សំណួរ និងចម្លើយអំពីព្រះវិញ្ញាណបរិសុទ្ធ

Jeffersonville, Indiana, USA

59-1219

1
បន្ទាប់ពីយប់ម៉ិញ​យើងរាល់គ្នាបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ហើយខ្ញុំបានទទួលរបាយការណ៍នៅថ្ងៃ​នេះ ថា មានបងប្អូនជាច្រើនបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ យើងខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឮអំពីការ នេះ។
យើងក៏មានសេចក្តីរីករាយដែរ ដែលមានវត្តមានបងប្រុស Grahamនៅទីនេះជាមួយនឹងយើងខ្ញុំរាល់គ្នានៅយប់ នេះ ព្រមទាំងបងប្អូនយើងម្នាក់ទៀតគឺជាគ្រូគង្វាលរបស់ពួកជំនុំបរិសុទ្ធ នៅក្នុងរដ្ឋ Utica។... បងប្រុស Jacksonគាត់មានវត្តមាននៅយប់ម៉ិញ ហើយខ្ញុំជឿថា​គាត់ក៏មានវត្តមាននៅថ្ងៃនេះផងដែរមានគេនិយាយថា គាត់កំពុង តែអង្គុយនៅខាងក្រោយនេះ។ បាទ, ខ្ញុំមើលឃើញហើយ គឺបងប្រុស Jacksonបានអង្គុយនៅខាងក្រោយនោះជា មួយនឹងបងប្អូនអ្នកស្តាប់យើងមែន។ ចុះចំណែកឯ បងប្រុស Ruddellវិញ​តើគាត់មានវត្តមាននៅយប់នេះដែរឬទេ? លោកក៏ជាម្នាក់ នៅក្នុងចំណោមបងប្អូនដែលជាអ្នកបំរើរបស់យើងរាល់គ្នាដែរដែលមានវ័យ ៦២ឆ្នាំ។ យើងខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបានដឹងថាពួកគាត់ទាំងគា្នមានវត្តមាននៅទីនេះ។ អូ, នៅមានបងប្រុសPat ដែរ គាត់ ក៏ជាបងប្អូនរបស់ពួកយើងដែរ។ ជាថ្មីម្តងទៀតយើងខ្ញុំមានសេចក្តីត្រេកអរណាស់ដែលមានវត្តមានបងប្អូនទាំង អស់គ្នានៅទីនេះ។
2
ឥឡូវនេះបើសិនជាអាចទៅរួច ខ្ញុំចង់ឲ្យបងប្អូនណាម្នាក់ដែលជាគ្រូអធិប្បាយល្អនៅក្នុងចំណោមពួកគេឡើង មកកាន់ទីនេះ ហើយចែកចាយសេចក្តីអធិប្បាយដល់លោកអ្នក ដោយព្រោះខ្ញុំដូចជាមានសម្លេងស្អកហើយ ដោយបានចែកចាយយ៉ាងច្រើនកាលពីយប់ម៉ិញនេះ។
តើបងប្អូនមានដឹងទេប្រពន្ធរបស់ខ្ញុំគឺជាអ្នកដែលកែតម្រូវលក្ខណៈខ្វះខាតរបស់ខ្ញុំ។ គាត់បាននិយាយថា កាលពីយប់ម៉ិញ បងប្អូនដែលអង្គុយនៅខាងក្រោយ ស្តាប់មិនឮសម្លេងរបស់ខ្ញុំឡើយដោយព្រោះខ្ញុំបាននិយាយដាក់ មីក្រូហ្វូននេះ។ ហើយឥឡូវ នៅមុនពេលដែលខ្ញុំចាប់ផ្តើមខ្ញុំចង់សាកមើលមីក្រូហ្វូនផ្សេងទៀត។ តើបងប្អូនដែល អង្គុយនៅខាងក្រោយនោះស្តាប់ខ្ញុំឮបានល្អដែរឬទេ? ឬក៏មីក្រូហ្វូននេះ ឮល្អជាង? តើស្តាប់ឮល្អដែរឬទេ? អូនសំឡាញ់អើយ មានពេលមួយដែល បងបានទាស់ខុសទៅលើអូន។ ហើយឥឡូវនេះ​ ពួកគេនិយាយថា គេស្តាប់ឮប្រសើរជាងមុនហើយ។ អូ! ពិតជាត្រឹមត្រូវមែន ស្រ្តីគឺជាអ្នកដែលកែតម្រង់ប្តីជានិច្ច។
3
បងប្អូនអើយខ្ញុំជឿជាក់ថា បងប្អូនពិតជាមានពេលវេលាដ៏អស្ចារ្យហើយ នៅក្នុងកម្មវិធី៣យប់នោះ។ តែគួឲ្យសោកស្តាយ ខ្សែអាត់សម្លេងដែលយើងត្រៀមថតសម្លេងទុក វាបានអស់... ខ្ញុំក៏ប្រាប់ដល់បងប្រុស Goad ឲ្យមកយកខ្សែអាត់ថតសម្លេងនោះ ទៅ​ឯពួកជំនុំ។ ប៉ុន្តែវាបានកើតឡើងទៅហើយខ្ញុំយល់ពីអ្វីដែលលោក Billy Paul បានធ្វើ គឺតាំងពីគាត់មានឡានជិះរហូតដល់អត់មានឡានជិះ ដូច្នេះ ខ្សែអាត់ថតសម្លេងនោះ មិនអាចថត បានរយៈពេល វែងនោះទេ។យើងគ្រប់គ្នាបានភ្លេចពីចំនុចមួយនេះ ហើយខ្ញុំក៏ចង់ឲ្យមានការថែរក្សាទុកនូវខ្សែអាត់ថតសម្លេងនេះ សម្រាប់ជាប្រយោជន៍ដោយពួកជំនុំ និងបងប្អូនមួយចំនួនអាចចែកប្រាប់ដល់គ្នាបាន ពីអ្វីដែល យើងរាល់គ្នាបានជឿ។
4
នៅយប់នេះ ខ្ញុំនឹងចែកចាយអំពី“អង្គសន្និសិទដ៏អស្ចារ្យ” បើសិនជាខ្ញុំអាចទទួលសំនួរទាំងឡាយនៅក្នុងពេលវេ លានេះបាននោះខ្ញុំនឹងទទួល។ ហើយបន្ទាប់មក នៅព្រឹកស្អែក គឺជាកម្មវិធីអធិស្ឋានប្រោសជម្ងឺ។ ហើយយើងខ្ញុំមិន អាចចេញទៅ ដើរចង្អុល “សូមឲ្យអ្នកនេះ ឬអ្នកនោះឡើងមក” នោះទេ។ គឺមិនអាចឡើយដ្បិតយើងខ្ញុំនឹងចែកកាតជា ក្រុមៗ។ បន្ទាប់មក ខ្ញុំនឹងហៅបងប្អូន ២ ឬ៣នាក់បានឡើងមកកាន់វេទិកានេះ។ ហើយបើសិនជា ព្រះវិញ្ញាណបរិសុទ្ធចាប់ផ្តើមបើកសម្តែង នោះទ្រង់នឹងធ្វើការនៅក្នុងពួកអ្នកពួកស្តាប់ទាំងអស់ នៅក្នុងកម្មវិធីអធិស្ឋានប្រោសជម្ងឺ។ ហើយនៅព្រឹកស្អែក ខ្ញុំងធ្វើការចែកចាយពីអំពីព្រះហឫទ័យព្រះនៅមុនពេលកម្មវិធី អធិស្ឋានប្រោសអ្នកជម្ងឺ។
ខ្ញុំបានឃើញថាប្រពន្ធរបស់ខ្ញុំកំពុងសើចមកកាន់ខ្ញុំ។ អូនសំឡាញ់ តើអូនស្តាប់មិនឮសម្លេងបងទេឬអី?អូ, អូន កំពុងតែស្តាប់បងមែនទេ។ បាទ, ល្អណាស់។ នាងបានអង្គុយនៅខាងក្រោយគេហើយបើសិនជានាងមិនអាចស្តាប់ ឮសម្លេងរបស់ខ្ញុំ នោះនាងនឹងលើដៃធ្វើជាសញ្ញាដល់ខ្ញុំហើយគឺមានន័យថា “ស្តាប់មិនឮទេ, ស្តាប់មិនឮទេ”។
5
ដូច្នេះនៅយប់ស្អែក គឺជាកម្មវិធីផ្សាយដំណឹងល្អ រួមជាមួយនឹងកម្មវិធីបុណ្យជ្រមុជទឹកផងដែរ។ហើយខ្ញុំក៏ ត្រូវ អធិប្បាយនៅយប់ស្អែកដែរ គឺយើងរាល់គ្នានឹងបានដឹងពីសេចក្តីពិតហើយនឹងទទួលបុណ្យជ្រមុជទឹកនៅយប់ស្អែក ដែរ។ បើសិនជាបំណងព្រះហឫទ័យរបស់ព្រះនោះនៅពេលព្រឹកស្អែក ឬនៅពេលយប់ស្អែក ខ្ញុំនឹងអធិប្បាយអំពី “ទីសំគាល់ដែលបានប្រទានមក”។ ហើយ បើសិនជាយើងរាល់គ្នាអាចមានវត្តមាននៅទីនេះ នៅយប់ថ្ងៃព្រហស្បតិ៍ឬបើសិនជាព្រះ ជាម្ចាស់ទ្រង់អនុញ្ញាតឲ្យខ្ញុំបានមកកាន់ទីនេះនៅយប់ថ្ងៃព្រហស្បតិ៍នោះខ្ញុំនឹងអធិប្បាយក្រោយប្រ ធានបទ “យើងរាល់គ្នាបានឃើញផ្កាយរបស់ទ្រង់រះនៅទិសខាងកើត ហើយយើងក៏បានចូលមកថ្វាយបង្គំទ្រង់”។ គឺចំល្ងាចបុណ្យណូអែល។
ហើយបន្ទាប់ពីថ្ងៃបុណ្យអូណែលរួចមកគឺជាសប្តាហ៍ឈប់សម្រាប់បុណ្យណូអែល។ នោះគឺជាពេលដែល យើងត្រូវប្រមូលសំបុត្រទាំងអស់មក... គឺបងប្រុស Mercier ហើយនិងបងប្អូនឯទៀត បានយកសំបុត្រទាំងអស់នោះ ចេញមក។ យើងក៏បានអធិស្ឋានដល់ព្រះជាម្ចាស់ រាល់សេចក្តីសំណូមនៅក្នុងសំបុត្រទាំងនោះ គឺសូមឲ្យទ្រង់ បានដឹក នាំយើង រាល់គ្នានៅលើផែនដីនេះ។
6
មានពួកជំនុំគ្រីស្ទានជាច្រើនបាននាំគ្នាឈរតម្រង់ជួរយ៉ាងវែង ដើម្បីចូលរួមអង្គសន្និសិទ នៅក្នុងរដ្ឋ Florida។ហើយចេញពីទីនោះទៅ គឺទៅកាន់ Kingston បន្ទាប់មក ទៅកាន់ Haiti និង Puerto Rico ព្រមទាំងអាមេរិកខាងត្បូង បន្ទាប់មក ត្រឡប់ទៅកាន់ Mexico វិញ។
ប៉ុន្តែព្រះជាម្ចាស់ទ្រង់ដូចជាដឹកនាំខ្ញុំទៅកាន់ Norway វិញ។ ខ្ញុំមិនដឹងឡើយថាមូលហេតុអ្វីនោះ។ តើលោកអ្នកធ្លាប់បានអានសៀវភៅមួយមានចំណងជើងថា “មនុស្សដែលព្រះបានបញ្ជូនមក” ដែរឬទេ?វាគឺជាសៀវភៅដែល បោះពុម្ពផ្សាយនៅក្នុងប្រទេស Norway ដែលនិយាយអំពីសាសនាធំជាងគេ។ចូរបងប្អូនពិចារណាចុះ តើព្រះជា ម្ចាស់ទ្រង់បានធ្វើអ្វីខ្លះនៅទីនោះ។តែនៅពេលដែលខ្ញុំទៅដល់ទីនោះ ពួកគេមិនអនុញ្ញាតឲ្យខ្ញុំអធិស្ឋានដាក់ដៃនៅលើអ្នកជម្ងឺនោះទេ។ ខ្ញុំបាននៅទីនោះរយៈពេល ៣យប់ប៉ុន្តែពួកគេមិនអនុញ្ញាតឲ្យខ្ញុំអធិស្ឋានដាក់ដៃលើអ្នកជម្ងឺ ទេ។ ដូច្នេះតើបងប្អូនឃើញថា ព្រះជាម្ចាស់ទ្រង់អាចធ្វើអ្វីបានខ្លះ។នៅទីនោះមានហ្វូងមនុស្សច្រើនណាស់ ដូច្នេះ ពួកគេ ត្រូវសុំដោយសារជាមួយនឹងប៉ូលីសជិះសេះ និងជិះមនុស្សនៅតាមផ្លូវ ដូច្នេះ ខ្ញុំមិនអាចទៅដល់កន្លែងនោះ បានឡើយ។ខ្ញុំមិនអាចអធិស្ឋានដាក់ដៃនៅលើអ្នកជម្ងឺបានទេ។ ខ្ញុំបានអធិស្ឋានឲ្យពួកគេគឺសូមឲ្យពួកគេបាន អធិស្ឋានដាក់ដៃលើគ្នាទៅវិញទៅមក។
នៅព្រឹកស្អែក...ហើយនៅយប់នេះ ប្រហែលជាយើងនឹងឆ្លើយនូវសំនួរទាំងនេះ ដោយព្រោះយើងខ្ញុំទទួលបានសំនួរល្អៗណាស់។ ខ្ញុំមិនដឹងថា តើមានពេលវេលាប៉ុណ្ណាដែលព្រះជាម្ចាស់ទ្រង់នឹងប្រទានឲ្យយើងរាល់គ្នា ជាប់ជាមួយការនេះ។ អញ្ជឹងនៅព្រឹកស្អែក ទាំង Billy Paul, Gene, Leo និងមកកាន់ទីនេះ ដើម្បីចែកការអធិស្ឋាននៅម៉ោង៨ រហូតដល់ម៉ោង៨:៣០។ ឥឡូវនេះ បងប្អូនដែលនៅជាយក្រុងអើយសូមអនុញ្ញាតឲ្យខ្ញុំជម្រាបការនេះម្តង ទៀត ដើម្បីកុំឲ្យលោកអ្នកភ្លេច។បើសិនជាលោកអ្នកចង់ចូលមកតម្រង់ជួរ នោះយើងនឹងចាត់ឲ្យមានបងប្អូនចេញ ទៅកាន់ជាយក្រុងដែរ។
7
ជួនកាលនៅក្នុងពួកជំនុំ​យើងក៏បានទៅដល់កន្លែងមួយដែលពួកគេបាននិយាយថា​យើងខ្ញុំបានទទួលបងប្អូនដែលនៅជាយក្រុង​ហើយនាំពួកគេឡើងមក... ​មានអ្នកខ្លះនិយាយថា “ខ្ញុំមិនដឹងថាមានអ្វីខុសឆ្គងចំពោះ ពួកគេ។ ប្រហែលជាពួកគេបាននិយាយមានអ្វីមួយដែលខុសឆ្គងហើយមើលទៅ”។បន្ទាប់មក បងប្អូនដែលនៅក្នុង ទីក្រុងបាននិយាយថា “អូ!ប្រហែលជាអ្នកធ្វើបានស្គាល់ពួកគេហើយ”។ “ខ្ញុំនឹងប្រាប់ដល់អ្នកថា វាគឺជាកាត សម្រាប់អធិស្ឋាន”។ ចុះចំណែកឯពួកអ្នកដែលមិនមានកាតអធិស្ឋានវិញនោះ។គឺគេរង់ចាំជាច្រើនថ្ងៃមកហើយ...។ ចូរនៅឲ្យ ឆ្ងាយពីមីក្រូហ្វូនបន្តិច។តើបងប្អូនដឹងទេ ខ្ញុំតែងតែអធិប្បាយនៅកណ្តាលផ្លូវជានិច្ច។ ដូច្នេះ ប្រហែលជាខ្ញុំត្រូវ ធ្វើបែបនោះទៀតហើយ។ តើវាល្អដែរឬទេ? គឺល្អណាស់។ខ្ញុំនឹងជម្រាបប្រាប់ដល់លោកអ្នកបងប្អូនថាវាគឺ ជាអ្វី៖ប្រព័ន្ធនិយាយជាសាធារណៈរបស់យើងរាល់គ្នាគឺនៅមានកំរិតទាបណាស់។យើងរាល់គ្នាមិនចង់ព្យាយាម ចង់បានឲ្យ ប្រសើរជាងនាពេលឥឡូវនេះទេដោយព្រោះយើងរាល់គ្នាចង់ឲ្យមានអាគារព្រះវិហារថ្មីសង់ឡើង។ បន្ទាប់មក គឺជាពេលវេលាដែលយើងរាល់គ្នាអាចពង្រីកបន្ទប់ឲ្យបានច្រើនហើយ បើសិនជាយើងអាចពង្រីកន្លែងឲ្យធំជាងនេះបន្តិច និងបន្ថែមឲ្យច្រើនជាន់ថែមទៀត នោះយើងនឹងអាចជួបប្រជុំគ្នានៅទីនោះបានហើយ។
8
ចូរចាំថានៅពេលព្រឹក មានមនុស្ស៣នាក់ គេនឹងចែកកាតសម្រាប់អធិស្ឋាន ដល់បងប្អូន នៅចន្លោះម៉ោង ៨:៣០...គឺពីម៉ោង ៨ ដល់ ៨:៣០នាទី។ គឺដើម្បីផ្តល់ឱកាសដល់មនុស្សគ្រប់គ្នាឲ្យមានលក្ខណៈងាយស្រួល។ ខ្ញុំ កំពុងតែនិយាយអំពី របៀបដែលពួកគេបានចែកកាតអធិស្ឋានដល់បងប្អូនតើហេតុអ្វីបានយើងខ្ញុំធ្វើនូវការនេះ។ គឺ ដើម្បីរក្សាសណ្តាប់ធ្នាប់។ ឧទាហរណ៍បើសិនជាខ្ញុំឡើងមកកាន់ទីនេះ ដូចជាពេលឥឡូវនេះអញ្ជឹង ហើយខ្ញុំ និយាយថា“សូមអញ្ជើញស្រ្តីម្នាក់នេះ និងបុរសម្នាក់នោះ និងស្រ្តីម្នាក់នោះ...?”នោះពិតជាពិបាកណាស់។ ហើយ ជាច្រើនដង បងប្អូនបានឃើញថា ខ្ញុំធ្លាប់ធ្វើបែបនេះបើសិនជាពួកគេមិនមានគ្នាច្រើន ខ្ញុំនិយាយថា “តើមាន បងប្អូនប៉ុន្មាននាក់ដែលនៅជាយក្រុងគិតថាខ្លួនមានជម្ងឺ? សូមក្រោកឈរឡើង”។
9
បងប្រុសMercier បងប្រុងកំពុងតែមកជួយដល់ខ្ញុំហើយ។តើបងប្រុសនឹងជួយដល់ខ្ញុំឬ? (បងប្រុស Mercier ឆ្លើយ) អូ,គាត់បានមកជួយដល់ខ្លួនឯងទេ។ ខ្ញុំបាននិយាយទៅកាន់មិត្តស្រីរបស់អ្នកនៅថ្ងៃនេះ។អ្នកគួរតែធ្វើល្អមក កាន់ខ្ញុំហើយ។ ខ្ញុំសូមកោតសរសើរចំពោះការលើកទឹកចិត្តនេះដែលបានបងប្រុស Leo ផ្តល់ឲ្យ។ នៅពេលដែល មានអ្វីដែល មិនត្រឹមត្រូវសូមអនុញ្ញាតឲ្យយើងខ្ញុំបានដឹងផង យើងខ្ញុំនឹងខិតខំធ្វើវាឲ្យបានប្រសើរតាមដែលអាចធ្វើទៅបាន។
ឥឡូវនេះសូមបងប្អូនដែលមានជម្ងឺ សូមអនុញ្ញាតលើកដៃឡើង។ បន្ទាប់មក សូមអញ្ជើញឈរនៅទី នោះ ហើយយកចិត្តទុកស្តាប់ម្នាក់នោះរហូតទាល់តែព្រះវិញ្ញាណបរិសុទ្ធចាប់ផ្តើមធ្វើការនៅក្នុងពួកអ្នក ស្តាប់ទាំងអស់គ្នា។តើ មានបងប្អូនប៉ុន្មាននាក់ធ្លាប់បានឃើញការដែលកើតឡើងនៅទីនេះ? បា្រកដណាស់! ដូច្នេះគ្មានបញ្ហាអ្វីឡើយ ទោះបី ជាវាកើតឡើងទៅតាមរបៀបណាក៏ដោយ។
10
ខ្ញុំចង់ឲ្យលោកអ្នកចងចាំអំពីការនេះហើយខ្ញុំនឹងនិយាយវាជាថ្មីម្តងទៀតនៅព្រឹកនេះ។ ដំណឹងល្អបានប្រ ទានមក កាន់ពួកសាសន៍ដទៃគឺជាសេចក្តីជំនឿលើដំណឹងល្អ ដែលមិនដំណើរការទៀតឡើយនៅក្នុងពួកគេ។ គឺ ដូចជាខ្ញុំបាននិយាយកាលពីយប់ម៉ិញ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធ បានយាងមកនៅថ្ងៃបុណ្យទី៥០ គឺជាពេលដែលពួកគេ បាន ធ្វើទៅកាន់ពួកយូដា (កិច្ចការ១៩:៥) ពួកគេបានដាក់ដៃលើពួកទាំងនោះ ដើម្បីឲ្យបាន ទទួលព្រះវិញ្ញាណ បរិសុទ្ធ។ហើយនៅពេលដែលពួកគេធ្វើដំណើរទៅកាន់ក្រុងសាម៉ារី ពួកគេបានដាក់ដៃ លើអ្នកនៅនោះ។ប៉ុន្តែនៅ ពេលដែល ពួកគេធ្វើដំណើរទៅដល់ផ្ទះលោក កូនីលាស “លោកពេត្រុសបានចែកចាយព្រះបន្ទូល...” គាត់មិន បានដាក់ ដៃនៅលើពួកគេឡើយ។
11
នៅពេលកូនស្រីរបស់លោកយ៉េរូសបានស្លាប់ពួកសង្ឃបាននិយាយថា “ចូរមកដាក់ដៃលើនាង នោះនាងនឹងបាន រស់ឡើងវិញ”។ ប៉ុន្តែនៅពេលដែលពួកមេបញ្ជាការរ៉ូម ដែលជាសាសន៍ដទៃបាននិយាយថា “ខ្ញុំមិនសមឲ្យទ្រង់យាងមកកាត់ក្រោមដំបូងរបស់ខ្ញុំឡើយ គឺថ្លែងពីព្រះបន្ទូលព្រះ”។
នៅពេលដែលព្រះយេស៊ូវមានបន្ទូលទៅកាន់ស្រ្តីសាសន៍ដទៃថា “វាមិនសមរម្យសម្រាប់ខ្ញុំឡើយ ដែលយកនំបុ័ងរបស់កូនក្មេងទៅឲ្យសត្វឆ្កែនោះ”។
នាងតបថា“មែនហើយ ព្រះអម្ចាស់អើយ ដ្បិតសត្វឆ្កែដែលនៅក្រោមតុនោះវាបានស៊ីកំទិចនំបុ័ងរបស់កូនក្មេង នោះវិញ”។
ទ្រង់មានបន្ទូលថា“ដោយព្រោះការនិយាយបែបនេះ គឺអារក្សបានចេញពីកូនស្រីរបស់អ្នកហើយ”។ នេះគឺជាការនិយាយដ៏ល្អ ដែលនិយាយល្អអំពីអ្នកដទៃ គឺនិយាយអំពីព្រះយេស៊ូវគ្រីស្ទ។ការនិយាយដោយភាពស្មោះត្រង់ និងតាម ត្រង់។ នោះហើយគឺជារបៀប ដែលអាចបណ្តេញអារក្សបាន។ទ្រង់មិនបានអធិស្ឋានឲ្យក្មេងស្រីនោះទេ។ ទ្រង់ក៏មិន បាននិយាយថា នឹងបានប្រោសឲ្យជាដែរគឺទ្រង់គ្រាន់តែនិយាយថា “ដោយព្រោះការនិយាយបែបនេះ...”។
12
កាលពីថ្ងៃមុនមានស្រ្តីឈ្មោះ Hattie Wright នាងមិនបានទូលសូមអ្វីសោះឡើយ។នាងគ្រាន់តែអង្គុយ នៅទីនោះ ប៉ុន្តែនាងបាននិយាយការត្រឹមត្រូវដែលគាប់ដល់ព្រះហឫទ័យព្រះវិញ្ញាណបរិសុទ្ធ។ ហើយព្រះវិញ្ញាណ បរិសុទ្ធបានមានបន្ទូលតបវិញថា “Hattie អើយ ចូរទូលសូមអ្វីដែលឯងចង់បានទៅ។ ចូរស្វែងរកចុះតើនោះជាការពិត ឬមិនពិត។ ចូរទូលសូមនូវអ្វីដែលអ្នកចង់បាននាងពេលឥឡូវនេះចុះ(ការប្រោសឲ្យជាប្អូនស្រីតូចរបស់នាងដែលពិកា អង្គុយនៅ កៅអីយោង និងប្រាក់ ១ម៉ឺនដុលារដើម្បីរក្សា នាងចេញពីការជីកកកាយភ្នំនៅទីនោះ ហើយពួកយុវជន បានជួសជុល ឲ្យនាងហើយបានប្រាប់ថា ចូរទំលាក់ខ្លួនចុះមក)។ បើសិនជាវាមិនកើតឡើងទេ ឬមិនបានប្រទានមកកាន់អ្នកទេ នោះខ្ញុំគឺជាហោរាក្លែងក្លាយហើយ”។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា​“ចូរនិយាយទៅកាន់ភ្នំនេះចុះ..”​លោកអ្នកធ្លាប់បានឮពីអ្វីដែលបានកើតឡើង​រួចមកហើយនោះហើយគឺជាកិច្ចការដែលយើងរាល់គ្នាចូលខ្លួនទៅបំរើ។ ឥឡូវនេះ យើងរាល់គ្នាកំពុងតែស្ថិតនៅលើផ្លូវនោះហើយ។ ពេលឆាប់ៗនេះ ព្រះយេស៊ូវទ្រង់នឹងយាងមក។ នោះយើងរាល់គ្នាដែលពួកអ្នកជឿនឹងត្រូវបាន លើក ឡើងទៅស្ថានសួគ៌ដែលភ្នែករបស់យើងនឹងភ្លឺជាមួយរំពេចនៅពេលដែលយើងបានចេញទៅ ឬក៏មិនបានចេញ ទៅ។ប៉ុន្តែសូមកុំបារម្ភឡើយ គេនឹងបានទៅដល់ទីនោះ។ បន្ទាប់មក នៅពេលដែលអំណាចនៃពួកជំនុំនេះត្រូវបានរស់ឡើងវិញ ហើយអំណាចនៃពួកជំនុំនោះនឹងនាំឲ្យពួកបងប្អូនដទៃទៀតទទួលបានដែរនោះនឹងមានការរស់ឡើង វិញជាទូទៅមួយ។ គឺជាអ្វីដែលយើងរាល់គ្នារង់ចាំ។​
13
សូមកុំភ្លេចការចែកកាតអធិស្ឋាន នឹងផ្តល់ជូននៅព្រឹកម៉ោង ៨ រហូតដល់ ម៉ោង ៨:៣០នាទី។ បន្ទាប់មកខ្ញុំនឹងសួរ ពីអ្វីដែលកើតឡើងដល់ពួកគេ ហើយក្រោយពីឈប់ចែកកាតអធិស្ឋានរួចហើយចូរត្រឡប់ទៅអង្គុយនៅខាងក្រោយ វិញទៅដោយព្រោះពួកគេនឹងចែកកាតអធិស្ឋានអស់នៅក្នុងពេលនោះ។ ពួកក្មេងៗនឹងក្រោកឡើងគេនឹងបង្ហាញកាត ទាំងអស់នោះនៅចំពោះលោកអ្នក បន្ទាប់មក បើសិនជាលោកអ្នកចង់បាននោះគេនឹងចែកជូនដល់លោកអ្នក។ នៅ ពេលដែលខ្ញុំចូលមក ខ្ញុំនឹងហៅគេមកតាមលេខរៀង​ទៅតាមព្រះជាម្ចាស់ទ្រង់មានបន្ទូល... ហើយបើសិនជាទ្រង់ មានបន្ទូលថា“មិនត្រូវនរណាម្នាក់ឡើយ” នោះខ្ញុំនឹងមិនហៅលេខណាមួយឡើយ។
ហើយកិច្ចការនេះគឺនឹងត្រូវសាបសូន្យទៅ នោះនឹងមានការដ៏អស្ចារ្យបានកើតឡើង។ ចូរចាំថា រៀងរាល់ពេល​វាបាននិយាយឆ្លងកាត់វេទិកានេះ... ឬក៏ឆ្លងកាត់តុអាសនានេះ ហើយក៏មិនទាន់បរាជ័យនៅឡើយដែរ។តើលោក អ្នកនៅចាំទេថា កិច្ចការនោះជិតមកដល់ហើយ? តើមានវាបានធ្វើអ្វីខ្លះ?ការគិតនៅក្នុងចិត្ត តើវាអ្វីទៅ? សូមមើលអំពី ការនេះ៖ ការថ្លែងពីព្រះបន្ទូលព្រះហើយមើលវាជាអ្វីទៅ។ ខ្ញុំធ្លាប់ជម្រាបប្រាប់ដល់លោកអ្នកជាច្រើនឆ្នាំមកហើយ (ខ្ញុំកំពុងតែនិយាយទៅកាន់ពួកជំនុំ) គឺប្រហែលជា ៣ ឬ៤ឆ្នាំកន្លងមកហើយដែលការនោះវាទាក់ទងទៅនឹងសំភារៈ និយម ហើយវាក៏បានកើតឡើងរួចមកហើយដែរ។ ហើយឥឡូវនេះវាបានបំបែកចេញពីការនោះ ហើយ... គឺវាបាន លេចជា រូបរាងដោយខ្លួងឯង។ យើងខ្ញុំសូមសម្តែងការដឹងគុណចំពោះការនោះ។អូ! តើគួរឲ្យយើងអរព្រះគុណដល់ ព្រះជា ម្ចាស់យ៉ាងណា។ យើងខ្ញុំមានសេចក្តីត្រេកអរណាស់។
14
ឥឡូវនេះយើងខ្ញុំទទួលបានសំនួរមួយចំនួនដែលពិបាកៗនៅក្នុងការឆ្លើយតបហើយយើងខ្ញុំក៏ចង់ឆ្លើយនូវសំនួរ ទាំងនោះឲ្យបានដែរ។មានអ្នកខ្លះគេបានរកអានសៀវភៅទាំងអស់ដែលខ្ញុំធ្លាប់អាន។ ខ្ញុំនិយាយថា “មនុស្សដែលឆ្លាត គេត្រូវការតែរបស់មួយនេះប៉ុណ្ណោះ”។ ប៉ុន្តែខ្ញុំមិនមែនជាមនុស្សឆ្លាតឡើយ។គឺខ្ញុំត្រូវតែអានសៀវភៅ ជាច្រើន ទៀតដែរ។ នេះគឺជា Diaglott, ព្រះគម្ពីរមួយនេះ,និងសៀវភៅវិជ្ជាសមោធានមួយនេះដែរ។ យើងខ្ញុំនឹងទូលសូម ឲ្យព្រះជាម្ចាស់ ទ្រង់ជួយនិងណែនាំដល់យើងខ្ញុំ ដើម្បីឆ្លើយនូវសំនួរទាំងនេះបាន គឺទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងព្រះបន្ទូលរបស់ទ្រង់។
15
ឥឡូវនេះសូមអនុញ្ញាតបងប្អូនបានឱនក្បាលចុះ ហើយអធិស្ឋានជាមួយនឹងយើងខ្ញុំបន្តិចសិន។ឱព្រះអម្ចាស់ អើយ! ទូលបង្គំយើងខ្ញុំសូមអរព្រះគុណទ្រង់ដោយកត្តញ្ញូបំផុតព្រោះទ្រង់បានធ្វើការនៅក្នុងទូលបងំ្គយើងខ្ញុំនៅក្នុងកំ ឡុងពេល៣យប់នេះ។ អូ!ព្រះអង្គអើយ សូមទ្រង់ទតមើល អ្នកបំរើរបស់ទ្រង់ ដែលបានឈរនៅខាងក្រោយនោះហើយគេបានចាប់កាន់ដៃគ្នា និងមានជំនឿជាថ្មី ព្រមទាំងបោះជំហានមួយថ្មីទៅមុខផង។ទូលបង្គំយើងខ្ញុំមានចិត្តរីក រាយជាខ្លាំងដែលបងប្អូនទូលបង្គំយើងខ្ញុំបានទទួលព្រះវិញ្ញាណបរិសុទ្ធបន្ទាប់ពីពួកគេបានឃើញព្រះបន្ទូលរបស់ ទ្រង់ ហើយទ្រង់បានប្រាប់ដល់ពួកគេមួយជំហានម្តងៗយ៉ាងច្បាស់។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណដល់ទ្រង់យ៉ាង អនេក។
ទ្រង់បានបង្ហាញការនោះយ៉ាងសាមញ្ញមកកាន់ទូលបង្គំយើងខ្ញុំដោយព្រោះទូលបង្គំយើងខ្ញុំក៏ជាមនុស្សសាមញ្ញ ដែរ ឱព្រះជាម្ចាស់អើយ!សូមទ្រង់បានបំពេញទូលបង្គំយើងខ្ញុំនៅក្នុងលក្ខណៈសាមញ្ញធម្មតាៗផង។ ដ្បិតអស់អ្នកដែលបានបន្ទាបខ្លួន ហើយទ្រង់នឹងលើកគេឡើង។ រីឯប្រាជ្ញានៃលោកីយនេះគឺសុទ្ធតែល្ងីល្ងើនៅចំពោះទ្រង់ ហើយការដែលនាំឲ្យទ្រង់សព្វព្រះហឫទ័យគឺជាការដែលអធិប្បាយពីភាពល្ងីល្ងើររបស់ពួកគេ ដើម្បីឲ្យបានទទួល សេចក្តីសង្រ្គោះព្រោះគេជាមនុស្សបាត់បង់។
16
ឱព្រះវរបិតាអើយនៅទីនេះគឺជាសំនួរទាំងឡាយ ដែលបានសួរចេញពីចិត្ត។ ហើយមានចម្លើយមួយដែលបាន ឆ្លើយខុសដែលផ្តល់តាមរយៈមនុស្សខុសឆ្គង គឺតាមរយៈពន្លឺខុសឆ្គង ដែលបានដាក់នៅក្នុងសំនួររបស់ពួកគេបាននាំ ឲ្យមានសេចក្តីរំខានដល់ពួកគេ។សូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានយាងមកសណ្ឋិតនៅលើទូលបង្គំយើងខ្ញុំ ហើយបើកសម្តែងការទាំងនេះ ដ្បិតមានចែងនៅក្នុងព្រះគម្ពីរថា “អស់អ្នកដែលទូលសូម នោះនឹងបានហើយស្វែងរក នឹង បានឃើញ បើគោះនឹងបើកឲ្យដល់អ្នកនោះ”។ នេះហើយគឺជាអ្វីដែលទូលបង្គំយើងធ្វើនាពេលបច្ចុប្បន្ននេះ គឺទូលបង្គំកំពុងតែគោះទ្វារនៃសេចក្តីមេត្តារបស់ទ្រង់។ទូលបង្គំកំពុងតែឈរនៅក្នុងស្រមោលរបស់ព្រះដ៏យុត្តិធម៌ គឺទូលបង្គំយើងខ្ញុំត្រូវបានការពារដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ។
ទូលបង្គំយើងខ្ញុំបានចូលមកនៅយប់នេះ មិនមែនដោយព្រោះទូលបង្គំទំនេរពីការងារធ្វើ ហើយចូលមកស្តាប់ការអធិប្បាយអំពីព្រះវិញ្ញាណបរិសុទ្ធចំនួន៣យប់នោះទេ គឺទូលបង្គំបានចូលមកដោយការគោរពនិងស្មោះត្រង់យ៉ាងអស់ ពីចិត្ត។ ទូលបង្គំយើងខ្ញុំបានចូលមក បើសិននេះជាយប់ចុងក្រោយដែលទូលបង្គំយើងខ្ញុំមានជីវិតនៅលើផែនដីនេះ។ ទូលបង្គំជឿថាទ្រង់នឹងឆ្លើយតបរាល់សេចក្តីអធិស្ឋានរបស់ទូលបង្គំយើងខ្ញុំ។ ឱព្រះជាម្ចាស់អើយសូមទ្រង់ប្រទាន ការស្កប់ចិត្តដល់ទូលបង្គំយើងខ្ញុំចំពោះជីវិតអស់កល្បដែលទូលបង្គំយើងខ្ញុំមានផង។ ហើយចម្លើយនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ សូមព្រះ​វិញ្ញាណបរិសុទ្ធរបស់ទ្រង់យាងមកគង់នៅកណ្តាលទូលបង្គំយើងខ្ញុំហើយសូមទ្រង់បើកសម្តែង ពីបំណងព្រះ​ហឫទ័យរបស់ទ្រង់ដល់ទូលបង្គំយើងខ្ញុំនៅយប់នេះចំពោះការទូលបង្គំយើងខ្ញុំប៉ងប្រាថ្នាផង។ គឺទូលបង្គំយើងខ្ញុំសូមឲ្យព្រលឹងរបស់ទូលបង្គំបានសម្រាក និងមានសន្តិភាពផ្លូវចិត្តព្រមទាំងមានសេចក្តីជំនឿលើទ្រង់ ដើម្បី ចេញទៅប្រកាសពីព្រះពរដែលទ្រង់បានសន្យាទៅដល់មនុស្ស។ ទូលបង្គំយើងខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទអាម៉ែន។
17
ខ្ញុំបានទទួលរាល់សំនួរទាំងឡាយហើយលើកលែងតែមួយប៉ុណ្ណោះ។ ខ្ញុំបានឆ្លើយនូវសំនួរដែលបងប្រុស Martin បានសួរមកកាន់ខ្ញុំកាលពីយប់ម៉ិញគឺមានតែសំនួរមួយប៉ុណ្ណោះ។ ចំណែកឯផ្សេងទៀត សុទ្ធតែជាសំណូមពរអធិស្ឋាន ហើយបងប្រុសMartin បានសួរមកកាន់ខ្ញុំអំពី គម្ពីរយ៉ូហាន៣:១៦​ ហើយខ្ញុំជឿថា“លុះត្រាតែគេបានកើតជាថ្មីដោយ សារព្រះវិញ្ញាណ និងទឹកពុំនោះទេគេមិនអាចឃើញនរគព្រះបានឡើយ” ហើយបានធ្វើការប្រៀបធៀបគ្នាជាមួយនឹង សេចក្តីអធិប្បាយរបស់ខ្ញុំអំពីហេព្រើរ។ខ្ញុំបានជួបគាត់នៅខាងក្រោយបន្ទប់កាលពីល្ងាចម៉ិញ...​នៅមុនពេលដែលខ្ញុំ​មានឱកាសឆ្លើយនូវសំនួររបស់គាត់​ហើយបន្ទាប់មក​ខ្ញុំក៏បានទៅដល់ទៅនោះ​ហើយចែកចាយអំពីប្រធានបទនោះ។
តើមានបងប្អូនណាដែលមិនបានចូលរួមស្តាប់សេចក្តីអធិប្បាយកាលពីយប់ម៉ិញដែរឬទេ?សូមបងប្អូនបានលើក ដៃឡើង។ អូយើងខ្ញុំសង្ឃឹមថាលោកអ្នកបានចូលរួមជាមួយនឹងយើងខ្ញុំកាលពីយប់ម៉ិញ។គឺយើងរាល់គ្នាមានពេលវេ លាដ៏អស្ចារ្យណាស់។ គឺព្រះវិញ្ញាណបរិសុទ្ធ...។
18
សូមចាំបន្តិច...ខ្ញុំមិនចង់ធ្វើឲ្យលោកអ្នកមានការឈឺចាប់ឡើយ។ ចំពោះខ្សែអាត់ថតសម្លេងនេះ។ ឬបើសិនជាមានបងប្អូន ឬអ្នកបំរើណា មានការយល់ទាស់នឹងអ្វីដែលខ្ញុំបាននិយាយក្តីឬនៅក្នុងសំនួរនេះក្តី។ សូមបងប្អូន កុំគិតថាវាគឺជាការដែលចម្លែកនោះឡើយប៉ុន្តែចូរចាំថា ខ្សែអាត់ថតសម្លេងនេះគឺជាត្រូវបានផលិត ឡើងដើម្បីពួកជំនុំរបស់យើងរាល់គ្នានៅទីនេះ។ យើងខ្ញុំកំពុងតែបង្រៀនដល់បងប្អូនរបស់យើងរាល់គ្នា។មានបងប្អូនដែលជាអ្នកបំរើ ជាច្រើន មានជំនឿខុសៗគ្នាកំពុងតែអង្គុយនៅជុំវិញនេះ។ហើយខ្ញុំចង់ចូលទៅក្នុងកាន់ប្រធានវិញ ដ្បិតគឺសម្រាប់បង ប្អូនដែលមិនបានចូលរួមកាលពីយប់ម៉ិញ តែបានចូលរួមនៅក្នុងយប់នេះវិញ។ បើលោកអ្នកមិនយល់ទាស់ទេខ្ញុំចង់ និយាយ រំលឹកឡើងវិញពីសេចក្តីអធិប្បាយដែលខ្ញុំបានអធិប្បាយកាលពីល្ងាចម៉ិញគឺអំពី ថ្ងៃបុណ្យទី៥០ ជាថ្ងៃដែលគេ បានទទួលព្រះវិញ្ញាណបរិសុទ្ធ។
19
គឺបានអាននៅក្នុងសៀវភៅភាសាក្រេកបកប្រែ Emphatic​Diaglott ដែលបានបើកនៅចំពោះ​ខ្ញុំនៅពេលឥឡូវនេះ។ នោះគឺជាការបកប្រែដើម ចេញពីភាសាក្រេក មកជាភាសាអង់គ្លេស។ គឺមិនបានផ្តោតទៅលើការបកប្រែផ្សេងទៀត នោះទេ គឺចេញពីការបកប្រែកភាសាក្រេក មកជាភាសាអង់គ្លេស។ ឥឡូវនេះ ពាក្យជាភាសាអង់គ្លេស គឺជាច្រើនដង វាមានអត្ថន័យខុសៗគ្នា។ ឧទាហរណ៍ ដូចជាពាក្យថា “Board”។ លោកអ្នកអាចនិយាយបានថា“គាត់ចង់មានន័យថា យើងកំពុងតែរំខានដល់គាត់ហើយ” អត់ទេ! “គាត់បានបង់ប្រាក់ថ្លៃអាហាររបស់គាត់ហើយ”អត់ទេ! “វាគឺជាក្តារដែល ព្យួរនៅចំហៀងផ្ទះរបស់គាត់”។ បាទ, ពាក្យថា Boardនេះវាអាចប្រើបាននៅក្នុងន័យខុសៗគ្នាដល់ទៅ ៤ ឬ៥ពាក្យ នៅក្នុងប្រយោគ។ ចំណែកឯពាក្យ seeវិញ មានន័យថា “យល់” នៅក្នុងភាសាអង់គ្លេស។ ហើយពាក្យថា sea មាន ន័យថា “សមុទ្រ”។ពាក្យថា see​មានន័យថា “រង់ចាំមើល” ។ ប៉ុន្តែនៅក្នុងការបកប្រែទាំងនេះគឺជាចំពោះពាក្យដែលខ្ញុំ បានប្រើ កាលពីយប់ម៉ិញ នៅក្នុងកិច្ចការជំពូក២ “ក៏មានអណ្តាតដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា...” ខ្ញុំចង់និយាយត្រឡប់ទៅក្រោយបន្តិច។តើលោកអ្នកយល់ទាស់ដែរឬទេ គឺវាដូចជាការរំលឹកដែរ នៅមុនពេលដែល យើង រៀនទៅមុខទៀត។
20
ឥឡូវនេះសូមបងប្អូនបានបើកទៅកាន់ព្រះគម្ពីរ King James របស់បងប្អូនឬក៏គម្ពីរបកប្រែផ្សេងទៀតដែលបង ប្អូនបានប្រើ...។សូមបងប្អូនយកចិត្តទុកដាក់ស្តាប់ដោយប្រុងប្រយ័ត្ន។ សូមកុំមានការយល់ច្រលំឲ្យសោះ។ មានបងប្អូនច្រើនណាស់នៅថ្ងៃនេះ សូម្បីតែបងស្រីរបស់ខ្ញុំផង គឺអ្នកស្រី Morganគឺជាបងស្រីម្នាក់របស់យើងរាល់គ្នា ដែល ត្រូវបានគេបោះបង់ចោលហើយនាងបានស្លាប់នៅក្នុងរដ្ឋ Louisville​ កាលពី ១៦, ១៧ ឆ្នាំកន្លងមកហើយ ដោយសារជម្ងឺមហារីក។ ខ្ញុំគិតថា គាត់នៅតែ អង្គុយនៅខាងក្រោយនោះជាថ្មីម្តងទៀតនៅយប់នេះ។នាងមិនអាចស្តាប់ឮបាន ឡើយ នាងនិយាយថា ដោយព្រោះខ្ញុំបាននិយាយផ្ទាល់នៅលើមីក្រូហ្វូន។ហើយបើសិនជាការនេះមានប្រយោជន័ ដល់លោកអ្នកបងប្អូន នោះខ្ញុំនឹងនិយាយអំពីការនេះបនិ្តច។
ខ្ញុំនឹងអាននៅក្នុងគម្ពីរកិច្ចការ២៖
កាលបុណ្យថ្ងៃទី៥០បានមកដល់នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នា នៅកន្លែងតែ១។ ស្រាប់តែមានឮសូរ ពីលើមេឃដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ។ (មិនមែនលត់ជង្គង់ក៏មិនមែនអធិស្ឋានដែរ ប៉ុន្តែអង្គុយវិញ)
ក៏មានអណ្តាតដូចជា អណ្តាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញហើយមកសណ្ឋិតលើគេគ្រប់គ្នា។រួចបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ក៏តាំងនិយាយភាសាផ្សេងៗតាមដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យ។ រីឯនៅក្រុងយេរូសាឡិមមានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោយមេឃ កាលសូរសព្ទពីការនោះបានឮសុសសាយទៅ នោះបណ្តាមនុស្សក៏ប្រជុំគ្នាហើយគេមានសេចក្តីស្រឡាំងកាំងដោយគ្រប់ គ្នាឮភាសាជាតិរបស់ខ្លួនដែលពួកសាវកកំពុងតែអធិប្បាយ។ គេមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាទៅវិញទៅមក ដោយឆ្ងល់ថា​ អ្នកទាំងនេះដែលអធិប្បាយតើមិនមែនជាពួកអ្នកស្រុកកាលីឡេទាំងអស់គ្នាទេឬអី។ ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ។
21
នៅពេលដែលមានអណ្តាតភ្លើងចុះមកនោះគឺក៏ចាប់ផ្តើនិយាយភាសាផ្សេងៗ។ វាមានភាពខុសប្លែកគ្នាយ៉ាងធំទូ លាយណាស់រវាងភាសាផ្សេងៗ និងនិយាយភាសាផ្សេងៗ។ ចំពោះពួកយើងវិញ វាគឺមាន័យដូចតែគ្នាទេ។ប៉ុន្តែនៅក្នុងភាសាក្រេកវិញ ពាក្យថាអណ្តាត គឺជានេះ (បងប្រុស Branhamកំពុងលើកឧទាហរណ៍) ហើយត្រចៀក គឺជានេះ។ មិនមែនមានន័យថា ជាភាសានោះឡើយ គឺមានន័យថាវាគឺជាភែ្នកនៃរូបកាយរបស់អ្នក។ បើសិនជាលោក អ្នកធ្វើការកត់សំគាល់វិញចំពោះការបកប្រែអំពី អណ្តាតភ្លើង មានន័យថា “ដូចជាអណ្តាត” គឺដូចជាអណ្តាតភ្លើង។សូមបងប្អូនចងចាំ ពីចំនុចនីមួយៗទាំងនេះកុំភ្លេចឲ្យសោះ។
នៅយប់នេះយើងខ្ញុំនឹងផ្តល់ការសម្តែងតូចមួយ។ខ្ញុំនឹងទុកឲ្យលោកអ្នកបានស្វែងយល់ពីអត្ថន័យរបស់វាដោយ ខ្លួនលោកអ្នកផ្ទាល់។ហើយបើសិនជាបងប្អូនបដិសេធមិនព្រមទទួល គឺស្រេចតែលោកអ្នកបងប្អូន។ ប៉ុន្តែមានផ្លូវមួយប៉ុណ្ណោះដែលមនុស្សអាចយល់អំពីព្រះជាម្ចាស់បាន គឺតាមរយៈសេចក្តីជំនឿ។
22
ខ្ញុំត្រូវតែដឹងពីអ្វីដែលខ្ញុំកំពុងធ្វើនៅមុនពេលដែលខ្ញុំអាចមានជំនឿនៅក្នុងអ្វីដែលកំពុងធ្វើសិន។ ចុះតើហេតុអ្វីបានជាលោកអ្នករៀបការជាមួយនឹងប្រពន្ធរបស់លោកអ្នក? លោកអ្នកមានសេចក្តីជំនឿលើគាត់។លោកអ្នកបានធ្វើ ការដកពិសោធន៍លើរូបគាត់ ហើយឃ្លាំមើលសកម្មភាពរបស់គាត់ព្រមទាំងរកមើលតើគាត់មកពីទីណា ហើយគាត់ គឺជានរណាផងដែរ។នោះហើយគឺជារបៀបដែលព្រះគម្ពីរបានចែងអំពីព្រះជាម្ចាស់ដែរ។ ហេតុនេះហើយទើបបង្កើតឲ្យមាននិមិត្តនេះឡើង និងអណ្តាតភ្លើង ព្រមទាំងអ្វីៗទាំងអស់នេះដោយព្រោះតែសេចក្តីសន្យារបស់ព្រះ ដែលទ្រង់ មានបន្ទូលយ៉ាងដូច្នោះ។ខ្ញុំធ្លាប់បានសាកល្បងមើលអំពីទ្រង់ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយក៏បានដឹងថា វាគឺជាសេចក្តីពិតមែន។ ទ្រង់មិនដែលធ្វើអ្វីខុសពីព្រះបន្ទូលទ្រង់នោះទេ។គឺរដូវរងារមិនអាចមាននៅក្នុងរដូវក្តៅបានទេហើយរដូវក្តៅក៏មិនអាចមាននៅក្នុងរដូវរងាបានទេ។ស្លឹកឈើមិនអានជ្រុះនៅក្នុងនិទាឃរដូវបានទេ ហើយក៏មិនអាច ជ្រុះម្តងទៀតបានដែរនៅក្នុងរដូវស្លឹកឈើជ្រុះដែរ។គឺលោកអ្នកមិនអាចផ្លាស់វាបានឡើយ។
23
កាលពីយប់ម៉ិញខ្ញុំបាននិយាយអំពីអ្វីដែលនៅជម្រៅខាងក្នុង គឺការស្រោចទឹកទៅលើដំណាំរបស់អ្នក។ ឬបើសិនជាលោកអ្នកឈរនៅកណ្តាលចំការ ហើយនៅទីនោះងងឹតសុង នោះលោកអ្នកនឹងនិយាយថា “អូ,អគ្គីសនីដ៏អស្ចារ្យ អើយ ខ្ញុំដឹងថា អ្នកនឹងបំភ្លឺនៅក្នុងចំការ។ខ្ញុំកំពុងតែវង្វេងហើយ ខ្ញុំមិនដឹងថា ខ្ញុំត្រូវទៅទីណានោះទេ។ សូមផ្តល់ពន្លឺ មកដើម្បីអាចឲ្យខ្ញុំមើលឃើញផ្លូវដើរទៅមុខបាន!អគ្គីសនីនឹងផ្តល់នូវពន្លឺគ្រប់គ្រាន់បំភ្លឺនៅក្នុងចំការបាន”។ ពិត ណាស់។គឺត្រូវមានអគ្គីសនីគ្រប់គ្រាន់នៅក្នុងបន្ទប់នេះ ដើម្បីឲ្យបន្ទប់នេះភ្លឺបាន។ប៉ុន្តែលោកអ្នកត្រូវចេះគ្រប់គ្រងវា។ បើមិនអញ្ចឹងទេ លោកអ្នកនឹងស្រែកឡើងរហូតទាល់តែលោកអ្នកស្រែកមិនរួច វាមិនអាចបំភ្លឺបានឡើយ។ ប៉ុន្តែបើសិនជាលោកអ្នកដើរទៅតាមច្បាប់របស់អគ្គីសនី នោះលោកអ្នកនឹងបានទទួលពន្លឺបាន។
វាក៏ដូចគ្នាដែរគឺលោកអ្នកត្រូវតែដើរតាមច្បាប់របស់ព្រះជាម្ចាស់។ព្រះជាម្ចាស់គឺជាព្រះអាទិករដែលផ្ទៃមេឃ ហើយនិងផែនដី ទ្រង់មិនចេះប្រែប្រួលឡើយទោះកាលពីម្សិលម៉ិញ ថ្ងៃនេះ និងរហូតអស់កល្ប។ ទ្រង់នៅតែជាព្រះ។ដ្បិតនឹងបើកឲ្យមានការកើតឡើងបាន ដរាបណាលោកអ្នកដើរតាមការណែនាំ​ និងច្បាប់របស់ទ្រង់។បងប្អូនជាទីស្រ​ ឡាញ់អើយ ខ្ញុំមិនធ្លាប់ឃើញព្រះបន្ទូលទ្រង់បរាជ័យនោះឡើយគឺមិនដែលឡើយ។
24
នៅក្នុង គម្ពីរលូកា២៤:៤៩ព្រះយេស៊ូវ ទ្រង់បានប្រទានមហាបេសកកម្មដល់ពួកសាវកទ្រង់ បន្ទាប់ពីពួកគេបានទទួលសេចក្តីសង្រ្គោះ និងបានរាប់ជាបរិសុទ្ធយោងទៅតាមព្រះបន្ទូលរបស់ទ្រង់ គឺគេបានរាប់ជាសុចរិតដោយសារជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ គេបានរាប់ជាបរិសុទ្ធ នៅក្នុងគម្ពីរ យ៉ូហាន១៧:១៧នៅពេលដែលព្រះយេស៊ូវទ្រង់ មានបន្ទូលថា “សូមញែកគេចេញជាបរិសុទ្ធដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត គឺជាព្រះបន្ទូលរបស់ទ្រង់”គឺទ្រង់ជាព្រះបន្ទូល។
ព្រះបន្ទូលទ្រង់បានប្រទានអំណាចដល់ពួកគេអាចប្រោសជម្ងឺឲ្យជាបានដេញអារក្សបាន ប្រោសមនុស្សស្លាប់ឲ្យ រស់ឡើងវិញបានហើយពួកគេក៏បានត្រឡប់មកវិញដោយសេចក្តីអំណរ។ ចំណែកឈ្មោះរបស់ពួកគេនឹងត្រូវបានកត់ទុកនៅក្នុងជីវិតរបស់កូនចៀម។ តើលោកអ្នកនៅចាំទេពីរបៀបដែលលោកអ្នកបានធ្លាប់ឆ្លងកាត់នោះ។ ដ្បិតពួកគេ មិនទាន់ទទួលជឿនៅឡើយ។ព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ លោកពេត្រុសនៅយប់ដែលគេចាប់ទ្រង់ឆ្កាងថា“បន្ទាប់ពីអ្នកបានប្រែចិត្តទទួលជឿហើយ នោះចូរពង្រឹងដល់បងប្អូនរបស់អ្នកផង”។
25
លោកអ្នកជឿថានឹងមានជីវិតអស់កល្បប៉ុន្តែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមក នោះហើយគឺជាជីវិត អស់កល្ប។លោកបានទទួលព្រះវិញ្ញាណបរិសុទ្ធ និងត្រូវបានរាប់ជាបរិសុទ្ធប៉ុន្តែមិនទាន់អាចកើតដោយព្រះវិញ្ញាណ បានឡើយ រហូតទាល់ព្រះវិញ្ញាណបរិសុទ្ធបានយាងមកនោះទើបជាការត្រឹមត្រូវ។ ឧទាហរណ៍ ដូចជា ទារកដែល មានជីវិតនៅក្នុង ផ្ទៃរបស់ម្តាយគឺមានសាច់ដុំតូចៗបានកំរើកឡើង វាគឺជាជីវិត ប៉ុន្តែគឺជាជីវិតដែលមានលក្ខណៈផ្សេង នៅពេលដែលមានខ្យល់ដង្ហើមដកនៅតាមរន្ធច្រមុះ។វាគឺជាភាពខុសប្លែកគ្នា។
បងប្អូនខាងមេតូឌីសPilgrim Holiness និង Nazarene អើយ បុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ គឺមានភាពខុសប្លែកគ្នាពីការដែលរាប់ជាបរិសុទ្ធ។ ការរាប់ជាបរិសុទ្ធ គឺជាការសំអាតឲ្យស្អាតដែលជាការរៀបចំនៃជីវិត ប៉ុន្តែនៅ ពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមក នោះគឺជាជីវិត។ការរៀបចំ គឺជាសំអាតសរសៃឈាម គឺព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកបំពេញតាមសរសៃឈាមរបស់ពួកគេ។ ការរាប់ជាបរិសុទ្ធមានន័យថា “បានស្អាតហើយត្រូវញែកចេញ សម្រាប់ការបំរើ”។ ព្រះវិញ្ញាណបរិសុទ្ធគឺនឹងដាក់ឲ្យពួកគេនៅក្នុងការបំរើ។ លោកអ្នកគឺជាសរសៃឈាមដែលព្រះជាម្ចាស់ទ្រង់បានសម្អាតហើយ។
26
យើងរាល់គ្នាឃើញថាព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះដែលគង់នៅក្នុងលោកអ្នកបងប្អូន។ ទ្រង់គឺជាព្រះដែលគង់នៅពីលើលោកអ្នក ដែលបង្គោលភ្លើងនៅជាមួយលោកម៉ូសេដែរ។ ព្រះជាម្ចាស់ទ្រង់គង់ជាមួយលោកអ្នកនៅក្នុងអង្គព្រះ យេស៊ូវគ្រីស្ទ។ ព្រះជាម្ចាស់ទ្រង់គង់នៅក្នុងលោកអ្នកបងប្អូនគឺជាព្រះវិញ្ញាណបរិសុទ្ធ។ មិនមែនជាព្រះបីអង្គនោះទេ៖ព្រះមួយអង្គធ្វើការនៅកន្លែងបីនោះទេ។
ព្រះជាម្ចាស់ត្រូវបានបន្ទាបចុះ។គេមិនអាចប៉ះពាល់ទ្រង់បានឡើយ ដោយព្រោះគេបានប្រព្រឹត្តបាប នៅក្នុងសួន អេដែនហើយគេត្រូវបានញែកចេញពីការប្រកបជាមួយនឹងទ្រង់។ បន្ទាប់មក តើមានអ្វីកើតឡើង?ទ្រង់ត្រូវតែគង់នៅ លើពួកគេ។ ទោះបីជាតាមរយៈយញ្ញបូជា ឈាមរបស់សត្វគោក៏មិនអាចឲ្យគេមានការប្រកបជាថ្មីឡើងវិញជាមួយ ទ្រង់បានទេ ប៉ុន្តែតាមរយៈច្បាប់និងបញ្ញត្តិរបស់ទ្រង់ គឺអំពីការយាងមករបស់ទ្រង់។ ក៏មានការថ្វាយយញ្ញបូជា សត្វគោស្ទាវ ការថ្វាយយញ្ញបូជាសត្វចៀម និងដង្វាយផ្សេងៗទៀតជាដើម...។ បន្ទាប់មកនៅពេលដែលព្រះជាម្ចាស់ ទ្រង់យាងចុះមក ហើយគង់សណ្ឋិតនៅក្នុងរូបកាយដ៏បរិសុទ្ធគឺស្ត្រីព្រហ្មចារីនឹងមានបុត្រមួយ គឺជាព្រះអម្ចាស់...។ លោកអ្នកដឹងថាទ្រង់បានធ្វើអ្វីទេ? ទ្រង់ពុំបានធ្វើអ្វីសោះគឺទ្រង់បានគង់នៅក្នុងត្រសាលជាមួយនឹងយើងរាល់គ្នា។ ទ្រង់បានគង់នៅក្នុងត្រសាលត្រូវបានហៅថា ព្រះយេស៊ូវគ្រីស្ទ។ ទ្រង់បានបោះត្រសាលរបស់ទ្រង់ជាមួយនឹងយើងរាល់គ្នា។ តើព្រះជាម្ចាស់ទ្រង់គឺសណ្ឋិតនៅក្នុងយើងរាល់គ្នាយ៉ាងដូចម្តេច?
27
ឥឡូវនេះព្រះជាម្ចាស់ទ្រង់គង់នៅជាមួយនឹងយើងរាល់គ្នាហើយ។ នៅក្នុង យ៉ូហាន១៤ព្រះយេស៊ូវទ្រង់មាន បន្ទូលថា “នៅថ្ងៃនោះ អ្នកនឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាហើយព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នក ហើយអ្នកក៏ នៅក្នុងខ្ញុំដែរ”។ព្រះជាម្ចាស់ទ្រង់គង់នៅក្នុងយើងរាល់គ្នា។ តើមានគោលបំណងអ្វី?គឺដើម្បីបំពេញផែនការរបស់ទ្រង់
ព្រះជាម្ចាស់ទ្រង់មានផែនការជាស្រេច។ទ្រង់ចង់ធ្វើការនៅក្នុងចំណោមយើងរាល់គ្នា ហើយទ្រង់បាននាំនៅក្នុង បង្គោលភ្លើងដែលជាភ្លើងប្រកបដោយសេចក្តីអាថ៌កំបាំង ដល់ពួកកូនចៅអ៊ីស្រាអែល។ បន្ទាប់មកជាភ្លើងដដែល ដែលបានបើកសម្តែងនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ ទ្រង់មានបន្ទូលថាទ្រង់គឺជាភ្លើងនោះ “នៅមុនលោកអ័ប្រាហាំ គឺមានអញរួចទៅហើយ” ទ្រង់គឺជាភ្លើងនោះ។ទ្រង់មានបន្ទូលថា “ខ្ញុំមកពីព្រះ ហើយខ្ញុំនឹងត្រឡប់ទៅឯព្រះវិញ”។បន្ទាប់ពីទ្រង់បានសុគត ហើយត្រូវគេបញ្ចុះនៅក្នុងផ្នូរ និងរស់ពីសុគតឡើងវិញ លោកប៉ុលបានជួបទ្រង់នៅតាមផ្លូវ ទៅកាន់ទីក្រុងដាម៉ាស កាលពីមុនឈ្មោះរបស់គាត់គឺសុលនោះទ្រង់ក៏បានត្រឡប់ទៅជាបង្គោលភ្លើងនោះម្តងទៀត។គឺជាភ្លើងដែលធ្វើឲ្យភ្នែករបស់លោកទៅជាងងឹត។ មែនហើយត្រឹមត្រូវណាស់។
ហើយនៅថ្ងៃនេះគឺជាបង្គោលភ្លើងដដែល និងជាព្រះដដែលដែលបានធ្វើទីសំគាល់ដូចគ្នា និងកិច្ចការដូចគ្នា។តើហេតុអ្វីទៅ? ទ្រង់បានធ្វើការនៅក្នុងចំណោមរាស្រ្តរបស់ទ្រង់។ទ្រង់បានគង់នៅក្នុងយើងរាល់គ្នា។ គឺទ្រង់កំពុងតែ គង់នៅក្នុងលោកអ្នករាល់គ្នា“ដ្បិតខ្ញុំនឹងនៅជាមួយនឹងរាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”។ ទ្រង់នឹងគង់នៅជាមួយលោកអ្នករាល់គ្នា។
28
ព្រះយេស៊ូវទ្រង់បានបង្គាប់ឲ្យពួកគេឡើងទៅកាន់ក្រុងយេរូសាឡិមហើយរង់ចាំ។ ពាក្យថារង់ចាំ មានន័យថា “រង់ ចាំ” មិនមែនមានន័យថា “អធិស្ឋាននោះទេ”គឺមានន័យថា “រង់ចាំ”។ ពួកមិនទាន់ត្រូវអនុញ្ញាតឲ្យធ្វើការអធិប្បាយនៅ ឡើយទេដោយព្រោះពួកគេគ្រាន់តែដឹងអំពីការរស់ពីសុគតឡើងវិញរបស់ទ្រង់ប៉ុណ្ណោះគឺជាការដែលមើលឃើញ ទ្រង់លក្ខណៈខាងក្រៅ។ ទ្រង់បានបង្គាប់ដល់ពួកគេមិនទាន់ឲ្យអធិប្បាយទេ រហូតទាល់តែពួកគេបានពេញដោយ ចេស្តាដែលមកពីស្ថានសួគ៌ជាដំបូងសិន។ ខ្ញុំមិនជឿថា ពួកអ្នកអធិប្បាយទាំងឡាយគឺសុទ្ធតែបានបញ្ជូនមកពីព្រះទេ ឬក៏ ទទួលបានការចាក់ប្រេងតាំងដ៏ត្រឹមត្រូវនោះទេ... ដោយព្រោះព្រះជាម្ចាស់ទ្រង់មិនចេះប្រែប្រួលឡើយ។ហើយ អ្វីដែលព្រះជាម្ចាស់ទ្រង់ធ្វើដល់នរណាម្នាក់គឺទ្រង់បានធ្វើដូចគ្នាគ្រប់ពេលវេលា។ ហើយបើសិនជាព្រះជាម្ចាស់មិនអនុញ្ញាតឲ្យពួកគេអធិប្បាយទេ រហូតទាល់តែពួកគេបានទទួលបទពិសោធន៍នៅថ្ងែបុណ្យទី៥០គឺគ្មាននរណាអាចធ្វើ បានឡើយ​ ឬលុះត្រាតែមានអ្នកខ្លះគេមានបំណងចិត្តយ៉ាងជ្រាលជ្រៅរបស់ពួកគេផ្ទាល់ ឬក៏មានក្រុមមួយចំនួន បានបង្គាប់គាត់អធិប្បាយ​នោះ​គាត់នឹងមានសិទ្ធិឡើងមកតុអាសនា​លុះ​ត្រាតែគាត់បានពេញដោយព្រះ​វិញ្ញាណបរិសុទ្ធវាពិតជាត្រឹមត្រូវណាស់។ ដោយព្រោះគេបានដឹកនាំ តាមរយៈប្រាជ្ញារបស់ក្រុមមួយចំនួនរហូតទាល់តែគេបានពេញ​ដោយព្រះវិញ្ញាណបរិសុទ្ធ​ហើយបន្ទាប់មក​ទ្រង់នឹងប្រទានគេនូវចំណីរបស់សត្វព្រាប គឺជាសត្វចៀម ហើយនិងសត្វ ព្រាបដូចដែលគេបានធ្វើ បាននិយាយកាលពីល្ងាចនេះ។
29
ទ្រង់មានបន្ទូលថា“ចូរឡើងទៅកាន់ក្រុងយេរូសាឡិម រួចរង់ចាំ រហូតទាល់តែខ្ញុំបានចាត់បញ្ជូនសេចក្តីសន្យារបស់ព្រះវរបិតាមក”។ បន្ទាប់មក តើពួកគេបានធ្វើអ្វី? គឺមានពួក ១២០នាក់ មានប្រុស មានស្រី។ពួកគេបានឡើងទៅឯ បន្ទប់ខាងលើ។ នោះពេលនោះ គឺជិតដល់ថ្ងៃបុណ្យទី៥០ហើយចាប់តាំងពីពិធិលៀងសម្អាត គឺការសម្លាប់សត្វចៀម រហូតដល់ថ្ងៃបុណ្យទី៥០ ដែលជាផលដំបូងគឺជាផលនៃសេចក្តីអំណរនៅថ្ងៃបុណ្យទី៥០។
ខ្ញុំធ្លាប់ធ្វើបំណើរទៅកាន់ប្រទេសជាច្រើន។​នៅឯបូព៌ាប្រទេស​ពុំសូវមានជណ្តើរនៅខាងក្នុងអាគារនោះ​ឡើយ។ ជណ្តើរមានតែនៅខាងក្រៅប៉ុណ្ណោះ។នៅខាងក្រៅព្រះវិហារ យើងខ្ញុំសូមជម្រាបប្រាប់ថា មានជណ្តើរដ៏វែងមួយ ឡើងទៅកាន់បន្ទប់តូចមួយ... សូមឡើងទៅ រហូតទាល់តែលោកអ្នកទៅដល់បន្ទប់តូចនោះគឺដូចជាបន្ទប់ដាក់ឥវ៉ាន់ នៅ ខាងលើដំបូងព្រះវិហារ គឺជាបន្ទប់ដ៏តូចដែលនៅខាងលើនោះ។ព្រះគម្ពីរបានចែងថា ពួកគេនៅខាងលើនោះ ហើយ ទ្វារក៏បានបិទដោយព្រោះពួកគេភ័យខ្លាចចំពោះយូដាគឺគេនឹងញែកពួកគេចេញពីការថ្វាយបង្គំព្រះអម្ចាស់យេស៊ូវ បន្ទាប់ពីសម្តេចសង្ឃកៃផាសបន្ទាប់គឺលោកប៉ុនទាសពីឡាត ដែលពួកគេគឺជាអ្នកដែលបញ្ជូនទ្រង់ទៅសុគត។ ដូច្នេះពួកគេត្រូវតែដើរចេញពីការទាំងអស់ដែលហៅថា គ្រីស្ទាន។ ទ្វារបានបិទហើយពួកគេបានអង្គុយរង់ចាំ។
30
នៅក្នុងបន្ទប់នោះគឺមានលក្ខណៈបែបនោះឯង គឺគ្មាន​បង្អួចឡើយ។ បង្អួចនោះតូចណាស់ នៅពេលដែលលោក បើកវា។នៅក្នុងបន្ទប់នោះ មានចង្កៀងប្រេងតូចមួយ កំពុងតែបំភ្លឺ ព្យួរនៅទីនោះ។បើសិនជាលោកអ្នកធ្លាប់ទៅកាន់ រដ្ឋ California នៅឯ Clifton's Cafeteria ហើយដើរចុះទៅបន្ទប់ជាន់ក្រោមនោះលោកអ្នកឃើញថា មានបន្ទប់លក្ខណៈ ស្រដៀងគ្នាដែរ គឺដូចទៅនឹងបន្ទប់ជាន់ខាងលើដំបូង។តើលោកអ្នកធ្លាប់បានទៅកាន់ទីនោះដែរ? តើមានបងប្អូនប៉ុ ន្មាននាក់នៅទីនេះធ្លាប់ទៅកាន់ទីនោះ? ខ្ញុំបានឃើញថា មានបងប្អូនមួយចំនួនងក់ក្បាល។ មែនហើយលោកអ្នកបានដឹងថា ខ្ញុំកំពុងតែនិយាយអ្វីហើយ។ ចុះទៅក្រោមបន្តិច នោះលោកអ្នកនឹង ឃើញសួនច្បារកេតសេម៉ានី ហើយនៅមុន ពេលដែលលោកអ្នកដើរទៅ លោកអ្នកត្រូវតែដើរទៅកាន់បន្ទប់មួយនៅទិសបូព៌ា។នោះហើយគឺជាសេចក្តីពិត។ ហើយនៅទីនោះ លោកអ្នកឃើញមានចង្កៀងប្រេងតូចមួយ មានពេញដោយប្រេងអូលីវរួមទាំង បញ្ឆេះរោមចៀម ដែលបានដុតបំភ្លឺផ្លុងៗ។
ឧទាហរណ៍ថា ពួកគេកំពុងតែនៅទីនោះហើយបានឡើងនៅជុំវិញខាងក្រៅនេះ។ ពួកគេបានឡើងទៅកាន់បន្ទប់ នោះ ហើយលាក់ខ្លួនរបស់ពួកគេដោយព្រោះពួកគេភ័យខ្លាចពួកយូដា។ ព្រះយេស៊ូវមិនបាន មានបន្ទូលប្រាប់ឲ្យពួកគេឡើងទៅកាន់បន្ទប់ជាន់លើនោះទេ។ ទ្រង់គ្រាន់តែបន្ទូលថា“រង់ចាំនៅក្នុងក្រុងយេរូសាឡិម”។ ពួកគេបានធ្វើដំ ណើរទៅក្នុងផ្ទះនោះហើយពិបាកនិយាយណាស់ ថាមានអ្វីកើតឡើង។ ដូច្នេះ ពួកគេបានឡើងទៅកាន់បន្ទប់ចាស់តូចមួយនៅជាន់លើ ដែលពួកយូដាមិនអាចចូលមកចាប់ពួកគេបានឡើយ។ ពួកគេបានអង្គុយនៅទីនោះរង់ចាំអស់ រយៈពេល១០ថ្ងៃ។
31
ឥឡូវនេះយើងរាល់គ្នាកំពុងតែមកដល់ គម្ពីរកិច្ចការ១។ សូមបងប្អូនស្តាប់ដោយចិត្តទុកដាក់។តើលោកអ្នកយល់ ខ្លះៗដែរឬទេ? នៅខាងក្រៅអាគារ ឡើងទៅកាន់បន្ទប់តូចជាន់ខាងលើ។ចុះទៅកាន់ព្រះវិហារ ពួកគេក៏បានរៀបចំ បុណ្យថ្ងៃទី៥០។ អូ, នោះគឺជាឱកាសដ៏ល្អណាស់។នៅថ្ងៃបុណ្យទី៥០ ត្រូវបានបញ្ចប់ហើយ ពួកគេក៏មានចិត្តតែមួយ ហើយជឿថាព្រះជាម្ចាស់ទ្រង់នឹងបំពេញសេចក្តីសន្យារបស់ទ្រង់។ សូមឲ្យបងប្អូននៅទីនេះមានចិត្តតែមួយដែរនៅ យប់នេះ ហើយមើលថាមានអ្វីកើតឡើង។ វានឹងកើតឡើងម្តងទៀតគឺជាសេចក្តីសន្យាដូចដែលពួកគេមានដែរ។
តើពួកគេកំពុងតែធ្វើអ្វីទៅ?គេបានធ្វើការណែនាំរបស់ព្រះ និងច្បាប់របស់ព្រះ៖ “រង់ចាំរហូតទាល់...”
32
ឥឡូវនេះ​ពួកគេមានសេចក្តីភ័យខ្លាចចំពោះពួកយូដា។​ចូរចាមថា​ពួកគេមានសេចក្តីភ័យខ្លាចចំពោះ​ពួកយូដា។ ស្រាប់តែមួយរំពេច មានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង។ខ្ញុំចង់អានការបកប្រែនៅត្រង់នេះបន្តិច។ ខ្ញុំចូលចិត្តពាក្យខ្យល់បក់គំហុកយ៉ាងខ្លាំង។ ហើយពាក្យមួយទៀត គឺខ្យល់ដ៏ខ្លាំងអស្ចារ្យគឺពួកគេបានមានអារម្មណ៍ ដឹងបាន។ ខ្យល់នោះគឺនៅខាងក្នុងពួកគេ។ គឺមានខ្យល់បក់គំហុកយ៉ាងខ្លាំង។តើលោកអ្នកបងប្អូនអាចមានអារម្មណ៍ ដែរឬទេ? អូ, ខ្យល់បក់គំហុកយ៉ាងខ្លាំង។ នៅទីនេះសរសេរថា “ពេញ...” ប៉ុន្តែនៅក្នុងភាសាក្រេកនិយាយថា “ពេញ ក្នុងផ្ទះ”គឺគ្រប់ទាំងអស់នៅទីនេះ។ គឺនៅគ្រប់ច្រកល្ហក សុទ្ធតែបានទទួលខ្យល់នោះ។មិនមែនដូចជាមានខ្លះនិយាយ ថា “តើអ្នកមានអារម្មណ៍ដូចខ្ញុំដែរឬទេ?” អត់ទេ!គឺខ្យល់បក់គំហុកយ៉ាងខ្លាំង។ សូមមើល “ស្រាប់តែមានឮសូរពីលើ មេឃដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង ក៏(ឈ្នាប់ ”ក៏“បើសិនជាលោកអ្នកមិនចង់និយាយអ្វីទៀតនោះទេ នោះមិនប្រើ ឈ្នាប់នេះដែរ) ហើយពាក្យថា”ដូចជា“ (គឺជាការដែលកើតឡើងមុនដំបូងគេ គឺដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង)។ ហើយ(តើបងប្អូនចាំទេ កាលពីយប់ម៉ិញ ខ្ញុំបានដើរទៅកាន់ហាងលក់អាហារ ហើយទិញនំបុ័ងមួយដុំហើយសាច់មួយ ចំនួន។ នោះគឺជាអ្វីសម្រាប់បរិភោគជាមួយគ្នា។ នំបុ័ងគឺជាចំណែកមួយហើយសាច់ជាចំណែកមួយ។ មើលទៅវាដូច ជានៅជាប់ជាមួយគ្នាតែមួយអញ្ជឹង)... ក៏តាំងនិយាយភាសាផ្សេងៗ”។
33
តើមានបងប្អូនណាខ្លះនៅទីនេះធ្លាប់បានឃើញ Cecil DeMille's “ក្រិត្យវិន័យ១០ប្រការ” ដែរឬទេ? លោកអ្នកដឹងទេនៅពេលដែលសេចក្តីបង្គាប់ ត្រូវបានសរសេរចុះមក តើគាត់យល់យ៉ាងដូចម្តេច?ខ្ញុំមិនដឹងដែរ។ មានការ ២ ឬ៣ ដែលខ្ញុំបានឃើញនៅក្នុងនោះ គឺខ្ញុំពិតជាចូលចិត្តខ្លាំងណាស់។ការដំបូងគឺជា ពន្លឺត្បូងមរកត។ ហើយការមួយទៀតនៅពេលដែលសេចក្តីបង្គាប់ត្រូវបានសរសេរចុះ ហើយបន្ទាប់ពីការនោះបានកន្លងផុតទៅហើយនោះក៏មានអណ្តាតភ្លើង ដែលបែកចេញពីគ្នា។ ខ្ញុំគឺជាអ្វីដែលខ្ញុំគិតថានេះគឺជាព្រឹត្តការណ៍ថ្ងៃបុណ្យទី៥០។ ការនោះក៏ បានលេចមកដល់ពួកគេ ជាអណ្តាតភ្លើងហើយមកសណ្ឋិតលើគេគ្រប់គ្នា... គេក៏តាំងនិយាយភាសាផ្សេងៗ។ ដូចដែលខ្ញុំបាននិយាយហើយថាត្រចៀកគឺជាត្រចៀក ហើយម្រាមដៃគឺជាម្រាមដៃ។ ម្រាមដៃមិនអាចមាន អារម្មណ៍ ថាគេមិនដូចជាម្រាមដៃសោះ។ ហើយបើសិនជាត្រចៀក មិនមែនមានន័យថា គេមិនអាចស្តាប់ឮបានឡើយ។ហើយភ្លើង មើលទៅដូចជាអណ្តាត មិនមែននរណាម្នាក់និយាយឡើយ គឺដូចជាអណ្តាតភ្លើង។
34
សូមស្តាប់តើភាសាក្រេកសរសេរយ៉ាងដូចម្តេចនៅត្រង់នេះ៖
ស្រាប់តែមានឮសូរពីលើមេឃដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង
ដូចជាអណ្តាតភ្លើង...ក៏តាំងនិយាយភាសាផ្សេងៗ។
ចុះចំណែកឯគម្ពីរ King Jamesនិយាយយ៉ាងដូចម្តេចវិញ? “ហើយមកណ្ឋិតលើគេគ្រប់គ្នា”។ យើងបានដឹងហើយ ថានោះគឺជាការទីពីរដែលបានកើតឡើង។ ទីមួយ គឺជាខ្យល់បក់គំហុកហើយបន្ទាប់មកក៏មានដូចជាអណ្តាតភ្លើង។
35
នៅក្នុងបន្ទប់តូចមួយនេះដែលមានចង្កៀងប្រេងតូចទាំងនេះកំពុងភ្លើងផ្លុងៗ។ ចូរគិតអំពីពួកគេដែលអង្គុយនៅ ទីនោះ។ហើយមានម្នាក់និយាយថា “អូ!” គាត់បានមើលនៅជុំវិញអាគារ។ បន្ទាប់មកពួកគេនិយាយថា“សូមមើល!” មានដូចជាអណ្តាតភ្លើងនៅជុំវិញអាគារ។ សូមមើល។
ហើយក៏មកសណ្ឋិតលើគេគ្រប់គ្នា (គឺការទីពីរដែលបានកើតឡើង)។
“ពួកគេក៏តាំងនិយាយភាសាផ្សេងៗដែលគេមិនស្គាល់”។ គឺគ្មានការទាំងនោះដែលបានចែងនៅក្នុងព្រះគម្ពីរទេ​បងប្អូនអើយ។អស់អ្នកណាដែលនិយាយភាសាដែលមិនធ្លាប់ស្គាល់ ដោយទទួលបានព្រះវិញ្ញាណបរិសុទ្ធ នោះគឺខុសទៅនឹងព្រះគម្ពីរដែលបានចែងហើយ។ ខ្ញុំនឹងបង្ហាញដល់លោកអ្នកបងប្អូននាពេលបន្តិចទៀតហើយខ្ញុំក៏បានជឿដល់ ការនិយាយភាសាដទៃដែរប៉ុន្តែមិនមែនជាការទទួលព្រះវិញ្ញាណបរិសុទ្ធឡើយ។ នោះគឺជាអំណោយទានព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណ។
36
អណ្តាតទាំងនេះគឺដូចជាភ្លើងនៅក្នុងបន្ទប់នេះ ហើយក៏មកសណ្ឋិតលើគេគ្រប់គ្នា។ រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ក៏តាំងនិយាយភាសាផ្សេងៗ។ ពួកក៏ចាប់ផ្តើមនិយាយភាសាផ្សេងៗតាមដែលព្រះ វិញ្ញាណប្រទានឲ្យ។ វាមើលទៅដូចជាមានសម្លេងអ៊ូអរណាស់។
ឥឡូវនេះយើងនឹងមើលការពន្យល់ម្តងទៀត ដើម្បីកុំឲ្យលោកអ្នកភ្លេច។ យោងទៅតាមបទគម្ពីរដែលបានចែងថានៅឯបន្ទប់ខាងលើ ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំងក៏មានអណ្តាតភ្លើងលេចមក ហើយមកសណ្ឋិតលើគេគ្រប់គ្នា នោះគឺជាព្រះវិញ្ញាណបរិសុទ្ធ។តើមានបងប្អូនប៉ុន្មាននាក់ដែលជឿថា នោះគឺជាការ លេចមកនៃព្រះវិញ្ញាណបរិសុទ្ធ?ដូចជាខ្យល់។ ហើយបន្ទាប់មក ក៏មានដូចជាអណ្តាតភ្លើង មកសណ្ឋិតលើពួកគេទាំង ១២០នាក់។តើគឺជាអ្វីទៅ? តើគឺជាអ្វីទៅ? អណ្តាតភ្លើងនោះ គឺជាព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់ដែលគង់នៅក្នុងចំណោម ពួករាស្រ្តរបស់ទ្រង់។ ព្រះយេស៊ូវទ្រង់មានពេញទាំងអស់គឺទ្រង់មានព្រះវិញ្ញាណដែលមិនអាចវាស់ស្ទង់បានឡើយ។យើងរាល់គ្នាត្រូវបានទទួលទុកដូចជាកូនចិញ្ចឹម។ ឯជីវិតរបស់ទ្រង់គឺជាជីវិតអស់កល្បរបស់ទ្រង់ នឹងត្រូវយាងមក។ តើមានអ្វីកើតឡើង?ពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។
37
ខ្ញុំចង់សួរនូវការមួយចំនួន។តើនៅពេលណា ពាក្យចចាមរាមបានចាប់ផ្តើមឡើង? បើសិនជាពួកគេចេញមកពី បន្ទប់ជាន់លើចុះមកខាងក្រោម ហើយដើរសំដៅទៅកាន់ទីកន្លែងដែលមនុស្សប្រជុំគ្នា... ឬដូចជានៅក្នុងព្រះវិហារ។នៅពេលដែលពួកគេចេញមក មានអ្នកខ្លះចំអកឲ្យថា “ពួកនេះស្រវឹងស្រាថ្មីទេ”។ ពួកគេមិនដែលឃើញការបែបនេះឡើយ។
ពួកគេម្នាក់ៗ និយាយថា“ព្រះវិញ្ញាណបរិសុទ្ធបានយាងមកហើយ។ សេចក្តីសន្យារបស់ព្រះបានមកសណ្ឋិតនៅ លើខ្ញុំ។ខ្ញុំបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ”។ ហើយគេជាពួកកាលីឡេទេតែមនុស្សដែលគេកំពុងនិយាយទៅកាន់ គឺជាពួកអារ៉ាប់ ឬពួកពើស៊ីវិញ គេបានស្តាប់គាត់និយាយភាសារបស់ពួកគេ។
“តើមិនមែនជាពួកអ្នកស្រុកកាលីឡេទាំងអស់គ្នាទេឬអី?ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសា កំណើត របស់យើងរៀងខ្លួនដូច្នេះ?”។គេជាពួកកាលីឡេ តែគេបាននិយាយភាសាកំណើតរបស់យើងវិញ។ បើសិនមិនមែន ដូច្នោះទេខ្ញុំចង់ឲ្យអ្នកឆ្លើយនូវសំនួររបស់ខ្ញុំ៖ តើកើតយ៉ាងដូចម្តេចទៅដែលលោកពេត្រុសឡើងទៅបន្ទប់ខាងលើ ហើយនិយាយភាសារបស់ពួកកាលីឡេហើយមនុស្សទាំងអស់សុទ្ធតែបានឮពីអ្វីដែលគាត់និយាយ? មានព្រលឹង វិញ្ញាណ ៣០០០នាក់បានមកឯព្រះគ្រីស្ទ ហើយលោកអ្នកបានពេត្រុសបានភាសាតែមួយ។ ប្រាកដណាស់! វាគឺជាការអស្ចារ្យដែលព្រះជាម្ចាស់ទ្រង់បានសម្តែង។ លោកពេត្រុសនិងដូចជាពួកស្តាប់ដែលបានស្នាក់អាស្រ័យនៅ សុ្រក មេសូប៉ូតាមា ហើយនិងពួកចម្លែកនិងពួកអ្នកវង្វេងសាសនា និងមនុស្សទាំងអស់នៅជុំវិញពិភពលោកបានឈរនៅទី នោះ... ។លោកពេត្រុសបានឈរនៅទីនោះ ហើយអធិប្បាយជាភាសាតែមួយ ហើយមនុស្សគ្រប់គ្នាសុទ្ធតែបានឮដ្បិតមានមនុស្ស ៣០០០នាក់បានប្រែចិត្តនិងទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
38
ឱសំឡាញ់អើយ ខ្ញុំមិនរំពឹងថានិកាយរបស់ខ្ញុំ គឺជាពួកបងប្អូនថ្ងៃបុណ្យទី៥០ គេអាចទទួលយកការនោះនាពេល ឥឡូវនេះទេ។ប៉ុន្តែលោកអ្នកបានបញ្ជាក់ តាមរយៈព្រះគម្ពីរ ហើយប្រាប់ដល់ខ្ញុំរាល់ពេលពីការដែលពួកគេបានទទួល ព្រះវិញ្ញាណបរិសុទ្ធ ហើយនិយាយភាសាដទៃ ដែលពួកគេមិនដឹងថាពួកគេកំពុងតែនិយាយអ្វីសោះ។ ហើយបើសិន នោះជារបៀបដែលពួកគេទទួលបាននោះព្រះដែលសោរាជ្យលើគ្រប់ទាំងអស់... គឺត្រូវតែកើតឡើងគ្រប់ពេលដូចៗ គ្នា។
នៅពេលដែលយើងនិយាយទៅអំពីស្រុកសាម៉ារីកាលពីយប់ម៉ិញ យើងរាល់គ្នាឃើញថា គឺមិនមែនតែការមួយទេ ដែលបានកត់ត្រាទុក អំពីពួកគេដែលបានស្តាប់ឮ នៅក្នុងភាសាផ្សេងៗ គឺគ្មានអ្វីដែលនិយាយអំពីវាឡើយ។ ប៉ុន្តែនៅពេលដែលពួកគេធ្វើដំណើរទៅកាន់ផ្ទះរបស់លោកកូនីលាស ជាទីដែលមានមនុស្សសញ្ជាតិបីពួកគេបាននិយាយ ភាសាដទៃ។ នៅពេលពួកគេចាប់ផ្តើមនិយាយ នោះអ្នកនៅទីនោះគេនឹងស្តាប់បានភ្លាមហើយលោកពេត្រុសបាន និយាយថា គេស្តាប់បានដូចគ្នាតាំងពីដំបូងដែរ។ គេបានដឹងថាពួកគេគឺជាអ្នកស្រុកកាលីឡេ ដែលបានទទួលព្រះ គុណរបស់ព្រះដោយព្រោះពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំមានសំនួរមួយនៅត្រង់នេះដែលត្រូវចំណាយ ពេលប៉ុន្មាននាទីដើម្បីឆ្លើយនូវសំនួរនេះ។ ខ្ញុំចង់ផ្អែកទៅលើមូលដ្ឋានគ្រឹះដូច្នេះ លោកអ្នកនឹងមើលឃើញថាជាអ្វី។
39
ខ្ញុំមិនរំពឹងថា មនុស្សគេអាចបង្រៀនភាសាខុសៗគ្នាបាននោះទេ... ។ បងប្អូនជាទីស្រឡាញ់អើយ សូមស្តាប់ខ្ញុំបន្តិច ខ្ញុំមិនបង្រៀនអំពីការនេះនៅខាងក្រៅទេ។ ខ្ញុំនឹងមិនធ្វើអ្វីទេដែលបណ្តាលឲ្យមានការប្រឆាំងទាស់នោះទេ។ ប៉ុន្តែបើសិនជាយើងរាល់គ្នាមិនបានទទួលសេចក្តីពិតទេ តើពេលណាទៅដែលយើងគួរតែចាប់ផ្តើម? យើងរាល់គ្នាត្រូវការមានអ្វីមួយចំនួនហើយ ដើម្បីពង្រឹងដល់យើងរាល់គ្នា។យើងរាល់បានទទួលព្រះគុណរបស់ព្រះជាម្ចាស់ ហើយ សេចក្តីពិតនឹងមកជាពិត។
តើមនុស្សគេនឹងធ្វើអ្វីទៅបើសិនគេជាមនុស្ស ថ្លង់ ហើយគទៀត គឺមិនអាចនិយាយអ្វីបានទាំងអស់? តើគាត់ទទួលព្រះវិញ្ញាណបរិសុទ្ធបានដែរឬទេ? តើបើសិនជាគាត់មិនអណ្តាតអាចនិយាយបានសោះហើយចង់ទទួលបាន សេចក្តីសង្រ្គោះដែរនោះ? បើសិនជាព្រះវិញ្ញាណបរិសុទ្ធគឺជាបុណ្យជ្រមុជ... បន្ទាប់មក អំណោតទានទាំងនេះ គឺដូច ជានិយាយភាសាដទៃក្តីនិងការបកប្រែភាសាដទៃក្តី គឺបន្ទាប់លោកអ្នកបានចូលមកក្នុងរូបកាយរបស់ទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដ្បិតអំណោយទានទាំងនោះគឺស្ថិតនៅក្នុងរូបកាយរបស់ ព្រះគ្រីស្ទ
40
ចំពោះហេតុផលដែលខ្ញុំនិយាយ... សូមមើលនៅត្រង់នេះ។តើលោកអ្នកមានការរំពឹងទុកដែរឬទេ ថានឹង មានពួកជំនុំកាតូលិកកើតឡើងដែលជាពួកជំនុំដំបូងគេនៅក្នុងពិភពលោក បន្ទាប់ពីគ្រាពួកសាវក... គឺបន្ទាប់មកពួកជំនុំកាតូលិកក៏បានត្រូវបានបង្កើតឡើង ប្រហែជារាប់រយឆ្នាំក្រោយមកបន្ទាប់ពីពួកសាវកចុងក្រោយបានស្លាប់ គឺប្រហែលជា ៦០០ឆ្នាំបន្ទាប់ពីគ្រាពួកសាវកហើយក៏មានក្រុមមហាសន្និបាត Nicene បានជួយជំនុំគ្នា ហើយគេក៏ បានដាក់ឲ្យមានពួកជំនុំសាកលកើតឡើង ដែលជាពួកជំនុំកាតូលិក។ នៅពេលនោះ ពួកគេបានបង្កើតឲ្យមានពួកជំនុំសាកលមួយ។ ហើយពាក្យថាកាតូលិក មានន័យថា “សាកល” គឺនៅគ្រប់ទីកន្លែង។ ហើយពួកគេបានតែងតាំង ឲ្យមានសម្តេចប៉ាបម្នាក់ ជាដែលបន្តតំណែងពីលោកពេត្រុស ព្រោះពួកគេបានគិតហើយនិយាយថា ព្រះយេស៊ូវ ទ្រង់បានប្រទានកូនសោរនគរព្រះដល់គាត់។នោះប្រាកដជាសម្តេចប៉ាបហើយ ហើយសូម្បីតែនៅសព្វថ្ងៃនេះក៏សម្តេចប៉ាបនៅតែមានអំណាចលើពួកជំនុំកាតូលិកដដែល គឺថា ពាក្យសម្តីរបស់គាត់គឺជាច្បាប់ហើយជាសេចក្តី បង្គាប់។ ព្រោះគាត់គឺជាសម្តេចប៉ាប។
41
ដោយព្រោះបែបនោះឯងពួកគេមិនយល់ស្របជាមួយនឹងគោលលទ្ធិរបស់ពួកជំនុំកាតូលិកទេ ទើបពួកគេត្រូវ គេយកទៅប្រហារជីវិត ហើយចងនឹងបង្គោលភ្លើងដុតទាំងរស់ ព្រមទាំងធ្វើទារុណកម្មផ្សេងៗទៀត។យើងគ្រប់គ្នាសុទ្ធ តែបានដឹងថា តាមរយៈការសរសេរចុះអំពីពិធីដ៏ពិសិដ្ឋរបស់លោក Josephusនិងលោក Foxe និងលោកអ្នក Hislop បានសរសេរសៀវភៅដែលមានចំណងជើងថា “បាបីឡូនទាំងពីរ”ព្រមទាំងសៀវភៅប្រវត្តិសាស្រ្តអស្ចារ្យៗផ្សេងៗ ទៀត។ ហើយបន្ទាប់ពី ១៥០០ឆ្នាំមកដូចដែលយើងរាល់គ្នាបានដឹងថា នោះគឺជាគ្រាងងឹត គឺព្រះគម្ពីរត្រូវបានបាត់បង់ហើយវាត្រូវបានលាក់ទុកកូនសង្ឃមួយអង្គ និងអ្នកឯទៀត គឺយើងរាល់គ្នាសុទ្ធតែបានយល់ហើយ។
ហើយបន្ទាប់មកចូលដល់គ្រាកំណែទម្រង់ដំបូងរបស់លោកអ្នក ម៉ាទីនលូធើ។ គាត់បានចេញមក ហើយនិយាយថាពិធីលៀងព្រះអម្ចាស់ដែលពួកកាតូលិកបានហៅថាជារូបកាយ... ដែលជាតំណាងតែមួយគត់អំពីរូបកាយរបស់ ព្រះគ្រីស្ទ។ គាត់បានសរសេរការបដិសេធរបស់គាត់បិទនៅតាមផ្លូវនិងកាំជណ្តើរ ថា “យើងរាល់គ្នាបានរស់នៅដោយ សារសេចក្តីជំនឿ”គឺអ្នកមិនត្រូវទទួលយល់ព្រមតាមពួកជំនុំកាតូលិកទេ គឺពិតជាមិនអាចឡើយ នៅពេលដែលពួកអ្នកដឹកនាំរបស់ពួកគេប្រាប់ពួកគេថា មិនត្រូវបដិសេធឡើយ។
42
បន្ទាប់ពីលោក ម៉ាទីនលូធើគាត់បានអធិប្បាយការរាប់ជាសុចរិតមក ក៏ចូលដល់ការអធិប្បាយការរាប់ជាបរិសុទ្ធ របស់លោក JohnWesley។ ហើយគាត់បានអធិប្បាយថា មនុស្សបន្ទាប់ពីបានរាប់ជាសុចរិតហើយ គឺយើងបានរាប់ជា បរិសុទ្ធ គឺបានស្អាតពីឬសនៃសេចក្តីអាក្រក់ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ លោកអ្នកមិនអាចរំពឹង ថា​ពួកលូធើរៀន គេនឹងអធិប្បាយអំពីការរាប់ជាបរិសុទ្ធទេ ដោយព្រោះពួកគេនិងអធិប្បាយបែបនោះឡើយ។
បន្ទាប់ពីលោក Wesley បានអធិប្បាយអំពីការរាប់ជាបរិសុទ្ធមកហើយមានក្រុមតូចៗជាច្រើនបានចេញមក ដូច ជាពួកវេសស្លៀន ពួកមេតូឌីស ពួក Nazarene និងពួកផ្សេងៗទៀតដែលបានរក្សាភ្លើងឆេះតាមរយៈគ្រា របស់ពួក គេ ហើយក៏មានពួកថ្ងៃបុណ្យទី៥០ចេញមកដែរហើយនិយាយថា “តើហេតុអ្វី ព្រះវិញ្ញាណបរិសុទ្ធ គឺជាបុណ្យជ្រមុជហើយយើងនឹងនិយាយភាសាដទៃ នៅពេលដែលគេទទួលបានព្រះវិញ្ញាណបរិសុទ្ធ”។ ប្រាកដណាស់។ នៅពេលដែលវាបានចេញមក លោកអ្នកមិនអាចរំពឹងទុកថា ពួក Nazarenes និងពួក Wesleyan ពួកមេតូឌីសនិងពួកផ្សេងៗ ទៀត ជឿបែបនោះទេ។ ពួកគេមិនអាចធ្វើបានឡើយ។ ពួកគេបានហៅថា ជាអារក្ស។តើមានអ្វីកើតឡើង? ពួកគេ បានចាប់ផ្តើមធ្លាក់ចុះ ពួកថ្ងែបុណ្យទី៥០ កីបានកើតឡើង។ពួកគេមិនទទួលពីអ្វីទាំងអស់ គឹគេបានបង្កើតច្បាប់របស់ ពួគេផ្ទាល់និងលក្ខណ័តិកៈផ្សេងចេញមកដែរ។
43
នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមក ហើយបើកសម្តែងសេចក្តីពិត ហើយបង្ហាញដោយព្រះវត្តមានរបស់ទ្រង់ ផ្ទាល់ ហើយនិងតាមរយៈព្រះបន្ទូលរបស់ទ្រង់។ លោកអ្នកមិនអាចរំពឹងពួកថ្ងៃបុណ្យទី៥០ និយាយថា “ខ្ញុំនឹងយល់ ព្រមជាមួយដែរ”។ លោកអ្នកត្រូវឈរនៅតែឯង ដូចជាលូធើបានធ្វើ នឹងដូចជាលោក Wesley បានធ្វើ ហើយដូចជាពួកអ្នកឯទៀតបានធ្វើដែរ។ លោកអ្នកត្រូវតែឈរឲ្យជាប់ ដោយព្រោះវានឹងកើតឡើងនៅពេលនេះ។នោះជាអ្វីដែលបាន ធ្វើឲ្យខ្ញុំដូចជាកូនទារូបអាក្រក់ដែរ។វាបានធ្វើឲ្យខ្ញុំមានលក្ខណៈខុសប្លែកពីគេ។
ខ្ញុំមិនអាចចាប់ផ្តើមដូចជា បងប្រុស Oral Roberts, Tommy Osborn,Tommy Hicks, ព្រោះពួកជំនុំគេមិនយល់ ព្រមនឹងខ្ញុំឡើយ។ ពួកគេនិយាយថា“ពួកគេជឿលើសេចក្តីសុខសាន្តដ៏នៅអស់កល្ប។ គាត់គឺជាពួកបាបទីស្ទ គាត់មិនជឿលើការនិយាយភាសាដទៃទេ ដែលជាភស្តុតាងនៃព្រះវិញ្ញាណបរិសុទ្ធ។ចូរនៅឯឆ្ងាយពីមនុស្សចុះ!”។
44
ប៉ុន្តែចូលមកមុខទល់នឹងមុខជាមួយគ្នា។ ពួកគេអាចនឹងជួបពីលូធើរៀន នឹងពួកមេតូឌីស។ ពួកថ្ងៃបុណ្យទី៥០ អាចជួបនឹងពួកមេតូឌីស។ ហើយខ្ញុំក៏អាចជួបនឹងពួកថ្ងៃបុណ្យទី៥០ដែរ។ វាគឺជាការដែលត្រឹមត្រូវណាស់។ តើហេតុអ្វី ទៅ? យើងរាល់គ្នាកំពុងតែដើរនៅក្នុងពន្លឺដូចជាទ្រង់នៅក្នុងពន្លឺដែរ។ យើងរាល់គ្នាកំពុងតែធ្វើដំណើរទៅកាន់ផ្លូវរបស់ ស្តេចដ៏ជាព្រះ ដែលនៅឆ្ងាយទៅមុខទៀត ហើយព្រះគុណនឹងត្រូវបានប្រទានមកបន្ថែមទៀត ព្រមទាំងអំណាចចេស្តា ផង។ នេះគឺជាពេលវេលា ដែលព្រះវិញ្ញាណបរិសុទ្ធយាងមក នៅក្នុងទំរង់ជាពន្លឺ ដូចជាទ្រង់បានគង់នៅកាលពីដើម ដំបូងដែរ គឺទ្រង់បានគង់នៅក្នុងបង្គោលភ្លើង ហើយក៏បានបើកសម្តែអង្គទ្រង់ផ្ទាល់ គឺធ្វើការដូចគ្នាដែលទ្រង់បានធ្វើ នៅពេលដែលទ្រង់មានព្រះជន្មនៅលើផែនដី។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “តើអ្នកអាចដឹងយ៉ាងដូចម្តេច ថាពួកគេ ត្រូវឬក៏ខុស? គឺតាមរយៈផលដែលគេបង្កើតមក នោះលោកអ្នកនឹងស្គាល់គេបាន។គេបានជឿដល់ខ្ញុំ ហើយគេបានធ្វើ ការងារដែលខ្ញុំបានធ្វើដែរ។ ទីសំគាល់ទាំងនេះនឹងធ្វើឲ្យពួកគេបានជឿ”។
45
ឱពួកបងប្អូនថ្ងៃបុណ្យទី៥០អើយ ខ្ញុំបាននៅជាមួយនឹងលោកអ្នកដែរ។ ខ្ញុំគឺជាម្នាក់នៅចំណោមលោកអ្នក។ ខ្ញុំបាន ទទួលព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំបាននិយាយភាសាដទៃ។ ប៉ុន្តែខ្ញុំមិនអាចនិយាយភាសាដទៃបាន ដោយសារការទទួល ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ខ្ញុំទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ទើបខ្ញុំអាចនិយាយភាសាដទៃ ចេះទាយ មានអំណោយទាន មានប្រាជ្ញា អាចចេះបកប្រែ ហើយអ្វីៗក៏បានកើតឡើង។ ប៉ុន្តែខ្ញុំបានស្ថិតនៅក្រោមការទាំងនោះ ដោយព្រោះខ្ញុំគឺជាកូនរបស់ព្រះ។ អំណាចចេស្តា និងភ្លើងរបស់ព្រះ គឺគង់នៅក្នុងព្រលឹងរបស់ខ្ញុំ នោះគឺអណ្តាតភ្លើង ដែលបានយាងមកនៅក្នុងខ្ញុំ ហើយដុតកំទេចអ្វីៗទាំងអស់ដែលទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ហើយឥឡូវនេះ ខ្ញុំត្រូវ បានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់អាចមានបន្ទូលថា “ចូរមកកាន់ទីនេះ” នោះខ្ញុំនឹងមក “ចូរទៅនៅត្រង់នេះ” ខ្ញុំនឹងទៅ។ “និយាយនៅត្រង់នេះ” ខ្ញុំនឹងនិយាយ។ “ចូរធ្វើការនេះ ការនោះ...” គឺលោកអ្នកត្រូវបានដឹកនាំដោយព្រះ វិញ្ញាណបរិសុទ្ធ។ គឺព្រះជាម្ចាស់ទ្រង់គង់នៅក្នុងលោកអ្នក ហើយឲ្យលោកអ្នកធ្វើការតាមបំណងព្រះហឫទ័យរបស់ ទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ ទ្រង់នឹងធ្វើការតាមបំណងព្រះហឫទ័យរបស់ទ្រង់។
46
សូមស្តាប់ សូមអនុញ្ញាតឲ្យខ្ញុំបានអាននៅត្រង់នេះ នៅមុនពេលដែលយើងចាប់ផ្តើមសំនួរទាំងឡាយនៅក្នុងសន្ទា នុក្រម។ គឺចេញពីការបកប្រែរបស់ Vatican លេខ៧, ១៩០... ១២៥០៖
“វាពិតជាពិបាកកំណត់ណាស់ពីសម្លេងដែលមនុស្សទាំងនេះ គេនិយាយនៅក្នុងភាសាដទៃ ឬពីរបាយការណ៍ ឬពាក្យ ចាមរាមឬក៏អំពីខ្យល់ដែលបក់គំហុកយ៉ាងខ្លាំង ដែលនាំហ្វូងមនុស្សមានការភ្ញាក់ផ្អើយ...”
ខ្ញុំនឹងធ្វើការពន្យល់អំពីការនេះ។ នៅទីនេះ គឺក្រុមមនុស្សដែលក្រីក្រលំបាក គឺជាពួកអ្នកស្រុកកាលីឡេ ហើយពួក គេបានចេញមកនៅតាមផ្លូវ។ ពួកគេមិនដែលធ្លាប់បានឃើញអ្វីៗបែបនេះឡើយ៖ ដៃរបស់ពួកគេបានលើកឡើងទៅ លើអាកាស ហើយបានចេញមកពីបន្ទប់ខាងលើ ហើយក៏បានមកសណ្ឋិតនៅលើពួកគេ ពួកគេបានពេញជាព្រះ វិញ្ញាណបរិសុទ្ធ ហើយពួកគេមិនទាន់និយាយនៅឡើយទេ។ ពួកគេក៏ចុះមកខាងក្រោម ហើយនិយាយចេញមកជា ភាសាផ្សេងៗ ហើយមានមនុស្សបាននិយាយថា... ពួកក្រេកម្នាក់បានរត់ឯខ្ញុំ ហើយនិយាយថា “ខ្ញុំនិយាយភាសា កាលីឡេ” ហើយរត់ទៅឯគាត់និយាយថា “តើមានបញ្ហាអ្វីកើតឡើងចំពោះអ្នកទៅ ប្អូនប្រុស?”
“ខ្ញុំបានពេញជាព្រះវិញ្ញាណបរិសុទ្ធ។ អំណាចចេស្តារបស់ព្រះបានបំពេញនៅក្នុងបន្ទប់នោះ។ មានមួយចំនួនបាន កើតឡើងចំពោះខ្ញុំ។ អូ សូមថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់”។ ហើយអ្នកផ្សេងទៀត គេបាននិយាយទៅកាន់ពួក អារ៉ាប់ ហើយគាត់គឺជាពួកកាលីឡេតែចេះនិយាយភាសាអារ៉ាប់បាន។
ពួកគេមិនអាចបកស្រាយបានឡើយ៖ តើនោះគឺជាខ្យល់បក់មកលើមនុស្សទាំងអស់គ្នា នៅពេលដែលហ្វូងមនុស្ស បានមកជាមួយគ្នា ឬក៏ជាការនិយាយភាសាផ្សេងៗ? ព្រះគម្ពីរមិនបានចែងច្បាស់នោះឡើយ... លោកអ្នកអាចធ្វើនូវ កិច្ចការពីររួមគ្នាបាន។ ពួកអ្នកដែលនៅខាងក្រៅគេនិយាយថា “ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំ ណើតរបស់យើងរៀងខ្លួនដូច្នេះ?” គេមិនបាននិយាយថា ពួកគេនិយាយភាសានោះទេ ប៉ុន្តែពួកគេបានស្តាប់ឮវិញ។
47
បន្ទាប់មក គឺជាក្រុមដដែល ជាអ្នកពន្យល់អំពីការនេះ។ លោកពេត្រុសបានចេញមក ហើយនិយាយថា “ឱពួក សាសន៍យូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាអើយ សូមឲ្យអ្នករាល់គ្នានឹងសេចក្តីនេះ ហើយប្រុងស្តាប់ ពាក្យខ្ញុំចុះ ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នានឹកស្មាននោះទេ ព្រោះទើបនឹងម៉ោង៩ព្រឹកនៅឡើយ នេះគឺជាសេចក្តីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា៖ ព្រះទ្រង់មានបន្ទូលថា ដល់ថ្ងៃជាន់ ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស”។ “ព្រះអង្គនោះទ្រង់ត្រូវបញ្ចូនទៅ តាមការសំ រេច នឹងបុព្វញ្ញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ ផង... ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់ថា ”ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់ សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ... ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យ ជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ...“ នៅពេលដែលពួកគេបានឮ... គេនិយាយថា អាម៉ែន! គឺគ្រប់ មនុស្សទាំងអស់ដែលនៅក្រោមស្ថានសួគ៌។ តើមានអ្វីកើតឡើង? គាត់មិននិយាយថា ”ខ្ញុំនឹងនិយាយភាសាកាលីឡេ ទេ ឬខ្ញុំនឹងនិយាយជាភាសានេះទេ“។
នៅខណៈពេលដែលលោកពេត្រុសនិយាយនូវពាក្យទាំងនេះ ពួកគេបាននិយាយថា “បងប្អូនអើយ តើយើងត្រូវធ្វើ យ៉ាងដូចម្តេច ដើម្បីបានសង្រ្គោះ?” ហើយលោកពេត្រុស ក៏បានផ្តល់នូវរូបមន្តដល់ពួកគេ។ នោះគឺជារបៀបដែលតែង តែកើតឡើងជានិច្ច។
48
គឺវាក៏បានធ្វើដំណើរទៅកាន់ព្រះយ៉ាងកៀកកិត។ តើលោកអ្នកដឹងបានយ៉ាងដូចម្តេច? នៅពេលដែលលោក ម៉ាទីនលូធើ ទទួលបានការរាប់ជាសុចរិត គាត់បានហៅថា ជាព្រះវិញ្ញាណបរិសុទ្ធ។ ព្រះជាម្ចាស់ទ្រង់បានដាក់ចូលទៅ ក្នុងវាបន្តិច។ បន្ទាប់តើទ្រង់មានបន្ទូលអ្វី? លោក Wesley បានទទួលការរាប់ជាបរិសុទ្ធ ហើយនិយាយថា “នៅពេល ដែលអ្នកស្រែករកទ្រង់នោះអ្នកនឹងទទួលបាន” ប៉ុន្តែមានមនុស្សជាច្រើនបានស្រែកឡើង តែមិនទទួលបានវាឡើយ។នៅពេលថ្ងៃបុណ្យទី៥០មកដល់ គេក៏និយាយភាសាដទៃឡើង... ជាភាសាដែលពួកគេមិនស្គាល់ ហើយពួកគេនិយាយថា “អ្នកបានទទួលវាហើយ”។ ប៉ុន្តែមានពួកគេជាច្រើនមិនបានទទួលឡើយ។គឺគ្មានសំគាល់អ្វីដែលពួកគេ អាចដឹងនោះឡើយ។ “មានផ្លូវតែមួយគត់ ដែលដឹងគឺជាដើមឈើ”ព្រះយេស៊ូវទ្រង់មានបន្ទូលថា “អ្នកបានស្គាល់តាម រយៈផលដែលវាបានបង្កើតមក”គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាផលផ្លែខាងវិញ្ញាណ។ នៅពេលដែលលោកអ្នកបានឃើញមនុស្សម្នាក់មានពេញដោយអំណាចចេស្តា គឺបានពេញដោយព្រះវិញ្ញាណបរិសុទ្ធនោះលោក អ្នកនឹងឃើញជីវិតដែលមានការផ្លាស់ប្តូរ។ លោកអ្នកបានឃើញថានេះគឺជាសំគាល់ដែលធ្វើឲ្យពួកគេជឿ៖ “គេនឹង ដេញអារក្សដោយនូវឈ្មោះរបស់ខ្ញុំហើយនិយាយភាសាថ្មី។ បើសិនជាសត្វពស់បានចឹកគេ នោះគេមិនឈឺឡើយ។ ហើយបើពួកគេផឹកពិសពស់នោះគេមិនត្រូវស្លាប់ឡើយ។ ពួកគេនឹងដាក់ដៃលើអ្នកជម្ងឺ នោះគេនឹងបានជា”។ ទាំងនេះគឺជាទីសំគាល់ដែលធ្វើឲ្យពួកគេបានជឿ។ ប៉ុន្តែតើអាចឲ្យយើងទទួលបានការទាំងនោះយ៉ាងដូចម្តេចបាន? អំណោយ ទានទាំងនោះគឺស្ថិតនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ តើលោកអ្នកអាចចូលទៅក្នុងរូបកាយទ្រង់យ៉ាងដូចម្តេចបាន?មិនមែន តាមរយៈអ្វីដែលយើងនិយាយនោះទេ ប៉ុន្តែគឺតាមរយៈបុណ្យជ្រមុជនៅក្នុងរូបកាយតែមួយ(១កូរិនថូស១២: ១៣)។ យើងបានទទួលបុណ្យជ្រមុជតែមួយ និងក្នុងរូបកាយតែមួយ។សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នក។
បើសិនជាបងប្អូនណា បានស្តាប់ឮសេចក្តីអធិប្បាយនេះ ដែលមានការមិនយល់ស្រប នោះបងប្អូនអើយចូរចាំថា ដោយព្រោះខ្ញុំស្រឡាញ់ដល់លោកអ្នកបងប្អូន។
49
សំនួរ៖ សំនួរទី១ នៅយប់នេះ៖ បងប្រុស Branham ខ្ញុំគិតថា ទូរទស្សន៍គឺជាបណ្តាសានៅក្នុងលោកីយនេះ។ ចុះតើបងប្រុសគិតយ៉ាងដូចម្តេចដែរ?
តើមាននរណាធ្លាប់សួរបែបនេះដែរឬទេខ្ញុំពិតជាយល់ព្រមជាមួយនឹងអ្នក។ ពួកគេបានបង្កើតវាមក ជាបណ្តាសា ដល់លោកីយនេះ។វាអាចជាព្រះពរដល់លោកីយនេះ ប៉ុន្តែពួកគេបានបង្កើតវាមកជាបណ្តាសា។ គឺអ្វីៗទាំងអស់ បែបដូចនេះ បងប្អូនអើយ វាគឺជាអ្វីដែលលោកអ្នកអាចមើលឃើញខ្លួនឯង។បើសិនជាទូរទស្សន៍គឺជាបណ្តាសា នោះកា សែតក៏ជាបណ្តាសាដែរ ហើយវិទ្យុក៏ជាបណ្តាសានិងទូរស័ព្ទផងដែរ។ វាគឺជាវត្ថុដែលមនុស្សបានបង្កើតមក។ ប៉ុន្តែ តាមរយៈវត្ថុទាំងនោះមានបងប្រុសម្នាក់បាននិយាយកាលពីយប់ម៉ិញថា វាពិតជាពិបាកណាស់នៅក្នុងការសុំចាក់ផ្សាយតាមកម្មវិធីទូរទស្សន៍។ គឺយើងត្រូវចំណាយប្រាក់អស់យ៉ាងច្រើន... ហើយអ្នកអធិប្បាយដែលក្រីក្រមិនអាច អធិប្បាយអំពីដំណឹងល្អនៅតាមទូរទស្សន៍បានទេ។ ដូច្នេះខ្ញុំជឿថាយើងពិតជាអាចធ្វើការចាក់ផ្សាយ “នៅតាមវិទ្យុ បាន”គឺមនុស្សគេអាចយកកូនវិទ្យុរបស់ពួកគេទៅទីណាក៏បានគឺអាចបើកស្តាប់កម្មវិធីរបស់យើងបានគ្រប់ទីកន្លែង។
50
ប៉ុន្តែ បងប្អូនជាទីស្រឡាញ់អើយ ទោះបីបងប្អូនជានរណាក៏ដោយ ខ្ញុំពិតជាយល់ស្របនឹងអ្វីដែលបងប្អូនបាន និយាយណាស់។ វាបានក្លាយទៅជា បណ្តាសាមួយដ៏ខ្លាំងជាងគេនៅក្នុងដំណរមនុស្ស។ នៅក្នុងកម្មវិធីនោះ គេបាន ប្រមូលប្រាក់ទាំងអស់នេះ យកទៅបង់ពន្ធអាករជូនរដ្ឋាភិបាល ហើយគេបានបង្កើនការផ្សាយពាណិជ្ជកម្មអំពីបារី គ្រឿងស្រវឹង និងអ្វីៗផ្សេងៗទៀត ដើម្បីប្រមូលលុយបង់ពន្ធអាករជូនរដ្ឋាភិបាល។ ហើយពួកគេបានចូលមក ហើយ រករឿងពួកអ្នកអធិប្បាយ ដើម្បីទាមទារបានប្រាក់បន្តិចបន្តួច។ នេះគឺជាការដែលគួរឲ្យបារម្ភណាស់។ សូមអរគុណ បងប្រុស បងស្រីដែលបានសួរសំនួរនេះ។
51
សំនួរ៖ ហើយសំនួរមួយនេះក៏ល្អដែរ។ បានសួរថា៖ មានការនៅកន្លែងខ្លះនៅក្នុងព្រះគម្ពីរ ដូចជា ១សាំយូអែល ១៨:១០ បានចែងថាមានវិញ្ញាណអាក្រក់មកពីព្រះ បានធ្វើការមួយចំនួន។ ខ្ញុំមិនយល់អំពី“វិញ្ញាណអាក្រក់ដែលមក ពីព្រះ” សូមបកស្រាយនូវចំនុចនេះ។
ប្រហែលជាតាមរយៈជំនួយមកពីព្រះជាម្ចាស់ហើយ ទើបខ្ញុំអាចឆ្លើយបាន។ នៅត្រង់នេះ វាមិនមែនមានន័យថា ព្រះជាម្ចាស់ទ្រង់គឺជាវិញ្ញាណអាក្រក់នោះទេ។ ដ្បិតគ្រប់វិញ្ញាណទាំងអស់គឺស្ថិតនៅក្រោមព្រះជាម្ចាស់។ ហើយបាន ធ្វើអ្វីៗទាំងអស់ ទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់។
ចំពោះសំនួររបស់អ្នកគឺកំពុងតែនិយាយអំពីវិញ្ញាណអាក្រក់ពីព្រះ ដើម្បីធ្វើទារុណកម្មដល់សូល។ គាត់កំពុងតែស្ថិតនៅក្នុងអារម្មណ៍សោកសង្រេង ដោយព្រោះគាត់បានវិលត្រឡប់ទៅប្រព្រឹត្តអាក្រក់ឡើងវិញ។ ហើយនៅពេលដែលលោកអ្នកត្រឡប់ទៅប្រព្រឹត្តអាក្រក់ឡើងវិញ នោះវិញ្ញាណអាក្រក់នឹងមកគ្រប់គ្រងអ្នកហើយព្រះជាម្ចាស់ទ្រង់នឹងអនុញ្ញាតឲ្យវិញ្ញាណអាក្រក់នោះធ្វើទុក្ខបុកម្នេញដល់លោកអ្នក។
52
ខ្ញុំចង់អានការខ្លះឲ្យលោកអ្នកបានស្តាប់បន្តិច។គឺគ្រប់វិញ្ញាណទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះ។ លោកអ្នកនៅចងចាំ នៅពេលដែលJehoshaphat និង Ahab បានចេញទៅធ្វើសង្រ្គាមដែរឬទេ? ការដំបូងដែលលោក បានដឹងនោះគឺពួកគេបានរៀបចំការការពារនៅកំផែងក្រុង។ ហើយ Jehoshaphat គឺជាមនុស្សសុចរិត គាត់បាននិយាយថា (មានស្តេចពីរអង្គ អង្គុយនៅទីនោះ ពួកគេកំពុងតែនៅជាមួយនឹងកងទ័ពរបស់ពួកគេ)“យើងនឹងសួរដល់ ព្រះយេហូវ៉ា ថាតើយើងគួរតែទៅ ឬមិនទៅ”។
ហើយ Ahab បានចេញទៅហើយនាំយកពួកហោរា ៤០០នាក់ ទៅជាមួយទ្រង់ ហើយបានថែរក្សា និងផ្តល់ចំណីឲ្យពួកគេបរិភោគគ្រប់បែបយ៉ាង ហើយពួកគេមា្នក់ៗ មានរូបរាងល្អៗណាស់។ហើយពួកគេក៏បានចេញមក និងទាយ នូវការមួយដូចគ្នាថា “ចូរចេញឡើងទៅនោះព្រះជាម្ចាស់ទ្រង់នឹងប្រទានជ័យជំនះដល់អ្នក។ ចូរឡើងទៅឯ Ramoth ចុះនោះព្រះជាម្ចាស់ទ្រង់នឹងដណ្តើមយកអ្វីៗទាំងអស់ដល់អ្នក”។ មានម្នាក់នៅក្នុងចំណោមពួកគេ មានស្នែងមួយគូរ នៅក្នុងដៃ ហើយចាប់ផ្តើមរត់ចុះឡើងដើម្បីពន្យល់បកស្រាយពីការនេះ “តាមរយៈស្នែងទាំងនេះ អ្នកនឹងវាយកំទេចពួកគេចេញពីស្រុកអស់ទៅ ហើយស្រុកនោះគឺជាកម្មសិទ្ធិរបស់អ្នកហើយ”។
53
ប៉ុន្តែ តើលោកអ្នកដឹងទេរីឯមនុស្សរបស់ព្រះវិញ គេមិនទុកចិត្តនឹងការទាំងនោះទេ។ បើសិនជាការនោះមិនមែនចេញមកពីព្រះគម្ពីរទេ នោះពិតជាខុសឆ្គងហើយ។ ហើយ Jehoshaphat បាននិយាយថា “ពួកគេទាំង៤០០នាក់ នោះមើលទៅដូចជាត្រឹមត្រូវណាស់។ គឺមើលទៅដូចជាមនុស្សល្អអញ្ជឹង”។
ប្រហែលជាស្តេច Ahab បានតបថា “មែនហើយពួកគេគឺជាមនុស្សល្អ”
ប៉ុន្តែ Jehoshaphat បាននិយាយថា“តើទ្រង់មិនត្រូវការពួកគេនោះថែមម្នាក់ទៀតទេឬអី?” តើហេតុអ្វីត្រូវការម្នាក់ព្រោះពួកគេទាំង ៤០០នាក់ បានទាយនូវការដូចគ្នាហើយនោះ? ដោយព្រោះ គាត់បានដឹងថាការដែលពួកគេទាយ នោះដូចជាមិនត្រូវឡើយ។
គាត់ឆ្លើយថា “មែនយើងនៅម្នាក់ទៀត គឺជាកូនរបស់ Imlah” “ប៉ុន្តែ យើងស្អប់វាណាស់”។ អ្នកអាចចូលទៅឯព្រះវិហាររបស់គេ បានគ្រប់ពេល។ អ្នកនឹងបណ្តេញគេចេញពីស្រុក។ “ព្រោះយើងស្អប់ដល់វាណាស់”
“តើហេតុអ្វីបានជាអ្នកស្អប់ដល់គាត់?”
“វាតែងតែទាយនៅការអាក្រក់ទាន់នឹងយើងជានិច្ច” ខ្ញុំជឿថា Jehoshaphat បានដឹងថាមានអ្វីខុសប្លែកហើយ។ ដូច្នេះ គាត់និយាយថា “ចូរឡើងទៅ ហើយចាប់ Micaiah មក”។
ដូច្នេះពួកគេក៏ចេញមកបន្ទាប់ពីគាត់ គឺពួកគេបានបញ្ជូនអ្នកនាំមក ហើយនិយាយថា “សូមចាំបន្តិចពួកគេបាន នាំពួកហោរារបស់ព្រះ៤០០នាក់មកកាន់ទីនេះ។ពួកគេគឺជាហោរាដែលពូកែជាងគេនៅក្នុងស្រុក ដែលបានទទួលកំ រិត Ph-double-LD'sនិងអ្វីផ្សេងៗទៀត” “តើអ្នកដឹងទេ អ្នកគឺជាមនុស្សទន់ទាបណាស់ដែលមិនបានរៀនសូត្រអ្វីទាំង អស់ហើយឥឡូវអ្នកចង់ធ្វើការប្រឆាំងទាស់នឹងពួកបព្វជិតទាំងនោះផងឬ?”
54
Imlah បាននិយាយការនេះ... ឬខ្ញុំមានន័យថាMicaiah បាននិយាយការនេះថា “ខ្ញុំនឹងមិននិយាយអ្វីឡើយរហូតទាល់តែព្រះយេហូវ៉ាទ្រង់ដាក់ឲ្យមាត់ខ្ញុំនិយាយឡើង នោះខ្ញុំនឹងនិយាយអ្វីតាមដែលទ្រង់មានបន្ទូលតែប៉ុណ្ណោះ ”។ ខ្ញុំចូលចិត្តត្រង់ឃ្លានេះណាស់។ មួយទៀតគឺថា“ខ្ញុំនឹងនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះ” ទោះបីជាអ្នកឯទៀត និយាយអ្វីក៏ដោយ។តែគេតបតថា “ខ្ញុំសូមប្រាប់ដល់អ្នកថា បើសិនជាអ្នកមិនចង់ឲ្យគេបោះទៅក្រៅទេ នោះអ្នកគួរតែនិយាយនូវការដូចគ្នានឹងគេឯងទៅ”។
ដូច្នេះ គាត់ក៏បានដើរចុះមកហើយនិយាយថា “តើខ្ញុំគួរឡើងទៅខាងលើដែរឬទេ?”
គាត់ឆ្លើយថា “ចូរទៅមុខចុះ”“សូមផ្តល់ពេលឲ្យខ្ញុំនៅយប់នេះ ខ្ញុំនឹងនិយាយទៅកាន់ព្រះយេហូវ៉ា”។ ខ្ញុំចូលចិត្តត្រង់ឃ្លានេះណាស់។ នៅយប់នោះ ព្រះយេហូវ៉ាទ្រង់បានលេចមកឯគាត់ បន្ទាប់នៅថ្ងៃស្អែកគាត់ក៏បានឡើងទៅ ហើយនិយាយថា... “ចូរបន្តទៅមុខចុះ ដ្បិតខ្ញុំបានឃើញពួកអ៊ីស្រាអែលដូចជាចៀមដែលគ្មានអ្នកគង្វាល គឺគេបាន រត់ខ្ជាត់ខ្ជាយនៅលើភ្នំ”។
គាត់បានតបថា“តើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី? ខ្ញុំបានដឹងរួចមកហើយ។ នោះគឺពិតជារបៀបដែលគាត់បានធ្វើនៅគ្រប់ពេល គឺនិយាយការអាក្រក់ទាស់នឹងខ្ញុំ”។
តើហេតុអ្វីទៅ?គាត់បាននៅជាប់ជាមួយនឹងព្រះបន្ទូលព្រះ។ តើហេតុអ្វីទៅ? មានហោរាម្នាក់នៅមុនគាត់ គឺជាហោរាអេលីយ៉ា ដែលហោរាដ៏ពិត គឺព្រះទ្រង់មានបន្ទូលតាមរយៈគាត់ថា“ដោយព្រោះឯងបានកំចាយឈាមរបស់ Naboth នោះសត្វឆ្កែនឹងលិទ្ធឈាមរបស់អ្នកដែរ”។ គាត់បានប្រាប់ការអាក្រក់ដល់គេ។លោកអេលីយ៉ាបានឡើងទៅ ស្ថានសួគ៌។ ដ្បិតគាត់បានដឹងថា លោកអេលីយ៉ាមានព្រះបន្ទូលព្រះគឺគាត់នៅជាប់នឹងព្រះបន្ទូលព្រះជានិច្ច។ ខ្ញុំចូល ចិត្តណាស់ ត្រង់ពាក្យថានៅជាប់ជាមួយនឹងព្រះបន្ទូលព្រះ។
55
ព្រះគម្ពីរបានចែងថា“ព្រះយេស៊ូវគ្រីស្ទ ទ្រង់មិនប្រែប្រួលឡើយ ទោះនៅថ្ងៃម្សិលម៉ិញ ថ្ងៃនេះនិងរហូតអស់កល្ប ហើយអំណាចចេស្តារបស់ទ្រង់នៅតែដដែលគឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានសណ្ឋិតនៅលើពួកគេ” ចូរនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះចុះ។ មែនហើយ! ទោះបីជាអ្នកឯទៀតនិយាយអ្វីក៏ដោយ។ទោះបីជាពួកគេទទួលបានការ ថែរក្សា ឬទៅសិក្សានៅសាលាច្រើនប៉ុណ្ណាក៏ដោយគឺមិនអាចប្រៀបស្មើនឹងព្រះបន្ទូលទ្រង់ឡើយ។ ដូច្នេះ គាត់បាន និយាយថា... ពួកអ្នកជឿដ៏ធំអស្ចារ្យទាំងនេះមានពាក់ស្នែងនៅលើក្បាលរបស់ពួកគេ គាត់នឹង... វាយដណ្តើម ទឹកដីនោះថ្វាយស្តេចហើយគាត់បានក៏បានឡើងមក ចង្អុលមកកាន់បបូរមាត់របស់គាត់ (គឺអ្នកអធិប្បាយតូចតាច នេះ)និយាយថា “ខ្ញុំសួរដល់អ្នកនូវការមួយចំនួន”“តើរបៀបណាមួយដែលព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាចេញទៅ នៅពេលដែលទ្រង់ចាកចេញពីខ្ញុំទៅបើសិនជាអ្នកបានដឹងនោះ?”
គាត់និយាយថា “អ្នកនឹងបានយល់នៅពេលដែលអ្នកអង្គុយនៅក្នុងទ្រុងក្នុងនាមជាឈ្លើយសឹកនាពេលខាងមុខ”
56
“ខ្ញុំបានឃើញព្រះយេហូវ៉ាទ្រង់អង្គុយនៅលើបល្ល័ង្ក (អាម៉ែន! សូមស្តាប់)ហើយពួកទេវតានៅស្ថានសួគ៌បានមកព័ទ្ធជុំ វិញទ្រង់” តើមានអ្វីកើតឡើង? ពួកហោរារបស់ទ្រង់បានប្រាប់រួចមកហើយពីអ្វីដែលនឹងកើតឡើងដល់ Ahab។ តើលោកអេលីយ៉ាមិនបាននិយាយដូច្នោះទេឬអី។ នោះគឺជាព្រះបន្ទូលរបស់ព្រះ។ ហើយ Micaiahនិយាយថា “ខ្ញុំបាន ឃើញពួកទេវតាទ្រង់នៅស្ថានសួគ៌នៅជុំវិញទ្រង់។ហើយពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមក។ ហើយព្រះ យេហូវ៉ាទ្រង់មានបន្ទូលថា”តើនរណាម្នាក់អាចចុះទៅ បញ្ឆោតដល់ Ahab បាន ដើម្បីសម្រេចព្រះបន្ទូលរបស់ព្រះ។តើនរណាមួយនឹងចុះទៅ?“
57
ពួកគេម្នាក់ៗបាននិយាយអំពីការនេះដាក់គ្នាទៅវិញទៅមក។ បន្ទាប់មក វិញ្ញាណអាក្រក់ ក៏បានឡើងមក ហើយនិយាយថា “បើសិនជាទ្រង់អនុញ្ញាត នោះទូលបង្គំនឹងចុះទៅឯពួកគេទាំងអស់គ្នាដោយព្រោះពួកគេមិនមានព្រះ វិញ្ញាណបរិសុទ្ធឡើយ គឺខ្ញុំនឹងទៅឯពួកគេ(ពួកគេគឺជាអ្នកដែលបានទទួលការហ្វឹកហ្វឺននៅសាលា) ខ្ញុំនឹងចុះទៅឯ ពួកគេម្នាក់ៗ គឺនឹងបញ្ឆោតដល់ពួកគេហើយធ្វើឲ្យពួកគេទាយនូវសេចក្តីកំភូត”។ តើគាត់បាននិយាយបែបនោះឬ? ហើយគាត់បាននិយាយថា“នោះហើយគឺជារបៀបដែលពួកបញ្ឆោតដល់ពួកគេ” ដូច្នេះវាក៏បានចុះមក។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា“អ្នកទទួលបានការអនុញ្ញាតរបស់ខ្ញុំឲ្យចុះទៅហើយ”។
វាក៏បានចុះមក ហើយចូលទៅក្នុងពួកហោរាក្លែងក្លាយទាំងនោះគឺជាពួកអ្នកបំរើដែលបានទទួលការហ្វឹកហ្វឺនពី សាលាហើយបានធ្វើឲ្យពួកគេទាយនូវសេក្តីកុហកចេញមក។វាគឺជាវិញ្ញាណអាក្រក់ដែលបានធ្វើការទៅតាមបំណង ព្រះហឫទ័យរបស់ព្រះ។
58
គឺដូចជាអ្វីផ្សេងៗទៀតដែរ ដែលលោកអ្នកបានឃើញនៅទីនេះមុននេះបន្តិច។ សូមលោក អ្នកបានបើកទៅកាន់ព្រះគម្ពីរ ១កូរិនថូស៥:១ ជាមួយនឹងខ្ញុំបន្តិច។សូមមើលព្រះបន្ទូលទ្រង់ដែលបានចែងនៅត្រង់ នេះគឺព្រះជាម្ចាស់ទ្រង់បានធ្វើការមួយចំនួន ... ពីរបៀបដែលកើតឡើងដល់វិញ្ញាណអាក្រក់ទាំងនោះហើយ តើពួកវាធ្វើចលនាយ៉ាងដូចម្តេច។ លោកប៉ុលបាននិយាយថា៖
មានឮរន្ទឺសុសសាយជានិច្ចថា មានការកំផិតកើតឡើង ក្នុងពួកអ្នករាល់គ្នាពិតជាការកំផិតម្យ៉ាង ដែលមិនដែលទាំង មានឮនិយាយក្នុងសាសន៍ដទៃផង គឺថាមានមនុស្សម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន។
59
ខ្ញុំមិនដឹងឡើយ គឺខ្ញុំមិនជឿថាមាននរណាមួយអាចនិយាយអំពីការនេះ ឬក៏កាត់យកទៅវិញដែរ ដ្បិតខ្ញុំការពារនូវ អ្វីដែលខ្ញុំបានជឿលើប៉ុណ្ណោះ៖បើសិនជានរណាម្នាក់ គេបានពេញដោយព្រះវិញ្ញាណហើយ នោះគាត់មិនអាច បាត់បង់វិញ្ញាណនោះទេ។
ឯខ្ញុំទោះបីមិននៅជាមួយខាងសាច់ឈាមក៏មែន គង់តែនៅជាមួយខាងឯវិញ្ញាណ ខ្ញុំក៏បានកាត់ទោសដល់អ្នកដែលប្រព្រឹត្តដូច្នោះហើយ ហាក់ដូចជាបាននៅជាមួយគ្នាដែរ។ គឺក្នុងកាលដែលអ្នករាល់គ្នានឹងវិញ្ញាណខ្ញុំបានប្រជុំគ្នា ព្រមទាំងមានព្រះចេស្តានៃព្រះអម្ចាស់យេស៊ូវនៃយើងផងនោះខ្ញុំបានកាត់ទោសអ្នកនោះ ដោយនូវព្រះនាមព្រះយេ ស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ដើម្បីនឹងបញ្ជូនមនុស្សយ៉ាងនោះទៅអារក្សសាតាំង ឲ្យបំផ្លាញនិស្ស័យសាច់ ឈាមគេប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្រ្គោះ ក្នុងថ្ងៃនៃព្រះអម្ចាស់យេស៊ូវវិញ។
ព្រះជាម្ចាស់ទ្រង់មានបន្ទូលអំពីពួកជំនុំដ៏បរិសុទ្ធ ដែលជារូបកាយរបស់ទ្រង់នៅលើផែនដីនេះ (គឺស្ថិតនៅក្នុងកណ្ឌសញ្ញាថ្មី បន្ទាប់កណ្ឌសញ្ញាចាស់) ទ្រង់មានបន្ទូលថា គេគឺជាមនុស្សដ៏អាក្រក់និងកង្វក់នៅក្នុងចំណោមមនុស្ស ដែលអ្នកនោះបានរស់នៅជាមួយនឹងប្រពន្ធរបស់ឪពុកខ្លួន។ទ្រង់មានបន្ទូលថា “ការទាំងនោះបានកើតនៅ ក្នុងរូប កាយរបស់ព្រះគ្រីស្ទ... ពួកជំនុំបានបញ្ជូនមនុស្សនោះទៅឲ្យអារក្សសាតាំងបំផ្លាញនិស្ស័យ...”។ ព្រះជាម្ចាស់ ទ្រង់បានអនុញ្ញាត... ហើយនៅពេលដែលទទួលបានអ្វីមួយទ្រង់នឹងទតរំពៃទៅការដែលបានកើតឡើង នោះ ទ្រង់នឹងវាយពួកគេគឺទ្រង់នឹងត្រឡប់ឲ្យវិញ្ញាណអាក្រក់ដែលបាត់បង់នៅលើពួកគេ នោះពួកគេនឹងទទួលទុក្ខ ទោសដូច្នេះ គេនឹងវិលត្រឡប់មកឯទ្រង់វិញ។
60
នេះហើយគឺជាបញ្ហាដែលកើតមានដល់ពួកជំនុំនាពេលបច្ចុប្បន្ននេះ។នៅពេលដែលមនុស្សម្នាក់គេបានចូលទៅ ក្នុងរូបកាយរបស់ព្រះគ្រីស្ទហើយគេបានក៏បានក្លាយទៅជាសមាជិកមួយ ហើយចាប់ផ្តើមធ្វើការអាក្រក់ ផ្ទុយពីការដែលអ្នករាល់គ្នាបានជួបប្រជុំគ្នា ហើយធ្វើការទាំងនេះដូចស្ទើរតែដូចគ្នា... នៅក្នុងព្រះវិហារBranham។ ប៉ុន្តែ ដរាបណា ដែលលោកអ្នកចង់បញ្ឈប់គេគឺត្រូវស្ថិតនៅក្រោមព្រះលោហិតរបស់ទ្រង់។ ហើយគេក៏បានធ្វើការចាស់ នោះដដែលៗម្តងហើយម្តងទៀតគ្រប់ពេលវេលា។ លោកអ្នកក៏ប្រជុំគ្នា ហើយបញ្ជូនគេទៅអារក្សសាតាំងឲ្យបំផ្លាញ និស្ស័យសាច់ឈាមរបស់គេ ប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្រ្គោះក្នុងថ្ងៃនៃព្រះអម្ចាស់យេស៊ូវវិញ។ ចូរមើល ពីការដាក់ទោសរបស់ព្រះជាម្ចាស់បានចូលមក។ចូរមើលចុះ អារក្សសាតាំងកំពុងតែដឹកនាំពួកគេ។ នោះគឺជាវិញ្ញាណ អាក្រក់ដែលចាប់គេជាប់។
រូបកាយនេះនឹងត្រូវបំផ្លាញទៅ។ទ្រង់នឹងយាងត្រឡប់មកវិញ។ យើងខ្ញុំរកឃើញនៅក្នុងគម្ពីរ ២កូរិនថូស បានចែងថាគេនឹងបានស្អាតនៅចំពោះព្រះជាម្ចាស់។
សូមមើលពីលោកយ៉ូបដែលជាមនុស្សគ្រប់លក្ខណ៍ គឺគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ។ ហើយព្រះជាម្ចាស់ទ្រង់បានអនុញ្ញាតឲ្យវិញ្ញាណមកបំផ្លាញដល់គាត់ ធ្វើទុក្ខទោសដល់គាត់គឺព្យាយាមបំផ្លាញអ្វីៗទាំងអស់ ដែលគាត់មាន វិញ្ញាណដ៏គ្រប់លក្ខណ៍។ព្រះជាម្ចាស់ទ្រង់បានប្រើប្រាស់វិញ្ញាណអាក្រក់ ជាច្រើនដង ដើម្បីបំពេញផែនការ និងតាមបំណងព្រះហ​ឫទ័យរបស់ទ្រង់។
61
សំនួរ៖ សំនួរនេះដូចជារបស់អ្នកដែលបានសួរកាលពីមុន ព្រោះសរសេរដូចគ្នា។បើសិនជាមនុស្សមា្នក់បាន ទទួលព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលគេទទួលជឿហើយក៏ត្រូវបានលើកឡើងទៅស្ថានសួគ៌នៅដែរ ចុះតើចំណែក ឯកូនក្មេងវិញដែលបានស្លាប់នៅមុនពេលដែលគេទទួលជឿនោះ? តើនៅពេលណាដែលពួកគេបានរស់ឡើងវិញ?
បងប្អូនប្រុសស្រីអើយខ្ញុំមិនអាចឆ្លើយបានទេ។ គ្មានបទគម្ពីរណាដែលបានចែងអំពីការនេះឡើយ។ ប៉ុន្តែខ្ញុំអាចបញ្ជាក់បានថានេះគឺជាសំនួរមួយដែលចង់ឲ្យលោកអ្នកពង្រឹងសេចក្តីជំនឿនៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់ហើយ។(នេះជាសំនួរដ៏ល្អណាស់) អ្នកដែលសួរសំនួរនេះ គេចង់ដឹងពីការរស់ឡើងវិញ... តើមានអ្វីកើតឡើងចំពោះទារកមួយនោះ គឺថាបើសិនជាគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ នោះគេនឹងបានលើកឡើងទៅស្ថានសួគ៌... បាទ,ត្រឹម ត្រូវណាស់។ នោះត្រូវតាមអ្វីដែលព្រះគម្ពីរបានចែងហើយ។នោះគឺជាសេចក្តីបង្រៀននៅក្នុងព្រះគម្ពីរ។ ដោយព្រោះ វិញ្ញាណបរិសុទ្ធ បានបំពេញគេគឺជាការរស់ឡើងវិញលើកទីមួយ ជាពួកដែលបានរើសតាំង។ ហើយពួកដែលនៅ សេសសល់វិញ... ។ពួកសំណល់ដែលបានស្លាប់ទៅ នឹងមិនរស់នៅរយៈពេល១០០០ឆ្នាំឡើយ។ បន្ទាប់គ្រា ១០០០ឆ្នាំនឹងមានការរស់ឡើងវិញជាលើកទី២គឺមនុស្សទាំងអស់នឹងមកនៅជុំគ្នានៅមនុស្សបល្ល័ង្កជំនុំជំរះ របស់ទ្រង់។ នេះគឺជាអ្វីដែលបានចែងនៅក្នុងព្រះគម្ពីរ។ប៉ុន្តែអ្នកនេះ គេចង់ដឹងពីអ្វីដែលបានកើតឡើងដល់ទារក ទាំងនេះវិញ។ ផ្ទុយទៅវិញតើពួកគេពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលពួកគេបានកើតហើយឬនៅ? តើពួកគេបានទទួលហើយឬនៅ? ខ្ញុំមិនអាចឆ្លើយបានដែរ។
62
ប៉ុន្តែចូរឲ្យយើងរាល់គ្នានិយាយបែបនេះវិញ៖យើបានដឹងថា ទារកនោះបានស្លាប់ហើយ ថ្វីបើឪពុកម្តាយរបស់ពួកគេបានទទួលសេចក្តីសង្រ្គោះហើយក៏ដោយ។ខ្ញុំមិនយល់ស្របទៅនឹងអ្វីដែលពួកហោរាដែលបានសិក្សានៅសាលា និយាយអំពីការនេះឡើយ។ពួកគេនិយាយថា បើសិនជាទារកនោះបានស្លាប់ទៅដោយសារតែអំពីបាបរបស់ឪពុក ម្តាយរបស់ពួកគេនោះទារកនោះទៅស្ថាននរក។ នៅពេលដែលព្រះយេស៊ូវទ្រង់យាងមក លោកយ៉ូហានបាន និយាយថា “មើលកូនចៀមនៃព្រះនឹងដកអំពើបាបចេញពីលោកីនេះ”។ ហើយបើសិនជាទារកនោះគឺជាមនុស្សដែលនឹងត្រូវមកក្រោមការជំនុំជំរះរបស់ព្រះ ហើយព្រះ​យេស៊ូវទ្រង់បានសុគតដើម្បីរំដោះ​អំពើបាបគេចេញនៅចំពោះ ព្រះនេះហើយគឺជាគោលបំណងដែលទ្រង់បានយាងមកសុគត។ អំពើបាបរបស់លោកអ្នកត្រូវបានអត់ទោសហើយ។ហើយអំពើបាបរបស់ខ្ញុំក៏ត្រូវបានអត់ទោសដែរ។ហើយផ្លូវតែមួយប៉ុណ្ណោះដែលលោកអ្នកអាចបានការអត់ទោសបានគឺលោកអ្នកត្រូវទទួលការអត់ទោសពីទ្រង់សិន។ ទារកនោះមិនអាចទទួលការអត់បាបរបស់ទ្រង់បានទេតែវាមិន បានធ្វើអ្វីខុសឡើយ។ ដូច្នេះ វានឹងអាចទៅស្ថានសួគ៌ដោយសេរី។
ប៉ុន្តែលោកអ្នកនឹងនិយាយថា“តើពួកគេនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ដែរឬទេ?” នេះគ្រាន់តែជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំមិនអាចបកស្រាយតាមព្រះគម្ពីរបានឡើយ។ព្រះជាម្ចាស់ទ្រង់ជ្រាប តាំងពីមុនកំណើតលោកី ម្ល៉េះ ទ្រង់ជ្រាបពីគ្រប់មនុស្សទាំងអស់ដែលបានកើតនៅលើផែនដី...តើលោកអ្នកជឿដែរឬទេ? ទ្រង់ស្គាល់គ្រប់ សត្វល្អិតតូចៗទាំងអស់គឺទ្រង់ស្គាល់អ្វីៗទាំងអស់ដែលកើតនៅលើផែនដីនេះ។
63
សូមឧទាហរណ៍ពីលោក ម៉ូសេ។នៅពេលដែលលោកម៉ូសេបានកើតមក គាត់គឺជាហោរាម្នាក់។ នៅមុនពេល លោកយេរេមាបានកើតមក... ព្រះជាម្ចាស់ទ្រង់ប្រាប់ដល់យេរេមាថា“នៅមុនពេលដែលអ្នកចាប់មាននៅក្នុងផ្ទៃ ម្តាយរបស់ឯងមក ខ្ញុំបានស្គាល់ឯងហើយរាប់ឯងជាបរិសុទ្ធ ព្រមទាំងបានចាក់ប្រេងតាំងឲ្យ​ឯងធ្វើជាហោរាម្នាក់ទៅដល់ប្រជាជាតិទាំងឡាយ។ រីឯលោក យ៉ូហានបាបទីស្ទវិញ នៅក្នុងឆ្នាំ៧១២នៅមុនពេលដែលគាត់បានកើតមក ហោរាអេសាយបានឃើញគាត់នៅក្នុងការជាក់ស្តែង”គាត់គឺជាសម្លេងដែលបានស្រែកនៅទីរហោស្ថាន“។
ព្រះជាម្ចាស់ទ្រង់ជ្រាបគ្រប់ទាំងអស់អំពីទារកតូចៗទាំងឡាយ តើពួកគេនឹងត្រូវធ្វើអ្វី។ ទ្រង់បានជ្រាបថាពួកគេនឹងត្រូវស្លាប់។ គ្មានអ្វីមួយដែលបានកើតឡើងមកដែលព្រះជាម្ចាស់ទ្រង់មិនអាចជ្រាបនោះឡើយ។
64
សំនួរ៖ សំនួរបន្ទាប់ គឺជាម្នាក់ដែលខ្ញុំបានគិតថា ប្រហែលជានរណាម្នាក់... ដែលខ្ញុំបាននិយាយកាលពីយប់ម៉ិញ។ ចូរពន្យល់ពី ស្ត្រីដែលជាប្រពន្ធម្នាក់ បានទទួលសេចក្តីសង្រ្គោះដោយសារការបង្កើតកូនមក។
ស្ត្រីដែលជាប្រពន្ធមិនអាចទទួលសេចក្តីសង្រ្គោះឡើយតាមរយៈការបង្កើតកូននោះ។ សូមបើកទៅកាន់ព្រះគម្ពីរ ១ធីម៉ូថេ២:៨ បន្តិច។ចូរយើងរាល់គ្នាស្វែងរកមើលថា តើទ្រង់មានបន្ទូលអ្វីអំពីកូននោះ។ ខ្ញុំដឹងថាគោលលទ្ធិរបស់ ពួកកាតូលិក បាននិយាយចែងថាស្ត្រីនឹងទទួលបានសេចក្តីសង្រ្គោះនៅពេលដែលបានបង្កើតកូនមក។ ខ្ញុំមិនជឿ ឡើយ។១ធីម៉ូថេ២:៨ បានចែងថា៖
ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗលើកដៃបរិសុទ្ធឡើងនឹងអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតខឹង ឬឈ្លោះប្រកែកឡើយ ឯពួកស្រីៗនោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែប គួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួនមិនមែនជាអ្នកតែង ខ្លួនដោយក្រងសក់ ឬពាក់មាស កែវមុក្តាឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ តែឲ្យសំណំនឹងពួកស្រ្តី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ។ខ្ញុំមិនបើកឲ្យស្រ្តីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះពីព្រោះព្រះបានបង្កើតលោកអ័ដាមមកជាមុន រួចនាងអេវ៉ា ហើយមិនមែនលោក អ័ដាមដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះព្រមទាំងរំលងច្បាប់ផង។តែបើសិនជានាង នៅជាប់ក្នុងសេចក្តីជំនឿ សេចក្តីស្រឡាញ់ នឹងសេចក្តីបរិសុទ្ធទាំងមានគំនិតមារយាទ នោះនាងនឹងបានសង្រ្គោះក្នុង កាលដែលបានបង្កើតកូន។
65
មិនមែនព្រោះនាងបានសង្រ្គោះក្នុងកាលដែលបង្កើតកូននោះទេដ្បិតនាងត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនៗ គឺជា កាតព្វកិច្ចរបស់នាងមិនមែនទៅចិញ្ចឹមបីបាច់ថែរក្ស សត្វឆ្មារ សត្វឆ្កែ ជំនួសឲ្យកូនមនុស្សនោះទេដូចជាពួកគេបាន ធ្វើនាពេលបច្ចុប្បន្ននេះ គឺនាងអាចចេញទៅក្រៅ ដើរលេងពេញមួយយប់បាន។មានមនុស្សខ្លះគេធ្វើបែបនេះ។ សូមទោស ដែលខ្ញុំនិយាយអំពីការនេះប៉ុន្តែពួកគេបានធ្វើវាពិតមែន។ វាគឺជាការដែលគួរឲ្យគ្រោតគ្រាតណាស់ដែលខ្ញុំនិយាយបែបនេះ ប៉ុន្តែសេចក្តីពិត គឺជាសេចក្តីពិត។ ពួកគេមិនចង់បង្កើតកូនទេ។ប៉ុន្តែនៅក្នុងកាលដែលនាងបាន បង្កើតកូនមក បើសិនជានាងជាប់ក្នុងសេចក្តីជំនឿសេចក្តីបរិសុទ្ធ សេចក្តីស្រឡាញ់ ទាំងមានគំនិតមារយាទ នោះ នាងបានសង្រ្គោះ។ប៉ុន្តែបើសិនជាបែបដូច្នោះ នោះអ្នកក៏បានទទួលសេចក្តីសង្រ្គោះដែរ បើសិនជាអ្នកបានកើតជាថ្មី។ លោកអ្នកនឹងត្រូវបានប្រោសឲ្យជា បើសិនជាលោកអ្នកជឿដល់ទ្រង់។លោកអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ បើសិនជាលោកអ្នកទទួលជឿដល់ទ្រង់។ហើយនាងនឹងបានសង្រ្គោះ បើសិនជានាងរក្សានូវចំណុចទាំងអស់នេះ ប៉ុន្តែមិនមែនដោយព្រោះតែនាងជាស្រ្តីនោះទេ។ នេះមិនមែនជាសេចក្តីបង្រៀនរបស់ពួកកាតូលិកទៀតឡើយ។ហើយនៅ ទីនេះ គេបានសួរសំនួរមួយទៀត។ ខ្ញុំគិតថា យើងនៅសល់ពេលអាចឆ្លើយសំនួរមួយនេះបាន។ នេះគឺគ្រាន់តែជាផល នៃការរីកផុសផុលប៉ុណ្ណោះ។ នេះគឺជាផលនៃការប្រជុំ សិក្សានូវសំនួរទាំងនេះ។
66
សំនួរ៖ បងប្រុស Branham នៅក្នុងព្រះគម្ពីរបានចែងថា នឹងមានមនុស្សចេះនិយាយភាសាដទៃហើយក៏មាន អ្នកចេះបកប្រែបានដែរ តើពិតមែនឬ? បើសិនជាដូច្នោះមែន ចូរពន្យល់នៅក្នុងគម្ពីរ ១កូរិថូស.១៤:១៩ ព្រមទាំង ១៤:២៧។
ឥឡូវនេះចូរមើលថាតើនៅក្នុងព្រះគម្ពីរបានចែងយ៉ាងដូចម្តេច។ ១កូរិនថូស១៤:១៩ មនុស្សគេចង់ដឹងតើវាគឺជា បទគម្ពីររបស់មនុស្ស ដែលបានកាត់ស្រាយដោយពាក្យរបស់ខ្លួនដែលគេបាននិយាយភាសាដទៃឬអី “ប៉ុន្តែ ក្នុងពួកជំ​ នុំ ខ្ញុំចូលចិត្តនិយាយតែពាក្យ៥ម៉ាត់ដោយនូវប្រាជ្ញាខ្ញុំ ដើម្បីនឹងបង្រៀនដល់មនុស្សឯទៀត ជាជាងនិយាយភាសាដទៃ១ម៉ឺនម៉ាត់វិញ”។
សូមមើលនៅក្នុងខ២៧“បើមានអ្នកណានិយាយភាសាដទៃនោះនិយាយបានតែ២ ឬ៣នាក់យ៉ាងច្រើន ហើយ ម្នាក់ម្តងៗផងរួចត្រូវមានអ្នក១ជាអ្នកបកប្រែ”។
67
ប៉ុន្តែខ្ញុំកំពុងតែគិតពីអ្វីដែលបងប្រុស បងស្រីកំពុងតែព្យាយាមចូលទៅកាន់ទីនោះ “តើត្រឹមត្រូវដែរឬទេ ដែលមនុស្សម្នាក់គេនិយាយភាសាដទៃ ហើយក៏ចេះបកប្រែអ្វីដែលគាត់និយាយផងដែរ?”សូមអាននៅក្នុងខ១៣បានចែង ថា “ហេតុនោះបានជាអ្នកណាដែលនិយាយភាសាដទៃនោះត្រូវអធិស្ឋានសូមឲ្យចេះបកប្រែដែរ”។
ប្រាកដណាស់។ គាត់អាចបកប្រែដោយខ្លួនឯងបាន។បើសិនជាលោកអ្នកអានបទគម្ពីរដែលបានចែងទាំងអស់ នៅត្រង់នេះ នោះលោកអ្នកនឹងយល់គឺសូមអានមួយជំពូកតែម្តង។ វាគឺការដែលល្អ ហើយការបកស្រាយនឹងមាននៅ ទីនេះស្រាប់។
68
ឥឡូវនេះយើងរាល់គ្នាកំពុងតែនិយាយភាសាដទៃ... ហើយក៏ត្រូវបានថតខ្សែអាត់នេះទុកទៀតខ្ញុំចង់និយាយ ថា ខ្ញុំជឿលើការនិយាយភាសាដទៃដូចដែលខ្ញុំបានជឿលើការប្រោសឲ្យជារបស់ព្រះដែរ និងបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ការយាងមកជាលើកទី២របស់ព្រះគ្រីស្ទហើយនិងអំណាចនៃលោកីយដែលនឹងត្រូវមកដល់ គឺខ្ញុំបាន ជឿលើការទាំងអស់នេះដ្បិតខ្ញុំជឿថានឹងមានការនិយាយភាសាដទៃ ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ការប្រោសឲ្យជា និងអ្វីផ្សេងៗទៀត។
បងប្អូនអើយ ឥឡូវនេះខ្ញុំមានឱកាសអាចនិយាយអំពីការនេះទៅដល់លោកអ្នក ហើយក៏ចង់ធ្វើការពន្យល់អំពីវា ដែរ។បើសិនខ្ញុំបានធ្វើឲ្យបងប្អូនណាមានការឈឺចាប់ សូមកុំប្រកាន់ទោសឡើយដ្បិតខ្ញុំគ្មានបំណងបែបនោះទេ។ សូមកុំឲ្យមានការយល់ច្រលំឡើយ ប៉ុន្តែចូរស្តាប់សិន។តើមានបញ្ហាអ្វីទៅ ដែលភាសាពួកគេនិយាយនោះគឺជាភាសាដែលគេមិនស្គាល់នោះ(សូម្បីតែខ្ញុំជាពួកថ្ងៃបណ្យទី៥០ផង)។ តើមានបញ្ហាអ្វីនៅត្រង់នេះ៖គឺពួកគេមិនចុះចូលនៅក្នុង ការនេះឡើយ។ ហើយការផ្សេងទៀត ពួកគេគ្រាន់តែបណ្តោយឲ្យទៅដោយព្រាវៗ។ ពួកគេមិនបែរមករកឯព្រះបន្ទូល វិញទេ។
69
សូមស្តាប់នេះហើយគឺជារបៀបដែលពួកជំនុំត្រូវបានរៀបចំឡើង។ នៅក្នុងពួកជំនុំថ្ងៃបុណ្យទី៥០... បើសិនជាខ្ញុំជាគ្រូគង្វាលនៅក្នុងពួកជំនុំនេះខ្ញុំនឹងប្រាប់ដល់លោកអ្នកពីរបៀបដែលខ្ញុំរៀបចំចាត់ចែងពួកជំនុំឡើង បើសិនជាខ្ញុំនៅទីនេះគ្រប់ពេលវេលា នាមជាគ្រូគង្វាលនោះ។ ខ្ញុំទទួលស្គាល់គ្រប់ទាំងអំណោយទានទាំងអស់ដែល មានចែងនៅក្នុងព្រះគម្ពីរ។ ខ្ញុំសូមជម្រាបប្រាប់ដល់បងប្អូនដែលជាអ្នកជឿថាដំបូងគេត្រូវបានទទួលបុណ្យជ្រមុជ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់មកគ្រប់ទាំងអំណោយទានដែលមានចែងនៅក្នុងគម្ពីរ ១កូរិនថូស១២ នឹងត្រូវបានប្រើដើម្បីរៀបចំចាត់ចែងនៅក្នុងពួកជំនុំគឺការរៀបចំរូបកាយពួកជំនុំទាំងមូល។
ខ្ញុំមិនត្រូវនិយាយពាក្យណាមួយដែលទាស់នឹងព្រះបន្ទូលព្រះឡើយ៖នោះខ្ញុំនឹងត្រូវបណ្តាសាដោយព្រះវិញ្ញាណ បរិសុទ្ធ។ ហើយព្រះជាម្ចាស់ទ្រង់ជ្រាបខ្ញុំមិនគួរនិយាយថានោះជាការដែលខុសឡើយ។ ប៉ុន្តែ ខ្ញុំគ្រាន់តែនិយាយការ នេះដើម្បីផ្តល់នូវការមើលឃើញពីព្រះបន្ទូលទ្រង់ចេញពីការសិក្សាព្រះបន្ទូលទ្រង់អស់រយៈពេលជិត ២០ឆ្នាំហើយ។ខ្ញុំបានធ្វើជាអ្នកអធិប្បាយជិត ៣០ឆ្នាំហើយ។ ហើយខ្ញុំធ្លាប់ឆ្លងកាត់ការជាច្រើនលោកអ្នកអាចធ្វើការស្រមៃមើលថាតើ វាមានអ្វីខ្លះ? រំពៃមើលមនុស្សគ្រប់ទាំងអស់ គោលលទិ្ធនិងអ្វីៗនៅជុំវិញពិភពលោក។ ការដែលធ្វើបែបនេះ ព្រោះវាគឺ ជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។វាគឺជាចំណង់ខាងសាច់ឈាមរបស់ខ្ញុំដែលនៅខាងក្នុង។ ខ្ញុំត្រូវតែដើរចេញពីការនេះ។ហើយបើសិនជាខ្ញុំដើរដូចជាហោរាខាងសាច់ឈាម នោះខ្ញុំនឹងបាត់បង់ព្រលឹងរបស់ខ្ញុំទៅហើយក៏បាត់បង់អ្នករាល់គ្នា ជាមួយដែរ។ ដូច្នេះព្រះបន្ទូលទ្រង់គឺពិសេសជាងអាហារប្រចាំថ្ងៃទៅទៀត ព្រមទាំងអ្វីៗទាំងអស់ដ្បិតព្រះបន្ទូលទ្រង់ គឺជាជីវិតសម្រាប់ខ្ញុំ។ខ្ញុំចង់សិក្សាព្រះបន្ទូលទ្រង់ឲ្យបានស៊ីជម្រៅជានិច្ច។
70
នៅពេលដែលលោកអ្នកអញ្ជើញទៅកាន់ពួកជំនុំថ្ងៃបុណ្យទី៥០ការដំបូង... (ខ្ញុំមិនចង់មានន័យថា ពួកជំនុំថ្ងៃ បុណ្យទី៥០ទាំងអស់នោះទេតែជាមានពួកជំនុំមួយចំនួន) គឺពេលភាគច្រើនដែលលោកអ្នកបានចូលទៅកាន់ពួកជំនុំ មួយនោះហើយចាប់ផ្តើមអធិប្បាយ គឺខណៈពេលលោកអ្នកកំពុងអធិប្បាយ នោះនឹងមានគេលើកដៃឡើង ហើយនិយាយភាសាដទៃ។ គឺបងប្អូនម្នាក់នោះ នឹងត្រូវបានពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺព្រះវិញ្ញាណបរិសុទ្ធនឹង និយាយមកកាន់ម្នាក់នោះ ប៉ុន្តែមានការមួយនោះគឺថាពួកគេមិនធ្លាប់ទទួលបានការហ្វឹកហ្វឺនឡើយ។ បើសិនជាអ្នក បំរើម្នាក់នោះគេឈរអធិប្បាយដែលបណ្តាលដោយព្រះ នោះព្រះវិញ្ញាណដែលពួកហោរាមាន គឺត្រូវស្ថិតនៅក្រោមអំណាចរបស់ពួកហោរាហើយ។ “ចូរឲ្យការទាំងអស់បានកើតឡើងចុះ...”តើហេតុអ្វីបានជាលោកប៉ុលនិយាយ ដូច្នេះ “នៅពេលដែលមានម្នាក់និយាយ”“នៅពេលដែលគេបានចូលមក នេះគឺជាការយល់ច្រលំមួយ”។
ខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍បែបនោះបើសិនជាមាននរណាមួយលើកដៃឡើង នោះគេនឹងនិយាយភាសាដទៃ។លោកអ្នកត្រូវតែបញ្ឈប់ការអធិប្បាយរបស់លោកអ្នក។
71
បន្ទាប់មក មានការផ្សេងទៀត។មានពេលជាច្រើន ដែលមនុស្សបានលើកដៃឡើង ហើយនិយាយភាសាដទៃ រីឯ មនុស្សដែលនៅអង្គុយវិញមាត់របស់គេទំពារស្ករកៅស៊ូជាប់ ហើយសម្លឹងមើលជុំវិញ។ បើសិនជាព្រះជាម្ចាស់ទ្រង់មានបន្ទូល នោះគេត្រូវនៅស្ងៀម ហើយស្តាប់! តើថា នោះគឺជាសេចក្តីពិត និងព្រះវិញ្ញាណបរិសុទ្ធកំពុងតែមានបន្ទូលនៅក្នុងអ្នកនោះ គឺលោកអ្នកត្រូវតែអង្គុយ ហើយស្តាប់ ដោយការគោរព។ហើយការបកប្រែនឹងមានផ្តល់ជូនលោក អ្នក។ គឺត្រូវអង្គុយរង់ចាំហើយស្តាប់ការបកប្រែនោះមកដល់។ ហើយបើសិនជាគ្មានការបកប្រែទេ នោះពួកគេនឹងរក្សាសនិ្តភាពនៅក្នុងខ្លួនរបស់ពួកគេ។
នៅពេលដែលពួកគេនិយាយភាសាដែលគ្មាននរណាម្នាក់ស្គាល់ព្រះគម្ពីរបានចែងថា ចូរឲ្យពួកគេនិយាយទៅ កាន់ខ្លួនឯងគេចុះ គឺមានពួកគេ ហើយនិងព្រះ។ការដែលគាត់និយាយភាសាដទៃនោះ គឺចង់ស្ថាបនាខ្លួនឯងគាត់។ ហើយភាសាដទៃ ដែលជាគ្រាមភាសាគឺមានលក្ខណៈខុសប្លែកគ្នា។ គាត់និយាយថា “គ្មានអ្វីសោះ” “ប៉ុន្តែ តើសម្លេងនោះមានន័យអ្វី”។ បើសិនជាសម្លេងត្រែបានផ្លុំឡើង លោកអ្នកត្រូវតែដឹងថាតើសម្លេងនោះមានលក្ខណៈដូចម្តេច (គឺគ្រាន់តែគេផ្លុំវាឡើង) ឬលោកអ្នកមិនដឹងថាត្រូវរៀ់បចំខ្លួនយ៉ាងណាដើម្បីចូលធ្វើសង្រ្គាមទេ។ បើសិនជាមានន រណាម្នាក់និយាយភាសាដទៃ ហើយដូចជា “សម្លេងកញ្ចែ” គេនឹងដឹងថា​ ត្រូវធ្វើអ្វី។ ប៉ុន្តែបើសិនជាមានសម្លេង កញ្ចែបាន ផ្លុំឡើង នោះមានន័យថា “ត្រូវភ្ញាក់ពីដំណេកហើយ!” ។ហើយបើសិនជាគេផ្លុំវាតិចៗ នោះមានន័យថា “អង្គុយចុះ”។ ហើយបើសិនជាគេផ្លុំវាឡើងខ្លំាងៗមានន័យថា “សម្រុកចូល”។ ការដែលផ្លុំនោះ សុទ្ធតែមានអត្ថន័យ របស់វាគឺមិនមែនគ្មានន័យនោះទេ។ដូច្នេះ នៅក្នុងពួកជំនុំបើសិនជាគ្មានការបក ប្រែទេ... តែបើសិនជាមានការបកប្រែភាសាដទៃ នោះវិញ អញ្ចឹងភាសាដទៃនោះគឺជាកម្មសិទ្ធិនៅក្នុងពួកជំនុំហើយ។
72
ចូលមកកាន់សំនួររបស់លោកអ្នកវិញដែលបានសួរថា “ទោះបើខ្ញុំនិយាយ ៥០០០ពាក្យជាភាសាដទៃដែល មនុស្ស មិនអាចយល់បាន តើមានន័យអ្វី?”ពិតណាស់ ប៉ុន្តែ លើកតែមានការបើកសម្តែង ឬមានការបកប្រែប៉ុណ្ណោះដើម្បីស្អាងដល់ពួកជំនុំ“។
ខ្ញុំចង់ឲ្យលោកអ្នកយល់បន្តិចអំពីការនេះ។បើសិនជាព្រះជាម្ចាស់ត្រាស់ហៅខ្ញុំឲ្យធ្វើជា គ្រូង្វាលនៅក្នុងពួកជំនុំ នេះនោះហើយគឺជារបៀបដែលខ្ញុំត្រូវដឹកនាំ៖ ខ្ញុំនឹងព្យាយាមរកមនុស្សដែលមានអំណោយទាននោះ។ហើយខ្ញុំត្រូវ ជួបជាមួយនឹងអ្នកទាំងនោះមួយម៉ោងមុន នៅមុនពេលកម្មវិធីចាប់ផ្តើម។គឺអនុញ្ញាតឲ្យពួកគេអង្គុយចុះនៅក្រោម ព្រះវិញ្ញាណបរិសុទ្ធ។ហើយការដំបូងដែលលោកអ្នកបានដឹងនោះគឺ មានម្នាក់បានចុះមក គាត់បាននិយាយភាសា ដទៃ។ នៅមុនពេលដែលព្រះជាម្ចាស់បានប្រទានការនោះមកកាន់ពួកជំនុំព្រះគម្ពីរបានចែងថា គេត្រូវតែឆ្លងកាត់ការ ជំនុំជំរះពីស្មរបន្ទាល់២ឬ ៣នាក់សិន។គឺអ្នកនោះជាអ្នកដែលស្គាល់ខុសស្គាល់ត្រូវ ដែលដឹកនាំដោយព្រះវិញ្ញាណដ្បិតមានពេលជាច្រើន វិញ្ញាណអាក្រក់បានធ្វើការនៅក្នុងពួកជំនុំដែរ។ លោកប៉ុលធ្លាប់បាននិយាយរួចមកហើយ។ប៉ុន្តែ អំណាចចេស្តារបស់ព្រះក៏នៅទីនោះដែរ។ បងប្អូនជាអ្នកស្តាប់អើយសូមប្រាប់ដល់ខ្ញុំមកចុះ តើកន្លែងណាដែល អារក្សមិនអាចអង្គុយបាន។តើនៅកន្លែងណាដែលពួកកូនៗរបស់ព្រះជួបជុំគ្នា ដែលសាតាំងមិនអាចស្ថិតនៅកណ្តាល ពួកគេបាន។សាតាំងវានៅគ្រប់ទីកន្លែង។ មានអ្នកខ្លះបាននិយាយភាសាដទៃ ហើយឥឡូវនេះ មានមនុស្សបីនាក់ដែលអង្គុយនៅទីនោះ គេមានវិញ្ញាណដែលស្គាល់ខុសស្គាល់ត្រូវ។ មានម្នាក់បាននិយាយភាសាដទៃរួចក៏បានឡើង អធិប្បាយ។ គេមិនបានដក់ស្រង់ចេញពីព្រះគម្ពីរឡើយដោយព្រះជាម្ចាស់ទ្រង់មានបន្ទូលថា កុំឲ្យប្រើពាក្យច្រំដែល ឥតប្រយោជន៍ គឺមានបន្ទូលថាកុំឲ្យយើងប្រើឲ្យសោះ។ តើអញ្ចឹងឬ? វាគឺជាសារព្រះបន្ទូលមកកាន់ពួកជំនុំឬ។
73
យើងរាល់គ្នាធ្លាប់ជួបការនេះពីរដងរួចមកហើយនៅក្នុងការរីកផុសផុលនេះ។ សូមមើលពួកគេម្នាក់ៗទៅ៖ និយាយសុទ្ធតែចំចំណុចហើយត្រឹមត្រូវទៀត។ គេបានដើរចូលមក។ ហើយមានម្នាក់បានលើកដៃឡើង រួចនិយាយភា សាដទៃហើយក៏បានបកប្រែ។ រីឯម្នាក់ទៀត បានក្រោកឡើងនៅយប់ផ្សេងទៀត ហើយទាយ ព្រមទាំងនិយាយការផ្សេងៗទៀត ដែលគ្មាននរណាម្នាក់ដឹងថាគាត់និយាយអ្វីនោះទេហើយនៅពេលចុងក្រោយគាត់បាននិយាយចេញមក ថា“មានពរហើយអស់អ្នកដែលបានចូលមកដោយនូវព្រះនាមព្រះយេហូវ៉ា” រួចគាត់និយាយទៀតថា“មានពរហើយ អស់អ្នកណាដែលជឿថា ព្រះយេហូវ៉ាទ្រង់នឹងយាងមក”។
កាលពីយប់ម៉ិញព្រះវិញ្ញាណបរិសុទ្ធ បានយាងមកសណ្ឋិតនៅក្នុងអាគារនេះ។ នោះគឺដើម្បីស្អាងដល់ពួកជំនុំ។ហើយខ្ញុំបានឈរនៅទីនោះ គឺព្យាយាមប្រាប់ដល់មនុស្សថាពួកគេត្រូវតែទទួលព្រះវិញ្ញាណបរិសុទ្ធ។ ហើយអារក្ស បានដើរក្រវែលនៅជុំវិញពួកគេរួចនិយាយថា “កុំស្តាប់អី ចូរអង្គុយនៅឲ្យស្ងៀមទៅ”។ រួចបងស្រីរបស់ខ្ញុំនិយាយថា “Bill បងមានសេចក្តីរីករាយណាស់ដែលប្អូនបានអធិប្បាយ ហើយបងមានអារម្មណ៍ថាបងអាចក្រោកឈរឡើង ព្រម ទាំងអាចលោតផ្លោះជញ្ជាំងនេះផង”។
ខ្ញុំតបថា “ចូរក្រោកឈរឡើងរួចលោតចុះ”
គាត់ឆ្លើយថា “ដ្បិតនៅពេលដែលប្អូនបាននាំការនោះ”“ពួកមនុស្សក៏បានស្រែកឡើង” “បងមានអារម្មណ៍ថា ដូចជា ក្មេងអញ្ចឹង”។
ខ្ញុំតបទៅវិញថា“នោះគឺជាអារក្សហើយ។ នៅពេលដែលវាបានចូលមកធ្វើការនោះ” “នោះបងបានក្រោកឡើង”យើងរាល់គ្នាជាសង្ឃរបស់ព្រះ ដែលបានរៀបចំយញ្ញបូជាខាងវិញ្ញាណហើយផលផ្លែនៃបបូរមាត់របស់យើងរាល់គ្នា បានថ្វាយការសរសើរដល់ព្រះនាមទ្រង់។
74
តើមានអ្វីកើតឡើង។ “មានពរហើយអស់អ្នកណាដែលជឿ”។ អស់រយៈពេល ២ទៅ៣ យប់ហើយ ដែលខ្ញុំបានព្យាយាមពឹកផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ គឺព្រះវិញ្ញាណបានមានបន្ទូលថា“មានពរហើយអស់អ្នកណាដែល បានចូល មកដោយនូវព្រះនាមព្រះយេហូវ៉ា”។ នៅមុនពេលដែលខ្ញុំនិយាយការផ្សេងទៀតខ្ញុំតែងតែនិយាយថា “មានពរហើយអស់អ្នកណាដែលជឿថាព្រះជាម្ចាស់ទ្រង់នឹងយាងមកនៅគ្រានេះ”។ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះគង់នៅក្នុងលោកអ្នកគឺព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតនៅមនុស្ស។ គឺដើម្បីស្អាងពួកគេឡើងតាមសេចក្តីទំនាយ។
នៅទីនេះ មានភាពខុសប្លែកគ្នារវាងទំនាយ ហើយហោរា។ ទំនាយគឺចេញទៅពីម្នាក់ទៅកាន់ម្នាក់ ប៉ុន្តែឯហោរាវិញបានកើតមកពីអារ្យធម៌របស់ហោរាម្នាក់។ ពួកគេមាន “ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ”ហើយគ្មានការជំនុំជំរះលើពួក គេឡើយ។ លោកអ្នកមិនឃើញពួកគេឈរនៅចំពោះហោរាអេសាយឡើយឬហោរាយេរេមា ឬពួកហោរាផ្សេងទៀត ដែរ ដោយព្រោះពួកគេមាន “ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ”ប៉ុន្តែមានវិញ្ញាណនៃសេចក្តីទំនាយ បានស្ថិតនៅក្នុងចំ ណោមមនុស្សលោកអ្នកត្រូវតែមើលដោយចិត្តទុកដាក់ ព្រោះសាតាំងវានឹងនៅក្នុងនោះដែរ។ហើយវានឹងត្រូវជាប់ជំនុំ ជំរះ។
75
យើងរាល់គ្នានឹងមានការរីកផុសផុល។សូមបងប្អូនដែលជាអ្នកបំរើ សូមយកចិត្តទុកដាក់មើលការនេះ ដោយយក ចិត្តទុកដាក់។យើងរាល់គ្នាអាចនឹងមានកម្មវិធីធម្មតានៅក្នុងពួកជំនុំ។ គ្រប់ពេល តែងតែមានមនុស្ស ៥ទៅ៦នាក់ បានទទួលអំណោយទានមកពីព្រះ ដោយមានម្នាក់និយាយភាសាដទៃ ឬក៏មានមនុស្ស ២ឬ៣នាក់និយាយភាសាដទៃ គឺជាអំណោយទាននិយាយភាសាដទៃ។ ហើយមាន ២ ឬ៣នាក់ អាចបកប្រែបាន។ប្រហែលជាមាន មនុស្ស ២ឬ៣ នាក់ គេបានទទួលអំណោយទានខាងប្រាជ្ញា។ពួកគេទាំងអស់សុទ្ធតែបានទទួលអំណោយទានមកពីព្រះ។ អំណោយ ទានទាំងនោះដែលបានប្រទានដល់លោកអ្នក មិនមែនសម្រាប់ការលេងសើចនោះទេ ហើយក៏មិនអាច និយាយថា“សូមថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ ខ្ញុំនិយាយជាភាសាដទៃ! ហាលេលូយ៉ា!”។លោកអ្នកកំពុងតែដាច់ ចេញពីព្រះហើយ។ អំណោយទានទាំងនោះប្រទានមកសម្រាប់ឲ្យលោកអ្នកធ្វើការថ្វាយព្រះ។ ហើយលោកអ្នក គឺជាចំណែកមួយនៅក្នុងពួកជំនុំ គឺលោកអ្នកគួរតែចូលមកបំរើព្រះព្រោះអ្នកដែលមិនបានទទួលការហ្វឹកហ្វឺនអ្វីនោះ នៅចូលមកក្នុងចំណោមពួកយើងរាល់គ្នា។
76
នៅពេលដែលលោកអ្នកបានចូលមកក្នុងបន្ទប់ហើយអង្គុយនៅទីនោះ ដោយព្រោះ​លោកអ្នកជាដៃគូដំណឹងល្អ “ឱព្រះជាម្ចាស់អើយតើមានអ្វីដែលទ្រង់ចង់ឲ្យទូលបង្គំដឹងនៅយប់នេះដែរឬទេ? ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ សូមទ្រង់មានបន្ទូលមកកាន់ទូលបង្គំយើងខ្ញុំផង”។ គេបានស្រែកទូលអង្វរអធិស្ឋានច្រៀងសរសើរ។ នោះ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកសណ្ឋិតនៅពួកគេរួចគេក៏និយាយភាសាដទៃ។ មានម្នាក់បានក្រោកឡើង ហើយ និយាយថា “ឱព្រះដ៏បរិសុទ្ធ”តើជាអ្វីទៅ? សូមស្តាប់ “ចូរទៅប្រាប់ដល់ បងប្រុស Jones ឲ្យចាកចេញពីទីកន្លែងដែលគាត់រស់នៅទៅ ដ្បិតនៅរសៀលថ្ងៃស្អែក នឹងមានខ្យល់ព្យុះស៊ីក្លូនបក់មកក្នុងតំបន់នោះហើយវានឹងកំទេចផ្ទះរបស់ គាត់ និងរបស់របរទាំងឡាយរបស់គាត់ដែរ”។
ការដែលបានដឹងមុននោះគឺជាការដែលល្អណាស់។ ប៉ុន្តែសូមរង់ចាំបន្តិច។ គឺមានមនុស្សបីនាក់ ដែលមានវិញ្ញាណដែលស្គាល់ខុសស្គាល់ត្រូវ។ មានម្នាក់នៅក្នុងចំណោមពួកគេបាននិយាយថា “គឺព្រះយេហូវ៉ា”ហើយម្នាក់ ទៀតនិយាយថា “គឺជាព្រះយេហូវ៉ា”។ពួកគេក៏បានសរសេរចុះនៅក្នុងក្រដាសមួយសន្លឹក ពីអ្វីដែលព្រះវិញ្ញាណមាន បន្ទូល។ហើយពួកគេក៏ត្រឡប់ទៅអធិស្ឋានវិញ ព្រមទាំងអរព្រះគុណព្រះផង។
77
ក្រោយមក“ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ (មានហោរាមួយបានចេញមក) នៅយប់នេះ គេនឹងមកពីទីក្រុង NewYork ដែលជាស្រ្តីម្នាក់ គឺនាងត្រូវបានគេសែងចូលមកក្នុងព្រះវិហារយឺតៗដោយមានកន្សែងពណ៌បៃតងរុំជាប់ ក្បាល។ នាងបានស្លាប់ដោយសារជម្ងឺមហារីក។តើវាបណ្តាលមកពីមូលហេតុអ្វី គឺព្រះជាម្ចាស់បានដាក់ទោសដល់ នាង៖ មានពេលមួយនាងបានលួចលុយពីពួកជំនុំ នៅពេលដែលនាងមានអាយុ១៦ឆ្នាំ។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលមកកាន់បងប្រុស Branham ឲ្យប្រាប់ដល់នាងអំពីការទាំងនេះ។បើសិនជានាងត្រឡប់មករកភាពត្រឹមត្រូវវិញ នោះ នាងបានប្រោសឲ្យជា” សូមចាំបន្តិច។ការនេះមើលទៅគួរឲ្យល្អណាស់ ប៉ុន្តែសូមចាំបន្តិច។ តើអ្នកនឹងសរសេរឈ្មោះរបស់អ្នកនៅលើក្រដាសនេះ គឺជាក្រដាសដឹងខុសត្រូវឬ? តើអ្នកនឹងសរសេរឈ្មោះរបស់អ្នកចុះឬ?
“គឺជាព្រះយេហូវ៉ា”មានម្នាក់បាននិយាយថា “គឺជាព្រះយេហូវ៉ា” បន្ទាប់មក លោកអ្នកត្រូវសរសេរវាចុះ “ព្រះដ៏បរិសុទ្ធទ្រង់មានបន្ទូលថា នៅយប់នេះ នឹងមានត្រូវស្រ្តីមា្នក់ដើរចូលមកគឺមានពិតប្រាកដមែន”។ មានម្នាក់មានពេញ ដោយវិញ្ញាណដែលស្គាល់ខុសស្គាល់ត្រូវ ហើយ២ឬ៣នាក់ទៀត បានចុះឈ្មោះរបស់ពួកគេនៅលើនោះ។ គ្រប់ទាំង សារព្រះបន្ទូលនេះត្រូវបានប្រគល់មកហើយ។
78
មួយខណៈពេលក្រោយមកគេក៏ចាប់ផ្តើមឮសូរជួងបន្លឺរសម្លេងឡើង។ នោះពួកជំនុំផ្តើមកម្មវិធីឡើង។ បន្ទាប់មកពួកគេក៏បាននាំយកនូវសារព្រះបន្ទូលទាំងនេះមក ហើយក៏បានដាក់នៅលើតុ។គឺគេដាក់វានៅព្រះបន្ទូលទ្រង់នៅត្រង់ នេះ។ នៅពេលនោះ ខ្ញុំកំពុងតែអធិស្ឋានហើយបន្ទាប់ពីខ្ញុំបានដើរចេញមក គេក៏បានច្រៀងឡើង។ ហើយអ្វីៗនៅក្នុងពួកជំនុំសុទ្ធតែមានរបៀបរាបរយ នោះមនុស្សក៏បានចូលមក អង្គុយចុះ ហើយសញ្ជឹងគិត អធិស្ឋាននោះហើយគឺជាអ្វី ដែលលោកអ្នកគួរតែធ្វើ។ មិនមែនមកពួកជំនុំដើម្បីនិយាយទៅកាន់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ គឺមកពួកជំនុំដើម្បី និយាយទៅកាន់ព្រះ។គឺលោកអ្នកត្រូវមានការប្រកបទាក់ទងជាមួយនឹងព្រះជាម្ចាស់។ ហើយឥឡូវនេះ យើងរាល់គ្នាកំពុងតែប្រកបជាមួយនឹងព្រះជាម្ចាស់។ គឺយើងរាល់គ្នាបានចូលមក និយាយទៅកាន់ព្រះជាម្ចាស់ដោយភាពស្ងៀមស្ងាត់ នឹងដោយការគោរពហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើចលនានៅក្នុងចំណោមយើងរាល់គ្នា។ អ្នកលេងព្យាណូបានចាប់ផ្តើមលេងភ្លេងប្រហែលជា ៥នាទី នៅមុនពេលចម្រៀងសរសើរបានចាប់ផ្តើមឡើងគឺគេលេងដោយ ស្រទន់៖
ឯនាយឈើឆ្កាង ដែលព្រះសង្រ្គោះរបស់ខ្ញុំទ្រង់បានសុគត
ឯនាយឈើឆ្កាង ដែលខ្ញុំបានស្រែកថាអំពើបាបរបស់ខ្ញុំត្រូវបានលាងសំអាតហើយ...
...ចម្រៀងនេះពិតជាមានភាពស្រទន់ណាស់។គឺបាននាំព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធចូលមកក្នុងពួកជំនុំ។
79
មានមនុស្សកំពុងតែអង្គុយនៅទីនោះហើយមនុស្សមួយចំនួន បានចាប់យំ និងឡើងមកកាន់អាសនា អធិស្ឋានលន់តួនៅមុនកម្មវិធីបានចាប់ផ្តើម។ ព្រះវិញ្ញាណបរិសុទ្ធគង់នៅទីនោះ។ពួកជំនុំកំពុងតែស្ថិតនៅក្នុងសេចក្តីទុក្ខលំ បាកហើយពួកគ្រីស្ទានបានអធិស្ឋានទូលអង្វរទៅកាន់ព្រះ។ពួកគេមិនមែនអង្គុយនៅទីនោះទំពារស្ករកៅស៊ូ ហើយ និយាយថា “ហេ! Liddie សូមហុចគ្រែមលាបបបូរមាត់របស់អ្នកឲ្យខ្ញុំបន្តិចមក។ អ្នកដឹងទេ កាលពីថ្ងៃមុន នៅឯហាង លក់ទំនិញ ខ្ញុំស្ទើរតែដើរជាន់ជើងរបស់អ្នកទៅហើយ។ តើអ្នកមានដឹងទេ?” អូ! គួរឲ្យអាណិតណាស់ គេបានហៅវាថា ជាដំណាក់របស់ព្រះ។ តើហេតុអ្វីបានជាគេគ្មានព្រះគុណព្រះ។ ហើយរូបកាយរបស់ព្រះគ្រីស្ទក៏មកជាមួយគ្នាដែរ។ មនុស្សបានអង្គុយចុះ ហើយនិយាយថា “អ្នកដឹងទេ នៅពេលដែលយើងទៅដល់ទីនោះ គឺវាបែបនេះ បែបនោះឯង...” នៅខាងក្រៅគឺមិនមានបញ្ហាទេ ប៉ុន្តែនៅក្នុងដំណាក់របស់ព្រះវិញ។
80
សូមចូលមកអធិស្ឋានទៅកាន់ព្រះចុះ។ខ្ញុំកំពុងតែនិយាយនៅក្នុងពួកជំនុំនេះ គឺអ្នកដែលនៅខាងក្រោយនោះ។
នៅពេលដែលលោកអ្នកអញ្ជើញចូលមក បន្ទាប់មកការដំបូងដែលលោកអ្នកបានដឹងនោះគឺគ្រូគង្វាលបានដើរ ចេញមក។ គាត់មានភាពស្រស់ស្រាយណាស់។គាត់ពុំចាំបាច់ឆ្លើយនូវសំនួរនេះ សំនួរនោះទេ។ គាត់បានចេញមក ធ្វើកិច្ចការរបស់គាត់។គឺគាត់ស្ថិតនៅក្រោមអំណាចចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ។ ហើយគាត់បានដើរចូលទៅកាន់ទីនោះ ក៏មានអណ្តាតភ្លើងជាច្រើនបានមកប្រជុំគ្នា។ ហើយគាត់ក៏និយាយថា“នេះជាព្រះបន្ទូលរបស់ព្រះមកកាន់ពួក ជំនុំ៖ ជាព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធ។ចំណែកឯបងប្រុស Jones បានចេញមកពីផ្ទះរបស់គាត់ហើយ។ នៅរសៀលថ្ងៃ ស្អែកវេលាម៉ោង ១២ នោះនឹងមានព្យុះស៊ីក្លូនបក់មកលើតំបន់ដែលគាត់រស់នៅ និងបំផ្លាញរបស់របរទាំងឡាយដែលគាត់មាន” បងប្រុស Jones បានដឹងហើយ។ “ព្រះដ៏បរិសុទ្ធទ្រង់មានបន្ទូលថានឹងមានស្រ្តីម្នាក់ចូលមកនៅយប់នេះ”
បន្ទាប់មកគាត់ក៏បានចែកចាយសារព្រះបន្ទូលព្រះ។ការដំបូងដែលលោកអ្នកបានដឹងនោះ គឺគាត់បានចាប់ផ្តើម អធិប្បាយ។គឺមិនត្រូវការការបកប្រែឡើយ។ ហើយយើងរាល់គ្នាក៏បន្តទៅមុខទៀត។យើងបានអធិប្បាយព្រះបន្ទូល។
81
បន្តិចក្រោយមកការដំបូងដែលលោកអ្នកបានដឹង ពេលដែលការអធិប្បាយបានបញ្ចប់ នោះការតម្រង់ជួររង់ចាំការអធិស្ឋានប្រោសឲ្យជាក៏បានចាប់ផ្តើមឡើង។ នោះមានស្ត្រីម្នាក់បានចូលមក។មានអ្នកខ្លះនិយាយជាភាសាដទៃ ហើយនិយាយថា នាងបានចូលមកហើយ។ គ្រប់គ្នាសុទ្ធតែបានដឹងថានឹងមានអ្វីកើតឡើង។ តើសេចក្តីជំនឿត្រូវបាន តាំងឡើងនៅជាមួយពួកគេដោយអណ្តាតភ្លើងយ៉ាងដូចម្តេចទៅ?នាងក៏បានចាប់ផ្តើមប្រមូលមនុស្សមកប្រជុំគ្នា។ តើហេតុអ្វីទៅវាទើបតែបានបញ្ចប់កិច្ចការងារ។ រួចខ្ញុំបាននិយាយថា “លោកស្រី ដែលអញ្ជើញមកពីទីក្រុងNew York កំពុងតែអង្គុយ នៅខាងនោះ...”
“អូ! បាទ, ត្រូវហើយ។តើលោកស្រីដឹងវាបានយ៉ាងដូចម្តេច?”
“នេះគឺជាសារព្រះបន្ទូលរបស់ព្រះមកកាន់ពួកជំនុំ។ នៅពេលដែលអ្នកមានអាយុ ១៦ឆ្នាំអ្នកបានលួចលុយពីពួក ជំនុំ យកទៅទិញសំលៀកបំពាក់ថ្មី តើមែនទេ?”
“អូ! ត្រឹមត្រូវណាស់”។
“ច្បាស់ណាស់នោះគឺជាអ្វីដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលនៅយប់នេះ តាមរយៈបងប្រុស ដែលនិយាយភាសា ដទៃហើយមានបងប្រុសម្នាក់ទៀតបានបកប្រែឲ្យផង។ នោះគឺជាសេចក្តីពិត”។
“បាទ!”
“ព្រះដ៏បរិសុទ្ធទ្រង់នឹងប្រែមកជាការល្អវិញ គឺអ្នកនឹងត្រូវបានប្រោសឲ្យជាពីជម្ងឺមហារីក”។
82
បងប្រុស Jones បានធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់ដោយជិះរទេះត្រឡប់ទៅវិញ ប្រមូលយករបស់របររបស់ គាត់ រួចចាកចេញពីទីកន្លែងនោះ។នៅរសៀលថ្ងៃស្អែក ម៉ោង ២ ការនោះនឹងកើតឡើង។ រួចពួកជំនុំបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់... “ទូលបង្គំយើងខ្ញុំសូមអរព្រះគុណ ដល់ព្រះអម្ចាស់យេស៊ូវចំពោះសេចក្តីសប្បុរសរបស់ ទ្រង់” នោះហើយគឺជាការស្អាងដល់ពួកជំនុំរបស់ព្រះ។
ចុះបើសិនជាការនោះមិនបានកើតឡើងដូចអ្វីដែលគេបាននិយាយនោះវិញ។ នោះមានន័យថា មានវិញ្ញាណអាក្រក់កំពុងតែស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាហើយ។ លោកអ្នកពុំចង់បានការអាក្រក់ឡើយ។តើហេតុអ្វីបានអ្នក ត្រូវការសេចក្តីអាក្រក់នៅពេលដែលផ្ទៃមេឃមានពេញដោយថ្ងៃបុណ្យទី៥០ដ៏ពិតប្រាកដយ៉ាងដូច្នេះ? សូមកុំដកនូវការចាស់ជំនួសឲ្យការអាក្រក់វិញឡើយ។ ចូរយកអ្វីៗ ដែលជាសេចក្តីពិតវិញ។ព្រះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ លោកអ្នករួចហើយ។នោះលោកអ្នកមិនត្រូវការប្រជុំគ្នាទៀតឡើយ ឬក៏ដាក់អ្វីៗចុះនៅត្រង់នេះដែររហូតទាល់តែព្រះ ជាម្ចាស់ទ្រង់បង្ហាញថា លោកអ្នកជាមនុស្សត្រឹមត្រូវដោយព្រោះលោកអ្នកគឺជាអ្នកជំនួយដល់ពួកជំនុំ នៅក្នុងការងារ ដំណឹងល្អ។ ឥឡូវនេះតើលោកអ្នកយល់ថា វាគឺជាអ្វីដែរឬទេ?
83
ចំណែកឯភាសាដទៃគឺជាភាសាដែលគេមិនស្គាល់... គ្មាននរណាម្នាក់អាចដឹងថាគាត់និយាយអ្វីនោះទេ។ពាក្យដែលគាត់បាននិយាយចេញមក គឺសុទ្ធតែមានអត្ថន័យ។
នៅពេលដែលខ្ញុំនៅឯប្រទេសអាហ្វីកខ្ញុំមិនធ្លាប់ជឿលើការនេះឡើយ ដ្បិតសម្លេងដែលគេនិយាយចេញមក សុទ្ធតែមានអត្ថន័យរបស់វា។ ព្រះគម្ពីរបានចែងថា គ្មានសម្លេងណាដែល គ្មានអត្ថន័យនោះទេ។គឺគ្រប់សម្លេងដែលបាន បញ្ចេញមក សុទ្ធតែមានអត្ថន័យរបស់វា។ខ្ញុំធ្លាប់បានឮមនុស្សគេនិយាយថា... “ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជ បុត្រានៃព្រះ”។
មានម្នាក់នៅក្នុងចំណោមពួកគេបាននិយាយថា“Bah-bah, bah-bah-bah-bah” ហើយម្នាក់ទៀតនិយាយថា “Woop-woop-woop-woop-woop”គឺមានន័យថា “ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ”។ ពាក្យដែលគេ និយាយចេញមកគឺគ្មានអត្ថន័យអ្វីទេសម្រាប់ខ្ញុំ ប៉ុន្តែចំពោះពួកគេ វាគឺជាភាសាដែលនិយាយចេញមកមានអត្ថន័យ ដូចជាអ្វីដែលខ្ញុំបាននិយាយចេញមកដែរ។ នៅពេលដែលមានអ្នកបកប្រែភាសា Zulu,Koza, Bantu និងភាសាផ្សេងៗទៀត មកជាមួយ គឺគ្រប់គ្នាសុទ្ធតែបានយល់ពីអ្វីដែលអ្នកទាំងនោះបាននិយាយ។ចំពោះសម្លេង ទាំងនេះ ដែលលោកអ្នកបានស្តាប់ឮ គឺដូចជាពួកគេកំពុងតែនិយាយរអ៊ូរទាំនិងនិយាយប៉ប៉ាច់ប៉ប៉ោច ប៉ុន្តែវាមិន មែនអញ្ចឹងទេ គឺវាមានអត្ថន័យរបស់វា។ ដូច្នេះសូមឲ្យយើងគ្រប់គ្នា បានគ្រប់ចំពោះពួកគេ ហើយអនុញ្ញាតឲ្យ ពួកគេនិយាយវាចុះ។
84
ប្រហែលជាគ្មានសារព្រះបន្ទូលទៀតឡើយនៅពេលនេះ។ គឺកម្មវិធីត្រូវបានបញ្ចប់ហើយ។ បន្តិចក្រោយមក មានអ្នកខ្លះគេបានលើកដៃឡើងភ្លាម់ពេលដែលពួកគេមានឱកាស។ នោះព្រះវិញ្ញាណបរិសុទ្ធ... .ព្រះគម្ពីរបាន ចែងថា“បើសិនជាគ្មានការបកប្រែទេ ចូរឲ្យគេរក្សាសន្តិភាពនៅក្នុងចិត្តរបស់គេចុះ”។ ទោះបីជាវាមើលទៅអាក្រក់បែបណាក៏ដោយ ដោយព្រោះគេនិយាយវាចេញមក នោះចូរមានសន្តិភាពនៅក្នុងចិត្តចុះ។ មានអ្នកនិយាយថា“ខ្ញុំមិនអាចធ្វើបានឡើយ” ព្រះគម្ពីរបានចែងថា លោកអ្នកគួរតែធ្វើវា។គឺចូរឲ្យគេរក្សាសន្តិភាព នៅក្នុងចិត្តចុះ។
បន្ទាប់មក នៅពេលដែលឱកាសចូលមកដល់ស្របពេលដែលអ្វីៗបានរៀបចំរួចរាល់អស់ហើយនោះព្រះវិញ្ញាណបរិសុទ្ធក៏បានយាងមកសណ្ឋិតលើគាត់ ហើយឲ្យគាត់ថ្លែងនូវព្រះបន្ទូលចេញមកអញ្ចឹងសូមអនុញ្ញាតឲ្យ គាត់បានចែកចាយទៅ។ នោះហើយគឺជាអ្វីដែល លោកអ្នកត្រូវធ្វើ។នោះនឹងមានអ្នកបកប្រែចេញមក និយាយថា “នឹងមានស្ត្រីមា្នក់នៅទីនេះ ឈ្មោះថា Sally Jones។ចូរប្រាប់ទៅកាន់នាងថា នេះគឺជាយប់ចុងក្រោយហើយ ដែល ព្រះជាម្ចាស់ទ្រង់ត្រាស់ហៅនាង។ចូរប្រព្រឹត្តឲ្យបានត្រឹមត្រូវនៅចំពោះព្រះចុះ ដោយព្រោះនាងនៅសល់ពេលវេលាខ្លីប៉ុណ្ណោះ”។ នោះ Sally Jones ក៏បានរត់ឡើងមកកាន់អាសនា យ៉ាងលឿនដោយព្រោះនោះគឺជាការត្រាស់ហៅចុង ក្រោយរបស់នាងហើយ។ នោះហើយគឺជាការផ្តល់នូវសារព្រះបន្ទូលឬការបើកបង្ហាញរបស់ព្រះ ពីអ្វីមួយ។
85
នេះគឺជាកិច្ចប្រតិបត្តិការនៅក្នុងពួកជំនុំថ្ងៃបុណ្យទី៥០។គ្មានទំនួលខុសត្រូវណា លើវិញ្ញាណអាក្រក់ដែលបាន ជ្រាតចូលមកក្នុងពួកជំនុំទេដោយព្រះគម្ពីរបានចែងរួចមកហើយ “ចូរឲ្យគេត្រូវបណ្តាសាចុះ”។ ប៉ុន្តែមានអ្វីកើតឡើងវិញនាពេលសព្វថ្ងៃនេះ? មនុស្សគេបែរជាសើចចំអកឲ្យវិញនៅពេលដែលគេឃើញមានអ្នកនិយាយភាសាដទៃ រួច មើលមុខគ្នាទៅវិញទៅមក និងនិយាយគ្នាពីនេះពីនោះ ដោយរិះគន់គ្រូគង្វាល ឬក៏ពួកជំនុំជាដើម។ ការដែលធ្វើបែប នេះមិនត្រឹមត្រូវទេ។ប្រហែលជា គ្រូគង្វាលឡើងអធិប្បាយ ហើយមានអ្នកខ្លះក្រោកឈរឡើង រួចបកប្រែ... ឬក៏អានព្រះបន្ទូល និងមានអ្នកខ្លះទៀតនៅខាងក្រោយកំពុងតែនិយាយភាសាដទៃ។ពេលគ្រូអធិប្បាយឡើងអធិប្បាយ នៅតុអាសនា ក៏មានអ្នកខ្លះបានលើកដៃឡើងហើយបកប្រែពាក្យរបស់គាត់ ដែលជាភាសាដទៃ។ មែនហើយ ខ្ញុំមិន បាននិយាយថាវាគឺជាព្រះវិញ្ញាណបរិសុទ្ធនោះទេ ប៉ុន្តែលោកអ្នកត្រូវតែដឹងពីរបៀបដែលប្រើប្រាស់ព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំចង់ឲ្យលោកអ្នកយល់អំពីការនេះ។ នេះគឺជាគោលបំណងចុងក្រោយរបស់ខ្ញុំ។ដំបូង ខ្ញុំនឹងអានសំនួរពីរ ដែលគេបានសួរ។ទោះបីជាសំនួរនេះសរសេរនៅលើក្រដាសមួយសន្លឹកដ៏ចាស់ក៏ដោយ តែអារក្សដែលអ្នកបានសរ សេរនេះគឺស្អាតណាស់។ តែគ្មានដាក់ឈ្មោះនៅលើក្រដាសនេះទេ។
86
សំនួរ: បងប្រុស Branham តើវាគឺជាការត្រឹមត្រូវដែរឬទេដែលពួកអ្នកបំរើខ្លះគេបានប្រមូលលុយកាក់យ៉ាងច្រើន ចេញពីក្នុងកម្មវិធីរបស់ពួកគេដោយប្រាប់ថា ព្រះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់មនុស្សជាច្រើន ត្រូវថ្វាយដង្វាយឲ្យបានច្រើន? ខ្ញុំចង់ដឹងណាស់ តើវាគឺជាការដែលត្រឹមត្រូវដែរឬទេ? ឬវាគឺជាការដែលខុសវិញ?ព្រោះវាគឺជាការដែល ធ្វើឲ្យខ្ញុំមានការបារម្ភខ្លាំងណាស់។
បងប្អូនអើយខ្ញុំនឹងជម្រាបអំពីការនេះដល់លោកអ្នកបងប្អូនឲ្យបានដឹង... ខ្ញុំនឹងជម្រាបប្រាប់ដល់លោកអ្នកពីអ្វីដែលខ្ញុំបានគិត។ ការនេះ ដូចជាមិនត្រឹមត្រូវទេ។ ខ្ញុំគិតថាវាគួរឲ្យបារម្ភណាស់។
ខ្ញុំគិតថាព្រះជាម្ចាស់ទ្រង់ចាត់បញ្ចូនឲ្យខ្ញុំមកបំរើទ្រង់។ មានពេលមួយ ខ្ញុំមិនមានប្រាក់សោះ។ខ្ញុំគ្រាន់តែអាច និយាយបានថា “សូមដាក់ដង្វាយនោះនៅលើតុចុះ”ហើយអ្នកចាត់ចែងបានមកឯខ្ញុំ ហើយនិយាយថា “សូមមើល Billyយើងមានដង្វាយ ៥០០០ដុលារនៅក្នុងយប់នេះ។ តើអ្នកមានលុយធ្វើដំណើរនៅក្នុង Jeffersonville ដែរឬទេ?”
ខ្ញុំបាននិយាយថា“ព្រះជាម្ចាស់ទ្រង់បានចាត់ឲ្យខ្ញុំមកទីនេះ ឬក៏ខ្ញុំមិនត្រូវមកកាន់ទីនេះ។ដោយគ្រាន់តែប្រមូល ប្រាក់ដង្វាយតែប៉ុណ្ណោះទេ” នៅមុនពេលដែលកម្មវិធីបានបញ្ចប់មានគេនិយាយថា “តើអ្នកដឹងទេ ព្រះជាម្ចាស់ទ្រង់ បានប៉ះពាល់ចិត្តរបស់ខ្ញុំឲ្យថ្វាយដង្វាយ ៥០០០ដុលារក្នុងកម្មវិធីនេះ”។
87
ខ្ញុំមិនជឿលើការអូសទាញនោះទេគឺមកសុំលុយទេ។ ខ្ញុំគិតថាវាគឺជាទង្វើដែលខុសឆ្គងហើយ។ បងប្អូនអើយ បើសិនជាបងប្អូនធ្វើបែបនោះ សូមកុំអនុញ្ញាតឲ្យខ្ញុំធ្វើឲ្យអារម្មណ៍របស់លោកអ្នកឈឺចាប់នោះឡើយ។លោកអ្នកត្រូវតែ ប្រព្រឹត្តនៅក្នុងផ្លូវដែលត្រឹមត្រូវគឺជាផ្លូវដែលទ្រង់សព្វព្រះហឫទ័យឲ្យលោកអ្នកបានធ្វើ។ ប៉ុន្តែខ្ញុំនិយាយការនេះសម្រាប់តែខ្លួនឯងខ្ញុំប៉ុណ្ណោះទេ។
ខ្ញុំធ្លាប់បានដឹងថាពួកអ្នកដឹកនាំ គេបាននាំការបោះជំរុំមួយដ៏ធំ។ Gertie អ្នកបាននៅជាមួយនឹងខ្ញុំហើយក៏មាន មនុស្សជាច្រើនទៀតដែរ មានវត្តមាននៅទីនេះ។ ពួកគេបានចំណាយពេលមួយរសៀលពេញនិយាយទៅលើនិកាយ ដែលល្បីៗ គឺមានពីរ ទៅបី និយាយជាមួយគ្នា(នោះគឺវាកើតមានឡើងនៅក្នុងពួកជំនុំទូទៅ ក៏ដូចជាពួកជំនុំនាពេលបច្ចុប្បន្ននៅក្នុងទីក្រុងនេះដែរ) គឺជាមហាសន្និបាតមួយដ៏ធំគឺពួកគេបានចំណាយពេលវេលាមួយរសៀលពេញ ឈរ នៅតុអាសនា ហើយគម្រាមថាព្រះជាម្ចាស់ទ្រង់នឹងបំផ្លាញផលដំណាំរបស់ពួកគេ ហើយទ្រង់នឹងឲ្យពួកកូនៗរបស់គេមានជម្ងឺខួរឆ្អឹងខ្នង និងអ្វីៗផ្សេងទៀតបើសិនជាពួកគេមិនបានដាក់ចូលនៅក្នុងអង្គប្រជុំ។ នោះគឺពិតជាសេចក្តីពិត មែន ដោយមានដាក់ព្រះបន្ទូលជាសំអាងនៅខាងមុខខ្ញុំទៀត។ខ្ញុំបាននិយាយថា “គេនឹងត្រូវបណ្តាសារនៅចំពោះ ព្រះហើយ ព្រមទាំងអ្នកដែលដើរតាមគេផង”។បើសិនជាព្រះជាម្ចាស់ទ្រង់បានបញ្ចូនលោកអ្នកមក នោះទ្រង់នឹងថែ រក្សាលោកអ្នកហើយ។តែបើសិនជាព្រះជាម្ចាស់ទ្រង់មិនបានបញ្ចូនលោកអ្នកមកទេ នោះចូរអនុញ្ញាតឲ្យពួកនិកាយថែរក្សាអ្នកវិញទៅ។ ប៉ុន្តែ បើសិនជាព្រះជាម្ចាស់ទ្រង់បញ្ចូនអ្នករាល់គ្នាមកនោះទ្រង់នឹងថែរក្សាដល់លោកអ្នកហើយ។
88
សំនួរ: តើគួរតែមានរបស់លេងអ្វី នៅថ្ងៃបុណ្យណូអែលក្នុងពួកជំនុំបរិសុទ្ធរបស់ព្រះនោះ?
បើសិនជាគេរៀបចំឡើងសម្រាប់ព្រះគ្រីស្ទនោះមិនអីទេ។ ប៉ុន្តែបើសិនសម្រាប់ Santa Claus វិញ នោះមានបញ្ហា ហើយព្រោះខ្ញុំមិនជឿលើគាត់ឡើយ។ ខ្ញុំតែងតែនៅឆ្ងាយពីការនោះណាស់។ ខ្ញុំមិនជឿលើ Santa Claus​ ទេ។ ដូចជា របស់របរបុណ្យណូអែលមួយចំនួននៅទីនេះខ្ញុំគិតថា វាដូចជាគួរឲ្យអស់សំណើចណាស់។ ដ្បិតខ្ញុំគិតថា ពួកគេបានរៀបចំរបស់របរទាំងនោះ​នៅថ្ងៃបុណ្យណូអែលសម្រាប់ព្រះគ្រីស្ទ តែគេបានដាក់ Santa Claus ចូលនៅក្នុងនោះវិញ។
Santa Claus គឺជារឿងប្រឌិតមួយ។ (ខ្ញុំសង្ឃឹមថាខ្ញុំមិនធ្វើឲ្យលោកអ្នកមានអារម្មណ៍ឈឺចាប់នោះទេ ជាពិសេស ក្មេងៗ)ប៉ុន្តែខ្ញុំត្រូវតែជម្រាបប្រាប់ដល់លោកអ្នកបងប្អូន។ ប្រហែលជា ២៥ឆ្នាំ ឬ៣០ឆ្នាំកន្លងមកហើយមានអ្នកបំរើ ម្នាក់ នៅក្នុងទីក្រុងនេះ គឺជាគ្រូគង្វាលនៅក្នុងពួកជំនុំដ៏ធំមួយដែលខ្ញុំបានស្គាល់យ៉ាងច្បាស់ គាត់គឺជាមិត្តសម្លាញ់ របស់ខ្ញុំគាត់បានដើរមកកាន់ខ្ញុំ។ គឺជាលោក Charlie Bohano (បងប្រុស Mike តើបងនៅចាំលោក Charlie Bohanon ដែរឬទេ គាត់គឺជាមិត្តសម្លាញ់ដ៏ល្អម្នាក់របស់ខ្ញុំ)នោះយើងក៏បានអង្គុយនៅក្នុងការិយាល័យរបស់គាត់ ហើយនិយាយ គ្នា“ខ្ញុំមិនធ្លាប់បានប្រាប់ដល់កូនៗរបស់ខ្ញុំ ឬក៏ចៅៗរបស់ខ្ញុំ ថារឿងនោះគឺជារឿងកុហកទេ”គាត់បាននិយាយថា “កូន ប្រុសតូចរបស់ខ្ញុំ បានដើរមកកាន់ខ្ញុំបន្ទាប់ពីគាត់មានអាយុ១២ឆ្នាំ រួចនិយាយប្រាប់ខ្ញុំអំពី Santa Claus...” គឺវាបាន និយាយថា “ខ្ញុំមានរឿងប្រាប់ដល់ប៉ានិងម៉ាក់...” គាត់បានធ្វើការសម្រាប់មនុស្ស ហើយបន្ទាប់មកគាត់ ក៏ត្រឡប់ មកវិញ “ប៉ាចុះតើព្រះយេស៊ូវធ្វើដូចគ្នាដែរឬទេ?”
តាមសេចក្តីពិត។ Santa Claus គឺចេញមកពីពួកកាតូលិកគេគឺជា Kriss Kringle ឬ Nicholas ដ៏បរិសុទ្ធ ដែលជាបុរសវជនជាតិអាឡឺម៉ងវ័យចំណាស់ម្នាក់ដែលគាត់ធ្លាប់បានធ្វើការល្អដល់ក្មេងៗអស់រយៈពេលជាច្រើនឆ្នាំ។ ហើយ ក្រោយមកពួកគេក៏បានប្រកាន់វាជាប់ក្លាយទៅជាប្រពៃណីមួយ។ ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទវិញគឺជាព្រះរាជបុត្រានៃ ព្រះ។ ទ្រង់គឺជាព្រះដ៏ពិត ហើយមានព្រះជន្មរស់ផង។
89
លោកអ្នកប្រហែលជាមិនយល់ស្របជាមួយនឹងខ្ញុំចំពោះការនេះឡើយ។ ប៉ុន្តែបើសិនជាលោកអ្នកមិនយល់ព្រមជាមួយនឹងខ្ញុំទេ ចូរចាំថា យើងនៅតែជាមិត្តសម្លាញ់គ្នាដដែល តើបានទេ?ខ្ញុំស្រឡាញ់ដល់លោកអ្នកបងប្អូន ហើយ ខ្ញុំក៏មិនចង់ធ្វើឲ្យលោកអ្នកមានការឈឺចាប់ដែរ។ តែខ្ញុំសូមនិយាយដោយស្មោះត្រង់។បើសិនជាខ្ញុំនិយាយរឿងកុហក ដល់លោកអ្នក នោះខ្ញុំគឺជាមនុស្សកុហកហើយ។តែខ្ញុំចង់និយាយសេចក្តីពិតដល់លោកអ្នកវិញ។
ខ្ញុំប្រាប់ដល់កូនរបស់ខ្ញុំពីអំរឿងSanta Claus។ “តែសូមមើល លោកប៉ា នៅយប់បុណ្យណូអែល Santa Claus នឹង មក”។
តើដឹងទេ នៅថ្ងៃមុនខ្ញុំបានចុះទៅកាន់ទីនោះ ហើយខ្ញុំបានព្យាយាមប្រាប់ការនោះដល់ក្មេងស្រីតូចម្នាក់។ខ្ញុំ បាននៅក្នុងអាគារនោះ ហើយពួកគេក៏បានឈរនៅទីនោះដែរ គឺនៅឯ Quaker Maid។ រួចខ្ញុំបានដើរទៅកាន់ទីនោះដើម្បីគ្រឿងទេសម្ហូបអាហារ។ ដូច្នេះ ប្រពន្ធរបស់ខ្ញុំ ហើយនិងខ្ញុំ បានទៅដល់ទីនោះ។ ស្រាប់តែឃើញមានក្មេងស្រីតូចមួយដ៏គួរឲ្យអាណិត មានអាយុមិនដល់១៨ខែផង នាងបានឈរនៅទីនោះ... ហើយច្រៀង “DingleBells, Dingle Bells...” ខ្ញុំបាននិយាយទៅកាន់ក្មេងស្រីតូចនោះថា“តើក្មួយកំពុងតែរង់ចាំ Santa Claus មែនទេ?”
នាងឆ្លើយថា “នោះគឺជាប៉ារបស់ខ្ញុំ”
ខ្ញុំតបថា “សូមព្រះប្រទានពរដល់ក្មួយ។គឺសូមបានប្រាជ្ញា”
90
នៅទីនេះគឺពិតជាចម្ងល់ដ៏ពិតប្រាកដមែន។ បន្ទាប់ពីបកស្រាយនូវចំណុចនេះខ្ញុំនឹងបញ្ចប់សេចក្តីអធិប្បាយ របស់ខ្ញុំ។ នេះគឺជាបទគម្ពីរដែរល្អណាស់ប៉ុន្តែវាគឺជាចម្ងល់ទៅចំពោះមនុស្សគ្រប់គ្នា។ គឺខ្ញុំនៅតែឆ្ងល់ត្រង់ចំណុចនេះអស់រយៈពេលរាប់សិបឆ្នាំមកហើយ ប៉ុន្តែមានតែតាមរយៈព្រះគុណរបស់ព្រះទេ... ហើយប្រពន្ធរបស់ខ្ញុំកំពុងតែអង្គុយនៅខាងក្រោយនោះ នៅពេលដែលនាងបានស្តាប់ឮសំនួរដែលបានសួរកាលពីរសៀលនេះ នាងបាននិយាយថា “Bill តើបងនឹងឆ្លើយសំនួរនោះយ៉ាងដូចម្តេច?” នាងនិយាយថា“ខ្ញុំតែងតែឆ្ងល់នៅក្នុងខ្លួនឯង” “ខ្ញុំមិនយល់ សោះឡើយ” រួចខ្ញុំតបថា“អូនសម្លាញ់អើយ នៅយប់នេះ បងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព តាមរយៈជំនួយមកពីព្រះជាម្ចាស់”។
91
សំនួរ៖ បងប្រុស Branham សូមពន្យល់បទគម្ពីរ ហេព្រើរ៦:៤-៦។
នៅទីនេះ លោកអ្នកនឹងមើលឃើញពីសេចក្តីជំនឿ ព្រះគុណ ការការពាររបស់ពួកអ្នកជឿ និងសេចក្តីខ្ជាប់ខ្ជួនរបស់ពួកបរិសុទ្ធ។ ហេព្រើរ៦:៤-៦ខ្ញុំនឹងបញ្ចប់សេចក្តីអធិប្បាយរបស់ខ្ញុំនាពេលបន្តិចទៀតនេះ ហើយខ្ញុំសង្ឃឹមថាព្រះជាម្ចាស់ទ្រង់នឹងជួយដល់ខ្ញុំអាចពន្យល់ដល់លោកអ្នករាល់គ្នាឲ្យបានយល់កាន់តែច្បាស់។ សូមអភ័យទោស នៅយប់នេះខ្ញុំនឹងអធិប្បាយប្រធានបទដូចគ្នា នឹងសេចក្តីអធិប្បាយនៅព្រឹកម៉ិញដែរ។
យើងរាល់គ្នាជឿថាមិនមែនគ្រប់គ្នាសុទ្ធតែចេញមកស្រែក ហើយនិយាយភាសាដទៃទាំងអស់គ្នានោះទេរួចក៏បានទទួលជីវិតអស់កល្បនោះទេ។ ប៉ុន្តែ យើងរាល់គ្នាជឿថាបើសិនជាលោកអ្នកបានទទួលជីវិតអស់កល្បជានិច្ច ដោយសារព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យនោះ គឺលោកអ្នកមានជីវិតអស់កល្បជានិច្ចជារៀងរហូត។តែបើមិនមែនទេ ព្រះយេស៊ូវទ្រង់មានបន្ទូលថា អ្នកនោះគឺជាគ្រូបង្រៀនខុសឆ្គងហើយ។នៅក្នុងគម្ពីរ យ៉ូហាន៥:២៤ បានចែងថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថាអ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ ជីវិតវិញ”។ “គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេលើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតដែរ”។
92
សូមមើល៖ បើសិនជាខ្ញុំត្រឡប់ទៅកាន់ព្រះគម្ពីរលោកុប្បត្តិជំពូក១គឺជាសេចក្តីអធិប្បាយរបស់លោកប៉ុល... ហើយឥឡូវនេះ នៅក្នុងគម្ពីរកូរិនថូសវិញ បានចែងថាម្នាក់ៗសុទ្ធតែមានអណ្តាត ហើយអាចស្រែកច្រៀងបាន។ លោកអ្នកសំគាល់ឃើញថា ពួកជំនុំឯទៀតគឺមិនមានបញ្ហាអ្វីឡើយ។ គាត់មិនដែលនិយាយអ្វីអំពីការនេះទេ។ តើ លោកប៉ុលមានធ្លាប់បាននិយាយអំពីភាសាដទៃនៅក្នុងពួកជំនុំអេភេសូរដែរឬទេ ឬពួកជំនុំរ៉ូម? អត់ទេ!ពួកគេចេះ និយាយភាសាដទៃបាន ដូចជាពួកកូរិនថូសបានធ្វើដែរប៉ុន្តែពួកគេបានរៀបចំវាតាមលំដាប់លំដោយវិញ។ ពួកជំនុំកូរិនថូសមិនអាចរៀបចំវាទៅតាមលំដាប់លំដោយទេ។ ប៉ុន្តែនៅពេលដែលលោកប៉ុលទៅដល់ទីនោះគាត់ក៏បានរៀប ចំពួកជំនុំឲ្យមានលំដាប់លំដោយវិញ។ គឺដូចជាលោក Oral Roberts និយាយថា“ព្រះទ្រង់ល្អណាស់” តើបងប្អូនជឿ ដែរឬទេ?
លោកអ្នកនឹងនិយាយថា “បងប្រុសBranham អើយ ចុះចំណែកឯពួកថ្ងៃបុណ្យទី៥០វិញ ដែលគេអាចនិយាយ ភាសាដទៃបាននោះ?”ខ្ញុំគិតថាពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ ច្បាស់ណាស់ពួកគេបានទទួលមែន។ តើហេតុអ្វីទៅ? តើលោកអ្នកជឿថា ព្រះជាម្ចាស់ទ្រង់ល្អដែរទេ? មានពេលមួយ លោកថូម៉ាស បាននិយាយថា“ឱព្រះអម្ចាស់ អើយ ទ្រង់ជ្រាបហើយថា...”
រី ឯពួកសិស្សដទៃទៀតក៏បានជឿដូចគ្នាដែរ ដោយនិយាយថា “យើងរាល់គ្នាដឹងថា ទ្រង់គឺជាព្រះពិតប្រាកដមែន!”
“អូ” លោកថូម៉ាសនិយាយថា “អត់ទេខ្ញុំមិនជឿឡើយ។ មានផ្លូវមួយដែលអាចឲ្យខ្ញុំជឿបាន គឺលុះត្រាតែខ្ញុំបាន ឃើញភស្តុតាង។ខ្ញុំនឹងស្ទាបលើស្នាមរបួសរបស់ទ្រង់ដោយដៃរបស់ខ្ញុំផ្ទាល់។”
ព្រះទ្រង់ល្អណាស់។ទ្រង់មានបន្ទូលថា “សូមចូលមក ថូម៉ាសអើយ ខ្ញុំនៅទីនេះហើយ”
រួចថូម៉ាសនិយាយថា “ខ្ញុំជឿហើយ”
ទ្រង់មានបន្ទូលថា “មែនហើយថូម៉ាស បន្ទាប់ពីអ្នកបានឃើញខ្ញុំហើយ អ្នកក៏បានចាកចោលខ្ញុំ រួចអ្នកក៏បានយកដៃមកពាល់ខ្ញុំ ហើយអ្នកក៏បានជឿ។ ប៉ុន្តែ អស់អ្នកដែលបានជឿដល់ខ្ញុំដែលមិនធ្លាប់បានឃើញខ្ញុំនោះ តើគេ បានទទួលរង្វាន់ធំយ៉ាងណាទៅ”។ ព្រះទ្រង់ល្អណាស់ទ្រង់បានប្រទានបំណងចិត្តដល់លោកអ្នក។ គឺគ្រាន់តែជឿដល់ ទ្រង់តែប៉ុណ្ណោះ។នោះហើយគឺជាសេចក្តីស្លាប់ដែលវាយកំទេចអារក្សសាតាំង។ នៅពេលដែល មនុស្សគេបានទទួលព្រះបន្ទូលទ្រង់ នោះគេអាចនឹងសម្លាប់អារក្សបានគ្រប់ពេលវេលា។នោះហើយគឺជាការវាយប្រហារដ៏ខ្លាំងក្លាដែល អារក្សទទួលបាននៅពេលដែលមនុស្សគេទទួលជឿលើព្រះបន្ទូលរបស់ទ្រង់។ ដូចជាខ្ញុំធ្លាប់បាននិយាយថា “មនុស្សមិនមែនរស់ដោយសារ... ប៉ុន្តែគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញមកពីឱស្ថរបស់ទ្រង់វិញ”។
93
សូមកត់សំគាល់នៅត្រង់នេះ។ខ្ញុំនឹងចាប់ផ្តើមអានខ១៖
ដូច្នេះ ចូរឲ្យយើងឈប់ខាងឯសេចក្តីបឋមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខ្ញុំឲ្យបានជឿនទៅមុន ដរាបដល់ពេញខ្នាតចុះ...
(ការដំបូងដែលខ្ញុំចង់ឲ្យលោកអ្នកបានដឹង៖តើលោកអ្នកនិយាយអំពីនរណានៅទីនេះ? នៅក្នុងព្រះគម្ពីរហេព្រើរ ពួក គេនិយាយភាសាហេព្រើរតើមែនទេ? ពួកយូដាគេបានបដិសេធព្រះយេស៊ូវ... តើលោកអ្នកយល់ដែរឬទេ?គាត់កំពុងតែនិយាយទៅកាន់ពួកយូដា គឺគាត់កំពុងតែបង្ហាញដល់ពួកគេ ពីស្រមោលក្រិត្យវិន័យដែលជាគំរូអំពី ព្រះគ្រីស្ទ។ ការចាស់ទាំងអស់ គឺជាគំរូថ្មីមួយ។)
94
គាត់ធ្លាប់បាននិយាយជាមួយនឹងពួកគេអំពីសេចក្តីបង្រៀនទាំងឡាយ។ឥឡូវនេះ ចូរយើងនិយាយអំពីការដែល ពេញខ្នាតវិញ។ លោកអ្នកបានគ្រប់លក្ខណ៍នៅក្នុងព្រះជាម្ចាស់នៅពេលដែលលោកអ្នកបានដៅចំណាំដោយព្រះ វិញ្ញាណបរិសុទ្ធរហូតដល់ថ្ងៃប្រោសលោះ។“គឺគេបានកើតនៅក្នុងព្រះ មិនជាប់មានបាបទៀតឡើយ ដ្បិតពូជរបស់ព្រះនឹងនៅជាប់ជាមួយគាត់”។
អ្នកដែលបានពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺមិនគិតថាគាត់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធឡើយ ប៉ុន្តែគាត់បានកើតនៅក្នុងព្រះវិញ្ញាណព្រះ ដែលមិនបានប្រព្រឹត្តបាបដ្បិតគ្រាប់ពូជនៃព្រះគឺគង់នៅក្នុងគាត់ គឺគាត់មិន អាចធ្វើបាបបានឡើយ។តើព្រះគម្ពីរបានចែងយ៉ាងដូច្នេះឬ? មិនមែនជាអ្វីដែលអ្នកធ្វើនោះទេ ក៏មិនមែនជាអ្វីដែលលោកីយនេះគិតចំពោះអ្នកដែរ តែគឺជាអ្វីដែលព្រះជាម្ចាស់គិតដល់លោកអ្នកវិញ។តើខ្ញុំអាចបើកបរនៅក្នុងទីក្រុង ក្នុង ល្បឿន៤០ម៉ាយក្នុងមួយម៉ោងបានដោយគ្មានប៉ូលីសណាចាប់ខ្ញុំឬ? បើសិនជាខ្ញុំទទួលបានលិខិតអនុញ្ញាត ពីចៅ ហ្វាយក្រុងនោះ?ទេគឺខ្ញុំមិនអាចបើកបរនៅក្នុងល្បឿននោះបានឡើយ។ តើអាចឲ្យខ្ញុំធ្វើបាបយ៉ាងដូចម្តេចទៅបើព្រះលោហិតរបស់ព្រះបានបង្ហូរសម្រាប់ខ្ញុំ ដែលបានគ្របបាំងខ្ញុំដ្បិតយើងរាល់គ្នាបានស្លាប់ ហើយជីវិត របស់យើងគឺបានគ្របបាំងនៅក្នុងព្រះគ្រីស្ទតាមរយៈព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានដៅចំណាំយើង រាល់គ្នា។តើអាចឲ្យយើង ប្រព្រឹត្តខុសឆ្គងយ៉ាងដូចម្តេចទៅនៅចំពោះព្រះនេត្ររបស់ព្រះ។“បើសិនយើងរាល់គ្នាបាន ធ្វើបាប ហើយបន្ទាប់ពី យើងបានទទួលសេចក្តីពិតហើយនោះក៏គ្មានការថ្វាយដង្វាយសម្រាប់អំពើបាបទៀតដែរ”។ នៅត្រង់នេះ វាមិនអាច ទៅរួចឡើយចំពោះអំពើបាបដោយការតាំងចិត្តនោះ។
95
សូមអាននៅខបន្ទាប់ទៀត
...ហើយនឹងសេចក្តីបង្រៀនពីបុណ្យជ្រមុជការដាក់ដៃ សេចក្តីរស់ពីស្លាប់ឡើងវិញ នឹងសេចក្តីជំនុំជំរះកាត់ ទោសដល់អល់កល្បជានិច្ចនោះឡើយ។ បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យនោះយើងរាល់គ្នានឹងធ្វើការនោះឯង។ ដ្បិត ឯពួកអ្នកដែលបានភ្លឺម្តងទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ។ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយ រួចធ្លាក់ទៅវិញនោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀត ទេដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាល ជំនុំផង។
គឺបែបដូច្នេះឯងចេញពីអ្វីដែលលោកអ្នកបានអាន គឺថា នៅពេលដែលគេបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយរួចគេក៏បានធ្លាក់ទៅវិញ។ ដ្បិតមិនអាចទៅរួចឡើយសម្រាប់គាត់នៅក្នុងការធ្វើវា។គាត់មិនអាចធ្វើបានឡើយ។ បើ សិនជាគាត់បានធ្វើវាមែននោះព្រះគ្រីស្ទទ្រង់កុហកដល់យើងរាល់គ្នាហើយ។ វាមិនអាចទៅរួចឡើយ ចំពោះអ្នកដែលបានភ្លឺម្តងហើយ។ សូមមើល។ តើទ្រង់កំពុងតែនិយាយទៅកាន់នរណា?ទ្រង់កំពុងមានបន្ទូលទៅកាន់ពួកអ្នកដែល ឈរនៅលើបន្ទាត់ព្រំដែនរបស់ពួកយូដា។ទ្រង់មិនដែលមានបន្ទូលថា “មនុស្សបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ” ទ្រង់មានបន្ទូលថា“បើសិនជាគេបានភ្លក់ព្រះបន្ទូលព្រះ”។
96
ឥឡូវនេះសូមអនុញ្ញាតឲ្យខ្ញុំបានផ្តល់នូវឧទាហរណ៍មួយដល់លោកអ្នកដើម្បីកុំឲ្យលោកអ្នកមានការយល់ច្រលំ គាត់កំពុងតែសរសេរទៅកាន់ពួកយូដា។មានអ្នកខ្លះគេឈរនៅកណ្តាលដោយមានភាពស្ទាក់ស្ទើរ។ គាត់បាននិយាយ ថា“យើងនឹងទុកការទាំងនេះចោល ហើយបន្តនិយាយអំពីការដែលពេញខ្នាតវិញ”“យើងកំពុងតែនិយាយអំពីបុណ្យ ជ្រមុជ និងការរស់ពីស្លាប់ឡើងវិញ ការដាក់ដៃនិងអ្វីផ្សេងៗទៀត ប៉ុន្តែចូរយើងបន្តនិយាយអំពីការដែលពេញខ្នាតវិញ គឺយើងនឹងនិយាយអំពីពេលដែលអ្នកបានចូលមកក្នុងចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ។”
លោកអ្នកធ្លាប់បានឃើញមនុស្សទាំងនេះហើយ។ពួកគេឈរនៅជុំវិញយើង គឺពួកគេមិនចូលមក ឬក៏ចេញទៅ ក្រៅទេ។ ពួកគេស្ងើចសរសើរព្រះវិញ្ញាណបរិសុទ្ធ។ពួកគេនឹងមកនៅជុំវិញ។ មើលថា ប្រហែលជាព្រះវិញ្ញាណបរិសុទ្ធ នឹងធ្វើអ្វីមួយរួចពួកគេនឹងក្រោកឡើង ហើយស្រែក និងលោតចុះ លោតឡើង ប៉ុន្តែពួកគេមិនចង់ទទួលទ្រង់ទេ។ហើយពួកគេនឹងនិយាយថា “អូ មែនហើយ ល្អណាស់។ អូ ខ្ញុំមិនបានដឹងសោះ” ពួកគេឈរនៅចន្លោះពួកអ្នកជឿ ហើយនិងអ្នកមិនជឿ។ គឺរហូតទាល់តែបានគេបានភ្លក់ម្តងហើយប៉ុន្តែពួកគេមិនបានទទួលឡើយ។ ពួកគេឈរនៅ ជាយូរ ក្រោយមកពួកគេក៏បានចេញទៅហើយ។ខ្ញុំអាចហៅឈ្មោះរបស់ពួកគេជាច្រើននៅក្នុងព្រះវិហារនេះ គឺគេបាន ធ្វើការដូចគ្នាដែរ។គេបានធ្លាក់ទៅវិញម្តងទៀត គ្មានផ្លូវណាដែលនាំឲ្យពួកគេប្រែចិត្តឡើយ។ ពួកគេបានធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះទ័យ។
97
បើសិនជាលោកអ្នកបានបើកទៅកាន់ព្រះគម្ពីរចោទិយកថាជំពូក១ នោះលោកអ្នកនឹងបានឃើញមានចែងដូច គ្នា។ សូមកត់ចុះទៅគឺក្នុងគម្ពីរចោទិយកថា ១:១៩-២៦... នោះលោកអ្នកនឹងឃើញថាពួកអ៊ីស្រាអែលទាំងអស់... គឺពួកគេបានមកដល់ កាដេស-បារនា។ ខ្ញុំដូចជាឃើញការមួយចំនួន!គឺនៅក្នុងព្រះវិហារនេះ គឺជាគ្រាថ្ងៃបុណ្យទី៥០ នេះ គឺមកដល់ កាដេស-បារនាហើយ។ មែនហើយបងប្រុស Neville។ យើងរាល់គ្នាបានមកដល់ កាដេស-បារនា ហើយ គឺជាថ្ងៃជំនុំជំរះលោកីយនេះ។
ពួកអ្នកស៊ើបការបានចេញទៅ។លោកម៉ូសេ បាននិយាយថា “ខ្ញុំនឹងចាត់ពួកអ្នកស៊ើបការ ១២នាក់ គឺចេញពីកុលសម្ព័ន្ធទាំង១២ ឲ្យទៅស៊ើបការនៅក្នុងទឹកដីនោះ រួចនាំយកការរាយការណ៍ត្រឡប់មកវិញ”តើត្រឹមត្រូវដែរឬទេ? តែ នៅពេលដែលពួកគេត្រឡប់មកវិញគឺមានតែមនុស្ស៩នាក់ប៉ុណ្ណោះដែលបាននិយាយថា “អូ ទឹកដីនោះ គឺជាទឹកដី ដែលល្អណាស់ប៉ុន្តែគួរឲ្យសោកស្តាយយើងមិនអាចយកទឹកដីនោះបានឡើយ។ គឺពួកអាម៉ូរីគេរស់នៅទីនោះ ហើយពួកយើងគឺដូចជាសត្វកណ្តូបចំពោះភ្នែករបស់ពួកគេអញ្ចឹង។ ពួកគេមានមាឌធំៗណាស់។រីឯជញ្ចាំងកំផែងរបស់ ពួកគេក៏ធំៗទៀត។ អូ... តើហេតុអ្វីទៅ?ពួកយើងគួរតែស្លាប់នៅក្នុងទឹកដីអេស៊ីបវិញប្រសើរជាង ដែលលោកបាននាំពួកយើងមកស្លាប់នៅទីនេះ។”
98
ប៉ុន្តែកាឡែប ហើយនិងយ៉ូស្វេ បានលោបចូលទៅក្នុងទឹកដីនោះរីឯពួកទាំងប៉ុន្មានទៀតបែរជានៅស្ងៀមវិញ។ រួចពួកគេទាំងពីរបាននិយាយថា“យើងរាល់គ្នាពិតជាអាចដណ្តើមយកទឹកដីនោះបានដោយងាយស្រួល” មែនណា លោកម្ចាស់។ ​សូមមើលតើមានអ្វីកើតឡើង? លោកកាឡែប ហើយនិងយ៉ូស្វេ បានដឹងថា ព្រះជាម្ចាស់ទ្រង់បានសន្យាថានឹងប្រគល់ទឹកដីនេះមកឲ្យពួកគេ “ខ្ញុំមិនខ្វល់អ្វីឡើយបើទោះជាពួកគេមានមាឌធំប៉ុណ្ណា ឬមិនមានឧបសគ្គ ច្រើនប៉ុណ្ណា ឬក៏ពួកគេអស្ចារ្យយ៉ាងណានោះគ្មានអ្វីអស្ចារ្យនៅចំពោះព្រះយេហូវ៉ាឡើយ។ ដ្បិតព្រះជាម្ចាស់ទ្រង់ មានបន្ទូលថាយើងនឹងទទួលបានទឹកដីនោះ”។ តើលោកអ្នកដឹងទេ ​ថា គឺមានតែមនុស្សពីរនាក់ប៉ុណ្ណោះនៅក្នុងចំ ណោមមនុស្ស ២ លាន់កន្លះនាក់ ដែលអាចចូលទៅក្នុងទឹកដីនោះបាន។ដោយព្រោះពួកគេបានរក្សាសេចក្តីជំនឿ នៅក្នុងសេចក្តីពិតដែលព្រះមានបន្ទូល។ អាម៉ែន!
ឥឡូវនេះរោងឧបោសថបានមក កាដេស-បារនាហើយ។ សូមមើល ពួកគេស្ទើរតែនឹងបានទឹកដីនោះហើយ។ ពួកគេបានបរិភោគផ្លែទំពាំងបាយជូរដែលបានដាំនៅទីនោះ។នៅពេលដែល កាឡែបបានត្រឡប់មកវិញ រួចនាំយក ផ្លែទំពាំងបាយជូរមកជាមួយផងនោះពួកគេក៏បានភ្លក់ហើយ រួចនិយាយថា “អូ ពិតជាល្អមែន ប៉ុន្តែពួកយើងមិនអាចយកទឹកដីនោះបានឡើយ” “ពួកគេធ្លាប់បានភ្លក់នូវកិច្ចការដ៏ល្អរបស់ព្រះរួចហើយ ក៏បានភ្លក់ព្រះវិញ្ញាណបរិសុទ្ធទៀតនិងបានឃើញសេចក្តីល្អរបស់ព្រះទៀត គឺបានភ្លក់ព្រះបន្ទូលព្រះ...”ប៉ុន្តែគ្មាននរណាម្នាក់ដែលព្រះជាម្ចាស់ទ្រង់អនុញ្ញាតឲ្យចូលទៅក្នុងទឹកដីដែលព្រះបានសន្យាឲ្យពួកគេឡើយ។ពួកគេបានស្លាប់នៅក្នុងទីរហោស្ថានទាំងអស់។ ពួកគេស្ទើរតែនឹងបានចូលទៅកាន់ទឹកដីនោះហើយប៉ុន្តែដោយព្រោះពួកគេគ្មានសេចក្តីជំនឿគ្រប់គ្រាន់លើព្រះ ទើបពួកគេជួបនូវលទ្ធផលបែបនេះ។
99
សូមបងប្អូនអានខ៧៖
ដ្បិតដីណាបានបៀមទឹកភ្លៀង​ដែលធ្លាក់មកជាញយៗ​រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់នោះ បានទទួលព្រះពរហើយ។
តែដីណាដែលបង្កើតសុទ្ធតែបន្លានឹងបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោផង។
សូមមើលតើគាត់កំពុងនិយាយអ្វី? នេះគឺបានឆ្លើយនូវសំនួរនេះហើយ។ ការនេះវាដូចជាបានសម្លាប់ខ្ញុំអស់ រយៈជាច្រើនមកហើយ។
100
ខ្ញុំបានចូលរួមនៅក្នុងអង្គប្រជុំមួយដែលមានមនុស្សគេនិយាយភាសាដទៃ នៅឯ Mishawaka ក្នុងរដ្ឋ Indiana។ ឥឡូវនេះ​ខ្ញុំកំពុងតែស្ថិតនៅពីមុខហ្វូងមនុស្សរបស់ខ្ញុំ។លោកអ្នកធ្លាប់បានស្តាប់ពីប្រវត្តិនៃជីវិតរបស់ខ្ញុំហើយ និងអំពី បុរសស្បែកខ្មៅដែលបាននិយាយថា “គឺគាត់នេះហើយ”។
ប៉ុន្តែចំណែកឯអ្នកផ្សេងទៀត៖ខ្ញុំបានឃើញមនុស្សពីរនាក់។ ម្នាក់បានចែកចាយសារព្រះបន្ទូលព្រះ ហើយម្នាក់ ទៀតជាអ្នកបកប្រែ។ពួកគេសុទ្ធតែធ្វើបានត្រឹមត្រូវ។ ខ្ញុំគិតថា “ល្អណាស់ ខ្ញុំមិនធ្លាប់ឃើញបែបនេះពីដើមមកទេ” “ខ្ញុំហាក់បីដូចជានៅក្នុងចំណោមពួកទេវតាអញ្ចឹង”។
101
រួចមកខ្ញុំបានទៅអង្គុយនៅខាងក្រោយ ដូចជាអ្នកអធិប្បាយវ័យចំណាស់ម្នាក់។ តើលោកអ្នកដឹងទេពួកគេទាំង ពីរនាក់ ជួនកាល គេបានអង្រួនដៃរបស់ពួកគេ។ខ្ញុំមិនធ្លាប់បានឃើញមនុស្សបែបនេះឡើយ នៅក្នុងជីវិតរបស់ខ្ញុំ។ពួកគេបានចែកចាយព្រះបន្ទូលព្រះ ហើយម្នាក់ទៀតជាអ្នកបកប្រែ។ គឺវាអស្ចារ្យណាស់!គឺពួកគេគ្រាន់តែលើកដៃស ឡើង នៅពេលដែលពួកគេបានលើកដៃឡើយ។ ខ្ញុំគិតថា “អូ!ខ្ញុំមិនធ្លាប់បានជួបឡើយ នៅក្នុងជីវិតរបស់ខ្ញុំ គឺពិតជា មានមែន”“គឺដូចជាថ្ងៃបុណ្យទី៥០ដែរ” ពិតជាត្រឹមត្រូវណាស់។
ខ្ញុំមិនធ្លាប់បានឃើញច្រើនទេប៉ុន្តែវាពិតជាមានមែននៅទីនេះ គឺប្រហែលជាមានស្រ្តីមួយចំនួនគេមានបេសកកម្មទៅកាន់ទីកន្លែងណាមួយ... មើលទៅដូចជាពួកគេកំពុងតែរអ៊ូទាំអញ្ចឹង គឺស្រែកដាក់គ្នាទៅវិញទៅមកដូចជា “សត្វត្មាតនៅលើសំបុក” គឺស្រែករកគ្នាទៅវិញទៅមក។ តើនៅចាំទេ បងប្រុស Grahamនៅពេលនោះ បងនៅជា ក្មេងតូចម្នាក់។ ខ្ញុំធ្លាប់បានស្តាប់ឮការនោះ។ ខ្ញុំគិតថា “អូ!ខ្ញុំបានជួបនឹងពួកទេវតាហើយ”។
102
នៅថ្ងៃមួយ នៅឯកាច់ជ្រុងផ្ទះខ្ញុំបានជួបនឹងមនុស្សម្នាក់ រួចខ្ញុំបាននិយាយទៅកាន់គាត់ថា “សូមជម្រាបសួរ លោក”។
គាត់តបវិញថា“សូមជម្រាបសួរ” “តើអ្នកឈ្មោះអ្វី?”
ខ្ញុំឆ្លើយថា “ខ្ញុំឈ្មោះBranham”
គាត់សួរទៀតថា“តើអ្នកមកពីណា?”
ខ្ញុំតបថា “ខ្ញុំមកពី Jeffersonville”
គាត់បន្តរទៀតថា “ល្អណាស់។តើអ្នកគឺពួកថ្ងៃបុណ្យទី៥០ឬ?”
ខ្ញុំឆ្លើយថា“មិនមែនទេ លោក” “ខ្ញុំមិនទទួលយល់ព្រម ពីរបៀបដែលពួកថ្ងែបុណ្យទី៥០បានទទួលព្រះវិញ្ញាណ បរិសុទ្ធទេ” “ខ្ញុំមកកាន់ទីនេះ ដើម្បីសិក្សារៀនសូត្រ”។
គាត់និយាយទៀតថា “ល្អណាស់”រួចខ្ញុំក៏បានជជែកជាមួយនឹងគាត់ ហើយក៏បានទទួលវិញ្ញាណរបស់គាត់ (ដូចជាស្រ្តីនៅមាត់អណ្តូងជជែកជាមួយនឹងព្រះយេស៊ូវដែរ) គាត់ពិតជាគ្រីស្ទានដ៏ពិតប្រាកដមែន។គាត់គឺជាមនុស្សល្អ ណាស់។តើមានបងប្អូនប៉ុន្មាននាក់ដែលធ្លាប់បានចូលរួមក្នុងអង្គប្រជុំនោះជាមួយនឹងខ្ញុំហើយមើលឃើញពីការទាំង នោះដែលបានកើតឡើង? មនុស្សនោះគឺពិតជាគ្រប់លក្ខណ៍ណាស់។ ខ្ញុំគិតថា“អស្ចារ្យណាស់”
103
បន្ទាប់ពីល្ងាចនោះមកខ្ញុំបានជួបមនុស្សម្នាក់ផ្សេងទៀត រួចខ្ញុំនិយាយទៅកាន់គាត់ថា “សូមជម្រាបសួរ លោក”
គាត់តបវិញថា“សូមជម្រាបសួរ តើអ្នកឈ្មោះអ្វី? ខ្ញុំក៏បានឆ្លើយប្រាប់ដល់គាត់ ហើយគាត់ក៏សួរទៀតថា”តើអ្នកគឺជា ពួកថ្ងៃបុណ្យទី៥០ឬ?“
ខ្ញុំតបថា “មិនមែនទេខ្ញុំមកកាន់ទីនេះ ដើម្បីសិក្សារៀនសូត្រតែប៉ុណ្ណោះ”
គាត់ក៏សួរទៀតថា“តើអ្នកធ្លាប់បានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?”
ខ្ញុំឆ្លើយថា“ខ្ញុំមិនស្គាល់ថាព្រះវិញ្ញាណបរិសុទ្ធនោះគឺជាអ្វីទេ” “បើយោងទៅតាមអ្វីៗដែលពួកលោកមាន ខ្ញុំគិតថា ខ្ញុំមិនមានទេ”
គាត់សួរទៀតថា“សូម្បីតែការនិយាយភាសាដទៃដែរឬ?”
ខ្ញុំឆ្លើយថា “ក៏អត់ដែរលោក”
គាត់បន្តរទៀតថា “អញ្ចឹងអ្នកមិនទាន់អ្វីទាំងអស់”
ខ្ញុំតបថា“បាទ មែនហើយ” “ខ្ញុំមិនដឹងអ្វីសោះឡើយ។ ខ្ញុំទើបតែបានអធិប្បាយប្រហែលជា២ឆ្នាំប៉ុណ្ណោះ” “ខ្ញុំមិន បានដឹងច្រើននោះឡើយ” “ខ្ញុំមិនទាន់យល់ឡើយ...”។តើហេតុអ្វីទៅ? ខ្ញុំកំពុងតែព្យាយាមប្រាប់ដល់គាត់ គឺដើម្បី ទទួលបានវា។ នៅពេលនោះខ្ញុំធ្លាប់បានជួបនឹងមនុស្សកំពុតម្នាក់។ ប្រពន្ធរបស់គាត់មានសក់ពណ៌ខ្មៅ រីឯគាត់វិញបានរស់នៅជាមួយនឹងស្រ្តីមានសក់ពណ៌ទង់ដែង ហើយនាងបានបង្កើតកូនពីរនាក់ឲ្យគាត់ហើយក៏ចេះនិយាយភាសា ដទៃ និងចេះបកប្រែបានយ៉ាងល្អទៀត។ ខ្ញុំបាននិយាយថា“ឱព្រះជាម្ចាស់អើយ តើខ្ញុំគួរតែចូលទៅជិតពួកគេយ៉ាង ដូចម្តេចទៅ?” ខ្ញុំមិនដឹងថាខ្ញុំកំពុងតែនៅទីណាទេ។ “ខ្ញុំបានពឹងផ្អែកលើព្រះបន្ទូល។ ហើយឃើញថា មានកន្លែងខ្លះដូចជាមិនត្រឹមត្រូវឡើយ។ តើវាអាចកើតឡើងយ៉ាងដូចម្តេចទៅ?”
104
ខ្ញុំបានចូលរួមនៅក្នុងអង្គប្រជុំនៅយប់នោះហើយព្រះវិញ្ញាណក៏បានយាងចុះមក ហើយបងប្រុស ក៏បានដឹង ដែរថាព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេមែន។ នៅពេលនោះខ្ញុំគឺគ្រូអធិប្បាយវ័យក្មេងមួយរូបហើយមិនបានដឹងអ្វីច្រើនអំពីព្រះវិញ្ញាណដែលស្គាល់ខុសស្គាល់ត្រូវនោះទេ។ប៉ុន្តែខ្ញុំបានអង្គុយនៅទីនោះ។ ហើយខ្ញុំ បានដឹងថាព្រះជាម្ចាស់ពិតជាបានសង្រ្គោះខ្ញុំមែនគឺខ្ញុំមានអារម្មណ៍ហាក់ដូចជាហោះឡើងទៅលើដំបូលអាគារអញ្ចឹងវាគឺជាអារម្មណ៍ដែលអស្ចារ្យណាស់។
នៅទីនោះមានមនុស្សប្រហែលជា ១៥០០នាក់។ មានមនុស្ស ២ ឬ៣ក្រុម បានជួបប្រជុំគ្នា។ ខ្ញុំបានគិតថា“តើវា អាចកើតឡើងយ៉ាងដូចម្តេចទៅ? ព្រះវិញ្ញាណដ៏អស្ចារ្យបានយាងមកសណ្ឋិតនៅលើពួកគេហើយពួកគេក៏បានចាប់ តាំងនិយាយភាសាដទៃ បកប្រែព្រះបន្ទូលព្រះបានយ៉ាងល្អឥតខ្ជោះហើយមានម្នាក់នៅក្នុងចំណោមពួកគេ គឺជា មនុស្សកំពុត ហើយម្នាក់ទៀតគឺអ្នកសំណប់របស់ព្រះយ៉ាងពិតប្រាកដ”។ “ឥឡូវនេះ ខ្ញុំដូចជាវង្វេងអស់ហើយ។ ខ្ញុំមិន ដឹងថាត្រូវធ្វើអ្វីនោះទេ”។
105
ស្រាប់តែមួយរំពេចក្រោយមកមិត្តសំលាញ់ដ៏ល្អរបស់ខ្ញុំម្នាក់ គឺបងប្រុស Davis (លោកអ្នកស្គាល់គាត់ហើយ)បានចាប់ផ្តើមនិយាយថា ខ្ញុំគឺជាតុក្កតា។ ដែលនោះគឺជារបស់ក្មេងស្រីលេង។ពេលនោះខ្ញុំនៅលីវ។ ហើយគាត់ក៏ចាប់ ផ្តើមមកជជែកលេងជាមួយនឹងខ្ញុំ។
ម្តាយរបស់អ្នកហើយនឹងពួកយើងទាំងអស់គ្នា មានការប្រជុំនៅកន្លែងផ្សេងៗគ្នា។ ហើយពេលវេលាប្រជុំនៅក្នុងព្រះវិហារគឺមិនមែនជាពេលនេះទេហើយយើងរាល់គ្នានឹងមានការប្រជុំតូចមួយនៅកន្លែងផ្សេងទៀត។ នៅថ្ងៃចុង ក្រោយបន្ទាប់ពីព្រះវិហារត្រូវបានសាងសង់រួចរាល់ អស់រយៈកាលជាច្រើនឆ្នាំមក ខ្ញុំក៏បានឡើងទៅកាន់Green's Mill គឺនៅក្នុងបន្ទប់ក្រោមដីដើម្បីអធិស្ឋាន ដោយព្រោះបងប្រុស Davisគាត់បាននិយាយការដ៏គួរឲ្យរន្ធត់អំពីរូបខ្ញុំ ដែល គាត់បានសរសេរនៅលើក្រដាសរបស់គាត់។ខ្ញុំស្រឡាញ់គាត់ណាស់។ ខ្ញុំមិនចង់ឲ្យមានអ្វីកើតឡើងនោះទេ ហើយខ្ញុំក៏បានដើរទៅកាន់ទីនោះ ដើម្បីអធិស្ឋានសម្រាប់គាត់។ ខ្ញុំបានអធិស្ឋាននៅក្នុងបន្ទប់នោះអស់រយៈពេល ២ថ្ងៃ។ “ឱ ព្រះជាម្ចាស់អើយ សូមទ្រង់បានអត់ទោសឲ្យគាត់ផង។គាត់គ្មានចេតនាបែបនោះទេ”។ “ទ្រង់បានជ្រាបហើយ...” ខ្ញុំក៏បានអានព្រះបន្ទូលព្រះ។
106
រួចខ្ញុំបានចេញមកខាងក្រៅក៏ឃើញមានគល់ឈើមួយ (គល់ឈើនោះ បានដាក់នៅទីនោះមិនជាយូរប៉ុន្មានទេ) គល់ឈើនោះបានដួលនៅកណ្តាលផ្លូវ ចេញពីមាត់ព្រែក។ រួចខ្ញុំក៏បានលើកគល់ឈើនោះឡើង ដើរត្រឡប់ទៅក្រោយវិញ ហើយខ្ញុំក៏បានដាក់ព្រះគម្ពីររបស់ខ្ញុំបែបនេះឯង។ “លោកអ្នកដឹងទេ...”ខ្ញុំកំពុងតែគិតអំពីព្រះបន្ទូល ព្រះ៖ “ខ្ញុំបានបើកព្រះគម្ពីរឡើង រួចខ្ញុំបានជូតមុខរបស់ខ្ញុំហើយខ្យល់ក៏បានបក់មក បើកដល់ព្រះគម្ពីរហេព្រើរ៦ ហើយ ខ្ញុំបាននិយាយថា ”មិនមែនទេ“រួចខ្ញុំក៏បានបិទព្រះគម្ពីរទៅវិញ តែខ្យល់ក៏បានបក់មកបើកព្រះគម្ពីរត្រង់គម្ពីរហេព្រើរ៦ ម្តងទៀត។ ហើយខ្ញុំបាននិយាយថា ”ដូចជាចម្លែកណាស់ហេតុអ្វីបានខ្យល់បក់មក បើកព្រះគម្ពីរនេះត្រឡប់មកវិញ ម្តងទៀតដូច្នេះ“ រួចខ្ញុំក៏បានអានបទគម្ពីរនោះ៖
ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង​ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌​ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ។​ហើយភ្លក់​ព្រះបន្ទូលដ៏ល្អនៃព្រះ​នឹងការឫទ្ធិបារមីរបស់បរលោកនាយ។
ខ្ញុំបានគិតថា“ខ្ញុំមិនបានឃើញអ្វីបែបដូច្នោះឡើយ”។ រួចខ្ញុំក៏បានអានចុះ អានឡើងតែខ្ញុំនៅតែមិនយល់។ នោះ ខ្ញុំក៏បន្តអានទៅមុខទៀតៈ
ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង​ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ។ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយ។ រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅ កណ្តាលជំនុំផង ដ្បិតដីណាដែលបានបៀមទឹកភ្លៀងដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់ អ្នកដែលភ្ជួររាស់នោះបានទទួលព្រះពរហើយ តែដីណាដែលបង្កើតសុទ្ធតែបន្លា នឹងអញ្ចាញវិញ ដីនោះត្រូវបោះបង់​ចោលចេញ​ក៏ជិតនឹងត្រូវបណ្តាសាហើយ​លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។
“ខ្ញុំឆ្ងល់ណាស់តើវាមានន័យយ៉ាងដូចម្តេច?”
107
ខ្ញុំបានអង្គុយនៅទីនោះ រួចគិតអំពីព្រះបន្ទូលនេះបន្ទាប់មក ខ្ញុំក៏គិត ថា ព្រះជាម្ចាស់ទ្រង់បានប្រទាននូវនិមិត្តមួយដល់ខ្ញុំអំពីបងប្រុសDavis និងពួកគេដែលនៅខាងក្រោមនោះ។ ហើយខ្ញុំ បានឃើញ ការមួយឆ្លងកាត់មុខរបស់ខ្ញុំ។គឺវាដូចជាការបង្វិលផែនដីអញ្ចឹង។ ខ្ញុំបានេះឃើញការទាំងអស់បានបាក់ បែកទៅគឺដូចជាគេភ្ជួររាស់ដែរ។ ស្រាប់តែមានបុរសម្នាក់ចេញមក នៅក្នុងដៃមានកាន់ដោយគ្រាប់ពូជគាត់ក៏បាន ព្រួសគ្រាប់ពូជ នោះនៅតាមផ្លូវដែលគាត់បានទៅ។ គាត់បានដើរនៅជុំវិញផែនដីគឺគាត់បានចេញទៅផុតកន្ទុយ ភ្នែករបស់ខ្ញុំ។ ក្រោយមកក៏មានបុរសម្នាក់ ស្លៀកពាក់ខ្មៅក៏បានដើរជុំវិញបែបនេះ គឺគាត់បានព្រួសគ្រាប់អាក្រក់ របស់គាត់ដែរ។
108
មួយខណៈពេលក្រោយមកស្រូវក៏បានដុះឡើង។ ហើយនៅពេលដែលស្រូវបានដុះចេញមក នោះក៏ឃើញមាន បន្លានិងអញ្ចាញដុះមកជាមួយដែរ។ ស្រាប់តែគ្មានភ្លៀងបង្អុរចុះមកសោះ អស់រយៈពេលយ៉ាងយូរដើមស្រូវ និងបន្លា ព្រម ទាំងអញ្ចាញ បានស្រែករកទឹកភ្លៀង ដោយងោកករចុះគ្មានកំលាំងអ្វីសោះ។
រួចក៏មានដុំពពកយ៉ាងក្រាស់បានរសាត់មកហើយក៏បង្អុរទឹកភ្លៀងធ្លាក់ចុះមក។ នៅពេលមានភ្លៀងធ្លាក់ចុះមក ស្រូវក៏បានងើបឡើងចាប់ផ្តើមស្រែកថា “ហាលេលូយ៉ា សរសើរតម្កើងព្រះជាម្ចាស់ ជាព្រះប្រកបដោយសិរីរុងរឿង”ហើយ ពពួកស្មៅ បន្លា និងអញ្ចាញ ក៏បានក្រោកឡើង ស្រែកច្រៀងរាំ “ហាលេលូយ៉ាសរសើរតម្កើងព្រះជាម្ចាស់ ជា ព្រះប្រកបដោយសិរីរុងរឿ”។ ខ្ញុំបានគិតថា“ខ្ញុំមិនយល់សោះឡើយ”។
109
និមិត្តនោះក៏បានទៅបាត់រួចខ្ញុំក៏មានអារម្មណ៍នឹកគិតពីនិមិត្តនោះម្តងទៀត៖ “បន្លា និងអញ្ចាញ នឹងត្រូវបោះបង់ចោលចេញ...” បន្ទាប់មក ខ្ញុំក៏បានយល់ពីអត្ថន័យរបស់វា។ដូចជាព្រះយេស៊ូវទ្រង់មានបន្ទូលថា “ទឹកភ្លៀងបាន បង្អុរមកលើមនុស្ស សុចរិតផងនិងទុចរិតផងដែរ”។ គឺអាចនឹងមានមនុស្ស ដែលអង្គុយនៅទីនេះ គេអាចនិយាយភា សាដទៃបានហើយក៏បានស្រែកឡើងដូចជាអ្នកផ្សេងទៀត ដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ តែពួកគេមិនបានចូលទៅកាន់នគរព្រះទេ។ ពិតជាត្រឹមត្រូវណាស់។តើព្រះយេស៊ូវទ្រង់មិនបានមានបន្ទូលថា “នឹងមានមនុស្ស ជាច្រើនឈរនៅថ្ងៃជំនុំជំរះហើយនិយាយថា ព្រះអម្ចាស់អើយ តើទូលបង្គំមិនបានដេញអារក្សដោយនូវព្រះនាមទ្រង់ ទេឬអីហើយតើទូលបង្គំមិនបានទាយទំនាយនៅក្នុងព្រះនាមទ្រង់ទេឬអីរួចតើទូលបង្គំមិនបានធ្វើការដ៏អស្ចារ្យជា ច្រើននេះនៅក្នុងព្រះនាមទ្រង់ទេឬអី?”ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរថយចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនស្គាល់ អ្នកទេ”។
110
អត្ថន័យនៅត្រង់នេះគឺច្បាស់ណាស់។ ពួកគេបានភ្លក់ទឹកភ្លៀងដ៏ល្អដែលបានធ្លាក់ចុះពីស្ថានសួគ៌។ ប៉ុន្តែពួកគេ បានចាប់ផ្តើមជាមួយនឹងការខុសឆ្គងទៅវិញ។ គឺចំណង់របស់ពួកគេមិនត្រឹមត្រូវឡើយ។លោកអ្នកដឹងទេ នៅពេល ដែលប្រមូលផល ទ្រង់មានបន្ទូលថា “តើមិនគួរឲ្យខ្ញុំចេញទៅហើយប្រមូលពួកវាទាំងអស់បោះចេញទៅក្រៅទេឬអី?”
ទ្រង់មានបន្ទូលថា“ចូរឲ្យពួកវាដុះឡើងជាមួយគ្នាចុះ ហើយនៅថ្ងៃនោះ ពពួកបន្លា និងអញ្ចាញទាំងនោះ នឹងត្រូវបានដុតចោល រីឯស្រូវវិញនឹងត្រូវបានប្រមូលមករក្សាទុក”។ ចុះតើ លោកអ្នកអាចដឹងយ៉ាងដូចម្តេចថាមួយណាជា បន្លា មួយណាជាអញ្ជាញ និងមួយណាជាស្រូវនោះ? “តាមរយៈផលដែលវាបង្កើតមកនោះអ្នកនឹងបានដឹង”។ បងប្អូន ប្រុសស្រីអើយ ដើមឈើដែលល្អមិនអាចឲ្យផលជាផ្លែដែលអាក្រក់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ នោះលោកអ្នកនឹងបានដឹងនាពេលខាងមុខ។ ដូច្នេះ លោកអ្នកដែលកំពុងតែស្វែងរកបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធ...ខ្ញុំមានសេចក្តីរីករាយណាស់ ដែលលោកអ្នកបានសួរអំពីសំនួរនេះ។
111
ពួកគេទាំងនោះបានឈរនៅបន្ទាត់កណ្តាលនៃពួកអ្នកជឿ គឺពួកគេជាអ្នកបានកាត់ស្បែករួចហើយ។ ពួកគេបានធ្វើដំណើរទៅកាន់ទឹកដីព្រះបានសន្យាថាទ្រង់នឹងប្រទានឲ្យពួកគេ។ ពួកគេនឹងដើរទៅទទួលបុណ្យជ្រមុននៃព្រះ វិញ្ញាណបរិសុទ្ធ រួចគេក៏បានបដិសេធវិញ។គេមិនចង់បោះបង់ចោលការចាស់របស់ពួកគេឡើយ។ ពួកគេបានដើរតាមព្រះបន្ទូលដែលបង្គាប់ឲ្យពួកគេធ្វើបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទរួចគេក៏បានធ្លាក់ទៅវិញ គ្មានផ្លូវ ណាដែលនាំឲ្យគេប្រែចិត្តម្តងទៀតឡើយ។
មិនមែនមានតែបទគម្ពីរមួយទេដែលបានចែងថា យើងត្រូវតែទទួលបុណ្យជ្រមុជនៅក្នុងព្រះនាម ព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ។ ពួកជំនុំកាតូលិក ក៏បានចាប់ផ្តើម ក្រោយមកមានលោកលូធើរហូតដល់ លោក Wesley និងរហូតមកដល់បច្ចុប្បន្ននេះ។ មែនហើយ ប៉ុន្តែព្រះគម្ពីរបានបង្គាប់ឲ្យយើងធ្វើបុណ្យជ្រមុជនៅក្នុង ព្រះនាំព្រះយេស៊ូវគ្រីស្ទ។វាគឺជាបុណ្យជ្រមុជរបស់ពួកសាវក។ លោកអ្នកមិនអាចធ្វើបែបនោះបានឡើយ ចូរធ្វើទៅតាមនិកាយទៅ។
112
តើលោកអ្នកបានឃើញការទាំងអស់នោះដែរឬទេ?បុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធ អំណោយទាន ព្រះវិញ្ញាណបរិសុទ្ធ នឹងការទាំងឡាយទៀតដែលព្រះជាម្ចាស់ទ្រង់បានប្រទានមក...។ដូចជាផលផ្លែខាងវិញ្ញាណ គឺជាសេចក្តីស្រឡាញ់ អំណរ អត់ធ្មត់។ អូ! លោកអ្នកនឹងនិយាយថា“ប៉ុន្តែ បងប្រុស Branham វាគឺជាព្រះពរ ដែលខ្ញុំ បានរងទុក្ខជាយូរ”។ខ្ញុំបានធ្វើទៅកាន់ Ohio ហើយមានគេសួរមកកាន់ខ្ញុំថា តើខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យគេនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទឬ? ខ្ញុំមិនធ្លាប់និយាយពាក្យនោះឡើយ។ ពួកគេឃើញថាមានពួកអ្នកធ្វើការសហការចំនួន ១៦នាក់។ នោះគឺជាការរងទុក្ខដ៏យូរណាស់ តើមែនទេ?ការរងទុក្ខជាយូរ សប្បុរស សំឡូត សុភាព អត់ធ្មត់ និងព្រះ វិញ្ញាណបរិសុទ្ធ។
113
អូ!បងប្អូនប្រុសស្រីអើយ យើងរាល់គ្នាបានមកដល់ កាដេស-បារនាហើយ។លោកអ្នកនឹងបានភ្លក់នាពេលឥឡូវ នេះ។ កាលពីយប់ម៉ិញព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើយើងរាល់គ្នា មកដូចជាខ្យល់បក់មកយ៉ាងកំហុកហើយនាពេលបច្ចុប្បន្ននេះ ពួកអ្នកបំរើព្រះ គេបានធ្វើដំណើរមកកាន់ទីនេះនិងទីកន្លែងផ្សេងទៀត ដោយដាក់ដៃ អធិស្ឋានលើពួកគេ ដែលស្វែងរកព្រះវិញ្ញាណបរិសុទ្ធ។តើលោកអ្នកមិនបានជំនួសការនោះទេឬអី? តើលោកអ្នកមិន ឮសម្លេងអ៊ូរអរទេឬអី?តើលោកអ្នកមិនមានការភ្ញាក់ផ្អើលទេឬអី? លោកអ្នកបានរង់ចាំរហូតទាល់ព្រះជាម្ចាស់បានប៉ាន់ច្នៃលោកអ្នកជាមនុស្សថ្មី។ លោកអ្នកបានភ្លក់ហើយនាពេលឥឡូវនេះ ប៉ុន្តែសូមអនុញ្ញាតឲ្យសត្វព្រាបដឹកនាំអ្នកទៅកាន់តុទៅ ហើយកូនចៀម និងសត្វព្រាមនោះ បានអង្គុយចុះជាមួយគ្នាហើយបានចូលរួមពិធីជប់លៀងដ៏នៅអស់ កល្បជាមួយនឹងព្រះបន្ទូលព្រះ។ដ្បិតព្រះបន្ទូលទ្រង់នៅអស់កល្បជានិច្ចវិញ ទោះបីជាផ្ទៃមេឃ និងផែនដីបានកន្លងផុតទៅក៏ដោយ។ នេះហើយគឺជាសេចក្តីពិត។
114
សូមកុំឲ្យគិតថាខ្ញុំជាមនុស្សផ្តាច់ការនោះឡើយ។ បើសិនជាអញ្ចឹងមែន នោះខ្ញុំមិនចង់មានន័យបែបនោះទេ។ខ្ញុំសង្ឃឹមថា ខ្ញុំបានឆ្លើយនូវសំនួរនេះហើយខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំហើយ។
ដូច្នេះនៅក្នុងគម្ពីរ ហេព្រើរ៦ ដែលលោកប៉ុលបាននិយាយទៅកាន់ពួកហេព្រើរថា “...ហើយខំឲ្យបានជឿនទៅមុខ...” “...ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ...”។
115
ខ្ញុំទើបតែបានប្រទះឃើញនៅពេលដែលខ្ញុំត្រឡប់ទៅមើលនៅក្នុងព្រះវិហារវិញ គឺខ្ញុំនឹងបង្ហាញភស្តុតាងអំពីព្រះដ៏រស់ដល់លោកអ្នក...។ ខ្ញុំសង្ឃឹមថា ខ្ញុំមិនធ្វើឲ្យមនុស្សនេះគេពិបាកយល់នោះឡើយ។ ខ្ញុំបានចេញមកនៅ ខាងមុខ ហើយប្រកាសទៅកាន់លោកអ្នកថាគេគឺជាមិត្តសំឡាញ់ដ៏ល្អម្នាក់របស់ខ្ញុំ ដែលជាដៃគូរដ៏ល្អ ហើយក៏ធ្លាប់អញ្ជើញមកកាន់ពួកជំនុំរបស់ខ្ញុំដែរ គេគឺជាបងប្រុសរបស់ខ្ញុំ ហើយខ្ញុំបានហៅគាត់ថា Busty។ តែឈ្មោះរបស់គាត់គឺ Everett Rodgers រស់នៅក្នុង Milltown។ តើមានបងប្អូនប៉ុន្មាននាក់ដែលនៅចងចាំគាត់? គាត់បានស្នាក់នៅក្នុងមន្ទីរពេទ្យ ហើយពួកវេជ្ជបណ្ឌិតក៏បានធ្វើការវះកាត់ជូនគាត់នៅពេលដែលគេបានបើកក្រណាត់ដែលបានគ្របគាត់ឡើង គេឃើញខ្លួនរបស់គាត់មានពេញដោយដំបៅមហារីក។រួចគ្រូបាននិយាយថា “គាត់មិនអាចរស់នៅបានយូរទៀត ឡើយ គឺប្រហែលជាពីរបីសប្តាហ៍ទៀតគាត់នឹងស្លាប់ហើយ”។
តើលោកអ្នកនៅចាំទេតើខ្ញុំបានអធិស្ឋានឲ្យគាត់ខ្លាំងប៉ុណ្ណានៅតុអាសនានេះ? បន្ទាប់ពីអធិប្បាយរួចខ្ញុំក៏បាន ដើរចូលទៅកាន់បន្ទប់របស់គាត់ គឺចិត្តរបស់ខ្ញុំបានប៉ះពាល់យ៉ាងខ្លាំងគឺខ្ញុំបានឃើញ បងប្រុស Everett កំពុងតែដេក នៅគ្រែនោះ។ ពេលដែលខ្ញុំបានដើរចូលទៅដល់បន្ទប់នោះខ្ញុំបាននិយាយថា “បងប្រុស Busty អើយ”។
116
នៅពេលមួយយើងរាល់គ្នាមានអង្គប្រជុំគ្នានៅជិតកំពោតព្រៃមួយ ហើយពួកគេទាំងអស់ដែលនៅខាងក្រោយនោះនាលើភ្នំគឺជាពួកមេតូឌីស (មានម្នាក់នៅក្នុងចំណោមពួកគេ គឺ Gertie)គេបានលបមើលពីខាងក្រោយព្រៃនោះ ថា តើខ្ញុំនឹងនិយាយអ្វី ដោយពួកគេមានការភ័យខ្លាចពួកជំនុំមេតូឌីសនឹងបណ្តេញពួកគេចេញពីពួកជំនុំ។ បន្ទាប់មក ខ្ញុំក៏បានចេញទៅរួចខ្ញុំបានទទួលនិមិត្តមួយ គឺខ្ញុំបានឃើញមានសាច់ពេញនៅក្នុងកំប៉ុងមួយ។ខ្ញុំក៏បានចាប់យក ត្រីមួយចង្កោម ហើយព្យួរវាឡើង គឺព្យួរវានៅលើខ្សែរួចខ្ញុំក៏បានចង់ខ្សែនោះឡើង។ នៅពេលដែលខ្ញុំមើល ទៅ......ទើបដឹងថា នោះគឺជានិមិត្តទេ គឺខ្ញុំបានចាកចេញពីក្រុមនុស្សដែលឈរនៅកុម្ពោតព្រៃនៅយប់នោះ ហើយខ្ញុំបានឡើងទៅលើកំពូលភ្នំ ទៅឯផ្ទះបងប្រុស Wright's។ហើយពួកគេមិនអាចរកខ្ញុំឃើញឡើយ រហូតដល់ព្រឹកស្អែក។ ខ្ញុំបាននិយាយថា“តើគ្មាននរណាឃើញខ្ញុំទេឬអី?”
នៅខណៈពេលដែលខ្ញុំឈរអធិប្បាយ នៅយប់នោះ ស្រាប់តែមានបង្គោលភ្លើងលេចនៅខាងមុខរបស់ខ្ញុំ ហើយនិយាយថា “ចូរចាកចេញពីទីនេះទៅ ហើយដើរចូលទៅក្នុងព្រៃចុះ ខ្ញុំនឹងនិយាយជាមួយអ្នក”។នៅថ្ងៃបន្ទាប់ ពួកគេក៏ បានរកខ្ញុំឃើញនៅលើភ្នំ។ គឺខ្ញុំបានឡើងទៅដល់ទីនោះខ្ញុំបានលាក់ឡានរបស់ខ្ញុំនៅក្នុងដើមឈើ រួចខ្ញុំបានឡើងទៅ លើភ្នំមួយនោះអធិស្ឋានពេញមួយយប់ និងរហូតដល់ព្រឹកស្អែក។ បន្ទាប់មក ក៏មានពួកគេមួយចំនួន បានឡើងមកហើយក៏បានឃើញឡានរបស់ខ្ញុំដែរ។ នោះហើយគឺជាថ្ងៃដែល បងប្រុស Graham Snellingបានទទួលព្រះវិញ្ញាណ បរិសុទ្ធ ហើយព្រះជាម្ចាស់ទ្រង់ក៏បានត្រាស់ហៅគាត់ឲ្យមកបំរើការងាររបស់ទ្រង់។
117
នៅលើភ្នំនោះគាត់បានប្រាប់ដល់ខ្ញុំពីការផ្សេងៗដែលត្រូវធ្វើហើយនិងទំនាក់ទំនងអ្វីដែលយើងត្រូវធ្វើឡើងជា មួយគ្នា។ គាត់បានផ្តល់នូវនិមិត្តពីការចងព្យួរត្រីទាំងនេះ ហើយនិយាយថា “នេះគឺជាពួកជំនុំ Milltown របស់អ្នក”ហើយក៏មានមនុស្ស ៤ ឬ៥នាក់ បានដួលចុះ​ រួចខ្ញុំនិយាយថា “តើជានរណាហ្នឹង?”
គេឆ្លើយថា“ម្នាក់នៅក្នុងចំណោមពួកគេ គឺជា Guy Spencer និងប្រពន្ធរបស់គាត់។ ហើយម្នាក់ទៀត គឺជាSpencer ផ្សេងទៀត និងគ្នារបស់ពួកគេ”។
ខ្ញុំបានប្រាប់ដល់គាត់ថា“តើគ្មាននរណាម្នាក់បានញុំាទេឬអី?” ប្រពន្ធរបស់ខ្ញុំ ហើយនិងខ្ញុំមិនបានញុំាទេ... គឺនៅមុនពេលដែលពួកយើងរៀបការ នាងបានត្រឡប់ទៅផ្ទះវិញ ស្នាក់នៅពេញមួយយប់ជាមួយនឹងបងស្រី Spencerគឺជាស្ត្រីដ៏ល្អមួយរូប។ ហើយបុរសដ៏ល្អម្នាក់ ឈ្មោះ Spencer គាត់បានដើរចុះមក រួច Opalបាននិយាយថា “សូមមើល...” ទៅកាន់ Meda ចុះ នាងនិយាយថា “Meda ខ្ញុំជឿលើបងប្រុស Bill”“ប៉ុន្តែនៅពេលដែល Opal ឃ្លាន នាងត្រូវការ ញុំាសាច់ជ្រូក ហើយនឹងស៊ុត”។ ដូច្នេះនាងក៏បានដើរទៅកាន់ទីនោះ ហើយចៀនសាច់ជ្រូក និងស៊ុតនោះ រួចនាង អង្គុយចុះញុំាវាបន្ទាប់មក នាងបានចាប់ផ្តើមនិយាយនូវពាក្យជូនពរ ហើយក៏បានផ្អែកទៅលើតុ រួចស្រែកយំគ្មាន នរណាអាចប៉ះនាងបានឡើយ។ បន្ទាប់មកពួកគេក៏ចេញទៅរកបរបាញ់សត្វ។
118
ពេលដែលទៅដល់លើភ្នំនៅថ្ងៃនោះគាត់បានប្រាប់ដល់ខ្ញុំ ពីការពិតប្រាកដដែលបានកើតឡើង។ “អ្វីៗទាំងអស់នេះនឹងត្រូវអស់ទៅ”។ ប៉ុន្តែគាត់នៅមានសល់សាច់កំប៉ុងធំៗជាច្រើន។ គាត់និយាយថា“សូមរក្សារបស់ទាំងអស់ នេះសម្រាប់ថ្ងៃខាងមុខទៀត ដល់ពួកអ្នកនៅ Milltown ទៅ”។នៅយប់បន្ទាប់ទៀត ពេលដែលខ្ញុំបានឮបងប្រុស Creech ដែលបានអង្គុយនៅទីនេះកាលពីយប់ម៉ិញ។បងប្រុស Creech តើបងប្រុសនឹងចូលរួមនៅក្នុងយប់នេះដែរឬ ទេ? នៅពេលបងប្រុស Creech ដើរសំដៅមកកាន់ខ្ញុំគាត់ក៏បានហៅខ្ញុំឲ្យឡើងមក ព្រមទាំងបងស្រី Creech ផង បានស្រែកថាឪពុករបស់នាងបានដេកនៅត្រង់នេះ... “បងប្រុស Bill សូមកុំប្រាប់ដល់គាត់ថាគាត់នឹងត្រូវស្លាប់ ឡើយ” “គាត់មានជម្ងឺមហារីកពួកគ្រូពេទ្យបានពិនិត្យលើអាការៈជម្ងឺរបស់គាត់ហើយ គឺគាត់មានជម្ងឺមហារីកពេញខ្លួន”នៅព្រឹកនោះ ខ្ញុំក៏បានដើរទៅរកគាត់ ខ្ញុំបានឃើញពួកគេព្យួរផ្លែប៉ោមនៅក្នុងបន្ទប់របស់គាត់។ហើយគាត់ក៏បានរស់ នៅរហូតដល់សព្វថ្ងៃនេះ។ ការនេះបានកើតឡើងច្រើនឆ្នាំមកហើយ។ គាត់ហើយនិងបងប្រុស Busty គឺជាមិត្តសំ ឡាញ់នឹងគ្នា។
នៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់មន្ទីរពេទ្យគឺជាមន្ទីរពេទ្យថ្មីមួយកន្លែង (ខ្ញុំមិនចាំឈ្មោះមន្ទីរពេទ្យនោះទេ គ្រាន់តែដឹងថាមន្ទីរពេទ្យនោះនៅក្នុង New Albany)។ ខ្ញុំបានទៅកាន់ទៅនោះ ដើម្បីសួរសុខទុក្ខ Bustyនៅពេលចូល ដល់បន្ទប់របស់គាត់ ខ្ញុំបាននិយាយថា “បងប្រុស Bustyអើយ” គាត់ឆ្លើយថា “បាទប្អូនប្រុស Bill”។ គាត់បានមកចាប់ ដៃរបស់ខ្ញុំយ៉ាងខ្លាំងៗ ដោយចិត្តត្រេកអរ។កាលពីមុនខ្ញុំធ្លាប់ បានស្នាក់នៅក្នុងផ្ទះរបស់គាត់ ញុំាបាយនៅក្នុងផ្ទះរបស់ គាត់គឺរស់នៅជាមួយនឹងគាត់ដូចជាប្អូនប្រុសរបស់គាត់អញ្ចឹង។ ហើយពួកកូនៗរបស់គាត់និងមនុស្សទាំអស់ដែល នៅក្នុងផ្ទះរបស់គាត់សុទ្ធតែជាមនុស្សល្អយើងបានរស់នៅជាមួយគ្នាដូចជាបងប្អូនបង្កើតអញ្ចឹង។
119
ប៉ុន្តែគាត់មិនសូវជាជឿលើព្រះជាម្ចាស់ប៉ុន្មានទេ។រួចខ្ញុំក៏បានធ្វើបុណ្យជ្រមុជឲ្យគាត់ នៅក្នុងព្រះនាមព្រះយេស៊ូវ គ្រីស្ទ។ប៉ុន្តែនៅថ្ងៃនោះ នៅពេលដែលពួកអ្នកអធិប្បាយខាងមេតូឌីសនិយាយថា “អស់អ្នកណាដែលទទួលបុណ្យ ជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទនោះចូរចាកចេញពីត្រសាលរបស់ខ្ញុំទៅ”។ នោះគឺមិនអីទេ។ George Wright ហើយនិងពួកគេក៏បានចាកចេញទៅ។នៅរសៀលនោះ ខ្ញុំបានធ្វើដំណើរទៅកាន់ទីនោះ ដើម្បីធ្វើបុណ្យជ្រមុជឲ្យពួកគេនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ នៅឯ Totten's Ford។ពួកអ្នកដែលអង្គុយស្តាប់ទាំងអស់ ក៏បានដើរចុះទៅក្នុងទឹកហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ដូច្នេះខ្ញុំក៏បានបន្តការងាររបស់ខ្ញុំបន្តទៀត។ ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយនឹងលោកអ្នកហើយ តើអ្នកណាអាចទាស់នឹងលោកអ្នកបាន? ពេលនោះខ្ញុំមិនបានដឹងថា បុរសនោះ ដើរទៅណាទេ ហើយមានអ្វីកើតឡើងដល់រូបគាត់ដែរ។
ទោះបីជាយ៉ាងណាក៏ដោយខ្ញុំបានដើរទៅកាន់មន្ទីរពេទ្យ។ គឺបងប្រុស Busty បានសម្រាកនៅទីនោះ ដែលខ្លួនពេញដោយជម្ងឺមហារីក ហើយពួកគ្រូពេទ្យមិនអាចព្យាបាលគាត់បានឡើយ... គឺគេមិនធ្វើការព្យាបាលគាត់ឡើយ។ Busty បាននិយាយមិនកាន់ខ្ញុំថា “ប្អូនប្រុស Bill នេះហើយគឺជាគោលបំណងរបស់ព្រះ”ការមួយចំនួន នឹងកើតឡើង។ ខ្ញុំតបវិញថា “បាទ Busty” ពេលនោះស្រាប់តែព្រះវិញ្ញាណបានយាងមកសណ្ឋិតលើគាត់ ដូចជាខ្យល់ បក់មកយ៉ាងកំហុក។គាត់បាននិយាយថា នៅពេលដែលខ្ញុំបានដើរចូលកាន់ទីនេះ ខ្ញុំឃើញមានឥន្ធូនៅកាច់ជ្រុងនេះឥន្ធូគឺជាការតាំងសញ្ញារបស់ព្រះ។ទ្រង់បានបង្កើតការតាំងសញ្ញាជាមួយនឹងខ្ញុំនៅលើភ្នំនៅថ្ងៃនោះ។ រួចខ្ញុំក៏បានដាក់ដៃអធិស្ឋានឲ្យបងប្រុស Busty។ ពួកគ្រូពេទ្យបាននិយាយថា “គាត់នឹងស្លាប់នាពេលឆាប់ៗនេះគ្មានអ្វីអាចជួយគាត់ បានឡើយ គឺនៅប៉ុន្មានថ្ងៃទៀតគាត់នឹងស្លាប់ហើយ”។ ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមក យើងនៅតែឃើញបងប្រុស Bsuty Rodgers អង្គុយនៅខាងក្រោយគេនោះនៅក្នុងយប់នេះដែរ គាត់មានសុខភាពល្អណាស់ ហើយខ្ញុំមិនធ្លាប់ឃើញគាត់មានសុខភាពមាំមួនបែបនេះឡើយនៅក្នុងជីវិតរបស់ខ្ញុំ។ សូមបងប្រុស Busty បានអញ្ជើញក្រោកឈរទៅមើល។នោះហើយគឺជារូបគាត់ សូមបងប្អូន ទះដៃសរសើរតម្កើងព្រះជាម្ចាស់ ទាំងអស់គ្នា។
120
ពួកគេបានប្រជុំគ្នានៅបន្ទប់ខាងលើ
គ្រប់គ្នាអធិស្ឋាននៅក្នុងព្រះនាមទ្រង់។
គេបានទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ
ហើយអំណាចចេស្តារបស់ព្រះក៏បានយាងមក។
នៅពេលដែលទ្រង់បានធ្វើចំពោះពួកគេរាល់គ្នានៅថ្ងៃនោះ
ទ្រង់ក៏ធ្វើដល់លោកអ្នករាល់គ្នាដូចគ្នាដែរ។
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេដែរ”
ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេគឺជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា
“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ” (ហាលេលូយ៉ា!)
ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
មនុស្សទាំងនេះ គេមិនអាចប្រកាសបានឡើយ
ឬក៏អួតពីភាពល្បីល្បាញនៃលោកីយនេះឡើយ
ពួកគេគ្រប់គ្នាសុទ្ធតែទទួលបានការនៅថ្ងៃបុណ្យទី៥០របស់ពួកគេ
គេបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ហើយពួកគេបានប្រកាសប្រាប់ដល់គេឯងថា
អំណាចចេស្តារបស់ព្រះនៅតែដដែលសម្រាប់ពួកអ្នកជឿទាំងអស់
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា
“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ” (ហេលេលូយ៉ា!)
ខ្ញុំគឺម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
ឥឡូវនេះ បងប្អូនអើយ សូមអញ្ជើញចូលមកទទួលព្រះពររបស់ទ្រង់ចុះ
នោះទ្រង់នឹងលាងជំរះចិត្តរបស់អ្នកចេញពីអំពើបាប
ហើយសេចក្តីអំណរនឹងកើតមានដល់លោកអ្នក
ហើយនឹងរក្សាព្រលឹងរបស់លោកអ្នក
អូ! វាកំពុងតែឆេះឆួលនៅក្នុងចិត្តរបស់ខ្ញុំ
អូ! សូមថ្វាយសិរីរុងរឿងដល់ព្រះនាមទ្រង់។
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
(ចូរយើងទាំងអស់គ្នាច្រៀងម្តងទៀត)
ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា
“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ” (ហេលេលូយ៉ា!)
ខ្ញុំគឺម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា
“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ” (ហេលេលូយ៉ា!)
ខ្ញុំគឺម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
ពួកគេបានប្រជុំគ្នានៅបន្ទប់ខាងលើ
គ្រប់គ្នាអធិស្ឋាននៅក្នុងព្រះនាមទ្រង់។
គេបានទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ
ហើយអំណាចចេស្តារបស់ព្រះក៏បានយាងមក។
នៅពេលដែលទ្រង់បានធ្វើចំពោះពួកគេរាល់គ្នានៅថ្ងៃនោះ
ទ្រង់ក៏ធ្វើដល់លោកអ្នករាល់គ្នាដូចគ្នាដែរ។
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេដែរ”
ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ គឺជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា
“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ” (ហាលេលូយ៉ា!)
ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
នៅខណៈពេលដែលយើងរាល់គ្នា ច្រៀងទៅកាន់ឃ្លាបន្ទរម្តងទៀតខ្ញុំចង់ឲ្យបងប្អូនម្នាក់បានដើរទៅចាប់ដៃគ្នា ទៅវិញទៅមក ហើយនិយាយថា“តើអ្នកគឺម្នាក់នៅក្នុងចំណោមពួកគេឬ?” មែនហើយ។
ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ដែលខ្ញុំអាចនិយាយថា “ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
121
តើលោកអ្នកមិនរីករាយទេឬអីដែលលោកអ្នកគឺជាម្នាក់នៅក្នុងចំណោមពួកគេនោះ? តើមានបងប្អូនប៉ុន្មាននាក់ចង់ក្លាយជាម្នាក់នោះ សូមលើកដៃឡើង? ឥឡូវនេះ ខ្ញុំនឹងច្រៀងបទចម្រៀងនេះ​ជាមួយនឹងលោកអ្នករាល់គ្នា៖
ឥឡូវនេះ បងប្អូនអើយ សូមអញ្ជើញចូលមកទទួលព្រះពររបស់ទ្រង់ចុះ
នោះទ្រង់នឹងលាងជំរះចិត្តរបស់អ្នកចេញពីអំពើបាប
ហើយសេចក្តីអំណរនឹងកើតមានដល់លោកអ្នក
ហើយនឹងរក្សាព្រលឹងរបស់លោកអ្នក
អូ! វាកំពុងតែឆេះឆួលនៅក្នុងចិត្តរបស់ខ្ញុំ
អូ! សូមថ្វាយសិរីរុងរឿងដល់ព្រះនាមទ្រង់។
ខ្ញុំមានសេចក្តីរីករាយណាស់ដែលខ្ញុំអាចនិយាយថា “ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា
“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ” (ហេលេលូយ៉ា!)
ខ្ញុំគឺម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
តើបងប្អូនចាំដែរឬទេពីអ្វីដែលក្មេងស្រីតូចម្នាក់បាននិយាយទៅកាន់លោកពេត្រុស “តើលោកមិនមែនជាម្នាក់នៅក្នុងចំណោមពួកគេទេឬអី?” ខ្ញុំមានសេចក្តីរីករាយណាស់ មិនអញ្ចឹង? តើលោកអ្នកដឹងទេពេត្រុសបាននិយាយនៅថ្ងៃ បុណ្យទី៥០ថា “នេះហើយ” ដែលខ្ញុំតែងតែនិយាយថា“តើមិនមែនជាការនេះទេឬអី គឺខ្ញុំរីករាយណាស់ ដែលបាន ទទួលការនេះគឺខ្ញុំរង់ចាំទ្រង់យាងមក”។ មែនហើយ ខ្ញុំមានសេចក្តីរីករាយចំពោះការនេះណាស់។
ដ្បិតខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេគឺខ្ញុំជាម្នាក់នៅក្នុងចំណោមពួកគេ
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ”
122
អូ ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេខ្ញុំមានសេចក្តីរីករាយណាស់ ដែលខ្ញុំអាចនិយាយថា“ខ្ញុំគឺជាម្នាក់នៅក្នុងចំណោមពួកគេ” តើនេះមិនមែនជាការដែលអស្ចារ្យទេឬអីគឺយើងគ្រប់គ្នា នឹងបានអង្គុយនៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវគ្រីស្ទហើយមានទំនាក់ទំនងជាមួយនឹងព្រះវិញ្ញាណរបស់ទ្រង់ ហើយនិងជជែកអំពីការល្អដែលនឹងត្រូវមក។វាគឺជាការដែល ល្អណាស់។ ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានដឹងអំពីការនេះ ចុះអ្នកវិញ?តើលោកអ្នកមិនមានសេចក្តីរីករាយ ទេឬអី ដែលលោកអ្នកគឺជាគ្រីស្ទាននោះ?លោកអ្នកមិនរីករាយទេឬអី ដែលអំពើបាបរបស់អ្នកត្រូវបានលាងសំអាត ដោយព្រះលោហិតរបស់ទ្រង់?នៅថ្ងៃនោះ ទ្រង់នឹងយាងមក ហើយយើងរាល់គ្នានឹងទៅជាមួយទ្រង់។ ហើយភាពវ័យចំណាស់ដែលនៅជាប់នឹងយើងរាល់គ្នា ត្រូវបាត់ទៅ គឺគ្មានជម្ងឺ គ្មានទុក្ខទេវនាគ្មានសេចក្តីស្លាប់ទេ គឺអ្វីៗទាំង អស់នឹងត្រូវបានផ្លាស់ប្រែទៅ។ អូ!ខ្ញុំអាចគិតទៅដល់ បងប្រុសដ៏វ័យចំណាស់របស់យើងដែលកំពុងតែឈរនៅទីនេះ ដែរតើគាត់នឹងក្លាយទៅជាយ៉ាងណាទៅ។ តើមានបងប្អូនប៉ុន្មាននាក់នៅចាំពី Rabbi Lawsonដែរឬទេ? ប្រហែលជា បងប្អូនភាគច្រើននៅចាំហើយ។ ខ្ញុំបានឃើញគាត់ឈរកាន់ឈើច្រត់នៅទីនេះ។គាត់បានច្រៀងនូវបទចម្រៀងនេះ... (សូមចាំបន្តិច បងប្រុស Teddy)។
សូមរង់ចាំខ្ញុំ ចំពោះសេចក្តីអំណរនៅថ្ងៃស្អែក
ដែលក្លោងទ្វារបានបើកចំហយ៉ាងធំ
នៅពេលដែលខ្ញុំឆ្លងកាត់ស្បៃនៃសេចក្តីទុក្ខព្រួយ
ខ្ញុំនៅបានសម្រាកនៅត្រើយម្ខាងទៀត។
នៅថ្ងៃមួយ សេចក្តីស្លាប់នឹងមកដល់
នៅថ្ងៃមួយ ព្រះជាម្ចាស់ទ្រង់ជ្រាបតើកើតឡើងនៅទីកន្លែងណា នឹងនៅពេលណា
កង់នៃសេចក្តីស្លាប់ នឹងនៅឈរស្ងៀម
នោះខ្ញុំនឹងឡើងទៅដល់ភ្នំស៊ីយ៉ូន
123
កង់តូចៗទាំងនេះដែលបានវិលចុះវិលឡើងនៅក្នុងជីវិតរបស់យើងរាល់គ្នា គឺជាការភ្លក់ អារម្មណ៍ ក្លិន ហើយស្តាប់ឮ គឺជាញ្ញាណតូចៗទាំងនេះ ដែលជាកង់នៃសេចក្តីស្លាប់ នៅថ្ងៃមួយពួកវានឹងនៅឈរត្រឹង។ នោះ រូបខ្ញុំ និង លោកអ្នក នឹងឡើងទៅកាន់ភ្នំស៊ីយ៉ូន។ អូ!ខ្ញុំចូលចិត្តត្រង់ចំណុចនេះណាស់ ចុះលោកអ្នកវិញ? យើងរាល់គ្នាបានសុទ្ធតែទទួលបានព្រះពរព្រះ។ តើមានបងប្អូនប៉ុន្មាននាក់ស្គាល់ បទចម្រៀងបុណ្យជ្រមុជទឹកចាស់?យើងនឹងច្រៀងបទ នេះជាមួយគ្នា៖
ចូរទទួលព្រះនាមព្រះយេស៊ូវចុះ
ឱកូនសេចក្តីទុក្ខព្រួយ និងទុក្ខសោកអើយ
ទ្រង់នឹងប្រទានសេចក្តីអំណរ និងការកំសាន្តចិត្តដល់អ្នក
ចូរយកព្រះនាមទ្រង់ទៅជាមួយអ្នក នៅគ្រប់ទីកន្លែងដែលអ្នកបានទៅ។
124
ចូរទទទួលព្រះនាមព្រះយេស៊ូវចុះ។សូមកុំភ្លេចឲ្យសោះ នៅព្រឹកម៉ោង ៨ យើងខ្ញុំនឹងចែកកាតអធិស្ឋាន។ ហើយកម្មវិធីចាប់ផ្តើមនៅម៉ោង ៩:៣០នាទី។ ខ្ញុំនឹងអធិប្បាយនៅម៉ោង ១០។ ហើយកម្មវិធីអធិស្ឋានសម្រាប់អ្នកជម្ងឺនឹងចាប់ ផ្តើមនៅម៉ោង១១។
នៅរសៀលព្រឹកស្អែកនឹងមានការផ្សាយដំណឹងល្អនៅក្នុងព្រះវិហារ។ ហើយនៅព្រឹកស្អែកពេលយប់ បើសិនជាមានបងប្អូនទាំងអស់គ្នា ប្រែចិត្តលន់តួអំពើបាបរបស់លោកអ្នកបងប្អូនហើយមិនទាន់បានទទួលបុណ្យជ្រមុជទឹក.... នោះអាងទឹកដែលរៀបចំពិធីបុណ្យជ្រមុជទឹកនោះបានបើកចំហរទទួលលោកអ្នកគ្រប់ពេល យើងខ្ញុំនឹងធ្វើបុណ្យជ្រ មុជដល់បងប្អូននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
125
សូមយើងគ្រប់គ្នាច្រៀងសរសើរតម្កើងព្រះរួមគ្នា។ បងប្រុស Busty តើបងមិនដឹងទេថាខ្ញុំមានសេចក្តីរីករាយ យ៉ាងណា និងអរព្រះគុណដល់ព្រះយ៉ាងណានោះទេ។ តើបងប្អូនមានដឹងទេគាត់បានទៅជួបគ្រូពេទ្យ ហើយពួកគេ បានប្រាប់ខ្ញុំថា គ្រូពេទ្យបានសម្លឹងមើលទៅកាន់គាត់រកគិតអ្វីមិនយល់ឡើយ។ គេមិនជឿថា គាត់គឺជាមនុស្សតែមួយ ដែលបានឈឺនោះទេ។វាគ្មានអ្វីដែលជាការអាថ៌កំបាំង ដែលព្រះជាម្ចាស់ទ្រង់មិនអាចធ្វើបានទេ។ តើមែនទេ?
ចូរទទួលព្រះនាមព្រះយេស៊ូវចុះ
ឱកូនសេចក្តីទុក្ខព្រួយ និងទុក្ខសោកអើយ
ទ្រង់នឹងប្រទានសេចក្តីអំណរនិងការកំសាន្តចិត្តដល់អ្នក
ចូរយកព្រះនាមទ្រង់ទៅជាមួយអ្នកនៅគ្រប់ទីកន្លែងដែលអ្នកបានទៅ។
ព្រះនាមដ៏អស្ចារ្យ ជាសព្ទ័យ៉ាងពិរោះ
ជាសេចក្តីសង្ឃឹមនៃផែនដី និងសេចក្តីអំណរនៃស្ថានសួគ៌
ព្រះនាមដ៏អស្ចារ្យ ជាសព្ទ័យ៉ាងពិរោះ
ជាសេចក្តីសង្ឃឹមនៃផែនដី និងសេចក្តីអំណរនៃស្ថានសួគ៌
ឥឡូវនេះ ខ្ញុំនឹងប្រគល់កម្មវិធីនេះទៅកាន់គ្រូគង្វាលវិញ។ គាត់នឹងមានពាក្យខ្លះចង់និយាយមកកាន់យើងរាល់គ្នា។