ការ​ជឿ​ទុកចិត្ត​ព្រះ

Jeffersonville, Indiana, USA

59-0125

1
...សូម​អានខគម្ពីរ​ទាំង​​នេះ
អេលីយ៉ា​​ជា​អ្នក​ស្រុក​ធេស​ប៊ី​ដែល​នៅ​ជា​មួយ​ពួក​ស្រុក​កាឡាត​ លោក​ទូល​នឹង​អ័ហាប់​​ថា ទូល​បង្គំ​ស្បថ​ដោយ​នូវ​​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដ៏​មាន​ព្រះ​ជន្ម​រស់ដែល​ទូល​បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថាក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ​នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយវៀរ​តែ​ដោយ​សារ​ពាក្យ​ទូល​បង្គំ​ប៉ុណ្ណោះ។ រួច​ព្រះ​បន្ទូល​​នៃ​ព្រះ​យេហូវ៉ា​​ក៏​មក​បង្គាប់​លោក​ថា ចូរ​ចេញ​ពី​ទីនេះ​បែរ​ទៅ​ខាង​កើត​ហើយ​ពួន​ខ្លួន​នៅ​ឯ​ជ្រោះ​កេរីត ដែល​នៅ​ទល់​មុខ​នឹង​ទន្លេ​យ័រដាន់​ទៅ។ ឯ​ង​នឹង​ផឹក​ទឹក​ជ្រោះ​នោះហើយ​អញ​នឹង​បង្គាប់​ឲ្យ​ក្អែក​ចិញ្ចឹម​ឯង​នៅ​ទី​នោះ​ដែរ។ ដូច្នេះ​លោក​ក៏​ធ្វើ​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ាគឺ​អាស្រ័យ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​ទន្លេយ័រដាន់។ ហើយ​រាល់​ព្រឹក​រាល់​ល្ងាច​ ក្អែក​តែង​ពាំ​នំបុ័ងនិង​សាច់​មក​ជូន​លោក​ លោក​ក៏​ផឹក​ទឹក​ពី​ជ្រោះ​នោះ។ លុះ​យូរ​បន្តិច​មក​ទឹក​ជ្រោះ​ក៏​រឹង​ទៅ​ ពី​ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់​​នៅ​ស្រុក​នោះ​សោះ។ នោះ​ព្រះ​បន្ទូលនៃ​ព្រះយេហូវ៉ា​ក៏​មក​បង្គាប់​ដល់​លោក​ថាចូរ​ក្រោក​ឡើងទៅ​ឯ​សារិបតា ជា​ទី​ក្រុង​របស់​ពួក​​ស៊‌ីដូនអាស្រ័យ​នៅ​ទី​នោះ​វិញ​ចុះ អញ​នឹង​បង្គាប់​​ស្រ្តី​មេម៉ាយ​ម្នាក់​​នៅ​ទី​នោះឲ្យ​ចិញ្ចឹម​ឯង​។
ដូច្នេះ​លោក​​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​សារិបតាកាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង នោះ​ឃើញ​ស្រ្តី​មេម៉ាយ​ម្នាក់​កំពុង​តែ​រើស​រំកាច់​ឈើ​ លោក​ក៏​ហៅ​នាង​ថា​ សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច។កាល​នាង​កំពុង​តែ​យក​ទឹក​ទៅ​នោះ​​លោក​ក៏​​ស្រែក​ផ្តាំ​ថាសូម​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង។ តែ​នាង​ឆ្លើយ​ឡើង​ថាខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេហូវ៉ាជា​ព្រះ​នៃ​អ្នក​​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​១​ដុំ​ឡើយមាន​តែ​ម្សៅ​១​ក្តាប់​នៅ​ក្នុង​ខាប់នឹង​ប្រេង​បន្តិច​​បន្ទួ​ច​នៅ​ក្នុង​ដប​ប៉ុណ្ណោះ មើល​នែ​ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឈើ​២​នេះ​ដើម្បី​ចូល​ទៅ​ចំអិត​សំរាប់​ខ្ញុំ​នឹង​កូន​ យើង​នឹង​បរិភោគ​តែ​ប៉ុណ្ណេះ​ រួច​ស្លាប់​ទៅ។ តែ​អេលីយ៉ា​ប្រាប់​នាង​ថា កុំ​ឲ្យ​ខ្លាច​ឡើយសូម​ទៅ​ធ្វើ​ដូច​ជា​អ្នក​បាន​ថា​ចុះ​តែ​សូម​ធ្វើ​នំ​១​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​​ជា​មុន​សិន​ រួច​សឹម​ធ្វើ​សំរាប់​អ្នក​និង​កូន​អ្នក​ចុះ។ ដ្បិត​ព្រះ​យេហូវ៉ា​ ជា​ព្រះ​នៃ​​សាសន៍​អ៊ីស្រាអែលទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ម្សៅ​​នៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុត​ទៅហើយ​ប្រេង​នៅ​ក្នុង​ដប​ក៏​មិន​ដែល​រលោះ​ឡើយដរាប​ដល់​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​នឹង​បង្អុល​ភ្លៀង​មក​លើ​ផែន​ដី។
ដូច្នេះ​នាង​ក៏​បាន​ធ្វើ​តាម​បង្គាប់​អេលីយ៉ារួច​ទាំង​នាង​ និង​លោក​ ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិភោគត​មក​ជា​យូរ​ថ្ងៃ។ ឯ​ម្សៅ​​​ក្នុង​ខាប់​នោះ មិន​ដែល​អស់​ទៅហើយ​ប្រេង​នៅ​ក្នុង​ដប​ក៏​មិន​រលោះ​ឡើយដូច​ជា​សេចក្តី​ដែល​ព្រះ​យេហូវ៉ា​​បាន​មាន​បន្ទូល ដោយ​សារ​អេលីយ៉ា។
2
សំរាប់​មេរៀន​ក្នុង​ព្រឹក​នេះ​ខ្ញុំ​បាន​ជ្រើស​រើសនូវ​អត្ថ​បទ​មួយដែល​មាន​ចំនង​ជើង​ថា “ការ​ជឿ​ទុកចិត្ត​ព្រះ”។
ព្រះ​អង្គ​អើយសូម​ទ្រង់​ប្រទាន​ពរ​សំរាប់​ព្រះ​បន្ទូល​ព្រឹក​នេះ​ ហើយ​សូម​ព្រះ​វិញ្ញាណ​​​ទ្រង់​បាន​បើ​ក​ចិត្ត​​គំនិត​របស់​ទូល​បង្គំ​គ្រប់​គ្នានិង​សូម​ឲ្យ​ទូល​បង្គំ​ត្រៀម​សំរាប់​វត្តមាន​របស់​ទ្រង់ពី​ព្រោះ​ទូល​បង្គំ​ដឹង​ថា​ទូល​បង្គំ​មិន​អាច​ចូល​ទៅ​ក្នុង​ដំណាក់​​ទ្រង់​​ដើម្បី​នឹង​ចង់​ឃើញ​នោះ​ទេតែ​ទូល​បង្គំចង់​រៀន​ពី​ទ្រង់ ចង់​ស្គាល់​ពី​លក្ខណៈ​របស់​ទ្រង់និង​ផ្លូវ​របស់​ទ្រង់ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​ឈ្នះ​រាល់​ទាំង​បញ្ហា​នៅ​ក្នុង​ជីវិត​​ដោយ​មាន​ការ​​ធានា​អះ​អាង​ពិត​ប្រាកដ​​នៅ​ក្នុង​ទ្រង់។ព្រះ​អម្ចាស់​អើយ​សូម​ទ្រង់​ទទួល​សេចក្តី​ទាំង​នេះព្រោះ​ទូល​បង្គំ​ទូល​សូម​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន។
3
ព្រឹក​នេះ​គឺ​ជា​ព្រឹក​ដ៏​គួរ​ឲ្យតក់​ស្លុត​​ចំពោះ​យើង​រាល់​គ្នា។វា​ពិត​ជា​ក្តៅ​ ហើយ​មាន​ធូលី​យ៉ាង​ច្រើននិង​មនុស្ស​នៅ​តាម​ចិញ្ចើម​ផ្លូវ​ត្រូវ​ស្លាប់​ដោយ​សារ​កា​រ​អត់​អាហារ រួម​ទាំង​ផែន​ដី​ពិត​ជា​មាន​កំដៅ​រៀប​តែ​នឹង​ឆេះ។ការ​ទាំង​នេះ​កើត​ឡើង ដើម្បី​បង្ហាញ​ពី​​អំពី​​បាប និង​ភាព​អសីលធម៌​របស់​មនុស្ស​។
អ្នក​រាល់​គ្នា​ឃើញ​ហើយ​អ័រហាប់​បាន​គ្រង​រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល​នៅ​ក្នុង​ពេល​ដែរ...​ទ្រង់​​គឺ​ជា​ស្តេច​​ដែល​ឃោរ​ឃៅ​លើស​​អស់​ទាំង​ស្តេច។គ្មាន​ស្តេច​​ឯ​ណា​ដែល​ឃោរ​ឃៅ​ដូច​​​អ័ហាប់​ឡើយតែ​ទ្រង់​ត្រូវ​បរាជ័យ​ដោយ​ទ្រង់​មិន​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​​សព្វ​ព្រះ​ទ័យ។ទោះ​បី​ជា​ទ្រង់​មាន​ប្រព័ន្ឋ​គ្រប់​គ្រង​កង​ទ័ព​យ៉ាង​អស្ចារ្យនិង​មាន​មនុស្ស​ជា​ច្រើន​ដែល​រស់​ក្រោម​បង្គាប់​ក៏​ដោយ ក៏​មិន​បាន​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​បាន​នោះ​ដែរ។
4
នៅ​ក្នុង​អាពារហ៍​ពិពារហ៍​រ​បស់​ខ្លួន​អ័ហាប់​​បាន​រៀប​ការ​ជា​មួយ​នឹងសាសន៍​ដែល​មាន​បាប ជា​ស្រី​កំផិតជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ។ ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​នឹង​យេសេបិលហើយ​នាង​មិន​មែន​ជា​អ្នក​ជឿលើ​ព្រះ​អម្ចាស់​ឡើយ។
គ្មាន​អ្នក​ជឿ​ឯ​ណា​ដែល​រៀប​ការ​ជា​មួយ​នឹង​អ្នក​មិន​ជឿ​នោះ​ទេហើយ​ក៏​មិន​រៀប​ការ​ជា​មួ​នឹង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ដែរ។គឺ​តែង​​តែ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ជឿ​ជា​និច្ច។
ប៉ុន្តែ​អ័​ហាប់​បាន​ធ្វើ​ការ​ដ៏​អាក្រក់​មួយនេះ។ទោះ​ជា​យ៉ាង​នេះ​ក្តី​​គ្មាន​អ្វី​ជា​ការ​សង្ស័យ​ឡើយដោយ​ព្រោះ​យេសេបិល​ជា​ស្រី​ស្អាត។ ហើយ​ទ្រង់​​ឈ្លក់​វង្វេង​នឹង​សំរស់​របស់​នាង​ជា​​ជាង​ភាព​ពិត​ខាង​ក្នុង​របស់​នាង។ក្នុង​ពេល​បច្ចុប្បន្ន​ក៏​មាន​មនុស្ស​យ៉ាង​ច្រើន​ដែល​​ធ្វើ​សេចក្តី​កំហុស​នេះ​​ដែរ។
មិន​យូរ​ប៉ុន្មាន​នាង​ក៏​នាំ​យក​រូប​ព្រះ​ចូល​មក​ក្នុង​សាសន៍​អ៊ីស្រាអែល។ហើយ​មហាជន ពួក​សង្ឃ បាន​ក្លាយ​ទៅ​ជា​​អ្នក​រង​គ្រោះ​ដោយ​សារ​​ការ​នេះ។
5
រូប​ភាព​នេះ​ក៏​កើត​ឡើង​ក្នុង​ប្រទេស​របស់​យើង​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ដែរ។យើង​បាន​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​ចំពោះ​ការ​ទាំង​នេះ។ ប៉ុន្តែ​សំ​រាប់​ពួក​សង្ឃ​មិន​បាន​ខ្វល់​ខ្វាយ​ឡើយដោយ​ព្រោះ​រាជ​រដ្ឋា​ភិបាល​​យល់​ស្រប​ជា​មួយ​នឹង​ការ​ទាំង​នេះ​ដែរ។ប៉ុន្តែ​ខ្ញុំ​​មិន​ខ្វល់​ថា​រាជ​រដ្ឋា​ភិបាល​និយាយ​យ៉ាង​ណា​នោះ​ទេតែ​អាស្រ័យ​ទៅ​លើ​ព្រះ​វិញ។ ចំពោះ​មនុស្ស​ជា​ច្រើន​ពួក​គេ​គិត​ថា​បើ​សិន​ជា​ពួក​គេ​ចូល​រួម​ជា​មួយ​លោកីយ​នេះ​វា​មិន​មែន​​ជា​បញ្ហា​អ្វី​ឡើយ​សំរាប់​ពួក​គេ។
ខ្ញុំ​សូម​បញ្ជាក់​ពី​អ្វី​ដែល​ខ្ញុំ​​ទើប​តែ​នឹង​និយាយ​នេះ។អ្នក​រាល់​គ្នា​អាច​នឹង​គិត​ថា​អ្នក​រាល់​គ្នា​មិន​​បាន​ថ្វាយ​បង្គំ​រូប​ព្រះ​នោះ​ទេតែ​ការ​ពិត​អ្នក​រាល់​គ្នា​ថ្វាយ​បង្គំ​វា។ សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ។ពួក​គេ​មួយ​ចំនួន​ថ្វាយ​បង្គំ​តារា​ភាព​យន្ត​ជា​​រូប​ព្រះ​របស់​គេ។អ្នក​ខ្លះ​ថ្វាយ​បង្គំ​លុយ។ អ្នក​ខ្លះ​ថ្វាយ​បង្គំ​តារា​តាម​ទូរទស្សន៍។គឺ​រាល់​អ្វី​ដែល​អ្នក​ឲ្យ​អាទិភាព​មុន​ព្រះ​​​អម្ចាស់​​នោះ​​ជា​រូប​ព្រះ​របស់​អ្នក។
6
សូម្បី​តែ​សាតាំង​ដែល​ជា​សត្រូវ​របស់​យើង វា​ជា​អ្នកមាន​ប្រាជ្ងា​​ឆ្លាត​វៃក៏​ថែម​ទាំង​ដាក់​អាទិភាព​ឲ្យ​ព្រះ​វិហារ​មុន​ព្រះ​អម្ចាស់​​ដែរ។អ្នក​រាល់​គ្នា​អាច​មាន​ព្រះ​​វិហារ​មួយ​ដែល​ធំ​អស្ចារ្យ។ វា​ជា​អាគារ​មួយ​ដ៏​ល្អឬ​ជា​និកាយ​មួយ​ដ៏​ធំ ឬ​ជា​​កន្លែង​ជួប​ជុំ​មហាជន​ដ៏​ច្រើន​សន្ឋឹក​សន្ឋាប់​ក៏​ដោយប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​អ្វី​ជា​​អាទិភាព​មុន​ព្រះ​ឡើយ​ ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា។អ្វី​ទាំង​អស់​ដែល​មាន​អាទិភាព​មុន​ព្រះ​​អម្ចាស់​ជា​រូប​ព្រះ​របស់​អ្នក។
ហើយ​មនុស្ស​ទាំង​នេះ​ដឹង​ថា​ពួក​គេ​មិន​មែន​ជា​មនុស្ស​ខាង​ឯ​វិញ្ញាណ​នោះ​ទេ តែ​ពួក​គេ​គិត​ថា​ពួក​គេ​ជា​អ្នក​កាន់​សាសនា​ម្នាក់​នោះ​គ្រប់​គ្រាន់​ហើយ។នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង។
7
កាល​ពី​ពេល​មួយ​នោះខ្ញុំ​បាន​និយាយ​ជា​មួយ​នឹង​មិត្ត​សំឡាញ់​ខ្ញុំ​ម្នាក់។ គាត់​បាន​និយាយ​ថា “លោកប្រាណហាំលោក​តែង​តែ​និយាយ​អំពី​សហរដ្ឋ​អាមេរិច”។ “លោក​តែង​តែ​និយាយ​ពី​អំពើ​បាប​របស់​ពួក​គេនិង​ការ​ដែល​ព្រះនឹង​ដាក់​ទណ្ឌ​កម្ម​ចំពោះ​ជាតិ​សាសន៍​នេះ”។
ខ្ញុំ​បា្រប់​គាត់​ថា“ទ្រង់​នឹង​ធ្វើ​ការ​នោះដើម្បី​ឲ្យ​ដឹង​ថា​ទ្រង់ជា​ព្រះ​ដែល​ពេញ​ដោយ​ភាព​​សុចរិត”។
គាត់​និយាយ​ថា “ប៉ុន្តែ លោក​ប្រាណ​ហាំ លោក​ភ្លេច​ហើយ​ថាប្រទេស​នេះ​កើត​ឡើង​ដោយ​សារ​ព្រះ​បន្ទូល​​របស់​​ព្រះ បុព្វបុរស​របស់​យើង​បាន​មក​ដល់​ទី​នេះហើយ​ព្រះ​បាន​ប្រទាន​មរតក​នេះ​មក​ដល់​យើង​រាល់​គ្នា”។
ខ្ញុំ​និយាយ​ថា “បាទ! នេះ​ជា​ការ​ពិត។ ហើយ​គ្មាន​នរណា​ម្នាក់​ដែល​ដឹង​ថា​ខ្ញុំ​កោត​សរសើរ​ជាតិ​សាសន៍​​នេះ​យ៉ាង​ណា​នោះ​ទេ។ ខ្ញុំ​មើល បង​ប្អូន​របស់​ខ្ញុំគឺ​អ៊ីស្រាអែល ក៏​ត្រូ​វ​បាន​ព្រះ​ទ្រង់​រើស​តាំង​ដែរហើយ​ទ្រង់​ក៏​បាន​បញ្ជូន​ឲ្យ​អ៊ីស្រាអែល​នូវ​​ហោរា​របស់​ទ្រង់​ជា​ច្រើន។តែ​​ទ្រង់​មិន​អាច​ឈរ​នៅ​​ចំពោះ​អំពើ​បាប​​របស់​គេ​បាន​ឡើយ។ទ្រង់​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ច្រូត​រាល់​ទាំង​ផល​ដែល​បាន​មក​ពី​​គ្រាប់​ពូជ​ដែល​គេ​បាន​ព្រោះ។បើ​សិន​ជា​ទ្រង់​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ច្រូត​ពី​អ្វី​ដែល​គេ​បាន​ព្រោះនោះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ច្រូត​រាល់​អ្វី​ដែល​យើង​បាន​ព្រោះ​ដែរ។
8
យើង​តែង​តែ​គិត​លើ​អ្វី​បុព្វ​បុរស​របស់​យើង​បាន​ធ្វើពី​ការ​លះ​បង់​របស់​គេ​ចំពោះ​ព្រះ ការ​នេះ​យើង​រាល់​គ្នា​កោត​សរសើរប៉ុន្តែ​យើង​មិន​អាច​ទទួល​បាន​សេចក្តី​សង្រ្គោះ​ពី​អ្វី​ដែល​គេ​បាន​ធ្វើ​នោះ​ទេ!! សេចក្តី​សង្រ្គោះ​ជា​កិច្ច​ការ​ផ្ទាល់​ខ្លួន​រវាង​យើង​ម្នាក់ៗ​ជា​មួយ​​​ព្រះ។មិន​មែន​ជា​មួយ​នឹង​ប្រទេស​របស់​យើង ព្រះ​វិហារ​របស់​យើង​នោះ​ទេប៉ុន្តែ​ខ្លួន​យើង​ជា​មួយ​នឹង​ព្រះ​ផ្ទាល់។
វា​កើត​ឡើង​ចំពោះ​ប្រទេស​របស់​យើង​រហូត​ដល់​មនុស្ស​ខាង​ឯ​វិញ្ញា​ណ​ជា​ច្រើន​ដែល​យើង​...​...អ្នក​រាល់​គ្នា​ជួប​មនុស្ស​ខាង​ឯ​វិញ្ញាណ​អ្នក​នឹង​រក​ឃើញ​ចំនុច​ខ្វះ​ខាត​នៅ​​ក្នុង​​ចិត្ត​របស់​​ពួក​គេ។
9
កាល​ពី​ពីរ​បី​សប្តាហ៍​មុនខ្ញុំ​បាន​ជួប​ការ​ទាំង​នេះ ដោយ​មាន​បុរស​ម្នាក់​ដែល​ខ្ញុំ​គិត​ថាគាត់​ជា​គ្រាប់​ពូជ​ពិតប៉ុន្តែ​ខ្ញុំ​រក​ឃើញ​ថា​គាត់​​សង្កត់​ធ្ងន់​តែ​ទៅ​លើ​រឿង​របស់​លោកីយ​នេះ​តែ​ប៉ុណ្ណោះគាត់​បាន​និយាយ​ជា​មួយ​ខ្ញុំ​ថា “ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​របស់​នេះព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ...”។ អ្នក​ជា​មនុស្ស​បោក​បញ្ឆោត!!
របស់​ទាំង​នោះ​មិន​មែន​នៅ​ក្នុង​ព្រះ​ហឬទ័យ​របស់​ព្រះ​ទេ។ព្រះ​ទ្រង់​បាន​បង្ហូរ​ទឹក​ភ្លៀង​មក​លើ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ប៉ុន្តែ​តំរូវ​ការ​របស់​មនុស្ស​នៅ​លោកីយ​នេះ​​ជា​ការ​បោក​បញ្ឆោតពួក​គេ​ព្យាយាម​បោក​បញ្ឆោត​ខ្លួន​គេ​​ឲ្យ​ទៅ​រក​អ្វី​ម្យ៉ាង​ ហើយ​និយាយ​ថាការ​នោះ​ជា​កិច្ចការ​ខាង​ឯ​វិញ្ញាណ។
10
ពេល​ខ្លះ​សេចក្តី​ជំនឿ​ធ្វើ​ការ​​ដ៏​ធំអស្ចារ្យ​ហើយ​នៅ​តែ​មិន​បាន​កើត​មក​ដោយ​ចិត្ត​ខាង​ឯ​វិញ្ញាណ​ឡើយ។ តើ​ព្រះ​ទ្រង់​មិន​បាន​មាន​បន្ទូល​ទេ​ឬ​អី​ថា“ក្នុង​ថ្ងៃ​នោះ​នឹង​មាន​មនុស្ស​ជា​ច្រើន​មក​ឯ​ខ្ញុំ​​ដោយ​និយាយ​ថាតើ​ទូល​បង្គំ​មិន​បាន​ធ្វើ​ការ​នោះ​ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទេ​ឬ​អី?” នោះ​ទ្រង់​នឹង​ឆ្លើយ​ថា “អញមិន​ដែល​ស្គាល់​ឯង​ទេ”។ បច្ចុប្បន្ន​នេះ​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ​នោះ​ហើយ។
អ្វី​ដែល​យើង​ត្រូវ​ការ​​ក្នុង​ពេល​បច្ចុប្ប​ន្ន​នេះ​មិន​មែន​សំភារៈ​និយម​នោះ​ទេ។យើង​មិន​ត្រូវ​ការ​ព្រះ​វិហារ​ធំៗ​យើង​មិន​ត្រូវ​ការ​ការ​ជួប​ជុំ​ដែល​មាន​មនុស្ស​ច្រើន​ហើយ​​ក៏​មិន​ត្រូវ​ការ​កម្ម​វិធី​ណា​បន្ថែម​​​តាម​វិទ្យុ​ឬ​ទូរទស្សន៍​នោះ​ដែរ។និង​មាន​របស់​ជា​ច្រើន​ទៀត​ដែល​យើង​មិន​ត្រូវ​ការ។ ប៉ុន្តែ​អ្វីដែល​ជា​តំរូវ​ការ​របស់​យើង​នោះ​គឺចង់​ក្លាយ​ទៅ​ជា​មនុស្ស​ខាង​ឯ​វិញ្ញាណ​ជា​អ្នក​ដែល​បន្ទាប់​ខ្លួន​​​ចុះ​នៅ​ចំពោះ​ព្រះ ដែល​គេ​នឹង​អធិស្ឋាន​រហូត​ដល់​វិញ្ញាណ​របស់​គេ​ស្កប់​ស្កល់​ដោយ​សារ​សេចក្តី​ល្អ​របស់​ព្រះដែល​នឹងស្ថិត​នៅ​​ក្នុង​ចិត្ត​របស់​គេ​ ហើយ​ផ្លាស់​ប្រែ​ឥរិយាបថនិង​បរិយាកាស​ជុំវិញ​ដែល​គេ​​រស់​នៅ។
11
អ្នក​អាច​នឹង​មិន​ពាក់​ស្បែក​ជើង។អ្នក​អាច​នឹង​ស្លៀក​សំលៀក​បំពាក់​ដាច់​រហែក​រយ៉េរយ៉ៃប៉ុន្តែ​អ្វី​មួយ​ដែល​នៅ​ក្នុង​ចិត្ត​អ្នក​​នឹង​ធ្វើ​ឲ្យ​អ្នក​ច្រៀង​ឡើង​​ដោយ​អំណរ​នៅ​ចំពោះ​ព្រះ។ខ្ញុំ​ចង់​បាន​វា​ជាង​​លុយ​ដែល​ជា​​របស់​លោកីយ​នេះ។
ដូច្នេះ​អ្នក​មិន​អាច​និយាយ​ថា​​របស់​ទាំង​អស់​ដែល​អ្នក​បាន​សុទ្ឋ​ជា​ព្រះ​ពរ​របស់​ព្រះ​នោះ​ឡើយ។ ដាវីឌ​បាន​ទូល​ទៅ​កាន់​ព្រះ​អម្ចាស់​​ថាទ្រង់​​បាន​ឃើញ​​មនុស្ស​អាក្រក់​កំពុង​កើន​ឡើយ...​ដូច​ជា​ដើម​ឈើ​​ដែល​ដុះ​​ក្បែរ​ឆ្នេរ​សមុទ្រ។​តែ​ព្រះ​ទ្រង់​សួ​រ​ដាវីឌ​ថា “តើ​ឯង​មាន​បាន​កត់​សំគាល់​ទី​បំផុត​របស់​គេ​​ទេ?”មិន​ខ្វល់​ថា តើយើង​ស្លៀក​ពាក់​សំលៀក​បំពាក់​ល្អ​ឬ​មាន​ចំនី​អាហារ​ច្រើន​បរិបូរណ៍​យ៉ាង​ណា​នោះ​ទេ​ ការ​នោះ​មិន​​អាច​នាំ​​អ្នក​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ​​បាន​ឡើយ។ ទោះ​បី​ជាអ្នក​ខំ​​ខ្វល់​យ៉ាង​ណា​ក៏​ដោយ​ក៏​​រូប​កាយ​នេះ​នឹង​ត្រូវ​ខូច​ខាត​ទៅប៉ុន្តែ​ព្រលឹង​ដែល​នៅ​ក្នុង​ខ្លួន​អ្នក​នោះជា​លក្ខខ័ណ​នៃ​វិញ្ញាណ​ដែល​ចូល​ទៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​ដ៏​មាន​​ព្រះ​ជន្ម​រស់។
12
យើង​ទទួល​សេចក្តី​របស់​លោកីយ​នេះ។​សូម​គិត​អំពី​អ័ហាប់ និង​សាសន៍​អ៊ីស្រាអែលពួក​គេ​មិន​បាន​ខ្វល់​ខ្វាយ​ពីរូប​ព្រះ​​ដែល​កើត​មាន​​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ។ពួក​សង្ឃ ​ប្រាប់​ពួក​គេ​ថា “វា​មិន​អី​ទេគ្រប់​ទាំង​អស់​សុទ្ឋ​តែ​ល្អ”។ ប៉ុន្តែ​មាន​តែ​មួយ​ប៉ុណ្ណោះដែល​ស្រែក​យំ​ប្រឆាំង​នឹង​សេចក្តី​កំហុស​នេះ ពី​ព្រោះ​គាត់​ដឹង​ថាព្រះ​ដ៏​បរិសុទ្ឋ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ ពី​ភាព​លូយឆាយនិង​សាសន៍​ដែល​មិន​បរិសុទ្ឋ​នេះ។
ដូច្នេះ​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌​ទ្រង់​នៅ​តែ​ដដែល​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ហើយ​រាល់​ទាំង​សេចក្តី​ និង​កិច្ចការ​ជា​ច្រើន​ដែល​យើង​ព្យាយាម​ធ្វើ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​ឡើយ​ក្រៅ​ពី​ការ​ថ្វាយ​ជីវិត​​ទាំង​មូល​ជា​យញ្ញ​បូជា​ចំពោះ​ទ្រង់។
13
យើង​អាច​កសាង​សាលាឬ​សាលា​ប្រជុំ យើង​អាច​បង្កើត​ជា​អង្គការ ឬ​យើង​អាច​មាន​ការ​ ​ជា​​ច្រើន​ទៀតប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឡើយដរាប​ណា​យើង​ថ្វាយរូប​កាយ​​​ជា​ដង្វាយ​បរិសុទ្ឋ​​នៅ​លើ​អាសនា​របស់​ទ្រង់។
អ្នក​រាល់​គ្នា​ដឹង​ថា​ការ​ប្រជុំ​អធិស្ឋាន​របស់​យើង​ហាក់​ដូច​ជា​មាន​ភាព​ទន់​ខ្សោយ​យើង​ចំនាយ​ពេល​ប្រហែល​ជា​មួយ​​នាទី​ប៉ុណ្ណោះ​ចំពោះ​ការ​អធិស្ឋាន។យើង​រក​ឃើញ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ មួយ​ឬ​ពីរ​ថ្ងៃ​ម្តង។ ​ពេល​នេះ​យើង​​ដឹង​ថា​យើង​មាន​កំហុស​!! ​ហើយ​បញ្ហា​សីលធម៌​របស់​សង្គម​យើង​កំពុង​ត្រូវ​ជួប​នឹង​សេចក្តី​ពុក​រលួយ។
14
យើង​​អាច​ដើរ​តាម​ផ្លូវ​ដោយ​មាន​ពាក់​អាវ​លេវ​ធំៗហើយ​មាន​គេ​ហៅ​ថា​លោក​គ្រូ​គង្វាល ឬ​លោក​បណ្ឌិត។ យើង​អាច​ជា​គ្រូ​គង្វាល​នៃ​ពួក​ជំនុំ​មួយ​ដ៏​ធំ​នៅ​ទឹក​ដី​នេះហើយ​យើង​អាច​មាន​ជំនឿ​យ៉ាង​មុត​មាំ ដែល​គ្មាន​នរណា​ម្នាក់​មាន​ជំនឿ​ដូច​ឡើយ។ប៉ុន្តែ​ព្រ​លឹង​​ដែល​នៅ​ខាង​ក្នុង​យើង​ត្រូវ​តែ​ឆេះ​ឆួល​ចំពោះ​ព្រះរហូត​ទាល់​តែ​ទ្រង់​សព្វ​ព្រះ​ទ័យ “ដូច​ជាក្តាន់​ស្រែក​ដង្ហក់​រក​ទឹកព្រលឹង​ខ្ញុំ​ស្រែក​រក​ទ្រង់ ឱ! ព្រះ​អង្គ​អើយ”។ គឺ​រហូត​ទាល់​តែ​យើង​ជួប​នូវ​ពិសោធន៍​នូវ​​សេចក្តី​បែប​នេះ។
ដូច​ជា​របប​កំមុយនីស​​និង​ការ​ជា​ច្រើន​ទៀត តែង​តែ​ទទូល​បាន​​នូវ​អ្វី​ដែល​គេ​ធ្វើហើយ​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​ជា​មួយ​ពួក​គេ ដែល​យើង​មិន​អាច​បញ្ឈប់​​ពួក​គេ​បាន​។ការ​នេះ​ត្រូវ​បាន​ទាយ​ថា​ នឹង​ត្រូវ​មក។ប៉ុន្តែ​ព្រះ​ទ្រង់​ហៅ​មនុស្ស​​ទាំង​អស់​ចូល​មក​ក្នុង​វិហារ​របស់​ទ្រង់។​
15
សូម​មើល​ពី​របៀប​ដែល​ស្រ្តី​ម្នាក់​មាន​លក្ខណៈ​របស់​លោក​អេលីយ៉ាពី​ព្រោះ​សកម្មភាព​របស់​នាងបាន​បង្ហាញ​ថា ​នាង​ជា​មនុស្ស​បែប​ណា។នាង​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​កំសាន្ត​ចិត្ត​ដល់​ហោរា​របស់​ព្រះ។​​ សូម​ចាំ​ថានាង​ជា​សាសន៍​ដទៃ​ មិន​មែន​ជា​សាសន៍​យូដា​ឡើយ។
គ្មាន​អ្វី​ដែល​សង្ស័យ​ចំពោះ​ស្រ្តី​នោះ​ទេនាង​មា​នលក្ខណៈ​ដូច្នេះ នាង​ជា​អ្នក​មាន​ជំនឿ...ព្រោះ​យើង​ឃើញ​ថាព្រះ​នឹង​មិន​ហៅ​នាង​ឡើយ បើ​សិន​ជា​នាង​​មិន​មែន​ជំនឿហើយ​ព្រះ​ក៏​មិន​បញ្ជូន​ហោរា​របស់​ទ្រង់​ទៅ​ដល់​នាង​ដែរ។
វា​មិន​មែន​ជា​ការ​ជ្រើស​រើស​របស់​លោក​អេលី​យ៉ា​ទេតែ​ជា​ការ​ជ្រើស​រើស​របស់​ព្រះ។ ហើយ​ក៏​មិន​មែន​នាង​ប្រាប់​គាត់​ដែរតែ​ព្រះ​​ទ្រង់​បាន​​ប្រាប់​គាត់​វិញ។ ព្រះ​ទ្រង់​​បាន​ដាក់​គាត់​នៅ​ឯ​ជ្រោះហើយ​​ក្អែក​ពាំ​នំបុ័ង​មក​​​ឲ្យ​គាត់។ ការ​ទាំង​អស់​ដែល​កើត​ឡើង​នេះ​គឺ​ជា​ព្រះ​រាជ​បញ្ជា​របស់​ព្រះ។​ព្រះ​ទ្រង់​​ពិត​ជា​បាន​មក​ឯ​អ្នក​ដែល​មាន​ជំនឿ​ដែល​មាន​លក្ខណៈ​ដូច​ជា​លោក​អេលីយ៉ា​។
16
នាង​ជា​ស្រ្តី​មេម៉ាយ។អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា...​ស្រ្តី​មេម៉ាយ​​នោះ​ជា​ស្រី្ត​ដែល​​មាន​កូន​ប្រុស​មួយ។
នៅ​លើ​ទឹក​ដី​នោះមនុស្ស​ទាំង​អស់​រស់​នៅ​ដោយ​សារ​ផល​នៃ​ដំណាំ​ដែល​គេ​បាន​ដាំ។ពួក​គេ​ពុំ​មាន​ផែន​ការ​​ការពារ​​រុក្ខ​ជាតិ​​ដូច​ដែល​យើង​មាន​សព្វ​ថ្ងៃ​​នេះ​ទេ។ពួក​គេ​អាស្រ័យ​លើ​ផល​នៃ​ដំណាំ។ ដោយ​ព្រោះ​សីលធម៌​នៃ​មនុស្ស​ទាំង​នោះ​ពុក​រលួយ​ទៅគ្រោះ​ទុរភិក្ស​ក៏​កើត​មាន​លើ​ទឹក​ដី​នោះ ពួក​គេ​រស់​នៅ​ដោយ​ការ​ស្រេក​ឃ្លាននិង​សេចក្តី​ស្លាប់។
ហើយ​យើង​រក​ឃើញ​ថាស្រ្តី​ម្នាក់​នោះ​នាង​អធិស្ឋាន​ទាំង​ថ្ងៃ​ទាំង​យប់ទោះ​បី​ជា​នាង​ឃើញ​ម្សៅ​​របស់​នាង​កាន់​តែ​ថយ​ចុះទៅៗ រហូត​ទាល់​តែ​នៅ​សល់​តែ​មួយ​ក្តាប់​តែ​ប៉ុណ្ណោះ។នាង​មាន​តែ​បន្តិចបន្តួចហើយ​នាង​ដឹង​ថា​សេចក្តី​ស្លាប់​កំពុង​តែ​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​រង​ចាំ​នាងពី​ព្រោះ​គ្មាន​វិធី​ណា​ដែល​អាច​នឹង​រក​ម្សៅ​​ឡើយ។ប្រទេស​ទាំង​មូល​ជួប​នូវ​គ្រោះ​ទុរភិក្ស។
ឯ​ប្រេង​​មាន​តែ​មួយ​ស្លាប​ព្រា​។ចំនួន​ប្រេង​ និង​ម្សៅ​នោះ​ កំពុង​តែ​ឈរ​នៅ​ចន្លោះ​នាង​ហើយ​នឹង​សេចក្តី​ស្លាប់។ដូច្នេះ​នាង​ត្រូវ​តែ​មាន​ភាព​ជឿ​ជាក់​យ៉ាង​ពិត​ប្រាកដចំពោះ​សេចក្តី​អធិស្ឋាន​របស់​នាង។ សូម​មើលបើសិន​ជា​សេចក្តី​ស្លាប់​កំពុង​តែ​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​យើង នៅ​ព្រឹក​នេះ​យើង​ប្រាកដ​ជា​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត​ជា​មិន​ខាន​ឡើយ។
17
ខ្ញុំ​ជឿ​ថាអ្នក​រាល់​គ្នា​កំពុង​គិតថា ប្រហែល​ជា​នាង​បាន​អធិស្ឋាន​ពេញ​មួយ​យប់ពី​ព្រោះ​នៅ​​តែ​មួយ​​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ នាង​នឹង​ត្រូវ​ស្លាប់។នាង​មើល​ទៅ​កូន​ប្រុស​ អាយុ​៤​ឬ​៥​ឆ្នាំ​ របស់​នាង នាង​ឃើញ​កូន​នោះ​កាន់​តែ​ស្គម​ទៅៗ។វា​ពិត​ជា​រន្ឋត់​ សំរាប់​នាង​ដែល​ជា​ម្តាយ​ ឃើញ​កូន​ខ្លួន​ឯង​យ៉ាង​ដូច្នេះប៉ុន្តែ​ដៃ​របស់​នាង​បាន​លើក​ឡើង​ ហើយ​អធិស្ឋាន​ទៅ​ព្រះ​ជា​​រៀង​រាល់​ថ្ងៃ។ “ឥឡូវ​សូម​យើង​មើល​ពីចំនួន​ប្រេង​និង​ម្សៅ របស់​នាង​ដែល​នៅ​សល់”។
អ្នក​រាល់​គ្នា​​ឃើញ​ហើយ​ថានេះ​ជា​រឿង​ចំលែក​មួយ។ ព្រះ​អាច​នឹង​អនុញ្ញាតិ​ការ​នេះ​ឲ្យ​កើត​ឡើង​ក្នុង​ជីវិត​របស់​​អ្នក​ផង​ដែរ។វា​ពិត​ជា​ចំលែក​ដែល​ព្រះ​ទ្រង់​ធ្វើ​ដូច្នេះ។
18
នៅ​ពេល​ដែល​យើង​លន់​តួ​​អំពើ​បាប​របស់​យើង​នៅ​ចំពោះ​ទ្រង់យើង​ត្រូវ​ទទួល​យក​នូវ​តំរូវ​ការ​ដែល​​ទ្រង់​បាន​ដាក់​មក​....​យើង​ត្រូវ​ជឿ​ជាក់​​លើ​ទ្រង់។នេះ​ជា​សេចក្តី​ដំរូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួបហើយ​នេះ​ជា​ព្រះ​ហឬទ័យ​របស់​ទ្រង់។ យើង​ត្រូវ​​លន់​​តួ​រាល់​ទាំង​អំពើ​បាបនិង​ភាព​ខុស​ឆ្គង​ទាំង​ឡាយ​របស់​យើង យើង​ត្រូវ​មាន​សេចក្តី​ដំរូវ​មួយ​នេះបើ​មិន​ដូច្នេះ​ទេ​ព្រះ​ទ្រង់​ប្រាកដ​ជា​នៅ​ស្ងៀម​ជា​មិន​ខានទ្រង់​មិន​ឆ្លើយ​​មក​យើង​ឡើយ។
ព្រឹក​នេះ​ខ្ញុំ​ដឹង​ថាខ្ញុំ​កំពុង​តែ​និយាយ​ជា​មួយ​​នឹង​អ្នក​រាល់​គ្នា ដែល​នឹង​ត្រូវ​ជួប​នូវ​ការ​នេះ។សំរាប់​ខ្ញុំ ខ្ញុំ​បាន​ឆ្លង​កាត់​វា​ជា​ច្រើន​ដង​រួច​មក​ហើយ។នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​អ្វី​មួយ​ ហើយ​ដឹង​ថា​នោះ​ជា​អំពើ​បាបខ្ញុំ​​បាន​លន់​តួ​ចំពោះ​ទ្រង់​ ដោយ​និយាយ​ថា “ព្រះ​អម្ចាស់​អើយ!!​ទូល​បង្គំ​បាន​ធ្វើ​អំពើ​បាប​ ពេល​នេះ​ទូល​បង្គំ​សូម​ឆ្លើយ​តប​ជា​មួយ​នឹង​សេចក្តី​ដំរូវ​របស់​ទ្រង់”។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ខ្ញុំ​ឃើញ​ថា​ ទ្រង់​ហាក់​ដូច​ជា​មិន​ធ្វើ​ចលនា​សោះទ្រង់​នៅ​ស្ងៀម​ដដែល។ អ្នក​ត្រូវ​ដឹង​ប្រាកដ​ថា ទ្រង់​គឺ​ជា​ព្រះ។ដូច្នេះ​សូម​កុំ​បាក់​ទឹក​ចិត្ត​ឡើយ ហើយ​មាន​ការ​មួយ​ដែល​អ្នក​ត្រូវ​មាន​គឺ​ចិត្ត​របស់​អ្នក​ត្រូវ​​ឲ្យ​ប្រាកដ​​នៅ​ចំពោះ​ទ្រង់។
19
អត្ថ​បទ​ខ្ញុំ​​នេះចង់​ប្រាប់​អ្នក​រាល់​ថា ត្រូវ​ប្រាកដ​​​​ក្នុង​ចិត្ត​ជា​ដំបូង​សិន​មុន​នឹង​អ្នក​ធ្វើ​អ្វី​ផ្សេង​គឺ​ត្រូវ​ប្រាកដ​ថា ទ្រង់​គឺ​ជា​ព្រះ។​នៅ​ពេល​ដែល​អ្នក​ជួប​រាល់​អ្វី​ដែល​ទ្រង់​បាន​ដាក់​មកបើ​អ្នក​ប្រាកដ​នៅ​ក្នុង​ចិត្ត​ថា​ ទ្រង់​គឺ​ជា​ព្រះនោះ​សេចក្តី​ជំនឿ​របស់​អ្នក​​នឹង​ធ្វើ​ការ​បាន​ជា​មិន​ខាន។សេចក្តី​ជំនឿ​មិន​រង្គើ​ឡើយ ព្រោះ​សេចក្តី​ជំនឿ​ដឹង​ជា​ប្រាកដ​ថា ទ្រង់​ជា​នរណា។
អ្នក​ត្រូវ​មាន​​សេចក្តី​ដំរូវ​របស់​ទ្រង់។អ្នក​ត្រូវ​ជឿ​ថា​គឺ​ជា​ទ្រង់​តែ​មួយហើយ​សេចក្តី​ជំនឿ​របស់​អ្នក​ត្រូវ​តែ​​មាំ​មួន​ មិន​ត្រូវ​រង្គើ​នោះ​​ឡើយ។
សូម​ឲ្យ​សេចក្តី​ដែល​ខ្ញុំ​បាន​និយាយ​នេះបាន​ចាក់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដោយ​មិន​ចេញ​ពី​អ្នក​ឡើយ។បើសិន​ជា​អ្នក​ជួប​នូវ​សេចក្តី​ដំរូវ​របស់​ទ្រង់ ហើយ​ក្នុង​ចិត្ត​របស់​អ្នក​ជឿ​ថាគឺ​ជា​ទ្រង់ នោះ​ទ្រង់​នឹង​ល្បង​ជំនឿ​របស់​អ្នក ព្រោះ​ទ្រង់សព្វ​ព្រះ​ទ័យ​ធ្វើ​ដូច្នេះ។ពេល​អ្នក​លន់​តួ​បាប ហើយ​បាន​​ឆ្លើយ​តប​នឹង​សេចក្តី​ដំរូវ​របស់​ទ្រង់តែ​ទ្រង់​នៅ​តែ​នៅ​ស្ងៀម អ្នក​ត្រូវ​ចាំ​ថា សេចក្តី​ជំនឿ​របស់​អ្នក​ត្រូវ​និយាយ​ថាគឺ​ជា​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។ នោះ​សេចក្តី​ជំនឿ​​នឹង​ចូល​ទៅមិន​មែន​ដឹង​ពី​អ្វី​ផ្សេង​ឡើយ ប៉ុន្តែ​ដឹង​ថា គឺ​ជា​ទ្រង់ហើយ​គឺ​ប្រាកដ​ជា​ទ្រង់​តែ​មួយ។
20
ត្រូវ​ចាំ​ថាបើ​ជា​ទ្រង់​ នោះ​ព្រះ​បន្ទូល​របស់​ទ្រង់​គឺ​​ជា​សេចក្តី​ពិត។ហើយ​បើ​ទ្រង់​ដំរូវ​ឲ្យ​អ្នក​ជួប​នូវ​​កាលៈ​ទេសៈ​​ណា​មួយ​នោះ​គឺ​ជា​កាតព្វ​កិច្ច​របស់​ទ្រង់​ក្នុង​ការ​រក្សា​ព្រះ​បន្ទូល​។​សូម​កុំ​និយាយ​ថា “ខ្ញុំ​មិន​ដែល​បាន​ទទួល​នូវ​ការ​ព្យាបាល​ឡើយខ្ញុំ...”។ ឱ!! មនុស្ស​កំសត់​អើយអ្នក​ពិត​ជា​មាន​ជំនឿ​តិច​មែន។សូម​កុំ​​ឲ្យ​ជំនឿ​របស់​អ្នក​ទៅ​ជា​បែប​នេះ​ឲ្យ​សោះ។ បើ​​មាន​ការ​លន់​តួ​បាបហើយ​ជួប​នូវ​​សេចក្តី​​ដំរូវ​របស់​ទ្រង់ អ្នក​ត្រូវ​មាន​ជំនឿ។ អ្នក​ត្រូវ​ប្រាកដ​ថា​គឺ​ជា​​ទ្រង់​តែ​មួយ។ “ពួក​គេ​រង​ចាំ​ទ្រង់ដែល​នឹង​ប្រទាន​កំលាំង​ដល់​គេ ហើយ​គេ​នឹង​ហើរ​​ឡើង​​ដូច​ជា​តន្ទ្រី។ បើ​គេ​រត់​នោះ​មិន​អស់​កំលាំង​ឡើយ ហើយ​បើ​គេ​ដើរ​​ ​ក៏​មិន​ខ្សោយ​ដែរ។
នៅ​ពេល​ដែល​អ្នក​ជួប​នូវ​​សេចក្តី​ដំរូវ​​របស់​ទ្រង់អ្នក​ត្រូវ​មាន​ជំនឿ​លើ​ទ្រង់។ សូម​ពិចារណា​​សេចក្តី​​ទាំង​នោះ​ហើយ​ធ្វើ​នូវ​អ្វី​ដែល​ជា​សេចក្តី​ដំរូវ​របស់​ទ្រង់ ដោយ​មាន​ជំនឿ​។ត្រូវ​ប្រាកដ​ចំពោះ​ទ្រង់។
21
អ្នក​រាល់​គ្នា​ដឹង​ហើយ​ថាទ្រង់​សព្វ​ព្រះ​​ទ័យ​ល្បង​ល​យើង​។ ទ្រង់​ចង់​ឃើញ​ប្រតិកម្ម​នៃ​ជំនឿ​របស់​អ្នក។តើ​អ្នក​ដឹង​សេចក្តី​នេះ​ទេ? ព្រះ​ទ្រង់​ចង់​ដឹង​ថាតើ​យើង​មាន​ប្រតិកម្ម​ដោយ​របៀប​ណា។ នៅ​ពេល​ដែល​អ្នក​និយាយ​ថា “អូ!! ព្រះ​អម្ចាស់​អើយ ទូល​បង្គំជឿ​​ជាក់​លើ​ទ្រង់ទ្រង់​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ទូល​បង្គំ។ទូល​បង្គំ​ជឿ​ថា​ទ្រង់​ជា​គ្រូ​ពេទ្យ​ដ៏​អស្ចារ្យ។ ទូល​បង្គំ​ជឿ​ថា ទ្រង់​តែ​មួយ​ដែល​​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​មក​ទូល​បង្គំហើយ​នឹង​ការ​ជា​ច្រើន​ទៀត ដែល​ទូល​បង្គំ​ត្រូវ​ការ ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​នេះ!”។ នៅ​ពេល​ដែល​អ្នក​លន់​តួ​រាល់​ទាំង​អំពើ​បាប​របស់​អ្នក​ហើយ​សន្យា​នឹង​ទ្រង់​ថា​ អ្នក​នឹង​ផ្លាស់​ប្រែ​ តែ​អ្នក​ធ្វើ​ដូច​ជា​មនុស្ស​កំសាកមិន​ក្លាហាន នោះ​ទ្រង់​មិន​អាច​ប្រើ​ប្រាស់​អ្នក​បាន​ឡើយ។គ្មាន​វិធី​ណា​សំរាប់​ទ្រង់​ ក្នុង​ការ​ប្រើ​ប្រាស់​អ្នក​នោះ​ទេ។ទ្រង់​មិន​ឆ្លើយ​តប​នឹង​អ្នក​ ព្រោះ​អ្នក​គ្មាន​ជំនឿដ្បិត​​ទ្រង់​ឆ្លើយ​តប​តាម​រយៈ​​ជំនឿ​តែ​ប៉ុណ្ណោះ។ហើយ​បើ​ភ្លាមៗ​នោះ អ្នក​ដើរ​ចេញ​ទៅ ទ្រង់​នឹង​មិន​ឆ្លើយ​តប​នឹង​អ្នក​ឡើយ។ប៉ុន្តែ​សេចក្តី​ជំនឿ​ដ៏​ពិត​ប្រាកដ​នឹង​ឈរ​នៅ​ ដែល​ដឹង​ថា​ទ្រង់​គឺ​ជា​ព្រះ។ដឹង​ប្រាកដ​ថា​ គឺ​ទ្រង់​តែ​មួយ។
បើ​ទ្រង់​អនុញ្ញាតិ​ឲ្យ​ការ​នេះ​មួយ​កើត​ឡើងដូច​ជា​ការ​លន់​តួ​បាប​របស់​អ្នក ហើយ​ជំនឿ​របស់​អ្នក​និយាយ​គឺ​ទ្រង់​តែ​មួយជា​ពិត​ប្រាកដ​វា​នឹង​កើត​ឡើង។ សំនូម​របស់​អ្នក​នឹង​ត្រូវ​បាន​ទទួល។ អូ!! ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់​គ្នា​នឹង​មិន​ភ្លេច​ពី​ការ​នេះ​ទេ។បើ​អ្នក​ប្រាកដ​ជា​មួយ​នឹង​ទ្រង់ ទ្រង់​ប្រាកដ​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់។ទ្រង់​រង​ចាំ​ដើម្បី​នឹង​ធ្វើ​តេស្ត​អ្នក។
22
ទ្រង់​បាន​ធ្វើ​ការ​តេស្ត​នេះ​ជា​ច្រើន​ដង។ខ្ញុំ​សូម​បង្ហាញ​អ្នក​រាល់​គ្នា​ចំនួន​១​ឬ​២​ករណី។សូម​យើង​គិត​អំពី​កូន​ចៅ​​របស់​សាសន៍​ហេព្រឺ។ពួក​គេ​មិន​លុត​ជង្គង់​ចុះ​ចំពោះ​រូប​ព្រះ​ឡើយ។ព្រះ​ទ្រង់​មាន​ទំនុក​ចិត្ត​ចំពោះ​ពួក​គេ។ នៅ​ពេល​ដែល​ពួក​គេ​លឺ​ថាពួក​គេ​​ត្រូវ​បោះ​​ចូល​ទៅ​ក្នុង​ចង្ក្រាន​ភ្លើង ពួក​គេ​និយាយថា “ព្រះ​អម្ចាស់​របស់​យើង​ទ្រង់​អាច​នាំ​យើង​ចេញ​ពី​ចង្ក្រាន​ភ្លើង​នេះ​បាន។ហើយ​បើ​សិន​ជា​ទ្រង់​មិន​ធ្វើ​ទេ​នោះយើង​ក៏​នៅ​តែ​មិន​លុត​ជង្គង់​ចំពោះ​រូប​ព្រះ​របស់​​ឯង​ដែរ”។សូម​មើល ពួក​គេ​មាន​ភាព​ជឿ​ជាក់​ យ៉ាង​ពិត​ប្រាកដ​លើ​ព្រះ។
ពួក​គេ​ដឹង​ថាទ្រង់​ជា​ព្រះ​យេហូវ៉ា។ ពួក​គេ​ដឹង​ថាទ្រង់​នឹង​ឆ្លើយ​តប​នូវ​​សេចក្តី​អធិស្ឋាន​របស់​ពួក​គេ​។ប៉ុន្តែ​ទោះ​បី​ជា​ទ្រង់​ធ្វើ​ឬ​មិន​ធ្វើ​ចំពោះ​ករណី​នេះ​ក៏​ដោយការ​ទាំង​អស់​គឺ​ជា​សេចក្តី​ល្អ ពួក​គេ​បាន​និយាយ​ ហើយ​សារភាព​ពី​អំពើ​បាប​របស់​គេហើយ​ដើរ​ទៅ​រក​សេចក្តី​ស្លាប់​នោះ។
នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​ចង្រ្កាន​ភ្លើង​នោះពួក​គេ​ដឹង​​ជា​ប្រាកដ​ថា បើ​សិន​ជា​ព្រះ​ទ្រង់​អនុញ្ញាតិ​ឲ្យ​ពួក​គេ​ឆេះនោះ​ទ្រង់​នឹង​ប្រោស​ពួក​គេ​ឲ្យ​មាន​ជីវិត​រស់​វិញ​​សារ​ជា​ថ្មី។ពួក​គេ​មាន​ភាព​ជឿ​ជាក់​នៅ​ចំពោះ​ព្រះ ព្រោះ​ពួក​គេ​ដឹង​ថាព្រះ​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​សំរាប់​ជា​សេចក្តី​ល្អ។ហើយ​នៅ​ពេល​ដែល​យើង​រាល់​គ្នា​ជឿ​ជាក់​ចំពោះ​ទ្រង់ យើង​នឹង​ដឹង​ថា​ព្រះ​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​សំរាប់​ជា​សេចក្តី​ល្អ​ដល់​យើង។
23
ពួក​គេ​មាន​ភាព​ជឿ​ជាក់។​​ពួក​គេ​ដើរ​ដំរង់​ទៅ​រក​ចង្រ្កាន​ភ្លើង​ដែល​កំពុង​ឆេះ​នោះហើយ​ព្រះ​ទ្រង់​ក៏​អនុញ្ញាតិ​ឲ្យ​ពួក​ដើរ​ចូល​ទៅ។ទ្រង់​ចង់​ឃើញ​ប្រតិកម្ម​របស់​ពួក​គេ។
ពេល​នេះ​ស្តេច​ក៏​និយាយ​ថា“តើ​ឯង​នឹង​លុត​ជង្គង់​ចុះ​​ទេ នៅ​ពេល​ដែល​ត្រែ​ផ្លុំ​ឡើង?”ពួក​គេ​និយាយ​ថា “ទេ!! យើង​នឹង​មិន​ធ្វើ​ជា​ដាច់​ខាត”។នេះ​ជា​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​យ៉ាង​រឹម​មាំ។
“​បើ​សិន​ជា​ពួក​ឯ​ង​មិន​លុត​ជង្គង់​​ចុះ​ទេនោះ​ឯង​នឹង​ដឹង​ពី​អំណាច​របស់​យើង​ហើយ?”
“បាទ!! យើង​ស្គាល់​ពី​អំណាច​របស់​អ្នក​ហើយ”។
“អញ​​នឹង​បង្កើន​កំដៅ​នៅ​ក្នុង​ចង្ក្រាន​ឲ្យ​ក្តៅ​ឡើង​ចំនួន​៧​ដងជាង​ធម្មតា ហើយ​អញ​នឹង​បោះ​ឯង​​​ចូល​ទៅ​ក្នុង​​​នោះ។តើ​ឥឡូវ​នេះ​ឯង​ចង់​លុត​ជង្គង់​ចុះ​ទេ?”
“ទេ​ យើង​នឹង​មិន​លុត​ឡើយ។” នេះ​ជា​សេចក្តី​ជំនឿ​របស់​ពួក​គេ។
ព្រះ​ទ្រង់​មាន​បន្ទូល “អញ​ចាំ​មើល​តើ​ពួក​គេ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ការ​នេះ។ អញ​ចង់​ឃើញ​ថាតើ​អ្វី​ជា​ប្រតិកម្ម​ដែល​​ពួក​គេ​មាន”។
ដូច្នេះ​ស្តេច​ក៏​បញ្ជាថា“ចង់​ដៃ​ ចង​ជើង​ពួក​វាហើយ​ដាក់​ពួក​គេ​ចូល​ទៅ​ក្នុង​ចង្រាន​​ដែល​កំពុង​ឆេះ​នេះ​​ទៅ”។ ពួក​គេនៅ​ក្នុង​ភ្លើង​ដែល​កំពុង​ឆេះ​មាន​ទាំង​អណ្តាត​ភ្លើង​លើ​មុខ​ផង​​ ហើយ​ព្រះ​ទ្រង់​នៅ​តែ​ឈរ​មើល​ដដែល។ប៉ុន្តែ​ពួក​គេ​នឹង​តែ​ដឹង​ប្រាកដ​ថា ទ្រង់​គឺ​ជា​ព្រះ។ពួក​គេ​បាន​លន់​តួ​អំពើ​បាប​ និង​សេចក្តី​កំហុស​ផ្សេង​ទៀត​​រួច​ទៅ​ហើយ។ពួក​គេ​ដឹង​ប្រាកដ​ថា​ ទ្រង់​គឺ​ជា​ព្រះ។
ដូច្នេះ​ពួក​គេត្រូវ​ចូល​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ឆេះ​នោះ។ រំពេច​នោះ ទ្រង់​បាន​យាង​ពី​ស្ថាន​សួគ៌ ហើយ​សង្គ្រោះ​ពួក​គេ។
ព្រះ​ទ្រង់​អនុញ្ញាតិ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​ដើរ​ដល់​ចំនុច​មួយ។
24
លោក​យ៉ូប​នៅ​ក្នុង​សញ្ញា​ចាស់ នៅ​ពេល​សាតាំង ប្រកាន់​ទោស​​លោក​ថា ជា​អ្នក​មាន​បាប។ប៉ុន្តែ​លោក​យ៉ូប​ដឹង​​ថា ខ្លួន​គ្មាន​អំពើ​បាប​ណា​មួយ​ឡើយ។ លោក​ដឹង​​ថាលោក​បាន​លន់​តួ​រាល់​ទាំង​អំពើ​បាប​ទាំង​អស់​ហើយ​ថែម​ទាំង​បាន​ថ្វាយ​ដង្វាយ​ដុត​ទៀត​ផង។ នោះ​ជា​សេចក្តី​ដំរូវ​របស់​ព្រះ។ការ​ទាំង​នោះ​ព្រះ​ដំរូវ ឲ្យ​ថ្វាយ​ដង្វាយ​ដុត និង​ការ​លន់​តួ។លោក​យ៉ូប​បាន​ធ្វើ​ការ​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ។
សាតាំង​និយាយ​ថា“អញ​ដក​យក​អូដ្ឋ​របស់​វា ពី​ព្រោះ​វា​ជា​អ្នក​មានហើយ​នឹង​យក​ចៀម​របស់​វា​ដែរ”។ហើយ​ចុង​បញ្ចប់​ថែម​ទាំង​បាន​យក​ទាំង​កូន​សំណប់​ចិត្ត​​របស់​គាត់​ទៀត​ផង។
ប៉ុន្តែ​លោក​យ៉ូប​នៅ​តែ​មាន​​ជំហរ​ដូច​មុន​ដដែលព្រោះ​លោក​ដឹង​​ប្រាកដ​ថា ទ្រង់​ជា​ព្រះ ពី​ព្រោះ​លោក​ធ្លាប់​បាន​ទូល​ទៅ​កាន់​ទ្រង់ហើយ​បាន​ធ្វើ​នូវ​សេចក្តី​ដំរូវ​របស់​ទ្រង់​ដែរ។លោក​បាន​ថ្វាយ​រាល់​ទាំង​ដង្វាយ​ដុត ហើយ​ថែម​ទាំង​និយាយ​នៅ​ក្នុង​ចិត្ត​ថា “ប្រហែល​ជា​កូន​ប្រុស​កូន​ស្រី​​​របស់​ខ្ញុំ​មាន​អំពើ​បាប​ណា​មួយ​នៅ​ក្នុង​ចិត្តហើយ​ដូច្នេះ​ខ្ញុំ​នឹង​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ពួក​គេនិង​លន់តួ​ចំពោះ​សេចក្តី​កំហុស​របស់​ពួក​គេ​ផង​ដែរ។
25
អូ!! នៅ​ពេល​ដែល​មនុស្ស​រក្សា​សេចក្តី​ជំនឿ ព្រះ​ទ្រង់​នឹង​ធ្វើ​ការ។លោក​យ៉ូប​ដឹង​ថា​ទ្រង់​គឺ​ជា​ព្រះ ហើយ​ទ្រង់​នឹង​ឆ្លើយ​តប​មក​លោក។ សេចក្តីជំនឿហៅ​ទ្រង់​គ្រប់​ពេល​វេលា។
នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​ដឹង​ថា​ត្រូវ​នៅ​ពេល​ដែល​អ្នក​ធ្វើ​តាម​សេចក្តី​ដំរូវ​របស់​ទ្រង់នៅ​ពេល​ដែល​អ្នក​លន់​តួ​អំពើ​បាប​របស់​អ្នក ហើយ​ផ្លាស់​ប្រែនឹង​ដាក់​សេចក្តី​ទាំង​អស់​នៅ​ចំពោះ​ព្រះ ទោះ​បី​ជា​ទ្រង់​នៅ​ស្ងៀម​យ៉ាង​ណាក៏​ទ្រង់​នៅ​តែ​ជា​ព្រះ ដូច្នេះ​អ្នក​ត្រូវ​ដាក់​សេចក្តី​ជំនឿ​របស់​អ្នក​ចំពោះ​ទ្រង់។អ្នក​ធ្វើ​ការ​របស់​អ្នកហើយ​ទ្រង់​ចង់​ឃើញ​សេចក្តី​ជំនឿ​ក្នុង​ការ​ងារ​ដែល​អ្នក​ធ្វើ​នោះ។ទ្រង់​ចង់​ឃើញ​ថា តើ​អ្នក​ឆ្លើយ​តប​យ៉ាង​ណា។
នៅ​ពេល​ដែល​អ្នក​អធិស្ឋាន​ព្រះ​ទ្រង់​រង​ចាំ​មើល ពី​អ្វី​ដែល​អ្នក​មាន​ជំនឿទ្រង់​រង​ចាំ​មើល​ប្រតិកម្ម​នៃ​ជំនឿ​របស់​អ្នក។ អ្នក​មិ​នត្រូវ​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​ស្រួល​សោះខ្ញុំ​មិន​គិត​ថា​ខ្ញុំ​ជា​ពី​ជំងឺ​នេះ​​ឡើយ”។អ្នក​មិន​សាក​សម​ចំពោះ​សេចក្តី​អធិស្ឋាន​នេះ​ទេ។អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ទេ។ អ្នក​មិន​ជឿ​ថា ទ្រង់​គឺ​ជា​ព្រះ​ឡើយ។
26
អ្នក​រាល់​គ្នា​អាច​និយាយ​ថា“លោក​ប្រាណ​ហាំ ខ្ញុំ​មិន​យល់​ស្រប​នឹង​លោក​ទេ”។ សកម្មភាព​របស់​អ្នក​បង្ហាញ​ថា​ អ្នក​ជា​នរណា។ “តាម​រយៈ​ផល​ផ្លែ​របស់​គេអ្នក​នឹង​ស្គាល់​គេ”។ បើ​សិន​ជា​មនុស្ស​ម្នាក់​និយាយ​ថាខ្ញុំ​ជា​គ្រីស្ទាន ហើយ​អ្នក​នោះ​នៅ​តែ​ផឹក​ស្រា ជក់​បារី លេង​ល្បែងនិង​និយាយ​រឿង​ដែល​គ្មាន​សីលធម៌ ហើយ​ទទួល​យក​ផ្នែក​មួយ​ចំនួន​របស់​ព្រះ​គម្ពីនិង​បដិសេធ​ផ្នែក​ផ្សេង​ទៀត គាត់​ផ្សាយ​ដំណឹង​ល្អ ហើយ​បដិសេធ​ព្រះ​គម្ពីរអ្នក​នោះ​នៅ​តែ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។ គាត់​មិន​ទាន់​រួច​ពី​បាប​ទេ។
ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​​​សារភាព​ដោយ​ចំហ​ថាព្រះ​ទ្រង់​ជា​ព្រះ ហើយ​អ្នក​ដាក់​ជីវិត​របស់​អ្នក​ទៅ​ក្នុង​ព្រះ​ហស្ថ​ទ្រង់ដោយ​និយាយ​ថា “ខ្ញុំ​ជា​ដីឥដ្ឋ ទ្រង់​ជា​ជាង​ស្មូន”។ ជំនឿ​​មិន​ដែល​​រង្គើ​ឡើយ វា​ឈរ​នៅ​មាំ​​ជា​និច្ច។
ទោះ​បី​ជា​កាលៈ​ទេសៈ​ហាក់​ដូច​ជា​ងាក​ទៅ​ស្តាំឬ​ទៅ​ខាង​ឆ្វេង​ក្តី ប៉ុន្តែ​សេចក្តី​ជំនឿ​មិន​ដែល​ប្រែ​ប្រួល​ឡើយពី​ព្រោះ​អ្នក​ដឹង​ប្រាកដ​ថា ទ្រង់​ជា​ព្រះ។ ហើយ​បើ​សិន​ជា​ទ្រង់​ជា​ព្រះទ្រង់​នឹង​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់។ ទ្រង់​មិន​អាច​សន្យា​ហើយ​​​ភ្លេច​សន្យា​របស់​ទ្រង់​ឡើយ។ បើ​ទ្រង់​ជា​ព្រះ​ទ្រង់​នឹង​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់។អូ!! ខ្ញុំ​ចូល​ចិត្ត​សេចក្តី​នេះ។ទ្រង់​គង់​នៅ​ជា​មួយ​សេចក្តី​សន្យា​ទាំង​នោះ។
27
លោក​យ៉ូបបាន​ថ្វាយ​ដង្វាយ​របស់​លោក​ទៅ​ព្រះ លោក​ធ្វើ​គ្រប់​ការ​ទាំង​អស់។ លោក​ដឹង​ថាលោក​បាន​ធ្វើ​យ៉ាង​ត្រឹម​ត្រូវ។ ហើយ​មាន​សមាជិក​ក្នុង​វិហារ​សមាជិក​មួយចំនួន​របស់​ពួក​និកាយ​មក​និយាយ​ថា “យ៉ូបលោក​ត្រូវ​តែ​លន់​តួ​ថា ខ្លួន​ជា​មនុស្ស​មាន​បាបពី​ព្រោះ​ទ្រង់​នឹង​មិន​ដាក់​ទណ្ឌ​កម្ម​ដល់​លោក​យ៉ាង​ដូច្នេះ​ឡើយដរាបណា​លោក​និយាយ​ថា​លោក​ជា​មនុស្ស​មាន​បាប”។
ប៉ុន្តែ​លោក​យ៉ូប​បាន​និយាយ​ថា“ខ្ញុំ​បាន​លន់​តួ​រូច​ទៅ​ហើយ។ ខ្ញុំ​បាន​ថ្វាយ​ដង្វាយ​ដុតចំពោះ​ទ្រង់ ហើយ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​មាន​បាប​ទៀត​ទេ”។គាត់​ដឹង​ពី​កន្លែង​ដែល​គាត់​ឈរ​នៅ។ បន្ទាប់​មក មាន​ការ​ជា​ច្រើន​កើត​ឡើងកាន់តែ​លំបាក​ទៅៗ ការ​ទាំង​នោះ​ព្យាយាម​ទាញ​យ៉ូប ដើម្បី​ឲ្យ​ដល់​កន្លែង​ដែល​លោក​បដិសេធ​ព្រះនិង​ដង្វាយ​ដែល​លោក​បាន​ដុត​ថ្វាយ​ព្រះ។រាល់​នាទី​ណា​ដែល​អ្នក​ធ្វើ​អ្វី​មួយ​ម្តង​ទៀត​ចំពោះ​អំពើ​បាប​ណា​ដែល​អ្នក​លន់​តួ​ហើយ​ វា​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​និង​ការ​សង្ស័យ​ដែល​អ្នក​មាន​ចំពោះ​ព្រះ​អម្ចាស់។អ្នក​សូម​ទ្រង់​សំរាប់​គ្រប់​ការ​ទាំង​អស់ ហើយ​ដើរ​ទៅ​ដោយ​មាន​ភាព​សង្ស័យនោះ​អ្នក​ជា​មនុស្ស​សង្ស័យ​ មិន​មែន​ជា​អ្នក​ជឿ​ឡើយ។
លោក​យ៉ូប​ស្គាល់​កន្លែង​ដែល​លោក​ឈរ​នៅលោក​ឈរ​នៅ​យ៉ាង​មាំ​លើ​គ្រឹះ​នោះ។
28
Perronettបាន​និយាយ​នៅ​ម៉ោង​ចុង​ក្រោយ​​មុន​ដែល​លោក​ស្លាប់​ថា
ព្រះ​គ្រីស្ទជា​ថ្ម​ដា​ដ៏​រឹង​មាំ​ដែល​ខ្ញុំ​ឈរ​លើ
ទី​រាប​ផ្សេង​ទៀត​គឺ​ជា​ដី​ខ្សាច់​ដែល​នឹង​ត្រូវ​ផុង​​ទៅ។
លើ​ថ្ម​ដា​ដ៏​រឹង​មាំ​នៃ​ការ​លន់​តួ​បាប​របស់​លោក​យ៉ូប...​សូម្បី​តែ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​លោក ក៏​ដើរ​ចេញ​ពី​លោក​ដែរ។នៅ​ពេល​ដែល​សុខ​ភាព​របស់​លោក​បាន​បាត់​បង់​ទៅ ហើយ​ដំបៅ​មក​រុំ​ពេញ​លោក​បាន​កោស​ខ្លួន​របស់​លោក ហើយ​ដាក់​បណ្តាសារ​ថ្ងៃ​ដែល​លោក​បាន​កើត ដោយ​និយាយ​​ថា“សូម​កុំ​ឲ្យ​ព្រះ​អាទិត្យ​រះ ហើយ​ព្រះ​ច័ន្ទ​មាន​ពន្លឺ​ឡើយ”។
ប្រពន្ឋ​របស់​គាត់​និយាយ​ថា“យ៉ូប អ្នក​គួរ​ឲ្យ​កំសត់​ណាស់ហេតុ​អ្វី​បាន​ជា​មិន​ប្រមាថ​ដល់​ព្រះ​ហើយ​ស្លាប់​ទៅ​ចុះ?”
លោក​ឆ្លើយ​តប​ថា“ឯង​និយាយ​ដូច​ជា​ស្រ្តី​ឆោត​ល្ងង់​ទេ”។លោក​បាន​ភាព​ជាក់​ច្បាស់​ ថា​ទ្រង់​គឺ​ជា​ព្រះ។ ខ្ញុំ​ដឹថា លោក​យ៉ូប​បាន​ធ្វើ​នូវ​សេចក្តី​ដំរូវ​របស់​ព្រះ។ព្រះ​ទ្រង់​ល្បង​ល​​គាត់។ ហើយ​ទ្រង់​នឹង​ល្បង​ល​អ្នក និង​ខ្ញុំ​ផង​ដែរ។
29
ប៉ុន្តែ​នៅ​ពេល​ដែល​​យើង​​ជួបនូវ​សេចក្តី​ដំរូវ​របស់​ទ្រង់“សូម​អ្នក​រាល់​គ្នា​ផ្លាស់​ប្រែហើយ​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ទទួល​នូវ​ការ​អត់​ទោស​បាបនិង​ទទួល​បាន​អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ឋចុះ” នេះ​ជា​សេចក្តី​សន្យា​របស់​ទ្រង់។“អ្នក​ណា​ក្នុង​ចំនោម​ផង​ប្អូនដែល​មាន​ជំងឺសូម​ហៅ​ចាស់ៗ​នៃ​ពូក​ជំនុំ សូម​ឲ្យ​អ្នក​ទាំង​នោះ​ចាក់​ប្រេង​តាំង​ ហើយ​អធិស្ឋាន។សេចក្តី​អធិស្ឋាន​ដោយ​ជំនឿ នឹង​ព្យាបាល​អស់​ទាំង​អ្នក​មាន​ជំងឺ​ទាំង​អស់ហើយ​ព្រះ​ទ្រង់​នឹង​លើក​អ្នក​នោះ​ឡើង”។ “សូម​លន់​តួ​ចំពោះ​អំពើ​បាប​របស់​អ្នកហើយ​អធិស្ឋាន​ឲ្យ​គ្នាទៅ​វិញ​ទៅ​មក​ចុះ”។
អ្នក​បាន​ជួប​នឹង​សេចក្តី​ដំរូវ​របស់​ព្រះ។“ទី​សំគាល់​នេះ នឹង​កើត​ឡើង​ដល់​អស់​អ្នក​ណា​ដែល​មាន​ជំនឿដោយ​នូវ​ឈ្មោះ​ខ្ញុំ​​ពួក​គេ​​នឹង​ដេញ​អារក្ស និង​និយាយ​ភាសា​ដទៃទោះ​បី​ជា​ត្រូវ​សត្វ​ពស់​ចឹក​ ឬ​ផឹក​ថ្នាំ​ពុលពួក​គេ​​នឹង​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ បើ​ពួក​គេ​ដាក់​ដៃ​លើ​​មនុស្ស​ឈឺអ្នក​នោះ​នឹង​បាន​ជា”។
ត្រូវ​មាន​ភាព​ប្រាកដ​ចំពោះ​ព្រះ។ត្រូវ​ដឹង​ក្នុង​ចិត្ត​យ៉ាង​ច្បាស់​​ថា អ្នក​មាន​ជំនឿ​លើ​ព្រះ​បន្ទូល​របស់​ព្រះ។ដូច​យ៉ូប​បាន​ធ្វើ​ដែរ។
ប្រពន្ឋ​របស់​គាត់​និយាយ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ប្រមាថ​ព្រះ ហើយ​ស្លាប់​ទៅ?” ហេតុ​អ្វី​បាន​ជា​យ៉ាង​ដូច្នេះ? អ្នក​ជួប​នូវ​សេចក្តី​អាក្រក់​គ្រប់​ពេល។
30
នេះ​ជា​អ្វី​ដែល​សាតាំង​តែង​តែ​ធ្វើ​មក​ដល់​អ្នក។“អ្នក​នឹង​មិន​ប្រសើរ​ជាង​មុន​នោះ​ទេទោះ​បី​ជា​អ្នក​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ក៏​ដោយ។ អ្នក​ក៏​មិន​ប្រសើរ​ឡើង​ដែរទោះ​បី​ជា​មាន​គ្រូ​អធិប្បាយ​អធិស្ឋាន​ឲ្យ​ក៏​ដោយ។ អ្នក​អធិប្បាយ​នោះ​មិន​មែន​ជារបស់​ទី​មួយ​នៃ​ការ​ដែល​នឹង​ត្រូវ​​កើត​មាន​នោះ​ទេ”។វា​មិន​សំខាន់​លើ​អ្នក​អធិប្បាយ​នោះ​ឡើយតែ​វា​ជា​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះ​​ដ៏​មាន​ព្រះ​ជន្ម​រស់​​។វា​មិន​មែន​សំខាន់​លើ​អ្នក​អធិប្បាយ​ទេ តែ​អាស្រ័យ​លើ​ព្រះ​វិញ។គ្រូ​អធិប្បាយ​មិន​ដែល​បង្កើត​សេចក្តី​សន្យា​ឡើយ តែ​ព្រះ​ទ្រង់​បាន​បង្កើត​សេចក្តី​សន្យា។វា​មិន​អាស្រ័យ​លើ​អ្នក​អធិប្បាយ តែ​អាស្រ័យ​ទៅ​លើ​ព្រះ ហើយ​ជំនឿ​របស់​អ្នក​ជឿ​ថាគឺ​ជា​ទ្រង់​តែ​មួយ។ ដូច្នេះ​ចូរ​ដឹង​ថា​ គឺ​ជា​ទ្រង់​ចុះ ព្រះបន្ទូល​របស់​ទ្រង់ហើយ​ទ្រង់​គង់​នៅ​ក្នុង​ព្រះ​បន្ទូល។
យ៉ូប​និយាយ​ថា“ឯង​និយាយ​ដូច​ជា​មនុស្ស​ឆោត​ល្ងង់”។ “ព្រះ​ទ្រង់​បាន​ប្រទាន​​មក​យើង តើ​ទ្រង់​មិន​អាច​យក​ទៅ​វិញ​ទេ​ឬ​អីសូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​នាម​ទ្រង់”។លោក​ដឹង​យ៉ាង​ច្បាស់​ថា​គឺ​ជា​ទ្រង់​តែ​មួយ។
នៅ​ពេល​ដែល​លោក​និយាយ​សេចក្តី​នេះ​ចេញ​ពី​មាត់​មកផ្គរលាន់​ចាប់​ផ្តើម​កក្រើក​ឡើង ហើយ​ពន្លឺ​ចាប់​ផ្តើម​បំភ្លឺ​ឡើង​ដែរ។ព្រោះ​​ព្រះ​ទ្រង់​ធ្វើ​ចលនា។
31
អ្វី​ដែល​ទ្រង់​ទត​មើល​ពួក​ជំនុំ​របស់​ទ្រង់​គឺ​អំពើ​លាក់​ពុត​របស់​ពួក​គេ។ ខ្ញុំ​មិន​ខឹង​ទេតែ​អំពើ​បាប​នឹង​​ខឹង​ឡើង​​នៅ​ពេល​ដែល​យើង​​នៅ​​ជា​មួយ​ព្រះ។ខ្ញុំ​មិន​ខឹង​ជា​មួយ​នឹង​ជាតិ​សាសន៍​នេះ​ទេ ខ្ញុំ​ក៏​មិន​ខឹង​ជា​មួយ​នឹង​មនុស្ស​ទាំង​នេះ​ដែរប៉ុន្តែ​ខ្ញុំ​ខឹង​ជា​មួយ​នឹង​អារក្ស​​ដែល​វា​បណ្តាល​ឲ្យ​ការ​នេះ​​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ​ខ្វាក់​ភ្នែក។
គ្រូ​គង្វាលនិង​គ្រូ​អធិប្បាយ​ដែល​ខ្វាក់ធ្វើ​ឲ្យ​​មនុស្ស​ទទួល​បាន​អ្វី​ដែល​ជា​ទេវវិទ្យា​របស់​ពួក​គេ។ តែ​អ្នក​ត្រូវ​កើត​ជា​ថ្មីហើយ​ព្រះ​ទ្រង់​រក្សា​ព្រះ​បន្ទូល​របស់​ទ្រង់។អ្នក​រាល់​គ្នា​ត្រូវ​ដឹង​​ជា​ប្រាកដ​ថា ទ្រង់​គឺ​ជា​ព្រះ។ មិន​ត្រូវ “មើល​ទៅ​​មាន​លក្ខណៈ​​ដូច​ជា​ព្រះ​តែ​បដិសេធ​អំនាច​ព្រះ​ចេស្តា​របស់​ទ្រង់​នោះ​ឡើយ”។
32
ស្រ្តី​ម្នាក់​នោះ​ដឹង​ថាទ្រង់​គឺ​ជា​ព្រះ​។ ទោះ​បី​ជា​ម្សៅ​ក្នុង​ធុង​កាន់​តែ​ថយ​ទៅៗគឺ​កាលៈ​ទេសៈ​​កាន់​តែ​លំបាក​​ទៅ​។ប៉ុន្តែ​ព្រះ​ទ្រង់​បាន​អនុញ្ញាតិ​យ៉ាង​ដូច្នេះ។ទ្រង់​សព្វ​ព្រះ​ទ័យ​ធ្វើ​យ៉ាង​ដូច្នេះ។ ទ្រង់​សព្វ​ព្រះ​ទ័យ​ដាក់​ជំនឿ​របស់​អ្នកហើយ​ល្បង​ល ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ជំនឿ​នោះ។ទ្រង់​មាន​បន្ទូល​ថា “សាតាំង​ ឯ​ល្បង​ល​វា​ចុះអញ​ដឹង​ថា​វា​មាន​ជំនឿ​ដល់​​អញ”។សូម​ថ្វាយ​ព្រះ​ពរ​ដល់​ទ្រង់​អស់​កល្ប​ត​ទៅ! អូ!! “ចូរ​ល្បង​ល​វា​ឥឡូវ​ចុះ អញ​ដឹង​ថា​វា​មាន​ព្រះ​បន្ទូល​​របស់​អញ”។ តើ​ទ្រង់​អាច​និយាយ​យ៉ាង​ដូច្នេះ​ចំពោះ​អ្នក​បាន​ទេ?
ទ្រង់​មាន​បន្ទូល​អំពី​លោក​យ៉ូប“ចូ​រ​ធ្វើ​អ្វី​ដែល​ឯង​ចង់​ធ្វើ​ចំពោះ​វា​ចុះប៉ុន្តែ​កុំ​ឲ្យ​យក​ជីវិត​វា​ឡើយ ពី​ព្រោះ​អញ​ដឹង​ថា​វា​ស្រឡាញ់​​អញ។វា​បាន​ថ្វាយ​ដង្វាយ​ដុត​ដល់​អញ បាន​ធ្វើ​សេចក្តី​ដំរូវ​របស់​អញវា​បាន​ធ្វើ​តាម​អ្វី​ដែល​អញ​បានបង្គាប់​ដោយ​​​ជំនឿ។ ឥឡូវ​ចូរ​ធ្វើ​ចុះ​ បើ​ឯង​ចង់”។ សាតាំង​បាន​យក​អ្វី​ទាំង​អស់​ដែល​គាត់​មានតែ​ព្រះ​បាន​ប្រទាន​ឲ្យ​គាត់​វិញ​មួយ​ទ្វេ​ជា​ពីរ។
33
ទ្រង់​ដាក់​ជំនឿ​របស់​យើងដើម្បី​នឹង​ធ្វើ​តេស្ត​ឲ្យ​ដឹង​ថា តើ​យើ​ង​ពិត​ជាជឿ​ថា​ទ្រង់​ជា​ព្រះ​ឬ​អត់។
ស្រ្តី​ម្នាក់​នោះ​គ្មាន​ភាព​សង្ស័យ​ឡើយនាង​និយាយ​ថា “ខ្ញុំ​បាន​អធិស្ឋានហើយ​អធិស្ឋាន​ទៀតខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​សាសន៍​ដទៃ”។
សូម​ចាំ​ព្រះ​យេស៊ូវ​ទ្រង់​មា​នបន្ទូល​ក្នុង​ព្រះ​គម្ពីរ​​ថា “តើ​មិន​មែន​ស្រ្តី​មេម៉ាយ​ច្រើន​ទេ​ឬ​អី​នៅ​ក្នុង​សម័យ​លោក​អេលីយ៉ា?”ប៉ុន្តែ​ទ្រង់​បញ្ជូល​មួយ​មក នាង​ជា​សាសន៍​ដទៃ។
អូ! នាង​និយា​យថា “ខ្ញុំ​បាន​អធិស្ឋាន”។ ប្រហែល​ជា​នាង​ឃើញ​​​អាហារ​ចុង​ក្រោយ​របស់​នាងកំពុង​ហើយ​សេចក្តី​ស្លាប់​កំពុង​តែ​មក​ដល់។ បន្ទាប់​ពី​បរិភោគ​រួច​ហើយនាង​និង​កូន​ប្រុស​របស់​នាង​នឹង​ស្លាប់​។ ខ្ញុំ​អាច​ឃើញ​នាង​អធិស្ឋាន​ពេញ​មួយ​យប់ខ្យល់​ដែល​មាន​កំដៅ​បាន​បក់​​មក ផែន​ដី​កាន់​តែ​ក្តៅ​ទៅហើយ​មនុស្ស​កំពុង​តែ​ស្រែក​យំ នៅ​តែ​ផ្លូវ​នានា។ នាង​ដើរ​មក​ក្នុង​ផ្ទះ​របស់​នាង។នាង​ក្រលេក​មើល​កូន​របស់​ប្រុស​របស់​នាង ដែល​មាន​ភាព​ស្គម​ស្គាំង។នាង​ក៏​ដើរ​ចេញ​វិញ ហើយ​និយាយ​ថា “​ទូល​បង្គំ​ដឹង​ថា​ទ្រង់​គឺ​ជា​ព្រះ។ ទូល​បង្គំ​បាន​លន់​តួ​រាល់​ទាំង​អំពើ​បាប​របស់​ទូល​បង្គំ​ហើយ។ទូល​បង្គំ​បាន​ធ្វើ​រាល់​ទាំង​សេចក្តី​ដំរូវ​របស់​ទ្រង់​ដែរហើយ​ទូល​បង្គំ​សូម​​ជីវិត​នេះ​ពី​ទ្រង់​​ ដើម្បី​ថ្វាយ​​សិរី​ល្អ​ដល់​ទ្រង់”។ ព្រះ​ទ្រង់​ក៏​​ទត​មើល​នាង។
34
មនុស្ស​ជា​ច្រើន​ទៀត​ដើរ​ចេញ​​មក​ក្រៅពួក​គេ​រាំ​សប្បាយ គ្រប់​ទី​កន្លែង តុប​តែង​ខ្លួន​ប្រាណ​របស់​គេ​យ៉ាង​ស្អាតពួក​គេ​មាន​ទូរ​ទស្សន៍​ទំនើប និង​របស់​ជា​ច្រើន​ទៀត​របស់​លោកីយ​នេះ។ប៉ុន្តែ​ស្រ្តី​ម្នាក់​នោះ នាង​នៅ​ជា​មួយ​ព្រះ​តែ​ឯក​ឯង។
ពន្លឺ​ថ្ងៃ​បាន​បាត់​ទៅ។នាង​និយាយ​ថា “ខ្ញុំ​បាន​យំ​រាល់​យប់​ដើម្បី​បាន​អាហារ​មក​បរិភោគតើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​ជា​មួយ​នឹង​ម្សៅ​ដែល​នៅ​សល់​ចុង​ក្រោយ​នេះ?”
អ្នក​រាល់​គ្នា​ដឹង​ហើយ​ថាម្សៅ​​គឺ​ជា​ព្រះ​គ្រីស្ទ។ សិស្ស​សាលា​​គម្ពីរ ពួក​គេ​​ដឹង​ថាព្រះ​គ្រីស្ទ​ជា​ដង្វាយ​ម្សៅ។ ហើយ​ដង្វាយ​ម្សៅ​នោះ​បាន​ចុះ​មក​ផែន​ដីហើយ​ត្រូវ​បាន​ទទួល​នូវ​ភាព​ខ្ទិច​ខ្ទាំ តែ​ទ្រង់​នៅ​តែ​ដដែល ទោះ​ជា​ម្សិល​ម៉ិញថ្ងៃ​នេះ ឬ​អស់​កល្ប​តទៅ​។ គ្រប់​គ្នា​ជឿ​សេចក្តី​នេះ ហើយ​ទុក​ចិត្ត​ផង​ដែរ។ហាលេលូយ៉ា!! សំរាប់​ខ្ញុំ​ ខ្ញុំ​ជឿ​ថាព្រះ​គ្រីស្ទ​ទ្រង់​នៅ​ដដែល ទោះ​ជា​ម្សិល​ម៉ិញ ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​ក្តី។
ទ្រង់​នៅ​តែ​ដដែល។ទ្រង់​នៅ​តែ​ជា​ព្រះ ទ្រង់​ក៏​នៅ​ទី​នេះ​ក្នុង​ព្រឹក​នេះ​ដែរ។ទ្រង់​តែង​តែ​នៅ​ដដែល​ជានិច្ច។ នេះ​ជា​អត្ថ​ន័យ​នៃ​ម្សៅ​​នោះ។
35
ហើយ​ប្រេង​មាន​ន័យ​ថាព្រះ​វិញ្ញាណ ដូច​ដែល​យើង​បាន​ដឹង​នៅ​ក្នុង​អេសេគាល ជំពូក៤។ នេះ​ជា​ហេតុ​ផល​ដែល​យើង​ចាក់​ប្រេង​តាំងនោះ​ជា​ព្រះ​វិញ្ញាណ។ ដូច​ជា​នៅ​ក្នុង​ យ៉ូហាន​៤ “ព្រះ​វរបិតា​ទ្រង់​ស្វែង​រក​នរណា​ដែល​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត”។ ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​សេចក្តី​ពិត។ ទ្រង់​ជា​ម្សៅ​ហើយ​ប្រេង​នោះ​ជា​ព្រះ​វិញ្ញាណ។ ហើយ​ព្រះ​វិញ្ញាណ លាយ​ជា​មួយ​នឹង​សេចក្តី​ពិតដែល​បង្កើត​បាន​ជា​អ្វី​មួយ។ សូម​ដាក់​វា​ជា​មួយ​គ្នាវា​នឹង​បង្កើត​បាន​ជា​នំ​ខេក​មួយ។
អូ!! តើ​ជំនឿ​របស់​អ្នក​នៅ​ឯ​ណា? នៅ​ពេល​ដែល​ព្រះ​បន្ទូ​លរបស់​ព្រះ​ត្រូវ​បាន​អធិប្បាយនៅ​ក្នុង​អំណាច​ព្រះ​ចេស្តា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​គង់​នៅ​ដដែលទោះ​ជា​ម្សិល​ម៉ិញ​ ថ្ងៃ​នេះ ឬ​អស់​កល្ប​ត​ទៅ ព្រះ​បន្ទូល​​ជា​​ម្សៅ​ ដែល​អ្នក​យក​ប្រេង​មក​លាយ​ជា​មួយ។ វា​អាច​មាន​តែ​មួយ​ក្តាប់​ឬ​មួយ​ស្លាប​ព្រា ប៉ុន្តែ​ទោះ​ជា​ប៉ុន្មាន​ក៏​ដោយ ក៏​វា​នៅ​តែ​ជា​សេចក្តី​ពិត។
36
ឥឡូវ​តើ​អ្វី​ដែល​រួច​រាល់​ចំពោះ​ការ​នេះ? វា​បាន​ត្រៀម​​រួច​រាល់​សំរាប់​ឈើ​ឆ្កាង។រួច​រាល់​​សំរាប់​ការ​ថ្វាយ​ខ្លួន​ឯង​ជា​យញ្ញ​បូជា។នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ។ បើ​សិន​ជា​ព្រះ​បន្ទូល​ត្រូវ​បាន​ផ្សាយ​ទៅ អ្នក​ត្រូវ​មាន​ព្រះ​វិញ្ញាណ​ដែល​លាយ​ជា​មួយ​នោះ​ជា​​យញ្ញ​បូជា ដែល​បដិសេធ​នូវ​រាល់​ទាំង​ការ​ឈឺ​ចាប់បដិសេធ​នូវ​រាល់​អ្វី​ដែល​ប្រឆាំង​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​។
មនុស្ស​តែង​និយាយ​ពី​នេះឬ​ពី​នោះ តែ​សូម​កុំ​ងាក​ចេញ​ឡើយ គឺ​ត្រូវ​ឈរ​លើ​ព្រះ​បន្ទូល​ទ្រង់ព្រោះ​ទ្រង់​មាន​​បន្ទូល​យ៉ាង​ដូច្នេះ។ ម្សៅ​បាន​មក​ដល់ អ្នក​រាល់​គ្នា​មាន​ប្រេងសូម​លាយ​វា​បញ្ចូល​គ្នា។
37
ឥឡូវ​នេះ​ខ្ញុំ​លឺ​សំលេង​មួយ។ជា​សំលេង​តូ​ច​មួយ​ ដែល​ប្រាប់​ថា “ចូរ​ឯង​ចេញ​ទៅ​ខាង​ក្រៅហើយ​រើស​យក​រំកាច់​ឈើ​ពីរ​មក”។តើ​អ្នក​មាន​កត់​សំគាល់​ពី​ព្រះ​គម្ពីរ​ដែល​និយាយ​ពី​រំកាច់​ឈើ​ចំនួន​ពីរ​ទេ?នោះ​គឺ​ជា​ឈើ​ឆ្កាង។ នាង​មាន​ម្សៅ ហើយ​នឹង​ប្រេងប៉ុន្តែ​ត្រូវ​បាន​ប្រាប់​ដើម្បី​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​វា។ ទោះ​បី​ជា​មាន​ម្សៅ​ឬ​ប្រេង​ច្រើន​យ៉ាង​ណា ប៉ុន្តែ​អ្នក​ត្រូវ​តែ​ធ្វើ​សកម្មភាព​ណា​មួយ​លើ​វា។គឺ​ការ​ចំអិន​ដោយ​ប្រើ​ឈើ​ទាំង​ពីរ​នោះ។
នា​សម័យ​មុនពួក​គេ​គ្មាន​វិធី​ណា​​ដែល​ប្រសើរ​ដើម្បី​នឹង​ចំអិន​អាហារ​នោះ​ទេ។នៅ​ពេល​ដែល​អ្នក​យក​រំកាច់​ឈើ​មក​ ហើយ​ដាក់​វា​​ខ្វែង​គ្នា​នឹង​ដាក់​ភ្លើង​នៅ​ចំ​កណ្តាល​នោះ។ ជន​ជាតិ​ឥណ្ឌា​ធ្វើ​យ៉ាង​ដូច្នេះ។ខ្ញុំ​បានធ្វើ​វា​ជា​ច្រើ​ដង​រួច​មក​ហើយ គ្រាន់​តែ​យក​មែក​ឈើ​មក​ ហើយ​ដាក់​​វានិង​គ្រាន់​តែ​រុញ​វា​ចូល​ទៅ​ក្នុង​ភ្លើង​វា​នឹង​ឆេះ​ឡើង។
ឈើ​នោះ​គឺ​ជា​ឈើ​ឆ្កាង។ព្រះ​គម្ពីរ​និយាយ​ពី​ឈើ​ចំនួន​ពីរ។ សំលេង​នោះ​និយាយ​ថា​ “ចូរ​ដើរ​ចេញ​ទៅ​ខាង​ក្រៅ ហើយ​រើស​ឈើ​ពីរ​មក”។ដូច​គ្នា​នឹង​ពេល​ដែល​នៅ​លើ​ភ្នំ ដែល​មាន​សំលេង​មក​កាន់​ពួក​ហោរា​ ហើយ​និយា​យ​ថា “ចូរ​ទៅ​ទីក្រុង​ តាម​ដែល​អញ​ប្រាប់​ចុះ”។ អូ!!ពួក​គេ​ធ្វើ​តាម វា​មាន​អ្វី​មួយ​ដែល​កើត​ឡើង។
38
បើ​សិន​ជា​គ្រូ​អធិប្បាយ​ព្រះ​បន្ទូលហើយ​មហា​ជន​​ទទួល​បាន​ និង​ជឿ ហើយ​ធ្វើ​សកម្មភាព​ណា​មួយ​លើ​វានោះ​នឹង​មាន​អ្វី​មួយ​កើត​ឡើង។ បើ​សិន​ជា​អ្នក​ជា​មនុស្ស​មាន​បាបនោះ​អ្នក​នឹង​បាន​សង្រ្គោះ។ បើ​អ្នក​មាន​ជំងឺ អ្នក​នឹង​បាន​ព្យាបាលព្រោះ​ព្រះ​ទ្រង់​សន្យា​ពី​សេចក្តី​នេះ បើ​សិន​ជា​យើង​ដឹង​ប្រាកដ​ថាទ្រង់​ជា​ព្រះ។
ត្រូវ​ដឹង​ប្រាកដ​ថា​ទ្រង់​ជា​ព្រះទ្រង់​រក្សា​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។ សូម​ដឹង​យ៉ាង​ច្បាស់​ពី​ការនេះ។មាន​បញ្ជា​មក​ថា “ចូរ​ទៅ​ឯ​ទី​ក្រុង​នោះព្រោះ​អញ​បាន​បង្គាប់​ឲ្យ​ស្រ្តី​មេម៉ាយ​ម្នាក់...”។ការ​នោះ​បាន​មក​ដល់​ហោរា​នោះ។ លោក​ក៏​ដើរ​ទៅ។ គាត់​មិន​បាន​ដឹង​ថាគាត់​ត្រូវ​ទៅ​ណា​នោះ​ទេ។ តែ​លោក​ធ្វើ​តាម។
39
នាង​មិន​បាន​ដឹង​ថាតើ​រំកាច់​ឈើ មាន​នៅ​កន្លែង​ណា​នោះ​ទេ ប៉ុន្តែ​មាន​រំកាច់​ឈើ​ពីរ​ នៅ​ក្នុង​ទី​ធ្លាង​ខាង​មុខ​ផ្ទះ។នាង​ចាប់​ផ្តើម​ដើរ​ចេញ​ទៅ ក្នុង​ទី​ធ្លា​ខាង​មុខរបស់​នាង។ នាង​សំលឹង​មើល​​ជុំវិញហើយ​នាង​និយាយ​ថា “អូ!! ពិត​ជា​អាកាសធាតុ​ក្តៅ​មែន!”។ នាង​ដើរ​តាម​ផ្លូវ ហើយ​គ្មាន​ឃើញ​អ្វី​ទេ។ នាង​រើស​បាន​រំកាច់​ឈើ​មួយ​ដែល​ជា​ផ្នែក​មួយ​របស់​ឈើ​ឆ្កាង។ ហើយ​ក៏​ឃើញ​មួយ​ទៀត​ រួច​នាង​ក៏​ដើរ​ទៅ​រើស​វា។
សេចក្តី​សោក​សៅ​មក​ដល់គឺ​សេចក្តី​ស្លាប់​កំពុង​តែ​ឈរ​នៅ​មាត់​ទ្វារ​របស់​នាង។នាង​ហើយ​កូន​ប្រុស​របស់​នាង បរិភោគ​អាហារ​ដែល​នៅ​សល់​ហើយ​ ពួក​គេ​នឹង​ស្លាប់​ទៅ។មាន​អ្វី​មួយ​ដែល​ឈរ​នៅ​កណ្តាល​សេចក្តី​សោកសៅ​នោះ ដែល​យើង​លឺ​សំលេង​វា។
នាង​ក៏​រើស​រំកាច់​ឈើ​ទី​ពីរ​កាន់​ទៅ​ដៃរូច​ក៏​ដើរ​ចូល​មក​វិញ ស្រាប់​តែ​មាន​សំលេង​មួយ​នៅ​ក្បែរ​នោះ​ និយាយ​ថា “សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច”។
40
នាង​ងាក​មក​មើល​រំកាច់​ឈើ​ដែល​នៅ​ដៃ​របស់​នាងដោយ​មាន​ទាំង​ម្សៅ​ និង​ប្រេង​ ដែល​នឹង​ត្រូវ​លាយ​ជា​មួយ​គ្នា​ផង​ដែរ។នាង​និយាយ​ថា នាង​នឹង​លាយ​វា​ជា​មួយ​គ្នា។ ...ព្រះ​បន្ទូល​នឹង​ព្រះ​វិញ្ញាណ​ត្រូវ​លាយ​បញ្ចូល​គ្នា ហើយ​ដាក់​លើ​ឈើ​ឆ្កាងជា​ការ​ថ្វាយ​ជា​យញ្ញបូជាហើយ​បដិសេធ​នូវ​អ្វី​ទាំង​អស់​ដែល​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​សូម។ “ខ្ញុំ​បាន​លាយ​វា ហើយ​ពេល​នេះ ខ្ញុំ​នឹង​ចំអិន​ដោយ​ប្រើ​រំកាច់​ឈើ​នេះ”។
ហើយ​សំលេង​នោះ​និយាយ​ថា “សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច”។
នាង​ក្រលេក​មើលហើយ​ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ ដែល​មាន​រាង​តូចមាន​ដុះ​ពុក​មាត់ នឹង​ក្បាល​ទំពែក ហើយ​មាន​​ពាក់​សំលៀក​បំពាក់​រោម​ចៀមផង​ដែរកំពុង​​ក្រលេក​មើល​នាង​។ គាត់​​មើល​ទៅ​ដូច​ជា​សុភាព​បុរស​ដែល​ចំណាស់​ម្នាក់។នាង​ក៏​និយាយ​ឡើង​ថា “ខ្ញុំ​នឹង​ចែក​ទឹក​របស់​ខ្ញុំ​ឲ្យ​ទៅ​លោក”។
ទឹក​នៃ​ជីវិត​ដែល​​អ្នក​មាន​ចិត្ត​នឹង​ឲ្យ​ទៅ​នរណា​ម្នាក់
41
“សូម​ចាំ​មួយ​ភ្លេត​លោក”។នាង​ក៏​កាន់​យក​មកដោយ​មាន​រំកាច់​ឈើ​កាន់​នៅ​នឹង​ដៃ។ ស្រាប់​តែ​មាន​សំលេង​​មក​ម្តង​ទៀត​ថា “មិន​មែន​គ្រាន់​តែ​ទឹក​ប៉ុណ្ណោះ​ទេប៉ុន្តែ​ចូរ​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង”។នំបុ័ង​នៃ​ជីវិត និង​ទឹក​នៃ​ជីវិត តើ​វា​ជា​ជីវិត​ឬ? នាង​នឹង​ត្រូវ​ស្លាប់​បើ​សិន​ជា​នាង​គ្មាន​វា។
“ចូរ​យក​ទឹក​ ហើយ​នំបុ័ង​របស់​អ្នក​មក​ឲ្យ​ខ្ញុំ​ផង”។ តើ​យើង​រក​ឃើញ​អ្វី​នៅ​ទី​នេះ? តើ​មេរៀន​អ្វី​ដែល​យើង​អាច​រៀន​បាន​ពី​វា?“ចូរ​ស្វែង​រក​នគរ​ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុនសិននោះ​របស់​ទាំង​អស់​នឹង​ប្រទាន​មក​អ្នក​ជា​ក្រោយ”។ “ចូរ​យកទឹក ហើយ​នំបុ័ង​មក​ឲ្យ​ខ្ញុំ​ផង”។
នាង​ចាប់​ផ្តើម​សោក​សៅខ្ញុំ​អាច​លឺ​នាង​និយាយ​ថា “លោកអ្នក​ជា​មនុស្ស​ខុស​ពី​អ្នក​ផ្សេង​ទៀត​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់និង​អ្នក​ដែល​ខ្ញុំ​ធ្លាប់​ជួប អ្វី​ដែល​លោក​និយាយ​អាចនឹង​ត្រូវប៉ុន្តែ​ខ្ញុំ​មាន​ម្សៅ​តែ​មួយ​ក្តាប់ និង​ប្រេង​តែ​មួយ​ស្លាប​ព្រា​តែ​ប៉ុណ្ណោះ។ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​នឹង​ចំអិន​វា ជា​មួយ​នឹង​រំកាច់​ឈើ​ពីរ​នេះ​។ខ្ញុំ​នឹង​បរិភោគ​ជា​មួយ​នឹង​កូន​ប្រុស​របស់​ខ្ញុំ ហើយ​យើង​នឹង​ស្លាប់​ទៅ។
42
ប៉ុន្តែ​យើង​លឺ​សំលេង​បន្ទាប់​ថា“ចូរ​ធ្វើ​នំ​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​មុន​សិន”។​ ព្រះជា​ទី​មួយ។ មិន​ខ្វល់​ថា តើ​នរណា​និយាយ​អ្វី​នោះ​ទេ ឬ​អ្វី​មួយឬ​ភស្តុតាង​ណា​មួយ ឬ​មើល​ទៅ​ដូច​ជា​សោក​សៅ​យ៉ាង​ណា​នោះទេ ឬ​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយសូម​យក​ព្រះ​ជា​ទី​មួយ គឺ​ព្រះ​បន្ទូល​របស់​ទ្រង់​ជា​ដំបូង​ មុន​អ្វី​ទាំង​អស់។
“បណ្ឌិត​ម្នាក់​និយាយ​ថា ខ្ញុំ​​​មាន​សុខ​ភាព​ដូច​ជា​មិន​ល្អ​សោះ” ប៉ុន្តែ​ត្រូវ​គិត​ពី​ព្រះ​បន្ទូល​របស់​​ទ្រង់​ជាមុន​​សិន!! “ខ្ញុំ​ជា​មនុស្ស​ដែល​មាន​បាប”។ “ខ្ញុំ​ជា​ស្រ្តី​ពេស្យា”។ “ខ្ញុំ​ជា​អ្នក​លេង​ល្បែង”។ “ខ្ញុំ​ជា​មនុស្ស​ប្រមឹក”​ ប៉ុន្តែ​ត្រូវ​ដាក់​ព្រះ​បន្ទូល​របស់​ព្រះ​ជា​​ដំបូង!។ “ទោះ​បីជា​អំពើ​បាប​របស់​អ្នក​ក្រាស់​យ៉ាង​ណាទ្រង់​ក៏​លាង​ឲ្យ​ស​ដូ​ហិមៈ​ដែរ ទោះ​ជា​ក្រហម​ឆ្អៅ​ក៏​ដោយ ក៏​ត្រូវ​ស​ដូច​ហិមៈ​ដែរ”។ សូម​ដាក់​ព្រះ​ជា​ទី​មួយ។
“ចូរ​​ធ្វើ​នំ​ឲ្យ​ខ្ញុំ​ជា​មុន​សិន។ សូម​យក​មក​ឲ្យ​ខ្ញុំ​សិន”។ តើ​អ្នក​នឹង​ប្រគល់​វា​ទៅ​ក្នុង​ព្រះ​ហស្ថ​របស់​ទ្រង់​ទេ?
ជីវិត​របស់​ខ្ញុំអ្វី​ដែល​ខ្ញុំ​មាន ពេល​នេះ​ខ្ញុំ​មាន​អាយុ​៥០​ឆ្នាំ​ហើយ។ “តើ​អ្នក​​នឹង​ដាក់​វា​នៅ​ក្នុង​ព្រះ​ហស្ថ​របស់​ទ្រង់​ទេ? តើ​អ្នក​រាល់​គ្នា​នឹង​ប្រគល់​ជីវិត​របស់​ខ្លួន​ទៅ​ឲ្យ​ទ្រង់​ទេ? តើ​អ្នក​នឹង​ធ្វើ​ទេ? អ្នក​​មាន​ជំងឺ​​តើ​អ្នក​ទុក​ចិត្ត​ទ្រង់​ទេ?សូម​ដាក់​ទ្រង់​ជា​ទីមួយ”។
43
“សូម​យក​នំបុ័ង​ និង​ ទឹក​មក​ឲ្យ​ខ្ញុំ​ផង”។នាង​ក្រលេក​មើល​គាត់។ មាន​អ្វី​មួយ​ប្រាប់​ដល់​នាង​ថាបុរស​ម្នាក់​នេះ​ដឹង​ពី​អ្វី​ដែល​គាត់​កំពុង​តែ​និយាយ។ព្រះ​ទ្រង់​ស្គាល់​ព្រះ​អង្គ​ទ្រង់។ “ចៀម​របស់​ខ្ញុំ​ស្គាល់​សំលេង​ខ្ញុំ”។ ពួក​គេ​ដឹង​ ទោះ​បី​ជា​​វា​ជា​ព្រះ​បន្ទូល ឬ​អត់ឬ​ទោះ​ជា​ត្រូវ​ឬ​ខុស​ក្តី។
នាង​ងាក​មក​លោក​​ដោយ​មាន​ការ​គោរព។នេះ​ជា​អ្វី​ដែល​អ្នក​រាល់​​គ្នា​ត្រូវ​ធ្វើ។ នៅ​ពេល​ដែល​នាង​ងាក​មក​ដោយ​គោរព​ចំពោះ​អ្វី​ដែល​ហោរា​បាន​និយាយ​ សំលេង​នៅ​ឯ​ស្ថាន​សួគ៌​បាន​មក​ដល់​បុរស​នោះ។សំលេង​នោះ​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប និង​អ្នក​មាន​ជំងឺ​បាន​លឺថា​ “នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា”។
44
មាន​មនុស្ស​មក​អង្គុយ​នៅ​កន្លែង​របស់​ខ្ញុំ ហើយ​និយាយ​ថា “ចូរ​មក​ទី​នេះកូន​ស្រី​របស់​ខ្ញុំ​ និង​ប្រពន្ឋ​របស់​​ខ្ញុំ​នៅ​ទី​នេះ​ដែរ”។ តើ​ពាក្យ​អ្នក​និយាយ​យ៉ាង​ណា​បានបើ​សិន​ជា​វា​មិន​មែន​នៅ​ក្នុង​មាត់​របស់​អ្នក? អ្នក​បាន​និយាយ​វា​ដោយ​ខ្លួន​ឯង។ប៉ុន្តែ​ពួក​គេ​បាន​លឺ​​ពាក្យ​ថា “នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា”។
ពាក្យ​នោះ​បាន​​មក​ដល់​ពី​ព្រោះ​នាង​មាន​ចិត្ត​កោត​ខ្លាច ហើយ​រាល់​ទាំង​សេចក្តី​ព្រួយ​បាន​កន្លង​បាត់​ទៅ។“ព្រះ​យេហូវ៉ា​ទ្រង់​​មាន​បន្ទូល​ដូច្នេះ​ថា ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​​ដែល​ផុត​ទៅហើយ​ប្រេង​​ក្នុង​ដប​ក៏​មិន​ដែល​រលោះ​ឡើយដរាប​ដល់​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន​ដី។ អូ!!​ ការ​នោះ​ធ្វើ​ឲ្យ​នាង​មាន​ការ​កំសាន្ត​ចិត្ត។
45
នាង​បាន​ធ្វើ​នំ​មួយហើយ​បាន​យក​វា​ទៅ​​ឲ្យ​ហោរា​នោះ។ នាង​បាន​ត្រលប់​មក​វិញហើយ​ធ្វើ​នំ​សំរាប់​កូន​ប្រុស​ និង​ខ្លួន​នាង ពួក​គេ​​មាន​អាហារ​​បរិភោគនិង​​ទឹក​ផឹក​​ យ៉ាង​បរិបូរ។ តើ​វា​មក​ពី​ណា? តើ​វា​មក​នៅ​ទី​នោះ​ដោយ​របៀប​ណា? សូម​អ្នក​វិទ្យាសាស្រ្ត​ប្រាប់​មក​តើ​ម្សៅ​នោះ​កើត​ចេញ​ពី​ណា។ ហើយ​ប្រេង​កើត​ពី​ណា​ដែរ? តើ​វា​កើត​មក​ក្នុង​ក្អម​នោះ​ដោយ​របៀប​ណា?
នាង​យក​វា​ជា​រៀង​រាល់​ព្រឹកតែ​នៅ​ពេល​ដែល​នាង​ត្រលប់​ទៅ​វិញ​ វា​ក៏​មាន​ទៀត។ តើ​វា​មក​ពី​ណា? សូម​ទទួល​យក​​ព្រះ​បន្ទូល​ព្រះ។ សូម​ជឿ​ជាក់​លើ​ទ្រង់។ ទ្រង់​ជា​​ព្រះ​អាទិករ។
អ្នក​អាច​បាត់​បង់​នូវ​សុខ​ភា​ព​របស់​អ្នក។អ្នក​អាច​បាត់​បង់​ផង​ដែរ​នូវ​មិត្ត​ភាព។ សូម​ទទួល​យក​ព្រះ​បន្ទូល​របស់​ព្រះ។សូម​ជឿ​ជាក់​ថា​ ទ្រង់​គឺ​ជា​ព្រះ។ ពេល​វេលា​នៃ​ការ​សោក​សៅនឹង​មិន​មាន​ទៀត​ឡើយ​បើ​សិន​ជា​អ្នក​​​យក​ព្រះ​បន្ទូល​ព្រះ​​និង​ដឹង​ប្រាកដ​​ថា​ទ្រង់​គឺ​ជា​ព្រះ។
46
ពេល​មួយ​នៅ​ក្នុង​ប្រទេស​អាឡឺ​ម៉ង់ខ្ញុំ​បាន​ឃើញ​ផ្ទាំង​គំនូរ​​មួយ វា​តែង​តែ​នៅ​ជា​មួយ​ខ្ញុំ​ជានិច្ច។វិចិត្រករ​ជន​ជាតិ​អាឡឺម៉ង់​បាន​គូរ​វា ហើយ​ឲ្យ​ឈ្មោះ​ថា “ទឹក​ដី​ពពក”។​ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​វា​​​ពី​ចំងាយវា​គឺ​ជា​ភាព​ងងឹត​ដែល​គួរ​ឲ្យ​រន្ឋត់​ វា​ជា​ពពក​យ៉ាង​ក្រាស់​​ដែល​នៅ​លើ​គ្នានៅ​ពេល​ដែល​អ្នក​មើល​ពី​ចំងាយ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចូរ​ឲ្យ​គៀកវា​មាន​ការ​ផ្លាស់​ប្តូរ នោះ​ជា​រូបទេវតា ​ដែល​​​ច្រៀង​ថា ហាលេលូយ៉ា​ថ្វាយ​ព្រះ​អម្ចាស់។ ដូច្នេះ ពេល​ខ្លះ​នេះ​គឺភាព​ងងឹត​​មួយ។នៅ​ពេល​ដែល​អ្នក​មើល​វា​ពី​ចំងាយ វា​មើល​ទៅ​ដូច​ជា​ភាព​ខ្មៅ​ងងឹតប៉ុន្តែ​នៅ​ពេល​ដែល​យក​ព្រះ​បន្ទូល​របស់​ព្រះ និង​ដឹង​​ប្រាកដ​ថា​ទ្រង់​គឺ​ជា​ព្រះហើយ​ដើរ​ចូល​ឲ្យ​គៀក អ្នក​នឹង​ឃើញ​ថា នោះ​ជា​ទេវតា។
47
នាង​ដូច​ជា​លោក​អ័ប្រាហាំ​ដែរនាង​ត្រូវ​បាន​ហៅ​មក​ ឲ្យ​ដាក់​អ្វី​ទាំង​អស់​លើ​អសនា​ជា​ដង្វាយ។ ប្រហែល​ជា​អ្នក​រាល់​គ្នា​ត្រូវ​បាន​ហៅ​​​យ៉ាង​ដូច្នេះ​ដែរ​ក្នុង​ព្រឹក​នេះ គឺ​បោះ​បង់​ចោល​ផ្លូវ​របស់​អ្នកយក​ចេញ​នូវ​ការ​មិន​ជឿ ដក​ចេញ​ទាំង​អស់​នូវ​អ្វី​ដែល​អ្នក​មាន ហើយ​យក​ប្រេងនិង​ព្រះ​បន្ទូល​លាយ​ជា​មួយ​គ្នា និង​ដាក់​លើ​អសនា ជា​ដង្វាយ។
48
សូម​គិត​ពី​ការ​នេះ​នៅ​ពេល​ដែល​យើង​អធិស្ឋាន។តើ​អ្នក​មាន​តំរូវ​ការ​ទេ​ក្នុង​​ថ្ងៃ​នេះ? តើ​អ្នក​ត្រូ​វ​ការ​អ្វី​ដែល​លើ​ស​ជា​ងកំលាំង​របស់​អ្នក​ធ្វើ​ទេ? តើ​មាន​ប្រាក់​តិច​តួច​​ដែល​អ្នក​មិន​អាច​បង់​ថ្លៃ​ស្នាក់​នៅ​មែន​ទេ? តើ​កូន​​ៗ​របស់​អ្នក​ត្រូវ​ការ​ស្បែក​ជើងហើយ​អ្នក​មិន​មាន​​លុយ​ទិញ​ឲ្យ​វា​ឬ? តើ​ម្សៅ​នៅ​ផ្ទះ​របស់​​អ្នក​កំពុង​តែ​អស់ហើយ​ក្អម​ទឹក​របស់​អ្នក​ក៏​រីង​ស្ងួត​ឬ? អ្នក​មិន​អាច​ទិញ​អាហារ​សំរាប់​​បរិភោគឬ?សូម​ចាំ​ថា ព្រះ​ទ្រង់​មាន​សេចក្តី​សន្យា​មួយ។
តើ​អ្នក​មានជំងឺ​ហើយ​គ្រូ​ពេទ្យ​ប្រាប់​ថា អ្នក​ត្រូវ​ការ​ធ្វើ​ការ​ពិនិត្យតែ​​អ្នក​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ចំនាយ​លើ​ការ​នេះ​ឬ?
49
អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​បាប​ឬ? តើ​អ្នក​កំពុង​ត្រូវ​ការ​ឬ​? អ្នក​ត្រូវ​ដឹង​ថានៅ​ពេល​ដែល​ព្រះ​ទ្រង់​ហៅ​អ្នក​មក​ក្នុង​ថ្ងៃ​នេះ អ្នក​នឹង​មាន​ការ​បាត់​បង់។តើ​អ្នក​ជា​មនុស្ស​ដែល​ចេញ​ពី​ព្រះ ហើយ​ថា​ខ្លួន​ជា​របស់​វិហារ​ណា​មួយ​ឬ? ប៉ុន្តែ​ពេល​នេះ​អ្នក​ដឹង​ថា អ្នក​បាន​ធ្វើ​ខុសវិញ្ញាណ​របស់​អ្នក​បាន​ប្រាប់​អ្នក​ថា អ្នក​បានធ្វើ​ខុស ពី​ព្រះ​បន្ទូល​របស់​ព្រះហើយ​តើ​អ្នក​មាន​តំរូវ​ការ​ឬ? សូម​កុំ​ឲ្យ​ពាក្យ​ទាំង​នេះធ្លាក់​លើ​ដី​ដែល​មាន​បន្លា ឬ​លើ​ថ្ម​ ឬ​លើ​ចិត្ត​ដែល​រឹង​ទទឹង​ឡើយសូម​ឲ្យ​វា​ធ្លាក់​លើ​ដី​ដែល​ល្អ និង​មាន​ជីជាតិ​វិញ។
បើ​សិន​ជា​អ្នក​មាន​ជំងឺ​ហើយ​គ្រូ​ពេទ្យ​បា្រប់​ថា អ្នក​នឹង​មិន​អាច​ព្យាបាល​ជា​ឡើយហើយ​អ្នក​សន្យា​នឹង​ព្រះ​អម្ចាស់​ថា អ្នក​នឹង​បំរើ​ទ្រង់ ពេញ​មួយ​ជីវិត​របស់​អ្នកនិង​ដឹង​យ៉ាង​ប្រាក​ដ​ថា​ទ្រង់​ជា​ព្រះសូម​មក​ឯ​សេចក្តី​តំរូវ​របស់​ទ្រង់​ក្នុង​ពេល​នេះ។ បើ​សិន​ជា​អ្នក​មាន​តំរូវ​ការការ​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​សូម​លើក​ដៃ​អ្នក​ឡើង​ទៅ​កាន់​ទ្រង់ហើយ​ប្រាប់​ទ្រង់​ថា អ្នក​មាន​តំរូវ​ការ។ សូម​ព្រះ​ប្រទាន​ពរ។សូម​យើង​អធិស្ឋាន​ទាំង​អស់​គ្នា។
50
ឱ! ព្រះ​អម្ចាស់​អើយ ដែល​ទូល​បង្គំ​ឈរ​នៅ​ក្បែរ​អសនា​នៅ​វេលា​ព្រឹក​នេះទូល​បង្គំ​ដឹង​ថា គ្មាន​ដៃ​ណា​មួយ​ដែល​បាន​លើក​ឡើង ​ទ្រង់​មិន​ជ្រាប​​នោះ​ទេព្រោះ​ទ្រង់​គឺ​ជាព្រះ​អម្ចាស់។ ទ្រង់​មាន​បន្ទូល​ថា “តើ​មិន​មែន​សត្វ​ចាប​ពីរ​ដែល​ត្រូវ​បាន​លក់​ក្នុង​តំលៃ​ពីរកាក់​ទេ​ឬ​អី?តើ​ពួក​អ្នក​ទាំង​នេះ​មាន​តំលៃ​យ៉ាង​ណា​ជាង​សត្វ​ចាប?” តើ​ទ្រង់​នៅ​ឈរទត​មើល​មនុស្ស​ទាំង​នេះ​ ដែល​ព្រះ​រាជបុត្រា​ទ្រង់​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​សុគត​ជំនួស ដល់​កាល​ណា​ទៀត? តើ​ទ្រង់​ទត​មើល​ដៃ​ដែល​ពួក​គេ​លើក​ឡើងហើយ​ទ្រង់​នៅ​ស្ងៀម​ដល់​កាល​ណា​ដែរ។ ទូល​បង្គំ​ដឹង​ថា ទោះ​ជា​សត្វ​ចាប​ចំនួន​១២ក៏​មិន​អាច​លក់​បាន​តំលៃ​មួយ​សេន​ផង​ក្នុង​ព្រឹក​នេះពី​ព្រោះ​គ្មាន​នរណា​ម្នាក់​ត្រូវ​ការ​វា​ឡើយពួក​គេ​នឹង​មាន​បញ្ហា​បើ​សិន​ជា​ទិញ​វា។ ប៉ុន្តែ​ទ្រង់​ស្គាល់​ពួក​គេ​ម្នាក់ៗ​យ៉ាង​ច្បាស់ទ្រង់​ស្គាល់​ពី​សរីរាង្គ​ទាំង​អស់​ដែល​នៅ​ក្នុង​ខ្លួន​គេហើយ​ទ្រង់​ក៏​ស្គាល់​អស់​ទាំង​សសៃ​សក់​ដែល​នៅ​លើ​ក្បាល​គេ​ដែរ។
ឱ​! ព្រះ​អង្គ​អើយ សូម​ទ្រង់​ឆ្លើយ​តប​នឹង​សេចក្តី​អធិស្ឋាន​នេះសូម​ឲ្យ​ពួក​គេ​ដឹង​ជា​ប្រាកដ​ ក្នុង​ព្រឹក​នេះ​ថា​ ទ្រង់​គឺ​ជា​ព្រះហើយ​នោះ​ជា​វិញ្ញាណ​ទ្រង់។ សូម​ឲ្យ​ភាព​ល្ងង់​ខ្លៅនិង​ភាព​ឆើត​ឆាយ​នៃ​សាសនា​ក្នុង​សម័យ​ទំនើប​នេះ ដែល​និយាយ​ថា “អូ! ខ្ញុំ​ជា​របស់​ក្រុម​ជំនុំ​នេះ” បាន​ចេញ​ឆ្ងាយ​ពី​ពួក​គេ។ ទ្រង់​នឹង​បំផ្លាញ​វា​ចេញ​ពី​គំនិត​របស់​គេ។ក្នុង​ពេល​នេះ សូម​ឲ្យ​ពួក​គេ​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច។ហើយ​សូម​ឲ្យ​ពួក​គេ​ស្វែង​រក​ និង​ស្រេក​ឃ្លាន​ចង់​បាន​វា ហើយ​ដឹង​ថា គឺ​ជា​ទ្រង់ដែល​ជា​ព្រះ​។ ទ្រង់​តែ​ង​តែ​រក្សា​ព្រះ​បន្ទូល​​ជា​និច្ច។
51
ចំពោះ​មនុស្ស​មាន​បាប​សូម​ឲ្យ​ពួក​គេ​ផ្លាស់​ប្រែ​ក្នុង​ពេល​នេះ សូម​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​ដើម្បី​ជ្រមុជ​ទឹក​ក្នុង​ព្រះ​នាម​ព្រះ​​យេស៊ូវ​គ្រីស្ទ។ហើយ​ទ្រង់​បាន​សន្យា​ថាទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​របស់​​ទ្រង់​មក​ដល់​ពួក​គេ។អ្វី​ដែល​ទ្រង់​មាន​បន្ទូល ព្រះ​អង្គ​អើយ ទ្រង់​តែង​តែ​រក្សា​សេចក្តី​សន្យា​នោះ។
សូម​ឲ្យ​មនុស្ស​ដែល​បែរ​ទៅ​រក​សេចក្តី​អាក្រក់​វិញគេ​បាន​ដឹង​ជា​ប្រាកដ​​ក្នុង​ពេល​នេះ​ថា ទ្រង់​ជា​ព្រះ​ហើយ​ដែល​ពួក​គេ​បាន​ដើរ​ត្រាច់​ចរ​គ្មាន​ទិស​ដៅ​សូម​ឲ្យ​ពេល​នេះ​ពួក​គេ​បាន​មក​រក​ទ្រង់​វិញ ព្រោះ​ទ្រង់​មាន​បន្ទូល​ថា “ទោះ​បី​ជា​បាប​របស់​ឯង​ក្រហម​ឆ្អៅ​យ៉ាង​ណា​ក៏​ដោយឯង​ក៏​នឹង​បាន​ស​ដូច​ហិមៈ”។
សំរាប់​អស់​អ្នក​ដែល​មាន​ជំងឺសូម​ឲ្យ​ពួក​គេ​ដឹង​ថា​ទ្រង់​គឺ​ជា​ព្រះហើយ​ទ្រង់តែង​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់។ហើយ​ពេល​ពួក​គេ​លាយ​ខ្លួន​របស់​គេ​ជា​មួយ​នឹង​ប្រេងសូម​ព្រះ​វិញ្ញាណ​ទ្រង់​ដែល​នៅ​ក្នុង​​ពួក​គេ​បាន​សារភាព​ថា ពួក​គេ​ជឿ​លើ​ទ្រង់​និង​ព្រះ​បន្ទូល​របស់​ទ្រង់ ដែល​ជា​នំបុ័ង​ជីវិត ហើយ​ព្រះ​គ្រីស្ទ​ទ្រង់​យាងមក​និង​បង្ហាញ​ថា ទ្រង់​គង់​នៅ ទោះ​ជា​ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​អស់​កល្ប​ត​ទៅ​ផង​ដែរ។សូម​ឲ្យ​ពួក​គេ​លាយ​ជា​មួយ​គ្នា​នូវព្រះ​បន្ទូល​ជា​មួយ​នឹង​ប្រេង ដែល​ជា​ព្រះ​វិញ្ញាណដែល​ពួក​គេ​មាន និង​បន្ទាប់​មក​ឲ្យ​ពួក​គេ​ឈរ​លើ​អសនា ហើយ​និយាយ​ថា “ទាំង​អស់​នេះ​ជា​អ្វី​ដែល​ទូល​បង្គំ​មាន ឱ!! ព្រះ​អង្គ​អើយទូល​បង្គំ​សូម​យក​វា​មក​ឲ្យ​ទ្រង់ៗ។ អូ!! ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​វិញ​យ៉ាង​ច្រើនហើយ​យើង​នឹង​ហៅ​ទ្រង់​ថា ជា​ព្រះ ជា​ព្រះ​យេហូវ៉ាដែល​គង់​ក្នុង​ចិត្ត​របស់​យើង​រាល់​គ្នា ទ្រង់​នឹងមាន​បន្ទូល​ថា ”អញ​មាន​កូន​ដែល​ស្តាប់​បង្គាប់​អញ។ អញ​បាន​ល្បង​ល​វា ហើយ​វា​បានបង្ហាញ​ថាវា​ស្រឡាញ់​អញ វា​ជឿ​ដល់​អញ។ វា​ជឿ​ជាក់​លើ​អញ“។ព្រោះ​មាន​សេចក្តី​ចែង​ទុក​ថា ”អស់​អ្នក​ណា​ដែល​មក​ឯ​ព្រះ​ត្រូវ​ឲ្យ​មាន​ជំនឿ ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់“។ ព្រះ​អង្គ​អើយ សូម​ទ្រង់​ទទួល​សេចក្តី​ទាំង​នេះព្រោះ​ទូល​បង្គំ​គ្រប់​គ្នា​ថ្វាយ​វា​ដល់​ទ្រង់។
52
នៅ​ពេល​ដែល​យើង​កំពុង​អោន​ក្បាល​នៅ​ឡើយហើយ​អស់​អ្នក​ណា​ដែល​មាន​តំរូវ​ការ សូម​ក្រោក​ឈរ​ឡើង។សូម​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា​ ទ្រង់​ជា​ព្រះ​ហើយ​ទ្រង់​តែង​តែ​រក្សា​សេចក្តី​សន្យា​​របស់​ទ្រង់​ សេចក្តី​សង្រ្គោះនិង​ការ​ប្រោស​ឲ្យ​ជា​របស់​ទ្រង់ជា​និច្ច។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ត្រូវ​ដឹង​ថា​ទ្រង់​ជា​ព្រះ ដូច្នេះ​សូម​ក្រោក​ឈរ​ឡើង។ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​នរណាដែល​អ្នក​រាល់​គ្នា​ចង់​អធិស្ឋាន​​ឲ្យ សូម​ក្រោក​ឈរ​ឡើង ហើយ​ដឹង​ជា​ប្រាកដ​ថាទ្រង់​ជា​ព្រះ។សូម​​ឲ្យ​សេចក្តី​សំនូម​របស់​អ្នក​បាន​ដឹង​​ក្នុង​ចំនោម​អ្នក​បរិសុទ្ឋ​របស់​ទ្រង់។
ទូល​បង្គំ​ដឹងជា​​​ប្រាកដ​ថា​ទ្រង់​ជា​ព្រះ។ ទូល​បង្គំ​ជឿ​ថា​ ទ្រង់​រក្សា​ព្រះ​បន្ទូល​របស់​ទ្រង់។ទូល​បង្គំ​ដឹង​យ៉ាង​ច្បាស់​ថា សេចក្តី​សំនូម​របស់​ទូល​បង្គំ......​ទូល​បង្គំ​ដាក់​វា ឲ្យ​ទ្រង់​លាង​សំអាត​ក្នុង​ពេល​នេះ។សូម​ដាក់​រាល់​ទាំង​អំពើ​បាប​របស់​អ្នកក្នុង​ពេល​នេះ​ទៅ​ចំពោះ​ទ្រង់ជា​អំពើ​បាប​នៃ​ការ​មិន​ជឿ។ អ្នក​រាល់​គ្នា​អាច​ជា​សមាជិក​ក្នុង​ក្រុម​ជំនុំតែ​ខ្ញុំ​ចង់​សំដៅ​លើ​អំពើ​បាប​​ នៃ​ការមិន​ជឿ។ សូម​ដាក់​វា​ជា​ដង្វាយអ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​វា គឺ​ថ្វាយ​ទៅ​ឈើ​ឆ្កាង។ សូម​ថ្វាយ​វា​ក្នុង​ពេល​នេះនូវ​រាល់​ទាំង​ការ​មិន​ជឿ​របស់​អ្នក ហើយ​សូម​ថ្វាយ​វា​ទៅ​ចំពោះ​ទ្រង់ ហើយ​ដឹង​ថា​គឺ​ជា​ទ្រង់​តែ​មួយត្រូវ​ដឹង​ថា​ទ្រង់​នឹង​ឆ្លើយ​នឹង​អ្នក​រាល់​គ្នា។ សូម​លើក​ដៃ​អ្នក​រាល់​គ្នា​ឡើង។
53
ព្រះ​អម្ចាស់​អើយ!! នេះ​ជា​ប្រេង​និងម្សៅ​របស់​ពួក​គេ​ដែល​បាន​លាយ​ជា​មួយ​គ្នាពួកគេ​បាន​យក​មក​ឯ​ឈើ​ឆ្កាង ជា​កន្លែង​ដែល​ភ្លើង​របស់​ទ្រង់​បាន​ចុះ​មក សូម​ទ្រង់​បញ្ឆេះ​នូវ​ដង្វាយ​នេះ។ទ្រង់​យាង​មក​ពី​ស្ថាន​សួគ៌​ក្នុង​រូប​ភាព​ជា​សរសរ​ភ្លើងស្ថាន​សួគ៌​និង​ផែន​ដី​បាន​រង្គើរ​ដែល​បាន​ទទួល​​កាដូ​នេះ។
​ពួក​គេ​កំពុង​ឈរ​ហើយ​លើ​ដៃ​ឡើង​ក្នុង​ពេល​នេះ មាន​ន័យ​ថា ពួក​គេ​មាន​ជំនឿ​លើ​ទ្រង់ហើយ​ថ្វាយ​អ្វី​ទាំង​អស់​របស់​ពួក​គេ ដាក់​លើ​អសនា​របស់​ទ្រង់។ ឱ!! ​ព្រះ​អម្ចាស់ ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌​ និង​ផែន​ដីទ្រង់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​តែង​រក្សា​ព្រះ​បន្ទូល​របស់​ទ្រង់ទ្រង់​ស្គាល់​អស់​ទាំង​ចិត្ត​របស់​មនុស្ស​ទាំង​អស់។
54
ឱ​!! ព្រះ​អង្គ​អើយ ទូល​បង្គំ​លើក​ដៃ​ឡើង ពី​ព្រោះ​ទូល​បង្គំ​ដឹង​ថាពេល​នេះ​នឹង​មាន​ការ​ផ្លាស់​ប្រែ​ដ៏​ធំ​មួយ។ ហើយ​ទូល​បង្គំ​ដឹង​ថានោះ​គឺ​ជា​ទ្រង់​ ទូល​បង្គំ​ឃើញ​ទ្រង់​ឈរ​នៅ​ក្នុង​សសរ​ភ្លើងមួយ។ ទូល​បង្គំ​ឃើញ​ថាទ្រង់​កំពុង​ស្វែង​រក​ភាព​អាថ៌​កំបាំង​នៃ​ចិត្ត​របស់​មនុស្សហើយ​គ្មាន​ពេល​ណា​មួយ​ដែល​ទ្រង់​ត្រូវ​បរាជ័យ​ពី​ការ​នេះ​ទេ។ទ្រង់​តែ​​ង​ការ​ការ​ពារ​ទូល​បង្គំ​គ្រប់​គ្នា​ពី​លោកីយ​នេះ​។ទូល​បង្គំ​ដឹង​ប្រាកដ​ថា ទ្រង់​ជា​ព្រះ​។ ទូល​បង្គំ​ដឹង​ជាក់​ពី​ការ​នេះ។
ទូល​បង្គំ​សូម​ថ្វាយជីវិត​របស់​ទូល​បង្គំជា​មួយ​នឹង​មនុស្ស​ទាំង​អស់​នេះ​ផង​ដែរ ថ្វាយ​ជា​ដង្វាយ រាល់​អ្វី​ដែល​ទូល​បង្គំ​មាន​ព្រះ​អង្គ​អើយ​គឺ​សំរាប់​បំរើ​ទ្រង់។ ទូល​បង្គំ​កំពុង​ចាប់​ផ្តើម​ម្តង​ទៀតគឺ​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​។ ព្រះ​អង្គ​អើយ សូម​ទ្រង់​ជួយ​ទូល​បង្គំ។បើ​សិន​ជា​ពេល​ណា​មួយ ​ដែល​ទូល​​បង្គំ​មិន​បាន​ជឿ​​លើ​ទ្រង់ ព្រះ​អម្ចាស់​អើយសូម​ទ្រង់​អត់​ទោស​នូវ​អំពើ​បាប​នៃ​ការ​មិន​ជឿ​នេះ។ ទូល​បង្គំ​ដឹង​ថា គឺ​ជា​ទ្រង់ហើយ​ទ្រង់​តែង​ប្រទាន​រង្វាន់​​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់។
55
ព្រះ​អង្គ​អើយ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​លើក​ដៃ​ឡើង​នេះទូល​បង្គំ​សូម​លន់​តួ​​រាល់​ទាំង​អំពើ​បាប​របស់​មនុស្ស​ទាំង​អស់​នេះ​ក្នុង​ព្រឹក​នេះគឺ​​ភាព​ទន់​ខ្សោយ និង​ភាព​សង្ស័យ​របស់​ពួក​គេ​​ចំពោះ​ទ្រង់។ទូល​បង្គំ​សូម​លន់​តួបាប​ចំពោះ​ទ្រង់ ឱ! ព្រះ​អង្គ​អើយរាល់​ភាព​កំសោយរបស់​ទូល​បង្គំ​ទាំង​អស់​គ្នា។សូម​បញ្ជូន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​របស់​ទ្រង់​មក​ទូល​បង្គំ​គ្រប់​គ្នា​ ដោយ​បោះ​ត្រា​ចំណាំពី​ការ​អនុញ្ញាតិ​របស់​ទ្រង់ ដែល​ទ្រង់​គឺ​ជា​ព្រះហើយ​ទ្រង់​ទទួល​ទូល​បង្គំ​ទាំង​អស់​គ្នាហើយ​យក​ទូល​បង្គំ​ដាក់​ក្នុង​ព្រះ​ហស្ថ​របស់​ទ្រង់។បើ​សិន​ជា​សុខ​ភាព​របស់​ទូល​បង្គំ​គ្រប់​គ្នា​ ខ្សោះ​ខ្សោយ​ទៅបើ​សិន​ជា​ព្រលឹង​របស់​ទូល​បង្គំ​ ធ្លាក់​ទៅ​រក​សេចក្តី​ងងឹតព្រះ​អង្គ​អើយ​សូម​ទ្រង់​បញ្ចាំង​ពន្លឺ​ឡើង ហើយ​បំពេញ​ទូល​បង្គំ​ទាំង​​អស់​គ្នាដើម្បី​នឹង​អាច​ឈរ​បាន​នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់​បាន។បើ​សិន​ជា​មាន​ការ​មិន​ជឿ​មក​ឯ​ទូល​បង្គំ​ម្តង​ទៀត ព្រះ​អង្គ​អើយ​សូម​ ទ្រង់​ដាក់​ជំនឿ​ឲ្យ​ទូល​បង្គំ​ជា​ជំនឿ​ដែល​អាច​រើ​ភ្នំ​ចេញ​បាន។ ព្រះ​អម្ចាស់​អើយ​សូម​ទ្រង់​ទទួល​នូវ​ពាក្យ​ទាំង​អស់​នេះ។
ទូល​បង្គំ​ទាំង​អស់​គ្នា​ជឿ​ជាក់​ថាព្រះ​វិញ្ញាណ​ទ្រង់​កំពុង​ធ្វើ​ចលនា ពេញ​ក្នុង​អគារ​នេះ លើ​មនុស្ស​ទាំង​នេះហើយ​និង​ក្នុង​ចិត្ត​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ព្រះ​អម្ចាស់​ដ៏​មាន​ព្រះ​ជន្ម​រស់។ការ​ទាំង​នេះ​ទូល​បង្គំ​សូម​ទូល​ថ្វាយ​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ។
56
ជំនឿ​របស់​ទូល​បង្គំ​សំលឹង​ទៅ​ឯ​ទ្រង់
ជាកូន​ចៀម​នៅ​ត្រង់​​កាល់​វ៉ារី
ទ្រង់​ជា​ព្រះ​សង្រ្គោះ!!
សូម​លឺ​សំលេង​ដែល​ទូល​បង្គំ​អធិស្ឋាន
សូម​ដក​អស់​ទាំង​អំពើ​បាប​ដែល​ទូល​បង្គំ​មានចេញ
សូម​កុំ​ឲ្យ​ទូល​បង្គំ​វង្វេង​
ចេញ​ពី​ទ្រង់​នោះ​ឡើយ
តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​ពាក្យ​ទាំង​នេះ​ឬ? សូម​លើក​ដៃ​របស់​អ្នក​រាល់​គ្នា​ឡើង ហើយ​និយាយ​ថា “ខ្ញុំ​ទទួល​ទ្រង់​ឥឡូវ​នេះ”។
ផ្លូវ​ងងឹត​នៃ​ជីវិត
ភាព​ខូច​ខាត​មក​ជិត
ទ្រង់​ពិត​ដែល​នាំ​ខ្ញុំ​
ភាព​ងងឹត​នឹង​ចេញ​ទៅ
ទ្រង់​ជូត​ទាំង​ទឹក​ភ្នែក
សូម​កុំ​ឲ្យ​ទូល​បង្គំ​វង្វេង​
ចេញ​ពី​ទ្រង់​នោះ​ឡើយ
57
សូម​​យើង​ទាំង​អស់​គ្នា​ឱ​ន​ក្បាល​ចុះ។បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​ជំនឿ​ដោយ​បន្ទាប​ខ្លួនរាល់​អ្វី​ដែល​អ្នក​រាល់​គ្នា​សូម​ នោះ​នឹង​ទទួល​បានសូម​កុំ​ឲ្យ​អ្វី​មួយ​រុញ​អ្នក​រាល់​គ្នា​ចេញ​ពី​ផ្លូវ​ត្រង់​នោះ​ឡើយ។សូម​ឈរ​ឲ្យ​ត្រង់​លើ​ផ្លូវនោះ។ មិន​ថា​ខ្ញុំ​អធិប្បាយ​ច្រើន​ប៉ុណ្ណា​នោះ​ទេឬ​អ្វី​ដែល​ខ្ញុំ​ធ្វើ ឬ​អ្វី​ដែល​មនុស្ស​ធ្វើ វា​នឹង​មិន​មាន​ឥទ្ឋិពល​​នោះ​ឡើយដរាប​ណា​អ្នក​រាល់​គ្នា​ទទួល​វា​​ជា​របស់​ខ្លួន។
បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​ជំនឿ​ដោយ​អស់​ពី​ចិត្តអ្វី​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង់​បាន​ ព្រះ​ទ្រង់​នឹង​ប្រទាន​ឲ្យ។សូម​អ្នក​រាល់​គ្នា​កុំ​មាន​ចិត្ត​សង្ស័យ​នោះ​ឡើយ! បើ​សិន​ជា​អ្នក​បាន​បែរ​ចេញ​ពី​ទ្រង់សូម​ចូល​វិញ​​ក្នុង​ព្រឹក​នេះ។ បើ​អ្នកត្រូវ​ការ​ព្រះ​វិញ្ញាណ​បរិសុទ្ឋសូម​ជ្រមុជ​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទប្រយោជន៍​ឲ្យ​ទទួល​បាន​នូវ​ការ​អត់​ទោស​បាប។ នេះ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ទ្រង់​មិន​បាន​ផ្លាស់​ប្តូរ​វា​ទៅ​ជា​ និកាយ​ ព្រះ​វិហារឬ​ឲ្យ​ទៅ​នរណា​ម្នាក់​ឡើយ។ វា​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​បែប​ដូច្នេះ។យើង​ទាំង​អស់​គ្នា​ត្រូវ​បំពេញ​នូវ​សេចក្តី​តំរូវ​របស់​ទ្រង់មិន​មែន​របស់​ព្រះ​វិហារនោះ​ឡើយ​ តែ​ជា​តំរូវរបស់​ទ្រង់​វិញ។ នេះ​ជា​អ្វីដែល​យើង​រាល់​គ្នា​ត្រូវ​តែ​ធ្វើ។
58
ទ្រង់​មាន​បន្ទូល​ថា“សេចក្តី​អធិស្ឋាន​ដោយ​ជំនឿ នឹង​ប្រោស​​មនុស្ស​ឈឺ​ឲ្យ​បាន​ជា”។ បើ​សិន​ជា អ្នក​រាល់​គ្នាមាន​ជំងឺខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ជំនឿ​សំរាប់​អ្នក​រាល់​គ្នា។សូម​អ្នក​រាល់​គ្នា​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​ ដោយ​មាន​ជំនឿ​ចុះ។
មិន​ថា​អ្នក​​មើល​ទៅ​មាន​ភាព​សោក​សៅ​យ៉ាង​ណា​នោះ​ទេព្រះ​ទ្រង់​បាន​ត្រៀម​ព្រះ​ពរ​របស់​ទ្រង់សំរាប់​អ្នក​រាល់គ្នា​​ សូម​អ្នក​រាល់​គ្នា​មក​ជិត​ទ្រង់ ហើយសំលឹង​មើល​ទ្រង់​ចុះ។
នៅ​ពេល​ដែល​​យើង​កំពុង​អោន​ក្បាល​ចុះ​នៅ​ឡើយ​​ ខ្ញុំ​សូម​ប្រគល់​កម្មវិធី​នេះ​ទៅ​ឲ្យ​លោក​Neville ដែល​ជា​គ្រូ​គង្វាល​របស់​យើងវិញ។