អំពី​តើព្រះ​វិញ្ញាណបរិសុទ្ធ?

Jeffersonville, Indiana, USA

59-1216

1
ការជួបប្រជុំនេះ​ត្រូវតែបានជាការប្រជុំដែលខុសពីគ្នាតាមអ្វីដែលយើងធ្លាប់ជាធម្មតា។​​ភាគច្រើន​​កាលណា​យើង​មកជួបប្រជុំគ្នានៅទីនេះ​វាជាកាប្រជុំមួយសម្រាប់ការប្រោសឲ្យជាដល់អ្នកឈឺ​​ហើយនិង​​សម្រាប់​តម្រូវ​ការ​ខាង​រូប​សាច់។​​ការគូសបញ្ជាក់ត្រូវបានគេលើកបង្ហាញឡើងដូចនោះ។​ប៉ុន្តែនៅយប់នេះ​យើង​បាន​ចាប់​ផ្ដើម​ការ​ប្រោស​ឲ្យ​រស់ឡើងវិញដល់ព្រលឹង​​និងវិញ្ញាណនៃមនុស្ស។
ទោះជាយ៉ាងណាក៏ដោយ​​បំណងព្រះហប្ញទ័យព្រះអម្ចាស់​​នាព្រឹកថ្ងៃអាទិត្យ​(នៅសាលារៀន​ថ្ងៃ​អាទិត្យ​​ព្រឹកថ្ងៃអាទិត្យ)​យើងនឹងអធិស្ឋានសម្រាប់អ្នកឈឺតាមខ្សែគន្លងនៃការប្រោសឲ្យជាសម្រាប់ព្រឹក​ថ្ងៃអាទិត្យ​តាម​ព្រះ​ទ័យ​ព្រះអម្ចាស់។​​ហើយរាល់យប់នៃសប្ដាហ៍ទាំងនេះ​យើងត្រូវប្រញាប់ប្រញាល់ប្រកាសដល់មនុស្សខាងក្រៅនូវ​បណ្ដាការសម្រាប់មនុស្សខាងព្រលឹងវិញ្ញាណ។
2
ពេលនេះ​យើងដឹងថា​​ពេលរូបកាយមួយត្រូវបានប្រោសឲ្យជា​​ការនោះ​ធ្វើឲ្យយើងរាល់គ្នាបានរីករាយឡើង​​ពី​ព្រោះ​យើងដឹងថា​​វាពិតជាបង្ហាញថា​​ព្រះ​របស់យើងប្រោសអ្នកជម្ងឺ។​ប៉ុន្តែ​​បុគ្គលឈឺនោះ​បើពួកគេរស់នៅបាន​យូរ​ល្មម​​នោះ​ប្រហែលជានឹងឈឺម្តងទៀត​​ប្រហែលជាឈឺដោយសារជម្ងឺដដែលដែលពួកគេបានទទួលការប្រោស​ឲ្យ​ជាមកនោះ។​​ហើយការនោះ​មិនបានដកយើងចេញការប្រោសឲ្យជាឡើយ។​​គ្រូពេទ្យនឹងឲ្យថ្នាំសម្រាប់ជម្ងឺរលាក​សួត​​ហើយអាចប្រហែលជា២ថ្ងៃក្រោយមក​​ពួកគេនឹងស្លាប់ដោយរោគរលាកសួតបន្ទាប់ពីគាត់បានប្រកាសថា​​អ្នក​ជម្ងឺបានសះ​ស្បើយហើយ។​​វាចាប់ផ្ដើមជាថ្មីម្ដង។​​ប៉ុន្តែ​​កាលដែលព្រលឹងនោះ​ត្រូវបានប្រោសឲ្យជាហើយ​​នោះ​អ្នក​រាល់​គ្នាមានជីវិតអស់កល្បជានិច្ច។
ហើយខ្ញុំជឿថា​​យើងការនៅជិតនឹងការយាងមកនៃព្រះ​អម្ចាស់យេស៊ូវ​​ដែលវាចាំបាច់ចំពោះ​យើងក្នុងការធ្វើគ្រប់
ការដែលយើងអាចនឹងធ្វើដើម្បីនឹងនាំយកគ្រប់ទាំងព្រលឹងចូលក្នុងនគរព្រះនិង​នាំនគរព្រះទៅកាន់មនុស្ស​​ដែល​យើង​ប្រហែលជាបានប្រោសដល់វិញ្ញាណយើង។​​ខ្ញុំជឿថារូបកាយនៃព្រះ​យេស៊ូវគឺជារូបកាយដែលមានរោគា​ជាង​គេ​បំផុត​​នេះជា​​ព្រះ​កាយ​​រូបកាយខាងព្រលឹងវិញ្ញាណនៃព្រះ​គ្រីស្ទនៅផែនដីមានរោគាច្រើនណាស់។
3
ហើយពេលនេះ​យើងនឹងមិនមានផែនការឃាត់ទប់អ្នករាល់គ្នាឲ្យនៅយូរពេកទេនៅយប់នេះ​ពីព្រោះ​នៅយប់​ដំបូង​យើងមិនមានបន្ទប់សម្រាប់ឲ្យមិត្តសម្លាញ់យើងអង្គុយទេ។​​យើងនៅក្នុងគម្រោងនៃការសាងសង់ព្រះ​វិហារ​មួយ​​មាន​​រោងឧបោសថ​នៅចំណែកដីទាំងនេះ​ឬនៅកន្លែងដែលព្រះ​អម្ចាស់នឹងនាំទៅ​​ប៉ុន្តែគឺតាមដែលយើងដឹង​​នៅទីនេះ។
ហើយពេលនេះ​យើងបានចែកការប្រជុំ​​នៅថ្ងៃពុធដល់ថ្ងៃអាទិត្យ។​​ប៉ុន្តែ​​បន្ទាប់មកនៅថ្ងៃអាទិត្យ​​វាកំពុងកៀក​នឹងថ្ងៃសម្រាកគ្រីស្មាស់​​តែគឺនៅគ្រប់វេលាណាដែលព្រះ​អម្ចាស់ទ្រង់ប្រាប់ឲ្យយើងឈប់។​​គឺជាពេលនោះ​ហើយ។​​យើង​មិនដឹងអ្វីថាលទ្ធផលនឹងបានជាយ៉ាងម៉េចទេ។​​ប៉ុន្តែការជឿថា​​អ្នកស្រុកនៅរោងឧបោសថនិងព្រះ​វិហារជាបង​ប្អូនស្រីរបស់យើង​​ដែលមានម្នាក់ក្នុងចំណោមជារោងឧបោសថបរិសុទ្ធនៅអ៊ុលទីកាដែលបងប្អូនយើង​Graham​Snelling​ជាគ្រូគង្វាល​​ហើយក្នុងប្រទេស​New​Albany​ដែលជាកន្លែងបងប្អូនយើង​“Junie”​Jackson​ជាគ្រូ​គង្វាល​​ហើយជាមួយគ្នានៅលើផ្លូវឯកទិសដែលបងប្អូនយើង​Ruddell​ជាគ្រូគង្វាល។​​យើង​(ហើយបណ្ដាក្រុម​ជំនុំ​ប្អូននៃរោងឧបោសថនេះ)...​យើងកំពុងព្យាយាមនាំមនុស្សរបស់យើងចូលក្នុងការប្រកបគ្នានឹងព្រះ​គ្រីស្ទ​​ដែលនោះ​ជាគោលបំណងរបស់យើងហើយ។ដូចនេះ​ខ្ញុំបានជ្រើសរើសមកអាននិងបង្រៀនសម្រាប់យប់នៅសប្ដាហ៍ក្រោយ...
4
នៅយប់នេះ​ខ្ញុំចង់អធិប្បាយពីប្រធានបទអំពីៈ​តើព្រះ​វិញ្ញាណបរិសុទ្ធជាអ្វី?​​ហើយយប់ថ្ងៃស្អែក​​ខ្ញុំចង់អធិប្បាយ​អំពីៈតើព្រះ​វិញ្ញាណត្រូវបានប្រទានមកសម្រាប់ធ្វើអ្វី?​​ហើយនៅយប់ថ្ងៃសុក្រ​(ហើយចំពោះ​អ្នកកត់ត្រា​ខ្ញុំមិនចង់​ឲ្យការនេះ​ត្រូវបានកត់ត្រាទុកទេនៅយប់ថ្ងៃសុក្រ)៖​​យើងខ្ញុំទទួលព្រះ​វិញ្ញាណបរិសុទ្ធដោយរបៀបណា​​ហើយខ្ញុំដឹង​វាខ្ញុំមានព្រះ​វិញ្ញាណតាំងពីណា?​​ហើយបន្ទាប់មក​​យើងគ្រាន់តែបណ្ដោយ...​ហើយឲ្យបានឃើញការដែលព្រះ​អម្ចាស់​​ទ្រង់នឹងនាំយើងសម្រាប់ថ្ងៃសៅរនិងថ្ងៃអាទិត្យ...​ហើយព្រឹកថ្ងៃសៅរ​​ការប្រោសឲ្យជា​​និងការងារ​ផ្សាយ​ដំណឹង​​ល្អ​ផ្សេងណាមួយទៀតសម្រាប់យប់ថ្ងៃអាទិត្យ។
ហើយពេលនេះ​យើងចង់ឲ្យគ្រប់គ្នាដឹងថា...​ហើយខ្ញុំដឹងថាម៉ាស៊ីនថតកំពុងដំណើរការក្នុងបន្ទប់ខាងក្រោយ​ហើយយើងចង់និយាយការនេះ៖​ពីព្រោះ​នៅក្នុងការប្រជុំដូចនេះ​ចំពោះ​ផ្នែកការផ្សាយដំណឹងល្អ​​យើងមាន​មនុស្ស​ខុស​ពីវិហារនិកាយផ្សេងៗដែលមានសេចក្ដីបង្រៀនក្នុងគោលជំនឿរបស់ពួកគេរៀងៗខ្លួន។ហើយការនោះ​មិន​ជា​ថ្វី​ទេ។​​ខ្ញុំមិនដែរចង់មានកំហុសក្នុងការសាបព្រោះ​សេចក្ដីជំលោះ​ក្នុងចំណោមពួកបងប្អូនឡើយ។​​ហើយក្រៅ​ពីក្នុង​ការ​ប្រ​ជុំ​​ខ្ញុំទើបតែអធិប្បាយស្ដីអំពីសេចក្ដីពិតនៃបទគម្ពីរទាក់ទងនឹងការផ្សាយដំណឹងល្អ​​អំពីអ្វីដែលបងប្អូន​ជា​អ្នក​ឧបត្ថម្ភ​ការ​ប្រជុំរបស់ខ្ញុំបានជឿជាក់។​​ប៉ុន្តែនៅក្នុងរោងឧបោសថ​​ខ្ញុំចង់និយាយអំពីអ្វីដែលយើងជឿ។​ដូច​នេះ​បើអ្នក​រាល់​គ្នា​មិ​នយល់ទេ​ខ្ញុំនឹងរីករាយណាស់ដោយមានសំបុត្រតូចមួយ​​ឬក៏កំណត់ត្រាណាមួយផ្សេងចេញ​ពីអ្នករាល់​គ្នា​សួរ​មក​កាន់​ខ្ញុំនូវសំនួរមួយពីមូលហេតុដែលយើងជឿដូច្នេះ។​ហើយខ្ញុំនឹងមានចិត្តអរណាស់ក្នុង​ការ​ព្យាយាមពន្យល់ឲ្យអ​ស់​តាម​ដែលខ្ញុំអាចធ្វើបាន។
5
អ្នករាល់គ្នាដឹងហើយថា​គ្រប់ព្រះវិហារ...​ប្រសិនបើអ្នករាល់គ្នាមិនមានគោលល​អ្នករាល់គ្នាមិនមែនក្រុមជំនុំ​ឡើយ​។​អ្នករាល់គ្នាត្រូវតែមានអ្វីមួយដែលអ្នករាល់គ្នាឈរតំណាងឲ្យ​គោលការខ្លះ​ដែលអ្នករាល់គ្នាកំពុងការតាម។
ហើយការធ្វេសប្រហែសនៃអ្វីមួយអាចជាការពាក់ព័ន្ធឬនិកាយរបស់បុគ្គលម្នាក់​​ប្រសិនបើបុគ្គលនោះ​បានកើតខាង​ឯព្រះវិញ្ញាណនៃព្រះ​នោះ​​ជាបងប្អូប្រុសឬជាបងប្អូនស្រីរបស់ខ្ញុំ​​ដោយមានគិតពី...​ទោះជា​យើងប្រហែលជាអាច​ខុស​​គ្នា​​នៅក្នុង​ការផ្សេងទៀតដូចជាទិសខាងកើតឆ្ងាយពីទិសខាងលិចយ៉ាងណាក្ដី​​ប៉ុន្តែយើងជាបងប្អូនគ្នា។ហើយ​​ខ្ញុំនឹង​មិន​ធ្វើអ្វីបានសោះ មានតែព្យាយាមជួយបងប្អូននោះដែលនៅជិតជាងយកល្អដើរទៅកាន់ព្រះគ្រីស្ទ បន្ទាប់​មក​ខ្ញុំជឿ​លើការ​ពិតខ្លះគ្រីស្ទានពិតនឹងធ្វើការដូចគ្នានឹងខ្ញុំដែរ។
6
ពេលនេះ​ខ្ញុំបានសូមរោងឧបោសថនេះ...​​ពេលនេះយើងមិនមែនកំពុងចូលទៅក្នុងរបស់នេះ​សម្រាប់តែការ​ជួបប្រជុំពន្យាពេលឲ្យបានយូរទេ។​​ខ្ញុំចង់ចូលទៅក្នុងរោងឧបោសថនេះ​​ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាបានដែរហើយ​បានសូមអ្នករាល់គ្នាដុតរាល់ស្ពានដែលនៅពីក្រោយអ្នករាល់គ្នា​​ហើយធ្វើឲ្យអំពើបាបទាំងអស់ត្រឡប់ជាសុចរិត​​ដែល​យើងកំពុងតែមកឯការនេះ​ដោយគ្រប់ការទាំងអស់ដែលមាននៅក្នុងចិត្តនិងជីវិតរបស់យើងរាល់គ្នា​។​​យើង​ត្រូវតែ​មក​ទី​នេះ​សម្រាប់ឲ្យគោលបំណងតែមួយគឺជាការត្រៀមព្រលឹងយើងឲ្យរួចស្រេចសម្រាប់ការយាងមកនៃ​ព្រះ​អម្ចាស់​​ហើយគឺមិនមែនសម្រាប់គោលបំណងណាផ្សេងទៀតឡើយ។​​ហើយដូចជាខ្ញុំបានថ្លែងនិងនិយាយហើយ​​ការនោះ​អាចពេលខ្លះ​​ខ្ញុំអាចបង្រៀនឬនិយាយអ្វីមួយដែលប្រហែលអាចជាការផ្ទុយគ្នានឹងអ្វីអ្នកមួយផ្សេង...​ជា​ផ្លូវ​ដែលពួក​គេ​ជឿ​តាម។​​ខ្ញុំមិនបានមកឲ្យបានវាទប្បដិវាទទេ​​អ្នករាល់គ្នាយល់ហើយ។​​ខ្ញុំមក...​យើងរាល់គ្នានៅទីនេះ​​ដើម្បី​ត្រៀម​ស្រេច​សម្រាប់ការយាងមករបស់ព្រះអម្ចាស់។
7
ហើយខ្ញុំគិតថា​​ក្រុមតូចនេះ...​​ខ្ញុំបានមកសួរសុខទុក្ខអ្នកបងប្អូននឹងខ្ញុំនៅទីនេះ​ដែលខ្ញុំស្គាល់ពីកន្លែងផ្សេងៗគ្នា​ហើយយើងរីករាយដោយបានស្គាល់ពួកគេ។​​ហើយឥតមានសង្ស័យសោះ​​ប៉ុន្តែជាអ្វីក្រៅពីអ្នកស្ដាប់ពីទីនោះ​មាន​អ្នកផ្សេងពីខាងក្រៅទីក្រុង​មកពីខាងក្រៅជុំវិញទីក្រុងដែលនៅជិតយើង។​​ហើយយើងរីករាយដោយមានអ្នករាល់
គ្នា​ហើយក៏អបអរអ្នករាល់គ្នាប្រសិនបើអ្នករាល់គ្នាស្រឡាញ់យើងខ្ញុំល្អល្មមនឹងមកឲ្យបានលឺការទាំងអស់នេះ​។​សូម​អ្នករាល់គ្នាទៅផ្ទះ​ដោយនាំយកទៅជាមួយ​បងប្អូ​នអើយ​​ជាសម្បត្តិដែលមានបំផុតដែលព្រះ​អាចបង្ហូរនៅក្នុងចិត្ត​អ្នក​រាល់​គ្នាគឺជាសេចក្ដីអធិស្ឋានរបស់ខ្ញុំ។
8
ហើយចំពោះរោងឧបោសថតូចមួយនេះ​​ដោយឃើញថា​​ខ្ញុំជឿថា​​គឺជាម្នាក់ក្នុងចំណោមមនុស្សល្អបំផុតដែល​ខ្ញុំ​ជឿ​ថា​​មាននៅលើផែនដីទៅឯរោងឧបោសថនេះ...​ខ្ញុំមិនដែលបាននិយាយថា​​គ្រប់គ្នាជាមនុស្សល្អបំផុតទេ​​ខ្ញុំបាន​និយាយថា​​មនុស្សល្អបំផុតខ្លះ​ដែលមាននៅលើផែនដីទៅឯរោងឧបោសថនេះ​។​​ប៉ុន្តែពីមួយថ្ងៃទៅថ្ងៃ​​ពីការចូលទៅ​ក្នុង​ការប្រជុំទៅការប្រជុំមួយ​​ខ្ញុំបានជួបតម្រូវការដ៏ធំមួយនៃរោងឧបោសថនេះ​​មានតម្រូវការដ៏ធំមួយនៅខាងក្នុង​​ហើយការនោះ​សម្រាប់ការបំពេញ​​ឬសម្រាប់ការញែកជាបរិសុទ្ធ​​ជីវិតកាន់តែជ្រៅជាងមុខ​​ដើរយ៉ាងកៀកកិតជាង​មុន​ជា​មួយនឹងព្រះ។​​ហើយខ្ញុំបានសន្យានឹងពួកគេថាត្រូវធ្វើការនេះ​​ត្រូវតែមានរាជសារនេះ​សម្រាប់ពួកគេ។​​ហើយ​យើង​ខ្ញុំរីករាយក្នុងនាំមកអ្នករាល់គ្នាចូលក្នុងការប្រកបនឹងយើងខ្ញុំដោយសារព្រះ​បន្ទូលនៃព្រះ​​ដូចជាយើងខ្ញុំបាន​បង្រៀន​និង​ព្យាយាមផ្ដល់ជូនហើយ។
ពេលនេះ​​៣រាត្រីដំបូងដែលយើងនឹងមិននិយាយអំពីប្រធានបទណាសម្រាប់យកមកអធិប្បាយបន្តទៀត​ឡើយ​​តែ​ជា​រាជសារមួយដែលត្រូវបង្រៀនចេញអំពីព្រះ​បន្ទូលនៃព្រះ។​​ហើយពេលនេះ...​សម្រាប់ខ្ញុំគឺនឹងមិនបាន​សូមអ្នក​ណា​ម្នាក់ធ្វើអ្វីណាមួយដោយខ្ញុំនឹងមិនធ្វើវាដោយខ្លួនឯងឡើយ។​​ហើយសប្តាហ៍នេះបានបញ្ចប់ប្រធានបទ​ កាវ៉ារី​​សម្រា​ប់​ខ្ញុំហើយ។​​ខ្ញុំបាននៅជិតនឹងបញ្ឈប់​​ពេលខ្ញុំនឹងដាក់ប្រធានបទនោះ​ទាល់តែខ្ញុំស្ទើតែរំជួលចិត្តយ៉ាង​​ខ្លាំង។​​ប៉ុន្តែ​​ខ្ញុំចុះចូលទាំងស្រុងនូវគ្រប់ទាំងបំណងនិងគ្រប់អ្វីៗដែលខ្ញុំដឹងពីព្រះ។
9
នាយប់ផ្សេងទៀតក្នុងពេលជិតហួសពាក់កណ្ដាលហើយ​ប្រពន្ធហើយនិងខ្ញុំ​បន្ទាប់ពីបានអង្គុយចុះ​និង​អធិស្ឋាន​ទូលទៅកាន់ព្រះ​អម្ខាស់តាមកំណត់ត្រាតូចមួយក្នុងបន្ទប់ខាងមុខរបស់យើងខ្ញុំដោយមានព្រះ​គម្ពីរបើក​ស្រេច​​នោះ​យើង​បានញែកខ្លួនជាបរិសុទ្ធជាថ្មីទៅកាន់ព្រះ​សម្រាប់ការថ្វាយបង្គំ​ដែលយើងនឹងចុះ​ចូលបំណងចិត្ត​របស់ខ្លួន​​ហើយ​នឹង​គ្រប់​យ៉ាង​​ទាំងគំនិតអវិជ្ជមាន​​ដើម្បីសម្រាប់បម្រើព្រះអម្ចាស់យេស៊ូវ។​​ហើយខ្ញុំបានជឿជាក់ថា​​នោះគឺឥ​រិ​យាបទ​របស់​អ្នករាល់គ្នាដែរ​​ដែលអ្នករាល់គ្នាបានធ្វើការដូចគ្នា។​បន្ទាប់មក​​កាលយើងកំពុងតែមកនាយប់​នេះ​យើង​កំពុងតែ​មក​ឯ​ដីបរិសុទ្ធ​ក្នុងចំណោមហ្វូងមនុស្សមួយដែលកំពុងតែអធិស្ឋាន​​ហើយនិងតម​​និងកំពុងផ្ថុំ​ឡើងសារជាថ្មី​​ក៏បាន​ត្រៀម​រូចស្រចដើម្បីទទួលអ្វីមួយពីព្រះ។​​ហើយខ្ញុំដឹងថាអ្នកណាដែលនឹងមកដោយឃ្លាន​នោះ​នឹងមិន​ទៅវិញ​ដោយ​
ឃ្លាន​ឡើងប៉ុន្តែព្រះនឹងចំអែតដោយនំបុ័ងជីវិត។
ពេលនេះ​មុនពេលយើងអានចេញពីគម្ពីរបរិសុទ្ធរបស់ទ្រង់​​ចូរឲ្យយើងអោនក្បាលអស់ពេលបន្តិចដើម្បីអធិស្ឋាន។
10
ព្រះអម្ចាស់អើយ​​នៅយប់នេះ​មានអ្នកមកអធិស្ឋាននៅកន្លែងនេះ។​​មានអ្នកអធិស្ឋាន...​ចំរៀងពីស៊ីយ៉ូនបាន​ច្រៀងឡើងហើយ​​ដោយកូនតូចរបស់ទ្រង់។​​ចិត្តពួកគេបានលើកឡើង​​ហើយយើងខ្ញុំបានមកទីនេះ​ដើម្បីឲ្យខ្លួន​ញែក​​ជា​បរិសុទ្ធថ្វាយចំពោះ​ព្រះ​អង្គហើយនឹងថ្វាយបង្គំទ្រង់ពីជម្រៅចិត្តនៃទូលបង្គំយើងខ្ញុំ។​ហើយទូលបង្គំយើង​ខ្ញុំ​អំពាវនាវ​ដល់អនុស្សាវរីយ៍​ព្រះ​អម្ចាស់អើយ​​ដែលទ្រង់បានមានបន្ទូលក្នុងការទ្រង់បានគង់ចុះនៅលើភ្នំដើម្បី​បង្រៀន​សិស្ស​ទ្រង់​“មាន​ពរ​ហើយអស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្តី​សុចរិត​​ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត” ទ្រង់​បានសន្យាហើយ​​ព្រះអម្ចាស់អើយ។
យប់នេះទូលបង្គំយើងខ្ញុំមកដោយបានបើកចិត្ត​​ទូលបង្គំយើងខ្ញុំមកដោយស្រេកនិងឃ្លាន​​ហើយទូលបង្គំយើង​ខ្ញុំដឹងថា​​ទ្រង់នឹងរក្សាការសេចក្ដីសន្យារបស់ទ្រង់។
កាលទូលបង្គំយើងខ្ញុំខ្នះ​ខ្នែងបើកទំព័រព្រះ​គម្ពីរបរិសុទ្ធដើម្បីអានតាមមាតិការ​​សូមឲ្យព្រះវិញ្ញាណបរិសុទ្ធ​នាំ​ដល់​គ្រប់​ទាំងចិត្តមនុស្ស។​​ហើយឲ្យគ្រាប់ពូជបានធ្លាក់ចុះចូលជ្រៅផង​​ឲ្យមានជំនឿច្រើនឡើង​​ដែលនឹងនាំយក​គ្រប់​ទាំង​សេច​ក្ដីសន្យាដែលព្រះ​បន្ទូលបានសន្យាហើយ។​​សូមទ្រង់ស្ដាប់ទូលបង្គំយើងខ្ញុំ​​ព្រះអម្ចាស់អើយ​​ហើយ​សម្អាត​ទូល​បង្គំយើងខ្ញុំទាំងល្បងលចុះ។​​ប្រសិនបើមានការមិនស្អាតណាក្នុងទូលបង្គំយើងខ្ញុំ​​ព្រះអម្ចាស់អើយ​​គឺជា​អំពើបាន​មិន​ទាន់​សារភាពលុនតួនៅឡើយ​​គឺសេចក្ដីណាដែលមិនត្រឹមត្រូវ​​នោះព្រះអម្ចាស់អើយ​​សូមបើក​សម្ដែង​ការ​នោះឥឡូវ។​​ទូល​បង្គំយើងខ្ញុំនឹងដើរដោយទៀងត្រង់ហើយនឹងលន់តួ​​ដ្បិតទូលបង្គំយើងខ្ញុំទទួលស្គាល់ថាទូល​បង្គំ​យើងខ្ញុំ​កំពុង​រស់​នៅក្នុងស្រមោលនៃការយាងមកនៃព្រះ​អម្ចាស់យេស៊ូវ។​​ព្រះអម្ចាស់អើយ​​ហើយ​ទូល​បង្គំ​យើង​ខ្ញុំ​បានមកក្នុង​ស្រ​មោល​នៃសេចក្ដីយុត្តិធម៌របស់ព្រះនាយប់នេះ​ហើយទូល​បង្គំ​យើង​ខ្ញុំសូមអធិស្ឋានជាថ្មី​​សូម​ការ​ញែកជាបរិសុទ្ធនិង​បំ​ពេញ​ដោយព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតទូល​បង្គំ​យើង​ខ្ញុំ។
ការឃើញភ្លើងឆេះសារថ្មីចាប់ផ្ដើមស្រអាប់ហើយ​​ចូរអនុញ្ញាណឲ្យទូល​បង្គំ​យើង​ខ្ញុំបោះឈើលោកិយទៅ​ដើម្បីឲ្យវាអាចនឹងបង្កាត់ភ្លើងសារជាថ្មី ដែលចិត្តរបស់ទូល​បង្គំ​យើង​ខ្ញុំនឹងបានពេញដោយខ្លាំងក្លាឡើង។សូមសំ​អាត​ទូល​បង្គំ​យើង​ខ្ញុំ ព្រះអម្ចាស់អើយ តាមព្រះបន្ទូលដ៏ពិសេសរបស់ទ្រង់និងព្រះលោហិតទ្រង់ផង ហើយនិងព្រះ​គុណ​ទ្រង់ដែលទូល​បង្គំ​យើង​ខ្ញុំទទូចសូមហើយគ្រប់ការទាំងអស់អរព្រះគុណនិងសរសើរទ្រង់នឹងបានជារបស់គេ។ចូរ​ដកយកសេចក្ដីប្រកាន់ពូជសាសន៍ពីចិត្តទូល​បង្គំ​យើង​ខ្ញុំចេញសូមសម្អាតទូល​បង្គំ​យើង​ខ្ញុំ ព្រះអម្ចាស់អើយ។សូម​ប្រ​ទាន​ទូល​បង្គំ​យើង​ខ្ញុំឲ្យមានចិត្តស្អាត និងសម្អាតដៃ សម្អាតគំនិតដែលទូល​បង្គំ​យើង​ខ្ញុំអាចនឹងចូលមកឯ​បល្ល័ង្ក​របស់​ព្រះ​អង្គ​រៀងរាល់យប់ដោយមានចិត្តអំណរនិងបានពេញដោយព្រះវិញ្ញាណទ្រង់។ទូល​បង្គំ​យើង​ខ្ញុំ​សូម​​ការនេះ​ដោយ​នូវ​ព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
11
ឥឡូវនេះខ្ញុំចង់អានព្រះបន្ទូល។​​កាលខ្ញុំសូមឲ្យអ្នករាល់គ្នាយកព្រះគម្ពីររបស់អ្នករាល់គ្នាមក​​ខ្មៅដៃអ្នករាល់គ្នា​ក្រដាសអ្នករាល់គ្នាសម្រាប់កត់ត្រាគម្ពីរ​​ប្រសិនបើអ្នករាល់គ្នាមានចិត្តដូច្នេះមែន​​នោះនឹងល្អមែនទែន។​​ហើយកាល​កំពុងបើគម្ពីរកិច្ចការជំពូកទី៧ដើម្បីចាប់ផ្ដើមជាមួយ... ដើម្បីឆ្លើយនឹងសំនួរ... ឬក៏ដើម្បីចាប់ផ្ដើមក្នុងការឆ្លើយសំនួរ“តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?”
មិនមានអ្វីដែលនឹងយកឈ្នះសាតាំងបានទេ​​មិនមាននៅផែនដីដែលមិនធ្លាប់បានយកឈ្នះ​សាតាំងដូចជា​ព្រះ​បន្ទូលបានឈ្នះនោះឡើយ។​​ព្រះយេស៊ូវបានប្រើព្រះបន្ទូលក្នុងមហាសង្គ្រាមរបស់ទ្រង់ព្រះអង្គមានបន្ទូលថា “ត្បិត​មានសេចក្ដីចែងទុកមកថា...”
12
ហើយកាលពីពីរបីថ្ងៃនាព្រឹកមិញ​​កាលខ្ញុំកំពុងស្ដាប់ការផ្សាយតាមវិទ្យុដែលហាក់ដូចជាចង់ប្រាប់ពីការបង្ក​បង្កើត​ដែលគ្រាន់តែចេញពីផែសខ្លះផ្ទះរួមគ្នា​​ហើយមានជាតិហ្វូហ្វាតខ្លះផង​​និងមានជាតិគីមីនៃផែនដីខ្លះ​​និងមាន​ពន្លឺ​ព្រះអាទិត្យក្ដៅល្មមបានបង្កើតជីវាណូនៃជីវិត​ហើយនាំចេញជាជីវិត...​គួរឲ្យអស់សំណើច​​ពេលពន្លឺព្រះអាទិត្យ​នឹង​សំ​ឡាប់ជីវាណូជីវិតណាមួយ។​​ហាលជីវាណូជីវិតក្រោមពន្លឺថ្ងៃ​​វានឹងសំឡាប់ជាមួយរំពេច។​​ហើយមិនមានរឿង​អ្វីយ៉ាង​នេះទេ​​តែសាតាំងដែលកំពុងព្យាយាមវាយទម្លុះ​ការនេះមកលើខ្ញុំ...​ហើយបន្ទាប់មកខ្ញុំបានយកកូនតូចរបស់​ខ្ញុំ​​រេបេកា​ទៅ​សាលារៀនកាលព្រឹកមិញ​​ហើយនៅតាមផ្លូវត្រឡប់មកវិញ​​ខ្ញុំបានចាប់ផ្ដើមបើកវិទ្យុម្តងទៀត​​ហើយខ្ញុំ​គិតថា​ខ្ញុំ​ចូល​ទៅក្នុងការនោះម្តងទៀត ដូចនេះខ្ញុំក៏បិទវាវិញ។
ហើយបន្ដឡើងមកផ្លូវ​​សាតាំងនិយាយមកខ្ញុំ​​វានិយាយថា​“តើអ្នកឯងស្គាល់មនុស្សនេះ​​ដែលអ្នកឯងហៅថា​ព្រះយេស៊ូវគ្រាន់តែដូចជាមនុស្សម្នាក់​​ដែលថ្ងៃមួយក្នុងថ្ងៃរបស់ទ្រង់​​ដូចជា​​ប៊ីលលី​​ហ្ក្រាហាំ​​ឬ​​អូរ៉ាល់​​រ៉ូបឺតទេ?​​គាត់​គ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ​​ដែលពួកគេចាប់ផ្ដើមមានមនុស្សពីរបីនាក់ដើរតាមដើម្បីប្រមូលពួកគេឲ្យនៅ​ជុំវិញ​ហើយ​​ឲ្យនិយាយថា​​”ទ្រង់ជាមនុស្សអស្ចារ្យ។“​​ហើយបន្ទាប់ពីនោះមក​​ទ្រង់កាលកំពុងដែលទ្រង់ត្រឡប់ជា​ប្រសើរ​ឡើង​​ហើយនោះ​ទ្រង់ក៏ក្លាយជាព្រះដល់ពួកគេ។​​ហើយពេលនេះ​វាត្រូវបានខ្ចាត់ខ្ចាយពេញពាសលើពិភព​លោកចាប់​តាំងពី​ពេលដែលទ្រង់បានសុគត់ម្ល៉េះ​គឺយ៉ាងនោះឯង។”
13
ខ្ញុំបានគិតហើយ​“ឯងជាអ្នកកុហកអីទេ”​​ហើយបន្ទាប់មកខ្ញុំបានត្រឡប់មកវិញកាត់តាមផ្លូវហ្ក្រាហាំ​​ខ្ញុំបាននិ​យាយថា​“សាតាំងងើយ​​ឯងកំពុងនិយាយមកកាន់សម្បជញ្ញរបស់យើង យើងចង់សួរឯងការខ្លះ៖​តើជាអ្នកណា​ដែលពួក​គេហោរា​ហេព្រើរបានថ្លែងទុកថានឹងយាងមក?​​តើអ្នកណាជាព្រះម៊ែស៊ីរើសតាំង?​​តើមានអ្វីលើមនុស្ស​ដែល​ដឹងពីទ្រង់មុន​​ហើយបាននិយាយពីព្រះ​ជន្មរបស់ទ្រង់ពីរពាន់ឆ្នាំមុនដែលទ្រង់បានគង់នៅទីនេះ?​​តើជាអ្នក​ណាដែ​ល​ត្រូវ​បានប្រាប់ទុកជាមុនតាមគម្ពីរ”​​ហើយកាលត្រង់យាងម​​ពួកគេបាននិយាយ​“ព្រះអង្គមានគ្នាច្រើន​គេ​ចោទ​​ថា​ជាអ្នករំលងច្បាប់​​ហើយទ្រង់ជាអ្នកសម្រេចមែន​​ទ្រង់ជាអ្នករងរបួសដោយព្រើរសេចក្ដីរំលងរបស់យើង​​ហើយ​ទ្រង់​ត្រូវ​រង​​ជា​អ្នកធ្វើផ្នូរជាមួយនឹងអ្នកមាន​​ប៉ុន្តែទ្រងរស់ឡើងវិញនៅថ្ងៃទីបី​​ហើយមានបានរស់វិញ។​​ហើយ​បន្ទាប់​មក​ទ្រង់​បាន​សន្យាពីព្រះ​វិញ្ញាណបរិសុទ្ធ​​ហើយខ្ញុំបានទទួលហើយ​​ដូចនេះ​អ្នករាល់គ្នាក៏ប្រហែលជាអាចនឹ​ង​ធ្វើអ្វីមួយផ្សេង​​ពី​ព្រោះ​មានសេចក្ដីចែងទុកមកក្នុងព្រះ​បន្ទូលថា​​ហើយគ្រប់ទាំងព្រះបន្ទូលគឹពិតត្រង់។”​​នោះវាក៏​ចាក​ចេញទៅ។​​គ្រាន់​​តែឲ្យព្រះ​បន្ទូលទៅវា​​ដែលធ្វើការនោះ។វាមិនអាចទប់ទល់នឹងព្រះ​បន្ទូលបានទេ​​ដ្បិតវាត្រូវរំ​លឹក។​​ចូរ​ចាប់​ផ្ដើម​អាន​នៅយប់នេះ​ក្នុងជំពូកទី៧ក្នុងគម្ពីរកិច្ចការ។​​ហើយសម្ដេចសង្ឃ​​បានថ្លែងថា​​តើការទាំងនេះដូច្នេះឬ?​​ហើយវានិយាយថា ពួកបងប្អូន​​និងឪពុករាល់គ្នាអើយ​​ចូរស្ដាប់​​ព្រះនៃសិរីល្អបានលេចមកហើយដល់ឪពុកយើងរាល់​គ្នា​គឺ​អ័ប្រាហាំកាលគាត់នៅក្នុងតំបន់មេសូប៉ូតាមេ​​មុនពេលគាត់តាំងលំនៅនៅខារ៉ាន​​ហើយមានបន្ទូលទៅដល់គាត់ថា​ចូរ​ឯង​ចេញ​ពី​ស្រុក​ពី​ញាតិសន្តាន​និង​ពី​ផ្ទះ​ឪពុក​ឯង​​ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯងចុះ​នោះគាត់ក៏ចេញពីទឹកដីខាល់ដេ​​ហើយបានតាំងលំនៅនៅក្នុងខារ៉ានវិញៈ​​ហើយពីពេលនោះមក​​កាលឪពុកគាត់​បាន​ស្លាប់​ហើយ​​ទ្រង់បាននាំគាត់​មកទឹកដីនេះ​ជាកន្លែងដែលអ្នករាល់គ្នាបាននៅឥឡូវនេះ។​ហើយ​ទ្រង់មិនបានប្រទានមរតកអ្វីដល់គាត់សោះ​គ្មានសោះ​មិនមានច្រើនទេដូចដែលគាត់បានដាក់ជើងជាន់ទេៈ​តែទ្រង់បានសន្យានឹងគាត់ថានឹងប្រទានដល់គាត់នូវ​សម្បត្តិជាច្រើន​​ហើយនិងដល់ពូជរបស់គាត់ដែរពេលដែល​គាត់​មិន​ទាន់កូននៅឡើយផង។.
..ព្រះបានមានបន្ទូលថាចូរ​ដឹង​ជា​ប្រាកដ​ថា ពូជ​ឯង​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដទៃ​នៅ​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​របស់​ផង​ខ្លួនហើយ​ត្រូវ​បំរើ​ពួក​ស្រុក​នោះ ដែល​គេ​នឹង​សង្កត់សង្កិន​ឯង​អស់​រវាង​៤០០​ឆ្នាំ។
១៤ តែ​អញ​នឹង​ជំនុំជំរះ​សាសន៍​ដែល​ឯង​ត្រូវ​បំរើ​នោះ រួច​ពី​នោះ​មកពូជ​ឯង​នឹង​ចេញ​មក​ទាំង​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន​ហើយ​នឹងបម្រើ​អញក្នុងស្រុកនេះវិញ។ហើយទ្រង់បានប្រទានការតាំងសញ្ញានៃការកាត់ស្បែកៈ នោះអ័ប្រាហាំជា​ព្ធយុកោរ​ដល់អីសាក់​ហើយបានកាត់​ស្បែក​អ៊ី​សាក់នៅថ្ងៃទី៨ ហើយអ៊ីសាក់ជាព្ធយុកោរនៃយ៉ាកុបយ៉ាកុបជាឭយុកោរដល់បេត្តេយ្យកាទាំង១២។
14
ស្ថិតនៅកន្លែងនេះ​យើងចង់ខិតឲ្យជិតដល់ប្រធានបទ​(ដែលខ្ញុំគិតថាជាប្រធានបទប្រសើរជាងនៅថ្ងៃនេះ)​អំពី​តើព្រះ​វិញ្ញាណបរិសុទ្ធ?​​តើជាអ្វី?​​ហើយពេលនេះ​ហេតុផលដែលខ្ញុំបានយកប្រធានបទទាំងអស់នេះ​តាមលំដាប់​ដូចនេះ៖​អ្នក​រាល់​គ្នាមិនអាចមកទទួលព្រះ​វិញ្ញាណបរិសុទ្ធបានទេ​​ទាល់តែអ្នក​រាល់​គ្នាជឿថា​​វាប្រទានមកដល់អ្នក​រាល់​គ្នា​​ហើយសម្រាប់អ្នក​រាល់​គ្នា។បន្ទាប់មក​​អ្នករាល់គ្នាមិនអាចដឹងថាតើអ្នករាល់គ្នាបានទទួលឬក៏មិនទាន់ទេ​​ទា​ល់​តែ​អ្នក​រាល់​គ្នាដឹងពីលទ្ធផលយ៉ាងម៉េច។​​ដូចនេះ​ប្រសិនបើស្គាល់ថាវាជាអ្វី​​ហើយជាសម្រាប់អ្នកណា​​ហើយវា​នាំ​មក​នូវសកម្មភាពអ្វី​​វាមកពេលណា​​នោះអ្នករាល់គ្នានឹងដឹងថាអ្នករាល់គ្នាបានទទួលអ្វីនៅពេលណា​​សូមយល់​ចុះ។​នោះ​គ្រាន់តែទើបហ្នឹងចាប់ផ្ដើមវាទេ។
15
គឺដូចជាខ្ញុំកំពុងនិយាយនឹង​Jeffries​នៅថ្ងៃនេះ។​​ហើយគាត់បាននិយាយថា​“ខ្ញុំចង់មកឯការប្រជុំនាយប់នេះ​ប៉ុន្តែខ្ញុំនឹងទៅដល់នាយប់ស្អែកវិញ”​​គាត់មិនដឹងថាការប្រជុំដំណើរការយ៉ាងម៉េចទេ​​ពីព្រោះយើងមិនបានប្រកាស​នៅ​ទី​នេះ​ឡើយ។​​បងប្អូនយើងខ្លះ...​គឺ​Leo​​និងពួកគេបានសរសេរសំបុត្រទៅកាន់មិត្តរបស់យើងខ្លះ​ហើយបាន​ប្រាប់​ពួក​គេ​​ឲ្យចេញពីទីក្រុង។​​បាទ​​ពីព្រោះយើងមិនមានបន្ទប់...
ពេលនេះ​ខ្ញុំបាននិយាយថា​“Brother​Jeffries​បើសិនជាអ្នកបានផ្ញើមកខ្ញុំឲ្យបានបំភ្លឺអណ្តូងប្រេងមួយរបស់​​អ្នក​​ហើយខ្ញុំមិនបានដឹងអ្វីអំពីវាសោះ​ហើយខ្ញុំប្រហែលអាចនឹងធ្វើឲ្យវាផ្ទុះឡើងបាន។​​ខ្ញុំអាចនឹងបើកដោយប្រើ​ខុស​សោរ​​ឬបញ្ឆេះខុសម៉ាស៊ីន។​​ខ្ញុំត្រូវតែដឹងពីរបៀបធ្វើវាយ៉ាងម៉េចមុនពេលខ្ញុំបើកវាឡើង។”​​ហើយនោះជាវិធី​ទទួលព្រះវិញ្ញាណបរិសុទ្ធ​​អ្នក​រាល់​គ្នាត្រូវតែដឹងថាអ្នក​រាល់​គ្នាកំពុងតែមកដើម្បីអ្វី​​ហើយត្រូវទទួលដោយរបៀប​ណា​​ហើយត្រូវដឹងនោះជាអ្វី។
16
ពេលនេះ​កន្លែងទីមួយ​​គឺព្រះវិញ្ញាណបរិសុទ្ធត្រូវសន្យារួចហើយ។​​យើងអាចនឹងចំណាយពេល១០សប្តាហ៍​ហើយ​មិ​​នដែល...​រំលងមួយជ្រុងនៃប្រធាននេះ​ឡើយៈព្រះវិញ្ញាណបរិសុទ្ធជាអ្វី។​​តែការដំបូង​​ខ្ញុំចង់ឲ្យដល់កៀកប្រ​ធាន​ល្មមដើម្បីនឹងឲ្យអនុចំណងជើងគោលប្រធានបទរាល់យប់និមួយៗ​​បន្ទាប់មកឃើញតាមយប់ជាបន្ដបន្ទាប់បើ​សិន​ជាមានសំនួរ។
តើមានប៉ុន្មាននាក់នៅទីនេះ​ដែលមិនទទួលព្រះវិញ្ញាណបរិសុទ្ធ​​តែបានទទួលការជ្រមុជដោយព្រះ​វិញ្ញាណបរិសុទ្ធ​សូមលើកដៃឡើង។​​អ្នក​រាល់​គ្នាដឹងថាខ្លួនមិនទាន់បានទេ...​ចូរគ្រាន់តែមើលដៃទាំងនោះ។
ពេលនេះ​ខ្ញុំចង់និយាយអំពីព្រះ​វិញ្ញាណបរិសុទ្ធក្នុងភាពជាសញ្ញាសំគាល់​​ដ្បិតជាព្រះ​វិញ្ញាណបរិសុទ្ធជាទីសំ​គាល់។​​យើងទទួលស្គាល់ថាគ្រប់ទាំងសេចក្ដីសន្យាបានប្រទានមកដល់យើងដោយសារ...​អ័ប្រាហាំជាបិតានៃសេច​ក្ដីសន្យាពីព្រោះព្រះទ្រង់បានប្រទានសេចក្ដីសន្យាដល់អ័ប្រាហាំនិងដល់ពូជលោកដែរជាបន្ទាប់ផង។​​សេចក្ដីសន្យា​ត្រូវបានធ្វើឡើងដល់អ័ប្រាហាំហើយនិងពូជលោក។​​ហើយសេចក្ដីសន្យានេះ​គឺសម្រាប់ដល់អ្នកមានការតាំងសញ្ញា។
17
ពេលនេះ​មានភាពខុសគ្នាដ៏ល្វឹងល្វើយមួយរវាងគ្រីស្ទាននិងគ្រីស្ទានមានពេញដោយព្រះ​វិញ្ញាណបរិសុទ្ធ។​​ហើយពេលនេះ​យើងនឹងទទួលការនេះ​ពីបទគម្ពីរហើយកន្លែងដែលមានវាជាក់លាក់ក្នុងបទគម្ពីរ។​​កន្លែងទីមួយ​​មាន​គ្រីស្ទាន​មានជំនាញជាគ្រីស្ទាន។​​ប៉ុន្តែបើគ្រីស្ទាននេះ​មិនទាន់បានពេលដោយព្រះ​វិញ្ញាណបរិសុទ្ធ​​គេគ្រាន់​តែ​ជានៅក្នុងដំណើរនៃការក្លាយជាគ្រីស្ទានប៉ុណ្ណោះ​សូមយល់ចុះ។​​គាត់ជាគ្រីស្ទានមានជំនាញខាងជឿ​​គាត់កំពុង​មាន​ធ្វើការងារចំពោះព្រះវិញ្ញាណបរិសុទ្ធ​​ប៉ុន្តែព្រះ​មិនទាន់បានប្រទានដល់គាត់នូវព្រះ​វិញ្ញាណបរិសុទ្ធរបស់​ទ្រ​ង់​នៅឡើ​យ​ទេ។​​គាត់មិនទាន់បានទៅដល់គោលដៅជាមួយព្រះ​នៅឡើយ​​ដែលព្រះ​បានទទួលស្គាលនោះ​ទេ។
18
ពីព្រោះថា​​ព្រះ​បានធ្វើការតាំងសញ្ញាជាមួយអ័ប្រាហាំបន្ទាប់ពីទ្រង់បានហៅអ័ប្រាហាំ​​ដែលជា​ប្រភេតនៃការ​ត្រាស់​​ហៅ​មួយបែបដល់​អ្នកជឿសព្វថ្ងៃនេះ...​ទ្រង់បានហៅអ័ប្រាហាំ​​ហើយអ័ប្រាហាំបានចេញពីស្រុករបស់គាត់​ហើយ​បាន​ចូលទៅទឹកដៃដទៃដើម្បីតាំងលំនៅរស់នៅជាមួយនឹងអ្នកមិនមែនស្រុកខ្លួន។​​ហើយនោះ​ជាបែបដែល​ព្រះទ្រង់ត្រាស់ហៅមនុស្សម្នាក់ឲ្យឈប់មានភាពកំណាញ់អាក្រក់របស់ខ្លួន​​ឲ្យប្រែចិត្តពីអំពើបាបរបស់ខ្លួន។​​នោះ​គា​ត់​បានប្ដូរចេញពីចំណោមមនុស្សដែលគាត់នៅជាមួយ​​មករស់នៅក្នុងចំណោមមនុស្សថ្វីមួយ​​ក្នុងចំណោមម​នុស្ស​បែប​ថ្មី។​​ហើយនោះ​បន្ទាប់មកព្រះ​បានរកឃើញអ័ប្រាហាំថាជាស្មោះ​ត្រង់នឹងសេចក្ដីសន្យាដែលព្រះ​ទ្រង់បាន​​ប្រទាន​ដល់​គាត់​(ដែលគាត់នឹងមានកូន​​ហើយតាមរយៈកូននេះ​គ្រប់មនុស្សលោកនឹងបានពរ)​នោះព្រះទ្រង់បាន​បញ្ជាក់​សេចក្ដី​ជំនឿរបស់គាត់ដោយប្រទានដល់គាត់នូវទីសំគាល់មួយ​​ហើយទីសំគាល់នោះជាការកាត់ស្បែក។​​ការ​កាត់​ស្បែក​ជាគំរូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ។
បណ្ដាខគម្ពីរបន្ទាប់នៃជំពូកនេះ​ដែលយើងទើបតែបានអាននោះ​(ប្រសិនបើអ្នករាល់គ្នាចង់យកចេញ)​...​នៅ​ក្នុង...​លោកស្ទេផានបាននិយាយនៅខទី៥១​(កិច្ចការ៤)​“ឱ​ពួក​មនុស្ស​ក្បាល​រឹង​​ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ​​អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹងនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា​​នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ”
19
ការកាត់ស្បែកជាគំរូនៃព្រះវិញ្ញាណបរិសុទ្ធ។​​ហើយព្រះ​បានប្រទានដល់លោកអ័ប្រាហាំនូវទីសំគាល់​ជាការ​កាត់​​ស្បែកបន្ទាប់ពីគាត់បានទទួលព្រះ​ជាម្ចាស់តាមសេចក្ដីសន្យារបស់ទ្រង់ហើយបានដើរចេញទៅចូលក្នុងស្រុក​ដទៃ​​ចូរ​យល់ចុះ។​​វាជាទីសំគាល់មួយ។​​ហើយគ្រប់ទាំងកូនចៅរបស់គាត់និងពូជក្រោយលោក​​គួរមានទីសំគាល់ក្នុង​សាច់​ឈាម​​របស់ពួកគេ​​ពីព្រោះវាជាការសំគាល់មួយ។​​វាត្រូវតែញែកពួកគេចេញពីមនុស្សផ្សេងទាំងអស់​​នេះទីសំ​គាល់​នៃ​ការកាត់ស្បែកនេះ។​​ហើយនោះជាអ្វីដែលព្រះ​ទ្រង់ប្រើនៅសព្វថ្ងៃនេះ។​​វាគឺជាទីសំគាល់នៃការកាត់ស្បែក​នៃចិត្ត​​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​​ដែលធ្វើឲ្យក្រុមជំនុំរបស់ព្រះ​ជាក្រុមជំនុំញែកដាច់ពីគ្រប់ទាំងគោលជំនឿ​​ពីសេចក្ដី​ជំនឿ​និង​ក្រុម​និ​កាយ។​​ពួកគេនៅក្នុងគ្រប់ប្រភេទនិកាយ​​ប៉ុន្តែពួកគេជាមនុស្សញែកដាក់ដោយឡែក។
20
ឲ្យខ្ញុំនិយាយពីមនុស្សបុរសម្នាក់បានពីរនាទី​​ខ្ញុំអាចប្រាប់អ្នករាល់គ្នាថាតើគាត់បានទទួលព្រះ​វិញ្ញាណឬមិន​ទាន់។​ដូចនេះ​អ្នករាល់គ្នាក៏អាចដែរ។​​វាញែកពួកគេចេញពីគ្នា​​វាជាគ្រឿងសំគាល់មួយ​​វាជាទីសំគាល់មួយ។​​ហើយ​ព្រះ​វិញ្ញាណបរិសុទ្ធជាទីសំគាល់មួយ។​​ក្មេងណាដែលបានបដិសេធការកាត់ស្បែកក្នុងសញ្ញាចាស់​​ដែលមានជា​​ប្រាប់​ទុក​ជាមុនអំពីព្រះ​វិញ្ញាណបរិសុទ្ធ​​បានត្រូវកាត់ផ្ដាច់ញែកចេញពីចំណោមមនុស្សលោក។​​ប្រសិនជាគាត់បដិ​សេធមិន​ឲ្យ​ត្រូវ​កាត់ស្បែក​​គាត់មិនអាចមាន​ការប្រកបគ្នាជាមួយនឹងក្រុមជំនុំទេ។​​ជាគំរូការនោះ​ដល់សព្វថ្ងៃ។​​បុគ្គល​ណា​ដែល​នឹង​បដិសេធទទួលការជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធ​​មិនអាចមានការប្រកបគ្នាក្នុងអស់អ្នកណា​ដែល​មានព្រះ​វិញ្ញាណ​បរិសុទ្ធបានឡើយ។​​អ្នករាល់គ្នាពិតជាមិនអាចធ្វើការនោះ​ទេ។​​អ្នករាល់គ្នាត្រូវតែមាន​លក្ខណៈជាធម្មជាតិ។
ដូច​​ម្តាយខ្ញុំធ្លាប់បានតែងតែនិយាយ​“បក្សីជាសត្វស្លាបនៅជុំគ្នា”​​មែនហើយ​​វាជាសុភាសិតចាស់បុរាណ​​តែ​វា​ពិត។​​អ្នករាល់គ្នាមិនឃើញសត្វព្រាបហើយនិងក្អែកប្រកបគ្នាទេ។​​តំណមអាហាររបស់ពួកវាខុសគ្នា​​ទម្លាប់ពួកគេ​​ខុស​គ្នា​​បំណងចិត្តពួកគេខុសគ្នា។​​ហើ​យនោះ​ជាផ្លូវដែលនៅជាមួយនឹងលោកិយនិងជាមួយគ្រីស្ទានពេលអ្នករាល់​គ្នាបានទទួលការកាត់ស្បែកដោយព្រះ​វិញ្ញាណបរិសុទ្ធ​​ដែលមានន័យថា/ចង់និយាយថាត្រូវកាត់សាច់មួយចេញ។
21
ការកាត់ស្បែកអាចមានសម្រាប់តែខាងបុរសប៉ុណ្ណោះ។​​ប៉ុន្តែប្រសិនបើស្ត្រីបានរៀបការនឹងបុរសម្នាក់​​នោះ​នាងជាផ្នែកនៃបុរស​​នាងត្រូវបានកាត់ស្បែកជាមួយនឹងគាត់ដែរ។​​អ្នករាល់គ្នាចាំទេ​ក្នុងគម្ពីរ​​ធីម៉ូថេ​​ដែលបានចែង​ថា​“តែ​បើ​សិន​ជា​នាង​នៅ​​ជាប់​ក្នុង​សេចក្តី​ជំនឿ​​សេចក្តី​ស្រឡាញ់​​និង​សេចក្តី​បរិសុទ្ធ​​ទាំង​មាន​គំនិត​មារយាទ​​នោះ​នាង​នឹង​បាន​សង្គ្រោះ​ក្នុង​កាល​ដែល​បង្កើត​កូន”​(១​ធីម៉ូថេ​២៖១៥)
ពេលនេះ​ការកាត់ស្បែក...​​អ្នករាល់គ្នាដឹងថាពេលសារ៉ាបានសើចក្នុងរោងតង់ពីក្រោយនាងដាក់ពាក្យរបស់​ទេវ​តា​​កាលទ្រង់មានបន្ទូលថា​“អ័ប្រាហាំ​(មិនដឹងថាទ្រង់ជាអ្នកណាសោះ​​ជាអ្នកចម្លែក​)​ប្រពន្ទ​ឯង​សារ៉ា​នាង​នៅ​ឯ​ណា?”​តើ​ទ្រង់បានដឹងថាគាត់មានប្រពន្ទដោយដូចម្ដ៉េច?
ដូចដែលព្រះយេស៊ូវបានមានបន្ទូល “២៨ ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុតដែរ​​គេ​កំពុង​តែ​ស៊ី​ផឹក​​លក់​ដូរ​​ដាំ​​ដំ​ណាំ​​ហើយ​សង់​ផ្ទះ​២៩ តែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​​ចេញ​ពី​ក្រុង​សូដុំម​មក​​នោះ​មាន​ភ្លៀង​​ជា​ភ្លើង​​និង​ស្ពាន់ធ័រ ធ្លាក់​ពី​​លើ​មេឃ​មក​​បំផ្លាញ​គេ​ទាំង​អស់​គ្នា​បង់”​​ចូរនឹកចាំ​​ទីសំគាល់ទាំងនោះ​មិនមានមកលើក្រុងសុដុំមនិងក្រុងកូម៉ូរ៉ាក្នុង​លោ​កិយក្នុងចំណោមអ្នកកាន់សាសន​​ប៉ុន្តែវាដល់លើអ្នកដែលត្រូវជ្រើសរើស​​អ្នកបានត្រាស់ហៅឲ្យចេញមក។​​ហើយ​អ័ប្រាហាំបានត្រូវហៅឲ្យចេញមក​។​ហើយពាក្យថា​​ក្រុមជំនុំ​​មានន័យថា​​អ្នកញែកចេញ​​ដូចជាអ័ប្រាហាំបាន​ញែកខ្លួនគាត់ហើយបានកាត់ស្បែកផងដែរ។​​ហើយបន្ទាប់មក​​ពេលសារ៉ាបានសើចឡកដាក់ព្រះ​រាជសារនៃទេវតា​​នោះ​ព្រះ​ទ្រង់នឹងបានសម្លាប់នាងភ្លាមជាមួយរំពេច​​ប៉ុន្តែទ្រង់មិនអាចរំខានសារ៉ាដោយមិនរំខានដល់អ័ប្រាហាំ​ឡើយ​​ពីព្រោះ​ពួកគេគឺតែមួយ។​​នាងជាផ្នែកមួយនៃអ័ប្រាហាំ។​​អ្នករាល់គ្នាលែងជាពីរទៀតហើយ​​តែជាត្រឡប់ជា​មួយ។
22
ដូចនេះ​ការកាត់ស្បែក​​ព្រះវិញ្ញាណបរិសុទ្ធ​​សព្វថ្ងៃកាត់ស្បែកចិត្ត​​ហើយវាជាទីសំគាល់​​ទីសំគាល់ដែលប្រ​ទានមក​​មានគេនិយាយថា​​ថ្ងៃណាមួយ...​ខ្ញុំគ្រាន់និយាយឡើងវិញ​​មិនដូចជាការលេងសើចទេ​​ពីព្រោះវាជាការ​ពិត​​ប៉ុន្តែវាស្ដាប់ទៅដូចជាការលេងសើច។​​ដូចខ្ញុំតែងតែបាននិយាយថា​“គ្មានទីកន្លែងសម្រាប់លេងសើចទេ”​​ប៉ុន្តែ​មាន​ជន​ជាតិ​អាឡឺម៉ង់ចេញមកឆ្នេរទិសខាងលិចដែលយើងទើបបាននៅទីនោះ។​​គាត់បានទទួលព្រះវិញ្ញាណ​ប​រិ​សុទ្ធ​​ហើយ​គាត់​បាន​ទៅឯផ្លូវ​​ហើយនឹងលេងបន្ដិច​​ហើយគាត់លើកដៃគាត់ឡើងហើយថ្លែងដោយអណ្ដាតៈ​ហើយ​គាត់នឹងរត់​​ហើយ​គាត់នឹងលោត​​ហើយគាត់នឹងស្រែក។​​ហើយគាត់បានធ្វើការដោយកំពុងធ្វើដូចនោះ​នោះចៅ​ហ្វាយ​គាត់​បាន​និ​យាយ​ទៅកាន់គាត់ថា​“តើអ្នកនៅឯណា?”​​“(ខ្ញុំចូលចិត្តកន្លែងទាំងនោះ​ដែលអ្នករាល់គ្នាបានទៅ)”​គាត់បាននិយាយថា​“អ្នករាល់គ្នាមិនត្រូវនៅជាមួយចំណោមហ្វូងមនុស្សចំកួតសោះ​ឡើយ”
គាត់និយាយថា“នោះអ្នករាល់គ្នា ពួកគេជាមនុស្សចំកួត”
គាត់និយាយថា​“ពួកគេពិតជាចំកួត”
គាត់និយាយថា​“មែនហើយ​​សូមសរសើរព្រះអម្ចាស់ចំពោះពួកចំកួត”​​ហើយគាត់និយាយថា​“តើអ្នករាល់​គ្នា​ដឹងអ្វី?”​​ពួកចំកួតមានចំណែកធំ​“គាត់និយាយថា”​​ជាឧទាហរណ៍​​រថយន្តៈ​អ្នកយកគ្រប់មនុស្សចំកួតចេញ​ពីវា​មក​​អ្នក​រាល់​គ្នា​មិនបានទទួលអ្វីទាំងអស់​​មានតែ​“ពួកមនុស្សឥតបានការ”​​ដូចនេះ​ប្រហែលជាត្រូវហើយ។
23
អ្នករាល់គ្នាមានភាពខុសគ្នាខ្លាំងណាស់ពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើ​​ទាល់តែគំនិតនៃ​លោ​កិយ​នេះ​មិនចូលចិត្តអ្នករាល់គ្នា​​ហើយពួកគេទាស់ប្រឆាំងនឹងអ្នករាល់គ្នាហើយទាល់តែពួកគេមិនចង់ធ្វើ​អ្វី​មួយ​ជា​​មួយ​នឹងអ្នករាល់គ្នាទៀត។​​អ្នករាល់គ្នាកើតពីពិភពមួយផ្សេងទៀត​​អ្នករាល់គ្នាដូចមនុស្សភពផ្សេងខ្លាំង​ណាស់​​មាន​១០ដង​លើស​ដែល​អ្នករាល់គ្នាជាមនុស្សភពផ្សេង​​ប្រសិនបើអ្នករាល់គ្នាសាសនាឆ្ងាយជាងគេបំផុត​នៃ​មនុស្សព្រៃនៅអាព្រិក។​​អ្នករាល់គ្នាខុសពីគេពេលព្រះ​វិញ្ញាណបរិសុទ្ធយាងមក។​​ហើយវាទីសំគាល់មួយ។​​វាគ្រឿង​សំគាល់​ក្នុង​ចំណោម​មនុស្ស។
ម្យ៉ាងវិញទៀត​​ពេលនេះ​អ្នករាល់គ្នានិយាយ​“ប្រាហាំ​​ទីសំគាល់នៃការកាត់ស្បែកនោះប្រទានមកដល់​អ័ប្រាហាំ​(នោះ​ជា​ការពិត)​ហើយដល់ពូជរបស់លោកផង”​​បាទ។​​មែនហើយ។
24
ពេលនេះ​យើងនឹងត្រឡប់ទៅកាឡាទី​​ជំពូកទី៣​​ខទី២៩​29​ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ​​នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ​ហើយ​​ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្តី​សន្យា​ផង)​​ហើយ​ឃើញថា​អាច​អនុវត្ត​បាន​ដល់​ពួកយើងយ៉ាង​ណា។​​កាឡាទី​​៣​និង២៩​​ហើយឲ្យគ្រាន់តែឃើញថាការកាត់ស្បែកនេះ​អាចអនុវត្តបាន​យ៉ា​ង​ណា​ដល់​សាសន៍ដទៃ​​បើសិនជាយើងជាសាសន៍ដទៃ​​តាមដែលយើងជាកំនើតធម្មជាតិណាមួយ។​​ពេលនេះ​ដំបូង​...​ខ្ញុំ​ចង់​អាន​ខទី១៦។​(១៦ រីឯ​សេចក្តី​សន្យា​ទាំង ​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រាហាំហើយ​និង​ពូជ​លោក តែ​ទ្រង់​មិន​បាន​​​មាន​ព្រះបន្ទូល​ថា និង​ពូជ​ទាំង​ប៉ុន្មានដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថានិង​ពូជ​លោក​១​នោះ​ឯង​​គឺ​ជា​ព្រះគ្រីស្ទ)​ពេលនេះដល់លោកអ័ប្រាហាំហើយនិងពូជរបស់លោក​គឺជាសេចក្ដីសន្យាដែល​បានសន្យាហើយ។​[លោកអ័ប្រាហាំ​ហើយនិងពូជរបស់លោក]​ទ្រង់មិនបានមានបន្ទូលថា​“​ពូជ​ទាំង​ប៉ុន្មាន...
...ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ​គឺ​ចំពោះ​ពូជ​តែ​១​វិញ​ដោយ​ថា​និង​ពូជ​លោក​១​នោះ​ឯង​គឺ​ជា​ព្រះគ្រីស្ទ។
ព្រះគ្រីស្ទជាពូជលោកអ័ប្រាហាំ។​​តើអ្នករាល់គ្នាជឿទេ?​​មែនហើយ។​ពេលនេះ​ចូរមើលខទី២៨និង២៩។
គ្មាន​សាសន៍​យូដា​ឬ​សាសន៍​ក្រេក​គ្មាន​បាវ​បំរើ​ឬ​អ្នក​ជា​គ្មាន​ប្រុស​និង​ស្រី​ទៀត​ទេ​ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ។
ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ​នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ​ហើយ​ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្តី​សន្យា​ផង)
តើយើងទទួលឈ្មោះ​ជាពូជលោកអ័ប្រាហាំដូចម្ត៉េច?​​ដោយការនៅក្នុងព្រះគ្រីស្ទ​​យ៉ាងនោះយើងជាពូជ​អ័ប្រា​ហាំ។​​ហើយតើពូជរបស់អ័ប្រាហាំនោះជាអ្វី?​​ដូចជា...​យើងប្រហែលត្រូវបន្តទៅគម្ពីររ៉ូម៤​​និងកន្លែងផ្សេងទៀត។​​អ័​ប្រាហាំមិនដែលបានទទួលសេចក្ដីសន្យាក្នុងកាលគាត់បានត្រូវកាត់ស្បែក​នោះទេ។​​ដើម្បីបង្ហាញថាការកាត់ស្បែកគឺ​គ្រាន់​ជា​គំរូមួយ​​ហើយគាត់បានទទួលសេចក្ដីសន្យាតាំងពីមុនពេលគាត់បានកាត់ស្បែកផង។​​ហើយវាជាគំរូនៃការ​ទទួល​​យកសេចក្ដីជំនឿដែលគាត់បានមានពីមុនដែលគាត់បានកាត់ស្បែក។
25
ពេលនេះ​កាលយើងនៅក្នុងព្រះគ្រីស្ទ​​យើងបានក្លាយជាពូជរបស់អ័ប្រាហាំហើយ​​ហើយក៏ជាទាយាទ/អ្នក​ទទួល​មរតក​ជាមួយព្រះគ្រីស្ទ​​ដូចនេះ​គ្មានបញ្ហាថាយើងជាអ្នកណាទេ​​ជាសាសន៍យូដាឬសាសន៍ដទៃ...​ហើយពូជ​នៃ​អ័ប្រាហាំ...​ពូជនៃអ័ប្រាហាំមានសេចក្ដីជំនឿនៃអ័ប្រាហាំ​​ដែលទទួលយក/ជឿតាមព្រះបន្ទូលទ្រង់។​​ថ្វីបើ​វា​ហាក់​ដូច​ជា​គួរឲ្យអស់សំណើច​​អ្នករាល់គ្នាប្រព្រឹត្តដោយខុសប្រក្រតីយ៉ាងណា​​វាធ្វើឲ្យអ្នករាល់គ្នាចំឡែកយ៉ាងណាក្ដី​​អ្នករាល់​គ្នាទទួលយក/ជឿព្រះតាមព្រះបន្ទូលទ្រង់ដោយមិនខ្វល់ពីអ្វីឡើយ។
កាលអ័ប្រាហាំនៅអាយុ៧៥ឆ្នាំ​​ហើយសារ៉ា៦៥ឆ្នាំបានទទួលយក/ជឿព្រះ​តាមព្រះ​បន្ទូលទ្រង់ហើយបានហៅ​គ្រប់អ្វីៗថាផ្ទុយពីព្រះបន្ទូល​​ដែលដូចជាមិនមែនជាព្រះបន្ទូលនោះ។​​តើអ្នកគិតថាគ្រូពេទ្យគិតឃើញយ៉ាងម៉េចនា​គ្រានោះ?​​តើអ្នករាល់គ្នាគិតថាមនុស្សបានគិតអ្វីពេលពួកគេឃើញមនុស្សចាស់អាយុ៧៥ទៅសរសើរព្រះ​ដែលគាត់​នឹងមានកូនដោយសារប្រពន្ធ​​ហើយនាងមានអាយុ៦៥ឆ្នាំ​​ប្រហែល២៥ឆ្នាំហួសដំណើរអស់រដូវ?​​តែ​(អ្នករាល់គ្នា​យល់)​វាធ្វើឲ្យអ្នករាល់គ្នាអស់សំណើច​​សេចក្ដីជំនឿនៃអ័ប្រាហាំ។
26
ហើយកាលអ្នករាល់គ្នាបានកាត់ស្បែកដោយព្រះវិញ្ញាណបរិសុទ្ធ​​វាមានការដូចគ្នាចំពោះ​អ្នករាល់គ្នា។​​វាធ្វើឲ្យ​អ្នករាល់គ្នាធ្វើការដែលអ្នករាល់គ្នាមិនបានគិតថាអ្នកអាចនឹងធ្វើ។​​វាធ្វើឲ្យអ្នកទទួលយកព្រះ​បន្ទូលសន្យាហើយ​ជឿ​ព្រះ។
ពេលនេះ​វាក៏...​ក្រៅពីសេចក្ដីសន្យានិងទីសំគាល់​​វាក៏ជាត្រាមួយផងដែរ។​​ពេលនេះ​ប្រសិនបើ​អ្នក​រាល់​គ្នានឹង​ទៅ​ឯគម្ពីររ៉ូម...​ជាដំបូង​​ខ្ញុំចង់ឲ្យអ្នក​រាល់​គ្នាទៅជាមួយគ្នានៅគម្ពីរអេភេសូរ៤៖៣០​​ហើយចូរអាននៅទីនេះ​តែមួយ​នា​​ទី។​​អេភេសូរ៤៖៣០ចែងដូចនេះថា...​ពេលនេះ​អ្នករាល់គ្នាបានឮមនុស្សជាច្រើននិយាយថាត្រា​មាន​រឿង​ច្រើន​ខុស​​គ្នា​។​“បើសិនជាអ្នករាល់គ្នាចូលទៅក្នុងក្រុមជំនុំ​​អ្នករាល់គ្នាមានត្រានៃក្រុមជំនុំ”។​​ហើយមានអ្នកខ្លះនិយាយថា​​វា​រក្សា​ថ្ងៃ​ជា​ក់​លាក់មួយ​​ថ្ងៃឈប់សំរាកៈ​“នោះជាត្រានៃព្រះ”​​ពួកគេខ្លះ​និយាយថា​“បើយើងដាក់សមាជិកភាព​របស់​យើង​នៅ​ក្នុងនិកាយណាមួយជាក់លាក់ពិតប្រាកដ​​យើងត្រូវបានបោះ​ត្រាទៅក្នុងនគរនៃព្រះ។”​​ពេលនេះព្រះ​គម្ពីរចែថា​“សូម​ឲ្យ​​ព្រះ​បាន​រាប់​ជា​ពិត​​ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូតភរ​វិញ​ចុះ”
27
ពេលនេះ​អេភេសូរ៤:៣០​30 កុំ​ធ្វើ​ឲ្យព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ​ហឫ​ទ័យ​​ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​​គ្នា​​ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ។
ខ្ញុំនឹងត្រូវលំបាកបន្តិចអំពីការនេះ។​បង្កើតទំរង់មួយ...​ឥឡូវ​​អ្នករាល់គ្នា​​បងប្អូនដែលតឹងរឹងចំពោះច្បាប់​​សូម​គ្រាន់​តែនៅស្ងាត់ស្ងៀមបន្តិចសិនចុះ។​​តើអ្នករាល់គ្នាមានចាប់អារម្មន៍ថាត្រានោះនៅយូរបានប៉ុណ្ណាទេ?​​មិនមែន​ដល់​ការ​រស់ឡើងវិញពេលក្រោយនោះទេ​​ទាលតែមានពេលក្រោយមានអ្វីខុស​“ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ”​​អ្នករាល់គ្នាត្រូវជាប់បោះត្រាយូរដល់ពេលនោះឯង។​​ដរាបដល់ថ្ងៃប្រោសលោះនោះ​ពេលអ្នកត្រូវទទួល​ការ​ប្រោស​​លោះឡើងទៅនៅជាមួយនឹងព្រះ​នោះព្រះវិញ្ញាណបោះ​ត្រាអ្នកគឺយូរប៉ុណ្ណោះ។​មិនមែនពីការរស់ឡើងវិញ​​មួយ​ដល់​ការរស់ឡើងវិញមួយនោះឡើយ​​ប៉ុន្តែគឺពីអស់កល្បដល់អស់កល្បដែលអ្នករាល់គ្នាត្រូវជាប់ត្រាដោយព្រះ​វិញ្ញាណ​​បរិសុទ្ធ។​​នោះ​ហើយជាព្រះ​វិញ្ញាណបរិសុទ្ធ​​ដែលជាត្រានៃព្រះ​ដែលបានរកឃើញទ្រង់...​អ្នករាល់គ្នា​បាន​រក​ឃើញ​ព្រះគុណក្នុងព្រះនេត្ររបស់ទ្រង់​​ហើយទ្រង់ស្រឡាញ់អ្នករាល់គ្នា​​ហើយទ្រង់ជឿអ្នករាល់គ្នា​​ហើយទ្រង់​បាន​បោះ​ត្រារបស់ទ្រង់លើអ្នករាល់គ្នា។​​តើត្រាជាអ្វី?​​គ្រប់គ្នា...​ហេតុអ្វី​​ត្រាមួយសំគាល់ឬបង្ហាញ​“ការងារសម្រេច”​​អាម៉ែន!​​ព្រះបានសង្គ្រោះអ្នករាល់គ្នា​​រាប់អ្នករាល់គ្នាជាបរិសុទ្ធ​​សម្អាតអ្នករាល់គ្នា​​សព្វព្រះទ័យនឹងអ្នករាល់គ្នា ហើយ​បាន​​បោះ​ត្រាអ្នករាល់គ្នា​​ទ្រង់បានបញ្ចប់ការងារហើយ!​​អ្នករាល់គ្នាជាផលរបស់ទ្រង់ដរាបដល់ថ្ងៃនៃសេចក្ដី​ប្រោស​លោះ​របស់អ្នករាល់គ្នាមកដល់។​​ត្រាមួយជាការសម្រេចការមួយ។
តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?​​ទ្រង់ជាទីសម្គាល់​​យើងនឹងទទួលតទៅបន្តិចទៀតនៅក្នុងអធិប្បាយលើក​​ក្រោយ​​ទីសំគាល់ដែលសាវកប៉ុលនិយាយ​​អណ្ដាតជាទីសំគាល់ដល់អ្នកជឿ... ​ឬមិនជឿ។
28
ឥឡូវ​​ចូរកត់សំគាល់​​តែក្នុងនេះ​ខ្ញុំចង់និយាយថា​​ព្រះវិញ្ញាណបរិសុទ្ធជាទីសំគាល់មួយ​​ហើយព្រះវិញ្ញាណ​បរិសុទ្ធ​ជាត្រា។​​គឺជាទីសំគាល់មួយដែលព្រះ​បានប្រទានដល់កូនដែលទ្រង់បានជ្រើសរើស។​​ដើម្បីបដិសេធវា​​គឺ​ត្រូវ​កាត់ចេញពីមនុស្ស​​ហើយដើម្បីទទួលគឺត្រូវឲ្យចប់ពីលោកិយហើយរបស់គ្រប់យ៉ាងនៃលោកិយ​​ហើយដើម្បីក្លាយ​ជា​ផលដែលព្រះបានដាក់ត្រាបញ្ជាក់។
ខ្ញុំធ្លាប់ធ្វើការនៅផ្លូវរថភ្លើងជាមួយ​Harry​Waterberry​។​​ហើយយើងនឹងលើករថយន្ដមួយឡើង។​​បង​របស់​ខ្ញុំ​“គ្រូពេទ្យ...”​កំពុងឈរនៅក្រោយនេះ​ជួយលើករថយន្ដជាច្រើនឡើង។​​ពេលរថយន្ដមួយកំពុងត្រូវលើកឡើង​​ពួក​គេទៅមើលរថយន្ដនោះ(អ្នកត្រួតពិនិត្យ)​​ហើយបើគាត់ប្រទះ​ឃើញមានអ្វីបាត់នៅកន្លែងណា​​វានឹងធ្លាក់ហើយ​បែក​​ឬអ្វីមួយ​ដែលនឹងបំផ្លាញឲ្យខូច...​គាត់នឹងមិនបោះ​ត្រារថយន្ដនោះទេ​​ទាល់តែរថយន្ថនោះ​ត្រូវវេចខ្ចប់រួចរាល់​​ទាល់តែ​បានត្រូវបានរៀបចំចុះ​ហើយដាក់តាមលំដាប់លំដោយ​​ដែលការការជិះរលាក់នឹងមិនធ្វើឲ្យវាប៉ះ​ពាល់ដល់​ផលិតផល​ដែលនៅលើខាងក្នុង។
29
បញ្ហាគឺនៅត្រង់នោះ​ដែលយើងមិនបានត្រូវបោះត្រាយ៉ាងខ្លាំងមែនទែន​​យើងធូររលុងពីបណ្ដាការទាំង​នេះ​ពេក។​​ពេលអ្នកត្រួតពិនិត្យដើរកាត់ដើម្បីត្រួតពិនិត្យមើលជីវិតរបស់អ្នករាល់គ្នា​​ដើម្បីឲ្យឃើញថាតើអ្នករាល់គ្នាមិន​មែនធូរ​រលុងតិចតួចចំពោះ​ការងារទេ​​មិនធូររលុងតិចតួចចំពោះ​ជីវិតអធិស្ឋានរបស់អ្នករាល់គ្នាទេ​​មិនធូរ​រលុង​តិច​តួច​ចំពោះ​ការក្លា​ខ្លាំងនោះទេ​​មិនធូររលុងតិចតួចចំពោះ​អណ្ដតរបស់អ្នករាល់គ្នាដែលនិយាយទៅកាន់​អ្នកដទៃទេ​​នោះ​គាត់​មិន​បោះ​ត្រារថយន្ថនោះឡើយ។​​ទំលាប់កខ្វក់មួយចំនួន​​ការអប្រិយមួយចំនួន​​គំនិតថោកទាបមួយចំនួន​​ទ្រង់​មិន​អាច​បោះ​ត្រារថយន្ថបានឡើយ​​តែពេលទ្រង់បានរកឃើញគ្រប់យ៉ាងតាមកន្លែងរបស់វាហើយ​(អ្នកត្រួតពិនិត្យ)​នោះ​ទ្រង់​បោះត្រាវា។​​ទាល់​បានទៅដល់កន្លែងទទួលដែលវាត្រូវបោះត្រា​សម្រាប់កន្លែងណាទើបគេហ៊ា​ន​បើ​ក​ត្រា​រថយន្ដនោះ​បាន​។​​វាគឺយ៉ាងនោះហើយ។​“កុំឲ្យប៉ះអ្នកដែលរើសតាំងហើយ​​កុំឲ្យមានហោរាយើងណាត្រូវរង​អាក្រក់ឡើយ។​​ដ្បិត​យើង​និយាយទៅកាន់ឯងរាល់គ្នា​​ដេលយកថ្មមកចងព្យួរកឯងនោះជាការប្រសើរជាងឲ្យ​ត្រូវ​បោះ​ឯងទៅក្នុងបាត​សមុទ្រ​​ជាជាងធ្វើឲ្យរវាតចិត្តឬអង្រួនចិត្តកូនតូចណាមួយដែលបានបោះ​ត្រាហើយវិញ”​​អ្នក​​រាល់​គ្នា​យល់ពីន័យវាទេ?
30
នោះហើយគឺជាព្រះវិញ្ញាណបរិសុទ្ធ។​​ជាការធានាដល់អ្នករាល់គ្នា​​វាជាការការពាររបស់អ្នករាល់គ្នា​​ជា​សាក្សី​/ទី​បន្ទាល់​​របស់អ្នករាល់គ្នា​​ជាត្រារបស់អ្នករាល់គ្នា​​ជាទីសំគាល់របស់អ្នករាល់គ្នាថា​“ខ្ញុំនឹងបានទៅនៅ​ស្ថាន​សួគ៌”​​កុំ​ឲ្យ​សា​តាំងនិយាយអ្វីនោះឡើយ​​ខ្ញុំនឹងបានទៅនៅស្ថានសួគ៌។​​ហេតុអ្វី?​​ទ្រង់បានបោះត្រាខ្ញុំហើយ​​ទ្រង់បាន​ប្រទាន​​វា​មក​ខ្ញុំហើយ។​​ទ្រង់បានបោះត្រាខ្ញុំក្នុងនគររបស់ទ្រង់​​ហើយខ្ញុំនឹងបានសិរីល្អ!​​ចូរហើយវាយោបក់​​ចូរឲ្យសា​តាំង​ធ្វើអ្វី​តាម​​ដែលវាចង់ធ្វើ​​ព្រះ​បានសម្រេចបោះ​ត្រាខ្ញុំហើយ​​ដរាបដល់ថ្ងៃប្រោសលោះខ្ញុំ។​​អាម៉ែន!​​នោះគឺជា​ព្រះ​វិញ្ញាណ​បរិសុទ្ធហើយ។​​អូរ​​អ្នករាល់គ្នាគួរតែចង់បានទ្រង់​​ខ្ញុំមិនអាចបន្តទៅគ្មានទ្រង់ទេ។​​មានច្រើនណាស់ដែល​អាចនិយាយ​បាននៅទីនោះ​ប៉ុន្តែខ្ញុំប្រាកដណាស់ថា​​អ្នករាល់គ្នាដឹងថាខ្ញុំកំពុងនិយាយពីអ្វី?
31
ពេលនេះដែរ​​ចូរយើងបកទៅយ៉ូហាន១៤ត្រឹមមួយនាទី។​​ខ្ញុំជាការពិតទើបនឹងស្រឡាញ់ព្រះបន្ទូល។​​ពេល​នេះ​ព្រះវិញ្ញាណនៃព្រះ​ព្រះវិញ្ញាណបរិសុទ្ធ...​តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?​​គឺជាព្រះ​វិញ្ញាណនៃព្រះ​គ្រីស្ទក្នុង​អ្នក​រាល់គ្នា។
ពេលនេះ​នៅមុនពេលយើងអាន​​ខ្ញុំចង់និយាយពីអនុសាសន៍ខ្លះ។​​តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?​​គឺមានពិត​។​តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?​​គឺជាការតាំងសញ្ញា។​​តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?​​គឺជាទីសំគាល់។​​តើព្រះវិញ្ញាណ​បរិសុទ្ធ​​ជា​អ្វី?​​គឺជាព្រះវិញ្ញាណព្រះយេស៊ូវគ្រីស្ទក្នុងអ្នករាល់គ្នា។​“នៅបន្តិចទៅ”​​ព្រះ​យេស៊ូវមានបន្ទូល​“ហើយ​លោកិយ​​ទាំងមូលនឹងលែងឃើញខ្ញុំទៀត​​តែអ្នករាល់គ្នានឹងបានឃើញខ្ញុំវិញ​​តិ្បតខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នា​​ក៏​នៅ​ក្នុងអ្នករាល់គ្នាដរាបបំផុតកល្ប។”
32
ព្រះវិញ្ញាណនៃព្រះក្នុងក្រុមជំនុំទ្រង់​​តើសម្រាប់អ្វី?​​តើទ្រង់បានធ្វើវាសម្រាប់អ្វី?​​នេះ​ជាការតិចតួចនៅយប់ថ្ងៃ​​ស្អែក​​ប៉ុន្តែតើទ្រង់បានធ្វើវាសម្រាប់អ្វី?​​ហេតុអ្វីបានជាទ្រង់...​ហេតុអ្វីបានព្រះវិញ្ញាណបរិសុទ្ធ...​តើទ្រង់យាងមក​សម្រាប់​​ការអ្វី?​​តើទ្រង់យាងមកគង់ក្នុងអ្នករាល់គ្នាដើម្បីអ្វី?​​តើទ្រង់យាងមកគង់ក្នុងខ្ញុំដើម្បីអ្វី?​​គឺត្រូវបន្តព្រះ​រាជ​កិច្ច​នៃព្រះ។
“​ខ្ញុំ​ចេះ​តែ​ធ្វើ​ការដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប។ មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះ​ហឫទ័យ​​នៃ​ព្រះ​វិញដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ”​​អូរ!​​ព្រះ​វរបិតាបានចាត់ទ្រង់​​បាន​យាងជាមួយនឹងទ្រង់​​ព្រះវរបិតាដែលបានចាត់ព្រះ​យេស៊ូវបានយាងមកគង់នៅក្នុងទ្រង់​​បាន​យាងកាត់តាមទ្រង់​ព្រះយេស៊ូវដែលចាត់អ្នករាលគ្នា​​ទ្រង់យាងទៅក៏គង់ក្នុងអ្នករាល់គ្នាដែរ។​​ហើយប្រសិន​បើព្រះ​វិញ្ញាណ​នោះ​ដែល​កំ​ពុងរស់ក្នុងព្រះ​យេស៊ូវគ្រីស្ទបានធ្វើអោយទ្រង់ធ្វើនឹងប្រព្រឹត្តតាមផ្លូវដែរទ្រង់បានធ្វើ​​អ្នករាល់គ្នា​នឹង​​មាន​គំនិតជាធម្ម​តាពីការដែលទ្រង់នឹងធ្វើអ្វីមួយ​​ក្នុងពេលទ្រង់គង់ក្នុងអ្នករាល់គ្នា។
33
ពេលនេះ នៅក្នុងយ៉ូហាន១៤ ចូរយើងគ្រាន់តែអានបន្ដិចទៅនៅដើមខទី១០៖ តើអ្នកមិនជឿ...ខ្ញុំ​នៅ​ក្នុង​ព្រះ​វរបិតាហើយ​ព្រះវរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អីអស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ដោយ​អាង​​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរបិតា​ដែល​គង់​ក្នុង​ខ្ញុំទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ
ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតាហើយ​ព្រះវរបិតា​ក៏​គង់​ក្នុង​ខ្ញុំ ពុំ​នោះ​សោតឲ្យ​ជឿ​ខ្ញុំ​ដោយ​ព្រោះ​ការ​ទាំង​នោះ​ឯង​ចុះ
ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថាអ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរក៏​នឹង​ធ្វើ​ការ​ធំ​ជាង​​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា។
តើអ្នករាល់គ្នាយល់ទេ?​​យល់ពីការដែលទ្រង់មានបន្ទូលទេ​​ឥឡូវចូរមើលពីការលេចមកជាយ៉ាងណា។​​ខ្ញុំនឹង​អានហួសទៅមុខបន្តិចទៀត។​​យើងទាំងអស់គ្នានឹងអាចចុះ​ប្រហែលជាដល់ខទីម្ភៃ។​​ហើយអ្វីក៏ដោយដែលអ្នកនឹងសូម​ដោយនូវ...​(ចូរយើងមើល​ខ្ញុំបាន...​បាទ!​អុសអ៊)​ហើយអ្វីក៏ដោយដែលអ្នកនឹងសូមដោយនូវឈ្មោះខ្ញុំ​នឹងខ្ញុំនឹងសម្រេចឲ្យ​​ដើម្បីឲ្យព្រះ​វរបិតាបានសិរីល្អក្នុងព្រះ​រាជ​បុត្រា។​​បើអ្នករាល់គ្នានឹងសូមដោយនូវឈ្មោះ​ខ្ញុំ​នោះខ្ញុំដោយសម្រេចឲ្យ។​​បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ​​ចូររក្សាបញ្ញត្តខ្ញុំ។​​ខ្ញុំនឹងទូលដល់ព្រះវរបិតា​[ចូរមើល]​​ហើយទ្រង់នឹងប្រទានព្រះដ៏ជា​ជំនួយមួយអង្គ​​ដែលនឹ​ង​គង់​ជាមួយ​អ្នក​រាល់​គ្នា​នៅ​​អស់កល្បជានិច្ច។​នោះព្រះវិញ្ញាណ​នៃសេចក្ដីពិត​​ដែលលោកិយទទួលមិនបាន​​ព្រោះបើមិនឃើញ​​ក៏មិនស្គាល់ទ្រង់ផង​​តែអ្នករាល់​គ្នា​ស្គាល់ទ្រង់​​ត្បិតទ្រងគង់ជាមួយនឹងអ្នករាល់គ្នា ក៏នឹងនៅជាមួយរហូតទៅ។
34
អ្នកណាជាព្រះវិញ្ញាណបរិសុទ្ធនោះ?​​តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?​​គឺជាព្រះគ្រីស្ទក្នុងអ្នករាល់គ្នា​​ជាព្រះ​ដ៏ជាជំ​នួយ​​នោះហើយជាព្រះវិញ្ញាណបរិសុទ្ធ។​“ហើយកាលព្រះ​ដ៏ជាជំនួយយាងមក​​នោះ​ទ្រង់់នឹងធ្វើដដែលដែលខ្ញុំបាន​ធ្វើ​​កាល​ព្រះ​ដ៏ជាជំនួយនៅក្នុងខ្ញុំ។​​ខ្ញុំនឹងអធិស្ឋានដល់ព្រះវរបិតា​​ហើយទ្រង់នឹងប្រទានព្រះ​ដ៏ជាជំនួយមកអ្នក​រាល់គ្នា។​​អ្នក​រាល់គ្នាស្គាល់ព្រះដ៏ជាជំនួយ​​លោកិយមិនស្គាល់ទ្រង់ទេ​(នឹងមិនដែល)​តែអ្នករាល់គ្នាស្គាល់ទ្រង់វិញ​​ពីព្រោះ​ពេល​នេះ​ទ្រង់គង់ជាមួយអ្នករាល់គ្នា​(ព្រះយេស៊ូវមានព្រះបន្ទូល)​តែទ្រង់នឹងគង់នៅក្នុងអ្នករាល់គ្នា”​​អ្នក​រាល់​គ្នាអើយ​​នោះ​ហើយជាព្រះដ៏ជាជំនួយ។
...នឹងគង់ក្នុងអ្នករាល់គ្នា។​​ខ្ញុំនឹងមិនដែលចាកចោលអ្នកឡើយ ខ្ញុំនឹងមកឯអ្នករាល់គ្នា។
[ខ្ញុំនឹងមិន...​ពេលនេះ​​នោះគឺជាព្រះដ៏ជាជំនួយ​​ព្រះគ្រីស្ទ។​​នោះជាព្រះវិញ្ញាណបរិសុទ្ធហើយ​​គឺជាព្រះគ្រីស្ទ។]​បន្តិច​​ទៀត លោកីយ៍​នឹង​លែង​ឃើញ​ខ្ញុំតែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ។
អូរ​​យើងអាចបន្ដទៅទៀតបាន​​តែចូរឲ្យអ្នករាល់គ្នាដឹង...​តើទ្រង់ជាអ្វី?​​ទ្រង់ជាត្រា​​ទ្រង់ជាទីសំគាល់​​ទ្រង់ជា​ព្រះ​ដ៏​ជា​ជំនួយ។​​ចូរយល់ថាតើទាំងអស់នេះទ្រង់ជាអ្វី?​​ពូជនៃអ័ប្រាហាំទទួលមរតកនោះ។
35
ពេលនេះ ចូរយើងស្វែងរកថាតើព្រះដ៏ជាជំនួយជាអ្វីផ្សេងទៀត។ចូរយើងទៅ១យ៉ូហាន១៦៖៧។ ខ្ញុំសុំទោស ខ្ញុំ​សុំ​ទោសជាប្រាកដដែលខ្ញុំនិយាយដូចនោះខ្ញុំនិយាយខុសហើយ...គឺ១៦៖៧។
៧ខ្ញុំ​ប្រាប់​តាម​ត្រង់​ ថា ដែល​ខ្ញុំ​ទៅនោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេនោះ​ព្រះ​ដ៏​ជា​ជំនួយក៏​មិន​​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅនោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក
កាល​ណា​ទ្រង់​បាន​យាង​មក​ហើយនោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្តី​សុចរិតហើយ​ពី​សេចក្តី​ជំនុំជំរះ
គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ
ពី​សេចក្តី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ ១១ និង​ពី​សេចក្តី​ជំនុំជំរះដោ​យ​​ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទោស​ហើយ។
36
ខ្ញុំអើយ! ឥឡូវនេះ ខគាំទ្រមានរកឃើញ ១យ៉ូហាន២៖១២... “កូន​តូចៗ រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នាពី​​ព្រោះ​​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ​ដោយ​យល់​ដល់​ព្រះនាម​ទ្រង់” ឥឡូវនេះចូរ​អាន​ខ​នោះ​មួយ​នាទី១​ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតាគឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត​ [តើអ្នកណាជាអ្នកគាំទ្រ? គឺព្រះយេស៊ូវគ្រីស្ទអ្នកសុចរិត]
២ ដែល​ទ្រង់​ជា​ដង្វាយ​ធួន​ នឹង​បាប​យើង​រាល់​គ្នាមិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះគឺ​នឹង​បាប​របស់​លោកីយ៍​​ទាំង​មូល​ដែរ។
តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី? គឺជាជំនួយមួយ។តើជំនួយជាអ្វី? តើធ្វើអ្វី ដែលធ្វើឲ្យមានជំនួយមួយ? មាន​សេចក្ដី​មេត្តា​ករុណាជំនួសយើង ធ្វើការអ្វីដែលអ្នករាល់គ្នាមិនអាចធ្វើបាន ជាដង្វាយធួនបាបយើង។ជា​សេចក្ដី​សុចរិត​របស់​យើង​។ ជាសេចក្ដីសុចរិតរបស់អ្នករាល់គ្នាជាការប្រោសអ្នករាល់គ្នាឲ្យជា ជាជីវិតរបស់អ្នករាល់គ្នាជា​ការរស់​ឡើង​វិញ​របស់​អ្នករាល់គ្នា ជាគ្រប់យ៉ាងដែលព្រះមានសម្រាប់អ្នករាល់គ្នា!ទ្រង់ជាជំនួយ។
37
របៀបដែលយើងអាចពិភាក្សាលំអិតហើយនិងបញ្ចប់ការពិភាក្សានៃរបៀបដែលពេលមានការទូលសូមជំនួស​ឲ្យ​ភាព​ល្ងង់ខ្លៅរបស់យើង។ ពេលយើងពេញដោយព្រះវិញ្ញាណ យើងធ្វើការអ្វីមួយ ដោយមិនដឹងខ្លួន។ព្រះ​វិញ្ញាណ​គង់​នៅ​ទី​នោះដើម្បីទូលអង្វរជួសយើង។ ទ្រង់ជាអ្នកទូលជំនួសរបស់យើង។ទ្រង់ឈរនៅទីនោះ ទ្រង់ជា​អ្នក​កាន់​ក្ដី​ឲ្យ​យើង​​។ទ្រង់ឈរនៅទីនោះហើយការពារក្ដីឲ្យយើង។ យើងមិនការពារក្ដីឲ្យខ្លួនយើងទេពីព្រោះព្រះ​វិញ្ញាណ​បរិសុ​ទ្ធ​ដែល​កំពុងប្រទានសម្លេង ពេលខ្លះដោយព្រះបន្ទូលនោះអ្នករាល់គ្នាមិនអាចយល់បានទេ ហើយ​ទ្រង់​ទូល​អង្វរ​ជំនួស​យើង។ព្រះវិញ្ញាណបរិសុទ្ធជាអ្វីយ៉ាងនោះហើយ។
កាលខ្ញុំចូលក្នុងអ្វីមួយខ្ញុំដើរដូចជាកូនក្មេង អ្នករាល់គ្នាដើរដូចជាគ្នា។យើងកំពុងដើរចូលក្នុងពិភពងងឹត​ពេញ​ដោយសត្រូវ ពេញដោយអំពើបាប ពេញដោយអន្ទាក់ពេញដោយគ្រប់យ៉ាង។ អ្នករាល់គ្នានិយាយថា “អូរ ខ្ញុំ​ខ្លាចខ្ញុំ​ខ្លាច​ក្នុងការរស់ជីវិតគ្រីស្ទាន។ ខ្ញុំខ្លាចនឹងធ្វើការនេះ។ខ្ញុំខ្លាចដែលខ្ញុំនឹងធ្វើការនេះ” កុំខ្លាចឡើយ។ យើងមាន​​ជំនួយ​មួយ! អាម៉ែន! អូរទ្រង់ឈរនៅក្បែរយើង ទ្រង់គង់នៅជាមួយយើង ហើយទ្រង់ទូលអង្វរជំនួសយើង។ព្រះវិញ្ញាណ​បរិ​សុទ្ធ​ធ្វើការជាជំនួសសម្រាប់យើងជាប់គ្រប់ពេលវេលាជានិច្ច។
ទ្រង់ជាជំនួយរបស់យើង (អូរជាបែបដែលយើងអរគុណព្រះសម្រាបើការនោះ) ជាត្រា ជាទីសំគាល់ ជាព្រះ​វិញ្ញាណ​​នៃជីវិតជាព្រះនៃស្ថានសួគ៌ ជាព្រះជួយកម្សាន្តចិត្តជាជីវិត ជាអ្នកការពារក្ដី។ តើទ្រង់ជាអ្វី? អូរ! ខ្ញុំអើយ! យើង​​អាចបន្តជាច្រើនម៉ោងទៀតបាន។ពេលនេះ យើងនឹងប្តូរត្រឹមមួយនាទីទៀត។
38
ឥឡូវនេះយើងនឹងសួរពេលនេះថា...បានសន្យានឹងយើងនៅគ្រាចុងក្រោយ...ជំនួយនេះ ត្រានេះសេចក្ដីសន្យា​នេះ គ្រប់យ៉ាងដែលយើ​ងបាននិយាយអំពីទ្រង់នៅយប់នេះដោយមានពេលរាប់ពាន់​ម៉ឺន​ដង​ថែម​ទៀតមានសេចក្ដី​សន្យា​ធ្វើឡើងដល់យើងក្នុងគ្រាចុងក្រោយ។ ពួកគេមិនបានមានសេចក្ដីសន្យានៅគ្រានោះទេពួកគេ​គ្រាន់​តែមាន​ត្រា​ក្នុង​សាច់​ឈាមប៉ុណ្ណោះ ដូចដែលនិមិត្តរូបនិង​ទីំសំគាល់មួយដោយជឿថាបានមកហើយ។ ​ហើយ​ពួកគេ​ដើរដោយ​ស្រមោល​នៃច្បាប់ដែលពួកគេបានកាត់ស្បែកខាងសាច់ឈាម។
ថ្ងៃនេះយើងមិនដើរដោយស្រមោលនៃច្បាប់យើងដើរដោយអំនាចនិងការរស់ឡើងវិញ។យើងដើរដោយអំ​ណាច​នៃព្រះវិញ្ញាណដែលជាត្រាពិតប្រាកដរបស់យើង ជាជំនួយពិតរបស់ហើយជាព្រះដ៏ជួយកំសាន្តចិត្តពិត​ប្រាកដ​របស់​យើងជាទីសំគាល់ពិតប្រាកដរបស់យើងដែលយើងបានកើតពីស្ថានលើ ពិសេស ជាមនុស្សពិសេសមាន​សកម្មភាព​កំប្លែង តាមព្រះបន្ទូលព្រះ ហៅគ្រប់យ៉ាងថាជាខុស។ តែព្រះបន្ទូលរបស់ព្រះគឺពិតត្រូវវិញ។អូរ! ខ្ញុំ​អើយ! នោះ​ជាព្រះវិញ្ញាណបរិសុទ្ធ។
39
តើអ្នករាល់គ្នាចង់បានទេ?តើអ្នករាល់គ្នានឹងមិនចង់បានទេឬ? ចូរយើងមើលបើមានសេចក្ដីសន្យាហើយ។ ពេលចូរ​ត្រឡប់​ទៅឯអេសាយ គម្ពីរអេសាយ។ ចូរបើកជំពូកទោ២៨នៃគម្ពីរអេសាយ។ ពលេនេះយើងនឹងទៅឯ​អេ​សាយ​២៨ ហើយយើងនឹងចាប់ផ្ដើមប្រហែល...ចូរយកខទី៨។ចូរមើលអ្វីដែលគម្ពីរអេសាយនិយាយកាលពី៧១២​ឆ្នាំ​មុន​មាន​ការ​កើតឡើង។យើងអាចនិយាយពីការនេះច្រើន ត្រឡប់ទៅវិញ គ្រប់ផ្លូវត្រឡប់វិញតែយើងនឹងចាប់​ផ្ដើម​នៅត្រ​ង់​នេះ​ហើយ​កាលបើបានសន្យាដល់ក្រុមជំនុំហើយ។
ជាថ្ងៃអ្វីដែលគិតថាវានឹងមកដល់?នៅថ្ងៃចុងក្រោយដែលមានការពុករលួយ។ ពេលនេះចូរចាំ ព្រះបន្ទូលនៅ​ថ្ងៃជាច្រើនពីរថ្ងៃចុងក្រោយ ពីរពាន់ឆ្នាំចុងក្រោយ។ ពេលនេះ ពេលនេះខទី៨៖
៨ ដ្បិត​តុ​ទាំង​អស់​ប្រឡាក់​ពេញ​ដោយ​កំអួតហើយ​កខ្វក់ ឥត​មាន​កន្លែង​ណា​ស្អាត​ឡើយ
ចូរស្វែងរកឲ្យឃើញវានៅសម័យនេះ។ ចូរមើលនៅជុំវិញឲ្យឃើញថាយើងនៅក្នុងគ្រានោះ។គ្រប់តុ...មូល​ហេតុ​អ្វី​ដែលពួកគេទៅឯការជប់លៀងរបស់ព្រះអម្ចាស់ហើយការដំបូងនៅក្នុងជំនួរដំបូង មានចំណិតនំប៉័ង​ៗ ឬនំ​ដុតសូដាហើយ​​បេះនំប៉័ងធ្វើពិធីលៀងពេលការនោះត្រូវគិតថាបានធ្វើដោយព្រះហស្ដព្រះវិញ្ញាណបរិសុទ្ធ និង​នំ​​ប៉័ង​ឥត​ដំបែ។ព្រះគ្រីស្ទទ្រង់មិនស្មោគគ្រោក និងកខ្វក់ ហើយការនោះសំដែងពីទ្រង់។
រឿងមួយទៀត ពួកគេឲ្យនំប៉័ងដល់មនុស្សដែលផឹកស្រា កុហកលួច ជក់ ទំពារ គ្រប់យ៉ាង តាមដែលពួកគេ​ជា​របស់​ក្រុមជំនុំ។ វាមិនពិបាកគិតទេបើអ្នកណាទទួលបែបយ៉ាងនោះនៅពេលយើងកំពុងទទួលទាននៅទីនេះ នោះ​អ្នក​នោះ​កំពុងបរិភោគទុកជាសេចក្ដីជំនុំជំរះដល់ខ្លួនវិញព្រោះមិនបានពិចារណាឃើញដល់រូបអង្គនៃព្រះអម្ចាស់។បើ​គាត់មិនបានរស់នៅដោយរក្សាខ្លួនឲ្យឆ្ងាយពីការនោះទេ។ ហើយបើអ្នករាល់គ្នាមិនទទួលទេនោះវាបង្ហាញថា​បញ្ញា​ចិត្ត​របស់អ្នករាល់គ្នាមិនស្អាតទេ។ “អ្នកណាដែលមិនបរិសុទ្ធនោះគ្មានចំណែកនឹងខ្ញុំទេ” ព្រះយេស៊ូវបាន​មាន​​បន្ទូល​ហើយប៉ុន្តែគ្រប់តុនៃព្រះអម្ចាស់បានពេញដោយការមិនស្អាត។ គ្មានកន្លែងណាស្អាតសោះ។
40
ចូរស្ដាប់ប្រសិនបើអ្នករាល់គ្នាមិនបានបង្កើតរូបភាព​នៅថ្ងៃនេះ។
តើ​ទ្រង់​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​​ណា​​តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​​ដំណឹង?​(អេសាយ​២៨:៩)
តើអ្នកណានឹងយល់ចំណេះបាន?​តើទ្រង់អាចនឹងធ្វើឲ្យអ្នកណាយល់សេចក្ដី/ដំណឹងបាន?
“បាទ សូមថ្វាយព្រះពរដល់ព្រះខ្ញុំជាអ្នក Presbyterian!”
“ខ្ញុំជាអ្នក Methodist”
“ខ្ញុំជាអ្នក Pentecostal”
“ខ្ញុំជាអ្នក Nazarene”
“ខ្ញុំជាអ្នក​Pilgrim​Holiness”​តែវានោះគ្មានន័យអ្វីសោះចំពោះព្រះឡើយ​​គ្រាន់តែជាតុមួយ។
41
“តើយើងនឹងធ្វើឲ្យអ្នករាល់យល់ចំណេះបាន?”​​តើជាចំណេះប្រភេទអ្វី?​Methodist,​Baptist,​Presbyterian,​Pentecostal​គឺ​ជា​ចំណេះពីព្រះគម្ពីរ។​“តើយើងនឹងធ្វើឲ្យអ្នករាល់យល់ចំណេះបាន”​​តើអ្នករាល់គ្នាដឹងថាពីពេលដែលអ្នករាល់គ្នាបានទទួលចំណេះដោយរបៀបណា?​យើងនឹងរៀននៅយប់ថ្ងៃ​សុក្រ​។
“តើយើងនឹងធ្វើឲ្យអ្នករាល់យល់ចំណេះបាន?” ចូរមើលឥឡូវ។
...​ពួក​ដែល​ទើប​នឹង​លែង​បៅ​​ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ​វិញ...​(អេសាយ២៨:៩)
កូនក្មេងនិយាយថា​“បាទ​​ខ្ញុំទៅឯព្រះវិហារ។​​ម្ដាយរបស់ខ្ញុំនៅព្រះវិហារនោះ។”​​បងប្អូនស្ងួនភ្ងាអើយ​ខ្ញុំគ្មាន​អ្វី​ប្រឆាំង​​​នឹងការនោះ​ទេ។​(ហើយខ្ញុំដឹងថា​នេះ​ត្រូវបានអាត់ទុក)​នោះមិនអីទេ​​ជារបស់ព្រះ​វិហាររបស់ម្ដាយខ្ញុំ។​​តែ​ចូរ​ស្ដា​ប់!​​ម្តាយបានដឹងនៅក្នុងពន្លឺ​​អ្នករាល់គ្នាកំពុងដើរក្នុងពន្លឹផ្សេងមួយទៀត។
លោក​Luther​បានដើរក្នុងពន្លឺមួយ​​លោក​Wesley​បានដើរក្នុងពន្លឺមួយ។​​លោក​Wesley​បានដើរក្នុងពន្លឺ​​មួយ​Pentecost​បានដើរក្នុងពន្លឺ​មួយ។​​តែយើងកំពុងដើរខ្ពស់ជាងនោះនៅថ្ងៃនេះ។​​ហើយប្រសិនបើមានដំណរថ្មី​មួយ​ផ្សេងទៀត​​វានឹងដើរហួសលើសជាងយើងទៅទៀត។
42
ត្រឡប់ទៅឯប៉ុន្មានថ្ងៃមុនដែលអ្វីធំទូលាយ​​ផ្លូវធំទូលាយ​​លូធ័រ​​បានបង្រៀនសេចក្ដីសុចរិចដោយជំនឿ។​​នោះ​​គឺ​គ្រាន់​តែជាការនាំមនុស្សពីជំនឿបែបកាតូលិកមកឯប្រូតេស្តង់​​មកឯការប្រកបគ្នាក្នុងព្រះបន្ទូល។​​ការរាប់ជាសុច​រិត​ដោយជំនឿ​​ដែលធំពេលអាកាសធំមួយ​​ពួកគេមិនដែលបានផ្លាស់ប្តូរការនោះសោះ។
ការផុសផុលមួយផ្សេងទៀតបានមកដល់ដែល​John​Wesley​ហៅថា​។​វាធ្វើឲ្យពួកគេភ័យញ័រ​​ហើយបាន​នាំ​មកឲ្យនូវការញែកចេញជាបរិសុទ្ធ​​រស់នៅល្អ​​ស្អាត​​ជីវិតបរិសុទ្ធ​​បានញែកដោយសារព្រះ​បន្ទូលនៃព្រះ​ផ្ដល់អំណរ​ដល់​ចិ​​ត្តរបស់អ្នក។​​ការនោះ​បានធ្វើឲ្យគោលលទ្ធិលូធ័រានជាច្រើនញ័រខ្លួន។
43
នោះប៉ង់តាកូសជាមួយនឹង​Baptism​of​the​Holy​Ghost​ហើយបានបង្រួមវាម្តងទៀតដោយការ​ទទួល​ព្រះ​វិញ្ញាណបរិសុទ្ធ។​​នោះ​ត្រឹមត្រូវហើយ។​​ហើយពេលនេះ​ការនោះ​ចាប់ផ្ដើមអង្រួនចុះ។​​ហើយរង្វាន់​ហើយនិង​ការ​តាំង​ឡើង​វិញ​​ហើយព្រះវិញ្ញាណបរិសុទ្ធបានយាងចូលមក​​ដោយពេញដោយទីសំគាល់និងការអស្ចារ្យ​​ទៅ​ក្នុង​ក្រុម​ជំនុំ​ហើយ​អង្រួនប៉ង់តាកូស។​​តើវាជាអ្វីទៅ?​​យើងនៅកៀកនឹងការយាងមករបស់ព្រះ​យេស៊ូវគ្រីស្ទហើយ​​ទាល់​តែព្រះ​ដ៏​ជា​វិញ្ញាណដែលគង់ក្នុងទ្រង់នឹងធ្វើការក្នុងក្រុមជនុំ​​ដោយធ្វើការតែមួយដែលទ្រង់បានធ្វើកាលទ្រង់​បានគង់​នៅផែន​ដី​នៅ​ឡើយ។​​វាមិនមែននៅឯណាផ្សេងឡើយ​​ត្រឡប់ទៅឯពេលវេលានៃពួកសាវកមកដល់​ពេល​នេះ។​​ហេតុអ្វី?​​សូម​យល់​​វាធំទូលាយ​​ចង្អៀត​​ចង្អៀត​​ចង្អៀត។​​តើវាជាអ្វី?​​គឺដូចជាដៃរបស់អ្នកមកឯ​ស្រមោល​​អវិជ្ជមាន​​អវិជ្ជមាន​​អវិជ្ជ​មាន​។​បាទ​​តើវាជាអ្វី?​​វាជាការឆ្លុះបញ្ចាំងមួយ។​​តើលូធ័រជាអ្វី?​​ជារូបឆ្លុះនៃព្រះ​គ្រីស្ទ។​​តើ​Wesley​ជាអ្វី?​​ជា​រូប​ឆ្លុះ​នៃ​ព្រះគ្រីស្ទ។
ចូរមើល!​​គ្រារបស់​Billy​Sunday​បានចប់ហើយ។​​ថ្ងៃផ្សេង​Dr.​Whitney​ខ្ញុំគិតថា​(គាត់​បាន​បង្រៀ​ន​ត្រឹម​ត្រូវ​​នៅ​លើតុនេះ)​នៅសាលាចាស់ចុងក្រោយ​​បានស្លាប់នៅអាយុប្រហេល៩០ឆ្នាំ។​Billy​Sunday​ជាការ​ផុស​ផុល​មួយ​ដល់បណ្ដាក្រុមជំនុំសាមញ្ញ​​នៅក្នុងសម័យគាត់។​​គាត់មិនបានខំប្រឹងឲ្យអស់ពីសមត្ថភាពទេ។​​គាត់គឺជា​Billy​Graham​នៅថ្ងៃនេះឯង។
44
ចូរចាប់អារម្មណ៍ហើយក្នុងពេលដែលវិហារធម្មតាកំពុងមានការផុសផុល តើមានអ្វីត្រូវបានកើតឡើង?ដំ​ណឹង​ល្អ​ទាំងមូលកំពុងមានការផុសផុល។ នោះមាន the Bosworth brothers, Smith Wigglesworth, and Dr.Price, Aimee McPherson ជាបងប្អូនបានចេញមកគឺអ្នកទាំងអស់នេះ។ ចូរមើល! ស្មីត វីហ្គលស្វ័ដ បាន​ស្លាប់​នៅយប់មួយ Dr. Price បានស្លាប់នៅព្រឹកបន្ទាប់។ នៅក្នុងកំឡុងពេលតែ២៤ម៉ោងខ្ញុំបាននៅឯវាល។ ពេល​នេះ​សេចក្ដីបញ្ចប់របស់ខ្ញុំកំពុងមកដល់ហើយ។
ចូរមើល។​អ្នករាល់គ្នាមិនឮប៊ីលីហ្គ្រាហាំនិយាយច្រើនទេ​​អ្នករាល់គ្នាមិនឮអូរ៉ាល​​រ៉ូប៉ឺតនិយាយច្រើនទេ។​​ខ្ញុំ​ឃើញ​ការប្រជុំរបស់ខ្ញុំលេចចេញស្រមោលហើយ។​​តើមានបញ្ហាអ្វី?​​យើងនៅទៅបញ្ចប់ហើយ​​នៅគ្រាមួយផ្សេង​ទៀត​។
តើប៊ីល្លីថ្ងៃអាទិត្យចូលមកដោយរបៀបណា​​ចុះពួកគេ?​​ពួកគេចូលមកដោយបន្ទាប់ពីមហាផុសផុល​​Moody​។​តើ​Moody​ចូលមកកាលពីពេលណា?​​នៅបន្ទាប់ពីការផុសផុលរបស់​Knox​។​តើ​Knox​ចូល​មក​កាល​ពីពេល​ណា?​​គឺនៅបន្ទាប់ពី​​ការផុសផុលពី​Finney​។​Finney​បន្ទាប់​Calvin,​Calvin​បន្ទាប់​Wesley,​Wesley​បន្ទាប់​​បន្ទាប់​Luther​ចុះ​មកតាមគ្រាដែលពួកគេមក។​​ពេលការផុសផុលមួយបានបញ្ចប់ភ្លាម​​ព្រះទ្រង់លើកការ​ផុស​ផុលមួយទៀតភ្លាម​​បោះពន្លឺបន្ថែម​​ដោយឲ្យរក្សាបន្ដដូចនោះតទៅ។
45
ពេលនេះ​យើងនៅចង់បញ្ចប់នៃពេលវេលាហើយ។​​មនុស្សម្នាក់ៗបានមើលទៅឯចុងបញ្ចប់នៃទីប្រសព្វរបស់​ខ្លួន​សម្រាប់ការមកដល់នៃព្រះ​គ្រីស្ទ។​​ប៉ុន្តែពួកគេមានការប្រសព្វច្រើនត្រូវទន្ទឹងរង់ចាំមើលៈ​ការត្រឡប់មកវិញនៃ​សាសន៍​យូ​ដាចានហោះលើមេឃ អ្វីៗគ្រប់យ៉ាងដែលយើងឃើញថ្ងៃនេះ។​តែយើងនៅទៅទីបញ្ចប់ហើយ។​​យើង​នៅ​ទី​នេះ​ហើយ!
ពួកគេបានដឹងថាក្រុមជំនុំត្រូវទទួលព្រះ​ចេស្ដាដែលនឹងធ្វើការក្នុងក្រុមជំនុំនូវការតែមួយដូចព្រះគ្រីស្ទពី​ព្រោះ​​ស្រ​មោល​កាន់តែងងឹត​​នោះភាពឆ្លុះកាន់តែលើសទៅទៀត...​អ្នករាល់គ្នាចាំងពន្លឺឆ្ងាយប៉ុណ្ណា​​អ្នករាល់​គ្នា​ទទួល​ស្រ​មោល​​ប៉ុណ្ណោះ។​​បន្ទាប់ពីពេលស្រមើលមកកាន់តែកៀក​​ជិតដើមឈើ​​ហើយស្រមោលក៏ជាការដូចគ្នាដែរ។
46
ពេលនេះ​ព្រះវិញ្ញាណនៃព្រះ​បានធ្វើការតាមសេចក្ដីយុត្តិធម៌តាមលោកលូធ័រ​​ការញែកជាបរិសុទ្ធតាមលោក​វេស្លី​​ការជ្រមុជនៃព្រះ​វិញ្ញាណតាមប៉ង់តាកូស​​ហើយនៅទីនេះ​ជាថ្ងៃចុងក្រោយដែលកំពុងសម្ដែងនិងធ្វើការតែមួយ​ដូច​ដែល​​បាន​ធ្វើកាលមាននៅក្នុងព្រះ​គ្រីស្ទ!​​តើវាជាអ្វី?​​ក្រុមជំនុំនិងព្រះ​គ្រីស្ទបានត្រឡប់ជាមួយ។​​ហើយពេលបាន​ត្រ​ឡប់​ជាមួយឆាប់ពេលណា​​ចំណងភ្ជាប់ចុងក្រោយ​​នាងនឹងឡើងទៅឯមេឃដោយសម្រែកបង្កូកមួយ​ព្រះឱស្ឋ។
យើងនៅវេលាចុងក្រោយហើយ។​​ចូរស្ដាប់!​​នោះជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធធ្វើៈ​ព្រះវិញ្ញាណបរិសុទ្ធដោយ​សុច​រិត​(ចូរយល់)​ជាស្រមោលពន្លឺ​​ព្រះវិញ្ញាណបរិសុទ្ធដោយការញែកជាបរិសុទ្ធ​​ស្រមោលច្បាស់ជាងបន្តិច​​ព្រះ​វិ​ញ្ញាណ​បរិសុទ្ធដោយការជ្រមុជ​​ស្រមោលច្បាស់ជាងមុន​​ពេលនេះ​ព្រះ​វិញ្ញាណបរិសុទ្ធដោយការស្ដារឡើងវិញដល់​លក្ខណៈ​នៃទ្រង់នៅទីនេះ​ធ្វើការអស្ចារ្យនិងទីសំគាល់ដូចដែលទ្រង់បានធ្វើតាំងពីដំបូង។​​វូវ!​​សូមថ្វាយសិរីល្អ!​​ទោះ​ជាយ៉ាងណា​​អ្នក​នឹងហៅខ្ញុំជាអ្នកបម្រើបរិសុទ្ធ​​អ្នករាល់គ្នាប្រហែលជាបានចាប់ផ្ដើមផងដែរ។
47
ចូរស្ដាប់ចំពោះសេចក្ដីនេះ​បងប្អូនអើយ​“ដ្បិត​តុ​ទាំង​អស់​ប្រឡាក់​ពេញ​ដោយ​កំអួត​​ហើយ​កខ្វក់​​ឥត​មាន​កន្លែង​ណា​ស្អាត​​ឡើយ​​៩ ដូច្នេះ​តើ​ទ្រង់​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​ណា​​តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​ដំណឹងគឺ​ពួក​ដែល​ទើប​​នឹង​លែ​ង​បៅ​​ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ​វិញ”​​មិនមែនទារកតូចទេ​​ទារក​Presbyterian​ទារក​Methodist​ទារក​Pentecostal​ទារក​Lutheran​ទារក​Nazarene​ទ្រង់ចង់បានអ្នកខ្លះ​ដែលមានបំណងចិត្ត​ចេញឆ្ងាយពីដោះ​ហើយនឹងបរិភោគអាហាររឹង។​​អេសាយ​​២៨
ដ្បិត​​ត្រូវ​បង្រៀន​ច្បាប់​មួយ​ម្តងៗ​ហើយ​ឃ្លា​មួយ​ម្តងៗ​មុខ​នេះ​បន្តិច​​មុខ​នោះ​បន្តិច
ទ្រង់​បាន​មាន​​ព្រះបន្ទូល​នឹង​គេ​ថា​​នេះ​នែ​ជា​សេចក្តី​សំរាក​​ចូរ​ឲ្យ​ពួក​អ្នក​ដែល​នឿយ​ហត់​បាន​សំរាក​ចុះ​នេះ​ឯង​ជា​ទី​​លំហើយ​​តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ។
ប្រសិនបើនោះមិនមែនជារបៀបដែលត្រូវមកនៅថ្ងៃប៉ង់តាកូសទេ​​នោះ​ត្រូវបានទំនាយពី៧១២ឆ្នាំមុនវានោះ។​​វានៅថ្ងៃនៃប៉ង់តាកូស​​នោះ​មកជាពិតប្រាកដ។
48
មានអ្នកខ្លះបាននិយាយថា​“ចូររក្សាថ្ងៃឈប់សម្រាក”​​ខ្ញុំមិនមែនកំពុងបដិសេដឬធ្វើឲ្យព្រះ​វិហារឬសាសនា​ណា​​​មាន​បន្លឺទេ​​តែបាននិយាយថា​“ថ្ងៃឈប់សម្រាក​​ថ្ងៃសម្រាករបស់ព្រះ​ជាថ្ងៃសម្រាក។”​​នេះ​ជាថ្ងៃឈប់សម្រាក។​​ទ្រង់មានបន្ទូលថា​“នេះជាការសម្រាក”​​“ដែលអ្នករាល់គ្នានាំអ្នកល្វើយបានសម្រាក”​​វាគឺយ៉ាង​នេះហើយ​​អាម៉ែន!​​វា​
នឹងបានជាច្បាប់ម្ដងមួយៗ​​ហើយ​ឃ្លា​មួយ​ម្តងៗ!​​នេះជាការសម្រាក។​​តើអ្វីជាព្រះវិញ្ញាណបរិសុទ្ធ?​​ជាការសម្រាក។
អស់​អ្នក​ដែល​នឿយ​ព្រួយ​​ហើយ​ផ្ទុក​ធ្ងន់​អើយ​​ចូរ​មក​ឯ​ខ្ញុំ​​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​(ម៉ាថាយ១១:២៨)
តើទ្រង់ជាអ្វី?​​ជាព្រះអង្គដែលយាងមកគង់ក្នុងអ្នករាល់គ្នា​​ប្រទានសេចក្ដីសុខសាន​​ទីសំគាល់​​ជាព្រះជំនួយរបស់​អ្នក​រាល់​គ្នា។​​បានជួយ​​នៅឯការសម្រាក​​បានបោះត្រា!។
វាជាទីសំគាល់។​​ពិភពលោកដឹងពីដែលត្រូវកើតឡើងដោយអ្នករាល់គ្នា។​​តើវាជាអ្វី?​​គឺជាអ្នកជំនួយ។​​តើវាជា​អ្វី?​​ជា​ត្រា។​​អ្នករាល់គ្នានៅឯទីសម្រាក។​​វាជាជំនួយរបស់អ្នករាល់គ្នាហើយ។​​បើមានអ្វីកើតឡើងដល់អ្នករាល់​គ្នា​​នោះ​​មាន​អ្វីមួយដែលត្រូវធ្វើជាជំនួយសម្រាប់អ្នកជាភ្លាមមួយរំពេច​(ឃើញ)​អង្វរជំនួស។​​គឺជាព្រះវិញ្ញាណនៃព្រះ​កំ​ពុង​គង់​ព្រះ​ជ​​ន្មក្នុងក្រុមជំនុំ​​បានទាយពីការប្រាកដជាក់ដែលនឹងកើតឡើងពេលវាកើតឡើង​​វាជាភាពអស់កល្ប​ជា​និច្ច​​ជា​ការ​សម្រាក​អស់កល្ប!
49
ព្រះបានបង្កើតលោកិយ​(ហេព្រើរជំពូកទី៤)​ព្រះបានបង្កើតលោកិយហើយបានសម្រាកនៅថ្ងៃទី៧។​​នោះជា​ការ​ពិត!​​ថ្ងៃទី៨បានមកដល់បន្ទាប់...​ទ្រង់ប្រទានការនោះ​ដល់សាសន៍យូដាជាការតាំងសញ្ញាអស់ជាច្រើនដង។​​នោះ​ជាកា​រិត។​​តែពួកគេទៅសម្រាកនៅថ្ងៃមួយ​​ត្រឡប់ទៅឯថ្ងទីមួយនៃសប្ដាហ៍វិញ​​ចាប់ផ្ដើមជាថ្មីម្ដងហើយម្ថងទៀត។​​នោះ​មិន​​មែន​ជា​ការ​ឈប់​សម្រាក​ដែល​បានមានបន្ទូលទេ។​​កាលព្រះ​បានបង្កើតលោកិយក្នុង៦ថ្ងៃ​​ពេលទ្រង់​បាន​យាង​ទៅ​ឯ​ការ​សម្រាក​​ទ្រង់សម្រាកពីតទៅ។​​នោះជាការពិត។​​នោះបានបញ្ចប់ហើយ។​​ទ្រង់មិនបានយាងមកវិញ​នៅថ្ងៃ​ទី៨​ហើយ​​បាប់ផ្ដើមម្ដងទៀតឡើយ​​វាជាស្រមោលតែប៉ុណ្ណោះ។
ពេលនេះ​ការនោះជាគំរូមួយដូចជាដួងខែនៅចំពោះថ្ងៃអញ្ចឹង។​​តែការថ្ងៃរះមក​​យើងមិនត្រូវការខែទៀតទេ។​​ពេល​នេះ​ចូរកត់សំគាល់ការនេះ!​​អូរ!​​ក្នុងវិវរណៈ១១​(១២)​ស្រ្តីដែលមានខែនៅក្រោមជើងហើយមានព្រះ​អាទិត្យ​នៅ​​ក្បាល​។​​អូរ! យើងអាចអានគម្ពីរម្តងទៀតពីគម្រកមួយទៅមួយមកបង្ហាញឲ្យអ្នករាល់គ្នា។
50
ប៉ុន្តែ​​តើវាជាអ្វី?​​ពេលព្រះគម្ពីរចែងក្នុងគម្ពីរហេព្រើរជំពូក៤​​បើព្រះយេស៊ូវនឹងប្រទានថ្ងៃ​សម្រាក​ដល់​ពួក​គេ​​ទ្រង់​នឹង​មានបន្ទូលមកថែមទៀតពីការសម្រាក​​ទ្រង់នឹងមានបន្ទូលពីថ្ងៃឈប់សម្រាក។​​តើទ្រង់បានមានបន្ទូលពីការ​សម្រាក​ថាជាថ្ងៃអ្វី?
២៨ អស់​អ្នក​ដែល​នឿយ​ព្រួយ​​ហើយ​ផ្ទុក​ធ្ងន់​អើយ​​ចូរ​មក​ឯ​ខ្ញុំ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក។​(ម៉ាថាយជំពូក១១​ខ២២)។
ចូរមើល!​នោះយើងឃើញថា​​កាលយើងមកឯទ្រង់​“ដ្បិតទ្រង់”​​គម្ពីរហេព្រើរ៤​​បានចែង​“ដ្បិត​អ្នក​ណា​ដែល​ចូល​​ទៅ​ក្នុង​សេចក្តី​សំរាក​របស់​ទ្រង់​ហើយ​​នោះ​ក៏​បាន​ឈប់​សំរាក​​ពី​ការ​ខ្លួន​ប្រព្រឹត្តទាំង​ប៉ុន្មាន​​ដូច​ជា​ព្រះ​បាន​ឈប់​​ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ”​​តើយូរប៉ុណ្ណា?​​តើអ្នករាល់គ្នាបានបោះ​ត្រាដោយព្រះ​វិញ្ញាណបរិសុទុ្ទបានយូរប៉ុណ្ណា?​​ដរាប​ដល់ថ្ងៃប្រោសលើអ្នករាល់គ្នា!​​មានការសម្រាកនោះ​​ជាជំនួយ​​អ្នកការពារ​​ត្រា​​ជាអ្នកជួយឲ្យរួច។​​អូរ​​ខ្ញុំមាន​អារម្មណ៍​រំភើប​​ឬមានពរ។​​អូរ!
51
“តើបានសន្យាសម្រាប់យើងឬ​​ប្រាហាំ?​​តើបានបង្ហាញដោយព្រះគម្ពីរឬ?”​​មែនហើយ ចូរទៅឯយ៉ូអែល។​​ស្វែង​រកអ្វីដែលយ៉ូអែលបានចែងពីវា។​​ខ្ញុំអរព្រះគុណខ្លាំងណាស់ដោយបានពរព្រះបន្ទូលនៃព្រះ។​​តើអ្នករាល់គ្នា​ស្រឡាញ់​ទេ?​​ខ្ញុំគិតថាប្រសិនបើវាមិនមែនសម្រាប់ខ្ញុំទេ​​ខ្ញុំមិនដឹងកន្លែងណាដែលយើងឈរនៅទេ។​​មែនហើយ​​យើងមើលឯ​យ៉ូអែល​​យើងនឹងទៅឯយ៉ូអែលជំពូកទី២​​ហើយយើងនឹងចាប់ផ្ដើមនៅខទី២៨​​យ៉ូអែល២:២៨។​​៨០០​ឆ្នាំ​មុខ​ពេលការយាងមកនៃព្រះគ្រីស្ទ​​ហោរា​ពេញដោយព្រះ​វិញ្ញាណ​​ចូរស្ដាប់ឥឡូវៈ​ក្រោយគ្រានោះ​អញនឹងចាត់វិញ្ញាណ​របស់អញទៅលើគ្រប់ទាំងអស់មនុស្ស​​នោះ​កូនប្រុសស្រីរបស់ឯងនឹងទាយ​​ពួក​ចាស់​ៗរបស់ឯងនឹងយល់សប្ដិឃើញ​​ហើយពួកកំឡោះ​ៗរបស់ឯងនឹងឃើញការជាក់ស្ដែងៈ​នៅគ្រានោះ​អញនឹងចាត់វិញ្ញាណរបស់អញ​​ទៅលើពួកទាសា​ទាសីដែរអញនឹងសម្ដែងការអស្ចារ្យនៅលើមេឃ​​ហើយនៅផែនដីផង​​គឺជាឈាម​​និងភ្លើង​​ហើយនិងកំសួលផ្សែង​​ព្រះ​អាទិត្យនឹងប្រែជាងងឹត​​ហើយព្រះ​ចន្ទនឹងប្រែជាឈាម​​មុនដែលថ្ងៃដ៏គួរស្ញែងខ្លាចរបស់ព្រះ​យេហូវ៉ាបានមក​ដល់។
នោះអស់អ្នកណាដែលអំពាវដល់ព្រះនាមព្រះយេហូវ៉ានឹងបានប្រោសឲ្យរួច
52
អូរ!​​តើជាអ្វីទៅ?​​គឺយ៉ូអែល។​​តើអ្នករាល់គ្នាមានចាប់អារម្មណ៍នៅក្នុងគម្ពីរកិច្ចការ២​​ពេត្រុសប្រើខដូចគ្នា​​បាន​ចែងថា​“ឱ​ពួក​សាសន៍​យូដា​​និង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា​អើយ​​សូម​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ​ហើយ​​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ​១៥ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​​ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ​​ព្រោះ​ទើប​នឹង​ម៉ោង​៩​ព្រឹក​​នៅ​ឡើយ​​១៦នេះ​គឺ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញ​​ដែល​លោក​ទាយ​ទុក​មក​ថា​​១៧ ”ព្រះ​ទ្រង់​មាន​​ព្រះ​បន្ទូល​ថា​​ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​​អញ​នឹង​ចាក់​ព្រះវិញ្ញាណ​អញ​​ទៅ​លើ​គ្រប់​ទាំង​មនុស្ស“​តើវាជាអ្វី?​​តើ​ព្រះ​វិញ្ញាណបរិសុទ្ធជាអ្វី?
មែនហើយ​​ពេលនេះ​ចូរយើងកត់សំគាល់ម្ដងទៀត។​​ចូរសន្យាចំពោះអ្នកជឿថា​​វាជាអ្វី។​​ពេលនេះ​ព្រះ​វិញ្ញាណបរិសុទ្ធ​​យើងស្វែងរកឃើញថាវាជាអ្វី​​គ្រាន់តែមួយនាទី។​​តើបានសន្យាសម្រាប់អ្នកណា?​​គឺដល់អ្នកដែល​ជា​អ្នកជឿ។​​ឥឡូវចូរទៅឯលូកា​​ជំពូក២៤។​​ហើយអ្នកដែលនឹងកត់ត្រា​​អ្នករាល់គ្នាអាចធ្វើកំណត់ចំណាំបានដែរ​​បន្ទាប់​មក​សិក្សាវានៅថ្ងៃស្អែក​​ពេលដែលអ្នករាល់គ្នាមានពេលបន្ថែមទៀត។​​ពេលនេះ​លូកា​២៤:៤៩​​ចូរស្ដាប់ព្រះ​យេស៊ូវកំពុងមានបន្ទូល។​នៅទីបំផុតពេលទ្រង់កំពុងភ្លឺឡើងក្នុងសិរីល្អ​​គ្រប់គ្រងលើទាំងអស់​​នេះជាព្រះបន្ទូល​ដែល​ទ្រង់​បានមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ៈ
...៤៩ ហើយ​មើល ខ្ញុំ​នឹង​ឲ្យ​សេចក្តី​សន្យា​របស់​ព្រះវរបិតា...
តើសន្យាអ្វី?​​គឺត្រា​​ទីសំគាល់​​ព្រះដ៏ជាជំនួយ​​ហើយគ្រប់អ្វីទាំងអស់នេះ​ដែលខ្ញុំបាននិយាយ​​រាប់​ពាន់​ថែម​ទៀត​ខ្ញុំ​នឹង​ឲ្យ​សេចក្តី​សន្យា​របស់​ព្រះវរបិតាដល់អ្នករាល់គ្នាៈ
តើជាការសន្យាអ្វី?​​អ្នកដែលអេសាយបាននិយាយនឹងយាងមក។​“១១ អញ​នឹង​មាន​ព្រះបន្ទូល​ដល់​ជនជាតិ​នេះ​​ដោយ​សំដី​រឡប់​​ហើយ​នឹង​ភាសា​ដទៃ១២ ទ្រង់​​បាន​មាន​​ព្រះបន្ទូល​នឹង​គេ​ថា​​នេះ​នែ​ជា​សេចក្តី​សំរាក។​​អញ​នឹង​ឲ្យ​​សេចក្តី​ទំនាយ​ដែលយ៉ូអែលៈ​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញៈ​ដែល​លោក​ទាយ​ទុក​មក​ថា​​១៧ ”ព្រះ​ទ្រង់​មាន​​ព្រះបន្ទូល​ថា​​ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​​អញ​នឹង​ចាក់​ព្រះវិញ្ញាណ​អញ​​ទៅ​លើ​ឯងរាល់គ្នា“​អូរ!​​អញ​នឹ​ង​ចាត់​ទៅ​ឯង​រាល់គ្នា​​ហើយនឹងធ្វើឲ្យមនុស្សគ្រប់សាសន៍​​គ្រប់មនុស្ស​​ពីក្រុងយេរូសាឡឹមទៅ...​អញនឹងនាំ​ពូជ​អ័ប្រា​ហាំ​តាម​កា​រ​តាំង​សញ្ញានេះ។​​អញនឹងបោះ​ត្រាដល់ពួកគេគ្រប់គ្នានីមួយៗ។​​យល់ទេ?​​អ្នកនឹងចាក់​វិញ្ញាណអញ”
ខ្ញុំឲ្យ​​សេចក្ដីសន្យាព្រះវរបិតានៅនឹងអ្នករាល់គ្នាៈ​តែ...​(មានន័យថា​រង់ចាំ)...​នៅក្នុងទីក្រុងយេរូសាឡឹម​ដរាមព្រះចេ​ស្ដា​យាងមកសណ្ឋិតលើអ្នករាល់គ្នា.
53
ដូចនេះ​តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី? ​​ជាព្រះចេស្ដាពីស្ថានដ៏ខ្ពស់​​មិនមែនអំណាចពីអភិបាល​​មិនមែន​អំ​ណាច​ពី​ក្រុមជំនុំ​​តែជាព្រះចេស្ដាពីស្ថានសួគ៌។
តើព្រះចេស្ដាបានយាងមកដោយរបៀបណា?​​ដោយការចូលរួមនឹងក្រុមជំនុំឬ​​ខ្ញុំនឹងបបួលនាំអ្នករាល់គ្នា​ឲ្យ​និ​យាយ​ថាការនោះ​ពិតជាត្រឹមត្រូវដោយការចូលរួមនឹងក្រុមជំនុំ​​ចាប់រលាក់ដៃជាមួយនឹងអ្នកអធិប្បាយឬ?មិនមែន​ទេ​លោក!​​ពេលនេះ​ចំពោះអ្នកកាន់តាមកាតូលិក​​ដោយការលានអណ្ដាតចេញមកហើយធ្វើពិធីលៀងជាលើកដំ​បូងឬ?​​មិន​មែនទេលោក!​​តើមកដោយរបៀបណា​​ជាព្រះចេស្ដាពីស្ថានលើនោះ?
ចូរយើងអានទៅមុនបន្តិចទៀតមើល។​​ចូរទៅឯកិច្ចការ១:៨។​​ពួកគេកំពុងប្រជុំមូលគ្នា។​​ពេ​ល​នេះពួកគេកំ​ពុងនិយាយពីព្រះយេស៊ូវនៅទីនេះ​កាលពួកគេកំពុងនៅប្រជុំគ្នា​​ហើយបានអនុម័តរកម្នាក់សម្រាប់ជំនួសកន្លែង​យ៉ូ​ដាស់។​​កិច្ចការ១:៨​8​ប៉ុន្តែ​កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​​នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា​អ្វី​ទៅ?​​អ្នកបានត្រឡប់ជាស​មា​ជិកនៃរោងឧបោសថប្រាហាំឬ?​​ទេ!​​អ្នកបានក្លាយជាសមាជិកនៃក្រុមជំនុំមេតូឌីស​​ជា​ក្រុម​ជំនុំកាតូលិក​ឬ​Presbyterian?​​ក្នុងព្រះគម្ពីរមិនមែនដូច្នេះទេ​​នោះជាគោលលទ្ទិបង្កើតដោយមនុស្ស។​​“ប៉ុន្តែអ្នកនឹងទទួលបាន​ព្រះចេស្ដា​​បន្ទាប់ពីអ្នកបានត្រឡប់ជាគ្រូអធិប្បាយឬអី!”​​ទេ​​លោក!​​“អ្នករាល់​គ្នានឹង​ទទួល​បាន​​​ព្រះចេស្ដាបន្ទាប់​ពី​អ្នកបរិញ្ញាប័តឬ!”​​ទេ​​លោក!​​“អ្នករាល់គ្នានឹងទទួលបានព្រះចេស្ដាបន្ទាប់​ពី​អ្នក​ទទួល​កំរិត​ដុក​ទ័រឬ!”​​ទេ​​លោក!​“អ្នក​រាល់​គ្នានឹងទទួលបានព្រះចេស្ដាបន្ទាប់​ពី​អ្នក”​​ទេ​​លោក!​​“អ្នករាល់គ្នា​នឹងទទួល​បាន​ព្រះ​ចេស្ដា​បន្ទាប់​ពី​​អ្នកបាន​ទទួលពិធីលៀងមុនដំបូងឬ!”​​ទេ​​លោក!​​ឃើញទេ នោះជាការរបស់មនុស្សបង្កើតមកទេ។
54
ចូរស្ដាប់ពីអ្វីដែលព្រះគម្ពីរបាននិយាយអ្វីដែលព្រះយេស៊ូវបានមានបន្ទូលៈ
...8ប៉ុន្តែ​កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តាៈ
[តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?ជាព្រះចេស្ដា ហើយនេះគឺបន្ទាប់មក]
(ត្រឹមអ្នកទាំង១២នាក់ ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំនៅ​ក្រុង​យេរូសាឡិម។)
ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ព្រម​ទាំង​ស្រុក​យូដា​​និង​ស្រុក​សាម៉ារី​ទាំង​មូលហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង
[តើមានអ្វីដែលមិនទាន់បានទៅដល់នៅឡើយ?]
ហើយបន្ទាប់ពីទ្រង់បានមានបន្ទូលពីសេចក្ដីទាំងនេះហើយ​​កាលពួកគេបានពិនិត្យមើលទ្រង់ នោះទ្រង់ក៏ត្រូវលើក​ឡើងហើយពពកបានទទួលទ្រង់ចេញពីភ្នែកពួកគេទៅ។
ពេលនេះ ចូរបើកកាត់ទំព័រ។ចូរមើលទំនាយទាំងនេះដែលត្រូវកើតមកៈ
ហើយកាលពេលថ្ងៃប៉ង់តាកូសបានមកដល់ពេញលេញហើយពួកគេមកមូលគ្នានៅកន្លែងមួយ។
[“ហើយមួយរំពេចនោះមានគ្រូគង្វាលម្នាក់បានចូលមកហើយ...”​​ខ្ញុំក៏បានចេញពីជួរ​​មែនទេ?]​​“មួយរំពេចនោះ​សម្ដេច​សង្ឃឡើងមកលើអាសនា។”​​ទេ!]
ភ្លាមនោះមានសម្លេងបន្លឺមក
[មិនត្រឹមតែការធ្វើជាជឿវាមាននៅទីនោះ។]
...សម្លេង...
[មានអ្នកបម្រើ​(ភ្នាក់ងារ)​ម្នាក់កំពុងមកជិតឯទ្វារ!​សង្ឃបានទទួលពិធិលៀង​​ដោយចេញមកបីទីបរិសុទ្ធបំផុត។​​ទេ​​គ្មានការអ្វី​ដូ​ច​នោះទេ]
...ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ[មិនមែនបាំងដោយជើងទេ]
...ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ...បាំងដោយស្លាបមានចេស្ដា
[អូរ!ខ្ញុំអើយ!! វូវ]
...មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ។
55
តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?​​នេះជាទីដែលពួកគេមានពេញព្រះចេស្ដា​​នេះជាទីដែលពួកគេត្រូវរង់ចាំ​​ទីនេះ​ជាកន្លែងដែលមានអ្វីកើតឡើង​​កាលពួកគេបានធ្វើវាឡើង។​​គ្រប់ទំនាយពីលោកុប្បត្តិ​​ពីលោកអ័ប្រាហាំរហូតមក​នឹង​មក​ដល់​​ហើយបែបយ៉ាងណាដែលវាមក​​ហើយនឹងលទ្ធផលដែលនឹងមក។​​តើវាជាអ្វី?ជាការ​សន្យា​ដល់​ក្រុម​ជំនុំ ដល់​​អ្នកជឿ។
...ហើយ...មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ។ ក៏​មាន​អណ្តាត ដូច​ជា​អណ្តាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​​គ្នា។​រួច​គេ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេងៗតាម​ដែល​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ។
[ពេលនេះយើងនឹងបន្តនៅយប់ថ្ងៃសុក្រនោះយើងនឹងចេញពីទីនោះទៅ។]
តើវាយ៉ាងមេចទៅ?វាជាសេចក្ដីសន្យាមួយដល់ក្រុមជំនុំ ពិតជាសេចក្ដីសន្យាមួយ។ មែនហើយ!
56
ពេលនេះ​ពេលនេះយើងនឹងស្វែងរកឲ្យឃើញ​​បន្ទាប់ពីពួកគេបានពេញ​​បានបោះ​ត្រាដរាបដល់យូរប៉ុណ្ណា?​តើ​ប៉ុន្មាន​នាក់បានទទួលពេញដោយព្រះ​វិញ្ញាណបរិសុទ្ធ​​ចូរមើលដៃរបស់អ្នក។​​មានច្រើននាក់ដែលមានព្រះ​វិញ្ញាណ​បរិសុទ្ធជាងអ្នកដែលគ្មានព្រះវិញ្ញាណ។​​យើងចង់ឲ្យអ្នកបានជាម្នាក់ក្នុងចំណោមយើងដែរ​​បងប្អូនអើយ។​​ពេល​អ្នក​រាល់​​គ្នាយល់ពីវាជាអ្វី​​ជាព្រះវិញ្ញាណបរិសុទ្ធដែលកំពុងគង់នៅក្នុងអ្នករាល់គ្នាឲ្យធ្វើការនៃព្រះ។​​ពេលព្រះ​បាន​ឲ្យ​ព្រះ​វិញ្ញាណ​ទ្រង់សណ្ឋិតក្នុងអ្នកបម្រើទ្រង់​​ក្នុងហោរាទ្រង់​​ក្នុងអ្នកបង្រៀនពីទ្រង់​​ក្នុងសាវកទ្រង់​​ពួកគេ​តែង​តែ​បដិសេធលោកិយ។​​គេគិតថាពួកគេឆ្កួតក្នុងគ្រប់គ្រាដែលមាន។​​សូម្បីលោកសាវកប៉ុលបានឈរនៅចំពោះ​លោក​អាគ្រីប៉ា​​គាត់និយាយថា​“ក្នុងគ្រប់ទាំងផ្លូវដែលហើយថាជាពួកនាំវង្វេងបង្ខូច...”​​តើការវង្វេងបង្ខូចជាអ្វី?“ជា​ល្ងីល្ងើ”​​ក្នុង​គ្រប់​ទាំងផ្លូវគេហៅថាល្ងីល្ងើ​​ជាក្រុមមនុស្សឡប់​​ដែលជារបៀបដែលខ្ញុំថ្វាយបង្គុំព្រះ​នៃពួកឭយុកោ​យើង។​​ខ្ញុំបាទមានចិត្តអំណរដោយអាចនិយាយថាខ្ញុំជាម្នាក់ក្នុងចំណោមពួកគេ។​​បាទ​​លោក​​នោះជាការពិត។​​ខ្ញុំ​បាទ​មា​ន​ចិត្ត​អ​រណាស់ដែលខ្ញុំជាម្នាក់ក្នុងចំណោមពួកគេ។
57
ពេលនេះ​បន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ​​វាធ្វើឲ្យពួកគេមានចិត្តស្រឡាញ់ខ្លាំង​ណាស់​​រហូតទាល់តែរបស់គ្រប់យ៉ាងជារបស់រួម។​​តើត្រូវទេ?​​ខ្ញុំអើយ​​ខ្ញុំអើយ​​តើជាការថ្វាយបង្គំយ៉ាងមេចទៅ?​​ពេល​ខ្លះ​យើងច្រៀងចំរៀងនោះ៖​“អូរ​​ជាការប្រកប​​អូរ​​ជាអំណរបរិសុទ្ធ...”​​គឺវានោះហើយ។​​ពួកគេមិនបាន​ខ្វល់​ថា​តើព្រះ​អាទិត្យរះ​ឬមិនបានរះនោះទេ។​​ពួកគេមិនបានសូមឲ្យបានគ្រែសម្រាកស្អាតនោះទេ។​“ពេលនេះ​ខ្ញុំនឹង​ទទួលព្រះ​វិញ្ញាណបរិសុទ្ធ”​​មានមនុស្សមួយចំនួននិយាយមកកាន់ខ្ញុំ​“លោកប្រាហាំ​​បើអ្នកនឹងធានាដល់ខ្ញុំថា​​ខ្ញុំ​នឹង​បាន​ជាអ្នក​​មានលុយរាប់លាន​​បើអ្នកនឹងធានាឲ្យខ្ញុំ​​ខ្ញុំនឹងស្វែងរកបានអណ្ដូងប្រេង​​ហើយបើខ្ញុំនឹងស្វែងរ៉ែមាស​​ហើយ​ប្រើខ្ញុំ...”​​ចូរមើល​​បើមានមនុស្សបង្រៀនដូចនោះ​ពួកគេបង្រៀនកុហកហើយ។​​ព្រះទ្រង់មិនបានសន្យាការ​អ្វី​ទាំង​នោះទេ។
58
មនុស្សម្នាក់ដែលធ្លាប់បានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ​​មិនខ្វល់ខ្វាយថាតើគាត់ត្រូវអង្វរសូមនំប៉័ងទេ​​មិន​មានធ្វើឲ្យមានភាពខុសផ្លែកចំពោះ​គាត់ទេ​​គាត់ជាស្នាព្រះ​ហស្ដសម្រាប់ស្ថានសួគ៌។​​គាត់គ្មានចំណងនៅទីនេះ​​អ្វី​សោះ!​​វាជាការពិត។​​គាត់មិនខ្វល់ខ្វាយ​​ចង់ទៅ​​ចង់មក​​តាមអ្វីដែលអាច។​​ចូរឲ្យពួកគេនិន្ទារចុះ​លេងសើច​​បាត់​បង់​កេរ្ដិ៍​ឈ្មោះចុះ​តើអ្នករាល់គ្នាត្រូវខ្វល់ខ្វាយអ្វី?​​អ្នករាល់គ្នាកំពុងនៅតាមផ្លូវទៅកាន់សិរីល្អ!​​ហេលេលូយ៉ា!​​ភ្នែក​អ្នកមើ​ល​ឆ្ពោះ​ទៅ​​ឯព្រះគ្រីស្ទ​​ហើយអ្នករាល់គ្នាកំពុងតែដើរផ្លូវទៅ។​​អ្នករាល់គ្នា​មិនខ្វល់ពីអ្វីដែលលោកិយ​​និ​យាយ​។​​នោះ​ជា​ព្រះ​វិញ្ញាណបរិសុទ្ធ។​​ជាអំណាច​​ជាត្រា​​ជាអ្នកដ៏កំសាន្តចិត្តជាអ្នកការពារ ជាទីសំគាល់។​​អូរ! ខ្ញុំអើយ! ជា​ការ​ធា​នា​ដែល​ព្រះទ្រង់បានទទួលអ្នករាល់គ្នា។
តើមានប៉ុន្មានដងដែលខ្ញុំបានទទួល?​​ខ្ញុំមានត្រឹម៨នាទីទៀតប៉ុណ្ណោះ។​​មែនហើយ។​​ខ្ញុំមានបទគម្ពីរនៅទីនោះ។​​ខ្ញុំ​មិន​គិតថា​​ខ្ញុំអាចទទួលពួកគេអោយចូលមកទេ​​ប៉ុន្តែយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់យើង។
ពេលនេះ​បន្ទាប់ពីមនុស្សម្នាក់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ​​តើអាចកើតមានទេដែលការធ្វើទុកបៀត​បៀន​នឹងបណ្តាលឲ្យគាត់ត្រឡប់មកវិញទេ​​ហើយ...​ពេលនេះ​គាត់នឹងមិនធ្លាក់ចុះឡើយ​​ដោយ​គាត់​នៅ​តែ​កូន​របស់​ព្រះ​​គាត់នឹងតែជាកូន​​ពីព្រោះអ្នករាល់គ្នាបានត្រាយូរប៉ុណ្ណោះដែរឬ?​[ចម្លើយស្របគ្នាតាមក្រុម​ជំនុំ​“ដរាប​​ដល់ថ្ងៃ​ប្រោស​លោះ”]​នោះពិតជាត្រឹមត្រូវ។​​នោះជាអ្វីដែលព្រះគម្ពីរបានចែង។
59
ពេលនេះ​បន្ទាប់ពីពួកសិស្សត្រូវផ្ចាញ់ហើយ​​ពួកគេបានត្រូវគេចំអក​​ជាទីលេងសើច​​ហើយគ្រប់យ៉ាងផង​ពួកគេ​​បានគិតថាវាជាពេលត្រូវត្រឡប់មកវិញទាំងអស់គ្នា្នក្នុងពេលបន្តិច។ចូរបកត្រឡប់ទៅឯកិច្ចការជំពូកទី៤​ហើយ​​មើល​អ្វី​បា​ន​កើតឡើង។​​ពេលនេះ​នេះគឺជាអ្នករាល់គ្នាដែលបានទទួលវារួចទៅហើយ។​​កិច្ចការជំពូកទី៤​។​​ពេលនេះ​​លោក​ពេត្រុសហើយនឹងលោកយ៉ូហានត្រូវផ្ចាញ់​​ត្រូវដាក់ក្នុងគុកដោយព្រោះធ្វើប្រោសជម្ងឺនៅក្រៅទ្វារ​នៃព្រះ​វិហារ។​​តើ​មាន​​ប៉ុន្មាននាក់ដែលបានដឹងការនោះ?​​មានមនុស្សម្នាក់កំពុងដែកខ្លួននៅទីនោះ​ជាអ្នកពិការជើង​​គាត់​មិន​អាច​ដើរ​បាន​ហើយបាននៅជារបៀបនោះ​អស់ពេល៤០ឆ្នាំ។​​នោះ​ពេត្រុសបានដើរកាត់​​ហើយបាននិយាយ​ថា...​បានកាន់​ពែក​ខ្លួនដើម្បីទទួលអ្វីមួយសម្រាប់ដាក់អាហារក្នុងពែកខ្លួន។​(ហើយពេត្រុស​បានបង្ហាញថាគាត់ជា​អ្នក​អធិប្បាយ​មាន​ពេញ​​ដោយព្រះ​វិញ្ញាណបរិសុទ្ធ​​គាត់គ្មានប្រាក់កាសអ្វីទេ។)​គាត់បាននិយាយថា​“ឯប្រាក់និង​មាស​នោះខ្ញុំគ្មានទេ”​​ចូរយល់​​គាត់មិនបានខ្វល់ពីអ្វីសោះពីការនោះ​ប៉ុន្តែគាត់ជាស្ថាព្រះ​ហស្ថសម្រាប់ស្ថានសួគ៌​​អូរ​​តើខ្ញុំប្រាថ្នាឲ្យយើងមាន​ពេល​ដេក​​សម្រាកនៅទីនោះ​បន្តិចយ៉ាងមេចទៅ​​ចូរយល់។​​គាត់ប្រាកដជាបានទៅស្ថានសួគ៌​​គាត់មានការជួយ​យោបល់​​គាត់​មានព្រះ​វិញ្ញាណ​​គាត់មានព្រះចេស្ដា​​គាត់បានដើរទៅមុខ​​បាននិយាយថា​​“ឯ​ប្រាក់​​ហើយ​និង​មាស​ខ្ញុំ​គ្មាន​ទេ​​តែ​របស់​ដែល​ខ្ញុំ​មាន​​នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក”​​
60
បុរសនិយាយដោយគ្មានចិត្តសង្ស័យ​ថា​​“តើ​លោកមានអ្វីទៅលោកម្ចាស់?”
“ខ្ញុំមានជំនឿ”​​ខ្ញុំមានអ្វីមួយក្នុងចិត្តខ្ញុំដែលបានចាប់ផ្ដើមជា១០ថ្ងៃមុន។​​ខ្ញុំបាននៅក្នុងបន្ទប់ខាងលើនោះ​ហើ​យ​ភ្លាម​នោះ​​គ្រប់ទាំងសេចក្ដីសន្យានៃព្រះបានធ្វើឡើង...​ខ្ញុំបានដើរជាមួយនឹងព្រះយេស៊ូវគ្រីស្ទ​អស់ពេល​៣ឆ្នាំ​កន្លះ​។​​ខ្ញុំ​បាន​នេសាទជាមួយ​ទ្រង់​​បោះសំណាញ់​​ចាប់បានត្រីហួសប្រមាណ​​ខ្ញុំបាន​ធ្វើការផ្សេងៗ​ពីគ្នា​ទាំង​នេះ​ហើយ។​​ហើយ​បាន​ខ្ញុំបានឃើញទ្រង់ប្រោស​អ្នកជម្ងឺ។​​ទ្រង់នៅតែប្រាប់ខ្ញុំថា​“ព្រះវរបិតាទ្រង់គង់ក្នុងខ្ញុំ​​តែ​ពេល​ខ្ញុំ​ចេញ​ទៅ​​ទ្រង់​នឹ​ង​គង់ជាមួយអ្នករាល់គ្នា”​​ដូចនេះ​ខ្ញុំ​មិន​អាចយល់ការនោះបាន។​​ប៉ុន្តែទ្រង់មានបន្ទូលថា​“ពេលនេះ​ខ្ញុំ​មិន​សង្ឃឹម​ថា​អ្ន​ក​រាល់​គ្នាយល់ទេ។​​អ្នករាល់គ្នាមិនយល់ការទាំងអស់នេះ​ទេ​​ករាល់គ្នាគ្រាន់តែទទួលយក”​​ខ្ញុំមិន​យល់វានៅឡើយទេ។​​ហើយ​កុំប្រាប់ខ្ញុំថាអ្នករាល់គ្នាយល់ឲ្យសោះ​ពីព្រោះ​អ្នករាល់គ្នាមិនយល់នៅឡើយទេ​​ចូរ​យល់។​​ដូចនេះ​ខ្ញុំ​មិន​អាច​យល់​វាបាន​​ខ្ញុំមិនពន្យល់វាឡើយ​​តែមានតែការមួយ​​ដែលខ្ញុំដឹង​​ខ្ញុំទទួលវា។
61
“មែនហើយ”ខ្ញុំអ្នករាល់គ្នានិយាយថា “នោះមិនជារឿងខាងវិទ្យាសាស្ត្រទេ” អូរ វាប្រាកដណាស់។
ចូរមើលពួកគេចេញពន្លឺ។​​ពេលបេយ៉ាមីនហ្វ្រេងឃ្លិនចាប់យកវា​​គាត់និយាយថា​“ខ្ញុំបានទទួលវាហើយ”​​គាត់​មិនបានដឹងថាគាត់មានអ្វីនោះទែ​​ប៉ុន្តែគាត់មានវាហើយ។​​ហើយខ្ញុំចង់ឲ្យមាននរណាម្នាក់បា្រប់ខ្ញុំនៅយប់នេះ​ថា​ថាម​ពល​អគ្គិសនីជាអ្វី។​​ពួកគេមិនដឹងថាវាជាអ្វីនៅឡើយទេ​​តែយើងមានវា។​​អាម៉ែន!​​នោះជាការពិត។​​មិនមាន​មនុស្ស​​ណា​ដឹងថាអគ្គិសនីជាអ្វីទេ។​​គេអាចទាញយកមកប្រើបាន​​ធ្វើឲ្យមានពន្លឺ​​ធ្វើឲ្យវាឆេះ​ធ្វើឲ្យមានសកម្ម​ភាព​ប៉ុន្តែ​​វាត្រូវ​បាន​បង្កើតដោយម៉ាស៊ីនអគ្គិសនី​(មានពីរផ្នែកដើរដំណើរគ្នាដូចនោះ​បង្កើតរបស់នោះ)​ហើយពួកគេ​ដឹង​គ្រប់​យ៉ាង​ដូច​នោះឯង។​​វានឹងផ្ដល់ពន្លឺ​​វានឹងមានថាមពលក្នុងខ្លួនវា។
ហើយនោះគឺដូចជាព្រះវិញ្ញាណនៃព្រះអញ្ចឹង។​​កាលណាអ្នករាល់គ្នា...​ផ្នែកមួយគឺជាអ្នករាល់គ្នា​​ហើយ​ផ្នែក​ផ្សេង​ទៀតគឺជាព្រះ​ហើយទទួលបានដំណើរការព្រមគ្នាដូចនោះ​វានឹងធ្វើអ្វីមួយសម្រាប់អ្នករាល់គ្នា។​​នោះជាការ​ពិត!​​វា​នឹងឲ្យមានពន្លឺឡើង​​វានឹងឲ្យមានព្រះចេស្ដា។​​អ្នករាល់គ្នាមិនដឹងវាជាអ្វីទេ​​ហើយមិនដែលនឹងដឹងថាវាជាអ្វី​ដែរ​​ប៉ុន្តែ​អ្នក​រាល់គ្នាដឹងពេលអ្នករាល់គ្នាទទួលបាន។​​នោះ​ជាការប្រាកដមួយ។​​ហើយវាសម្រាប់អ្នករាល់គ្នា​​វាជា​របស់​អ្នក​រាល់​គ្នា​​វាការធានា។​​នោះជាការពិត។​​តើពន្លឺនោះជាអ្វី?​​មានការធានាអះអាងថាវាជាពន្លឺ។
62
ឥឡូវចូរកត់សម្គាល់ការនេះ។​​ពេលនេះអ្នករាល់គ្នាមិនដឹងជាព្រះវិញ្ញាណបរិសុទ្ធជាអ្វីទេ។​​តែមាននិយាយ​ទុក​ម​​ក​ថា​“បាទ”​​ពួកគេបាននិយាយការមួយដែលពួកគេដឹង​“យើងដឹងថាពួកគេជាអ្នកខ្វះ​ចំណេះ​ដឹង/បទ​ពិ​សោធន៍​”​អ្នក​ខ្លះ​ជាពួកចំកួត​(អ្នករាល់គ្នាដឹង)​ដូចជាជនជាតិអាឡឺម៉ង់ក្មេងៗបាននិយាយថាគាត់ជាអ្នកយ៉ាងនោះ​ចូរ​យល់​។​​គេ​និ​យាយ​ថា​​“ពួកគេខ្វះបទពិសោធន៍និងមិនបានរៀនសូត្រទេតែពួកគេ​បាន​នៅជាមួយ​នឹងអ្នក​នេសាទ​ត្រី​នោះ​ជា​មួយ​នឹង​ជាង​ឈើនោះលើសជាងអ្នកឯទៀត​​ដែលគាត់នោះមានឈ្មោះ​យេស៊ូវ​(ខ្ញុំប្រាប់អ្នករាល់គ្នា)​ពី​ព្រោះពួកគេ​កំ​ពុ​ង​ធ្វើ​ការតែមួយដដែលដូចទ្រង់បានធ្វើនោះ”។
នោះហើយជាព្រះវិញ្ញាណបរិសុទ្ធ​​ជាព្រះ​យេស៊ូវដែលមានព្រះ​ជន្មរស់ក្នុងអ្នកនេសាទត្រីឥតមានចំណេះ​ដឹ​ង​​ជាជាងឈើ​​ឬជាអ្វីក៏ដោយ-ដែលជាអ្នកអធិប្បាយគ្មានចំណេះ​ដឹង​​ជាអ្វីក៏ដោយដែលអ្នកនោះ។​​ជាមនុស្ស​ម្នាក់​ល​ចង់​បាន​​ជាអ្នកល្ងង់ខ្លៅសម្រាប់ការអ្វីៗនៃលោកិយហើយអនុញ្ញាតឲ្យព្រះ​យេស៊ូវយាងចូលមកគង់​ក្នុងពួកគេ​​គឺជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ជាត្រា​​ជាអ្នកដ៏កំសាន្តចិត្ត។​​គាត់មិនចង់បានអ្វីសោះ​ចង់បានតែមួយគឺជាព្រះ។
63
កាលព្រះទ្រង់កំពុងរៀបចំសណ្ដាប់ធ្នាប់​​ទ្រង់មានបន្ទូលថា​“អ្នករាល់គ្នាជាពួកលេវីអើយ​​យើងបាន​ហៅ​ឯ​ង​រាល់​គ្នាមក​​ហើយឲ្យធ្វើជាសង្ឃ។​​ហើយគ្រប់ទាំងពួកបងប្អូនឯង​​អំបូរទាំង១២...​អំបូរទាំង១១ទៀតនឹងបង់ថ្លៃឯង១​ភាគ​ក្នុង​១០​។”
“កាលណាឯងមានទំពាំងបាយជូរ៩ធុង​​ចូរចាក់១ធុងឲ្យទៅពួកលេវីទៅ។​​កាលឯងឃ្វាលចៀមកាត់ទួល​នេះ​ចូរ​រើសយកចៀមទី១០។​​យើងមិនខ្វល់ថាវាតូចឬធំទេ​​ឬធាត់​​ឬអាក្រក់ទេ​​នោះជារបស់ផងពួកលេវីហើយ”
“ឥឡូវ​​ពួកលេវីអើយ​​កាលឯងទទួលរបស់ទាំងនេះ​​នោះឯងក៏ត្រូវថ្វាយមួយក្នុង១០ដល់ព្រះអម្ចាស់ដែរ។​​ឯង​ត្រូវធ្វើដង្វាយគ្រវី​​ដង្វាយលើកចុះឡើង។​​អ្នករាល់គ្នាជាដង្វាយ១/១០ថ្វាយដល់ព្រះអម្ចាស់”
មានចែងមកថា​“សម្រាប់ម៉ូសេ​​ឯយើងជាចំណែករបស់ម៉ូសេ”​​អូរ!​​ទ្រង់បានមានបន្ទូលថា​“យើងជា​ចំណែក​ស្កប់​​ចិត្តដល់ឯងហើយ”។​​នោះជាព្រះវិញ្ញាណបរិសុទ្ធសម្រាប់ក្រុមជំនុំសព្វថ្ងៃនេះហើយ។​​ប្រាក់និងមាសខ្ញុំគ្មានទេ​​តែ​ខ្ញុំ​​មាន​ចំណែក​ដ៏ស្កប់ចិត្ត!​​ហាលេលូយ៉ា! ការអប់រំ ខ្ញុំមិនអាចប្រឹងអានសៀវភៅនេះ​​តែខ្ញុំបានមានចំណែកដ៏ស្កប់​ចិត្ត!​​នោះ​ជាការល្អ។​​កម្រិតឌុកទ័រ​​ខ្ញុំគ្មាន​Ph.D​ឬ​LD​ឬអ្វីផ្សេងទេ។​​ប៉ុន្តែមានការមួយដែលខ្ញុំមានៈ​ចំណែកដ៏​ស្កប់​​​ចិត្ត​​នោះ​ជាចំណែកដែលខ្ញុំចង់បាន។​​នោះជាចំណែកដែលព្រះ​ចង់ឲ្យអ្នករាល់គ្នាមាន។​​ចូរបោះរបស់ចាស់​ទាំង​អស់​នេះ​ចោ​ល​ចេញទៅ​​គ្រប់ទាំងកេរ្តិ៍ឈ្មោះនិងអ្វីៗគ្រប់យ៉ាង​​ហើយដើរចេញមក​​នឹងទទួលយកការស្កប់ចិត្ត​របស់ព្រះ​ពីព្រោះ​អ្វី​ដែ​ល​អ្នករាល់គ្នាមាននៅផែនដីនេះ​អ្នកនឹងទុកវាចោលពេលដែលអ្នកចាកចេញទៅ។​​តែបើ​អ្នក​មាន​ចំណែក​នៃ​ការ​ស្កប់​ចិត្តនោះ​វានឹងនាំអ្នកទៅជាប្រាកដ...
64
យើងតែងតែមានការធានារបស់យើងនៅថ្ងៃនេះសម្រាប់ផ្ដល់ឲ្យចំពោះអ្នកទទួលការធានារ៉ាប់រង។​​ចូរ​ទទួល​ចំ​ណែក​ស្កប់ចិត្តរបស់ព្រះ​ហើយទទួលយកអ្នកផ្ដល់ការធានាជំនួសអ្នកទទួលការធានា។​(អ្នករាល់គ្នាដឹង​ពួក​គេ​ទាំង​ពីរ​ធ្វើការ)
ពេលនេះ ចូរយើងមើល.
...ដោយការអនុញ្ញាតឲ្យទៅពួកគេបានចេញឯការរបស់ខ្លួនគេ...
កុំត្រឡប់ទៅឯពួកអាចារ្យ។​​ចូរមើល​​នោះបានបង្ហាញថាពួកគេបានមានព្រះ​វិញ្ញាណបរិសុទ្ធហើយ។​​ពួក​គេ​មិន​បាន​ទៅឯ​ការ​ចាស់វិញនោះឡើយ​​ដែលជាការត្រជាក់​​ជាក់លាក់ម្តងទៀតទេ។​​ទេ!​​ចូរត្រឡប់​ទៅវិញហើ​យនិ​យាយ​ថា​“ពេល​​នេះ​ចូរមើលនៅទីនេះ​តើពួកគេបានធ្វើអ្វីដល់យើង”​​ទេ​​ទេ!​​ពួកគេមានការជារបស់ខ្លូនគេ​​គ្រាន់​តែ​ប្រ​ហែល​ជា​មា​​ន​១២​នាក់ក្នុងពួកគេប៉ុណ្ណោះ​តែនោះជាក្រុមមួយគ្រប់គ្រាន់​​ជាមនុស្សមួយក្ដាប់តូច។
...ដោយការអនុញ្ញាតឲ្យទៅ...
បន្ទាប់ពួកគេបានបង្ក្រាបហើយគម្រាមពួកគេហើយនិយាយ​“បើអ្នកបានជ្រមុជក្នុងព្រះ​នាមព្រះយេស៊ូវម្ដង​ទៀត​...”​“អូរ​អូរ​​ខ្ញុំចង់និយាយដូចនោះហើយ”​​បាទនោះជាការពិត​​ចូរយល់​​“បើអ្នកធ្លាប់បានអធិប្បាយក្នុងព្រះនាម​ព្រះ​យេ​ស៊ូវ​​អ្នករាល់គ្នាធ្វើអ្វីក៏ដោយ​​យើងនឹងទទួលអ្នករាល់គ្នា!”
“វីវ នោះពិតជាការគម្រាម។ចូរយើងទៅផ្លាស់ថ្មីមួយដល់បងប្អូនយើងដែលនៅសល់”​​អូរ!​​នោះជាវិធី។​​ក្នុង​ការ​រួប​រួម​មានអំណាច​​ក្នុងការរួបរួមមានអំណាច។​​បានចែងមកថា​“ចូរយើងទៅបំផ្លាស់ជាថ្មីដល់បងប្អូនយើង​ហើយ​រក​អ្វី​ដែលយើ​ងអាចធ្វើបាន”។
65
ពេលនេះ​ពួកគេទាំងអស់គ្នានាំគ្នាមកហើយកំពុងតែថ្លែងប្រាប់ពីបទពិសោធន៍ផ្សេងខុសគ្នា។
...ដោយការអនុញ្ញាតឲ្យទៅ​​ពួកគេបានទៅតាមការរបស់គេ​​ហើយបានរ៉ាយរ៉ាប់គ្រប់ការដែលពួកអាចារ្យនិង​ពួក​ចាស់​ទុំ​បាន​និយាយដល់ពួកគេ។​ហើយកាលពួកគេបានលឺដូចនោះ​ពួកគេបានលើកសម្លេងទៅកាន់ព្រះ​ដោយមួយៗ...
ពេលនេះ​ចូរស្ដាប់នូវអ្វីដែលពួកគេនិយាយ។​​ចូរមើលពួកគេ​​ចូរមើលពួកគេមិនត្រឡប់មកវិញហើយនិ​យាយ​ថា​“អូរ”​​មានអ្វីមួយផ្សេង​“អូរ!​ព្រះអម្ចាស់អើយ”​​ទេ!​​ពួកគេបានសង្គ្រោះរួចហើយ​​ពួកគេបានពេញដោយ​ព្រះ​វិញ្ញាណរួចហើយ​​ពួកគេមានជីវិតអស់កល្បហើយ។
...ពួកគេបានលើកសម្លេងឡើង...​តាមរៀងខ្លួន​​ហើយថ្លែងសរសើរថា​​ព្រះអម្ចាស់ទ្រង់ធំអស្ចារ្យ
[អាម៉ែន!​​ខ្ញុំគ្រាន់តែចូលចិត្តការនោះ​Palmer​ជាបងប្អូនអើយ​​ខ្ញុំចូលចិត្តការនោះ]
...ព្រះធំអស្ចារ្យ​[យើងដឹងការនោះ]​ដែលបានបង្កើតផ្ទៃមេឃ​​ផែនដី​​ហើយនឹងសមុត្រ​​ហើយនឹងគ្រប់យ៉ាងក្នុងនោះ​ផងមានៈ
ថ្លែងដោយមាត់ដាវីឌជាអ្នកបម្រើ...
66
ចូរមើលឥឡូវ​​ពួកគេកំពុងត្រឡប់មកវិញ​​និយាយថា​“យើងមិនមែនជា...”​​ពេលនេះ​អ្នករាល់គ្នាចេញទៅ​ក្រៅ​ហើយ​និយាយ​ថា​“បាទ​ពេលនេះ​ព្រះអម្ចាស់អើយ​​សូមបង្អង់ចាំនៅទីនេះសិន។​​ពួកគេកំពុងតែលេងសើច​​នឹងទទួល​បង្គំណាស់!”​​តើទ្រង់មិនបានមានបន្ទូលទេឬអីថា​​ពួកគេនឹងធ្វើការនោះ?​​គ្រប់យ៉ាងដែលរស់នៅខ្ជាប់ខ្ជួន​ក្នុងជំនឿក្នុងព្រះ​យេស៊ូវនឹងឈឺចាប់ការធ្វើទុក្ខបៀតបៀន។“
“បាទ​​អ្នករាល់គ្នាដឹងហើយ​​ចៅហ្វាយរបស់ខ្ញុំបានប្រាប់ខ្ញុំកាលគាត់បានបង្រៀន...”​​តើទ្រង់មិនបានមានបន្ទូលទេឬ​​អីថា​​ពួកគេនឹងនិយាយការនោះ?
“បាទ​​អ្នករាល់គ្នាដឹង​​ពួកគេនាំខ្ញុំទៅឯទីកាត់ក្ដីនៅថ្ងៃផ្សេងប្រហែល...”​​តើទ្រង់មិនបានមាន​បន្ទូលទេថា​​អ្នក​រាល់គ្នាត្រូវបាននាំមកនៅចំពោះអស់ទាំងស្ដេច​​ហើយនិងអ្នកគ្រប់គ្រងដោយព្រោះឈ្មោះខ្ញុំទេឬអី?​​“អ្នករាល់គ្នា​នឹង​មិន​ដឹងថាត្រូវនិយាយអ្វីទេ​​តែគឺជាព្រះវិញ្ញាណដែលនឹងមានបន្ទូលវិញ​(ខ្ញុំបានឃើញថាបានកើតឡើងនៅម្សិល​មិញ)​ជាព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងអ្នកវិញ​​ទ្រង់បានមានបន្ទូល”​​ចូរយល់។​​អាម៉ែន!​​នោះជាការពិត។​​មែន​ហើយ​​“អ្នក​រាល់​គ្នា​​នឹង​មិន​ដឹងថាត្រូវនិយាយអ្វីទេ”
67
ព្រះអម្ចាស់...​ទ្រង់​បាន​មាន​​ព្រះបន្ទូល​​ដោយសារ​ព្រះឱស្ឋ​ហ្លួង​ដាវីឌ​​ជា​អ្នក​បំរើ​ទ្រង់​ថា​“ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួលជ្រើម​ឡើង​​ហើយ​ជនជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ”​(កិច្ចការ​៤:២៥)
ពួក​មហាក្សត្រ​នៅ​ផែនដី​​លើក​គ្នា​ឡើង​​ពួក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះអម្ចាស់​​ហើយ​ទាស់​នឹង​ព្រះគ្រីស្ទ​នៃ​ទ្រង់។​
ដើម្បី​នឹង​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះហស្ត​ទ្រង់​​និង​ព្រះដំរិះ​ទ្រង់​​បាន​គិត​សំរេច​ជា​មុន។
អូរ!​​ខ្ញុំចូលចិត្តការនោះ។​“ព្រះអម្ចាស់អើយ​​ពួកគេកំពុងតែធ្វើការសំខាន់ដែលទ្រង់មានបន្ទូលថា​​ពួកគេនឹង​ធ្វើ។”​​ហេតុអ្វី​​ព្រះគម្ពីរបានចែងថា​“១ ចូរ​ឲ្យ​ដឹង​ថា​​នៅ​ជាន់​ក្រោយ​បង្អស់​​នឹង​មាន​គ្រា​លំបាក​ណាស់​​២ ដ្បិត​នៅ​​គ្រា​​នោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង​​ទាំង​ស្រឡាញ់​ប្រាក់​​អួត​អាង​គឃរ​​មាន​ឫក​ខ្ពស់​​ប្រមាថ​មើលងាយ​​មិន​ស្តាប់​បង្គាប់​​ឪពុក​ម្តាយ​​រមឹលគុណ​​មាន​ចិត្ត​មិន​បរិសុទ្ធ​​៣ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្តី​អធ្យោគ និយាយ​បង្កាច់​គេមិន​ចេះ​ទប់​ចិត្ត​​មាន​ចិត្ត​សាហាវ​​មិន​ចូល​ចិត្ត​នឹង​ការ​ល្អ​​៤ ក្បត់​គេ ឥត​បើ​គិត​​មាន​ចិត្ត​ធំ​​ហើយ​ចូល​ចិត្ត​នឹង​ល្បែង​​លេង​ជា​ជាង​ព្រះ​៥ គេ​មាន​ឫកពា​ជា​អ្នក​គោរព​​ប្រតិបត្តិ​ដល់​ព្រះ​ប៉ុន្តែ​​មិន​ព្រម​ទទួល​ស្គាល់​ព្រះចេស្តា​​ដែល​មក​ដោយ​​ការ​គោរព​ប្រតិបត្តិ​នោះ​ទេ​​ចូរ​បែរ​ពី​ពួក​មនុស្ស​យ៉ាង​នោះ​​ចេញ”​​ព្រះវិញ្ញាណបរិសុទ្ធជាសេចក្ដីនោះហើយ​​ចូរ​យល់​ចុះ។​​តើមានអ្វីដែលត្រូវបានកំណត់ឲ្យបានសម្រេច​។
68
ឥឡូវ​នេះ​ឱ​ព្រះអម្ចាស់​អើយ​​សូម​ទត​មើល​សេចក្តី​កំហែង​របស់​គេ​​ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់​​បាន​ផ្សាយ​​​ព្រះបន្ទូល​​ដោយ​សេចក្តី​ក្លាហាន​ដ៏​ពេញលេញ​​[អូរ!​​ខ្ញុំចូលចិត្តសេចក្ដីនោះ​ចូរយកឆ្អឹងបំណង​មិន​ទាន់​សម្រេច​ចាស់នោះចេញ​​ហើយយកឆ្អឹងខ្នងពិតវិញ។​​ពេលនេះចូលមើលនៅទីនេះ។]...យើងអាចនឹងនិយាយ​ព្រះ​បន្ទូល​ព្រះ។
៣០ ដោយ​ទ្រង់​លូក​ព្រះហស្ត​មក​​សំរាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា​[អូរ​​បងប្អូនអើយ​​សាតាំង​​មិន​​ស្លាប់ ទេ​​តែ​ព្រះវិ​ញ្ញាណ​បរិសុទ្ធក៏ដូចគ្នាដែរ​​ចូរយល់]...​៣០ ដោយ​ទ្រង់​លូក​ព្រះហស្ត​មក​​សំរាប់​នឹង​ប្រោស​មនុស្ស​​ឲ្យ​បាន​ជា...​ទី​សំ​គាល់​នោះហើយនិងការអស្ចារ្យអាចនឹងសម្រេចដោយនូវព្រះនាមនៃព្រះបុត្រតូចយេស៊ូវ។​[អ្នករាល់​គ្នា​ឃើញ​ពួក​គេ​កំពុង​តែរំលាយអ្វីហើយ​​តើមែនទេ?​​ពួកគេកំពុងធ្វើការដដែលនៅសព្វថ្ងៃនេះ​តែវាមិនមែនធ្វើការ​តិចតួចទេ​]ហើយ​ពេល​​ពួកគេបានអធិស្ឋាន​​កន្លែងបានកក្រើកឡើងនៅទីដែលគេបានប្រជុំគ្នានោះ​ហើយពួកគេ​​ទាំងអស់បាន​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​​ហើយ...​និយាយព្រះបន្ទូលព្រះដោយច្បាស់ៗ។
ពួកគេបានទទួលអ្វីមួយដែលកាលបានឮនៅទីនោះ​មែនទេ?​​សេចក្ដីសន្យាបានថ្លែងថា...​នោះជាអ្វីដែលជា​ព្រះវិញ្ញាណបរិសុទ្ធ​​គឺប្រទានសេចក្ដីក្លាហាន​​ប្រទានការកំសាន្តចិត្ត​​បោះត្រាអ្នករាល់គ្នា​​ប្រទានទីសំគាល់​។​​អូរ!
69
ចូរស្ដាប់​(អូរ​​សូមឲ្យយើងបានមានពេលចុះ)​យើងអាចចុះ​ទៅជាមួយភីលីពទៅឯស្រុកសាម៉ារីក្នុងកិច្ចការ៨​១៤​(អ្នកទាំងអស់គ្នាដែលកំពុងព្រលែង)។​​ពួកគេបានទទួលអំណរដ៏ធំ​​ពួកគេបានទទួលការប្រោសដ៏ធំ។​​តែពួក​គេ​បាន​ជ្រ​មុជ​ក្នុងព្រះ​នាមព្រះ​យេស៊ូវគ្រីស្ទ​​តែពួកគេបានចាត់ឲ្យទៅយេរ៉ូសាឡិមឲ្យទទួលពេត្រុស។​​គាត់បានចុះមក​ហើយ​ដាក់​ដៃ​លើពួកគេ​​ហើយពួកគេបានពេញដោយព្រះ​វិញ្ញាណ​​កិច្ចការ៨:១៤។
សាសន៍ដទៃមានម្នាក់តាមឈ្មោះកូលេនាស។​​គាត់ជាមនុស្សអស្ចារ្យម្នាក់​​បានបង់១/១០​​បានសាងសង់​សា​លា​ប្រជុំសម្រាប់បណ្ដាជន​​បានគោរពដល់ព្រះ​កោតខ្លាចព្រះ​ជាមនុស្សល្អ​​ជាអ្នក​Presbyterian​ល្អ​​ជាអ្នក​Methodist​ល្អ​​ជាអ្នក​Baptist​ល្អ​​ឬជាអ្វីខាងអ្វីណាមួយ​(ចូរយល់)​ជាមនុស្សល្អមែនទែន។​​ប៉ុន្តែមានថ្ងៃមួយ​​ព្រះ​បាន​បន្ទូលថា​“គាត់ជាមនុស្សល្អ​​ដូចនេះយើងនឹងចាត់គាត់ឲ្យទៅឯការជំនុំមួយ។​​យើងនឹងឲ្យអ្នកអធិប្បាយរបស់​យើង​​នៅ​ទី​នេះទៅប្រាប់ដល់គាត់”​មែនហើយ​​ដូចនេះ​គាត់បានឃើញការនិមិត្តនិងបាននិយាយថា​“ចូរចុះទៅ​ជុប​ប៉ា​​ហើយ ឯងនឹងរកមនុស្សម្នាក់ឈ្មោះ​ស៊ីម៉ូនជាអ្នកសម្លាប់ស្បែក។​​ហើយមានម្នាក់មែន​​ជាស៊ីម៉ូនពេត្រុស​​នៅ​ទី​នោះ​។​​ចូរឲ្យគាត់ឡើងមកទីនេះ​គាត់នឹងប្រាប់ផ្លូវអ្នក​​ពីព្រោះ​គាត់បានទទួលរបស់មួយ។”
70
ហើយកំឡុងពេលពេត្រុសបានឈរឡើង...​ហើយកូលេនាសកំពុងទៅថ្វាយបង្គំអ្នកអធិប្បាយ។​​ពេត្រុស​បាន​និយាយថា​“ចូរក្រោកឡើង​​ខ្ញុំក៏ជាមនុស្សដូចអ្នកដែរ”​​ហើយកាលកំពុងពេត្រុសនៅនិយាយនៅឡើយ​(អំពីរបៀប​ដែល​ពួក​គេ​ទៅវិញហើយចាប់ផ្ដើមទទួលយកការដដែល​​ដែលខ្ញុំកំពុងនិយាយ​​នេះ​ពីបែបដែលព្រះ​បានសន្យា​នឹង​ចាក់​​ព្រះ​វិញ្ញាណទ្រង់មក)​កំឡុងពេលគាត់បាននិយាយពាក្យទាំងនេះព្រះវិញ្ញាណបរិសុទ្ធបានយាងចុះ​មក​សណ្ឋិត​​លើពួកគេ។​​វីវ!​​យេស​​នោះជាព្រះវិញ្ញាណហើយ​​ដែលទ្រង់សម្រាប់ការនោះឯង។​​ប្រាកដណាស់!ហើយ​ពួកគេ​​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។
ពេលនេះ​ចូរចាប់អារម្មណ៍​​ក្នុងគម្ពីរអេភេសូរ​​មានបងប្អូនខាងបាទ្ទីស។​​គាត់ជាមេធាវីទីមួយ​​ឆ្លាត​​មានប្រា​ជ្ញា​វៀងវៃ​​បានស្គាល់ច្បាប់​​ជាមនុស្សឧត្តម​​ជាអ្នកមានចំណេះជ្រៅជ្រះ។​​ថ្ងៃមួយគាត់បានព្រះគម្ពីរ​​នៅទីនោះ​មាន​ឃើញ​ថានឹងមាននាមឈ្មោះ​យាងមកដោយនូវព្រះនាមព្រះម៊ែស៊ី។​​ហើយកាលគាត់បានអានហើយ​​មូលហេតុ​​គាត់​ចាប់​ផ្ដើ​ម​​ឮ​ពីព្រះយេស៊ូវនេះ​ហើយគាត់បាននិយាយថា​“ខ្ញុំត្រូវបានធ្វើឲ្យជឿហើយ។​​ហើយខ្ញុំប្រកាស់ជំនឿ​របស់​ខ្ញុំថាព្រះ​យេ​ស៊ូវគឺជាព្រះគ្រីស្ទ”​​គាត់បានធ្វើប្រកាសជាខ្លាំងណាស់ថា​​ព្រះបានហៅគាត់ទៅឯការងារ​របស់​ទ្រង់​​ព្រះ​នឹង​នៅ​តែ​មាន​បន្ទូលមកកាន់អ្នកមានចិត្តពិតត្រង់។
71
ហើយមានអ្នកធ្វើតង់លោកចាស់តូចម្នាក់នៅទីនោះតាមនាម​​អាគីឡា​​និងព្រីស៊ីល​​ជាប្ដីប្រពន្ទ។​​ពួក​គេ​ជា​អ្នក​ធ្វើ​តង់លក់។​​គម្ពីរកិច្ចការជំពូក១៨បានប្រាប់អ្នក។​​សាវកប៉ុល...​ពួកគេជាមិត្តនឹងលោក។​​ពួកគេបាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធក្នុងការដាក់ដៃរបស់ប៉ុលនិងការបង្រៀនរបស់គាត់។​​ពួកគេបានឮថាមានការផុសផុលនៅទីនោះ​ដូច​នេះ​ក៏​ចេញទៅមើល។​​មានតែមួយប្រហែលជាដប់ឬដប់ពីរនាក់កំពុងតែចូលរួម។​​ដូចនេះ​គាត់បានចេញទៅ​ហើយ​ពិ​និត្យមើល​​ហើយគាត់បានឮអ្នកអធិប្បាយនេះកំពុងអធិប្បាយដោយមានចិត្តស្មោះ​គាត់និយាយថា​“អ្នក​រាល់គ្នាដឹងថា​​ខ្ញុំ​ជឿថាគាត់នឹងស្ដាប់សេចក្ដីពិត”​​ដូចនេះ​បន្ទាប់ពីការអធិប្បាយហើយ​​គាត់បានហៅប៉ុលមកនៅ​ក្រោ​យ​តង់​ហើយ​និយាយថា“​​មើល​​យើងមានប្អូនប្រុសម្នាក់ដូចជាខ្ពស់ណាស់​​មានមើលច្រមុះជាសាសន៍យូដា​​តែកាល​គាត់មកដល់​​គាត់នឹងបង្រៀនអ្នកពីព្រះ​បន្ទូលនៃព្រះជាច្រើន”
72
បាទ​​មួយកំឡុងពេលក្រោយមក...​ប៉ុលបាននៅក្នុងគុកក្នុងពេលតែមួយ​(ជាកន្លែងអាក្រក់សម្រាប់អ្នក​អធិប្បាយទំនើប​​មែនទេ?)​តែគាត់នៅក្នុងគុក​​ព្រះអម្ចាស់ដាក់គាត់នៅទីនោះ។​​ដូចនេះ​បន្ទាប់ពីរញ្ជួយមកឲ្យ​កក្រើ​ក​ធ្វើឲ្យគុករលំចុះ​គាត់យកអ្នកទោសហើយនិងពួកអ្នកផ្ទះ​គាត់មក​ហើយបានជ្រមុជទឹកពួកគេគ្រប់គ្នា​ក្នុងព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ​​ហើយបានដោះចេញ​​កំឡាទឹកចិត្ត។​​ហើយគាត់បានដេញវិញ្ញាណអាក្រក់ចេញពីក្មេង​ស្រី​តូចម្នាក់​ដោយ​ប្រាប់​អ្នកទស្សន៍ទាយ។​​ហើយបន្ទាប់មក​​ពួកគេបានរកលុយបានច្រើនដោយសារនាង​​ដូចនេះគាត់​​ធ្វើ​ឲ្យ​ពួក​គេ​ស្រែកឡើង។​​ដូចនេះ​បន្ទាប់មកពួកគេបានដាក់គាត់ក្នុងគុកដោយព្រោះការនោះ​ហើយព្រះអម្ចាស់​បាន​រំលំ​គុក​ឲ្យ​ដួល​ចុះ​ពីព្រោះ​គាត់មានមនុស្សមួយក្រុមនៅទីនោះដែលត្រូវឮសេចក្ដីពិត។​​អ្នករាល់គ្នាមិនអាចចង​ព្រះ​បន្ទូលព្រះបានទេមិន​​ខ្វល់​អ្នកធ្វើអ្វីក៏ដោយ។ស​​អ្នករាល់គ្នាគឺគ្រាន់តែមិនអាចចងបាន។
73
ដូចនេះ​គាត់មកឯទីនោះជាទីដែលបុរសនេះ​បាននៅ​​ហើយ​​អ័គីឡា​​និងព្រីស៊ីល។​​ប្រហែលជា​ពួកគេ​មាននំ​sandwiches​ហើយមាននំ​sandwiches​មួយទៀតបន្ទាប់ពីបានញ៉ាំមួយហើយ​​ពួកគេកំពុងធ្វើដំណើរទៅកាន់​ការ​ផុសផុលមួយ។​​ប៉ុលបានអង្គុយនៅទីនោះ​ហើយបានកាន់រ៉ូបតូចរបស់គាត់​ហើយ​បាន​ស្ដាប់​គ្រូ​អធិប្បាយ​បាទ្ទីស​ម្នាក់​​នេះអធិប្បាយ​​ថ្លែងថា​“អ្វីដែលអ្នកអធិប្បាយនោះជាល្អទេ​​តែមានច្រើនថែមទៀត”​​បាននិយាយថា​“ខ្ញុំចង់សួរ​អ្នក​សំនួរ​មួយ​​លោកឌុកទ័រ​​អ័ប៉ុឡុស។​​តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធពីពេលអ្នកបានជឿឬ?”
“អូរ”​​គាត់បាននិយាយថា​“យើងមិនបានដឹងថាមានទេ...តើអ្នកមានន័យអ្វីដោយព្រះវិញ្ញាណបរិសុទ្ធ?យើង​
ជា​អ្ន​​កបាទ្ទីស។“
បាននិយាយថា “តើយើងដឹងថាយើងជាអ្នកខាងបាទ្ទីបានដោដូចម្ដេច?”យល់ទេ?
“បាទ​យើងត្រូវបានជ្រមុជ...​យើងស្គាល់តែការជ្រមុចរបស់យ៉ូហានប៉ុណ្ណោះ។”
គាត់បាននិយាយ​“គាត់គ្រាន់តែជ្រមុជសម្លែងពីការប្រែចិត្ត​​ដោយប្រាប់ឲ្យជឿលើព្រះ​អង្គដែលត្រូវយាងមក​នោះ​គឺអំពីព្រះយេស៊ូវគ្រីស្ទ”​​ហើយកាលគាត់បានឮការនេះ​ពួកគេបានទទួលការជ្រមុជដោយនូវព្រះ​នាម​នៃព្រះ​យេស៊ូវ​គ្រីស្ទ។​​ហើយសាវកប៉ុលបានដាក់ដៃគាត់លើពួកគេ​​ហើយព្រះ​វិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួក​គេ​​ហើយ​ពួកគេបាននិយាយហើយទាយ។​​ព្រះវិញ្ញាណគឺសម្រាប់​“ដល់អស់អ្នកណាដែល...”
74
ពេលនេះ​ឥឡូវនេះតើយើងធ្វើវាដោយរបៀបណា?​​ខ្ញុំចង់ប្រាប់អ្នកការមួយ។​​ហើយខ្ញុំនឹងបិទ​​ពីព្រោះ​វា...ខ្ញុំ​បាន​ប្រាប់អ្នកហើយថាខ្ញុំនឹងអនុញ្ញាតឲ្យអ្នកចេញទៅបានមុនបន្តិច។​​អ្នករាល់គ្នាដឹងពីអ្វីដែលជាព្រះ​វិញ្ញាណ​បរិសុទ្ធ។​​ត្បិត​បទគម្ពីរសម្រាប់យប់នេះ​(ខ្ញុំមានការជួបជុំគ្នាមួយផ្សេងទៀត​​តែយើងនឹងត្រូវលុបចោលការនោះ)​ចូរ​យើង​រំលង​ត្រឡប់​ទៅ​១​កូរិនថូស​​១២។​​ហើយបន្ទាប់មក​​យើងនឹងអាន​​ហើយបន្ទាប់មកយើងនឹងបិទ។​​មែនហើយ​១​កូរិនថូស​១២​។​​តើមានប៉ុន្មាននាក់ជឿការបង្រៀនរបស់ប៉ុល?​​ប្រាកដណាស់!​​គាត់បាននិយាយក្នុងកាឡាទី១:៨ថា​“៨ ប៉ុន្តែ បើ​យើង​​ខ្ញុំ​ឬ​ទេវតា​ពី​ស្ថានសួគ៌នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា​​ខុស​ពី​ដំណឹង​ល្អ​​ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ​​នោះ​ឲ្យ​គេ​​ត្រូវ​បណ្តាសា​ចុះ”​​ឲ្យមានតែម្នាក់ជាគ្រូអធិប្បាយ។​​បើមានទេវតាម្នាក់ណាពីស្ថានសួគ៌បាន​បង្រៀន​សេចក្ដីអ្វី​ផ្សេង​​ចូលឲ្យគាត់ត្រូវបណ្ដាសាចុះ​ចូរយល់។​​កុំឲ្យមានអ្វីជាមួយវាឡើយ។​​ពេលនេះ​ចូរមើលនេះ​១កូរិនថូស១២។
75
មានប៉ុន្មាននាក់ដឹងដែរឬទេថា​​យើងត្រូវនៅក្នុងព្រះគ្រីស្ទដើម្បីនឹងចូលទៅក្នុងការរស់ឡើងវិញ​​ពីព្រោះ​វា​ជា​រូប​អង្គ​​កាយរបស់ទ្រង់ដែលព្រះបានសន្យានឹងលើកឡើង?​​គ្មានផ្លូវណាទៀតសោះ​គ្មានផ្លូវមួយណាទៀត​សោះ​។​​បើ​អ្នក​នៅ​ក្រៅព្រះគ្រីស្ទ...​អ្នករាល់គ្នាប្រហែលជាមើលទៅក្រោយហើយជឿលើទ្រង់​​ដោយថ្លែងថា​“ប្រាកដមែន​ខ្ញុំជឿទ្រង់។​​ទ្រង់​ជាព្រះរាជបុត្រានៃព្រះ។”​​ល្អ​បងប្ងូនខ្ញុំអើយ​​ខ្ញុំត្រៀមរួចដើម្បីចាប់រលាក់ដៃអ្នករាល់គ្នា​ពេលអ្នក​​រាល់​គ្នា​និយាយ​ថា​“ខ្ញុំជឿទ្រង់។​​ខ្ញុំនឹងសារភាពថាទ្រង់ជាព្រះអង្គសង្គ្រោះខ្ញុំ”​នោះជារឿងល្អ​​ប៉ុន្តែអ្នកនៅតែមិននៅ​ក្នុងទ្រង់។​“ខ្ញុំនឹង​រលាក់​​ដៃ​ជាមួយគ្រូអធិប្បាយ។​​ខ្ញុំនឹងសារភាពបាបរបស់ខ្ញុំ”​​នោះនៅតែមិននៅក្នុងទ្រង់។
76
ចូរមើលឥឡូវ​​ឲ្យឃើញអ្វីដែលលោកប៉ុលបាននិយាយពីបែបដែលអ្នកចូលក្នុងព្រះគ្រីស្ទ។​​ដែលអ្នកនឹងត្រូវ​ដឹងជាការកាត់ស្បែកយ៉ាងណា?​​អ័ប្រាហាំ​​ពួកគេឲ្យទីសំគាល់មួយ។​​ចូរស្ដាប់តាមការនេះ​ឥឡូវ​​១កូរិនថូស​ជំពូក​ទី​១២​ហើយចូរយើងចាប់ផ្ដើមនៅខទី១២។
១២ ដ្បិត​ដូច​ជា​រូប​កាយ​១ ​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​នោះទោះ​មាន​ច្រើន​ក៏​ពិត គង់​តែ​រួម​គ្នា​មក​ជា​រូប​តែ​១​ទេនោះ​ព្រះគ្រីស្ទ​ក៏​ដូច្នោះ​ដែរ [មិនបានចែកដាច់ពីគ្នា៖តែមួយ។ ចូរស្ដាប់]
[ដ្បិតក្រុមជំនុំមួយ-តើមានប៉ុន្មាននាក់អានតាមក្រោយខ្ញុំ?-ដោយការចាប់ដៃរលាក់មួយជាទឹកមួយ...ទេ!​នោះមាន​អ្នក​​ខុស។]
...ដោយព្រះវិញ្ញាណតែមួយ
[តើជាអក្សរធំឬ? នោះជាព្រះវិញ្ញាណបរិសុទ្ធហើយ។]
...ដ្បិត​យើង​ទាំង​អស់​គ្នា​ទោះ​បើ​ជា​សាសន៍​យូដា​​ឬ​សាសន៍​ក្រេក​​បាវ​បំរើ​​ឬ​អ្នក​ជា​ក្តី​យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​​ចូល​ក្នុង​រូបកាយ​តែ​១​ដោយសារ​ព្រះវិញ្ញាណ​តែ​១​ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះវិញ្ញាណ​តែ​១​ដែរ។
77
រូបកាយនៃព្រះគ្រីស្ទជាព្រះវិញ្ញាណមួយ​​ដែលសមាជិកគ្រប់គ្នាពីប៉ង់តាកូសមកដល់ពេលនេះ​ផឹកពីស្រាតែ​មួយ​​ពីព្រះវិញ្ញាណតែបរិសុទ្ធតែមួយ​​ដោយនាំមកនូវលទ្ធផលតែមួយ។​​តើយើងធ្វើវាដោយរបៀបណា?​​ដោយ​ព្រះ​វិញ្ញាណ​តែ​មួយ។​​គឺជាទ្វារចំហររបស់ព្រះ​ព្រះវិញ្ញាណបរិសុទ្ធ។​​តើវាជាអ្វី?​​ជាទ្វារចំហររបស់ព្រះ​ជាទីសំគាល់​​ជាត្រា​​ជា​អ្នក​កំសាន្ត​ចិត្ត​​ជាអ្នកការពារក្ដីឲ្យយើង​​ជាអ្នកធានា​​ជាទីសម្រាក​​ជាមេត្រីភាព​​ជាសេចក្ដីល្អ​​ជាការ​ប្រោសឲ្យជា​​ជាជីវិត​​ជាទ្វារ​បើកចំហររបស់ព្រះ​ដល់គ្រប់ទាំងការនេះ។​​ជាទ្វារបើកចំហររបស់ព្រះដល់ព្រះគ្រីស្ទ​ដែល​បាន​...​ព្រះបាន​សម្ដែង​ថា​​ទ្រង់បានលើកព្រះយេស៊ូវពី​សេចក្ដីស្លាប់។​​ហើយអស់អ្នកដែលបានស្លាប់ក្នុងព្រះ​ហប្ញ​ទ័យ​ព្រះ​គ្រីស្ទព្រះទ្រ​ង់​នឹង​នាំ​ពួ​ក​គេទាំងនោះប្រោសឲ្យរស់ឡើងវិញមកជាមួយព្រះគ្រីស្ទ។​“អេភេសូរ​៤:៣០ កុំ​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​​ព្រួយ​ព្រះ​ហឫ​ទ័យ​​ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា​​ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ”​​តើមា​ន​ប៉ុន្មាន​នាក់​ជឿ?
78
តើព្រះគ្រីស្ទជាអ្វី?​តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី?​មិនមែបជាអ្វីដែលមនុស្សសើចដាក់ទេ។​​ជាអ្វីដែល​មនុស្ស​សើច​ដាក់​​តែមិនមែនចំពោះអ្នកជឿទេ។​​ដល់អ្នកមិនជឿ...​ខ្ញុំប្រាថ្នាចង់បានពេល២ឬ៣សប្ដាហ៍។​​ខ្ញុំចង់ចំណាយ​ពេល​យប់ស្អែកហើយប្រាប់អ្នកនូវអ្វីដែលសម្រាប់អ្នកមិនជឿ។​​សូមឲ្យខ្ញុំរត់កាត់មួយពេលនេះ​ចុះ។​​គឺជាចំណែក​សើច​​ជា​អន្ទាក់​​ជាអ្វីដែលនាំឲ្យជំពប់ដួល​​ជាសេចក្ដីស្លាប់​​ជាការដាច់ចេញពីព្រះ​ដ៏នៅអស់កល្បជានិច្ច។​​ខ្ញុំមិន​អាច​គិត​ឃើញ​អ្វី​ដែល​ត្រូវកើតដល់អ្នកមិនជឿ។
ចូរចងចាំ​​ភ្លៀងដដែលដែលអ្នកមិនជឿលេងសប្បាយក៏ជាភ្លៀងដែលបានសង្គ្រោះ​ណូអេនិងគ្រួសារគាត់ដែរ​ឃើញទេ។​​ព្រះវិញ្ញាណដដែល​(ព្រះវិញ្ញាណបរិសុទ្ធ)​ដែលមនុស្សកំពុងលេងសើចហើយនិយាយថាជាចំកួត​​ជា​ពួកមនុស្សចំកួត​“វាជាការមិនដឹងអីសោះ”​​ជារបស់ដដែលដែលនឹងនាំក្រុមជំនុំឲ្យរីករាយយ៉ាងខ្លាំងហើយនឹងលើក​ក្រុមជំនុំឡើងនៅថ្ងៃចុងក្រោយ​​នឹងនាំការជំនុំជំរះ​ដល់អ្នកមិនជឿ។​​នោះជាការពិត​​នោះជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​។​
សូមឲ្យពួកគេមានពរ(សូមឲ្យខ្ញុំនិយាយចេញពីចិត្តស្មោះត្រង់របស់ខ្ញុំ)៖៦ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​​នូវ​សេចក្តី​សុចរិតដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។
79
យប់ស្អែកយើងនឹងនិយាយពីអ្វីដែលវាធ្វើពេលវាមកដល់។
ពេលនេះ​តើមានប៉ុន្មាននាក់នៅទីនេះ​នឹងចង់បានទទួលព្រះ​វិញ្ញាណបរិសុទ្ធហើយចង់បានអ្នកណាមួយអធិ​​ស្ឋាន​​ឲ្យអ្នក​​ដែលអ្នករាល់គ្នានឹងឃើញពន្លឺ?អ្នករាល់គ្នាស្គាល់ថាវាជាអ្វី។
ពេលនេះយប់ស្អែក​​យើងនឹងលើកយកអ្វីដែលព្រះវិញ្ញាណធ្វើហើយបន្ទាប់មក​​នៅយប់បន្ទាប់គឺរបៀប​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ។​​នោះយើងនឹងហៅ...​មានមនុស្សខ្លះនៅទីនេះបានបង្រៀន​​ហើយចូលទៅក្នុងបន្ទប់​ហើយក៏​នៅទីនោះ​បើត្រូវចំណាយពេលតាមគ្រីស្មាស​(នោះជាការពិត)​ទាល់តែព្រះវិញ្ញាណបរិសុទ្ធយាងមក។​​យើង​នឹងទៅ​ជិត​វា​ដោយធម្មតា​​មូលដ្ឋានព្រះគម្ពីរ។។​​យើងនឹងទៅឲ្យជិតហើយ​ទទួល​យក​តាមដែលព្រះបានស​ន្យា​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយនឹងបានធ្លាក់ចុះ​មកតាំងពីដើមមក។​​នោះជាផ្លូវយើងត្រូវធ្វើនៅទីនេះ។​វាមិន​ធ្វើឲ្យ​មាន​ការផ្លាស់​ប្តូរអ្វី​ដែល​ត្រូ​វនិយាយទេ​​យើង...​ព្រះបន្ទូលនៃព្រះជាការប្រសើរក្នុងចិត្តខ្ញុំ។​​នោះជាការពិត។​​ហើយខ្ញុំចង់​អ្វីដែល​ព្រះ​ទ្រង់​មាន​សម្រាប់ខ្ញុំ។​​បើមានអ្វីទៀត​​សូមព្រះអម្ចាស់បើកស្ថានសួគ៌​​ពីព្រោះចិត្តខ្ញុំចំហរសម្រាប់វា​ហើយ។​​នោះជាការពិត។
80
មានប៉ុន្មានាក់ចង់បាន​​ពេលនេះចូរលើកដៃអ្នក​​ហើយថ្លែងថា​“ចូរអធិស្ឋានសម្រាប់ខ្ញុំ”​​ពេលនេះ​កំឡុងពេល​អ្នក​រាល់គ្នានៅលើកដៃនៅឡើយៈ​ព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ​​យើងខ្ញុំបានបង្រៀនជាយូរហើយ​​តែព្រះ​វិញ្ញាណទ្រង់ក៏គង់នៅទីនេះ។​​មានដៃដែលលើកឡើងហើយ​​ហើយពួកគេដឹងថាជាអ្វីហើយ។​​ពួកគេដឹងថាព្រះ​វិញ្ញាណបរិសុទ្ធមានន័យយ៉ាង។​​ទូលបង្គំអធិស្ឋានថា​​ព្រះអើយ​​ការប្រជុំនេះនឹងបញ្ចប់ទៅ​​ដែលគ្រប់ដៃនៅទីនេះ​នឹង​លើក​ឡើងដើម្បីឲ្យពួកគេបានទទួល​។​​សូមទ្រង់ប្រទាន​​ព្រះអម្ចាសអើយ។
យើងខ្ញុំអធិស្ឋានសម្រាប់ពួកគេ​​យើងខ្ញុំសូមដល់ទ្រង់ប្រទានពរពួកគេហើយប្រទានគេតាមបំណងប្រាថ្នាចិត្ត​ពួក​គេ។​​ចូរទតមើលដៃគេ​ព្រអម្ចាស់អើយ។​​គេស្រឡាញ់ទ្រង់​​គេចង់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ​។​​ពួកគេ​​ដឹង​ថាពួកគេមិនអាចទៅបានទេ...​យប់ថ្ងៃស្អែក​​ប្រសិនបើទ្រង់ជួយទូលបង្គំ​​ព្រះអម្ចាស់អើយ​​យើងខ្ញុំអាចបង្ហាញ​​តាម​គម្ពីរថា​ពួកគេនឹងមិនដែលធ្វើឲ្យ​​ព្រះវរបិតាអើយ​​ថាទ្រង់នឹងប្រទានដល់ពួកគេដែលស្រេកឃ្លាន​​ដើម្បី​​ឲ្យពួក​គេ​អាច​បាន​ឆ្អែត។​​ទូលបង្គំបង្ហាញពួកគេដល់ទ្រង់នៅឥឡូវនេះ​ព្រះវរបិតាអើយ​​ហើយសូមប្រទានពរដល់​ការ​ទាំង​នេះ​តាម​យើង​ខ្ញុំសូមក្នុងព្រះនាមព្រះយេស៊ូវ។អាម៉ែន!
81
ខ្ញុំស្រឡាញ់ទ្រង់ខ្ញុំស្រឡាញ់ទ្រង់
ព្រោះទ្រង់ស្រឡាញ់ជាមុន
ក៏សងថ្លៃលោះបាបខ្ញុំ
ត្រង់កាលវ៉ារី
ខ្ញុំចង់និយាយការនោះមុនពេលយើងច្រៀងម្ដងទៀត។​​ខ្ញុំចង់ជួបនឹងគ្រូមួយក្រុមក្នុងបន្ទប់នេះ​នៅយប់ថ្ងៃ​សុក្រ​មុន​ពេលការថ្វាយបង្គំចាប់ផ្ដើម​​ចូរយល់។​​យប់ថ្ងៃសុក្យ។​​អ្នក​ឃើញអ្វីដែលខ្ញុំកំពុងធ្វើទេ?​​ដើម្បីបង្ហាញថាវា​ជាអ្វី​​បង្ហាញរបៀបចូលទៅជិត​​ហើយអ្វីត្រូវគោរព។​​នោះ​អ្នករាល់គ្នានឹងមិនមកដោយដូចជាខ្វាក់ទេ​​គឺដោយឈ្នះ​អ្វីមួយ។​​នោះ​ជាមូលហេតុដែលខ្ញុំមិនដែលសួរនៅយប់នេះ។​​ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាវាជាអ្វី។​​ជាសេចក្ដីសន្យា​​ជា​ត្រា​​ជា​អ្នក​កំសាន្តចិត្ត​​ជាដើម។​​នោះយប់ស្អែកហើយយប់ខានស្អែក​​នោះ​យើងនឹងចាប់ផ្ដើមពីនោះតទៅទាល់តែ​ការ​នោះ​មក​ដល់​។​​កុំខ្វល់ថាវាយូរប៉ុណ្ណា​​យើងនឹងនៅទាល់តែចប់។​​ចូរសម្អាតចិត្តអ្នករាល់គ្នាចុះ។​​ទ្រង់នឹងមិនចាក់​ព្រះ​វិញ្ញាណ​មក​ក្នុង​ចិត្តមិនស្អាតទេ។​​ចូរឲ្យបានត្រូវចុះ​ចូរត្រៀមខ្លួនស្រេច!​​ហើយទ្រង់ប្រទានឲ្យ។
ខ្ញុំស្រឡាញ់ទ្រង់ខ្ញុំស្រឡាញ់ទ្រង់ (ចូរលើកដៃឡើង)
ព្រោះទ្រង់ស្រឡាញ់ជាមុន
ក៏សងថ្លៃលោះបាបខ្ញុំ
ត្រង់កាលវ៉ារី
82
គ្រូគង្វាលទើបតែបាននិយាយ​​ហើយយើងក៏ព្រមព្រៀង​​នៅយប់ស្អែកនោះ​យើងនឹងចាប់ផ្ដើមនៅម៉ោង៧​ជំនួស​ម៉ោង​៧និង៣០នាទី។​​នោះនឹងបានឲ្យអ្នករាល់គ្នាចេញនៅម៉ោង៨​និង៣០នាទីជំនួសម៉ោង៩និង៣០នាទី។​​នៅ​ម៉ោង​៧​យប់ស្អែក​​ចម្រៀងថ្វាយបង្គំនឹងចាប់ផ្ដើម​​ខ្ញុំនឹងបន្ដការអធិប្បាយនៅម៉ោង៧:៣០។
ខ្ញុំស្រឡាញ់ទ្រង់ (ចូរលើកកន្សែងយើងគ្រវីឡើង)
ខ្ញុំស្រឡាញ់ទ្រង់ (ចូរយើងឈប់ទេររកនិន្នាការ)
ព្រោះទ្រង់ស្រឡាញ់ជាមុន
ក៏សងថ្លៃលោះបាបខ្ញុំ
ត្រង់កាលវ៉ារី
ឥឡូវគ្រូគង្វាលរបស់អ្នករាល់គ្នាគឺលោកNeville ជាអ្នកបន្ត