ន្និសិទដ៏ពិត ប្រាកដជាមួយព្រះជាម្ចាស់

Jeffersonville, Indiana, USA

59-1220M

1
យើងរាល់គ្នាបានឆ្លងកាត់ពេលវេលាដ៏អស្ចារ្យណាស់នៅក្នុងសប្តាហ៍នេះ។ហើយវាគឺជាសប្តាហ៍ដែលពេញ ដោយព្រះពរយ៉ាងខ្លាំងក្រៃលែងសម្រាប់ខ្ញុំ។ ខ្ញុំជឿជាក់ថា លោកអ្នកបងប្អូនជាច្រើននៅទីនេះក៏បានទទួលព្រះពរ មកពីព្រះជាម្ចាស់ផងដែរ។ មានបងប្អូនជាច្រើនបានទទួលព្រះវិញ្ញាណបរិសុទ្ធនោះហើយគឺជាគោលបំណងនៃ យើងខ្ញុំនៅក្នុងការប្រជុំគ្នានេះ។
ហេតុផលដែលយើងខ្ញុំមិនផ្សព្វផ្សាយវាចេញទៅខាងក្រៅគឺដោយព្រោះយើងគ្មានកន្លែងអាចដាក់មនុស្សបាន គ្រប់គ្រាន់។ ពីមួយយប់ទៅមួយយប់ មនុស្សក៏បានចាកចេញទៅឆ្ងាយ។នេះគឺជារបៀបរបស់ប្រជាជនក្នុងស្រុក យើង គឺវាមានពិតមែននៅក្នុងចំណោមយើងរាល់គ្នានៅទីនេះ។
ហើយអំពីការចែកចាយកាដូរជាកន្ត្រកៗនាពេលឥឡូវនេះ​នោះគឺជាអ្វីដែលបងប្អូនយើងរាល់គ្នានៅក្នុងស្រុក ចង់បាន។ នោះគឺជាកិច្ចការងាររបស់ពួកជំនុំ។វាគឺមានជាទៀងទាត់នៅក្នុងសាលាថ្ងៃអាទិត្យរបស់យើងរាល់គ្នា។ បើសិនជាបងប្អូនណាចង់ចូលរួមចំណែកនៅក្នុងការជួយដល់បងប្អូនដែលខ្វះខាតយើងខ្ញុំជឿជាក់ថា បងប្អូនទាំង នោះនឹងបានទទួលវាជាពិតប្រាកដ។ នៅក្នុងទីក្រុងនេះ យើងឃើញថាមានគ្រួសារដែលខ្វះ ខាតគ្មានអ្វីសោះ គឺពួកគេ មិនមានអ្វីសោះសម្រាប់បុណ្យណូអែល។ ពួកគេបានពឹងផ្អែកលើពួកជំនុំនេះ។ដូច្នេះ កិច្ចការងារនេះ ត្រូវបានធ្វើ ឡើងដើម្បីគោលបំណងនោះឯង។ មានពួកជំនួយម្នាក់ត្រូវបានទទួលភារកិច្ចនេះចូរប្រាប់ដល់គាត់ថា របស់របរទាំងនោះប្រើសម្រាប់អ្វី ឬក៏អាចប្រាប់ដល់ប្អូនស្រីរបស់ខ្ញុំដែលអង្គុយនៅខាងក្រោយនោះបានគាត់ក៏ អាចទទួលកិច្ចការងារនោះបានដែរ។
2
ឥឡូវនេះខ្ញុំបានដឹងថា យើងរាល់គ្នាបានទទួលពិធីបុណ្យជ្រមុជទឹករួចហើយ។តែនៅមានបងប្អូនមួយចំនួន មិនទាន់បានទទួលនៅឡើយ ពួកគាត់ចង់ទទួលពិធីបុណ្យជ្រមុជទឹកណាស់តើមែនទេ? អញ្ចឹង នៅយប់នេះ យើង នឹងរៀបចំពិធីបុណ្យជ្រមុជទឹកម្តងទៀត។ យើងខ្ញុំគិតថា យ៉ាងហោចណាស់អាងទឹកនឹងមានពេញដោយមនុស្ស ដែលមកទទួលបុណ្យជ្រមុជទឹក។ បន្ទាប់ពីបញ្ចប់កម្មវិធីនៅយប់នេះភ្លាមនោះនឹងមានកម្មវិធីបុណ្យជ្រមុជទឹក។ មានអ្នកខ្លះបាននិយាយថា តើយើងត្រូវរៀបចំពិធីបុណ្យជ្រមុជទឹកឬ?ដូច្នេះ Billy ដែលបានរត់ទៅអម្បាញ់ម៉ិញ ហើយបានប្រាប់ដល់ខ្ញុំថា “កុំទាន់អញ្ជើញមក ពីព្រោះបងប្រុស Neville នឹងត្រូវធ្វើបុណ្យជ្រមុជទឹកជាមុន ដំបូង” មានមនុស្សជាច្រើនបានចាកចេញទៅព្រោះពួកគេមិនបា្រកដថា យើងនឹងរៀបចំពិធីបុណ្យជ្រមុជទឹកនៅ ព្រឹកនេះទេ។
ចូរបងប្អូនចាំថា អាងទឹកនេះ គឺតែងតែបើកចំហរជានិច្ចគ្រប់ពេលវេលា ទោះថ្ងៃក្តី ឬយប់ក្តី គឺសម្រាប់រៀបចំធ្វើ ពិធីបុណ្យជ្រមុជទឹក។ មានអ្នកបំរើផ្សេងទៀតបានអញ្ជើញមកកាន់ទីនេះ ដោយប្រើអាងទឹកនេះ សម្រាប់រៀបចំ ពិធីបុណ្យជ្រមុជទឹក។ ដូច្នេះ យើងខ្ញុំមានសេចក្តីត្រេកអរណាស់ចំពោះកិច្ចការងារនេះ។
3
នៅពេលមុន ខ្ញុំបានអធិប្បាយនៅឯពួកជំនុំឧទ្យានមេតូឌីស។ហើយមានប្អូនប្រុសគួរជាទីស្រឡាញ់ម្នាក់បាន និយាយថា “ខ្ញុំបានដើរទៅឯ បងប្រុស Branhamកាលពីថ្ងៃមុន ដើម្បីប្រើការនោះ...” ខ្ញុំបានសួរថា “តើប្អូនហៅ ការនោះថាជាអ្វី?”
ខ្ញុំគិតថា វាដូចជាការពិបាកណាស់សម្រាប់ពួកជំនុំមេតូឌីសដែលនិយាយពាក្យថា “អាងជ្រមុជទឹក” គឺពួកគេមានកូនចានតូចមួយ ដែលមានទឹកនៅក្នុងនោះ រួចក៏យកទឹកនៅក្នុងចាននោះទៅប្រោសតិចៗលើក្បាលរបស់មនុស្ស។
គាត់បាននិយាយថា“យើងខ្ញុំចង់មានការមួយនៅក្នុងចំណោមការនោះ ដែលខ្ញុំបានជឿលើការនោះ”
ដូច្នេះពួកមេតូឌីស ពួកបាបទីស្ទ ពួកប្រេសប៊ីធើរៀន និងអស់អ្នកដែលចង់ប្រើវា នោះក៏បានចេញមក។ គឺជាវាបានបើកចំហរសម្រាប់មនុស្សទាំងអស់ គឺគេបានរៀបចំពិធីបុណ្យជ្រមុជទឹកដោយសេរី ទៅតាមចិត្តរបស់ពួកគេចង់ធ្វើ។
យើងមានដុំឈើតូចមួយ គឺក្តៅណាស់ដែលយើងបានដាក់ចុះនៅទីនោះដើម្បីផ្តល់ភាពកក់ក្តៅ។ ប៉ុន្តែ ខ្ញុំសូមប្រាប់ ដល់លោកអ្នកបងប្អូនថា វាមិនកក់ក្តៅឡើយ។ទឹកនោះត្រជាក់ណាស់ តាមដែលខ្ញុំធ្លាប់បានប៉ះ នៅក្នុងជីវិតរបស់ខ្ញុំ។ ហើយខ្ញុំធ្លាប់បានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សជាច្រើនដងដែលខ្ញុំបានលើកជើងរបស់ខ្ញុំទាត់ បំបែកដុំទឹកកកបែបនេះ ដើម្បីអាចធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេហើយបន្ទាប់មកបានដើរត្រឡប់ទៅផ្ទះវិញ ដើម្បីផ្លាស់សំលៀកបំពាក់ ហើយសំលៀកបំពាក់របស់ខ្ញុំស្ទើរតែធ្វើឲ្យខ្ញុំកកទៅហើយ នៅពេលដែលខ្ញុំដើរ ត្រឡប់ទៅផ្ទះវិញ។ ខ្ញុំពិបាកបោះជំហានដើរទៅមុខណាស់គឺខោរបស់ខ្ញុំវាទទឹកជោក។ វាមិនសូវជាត្រជាក់ ដូចជាទឹកនេះទេ។ នេះគឺជាទឹកដែលត្រជាក់បំផុតដែលខ្ញុំបានជួបនៅក្នុងជីវិតរបស់ខ្ញុំ។បងស្រី Kelly បាននិយាយ ថា តើពេលណាលោកអ្នកអារម្មណ៍ល្អ?
4
យើងខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបានឃើញបងប្អូនជាច្រើនក្រុមដែល អញ្ជើញមកពីនិកាយខុសៗគ្នា។ យើងរាល់គ្នាគឺជាកូនរបស់ព្រះជាម្ចាស់ដូចគ្នា។គឺមានបងប្អូនខាង មេតូឌីស បងប្អូនខាងបាបទីស្ទ បងប្អូនខាង Nazarene បងប្អូនខាងPilgrim Holiness បងប្អូនខាងកាតូលិក បងប្អូនខាងស្មរបន្ទាល់ព្រះយេហូវ៉ា បងប្អូនខាង គ្រីស្ទានវិទ្យាសាស្រ្តបងប្អូនខាងថ្ងៃបុណ្យទី៥០ និងសូម្បីតែបងប្អូនខាងយូដាដែរ។ ចូរសរសើរតម្កើងព្រះជាម្ចាស់ចុះ។ សូមអរគុណ។ យើងខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឃើញបងប្អូនខាងយូដា។ បើសិនជាគ្មានសម្រាប់ពួកបងប្អូនជនជាតិយូដាទេ នោះខ្ញុំមិនដឹងទេ ត្រូវទៅទីណាទេ។ មែនហើយ វាគឺល្អណាស់។
នោះហើយគឺជារបៀបដែលមាននៅឯស្ថានសួគ៌។ជាពិតប្រាកដណាស់។ នៅឯស្ថានសួគ៌ គឺមានមនុស្សមកពី និកាយខុសៗគ្នាមកប្រជុំគ្នា នោះហើយគឺជាហេតុផលដែលយើងបានអង្គុយប្រជុំគ្នានៅឯស្ថានសួគ៌។
វាមានលក្ខណៈខាងចិត្តវិទ្យាបន្តិចខ្ញុំមិនសូវជាយល់បានច្បាស់អំពីការនោះទេ តែវាមានពិតមែន។
5
នៅព្រឹកនេះ ខ្ញុំដូចជាមានសម្លេងស្អកបន្តិច។ខ្ញុំគិតថា ខ្ញុំត្រូវការសម្រួលខ្លួន បន្តិច នៅមុនពេលចាប់ផ្តើម។
ឥឡូវនេះ ខ្ញុំបានទទួលសំនួរមួយចំនួនកាលពីយប់ម៉ិញដែលជាប់ទាក់ទងនឹងការប្រជុំគ្នា។ បើសិនជាបំណង ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំនឹងឆ្លើយនូវសំនួរទាំងនោះជាយ៉ាងឆាប់នៅយប់នេះនៅមុនពេលដែលយើងមាន សេចក្តីអធិប្បាយជាទៀងទាត់នៅយប់នេះ។ ដូច្នេះ សូមប្រាកដថា លោកអ្នកអាចអញ្ជើញមកនៅយប់នេះបានបើសិនជាអាច។ ហើយបើសិនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំចង់អធិប្បាយលើប្រធានអំពីជីវិតដែលជាប់ពាក់ព័ន្ធនឹងការរីកផុសផុលនៅយប់នេះ ដូចដែលយើងរាល់គ្នាបានដឹងហើយថា លុះត្រាតែព្រះវិញ្ញាណបរិសុទ្ធទ្រង់បានដឹកនាំ។
6
ជាការពិតណាស់ មានបងប្អូនជាច្រើនចង់ត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ ឬបន្ទាប់ពីចប់កម្មវិធីទៅ ប្រហែលជា នៅព្រឹកនេះ។ យើងខ្ញុំចង់និយាយប្រាប់ដល់លោកអ្នកថាយើងខ្ញុំសូមកោតសរសើរដល់លោកអ្នកជាខ្លាំងណាស់ ហើយសួស្តីណូអែល និងរីករាយថ្ងៃចូលឆ្នាំថ្មី។សូមព្រះជាម្ចាស់ទ្រង់គង់នៅជាមួយលោកអ្នកបងប្អូន ហើយប្រទាន ការថ្មីដល់លោកអ្នកបងប្អូនគឺជាជីវិតថ្មីដែលលោកអ្នករំពឹងចង់បាន។ នោះហើយគឺជាអ្វីដែលខ្លួនខ្ញុំ រំពឹងចង់បាន ការជាច្រើនមកពីព្រះជាម្ចាស់។
មានសំនួរមួយចំនួន ដែលពួកគេបានប្រគល់មកឲ្យខ្ញុំហើយមានបងប្រុសខ្លះ បានប្រគល់សំនួរនោះដល់កូន ប្រុសរបស់ខ្ញុំកាលពីយប់ម៉ិញ។ ហើយខ្ញុំមិនមានឱកាសបើកមើលសំនួរនោះទាល់តែសោះដោយព្រោះខ្ញុំបានដាក់ វាជាប់នៅក្នុងហោប៉ៅរបស់ខ្ញុំ ហើយនៅជាយូរមកហើយ។ មានសំនួរមួយចំនួនបានជាប់ទាក់ទងម្តងទៀត ទៅនឹង បទគម្ពីរ ម៉ាថាយ ឬគម្ពីរហេរព្រើរ៦:៤។
7
បងស្រី Mamie បាននិយាយកាលពីប៉ុន្មាននាទីមុននេះ...នាងមានសេចក្តីរីករាយណាស់ដែលបានកាន់ ជាប់នូវការនេះ ដោយព្រោះនាងធ្លាប់បានសួរសំនួរមួយចំនួនកាលពីពេលមុន។វាគឺជាការដែលប៉ះពាល់ខ្លាំង ណាស់។ ដ្បិតខ្ញុំប្រាកដណាស់ ថាលោកអ្នកគ្រប់គ្នាបានយល់វាហើយថាវាគឺជាអ្វីនោះ។ ខ្ញុំសង្ឃឹមថាលោកអ្នកនឹង យល់វា។
វាមិនមែនជាគ្រីស្ទានម្នាក់ដែលបានពេញដោយព្រះវិញ្ញាណទេ។បើសិនជាលោកអ្នកបើកទៅកាន់បទគម្ពីរ ហេព្រើរ១០ លោកអ្នកនឹងបានឃើញទ្រង់បានបន្ទូលនៅទីនោះហើយវាគឺជាខុសប្លែកគ្នា។ បន្ទាប់មក គាត់បាន និយាយអំពើបាបដែលមិនអាចលើកលែងទោស ចំពោះគ្រីស្ទាន។ប៉ុន្តែ នេះគឺជាមនុស្សម្នាក់ដែលជឿឈរនៅចំ នុចកណ្តាល ដែលបានសាកល្បង... យើងមានពួកមនុស្សប្រភេទនោះនៅក្នុងពួកជំនុំទាំងអស់។ពួកគេគ្រាន់ តែមកកាន់ព្រះវិហារតាមគេឯង... អូ! ពួកគេបានកោតសរសើរព្រះជាម្ចាស់នូវអ្វីដែលទ្រង់បានធ្វើប៉ុន្តែពួកគេមិន ដែលចូរទៅក្នុងការនោះឡើយ។ ពួកគេបានស្ងើចសរសើរពីការដែលមើលឃើញមនុស្សមួយចំនួនបានប្រោសឲ្យជា ប៉ុន្តែពួកគេមិនដែលខិតខំចេញទៅអធិស្ឋានដល់ពួកអ្នកជម្ងឺ និងសួរសុខទុក្ខពួកគេនៅឯមន្ទីពេទ្យនោះទេឬក៏ ធ្វើការមួយចំនួនដែលត្រឹមត្រូវនោះទេ។ ពួកគេបានល្បងល នូវអ្វីដែលពួកគេបានមើលឃើញ។
8
ដូចដែលខ្ញុំបាននិយាយអំពី កាអ៊ីន ឬពួកអ៊ីស្រាអែល នៅពេលដែលពួកគេជិតទៅដល់ទឹកដីកាណាន។ ពួកគេ បានភ្លក់ផ្លែឈើនៅទឹកដីនោះ ប៉ុន្តែពួកគេបាននិយាយថា “អូ! ពួកយើងមិនអាចចូលទៅកាន់ទឹកដីនោះបានឡើយ។គឺពួកយើងមិនអាចធ្វើបានឡើយ” ប៉ុន្តែ លោកយ៉ូស្វេ និងលោកកាឡែប បានដឹងថា ពួកគេអាចចូលទៅបាន ដោយ ព្រោះពួកគេមានព្រះបន្ទូលសន្យារបស់ព្រះ។
តើអ្វីទៅដែលលោកប៉ុលបានព្យាយាមគឺគាត់ចង់សំដៅទៅកាន់ពួកគេទាំងនោះ ប៉ុន្តែពួកគេមិនបានដាក់ដៃ របស់ពួកគេចុះដោយខ្លួនឯងផ្ទាល់នោះទេ។ពួកគេគ្រាន់តែនិយាយថា “អូ! ខ្ញុំបានធ្វើព្រះវិហារ។ ខ្ញុំត្រូវទៅកាន់ពួក ជំនុំholiness ពួកជំនុំថ្ងៃបុណ្យទី៥០ ឬខ្ញុំត្រូវទៅកាន់ពួកជំនុំនេះ”
“ប៉ុន្តែតើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធតាំងពីអ្នកបាទទួលជឿឬ?”
“អូ!អត់ទេ ខ្ញុំមិនទាន់ទទួលបាននោះទេ”
ប៉ុន្តែ អ្នកជឿពិតប្រាកដ មិនអាចសម្រាកបានឡើយរហូតទាល់តែគាត់បានទទួលវា។ នោះគឺជាមនុស្សដែល លោកប៉ុលបាននិយាយ។
9
នៅព្រឹកនេះ វាគឺជាដំណឹងល្អដ៏ត្រឹមត្រូវដែលជាបំណងព្រះហឫទ័យរបស់ព្រះ។ ទ្រង់បានប្រទានមកកាន់ សម្លេងដ៏គ្រប់គ្រាន់មកកាន់ខ្ញុំ។ដូច្នេះ ខ្ញុំគិតថា នេះគឺជាសេចក្តីប្រកាស។ ខ្ញុំមិនសូវជាប្រាកដសោះ ប៉ុន្តែខ្ញុំគិតថានេះគឺជាអ្វីដែលខ្ញុំបានដឹង។ ហើយបងប្រុស Neville បានធ្វើការផ្សេងទៀតដល់ពួកគេ។
ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនរាល់គ្នាបានដឹងបើសិនជាលោកអ្នកបានជួបនូវរបៀបនេះ...ដែលលោកអ្នកបាន អញ្ជើញទៅផ្ទះវិញនាពេលឥឡូវនេះ ហើយមិនអាចនៅបន្តទៀតរហូតដល់កម្មវិធីពេលល្ងាចខ្ញុំចង់ឲ្យលោកអ្នក បានដឹងថា បើសិនជាលោកអ្នកអាចអញ្ចើញមកកាន់ទីនេះនៅពេលណាក៏ដោយ ខ្ញុំចង់ឲ្យលោកអ្នកអញ្ជើញមកស្តាប់ដល់គ្រូគង្វាលយើងខ្ញុំអធិប្បាយ។ យើងខ្ញុំមានគ្រូគង្វាលដ៏ពិតប្រាកដម្នាក់ នៅក្នុងរោងឧបោសថនេះគឺជា បងប្រុស Orman Neville។
ខ្ញុំមិននិយាយការនេះ ដោយព្រោះគាត់កំពុងតែអង្គុយនៅទីនេះទេខ្ញុំធ្លាប់ស្គាល់គាត់ជាច្រើនឆ្នាំមកហើយ គាត់ មិនមានការផ្លាស់អ្វីសោះឡើងសូម្បីតែបន្តិច។គាត់នៅតែជា Orman Neville គឺជាអ្នកបំរើរបស់ព្រះជាម្ចាស់មួយ រូប។ លោកអ្នកអាចទុកចិត្តលើគាត់បាន។គាត់គឺជាគ្រូអធិប្បាយដែលស្មោះត្រង់ និងអស្ចារ្យណាស់។
10
ខ្ញុំធ្លាប់បានអង្គុយនៅខាងក្រោយនោះ។ហើយខ្ញុំក៏ធ្លាប់បានស្តាប់សេចក្តីអធិប្បាយរបស់ពួកគ្រូអធិប្បាយនៅជុំ វិញពិភពលោកដែរ ប៉ុន្តែជួនកាលគាត់បានអធិប្បាយការដែលធ្វើឲ្យខ្ញុំទៅជាភាន់ភាំង។ ខ្ញុំចង់ជម្រាបប្រាប់ដល់ លោកអ្នកបងប្អូនថាគាត់បានប្រើការតូចៗទាំងនោះមកនិយាយអំពីលោកអ្នក។ រៀងរាល់ពេល ដែលខ្ញុំចូលមក ខ្ញុំ បាននាំយកអត្ថបទប្រហែលជា១៦អត្ថបទនៃសេចក្តីអធិប្បាយរបស់គាត់ចេញមក ដែលបានសរសេរចុះ។ ដោយ ពាក្យថា ត្រឡប់ទៅផ្ទះវិញទៅ“អូ! តើនោះវាអាចបង្កើតជាសារមួយបានដែរឬទេ?” ដោយគ្រាន់តែសរសេរចុះមក បែបនេះ...។
ដូច្នេះ សូមបងប្អូនអញ្ជើញចូលមកហើយស្តាប់បងប្រុសនៃយើងគឺជា Neville ដែលបានចូលរួមជាមួយនឹងបង ប្អូនរបស់យើង។ ពួកគេគឺជាមនុស្សក្រីក្រគឺក្រីក្រណាស់ ប៉ុន្តែពួកគេស្រឡាញ់ដល់ព្រះជាម្ចាស់។ ហើយពួកគេនឹង ស្រឡាញ់ដល់លោកអ្នក។ដូច្នេះ យើងខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលលោកអ្នកបានចូលរួមជាមួយនឹងយើង ខ្ញុំ ហើយយើងខ្ញុំសូមអធិស្ឋានឲ្យព្រះជាម្ចាស់ទ្រង់បានប្រទានពរដល់លោកអ្នក។
ឥឡូវនេះ សូមបងប្អូនបានឱនក្បាលចុះ នៅមុនពេលដែលយើងចូលទៅសិក្សាព្រះបន្ទូលទ្រង់។
11
ឱព្រះជាម្ចាស់ ដែលប្រកបដោយព្រះគុណអើយទូលបង្គំបានចូលមកនៅចំពោះទ្រង់ដោយការគោរពកោត។ ទូលបង្គំសូមចូលមកដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទហើយទូលបង្គំជឿថា ទ្រង់បានប្រទានសេចក្តី សន្យារបស់ទ្រង់តាមព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់នឹងស្តាប់រាល់សំណូមអធិស្ឋានរបស់ទូលបង្គំនៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់បានយាងមកគង់នៅក្នុងចំណោមទូលបង្គំយើងខ្ញុំនាព្រឹកនេះផង។
ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ដោយកត្តញ្ញូបំផុតនូវអ្វីដែលទ្រង់បានធ្វើដល់ទូលបង្គំយើងខ្ញុំកាលពី សប្តាហ៍កន្លងទៅនេះ។ អស់បងប្អូនដែលមានចិត្តក្រៀមក្រំជាច្រើនបានត្រឡប់ជាមានសេចក្តីរីករាយ និងអំណរ វិញ។ ហើយមានបងប្អូនជាច្រើន ដែលបានយល់ច្រលំលើព្រះបន្ទូលរបស់ទ្រង់ឥឡូវនេះ ក៏បានស្រែកឡើងដោយ ជ័យជំនះតាមរយៈព្រះយេស៊ូវគ្រីស្ទ។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណដល់ទ្រង់យ៉ាងអនេកចំពោះកិច្ចការទាំងអស់នេះ។
ឱព្រះជាម្ចាស់អើយ នៅថ្ងៃនេះ សូមទ្រង់បានយាងមកគង់នៅជាមួយនឹងរាស្ត្ររបស់ផងទ្រង់ដែលទូលបង្គំ យើងខ្ញុំបានជួបប្រជុំគ្នានៅទីនេះ ដែលមានបងប្អូនជាច្រើនមកពីក្រុមខុសៗគ្នាគឺជាពួកជំនុំដែលមាននិកាយខុសៗ គ្នា។ មានបងប្អូនខ្លះ អាចមានសេចក្តីជំនឿខុសគ្នា... ហើយប្រហែលជាមានការយល់ខុសៗគ្នាដែរលើព្រះ គម្ពីរ ប៉ុន្តែទូលបង្គំយើងខ្ញុំមិនដាក់ការទាំងនោះជារនាំងនោះទេ សូម្បីតែបងស្រីជាជនជាតិយូដាក្តីដែលគាត់បាន លើកដៃឡើង... ទូលបង្គំយើងខ្ញុំបានជួបប្រជុំគ្នានៅឯស្ថានសួគ៌ នៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
12
នៅថ្ងៃនេះ សូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានចាក់បង្ហូរមកលើទូលបង្គំសារជាថ្មីម្តងទៀត។ឱព្រះជាម្ចាស់ អើយ សូមទ្រង់ប្រទាននូវបុណ្យជ្រមុជជាថ្មីនៅព្រឹកនេះ ឬក៏ប្រទាននូវអារម្មណ៍ស្រស់ថ្លាដល់ទូលបង្គំយើងខ្ញុំ។សូម ទ្រង់បានប្រោសអ្នកជម្ងឺឲ្យបានជា អស់អ្នកដែលមានសេចក្តីទុក្ខព្រួយ និងអស់អ្នកដែលខ្វះខាតផង។ឱព្រះអង្គ អើយ នៅទីនេះ មានបុរសម្នាក់កំពុងតែអង្គុយនៅលើរទេះរុញ។ និងបងប្អូនដែលនៅខាងក្រៅផងដែលពួកគាត់ មានចិត្តព្រួយបារម្ភ ហើយក៏មានបងប្អូនខ្លះមានជម្ងឺមហារីកដែរ។ ឱព្រះជាម្ចាស់អើយពួកគេកំពុងតែជិតស្លាប់ ហើយ ពួកគ្រូពេទ្យពូកែៗនៅក្នុងប្រទេសរបស់ទូលបង្គំយើងខ្ញុំ បានធ្វើការវិភាគរោគវិនិច្ឆ័យលើករីណីជម្ងឺរបស់ពួកគេ ហើយក៏បានខិតខំព្យាយាមស្រាវជ្រាវកាន់តែស៊ីជម្រៅតាមដែលពួកគេអាចធ្វើទៅបាន ហើយប្រហែលជាពួកគេបានធ្វើការវះកាត់ផង ប៉ុន្តែ អារក្សវានៅតែដាក់ការនោះនៅជាប់នៅខ្លួនពួកគេជានិច្ច។វាបានកំណត់នូវជីវិត របស់ពួកគេ។ ហើយពួកគេអាចនឹងកាត់ដៃរបស់ពួកគេ ដើម្បីជួយដល់អ្នកនោះប៉ុន្តែអារក្សវាបានចេញទៅឯបង ប្អូនម្នាក់ផ្សេងទៀត ហើយក៏ធ្វើបងប្អូននោះបាក់បែកជាថ្មីម្តងទៀត។ដ្បិតវាអាចនឹងលាក់ខ្លួនចេញពីគ្រូពេទ្យបាន ប៉ុន្តែវាមិនអាចលាក់កំបាំងនឹងទ្រង់បានទេ។ទ្រង់បានជ្រាបថា គេអង្គុយនៅទីណា។ ហើយដោយសារព្រះបន្ទូល របស់ទ្រង់ និងអំណាចចេស្តារបស់ទ្រង់វាត្រូវតែចាកចេញពីអ្នកនោះ។ នៅថ្ងៃនេះ ឱព្រះជាម្ចាស់អើយ ទូលបង្គំ យើងខ្ញុំសូមអធិស្ឋានសូមឲ្យទ្រង់បានដករាល់សេចក្តីអាក្រក់ទាំងអស់ចេញពីបងប្អូននៃទូលបង្គំយើងខ្ញុំ ដើម្បីឲ្យពួកគេមានសុខភាពល្អ ហើយត្រេកអរចំពោះព្រះពរនៃព្រះអម្ចាស់វិញ។ ទូលបង្គំយើងខ្ញុំ អធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។
13
ឥឡូវនេះ មានកន្សែងដៃជាច្រើន បានដាក់ចុះនៅទីនេះស្រាប់ហើយ។យើងខ្ញុំនឹងអធិស្ឋានដល់ពួកគេ។ បើសិនជាបងប្អូនមិនមានមួយទេ ហើយលោកអ្នកចង់បានមួយ ចុះតើហេតុអ្វីបងប្អូនមិនសរសេរមកកាន់យើងខ្ញុំ តាមរយៈប្រអប់សំបុត្រលេខ ៣២៥ ហើយយើងខ្ញុំនឹងផ្ញើរជូនដល់លោកអ្នកភ្លាម។គឺយើងអាចរកបាននៅក្នុងបទ គម្ពីរហេព្រើរ... នៅក្នុងគម្ពីរកិច្ចការ១៩ ដែលយើងបាននិយាយអំពីកន្សែងដៃដែលផ្ញើរមកពីមនុស្ស ដើម្បីឲ្យ យើងខ្ញុំបានអធិស្ឋានឲ្យពួកគេ។
នៅព្រឹកនេះ សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរអេសាយ១។ ហើយនៅខណៈពេលដែលបងប្អូនកំពុងតែបើក បទគម្ពីរនេះ សូមបងប្អូនអានបទគម្ពីរនេះជាមួយនឹងយើងខ្ញុំហើយយើងខ្ញុំចង់និយាយអំពីកិច្ចការមួយចំនួន អំពី កម្មវិធីអធិស្ឋានប្រោសជម្ងឺនឹងមកដល់។
យើងខ្ញុំមិនព្យាយាមនិយាយថា អ្វីដែលយើងខ្ញុំបានអធិស្ឋានប្រោសជម្ងឺនោះជាសំខាន់ទេប៉ុន្តែការប្រោសឲ្យជា មកពីព្រះជាម្ចាស់ជាការដែលមិនសំខាន់នោះទេ។ ដ្បិតយើងខ្ញុំជឿថា កិច្ចការរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺ ៨៦ ភាគរយ គឺជាការប្រោសឲ្យជារបស់ព្រះជាម្ចាស់។ គឺនៅក្នុងការនាំមនុស្សឲ្យបានជា តាមរយៈការពឹងផ្អែកទៅលើព្រះជាម្ចាស់។
ទ្រង់មានបន្ទូលថា “បើសិនជាអ្នករាល់គ្នាមិនជឿដល់ខ្ញុំទេនោះចូរជឿដល់កិច្ចដែលខ្ញុំបានធ្វើវិញ។ ដ្បិតបើសិន ជាខ្ញុំមិនធ្វើកិច្ចការដែលមកពីព្រះវរបិតាខ្ញុំទេនោះចូរកុំជឿដល់ខ្ញុំអី។ តែបើសិនជាខ្ញុំធ្វើកិច្ចនៃព្រះវរបិតាខ្ញុំវិញ តែ អ្នកមិនបានជឿដល់ខ្ញុំនោះចូរឲ្យជឿដល់កិច្ចការរបស់ព្រះវិញ”
14
ក្នុងនាមជាមនុស្សម្នាក់ ទ្រង់បានបើកសម្តែងឲ្យគេបានស្គាល់ថាទ្រង់គឺជាព្រះ។នៅលើឈើឆ្កាង ឬនៅមុនទ្រង់ សុគតនៅលើឈើឆ្កាង ពួកគេបាននិយាយទៅកាន់ទ្រង់ថា “យើងមិនមែនចោលអ្នកនឹងថ្មដោយសារកិច្ចការល្អដែលអ្នកបានធ្វើនោះទេ ប៉ុន្តែយើងបានចោលអ្នកនឹងថ្មដោយព្រោះ អ្នកបានតាំងខ្លួនថាជាព្រះវិញ”ទ្រង់គឺជាព្រះ ពិតប្រាកដមែន គឺព្រះជាម្ចាស់គង់នៅក្នុងទ្រង់។
បន្ទាប់មកទ្រង់មានបន្ទូលថា “បើសិនជាអ្នកមិនជឿដល់ខ្ញុំចូរជឿដល់កិច្ចការដែលខ្ញុំបានធ្វើចុះ” ពួកគេ បានជឿ លើកិច្ចការដែលមនុស្សបានធ្វើ ហើយបានចាត់ទុកពួកមនុស្សគឺជាព្រះវិញ ។
វាបានកើតឡើងដូចគ្នានៅពេលបច្ចុប្បន្ននេះ។គ្មានមនុស្សណាម្នាក់នៅលើផែនដីនេះគឺជាព្រះនោះទេ។ ជាការ ពិតគឺគ្មានទេ។ យើងគ្រប់គ្នាសុទ្ធតែជាមនុស្សគ្រប់គ្នាបានកើតមកនៅក្នុងអំពើបាប ដែលបានចូលមកក្នុងលោកីយ ពេញដោយសេចក្តីកំភូត។ ប៉ុន្តែដូចដែលយើងធ្លាប់បានឆ្លងកាត់មកហើយ ដូច្នេះការជាក់ច្បាស់នៅក្នុងសប្តាហ៍ នេះ នឹងបង្ហាញថាព្រះជាម្ចាស់ទ្រង់គឺជាព្រះដែលមានព្រះជន្មរស់នៅលើស្នាមព្រះហស្តរបស់ទ្រង់ ដោយព្រោះអំពើបាប។ បន្ទាប់មក ទ្រង់ក៏បានរស់នៅជាមួយនឹងស្នាមព្រះហស្តរបស់ទ្រង់ ដោយបានប្រសូតមកជាមនុស្សគឺជា ព្រះយេស៊ូវគ្រីស្ទ ទ្រង់បានគង់នៅជាមួយយើងរាល់គ្នា ហើយយកនិស្ស័យជាសាច់ឈាមជាមួយយើងរាល់គ្នានិងរងទុក្ខ ឈឺចាប់ដោយព្រោះអំពើបាបដែលរាល់គ្នាបានប្រព្រឹត្ត។
ទ្រង់បានរាប់ពួកជំនុំជាបរិសុទ្ធដើម្បីឲ្យទ្រង់បានគង់នៅជាមួយពួកគេបាន។ ដូច្នេះ គឺជាព្រះអម្ចាស់ដែលទ្រង់ គឺនៅពីលើយើងរាល់គ្នាគឺព្រះជាម្ចាស់ទ្រង់គង់នៅជាមួយនឹងយើងរាល់គ្នា។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅថ្ងៃនោះ អ្នកនឹងបានដឹងថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាហើយអ្នករាល់ គ្នានៅក្នុងខ្ញុំដែរ” តើលោកអ្នកឃើញទេ ព្រះជាម្ចាស់ទ្រង់បានធ្វើការតាមរយៈលោកអ្នកបងប្អូន។ដូច្នេះ នៅពេល មនុស្សម្នាក់ បានទូលទៅកាន់ព្រះវិញ្ញាណ ហើយនិយាយចេញមក គឺមិនមែនជាមនុស្សទេដែលបាននិយាយ។ខ្ញុំ ធ្លាប់បានដឹងការនេះ ដោយខ្ញុំធ្លាប់មានបទពិសោធន៍ហើយ។
15
ចំពោះបទពិសោធន៍ដ៏តិចតួចរបស់ខ្ញុំជាមួយនឹងព្រះគ្រីស្ទមានពេលមួយ ទ្រង់បានអនុញ្ញាតឲ្យខ្ញុំថ្វាយខ្លួនរបស់ ខ្ញុំទៅកាន់ទ្រង់ រហូតទាល់តែខ្ញុំមិនបានដឹងថាខ្ញុំកំពុងតែនិយាយអ្វីនោះទេ។ ខ្ញុំមិនបានអ្វីសោះចំពោះលោកីយនេះ ប៉ុន្តែគឺទ្រង់វិញដែលមានបន្ទូល។
Hattie កំពុងតែអង្គុយនៅខាងក្រោយនោះគឺថ្ងៃមុន នៅពេលដែលកិច្ចការបំរើថ្មី ដែលខ្ញុំជឿថានឹងមក... លោកអ្នករាល់គ្នាធ្លាប់បានស្តាប់ឮហើយ។នៅពេលដែលយើងកំពុងតែអង្គុយ ហើយយ៉ាងហោចណាស់ ៨ ឬ១០ នាក់កំពុងតែអង្គុយមានវត្តមាននៅពេលនោះ។នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកឯស្ត្រីនោះ ហើយ បានប្រាប់ដល់នាងឲ្យនាងទូលសូមអ្វីៗទាំងអស់ដែលនាងចង់បាន នោះនឹងបានប្រទានមកដល់នាង... លោក អ្នកគិតថា តើខ្ញុំគួរតែនិយាយបែបនោះឬ?បើសិនជាខ្ញុំអាច នោះខ្ញុំនឹងនិយាយវានាពេលឥឡូវនេះ។ ប៉ុន្តែខ្ញុំមិនអាច និយាយបានឡើយ។ខ្ញុំមានសេចក្តីភ័យខ្លាចណាស់ គឺខ្ញុំខ្សោយណាស់។ បងប្រុស Banks Wood (កំពុងតែឈរ នៅទីនោះ)ដែលបានអង្គុយនៅជិតខ្ញុំ។ ដៃរបស់ខ្ញុំបានជូតញើសជានិច្ច ដោយព្រោះខ្ញុំដូចជាខ្សោយណាស់រហូត ទាល់តែខ្ញុំបានឡើងទៅ ហើយចាកចេញពីផ្ទះ។ វាបានបំភ័យដល់ខ្ញុំជាខ្លាំង។ ប៉ុន្តែ ស្ត្រីម្នាក់នោះបានសួរដល់ខ្ញុំអំពីការដ៏អស្ចារ្យបំផុត ដែលមនុស្សគ្រប់គ្នាគួរតែទូលសូម ហើយនឹងបានទទួលវា។
នោះគឺជាព្រះជាម្ចាស់។ មិនមែនជាស្ត្រីម្នាក់នោះទេ។មនុស្សមិនអាចធ្វើការទាំងនេះបានទេ។ ព្រះយេស៊ូវទ្រង់ មានបន្ទូលទៅកាន់ដើមល្វាថា “មនុស្សគេនឹងមិនបរិភោគផ្លែរបស់វាទៀតឡើយ”
នៅថ្ងៃបន្ទាប់ វាក៏ចាប់ផ្តើមក្រៀមស្វិតទៅ។ហើយពួកសិស្សទ្រង់បាននិយាយ “ចូរមើល ដើមល្វានោះបាន ក្រៀមជាឆាប់”
ហើយទ្រង់មានបន្ទូលថា “ចូរមានជំនឿលើព្រះជាម្ចាស់ចុះ។ដ្បិតនេះគឺជាសេចក្តីពិត ដែលខ្ញុំនិយាយទៅកាន់ អ្នករាល់គ្នា នោះអ្នករាល់គ្នាអាចនិយាយទៅកាន់ភ្នំនេះឲ្យរើចេញទៅបាន ហើយកុំសង្ស័យអ្វីឡើយ ប៉ុន្តែចូរជឿ ដល់អ្វីដែលពួកគេបាននិយាយ វានឹងកន្លងទៅបាត់អ្នកអាចមានអ្វីដែលបាននិយាយ” នោះគឺជាព្រះជាម្ចាស់ទ្រង់ គង់នៅជាមួយលោកអ្នក។ តើនរណាអាចរើភ្នំបានលើកលែងតែព្រះប៉ុណ្ណោះ។ តើនរណាអាចនាំការទាំងអស់ នេះនឹងកើតមកបាន លើកលែងតែព្រះប៉ុណ្ណោះ។
16
ដូច្នេះ លើការជំទាស់ទាំងឡាយ ព្រះជាម្ចាស់ទ្រង់គឺទ្រង់គង់នៅក្នុងរាស្រ្តរបស់ទ្រង់។ នោះចូរយើងគោរពដល់ គ្នាទៅវិញទៅមក។ ហើយចូរយើងស្រឡាញ់គ្នាទៅវិញទៅមក។លើសពីរនាំងនៃនិកាយរបស់យើងរាល់គ្នា យើង គួរតែស្រឡាញ់គ្នាទៅវិញទៅមក ទោះបីជាមានបញ្ហាអ្វីក៏ដោយបើសិនជាយើងរាល់គ្នាមិនមានការយល់ព្រមជា មួយគ្នានោះ។
ប្រហែលជា ពួកសាវក ពួកគេមិនអាចយល់ព្រមនឹងគ្នា។ពួកគេចង់ដឹងថា តើនរណាគឺជាអ្នកដែលល្អជាងគេ បំផុត និងការច្រើនទៀត។ យ៉ូហាន ម៉ាកុស និងប៉ុលគឺមានពេលត្រុស និងលោកប៉ុលគេបានយល់ទាស់នឹងគ្នា។
ដ្បិត ចំណងនៃសេចក្តីស្រឡាញ់...នោះហើយគឺជាអ្វីដែលយើងរាល់គ្នាកំពុងតែព្យាយាមតយុទ្ធនាពេល បច្ចុប្បន្ននេះ។ គឺទៅកាន់ក្រុមមេតូឌីសក្រុមបាបទីស្ទ ក្រុមប្រេសប៊ីធើរៀន ក្រុមលូធើរៀន និងក្រុមផ្សេងៗទៀត ទាំងឡាយ គឺយើងរាល់គ្នាគឺជាគ្រីស្ទានដូចគ្នា។
យើងរាល់គ្នាព្យាយាមចង់ឲ្យបានពេញជាព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកាន់តែកៀកកិតនឹងព្រះ។ នោះគឺជាចក្ខុវិស័យ របស់ពួកយើង។
17
តើបងប្អូនបានបើកបទគម្ពីរ អេសាយ១ហើយឬនៅ?សូមចាប់ផ្តើមនៅក្នុងខ១៤។ ហើយខ្ញុំនឹងអធិប្បាយនៅ ក្នុងអត្ថបទនេះ ដែលជាបំណងព្រះហឫទ័យរបស់ព្រះដែលចេញមកពីខ១៨។
ចិត្តអញស្អប់ចំពោះបុណ្យចូលខែនឹងបុណ្យមានកំណត់ទាំងប៉ុន្មានរបស់ឯងរាល់គ្នាណាស់ ពិធីទាំងនោះជា បន្ទុកសង្កត់លើអញជាខ្លាំងអញក៏នឿយហត់ ដោយទ្រាំងចំពោះការទាំងនោះ កាលណាឯងរាល់គ្នាប្រទូលដៃ ឡើង នោះអញនឹងបែរភ្នែកពីឯងចេញអើ បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្តាប់ឡើយ ដ្បិតដៃ ឯងរាល់គ្នាប្រឡាក់ពេញដោយឈាមចូរលាងចេញចូរជំរៈខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលឯងរាល់គ្នា ប្រព្រឹត្តពីចំពោះភ្នែកអញចេញហើយលែងប្រព្រឹត្តអំពើអាក្រក់ទៅ ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបាន សេចក្តីយុត្តិធម៌ចូរជួយការពារចំពោះមនុស្សដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្រីមេម៉ាយចុះ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថាមកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រ ហមទែងក៏ដោយ គង់តែនឹងបានសដូចជាហិមៈទោះបីក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់នោះនឹងបានបរិភោគផលល្អនៃស្រុកដែរតែបើឯងមិនព្រម វិញ ហើយបះបោរផង នោះឯងនឹងត្រូវលបបាត់ដោយមុខដាវ ពីព្រោះព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានបន្ទូល ស្រេចហើយ។
18
ក្រោយមក យើងរាល់គ្នាបានឮជាច្រើនអំពីការពិភាក្សាគ្នាគឺជាសន្និសិទ ដែលមនុស្សបានជួបប្រជុំគ្នា។ នេះ ហើយគឺជាអ្វីដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលនៅទីនេះគឺទ្រង់នឹងធ្វើសន្និសិទជាមួយនឹងរាស្ត្ររបស់ទ្រង់៖ “មកចុះ យើងនឹងពិភាក្សាជាមួយគ្នា”នេះហើយគឺជាមូលហេតុដែល យើងបានធ្វើការនេះកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។
កិច្ចការជាតិនាពេលសព្វថ្ងៃនេះគឺពឹងផ្អែកទៅលើការប្រជុំសន្និសិទ។ នៅពេលមុន ខ្ញុំបាននៅចងចាំ ហើយក៏ មានមនុស្សជាច្រើនបានចងចាំដែរគឺអំពីសនិ្នសិទធំៗ៤។ ពួកគេបានអញ្ជើញអ្នកដឹកនាំដ៏ល្បីៗចំនួនបួន គឺជាអ្នក ដឹកនាំពិភពលោកអ្នកដឹកនាំខាងសន្តិភាព អ្នកដឹកនាំខាងសេចក្តីស្រឡាញ់ ហើយពួកគេក៏បានធ្វើសន្និសិទមួយ។នៅក្នុងសន្និសិទនេះ ពួកគេបានព្យាយាមសម្រេចចិត្តថាត្រូវធ្វើអ្វីដែលល្អបំផុតដែលត្រូវធ្វើ។
ហើយបន្ទាប់មក ពួកគេក៏មានសន្និសិទក្រុងសឺណែវនាពេលបច្ចុប្បន្ន។ សន្និសិទក្រុងសឺណែវ គឺជាសន្និសិទ អំពីសន្និភាព គឺជាសេចក្តីស្រឡាញ់របស់មនុស្សនាពិភពលោកនេះដែលពួកគេបានជួបប្រជុំគ្នាទាមទារចង់ បាន ដែលបានផ្តល់ឲ្យគ្នាទៅវិញទៅមក លើសន្តិភាពពិភពលោក។នោះទើបគេហៅថា សន្និសិទក្រុងសឺណែវ។
បើសិនជាខ្ញុំមិនច្រឡំទេ គឺពួកគេមានសន្និសិទក្រុងប៉ារីសដែរកាលពីកន្លងទៅនេះ។ ពួកគេបានជួបប្រជុំគ្នានៅ ក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាគ្នាអំពីបញ្ហាហើយព្យាយាមនាំមកនូវសន្តិភាព។
19
នាពេលឥឡូវនេះ ប្រធានាធិបតីរបស់យើងរាល់គ្នាគឺលោក Dwight Eisenhower បានកំពុងតែធ្វើដំណើរទស្សន កិច្ចនៅជុំវិញពិភលោកនេះដោយសេរី។គ្រប់កាសែត និងវិទ្យុផ្សព្វផ្សាយបានរាយការណ៍ចុះអំពីរូបលោក។ លោក Eisenhower បាននិយាយទៅកាន់មនុស្សនៅជុំវិញពិភពលោកនេះដោយសេរី។នៅឯទីសន្និសិទគាត់បានព្យាយាម និយាយទៅកាន់ពួកគេ។ ហើយពួកគេបានសរសេររៀបរាប់ពីរបៀបដែលលោកបានស្វាគមន៍ទៅមនុស្សនៅគ្រប់ទីកន្លែង និងពីរបៀបដែលពួកគេបានច្រៀងនូវបទចម្រៀងសហរដ្ឋអាមេរិក ឬក៏បានលើកទង់ជាតិឡើងនៅពេលដែលគាត់បានអញ្ជើញចូលមក។ ហើយក៏មានមនុស្សជាច្រើន បានជូនកាដូរអនុស្សាវរីយ៍ទៅកាន់គាត់ផង។ពួកគេ គឺជាប្រជាជាតិដែលមានសន្តិភាព និងសេចក្តីស្រឡាញ់។
ខ្ញុំគិតថា យើងរាល់គ្នាគួរតែអធិស្ឋានដល់លោកEisenhower នៅខណៈពេលដែលពួកគេបានដាក់ចុះនូវការ ខិតខំប្រឹងប្រែង ដើម្បីរក្សាប្រទេសនេះឲ្យយើងរាល់គ្នាមានកិច្ចប្រជុំបែបនេះ គឺមានប្រជុំគ្នាដោយសេរី។ នៅក្នុង ប្រទេសសហរដ្ឋអាមេរិកគឺជាមានពេញដោយអំពើបាប និងបញ្ហា ប៉ុន្តែវានៅតែជាប្រទេសដែលល្អជាងគេនៅលើ ពិភពលោក។ ខ្ញុំជឿថាព្រះជាម្ចាស់ទ្រង់បានជួយដល់ប្រទេសនេះ ដ្បិតយើងមានគោលការណ៍ដ៏ល្អៗមួយចំនួន។ ផែនដីចាស់នេះបានលាងសំអាតដោយឈាម ដើម្បីរក្សានូវគោលការណ៍ទាំងនេះ។
ដូច្នេះ ខ្ញុំគិតថា យើងគួរតែអធិស្ឋានគ្រប់ពេលវេលាសូមឲ្យព្រះជាម្ចាស់ទ្រង់គង់នៅជាមួយលោក Eisenhower ដ៏វ័យចំណាស់ម្នាក់នេះ ដ្បិតគាត់ពុំសូវជាមានសុខភាពល្អទេហើយគាត់គឺមនុស្សដែលបានក្រោកឈរនៅក្នុង សង្គម ហើយថ្លែងសន្ទរកថា និងព្យាយាមធ្វើកិច្ចការដោយអស់ពីចិត្ត...ទោះបីជាលោកអ្នកមិនយល់ព្រមចំពោះ គោលនយោបាយរបស់គាត់ក៏ដោយ តែសូមបងប្អូនអធិស្ឋានឲ្យគាត់នាពេលឥឡូវនេះផង។ដ្បិតគាត់គឺជាបង្គោល នៃប្រជាជាតិរបស់លោកអ្នក។
20
តើសន្និសិទបានធ្វើឡើងដើម្បីអ្វី?តើមានមូលហេតុអ្វីដែលនាំឲ្យមានសន្និសិទនេះ? នោះច្បាស់ជាមានហេតុ ផលហើយ បើពុំនោះទេ ពួកគេមិនមានសន្និសិទទាំងនេះទេ។ពួកគេត្រូវតែដើរទៅដល់ការសម្រេចចិត្តមួយជាក់ លាក់ នូវអ្វីដែលពួកគេបានធ្វើ។ នោះហើយទើបមានសន្និសិទកើតឡើងគឺដើម្បីធ្វើការសម្រេចចិត្តមួយ។ មនុស្ស គេបានចេញមកពីទីកន្លែងផ្សេងៗគ្នា និងមានគំនិតខុសៗគ្នាដោយបានលើកឡើងនូវការតូចៗជាច្រើន បន្ទាប់មក ពួកគេត្រូវជួបប្រជុំគ្នានៅក្នុងសន្និសិទ ហើយធ្វើការសម្រេចចិត្តនូវអ្វីដែលពួកគេត្រូវធ្វើ។ហេតុនេះហើយទើបមាន សន្និសិទកើតឡើង។
បន្ទាប់សន្និសិទត្រូវបានរៀបចំឡើងរួចហើយពួកគេត្រូវតែរៀបចំកន្លែងណាមួយជាប្រាកដ ដើម្បីធ្វើការប្រជុំ សន្និសិទនេះឡើង។ បើសិនជាលោកអ្នកចង់កត់សំគាល់នោះលោកអ្នកត្រូវតែព្យាយាមស្វែងរកទីកន្លែងដែល ស្រស់ស្អាត។
ខ្ញុំធ្លាប់ទៅដល់ទីក្រុងសឺណែវដែលជាទីកន្លែងបង្កើតសន្និសិទក្រុងសឺណែវ និងទីក្រុងប៉ារីស គឺជាទីកន្លែងផ្សេង មួយទៀតដែលគេបានបង្កើតមានសន្និសិទក្រុងប៉ារីសឡើង។ខ្ញុំធា្លប់បានទៅដល់ អាគារអង្គការសហប្រជាជាតិ។ អូ! វាស្រស់ស្អាតណាស់ ជាពិសេសនៅក្នុងទីក្រុងសឺណែវ។ខ្ញុំជឿថា ពួកគេបានព្យាយាមជ្រើសរើសទីកន្លែងទាំង នេះដែលប្រកបដោយភាពទាក់ទាញ...បើសិនវាជាសេចក្តីសុខសាន្តនិងមានភាពទាក់ទាញ វាហាក់បីដូចជាធ្វើ ការនៅក្នុងវិញ្ញាណមនុស្សអញ្ចឹង។ ខ្ញុំជឿថា នោះគឺជាសេចក្តីពិត។
ជាច្រើនដង ចំពោះខ្លួនឯងខ្ញុំផ្ទាល់នៅក្នុងការឡើងភ្នំ មើលថ្ងៃលេច គឺធ្វើឲ្យចិត្តរបស់ខ្ញុំរំភើបណាស់។ វាហាក់បីដូចជា អ្វីៗទាំងអស់មានភាពខុសប្លែកណាស់ចំពោះរូបខ្ញុំ។ចំពោះទីកន្លែងមួយដែលបានជ្រើសរើស សម្រាប់សន្និសិទនេះប្រារព្ធឡើង... បន្ទាប់មក ត្រូវតែមានការសម្រេចចិត្តឲ្យមានអ្វីមួយកើតឡើង។
បន្ទាប់ មានគំនិតផ្សេងទៀត ដែលខ្ញុំចង់ឲ្យលោកអ្នកបានយល់ការនេះគឺនៅក្នុងសន្និសិទ៖ ពួកគេនឹងមិនមាន ធ្វើសន្និសិទទេ រហូតទាល់តែមានតម្រូវការចាំបាច់ណាមួយកើតឡើង។វាគឺជាពេលវេលាដ៏ខ្លាំងក្លាមួយ នៅពេល ដែលមានសន្និសិទបានប្រារព្ធឡើង។
21
នៅក្នុងពេលកិច្ចប្រជុំ៤ធំៗ វាគឺជាសន្និសិទមួយដោយព្រោះសង្រ្គាមលោកលើកទី២ ស្ទើរតែបានកំទេចអ្វីៗ ទាំងអស់គ្មានសល់។ ហើយពួកគេត្រូវតែធ្វើការជួបប្រជុំគ្នាហើយដាក់ចុះរាល់យុទ្ធសាស្ត្ររបស់ពួកគេទាំងអស់ ហើយធ្វើការរួមគ្នាទៅលើអ្វីមួយ។ លោកChurchill និងលោក Roosevelt និងអ្នកឯទៀត បានខិតខំព្យាយាមរិះរក វិធីជាមួយគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយដ៏ល្អបំផុតចេញមកដោយព្រោះវាគឺជាពេលវេលាដ៏ចាំបាច់។ វាគឺជា ពេលវេលា ដែលពិភពលោកទាំងមូលត្រូវការនូវសេរីភាព។បើសិនជាលោក Hitler មិនមែនធ្វើជាមេដឹកនាំផ្តាច់ការ ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។នោះក៏យើងរាល់គ្នាមិនមានកិច្ចប្រជុំសន្និសិទនេះដែរនាពេលបច្ចុប្បន្ននេះ។
ដូច្នេះ ហើយទើបមានសន្និសិទកើតឡើង។ហើយជាហេតុផលដែលពួកគេបានដាក់ចុះនៅទីកន្លែងខុសៗគ្នា ដែលជំរុញឲ្យយើងមានសន្និសិទឡើង។ ហេតុនេះហើយទើបពួកគេបានជួបប្រជុំគ្នា។ នោះគឺជាសន្និសិទដ៏ល្អបំ ផុត គឺនៅក្នុងគំនិតរបស់ខ្ញុំគ្មានភាពមន្ទិលសង្ស័យអ្វីឡើយ។
ពេលវេលាមិនអនុញ្ញាតឲ្យខ្ញុំសោះគឺសម្លេងរបស់ខ្ញុំចេះតែបន្តទៅមុខ ហើយនិងនិយាយអំពីកិច្ចប្រជុំដ៏អស្ចារ្យ ផ្សេងទៀត រហូតដល់គ្រាមួយដែលខ្ញុំបានអានអំពីគ្រាស្តេចផារ៉ោន និងគ្រាផ្សេងៗទៀត។ ដ្បិត វាគឺជាសន្និសិទដ៏ អស្ចារ្យបំផុតនៅក្នុងប្រព័ន្ធពិភពលោកនេះដែលបានធ្វើឡើង។
22
បន្ទាប់មក ព្រះជាម្ចាស់ទ្រង់បានដាក់ចុះនូវសន្និសិទមួយចំនួនដ៏អស្ចារ្យមក។នោះគឺជាពេលវេលាមួយ របស់ព្រះជាម្ចាស់ ដែលទ្រង់បានដាក់ឲ្យមានកិច្ចពិភាក្សាមួយកើតឡើង គឺជាសន្និសិទនោះឯង។
សន្និសិទដំបូង ដែលខ្ញុំបានហៅបានសម្រាប់លោកីយនេះគឺនៅក្នុងសួនច្បារអេដែន នៅពេលដែលទេវតា របស់ព្រះជាម្ចាស់ត្រឡប់មកប្រាប់ដល់ព្រះជាម្ចាស់ថា“ពួកកូនរបស់ទ្រង់គេបានធ្លាក់ចុះហើយ។ គេបានធ្វើ បាប ហើយគេបានបំផ្លាញក្រិត្យវិន័យរបស់ទ្រង់ចោលហើយ”
មានអ្វីមួយដែលត្រូវតែបានធ្វើឡើងហើយ។ស្នាមព្រះហស្តរបស់ព្រះបានធ្លាក់ចេញពីព្រះគុណ ហើយក៏បាន ដាច់ចេញពីព្រះវត្តមានរបស់ទ្រង់ដ៏នៅអស់កល្បជានិច្ចដែលជាព្រះអាទិករ។ វាគឺជាពេលដ៏មានសារសំខាន់ ណាស់ ដ្បិតស្តេចនៃស្ថានសួគ៌ទ្រង់មានបន្ទូលថា“នៅថ្ងៃណាដែលឯងបរិភោគវា នោះនឹងត្រូវស្លាប់” ហើយទ្រង់ បានដាក់សេចក្តីទុកចិត្តទៅលើព្រះរាជបុត្រារបស់ទ្រង់ដោយជឿថា ព្រះរាជបុត្រារបស់ទ្រង់នឹងអាចនាំសេចក្តី បង្គាប់របស់ទ្រង់វិលត្រឡប់មកវិញ។ វាគឺជាស្នាមព្រះហស្តរបស់ទ្រង់ដែលជាស្នាមព្រះហស្តបានបង្កើតឡើង ដោយព្រះហស្តរបស់ទ្រង់ផ្ទាល់។ ទ្រង់បានស្រឡាញ់ការដែលទ្រង់បានបង្កើតមកយ៉ាងអស់ពីចិត្តស្មើនឹងកែវភ្នែក ដូច្នេះ ហើយទើប ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅគេឲ្យមកចូលរួមពិភាក្សាជាមួយទ្រង់។
23
ព្រះជាម្ចាស់ទ្រង់បានដាក់ដើមឈើមួយនៅក្នុងសួនច្បារអេដែន។បន្ទាប់មក ទ្រង់ត្រូវបង្ហូរឈាមសត្វចៀម ដែលនៅខាងក្រោយកុម្ពព្រៃ ដើម្បីបានស្បែករបស់វារួចទ្រង់ក៏បានហៅអ័ដាម ហើយនឹងអេវ៉ាមក គឺទ្រង់បាន ពិភាក្សាជាមួយពួកគេ និងដើម្បីរំដោះការអាក្រក់ទាំងនេះដែលកូនរបស់ទ្រង់បានប្រព្រឹត្ត។ គឺជាសន្និសិទរបស់ ព្រះជាម្ចាស់។
ហើយក៏មានការសម្រេចចិត្តមួយបានធ្វើឡើង។ជានិច្ចជាកាល គឺនៅក្នុងទីសន្និសិទ នឹងត្រូវមានការសម្រេច ចិត្តមួយចេញមក។ ព្រះជាម្ចាស់ទ្រង់ក៏បានសម្រេចចិត្តដោយព្រោះ អេវ៉ា... គឺនៅពេលដែល ទ្រង់បានឲ្យ នាងឈរធ្វើបន្ទាល់ ដោយព្រោះនាងបានយកជីវិតចេញពីលោកីយនេះគឺនាងត្រូវតែនាំជីវិតចូលទៅក្នុងលោកីយ វិញ។ ហើយអ័ដាម ដែលជាឰយុកោនៃដំណរមនុស្សទាំងអស់ក៏បាននាំឲ្យមនុស្សទាំងអស់ធ្លាក់ចុះជាមួយនឹង គាត់ដែរ។
24
អញ្ជឹង ខ្ញុំអាចនៅចាំបានថា មានសន្និសិទផ្សេងទៀតរបស់ហោរាម្នាក់ដែលបានរត់គេច ព្រោះគាត់មានសេចក្តី កំសោយនៅក្នុងការសម្រេចចិត្ត។ គាត់បានគិតថាកិច្ចនោះវាធំពេកហើយ។ គាត់ត្រូវតែរត់គេចចេញវិញ រួចក៏បានរៀបការយកប្រពន្ធ និងទៅរស់នៅឯទីរហោស្ថានវិញអស់រយៈពេល៤០ឆ្នាំ៖គាត់គឺជាហោរាម្នាក់ ដែលព្រះជាម្ចាស់ទ្រង់បានចាក់ប្រេងតាំងគាត់ បំរើមហាបេសកម្មថ្វាយទ្រង់ដែលជាហោរាម្នាក់បានកើតនៅក្នុង លោកីយនេះ។ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងការគំរាមកំហែងមួយគាត់បានប្រព្រឹត្តកំហុសឆ្គង ដោយដៃរបស់គាត់ផ្ទាល់ ជំនួសឲ្យការណែនាំរបស់ព្រះជាម្ចាស់គាត់បានសម្លាប់មនុស្សម្នាក់។ នៅពេលនោះ គាត់មានសេចក្តីភ័យខ្លាច ចំពោះស្តេចផារ៉ោន រួចគាត់ក៏បានរត់ទៅឯទីរហោស្ថាននៅអស់រយៈពេល៤០ឆ្នាំ។
រីឯពួកទាសករនៅអេស៊ីពវិញ បានធ្វើកិច្ចយ៉ាងពិបាកខ្លាំងក្រៃណាស់ខ្នងរបស់ពួកគេបានឈឺចុកចាប់យ៉ាង ខ្លាំង ហើយចិត្តរបស់ពួកគេបានបែកបាក់ រហូតដល់ពួកគេបានស្រែកទៅកាន់ព្រះជាម្ចាស់នោះទ្រង់ក៏ត្រូវបានបង្ខំ ឲ្យធ្វើសន្និសិទ ឬជាការពិភាក្សាមួយឡើង។
នេះគឺជារបៀបមួយដែលបង្ខំឲ្យមានសន្និសិទឡើង។ លោកអ្នកអាចធ្វើវានៅក្នុងជីវិតរបស់លោកអ្នកបាន។
25
ដោយព្រោះបន្ទុករបស់មនុស្ស គេបានស្រែកទៅកាន់ព្រះជាម្ចាស់យ៉ាងខ្លាំងរហូតទាល់តែព្រះជាម្ចាស់ទ្រង់ បានបង្ខំ ហៅឲ្យមានការធ្វើសន្និសិទឡើង។ នៅពេលដែលព្រះជាម្ចាស់ទ្រង់ធ្វើការសម្រេចចិត្តវាគឺត្រូវតែធ្វើ ការនោះទៅតាមទ្រង់។
ដូច្នេះ ទ្រង់បានរៀបចំទុករួចរាល់ហើយតាំងពីមុនកំណើតលោកីយមកម្ល៉េះ ទ្រង់បានដាក់បុរសម្នាក់នៅក្នុង សៀវភៅជីវិត នៅក្នុងគោលបំណងដើម្បីរំដោះពួកគេទាំងនោះចេញមក។គ្រប់ការទាំងអស់ ត្រូវបានរៀបចំទុកមុន ជាស្រេចហើយដោយព្រះជាម្ចាស់។ បុរសម្នាក់នោះ ឈ្មោះថាម៉ូសេ ដែលជាបាវបំរើរបស់ទ្រង់។ ដូច្នេះ តាំងពីមុន កំណើតលោកីយមក ម៉ូសេ ត្រូវបានព្រះជ្រើសរើសឲ្យមករំដោះរាស្ត្ររបស់ទ្រង់ចេញពីស្រុកអេស៊ីព។ហើយលោក ម៉ូសេក៏បានធ្វើឲ្យព្រះជាម្ចាស់ទ្រង់ខកព្រះទ័យ។
ទ្រង់ក៏បានប្រទាននូវទំនុកចិត្តនិងការលើកទឹកចិត្ត។ យើងរាល់គ្នាបានធ្វើឲ្យព្រះជាម្ចាស់ទ្រង់បានខកព្រះទ័យ តែយើងរាល់គ្នានៅតែមានសេចក្តីសង្ឃឹម។នៅក្នុងនាមយើងរាល់គ្នា ពួកជំនុំបានធ្វើឲ្យព្រះជាម្ចាស់ទ្រង់ខកព្រះ ទ័យ នោះយើងរាល់គ្នាក៏ត្រូវបានត្រាស់ហៅឲ្យមកធ្វើសន្និសិទជាមួយនឹងទ្រង់ ដើម្បីឲ្យបានដឹងថា ទ្រង់មាន បន្ទូលអ្វីមកកាន់យើងរាល់គ្នានិងការសម្រេចចិត្តអ្វីដែលយើងត្រូវទទួល។
26
ហើយរាស្រ្តរបស់ព្រះបានបរាជ័យ។ទ្រង់ក៏បានហៅពួកគេឲ្យមកពិភាក្សាជាមួយនឹងទ្រង់ ហើយទ្រង់មិនបាន ប្រើនរណាម្នាក់ទេ គឺទ្រង់បានជ្រើសរើសលោកម៉ូសេ។ដូច្នេះ ទ្រង់ក៏បានយាងទៅកាន់ទីរហោស្ថាន ក្បែរភ្នំស៊ី ណាយ ហើយទ្រង់បានជ្រើសរើសកន្លែងមួយនៅលើកំពូលភ្នំគឺនៅក្នុងគុម្ពបន្លា ដែលជាទីកន្លែងជាក់លាក់មួយ ទ្រង់បានគិតថា “អញនឹងនាំម៉ូសេមកកាន់ទីនេះ។នៅកន្លែងនេះគឺជាទីដ៏ល្អបំផុត ដែលនៅឆ្ងាយពីហ្វូងចៀមរបស់ គាត់ និងឆ្ងាយពីប្រពន្ធរបស់គាត់និងកូនៗរបស់គាត់ និងឆ្ងាយពីមនុស្សទាំងឡាយ។ ហើយអញនឹងពិភាក្សាជា មួយនឹងគាត់”។
នៅពេលដែលទ្រង់មានបន្ទូលទៅកាន់ហោរាម៉ូសេ នៅចុងក្រោយ ក៏បានចូលទៅដល់ប្រធានបទ។ “អញបាន ឮសម្រែករាស្រ្តរបស់អញ។ ហេតុនេះហើយទើបអញហៅឯងឲ្យមក។ អញបាននឹកចាំពីសេចក្តីសន្យារបស់អញ ដែលអញត្រូវតែរក្សា។ ហើយអញនឹងចាត់បញ្ចូនឯងឲ្យទៅទីនោះ”។
27
លោកម៉ូសេ បាននិយាយទៅកាន់ព្រះជាម្ចាស់វិញថា។គាត់គឺជាមនុស្សធម្មតាម្នាក់ ហើយគាត់បាននិយាយថា “ដ្បិតទូលបង្គំ គឺជានរណា?... ទូលបង្គំជាអ្នកមិនសូវមានវោហាទេ”
ហើយនៅក្នុងសន្និសិទនោះ ព្រះជាម្ចាស់ទ្រង់បានបន្ទូលទៅកាន់លោកម៉ូសេថា“តើនរណាគឺជាអ្នកបង្កើត មាត់មនុស្ស? តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ?”
ហើយលោកម៉ូសេ នៅតែត្អូញត្អែរ។ គាត់ចង់ឃើញសិរីល្អរបស់ព្រះជាម្ចាស់។ហើយទ្រង់មានបន្ទូលថា “ម៉ូសេ បើសិនជាឯង ចង់ដឹងថាអញគឺជានរណា នោះអញនឹងបង្ហាញការអស្ចារ្យដល់ឯង។ចូរបោះដំបងទៅដីទៅ” រួច វាក៏បានត្រឡប់ទៅជាសត្វពស់។ បន្ទាប់មក ទ្រង់មានបន្ទូលទៀតថា “ចូរឯងដាក់ដៃចូលទៅលើទ្រូងឥឡូវចុះរួចដកមកវិញហើយមានកើតឃ្លង់សដូចហិមៈ” លោកក៏ដាក់ចូលទៅរួចដកចេញមក ហើយមើលដៃបានត្រឡប់ ទៅដូចជាធម្មតាដើមវិញ។ទ្រង់មានបន្ទូលថា “ម៉ូសេ តើឯងដឹងថាអញគឺជានរណាហើយឬនៅ? អញគឺជាព្រះដែល បានសម្តែងការអស្ចារ្យនោះ។អញគឺជាព្រះ ដែលបានប្រោសមនុស្សឈឺឲ្យជា និងមនុស្សដែលមានទុក្ខព្រួយផង គឺអញនេះហើយជាព្រះយេហូវ៉ា”។
ម៉ូសេតបថា “ខ្ញុំបានឃើញសិរីល្អរបស់ទ្រង់ហើយ។នៅមានការមួយទៀត ដែលទូលបង្គំចង់ដឹងនៅមុនពេល ដែលកិច្ចពិភាក្សានេះត្រូវបញ្ចប់៖ តើឲ្យទូលបង្គំប្រាប់ដល់ផារ៉ោនយ៉ាងដូចម្តេចថាតើនរណាជាអ្នកបញ្ចូនទូលបង្គំ មក?”
ទ្រង់មានបន្ទូលថា “អញជាព្រះដ៏ជាព្រះដែលបានបញ្ចូនឯងមក ដែលទ្រង់ជាព្រះគង់នៅអស់កល្បជានិច្ច នៅថ្ងៃម្ស៉ិលម៉ិញ នៅថ្ងៃនេះ និងនៅអស់កល្ប”។
28
លោកម៉ូសេក៏បានទទួលបង្គាប់របស់ទ្រង់ហើយធ្វើដំណើរចុះទៅកាន់ស្រុកអេស៊ីព គឺនាំពួកកូនរបស់ព្រះ ចេញមក។ ពួកអ៊ីស្រាអែល គឺជារាស្រ្តរបស់ព្រះជាម្ចាស់ដែលបានធ្វើទាសករនៅស្រុកអេស៊ីពអស់រយៈពេលជា យូរមកហើយ ឥឡូវនេះត្រូវបានញែកចេញពីលោកីយនេះ។នៅពេលដែលមនុស្សដែលបានចេញពីអេស៊ីពមក ពួកគេគឺជាពួកជំនុំរបស់ព្រះ។ មានន័យថា ពួកគេ “ត្រូវបានត្រាស់ហៅឲ្យចេញមក”គឺចេញមកពីលោកីយនេះ។
នេះហើយគឺជាហេតុផលដែលយើងបានប្រជុំគ្នានៅព្រឹកនេះ។អស់អ្នកដែលបានហៅចេញពីលោកីយនេះ ទោះបីជាពួកគេជានិកាយអ្វីក៏ដោយ បើសិនជាពួកគេត្រូវបានហៅចេញមកហើយគឺពួកគេបានចេញមកសម្រាប់ ព្រះជាម្ចាស់ ដែលជាពួកជំនុំដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។
ដូច្នេះ ពួកគេទាំងនេះ បានញែកខ្លួនរបស់ពួកគេចេញដោយថ្វាយដង្វាយឈាមរបស់កូនចៀម លាបនៅលើ ធ្នឹមទ្វារ។ ហើយក៏បានយកមែកហ៊ីស៊ុប មកជ្រលក់ឈាមនោះដើម្បីយកទៅលាបនៅធ្នឹមទ្វារ។
29
សូមមើល ខ្ញុំចង់ឲ្យលោកអ្នកកត់សំគាល់ការនេះ។លោកម៉ូសេ បានបង្គាប់ឲ្យពួកគេយកមែកហ៊ីសុប ទៅជ្រ លក់នៅក្នុងឈាមសត្វចៀមនោះ រួចយកទៅលាបនៅធ្នឹមទ្វារ។មែនហើយ ឈាមនោះគឺតំណាងឲ្យព្រះលោហិត របស់ព្រះគ្រីស្ទ។ មែកហ៊ីសុប គឺជារុក្ខជាតិធម្មតាមួយ។ដោយគ្រាន់តែយកមែករបស់វា ទៅជ្រលក់ក្នុងឈាមនោះ ដើម្បីយកទៅលាបបានយ៉ាងស្រួល។
មែកហ៊ីសុបនោះ តំណាងឲ្យសេចក្តីជំនឿគឺជាសេចក្តីជំនឿនៅក្នុងព្រះជាម្ចាស់។ គឺលោកអ្នកមិនត្រូវចេញទៅ ណាឆ្ងាយទេ។ គឺគ្រាន់តែមានជំនឿនៅក្នុងព្រះជាម្ចាស់ហើយយកឈាមទៅលាបនៅក្នុងចិត្តរបស់អ្នកចុះ។ ដោយនិយាយថា “ខ្ញុំបានញែកចេញពីការនៅលោកីយនេះដោយព្រោះសេចក្តីជំនឿរបស់ខ្ញុំ គឺខ្ញុំបានលាបព្រះ លោហិតរបស់ទ្រង់ការណ៍របស់ខ្ញុំនៅព្រឹកនេះហើយ។ខ្ញុំបានប្រោសឲ្យជា ដោយព្រោះខ្ញុំបានលាបព្រះលោហិត របស់ទ្រង់នៅលើធ្នឹមនៃចិត្តរបស់ខ្ញុំហើយ។ខ្ញុំនឹងមិនអនុញ្ញាតឲ្យភាពសង្ស័យមករំខានខ្ញុំជាថ្មីម្តងទៀតទេ។ ដ្បិត ខ្ញុំនឹងការពារខ្លួនរបស់ខ្ញុំដោយព្រះលោហិតរបស់ព្រះយេស៊ូវ តាមរយៈសេចក្តីជំនឿ ដែលមែកហ៊ីសុបបានលាប ឈាមនៅធ្នឹមទ្វាររបស់ខ្ញុំហើយគឺគ្មានសត្រូវណាអាចនឹងចូលមកខាងក្នុងបានឡើយ ដែលនាំឲ្យខ្ញុំមិនជឿដល់ ព្រះបន្ទូលទ្រង់ទៀត”នេះគឺជាគំរូមួយឲ្យយើងរាល់គ្នាបានឃើញ។
30
ពួកគេបានធ្វើដំណើរទៅដល់សមុទ្រក្រហមបន្ទាប់ពីព្រះជាម្ចាស់ទ្រង់បានញែកចេញពួកគេចេញមក។ ហើយពួកគេត្រូវបានហៅឲ្យឈប់ ពួកគេមិនអាចឆ្លង។អ្នកដឹកនាំរបស់ពួកគេ គឺលោក យ៉ូស្វេ បានលើកដៃរបស់ គាត់ឡើង ត្រែក៏បានផ្លុំឡើង។ “ឈប់សិនគឺមានឧបសគ្គ។ ហើយភ្នំនៅត្រើយនៅខាងនោះ។ យើងបានចុះមក ទីក្នុងជ្រលងភ្នំនេះហើយ យើងត្រូវតែឈប់សិន”។
នៅពេលដែលពួកជំនុំបានបញ្ឈប់ នោះសាតាំងក៏បានគ្រប់គ្រងពួកគេ។គឺត្រូវតែបន្តទៅមុនដោយខ្ជាប់ខ្ជួន គឺបន្តទៅមុនរហូតដល់ភ្នំស៊ីយ៉ូន។ សូមកុំអនុញ្ញាតឲ្យពួកជំនុំដ៏រស់របស់ព្រះជាម្ចាស់មានកំហុសដោយព្រោះការឈប់នោះទេ។
ដូច្នេះ ពួកគេបានឈប់ ហើយនិយាយថា“តើមានបញ្ហាអ្វី?” ពេលឆាប់ៗនោះ ពួកគេបានឈប់ធ្វើដំណើរ ក៏បានបោះតង់របស់ពួកគេ ហើយចាប់ផ្តើមសម្រាកមួយខណៈពេលហើយពួកគេក៏បានលាន់ឮសូរស្នូរកង់រទេះ។ មានផ្លូវតែមួយគត់ដែលពួកគេអាចរត់គេចបាន គឺត្រូវវិលត្រឡប់ទៅក្រោយវិញ។ហើយពួកទាហានរបស់ស្តេច ផារ៉ោនក៏បានធ្វើដំណើរមករាំងផ្លូវរបស់ពួកគេ ឬក៏ពួកគេត្រូវឆ្លងសមុទ្រ។
31
ពួកទាហានបានដឹងពីយុទ្ធសាស្ត្រហើយក៏បានស្រែកឲ្យពួកគេបានឈប់។ នៅខាងមុខរបស់ពួកគេគឺជា សមុទ្រក្រហម គឺសមុទ្រនោះមានប្រវែង២ ឬ៣ ម៉ាយ។ ហើយនៅទីនេះមានភ្នំមួយយ៉ាងខ្ពស់ ពួកគេមិនអាច ឡើងបានទេ។ ពួកគេគឺដូចជាហ្វូងចៀមដែលបានខ្ជាត់ខ្ជាយដែលជាគោលដៅរបស់អ្នកបាញ់ធ្នូគ្រប់គ្នា។ នៅខាង ក្រោយពួកគេ គឺពួកទាហានបានធ្វើដំណើរចូលមកដោយព្រោះពួកគេបាននាំឈប់។
បងប្អូនជាទីស្រឡាញ់អើយ៖ បើសិនជានៅថ្ងៃនេះបងប្អូនបានឈប់ធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីសន្យា គឺសត្រូវនឹងលោតមកចាប់យើងពីខាងក្រោយជាមិនខាន។យើងមិនអាចបញ្ឈប់ការរីកផុសផុលនេះបានទេ។ យើងមិនអាចឈប់បានទេ។ គឺត្រូវបន្តទៅមុខជានិច្ច។លោកអ្នកមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធគង់នៅ ជាមួយជានិច្ច។ ចូរបន្តទៅមុខទៅ។ សូមកុំឈប់ឲ្យសោះដ្បិតពួកសត្រូវបានចូលកៀកកិតនៅខាងក្រោយយើង ហើយ។
32
គេបានស្រែកយ៉ាងខ្លាំងៗ ឲ្យពួកហ្វូងមនុស្សឈប់គឺជាពួកទាហានរបស់ស្តេចផារ៉ោនបានចូលមក ដោយមានរ ទេះបរមកហុយដីខ្មួលខ្មាញ់។ តើវាគឺជាពេលវេលាអ្វី!គេបានរត់សំដៅទៅឯពួកអ៊ីស្រាអែលដូចជាមនុស្សឆ្កួត អញ្ជឹង។
ប៉ុន្តែ មានម្នាក់នៅក្នុងចំណោមពួកគេបានដឹងថា គ្មានហេតុផលអ្វីដែលនាំឲ្យរំខានដល់ពួកគេទេ។ គាត់បាន ជួបជាមួយនឹងព្រះជាម្ចាស់តាំងពីពេលមុនមកហើយ។គាត់បានដឹងថាគាត់ត្រូវតែនៅជាប់ជាមួយនឹងព្រះជាម្ចាស់។ យើងនឹងនិយាយថា នៅលើភ្នំនោះ គឺជាថ្មដាដ៏ពិតប្រាកដម៉ូសេបានលាក់ខ្លួនរបស់គាត់ពីពួកកូនចៅ អ៊ីស្រាអែល ហើយព្រះជាម្ចាស់ទ្រង់ក៏បានជួបជាមួយនឹងគាត់។“ព្រះជាម្ចាស់អើយ ទូលបង្គំត្រូវឈប់នៅកន្លែងនេះហើយ ដ្បិត មានឧបសគ្គមួយបានបញ្ឈប់ដល់ទូលបង្គំយើងខ្ញុំរាល់គ្នា។យើងត្រូវបានហៅឲ្យឈប់”
33
ដូចជាបងប្រុសរបស់យើងដែលអង្គុយនៅក្នុងរទេះរុញឬប្រហែលជាដូចបងប្អូនខ្លះកំពុងតែអង្គុយជាប់មានជម្ងឺ មហារីក ឬក៏ជម្ងឺបេះដូងជាដើម ឬក៏ការអ្វីផ្សេងទៀតដែលលោកអ្នកដឹងថា លោកអ្នកត្រូវស្លាប់។ ពួកសត្រូវបាន បញ្ឈប់លោកអ្នករាល់គ្នា។ ប្រហែលជាលោកអ្នកអាចនឹងបញ្ឈប់ដំណើររបស់លោកអ្នកនៅមុនពេលដែលពួកសត្រូវចូលមកឯលោកអ្នក។ ហើយប្រហែលជាមានអ្វីមួយនៅក្នុងជីវិតរបស់លោកអ្នកដែលធ្វើឲ្យ លោកឈប់ធ្វើដំណើរទៅមុខ។ ទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកនៅតែមានឯកសិទ្ធចូលមកឯព្រះជាម្ចាស់ ធ្វើការពិភាក្សាជាមួយនឹងទ្រង់ គឺជាសន្និសិទដែរ។ ចូរយើងរាល់គ្នានិយាយជាមួយទ្រង់ចុះ។ ទោះបីជាសត្រូវនោះគឺជាអ្វី ក៏ដោយ វាមិនអាចអស្ចារ្យជាងព្រះជាម្ចាស់នៃយើងរាល់គ្នាទេ។ យើងរាល់គ្នាត្រូវការសន្និសិទ។
ដូច្នេះលោកម៉ូសេបានឡើងទៅឈរនៅខាងក្រោយទីកន្លែងដ៏ជាក់លាក់មួយ យើងអាចនិយាយបានថា គាត់បានធ្វើសន្និសិទជាមួយនឹងព្រះជាម្ចាស់។គាត់មិនបានដឹងថា ត្រូវធ្វើអ្វីនោះទេ។
ហើយប្រហែលជាលោកអ្នកមិនដឹងថា ត្រូវធ្វើអ្វីដែរ។ប្រហែលជាលោកអ្នកគឺជាមនុស្សមានបាប ហើយបានធ្វើ បាបជាច្រើន។ ប្រហែលជាលោកអ្នកជក់បារី រហូតទាល់តែលោកអ្នកមិនអាចឈប់ជក់បាន។ប្រហែលជាលោក ផឹកស្រា រហូតដល់លោកអ្នកមិនអាចឈប់ផឹកស្រាបាន។ ប្រហែលជាលោកអ្នកបានទៅកាន់ទីកន្លែងមួយដែលពេញដោយអំពើបាប និងភាពស្រើបស្រាល រហូតទាល់តែលោកអ្នកមើលទៅកាន់ស្រ្តីគ្រប់រូប នៅក្នុងផ្លូវខុស។ឬប្រហែលជាលោកអ្នកបានធ្វើឲ្យលក្ខណៈធម្មជាតិរបស់លោកអ្នកទៅខូចបង់អស់។ ប្រហែលជាលោកអ្នកបានជាប់គាំង។ ខ្ញុំមិនខ្វល់ថា លោកអ្នកស្ថិតនៅក្នុងស្ថានភាពអ្វីនោះឡើយ ប៉ុន្តែព្រះជាម្ចាស់ទ្រង់នឹងចូលមកធ្វើសន្និសិទជាមួយលោកអ្នក ហើយនិយាយមកកាន់លោកអ្នក។
34
ប្រហែលជាលោកអ្នកបានធ្វើឲ្យផ្ទះរបស់លោកអ្នកបានបាក់បែកទៅ។ប្រហែលជាលោកអ្នកបានចាកចោល ប្តី ឬប្រពន្ធរបស់លោកអ្នក។ ប្រហែលជាលោកអ្នកបានរត់ចោលកូនរបស់លោកអ្នក។វាប្រហែលជាមានការជាច្រើន នៅក្នុងជីវិតនេះ ដែលសត្រូវវាបានដាក់អន្ទាក់ឲ្យលោកអ្នកបានធ្លាក់ចូល។ប៉ុន្តែ សូមបងប្អូនចងចាំថា បងប្អូន នៅតែមានសិទ្ធចូលមកធ្វើសនិ្នសិទជាមួយនឹងព្រះជាម្ចាស់បាន។មែនហើយ ចូរបងប្អូននិយាយទៅកាន់ទ្រង់ចុះ។ ទ្រង់មានវត្តមានតាមជួយដល់បងប្អូនក្នុងពេលរងទុក្ខលំបាក។
បន្ទាប់មក យើងឃើញថា លោកម៉ូសេបានធ្វើសនិ្នសិទជាមួយនឹងព្រះជាម្ចាស់។ប្រហែលនេះគឺជាសន្និសិទៈ “អូ! អ្នកដឹកនាំដ៏អស្ចារ្យនៃពួកអ៊ីស្រាអែលអើយ ទូលបង្គំបានធ្វើការទាំងអស់នេះតាមបង្គាប់របស់ទ្រង់ហើយ។ ទូលបង្គំបានដឹកនាំមនុស្សទាំងនេះ ទៅតាមអ្វីដែលទ្រង់មានបន្ទូលឲ្យទូលបង្គំបានធ្វើហើយ។ទូលបង្គំបានគ្រប បាំងពួកគេដោយឈាម ហើយទូលបង្គំបាននាំរោគរាតត្បាតចុះមកពីស្ថានសួគ៌ ទូលបង្គំបានធ្វើការទាំងអស់ទៅតាមអ្វីដែលទ្រង់មានបន្ទូលឲ្យទូលបង្គំធ្វើ។ ឥឡូវនេះ ទូលបង្គំយើងខ្ញុំបានជាប់អន្ទាក់ហើយ។ឱព្រះជាម្ចាស់ អើយ តើឲ្យទូលបង្គំត្រូវធ្វើយ៉ាងដូចម្តេចទៅ? ទូលបង្គំត្រូវតែធ្វើសន្និសិទជាមួយនឹងទ្រង់”
ហើយប្រហែលជាគាត់កំពុងតែអង្គុយនៅលើកំពូលដុំថ្មឬក៏ឈរនៅក្បែរបំណែកដុំថ្ម ដែលលោកកំពុងតែ អធិស្ឋាន នៅក្នុងទីកន្លែងដែលបានជ្រើសរើសជាក់លាក់ក្នុងស្ថានភាពដ៏មានសារសំខាន់នេះ...ការមួយចំនួន ត្រូវតែធ្វើឡើង ឬក៏ពួកគេត្រូវបានកំទេចនៅក្រោមកងរទេះរបស់ពួកទាហានស្តេចផារ៉ោន។ពួកគេនឹងរុញច្រាន លើពួកកូនក្មេងតូចពួកហេព្រើរ។ កូនក្មេងតូចៗទាំងអស់ នឹងត្រូវបានបោកសម្លាប់នឹងថ្មរីឯម្តាយរបស់ពួកក្មេង ទាំងនោះវិញ អាចនឹងត្រូវគេយកទៅរំលោភ ចំណែកឯឪពុកវិញអាចនឹងត្រូវសម្លាប់យ៉ាងរង្គាលផង។នេះគឺជា ពេលដ៏ធ្ងន់ធ្ងរណាស់។
35
វាប្រហែជាមានស្ថានភាពធ្ងន់ធ្ងរស្រដៀងគ្នានេះដែរវាប្រហែលជាមិនដូចរបៀបនោះទេ។ ប៉ុន្តែប្រហែលជា ជម្ងឺ មហារីកវាបាននៅជាប់នឹងលោកអ្នក ឬក៏មានជម្ងឺផ្សេងទៀតដែរ។ប្រហែលជាអំពើបាបនៅជាប់នឹងលោកអ្នក វានឹងកំទេចលោកអ្នកទៅក្នុងស្ថានរបស់អារក្ស គឺជាការដែលដាច់ចេញឆ្ងាយពីព្រះជាម្ចាស់។ចូរយើងធ្វើសន្និសិទ ជាមួយនឹងព្រះជាម្ចាស់ជាប្រញាប់ទៅ។
នៅពេលដែលសន្និសិទនេះបានប្រព្រឹត្តឡើងទ្រង់បានឈរនៅលើថ្ម នៅចំហៀងលោកម៉ូសេ ហើយមាន បន្ទូលថា “ចូរត្រឡប់ទៅក្នុងជំរុំវិញចុះ ម៉ូសេអើយ។ចូរត្រឡប់ទៅកាន់ទីកន្លែងដែលអ្នកបានចាប់ផ្តើមវិញចុះ។ អញគឺជាព្រះយេហូវ៉ា។ ចូរចុះទៅ ហើយនិយាយទៅកាន់មនុស្សទាំងនោះឲ្យបន្តទៅមុខទៀតចុះ។ អញនឹងរៀប ចំផ្លូវឲ្យឯង នៅពេលដែលវេលាបានមកដល់។ អញគឺជាព្រះដែលរៀបចំផ្លូវឲ្យឯង”។
បន្ទាប់ពីលោកម៉ូសេបានធ្វើសន្និសិទជាមួយនឹងព្រះជាម្ចាស់បានបញ្ចប់ទៅគាត់ក៏បានចេញទៅឯពួកអ៊ីស្រា អែល ដោយមានព្រះវត្តមាននៃព្រះបង្គាប់ឲ្យពួកគេបន្តទៅមុខទៀតរួចលោកនិយាយថា “ឱពួកអ៊ីស្រាអែលអើយ ចូរកុំភ័យខ្លាចឡើយ។ ចូរឈរមាំមួនចុះនៅថ្ងៃនេះ ហើយមើលពីអំណាចចេស្តាព្រះនៃយើងរាល់គ្នាចុះ។ចូរដើរ ទៅមុខទៀត ទៅឯសមុទ្រចុះ។ ចូរកុំឲ្យពួកយើងបែរចេញពីសេចក្តីបង្គាប់របស់ទ្រង់ឡើយ។សេចក្តីបង្គាប់របស់ ទ្រង់គឺ៖ ”ចូរបន្តទៅមុខចុះ គឺដើរទៅកាន់ទឹកដីសន្យាដែលជាកម្មសិទ្ធរបស់យើងរាល់គ្នា។ពួកខ្មាំងសត្រូវនេះ នឹងចូលមកឯផ្លូវរបស់ពួកយើងហើយ។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់មានបន្ទូលថា“ចូរបន្តទៅមុខចុះ ចូរបន្តទៅមុខចុះ”
36
នេះហើយគឺជា បញ្ហាដែលកើតមានឡើងនៅក្នុងពួកជំនុំនាពេលសព្វថ្ងៃនេះ។ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅ លោកអ្នក។ ទ្រង់ចង់ប្រទានអំណោយទានដល់លោកអ្នក ហើយអំណាចចេស្តានិងព្រះគុណដល់លោកអ្នក។ ប៉ុន្តែ លោកបែរជារៀបចំការដោយខ្លួនរបស់លោកអ្នកផ្ទាល់វិញ។ “ខ្ញុំមិនអាចទៅណាឆ្ងាយបានទេដោយព្រោះពួកជំនុំ មិនបានអនុញ្ញាតឲ្យខ្ញុំទៅនោះទេ”។ នៅក្នុងព្រះជាម្ចាស់ គ្មានកន្លែងដែលបញ្ឈប់ឡើយគ្មាននិកាយឡើយ។ ហើយក៏គ្មានការសម្រាប់ស្តង់ដារណាមួយជាក់លាក់ទេ។ ការនោះគឺ ពួកគេត្រូវបន្តដំណើរទៅមុខទៀត។ចូរថ្លែង ព្រះបន្ទូលព្រះ ហើយបន្តដំណើរទៅមុខទៀតចុះ។ គឺបន្តដំណើរទៅមុខចុះ។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថាគឺជា ការដែលត្រឹមត្រូវហើយ ដែលយើងធ្វើបែបដូច្នោះ។ លោកអ្នកបានទទួលបេសកម្មហើយ។
បើសិនជាលោកអ្នកនិយាយថា “ខ្ញុំបានទៅជួបពួកជំនុំរបស់ខ្ញុំហើយពួកគេបានប្រាប់ដល់ខ្ញុំថា ខ្ញុំគួរតែបន្ត ទៅកាន់ពួកជំនុំនោះ។ ខ្ញុំនឹងមានការច្របូកច្របល់ថាតើខ្ញុំមានព្រះវិញ្ញាណបរិសុទ្ធ ឬ មិនមាន” សេចក្តីសន្យា គឺជារបស់លោកអ្នកហើយ។ គឺដល់លោកអ្នកនិង កូនចៅរបស់លោកអ្នក គឺទៅកាន់មនុស្សជាច្រើន ដែលព្រះ ជាម្ចាស់ទ្រង់នៃយើង ទ្រង់បានត្រាស់ហៅពួកគេ។
តើវាជាអ្វីទៅ? ចូរថ្លែងព្រះបន្ទូលព្រះ។“ព្រះជាម្ចាស់ទ្រង់មានបន្ទូលដូច្នោះ” ចូរបន្តទៅមុខទៅ។ ចូរមើលពួក សត្រូវដែលត្រូវខ្ជាត់ខ្ជាយទៅ។ចូរមើលសមុទ្រក្រហមបានញែកជាពីរ។ ចូរបន្តទៅមុខចុះ ប្រាកដណាស់ វានឹង បើកផ្លូវឲ្យជាមិនខាន។
37
ព្រះជាម្ចាស់គឺជាផ្លូវដែលនាំឲ្យយើងបានគេចចេញពីខ្មាំងសត្រូវរបស់យើង។ទ្រង់បានរៀបចំផ្លូវឆ្ពោះទៅ មុខឲ្យពួកគេធ្វើដំណើរទៅកាន់ទឹកដីសន្យា។ ការទាំងឡាយណាដែលចូលមករំខានដល់ផ្លូវរបស់ទ្រង់ នោះទ្រង់ នឹងដកការនោះចេញពីផ្លូវរបស់ទ្រង់ជាមិនខាន។ បើសិនជាមានការអ្វីមួយចូលមកក្នុងផ្លូវរបស់លោកអ្នកនោះចូរ ធ្វើសន្និសិទជាមួយនឹងព្រះជាម្ចាស់ចុះ។ ចូរពិភាក្សាជាមួយនឹងទ្រង់ចុះ ហើយបន្តទៅមុខទៀត។នោះគឺជាអ្វីដែល ព្រះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ហោរាអេសាយថា “មកចុះ យើងនឹងពិភាក្សាជាមួយគ្នាទោះបើអំពើបាប របស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ តើហេតុអ្វីមិនចូលមកនិយាយនឹងអញចុះ? ព្រះគុណរបស់អញគឺល្មមដល់ឯងរាល់គ្នាហើយ”។
សន្និសិទសមនុស្សក្រហម...ជាច្រើនកន្លងមកមានសន្និសិទមួយដែលខ្ញុំចង់លើកមកនិយាយនៅ ខណៈ ពេលនេះ។ គឺជារដូវបុណ្យណូអែល ដែលយើងរាល់គ្នាកំពុងតែបានចូលរួមនាពេលឥឡូវនេះទោះបីជា បុណ្យណូអែលក្តី ឬ មិនមែនក្តី។ ប៉ុន្តែនិងមានសន្និសិទមួយនៅឯស្ថានសួគ៌ តើអ្វីទៅជាផែនការណ៍នៃសេចក្តីសង្រ្គោះ វាត្រូវបានកំណត់ដោយព្រះជាម្ចាស់ ដែលទ្រង់នឹងយាងមកជាមនុស្ស គឺទ្រង់នឹងយាងចុះមកទទួលបណ្តាសាដាក់លើអង្គទ្រង់។ វាមិនយុត្តិធម៌ឡើយសម្រាប់ទ្រង់ ដោយទ្រង់មិនបានចាត់ទេវតាណាម្នាក់ឲ្យមកជំនួសទ្រង់ឬក៏ជាមនុស្សផ្សេងទៀត។ គឺមិនយុត្តិធម៌ឡើយ ដែលទ្រង់បានចាត់បញ្ជូនព្រះរាជបុត្រារបស់ទ្រង់វិញ។
វាមិនសមឡើងសម្រាប់ខ្ញុំ ដែលធ្វើឲ្យJoseph ត្រូវរងទុក្ខទទួលការជំនុំជំនុំជំរះរបស់ខ្ញុំឡើយ។ ខ្ញុំមិនអាចធ្វើ បែបនេះឡើយ។បើសិនជាខ្ញុំចង់រួចពីការជំនុំជំរះនោះ ការតែមួយគត់ដែលខ្ញុំអាចធ្វើបានគឺ រងទុក្ខដោយខ្លួនឯង។នោះគឺជាទីសំគាល់ ដែលជាសេចក្តីស្លាប់ដែលតយុទ្ធនឹងសាតាំង។
38
បងប្អូនខាងកាតូលិក និងបងប្អូនជាច្រើនខាងប្រូតេស្តង់អើយខ្ញុំគ្មានបំណងធ្វើឲ្យបងប្អូនរងការឈឺចាប់ នោះទេ។ ប៉ុន្តែនៅពេលដែលលោកអ្នកព្យាយាមធ្វើឲ្យព្រះយេស៊ូវទៅជាព្រះដ៏តូចវិញគឺលោកអ្នកបានកាត់ព្រះ បាតរបស់ទ្រង់ចេញ ហើយធ្វើឲ្យទ្រង់ទាបបន្តិចនៅក្រោមព្រះសិរិសាររបស់ទ្រង់គឺធ្វើឲ្យទ្រង់ទៅជាព្រះដ៏តូច ដូច្នេះ លោកអ្នកធ្វើខុសខ្លាំងណាស់។ ព្រះយេស៊ូវទ្រង់គឺជាមនុស្ស។ទ្រង់បានហៅអង្គទ្រង់ថាជា កូនមនុស្ស។
វាគឺជាសចក្តីស្លាប់ដែលចេញមកពីអារក្ស។អារក្សវាចង់បានខ្ពស់ គឺវាបានសាងសង់អាណាចក្ររបស់វាឲ្យ ស្រស់ស្អាតជាងទេវតាមីកែល។ កាអ៊ីនដែលជាកូនរបស់វា គឺជាចង់ធ្វើអាសនាដ៏ល្អ លើសពីការផ្សេងៗ និងផល មកពីចំការទាំងអស់ផង។
ព្រះជាម្ចាស់មិនបានគង់នៅក្នុងភាពស្រស់ស្អាតនោះទេ។ដ្បិត ព្រះទ្រង់នឹងដាក់សេចក្តីស្លាប់ដល់អំពើបាប តើទ្រង់យាងមកយ៉ាងដូចម្តេច? តើទ្រង់ជ្រើសរើសយាងមកយ៉ាងដូចម្តេច?គឺមានសន្និសិទមួយនៅឯស្ថានសួគ៌។ ពួកគេបាននិយាយទៅកាន់ព្រះថា “ឱបិតាអើយ តើទ្រង់យាងចុះមកយ៉ាងដូចម្តេច?តើទ្រង់នឹងធ្វើវាយ៉ាងដូចម្តេច?”
“អញនឹងយាងចុះមក ធ្វើជាម្ចាស់នៅក្នុងចំណោមពួកគេ។ ក្រិត្យវិន័យនៃសេចក្តីប្រោសលោះរបស់អញគឺនៅក្បែរ Kinsman។ ហើយអញ នឹងយាងមកកើតជាមនុស្សដោយខ្លួនអញផ្ទាល់”
39
នេះគឺជាចំណង ដែលចងសាតាំង។ ទ្រង់អាចយាងចុះមកជាមួយចេរូប៊ីនបាន។ទ្រង់អាចយាងចុះមក តាមជណ្តើរមាស។ នោះក៏មានសម្លេងច្រៀងពីស្ថានសួគ៌មក តែទ្រង់បានដើរនៅលើផែនដីនិងទទួលបទពិ សោធន៍អ្វីៗទាំងអស់ដូចជាយើងដែរ។
ប៉ុន្តែនៅពេលដែលទ្រង់បានធ្វើសន្និសិទទ្រង់ក៏បានសម្រេចយាងមកកើតជាទារកតូចមួយ។ អេសាយ៩:៦ បានចែងថា “...នោះនឹងមិនចេះផុតឡើយ។នេះគឺជាទីសំគាល់ដល់អ្នករាល់គ្នា៖ គឺជាបុត្រ១។
តើទ្រង់បានប្រសូតនៅទីណា? នៅទីសន្និសិទទ្រង់បានសម្រេចយ៉ាងច្បាស់ហើយ តើទ្រង់នឹងប្រសូតមក នៅទីណាជាពិតប្រាកដនោះ។ ទ្រង់បានប្រសូតមកក្នុងគ្រោលសត្វ។ទ្រង់បានជ្រើសរើសទីកន្លែងនេះ ជំនួសឲ្យ ការដែលទ្រង់ប្រសូតមកក្នុងព្រះរាជវាំង ជាទីដ៏ល្អប្រណិតនោះហើយជំនួសឲ្យការដែលហែរហមដោយពួកទេវតា និងពួកចេរូប៊ីននៃស្ថានសួគ៌ តែទ្រង់បានប្រសូតមកនៅក្នុងគ្រោលសត្វវិញដែលជាទីកន្លែងកង្វក់ និងជាកន្លែង ដែលទន់ទាបជាងគេបំផុតនៅលើផែនដីនេះ។
ទ្រង់គឺជាមនុស្ស។ មិនមានន័យថា ទ្រង់មិនមែនជាព្រះទៀតនោះទេ។ទ្រង់បានយាងមកប្រសូតចេញពីផ្ទៃ របស់ស្ត្រី។ គឺទ្រង់បានកើតមកជាមនុស្ស។
40
លោកអ្នកបានឃើញនៅក្នុងអង្គប្រជុំដែលជាទីសំគាល់នៃការស្គាល់ខុសស្គាល់ត្រូវហើយគឺជាព្រះវត្តមាននៃ ព្រះដ៏មានព្រះជន្មរស់នៅ។ លោកអ្នកបានឃើញ ទីសំគាល់នៅគ្រប់ទីកន្លែងអំពីទ្រង់។ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំ បាននិយាយអំពីការនេះ ដល់លោកអ្នកចុះ ឱបងប្អូនប្រុសស្រីអើយ៖គឺមិនដែលមានទីសំគាល់ណា ដែលច្បាស់ លាស់បែបនេះទេ គឺជាទីសំគាល់ដែលពួកទេវតា បានប្រាប់ដល់ពួកអ្នកគង្វាលចៀមថា“អ្នកនិងបានឃើញទ្រង់ នៅក្នុងគ្រោលសត្វរុំនិងសំពត់នៅក្នុងស្នូកសត្វ” នោះអ្នកដឹងបានថាទ្រង់គឺជាព្រះ។
41
តើហេតុអ្វីក៏មានការរីកផុសផុលចុះមកឯទីក្រុងឬជាកំណត់ត្រាផ្សាយដំណឹងល្អដ៏អស្ចារ្យមួយចំនួន ហើយវា កាន់តែអស្ចារ្យឡើងៗដូច្នេះ គឺពួកចៅហ្វាយក្រុងគ្រប់គ្នាទាំងអស់សុទ្ធតែស្លៀកពាក់ល្អៗ រីឯអ្នកក្រីក្រវិញ ក៏ត្រូវ បានគេមើលងាយវិញ។ យើងកំពុងតែនិយាយអំពីអ្នកដឹកនាំមួយចំនួន ដែលមានការអប់រំល្អៗ ដើម្បីឲ្យពួកគេ និយាយចេញមកប្រកបដោយឥទ្ធិពល គឺគេប្រើពាក្យអស្ចារ្យៗដែលពួកអ្នកក្រីក្រមិនអាចយល់បានសោះ ហើយ លោកអ្នកក៏បានហៅថា ការទាំងនោះគឺអស្ចារ្យណាស់។
តើលោកមិនបានឃើញថា ទ្រង់យាងមកដោយបន្ទាបខ្លួនទេឬអី?“នឹងមានសំគាល់មួយ៖ គឺបុត្រនោះនឹងរុំ ដោយសំពត់ ហើយដេកនៅក្នុងស្នូក” ដែលបានកើតនៅក្នុងគ្រោលសត្វ។នេះគឺជាទីសំគាល់ “នឹងមានសំគាល់មក កាន់អ្នក៖ នោះនឹងបានឃើញ បុត្រនោះនៅកន្លែងនោះ”។
42
ជាច្រើនដង មនុស្សគិតនៅក្នុងព្រះវិហារដ៏វ័យចំណាស់ថា...មានគ្រូអធិប្បាយខ្លះពិបាកនឹងស្គាល់ABC របស់ពួកគេ គឺជាពួកបងធំ និងអ្នករកស៊ីលួចលាក់ និងអ្វីៗផ្សេងទៀត គឺពួកគេបានជឿថា គេជាអ្នកដែលគ្មានការអប់រំ ហើយបានប្រើប្រាស់សេចក្តីបញ្ចប់ភាគខាងត្បូងរបស់ពួកគេ។ អ្នកនឹងមិនដែលរកឃើញព្រះទេប៉ុន្តែលោក អ្នកនឹងរកឃើញទ្រង់ ដែលរុំដោយសំពត់ ដោយបន្ទាបខ្លួន។
លោកអ្នកគិតថា ទ្រង់គួរតែយាងមកនៅក្នុងរបៀបមួយដ៏អស្ចារ្យ។បើសិនជាលោកអ្នកចង់ធ្វើសន្និសិទដ៏ពិត ប្រាកដជាមួយព្រះជាម្ចាស់ ចូរប្រមូលមនុស្សមួយក្រុមបែបនេះទៅរួចនិយាយទៅកាន់ទ្រង់ចុះ។
លោកអ្នកអចនឹងមើលឃើញ កិច្ចការរបស់ព្រះជាម្ចាស់តើហេតុដូចម្តេចទ្រង់ មិនយករូបរាង ដែលជាសិល្បៈដ៏ អស្ចារ្យ និងការខ្លះៗទៅ ហើយបានប្រទានឲ្យទ្រង់មានប្រាជ្ញាអធិប្បាយប៉ុន្តែទ្រង់បានយកការដែលគ្មានអ្វីសោះ ដោយទ្រង់បានយាងចុះមក គឺដូចជាការដែលទ្រង់បានធ្វើនៅកន្លែងដំបូង។
43
កាលពីមុន មនុស្សខ្លះបាននិយាយថា“បើសិនជាការដែលស្គាល់ខុសស្គាល់ត្រូវនេះ និងការប្រោសឲ្យជានេះ និងអ្វីៗផ្សេងទៀតជារបស់ព្រះគឺពួកអ្នកដឹកនាំជាន់ខ្ពស់ របស់កាតូលិកគួរនឹងមានវាហើយ”។ តើហេតុអ្វី អ្នកដឹកនាំ ជាន់ខ្ពស់របស់កាតូលិកមិនមានវា? ទ្រង់មិនបានប្រសូតមកក្នុងព្រះរាជវាំងនោះទេ តែទ្រង់បានប្រសូតមកនៅក្នុងក្រោលសត្វវិញ។ ទ្រង់មិនមានសំលៀកបំពាក់ល្អៗនោះទេ ប៉ុន្តែទ្រង់ដែលជាកូនមនុស្សបានផ្ទុំនៅក្នុងស្នូកសត្វគឺជាព្រះវិហារដែលព្រះបានគង់នៅក្នុងវិញ។ នេះហើយ គឺជារបៀបដែលព្រះទ្រង់បានសម្រេចនឹងយាងចុះមក។ដូច្នេះ យើងត្រូវតែបែរមើលនៅជុំវិញ ក៏បានឃើញពួកជំនុំដ៏ធំៗ សុទ្ធតែបំពាក់ដោយមាសជាដើម។
“នឹងមានសំគាល់មួយ៖ អ្នកនឹងបានឃើញទ្រង់រុំនឹងសំពត់ដេកនៅក្នុងស្នូកសត្វ។ នេះជាទីសំគាល់ដល់អ្នក” ព្រះជាម្ចាស់ទ្រង់បានបន្ទាបអង្គទ្រង់ ដោយមិនបានដំកើងអង្គទ្រង់ឡើយ(pomp)។ ការដែលចូលមកដោយដំកើង ខ្លួននោះ គឺជាគំនិតរបស់អារក្សវិញ។ តែព្រះ ទ្រង់បានយាងមកដោយបន្ទាបខ្លួន។នេះហើយគឺជាទីសំគាល់។
44
ទ្រង់មិនមែនបាត់បង់ភាពជាព្រះរបស់ទ្រង់ទេប៉ុន្តែទ្រង់បានប្រសូតមកជាមនុស្ស។ ទ្រង់បានស្រែកយំដូចជា ទារកផ្សេងទៀតដែរ នៅពេលដែលទ្រង់បានប្រសូតមក។ទ្រង់បានលេងនៅតាមផ្លូវ ដូចជាក្មេងៗឯទៀតដែរ កាល ពីទ្រង់នៅវ័យក្មេង។ ទ្រង់បានធ្វើការនៅក្នុងរោងជាងឈើជាមួយនឹងយ៉ូសែបដែលជាជាងឈើ។ ទ្រង់បានបរិភោគ នៅពេលដែលទ្រង់ឃ្លាន។ ទ្រង់ក៏ចេះបែកញើសនៅពេលអាកាសធាតុក្តៅដែរ។ទ្រង់បានស្រែកនៅពេលទ្រង់មាន ការឈឺចាប់។ ទ្រង់គឺជាមនុស្ស។ “នេះគឺជាទីសំគាល់ដល់អ្នករាល់គ្នា”ទ្រង់បានគង់នៅជាមួយលោកអ្នកដោយ បន្ទាបខ្លួន... ទ្រង់មិនបានគង់ជាមួយលោកអ្នក ជាមនុស្សដ៏អស្ចារ្យនោះទេប៉ុន្តែទ្រង់ជាមនុស្សដែលទន់ទាប គ្មានប្រវត្តិសាវតាវិញ នេះហើយគឺជាទីសំគាល់។
នោះគឺជាសេចក្តីដែលវាយប្រហារដល់អារក្ស។ហើយជាសេចក្តីស្លាប់ដល់វាផ្ទាល់ ដល់គ្រប់និកាយទាំងឡាយ និងអ្នកដែលដំកើងខ្លួន និងសិរីល្អនៃលោកីយនេះ។វាគឺជាសេចក្តីស្លាប់ ដែលបណ្តលឲ្យព្រះនៃស្ថានសួគ៌យាងចុះ មកក្នុងរបៀបនេះ។
នេះហើយ គឺជាអ្វីដែលកើតឡើងនៅក្នុងទីសន្និសិទ។នៅក្នុងនោះ ត្រូវតែមានការសម្រេចចិត្តចេញមក។ ហើយវាក៏ជារបៀបដែលទ្រង់បានយាងចុះមក។ ទ្រង់មិនបានយាងចុះមកនៅក្នុងរបៀបដែលមនុស្សគិតទេ។ទ្រង់ គឺជាព្រះនៃស្ថានសួគ៌ តែទ្រង់បានជ្រើសរើសយាងចុះមក ប្រសូតជាទារកតូចវិញ។ គឺទ្រង់បានយាងចុះមកក្នុង របៀបនេះឯង។ នោះហើយគឺជាអ្វីដែលបានកើតឡើងនៅក្នុងទីសន្និសិទនៅឯស្ថានសួគ៌។
45
សូមអនុញ្ញាតឲ្យខ្ញុំ ហៅសន្និសិទផ្សេងទៀតឬសន្និសិទពីរទៀតសិន។ ខ្ញុំនឹងហៅសន្និសិទមួយនេះ។ គឺបន្ទាប់ ពីពេលដែលមានវ័យ៣៣ឆ្នាំ នៅក្នុងជីវិតដ៏អស្ចារ្យហើយទ្រង់រស់នៅពាក់កណ្តាលជីវិត គឺជាមនុស្សដែលខ្ញុំចង់រស់ នៅឲ្យបានយូរ ដូចជាលោកអ្នកដែរ។បងប្អូនអើយ ទ្រង់បានស្រឡាញ់ដល់មនុស្សណាស់... ចូរចាំថា ព្រះយេស៊ូវ គឺជាមនុស្ស ហើយព្រះជាម្ចាស់គង់នៅក្នុងទ្រង់។
...ព្រះវិញ្ញាណបានដឹកនាំកូនចៀមនៃព្រះមានរាងដូចជាសត្វព្រាប។ អាចនឹងមានសន្និសិទរវាង កូន ចៀមនៃព្រះ និងសត្វព្រាប។ ហើយទ្រង់ក៏បានរៀបចំការណ៍ឡើង។បន្ទាប់ ពីបរិភោគអាហារនៅយប់នោះ ហើយ ទ្រង់ក៏បានយាងឆ្លងកាន់ Little brook cedron ហើយបានទៅឯសួនច្បារមួយហៅថា ច្បារកេតសេម៉ានី។ ទ្រង់នឹង ធ្វើសន្និសិទជាមួយគ្នានឹងព្រះ។ ព្រះជាម្ចាស់ និងព្រះគ្រីស្ទក៏បាននិយាយគ្នា។ កូនចៀម និងសត្វព្រាប បានអង្គុយ ជជែកជាមួយគ្នា។ គឺជាសត្វព្រាប ដែលនិយាយទៅកាន់កូនចៀមដែលជាកូនចៀម ត្រូវគេយកទៅសម្លាប់។ ទ្រង់ ក៏បានគង់នៅក្បែរថ្ម ហើយពួកទេវតាទាំងអស់ ក៏បានចុះមកពីស្ថានសួគ៌មកស្តាប់សន្និសិទនេះ។ មានទេវតាកាំព្រី យ៉ែល មីកែល Wormwood និងពួកទេវតារាប់សិបពាន់នាក់បានអង្គុយនៅព័ន្ធជុំវិញថ្មនោះ។
46
ទ្រង់មានបន្ទូលទៅកាន់ពួកសិស្សទ្រង់ដែលមានការព្រួយបារម្ភ។ ពួកគេបានបាត់បង់ការប្រជុំធំៗ គឺជាពួក គេបានអស់កំលាំង ប្រហែលជាដូចជាលោកអ្នកដែរនៅព្រឹកនេះ។ ប៉ុន្តែ ទ្រង់មានបន្ទូលថា “តើលោកអ្នកអាច ចំណាយពេល១ម៉ោង មើលចំនុចនេះជាមួយខ្ញុំដែរឬទេ?អូ! ខ្ញុំចង់មានសន្និសិទមួយ។ ខ្ញុំចង់ទៅតែម្នាក់ឯង” នៅ ពេលដែលសន្និសិទបានរៀបចំឡើង។កូនចៀមដែលនៅវ័យក្មេង ហើយមានជីវិតស្រស់ស្អាត គឺមិនដែលជួប ហេតុការណ៍ដូច្នោះឡើយ។
ដ្បិតព្រះវរបិតាមានបន្ទូលថា “តើអ្នកមានឆន្ទៈដែរឬទេ?តើសេចក្តីស្រឡាញ់របស់អ្នក គ្រប់គ្រាន់ហើយឬ នៅសម្រាប់បងប្អូនរបស់អ្នក? តើសេចក្តីស្រឡាញ់របស់អ្នកចំពោះលោកីយដែលពេញដោយអំពើបាប ដែលអ្នក នឹងកើតមកក្នុងលោកីយនោះ តើអ្នកស្រឡាញ់ពួកគេគ្រប់គ្រាន់ដែរឬទេដែលត្រូវឲ្យអ្នកលះបង់ជីវិតរបស់អ្នក សម្រាប់ពួកគេនោះ? តើអ្នកស្រឡាញ់គ្រប់គ្រាន់ដែរឬទេដែលមកទទួលអំពើបាបជំនួសពួកគេ ដោយស្លាប់យ៉ាង ពិបាកនោះ?” គ្មាននរណាមួយដែលស្លាប់បែបនោះឡើយលើកតែទ្រង់ប៉ុណ្ណោះ។ ហើយនៅក្នុងសន្និសិទនោះ នឹងមានការសម្រេចចិត្តបែបនោះកើតមានឡើង រហូតទាល់តែព្រះលោហិតរបស់ទ្រង់បានស្រក់ចុះពីថ្ងាសរបស់ទ្រង់។ ទ្រង់បានស្ថិតនៅក្រោមសម្ពាធ។ គឺអំពើបាបនៃលោកីយនេះបានធ្លាក់មកលើទ្រង់។ ហើយបន្ទាប់មកទ្រង់បានទតទៅកាន់មុខរបស់សត្វព្រាប ហើយនិយាយថា “សូមកុំតាមបំណងរបស់ទូលបង្គំឡើយ តែសូមឲ្យបំណងព្រះហឫទ័យរបស់ទ្រង់បានសម្រេចវិញ”
អូ! តើអាចឲ្យយើងមានការសម្រេចចិត្តបែបនោះនៅក្នុងចិត្តរបស់យើងរាល់គ្នានៅព្រឹកនេះដែរឬទេ?តើ លោកអ្នកអាចចេញថ្លៃសងជីវិតដ៏កខ្វក់របស់លោកអ្នកបានដែរឬទេ? តើបងប្អូននឹងសម្លឹងទៅកាន់ព្រះភក្រ្តទ្រង់ហើយនិយាយថា “សូមកុំតាមចិត្តរបស់ទូលបង្គំឡើយ។ ទូលបង្គំគឺជាមនុស្សប្រមឹក តែទូលបង្គំនឹងមិនផឹកទៀតឡើយ។ ទូលបង្គំគឺជាអ្នកដែលគ្មានសីលធម៌ តែទូលបង្គំនឹងមិនរបៀបនោះទៀតឡើយ។ ទូលបង្គំគឺជាមនុស្សកុហក់ ប៉ុន្តែទូលបង្គំនឹងឈប់កុហកគេទៀតហើយ។ ទូលបង្គំគឺជាមនុស្សស្មោគក្រោក ប៉ុន្តែនៅក្នុងសន្និសិទនេះនាព្រឹកនេះ ទូលបង្គំនឹងសម្លឹងមើលទៅកាន់ព្រះភក្រ្តរបស់ទ្រង់ ហើយយកទ្រង់ជាម្ចាស់ ដែលបានសុគតសម្រាប់ទូលបង្គំ ដើម្បីឲ្យផ្លូវរបស់ទូលបង្គំបានស្អាត៖ សូមកុំតាមចិត្តរបស់ទូលបង្គំឡើយ តែសូមឲ្យតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ។ បើទោះបីជា ផ្ទះរបស់ទូលបង្គំមានតម្លៃយ៉ាងណា ប្តី ប្រពន្ធ ឪពុក ម្តាយការប្រកប សមាជិកពួកជំនុំរបស់ទូលបង្គំមានតម្លៃប៉ុណ្ណា ឬការអ្វីផ្សេងទៀត នៅក្នុងសន្និសិទនាព្រឹកនេះទូលបង្គំនឹងនិយាយ ថា ទូលបង្គំចង់បានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងទូលបង្គំ។ ទូលបង្គំចង់បានទ្រង់គង់នៅក្នុងទូលបង្គំ។មិនមែន ជាទូលបង្គំឡើយ តែសម្រាប់ទ្រង់វិញ នេះគឺជាការសម្រេចចិត្តរបស់ទូលបង្គំ”។ ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅទីកន្លែមួយ មិនមែនទ្រង់ដាក់នៅលើទីកន្លែងខ្ពស់ៗមួយចំនួនទេ ប៉ុន្តែ គឺជារោងឧបោសថដ៏តូចដែលបន្ទាប់ខ្លួនជិតនឹងធ្លាក់ចុះ។ យើងរាល់គ្នាកំពុងតែមានសន្និសិទមួយហើយ។
47
សូមអនុញ្ញាតឲ្យខ្ញុំបាននិយាយអំពីសន្និសិទមួយទៀតបន្តិចសិន។មានបងប្អូនជាច្រើនធ្លាប់បានទទួលការ បង្រៀនពីចំនុចនេះរួចហើយ។ មានសន្និសិទមួយ បន្ទាប់ពីទ្រង់សុគតគេយកទ្រង់ទៅបញ្ចុះនៅក្នុងផ្នូរ និងការរស់ ឡើងវិញរបស់ទ្រង់។ គឺច្បាស់ជាមានអ្វីមួយដែលបានធ្វើឡើងហើយ។ពួកគេគឺជាមនុស្សដែលមានប្រាជ្ញា។ ដូច្នេះ ក៏មានការរៀបចំសន្និសិទដ៏អស្ចារ្យផ្សេងទៀតបានប្រព្រឹត្តឡើង។យើងរាល់គ្នាបានដឹងថា គឺនៅថ្ងៃបុណ្យទី៥០ ដែលបានចែងនៅក្នុងព្រះគម្ពីរ។ ពួកគេមានសន្និសិទមួយ។ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលថា “សូមកុំបង្រៀនអ្វី ទៀតឡើយ សូមកុំច្រៀងទៀតឡើយ សូមកុំចេញទៅណាឲ្យសោះប៉ុន្តែខ្ញុំចង់ធ្វើសន្និសិទជាមួយអ្នករាល់គ្នា។ ហើយនៅក្នុងសន្និសិទនេះ ខ្ញុំនឹងបញ្ចូនព្រះវិញ្ញាណបរិសុទ្ធឲ្យមក។ប៉ុន្តែ ចូរឡើងទៅកាន់ទីក្រុងយេរ៉ូសាឡិម ហើយរង់ចាំរហូតទាល់តែខ្ញុំត្រឡប់មកវិញ។ ខ្ញុំត្រូវឡើងទៅស្ថានសួគ៌ដើម្បីឲ្យពួកគេមានអំណរ។ ហើយខ្ញុំត្រូវ ឡើងទៅកាន់បល្ល័ង្កដ៏មានតេជៈ។ យើងនឹងមានសន្និសិទនៅទីនោះ។ហើយព្រះដែលគង់នៅក្នុងខ្ញុំ បានសន្យាថា ខ្ញុំនឹងត្រូវត្រឡប់មកវិញម្តងទៀត ហើយខ្ញុំនឹងគង់នៅជាមួយអ្នករាល់គ្នារហូតដល់ចុងបំផុតផែនដី។ គឺខ្ញុំនឹងគង់នៅ ជាមួយអ្នករាល់គ្នារហូត។ ហើយកិច្ចការដែលខ្ញុំបានធ្វើនោះអ្នកក៏ធ្វើវាដែរ” ។
ដូច្នេះ ពួកគេមិនដឹងថា ពួកគេត្រូវធ្វើការនេះយ៉ាងដូចម្តេចទេនោះពួកគេក៏ឡើងទៅកាន់ទីនោះនៅថ្ងៃ បុណ្យទី៥០ ហើយមានមនុស្ស ១២០នាក់ បានឡើងទៅកាន់បន្ទប់ជាន់លើរួចបិទទ្វារជិត។ ពួកគេបានរង់ចាំ ហើយរង់ចាំទៀត។
48
ក្តីព្រួយបារម្ភបាននៅជាប់ជាមួយយើងរាល់គ្នាបើសិនជាយើងមិនទទួលបាន ការចូលទៅកាន់ព្រះជាម្ចាស់ នៅក្នុងកំឡុងពេល១០នាទីទេ យើងក៏ល្វើយទៅហើយជង្គង់របស់ពួកយើងក៏ឈឺដែរ។ យើងចង់ចាកចេញ។ បើសិនជាទ្រង់មិនឆ្លើយតបមកកាន់យើងរាល់គ្នាទៅតាមអ្វីដែលយើងចង់បានទេ គឺទៅតាមរបៀបដែលយើងគិត នោះយើងនឹងខ្ពើមរអើមទ្រង់ហើយ។
“អូ! សូមចូលមក យើងនឹងពិភាក្សាជាមួយគ្នា។ចូរឡើងទៅកាន់ថ្ងៃបុណ្យទី៥០ទៅ ខ្ញុំចង់ពិភាក្សាជាមួយ អ្នក។ ចូរឡើងទៅកាន់ទីនោះ ហើយរង់ចាំចុះ”ពួកគេបានអង្គុយរង់ចាំចំនួន១០ថ្ងៃ ដោយបានឈរ អធិស្ឋាន និងធ្វើ អ្វីៗផ្សេងទៀត ដោយរង់ចាំសេចក្តីសន្យារបស់ទ្រង់។
ស្រាប់តែមួយរំពេចនោះ លទ្ធផលនៃសន្និសិទនៅស្ថានសួគ៌ក៏បានយាងចុះមក គឺជាព្រះវិញ្ញាណបរិសុទ្ធ ដូចជាខ្យល់បក់មកយ៉ាងគំហុក ហើយបានបំពេញលើមនុស្សដែលនៅក្នុងផ្ទះនោះទាំងអស់កំពុងតែរង់ចាំទ្រង់។ ពួគគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធ រួចពួកគេបានក៏បានចេញទៅផ្សាយព្រះបន្ទូលទ្រង់។
49
នៅពេលដែលយើងមានសន្និសិទពិភពលោកពួកគេតែងតែធ្វើការជ្រើសរើសកន្លែងរបស់ពួកគេ។ តើពួកគេធ្វើ អ្វីនៅក្នុងកិច្ចប្រជុំសន្និសិទនេះ?ពួកគេនាំគ្នាផឹក ហើយផឹកទៀត។ ពួកគេជក់សុទ្ធតែបារីស៊ីហ្គែ។ ពួកគេបានកុហក គ្នាទៅវិញទៅមកហើយបោកបញ្ឆោទគ្នាទៅវិញទៅមកដោយសន្តិភាពនៃលោកីយនេះ។
ដ្បិតនៅពេលដែលព្រះជាម្ចាស់ទ្រង់ហៅឲ្យមកធ្វើសន្និសិទពិភាក្សាគ្នាជាមួយទ្រង់វាគឺជាការតម ការលាង ជម្រះ និងការអធិស្ឋាន ការទទួលសេចក្តីបង្គាប់ ហើយការបន្តដំណើរទៅមុខទៀត។នោះហើយគឺជាសន្និសិទ របស់ព្រះជាម្ចាស់ មិនមែនជាជប់លៀងសប្បាយ ប៉ុន្តែជាការធ្វើតាមទ្រង់វិញគឺមិនរាប់បញ្ចូលទៅក្នុងការកខ្វក់នោះ ទេ ប៉ុន្តែ ជាការដែលញែកនៅដោយឡែកវិញ គឺត្រូវលាងជំរះខ្លួនរបស់លោកអ្នកផ្ទាល់ពីការដែលទុចរិតទាំងឡាយនៅពេលដែលោកអ្នកចូលមកនៅចំពោះព្រះជាម្ចាស់។ ចូរលាងជំរះខ្លួនរបស់លោកអ្នកដោយសេចក្តីជំនឿដោយ យកមែកហ៊ីសុបជ្រលក់ឈាមមកលាបពីលើ និងសំអាតចិត្តរបស់លោកអ្នក ហើយដើរជាមួយនឹងព្រះជាម្ចាស់សម្រាប់សន្និសិទចុះ៖ នោះហើយគឺជាសន្និសិទ នៅពេលដែលលោកអ្នកជួបនឹងព្រះជាម្ចាស់។ បន្ទាប់មកព្រះជាម្ចាស់ទ្រង់នឹងប្រទានសេចក្តីបង្គាប់ដល់លោកអ្នក ឲ្យបន្តដំណើរទៅមុខទៅ ទ្រង់នឹងគង់នៅជាមួយលោកអ្នក។
50
មានសន្និសិទដ៏អស្ចារ្យជាច្រើនដែលយើងអាចគិតដល់។ ប៉ុន្តែ ពេលវេលាមិនអនុញ្ញាតឡើយ។
ថ្មីៗនេះ មានសន្និសិទមួយ។ គឺមានសន្និសិទមួយនៅក្នុងគ្រាលោកម៉ាទីនលូធើ គឺជាគ្រាកំណែទម្រង់។ ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅ លោកម៉ាទីនលូធើឲ្យចេញទៅអធិប្បាយពីការរាប់ជាសុចរិត ហើយគាត់ក៏បានធ្វើ វាមែន។ មានសន្និសិទមួយ ដែលបានប្រព្រឹត្តឡើងនៅក្នុងគ្រាលោកWesley ក្នុងប្រទេសអង់គ្លេស ដោយ អធិប្បាយអំពីការរាប់ជាបរិសុទ្ធ។ ហើយលោក Wesley ក៏បានធ្វើបន្ទាល់អំពីការនេះ...។
ខ្ញុំបានពាក់អាវធំរបស់គាត់ គឺជាអាវចុងក្រោយដែលគាត់បានពាក់។ខ្ញុំបានឈរនៅតុអធិប្បាយ ជាទីកន្លែង ដែលគាត់បានអធិប្បាយទៅកាន់មនុស្ស ១៥០០នាក់ ជារៀងរាល់ព្រឹកនៅម៉ោង៥ព្រឹក ហើយបានលុតជង្គង់នៅ ក្នុងបន្ទប់ ហើយអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតរបស់គាត់។នៅទីនោះ ព្រះវិញ្ញាណបានគង់សណ្ឋិតលើខ្ញុំ ខ្ញុំគិតថា “មែនហើយ លោក Wesley និយាយពិតជាត្រឹមត្រូវមែន”
ទេវតាបរិសុទ្ធរបស់ព្រះ និងព្រះជាម្ចាស់ទ្រង់បានធ្វើសន្និសិទឡើង ដែលជាពេលអធិប្បាយអំពីការរាប់ជា បរិសុទ្ធ។ ហើយពួកគេបានជ្រើសរើសលោកWesley ហើយគាត់បានថ្លែងពីសេចក្តីពិតរបស់ព្រះជាម្ចាស់។
បន្ទាប់មក ក៏ចូលមកដល់ថ្ងៃបុណ្យទី៥០។វាគឺជាពេលវេលាស្តារឡើងវិញនៅថ្ងៃបុណ្យទី៥០។ គឺមានសន្និ សិទមួយបានប្រព្រឹត្តឡើងនៅស្ថានសួគ៌៖“តើវាគឺជាពេលដែលត្រូវចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធឬ?” ហើយព្រះ វិញ្ញាណបរិសុទ្ធក៏បានប្រទានមក។ពួកគេបានអធិប្បាយព្រះបន្ទូល។ ហើយយើងរាល់គ្នាក៏បានទទួលព្រះវិញ្ញាណ បរិសុទ្ធ។
51
ខ្ញុំជឿថា យើងនឹងមានសន្និសិទមួយផ្សេងទៀត។នោះគឺជាពេលដែលព្រះរាជបុត្រានៃព្រះបានយាងមក។ ទ្រង់មានបន្ទូលទៅកាន់ពួកសិស្សទ្រង់ថា “ខ្ញុំមិនដឹងថាវានឹងកើតមកនៅពេលណាទេ។គ្មាននរណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតាផង។ ប៉ុន្តែវានឹងមានសន្និសិទបានប្រព្រឹត្តឡើងនៅថ្ងៃមួយ”ម្យ៉ាងទៀត។ “ព្រះវរបិតា នឹងធ្វើការ សម្រេចចិត្តនៅខណៈពេលនោះថា ខ្ញុំនឹងយាងត្រឡប់មកវិញ”។ខ្ញុំជឿថា សន្និសិទនឹងបន្តទៅមុខ ហើយការ សេចក្តីសម្រេចបានធ្វើឡើងហើយ។ ព្រះវិញ្ញាណទ្រង់នឹងយាងមកកាន់ផែនដីយ៉ាងខ្លាំងមកក្នុងពួកអ្នកជឿ ក៏ធ្វើឲ្យ ពួកគេបានឃើញនៅក្នុងគំនិត។ ព្រះគម្ពីរបានចែងថា “ព្រះបន្ទូលព្រះមានអំណាចមុតជាងដាវមុខពីរដែលអាច ចាក់ទំលុះដល់ខួរឆ្អឹង និងជ្រាបនៅក្នុងចិត្តផង”។
នៅពេលដែល ភីលីពបានចូលមក ហើយក៏បានប្រែចិត្តជឿហើយក៏បានទៅឯ ណាថាណែល ហើយគាត់ ក៏បាននាំយូដា មកនៅចំពោះព្រះយេស៊ូវ ហើយក៏បានប្រាប់គាត់អំពីទ្រង់ថា“ណាថែណែលអើយ តើហេតុអ្វី កាល ពីប៉ុន្មានថ្ងៃមុន បុរសអ្នកនេសាទវ័យចំណាស់ម្នាក់បានមកឯទ្រង់ហើយទ្រង់ក៏បានស្គាល់គាត់ ព្រមទាំងហៅឈ្មោះ ទ្រង់ផង គឺទ្រង់បានប្រាប់គាត់ថាជានរណា។ តើអ្នកមិនគិតថាទ្រង់គឺជាព្រះមេស៊ីទេឬអី ដែលពួកហោរាបានទាយ ថាទ្រង់នឹងយាងមក តើអ្នកមិនដឹងថា គឺជាព្រះមេស៊ីទេឬអីដែលជាហោរា? ទ្រង់ជាហោរា ដែលជាព្រះ? នោះគឺជា ទ្រង់ហើយ”
ណាថាណែលបាននិយាយថា“ខ្ញុំមិនជឿទេ។ ខ្ញុំនឹងទៅមើលទ្រង់ដោយខ្លួនរបស់ខ្ញុំផ្ទាល់”
ប៉ុន្តែនៅពេល ដែលគាត់បានដើរចូលទៅកាន់ព្រះវត្តមានរបស់ព្រះយេស៊ូវនោះទ្រង់ក៏មានបន្ទូលថា “មើល ឱ អ៊ីស្រាអែលដែលគ្មានកំហុសហើយ”។
នៅពេលដែលទ្រង់បាននិយាយទៅកាន់គាត់ហើយគាត់និយាយថា “លោកគ្រូ តើលោកបានស្គាល់ខ្ញុំតាំង ពីពេលណាមក?”
ទ្រង់មានបន្ទូលថា “នៅមុនពេលដែលភីលីពបានហៅអ្នក ខ្ញុំបានឃើញអ្នកបានអង្គុយនៅក្រោមដើមឈើ”
គាត់និយាយថា “ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ទ្រង់គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល”
52
នៅពេលដែលស្ត្រីសាសន៍សាម៉ារី មានប្តី៥ចូលមកឯទ្រង់ ហើយនាងបាននិយាយថា... នៅពេលដែល នាងចាប់ផ្តើមដងទឹក នាងបានឃើញបុរសជនជាតិយូដានេះអង្គុយនៅជិតអណ្តូង។ទ្រង់មានបន្ទូលថា “ចូរដងទឹក ឲ្យខ្ញុំផឹកផង”។
ទ្រង់ស្រេកទឹកដូចជាមនុស្ស។ ទ្រង់គឺជាមនុស្ស។នៅក្នុងរូបកាយរបស់ទ្រង់ គឺជាមនុស្ស នៅក្នុង ព្រះវិញ្ញាណ គឺជាព្រះ។ ព្រះជាម្ចាស់ទ្រង់បានគង់នៅក្នុងព្រះគ្រីស្ទបានផ្សះផ្សាលោកីយនេះទៅកាន់ទ្រង់។
ទ្រង់មានបន្ទូលថា “ចូរដកទឹកឲ្យខ្ញុំផឹកផង”
នាងនិយាយថា “តើហេតុអ្វីទៅ វាមិនមែនជាប្រពៃណីរបស់ពួកយូដាឡើយ...”“យើងនឹងធ្វើវិយោគកម្ម ជាមួយគ្នា អ្នកមិនគួរសួរខ្ញុំបែបនេះឡើយ”
ទ្រង់មានបន្ទូលថា “ប៉ុន្តែ បើសិនជាអ្នកបានដឹងថាតើនរណាដែលអ្នកកំពុងតែនិយាយជាមួយ...”
អូ! ខ្ញុំដូចជាឆ្ងល់ នៅព្រឹកនេះបើសិនជាយើងបានថា មានអ្វីទៅនៅក្នុងបន្ទប់នេះ។ បើសិនជាយើងបានដឹង ថា ព្រះវិញ្ញាណបរិសុទ្ធអង្គទ្រង់ផ្ទាល់ ដែលជាអ្នកធ្វើបន្ទាល់ដល់យើងរាល់គ្នា ឬក៏ប្រឆាំងទាស់នឹងយើងរាល់គ្នានៅថ្ងៃជំនុំជំរះ នៅក្នុងបន្ទប់នេះ ហើយទ្រង់ក៏បានជ្រាប់ពីគំនិតរបស់យើងរាល់គ្នាដែរ។
“បើសិនជាអ្នកបានដឹងថា តើនរណាដែលកំពុងតែនិយាយជាមួយដែលអ្នកបានសុំទឹកខ្ញុំផឹក”
នាងនិយាយថា “អណ្តូងនោះជ្រៅណាស់”
ទ្រង់បន្តនៅទៅកាន់នាង រហូតទាល់តែទ្រង់បានចាប់វិញ្ញាណរបស់នាងជាប់។ហើយទ្រង់មានបន្ទូលថា “ចូរចេញទៅ ហើយទៅហៅប្តីរបស់នាងឲ្យមកទីនេះចុះ”
នាងនិយាយថា “ខ្ញុំគ្មានប្តីឡើយ”
ទ្រង់មានបន្ទូលថា “អ្នកធ្លាប់មានប្តី៥នាក់ហើយប្តីម្នាក់ដែលនាងកំពុងតែរស់នៅជាមួយនោះ មិនមែនជាប្តី របស់នាងទេ”
នាងតបថា “មែនហើយ ខ្ញុំដឹងថា លោកគឺជាហោរា។យើងខ្ញុំដឹងថា ព្រះមេស៊ីនឹងយាងមក ទ្រង់នឹងធ្វើការ ទាំងនោះ។ ប៉ុន្តែ តើលោកគឺជានរណា?”
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំគឺជាទ្រង់នោះហើយ”“ខ្ញុំគឺជាព្រះមេស៊ី ដែលនាងកំពុងនិយាយជាមួយ” គឺជាមនុស្សដែលបានសុំទឹកផឹក មិនមែនជាផ្កាឬអ្វីផ្សេងទៀតដែលនៅស្ថានសួគ៌ទេ ក៏មិនមែនជាបល្ល័ង្កដែរ ប៉ុន្តែ គឺជាមនុស្សដែលសុំទឹកបំបាត់ភាពស្រេកទឹករបស់ទ្រង់។ “ខ្ញុំគឺជាទ្រង់នោះឯង ដែលបាននិយាយជាមួយនឹងអ្នក”
ហើយនាងក៏បានរត់ទៅក្នុងទីក្រុង ហើយនិយាយថា“សូមមក សូមមកមើលមនុស្សដែលបានប្រាប់ពីការ ដែលខ្ញុំធ្លាប់ប្រព្រឹត្ត។ តើវាមិនមែនជាទីសំគាល់នៃព្រះមេស៊ីទេឬអី?តើមិនមែនជាទ្រង់ទេឬអី?”
53
ទ្រង់គឺជាព្រះមេស៊ី ដែលពួកហោរាបានទាយនៅក្នុងគ្រាសញ្ញាចាស់។ម៉្យាងទៀត គ្រាន់តែចូលរួមនៅក្នុង ពួកជំនុំ និងទៅកាន់ពួកជំនុំ ហើយធ្វើជាមនុស្សដ៏ល្អ។ហើយពួកគេនឹងមានការរៀបចំ និងធ្វើការផ្សេងៗ។ “នឹងមាន គ្រាគួរឲ្យសង្វេគ ក៏មិនមែននៅពេលថ្ងៃឬនៅពេលយប់ទេ។ តែគឺនៅពេលល្ងាច នោះមានភ្លឺដូចជាថ្ងៃវិញ”
ទំនាយនឹងត្រូវបំពេញសម្រេច។ ចូរចាំថានៅយប់ចុងក្រោយ គឺយើងនឹងធ្វើសន្និសិទនៅឯស្ថានសួគ៌។ ព្រះជាម្ចាស់ទ្រង់បាននាំពួកទេវតាមកនៅព័ទ្ធជុំវិញដើម្បីធ្វើសន្និសិទ គឺទ្រង់ជាអ្នកដែលបានធ្វើឲ្យទំនាយរបស់ពួក ហោរាបានកើតឡើងមែន ក៏បាននាំលោកអេលីយ៉ាចេញមក...ខ្ញុំចង់មានន័យថា ស្តេចអ័ហាប់ នឹងចេញមក សម្លាប់គាត់។
នោះនឹងមានសន្និសិទនៅឯស្ថានសួគ៌។នៅពេលល្ងាចនឹងបានភ្លឺដូចជាថ្ងៃ។ មានគ្រាប់បែកបរមាណូ និងគ្រាប់អ្វីៗផ្សេងទៀត បានព្យួរនៅគ្រប់ទីកន្លែង។នោះយើងកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។ សន្និសិទ ពិភពលោក នឹងត្រូវបានមកដល់ថ្ងៃចុងក្រោយហើយ។ពេលវេលាសន្និសិទរបស់ព្រះជាម្ចាស់នឹងមកដល់។ ព្រះបន្ទូលនេះ នឹងបានបំពេញសម្រេចដល់ពួកសាសន៍ដទៃ៖“ការដែលខ្ញុំបានធ្វើ នោះអ្នកនឹងធ្វើវាដែរ”។ សន្និសិទ និងបានប្រព្រឹត្តឡើង។ ព្រះវិញ្ញាណមាននៅទីនេះ។
54
បងប្អូនជាទីស្រឡាញ់អើយ នៅចុងបញ្ចប់ខ្ញុំចង់និយាយការនេះថា៖ លោកអ្នកកំពុងតែស្ថិតនៅក្នុងសន្និ សិទនៅព្រឹកនេះ។ ករណីរបស់លោកអ្នកនឹងត្រូវលើកមកជជែក។ហើយករណីជម្ងឺរបស់លោកអ្នក នឹងត្រូវបាន លើកមកនិយាយនៅចំពោះព្រះដ៏មានសេចក្តីមេត្តាករុណា។ហើយករណីអំពើបាបរបស់លោកអ្នក នឹងត្រូវបាន លើកមកនិយាយនៅចំពោះ ព្រះដ៏មានសេចក្តីមេត្តាករុណា។សូមឲ្យប្រាកដថា លោកអ្នកបានទទួលជឿទ្រង់ ហើយ។
សូមអនុញ្ញាតឲ្យខ្ញុំបានជម្រាបប្រាប់ដល់លោកអ្នកគឺខ្ញុំនឹងនិយាយអំពីសន្និសិទចុងក្រោយដែលនឹងត្រូវប្រា រព្ធឡើង។ សូមព្រះជាម្ចាស់ទ្រង់ប្រទានមេត្តាករុណា។មានតែការមួយប៉ុណ្ណោះ ដែលនឹងឈរឡើងធ្វើការផ្សះផ្សា៖ នោះគឺជាការជំនុំជំរះ។ ហើយគឺជាការតែមួយគត់ដែលលោកអ្នកទទួលបានការផ្សះផ្សានៅពេលដែលលោកអ្នក ទទួលយកព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីអត់ទោសឲ្យលោកអ្នក ហើយលោកអ្នកក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ។
នោះនឹងមានសន្និសិទមួយ ដែលបុរសគ្រប់គ្នានឹងបានជួបហើយគ្រប់ស្ត្រីទាំងឡាយដែរ និងក្មេងៗទាំង ឡាយដែរ។ ហើយនឹងមានការជ្រើសរើសទីកន្លែងមួយ សម្រាប់សន្និសិទប្រារព្ធឡើង។ហើយក៏មានបល្ល័ង្កដ៏ អស្ចារ្យនៅទីនោះដែរ។ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យពួកហោរារបស់ទ្រង់ចូលមើលនៅខាងក្នុង ហើយទ្រង់មាន បន្ទូលថា “សៀវភៅក៏បានបើកឡើង ហើយសៀវភៅផ្សេងទៀតក៏បានបើកឡើងគឺជាសៀវភៅជីវិត។ មានពួកអ្នក បំរើ និងពួកទេវតាសល់សែននាក់មកឯទ្រង់” ហើយក៏មានសេចក្តីចែងទុកមកថា“បើសិនជាមិនបានសង្រ្គោះទេ នោះមនុស្សមានបាប និងមនុស្សដែលមិនជឿព្រះនឹងចេញមក”
តើអ្វីទៅជាជំហររបស់លោកអ្នកនៅក្នុងសន្និសិទ?លោកអ្នកប្រហែលជាបានឆ្លងកាត់ផ្លូវទាំងអស់នោះនៅ ក្នុងជីវិរបស់លោកអ្នក។ លោកអ្នកប្រហែលជាដើរចេញទៅខាងក្រៅនៅព្រឹកនេះហើយក៏បានឆ្លងការមួយនេះ។ ប៉ុន្តែ បងប្អូនជាទីស្រឡាញ់អើយ លោកអ្នកនឹងមិនដែលឆ្លងកាត់ផ្លូវមួយនោះឡើយ។លោកអ្នកនឹងទៅដល់ទីនោះ “ដ្បិតនឹងការកំណត់មួយដល់មនុស្ស គឺត្រូវស្លាប់ ប៉ុន្តែបន្ទាប់ពីនោះមកគឺជាការជំនុំជំរះ” នោះនឹងមានសន្និសិទដ៏ធំ ដែលលោកអ្នករាល់គ្នានឹងឈរជាមួយគ្នា ហើយយើងនឹងគិតអំពីចំនុចនេះនៅវេលាព្រឹកនេះ គឺជាសន្និសិទដំបូង ដែលយើងនឹងប្រារព្ធឡើងជាមួយគ្នា។
55
បើសិនអ្នកជាមនុស្សបាប ចូរទទួលព្រះគុណរបស់ទ្រង់ចុះនៅពេលដែលអ្នកឱនក្បាលអធិស្ឋាន។ នៅមុន ពេលដែលយើងឱនក្បាលអធិស្ឋាន ខ្ញុំដូចជាឆ្ងល់នៅព្រឹកនេះដែលលោកអ្នកកំពុងតែអង្គុយនៅក្នុងសន្និសិទនេះ តើព្រះវិញ្ញាណបរិសុទ្ធមិនបានមានបន្ទូលមកកាន់អ្នកទេឬអីថា“អ្នកជាមនុស្សមានទោស”។
ហើយប្រហែលជាអ្នកនិយាយថា “ឱព្រះវិញ្ញាណបរិសុទ្ធអើយទ្រង់បានឃើញហើយថាវាគឺបែបនេះ...” នោះហើយគឺជាអ្វីដែលលោកម៉ូសេបាននិយាយនៅឯសន្និសិទសមុទ្រក្រហម។“ឱព្រះជាម្ចាស់អើយ គឺវាបែបនេះ ឯង។ ទូលបង្គំអាចមកឆ្ងាយបានត្រឹមតែប៉ុណ្ណេះ តែទូលបង្គំមិនអាចទុកមុខឆ្ងាយទៀតបានសោះឡើយ។គឺមានអ្វី មួយស្ថិតនៅក្នុងផ្លូវរបស់ទូលបង្គំហើយ” ប្រហែលជាមានអ្វីមួយស្ថិតនៅក្នុងផ្លូវរបស់លោកអ្នក។ប៉ុន្តែចូរចាំថា ព្រះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ម៉ូសេថា “ចូរចេញទៅ និយាយទៅកាន់ពួកកូនចៅអ៊ីស្រាអែលចុះហើយត្រូវ បន្តដំណើរទៅមុខទៀតចុះ”
បងប្អូនត្រូវតែចងចាំការនេះ នៅក្នុងសេចក្តីអធិស្ឋានរបស់បងប្អូនជានិច្ចតើបងប្អូនអាចលើកដៃឡើងបាន ដែរឬទេ ហើយនិយាយថា “បងប្រុស សូមអធិស្ឋានឲ្យខ្ញុំផង” សូមព្រះប្រទានពរដល់លោកអ្នក។នៅក្នុងពួកជំនុំ របស់ខ្ញុំទាំងមូល មានតែដៃចំនួន១២ តែប៉ុណ្ណោះ ដែលបានលើកឡើង។
56
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយសូមទ្រង់ស្តាប់សម្លេងដែលបែកបាក់ ក៏ដូចជាសម្លេងចេញពី សេចក្តីអធិប្បាយនេះផងដែរ។ ដ្បិតព្រះវិញ្ញាណបរិសុទ្ធ បានប្រទានមកកាន់មនុស្ស គឺជាអស់អ្នកដែលបានគិត ពិចារណា ពេលដែលហោរារបស់ទ្រង់បានទាយថា“ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរមកចុះ យើងនឹងពិភាក្សា ជាមួយគ្នា ចូរយើងធ្វើសន្និសិទជាមួយគ្នាគឺនៅទីកន្លែងដែលយើងកំពុងតែអង្គុយនេះ។ ខ្ញុំកំពុងតែអង្គុយនៅជិតអ្នក ហើយ ខ្ញុំក៏និយាយជាមួយអ្នកផង។”
“ប៉ុន្តែ ឱព្រះជាម្ចាស់អើយ ទូលបង្គំបានធ្វើបាប”ជាពាក្យនិយាយដោយពួកមនុស្សមានបាប។ “ទូលបង្គំ បានប្រព្រឹត្តការជាច្រើន។ ទូលបង្គំមិនគិតថាទ្រង់នឹងអត់ទោសឲ្យទូលបង្គំនោះទេ ឱព្រះជាម្ចាស់អើយ។ ទូលបង្គំ គឺជាមនុស្សប្រមឹក ទូលបង្គំគឺជាស្រីសំផឹងទូលបង្គំគឺជា... អូ! ទូលបង្គំគឺជាមនុស្សដែលស្វែងរកតែភាពល្បី ល្បាញតែប៉ុណ្ណោះ។ ព្រះជាម្ចាស់អើយទូលបង្គំមិនគិតថា ទ្រង់នឹងផ្តល់ឱកាសឲ្យទូលបង្គំនោះទេ”
ពេលដែល យើងរាល់គ្នាបានស្តាប់នូវពាក្យដ៏អស្ចារ្យរបស់ទ្រង់តបមកកាន់យើងវិញថា “ទោះបើអំពើបាប របស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចជាហិមៈទោះបីក្រហមឆ្អៅក៏ដោយ គង់តែនឹងបាន ដូចជារោមចៀមវិញ ”នេះគឺជាសេចក្តីមេត្តាករុណារបស់ព្រះ!“ចូរមក យើងនឹងពិភាក្សាជាមួយគ្នា”។
57
ឱព្រះជាម្ចាស់អើយ សូមឲ្យទូលបង្គំយើងខ្ញុំបានចូលមកក្នុងសន្និសិទពិភាក្សានេះគឺទ្រង់កំពុងតែមានព្រះ បន្ទូលទៅកាន់រាស្រ្តរបស់ទ្រង់។ ពួកគេបានលើកដៃរបស់ពួកគេឡើង។ គឺបានបង្ហាញថាទ្រង់កំពុងតែអង្គុយជា មួយនឹងពួកគេ។ ដ្បិតមានសេចក្តីចែងទុកមកថា “គ្មាននរណាអាចចូលមកឯខ្ញុំបានឡើយលើកតែព្រះវរបិតាខ្ញុំ បាននាំអ្នកនោះចូលមកសិន។ ហើយគ្រប់ការទាំងអស់ ព្រះវរបិតាបានប្រទានមកខ្ញុំហើយហើយខ្ញុំនឹងប្រទានជីវិត អស់កល្បជានិច្ចដល់ពួកគេ និងលើកពួកគេឡើងដែលនៅថ្ងៃចុងក្រោយ” ឥឡូវនេះឱព្រះអង្គអើយ ចំពោះអស់អ្នក ដែលបានលើកដៃឡើង និងអ្នកដែលមិនបានលើកដៃឡើង គឺទ្រង់នៅតែគង់នៅជាមួយពួកគេនៅក្នុងសន្និសិទនា ព្រឹកនេះ សូមឲ្យពួកគេរាល់គ្នាបានទទួលព្រះគុណរបស់ផងទ្រង់ចុះ ហើយសូមទ្រង់បំពេញពួកគេដោយព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់ ព្រមទាំងលាងជំរះពួកគេដោយព្រះលោហិតរបស់ទ្រង់។ នៅថ្ងៃចុងបញ្ចប់ទ្រង់នឹងមាន បន្ទូលថា “ប្រពៃហើយ បាវបំរើដ៏ស្មោះត្រង់អើយ។ អ្នកគឺជាមនុស្សដ៏ស្មោះត្រង់នៅព្រឹកនោះក្នុងផ្លូវ Eighth និង Penn។ សូមឲ្យទូលបង្គំយើងខ្ញុំបានចូលទៅក្នុងសេចក្តីអំណរនៃព្រះអម្ចាស់ដែលទ្រង់បានរៀបចំទុកសម្រាប់ទូល បង្គំយើងខ្ញុំតាំងមុនកំណើតលោកីយម្ល៉េះ។
ឱព្រះវរបិតានៃទូលបង្គំអើយ ទូលបង្គំសូមថ្វាយបងប្អូនទូលបង្គំទៅកាន់ទ្រង់ហើយ។ទូលបង្គំមិនអាចធ្វើអ្វីបាន ទៀតឡើយ។ ដ្បិតទូលបង្គំគ្រាន់តែជាគ្រូអធិប្បាយតែម្នាក់ប៉ុណ្ណោះ។គឺទូលបង្គំមិនអាចធ្វើអ្វីបានទៀតឡើយ។ បងប្អូនទាំងនេះ គឺជារបស់ផងទ្រង់ហើយ។ សូមទ្រង់គង់នៅជាមួយពួកគេរាល់គ្នាទៅតាមសេចក្តីត្រូវការដែល មាននៅក្នុងចិត្តរបស់ពួកគេ។ សូមបង្គំសូមថ្វាយបងប្អូនទូលបង្គំយើងខ្ញុំនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។
58
បើសិនជាលោកអ្នក ធ្លាប់បានកត់សំគាល់នៅក្នុងព្រះវិហារគឺខ្ញុំមិនបានអនុញ្ញាតឲ្យមនុស្សចេញទៅរុញ មនុស្សឯទៀតទៅកាន់អាសនាទេ។ ខ្ញុំមិនគិតបែបនោះឡើយ។បើសិនជាព្រះជាម្ចាស់មិនបាននាំលោកអ្នកមកទេ នោះ វានឹងមិនមែនជាការល្អដល់អ្នកឯទៀតឡើយ។ “គ្មាននរណាមកឯខ្ញុំបានឡើយលើកតែព្រះវរបិតាខ្ញុំ នាំអ្នក នោះមក។ ហើយគ្រប់អ្វីៗទាំងអស់...” ព្រះវរបិតាទ្រង់នាំលោកអ្នកមកដោយព្រោះលោកអ្នកមានឈ្មោះ កត់ទុកនៅក្នុង សៀវភៅជីវិតហើយ។ “គ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាបានប្រទានមកខ្ញុំហើយ”ទោះបីជាលោក អ្នកកំពុងអង្គុយ ឈរនៅលើអាសនា ឬក៏នៅទីកន្លែងណាក៏ដោយ នោះលោកអ្នកនឹងចូលមក។នេះគឺជាសេចក្តី ពិត ដ្បិតព្រះយេស៊ូវទ្រង់មានបន្ទូលយ៉ាងដូច្នោះ។
ដូច្នេះ ឥឡូវនេះ បងប្អូនជាទីស្រឡាញ់ដែលបានលើកដៃឡើងនោះ ការបន្ទាប់ដែលលោកអ្នកត្រូវធ្វើនោះ បើសិនជាលោកអ្នកមិនទាន់បានទទួលបុណ្យជ្រមុជទឹកនៅឡើយចូរបងប្អូនទទួលបុណ្យជ្រមុជនៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទចុះ ដើម្បីទទួលបានការលាងជំរះអំពើបាបរបស់លោកអ្នក។នោះគឺជា សេចក្តីបង្គាប់លោក បណ្ឌិត Simon Peter ដែលមានកូនសោរនគរស្ថានសួគ៌ នោះនឹងប្រាប់ដល់លោកអ្នកពីរបៀបដែលចូរទៅកាន់នគរស្ថានសួគ៌។
នៅថ្ងៃបុណ្យទី៥០ ពួកគេបាននិយាយថា“តើយើងត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីបានសង្គ្រោះ?”
គាត់តបវិញថា “ចូរប្រែចិត្ត គឺអ្នករាល់គ្នាត្រូវប្រែចិត្តហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវ គ្រីស្ទ ដើម្បីលាងជំរះអំពើបាបរបស់អ្នក”ដើម្បីបង្ហាញដល់មនុស្ស និងលោក៏យនេះ ថាលោកអ្នកបានជឿ ការសុគត ការបញ្ចុះនៅក្នុងផ្នូរ និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទហើយទ្រង់នឹងទទួលយកអំពើបាបរបស់ លោកអ្នក។ “នោះលោកអ្នកនឹងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ។ដ្បិតសេចក្តីសន្យាបានប្រទាន ដល់អ្នក និងកូនចៅរបស់អ្នកហើយ ទោះបីជាពួកគេនៅឆ្ងាយយ៉ាងណាក៏ដោយនិងច្រើនយ៉ាងណាក៏ដោយ ព្រះជាម្ចាស់នៃយើង នឹងហៅពួកគេ”។
59
ចូរដើរតាមការណែនាំចុះ។ បើសិនជាមិនមាននៅក្នុងព្រះវិហារនេះទេគឺនៅក្នុងព្រះវិហារដែលលោកអ្នក អញ្ជើញទៅ នៅទីកន្លែងណាក៏ដោយ។ ចូរបងប្អូនកុំឈរនៅខាងក្រៅឡើយ។ចូរចូលទៅក្នុងរូបកាយខាងឯ វិញ្ញាណរបស់ពួកអ្នកជឿទៅ។ ចូលទៅក្នុងគ្រួសារនៃព្រះចុះ គឺជាពួកជំនុំនៃព្រះជាពួកជំនុំ Oneness ថ្ងៃបុណ្យ ទី៥០ ពួកជំនុំ twoness ថ្ងៃបុណ្យទី៥០ ពួកជំនុំthreeness ទោះបីជាពួកជំនុំអ្វីក៏ដោយ ខ្ញុំមិនខ្វល់ថាលោកអ្នក អញ្ជើញ ទៅកាន់ពួកជំនុំណានោះទេ។ប៉ុន្តែចូរលោកអ្នកអញ្ជើញទៅកាន់ពួកជំនុំមួយជាប្រញាប់ទៅ។ ចូរដាក់ ការប្រកបរបស់លោកអ្នកនៅក្នុងពួកជំនុំនោះទៅ។
បើសិនជាពួកគេបង្រៀនការតូចៗ ចូរកុំឲ្យនិយាយថា“បងប្រុស Branham មិនបានបង្រៀនបែបនោះឡើយ” យើងមិនឃើញមានអ្វីខុសប្លែកសោះឡើយ។ បើសិនជាលោកអ្នកមានព្រះវិញ្ញាណបរិសុទ្ធ នោះលោកអ្នកនឹង អាចបន្តទៅមុខបាន។ ចូរនៅជាមួយពួកគេចុះ ហើយបន្តទៅមុខចុះ។
យើងរាល់គ្នានឹងទៅកាន់ពួកជំនុំមួយ។នៅពេលដែល ព្រះវិហារ សាឡូម៉ូន ដែលបានកាត់ចេញពីពិភព លោកនេះ គឺគេបានកាត់ចេញពីពិតប្រាកដមែនគេគិតថាព្រះវិហារនោះជាដុំថ្មគ្មានអ្វីល្អសោះ គួរឲ្យអស់សំណើច ណាស់។ ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្តើមចូលមកជាមួយគ្នាគេមិនបានឮសម្លេងដំដោយញញួរនោះទេ។ អស់ រយៈពេល៤០ឆ្នាំហើយ ព្រះវិហារនោះនៅឈរត្រឹង ពួកគេមិនដែលស្នូរអ្វីឡើយ។ពួកគេបានបោះបង់ព្រះវិហារ នោះចោលហើយ។
ពួកជំនុំទាំងអស់នេះ ដែលមានព្រះវិញ្ញាណបរិសុទ្ធនឹងនាំឲ្យពួកគេរួមគ្នានៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ នៅថ្ងៃដែលទ្រង់លើកពួកគេឡើងទៅស្ថានសួគ៌។ដូច្នេះ វាគឺជាទីដែលពួកគេជឿលើដំណឹងល្អ។
60
ឱបងប្អូនជាទីស្រឡាញ់អើយ ខ្ញុំមិនដឹងថាខ្ញុំបានយកពេលវេលារបស់បងប្អូនច្រើនប៉ុណ្ណានោះទេ។ ខ្ញុំមិន ដឹងថា ខ្ញុំមកដល់ម៉ោងប៉ុន្មាននោះទេ។តើម៉ោង ៩:៣០ ឬម៉ោង ១០ ឬ? គឺម៉ោង ១០។ មែនហើយ វាដូចជាយូរ ពេកហើយ។ ខ្ញុំមិនជឿទាល់តែសោះថាវាយូរបែបនេះ។
យើងនឹងមានពេលវេលាអធិស្ឋានសម្រាប់អ្នកជម្ងឺ។យើងបានសន្យាការនេះដល់ពួកគេហើយ។ សូមរង់ចាំ បន្តិច។ បើសិនជាលោកអ្នកអាចទុកពេលឲ្យយើងខ្ញុំ១៥នាទី។ យើងខ្ញុំសូមពេល តែ១៥នាទីប៉ុណ្ណោះ តាមម៉ោង នាឡិការរបស់ខ្ញុំ។
61
ចូរស្តាប់។ គ្មានអ្វីសោះឡើយ។ ការដំបូងដែលលោកអ្នកត្រូវធ្វើនៅពេលដែលលោកអ្នកឈឺ ជាពិតណាស់ លោកអ្នកនឹងទៅរកគ្រូពេទ្យ។ គាត់នឹងព្យាបាលលោកអ្នក តាមដែលគាត់អាចធ្វើបាន។បើសិនជាគាត់មិនអាច ធ្វើអ្វីទៀតបាន លោកអ្នកមានសិទ្ធទៅរកអ្នកជំនាញពិសេសបាន។ យើងខ្ញុំមិនទាស់ប្រឆាំងនឹងពួកវេជ្ជបណ្ឌិតទាំងនោះឡើយ។ មានមិត្តសំឡាញ់ជាច្រើនដែលជាគ្រូពេទ្យល្អៗ ហើយក៏ជាអ្នកដែលទទួលជឿព្រះទៀត។ខ្ញុំ បានអធិស្ឋានឲ្យពួកគេ ហើយពួកគេក៏បានអធិស្ឋានឲ្យខ្ញុំដែរ។
ពួកគេមានអ្នកជម្ងឺម្នាក់ ដែលពួកគេមិនអាចព្យាបាលបានសោះឡើយសូម្បីតែគ្រូពេទ្យល្អជាច្រើន... ខ្ញុំកត់ឈ្មោះរបស់ពួកគេទុកទៀតផង។ ប្រហែលជាពួកគេមិនបានពេញជាព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែពួកគេគឺជា មនុស្សល្អ។ ពួកគេនិយាយថា “បងប្រុស Branham អើយ គ្មានអ្វីដែលខ្ញុំមិនអាចធ្វើការព្យាបាលចំពោះករណីជម្ងឺនេះទេ បើសិនជាបងប្រុសព្រមទទួល...”
ខ្ញុំតបថា“ចូរបញ្ជូនពួកគេទាំងនោះមកកាន់ខ្ញុំចុះ។ ខ្ញុំក៏មិនអាចធ្វើបានដែរ។ តែខ្ញុំនឹងថ្វាយពួកគេទៅក្នុងព្រះយេស៊ូវគ្រីស្ទ។ ទុកឲ្យទ្រង់ព្យាបាលពួកគេចុះ” ដូច្នេះ វានឹងបានប្រសើរឡើង។
62
ប៉ុន្តែចូរមើល។ បើសិនជាមានការប្រោសឲ្យជាកើតមានឡើងនោះព្រះគ្រីស្ទគឺជាអ្នកដែលបានធ្វើកិច្ចការ នោះហើយ។ គ្រូពេទ្យនឹងអាចដកការរារាំងទាំងនោះបានដូចជា ការដកធ្មេញ ឬវះកាត់អ្វីមួយចោល ដូចជាការ វះកាត់ខ្នែងពោះវៀន កាត់ដុំសាច់មហារីកកាត់ដុំឬស ឬក៏ធ្វើការវះកាត់អ្វីផ្សេងទៀត ឬក៏ចាក់បញ្ចូលសារធាតុពុល ដើម្បីសម្លាប់មេរោគជាដើម។ដ្បិតគ្មានអ្វីដែលអាចព្យាបាលបានឡើយ ក្រៅពីព្រះជាម្ចាស់ ដោយព្រោះវាត្រូវតែ មានការបង្កបង្កើតឡើងវិញម្តងទៀត។គ្មានឱសថណាដែលអាចព្យាបាលបានឡើយ។ មានតែព្រះអាទិករតែមួយ ប៉ុណ្ណោះ នោះគឺជាព្រះជាម្ចាស់។ទំនុកដំកើង ១០៣ (គ្រប់ទាំងបទគម្ពីរ គឺជាសេចក្តីពិត)៖ “អញគឺជាព្រះយេហូវ៉ា ដែលប្រោសគ្រប់ទាំងជម្ងឺឯងឲ្យបានជា”
មិនមែនមានន័យថា គ្រូពេទ្យមិនបានចូលរួមចំណែកនៅក្នុងការព្យាបាលនោះទេ។បើសិនជាដៃរបស់ខ្ញុំ បានបាក់ នោះខ្ញុំត្រូវតែរកគ្រូពេទ្យម្នាក់ដែលគាត់ ដឹងពីរបៀបដែលតដៃរបស់ខ្ញុំវិញ។ប៉ុន្តែគាត់មិនអាចព្យាបាល ដែលនោះបានឡើយ។ គាត់គ្រាត់តែតវាឡើងវិញតែប៉ុណ្ណោះ គឺយកបំណែកឆ្អឹងទៅផ្គុំឡើងវិញ។បន្ទាប់មក ព្រះ ជាម្ចាស់ទ្រង់ គឺជាអ្នកផ្គត់ផ្គង់សារធាតុកាល់ស្យូម និងសារធាតុអ្វីៗផ្សេងទៀតនៅក្នុងដៃរបស់ខ្ញុំ រួចវាក៏បានរីកលូត លាស់រួមគ្នាត្រឡប់មកវិញ។ ព្រះជាម្ចាស់ទ្រង់គឺជាអ្នកប្រោសឲ្យជា។
63
យើងធ្លាប់បានស្តាប់សេចក្តីអធិប្បាយនៅសប្តាហ៍នេះរួចហើយគឺអំពីប្រពៃណីរបស់ពួកជនជាតិយូដា គេនឹងដាក់ដៃលើអ្នកជម្ងឺ។ នោះគឺអ្វីដែលពួកគេបានធ្វើ។ គឺអ្វីៗទាំអស់ត្រូវការដាក់ដៃលើ។ នោះគឺជាសេចក្តី បង្គាប់របស់ពួកយូដា។ ប៉ុន្តែ សម្រាប់ពួកសាសន៍ដទៃវិញគេមិនដែលធ្វើបែបនោះឡើយ។
នៅពេលដែលកូនស្រីរបស់លោកយេរ៉ូស ដែលសង្ឃយូដាម្នាក់បានស្លាប់ គាត់បាននិយាយទៅកាន់ព្រះ យេស៊ូវថា “សូមទ្រង់មកដាក់ដៃលើកូនស្រីរបស់ទូលបង្គំផងនោះនាងនឹងបានរស់ឡើងវិញ។ គឺដាក់ដៃរបស់ទ្រង់ លើនាង”
ប៉ុន្តែនៅពេលដែល ទ្រង់ចូលទៅកាន់មេបញ្ជាការជាតិរ៉ូមម្នាក់គាត់និយាយថា “ទូលបង្គំមិនស័ក្តសមឲ្យ ទ្រង់យាងចូលមកក្រោមផ្ទះរបស់ទូលបង្គំឡើយ។ ចូរទ្រង់ឈរនៅខាងក្រៅចុះដោយគ្រាន់តែទ្រង់មានបន្ទូល តែប៉ុណ្ណោះ” គាត់បានដឹងថា ព្រះយេស៊ូវទ្រង់មានអំណាចចេស្តា។គាត់និយាយថា “ទូលបង្គំគឺមនុស្សដែល ស្ថិត នៅក្រោមអំណាចរបស់ព្រះ...” គាត់គឺជាមេបញ្ជាការម្នាក់មានន័យថា គាត់មានមនុស្ស១០០នាក់ ស្ថិតនៅក្រោម បង្គាប់របស់គាត់។ គាត់និយាយថា “បើសិនជាទូលបង្គំនិយាយទៅកាន់មនុស្សនេះ ឲ្យធ្វើការនេះ នោះវានឹងធ្វើ ភ្លាម ហើយបើទូលបង្គំនិយាយទៅកាន់ម្នាក់នោះឲ្យធ្វើការនោះ វានឹងធ្វើភ្លាម” “ទ្រង់មានអំណាចលើអ្វីៗទាំងអស់ គឺលើអស់ជម្ងឺ គ្រប់សេចក្តីទុក្ខព្រួយនិងអ្វីៗទាំងអស់។ ពួកវាទាំងអស់នឹងស្តាប់តាមបង្គាប់របស់ទ្រង់។ ទ្រង់គឺជា មេបញ្ជាការដ៏អស្ចារ្យ”អូ! ខ្ញុំចូលចិត្តឃ្លានេះណាស់! ហើយសូម្បីតែព្រះយេស៊ូវ ក៏ទ្រង់បានប៉ះពាល់ចិត្តដែរ។
ហើយទ្រង់ក៏បានបែរទៅកាន់ពួកគេ គឺទៅកាន់ពួកយូដាហើយមានបន្ទូលថា “ខ្ញុំមិនធ្លាប់បានឃើញជំនឿ បែបនេះនៅក្នុងពួកអ៊ីស្រាអែលឡើយ”
64
ស្ត្រីសាសន៍ Syrophenician ជាសាសន៍ដទៃជនជាតិក្រេច បានចូលមកឯទ្រង់ ហើយនិយាយថា “ឱព្រះ ជាម្ចាស់អើយ ខ្ញុំមានកូនម្នាក់ដែលដេកនៅទីនេះគឺមានអារក្សជាច្រើនបានមករំខានដល់នាង” កូនស្រីនោះ ប្រហែលជាមានជម្ងឺស្កន់ ឬជាប្រភេទជម្ងឺវិកលចរិក។ស្ត្រីនោះបាននិយាយថា “នាងស្ថិតនៅក្នុងអាការៈធ្ងន់ធ្ងរ ណាស់។ តើទ្រង់អាចប្រោសនាងឲ្យបានជាដែរឬទេ?”
ហើយទ្រង់ក៏បានព្យាយាមមើលពីសេចក្តីជំនឿរបស់នាង។“តើហេតុអ្វីទៅ” ទ្រង់មានបន្ទូលថា “មិនសមយក នំបុ័ងពីកូនក្មេងឡើយ ហើយឲ្យទៅឆ្កែវិញ” គឺបានហៅនាងថាជាសត្វឆ្កែ... នៅគ្រារបស់ពួកគេ សត្វឆ្កែ គឺដូចជា សត្វជ្រូកដែរ ដែលឋានៈទាបបំផុត។ ទ្រង់មានបន្ទូលថា“មិនសមសម្រាប់ខ្ញុំឡើយ ដែលយកនំបុ័ងពីកូនក្មេង ហើយទៅឲ្យសត្វឆ្កែវិញ”។
នាងតបវិញថា “ឱព្រះជាម្ចាស់ វាគឺជាសេចក្តីពិត”អូ! ខ្ញុំចូលចិត្តណាស់។ “វាគឺជាសេចក្តីពិត” “ប៉ុន្តែ តើទ្រង់ ដឹងទេ សត្វឆ្កែវាអាចស៊ីកំទេចនំបុ័ងនៅក្រោមតុរបស់កូនក្មេងដែរ”វាបានប៉ះពាល់ចិត្តរបស់ទ្រង់។ នាងបាននិយាយ ដូចជាលោកអ្នកបានធ្វើ កាលពីថ្ងៃមុខដែរ Hattie៖វាគឺជាការដែលត្រឹមត្រូវ។
ទ្រង់បានបែរព្រះភ័ក្ត្រទ្រង់ ហើយមានបន្ទូលថា“ដ្បិតការដែលអ្នកបាននិយាយការនេះ នោះអារក្សវាបាន ចាកចេញពីកូនស្រីរបស់អ្នកហើយ” គឺមិនត្រូវការទៅឯនាងហើយដាក់ដៃលើនាងនោះទេ។
65
នៅថ្ងៃបុណ្យទី៥០ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងចុះមកភីលីព ក៏បានធ្វើដំណើរចុះទៅឯស្រុក សាម៉ារី។ ពួកគេគឺជាពួកយូដាពាក់កណ្តាល។ ដូច្នេះ នៅពេលដែលពួកគេចុះទៅដល់ទីនោះគាត់ក៏បានដាក់ដៃលើ ពួកគេ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកសណ្ឋិតលើពួកគេនៅឡើយ ទេ។ ពេត្រុសបានដាក់ដៃលើពួកគេ ហើយពួកគេបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវហើយពួកគេ ក៏បានឡើងទៅ ហើយទទួលពេត្រុស និងយ៉ូហាននៅក្រុងយេរ៉ូសាឡិម ដើម្បីឲ្យពួកគេបានចុះមកហើយដាក់ដៃ លើពួកគេ ហើយពួកគេក៏ទទួលបានព្រះវិញ្ញាណបរិសុទ្ធ។
នៅពេលដែលពេត្រុសបានឡើងទៅដល់ ផ្ទះលោកកូនេឡាស។គាត់បានដាក់ដៃលើគាត់។ ចូរមើល កិច្ច១៩ នៅពេលដែលក្រុមពួកយូដា នៅក្រុងអេភេសូរ គាត់បានដាក់ដៃលើពួកគេដើម្បីឲ្យពួកគេទទួលបានព្រះ វិញ្ញាណបរិសុទ្ធ។ ប៉ុន្តែនៅពេលដែលគាត់នៅឯផ្ទះលោកកូនេឡាសនៅខណៈពេលដែលគាត់និយាយពាក្យទាំង នេះចេញមក ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមកលើពួកគេ។គាត់មិនបានដាក់ដៃលើពួកគេនោះទេ។ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមក ពេលដែលពួកគេបានឮសេចក្តីពិត។ពួកគេស្រេកឃ្លាន ហើយរង់ចាំព្រះ វិញ្ញាណបរិសុទ្ធ។
66
តើបងប្អូនស្រេកឃ្លានចង់ទទួលបានការប្រោសឲ្យជាដែរឬទេនៅព្រឹកនេះ? ចូរអនុញ្ញាតឲ្យព្រះវិញ្ញាណ បរិសុទ្ធមានបន្ទូលមកកាន់លោកអ្នកចុះ បើសិនជាព្រះយេស៊ូវទ្រង់ជាព្រះមិនប្រែប្រួលនៅថ្ងៃម៉្សិលម៉ិញ ថ្ងៃនេះ និងនៅអស់កល្ប។ តើបងប្អូនជឿដែរឬទេ? តើទ្រង់មិនបានមានបន្ទូលទេឬអីថា“ការដែលខ្ញុំបានធ្វើ នោះអ្នកក៏ធ្វើ បានដែរ”?
តើទ្រង់បានប្រកាសពីអង្គទ្រង់យ៉ាងដូចម្តេចទៅកាន់មនុស្សថា ទ្រង់គឺជាព្រះមេស៊ី គឺជាព្រះមេស៊ីរបស់ពួក យូដា? តើទ្រង់បានធ្វើវាយ៉ាងដូចម្តេចទៅកាន់ពួកយូដា?តាមរយៈការប្រាប់អំពីសេចក្តីអាថ៌កំបាំងដែលនៅក្នុងចិត្ត របស់ពួកគេ។ ពួកគេបានទទួលស្គាល់ថាទ្រង់គឺជាព្រះមេស៊ី។ តើមានបងប្អូនប៉ុន្មាននាក់ដឹងថា នេះគឺជាសេចក្តី ពិត?
នៅពេលដែលពេត្រុសមក ទ្រង់មានបន្ទូលថា“អ្នកឈ្មោះពេត្រុស” ឬ“ឈ្មោះរបស់អ្នកគឺ កេផាស” “ហើយ នឹងត្រូវហៅថា ពេត្រុសវិញ។ ឪពុករបស់អ្នកឈ្មោះថាយ៉ូណាស់”។ គាត់បានដឹងថា ទ្រង់គឺជាព្រះមេស៊ី។
នៅពេលដែល ភីលីពចេញទៅ ហើយរកណាថាណែលទ្រង់មានបន្ទូលថា “អ្នកគឺជាមនុស្សដ៏ស្មោះត្រង់ ម្នាក់”។
គាត់សួរទ្រង់ថា “លោកគ្រូ តើលោកបានស្គាល់ខ្ញុំតាំងពីពេលណាមក?”
ទ្រង់តបថា “មុនពេលដែល ភីលីពហៅអ្នកខ្ញុំបានឃើញអ្នកបានអង្គុយនៅក្រោមដើមឈើ (គេត្រូវធ្វើដំណើរចម្ងាយ១៥ម៉ាយ រយៈពេល១ថ្ងៃ ដើរព័ទ្ធជុំវិញភ្នំ)”
គាត់និយាយថា “ទ្រង់គឺជាព្រះរាជបុត្រានៃព្រះជាស្តេចសាសន៍អ៊ីស្រាអែល”
67
ទ្រង់បានធ្វើដំណើរទៅកាន់ស្រុកសាម៉ារី។ទ្រង់ត្រូវតែធ្វើដំណើរទៅកាន់ទីនោះ។ តើហេតុអ្វីទៅ? ទ្រង់បាន ធ្វើដំណើរទៅកាន់ស្រុកសាម៉ារី។នៅទីនោះមានស្រ្តីសាសន៍សាម៉ារីម្នាក់។ ទ្រង់គិតថា ទ្រង់នឹងប្រទានដល់នាងនូវ ទីសំគាល់អំពីព្រះមេស៊ី។ហើយទ្រង់មានបន្ទូលថា “ចូរយកប្តីរបស់អ្នកឲ្យមកកាន់ទីនេះចុះ”
នាងតបថា “ខ្ញុំគ្មានប្តីឡើយ”
ទ្រង់មានបន្ទូលថា “អ្នកនិយាយបែបនេះល្អណាស់ ដ្បិតអ្នកធ្លាប់មានប្តី៥នាក់មកហើយ”
នាងតបវិញថា “លោកម្ចាស់អើយ...” “យើងខ្ញុំបានរង់ចាំព្រះមេស៊ីយាងមក។ហើយទ្រង់ គឺពិតជាព្រះមួយ អង្គនោះហើយ។ ហើយបានដឹងថា ទ្រង់នឹងយាងមក ហើយទ្រង់នឹងប្រាប់ដល់យើងរាល់គ្នាអំពីការទាំងនេះ។ដូច្នេះ ត្រូវគឺពិតជាហោរាម្នាក់នោះហើយ”
ទ្រង់តបវិញថា “ខ្ញុំគឺជាព្រះមេស៊ីដែលអ្នកកំពុងតែនិយាយហើយ”
នាងបានទុកក្អមរបស់នាងចោល រួចក៏រត់ចូលទៅកាន់ទីក្រុងហើយនិយាយប្រាប់គេអំពីទ្រង់ថា “សូមមក មើលមានបុរសម្នាក់បានប្រាប់ដល់ខ្ញុំពីអ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំ។តើគាត់មិនមែនជាព្រះមេស៊ីទេឬអី? តើគាត់មិន មែនជាព្រះមេស៊ីទេឬអី?”
68
មិនមែនតែម្តងប៉ុណ្ណោះទេដែលទ្រង់បានធ្វើការផ្តល់ទីសំគាល់ឲ្យមនុស្សនៅក្នុងស្រុកកាលីឡេ។ គឺនៅក្នុងថ្ងៃរបស់ ពួកគេនៅវេលាល្ងាចដែលមានពន្លឺនៅឡើយ...
ពួកយូដា គឺស្ថិតនៅក្នុងប្រជាជាតិមួយដែលគ្រប់គ្រងពិភពលោកនេះ។ មិនមែនពេលតែម្តងប៉ុណ្ណោះទេ ដែលពួកគេបានធ្វើ។ ពួកគេនឹងត្រឡប់មកវិញ។ចូរមើលដើមល្វានោះចុះ ដែលនឹងត្រូវចេញផ្កានាពេលខាងមុខ។ អ្នកអាចមើលពី ប្រទិតិនរបស់ព្រះជាម្ចាស់បាននោះលោកអ្នកនឹងបានឃើញ។ ទ្រង់មិនដែលចាកចោលពួក អ៊ីស្រាអែលឡើយ។ ប៉ុន្តែពួកអ៊ីស្រាអែល បានខ្វាក់ភ្នែកវិញ។ខ្ញុំមិនមែននិយាយទៅកាន់ពួកយូដាដែលកំពុងអង្គុយ នៅទីនេះទេ។ ប៉ុន្តែពួកអ៊ីស្រាអែល ត្រូវខ្វាក់ភ្នែកដើម្បីឲ្យយើងរាល់គ្នាទទួលបានឱកាស។ ពួកយើងស្រឡាញ់ពួក គេ។ តើលោកអ្នកមិនខ្វល់ខ្វាយទេឬអីពួកគេនឹងរីកស្គុះស្គាយម្តងទៀត។
“តើដង្កូវមេអំបៅត្រូវចេញមកពីណាដើម្បីកុំឲ្យសត្វកណ្តូបស៊ីវាបាន ដ្បិតអញនឹងស្តារពួកគេឡើងបែប ដូច្នោះដែរ” វាគ្រាន់តែស៊ីត្រឹមតែសំបកតែប៉ុណ្ណោះដូច្នេះ យើងអាចនឹងចូលទៅក្នុងនោះបាន។ ភ្នែករបស់ពួកយើង ក៏បានបើកឡើង។
69
តើវាគឺជាអ្វីទៅ? ថ្ងៃរបស់យើងរាល់គ្នានឹងត្រូវបញ្ចប់ហើយ។ពួកយូដានឹងចាប់ផ្តើមជួបជុំគ្នាម្តងទៀត ដូចព្រះ ជាម្ចាស់ទ្រង់មានបន្ទូល។ ហើយនៅពេលលា្ងចនឹងភ្លឺដូចជាថ្ងៃ។តើពន្លឺនោះចាំងមកពីកន្លែងណា? នៅភាគខាង លិច។ ពួកគេបានចាំងពន្លឺនៅភាគខាងកើត គឺជាពួកយូដាដែលជាពួកភាគខាងកើត នៅកាលដើមដំបូងឡើយ។ វាគឺជាគ្រាដ៏ងងឹតរបស់និកាយទាំងឡាយ និងអ្វីៗផ្សងៗទៀត។ដ្បិតនៅវេលាល្ងាចនឹងបានភ្លឺ ដល់ពួកសាសន៍ដទៃ ស្ថិតនៅអឌ្ឍគោលភាគខាងលិច។ ឥឡូវនេះ យើងកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។យើងរាល់គ្នា ស្ថិតនៅសមុទ្រភាគខាងលិច។ បើសិនជាលោកអ្នកទៅមុខទៀត លោកអ្នកនឹងត្រឡប់មកកាន់ភាគខាងកើតម្តងទៀត។ មនុស្សបានធ្វើដំណើររបៀបនោះឯង។ ដូច្នេះ នៅវេលាល្ងាចនឹងភ្លឺដូចជាថ្ងៃ៖ ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល កាលពីថ្ងៃម៉្សិលម៉ិញ ថ្ងៃនេះ និងនៅអស់កល្ប។
70
សូមយើងរាល់គ្នាបានអធិស្ឋាន។ ឱព្រះជាម្ចាស់អើយអ្វីៗទាំងអស់នេះគឺជារបស់ផងទ្រង់ហើយ។ សេចក្តី ជំនឿកើតឡើងដោយសារឮ គឺឮព្រះបន្ទូលរបស់ទ្រង់។ហើយទ្រង់ បានសម្តែងព្រះបន្ទូលរបស់ទ្រង់ ដល់មនុស្ស ថាទ្រង់គឺជាព្រះ។ ឥឡូវនេះ ចូរសូមឲ្យទូលបង្គំយើងខ្ញុំបានដឹងថាទ្រង់គឺជាព្រះ ហើយទូលបង្គំគឺជាបាវបំរើរបស់ទ្រង់ ដែលបានប្រាប់ដល់ពួកគេពីជីវិតអស់កល្ប។ ទូលបង្គំ អធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទអាម៉ែន។
Billy បានប្រាប់ដល់ខ្ញុំថា មានកាតអធិស្ឋានមួយដុំដ៏ធំដែលបានចែកជូនដល់បងប្អូននៅខាងក្រៅ។មានបងប្អូនជាច្រើននៅទីនេះ... យើងមិនអាចនាំពួកគេទាំងអស់ចូលមកបានទេ។ បងប្អូនបានដឹងហើយ។ដើម្បីបញ្ជាក់ ឲ្យបងប្អូនបានដឹងថា ព្រះជាម្ចាស់ទ្រង់ក៏មិនបានធ្វើការដល់គ្រប់មនុស្សទាំងអស់ដែរ។តើបងប្អូន ដឹងទេ? ព្រះយេស៊ូវទ្រង់មិនបានប្រោសមនុស្សគ្រប់គ្នាឲ្យបានជាទេ នៅពេលដែលទ្រង់មានព្រះជន្មនៅលើផែនដី។តើបងប្អូនដឹងទេ? ប៉ុន្តែ ទ្រង់បានធ្វើវា ដើម្បីបំពេញសម្រេចទៅតាមពាក្យរបស់ហោរាដែលបានទាយវិញ។តើមែន ទេ? ទ្រង់បានធ្វើកិច្ចការនេះ ដើម្បីឲ្យព្រះបន្ទូលរបស់ទ្រង់បំពេញសម្រេច “ដូចជានៅថ្ងៃក្រុងសូដុំមដែរនោះកូន មនុស្សមក”
71
តើបងប្អូនមានកត់សំគាល់ដែរឬទេ? ពួកគេមានលោកBilly Graham និង Oral Roberts ស្ថិតនៅក្នុងគ្រា សូដុំម។ មនុស្សបានចូលចិត្តពួកគេ ហើយពួកគេក៏បានអធិប្បាយទៅកាន់មនុស្សនៅក្នុងក្រុងសូដុំម។ប៉ុន្តែ មានតែ អ្នកដែលព្រះជ្រើសរើសតែប៉ុណ្ណោះ គឺលោកអ័ប្រាហាំ និងក្រុមរបស់គាត់ ដែលព្រះជាម្ចាស់ទ្រង់បានហៅពួកគេចេញមក។ តើទេវតាអ្វីដែលឈរនៅពីក្រោយ និងអធិប្បាយដល់ពួកគេ?
សូមមើល។ អ្នកនោះបានអង្គុយនៅទីនោះហើយនិយាយថា គាត់គឺជាជនចម្លែក មកពីប្រទេសក្រៅ សំលៀកបំពាក់របស់គាត់ប្រលាក់ដោយធូលីដី ដែលបានបរិភោគសាច់គោផឹកទឹកដោះ និងបរិភោគនុំគ្រាប់ពោត ជាមួយលោកអ័ប្រាហាំ។ តើហេតុអ្វីទៅ? បន្ទាប់ពីគាត់បានចាកចេញទៅអ័ប្រាហាំបានហៅគាត់ថា ព្រះអម្ចាស់ គឺ Elohim។ ប៉ុន្តែគាត់គឺជាមនុស្សម្នាក់ គឺជាព្រះដែលគង់នៅក្នុងរាស្រ្តរបស់ទ្រង់។
72
តើគាត់បានធ្វើអ្វីខ្លះ? តើគាត់ដឹងការយ៉ាងដូចម្តេច?គាត់បានអង្គុយនៅទីនោះ ហើយនិយាយជាមួយលោក អ័ប្រាហាំ។ ពេលដំបូង ដែលគាត់បានជួបលោកអ័ប្រាហាំក៏ជាពេលដំបូងដែលលោកអ័ប្រាហាំបានឃើញគាត់ដែរ តែគាត់បានស្គាល់គ្នា។ ហើយពួកគេនឹងធ្វើដំណើរទៅកាន់ក្រុងសូដុំម។គឺពួកគេចុះទៅកាន់ទីនោះ ហើយ អធិប្បាយ ដល់មនុស្សខ្វាក់ទាំងឡាយ។ តើនោះគឺជាអ្វីដែលដំណឹងល្អត្រូវបានប្រកាសទៅដល់មនុស្សខ្វាក់ដែល មិនជឿឬ?
ប៉ុន្តែ ម្នាក់នោះបានឈរនៅខាងក្រោយជាមួយពួកជំនុំដែលបានរើសតាំងវិញគឺជាលោកអ័ប្រាហាំ និងក្រុម របស់គាត់ដែលជាអ្នកបានកាត់ស្បែក គឺជាអ្នកជឿដ៏ពិតប្រាកដ។ ឡុតគឺជាម្នាក់ដែលបានរស់នៅក្នុងទីក្រុងនោះគាត់មានពេលវេលាដ៍ធំ។ គឺគាត់បានឃើញពីរបៀបដែលពួកកូនប្រុសស្រីរបស់គាត់បានប្រព្រឹត្ត និងធ្វើអ្វីៗសព្វបែបយ៉ាង។ គឺដូចជាអ្វីដែលមនុស្សបានប្រព្រឹត្តនាពេលបច្ចុប្បន្ននេះដែរ។ ពួកមនុស្សនៅក្រុងសូដុំមបានប្រព្រឹត្តអំពើបាប និងធ្វើអ្វីៗផ្សេងទៀត។ នោះគឺជាពួកជំនុំដែលមានតែឈ្មោះ។ ប៉ុន្តែពួកជំនុំខាងឯព្រលឹងវិញ្ញាណវិញក៏ ត្រូវបានព្រះជាម្ចាស់ទ្រង់ត្រាស់ហៅឲ្យចេញមក នៅដោយឡែកពីពួកគេទាំងនោះ។
73
តើទេវតានោះគឺជានរណាដែលមកឯលោកអ័ប្រាហាំ?ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “វាដូចជាថ្ងៃរបស់ ក្រុងសូដុំមដែរ គឺកូនមនុស្សនឹងមក” ព្រះយេស៊ូវទ្រង់មានបន្ទូលដូច្នោះ“ផ្ទៃមេឃ និងផែនដី នឹងកន្លងផុតទៅ តែពាក្យរបស់ខ្ញុំ នឹងនៅអស់កល្បវិញ” សូមបងប្អូនស្តាប់ដោយយកចិត្តទុកដាក់ហើយសូមរក្សាភាពស្ងៀមស្ងាត់។
ទេវតាអង្គនេះ បាននិយាយទៅកាន់លោកអ័ប្រាហាំថា “អ័ប្រាហាំអើយ តើសារា ប្រពន្ធអ្នកនៅឯណា?” តើគាត់ដឹងយ៉ាងដូចម្តេចថា លោកអ័ប្រាហាំបានរៀបការយ៉ាងដូច្នេះ?តើគាត់ដឹងយ៉ាងដូចម្តេចថា លោកអ័ប្រាហាំ មានប្រពន្ធ? តើគាត់ដឹងយ៉ាងដូចម្តេចថា ប្រពន្ធរបស់គាត់ឈ្មោះសារា?គួរឲ្យចម្លែកណាស់ តើមែនទេ?
អ័ប្រាហាំឆ្លើយថា “នាងនៅក្នុងត្រសាលខាងក្រោយលោក”
គាត់និយាយថា “អ័ប្រាហាំអើយ អញបានថាឯងបានជឿដល់ព្រះហើយឯងនឹងទទួលបានមរតកនៃលោ កីយនេះ ហើយពួកសាសន៍ដទៃទាំងអស់ និងបាននាំចូលទៅក្នុងនគរ ដោយសារពូជរបស់ឯង។សេចក្តីសន្យាបាន ផ្តល់មកកាន់ឯងហើយ។ អញនឹងមិនយកអ្វីលាក់កំបាំងពីឯងនោះឡើយ អ័ប្រាហាំអើយ”អូ! ខ្ញុំចូលចិត្តឃ្លានេះ ណាស់។ “អញនឹងមិនលាក់កំបាំងអ្វីពីឯងឡើយ អ័ប្រាហាំអើយ។ តែឯងត្រូវតែជឿដល់អញថាកូននោះនឹងមាន អាយុ២៥ឆ្នាំ។ រីឯឯងវិញ ឥឡូវនេះ មានអាយុ១០០ឆ្នាំហើយ និងសារាវិញមានអាយុ៩០ឆ្នាំ។ដ្បិត អ័ប្រាហាំអើយ ដោយផ្អែកទៅតាមពេលវេលានៃជីវិត...” ដូចជាលោកអ្នកបានដឹងហើយថា ដំណើររដូវរបស់ស្រ្តីនឹងអស់នៅអាយុ៥០ឆ្នាំ ឬលើសនេះបន្តិច...។ “ដល់វេលា អញនឹងមកឯឯងម្តងទៀត មើលសារានឹងបង្កើតបានកូនប្រុសមួយ”
ហើយសារា គឺស្ថិតនៅខាងក្រោយគាត់ក្នុងត្រសាល នាងបាននឹកអស់សំណើចនៅក្នុងចិត្ត។ ហើយ និយាយនៅក្នុងខ្លួនឯងថា “តើអាចឲ្យខ្ញុំមានសេចក្តីត្រេកអរជាមួយនឹងព្រះនៃយើងខ្ញុំយ៉ាងដូចម្តេច?”តើអ្នកហៅប្តី របស់អ្នកថាជាអ្វី? “ឱព្រះជាម្ចាស់អើយ តើអាចឲ្យខ្ញុំម្ចាស់មានតម្រេកទៀតដែរឬដ្បិតខ្ញុំម្ចាស់ និងប្តីខ្ញុំម្ចាស់ក៏ចាស់ ហើយ?”
ហើយទេវតា ក៏បានបែរទៅខាងក្រោយ និយាយថា“សារាអើយ ហេតុអ្វីបានជាអ្នកសើចដូច្នេះ?” តើអ្វីទៅ ដែលធ្វើឲ្យនាងសើចដូច្នេះ?
តើអ្នកមិនអាចឃើញទេឬ? តើជាវិញ្ញាណអ្វីនឹងជាទេវតាអ្វីដែលបានមកឯពួកជំនុំដែលបានជ្រើសរើស។ ព្រះយេស៊ូវមានបន្ទូលថា ការនោះនឹងកើតឡើងដូចគ្នានៅមុនពេលដែលទ្រង់យាងត្រឡប់មកវិញ។ នោះគឺជាទី សំគាល់នៃការយាងមករបស់ទ្រង់។
74
ទ្រង់បានប្រទានសេចក្តីសន្យាហើយទ្រង់ក៏បានរក្សាវាដែរ។ ឥឡូវនេះ សូមយើងហៅមនុស្សដែលត្រូវការ អធិស្ឋានមកតម្រង់ជួរចុះ គឺខ្ញុំនឹងហៅមនុស្ស៥ ឬ៦នាក់ ឬច្រើនជាងនេះ អាចមកឈរនៅទីនេះបាន។ នឹងបងប្អូន ឯទៀត គឺគ្រាន់តែជឿប៉ុណ្ណោះ។
បើសិនជាបងប្អូនមិនមានកាតអធិស្ឋាននោះទេសូមអញ្ជើញឡើងទៅកាន់ទីនោះចុះ។
នៅទីនេះ គឺជាពូជលោកអ័ប្រាហាំដែលបានធ្វើគឺជាព្រះយេស៊ូវ នៅពេលដែលទ្រង់មានព្រះជន្មនៅលើ ផែនដី។ នៅថ្ងៃមួយ ទ្រង់បានយាងកាត់ហ្វូងមនុស្សហើយពួកគេទាំងអស់ ស្រែកថា “សួស្តី លោកគ្រូអើយ។ អរុណសួស្តី លោកគ្រូពេទ្យ។ សុខសប្បាយដែរឬទេលោកគ្រូ? រីករាយណាស់ ដែលបានជួបលោកគ្រូ។ យើងខ្ញុំ នឹងជួបប្រជុំគ្នា ខណៈពេលដែលលោកមានវត្តមាននៅទីនោះ”
មានស្ត្រីដ៏កំសត់ម្នាក់កំពុងតែត្រូវការជំនួយ។នាងក៏បានចូលទៅក្នុងហ្វូងមនុស្ស ហើយនាងបានប៉ះព្រះ ពស្តរបស់ទ្រង់ ដ្បិតនាងបាននិយាយនៅក្នុងចិត្ត“បើសិនជាខ្ញុំគ្រាន់តែបានពាល់មនុស្សដ៏បរិសុទ្ធនោះ” គឺជាសេចក្តី ជំនឿរបស់នាង។ “បើសិនជាខ្ញុំបានពាល់ទ្រង់នោះខ្ញុំនឹងបានជា” នោះនាងក៏បានពាល់ទ្រង់ រួចនាងក៏បានវិលត្រ ឡប់ទៅក្នុងហ្វូងមនុស្សវិញ។នាងនិយាយថា “អូ! ខ្ញុំដឹងច្បាស់ ខ្ញុំបានជាហើយ ព្រោះខ្ញុំបានជឿ។ ខ្ញុំបានជឿ គឺខ្ញុំដឹងថា ខ្ញុំបានជា។ ខ្ញុំបានជឿថា ជម្ងឺធ្លាក់ឈាមរបស់ខ្ញុំនឹងបានជា។ ខ្ញុំគ្រាន់តែជឿប៉ុណ្ណោះ”
ព្រះយេស៊ូវ ក៏បានឈប់ ហើយមានបន្ទូលថា“តើនរណាពាល់ខ្ញុំ?”
លោកពេត្រុស បាននិយាយថា “ព្រះអម្ចាស់អើយតើមានបញ្ហាអ្វីដល់ទ្រង់?” ព្រះគម្ពីរបានចែងថា គាត់បាន បន្ទោសដល់ទ្រង់។ “តើទ្រង់ចង់មានន័យអ្វី?តើហេតុអ្វីទៅ មនុស្សគ្រប់គ្នាសុទ្ធតែបានពាល់ទ្រង់។ តើអាចឲ្យទ្រង់ មានបន្ទូលយ៉ាងដូចម្តេចបានដែលទ្រង់ជាព្រះមេស៊ីនោះ។ តើទ្រង់មិនភ័យខ្លាច ការដែលទ្រង់នឹងបង្ហាញអង្គទ្រង់ នៅចំពោះមនុស្សឬ?តើនរណាពាល់ទ្រង់? ខ្ញុំគិតថា នៅចុងក្រោយនេះ មាន៥០០នាក់បានពាល់ទ្រង់។ តើហេតុ អ្វីទ្រង់មានបន្ទូលយ៉ាងដូច្នេះ?”
ទ្រង់មានបន្ទូលថា “ប៉ុន្តែនេះ គឺជាការពាល់ដែលខុសប្លែកពីគេ។ខ្ញុំនឹងដឹងព្រះចេស្តាបានចេញពីខ្ញុំ...” ហើយទ្រង់ក៏បានបែរមើលជុំ។ ច្បាស់ជាមានអ្នកមានជំនឿបែបនោះហើយ។ទ្រង់បានមើលនៅជុំវិញ រួចទ្រង់ក៏បាន ឃើញស្រ្តីតូចម្នាក់។ ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងទ្រង់ដ៏ពោរពេញក៏បាននាំទ្រង់ទៅកាន់ស្រ្តីម្នាក់នោះ។ គឺបានប្រោសជម្ងឺធ្លាក់ឈាមរបស់នាងឲ្យបានជា ទ្រង់មានបន្ទូលថា“សេចក្តីជំនឿរបស់នាង... ខ្ញុំមិនបាន ប្រោសអ្នកឲ្យបានជានោះទេ គឺខ្ញុំមិនបានធ្វើអ្វីឡើយ។ប៉ុន្តែជំនឿរបស់អ្នកដែលជឿដល់ព្រះ គឺបានប្រោសឲ្យអ្នក បានជាហើយ”
75
ព្រះគម្ពីរបានចែងថា ទ្រង់នៅតែដដែលកាលពីម៉្សិលម៉ិញ នៅថ្ងៃនេះ និងរហូតអស់កល្ប។ នោះគឺជាគោល ការណ៍ដដែល ជាអំណាចចេស្តាដដែលជាឥរិយាបទដដែល ជាព្រះដដែល ដែលបានគង់នៅក្នុងព្រះគ្រីស្ទ រស់នៅ ក្នុងពួកជំនុំ។ យើងមិនអាចវាស់ស្ទង់ទ្រង់បានឡើយ។ដ្បិតបើសិនជាលោកអ្នកដងទឹកសមុទ្រចេញមួយស្លាបព្រា នោះសារធាតុគីមីនៅក្នុងទឹកសមុទ្រទាំងមូលក៏ដូចជាទឹកនៅក្នុងស្លាបព្រានោះដែរ។ចូរចាំថា ព្រះជាម្ចាស់ទ្រង់នៅ តែដដែល។
ព្រះគម្ពីរហេព្រើបានចែងថា ព្រះយេស៊ូវទ្រង់គឺជាសង្ឃដ៏ខ្ពស់ ដែលអាចប៉ះពាល់ដោយអារម្មណ៍នៃពិការ ភាពរបស់យើងបាន។ តើមានបងប្អូនប៉ុន្មានដឹងពីចំនុចនេះ?បើសិនជាទ្រង់ គឺជាសង្ឃដ៏ខ្ពស់ដដែល តើមិនអាចឲ្យ ទ្រង់ប្រព្រឹត្តដូចជារបៀបដូចគ្នាទេឬអីបើសិនជាទ្រង់អាចប៉ះពាល់បាន? តើយើងរាល់គ្នាគឺជាអ្វី? យើងបានថ្វាយ ខ្លួនរបស់យើងរាល់គ្នាដល់ទ្រង់ហើយពាក្យសម្តីរបស់យើងមិនមែនជាពាក្យរបស់យើងទៀតនោះឡើយ។ “សូមកុំ ឲ្យគិតថា ជាអ្វីដែលអ្នកនិយាយសោះឡើយតែមិនមែនជាអ្នកទេដែលបាននិយាយនោះ” គឺជាព្រះវរបិតាដែលគង់ នៅក្នុងអ្នកវិញ ដែលទ្រង់មានបន្ទូលមក។
76
តើវាមកពីណាទៅ Billy? ១ ដល់ ៥០ ឬ១ ដល់ ១០០? គឺ ១ ដល់ ១០០។ ជាធម្មតា មនុស្សតែងតែចង់បាន កាតលេខរៀងទី១ ដូច្នេះ យើងនឹងទុកលេខនោះបន្តិចសិន។សូមយើងចាប់ផ្តើមនូវលេខផ្សេងវិញ។ គឺលេខ ៣០។ តើបងប្អូនណាដែល មានកាតលេខ ៣០? ចូរលើកដៃឡើង។តើនៅក្នុងកាតនោះ មានសរសេរអ្វី? គឺ B. B-30។ មែនហើយ។ ចូរមើលទៅក្នុងហោប៉ៅរបស់អ្នកចុះចូរយកកាតនោះចេញមកខាងក្រៅចុះ។ បើសិនជាមិនមាន ឃើញលេខ ៣០ទេ នោះនឹងចាប់ផ្តើមលេខផ្សេងទៀតហើយ។យើងនឹងចាប់ផ្តើមហៅ លេខ៣១ តើបងប្អូនណា មានកាត លេខ ៣១ សូមលើកដៃឡើង? បានលេខ ៣១ សូមអញ្ជើញមកកាន់ទីនេះ។ខ្ញុំមិនស្គាល់ឈ្មោះរបស់គាត់ ឡើយ។ ហើយជាការពិត ខ្ញុំក៏មិនដឹងថាគាត់មានបញ្ហាអ្វីដែរ។តែព្រះជាម្ចាស់ទ្រង់ជ្រាបហើយ។ ខ្ញុំមិនអាចប្រាប់ បានថា គាត់មានបញ្ហាឡើយ។ ប៉ុន្តែ ខ្ញុំគិតថាបងប្អូនទាំងអស់ផ្សេងទៀត គឺជាមនុស្សចម្លែកចំពោះខ្ញុំ គឺខ្ញុំមិនធ្លាប់ ស្គាល់ពួកគាត់ឡើយ។
តើមានបងប្អូនប៉ុន្មាននាក់ដែលគិតថាខ្ញុំមិនធ្លាប់ស្គាល់លោកអ្នកបងប្អូនសោះ? ចូរលើកដៃឡើង។
77
ព្រះគម្ពីរបានចែងថា ព្រះវិញ្ញាណបរិសុទ្ធបានយាងមកតើការដំបូង ព្រះវិញ្ញាណបរិសុទ្ធបានធ្វើអ្វីខ្លះ? ទ្រង់នឹងបើកសម្តែងការទាំងនេះ ដល់លោកអ្នកអំពីអ្វីដែលខ្ញុំបានបង្រៀន។ តើមែនទេ? បន្ទាប់មក តើទ្រង់នឹងធ្វើ អ្វីទៀត? ទ្រង់នឹងបង្ហាញការដែលនឹងត្រូវមកគឺទ្រង់ជាអ្នកបើកសម្តែងការអាថ៌កំបាំងដែលនៅក្នុងចិត្ត។ ទ្រង់នឹង ធ្វើការដូចគ្នា នឹងព្រះយេស៊ូវទ្រង់បានធ្វើដែរ។តើមានបងប្អូនប៉ុន្មាននាក់ជឿថា ព្រះយេស៊ូវទ្រង់បានបំពេញ សម្រេចផែនការណ៍សេចក្តីសង្រ្គោះនិងការប្រោសឲ្យជានៅឯកាល់វ៉ារី? ជាការពិតបា្រកដណាស់។ អ្វីៗទាំងអស់ ទ្រង់បានបំពេញចង់សព្វគ្រប់ហើយ។តើមែនទេ? គឺចង់សព្វគ្រប់អស់ហើយ។
ប៉ុន្តែមានតែការមួយប៉ុណ្ណោះ ដែលទ្រង់បានធ្វើឲ្យលោកអ្នកមានភាពភ្ញាក់ផ្អើល គឺនាំឲ្យលោកអ្នកបានដឹងថាទ្រង់គឺជាព្រះ ហើយទ្រង់មិនចេះប្រែប្រួលឡើយ គឺទ្រង់នៅតែរក្សាសេចក្តីសន្យារបស់ទ្រង់ជានិច្ច។
ដូច្នេះ ទ្រង់ក៏បានចាក់ប្រេងតាំងពួកគ្រូអធិប្បាយឡើង។គឺមនុស្សល្អៗទាំងនោះ កំពុងតែឈរនៅជុំវិញនេះ ហើយពួកគេជាច្រើនក៏បានឈរនៅខាងក្រោយនោះដែរ។ទ្រង់បានចាក់ប្រេងតាំងពួកគេឲ្យធ្វើជាគ្រូអធិប្បាយ។ រីឯខ្ញុំគឺជាមនុស្សខ្សោយម្នាក់ បើធៀបជាមួយនឹងគ្រូអធិប្បាយម្នាក់តែទ្រង់បានប្រទានការនេះដល់ខ្ញុំ គឺទ្រង់ឲ្យខ្ញុំ បានឈរអធិប្បាយវិញ ដ្បិតខ្ញុំមិនបានរៀនសូត្រអ្វីជ្រៅជ្រះនោះទេហើយក៏មិនបានដឹងអ្វីសោះដែរ... តើបងប្អូន យល់ពីន័យរបស់ខ្ញុំដែរឬទេ ការដែលចង់ក្លាយខ្លួនជាអ្នកប្រាជ្ញឬក្លាយជាអ្វីៗផ្សេងទៀត ឬជាសិស្ស។ តែព្រះទ្រង់ បានប្រទានការនេះ ដល់មនុស្ស ឲ្យមានឱកាសធ្វើការថ្វាយព្រះ។រួចពួកគេក៏ក្រោកឡើង ស្ថិតនៅក្រោមការ បណ្តាលរបស់ព្រះ ហើយចាប់តាំងអធិប្បាយ អូ! ពួកគេអាចនិយាយការជាច្រើននៅក្នុងរយៈពេល ៥នាទី ប្រសើរ ជាងខ្ញុំអធិប្បាយ១ម៉ោងទៅទៀត។ ដោយព្រោះពួកគេស្ថិតនៅក្រោមការបណ្តាលឲ្យតែងរបស់ព្រះជាម្ចាស់គឺដូចជាសាសនបញ្ញត្តិនៃព្រះគម្ពីរដែរ ឬដូចជាកាំភ្លើងយន្តមួយដែលដំណើរការដដែលឡើងចុះដែរ។ហើយ អំណោយទានរបស់ខ្ញុំ គឺជាអំណោយទានផ្សេងមួយទៀត។ ខ្ញុំត្រូវតែចំណាយពេលរបស់ខ្ញុំ ដើម្បីធ្វើការសិក្សា...ហើយរង់ចំា និងមើល តើព្រះវិញ្ញាណបរិសុទ្ធចង់ដឹកនាំឲ្យខ្ញុំធ្វើអ្វី...
78
ការទាំងនោះបានបញ្ចប់រួចរាល់ហើយ។ដ្បិតមានរបៀបខ្លះ ដែលនាំឲ្យគាត់ទទួលជឿថា ព្រះយេស៊ូវគង់ នៅទីនោះ។ តើព្រះយេស៊ូវទ្រង់បានមានបន្ទូលអ្វីខ្លះ?នឹងមានទីសំគាល់ ដូចជាគ្រានៅក្រុងសូដុំមដែរ គឺវានឹងកើត ឡើងនៅថ្ងៃចុងក្រោយ។ “នោះគឺជាកិច្ចការដែលខ្ញុំធ្វើ”បង្ហាញថា ទ្រង់គឺជាព្រះដែលមិនចេះប្រែប្រួល គឺជាព្រះ ដែលគង់ជាមួយលោកអ័ប្រាហាំ... “នៅមុនអ័ប្រាហំាគឺមានអញហើយ” ទ្រង់គឺជាទេវតាអង្គនោះ។ ហើយនៅ ព្រឹកនេះ ទ្រង់គឺជាទេវតាដដែលនោះ កំពុងតែគង់សណ្ឋិតនៅជាមួយយើងរាល់គ្នា។
ប្រហែលជាមានមនុស្សអាចនឹងក្លែងបន្លំខ្លួនដែរ។គេគឺជាមនុស្សកំពុត។ ហើយអាចជាមនុស្សដែលមិន ជឿ។ គេអាចជាមនុស្សបរិសុទ្ធ។ ខ្ញុំមិនដឹងអ្វីសោះឡើយអំពីមនុស្សទាំងនោះតែទ្រង់គង់នៅទីនោះ។ បើសិន ជាព្រះវិញ្ញាណបរិសុទ្ធនឹងយាងមក ហើយបើកសម្តែងដល់គាត់ ចូរឲ្យគាត់ទទួលការជំនុំជំរះនូវអ្វីដែលគាត់បានធ្វើចុះ។ គាត់នឹងដឹង។ បើសិនជាព្រះវិញ្ញាណបរិសុទ្ធប្រាប់ដល់គាត់ ពីអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់គាត់គឺបើ សិនជាការពិតមែន នោះគាត់នឹងជឿ ពីអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់គាត់។ តើមែនទេ? បើសិនជាទ្រង់អាចប្រាប់ពីអ្វីដែលនឹងកើតឡើងពេលខាងមុខ។ គាត់នឹងបានដឹងថា ត្រូវឬខុស។
79
លោកគូ្រពេទ្យលោកបានជឿការនេះ គឺទាំងម្តាយរបស់លោកផង។ បងប្អូនបានជឿ។ រីឯពួកគ្រូពេទ្យផ្សេងទៀត ដែលអង្គុយនៅខាងក្រោយនោះក៏ដូចគ្នាដែរគឺពួកគេមកពី Springfield, Missouri...
ព្រះវិញ្ញាណបរិសុទ្ធ កំពុងតែគង់នៅទីនេះ។បុរសដែលមានសក់ស្កូវ កំពុងតែឈរនៅខាងក្រៅនា Avalon Motel។ អ្នកកំពុងតែរងទុក្ខជាមួយនឹងការមួយចំនួននៅក្នុងជីវិតរបស់អ្នក។ អ្នកមិនមែនមកពីទីនេះ ដើម្បីចាប់ផ្តើម នោះទេ។ គឺអ្នកមកពីCanada, British Colombia, Vancouver។ អ្នកមកពី Finland, Kiitos។ សូមព្រះប្រទានពរ សូមធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដោយសេចក្តីសុខសាន្ត។ សូមព្រះយេស៊ូវទ្រង់ប្រទានសេចក្តីសុខសាន្តដល់អ្នក។
តើអ្នកជឿទេ?ខ្ញុំមិនស្គាល់គាត់ឡើយ។ ខ្ញុំមិនដឹងថា ត្រូវនិយាយអ្វីទៅកាន់គាត់នោះឡើយ។ នោះគឺជាព្រះវិញ្ញាណបរិសុទ្ធកំពុងតែមានបន្ទូលទៅកាន់គាត់វិញ។
80
មានមនុស្សចម្លែកផ្សេងទៀត ខ្ញុំមិនធ្លាប់ស្គាល់គាត់ឡើយហើយក៏មិនដែលធ្លាប់មើលឃើញគាត់នៅក្នុង ជីវិតរបស់ខ្ញុំដែរ។ ខ្ញុំគិតថា យើងរាល់គ្នាគឺជាជនចម្លែក។តើមែនទេ? ខ្ញុំមិនធ្លាប់ស្គាល់គាត់ ហើយក៏មិនដឹងអ្វីអំពី គាត់ដែរ។ ហើយបើសិនជាខ្ញុំមិនដែលដឹងអ្វីអំពីគាត់នោះព្រះជាម្ចាស់ទ្រង់នឹងប្រាប់ការមួយចំនួនដល់ខ្ញុំអំពីរូបគាត់ នោះប្រាកដជាអាចអះអាងបញ្ជាក់ថាគឺវាមានអ្វីច្រើនជាងមនុស្សបានធ្វើទៅទៀត។ តើមែនទេ? បើសិនជាលោក អ្នកមានការគោរព យើងយកចិត្តទុកដាក់នោះនៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកលើលោកអ្នក ចូរទទួលជឿ ទ្រង់ទៅ។ គឺជឿទ្រង់អស់អំពីចិត្ត។
ការដំបូង លោកអ្នកត្រូវតែស្វែងរកសេចក្តីសង្គ្រោះ។អ្នកគឺជាមនុស្សញៀនស្រា។ មែនហើយ។ អ្នកមិន មែនមកពីទីក្រុងនេះទេ អ្នកមកពីទីក្រុងផ្សេងគឺទីក្រុង Indiana ខ្ញុំគិតថា គឺជា Newcastle គឺបែបហ្នឹងឯង។ ខ្ញុំបាន ឃើញមនុស្សផ្សេងទៀត...អ្នកបាននៅជាមួយស្រ្តីម្នាក់។ គឺមានទំនាក់ទំនងគ្នា។ តើ Lyle Wood នៅទីណា? នាងគឺជាប្រពន្ធរបស់គាត់។នាងនៅទីនេះ។ នាងក៏ចង់ទទួលបានការអធិស្ឋានដែរ។ តើលោកអ្នកជឿថា ព្រះជា ម្ចាស់ទ្រង់អាចប្រាប់ដល់ខ្ញុំអំពីបញ្ហារបស់អ្នកដែរឬទេ? គឺអ្នកមានបញ្ហាបេះដូង។ នាងបានជឿព្រះ អស់អំពីចិត្ត នោះនាងនឹងបានទទួលការប្រោសឲ្យជា។ខ្ញុំសូមផ្តន្ទាទោសដល់ អារក្សដែលសណ្ឋិតនៅក្នុងអ្នកដែលធ្វើឲ្យអ្នក ញៀនស្រា។ ចូរត្រឡប់ទៅផ្ទះវិញនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅហើយកុំផឹកស្រាម្តងទៀតឡើយ ចូរទទួល បុណ្យជ្រមុជនៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ចុះនោះទ្រង់នឹងដកអំពើបាបរបស់អ្នកចេញបាន។ ហើយខ្ញុំសូម ផ្តន្ទាទោសដល់អារក្សនោះ សូមឲ្យវាចាកចេញពីអ្នកទៅ។អាម៉ែន។ ចូរត្រឡប់ទៅផ្ទះវិញចុះ។ សូមព្រះប្រទានពរ អំពើបាបរបស់អ្នកបានអត់ទោសឲ្យហើយ។ ចូរចេញទៅអ្នកគ្មានអំពើបាបទៀតឡើយ។
ចូរមានសេចក្តីជំនឿនៅក្នុងព្រះចុះ។កុំមានការសង្ស័យអ្វីឡើយ។ ចូរជឿទ្រង់អស់អំពីចិត្តទៅ គឺទ្រង់គង់នៅក្នុងរូប អ្នកហើយ។
81
យើងរាល់គ្នាគឺជាជនចម្លែកចំពោះគ្នាទៅវិញទៅមកស្រ្តីដ៏វ័យក្មេងអើយ។ តើអ្នកជឿថា ព្រះគ្រីស្ទទ្រង់ ស្គាល់យើងទាំងពីរដែរឬទេ? គឺដូចជាស្រ្តីម្នាក់នៅក្បែរអណ្តូងទឹកហើយនឹងព្រះអង្គសង្រ្គោះរបស់យើងដូច្នោះ ដែរ។ អ្នកមិនមែនជាស្រ្តីនោះទេ ហើយខ្ញុំមិនមែនជាទ្រង់ដែរ។ដ្បិតព្រះវិញ្ញាណបរិសុទ្ធគង់នៅអស់កល្បជានិច្ច វិញ។ ស្ត្រីវ័យក្មេងនេះ កំពុងតែឈរនៅទីនេះ...បើសិនជាអាចឃើញ រវាងនាង ហើយនិងខ្ញុំ នោះគឺជាពន្លឺនៃ ទេវតាដែលឈរនៅទីនេះ។ ប៉ុន្តែ លើសពីនេះគឺជាស្រមោលមួយ ហើយស្រមោលនោះគឺជាសេចក្តីស្លាប់ គឺជា សេចក្តីងងឹត។ វាគឺជាជម្ងឺមហារីក។ហើយអ្នកក៏មិនមែនមកពីប្រទេសនេះដែរ អ្នកមកពីរដ្ឋ Kentucky អ្នកមកពី La Grange,Kentucky។ មែនហើយ។ អ្នកស្រី Johson និងនិយាយថា បើសិនជាអ្នកជឿទ្រង់អស់ពីចិត្ត ចូរត្រឡប់ទៅផ្ទះវិញ ហើយព្រះយេស៊ូវទ្រង់នឹងប្រោសអ្នកឲ្យបានជា។ តើអ្នកជឿដែរឬទេ?
ខ្ញុំសូមផ្តន្ទាទោសដល់អារក្ស ដែលបានយកជីវិតរបស់ស្រ្តីរូបនេះ។ដោយពឹងអាងការរស់ពីសុគតឡើងវិញ របស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមបណ្តេញអារក្ស ហើយប្រាប់ថាវាបានបរាជ័យហើយ គឺព្រះយេស៊ូវគ្រីស្ទឈ្នះវាហើយ នៅកាល់វ៉ារី។ ហើយក្នុងនាមជាបាវបំរើរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងការចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានប្រទានបេសកកម្មដល់ខ្ញុំដោយទេវតាមួយអង្គខ្ញុំសូមដាក់ទោសដល់អារក្សនេះ ដែលបានគ្រប់គ្រងជីវិត ស្រី្តរូបនេះ។ ឱព្រះជាម្ចាស់អើយសូមឲ្យនាងមានជីវិតផងចុះ។ អាម៉ែន។ ចូរមានអំណរចុះ ហើយអរព្រះគុណដល់ ព្រះជាម្ចាស់ចុះ។ កុំមានសេចក្តីសង្ស័យឡើយ។គឺកុំមានសេចក្តីសង្ស័យនៅក្នុងគំនិតរបស់អ្នកឡើយ។
82
លោកមើលទៅដូចជាមានការព្រួយបារម្ភណាស់ប្អូនស្រី។បើសិនជាប្អូនជឿដល់ទ្រង់ នោះបញ្ហាដែលប្អូន ស្រីកំពុងរងទុក្ខនោះវានឹងចាកចេញពីប្អូនជាមិនខានបើសិនជាប្អូនជឿទុកចិត្តទ្រង់អស់អំពីចិត្ត។
ស្ត្រីដ៏កំសត់ម្នាក់នេះដាក់ចុះការមួយចំនួននេះនៅទីនេះហើយដោយព្រោះមានវិញ្ញាណមួយនៅចន្លោះពួក គេទាំងពីរនាក់។ នោះអ្នកនឹងបានជាសះស្បើយ ដោយគ្រាន់តែជឿទ្រង់អស់អំពីចិត្តតែប៉ុណ្ណោះ។
យ៉ាងណាម៉ិញ មានស្រ្តីដ៏កំសត់ម្នាក់ដែលនៅក្បែរនាងបាទ គឺបងស្រីហើយ ដែលកំពុងតែអង្គុយអធិស្ឋាន ចូរជឿទុកចិត្តទ្រង់អស់ពីចិត្តទៅ។
អ្នកផងដែរគឺអ្នកត្រូវត្រឡប់ទៅមើលបញ្ហារបស់អ្នកផងដែរ។ ដូច្នេះ សូមអញ្ជើញឡើងទៅចុះ ហើយធ្វើដំណើរទៅផ្ទះចុះ ហើយសូមឲ្យឆាប់ជាសះស្បើយ។
83
តើអ្នកជឿទ្រង់ អស់ពីចិត្តដែរឬទេ?អ្នកមកកាន់ទីនេះ គឺដើម្បីកូនស្រីរបស់អ្នក។ កូនស្រីរបស់អ្នក មានស្រ មោលនៃសេចក្តីស្លាប់ហើយ។វាគឺជម្ងឺមហារីក។ ហើយស្ថានភាពវិញ្ញាណរបស់នាងមិនសូវជាល្អទេ។ គឺស្ថានភាព របស់នាង ម្តងឡើងហើយម្តងចុះ។ តើអ្នកមានឃើញកន្សែងដៃដែលមាននៅក្នុងដៃរបស់អ្នកដែរឬទេ? តើអ្នកជឿ ថាព្រះវិញ្ញាណបរិសុទ្ធកំពុងតែមានបន្ទូលដែរឬទេ?សូមអនុញ្ញាតឲ្យខ្ញុំមានកន្សែងដៃនោះចុះ។ ឱព្រះអម្ចាស់អើយ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទូលបង្គំសូមដាក់ទោសចំពោះស្ថានភាពចំពោះកូនស្រីរបស់នាង។ ហើយចំពោះ ពាក្យសម្តីរបស់ម្តាយនាងវិញប្រហែលជាមានឥទ្ធិពលើនាងនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។ ចូរចេញទៅ កុំមានសេចក្តីសង្ស័យអ្វីឡើយ។ចូរមានជំនឿលើទ្រង់ចុះ។ នាងអាចធ្វើដំណើរទៅផ្ទះបានឥឡូវនេះ។ ចូរដាក់ កន្សែងនោះលើនាងចុះ។ចូរជឿទ្រង់ចុះ គឺមានជំនឿក្នុងព្រះជាម្ចាស់ចុះ។
មានស្រ្តីម្នាក់ បើសិនជាអ្នកបានឃើញនាង។ភ្នែករបស់នាងបានបិទភ្នែកទាំងពីរ ហើយកន្សែងដៃរបស់ នាងក៏បានលើកឡើង គឺកំពុងតែអធិស្ថានហើយស្រែកយំផង។ ប្អូនស្រីបានប៉ះពាល់ដោយការមួយចំនួន។ ប្អូនមិន បានប៉ះពាល់ខ្ញុំឡើយ ប៉ុន្តែប្អូនបានប៉ះពាល់ទ្រង់វិញ។អ្នកមានជម្ងឺយឺតសរសៃឈាម គឺជាបញ្ហារបស់ស្រ្តី គឺស្មុគ ស្មាញណាស់។ តើត្រឹមត្រូវដែរឬទេ?ចូរលើកដៃឡើង បើសិនជាវាត្រឹមត្រូវមែន។ ចូរត្រឡប់ទៅផ្ទះវិញចុះ និងចូរ ឲ្យបានជាចុះ។
តើនាងបានប៉ះពាល់អ្វី? ខ្ញុំចង់សួរទៅកាន់អ្នកតើស្ត្រីនោះបានប៉ះពាល់អ្វី? គឺនាងបានប៉ះពាល់សង្ឃដ៏ខ្ពស់ តើអ្នកបានស្គាល់ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ កំពុងតែមានវត្តមានដែរឬទេ? បើសិនជាអ្នកជឿ នោះព្រះវិញ្ញាណបរិសុទ្ធនៅគង់នៅជាមួយ។បង្គោលភ្លើង ដែលនៅក្នុងរូបភាពនេះ គឺកំពុងតែធ្វើចលនានៅក្នុង ពួកអ្នកស្តាប់។
84
មានស្រ្តីម្នាក់កំពុងតែសម្លឹងមកកាន់ខ្ញុំគឺបានក្រោកឈរឡើងដូចនេះ ដែលមានកន្សែងដៃខ្ទប់ជាប់មាត់ របស់នាង។ គឺមានបញ្ហានៅក្នុងក្បាលរបស់នាងគឺស្ថានភាពសរសៃប្រសាទ។ មែនហើយ។ តើលោកអ្នកជឿថា ខ្ញុំគឺជាហោរារបស់ទ្រង់ដែរឬទេ? តើអ្នកជឿថាព្រះគ្រីស្ទកំពុងតែមានបន្ទូលមកកាន់អ្នកដែរឬទេ? ចូរធ្វើដំណើរត្រ ឡប់ទៅផ្ទះវិញចុះ នោះអ្នកនឹងបានជាសះស្បើយ។ចូរជឿទ្រង់ដោយអស់អំពីចិត្តចុះ។
មានបុរសម្នាក់កំពុងអង្គុយនៅខាងក្រោយនេះ។មានការមួយចំនួន បានជាប់ទាក់ទងនឹងគាត់ អំពី Campbellsville, Kentucky។ អ្នកក៏មានបញ្ហាសរសៃប្រសាទដែរគឺមានបញ្ហាក្រពេញប្រូស្តាត និងជម្ងឺលើស ឈាម។ តើអ្នកជឿទ្រង់អស់អំពីចិត្តដែរឬទេ? បើសិនជាអ្នកជឿចូរលើកដៃឡើង បើសិនជាការទាំងនោះត្រឹមត្រូវ។ តើអ្នកបានប៉ះពាល់អ្វី? អ្នកបានប៉ះពាល់ម្នាក់គឺជាសង្ឃដ៏ខ្ពស់។ ចូរទៅចុះ ហើយជឿទុកចិត្តទ្រង់ចុះ និងឲ្យបានជា ចុះ។
មានស្រ្តីម្នាក់ មើលទៅដូចជាមានអាការធ្ងន់ធ្ងរណាស់គឺកំពុងតែអង្គុយលើកដៃឡើង... ខ្ញុំជឿថា ខ្ញុំ ស្គាល់ស្រ្តីនោះ។ ខ្ញុំធ្លាប់បានឃើញនាងនៅកន្លែងណាមួយ។នាងកំពុងតែអធិស្ឋាន។ នាងមានបញ្ហានៅក្នុងក្បាល របស់នាង។ រំពេចនោះ នៅពេលដែលខ្ញុំថា “ក្បាល”ទៅកាន់ស្រ្តីនោះ ប្រហែលប៉ុន្មានាទីមុន វាក៏មានឥទ្ធិពលដល់ នាង។ ហើយនាងក៏មានបញ្ហាក្បាលដែរ។ខ្ញុំបានឃើញស្រ្តីនោះនៅកន្លែងណាមួយ។ ខ្ញុំមិនចាំឡើយ តែខ្ញុំធ្លាប់ ឃើញនាង។ អូ! មែនហើយ។នាងឈ្មោះថា Rose Austin មកពី Louisville, Kentucky។ ចូរជឿដល់ព្រះចុះ ហើយត្រឡប់ទៅផ្ទះវិញចុះនឹងចូរឲ្យបានជាចុះ។
85
ខ្ញុំស្គាល់អ្នក ហើយក៏ស្គាល់មុខរបស់អ្នកផង។ខ្ញុំបាននៅជាមួយអ្នកនៅក្នុងការសម្ភាសន៍មួយ ដែលអ្នក បានទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ខ្ញុំបានដាក់ដៃលើអ្នក ហើយអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ...ខ្ញុំមិន ស្គាល់ឈ្មោះរបស់អ្នកទេប៉ុន្តែខ្ញុំដឹងថា អ្នកមានរថយន្តជំនួញមួយគ្រឿង។ ខ្ញុំដឹងតែប៉ុណ្ណឹង។ ខ្ញុំមិនដឹងថាអ្នកមាន បញ្ហាអ្វីឡើយ។ អ្នកបានដឹងហើយ។ បើសិនជាព្រះជាម្ចាស់ទ្រង់បើកសម្តែងតើបញ្ហានោះគឺជាអ្វីហើយគឺ ព្រះទ្រង់ដដែល ដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធអាចនឹងប្រោសឲ្យអ្នកបានជា ហើយទ្រង់នឹងប្រទាននូវបំណងចិត្តដល់លោកអ្នក។ តើលោកអ្នកជឿដែរឬទេ? អ្នកមិនមែនមកទីនេះ ដោយខ្លួនឯងនោះទេ។ វាមិនមែនជាស្ថានភាពរបស់អ្នកឡើយ គឺសម្រាប់ម្នាក់ដែលបានស្រឡាញ់វិញ។ គឺជាបងស្រី ដែលរស់នៅក្នុងVirginia។ ហើយ ប្រពន្ធរបស់អ្នកកំពុងតែអង្គុយនៅទីនោះ។ នាងក៏មានសេចក្តីត្រូវការដែរ។ នាងបានទទួលជឿហើយបញ្ហាផ្លូវចិត្ត របស់អ្នកនឹងជាសះស្បើយ។
86
ស្រ្តីម្នាក់នេះ គឺមានទំនាក់ទំនងជាមួយនឹងអ្នក។នោះគឺជាម្តាយរបស់អ្នក។ នាងត្រូវទទួលបានការរុកគួន ទោះបីជានាងមានព្រះវិញ្ញាណបរិសុទ្ធក្តីឬមិនមានក្តី។ នាងមានបញ្ហាប្លោកនោម ដែលកំពុងតែរុកគួននាង។ ហើយគ្រូពេទ្យបាននិយាយថា មានបញ្ហាធ្ងន់ធ្ងរគឺជម្ងឺធ្លាក់ស្បូន។ អ្នកធ្លាប់បានទទួលការវះកាត់នៅពេលកន្លងមក ហើយ។ ទ្រង់ជាអ្នកបណ្តាលឲ្យអ្នកមិនទទួលការវះកាត់គឺទ្រង់ចង់ឲ្យអ្នកមកកាន់ទីនេះ ហើយទទួលការ អធិស្ឋាន។
មានការមួយដែលឈរនៅខាងក្រោយនាង គឺមានការជាប់ទាក់ទងមួយចំនួន។ស្ត្រីវ័យក្មេងម្នាក់នោះ មាន ការជាប់ទាក់ទងមួយចំនួន ប៉ុន្តែមានតែតាមរយៈអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។គឺជាការដ៏ល្អមួយ តាមរយៈពាហ៍ពិ ពាហ៍។ នាងទទួលការរំខានអំពីសេចក្តីសង្រ្គោះរបស់នាងដែរ។មែនហើយ។ នាងមានជម្ងឺទឹកនោមផ្អែម ដែលជា ស្ត្រីវ័យក្មេងម្នាក់។ ជាការពិត វាបានកើតឡើងពិតប្រាកដមែនលើរូបនាង។
តើលោកអ្នកជឿដែរឬទេ? សូមយើងរាល់គ្នាលើកដៃទៅចំពោះព្រះជាម្ចាស់ចុះ។ឱព្រះជាម្ចាស់ ដែលជា ព្រះអាទិករបង្កើតផ្ទៃមេឃ និងផែនដី គឺជាម្ចាស់នៃជីវិតទាំងឡាយអើយទ្រង់គឺជាព្រះដែលប្រទានអំណោយដ៏ល្អៗ ហើយក៏បានចាត់បញ្ជូនព្រះវត្តមានរបស់ទ្រង់មកកណ្តាលមនុស្សនាពេលឥឡូវនេះ។ឱព្រះជាម្ចាស់អើយ សូមប្រ ទាននូវបំណងចិត្តដល់ពួកគេ។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ចំពោះការនេះទូលបង្គំសូមអធិស្ឋាន សូមទ្រង់ ប្រទានពរ និងប្រទាននូវសេចក្តីត្រូវការរបស់ពួកគេ តាមរយៈព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃទូលបង្គំយើងខ្ញុំ។ អាម៉ែន។
87
តើមានបងប្អូនប៉ុន្មាននាក់ដែលជាអ្នកជឿ?ខ្ញុំមិនចាំឡើយ ប៉ុន្តេ យើងនឹងឃើញមានបងប្អូនចូរមកក្នុងជួរ នេះផងដែរ។ តើទាំងអស់គឺជាសេចក្តីពិតឬ?សូមបងប្អូនលើកដៃឡើង គឺជាបងប្អូនដែលខ្ញុំនិយាយទៅថា វាជា សេចក្តីពិតមែន? គ្រប់ទាំងអស់គឺជាការពិត។វាគឺជាសេចក្តីពិត ដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅទីនេះ។ តើត្រឹម ត្រូវដែរឬទេ?
ចូរជឿថាខ្ញុំគឺជាបាវបំរើរបស់ព្រះជាម្ចាស់។ខ្ញុំដឹងថា លោកអ្នកអស់កំលាំងហើយ។ ចូរកុំសង្ស័យអ្វីឡើយ។ ចូរជឿចុះ ការនេះគឺស្ថិតនៅក្នុងទ្រង់។នោះគឺជាខ្យល់កំហុកដែលបានបក់មកនៅក្នុងបុណ្យទី៥០ នៅបន្ទប់ជាន់ ខាងលើ ហើយវាក៏មានឥទ្ធិពលដូចគ្នាដែរដល់មនុស្សទាំងនេះនៅពេលដែលវាកើតមានឡើង ដោយព្រោះវាគឺជា ព្រះវិញ្ញាណបរិសុទ្ធដដែល។ ទ្រង់នឹងធ្វើចលនាជុំវិញលោកអ្នកគឺគ្រប់គ្នា។ គឺព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងធ្វើ ចលនានៅក្នុងលោកអ្នក។
តើមានបងប្អូនប៉ុន្មាននាក់...ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនស្មោះត្រង់ជាមួយនឹងខ្ញុំក៏ដូចជាស្មោះត្រង់ចំពោះ ព្រះគម្ពីរបរិសុទ្ធ ដែលនៅខាងមុខខ្ញុំដែរ។ តើមានបងប្អូនប៉ុន្មាននាក់ដែលមានអារម្មណ៍ចម្លែកជាពិតប្រាកដគឺដូច ជាមានអ្វីមួយនៅព័ទ្ធជុំវិញដូច្នោះដែរ។ នោះគឺជាព្រះវិញ្ញាណបរិសុទ្ធ។
88
សូមជឿចុះ។ ពាក្យរបស់ខ្ញុំ គឺជាសេចក្តីពិតដោយព្រោះព្រះជាម្ចាស់ទ្រង់បានសម្តែងសេចក្តីពិតរបស់ទ្រង់ តាមរយៈព្រះគម្ពីរ ហើយបើកសម្តែងតាមរយៈអំណាចចេស្តានៃការរស់ពីសុគតឡើងវិញរបស់ទ្រង់ហើយក៏បាន បើកបង្ហាញតាមរយៈការស្រាវជា្រវរបស់វិទ្យាសាស្ត្រដែរ។ គ្មានអ្វីផ្សេងទៀតឡើយដែលអាចបើកបង្ហាញអំពីទ្រង់ បាន។ ទ្រង់គឺជាព្រះ គឺមានចែងនៅទីនេះ។ ចូរស្តាប់ខ្ញុំ គឺខ្ញុំនឹងប្រាប់ពីសេចក្តីពិតដល់លោកអ្នក។បងប្អូនគ្រប់គ្នាគឺ ស្ថិតនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់នាពេលឥឡូវនេះ នោះនឹងទទួលបានការប្រោសឲ្យជា។គឺនៅក្នុងក្រុម មនុស្សទាំងមូលរបស់បងប្អូន។ តើបងប្អូនជឿដែរឬទេ?
ឥឡូវនេះ ខ្ញុំនឹងប្រាប់ឲ្យបងប្អូនធ្វើតាមខ្ញុំ។គឺខ្ញុំចង់ឲ្យបងប្អូនរាល់គ្នា ទោះបីបងប្អូននៅកន្លែងណាក៏ដោយ ចូរបងប្អូនម្នាក់បានដាក់ដៃលើគ្នាទៅវិញទៅមកដូច្នេះបងប្អូននឹងបានឃើញថា មិនមែនជាខ្ញុំទេ ដែលដាក់ដៃលើ បងប្អូន។ លោកអ្នកដឹងទេ លោកអ្នកកំពុងតែបង្កើតផលហើយ។លោកអ្នកគឺជាអ្នកជឿម្នាក់។ បើសិនជាលោកអ្នក មានអារម្មណ៍ថា មានព្រះវិញ្ញាណបរិសុទ្ធ នោះគឺព្រះវិញ្ញាណកំពុងតែគង់នៅក្នុងលោកអ្នកហើយ។ប្រហែលមិន មែនជាមានអំណោយទានដូច ការមួយនេះទេ តែព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងលោកអ្នកបងប្អូនហើយ។
ទោះបីជាអ្នកនោះជានរណាក៏ដោយ ចូរដាក់ដៃលើពួកគេចុះហើយបន្ទាប់មក ចូរឱនក្បាលលោកអ្នកចុះ។ ចូរដាក់ដៃលើគ្នា ហើយឱនក្បាលរបស់លោកអ្នកចុះ។ ខ្ញុំគិតថាវាគឺជាពេលវេលាប្រោសឲ្យលោកអ្នកបានជា ហើយ។ ព្រះវិញ្ញាណបរិសុទ្ធ កំពុងតែធ្វើចលនានៅក្នុងពួកអ្នកស្តាប់ហើយ...
89
មានបងប្អូនអ្នកជឿមកពីGeorgia ចូរអធិស្ឋានដល់បងប្រុសរបស់អ្នកចុះ ដែលអង្គុយនៅខាងក្រោយនោះ ចូរជឿ ដល់ទ្រង់ចុះគឺនៅគ្រប់ទីកន្លែង។
សូមកុំទាន់អាលអធិស្ឋានសម្រាប់ខ្លួនឯងគឺអធិស្ឋានឲ្យអ្នក ដែលបងប្អូនដាក់ដៃអធិស្ឋានឲ្យ។ ចូរអធិស្ឋានឲ្យគ្នា ទៅវិញទៅមកចុះ។
ព្រះអម្ចាស់យេស៊ូវ គឺជាព្រះរាជបុត្រាដែលបានរស់ពីសុគតឡើងវិញ ដែលស្ថិតនៅក្រោមអំណាចលោក ប៉ុនទាស់ពីឡាត និងត្រារដ្ឋាភិបាលរ៉ូមមិនអាចរក្សាទុកទ្រង់នៅក្នុងផ្នូរបានឡើយ។ ព្រះជាម្ចាស់ ទ្រង់គឺជាព្រះដ៏ មានចេស្តា ដែលបានយាងចុះមកនៅថ្ងៃបុណ្យ Easter ហើយប្រមៀលថ្មចេញ ក៏បានបំបែកត្រាចេញ ហើយទ្រង់ក៏បានរស់ឡើងវិញ ក៏បានគង់ជាមួយនឹងសាវករបស់ទ្រង់រយៈពេល៤០ថ្ងៃ ហើយទ្រង់ក៏បានប្រទាន បេសកម្មដល់ពួកគេ ឲ្យចេញទៅកាន់ពិភពលោក និងធ្វើការទាំងនេះដែលបានកើតឡើងនាពេលឥឡូវនេះ។ វាបានកើតឡើង ២០០០ កន្លងមកហើយ។
ឱព្រះជាម្ចាស់អើយ ទ្រង់គឺជាព្រះ។ទ្រង់មិនបរាជ័យឡើយ។ ទ្រង់មានវត្តមាននៅទីនេះ។ សន្និសិទនៅ ព្រឹកនេះ ដែលទូលបង្គំយើងខ្ញុំបានប្រារព្ធឡើងគឺទូលបង្គំយើងខ្ញុំបានមកប្រជុំគ្នា អំពីកិច្ចការទាំងនេះ។ យើងខ្ញុំ បានមកពិភាក្សាគ្នាថាទ្រង់គឺជាព្រះជាម្ចាស់ គឺហេតុផល ទ្រង់គឺជាព្រះ ហើយដោយព្រោះទ្រង់គង់នៅទីនេះ។ ទូលបង្គំយើងខ្ញុំបានទទួលបេសកម្មមកពីទ្រង់ដើម្បីអធិស្ឋានដាក់ដៃគ្នាទៅវិញទៅមក។ នេះហើយគឺជាអ្វីដែល ដែលទ្រង់ប្រទានបេសកកម្មដល់ទូលបង្គំយើងខ្ញុំឲ្យបំពេញថ្វាយទ្រង់។ ទ្រង់មានបន្ទូលថា “ទីសំគាល់ទាំងនេះ នឹងធ្វើឲ្យពួកគេជឿ៖ បើសិនជាពួកគេដាក់ដៃអធិស្ឋានដល់ពួកអ្នកឈឺដើម្បីឲ្យពួកគេបានជា” នេះគឺជាបេសកកម្ម របស់ទូលបង្គំយើងខ្ញុំនៅក្នុងសន្និសិទនេះ។ ឱព្រះជាម្ចាស់អើយបងប្អូនដែលស្តាប់នៅទីនេះ គឺវិសេសជាងដង្វាយ ដុតកូនចៀមទៅទៀត
90
ឱព្រះជាម្ចាស់អើយ ក្នុងនាមទូលបង្គំជាបាវបំរើរបស់ទ្រង់ ទូលបង្គំសូមបង្គាប់ដល់គ្រប់អារក្សទាំងអស់ គឺ គ្រប់វិញ្ញាណទាំងអស់គ្រប់អ្នកឈឺទាំងអស់ គ្រប់មានទុក្ខព្រួយទាំងឡាយ គ្រប់ការប្រឆាំងទាស់ទាំងឡាយ ដែល បានរំខានដល់មនុស្សទាំងនេះនៅក្នុងព្រះវត្តមានរបស់ព្រះ... តាមរយៈស្មរបន្ទាល់នៃព្រះវិញ្ញាណបរិសុទ្ធ តាម រយៈបេសកម្មនៃទេវតាទ្រង់ដែលបានចាត់បញ្ជូនមកទូលបង្គំហើយទូលបង្គំសូមបង្គាប់ដល់វិញ្ញាណទាំងនេះ តាម រយៈព្រះបន្ទូលរបស់ព្រះ គឺវិញ្ញាណនៃជម្ងឺទាំងនេះនិងភាពទុក្ខព្រួយ ឲ្យចេញពីមនុស្សទាំងនេះ ដោយនៅក្នុងព្រះ នាមព្រះអម្ចាស់យេស៊ូវគ្រីស្ទហើយសូមឲ្យពួកគេបានជាសះស្បើយចុះ។
នៅពេលវេលាបានមកដល់ ព្រះយេស៊ូវគ្រីស្ទក៏បានសម្តែងអង្គទ្រង់នៅក្នុងវត្តមានពួកសាសន៍ដទៃ។សាតាំងអើយ ឯងបានចាញ់ហើយ។ មានពេលមួយ ឯងបានឃុំពួកគេជាប់។ ឥឡូវនេះ ឯងគ្មានសិទ្ធទៀតឡើយ។ព្រះយេស៊ូវគ្រីស្ទ បានឈ្នះឯងហើយ ដែលឯងបានដាក់នៅឯកាល់វ៉ារី។ ទ្រង់បានចេញថ្លៃសងជាម្រេចហើយហើយទ្រង់មានបន្ទូលថា “ការស្រេចហើយ” គឺផែនការណ៍នៃសេចក្តីសង្រ្គោះបានបំពេញសម្រេចហើយ គឺគ្រប់គ្នានឹងទទួលបានការប្រោសឲ្យជា គឺបានចង់សព្វគ្រប់ហើយនៅកាល់វ៉ារី។ ហើយអ្វីទាំងអស់ដែលឯងបានគ្រប់គ្រងតាមរយៈអំពើបាប ដែលជាការធ្លាក់ចុះនោះ បានបរាជ័យហើយ។ យើងរាល់គ្នាបានរំដោះឲ្យមានសេរីភាពហើយតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ហើយឯងមិនអាចគ្រប់គ្រងពួកយើងទៀតបានទេ។ ចូរយើងទាំងអស់គ្នានិយាយថា “នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ទ ចូរចេញពីពួកយើងទៅ” ។
91
ចូរបន្តដាក់ដៃអធិស្ឋានឲ្យគ្នាទៅវិញទៅមកចុះ។ចូរបន្តអធិស្ឋានចុះ។ ចូរបងប្អូនម្នាក់គិត “ព្រះជាម្ចាស់ទ្រង់ គង់នៅក្បែរ។ គឺព្រះវិញ្ញាណនៃព្រះគង់នៅទីនេះ។ព្រះជាម្ចាស់ទ្រង់កំពុងតែប្រោសឲ្យខ្ញុំបានជា។ សេចក្តីសប្បុរស របស់ទ្រង់ សេចក្តីមេត្តាករុណារបស់ទ្រង់សេចក្តីសន្យារបស់ទ្រង់ គឺពិតជាមានប្រាកដមែនដល់រូបខ្ញុំ។
យើងអាចអធិប្បាយជាច្រើនសប្តាហ៍បាន។ វានឹងមិនមានអ្វីខុសប្លែកឡើយ គឺព្រះវិញ្ញាណបរិសុទ្ធគង់នៅទីនេះ។
“ឥឡូវនេះ ខ្ញុំជឿថា ព្រះវិញ្ញាណបរិសុទ្ធបើកបង្ហាញដល់ខ្ញុំថា ព្រះជាម្ចាស់ទ្រង់គង់នៅទីនេះ។ ខ្ញុំជឿដល់ ទ្រង់។ កិច្ចការត្រូវបានបញ្ចប់ហើយ។ខ្ញុំបានពេញជាព្រះវិញ្ញាណបរិសុទ្ធ។ ជម្ងឺរបស់ខ្ញុំ ការឈឺចាប់របស់ខ្ញុំទាំង ឡាយ បានចាកចេញពីខ្ញុំហើយ។អស់ទាំងសេចក្តីទុក្ខព្រួយរបស់ខ្ញុំ វាបានចាកចេញពីខ្ញុំហើយ” នោះហើយ គឺ របៀបដែលយើងត្រូវការអធិស្ឋានសូមបងប្អូនបានបិទភ្នែក ហើយឱនក្បាលចុះ។
យើងនឹងច្រៀងសរសើរព្រះជាមួយគ្នា(គឺបទ គ្រាន់តែជឿប៉ុណ្ណោះ) គឺដោយភាពស្ងៀមស្ងាត់។