ជំនឿ​ជា​ជ័យ​ជំនះ​របស់​យើង

Jeffersonville, Indiana, USA

58-1004

1
នេះ​ជា​ឯក​សិទ្ឋិ​ពិសេស​មួយ​ក្នុង​រាត្រី​នេះ​ដែល​យើង​មាន​ឱកាស​ចូល​មក​ក្នុង​វត្តមាន​នៃ​ព្រះ​អម្ចាស់ប៉ុន្តែ​យើង​សូម​សោក​ស្តាយ​ផង​ដែរ​ដែល​បង​ប្អូន​មួយ​ចំនួន​ពុំ​មាន​កន្លែង​អង្គុយ​​ដោយ​ព្រោះ​យើង​គ្មាន​កៅ​អ៊ី​គ្រប់​គ្រាន់។ខ្ញុំ​ឃើញ​មនុស្ស​ជា​ច្រើន​ទៅ​ក្បែរ​បង្អួច នៅ​ខាង​ក្រៅ​ និង​កន្លែង​ផ្សេង​ទៀតដោយ​ព្រោះ​​គ្មាន​កន្លែង​អង្គុយ​គ្រប់​គ្រាន់​នៅ​ក្នុង​បន្ទប់​នេះព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​មក​ពី​វិហារ​ផ្សេងៗ​ទៀត​ផង​ដែរ។យើង​មិន​ដែល​ផ្សព្វ​ផ្សាយ​​កម្មវិធី​របស់​យើង នៅ​លើ​ការសែត​ទេ...​អូ!!!មិត្ត​​ជា​ច្រើន​របស់​យើង​គាត់​បាន​ហៅ​ទូរស័ព្ទ​មក​និង​និយាយ​អំពី​ការ​​មក​ចូល​រួម​ការ​អធិស្ឋាន​នេះហើយ​យើង​ក៏​ប្រាប់​ពួក​គាត់​ឲ្យ​មក​ចូល។ពត៌​មាន​ក៏​បាន​ចាប់​ផ្តើម​រីក​រាល​ដាល​ឡើង​ទៅ​ដល់​អ្នក​ផ្សេង​ទៀតហើយ​មាន​អ្នក​ខ្លះ​មក​តាំង​ពី​រដ្ឋ​Louisville។នេះ​អ្នក​រាល់​នឹង​ថា​ហេតុ​អ្វី​បាន​ជា​មាន​មនុស្សច្រើន​ដូច្នេះ។
ខ្ញុំ​ចង់​បាន​​ទី​ធ្លា​នៅ​ក្នុង​​សាលា​វិទ្យាល័យ​ដើម្បី​រៀប​ចំកម្មវិធី​នេះតែ​យើង​មិន​ទទួល​បាន​ឡើយ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថាមិន​មែន​យើង​ព្យាយាម​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ឡើយប៉ុន្តែ​ដោយ​ព្រោះ​យើង​គ្មាន​កន្លែង​គ្រប់​គ្រាន់។បើ​សិន​ជា​យើង​បាន​សាលា​វិទ្យាល័យ​ នោះ​ពិត​ជា​ប្រសើរ​ តែ​យើង​មិន​បាន​ឡើយ។
2
ក្នុង​រាត្រី​នេះ​ជា​រាត្រី​ចុង​ក្រោយ​នៃ​មេរៀន​របស់​យើង។​​ហើយ​នៅ​ថ្ងៃ​ស្អែក​ពេល​ព្រឹក​​បន្ទាប់​ពី​​សាលា​រៀន​ថ្ងៃ​អាទិត្យ​បញ្ចប់​បើ​ព្រះ​សព្វ​ព្រះ​ហឬ​ទ័យ​ខ្ញុំ​នឹង​អធិប្បាយ​​មេរៀន​អំពី​ការ​បង្កើត​សិស្ស។​​សាលា​រៀន​ថ្ងៃ​អាទិត្យ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៩​​និង​៣០​នាទី​ព្រឹក។​​តើ​អញ្ចឹង​ឬ​លោក​Neville?​​គឺ​នៅ​ម៉ោង​៩​និង​៣០​ព្រឹក​​ យើង​នឹង​ចាប់​ផ្តើម​សាលា​រៀន​ថ្ងៃ​អាទិត្យ​​ហើយ​នៅ​ពេល​បញ្ចប់​ថា្នក់​រៀន​ភ្លាម​នោះ​ខ្ញុំ​នឹង​អធិប្បាយ​អំពី​មេរៀន​ស្តី​ពី​ការ​បង្កើត​សិស្សដែល​សំដៅ​ទៅ​លើ​ការត្រាស់​​ហៅ​ឆ្ពោះ​ទៅ​រក​មនុស្ស​មាន​បាប។
ក្នុង​រយៈ​ពេល​ប៉ុន្មាន​យប់​នេះ​​ចាប់​តាំង​ពី​រាត្រី​ថ្ងៃ​អាទិត្យ​មុន​មកយើង​បានទទួល​មេរៀន​អំពី​ការ​ព្យាបាល និង​សេចក្តី​ត្រូវ​ការជា​ច្រើន​ទៀត។​​ជា​មួយ​​គ្នា​នេះ​ដែរ​នៅ​ក្នុង​រាត្រី​ថ្ងៃ​ស្អែក​​ប្រសិន​បើ​បាន​យើង​នឹង​យក​នូវ​ប័ណ្ណ​ដែល​បាន​សរសេរ​សេចក្តី​អធិស្ឋាន​ទាំង​អស់​​ដែល​អ្នក​រាល់​គ្នា​បាន​សរសេរ​យក​មក​ឲ្យ​ពួក​យើង​​ដើម្បី​នឹង​អធិស្ឋាន​ជា​មួយ​គ្នា​​យើង​ពិត​ជា​រីក​រាយ​ក្នុង​ការ​ធ្វើ​ការ​ងារ​នេះ។ប័ណ្ណ​នៃ​សេចក្តី​អធិស្ឋាន​ពួក​យើង​នឹង​ចែក​ឲ្យ​អ្នក​រាល់​នៅ​ថ្ងៃ​ស្អែក​បន្ទាប់​ពី​សាលា​រៀន​ថ្ងៃ​អាទិត្យ​បញ្ចប់​​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​សរសេរ​។​​សាលារៀន​ថ្ងៃ​អាទិត្យ​នឹង​ត្រូវ​បញ្ចប់​នៅ​ម៉ោង​​ប្រហែល​១១និង​៣០​នាទីដូច្នេះ​ពួក​យើង​នឹង​ចែក​ប័ណ្ណ​​នោះ​ឲ្យ​អ្នក​រាល់​គ្នា។
បើសិន​ជា​អ្នក​រាល់​គ្នា​មាន​​ថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន​ក៏​ដោយតែ​ចង់​មក​ចូល​រួម​ជា​មួយ​នឹង​ពួក​យើង​ អ្នក​រាល់​គ្នា​អាច​នឹង​ចូល​រួម​បាន។យើង​ចង់​ឲ្យ​អ្នក​រាល់​ដឹង​​យ៉ាង​ច្បាស់​ថា អ្នក​រាល់​គ្នា​មាន​សេរី​ភាព​ក្នុង​ចូល​រួម​ជា​មួយ​នឹង​ពួក​យើង។
3
ខ្ញុំ​ពិត​ជា​រវល់​មែន​ក្នុង​ថ្ងៃ​នេះហើយ​ប្រហែល​ជា​ប៉ុន្មាន​នាទី​មុន​ មាន​អ្នក​មក​ជួប​ខ្ញុំ​ ហើយ​និយាយ​ថា “បើ​សិន​ជា​លោក​គ្រូ​​អាច​អធិប្បាយ​បានលោក​គ្រូ​អាច​អធិប្បាយ​ក្នុង​ពេល​នេះ​បាន”។ ខ្ញុំ​ឃើញ​ថាកន្លែង​នេះ​ទាំង​មូល​មាន​ពេញ​ដោយ​មនុស្ស។​​ពេល​នោះ​ខ្ញុំ​បាន​គិត​អំពី​ខ​គម្ពីរ​មួយ​ចំនួន​ដែល​ខ្ញុំ​គិត​ថា​នឹង​យក​មក​អធិប្បាយ​ក្នុង​រាត្រី​នេះ។តែ​ការ​ដំបូង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​អរ​ព្រះ​គុណ​ព្រះ​ដែល​ទ្រង់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​យើង​រាល់​គ្នា។​​តាម​របាយ​ការណ៍​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល​​ឃើញ​ថា​បន្ទាប់​ពី​យើង​បាន​អធិស្ឋាន​​ក្នុង​ការ​ប្រជុំ​របស់​យើង​ហើយ​​គឺ​មាន​ការ​អស្ចារ្យ​ជា​ច្រើន​បាន​កើត​ឡើង។​​មិន​មែន​ត្រឹម​តែ​អ្នក​ដែល​ឡើង​មក​លើ​វេទិការ​ដែល​ទទួល​ការ​អស្ចារ្យ​នោះ​ទេ​​តែ​គ្រប់​គ្នា​សុទ្ឋ​តែ​ទទួល​ការ​អស្ចារ្យ​ដែល​មក​ពី​ព្រះ​ទាំងអស់។​​យើង​ពិត​ជា​មាន​អំណរ​នៅ​ពេល​ដែល​ឃើញ​​ការ​ទាំង​នេះ។
4
ក្នុងរាត្រី​នេះ​ខ្ញុំ​បាន​ជ្រើស​រើស​អត្ថ​បទ​មួយ​​ដែល​មាន​ចំនង​ជើង​ថា​​“ជំនឿ​ជា​ជ័យ​ជំនះ​របស់​យើង”។យើង​នឹង​ឃើញ​សេចក្តី​នេះ​នៅ​ក្នុង​ព្រះ​​គម្ពីរ​១​យ៉ូហាន ៥:៤
តើ​អ្នក​​ណា​ជា​អ្នក​ឈ្នះ​លោកីយបើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​
ឥឡូវ​យើង​នឹង​រៀន​អំ​ពី “ជំនឿ​ជា​ជ័យ​ជំនះ​របស់​ខ្ញុំ”។បើ​យើង​និយាយ​អំពី​ជ័យ​ជំនះ យើង​ឃើញ​ថា​មាន​ជ័យ​ជំនះ​ជា​ច្រើន​​ដែល​បាន​កើត​ឡើង​ក្នុង​រយៈ​ដ៏​វែង​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​មនុស្ស​នៅ​ផែន​ដីនេះ។​​ខ្ញុំ​បាន​អាន​សៀវ​ភៅ​មួយ​ដែល​និយាយ​ពី​​ការ​ចុះ​ចាញ់​របស់​ទី​ក្រុង​បារីស​​នៅ​ចុង​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរនៅ​ពេល​ដែលកង​ទ័ព​​ហ៊ីត្លែ​ទៅ​ដល់​ទី​ក្រុង​បារីស​​ពួក​គេ​បាន​ប្រកាស​ពី​ជ័យ​ជំនះ​ដ៏​អស្ចារ្យ​របស់​ពួក​គេ។នៅ​ពេល​នោះ​ហើយ​ដែល​អាឡឺម៉ង់​ឈ្នះ​សង្រ្គាម​លើ​ប្រទេស​បារាំង។​
5
ហើយ​នៅ​ក្នុង​ទី​ក្រុង​ឡុង​នៃ​ប្រ​ទេស​អង់​គ្លេស​​ពេល​មួយ​ខ្ញុំ​មាន​ឯក​សិទ្ឋ​​បាន​ចូល​រួម​ក្នុង​សិក្ខាសិលាដែល​ឃើញ​អំពី​រូប​ភាព​​​មាន​ចលនា​មួយ​ដែល​បានរឹប​​យក​ដោយ​ប្រទេស​រ៉ុស៊ី​​នៅ​ពេល​ដែល​ទី​ក្រុង​ប៊ឺលីន​ចាញ់​សង្រ្គាម​និង​ឃើញ​អំពី​សំភារះ​សិក​ជា​ច្រើន​ត្រូវ​បាន​ដឹង​តាម​រថ​ក្រោះចូល​ទៅ​​កាន់​ទី​ក្រុង​ប៊ឺ​លី។ នៅ​ចំងាយ​ពី​មួយ​Mile ទៅ​មួយ​Mile យើង​ឃើញ​មាន​ការ​បាញ់​ប្រហារ​ដោយ​កាំ​ភ្លើង​យ៉ាង​ខ្លាំង​ក្លាហើយ​ការ​នេះ​ធ្វើ​ឲ្យ​​កង​ទ័ព​នៃ​ទី​ក្រុង​ប៊ឺលី​​ចុះ​ចាញ់​​សង្រ្គាម។​​យើង​ឃើញ​ថា​ពួក​កង​ទ័ព​ទាំង​នោះ​បាន​យក​រថ​ក្រោះ​ទាំង​នោះ​និង​សំភារះ​សឹក​​ទៅ​ឲ្យ​លោក​ស្តាលីន។​​ពួក​គេ​បាន​ដឹក​តាម​យន្ត​ហោះនៅ​ពេល​ដែល​ដល់​ប្រទេស​រ៉ូស៊ី​​យើង​ឃើញ​កង​ទ័ព​រ៉ូស៊ី​ទាំង​នោះ​ប្រកាស​ពី​ជ័យ​ជំនះ​ដ៏​សំបើម​របស់​ពួក​គេ។​​លោក​ស្តាលី​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​កូន​ទាហាន​រាប់​ពាន់​អ្នកក្នុង​ដំណើរ​សង្រ្គាម​នៅ​ឯ​ប៊ឺលី​នេះ។
នៅ​ពេល​ដែល​ស្រ្តី​ជន​ជាតិ​អាឡឺម៉ង​ត្រូវ​បាន​ចាប់​រំលោភ​នៅ​តាម​ដង​ផ្លូវមួយ​ចំនួន​ត្រូវ​បាន​សំលាប់ អ្នក​ខ្លះ​ត្រូវ​បាន​ដុត​ទាំង​រស់ ប៉ុន្តែ​នោះ​ក៏​នៅ​តែ​ជា​ជ័យ​ជំនះ​របស់​ប្រទេស​រ៉ូស៊ី​ដែរ។
6
មាន​អ្នក​ប្រាប់​ខ្ញុំ​ថា​​ណាប៉ូឡេអុងដែល​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ថ្ងៃ​មួយប៉ុន្តែ​មិន​ប៉ុន្មាន​ឆ្នាំ​ផង​ជ័យ​ជំនះ​នោះ​ក៏​បាន​បាត់​ទៅ។​​ខ្ញុំ​បាន​អាន​សៀវ​ភៅ​មួយ​អំពី​ជីវិត​របស់​ណាប៉ូឡេ​អុង។​​គាត់​ស្អប់​ជន​ជាតិ​បារាំង​ណាស់។គាត់​បាន​ចូល​ទៅ​ក្នុង​ប្រទេស​បារាំង​​ហើយ​រស់​នៅ​លើ​កោះ​មួយ​​ហើយ​គាត់​បាន​ក្លាយ​ទៅ​ជា​មេ​ទ័ព​ម្នាក់​ដ៏​ខ្លាំង​ពូកែ​ម្នាក់។គាត់​ជា​សុភាព​បុរស​ម្នាក់​​ហើយ​ភាព​ជ័យ​ជំនះ​របស់​គាត់​ត្រូវ​បាន​ចាប់​ផ្តើម​ពី​ខួរ​ក្បាល​របស់​គាត់​ជា​ដំបូង។
ប៉ុន្តែ​អ្នក​រាល់​គ្នា​ឃើញ​ហើយ​ថា​​ជ័យ​ជំនះ​របស់​គាត់​មិន​បាន​នៅ​ស្ថិត​ស្ថេរ​យូរ​នោះ​ទេ។​​គាត់​ជា​មនុស្ស​អយតនិយម​ម្នាក់​​ហើយ​គាត់​បាន​ស្លាប់​នៅ​អាយុ​៣៣​ឆ្នាំ​​ដោយ​សារ​ជាតិ​អាកុល។​​ជ័យ​ជំនះ​ប្រភេទ​នេះ​មិន​​ស្ថិត​ស្ថេរ​បាន​យូរ​ឡើយ​​ពី​ព្រោះ​វា​កើត​ចេញ​ពី​សេចក្តី​កំហឹង។​​អ្នក​មិន​អាច​នឹង​ទទួល​បាន​សេចក្តី​​ល្អ​នៅ​ក្នុង​សេចក្តី​អាក្រក់​ឡើយ។​​នេះ​ប្រៀប​បាន​ដូច​ជា​​កំពុង​តែ​លេង​​ក្នុង​ក្បួន​នៃ​ល្បែង​មួយ​យ៉ាង​ដូច្នេះ។
7
អ្នក​រាល់​គ្នា​សុទ្ឋ​តែ​បាន​ដឹង​​​ពី​កីឡា​អូឡាំ​ពិចឬ​កីឡា​អត្ត​ពល​កម្ម​ដទៃ​ទៀត មិន​ថា​អ្នក​ប្រណាំង​ដល់​ទី​មុន​ជា​យ៉ាង​ណា​នោះ​ទេប៉ុ​ន្តែ​អ្នក​មិន​អាច​នឹង​លេង​ហ្គេម​​អាស្រ័យ​ទៅ​លើ​ក្បួន​នោះ​ឡើយគឺ​អ្នក​នឹង​ខ្វះ​លទ្ឋ​ភាព​ក្នុង​ការ​ធ្វើ​វា។
នេះ​ជា​វិធី​ដែល​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​។អ្នក​រាល់​គ្នា​មិន​អាច​លេង​ក្បួន​របស់​ល្បែង​នៃ​ជីវិត ​ ដែល​​ខុស​ហើយ​រំពឹង​ថា​នឹង​​ជោគជ័យ​​បាន​ឡើយ។​​អ្នក​ត្រូវ​លេង​វា​ដោយ​ពឹង​លើ​ព្រះ​បន្ទូល​របស់​ព្រះ​វិញហើយ​គោល​ដៅ​នោះ​នឹង​បង្ហាញ​អ្នក​ក្នុង​ពេល​នេះ។
8
យើង​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ដែល​ហាក់​ដូច​ជា​មិន​មាន​គោល​ដៅ​​នៅ​ក្នុង​ជីវិត​​ជា​ពិសេស​​ក្នុង​​ពេល​​ដែល​គេ​កំពុង​តែ​រស់​នៅ​សព្វ​ថ្ងៃ​នេះ។​​មនុស្ស​តែង​តែ​គិត​ពី​អ្វី​ដែល​ពួក​គេ​ធ្វើ​​ដោយ​គ្រាន់​តែ​ផ្គាប់​ចិត្ត​​អ្នក​ដទៃដោយ​រស់​នៅ​ក្នុង​ជីវិត​លូយឆាយ​តាម​បែប​របស់​លោកីយ​​និង​តាម​ការ​ទាក់​ទាញ​ដែល​លោកីយ​នេះ​ផ្តល់​ឲ្យ​គេ។​​ដូច​ជា​ពេល​ដែល​អ្នក​ទៅ​សាលា​រៀន​​ហើយ​ក្មេង​ស្រីៗ​ស្លៀក​សំលៀក​បំពាក់​​ខ្លីៗ​​ហើយ​ក្មេង​ស្រី​ផ្សេង​ទៀតអាច​នឹង​ទាម​ទារ​ឲ្យ​សាលា​តំរូវ​​តាម​ក្មេង​ស្រី​ទាំង​នោះ​ដែរ។
ស្រ្តី​មួយ​ចំនួន​តាម​កញ្ចក់​ទូរទស្សន៍​​ស្លៀក​សំលៀក​បំពាក់​សម័យ​​នោះ​ជា​ការចង់​បាន​របស់​គេ​សំរាប់​លោកីយ​នេះ។​​ម្យ៉ាង​វា​អាច​ជា​ការ​ចង់​បាន​មួយ​របស់​អាមេរិច​​ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​ងារ​ល្អ​​មាន​ប្រាក់​ខែ​ច្រើនមាន​ទូរទស្សន៍​​ឬ​ឡាន​ថ្មី​ជា​ដើម។
9
ខ្ញុំ​ចង់​ប្រាប់​ថា​ការ​ទាំង​នោះ​ត្រឹម​ត្រូវ​ហើយ​​ប៉ុន្តែ​ការ​ចង់​បាន​​ដ៏​ធំបំផុត​មួយ​របស់​មនុស្ស​មាន​លក្ខណៈ​ខ្ពស់​ជាង​របស់​ទាំង​អស់​នេះ។​​គ្រីស្ទាន​ទាំង​អស់​ត្រូវ​កំណត់​ការ​ចង់​បាន​របស់​គេ​ឲ្យ​ខ្ពស់​ជាង​របស់​ទាំង​អស់​នេះ​ដែរ។
ខ្ញុំ​គិត​ថា​វា​អាច​ធ្វើ​ឲ្យ​ចំណាច​ពេល​ដើម្បី​នឹង​អង្គុយ​គិតហើយ​ឆ្ងល់​​ថា​ហេតុ​អ្វី​បាន​ជា​នៅ​ទី​ខាង​មុខ​យ៉ាង​ដូច្នេះ។ហើយ​អ្នក​ណា​ដែល​មាន​ចិត្ត​សប្បុរស​គ្រប់​គ្រាន់​​ក្នុង​ការ​នាំ​យើង​មក​ដល់​ចំនុច​នេះដាក់​យើង​ឲ្យ​គិត​ពី​ការ​ទាំង​អស់​នេះយើង​អាច​សួរ​ព្រះ​ពី​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ហឬទ័យ​ឲ្យ​យើង​ធ្វើនឹង​ពី​ផែន​ការ​ដែល​ទ្រង់​មាន​សំរាប់​យើង។ប៉ុន្តែ​សំរាប់​យើង​​គ្រប់​គ្នា​មើល​ឃើញ​ថាវា​ហាក់​ដូច​ជា​យុត្តិធម៌​ក្នុង​ការ​ដែល​នៅ​ជា​មួយ​នឹង​របស់​​​លោកីយ​នេះ។
ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថាយើង​អាច​ឈ្នះ​លោកីយ​នេះ​បាន​។​​តើ​យើង​ធ្វើ​វា​ដោយ​របៀប​ណា?មិន​មែន​ដោយ​រក្សា​ភាព​លូយ​ឆាយ​របស់​លោកីយ​នេះ​ទេ​​ប៉ុន្តែ​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា​​ជំនឿ​គឺ​ជា​ជ័យ​ជំនះ​ដែល​យើង​អាច​ឈ្នះ​លោកីយ​នេះ​បាន។
10
វា​បាន​រំលឹក​ខ្ញុំ​ពី​ពេល​មួយ...ខ្ញុំ​មិន​ចង់​និយាយ​ពី​ពាក្យ​ទាំង​នេះ​ទេ​​ប៉ុន្តែ​មាន​មនុស្ស​អនា​ថា​ម្នាក់​មក​គោះ​ទ្វារ​ផ្ទះ​របស់​ខ្ញុំ។​​គាត់​និយាយ​ថា“តើ​លោក​អាច​ឲ្យ​នំSandwich មួយ​មក​ខ្ញុំ​ផង​បាន​ទេ?”
ខ្ញុំ​និយាយ​ថា “បាទ!! បាន។​​សូម​លោក​ដើរ​ចូល​​មក​ខាង​ក្នុង​មក?”ជំនួស​ការ​ឲ្យ​នំSandwich ទៅ​បុរស​នោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​រៀប​ចំអ្វី​ផ្សេង​សំរាប់​គាត់​ញុំា។ខ្ញុំ​អង្គុយ​នៅ​ជា​មួយ​នឹង​គាត់​នៅ​ពេល​ដែល​គាត់​កំពុង​តែ​ញុំាហើយ​ខ្ញុំ​ចាប់​ផ្តើម​សួរ​ទៅ​គាត់​ពី​ការ​ធ្វើ​ដំណើរ​របស់​គាត់។ ខ្ញុំ​សួរថា “តើ​លោក​មក​ពី​ណា?”
គាត់​បាន​ញាក់​ស្មា​របស់​គាត់​បន្តិច​ហើយ​និយាយ​ថា“គ្មាន​កន្លែង​ណា​ឡើយ”។
ខ្ញុំ​ក៏​សួរ​ថា“ចុះ​អញ្ចឹង​ទៅ​ណា​ដែរ?”
ភ្លាម​នោះ​គាត់​ក៏​ឈប់​បរិភោគរួច​សំលឹង​មើល​មុខ​ខ្ញុំ ហើយនិយាយ​ថា “គ្មាន​កន្លែង​ណា​ឡើយ”។គាត់​ក្រលេខ​មើល​ជុំ​វិញ ហើយ​ក៏​លេប​​អាហារ​មួយ​ដុំ​ធំ​​ដែល​នៅ​ក្នុង​​មាត់​គាត់ហើយ​និយាយ​ថា “លោក គឺ​កន្លែង​ដែល​ខ្ញុំ​ដាក់​មួក​របស់​ខ្ញុំ​នោះ​ជា​កន្លែង​ដែល​ខ្ញុំ​សំរាក”។
ខ្ញុំ​និយា​យនឹង​គាត់​ថា“ខ្ញុំ​ឃើញ​ហើយ”។ “តើ​លោក​ធ្វើ​ការ​នោះ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ?”
គាត់​ប្រាប់​ខ្ញុំ​ថា“ជាង​២០​ឆ្នាំ​ហើយ ឬ ក៏​លើស​ទៅ​ហើយ”។គា្ម​នសេចក្តី​ចង់​បាន​ណា​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ប្រសើរ​ឡើង​នោះ​ឡើយ។
11
ណោះ​គ្រាន់​តែ​​ជា​លក្ខណៈ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ។ដែល​ខ្ញុំ​ហៅ​ថា “អ្នក​អណ្តែត”។ហើយ​មនុស្ស​មួយ​ចំនួន​ដែល​មក​ព្រះ​វិហារ​ក៏​មាន​លក្ខណៈ​យ៉ាង​ដូច្នេះ​ដែរ។ខ្ញុំ​តែង​តែ​គិត​អំពី ឈើ​ដែល​អណ្តែត​ទឹក។ឈើ​ដែល​អណ្តែត​ទឹក​តែង​តែ​មាន​សំរាម​នៅ​​ជាប់​នឹង​វា​ជា​និច្ច។នោះ​ជា​អ្វី​ដែល​មនុស្ស​អណ្តែត​មាន​នៅ​ក្នុង​ព្រះ​វិហារ។
ឥឡូវ​យើង​និយាយ​អំពី​​ទន្លេដូច​ជា​ទន្លេ​នៃ​ជីវិតដែល​មាន​ឈើ​អណ្តែត​ទឹក​យ៉ាង​ច្រើន​មាន​សំរាម​ដែល​ជាប់​នឹង​វា ហើយ​ទូក​ដែល​យើង​ប្រើ​ក៏​ធ្វើ​ពី​ឈើ​ដែរ។ប៉ុន្តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​កត់​សំគាល់ឈើ​ត្រូវ​បាន​យក​មក​ហើយ​កែច្នៃ​ដោយ​សារ​ស្នាដៃ​ជាង​​ដើម្បី​ធ្វើ​ជា​ទូក។​​មិន​មែន​ត្រឹម​តែ​កែ​ច្នៃ​តែ​ប៉ុណ្ណោះ​ទេ​​ប៉ុន្តែ​ត្រូវ​បាន​ផ្តើម​គំនិត​ដោយ​ជាង​ផង​ដែរ។​​ហើយ​យើង​រាល់​គ្នា​ក៏​បាន​បង្កើត​មក​ក្នុង​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ។វា​អាស្រ័យ​ថា​តើ​មហិច្ឆតា​របស់​យើង​យ៉ាង​ណា។
12
តើ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អនុញ្ញាតិ​ឲ្យ​​ជាង​ស្មូន​របស់​អ្នក​ធ្វើ​អ្នក​​ទៅ​ជា​អ្វីដែល​អាច​ប្រើ​ការ​បាន​​អាច​គ្រប់​គ្រងនិង​អាច​មាន​អំណាច​ដើម្បី​នឹង​ធ្វើ​ការ​ណា​មួយ​បាន​ដែរ​ឬ​ក៏​អត់។​​នេះ​ប្រៀប​បាន​ដូចជា​ទូក​មួយ​ដែល​បាន​កែច្នៃ​ដោយ​ស្នាដៃ​ជាង​​ហើយ​ដែល​អាច​ប្រើ​ប្រាស់​បាន​នៅ​លើ​ទឹក​ដែរ។
ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​សូន​យើង​​និង​ធ្វើ​យើង​ទៅ​ជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ។​​ប៉ុន្តែ​តើ​ព្រះ​ទ្រង់​អាច​ធ្វើ​បាន​ដោយ​របៀប​ណា​​បើ​សិន​ជា​យើង​មិន​នៅស្ងៀម​ឲ្យ​ទ្រង់​កែ​ច្នៃ​យើង។​​យើង​តែ​ង​តែ​ចង់​​ធ្វើ​ម្ចាស់​លើ​ខ្លួន​ឯង។​​យើង​តែង​តែ​ចង់​គិត​ពី​ផ្លូវ​របស់​យើង។​​ហើយ​មនុស្ស​ជា​ច្រើន​ដែល​ទៅ​ព្រះ​វិហារ​​ចូល​រួម​ការ​ថ្វាយ​បង្គំកត់​ត្រា​មេរៀន ដោយ​ពួក​គេ​មិន​បាន​ទាំង​គិត​​ថា​​តើ​អ្វី​ដែល​ពួក​ជំនុំ​ជឿឬ​ក៏​ស្វែង​យល់​ពី​ពួក​ជំនុំ​​ដូច​ជា​របៀប​នៃ​ការ​ចែក​ចាយ​ដំណឹងល្អ​​ឬ​តើ​អ្នក​ទាំង​នោះ​ឈរ​នៅ​លើ​ដំនឹង​ល្អ​ឬ​ក៏​អត់​នោះ​ទេ។
13
ប៉ុន្តែ​ខ្ញុំ​ចង់​ប្រាប់​បង​ប្អូន​ទាំង​អស់​គ្នា​ពី​ការ​មួយ​ក្នុង​រាត្រីទោះ​បី​ជា​អ្នក​នៅ​ខាង​ក្នុង​ឬ​ខាង​ក្រៅ​អាគារ​នេះ​ក្តីយើង​រាល់​គា្ន​នឹង​ត្រូវ​ដើរ​ទៅ​រក​គោលដៅ​មួយ​យ៉ាង​ជាក់​ច្បាស់​ក្នុង​ថ្ងៃ​មួយ​​គឺ​យើង​ត្រូវ​ចូល​ទៅ​កាន់​ជ្រោះ​នៃ​សេចក្តី​ស្លាប់។ខ្ញុំ​ចង់​ផ្តល់​យោបល់​ដល់​អ្នក​រាល់​គ្នា​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ជួប​ជា​មួយ​នឹង​ព្រះ​ក្នុង​ពេល​ណា​មួយ។អ្នក​រាល់​គ្នា​អាច​នឹង​ទៅ​ជួប​ជា​មួយ​ទ្រង់​​ក្នុង​លក្ខណៈ​ជា​របស់​ដែល​ទ្រង់​បាន​កែ​ច្នៃ​ឡើង​ដោយ​ប្រណិត​​ឬ​ជួប​ទ្រង់​ក្នុង​លក្ខណៈ​ជា​ដុំ​ឈើ​ដែល​អណ្តែត​ទឹក​​ដែល​កំពុង​តែ​ហូរ​​។​​ដូច្នេះ​សូម​កុំ​ប្រើ​ប្រាស់​ជីវិត​នេះ​គ្រាន់​តែ​អណ្តែត​ទឹក​នោះ​ឡើយ​​ដូច​ជា​ដើម្បី​ការ​ងារ​ល្អ​​ស្លៀក​ពាក់​ស្អាត​​ឬ​ក៏​មាន​ទូរទស្សន៍​​ឬ​ឡាន​ល្អ​នោះ​ឡើយ។ជីវិត​មាន​ន័យ​ខ្ពស់​ជាង​នេះ។​​សូម​អ្នក​រាល់​គ្នា​កុំ​ព្យាយាម​ប្រើ​ប្រាស់​ពាក្យ​​ដែល​ថា“បាទ!! បើ​សិន​ជា​មនុស្ស​គេ​ទៅ​វិហារ​ ខ្ញុំ​ក៏​ទៅ​វិហារ​ដែរ” នោះ​ឡើយ។​
14
នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ទៅ​ព្រះ​វិហារ​​ដំបូង​អ្នក​រាល់​ត្រូវ​តែ​ស្វែង​រក​ថា​​តើ​ព្រះ​វិហារ​មាន​ន័យ​ថា​យ៉ាង​ដូច​ម្តេច។​​តើ​វា​ជា​កន្លែង​ដែល​មនុស្ស​ទៅ​ដើម្បី​មាន​ការ​ប្រកប​គ្នា​​ឬ​ជា​កន្លែង​ដែល​គេ​អធិប្បាយ​ព្រះ​បន្ទូល​​ឬ​ជា​កន្លែង​ដែល​បង្ហាញ​ពី​គោលការ​ណ៍​នៃ​សេចក្តី​សុគត​របស់​ព្រះ​គ្រីស្ទ?​​អ្នក​រាល់​គ្នា​ត្រូវ​តែ​ដឹង​ពី​ការ​នេះ។​​សូម​កុំ​ឲ្យ​ឡើង​ចុះ​ដូច​ជា​របស់​អណ្តែត​ទឹក​នោះ​ឡើយពី​ព្រោះ​​“ផ្លូវ​ត្រង់​ហើយ​ចង្អៀត​​ត្រូវ​នាំ​ទៅ​ឯ​ជីវិតតែ​មាន​មនុស្ស​តិច​តែ​ដែល​​ទៅ​តាម​នោះ។ឯ​ផ្លូវ​ដែល​ធំ​ទូលាយ​ជា​ផ្លូវ​ដែល​នាំ​ទៅ​រក​សេចក្តី​ហិន​វិនាស ហើយ​មាន​មនុស្ស​ជា​ច្រើន​ដែល​ដើរ​តាម​នោះ”។អ្នក​រាល់​គ្នា​ត្រូវ​តែ​មាន​គោល​ដៅ​យ៉ាង​ពិត​ប្រាកដ​មួយ​ពី​អ្វី​ម្យ៉ាង។
ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​វា​មិន​មែន​លក្ខណៈ​ដូច្នេះ​ឡើយដែល​មនុស្ស​ទៅ​រក​ព្រះ​ ហើយ​មាន​គោល​ដៅ​ជា​មួយ​ទ្រង់​​។តើ​គោល​ដៅ​របស់​អ្នក​គ្រាន់​តែ​ជា​មនុស្ស​ដែល​ស្វែង​រក​ភាព​ល្អ​ត្រឹម​ត្រូវ​ឬ​សីលធម៌​ ឬ​ក៏​អ្នក​មាន​គោល​ដៅ​ស្វែង​រក​ព្រះ​ពិត​ប្រាកដ​មែន?
15
ដានីយ៉ែល​​នៅ​ពេល​ដែល​គេ​យក​គាត់​ទៅ​កាន់​បាប៊ីឡូន​​គាត់​ត្រូវ​បាន​ចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់​​ហើយ​គាត់​ត្រូវ​បាន​ជា​ឈ្លើយ​របស់​ពួក​សាសន៍​ដទៃ....​ប៉ុន្តែ​គោលដៅ​របស់​ដានីយ៉ែល​មាន​នៅ​ក្នុង​គំនិត​របស់​គាត់​ជានិច្ច​​មិន​ថា​គេ​ធ្វើ​អ្វី​ទៅ​លើ​គាត់​នោះ​ឡើយ​​គាត់​មិន​មាន​ធ្វើ​ឲ្យ​ខ្លួន​របស់​គាត់​ស្មោគ​គ្រោក​ដោយ​សារ​អំពើ​បាប​របស់​បាប៊ីឡូន​ឡើយ។
អូ!!បើ​សិន​ជា​យើង​មាន​មនុស្ស​អង់​អាច​ដូច​ជា​គាត់​ ដែល​មាន​គោល​ដៅ​នៅ​ក្នុង​ចិត្ត “ហើយ​បើសិន​ជា​ខ្ញុំ​ជា​គ្រីស្ទាន​​ខ្ញុំ​នឹង​ស្វែង​រក​ឲ្យ​ឃើញ​ពី​ព្រះ​ពរ​ដែល​មាន​សំរាប់ខ្ញុំ​ហើយ​ខ្ញុំ​នឹង​ប្រកាស​វា។បើ​សិន​ជា​ព្រះ​គម្ពីរ​បាន​បង្រៀន​ថា​​ខ្ញុំ​ទទួល​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​​ខ្ញុំ​នឹង​លត់​ជង្គង់​របស់​ខ្ញុំ​រហូត​ដល់​ព្រះ​ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​មក​ឲ្យ​ខ្ញុំខ្ញុំ​មិន​ធ្វើ​ជា​មនុស្ស​​អណ្តែត​ឡើយ”។
16
នៅ​ពេល​មួយ​​យូរ​មក​ហើយ​ខ្ញុំ​បាន​អាន​អំពី​ជីវ​ប្រវត្តិ​របស់​លោកBuddyRobinson។ គាត់​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​​ជា​មនុស្ស​មាន​សេចក្តី​ស្រឡាញ់​​ហើយ​ជា​មនុស្ស​មាន​សេចក្តី​ជំនឿ​ដ៏​ល្អ​ផង​ដែរ។​​គាត់​មាន​សេចក្តី​ស្រេក​ឃ្លា​ចំពោះ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​​ពី​ព្រោះ​គម្ពីរ​បាន​ប្រាប់​គាត់។​​គឺ​បាន​ប្រាប់​ថា​​ពេល​មួយ​នៅ​ពេល​ដែល​គាត់​កំពុង​ព្យូរ​ដី​នៅ​ឯ​ចំការ​ពោត​របស់​គាត់​​គាត់​បាន​បញ្ឈប់​សត្វ​លា​​ហើយ​លោក​អេលី​បា​នដើរ​មក​កាត់​តាម​រង​ពោត​​នោះដោយ​និយាយ​ថា “ព្រះ​អង្គ​អើយ​បើសិន​ជា​ទ្រង់​មិន​ប្រទាន​ព្រះ​​វិញ្ញាណ​ទ្រង់​មក​ទូល​បង្គំ​ទេនៅ​ពេល​ដែល​ទ្រង់​យាង​មក​ផែន​ដី​នោះ​ទ្រង់​នឹង​ឃើញ​ឆ្អឹង​ទូល​បង្គំ​នៅ​ទី​នេះ​ជា​មិន​ខាន”។
នោះ​ជា​គោល​ដៅ​នៅ​ក្នុង​ចិត្ត​របស់​គាត់។នៅ​ពេល​ដែល​អ្នក​ទទួល​មាន​គោល​ដៅ​បែប​ដូច្នេះ​នៅ​ក្នុង​ចិត្ត​របស់​អ្នកព្រះ​ទ្រង់​នឹង​បើក​ទ្វារ​ស្ថានសួគ៌​​សំរាប់​អ្នក។ហើយ​នឹង​មាន​ការ​អស្ចារ្យ​មួយ​កើត​ឡើង។អ្នក​ត្រូវ​មាន​លក្ខណៈ​យ៉ាង​ដូច្នេះ​ជា​មួយ​នឹង​ព្រះដោយ​មាន​គោល​ដៅ​មួយ​ចំនួន​នៅ​ក្នុង​ចិត្តនិង​មាន​ការ​ដឹង​គុណ​ដើម្បី​ឲ្យ​ទ្រង់​មក​សង្រ្គោះ​អ្នក។
17
នៅ​ពេល​ដែល​ដានីញ៉ែល​មាន​គោល​ដៅ​ក្នុង​ចិត្ត​របស់​លោកទោះ​បីជា​មាន​សេចក្តី​អាក្រក់​មក​បញ្ឆោត​គាត់​ក៏​ដោយគាត់​នៅ​តែ​ឈរ​យ៉ាង​រឹង​មាំ​នៅ​មុខ​សត្វ​តោ​ដែល​កំពុង​តែ​ស្រែក​ឃ្លា។​​បុរស​ម្នាក់​នេះ​ដែល​តែង​តែ​ចូល​ទៅ​ចំពោះ​ព្រះហើយ​​សេចក្តី​ជំនឿ​នៅ​យ៉ាង​ជ្រៅ​ក្នុង​ចិត្តរបស់​គាត់​​គាត់​នៅ​តែ​ឈរ​យ៉ាង​រឹង​មាំ​នៅ​​មុខ​មាត់​នៃ​សេចក្តី​ស្លាប់​​នៅ​ក្នុង​​មាត់​នៃ​ការ​ឈឺ​ចាប់​​គឺ​គាត់​នៅ​តែ​អាច​ឈរ​បាន​យ៉ាង​មាំ​ក្នុង​ជំនឿ​នៃ​ជ័យ​ជំនះ។​​អ្នក​រាល់​គ្នា​នឹង​មាន​ជ័យ​ជំនះ​​ដោយ​សារ​សេចក្តី​ជំនឿ។
លោក​អ័​ប្រាហាំ​​ជា​បុរស​​ម្នាក់​ដែល​គ្មាន​គោល​ដៅ​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​​គាត់​​នឹង​​ឪពុក​របស់​គាត់​​រួម​ទាំង​ម្តាយ​របស់​គាត់​​បាន​ចេញ​ពី​បាប៊ីឡូន​មក​​តាំង​ទី​លំនៅ​នៅ​ភ្នំ​ស៊ឺណៃ។​​នៅ​ពេល​មួយ​​ដែល​លោក​អ័​ប្រាហាំ​អធិស្ឋាន​ដោយ​គ្មាន​សេចក្តី​សង្ស័យ​​ហើយ​គាត់​អធិស្ឋាន​​រហូត​ដល់​គាត់​បាន​ប៉ះ​ព្រះ​ហស្ថ​របស់​ព្រះ។​​តើ​គាត់​ធ្វើ​ការ​នេះ​ដោយ​របៀប​ណា?គឺ​ដោយ​សេចក្តី​ជំនឿ។
ប្រហែល​ជា​គាត់​គិត​ដូច្នេះ​ថា​​“បើ​សិន​ជា​មាន​ព្រះ​ដែល​បាន​បង្កើត​ទូក​ធំ​​ហើយ​ធ្វើ​ឲ្យ​លោក​ណូ​អេ​អណ្តែតឡើង​​ជា​មួយ​នឹង​ទូក​នោះ​​ទ្រង់​ក៏​គង់​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ”។​​នៅ​ក្នុង​កន្លែង​មួយ​របស់​ពួក​សាសន៍​ដទៃ​​គាត់​បាន​ប៉ះ​ពាល់​ព្រះ​ហស្ថ​របស់​ព្រះ។ហើយ​នៅ​ទី​នោះ​ព្រះ​ទ្រង់​បាន​បើក​សំដែង​ឲ្យ​គាត់​​បាន​ដឹង​ថាមាន​ទី​ក្រុង​មួយ​ដែល​អ្នក​បង្កើត​វា គឺ​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់។
18
យើង​ឃើញ​ថានៅ​ក្នុង​ជីវិត​របស់​លោក​អ័​ប្រាហាំ គាត់​ជា​អ្នក​ត្រាច់​ចរ និង​ជា​មនុស្ស​ចំលែកពី​ព្រោះ​មហិច្ឆតា​របស់​គាត់​គឺ​ស្វែង​រក​​ទី​ក្រុង​ដែល​ព្រះ​ជា​អ្នក​បង្កើត។​​គាត់​បាន​រក​ឃើញ​អ្វី​ម្យ៉ាង។​​គាត់​ចាប់​បាន​ព្រះហើយ​ដោយ​សេច​ក្តី​ជំនឿ​របស់​គាត់​លើ​ទ្រង់​​គាត់​បាន​រក​ឃើញ​ទី​ក្រុង​យេរ៉ូសាឡិម​ថ្មី។​​គាត់​បាន​ដាក់​អ៊ីវ៉ាន់​របស់​គាត់​នៅ​លើ​ខ្នង​នឹង​ចេញ​ទៅ​ធ្វើ​ជា​អ្នក​ត្រាច់​ចរ មិន​មែន​អណ្តែត​​ដែល​គ្មាន​គោល​ដៅ​នោះ​ឡើយ​​តែ​គាត់​មាន​ជំនឿថា​​នឹង​មាន​ទី​ក្រុង​មួយ​ដែល​បង្កើត​ឡើង​ដោយ​ព្រះ​​ហើយ​ជា​ទី​ក្រុង​ដែល​នៅ​អស់​កល្ប​ជា​និច្ច។គាត់​មាន​គោល​ដៅ​​ក្នុង​ជីវិត​​ក្នុង​ការ​ស្វែង​រក​ទី​ក្រុង​នោះ។
ហើយ​ខ្ញុំ​និយាយ​ថា​​ថ្ងៃ​មួយ​ដែល​នៅ​ពេល​ដែល​ចំបាំង​បាន​ចប់​​គាត់​នឹង​បាន​ជួប​ជា​មួយ​នឹង​ស្តេច​​ដែល​គ្រង់​រាជ​នៅ​ទី​ក្រុង​នោះ​។ហើយ​ទ្រង់​នឹង​​តាំង​សញ្ញា​ជា​មួយ​នឹង​គាត់ ដោយ​នំបុ័ង​និង​ស្រា​ទំពាំង​បាយ​ជូរ។
អូ!!! អ្នក​មិន​អាច​​មាន​គោល​ដៅ​ណា​មួយ​នៅ​ក្នុង​សេចក្តី​សន្យា​របស់​ព្រះ​​ក្នុង​ចិត្ត​របស់​អ្នក​ដោយ​មិន​បាន​ស្វែង​រក​ឲ្យ​ឃើញ​ពី​ការ​ពិត​នោះ​បាន​ឡើយ។​​បើ​សិន​ជា​ព្រលឹង​របស់​អ្នក​ត្រូវ​បាន​ធ្វើ​ទណ្ឌកម្ម​ដោយ​សារ​តែ​អំពើ​បាប​​និង​សេចក្តី​សង្ស័យ​​ហើយ​វា​តែង​តែ​ឡើង​ចុះ​ដូចទឹក​រលក​​ឬធ្វើ​ឲ្យ​អ្នក​វង្វេង​​ហើយ​មាន​សេចក្តី​ម្យ៉ាង​ដែល​មក​ប្រាប់​អ្នក​ថា​​អ្នក​អាច​ឈ្នះ​វា​បាន​​ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​តែ​អណ្តែត​​ពី​វិហារ​មួយ​ទៅ​វិហារ​មួយពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​យ៉ាង​ដូច្នេះ?​​នោះ​អ្នក​ត្រូវ​តែ​លុត​ជង្គង់​ចុះ​រហូត​ដល់​អ្នក​ស្វែង​រក​ស្ថានសួគ៌​​ហើយ​​ត្រូវ​ដើរ​ឲ្យ​រួច​ចេញ​ពី​រនាំង​ទាំង​នោះ។​​នោះ​អ្នក​រាល់​គ្នា​នឹង​មាន​គោលដៅ​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត។​​អ្នក​នឹង​មាន​គោល​ដៅ​ដែល​ជា​របស់​ពួក​ជំនុំ។​​អ្នក​នឹង​មាន​គោល​ដៅ​ដែល​ត្រូវ​បាន​ជ្រមុជ។​​អ្នក​នឹង​មាន​គោល​ដៅ​ក្នុង​អ្វី​ដែល​អ្នក​កំពុង​ស្វែង​រក។
19
ព្រោះ​យើង​ដឹង​ថា​​ព្រះ​ទ្រង់​ស្មោះ​ត្រង់ព្រះ​ទ្រង់​ជា​សេចក្តី​ពិត​​ហើយ​ទ្រង់​មិន​ដែល​កុហក​ឡើយ។​​បើ​ទ្រង់​ដាក់​ក្នុង​ចិត្ត​អ័​ប្រាហាំ​​ដោយ​ព្រះ​សូរសៀង​របស់ទ្រង់ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់​​នោះ​ទ្រង់​នឹង​ដាក់​នៅ​ក្នុង​ចិត្ត​របស់​យើង​ផង​ដែរ​នូវ​ព្រះ​បន្ទូល​​ដោយ​ទី​បន្ទាល់​ដែល​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​​ដោយ​ទី​សំគាល់​និង​ការ​អស្ចារ្យព្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​​កាល​ពី​ម្សិល​ម៉ិញ ថ្ងៃ​នេះថ្ងៃ​ស្អែក និង​អស់កល្ប​ត​ទៅ​ផង​ដែរ។
បើ​សិន​ជា​អ្នក​មាន​សេចក្តី​ត្រូវ​ការ​ណា​មួយដែល​ព្រះ​ទ្រង់​បាន​សន្យា​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ពេល​នេះ​ទ្រង់​គង់​នៅ​ទី​នេះ ហើយ​ទ្រង់​នឹង​បំពេល​តំរូវ​ការ​ទាំង​នោះ។គ្មាន​សេចក្តី​ត្រូវ​ការ​ណា​មួយ​ដែល​​មិន​ត្រូវ​បា​នបំពេញ​នោះ​ឡើយ។​​វត្តមាន​របស់​ទ្រង់​គង់​នៅ​ទី​នេះ។ព្រះ​វិញ្ញាណ​ទ្រង់​គង់​នៅ​ជា​មួយ​យើង​ពេល​នេះ ព្រះ​ហឬទ័យ​បាន​ត្រៀម​រួច​ជា​ស្រេច​​ដើម្បី​នឹង​ប្រទាន​មក​អ្នក​ពី​អ្វី​ដែល​អ្នក​ស្វែង​រក។​​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​​នៅ​តែ​រង​ចាំ​ទៀត?
20
នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​ទ្រង់​សូម​កុំ​ចូល​ដូច​ជា​មនុស្ស​អណ្តែត​ឡើយ។ “ខ្ញុំ​នឹង​ចូល​ទៅ​​ដោយ​ព្យាយាមហើយ​នឹង​ការ​សំរេច​ឡើង”។​​អ្នក​នឹង​មិន​ត្រូវ​ទៅ​កន្លែង​ណា​មួយ​ឡើយហើយ​នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​ចិត្ត​ដែល​កំណត់​យ៉ាង​ដូច្នេះ​អ្នក​នឹង​ដោះ​សោរ​​នោះ​បាន។​​នៅ​ពេល​ដែល​អ្នក​ធុញ​ថប់​ជា​មួយ​នឹង​លោកីយជា​មួយ​នឹង​អំពើ​បាប ជា​មួយ​នឹង​ការ​មិន​ជឿ ជា​មួយ​នឹង​សេចក្តី​វង្វេងនិង​ការ​សង្ស័យ ហើយ​ចូល​ទៅ​រក​ព្រះ​ដែល​​មាន​ព្រះ​ជន្ម​រស់​នៅ​វិញ​​នោះ​ព្រះ​វិញ្ញាណ​នៃ​ទ្រង់​នឹង​ទាញ​អ្នក​ចូល​ក្នុង​វត្តមាន​របស់​ទ្រង់ហើយ​នឹង​ប្រទាន​ឲ្យ​អ្នក​នៅ​សេចក្តី​ជំនឿ​ដែល​នឹង​ឈ្នះ​អ្វី​ទាំង​អស់​ដែល​នៅ​​ក្នុង​លោកីយ​នេះដូច​ជា​ជំងឺ ឬ​សេចក្តី​ស្លាប់​ជា​ដើម។
អ្នក​និយាយថា “លោក​ប្រាណហាំ លោក​និយាយ​ពី​សេចក្តី​ស្លាប់”។​​
នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​សេចក្តី​ស្លាប់។
21
គឺ​ដូច​ជា​ឡាសា​​ដែល​សាក​សព​របស់​គាត់​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​ផ្នូរដែល​ស្អុយ​រលួយ​​តែ​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ាថា​​ថា“តើ​នាង​​យក​សាក​សព​របស់​បុរស​នោះ​ទៅ​ទុក​នៅ​ឯណា?ហើយ​បើ​សិន​ជា​នាង​គ្មាន​សេចក្តី​សង្ស័យ​​នាង​នឹង​ឃើញ​ពី​សិរី​ល្អ​របស់​ព្រះ”។
“តើ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ថា​​កុំ​ឲ្យ​មាន​សេចក្តី​សង្ស័យ​ទេ​ឬ​អី?”ទ្រង់​មាន​បន្ទូល​ទៅ​កាន់​យ៉ៃរ៉ុស​នៅ​ពេល​នោះ។ “​បើ​អ្នក​មាន​ជំនឿ​នោះ​នឹង​ឃើញ​សិរី​ល្អ​របស់​ផង​ព្រះ”។
ជំនឿ​ឈ្នះ​នូវ​សេចក្តី​ស្លាប់។សេចក្តី​ជំនឿ​ធ្វើ​ឲ្យ​យើង​មាន​ជ័យ​ជំនះ​លើ​សេចក្តី​ស្លាប់។សេចក្តី​ជំនឿ​​​មាន​ជ័យ​ជំនះ​លើ​អំពើ​បាប។​​សេចក្តី​ជំនឿ​មាន​ជ័យ​ជំនះ​លើ​ជំងឺ។​​សេចក្តី​ជំនឿ​មាន​ជ័យ​ជំនះ​លើ​សេចក្តី​ទុក្ខ​ព្រួយ។សេចក្តី​ជំនឿ​មាន​ជ័យ​ជំនះ​លើ​សេចក្តី​វង្វេង។សេចក្តី​ជំនឿ​មាន​ជ័យ​ជំនះ​លើ​លោកីយ​នេះ។
22
អ្នក​អាច​និយាយ​ថា “លោក​យ៉ូហាន​​នៅ​ពេល​ដែល​គាត់​សរសេរ​សេចក្តី​នេះគាត់​គ្មាន​បញ្ហា​ទេ​ឬ​អី។គាត់​មិន​ដែល​ទាក់​ទង​​ជា​មួយ​​មនុស្សទាំង​នោះ​​ដូច​ជា​ខ្ញុំ​ធ្វើ​ទេ​ឬ​អី?​​គាត់​ប្រហែល​ជា​មិន​ដែល​ឆ្លង​កាត់​សេចក្តី​ដូច​ដែល​ខ្ញុំ​ឆ្លង​កាត់​ឡើយ”។​​នោះ​ជាការ​ត្រូវ។​​គាត់​អាច​នឹង​មិន​ដែល​​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ដែល​អ្នករាល់​គ្នា​ទាក់​ទង​នោះ​ឡើយ។​​គាត់​ប្រហែល​ជា​មិន​ដែល​ឈ្នះ​សេចក្តី​ដូច​អ្នក​រាល់​គ្នា​ឈ្នះ​នោះ​ឡើយ​​ប៉ុន្តែ​គាត់​ក៏​បាន​រាប់​បញ្ចូល​អស់​ទៅ​ហើយ។​​ដូច​ជា​គាត់​បាន​សរសេរ​“ជំនឿ​គឺ​ជា​ជ័យ​ជំនះ​ដែល​ឈ្នះ​របស់​នៅ​លោកីយ​នេះ”គឺ​គ្រប់​សេចក្តី​ទាំង​អស់។
តើ​នោះ​មាន​លក្ខណៈ​យ៉ាង​ដូចម្តេច?ត្រូវ​មាន​ជំនឿ​ក្នុង​វា។​​ឈរ​នៅ​លើ​វា។​​នៅ​ពេល​ដែល​យើង​មាន​ព្រះ​បន្ទូល​​​របស់​ព្រះ​នៅ​ជា​មួយ​នឹង​យើង​​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​នឹង​បើក​សំដែង​ឲ្យ​យើង​បាន​យល់​ពី​ការ​រស់​ពី​សុគត​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​​និង​សេចក្តី​សន្យា​ដែល​បាន​ចែ​ង​មក​ថា​​“រាល់​អ្វី​ដែល​អ្នករាល់​គ្នា​អធិស្ឋានដោយ​ជំនឿ អ្នក​នឹង​បាន​វា”។ ដូច្នេះ​តើ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​នឹង​ការ​នេះ?មាន​សេចក្តី​ជំនឿ​ មិន​មែន​ជា​ជំនឿ​ដែល​អណ្តែត​លើ​ទឹក​ឡើយហើយ​ក៏​មិន​មែន​ជា​ជំនឿ​ដែល​ធ្វើ​ជា​ជឿ​ដែរ តែ​ជា​ជំនឿ​ពិត​ប្រាកដ។
23
ជំនឿ​ជា​អ្នក​ឈ្នះជា​អ្នក​មាន​ជ័យ​ជំនះ។​​វា​មិន​មែន​គ្រាន់​តែ​ជា​អ្នក​បង្កើត​សន្តិភាព​តែ​ប៉ុណ្ណោះ​ទេវា​​ជា​អ្នក​ឈ្នះ។ ជំនឿ​ជា​ជ័យ​ជំនះ​ឈ្នះ​លោកីយ។​​តើ​ជំនឿ​ធ្វើ​ការ​យ៉ាង​ម៉ិច?តើ​អ្វី​ជា​សេចក្តី​ជំនឿ? តើ​អ្វី​ដែល​វា​ត្រូវ​ឈ្នះ? ពាក្យ​ថា Conquer និង​ពាក្យ​ Victory គឺ​មាន​ន័យ​ដូច​គ្នា។ ToConquer​ មាន​ន័យ​ថា “ធ្វើ​ឲ្យ​នរណា​មួយ​បរាជ័យ​ ឈ្នះបង្រាប​អ្វី​មួយ ដាក់​ខ្នោះ​​នរណា​ម្នាក់”។​​វា​មាន​ន័យ​ថាអំពើ​បាប​ដែល​បាន​គ្រប់​គ្រង​អ្នក​ ពេល​នេះ​អ្នក​ជា​អ្នក​គ្រប់​គ្រង​វា​វិញ។មាន​ន័យ​ថា អ្នក​​​ឈ្នះ​លើ​វា អ្នក​បាន​វាយ​បំផ្លាញ​វា។ អ្នក​ធំ​ជាង​វា។ អូ!!ខ្ញុំ​​មាន​អារម្មណ៍​ថា នេះ​ដូច​ជា​បែប​សាសនាអញ្ចឹង។
តើ​អ្វី​ជា​​​អ្នក​មាន​បាបឬ​អ្នក​សង្រ្គោះ​ដំបូង? អ្នក​សង្រ្គោះ ពី​ព្រោះ​អ្នក​សង្រ្គោះមាន​អំណាច​ជាង​អំពើ​បាប។​ តើ​អ្វី​ជា​អ្នក​​ព្យាបាល ឬ​អ្នក​ជំងឺ?វា​នឹង​មិន​អាច​​មាន​អ្នក​ព្យាបាល​បាន​ឡើយ​ បើ​សិន​ជា​គ្មាន​អ្នក​ជំងឺ។អ្នក​ព្យាបាល​ តែង​មាន​អំណាច​លើ​ជំងឺ។ ឯ​សេចក្តី​ជំនឿ​មាន​ជ័យ​ជំនះ​ឈ្នះ​អស់​ទាំង​បណ្តាសារ​របស់​សេចក្តី​អា​ក្រក់។សេចក្តី​ជំនឿ​គឺ​ជា​ជ័យ​ជំនះ។
24
តើ​មាន​ជំនឿ​លើ​អ្វី?មិន​មែន​ជា​ជំនឿ​លើ​ព្រះ​វិហារ មិន​មែន​ជា​ជំនឿ​លើ​និកាយ​របស់​របស់​អ្នកឬ​ជំនឿ​លើ​មនុស្ស​ណា​ម្នាក់​ឡើយ ប៉ុន្តែ​ជា​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​​បាន​សន្យា។នោះ​ជា​ជ័យ​ជំនះ។ តើ​នោះ​ជា​អ្វី? នោះ​ជា​ជ័យ​ជំនះ។ អ្នក​អាច​និយាយ​ថា “ខ្ញុំ​ជា​មនុស្ស​ពិការ​ដៃ”។​​ប៉ុន្តែ​ជំនឿ​ជា​ជ័យ​ជំនះ។“ខ្ញុំ​នៅ​តែ​មាន​ជំងឺ”។ ប៉ុន្តែ​សេចក្តី​ជំនឿ​ជា​ជ័យ​ជំនះ។​​អូ!!វា​ឈ្នះ​លោកីយនេះ។ ​អ្នក​អាច​ឡើង​ទៅ​ឯ​ព្រះ​​បាន​ដោយ​សារ​សេចក្តី​អធិស្ឋាន​​រហូត​ដល់​អ្នក​ឃើញ​ការ​ជា​ច្រើន​ដែល​ចុះ​ចាញ់​នៅ​ខាង​ក្រោម​អ្នក​​ហើយ​រហូត​ដល់​គ្មាន​អ្វី​មួយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​បាន​។នោះ​អ្នក​ជា​អ្នក​ដែល​មាន​ជ័យ​ជំនះ។
អ្នក​ធ្លាប់​ជា​អ្នក​ប្រមឹក​ឬ​ជា​ទាសករ​របស់​ស្រា​វីស្គី ពេល​នេះ​អ្នក​ជា​អ្នក​គ្រប់​គ្រង​លើ​វា​វិញ។ស្រា​​អាច​ធ្វើ​ឲ្យ​អ្នក​​ស្រវឹង​ជា​មួយ​នឹង​វា​ ហើយ​វា​អាច​ជា​ម្ចាស់​របស់​យើងតែ​នៅ​ពេល​ដែល​យើង​មាន​ជំនឿ​ ជា​ជំនឿ​ដែល​ពិត យើង​នឹង​ទៅ​ជា​ចៅ​ហ្វាយ​របស់​វា​វិញ។
អ្នក​​មិន​អាច​​មិន​អាច​ឈប់​ជក​ថ្នាំ​បាន​ឡើយ​​ហើយ​អ្នក​តែង​តែ​ជក់​វា​ជា​និច្ច​​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​មាន​ជំនឿ​អ្នក​នឹង​ឈ្នះ​វា​​អ្នក​ជា​ម្ចាស់​លើ​វា។
25
មាន​ស្រ្តី​ម្នាក់​ដែល​មាន​វត្តមាន​នៅ​ទី​នេះគាត់​បាន​មក​ដល់​អសនា​នេះ​ជា​ច្រើន​ដង​មក​ហើយ។​​គាត់​ជា​ស្រ្តី​ដែល​ល្អ​ម្នាក់​​ប៉ុន្តែ​គាត់​បាន​ជក់​បារី​ជា​យូរ​មក​ហើយ​​ហើយ​គាត់​មិន​អាច​បញ្ឈប់​វា​បាន​ឡើយ។​​គាត់​បាន​​មក​ដល់​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​គាត់​​ហើយ​ខ្ញុំ​ឃើញ​ថា​គាត់​ហាក់​ដូច​ជា​មិន​អាច​នឹង​ឈ្នះ​វា​បាន​ឡើយ។ការ​មួយ​ដែល​ខ្ញុំ​ធ្វើ​ ខ្ញុំ​បាន​ប្រាប់​គាត់​ថា “នឹង​មាន​គ្រោះ​ថា្នក់​នៅ​តាម​ផ្លូវ”។
គាត់​និយាយ​ថា “លោក​ប្រាណហាំ ខ្ញុំ​បាន​យំខ្ញុំ​បាន​ទទួច​អង្វរ”។
អ្នក​រាល់​គ្នា​ឃើញ​ទេ​​នោះ​ជា​បញ្ហា​ខាង​ឯ​អារម្មណ៍​​ដែល​ប្រឆាំងនឹង​គាត់។​​នោះ​មិន​មែន​ជា​ការ​ល្អ​​ឡើយ។ខ្ញុំ​បានទៅ​ក្បែរ​គាត់​​ហើយ​​អធិស្ឋាន​​ជា​មួយ​គាត់​​គាត់​បាន​ត្រលប់​ទៅ​វិញ​ក្រោយ​ពី​យើង​បាន​អធិស្ឋាន​រួចហើយ​ក្នុង​រយៈ​ពីរថ្ងៃ​​បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ជួប​គាត់​ម្តង​ទៀត។
ក្នុង​យប់​មួយ​គាត់​មា​នជំងឺ ហើយបាន​ទៅ​ជួប​ជា​មួយ​នឹង​វេជ្ជបណ្ឌិតពេល​នោះ​វេជ្ជបណ្ឌិត​បាន​ប្រាប់​ថា គាត់​មាន​ជំងឺ​មហារីក​ដោយ​ព្រោះ​ការ​ជក់​បារី​នោះ។ នាង​ឃើញ​ខ្លួន​ឯង​ថា​ដូច​ជា​មនុស្ស​ស្លាប់​ទៅ​ហើយ។
26
សូម​មើល​ពី​បុរស​ម្នាក់​ដែល​លង់​ទឹក​​គាត់​នឹង​ផឹក​ទឹក​យ៉ាង​ឆ្អែត។​​នៅ​ពេល​ដែល​អ្នក​ដើរ​ចេញ​ពី​ព្រះ​វិហារ​ក្នុង​រាត្រី​នេះខ្ញុំ​ដឹង​ថា​អ្នក​អាច​ចូល​រួម​ជា​មួយ​នឹង​ក្រុម​មេតូឌីស​​ឬ​បាបទីស្ទ​ឬ​ក៏​អ្នក​អាចអង្គុយ​នៅ​ទី​នេះ​ ហើយ​និយាយ​“នៅ​ពេល​នេះ​ខ្ញុំ​នឹង​...ខ្ញុំ​ជា​មនុស្ស​ដែល​ល្អ​ម្នាក់​។គ្មាន​សេចក្តី​កំហុស​ណាមួយ​នៅក្នុង​ខ្ញុំ​នោះ​ឡើយ។”អ្នក​​អាច​ធ្វើ​អ្វី​មួយ​បាន​សំរាប់​ខ្ញុំ​ខ្លួន​ឯង។ បាទ!!នោះ​ជា​ការ​ត្រឹម​ត្រូវ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ឃើញ​អំពើ​បាប​របស់​អ្នក​ដូច​ដែល​ព្រះ​ទ្រង់​ឃើញ​ ហើយ​បើ​ឃើញ​អ្នក​អាច​ផ្លាស់​ប្រែឬ​ក៏​ទុក​ឲ្យ​វា​បំផ្លាញ​អ្នក គឺ​នឹង​មាន​អ្វី​មួយ​កើត​ឡើង។អ្នក​នឹង​ជួប​ជា​មួយ​នឹង​វា។
ដើរ​ចេញ​ពី​ទី​នេះដោយ​មាន​អ្វី​ម្យ៉ាង​សំរាប់​ការ​ពារ​បេះ​ដូង​របស់​អ្នក​ វេជ្ជបណ្ឌិត​នឹង​និយាយ​ថា “នោះ​ជំងឺ​បេះ​ដូង”។អ្នក​កំពុង​តែ​មាន​បញ្ហា។ នោះ​ជា​អ្វី​ដែល​​ស្រ្តី​នោះ​បាន​ជួប។ហើយ​ពេល​នេះ​មាន​ស្រ្តី​ម្នាក់​ដែល​អង្គុយ​នៅ​ទី​នេះ​កំពុង​តែ​មើល​មក​ខ្ញុំ។
27
លោក Roberson អ្នកស្រី Wood នៅ​ទីនេះ​ហើយ​លោក Wood ក៏​​អង្គុយ​នៅ​កន្លែង​ណា​មួយ​ក្នុង​ទី​នេះ​ដែរ។ពេល​មួយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដូច​ជា​នាំ​យើង​ទៅ​ដល់​កន្លែង​ដែល​ស្រ្តី​នៅ។​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ទី​នោះគាត់​មាន​សុបិន្ត​មួយ​ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ក៏​មក​គង់​ក្នុង​បន្ទប់​ដែល​នាង​នៅ​នោះ​ហើយ​នាង​ក៏​ឈប់​ជក់​បារីនិង​គ្មាន​សល់​ដាន​នៃ​ជំងឺ​មហារីក​ដែរ​ពេល​នេះ​គាត់​កើន​ទំងន់​រាប់​ផោន។​តើ​នេះ​ជា​អ្វី?​នេះ​ជា​សេចក្តី​ជំនឿ​ដែល​មាន​ជ័យ​ជំនះ​លើ​វា។​ប៉ុន្តែ​វេជ្ជបណ្ឌិត​និយាយ​ថា​“អ្នក​មាន​ជំងឺ​មហារីក​អ្នក​នឹង​ត្រូវ​ស្លាប់”​នាង​មាន​ភ័យ​ព្រួយ​ពី​វា។​នេះ​ជា​អ្វី​ដែល​នាង​បាន​ជួប។
នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​នេះ​ហេតុ​អ្វី​បាន​ទុក​ឲ្យ​វា​នៅ​យូរ​ដល់​ម្លេះ?​ហេតុ​អ្វី​បាន​ជា​មិន​ព្រម​ចេញ​ពី​បញ្ហា​នេះ​ទៅ?​ដោយ​ដាក់​សេចក្តី​ជំនឿ​របស់​ទៅ​លើ​ព្រះ។​តើ​មាន​អ្វី​កើត​ឡើង​បើ​សិន​ជា​ស្រី្ត​នោះ​ដាក់​ជំនឿ​លើ​ខ្ញុំ?​គឺ​គាត់នឹង​បរាជ័យ​ព្រោះ​ខ្ញុំ​ជា​មនុស្ស។​ប៉ុន្តែ​នៅ​ពេល​គាត់​ប្តូរ​ជំនឿ​របស់​គាត់​ចេញ​ពី​លោក​ប្រាណហាំ​ឬ​នរណា​ម្នាក់​ហើយ​ដាក់​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទវិញ​នោះ​នាង​មាន​ជ័យ​ជំនះ។​នាង​ត្រូវ​បាន​លើក​ឡើង​លើ​អស់​ទាំង​សេចក្តី​ភ័យ​ខ្លាច​ការ​សង្ស័យ​ហើយ​ព្រះ​បាន​ព្យាបាល​នាង។​នាង​មាន​ជ័យ​ជំនះ។​ជំនឿ​ជា​ជ័យ​ជំនះ​ដ៏​ពិត។
28
ខ្ញុំ​តែ​ងតែ​ឆ្ងល់​ថា​“តើ​អ្វី​ដែល​គ្រីស្ទាន​ចង់​បាន​ក្នុង​ជីវិត​របស់​គេ?”​មាន​បុរស​និង​ស្រ្តី​ជា​ច្រើន​មក​ឯ​ខ្ញុំខ្ញុំ​បាន​សួរ​ពួក​គេ​អំពី​បញ្ហា​ផ្ទាល់​ខ្លួន​ហើយ​បាន​ឲ្យ​ពួក​លន់​តួ​នូវ​រាល់​អំពើ​បាន​របស់​គេហើយ​គេ​មិន​អាច​បដិសេធ​ការ​អាក្រក់​ដែល​គេ​បាន​ធ្វើ​នោះ​ឡើយ។​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ទ្រង់​គង់​ជា​មួយ។​ហើយ​នៅ​ពេល​ដែល​សារភាព​ពី​សេចក្តី​ទាំង​នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ជួយ​ពួក​គេ។
ដូច្នេះ​នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​ខ្ញុំ​ពួក​គេ​តែង​តែ​ប្រាប់​ពី​អ្វី​ដែល​ជា​របស់​លោកីយ​នេះ​ហើយ​ខ្ញុំ​កត់​សំគាល់​ឃើញ​ថា​ការ​នេះ​កើត​ឡើង​ចំពោះ​អ្នក​ដែល​ជឿ។​អ្នក​អាច​នឹង​ទៅ​កន្លែង​ណា​មួយ។​តើ​អ្វី​ដែល​អ្នក​អណ្តែត​ទៅ​រក?​សូម​មាន​មហិច្ឆតា​មួយ​ចំនួន​អំពី​ខ្លួន​អ្នក។​សូម​ដាក់​ផែន​ការ​របស់​អ្នក​ទៅ​លើ​ព្រះ​គ្រីស្ទ​ហើយ​ចាក​ចេញ​ពី​របស់​ដែល​នៅ​លោកីយ​នេះ។
29
បើ​អ្នក​យក​ទស្សនា​វដ្តី​មួយមក​នឹង​ឃើញ​មាន​សរសេរ​ថា​“ការ​អស្ចារ្យ​ទៅ​លើ​ការ​ព្យាបាល​ក្នុង​ពេល​បច្ចុប្បន្ន​មិន​មាន​ជា​ការ​ព្យាបាល​ដែល​ពិត​ប្រាកដ​ឡើយ”។​ការ​នោះ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្តី​សង្ស័យ​នៅ​ក្នុង​​គំនិត​របស់​អ្នក។​មាន​អ្នក​បើ​វិទ្យុ​ហើយ​និយាយ​ថា​អូ!!​នេះ​ពិត​ជា​សេចក្តី​អធិប្បាយ​ដ៏​ល្អ​មែន​ប៉ុន្តែ​“ការ​អស្ចារ្យ​មាន​កើត​ឡើង​តែ​ក្នុង​សម័យ​ដើម​តែ​ប៉ុណ្ណោះ”។​អ្នក​ក៏​យល់​ស្រប​ជា​មួយ​នឹង​គេ។​សូម​មើល​សេចក្តី​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ខ្សោយ​ទៅ។​សូម​ចេញ​ពី​វា​ហើយ​បែរ​ទៅ​រក​ព្រះ​វិញ។​ទោះ​បី​ជា​អ្នក​បាន​ជួប​វា​ហើយ​ឬ​មិន​ទាន់​បាន​ជួប​ក៏​ដោយ។​បើ​សិន​ជា​សេចក្តី​នោះ​ព្រះ​គម្ពីរ​មិន​បាន​បង្រៀន​សូម​ចេញ​ឲ្យឆ្ងាយ​ពីវា។​បើ​បាន​បង្រៀន​សូម​នៅ​គៀក​នឹង​វា​វិញ។
30
ឧទាហរណ៍​ថា​តើ​មាន​អ្វី​កើត​ឡើង​បើ​សិន​ជា​យើង​ធ្វើ​ដំណើរ​ចេញ​ទៅ​ដល់​កន្លែង​មួយ​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ?​ហើយ​ទៅ​កន្លែង​នោះ​អាកាស​ធាតុ​ពិត​ជា​ល្អ​មែន​រហូត​ដល់​យើង​មិន​ចង់​មក​វិញ។​ហើយ​នៅ​ទី​នោះ​អ្នក​នឹង​មិន​ត្រូវ​ស្លាប់​ឬ​ចាស់​ឡើយ​តែ​យើង​នៅ​ដូច្នេះ​ជា​រៀង​រហូត។​បើ​ដូច្នេះ​តើ​ខ្ញុំ​អាច​នឹង​ឃើញ​អ្នក​ដើរចេញ​ទៅ​ហាង​ដើម្បី​នឹង​ទិញរបស់​របរ​ជា​ច្រើន​ទៅ​ជា​មួយ​អ្នក​ទេ?​អ្នក​នឹង​ព្យាយាម​យក​របស់​ដែល​អ្នក​មាន​ទៅ​ជា​មួយ។ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​គិត​ពី​កន្លែង​ដែល​អ្នក​ទៅ ​ហើយ​អ្នក​មិន​មាន​សេចក្តី​សង្ស័យ​នោះ​ជា​សេចក្តី​ជំនឿ​របស់​អ្នក។
31
មាន​អ្នក​មក​សួរ​ខ្ញុំ​ថា
“តើ​លោក​ជា​លោក​គ្រូ​ប្រាណហាំ​​ដែល​អធិស្ឋាន​ឲ្យ​អ្នក​ឈឺ​ឬ?”
“បាទ!!មែន​ហើយ”
“អូ!!នោះ​ផ្ទុយ​ពី​ជំនឿ​របស់​ខ្ញុំ”
“នៅ​ពេល​ដែល​អ្នក​គ្មាន​សេចក្តី​ជំនឿព្រះ​គម្ពីរ​នឹង​បង្រៀន​អ្នក”
ហើយ​ពេល​នេះ​មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា “បាទ!! ខ្ញុំ​មាន​សេចក្តី​ទាំង​អស់​ហើយ”។
“ដូច្នេះ​តើ​អ្នក​ធ្វើ​អ្វី​នៅ​ទី​នេះ?”
អូ!!​​វា​មិន​ដូច្នេះ​ទេ។​​សេចក្តី​ជំនឿ​ពិត​ប្រាកដ​គ្មាន​ភាព​បរាជ័យ​ឡើយ។​​វា​មិន​ត្រូវ​បាន​បរាជ័យ​ឡើយ។សូម្បី​តែ​សេចក្តី​ស្លាប់​ក៏​មិន​អាច​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​បរាជ័យ​ដែរ។​ការ​កាត់​ទោស​អាច​មាន​ភាព​បរាជ័យ​តែសេចក្តី​ជំនឿ​គ្មាន​ឡើយ។​វា​គ្មាន​ភាព​បរាជ័យ​នៅ​ក្នុង​សេចក្តី​ជំនឿ​ហើយ​នេះ​ជា​វិធី​តែ​មួយ​ដែល​គាប់​ព្រះ​ហឬទ័យ​ដល់​ព្រះ។​ហេព្រឺ១១​“តែ​បើ​គ្មាន​សេចក្តី​ជំនឿ​ទេ​នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឬទ័យ​ព្រះ​បាន​ឡើយ”។
32
នៅ​ត្រង់​ចំនុច​នេះខ្ញុំ​អាច​ស្រមៃ​គិត​ពី​អ្នក​រាល់​គ្នា​ជា​គ្រីស្ទាន​គ្រាម​ភាសា​ប្រើ​ប្រាស់​ពាក្យ​អាក្រក់។ខ្ញុំ​អាច​ស្រមៃ​គិត​ពី​កន្លែង​មួយ​នៅពេល​ដែល​អ្នក​ដើរ​ទៅ​ដើម្បី​នឹង​រៀន​គ្រាមភាសា​របស់​អាមេរិច​ដែល​អ្នក​លឺ​គេ​និយាយ?​ការ​មិន​អ្នក​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ឡើយ។​ការ​មួយ​ដែល​អ្នក​រាល់​គួរ​តែ​ខំប្រឹង​ធ្វើ​គឺ​រៀន​ពាក្យ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ភាសា​របស់​អ្នក។​ដូច​ជា​ពាក្យ​ថា​“ជំរាប​សួរ​ជាដើម”។​ខ្ញុំ​គិត​ថា​អាច​ជា​គ្រីស្ទាន​ដែល​ត្រឹម​ត្រូវបើ​សិន​ជា​អ្នក​ខំប្រឹង​រៀន​ភាសា​របស់​សា្ថនសួគ៌​ជា​ពាក្យ​ដំកើង​ដល់​ព្រះ​ដែល​នាំ​អ្នក​រាល់​មាន​អំនរ​។​សូម​ឲ្យ​មាន​សេចក្តី​ជំនឿពី​ព្រោះ​វា​ជា​ជ័យ​ជំនះ​របស់​អ្នក។
អ្នក​និយាយ​ថា​“តើ​លោក​ធ្វើ​វា​យ៉ាង​ណាលោក​ប្រាណហាំ?”
ហេតុ​អ្វី​បាន​ជា​សួរ​ដូច្នេះ?​វា​ពិត​ជា​សាមញ្ញណាស់។​ក្នុង​កម្ម​វិធី​អ្នក​មិន​ដឹង​ថា​នឹង​ត្រូវ​ចុះ​ចូល​នឹង​អ្នក​ផ្សេង​ទៀត​យ៉ាង​ណា​នោះ​ទេ។​នៅ​ក្នុង​អគារ​នេះ​ខ្ញុំ​មិន​ស្គាល់​មនុស្ស​ច្រើន​ឡើយ។​ហើយ​ពេល​ខ្លះ​ក្នុង​ការ​ប្រជុំ​ខ្ញុំ​មិន​បាន​ស្គាល់​មនុស្ស​សូម្បី​តែ​ម្នាក់​ហើយ​យើង​ប្រើ​ប្រាស់​ភាសា​ខុស​គ្នា​ទៀត។​ប៉ុន្តែ​តើ​ខ្ញុំ​អាច​ចុះ​ចូល​បាន​ដោយ​របៀប​ណា?គឺ​ខ្ញុំ​ចុះ​ចូល។ដោយ​គ្រាន់​តែ​ថ្វាយ​ខ្លួន​របស់​អ្នក​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ដឹក​នាំ។ពេល​នោះ​​មិន​មែន​ជា​អ្នក​ទៀត​ទេ​ហើយ​អ្នក​ក៏​មិន​បាន​ដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​នោះ​ដែរ។​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ជា​អ្នក​មាន​បន្ទូល​វិញ។​ពិត​ជា​សាមញ្ញ​ណាស់។
33
មនុស្ស​ជា​ច្រើន​មាន​ជំនឿ​លើ​គ្រូ​ពេទ្យ។​ហើយ​នៅ​ពេល​ដែល​មាន​បញ្ហា​​សុខ​ភាព​ណា​មួយ​កើត​ឡើង​​អ្នក​តែង​តែ​ទៅ​ស្វែង​រក​គ្រូ​ពេទ្យ​ដែល​អ្នក​ជឿ​នោះ។​នោះ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ។​នោះ​ជា​ការ​ល្អ។​ហើយ​អ្នក​ដាក់​បញ្ហា​របស់​អ្នក​ទៅ​ឲ្យ​គ្រូ​ពេទ្យ​នោះ។​បើ​សិន​ជា​គ្រូ​ពេទ្យ​ប្រាប់​ថា​អ្នក​គួរ​តែ​ទៅ​សំរាក​នៅ​មន្ទីរ​ពេទ្យ​នោះ​ប្រាកដ​ជា​អ្នក​ត្រលប់​មក​ផ្ទះ​វិញ​យ៉ាង​ប្រញាប់​ហើយ​ប្រមូល​សំលៀក​បំពាក់​យក​ទៅ​សំរាក​នៅ​មន្ទីរ​ពេទ្យ​ជា​មិន​ខាន។នេះ​បង្ហាញ​ថា​អ្នក​មាន​ជំនឿ​លើ​គ្រូ​ពេទ្យ។​ឬ​ម្យ៉ាង​ទៀត​គាត់​មិន​ប្រាប់​ឲ្យ​អ្នក​ទៅ​សំរាក​នៅ​មន្ទីរ​ពេទ្យ​ទេ​តែ​គាត់​បាន​ចេញ​វេជ្ជបញ្ជា​មួយ​មកដើម្បី​ឲ្យ​ទៅ​ទិញ​ថ្នាំ​នោះ​អ្នក​នឹង​លេប​ថ្នាំ​នោះ ដោយ​មិន​បាន​ដឹង​ថា​តើ​មាន​អ្វី​នៅ​ក្នុង​គ្រាប់​ថ្នាំ​នោះ​ឡើយ​ប៉ុន្តែ​អ្នក​មាន​ជំនឿ​លើ​គ្រូ​ពេទ្យ​ដែល​បាន​ប្រាប់​អ្នក។
34
ចុះ​ចំពោះ​ព្រះវិញ?តើ​អ្នក​ខ្លាច​នឹង​លេប​ថ្នាំ​ដែល​ទ្រង់​បាន​ឲ្យ​អ្នក​ឬ​យ៉ាង​ណា? “តាម​រយៈ​ថ្នាំ​នោះ​អ្នក​នឹង​បាន​ជា។សេចក្តី​ជំនឿ​គឺ​ជា​ជ័យ​ជំនះ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈ្នះ​លោកីយ​នេះ”។ សូម​អ្នក​លេប​វាហើយ​មើល​តើ​មាន​អ្វី​កើត​ឡើង។​ វា​ជា​ទំនុក​ចិត្ត ដែល​អ្នក​ត្រូវ​បង្ហាញ​ចំពោះ​វេជ្ជបណ្ឌិត​របស់​អ្នកក្នុង​លេប​ថ្នាំ​នោះ ទោះ​បីជា​អ្នក​មិន​បាន​ដឹង​ថា​តើ​មាន​អ្វី​នៅ​ក្នុង​នោះ​ក៏​ដោយ។​អ្នក​បង្ហាញ​នូវ​ទំនុក​ចិត្ត​របស់​អ្នក​លើ​វេជ្ជបណ្ឌិត​របស់​អ្នក​តាម​រយៈ​ការ​ចុះ​ចូលរបស់​អ្នក។នោះ​ជា​ការ​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​អ្នក​លើ​គ្រូ​ពេទ្យ។ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​ព្រះ​គ្រីស្ទ​អ្នក​មិន​ត្រូវ​ខ្លាច​ក្នុង​ការ​ទទួល​យក​ព្រះ​បន្ទូល​របស់​ទ្រង់​ឡើយ។​តើ​ដោយ​របៀប​ណា?​ជំនឿ​ជា​ជ័យ​ជំនះ។
អ្នក​អាច​ដាក់​បញ្ហា​របស់​អ្នក​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​រាត្រី​នេះ​គឺ​ដូច​ដែល​អ្នក​ដាក់​ជំងឺ​របស់​អ្នក​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ដែរ។​ប្រទាន​អ្វី​ដែល​ទូល​បង្គំ​ត្រូវ​ការ​ឱ!​ព្រះ​អង្គ​អើយ​ទ្រង់​ជា​វេជ្ជបណ្ឌិត​ក្នុង​បញ្ហារបស់​ទ្រង់។នោះ​អ្នក​នឹង​មាន​ជ័យ​ជំនះ​ដោយ​សារ​សេចក្តី​ជំនឿ​របស់​អ្នក។​អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​អធិស្ឋាន​ណា​អ្នក​មិន​ចាំបាច់​ត្រូវ​ការ​អ្វី​មួយ​គឺ​អ្នក​នៅ​ទី​នោះ​រួច​ទៅ​ហើយ​ព្រោះ​សេចក្តី​ជំនឿ​បាន​ដាក់​អ្នក​នៅ​ទី​នោះ។​អ្នក​នឹង​មាន​ជ័យ​ជំនះ​នៅ​ពេល​ដែល​អ្នក​មាន​សេចក្តី​ជំនឿ។
35
ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​រាត្រី​នេះ​នៅ​ទី​នេះ ក្នុង​ការ​ប្រជុំ​នេះ ក្នុង​ប្រទេស​អាមេរិច​នេះ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា​យើង​ត្រូវ​ការ​យើង​ត្រូវ​ការ​អនុញ្ញាតិ​ព្រះ​យេស៊ូវ​ដែល​ជា​វេជ្ជបណ្ឌិត​ឲ្យ​ទ្រង់​យាង​មក​ដើម្បី​នឹង​ពិនិត្យ​សេចក្តី​ជំនឿ​របស់​យើង។​គ្រូ​ពេទ្យ​ប្រាប់​អ្នកថា​អ្នក​មាន​ជំងឺ​ខ្នែង​ពោះ​វៀន​“វា​មាន​ជាតិ​ពុល​ដែល​ត្រូវ​តែ​យក​ចេញ​មក​ក្រៅ។​អ្នក​មាន​បញ្ហា​នេះ​បញ្ហា​នោះ​ដែល​ត្រូវ​យក​ចេញ​មក​ក្រៅ”។​ដូច្នេះ​គ្រូ​ពេទ្យ​នឹង​ឲ្យ​អ្នក​សំរាក​ដើម្បី​នឹង​ធ្វើ​ប្រតិបត្តិ​ការ​របស់​គាត់​តើ​អញ្ចឹង​ឬ?​តើ​អ្វី​ដែល​ជា​បញ្ហា​នៃ​ជំនឿ​របស់​អ្នក​ក្នុង​រាត្រី​នេះ?​តើ​យើង​ខ្លាចក្នុង​ការ​អនុញ្ញាតិ​ឲ្យ​ព្រះ​វះកាត់​យើងដោយ​ព្រះ​បន្ទូល​របស់​ទ្រង់​ដែល​ជា​កាំបិត​ដែល​មុត​ជាង​ដាវ​មុខ​ពីរ​ឬ​យ៉ាង​ណា?​ឬ​ខ្លាច​ដែល​ព្រះ​បន្ទូល​របស់​ទ្រង់​ប្រាប់​យើង​ពី​ការ​រាំ​ហ្វង់​ដង់ហ្គោ​ការ​បោក​បញ្ឆោត​ជា​ការ​ខុស​ឬ​យ៉ាង​ណា?​ឬ​ខ្លាច​ដែល​យើង​ត្រូវ​ចេញ​ពី​ម្លប់​ទាំង​អស់​ដែល​នៅ​មាត់​ច្រាំង​ហើយ​ចែវ​ទៅ​រក​សេចក្តី​សន្យា​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​របស់​ទ្រង់​ឬ?​អូ!!​បើ​សិន​ជា​អ្នក​អនុញ្ញាតិ​ព្រះ​គ្រីស្ទ​ទ្រង់​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​របស់​ទ្រង់​ក្នុង​ជំនឿ​របស់​យើង​ភ្លាម​ទ្រង់​នឹង​ដក​ចេញ​អស់​ទាំង​សេចក្តី​សង្ស័យ​ភាព​ភ័យ​ខ្លាច​សេចក្តី​ទុក្ខ​ព្រួយ​ហើយ​រាល់​ទាំង​អំពើ​បាប​និង​សេចក្តី​អាក្រក់​ផ្សេងៗ​ទៀត​ចេញ​ពី​យើង​ជា​មិន​ខាន។​នោះ​សេចក្តី​ជំនឿ​របស់​យើង​នឹង​ត្រូវ​បាន​ពិនិត្យ​យ៉ាង​ច្បាស់​លាស់​ហើយ​យើង​នឹង​ទៅ​ជា​មនុស្ស​ថ្មី​មួយ។​យើង​នឹង​ខុស​ពី​មុន។
36
តើ​អ្នក​នឹង​ទុក​ចិត្ត​ព្រះ​យេស៊ូវ​គ្រីស្ទ​ការ​ប្រត្តិការ​​របស់​ទ្រង់​ទេ?​តើ​អ្នក​ជឿ​ទុក​ចិត្ត​ទ្រង់​ទេ?​តើ​អ្នក​អាច​និយាយ​ថា​“ព្រះ​អង្គ​ម្ចាស់​អើយ​សូម​ទ្រង់​មាន​បន្ទូល​មក​កាន់”​បាន​ដែរ​ឬ​ទេ?​ដូច​ដែល​ពួក​សិស្ស​របស់​ទ្រង់​និយាយ​នៅ​ក្នុង​ម៉ាកុស​៥ថា​“យើង​បាន​នេសាទ​ពេញ​មួយ​យប់ តែ​ចាប់​គ្មាន​បា​នត្រី​មួយ​សោះ។​តែ​ពេល​នេះ​ខ្ញុំ​នឹង​ទំលាក់​អួន​ចុះ​ទៅ​ក្នុង​ទឹក​តាម​ដែល​ទ្រង់​មាន​បន្ទូល​ចុះ។”​លោក​ពេត្រុស​និយាយ​ថា​“ព្រះ​អង្គ​អើយ​ទូល​បង្គំ​ជា​អ្នក​នេសាទ​ទូល​បង្គំ​ស្គាល់​សញ្ញា​នៃ​ព្រះ​អាទិត្យ។​ទូល​បង្គំ​ដឹង​ថា​ពេល​ណា​មាន​ត្រី​ហើយ​ពេល​ណា​គ្មាន។​តែ​ទូល​បង្គំ​បាន​នេសាទ​ពេញ​មួយ​យប់​ទៅ​ហើយ​តែ​គ្មាន​សោះ​ឡើយ។​ទូល​បង្គំ​មាន​អ្នក​ជំនាញ​ជា​បណ្ឌិត​ខាង​នេសាទ​ត្រី​នៅ​ជា​មួយ​តែ​គ្មាន​ត្រី​ក្នុង​ទី​នេះ​ទេ។​ប៉ុន្តែ​ដោយ​ទ្រង់​មាន​បន្ទូល​ទូល​បង្គំ​សូម​ទំលាក់​សំណាញ់​​​ចូល​ទៅ​ក្នុង​ទឹក​នេះ​ចុះ។”​នៅ​ពេល​នោះ​យើង​ឃើញ​ថា​មាន​ត្រី​ជា​ច្រើន​រហូត​ដល់​សំណាញ់​ជិត​នឹង​ធ្លាយ។​ហេតុ​អ្វី?​ជំនឿ​ជា​ជ័យ​ជំនះ។​យើង​មើល​ទៅ​ហាក់​ដូចជា​គ្មា​នត្រី​ណា​មួយ​នៅ​ក្នុង​ទឹក​ឡើយ​ប៉ុន្តែ​នៅ​ពេល​ព្រះ​ទ្រង់​សន្យា​ត្រី​ក៏​កើត​មាន​ឡើង​ហើយ​ជាប់​ពេញ​ក្នុង​អួន​នោះ។
37
វា​ហាក់​ដូច​ជា​គ្មាន​ឱកាស​សំរាប់​អ្នក​ទៀត​ទេ​ដែល​ត្រូវ​មាន​ជីវិត​រស់​នៅ​បន្ត​អ្នក​អាច​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​អ្នក​អាច​នឹង​ត្រូវ​ពិការ​ហើយ​ត្រូវ​ជិះ​លើ​កៅ​អ៊ី​ជា​និច្ច​អ្នក​អាច​នឹង​ត្រូវ​ខ្វាក់​ភ្នែក​ទាំង​ស្រុង។​ខ្ញុំ​មិន​បាន​ដឹង​ថា​អ្នក​រាល់​គ្នា​មាន​បញ្ហា​អ្វី​ខ្លះ​ទេ​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ធ្វើ​តាម​បញ្ជា​របស់​ម្ចាស់​នៃ​របស់​ទាំង​អស់​“ការ​ណា​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​អធិស្ឋាន​ហើយ​ជឿ​ថា​នឹង​បាន​នោះ​អ្នក​នឹង​បាន​មែន”។ហើយ​ត្រូវ​ដឹង​ថា ជំនឿ​នោះ​មាន​អំណាច​ឈ្នះ​អស់​ទាំង​ភាព​លំបាក​ទាំង​អស់​ដែល​មាន។អ្នក​អា​ច​នឹង​រែក​ពន់​យ៉ាង​ធ្ងន់​ធ្ងរ​ជា​មួយ​នឹង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​រហូត​ដល់​ព្រលឹង​របស់​អ្នក​ប្រលាក់​ជាប់​នឹង​ការ​នោះ។​អ្នក​អាច​នឹង​ព្យាយាម​ចេញ​ឆ្ងាយ​ពី​ការ​នេះ​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​អនុញ្ញាតិ​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​ចូល​ក្នុង​អ្នក​ក្នុង​រាត្រី​នេះ​ទ្រង់​ធ្វើ​ការ​ក្នុង​សេចក្តី​ជំនឿ​របស់​អ្នក​ហើយ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ជំនឿ​ដែល​ឈ្នះ​លើ​អ្វី​ទាំង​អស់​របស់​លោកីយ​នេះ។​ហេតុ​អ្វី?​ពី​ជំនឿ​ជា​ជ័យ​ជំនះ​ដែល​មាន​អំណាច​ឈ្នះ​លោកីយ​នេះ។
38
តើ​អ្នក​រាល់​គ្នា​នៅ​មាន​សេចក្តី​សង្ស័យ​ដល់​ណា​ទៀត​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​មាន​ព្រះ​វត្ត​មាន​នៅ​ទីនេះ​ព្រះ​វិញ្ញាណ​ទ្រង់​នៅ​ក្នុង​អគារ​នេះ?​ព្រះ​បន្ទូល​សន្យា​ថា“អញ​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ជា​ដរាប​ទោះ​បី​ជា​ផែន​ដី​នេះ​កន្លង​បាត់​ទៅ​ក៏​ដោយ”។​នេះ​ជា​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។​ព្រះ​ទ្រង់​បាន​ទុក​ព្រះ​បន្ទូល​របស់​ទ្រង់​។​តើ​អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះ​បន្ទូល​របស់​ទ្រង់​ទេ?​នៅ​ពេល​ដែល​ទ្រង់​សន្យា​ទ្រង់​ធ្វើ​ការ​នោះ​ជា​និច្ច។​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គិត​ត្រង់​ចំនុច​នេះ។​បើ​សិន​ជា​អ្នក​មាន​បាបឬ​មាន​បាន​ធ្វើ​សេចក្តី​អាក្រក់​ណា​មួយ​ក្នុង​ជីវិត​របស់​អ្នក​ពេល​នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​គិត​ពី​សេចក្តី​ទាំង​នោះ​នៅ​ពេល​ដែល​យើង​ឱន​ក្បាល​ចុះ​ដើម្បី​អធិស្ឋាន។
39
មុន​ពេល​ដែល​យើង​អធិស្ឋាន​ខ្ញុំ​ចង់​សួរ​សំនួរ​មួយ​ដល់​អ្នក​រាល់​គ្នា។​ខ្ញុំ​ចង់​ដឹង​ថា​តើ​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​អគារ​នេះ​អាច​លើក​ដៃ​ហើយ​និយាយ​ថា​“ព្រះ​អម្ចាស់​អើយ​ទូល​បង្គំ​មិន​អាច​នឹង​ឈ្នះ​វា​បាន​ឡើយ។​វា​ហាក់​ដូច​ជា​ទូល​បង្គំ​ដឹង​ថា​ទូល​មិន​អាច​នឹង​ធ្វើ​ការ​នោះ​បាន​ទូល​បង្គំ​ដឹង​ថា​ទូល​បង្គំ​មិន​អាច​ធ្វើ​បាន​ឡើយ​ប៉ុន្តែ​ពេល​នេះ​ទូល​បង្គំ​ចង់​ឲ្យ​ទ្រង់​ធ្វើ​ការ​ក្នុង​ទូល​បង្គំ​វិញ។​ទូល​បង្គំ​ចង់​ឲ្យ​ទ្រង់​ពិនិត្យ​មើល​ទូល​បង្គំ​នូវ​រាល់​ទាំង​ជំងឺ​នៃ​ជំនឿ​របស់​ទូល​បង្គំ​ដែល​ធ្វើ​ឲ្យ​ទូល​បង្គំ​មិន​អាច​ឈ្នះ​ការ​ទាំង​អស់​នោះ​បាន”។
សូម​លើក​ដៃ​របស់​អ្នក​រាល់​គ្នា​ទៅ​កាន់​ទ្រង់។​ព្រះ​ប្រទាន​ពរ​ដល់​អ្នក។​សូម​លើក​ដៃ​ឡើង។​សូម​យើង​“ចេញ​ពី​អំពើ​បាប​របស់​យើង​និង​ផ្លូវ​របស់​យើង​ដែល​មាន​នៅ​មុខ​យើង​ហើយ​សំលឹង​មើល​ទៅ​អ្នក​និពន្ឋ​និង​អ្នក​នេសាទ​របស់​យើង​ដោយ​ជំនឿ​គឺ​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ។”
តើ​មាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ដែល​នៅ​ទី​នេះ​ដែល​មាន​ជំងឺ​និង​សេចក្តី​ត្រូវ​ការ​សូម​លើក​ដៃ​ឡើង​ហើយ​ទូល​ទៅ​កាន់​ព្រះ​អង្គ​ថា​“ព្រះ​អង្គ​ម្ចាស់​អើយ​សូម​មើល​ជំនឿ​របស់​កូន?​ដែល​កូន​ត្រូវ​ការ​ក្នុង​រាត្រី​នេះ។”​សូម​ព្រះ​ប្រទាន​ពរ​ដល់​បង​ប្អូន​ទាំង​អស់​គ្នា។​ជំនឿ​ជា​ជ័យ​ជំនះ។​តើ​អ្នក​ទទួល​បាន​ជំនឿ​ដោយ​របៀប​ណា?​“ជំនឿ​បាន​មក​ដោយ​លឺ​ហើយ​លឺ​ព្រះ​បន្ទូល​របស់​ព្រះ”។​បើ​បង​ប្អូន​ណា​មាន​សេចក្តី​ត្រូវ​ការ​ក្នុង​សេចក្តី​ជំនឿ​ខ្ញុំ​មិន​អាច​នឹង​ហៅ​បង​ប្អូន​មក​ឈរ​នៅ​ក្បែរ​អសនា​បាន​ទេ​ក្នុង​ពេល​នេះ​ពី​ព្រោះ​មាន​មនុស្ស​ច្រើន​ពេក​ក្នុង​បន្ទប់​នេះ​រួម​ទាំង​មនុស្ស​ដែល​ឈរ​នៅ​ខាង​ក្រៅ​ផង​ដែរ។​ខ្ញុំ​នឹង​អធិស្ឋាន​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ក្នុង​ពេល​នេះ​ហើយ​សូម​អ្នក​រាល់​គ្នា​ដាក់​ខ្លួន​ទៅ​ចំពោះ​ទ្រង់ក្នុង​ពេល​ដែល​យើង​កំពុង​អធិស្ឋាន​នេះ។
40
ព្រះ​អម្ចាស់​អើយ​ទូល​បង្គំ​អធិស្ឋាន​សូម​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​មក​លើ​មនុស្ស​ដែល​មាន​ជំងឺ​ខាង​ឯ​ព្រលឹង​ទាំង​នេះ​ដែល​គេ​ជឿ​ថា​ទ្រង់​ជា​អ្នក​ដែល​គេ​ត្រូវ​ស្វែង​រក។ព្រះ​អង្គ​អើយ​ទូល​បង្គំ​អធិស្ឋាន​សូម​សេចក្តី​មេត្តា​របស់​ទ្រង់​មក​លើ​ពួក​គេ​ហើយ​អស់​អ្នក​ណា​ដែល​មាន​ជំងឺ​មហារីក​ខាង​សេចក្តី​សង្ស័យ​មហារីក​ខាង​ឯអារម្មណ៍​ការ​មិន​ជឿ​សូម​ទ្រង់​ដក​ចេញ​ពី​ពួក​គេ​ក្នុង​ពេល​នេះ​ផង​ដែរ​ហើយ​បំពេញ​គេ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​របស់​ទ្រង់​វេញ។សូម​ទ្រង់​បំពេញ​ព្រលឹង​របស់​ពួក​គេ​ដោយ​សេចក្តី​ល្អ​របស់​ទ្រង់។សូម​ទ្រង់​ជ្រមុជ​ពួក​គេ​ដោយ​អំណាច​របស់​ទ្រង់ហើយ​ឲ្យ​គេ​លើក​ដៃ​ឡើង​សារភាព​ពី​សេចក្តី​ជំនឿ​របស់​គេ។ ទូល​បង្គំ​ទូល​ទ្រង់ ឱ​ព្រះ​ដ៏​មាន​ពេល​ដោយ​ព្រះ​គុណ​សូម​ទ្រង់​ធ្វើ​ការ​នេះ​ក្នុង​ពួក​គេផង។​ពី​ព្រោះ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​ចិត្ត​របស់​គេ​ដែល​ធ្លាប់​បាន​អណ្តែត​នៅ​ជុំវិញ​សមុទ្រ​ហើយ​ចង់​បែរ​ទៅ​រក​ទ្រង់​វិញ​សូម​ទ្រង់​ផ្តល់​ការ​កើត​ជា​ថ្មី​ដល់​ពួក​គេ​ក្នុង​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ​ប្រទាន​អំណាច​ឲ្យ​គេ​ជា​មួយ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​របស់​ទ្រង់​ផង​ដែរ។​សូម​ទ្រង់​គ្រប់​គ្រង​គំនិត​របស់​គេ។​ព្រះ​វរបិតា​អើយ​ទូល​បង្គំ​អធិស្ឋាន​ទៅ​កាន់​ទ្រង់​ដោយ​បន្ទាប​ខ្លួន​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់។
ព្រះ​អង្គ​អើយ​មាន​ដៃ​ជា​ច្រើន​បាន​លើក​ឡើង។ពួក​គេ​ទទួល​ស្គាល់​ថា ពួក​គេ​បាន​ចេញ​ពី​កន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយ​ទៀត។​ពួក​គេ​បាន​ធ្វើ​ដំណើរ​រាប់​Miles​ឆ្លង​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ​ដើម្បី​អធិស្ឋាន​ឲ្យ​មនុស្ស​ម្នាក់​ដែល​ឈឺ។​ហើយ​ពួក​គេ​បាន​មក​ដល់​ទី​នេះ​ក្នុង​រយៈចំងាយ​ផ្លូវ​យ៉ាង​ឆ្ងាយ​ទូល​បង្គំ​ពិត​ជា​កោត​សរសើរ​ពួក​គេ​ជា​ខ្លាំង​ព្រះ​អង្គ​អើយ។​បើ​សិន​ជា​ពួក​គេ​មិន​ជឿ​ទូល​បង្គំ​ដែល​ជា​បំរើ​ទ្រង់ពួក​គេ​នឹង​មិន​មក​ទេ។ទូល​បង្គំ​អរ​ព្រះ​គុណ​ទ្រង់​ដែល​ទ្រង់​អនុញ្ញាតិ​ឲ្យ​ពួក​គេ​មាន​សេចក្តី​ជំនឿ​លើ​ការ​អធិស្ឋាន​របស់​ទូល​បង្គំ។
41
ព្រះ​អង្គ​អើយ​ទូល​បង្គំ​ពិត​អធិស្ឋាន​ដោយ​ស្មោះ​ត្រង់​សំរាប់​ពួក​គេ​ម្នាក់ៗ​ថា​ទ្រង់​ជា​ព្រះ​ដ៏​អស្ចារ្យ​ដែល​គង់​នៅ​ស្ថាន​សួគ៌​នឹង​ដាក់​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​របស់​ទ្រង់​ក្នុង​ជីវិត​របស់​ពួក​គេ​ហើយ​បំផ្លាញ​អស់​ទាំង​ចិត្ត​មិន​ជឿ​ទាំង​អស់​របស់​ពួក​គេ។​សូម​ឲ្យ​ពួក​គេ​បាន​ដឹង​ថា​ជំនឿ​ជា​ជ័យ​ជំនះ​មិន​មែន​មនុស្ស​នៅ​ផែន​ដី​មិន​មែន​ព្រះ​វិហារមិន​ការ​ធិស្ឋាន​របស់​មនុស្ស​ណា​ម្នាក់ ដែល​ជួយ​គេ​ឡើយតែ​ជា​ជំនឿ​ដែល​នាំ​ឲ្យ​គេ​មាន​ជ័យ​ជំនះ។
ទូល​បង្គំ​រាល់​គ្នា​បាន​ដឹង​អំពី​ព្រះ​រាជបុត្រា​របស់​ទ្រង់​ជា​ព្រះ​អង្គ​សង្រ្គោះ​ដែល​ទ្រង់​បាន​យាង​ទៅ​ដល់​ស្រុក​កំនើត​របស់​ទ្រង់ហើយ​មហាជន​ដែល​នៅ​ទី​នោះ​និយាយ​ថា “តើ​អ្នក​នេះ​ជា​នរណា? មិន​មែន​ជា​កូន​ជាង​ឈើ​ដែល​យើង​បាន​ស្គាល់​ទេ​ឬ​អី?តើ​ម្តាយ​របស់​គាត់​ឈ្មោះ​ម៉ារា ហើយ​បង​ប្អូន​គាត់ គឺ​យូដាស និង​យូសេ​ទេ​ឬ​អី?​ពួក​គេ​ប្រមាថ​ទ្រង់។​ទ្រង់​បាន​បើក​សំដែង​ពី​ចិត្ត​ដែល​មិន​ជឿ​របស់​ពួក​គេ​ហើយ​គ្មាន​ការ​អស្ចារ្យ​ណា​មួយ​កើត​ឡើង​នោះ​ទេ។
42
យើង​ដឹង​ថា​មិន​ថា​មាន​មនុស្ស​អស្ចារ្យ​ណា​ឈរ​ជា​មួយ​យើង​​នោះ​ចំពោះ​ទ្រង់​ឡើយតែ​ជំនឿ​របស់​ផ្ទាល់​គឺ​ជា​ជ័យ​ជំនះ។​ទូល​បង្គំ​អធិស្ឋាន​ក្នុង​ពេល​នេះ​ព្រះ​អង្គ​អើយ​ថា​ទ្រង់​នឹង​ឲ្យ​ពួក​គេ​ចេញ​ពី​ការ​របស់​ពួក​គេហើយ​ទ្រង់​នឹង​បង្ហាញ​ពី​ព្រះ​អង្គ​ទ្រង់​ដល់​ពួក​គេ​ក្នុង​រាត្រី​នេះ​ដែល​មាន​សេចក្តី​ជំនឿ​ឈរ​នៅ​កណ្តាល​គោលការណ៍​ទាំង​អស់​នៃ​ការ​របស់​ឡើង​វិញ​របស់​ព្រះ​អង្គ។​ទ្រង់​មិន​បាន​សុគ្គត​ឡើយតែ​ទ្រង់​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ត​ទៅ។​ទ្រង់​បាន​សន្យា​ថា​“អញ​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ជា​និច្ច​ទោះ​បី​ជា​ផែន​ដី​កន្លង​បាត់​ទៅ​ក៏​ដោយ។”​ហើយ​ទូល​បង្គំ​រាល់​គ្នា​ជឿ​ថា​ព្រះ​ទ្រង់​គង់​នៅ​ទីនេះ។​ទូល​បង្គំ​អធិស្ឋាន​ព្រះ​អម្ចាស់​អើយសូម​ទ្រង់​សំដែង​អង្គ​ទ្រង់​ក្នុង​ពេល​នេះ​សូម​ព្រះ​វិញ្ញាណ​ទ្រង់​ប៉ះ​ពាល់​ចិត្ត​របស់​ពួក​គេ​ម្នាក់ៗ​ហើយ​ធ្វើ​ការ​ក្នុង​ជំនឿ​របស់​គេ​ដើម្បី​ឲ្យ​គេ​បាន​ឈ្នះ​រាល់​ទាំង​ជំងឺ​សេចក្តីទុក្ខ​ព្រួយ​ហើយ​ឲ្យ​គេ​ចេញ​ពី​ទី​នោះ​ដោយ​ទៅ​រក​ជំនឿ​ក្នុង​ទ្រង់​វិញ។​នោះ​ជា​ជ័យ​ជំនះ។​ជា​ជ័យ​ជំនះ​ដែល​ឈ្នះ​លើ​លោកីយ​នេះ។​ទូល​បង្គំ​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះ​​នាម​ទ្រង់​ដែល​មាន​ពេញ​ដោយ​សិរី​ល្អ។​អាម៉ែន។
43
ខ្ញុំ​ដឹង​ថា​ហាក់​ដូច​ជាពិបាក​បន្តិច​ដែល​ឲ្យ​អ្នក​រាល់​គ្នា​អធិស្ឋាន​ជា​ជួរៗ​ពី​ព្រោះ​មាន​មនុស្ស​ច្រើន​ពេក​ក្បែរទ្វារ​ក៏​ដូច​ជា​បង្អួច​ដែរ។​តែ​ខ្ញុំ​នឹង​ព្យាយាម​បើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​អធិស្ឋាន​ឲ្យ។​ខ្ញុំ​នឹង​អធិស្ឋាន​ម្តង​មួយ​ៗ​សំរាប់​អ្នក​រាល់​គ្នាបន្ទាប់​ពី​ខ្ញុំ​អធិប្បាយ​ហើយ។
ខ្ញុំ​ជឿ​ថាបើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​ជំនឿ​ ជា​ជំនឿ​បែប​មនុស្ស​ហើយ​ពេល​នេះ​អ្នក​ដាក់​ជំនឿ​នេះ​ទៅ​ក្នុង​ព្រះ​ហស្ថ​ព្រះ​អង្គ ហើយ​និយាយ​ថា ​“ព្រះ​អង្គ​អើយទូល​បង្គំ​យក​ជំនឿ​បន្តិច​បន្តួច​ដែល​ទូល​បង្គំ​មាន​ប្រគល់​ឲ្យ​ទ្រង់​សូម​ទ្រង់​ទទួល​យក​ហើយ​ដាក់​ជំនឿ​របស់​ទ្រង់​មក​ក្នុង​ទូល​បង្គំ​វិញ”។​ខ្ញុំ​ជឿ​ថា​ទ្រង់​នឹង​ព្យាបាល​អ្នក​រាល់​គ្នា។ខ្ញុំ​នឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ពី​លើ​វេទិការ​នេះដោយ​អ្នក​រាល់​មិន​បាច់​ឡើង​មក​ទី​នេះ​ក៏​បាន​ដែរ។
តើ​អ្នក​រាល់​គ្នា​ជឿ​ការ​នេះ​ទេ?​ប៉ុន្តែ​បើ​សិន​ជា​អ្នក​ណាមាន​ប័ណ្ណ​នៃ​សេចក្តី​អធិស្ឋាន​សូម​កាន់​វា​យើង​នឹង​ប្រើ​វា​នៅ​ពេល​បន្តិច​ទៀត​នេះ។
44
មាន​ការ​មួយ​មក​ដល់​ក្នុង​គំនិត​របស់​ខ្ញុំ។ខ្ញុំ​ចាំ​ថា​លោក​Billy Paul បាន​ប្រាប់​ខ្ញុំ​​ប៉ុន្មាន​នាទី​មុន​នេះថា​គាត់​នឹង​ឲ្យ​ប័ណ្ណ​អធិស្ឋាន​មួយ​ចំនួន​មក​ខ្ញុំ​ក្នុង​យប់​នេះ។​ពី​ព្រោះ​កាល​ពី​យប់​ម៉ិញ​គាត់បាន​ចែក​ប័ណ្ណនោះ​ជា​ច្រើន​​ហើយ​គាត់​និយាយ​ថា​“លោក​ប៉ា​​នៅ​ទី​នេះ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ការ​ប័ណ្ណ​នោះ​​ខ្ញុំ​បាន​ឲ្យ​ពួក​គេ​ជា​ច្រើន”។
ខ្ញុំ​បា្រប់​គាត់​“ពិត​ជា​ល្អ​ណាស់”
គាត់​ថា​“ប៉ុន្តែ​តើ​លោកប៉ា​នឹង​ធ្វើ​យ៉ាង​ណា​ជា​មួយ​នឹង​កាត​ទាំង​នោះ?”
នៅ​ទី​នេះ​មាន​មនុស្ស​ច្រើន​ដែល​អង្គុយ​នៅ​ជុំវិញ​ដូច្នេះ​ពិត​ជា​ពិបាក​ក្នុង​ការ​ហៅ​កាត​ទាំង​អស់​នោះ។តើ​អ្នក​រាល់​គ្នា​គិត​ថា​មួយ​ណា​ល្អ​ជាង​ដែល​អ្នក​រាល់​គ្នា​មក​ឈរ​នៅ​ទី​នេះ​ឬ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​អង្គុយ?ប៉ុន្តែ​អ្នក​រាល់​គ្នា​ត្រូវ​មាន​ជំនឿ​ក្នុង​ការ​ធ្វើ​ការ​នោះ។​ត្រូវ​ការ​ទាំង​ជំនឿ​របស់​អ្នក​រាល់​ហើយ​ជំនឿ​របស់​ខ្ញុំ​ដែរនិង​ជំនឿ​របស់​ព្រះ​លាយ​ជា​មួយ​គ្នា។​ជំនឿ​របស់​ខ្ញុំ​ហើយ​ជំនឿ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវស្រពោន​ទៅ​តែ​ជំនឿ​របស់​ព្រះ​មិន​នោះ​ឡើយ​ហើយ​នឹង​មាន​ការ​អស្ចារ្យ​កើត​ឡើង​ទៀត​ផង។
45
ខ្ញុំ​ចង់​សួរ​អ្នក​រាល់​ពី​ការ​នេះ​“តើ​អ្នក​ជឿ​ថាការ​នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ឬ​ទេ?”​បើ​ជា​ព្រះ​បន្ទូល​របស់​ព្រះនោះ​មិន​មែន​ជា​ការ​កុហក​ទេ។​វា​ជា​សេចក្តី​ពិត។​បើ​ព្រះ​បន្ទូល​ទ្រង់​ជា​សេចក្តី​ពិតទ្រង់​នឹង​បំពេញ​នូវ​រាល់​អ្វី​ដែល​ទ្រង់​មាន​បន្ទូល។​ទ្រង់​មាន​កាតព្វកិច្ច​ក្នុង​ការ​រក្សា​ព្រះ​បន្ទូល​របស់​ទ្រង់។
បើ​សិន​ជា​អ្នក​ជំងឺ​ហើយ​ត្រូវ​ស្លាប់​ដោយ​សារ​រោគ​កោសិការ​ស​ឬ​ជំងឺ​មហារីក​ឬ​មាន​ជំងឺ​របេង​ហើយ​បាន​មក​ទី​នេះ​អញ្ចើញ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​បន្ទប់​នេះ​អធិស្ឋាន​តែ​អ្នក​នោះ​គ្មាន​ជំនឿ​នោះ​នៅ​តែ​មិន​ជឿ​ដដែល។​ប៉ុន្តែ​បើសិន​ជា​នរណា​ម្នាក់​ត្រូវ​បាន​ព្យាបាល​ហើយ​អ្នក​ឃើញ​ថា​គេ​ជា​ដោយ​សារ​ព្រះ​ចេស្តា​របស់​ព្រះនោះ​ដោយ​ព្រោះ​គេ​មាន​ជំនឿ​ព្រោះ​ដោយ​សារ​ជំនឿ​ធ្វើ​ឲ្យ​គេ​ជា។
46
នៅ​រដ្ឋ​Durban​ប្រទេស​អាព្រិច​ខាង​ត្បូង​នៅ​ពេល​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​មាន​គេ​យក​មនុស្ស​មក​​លើ​វេទិការ។​អ្នក​រាល់​គ្នា​ក៏​ដឹង​ពី​រឿ​ង​នេះ​ដែរ​ពី​ព្រោះ​ខ្ញុំ​បាន​ប្រាប់​ជា​ច្រើន​ដង​ណាស់​មកហើយ។​ស្រី្ត​ម្នាក់​នោះ​បាន​ជា​ហើយ​គេ​បាន​យក​មនុស្ស​ជា​ច្រើន​មក​ពី​គ្រប់​កុលសម្ព័ន្ឋ​ដែល​មា​នប្រហែល​ជា​២០​ឬ​ច្រើន​២០​កុលសម្ព័ន្ឋ​ផង​ដែរ។​
ប៉ុន្តែ​មាន​គេ​និយាយ​ថា​“នៅ​ក្នុង​ខ្ទម​ដែល​អ្នក​រស់​នៅមាន​រូប​ភាព​មួយ​របស់​ព្រះ​អម្ចាស់ ដែល​ព្យួរ​នៅ​លើ​ជញ្ជាំង”​។​ឪពុក​ម្តាយ​របស់​គាត់​បាន​លើក​ឡើង​នូវ​ទី​បន្ទាល់​ដ៏​អស្ចារ្យ​នេះ។
“នៅ​ទី​នេះ​មាន​បង​ប្អូន​យើង​ម្នាក់​ដែល​គាត់​ឈឺ​ជើង​ហើយ​មិន​អាច​ដើរ​បាន​ទេ បើ​សិន​ជា​គ្មាន​ឈើ​ច្រត់គាត់​ក៏​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​នេះ​ដែរ។​ប៉ុន្តែ​សេចក្តី​ជំនឿ​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​មា​នជ័យ​ជំនះ​គាត់​ត្រូវ​បាន​ព្យាបាល”។​ព្រោះ​ដោយ​ហេតុ​អ្វី?​វា​ធ្វើ​ឲ្យ​ជន​ជាតិ​ស្បែក​ស​មា​នការ​ភ្ញាក់​ផ្អើល​ដែល​មិន​ត្រឹម​តែ​អាច​និយាយ​ភាសា​របស់​គេ​បាន​តែ​ប៉ុណ្ណោះ​ទេ​តែ​បាន​ប្រាប់​គេ​ថា​ជា​នរណ​ហើយ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ទៀត។តើ​នោះ​ជា​អំណាច​ប្រភេទ​ណា​ទៅ?
47
បុរស​ម្នាក់នោះ​បា​នលឺ​តាម​រយៈ​ការ​បក​ប្រែហើយ​គាត់​បាន​គ្រវាត់​ឈើ​ច្រត់​របស់​គាត់​ចោល បាន​រត់​មក​ទី​នេះ​និង​លោត​រាំ​ដោយ​អំណរ។​ហើយ​នៅ​ពេល​ដែល​បង​ប្រុស​របស់​គាត់​ឃើញ​យ៉ាង​ដូច្នេះគាត់​គិត​ថា​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ប្អូ​ន​គាត់​លោត​រាំ​មាន​ការ​មួយ​កើត​ឡើង​ដល់​គាត់​គឺ​គាត់​បាន​ឆ្លង​ការ​អំពើ​បាប​នៃ​ការ​មិន​ជឿ​របស់​គាត់។​ខ្ញុំ​មើល​ទៅ​គាត់​ហើយ​ឃើញ​ការ​មួយ​ដែល​បាន​ប្រាប់​ទៅ​គាត់​ឲ្យ​គាត់​ឈរ​ដោយ​ប្រើ​ជើង​របស់​គាត់​វិញ​ពី​ព្រោះ​គាត់​បាន​ជា​ហើយ។​ក្មេង​ប្រុស​នោះ​គាត់​លឺ​ខ្ញុំ​ប្រាប់​ដូច្នេះ​តាម​រយៈ​អ្នក​បក​ប្រែគាត់​ក៏​ធ្វើ​តាម។ គាត់​មាន​ខ្សែ​ពាក់​នឹង​ក​របស់​គាត់ ដោយ​មាន​សរសេរ​ថា “ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើ​​ឲ្យ​អ្នក​ប្រសើរ​ឡើង ចូរ​ក្រោក​ឈរ”។
បុរស​នោះ​បាន​ឈរ​ដោយ​ប្រើ​ជើង​របស់​គាត់​ហើយ​ក្នុង​ពេល​នោះ​ទឹក​ភ្នែក​របស់​គាត់​ក៏​បាន​ស្រក់​ចុះ​មក។​សិរី​ល្អ​របស់​ព្រះ​មា​នវត្ត​មាន​នៅ​ទី​នោះ​រហូត​ដល់​អ្នក​​មាន​ជំនឿ​ល្មម​ៗ​ចំនួន​២៥០០០​អ្នក​ត្រូវ​បាន​ព្យាបាល​ក្នុង​ពេល​តែ​មួយ​នោះ​។
48
តើ​ពួក​គេ​បាន​ធ្វើ​អ្វី?នៅ​ព្រឹក​ស្អែក ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​មាត់​បង្អួចចៅ​ហ្វាយ​​ក្រុង​បាន​មក​ឯ​ខ្ញុំ ហើយ​និយាយ​ថា​“សូម​មើល​ទៅ​ក្រៅ​បង្អួច​នោះ​ទៅ​អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល”។
នៅ​ព្រឹក​នោះ​មាន​រទេះ​គោ​៧​មាន​ពេញ​ទៅ​ដោយ​ឈើ​ច្រត់​នឹង​កៅ​អ៊ី​រុញ​និង​មាន​មនុស្ស​ដែល​ធ្លាប់​ជិះ​លើ​វា​កាល​ពី​មុន​យប់​ម៉ុញ​ដើរ​តាម​ផ្លូវ​ផង​ដែរ​នោះ​មា​នដូចជា​Zulu,Songhai, Bazutus និង Kozatas​ដែល​ពួក​គេ​សុទ្ឋ​តែ​មក​ពី​កុល​សម្ព័ន្ឋ​ផ្សេងៗ​គ្នា​ហើយ​ពេល​នេះ​ពួក​គេ​មាន​សន្តិភាព​ចាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មកនិង​ចំរៀង​ដោយ​អំណរ​ផង​ដែរ។​“គ្មាន​ការ​ណា​មួយ​ដែល​ពិបាក​ឡើយ​សំរាប់​អ្នក​ដែល​មាន​ជំនឿ”។
ខ្ញុំ​បាន​ឈរ​នៅ​មាត់​បង្អួចហើយ​លើក​ដៃ​ខ្ញុំ​ឡើង ដោយ​និយា​ថា “ព្រះ​គុណ​អស្ចារ្យ ជា​សព្ទ​ពិរោះដែល​ប្រោស​មនុស្ស​យ៉ាង​ដូច​ខ្ញុំ”។
នោះ​ជា​ទី​សំគាល់​ដ៏អស្ចារ្យ​ភ្នែក​របស់​ខ្ញុំ​សំលឹង​មើល​រហូត​ដល់​ខ្ញុំ​ឃើញ​ព្រះ​អង្គ​។
49
តើ​នោះ​ជា​អ្វី?​មនុស្ស​ជា​ច្រើ​ន​គេ​មិន​ដែល​លឺ​ពី​សេចក្តី​នោះ​ទេ។​នៅ​ពេល​ដែល​គេ​លឺ​មាន​ភាព​ដូច​ជា​ក្មេង​អញ្ចឹង​គឺ​គេ​នឹង​កញ្ឆក់​យក​ភា្លម។​នោះ​ជា​អ្វី​ដែល​ពួក​គេ​ធ្វើ​គេមិន​បាន​ធ្វើ​ការ​ពិនិត្យ​ណា​ទៅ​លើ​វា​ឡើយ។នៅ​ពេ​លដែល​ពួក​គេ​ឃើញ​ពួក​នឹង​ចូល​ទៅ​កាន់​វា​ភ្លាម។​ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ដែល​អាច​ប្រាប់​ពួក​គេ​ភាព​ខុស​គ្នា​អ្វី​ដែរ។
បើសិន​ជា​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទ្រង់​មា​ន​ព្រះ​ជន្ម​រស់​ទ្រង់​គង់​នៅ​ទីនេះ​នៅ​ក្នុង​រដ្ឋ​Jeffersonville​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​សហរដ្ឋ​អាមេរិច​ផង​ដែរ​ហើយ​ដែល​ទ្រង់​ជា​ព្រះ​តែ​មួយ​ដែល​បាន​​នៅ​ទី​នេះ​កាល​ពី​យប់​មុនៗ​នឹង​បាន​ព្យាបាល​មនុស្ស​ខ្វាក់​នោះ​ទ្រង់​ក៏​ជា​ព្រះ​តែ​មួយ​ដែល​ប្រោស​អ្នក​រាល់​គ្នា​ក្នុង​ទី​នេះ​ដែរ។
50
ថ្មី​ៗ​នេះ​ខ្ញុំ​ទទួល​បាន​អត្ថ​បទ​មួយ​ខ្ញុំ​ជឿ​ថា​មាន​នៅ​ក្នុង​សៀវ​ភៅ​ដែល​ខ្ញុំ​បាន​អានតែខ្ញុំ​មិន​ប្រាកដ​ទេ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​អាន​វា​ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​យក​វា​មក​ប្រើ​ប្រាស់​បាន​ក្នុង​ពេល​ណា​មួយ។​វា​ជា​អត្ថ​បទ​របស់​ស្រ្តី​ម្នាក់​កាល​ពី​ខ្ញុំ​នៅ​ក្នុង​កម្មវិធី​នៅ​Burlington​។​នាង​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ហើយ​ក្នុង​ថ្ងៃ​នោះ​នាង​មិន​បាន​ទទួល​បាន​ប័ណ្ណ​អធិស្ឋាន​ពី​ពួក​យើង​ទេ។​ហើយ​កាល​នោះ​Gene,Leo​និង​Billy​ក៏​នៅ​ទី​នោះ​ដែរ។នាង​អង្គុយ​នៅ​ខាង​ក្រោយហើយ​ភ្លាម​នោះ​នាង​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​នាង​មិន​ទទួល​បាន​ប័ណ្ណ​អធិស្ឋាន​ដូច​ជា​គេ។
នាង​គិត​នៅ​ក្នុង​ចិត្ត​រហូត​ដល់​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ប្រាប់​នាង​ពេល​នោះ​មាន​ស្រ្តី​ម្នាក់​បាន​ហៅ​នាង​ថា​“អ្នក​ស្រី​ដែល​អង្គុយ​នៅ​ខាង​ក្រោយ​អ្នក​ស្រី​ដែល​អង្គុយ​ក្បែរ​ម្នាក់​ស្លៀក​ពាក់​លឿង​នោះ”។​“គឺ​អ្នក​ស្រី​ហ្នឹង​ហើយ”។​គាត់​ថា​“អ្នក​ស្រី​មាន​ជំងឺ​ឆ្កួត​ជ្រូក​ហើយ​ជំងឺ​របស់​អ្នក​ស្រី​រើ​ឡើង​៤​ឬ​៥​ដង​ក្នុង​មួយ​ថ្ងៃ”។​ហើយ​នាង​“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រី....”។​ភ្លាម​នៅ​នាង​ក៏​លោត​មក​យ៉ាង​លឿន។​នាង​មាន​ភាព​ស្រឡាំង​កាំង​មែនទែន​ពី​ព្រោះ​នាង​មិន​បាន​ដឹង​មុនសោះ។
“មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ស្រី​ពិត​ជា​កើត​ទុក្ខ​ជា​ខ្លាំង​ពី​ព្រោះ​ប្តី​របស់​អ្នក​ស្រី​ត្រូវ​នៅ​មន្ទីរ​ពេទ្យ​Veteran ហើយ​គ្រូពេទ្យ​បាន​វះកាត់​ក្រពះ​របស់​គាត់​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ជំងឺ​នោះ​ត្រូវ​រាល​ដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ផង​ដែរ​ហើយ​គ្រូ​ពេទ្យ​ប្រាប់​ថា​គាត់​នឹង​គ្មាន​ឱកាស​នឹ​ង​រស់​នៅ​បន្ត​ទេ។”​ជា​មួយ​នឹង​ទឹក​ភ្នែក​ដែល​ហូរ​ស្រក​មក​លើ​ខ្លួន​របស់​នាង​(មាន​អត្ថ​បទ​បាន​ប្រាប់)​នាង​លើក​ដៃ​របស់​នាង​ឡើង​ទៅ​កាន់​ព្រះ។
51
ភ្លាម​នោះ​នៅ​ក្នុង​គំនិត​ខ្ញុំ ខ្ញុំ​ឃើញ​ប្តី​របស់​គាត់​ត្រលប់​មក​ផ្ទះ​វិញ។ខ្ញុំ​និយាយ​ថា “ព្រះ​ទ្រង់​មាន​បន្ទូល​ថា សូម​កុំ​ឲ្យ​ព្រួយ​បារម្មណ៍​អ្វី​ឡើយគាត់​នឹង​មក​ដល់​ផ្ទះ​ដោយ​មា​ន​សុខភាព​ល្អ”។ នៅ​ព្រឹក​បន្ទាប់​នៅ​ពេល​ដែល​គាត់​ទៅ​ដើម្បី​នឹង​ធ្វើ​ការ​វះកាត់​សារ​ជា​ថ្មី​ជំងឺ​នោះ​បាន​ចេញ​ពី​គាត់​បាត់​ទៅ​ហើយ។​គាត់​និយាយ​ថា​“ខ្ញុំ​គ្មាន​អារម្មណ៍​ថា​មាន​ដុំ​ពក​ណា​ទៀត​ឡើយ។​ហើយ​គ្រូ​ពេទ្យ​ក៏​ពិ​និត្យ​កាត់​គាត់​ដោយ​រក​មិន​ឃើញ​ជំងឺ​ណា​មួយ​ឡើយ។គេ​បាន​ពិនិត្យ​គាត់​ជា​មួយ​នឹង​កាំ​រស្មី​អ៊ិច​ផង​ដែរតែ​ឃើញ​ថា​គាត់​គ្មាន​ជំងឺ​ឡើយ។ គាត់​បាន​ជា​ចាប់​ពី​ពេល​នោះ​មក។ ហេតុ​អ្វី?ជំនឿ​ជា​ជ័យ​ជំនះ។ គ្នា​ប័ណ្ណ​នៃ​សេចក្តី​អធិស្ឋាន​ គ្មាន​ដៃ​ដាក់​ពី​លើឬ​គ្មាន​អ្វី​ផ្សេង​ឡើយតែ​មាន​តែ​ជំនឿ​ដែល​ប្រទាន​ឲ្យ​មាន​ជ័យ​ជំនះ​លើ​គ្រប់​ទាំង​អស់​។
52
នៅ​ក្នុង​ការ​ប្រជុំ​ចុង​ក្រោយ​របស់​ខ្ញុំ​នៅ​ក្នុង​រដ្ឋ​Chicago​មាន​ស្រ្តី​ម្នាក់​ឈរ​ឡើង​លើ​វេទិការ។​ខ្ញុំ​សូម​ទោស ស្រី​នោះ​ជា​ស្រ្តី​ជន​ជាតិ​ស្បែក​ស​នាង​បាន​ក្រោក​ឡើង​លើ​វេទិការ។​ហើយ​កាល​ពី​យប់​មុន​មាន​ស្រ្តី​ជន​ជាតិ​Swedish​ម្នាក់​ដែរ​ហើយ​លោក​Billy​ឃើញ​ថា​នាង​បាន​ដាក់​ប្រាក់​ដង្វាយ​ជា​ច្រើន​សំរាប់​លោក​Osborn​។​លោក​Billy​បាន​និយាយ​មក​កាន់​ខ្ញុំ ​“តើ​ស្រី្ត​ដ៏​ក្រី​ក្រ​ម្នាក់​នេះនាង​មាន​ប្រាក់​ពី​ណា​ច្រើន​ម្លេះ​ក្នុង​ការ​ដាក់​ដង្វាយ?”
ហើយ​នៅ​ពេល​ដែល​លោក​Billy​ចាប់​ផ្តើម​ចែក​នាង​ស្រែក​ថា​“សូម​លោក​ឲ្យ​កាត​អធិស្ឋាន​នោះ​មក​ខ្ញុំ​មួយ​ផង”។
គាត់​ប្រាប់​ថា ​“ខ្ញុំ​គ្មាន​ទៀត​ទេ”។​ គាត់​បាន​ដើរ​ទៅ​រក​Gene​និង​Leo​ដែល​កំពុង​តែ​ចែក​កាត់​ពួក​គេ​ប្រាប់​ថាយើង​គ្មាន​ទៀត​ឡើយ។​ដូច្នេះ​គាត់​ក៏​ប្រាប់​ស្រ្តី​នោះ​ថា​“អ្នក​ស្រី​យើង​នឹង​ឲ្យ​អ្នក​ស្រី​នៅ​យប់​ថ្ងៃ​ស្អែក”។
នាង​ឆ្លើយ​ថា​“មិន​អី​ទេ​លោក”។​ហើយ​​គាត់​ក៏​ដើរ​ទៅ​រក​កៅ​អ៊ី​និង​​អង្គុយ​នៅ​ទី​នោះ​។​ពេល​នោះ​ខ្ញុំ​មិន​បាន​ដឹង​ពី​ការ​នោះ​ឡើយ។
53
ក្នុង​យប់​នោះ​នៅពេល​ដែល​ខ្ញុំ​ឡើង​ទៅ​លើ​វេទិការ​ ខ្ញុំ​ឃើញ​ស្រ្តី​ម្នាក់​នៅ​ទី​នោះនាង​អង្គុយ​នៅ​ទី​នោះ​ខ្ញុំ​ឃើញ​ថា​នាង​បាន​បំបែក​រនាំង​ហើយ​ដើរ​ទៅ​រក​កន្លែង​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ជំនឿ​របស់​នាង។ស្រ្តី​នោះ​បាន​និយា​យ​ថា​“មាន​ស្រ្តី​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ក្រោយ​នាង​ចង់​អធិស្ឋាន​ឲ្យ​ប្តី​របស់​នាង​ដែល​ធ្វើ​ការ​នៅ​ស្ថានីយ៍​រថ​ភ្លើង​គាត់​មាន​ត្រចៀក​ថ្លង់​មួយ​ចំហៀង”។​នាង​នៅ​ក្នុង​និកាយ​Lutheran​។​ហើយ​នៅ​ពេល​ដែល​នាង​ត្រលប់​ទៅ​ផ្ទះ​វិញ....​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​“នេះ​ជា​ព្រះ​បន្ទូល​ព្រះ​គាត់​បាន​ព្យាបាល​ហើយ”។​នៅ​ពេល​ដែល​នាង​ទៅ​ដល់​ផ្ទះ​ក្នុង​យប់​នោះ​ប្តី​របស់​គាត់​បាន​ឈរ​នៅ​មាត់​ទ្វារ​យ៉ាង​មាន​អំណរ។​ព្រោះ​ក្នុង​ពេល​អធិស្ឋាន​នោះ​ត្រចៀក​របស់​គាត់​បាន​បើក​ឡើង​គឺ​នៅ​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​ក្នុង​ការិយាល័យ​ក្នុង​កន្លែង​ធ្វើ​ការ​នៅ​ស្ថានីយ​រថភ្លើង។
54
មាន​ស្រ្តី​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ក្រៅ​ឃើញ​ដូច្នេះ​នាង​ក៏​ជឿ។​នាង​ជឿ​សំរាប់​ប្អូន​ស្រី​របស់​នាង​ដែល​មាន​ជំងឺ​សតិ​អារម្មណ៍​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​ហើយ​នាង​រស់​នៅ​ក្នង​ជំរុំ​ជន​ភាស​ខ្លួន។​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​បាន​មក​ដល់​នាង​ហើយ​ប្រាប់​នាង​ថា​​នាង​ជា​នរណា​ហើយ​ប្អូន​ស្រី​នាង​ជា​នរណា​ហើយនាង​និយាយ​ថា​“ប្អូ​នស្រី​របស់​នាង​មាន​ជំងឺ​ឆ្កួត​ជ្រូក​នាង​យក​ក្បាល​របស់​នាង​បោក​នឹង​ជញ្ជាំង​អស់​រយៈ​១០​ឆ្នាំ​មក​ហើយ”ប៉ុន្តែ​នេះ​ទ្រង់​មាន​បន្ទូល​ថា​“ប្អូន​ស្រី​របស់​នាង​នឹង​ត្រូវ​ជា”។​នាង​បាន​​ប្រាប់​ប្អូន​ស្រី​របស់​នាង​នៅ​រដ្ឋ​Chicago ​ហើយ​នាង​ទូល​ទៅ​កាន់​ព្រះ​ថា​“ព្រះ​អម្ចាស់​ដ៏​មាន​ពេញ​ដោយ​ព្រះ​គុណ​នេះ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់​កាល​ពី​យប់​ម៉ិញ​នៅ​លើ​វេទិការ​នេះ”។
នាង​និយាយ​ថា​“ប្អូន​ស្រីបង​ដឹង​ថា​ប្អូន​មិន​មាន​ប្រាក់​ទេ ប៉ុន្តែ​បង​នឹង​ផ្ញើ​សំបុត្រ​យន្ត​ហោះ​ឲ្យ​ប្អូន​សូម​ប្អូន​មក​ទី​នេះ​ យើង​នឹង​គ្មាន​ការ​ប្រជុំ​ដូច្នេះ​ទៀត​ឡើង ចាប់​ពី​យប់​ខាន​ស្អែក​ទៅ”។
ស្រ្តី​ដែល​មាន​ជំងឺ​ឆ្កួត​ជ្រូក​អស់​រយៈ​១០​ឆ្នាំក្នុង​យប់​នោះ​នាង​បាន​ឈរ​នៅ​លើ​វេទិការ​ហើយ​ដំកើត​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្តា។
តើ​នោះ​ជា​អ្វី?ប្អូន​ស្រី​របស់​នាង​បាន​ដើរ​ឆ្លង​កាត់​ទី​កន្លែង​នៃ​របស់​ក្នុង​លោកីយ​នេះ។របស់​ក្នុង​លោកីយ​នេះ​មិន​មែន​សំដៅ​តែ​ទៅ​លើ​ការ​ជក់​បារី​ការ​ផឹក​ស្រាតែ​ប៉ុណ្ណោះ​ទេ​វា​មាន​ន័យ​សំដៅ​លើ​ការ​ខ្វះ​ជំនឿ​ផង​ដែរ។នាង​បាន​ជំនះ​ការ​ទាំង​អស់​នេះ​រហូត​ដល់​នាង​បាន​រក​ឃើញ​ជំនឿ​ដែល​នាំ​ឲ្យ​នាង​មាន​ជ័យ​ជំនះ។​នាង​និយាយ​ថា​“បើ​ព្រះ​ទ្រង់​អាច​ធ្វើ​បាន​ជា​មួយ​នឹង​ស្រ្តី​ស្បែក​ស​ម្នាក់​នោះទ្រង់​ក៏​អាច​ធ្វើ​បាន​សំរាប់​ខ្ញុំ​ដែរ”។ ព្រះ​ទ្រង់​បានធ្វើ​កាល​​ពី​មុន​ពេល​នេះ​ទ្រង់​ក៏​ធ្វើ​ដែរ​ហើយ​ទ្រង់​ធ្វើ​ជា​រៀង​រហូត​ដែល​ជំនឿ​របស់​យើង​អាច​ឈ្នះ​សេចក្តី​សង្ស័យ​ទាំង​អស់​បាន។មិន​ថា​តើ​វា​អាក្រក់​យ៉ាង​ណា​ទេ។ អូ!! ព្រះ​ទ្រង់​មាន​ព្រះ​ជន្ម​រស់។
55
តើ​មា​នបង​ប្អូន​ណា​ដែល​នៅ​ទី​នេះ​បាន​លឺ​ទី​បន្ទាល់​របស់​ស្រ្តី​នោះ​ទេ​កាល​ពី​នោះ​រដ្ឋ​Chicago?​សូម​លើក​ដៃ​ឡើង។​បាទ!!​សូម​មើល។​ការ​នោះ​បាន​កើត​ឡើង​មែន។​គឺ​មាន​ស្រ្តី​ម្នាក់​ដែល​មាន​ជំងឺ​ឆ្កួត​ជ្រូក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយតែ​នាង​បាន​ជា។ តើ​នោះ​ដោយ​សារ​អ្វី?គឺ​ជា​ជំនឿ​ដែល​នាំ​ឲ្យ​មាន​ជ័យ​ជំនះ​យ៉ាង​ដូច្នេះ។
បើ​ព្រះ​គ្រីស្ទ​ទ្រង់​​គង់​នៅ​ទី​នេះ​ក្នុង​រាត្រី​នេះហើយ​ខ្ញុំ​ដាក់​ជំនឿ​របស់​ខ្ញុំ​លើ​សេច​ក្តី​សន្យា​របស់​ទ្រង់​នោះ​ទ្រង់​នឹង​យាង​មក​ហើយ​នឹង​ធ្វើ​ការ​ដូច​គ្នា​នេះ​ដែរ​បើ​អ្នក​រាល់​គ្នា​ដាក់​ជំនឿ​របស់​អ្នក​លើ​សេចក្តី​សន្យា​របស់​ទ្រង់​​ដែរ​នោះ​នឹង​ឃើញ​ព្រះ​ចេស្តា​របស់​ទ្រង់​ជា​មិន​ខាន​ឡើយ។បើ​សិ​នជា​ទ្រង់​ធ្វើ​ការ​​ក្នុង​រាត្រី​នេះ​ជា​មួយ​អ្នក​រាល់​ ដែល​អង្គុយ​នៅ​ទី​នេះតើ​អ្នក​ជឿ​ថា​ទ្រង់​មាន​ព្រះ​ជន្ម​រស់​នៅ​ទេ?តើ​ការ​នេះ​ទ្រង់​បាន​ធ្វើ​ទេ​កាល​ពី​ទ្រង់​គង់​នៅ​ផែន​ដី​នេះ?​តើ​នេះ​ជា​អ្វី​ដែល​ពួ​ក​សិស្ស​ទ្រង់​បាន​ធ្វើ​មែន​ទេ?​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ព្យាបាល​ស្រ្តី​ម្នាក់​នៅ​ពេល​ដែល​នាង​ប៉ះ​ព្រះ​ពស្ត​របស់​ទ្រង់ ទ្រង់​បាន​សួរ​ថា “តើ​អ្នក​ណា​ដែល​ពាក់​ខ្ញុំ?”ទ្រង់​ដឹង​ថា​មាន​អ្នក​ពាល់​ទ្រង់។​ដូច្នេះ​ទ្រង់​សួរថា​“តើ​អ្នក​ណា​ដែល​ពាល់​ខ្ញុំ?”​គ្រប់​គ្នា​មិន​បាន​ដឹង​ទេ។​ទ្រង់​មាន​បន្ទូល​ថា“តែ​មាន​ព្រះ​ចេស្តា​ចេញ​ពី​ខ្ញុំ”។ ទ្រង់​បាន​ក្រលេក​មើល ហើ​យរក​ឃើញ​ស្រ្តី​ម្នាក់​ដែល​បាន​ពាល់​ព្រះ​ពស្ត​ទ្រង់។​នាង​មាន​បញ្ហា​ធ្លាក់​ឈាម​ហើយ​ទ្រង់​បាន​នាង​ថា​“ជំនឿ​អ្នក​មាន​ជ័យ​ជំនះ​ហើយ”។
56
តើ​នោះ​ជា​អ្វី​?ទ្រង់​មិន​ដែល​មាន​បន្ទូ​លថា​“ខ្ញុំ​បាន​ព្យាបាល​អ្នក​”​ទេ។​តែ​ទ្រង់​មាន​បន្ទូល​ថា​“ជំនឿ​អ្នក​បាន​សង្រ្គោះ​អ្នក​ហើយ”។​តើ​អ្នក​ធ្វើ​អ្វី?​អ្នក​មានត្រូវ​មាន​ជំនឿ​ដែល​ផ្តល់​នូវ​ជ័យ​ជំនះ​ដែល​បង្រ្កាប​ដែល​ជាន់​ឃ្លីអស់​ទាំង​សេចក្តី​សង្ស័យ​ព្រោះ​ស្រ្តី​ម្នាក់​នោះ​គិត​ថា​“បើ​សិន​ជា​ខ្ញុំ​ប៉ះ​ព្រះ​ពស្ត​ទ្រង់​ខ្ញុំ​នឹង​បាន​ជា”។​នាង​ត្រូវ​តែ​ធ្វើ​នូវ​អ្វី​ដែល​នាង​បាន​គិត​​ក្នុង​គំនិត​របស់​នាង។​នេះ​ជា​ព្រះ​បន្ទូ​លរបស់​ទ្រង់​ដែល​បាន​អះអាង​ថា​ទ្រង់​គង់​នៅ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ហើយ​ធ្វើ​ការ​ដូច​ដែល​ទ្រង់​បាន​ធ្វើ​ដែរ។​“បន្តិច​ទៀត​លោកីយ​នឹង​លែង​ឃើញ​ខ្ញុំ​ហើយហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ឃើញ​ខ្ញុំ​ដែរ។​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ​ អ្នក​រាល់​ក៏​នឹង​ធ្វើ​បាន​ដែឬហើយ​នឹង​ធ្វើ​លើស​ពី​នេះ​ទៅ​ទៀត​ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ​វរបិតា។​ហើយ​អ្នក​រាល់​នឹង​ធ្វើ​ការ​លើស​ពី​នេះ​ផង”។
ដែល​យើង​រស់​នៅ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ព្រះ​គ្រីស្ទ​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា។​សូម​យើង​រាល់​គ្នា​អធិស្ឋាន​ហើយ​ជឿ​សូម​ជឿ​ពី​អ្វី​ដែល​ខ្ញុំ​បាន​អធិស្ឋាន។
57
ព្រះ​អង្គ​អើយ​យើង​រាល់​គ្នា​ជា​មនុស្ស​ហើយ​ទ្រង់​ជា​ព្រះ​ដ៏​មា​នពេញ​ដោយ​ព្រះ​ចេស្តា។​ទូល​បង្គំ​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ​ពី​ការ​ដែល​ទ្រង់​ព្យាបាល​មនុស្ស​ជា​ច្រើន​ហើយ​ក្នុង​ដំណើរ​របស់​អ៊ីស្រា​អែល​ជា​មួយ​នឹង​លោក​ម៉ូសេ​នៅ​ក្នុង​ទីរហោស្ថាន​គ្មាន​គ្រូ​ពេទ្យ​ណា​នៅ​ជា​មួយ​នឹង​គេ​ឡើយ​តែ​ទ្រង់​ជា​គ្រូ​ពេទ្យ​របស់​គេ​ទ្រង់​ជា​អ្នក​ព្យាបាល​ដ៏​អស្ចារ្យ។
ក្នុង​ពេល​នេះព្រះ​អង្គ​អើយ មនុស្ស​ទាំង​អស់​នេះ ដែល​មា​នជំងឺ​ឈឺ​ក្នុង​រូប​កាយឬ​ក្នុង​ព្រលឹង​របស់​គេ​ក្តី​ ពេល​នេះ​ពួក​គេ​បាន​ដាក់​ការ​ទាំង​នេះ​នៅ​ក្នុង​ព្រះ​ហស្ថ​ទ្រង់​ដែល​ទ្រង់​ជា​ទី​ដ៏​រឹង​មាំ​របស់​គេ។​សូម​ទ្រង់​ពិនិត្យ​មើល​ហើយ​ដក​ចេញ​អស់​ទាំង​សេចក្តី​សង្ស័យ​ដែល​មាន​ចេញ​ពី​គេ​ផង​ដែរ។
ព្រះ​បន្ទូ​ល​ទ្រង់​បាន​ប្រាប់​ថាទ្រង់​នៅ​ដដែល ទោះ​ជា​ម្សិល​ម៉ិញ​ថ្ងៃ​នេះ​ហើយ​នឹង​អស់កល្ប​ត​ទៅ។ទូល​បង្គំ​គ្រប់​គ្នា​អធិស្ឋាន​សូម​ទ្រង់​ប្រើ​ប្រាស់​ពាក្យ​នេះ​ហើយ​ដាក់​ពាក្យ​នេះ​ឲ្យ​ទូល​បង្គំ​គ្រប់​គ្នា​ប្រកាស​ថា​ទ្រង់​នៅ​ដដែល។​“ទ្រង់​គង់​ជា​មួយ​ទូល​បង្គំ​គឺ​គង់​នៅ​ក្នុង​ទូល​បង្គំ”។​ព្រះ​វរបិតា​អើយ​សូម​ទ្រង់​ទត​មើល​មនុស្ស​ទាំង​អស់​ដែល​នៅ​ទី​នេះ​សូម​ឲ្យ​ជំនឿ​របស់​គេ​ឈ្នះ​អស់​ទាំង​ជំងឺ​ដែល​មក​ពី​អំ​ពើ​បាប​សូម​ទ្រង់​ព្យាបាល​គេ។​ទូល​បង្គំ​ទូល​សូម​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។អាម៉ែន។
58
តើ​អ្នក​រាល់​គ្នា​ទទួល​ស្គាល់...ឬ​ក៏​កោត​សរសើរ​ពី​អ្វី​ដែល​​មាន​នៅ​ក្នុង​អ្នក​រាល់​គ្នា​ឬ​ទេ?​សូម​មើល​នៅ​ទី​នេះមាន​មនុស្ស​មិន​តិច​ជា​២៥០​នាក់​ដែល​ឈរ​ ហើយ​ខ្ញុំ​គិត​ថាមាន​លើស​ពី​នេះ​ផង។បាន​ខ្ញុំ​គិត​ថា​មាន​ច្រើន​ជាង​នេះ។ ខ្ញុំ​មិន​បាន​ដឹង​ទេប៉ុន្តែ​នេះ​អ្នក​រាល់​គ្នា​ដឹងខ្ញុំ​មិន​បាន​ដឹង​ថា​មាន​សេចក្តី​កំហុស​ណា​នៅ​ក្នុង​អ្នក​រាល់​គ្នា​ទេ។​សូម​លើក​ដៃ​របស់​អ្នក​រាល់​គ្នា​ឡើង។​បាទ!!​ខ្ញុំ​មិន​ដឹង​ឡើយ​តែ​ព្រះ​ទ្រង់​ជ្រាប។
ឥឡូវ​នេះ​សូម​អ្នក​រាល់​គ្នា​ថ្វាយ​ខ្លួន​របស់​អ្នក​ទៅ​កាន់​ទ្រង់​ហើយ​អនុញ្ញាតិ​ឲ្យ​ទ្រង់​មាន​​បន្ទូ​ល​មក​អ្នក​​ដោយ​សេចក្តី​ជំនឿ​ដូច​ដែល​ស្រ្តី​ម្នាក់​នោះ​មាន​តើ​អ្នក​រាល់​គ្នា​ជឿ​ដល់​ដល់​ទ្រង់​ទេ?​
59
បើ​សិន​ជា​មាន​នរណា​ម្នាក់​មក​ដល់​​ខាង​ក្រោម​​នេះ​ហើយ​​និយា​យថា​“ខ្ញុំ​មាន​វិធី​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក”។​គាត់​បាន​ព្យាបាល​ជំងឺ​មហារីក​ហើយ​បាន​យក​វេជ្ជបណ្ឌិត​​មក​ធ្វើ​ជា​ភស្តុតាង​ប្រាប់យើង​យ៉ាង​ច្បាស់​ថា​ជំងឺ​មហារីក​ជាច្រើន​ត្រូវ​បាន​ព្យាបាល។​នោះ​មនុស្ស​គ្រប់​គ្នា​នៅក្នុង​ពិភព​លោក​នេះ​នឹង​រត់​ទៅ​រក​គាត់​យ៉ាង​លឿន។បង​ប្អូន​​អើយខ្ញុំ​ឃើញ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ព្យាបាល​ជំងឺ​មហារីក​ជា​ច្រើន​រាប់​មិន​អស់ប៉ុន្តែ​មាន​តែ​ការ​មួយ​ទេ​ដែល​ទ្រង់​ត្រូវ​ការ គឺ​បើ​អ្នក​រាល់​គ្នា​ជឿ។ វា​ហាក់​ដូច​ជា​ការ​នេះ​ពិបាក។ខ្ញុំ​ឃើញ​ទ្រង់​បាន​ព្យាបាល​ភ្នែក​របស់​មនុស្ស​ខ្វាក់​ធ្វើ​ឲ្យ​មនុស្ស​ពិការ​បាន​ដើរ​រួច​ខ្ញុំ​ឃើញ​ទ្រង់​បាន​ប្រោស​មនុស្ស​ស្លាប់ដែល​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា​ស្លាប់​យ៉ាង​ច្បាស់។ មាន​ការ​ជា​ច្រើន​ទៀតខ្ញុំមិន​អាច​សរសេរ​ដាក់​នៅ​ក្នុង​សៀវ​ភៅ​​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ទ្រង់​ធ្វើ​យក​មក​​ឲ្យ​អ្ន​ករាល់​គ្នា​មើល​អស់​ឡើយ។ ប៉ុន្តែ វា​ជា​ការ​ពិបាក​ក្នុង​ការ​ជឿ។
60
ពេល​នេះ​ បើ​សិន​​អ្ន​ករាល់​គ្នា​ឈឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ចំពោះ​ទ្រង់។ខ្ញុំ​ជា​អ្នក​​មានជំនឿ​ក្នុង​ចិត្ត​របស់​ខ្ញុំ។​ខ្ញុំ​ជឿ​ថា​អ្វី​ដែល​​មិន​មែន​នៅ​ក្នុង​ចិត្ត​ដែល​ឆេះ​ឆួល​​ជា​សេចក្តី​ស្លាប់។​បើ​សិន​សាសនា​របស់​អ្នក​មិន​មែន​ចិត្ត​ដែល​ឆេះ​ឆួល​ទេ​សូម​កប់​វា​ចោល​ចុះ។
បើ​សិន​ជា​អ្នក​មក​ឯ​ខ្ញុំ​ហើ​យខ្ញុំ​អាច​ឲ្យ​វា​ទៅ​អ្នក​បាន ហើយ​អ្នក​និយា​យ​ថា “លោក​គ្រូ​​ប្រាណហាំ ខ្ញុំ​ចង់​បាន​១០០​ដុល្លា”។អ្នកត្រូវ​តែ​មក​ឯ​ខ្ញុំ​ដោយ​គោរព​ហើយ​និយាយ​ថា​“លោក​គ្រូ​ប្រាណហាំ​សូម​លោក​ឲ្យ​ខ្ញុំ​១០០​ដុល្លា​បាន​ទេ”។​ហើយ​អ្នក​ក៏​ដឹង​ថា​ខ្ញុំ​មាន​១០០​ដុល្លា​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ​ហើយ​អ្នក​រាល់​គ្នា​គិត​ថា​ខ្ញុំ​នឹង​អាណិត​អ្នក​រាល់​គ្នា​ហើយ​នឹង​ឲ្យ​ប្រាក់​១០០​ដុល្លា​នោះ។​បាទ!!ពេល​នេះ​អ្នក​ឈរ​នៅ​ទី​នេះ​ដោយ​កោត​ខ្លាច​និង​គោរពហើយ​រំពឹង​ថា​​នឹង​ទទួល​បាន​វា។​នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​១០០​ដុល្លា​តាម​ដែល​អ្នក​សូម។​អ្នក​នឹង​បាន​១០០​ដុល្លា​ក្នុង​ដៃ​របស់​អ្នកដរាប​ណា​អ្នក​មក​ឯ​ខ្ញុំ​ដោយ​បន្ទាប​ខ្លួន​ហើយ​គោរព។
61
ដូច្នេះ​សូម​ចូល​ទៅ​កាន់​ព្រះ​ហើយ​សូម​ទ្រង់​ដាក់​ព្រះ​វិញ្ញាណ​ទ្រង់​នៅ​ទី​នេះឬ​នៅ​កន្លែង​ណា ដែល​អ្នក​រាល់​គ្នា​ឈរ។​បើ​អ្នក​នៅ​ក្នុង​ប្រទេស​ផ្សេង​ហើយ​អធិស្ឋាន​នោះ​ទ្រង់​ក៏​នៅ​តែ​ធ្វើ​ការ​ដែរ។
សូម​មើល។​ទ្រង់​មាន​បន្ទូ​លថា​“សូម​បង្ហាញ​ពី​អញ”។នេះ​ពិត​ជា​ល្អ​ដែល​យើង​អាច​បង្ហាញ​ថា តើ​ជា​ទ្រង់​ឬ​មិន​មែន។​ទ្រង់​មាន​បន្ទូល​ថា​“បង្ហាញ​ពី​អញ”។​ឥឡូវ​បើ​ទ្រង់​គឺ​ជា​ព្រះ​ហើយ​យើង​ដឹង​ថា​ទ្រង់​ជា​ព្រះ​សូម​យើង​ទូល​ទៅ​កាន់​ទ្រង់​ឲ្យ​ទ្រង់​ធ្វើ​ការ​ក្នុង​រា​ត្រី​នេះ​ដូច​ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​មុន។
62
ក្នុង​ទី​នេះ​ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​ដែល​មា​នជំងឺ​គឺ​មិត្ត​ភកិ្ត​ដ៏​ល្អ​របស់​ខ្ញុំ​Edith​Wright​ដែល​អង្គុយ​នៅ​ខាង​ក្រោយ​គាត់​មាន​ជំងឺ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​យើង​នឹង​អធិស្ឋាន​ឲ្យ​គាត់​ដើម្បី​ឲ្យ​ជំងឺ​នោះ​បាន​ចេញ​ពី​គាត់។សូម​យើង​អធិស្ឋាន​ទាំង​អស់​គ្នា។​ខ្ញុំ​អធិស្ឋាន អ្នក​រាល់​គ្នា​ក៏​អធិស្ឋានដោយ​មាន​ជំនឿ​លើ​ទ្រង់។
ប្អូន​ស្រី​Gertie​បើ​សិន​ជា​បាន​សូម​ប្អូន​លេង​ភ្លេង​ផង​នៅ​ពេល​ដែល​យើ​ង​អធិស្ឋាន​នេះ។​“គ្រូ​ពេទ្យ​ដ៏​អស្ចារ្យ​នៅ​ក្បែរ​យើង​ទ្រង់​ជា​អ្នក​ព្យាបាល​យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ”។
63
ខ្ញុំ​មើល​លោក​BankdsWood​ដែល​ជា​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ។ អ្នកណា​ស្គាល់​លោក​BanksWood​ខ្លះ នៅ​ក្នុង​ទី​នេះ​គាត់​ជា​មា្នក់​ដែល​មាន​ជំនឿ​យ៉ាង​ល្អ​ប៉ុន្តែ​កាល​ពី​មុន​គាត់​នៅ​ខាង​Jehovah​Witness​។​នោះ​ជា​ការ​មួយ​ដែល​គាត់​បាន​ធ្វើ។​ប៉ុន្តែ​នៅ​ពេ​លដែល​គាត់​មក​ដល់​Louisville​នេះ​គាត់​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ។គាត់​មាន​កូន​ប្រុស​ម្នាក់​ដែល​ជើង​របស់​គាត់​មិន​អាច​ដើរ​រួច។​គាត់​បាន​ចូល​រួម​ជា​មួយ​នឹង​ការ​ជួប​ជុំ​ជា​ច្រើន។ខ្ញុំ​មិន​​បា​នដឹង​ថា​តើ​អ្នក​រាល់​ធ្លាប់​បាន​លឺ​ពី​ការ​នេះ​ឬក៏​អត់​ទេ។​ប៉ុន្តែ​នៅ​ពេ​លដែល​គាត់​ឡើង​មក​ដល់​​កន្លែង​នេះ​ហើយ​ក្នុង​ពេល​នោះ​ដែល​ខ្ញុំ​មក​ពី​Sweden​វិញ​យប់​នោះ​ខ្ញុំ​បាន​អង្គុយ​នៅ​ក្នុង​អគារ​នេះ​ហើយ​ព្រះ​ទ្រង់​បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ឯ​ក្មេង​ប្រុស​នោះ​គាត់​ឈ្មោះ​David​ពេល​នោះ​ទ្រង់​បាន​ព្យាបាល​គាត់។​សព្វ​ថ្ងៃ​នេះ​ក្មេង​នោះ​មិន​បាន​ដឹង​ថា​ពី​ដើម​ជើង​គាត់​យ៉ាង​ណា​ផង​គឺ​ជើង​គាត់​បា​នជា​ទាំង​ស្រុង។​អូ!!​​មាន​ការ​រាប់​រយ​កើត​ឡើង​បើ​សិន​ជាអ្នក​រាល់​គ្នា​មា​នជំនឿ។
64
ខ្ញុំ​នឹក​ចាំ​​ពី​ពេល​មួយ​ដែល​ខ្ញុំ​រដ្ឋ​Ft​Wayne​មាន​ស្រ្តី​Mennonite​មា្នក់​នាង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំនោម​ស្រ្តី​Mennonite ​ផ្សេង​ទៀត។ នាង​ជា​ក្មេង​ស្រី​ដែល​គួរ​ឲ្យ​ស្រឡាញ់ហើយ​នាង​កំពុង​តែ​លេង​ព្យាណូ​នូវ​បទ​“The Great Physician Now is New, theSymphathizing Jesus” ​។ ពេល​នោះ​មាន​គេ​យក​ក្មេង​ប្រុស​ម្នាក់​​មក​ដាក់​លើ​ដៃ​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​អធិស្ឋានវា​ជា​ក្មេង​ពិការ។​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន ក្មេង​តូច​នោះ​នៅ​បាន​ជាហើយ​ក៏​រត់​ចេញ​ពី​ដៃ​របស់​ខ្ញុំ​ចុះ​ខាង​ក្រោម​វេទិការ ទៅ​រក​ម្តាយ​របស់​វា។ស្រ្តី​Amish ឬ​Mennonite​​នោះ​ក៏​ស្គាល់​ម្តាយ​របស់​វាដែរ​ពេល​នោះ​ព្រះវិញ្ញាណ​បរិសុទ្ឋ​បាន​ប៉ះ​ពាល់​ចិត្ត​របស់​នាង​ហើយ​នាង​ក៏​ស្រែក​ឡើង។​នាង​បាន​លើក​ដៃ​ឡើង​ហើយ​រត់​ចេញ​ពី​ព្យាណូ​របស់​នាងឆ្ពោះ​ទៅ​កាន់​អ្នក​ដែល​នៅ​ខាង​ក្រោម។
65
ពេល​នេះ​សូម​យើង​មើល​ទាំង​អស់​គ្នា​នូវ​អ្វី​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល។​អ្នក​រាល់​គ្នា​ត្រូវ​មាន​ជំនឿ​ជា​ការ​ជឿ​ដែល​អស់​ពី​ចិត្ត។
គ្រូ​ពេទ្យ​ដ៏​អស្ចារ្យ​នៅ​ក្បែរ​យើង....
ព្រះ​យេស៊ូវ​ទូល​បង្គំ​អធិស្ឋាន​សូម​ទ្រង់​ទទួល​ពាក្យ​ទាំង​នេះ។
អូ!!យើង​លឺ​សំលេង​របស់​ទ្រង់
ជា​សំលេង​ដ៏​សែន​ពិរោះ
ពេល​នេះ​អស់​អ្នក​ដែល​មាន​ជំងឺ​សូម​យក​ចេញ​នូវ​ភាព​សង្ស័យ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ប្រហែល​ជា​មិន​ដែល​ជួប​ពី​​ការ​នេះ​ពី​មុន​ទេសូម​និយាយ​ថា “ខ្ញុំ​ជឿ​យ៉ាង​អស់​ពី​ចិត្ត​របស់​ខ្ញុំ”។
ព្រះ​យេស៊ូវ​ព្រះ​យេស៊ូវ​ដ៏​ពិសេស
66
ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​​ជ្រុល​និយម​នោះ​ទេប៉ុន្តែ​ការ​នេះ​ហាក់​ដូច​ជា​មក​ដល់​ខ្ញុំ​ក្នុង​ពេល​នេះ គឺ​ដូច​ជា​ខ្ញុំ​ចូល​ក្នុង​បន្ទប់​របស់​ខ្ញុំហើយ​ចូល​ក្នុង​បន្ទប់​ដាក់​ខោ​អាវ​របស់​ខ្ញុំ​ ហើយ​បិទ​ទ្វារ​ទៅ​វិញ។ពេល​នេះ​ដូច​ជា​ខ្ញុំ​បិទ​ទ្វារ​អ្នក​រាល់​គ្នា​មិន​អោយ​ចេញ​ពី​បន្ទប់​នេះ​ដែរ។ “ហើយ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតាដែល​ទ្រង់​ទត​មើល​មក​ទី​កំបាំង ហើយ​ទ្រង់​ដែល​មើល​ឃើញ​ទៅ​កំបាំង​ទ្រង់​នឹង​ផ្តល់​រង្វាន់​ដល់​យើង​នៅ​ទី​ភ្លឺ​។ សូម​នោះ​នឹង​ឲ្យស្វែង​រក​នោះនឹង​ឃើញ គោះ​នោះ​នឹង​បើក​ឲ្យ​ដល់​អ្នក​។អស់​អ្នក​ណា​ដែល​ស្វែង​រក​នោះ​រមែង​នឹង​ឃើញ”។សូម​នឹក​គិត​អំពី​ទ្រង់​ក្នុង​ពេល​នេះ សូម​សំលឹង​មើល​ទៅ​ឯ​ទ្រង់ ទ្រង់​នៅ​មិន​ឆ្ងាយ​ពី​យើង​ឡើយនោះ​ជា​ព្រះ​គ្រីស្ទ។ ទ្រង់​មាន​បន្ទូលថា “ខ្ញុំ​មក​ពី​ព្រះ​វរបិតាហើយ​ខ្ញុំ​នឹង​ត្រលប់​ទៅ​ឯ​ព្រះ​វរបិតា​វិញ”។ ទ្រង់​បាន​​ត្រលប់​ទៅ​វិញទៅ​កន្លែង​ដែល​ទ្រង់​បាន​មក។ ហើយ​នៅ​ពេល​ដែល​ទ្រង់​យាង​មក​ម្តង​ទៀតទ្រង់​នឹង​យាង​មក​ក្នុង​រូប​កាយ​​ដូច​ដែល​ទ្រង់​បាន​គង់​នៅ​ផែន​ដី​នេះដែរ។
67
អ្នក​រាល់​គ្នា​អាច​និយាយ​ថា“លោក​គ្រូ​ប្រាណហាំ តើ​លោក​កំពុង​ធ្វើ​អ្វី?”គឺ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​បាន​អ្វី​ម្យ៉ាង។ពេល​នេះ​ខ្ញុំ​កំពុង​តែ​ឈរ។ នេះ​មិន​មែន​ជា​ការ​សំដែង​ទេ។សូម​អ្នក​រាល់​គ្នា​កុំ​គិត​ដូច្នេះ​ឡើយ បើ​ដូច្នេះ​អ្នក​រាល់​គ្នា​គិត​មិន​ល្អ​ឡើយ។ព្រះ​បន្ទូល​របស់​ព្រះ​ជា​បង្គោល​របស់​យើង។ ខ្ញុំ​និយាយ​ថា ទ្រង់​គង់​នៅ។ទ្រង់​តែង​តែ​រក្សា​ព្រះ​បន្ទូល​របស់​ទ្រង់​ជា​និច្ច។គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​ឡើយ។
ព្រះ​គម្ពីរ​បាន​ប្រាប់​ថា “ទ្រង់​គង់​នៅ​ទី​នេះ​ក្នុង​​ពេល​នេះ ទ្រង់​ជា​សម្តេច​សង្ឃ​ដ៏​ធំ ដែល​មនុស្ស​ពិការ​អាច​មើល​ឃើញ​ដែរ”។
68
ប្អូន​ស្រី​ដែល​ដែល​កំពុង​តែ​មើល​ខ្ញុំ​នាង​អង្គុយ​នៅ​ទី​នោះ នាង​មាន​សំលៀក​បំពាក់​ពណ៌​ខៀវ។ ខ្ញុំមិន​បាន​ស្គាល់​នាង​ទេ។ខ្ញុំ​មិន​ដែល​ទាក់​ទង​នឹង​នាង​ទេ ហើយ​នាង​មក​ទី​នេះ​ប្រាកដ​ជា​ត្រូវ​ការ​​ព្រះ។បើ​សិន​ជា​ខ្ញុំ​ជា​មនុស្ស​ចំលែក​ សូម​លើក​ដៃ​ឡើង។ ខ្ញុំ​មិន​បាន​ស្គាល់​អ្នក​តែ​អ្នក​បាន​ស្គាល់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា​តើ​អ្នក​មក​ទី​នេះ​ដើម្បី​អ្វី​ទេហើយ​ខ្ញុំ​ក៏​មិន​ដែល​ឃើញ​អ្នក​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែរ។​ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ចូល​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ការ​ប្រជុំ​ពីមុន​មើល​ទៅ។បើ​សិន​ជា​ព្រះទ្រង់​បា្រប់​ខ្ញុំ​ពី​បញ្ហា​របស់​អ្នក តើ​អ្នក​ជឿ​ទេ?អ្នក​គួរ​តែ​ជឿ បើ​សិន​ជា​វា​ជា​សេចក្តី​ពិត។​នោះ​ហើយ​ជា​សេចក្តី​ជំនឿ​។​ខ្ញុំ​មិន​បាន​ស្គាល់​អ្នក​ទេ។​ខ្ញុំ​គ្រាន់​តែ​ឃើញ​ថា​អ្នក​កំពុង​សំលឹង​មើល​មក​ខ្ញុំ។​អ្នក​អាច​នឹង​ពិបាក​ក្រលេក​ភ្នែក​របស់​ចេញ​ពី​ខ្ញុំ​។
ខ្ញុំ​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​មុខ​នេះ​ខ្ញុំ​ស្គាល់​នាង។ មនុស្ស​ជា​ច្រើន​នៅ​ទី​ខ្ញុំ​ក៏​ស្គាល់​ដែរ។តែ​ខ្ញុំ​ដូច​ជា​មិន​បាន​ស្គាល់​អ្នក​ទេ។​ខ្ញុំ​មិន​ស្គាល់​ទេ​តែ​ព្រះ​ទ្រង់​ស្គាល់​អ្នក។​បើសិន​ជា​អ្នក​មាន​តំរូវ​ការ​អ្វី​សូម​ឡើង​មក​លើ​វេទិការ​នេះ​មក។​គឺ​ស្រី្ត​ម្នាក់​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត​នោះ​ខ្ញុំ​គិត​ថា​អ្នក​រាល់​គ្នា​មើល​ឃើញ​គាត់​គឺ​មាន​ជំងឺ​ស្បែក។​សូម​លើក​ដៃ​ឡើង​បើសិន​ជា​ខ្ញុំ​និយាយ​ត្រូវ។​វា​នៅ​លើ​ខ្លួន​របស់​នាងដែល​យើង​មើល​មិន​ឃើញ​ទេ តែ​នាង​មាន​ជំងឺ​នោះ។​សូម​មើល​មក​នេះ។​ប៉ុល​និយាយ​ថា​“ខ្ញុំ​ដឹង​ដោយ​វិញ្ញាណ​ថា​ជំនឿ​របស់​អ្នក​នឹង​ព្យាបាល​អ្នក”។
69
ចុះ​ស្រ្តី​ម្នាក់​ដែល​អង្គុយ​ក្បែរ​អ្នក?នេះ​ហាក់​ដូច​ជា​បំបាក់​រនាំង​មួយ​ហើយ​ដើរ​ទៅ​រក​នាង​អញ្ចឹង ពី​ព្រោះ​នាង​កំពុង​តែ​អធិស្ឋាន។​ខ្ញុំ​មិន​បាន​ស្គាល់អ្នក​​ទេ​យើង​ហាក់​ដូច​ជា​មនុស្ស​ចំលែក​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។នោះ​ត្រូវ​ទេ។​បើ​សិន​ជា​ព្រះវិញ្ញាណ​បរិសុទ្ឋ​បើក​សំដែង​ឲ្យ​ខ្ញុំ​បាន​ដឹង​ពី​បញ្ហា​របស់អ្នក​អ្វី​ដែល​អ្នក​មាន​នៅ​ទី​នេះឬ​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក​ ដោយ​អ្នក​បានដឹង​ដោយ​ខ្លួន​ឯង​តែ​ខ្ញុំ​មិន​បាន​ដឹង​ទេ តើ​អ្នក​​ជឿ​ទេ?​ នោះ​ជា​អំណាច​ជា​អំណាច​ដែល​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ​ជា​អំណាច​ដែល​មក​ពី​ព្រះ​គ្រីស្ទ។ខ្ញុំ​ចង់​ប្រាប់​អ្នក​ពី​ការ​នេះ។ ពេល​នេះ​អ្នក​ដូច​ជា​មាន​អារម្មណ៍​មួយ​​នៅ​ក្នុង​អ្នក​ជា​អារម្មណ៍​ដ៏​ល្អអារម្មណ៍​បន្ទាប​ខ្លួន។ បើ​ខ្ញុំ​និយាយ​នេះ​ត្រូវ​សូម​លើក​ដៃអ្នក​ឡើង។​សូម​មើល​ខ្ញុំ​និយាយ​នេះ​ពិត​ជា​ត្រូវ។ នៅ​កន្លែង​ដែល​អ្នក​ឈរ​នោះ​មាន​ពន្លឺ​ហើយ​រាល់​ការ​ឈឺ​ចាប់​អ្នក​អស់​ត្រូវ​នៅ​ខាង​ក្រោម​ជើង​របស់​អ្នក។​ហើយ​ខ្ញុំ​ដឹង​ថា​អ្នក​នឹង​មិន​ត្រូវ​ទទួល​នូវ​ការ​រំខាន​ពី​វា​ទៀត​ឡើយ។
តើ​អ្វី​ដែល​ធ្វើ​ការ​នេះ?ការ​នេះ​មនុស្ស​ជា​ច្រើន​មិន​ដែរ​ឃើញ​នៅ​ក្នុង​ជីវិត​របស់​គេ​ឡើយ។តើ​អ្វី​ជា​អ្នក​ធ្វើ​វា?
70
បុរស​ក្មេង​ម្នាក់​អង្គុយ​ក្បែរ​ស្រ្តី​ម្នាក់​នោះ។គាត់​ចាប់​ផ្តើម​យំ​​នៅ​ពេល​ប៉ះពាល់​ដោយ​ព្រះ​វិញ្ញាណ។ បំពង់​ក និង​ក្បាល​របស់​គាត់​ត្រូវ​បាន​រំខាន​ដោយ​ជំងឺ។ខ្ញុំ​ដឹង​ថា​ លោក​ជា​មនុស្ស​ចំលែក​ចំពោះ​ខ្ញុំពី​ព្រោះ​ខ្ញុំ​មិន​ដែល​ឃើញ​លោក​ទេ។
មាន​មនុស្ស​បី​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ជួរ​នេះដែល​ខ្ញុំមិន​ដែល​ស្គាល់ និង​មិន​ដែល​ឃើញ​ឡើយ។
អ្នក​ដែល​អង្គុយ​នៅ​ជួរ​នេះ តើ​មាន​ប៉ុន្មាន​អ្នក​ដែល​ឈឺហើយ​មាន​តំរូវ​ការ សូម​លើក​ដៃ​ឡើង? អូ!!​ មាន​មនុស្ស​ជា​ច្រើន។ បាទ! មិន​អី​ទេ។សូម​អ្នក​រក្សា​ជំនឿ​របស់​អ្នក។
71
បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ទី​នោះ​កំពុង​សំលឹង​មើល​ខ្ញុំ!!​​អ្នក​ត្រូវ​ស្វែង​រក​ព្រះ​គ្រីស្ទ​បើ​មិន​ដូច្នេះ​ទេ​អ្នក​ត្រូវ​ស្លាប់។ជំងឺ​មហារីក​នឹង​សំលាប់​អ្នក។ តែ​ព្រះ​ជា​អ្នក​ព្យាបាល​វិញ។
ស្រ្តី​ចំណាស់​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​នេះ​នៅ​កៅ​អី​ខាង​ស្តាំ។​នាង​មាន​ជំងឺ​ក្រពះ​និង​​ជំងឺ​សន្លាក់​ដៃ​ជើង។តើ​ខ្ញុំ​និយាយ​ត្រូវ​ទេ?​តើ​អ្នក​ជឿ​ថា​ព្រះ​នឹង​ព្យាបាល​ទេ?
អ្នក​មើល​ទៅ​​ជុំ​វិញ​នាង​ តើ​អ្នក​ជឿ​ទេ?តើ​អ្នក​ត្រូវ​ការ​ព្រះ​គ្រីស្ទ​ទេ? អ្នក​ជឿ​ថា​ ខ្ញុំ​ជា​បាវ​បំរើ​របស់​ទ្រង់​ទេ?ជំងឺ​ពក​ឆ្អឹង​ដែល​នៅ​ក្នុង​នាង​នឹង​ត្រូវ​បាន​យក​ចេញ​តើ​អ្នក​ជឿ​ថា​ព្រះ​ទ្រង់​នឹង​ធ្វើ​ទេ? ​ខ្ញុំ​មិន​បាន​ឃើញ​នោះ​ទេតែ​វា​នៅ​លើ​ខ្លួន​នាង។ វា​នៅ​លើ​ក​របស់​នាង នៅ​កញ្ចឹង​ក​របស់​នាង។ខ្ញុំ​ក៏​ស្គាល់​ឈ្មោះ​របស់​នាង​ដែរ​ គឺ​នាង​ឈ្មោះ​អ្នក​ស្រី​Welsh​។​បាទ​!! ​ខ្ញុំ​មិន​ដែល​ឃើញ​នាង​ពី​មុន​មក​ទេ។ តែ​ខ្ញុំ​ដឹង​ថានាង​មាន​ជំនឿ​លើ​ព្រះ។
72
មាន​សញ្ញា​នៃការ​ជា​សះស្បើយ​​នៅ​លើ​ស្រ្តី​ក្មេង​ម្នាក់​នោះ​រួម​ទាំង​ជំងឺ​មហារីក​ផង​ដែរ។​តើ​នាង​​ជឿ​ទេថា​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​នាង​បាន​ជា​សះ​ស្បើយ? តើ​នាង​ជឿ​ទេ?​ការ​រង​ទុក្ខ​ដោយ​សារ​ជំងឺ​មហារីក​វា​ស្ថិត​នៅ​លើ​នាង​ជា​យូរ​មក​ហើយ។​ខ្ញុំ​សូម​ប្រាប់​នាង​ក្នុង​ពេល​នេះថា​វា​ចេញ​ពី​នាង​ហើយ​បើ​សិន​ជា​នាង​ជឿ។​ខ្ញុំ​មិន​ដែល​ឃើញ​នាង​ពី​មុន​មក​ទេ​ខ្ញុំ​មិន​ដែល​ឃើញ​នាង​ទាល់​តែ​សោះ​ក្នុង​ជីវិត​របស់​ខ្ញុំ។​មាន​មនុស្ស​មួយ​ចំនួន​ទៀត​នៅ​ទី​នេះខ្ញុំ​មិន​បាន​ស្គាល់​ឡើយ។
ខ្ញុំ​សំលឹង​មើល​បុរស​ម្នាក់​​ដែល​អង្គុយ​នៅ​ទី​នោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​ក៏​មិន​ដែល​ស្គាល់​គាត់​ដែរ។​គាត់​មាន​ជំងឺ​ក្លនលូន​។​តើ​លោក​ជឿ​ថា​ព្រះ​ទ្រង់​នឹង​ព្យាបាល​លោក​ពី​ជំងឺ​ក្លន​លូន​នេះ​ទេ?​ប្រពន្ឋ​របស់​លោក​មាន​ជំងឺ​សរសៃ​ប្រសាទ​និង​ខ្សោយ។​លោក​មាន​ឈ្មោះ​ថា​Reverend​Reed​។​ខ្ញុំ​មិន​បាន​ស្គាល់​លោក​ពី​មុន​ទេ។លោក​មិន​មែន​មក​ពី​រដ្ឋ​នេះ​ទេ គឺ​លោក​មក​ពី​រដ្ឋ​អូហៃយ៉ូ។តើ​ខ្ញុំ​និយាយ​ត្រូវ​ទេ។ បើ​សិន​ជា​ខ្ញុំ​និយា​យត្រូវ​ សូម​លោក​លើក​ដៃ​ឡើង។​ជំងឺ​ទាំង​អស់​ដែល​មាន​នៅ​លើ​ខ្លួន​លោក​និង​ភរិយា​របស់​លោក​នឹង​បាន​ជា​ក្នុង​ពេល​នេះ។សូម​ជឿ​ឲ្យ​អស់​ពី​ចិត្ត​របស់​លោក។​តើ​លោក​នឹង​ដាក់​ជំនឿ​យ៉ាង​ដូច្នេះ​ទេ?
73
សូម​មើល​ទៅ​ជូរ​ខាង​នេះ​វិញ។​មាន​ស្រ្តី​ម្នាក់​មាន​ការ​ឈឺ​ចាប់​ដោយ​សារ​មាន​មេរោគ​ចំលង​នៅ​ក្នុង​ខ្លួន។នាង​មិន​មែន​មក​ពី​ទី​ក្រុង​នេះទេ នាង​មក​ពី​រដ្ឋ​Columbus​។ ​នាង​ឈ្មោះ អេលីសាបិត។នាង​រស់​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​រដ្ឋ​នោះ​ឈ្មោះ​ថា​ផ្លូវ​Ohio​។​លេខ​ផ្ទះ​របស់​នាង​គឺ ១៩៣២ ផ្លូវ​ អូហៃយ៉ូ។
ពេល​នេះ​ព្រះ​វិញ្ញាណ​បាន​ទៅ​ដល់​បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ទី​នោះ។គាត់​មក​ពី​រដ្ឋ​Columbus​ដែរគាត់​មាន​បញ្ហា​ភ្នែក​និង​រោគ​ដំបៅ​ក្រពះ។​តើ​លោក​ជឿ​ថា​ព្រះ​ទ្រង់​នឹង​ព្យាបាល​លោក​​ឬ​ទេ?ហើយ​លោក​ក៏​មាន​ក្មួយ​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​មុខ​នេះ​ជា​កូន​ប្អូន​ស្រី​របស់​លោក។​ហើយ​វា​មិន​បញ្ហា​ឆ្អឹង​ដោយ​មិន​អាច​បរិភោគ​អាហារ​បាន។​បើ​សិន​ជា​លោក​ជឿ​ដោយ​អស់​ពី​ចិត្ត​លោក​នឹង​បាន​ជា​សះ​ស្បើយ។ សូម​មាន​ជំនឿ​លើ​ព្រះ។តើ​មាន​បង​ប្អូន​ប៉ុន្មាន​នាក់​ដែល​ជឿ​ក្នុង​ពេល​នេះ?
74
ខ្ញុំ​ឃើញ​មាន​ជំងឺ​មហារីក​មួយ​ទៀតលើ​ប្អូន​ស្រី​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​នេះ។បើ​សិន​ជា​នាង​ជឿ​ដោយ​អស់​ពី​ចិត្ត​ ព្រះ​ទ្រង់​
នឹង​ព្យាបាល​នាង។តើ​ជំនឿ​របស់​អ្នក​រាល់​នឹង​បំបាក់​អស់​ទាំង​ការ​សង្ស័យ​ឬ​ទេ?តើ​មាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ដែល​ជឿ​ថាជំនឿ​របស់​ខ្លួន​នឹង​បំបាក់​អស់​ទាំង​ការ​សង្ស័យ?​សូម​លើក​ដៃ​ឡើង។
ក្មេង​ស្រី​ទាំង​ពីរ​នាក់​ដែល​អង្គុយ​នៅ​កៅ​អី​ខាង​មុខ ខ្ញុំ​ស្គាល់​ពួក​គេ​​។ ខ្ញុំ​មិន​បាន​ស្គាល់​ពួក​គេ​តាំង​ពី​យប់​ម៉ិញ​នោះ​ទេ តែ​ខ្ញុំ​ទើប​តែ​នឹង​ស្គាល់​ពួក​គេ​ក្នុង​ពេល​នេះ​ឯង។ម្តាយ​របស់​ពួក​គេ​ឈ្មោះ​Falkerson។​ឈ្មោះ​នេះ​ត្រូវ​បាន​នាង​ប្រើ​មុន​ពេល​ដែល​នាង​រៀប​ការ។​ខ្ញុំ​បាន​ស្គាល់​ម្តាយ​របស់​នាង។​យាយ​របស់​នាង​ត្រូវ​បាន​ព្យាបាល​នៅ​ពេល​មួយ​ប្រហែល​ជា​២០​ឆ្នាំ​មុន​គាត់​​មាន​ជំងឺ​របេង។​ខ្ញុំ​ដឹង​ថា​ព្រះ​វិញ្ញាណ​ដែល​បាន​ប្រោស​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​រស់​ពី​សុគ្គត​ឡើង​វិញនឹង​មក​សង្រ្គោះ​នាង​ទាំង​ពីរ​នាក់​ក្នុង​ពេល​នេះ។ព្រះ​វិញ្ញាណ​នោះ​នឹង​ជាន់​ឈ្លី​អស់​ទាំង​វិញ្ញាណ​នៃសេចក្តី​អាក្រក់នឹង​ដេញ​វា​ចេញ​មិន​ឲ្យ​មក​រំខាន​នាង​ទៀត​ឡើយ។ខ្ញុំ​និយាយ​​ពាក្យ​នេះ​ក្នុង​អំណាច​នៃ​​ព្រះ​បន្ទូល​របស់​ព្រះ។អ្នក​រាល់​គ្នា​ត្រូវ​មាន​កំហឹង​ចំពោះ​អារក្ស។ ព្រះ​​ទ្រង់​នឹង​ប្រទាន​ជ័យ​ជំនះ​មក​យើង​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​ក្នុង​ពេល​នេះ។​“នេះ​ជា​ជ័យ​ជំនះ ដែល​ឈ្នះ​លោកីយនិង​ជំនឿ​របស់​អ្នកផង​ដែរ”។
75
អ្វី​ដែល​អ្នក​រាល់​គ្នាជឿ​អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​នូវ​ការ​ព្យាបាល​ដោយ​សារ​អំណាច​ព្រះចេស្តា​របស់​ផង​ព្រះសូម​អ្នក​រាល់​គ្នា​ក្រោក​ឈរ​ឡើង ហើយ​ដំកើង​ទ្រង់​សូម​ទាំង​អស់​គ្នា​ក្រោក​ឈរ​ឡើង។​សូម​លើក​ដៃ​ឡើង​ក្នុង​ពេល​នេះ​សូម​យើង​ទាំង​អស់​គ្នា​ច្រៀង​សរសើរ​ទ្រង់។​អរ​ព្រះ​គុណ​ព្រះអម្ចាស់​យេស៊ូវ​​សំរាប់​អំណាច​នៃការ​ព្យាបាល​របស់​ទ្រង់។​នេះ​ជា​សេចក្តី​ជំនឿ​ដែល​នាំ​មក​នូវ​ជ័យ​ជំនះ។នេះ​ជា​ជ័យ​ជំនះ​ដ៏​ពិត។​យើង​ទាំង​អស់​គ្នា​ប្រកាស​ថា​ពួក​គេ​បាន​ជា​នូវ​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ។សូម​ទ្រង់​ទទួល​សេចក្តី​នេះ ផង​ព្រះ​អង្គ​អើយ។
“ទូល​បង្គំ សរសើរ​ទ្រង់”
“ទូល​បង្គំ សរសើរ​ទ្រង់”។តើ​អ្នក​រាល់​គ្នា​ចេញ​​ពី​រនាំង​របស់​អ្នក​រាល់​គ្នា​ឬ​នៅ?
សរសើរ​កូន​ចៀម​ដែល​បាន​សុគត​សំរាប់​មនុស្ស​មាន​បាប
សូម​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់ អស់​មនុស្ស​គ្រប់​សាសន៍
ព្រះ​លោហិត​ទ្រង់​បាន​លាង​អស់​ទាំង​អំពើ​បាប
បាទ!!សូម​យើង​ច្រៀង​ទាំង​អស់​គ្នា​​ក្នុង​ពេល​នេះ
“ទូល​បង្គំ សរសើរ​ទ្រង់”
សរសើរ​កូន​ចៀម​ដែល​បាន​សុគត​សំរាប់​មនុស្ស​មាន​បាប
សូម​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់ អស់​មនុស្ស​គ្រប់​សាសន៍
ព្រះ​លោហិត​ទ្រង់​បាន​លាង​អស់​ទាំងសៅហ្មង
76
សូម​ស្តាប់​អ្នក​ទាំង​​អស់​គ្នា។ខ្ញុំ​ជឿ​ថា​អ្នក​រាល់​គ្នា មិន​ទាន់​ឡើង​ដល់​កន្លែង​នោះ​នៅ​ឡើយ​ទេ។ខ្ញុំ​នឹង​មិន​អនុញ្ញាតិ​ឲ្យ​វិញ្ញាណ​អាក្រក់​មក​ឈ្នះ​អ្នក​រាល់​គ្នា​​ក្នុង​លក្ខណៈ​បែប​នេះ​នោះ​ទេ។​វា​គ្មាន​ហេតុ​ផល​ណា​ដែល​អាច​នឹង​ឈ្នះ​យើង​បាន​ឡើយ។​ដំណឹង​បាន​ផ្សាយ​ហើយ​ព្រះ​គ្រីស្ទ​ទ្រង់​គង់​នៅ​ទី​នេះ​ដើម្បី​នឹង​បញ្ជាក់។វិញ្ញាណ​អាក្រក់​ជា​អ្នក​កុហក​យើង។អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ជា​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ។សូ​មអ្នក​រាល់​គ្នា​ជឿ​ឲ្យ​អស់​ពី​ចិត្ត នេះ​ជា​ជ័យ​ជំនះ​របស់​អ្នក​រាល់​គ្នា។សូម​កុំ​អណ្តែត​ទៀត​ឡើយ សូម​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ​លើ​កាល់វ៉ារី​ហើយ​សរសើរ​ទ្រង់​និង​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់។ សូម​ប្រាប់​ទ្រង់​ថា អ្នក​រាល់​គ្នា​ស្រឡាញ់​ទ្រង់សូម​ប្រាប់​ទ្រង់​ថា​អ្នក​រាល់​​កោត​សរសើរ​ទ្រង់​។​ព្រះ​ទ្រង់​នឹង​ព្យាបាល​អ្នក​រាល់​គ្នា​ហើយ​អ្នក​រាល់​នឹង​រួច​ពី​ចំនង​នោះ។សូម​កុំ​គ្រាន់​តែ​និយាយ​ដោយ​មាត់​នោះ​ឡើយ​តែ​សូម​ឲ្យ​វា​ចេញ​ពី​ចិត្ត​របស់​អ្នក​រាល់​ដោយ​សរសើរ​ដល់​ទ្រង់។
ខ្ញុំ​សរសើរ​ទ្រង់ (ពី​ចិត្ត​របស់​ខ្ញុំ)
ខ្ញុំ​សរសើរ​ទ្រង់
សូម​យើង​រួម​គ្នា​មក​សរសើរ​ទ្រង់​
សរសើរ​កូន​ចៀម​ដែល​បាន​សុគត​
សូម​យើង​រួម​គ្នា​មក​សរសើរ​ទ្រង់​(សូម​ដំកើង​ទ្រង់​)
ព្រះ​លោហិត​ទ្រង់​បាន​លាង​អស់​ទាំង​សៅ​ហ្មង
77
តើ​សេចក្តី​សៅហ្មង​ប្រភេទ​ណា?​សេចក្តី​សៅ​ហ្មង​នៃ​ការ​សង្ស័យ។​“ខ្ញុំ​បាន​ជា​ដោយ​សារ​ស្នាម​របួស​របស់​ទ្រង់​ខ្ញុំ​បាន​ជា។ ខ្ញុំ​ជា​កម្មសិទ្ឋិ​របស់​ទ្រង់ ជំងឺ​ដែល​ខ្ញុំ​មាន​ត្រូវ​បាន​ជា។ខ្ញុំ​នឹង​សរសើរ​ទ្រង់។ ខ្ញុំ​នឹង​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់។ខ្ញុំ​នឹង​ស្រែក​អំពី​ជ័យ​ជំនះ​នោះ។ ខ្ញុំ​នឹង​ប្រាប់​ទ្រង់​ថាខ្ញុំ​ស្រឡាញ់​ទ្រង់។ ខ្ញុំ​ជឿ​ដល់​ទ្រង់។ ខ្ញុំ​មាន​សេរី​ភាព”។ ហាលេលូយ៉ា!
ព្រះ​លោហិត​ទ្រង់​បាន​លាង​អស់​ទាំង​សេចក្តី​សៅហ្មង
ខ្ញុំ​នឹង​សរសើរ​ទ្រង់ ខ្ញុំ​នឹង​សរសើរ​ទ្រង់
សរសើរ​កូន​ចៀម​ដែល​បាន​សុគត​
សូម​យើង​រួម​គ្នា​មក​សរសើរ​ទ្រង់​
ព្រះ​លោហិត​ទ្រង់​បាន​លាង​
បំបាក់​អស់​ទាំង​សេចក្តី​សៅ​ហ្មង
ខ្ញុំ​នឹង​សរសើរ​ទ្រង់ (ហាលេលូយ៉ា ហាលេលូយ៉ា)
សរសើរ​កូន​ចៀម​ដែល​បាន​សុគត​
សូម​យើង​រួម​គ្នា​មក​សរសើរ​ទ្រង់​
ព្រះ​លោហិត​ទ្រង់​បាន​លាង​អស់​ទាំង​សេចក្តី​សៅហ្មង
ខ្ញុំ​នឹង​សរសើរ​ទ្រង់
សរសើរ​កូន​ចៀម​ដែល​បាន​សុគត​
សូម​យើង​រួម​គ្នា​មក​សរសើរ​ទ្រង់​
ព្រះ​លោហិត​ទ្រង់​បាន​លាង​អស់​ទាំង​សេចក្តី​សៅហ្មង
78
ថ្វាយ​សិរី​ល្អ!! សរសើរ​ព្រះ​នាម​ទ្រង់!!តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ទ្រង់​ទេ? សរសើរ​ទ្រង់!! ដំកើង​នាម​ទ្រង់!!ព្រះ​គ្រីស្ទ​ដ៏​មាន​សិរី ជា​ព្រះ​ដ៏​អស្ចារ្យជា​ព្រះ​ដ៏​មា​នព្រះ​ជន្ម​រស់សព្វ​ថ្ងៃ ជា​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​គង់​នៅ​ក្នុង​សញ្ញា​ចាស់។​ទ្រង់​ធ្វើ​ការ​យ៉ាង​អស្ចារ្យ។​​ទ្រង់​ជា​ព្រះ​ដ៏​អស្ចារ្យ។​​យើង​ស្រឡាញ់​ទ្រង់។
នៅ​ពេល​ដែល​ចំបាំង​បាន​បញ្ចប់ យើង​នឹង​ទទួល​បាន​មក្កុដ
បាទ!! យើង​រាល់​គ្នា​នឹង​ទទួល​បាន​មក្កុដ!!
បាទ!! យើង​រាល់​គ្នា​នឹង​ទទួល​បាន​មក្កុដ!!
នៅ​ពេល​ដែល​ចំបាំង​បាន​បញ្ចប់ យើង​នឹង​ទទួល​បាន​មក្កុដ
នៅ​ក្នុង​ក្រុង​យេរ៉ូសាឡិម​ថ្មី
យើង​នឹង​​បាន​មក្កុដ យើង​នឹង​បាន​មក្កុដ
យើង​នឹង​ពាក់​មក្កុដ ដ៏​មាន​ពន្លឺ
នៅ​ពេល​ដែល​ចំបាំង​បាន​បញ្ចប់ យើង​នឹង​ទទួល​បាន​មក្កុដ
នៅ​ក្នុង​ក្រុង​យេរ៉ូសាឡិម​ថ្មី
យើង​នឹង​​បាន​មក្កុដ យើង​នឹង​បាន​មក្កុដ
យើង​នឹង​ពាក់​មក្កុដ ដ៏​មាន​ពន្លឺ
នៅ​ពេល​ដែល​ចំបាំង​បាន​បញ្ចប់ យើង​នឹង​ទទួល​បាន​មក្កុដ
នៅ​ក្នុង​ក្រុង​យេរ៉ូសាឡិម​ថ្មី
79
នេះ​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​​ដូច​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​​ទ្រង់​បាន​យាង​មក​ក្នុង​សម័យ​របស់​Pentecost ដែល​បាន​បំបាក់​អស់​ទាំង​ខ្នោះ​ជើង។​ខ្ញុំ​បាន​កត់​សំគាល់ឃើញ​បុរស​ម្នាក់​ដែល​ឈរ​នៅ​ទី​នេះ​គឺ​លោក​Mennonite​កាល​នៅ​ឯ​Indianapolis​គាត់​បាន​ដើរ​ចូល​មក​ដោយ​គាត់​មាន​ជំងឺ​ឆ្កួត​ជ្រូក​ជា​ច្រើន​ឆ្នាំ។​​ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ឋ​បាន​ហៅ​គាត់​ចូល​ក្នុង​ការ​ប្រជុំ​របស់​យើង​​ហើយ​ពេល​នោះ​ព្រះ​ទ្រង់​បាន​ព្យាបាល​ហើយ​ធ្វើ​ឲ្យ​បាន​ជា​ពី​ជំងឺ​នោះ។​​អូ!!​​តើ​ទ្រង់​មិន​អស្ចារ្យ​ទេ​ឬ​អី?​​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​​លើក​លែង​តែ​អ្នក​ដែល​បាន​ភ្លក់​នូវ​សេចក្តី​ល្អ​របស់​ទ្រង់​តែ​ប៉ុណ្ណោះគេ​នឹង​ដឹង​ថា​ទ្រង់​ល្អ​យ៉ាង​ណា។
80
អ្នក​ទាំង​អស់​គ្នានៅ​ក្នុង​គំនិត​របស់​ខ្ញុំ នេះ​ជា​សាសនា​បុរាណ​មួយហើយ​ព្រះ​គ្រីស្ទ​ទ្រង់​បាន​យាង​មក​ចូល​ចំកណ្តាល​ហើយ​ប្រទាន​ពរ​ដល់​យើង​រាល់​គ្នា។​យើង​ទាំង​អស់​គ្នា​ពិត​ជា​មាន​អំណរ​ក្នុង​ពេល​នេះ។ខ្ញុំ​ជឿ​ថា​អ្នក​រាល់​គ្នា​នឹង​ពិសោធន៍​នូវ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ។​នៅ​ពេល​ដែល​ជំនឿ​របស់​អ្នក​រាល់​គ្នា​លិច​កាន់​តែ​ជ្រៅ​ទៅ​ភាព​សង្ស័យ​ទាំង​អស់​នឹង​ចេញ​ទៅ​អស់​អ្នក​រាល់​គ្នា​នឹង​មាន​សេរី​ភាព។​សូម​និយាយ​ពី​ជំងឺ​នោះ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ពី​ព្រោះ​អ្នក​បាន​ដាក់​ជំងឺ​ទាំង​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ម្នាក់​គឺ​បា​នដាក់​វា​ឲ្យ​ទៅ​ព្រះ​គ្រីស្ទ។ទ្រង់​នឹង​ពិនិត្យ​មើល​អ្នក ហើយ​នឹង​ដក​អស់​ទាំង​សេចក្តី​សង្ស័យ​ទាំង​អស់​ចេញដូច្នេះ​អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​នូវ​ការ​ព្យាបាល។​សូម​ព្រះ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា។
នេះ​ជា​សាសនា​បុរាណ​
វា​ពិត​ជា​ល្អ​ណាស់​ដល់​​ខ្ញុំ
នេះ​ជា​សាសនា​បុរាណ​
នេះ​ជា​សាសនា​បុរាណ​
នេះ​ជា​សាសនា​បុរាណ​
វា​ពិត​ជា​ល្អ​ណាស់ដល់​​ខ្ញុំ
ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​អ្នក​ដទៃ​ទៀត
​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​អ្នក​ដទៃ​ទៀត
ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​អ្នក​ដទៃ​ទៀត
វា​ពិត​ជា​ល្អ​ណាស់ដល់​​ខ្ញុំ
អូ!!!​ នេះ​ជា​សាសនា​បុរាណ​
នេះ​ជា​សាសនា​បុរាណ​
នេះ​ជា​សាសនា​បុរាណ​
វា​ពិត​ជា​ល្អ​ណាស់ដល់​​ខ្ញុំ