តើព្រះវិញ្ញាណបរិសុទ្ធបានប្រទានមកនៅក្នុងគោលបំណងអ្វី?

Jeffersonville, Indiana, USA

59-1217

1
ខ្ញុំឃើញថា បងប្រុស Neville បានជឿលើការអធិស្ឋានដាក់ដៃ។
ខ្ញុំមានសំនួរមួយចំនួន ដែលខ្ញុំនឹងយកមកនិយាយនៅយប់ថ្ងៃស្អែក ដោយព្រោះនៅយប់នេះខ្ញុំមិនមានពេល គ្រប់គ្រាន់មើលសំនួរទាំងនេះ ប្រហែលជានៅយប់ចុងក្រោយនៃសេចក្តីអធិប្បាយ។ បើសិនជាមានបងប្អូនណា មានសំនួរលើសេចក្តីអធិប្បាយណាមួយ គ្រាន់តែយកសំនួរទាំងនោះមក នៅយប់នោះចុះ បន្ទាប់មក ខ្ញុំនឹងឆ្លើយវានៅយប់បន្ទាប់។
នៅយប់នេះ ខ្ញុំចង់ជួបបងប្អូនដែលជាអ្នកបំរើព្រះមួយចំនួន បើសិនជាអាចបាន គឺជាបុរស ស្ត្រីដែលជាប់ លាប់ជាមួយនឹងព្រះជាម្ចាស់ ហើយអ្នកនោះគឺជាអ្នកដែលយើងអាចហៅពួកគាត់បាននៅពេលដែលយើងត្រូវការ។ នៅយប់ស្អែក យើងនឹងចាប់ផ្តើម បន្ទាប់ពីអធិប្បាយចប់ យើងនឹងអធិស្ឋានដាក់ដៃយាងព្រះវិញ្ញាណបរិសុទ្ធ។ ហើយលោកអ្នកមានឯកសិទ្ធឈរនៅទីនេះ បើសិនជាលោកអ្នកចង់ គឺលោកអ្នកអញ្ជើញមកកាន់ទីនេះបានរហូត ដល់ថ្ងៃឈប់សម្រាក ទោះបីជាវាយូររហូតដល់ស្លាប់ក៏ដោយ។ បើសិន ជាមិនដូច្នោះទេ បើលោកអ្នកចង់ត្រឡប់ ទៅផ្ទះវិញ តើមូលហេតុអ្វីទៅ? យើងខ្ញុំនឹងត្រេកអរបើសិនជាលោកអ្នកបានទៅដល់កន្លែងនោះ... យើងខ្ញុំ មិនដឹងថា លោកអ្នកទៅទីណាទេ... យើងខ្ញុំចង់បានអ្នកបំរើព្រះមួយចំនួន គឺជាចំនួនរបស់ពួកគេ បើសិនជា ពួកគេគឺជាភ្ញៀវ ហើយជាចំនួនដែលពួកគេនៅទីនោះ ដែលយើងខ្ញុំនឹងនាំមុខពួកគេជានិច្ច ហើយនាំម្នាក់ទៅដល់ ផ្ទះ គឺជួយគ្នាទៅវិញទៅមក ហើយពួកគេនឹងជួយណែនាំដល់លោកអ្នក ដើម្បីស្វែងរកព្រះពរដ៏អស្ចារ្យនេះ ដែល យើងខ្ញុំកំពុងតែនិយាយ គឺជាបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។
2
កាលពីយប់ម៉ិញ យើងខ្ញុំបានបកស្រាយអំពីចំនុចនេះហើយ៖ តើអ្វីទៅជាព្រះវិញ្ញាណបរិសុទ្ធ? ហើយយើងក៏ បានដឹងថា គឺសេចក្តីសន្យាដែលព្រះជាម្ចាស់ទ្រង់នឹងប្រទានដល់យើងរាល់គ្នា។ នោះគឺជាអ្វីដែលពួកជំនុំរបស់ព្រះ ត្រូវការ។ យើងក៏បានឃើញថា ព្រះវិញ្ញាណក៏បានដៅចំណាំយើង ទ្រង់ជាអង្គកំសាន្តចិត្ត ជាសេចក្តីអំណរ ជា សេចក្តីសុខសាន្ត និងការរស់ឡើងវិញ។ ទាំងអស់នេះ ដែលព្រះជាម្ចាស់ទ្រង់បានសន្យាដល់ពួកជំនុំរបស់ទ្រង់ ដែលមាននៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។
នៅយប់នេះ យើងខ្ញុំនឹងអធិប្បាយ ឬក៏បង្រៀនអំពី... ខ្ញុំមានអត្ថបទប្រហែលជា ៣ ឬ ៤សន្លឹក ដែលពី យប់ម៉ិញ ខ្ញុំបានទុកវាចុះនៅក្នុងសៀវភៅសមោធាន Cruden របស់ខ្ញុំនៅទីនេះ តែខ្ញុំរកវាមិនឃើញសោះ។ អញ្ចឹង ខ្ញុំនឹងព្យាយាមអធិប្បាយឲ្យល្អបំផុតតាមបទគម្ពីរនៅថ្ងៃនេះ។
3
នៅយប់នេះ យើងខ្ញុំនឹងបង្រៀនអំពី៖ តើព្រះវិញ្ញាណបរិសុទ្ធប្រទានមកក្នុងគោលបំណងអ្វី? បើសិនជាការ ដែលអស្ចារ្យនោះ តើហេតុអ្វីទ្រង់ប្រទានមក? នៅយប់ស្អែក យើងនឹងនិយាយអំពី៖ ព្រះវិញ្ញាណបរិសុទ្ធបានប្រទាន មកដល់អ្នករាល់គ្នា ហើយតើអ្នកទទួលបានយ៉ាងដូចម្តេច ហើយអ្នកដឹងយ៉ាងដូចម្តេច នៅពេលដែលអ្នកទទួល បានព្រះវិញ្ញាណបរិសុទ្ធ? ហើយបន្ទាប់ពីយើងបានសិក្សាការទាំងអស់នេះតាមរយៈបទគម្ពីរហើយ គឺជាសេចក្តី ពន្យល់តាមរយៈបទគម្ពីរ ដែលបានចែងថា អស់អ្នកដែលស្វែងរកព្រះវិញ្ញាណបរិសុទ្ធ នោះនឹងចេញទៅមុខ។ ហើយខ្ញុំសង្ឃឹមថា ការរីកផុសផុលនឹងកើតមានឡើង ដោយព្រះវិញ្ញាណបរិសុទ្ធជាអ្នកធ្វើចលនា។
នៅយប់ស្អែក នឹងមានបងប្អូនជាច្រើននៅស្ងៀម នៅក្នុងព្រះវិហារ ហើយខ្ញុំគិតថា បើសិនជាយើងខ្ញុំមាន អ្នកបំរើជាច្រើន ហើយបងប្អូនទាំងនោះ គឺជាអ្នកដែលមានបទពិសោធន៍នៅក្នុងការដឹកនាំមនុស្ស ឲ្យទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ (ជាអ្នកដែលលើកទឹកចិត្តពួកគេ គឺជាអ្នកដែលចូលទៅក្នុងផ្ទះ ជាមួយនឹងប្តី និងប្រពន្ធ ឬជា អ្នកដែលស្វែករកព្រះវិញ្ញាណបរិសុទ្ធ) ដែលជាអ្នកណែនាំឲ្យពួកគេត្រូវធ្វើយ៉ាងណា បើសិនជាលោកអ្នកអាចឲ្យ លេខទូរស័ព្ទរបស់លោកអ្នក ឬក៏អាស័យដ្ឋានមកកាន់គ្រូគង្វាលនៅយប់នេះ ឬនៅយប់ស្អែក។ បងប្អូនគ្រាន់តែ ប្រគល់វាទៅកាន់ បងប្រុស Nevilleហើយបន្ទាប់មក សូមបងប្អូនរៀបចំពេលវេលាមួយដើម្បីឲ្យយើងខ្ញុំអាចជួបជុំ នឹងលោកអ្នកបាន។ ហើយបើសិនជានៅក្នុងផ្ទះរបស់លោកអ្នកក៏បាន នោះយើងខ្ញុំនឹងចាត់អ្នកបំរើព្រះឲ្យទៅជួប លោកអ្នកបងប្អូន។ យើងខ្ញុំមានសេចក្តីត្រេកអរណាស់ដែលលោកអ្នកបានសហការជាមួយនឹងយើងខ្ញុំ ដោយ ព្រោះខ្ញុំដឹងថា បងប្អូនទាំងអស់គ្នាបានចាប់អារម្មណ៍នូវចំនុចនេះ ព្រោះវាគឺជាការដែលសំខាន់បំផុត។ ចូរចាំថា “ទ្រង់គឺជាព្រះដែលជួយសង្រ្គោះដល់ព្រលឹង ហើយទ្រង់ក៏បានគ្របបាំងអំពើបាបរបស់គេហើយ” ហើយកូនក្រមុំ របស់ព្រះគ្រីស្ទ កំពុងតែស្រេកឃ្លានចង់បានទ្រង់។ នាងនឹងឲ្យកំណើតដល់កូនរបស់ព្រះជាម្ចាស់។
4
នៅយប់នេះ នៅមុនពេលដែលយើងអានបទគម្ពីរ សូមអនុញ្ញាត បងប្អូនបានឱនក្បាលចុះ អធិស្ឋានបនិ្តច សិន។ នៅមុនពេលយើងអធិស្ឋាន សូមបងប្អូនឱនក្បាលចុះ បើសិនជាបងប្អូនមានសំណូមអធិស្ឋាន សូមបងប្អូន លើកដៃឡើង ហើយនិយាយថា “ឱព្រះអង្គអើយ ទូលបង្គំសូមលើកដៃថ្វាយទ្រង់ ទូលបង្គំត្រូវការទ្រង់ សូមទ្រង់ ជួយដល់ទូលបង្គំផង” សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់បងប្អូនម្នាក់ៗ។ ទ្រង់បានឃើញដៃរបស់បងប្អូនហើយ។ ពួកទេវតារបស់ទ្រង់បានយកសំណូរអធិស្ឋានរបស់បងប្អូនចុះមកហើយ។
5
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំយើងខ្ញុំសូមមកជិតទ្រង់ នៅក្នុងសេចក្តីអធិស្ឋានជាថ្មីម្តង ទៀត។ គឺគ្មានអ្វីដែលសង្ស័យឡើយ ដែលសេចក្តីអធិស្ឋានទាំងឡាយមាននៅក្នុងចំណោមកូនរបស់ព្រះនៅយប់ នេះ ក្នុងទីកន្លែងដ៏តូចនេះ ហើយទូលបង្គំយើងក៏បានច្រៀងសរសើរតម្កើងទ្រង់។ ទូលបង្គំយើងខ្ញុំមានសេចក្តីអំ ណរពេលបានសរសើរតម្កើងទ្រង់។
ស្តេចដាវីឌបាននិយាយថា គាត់នឹងចូលទៅក្នុងពួកបរិសុទ្ធ ហើយប្រាប់គេឲ្យបានដឹងពីសេចក្តីអធិស្ឋាន របស់គាត់។ ហើយនៅយប់នេះ មានដៃបងប្អូនជាច្រើនដែលបានលើកឡើង។ ប្រហែលជាខ្ញុំអាចនិយាយថា ៨០ ភាគរយនៃបងប្អូនដែលអង្គុយនៅក្នុងព្រះវិហារនេះបានលើកដៃរបស់ពួកគេឡើងអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ ឱព្រះជាម្ចាស់អើយ សូមទ្រង់បង្ហាញមកកាន់ទូលបង្គំយើងខ្ញុំផង ដ្បិតទូលបង្គំយើងខ្ញុំមិនអាចចេញទៅដោយគ្មាន ទ្រង់បាននោះឡើយ។ ទូលបង្គំយើងខ្ញុំត្រូវការទ្រង់ជារៀងរាល់ថ្ងៃ។ ទ្រង់ជាជីវិត ទ្រង់ជាសេចក្តីអំណរ ទ្រង់ជាសុខ ភាព ទ្រង់ជាអ្នកទ្រទ្រង់ ទ្រង់ជាកំលាំង ទ្រង់ជាជម្រក ទ្រង់ជាខែលដែលការពារទូលបង្គំយើងខ្ញុំពីសត្រូវ។ ហើយ ទូលបង្គំយើងខ្ញុំមិនអាចតយុទ្ធនៅក្នុងសង្រ្គាមនៃជីវិតដោយគ្មានទ្រង់បានឡើយ។ គឺវាមិនអាចទៅរួចឡើយ សម្រាប់ទូលបង្គំយើងខ្ញុំដែលធ្វើវាបានដោយខ្លួនរបស់ទូលបង្គំយើងខ្ញុំបាន គឺទូលបង្គំយើងខ្ញុំសូមពឹងផ្អែកទាំង ស្រុងលើទ្រង់ហើយ។ ដ្បិតទ្រង់បង្គំយើងខ្ញុំកំពុងតែដើរឆ្លងកាត់សេចក្តីងងឹត និងទឹកដីគួរឲ្យសង្វេគ។ ពួកសត្រូវកំ ពុងតែចោមរោមទូលបង្គំ និងចាំដាក់អន្ទាក់ពួកទូលបង្គំយើងខ្ញុំផង។ ឱព្រះជាម្ចាស់អើយ ផ្លូវរបស់ទូលបង្គំយើងខ្ញុំ សុទ្ធតែអន្ទាក់របស់ពួកខ្មាំងសត្រូវដែលចាំប្រហារទូលបង្គំហើយ។
6
ទូលបង្គំយើងខ្ញុំដឹងថា នៅចុងបញ្ចប់នៃផ្លូវនេះ គឺជាជ្រោះដែលហៅមនុស្សឲ្យដើរចូលទៅក្នុងសេចក្តីស្លាប់។ អូ! ព្រះជាម្ចាស់អើយ តើនរណានឹងចាប់ដៃរបស់ទូលបង្គំយើងខ្ញុំ? ទូលបង្គំយើងខ្ញុំចង់ស្គាល់ទ្រង់នាពេលនេះ។ គឺ ទូលបង្គំយើងខ្ញុំចង់ដឹងថា ទ្រង់បានចាប់ដៃរបស់ទូលបង្គំយើងខ្ញុំ ហើយទូលបង្គំក៏បានចាប់កាន់ដៃទ្រង់វិញ នោះ ទូលបង្គំយើងខ្ញុំនឹងមានយុថ្កាធានាអះអាងនៅពេលដែល ទូលបង្គំយកយើងខ្ញុំចូលទៅដល់គ្រាចុងក្រោយនៃជីវិត គឺបានចូលទៅកាន់ទ្វារនៃសេចក្តីស្លាប់ នោះទូលបង្គំយើងខ្ញុំនឹងបាននិយាយជាមួយនឹងពួកបរិសុទ្ធរបស់ទ្រង់ថា “ខ្ញុំបានស្គាល់ទ្រង់ នៅក្នុងអំណាចចេស្តានៃការរស់ឡើងវិញរបស់ទ្រង់ ហើយខ្ញុំដឹង នៅពេលដែលទ្រង់បានត្រាស់ ហៅខ្ញុំ គឺខ្ញុំនឹងចេញពីចំណោមពួកដែលបានស្លាប់ទៅ”
ឱព្រះវរបិតាអើយ សូមទ្រង់ប្រទានពរដល់បងប្អូននៃទូលបង្គំយើងខ្ញុំកំពុងតែអធិស្ឋានរកទ្រង់ផង។ សូមព្រះ បន្ទូលទ្រង់ជាទីបញ្ចេញព្រះពរ ហើយកុំឲ្យទូលបង្គំនិយាយអ្វីដែលទាស់ប្រឆាំងនឹងព្រះបន្ទូល ឬបំណងព្រះហ​ឫ ទ័យរបស់ទ្រង់ឡើយ ដ្បិតទ្រង់មានអំណាចអាចនឹងបិទមាត់របស់ទូលបង្គំបាន ដូចជាទ្រង់បានបិទមាត់សត្វតោ នៅពេលដែលដានីញ៉ែលនៅក្នុងរូងតោដែរ។ សូមទ្រង់បើកត្រចៀក និងចិត្តរបស់បងប្អូនអ្នកស្តាប់នៅយប់នេះ ហើយសូមទ្រង់ដាក់ឲ្យពួកគេបានស្រេកឃ្លានចង់បានទ្រង់។ សូមឲ្យពួកគេបានស្រេកឃ្លានចង់បានទ្រង់ ហើយ មិនអាចដេកលក់ ឬក៏សម្រាកបានឡើយ រហូតទាល់តែអង្គដ៏កំសាន្តចិត្តបានយាងមក។
7
ទូលបង្គំយើងខ្ញុំជឿថា ទូលបង្គំយើងខ្ញុំកំពុងតែរស់នៅក្នុងគ្រាចុងក្រោយ គឺស្ថិតនៅក្នុងស្រមោលនៃការ យាងត្រឡប់មកវិញរបស់ទ្រង់។ ហើយនេះគឺជាអ្វីដែលសារព្រះបន្ទូលទ្រង់បានចែង។ ហើយគឺជាអ្វីដែលមនុស្ស ត្រូវយកចិត្តទុកដាក់ និងទុកជាការដាស់តឿន។ នៅយប់នេះ សូមទ្រង់បើកបង្ហាញការ ហើយឲ្យបងប្អូនដែលអង្គុយ បាននិយាយថា “ព្រះអម្ចាស់អើយ ទូលបង្គំសូមទទួលជឿទ្រង់។ សូមព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់យាងមកកាន់ ទូលបង្គំផង ហើយឆ្នៃទូលបង្គំទៅតាមបំណងព្រះហ​ឫទ័យទ្រង់ចុះ។ នោះចិត្តរបស់ទូលបង្គំនឹងស្រែកឡើង ហើយ កំលាំងរបស់ទូលបង្គំ និងគ្រប់អ្វីៗទាំងអស់គឺមកពីទ្រង់”
ឱព្រះអម្ចាស់អើយ សូមទ្រង់ស្តាប់សេចក្តីអធិស្ឋានរបស់ទូលបង្គំផង។ ទូលបង្គំយើងខ្ញុំមកកាន់ទីនេះ មិនមែន ដើម្បីមើលឃើញភ្លៀងធ្លាក់នៅយប់នេះទេ។ ហើយទូលបង្គំយើងខ្ញុំមកកាន់ទីនេះ មិនមែនគ្មានរណាដែលត្រូវទៅ នោះទេ។ ទូលបង្គំយើងខ្ញុំមកកាន់ទីនេះ ជាកន្លែងដ៏ពិសិដ្ឋ ហើយមានគោលបំណងដ៏បរិសុទ្ធនៅក្នុងចិត្ត នេះហើយ គឺជាហេតុផលដែលនាំទូលបង្គំយើងខ្ញុំមកកាន់ទ្រង់នៅយប់នេះ គឺដឹងថា ទ្រង់បានសន្យាហើយ បើសិនជាទូលបង្គំ យើងខ្ញុំមកកាន់ទ្រង់នៅយប់នេះ។ សូមទ្រង់យាងមកកាន់ទូលបង្គំយើងខ្ញុំជាមនុស្សស្រេកឃ្លានផង។ “មានពរ ហើយអស់អ្នកដែលស្រេកឃ្លានសេចក្តីសុចរិត” ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ដ្បិតពួកគេនឹងបានបំពេញ” ហើយ បើសិនជាទូលបង្គំយើងខ្ញុំរាល់គ្នាសូមនំបុ័ង នោះយើងមិនទទួលបានថ្មនោះទេ ដ្បិតទូលបង្គំយើងខ្ញុំបានទទួល ការអះអាងរួចហើយ។ ហើយបើសិនជាទូលបង្គំសូមត្រីនោះ ទូលបង្គំយើងខ្ញុំមិនទទួលបានសត្វពស់នោះទេ ដ្បិត ព្រះជាម្ចាស់ទ្រង់ ជាព្រះវរបិតានៃយើងខ្ញុំ ទ្រង់នឹងបំពេញទូលបង្គំយើងខ្ញុំដោយ នំម៉ាណាដែលមកពីស្ថានសួគ៌ គឺ ព្រះបន្ទូល និងព្រះវិញ្ញាណរបស់ទ្រង់ បញ្ចាក់អំពីទ្រង់។ សូមទ្រង់ឆ្លើយតបសេចក្តីអធិស្ឋានរបស់ទូលបង្គំយើងខ្ញុំ ផង ពេលដែលទូលបង្គំយើងខ្ញុំនៅរង់ចាំទ្រង់។ ទូលបង្គំយើងខ្ញុំអធិស្ឋាននៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
8
សូមបងប្អូនរក្សាការអានបទគម្ពីរនេះ បើសិនជាបងប្អូនចង់អានជាមួយខ្ញុំ សូមបើកទៅកាន់ គម្ពីរយ៉ូហាន ម្តង ទៀត គឺជំពូក ១៤:១៤ ហើយយើងនឹងអានផ្នែកមួយនៃបទគម្ពីរនេះ។
នៅក្នុងបទគម្ពីរនេះ លោកអ្នកនឹងឃើញការជាច្រើននៃបរិបទ ដែលខ្ញុំចង់អធិប្បាយនៅយប់នេះ។ ចូរចាំថា លោកអ្នក កំពុងតែ “អានសំបុត្រ” ព្រះគម្ពីរ។ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានចែងពីអង្គទ្រង់ផ្ទាល់។ ដូច្នេះ យើងអាចដឹងប្រាកដថា នៅក្នុងព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ទ្រង់៖ ផ្ទៃមេឃ និងផែនដី និងកន្លងផុតទៅ តែ ព្រះបន្ទូលរបស់ទ្រង់នៅអស់កល្បជានិច្ចវិញ។ សូមយើងបានអានខ១៤៖
ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ។
(នេះគឺជាសេចក្តីសន្យាប្រកបដោយព្រះពរ)
បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញាត្តរបស់ខ្ញុំចុះ នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹង ប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃ សេចក្តីពិត ដែលលោកីយទទួលពុំបាន
(បើសិនជាបងប្អូនអានចេញពីព្រះគម្ពីរ ក្រេក នោះនឹងបានឃើញនៅទីនេះ មានន័យថា “យល់” “ដ្បិត លោកីយនេះទទួលពុំបាន” នោះគឺជាពិតណាស់។ សូមអនុញ្ញាតឲ្យខ្ញុំអានបទគម្ពីរនេះម្តងទៀត)
ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិត នៅក្នុងអ្នករាល់គ្នាដែរ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ បន្តិចទៀតលោកីយ នឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ អ្នកណាដែល មានបញ្ញាត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទី ស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង យូដាស (មិនមែនអ៊ីស្ការីយ៉ុត) គាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើកើតមានហេតុដូចម្តេច បានជាទ្រង់នឹងសំដែងមក ឲ្យយើងខ្ញុំមានបន្ទូលឆ្លើយថា បានជាទ្រង់នឹងសំដែងមកឲ្យយើងខ្ញុំស្គាល់ទ្រង់ តែមិនឲ្យលោកីយស្គាល់ផង ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវបិតាខ្ញុំនឹង ស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ អ្នកណាដែលមិន ស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ។
ខ្ញុំប្រាប់សេចក្តីទាំងនេះ ដល់អ្នករាល់គ្នា កំពុងដែលនៅជាមួយគ្នានៅឡើយ តែព្រះដ៏ជាជំនួយ គឺជាព្រះ វិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ។
(តើព្រះជាម្ចាស់ទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធមកក្នុងគោលបំណងអ្វី? សូមទ្រង់ប្រទានព្រះពរដល់ព្រះបន្ទូល របស់ទ្រង់)
9
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ”
បើសិនជាយើងខ្ញុំនឹងនិយាយអំពីការនេះ... ចូរចាំថា ការទាំងនេះនឹងត្រូវបានថតសម្លេងទុក។ មាន គ្រីស្ទានដែលជាអ្នកជំនួញម្នាក់ដែលចេញមកពីទីក្រុង Louisvilleបានហៅខ្ញុំកាលពីខណៈមុន ហើយគាត់បាន និយាយថា “វាគឺជាសេចក្តីអាម៉ាស់ណាស់ Billy ចំពោះសារព្រះបន្ទូលដែលអ្នកបានអធិប្បាយកាលពីយប់ម៉ិញ វា មិនមានមនុស្សចូលរួម ៤០០០០០ នាក់ទេ គឺមានតែ ១២០ ឬ២០០, ៣០០នាក់វិញ នៅក្នុងព្រះវិហារបស់អ្នក”
ខ្ញុំបានតបវិញថា “លោក នៅក្នុងរវាង ៦ខែ ចាប់ពីឥឡូវនេះ បើសិនជាព្រះយេស៊ូវបានរង់ចាំ នោះលោកីយ ទាំងមូលនឹងបានឮការនេះ” គេនឹងនាំគ្នាយកខ្សែអាត់ទៅកាន់ជុំវិញពិភពលោក។ ដូច្នេះ យើងខ្ញុំកំពុងតែបង្រៀននូវ អ្វីដែលយើងខ្ញុំបានជឿថា ជាសេចក្តីពិត និងជាអ្វីដែលបានរកឃើញថា ព្រះជាម្ចាស់ទ្រង់បានប្រកាសដល់យើង រាល់គ្នាហើយថា ជាសេចក្តីពិត។
10
តើព្រះវិញ្ញាណបរិសុទ្ធបានប្រទានមកនៅក្នុងគោលបំណងអ្វី? (ខ្ញុំចង់សរសេរចុះនៅទីនេះ គឺគម្ពីរយ៉ូហាន១៤ ចាប់ផ្តើមខ១៤)។ យើងនឹងមើលឃើញពីគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងបទគម្ពីរនេះ នៅក្នុងការចាត់ព្រះ វិញ្ញាណបរិសុទ្ធមក គឺមានគោលបំណងមួយ៖ គឺព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់ ទ្រង់នឹងគង់នៅជាមួយពួកជំនុំរបស់ ទ្រង់ ហើយបន្តផែនការណ៍របស់ទ្រង់តាមរយៈពួកជំនុំ គឺព្រះជាម្ចាស់ទ្រង់គង់នៅក្នុងព្រះគ្រីស្ទ បន្តផែនការណ៍ របស់ទ្រង់តាមរយៈព្រះគ្រីស្ទ ហើយចេញពីព្រះគ្រីស្ទទៅកាន់ពួកជំនុំ ដោយបន្តកិច្ចការរបស់ទ្រង់តាមរយៈពួកជំនុំ។
យើងរាល់គ្នាដឹងហើយថា ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វី។ យើងបានដឹងថា ទ្រង់គឺជាព្រះ តាមរយៈសេចក្តី អធិប្បាយកាលពីយប់ម៉ិញ។ នៅពេលដែលយើងគិតអំពីព្រះជាម្ចាស់ដ៏ជាព្រះវរបិតា (ដូចដែលព្រះយេស៊ូវទ្រង់មាន បន្ទូលនៅទីនេះ) គឺជាព្រះវរបិតារបស់ទ្រង់ ព្រះរាជបុត្រានៃព្រះជាព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ដូច ដែលអ្វីដែលយើងបានហៅនៅសព្វថ្ងៃនេះ...។ នេះមិនមែនមានន័យថា ព្រះមានបីអង្គផ្សេងៗគ្នានោះទេ។ មាន ន័យថា គឺជាព្រះតែមួយ ដែលមានបីអង្គ។ យើងអាចនិយាយបានថា៖ ទ្រង់គឺជាព្រះ ហើយទ្រង់បានចាក់បង្ហូរ ព្រះវិញ្ញាណមកកាន់ព្រះគ្រីស្ទ ដ្បិតទ្រង់បានលះចាកភាពជាព្រះរបស់ទ្រង់ ហើយក៏ចាក់បង្ហូរព្រះវិញ្ញាណ មកកាន់ព្រះយេស៊ូវគ្រីស្ទ។ ហើយព្រះគ្រីស្ទ គឺជាព្រះដែលមានភាពពេញអង្គជាព្រះ។ ហើយព្រះយេហូវ៉ា ទ្រង់បាន ចាក់បង្ហូរព្រះវិញ្ញាណមកកាន់ព្រះគ្រីស្ទ។ ហើយគ្រប់ទាំងអស់នៃព្រះគ្រីស្ទ ទ្រង់បានចាក់បង្ហូរព្រះវិញ្ញាណមកកាន់ ពួកជំនុំ មិនមែនមកកាន់ពួកជំនុំតែម្នាក់ទេ ប៉ុន្តែនៅក្នុងរូបកាយទាំងមូលវិញ។ នោះហើយទើបយើងរាល់គ្នាបាន ប្រជុំគ្នារួមមកតែមួយ គឺយើងរាល់គ្នាមានអំណាចចេស្តាមកពីព្រះ។ គឺព្រះវរបិតា នៅក្នុងព្រះគ្រីស្ទ ហើយព្រះគ្រីស្ទ នៅក្នុងលោកអ្នករាល់គ្នា “ដ្បិត ព្រះទ្រង់បានយកនិស្ស័យជាសាច់ឈាម ហើយតាំងទីលំនៅនៅជាមួយយើងរាល់ គ្នា” (១ធីម៉ូថេ៣:១៦) “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើងនោះជ្រាលជ្រៅណាស់ គឺដែលព្រះ បានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាស ប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អ វិញ” ។ ព្រះជាម្ចាស់ ជាព្រះយេហូវ៉ា ទ្រង់បានលេចមកក្នុងសាច់ឈាម ហើយដើរនៅលើផែនដី ហើយយើងក៏បាន ឃើញទ្រង់ដោយភ្នែករបស់យើង។
11
លោកអ្នកក៏បានដឹងថា នៅក្នុងជំពូកដដែលនៃបទគម្ពីរ យ៉ូហាន១៤ ភីលីពបាននិយាយថា “ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំពេញចិត្តហើយ”។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិន ទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្តេចបានជាអ្នកថា សូមបង្ហាញឲ្យ ឃើញព្រះវរបិតាផងដូច្នេះ” ព្រះជាម្ចាស់ទ្រង់បានលេចមកក្នុងសាច់ឈាមហើយ។
ព្រះវរបិតាគឺជាព្រះដល់អ្នករាល់គ្នា។ យើងនិយាយការនេះឡើង តាំងពីអ័ដាម។ ព្រះដ៏ជាព្រះវរបិតា គឺជាព្រះ ដល់លោកម៉ូសេ និងពួកកូនចៅអ៊ីស្រាអែលនៅក្នុងបង្គោលភ្លើង។ បន្ទាប់មក ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយយើង រាល់គ្នា គឺជាព្រះគ្រីស្ទ ដែលទ្រង់បានដើរជាមួយយើងរាល់គ្នា ហើយនិយាយជាមួយ ហើយបរិភោគជាមួយយើង រាល់គ្នា និងសម្រាកជាមួយនឹងយើងផង។ ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយនឹងយើងនាពេលឥឡូវនេះ។ ព្រះទ្រង់ បានយាងមកក្នុងព្រះគ្រីស្ទ គ្រប់ទាំងអស់នៃព្រះគ្រីស្ទ ហើយទ្រង់ក៏បានយាងមកកាន់ពួកជំនុំ។ តើវាគឺជាអ្វីទៅ? ព្រះជាម្ចាស់ទ្រង់កំពុងតែដើរនៅក្នុងលោកអ្នកបងប្អូន។ នៅគ្រប់ទីកន្លែងនៅក្នុងលោកីយនេះ បើសិនជាទ្រង់ចង់ ហៅលោកអ្នកបងប្អូន នោះលោកអ្នកមក ទ្រង់នឹងធ្វើការនៅក្នុងលោកអ្នកឲ្យធ្វើការតាមបំណងព្រះហឫទ័យទ្រង់។ តើយើងគួរតែអរព្រះគុណដល់ព្រះជាម្ចាស់យ៉ាងដូចម្តេច! ព្រះវិញ្ញាណបរិសុទ្ធប្រទានមក សម្រាប់គោលបំណងនៃ ព្រះដ៏រស់នៅក្នុងពួកជំនុំរបស់ទ្រង់ ហើយធ្វើចលនានៅគ្រប់ជំនាន់ និងធ្វើការតាមបំណងព្រះហឫទ័យរបស់ទ្រង់។
12
នៅពេលដែលមនុស្សលេងសើចនឹងលោកអ្នក គឺពួកគេមិនមែនលេងសើចនឹងលោកអ្នកទេ គឺពួកគេកំពុងតែ លេងសើចនឹងទ្រង់ហើយ ដែលចាត់បញ្ចូនលោកអ្នក។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “អ្នករាល់គ្នាមានពរ ក្នុងកាល ដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ” ហើយ “អស់អ្នក ដែលរស់នៅក្នុងព្រះគ្រីស្ទ នឹងរងទុក្ខបៀតបៀន” ដ្បិតនៅពេលដែល ព្រះជាម្ចាស់ទ្រង់សម្តែងអង្គទ្រង់នៅក្នុងព្រះ គ្រីស្ទ ពួកគេក៏បានស្អប់ទ្រង់។ តើនរណាដែលស្អប់ខ្លាំងបំផុត? គឺជាពួកជំនុំ។ ពួកជំនុំបានស្អប់ទ្រង់ខ្លាំងបំផុត។ ពួក បានស្អប់ទ្រង់ខ្លាំងជាងពួកអ្នកប្រមឹកទៅទៀត។ ពួកគេបានស្អប់ដល់ទ្រង់ជាមនុស្សណាៗទាំងអស់។ នោះគឺជា ពួកជំនុំដែលបានស្អប់ដល់ទ្រង់។ ដូច្នេះ “លោកីយនេះមិនបានស្គាល់ទ្រង់ឡើយ” មានន័យថា “ពួកជំនុំមិនស្គាល់ ទ្រង់ឡើយ” “ទ្រង់បានយាងមក តែគេមិនបានទទួលទ្រង់ឡើយ។ ប៉ុន្តែ ក៏មានមនុស្សជាច្រើនបានទទួលទ្រង់ ពួក គេគឺជាអ្នកដែលទ្រង់បានប្រទានអំណាចចេស្តាឲ្យបានក្លាយជាកូនព្រះ គឺជាអស់ដែលជឿដល់ព្រះនាមទ្រង់” អូ! តើ គួរឲ្យយើងស្រឡាញ់ទ្រង់ និងថ្វាយបង្គំយ៉ាងដូចម្តេចទៅ! គោលបំណងរបស់ព្រះ គឺទ្រង់ចង់ឲ្យយើងបានប្រកបជា មួយនឹងទ្រង់...។
13
នៅមុនពេលដែលយើងបញ្ចប់ការអាននូវអត្ថបទនេះ ចូរឲ្យយើងរាល់គ្នាប្រើប្រាស់ការនេះ។ នៅថ្ងៃរបស់នាង រស់ គឺនៅក្នុងច្បាប់នៃការប្រោសលោះ នៅពេលដែល ណាអូមីបានចាកចេញពីស្រុកកំណើតដោយព្រោះស្ថិត នៅក្នុងពេលវេលាដ៏លំបាក។ នាងក៏បានធ្វើដំណើរទៅកាន់ស្រុកម៉ូអាប់ ដែលជាតំបន់មិនក្តៅមិនត្រជាក់ ដែលមាន តែនាមជាគ្រីស្ទាន ដោយព្រោះពួកម៉ូអាប់បានចេញមកពីកូនស្រីរបស់ឡុត។ ហើយពួកគេបានហៅខ្លួនថាជាអ្នក ជឿ ហើយក៏បានរស់នៅលាយលំគ្នាវិញ។ ហើយបន្ទាប់មក ប្តីរបស់នាងក៏បានស្លាប់ទៅ រួចកូនប្រុសរបស់គាត់ទាំង ពីរនាក់ក៏បានស្លាប់ទៅដែរ។ នៅតាមផ្លូវទៅស្រុកកំណើតវិញ នាងណាអូមី... នាងរស់... បានធ្វើដំណើរទៅ កាន់ស្រុកកំណើតវិញ មានកូនប្រសារស្រីរបស់នាងម្នាក់ក៏បានត្រឡប់ទៅស្រុកកំណើតវិញ គឺ Orpah នាងបាន និយាយថា នាងនឹងវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់នាងវិញ គឺត្រឡប់ទៅរកព្រះរបស់នាងវិញ និងពួកជំនុំ របស់នាង និងគ្រួសាររបស់នាងវិញ។ ហើយណាអូមី ក៏បានព្យាយាមប្រាប់ឲ្យនាងរស់ត្រឡប់ទៅកាន់ស្រុកកំណើត ខ្លួនវិញដែរ ប៉ុន្តែនាងរស់បានតបថា “មនុស្សរបស់អ្នកម្តាយ ក៏ជាមនុស្សរបស់កូនដែរ ហើយព្រះរបស់អ្នកម្តាយក៏ជា ព្រះកូនដែរ។ បើអ្នកម្តាយស្លាប់នៅទីណា នោះកូនក៏ស្លាប់នៅទីនោះដែរ ហើយអ្នកម្តាយបញ្ចុះសពនៅទីណា នោះ កូនក៏បញ្ចុះសពខ្លួននៅទីនោះដែរ។ កូនមិនត្រឡប់ទៅស្រុកកំណើតរបស់កូនវិញនោះទេ”
នោះគឺជាពេល ដែលមនុស្សម្នាក់បានចាប់បាននូវនិមិត្តមួយហើយ។ សូមកុំធ្វើឲ្យខុសប្លែកនូវអ្វីដែលមនុស្ស របស់នាងបាននិយាយថា “អ្នកត្រូវទៅកាន់ទីនោះទៅ ហើយធ្វើជាពួកបរិសុទ្ធទៅ” នោះវាគ្មានអ្វីដែលខុសសោះ ឡើយសម្រាប់នាងរស់។ គោលបំណងរបស់ព្រះនិងត្រូវបានបំពេញសម្រេច។
14
ហើយប្រាកដណាស់ បើលោកអ្នកស្រេកឃ្លានចង់បានព្រះវិញ្ញាណបរិសុទ្ធនៅយប់នេះ គឺនឹងមានអ្វីមួយ ដែលកំពុងតែជំរុញលោកអ្នកហើយ នោះគឺជាគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់លោកអ្នក ដែល នឹងត្រូវបំពេញសម្រេច ដូចជានាងរស់ដែរ។
សាច់រឿងនេះ វាអស្ចារ្យណាស់ ខ្ញុំមិនរំលងវាឡើយ។ លោកអ្នកបានដឹងហើយ អំពីច្បាប់នៃការប្រោសលោះ នៅពេលលោកបូអូស... លោកអ្នកបានដឹងអំពីសាច់រឿងនាងរស់ហើយ កាលដែលនាងរស់បានទៅរើសគួរ ស្រូវនៅស្រែរបស់លោកបូអូស ហើយក៏បានជួបនឹងលោកបូអូស។ ហើយនៅមុនពេលដែលគាត់រៀបការជាមួយ នាង គាត់ត្រូវតែរំដោះការទាំងអស់ដែលណាអូមីបានបាត់បង់សិន។ ការតែមួយគត់ដែលគាត់អាចរំដោះនាងបាន គឺជាស្ថិតនៅក្នុងច្បាប់នៃការប្រោសលោះ គាត់ត្រូវតែជាសាច់ញាតិដែលជិតបំផុតរបស់ណាអូមី។ ហើយគាត់ត្រូវ តែលើទង់ជាសាធារណៈចេញមកខាងក្រៅទ្វារ ឬក៏ធ្វើការសារភាពជាសាធារណៈ ដែលគាត់បានរំដោះនាងចេញពី ណាអូមីហើយ។ ហើយបូអូស ក៏បានធ្វើវា ដោយរលាស់ស្បែកជើងរបស់ខ្លួន នៅខាងមុខពួកចាស់ទុំ ហើយប្រ កាសថា “បើសិនជាមានអ្នកណាដែលបានទទួលអ្វីដែលជាកម្មសិទ្ធិរបស់ណាអូមី នៅថ្ងៃនេះ ខ្ញុំបានរំដោះឲ្យមាន​ សេរីហើយ!”
15
នេះហើយគឺជារបៀបដែលព្រះជាម្ចាស់ ទ្រង់បានធ្វើដែរ គឺទ្រង់បានធ្វើតាមច្បាប់របស់ទ្រង់។ ព្រះជាម្ចាស់ ទ្រង់មិនអាចប្រទានច្បាប់មួយដល់លោកអ្នកបងប្អូនឲ្យដើរតាម ហើយទ្រង់បែរជាដើរតាមច្បាប់ផ្សេងនោះវិញ។ ទ្រង់បានដើរតាមច្បាប់របស់ទ្រង់។ ព្រះជាម្ចាស់ទ្រង់បានរំដោះពួកជំនុំដែលបាត់បង់របស់ទ្រង់មកវិញ គឺជាលោ កីយដែលបាត់បង់ ដែលជាស្នាមព្រះហស្តដែលបាត់បង់... ព្រះជាម្ចាស់ទ្រង់ជាវិញ្ញាណដែលនៅអស់កល្ប ទ្រង់បានរំដោះដំណរមនុស្សដែលបាត់បង់ ទ្រង់ក៏បានយកអង្គទ្រង់ជាសាច់ញាតិដ៏ជិតបំផុត គឺទ្រង់បានយាងមក កូនមនុស្ស ដោយកើតនៅក្នុងផ្ទៃរបស់ម៉ារី។ ហើយបន្ទាប់មក ទ្រង់ក៏បានប្រកាសជាធារណៈ ឬក៏បានធ្វើបន្ទាល់។ នៅខាងក្រៅទ្វារក្រុងយេរូសាឡិម ទ្រង់បានលើកតម្កើងឡើង នៅចន្លោះស្ថានសួគ៌ និងផែនដី ហើយទ្រង់បាន សុគត នោះទ្រង់ក៏បានរំដោះអ្វីៗទាំងអស់! ដោយសារព្រះលោហិតរបស់ទ្រង់ ទ្រង់បានរាប់ពួកជំនុំជាបរិសុទ្ធ ដែល ទ្រង់នឹងគង់នៅក្នុងពួកគេ ហើយប្រកបជាមួយនឹងពួកគេ ដែលពួកគេបានបាត់បង់ការប្រកជាមួយទ្រង់តាំងពីសួន ច្បារអេដែន ដែលទ្រង់បានយាងមកឯពួកគេនូវរៀងរាល់ល្ងាច គឺជាគ្រាពួកជំនុំ។ តើលោកអ្នកបានកត់សំគាល់ដែរ ឬទេ ថាទ្រង់បានយាងចុះមកនៅក្នុងថ្ងៃដ៏ត្រជាក់។ គឺវេលាយប់ក៏បានមកដល់ ពួកមនុស្សបានគិតអំពីពួកជំនុំ និងព្រះរបស់គ្រីស្ទាន។
16
នៅក្នុងពេលល្ងាចដ៏ត្រជាក់ ទ្រង់ក៏បានយាងចុះមក ហើយទំនាក់ទំនងជាមួយនឹងពួកគេ។ ទ្រង់បានបាត់បង់ ការប្រកបនោះ ដោយព្រោះអំពើបាប ដែលមិនអាចឲ្យទ្រង់ប្រកបទាក់ទងជាមួយនឹងគេបាន។ រួចទ្រង់ក៏បានលេច មកជាសាច់ឈាម ហើយក៏គង់សណ្ឋិតនៅជាមួយពួកយើងរាល់គ្នា ដើម្បីអាចឲ្យទ្រង់យាងត្រឡប់មកឯមនុស្សសារ ថ្មីម្តងទៀត គឺរស់នៅក្នុងមនុស្ស ហើយស្តារពួកគេឡើងវិញ ដើម្បីអាចប្រកបទាក់ទងជាមួយនឹងទ្រង់ជាថ្មីម្តងទៀត នោះហើយគឺជាអ្វីដែលទ្រង់បានធ្វើ។
នោះហើយគឺជាគោលបំណងនៃព្រះវិញ្ញាណបរិសុទ្ធ៖ គឺជាព្រះដ៏ជាព្រះវរបិតា ទ្រង់កំពុងតែគង់នៅក្នុងលោក អ្នក ហើយទ្រង់កំពុងតែធ្វើការបញ្ចប់ផែនការណ៍នៃសេចក្តីសង្រ្គោះរបស់ទ្រង់ គឺទ្រង់កំពុងធ្វើការតាមរយៈលោក អ្នក ទ្រង់ធ្វើឲ្យលោកអ្នកក្លាយជាគូកនការងាររបស់ទ្រង់ ហើយទ្រង់ក៏ប្រទានឲ្យលោកអ្នកមានចំណែកមួយសម្រាប់ បងប្អូនប្រុសស្រីរបស់លោកអ្នកដែលបានបាត់បង់ ទ្រង់បានប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់លោកអ្នក និង សេចក្តីស្រឡាញ់របស់ទ្រង់ ដើម្បីស្វែងរកមនុស្សដែលបាត់បង់ ដូចជានៅក្នុងសួនច្បារអេដែន។ “អ័ដាម អ័ដាម តើអ្នកនៅទីណា?” នោះហើយគឺជាអ្វីដែលព្រះវិញ្ញាណកំពុងតែធ្វើការទៅកាន់មនុស្សប្រុសស្រី។ នៅពេលដែល ព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្តរបស់ពួកគេ ហើយទ្រង់ក៏គង់នៅជាមួយនិងពួកគេ គឺជាអ្នកដែលស្រេកឃ្លាន ស្វែងរកព្រលឹងដែលបាត់បង់ថ្វាយទ្រង់។ នេះគឺមូលហេតុដែលយើងបានជួបប្រជុំគ្នានៅថ្ងៃនេះ៖ វាមិនគ្រប់គ្រាន់ ឡើយ ដែលព្រះវិញ្ញាណគ្រាន់តែប៉ះពាល់គេប៉ុណ្ណោះ។ ចូរចេញទៅរកព្រលឹងមនុស្សដែលបាត់បង់ និងព្រលឹង ដែលស្លាប់ទៅ។ គឺវាលើសជាង ការដែលស្វែងរកកិត្តនាម ពួកជំនុំ និកាយ តែនាំព្រលឹងមនុស្សដែលបាត់បង់ថ្វាយ ទ្រង់វិញ។ តើអស្ចារ្យយ៉ាងណាទៅ! ចូរឲ្យយើងរាល់គ្នាធ្វើការនោះឲ្យបានច្រើនថ្វាយទ្រង់ចុះ។
17
ព្រះជាម្ចាស់ទ្រង់បានចាក់បង្ហូរអង្គទ្រង់ទៅកាន់ព្រះគ្រីស្ទ។ ជាការពិតណាស់។ ហើយព្រះគ្រីស្ទទ្រង់បានបង្ហូរ អង្គទ្រង់ទៅកាន់ពួកជំនុំ។ ដូច្នេះ ចូរមើល! “នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នា ក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ការទាំងអស់គឺជាផែនការណ៍នៃ សេចក្តីសង្រ្គោះ” ព្រះជាម្ចាស់ទ្រង់នឹងយាងត្រឡប់មកវិញ ហើយគង់នៅក្នុងយើងរាល់គ្នា និងទំនាក់ទំនងជាមួយ នឹងរាស្រ្តរបស់ទ្រង់ ដូចជាទ្រង់បានទំនាក់ទំនងជាមួយពួកគេកាលពីដើមដំបូងដែរ។ ភ្លាមៗនោះ ព្រះជាម្ចាស់ទ្រង់ បានទទួលពួកជំនុំរបស់ទ្រង់នៅក្នុងការទំនាក់ទំនង ហើយទ្រង់ក៏បានទទួលពួកជំនុំរបស់ទ្រង់ដែលទ្រង់អាចនឹង បង្ហូរអង្គទ្រង់តាមរយៈពួកគេដែរ មានសេចក្តីស្រឡាញ់ ការអូសទាញ ការប្រកប បន្ទាប់មក ទំនាក់ទំនងនៅក្នុង សួនច្បារអេដែនក៏មានត្រឡប់មកវិញ។ ទ្រង់នឹងទទួលពួកជំនុំរបស់ទ្រង់ត្រឡប់មកវិញម្តងទៀត។ ដែលនៅទីនោះ គេបានចាប់ផ្តើមធ្លាក់ចុះដំបូង ហើយវានឹងត្រឡប់មកវិញ គឺជាអំបិលនៃសេចក្តីប្រោសលោះដ៏ស្អាត ក៏នាំក៏នោះ ត្រឡប់មកវិញ។
18
ពួកជំនុំក៏បានចាប់ផ្តើមកើតឡើងនៅក្នុងលោកីយនេះ។ គឺបន្ទាប់ពី គ្រាកំណែទម្រង់ឆ្នាំ១៥០០ នៅសម័យ កាលងងឹត... លោកលូធើ គឺជាមនុស្សដំបូងដែលនាំការកំណែទម្រង់នេះចេញមកបន្ទាប់ពីគ្រាពួកសាវក។ បន្ទាប់ ពីលោកលូធើបានចេញមក រួចព្រះជាម្ចាស់ទ្រង់ក៏បានជំរុញពួកជំនុំឡើងបន្តិចដោយព្រះវិញ្ញាណរបស់ទ្រង់ ហើយ ទ្រង់បានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធមកលើពួកជំនុំ នៅក្នុងរាប់ជាសុចរិត។ ក្រោយមក នៅគ្រារបស់លោក Wesley ទ្រង់ក៏បានចាក់បង្ហូរថែមបន្តិចទៀតទៅលើការរាប់ជាបរិសុទ្ធ។ ហើយគ្រានីមួយៗក៏បានបន្តរហូតទៅដល់ គ្រាចុងក្រោយ នោះព្រះជាម្ចាស់ទ្រង់ក៏បានបំពេញពួកជំនុំរបស់ទ្រង់។ សូមមើលនៅជុំវិញចុះ ហើយមើលថា តើវា គឺជាសេចក្តីពិត ឬមិនមែន។
អស់លោកអ្នកបងប្អូនដែលបានអានពីប្រវត្តិសាស្ត្រ ចូរមើលពីគ្រាលូធើររៀនចុះ។ ចូរមើលពីការរីកផុសផុល របស់ពួកគេ ហើយតើពួកគេបានធ្វើអ្វីខ្លះ។ ចូរមើល តើការរីកផុសផុលរបស់លោក Wesley ប្រសើរជាងយ៉ាងណា តើពួកគេមានអំណាចច្រើនយ៉ាងណា ប៉ុន្តែស្ថិតនៅក្នុងភាគតិចទេ។ ចូរមើលនៅក្នុងគ្រាថ្ងៃបុណ្យទី៥០វិញ តើមាន ការរីកផុសផុលអ្វីដែលពួកគេមាន តើខ្ជរខ្ជាយដ៏ធំយ៉ាងណាទៅ...
19
ភ្ញៀវរបស់ពួកយើងនៅថ្ងៃអាទិត្យ គឺជាអ្នកនិពន្ធខាងកាតូលិក បានផ្តល់ការទទួលស្គាល់ថា ខាងPentecostals បាននាំមនុស្សទទួលជឿព្រះយេស៊ូវក្នុង១ឆ្នាំមាន ១៥០០ ០០០នាក់ ដែលជាការដ៏ល្អប្រសើរ ដែល ពួគជំនុំទាំងអស់ប្រជុំគ្នានោះ។ ពួកកាតូលិកបានទទួលស្គាល់ថា ពួកគេបានមនុស្សឲ្យទទួលជឿមានតែ ១លាន នាក់ប៉ុណ្ណោះ។ នៅក្នុងកិច្ចសម្ភាស៍ ភ្ញៀវថ្ងៃអាទិត្យ របស់ពួកគេ ការនិពន្ធនោះហៅថា ភ្ញៀវអាទិត្យ បានដែលបាន ថ្លែងពីសំន្ទុះដ៏លឿនរបស់ពួល Pentecostals។ ចូរចាំថាពួកអ្នកជឿថ្ងៃបុណ្យទី៥០ គឺជាព្រះវិញ្ញាណបរិសុទ្ធដែល បានបំពេញពួកអ្នកជឿ។ នៅក្នុងចំណោមមនុស្សតិចតួចក៏បានចាប់ផ្តើមមានឡើង គឺនៅចំហៀងផ្លូវមានអ្នកលេង ហ្គីតាដ៏វ័យចំណាស់ម្នាក់... ហើយស្ត្រីម្នាក់នោះពុំអាចនឹងមានប្រាក់ទិញស្រោមជើង១គូផង។ គាត់បានអង្គុយនៅ ឯផ្លូវរថភ្លើង គាត់បានរើសផ្លែពោត យកមកធ្វើនំបុ័ងសម្រាប់កូនៗរបស់ពួកគេ។​ ប៉ុន្តែ តើនឹងមានអ្វីកើតឡើង? ពួក ជំនុំដែលបានឈរឡើងប្រកបដោយអំណាចចេស្តានៅក្នុងលោកីយសព្វថ្ងៃនេះ ពួកគេមិនបានស្ថិតនៅក្នុងភ្នែក នៃលោកីយនេះទេ ប៉ុន្តែពួកគេស្ថិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់វិញ ដោយព្រោះទ្រង់បានបង្ហាញដល់ពួកគេ នូវអ្វីដែលទ្រង់បានធ្វើទៅកាន់ពួកគេៈ ទ្រង់បានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់មកលើពួកគេ។
20
តើមានអ្វីកើតឡើងៈ ព្រះជាម្ចាស់ទ្រង់បានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើពួកគេ។ ហើយពួក ជំនុំក៏បានកើតឡើង ចាប់តាំងពីគ្រាលោកម៉ាទីនលូធើ លោកWesley និងការរីកផុសផុលនៅថ្ងៃបុណ្យទី៥០មក។ ហើយចាប់តាំងពីគ្រានោះមក ក៏មកដល់គ្រាបច្ចុប្បន្ននេះ ដែលពួកយើងកំពុងតែស្ថិតនៅ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដដែល បានបង្ហូរមកលើពួកជំនុំ។ នៅពេលដែលពួលលូធើរៀនបានទទួលសេចក្តីសង្រ្គោះ នោះពួកគេបានទទួល ចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលពួកមេតូឌីស បានទទួលសេចក្តីបង្រៀនអំពីការរាប់ជាបរិសុទ្ធ នោះ គឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ វាគឺជាចំណែកមួយនៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគម្ពីរបានចែងថា “បើពួកគេ គ្មានពួកយើងទេ នោះមិនអាចគ្រប់លក្ខណ៍បានឡើយ”
ព្រះជាម្ចាស់ទ្រង់គឺជាពន្លឺ ហើយទ្រង់បានចាំងពន្លឺមកដល់គ្រាចុងក្រោយដែរ ទ្រង់បានរំពឹងចង់បានការដ៏ អស្ចារ្យចេញពីយើងរាល់គ្នា ដោយព្រោះយើងបានទទួលពន្លឺយ៉ាងច្រើន នោះទ្រង់ក៏ទាមទារចង់បានពីយើងច្រើន ដែរ។ ដូច្នេះ ទ្រង់នឹងរំពឹងចង់បានការជាច្រើនពីយើងរាល់គ្នា ជាងអ្វីដែលទ្រង់បានធ្វើនៅគ្រាលូធើរៀន ឬមេតូឌីស ដោយព្រោះយើងបានដើរនៅក្នុងពន្លឺដ៏អស្ចារ្យ ជាអំណាចចេស្តាដ៏អស្ចារ្យ ដែលមានស្មរបន្ទាល់ដ៏អស្ចារ្យជាងការ ដែលពួកគេមានទៅទៀត។ យើងមានស្មរបន្ទាល់ដ៏អស្ចារ្យអំពីការរស់ឡើងវិញ។ យើងបានទទួលការយ៉ាងច្រើន ច្បាស់ណាស់គឺច្រើនជាងពួកគេមានទៅទៀត។
21
ប៉ុន្តែ វាដូចជាអ្វីដែលខ្ញុំបាននិយាយទៅកាន់ សិស្សវិទ្យាល័យខាងលូធើរៀនម្នាក់ កាលពីមុន។ ពួកគេបាន សួរថា “តើពួកយើងបានទទួលអ្វី?”
ខ្ញុំឆ្លើយថា “មានបុរសម្នាក់បានចេញទៅដាំពោតនៅឯចំការ។ ផ្លែដំបូងក៏បានលូតចេញមក ហើយគាត់និយាយថា ”អរព្រះគុណព្រះជាម្ចាស់សម្រាប់ផ្លែពោតដែលមានគ្រាប់“។ ដោយសក្តានុភូត គាត់បានមានវា ប៉ុន្តែគាត់បានមានវា នៅក្នុងទម្រង់ដំបូងតែប៉ុណ្ណោះ។ ក្រោយមក វាក៏បានដុះជាដើមឡើង ហើយផ្កាពោតក៏បានចេញមក ដែលជាពួក មេតូឌីស”។​
បើសិនជាលោកអ្នកមើលពីធម្មជាតិ នោះលោកអ្នកនឹងឃើញព្រះជាម្ចាស់កំពុងតែធ្វើការហើយ។ វាមាន សេចក្តីអាថ៌កំបាំងមួយដែលបានដើរនៅក្នុងកិច្ចការបំរើព្រះរបស់ខ្ញុំ។ ចូរមើលពីធម្មជាតិចុះ ចូរមើលតើវាកើតឡើង យ៉ាងដូចម្តេច តើនៅពេលណា នៅគ្រាណា លោកអ្នកនឹងបានឃើញតើលោកអ្នកកំពុងតែរស់នៅទីណាហើយ។ តើស្ថិតនៅគ្រាអ្វី?
22
ពួកមេតូឌីស ពួកគេគឺជារំយោលផ្កា។ ពួកគេបានក្រឡេកមើលទៅកាន់គ្រាពួកលូធើរៀនវិញ ហើយនិយាយ ថា “យើបានរាប់ជាបរិសុទ្ធ គឺអ្នកមិនបានទទួលអ្វីសោះឡើយ” ក្រោយមកទៀត ចេញពីគ្រាប់លំអងនោះមក គឺ ចេញពីមេតូឌីស ក៏មានផ្លែចេញមក... ឬក៏ផ្លែពោត នោះគឺជាពួកថ្ងៃបុណ្យទី៥០។ លោកអ្នកក៏ទទួលបានសេចក្តី បង្រៀន៖ អំពីការរាប់ជាសុចរិតជាផ្នែកមួយ ហើយការរាប់ជាបរិសុទ្ធ ជាផ្នែកមួយ ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជា ផ្នែកមួយទៀត។ មានពួកថ្ងៃបុណ្យទី៥០...លូធើ Wesley។
ដោយព្រោះ នៅក្នុងថ្ងៃបុណ្យទី៥០ វាក៏បានត្រឡប់មកវិញ មិនមែនស្លឹកបៃតងនោះទេ គឺមិនមែនជារំយោល ផ្កានោះទេ... ប៉ុន្តែផ្លែពោតមិនអាចនិយាយទៅកាន់រំយោលផ្កានោះទេថា “ខ្ញុំមិនបានប្រើប្រាស់អ្នកទេ” ឬក៏រំយោល ផ្កាមិនអាចនិយាយទៅកាន់ស្លឹកទេថា “ខ្ញុំមិនបានប្រើប្រាស់អ្នកនោះទេ” ដោយព្រោះជីវិតដដែលមាននៅក្នុងស្លឹក បង្កើតឲ្យមានរំយោលផ្កា។ ជីវិតដដែល មាននៅក្នុងរំយោលផ្កាក៏បានបង្កើតផ្លែពោតឡើង។ ហើយវាស្ថិតនៅក្នុង ពួកជំនុំលូធើរៀន ដែលបានបង្កើតឲ្យមានពួកជំនុំ Wesley។ វាគឺជាពួកជំនុំ Wesley ដែលបានបង្កើតពួកជំនុំថ្ងៃ បុណ្យទី៥០។ ប៉ុន្តែ ពួកជំនុំថ្ងៃបុណ្យទី៥០ គឺជាអ្វីទៅ? វាគឺជាការស្ថារឡើងវិញមួយនៃប្រភេទធញ្ញជាតិ ដែលបាន ដាំចុះនៅក្នុងដីតាំងពីដំបូង គឺនាំត្រឡប់មកវិញ នូវអំណាចចេស្តាដ៏ពេញលេញនៃថ្ងៃបុណ្យទី៥០ តាមរយៈបុណ្យ ជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងថ្ងៃចុងក្រោយ។ អូ! វាគឺជាការដ៏អស្ចារ្យមួយ ដែលនាំឲ្យជឿ និងក្រឡេក មើល។
23
នៅក្នុងគ្រានេះ ដែលយើងរាល់គ្នាកំពុងតែរស់នៅ ក្រោយថ្ងៃបុណ្យទី៥០។ ថ្ងៃបុណ្យទី៥០ បានរៀបចំឡើង ទៅជាអង្គការ ហើយបានចាប់ផ្តើមក្លែងបន្លំការទាំងមូលអំពីអង្គការទាំងឡាយ។ “យើងរាល់គ្នាមានលក្ខណៈបែប នេះ និងពួកយើងមានលក្ខណៈបែបនោះ” វាគឺជាធម្មជាតិ លោកអ្នកមិនអាចជួយបានទេ។ វាគឺជាធម្មជាតិ ពួកគេ នឹងធ្វើវា។ វាគឺជាផែនការណ៍សម្រាប់ពួកគេដែលធ្វើបែបនោះ។ ដ្បិតពួកជំនុំក៏បានបន្តទៅមុខ។ វាក៏បានចូលទៅ កាន់ភាពដ៏អស្ចារ្យ គឺជាកិច្ចការរបស់ពួកទេវតា និងមានអំណាចកាន់តែច្រើនឡើង...។ វាគឺជាអំណោយនៃការ ស្តារឡើងវិញ។ ហើយមានពួកជំនុំថ្ងៃបុណ្យទី៥០ជាច្រើន មិនបានជឿលើការប្រោសឲ្យជារបស់ព្រះជាម្ចាស់ទេ គឺ ជាកិច្ចការរបស់ពួកទេវតា និងអំណាចចេស្តា។ មានពួកថ្ងៃបុណ្យទី៥០ជាច្រើន បានហៅថានិមិត្តទាំងនេះ ដែលខ្ញុំ បានឃើញគឺជាអារក្ស។ មានអង្គការជាច្រើន មិនមានអ្វីដែលជាប់ពាក់ព័ន្ធនឹងពួកថ្ងៃបុណ្យទី៥០ឡើយ។ យើងក៏ បានធ្វើដំណើរទៅមុខទៀត។ ដូចជាពួកមេតូឌីស បានហៅថាពួកថ្ងៃបុណ្យទី៥០ ថាការដែលនិយាយភាសាដទៃ គឺជាការដ៏ “ឆ្កួតលីលា” ដូចជាពួកលូធើរៀន បានហៅពួកមេតូឌីសថា “ឆ្កួត” ដែលនាំគ្នាស្រែកឡើង។ ដ្បិត ការទាំង ឡាយក៏បានចេញមកនៃព្រះវិញ្ញាណបរិសុទ្ធ រហូតដល់ពួកជំនុំដ៏ធំដែលបានបំពេញ(ហាលេលូយ៉ា) ដោយអំណាច ចេស្តានៃព្រះ រហូតទាល់តែគ្រប់ការទាំងអស់ដែលព្រះយេស៊ូវបានសម្តែងអង្គទ្រង់ក្នុងពួកជំនុំ។ បងប្អូនអើយ យើង កំពុងតែស្ថិតនៅជិតគ្រានោះហើយ។
24
សូមអនុញ្ញាតឲ្យខ្ញុំឈប់នៅត្រង់នេះបន្តិចសិន ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់ ដាក់ឲ្យព្រះវិញ្ញាណបរិសុទ្ធនៅក្នុង ពួកជំនុំ ដែលនឹងផ្តល់នូវគំរូផ្សេងទៀតដល់លោកអ្នកឲ្យបានដឹង។ ចូរត្រឡប់ទៅកាន់សញ្ញាចាស់ កាលនៅពីក្មេង... មានបុរសម្នាក់បានធ្វើផ្ទះដោយខ្លួនឯង គាត់បានទទួលកូនក្រមុំរបស់គាត់ ដែលជាការដំបូង។ បន្ទាប់មក គាត់បាន ក្លាយជាបុរសដ៏អស្ចារ្យម្នាក់ ដូចជាអង្គការមួយ។ វាគឺជាការដ៏ល្អ។ ហើយការបន្ទាប់ ក៏បានកើតឡើង នោះក៏មានកំ ណើតមួយមកកាន់ផ្ទះនោះ។ គឺនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធដែលបានយាងមក ដែលជាបុត្រមួយ។ ហើយ បុត្រនោះ មិនបានធ្វើការគ្រប់គ្រងទាំងស្រុងនោះទេ ម្យ៉ាងទៀត គាត់ក៏បានគ្រងមរតករហូតទាល់តែគាត់បានមាន អាយុគ្រប់ ហើយគាត់ត្រូវតែបង្ហាញជាមុនដំបូង។ មែនហើយ! ពួកគេក៏មានច្បាប់ទទួលការចិញ្ចឹម។ (ចំពោះលោក អ្នកជាបំរើការ គឺខ្ញុំនិយាយអំពីបុត្រនោះ)។ បន្ទាប់មក ពេលគាត់បានមក នោះគាត់ក៏បានទទួលជាកូនចិញ្ចឹម។
ព្រះយេស៊ូវទ្រង់បានប្រទានការពន្យល់បង្ហាញយ៉ាងអស្ចារ្យនៅលើភ្នំដែលទ្រង់បានផ្លាស់ប្រែព្រះភ័ក្រ។ ដូច ជាខ្ញុំបាននិយាយថា ព្រះជាម្ចាស់ទ្រង់មិនបានដើរខុសពីច្បាប់របសទ្រង់ទេ។ បើសិនជាលោកអ្នកទទួលបាន ពន្យល់យ៉ាងជ្រៅមួយនៅលើភ្នំនេះ ហើយទឹកក៏បានហូរចុះមកក្នុងបរិយាកាស ហើយនៅលើភ្នំនេះ នោះលោកអ្នក ក៏បានឃើញរុក្ខជាតិក៏បានដុសឡើង “អូ! ទឹក ក៏បានហូរនៅលើភ្នំនេះ ហើយក៏បានស្រោចស្រប់ដំណាំរបស់ខ្ញុំ! ដ្បិត បើសិនជាលោកអ្នកធ្វើការយោងទៅតាមច្បាប់ទំនាញផែនដី នោះលោកអ្នកអាចស្រោចទឹកដំណាំបាន។
25
បើសិនជាលោកអ្នក មានមនុស្សម្នាក់ដែលបានជម្ងឺដេកនៅទីនេះ ឬជាមនុស្សមានបាបនៅទីនេះ ឬជាមនុស្ស ម្នាក់ដែលចង់ល្អឡើងវិញ (គេមិនអាចឈប់ផឹកស្រាបាននោះទេ គេមិនអាចឈប់ជក់បារីបានទេ ហើយក៏មិនអាច បញ្ឈប់ភាពត្រេកត្រអាលបានទេ) បើសិនជាលោកលោកអ្នកធ្វើការទៅតាមក្រិត្យវិន័យរបស់ព្រះ ចូរអនុញ្ញាតឲ្យ ព្រះវិញ្ញាណបរិសុទ្ធយាងមក បន្ទាប់មក គេមិនមែនជាម្ចាស់ខ្លួនឯងទៀតឡើយ។ ទ្រង់នឹងបញ្ឈប់ការទាំងនោះ ដោយព្រោះ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យគាត់មានជ័យជំនះ។ ដ្បិត លោកអ្នកត្រូវតែធ្វើការទៅតាមក្រិត្យវិន័យរបស់ ព្រះ គឺជាសេចក្តីប​ង្គាប់របស់ព្រះជាម្ចាស់។
នៅក្នុងគ្រាសញ្ញាចាស់ នៅពេលដែលទារកនេះបានកើតមក ពួកគេបានរង់ចាំមើលតើទារកនោះមានឥរិយា បទបែបណា។ បន្ទាប់មក ឪពុកគឺជាអ្នកជំនួញដ៏អស្ចារ្យម្នាក់នៅក្នុងកំឡុងពេលនោះ ប្រហែលជាក្នុងអាយុ ៤០ ឬ៥០ឆ្នាំ គាត់មិនមានពេលបង្រៀនដល់កូនរបស់គាត់ទាល់តែសោះ។ នៅសម័យនោះ គេមិនមានសាលារដ្ឋ ដូច ជាយើងមាននៅពេលសព្វថ្ងៃនេះទេ ដូច្នេះ ពួកគេមានការបង្រៀនមួយទល់មួយតែប៉ុណ្ណោះ ឬក៏ជាអ្នកចិញ្ចឹមបីបាច់ ថែរក្សា ដែលធ្វើជាគ្រូបង្រៀន។ ហើយគ្រូរូបនេះ គឺជាគ្រូដែលល្អបំផុតដែលគេបានរកបាន ដូច្នេះ គឺជាមនុស្សដែល អាចជឿទុកចិត្តបាន ហើយក៏បានប្រាប់ដល់ឪពុកពីសេចក្តីពិតទាំងឡាយផង។
26
ក្រោយមក នៅពេលដែលក្មេងប្រុសនេះ បានធំឡើង​ (ពេញវ័យ) បើសិនជាក្មេងប្រុសនោះជាមនុស្សមិនល្អ មិនបានខ្វល់ខ្វាយពីមុខជំនួយរបស់ឪពុកទេ គឺក្នុងគំនិតរបស់ក្មេងប្រុសនោះ គឺជាគិតតែអំពីពួកស្រ្តីម្ញ៉ិកម្ញ៉ក់ រួចក៏រត់ ទៅតាមពួកនាងទាំងនោះ ឬផឹកស្រា ឬក៏លេងល្បែងស៊ីសង ឬក៏ចាក់សេះប្រណាំង ហើយក្មេងប្រុសនោះនៅតែជា កូនប្រុសរបស់ឪពុកគាត់ ហើយគាត់មិនដែលបានទទួលមរដកដែលឪពុកគាត់មានដែរ។ ប៉ុន្តែបើសិនជាគាត់គឺជា ក្មេងប្រុសដ៏ល្អម្នាក់ គាត់បានគិតគូរអំពីមុខជំនួញរបស់ឪពុក ហើយក៏បានបង្ហាញថា គាត់គឺជាកូនដ៏ត្រឹមត្រូវ បន្ទាប់ មកគាត់បានទទួលជប់លៀងមួយ។ ពួកគេនឹងយកក្មេងប្រុសនោះទៅតាមផ្លូវ ហើយបំពាក់ពណ៌សលើក្មេងប្រុស នោះ។ ហើយពួកគេបានឲ្យគាត់អង្គុយនៅលើទីដ៏ខ្ពស់ ដើម្បីឲ្យទីក្រុងទាំងឡាយបានឃើញ។ ពួកគេបានតម និង ត្រេកអរផង។ បន្ទាប់មក ឪពុកក៏បានរៀបចំពិធីទទួលចិញ្ចឹម។ គាត់បានទទួលកូនប្រុសរបស់គាត់ ហើយប្រគ្រប់ គ្រប់មុខជំនួញរបស់គាត់ទៅឲ្យកូនប្រុសនោះ ហើយកូនប្រុសរបស់គាត់ក៏មានឋានៈស្មើគ្នានឹងឪពុករបស់គាត់ដែរ។ ម៉្យាងវិញទៀត បើសិនជាវាកើតមាននៅពេលសព្វថ្ងៃនេះ ឈ្មោះរបស់កូនប្រុសនោះក៏បានសរសេរចុះ ពីការល្អ ដែលគាត់បានធ្វើដូចជាឪពុករបស់គាត់ដែរ។
27
តើព្រះជាម្ចាស់ទ្រង់បានធ្វើអ្វីខ្លះ? នៅពេលដែលព្រះរាជបុត្រារបស់ទ្រង់ប្រសូតមក ទ្រង់មានព្រះជន្មរស់នៅ ៣០ឆ្នាំ ហើយព្រះជាម្ចាស់ទ្រង់ក៏បានល្បងលទ្រង់ ព្រមទាំងដាក់ឲ្យទ្រង់រងទុក្ខលំបាករយៈពេល៣ឆ្នាំ។ នោះពេល ចុងក្រោយ ព្រះជាម្ចាស់ទ្រង់បានឃើញព្រះរាជបុត្រាទ្រង់បានធ្វើតាមកិច្ចការរបស់ព្រះវរបិតា (ការផ្លាស់ប្រែព្រះ ភ័ក្រ្តនៅលើភ្នំ ដែលមានចែងនៅក្នុងគម្ពីរលូកា) ទ្រង់បាននាំយក ពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយទ្រង់ (មានស្មរបន្ទាល់៣នាក់) ឡើងទៅលើភ្នំ ហើយព្រះជាម្ចាស់ទ្រង់ក៏បានសម្តែងអំពីច្បាប់ទទួលចិញ្ចឹម។ ពួកគេឃើញ ព្រះយេស៊ូវ ហើយសំលៀកបំពាក់របស់ទ្រង់ទៅជាសរភ្លឺចែងចាំង។ ហើយពពកក៏បានចោលស្រមោលមកលើទ្រង់ និងមានឮសម្លេងនៅក្នុងពពកមកថា “នេះគឺជាកូនស្ងួនភ្ងារបស់អញ ចូរស្តាប់ទ្រង់ចុះ! អញនឹងអង្គុយជាមួយទ្រង់ ហើយគ្មានអ្វីដែលត្រូវនិយាយទៀតឡើយ។ អ្វីដែលទ្រង់មានបន្ទូលគឺជាក្រឹត្យវិន័យ និងជាសេចក្តីពិត!”
28
បច្ចុប្បន្ននេះ ពួកជំនុំបានចេញមកតាមរយៈសាលានានាទាំងនោះ។ គេបានរៀបការជាមួយការទាំងនោះតាំង ពីយូរណាស់មកហើយ ក៏បានត្រឡប់ទៅជានិកាយ និងការជាដើម។ ប៉ុន្តែ សូមបងប្អូនចងចាំថា កំណើតនោះក៏ បានបង្កើតនូវកិច្ចការផ្សេងទៀត។ ហើយឥឡូវនេះ ក៏មានពួកជំនុំថ្ងៃបុណ្យទី៥០ ដែលចេញមកជាមួយនឹងកំណើត ថ្មីដែលបានល្បងលផង។ ព្រះជាម្ចាស់ទ្រង់មិនបានទាក់ទងនឹងពួកជំនុំ ដូចជាក្រុមណាមួយនោះទេ។ ទ្រង់មិនបាន ទាក់ទងនឹងពួកជំនុំ ដូចជាមនុស្សមួយក្រុមនោះទេ។ ទ្រង់បានទាក់ទងនឹងពួកជំនុំ ក្នុងមនុស្សម្នាក់ៗវិញ គឺជាពួក ជំនុំម្នាក់ៗ។ ដល់កំណត់ហើយ (គ្មានអ្វីជាអាថ៌កំបាំងឡើាយ យើងរាល់គ្នានឹងបានឃើញ)។ នៅពេលដែលមនុស្ស បានបង្ហាញថា ព្រះជាម្ចាស់ទ្រង់បានស្រឡាញ់គាត់ នោះទ្រង់ក៏បានដកគាត់ចេញពីកន្លែងនោះសម្រាប់គោលបំ ណងរបស់ទ្រង់។ គឺនៅមុខពួកទេវតា ទ្រង់បានធ្វើការសម្រាប់គាត់! ទ្រង់បានលើកគាត់ឡើងនៅក្នុងព្រះវត្តមាន របស់ព្រះ ហើយទ្រង់បានប្រទានអំណោយទានដល់គាត់ ហើយបំពេញគាត់។ នោះគឺជាគ្រាដែលពួកយើងរាល់គ្នា កំពុងតែរស់នៅ។
29
គឺជាព្រះវិញ្ញាណតែមួយ ដែលបានសង្រ្គោះពួកលូធើរៀន ដែលបានរាប់ពួកមេតូឌីសជាបរិសុទ្ធ និងឲ្យពួក ថ្ងៃបុណ្យទី៥០ទទួលបុណ្យជ្រមុជ គឺដើម្បីរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទយាងមកត្រឡប់មកវិញ។ នៅពេលដែល ពេលដោយអំណាចចេស្តា រូបកាយនោះនឹងមកនៅក្នុងក្រុមពួកជំនុំនេះ គឺនឹងលើពួកអ្នកដែលដេកនៅក្នុងផ្នូរឲ្យ ក្រោកឡើង។ គឺជាការរស់ឡើងវិញ! នេះហើយគឺជាគោលបំណងដែលព្រះជាម្ចាស់ទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធ មក។
តើព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វី? ​បើសិនជាគ្មានព្រះវិញ្ញាណបរិសុទ្ធទេ នោះគេមិនអាចគ្រប់លក្ខណ៍បានឡើយ ពួកគេបានរស់នៅគ្រាមួយ ស្ថិតនៅក្រោមអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកយើងបានរស់នៅគ្រាមួយទៀត “នៅពេលដែលពួកសត្រូវបានចូលមកដូចជាទឹកជំនន់ នោះព្រះវិញ្ញាណនៃព្រះកំណត់ស្តង់ដារដើម្បីប្រឆាំងទាស់ នឹងពួកគេ”។
30
បើយើងត្រឡប់ទៅកាន់សម័យមុនវិញ ពួកគេមិនបានពាក់កណ្តាលពួកយើងផងនាពេលបច្ចុប្បន្ននេះ។ ពួក គេមិនអាចបង្កើតគ្រាប់បែកបរិមាណូ ឬរថយន្តបានទេ។ ពួកគេមិនមានវិទ្យាសាស្ត្រ និងរបស់របរដែលយើងរាល់គ្នា មាននាពេលសព្វថ្ងៃនេះទេ ហើយការទាំងអស់នោះគឺជាសេចក្តីអាថ៌កំបាំងសម្រាប់ពួកគេ។ ដើម្បីព្យាយាមនិយាយ ថាមនុស្សបានបក់ផាត់ជាមួយគ្នា​ដោយសារធូលីដី ហើយធ្វើការវិភាគមួយចំនួន រួចព្យាយាមបង្ហាញថាមនុស្សបាន ចេញមកពីការនោះ... ប៉ុន្តែឥឡូវនេះ នៅពេលដែលយើងត្រូវការវា ព្រះវិញ្ញាណនៃព្រះក៏បានកំណត់ជាស្តង់ដារ ឡើង។ តើវាគឺជាអ្វីទៅ? ទ្រង់បានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មក។ ហើយអស់ណាដេកសម្រាកនៅក្នុង ផ្នូរ ឬស្ថិតនៅក្រោមព្រះជាម្ចាស់ ដូចជាព្រះគម្ពីរបានចែងទុក ដោយបានស្រែកថា “តើយូរប៉ុណ្ណាទៅ ព្រះជាម្ចាស់ អើយ? តើយូរប៉ុណ្ណាទៅ?” ព្រះជាម្ចាស់ទ្រង់កំពុងតែរង់ចាំលោកអ្នក ហើយនិងខ្ញុំ! ពួកជំនុំបានរង់ចាំខ្ញុំ ហើយលោក អ្នក។ គឺជាគ្រាទទួលធ្វើជាកូនចិញ្ចឹម ពេលដែលព្រះជាម្ចាស់ទ្រង់ចាក់បង្ហូរព្រះវិញ្ញាណរបស់ទ្រង់មកលើយើងរាល់ គ្នាក្នុងភាពពេញអង្គរបស់ទ្រង់ គឺជាអំណាចចេស្តារបស់ទ្រង់ ការរស់ពីសុគតឡើងវិញរបស់ទ្រង់ គឺជាពេលដែល ពួកជំនុំ និងព្រះគ្រីស្ទនៅជិតស្និតរួមគ្នា រហូតទាល់តែព្រះគ្រីស្ទ លេចមកក្នុងចំណោមយើងរាល់គ្នា ហើយទ្រង់ក៏ ប្រោសឲ្យយើងរស់ពីស្លាប់ឡើងវិញ ហើយក៏លើកយើងឡើងទៅស្ថានសួគ៌។
យើងខ្ញុំនឹងបង្ហាញដល់លោកអ្នក ពីខណៈពេលក្រោយមក គឺអស់អ្នកដែលបានពេញជាព្រះវិញ្ញាណបរិសុទ្ធ បានលើកឡើងទៅស្ថានសួគ៌ “ដ្បិតពួកអ្នកដែលបានស្លាប់ទៅនឹងមិនរស់នៅអស់១ពាន់ឆ្នាំឡើយ” មែនហើយ។ ព្រះវិញ្ញាណបរិសុទ្ធបានបំពេញពួកគេ គឺពួកគេទាំងអស់ក៏ត្រូវលើកឡើងទៅស្ថានសួគ៌។
31
ព្រះជាម្ចាស់ទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធមក។ នៅក្នុងបទគម្ពីរយ៉ូហាន ១៤:១២ គឺជាខគម្ពីរដែល ពេញនិយមចំពោះបងប្អូនទាំងអស់នៅក្នុងព្រះវិហារនេះ។ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណា ដែលជឿដល់ខ្ញុំ...” នៅក្នុងពួកជំនុំមួយបាននិយាយថា “មែនហើយ ខ្ញុំបានជឿយ៉ាងប្រាកដ ខ្ញុំបានជឿដល់ ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ” ចំណែកឯអារក្សវាក៏ជឿដូចគ្នាដែរ។ ពិតប្រាកដណាស់។ ព្រះគម្ពីរបាន ចែងនៅបទគម្ពីរយ៉ូហានថា គ្មាននរណម្នាក់ហៅព្រះយេស៊ូវទេ មានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ (សូមអនុញ្ញាតឲ្យខ្ញុំបានឈប់សម្រាក់បន្តិចសិន នៅមុនពេលដែលខ្ញុំបានបញ្ចប់ការអាន)
32
លោកអ្នកមិនប្រែចិត្តទទួលជឿឡើយ លុះត្រាតែអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ មែនហើយ។ អ្នកបាន ទទួលជឿ គឺព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់លោកអ្នក ហើយលោកអ្នកក៏បានសារភាពចំពោះទ្រង់។ រីឯ អារក្សក៏ដូចគ្នាដែរ គឺបាននិយាយថា “ខ្ញុំជឿថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ”។ ដ្បិតលោកអ្នកកំពុងតែដើរទៅរក ទ្រង់ហើយ។ នៅពេលដែលពេត្រុសត្រូវបានព្រះត្រាស់ហៅគាត់ នោះគាត់បានរាប់ជាសុចរិតដោយសារគាត់បាន ទទួលដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ...។ នៅក្នុងបទគម្ពីរយ៉ូហាន១៧:១៧ បានចែងថា ព្រះយេស៊ូវទ្រង់បានរាប់ ពួកគេជាបរិសុទ្ធដោយសារព្រះបន្ទូល ដ្បិតព្រះបន្ទូលគឺជាសេចក្តីពិត ហើយទ្រង់គឺជាព្រះបន្ទូល។ នៅក្នុងបទគម្ពីរ យ៉ូហាន១ បានចែងថា “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះជា ព្រះ”។ ទ្រង់គឺជាព្រះបន្ទូល ដូច្នេះ ទ្រង់បានរាប់ពួកគេជាបរិសុទ្ធ។ ទ្រង់មានបន្ទូលថា “ព្រះវរបិតា (មានបន្ទូលទៅ កាន់ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងទ្រង់) គឺអញបានរាប់ពួកគេជាបរិសុទ្ធ តាមរយៈព្រះបន្ទូល” គឺអង្គទ្រង់ ផ្ទាល់ បានដាក់ព្រះហស្តទ្រង់នៅលើពួកគេ។ “ព្រះបន្ទូលគឺជាសេចក្តីពិត” គឺទ្រង់គ្រាន់តែមានបន្ទូល ហើយទ្រង់ ក៏ចាប់ទុំនៅក្នុងផ្ទៃរបស់ស្រ្តី។ អូ! គ្មានអ្វីដែលមិនអាចទៅរួចឡើយ សម្រាប់ទ្រង់ ដែលទ្រង់គ្រាន់តែមានបន្ទូល ប៉ុណ្ណោះ គឺជាព្រះបន្ទូលនេះឯងដែលទ្រង់បានសម្តែងអង្គទ្រង់ឲ្យយើងបានស្គាល់ទ្រង់។ “អញបានរាប់ពួកគេជា បរិសុទ្ធ”
33
ទ្រង់បានប្រទានអំណាចចេស្តាដល់ពួកគេ ដើម្បីប្រឆាំងទាស់នឹងវិញ្ញាណដែលមិនស្អាត។ ហើយពួកគេក៏ បានចេញទៅ។ ទ្រង់បានកត់ឈ្មោះរបស់ពួកគេនៅក្នុងសៀវភៅជីវិតរបស់កូនចៀម។ ហើយទ្រង់បានចាត់បញ្ចូន ពួកគេចេញទៅ (ម៉ាថាយ១០) ហើយប្រទានអំណាចចេស្តាដែលឈ្នះលើវិញ្ញាណដែលមិនស្អាត គឺអាចឲ្យពួកគេ បណ្តេញវិញ្ញាណរបស់អារក្សបាន និងធ្វើការថ្វាយព្រះជាម្ចាស់។ ហើយពួកគេបានត្រឡប់មកវិញដោយសេចក្តីអំ ណរ ហើយនិយាយថា “ព្រះអម្ចាស់អើយ មើលសូមតែអារក្សក៏វាចុះចូលនឹងទូលបង្គំយើងខ្ញុំដែរ”
ទ្រង់មានបន្ទូលទៅពួកគេថា “សូមកុំឲ្យត្រេកអរ ដោយព្រោះអារក្សវាចុះចូលនឹងពួកអ្នកឡើយ ចូរឲ្យមាន អំណរ ដោយព្រោះឈ្មោះរបស់អ្នកបានកត់ចុះនៅក្នុងបញ្ជីជីវិតវិញ” ហើយយូដាសក៏នៅជាមួយនឹងពួកគេដែរ។ សូមមើលដោយយកចិត្តទុកដាក់ តើវាបានចូលមកយ៉ាងដូចម្តេច គឺតាមរយៈការរាប់ជាសុចរិត ហើយក៏បន្ត ទៅដល់ការរាប់ជាបរិសុទ្ធទៀត ប៉ុន្តែ ចូរមើលតើវាបង្ហាញពន្លឺរបស់វានៅត្រង់ណា? តើវាបានបង្ហាញខ្លួនរបស់ វានៅត្រង់ណា? នៅមុនថ្ងៃបុណ្យទី៥០ វាក៏បានបង្ហាញរូបរាងរបស់វាចេញមក។
34
ចូរមើល វិញ្ញាណនោះនឹងមើលទៅដូចជាជឿសប់ណាស់ ហើយក៏មើលទៅដូចជាអ្នកដែលបានរាប់ជាបរិសុទ្ធ ផង រហូតទាល់តែព្រះវិញ្ញាណបរិសុទ្ធបានយាងមក នោះពួកវាក៏បានរត់បាត់ទៅ។ តើលោកអ្នកមិនមើលឃើញថា វាកំពុងតែធ្វើចលនាទេឬអី វាគឺជាអ្នកដែលទាស់ប្រឆាំងនឹងព្រះគ្រីស្ទ? ព្រះយេស៊ូវទ្រង់មានបន្ទូលថា ពួកគេទាំង នោះមើលទៅដូចគ្នាខ្លាំងណាស់ នៅថ្ងៃចុងក្រោយ វានឹងបញ្ឆោតដល់ពួកអ្នករើសតាំងបើសិនជាអាច។ ប៉ុន្តែ ចូរចាំ ថា ពួកអ្នករើសតាំងនឹងបានឃើញច្បាស់។ ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅពួកគេ តាមរយៈការជ្រើសរើសរបស់ ទ្រង់! តើលោកអ្នកមិនរីករាយទេឬអី ដែលលោកអ្នកគឺជាម្នាក់នៅចំណោមពួកគេដែរ? តើបងប្អូនដែលមានវត្តមាន នៅទីនេះ មិនដឹងទេឬអីថា ដូចជាមានអ្វីមួយកំពុងតែជំរុញចិត្តរបស់បងប្អូនទេឬអីថា “ខ្ញុំចង់បានព្រះវិញ្ញាណ បរិសុទ្ធរបស់ទ្រង់។ ខ្ញុំបាទចង់បានទ្រង់ មកគង់នៅក្នុងចិត្តរបស់ខ្ញុំ”។ នោះដោយព្រោះ ព្រះជាម្ចាស់ទ្រង់បានកត់ ឈ្មោះរបស់លោកអ្នកនៅក្នុងសៀវភៅជីវិតរបស់កូនចៀម នៅមុនកំណើតលោកីយនេះមកម្ល៉េះ។ ទ្រង់មានបន្ទូល ថា “គ្មាននរណាមកឯខ្ញុំបានឡើយ” “លើកតែព្រះវរបិតាខ្ញុំនាំគេចូលមក។ នោះពួកគេនឹងអាចមកឯខ្ញុំបាន ខ្ញុំនឹង ប្រទានជីវិតអស់កល្បដល់ពួកគេ” តើអ្វីជាជីវិតអស់កល្ប? ព្រះវិញ្ញាណបរិសុទ្ធ គឺជាជីវិតអស់កល្បជានិច្ច។ សូម យើងសិក្សាពាក្យនេះ នៅក្នុងភាសាក្រេក ដែលបានសរសេរថា Zoe; Zoe “គឺជាព្រះវិញ្ញាណបរិសុទ្ធ” “គ្រប់ទាំងអស់ ដែលព្រះវរបិតាខ្ញុំបានប្រគល់មកខ្ញុំហើយ។ ហើយគ្រប់ទាំងអស់ដែលបានប្រគល់មកកាន់ខ្ញុំ នោះខ្ញុំនឹងប្រទានដល់ ពួកគេនូវព្រះវិញ្ញាណបរិសុទ្ធ ហើយខ្ញុំនឹងលើកពួកគេឡើងនៅថ្ងៃចុងក្រោយ។ ខ្ញុំនឹងធ្វើវា”។ ទ្រង់មិនបានមាន បន្ទូលថា “បើសិនជា” “ហើយ” នោះទេ គឺទ្រង់មានបន្ទូលថា “ខ្ញុំនឹង” វិញ។ គ្រប់ការទាំងអស់ដែលប្រគល់មកខ្ញុំ នោះខ្ញុំនឹងប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេ។ ទ្រង់នឹងលើកពួកគេឡើង ដោយព្រោះពួកគេមានជីវិតអស់ កល្បជានិច្ច។ ទ្រង់នឹងយាងមក! សេចក្តីស្លាប់គ្មានអំណាចលើទ្រង់ឡើង។
35
ឱ បងប្អូនជាទីស្រឡាញ់ នៅជុំវិញប្រទេសនេះ គឺស្ថិតនៅក្នុងទីក្រុងដ៏តូចនេះអើយ បើសិនជាសម្លេងរបស់ខ្ញុំ អាចប៉ះពាល់ចិត្តរបស់លោកអ្នក ឲ្យយល់ពីសារសំខាន់នៃការទទួលបុណ្យជ្រមុជនៃព្រះវិញ្ញាណ នោះវាពិតជា ការបើកសម្តែងដ៏អស្ចារ្យណាស់ ដែលកើតមាននៅក្នុងជីវិតរបស់លោកអ្នក ដើម្បីឃើញការទាំងអស់នេះបាន... លោកអ្នកត្រូវតែធ្វើវា។
សូមអនុញ្ញាតឲ្យខ្ញុំបញ្ជាក់នូវចំនុចនេះឲ្យបានច្បាស់ អំពីការដែលលោកអ្នកមិនប្រែចិត្តទទួលជឿ។ លោក ពេត្រុស គាត់បានសង្រ្គោះហើយ គឺគាត់បានជឿដល់ព្រះអម្ចាស់ ហើយក៏ដើរតាមទ្រង់ផង។ ព្រះយេស៊ូវមានបន្ទូល ប្រាប់ថាគាត់គឺនរណា ហើយគាត់ក៏បានដើរតាមទ្រង់ផង។ ទ្រង់បានប្រទានអំណាចចេស្តាដែលអាចប្រឆាំងទាស់ នឹងវិញ្ញាណមិនស្អាតដល់គាត់ ហើយក៏បានរាប់គាត់ជាបរិសុទ្ធ។ ប៉ុន្តែក្រោយមក... គាត់ក៏បានក្លាយជាមេដឹកនាំ អធិប្បាយព្រះបន្ទូលព្រះ ទៅចំពោះក្រុមមនុស្ស គឺដូចជា ពួកកាតូលិកបានហៅអ្នកនោះថា អភិបាលពួកជំនុំ ឬជា សម្តេចប៉ាប ឬអ្វីផ្សេងទៀត គេគឺជាមេលើពួកជំនុំ។ ផ្ទុយទៅវិញ ព្រះយេស៊ូវទ្រង់មានបន្ទូល នៅយប់ដែលគាត់បាន បដិសេធទ្រង់ ទ្រង់បានសួរទៅកាន់គាត់ថា “ពេត្រុសអើយ តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?”
គាត់ឆ្លើយថា “ព្រះអម្ចាស់អើយ ទ្រង់ដឹងហើយថា ទូលបង្គំស្រឡាញ់ទ្រង់”
ទ្រង់មានបន្ទូលថា “ចូរឲ្យចំណីដល់ចៀមរបស់ខ្ញុំផង” ទ្រង់មានបន្ទូលបីដង។
ហើយពេត្រុសបានតបថា “ទ្រង់ដឹងហើយ ថាទូលបង្គំស្រឡាញ់ទ្រង់” “ទូលបង្គំនឹងទៅជាមួយទ្រង់រហូតដល់ ទីបញ្ចប់ គឺទូលបង្គំនឹងដើរជាមួយទ្រង់រហូតដល់ស្លាប់”
ទ្រង់មានបន្ទូលថា “នៅ មុនពេលមាន់រងាវបីដង នោះអ្នកនឹងបដិសេធថាមិនស្គាល់ខ្ញុំបីដង” ទ្រង់មានបន្ទូល ថា “ប៉ុន្តែ ពេត្រុសអើយ ខ្ញុំនឹងអធិស្ឋានឲ្យអ្នក” “ខ្ញុំនឹងអធិស្ឋានដល់អ្នក ហើយបន្ទាប់ពី អ្នកបានប្រែចិត្តទទួលជឿ បន្ទាប់មក ចូរកំឡាចិត្តដល់ប្អូនអ្នកឲ្យមានកំលាំងឡើង” បន្ទាប់ពីអ្នកបានទទួលជឿហើយ! គាត់បានស្រែកឡើង ហើយប្រហែលជាគាត់បានរាំសរសើរដោយវិញ្ញាណផង គាត់បានធ្វើគ្រប់ការទាំងអស់ ប៉ុន្តែគាត់មិនបានទទួល ព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ។ “បន្ទាប់ពីអ្នកបានបែ្រចិត្តទទួលជឿរួចហើយ ចូរកំឡាចិត្តដល់ប្អូនអ្នកឲ្យមានកំ លាំងឡើង” នេះគឺជាសេចក្តីពិត។ គឺដើរតាមផែនការណ៍របស់ទ្រង់។
36
សូមអនុញ្ញាតឲ្យខ្ញុំបានបញ្ចប់ការអានបទគម្ពីរ យ៉ូហាន១៤:១២។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំង នោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា” លោកអ្នកអាចជឿដល់ទ្រង់បាន។ តើមានបងប្អូនប៉ុន្មាននាក់ដែលយល់ ពីបទគម្ពីរនេះ ចូរនិយាយថា “អាម៉ែន!”
តើបងប្អូននៅចាំទេ ក្នុងបទគម្ពីរ កិច្ចការ១៩ ពេលដែលពួកគ្រូអធិប្បាយខាងបាទីស្ទនេះ ដែលជាអ្នកខាង ច្បាប់ម្នាក់ គាត់បានប្រែចិត្តជឿ...ហើយគាត់បានអធិប្បាយ ក៏បាននាំមនុស្សទទួលបានសង្រ្គោះផង ហើយពួកគេ មានសេចក្តីអំណរជាខ្លាំង ក៏ស្រែកឡើងផង ពេលដែលពួកគេបានប្រជុំគ្នា (កិច្ចការ១៨)។ អ័គឺឡា និងព្រីសឺល...។ ហើយពួកគេបានធ្វើដំណើរទៅមើលគាត់។ ពួកគេបានដឹងថា គាត់គឺជាមនុស្សដ៏អស្ចារ្យ ហើយគាត់គឺជាសិស្សម្នាក់ គាត់បានបង្ហាញភស្តុតាងនៅក្នុងព្រះគម្ពីរ ដែលបញ្ចាក់ថា ព្រះយេស៊ូវទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ដែលពួកគេ បានដឹងតែបុណ្យជ្រមុជរបស់លោកយ៉ូហានបាទីស្ទតែប៉ុណ្ណោះ ហើយពួកគេមិនដឹងអំពីបុណ្យជ្រមុជដោយព្រះ វិញ្ញាណបរិសុទ្ធនោះទេ។ ដូច្នេះ គាត់បាននិយាយថា... អ័គីឡា និងព្រីសឺល ដែលជាប្តីប្រពន្ធនឹងគ្នា គឺជាអ្នកធ្វើ តង់ (ដែលលោកប៉ុលក៏ជាអ្នកធ្វើតង់ដែរ) ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅក្រោមការបង្រៀនរបស់ លោកប៉ុល គឺពួកគេបាននិយាយថា “ពួកយើងបានទទួលបងប្រុសម្នាក់នេះ ដែលបាននឹងមកឯយើង។ គឺឲ្យគាត់ បាននិយាយពន្យល់ប្រាប់ដល់យើងរាល់គ្នាអំពីចំនុចនេះ” ។
នៅពេលដែលលោកប៉ុលបានឡើងមក ហើយពួកគេបានឮពីការអធិប្បាយរបស់គាត់ (គេបានដឹងថា គាត់គឺ ជាមនុស្សដ៏អស្ចារ្យម្នាក់) គាត់បានសួរដល់ពួកគេថា “តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ តាំងពីអ្នក បានទទួលជឿមក?”
ពួកគេបានឆ្លើយថា “យើងរាល់គ្នាមិនទាំងដឹងថា ព្រះវិញ្ញាណបរិសុទ្ធនោះគឺជាអ្វីផង”
គាត់បានសួរទៀតថា “តើអ្នកបានទទួលបុណ្យជ្រមុជទឹកដោយរបៀបណា?”
ពួកគេឆ្លើយថា “ពួកយើងបានទទួលបុណ្យជ្រមុជទឹក តាមរយៈលោកយ៉ូហានបាទីស្ទ”
ចូរមើលពីអ្វីដែលលោកប៉ុលនិយាយចុះ។ លោកប៉ុលបាននិយាយថា លោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹក នៃការប្រែចិត្ត មិនមែនដើម្បីលាងជំរះអំពើបាបនោះទេ ដ្បិតគ្រាន់តែប្រកាសអំពីការប្រែចិត្តតែប៉ុណ្ណោះ។ នោះ ហើយគឺជាអ្វីដែលលោកអ្នកបានជឿ នៅពេលដែលលោកអ្នកទទួលជឿព្រះគ្រីស្ទ ធ្វើជាព្រះអង្គសង្រ្គោះរបស់ លោកអ្នកៈ លោកអ្នកបានជឿថា នោះជាបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។ តែវាមិនមែនជាបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធទេ បងប្អូនប្រុសស្រីខាងបាទីស្ទអើយ។ វាគឺខុសហើយ។
37
មានបងប្អូនម្នាក់បាននិយាយមកកាន់ខ្ញុំកាលពីថ្ងៃមុនថា “បងប្អូន Branham អើយ បងប្អូនបានជឿដល់ព្រះ ហើយក៏បាននាំឲ្យបងបានជាសុចរិត”
ខ្ញុំឆ្លើយថា “ប្រាកដណាស់”
គាត់សួរទៀតថា “តើមានអ្វីទៀតដែលមនុស្សអាចធ្វើបានច្រើនជាងនេះ ក្រៅពីជឿនោះ?”
ខ្ញុំឆ្លើយថា “គឺមានតែប៉ុណ្នឹងដែលមនុស្សអាចធ្វើបាន។ នេះគឺជាអ្វីដែលមនុស្សអាចធ្វើបាននាពេលសព្វថ្ងៃ នេះ គឺជឿលើព្រះជាម្ចាស់។ ដ្បិតព្រះជាម្ចាស់ទ្រង់បានប្រទានការដៅចំណាំនៃការកាត់ស្បែកមួយដល់គាត់ (យើង បានរៀនកាលពីយប់ម៉ិញរួចមកហើយ) គឺជាទីសំគាល់មួយ ដែលទ្រង់បានទទួលគាត់ដោយសារគាត់បានជឿដល់ ទ្រង់” នៅសព្វថ្ងៃនេះ ពេលដែលលោកអ្នកទទួលជឿទ្រង់ធ្វើជាព្រះអង្គសង្រ្គោះនោះលោកអ្នកនឹងទទួលបានការ ដៅចំណាំមួយនេះ។ ប៉ុន្តែ នៅពេលដែលទ្រង់បានប្រទានការដៅចំណាំនៃព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានដៅចំណាំ លោកអ្នករហូតដល់អស់កល្ប។ ទ្រង់មានបន្ទូលថា ទ្រង់នឹងនៅជាមួយយើងរាល់គ្នារហូតដល់បំផុតកល្ប។ មែន ហើយ! “កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នាទុកសំរាប់ដល់ថ្ងៃ ប្រោសលោះនោះឡើយ” (អេភេសូរ៤:៣០) ទ្រង់បានដៅចំណាំលោកអ្នក ពេលដែលលោកអ្នកនៅជាមួយទ្រង់ ហើយទ្រង់បានដៅចំណាំលោកអ្នកដោយព្រះវិញ្ញាណបរិសុទ្ធ។ ដ្បិតព្រះគម្ពីរបានចែងថា “គ្មាននរណាអាចហៅ ព្រះយេស៊ូវគ្រីស្ទបានឡើយ មានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ”
38
លោកអ្នកអាចនិយាយថា “ខ្ញុំជឿ ដោយព្រោះគ្រូគង្វាលខ្ញុំបាននិយាយដូច្នោះ” អ្វីដែលគាត់និយាយគឺត្រឹមត្រូវ ប៉ុន្តែវាមិនអាចរាប់បញ្ចូលសម្រាប់លោកអ្នករាល់គ្នាឡើយ។ “ខ្ញុំបានជឿ ដោយព្រោះព្រះគម្ពីរបានចែងយ៉ាងដូច្នោះ” វាត្រឹមត្រូវមែន ប៉ុន្តែវាមិនអាចទុកជាការដល់លោកអ្នកបានឡើយ។ មានតែផ្លូវមួយប៉ុណ្ណោះ ដែលលោកអ្នកអាច និយាយបានថា ព្រះយេស៊ូវទ្រង់គឺជាព្រះគ្រីស្ទ គឺនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកគង់នៅក្នុងលោកអ្នក ហើយធ្វើបន្ទាល់ដល់អ្នក ថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ! គឺជាផ្លូវតែមួយគត់ដែលលោកអ្នកបានដឹងអំពីការរស់ ឡើងវិញ គឺនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធទ្រង់បន្ទាល់ដល់លោកអ្នក។ “ពេលដែលព្រះវិញ្ញាណបរិសុទ្ធទ្រង់ យាងមក ទ្រង់នឹងធ្វើបន្ទាល់អំពីខ្ញុំ ហើយបង្ហាញការដល់ខ្ញុំ ហើយក៏នាំការទាំងនេះ ដែលខ្ញុំបាននិយាយទៅកាន់ ស្មារតីរបស់អ្នករាល់គ្នា” លោកអ្នកមិនអាចរកឃើញការនេះនៅក្នុងសាលាឡើយ។ ទ្រង់នឹងនាំការទាំងនេះចូលមក ក្នុងស្មារតីរបស់លោកអ្នក។
39
ឥឡូវនេះ សូមបងប្អូនបានអាចបទគម្ពីរយ៉ូហាន១៤:១២៖
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើ ការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា
បើសិនជាទ្រង់យាងទៅឯព្រះវរបិតា នោះព្រះវិញ្ញាណបរិសុទ្ធទ្រង់ក៏យាងមក។ តើត្រឹមត្រូវដែរឬទេ? មាន បទគម្ពីរផ្សេងទៀតបានចែងថា “បើសិនជាខ្ញុំមិនទៅឯព្រះវរបិតាទេ នោះព្រះដ៏កំសាន្តចិត្តទ្រង់នឹងមិនយាងមកទេ ដ្បិតបើសិនជាខ្ញុំទៅ នោះខ្ញុំនឹងមកម្តងទៀត ហើយគង់នៅជាមួយអ្នករាល់គ្នា”។ ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយ លោកអ្នក គឺលោកអ្នកនៅក្នុងព្រះគ្រីស្ទ ហើយនៅក្នុងលោកអ្នកមានព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះដែលគង់នៅក្នុង លោកអ្នក។
40
“កិច្ចការដែលខ្ញុំបានធ្វើ នោះអ្នកក៏អាចធ្វើបានដែរ” មិនមែនជាកិច្ចការផ្សេងទៀតនោះទេ ដ្បិតព្រះជាម្ចាស់ ទ្រង់ចង់
នាំព្រះវិញ្ញាណបរិសុទ្ធមកគង់ក្នុងអ្នក ឲ្យបន្តកិច្ចការរបស់ទ្រង់ ដែលទ្រង់បានធ្វើនៅក្នុងព្រះគ្រីស្ទ។ កិច្ចការ នោះមិនសូវជាចាំបាច់ឡើយ នៅក្នុងថ្ងៃរបស់លោកលូធើ នោះគឺជាពួកជំនុំរបស់ព្រះ។ សូម្បីតែ ស្ថិតនៅក្នុងគ្រា លោក Wesley ផង ដោយព្រោះព្រះគម្ពីរបានចែងថា ពួកគេនឹងទៅជាខ្សោយទៅ និងអាក្រក់ទៅៗគ្រប់ពេល។ គឺ លោកីយនេះ នឹងទៅជាអាក្រក់ទៅៗ ដែលយើងរាល់គ្នាក៏បានដឹង។ តើហេតុអ្វីទៅ? មនុស្សគេបានធ្វើការទាំង ឡាយនាពេលបច្ចុប្បន្ននេះ ដែលមនុស្សកាលពី១០០ឆ្នាំមុន ពុំបានគិតថា វាសាហាវអាក្រក់បែបនេះទេ។ “គេនឹង ធ្វើការកាន់តែអាក្រក់ទៅគ្រប់ពេលៗ” ព្រះគម្ពីរបានចែងថា “ច្រើនឡើងៗ”។
41
ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើចលនា។ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ក៏បានជ្រាបចូលបន្តិចម្តងៗ ទៅក្នុងគ្រាលោកលូធើ ហើយក៏ចូលទៅគ្រាលោក Wesley និងកាន់តែស៊ីជម្រៅនៅក្នុងថ្ងៃបុណ្យទី៥០។ ទ្រង់បាន បង្រួបបង្រួមពួកគេមកតែមួយ គឺជាអំណាចចេស្តានៃព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់បានធ្វើការ និងបើកសម្តែងដល់ ពួកគេ។ ហើយវាគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែលបានធ្វើការនៅគ្រាមុននោះ រួចក៏បើកសម្តែងមកកាន់យើង រាល់គ្នានៅសព្វថ្ងៃនេះដែរ។
សូមមើល តើព្រះយេស៊ូវទ្រង់មានបន្ទូលអ្វីៈ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿ ដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំង នោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា”។
42
មានការផ្សេងទៀត ដែលខ្ញុំចង់និយាយទៅកាន់លោកអ្នកនៅទីនេះ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ដូចដែលព្រះវរបិតាបានបញ្ចូនខ្ញុំមក... នោះខ្ញុំក៏បានបញ្ចូនដល់អ្នកដែរ” តើព្រះវរបិតាបញ្ចូនទ្រង់មកយ៉ាងដូច ម្តេច? ព្រះវរបិតាបានបញ្ចូនទ្រង់មកចុះពីស្ថានសួគ៌ ហើយក៏គង់នៅក្នុងទ្រង់។ ទ្រង់មានបន្ទូលថា “ខ្ញុំនឹងធ្វើការ ដែលគាប់ដល់ព្រះហឫទ័យរបស់ព្រះវរបិតានៃខ្ញុំ” ទ្រង់នឹងចេញទៅធ្វើការដែលព្រះវរបិតាបង្ហាញដល់ទ្រង់ឲ្យធ្វើ។ “ខ្ញុំនឹងមិនធ្វើអ្វីក្រៅពីព្រះវរបិតាខ្ញុំបង្ហាញដល់ខ្ញុំឲ្យធ្វើនោះឡើយ” គឺជាព្រះដែលបានបញ្ចូនទ្រង់មក ដែលគង់នៅ ក្នុងទ្រង់។ “ដូចជាព្រះវរបិតាខ្ញុំបានបញ្ចូនខ្ញុំនោះ ដូច្នេះ ខ្ញុំបញ្ចូនអ្នករាល់គ្នា” តើវាជាអ្វីទៅ? គឺព្រះទ្រង់គង់នៅក្នុង អ្នក។ គឺជាកិច្ចការដូចគ្នា ដែលព្រះយេស៊ូវទ្រង់មានបន្ទូលថា “អ្នកបានជឿ (ព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយ) (ដែលបានធ្វើបន្ទាល់ពីរស់ឡើងវិញរបស់ខ្ញុំ) ហើយបានដឹងថា ខ្ញុំនៅក្នុងទ្រង់... ទ្រង់នៅក្នុងខ្ញុំ បើសិនជាអ្នកនៅ ជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំក៏នៅជាប់នៅអ្នក...”
43
លោកអ្នកនិយាយថា​ “ខ្ញុំនៅជាប់ក្នុងព្រះយេស៊ូវ ប៉ុន្តែខ្ញុំប្រាកដថា ខ្ញុំមិនជឿលើការប្រោសឲ្យជានោះទេ” នោះ បង្ហាញថាទ្រង់មិនគង់នៅក្នុងអ្នកនោះឡើយ។
“ខ្ញុំជឿព្រះយេស៊ូវ តែខ្ញុំមិនជឿថាមានព្រះវិញ្ញាណបរិសុទ្ធនៅសព្វថ្ងៃនេះទេ គឺមិនដូចជាពួកទាំងឡាយនៅ សម័យមុននោះទេ” នោះបង្ហាញថា ទ្រង់មិនគង់នៅក្នុងអ្នកនោះឡើយ។
ព្រះវិញ្ញាណបរិសុទ្ធ នឹងធ្វើបន្ទាល់ពីគ្រប់អ្វីដែលទ្រង់មានបន្ទូល។ ទ្រង់មិនចេះកុហកឡើយ។ ទ្រង់ក៏មិនភ័យ ខ្លាចចំពោះនរណាម្នាក់ឡើយ ឬក៏ក្រុមណាមួយដែរ។ ការដែលទ្រង់មានបន្ទូលហើយ នោះទ្រង់នឹងរក្សាតាមព្រះ បន្ទូលទ្រង់ជាពិតប្រាកដ។ បើសិនជា ទីខ្ពស់ និងទីកង្វក់ និងការអប់រំណា ឬពួកធិនិកាធិបតេយត្យណាក៏ដោយ បើ សិនជាពួកគេមិនចង់ទទួលព្រះបន្ទូលទ្រង់ទេ នោះទ្រង់អាចឲ្យដុំថ្មទាំងនេះ ឲ្យកើតជាកូនរបស់អ័ប្រាហាំបាន។ ហើយ ទ្រង់អាចនឹងយកពួកជនពាល និងពួកផ្សេងទៀតឲ្យធ្វើការថ្វាយព្រះបាន គឺទ្រង់អាចធ្វើបានទាំងអស់។ គឺ ទ្រង់នឹងប្រើនរណាមួយឲ្យធ្វើការថ្វាយទ្រង់ ដោយព្រោះទ្រង់គឺជាព្រះ។
44
“បើសិនអ្នកនៅជាប់នឹងខ្ញុំ ហើយពាក្យរបស់ខ្ញុំ នោះសូមអ្វីនឹងបានសំរេចឲ្យ” ដោយព្រោះអ្នកបានទូលសូម ព្រះបន្ទូលទ្រង់ ហើយព្រះបន្ទូលទ្រង់គឺជាជីវិត។ បើសិនជាព្រះទ្រង់មានបន្ទូលហើយ នោះអ្នកក៏ច្បាស់ថាទ្រង់មាន បន្ទូលដែរ គឺព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់ពីព្រះបន្ទូលទ្រង់ នោះអ្នករាល់គ្នាក៏ទទួលបាន។ ចូរនិយាយចេញ មកចុះ នោះនឹងកើតមានឡើង។ “ចូរនិយាយទៅកាន់ភ្នំនេះចុះ វានឹងរើចេញពីទីកន្លែងនេះបាន។ កុំមានសេចក្តី សង្ស័យនៅក្នុងចិត្តឡើង ប៉ុន្តែចូរជឿលើអ្វីដែលអ្នកបាននិយាយវិញ ថាវានឹងកើតឡើងជាមិនខាន” មិនមែនជាអ្នក ទេដែលជាអ្នកនិយាយ គឺជាព្រះវរបិតាដែលគង់នៅក្នុងអ្នករាល់គ្នាវិញ ដែលទ្រង់ជាអ្នកមានបន្ទូល។ វាមិនមែនជា អ្នកដែលនិយាយទៅកាន់ភ្នំនោះ គឺជាព្រះវរបិតាដែលគង់នៅក្នុងអ្នករាល់គ្នាទ្រង់មានបន្ទូលទៅកាន់ភ្នំនោះវិញ ហើយត្រូវតែរើចេញពីកន្លែងនោះ! “ផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ” ទ្រង់មានបន្ទូលថា “តែព្រះវិញ្ញាណនៃអញ ឬពាក្យរបស់អញនៅអស់កល្បជានិច្ចវិញ” ជាបា្រកដណាស់ ព្រះបន្ទូលទ្រង់គង់នៅអស់កល្បជានិច្ច។
45
“ការដែលធ្វើបានធ្វើ...” ព្រះជាម្ចាស់ទ្រង់គង់នៅក្នុងពួកជំនុំរបស់ទ្រង់ ដើម្បីបន្តកិច្ចការរបស់ទ្រង់។ ហេតុនោះហើយ ទើបទ្រង់ចាត់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធឲ្យយាងមក។ ទ្រង់ជ្រាបហើយថា វាមិនអាចកើតមាន ឡើងនៅក្នុងរបៀបនោះទេ ដូច្នេះ ទ្រង់ក៏បានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់ឲ្យមក។ ព្រះវរបិតាទ្រង់បានចាត់ ព្រះរាជបុត្រាទ្រង់ឲ្យយាងមក ហើយទ្រង់ក៏ប្រទានការទាំងអស់ដល់ព្រះរាជបុត្រា ដែលគង់នៅក្នុងអ្នករាល់គ្នា។ ហើយអាចធ្វើកិច្ចដូចគ្នាដែលទ្រង់បានធ្វើ គ្រប់កិច្ចការដែលព្រះយេស៊ូវទ្រង់បានធ្វើ នោះអ្នករាល់គ្នា ដែលជាពួក ជំនុំក៏អាចធ្វើវាបានផងដែរ។ តើបងប្អូនមិនចង់ធ្វើការថ្វាយព្រះទេឬអី? ព្រះយេស៊ូវទ្រង់មានបន្ទូលថា “បើសិនជា អ្នករាល់គ្នាចង់ធ្វើកិច្ចការរបស់ព្រះ នោះចូរជឿដល់ខ្ញុំចុះ” តើលោកអ្នកជឿដល់ទ្រង់យ៉ាងដូចម្តេច? លោកអ្នកមិន អាចធ្វើការថ្វាយព្រះបានឡើង លុះត្រាតែលោកអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះគ្មាននរណាអាច និយាយថា គេជាព្រះរាជបុត្រានៃព្រះទេ... លោកអ្នកគឺកំពុងតែនិយាយអ្វីដែលមនុស្សឯទៀតបាននិយាយវិញ។
“ព្រះគម្ពីរបានចែងថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ខ្ញុំបានជឿតាមព្រះគម្ពីរ” “ព្រះគម្ពីរបានចែងថា ទ្រង់គឺជា ព្រះរាជបុត្រានៃព្រះ ខ្ញុំបានជឿតាមព្រះគម្ពីរ។ លោកគ្រូគង្វាលបាននិយាយថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ខ្ញុំបានអានតាមពាក្យរបស់គ្រូគង្វាល។ ហើយម្តាយរបស់ខ្ញុំបាននិយាយថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយខ្ញុំ បានជឿតាមម្តាយរបស់ខ្ញុំ។ ចំណែកឯមិត្តភ័ក្ររបស់ខ្ញុំគេបាននិយាយថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ខ្ញុំក៏បាន ជឿតាមមិត្តភ័ក្ររបស់ខ្ញុំ” ។ ប៉ុន្តែមានផ្លូវតែមួយគត់ ដែលខ្ញុំអាចនិយាយបានថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ គឺនៅ ពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកគង់នៅក្នុងខ្ញុំ ហើយបន្ទាល់អំពីទ្រង់! នោះក៏បានដឹងថា ទ្រង់គឺជាព្រះ រាជបុត្រានៃព្រះជាប្រាកដមែន។
គ្មាននរណាម្នាក់អាចហៅព្រះយេស៊ូវជា “ព្រះគី្រស្ទ” ឡើយ មានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចនិយាយ ដោយព្រះវិញ្ញាណនៃព្រះ ហៅព្រះយេស៊ូវបានជាប្រាកដ ឬនិយាយថា នៅថ្ងៃនេះ ទ្រង់គឺបែបនេះ ហើយនៅថ្ងៃនោះ ទ្រង់គឺបែបផ្សេងវិញ។ ការនោះវាធ្វើឲ្យទៅជាមានភាពកំសោយ និងរអាក់ រអួលផង។ វាមិនអាចឡើយ បងប្អូនអើយ! ទ្រង់មិនចេះប្រែប្រួលឡើង ទ្រង់នៅតែដដែល កាលថ្ងៃម្ស៉ិញម៉ិញ ថ្ងៃ នេះ និងនៅអស់កល្ប។ ព្រះវិញ្ញាណដ៏ពិតប្រាកដនឹងធ្វើបន្ទាល់អំពីទ្រង់។
46
ទ្រង់មានបន្ទូលថា “ការទាំងនេះដែលខ្ញុំបានធ្វើ នោះអ្នករាល់គ្នាក៏អាចធ្វើបានដែរ” (យ៉ូហាន១៤:១២)។
អូ! ពួកគេនិយាយថា “ពួកជំនុំបានធ្វើការដ៏អស្ចារ្យណាស់នាពេលបច្ចុប្បន្ននេះ” នៅក្នុងលក្ខណៈបែបណា?
ទ្រង់មានបន្ទូលថា “គឺជាកិច្ចការដែលខ្ញុំបានធ្វើ”
ពួកគេនិយាយថា “យើងរាល់គ្នាមានពួកបេសកជនជាច្រើនមកពីជុំវិញពិភពលោក នោះហើយគឺជាកិច្ចការដ៏ អស្ចារ្យ”
ប៉ុន្តែ ទ្រង់មានបន្ទូលថា “ជាកិច្ចការដែលខ្ញុំបានធ្វើ” ឥឡូវនេះ ចូរធ្វើពួកវាជាដំបូងសិនចុះ បន្ទាប់មកចាំ និយាយអំពីពួកបេសកជន។
កាលពីពេលមុន យើងធ្លាប់បាននិយាយអំពី Mohammedan ថា “Mohammed បានស្លាប់ហើយ គាត់កំពុងតែ ដេកនៅក្នុងផ្នូរ ប៉ុន្តែនៅថ្ងៃមួយគាត់នឹងរស់ឡើងវិញ” ទ្រង់មានបន្ទូលថា “បើសិនជាគាត់រស់ក្រោកឡើងចេញពីផ្នូរ មកវិញ នោះលោកីយទាំងមូលនឹងបានដឹង នៅក្នុងរវាង២៤ម៉ោងជាមិនខាន” ទ្រង់មានបន្ទូលថា “អ្នករាល់គ្នា និយាយថា ព្រះយេស៊ូវទ្រង់បានរស់ឡើងវិញ ២០០០ឆ្នាំមកហើយ តែមានមនុស្សមិនបាន១ភាគ៣ផងដែលបាន ដឹងអំពីការនេះ” ដោយព្រោះអ្នករាល់គ្នាបាននិយាយអ្វីដែលចេញពីប្រាជ្ញាវិញ។ គឺនិយាយតាមអ្វីដែលបានបង្រៀន នៅសាលា ឬការអប់រំរបស់អ្នកវិញ។ បើសិនជាមនុស្សទាំងអស់ ដែលជាពួកជំនុំដ៏អស្ចារ្យរបស់ព្រះ រាប់ទាំងពួក កាតូលិក ពួកប្រូតេស្តង់ទាំងអស់គ្នា បានទទួលព្រះវិញ្ញាណបរិសុទ្ធ នោះលោកីយនេះ នឹងសុទ្ធតែគ្រីស្ទានហើយ។ ហើយវាក៏គ្មានលទ្ធិកុម្មុយនិស្តនិយមចេញមកដែរ។ ហើយវាក៏គ្មានសេចក្តីតយុទ្ធ ឬសេចក្តីកំហឹង កំណាញ់ ឬសេច ក្តីសំអប់ចេញមកដែរ។ ព្រះយេស៊ូវទ្រង់នឹងគង់លើបល្ល័ង្ករបស់ទ្រង់ ហើយយើងរាល់គ្នានឹងដើរកាត់ស្ថានបរមសុខ របស់ព្រះ ដោយជីវិតអស់កល្ប គឺរស់នៅជារៀងរហូត ហើយក៏បានរស់ឡើងវិញក្នុងរូបកាយថ្មី ដែលមិនចេះចាស់ សក់ស្កូវ ឬមានជម្ងឺ និងស្រេកឃ្លានទៀតឡើយ គឺយើងនឹងដើរនៅក្នុងសេចក្តីអំណររបស់ព្រះអម្ចាស់ ហើយក៏អាច និយាយជាមួយនឹងសត្វបានទៀតផង...អូ! អស្ចារ្យណាស់!
47
ប៉ុន្តែ យើងរាល់គ្នាបានធ្វើគ្រប់ទាំងអស់ ទៅតាមអ្វីដែលទ្រង់មានបន្ទូល... “ចូរចេញទៅនៅក្នុងផែនដីទាំង មូល ហើយប្រកាសដំណឹងល្អចុះ” តើអ្វីទៅជាដំណឹងល្អ? មិនមែនត្រឹមតែព្រះបន្ទូលតែប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈ អំណាចចេស្តា និងការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ ដែលបានបញ្ចាក់ថា ព្រះបន្ទូលរបស់ព្រះគឺជាដំណឹង ល្អ។ អ្នករាល់គ្នាមិនអាចធ្វើវាដោយខ្លួនឯងអ្នកបានឡើយ។
ព្រះយេស៊ូវទ្រង់ជ្រាបហើយថា ទ្រង់នឹងគង់នៅក្នុងពួកជំនុំរបស់ទ្រង់ ហើយទ្រង់ក៏ជ្រាបដែរថា យើងរាល់គ្នា មានប្រាជ្ញាដែលរៀនចេញសាលាមក។ ហើយលោកអ្នកមិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈចំណេះ ដឹងដែលចេញមកពីសាលានោះទេ។ តែពួកគេនឹងប្រឆាំងទាស់នឹងព្រះវិញ្ញាណវិញ ដោយព្រោះ ពួកគេគ្រប់គ្នាបាន ស្គាល់ពួកអ្នកប្រាជ្ញមួយចំនួន ឬក៏បានដឹងពីគោលជំនឿ ឬនិកាយមួយចំនួន ដែលពួកគេចង់រស់នៅតាមវិញ។ ដូច្នេះ ពួកគេក៏បានរៀបចំការរបស់ខ្លួនឡើង ដែលធ្វើឲ្យលោកអ្នកក្លាយជាសមាជិកនៃរូបកាយនោះ និងជាបងប្អូន នឹងគ្នា ដោយគេបានដកស្រង់ការមួយចំនួនដល់អ្នករាល់គ្នា អំពីគោលជំនឿ ដែលមើលទៅហាក់ដូចជាគ្រប់ លក្ខណ៍។ “ពួកជំនុំដ៏បរិសុទ្ធ ដែលជាពួកជំនុំដំបូង បានឈរឡើងដោយសេចក្តីអំណួត” គឺពួកគេបានអនុញ្ញាតឲ្យ អារក្សធ្វើការនៅក្នុងពួកគេ។ គេបានបោះបង់ចោលទ្រង់វិញ តែទោះជាយ៉ាងក៏ដោយទ្រង់ នៅតែដដែល គឺព្រះអង្គ មិនចេះប្រែប្រួលឡើយ។ អូ! តែពួកគេនៅតែព្យាយាមដកការនេះ ដកការនោះ ដើម្បីបំភាន់ដល់មនុស្សឲ្យវង្វេង។
48
ព្រះយេស៊ូវទ្រង់ជ្រាបហើយថា គឺនឹងមានប្រាជ្ញាដ៏អស្ចារ្យបានធ្វើចលនា នៅក្នុងគ្រារបស់ទ្រង់ គឺគេនឹងលាង ភាជនៈរបស់មនុស្ស ហើយបំពាក់អ្វីៗសព្វបែបយ៉ាងតាមដែលពួកគេបានធ្វើដល់មនុស្ស គឺគ្រប់ការទាំងអស់នេះ វា ខុសប្លែកពីការដែលពួកគេត្រូវធ្វើវិញ។ ទ្រង់ជ្រាបថា ពួកគេនឹងធ្វើវាមែន។ ដូច្នេះ ទ្រង់មានបន្ទូលថា “សូមរង់ចាំ បន្តិចសិន។ ខ្ញុំនឹងមិនចាកចោលអ្នករាល់គ្នាឡើយ គឺខ្ញុំនឹងយាងមកម្តងទៀត ហើយគង់នៅជាមួយនឹងអ្នករាល់គ្នា។ ”ការដែលខ្ញុំបានធ្វើ នោះអ្នករាល់គ្នាក៏អាចធ្វើបានដែរ“ ។
គោលបំណងនៃការចាត់ព្រះវិញ្ញាណបរិសុទ្ធមក​គឺព្រះជាម្ចាស់ទ្រង់បន្តកិច្ចការរបស់ទ្រង់នៅក្នុងមនុស្ស ហើយ​ដើម្បីបន្តបើកសម្តែងអង្គទ្រង់ទៅកាន់ពិភពលោកនេះ(ដោយពិតប្រាកដ)​មិនមែនតាមរយៈគោលជំនឿ ហើយក៏មិនមែនតាមរយៈនិកាយដែរ ប៉ុន្តែតាមរយៈអំណាចចេស្តានៃការរស់ពីសុគតឡើងវិញរបស់ទ្រង់វិញ ដោយ បញ្ចាក់ថា ព្រះបន្ទូលទ្រង់គឺជាសេចក្តីពិត គឺតាមរយៈសេចក្តីសន្យារបស់ទ្រង់ ហើយមិនចេះប្រែប្រួល ដល់អស់អ្នក ដែលបានជឿព្រះ ហើយអាចមើលឃើញថា ផ្ទៃមេឃដ៏ខ្មៅងងឹតបានរសាត់បាត់អស់ ដោយអំណាចចេស្តារបស់ ព្រះបាននាំវាចេញទៅ! អាម៉ែន! នោះហើយគឺជាអ្វីដែលទ្រង់ចង់បាន។ ហើយវាក៏ជាគោលបំណងនៃការចាត់បញ្ចូន ព្រះវិញ្ញាណបរិសុទ្ធឲ្យយាងមកដែរ។ យើងរាល់គ្នាក៏បានដឹងថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅដែរ នេះហើយគឺជា មូលហេតុដែលទ្រង់បានបញ្ចូនព្រះវិញ្ញាណមក។
49
ដូច្នេះ គ្មានឈាមឯណាទៀតដែលអាចរាប់មនុស្សជាបរិសុទ្ធបានឡើយ។ ខ្ញុំក៏មិនអាចធ្វើឲ្យលោកអ្នករាប់ ជាបរិសុទ្ធបានដែរ ចំណែកឯលោកអ្នកវិញក៏ដូចគ្នាដែរ គឺមិនអាចធ្វើឲ្យខ្ញុំបានបរិសុទ្ធដែរ ដោយព្រោះយើងរាល់គ្នា បានកើតមកពីតម្រេកតណ្ហា។ ប៉ុន្តែ ព្រះយេស៊ូវវិញ គ្មានឡើយ។ មែនហើយ។ តាមរយៈព្រះលោហិតរបស់ទ្រង់ អាចរាប់ពួកយើងជាបរិសុទ្ធបាន។ ហើយព្រះជាម្ចាស់ទ្រង់ក៏បានយាងចុះមក យករូបកាយជាមនុស្ស រួចក៏បានបង្ហូរ ព្រះលោហិតរបស់ទ្រង់ ដើម្បីលាងជំរះអំពើបាបដែលជាសេចក្តីអាម៉ាសរបស់ពួកយើងរាល់គ្នា។ តាមរយៈសេចក្តី ជំនឿ ដែលយើងជឿលើព្រះ ថាទ្រង់បានយាងចុះមកគង់នៅក្នុងមនុស្ស ហើយទ្រង់ក៏បានរាប់យើងជាបរិសុទ្ធតាម រយៈព្រះលោហិតរបស់ទ្រង់។ ទ្រង់បានឲ្យយើងរាល់គ្នាក្លាយជាពូជរបស់លោកអ័ប្រាហាំ តាមរយៈសេចក្តីជំនឿ ដោយជឿថា ព្រះលោហិតរបស់ទ្រង់នឹងបង្ហូរមក ជាព្រះលោហិតដ៏បរិសុទ្ធបានធ្វើការអស្ចារ្យដល់យើងរាល់គ្នា។
លោកអ័ប្រាហាំបានដើរជាមួយព្រះ រហូតទាល់តែគាត់បានស្លាប់ទៅ គឺគាត់បានជឿព្រះរយៈពេល ២៥ឆ្នាំ តាំងពីគាត់មានអាយុ៧៥ឆ្នាំ និងជឿរហូតដល់១០០ឆ្នាំ។ រីឯសារ៉ាវិញ មានអាយុ ៦៥ឆ្នាំ ហើយក៏បានជឿលើសេចក្តី សន្យារបស់ព្រះ រហូតដល់អាយុ៩០ឆ្នាំ។ គាត់គឺជាមនុស្សល្អណាស់ រហូតដល់ស្លាប់។ ព្រះជាម្ចាស់ទ្រង់មាន បន្ទូលថា “ដូច្នេះ មនុស្សគេនឹងមិនភ្លេចការនេះជាប្រាកដឡើយ គឺគាត់បាននាំកូនរបស់គាត់មកឯភ្នំ ហើយថ្វាយ កូននោះជាយញ្ញបូជាដល់ព្រះ”
50
គាត់និយាយទៅកាន់អ្នកបំរើរបស់គាត់ថា “ចូរឈររង់ចាំនៅទីនេះចុះ។ កូនខ្ញុំ ហើយនិងខ្ញុំនឹងឡើងទៅឯភ្នំ ហើយថ្វាយបង្គំព្រះ រួចកូនខ្ញុំ និងខ្ញុំនឹងត្រឡប់មកវិញ!” អូ! តើគាត់អាចធ្វើការនោះបានយ៉ាងដូចម្តេចទៅ? អ័ប្រាហាំ និយាយថា “ទូលបង្គំបានទទួលកូននេះ ក្នុងកាលដែលទូលបង្គំបានស្លាប់ ហើយទូលបង្គំដឹងថា ទ្រង់នឹងប្រទានកូន នេះដល់ទូលបង្គំក្នុងកាលដែលទូលបង្គំបានស្លាប់ នោះទ្រង់ក៏អាចឲ្យកូននេះរស់ឡើងវិញដែរ បើសិនជាទូលបង្គំ រក្សាតាមព្រះបន្ទូលរបស់ទ្រង់។ ទូលបង្គំនឹងធ្វើតាមព្រះបន្ទូលរបស់ទ្រង់ គឺទ្រង់អាចនឹងឲ្យវារស់ពីស្លាប់ឡើងវិញ បាន” ការនេះ បានថ្លែងយ៉ាងច្បាស់អំពី ព្រះគ្រីស្ទ។
តាមរយៈព្រះលោហិតបានចេញពីមក ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ក៏បានកើតមកជាសាច់ឈាម ដែលហៅព្រះ នាមថា យេស៊ូវ។ ព្រះលោហិតនោះបានរាប់ជាបរិសុទ្ធ តាមរយៈសេចក្តីជំនឿ គឺជាអ្នកដែលទ្រង់បានរំដោះ ឬជា ពួករើសតាំងរបស់ព្រះ។ នៅពេលដែលលោកអ្នករាល់គ្នាទទួលជឿទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើចលនានៅ ក្នុងជីវិតរបស់លោកអ្នក គឺជាព្រះជាម្ចាស់ទ្រង់ផ្ទាល់បានធ្វើការតាមបំណងព្រះហឫទ័យរបស់ព្រះ។
មានមនុស្សជាច្រើនបានធ្វើការនេះ ធ្វើការនោះ គឺនិយាយអំពីមនុស្សចំណាស់ៗទាំងនេះបាននិយាយប្រឆាំង ទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ។ ហើយអ្នកដែលបានពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងក្រោកឈរឡើងតទល់ នឹងពួក គេទាំងនោះ! អាម៉ែន!
ហើយពួកគេនឹងយកចិត្តទុកដាក់ធ្វើការថ្វាយព្រះ។ ពួកគេនឹងបោះបង់ចោលការដែលមិនស្អាត ដោយនៅ ជាប់ជាមួយនឹងព្រះយេស៊ូវវិញ។ នោះហើយគឺជាគោលបំណងនៃព្រះវិញ្ញាណបរិសុទ្ធដែលបានយាងមក។
51
មានបុរសអ្នកនេសាទម្នាក់ មិនចេះសរសេរឈ្មោះរបស់ខ្លួនឯងផង។ តែគាត់បានក្រោកឈរឡើង ហើយ និយាយថា “តើគួរឲ្យយើងជឿដល់មនុស្ស ឬព្រះ? (អាម៉ែន!) ចូរឲ្យការនេះបានដឹងដល់គ្រប់គ្នាចុះ គឺយើងខ្ញុំនឹង ប្រកាសនៅក្នុងព្រះនាមព្រះយេស៊ូវវិញ”។ តើគាត់មានសេចក្តីក្លាហានយ៉ាងណា!
គាត់បានដឹងថា គាត់មានផ្ទះនៅឯនគរស្ថានសួគ៌។ ត្រឹមត្រូវហើយ។ គាត់គឺជាពួកបរិសុទ្ធ ហើយជាជនចម្លែកនៅ ផែនដីនេះ ហើយគាត់កំពុងតែស្វែងរកទីក្រុងនៅឯស្ថានសួគ៌វិញ។ តើពួកសង្ឃកំពុតបានគិតអ្វីលើរូបគាត់? គាត់ បានស្ថិតនៅក្រោមនិកាយរបស់ព្រះនៃស្ថានសួគ៌ ដែលបានប្រោសឲ្យព្រះរាជបុត្រានៃទ្រង់មានព្រះជន្មរស់ឡើង វិញ គឺជាព្រះយេស៊ូវគ្រីស្ទ ហើយក៏បានបំពេញទ្រង់ដោយព្រះវិញ្ញាណនៃព្រះ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ឡើង។ គាត់មិនបានភ័យខ្លាចចំពោះពួកសង្ឃទាំងនោះឡើយ។
52
សេចក្តីស្លាប់... តើហេតុអ្វីទៅ នៅពេលពួកគេយកលោកស្ទេផានចេញទៅក្រៅ ហើយនិយាយថា “ចូរត្រ ឡប់ទៅក្រោយវិញ” “ជាមនុស្សរឹងទទឹង និងមិនបានកាត់ស្បែកចិត្ត និងត្រចៀក អ្នកតែងតែទាស់នឹងព្រះវិញ្ញាណ បរិសុទ្ធ ដូចជាពួកឪពុករបស់អ្នកបានធ្វើដែរ”
ពួកគេនិយាយថា “យើងនឹងធ្វើឲ្យអ្នកត្រូវស្លាប់”
គាត់និយាយថា “អ្នកមិនអាចធ្វើបែបនោះបានឡើយ”
“យើងនឹងបង្ហាញដល់អ្នក ថាតើយើងត្រូវធ្វើវា ឬមិនធ្វើវា!” ហើយពួកគេក៏បានចាប់កាន់ដុំថ្មធំៗ ចោលសំដៅក្បាល របស់គាត់។
គាត់បានងើបមុខឡើង ហើយនិយាយថា “ខ្ញុំបានឃើញស្ថានសួគ៌បើកចំហរ។ ខ្ញុំបានឃើញកាំជណ្តើរចុះមក ពីស្ថានសួគ៌។ ខ្ញុំបានឃើញព្រះយេស៊ូវឈរនៅខាងស្តាំព្រះដ៏មានចេស្តា” ព្រះគម្ពីរពុំបានចែងថា គាត់បានស្លាប់ទេ គឺបានចែងថា គាត់បានដេកលក់វិញ។ អូ! ខ្ញុំបានឃើញទេវតាមួយអង្គយាងចុះមក ហើយលើកគាត់ឡើងទៅ គឺបានអង្អែលគាត់ដូចជាម្តាយអង្អែលទារកតូចដែរ រហូតទាល់តែគាត់បានដេកលក់ទៅ។ អូ! ប្រាកដណាស់ នោះគឺ ជាគោលបំណងនៃព្រះវិញ្ញាណបរិសុទ្ធ។ ហើយវាគឺជាហេតុផលដែលព្រះចាត់ព្រះវិញ្ញាណមក។
53
ព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណាចចេស្តាដល់អ្នករាល់គ្នា។ សូមចាំបន្តិច ខ្ញុំមានបានកត់ចុះបទគម្ពីរជា ច្រើននៅទីនេះ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណាចចេស្តាដល់អ្នករាល់គ្នា គឺមានអំណាចនៅសេចក្តីអធិស្ឋាន
លោកអ្នកបានយកមនុស្សម្នាក់ដែលមានជីវិតរស់នៅដ៏ល្អ ប៉ុន្តែពួកគេតែងតែបរាជ័យវិញ “អូ! ខ្ញុំសូមប្រាប់ ដល់លោកអ្នកចុះ...” អ្នកគឺជាមនុស្សល្អ។ “អូ! ប្រាកដណាស់ ខ្ញុំស្រឡាញ់ព្រះជាម្ចាស់ណាស់ បងប្រុស Branhamអើយ” តែពួកគេតែងតែបរាជ័យ ពួកគេមិនដែលទទួលបានការឆ្លើយតបនោះឡើយ។ អ្នកបានបំពេញ ស្ត្រីម្នាក់នោះ ដោយព្រះវិញ្ញាណតែម្តងគត់។ ចូរមើល តើមានអ្វីកើតឡើង! នៅពេលដែលនាងចូលទៅចំពោះព្រះ ជាម្ចាស់ នាងមិនបរាជ័យឡើយ។ នាងបានចូលទៅដោយសេចក្តីក្លាហាន ទៅកាន់បល្ល័ង្ករបស់ព្រះ ដោយសេចក្តី ជំនឿ! នាងមានឯកសិទ្ធ ដោយព្រោះនាគឺជាកូនរបស់ព្រះ។ ចូរនាំយកមនុស្សម្នាក់នោះទៅ ដែលជាមនុស្សកំ សាក។ ចៅហ្វាយរបស់គាត់បានដេញគាត់ចេញទៅខាងក្រៅ ហើយនិយាយថា “ចូររង់ចាំនៅទីនេះចុះ” ក៏មានការ មួយចំនួនបានផ្លាស់ប្តូរឡើង។ គាត់បានទទួលព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់បានប្រទានអំណាចចេស្តាដល់អ្នក គឺជីវិត របស់អ្នកបានពេញដោយអំណាចចេស្តា។
54
ទ្រង់បានអំណាចចេស្តាដល់អ្នកនៅក្នុងអធិប្បាយព្រះបន្ទូលព្រះ។ តើហេតុអ្វីទៅ ពួកមនុស្សទាំងនោះគេមាន ភាពភ័យខ្លាចណាស់ ដែលឈរនៅខាងក្រៅនោះ គឺមានពេត្រុស យ៉ាកុប និងយ៉ូហាន លូកា និងពួកអ្នកឯទៀត គឺពួកគេបាននាំគ្នាឡើងទៅបន្ទប់ជាន់ខាងលើ ហើយនិយាយថា “អូ! យើងរាល់គ្នាមិនអាចរង់ចាំយូរទៀតបានទេ។ ចូរមើលនៅទីនេះចុះ។ មានដូចជាពួកបណ្ឌិតៗ និងពួកគ្រូបង្រៀនខាងច្បាប់ជាច្រើនឈរនៅខាងក្រៅ។ ពួកគេ ម្នាក់ៗសុទ្ធតែមានសញ្ញាបត្រមហាវិទ្យាល័យដល់ទៅ៤។ តើពួកយើងអាចនឹងក្រោកឈរឡើងទាស់ប្រឆាំងនឹងពួក គេយ៉ាងដូចម្តេចទៅ?”
ពេត្រុសនិយាយថា “អូ! ខ្ញុំចាំថា នៅថ្ងៃមុនខ្ញុំបានលក់ត្រីដល់បុរសនោះ។ គាត់បាននិយាយឡើង តែខ្ញុំមិនបានដឹង ថាគាត់កំពុងតែនិយាយអំពីអ្វីនោះទេ។ អូ! ខ្ញុំមិនឈរឡើងទាស់ប្រឆាំងនឹងគាត់បានឡើយ។ ប៉ុន្តែ តើពួកយើងអាច​ធ្វើអ្វីបាន បងប្អូនអើយ?”
គាត់និយាយថា​ “រង់ចាំសិន”
“ប៉ុន្តែ​ ពួកយើងបានរង់ចាំនៅទីនេះអស់រយៈពេល៤ថ្ងៃមកហើយ”
“ចូរបន្តរង់ចាំទៀត”
“តើយូរប៉ុណ្ណាទៀត?”
“រហូតទាល់តែ”
“តើទ្រង់មានបន្ទូលថា​​វានឹងកើតឡើងនៅថ្ងៃទី៥ឬ?”
“ទ្រង់មិនបានមានបន្ទូលពីរយៈពេលនោះទេ។​​គឺទ្រង់មានបន្ទូលថា រង់ចាំរហូតទាល់តែព្រះវិញ្ញាណបរិសុទ្ធយាង មក”
ដូច្នេះ ពួកគេក៏បន្តរង់ចាំទៀត “តើយូរប៉ុណ្ណាទៅ?”
“រហូតទាល់តែព្រះវិញ្ញាណបរិសុទ្ធយាងមក”
“៨ថ្ងៃក៏បានកន្លងផុតទៅ”
“រង់ចាំរហូតទាល់តែព្រះវិញ្ញាណបរិសុទ្ធយាងមក”
“៩ថ្ងៃក៏បានកន្លងផុតទៅ”
“រង់ចាំរហូតទាល់តែព្រះវិញ្ញាណបរិសុទ្ធយាងមក”
55
ចុងក្រោយ នៅថ្ងៃបុណ្យទី៥០ ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងមក ពួកគេទាំងអស់គ្នាក៏មានចិត្តមូលគ្នា។ ព្រះ ជាម្ចាស់ទ្រង់បានយាងមកឯពួកគេដូចជាអណ្តាតភ្លើង។ ហើយទ្រង់ក៏បានដើរជាមួយគេនៅផែនដី។ មើល មានការ មួយចំនួនទៀត នឹងកើតមានឡើង។ ពួកគេទាំងអស់គ្នាក៏មានចិត្តព្រមព្រៀងគ្នា។ រំពេចនោះ​ ស្រាប់តែមានខ្យល់ បក់មកយ៉ាងកំហុក ហើយបានបំពេញក្នុងបន្ទប់ដែលពួកគេអង្គុយ។ រួចពួកគេចាប់តាំងនិយាយភាសាដទៃឡើង។ តើភាសាដទៃនោះគឺជាអ្វីទៅ? ពួកគេមិនអាចឈប់និយាយឡើយ​ គឺចេះតែនិយាយចេញមក។ ហើយក៏មានដូចជា អណ្តាតភ្លើងនៅលើពួកគេផង។ អូ! ពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។ ពួកគេបានពេញជាព្រះវិញ្ញាណ បរិសុទ្ធ។
56
បន្ទាប់មកតើមានអ្វីកើតឡើង? ពួកគេក៏នាំគ្នាចេញទៅតាមផ្លូវ។ “តើពួកគ្រូខាងច្បាប់ ​Jones នៅឯណា? តើពួកអ្នកដើរតាមគេនៅឯណា?​តើពួកអ្នកប្រាជ្ញរបស់ពួកគេនៅឯណា​ព្រះជាម្ចាស់បានគង់នៅជាមួយលោក ម៉ូសេ នៅគុម្ពបន្លាដែលឆេះមិនសុះ។ ទ្រង់បានប្រព្រឹត្តនឹងយើងរាល់គ្នាដោយការដ៏ខ្ពង់ខ្ពស់។ ទ្រង់បានដើរជាមួយ យើងរាល់គ្នា អស់រយៈពេល៣ឆ្នាំ និង៦ខែនៅលើផែនដី។ ប៉ុន្តែឥឡូវនេះ ទ្រង់បានគង់នៅក្នុងខ្ញុំវិញ។ គឺមិនជាខ្ញុំឡើយ ដែលកំពុងតែថ្លែងព្រះបន្ទូលព្រះ គឺជាទ្រង់វិញទេតើ។ ខ្ញុំដឹងថា ទ្រង់គឺជានរណា ហើយខ្ញុំក៏ដឹងថា ខ្ញុំជានរណាដែរ។ ខ្ញុំមិនមែនជាខ្ញុំទៀតទេ គឺជាទ្រង់វិញទេតើដែលគង់នៅក្នុងខ្ញុំ។
“ឱពួកអ៊ីស្រាអែលអើយ ដែលអ្នកបានរស់នៅក្នុងយូដា ចូរឲ្យការទាំងនេះបានដឹងដល់អ្នករាល់គ្នាចុះ ហើយបានឮ សម្លេងរបស់ខ្ញុំ! គឺអស់ពួកគ្រូអធិប្បាយ និងពួកគ្រូខាងច្បាប់ផង!” នេះគឺជាអំណាចនៃសេចក្តីអធិប្បាយ។ អូ! “ពួក គេមិនមែនជាពួកដែលស្រវឹងស្រា ដូចជាអ្នកបានគិតនោះឡើយ។ ដ្បិត ការនេះបានថ្លែងឡើងដោយហោរាយ៉ូ អែលៈ ”ការនឹងកើតឡើងនៅក្នុងថ្ងៃចុងក្រោយ នោះអញនឹងចាក់ព្រះវិញ្ញាណរបស់អញ មកលើគ្រប់មនុស្សទាំង អស់។ (អ្នកបានឃើញ ម៉ារីនៅខាងក្រៅនោះ កំពុងតែរាំនៅក្នុងព្រះវិញ្ញាណ ហើយនិយាយភាសាដទៃ និងស្រែក ឡើងផង)។ អញនឹងបង្ហាញ ទីសំគាល់នៃស្ថានសួគ៌ និងនៅផែនដី ដែលជាបង្គោលភ្លើងមានផ្សេងផង“ ព្រះជា ម្ចាស់ទ្រង់បានគង់នៅក្នុងរាស្រ្តរបស់ទ្រង់។ អាម៉ែន!
57
“តើមានកំរិតសញ្ញាបត្រអ្វីខ្លះ?” តើអ្នកបញ្ចប់ការសិក្សាមកពីសាលាណាដែរ?“
“គ្មានអ្វីដែលខុសប្លែកគ្នាទេនាពេលឥឡូវនេះ” អូ! ទ្រង់បានចាប់ផ្តើមបើកបង្ហាញនៅក្នុងព្រះគម្ពីរ។ “ស្តេច ដាវីឌ បានឃើញទ្រង់ ព្រះយេហូវ៉ាទ្រង់តែងនៅខាងមុខខ្ញុំ ហើយខ្ញុំនឹងមិនទៅណាឡើយ។ ចិត្តរបស់ខ្ញុំនឹងមានអំ ណរឡើងដោយព្រោះ... ហើយអណ្តាតរបស់ខ្ញុំនឹងថ្លែងជាពាក្យអំណរ។ ទ្រង់មិនឲ្យព្រលឹងរបស់ខ្ញុំធ្លាក់ទៅ ស្ថាននរកឡើយ តែទ្រង់នឹងឲ្យព្រះរាជបុត្រាដ៏បរិសុទ្ធនៃទ្រង់រងទុក្ខជំនួសខ្ញុំវិញ។ ដោយបានអនុញ្ញាតឲ្យខ្ញុំអាច និយាយដោយសេរីភាពទៅកាន់ទ្រង់។ ពួកឰយុកោរបស់ដាវីឌ បានស្លាប់អស់ហើយ ក៏បានបញ្ចុះនៅក្នុងផ្នូរផង។ ប៉ុន្តែ តាមរយៈហោរាមួយ ដែលគាត់បានដឹងថា នឹងត្រូវមក។ ចូរឲ្យការទាំងនេះបានដឹងដល់អ្នករាល់គ្នាចុះ ដែល ព្រះជាម្ចាស់ទ្រង់នឹងបង្ហាញថា គឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលអ្នកបានឆ្កាងទ្រង់ ដោយដៃដ៏អាក្រក់របស់យើង គឺបានឆ្កាងព្រះអម្ចាស់យេស៊ូវគ្រីស្ទ”
“បងប្អូនអើយ តើយើងរាល់គ្នាត្រូវធ្វើដូចម្តេចដើម្បីបានសង្រ្គោះ?”
ទ្រង់មានបន្ទូលថា​“ចូរឲ្យអ្នករាល់គ្នាប្រែចិត្ត ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ​ដើម្បី​លោះអំពើបាបរបស់អ្នកចុះ​ហើយអ្នកនឹងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ។​​ដ្បិត នេះគឺជាសេចក្តី សន្យាដល់អ្នករាល់គ្នា ហើយដល់ពួកកូនចៅរបស់អ្នករាល់គ្នា គឺដល់មនុស្សជាច្រើន ដែលព្រះអម្ចាស់នៃយើងបាន ត្រាស់ហៅពួកគេមក!” អាម៉ែន!
58
ដរាបណា ព្រះជាម្ចាស់ទ្រង់មានមនុស្សដែលជឿទ្រង់ គឺជាពួកជំនុំ ទ្រង់ក៏បានប្រទានព្រះវិញ្ញាណបរិសុទ្ធឲ្យ ដើរជាមួយពួកគេ។ នោះហើយគឺជាគោលបំណងដែលទ្រង់បានបញ្ចូនព្រះវិញ្ញាណមក។ ពួកបញ្ញាវន្តក៏បានកើន ឡើង។ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់ទទួលបានមនុស្សប្រភេទនោះតិចទេ។ ព្រះជាម្ចាស់ទ្រង់មានតែពួកជំនុំតិចតួចទេ ដែលធ្វើដំណើរជាមួយនឹងបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ដោយប្រកាសនៅក្នុងពន្លឺ។ ហើយពួកគេគឺជា ម្នាក់ ដែលតាមរយៈទីបន្ទាល់របស់ពួកគេ នឹងជំនុំជំរះលោកីយនេះ។ តើព្រះគម្ពីរពុំបានចែងទេថា ព្រះយេស៊ូវទ្រង់ មានបន្ទូលថា “មានពរហើយអស់អ្នកដែលមានចិត្តបរិសុទ្ធ គេនឹងបានឃើញព្រះ” ហើយអ្នកផ្សេងទៀត បាន និយាយថា... ពួកបរិសុទ្ធនឹងជំនុំជំរះផែនដី? ប្រាកដណាស់ ទីបន្ទាល់របស់អ្នកនៅសព្វថ្ងៃនេះ នឹងនាំការជំនុំ ជំរះទាស់នឹងទីក្រុងនេះ។ ចំពោះទីបន្ទាល់របស់យើង អំពីបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាចចេ ស្តារបស់ព្រះ គឺជាជីវិតដ៏បរិសុទ្ធ នឹងនាំការជំនុំជំរះទាស់នឹងទីក្រុងនេះ។
59
អ្នកមុននឹងទៅជាក្រោយ ហើយអ្នកក្រោយនឹងទៅជាមុនវិញ។ ខ្ញុំមិនបានដឹងអ្វីសោះឡើយអំពី Sankey Moody នៅក្នុងការរស់ឡើងវិញរបស់ពួកគេ។ ពួកគេក៏មិនបានដឹងអំពីខ្ញុំ ហើយនឹងអ្នកមួយនេះដែរ ប៉ុន្តែខ្ញុំនឹងឈរ នៅក្នុងការមួយនេះ ដើម្បីផ្តល់ទីបន្ទាល់ដល់មនុស្ស។ ចុះលោកអ្នកវិញ? ហើយតាមរយៈការនេះ គឺតាមរយៈពន្លឺ របស់អ្នកដែលបានចាំងចេញមក ហើយបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធ និងតាមរយៈជីវិតដែលអ្នកបានរស់នៅ ហើយនិងការដែលព្រះបានធ្វើ ដើម្បីបង្ហាញថា ទ្រង់បានធ្វើចលនានៅទីនេះ ហើយជាមួយនឹងប្រាជ្ញារបស់ពួកគេ ក៏បានដើរចេញពីទីនេះ គឺពួកគេនឹងត្រូវជំនុំជំរះដោយពួកបរិសុទ្ធ។ ពួកគេបានទទួលការជំនុំជំរះហើយ គឺពួកគេក៏ បានឆ្លងផុតហើយ។
60
អូ! ខ្ញុំកំពុងតែដើរនៅក្នុងអំណាចនៃសេចក្តីអធិស្ឋាន ជាអំណាចនៃសេចក្តីអធិប្បាយ និងជាអំណាចនៃជីវិតដ៏ បរិសុទ្ធ។ អាម៉ែន! នេះហើយគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែលបានធ្វើ។
មានបងប្អូនមួយចំនួនកំពុងតែដើរជាមួយ ហើយនិយាយថា “ខ្ញុំមិនអាចឈប់ផឹកស្រាបានទេ។ គឺខ្ញុំមិនអាច ឈប់បានទេ” ព្រះវិញ្ញាណបរិសុទ្ធបានយាងមកគង់នៅក្នុងលោកអ្នក ដើម្បីបង្កើតគ្រប់ការទាំងអស់នេះ ដែល លោកអ្នក មិនអាច ធ្វើដោយខ្លួនឯងបានៈ គឺទ្រង់នឹងធ្វើឲ្យពួកស្រ្តីឈប់កាត់សក់របស់ពួកគេ ហើយទ្រង់នឹងធ្វើឲ្យ ពួកគេឈប់ស្លៀកពាក់ខ្លីៗ ហើយក៏ធ្វើឲ្យពួកគេឈប់រអេចរអូចដែរ។ អូ! មែនហើយ​ នេះហើយគឺជាគោលបំណង នៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើឲ្យជីវិតរបស់លោកអ្នកបានជាបរិសុទ្ធ។ គឺឲ្យលោកអ្នកបានដើរតាមការណែនាំនៃ ព្រះគម្ពីរគ្រប់ពេលវេលា។
មានស្ត្រីម្នាក់បាននិយាយថា “វាក្តៅពេកហើយ។ ខ្ញុំត្រូវស្លៀកពាក់បែបនេះឯង។ វានឹងធ្វើឲ្យខ្ញុំទៅជាឈឺ ក្បាល បើសិនជាខ្ញុំទុកសក់វែងនោះ” ប៉ុន្តែ ចំពោះព្រះវិញ្ញាណបរិសុទ្ធ គេមិនអាចយកលេះបានឡើយ។ គេត្រូវតែ ធ្វើតាមទ្រង់។ គឺត្រូវដើរតាមព្រះបន្ទូលទ្រង់ជាប្រាកដ! នេះហើយគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ គឺទ្រង់នឹងធ្វើ ឲ្យបងប្អូនដែលជាបុរសៗ បែរភ្នែកចេញពីស្ត្រីៗអាក្រាតពាក់កណ្តាលខ្លួនទាំងនោះ ហើយឈប់មានតម្រេកជាមួយ នឹងពួកនាងទាំងនោះ។ មែនហើយ បងប្អូនអើយ នេះគឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធទ្រង់កំពុងតែធ្វើការ។
61
ទ្រង់នឹងជួយឲ្យលោកអ្នកបងប្អូនឈប់ជក់បារី ឈប់ផឹកស្រា ហើយចង់ធ្វើជាមនុស្សដែលល្អវិញ។ ទ្រង់នឹង ធ្វើឲ្យលោកអ្នកបន្ទាបខ្លួន នៅពេលដែលលោកអ្នកធ្វើវា។ នេះហើយគឺជាគោលបំណងនៃព្រះវិញ្ញាណបរិសុទ្ធ។ គឺ ដើម្បីជីវិតរស់នៅជាបរិសុទ្ធៈ ទ្រង់នឹងជួយលោកអ្នកឈប់និយាយដើមគេ ឈប់លេងល្បែងស៊ីសង និងការទាំង ឡាយទៀតដែលលោកអ្នកបានធ្វើលួចលាក់នៅកន្លែងស្ងាត់ៗ។ ទ្រង់នឹងជួយឲ្យលោកអ្នកឈប់ពីការដែលលោក អ្នកកំពុងតែធ្វើ ដែលបានរស់នៅមិនស្មោះត្រង់ចំពោះប្រពន្ធរបស់ខ្លួនជាដើម។ នេះហើយគឺជាកិច្ចការនៃព្រះ វិញ្ញាណបរិសុទ្ធ។ ហើយទ្រង់នឹងជួយឲ្យលោកអ្នកឈប់ចង់មានគំនិតរៀបការជាមួយនឹងប្រពន្ធរបស់អ្នកដទៃ ទៀត។ គឺឈប់ជាពិតប្រាកដមែន។ ទ្រង់នឹងជួយឲ្យលោកអ្នករស់នៅជាជីវិតបរិសុទ្ធ។ នេះហើយគឺជាអំណាច ចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីឲ្យលោកអ្នកផ្ចង់ចិត្តចំពោះការដែលនៅខាងលើ ដែលព្រះជាម្ចាស់ទ្រង់ឈរ វិញ គឺគិតថាព្រះគ្រីស្ទទ្រង់គឺនៅក្នុងលោកអ្នកជានិច្ច។ នៅពេលដែលលោកអ្នកក្រឡេកមើលទៅកាន់ពួកទាំងនោះ គឺលោកអ្នកនឹងបែរមុខចេញពីពួកគេជាមិនខាន។
លោកអ្នកនឹងនិយាយថា “ខ្ញុំមិនអាចធ្វើវាបានឡើយ។ អូ! ខ្ញុំមិនអាចធ្វើវាបានសោះ” ប្រាកដណាស់ លោក អ្នកមិនអាចធ្វើវាបានមែន ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយដល់លោកអ្នក គឺទ្រង់យាងមកដោយមានគោលបំណង នេះឯង។ ហើយនេះគឺជាកិច្ចការដែលទ្រង់ធ្វើដល់យើងរាល់គ្នា។ គឺទ្រង់នឹងយកយើងរាល់គ្នាចេញពីការទាំងនោះ គឺចេញពីទំលាប់ចាស់ៗ និងការដែលលោកអ្នកកំពុងតែធ្វើជាដើម។ ហើយការអាក្រក់ៗទាំងនោះ បានញែកខ្លួន របស់លោកអ្នកចេញ ដោយនិយាយថា “ព្រះដ៏មានពរអើយ ទូលបង្គំជាពួកមេតូឌីស។ ទូលបង្គំមិនមានអ្វីជាប់ពាក់ ព័ន្ធនឹងពួកទាំងនោះឡើយ” ព្រះវិញ្ញាណបរិសុទ្ធនឹងមកដកការទាំងនោះចេញពីគំនិតរបស់លោកអ្នក។
62
“ខ្ញុំគឺជាពួកបាទីស្ទ” “ខ្ញុំគឺជាពួកប្រេសប៊ីធើរៀន ខ្ញុំនឹងមិនទៅធ្វើបែបនោះឡើយ” ព្រះវិញ្ញាណបរិសុទ្ធបានមក ដកការទាំងអស់នោះចេញពីអ្នករាល់គ្នា។ ទ្រង់បានលាងជំរះលោកអ្នកដោយព្រះលោហិតរបស់ទ្រង់ ហើយទ្រង់ នឹងតម្រង់ជីវិតរបស់លោកអ្នកផងដែរ។ នេះហើយគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទ្រង់។ ទ្រង់មានបន្ទូលថា “ផ្លូវ ដែលវៀចទ្រង់នឹងធ្វើឲ្យត្រង់វិញ” ទីដែលមានកំពស់ទ្រង់នឹងធ្វើឲ្យរៀបស្មើវិញ ហើយគ្រប់ទាំងភ្នំទាំងអស់មើលទៅ ដូចជាកំពុងតែរាំ ដូចជាចៀមឈ្មោល ហើយគ្រប់ទាំងស្លឹកឈើនឹងទះដៃឡើងដល់អ្នករាល់គ្នា។ សត្វចាប់ទាំង ឡាយនឹងច្រៀងយ៉ាងខុសប្លែក។ គឺជាចម្រៀងនៃសេចក្តីអំណរ។ គឺគ្មានអ្វីដែលអាចដោះសារបានឡើយ។ នេះគឺ ជាគោលបំណងដែលព្រះជាម្ចាស់ទ្រង់បានបញ្ចូនព្រះវិញ្ញាណបរិសុទ្ធមក ដូច្នេះ លោកអ្នកនឹងអាចធ្វើការទាំងនេះ បាន។ ហើយលោកអ្នកនឹងដើរតាមទ្រង់។
63
ខ្ញុំគ្មានបំណងធ្វើឲ្យលោកអ្នកឈឺចាប់ឡើយ ប៉ុន្តែ ខ្ញុំត្រូវតែប្រាប់លោកអ្នកថា ខ្ញុំមកកាន់ទីនេះដោយការចិត្ត ស្មោះត្រង់។ គឺមិនមែនធ្វើឲ្យលោកអ្នកមានភាពឈឺចាប់ឡើយ។ នៅខណៈពេលដែលខ្ញុំបានឡើងមក អធិប្បាយ តាមរលកធាតុអាកាស (ខ្ញុំនឹងឈរជាប់ក្នុងសេចក្តីពិត) គឺនឹងនិយាយនៅក្នុងផ្លូវមួយ ដែលមិនចង់ឲ្យលោកអ្នកមាន ការឈឺចាប់ខ្លាំងនោះទេ។
ប៉ុន្តែ ខ្ញុំចង់ប្រាប់ដល់លោកអ្នកបងប្អូននូវការមួយចំនួន។ បើសិនជាព្រះគម្ពីរបានចែងថា វាគឺជាការដែលខុស ឆ្គងដែលពួកស្រ្តីៗបានកាត់សក់របស់ពួកគេ ហើយលោកអ្នកនិយាយថា លោកអ្នកមានព្រះវិញ្ញាណបរិសុទ្ធ តែបែរ ជាកាត់សក់របស់លោកអ្នកវិញ ខ្ញុំឆ្ងល់ថាតើលោកមានព្រះវិញ្ញាណជាប្រាកដដែរឬទេ។ ចូរកុំខឹងឡើយ។ បើសិន ជាបែបនោះមែន វានៅតែបង្ហាញថា មានការផ្សេងទៀតដែលប្រឆាំងលោកអ្នកហើយ។
64
បើសិនជាព្រះគម្ពីរចែងថា វាគឺជាការខុសឆ្គងចំពោះពួកស្ត្រីៗ ដែលស្លៀកពាក់ខោអាវរបស់មនុស្សប្រុស ហើយអ្នកស្លៀកពាក់ខោអាវអៀមដើរចេញមកតាមផ្លូវ... ខ្ញុំគិតថា កូនក្មេងតូចៗទាំងនេះអាចនឹងលេងជាមួយ ការទាំងឡាយបានដែរ។ ប៉ុន្តែ សូមមើល នៅពេលដែលអ្នកបានចិញ្ចឹមក្មេងស្រីម្នាក់ឲ្យធំឡើងមានអាយុ ១៥, ១៦ ១៨ឆ្នាំ ហើយរហូតក្លាយទៅជាជីដូនម្នាក់ រួចក៏បានដើរចេញមកតាមផ្លូវ... ព្រះគម្ពីរបានចែងថា វាគឺជាការដែល គួរឲ្យស្អប់ខ្ពើមណាស់នៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ដែលស្ត្រីទាំងនោះបានស្លៀកពាក់បែបនោះ។ ហើយ អ្នកបានបំពាក់អ្វីៗសព្វបែបយ៉ាង ហើយនិយាយថា អ្នកមានព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំដូចជាឆ្ងល់ណាស់។ ព្រះ វិញ្ញាណបរិសុទ្ធនឹងដើរតាមព្រះបន្ទូលរបស់ព្រះ។ ហើយគ្រូអធិប្បាយម្នាក់អាចឈរនៅតុអធិប្បាយបាន ដែលគាត់មិនសមទទួលព្រះគុណសមល្មមនៅក្នុងការអធិប្បាយឡើយ ខ្ញុំដូចជាសង្ស័យ ថាគាត់មានព្រះវិញ្ញាណ បរិសុទ្ធដែរឬអត់។ នោះហើយគឺជាគោលបំណងដែលព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធមក។
65
វាត្រូវការផ្តល់សិទ្ធឲ្យគ្រូអធិប្បាយ។ ត្រូវផ្តល់ភាពបរិសុទ្ធដល់ក្រុមនោះ។ ហើយត្រូវតែរៀបចំពួកជំនុំឲ្យមាន របៀប។ គឺត្រូវនាំការរួបរួមខាងវិញ្ញាណ។ គឺត្រូវឲ្យយើងរាល់គ្នារួបរួមគ្នាក្នុងអំណាចចេស្តារបស់ព្រះ។ រួបរួមគ្នាក្នុង សេចក្តីស្រឡាញ់​ គឺស្រឡាញ់គ្នាដូចជាបងប្អូន។ ខ្ញុំមិនខ្វល់ថា លោកអ្នកគឺជាពួក មេតូឌីស ពួកបាទីស្ទ ពួកប្រេស ប៊ីធើរៀន ពួកលូធើរៀន ឬជាពួកណាក៏ដោយ បើសិនជាយើងរាល់គ្នាបានទទួលបុណ្យជ្រមុជក្នុងព្រះវិញ្ញាណតែ មួយ ចូលក្នុងរូបកាយតែមួយ ហើយបានក្លាយជាសមាជិកនៃរូបកាយរបស់ព្រះគ្រីស្ទហើយ។ នោះគ្មានអ្វីដែលនៅ បច្ចុប្បន្ននេះ ឬនៅអនាគតក្តី ភាពស្រេកឃ្លានក្តី គឺមិនអាចបំបែកយើងរាល់គ្នាចេញពីសេចក្តីស្រឡាញ់របស់ព្រះ បានឡើយ គឺជាសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ... សេចក្តីស្រឡាញ់របស់ព្រះគឺស្ថិតនៅក្នុងព្រះគ្រីស្ទ ដោយ ព្រោះយើងបានកើតមកដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយក៏បានលាងជំរះដោយព្រះលោហិតរបស់ទ្រង់ ដែរ។ យើងរាល់គ្នាគឺជាស្នាមព្រះហស្តថ្មី។ នោះហើយគឺជាកិច្ចការដែលទ្រង់យាងមកធ្វើ។ ហើយក៏ជាគោលបំ ណងនៃព្រះវិញ្ញាណបរិសុទ្ធដែរ។
66
សូមបងប្អូនមើលមកកាន់ខ្ញុំ។ មានដៃជាច្រើនបានលើកឡើង ថាគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ ឥឡូវ នេះ ខ្ញុំនឹងហួសទៅមុខបន្តិច។ ដ្បិតយើងនឹងសិក្សាបន្ថែមទៀតនៅយប់ស្អែក។ បើសិនជាលោកអ្នកនិយាយថា លោកអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយគិតថាមានកំហុសឆ្គងចំពោះការទាំងនេះ ខ្ញុំឆ្ងល់ណាស់ តើអ្វីកំពុង តែដឹកនាំលោកអ្នកបងប្អូននោះ។ ព្រះជាម្ចាស់ទ្រង់មិនដែលដឹកនាំបងប្អូនឲ្យប្រាសចាកពីព្រះបន្ទូលរបស់ទ្រង់ ឡើយ។ ទ្រង់នឹងរក្សាបងប្អូនជាប់នឹងព្រះបន្ទូលរបស់ទ្រង់ ដោយព្រោះក្រិត្យរបស់ទ្រង់នៅជាប់នឹងពួកជំនុំរបស់ ទ្រង់ហើយ គឺសម្រាប់មនុស្សប្រុសស្រីទាំងឡាយ។
លោកអ្នកនិយាយថា “វាមិនបង្ករទុក្ខទោសដល់ខ្ញុំឡើយ ក្នុងការដែលធ្វើ បែបនេះ ឬបែបនោះ” តើមែនទេ? ព្រះបន្ទូលទ្រង់បានចែងយ៉ាងដូច្នោះ។ ហើយបើសិនជាព្រះវិញ្ញាណគង់សណ្ឋិតក្នុងអ្នករាល់គ្នាហើយ ទ្រង់នឹងដឹក នាំលោកអ្នកតាមព្រះបន្ទូលទ្រង់។ គ្មានការដោះសារណាឡើយ។ ព្រះជាម្ចាស់ទ្រង់មិនដែលផ្លាស់ប្តូរ ឬដោះសារ ឡើយ។ ទ្រង់បានកំណត់ការនោះ ហើយលោកអ្នកត្រូវដើរតាម។ នោះទើបជាអ្វីដែលមាននៅក្នុងមនុស្សគ្រប់គ្នា។ លោកអ្នកបានចេញមកក្នុងរបៀបដូចគ្នា។
ពេត្រុសបាននិយាយថា “ចូរឲ្យអ្នករាល់គ្នាប្រែចិត្ត ហើយទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីលាងជំរះអំពើបាបរបស់អ្នកទៅ នោះអ្នករាល់គ្នានឹងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ” យើង រាល់គ្នាត្រូវទៅចំនុចនោះ។
67
ខ្ញុំគ្មានបំណងធ្វើឲ្យលោកអ្នកបងប្អូនឈឺចាប់នោះឡើយ។ ខ្ញុំស្រឡាញ់បងប្អូនខ្លាំងណាស់។ ប៉ុន្តែ បងប្អូន ប្រុសស្រីអើយ តើបងប្អូនមានដឹងទេថា ខ្ញុំបានដឹងថា ខ្ញុំនឹងត្រូវឈរនៅថ្ងៃចុងក្រោយ ក្នុងគ្រារស់ឡើងវិញជាមួយ នឹងមនុស្សជំនាន់នេះ ហើយផ្តល់នូវការពន្យល់ដល់ព្រះបន្ទូលនេះ។ ហើយព្រះវិញ្ញាណបរិសុទ្ធកំពុងតែការនេះ ហើយខ្ញុំកំពុងតែអធិប្បាយការដែលនៅខាងមុខ។ តើលោកអ្នកនឹងឈរនៅទីណា? តើលោកអ្នកនឹងទទួលវាបាន ដោយរបៀបណា? លោកអ្នកមិនអាចធ្វើវាបានឡើយ បងប្អូនអើយ។ ចូរឈប់ពីការនោះចុះ។ គ្រប់អ្វីដែលលោក អ្នកបងប្អូនកំពុងតែធ្វើខុសឆ្គង ចូរឈប់វាទៅ! លោកអ្នកនិយាយថា “ខ្ញុំមិនអាចឈប់បានឡើយ” អញ្ចឹង តើលោក អ្នកបានទទួលព្រះវិញ្ញាណហើយឬនៅ ហើយតើព្រះវិញ្ញាណមិនគង់នៅក្នុងអ្នករាល់គ្នាទេឬអី។ នៅពេលព្រះ វិញ្ញាណបរិសុទ្ធយាងមក ទ្រង់នឹងប្រទានអំណាចចេស្តាដល់លោកអ្នកឲ្យបានឈ្នះដល់លោកីយនេះ។ សូមស្តាប់ តើទ្រង់មានបន្ទូលអ្វីៈ “បើសិនជាអ្នករាល់គ្នាស្រឡាញ់ដល់លោកីយនេះ ឬរបស់ដែលនៅលោកីយនេះ នោះដោយ ព្រោះតែសេចក្តីស្រឡាញ់របស់ព្រះមិនស្ថិតនៅក្នុងអ្នករាល់គ្នាឡើយ” ឥឡូវនេះ គ្មានអ្វីដែលត្រូវដោះសារឡើយ។ ទ្រង់បានបង្ហាញវាយ៉ាងច្បាស់ហើយ យើងរាល់គ្នាត្រូវតែចេញមក ឈានទៅរកចំនុចដែលព្រះជាម្ចាស់ទ្រង់ចង់ បានទៅ។
ខ្ញុំដឹងថា លោកអ្នកកំពុងតែគិតថា ខ្ញុំជាមនុស្សដែលគួរឲ្យខ្លាចណាស់។ ប៉ុន្តែ ខ្ញុំទើបតែក្លាយជាមនុស្សដែល គួរឲ្យក្លាយនាពេលឥឡូវនេះទេ។ ចូរស្តាប់ នេះគឺជាសេចក្តីពិត។
68
បងប្អូន ប្រុសស្រីអើយ ចូរចេញពីការទាំងនោះទៅ។ សូមកុំអនុញ្ញាតឲ្យប្រាជ្ញានៃលោកីយនេះ បានខ្សឹបប្រាប់ លោកអ្នកថា “អូ! អ្នកនោះគឺជាមនុស្សចាស់កំរិលណាស់” បើសិនជាបែបនោះមែន អញ្ចឹងព្រះជាម្ចាស់ក៏ដូច្នោះដែរ ហើយ។ បើសិនជា ព្រះជាម្ចាស់ទ្រង់ជាព្រះដែលចាស់កំរិល នោះខ្ញុំក៏ដូចគ្នាដែរ។ អាម៉ែន! ខ្ញុំចង់បានដូចជាទ្រង់ ណាស់! តើហេតុអ្វីទៅ? គឺព្រះវិញ្ញាណនៃទ្រង់បានគង់នៅក្នុងខ្ញុំ ដែលស្រេកឃ្លាន ហើយហៅគ្រប់អ្វីទាំងអស់ដែល ទាស់នឹងព្រះបន្ទូលរបស់ទ្រង់...។
បើសិនជាមនុស្សនិយាយថា “វាមិនឥទេ... អូ! បើសិនជាគេលេងល្បែងស៊ីសងដើម្បីតែសប្បាយនោះ គឺវា មិនឥអីទេ” ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា មិនអាចធ្វើបែបនោះបានឡើយ!
“អូ! បើសិនជាអ្នកផឹកស្រាដើម្បីជាការគួរសម គឺផឹកតែបន្តិចនោះ...” ដ្បិត ព្រះទ្រង់មានបន្ទូលថា “វេទនា ហើយដល់អ្នកនោះ!”
អូ! លោកអ្នកនិយាយថា “វាមិនថ្វីទេ បងប្រុស Branhamអើយ។ ខ្ញុំបានកាត់សក់របស់ខ្ញុំ ដោយព្រោះការដ៏ពិត ប្រាកដមួយ​ គឺជាស្ត្រីម្នាក់ តើបងដឹងទេ... ស្រ្តីៗឯទៀតគេកំពុងតែធ្វើវាដែរ” ខ្ញុំមិនខ្វល់ថាស្ត្រីឯទៀតៗ កំពុងតែធ្វើ អ្វីនោះទេ។ ពួកគេមិនមែនជាគំរូរបស់លោកអ្នកទេ ឬពួកគេក៏មិនមែនជាចៅហ្វាយរបស់លោកអ្នកដែរ។ បើសិនជា លោកអ្នកមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងលោកអ្នក លោកអ្នកត្រូវតែធ្វើតាមការណែនាំរបស់ទ្រង់ បើទោះបីជា មនុស្សឯទៀតនិយាយអ្វីអំពីអ្នកក៏ដោយ។
“បងប្រុស Branhamអើយ វាក្តៅណាស់ ខ្ញុំត្រូវតែស្លៀកពាក់សំលៀកបំពាក់បែបនេះហើយ” សូមអនុញ្ញាតឲ្យ ខ្ញុំបានជម្រាបប្រាប់ដល់លោកអ្នកបងប្អូនចុះថា ស្ថាននរគគឺក្តៅជាងនេះទៅទៀត។ លោកអ្នកត្រូវតែចងចាំពីចំនុច នេះ។
69
ហើយព្រះវិញ្ញាណបរិសុទ្ធតែងតែដឹកនាំលោកអ្នកបងប្អូនទៅកាន់សេចក្តីពិត ហើយសេចក្តីពិតរបស់ទ្រង់គឺជា ព្រះបន្ទូល! “ពាក្យរបស់ខ្ញុំគឺជាសេចក្តីពិត។ គ្រប់ពាក្យរបស់មនុស្សសុទ្ធតែជាសេចក្តីកំភូត តែពាក្យរបស់ខ្ញុំគឺជា សេចក្តីពិតវិញ” ។
មើលគិតទៅ វាគឺជាការដែលគួរឲ្យស្អប់ណាស់។ តើបងប្អូនអាចគិតបានទេ? នេះគឺជាពាក្យដែលគួរឲ្យខ្លាច របស់អ្នកបំរើព្រះដែលនិយាយបែបនេះ ដ្បិត ខ្ញុំធ្លាប់បានចូលទៅកាន់បន្ទប់ទឹកជាច្រើនដែលខ្ញុំធ្លាប់ចូលទៅ...។ លោកអ្នកត្រូវតែដើរថយក្រោយមកវិញ ដោយព្រោះនៅលើជញ្ជាំងនោះវាកខ្វក់ណាស់។ ខ្ញុំបានគិតថា “តើមនុស្ស គេអាចចូលទៅប្រើប្រាស់បន្ទប់ទឹកនោះយ៉ាងដូចម្តេចទៅ?” វាមានក្លិនស្អុយណាស់! នៅពេលដែលខ្ញុំបានដើរចូល កាន់ទីកន្លែងនោះ ខ្ញុំបានគិតថា “ស្អុយខ្លាំងម៉្លេះ!” រួចខ្ញុំត្រូវតែយកដៃខ្ទប់ច្រមុះរបស់ខ្ញុំបែបនេះ ដើម្បីលាងសំអាតដៃ របស់ខ្ញុំចេញ។ ខ្ញុំខ្លាចណាស់ នៅពេលដែលខ្ញុំយកដៃកាន់បិទបើកទ្វារនោះម្តងទៀត នៅលើនោះ គឺមានកំណក មេរោគ និងកំណកផ្សេងៗទៀតដែលជាប់នៅទីនោះជាដើម។
ខ្ញុំបានគិតថា “អូ!” នៅថ្ងៃមួយ ដែលខ្ញុំឈរនៅក្នុងអាកាសយាន្តដ្ឋាន នោះខ្ញុំនឹងត្រូវចូលទៅកាន់កន្លែងបែប នោះ... ឬនៅស្ថានីយ៍រថភ្លើងជាដើម។ ខ្ញុំគិតថា “អូ! គួរឲ្យអាណិតណាស់”
ហើយក៏មានការមួយចំនួននិយាយមកកាន់ខ្ញុំថា “នោះហើយគឺជារបៀបដែលលោកីយនេះ ជះក្លិនទៅកាន់ ព្រះជាម្ចាស់!” វាគឺជាការដែលគួរស្អប់ខ្ពើមណាស់!
70
ខ្ញុំធ្លាប់បានគិតថា នៅពេលដែលខ្ញុំបានឃើញស្ត្រីម្នាក់ដើរនៅតាមផ្លូវ ដោយនៅលើខ្លួនរបស់នាងមានស្លៀក ពាក់ដូចបែបនេះ ជាសំលៀកបំពាក់របស់បុរស តើវាមើលទៅដូចជាអ្វីទៅនៅចំពោះព្រះ វាគឺជាការដែលគួរឲ្យស្អប់ ខ្ពើមណាស់ គឺវាដូចជារបស់ដែលមានក្លិនស្អុយនៅចំពោះព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ នាងនឹងទៅព្រះវិហារនៅ ថ្ងៃអាទិត្យ ហើយក៏ខំតុបតែងខ្លួនផង។ ហើយក៏មានពួកមនុស្សបុ្រសៗដើរនៅតាមផ្លូវ នាំគ្នាផឹកសា្រ ជជែកគ្នា ហើយស្រឡាញ់ដល់ប្រាក់ និងជជែកជាមួយនឹងអ្នកជិតខាងរបស់ខ្លួន និងអ្វីៗផ្សេងទៀត ដើម្បីឲ្យបានលុយបន្ថែម ទៀត ហើយក៏បានធ្វើការទាំងនេះ ដូចជាលេងល្បែងស៊ីសង ជក់បារី ផឹកស្រា និយាយកុហក បន្ទាប់មកក៏ទៅឯព្រះ វិហារ ហើយបន្ទាល់។ វាជាការដែលគួរឲ្យស្អប់ខ្ពើមណាស់! នោះហើយគឺជាប្រាជ្ញានៃពួកជំនុំនៃលោកីយនេះ។
មានអ្នកខ្លះនិយាយថា “ខ្ញុំជាសមាជិកនៃពួកជំនុំនេះ” មែនហើយ ចូរយើងឈប់សម្រាក១៥នាទីសិន ដើម្បីឲ្យ ពួកចាស់ទុំ និងអ្នកឯទៀត អាចជក់បារីបាន ព្រមទាំងគ្រូគង្វាលផង នៅមុនពេលដែលត្រឡប់ចូលមកថ្វាយបង្គំវិញ សូមបងប្អូនញែកខ្លួនចេញពីការដែលមិនស្អាតទាំងនោះចេញទៅ។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “អញនឹងបំ ផ្លាញរូបកាយដ៏ស្មោកគ្រោកចេញ”។
71
នៅសព្វថ្ងៃនេះ រោគមហារីក អាចបង្ករឲ្យមនុស្សស្លាប់បាន៩០ភាគរយ។ ហើយរោគមហារីកសួត ក៏អាច បណ្តាលមកពីការជក់បារី។ “អញនឹងបំផ្លាញ រូបកាយដ៏អាក្រក់នេះចេញ” ប៉ុន្តែពួកគេបានជាប់ចំណងនៃស្ថាននរគ នៅព័ទ្ធជុំវិញខ្លួន តែពួកគេមិនបានដឹងទេ។ មានគ្រូអធិប្បាយខ្លះ ឈរនៅតុអធិប្បាយ ដោយមានកំរិតសញ្ញាបត្រ ចំនួន៤ តែខ្លួនគាត់កំពុងតែជក់បារីវិញ។​ សូមអនុញ្ញាតឲ្យខ្ញុំបានជម្រាបប្រាប់ដល់លោកអ្នកបងប្អូនចុះ។ ព្រះ វិញ្ញាណបរិសុទ្ធបានយាងមក ដើម្បីហៅមនុស្សប្រុសស្រីឲ្យចេញពីការទាំងនោះ! គឺញែកខ្លួនរបស់លោកអ្នកចេញ! ពាក្យថា ពួកជំនុំ មានន័យថា “ត្រូវញែកខ្លួនដាច់ដោយឡែក” “ចូរចេញពីក្នុងចំណោមពួកគេទាំងនោះ” ព្រះគម្ពីរ បានចែងថា “សូមកុំប៉ះពាល់របស់ដែលមិនស្អាតឡើយ ហើយអញនឹងប្រទានដល់ឯងរាល់គ្នា គឺឯងនឹងក្លាយជាកូន ប្រុសស្រីរបស់អញ ហើយអញនឹងក្លាយជាព្រះរបស់ឯងរាល់គ្នា” អូ! ខ្ញុំមិនចង់មានន័យបែបដូច្នោះទេ ប៉ុន្តែ ខ្ញុំចង់ មានន័យថា ត្រូវស្មោះត្រង់។ អូ! តើអ្វីទៅជាការដែលគួរឲ្យស្អប់ខ្ពើមនោះ។
72
បងប្អូនប្រុសស្រីអើយ តើយើងរាល់គ្នាកំពុងតែនៅទីណានាពេលសព្វថ្ងៃនេះ? តើយើងនៅទីកន្លែងណា? ចូរ ឈប់ប្រព្រឹត្តការដែលគួរឲ្យស្អប់ខ្ពើមទាំងនោះទៅ។
នៅយប់មុន នៅក្នុងបន្ទប់នេះនាងទីកន្លែងអង្គុយដ៏ចាស់មួយនេះ បន្ទាប់ពីអធិស្ឋានអស់រយៈពេល ៣ ឬ៤ថ្ងៃ មក រហូតទាល់តែខ្ញុំបានចូលទៅដល់កន្លែងនោះ ហើយដើរជុំវិញ គិតថា “អូ! ព្រះជាម្ចាស់អើយ” ហើយខ្ញុំក៏បានទៅ ដល់កន្លែងនោះ ទាល់តែខ្ញុំមិនបានដឹងថា ខ្ញុំធ្វើអ្វីនោះទេ។ ខ្ញុំបាននិយាយថា “ព្រះជាម្ចាស់អើយ យើងបានមកដល់ ទីបញ្ចប់នៃផ្លូវហើយ” ហើយខ្ញុំបានដឹងថា ខ្ញុំបានទទួលការប្រមាថ។ ហើយខ្ញុំបានត្រាស់ហៅ ឲ្យបន្តទៅមុខទៀត តែ ខ្ញុំដូចជាអស់កំលាំងណាស់ ព្រមទាំងមិនចង់ធ្វើវាទៀតផង។ ខ្ញុំបានគិតថា “ខ្ញុំមិនអាចមើលឃើញព្រះនៃខ្ញុំនៅលើ អាកាសឡើយ ពេលដែលអស់កំលាំងជាខ្លាំង ទ្រង់ពិបាកនឹងលើកជើងដើរបានផង ប៉ុន្តែទ្រង់មិនឈប់ឡើយ... ក្មេងប្រុសនោះបាននាំមកគឺស្លាប់រួចទៅហើយ រហូតទាល់តែទ្រង់បានចូលមក ហើយប៉ះក្តាម្ឈូសនោះ ហើយប្រើ កំលាំងដែលមាននៅក្នុងទ្រង់តិចតួច ប្រោសឲ្យក្មេងប្រុសបានរស់ឡើងវិញ។ តើអាចឲ្យខ្ញុំអស់កំលាំងយ៉ាងដូចម្តេច ទៅ? ឱព្រះជាម្ចាស់អើយ តើមានបញ្ហាកើតឡើងចំពោះទូលបង្គំ?” ខ្ញុំបានគិតថា “ខ្ញុំចាស់ហើយ ខ្ញុំមិនអាចធ្វើវាបាន ទេ”។
73
លោកម៉ូសេ (បានបំរើព្រះ ដែលខ្ញុំបានបំរើដែរ) បានឈរឡើង នៅក្នុងវ័យ១២០ឆ្នាំ។ ហើយក៏មានកាឡែប បានឈរឡើង នៅក្នុងវ័យ៩០ឆ្នាំ ដោយមានកាន់ដាវនៅក្នុងដៃរបស់គាត់ ហើយនិយាយថា “លោកយ៉ូស្វេបានដាក់ ដាវនេះនៅក្នុងដៃរបស់ខ្ញុំកាលពី៤០ឆ្នាំមុន” (គ្រានោះ គាត់មានអាយុ៨០ឆ្នាំ) “នៅសព្វថ្ងៃនេះ ខ្ញុំស្ថិតនៅក្នុងវ័យ មួយដែលល្អប្រសើរជាងពួកគេនៅឡើយ” អាម៉ែន!
ខ្ញុំបាននិយាយថា “ឱព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានសេចក្តីមេត្តាករុណាដល់ទូលបង្គំផង” “ពេលដែល ខ្ញុំសម្លឹងមកកាន់ទីនេះ ខ្ញុំតែងតែ...” ហើយខ្ញុំបានយកប្រពន្ធរបស់ខ្ញុំ (ដែលឈរនៅខាងក្រោយនោះ) ដោយក្នុង ដៃចាប់កាន់ព្រះគម្ពីរនេះ ហើយគាត់កាន់គម្ពីររបស់ខ្លួន រួចខ្ញុំនិយាយថា “អូនសំឡាញ់ ខ្ញុំដូចជាធ្វើការដែលត្រឹមត្រូវ សោះ។ ព្រះវិញ្ញាណបរិសុទ្ធបានបន្ទោសដល់បងហើយ” “ខ្ញុំបានគិតទៅដល់ពួកសត្វកំប្រុកទាំងឡាយ។ ហើយខ្ញុំ គិតទៅដល់ HattieWright ដែលឈរនៅខាងក្រោយនោះ និងពួកក្មេងប្រុសតូចៗ។ ខ្ញុំបានគិតអំពីការដែលព្រះជា ម្ចាស់ទ្រង់បានធ្វើ ហើយបានបង្ហាញថា ទ្រង់គឺជាព្រះដែលបង្កើតគ្រប់អ្វីៗទាំងអស់!” ហាលេលូយ៉ា! ខ្ញុំបានគិតថា “ទ្រង់បានបន្ទូលប្រាប់ដល់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុនមកហើយ ថាទ្រង់មិនចាកចោលខ្ញុំឡើយ គឺខ្ញុំមិនចាកចោលអ្នក ឡើយ។ គ្មាននរណាអាចនឹងឈរនៅចំពោះអ្នកបានទេ គឺគ្រប់ថ្ងៃនៃជីវិតរបស់អ្នក។ ខ្ញុំនឹងនៅជាមួយអ្នក! គឺចាប់ពី ព្រះហស្តដែលស្គាល់ខុសស្គាល់ត្រូវនេះ នោះអ្នកនឹងបានដឹងពីសេចក្តីអាថ៌កំបាំងដែលមាននៅក្នុងចិត្ត! បន្ទាប់មក វាក៏កាន់តែខ្ពស់ឡើងៗ!” ប៉ុន្មានឆ្នាំក្រោយមក ការនោះបានបង្ហាញយ៉ាងអស្ចារ្យដល់លោកីយនេះ។ រួចក៏មានកិច្ច ដ៏អស្ចារ្យជាច្រើនបានចេញមកនៅគ្រប់ទីកន្លែង។ ខ្ញុំបាននិយាយថា “អូនសំឡាញ់! ខ្ញុំនឹងចាប់កាន់ដៃរបស់អូន។ តាមរយៈជំនួយមកពីព្រះជាម្ចាស់ និងព្រះគុណរបស់ព្រះ នោះទ្រង់មិនធ្វើបងជួបរឿងអវិជ្ជមានទៀតនោះទេ។ ចូរ អនុញ្ញាតឲ្យបង ដើរទៅមុខ រហូតដល់ការរីកផុសផុលនេះ ដើម្បីអធិប្បាយព្រះបន្ទូលព្រះដែលមិនដូចពីមុនសោះ។ សូមឲ្យខ្ញុំមកកាន់ទីនេះ ដើម្បីរាប់ខ្លួនឯងជាបរិសុទ្ធជាដំបូង និងរៀបចំផ្លូវដល់មនុស្សទាំងឡាយ ដែលអំពើបាប របស់ខ្ញុំ និងការប្រមាថរបស់ខ្ញុំនឹងស្ថិតនៅក្នុងព្រះលោហិតរបស់ទ្រង់ ហើយគ្រប់ការគិតរបស់ខ្ញុំនឹងស្ថិតនៅក្រោម​ព្រះលោហិតរបស់ទ្រង់ នោះខ្ញុំនឹងអាចដើរចេញមក ហើយនិយាយថា ”ចូរបងប្អូនគ្រប់គ្នាដើរតាមខ្ញុំចុះ!“ មែនហើយ ខ្ញុំស្អប់ ការដែលឃើញមនុស្សម្នាក់និយាយថា ”អ្នកចេញទៅធ្វើវាទៅ!“ តែខ្ញុំចូលចិត្ត ឃើញមនុស្សដែលបានដឹក នាំពីរបៀបដែលត្រូវធ្វើវិញ។
74
កាលពីពេលមុន នៅក្នុងទីក្រុងនេះមានអគីភ័យកើតឡើង គឺក្រុមហ៊ុន Pfau Oil ត្រូវបានឆេះ។ ហើយពួកគេ ក៏មានក្រសួងពន្លត់អគីភ័យនៅក្នុងរដ្ឋ Jeffersonvilleនៅទីនោះដែរ។ មានមិត្តសំលាញ់របស់ខ្ញុំម្នាក់ គាត់មិនធ្លាប់ ឃើញអគីភ័យឆាបឆេះខ្លាំងបែបនោះទេ នោះគាត់ក៏បានដើរចេញមក ហើយនិយាយថា “ចូរបាញ់ទឹកមកកាន់ទីនេះ សូមបាញ់ទឹកមកកាន់ទីនេះបន្តិចមក”
រួចក៏មាន Clarksville ចេញមក “Din,ding, ding, ding” ហើយក៏រត់សំដៅទៅកាន់ទីនោះ ហើយគាត់និយាយថា... មេពន្លត់អគីភ័យឡើងទៅកាន់ទីនោះហើយនិយាយថា “សូមបាញ់ទឹកមកខាងក្រោមនេះ។ ចូរទំលុះបង្អួចនេះទៅ។ ចូរបាញ់ទឹកមកកាន់ទីនេះ”
ប៉ុន្តែ អ្នកដែលឆ្លងកាត់ហ្វឹកហ្វឺនពន្លត់អគីភ័យពីរដ្ឋ Louisville។ គឺមានទំពក់ និងជណ្តើរធំៗ ដែលមិនអាច ឈប់បានឡើយ រហូតទាល់តែមេរបស់ពួកគេបានឡើងទៅដល់ជណ្តើរខាងចុង។ នៅពេលដែលជណ្តើររ៉ូតឡើង គាត់គឺនៅខាងមុខគេ។ គាត់ក៏បានបោះពូថៅរបស់គាត់ចេញ នៅមុនពេលដែលគាត់ឡើងទៅដល់ទីនោះ ហើយ ក៏បានទំលុះបង្អួចចេញ រួចនិយាយថា​ “ចូរអ្នករាល់គ្នាមកទីនេះ!” មែនហើយ។ ភ្លើងក៏បានរលត់បាត់ទៅនៅក្នុងរយៈ ពេលប៉ុន្មាននាទី។ អត់ទេ “ចូរបាញ់ទឹកមកកាន់ទីនេះ គឺបាញ់ទឹកមកកាន់ទីនេះ” នេះគឺជាការដែលដាក់ឲ្យបងប្អូន បានគិតនៅក្នុងគំនិត ចំពោះពួកគ្រូអធិប្បាយដែលមានប្រាជ្ញាមួយចំនួន។
ចូរយើងចេញទៅ! ខ្ញុំដឹងថា វាគឺជាសេចក្តីពិត! ខ្ញុំធ្លាប់បានសាកល្បងហើយ ក៏ធ្លាប់ឃើញផង!ព្រះវិញ្ញាណ បរិសុទ្ធគឺត្រឹមត្រូវជានិច្ច! ព្រះទ្រង់ល្អ។ សូមកុំព្យាយាមនៅទីនេះឡើយ។ ចូរយើងនាំគ្នាដើរទៅកាន់ព្រះចុះ! ទ្រង់គង់ នៅទីនេះ។ ព្រះទ្រង់បានប្រទានអំណាចចេស្តារបស់ទ្រង់ដល់ពួកជំនុំរបស់ទ្រង់។ ទ្រង់មិនដែលច្រានយើងចេញ នោះទេ ដោយមិនឲ្យយើងមិនទទួលបានអ្វីនោះទេ។ ទ្រង់បានដឹកនាំយើង! អាម៉ែន! គេមិនអាចមើលឃើញអ្វី តាមរយៈពួកគេទៀតឡើយ។ អាម៉ែន! តើយើងរាល់គ្នាគួរធ្វើអ្វី?
75
បងប្អូនម្នាក់ដែលអង្គុយនៅទីនេះ បានបំពេញដោយការមួយចំនួន។ (ខ្ញុំនឹងបញ្ចប់សេចក្តីអធិប្បាយរបស់ខ្ញុំ។ បន្ទាប់ពីការនេះ ខ្ញុំនឹងបញ្ចប់ហើយ) លោកអ្នកបានបំពេញដោយការមួយចំនួន។ លោកអ្នកមិនអាចអង្គុយនៅទី នោះដោយគ្មានបានបំពេញអ្វីមួយនោះទេ។ លោកអ្នកទទួលបានជីវិតមួយនៅក្នុងលោកអ្នក។ ជាជីវិតដែលគ្រប់ គ្រងលោកអ្នក ហើយជីវិតនោះត្រូវបានដឹកនាំដោយព្រះវិញ្ញាណ។ ឥឡូវនេះ លោកអ្នកប្រហែលជាបានបំពេញ ដោយលោកីយនេះ គឺស្រឡាញ់ដល់លោកីយនេះ ឬការដែលមាននៅក្នុងលោកីយនេះ។ សូមព្រះជាម្ចាស់ទ្រង់ប្រ ទានសេចក្តីមេត្តាករុណាដល់បងប្អូនផងចុះ។ លោកអ្នកប្រហែលជាបានបំពេញដោយគោលជំនឿចេញពីពួកជំនុំ មួយចំនួន ឬសេចក្តីអធិស្ឋានមួយចំនួនដែលលោកអ្នកបាននិយាយចេញមក ហើយលោកអ្នកអាចនឹងគិតថា វានឹង កើតឡើង... ឬក៏អធិស្ឋានដល់មនុស្សដែលបានស្លាប់ទៅ ឬក៏ធ្វើទីសំគាល់មួយចំនួននៅមុខលោកអ្នករាល់គ្នា។ សូមព្រះជាម្ចាស់ទ្រង់ប្រទានសេចក្តីមេត្តាករុណាដល់បងប្អូនផងចុះ។
លោកអ្នកប្រហែលជាបានបំពេញដោយខាងសាសនា និងការអាក្រក់ៗទាំងឡាយ។ មែនហើយ គឺមានពិត មែន។ ព្រះគម្ពីរបានចែងអំពីថ្ងៃចុងក្រោយថា ពួកគេពូកែកាន់តាមសាសនាណាស់ គឺធ្វើខ្លួនដូចជាដើរតាមព្រះ ប៉ុន្តែពួកគេបានបដិសេធអំណាចចេស្តារបស់ព្រះវិញ។ បើសិនជាបងប្អូនមានពេញដោយខាងសាសនា កំពុងតែ មានសេចក្តីលំបាក ធ្វើបែបសាសនាជាដើម។ បើសិនជាបងប្អូនមានពេញដោយគោលជំនឿ ហើយលោកអ្នកមិន ដឹងថាបងប្អូនកំពុងតែនិយាយអំពីអ្វីទេ។ បើសិនជាលោកអ្នកមានពេញដោយការនៃលោកីយនេះ លោកអ្នកគឺជា មនុស្សខ្វាក់ហើយ។
ជាថ្មីម្តងទៀត លោកអ្នកអាចពេញជាព្រះវិញ្ញាណបរិសុទ្ធបាន! អាម៉ែន! ខ្ញុំសង្ឃឹមថាបងប្អូននឹងបានពេញជា ព្រះវិញ្ញាណបរិសុទ្ធ។ ហើយបើសិនជាបងប្អូនមិនបានពេញជាព្រះវិញ្ញាណបរិសុទ្ធទេ ខ្ញុំសង្ឃឹមថា បងប្អូននឹងបាន ពេញជាមិនខាន។ បើសិនជាបងប្អូនបានពេញជាព្រះវិញ្ញាណបរិសុទ្ធហើយ តើបងប្អូនបានទទួលអ្វី? គឺបងប្អូនបាន ទទួលអំណាចចេស្តានៃព្រះ បានទទួលសេចក្តីស្រឡាញ់ ហើយក៏បានទទួលសេចក្តីសុខសាន្តដែរ! “សេចក្តីសុខ សាន្តដែលខ្ញុំឲ្យដល់អ្នករាល់គ្នា មិនដូចជាសេចក្តីលោកីយនេះឲ្យដល់អ្នករាល់គ្នា” អ្នកបានទទួលសេចក្តីសុខសាន្ត ហើយ។ លោកអ្នកបានទទួលការដៅចំណាំហើយ។ លោកអ្នកបានទទួលទីសំគាល់មួយ។ អាម៉ែន! លោកអ្នកក៏ បានសម្រាក។ លោកអ្នកបានទទួលសេចក្តីអំណរដែលមិនអាចថ្លែងបាន និងពេញជាសិរីល្អនៃព្រះ។ លោកអ្នក មានយុថ្កានៅក្នុងជីវិតហើយ។ ហើយនោះគឺជាអ្វីដែល លោកអ្នកត្រូវនៅជាប់ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ។ បើសិនជាលោកអ្នកបានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយលោកបានឆ្លងផុតពីសេចក្តីស្លាប់ទៅកាន់ជីវិតហើយ ព្រមទាំងរង់ចាំការរស់ឡើងវិញនៅក្នុងថ្ងៃចុងក្រោយផង។
76
នៅក្នុងលោកីយនេះដែលនឹងមកដល់ តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា ដែលទ្រង់មាន បន្ទូលថា ទ្រង់នឹងយាងមកក្នុងសិរីល្អ និងព្រះចេស្តា...។ ហើយរូបកាយដែលពុករលួយនេះ ដែលបានដេកនៅ ក្នុងទ្រង់ នឹងបានសម្រាកនៅក្នុងទ្រង់... តើលោកអ្នកចូលទៅកាន់ទ្រង់យ៉ាងដូចម្តេចទៅ? តាមរយៈព្រះវិញ្ញាណតែ មួយដែលយើងរាល់គ្នាបានទទួលបុណ្យជ្រមុជនៅក្នុងរូបកាយតែមួយ។ រូបកាយដ៏ពុករលួយរបស់អស់អ្នកដែល បានដេកនៅក្នុងទ្រង់ នឹងបានផ្លាស់ប្តូរទៅ ហើយបានដូចជារូបកាយដ៏ឧត្តមនៃទ្រង់ ដែលទ្រង់មានជ័យជំនៈលើ គ្រប់ការទាំងអស់។ “ខ្ញុំបានឮសម្លេងមកពីស្ថានសួគ៌” លោកយ៉ូហានបាននិយាយថា “ទ្រង់មានបន្ទូលមកកាន់ខ្ញុំថាៈ មានពរហើយអស់អ្នកដែលបានស្លាប់នៅក្នុងព្រះអម្ចាស់ ដែលស្លាប់នៅក្នុងព្រះអម្ចាស់តាំងពីនេះតទៅ ដ្បិតពួកគេ បានសម្រាកពីកិច្ចការងាររបស់ពួកគេហើយ” នេះហើយគឺជាគោលបំណងដែលព្រះបានបញ្ចូនព្រះវិញ្ញាណបរិសុទ្ធ មក។ “មានពរហើយ ព្រះយេស៊ូវជាព្រះនៃខ្ញុំ” ខ្ញុំនៅក្នុងទ្រង់ ហើយទ្រង់គង់នៅក្នុងខ្ញុំ គឺព្រះវរបិតាគង់នៅក្នុងទ្រង់ ហើយទ្រង់គង់នៅក្នុងព្រះវរបិតា រួចព្រះវរបិតាគង់នៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះទ្រង់ដែរ។
...ព្រះយេស៊ូវនៅក្នុងខ្ញុំ
អូ! តើសិរីល្អរបស់ព្រះអស្ចារ្យយ៉ាងណាទៅ
ខ្ញុំបានទទួលមរដកនៃសេចក្តីសង្រ្គោះ គឺទ្រង់បានទិញខ្ញុំមក
ខ្ញុំបានកើតដោយព្រះវិញ្ញាណរបស់ទ្រង់ ពេលដែលទ្រង់បានជំរះខ្ញុំដោយព្រះលោហិតរបស់ទ្រង់
អាម៉ែន! ខ្ញុំនឹងមិនប្តូរទ្រង់នឹងអ្វីឡើយ
ទោះជាមាស ប្រាក់ ពេជ្រ ឬកែវមុក្តាក្តី
ទ្រង់បានបំពេញខ្ញុំ ទ្រង់មានអ្វីៗទាំងអស់
ដ្បិតខ្ញុំគឺជាកូនរបស់ព្រះមហាក្សត្រ ខ្ញុំគឺជាកូនរបស់ព្រះមហាក្សត្រ
គឺជាព្រះយេស៊ូវ ជាព្រះអម្ចាស់សង្រ្គោះរបស់ខ្ញុំ ទ្រង់បានឲ្យខ្ញុំក្លាយជាកូនរបស់មហាក្សត្រ។
អាម៉ែន និងអាម៉ែន! ខ្ញុំមិនអាចផ្លាស់ប្តូរបានឡើយ។ គឺខ្ញុំមិនអាចផ្លាស់ប្តូរបានឡើយ។ នៅពេលដែលលោក អ្នកបានពេញជាព្រះវិញ្ញាណបរិសុទ្ធ (នេះគឺជាការដែលលោកអ្នកមាន) តើអ្នកគឺជាអ្វីចំពោះលោកីយនេះ? គឺជា ជនចម្លែកវិញ។ (ខ្ញុំដឹងថា វាយឺតពេលហើយ ប៉ុន្តែវាមិនយឺតពេលទេចំពោះការនេះ) យើងគឺជាជនចម្លែកវិញ! អូ!
យើងរាល់គ្នាគឺជាជនដែលចម្លែករស់នៅទីនេះ
យើងរាល់កំពុងតែស្វែងរកទីក្រុងដែលនឹងត្រូវមក
ជីវិតនោះនឹងត្រូវមកជាឆាប់
ហើយក៏បានប្រមូលសម្បតិ្តរបស់ទ្រង់នៅស្ថានសួគ៌ផង។
77
ខ្ញុំអាចឮសម្លេងទឹកហូរនៅឯទន្លេ Ohio បាន។ នៅពេលដែលខ្ញុំក្លាយទៅជាគ្រូអធិប្បាយដែលមានវ័យចំ ណាស់ គឺអាយុ២២ឆ្នាំ ខ្ញុំបានឈរច្រៀងនៅទីនោះ ហើយខ្ញុំបានឮ... ក្រលេកមើលទៅលើ ខ្ញុំបានឮសម្លេង មួយនិយាយថា “ចូរមើលឡើងទៅលើចុះ” ក៏មានពន្លឺយ៉ាងធំភ្លឺនៅលើមេឃ ហើយចាំងចុះមកលើខ្ញុំ រួចនិយាយថា “លោកយ៉ូហានបាទីស្ទបានមកមុន ការដែលព្រះគ្រីស្ទយាងមកជាលើកទី១ នោះអ្នកនឹងទទួលបានសារព្រះបន្ទូល អំពីការយាងមកជាលើកទី២របស់ព្រះគ្រីស្ទ” អូ! តើអាចខ្ញុំជឿយ៉ាងដូចម្តេចទៅ? ដ្បិតវាបានកើតឡើងដូចគ្នា។ នៅ យប់នៃការរីកផុសផុល ភ្លើងក៏បានឆេះឡើង នៅជុំវិញពិភពលោក! ពួកជំនុំរបស់ព្រះបានទទួលការប្រោសលោះ គេក៏បានលើកតម្កើងទ្រង់នៅកន្លែងនោះ។ ហើយក៏មានការប្រោសឲ្យជាដ៏អស្ចារ្យ និងមានទីសំគាល់ និងការ អស្ចារ្យ បានបង្ហាញឲ្យគេឃើញជាដើម។
78
លោកអ្នករាល់គ្នាគឺជាជនចម្លែក។ លោកអ្នកបានធ្វើការដែលចម្លែកៗ គឺខុសប្លែកពីអ្វីដែលអ្នកធ្លាប់បានធ្វើ។ លោកអ្នកមិនបានប្រព្រឹត្តដូចជាលោកអ្នកធ្លាប់ប្រព្រឹត្តនោះទេ។ ពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមក សណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកក៏បដិសេធការនៅលោកីយ នេះ។ អ្នកបានបដិសេធការនៅលោកីយនេះ ដែលនៅព័ទ្ធជុំវិញអ្នក គឺអ្នកបានបដិសេធវាចេញ។ បន្ទាប់មក ក៏បាន ក្លាយជាស្នាមព្រះហស្តដែលប្រព្រឹត្តខុសពីមនុស្សនៅលោកីយនេះ ដែលជាសេចក្តីអាក្រក់ចំពោះពួកគេ គឺជាកូន ឥន្រ្ទីដែលស្អប់រស់នៅក្រោមមេមាន់ ដែលខ្ញុំធ្លាប់បានអធិប្បាយពីមុនមកហើយៈ នៅពេលដែល សត្វឥន្ទ្រី កាយសំ បុករបស់វា! អ្នកមើលទៅដូចជាគួរឲ្យកំប្លែងណាស់សម្រាប់ពួកគេ។ ប៉ុន្តែ អ្នកកំពុងតែដើរនៅក្នុងផ្លូវរបស់ស្តេច ហើយ។ អាម៉ែន! គឺជាផ្លូវនៃស្ថានសួគ៌។ ខ្ញុំកំពុងតែដើរនៅលើផ្លូវរបស់ព្រះមហាក្សត្រហើយ។ គេក៏និយាយថា “ចូរ មើលពួកបរិសុទ្ធទាំងនោះទៅ ដូចជាអាក្រក់ណាស់។ នោះហើយគឺជាពួកគ្រូអធិប្បាយដ៏បរិសុទ្ធ”
79
មានគ្រូអធិប្បាយខាងបាបទីស្ទដ៏ល្បីល្បាញម្នាក់បាននិយាយទៅកាន់បុរសម្នាក់នៅថ្ងៃនេះ នៅរដ្ឋLouisville “ខ្ញុំចូលចិត្តជួយបងប្រុស Billy ណាស់ ប៉ុន្តែអ្នកដឹងទេថា តើខ្ញុំបានធ្វើអ្វីខ្លះ? ខ្ញុំបានធ្វើវាដោយស្ម័គ្រចិត្ត” អ្នកពុំចាំ បាច់ស្ម័គ្រចិត្តធ្វើវាសម្រាប់ខ្ញុំទេ ទ្រង់បានប្រគល់ជីវិតរបស់ទ្រង់សម្រាប់ខ្ញុំហើយ។ អាម៉ែន! គឺគ្រាន់តែដើរនៅក្នុង ផ្លូវរបស់ព្រះមហាក្សត្រទៅ វាគ្រប់គ្រាន់ហើយ។ អូ! ចូរឲ្យពេញជាព្រះវិញ្ញាណបរិសុទ្ធចុះ គឺកើតដោយព្រះវិញ្ញាណ របស់ទ្រង់ ដោយបានលាងជំរះដោយព្រះលោហិតរបស់ទ្រង់ ចូរមានអំណារចុះ ហាលេលូយ៉ា។
បន្ទាប់មកមានការផ្សេងទៀត។ តើហេតុអ្វីទៅ? តើអ្វីទៅដែលធ្វើឲ្យអ្នកធ្វើបែបនោះ? លោកអ្នកនៅតែជា មនុស្ស។ ប៉ុន្តែ តើអ្វីទៅដែលធ្វើឲ្យលោកអ្នកទៅជាបែបហ្នឹង? គឺដោយព្រោះតែ វិញ្ញាណរបស់អ្នកមកពីខាងលើវិញ គឺជាព្រះជាម្ចាស់ដែលគង់នៅក្នុងអ្នក។
80
នៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ខ្ញុំសំគាល់ឃើញថា គ្រប់គ្នាសុទ្ធតែមានវិញ្ញាណរបស់រ៉ូម។ ពេល ដែលខ្ញុំធ្វើដំណើរទៅកាន់ប្រទេស Greece ពួកគេទាំងអស់គ្នាសុទ្ធតែមានវិញ្ញាណ Grecian។ ពេលដែលខ្ញុំធ្វើដំ ណើរទៅកាន់ប្រទេសអង់គ្លេស ពួកគេសុទ្ធតែមានវិញ្ញាណរបស់ជនជាតិអង់គ្លេស។ ពេលដែលខ្ញុំទៅកាន់កន្លែង ជាច្រើនទៀត នោះអ្នកបានឃើញថា ពួកគេមានវិញ្ញាណជនជាតិអាមេរិក វាគួរឲ្យស្អប់ខ្ពើមណាស់។
ពេលដែលខ្ញុំទៅដល់ SanAngelo's ជាកន្លែងបញ្ចុះសពនៅទីក្រុងរ៉ូម ពួកគេបានសរសេរសញ្ញាសំគាល់នៅ ខាងលើនោះថា “សូម ស្រ្តីជនជាតិអាមេរិក បានដាក់សំលៀកបំពាក់ទាំងឡាយចុះ ដើម្បីផ្តល់ការគោរពដល់ស្លាប់” វិញ្ញាណជនជាតិអាមេរិក។
ចូរមើលពួកគេ ចេញពីយកហោះទៅ នៅក្នុងដៃរបស់ពួកគេមានសំលៀកបំពាក់ ហើយគ្រប់គ្នាបានសម្លឹងមើល ទៅកាន់ពួកគេ។ ហើយក៏មាន បវរកញ្ញាអាមេរិកចូលមក។ នោះគឺជាវិញ្ញាណរបស់ជនជាតិអាមេរិក។ លោកអ្នក អាចប្រាប់បានថា តើនាងមកពីណា។ តាមរយៈការស្លៀកពាក់ មានក្មេងប្រុសម្នាក់ បានអូសទាញឆ្កែរបស់ខ្លួន ពីខាងក្រោយនាង។ អូ! មែនហើយ នាងគឺជនជាតិអាមេរិក ដែលជាបវរកញ្ញាអាមេរិក។ បានដើរចុះមក តើអ្នកដឹង ទេ នាងបានដើរដោយអំនួត។ តើហេតុអ្វីទៅ? ដោយព្រោះនាងមានវិញ្ញាណរបស់ជនជាតិអាមេរិក! ប៉ុន្តែ ព្រះយេស៊ូវទ្រង់មានបន្ទូលថា... ទ្រង់បានធ្វើបន្ទាល់ទាស់នឹងថ្ងៃនោះ។ ទ្រង់មានបន្ទូលថា “អ្នកបានមកពី លោកីយខាងក្រោមនេះ តែខ្ញុំបានមកពីខាងលើវិញ” បើសិនជាអ្នកមានព្រះវិញ្ញាណនៃព្រះគ្រីស្ទគង់នៅក្នុងអ្នក នោះគឺអ្នកមកពីខាងលើហើយ! នោះអ្នកគឺជាជនចម្លែកនៅលើផែនដីនេះវិញ។ ដ្បិត អ្នកមាននិស្ស័យដែលបញ្ជាក់ ថាអ្នកមកពីណា នោះហើយគឺជាអ្វីដែលខ្ញុំកំពុងតែព្យាយាមនិយាយ។
81
មានជនជាតិរ៉ូមម្នាក់បានមកកាន់ទីនេះ គាត់បានអេសក្បាលរបស់គាត់ ហើយក៏មានជនជាតិអាឡឺមង់ម្នាក់ មកកាន់ទីនេះ ហើយជនជាតិអាមេរិកបានទៅកាន់ទីនោះ។ តើហេតុអ្វីទៅ? អ្នកមានវិញ្ញាណនៃប្រទេសដែលអ្នក បានចេញមក។ ដូច្នេះ ហើយវាបានធ្វើឲ្យយើងមានភាពខុសប្លែកយ៉ាងខ្លាំងទៅកាន់លោកីយនេះ។ អ្នកបានមកពី ខាងលើវិញ។ អ្នកគឺជាជនជាតិនៃអាណាចក្រផ្សេងវិញ។ តើបងប្អូនជឿដែរឬទេ? នោះហើយគឺជាគោលបំណងនៃ ព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានធ្វើឲ្យលោកអ្នកក្លាយជាជនជាតិនៃនគររបស់ព្រះ។
បើសិនលោកអ្នកគឺជាជនជាតិនៃនគររបស់ព្រះ តើលោកអ្នកគួរតែប្រព្រឹត្តយ៉ាងដូចម្តេច? ដូចជាព្រះបានធ្វើ នៅក្នុងនគរបស់ទ្រង់ដែរ។ តើទ្រង់បានធ្វើអ្វីខ្លះនៅក្នុងព្រះរាជរបស់ទ្រង់? គឺជាភាពបរិសុទ្ធ សុចរិត ជាគំនិតដ៏ បរិសុទ្ធ អំណាចចេស្តា និងសេចក្តីស្រឡាញ់ ផ្តល់ដល់អ្នកដែលបាត់បង់ ប្រោសមនុស្សឈឺ សម្តែងការអស្ចារ្យ និងធ្វើការអស្ចារ្យជាដើម។ បន្ទាប់មក លោកីយនេះ បានមើលមកកាន់លោកអ្នកថា ឆ្កួតហើយ ដោយពួកគេ និយាយថា “ពួកគេឆ្កួតអស់ហើយ” ដ្បិតលោកអ្នកគឺជាប្រជាជននៃនគររបស់ព្រះ។
82
មានបទគម្ពីរមួយទៀត បើសិនជាបងប្អូនចង់សរសេរចុះ នោះគឺ យ៉ូហាន១២:២៤។ ព្រះយេស៊ូវទ្រង់មាន បន្ទូលថា “បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជា ច្រើនឡើង”។ ចូរចាំថា គឺពិតប្រាកដណាស់ ចំពោះលោកអ្នកបងប្អូនរាល់គ្នា គឺវាពិតជាមានសារសំខាន់ណាស់ ដែលលោកអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដិ្បតបើសិនជាលោកអ្នកមិនទទួលបានទេ លោកអ្នកមិនអាចចូល ទៅក្នុងការរស់ឡើងវិញទេ។
ចូរមើល! ព្រះជាម្ចាស់ទ្រង់មិនអាចធ្វើឲ្យខូចក្រិត្យវិន័យរបស់ទ្រង់ឡើយ យើងរាល់គ្នាក៏បានដឹងហើយ។ ទ្រង់ បានដើរតាមក្រិត្យវិន័យរបស់ទ្រង់ជានិច្ច។ ដូចជាព្រះយេស៊ូវទ្រង់មានបន្ទូលថា យើងបានប្រមូលផល ស្រូវ ឬ ពោតជាដើម។ ពោតដែលមានចែងនៅក្នុងព្រះគម្ពីរ (ខ្ញុំបានអាននៅថ្ងៃនេះ) គឺសំដៅទៅលើដើមកប្បាស ឬគ្រាប់ ធញ្ញាជាតិឯទៀតដែរ ដូចជាស្រូវ ពោត ឬអ្វីផ្សេងទៀត។ ប៉ុន្តែនៅពេលដែល គ្រាប់ស្រូវនោះបានធ្លាក់ចុះទៅលើដី គ្រប់គ្នានៅទីនេះ សុទ្ធតែបានដឹងពីការដែលកើតឡើងនេះដែរ។ ហើយគ្រាប់ពោតនោះ អាចមើលទៅល្អណាស់។ នៅពេលដែលអ្នកដាំវាទៅក្នុងដី វាក៏មានជីវិតរហូត បន្តមកដល់សព្វថ្ងៃនេះ វាក៏បានបន្តពូជ ចេញជាផ្លែផ្កា រួចត្រ ឡប់ជាគ្រាប់វិញ ហើយដុះចេញឡើងម្តងទៀត។ វាគឺមានជីវិតជារៀងរហូត។ បើសិនជាគ្រាប់ពោតនោះ មិនមានជី វិតនៅក្នុងនោះទេ​ ទោះបីជាវាស្រស់ស្អាតយ៉ាងណាក៏ដោយ នោះវាមិនដុះឡើងដែរ។ វានឹងធ្លាក់ទៅលើដី រួចក៏លួច បាត់ទៅ។ ផ្នែកខ្លះ (សំភារៈទាំងឡាយ) ដែលអាចប្រើប្រាស់សម្រាប់ការបង្កកំណើត និងការដែលនៅក្នុងដី។ ប៉ុន្តែ វាក៏រស់នៅម្តងទៀត វានឹងមិនរស់ឡើយ រហូតទាល់តែវាមានជីវិតនៅក្នុងនោះ។ គ្រប់គ្នាសុទ្ធតែដឹងហើយ។
83
មានបុរស២នាក់ ពួកគេម្នាក់ទាំងពីរនាក់មើលទៅដូចគ្នាណាស់។ ម្នាក់អាចធ្វើជាបុរសល្អ គាត់អាចធ្វើកិច្ច ល្អៗ ហើយក៏អាចធ្វើកិច្ចការផ្សេងៗទៀតដែរ ប៉ុន្តែ លើកលែងតែបុរសនោះមានជីវិតអស់កល្បជានិច្ច នោះគឺនឹង មិនអាចរស់ឡើងវិញបានទេ។ គាត់មិនអាចធ្វើវាបានឡើយ គឺគ្មានអ្វីដែលអាចធ្វើឲ្យគាត់រស់ឡើងវិញបានឡើយ។ បងប្អូនជាទីស្រឡាញ់អើយ លើកតែបុរសនោះបានកើតជាថ្មី ដ្បិតប្រាជ្ញារបស់គាត់មិនអាចជួយឲ្យគាត់ចូលទៅក្នុង នគរនេះបានឡើយ។ គឺមិនអាចឡើយ។ “លុះត្រាតែគ្រាប់ស្រូវនេះ ធ្លាក់ទៅលើដី ហើយងាប់...” ទ្រង់កំពុងតែ មានបន្ទូលអំពីអង្គទ្រង់ផ្ទាល់។ ដ្បិត ទ្រង់មានជីវិតអស់កល្បជានិច្ច។ ជាជីវិតដែលទ្រង់ប្រទានដល់លោកអ្នក នោះ លោកអ្នកនឹងមានជីវិតនោះដែរ។
បើសិនជាលោកអ្នកមានជីវិតជាមនុស្ស គឺវាគ្រប់គ្រាន់ដែលធ្វើឲ្យលោកអ្នកធ្វើចលនានៅជុំវិញបាន ហើយក៏ មានភាពចង់បានផង... “នាងជាស្រ្តីដែលរស់នៅសម្រាប់តែភាពអរសប្បាយគឺជាសេចក្តីស្លាប់វិញ នៅខណៈ ពេលដែលនាងបានរស់នៅ” លោកអ្នកមិនអាចរស់ឡើងវិញបានទេ។ លោកអ្នកប្រហែលជាស្រ្តីដែលមានប្រជា ប្រិយភាពជាងគេនៅក្នុងសាលារៀន ឬក៏នៅក្នុងសង្គមជាដើម។ លោកអ្នកប្រហែលជាស្រ្តីដែលបង្ហាញម៉ូដសំ លៀកបំពាក់ល្បីជាងគេនៅក្នុងប្រទេស។ លោកអ្នកប្រហែលជាអ្នកស្រស់ស្អាតជាងគេ។ លោកអ្នកប្រហែលជាស្រ្តី ដែលស្រស់ស្អាតជាងគេសម្រាប់ប្តីរបស់លោកអ្នក។ លោកអ្នកប្រហែលជាការទាំងអស់នេះ គឺអស្ចារ្យណាស់។ ប៉ុន្តែ បងប្អូនដែលជាស្ត្រីទាំងឡាយអើយ លុះត្រាតែលោកអ្នកមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងលោកអ្នក ដែល ជាជីវិតអស់កល្បជានិច្ច ហើយនៅចុងបញ្ចប់នៃផ្លូវនេះ អ្នកក៏បានបញ្ចប់ទៅ។ ខ្ញុំមិនខ្វល់ថា លោកអ្នកមានលក្ខណៈ បែបណានោះទេ ឬក៏លោកអ្នកមានអ្វីៗទាំងនេះដែរ ឬក៏លោកអ្នកជាមនុស្សដែលល្បីល្បាញក្តី ឬមិនល្បីល្បាញក្តី ឬស្រស់ស្អាតក្តី ឬអាក្រក់ក្តី បើសិនជាលោកអ្នកមានជីវិតអស់កល្បជានិច្ចហើយ នោះលោកអ្នកនឹងរស់នៅជាង រៀងរហូត។
84
នៅពេលដែលព្រះច័ន្ទ និងផ្កាយបានកន្លងផុតទៅ ហើយផែនដីក៏បានយំទៅកាន់ភ្នំ ហើយវាលខ្សាច់ និងអ្វីៗ ផ្សេងទៀត។ ហើយផែនដីកំពុងតែដើរទ្រេតទ្រោតដូចជាមនុស្សស្រវឹងស្រាត្រឡប់មកផ្ទះវិញនៅយប់ដែរ ហើយ ហ្វូងផ្កាយមិនបានបញ្ចេញពន្លឺឡើយ រួចក៏បានធ្លាក់ពីស្ថានសួគ៌មក ហើយព្រះច័ន្ទក៏បានប្រែដូចជាឈាម រីឯព្រះ អាទិត្យក៏បានបាំងបាត់រស្មី នៅពេលដែលពួកវាបានឃើញការយាងមករបស់កូនរបស់មនុស្ស នោះលោកអ្នកនឹង ចាំងពន្លឺនៅក្នុងសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់យាងចេញមកពីផ្នូរនៅក្មេងវ័យ ក៏មានស្រ្តីដ៏ស្រស់ ស្អាតបានមកយកដៃគូរបស់អ្នកទៅ ហើយក៏រស់នៅជារៀងរហូត គឺលោកអ្នកនឹងរស់នៅអស់កល្បជានិច្ច។ នេះ ហើយគឺជាគោលបំណងនៃព្រះវិញ្ញាណបរិសុទ្ធ។
85
បើសិនជាអ្នកមានអារម្មណ៍រុញច្រានដ៏តិចតួច នោះកុំឲ្យបែរទៅណាឡើយ។ តើព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វី? គឺព្រះគង់នៅក្នុងអ្នក។ តើទ្រង់មានគោលបំណងអ្វី? ដើម្បីបន្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមរាស្រ្តរបស់ទ្រង់ ដើម្បីនាំពួកជំនុំរបស់ទ្រង់រួបរួមគ្នា គឺនាំពួកជំនុំទៅកាន់ទីកន្លែងមួយនៅគ្រានេះ ដែលលើសពីគ្រាលោកលូធើរៀន មេតូឌីស ពួកថ្ងៃបុណ្យទី៥០ ទៅកាន់ទីកន្លែងមួយ ក្នុងភាពជាកូនចិញ្ចឹម និងព្រះគុណដែលបានលើកឡើងទៅ ស្ថានសួគ៌ ដែលពេលនេះគឺជាផ្នែកនៃពួកជំនុំ ពេលដែលព្រះវិញ្ញាណធ្វើចលនានៅក្នុងពួកជំនុំនេះ នោះទ្រង់នឹង លើកខ្ញុំឡើង។ ទ្រង់ក៏បាននាំការប្រោសលោះ ដែលបានប៉ះពាល់ដោយព្រះវិញ្ញាណ។ ពួកលូធើរៀន ដែលបាន ឈរនៅជាមួយនឹងពន្លឺដែលពួកគេមាននៅក្នុងការរាប់ជាសុចរិត ហើយពួកមេតូឌីសទាំងនោះដែលបានដួលចុះលើ កំរាលឥដ្ឋ ហើយពួកគេក៏បានជះទឹកទៅលើមុខរបស់ពួកគេ គឺជាព្រះវិញ្ញាណដែលបានប៉ះពាល់ពួកគេ តាមរយៈ ការរាប់ជាបរិសុទ្ធៈ មានពួកថ្ងៃបុណ្យទី៥០ទាំងនោះ ដែលបានពួកគេបានដើរឡើងចុះនៅតាមផ្លូវ ហើយហៅពួកគេ ថា “អ្នកនិយាយភាសាដទៃ” “ជាអ្នកនិយាយប៉ប៉ោច” ហើយពួកគេក៏បានឈរនៅក្នុងសេចក្តីសុចរិតក្នុងព្រះនេត្រ របស់ព្រះ នៅថ្ងៃនោះ ជាប្រាកដដូចដែលព្រះគម្ពីរបានចែងនៅទីនេះ។ បើសិនជាលោកអ្នកជឿខ្ញុំថាជាអ្នកបំរើព្រះ (លោកអ្នកបានហៅខ្ញុំថា ជាហោរារបស់ព្រះ តែខ្ញុំមិនបានហៅខ្លួនឯងបែបនេះឡើយ ប៉ុន្តែសូមស្តាប់) ខ្ញុំកំពុងតែ ប្រាប់ដល់លោកអ្នកនៅក្នុងព្រះនាមព្រះអម្ចាស់ៈ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ ព្រះទ្រង់នឹងនឹងនាំមកជាមួយ
ទ្រង់ នៅពេលដែលទ្រង់យាងមក ជាគ្រាដែលរស់ឡើងវិញ គឺអស់អ្នកដែលនៅក្នុងព្រះគ្រីស្ទតែប៉ុណ្ណោះ។
86
តើយើងរាល់គ្នាអាចនៅក្នុងព្រះគ្រីស្ទយ៉ាងដូចម្តេចបាន? តាមរយៈគោលជំនឿតែមួយ យើងរាល់គ្នានឹងនៅ ជាប់ជាមួយគ្នាឬ? អត់ទេ តាមរយៈការចាប់គ្នាតែមួយ យើងរាល់គ្នានឹងបានចូលទៅ? អត់ទេ! តាមរយៈទឹកតែមួយ ដែលយើងបានទទួលបុណ្យជ្រមុជនៅក្នុងឬ? អត់ទេ! ឬតាមរយៈនិកាយតែមួយ ដែលយើងរាល់គ្នានឹងបានចូលទៅ ឬ? អត់ទេ! “ប៉ុន្តែតាមរយៈ (១កូរិនថូស១២:១៣) តាមរយៈព្រះវិញ្ញាណតែមួយ (ព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណ របស់ព្រះ) ពួកយើងរាល់គ្នា (ជាពួកមេតូឌីស ពួកបាទីស្ទ ពួកលូធើរៀន ពួកប្រេសប៊ីធើរៀន... នឹងដើរនៅក្នុងពន្លឺ ដូចជាទ្រង់នៅក្នុងពន្លឺដែរ យើងរាល់បានមានការប្រកបមួយជាមួយគ្នា ហើយព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាព្រះ ទ្រង់នឹងសំអាតយើងចេញពីភាពទុចរិតទាំងឡាយ) គឺតាមរយៈវិញ្ញាណតែមួយ ដែល យើងរាល់គ្នាបានទទួលបុណ្យជ្រមុជទៅក្នុងរូបកាយតែមួយ ហើយក៏បានទទួលចំណែកនៃព្រះគុណរបស់ទ្រង់”
87
លោកអ្នកមិនបានចូលទៅក្នុងការជំនុំជំរះឡើយ។ “អស់អ្នកឮពាក្យខ្ញុំ ហើយជឿ (គ្មាននរណាអាចជឿបាន ឡើយលុះត្រាតែគាត់មានព្រះវិញ្ញាណបរិសុទ្ធ) ហើយជឿលើទ្រង់ដែលបានចាត់បញ្ចូនខ្ញុំមក (ពេលព្រះវិញ្ញាណ បរិសុទ្ធបានធ្វើបន្ទាល់ពីការរស់ឡើងវិញរបស់ទ្រង់ នឹងមានជីវិតអស់កល្ប ហើយក៏មិនចូលទៅក្នុងការជំនុំជំរះទេ ដ្បិតគេនឹងបានឆ្លងផុតពីសេចក្តីស្លាប់ទៅកាន់ជីវិត” តើជាអ្វីទៅ? លោកអ្នកនឹងមិនជាប់ការជំនុំជំរះ។ លោកអ្នកនឹង មិនឈរនៅមុខបល្ល័ង្កជំនុំជំរះឡើយ គឺលោកអ្នកនឹងជួបការជំនុំជំរះរបស់លោកអ្នកនៅទីនេះ។ លោកអ្នកបានឆ្លង ផុតការជំនុំជំរះរបស់លោកអ្នកហើយ នៅពេលដែលលោកអ្នកបានឆ្លងផុត និងនិយាយថា “ខ្ញុំមិនមែនជាមនុស្សល្អ ទេ ហើយការអប់រំរបស់ខ្ញុំក៏មិនល្អដែរ។ ព្រះអម្ចាស់អើយ សូមទ្រង់យាងមក ហើយទទួលទូលបង្គំផង សូមទ្រង់ដឹក នាំទូលបង្គំផង។ ទូលបង្គំមិនខ្វល់ពីលោកីយដែលឆ្កួតលីលានេះនិយាយអ្វីទេ។ សូមទ្រង់ដឹកនាំទូលបង្គំ តាមរយៈ ព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់” លោកអ្នកបានជំនុំជំរះខ្លួនឯងថាដូចជាមនុស្សល្ងីល្ងើចំពោះព្រះគ្រីស្ទហើយ។ ហើយ នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ នៅថ្ងៃនោះ យើងនឹងឈរនៅជារៀងរហូត នៅក្នុងភាពដូចជាអង្គទ្រង់។
88
មានតែផ្លូវមួយប៉ុណ្ណោះ។ ដោយរបៀបណា? “តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលយើងរាល់គ្នាបានជ្រមុជ​នៅក្នុងរូបកាយតែមួយ” ​ហើយនៅពេលដែលលោកអ្នកស្ថិតនៅក្នុងរូបកាយនោះ ការជំនុំជំរះបានជំនុំជំរះរួចរាល់ ហើយនៅលើរូបកាយនោះ ហើយលោកអ្នកបានទទួលជឿទ្រង់ ថាទ្រង់ជាអ្នកដែលបានលាងជំរះអំពើបាបរបស់ លោកអ្នក។ លោកអ្នកនឹងនិយាយថា “ខ្ញុំបានធ្វើវាហើយ បងប្រុស Branhamអើយ” បន្ទាប់មក បើសិនជាព្រះ វិញ្ញាណបរិសុទ្ធយាងត្រឡប់មកវិញ ហើយដៅចំណាំអ្នករាល់គ្នាទុកជាទីសំគាល់ គឺវិញ្ញាណនោះនឹងនាំលោកអ្នក ចូលទៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ លោកអ្នកបានបែរទៅរកផ្លូវផ្សេងវិញ គឺលោកអ្នកគឺជាស្នាមព្រះហស្តថ្មីនៅ ក្នុងព្រះគ្រីស្ទយេស៊ូវ។ លោកអ្នកបានចេញពីសេចក្តីស្លាប់ទៅកាន់ជីវិតវិញ។ ការចាស់បានកន្លងផុតទៅ ហើយ លោកអ្នកក្លាយជាមនុស្សថ្មីវិញនៅក្នុងព្រះគ្រីស្ទ។
អូ! សូមអនុញ្ញាតឲ្យខ្ញុំបានប្រាប់ដល់លោកអ្នកបងប្អូនប្រុសស្រីជាគ្រីស្ទបរិស័ទទាំងឡាយអើយ សូមកុំ អនុញ្ញាតឲ្យការរីកផុសផុលនេះកន្លងផុតពីលោកអ្នកឡើយ។ លោកអ្នកត្រូវតែទទួលព្រះវិញ្ញាណបរិសុទ្ធ។ តើវាជា អ្វីទៅ? គឺជាព្រះវិញ្ញាណនៃព្រះ។ តើមានគោលបំណងអ្វី? គឺដើម្បីដឹកនាំលោកអ្នក ហើយបំពេញលោកអ្នក និង រាប់លោកអ្នកជាបរិសុទ្ធ ហើយទ្រង់ក៏បានត្រាស់ហៅលោកអ្នកចូលទៅកាន់ពួកជំនុំផង។ តើពួកជំនុំគឺជាអ្វី? តើ ពាក្យថា ពួកជំនុំ មានន័យអ្វី? “បានត្រាស់ហៅឲ្យចេញមក គឺញែកដាច់ដោយឡែក” គឺជាជនចម្លែក ដែលបាន ចេញឆ្ងាយពីលោកីយនេះ គឺជាមនុស្សចម្លែក ហើយកម្មសិទ្ធដែលយើងរាល់គ្នាមាននៅទីនេះ មិនមែន ជាសម្បត្តិ ដែល នៅទីក្រុងដែលយើងរាល់គ្នាចង់រស់នៅនោះទេ។
89
ដូចជាលោកអ័ប្រាហាំ អ៊ីសាក យ៉ាកុប បានរស់នៅក្នុងត្រសាលនៅលើផែនដីនេះ។ ពួកគេគិតថា ខ្លួនពួកគេ គឺជាជនចម្លែក ដែលជាពូជនឹងត្រូវទទួលមរតកពីឪពុករបស់ពួកគេ។ យើងរាល់គ្នាគឺជាពូជរបស់ពួកគេ។ ហើយពួក គេបានរង់ចាំទីក្រុងដែលបានបង្កើតឡើងដោយព្រះជាម្ចាស់វិញ។ អាម៉ែន! ពួកបានស្វែងរក។ នៅសព្វថ្ងៃនេះ ពូជរបស់ពួកគេ នៅតែស្វែងរកទីក្រុងដែលនឹងត្រូវមកដល់។
ខ្ញុំមិនចង់សម្របសម្រួលជាមួយលោកីយនេះឡើយ។ ខ្ញុំមិនចង់ធ្វើអ្វីជាមួយលោកីយនេះឡើយ។ ខ្ញុំកំពុងតែ រង់ចាំទីក្រុងដែលសង់ឡើងទ្វេគុណ។ ខ្ញុំរង់ចាំទីក្រុងដែលមានជីវិតអស់កល្ប ជាទីកន្លែងដែលព្រះអាទិត្យមិនចេះ ផុតរស្មី និងជាទីកន្លែងដែលមិនចេះចាស់ ហើយក៏ជាទីកន្លែងដែលគ្មានទីបញ្ចុះសពដែរ។ ខ្ញុំកំពុងតែរស់ចាំទីក្រុង ដែលសង់ឡើងដោយព្រះជាម្ចាស់។
90
មានផ្លូវតែមួយគត់ដែលអាចរកឃើញទីក្រុងនោះបាន។ គឺមានថ្មមួយ ដែលបានកាត់ចេញពីភ្នំមក ដោយមិន ប្រើដៃរមៀលទៅក្នុងលោកីយនេះឡើយ និងបំបែកវាចេញនោះឡើយ គឺវាបានក្លាយដូចជា... ឬចំបើងដែលបែន នៅលើកម្រាលដែរ។ ចូរឲ្យថ្មនោះ ដែលជាព្រះគ្រីស្ទយេស៊ូវ ដែលយាងមកឯលោកីយនេះ ទ្រង់គឺជាថ្មដែលគេចំ អកឲ្យ ហើយក៏ជាថ្មដែលយាងមកឯពួកជំនុំ ដ្បិតទ្រង់គឺជាថ្មជ្រុងយ៉ាងឯកចំពោះអ្នកជឿ គឺជាថ្មនៃការធានាអះអាង ជាថ្មនៃសេចក្តីឈប់សម្រាក។ ខ្ញុំបានដឹងថា ខ្ញុំបានចេញពីសេចក្តីស្លាប់មកកាន់ជីវិតហើយ។ ព្រលឹងរបស់ខ្ញុំនឹង បានសម្រាក។ អូ! “ឱអ្នកដែលមានបន្ទុក់ធ្ងន់អើយ ចូរមកឯខ្ញុំ នោះខ្ញុំនឹងឲ្យអ្នកបានឈប់សម្រាក” “ជាទីសំគាល់ មួយដល់អ្នកដែលបាននិយាយការអាក្រក់” ហោរាបាននិយាយទៅកាន់ម៉ារី។ នឹងមានទីសំគាល់មួយកើតឡើង ជាប្រាកដ។ ដ្បិត នឹងមានសេចក្តីអះអាងមួយកើតឡើង គឺជាសេចក្តីស្រឡាញ់។ ហើយក៏ជាការរាប់ជាបរិសុទ្ធដែរ។ នោះគឺជាការដែលអ្នកបានដឹងថា អ្នកបានចេញពីសេចក្តីស្លាប់មកកាន់ជីវិតហើយ។
91
បងប្អូនប្រុសស្រី ដែលជាបាវបំរើនៅក្នុងព្រះគ្រីស្ទអើយ សូមអនុញ្ញាតឲ្យខ្ញុំបានទាញចិត្តរបស់លោកអ្នកបង ប្អូនចុះ សូមបងប្អូនកុំអនុញ្ញាតឲ្យការនេះរំលងពីលោកអ្នកបងប្អូនឡើយ ឬក៏ស្ថិតនៅក្រោមលោកអ្នកឡើយ។ ចូរ បងប្អូនទទួលយកដាក់នៅក្នុងចិត្តរបស់បងប្អូនចុះ ហើយសូមឲ្យបងប្អូនក្លាយជាមនុស្សដែលរីករាយនៅលើផែនដី ខ្ញុំមិនបានសន្យាថាបងប្អូននឹងទទួលបានប្រាក់រាប់សិបលានដុលារនោះទេ។​​ អត់ទេ! បងប្រុស Leo ខ្ញុំគិតថា នោះ គឺជាសេចក្តីសន្យាដែលខ្ពស់លើសលុបពេកហើយ ដែលថាបងប្អូននឹងទទួលបានប្រាក់រាប់សិបលានដុលារនោះ និងក៏របស់របទាំងឡាយក្តី...។ មានអ្នកខ្លះគេបានសន្យាដល់លោកអ្នកថា “បើលោកអ្នកក្លាយជាគ្រីស្ទាន នោះ លោកអ្នកនឹងទទួលបានប្រាក់រាប់សិបលានដុលារ ហើយលោកអ្នកនឹងក្លាយជាអ្នកមានជាមិនខាន” ខ្ញុំមិនបាន សន្យាអ្វីដល់លោកអ្នកបងប្អូននោះទេ។ គឺខ្ញុំមិនបានសន្យាថា លោកអ្នកនឹងទទួលបានការនេះដូចពួកអ្នកផ្សេង ទៀតបាននិយាយនោះទេ។ ការតែមួយគត់ដែលខ្ញុំអាចសន្យាដល់លោកអ្នកបងប្អូនបាននោះគឺ លោកអ្នកនឹង​ ទទួលបានសេចក្តីសង្រ្គោះជាពិត។ ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ដល់មនុស្សដែលមានជាប់មានទោស ទាំងឡាយ។ មនុស្សនៅថ្ងៃបុណ្យទី៥០ ពួកគេមិនបានចង់បាននូវអ្វីដែលធ្លាប់មានហើយនោះទេ។ គឺយើងនិយាយ អំពីពួកមហាសេដ្ឋីទាំងឡាយ។
92
ពួកគេមិនចង់បាននូវអ្វីដែលពួកគេធ្លាប់មានហើយនោះទេ នេះជាពាក្យសម្តីរបស់បងស្រី Angie។ ខ្ញុំចង់ស្តាប់ បងស្រី និងGertie ច្រៀងនៅបច្ចុប្បន្ននេះ (តើបងស្រីនៅទីណា?) “ការវិលត្រឡប់មកវិញនៅសប្តាហ៍ក្រោយ”។ មានពួកគេជាច្រើនបានឆ្លងផុតនូវខ្សែបន្ទាប់ព្រំដែនហើយ។ អូ! ពួកគេមិនចង់បានការដែលអស្ចារ្យៗនោះទេ។ ពួកគេមិនចង់បានលុយកាក់ទេ។ តើហេតុអ្វីទៅ? លោកពេត្រុសបាននិយាយថា “ទោះមាស ឬប្រាក់ខ្ញុំមិនមានទេ ប៉ុន្តែខ្ញុំមានការមួយដែលឲ្យដល់អ្នកបាន” ខ្ញុំនឹងនិយាយអំពីការនេះនៅយប់នេះ ដល់បងប្អូនជាទីស្រឡាញ់ទាំង ឡាយៈ នោះគឺជាសេចក្តីអំណរ សេចក្តីស្រឡាញ់ ជាសេចក្តីធានាអះអាង ដែលខ្ញុំមាននៅក្នុងព្រះគ្រីស្ទ និងការរស់ ពីសុគតឡើងវិញរបស់ទ្រង់ ខ្ញុំនឹងផ្តល់ទៅឲ្យលោកអ្នក។ ខ្ញុំនឹងឲ្យដល់លោកអ្នក ក្នុងនាមជាកូនរបស់ព្រះ។ ហើយ បើលោកអ្នកអញ្ជើញមកឯឈើឆ្កាងដោយព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅលោកអ្នកហើយ តើលោកអ្នកមកឯទ្រង់ ទេឬអី?
នៅពេលដែលលោកអ្នកអញ្ជើញមកនៅយប់ស្អែក សូមលោកអ្នកអញ្ជើញមកកាន់ទីនេះ ហើយរង់ចាំរហូតទាល់តែ កម្មវិធីបានបញ្ចប់ទៅ នោះយើងខ្ញុំនឹងអធិស្ឋាន ហើយដាក់ដៃលើលោកអ្នកបងប្អូន។ នេះគឺជាសេចក្តីបង្គាប់ដែល មានចែងនៅក្នុងព្រះគម្ពីរថា ចូរឲ្យយើងបានដាក់លើពួកគេដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធចុះ។
នៅយប់ស្អែក យើងខ្ញុំនឹងបង្ហាញការដែលព្រះគម្ពីរបានចែងថា ការនោះនឹងកើតឡើង។ ហើយនៅពេលវា កើតឡើង នោះវាមិនគ្រប់គ្រាន់ចំពោះអារក្ស និងទទួលទារុណកម្មនោះឡើយ...លោកអ្នកបានដឹងថា លោកអ្នក បានរួចពីសេចក្តីស្លាប់ដោយទទួលបានជីវិតហើយ។​លោកអ្នកគឺជាស្នាមព្រះហស្តថ្មីនៅក្នុងព្រះគ្រីស្ទយេស៊ូវ។​នោះសេចក្តីអំណរនៃស្ថានសួគរស្រែកហ៊ោឡើង។
93
បងប្រុស Opal ខ្ញុំសូមជម្រាបប្រាប់ដល់លោកថា វាកំពុងតែធ្វើឲ្យលោកឆេះឆួលហើយ។ នៅទីនេះមានបុរស វ័យចំណាស់ម្នាក់កំពុងតែអង្គុយនៅទីនេះ គាត់នោះគឺជាបងប្រុសរបស់ខ្ញុំ គាត់ធ្លាប់ធ្វើជាបងធំ ដែលដើរទៅណា មកណាក្នុងដៃកាន់កាំភ្លើងជានិច្ច ហើយស្វែររកមនុស្សនៅផ្លូវកាច់ជ្រុង គឺជាអ្នកដែលចង់បាញ់បំបែកក្បាលខ្លួនឯង នោះតើមានអ្វីកើតឡើង? នៅថ្ងៃមួយ គាត់បានជឿលើជីវិត។ ហើយគាត់ក៏បន្តដើរទៅមុខទៀត។ គាត់បានដើរតាម ដើរតាមការប្រជុំជានិច្ច។ ហើយបុរសនោះគួរឲ្យអាណិតណាស់ ដែលមិនមានអាហារបរិភោគគ្រប់គ្រាន់ ហើយដេក តែនៅក្នុងតង់តែប៉ុណ្ណោះ ទាំងឃ្លាន និងស្រេកផង។ នៅថ្ងៃមួយ ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមក។ អូ! បងប្រុស របស់ខ្ញុំ ទ្រង់បានផ្លាស់ប្តូរបងប្រុសហើយ តើមែនទេ? ទ្រង់បាននាំជីវិតមក ហើយដកសេចក្តីស្លាប់ចេញ។ សេចក្តី សំអប់ត្រូវបាត់ទៅ ហើយសេចក្តីស្រឡាញ់ក៏បានចូលមក។ អូ! ភាពអមិត្ត និងសេចក្តីតស៊ូនឹងត្រូវដួលចុះ ហើយ ជីវិតថ្មីក៏បានចូលមក។ ចូរមើលទៅកាន់ពេលវេលាផ្សេងទៀត។ អូ! សេចក្តីអំណរនៃស្ថានសួគ៌នឹងស្រែកហ៊ោឡើង បងប្អូនជាទីស្រឡាញ់អើយ គ្មានផ្លូវណា ដែលអាចឲ្យខ្ញុំពន្យល់អំពីការនេះបានឡើយ។
94
សូមស្តាប់ ខ្ញុំនឹងបញ្ចប់សេចក្តីអធិប្បាយនេះនាពេលបន្តិចទៀតនេះ។ បើសិនជាបងប្អូនជឿលើទីបន្ទាល់ របស់ខ្ញុំ ថាខ្ញុំគឺជាបាវបំរើរបស់ព្រះគ្រីស្ទ ហើយខ្ញុំបានព្យាយាមបង្ហាញដល់លោកអ្នកពីអ្វីដែលព្រះគម្ពីរបានចែង ពីសេចក្តីដែលត្រឹមត្រូវ ហើយបើសិនជាពាក្យរបស់ខ្ញុំ បានធ្វើឲ្យពួកគេមានកំលាំងបន្តិចអំពីការនេះ ចូរមើលពីផល ផ្លែដែលបានបង្កើតឡើងចុះ។ ចូរមើល តើវាគឺអ្វីទៅ? នោះមិនមែនជាខ្ញុំឡើយ ដែលបាននិយាយអំពីការនេះ គឺជា ទ្រង់វិញ ដែលមានបន្ទូលទៅកាន់លោកអ្នកវិញ។ មិនមែនជាខ្ញុំឡើយ ដែលមើលឃើញការជាក់ស្តែងនេះ គឺជាទ្រង់ វិញដែលមានបន្ទូលទៅកាន់អ្នកវិញ។ ហើយក៏មិនមែនជាខ្ញុំដែលបានប្រោសឲ្យលោកអ្នកបានជាពីជម្ងឺ គឺជាទ្រង់ ដែលគង់នៅក្នុងខ្ញុំ ទ្រង់បានប្រោសឲ្យលោកអ្នកបានជាវិញ។ ខ្ញុំមិនស្គាល់ព្រះបន្ទូលទ្រង់នោះទេ ប៉ុន្តែ ទ្រង់ស្គាល់ គ្រប់ទាំងអស់វិញ។ មែនហើយ។ ហើយជាទេវតានៃព្រះដដែល កំពុងតែគង់នៅក្នុងព្រះវិហារនេះ។ អូ! ខ្ញុំស្រឡាញ់ ទ្រង់ណាស់។
95
តើមានបងប្អូនប៉ុន្មានអ្នកដែលចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ? ចូរបងប្អូនពិនិត្យពីជីវិតរបស់ខ្លួនឯងទៅ មើល។ តើមានបងប្អូនប៉ុន្មាននាក់មិនទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយតើមានបងប្អូនប៉ុន្មាននាក់ចង់ ទទួលបានព្រះវិញ្ញាណបរិសុទ្ធ? សូមបងប្អូនលើកដៃឡើង ហើយនិយាយថា “បងប្រុស Branham អើយ នៅក្នុង ជម្រៅចិត្តរបស់ខ្ញុំ គឺខ្ញុំចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធណាស់” សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់បងប្អូននៅ គ្រប់ទីកន្លែង។
តើមានបងប្អូនប៉ុន្មាននាក់ដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធហើយ តើបងប្អូនចង់ដូចជាមនុស្សបានធ្វើនៅ ក្នុងកិច្ចការ៤ដែរឬទេ ចូរនិយាយថា “អូ! ព្រះជាម្ចាស់អើយ សូមទ្រង់លូកព្រះហស្តមកប្រោសលោះទូលបង្គំផង ហើយសូមទ្រង់បង្ហាញសំគាល់ដល់ទូលបង្គំផង គឺជាការអស្ចារ្យនៅក្នុងព្រះនាមដ៏បរិសុទ្ធ គឺជាព្រះយេស៊ូវគ្រីស្ទ ហើយសូមទ្រង់ប្រទានសេចក្តីក្លាហាន និងសេចក្តីស្រឡាញ់ ព្រមទាំងបំពេញការថ្មីដល់ទូលបង្គំផង” សូមទ្រង់ ប្រទានដល់ទូលបង្គំផង។ សូមបងប្អូនបានឱនក្បាលចុះ អធិស្ឋានដោយចេញពីចិត្ត សូមបងប្អូនម្នាក់រក្សាបំណង ចិត្តនៅក្នុងចិត្តរបស់លោកអ្នកបងប្អូនចុះ។
96
ព្រះអម្ចាស់យេស៊ូវអើយ យើងខ្ញុំនឹងបញ្ចប់ការជួបប្រជុំគ្នានៅយប់នេះ បន្ទាប់ពីទូលបង្គំយើងខ្ញុំបានសិក្សា ព្រះបន្ទូលទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធ។ តើទ្រង់បានប្រទានពរ និងចាក់បង្ហូរចូលមកក្នុងចិត្តរបស់ទូលបង្គំដោយ ព្រះបន្ទូលរបស់ទ្រង់។ មានពួកអ្នកបំរើទ្រងជាច្រើន ដែលពួកគេគ្រប់គ្នាបានដើរនៅក្នុងជីវិត ដែលបានទទួលការ សាកល្បង និងបានឃើញព្រះអម្ចាស់ទ្រង់ល្អ។ ទូលបង្គំយើងខ្ញុំបានស្គាល់ថា ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីហើយ នោះគឺជាសេចក្តីសន្យារបស់ព្រះ។ ហើយជាជីវិតអស់កល្បដល់អ្នកដែលជឿដល់ទ្រង់។
ទូលបង្គំយើងខ្ញុំដឹង ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានបញ្ចូនមក។ ទ្រង់កំពុងតែគង់នៅក្នុងទូលបង្គំយើងខ្ញុំនាពេលសព្វថ្ងៃនេះ ដែលទ្រង់ជាព្រះគង់នៅលើទូលបងំ្គយើងខ្ញុំ នៅក្នុង បង្គោលភ្លើង។​ បន្ទាប់មក ទ្រង់បានដើរជាមួយទូលបង្គំយើងខ្ញុំ ដែលបានហៅថា អេម៉ាញូអែល “ព្រះដ៏គង់នៅជា មួយទូលបង្គំយើងខ្ញុំ” ហើយឥឡូវនេះ ទ្រង់គង់នៅក្នុងទូលបង្គំយើងខ្ញុំ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះ គង់នៅក្នុងទូលបង្គំយើងខ្ញុំ។ អូ! ព្រះយេស៊ូវទ្រង់មានបន្ទូលថា “នៅថ្ងៃនោះ អ្នករាល់គ្នានឹងបានដឹងថា ខ្ញុំនៅក្នុង ព្រះវរបិតា ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ អ្នកនឹងបានយល់នៅថ្ងៃនោះ ដោយព្រោះអ្នក រាល់ស្ថិតនៅក្នុងលោកីយដ៏ងងឹត។ ដ្បិតនៅថ្ងៃនោះ អ្នករាល់គ្នានឹងបានយល់”
97
ឱព្រះវរបិតាអើយ វាមិនទាន់ច្បាស់ល្អឥតខ្ជោះនោះទេ ដោយព្រោះទូលបង្គំយើងខ្ញុំគ្មានអ្វី ដើម្បីជឿបាន។ ដ្បិត គ្រប់កិច្ចរបស់ព្រះ ត្រូវបានគ្រប់គ្រងដោយសេចក្តីជំនឿ។ តាមរយៈសេចក្តីជំនឿនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដែលមានភស្តុតាងនៃព្រះវិញ្ញាណបរិសុទ្ធ ដែលទូលបង្គំយើងខ្ញុំបានដឹង ទូលបង្គំសូមអធិស្ឋាន ដល់ព្រលឹងដែល ស្រេកឃ្លានទាំងឡាយដែលនៅទីនេះ សូមឲ្យពួកគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធ។ គឺអស់អ្នកដែលមិនទាន់ មានព្រះវិញ្ញាណបរិសុទ្ធនៅឡើយ នោះពួកគេកំពុងតែស្រេកឃ្លានចង់បាន ដូចដែលទូលបង្គំបាននិយាយទៅកាន់ ពួកគ បែបដូចនេះថា “មានពរហើយអស់អ្នកដែលស្រេកឃ្លាន។ នោះគេនឹងបានបំពេញ” នេះគឺជាសេចក្តីសន្យា របស់ទ្រង់។ គឺទ្រង់នឹងប្រទានពរដល់អ្នកដែលស្រេកឃ្លានចង់បានទ្រង់។ គឺបងប្អូនទូលបង្គំយើងខ្ញុំរាល់គ្នានឹងបាន ព្រះពរ នៅពេលដែលទ្រង់មានបន្ទូលមកកាន់ពួកគេ។ ដ្បិតទ្រង់មានបន្ទូលថា “គ្មាននរណាមកឯខ្ញុំបានឡើយ លើកតែព្រះវរបិតាខ្ញុំនាំអ្នកនោះមកជាដំបូងសិន”
ឱព្រះជាម្ចាស់អើយ អស់បងប្អូនដែលមានវ័យចំណាស់នៅទីនេះ ពួកគេកំពុងតែលើកដៃរបស់ពួកគេឡើង។ អូ! ព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានកំលាំងដល់ទូលបង្គំផង។ គឺសូមទ្រង់ប្រទានអំណាចចេស្តា ដែលអាចឲ្យ ទូលបង្គំយើងខ្ញុំបានលើកដៃឡើងថ្វាយព្រះដ៏បរិសុទ្ធផង គឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ នោះទីសំគាល់និងការ អស្ចារ្យនឹងកើតមានឡើងដល់ទូលបង្គំយើងខ្ញុំ ហើយនឹងកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងការបំរើទ្រង់ គឺការ អស្ចារ្យនឹងកើតមានឡើង។ សូមទ្រង់ប្រទានសេចក្តីក្លាហាន និងសេចក្តីស្រឡាញ់ដល់ទូលបង្គំយើងខ្ញុំហាន និយាយទៅកាន់មនុស្សទាំងឡាយផង។ សូមទ្រង់គង់នៅជាមួយទូលបង្គំយើងខ្ញុំនៅគ្រប់ការទាំងអស់ ទូលបង្គំ យើងខ្ញុំទូលសូមនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
98
នៅយប់ស្អែក ឱព្រះជាម្ចាស់អើយ សូមព្រះវិញ្ញាណបរិសុទ្ធទ្រង់យាងមកដូចជាខ្យល់បក់យ៉ាងគំហុកនៅក្នុង អាគារនេះ គឺដូចជានៅថ្ងៃបុណ្យទី៥០ដែរ។ នោះគ្រឹះនឹងបានតាំងឡើង។ គ្រប់ការទាំងអស់នឹងត្រៀមរួចរាល់ហើយ សត្វគោត្រូវបានសំលាប់រួចហើយ។ ហើយសត្វចៀមក៏ត្រូវបានសំលាប់រួចរាល់ហើយដែរ។ រីឯតុវិញក៏បានត្រៀម រួចរាល់ហើយដែរ។ អូ! ព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានសេចក្តីអំណរនៃថ្ងៃបុណ្យទី៥០នៅយប់ស្អែកមកកាន់ ទូលបង្គំយើងខ្ញុំនៅក្នុងព្រះវិហារនេះផង ហើយសូមឲ្យព្រលឹងមនុស្សគ្រប់គ្នាបានបំពេញ ដោយជ្រមុជនៅក្នុងព្រះ វិញ្ញាណបរិសុទ្ធ។ ទូលបង្គំយើងខ្ញុំ អធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
...យើងរៀនបានការយ៉ាងច្រើន
យើងនឹងមានពិណដែលធ្វើឡើងដោយមាស
ប្រហែលជាមានខ្សែ១០០០ផង
យើងខ្ញុំនឹងច្រៀង ហើយរាំ
ថ្វាយកូនចៀមរហូតទាល់តែស្ងួតអស់ទាំងទឹកភ្នែក
យើងខ្ញុំនឹងមានសប្តាហ៍ដែលត្រឡប់មកផ្ទះវិញ
គឺនៅគ្រា១០០០ឆ្នាំដំបូង (អាម៉ែន!)
ព្រះលោហិតដ៏ថ្លៃវិសេសនៃព្រះរាជបុត្រានៃព្រះ
ទ្រង់បានលាងសំអាត និងរាប់ទូលបង្គំយើងខ្ញុំជាបរិសុទ្ធ
ឲ្យបានក្លាយជាមនុស្សដ៏អស្ចារ្យសម្រាប់ព្រះនាមរបស់ទ្រង់
ហើយពួកគេនៅត្រូវបានហៅថា “កូនក្រមុំ”
ដែលពួកមនុស្សបានស្អប់ និងប្រមាថមើលងាយផង
នៅថ្ងៃមួយព្រះយេហូវ៉ាទ្រង់នឹងនាំ
អ្នកដែលទ្រង់បានជ្រើសរើសចូលទៅក្នុងទ្វារ
ហើយអ្វីៗសុទ្ធតែថ្លៃវិសេស។