ់នោះឡើយប៉ុន្តែ ចូរស្រឡាញ់ដល់អ្នកមិនស្រឡាញ់លោក អ្នកវិញ។ ដ្បិត វាគឺជាការដែលស្រួលសម្រាប់ខ្ញុំដែលស្រឡាញ់ដល់អ្នកដែលស្រឡាញ់រូបខ្ញុំ ប៉ុន្តែ ចូរព្យាយាម ស្រឡាញ់អស់អ្នកដែលមិនស្រឡាញ់លោកអ្នកវិញ។នោះហើយគឺជាអ្វីដែលយើងអាចសាកល្បងបាន ថាតើ លោកអ្នកគឺជាគ្រីស្ទាន ឬមិនមែន ចំពោះអ្នកដែលមិនស្រឡាញ់ដល់លោកអ្នកហើយផ្ទុយទៅវិញ នៅក្នុងចិត្តរបស់ លោកអ្នក គឺលោកអ្នកបានស្រឡាញ់ដល់ពួកគេ។ ឥឡូវនេះ បើសិនជាលោកអ្នកមិនបានធ្វើដូច្នោះទេនោះចូរនៅ ជាប់ជាមួយនឹងព្រះជាម្ចាស់ចុះ។ ខ្ញុំដឹងថាវានឹងអាចកើតឡើងបាន ដោយព្រោះវាគឺជាសេចក្តីពិត។អាម៉ែន! ខ្ញុំដឹង ថា នោះគឺជាសេចក្តីពិត។
24
ឥឡូវនេះយើងនឹងបើកអានព្រះបន្ទូលដ៏ថ្លៃវិសេសអស្ចារ្យជាមួយគ្នា គឺនៅក្នុងគម្ពីរហេព្រើរ ជំពូក១១ជា ជំពូកដែលខ្លីមួយ។ ខ្ញុំដូចជាមានសម្លេងស្អកបន្តិចហើយ ប៉ុន្តែ ខ្ញុំមានពេលវេលាដ៏អស្ចារ្យណាស់ជាមួយនឹងបងប្អូនស្រីទាំងឡាយ។ ហើយយើងមិនរៀនរហូតដល់ម៉ោង ៦នោះទេ រួចខ្ញុំបានទៅឯបន្ទប់ ហើយលុតជង្គង់ចុះនៅក្បែរគ្រែ ក្នុងបន្ទប់គេង ដោយអធិស្ឋានទៅកាន់ព្រះជាម្ចាស់ក្នុងរយៈពេលខ្លី។ រួចខ្ញុំក៏ក្រោកឡើងហើយយកព្រះគម្ពីរ របស់ខ្ញុំមកចាប់ផ្តើមអាន។ នោះខ្ញុំក៏បានឃើញការដែលអស្ចារ្យ បានសៀតនៅក្នុងនោះរួចខ្ញុំក៏បានរើសវាឡើង វាបានសរសេរជាភាសា Afrikanns ដូច្នេះ ខ្ញុំមិនអាចអានបានឡើយ។
នៅក្នុងពេលដែលខ្ញុំបានអានសំបុត្រនោះពាក្យទាំងនោះបានប៉ះពាល់ចិត្តរបស់ខ្ញុំ ហើយពាក្យនោះក៏បាន ក្លាយជាពាក្យដែលមានជីវិតសម្រាប់រូបខ្ញុំ។នោះហើយគឺជារបៀបដែលពួកអ្នកបំរើបានទទួលសារព្រះ បន្ទូលរបស់ ខ្លួន។ ខ្ញុំក៏បានចាប់ផ្តើមអានព្រះគម្ពីរ។ការដំបូងដែលលោកអ្នកត្រូវដឹង នៅពេលដែលលោកអ្នកបានប៉ះពាល់ចិត្ត នៅត្រង់ចំនុចណាមួយហើយ នោះក៏មានការមួយចំនួនទៀតបានបន្ថែមទៅលើការនោះ បន្ថែមហើយបន្ថែម ទៀត។ បន្ទាប់មកចូរបងប្អូនគូសបន្ទាត់នៅខាងក្រោមពាក្យទាំងនោះកត់ចំណាំទុកចុះរួចឡើងទៅឯតុអធិប្បាយ ហើយអានបទគម្ពីរចេញមកចុះ។ ព្រះជាម្ចាស់ទ្រង់នឹងធ្វើការដែលនៅសេសសល់ឯទៀតសម្រាប់លោកអ្នកបងប្អូនដូច្នេះ ទ្រង់នឹងយកចិត្តទុកដាក់ចំពោះការផ្សេងទៀតសម្រាប់លោកអ្នកបងប្អូន។
ជួនកាលលោកអ្នកអាចចេញទៅឆ្ងាយ រហូតទាល់តែលោកអ្នកបានគិតពិចារណាឃើញ... គឺជាចំនុចសំ គាល់ដ៏តូចដែលធ្វើឲ្យលោកអ្នកបានគិតភ្លាម។ជួនកាលនៅក្នុងអង្គប្រជុំក្តី លោកអ្នកត្រូវតែមកជាប្រញាប់នៅឯតុ អធិប្បាយ ហើយគ្រាន់តែអានគំនិតនោះដែលលោកអ្នកមានហើយប្រហែលជាព្រះវិញ្ញាណបរិសុទ្ធអាចនឹងប្រាប់ ដល់លោកអ្នកម្តងទៀតក៏ថាបាន។ គឺទ្រង់បានធ្វើការនោះជាច្រើនដងមកហើយ។
25
ហេព្រើរ១១ សូមបងប្អូនចាប់ផ្តើមអាននៅក្នុងខ១ គឺយើងនឹងអានប៉ុន្មានខក្នុងបទគម្ពីរនេះជាមួយគ្នា។
រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណដោយព្រោះគេមានសេចក្តីជំនឿនោះឯង យើងរាល់គ្នាក៏យល់ដោយ សារសេចក្តីជំនឿនោះថា លោកីយបានកើតមកដោយសារព្រះបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំង ប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ។
តើល្អដែរឬទេ?សូមអនុញ្ញាតឲ្យខ្ញុំ អានខ៣ម្តងទៀត។ សូមបងប្អូនស្តាប់ដោយចិត្តទុកដាក់។
យើងរាល់គ្នាក៏យល់ដោយ សារសេចក្តីជំនឿនោះថាលោកីយបានកើតមក ដោយសារព្រះបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំង ប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ។(នេះជាព្រះបន្ទូល របស់ព្រះ!)
ដោយសារសេចក្តីជំនឿ នោះហេណុកបានឡើងទៅលើមិនបានឃើញសេចក្តីស្លាប់ឡើយ ហើយគេរកគាត់ មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិត កាលមុនដែលលើកយកគាត់ទៅនោះមានសេចក្តីបន្ទាល់ពី គាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់ តែបើឥតមានសេចក្តីជំនឿទេនោះមិនអាចនឹងគាប់ដល់ព្រះហ ឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថា មានព្រះមែនហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។
ដោយសារសេចក្តីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅ ឡើយ ហើយដោយលោកមានសេចក្តីកោធខ្លាច បានជាលោកធ្វើទូក១យ៉ាងធំ សំរាប់នឹងជួយសង្រ្គោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត ដែលត្រូវខាងសេចក្តីជំនឿ ទុកជាមរដកដែរ។
26
ឥឡូវនេះសូមបងប្អូនបានឱនក្បាលចុះ ហើយអធិស្ឋានជាមួយនឹងខ្ញុំបន្តិចសិន។
ព្រះជាម្ចាស់ដ៏មានព្រះគុណថ្លៃវិសេស ដែលជាព្រះវរបិតានៃទូលបង្គំអើយ នៅពេលនេះ ទូលបង្គំយើងខ្ញុំ បានចូលមកក្នុងព្រះវត្តមានរបស់ទ្រង់ជាថ្មីទៀតដោយការអរព្រះគុណ។ ហើយមិនត្រឹមតែទូលបង្គំដឹងថា ទូលបង្គំ យើងខ្ញុំបានចូលមក្នុងព្រះវត្តមានរបស់ទ្រង់តែប៉ុណ្ណោះទេតែទូលបង្គំបានចូលមកការអធិស្ឋានផង ដ្បិតទូលបង្គំ យើងខ្ញុំជឿថា ទូលបង្គំនៅជាប់នៅក្នុងព្រះវត្តមានរបស់ទ្រង់ដោយព្រោះថា “ព្រះនេត្ររបស់ទ្រង់បានរំពៃមើលគ្រប់ របស់ទាំងអស់នៅលើផែនដី” ហើយទូលបង្គំយើងខ្ញុំបានដឹងទ្រង់ជ្រាបគ្រប់ទាំងអស់ដែលមាននៅក្នុងចិត្តរបស់ ទូលបង្គំ។
ដូច្នេះឱព្រះជាម្ចាស់អើយ ចំពោះហេតុផលដែលទូលបង្គំយើងខ្ញុំបានឱនក្បាលចុះនៅចំពោះទ្រង់ គឺដើម្បីទូលសូមនូវសេចក្តីអធិស្ឋាននេះ គឺសូមទ្រង់បានអត់ទោសដល់ទូលបង្គំយើងខ្ញុំ នូវសេចក្តីកំហុសនៃទូលបង្គំយើងខ្ញុំបានទាស់ប្រឆាំងនឹងទ្រង់ ហើយសូមទ្រង់ប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់ជាថ្មីម្តងទៀតដល់ទូលបង្គំយើងខ្ញុំផង គឺរហូតឲ្យទូលបង្គំយើងខ្ញុំបានហើបបបូរមាត់របស់ទូលបង្គំយើងខ្ញុំនិយាយឡើង និងត្រចៀករបស់ទូលបង្គំបានស្តាប់ឮ នោះព្រះបន្ទូលរបស់ទ្រង់បានក្លាយជាសេចក្តីពិតដល់ទូលបង្គំយើងខ្ញុំ។ នៅយប់នេះខគម្ពីរដែលទូល បង្គំយើងខ្ញុំបានអាន សូមក្លាយជាខដែលជាជំនួយយ៉ាងអស្ចារ្យ ដល់គ្រប់រូបកាយរបស់ផងទ្រង់នៅលើផែនដីនេះនិងព្រលឹងវិញ្ញាណរបស់ពួកជំនុំរបស់ទ្រង់ ដែលជាពួកជំនុំដំបូង ដែលទ្រង់បានទិញពួកគេដោយព្រះលោហិតរបស់ព្រះយេស៊ូវ ដែលបានលាងជំរះគេ និងរាប់ពួកគេជាបរិសុទ្ធ ហើយពួកគេនឹងឈរនៅចំពោះព្រះនៅថ្ងៃនោះដោយគ្មានកន្លែងបន្ទោសបានឡើយ។ តើឲ្យទូលបង្គំយើងខ្ញុំថ្លែងពីការអរព្រះគុណដល់ទ្រង់យ៉ាងណាទៅទើបសមល្មម ដែលទូលបង្គំមានសេចក្តីជំនឿជឿថា ទូលបង្គំយើងខ្ញុំបានចូលរួមចំណែកសេចក្តីល្អរបស់ទ្រង់តាមរយៈ សេចក្តីសុចរិត និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃទូលបង្គំយើងខ្ញុំ។
27
សូមទ្រង់បានព្យាបាលអ្នកជម្ងឺទាំងអស់ឲ្យបានជាសះស្បើយផង។សូមអរព្រះគុណទ្រង់ ដែលទ្រង់បានប៉ះ ពាល់ក្មេងស្រីតូចម្នាក់នោះ នៅខណៈពេលមុននេះ ដែលបានដេកនៅក្នុងបន្ទប់គឺឲ្យនាងបានចេញពីការឈឺចាប់ ហើយឲ្យនាងបានក្រោកដើរឡើងបាន ហើយក្មេងស្រីនោះមានសេចក្តីជំនឿគឺបានទទួលជឿទ្រង់ និងសេចក្តីមេ ត្តាករុណាទ្រង់។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណដល់ទ្រង់សម្រាប់កិច្ចការនេះណាស់ហើយសូមទ្រង់បាននឹកចាំ ពីបងស្រី Baker ជាទីស្រឡាញ់នៅក្នុងរដ្ឋKentuckyផង ហើយជាអ្នកដែលបងប្រុស Neville បាននិយាយ។ អូ! ព្រះជាម្ចាស់អើយ មានបងប្អូនជាច្រើនសុទ្ធតែមានជម្ងឺនៅគ្រប់ទីកន្លែង។ហើយជាពិសេស ឱព្រះអង្គអើយ គឺអស់ ដែលមិនទាន់បានសង្រ្គោះនៅឡើយ គឺពួកគេមិនទាន់បានស្គាល់ទ្រង់នៅឡើយបើសិនជាពួកគេបានស្លាប់នៅក្នុង អំពើបាបរបស់ពួកគេ នោះពួកគេមិនអាចមកឯទ្រង់បានទេ។
សូមទ្រង់ប្រទានសេចក្តីបន្ទាល់និងអំណាចចេស្តាដល់ទូលបង្គំយើងខ្ញុំ ឲ្យមានសេចក្តីក្លាហានប្រកាសព្រះ បន្ទូលរបស់ទ្រង់ហើយមានប្រាជ្ញាថាពេលដែលត្រូវនិយាយចេញមកផង។ ហើយសូមទ្រង់មានបន្ទូលមកកាន់ទូល បង្គំយើងខ្ញុំនៅពេលដែលទូលបង្គំយើងខ្ញុំបាននិយាយចេញមកល្មមគ្រប់គ្រាន់ ដែលនឹងនាំឲ្យទូលបង្គំយើងខ្ញុំបានចេញទៅ ដោយទុកឲ្យពួកគេមានភាពងឿងឆ្ងល់ អំពីព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់ផងទ្រង់។ឱព្រះជាម្ចាស់ អើយ សូមទ្រង់សណ្តាប់សេចក្តីអធិស្ឋានរបស់ទូលបង្គំយើងខ្ញុំផងនាពេលឥឡូវនេះទូលបង្គំយើងខ្ញុំអធិស្ឋានទូល សូមដោយនៅក្នុងព្រះបរមនាម គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ។អាម៉ែន។
28
នៅថ្ងៃនេះខ្ញុំចង់អធិប្បាយអំពីប្រធានមួយគឺ ញ្ញាណ។ យើងបានទទួលការបង្រៀនថា មនុស្សយើងមាន ញ្ញាណ៥ដែលញ្ញាណទាំង៥នោះ បានគ្រប់គ្រងលើយើង... ឬព្រះជាម្ចាស់ទ្រង់បានប្រទានញ្ញាណទាំង៥នេះដល់យើងរាល់គ្នា ដើម្បីទំនាក់ទំនងផ្ទះនៅផែនដីរបស់គាត់ ហើយញ្ញាណទាំង៥នោះត្រូវបានស្គាល់ថាៈអាចមើល ឃើញបាន ភ្លក់បាន ធុំក្លិនបាន និងស្តាប់ឮបាន។ ហើយញ្ញាណទាំង៥នោះ គឺត្រូវបានដឹងថាមនុស្សគឺមានញ្ញាណ ទាំងនោះ ហើយពួកវាសុទ្ធតែល្អ ដោយយើងមិនអាចធ្វើការវះកាត់ ឬរស់ជាជីវិតធម្មតាបាននៅពេលដែលញ្ញាណ ណាមួយនោះ មិនដំណើរការ។ ភ្នែករបស់អ្នក ការស្តាប់ឮ ការមានអារម្មណ៏ ឬការភ្លក់គឺយើងរាល់គ្នាមិនអាចគ្មាន ពួកវាបានឡើយ។ មានការមួយចំនួនដែលយើងគ្មាន គឺវាជាចំនែកមួយនៃជីវិតដែលយើងមិនអាចទាក់ទងបាន ដោយគ្មានញ្ញាណទំាង5ធ្វើសកម្មភាពបានទេ។ ហើយពួកវាទាំងនោះសុទ្ធតែល្អហើយមានប្រយោជន៍ទៀតផង គឺ ពួកវាទាំងនោះ ត្រូវបានប្រទានមកយើងរាល់គ្នាតាមរយៈព្រះជាម្ចាស់។
29
ព្រះជាម្ចាស់ទ្រង់បានប្រទានញ្ញាណទាំងនោះដ្បិតពួកវាត្រូវបានប្រទានមកដល់យើងរាល់គ្នា ដូចជាអំ ណោយមួយ។ ហើយវាអាស្រ័យទៅលើរបៀបដែលលោកអ្នក...តើលោកអ្នកទាញយកប្រយោជន៍អ្វីខ្លះពី ញ្ញាណទាំងនោះ ដែលជារបៀបជីវិតរបស់លោកអ្នកត្រូវបានគ្រប់គ្រង។តើលោកអ្នកបានឃើញអ្វី? ស្តាប់ឮអ្វី? ភ្លក់អ្វី? ធុំក្លិនអ្វី? ឬមានអារម្មណ៍អ្វី? ទោះបីជាញ្ញាណទាំងនោះបានផ្តល់ប្រយោជន៍អ្វីដល់លោកអ្នកក៏ដោយពួកវា នឹងធ្វើការគ្រប់គ្រងលោកអ្នក។
យើងរាល់គ្នាគួរអរព្រះគុណដល់ព្រះជាម្ចាស់ដែលយើងរាល់គ្នាមានញ្ញាណទាំង៥នោះ ដ្បិតមិនមែនគ្មាន គោលបំណងអ្វីឡើយ ដែលលោកអ្នកទទួលបានញ្ញាណទាំង៥ដឹកនាំលោកអ្នកនោះទេ។ ពួកវាត្រូវបានប្រគល់មក លោកអ្នករាល់គ្នាដើម្បីទំនាក់ទំនងនៅលើផែនដីនេះ។ដ្បិត មានញ្ញាណទី៦ដែលបានប្រទានមកអ្នករាល់គ្នា ហើយ ញ្ញាណទី៦នោះ ជាកម្មសិទ្ធរបស់គ្រីស្ទាន។ហើយលោកអ្នកមិនអាចមានញ្ញាណទី៦នេះបានទេ លុះត្រាតែលោក អ្នកក្លាយជាគ្រីស្ទានសិន នេះគឺជាផ្លូវតែមួយគត់ដែលលោកអ្នកអាចទទួលបាន លើសពីញ្ញាណទាំង៥ សម្រាប់ ធម្មជាតិជាមនុស្ស។ ញ្ញាណទី៦ គឺត្រូវបានស្គាល់យ៉ាងប្រសើរចំពោះគ្រីស្ទាន ដូចជាសេចក្តីជំនឿ។ វាគឺជាការ មួយដែលគ្រប់គ្រង និងដឹកនាំលោកអ្នក ហើយវាគឺញ្ញាណដែលប្រសើរជាងគេលើអស់ទាំងញ្ញាណ គឺជាញ្ញាណ ទាំង៥។
30
ឥឡូវនេះខ្ញុំមិនចង់និយាយថា ដោយព្រោះយើងរាល់គ្នាទទួលបានញ្ញាណទី៦ ដែលញ្ញាណទាំង៥នោះ វា គ្មានអ្វីដែលល្អទៀតនោះទេ។មែនហើយ គឺត្រឹមត្រូវណាស់។ ញ្ញាណទាំង៥នោះ ត្រូវបានប្រទានមកលោកអ្នក រាល់គ្នា តាមរយៈព្រះជាម្ចាស់ហើយពួកវាត្រូវយកមកប្រើប្រាស់។ ដ្បិត នៅពេលដែលញ្ញាណទាំងនោះ បានប្រ ព្រឹត្តផ្ទុយទៅនឹងព្រះបន្ទូលរបស់ព្រះនោះពួកវាគឺកំពុងតែកុហកហើយ។
ហើយញ្ញាណទី៦មិនចេះកុហកឡើយ។ វាគឺជាញ្ញាណដែលខ្ពស់ជាងគេ។ នោះហើយគឺជាអ្វីដែលខ្ញុំចង់ អធិប្បាយ។ នៅព្រឹកនេះខ្ញុំនឹងអធិប្បាយអំពីៈ ទីសំគាល់ដ៏ខ្ពស់ឧត្តម។ ហើយនៅយប់នេះគឺខ្ញុំនឹងអធិប្បាយអំពីៈ ញ្ញាណដ៏ខ្ពស់ឧត្តម។
31
ញ្ញាណដ៏ខ្ពស់ឧត្តមនោះគឺជាព្រះវិញ្ញាណបរិសុទ្ធ ជាសេចក្តីជំនឿលើព្រះ ដែលគង់សណ្ឋិតក្នុងលោកអ្នក រាល់គ្នា។ ហើយបើសិនជាលោកអ្នកអនុញ្ញាតឲ្យញ្ញាណទាំង៥នេះ នាំប្រយោជន៍ដល់ញ្ញាណទី៦ នោះវានឹងដឹកនាំ លោកអ្នក ហើយនាំញ្ញាណទាំង៥ស្ថិតនៅក្រោមការគ្រប់គ្រងនៃញ្ញាណដ៏ឧត្តមនោះ។ ដ្បិត វាខ្ពស់ឆ្ងាយណាស់ ពីញ្ញាណពីធម្មជាតិនេះទៅទៀតដូចជាព្រលឹងវិញ្ញាណរបស់មនុស្ស គឺស្ថិតនៅលើធម្មជាតិ។ គឺខ្ពស់ ដូចជា ស្ថានសួគ៌ដូច្នោះដែរគឺជាខ្ពស់លើធម្មជាតិជាមនុស្ស ហើយញ្ញាណទាំង៥របស់គាត់ទៅទៀត។ វាបានធ្វើឲ្យលោក អ្នកជឿលើការដែលលោកអ្នកមិនធ្លាប់បានឃើញ។ហើយវាធ្វើឲ្យលោកអ្នកប្រព្រឹត្ត នូវអ្វីដែលលោកអ្នកមិនធ្លាប់ បានគិតដល់ ដែលញ្ញាណទាំង៥បានគិតធ្វើនោះ។អារក្សវាអាចចូលទៅក្នុងញ្ញាណទាំង៥នោះបាន ហើយកុហក ដល់លោកអ្នក ប៉ុន្តែវាមិនអាចប៉ះពាល់ញ្ញាណដ៏ខ្ពស់ឧត្តមបានទេ។គឺវាស្ថិតនៅខ្ពស់ឆ្ងាយណាស់ ដោយវាមិនអាច ទៅដល់បានឡើយ។ វាចេញមកពីព្រះជាម្ចាស់។ ដែលហៅថាសេចក្តីជំនឿ។ សេចក្តីជំនឿ គឺជាការដ៏អស្ចារ្យ។
32
ហើយញ្ញាណទាំង៥មិនអាចគ្រប់គ្រងញ្ញាណទី៦បានទេ ដ្បិតញ្ញាណទី៦ ជាអ្នកគ្រប់គ្រងញ្ញាណទាំង៥វិញ។ ញ្ញាណដ៏ខ្ពស់ឧត្តមគឺជាអ្នកដែលគ្រប់គ្រងញ្ញាណនៃធម្មជាតិនេះ។ ញ្ញាណទាំង៥នោះ គឺជាការដែល មើលឃើញ ភ្លក់ មានអារម្មណ៍ធុំក្លិន និងស្តាប់ឮ។ ហើយញ្ញាណដ៏ខ្ពស់ឧត្តមវិញ គឺជាអ្វីដែល នាំឲ្យលោកអ្នកជឿដល់ព្រះបន្ទូលព្រះ ដ្បិតនោះគឺជាការតែមួយគត់ ដែលយើងចង់និយាយ។ វានឹងធ្វើឲ្យលោកអ្នកជឿ ចំពោះការដែលលោកអ្នកមិនធ្លាប់បានឃើញ បានភ្លក់ បានមានអារម្មណ៍ បានធុំក្លិន ឬស្តាប់ឮជាដើម ដោយព្រោះ វានឹងទទួលយកព្រះបន្ទូលរបស់ព្រះ។ ហើយវានឹងនាំព្រះបន្ទូលព្រះមកកាន់លោកអ្នក ហើយធ្វើឲ្យលោកអ្នកដើរផ្ទុយពីអ្វីផ្សេងៗទៀត ប៉ុន្តែដើរតាមព្រះបន្ទូលព្រះវិញ។ តាមរយៈសេចក្តីជំនឿ ហើយសេចក្តីជំនឿក៏បានធ្វើវាឡើង។
33
នៅក្នុងការពន្យល់អំពីញ្ញាណដ៏ខ្ពស់ឧត្តមនេះគឺមនុស្សជាធម្មជាតិបានកើតមក ដោយមានញ្ញាណទាំង៥មក ជាមួយ ដូច្នេះ ពួកវាគឺជាញ្ញាណពីធម្មជាតិដែលបានផ្តល់ឲ្យមនុស្ស។ហើយវាគឺពិតជាការតែមួយគត់ដែល គាត់ បានដឹងអំពីវា គឺស្ថិតនៅក្នុងប្រាជ្ញាដែលគាត់បានគិតពិចារណា។គាត់អាចគិតបានត្រឹមតែភាពជាមនុស្សតែប៉ុ ណ្ណោះ គាត់អាចមើលក្នុងភាពជាមនុស្ស ហើយគាត់អាចយល់បានក្នុងភាពជាមនុស្សគាត់អាចស្តាប់ឮបានក្នុងភាព ជាមនុស្ស ដ្បិត នៅពេលដែលគាត់ត្រូវទទួលបានគ្រប់គ្រង ឬផ្លាស់ជាថ្មីឡើងឬយើងរាល់គ្នាអាចហៅបានថា “ការ កើតជាថ្មី” នោះហើយគឺជាញ្ញាណទី៦ ជាញ្ញាណដ៏ខ្ពស់ដ៏ឧត្តមដែលធ្វើការគ្រប់គ្រងលើរូបគាត់ទាំងមូល។ នៅក្នុង ការធ្វើបែបដូច្នោះ ចំពោះញ្ញាណដ៏ខ្ពស់ឧត្តមនោះបានលើកគាត់ឡើង ទៅកាន់ទីកន្លែងមួយ ដែលគាត់មានសេចក្តី ជំនឿ ដោយជឿលើការដែលគាត់មិនអាចស្តាប់ឮបានហើយជាការដែលគាត់មិនអាចមើលឃើញបាន ហើយគាត់ មិនអាចយល់បាន។ គាត់បានជឿ ដោយព្រោះគាត់ត្រូវបានគ្រប់គ្រងតាមរយៈញ្ញាណទី៦ដែលជាញ្ញាណដ៏ខ្ពស់ ឧត្តម។ អូ! តើអស្ចារ្យយ៉ាងណាទៅ ដែលយើងបានដឹងអំពីការនេះ ហើយគិតថាតើវាជាការដែលធម្មតាយ៉ាងណា ទៅ ដែលយើងបានជឿវា!
34
លោកអ្នកមិនអាចជឿវាបានទេលុះត្រាតែលោកអ្នកបានកើតជាថ្មី។ ព្រះគម្ពីរបានចែងថា គ្មាននរណាម្នាក់ អាចហៅព្រះយេស៊ូវគ្រីស្ទបានឡើយមានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។ យើងរាល់គ្នាបានឆ្លងកាត់ មកហើយកាលពីសប្តាហ៍មុននេះ។ហើយវាធ្លាប់ជារនាំងរាំងស្ទះមួយដែរ ជាពិសេសចំពោះពួកអ្នកជឿថ្ងៃបុណ្យទី ៥០ នៅពេលដែលពួកគេបានឮខ្ញុំនិយាយបែបដូច្នោះ។ព្រះយេស៊ូវទ្រង់មានបន្ទូល នៅក្នុងយ៉ូហាន៥:២៤ ថា “អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គដែលចាត់ឲ្យខ្ញុំមក អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច” ជីវិតអស់កល្ប គឺមកពីព្រះជាម្ចាស់តែមួយគត់។“គ្មាននរណាម្នាក់អាចហៅព្រះយេស៊ូវ ថាជាព្រះគ្រីស្ទបានទេ លើកតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ”
លោកអ្នកគ្រាន់តែយកអ្វីដែលនរណាម្នាក់បាននិយាយប៉ុណ្ណោះតើលោកអ្នករៀនបានអ្វីខ្លះតាមរយៈប្រាជ្ញា ហើយតើលោកអ្នករៀនបានអ្វីខ្លះតាមរយៈញ្ញាណធម្មជាតិទាំង៥។ដ្បិត នៅពេលដែលញ្ញាណទី៦បានចូលមក គឺ ជាព្រះវិញ្ញាណបរិសុទ្ធ នោះក៏បានដកយកនូវហេតុផលទាំងឡាយអំពីញ្ញាណទី៦នេះ... មានញ្ញាណទាំង៥ ហើយនាំលោកអ្នកទៅដល់ញ្ញាណទី៦នោះ គឺដើម្បីឲ្យលោកអ្នកបានជឿលើការដែលលោកអ្នកមិនធ្លាប់បានឃើញមិនធ្លាប់ភ្លក់ មិនធ្លាប់ធុំក្លិន ឬមិនធ្លាប់បានស្តាប់ឮជាដើម។ វាបានធ្វើការមួយចំនួនដល់លោកអ្នក។បន្ទាប់មក លោកអ្នកអាចនិយាយបានថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ដោយព្រោះលោកអ្នកមបានឃើញបន្ទាប់អំពីទ្រង់គឺមិន មែនតាមរយៈប្រាជ្ញាដែលលោកអ្នកទទួលបានតាមរយៈការបង្រៀននោះទេ តែគឺតាមរយៈបទពិសោធន៍របស់លោកអ្នកវិញ។
35
“តើញ្ញាណទី៦បានធ្វើអ្វីខ្លះទៅ បងប្រុស Branham? តើហេតុអ្វីញ្ញាណទី៦ត្រូវចូលមក?”
ញ្ញាណទី៦បានចូលមក ដោយមានគោលបំណង។ ញ្ញាណទី៦ គឺជាសេចក្តីជំនឿ ដែលជាញ្ញាណដ៏ខ្ពស់ ឧត្តម។ ញ្ញាណទី៦បានចូលមក នៅក្នុងគោលបំណងនេះឯង គឺដើម្បីធ្វើឲ្យញ្ញាណទាំង៥ ដែលមាននៅក្នុងលោក អ្នករាល់គ្នាបានបដិសេធ នូវអ្វីៗទាំងឡាយណាដែលទាស់ប្រឆាំងនឹងព្រះបន្ទូលព្រះ។ នោះហើយគឺជាគោលបំ ណងនៃញ្ញាណទី៦។ព្រះគម្ពីរបានចែងអំពីការច្រានចោលនូវហេតុផលទាំងឡាយនោះ។
ញ្ញាណទាំង៥នឹង... លោកអ្នកអាចមានចម្ងល់បាន “តើហេតុអ្វីបាជាមនុស្សម្នាក់នេះ? ហើយតើហេតុអ្វី ទៅ?”
ដ្បិត ញ្ញាណទី៦មិនអាចឃើញការទាំងអស់នោះបានទេ។ គឺវាស្ថិតនៅឆ្ងាយណាស់! គឺវាស្ថិតនៅខ្ពស់លើពី ការគិតទៅទៀតរហូតទាល់តែយើងមិនអាចយល់បាន។ “យើងរាល់គ្នាបានជឿលើការនោះឯង” គឺវាស្ថិតនៅឆ្ងាយ ជាងអ្វីៗដែលញ្ញាណទាំង៥ អាចពិពណ៌នាបានទៅទៀត។ ឥឡូវនេះ យើងរាល់គ្នា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់កម្មវិធីអធិស្ឋានប្រោសជម្ងឺ។យើងរាល់គ្នាបានជឿ! លោកអ្នកបានដើរដោយញ្ញាណទី៦ គឺលោកអ្នកបាន ទទួលយកដោយញ្ញាណទី៦ ហើយលោកអ្នកនឹងរស់នៅដោយញ្ញាណទី៦រួចក៏ស្លាប់ដោយញ្ញាណទី៦ ហើយក៏ បានរស់ឡើងវិញដោយញ្ញាណទី៦ដែរ។ នោះគឺជាញ្ញាណដ៏ខ្ពស់ឧត្តមជាអ្វីដែលស្ថិតនៅក្នុងលោកអ្នក ហើយវាក៏ មានភាពខុសប្លែកពីមនុស្សធម្មតាដែរ។
36
មនុស្សធម្មតាមានតែការទាំងនេះប៉ុណ្ណោះ ហើយពួកគេនឹងបានប្រសើរឡើង បើសិនជាពួកគេអាចនាំយក ការចុះចូលទៅកាន់ញ្ញាណទី៦។បើសិនជាគំនិតពីធម្មជាតិនិយាយថា... អានព្រះបន្ទូលព្រះ ហើយនិយាយថា “នោះគឺជាព្រះបន្ទូលព្រះ”គឺបានចែងអំពីសេចក្តីពិត។ បើសិនជាបានអាន ហើយនិយាយថា “វាមិនមែនជាព្រះ បន្ទូលព្រះនោះទេ។ឬវាជា... ការផ្សេងវិញ... គឺមានតែម្តងប៉ុណ្ណោះ ប៉ុន្តែវាមិនមែនទេនាពេលឥឡូវនេះ” នោះ ញ្ញាណទី៦នឹងចូលមក ហើយនិយាយថា “ទ្រង់គឺជាព្រះដែលមិនចេះប្រែលប្រួលឡើយ ទោះនៅថ្ងៃម្ស៉ិលម៉ិញ នៅថ្ងៃនេះនិងរហូតអស់កល្ប” បងប្អូនឃើញទេ នេះហើយគឺជាភាពដែលខុសប្លែកគ្នា។
ដូច្នេះហើយមានមនុស្សជាច្រើនមិនទទួលបានការប្រោសឲ្យជា។ ពួកគេបានព្យាយាមចូលមកដោយប្រាជ្ញា របស់ពួកគេ។ពួកគេនិយាយថា “អូ! ខ្ញុំបានធ្វើការនេះ ឬខ្ញុំបានជឿការនេះ និងអ្វីៗផ្សេៗទៀតជាដើម”
ប៉ុន្តែបើសិនជាញ្ញាណទី៦ កំពុងតែនិយាយអំពីការនោះ នោះគ្មានអ្វីដែលអាចរង្គើពួកគេចេញពីញ្ញាណទាំង៥នោះឡើយ។
37
ញ្ញាណទី៦ គឺបានចូលមកកាន់មនុស្ស ដើម្បីនាំឲ្យពួកគេបានបដិសេធការដែលទាស់ប្រឆាំងនឹងព្រះបន្ទូលវិញ។ អស់ទាំងរោគសញ្ញាដែលទាស់ប្រឆាំងនឹងសេចក្តីសន្យារបស់ព្រះ នោះញ្ញាណទី៦នឹងនិយាយថា វាមិនត្រឹមត្រូវឡើយ បើសិនជាគ្រីស្ទានម្នាក់បានកើតជាថ្មី។
ហើយការដំបូងដែលលោកអ្នកបានដឹងគឺជាអ្នកដែលមិនជឿ គេនៅព័ទ្ធជុំវិញពួកគ្រីស្ទាន ហើយនិយាយថា “ចូរមើលនៅទីនេះចុះ វាគ្មានអ្វីគ្មានព្រះវិញ្ញាណបរិសុទ្ធនោះទេ។អ្នករាល់គ្នាកំពុងតែយល់ច្រលំហើយ។ អ្នកឆ្កួត ហើយ បើសិនជាអ្នកជឿលើការដែរល្ងីល្ងើរបែបនោះ។វាគ្មានការបែបដូច្នោះទេ”
នោះញ្ញាណទី៦ នឹងចេញទៅធ្វើការនោះស្មោះត្រង់។
“សូមអនុញ្ញាតឲ្យខ្ញុំបានបង្ហាញដល់លោកអ្នកនៅក្នុងព្រះគម្ពីរវិញពីការដែលលោកអ្នកមិនអាចទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំអាចបង្ហាញដល់លោកអ្នករាល់គ្នាបានពីការដែលពួកសាវកទទួលបានព្រះ វិញ្ញាណបរិសុទ្ធ ប៉ុន្តែ...”
“មែនហើយ”លោកអ្នកនិយាយថា “ចូរមើលចុះ” ញ្ញាណទី៦ នឹងចង្អុលប្រាប់ដល់លោកអ្នក ហើយនិយាយថា “ដ្បិតទ្រង់មានបន្ទូលថា សេចក្តីសន្យាគឺមានដល់អ្នក និងពួកកូនចៅរបស់អ្នកហើយ”
“វាគឺជាសេចក្តីអាក្រក់ដល់ពួកកូនចៅរបស់ពួកគេ។មិនមែនមានន័យថា ដល់លោកអ្នកឡើយ។ វាមិនមែន សម្រាប់លោកអ្នកឡើយ”
ដ្បិត ញ្ញាណទី៦នោះបានស្គាល់យ៉ាងច្បាស់។ តើហេតុអ្វី? គឺវាមានរួចជាស្រេចហើយនៅក្នុងលោកអ្នករាល់ គ្នា។ ពួកគេបាននិយាយថាវាយឺតពេលហើយ។ លោកអ្នកបានទទួលវារួចទៅហើយ។
38
អស់អ្នកដែលបាននិយាយថាវាគ្មានការបែបដូច្នោះទេ គឺគ្មានព្រះវិញ្ញាណបរិសុទ្ធឡើយ ពួកគេមិនដឹងថាពួក គេកំពុងតែនិយាយអ្វីទេ។
គឺដូចជាក្មេងប្រុសម្នាក់ដែរកំពុងតែចិតសំបកផ្លែប៉ោម ហើយបានសួរដោយចិត្តមិនជឿ រួចក៏ជជែកជាមួយ នឹងគេនៅក្នុងអង្គប្រជុំ។គាត់បាននិយាយថា “តើអ្នកឡើងមកកាន់ទីនេះចង់បានអ្វី?”
គាត់ឆ្លើយថា“ខ្ញុំចង់សួរសំនួរមួយទៅកាន់អ្នក” នៅខណៈពេលដែលគាត់កំពុងតែញុំាផ្លែប៉ោម ហើយរីករាយ ញុំាផ្លែប៉ោមនោះវាគឺជារឿងសាមញ្ញធម្មតាទេ... គឺមើលទៅដូចជាអ្នកទោសម្នាក់អញ្ជឹង ដោយមានសក់គ្រប មុខរបស់គាត់ហើយមានធ្មេញមុខតែមួយ ហើយពាក់អាវធំដ៏ចាស់។ គាត់និយាយថា “ខ្ញុំមានសំនួរមួយចង់សួរដល់ អ្នក”
អ្នកដែលមិនជឿនោះបាននិយាយថា“គ្មានព្រះឡើយ។ វាគ្មានតែជាការដែលកើតចេញអារម្មណ៍របស់យើង តែប៉ុណ្ណោះ។ វាគ្មានអ្វីមួយដែលអាចទទួលយកបាននោះឡើយ”
ហើយក្មេងប្រុសនោះនិយាយថា“ខ្ញុំចង់សួរសំនួរមួយទៅកាន់អ្នក។ តើផ្លែប៉ោមនេះផ្អែម ឬក៏ជូរ?”
គាត់ឆ្លើយថា “តើខ្ញុំអាចដឹងយ៉ាងដូចម្តេចបាន?បើសិនជាខ្ញុំមិនបានញុំាវានោះ”
គាត់និយាយទៀតថា “នោះហើយគឺជាអ្វីដែលខ្ញុំបានគិត”ចូរដើរត្រឡប់ថយក្រោយវិញទៅ។
39
តើអ្នកដឹងយ៉ាងដូចម្តេចបានបើសិនជាអ្នកមិនទាន់បានស្គាល់ព្រះជាម្ចាស់នោះ? តើអ្នកអាចដឹងយ៉ាងដូច ម្តេចបាន បើអ្នកមិនទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធនោះគឺអ្នកនឹងបានដឹង ថាមានទ្រង់ ឬមិនមានទ្រង់នោះ? តើអ្នកអាចដឹងយ៉ាងដូចម្តេចបាន ថាមានសេចក្តីជំនឿនិងអំណាចចេស្តានោះ? តើអ្នកអាចដឹងយ៉ាងដូចម្តេចបាន ដែលគ្មានសេចក្តីអំណរដែលមិនអាចពណ៌នាបានហើយពេញដោយសិរីល្អ នៅពេលដែលអ្នកមិនធ្លាប់បានសាក ល្បងនោះ? ញ្ញាណទី៦ នឹងដឹកនាំលោកអ្នកឲ្យបានយល់អំពីការទាំងនោះបាន។ញ្ញាណទី៦ នឹងប្រកាសពីសេចក្តី នោះដល់លោកអ្នកឲ្យបានដឹង។
គ្មានប្រាជ្ញាណានៃលោកីយនេះដែលអាចនាំឲ្យលោកអ្នកយល់បានឡើយ។ ហើយប្រាជ្ញាទាំងនោះ នឹងធ្វើ ឲ្យលោកអ្នកងឿងឆ្ងល់ ហើយនិយាយថា“តើហេតុអ្វីទៅ? វាគឺជារឿងផ្នែកចិត្តវិទ្យាទេ។ គឺវាជាការបែបនេះឯង ហើយវាជាអារម្មណ៍ដែលកើតមាននៅក្នុងខ្លួនរបស់មនុស្សទេ”
ដ្បិត នៅពេលដែលញ្ញាណទី៦បានចូលមក គឺបានបដិសេធគ្រប់ការទាំងអស់នោះ ហើយក៏បាននាំម្នាក់នោះ ទៅកាន់ឱរារបស់ព្រះជាម្ចាស់។“ដែលគាត់បានចូលមកឯព្រះជាម្ចាស់ ត្រូវតែមានចិត្តជឿ ហើយរង្វាន់របស់អ្នក នោះនឹងនាំឲ្យគាត់ស្វែងរកទ្រង់”
40
តាមរយៈសេចក្តីជំនឿ! តាមរយៈសេចក្តីជំនឿ របស់លោកអ័ប្រាហាំ! តាមរយៈ សេចក្តីជំនឿរបស់លោកយ៉ាកុប!វាគឺជាញ្ញាណទី៦ ដែលបានធ្វើវាឡើង។ ញ្ញាណទី៦ បានបដិសេធរាល់ទាំងរោគ សញ្ញាទាំងឡាយណាដែលទាស់ប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះគឺជាអារម្មណ៍ទាំងឡាយណា និងផ្លូវចិត្តផង។
មានអ្នកខ្លះនិយាយថា“អូ! ខ្ញុំបានអធិស្ឋានរួចហើយ ប៉ុន្តែ ខ្ញុំដូចជាគ្មានអារម្មណ៍ដែលប្រសើរឡើងសោះ”
ញ្ញាណទី៦មិនដែលឈរនៅស្ងៀមចំពោះការនោះទេ។ ញ្ញាណទី៦ នឹងនិយាយថា “វាគឺជាសេចក្តីកំភូត! ខ្ញុំ មានអារម្មណ៍ប្រសើរ។ខ្ញុំបានប្រសើរហើយ។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលដូច្នោះ ថាអ្វីៗសុទ្ធតែបានរៀបចំហើយ។អាម៉ែន! ព្រះជាម្ចាស់ទ្រង់មានបន្ទូលដូច្នោះ ”ញ្ញាណទី៦ គឺស៊ីគ្នាទៅនឹងព្រះបន្ទូលព្រះជានិច្ច។
41
នោះគឺជាញ្ញាណដ៏ខ្ពស់ឧត្តមគឺខ្ពស់លើអស់ញ្ញាណទាំងឡាយ។ វាគឺជាញ្ញាណដ៏អស្ចារ្យណាស់។ វាគឺជា សេចក្តីជំនឿ។ វាគឺជាអំណាចចេស្តាដែលជំរុញឲ្យទៅមុខជានិច្ច។អាម៉ែន។ វាគឺជាការដែល ធ្វើឲ្យលោកអ្នកធ្វើការ ដែលលោកអ្នកមិនធ្លាប់បានគិតដល់ថានឹងត្រូវធ្វើវាឡើយ។វាគឺជាញ្ញាណទី៦ ដែលជាញ្ញាណដ៏ខ្ពស់ឧត្តម។
លោកអ្នកបានអធិស្ឋានសម្រាប់ការនោះហើយ។លោកអ្នកមានដៃដែលពិការ ហើយលោកអ្នកក៏ទទួលបាន ការអធិស្ឋានឲ្យ សម្រាប់ដៃរបស់លោកអ្នក គឺលោកអ្នកបានឡើងទៅកាន់ទីនោះហើយលោកអ្នកបានជឿថា ព្រះជាម្ចាស់ ទ្រង់នឹងប្រោសឲ្យដៃរបស់លោកអ្នកបានជា។ គ្រូគង្វាលបានអធិស្ឋានឲ្យលោកអ្នកគឺសូមលោកអ្នក ត្រឡប់ទៅវិញចុះ។ មានបុរសវ័យចំណាស់ម្នាក់បាននិយាយថា “អ្នកមិនមានអារម្មណ៍អ្វីខុសប្លែកឡើយចំពោះដៃនោះ។ លោកអ្នកនឹងមិនបានប្រសើរជាងនេះឡើយ” ប៉ុន្តែ ញ្ញាណទី៦ បានចូលមកជាមួយ ហើយនិយាយថា“នោះ គឺជាសេចក្តីកំភូតទេ! អ្នកបានទទួលការអធិស្ឋានឲ្យរួចហើយ គឺការនោះបានរៀបចំរួចជាស្រេចហើយ”អាម៉ែន។
42
ដូចជាស្ត្រីដែលចូលមកក្នុងអង្គប្រជុំរបស់យើងនៅពេលមួយដូច្នោះដែរ គឺនាងបានចូលមកមានគ្នា២នាក់។ ពួកគេបានឆ្លងកាត់តុអធិប្បាយ។ហើយពួកគេបានឃើញពីការដែលស្គាល់ខុសស្គាល់ត្រូវ។ ហើយពួកស្រ្តីទាំង នោះក៏បានទទួលជឿ។ ពួកគេទាំងពីរនាក់គឺជាគ្រីស្ទានដ៏ពិតប្រាកដ។ មានម្នាក់បានឡើងមក ហើយព្រះវិញ្ញាណ បានយាងមក រួចមានបន្ទូលថា“អ្នកបានរងទុក្ខដោយព្រោះជម្ងឺក្រពះ”
ហើយនាងក៏បានប្រែទឹកមុខឡើង រួចនិយាយថា “ពិតមែនហើយ”
ហើយព្រះវិញ្ញាណបរិសុទ្ធក៏មានបន្ទូលមកកាន់ខ្ញុំថា“វាគឺជារោគដំបៅក្រពះ។ វាគឺបណ្តាល់មកពីស្ថាន ភាពដែលធ្ងន់ធ្ងរ។ អ្នកបានទទួលការពិនិត្យដោយគ្រូពេទ្យជំនាញរួចហើយហើយគាត់និយាយថា អ្នកមិនអាច... ឬអ្នកត្រូវតែទទួលការវះកាត់ គឺត្រូវតែកាត់វាចោលទើបបាន”
នាងបាននិយាយថា “គ្រប់ទាំងអស់ដែលលោកបាននិយាយសុទ្ធតែជាការពិត!”
ហើយបន្ទាប់មកយើងខ្ញុំបានឃើញថា នាងក៏មានជំនឿជាខ្លាំង រួចទ្រង់មានបន្ទូលទៀតថា “អ្នកឈ្មោះ... អ្នកមកពី...ជាដើម”
នាងបានឆ្លើយថា “គឺត្រឹមត្រូវណាស់!”
តើវាគឺជាអ្វីទៅ?នោះគឺជាញ្ញាណទី៦ ដែលចាប់បាននូវចំនុចទាំងនោះ។ ញ្ញាណទី៦ ហើយព្រះវិញ្ញាណ បរិសុទ្ធគឺកំពុងតែឈរនៅក្បែរពួកគេ។ព្រះវិញ្ញាណបរិសុទ្ធកំពុងតែមានបន្ទូល គឺញ្ញាណទី៦ បាននិយាយថា “អាម៉ែន”។ នោះការមួយចំនួននឹងកើតមានឡើង។
43
នៅពេលដែលMartan បានរត់ទៅឯព្រះយេស៊ូវ នាងបាននិយាយថា “ឱព្រះអម្ចាស់អើយ!” ចូរមើលពីញ្ញាណ ទី៦ចុះ។“បើសិនជាទ្រង់គង់នៅទីនោះ ប្រុសរបស់ខ្ញុំម្ចាស់នឹងមិនស្លាប់ទេ ប៉ុន្តែនាពេលឥឡូវនេះ បើទោះជាទ្រង់សូមអ្វីដល់ព្រះជាម្ចាស់ នោះព្រះ ជាម្ចាស់ទ្រង់នឹងប្រទានមកទ្រង់ជាមិនខាន” នោះហើយគឺជាញ្ញាណទី៦។
ព្រះយេស៊ូវទ្រង់ក៏បានជំរុញអង្គទ្រង់ផ្ទាល់ទៅជាមួយ ហើយមានបន្ទូលថា “ខ្ញុំគឺជាសេចក្តីរស់ឡើងវិញ ហើយជាជីវិតអស់អ្នកដែលជឿដល់ខ្ញុំ អ្នកនោះនឹងមិនស្លាប់ទៀតឡើយ គេនឹងបានរស់នៅវិញ។ អស់អ្នកដែល រស់នៅហើយជឿដល់ខ្ញុំនឹងមិនស្លាប់ឡើយ។ តើអ្នកជឿការនេះដែរឬទេ?”
តើអ្នកកំពុងតែនិយាយអ្វីហ្នឹងដូចជាគួរឲ្យឆ្ងល់ណាស់? មានបុរសម្នាក់កំពុងតែដេកស្លាប់នៅទីនោះ ហើយក៏ មានដង្កូវវាកាត់លើសាកសពរបស់គាត់ផង។
44
ដ្បិត ទ្រង់ទើបតែមានព្រះបន្ទូលថាទ្រង់គឺជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត។ នោះគឺជាព្រះបន្ទូលរបស់ ព្រះ។ ហើយ ញ្ញាណទី៦ គឺវាខ្ពស់លើពីអ្វីដែលពួកគ្រូអាចគិតទៅទៀតព្រមទាំងលើសពីអ្វីដែលវិទ្យាសាស្ត្រស្រាវ ជ្រាវទៅទៀត។ គ្រប់ទាំងការបង្កហេតុទាំងឡាយ គឺសុទ្ធតែមានហេតុផលហើយក៏លាតត្រដាងវាចេញមក។ តើ ហេតុអ្វីទៅ? វាគឺជាបន្ទាល់ទៅកាន់ព្រះបន្ទូលព្រះ។ ខ្ញុំគឺជាសេចក្តីរស់ឡើងវិញហើយជាជីវិត។ “អស់អ្នកដែលជឿ ដល់ខ្ញុំ ដែលបានស្លាប់ហើយនោះនឹងបានរស់ឡើងវិញ គឺអ្នកដែលបានជឿដល់ខ្ញុំ នោះនឹងមិនស្លាប់ឡើយ។ តើអ្នកជឿការនេះដែរឬទេ?”
នាងបានតបថា“មែនហើយ ព្រះជាម្ចាស់អើយ (ញ្ញាណទី៦) ខ្ញុំម្ចាស់ជឿថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះដែលនឹងត្រូវយាងមកផែនដីនេះ” ។
“ប្អូនប្រុសរបស់អ្នកនឹងរស់ឡើងវិញ”
45
ពួកគេបានដើរទៅកាន់ផ្នូរខ្មោចហើយ!ពួកគេទាំងពីរនាក់បានទៅជាមួយគ្នា គឺការមួយចំនួននឹងកើតឡើង។ នោះគឺជាញ្ញាណដ៏ខ្ពស់ឧត្តមដែលបានឈរនៅក្នុងព្រះវត្តមានរបស់ព្រះ គឺនឹងមានការកើតឡើង។ ញ្ញាណដ៏ខ្ពស់ ឧត្តម គឺជាព្រះជាម្ចាស់។មានការមួយចំនួនបានប្រាប់ដល់ម៉ាថា គឺនាងបានឃើញទ្រង់។ នាងបានស្គាល់ទ្រង់។ នាងស្គាល់ថាទ្រង់គឺពិតជាព្រះមេស៊ី។ ហើយនាងបានដឹងថា បើសិនជានាងបានទទួលទ្រង់ គឺបើសិនជានាងបាន ចូលទៅជិតទ្រង់ហើយក៏ពិនិត្យមើលការដែលកើតឡើង នោះនាងក៏បានឮសេចក្តីសន្យាចេញមកពីទ្រង់ ដែលជា ការដែលនាងរំពឹងចង់បាន។នៅពេលទ្រង់មានបន្ទូលថា “ខ្ញុំគឺជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អស់អ្នកណា ដែលជឿដល់ខ្ញុំដែលអ្នកនោះបានស្លាប់ទៅ នោះនឹងមានជីវិតវិញ” នោះគឺជាអ្វីដែលម៉ាថាចង់ស្តាប់ឮ។ ដោយព្រោះញ្ញាណទី៦ គឺជាញ្ញាណដ៏ខ្ពស់ឧត្តម ដែលជាសេចក្តីជំនឿរបស់នាង បានធ្វើឲ្យនាងសារភាពទៅកាន់ព្រះជាម្ចាស់ គឺនាងបានជឿដល់ទ្រង់។
46
ស្ត្រីម្នាក់នេះពេលដែលនាងបានចេញពីកន្លែងនោះមក គឺថា “ដូច្នេះ ព្រះអម្ចាស់ទ្រង់មានបន្ទូលថា ចូរត្រ ឡប់ទៅផ្ទះវិញរួចបរិភោគទៅ។ ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យអ្នកបានជាហើយ” រួចនាងក៏បានត្រឡប់ទៅផ្ទះវិញ។
មែនហើយមានមិត្តសំឡាញ់របស់នាងម្នាក់ ដែលរស់នៅជាអ្នកជិតខាងរបស់នាង បានដឹងថា នាងមានចំ ណង៣ ឬ៤ដែលជាចំណងយ៉ាងធំចងជាប់នឹងករបស់នាង។ ហើយឥឡូវនេះ នាងបានត្រឡប់មកវិញ នោះពួក អ្នកជិតខាងរបស់នាងទាំងអស់មានភាពភ្ញាក់ផ្អើលណាស់គឺនាងបានប្រោសឲ្យជាពីរោគដំបៅដែលតែងតែរំខាន នាងជាខ្លាំងហើយ។ នេះគឺជាករណីមួយនៅក្នុងចំណោម១០០ករណី។នេះគឺជាចំណងយ៉ាងធំ ដែលបានចងជាប់ នឹងកររបស់នាងជានិច្ច ហើយនាងក៏បានចេញមក ហើយនិយាយថា“គ្មាននរណាមួយអាចយល់ពីការនោះទេ។ ប៉ុន្តែ អ្នកបានមានសេចក្តីត្រេកអរចំពោះការនោះ ហើយក៏បានភ្ញាក់ផ្អើលដោយព្រោះស្រ្តីនោះកំពុងអង្គុយនៅទី នោះដែលជាអ្នកជិតខាងរបស់អ្នក”
47
គឺជាព្រះវិញ្ញាណបរិសុទ្ធ! នាងបានស្រែកឡើងថា“តើនៅក្នុងលោកីនេះអាចស្គាល់មនុស្សនោះយ៉ាងដូចម្តេចទៅ? គឺវាត្រូវតែមានអ្វី បើកសម្តែងឲ្យគាត់បានយល់ហើយ”
ដូច្នេះក៏មានគេនិយាយថា “អ្នកកំពុងតែគិតអំពីករបស់អ្នកមែនទេ”
“មែនហើយ”
“តើអ្នកជឿថាអ្នកអាចនឹងរួចពីចំណងទាំងអស់នោះដែរឬទេ?”
“ខ្ញុំជឿ” នាងនិយាយថា “ខ្ញុំជឿដោយអស់អំពីចិត្តរបស់ខ្ញុំ”
ខ្ញុំតបវិញថា“ដូច្នេះ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា ចូរត្រឡប់ទៅផ្ទះវិញចុះ អ្នកនឹងទទួលបានការប្រោសឲ្យជាមិនខាន”
មនុស្សធម្មតាបានសម្លឹងមើលជុំវិញ ហើយគេមិនបានឃើញទីសំគាល់អ្វីនោះទេ។ ស្ត្រីដែលមានរោគដំបៅ នោះបានត្រឡប់ទៅផ្ទះវិញហើយរួចក៏ព្យាយាមបរិភោគផង ហើយគេឯងគិតថា នាងញុំាហើយនឹងត្រូវស្លាប់ជាមិន ខាន។ អូ! នោះគឺជាញ្ញាណទូទៅធម្មតាគេមានអារម្មណ៍ថា នាងនៅតែមានរោគដំបៅនោះដដែល។
48
ដូច្នេះបន្ទាប់ពីសប្តាហ៍នោះកន្លងផុតទៅ រួចនាងក៏បានទៅឯអ្នកជិតខាងរបស់នាង គឺពួកអ្នកជិតខាងទាំងអស់ ហើយនឹងពួកជំនុំផង ដើម្បីធ្វើបន្ទាល់ពីការដែលកើតឡើងចំពោះរូបនាងថា “ព្រះជាម្ចាស់ទ្រង់បានប្រោសឲ្យខ្ញុំបានជាហើយ”
ហើយពួកគេបានសួរថា “តើឥឡូវនេះ អ្នកអាចបរិភោគបានហើយមែនទេ?”
“អត់ទេ ខ្ញុំមិនទាន់បរិភោគអ្វីតាមដែលចិត្តរបស់ខ្ញុំចង់ទាំងអស់នៅឡើយទេប៉ុន្តែ” នាងបាននិយាយថា “ខ្ញុំ បានជាសះស្បើយហើយ ដ្បិតព្រះជាម្ចាស់ទ្រង់បានប្រោសឲ្យខ្ញុំបានជាសះស្បើយ”ទោះបីជាមានបញ្ហាអ្វីក៏ដោយ នាងបានប្រោសឲ្យជាសះស្បើយហើយ។
នៅព្រឹកមួយពួកក្មេងៗបានទៅសាលារៀនអស់ នាងក៏មានអារម្មណ៍ឃ្លាន។ ហើយនាងក៏បានឈរឡើង លាងចាន នៅជិតបង្អួច។នាងក៏បានចូលមកក្នុងការប្រជុំគ្នា គឺជាការប្រជុំផ្សេងមួយទៀត ប្រហែលជា១ឆ្នាំក្រោយ មក។ហើយបានកំពុងតែលាងចាន ហើយការដំបូងនោះ គឺនាងមានអារម្មណ៍ថា គួរឲ្យអស់សំណើចណាស់ក្នុងការដែលទៅធ្វើបែបនោះ។ ហើយនាងបានគិតថា “តើវាគឺជាការអ្វីទៅ? គឺមានអារម្មណ៍ថា ខ្ញុំចង់ស្រែកណាស់”
49
រួចប្តីរបស់នាងបានប្រាប់ទៅកាន់នាងថា“អូនសំលាញ់ សូមអូនឈប់និយាយអំពីការសះស្បើយនោះទៅ” “ដោយព្រោះ” ទោះបីជាគាត់គឺជាគ្រីស្ទានក៏ដោយ“អ្នកកំពុងតែនាំការស្តីបន្ទោសលើករណីនេះហើយ”
តើអ្នកអាចនាំនូវបណ្តាសានោះមកយ៉ាងដូចម្តេចនៅពេលដែលអ្នកធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះនោះ? គឺ អ្នកនឹងនាំនូវបណ្តាសាមកវិញទេបើសិនជាអ្នកមិនបានធ្វើបន្ទាល់អំពីការនោះ។
“បើសិនជាអ្នកបានជាសះស្បើយហើយ នោះគឺអ្នកពិតជាបានជាសះស្បើយមែន”
នាងបានតបថា“បុរសដែលបានឈរឡើង ហើយសម្លឹងមកកាន់រូបខ្ញុំដោយមិនដាក់ភ្នែកនោះ បានប្រាប់ខ្ញុំថា ស្ថានភាពរបស់ខ្ញុំនិងការដែលខ្ញុំបានធ្វើ និងបានប្រាប់ថាខ្ញុំគឺជានរណា ព្រមទាំងប្រាប់ថា ខ្ញុំមកពីទីណាផង”“ខ្ញុំ បានចូលមកក្នុងព្រះវិហារនេះ មិនទាន់បាន១៥នាទីផង នៅពេលដែលគាត់ឡើងមកនៅតុអធិប្បាយ។តើអាចឲ្យ បុរសនេះដឹងអំពីការនេះយ៉ាងដូចម្តេចបាន? ខ្ញុំមិនធ្លាប់បានឃើញគាត់នៅក្នុងជីវិតរបស់ខ្ញុំផងហើយគាត់បានប្រាប់ ខ្ញុំថា ”ព្រះជាម្ចាស់ ទ្រង់មានបន្ទូលថា អ្នកបានជាសះស្បើយហើយ“ ហើយនាងតបថា”ខ្ញុំនឹងជឿលើទ្រង់រហូត ទាល់តែខ្ញុំស្លាប់ទៅ“ ”ខ្ញុំជឿលើព្រះបន្ទូលរបស់ទ្រង់“ ដូច្នេះរូបនាង ហើយនិងប្អូនស្រីរបស់នាង និងមិត្តសំលាញ់ របស់នាងម្នាក់ បានធ្វើការតាំងសញ្ញាជាមួយនឹងព្រះជាម្ចាស់ថាពួកគេនឹងជាប់នៅក្នុងសេចក្តីជំនឿ។
50
នៅព្រឹកនោះនាងមានអារម្មណ៍ពិតជាកំប្លែងណាស់ នៅក្នុងរវាងប៉ុន្មាននាទី នាងក៏ដូចជាឃ្លាន។ ពួកក្មេងៗបានទុកនំស្រូវសាលីខ្លះនៅក្នុងចានតូចមួយ ហើយនំនោះតែងតែធ្វើឲ្យនាងឃ្លាន។ បើសិនជានរណាម្នាក់មាន រោគដំបៅមួយនោះ គឺលោកអ្នកបានដឹងហើយថា វាគឺជាអ្វីហើយ។ ដូច្នេះ នាងក៏បានចុះមកខាងក្រោមរួចក៏យកនំ ប៉ុន្មានដុំមកបរិភោគ “អូ!” នាងនិយាយថា “ខ្ញុំត្រូវចេញថ្លៃសងចំពោះការនេះ គឺខ្ញុំត្រូវតែធ្វើវាដ្បិតនៅថ្ងៃនោះ ខ្ញុំនឹង មិនមានរឿងអ្វីទេ” ប៉ុន្តែ នាងបានកត់សំគាល់ចំពោះខ្លួនឯងថា នាងនៅតែឃ្លានរួចនាងក៏បានញុំាចំណីអស់ពីចាន ទៅ។ នាងបានរង់ចាំប៉ុន្មាននាទីក្រោយមក តើមានអ្វីកើតឡើង។គឺគ្មានអ្វីបានកើតឡើងនោះទេ គឺនាងមាន អារម្មណ៍ល្អណាស់ រួចនាងនៅតែមានអារម្មណ៍ឃ្លាន។ ហើយនាងក៏បានចៀនស៊ុតពីគ្រាប់និងចាក់កាហ្វេមួយពែង និងយកនំបុ័ងខ្លះៗមក ហើយក៏បានបរិភោគដោយចិត្តរីករាយណាស់។ នាងបានបរិភោគចំណីទាំងអស់នោះ។រួច នាងក៏បានយកចានទៅលាងសំអាត ហើយប្រហែលជាកន្លះ ម៉ោងក្រោយមក នាងក៏មានអារម្មណ៍ឃ្លានម្តងទៀត។គឺនាងគ្មានអារម្មណ៍ថាខ្លួនឯងឈឺនោះទេ។
នាងបានពាក់មួករបស់នាងហើយដើរចុះទៅតាមផ្លូវ គឺសំដៅទៅកាន់ផ្ទះអ្នកជិតខាងរបស់នាង។ ហើយ ពេលដែលនាងទៅហើយ បានឮថានៅក្នុងក្រុមគ្រួសារមួយមានមនុស្សបានស្លាប់។ គឺពួកគេបានស្រែទ្រហោយំ ឡើង គឺបានស្រែកឡើងជាខ្លាំងនៅខណៈពេលដែលនាងបានដើរនៅជុំវិញទីនោះ។ ស្ត្រីនោះបានក្រោកពីដំណេក យឺតនៅពេលព្រឹក រួចនាងបានក្រោកឡើងហើយមើលទៅកាន់ការដែលរីកលូតលាស់នៅលើករបស់នាង នោះវា ក៏បានរលាយបាត់អស់ ក្នុងកំឡុងពេលយប់នោះ។តើវាគឺជាអ្វីទៅ? គឺព្រះជាម្ចាស់ទ្រង់ជាអ្នកធ្វើកិច្ចការនោះ។
51
នៅឯព្រះវិហារCadle នៅពេលដែលពួកយើងមានការប្រជុំ មានក្មេងប្រុសដែលពិការ បានចូលមកកាន់ទី នេះ ហើយក៏បានទទួលការអធិស្ឋានឲ្យដែរ។មានបងប្អូនជាច្រើននៅទីនោះ បានឃើញគាត់ហើយ។ ពួកគេបាន នាំគាត់ត្រឡប់ទៅកាន់បន្ទប់សង្រ្គោះបន្ទាន់វិញ។Billy បាននាំខ្ញុំទៅរកគាត់។ ពួកគេបានដាក់គាត់នៅលើវេទិការ រយៈពេល ៣ឬ៤យប់ នៅក្នុងព្រះវិហារនោះ។គាត់មិនបានទទួលការអធិស្ឋាននោះទេ ដូច្នេះ ពួកគេបានដាក់គាត់ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ខ្ញុំបានដើរចូលទៅកាន់បន្ទប់នោះ ហើយអធិស្ឋានឲ្យគាត់ ហើយក៏បានសម្លឹងទៅ កាន់គាត់។ គាត់បានសួរថា“លោក Branham អើយ តើលោកអាចនិយាយពាក្យលួងលោមខ្លះមកកាន់ខ្ញុំបានដែរ ឬទេ?”
ខ្ញុំបានតបថា “បាទ, បានកូនប្រុស។ Polio នឹងប្រាប់នូវការនេះ”
“ល្អណាស់”
ខ្ញុំបាននិយាយទៅកាន់គាត់ថា“ឈ្មោះរបស់អ្នកគឺ... ។ អ្នកបានមកពីទីកន្លែងមួយ”
“មែនហើយ” “ចុះចំណែកឯការប្រោសឲ្យជាសម្រាប់ខ្ញុំវិញនោះ?”
ខ្ញុំបានតបថា “តាមរយៈការប៉ះពាល់របស់ព្រះជាម្ចាស់នោះអ្នកបានប្រោសឲ្យជាសះស្បើយជាមិនខាន”
គាត់បានត្រឡប់ទៅផ្ទះវិញដោយធ្វើបន្ទាល់ និងថ្វាយការសរសើរតម្កើងដល់ព្រះ។ គាត់បាននាំសេចក្តី បន្ទោសមួយនោះដល់គេហើយពួកគេបានជំទាស់ចំពោះការនោះដល់អ្នកជិតខាងរបស់ខ្លួន រហូតទាល់តែនៅថ្ងៃ អាទិត្យមួយ មានក្រុមអ្នកបំរើព្រះមួយក្រុមបានចូលមកហើយអង្គុយចុះនៅជិតគាត់ ហើយនិយាយថា “អ្នកត្រូវតែ ឈប់ធ្វើការនោះទៅ។ អ្នកកំពុងតែនាំសេចក្តីបន្ទោសនោះមកលើមូលហេតុនេះ”
52
ហើយមានបុរសវ័យក្មេងម្នាក់អង្គុយនៅទីនោះហើយនិយាយថា “លោក, បើសិនជាលោកនឹងអង្គុយនៅ កន្លែងដែលខ្ញុំបានអង្គុយ ហើយបើសិនជាលោកអ្នកអង្គុយនៅកៅអីដែលខ្ញុំកំពុងតែអង្គុយ គឺលោកអ្នកនឹងមិនព្យា យាមឆក់យកវាពីខ្ញុំ ដែលជាក្តីសង្ឃឹមចុងក្រោយដែលខ្ញុំមាននៅក្នុងព្រះគ្រីស្ទ”“តាមរយៈការប៉ះពាល់របស់ទ្រង់ នោះខ្ញុំក៏បានទទួលការប្រោសឲ្យជា”។ ហើយគាត់គ្មានអ្វីដែលត្រូវនិយាយទៀតនោះឡើយ...កំពុងតែអង្គុយ នៅទីនេះ មានអ្នកខ្វិនជើង ខ្វិនដៃ ពិការរូបកាយ និងឆ្អឹងខ្នងផង។ ហើយគ្មានអ្វីដែលគាត់អាចនិយាយបានឡើយចំពោះកៅអីដែលគាត់បានអង្គុយនោះ គឺកំពុងតែថ្វាយសិរីរុងរឿដល់ព្រះជាម្ចាស់ហើយ។
តើជាអ្វីហ្នឹង?ញ្ញាណពីធម្មជាតិរបស់គាត់បាននិយាយថា គាត់នឹងអង្គុយនៅទីនេះ ហើយគ្រូពេទ្យបាន និយាយថា គាត់នឹងអង្គុយបែបនេះជារៀងរហូតឬពេញមួយជីវិតរបស់គាត់។ ប៉ុន្តែ ញ្ញាណទី៦ បាននិយាយថា “តាមរយៈការប៉ះពាល់របស់ព្រះ ខ្ញុំនឹងបានជាសះស្បើយ”ហើយគាត់ពុំចាំបាច់ធ្វើអ្វីនោះទេ... វានឹងរលាយបាត់ ទៅអស់ ចំពោះរាល់កិច្ចការណាដែលទាស់នឹងអ្វីដែលព្រះមានបន្ទូល។នេះហើយគឺជាអ្វីដែលញ្ញាណទី៦ បានធ្វើ ការ។
53
បុរសវ័យចំណាស់John Rhyn មិនមែន R-y-a-n, ទេគឺ R-h-y-n។ មានអ្នកសុំទានពិការភ្នែកម្នាក់ នៅក្នុងFort Wayne។ ជាទីកន្លែងដែលពួកយើងបានធ្វើដំណើរទៅដល់នៅថ្ងៃនោះ ហើយគាត់ក៏ទទួលបានការអធិស្ឋានឲ្យនៅក្នុងការប្រជុំ។ នៅយប់នោះ មុនពេលដែល ព្យាណូបានលេងបទ “The Great Physician NowIs Near” ដោយគ្មាន នរណាដែលធ្វើបានឡើយ។ នៅពេលដែលគាត់ជាមនុស្សខ្វាក់ គាត់គឺជាពួកកាតូលិកតាមរយៈ សេចក្តីជំនឿ។ ហើយគាត់ក៏បានឈប់នៅក្នុងការតម្រង់ជួរ ហើយខ្ញុំក៏បានសម្លឹងមើលមុខគាត់រួចខ្ញុំនិយាយទៅ កាន់គាត់ថា “ឈ្មោះរបស់អ្នកគឺជា John Rhyn មែនទេ”
“បាទ, មែនហើយ”
“អ្នកគឺជាអ្នកសុំទាននៅឯជ្រុងផ្លូវមែនទេ។ ហើយអ្នកបានខ្វាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយ”
“បាទ, ត្រឹមត្រូវណាស់”
“អ្នកគឺជាពួកកាតូលិក តាមរយៈសេចក្តីជំនឿ”
“ត្រឹមត្រូវហើយ”
ខ្ញុំបាននិយាយទៅកាន់គាត់ថា“ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ ទ្រង់មានបន្ទូលថា អ្នកបានទទួលការប្រោសឲ្យ ជាហើយ”
គាត់បានឆ្លើយថា “សូមអរគុណ លោក”
ខ្ញុំបានតបថា “ចូរអរព្រះគុណដល់ព្រះជាម្ចាស់វិញទៅ”
គាត់ឆ្លើយថា “តែខ្ញុំមិនអាចមើលទ្រង់ឡើយ”
ខ្ញុំតបវិញថា “គ្មានអ្វីដែលជាប់ពាក់ព័ន្ធនឹងចំនុចនេះទេ។គឺអ្នកបានប្រោសឲ្យជាហើយ”
គាត់បាននិយាយថាគាត់បានដើរចុះមកតាមគេឯង ហើយពួកគេក៏បានជួយដល់គាត់ឲ្យឡើងមកលើអាសនា នេះ។ ពួកមនុស្សធម្មតាគេមិនអាចមើលឃើញអ្វីឡើយ។ ពួកគេមិនអាចមើលឃើញពីលទ្ធផល ដែលចេញមកពី ការអស្ចារ្យទាំងអស់នោះទេ។“តើហេតុអ្វីទៅ” គេនិយាយថា “គាត់ជាមនុស្សខ្វាក់ គឺនៅតែខ្វាក់ដដែលហ្នឹង”
54
ដូច្នេះមានមិត្តរបស់គាត់២នាក់ បាននាំគាត់ត្រឡប់ទៅវិញ ហើយដាក់គាត់ចុះនៅក្នុងជួររង់ចាំទទួលការអធិស្ឋានម្តងទៀត Howard បានឲ្យគាត់ឆ្លងកាត់ទីនោះ។ នៅពេលដែលគាត់ត្រឡប់មកវិញម្តងទៀត គាត់និយាយថា “លោកម្ចាស់អើយ លោកបានប្រាប់ដល់ខ្ញុំថា ខ្ញុំបានជាហើយ”
ខ្ញុំបានតបថា “អ្នកបានប្រាប់ដល់ខ្ញុំ ថាអ្នកបានជឿដល់ខ្ញុំ”
គាត់តបថា“ខ្ញុំបានជឿដល់លោក។ គ្មានហេតុផលអ្វី ដែលខ្ញុំមិនជឿលើលោកឡើយ” “លោកបានប្រាប់ការ ទាំងអស់ដែលមាននៅក្នុងជីវិតរបស់ខ្ញុំ”“ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីនោះទេ” “មានស្ត្រីម្នាក់នៅខាងក្រោយនោះ បានធ្វើ បន្ទាល់ថានាងមានជម្ងឺពកកកាលពីខណៈមុន ហើយឥឡូវនេះ វាបានរលាយបាត់ហើយ”
ខ្ញុំបានបន្តទៀតថា“បើសិនជាអ្នកជឿលើខ្ញុំ តើហេតុអ្វីអ្នកមានសំនួរមកកាន់រូបខ្ញុំបែបដូច្នេះ? ខ្ញុំបានប្រាប់ដល់អ្នកនូវព្រះបន្ទូលរបស់ព្រះ”
គាត់បានសួរថា“តើខ្ញុំត្រូវធ្វើអ្វីទៅ លោក?” ដោយដឹងថា គាត់គឺជាពួកកាតូលិក ហើយគាត់ត្រូវតែការទាក់ទងនឹងរូបរាងកាយខ្លះៗ ដែលអាចឲ្យគាត់នៅជាប់បាន ខ្ញុំបាននិយាយថា “ចូរបន្តធ្វើបន្ទាល់ពីការនេះចុះថាតាមរយៈការប៉ះពាល់របស់ព្រះជាម្ចាស់ ខ្ញុំបានជាសះស្បើយ ហើយចូរថ្វាយការសរសើរដល់ព្រះអង្គចុះ”
55
មានបុរសវ័យចំណាស់ម្នាក់ក្រោយពី២ ឬ៣ សប្តាហ៍ក្រោយមក គាត់បានឈរឡើងនៅជ្រុងផ្លូវ គឺគាត់បាន លក់កាសែត គាត់បានស្រែកឡើយថា“សូមបន្ថែមៗ ការសរសើរតម្កើងព្រះចុះ គឺខ្ញុំបានជាសះស្បើយហើយ! សូម បន្ថែមៗ ការសរសើរតម្កើងព្រះចុះគឺខ្ញុំបានជាសះស្បើយហើយ!”
នៅពេលដែលគាត់វិលត្រឡប់មកវិញចូលរួមនៅក្នុងការជួបប្រជុំគ្នានៅយប់បន្ទាប់ ខ្ញុំពិបាកនឹងអធិប្បាយ ណាស់ ចំពោះការដែលកើតឡើងចំពោះរូបគាត់។គាត់អាចក្រោយឈរឡើងបាន ព្រមទាំងស្រែកសរសើរតម្កើង ព្រះទៀតផង “សូមអ្នករាល់គ្នាបានស្ងាត់!សរសើរតម្កើងព្រះជាម្ចាស់ ដ្បិតខ្ញុំបានជាសះស្បើយហើយ! សរសើរ តម្កើងព្រះជាម្ចាស់ ដ្បិតខ្ញុំបានជាសះស្បើយហើយ!”ក្នុងនាមជាពួកកាតូលិកម្នាក់ គាត់មិនដឹងថា ជាប់នៅក្នុង សេចក្តីជំនឿយ៉ាងដូចម្តេចទេ ប៉ុន្តែគាត់បានដឹងថា បើសិនជាគាត់នៅតែបន្តនិយាយអំពីការនេះរហូតទៅ គឺរហូត ទាល់តែញ្ញាណទី៦ បានធ្វើការឡើង។ត្រឹមត្រូវណាស់! សរសើរតម្កើងព្រះជាម្ចាស់ ដ្បិតខ្ញុំបានជាសះស្បើយ ហើយ!“
គាត់បានឈរឡើងនៅជ្រុងផ្លូវហើយស្រែកប្រកាសថា “ចូរសរសើរតម្កើងព្រះចុះ ដ្បិតខ្ញុំបានជាសះស្បើយ ហើយ! សូមបន្ថែមទៀត!ចូរសរសើរតម្កើងព្រះចុះ ដ្បិតខ្ញុំបានជាសះស្បើយហើយ!”
គាត់អាចដើរចុះទៅឯផ្លូវបានហើយក៏មានមនុស្សដើរទៅមក និយាយថា “យ៉ូហានអើយ តើអ្នកសុខ សប្បាយជាទេ?”
“ចូរសរសើរតម្កើងព្រះចុះដ្បិតខ្ញុំបានជាសះស្បើយហើយ!” ហើយពួកគេបានសើចចំអកដាក់គាត់។
56
មានក្មេងប្រុសតូចម្នាក់បាននាំគាត់ទៅកាន់កន្លែងកាត់សក់ដើម្បីឲ្យជាងកោរពុកមាត់ចេញ គឺបន្ទាប់ពីយើង បានជួបប្រជុំគ្នា ២ ឬ៣សប្តាហ៍ក្រោយមក។ ហើយជាងកាត់សក់បានឲ្យគាត់អង្គុយនៅលើកៅអីហើយក៏លាប សាប៊ូកោពុកមាត់នៅលើមុខរបស់គាត់។ រួចគាត់និយាយថា “យ៉ូហានអើយ” “ខ្ញុំយល់ហើយ...”គឺធ្វើខ្លួនដូចជា មនុស្សឆ្លាត រួចគាត់និយាយថា “ខ្ញុំយល់ថា អ្នកបានដើរចុះមកកាន់ទីនេះដើម្បីឃើញការប្រោសឲ្យជាមកពី ព្រះជាម្ចាស់”
គាត់តបថា “មែនហើយ ខ្ញុំបានដើរចុះមកកាន់ទីនេះ”
គាត់តបថា“ខ្ញុំយល់ថា អ្នកបានទទួលការប្រោសឲ្យជាហើយ” គឺគ្រាន់តែចង់កំប្លែងលេងជាមួយនឹងគាត់តែ ប៉ុណ្ណោះ។
ហើយបុរសវ័យចំណាស់នោះបាននិយាយថា“មែនហើយ, ចូរសរសើរតម្កើងព្រះជាម្ចាស់ចុះ គឺទ្រង់បាន ប្រោសឲ្យខ្ញុំបានជាហើយ” ហើយភ្នែករបស់គាត់ក៏បានបើកឡើង។នៅចំពោះមុខជាងកាត់សក់នោះ ដែលគាត់ បានអង្គុយនៅកៅអីកាត់សក់នោះ ដែលមានកន្សែងរុំនៅជុំវិញករបស់គាត់ផងរួចជាងកាត់សក់នោះ បានព្យាយាម ចាប់មើលភ្នែករបស់គាត់ ដោយមានកាំបិតកោពុកមាត់ជាប់នៅក្នុងដៃផង។រួចពួកគេក៏បានដើរចុះទៅតាមផ្លូវ! តើហេតុអ្វីទៅ? ព្រះបន្ទូលព្រះបានធ្វើការហើយ។
57
GeorgieCarter បានដេកចុះនៅទីនោះ ដែលបងប្អូនគ្រប់គ្នាសុទ្ធតែបានដឹង ហើយក៏មានបងប្អូនខ្លះទៀតបាននៅជិតទីនេះ គឺគាត់បានដេកនៅលើគ្រែអស់រយៈពេល ៩ឆ្នាំ និង៨ខែមកហើយ គឺគ្មានភាពប្រសើរឡើងសោះប៉ុន្តែគេក៏បានទាញយកក្រណាត់នៅខាងក្រោមខ្លួនគាត់មក គឺតាំងពីតម្រងនោម និងទ្វាធំ។ នាងមានទំងន់ប្រហែលជា ៣៥ ផោនប៉ុណ្ណោះ។ នាងបានស្នាក់នៅក្នុងពួកជំនុំ Milltown Baptist ក្នុងរដ្ឋIndiana។ ហើយពួកបងប្អូន របស់នាងគឺជាសមាជិកនៃពួកជំនុំនោះ......។ នៅពេលដែលខ្ញុំធ្វើដំណើរក្នុងការជួបប្រជុំគ្នាមួយនៅពួកជំនុំ Milltown Baptist ហើយក៏បានអធិស្ឋានដល់អ្នកជម្ងឺ នោះពួកជំនុំក៏បាននិយាយថា“បើសិនជាមានសមាជិកណា បានចូលរួមកម្មវិធីឆ្កួតៗនោះ គឺពួកយើង នឹងបណ្តេញពួកគេចេញពីពួកជំនុំរបស់យើងហើយ”ហើយឪពុករបស់ នាងគឺជាអ្នកជំនួយនៅក្នុងពួកជំនុំនោះ។
ប៉ុន្តែនាងបានទទួលសៀវភៅតូចមួយពីខ្ញុំ ហើយក៏បានហៅព្រះនាមព្រះយេស៊ូវ គឺទ្រង់នៅតែដដែល ថ្ងៃពីម្ស៉ិលម៉ិញ នៅថ្ងៃនេះ និងរហូតអស់កល្បា។ បងប្រុស Hall បាននាំខ្ញុំទៅឯនាង នៅរសៀលមួយ។ម្តាយរបស់នាង ក៏បានចេញមកពីក្នុងផ្ទះ គាត់មិនដឹងថាត្រូវធ្វើអ្វីចំពោះការនេះទេ។ ខ្ញុំបានចូលទៅអធិស្ឋានឲ្យនាង។“ចុះចំណែក ក្មេងស្រី Nale វិញ?” នាងបានដឹងអំពីការជាក់ស្តែងដែលបានកើតឡើង។
ខ្ញុំបានតបថា“ប្អូនស្រីអើយ! គឺមានការជាក់ស្តែងមួយ។ ខ្ញុំអាចអធិស្ឋានឲ្យប្អូនតែប៉ុណ្ណោះ។ ប្អូនត្រូវតែមានសេចក្តីជំនឿ” មានការពិបាកតូចមួយ បានបង្រៀនទាស់ប្រឆាំងនឹងការនេះ។
58
ប៉ុន្មានថ្ងៃក្រោយមកខ្ញុំបានឈរឡើងធ្វើបុណ្យជ្រមុជទឹកឲ្យពួកជំនុំ។ នាងក៏បានដើរចុះទៅកាន់ទីនោះ ហើយស្រែកឡើងដែលបានទទួលសេចក្តីសន្យា នោះនាងត្រូវតែចូលមក ហើយទទួលបុណ្យជ្រមុជទឹកម្តងទៀត នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបើសិនជាទ្រង់បានប្រោសឲ្យនាងបានជាមែន។
នៅទីនោះជើងតូចៗរបស់នាងទាំងពីរ ប្រហែលជាមានទំហំប៉ុនដងអំបោសប៉ុណ្ណោះ។ ពួកគេមិនអាចនឹង ដាក់ នាងចុះនៅលើកន្ថោបានផង។ម្តាយរបស់នាង បានអង្គុយនៅទីនោះ ជាស្រ្តីដែលមានសក់ស្កូវ មើលកូនស្រី របស់ខ្លួនដែលដេកនៅលើគ្រែមានរូបរាងពិការដូចជាមនុស្សស្លាប់អញ្ជឹង។ នាងមានរោគរបេងក្រពេញស្រ្តី នឹង មានជម្ងឺជាច្រើនទៀតនៅលើរូបនាង។មានទំងន់ប្រហែលជា ៣៧ផោនប៉ុណ្ណោះ ខ្ញុំបានគិតថា ពួកគេបានវិនិច្ឆ័យ លើរូបនាង។ តើនាងមិនអាចក្រោកឡើងខ្ពស់បន្តិចបានទេឬអីដើម្បីដាក់កន្ថោនៅក្រោមនាងបាន គេត្រូវតែយក ក្រណាត់ចេញពីក្រោមខ្លួនរបស់នាង គឺជាថង់កៅស៊ូ។អស់រយៈពេល ៩ឆ្នាំ និង៨ខែ បានដេកចុះក្នុងរូបរាងបែប នោះ ហើយសូម្បីតែងាកក្បាលមើលដើមឈើដែលដុះនៅក្បែរបង្អួចក៏មើលមិនបានផង។
59
នៅថ្ងៃមួយនាងបានឈរនៅខាងក្រោយនោះ ដែលកំពស់ដូចកូនភ្នំ នៅឯ George Wright's គឺព្រះវិញ្ញាណ បរិសុទ្ធមានបន្ទូលទៅកាន់នាងថា“ចូរក្រោកឈរឡើង” ហើយខ្ញុំបានសម្លឹងមើលទៅកាន់នាង ហើយក៏មានពន្លឺ ចាំងចុះមកតាមរយៈដើមឈើមួយដើមហើយទ្រង់មានបន្ទូលថា “ចូរចេញទៅកាន់ផ្លូវ Wright's ចុះ” ឬ “ចេញទៅ កាន់ទៅផ្លូវCarter's ចុះ”
នៅពេលដែលខ្ញុំទៅដល់ទីនោះព្រះអម្ចាស់យេស៊ូវ ទ្រង់បានបង្ហាញទីសំគាល់ទៅកាន់ម្តាយរបស់នាងថា ខ្ញុំបានមកដល់ហើយ។ ខ្ញុំបានដើរទៅកាន់ក្មេងស្រីនោះដែលកំពុងតែដេកនៅលើគ្រែ នាងមានភាពទន់ខ្សោយ ណាស់ ហើយនាងមិនអាចក្រោកឡើងផឹកទឹកបានផង។ ម្តាយរបស់នាងបានលើកនាងឡើងហើយនាងព្យាយាម ផឹកទឹកនៅក្នុងកែវ ដោយមានរោគរបេងប្រចាំកាយ។ ខ្ញុំបាននិយាយថា “ប្អូនស្រីGeorgie អើយ ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ទ្រង់បានជួបខ្ញុំនៅទីរហោស្ថានប្រហែលជាកន្លះម៉ោងមុន ហើយមានបន្ទូលប្រាប់ដល់ខ្ញុំថា ចូរមកដាក់ដៃអធិស្ឋានលើនាងចុះ។ ដូច្នេះព្រះអម្ចាស់ជាព្រះដ៏បរិសុទ្ធ ទ្រង់មានបន្ទូលថា ចូរក្រោកឈរឡើង!”
60
ញ្ញាណទី៦បានធ្វើការ គឺជាអំណាចចេស្តានៃព្រះដែលបានប៉ះពាល់ដល់ក្មេងស្រីនោះ ដ្បិតពេលដំបូង ក្នុងរយៈពេល៣ឆ្នាំ... ឬ៩ឆ្នាំ និង៨ខែ ដែលធ្លាប់ធ្វើចលនាជើងរបស់នាង និងលោតចុះឡើង រត់ទៅកាន់ទីធ្លានិង ជូនពរដល់ដើមឈើ និងស្មៅទាំងឡាយ ហើយក៏បានដើរចូលមកក្នុងផ្ទះវិញ រួចអង្គុយលេងព្យាណូដោយចាប់ ផ្តើមលេងបទ “There Is A Fountain Filled With Blood, Drawn FromEmmanuel's Veins”
តើហេតុអ្វីទៅ? គេឆ្ងល់ថា តើវាបាត់ទៅយ៉ាងដូចម្តេច?
នាងមិនអាចធ្វើវាបានឡើយ។ខ្ញុំមិនបានដឹងឡើយ។ គឺខ្ញុំមិនដែលដឹងសោះ។ មានតែអំណាចចេស្តារបស់ ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចលើកនាងឡើងបាន។ ជើងរបស់នាងមិនធំនោះទេ តាំងពីត្រង់នេះរហូតដល់ សន្លាក់ គឺគ្មានអ្វីដូចជា...គឺដូចជាដងអំបោសអញ្ជឹង។ វាមានលក្ខណៈបែបនេះ ១២ឆ្នាំមកហើយ ឬ១៤ឆ្នាំ ហើយ នៅថ្ងៃនេះ នាងមានភាពរឹងមាំនិងមានសុខភាពល្អផង នាងបានចេញទៅធ្វើការថ្វាយព្រះយេស៊ូវផងដែរ។
តើវាគឺជាអ្វីទៅ?ពេលដំបូង គ្មានអ្វីដែលអាចកើតឡើងបានសោះ ប៉ុន្តែ គេឯងបានឆ្ងល់គ្រប់គ្នា ថាវាមិនអាច កើតឡើងទៅរួចទេ។ប៉ុន្តែ បងប្រុស នាងបាននៅជាប់នឹងព្រះបន្ទូលរបស់ទ្រង់។ បើសិនជាព្រះ អាចឲ្យក្មេងពិការនេះបានក្រោកឈរឡើងបាន នៅ Salem នោះ Nale ដែលបានបានពិការដៃលក្ខណៈបែបនេះ ក៏អាចនឹងជាបានដែរ គឺទ្រង់អាចប្រោសឲ្យនាងជាបាន។ នាងបានជឿលើព្រះ។
61
បងប្រុសHall បានដេកចុះនៅទីនោះ ដែលរង់ចាំស្លាប់ព្រោះមានជម្ងឺមហារីកគឺជាបុរសដដែល ដែលបាន នាំខ្ញុំមកកាន់ទីនេះ។ គ្រូពេទ្យរបស់គាត់នៅ Milltown បានបញ្ចូនគាត់មកកាន់គ្រូពេទ្យនេះនៅក្នុងរដ្ឋ New Albany នៅទីនេះ គឺនៅ មន្ទីពេទ្យ Saint Edward's។ គាត់បាននាំកូនរបស់ខ្ញុំមកកាន់ទីនេះគាត់គឺជាមនុស្សល្អណាស់ ហើយជាគ្រូដ៏ល្អផងដែរ។ គាត់បានពិនិត្យអាការៈជម្ងឺរបស់គាត់ ហើយនិយាយថា“ជារោគមហារីក” ដោយនិយាយ ទៅកាន់គ្រូពេទ្យ Brown នៅឯ Milltown បាននិយាយថា “គាត់នឹងត្រូវស្លាប់”គូ្រពេទ្យ Brown បាននិយាយថា “ខ្ញុំគិត ដូច្នោះដែរ”
គេបានយកគាត់មកឯបងស្រីរបស់គាត់នៅទីនេះដែលជាសាច់ញ្ញាតិរបស់លោក Kopp ដែលធ្លាប់ជាចៅ ក្រមនៅក្នុងទីក្រុង។ ហើយនៅពេលដែលពួកគេបានចុះមកដល់ទីនេះដោយនិយាយថា “ចូរទុកគាត់នៅទីនេះ រហូតដល់គាត់ស្លាប់ទៅចុះ”
62
ពួកគេបាននាំខ្ញុំចុះមកកាន់ទីនេះ។នៅថ្ងៃបន្ទាប់មក ខ្ញុំបានធ្វើដំណើរទៅជាមួយប្រពន្ធរបស់ខ្ញុំ ត្រឡប់មក កាន់ទីនេះវិញ។យើងបានអធិស្ឋាន ឲ្យបងប្រុស Hall។ ខ្ញុំស្រឡាញ់គាត់ណាស់។ គាត់គឺជាមនុស្សម្នាក់ដែលបានប្រែចិត្តទទួលជឿព្រះគ្រីស្ទ។ ក្រោយមកគាត់ក៏ខ្សោយទៅៗ ហើយក៏មិនអាចលើកដៃរបស់គាត់បានឡើយ។
អ្នកស្រី Hall បាននិយាយថា“Billy អើយ តើមានអ្វីមួយដែលអ្នកអាចធ្វើបានដែរឬទេ?”
ខ្ញុំបានតបថា“គ្មានអ្វីមួយដែលខ្ញុំបានដឹងនោះឡើយ បងស្រី Hall។ ខ្ញុំមិនអាចឮព្រះបន្ទូលចេញមកពីព្រះជាម្ចាស់សោះ” “ខ្ញុំចង់ឲ្យគ្រូពេទ្យរបស់ខ្ញុំពិនិត្យមើលជម្ងឺរបស់គាត់”
“នាងបានសួរថា ”តើនរណាគឺជាគ្រូពេទ្យរបស់អ្នក?“
ខ្ញុំឆ្លើយថា “គឺគ្រូពេទ្យ Sam Adair”
ហើយខ្ញុំបានហៅSamឲ្យមក។ Sam បាននិយាយថា “មានតែការមួយប៉ុណ្ណោះ ខ្ញុំអាចបញ្ចូនគាត់ទៅកាន់រដ្ឋLouisville, Billy យើងត្រូវឲ្យគាត់ថតកាំរស្មីនិងពិនិត្យមើលការផ្សេងៗទៀតដែរ” “ខ្ញុំនឹងធ្វើការរាយការណ៍ដល់អ្នក អំពីលទ្ធផលនេះ” ពួកគេក៏បានបញ្ចូនរថយន្តសង្រ្គោះបន្ទាន់ចុះមកហើយនាំយកគាត់ទៅ រួចក៏បានវិលត្រឡប់មក វិញដែរ។
63
Sam ក៏បានទូរស័ព្ទមកកាន់ខ្ញុំដោយនិយាយថា “Billy អើយ គាត់មានជម្ងឺមហារីកថ្លើម។ យើងមិនអាចកាត់ ថ្លើមរបស់គាត់ចេញបានទេ”“គាត់គឺជាគ្រូអធិប្បាយ គាត់ត្រូវតែមិនមានអ្វីកើតឡើងទេនាពេលឥឡូវនេះ។ អ្នកគួរ តែប្រាប់ដល់គាត់ថាគាត់នឹងត្រូវស្លាប់ហើយ”
ខ្ញុំបានតបថា“គាត់បានត្រៀមខ្លួនរួចរាល់ហើយ។ ប៉ុន្តែ នៅក្នុងការនោះ គឺខ្ញុំមិនចង់ឃើញគាត់ស្លាប់នោះទេ។គាត់គឺជាប្អូនប្រុសរបស់ខ្ញុំ ហើយខ្ញុំស្រឡាញ់គាត់ណាស់”
ខ្ញុំបានគិតថា “អូ! ព្រះជាម្ចាស់អើយ សូមទ្រង់ធ្វើការខ្លះសម្រាប់ទូលបង្គំផង”
ខ្ញុំបានចាប់ផ្តើមចេញទៅបរបាញសត្វកំប្រុកនៅព្រឹកនោះ។ខ្ញុំបានក្រលេកមើលទៅខាងក្រៅ ឃើញថាគ្មាន នរណានៅក្នុងទីធ្លាខាងក្រៅនោះទេ នោះខ្ញុំក៏បានចាប់កាន់កាំភ្លើងរបស់ខ្ញុំហើយដើរចូលទៅក្នុងផ្ទះវិញ។ នោះក៏ មានបុរសវ័យចំណាស់ម្នាក់បានសម្លឹងមើលទៅកាន់ផ្លែប៉ោមដែលព្យួរនៅលើជញ្ជាំង។ខ្ញុំបានគិតថា “តើហេតុអ្វី Meda ដាក់ផ្លែប៉ោមនោះនៅលើជញ្ជាំងបែបដូច្នេះ?” ខ្ញុំសម្លឹងមើលទៅក៏ឃើញមានមួយហើយមួយទៀត គឺមានផ្លែ ប៉ោមចំនួន៦ ដែលបានព្យួរនៅទីនោះ។ ខ្ញុំបានដោះមួករបស់ខ្ញុំចេញហើយលុតជង្គង់ចុះ នៅលើកម្រាលឥដ្ឋ។ ដោយសម្លឹងមើលទៅខាងលើនោះ បន្ទាប់មក ក៏មានផ្លែប៉ោមដ៏ស្រស់ស្អាតមួយយ៉ាងធំបានធ្លាក់ចុះមកហើយក៏ បានស៊ីផ្លែប៉ោមទាំងអស់នោះទៅ។ ខ្ញុំបានឈរមើលពីលើនោះ ក៏មានពន្លឺដូចគ្នា (ដែលបានព្យួររូបភាពនោះនៅពីចម្ងាយ) ឈរនៅទីនោះ “ចូរលាជើងរបស់អ្នកក្រោកឈរឡើង។ ចូរទៅប្រាប់លោក Hallថា ”ព្រះជាម្ចាស់ទ្រង់មាន បន្ទូលថា គាត់នឹងមិនស្លាប់ឡើយ តែគាត់នឹងរស់នៅវិញ“
ខ្ញុំបានដើរចុះទៅហើយប្រាប់ការនោះដល់គាត់។ គាត់មិនមានអ្វីខុសប្លែកឡើយ ប៉ុន្តែគាត់បានជឿ។ គាត់ បានកាន់ជាប់ក្នុងសេចក្តីជំនឿនោះ។គ្មានអ្វីដែលខុសប្លែកឡើយ បើមើលទៅ។ មួយថ្ងៃបានកន្លងផុតទៅ ក៏គ្មាន ឃើញអ្វីដែលខុសប្លែកដែរ។នៅថ្ងៃទី២ ក៏គ្មានអ្វីខុសប្លែកដែរ។ នៅថ្ងៃទី៣ វាក៏បានចាប់ផ្តើមឡើង។ ហើយឥឡូវ នេះ គឺកំពុងតែមានជីវិតរស់នៅរហូតដល់សព្វថ្ងៃនេះគឺអស់រយៈពេលជាច្រើនឆ្នាំហើយ។
64
ខ្ញុំបានឃើញថាគាត់កំពុងតែអង្គុយនៅទីនេះ នោះគឺជាលោកស្រី ដែលបានលើកដៃឡើង បើខ្ញុំមិនច្រលំទេ។ នៅពេលដែលកូនស្រីរបស់គាត់បានអញ្ជើញមកបន្ទាប់ពីការប្រោសឲ្យជានៅ Margie Morgan ខ្ញុំបានធ្វើដំណើរចុះ ទៅកាន់ទីនោះ ហើយនៅទីនោះគ្មានអ្វីដែលអាចឲ្យស្រ្តីរូបនោះអាចធ្វើការអ្វីបានឡើយ។ នាងនឹងត្រូវស្លាប់ នៅ ក្នុងរវាងប៉ុន្មានម៉ោងទៀត។ពួកគេអាចបាញ់សម្លាប់នាង តែ១គ្រាប់ ឬ២គ្រាប់ប៉ុណ្ណោះ ដែលគេអាចផ្តល់ឲ្យនាង បាន គឺមានតែប៉ុណ្ណឹង។នាងបានទទួលការវះកាត់ ហើយរោគមហារីបានរីករាលដាលដល់ឆ្អឹងខ្នងរបស់នាង។ វា មាននៅគ្រប់ទីកន្លែងនៅពេលគេធ្វើការវះកាត់ គឺគេមិនអាចជួយដល់នាងបានឡើយ។ ខ្ញុំចង់និយាយទៅប្រាប់នាង អំពីការប្រោសឲ្យជាមកពីព្រះជាម្ចាស់។
ប៉ុន្តែនាងនិយាយថា“លោក, លោកគឺជាអ្នកបំរើព្រះជាម្ចាស់ ហើយខ្ញុំមិនសក្ត័សមឡើយ ដែលនាំឲ្យលោក អញ្ជើញមកដល់ផ្ទះរបស់ខ្ញុំដូច្នេះ”នាងនៅតែនិយាយដដែលៗថា ខ្លួននាងមិនសក្ត័សមឲ្យអ្នកបំរើព្រះមកដល់ផ្ទះ របស់នាងឡើយ។ នាងនិយាយថា“ខ្ញុំធ្លាប់បានរស់នៅក្នុងជីវិតមួយ គឺខ្ញុំធ្លាប់រាំសប្បាយ ហើយប្រព្រឹត្តនូវការទាំងឡាយដែលខ្ញុំមិនគួរធ្វើ។ ខ្ញុំធ្លាប់បានប្រើប្រាស់ភាសាមិនសមរម្យ ឬនិងពាក្យមិនល្អៗជាច្រើនទៀត”នាងបានប្រាប់ ដល់ខ្ញុំថា នាងគឺជាមនុស្សមានបាប ហើយនិយាយថា “ខ្ញុំមិនសក្ត័សមឡើយ”
65
ខ្ញុំបានឃើញថានាងទទួលបានការប៉ះពាល់ដ៏ត្រឹមត្រូវហើយ។ នាងត្រូវតែទទួលជឿលើព្រះគ្រីស្ទ នៅមុន ពេលដែលញ្ញាណទី៦ដែលជាញ្ញាណដ៏ខ្ពស់ឧត្តម ធ្វើការនៅក្នុងជីវិតរបស់នាង។
ពួកយើងបានលុតជង្គង់ចុះ។ខ្ញុំបាននិយាយទៅកាន់នាងថា “ទោះបីជា អំពីបាបរបស់អ្នកក្រហមឆ្អៅយ៉ាងក៏ ដោយ” នាងបានថ្វាយជីវិតរបស់នាងទៅកាន់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ហើយនៅពេលដែលនាងបានធ្វើបែបនោះ នាងបាននិយាយថា “អូ! ខ្ញុំមានអារម្មលំបាកណាស់។ មានការមួយចំនួនបានកើតឡើងមកលើរូបខ្ញុំ។ខ្ញុំចង់ចាប់ ដៃអ្នករាល់គ្នា”។
បន្ទាប់មកខ្ញុំបានមើលទៅខាងក្រៅ ហើយឃើញនាងនៅក្នុងការជាក់ស្តែង គឺនាងបានវិលត្រឡប់មកនៅ ខាងក្រោយផ្ទះក្បែរទ្រុងមាន់។ខ្ញុំបាននិយាយថា “អ្នកស្រី Weaver អើយ ព្រះអម្ចាស់ទ្រង់មានបន្ទូលថា លោកស្រី នឹងធ្វើដំណើរទៅកាន់ទ្រុងមាន់មួយនោះហើយលោកអ្នកស្រីនឹងបានរស់” ។
66
នាងមិនអាចបណ្តោយតាមរបៀបដែលនាងមានអារម្មណ៍ ថារោគមហារីកបានស៊ីរូងនាងនោះទេ។ នាងមិនអាចបណ្តោយតាមអ្វីដែលគ្រូពេទ្យបាននិយាយនោះទេថានាងនឹងត្រូវស្លាប់។ ខ្ញុំគិតថា ប្រហែលជា ១៤ឆ្នាំ ឬ១៥ឆ្នាំ ហើយ។ មែនទេ បងស្រីWeaver? (លោកស្រី បាននិយាយថា “១៤ឆ្នាំហើយ”) នាងមានការភ្ញាក់ ផ្អើលឡើងនៅក្នុង ព្រះវិហារនេះនៅពេលដែលនាងឈឺ វាមើលទៅ ដូចជាមិនអាចឲ្យនាងក្រោកឡើងពីគ្រែ ទាល់តែសោះ ដោយមានដៃសុទ្ធតែឆ្អឹងដោយព្រោះ នាងបានសន្យាទៅកាន់ព្រះថា នាងនឹងមក ហើយទទួល បុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវ។ពួកយើងបានលើកនាងឡើងពីរទេះរុញ ហើយបានយកនាងចូល ទៅក្នុងអាងទឹក ហើយធ្វើបុណ្យជ្រមុជទឹកឲ្យនាងនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ហើយនៅយប់នេះ នាងកំពុង តែអង្គុយនៅទីនោះ។ ចូរមើលទៅកាន់នាងចុះ បើសិនជាលោកអ្នកចង់ឃើញសុខភាពរបស់នាងនោះ។តើហេតុអ្វី ទៅ? ខាងវិទ្យាសាស្រ្តបានស្រាវជ្រាវ និយាយអ្វីៗផ្សេងទៀត ដោយព្រោះ ញ្ញាណទី៦បានធ្វើការ។
67
ចូរមើលចុះសូមអនុញ្ញាតឲ្យខ្ញុំបាននិយាយការនេះជាថ្មីម្តងទៀត បន្តិចទៀតសិន។ មានពេលមួយ ព្រះយេស៊ូវបានដើរឆ្លងកាត់ដើមឈើមួយ គឺជាដើមល្វា។ ហើយទ្រង់បានក្រលេកមើលទៅដើមល្វានោះ។ ឥឡូវ នេះ សូមកុំរំលងពីការនេះឡើយ។ ទ្រង់បានក្រលេកទៅមើលល្វានោះ គ្មានផ្លែទាល់តែសោះ។ ទ្រង់បានដាក់ បណ្តាសាដល់ដើមល្វានោះថា“នឹងគ្មានមនុស្សបរិភោគផ្លែរបស់វាទៀតឡើយ”
ពួកសិស្សរបស់ទ្រង់បានមើលនៅជុំវិញគឺដើមល្វានោះនៅមានលក្ខណៈដូចធម្មតា។ ស្រាប់តែ ១ម៉ោង ក្រោយមក វានៅតែដដែល។ ព្រះជាម្ចាស់ទ្រង់មិនបានបើកផែនដីហើយលេបវានោះទេ។ ទ្រង់មិនបាន បញ្ចូនពន្លឺមកពីលើមេឃ ហើយដុតធ្យូងឲ្យឆេះនោះទេ។ ទ្រង់អាចធ្វើការនេះបានប្រាកដណាស់ ទ្រង់អាចធ្វើវា បាន។ តែត្រង់មិនធ្វើការបែបនោះឡើយ។
តើមានអ្វីកើតឡើង?ដើមល្វានោះក៏ត្រូវបណ្តាសា។ សេចក្តីជំនឿលើព្រះ បានទាស់ប្រឆាំងនឹងដើមជីវិត នោះ។ គ្មានរូបរាងដែលអាចឲ្យលោកអ្នកមើលឃើញបានទេ។ប៉ុន្តែ ចុះទៅកាន់ឬសនៃដើមឈើនោះ គឺជាសេចក្តី ស្លាប់ដែលបានដាក់ចុះនៅក្នុងនោះ។ វាត្រូវបានជាប់បណ្តាសាហើយ។ញ្ញាណទី៦ បានចូលមកទាស់ប្រឆាំងនឹង វា។ វាត្រូវតែស្លាប់។ វាបានចាប់ផ្តើមស្លាប់ពីឬសមក។
68
វាក៏ដូចគ្នាដែរដែលបានកើតឡើងជាមួយនឹងរោគមហារីក ក៏ដូចជាការដុះដុំសាច់ដែរ ហើយក៏ដូចជាជម្ងឺ ដទៃទៀតដែរនៅពេលដែលញ្ញាណទី៦ ដែលជាអំណាចចេស្តានៃព្រះ បានក្រោកឡើងទាស់ប្រឆាំងនឹងវានោះ។ ដោយបាននិយាយថា“សាតាំងអើយ ចូរចេញពីទីនោះទៅ” លោកអ្នកប្រហែលជាមិនអាចមើលឃើញជារូបរាង បាន ប៉ុន្តែ សេចក្តីជំនឿនោះបាននៅជាប់នឹងការនោះដដែល។វាត្រូវបានជាប់បណ្តាសាហើយ។ ញ្ញាណទី៦នោះ មិន... ដែលជាញ្ញាណដ៏ខ្ពស់ឧត្តម នឹងមិនអនុញ្ញាតឲ្យវាចេញទៅបានទេ។វានឹងមិនយកចិត្តទុកដាក់នឹង របៀបដែលអ្នកមានអារម្មណ៍នោះទេ ឬអ្នកមានរូបរាងបែបណាទេ និងពីរបៀបដែលអ្នកបានប្រព្រឹត្តនោះទេ។វាមិនត្រូវការ ការណាមួយឡើយ ដើម្បីធ្វើការនោះបាន។ ព្រះបន្ទូលរបស់ព្រះបានឆ្លើយតបហើយ។ញ្ញាណទី៦ បានរក្សាជាប់នូវ ចំនុចនេះ។ ទ្រង់នឹងធ្វើការ គឺរោគមហារីកបានចាប់ផ្តើមថយចុះទៅ។វាបានងាប់តាំងពីឬសមក ហើយវាក៏បានទៅ បាត់។ ជាពិតប្រាកដណាស់។
69
តាមរយៈការជំរុញនៃញ្ញាណទី៦ដដែលនេះគឺនគររបស់វាក៏បានបែកបាក់ទៅ គឺវាបានទាស់នឹងគ្នាទៅវិញទៅមក។
តាមរយៈញ្ញាណទី៦នេះសមុទ្រក្រហម បានរុញច្រាញទៅក្រោយ ហើយក៏មានដីគោកសម្រាប់ឲ្យពួករាស្រ្ត របស់ព្រះបានរត់គេចនៅតាមផ្លូវនោះបាន។
តាមរយៈញ្ញាណទី៦ដដែលនេះSamson បានសម្លាប់ពួកភីលីស្ទីន១០០០នាក់ ដោយលំពែង។ គាត់មិនដឹង ពីរបៀបដែលត្រូវហាមឃាតខ្លួនឯងទេប៉ុន្តែគាត់ត្រូវបង្ខំដោយពួកមនុស្សក្បាលរឹង។ ហើយញ្ញាណទី៦នោះ បានធ្វើ ការ ហើយគាត់បានវាយពួកភីលីស្ទីន១០០០នាក់។ហាលេលូយ៉ា!
តាមរយៈញ្ញាណទី៦សេចក្តីស្លាប់បានរស់ឡើងវិញហើយ។ តាមរយៈញ្ញាណទី៦នេះ ជាការដ៏អស្ចារ្យ ដែល បានសម្តែងឡើង។
វាគឺជាការជំរុញដ៏មានអំណាចបំផុតដែលបានប៉ះពាល់នៅផែនដីនេះ គឺជាញ្ញាណដ៏ខ្ពស់ឧត្តមនោះ ដែល ហៅថា ញ្ញាណទី៦។ គ្មានអ្វីដែលធ្វើជាមួយនឹងការដែលនៅខាងក្រោមនេះទេបើសិនជានៅខាងក្រោមនេះបាន ប្រកាសវា ហើយនិយាយថា “អាម៉ែន” ទៅកាន់វា គឺលោកអ្នកកំពុងតែធ្វើចលនាប៉ុន្តែ ផ្អែកទៅលើអ្វីដែលបានធ្វើ ឡើង គឺជឿលើកិច្ចការនោះ។ គឺមានអំណាចចេស្តាៈ “បើសិនជាលោកអ្នកជឿអស់ពីចិត្តនោះ”ចំពោះញ្ញាណទាំង៥ របស់លោកអ្នក គឺការគិតពិចារណាដោយដាក់ចុះនៅក្នុងខួរក្បាលរបស់លោកអ្នក ប៉ុន្តែ ញ្ញាណទី៦ របស់លោក អ្នកបានដាក់ចុះនៅក្នុងចិត្ត។លោកអ្នកបានជឿដោយអស់ពីចិត្ត។ ការសារភាពឡើងចេញពីមាត់របស់លោកអ្នក។ គឺលោកអ្នកជឿដោយអស់ពីចិត្តមែនហើយ គឺជាញ្ញាណទី៦ ដែលជាការជំរុញដ៏មានអំណាច។
70
សូមស្តាប់ដោយព្រោះញ្ញាណទី៦ មានហោរាម្នាក់ ត្រូវបានគេបោះចូលទៅក្នុងរូងសិង្ហ។ ហើយដោយព្រោះ ញ្ញាណទី៦នោះសត្វសិង្ហមិនអាចស៊ីដានីញ៉ែលបានឡើយ។ ពួកវាមិនអាចចូលទៅជិតគាត់បានផង ដោយព្រោះ ញ្ញាណទី៦ដែលជាញ្ញាណដ៏ខ្ពស់ឧត្តម។
តាមរយៈញ្ញាណទី៦កូនជនជាតិហេព្រើរ៣នាក់ ត្រូវបានគេបោះចូលទៅក្នុងគុកភ្លើង ហើយពួកគេមិនត្រូវ ភ្លើងឆេះឡើយ។ញ្ញាណទី៦នោះ! ហេតុផលទាំងឡាយ ត្រូវបានបង្ហាញថា ពួកគេគួរតែដុតស្លាប់ នៅមុនពេល ដែលពួកគេត្រូវគេបោះចូលទៅក្នុងគុកភ្លើងនោះប៉ុន្តែ ញ្ញាណទី៦នោះ បាននៅជាមួយពួកគេនៅទីនោះ ឬរយៈ ពេល ២ ឬ៣ម៉ោង។ ហើយនៅពេលដែលពួកគេ បានបើកចង្រ្កានភ្លើងឡើងពួកគេបានឃើញមានមនុស្សម្នាក់ឈរ នៅក្នុងចំណោមពួកគេ ដូចជាព្រះរាជបុត្រានៃព្រះ។ នោះគឺជាញ្ញាណទី៦។ភ្លើងមិនអាចដុតបានឡើយ។ មែន ហើយ។
71
វាគឺជាញ្ញាណទី៦នោះដដែលមានពេលមួយ សាវកពេត្រុស បាននៅក្នុងគុក ហើយពួកគេនឹងយកគាត់ទៅ កាត់ក្បាលនៅថ្ងៃស្អែក។ ហើយនៅឯផ្ទះលោកយ៉ូហាម៉ាកុស ពួកគេបានប្រជុំគ្នាអធិស្ឋាន។ នោះគឺជាញ្ញាណទី៦ បានចាប់ផ្តើមប្រមូលនៅជុំវិញនៅក្នុងគុកនោះជាទីដែលគាត់បានគ្របដណ្តប់ដោយសេចក្តីអធិស្ឋាន។ ហើយ ញ្ញាណទី៦នោះ បានចេញធ្វើការ។ បង្គោលភ្លើងបានចូលមកក្នុងបង្អួចហើយប៉ះពាល់លោកពេត្រុស ហើយ មានបន្ទូលថា “សូមមក ហើយចេញពីទីនោះទៅ” នោះគឺជាញ្ញាណទី៦!
វាគឺជាញ្ញាណទី៦ដែលមិនអនុញ្ញាតឲ្យ លោកប៉ុល បានលង់ទឹកនៅក្នុងមហាសមុទ្រឡើយ នោះគឺជា ញ្ញាណដ៏ខ្ពស់ឧត្តម។វាគឺជាញ្ញាណទី៦ នៅពេលដែលសត្វពស់បានចឹកដៃគាត់ នោះគាត់បានរលាស់វាទៅក្នុងភ្លើង ទៅ។ វាគឺជាញ្ញាណទី៦ដែលបានធ្វើការនោះ។
72
វាគឺជាញ្ញាណទី៦ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីសុគតឡើងវិញ បន្ទាប់ពីទ្រង់ត្រូវបានគេដាក់នៅលើ ដី ដោយព្រោះទ្រង់បានជឿលើព្រះបន្ទូលរបស់ព្រះ។ទ្រង់មានបន្ទូលថា “ចូរបំផ្លាញរូបកាយនេះចុះ ហើយខ្ញុំនឹង ប្រោសវាឲ្យរស់ឡើងវិញនៅថ្ងៃទី៣។ដ្បិតស្តេចដាវីបាននិយាយថា ខ្ញុំមិនទុកឲ្យព្រះដ៏បរិសុទ្ធនៃខ្ញុំ ទ្រង់ទតឃើញការពុករលួយឡើយ តើខ្ញុំនឹងទុកឲ្យព្រលឹងរបស់ទ្រង់ទៅស្ថាននរគឬ” នោះគឺជាញ្ញាណដ៏ខ្ពស់ឧត្តម។ជាអ្នកដែលបំបាត់នូវហេតុផលទាំងឡាយនៃញ្ញាណទាំងនេះ។ ជាការដែលជឿលើញ្ញាណដ៏ខ្ពស់ឧត្តម ជាញ្ញាណនៃសេចក្តីជំនឿ ដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានប្រទានឲ្យ។
តាមរយៈញ្ញាណដដែលនោះព្រះជាម្ចាស់ទ្រង់មានបន្ទូល នៅពេលដែលគ្មានការអ្វីសោះ។ តើវាគឺជាញ្ញាណ អ្វី? ញ្ញាណដ៏ខ្ពស់ឧត្តមនោះគឺជាព្រះ ដែលជាសេចក្តីជំនឿនៃព្រះមាននៅក្នុងលោកអ្នក ហើយជាផ្នែកមួយរបស់ ព្រះដែលបានចូលមកក្នុងលោកអ្នកហើយប្រទានដល់លោកអ្នកនូវញ្ញាណដ៏ខ្ពស់ឧត្តម។ តាមរយៈញ្ញាណដ៏ខ្ពស់ ឧត្តមដដែលនោះ ព្រះជាម្ចាស់ទ្រង់បានធ្វើឲ្យលោកីយនេះបានរួមគ្នាជាមួយនឹងការដែលមិនធ្លាប់មានរូបរាង ឡើង។ ទ្រង់មានបន្ទូល ហើយបានជឿព្រះបន្ទូលរបស់ទ្រង់ហើយលោកីយក៏មានវត្តមានឡើង។ សូមថ្វាយ សិរី រុងរឿងដល់ព្រះចុះ!
73
ញ្ញាណទី៦ដែលជាញ្ញាណដ៏ខ្ពស់ឧត្តម អូ! ព្រះជាម្ចាស់អើយ សូមទ្រង់ចាក់បង្ហូរវាមកលើទូលបង្គំផង។ សូមប្រទានវាមកទូលបង្គំផង ហើយដល់អស់អ្នកដែលត្រូវការវាផង។ សូមទ្រង់ចាក់បង្ហូរញ្ញាណទី៦នោះមកលើទូលបង្គំផង ឱព្រះជាម្ចាស់អើយ។ ទូលបង្គំសូមថ្វាយ ញ្ញាណទាំង៥នេះ ដែលជាចំណេះដឹងរបស់ទូលបង្គំគំនិតរបស់ ទូលបង្គំ ដែលតែងតែងឿងឆ្ងល់រាល់ការទាំងឡាយ។ សូមឲ្យព្រះបន្ទូលរបស់ទ្រង់សុទ្ធតែជាសេចក្តីពិតរីឯពាក្យ របស់មនុស្សវិញ សុទ្ធតែកុហក។ គ្រប់ទាំងការងឿងឆ្ងល់ និងការសង្ស័យទាំងឡាយ នឹងត្រូវរលាយបាត់ទៅអស់ហើយសូមឲ្យទូលបង្គំ ដោយតាមញ្ញាណដ៏ខ្ពស់ឧត្តម ដែលជាញ្ញាណនៃព្រះវិញ្ញាណបរិសុទ្ធផងចុះ។
តើលោកអ្នកមិនចង់បានទេឬអី?នោះគឺជាការដែលយើងរាល់គ្នាចង់បាន។ សូមព្រះប្រទានពរដល់លោក អ្នក។ នោះហើយគឺជាអ្វីដែលយើងត្រូវការ។នោះគឺជាញ្ញាណដ៏ខ្ពស់ឧត្តម ដែលសុំនូវការមួយចំនួន ហើយក៏ដឹងថា ទ្រង់នឹងប្រទានឲ្យ។ “ដ្បិតអស់អ្នកដែលមកឯព្រះ នោះត្រូវតែជឿថា ទ្រង់គឺជាព្រះ ហើយរង្វាន់នឹងប្រទានមកដល់ អស់អ្នកដែលព្យាយាមស្វែងរកទ្រង់”
74
បើសិនជាញ្ញាណទី៦បាននិយាយថា “ទ្រង់រក្សាព្រះបន្ទូលរបស់ទ្រង់។ ខ្ញុំបានថ្វាយខ្លួនរបស់ខ្ញុំដល់ទ្រង់។ខ្ញុំសូមប្រគល់ថ្វាយទ្រង់នូវអ្វីដែលខ្ញុំមាន គឺថ្វាយដល់ទ្រង់។ ញ្ញាណរបស់ខ្ញុំបាននិយាយថាការនេះនឹងកើតឡើង គឺសេចក្តីជំនឿរបស់ខ្ញុំលើព្រះបន្ទូលរបស់ព្រះ” បន្ទាប់មក អ្វីៗផ្សេងៗទៀតដែលទាស់ប្រឆាំងនឹងវា គឺគំនិតនោះ នឹងមិនអាចកើតឡើងបានឡើយ។
លោកអ័ប្រាហំបានជួបព្រះជាម្ចាស់ហើយទ្រង់មានបន្ទូលថា “អ្នកនឹងមានកូនមួយ តាមរយៈនាងសារាជា អ្នកបង្កើតមក” នៅពេលនោះ លោកអ័ប្រាហាំមានអាយុ៧៤ឆ្នាំហើយប្រពន្ធរបស់គាត់មានអាយុ៦៥ឆ្នាំ។ អ័ប្រាហាំ បានហៅអ្វីៗទាំងអស់ថាមិនអាចកើតឡើងបានឡើយនោះគឺបានទាស់ប្រឆាំងនឹងព្រះ បន្ទូលទ្រង់ហើយ ដែល បានគិតថា វាមិនអាចកើតឡើងបានឡើយ។ គាត់បានដើរដោយចិត្តជឿ ដូចជាគាត់បានឃើញព្រះ។
គាត់បានហៅអ្វីៗទាំងអស់ថា វាមិនអាចទៅរួចឡើយ... គ្រូពេទ្យអាចនិយាយថា“តើហេតុអ្វី អ័ប្រាហាំ អ្នកចាស់ហើយក្នុងការដែលធ្វើបែបនោះ”វាគ្មានអ្វីដែលខុសប្លែកបន្តិចឡើយ នូវអ្វីដែលគ្រូពេទ្យបាន និយាយនោះ និងអ្វីដែលមនុស្សឯទៀតបាននិយាយដែរនឹងអ្វីដែលគំនិតរបស់គាត់ផ្ទាល់បានគិតដែរ។ ព្រះជាម្ចាស់ ទ្រង់ត្រឹមត្រូវ ហើយទ្រង់នៅតែរក្សាព្រះបន្ទូលទ្រង់ជានិច្ច។
75
នោះគឺជាញ្ញាណទី៦ដែលជាញ្ញាណដ៏ខ្ពស់ឧត្តម។ ព្រះជាម្ចាស់ទ្រង់បានប្រទានដល់ខ្ញុំ។ ព្រះជាម្ចាស់ទ្រង់ បានឲ្យដល់ខ្ញុំថែមទៀតហើយឲ្យទៅដល់ពួកអ្នកបំរើទ្រង់ ដែលជារាស្ត្ររបស់ទ្រង់ នេះគឺជាសេចក្តីអធិស្ឋានរបស់ ខ្ញុំ។
នៅព្រឹកនេះនៅពេលដែលម្តាយបាននាំទារកតូចមួយដែលមានសក់ក្រហម ឈរនៅខាងក្រៅ គឺទឹកភ្នែក របស់គាត់បានហូរមករហូត។ខ្ញុំបានសួរទៅកាន់គាត់ថា “តើមានអ្វីជាបញ្ហាទៅ បងស្រី?”
នាងឆ្លើយថា“បងប្រុស Branham អើយ កូនរបស់ខ្ញុំកើតរោគជម្ងឺឈាមសស៊ីឈាមក្រហម” ខ្ញុំបានមាន អារម្មណ៍ថាដូចជាមានការមួយចំនួនបានក្រោកឡើង។ អូ! វាត្រូវការជំនួយជាខ្លាំង ក្នុងពេលដែលគ្រាមានទុក្ខលំបាកនេះ។
76
កាលពីមុនBilly ហើយនិងខ្ញុំ បានចុះទៅឯផ្លូវ កំពុងតែបើកឡើងចុះទៅឯ។ នោះក៏ឃើញមានក្មេងប្រុស ស្បែកខ្មៅមួយចំនួនបានចុះមកតាមផ្លូវ ហើយពួកគេបានបើកបរយ៉ាងលឿន ហើយពួកគេក៏បានចាប់បង្វិល ចង្គោតឡានរបស់ពួកគេជាច្រើនជុំហើយក្មេងប្រុសទាំងអស់ក៏បានខ្ទាតចេញទៅលើផ្លូវទាំងអស់គ្នា ហើយមាន ក្មេងប្រុសតូចម្នាក់បានជាប់នៅក្រោមឡានដោយខ្នងរបស់វាដេកបញ្ចាស់នឹងឡាននោះ។ ពួកក្មេងប្រុសទាំង នោះក៏បានលោតចេញទៅក្រៅ ហើយចាប់ផ្តើមក្រោកឡើង។វាបាននិយាយថា “អូ! សូមជួយផង! ខ្នងរបស់ខ្ញុំបាន បាក់ហើយ។ សូមកុំធ្វើបែបនឹងអី! អ្នកនឹងសម្លាប់ខ្ញុំហើយ!អ្នកនឹងសម្លាប់ខ្ញុំហើយ! សូមកុំធ្វើបែបនឹងអី!”
ពួកគេបាននិយាយថា“អូ! ពួកយើងនឹងលើកវាចេញពីខ្នងរបស់ឯង វាកំពុងតែឆេះដោយភ្លើងហើយ”
“សូមកុំយកវាចេញអីអ្នកកំពុងតែធ្វើឲ្យខ្ញុំស្លាប់ហើយ! សូមកុំធ្វើវាអី! សូមកុំធ្វើវាអី!”
ខ្ញុំបានស្រែកទៅខាងក្រោមនោះថា “កូនប្រុស តើកូនគឺជាគ្រីស្ទានឬ?”
វាបានឆ្លើយថា “អត់ទេ លោក”
ខ្ញុំបានតបវិញថា “កូនគួរតែអធិស្ឋានទៅ”
វាឆ្លើយថា “បាទ, លោក”
នោះគឺជាញ្ញាណទី៦ដែលបានធ្វើការ។ ខ្ញុំបានដើរនៅជុំវិញខាងក្រោយឡាននោះ ហើយខ្ញុំមិនបានដឹងរហូត ទាល់តែខ្ញុំអាចធ្វើការវិនិច្ឆ័យប៉ុន្តែ ស្រាប់តែរំពេចនោះ បានស្ទុះឡើងរំលងក្មេងនោះ ហើយវាក៏បានក្រោកឡើង ដូចជាមិនមានអ្វីកើតឡើងសោះ។តើវាគឺជាអ្វីទៅ? “ជំនួយនាពេលបច្ចុប្បន្នពិតជាមានមែន នៅក្នុងគ្រាមានទុក្ខ លំបាក!”
77
ពួកយើងបានចុះមកពី...ក៏ឃើញស្ត្រីវ័យក្មេងស្បែកខ្មៅម្នាក់ កំពុងតែបើកបររថយន្តនៅលើផ្លូវ គឺជា Plymouthថ្មីមួយដែលធ្វើដំណើរបាន៤០០ម៉ាយ។ នាងបានបើកនៅក្នុងល្បឿនលឿនគួរសម។ ហើយខ្ញុំបានឃើញ រថយន្តនោះ។គឺវាក៏បានបើកសំដៅទៅបុកដើមឈើ។ Billy ហើយនិងខ្ញុំក៏បានឈប់ឡាន។ នៅទីនោះមានសុទ្ធ ព្រិលនៅពេញផ្លូវហើយផ្លូវនៅខាងមុខពួកយើងរអិលណាស់ ប៉ុន្តែវាបានស្ងួតហើយ។ ពេលនោះក៏មានខ្យល់បក មកជាខ្លាំងផងគឺឡើងមកដល់ Minnesota រហូតទាល់តែរថយន្តនោះបានបើងចេញទៅ។ Billy តើអ្នកនៅចាំទេ? ខ្ញុំបានរត់សំដៅទៅឯក្មេងស្រីនោះ។ហើយក៏ឃើញនាងកំពុងតែអង្គុយនៅទីនោះ និយាយថា “អូ! ខ្ញុំត្រូវស្លាប់ហើយ ខ្ញុំត្រូវស្លាប់ហើយ”ពួកគេក៏បានទូរស័ព្ទហៅរថយន្តសង្រ្គោះបន្ទាន់មក។
រថយន្តសង្រ្គោះបន្ទាន់ក៏មកដល់នៅខាងក្រោយរថយន្តនោះមានសាកសពបុរសម្នាក់។ ពួកគេនិយាយថា “ខ្ញុំមិនអាចយកនាងដាក់ក្នុងរថយន្តនេះបានទេ”
រួចក៏មានអ្នកចំការម្នាក់បាននិយាយថា“សូមហៅអ្នកផ្សេងមកជាប្រញាប់ទៅ នាងជិតស្លាប់ហើយ”
ខ្ញុំបានដើរឡើងទៅកាន់ទីនេះ ហើយនិយាយថា “សូមប្អូនស្រី រង់ចាំបន្តិចសិន”
នាងតបថា“អូ! សូមកុំប៉ះខ្ញុំ អីលោក។ សូមកុំប៉ះខ្ញុំ។ អូ! ខ្នងរបស់ខ្ញុំ!”
ខ្ញុំបានសួរទៅកាន់នាងថា“ប្អូនស្រីអើយ តើប្អូនជាគ្រីស្ទានឬ?” នាងបានមើលមុខខ្ញុំ។ ហើយបាននិយាយ ទៅកាន់នាងថា“ខ្ញុំគឺជាអ្នកបំរើដំណឹងល្អ។ បើសិនជាប្អូនស្លាប់ទៅ តើប្អូននឹងបានទៅនៅជាមួយព្រះដែរឬទេ?”
នាងតបថា “លោក ខ្ញុំចង់ណាស់ គឺខ្ញុំចង់ទៅនៅជាមួយនឹងព្រះឥឡូវនេះ”
នោះញ្ញាណទី៦ក៏បានធ្វើការ។អំណាចចេស្តារបស់ព្រះក៏បានយាងចុះមក។ នាងអាចដើរចេញពីរថយន្ត នោះបាន ដោយគ្មាននរណាម្នាក់ជួយនាងឡើយ។នេះគឺជា អំណាចចេស្តានៃព្រះ! “ជំនួយនាពេលបច្ចុប្បន្នពិតជា មានមែន នៅក្នុងគ្រាមានទុក្ខលំបាក!”
ពួកយើងបានដើរដោយសេចក្តីជំនឿ។ហើយក៏រស់នៅដោយសេចក្តីជំនឿ “ពួកអ្នកសុចរិតនឹងរស់នៅដោយ សារសេចក្តីជំនឿ” យើងរាល់គ្នាត្រូវរស់នៅដោយរបៀបនេះ។តើមានបងប្អូនប៉ុន្មាននាក់ចង់ទទួលបានញ្ញាណទី៦ ដែល ជាញ្ញាណដ៏ខ្ពស់ឧត្តមថែមទៀត?
សូមបងប្អូនបានឱនក្បាលចុះ ហើយអធិស្ឋានជាមួយនឹងយើងខ្ញុំ។
78
ឱព្រះជាម្ចាស់ជាព្រះវរបិតានៃទូលបង្គំយើងខ្ញុំអើយ ទ្រង់ល្អណាស់ចំពោះទូលបង្គំយើងខ្ញុំ។ ទ្រង់បានប្រទានញ្ញាណទាំង៥ដល់ទូលបង្គំយើងខ្ញុំ ដើម្បីរស់នៅ និងដើរនៅលើផែនដីនេះបាន ឬដើម្បីឲ្យទូលបង្គំយើងខ្ញុំអាចប៉ះ ពាល់ផែនដីនេះបាន។ ទូលបង្គំយើងខ្ញុំអាចមានអារម្មណ៍ដឹងថារបស់នោះគឺជាអ្វីបាន ដោយសារដៃរបស់ទូលបង្គំយើងខ្ញុំបានប៉ះពាល់វា។ ទ្រង់បានប្រទានឲ្យទូលបង្គំយើងខ្ញុំអាចស្តាប់ឮបាន។ ទូលបង្គំយើងខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលទូលបង្គំយើងខ្ញុំអាចស្តាប់ឮព្រះបន្ទូលរបស់ទ្រង់បាន ហើយ “សេចក្តីជំនឿក៏បានចេញមកតាមរយៈការស្តាប់ឮ គឺឮព្រះបន្ទូលទ្រង់” ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ សម្រាប់ញ្ញាណទី៦នេះ។សូមឲ្យទូល បង្គំយើងខ្ញុំបានរក្សាវាជារៀងរាល់ថ្ងៃពេញមួយជីវិតនៃទូលបង្គំយើងខ្ញុំ។
ប៉ុន្តែសូមឲ្យញ្ញាណដ៏ខ្ពស់ឧត្តមនេះ ដែលជាញ្ញាណនៃសេចក្តីជំនឿ ដែលជាកម្មសិទ្ធិនៃពួកអ្នកជឿរាល់គ្នាដោយពួកគេត្រូវមានវា នោះគឺដើម្បីជឿ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានវាបន្ថែមទៀតដល់ទូលបង្គំយើងខ្ញុំ។អូ! ព្រះជាម្ចាស់អើយ សូមទ្រង់លាងជំរះទូលបង្គំយើងខ្ញុំផង ហើយបំពេញទូលបង្គំយើងខ្ញុំដោយសេចក្តីល្អរបស់ទ្រង់ និងអំណាចចេស្តារបស់ទ្រង់។ សូមឲ្យទូលបង្គំយើងខ្ញុំបានដើរដោយញ្ញាណទី៦នោះ ពេញមួយជីវិតរបស់ទូលបង្គំយើងខ្ញុំ ដែលជាញ្ញាណនៃសេចក្តីជំនឿ គឺបានប្រទានមកដោយសារព្រះយេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះ។នេះគឺជាអ្វីដែលទូលបង្គំយើងខ្ញុំបានអធិស្ឋានទូលសូម សូមឲ្យទូលបង្គំយើងខ្ញុំជឿថា ទូលបង្គំយើងខ្ញុំនឹងទទួលបាន និងមិនមានសេចក្តីសង្ស័យនៅក្នុងចិត្តឡើយ ដ្បិតទ្រង់បានសន្យាថា វានឹងកើតមានឡើងជាពិតប្រាកដ។
ឱព្រះជាម្ចាស់អើយសូមទ្រង់ទតមើល បងប្អូនទាំងនេះ ដែលបានលើកដៃថ្វាយដល់ទ្រង់ គឺជាបងប្អូនដែល ទូលបង្គំកំពុងតែអធិស្ឋានឲ្យពួកគេរាល់គ្នា។ពួកគេត្រូវការទ្រង់ជួយដល់ពួកគេ។ ទ្រង់បានស្គាល់ថាពួកគេគឺជា នរណាយ៉ាងច្បាស់ណាស់។ ទូលបង្គំសូមអធិស្ឋានដល់ទ្រង់គឺសូមទ្រង់បាននាំពួកគេឆ្លងផុតពីការទាំងអស់នេះ ផង។ សូមទ្រង់បំពេញតាមសេចក្តីទូលសូមរបស់ពួកគេផង។ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។
79
ជំនឿលើព្រះវរបិតា ជំនឿលើព្រះរាជបុត្រា
ជំនឿលើព្រះវិញ្ញាណបរិសុទ្ធទ្រង់គឺជាព្រះតែមួយ
អារក្សនឹងត្រូវភ័យញ័ររន្ធត់ហើយពួកមនុស្សមានបាបនឹងក្រោកឡើង
មានជំនឿលើព្រះយេហូវ៉ា នោះអ្វីៗនឹងភ័យរញ្ជួយ។
តើបងប្អូនធ្លាប់ឮបទចម្រៀងនេះដែរឬទេ?សូម តន្ត្រីឈប់បន្តិចសិន យើងនឹងច្រៀងដោយគ្មានភ្លេង។
ជំនឿលើព្រះវរបិតា ជំនឿលើព្រះរាជបុត្រា
ជំនឿលើព្រះវិញ្ញាណបរិសុទ្ធទ្រង់គឺជាព្រះតែមួយ
អារក្សនឹងត្រូវភ័យញ័ររន្ធត់ហើយពួកមនុស្សមានបាបនឹងក្រោកឡើង
មានជំនឿលើព្រះយេហូវ៉ា នោះអ្វីៗនឹងភ័យរញ្ជួយ។
80
ត្រូវហើយ។អូ! ជំនឿដ៏អស្ចារ្យ! អស្ចារ្យណាស់ ជាជំនឿនៃសិរីល្អ។ ព្រះជាម្ចាស់ទ្រង់បានប្រទានសេចក្តីជំនឿដល់ខ្ញុំ។ “អ័ប្រាហំាបានរស់នៅដោយសេចក្តីជំនឿ ហើយអ៊ីសាកបានរស់នៅដោយសេចក្តីជំនឿ។ ហើយដោយ សេចក្តីជំនឿ អេបិលបានថ្វាយដង្វាយដល់ព្រះជាម្ចាស់ ល្អជាងដង្វាយរបស់កាអ៊ីន គាត់មិនទាន់ស្លាប់នៅឡើយទេ គឺគាត់មិនទាន់បានធ្វើបន្ទាល់នៅឡើយទេ”អូ! ចុះតើយើងរាល់គ្នាមិនត្រូវការសេចក្តីជំនឿទេឬអី! ខ្ញុំស្រឡាញ់ទ្រង់។ ខ្ញុំចង់មានជំនឿថែមទៀត។បំណងប្រាថ្នារបស់ខ្ញុំនៅក្នុងជីវិត គឺនៅក្នុងឆ្នាំថ្មីនេះដែលជិតចូលមកដល់ គឺខ្ញុំចង់មានសេចក្តីជំនឿលើព្រះជាម្ចាស់ថែមទៀត។ ព្រះជាម្ចាស់ទ្រង់ នឹងដកសេចក្តីសង្ស័យទាំងឡាយចេញពីក្នុងគំនិតរបស់ខ្ញុំ បើសិនជាមានការសង្ស័យមួយបានលេចឡើងមកនោះ។ សាតាំងវាកំពុងតែតស៊ូជាមួយនឹងខ្ញុំហើយហើយ វាក៏តស៊ូជាមួយលោកអ្នកបងប្អូនដែរ វាព្យាយាមបាញ់ព្រួញរបស់វាឲ្យចំពួកយើងរាល់គ្នា។ប៉ុន្តែ សូមឲ្យខ្ញុំបានប្រើ ខែលនៃសេចក្តីជំនឿគ្រប់ពេលវេលា គឺពេលដែលខ្ញុំតយុទ្ធជាមួយនឹងអារក្សគឺនឹងឲ្យព្រួញភ្លើងរបស់វាបានបាក់ចុះ នេះគឺជាសេចក្តីអធិស្ឋានដ៏ស្មោះត្រង់របស់ខ្ញុំ។សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នកបងប្អូន។
បងប្រុស Neville តើបងមានអ្វីចង់និយាយដែរឬទេ?សូមអញ្ជើញឡើងមក។
(បងប្រុស បានជូនដំណឹងព័ត៌មានផ្សេង ការធ្វើទីបន្ទាល់និងបញ្ចប់អធិស្ឋាន)