តើហេតុអ្វី យើងរាល់គ្នាមិនមែនជានិកាយ?

Jeffersonville, Indiana, USA

58-0927

1
អរគុណព្រះអង្គ ដែលទ្រង់បានប្រទានអភ័យឯកសិទ្ធិឲ្យខ្ញុំបានវិលត្រឡប់មកកាន់តុអធិប្បាយនេះសារជាថ្មីម្តងទៀត ព្រោះខ្ញុំបានអវត្តមានស្ទើរបីខែមកហើយ។ ដ្បិតសត្វកំប្រុកមានពេលវេលាលំបាកយ៉ាងណានោះខ្ញុំក៏ ដូចគ្នាដែរ។ អូ! វាគឺជាពេលសម្រាកសម្រាប់ខ្ញុំ ហើយឥឡូវនេះ វាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ច្រើនក្នុងការចូលមក បំរើព្រះជាម្ចាស់សារជាថ្មីវិញ។ យើងខ្ញុំ មានការរំពឹងទុកថា យើងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះវិញគឺនៅយប់ថ្ងៃ ពុធនេះ គឺនឹងមានការរីកផុសផុលនៅក្នុងព្រះវិហារនេះ។ បើសិនជាបំណងព្រះហឫទ័យព្រះខ្ញុំនឹងដាក់ការបំរើ ថ្មីមួយ ដែលព្រះជាម្ចាស់ទ្រង់បានប្រទានការសន្យាខុសប្លែកគ្នាមួយដល់រូបខ្ញុំ។ហើយបើសិនជាទ្រង់សព្វព្រះហ ឫទ័យ ឲ្យយើងអាចធ្វើការនោះ ខ្ញុំសង្ឃឹមថា យើងអាចចាប់ផ្តើមប្រភេទការបំរើថ្មីមួយនោះនៅក្នុងសប្តាហ៍ក្រោយគឺនៅក្នុងព្រះវិហារនេះតែម្តង ដែលជាទីកន្លែងដំបូងគេ។
ខ្ញុំអត់មានកាលវិភាគប្រជុំទេ ប៉ុន្តែ មានតែការប្រជុំនៅប្រទេសអូស្រ្តាលី និងញ៉ូវសាឡែនទេ នៅក្នុងខែមករា ខាងមុខនេះ។ បន្ទាប់មក បងប្រុស Osborn បានហៅខ្ញុំឲ្យមកចូលរួមប្រជុំដែលខ្ញុំបានសន្យាថានឹងមកទីនេះ នៅ ពេលណាមួយ នៅក្នុង Tulsa ប៉ុន្តែពួកយើងមិនទាន់ប្រាកដនៅឡើយទេ។
2
វាពិតជាការល្អណាស់ បងប្រុស Jeffries ដែលខ្ញុំមានឱកាសចាប់ដៃបងម្តងទៀតហើយក៏បានស្តាប់កូនប្រុស របស់បងច្រៀង និងបងប្រុសលេងភ្លេងដែរ។ គឺខ្ញុំចូលចិត្តបែបនេះណាស់គឺសរសើរតម្កើងព្រះទាំងឪពុក និងកូន។ តើបងប្អូនមិនចូលចិត្តទេឬ? “ចូរណែនាំកូនៗទៅតាមផ្លូវដែលល្អៗចុះ”មែនហើយ លោក Guenther លោកបាន ដឹងថា វាគឺជាការត្រឹមត្រូវណាស់ សម្រាប់លោកទាំងពីរ។ “ចូរណែនាំកូនៗទៅតាមផ្លូវដែលល្អៗចុះ៖ហើយនៅ ពេលដែលឯងចាស់ទៅ នោះវានឹងមិនបោះបង់ឯងចោលឡើយ” នេះគឺជាសេចក្តីពិត។ ប្រហែលជាមានពេលខ្លះវាអាចដើរចេញពីការប្រដៅរបស់ឯង ប៉ុន្តែវានឹងមិនបោះបង់ឯងចោលឡើយ។ វានឹងនៅជាមួយឯងរហូត។ នោះគឺជាការហ្វឹកហ្វឺងដំបូង នឹងអ្វីដែលគាត់បានដាក់ចេញមក ហើយវានឹងប្រាកដជានៅជាមួយគាត់ជាមិនខាន។
3
ខ្ញុំបានជួបបងប្រុស Jeffries នៅខាងក្រៅនោះហើយខ្ញុំនិយាយថា “បងប្រុស Jeffries តើបងដឹងទេ ខ្ញុំតែងតែ មានសេចក្តីត្រេកអរណាស់ ដែលបានឃើញបងប្អូនជាច្រើនដែលបានអញ្ជើញមក ដ្បិតនៅយប់មួយ មានបងប្អូន ម្នាក់បានចូលមក”។ នេះគឺជាយប់មួយដ៏អស្ចារ្យដែលយើងរាល់គ្នាបានចូលមកក្នុងព្រះវិហារនេះជាមួយគ្នា គឺនៅ មុនពេលដែលការរីកផុសផុលនេះ។នៅយប់នេះ យើងចង់ចំណាយពេលនៅយប់នេះ ហើយនៅព្រឹកស្អែក និង យប់ថ្ងៃស្អែក គឺរៀនពីអ្វីដែលយើងបានជឿនិងហាត់ពត់ម្តងហើយម្តងទៀតជាមួយគ្នា។ យើងមើលឃើញថា មាន សេចក្តីជំនឿយ៉ាងអស្ចារ្យ គឺគួរឲ្យចម្លែកណាស់ដែលយើងអាចមើលឃើញនៅក្នុងព្រះគម្ពីរ។ មើលទៅពួកគេហាក់ បីដូចជាល្អធម្មតា។
4
ហើយឥឡូវនេះ បើសិនជាមានបងប្អូនប្រុសស្រីណាដែលជាជនចម្លែកបានចូលមកកាន់ទីនេះដែលពួកគាត់ ស្ថិតនៅក្នុងនិកាយណាមួយជាប្រាកដនោះ ឬមានការយល់ទាស់អ្វីមួយ សូមអញ្ជើញអង្គុយចុះនៅទីនេះក្នុងយប់ នេះចុះ យើងខ្ញុំសូមស្វាគមន៍លោក ហើយយើងខ្ញុំក៏ចង់ស្គាល់លោកអ្នកដែរ។ យើងខ្ញុំសូមស្វាគមន៍លោកអ្នកដោយភាពកក់ក្តៅ។ ដ្បិត យើងខ្ញុំអាចនឹងនាំភាពលំបាកបន្តិចដល់លោកអ្នកហើយ។ ដូច្នេះ បើសិនជាលោកអ្នកមិនយល់ជាមួយនឹងយើងខ្ញុំ ឥឡូវនេះ សូមបងប្អូនធ្វើបែបនេះ ដូចជាពេលដែលខ្ញុំញុំានំcherry ដែរ។ នៅពេល ដែលខ្ញុំញុំានំ cherry (វាគឺជានំដែលខ្ញុំចូលចិត្ត) ហើយទំពាចំគ្រាប់របស់វានោះខ្ញុំមិនខ្ជាក់នំនោះចោលទេ គឺខ្ញុំគ្រាន់ តែខ្ជាក់គ្រាប់របស់វាចោលតែប៉ុណ្ណោះ បន្ទាប់មកខ្ញុំនៅតែបន្តញុំានំនោះដដែល។ ឬដូចជាញុំសាច់មាន់ដែរ។ បង ប្អូនគ្រប់គ្នាសុទ្ធតែចូលចិត្តសាច់មាន់តើមែនទេ? នៅពេលដែលបងប្អូនញុំាប៉ះឆ្អឹងរបស់វា បងប្អូនមិនឈប់ញុំា ឡើយ គឺបងប្អូនព្យាយាមញុំាសាច់ដែលនៅព័ន្ធជុំវិញឆ្អឹងនោះគឺនៅតែបន្តញុំាសាច់មាន់នោះដដែល។ នេះហើយ គឺជារបៀបដែល លោកអ្នកគួរតែធ្វើវានៅយប់នេះ។ នៅពេលដែលខ្ញុំនិយាយដល់ចំនុចអ្វីមួយបងប្អូនមិនពេញចិត្ត បងប្អូនអាចនិយាយប្រាប់ខ្លួនឯងថា “ខ្ញុំត្រូវតែអង្គុយនៅទីនេះ រហូតដល់ចប់ការប្រជុំបីទៀត។យើងត្រូវតែហាត់ ពត់នូវអ្វីដែលយើងបានជឿ ហើយអត់ធ្មត់រហូតដល់ចប់កម្មវិធីទៅ”
5
មានតែផ្លូវមួយតែប៉ុណ្ណោះ ដែលលោកអ្នកអាចធ្វើបានគឺធ្វើឲ្យមនុស្សម្នាក់បានទទួលជឿ គឺខិតខំពន្យល់ ប្រាប់ដល់ពួកគេ រហូតទាល់ពួកគេបានដឹងថាការនោះគឺជារឿងត្រឹមត្រូវ។ នោះហើយគឺជាផ្លូវតែមួយគត់ ដែល លោកអ្នកត្រូវតែធ្វើវាឲ្យបានជាប់។គឺដូចជាមិត្តរបស់ខ្ញុំម្នាក់ គឺលោក Woods។ បើសិនជាលោកអ្នកបោះដែកគោល បានត្រឹមតែពាក់កណ្តាល នោះក្តារទាំងអស់នឹងធូររលុង ហើយខ្យល់នឹងបក់មកប៉ះវាអាចជ្រុះធ្លាក់ចុះនាពេល ឆាប់ៗ ប៉ុន្តែលោកអ្នកត្រូវតែបោះដែកគោលឲ្យបានជាប់ណែនល្អ។ ដូច្នេះ បើសិនជាខ្ញុំ ធ្វើការនេះ ដោយទ្រគោះ បោះបោក នៅទីកន្លែងមួយចំនួនទាំងនេះ ឬក៏ទៅកាន់បងប្អូនដែលបានអញ្ជើញចូលរួមនៅក្នុងយប់នេះ គឺមិនមែន ខ្ញុំព្យាយាមបោះបង់លោកអ្នកចោលនោះទេ។ ខ្ញុំព្យាយាមប្រាប់ដល់ពួកជំនុំនេះ នូវអ្វីដែលយើងខ្ញុំបានជឿ។ តើ ឥឡូវនេះ បងប្អូនរាល់គ្នា យល់អំពីការនេះដែរឬទេ ចូរនិយាយថា “អាម៉ែន” បាទ, ល្អណាស់។
ខ្ញុំនឹងចាប់ផ្តើមជាមួយនឹងអ្វី ដែលមាននៅក្នុងដៃរបស់ខ្ញុំ...ពួកគេកំពុងតែកត់ត្រាវាហើយ ហើយនៅពេល ក្រោយបើសិនជាពួកគេ ចង់ស្វែងរកវា នោះតើយើងរាល់គ្នាឈរនៅអ្វីជាពិតប្រាកដគឺយើងរាល់គ្នាឈរលើអ្វីជា មូលដ្ឋានគ្រឹះ គឺការកត់ត្រានេះ នឹងអាចបា្រប់ដល់យើងរាល់គ្នាបាន។បន្ទាប់មក ចូលយើងរាល់គ្នាធ្វើការទាំងនេះ ឲ្យបានញឹកញាប់ទៅ ដោយព្រោះ មានបងប្អូនថ្មីៗដែលបានអញ្ជើញចូលមក ហើយចូរយើងរាល់គ្នាបន្តទៅមុខ ទៀតចុះ។ ហើយនាពេលឥឡូវនេះ យើងនឹងមិនផ្តោតទៅលើគោលលទ្ធិពួកជំនុំទាំងអស់ទេគឺយើងនឹងនិយាយវា តែមួយចំនួនប៉ុណ្ណោះ។ ខ្ញុំគិតថា យើងនឹងចាប់ផ្តើមនៅពេលយប់ថ្ងៃពុធ...។
6
នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ខ្ញុំនឹងចេញទៅអធិស្ឋានប្រោសជម្ងឺក្នុងកម្មវិធីរបស់យើង។ ហើយលោកអ្នកអាច ស្តាប់តាមទូរស័ព្ទ ឬតាមអ្វីៗដែលលោកអ្នកចង់បានហើយចូរនាំបងប្អូនទាំងឡាយណាដែល បងប្អូនចង់អញ្ជើញ ឲ្យចូលរួមក្នុងការរីកផុសផុលនេះ។ រួចប្រាប់ដល់ពួកគេកុំឲ្យតក់ក្រហល់នោះឡើយ។ មិនមែនមក ហើយនិយាយ ថា “ខ្ញុំនឹងរត់មកកាន់ទីនេះ ហើយទទួលការអធិស្ឋានឲ្យនាពេលយប់នេះនិងនៅយប់ស្អែកនោះទេ” សូមបងប្អូនកុំ ធ្វើបែបនេះឡើយ។ សូមបងប្អូនអញ្ជើញចូលមក ហើយស្តាប់ព្រះបន្ទូលព្រះបន្តិចសិនដោយព្រោះ យើងរាល់គ្នា ត្រូវចំណាយពេល ស្តាប់ព្រះបន្ទូលព្រះដោយយកចិត្តទុកដាក់ នោះអារក្សវាមិនមានចន្លោះកន្លែងតូចណាមួយឡើយ ដែលឲ្យអាចធ្វើចលនាបាន។
នៅពេលដែលបងប្អូន អនុញ្ញាត្តឲ្យជំនឿរបស់បងប្អូនធ្លាក់ចុះរហូតដល់ពេលចុងក្រោយចាប់តាំងពីបងប្អូន បានទទួលជឿមកនោះ នោះចូរអនុញ្ញាត្តឲ្យអនុសប្បជញ្ញៈរបស់បងប្អូនធ្វើសកម្មភាពទៅបន្ទាប់មក សេចក្តីជំនឿ លើព្រះជាម្ចាស់នឹងវិលត្រឡប់មកវិញ។ ដោយព្រោះ ជំនឿរបស់លោកអ្នកមិនធ្វើការអ្វីច្រើននោះទេ។អនុសប្បជ ញ្ញាៈរបស់បងប្អូនត្រូវតែធ្វើដំណើរ ទៅតាមការណែនាំ នៃសេចក្តីជំនឿរបស់បងប្អូនកំពុងតែធ្វើចលនាហើយ បន្ទាប់មក ជំនឿលើព្រះជាម្ចាស់ នឹងធ្វើចលនានៅពីខាងក្រោយ ហើយបញ្ចាក់ដល់គ្រប់ការទាំងអស់។ដ្បិតបើសិន វាជាសេចក្តីជំនឿរបស់បងប្អូន “អូ! មែនហើយ ខ្ញុំទើបតែយល់នៅពេលនេះ” ហើយទោះបីជាអនុសប្បជញ្ញាៈរបស់ បងប្អូនជំរុញឲ្យវិលត្រឡប់ក្រោយ ដោយនិយាយថា “ខ្ញុំឆ្ងល់ណាស់ តើវានឹងអាចទៅរួចដែរឬទេសម្រាប់ខ្ញុំ” វាមិន អាចកើតឡើងឡើយ។ ដូច្នេះ យើងត្រូវការការប្រោសឲ្យជាពិតប្រាកដមួយដល់យើងរាល់គ្នា។ហើយនៅពេល ដែលខ្ញុំ សូមអញ្ជើញឲ្យបងប្អូនគ្រប់គ្នា ចូលទៅក្នុងបន្ទប់ ទទួលការអធិស្ឋានប្រោសឲ្យជាឬនៅក្នុងកម្មវិធីថ្មីនេះ ខ្ញុំចង់ឲ្យពួកគេ យល់ច្បាស់ពីគោលបំណងដែលពួកគេមកកាន់ទីនេះ ដើម្បីអ្វី។សូមអញ្ជើញចូលមកកាន់ទីនេះចុះ យើងខ្ញុំមានសេចក្តីត្រេកអរណាស់ដែលឃើញមានវត្តមានរបស់លោកអ្នក។
7
ចូរចាំថា នៅក្នុងព្រឹកនេះ យើងរាល់គ្នានឹងសិក្សាបន្តលើគោលលទ្ធិពួកជំនុំ និងនៅយប់ស្អែកផងដែរ។ យើង ខ្ញុំសូមស្វាគមន៍ដល់លោកអ្នកបងប្អូន ហើយបងប្អូនគ្រប់គ្នាអាចអញ្ជើញចូលមកកាន់ទីនេះបាន។យើងខ្ញុំតែងតែ មានសេចក្តីត្រេកអរណាស់ ដែលបានឃើញបងប្អូនរាល់គ្នា។ ដ្បិតនៅយប់នេះ យើងនឹងលើកយកគោលលទ្ធិនេះមកសិក្សាជាមួយគ្នា។ ដ្បិត នៅខាងក្រៅ គឺទីកន្លែងដែលយើងធ្វើការផ្សាយដំណឹងល្អ យើងនឹងសិក្សាពីមូលដ្ឋានគ្រឹះគោលលទ្ធិផ្សាយដំណឹងល្អដែលមានចែងនៅក្នុងព្រះគម្ពីរ។ ដ្បិតនៅទីនេះ យើងរាល់គ្នាមានគំនិតផ្ទាល់ខ្លួនរបស់ពួកយើង និងមានជំនឿរបស់ពួកយើងផ្ទាល់ ដែលជាពួកជំនុំមួយ ហើយនោះគឺជាអ្វីដែលយើងរាល់គ្នានឹង សិក្សាជាមួយគ្នានៅយប់នេះ។
ហើយនៅមុនពេល ដែលយើងរាល់គ្នា បើកអានព្រះបន្ទូលរបស់ទ្រង់ សូមអនុញ្ញាត្តបងប្អូនរាល់គ្នាបានឱនក្បាលចុះអធិស្ឋានជាមួយនឹងយើងខ្ញុំបន្តិច។
8
ឱព្រះជាម្ចាស់ ជាព្រះប្រកបដោយអំណាចចេស្តាអើយទ្រង់គឺជាព្រះដែលបានចាប់ផ្តើមបង្កើតលោកីយនេះ មក។ ហើយទ្រង់មិនចេះប្រែប្រួលឡើយ។ ទោះបីជាគ្មានអ្វីសោះកើតឡើងនៅលើផែនដីនេះទ្រង់នៅតែជាព្រះ។ ទ្រង់គឺជាព្រះដែលគង់នៅអស់កល្បជានិច្ច។ ទ្រង់គឺជាទីចាប់ផ្តើម ហើយក៏គ្មានទីបញ្ចប់ដែរ។ឱព្រះវរបិតាអើយ ទ្រង់គឺជា ព្រះដែលមិនចេះប្រែប្រួលឡើយ តែទូលបង្គំយើងខ្ញុំជាមនុស្សដែលតែងតែប្រែប្រួលសូមទ្រង់ប្រទាន សេចក្តីមេត្តាករុណារបស់ផងទ្រង់ ដល់ទូលបង្គំយើងខ្ញុំ ដើម្បីឲ្យវិញ្ញាណនៃទូលបង្គំយើងខ្ញុំនឹងជាប់ជាមួយនឹងទ្រង់ នៅអស់កល្ប​ ដូច្នេះ ឱព្រះជាម្ចាស់អើយ ទូលបង្គំយើងខ្ញុំមកកាន់ទីនេះ ដើម្បីត្រួតពិនិត្យមើលសេចក្តីសង្រ្គោះរបស់ទូលបង្គំយើងខ្ញុំ ហើយដើម្បីមើល ពីរបៀបដែលទូលបង្គំយើងខ្ញុំកំពុងតែឈរនៅក្នុងពន្លឺនៃព្រះបន្ទូលរបស់ទ្រង់ហើយព្រមទាំង មើលពីរបៀបដែលទូលបង្គំយើងខ្ញុំយកមកអនុវត្តនៅក្នុងជីវិតរបស់ទូលបង្គំយើងខ្ញុំ។តើទូលបង្គំ យើងខ្ញុំកំពុងតែ រស់នៅផ្គាប់តាមព្រះហឫទ័យរបស់ព្រះដែរឬទេ? តើព្រលឹងនៃទូលបង្គំយើងខ្ញុំនៅជាប់ជាមួយនឹងព្រះវិញ្ញាណរបស់ទ្រង់ដែរឬទេ? តើសេចក្តីបង្រៀនរបស់ទូលបង្គំយើងខ្ញុំត្រឹមត្រូវទៅតាមព្រះបន្ទូលរបស់ទ្រង់ដែរ ឬទេ? ឱព្រះវរបិតាអើយ សូមប្រទានឲ្យទូលបង្គំយើងខ្ញុំពិនិត្យមើលការទាំងនេះ ដោយយកចិត្តទុកដាក់ផងនៅក្នុងកម្មវិធីបីបន្ទាប់ទៀត។
9
សូមទ្រង់ប្រទានពរ ដល់គ្រូគង្វាល ពួកចាស់ទុំក្រុមប្រឹក្សាភិបាល និងបងប្អូនដែលអញ្ជើញចូលមកក្នុងព្រះ វិហារនេះ។ ទោះបីជានៅថ្ងៃនេះទូលបង្គំ មិនអាចស្គាល់ឈ្មោះបងប្អូនជាច្រើន ឬពួកគេមកពីទីកន្លែងណា ប៉ុន្តែ ទូលបង្គំ ដឹងជាប្រាកដថាទ្រង់ស្គាល់ពួកគេទាំងអស់គ្នា។ ឱព្រះជាម្ចាស់អើយ នៅយប់នេះ ទូលបង្គំយើងខ្ញុំ ចូលមកក្នុងគោលបំណងតែមួយគឺដើម្បីស្តាប់ព្រះបន្ទូលរបស់ទ្រង់។ សូមទ្រង់ប្រទាន ព្រះវិញ្ញាណបរិសុទ្ធដល់ ជីវិតរបស់ទូលបង្គំយើងខ្ញុំដើម្បីឲ្យទូលបង្គំយើងខ្ញុំអាចអង្គុយ និងនិយាយទៅកាន់ព្រះអង្គដោយសុខសាន្ត ហើយ កោតខ្លាចព្រះជាម្ចាស់ព្រមទាំងឲ្យទូលបង្គំយើងខ្ញុំពិនិត្យមើលជីវិតរបស់ទូលបង្គំយើងខ្ញុំ តាមរយៈព្រះបន្ទូលរបស់ទ្រង់។
ឱព្រះជាម្ចាស់អើយ នៅយប់នេះ មានបងប្អូនទូលបង្គំជាច្រើនដែលបានអញ្ជើញមកពីពួកជំនុំផ្សេងៗគ្នា។ ហើយ ទូលបង្គំសូមអរព្រះគុណដល់ទ្រង់យ៉ាងអនេក ដែលពួកគេរាល់គ្នាអញ្ជើញមកកាន់ទីនេះ ដើម្បីប្រកបគ្នា។ ហើយប្រហែលជាមានចំណុចខ្លះ ទូលបង្គំយើងខ្ញុំមានការមិនយល់ព្រមតិចតួចអំពីគោលការណ៍នៃគោលលទ្ធិ ប៉ុន្តែ នៅក្នុងនោះមានគោលការណ៍មួយយ៉ាងសំខាន់ ដែលទូលបង្គំយើងខ្ញុំឈរឡើងរួមគ្នាក្នុងនាមជាបងប្អូន។សូមទ្រង់ប្រទានកំលាំងដល់ទូលបង្គំយើងខ្ញុំអាចប្រកបគ្នា ហើយនៅជាប់នឹងព្រះគុណរបស់ព្រះនិងសេចក្តី ស្រឡាញ់ជាបរិបូរណ៍។ ឱព្រះជាម្ចាស់អើយ ការនេះគឺជាកិច្ចការដ៏ធំដល់មនុស្ស ដោយព្រោះទូលបង្គំយើងខ្ញុំ មកកាន់ទីនេះ ស្ថិតនៅក្រោមការពិចារណា នៅយប់នេះ ពីព្រលឹងទាំងឡាយ ដែលនឹងជាប់ក្នុងភាពអស់កល្ប។សូមព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ជួយពន្យល់ព្រះបន្ទូលទ្រង់ នៅក្នុងរបៀបរបស់ទ្រង់ផ្ទាល់មកកាន់ទូលបង្គំយើងខ្ញុំផង គឺជាការដែលទូលបង្គំគួរដឹង។ នៅពេលដែលកម្មវីធីទាំងបី ត្រូវបានបញ្ចប់ទៅ សូមឲ្យទូលបង្គំយើងខ្ញុំជាពួកជំនុំបានរឹងមាំឡើង គឺរួបរួមគ្នា ដោយចិត្តតែមួយ និងគោលបំណងតែមួយ ជាប្រជាជាតិនៃនគរបស់ព្រះហើយធ្វើចលនាទៅមុខ ដែលទូលបង្គំយើងខ្ញុំមិនធ្លាប់ធ្វើពីមុនមក។
10
ទូលបង្គំ សូមអរព្រះគុណ ដែលទ្រង់អនុញ្ញាត្តឲ្យទូលបង្គំមានវត្តមាននៅក្នុងពួកជំនុំនេះ ហើយបានជួបបង ប្អូនទាំងអស់គ្នានៅទីនេះ ហើយទ្រង់ក៏បានប្រទានការឈប់សម្រាកដ៏ល្អដល់ទូលបង្គំចំនួន ពីរបីសប្តាហ៍។ នៅ យប់នេះ ទូលបង្គំមានអារម្មណ៍អស្ចារ្យណាស់ ដោយព្រោះវត្តមានរបស់ទ្រង់និងព្រះពររបស់ទ្រង់។ ឱព្រះជាម្ចាស់ អើយ ទូលបង្គំសូមអធិស្ឋានសម្រាប់បងប្អូនដែលនៅទីនេះនិងបងប្អូនដែលនៅខាងក្រៅប្រទេសផង គឺអស់អ្នក ដែលរស់នៅក្នុងជីវិតដ៏ងងឹត។ សូមទ្រង់ប្រទានពរដល់បងប្រុស Jefferies និងកូនប្រុសរបស់គាត់ ព្រមទាំងប្រពន្ធ របស់គាត់ផង ហើយសូមប្រទានពរដល់គាត់ជាបរិបូរណ៍ផង។សូមឲ្យគាត់ខិតខំឆ្លងកាត់ទីងងឹត រហូតទាល់តែ ពន្លឺ នៃដំណឹងល្អបានចាំងបំភ្លឺនៅគ្រប់ទីកន្លែង។សូមទ្រង់ ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំយើងខ្ញុំផង គឺទូលបង្គំ យើងខ្ញុំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។អាម៉ែន។
11
នៅយប់នេះ ខ្ញុំនឹងអានបទគម្ពីរមួយចេញពីព្រះគម្ពីរតូចមួយនេះរបស់ខ្ញុំ។ខ្ញុំបានអានវារយៈពេល ២៥ឆ្នាំមក ហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ហើយខ្ញុំនៅតែអាចអានវាបានដ្បិតព្រះគម្ពីរនេះ វាដូចជាមិនសូវច្បាស់ សោះ ដូច្នេះខ្ញុំត្រូវតែពាក់វ៉ែនតា នៅពេលដែលខ្ញុំសិក្សាលើព្រះបន្ទូលរបស់ទ្រង់។ខ្ញុំនឹងមើលថា វាកើតឡើងយ៉ាង ដូចម្តេចនៅយប់នេះ ដ្បិតនេះគឺជាពេលដំបូងរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំមានប្រធានបទមួយបែបនេះ៖ តើហេតុអ្វី យើងរាល់គ្នាត្រូវបានហៅថាជាពួកជំនុំ? តើហេតុអ្វីយើងរាល់គ្នាមិនមែនជានិកាយ? តើហេតុអ្វី យើងរាល់គ្នាជឿ នៅក្នុងភាពអស់កល្បនៃព្រលឹងរបស់ពួកអ្នកជឿ?តើហេតុអ្វី យើងរាល់គ្នាថ្កោលទោសដល់អ្នកអធិប្បាយជាស្រ្តី? តើហេតុអ្វី យើងរាល់គ្នាត្រូវធ្វើបុណ្យជ្រមុជទឹក?តើពួកជំនុំនឹងឆ្លង់កាត់គ្រាទុក្ខលំបាកឬ? ហើយមានប្រធានបទ បែបនេះជាច្រើនទៀត ប្រហែលជា១៥ ឬ១៨ ប្រធានបទ ដែលយើងអាចសិក្សាជាមួយគ្នា នៅប៉ុន្មានយប់បន្ទាប់ ទៀត។
12
ដូច្នេះ ខ្ញុំគិតថា នៅយប់នេះ យើងនឹងចាប់ផ្តើមរៀនជាមួយគ្នានូវប្រធានបទមួយដែលព្រះជាម្ចាស់ទ្រង់ប៉ះ ពាល់ចិត្តរបស់ខ្ញុំគឺ៖ “តើហេតុអ្វី យើងរាល់គ្នាមិនមែនជានិកាយ?”យើងរាល់គ្នាមិនមានអ្វីប្រឆាំងទាស់នឹងបងប្អូន ដទៃទៀត ដែលនិកាយនោះទេ។ យើងរាល់គ្នាគ្មានអ្វីប្រឆាំងទាស់នឹងពួកគេទេប៉ុន្តែ ខ្ញុំចង់ពន្យល់ប្រាប់ពីមូល ហេតុ ដែលយើងខ្ញុំមិននៅខាងនិកាយណាទាំងអស់។ ខ្ញុំបានទទួលបានការប្រេងតាំងនៅក្នុងពួកជំនុំបាបទីស្ទតូច មួយ ហើយបាបទីស្ទ មិនមែនជានិកាយទេ។ កាលគ្រានោះវាមិនទាន់ជានិកាយនៅឡើយទេតែរហូតមកដល់ ពេលបច្ចុប្បន្ន វាក៏បានក្លាយជានិកាយ។
13
នាពេលបច្ចុប្បន្ននេះ យើងខ្ញុំគឺជាអង្គការមួយ។គឺជាក្រុមមនុស្សមួយក្រុម ដែលបានប្រជុំគ្នា ថ្វាយបង្គំព្រះ គ្រីស្ទ ប៉ុន្តែយើងខ្ញុំមិនមែនជានិកាយឡើយ។គ្មាននរណាម្នាក់ មកត្រួត្រាលើពួកយើងរាល់គ្នាឡើយ។ គឺយើងខ្ញុំមិន មែនជានិកាយនោះទេ។ គឺជាក្រុមមួយដែលប្រកបគ្នានៅក្នុងចំណោមអ្នកជឿជាគ្រីស្ទាន។ មនុស្សបានចូលមក កាន់ទីនេះ ដែលជាព្រះវិហារ ហើយទីនេះក៏បានក្លាយជាពួកជំនុំរបស់ពួកគេហើយបើសិនជាពួកគេចង់បន្តថ្វាយ បង្គំនៅទីនេះ គឺយើងខ្ញុំស្វាគមន៍ពួកគេជានិច្ច។
14
ពួកគេអាចអញ្ជើញមកកាន់ទីនេះ ហើយបង្ហាញពីការយល់ទាស់លើអ្វីៗដែលពួកយើងអធិប្បាយបាន។ គឺមិនមានបញ្ហានោះទេ។ ដរាបណា លោកអ្នកគឺជាគ្រីស្ទាន ហើយលោកអ្នកអាចមានការប្រកបគ្នាបាន។បើសិន ជាខ្ញុំ ជឿលើការជ្រមុជទឹកដោយលឹបក្បាលចូលទៅក្នុងទឹក ហើយលោកអ្នកជឿលើការជ្រមុជទឹកដោយប្រោសទឹកនៅលើក្បាលចូរបន្តទៅចុះ យើងនៅតែជាទទួលបុណ្យជ្រមុជទឹកដូចគ្នា ហើយយើងទាំងសងខាងក៏បានយល់ព្រមដែរ។ យើងរាល់គ្នាអាចនឹងមិនមានការយល់ព្រមគ្នា ប៉ុន្តែដរាបណាដែលលោកអ្នកជាគ្រីស្ទាន នោះយើងនៅតែជាបងប្អូនប្រុសស្រីនឹងគ្នាដដែល យើងខ្ញុំនៅតែស្វាគមន៍លោកអ្នកជានិច្ច។
15
ដូច្នេះ យើងខ្ញុំមិនមែនជានិកាយឡើយ ដោយព្រោះខ្ញុំគិតថានិកាយអាចបំបែកភាពជាបងប្អូនប្រុសស្រីរបស់ ពួកយើងបាន។ មានបងប្អូនមួយចំនួយនិយាយថា “យើងមិនអាចទទួលបានអ្វីសោះឡើយនៅក្នុងការរីកផុសផុលៈ នោះគឺជាការរីកផុសផុលរបស់ពួកមេតូឌីសទេ” “នោះគឺជាការរីកផុសផុលរបស់ពួកបាបទីស្ទទេ...យើងរាល់គ្នា គឺជាពួកមេតូឌីស យើងនឹងមិនទទួលបានអ្វីសោះឡើយ” ។ បងប្អូនអើយ បើសិនជាព្រះគ្រីស្ទទ្រង់គង់នៅនោះ យើងរាល់គ្នានឹងធ្វើការនោះ។ យើងរាល់គ្នាត្រូវដាក់អ្វីៗទាំងអស់ជារបស់យើង ទៅកាន់ព្រះគ្រីស្ទ...គឺយើង រាល់គ្នាជារូបកាយរបស់ព្រះគ្រីស្ទ ដែលទ្រង់បានរង់ទុក្ខជំនួសយើងរាល់គ្នា។ ខ្ញុំបានឃើញការជាច្រើននាពេល សព្វថ្ងៃនេះ ពីរបៀបដែលពួកយើងរាល់គ្នាប្រកាន់យករៀងៗខ្លួន... ព្រះគ្រីស្ទមិនដែលរៀបចំឲ្យមានពួកជំនុំខាងនិកាយសោះឡើយ។ សូមឲ្យបងប្អូនប្រាកដនៅត្រង់ចំនុចនេះជាមួយគ្នា។
16
ខ្ញុំនឹងសួរការខ្លះទៅកាន់លោកអ្នកបងប្អូននៅយប់ស្អែកបើសិនជាលោកអ្នកបងប្អូនចង់ដឹងអំពីការទាំងនេះ ក៏ដូចជាប្រវត្តិសាស្រ្តមួយចំនួន ដែលខ្ញុំបានដកស្រង់ចេញមកឬក៏មានអ្វីផ្សេងៗទៀត... ខ្ញុំមិនមានពេលវេលា ច្រើនដើម្បីបញ្ចាក់ការទាំងអស់នេះទេ ហើយខ្ញុំក៏មិននិយាយពីប្រធានបទផ្សេងដែរដោយព្រោះ លោកអ្នកអាចចំ ណាយពេលជាច្រើនសប្តាហ៍ ទៅលើប្រធានបទដដែលបាន។ បើសិនជាលោកអ្នកចង់ដឹងពីទីកន្លែងឬអ្វីៗផ្សេងៗ ទៀត សូមសួរមកកាន់ខ្ញុំចុះ ហើយក៏អាចសរសេរចុះនៅលើក្រដាសដាក់នៅលើតុនេះបាននោះខ្ញុំនឹងឆ្លើយជូន ដល់លោកអ្នកបងប្អូន។
17
មាននិកាយដ៏វ័យចំណាស់ជាងគេតាំងពីដើមដំបូងឡើយដែលយើងរាល់គ្នាធ្លាប់បានដឹង គឺជាពួកជំនុំកាតូ លិក។ គឺវាបានរៀបចំឡើង៣០០ឆ្នាំបន្ទាប់ពីពួកសាវកចុងក្រោយបានស្លាប់ទៅ។ នៅពេលនោះ ក៏មានពួក Nicene Fathers ដំបូង ហើយលោកអ្នកក៏បានមើលឃើញការកត់ត្រារបស់Josephus និងមានពួកប្រវត្តិសាស្រ្ត អស្ចារ្យជាច្រើនទៀតដែរ។ រួចក៏មានគ្រាពួកជំនុំផ្សេងៗចូលមករហូតដល់ពួកសាវកចុងក្រោយបានស្លាប់ទៅ និង មានរយៈពេល ៣០០ឆ្នាំក្រោយមក កាលពីមុននោះ គ្មានពួកជំនុំដែលជានិកាយឡើយ។ហើយពេលនោះ មានតែ ពួកជំនុំកាតូលិកទេ ដែលជាពួកជំនុំនិកាយដំបូងគេបង្អស់។
ហើយពួកជំនុំប្រូតេស្តង់ គឺជានិកាយមួយដែលបានបែកចេញពីនិកាយកាតូលិកមក។អ្នកដែលកំណែទម្រង់ ដំបូងគេគឺ លោកម៉ាទីនលូធើ។ បន្ទាប់ពីលោកលូធើមក ក៏ចូលមកដល់លោកZwingli។ ហើយបន្ទាប់ពីលោក Zwingli ក៏ចូលមកដល់លោក Calvin រួចក៏បន្តចុះមករហូតទៅ។ ហើយក៏មកដល់ការរីកផុសផុលរបស់លោកWesleyan ហើយក៏បន្ត Alexander Campbell, John Smith។ ហើយនៅពេលចុងក្រោយ ក៏ចូលមកដល់អ្វីដែលយើងរាល់គ្នាមាន គឺស្ថិតនៅក្នុងគ្រាថ្ងៃបុណ្យទី៥០ខុសៗគ្នា។
18
ខ្ញុំជឿថា ព្រះជាម្ចាស់ទ្រង់មានទំនាក់ទំនងគ្រាពួកជំនុំនីមួយ។តើបងប្អូនមានកត់សំគាល់ដែរឬទេ គ្រប់ពេល ពួកជំនុំតែងតែធ្លាក់ចុះដែរឬទេ... ហើយដរាបណា ដែលពួកគេធ្វើការគ្រប់គ្រងពួកគេក៏ចាប់ផ្តើមបរាជ័យ។ ហើយនៅពេលដែលពួកគេបរាជ័យ ព្រះជាម្ចាសទ្រង់មិនដែលលើកពួកជំនុំនោះជាថ្មីម្តងទៀតទេ។បើសិនជា លោកចង់ដឹងពីប្រវត្តិសាស្រ្តអំពីការទាំងនោះ យើងអាចសិក្សាជាមួយគ្នាបាន គឺនៅគ្រានោះគ្មានពួកជំនុំទេ គឺនៅក្នុងប្រវត្តិសាស្រ្តពួកជំនុំពេលដែលពួកគេធ្លាក់ចុះ គឺពួកគេមិនអាចក្រោកឡើងជាថ្មីបានទេ។ពួកបាបទីស្ទ ពួកមេតូឌីស ពួកប្រេសប៊ីធើរៀន ពួកលូធើរៀន ឬពួកផ្សេងៗទៀត នៅពេលដែលពួកគេធ្លាក់ពួកគេក៏រលាយ បាត់អស់! ខ្ញុំសូមជម្រាបប្រាប់ដល់លោកអ្នកបងប្អូននាពេលឥឡូវនេះ ចូរពាក់អាវរបស់បងប្អូនទៅដោយព្រោះ យើងរាល់គ្នានឹងនៅ ជាប់ជាមួយការនេះ។ នៅពេលមួយ មនុស្សម្នាក់នឹងចេញមក ហើយរៀបចំពួកជំនុំមួយឡើង។
19
ព្រះជាម្ចាស់ទ្រង់មានទំនាក់ទំនងនឹងបុគ្គលម្នាក់ៗមិនមែនជានិកាយឡើយ។ ទ្រង់តែងតែទំនាក់ទំនងជា មួយនឹងបុគ្គលម្នាក់ៗ។ នៅក្នុងគ្រាសញ្ញាចាស់ទ្រង់មានទំនាក់ទំនងជាមួយនឹងបុគ្គលម្នាក់ៗ។ ហើយនៅក្នុងគ្រា សញ្ញាថ្មី ទ្រង់ក៏មានទំនាក់ទំនងនឹងបុគ្គលម្នាក់ៗផងដែរ។នៅគ្រប់ជំនាន់ទាំងអស់ ទ្រង់តែងតែទំនាក់ទំនង នឹង បុគ្គលម្នាក់ៗ មិនមែនជាមួយនឹងនិកាយទាំងឡាយនោះឡើយ។ដូច្នេះ បើសិនជាព្រះជាម្ចាស់ទ្រង់ មិនគង់នៅក្នុង និកាយ តើអ្វីទៅដែលទ្រង់បានប្រើប្រាស់ខ្ញុំឲ្យមានអ្វីៗដែលជាប់ពាក់ព័ន្ធនឹងនិកាយមួយទៅ? ខ្ញុំមិននិយាយអំពី មនុស្ស នៅក្នុង និកាយទេ គឺខ្ញុំនិយាយអំពី និកាយផ្ទាល់តែម្តង ដោយព្រោះរាស្រ្តរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងនិកាយទាំងអស់នោះ។
ព្រះជាម្ចាស់ទ្រង់មិនអនុញ្ញាត្តឲ្យអ្វីៗបានកើតឡើងទេលុះត្រាតែ ទ្រង់ប្រទានការព្រមានមួយដល់ចំណុចនោះ។
20
ឥឡូវនេះ យើងរាល់គ្នាដូចជាមានបញ្ហាជាច្រើនចេញមកពីពួកជំនុំទាំងឡាយ។ឧទារហណ៍ ដូចជាយើងបាន ដឹងពីបញ្ហាមួយនាពេលបច្ចុប្បន្ន អំពីឈាម និងប្រេង ព្រមទាំងអ្វីជាដើម។ដ្បិត ហេតុផល ដែលខ្ញុំក្រោកឡើងប្រ ឆាំងទាស់នឹងការនេះ ដោយព្រោះវាមិនមានចែងនៅក្នុងព្រះបន្ទូលឡើយ។ហើយវាគឺជាមូលហេតុដែលខ្ញុំប្រឆាំង ទាស់នឹងនិកាយដែរ ដោយព្រោះវាមិនមានចែងនៅក្នុងព្រះបន្ទូលទេ។ហើយវាត្រូវតែមានការមួយចំនួន ដែល យើងរាល់គ្នាត្រូវឈរលើសេចក្តីជំនឿរបស់យើង។ ហើយបើសិនជាយើងមិនអាចឈរលើនិកាយមួយចំនួនទេ គឺ យើងត្រូវឈរលើព្រះបន្ទូលព្រះវិញ! ដ្បិតវាគឺជាមូលដ្ឋានគ្រឹះតែមួយគត់សម្រាប់យើងរាល់គ្នាគឺជាព្រះបន្ទូលព្រះ។
21
ហើយបើសិនជាព្រះបន្ទូល មិនបានចែងអំពីនិកាយទេប៉ុន្តែបានចែងពីការប្រឆាំងទាស់នឹងនិកាយវិញ នោះ យើងរាល់គ្នាត្រូវនិយាយអំពីព្រះបន្ទូលព្រះវិញ។បើសិនជា ពួកសង្ឃ ឬនរណាម្នាក់និយាយចេញមក ឬអ្វីដែល គ្រប់គ្នាបានគិត អ្វីដែលមនុស្សល្អម្នាក់បាននិយាយឬអ្វីដែលពួកគេបាននិយាយចេញមក បើមិនដើរទៅតាមព្រះ បន្ទូលព្រះទេ នោះវាគឺជាការខុសឆ្គងហើយ។ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការចុងក្រោយ ជាអាម៉ែន។
ខ្ញុំមិនមែនជាគ្រីស្ទានដែលស្ថិតនៅក្នុងនិកាយណាមួយឡើយ។មានព្រលឹងរាប់សិបពាន់នាក់ នៅក្នុងនិកាយ ទាំងនេះ ដែលពួកគេជារាស្រ្តរបស់ព្រះជាម្ចាស់។ប៉ុន្តែដើម្បី បំបែកពួកគេចេញ ខ្ញុំត្រូវតែប្រឆាំងទាស់នឹងការនេះ។ ហើយព្រះបន្ទូលព្រះក៏ប្រឆាំងទាស់នឹងការនេះដែរ។
22
ខ្ញុំជឿថា មិនមានទ្រឹស្តីមួយ នៅលើទឹកដីនេះទេនាពេលបច្ចុប្បន្ន ដ្បិតអ្វីដែលបានចែងមក គឺចេញមកពី ព្រះបន្ទូលរបស់ព្រះវិញ។ ខ្ញុំជឿថាព្រះបន្ទូលព្រះផ្គត់ផ្គង់នូវគ្រប់អ្វីៗទាំងអស់ ដែលយើងរាល់គ្នាត្រូវការ។ ចាប់តាំង ពីដំបូងរហូតដល់ទីបញ្ចប់ គឺត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះ។ ហើយខ្ញុំជឿថា បើសិនជាមិនមានចែងនៅក្នុងព្រះបន្ទូលព្រះទេ យើងរាល់គ្នាគួរចៀសវាងចេញទៅ... ដ្បិតព្រះបន្ទូលព្រះបានដាស់តឿនប្រាប់ដល់យើងរាល់គ្នាហើយ។
23
សូមលោកអ្នក កុំអានព្រះបន្ទូលព្រះ ដូចជាអានកាសែតនោះឡើយគឺលោកអ្នកត្រូវអានព្រះបន្ទូលព្រះ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។ ដោយព្រោះ ព្រះវិញ្ញាណមានបន្ទូលតាមរយៈព្រះគ្រីស្ទ ហើយចូរអរព្រះគុណ ដល់ព្រះជាម្ចាស់ ដែលទ្រង់បានលាក់កំបាំងការទាំងនោះពីផ្នែករបស់មនុស្សឆ្លាត ហើយក៏បើកសម្តែងដល់កូន ក្មេងឲ្យបានដឹងវិញ។ មានតែផ្លូវតែមួយគត់ដែលគេអាចយល់ព្រះបន្ទូលព្រះគឺតាមរយៈព្រះវិញ្ញាណនៃព្រះ មិនមែន តាមរយៈការអប់រំខ្ពង់ខ្ពស់ ឬការគ្រប់គ្រងអ្វីនោះទេ។ហើយលោកអ្នកអាចទទួលបានតាមរយៈព្រះបន្ទូល របស់ព្រះតែប៉ុណ្ណោះ។
24
នៅពេលដែល យើងរាល់គ្នាចូលមកដល់ចំនុចនេះ នៅប៉ុន្មាននាទីនេះដែលយើងរាល់គ្នាមានទំនាក់ទំនង នឹងមនុស្សផ្សេងទៀត ដែលពួកគេគឺជាពួក Calvinists។ ហើយពួកArmenrains មានរបៀបខុសប្លែកពីគ្នា។ ទោះបី ជាលោកអ្នក ជ្រៀកវាយ៉ាងណាក៏ដោយ លោកអ្នកទទួលបានតែពីរចំរៀកតែប៉ុណ្ណោះ។ពួកគេមានការជជែកគ្នា នូវពីរចំនុចនោះ។ ប៉ុន្តែ នៅក្នុងការនោះ តើពួកគេបានឈរលើសេចក្តីពិតដែរឬទេ?នោះហើយគឺជាអ្វីដែល យើង មើលជាមួយគ្នា៖ ពីទីកន្លែងដែលយើងគិត ដោយព្រះគុណរបស់ព្រះ យើងខ្ញុំអាចបង្ហាញដល់លោកអ្នកពីសេចក្តីពិតបាន។ សូមអនុញ្ញាត្តឲ្យខ្ញុំបង្ហាញការទាំងនេះដល់លោកអ្នកបងប្អូន ចេញពីអ្វីដែលខ្ញុំបានកត់ត្រាមួយចំនួនអំពី គោលលទ្ធិពួកជំនុំទាំងនេះ។
25
សូមបងប្អូនបើក គម្ពីរអានជាមួយគ្នាបន្តិចសិនគឺនៅក្នុងវិវរណៈជំពូក១ ឬជំពូក១៧។ សូមយើងរាល់គ្នាអាន ហើយស្វែងរកពីការចាប់ផ្តើមរបស់ពួកជំនុំតើពួកជំនុំចាប់ផ្តើមដោយអ្វី។ ព្រះគម្ពីរបានដាស់តឿនគ្រប់ទាំងអស់។ ហើយក៏បានដាស់តឿននៅថ្ងៃដែលយើងរាល់គ្នាកំពុងរស់នៅដែរ។សូមអានវិវរណៈ១៧។ ខ្ញុំបាននិយាយនៅក្នុង ជំពូក១៣ ដែលយើងរាល់គ្នាបានសិក្សារួចមកហើយ។ នោះគឺជាសេចក្តីទំនាយពីសហរដ្ឋអាមេរិក។ ប៉ុន្តែស្តាប់ ដោយយកចិត្តទុកដាក់៖
ទេវតា១ក្នុងពួកទាំង៧នោះដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណោះ ខ្ញុំនឹងបង្ហាញឲ្យ អ្នកឃើញទោសនៃស្រីសំផឹងដ៏ធំដែលស្ថិតនៅលើទឹកច្រើន...
ការនេះគឺជាសេចក្តីអាថ៌កំបាំង គឺអំពីពួកស្រ្តីទាំងនេះ។បើសិនជាយើងនឹងបង្រៀនការនេះ ដំបូងលោកអ្នក ត្រូវរកមើលថា តើនិមិត្តរូបទាំងនេះ មានន័យអ្វី។នៅក្នុងព្រះគម្ពីរ បានចែងថា ស្ត្រី គឺតំណាងឲ្យ “ពួកជំនុំ”។ តើមាន បងប្អូនប៉ុន្មាននាក់បានដឹងអំពីការនេះ?យើងរាល់គ្នាគឺជាកូនក្រមុំ ហើយពួកជំនុំនោះគឺជាកូនក្រមុំ។
26
“ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកពីការជំនុំជំរះ”គឺជាការជំនុំជំរះលើស្រីសំផឹងដ៏ធំ ជាស្ត្រីដែលមិនស្អាតស្ថិត នៅលើទឹកច្រើន។ ស្រ្តី គឺជានិមិត្តរូបនៃពួកជំនុំហើយទឹកគឺជានិមិត្តរូបអំពីមនុស្ស។ បើសិនជាលោកអ្នកបងប្អូន កត់សំគាល់អំពីការនេះ ចូរមើលនៅក្នុងខ១៥ ក្នុងជំពូកដដែល៖
ទេវតាក៏ប្រាប់ខ្ញុំថាឯទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន នឹងមនុស្ស ផងទាំងឡាយគ្រប់សាសន៍ គ្រប់ភាសា។
ពួកជំនុំដ៏ធំនេះ គឺជាស្រ្តីដ៏ធំ ដែលជាស្រីសំផឹង។បើសិនជាស្ត្រីតំណាងឲ្យពួកជំនុំ ហើយពួកជំនុំនៃព្រះគ្រីស្ទ គឺជាកូនក្រមុំ ដែលជាកូនក្រមុំដ៏បរិសុទ្ធអញ្ជឹងនៅទីនេះ យើងឃើញមាន ស្ត្រីដែលមិនបរិសុទ្ធ។ នោះគឺជាអ្នកមិន បរិសុទ្ធ ដែលបានធ្វើពុតជាកូនក្រមុំ។តើនាងបានធ្វើអ្វីខ្លះ? នាងបានអង្គុយនៅ “ខាងលើ” មានន័យថា “គឺដើម្បី គ្រប់គ្រងពីលើ” ទឹកជាច្រើន។ម៉្យាងទៀត នាងបានទទួលអំណាច តាមរយៈ គ្រប់សាសន៍ និងគ្រប់ភាសា។ នាងគឺ ជាស្រ្តីដ៏ធំមួយរូបនេះហើយគឺជាលក្ខណៈរបស់នាង។
27
នាងគឺជាស្តេចនៅលើផែនដីដែលបានប្រព្រឹត្តអំពើបាបខាងតណ្ហា...
ស្តេចនៃផែនដីនេះ បានប្រព្រឹត្តអំពើបាបខាងតណ្ហាគឺជាមនុស្សដ៏ធំ។ តើអាចឲ្យស្តេចម្នាក់នោះ ប្រព្រឹត្តអំពើ បាបខាងតណ្ហាជាមួយនឹងពួកជំនុំយ៉ាងដូចម្តេច?វាគឺជាអំពីបាបខាងវិញ្ញាណ។ តើអ្វីទៅជាអំពើបាបខាងវិញ្ញាណ? គឺវាដូចជាស្រ្តីម្នាក់ ដែលរស់នៅមិនពិតប្រាកដជាមួយនឹងប្តីរបស់នាងដែរ។នាងបានរស់នៅជាមួយនឹងបុរសផ្សេង នៅខាងពេលដែលនាងមានប្តីហើយ។ ហើយពួកជំនុំនេះ កំពុងតែធ្វើពុតជាកូនក្រមុំរបស់ព្រះគ្រីស្ទនៅខណៈពេល ដែលនាងបានប្រព្រឹត្តអំពីបាបខាងតណ្ហាជាមួយនឹងស្តេចនៃផែនដីនេះ ដែលរស់នៅមិនស្អាត។អូ! វាមានភាពស៊ី ជម្រៅណាស់។ ខ្ញុំពេញចិត្តព្រះបន្ទូលព្រះ
28
នៅត្រង់ចំណុចនេះណាស់។
...ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវាហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រា របស់សេចក្តីកំផិតនៃវា។
“ស្រា” របស់នាង គឺជាអ្វីដែលនាងបានផ្តល់ចេញមកគឺជាសេចក្តីពុះកញ្ជ្រោលរបស់នាង៖ “យើងរាល់គ្នាគឺជា ពួកជំនុំ! យើងរាល់គ្នាគឺជាម្នាក់ដែលបានទទួលវា!”។សូមកត់សំគាល់វានៅក្នុងកំនិតរបស់លោកអ្នកបងប្អូនចុះ។
ទេវតាបានប្រាប់ដល់លោកយ៉ូហានថា “ខ្ញុំនឹងបង្ហាញដល់អ្នកនូវការជំនុំជំរះនេះ ដែលនឹងមកដល់ពួកជំនុំដ៏ ធំនេះ”
ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រហម...
សត្វសម្បុរក្រហម នៅក្នុងព្រះគម្ពីរ តំណាងឲ្យ“ស្តេច”។ ហើយសត្វនោះ តំណាងឲ្យ “អំណាច”។ តើលោក អ្នកមានធ្លាប់កត់សំគាល់ សត្វសាហាវដែលចេញមកពីសមុទ្រដែរឬទេ?នៅក្នុងវិវរណៈជំពូក១៣... នៅ ពេលដែលលោកអ្នកឃើញសត្វសាហាវនោះចេញមកពីសមុទ្រមានន័យថា នេះគឺជាអំណាចដែលមាននៅលើមនុស្ស ប៉ុន្តែនៅក្នុង វិវរណៈ១៣ បានចែងថា នៅពេលដែលកូនចៀមនេះបានចេញមក ទ្រង់បានយាងមកលើផែនដី គឺគ្មានមនុស្សសោះ ដូចជាសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្រោយមក វាក៏មានស្នែកតូច២ គឺជាស៊ីវិលនិងអំណាចសាសនា។ ហើយបន្ទាប់មក វាក៏បានទទួលអំណាច ហើយនិយាយដូចជា សត្វនាគ។ ដូច្នេះ សូមបងប្អូន បានកត់សំគាល់ការនេះចុះទៅ។ យើងរាល់គ្នាកំពុងតែចូលទៅកាន់ ការបៀតបៀនខាងសាសនាហើយដូចជា ការដែលពួកគេបានធ្វើនៅក្នុងទីក្រុងរ៉ូម អស់រយៈកាលជាច្រើនឆ្នាំមកហើយ។
29
តើអ្នកបានកត់សំគាល់អំពី នាងរេបេកា ដែរឬទេ? នៅពេលដែលលោកអេលីសើរ បានឃើញនាងនៅក្នុងពេលល្ងាច ហើយនាងក៏បានដងទឹកឲ្យសត្វអូដ្ឋរបស់គាត់ផឹក។ ដោយព្រោះ លោកអេលីសើរបាននិយាយថា“បើសិនជា មានមនុស្សស្រីដែលបានចូលមក ហើយដកទឹកឲ្យសត្វរបស់ខ្ញុំផឹក ហើយបានឲ្យទឹកខ្ញុំផឹកដែរអ្នកនោះ ហើយគឺជាអ្នកដែលព្រះយេហូវ៉ាទ្រង់បានជ្រើសរើស ធ្វើជាកូនក្រមុំរបស់អ៊ីសាកដែលជាបាវបំរើរបស់ទ្រង់”។ហើយនៅខណៈ ពេលដែលគាត់កំពុងតែអធិស្ឋាននៅឡើយ រេបេកា ក៏បានចូលមក ហើយក៏បានដកទឹកឲ្យគាត់ ផឹករួចដងទឹកឲ្យសត្វអូដ្ឋផឹកផង។ ចូរសំគាល់មើល សត្វអូដ្ឋនោះ គឺជាសត្វសាហាវមួយនោះ។ ហើយសត្វសាហាវនោះដដែល ដែលនាងបានដងទឹកឲ្យផឹក គឺជាអ្នកដែលដឹកនាង ទៅឯអ៊ីសាកធ្វើកូនក្រមុំរបស់គាត់។
30
នៅថ្ងៃនេះ អំណាចចេស្តានៃព្រះវិញ្ញាណបរិសុទ្ធដែលពួកជំនុំ បានទទួលបុណ្យជ្រមុជទឹក និងថ្វាយបង្គំ ដែលបាននាំឲ្យមនុស្សនៅផែនដីនេះ បានជួបកូនក្រមុំ។ជាប្រាកដណាស់ នៅល្ងាចនោះ អ៊ីសាកបានចេញទៅឯ ក្រៅចំការ។ យើងរាល់គ្នាមិនបានជួបព្រះយេហូវ៉ានៅក្នុងសិរីល្អនោះទេ។ គម្ពីរអេភេសូរ ៥បានចែងថា យើងនឹង បានជួបទ្រង់នៅ ក្នុងផ្ទៃអាកាស ។ អូ! នោះគឺជាទីសំគាល់ ដែលពួកមេតូឌីសត្រៀមខ្លួននឹងស្រែកឡើងហើយ។ ចូរ បងប្អូនគិតពិចារណាចុះ! អ៊ីសាកបានចាកចេញពីផ្ទះរបស់ឪពុកគាត់គឺគាត់ទៅឯចំការ នៅពេលដែលគាត់បាន ឃើញនាង រេបេកា ចូលមកជិះលើសត្វអូដ្ឋ ហើយនាងក៏បានស្រឡាញ់គាត់គ្រាន់តែបានឃើញដំបូងហើយនាង បានលោតចុះពីលើសត្វអូដ្ឋ រួចក៏រត់ទៅឯគាត់។ មែនហើយ។ នោះហើយគឺជាទីកន្លែងដែលយើងរាល់គ្នាបានជួបនឹងព្រះអម្ចាស់។ ហើយគឺពិតជាសត្វអូដ្ឋដែលនាងបានដងទឹកឲ្យផឹកនោះហើយ ដែលបាននាំឲ្យជួបនឹងប្តីរបស់នាង។ ហើយគឺពិតជាអំណាចចេស្តានៃព្រះ ដែលពួកជំនុំកំពុងតែថ្វាយបង្គំ ហើយលោកីយនេះ បានហៅថាអធិមុត្តិនិមយ ដែលពួកជំនុំកំពុងតែថ្វាយបង្គំ គឺជាអំណាចចេស្តាដដែល ដែលលើពួកជំនុំឡើងទៅលើអាកាសគឺ ទៅជួបនឹងព្រះអម្ចាស់។
សូមមើលនាងរេបេកា គឺជាស្រីក្រមុំ។
31
ហើយស្រី្តនេះគឺជាស្រីសំផឹងម្នាក់ ដែលយើងកំពុងតែនិយាយនៅទីនេះ។
តើលោកអ្នកទទួលបានអំណាចអ្វី? តើអំណាចនោះមានន័យអ្វីតើសត្វសាហាវនោះគឺជាអ្វី? សត្វនោះ មាន អំណាចយ៉ាងអស្ចារ្យ។ តើពួកជំនុំប្រភេទណាដែល នាងនឹងក្លាយទៅជានាពេលឥឡូវនេះ?នាងគឺជាពួកជំនុំដ៏ធំ ដែលមានអំណាច និងមានមនុស្សជាច្រើន។ ហើយស្តេចនៃផែនដីនេះ បានប្រព្រឹត្តអំពើបាបខាង​វិញ្ញាណជាមួយនឹងពួកគេ។ នោះគឺជាមនុស្សដ៏អស្ចារ្យនៅលើផែនដី។ យើងនឹងមើលជាមួយគ្នា តើថានាងគឺជានរណា នាពេលបន្តិចទៀតនេះ ហើយរកមើលអំពីនិកាយទាំងនេះ។
ហើយស្ត្រីនោះបានស្លៀកពាក់សំលៀកបំពាក់ពណ៌ស្វាយ និងពាក់មាស និងគុជត្បូង និងការពែងមាស នៅក្នុងដៃ ដែលពេញដោយសេចក្តីអាក្រក់។
តើនៅក្នុងដៃរបស់នាងមានកាន់អ្វី? តើនាងបានកាន់អ្វីចេញមកឯមនុស្សៈ“ពួកយើងគឺជាពួកជំនុំ! ពួកយើង គឺជាក្រុមនេះ!”។ ហើយនាងបានធ្វើឲ្យស្តេចនៅលើផែនដីនេះ បានស្រវឹងជាមួយនឹងនាង។“ពួកយើងគឺជាក្រុមនេះ ពួកយើងគឺមានមនុស្សដែលមានអំណាចអស្ចារ្យ! យើងបានបក់ផាត់គ្រប់ប្រជាជាតិទាំងឡាយ!ពួកយើងគឺជា ពួកជំនុំដ៏អស្ចារ្យ។ សូមចូលមក ផឹកជាមួយនឹងពួកយើង ចូរផឹកបន្តិចចុះ” សូមចូលមក“ហើយនាងបានកាន់វានៅ ក្នុងដៃរបស់នាង”
32
ចូរមើលចុះ។
ស្ត្រីនោះបានស្លៀកពាក់សំលៀកបំពាក់ពណ៌ស្វាយ... បានតុបតែងដោយមាស និងគុជមានតម្លៃ និងមាន ពែងមាសនៅក្នុងដៃរបស់នាងដែលពេញដោយសេចក្តីអាក្រក់៖
បងប្អូនជាទីស្រឡាញ់អើយ យើងអានព្រះបន្ទូលរបស់ព្រះដ៏នៅអស់កល្បនិងជាព្រះបន្ទូលដ៏មានពរ មិន មែនដូចជាអានកាសែតប្រចាំថ្ងៃនោះទេ។ ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅប៉ុន្តែព្រះបន្ទូលព្រះ នៅតែដដែល វិញ។
នៅលើក្បាលរបស់នាងបានសរសេរឈ្មោះមួយ...គឺជាសេចក្តីអាថ៌កំបាំង ជាពួក Babylon the Great ជាម្តាយស្រីសំផឹង ដែលជាសេចក្តីគួរឲ្យខ្ពើមនៃផែនដី។
33
ពេលយូរមកហើយ ខ្ញុំបានមិនដឹងថា ខ្ញុំបានអធិប្បាយនៅក្នុងព្រះវិហារនេះដែរឬទេនៅក្រោមប្រធានបទ៖ “អក្សរសរសេរដោយដៃនៅលើជញ្ជាំង” ហើយបានផ្តល់នូវជំហររបស់ពួកបាប៊ីឡូននៅក្នុងប្រវត្តិសាស្ត្រ។មានទ្រឹស្តី ទាំងឡាយ បានចេញមក គឺមានគ្រប់សាសនា ដែលកើតមាននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះគឺបានចាប់ ផ្តើមនៅក្នុងលោកុប្បត្តិ។ បើសិនជាលោកអ្នក បានអានសៀវភៅដែលមានចំណងជើងថាHislop's Two Babylons ហើយបើសិនជាលោកអ្នកចង់ដឹងអំពីប្រវត្តិសាស្ត្រ ឬក៏ស្វែងរកសៀវភៅទាំងនោះលោកអាចរកឃើញបានពី ទ្រឹស្តីទាំងឡាយ ដែលលោកអ្នកចង់ដឹង។ ខ្ញុំសូមនាំលោកអ្នកត្រឡប់ទៅកានស្ត្រីដែលជាអ្នកអធិប្បាយវិញបន្តិច ហើយនិងបង្ហាញដល់លោកអ្នក តើបានចាប់ផ្តើមដំបូងពីកន្លែងណាមកគឺត្រឡប់ទៅកាន់លោកុប្បត្តិវិញ។ ហើយ ការដែលខុសប្លែកគ្នាទាំងនេះ គឺយើងនឹងមើលឃើញពីរបៀបដែលពួកគេចេញមកនៅក្នុងលោកុប្បត្តិ។ លោកុប្បត្តិ មានន័យថា“កាលដើមដំបូង” តើមានបងប្អូនប៉ុន្មាននាក់បានដឹងអំពីការនេះ? លោកុប្បត្តិ គឺជាការចាប់ផ្តើមដំបូងឡើង។ ដូច្នេះ គ្រប់អ្វីៗទាំងអស់សុទ្ធតែមានកាលដើមដំបូងឡើង​ទាំងអស់។
34
នៅពេលដែលខ្ញុំសំឡឹងមើលដើមឈើ។ ខ្ញុំធ្លាប់បានរស់នៅក្នុងព្រៃអស់ ២ទៅបីខែ។ ខ្ញុំបានសម្លឹងមើល ដើមឈើមួយដើម មើលទៅវាអស្ចារ្យណាស់។ ខ្ញុំបានមើលដើមឈើនោះពីលើដល់ក្រោម ហើយឃើញមានដើម ឈើមួយចេញមក ដែលបានបង្កើតជីវិតជាកូនឈើ ជាបន្តបន្ទាប់។ ខ្ញុំបានគិតទៅដល់ចំនុចនេះ។ដោយគិតថា ច្បាស់មានការចាប់ផ្តើមហើយ ទើបមានដើមឈើចេញមក។ គឺវាត្រូវតែមានការចាប់ផ្តើម។ហើយមានផ្លូវមួយគត់ ដែលបានកំណត់ចេញជាដើមឈើមួយ (អាចជាដើមអូក ឬដើមប៉ាប ឬដើមតាលព្រឹក្សឬដើមអ្វីៗផ្សេងៗទៀត) វា ច្បាស់ជាមាន ចៅហ្វាយដ៏វៃឆ្លាតម្នាក់នៅពីខាងក្រោយវាហើយ។ ឬបើសិនជាវាជាដើមឈើអូកមួយដើម គឺនៅ គ្រប់ទីកន្លែងនៅពិភពលោក សុទ្ធតែមានដើមអូក។ ប៉ុន្តែមានការមួយចំនួនអស្ចារ្យណាស់គឺច្បាស់ជាមានចៅ ហ្វាយដ៏អស្ចារ្យមួយហើយ ដែលបានរៀបចំវាឲ្យមានលំដាប់លំដោយចេញមក។ ចូរថ្វាយព្រះពរដល់ព្រះនាមទ្រង់ចុះ!
ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះច័ន្ទ និងផ្កាយនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ទ្រង់បានរៀបចំអ្វីៗទាំងអស់ទៅ តាមលំដាប់។ ហើយទ្រង់ក៏បានរៀបចំពួកជំនុំរបស់ទ្រង់ឲ្យមានសណ្តាប់ធ្នាប់ដែរ!វានឹងបានបែរ ដូចជាទ្រង់ចង់បែរ ទៅទិសខាងកើត ខាងលេច ខាងត្បូង ឬខាងជើង ឬអ្វីៗផ្សេងទៀត-នៅពេលដែលយើងបានទទួលគំនិតខាងឯ និកាយទាំងនេះចេញពីគំនិតរបស់យើង តាមរយៈខ្លួនរបស់យើងផ្ទាល់ទៅក្នុង Calvary។ ទ្រង់បានរៀបចំទៅតាម លំដាប់លំដោយ ហើយបើសិនជាបានបដិសេធថា ដើមឈើ និងរបស់ផ្សេងៗទៀតដែលបានបង្កើតមក នោះ លោកអ្នកមិនបានដែលឃើញព្រះច័ន្ទនិយាយថា “ខ្ញុំនឹងមិនបញ្ចេញពន្លឺនៅពេលយប់ឡើយគឺដោយព្រោះមាន ផ្កាយរបស់អ្នកមួយចំនួនបានចាំងបំភ្លឺជំនួសកន្លែងរបស់ខ្ញុំ” ប៉ុន្តែ ពួកយើងគឺមានភាពខុសប្លែកពីការនោះវិញ។
35
សូមមើល តើពួកបាប៊ីឡូនចេញមកយ៉ាងដូចម្តេច។ វាបានចេញមកនៅក្នុងជំពូកដំបូង។ វាបានចេញមក នៅ ពាក់កណ្តាលព្រះគម្ពីរ។ ហើយវាក៏បានចេញមកនៅក្នុងចុងព្រះគម្ពីរដែរ។គឺវាបានចាប់ផ្តើមឡើង ដោយ Nimord។ Nimord បានបង្កើតបាប៊ីឡូនចេញមក នៅក្នុង ShinarValley ដែលជិតចន្លោះទន្លេ Tigris និង អើប្រាត ហើយទន្លេ អើប្រាតបានហូរឆ្លងកាត់ទីនោះ។គេឃើញមានគ្រប់ផ្លូវទាំងអស់នៃប្រទេសទាំងអស់ បានសំដៅទៅកាន់ បាប៊ីឡូន ហើយទ្វារនីមួយៗ មានកំពស់ប្រហែលជា២០០ហ្វីត ហើយទ្វារទាំងនោះបានធ្វើឡើងពីទង់ដែង។ នៅពេលដែល លោកអ្នកបានចូលទៅក្នុងទីក្រុងបាប៊ីឡូនគឺគ្រប់ផ្លូវទាំងអស់ បានឆ្ពោះសំដៅទៅកាន់ព្រះរាជវាំង។
36
បច្ចុប្បន្នេះ លោកអ្នកអាចធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមបាន ហើយគ្រប់ផ្លូវទាំងអស់បានឆ្ពោះទៅកាន់ទីក្រុង រ៉ូម។ ហើយនៅទីនោះ មានរូបចំលាក់នាងព្រហ្មចារីម៉ារីតូចមួយ អង្គុយកែងជ្រុងផ្លូវនីមួយៗ ដោយមានកាន់ទារក តូចដែលជាព្រះគ្រីស្ទនៅក្នុងដៃរបស់នាង ចង្អុលផ្លូវទៅកាន់ទីក្រុងរ៉ូម។ វាបានលេចឡើងនៅដើមដំបូងនៃព្រះគម្ពីរ ហើយនៅពាក់កណ្តាលព្រះគម្ពីរ និងនៅចុងបញ្ចប់នៃព្រះគម្ពីរ។ ខ្ញុំចង់អានព្រះគម្ពីរបន្តិច ដើម្បីឲ្យលោកអ្នកអាច យល់ពីប្រវត្តិទាំងនេះ។
ខ្ញុំបានឃើញស្ត្រី (សូមមើលពីពួកជំនុំ នៅពេលដែលលោកអ្នកឃើញពួកស្ត្រីសូមគិតទៅដល់“ពួកជំនុំ”)ខ្ញុំបានឃើញស្ត្រីបានផឹកឈាមពួកសន្តបុគ្គល...។
តើពាក្យ សន្តបុគ្គល នោះចេញមកពីណា? គឺចេញមកពីពាក្យថា “អ្នកបរិសុទ្ធ” ឬ “អ្នកដែលបានរាប់ជាបរិសុទ្ធ
37
ខ្ញុំបានឃើញនាងផឹកឈាមពួកសន្តបុគ្គល...
បើសិនជាស្ត្រីនេះ គឺជាពួកជំនុំ នាងគឺជាអ្នកបៀតបៀនពួកបរិសុទ្ធ។នាងមានអំណាចដ៏អស្ចារ្យនៅលើផែន ដី។ នាងអង្គុយនៅលើទឹកជាច្រើន ហើយនាងគឺជាស្តេចនៃផែនដីដែលបានប្រព្រឹត្តអំពើបាប។ តើនាងគឺជា នរណា? វាគឺជាសេចក្តីអាថ៌កំបាំងមួយ។ តើបងប្អូនដឹងទេវាអាចមានអំណោយទានខាងវិញ្ញាណចំនួន ៩នៅក្នុង ពួកជំនុំ៖ គឺឲ្យមានប្រាជ្ញា ហើយគេជាម្នាក់អាចយល់ដឹងនិងជាអ្នកដែលចេះប្រោសជម្ងឺ និងអ្នកធ្វើការផ្សេងៗ ទៀត។
មើលទៅ ពួកគេដូចជាមិនយកចិត្តទុកដាក់អ្វីសោះពីការដែលព្រះយេស៊ូវទ្រង់មានបន្ទូល វាគឺជាអ្វីដែលពួក ជំនុំបាននិយាយ។ ត្រឹមត្រូវណាស់។
38
...ហើយនៅពេលដែលខ្ញុំបានឃើញនាងខ្ញុំបាននឹកឆ្ងល់ដោយការកោតសរសើរយ៉ាងអសារ្យ។
“វាគឺជាការអស្ចារ្យណាស់ចំពោះនាង តើវាកើតឡើងយ៉ាងដូចម្តេចទៅខ្ញុំដូចជាឆ្ងល់ណាស់” ឥឡូវនេះ សូម អនុញ្ញាតឲ្យខ្ញុំនាំបងប្អូនមើលអំពីលោកយ៉ូហានបន្តិច។លោកយ៉ូហានបាននិយាយថា “នាងបានអង្គុយ នៅលោកី យនេះ។ នាងបានយកស្តេចនៃផែនដីនេះ ដាក់នៅទាបបាទជើងរបស់នាង។នាងមានអ្វីៗសព្វបែបយ៉ាង និង ស្លៀកពាក់ពណ៌យ៉ាងប្រណិត។ តើអាចឲ្យនាងផឹកជាមួយនឹងព្រះយេស៊ូវយ៉ាងដូចម្តេច?តើនាងអាចបៀតបៀន ដល់ពួកបរិសុទ្ធយ៉ាងដូចម្តេច? តើនាងសម្លាប់អ្នកទាំងនោះយ៉ាងដូចម្តេច?ហើយផ្ទុយទៅវិញ នាងបានប្រកាសថា ខ្លួននាងគឺជាគ្រីស្ទាន គឺជាពួកជំនុំគ្រីស្ទានម្នាក់។
39
នោះទេវតាសួរខ្ញុំថាហេតុអ្វីបានជាអ្នកមានសេចក្តីអស្ចារ្យដូច្នេះ ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹង ពីសេចក្តីអាថ៌កំបាំងរបស់ស្ត្រីនោះ ហើយនឹងសត្វដែលវាជិះនោះ ដែលមានក្បាល៧ នឹងស្នែង១០ដែរ។
នេះវាគ្រាន់តែជាអានធម្មតាតែប៉ុណ្ណោះ។ លោកអ្នកអាចយល់វាបានដោយងាយស្រួល។
ឯសត្វដែលអ្នកបានឃើញនោះពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅឯអស់នៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ចីជីវិតតាំងពីកំណើតលោកីយមក គេនឹងមានសេចក្តីអស្ចារ្យដោយឃើញសត្វដែលពីដើមនៅឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញនោះ។
នៅត្រង់ចំនុចនេះ យើងត្រូវតែសង្កត់ធ្ងន់។ គាត់បាននិយាយថាមិនមែនតិចតួចទេ ប៉ុន្តែការទាំងអស់នឹងមក លើផែនដី ហើយគេទាំងអស់គ្នានឹងមានសេចក្តីអស្ចារ្យ។លោកីយទាំងមូល នឹងមានសេចក្តីអស្ចារ្យ ចំពោះស្ត្រីនេះ តែមានក្រុមមួយ ដែលមិនមានសេចក្តីអស្ចារ្យអ្វីឡើយគឺជាអ្នកដែលមានឈ្មោះនៅក្នុងបញ្ចីជីវិត។
40
ខ្ញុំចង់សង្កត់ធ្ងន់នៅត្រង់ចំនុចនេះ ដោយព្រោះយើងនឹងចូលទៅដល់ចំនុចនេះនាពេលបន្តិចទៀត។ តើនៅ ពេលដែលទៅ ពួកគេមានឈ្មោះនៅក្នុងបញ្ជីជីវិត? គឺនៅពេលការរីកផុសផុលចុងក្រោយដែលពួកគេបានចូលរួម។គឺជាយប់ដែលពួកគេបានឡើងទៅឯអាសនា។ ជាយប់ពេលពួកគេបានចូលរួមក្នុងពួកជំនុំ។ ខ្ញុំមិនព្យាយាមធ្វើឲ្យលោកអ្នកមានការឈឺចាប់នោះទេ ប៉ុន្តែខ្ញុំសូមជំរាបប្រាប់លោកអ្នកបងប្អូនថា ព្រះគម្ពីរបានចែងថាឈ្មោះរបស់ពួក គេបានកត់ចុះនៅក្នុងបញ្ជីជីវិត “តាំងពីមុនកំណើតលោកីយមកម្ល៉េះ”។ ជាពិតប្រាកដណាស់!កាលដើមដំបូងឡើយ ទ្រង់បានទតឃើញថា ទ្រង់នឹងបញ្ចូនព្រះរាជបុត្រារបស់ទ្រង់មក ហើយទ្រង់នឹងរងទុក្ខជំនួសមនុស្សមានបាបគឺជា​ពេលដែលព្រះរាជបុត្រាទ្រង់បានបង្ហូរព្រះលោហិត ហើយព្រះគម្ពីរបានចែងថា លោហិតរបស់ទ្រង់ត្រូវបានបង្ហូរ ដែលព្រះបានកំណត់ទុកតាំងពីមុនកំណើតលោកីយម្ល៉េះ។ តើមានបងប្អូនប៉ុន្មាននាក់បានដឹងថាព្រះគម្ពីរចែងដូច្នេះនៅពេលលោហិតរបស់ទ្រង់បានបង្ហូរ គ្រប់អាវៈយវៈនៃរូបកាយ គឺឈ្មោះរបស់ពួកគេបានកត់ទុកក្នុងបញ្ជីជីវិតតាំងពីមុនកំណើតលោកីយម្ល៉េះ។ តើលោកអ្នកនៅភ័យខ្លាចអ្វី? អូ! បងប្អូនអើយ ទ្វារបានបើកចំហហើយតើមិនអញ្ជឹង ឬ?
41
សូមអានព្រះគម្ពីរទៅមើល ថាតើត្រឹមត្រូវដែរឬទេ។“នោះទេវតាសួរខ្ញុំថា...” ហើយនៅក្នុងខ៨“ឯសត្វ ដែលអ្នកបានឃើញនោះ...”
ឯសត្វដែលអ្នកបានឃើញនោះពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើយចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីកំណើតលោកីយមក គេនឹងមានសេចក្តីអស្ចារ្យដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញ។
វានឹងមានក្រុមមួយនៅលើផែនដី ហើយម៉្យាងទៀត នឹងមានសេចក្តីបញ្ឆោតកើតឡើងគឺវានឹងបញ្ឆោតដល់ ពួកគេ។ ហើយមានមនុស្សមួយក្រុមប៉ុណ្ណោះ ដែលវាមិនអាចបញ្ឆោតបានឡើយ គេគឺជាអ្នកមានឈ្មោះនៅក្នុងបញ្ជីជីវិតតាំងពីមុនកំណើតលោកីយមកម្ល៉េះ។
42
សូមមើល ស្ត្រី គឺជាពួកជំនុំ នាងគឺជាសេចក្តីអាថ៌កំបាំងរបស់បាប៊ីឡូន។យើងបានឃើញរូបរាងរបស់នាង តាមរយៈ Nimrod។ តើអ្វីទៅជាគោលបំណងរបស់ Nimrod? Nimrod បានបង្កើតទីក្រុងមួយឡើងហើយធ្វើឲ្យទី ក្រុងផ្សេងៗទៀត បង់សួយសាអាករដល់ទីក្រុងនេះ។ តើយើងអាចមើលឃើញពីរូបភាពបែបនេះនាបច្ចុប្បន្ននេះ ដែរទេ? តើវាមានកើតឡើងនៅសព្វថ្ងៃនេះដែរឬទេ? តើមានពួកជំនុំមួយ ដែលមាននិកាយគ្រប់គ្រងលើប្រជាជាតិទាំងឡាយក្នុងពិភពលោកដែរឬទេ? ពិតជាមានមែន។ តើវាមានកើតឡើងដែរឬទេ នាពេលសព្វថ្ងៃនេះ ដែលគេបានធ្វើឲ្យគ្រប់ប្រជាជាតិទាំងឡាយបង់សួយសាអាករដល់ពួកគេនោះ? សូមបងប្អូន អានបទគម្ពីរនេះទៅមុខទៀតដូច្នេះ ដើម្បីឲ្យលោកអ្នកមើលឃើញពីរូបភាពទាំងមូលតែម្តង។
នេះហើយជាគំនិតដ៏មានប្រាជ្ញាឯក្បាលទាំង៧ នោះជាភ្នំ៧ គឺជាកន្លែងដែលស្ត្រីនោះអង្គុយនៅ។
តើមានបងប្អូនប៉ុន្មាននាក់ បានដឹងថា ប្រាជ្ញាគឺជាអំណោយទានមួយខាងឯវិញ្ញាណ?តើមនុស្សក្រុមនោះ គឺជាមនុស្សប្រភេទណាដែលទ្រង់ចង់សំដៅទៅកាន់? ទ្រង់ច្បាស់ជា ចង់និយាយអំពីមនុស្សមួយក្រុមដែលមាន អំណោយទានខាងឯវិញ្ញា ដែលកំពុងតែធ្វើការនៅក្នុងពួកជំនុំនេះ។
...នេះហើយជាគំនិតដ៏មានប្រាជ្ញា...។
43
លោកអ្នកបានមើលឃើញការទាំងអស់នេះ តាមរយៈគ្រាពួកជំនុំទាំងនេះដែលបានទាញចេញមក គឺព្រះ វិញ្ញាណបរិសុទ្ធមានបន្ទូលចេញមក ពីរបៀបដែលអំណោយទានទាំងនោះ គួរធ្វើការនៅក្នុងគ្រាចុងក្រោយ។យើង បានទទួលអំណោយទានប្រោសជម្ងឺ។ អូ! វាគឺជាការល្អណាស់។ បងប្អូនអើយ វាក៏មានអំណោយទានផ្សេងទៀតដែរ។ អំណោយទាននេះ គឺជាអំណោយទានមួយនៅក្នុងចំណោមអំណោយទានផ្សេងទៀត។ វាគ្រាន់តែជាអំ ណោយទានតូចមួយតែប៉ុណ្ណោះ។ហើយនៅទីនេះបានចែង ពីអំណោយទានដ៏អស្ចារ្យជាងនេះទៅទៀត។ គឺជា អំណោយទានដ៏ល្អអស្ចារ្យ ជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដ៏មានប្រាជ្ញា ដែលដាក់ព្រះបន្ទូលព្រះបញ្ចូល គ្នា ហើយបង្ហាញដល់ពួកជំនុំ ពីទីកន្លែងដែលពួកយើងរាល់គ្នាកំពុងឈរនៅជាជាងប្រោសមនុស្សមួយចំនួនឲ្យ បានជាទៅទៀត។ យើងគ្រប់គ្នាសុទ្ធតែចង់ទទួលបានការល្អ ប៉ុន្តែខ្ញុំចង់បានឲ្យព្រលឹងរបស់ខ្ញុំបានប្រសើរឡើងជា ជាងរូបកាយរបស់ខ្ញុំ។ សូមមើលទៅទីនេះ ព្រះវិញ្ញាណបរិសុទ្ធ មានបន្ទូលទៅកាន់លោកយ៉ូហាននៅលើ កោះប៉ាត់ម៉ុសថា “នេះគឺជាប្រាជ្ញា! ចូរឲ្យគាត់បានស្តាប់ការនេះចុះ” ឥឡូវនេះ យើងបានទទួលរូបភាពមួយចេញមកហើយនៅត្រង់នេះ។
44
នេះហើយជាគំនិតដ៏មានប្រាជ្ញាឯក្បាលទាំង៧ នោះជាភ្នំ៧ គឺជាកន្លែងដែលស្ត្រីនោះអង្គុយនៅ។
មានតែទីក្រុងមួយតែប៉ុណ្ណោះ​ដែលខ្ញុំបានស្គាល់នៅក្នុងពិភពលោកនេះហើយមានទីក្រុងពីរ ដែលខ្ញុំបាន ស្គាល់ថា មានភ្នំ៧ ឬច្រើនជាងនេះ។ ទីក្រុង Cincinnatiគឺជាទីក្រុងមួយនៅក្នុងចំណោមទីក្រុងទាំងនោះ ដែលមាន រឿងនិទានដំណាល់អំពីទីក្រុងនេះ គឺមានសត្វឆ្កែចចកនឹងអ្វីៗផ្សេងៗទៀត។ ប៉ុន្តែវាមានច្រើនជាងនេះទៅទៀត។ ដ្បិត គ្មានពួកជំនុំមួយសោះដែលស្ថិតនៅក្នុងទីក្រុងCincinnati។ មានតែទីកន្លែងមួយប៉ុណ្ណោះនៅលើពិភពលោក នេះ ដែលមានតែពួកជំនុំមួយស្ថិតនៅលើភ្នំ៧ដែលបានត្រួតត្រាលើផែនដីទាំងមូល។ ខ្ញុំទើបតែត្រឡប់មកពីទីនោះ ហើយខ្ញុំបានឃើញថា “នេះហើយជាគំនិតដ៏មានប្រាជ្ញា”។វិវរណៈ១៣:៨ បានចែងថា “នេះហើយជាប្រាជ្ញា អ្នកណា ដែលមានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះដ្បិតលេខនោះជាលេខរបស់មនុស្ស គឺ ៦៦៦”។
45
ខ្ញុំធ្លាប់ស្តាប់ឮជារឿយថា នៅលើកៅអីរបស់សម្តេចប៉ាបរបស់ពួករ៉ូមគឺបានសរសេរថា “Vicarius Filii Dei”។ ខ្ញុំឆ្ងល់ថា តើវាគឺជាសេចក្តីពិតឬ? ចូរយើងគូសបន្ទាត់មួយដោយបង្ហាញជារូបភាពចេញមក នៅក្នុងលេខរ៉ូមាំង រួច មើល ថាតើវាជាអ្វីដែរ? វាគឺពិតជាសេចក្តីពិតមែន។ខ្ញុំបានឈរនៅជិត មកុតត្រីគុណរបស់សម្តេចប៉ាប ដែលគេ ដាក់តាំងនៅក្នុងកញ្ចក់។ សាលាក្តីស្ថាននរកវាគឺជាកន្លែងឃុំព្រលឹងមនុស្សស្លាប់។ ខ្ញុំទើបតែត្រឡប់មកពីទីក្រុងរ៉ូម ហើយបានដឹងថា វាគឺជាសេចក្តីពិត។យើងបានដឹងថា វាគឺជារូបភាពដែលបង្ហាញឲ្យយើងបានដឹងមែន។
នៅទីនេះបានចែងពីស្តេចទាំង៧៖ ក៏មានស្តេច៧អង្គ ឯ៥អង្គបានដួលហើយ មាន១អង្គនៅសព្វថ្ងៃ ហើយ១អង្គ ទៀតមិនទាន់មកដល់ទេកាលណាស្តេចនោះបានមកហើយ នោះនឹងនៅមិនយូរប៉ុន្មានទេ ។
សូមមើល វាអស្ចារ្យណាស់។
...កាលណាស្តេចនោះបានមកហើយនោះនឹងមិននៅយូរប៉ុន្មានទេ។
តើមានបងប្អូនណាដឹងឬទេថា តើស្តេចហេរ៉ូឌសោយរាជ្យប៉ុន្មានឆ្នាំ?គឺ៦ខែ។ គាត់បានអូសម្តាយរបស់គាត់ តាមផ្លូវ ដោយដាក់នៅលើឈើមួយ ហើយឲ្យសេះអូស ហើយក៏បានដុតបំផ្លាញទីក្រុងចោលគឺដាក់គ្រីស្ទាននៅក្នុង ទីក្រុងនោះ។ ហើយក៏បានឲ្យគេលេងវីយូឡុងនៅឯជើងភ្នំ នៅខណៈពេលដែលពួកគេបានដុតបំផ្លាញទីក្រុងនោះ។
46
រីឯសត្វដែលពីដើមមានតែឥឡូវនេះបាត់ នោះជាស្តេចទី៨ ដែលកើតមកពីស្តេច ៧អង្គនោះ ហើយត្រូវ វិនាសបាត់ទៅវិញ។
តើបងប្អូនមានដឹងថា សេចក្តីវិនាសនោះមានន័យអ្វីដែរឬទេ?គឺជា “ស្ថាននរក”។ តើគេបានត្រូវចេញទៅទី ណា៖ គឺទៅស្ថានរនក។ តើជាអ្វីទៅ? គឺជាជង្ហុកដ៏សែនជ្រៅ។ហើយគ្មានការបង្កើតសម្រាប់គោលលទ្ធិរបស់កាតូ លិកទេ។ ហើយក៏គ្មានបទគម្ពីរណាដែលបានចែងពីគោលលទ្ធីរបស់ពួកកាតូលិកដែរ។គឺសង្ឃដ៏តូចនេះ បាន និយាយនៅឯពួកជំនុំ Sacred Heart។ ខ្ញុំបានប្រាប់គាត់អំពី បុណ្យជ្រមុជទឹករបស់ Mary Elizabeth Frazier។ គាត់ និយាយថា “អូ! អ្នកបានធ្វើបុណ្យជ្រមុជឲ្យនាងទៅតាមរបៀបរបស់ពួកជំនុំកាតូលិកដំបូង”
ខ្ញុំសួរថា“តើមានតាំងពីពេលណាមក?”
គាត់ឆ្លើយថា“មានចែងនៅក្នុងព្រះគម្ពីរ សូមអានព្រះគម្ពីររបស់អ្នកទៅ”
ខ្ញុំសួរទៀតថា“តើពួកជំនុំកាតូលិកបានធ្វើបុណ្យជ្រមុជបែបនោះឬ? តើវាគឺជាសេចក្តីបង្រៀនរបស់ពួកជំនុំកាតូលិកឬ?”
គាត់ឆ្លើយថា“មែនហើយ”
ខ្ញុំសួរថា“បើសិនជាវាភាពប្រាកដប្រជានៅក្នុងពួកជំនុំកាតូលិកមែន ចុះតើហេតុអ្វីបានមានការផ្លាស់ប្តូរច្រើនម្ល៉េះ?”
គាត់និយាយថា “មែនហើយ អ្នកទាំងអស់គ្នាសុទ្ធជឿលើព្រះគម្ពីរ។យើងជឿលើពួកជំនុំ” “យើងមិនខ្វល់ពីអ្វី ដែលមានចែងនៅក្នុងព្រះគម្ពីរទេ គឺយើងជឿទៅលើអ្វីដែលពួកជំនុំបាននិយាយវិញ”ត្រឹមត្រូវណាស់។ បើសិនជា អ្នកចង់មកបង្ហាញអំពីការនេះដល់ពួកគេ នោះចូរព្យាយាមម្តងទៅចុះ។ពួកគេមិនខ្វល់ពីអ្វីដែលមានចែងនៅក្នុង ព្រះគម្ពីរឡើយ។ គេមិនចាប់អារម្មណ៍ឡើយ គឺគេចាប់អារម្មណ៍លើអ្វីដែលពួកជំនុំបាននិយាយវិញ។
ប៉ុន្តែ ពួកយើងរាល់គ្នាមិនខ្វល់ពីអ្វីដែលពួកជំនុំបាននិយាយនោះទេយើងរាល់គ្នាបានជឿលើអ្វីដែលព្រះមាន បន្ទូលវិញ! គឺជាអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរ“ពាក្យរបស់មនុស្សសុទ្ធតែជាសេចក្តីកុហក តែពាក្យរបស់ខ្ញុំគឺជា សេចក្តីពិតវិញ” នេះហើយគឺជាមូលហេតុដែលពួកយើងមិនមែនជានិកាយ។
47
សូមបងប្អូនស្តាប់នូវខគម្ពីរនេះបានចែង បន្តិចសិន។“ក៏មានស្តេច៧អង្គ ហើយ៥អង្គបានដួលហើយ” បើសិនជាបងប្អូនចង់ដឹងអំពីប្រវត្តិសាស្ត្រនៃការនេះ ខ្ញុំនឹងបង្ហាញដល់លោកអ្នកបងប្អូនបាន។“ហើយ មាន១អង្គនៅសព្វ ថ្ងៃ ហើយ១អង្គទៀតមិនទាន់មកដល់ទេ”។ចូរមើល “សត្វសាហាវនោះ” សត្វនោះ មិនមែនជាស្តេច១អង្គនោះទេ។ វាមិនមែនឡើយ គឺមិនមែនជាស្តេច១អង្គនោះឡើយ។តើវាគឺជាអ្វី? គឺជាពួកសម្តេចប៉ាប ដែលកាន់អំណាច ដែល ជាសត្វសាហាវមួយនោះកំពុងតែគ្រប់គ្រង។នោះគឺជាពួកអ្នកដែលមិនជឿ ជនជាតិរ៉ូម បានបង្កើតឲ្យមានសម្តេច ប៉ាបឡើង។ ហើយសម្តេចប៉ាបនោះក៏បានគ្រប់គ្រងជំនួសឲ្យស្តេចវិញ ហើយសម្តេចប៉ាបនោះគឺជាស្តេចខាង វិញ្ញាណ។ នោះហើយគឺជាហេតុផលដែលគាត់បានទទួលមកុតនៃស្តេចខាងព្រលឹងវិញ្ញាណ ដែលបានប្រកាសខ្លួន ថា ជាសង្ឃរបស់ព្រះយេស៊ូវគ្រីស្ទ។
48
ហើយយើងខ្ញុំនឹងបង្ហាញដល់លោកអ្នកបងប្អូន ពីគោលលទ្ធិរបស់ពួកជំនុំកាតូលិកហើយក៏នឹងបង្ហាញដល់ លោកអ្នកបងប្អូនពីរបៀបដែលឆ្លងមកដល់ពួកជំនុំប្រូតេស្តង់ដែរ។ គឺពិតប្រាកដណាស់បើតាមព្រះគម្ពីរ គោលលទ្ធិ របស់ពួកគេ គឺបានប្រឆាំងទាស់នឹងព្រះគម្ពីរជាពិតប្រាកដ។ “សត្វនោះមិនមែនជាស្តេច១អង្គនោះឡើយ”ចូរចាំថា ពួកគេទាំងអស់នោះ ត្រូវបានបញ្ឆោតនៅលើផែនដីនេះ គឺពួកគេជាអ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត។
49
រីឯសត្វដែលពីដើមមានតែឥឡូវនេះបាត់ នោះជាស្តេចទី៨ ដែលកើតមកពីស្តេច៧អង្គនោះ ហើយត្រូវវិនាស បាត់ទៅវិញ ឯស្នែង១០ដែលអ្នកឃើញ នោះជាស្តេច១០អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែនឹងទទួល អំណាចជាស្តេច នៅតែ១ម៉ោងប៉ុណ្ណោះជាមួយនឹងសត្វនោះ។
ពួកគេមិនមែនជាស្តេចដែលបានទទួលរាជ្យនោះទេ ពួកគេគឺជាអ្នកកាន់អំណាចផ្តាច់ការវិញ។ពួកគេមិនបាន ទទួលរាជ្យជាស្តេចទេ ប៉ុន្តែពួកគេបានទទួលអំណាចជាស្តេច នៅតែ១ម៉ោង ជាមួយនឹងសត្វនោះ។វាគ្រាន់តែជា ស្រមោលនៃពេលវេលាដ៏ខ្លីប៉ុណ្ណោះរបស់ពួកអ្នកផ្តាច់ការដែលបានចេញមក។ “វានឹងទទួលអំណាចជាស្តេចនៅ តែ១ម៉ោងប៉ុណ្ណោះ ជាមួយនឹងសត្វនោះ”
50
ពួកគេមានគំនិតតែមួយហើយបានផ្តល់អំណាចរបស់ពួកគេ ដល់សត្វនោះ។
គេនឹងធ្វើសង្រ្គាមជាមួយនឹងកូនចៀមហើយកូនចៀមនឹងយកឈ្នះលើពួកគេ៖ (ចូរថ្វាយសិរីរុងរឿងដល់ព្រះ ជាម្ចាស់ចុះ) ដ្បិតទ្រង់គឺជាព្រះលើអស់ទាំងព្រះហើយស្តេចលើអស់ទាំងស្តេច៖ ហើយអស់អ្នកដែលនៅជាប់ជា មួយទ្រង់ ត្រូវបានហៅថា ជាអ្នកដែលជ្រើសរើសជាអ្នកដែលស្មោះត្រង់។
ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអធិប្បាយព្រះបន្ទូលអំពីចំនុចនេះនាពេលឥឡូវនេះ៖ គឺនិយាយអំពីអ្នកដែលព្រះបាន ជ្រើសរើសតាំងពីមុនកំណើតលោកីយម្ល៉េះហើយស្មោះត្រង់ក្នុងការត្រាស់ហៅរបស់ពួកគេ។ ហាលេលូយ៉ា! ត្រឹមត្រូវណាស់។ ពួកគេត្រូវបានថា“ជាអ្នករើសតាំង” ហើយនិង “ស្មោះត្រង់”។ ហើយគឺនៅជាប់ជាមួយគ្នា៖ “រើស តាំង និងស្មោះត្រង់”ពួកគេនឹងមានជ័យជំនៈលើវា ទោះបីជាវាអស្ចារ្យយ៉ាងណាក៏ដោយ។
51
ហើយនេះគឺជាលទ្ធិកុម្មុនីសដ៏ធំនេះបានធ្វើចលនាពេលសព្វថ្ងៃនេះតែចូរឲ្យយើងរាល់គ្នាកុំបារម្ភអំពីវាឡើយ កិច្ចការនេះ គឺពិតជាស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ខ្ញុំអាចបង្ហាញដល់លោកអ្នកបងប្អូនបាន នៅក្នុងព្រះ គម្ពីរ។ គេបានធ្វើឲ្យពួកគេគ្រប់គ្នារងទុក្ខហើយត្រូវសម្លាប់ផង។ ចូរមើល ពីស្តេចទាំងអស់នេះទៅ គឺបានយល់ព្រម ការនេះជាមួយគ្នា ហើយក៏ស្អប់ដល់ពួកគេផង។ហើយប្រជាជាតិទាំងមូល គឺលោកីយទាំងមូល បោកបក់ដោយ លទ្ធិកុម្មុនីស។ តើហេតុអ្វីទៅ គឺព្រះជាម្ចាស់ទ្រង់នឹងធ្វើចនលានៅក្នុងហេតុការណ៍នោះហើយទ្រង់នឹងជំនុំជំរះពួក គេ។ លោកអ្នកអាចនិយាយថា “សូមរង់ចាំបន្តិចសិន បងប្អូនBranham អើយ។ តើលទ្ធិកុម្មុនីស គឺជាចនលារបស់ ព្រះជាម្ចាស់មែនដែរឬទេ?” ពិតប្រាកដណាស់។វាគឺជាចនលារបស់ព្រះជាម្ចាស់។ ដ្បិតព្រះគម្ពីរបានចែងយ៉ាង ដូច្នោះ។ ដ្បិត វាគឺជាចនលានៅក្នុងការប្រកាសពីការជំនុំជំរះលើអ្នកដែលមិនដើរតាមព្រះនិងមនុស្សឥតខាន់ស្លា។
តើមានអ្វីនៅសេសសល់ទៀតនៅក្នុងលោកីយនេះ? តើយើងរាល់គ្នាទទួលបានអ្វីខ្លះ?
52
គឺនៅថ្ងៃមួយ (ខ្ញុំនឹង ឈប់បន្តិចសិន បើសិនជាអាច) ខ្ញុំនឹងអាននូវបទគម្ពីរមួយ ដែលបានចែងអំពីកូនឥតខាន់ស្លា គេមិន អាចចូលទៅក្នុងពួកជំនុំនៃព្រះជាម្ចាស់ឡើយ អស់១៤ដំណរ។ តើមានបងប្អូនប៉ុន្មាននាក់ដឹងអំពីការនេះ?គឺ នៅក្នុងបទគម្ពីរ ចោទិយកថា២៣ ដែលបានចែងអំពីកូនឥតខាន់ស្លា។ បើសិនជាស្ត្រីម្នាក់ត្រូវបានគេចាប់បាននៅឯចំការ (ដែលបានចេញឆ្ងាយពីការការពាររបស់មនុស្សបុ្រស) ហើយបុរសនោះបានឈ្នះលើពួកស្រ្តី ហើយបុរសនោះត្រូវតែរៀបការជាមួយស្រ្តីនោះ។ លុះត្រាតែ ស្ត្រីនោះបានក្លាយជាស្រីពេស្យា នោះគាត់ត្រូវតែរស់នៅជាមួយនាងរហូតដល់គាត់ស្លាប់។ ហើយបើសិនជាស្រ្តីនេះ រៀបការជាមួយគាត់ ដោយបានធ្វើពុតថា ខ្លួននាងជាស្រីព្រហ្មចារី តែការពិតមិនមែនទេ នោះនាងអាចត្រូវគេសម្លាប់បាន។ បើសិនជាបុរសម្នាក់ និងស្ត្រីម្នាក់បានរៀបការជាមួយគ្នា ហើយពួកគេបានប្រព្រឹត្តសហាស្មន់ ដោយមានកូនឥតខាន់ស្លា នោះពួកជំនុំនៃព្រះ មិនអនុញ្ញាតឲ្យពួកគេចូលរួមរហូតដល់ ១៤ដំណរ។ ក្នុងមួយដំណរមាន រយៈពេល៤០ឆ្នាំ គឺត្រូវមានរយៈពេល ៤០០ឆ្នាំ ដើម្បីឲ្យពូជនោះបានចេញពីពួកអ៊ីស្រាអែលទៅ។
53
ព្រះជាម្ចាស់ទ្រង់ស្អប់អំពើបាបណាស់! តើលោកអ្នកមានការរំពឹងទុកយ៉ាងដូចម្តេចដើម្បីឆ្លងកាត់ព្រះលោ ហិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវ គឺដោយព្រោះលោកអ្នកនៅជាប់នឹងនិកាយណាមួយជាប្រាក់ឬហើយរំពឹងទុកថា នឹងអាចចូលបាន? លោកអ្នកនឹងចូលមក ឯទីលានរបស់ព្រះជាម្ចាស់ ឬលោកអ្នកមិនអាចចូលទៅបានសោះ?ឱបងប្អូន ដែលជាអ្នកជំនួយ ជាគ្រូអធិប្បាយអើយ មិនមែនជាឋានៈដែលយើងរាល់គ្នាមាននោះទេ វាមិនជាប់ពាក់ព័ន្ធនឹងការនេះឡើយ។ លោកអ្នកត្រូវចូលមកឯទីកំណត់របស់ព្រះជាម្ចាស់។
១៤ដំណរ។ មនុស្សដែលកំពុងអង្គុយមានវត្តមាននៅទីនេះគឺជាអ្នកដែលបានពិភាក្សាជាមួយខ្ញុំ។ បាន និយាយថា “តើធ្វើយ៉ាងដូចម្តេច ទើបយើងអាចដឹងថានរណាបានទទួលសេចក្តីសង្រ្គោះ?”
ខ្ញុំឆ្លើយថា “គឺអ្នកត្រូវតែធ្វើជាពួកCalvinist ដ៏ល្អមួយរូប” ហើយឈ្មោះរបស់អ្នកបានតក់ទុកនៅក្នុងបញ្ជីជីវិត តាំងពីមុនកំណើតលោកីម្ល៉េះ។ព្រះជាម្ចាស់ទ្រង់បានបង្ហូរព្រះលោហិតទ្រង់ គឺវាអាស្រ័យទៅលើព្រះជាម្ចាស់។
54
សូមស្តាប់ បងប្អូនក្មេងៗទាំងឡាយអើយ។ ខ្ញុំមិនដឹងថាលោកអ្នកបានមកពួកជំនុំនេះ ឬលោកអ្នកមកពីទី ណានោះទេ ឱប្អូនៗប្រុសស្រីអើយ។ តើប្អូនៗ បានដឹងអ្វីដែលប្អូនៗកំពុងតែធ្វើដែរឬទេបើសិនជាមានជំនាន់មួយ ទៀត នោះកូនរបស់ប្អូនៗ នឹងត្រូវទទួលជំនុំជំរះ ចំពោះអ្វីដែលប្អូនៗបានធ្វើ។តើប្អូនៗ មិនគួរមានការគោរព ឬភាព គួរសមទេឬអី? រីឯប្អូនស្រីៗវិញ បានស្លៀកពាក់ខ្លីៗ ហើយនិងពាក់អ្វីសព្វបែបយ៉ាងនៅពេញខ្លួនហើយប្អូនដឹងថា វានឹងឆ្លុះបញ្ចាំងពីកូនស្រីអ្នកប្អូនទេឬអី? តើប្អូនមិនដឹងទេឬអីថា ជីដូនរបស់ប្អូនគឺជាអ្នកបង្ហាញម៉ូត ហើយម្តាយ របស់ប្អូនគឺជាស្រីអ្នកចំរៀងទេឬអី? ដូច្នេះ ហើយវាគឺជាមូលហេតុដែលប្អូនមានលក្ខណៈបែបនេះនាពេលសព្វថ្ងៃ នេះ។ ពិតប្រាកដណាស់! តើកូនៗរបស់លោកអ្នកនឹងទៅជាអ្វីទៅ?ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា ទ្រង់បានមើល ពីការប្រព្រឹត្តរបស់ពួកឪពុកម្តាយទៅលើកូនៗហើយនឹងកូនរបស់ពួកគេផង គឺ៣ ទៅ៤ដំណរផង។
55
បងប្អូនអើយ តើបងប្អូនដឹងទេ តើគ្រប់ពេលដែលបងប្អូនបានធ្វើវាជាសេចក្តីត្រឹមត្រូវ នោះវានឹងបន្តទៅដល់ កូនៗរបស់បងប្អូនដែរឬទេ?
ចូរមើល បទគម្ពីរ ហេព្រើរ ៧។ ព្រះគម្ពីរបានចែងថានៅពេលដែល មីលគីស្សាដែក បានជួបលោកអ័ប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញក៏បានប្រទានពរដល់លោក ហើយនិយាយថា “ពួកលេវី (គឺ និយាយអំពី របឹប១ភាគក្នុង១០) រីឯខាងពួកកូនចៅលេវីដែលទទួលការងារជាសង្ឃ គេបានទទួលបង្គាប់តាមក្រិត្យ វិន័យ ឲ្យហូតយក១ភាគក្នុង១០ ពីប្រជាជានដែរគឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបីពួកនោះកើតពីពួកពង្សលោក អ័ប្រាហាំក៏ដោយ តែលោកមីលគីស្សាដែកនេះដែលមិនបានរាប់ជាវង្សាគេទេ នោះបានទទួល១ភាគក្នុង១០ ពី លោកអ័ប្រាហាំវិញ”។ លោកអ័ប្រាហាំគឺជាឰយុកោដោយរបស់ពួកគេ។លោកអ័ប្រាហាំបានបង្កើតអ៊ីសាក ហើយអ៊ី សាកបង្កើតយ៉ាកុប ហើយយ៉ាកុបបានបង្កើតលេវី។ នៅខណៈពេលដែលពួកលេវីជាពួកពង្សរបស់លោកអ័ប្រាហាំ ព្រះគម្ពីរបានចែងថា គាត់បានយក១ភាគក្នុង១០ ដល់មីលគីស្សាដែក។ហាលេលូយ៉ា!
ចូរកុំឲ្យនរណាម្នាក់ ប្រាប់ដល់លោកអ្នកថា អ្វីៗដែលនៅក្នុងលោកីយនេះវាអាចបង្អាក់ដល់ផែនការណ៍របស់ ព្រះបាន។ ទ្រង់បានធ្វើចនលានៅក្នុងការនោះជានិច្ច! គឺទ្រង់មានផែនការណ៍ជាស្រេចហើយតាំងពីមុនកំណើត លោកីយម្ល៉េះ។ ហើយអារក្សវា មិនអាចបង្អាក់ផែនការណ៍របស់ព្រះជាម្ចាស់បានឡើយ។
56
ព្រះគម្ពីរមិនបានចែងថា “សក្តានុភាព” ទេ តែព្រះគម្ពីរបានចែងថាគាត់បានយក “១ភាគក្នុង១០” វិញ។ ចូរ ថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់! ទ្រង់ជាព្រះអម្ចាស់នៃខ្ញុំ។ព្រះជាម្ចាស់ទ្រង់ជ្រាប តាំងពីមុនកំណើតលោកីយ មកម្ល៉េះ។ ទ្រង់ជ្រាបគ្រប់ទាំងអស់។ ហើយលោកអ័ប្រាហាំបានថ្វាយ១ភាគក្នុង១០។
បងប្អូនប្រុសស្រីអើយ តើលោកអ្នកអាចរត់ទៅរស់នៅជាមួយនឹងប្រពន្ធរបស់គេយ៉ាងដូចម្តេចបានហើយស្រ្តី នោះក៏បានបែកបាក់គ្រួសាររបស់ខ្លួន ហើយក៏បានរស់នៅ ទៅតាមរបៀបដែលលោកអ្នកបានប្រព្រឹត្ត។តើលោក អ្នកនឹងរំពឹងចង់បានមនុស្សជំនាន់ទៅជាបែបណា? នេះគឺជាអ្វីដែលបានកើតឡើង៖ នៅយប់នេះយើងនឹងនិយាយ អំពីមនុស្សមួយក្រុមដែលជាកូនឥតខាន់ស្លា ដែលជាក្រុមនៃភាពពុករលួយ! ហើយមានការមួយដែលបន្សល់នៅទីនោះ! វាគឺជាគ្រាដែលមានប្រភេទគ្រាប់បែប់បរមាណូ ដែលយើងរាល់គ្នាកំពុងរស់នៅ។ មែនហើយ យើងរាល់គ្នាកំពុងស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។
57
កំពុងតែអង្គុយនៅលើភ្នំរដ្ឋ Kentucky នាព្រឹកនេះមានក្មេងប្រុសម្នាក់ ដែលកំពុងតែដាំអំពៅ ហើយ លោកអ្នកប្រហែលជា មិនដឹងទេថា តើគាត់ខិតខំយ៉ាងណានោះទេគឺដៃទាំងពីររបស់គាត់រវល់ជាប់។ ខ្ញុំធ្លាប់បាន ចុះទៅដល់ចំការនោះផ្ទាល់តែម្តង។ ពេលដែលទៅដល់ខ្ញុំមិនដឹងថា ខ្ញុំទៅដល់ទីណាទេ គឺខ្ញុំដូចជាស្ថិតនៅក្នុងទី សូរសំរែកអ្វីម្យ៉ាងអញ្ចឹង។ហើយខ្ញុំបានឡើងទៅកាន់ទីនោះ គឺដើម្បីបរបាញ់សត្វកំប្រុកតែប៉ុណ្ណោះ។ ហើយនៅ ពេលដែលខ្ញុំអង្គុយចុះនៅទីនោះខ្ញុំក៏បាននិយាយទៅកាន់ក្មេងនោះ ហើយគាត់បាននិយាយថា គាត់ធ្លាប់បានចូល បំរើជាទាហាន។ ហើយក្រោយមកយើងក៏បាននិយាយអំពីព្រះអម្ចាស់ ហើយគាត់បាននិយាយថា “លោកគ្រូ អធិប្បាយអើយ តើលោកជឿដែរឬទេថាយើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយដែរឬទេ?”
ខ្ញុំបានឆ្លើយថា “មែនហើយ គឺប្រាកដណាស់។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ”
58
នេះគឺជាពេលវេលាដែលយើងរាល់គ្នាកំពុងតែរស់នៅ។តើលោកអ្នក មិនបានឃើញថា ពួកម្តាយ ឪពុក និង ជីដូន ជីតា ពួកគេកំពុងតែរស់នៅយ៉ាងដូចម្តេចទេឬអី?តើលោកអ្នកមិនឃើញ ពួកឪពុកម្តាយ គេរស់នៅយ៉ាងដូច ម្តេចទេឬអី? គ្មានអ្វីដែលគួរឲ្យងើយឆ្លល់នោះឡើយគឺនៅសព្វថ្ងៃនេះ យើងរាល់គ្នាកំពុងតែរស់នៅក្នុងគ្រាពុក រលួយ។ គឺពួកគេបានជក់បារី ហើយបង្ហុយផ្សែងបារីមកកាន់លោកអ្នកហើយនិយាយថា “គិតតែរឿងរបស់ខ្លួនឯង ទៅ កុំខ្វល់ពីគេឡើយ” តើហេតុអ្វីទៅ? ដោយព្រោះតែ ពួកគេបានចេញមកពីកុលសម្ពន្ធនោះ!ខ្ញុំនឹងនិយាយអំពី ពួកគេដោយផ្ទាល់ “គឺជាពូជរបស់សត្វ” យើងរាល់គ្នានឹងបានឃើញ វាទៅកាន់ទីណាហើយតើមូលហេតុអ្វី ពួកគេប្រព្រឹត្ត បែបដូច្នេះ។ ពួកគេគឺជាកូនរបស់អារក្ស ចាប់តាំងពីលោកីយនេះបានបង្កើតមកម្ល៉េះ។
យើងរាល់គ្នា មិនឃើញមានអ្វីនៅសល់ទៀតឡើយ ដ្បិតគឺនៅសល់តែការជំនុំជំរះតែប៉ុណ្ណោះ។ព្រះជាម្ចាស់ ទ្រង់នឹងបោសសំអាតការទាំងអស់ចេញ ហើយមនុស្សគេបានធ្វើវាដោយខ្លួនឯងគេផ្ទាល់។ព្រះជាម្ចាស់ទ្រង់មិន មានចេតនាធ្វើបែបនោះទេ ប៉ុន្តែទ្រង់ជ្រាបថា វានឹងកើតឡើងបែបដូច្នោះ។នោះហើយគឺជាហេតុផល ដែលព្រះ​ជា ម្ចាស់ទ្រង់មានបន្ទូល ថាសេចក្តីបញ្ឆោតនឹងកើតមានដល់មនុស្សទាំងអស់ដែលរស់នៅលើផែនដីលើកលែងតែ អស់អ្នកដែលមានឈ្មោះដែលបានកត់ទុកនៅក្នុងបញ្ជីជីវិត តាំងពីមុនកំណើតលោកីយមកម្ល៉េះ។
59
សូមយើងរាល់គ្នាបានអានទៅមុនបន្តិច គឺនៅក្នុងខ១២៖“ឯស្នែង១០ដែល អ្នកឃើញ នោះជាស្តេច១០អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយតែនឹងទទួល អំណាចជាស្តេច នៅតែ១ម៉ោងប៉ុណ្ណោះ ជាមួយនឹងសត្វនោះ ស្តេចទាំងនោះនឹងមានគំនិតតែ១ដើម្បីនឹងប្រគល់កំឡាំង នឹងអំណាចខ្លួនដល់សត្វនោះ គេនឹងច្បាំងទាស់នឹងកូន ចៀម តែកូនចៀមនឹងឈ្នះគេពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់នោះជាអ្នកដែឡទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា។
ទេវតាក៏ប្រាប់ខ្ញុំថា ឯទឹកដែលអ្នកបានឃើញជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន នឹងមនុស្សទាំង ឡាយ គ្រប់សាសន៍ គ្រប់ភាសាស្នែងទាំង១០ ដែលអ្នកឃើញ ព្រមទាំងសត្វនោះផង នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនឹងបំផ្លាញវាទៅ...។
60
សូមមើល ពីស្នែងទាំង១០នេះ ដែលជានគរទាំង១០។ គឺអ្វីៗទាំងអស់នឹងធ្លាក់ចុះគឺជាអ្វីដែលពួកផ្តាច់ ការបានធ្វើ។ ចូរមើលពីរបៀបដែលពួកប្តេការបានទោទន់ទៅលើ។ តើគេបានទោទន់ទៅលើអ្វី?សូមគ្រាន់តែប្រាប់ ខ្ញុំថា អ្នកផ្តាច់ការម្នាក់ គេបានមិនបានទោទន់ទៅរកលទ្ធិកុម្មុនីសឡើយ។តើពួកគេនឹងធ្វើអ្វី?​ គឺពួកគេនឹង “ស្អប់ដល់ស្រីសំផឹង” ដែលជាពួកជំនុំ។ សូមមើលនៅក្នុងខនេះ៖... នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនឹង បំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាតរួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង។
61
ពួកគេនឹងបក់ផាត់ការនោះទៅ គឺជាពិតប្រាកដណាស់ដូចដែលខ្ញុំបានធ្វើនៅទីនេះអញ្ចឹង។ យើងបានចំ ណាយពេលសិក្សាលើប្រធានបទនេះ ដែលបានចែងអំពីពួកជំនុំហើយក៏បានមើលនៅក្នុងបទគម្ពីរដែលបាន ចែងផងគឺថា “គឺគ្រប់ស្តេចទាំងអស់លើផែនដីនេះ និងពួកចៅហ្វាយទាំងអស់គឺនឹងស្រែកយំៈ ដ្បិតពួកបាប៊ីឡូន ដ៏អស្ចារ្យ គេនឹងបំផ្លាញនាងតែ១ម៉ោងប៉ុណ្ណោះ” គឺពេលវេលារបស់នាងមានតែ១ម៉ោងតែប៉ុណ្ណោះ។អូ! តើទ្រង់មាន បន្ទូលយ៉ាងដូចម្តេចខ្លះ “ចូរអរសប្បាយចុះ ឱពួកបរិសុទ្ធអើយ នឹងពួកហោរាបរិសុទ្ធទាំងឡាយអើយដ្បិតព្រះ ជាម្ចាស់ ទ្រង់បានសងសឹកលើគេ ដោយព្រោះឈាមរបស់ពួកបរិសុទ្ធ ដែលជាបងប្អូនរបស់អ្នកទៅលើនាងហើយ”មែន ហើយលទ្ធិកុម្មុនីស បានសម្តែងចេញមក នៅក្នុងព្រះហស្តរបស់ព្រះ គឺដូចជាស្តេច នេប៊ូក្នេសាដែរគឺបានមកបំផ្លាញពួកយូដា នៅពេលដែលពួកគេបានដើរចេញទៅទាំងអាក្រាត។
62
ហើយអំពើបាប អាចបន្តឲ្យមានសេចក្តីពុករលួយ ហើយពូជនៃសេចក្តីសុចរិតក៏នៅសេសសល់នៅទីនេះ ដែរ ហើយពូជនោះក៏បន្តពុករលួយទៅៗ រហូតទាល់តែអស់រលីងទៅ។ ដោយព្រោះ តែអ្វីដែលពួកម្តាយនិងឪពុក របស់យើងរាល់គ្នាបានប្រព្រឹត្តនៅពីមុនយើង ហើយក៏គ្មានអ្វីនៅសេសសល់សម្រាប់យើងរាល់គ្នាទៀតឡើយ។ហើយលោកអ្នកបានដឹងថា តើព្រះយេស៊ូទ្រង់មានបន្ទូលអ្វី? បើសិនជាទ្រង់មិនបំព្រួយកិច្ចការនោះឲ្យនៅខ្លីទេនោះប្រហែលជាមិនមានមនុស្សណាដែលបានសង្រ្គោះឡើយ។
63
តើលោកអ្នកអាចមើលឃើញ ពីមូលហេតុដែលយើងរាល់គ្នាទទួលបានការនេះដែរឬទេ?ខ្ញុំមិនចង់កត់សំ គាល់ការអ្វីនោះឡើយ។ តែ Arthur Godfreys និងមនុស្សគ្រប់គ្នា ព្រមទាំងលោកអ្នកបានដឹងហើយគឺគេបានធ្វើ ជា Elvis Presleys គឺគេបានស្លៀកខោសំយេះ ហើយទុកសក់វែងដល់ក នេះគឺជារបៀបពួកយុជនទាំងអស់នេះបានធ្វើ។ តើវាជាអ្វីទៅ? ដោយព្រោះ គេបានចេញមកពី ក្រុមមនុស្សឥតខាន់ស្លា។ គឺគ្មានអ្វីនៅសេសសល់ទេ។អូ! ពួកគេបានក្រោកឈរឡើង ហើយច្រៀង “ព្រះអម្ចាស់នៃខ្ញុំ នៅជិតលោកអ្នកបង្កើយ” គឺដូចជាErnie និងមនុស្ស ទាំងឡាយផ្សេងទៀត គឺគេបានច្រៀងបទទំនុកដំកើង និងបទផ្សេងទៀត។ បងប្អូនអើយតើបងប្អូនដឹងទេថាវាជា អ្វីទៅ? វាគឺជាសេចក្តីកំពុតជាពិតប្រាកដណាស់។
64
មនុស្ស គេគ្មានកិច្ចអ្វី នៅឯតុអធិប្បាយនេះទេដែលពួកគេបានចេញមក ច្រៀងបទ rock 'n' roll និងបទ booglie-wooglie វិញ។ គេមិនបានផ្តោតទៅលើចំនុចមួយដែលនៅខាងក្រោយនេះទេ។វាគឺជារបៀបរបស់ពួកសង្ឃ ដែលបានធ្វើ គេបានហៅព្រះជាម្ចាស់។ ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅពួកអ្នកបំរើឲ្យធ្វើកិច្ចការនៅខាងក្រោយ នេះ។ គឺមិនមែនឲ្យធ្វើការបែបទាំងអស់នោះឡើយ។
នេះហើយគឺជាបញ្ហាដែលកើតឡើងនាពេលសព្វថ្ងៃនេះពួកគេបានបង្កើតពួកជំនុំមក គ្មានអ្វីខុសពីផ្ទះស្នាក់ នៅមួយចំនួននោះទេ។ ផ្ទះដែលស្នាក់នៅនោះវាមិនខុសទេ។លោកអ្នកចង់ធ្វើបែបនោះ គឺអាស្រ័យទៅលើលោក អ្នក។ ប៉ុន្តែសូមអនុញ្ញាត្តឲ្យខ្ញុំបានជម្រាបប្រាប់ដល់លោកអ្នកបងប្អូនថាវាគ្មានអ្វីខុសប្លែកគ្នាទេ រវាងផ្ទះដែលលោក អ្នកស្នាក់នៅ ហើយនឹងព្រះវិហារនោះ។ គឺលោកអ្នកចង់ធ្វើការទាំងនេះនៅក្នុងផ្ទះមួយ ហើយក៏មានរៀបចំពិធីទាំង អស់ និងការអ្វីផ្សេងៗទៀតនៅក្នុងនោះ។ មែនហើយ!ខ្ញុំមិនចង់មានន័យថា ត្រូវផ្តូរបង្អួចជាថ្មី ឬអ្វីៗផ្សេងៗទៀត នោះទេ ខ្ញុំចង់សំដៅទៅលើអ្វីៗដែលនៅចាស់ៗវិញហើយព្រះជាម្ចាស់ទ្រង់នឹងចាត់បញ្ចូនការរីកផុសផុល ដែល នឹងលាងសំអាតពីការមួយទៅការមួយទៀត។គឺដូចជាបើកភ្លើងអគ្គីសនីដែរ ហើយដូចជាសត្វកន្លាតដែលមករោម ស្នូលផ្លែប៉ោមមួយអញ្ជឹង នៅពេលដែលពន្លឺបានបញ្ចាំងចូលមកពួកវាក៏បានរត់បាត់អស់។
65
សូមមើល “ស្តេចទាំងនោះនឹងមានគំនិតតែ១ ដើម្បីនឹងប្រគល់កំឡាំងនឹងអំណាចខ្លួនដល់សត្វនោះ” “គេគឺ ជាស្នែងទាំង១០នោះ”។
ដ្បិតព្រះជាម្ចាស់ទ្រង់បានដាក់វានៅក្នុងចិត្តរបស់ពួកគេ ដើម្បីបំពេញសម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់គឺ ឲ្យពួកគេយល់ព្រមនឹងគ្នា ហើយក៏ប្រគល់អាណាចក្ររបស់ពួកគេទៅឲ្យសត្វនោះ រហូតទាល់តែ ព្រះបន្ទូលទ្រង់ត្រូវបានបំពេញសម្រេច។ ហើយស្រ្តីនោះ ដែលនៅក្នុងទីក្រុងដ៏អស្ចារ្យ នឹងសោយរាជ្យលើស្តេចទាំងអស់នៅលើផែនដី។
ពួកគេមិនត្រូវការការជំនុំជំរះឡើយ យើងដឹងថានោះគឺជាពួកអ្នកដឹកនាំថ្នាក់ខ្ពស់ៗរបស់កាតូលិក។ គេមិន ត្រូវការនរណាឡើយ... ខ្ញុំជឿថាខ្ញុំពិតជាបានទទួលព្រះវិញ្ញាណបរិសុទ្ធ។ ហើយខ្ញុំក៏ជឿថា ខ្ញុំក៏ជាគ្រីស្ទាន ម្នាក់ដែលឈរនៅទីនេះនាបច្ចុប្បន្ននេះដែរ។ ហើយទីក្រុងវ៉ាទីកង់ គឺជាទីក្រុងមួយដែលមាន កូនភ្នំចំនួន៧។ ហើយពួកអ្នកដឹកនាំពួកជំនុំដែលមានឋានៈខ្ពស់គឺជាសត្វសាហាវនោះហើយ ដែលពួកគេមិនបានទទួលស្គាល់ ឡើយ។ គេគឺជាពួកបាប៊ីឡូន។ គ្រប់រូបភាពទាំងអស់គឺបានបញ្ចាក់យ៉ាងច្បាស់ណាស់គឺវាមានចែងគ្រប់ទាំងអស់ នៅក្នុងព្រះគម្ពីរ វាគឺជាពួកជំនុំកាតូលិក។
66
នៅទីនេះ គឺជាចំណុចដែលលោកអ្នកមានការភ្ញាក់ផ្អើល។លោកអ្នកនឹងនិយាយថា “តើបងប្រុស Branham នឹងមិនកំពុងតែវាយប្រហាខ្ញុំទេឬអី?” ប៉ុន្តែសូមអនុញ្ញាត្តឲ្យខ្ញុំជម្រាបសួរដល់លោកអ្នកបងប្អូននូវការមួយចំនួន បន្តិច។ សូមបងប្អូនត្រឡប់ទៅមើលក្នុងខ៥ ជាមួយគ្នាសិន៖ហើយនៅថ្ងាសវាមានកត់ឈ្មោះថា “សេចក្តីអាថ៌កំ បាំងក្រុងបាប៊ីឡូនដ៏ជាធំ ជាម្តាយនៃពួកស្រីសំផឹង នឹងអស់ទាំងសេចក្តីគួរខ្ពើមនៅផែនដី”
តើនាងគឺជាអ្វី? នាងគឺជាស្រីសំផឹង។ ហើយនាងគឺជាម្នាក់របស់ស្រីសំផឹង។តើស្រីសំផឹងគឺជាអ្វី? គឺស្រីដែល ថោកទាប ប្រព្រឹត្តខុសសីលធម៌។ តើអ្វីទៅដែលធ្វើឲ្យនាងប្រព្រឹត្តខុសសីលធម៌បែបដូច្នេះ?គឺជាគោលលទ្ធិរបស់ នាង។ នាងបានធ្វើពុតជាពួកជំនុំគ្រីស្ទានមួយរូប ប៉ុន្តែនាងបានទៅដេកជាមួយនឹងបុរសខាងក្រៅ។ហើយនៅទី នេះនាងបាននិយាយថា បើសិនជានាងបានរៀបចំការនេះតាំងពីដំបូង វាហាក់បីដូចជាការរៀបចំមួយចំនួនដែលបានចេញមកពីនាងអញ្ជឹង។ នាងគឺជាម្តាយនៃពួកស្រីសំផឹង។ តើត្រឹមត្រូវដែរឬទេ? នាងម្តាយម្នាក់របស់ពួកស្រីសំផឹង។ តើនាងមិនអាចជាម្តាយរបស់ពួកបុ្រសទេឬអី? ហើយពួកស្រីសំផឹងទាំងនោះ គេបានតាំងខ្លួនជាពួកជំនុំ។ឥឡូវនេះ ចូរយើងមើលទាំងអស់គ្នា តើមានអ្វីកើតឡើង។
67
តើអ្វីទៅជាការរៀបចំលើកដំបូង? គឺជាពួកជំនុំកាតូលិក។តើការរៀបចំលើកទីពីរ គឺជាអ្វីទៅ? គឺជាលោក លូធើ។ តើការរៀបចំលើកទីបី គឺជាអ្វីទៅ? គឺZwingli។ តើចូលបន្តរហូតមកដល់គ្រាអ្វី? គឺគ្រាលោក Calvin ហើយ ក៏មកដល់ គ្រាពួកAnglican ហើយក៏មកដល់ពួកមេតូឌីស។ តើពួកមេតូឌីសបានបង្កើតអ្វី? គឺមាន AlexanderCampbell។ ហើយចេញពី Alexander Campbell ក៏មកដល់ John Smith។ Alexander Campbell គឺជាពួកជំនុំគ្រីស្ទានហើយបន្ទាប់មក ពួកគេមាន ៤ឬ៥ ដែលជាពួកជំនុំនៃព្រះគ្រីស្ទ ពួកគេគឺជាពួកជំនុំនៃព្រះគ្រីស្ទរីឯពួកតូចៗផ្សេង ទៀតក៏បានចេញទៅអស់។ បន្ទាប់មក ក៏ចូលមកដល់ ពួកជំនុំបាបទីស្ទ គឺមានក្រុម​តូចៗជាច្រើនបានចេញមក។ហើយចេញពីពួកជំនុំមេតូឌីសដំបូងគឺ Wesleyan មេតូឌីស ហើយបន្ទាប់មក​ពួកគេក៏បានបែកបាក់ ៤ឬ៥ដង។ ហើយពួកគេក៏ចេញជាក្រុមមេតូឌីសផ្សេងទៀត ហើយបន្ទាប់មក បែកចេញពីគ្នាម្តងទៀត គឺក៏ចេញមានពួកFree មេតូឌីស។ ហើយបន្ទាប់មក ក៏ចេញមានពួក Nazarene។ ចេញពី Nazarene ក៏មានពួកPilgrim Holiness។ ហើយ ពួកអ្នកដែលអ្នកប្រកាន់គោលលទ្ធិទាំងនោះ ក៏បានបែកចេញពីគ្នាបែបនោះឯងរហូតមកដល់ពេលបច្ចុប្បន្ន។ តើពួកគេម្នាក់បានធ្វើអ្វីខ្លះ? ជាចុងក្រោយ នឹងបញ្ចប់នៅថ្ងៃបុណ្យទី៥០។
68
តើពួកថ្ងៃបុណ្យទី៥០ បានធ្វើអ្វី? គឺមានការជាច្រើនដូចគ្នាដែលពួកគេបានធ្វើ។ តើពួកគេបានត្រឡប់ទៅជា អ្វី? គឺជាបានក្លាយទៅជានិកាយ។ ការដំបូង៖ គឺនឹងសួរដល់លោកអ្នកបងប្អូនថា“តើអ្នកមាននិកាយអ្វី?” គឺគេចង់ ដឹងថាអ្នកស្ថិតនៅក្នុងក្រុមមួយណា តើអ្នកជឿអ្វី? ហើយបើសិនជាអ្នកមិនមែនស្ថិតនៅក្នុងក្រុមរបស់ពួកគេទេ នោះលោក នឹងត្រូវបណ្តេញចេញពីក្រុមរបស់គេហើយនាពេលឥឡូវនេះតើមែនទេ។
ហើយសូមលោកអ្នក កុំគិតថា ដោយព្រោះលោកអ្នកបាននិយាយថាលោកអ្នកគឺជាពួកថ្ងៃបុណ្យទី៥០ ដែល អាចការពារលោកអ្នកបានហើយនោះ។ បងប្អូនអើយ មានពួកថ្ងៃបុណ្យទី៥០ច្រើនណាស់។
69
ពួកក្រុមទាំងនោះ គឺចេញពីមកពីព្រះពរនៅថ្ងៃបុណ្យទី៥០។បងប្អូនអើយ ចូររក្សាគ្នាក្នុងភាពជាបងប្អូនទៅ ហើយអនុញ្ញាត្តឲ្យព្រះវិញ្ញាណបរិសុទ្ធទ្រង់ធ្វើការនៅក្នុងលោកអ្នកបងប្អូនចុះ។ដូចជា Ananias និង Sapphira ដែលបានចូលមកក្នុងពេលតែមួយ ហើយនិយាយបែបនេះ បែបនោះ ហើយព្រះវិញ្ញាណបរិសុទ្ធក៏មានបន្ទូលថា“តើហេតុអ្វីបានជាអ្នកកុហក់ដល់ព្រះវិញ្ញាណបរិសុទ្ធដូច្នេះ?”
ប៉ុន្តែ យើងរាល់គ្នានឹងនិយាយថា “នោះគឺជាបងប្រុសJones។ តើយើងរាល់គ្នានឹងមិននិយាយអំពីការល្អរបស់ គាត់ទេឬអីនាពេលឥឡូវនេះ គឺគាត់ជាអ្នកអធិស្ឋានដ៏ល្អបំផុតនៅក្នុងពួកជំនុំរបស់យើងនេះ។ខ្ញុំបានដឹងថា គាត់ មានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយគាត់៖ ខ្ញុំបានឮគាត់និយាយភាសាដទៃហើយខ្ញុំក៏ធ្លាប់បានឃើញគាត់ ស្រែកក្នុងព្រះវិញ្ញាណដែរ” ពិតណាស់ គាត់និយាយអ្វីទៅតាមព្រះជាម្ចាស់ទ្រង់មានបន្ទូលឲ្យគាត់និយាយតែប៉ុណ្ណោះ មិនមែនតាមចិត្តរបស់គាត់ឡើយ។
“ដ្បិត សូមយើងរាល់គ្នាមើល លើនិកាយរបស់ពួកយើងរាល់គ្នាចុះ។យើងក៏បានដេញគាត់ចេញ” ហើយពួក Oneness​ ក៏បានទទួលគាត់។ ហើយពួក Oneness ក៏បានឲ្យគាត់នៅជាប់មួយខណៈពេលក្រោយមកគេ ក៏បណ្តេញ គាត់ចេញទៀត... ការនោះកើតឡើងម្តងហើយម្តងទៀត តែមិនតែព្រះយេស៊ូវប៉ុណ្ណោះដែលបាន លើក គាត់ ឡើង។ ព្រះយេស៊ូវទ្រង់បានរៀបចំគាត់មួយខណៈពេល ហើយការបន្ទាប់មក ទ្រង់ក៏បានលើកគាត់ឡើងគឺជាពួក ជំនុំនៃព្រះ។ ទំនាយនៃពួកជំនុំនៃព្រះបានលើកគាត់ឡើង ហើយ Tomlinson ក៏បានធ្វើចនលាក្នុងគាត់។អូ! បងប្អូន អើយ បើសិនជាយើងរាល់គ្នាមិនរត់ចេញនោះទេ! នោះហើយគឺស្ថិតនៅក្នុងថ្ងៃបុណ្យទី៥០ហើយជាការរីកផុសផុល ចុងក្រោយ។
ហើយឥឡូវនេះ ពួកគេបានទទួលភាពល្បីល្បាញ ហើយក៏បានទទួលការប្រេងតាំងរបស់អ្នកថ្វាយបង្គំដែរហើយក៏មានឈាមហូរនៅលើមុខផង។ អូ! ខ្ញុំមិនដឹងថា ពួកគេនឹងត្រូវទៅទីកន្លែងណានោះទេ។ គឺការទាំងអស់បានក្លាយទៅជាពុករលួយ។
70
តើបងប្អូនដឹងទេថា ព្រះគម្ពីរបានចែងថា វានឹងក្លាយទៅជាពុករលួយ។តើបងប្អូនដឹងថាទេថា ព្រះគម្ពីរបាន ចែងថា ថ្ងៃនោះ នឹងកើតឡើងនៅពេលនេះ នៅពេលដែលតុរបស់ព្រះអម្ចាស់នឹងពេញដោយកំអួត។ ហើយទ្រង់ មានបន្ទូលថា “តើអាចឲ្យខ្ញុំបង្រៀនគោលលទ្ធិដល់នរណាបាន? តើនរណាអាចនឹងយល់បាន?ដ្បិតមនុស្សត្រូវតែ ដើរតាមច្បាប់របស់ព្រះ” តើនរណាទៅ ដែលអាចឲ្យទ្រង់បង្រៀនគោលលទ្ធិបាន?“គឺជាអ្នកដែលដាច់ចេញពីសត្វ សាហាវនោះ”
71
តើមិនមែនជាស្ត្រីម្នាក់ ដែលស្រ្តីកំណាចទេឬអីហើយនៅក្នុងក្រុងនេះ ដ្បិតតើអាចឲ្យកើតមានស្ត្រីព្រហ្មចារី យ៉ាងដូចម្តេចទៅ។ គឺនាងហើយដែលបានកើតមក។ហើយនាងអាចដើរនៅក្នុងសេចក្តីល្អបាន។ ប៉ុន្តែបើសិនជា លោកអ្នកមិនកត់សំគាល់ ពីលក្ខណៈម្តាយរបស់នាងទេដែលជាស្ត្រីរូបនោះ គឺនាងនឹងប្រព្រឹត្តចេញមក ស្ទើរតែដូច នឹងម្តាយរបស់នាង ៩លើ១០។ ហើយស្រ្តីនោះដែលបានសង់ផ្ទះដែលស្វែងរកតែភាពល្បីល្បាញ នោះនឹងបង្កើត បានក្មេងស្រីតូចមួយចេញមក ហើយនាងក៏បានធំឡើងមានអាយុ១៦ឆ្នាំ ហើយរស់នៅយ៉ាងបរិសុទ្ធ ប៉ុន្តែបើសិន ជានាងនៅតែជាប់នៅក្នុងរបៀបនោះទៀត។ ដ្បិតការនោះនឹងនាំឲ្យនាងត្រឡប់ទៅវិញ ហើយប្រព្រឹត្តដូចជាម្តាយ របស់នាងដែរ។
72
ពួកជំនុំកាតូលិក គឺជាស្ត្រីសំផឹងដំបូងគេ ដែលបានចេញមកជាមួយនឹងគោលលទ្ធិផ្សេងៗ ដែលនាងបាន បង្កើតឡើងដោយខ្លួននាងផ្ទាល់ គឺជាអំពីអស្ចារ្យលើសពីធម្មជាតិដែលព្រះគម្ពីរបានចែង “នាងបានចេញមកពីទី ដ៏សែនជ្រៅ ហើយក៏វិលត្រឡប់ទៅកាន់ទំនាយវិញ” នោះហើយគឺជាអ្វីដែលព្រះគម្ពីរបានចែង។
ពួកគេបានបង្រៀនសេចក្តីខុសឆ្គងចេញមក គឺវាជាសេចក្តីខុសឆ្គងបើយោងទៅតាមព្រះបន្ទូលរបស់ព្រះ។ហើយបន្ទាប់មក ពួកជំនុំមេតូឌីស ក៏បានកើតចេញពីនាងមក គឺជាស្ត្រីដ៏ស្រស់ស្អាតវ័យក្មេងម្នាក់ប៉ុន្តែ តើនាងបាន ធ្វើអ្វីទៅ? នាងបានបែរ មើលនៅជុំវិញ ហើយធ្វើការដូចគ្នាដែល ម្តាយរបស់នាងធ្លាប់បានធ្វើដែរ។នាងបាន អនុញ្ញាត្តឲ្យ ពួកជំនុំរបស់នាងស្លៀកពាក់ខ្លីៗបាន ហើយក៏អនុញ្ញាត្តឲ្យពួកគេឈក់បារីផងព្រមទាំងធ្វើអ្វីៗផ្សេងៗ ទៀត... ដែលគ្មានចែងនៅក្នុងព្រះគម្ពីរឡើយ។ ហើយមានពួកគ្រូគង្វាលដែលមិនច្បាស់លាស់បានឈរនៅ ខាងក្រោយតុអធិប្បាយ គឺគេភ័យខ្លាច គាត់នឹងរត់ទៅតាមប្រាក់ខែនៅថ្ងៃមួយ ឬរត់ទៅតាមនំមួយចាននោះ។
បងប្អូនអើយ សូមអនុញ្ញាត ឲ្យខ្ញុំបានជម្រាបដល់បងប្អូនចុះខ្ញុំគួរតែអធិប្បាយអំពីដំណឹងល្អ ហើយញុំានំ សូដា និងផឹកទឹក រួចប្រាប់ដល់លោកអ្នកអំពីសេចក្តីពិត។បើសិនជាពួកជំនុំរបស់ខ្ញុំបានក្រោកឡើង ហើយដើរ ចេញទៅ នោះខ្ញុំនឹងប្រាប់ពួកគេពីសេចក្តីពិត។មែនហើយ វាគឺជាការដ៏មានសារសំខាន់ណាស់។
73
តើមានបញ្ហាអ្វីទៅ? អូ! វាគឺជាសំបុត្រសម្រាបបរិភោគអាហារ។“តើបងប្អូនដឹងទេ ខ្ញុំគឺជាគ្រូគង្វាល នៅក្នុងពួកជំនុំដ៏ធំ នៅក្នុងទីក្រុងនេះ” លោកអ្នកគឺជាពួកជំនុំមេតូឌីសហើយពួកជំនុំបាបទីស្ទ កំពុងតែស្តាប់ ពួកហោរាក្លែងក្លាយ ដ្បិតអស់អ្នកដែលនាំ សេចក្តីបង្រៀនដែលបានទាស់ប្រឆាំងនឹងព្រះគម្ពីរនោះគឺជាហោរាក្លែង ក្លាយហើយ។ ខ្ញុំមិនខ្វល់ថា ពួកគេខំបង្រៀនល្អយ៉ាងណាទេ ប៉ុន្តែបើសិនកើតមានដូច្នេះមែននោះគេគឺជាហោរា ក្លែងក្លាយហើយ។
“អូ! អី្វៗទាំងអស់ មិនមានបញ្ហាទេ ដរាបណាលោកអ្នកមានឈ្មោះកត់នៅក្នុងសៀវភៅហើយ”។លោកអ្នក ប្រហែលជាមានឈ្មោះកត់ទុកនៅក្នុងសៀវភៅ១២ក្បាលឯនោះ តែបើសិនជាលោកអ្នកមិនមាន ឈ្មោះកត់ទុកនៅក្នុងសៀវភៅជីវិតនោះទេ លោកអ្នកគឺជាមនុស្សបាត់បង់ហើយ! លោកអ្នកអាចធ្វើការល្អជាច្រើនហើយស្មោះ ត្រង់ និងបរិសុទ្ធទៅតាមអ្វីដែលលោកអ្នកអាចធ្វើបាន តែវាមិនមានអ្វីជាប់ពាក់ព័ន្ធនឹងការមួយនេះឡើយ!
74
អេសាវ គឺជាកូនភ្លោះជាមួយនិងយ៉ាកុប នៅពេលដែលគាត់បានធំឡើងគាត់បានថែរក្សាឪពុកវ័យចំណាស់ របស់គាត់ ហើយធ្វើអ្វីៗផ្សេងទៀត។ រីឯ យ៉ាកុបវិញ គឺជាក្មេងដែលខ្មាសអៀនម្នាក់ដែលនៅជាប់ជាមួយនឹងម្តាយ ជានិច្ច គាត់គឺជាក្មេងប្រុសដែលខ្មាសអៀនណាស់។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា“អញបានស្រលាញ់ដល់ យ៉ាកុប ហើយបដិសេធអេសាវវិញ” នៅមុនពេលដែលក្មេងទាំងពីរបានកើតមកម្ល៉េះ!ព្រះគម្ពីររ៉ូម៨ បានចែងយ៉ាង ដូច្នោះ គឺច្បាស់ណាស់។
ព្រះជាម្ចាស់ទ្រង់ជ្រាបថាមានអ្វីនៅក្នុងមនុស្ស។ហើយទ្រង់ក៏ជ្រាបថាមានអ្វីដែលនៅក្នុងពួកជំនុំដែរ។ យើង រាល់គ្នារស់នៅដោយសារនំបុ័ងជីវិតគឺជាព្រះបន្ទូលរបស់ព្រះ។ ហេតុនេះហើយ យើងរាល់គ្នាមិនមែនជានិកាយទេ
75
ខ្ញុំចង់ផ្តល់ការពន្យល់ដល់បងប្អូនបន្តិចថែមទៀតពីអ្វីដែលខ្ញុំបានសរសេរចុះនៅទីនេះ។ នៅក្នុង គម្ពីរវិវរណៈ ១៩:២៖ ដ្បិតសេចក្តីជំនុំជំរះរបស់ទ្រង់ សុទ្ធតែពិតត្រង់ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំ ផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វាទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបំរើរបស់ទ្រង់ ដែលវាបានកំចាយ។
76
យើងខ្ញុំក៏ចង់ឲ្យលោកអ្នកកត់សំគាល់នូវចំនុចនេះផងដែរនោះគឺជានិកាយមួយ ហើយនិកាយនោះ ក៏បាន ចេញឆ្ងាយពីបទគម្ពីរផងដែរ។ ហើយព្រះគម្ពីរមិនដែលនិយាយអំពីនិកាយមួយទេ។និកាយចេញមកពី ពួកជំនុំ កាតូលិក។ នាងគឺជាម្តាយដំបូងរបស់និកាយ ហើយក៏មាននិកាយនីមួយចេញមកដល់នាពេលបច្ចុប្បន្ននេះ។វាក៏ បានចេញមកម្តងបន្តិចៗរាល់ពេល។ ប៉ុន្តែ ខ្ញុំចង់ឲ្យលោកអ្នកបងប្អូន មើលពីនិកាយដែលមិនបានកើតមកឬបាន ចាក់ប្រេងតាំងរបស់ព្រះ វាគឺជាការចាក់ប្រេងតាំងដោយអារក្សវិញ!
“យើងរាល់គ្នាគឺរូបកាយតែមួយគ្មានការបែងចែកនោះទេ។ គឺយើងរាល់គ្នាមានសេចក្តីសង្ឃឹម និងគោលលទ្ធិ តែមួយ គឺមានភាពច្បាស់លាស់តែមួយ!”
នោះហើយ គឺជាពួកជំនុំដ៏រស់របស់ព្រះ។ យើងរាល់គ្នាគឺតែមួយ។ទោះបីជា យើងជាពួកមេតូឌីស ឬពួកបាប ទិស្ទក៏ដោយ បើសិន គេបានកើតជាថ្មីម្តងទៀត ហើយបានពេញជាព្រះវិញ្ញាណនោះគេជាបងប្អូនរបស់ខ្ញុំហើយ រួច យើងក៏កៀកស្មាជាមួយគ្នា។ មែនហើយ​ សូមកុំបង្កើតការអ្វីខុសប្លែកអ្វីនោះឡើយ។
77
លោកម៉ូសេ ជួនកាល បានបែរមើលជុំវិញខ្លួនគាត់ ហើយនិយាយថា​“អ្នកស្គាល់ក្រុមពួកថ្ងៃបុណ្យទី៥០ដែរ ឬទេ? បងប្រុស Branham តើហេតុអ្វីអ្នកបានដើរចេញពីក្រុមនោះដើម្បីអ្វី?”តើបងប្អូនដឹងទេ? លោកម៉ូសេ បានមើលទៅលើពួកកូនចៅអ៊ីស្រាអែល ហើយគាត់បានមើលចេញទៅ តាមបង្អួចដូចគ្នាដែលស្តេចផារ៉ោន បាន ទៅផងដែរ។ ស្តេចផារ៉ោនបានមើលទៅកាន់ពួក គឺក្រុមមនុស្សដែលមានភាពសង្ស័យប៉ុន្តែ លោកម៉ូសេមើលទៅ កាន់ពួកគេ គឺជារាស្រ្តដែលព្រះជាម្ចាស់ទ្រង់បានជ្រើសរើស។ គាត់បានដឹងថាពួកគេគឺជារាស្រ្តសន្យា! តើហេតុអ្វី ទៅ? គឺគាត់បានដឹងតាមរយៈព្រះបន្ទូលរបស់ព្រះ។
ហើយតាមរយៈសេចក្តីជំនឿ ដោយជើងរបស់គាត់ ដោយទៅកាន់បល្លង្ក័ស្តេចផារ៉ោនហើយស្តេចផារ៉ោន បានដាក់អ្វីៗទាំងអស់នៃលោកីយនេះ នៅក្រោមបាតជើងរបស់គាត់ (ដោយអង្គុយនៅលើបល្លង្ក័ហើយចាក់ស្រា ចូលទៅក្នុងមាត់របស់គាត់ ហើយក៏មានស្រ្តីស្អាតៗអង្គុយបក់ផ្លិតឲ្យគាត់ផង ក្នុងនាមជាអធិរាជឬជាអ្នកផ្តាច់ការ ឬជាស្តេចនៃលោកីយនេះ) លោកម៉ូសេជាមនុស្សវ័យក្មេង ដែលមានអាយុ៤០ឆ្នាំគឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ គាត់ នៅពេលដែលគាត់បានមើលទៅកាន់ក្រុមមនុស្សដែលពេញដោយភាពសង្ស័យប៉ុន្តែ គាត់ដឹងថា ម៉ូសេគឺ ជាម្នាក់នៅក្នុងចំណោមពួកគេទាំងនោះ។ ហាលេលូយ៉ា! គាត់បានដឹងថាគាត់គឺជាម្នាក់នៅក្នុងចំណោមពួកគេ។ តាមរយៈសេចក្តីជំនឿ គាត់បានដឹងថា គាត់ជាអ្នកដែលព្រះបានជ្រើសរើស!
78
មនុស្សគ្រប់គ្នា ត្រូវធ្វើការជ្រើសរើស។ ហើយលោកអ្នកក៏ត្រូវធ្វើការសម្រេចចិត្តនាពេលឥឡូវនេះដែរ។ហើយលោកអ្នកក៏ត្រូវធ្វើការសម្រេចចិត្តនៅក្នុងពេលព្រឹកនេះ។ លោកអ្នកក៏ត្រូវធ្វើការសម្រេចចិត្តនៅយប់ថ្ងៃស្អែកដែរ បើសិនជាលោកអ្នកនៅរស់។ ជួនកាលលោកអ្នកត្រូវតែសម្រេចចិត្តធ្វើការជ្រើសរើស។ បងប្អូនអើយខ្ញុំបានជ្រើសរើសថា៖ ព្រះគម្ពីរនេះ គឺជាវចនានុក្រមរបស់ខ្ញុំ ហើយព្រះគម្ពីរនេះ គឺជាសៀវភៅជីវិតរបស់ខ្ញុំហើយ ព្រះគម្ពីរនេះ គឺជាព្រះបន្ទូលព្រះ។ ព្រះគម្ពីរបានប្រាប់ពីរបៀបដែលខ្ញុំត្រូវរស់នៅ។ហើយក៏ជាព្រះគម្ពីរដដែល ដែលខ្ញុំឈរលើ។
79
ដូច្នេះ លោកម៉ូសេ បានមើលទៅកាន់ពួកអ៊ីស្រាអែលហើយមិនគ្រាន់តែគាត់បាននិយាយថា “អូ! ពួកគេគឺជា មនុស្សអស្ចារ្យណាស់។ ខ្ញុំគ្មានអ្វីដែលទាស់ប្រឆាំងនឹងពួកគេឡើយ។អូ! គ្មានទេ ខ្ញុំនឹងមិននិយាយអ្វីទាស់នឹងពួក គេឡើយ”។ នោះហើយគឺជារបៀបមួយ ដែលមនុស្សជាច្រើនបានធ្វើនាពេលបច្ចុប្បន្ននេះ។ “អូ! ពួកថ្ងៃបុណ្យទី៥០ ទាំងនោះ ហើយមនុស្សទាំងនោះ មានព្រះវិញ្ញាណបរិសុទ្ធហើយពួកអ្នកទាំងនោះ គឺជាអ្នកដែលជឿលើការប្រោស ឲ្យជារបស់ព្រះជាម្ចាស់។ អូ! ខ្ញុំ ខ្ញុំខ្ញុំ គ្មានអ្វីដែលទាស់ប្រឆាំងនឹងពួកគេទេ” ដ្បិតនោះ មិនមែនជារបៀបដែលលោក ម៉ូសេបានធ្វើនោះទេ។គាត់បានចេញពីអេស៊ីព្ទ ហើយក៏បានក្លាយជាម្នាក់នៅក្នុងចំណោមពួកគេ! គាត់បានទាស់ ប្រឆាំងនឹងបងប្អូនរបស់គាត់!គាត់គឺជាម្នាក់នៅក្នុងចំណោមពួកគេ។
80
បងប្អូនអើយ នោះហើយគឺជារបៀបដែលខ្ញុំចង់និយាយ។ខ្ញុំនឹងដើរតាមផ្លូវរបស់ព្រះជាម្ចាស់វិញ។ ពួកគេ បានទទួលសេចក្តីសន្យារបស់ព្រះ ហើយខ្ញុំបានឃើញឈ្មោះរបស់ពួកគេនៅក្នុងបញ្ជីជីវិត។ពួកគេគឺជាបងប្អូន របស់ខ្ញុំ។ ចូរបងប្អូន ធ្វើការជ្រើសរើសទៅ ហើយឈរឲ្យជាប់ជាមួយនឹងពួកគេទៅ។ត្រូវ ឬខុស ចូរនៅជាប់ទៅ។ បើសិនជាពួកគេខុសឆ្គង ចូរបងប្អូនជួយពួកគេឲ្យមករកការត្រឹមត្រូវវិញទៅ។លោកអ្នកមិនអាចធ្វើឲ្យពួកគេ បាន ប្រសើរឡើង ដោយបណ្តេញពួកគេនៅជុំវិញចេញពីលោកអ្នកនោះទេ។
81
Charlie ដូចជាពួកគេ បាននិយាយអំពី បងប្រុស Allenដែលបានបណ្តេញពួកគេចេញ... ហើយឈាមនៅ ក្នុងពួកគេ។ ខ្ញុំបាននិយាយថា “ខ្ញុំមិនធ្លាប់ធ្វេសប្រហែសនឹងA. Allen នោះឡើយ។ ”បើសិនជាខ្ញុំអាចអធិប្បាយដូច ជា A. Aleen ខ្ញុំមិនធ្លាប់មានកម្មវិធីអធិស្ឋានប្រោសជម្ងឺនោះឡើយ“នៅពេលដែល ចេញមក ប្រឆាំងទាស់ដោយនូវ កំចាយឈាម ដែលជាភស្តុតាងនៃព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងដៃរបស់អ្នកខ្ញុំនឹងប្រឆាំងទាស់ជាមួយនឹងការនោះ។ ប៉ុន្តែ នៅពេលគេចេញមក ធ្វើជាបងប្អូននឹងខ្ញុំ នោះគេគឺជាបងប្អូនឹងខ្ញុំហើយ។ខ្ញុំនឹងឈរនៅជាមួយគាត់ក្នុង សង្រ្គាម។ បើសិនជាគាត់ខុស ខ្ញុំនឹងជួយដល់គាត់។ ហើយបើសិនជាគាត់ខុសនោះខ្ញុំក៏ខុសដែរ ហើយខ្ញុំក៏ចង់ឲ្យ គាត់ជួយដល់ខ្ញុំដែរ។ នោះហើយគឺជារបៀបដែលយើងរាល់គ្នាត្រូវដើរ។
82
សូមមើលនៅទីនេះ នាងគឺជា “សេចក្តីអាថ៌កំបាំង ដែលជាពួកបាប៊ីឡូន...ជាម្តាយនៃពួកស្រីសំផឹង” បង ប្អូនអើយ តើមានឃើញពីរបៀបដែលកើតឡើងចំពោះពួកជំនុំនាពេលសព្វថ្ងៃនេះដែរឬទេតើបងប្អូន មានឃើញពី របៀបដែលពួកជំនុំគេចង់រស់នៅទៅតាមចិត្តចង់របស់ពួកគេដែរឬទេ? “អស្ចារ្យណាស់ចូរបន្តទៅមុខទៅ” កុំយក ចិត្តទុកដាក់វាឡើយ។ “តើហេតុអ្វី មិនមានទុក្ខទោសអ្វីសោះ នៅក្នុងការធ្វើបែបនោះ។តើហេតុអ្វី អ្នកព្យាយាម ធ្វើចាស់កំរិលម្ល៉េះ” ឥឡូវនេះ ចូរមើលពីគោលលទ្ធិរបស់ពួកគេទៅ។នោះគឺជាទំលាប់របស់ពួកគេ។ តើបងប្អូន មានឃើញថា ប៉ុន្មានឆ្នាំមុន ពួកជំនុំកាតូលិក គឺជាអ្នកតែម្នាក់គត់ដែលបានអនុញ្ញាតឲ្យបង្ហាញនូវរូបភាព មួយនោះ? ពួកជំនុំមេតូឌីស ពុំបានគិតបែបដូច្នោះឡើយហើយពួកនិកាយទាំងអស់ផងដែរ៖ “អត់ទេ នោះគឺជា កិច្ចការរបស់អារក្ស” ខ្ញុំដូចជាឆ្ងល់ណាស់តើមានអ្វីកើតឡើងចំពោះពួកគេ។
83
ហើយតើបងប្អូនដឹងទេ លោកអ្នកអាចទទួលយកពួកគេ ដូចជាពួកក្មេងស្រីកាតូលិកគឺពួកគេចេញមកជា មួយនឹងការតូចៗទាំងនេះ (គឺជាមានបុរសចាស់ៗ ដូចជាខ្ញុំដែរ) ដែលធ្វើឲ្យជង្គង់របស់ពួកគេខ្ពស់ឡើង។ខ្ញុំគិតថា ម្នាក់នោះហើយ គឺស្ថិតនៅស្ថាននរកនៅយប់នេះ។ ខ្ញុំមិនដឹងដែរ ខ្ញុំមិនមែនជាអ្នកជំនុំជំរះគាត់នោះទេ។ដ្បិតនៅ ពេលដែលគាត់បានធ្វើការដំបូង ដោយច្រៀងចម្រៀងដ៏អាក្រក់ ដែលបានចាកផ្សាយតាមវិទ្យុដោយគ្មានការរិះគន់ ថា “Roll 'em, roll 'em ហើយបង្ហាញជង្គង់ដ៏ស្រស់ស្អាត” តើមានបងប្អូនប៉ុន្មាននាក់នៅចំពីពេលដំបូងដែលគេចេញមកដែរឬទេ? គឺវាកើតមាននៅត្រង់នោះ។ ហើយនៅពេលដែល ពួកគេមានពួកអ្នកដើរតាមមកពីរដ្ឋ Texasហើយ ក៏យកពួកស្រីៗរបស់ពួកគេ ចេញមក ដោយស្លៀកពាក់ខោអាវក្នុង ដែលមើលទៅមិនគួរសមនឹងភ្នែកមើលទាល់តែសោះ។ ហើយនាពេលឥឡូវនេះ តើពួកគេបានធ្វើអ្វី? គឺពួកគេរស់នៅយ៉ាងថោកទាប គឺខាងឯវិញ្ញាណ!
84
មានបុរសម្នាក់ បាននិយាយមកកាន់ខ្ញុំ កាលពីថ្ងៃមុនថា“ខ្ញុំមិនដឹងថា ខ្ញុំត្រូវធ្វើអ្វីនោះទេ។ ខ្ញុំមានក្មេងប្រុស ម្នាក់ មានភាពស្មោះត្រង់ល្អណាស់ហើយក្មេងប្រុសនោះ នឹងធ្វើអ្វីៗ តាមដែលដៃរបស់គាត់អាចធ្វើទៅបាន”។
ខ្ញុំបានសួរថា“តើហេតុអ្វីទៅ?”
“គាត់បានចូលរួមជាមួយនឹងពួកចោរ”
ពេលលោកអ្នកទៅខាងក្រៅដើរលេងជាមួយនឹងពួកចោរ នោះលោកអ្នកនឹងក្លាយជាចោរជាមិនខាន។ម្តាយ ដ៏វ័យចំណាស់របស់ខ្ញុំ នៅរដ្ឋ Kentucky ធ្លាប់បាននិយាយថា “បើសិនជាកូន ដេកលេងជាមួយសត្វឆ្កែដែលមានចៃនោះកូននឹងមានចៃរបស់វានៅជាមួយនឹងកូនដែរ”។ ដូចជាលោកអ្នក បានយកស្រ្តីដែលមិនល្អម្នាក់ ហើយបានដាក់នាងជាមួយនឹងក្មេងប្រុសដែលមានពូជពង្សល្អម្នាក់ ហើយការដំបូង លោកអ្នកដឹងថា គាត់ដូចជាមនុស្សកំណាចណាស់។ គឺបានផ្ទុយខុសពីមុន។ លោកអ្នកនឹងបានដឹង តាមរយៈការចូលរួមរបស់លោកអ្នក! ចូរញែកខ្លួនរបស់លោកអ្នកចេញពីការទាំងនោះទៅ! “ចូរដើរចេញពីពួកគេទៅ!”។ មែនហើយ ព្រះគម្ពីរបានចែងថា “ចូរញែកខ្លួនចេញដោយឡែកទៅ”។
85
បើសិនជានិកាយរបស់ពួកគេ បានត្រឡប់ទៅកាន់ការដ៏ពុករលួយនោះវិញចូរឲ្យពួកគេធ្វើទៅ។ មានថ្ងៃមួយ នៅក្នុងពួកជំនុំបាបទីស្ទដ៏ធំមួយ គឺគេត្រូវតែផ្អាកកម្មវិធីនៅក្នុងពួកជំនុំ។គឺអ្នកអធិប្បាយ ត្រូវតែអធិប្បាយចំនួន ២០ នាទីតែប៉ុណ្ណោះ ដោយព្រោះ គ្រូគង្វាលត្រូវទៅជក់បារី។ហើយពួកជំនុំទាំងអស់ត្រូវចេញទៅខាងក្រៅ។ គឺពួកគេ ទាំងអស់គ្នា បានឈរជក់បារី រួចក៏ត្រឡប់ចូលមកក្នុងព្រះវិហារវិញរួមទាំងគ្រូគង្វាលដែរ។
ខ្ញុំធ្លាប់បានចូលរួមក្នុងពួកជំនុំមួយ ហើយនៅទីនោះមានបុរសម្នាក់បានអង្គុយចុះដោយមានស្លៀកពាក់រ៉ូប យ៉ាងវែង ក្រោយមកក៏ក្រោកឈរឡើង ហើយនិយាយ និងទ្រេតខ្លួនទៅនឹងតុអធិប្បាយបែបដូច្នេះគឺគាត់និយាយ អំពីផ្កាមួយប្រភេទ ដែលគាត់បានបេះមកពីលើភ្នំ។ ហើយនៅក្នុងម្រាមដៃរបស់គាត់មានពណ៌លឿង ដែលជាប់ដោយផ្សែងបារី។ គឺយើងកំពុងតែនិយាយអំពីស្ត្រីនោះ ហើយបុរសនោះនឹងលេងសើចជាមួយនឹង នាង... តើល្បែងអ្វីដែលពួកអាឡឺម៉ង់លេង គឺជាភាគច្រើនគេលេងបៀរ។ អូ! ខ្ញុំចាំហើយគឺជា Pinochle! គឺពួកគេលេងល្បែង Pinochle។ នោះហើយគឺជាចំណុចចំបងរបស់ពួកគេ គឺគ្មានអ្វីដែលគួរឲ្យឆ្ងល់នោះទេ។
តើពួកគេធ្វើអ្វីទៅ គឺពួកជំនុំកាតូលិក បានចេញមកនៅតុល្បែងហើយក៏នាំគ្នាចាក់ឆ្នោត។ តើហេតុអ្វីទៅ? អ្នកគឺជាពួកប្រូតេស្តង់ ក៏បានប្រព្រឹត្តការអាក្រក់ដូចជាពួកគេដែរដូច្នេះ តើអ្នកអាចនិយាយអ្វីបានទៅអំពីការនេះ? ឆ្នាំង មិនអាចនិយាយថា កំសៀវ “កង្វក់” ទេ។ពិតណាស់មិនអាចឡើយ។ ហើយលោកអ្នកបានធ្វើបែបនោះ រួច និយាយថា “ខ្ញុំគឺជាពួកប្រូតេស្តង់”“ខ្ញុំគឺជាពួកមេតូឌីស” លោកអ្នកគ្មានអ្វីសោះឡើយ រហូតទាល់តែ លោកអ្នកបាន កើតជាថ្មី។ នៅពេលដែលលោកអ្នកបានកើតជាថ្មីហើយនោះលោកអ្នកនឹងដឹងថា មានអ្វីមួយនៅក្នុងខ្លួនលោកអ្នក បានប្រាប់ដល់លោកអ្នកថា ការទាំងនោះខុសហើយនោះលោកអ្នកក៏នឹងចាកចេញពីការនោះ! លោកអ្នកដឹងថា នោះគឺជាសេចក្តីពិត។ ការរុកគួននោះនៅតែតាមជាប់លោកអ្នកជានិច្ចតើហេតុអ្វីទៅ? “ជាម្តាយនៃពួកស្រីសំផឹង”
86
នៅថ្ងៃមួយ ម្តាយចាស់នោះ នឹងនិយាយថា “តើកូនដឹងទេយើងទាំងពីរនាក់មានលក្ខណៈដូចគ្នាណាស់” ហើយលោកអ្នក ដឹងទេថា មានអ្វីកើតឡើងបន្ទាប់? ពួកជំនុំទាំងអស់នឹងមករួមគ្នាតែមួយដូចជាពួកគេបានធ្វើនា ពេលបច្ចុប្បន្ននេះ។ ហើយតើមានអ្វីកើតឡើង ចំពោះក្រុមតូចមួយនេះ? លោកអ្នកត្រូវតែបង់ថ្លៃនូវអ្វីដែលលោកអ្នកបានប្រព្រឹត្ត។
ប៉ុន្តែសូមកុំបារម្ភឡើយ កូនចៀមនៃព្រះបានយកឈ្នះលើវាហើយ!ដ្បិតទ្រង់គឺជាព្រះលើអស់ទាំងព្រះ ហើយ ជាស្តេចលើអស់ទាំងស្តេច ហើយទ្រង់នឹងដឹកនាំពួកជំនុំរបស់ទ្រង់ជំនួសឲ្យនិកាយវិញ។ ទ្រង់នឹងចាក់បង្ហូរ ព្រះ វិញ្ញាណបរិសុទ្ធមកលើពួកជំនុំរបស់ទ្រង់ គឺជាភ្លើងដែលនឹងធ្លាក់ចុះមកពីស្ថានសួគ៌ហើយជាទីសំគាល់ និងការ អស្ចារ្យកើតឡើង ដែលលោកអ្នកមិនធ្លាប់បានឃើញពីមុនមក។ “ចូរកុំភ័យខ្លាចអីឲ្យហ្វូងមនុស្សអើយ វាគឺជាបំ ណងព្រះហឫទ័យរបស់ ព្រះវរបិតានៃអ្នក​ ទ្រង់នឹងប្រទានដល់អ្នកនូវនគរព្រះ”“ទ្រង់នឹងស៊ូទ្រាំ រហូតដល់ថ្ងៃចុង ក្រោយ!” ចូរបងប្អូនបន្តទៅមុខទៀតចុះ គឺឆ្ពោះតម្រង់ទៅឯកាល់វ៉ារី។ចូរកុំភ័យខ្លាចឡើយ។
87
មានទម្លាប់មួយចំនួនដែលពួកគេមាន និងសីលធម៌មួយចំនួនដែលពួកគេមាន។យើងគួរតែបន្តទៅមុខទៀត ហើយការដំបូងដែលលោកអ្នកបានដឹង គឺជាវាបានជ្រាបទៅដល់ពួកជំនុំប្រូតេស្តង់។បន្ទាប់មក ពួកស្រ្តីកាតូលិក ក៏ បានចាប់ផ្តើម “តើមូលហេតុអ្វី បានជាគ្មានការអាក្រក់អ្វីសោះដែលពួកគេស្លៀកពាក់ខ្លី ដរាបណា លោកអ្នកបាន ចូលព្រះវិហារ ហើយក៏បានពាក់កន្សែតូចនៅលើក្បាលរបស់ពួកគេ”វាដូចជាប្រពៃណីមួយអញ្ជឹង។ “មិនត្រូវ បរិភោគសាច់នៅថ្ងៃសុក្រទេ”។ អូ! តើលោកអ្នកអាចស្វែងរកនៅទីណាដែរឬទេពេលដែលលោកអ្នកពាក់កន្សែង នៅលើក្បាល ដែលបានចូលមកក្នុងព្រះវិហារបែបនេះ? ខ្ញុំចង់ឲ្យលោកអ្នកបង្ហាញខ្ញុំតើបទគម្ពីរណាដែល បានចែងដូច្នេះ! គឺអំពីហោរាក្លែងក្លាយ! តើលោកអ្នកគួរតែពាក់មួកចូលមកក្នុងព្រះវិហារឬ?នៅពេលដែលលោក អ្នកពាក់មួក​ គឺលោកអ្នកមិនគោរពព្រះគ្រីស្ទឡើយ។ ចុះចំណែក ពួកស្រ្តីៗវិញតើមានអ្វីដែលពាក់នៅលើក្បាល របស់ខ្លួនដែរឬទេ ប៉ុន្តែខ្ញុំចង់ឲ្យលោកអ្នក បង្ហាញដល់ខ្ញុំតើលោកអ្នកយកពួក និងកន្សែងនោះទៅទីណា? គឺនៅលើសក់របស់លោកអ្នក។ ហើយលោកអ្នកត្រូវតែឈប់ធ្វើបែបនោះទៅ។“អូ” ពួកគេនិយាយថា “វាចាស់កំរិល ណាស់” បើសិន ជាដូច្នេះមែន វាគឺជាអ្វីដែលព្រះគម្ពីរបានចែង!គឺជាព្រះបន្ទូលរបស់ព្រះ។
88
កាលពីមុន យើងធ្លាប់បាននិយាយអំពីស្រ្តីម្នាក់ដែលបានលាងជើងព្រះយេស៊ូវហើយក៏យកសក់របស់នាង មកជូតជើងរបស់ទ្រង់ ព្រមទាំងបានសម្រក់ទឹកភ្នែកលាងជើងរបស់ទ្រង់ផង។ខ្ញុំបាននិយាយថា “វាគឺជារបៀបតែ មួយគត់ដែលស្រ្តីអាចធ្វើបែបនោះបាន គឺឈរទំលាក់សក់របស់នាងចុះក្រោមហើយជូតជើងរបស់ទ្រង់ ដោយយក ទឹកភ្នែកលាងជើងរបស់ទ្រង់” អូ! ចូរមើលពីរបៀបដែលពួកគេស្លៀកពាក់នាពេលឥឡូវនេះចុះ...រដូវនេះរងារ ណាស់ ពួកគេបានដើរនៅជុំវិញ ដោយពាក់អាវតូចៗ ហើយបានបង្ហាញសាច់ខ្លួនរបស់ពួកគេចេញមកដូចនៅអាក្រាតអញ្ជឹង។
តើហេតុអ្វីបានជាលោកអ្នកនិយាយថា “តើហេតុអ្វីលោកអ្នកជ្រើសរើសយកស្រ្តីនោះ?”ហើយលោកអ្នកគឺជា បុរសដែលបានអនុញ្ញាតឲ្យពួកស្រ្តីរបស់លោកអ្នកធ្វើបែបនោះ ខ្ញុំមិនដឹងថាត្រូវគិតយ៉ាងដូចម្ត៉េចទេចំពោះ លោកអ្នក។
ហើយលោកអ្នកគឺជាគ្រូគង្វាល! ខ្ញុំមិនគិតថា លោកអ្នកនៅទីនេះទេ។បើសិនជាលោកអ្នកឃើញបុរសម្នាក់ ចូរប្រាប់ដល់គាត់ ហើយមកប្រាប់ដល់ខ្ញុំ។ ហើយបើសិនជាគាត់មិនមានការគោរពដល់ព្រះគ្រីស្ទនោះទេនោះចូរ អនុញ្ញាតឲ្យពួកគេស្តាប់គាត់ ប្រហែលជាពួកគេនឹងធ្វើបែបនោះ នៅខាងក្រោយគាត់ តែបើសិនជាគាត់មិនប្រាប់ដល់ពួកគេទេ គាត់មិនសមជាបាវបំរើរបស់ព្រះគ្រីស្ទទេ។ ត្រឹមត្រូវណាស់។ គាត់មិនសមជាបាវបំរើរបស់ព្រះគ្រីស្ទទេ។ ក្នុងនាមជាបាវបំរើព្រះ គួរតែជាអ្នកដែលឥតភ័យខ្លាច គឺមានចែងនៅក្នុងព្រះគម្ពីរ។ពួកគេក៏បាន ចេញទៅហើយក៏បានធ្វើវា។
89
បន្ទាប់មក ការដំបូងដែលលោកអ្នកបានដឹងគឺ ពួកប្រូតេស្តង់បានជ្រើសរើសយកការនោះ។ លោកអ្នកគឺជា ពួកមេតូឌីសដ៏ល្អ ហើយលោកអ្នកជាពួកបាបទីស្ទ ហើយលោកអ្នកជាពួកប្រេសប៊ីធើរៀននិងពួក Nazarene ជា ពួក Pilgrim Holiness ហើយលោកអ្នកទាំងអស់គ្នា គឺសុទ្ធតែដូចគ្នា។លោកអ្នកគឺជា “ម្នាតនៃពួកស្រីសំផឹង” គឺជា និកាយរបស់លោកអ្នក៖ “ដរាបណា ពួកគេបានចាប់ផ្តើមនៅទីបញ្ជាការតើមានអ្វីដែលខុសប្លែកគ្នាទៅ?” គឺបានធ្វើ ឲ្យាមានភាពខុសប្លែកគ្នាទាំងស្រុង។ ពួកគេមិនដែលចាប់ផ្តើមនូវទីបញ្ជាការទេ។ប្រហែលជា បានចាប់ផ្តើម នៅទី បញ្ជាការរបស់លោកអ្នកនៅទីនេះ ប៉ុន្តែមិនមែនចាប់ផ្តើមនៅខាងលើនោះទេ។គឺអាស្រ័យទៅលើ លោកអ្នកមកពី ទីកន្លែងណា? នោះគឺជាការពិត។
90
ខ្ញុំមិនគិតថា យើងរាល់គ្នាមានពេលវេលាគ្រប់គ្រាន់យល់ពីចំណុចនេះឡើយ។ ប្រហែលជាខ្ញុំ ត្រូវទុកវារហូត ដល់ថ្ងៃស្អែកហើយ។ អញ្ជឹង សូមយើងរាល់គ្នាមើលនូវចំណុចនេះខ្លីៗជាមួយគ្នា។ គឺយើងបាននិយាយនៅទីនេះ អំពី “បុណ្យជ្រមុជទឹក” ហើយយើងក៏បាននិយាយអំពី“បុព្វវាសនា” និង អ្វីៗផ្សេងៗជាច្រើនទៀតដែរ។ ដូច្នេះ សូមយើង និយាយអំពីចំណុចនេះ បន្តិចសិនគឺជាអំពី “ពួកស្ត្រីអធិប្បាយ”។
គឺនិយាយអំពី គ្រូអធិប្បាយជាស្រ្តី ហើយខ្ញុំមិនចង់ធ្វើឲ្យលោកអ្នកមានអារម្មណ៍ឈឺចាប់នោះឡើយប៉ុន្តែខ្ញុំ ចង់ប្រាប់ការមួយចំនួនដល់លោកអ្នក។ លោកអ្នកមិនបាននិយាយអំពីចំនុចមួយនៅក្នុងព្រះគម្ពីរទេ។បាទ, ខ្ញុំដឹង ថា លោកអ្នកកំពុងតែនិយាយអំពីអ្វី។ “ហើយកូនប្រុស កូនស្រីរបស់លោកអ្នកនឹងចេះទាយ”ហើយបើសិនជា គ្រូ គង្វាលរបស់លោកអ្នកមិនដឹង តើឈ្មោះទំនាយនោះមានន័យអ្វី... តើគាត់មិនគួរមានតួនាទីអ្វីទេឬអីនៅលើតុអធិប្បាយនេះទេ តែគេខំព្យាយាមប្រាប់ដល់លោកអ្នក ថាខ្លួនគឺជាគ្រូអធិប្បាយវិញ។ វាគឺជាប់មានទោសតាំងពី លោកុប្បត្តិ រហូតដល់វិវរណាៈ!
91
ខ្ញុំចង់ឲ្យលោកអ្នក បើកទៅកាន់ព្រះគម្ពីរ ១ធីម៉ូថេ២:១១នោះយើងរាល់គ្នានឹងមើលឃើញពីចំនុចនេះ ហើយ នៅក្នុង គម្ពីរកិច្ចការ២ ផងដែរ។ ហើយសូមស្តាប់មើលតើនៅក្នុងបទគម្ពីរនេះ បានចែងអ្វីខ្លះអំពីប្រធានបទនេះ។
ឥឡូវនេះ មានបងប្អូនខ្លះ នៅតែនិយាយថា “បងប្រុសBranham លោកអ្នកគឺជាអ្នកដែលស្អប់ដល់ស្រី្តវ័យ ចំណាស់នោះម្ល៉េះ” ខ្ញុំមិនមែនជាអ្នកដែលស្អប់ដល់មនុស្សស្រីៗនោះឡើយ។ខ្ញុំមិនចង់ឃើញស្ត្រីរូបនោះ ខំព្យាយាមបង្កើត ឲ្យមានការនោះឡើង ដែលពួកគេមិនគួរនៅជាមួយផង។តើលោកអ្នក នៅចំានៅឯ Howard Shipyard ដែរឬទេ? វាគឺជាការដ៏ជោគជ័យបំផុតនៅឯទន្លេ Ohio គឺពួកគេបានដាក់ស្ត្រីម្នាក់នៅទីនោះ?ចូរមើលតើមានអ្វីកើតឡើងទៅ។ ពួកគេបានផ្តល់ឲ្យស្ត្រីមានសិទ្ធិបោះឆ្នោតបាន ចូរមើលតើមានអ្វីកើតឡើង។
92
សូមអនុញ្ញាតឲ្យខ្ញុំជម្រាបដល់លោកអ្នកបងប្អូននាពេលឥឡូវនេះចុះ។គឺមិនមែនចង់ជាន់ពន្លិចស្រ្តីៗនោះទេ ខ្ញុំចង់ឲ្យពួកបុរសៗយល់ថា ពួកគេក៏ស្ថិតនៅក្នុងការនេះដែរ។ប៉ុន្តែ សូមឲ្យខ្ញុំជម្រាបការមួយចំនួនដល់បងប្អូន សិន៖ គឺប្រជាជាតិនេះ គឺជាប្រជាជាតិរបស់ស្រ្តី។ខ្ញុំនឹងបង្ហាញដល់លោកអ្នកឲ្យឃើញ តាមរយៈព្រះគម្ពីរ និងតាមរយៈអ្វីៗ ផ្សេងទៀត ដែលលោកអ្នកចង់ឃើញ។តើមានអ្វីដែលលេចឡើងនៅក្នុងក្រដាស់ ប្រាក់របស់ យើង? គឺស្រ្តីម្នាក់។ តើនៅក្នុងវិវរណៈមានចែងអ្វីខ្លះអំពីស្រ្តី? លោកអ្នកបានឃើញនាង គឺជាលេខ ១៣ ហើយគ្រប់អ្វីៗដែលនាងបាន ចាប់ផ្តើម។គឺផ្កាយទាំង ១៣ និងឆ្នូតទាំង១៣ គឺជាអាណានិគមនទាំង១៣។ នាងបានលេចឡើង នៅក្នុងវិវរណៈ ជំពូក១៣។ជាស្ត្រីម្នាក់ ដែលជាលេខ១៣។
93
នៅក្នុងឆ្នាំ ១៩៣៣ នៅពេលដែល យើងរាល់គ្នាមានការប្រជុំនៅទីនេះក្នុងព្រះវិហារនៃព្រះគ្រីស្ទ គឺជាទី កន្លែងដែលយើងរាល់គ្នាកំពុងតែឈរនាពេលឥឡូវនេះ នោះការជាក់ស្តែងរបស់ព្រះជាម្ចាស់បានយាងមកហើយក៏ បានទាយពីប្រទេសអាឡឺម៉ង់ នឹងក្រោកឈរឡើង ហើយដាក់ចុះ Maginot Lineចេញមក។ មានបងប្អូនជាច្រើនបានចងចាំអំពីការនេះ។ ហើយតើពួកគេមានភាពរឹងមាំយ៉ាងដូចម្តេចនៅទីនោះ ហើយពួកជនជាតិអាមេរិក ក៏បានវាយប្រហារយ៉ាងខ្លាំងក្លាដែរនៅតំបន់នោះ។
ហើយទ្រង់ក៏មានបន្ទូលដែរថា វានឹងកើតមានឡើង ហើយប្រហែលជាRoosevelt និងការរបស់ពួកគេ គឺពី របៀបដែលពួកគេរត់ និងបង្កើតនូវពាក្យ៤យ៉ាងចេញមក។ ច្បាស់ណាស់វាគឺជារបៀបដែលបានកើតឡើង។ ហើយរថយន្តទាំងឡាយ បានរក្សាទុកច្រើនឡើងៗ ដូចជាស៊ុតមាន់ រហូតដល់ថ្ងៃចុងក្រោយពួកគេក៏មានសណ្ឋាន ដូចជាផ្លែក្រូច។ “វានឹងកើតឡើងដល់រថយន្តទាំងនោះ គឺវានឹងមិនរត់ដោយកង់នោះទេគឺនឹងមានអ្វីផ្សេងវិញដែល នាំឲ្យវារត់ទៅមុខ។” ពួកវាគឺជារថយន្តដែលគេផលិតចេញមកនាពេលបច្ចុប្បន្ននេះដែលប្រើប្រាស់ដោយប្រដាប់ បញ្ជាពីចម្ងាយ សម្រាប់ការពារសុវត្ថិភាព។ វាគឺជាការអាថ៌កំបាំង។លោកអ្នកនឹងមិនអាចចូលទៅក្នុងទីក្រុងបានទេ គឺជាតំបន់ ២០ ម៉ាយ គឺលោកអ្នកអាចធ្វើដំណើរបានតែ២០ ម៉ាយប៉ុណ្ណោះ។ លោកអ្នកមិនអាចបុករថយន្តផ្សេង ទៀតបានទេ ដោយព្រោះវាមានប្រដាប់បញ្ជាពីចម្ងាយ។តើបងប្អូនឃើញទេ វាគឺមានពិតមែននាពេលបច្ចុប្បន្ននេះ
ហើយខ្ញុំបាននិយាយថា “តើបងប្អូននៅចាំទេ កាលពីថ្ងៃមុននោះនៅមុនពេលដែលពេលវេលាបានបញ្ចប់ នៅមុនថ្ងៃចុងក្រោយមកដល់ គឺមានស្រ្តីម្នាក់... ចូរបងប្អូនសរសេរពាក្យនេះចុះទៅ។វានឹងមានស្រ្តីម្នាក់ដ៏ អស្ចារ្យនឹងចេញមក ទោះនាងជាប្រធានាធិបតី ឬអ្នកផ្តាច់ការ ឬជាស្រ្តីដែលមានអំណាចអស្ចារ្យនៅក្នុងសហរដ្ឋ អាមេរិកនេះក៏ដោយ។ ហើយនាងនឹងធ្លាក់ចុះនៅក្រោមឥទ្ធិពលរបស់ពួកស្រ្តី។ ចូរបងប្អូនចងចាំចុះនេះគឺជាព្រះ បន្ទូលរបស់ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ”
94
នាងគឺជាអ្នកខុសឆ្គង! តើការអ្វីដែលបានប្រទានចេញមក?សូមអនុញ្ញាតឲ្យខ្ញុំអាចជម្រាបប្រាប់ដល់លោក អ្នកបងប្អូនចុះ។ ចូរបងប្អូននៅជាប់ខាងវិញ្ញាណចុះ...សូមបើកព្រះគម្ពីរ តើហេតុអ្វីក៏មានការបែបនេះ? គឺដើម្បី ផ្តល់ឲ្យកាតូលិកចេញមក។ លោកអ្នកបានថ្វាយបង្គំពួកតារាៗទាំងនេះ ហើយនឹងការអ្វីៗផ្សេងៗទៀត​ដែលមាន នៅទីនេះជាដើម។ តើបងប្អូននៅចងចាំពីសេចក្តីអធិប្បាយរបស់ខ្ញុំដែរឬទេ?Margie តើអ្នកនៅចាំទេ កាលពីប៉ុន្មាន ឆ្នាំមុន នៅក្នុងការឈ្លានពានរបស់សហរដ្ឋអាមេរិកនិងការផ្តួលរំលំរដ្ឋាភិបាលអាមេរិក។ ហើយខ្ញុំ​បាន​​និយាយ យ៉ាងដូចម្តេច ពីការដែលគាត់បានចេញមកនៅក្នុងទីក្រុងបារីស បន្ទាប់ពីយើងរាល់គ្នាបាន​សង្រ្គោះពួកគេចេញពី “ស្រ្តីនោះ គឺជាពេលវេលាជោគជ័យដ៏ធំធេង”ហើយគាត់ក៏បានវាយលុកមកដល់ Hollowood។ ជំនួសឲ្យការបញ្ចូន របស់ពួកយើងរាល់គ្នាទៅកាន់ទីក្រុងបារីសដើម្បីទទួលបានគំរូ នោះពួកគេ​ក៏ត្រូវបានបញ្ចូនមកកាន់ទីនេះ ដើម្បី ទទួលបានគំរូដែរ។ តើគេបានធ្វើអ្វីខ្លះ?លោកអ្នកមិនអនុញ្ញាតឲ្យកូនៗ​របស់លោកអ្នក ទៅមើលការដាក់បង្ហាញ រូបភាពទេ ប៉ុន្តែបែរជាអនុញ្ញាតឲ្យកូនៗរបស់លោកអ្នកទៅមើល​ទូរទស្សន៍​ទៅវិញ គឺបានធ្វើឲ្យពួកគេទៅជាមិន ស្អាតវិញ។
ហើយឥឡូវនេះ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាបច្ចុប្បន្ននេះគឺពួកក្មេងៗ ប្រុសស្រី ទាំងអស់គ្នា គេចូល ចិត្តពួកតារាៗទូរទស្សន៍ទាំងនេះ។ តើជាវាអ្វីទៅ?វាកំពុងតែបង្កើតនូវផ្លូវមួយហើយ។ គឺការដែលនិយមភាពល្បី ល្បាញរបស់ពួកស្រីៗ អាចបញ្ចូនមនុស្សបានយ៉ាងច្រើនទៅកាន់ស្ថាននរកដោយនាំឲ្យពួកគេទាំងអស់ចូលរួម ប្រព្រឹត្តខុសច្បាប់នៅក្នុងទីក្រុង។ សូមបងប្អូនមើលចុះគឺនៅតាមផ្លូវ តើពួកគេស្លៀកពាក់យ៉ាងដូចម្ត៉េចដែរ។ ខ្ញុំសូម ជម្រាបប្រាប់ដល់លោកអ្នកបងប្អូនដោយស្មោះត្រង់ថាគេមិនខ្វល់ពីបុរសនោះគឺជានរណាឡើយ បើសិនជាបុរស នោះគេមានសុខភាពធម្មតា នៅពេលដែលបុរសនោះមើលទៅកាន់ស្រ្តីម្នាក់នោះគេនឹងមិនមកទាក់ទងជាមួយនាង មិនខាន។
95
លោកអ្នកមិនអាចមើលទៅរួចឡើយ ពីការស្លៀកពាក់របស់នាងគឺនាងស្លៀកពាក់តែពាក់កណ្តាលតែ ប៉ុណ្ណោះ... ខ្ញុំបានកាន់ឈើឆ្កាងតូចមួយរបស់ខ្ញុំនៅក្នុងឡានហើយក៏មានបងប្អូនជាច្រើនធ្លាប់បានឃើញ ដែរ។ មានអ្នកខ្លះនិយាយមកកាន់ខ្ញុំថា “តើអ្នកគឺជាពួកកាតូលិកឬ?”តើខាងកាតូលិក គេតែងតែកាន់ឈើឆ្កាងឬ? ឈើឆ្កាងមានន័យថា “គ្រីស្ទាន”
ពួកគេ គឺជា Saint Celilia's វ័យចំណាស់ និងការផ្សេងៗទៀតដែលសំគាល់ពីពួកកាតូលិក។យើងរាល់គ្នាមិន ជឿលើការទាំងអស់នោះទេ។ យើងរាល់គ្នាជឿលើព្រះគ្រីស្ទ។ ពួកគេបានថ្វាយបង្គំអ្វីដែលជារបស់មនុស្សស្លាប់។គេបានផ្តល់តម្លៃយ៉ាងខ្ពស់ថាជាលក្ខណៈខាងឯវិញ្ញាណ។ គឺជាពួកគេបានថ្វាយបង្គំអ្វីៗទាំងដែលគ្មានជីវិតវិញ។បងប្អូនអើយ យើងមិនគួរអនុញ្ញាតឲ្យមានការបែបនោះឡើយ។
96
ខ្ញុំបានសួរទៅកាន់សង្ឃម្នាក់នោះថា “តើហេតុអ្វីពួកគេធ្វើបែបដូច្នោះ?បើសិនជាលោកពេត្រុស គឺជាសម្តេចប៉ាបទី មួយឬ?”
គាត់ឆ្លើយថា “ត្រឹមត្រូវណាស់”
ខ្ញុំសួរទៀតថា “ចុះតើហេតុអ្វី លោកពេត្រុសបាននិយាយថាគ្មាននរណាជាអ្នកកណ្តាល រវាងព្រះជាម្ចាស់ ហើយនិងមនុស្សទេ គឺមានតែព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះហើយអ្នកបានទទួលស្ត្រីស្លាប់ចំនួន៥០០០នាក់ ហើយ អ្វីៗផ្សេងទៀត អ្នកក៏បានសំគាល់ថាជាអ្នកកណ្តាលទៅវិញ។តើមានអ្វីកើតឡើងទៅ?” ពួកគេមិនអាចរកចម្លើយ សម្រាប់សំនួរនេះបានឡើយ។
97
សូមមើល ពីគោលលទ្ធិខុសឆ្គងមួយចំនួនរបស់ពួកគេគឺជាពួកហោរាខុសឆ្គងប្រូតេស្តង់ដែលបានចេញមក ហើយបង្រៀនបែបនោះ ហើយលោកអ្នកដែលជាពួកប្រូតេស្តង់ក៏បានទទួលយកសេចក្តីបង្រៀនទាំងនោះ។វាជាក់ ច្បាស់ណាស់។ និកាយទាំងឡាយ និងទម្រង់ពិធីបុណ្យជ្រមុជទឹក និងលំដាប់លំដោយខុសៗគ្នានិងការផ្សេងៗ ដែលលោកអ្នកបានធ្វើ វាពិតជាមិនមែនខាងឯវិញ្ញាណទេ។ វាបានប្រឆាំងទាស់នឹងព្រះគម្ពីរផ្ទុយទៅវិញ លោកអ្នក ខំទទួលវាដោយយកចិត្តទុកដាក់ទៅវិញ។ វាគឺជាសេចក្តីពិត។
98
ឥឡូវនេះ ចូរស្តាប់អ្នកអធិប្បាយដែលជាស្ត្រីៗទាំងនេះចុះ។ការដំបូង ខ្ញុំចង់ឲ្យលោកអ្នកអានបទគម្ពីរ ១ធីម៉ូថេ២:១១ ហើយស្តាប់មើលតើមានចែងអ្វីខ្លះ៖
ត្រូវឲ្យស្រីៗរៀនដោយសំងាត់ទាំងចុះចូលគ្រប់ជំពូក ខ្ញុំមិនបើកឲ្យស្រ្តីណាបង្រៀន ឬឲ្យមានអំណាចលើ បុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ។
រូបខ្ញុំមិនមានទំនួលខុសត្រូវអ្វីដែលដាក់នូវការនេះចុះទេតែខ្ញុំមានតួនាទីប្រាប់ដល់លោកអ្នកពីអ្វីដែលមាន ចែងនៅត្រង់នេះវិញ។
ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ។ (បើសិនជាលោកអ្នកធ្លាប់ចូលទៅកាន់ពួកជំនុំ Orthodox នោះនឹងបានឃើញ)
...មិនបើកឲ្យស្ត្រីណាបង្រៀន(ធ្វើជាគ្រូគង្វាល អ្នកជំនួយ ឬអ្វីៗផ្សេងៗទៀត)ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ ពីព្រោះព្រះ បានបង្កើតលោកអ័ដាមមកជាមុនរួចមកនាងអេវ៉ា។
99
ចូរស្តាប់ ពួកស្រ្តីៗអើយ។ អ្នកគឺជាស្ត្រីគ្រីស្ទានដ៏សុចរិតល្អហើយជាមនុស្សដ៏ល្អបំផុតដែលព្រះជាម្ចាស់ទ្រង់ ប្រទានមកកាន់បុរស ឬទ្រង់អាចប្រទានការផ្សេងវិញដល់គាត់បាន។កាលដើមដំបូងឡើយ មិនទាន់មានស្រ្តីនោះ ទេ។ ស្ត្រីមិនមែនជាស្នាមព្រះហស្តរបស់ព្រះជាម្ចាស់ទេ។នាងគឺជាអនុផលរបស់បុរសវិញ។ ព្រះជាម្ចាស់ទ្រង់បាន បង្កើតបុរសមក គឺទាំងបុរស និងស្រ្តី។ហើយទ្រង់ក៏បានញែកពួកគេចេញ។ បន្ទាប់ពីបុរសបានរស់នៅលើផែនដី មក ហើយក៏បានដាក់ឈ្មោះសត្វដែលរស់នៅលើផែនដីនោះទ្រង់ក៏បានយកឆ្អឹងជំនីរបស់អ័ដាម មកបង្កើតជាស្រ្តី ឡើង។ “ព្រះបានបង្កើតអ័ដាមជាមុនរួចមកនាងអេវ៉ា”
ហើយមិនមែនលោកអ័ដាមដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីទេតើ ដែលចាញ់បញ្ឆោតនោះ ព្រមទាំងរំលងច្បាប់ផង
100
ព្រះជាម្ចាស់ទ្រង់ជ្រើសរើសយកបុរស ហើយអារក្សជ្រើសរើសយកស្រ្តី។តើវាបានធ្វើអ្វីខ្លះនាពេលសព្វថ្ងៃ នេះ? ចូរមើលពីពួកជំនុំនៃព្រះដ៏ពិតប្រាកដចុះ នោះគេនឹងនិយាយថា“ព្រះយេស៊ូវ!” ហើយពួកអ្នកដែលទាស់ប្រ ឆាំងនឹងព្រះគ្រីស្ទ នឹងនិយាយថា “ម៉ារា” ចូរមើលពីវិញ្ញាណរបស់ពួកគេទៅនោះនឹងបានដឹងថាគេជានរណា? “ការ គោរព នាងម៉ារា ជាម្តាយរបស់ព្រះយេស៊ូវ សូមឲ្យអ្នកដែលនៅក្នុងចំណោមពួកស្រ្តីទទួលបានព្រះពរហើយ អធិស្ឋានដល់យើងរាល់គ្នាដែលជាមនុស្សមានបាប ហើយនៅថ្ងៃនៃសេចក្តីស្លាប់របស់យើងរាល់គ្នាផង។អាម៉ែន” ពួកស្រ្តី គឺជាទិសដៅរបស់អារក្ស។ ព្រះគ្រីស្ទ! គឺជាព្រះតែមួយគត់ ដែលយើងត្រូវថ្វាយបង្គំ។
101
ព្រះបានបង្កើតអ័ដាមជាមុន រួចមកនាងអេវ៉ា។ មិនមែនលោកអ័ដាមដែលចាញ់បញ្ឆោតទេ គឺជាស្រ្តីវិញទេតើ ដែលចាញ់បញ្ឆោតនោះ ព្រមទាំងរំលងច្បាប់ផង។ គ្រប់ពេលដែលមានការដង្ហែរសពនៅតាមផ្លូវ គឺជាស្រ្តីដែលជា អ្នកដើមហេតុ។ ហើយគ្រប់ទាំងសក់សទាំងឡាយ គឺជាស្ត្រីដែលជាអ្នកដើមហេតុ។​និងអ្វីៗទាំងអស់ ហើយនិង សេចក្តីស្លាប់ គឺជាស្ត្រីដែលជាអ្នកដើមហេតុ។ ហើយអ្វីដែលខុសឆ្គងចេញមកគឺជាស្ត្រីដែលជាអ្នកដើមហេតុ។ ហើយបន្ទាប់មក គេបានដាក់ឲ្យស្រ្តីធ្វើក្បាលរបស់ពួកជំនុំ៖ជាគ្រូគង្វាល ឬជួនកាលជាសង្ឃរាជផង។ នេះគឺជា សេចក្តីអាម៉ាស់ណាស់ចំពោះលោកអ្នកបងប្អូន។
102
សូមអនុញ្ញាតឲ្យខ្ញុំបាទ បង្វែរអារម្មណ៍របស់លោកអ្នកបងប្អូនទៅអានបទគម្ពីរ ១កូរិនថូស១៤:៣២ បន្តិច សិន ហើយមើលថា តើលោកប៉ុលបាននិយាយអ្វីខ្លះ។ ហើយយើងខ្ញុំក៏មិនចង់ឃាត់ទុកលោកអ្នកបងប្អូនឲ្យនៅទីនេះយូរដែរ នោះលោកអ្នកនឹងអស់កំលាំង ហើយមិនអាចត្រឡប់មកចូលរួមនៅព្រឹកស្អែកបន្តបានទៀតឡើយ។ឥឡូវនេះ ខ្ញុំចង់អានបទគម្ពីរនេះ... តើមានបងប្អូនប៉ុន្មាននាក់ដែលជឿថា លោកប៉ុលគឺជាគ្រូបង្រៀនដែលមកពីព្រះ? ចូរចាំថា លោកប៉ុលសរសេរសំបុត្រនេះទៅកាន់លោកធីម៉ូថេ។ បន្ទាប់មកចូរអាន ១៤:៣៤
នៅក្នុងពួកជំនុំត្រូវឲ្យពួកស្រីៗនៅស្ងៀម ដ្បិតគ្មានច្បាប់ឲ្យនិយាយឡើយ...
តើបងប្អូនស្តាប់ឮពីអ្វីដែលលោកប៉ុលបាននិយាយដែរឬទេ?
នៅក្នុងពួកជំនុំត្រូវឲ្យពួកស្រីៗនៅស្ងៀម៖ ដ្បិតគ្មានច្បាប់ឲ្យនិយាយឡើយ ត្រូវឲ្យគេប្រតិបត្តិតាមវិញ...
តើលោកអ្នកមានធ្លាប់អាននូវចំនុចតួចមួយនេះដែរឬទេ?បើសិនជាធ្លាប់មែន ចូរបងប្អូនត្រឡប់ទៅបើកអាន លោកុប្បត្តិ៣:១៦ចុះ៖ ទ្រង់ក៏មានបន្ទូលទៅស្រ្តីវិញថា អញនឹងចំរើនឲ្យឯងមានសេចក្តីព្រួយលំបាកជាច្រើនឡើងអញនឹងចំរើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្តីហើយ ប្តីនឹងត្រួតត្រាលើងឯង ។ តើអាចឲ្យស្ត្រីចេញមក ហើយគ្រប់គ្រងលើបុរសយ៉ាងដូចម្តេចគឺធ្វើជាគ្រូគង្វាល ឬជា អ្នកជំនួយ ដ្បិតព្រះគម្ពីរបានចែងថា “ចូរឲ្យនាងត្រូវស្តាប់បង្គាប់”គឺដូចជាកាលដើមដំបូងឡើយដែលព្រះជាម្ចាស់ ទ្រង់បានបង្កើត។ ព្រះជាម្ចាស់ទ្រង់មិនប្រែប្រួលឡើយ។លោកអ្នកមិនអាចយកព្រះបន្ទូលព្រះ មកនិយាយនៅ ត្រង់នេះ ហើយក៏យកទៅនិយាយការផ្សេងទៀតនៅត្រង់នោះដែរ។គឺមិនអាចឡើយ ដ្បិតព្រះបន្ទូលព្រះនៅតែ ដដែលគ្រប់ពេលវេលា។
103
ដ្បិតនៅពេលដែលខ្ញុំបញ្ចប់សេចក្តីអធិប្បាយរបស់ខ្ញុំបើសិនជាខ្ញុំមានឱកាស ខ្ញុំចង់និយាយត្រង់អំពី ករណី អាពាហ៍ពិពាហ៍ និងការលែងលះដល់លោកអ្នក។ខ្ញុំមិនធ្លាប់បាននិយាយនៅឡើយទេ នៅក្នុងពួកជំនុំនេះ។ ប៉ុន្តែ ចូរមើលពីការតាំងសញ្ញាទាំងពីរនេះចុះ។មានម្នាក់និយាយថា នាងមិនអាចរៀបការបានឡើយ ហើយម្នាក់ទៀត និយាយថា គាត់មិនអាចរៀបការបានឡើយហើយម្នាក់និយាយនេះ និងម្នាក់ទៀតនិយាយនោះ។ សូមចាំបន្តិច យើងនឹងមើលជាមួយគ្នា នៅព្រះគម្ពីរបានចែងនៅពេលដែលយើងចូលទៅដល់ចំនុចនេះ។
104
នៅក្នុងពួកជំនុំត្រូវឲ្យពួកស្រីៗនៅស្ងៀម ដ្បិតគ្មានច្បាប់ឲ្យនិយាយឡើយ ត្រូវឲ្យគេប្រតិបត្តិតាមវិញ ដូចជាក្រិត្យវិន័យក៏សំដែងដែរ។
នៅក្នុងគ្រាសញ្ញាចាស់ គេមិនអនុញ្ញាតឲ្យស្រីៗនិយាយឡើយពីព្រោះលោកប៉ុលបាននិយាយនៅត្រង់ នេះថា ពួកគេមិនអនុញ្ញាតឲ្យស្រីៗនិយាយឡើយ។ តើត្រឹមត្រូវដែរឬទេ?“ត្រូវឲ្យពួកស្រីៗនៅស្ងៀម ហើយត្រូវឲ្យ គេប្រតិបត្តិតាមវិញ” បើសិនជាលោកអ្នកចង់ឃើញការទាំងនេះច្បាស់ចូរត្រឡប់ទៅអាន លោកុប្បត្តិ៣:១៦វិញ។
បើគេចង់រៀនអ្វីនោះត្រូវតែសួរប្តីនៅឯផ្ទះចុះ ដ្បិតដែលពួកស្រីៗនិយាយនៅក្នុងពួកជំនុំ នោះគួរខ្មាសហើយ។
105
ចូរមើល ពីសញ្ញាសួរ ដែលបានដាក់ចុះ​នៅក្នុងព្រះគម្ពីរលោកអ្នកបងប្អូនម្នាក់ៗចុះគឺពាក្យថា “ចុះដូចម្តេច” តើអ្វីទៅដែលបណ្តាលឲ្យលោកប៉ុលនិយាយបែបនេះ និងប្រព្រឹត្តបែបដូចនេះ?បើសិនជាលោកអ្នកបានអានសំ បុត្រដែលពួកកូរិនថូសសរសេរទៅកាន់លោកប៉ុល នោះលោកអ្នកនឹងយល់។ លោកអ្នកអាចទៅរកសំបុត្រទាំងនោះដែលពួកគេសរសេរទៅកាន់លោកប៉ុល នៅក្នុងបណ្ណាល័យល្អៗបាន។ ពួកគេបានសរសេរប្រាប់ដល់លោកប៉ុល បន្ទាប់ពីស្រី្តទាំងនេះ បានប្រែចិត្តទទួលជឿ... ពួកគេមានព្រះមួយ ដែលនៅទីនោះ ឈ្មោះថាDiana ដែល មាននៅក្នុងក្រុងអេភេសូរ។ ហើយពួកកូរិនថូស ក៏បានថ្វាយបង្គំដែរ ពីព្រោះវាគឺជាអ្វីដែលពួក​មិនជឿបានថ្វាយបង្គំ។
នៅថ្ងៃមួយ ពួកគេបានរកឃើញដុំថ្មមួយ ដែលមើលទៅមានរូបរាងដូចជាស្រី្តម្នាក់។ពួកគេនិយាយថា “ព្រះ មួយអង្គនោះគឺជាស្រ្តី ហើយទ្រង់បានបង្ហាញរូបរាងទ្រង់មកកាន់យើងរាល់គ្នាហើយ”ហើយព្រះវិហាររបស់ពួកគេ គឺនៅឆ្ងាយពី ព្រះវិហាររបស់ស្តេចសាឡូម៉ូន គឺជាពាក្យសំដីរបស់ពួកអ្នកប្រវត្តិសាស្រ្ត។អូ! វាគឺជាចម្លាក់ថ្មកែវ ជា មួយនឹងមាស ជាទីដែលព្រះវិហារស្តេចសាឡូម៉ូន បានបង្កើតឡើងដោយចម្លាក់ឈើជាមួយនឹងមាស។ហើយវា ស្ថិតនៅឆ្ងាយណាស់។ ហើយបើសិនជា ព្រះមួយអង្គនោះគឺជាស្រ្តី ហេតុប្រាកដម្ល៉េះ នាងអាចមានសង្ឃជាស្រ្តីដែរ។ប្រាកដណាស់ បើសិនជាព្រះ គឺជាស្ត្រី នោះក៏ត្រូវមានពួកអ្នកអធិប្បាយជាស្ត្រីដែរហើយ។ ប៉ុន្តែព្រះជាម្ចាស់បុរស គឺព្រះគម្ពីរបានចែងថា ទ្រង់គឺជាបុរស។ ហើយបើសិនជាព្រះ ទ្រង់ជាបុរសនោះអ្នកអធិប្បាយគួរតែជាបុរស។
106
ចូរសំគាល់មើលពាក្យថា“ចុះដូចម្ត៉េច”
មានមនុស្សខ្លះ នៅក្នុងចំណោមពួកគេជាស្ត្រី គឺជាពួកសង្ឃនៅពេលដែលពួកគេប្រែចិត្តទទួលជឿ ក្លាយខ្លួន ជាគ្រីស្ទាន ពួកគេគិតថា ពួកគេអាចរក្សាការងាររបស់ពួកគេជាគ្រូអធិប្បាយបាន។បើសិនជាពួកគេអធិប្បាយអំពី Diana នៅទីនោះ ហើយពួកគេក៏អាចចេញមកអធិប្បាយនៅទីនេះអំពីព្រះគ្រីស្ទបានដែរ។
លោកប៉ុលបាននិយាយថា “ចុះដូចម្ត៉េច តើព្រះបន្ទូលបានចេញពីពួកអ្នករាល់គ្នាមក?”ចូរស្តាប់បងប្អូនអើយ តើអាចឲ្យពួកអ្នកបំរើធ្វើបែបនោះយ៉ាងដូចម្ត៉េចបានទៅ? នៅក្នុងខ ៣៦៖ចុះដូចម្ត៉េច តើព្រះបន្ទូលបានចេញពីពួក អ្នករាល់គ្នាមកឬបានមកត្រឹមតែអ្នករាល់គ្នាតែប៉ុណ្ណោះ បើអ្នកណាស្មានថា ខ្លួនចេះអធិប្បាយ ឬថា ខ្លួនជាមនុស្សប្រកបដោយព្រះវិញ្ញាណ នោះត្រូវតែយល់ព្រមថា សេចក្តីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើរមកអ្នករាល់គ្នានេះសុទ្ធតែ ជាបញ្ញាត្តផងព្រះអម្ចាស់ទាំងអស់ បើអ្នកណាមិនយល់ទេ នោះឲ្យគេនៅតែមិនយល់ទៅចុះ។
គាត់និយាយថា “បើអ្នកណាស្មានថា ខ្លួនចេះអធិប្បាយ ឬថា ខ្លួនជាមនុស្ស ប្រកបដោយព្រះវិញ្ញាណ នោះត្រូវតែយល់ព្រមថាសេចក្តីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើរមកអ្នករាល់គ្នានេះ សុទ្ធតែជាបញ្ញាត្តផងព្រះអម្ចាស់ទាំងអស់” “បើអ្នកណាមិនយល់ទេ នោះឲ្យគេនៅតែមិនយល់ទៅចុះ” នេះគឺជាការតែមួយគត់ដែលលោកអ្នកធ្វើបាន។ បើសិនជាពួកគេចង់បន្តធ្វើទៀត ចូរអនុញ្ញាតឲ្យពួកគេធ្វើទៅ ដោយព្រោះ លោកប៉ុលបានមើលឃើញវាបានចាប់ផ្តើមកើតឡើងទៅហើយនៅគ្រានោះ ដែលមានចែងនៅក្នុងព្រះគម្ពីរ។
107
ហើយមានស្ត្រីខ្លះបានប្រាប់ដល់ខ្ញុំថា “អូ! លោកប៉ុល គឺជាអ្នកដែលស្អប់ដល់ស្រីៗ”
គាត់មិនមែនជាអ្នកដែលស្អប់ពួកស្រីៗទេ! តើបងប្អូនដឹងទេលោកប៉ុលគឺជាសាវកមួយរូប ចំពោះពួកជំនុំ សាសន៍ដទៃ។ តើមានបងប្អូនប៉ុន្មាននាក់ជឿថា វាគឺជាអ្វីដែលលោកប៉ុលអធិប្បាយ?តើនោះគឺជាអ្វីដែលគាត់បាន និយាយឬ?
លោកអ្នកនឹងនិយាយថា “សូមចាំបន្តិច បងប្រុសBranham។ សូមចាំបន្តិចសិន! ឥឡូវនេះ ពួកសង្ឃរាជរបស់ ពួកយើងបាននិយាយថា វាមិនអីទេ។ ហើយពួកអ្នកគ្រប់គ្រងទូរទៅបាននិយាយថា វាមិនអីទេ។ ហើយពួកសង្ឃ រាជរបស់ Oneness ក៏បាននិយាយថា មិនអីទេ”
ខ្ញុំមិនខ្វល់ពីអ្វីដែលពួកគេនិយាយទេ វាគឺជាការខុសឆ្គងហើយ!ខ្ញុំសូមជម្រាបប្រាប់ដល់លោកអ្នកបងប្អូនថា យើងត្រូវតែម៉ត់ចត់ត្រង់ចំនុចនេះ។ ហើយពួកហោរាក្លែងក្លាយគឺអាចនិយាយបែបដូច្នេះបាន។ដ្បិតព្រះគម្ពីរបាន ចែងថា “បើអ្នកណាស្មានថាខ្លួនចេះអធិប្បាយ ឬថា ខ្លួនជាមនុស្ស ប្រកបដោយព្រះវិញ្ញាណ នោះត្រូវតែ យល់ព្រមថា សេចក្តីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើរមកអ្នករាល់គ្នានេះសុទ្ធតែ ជាបញ្ញាត្តផងព្រះអម្ចាស់ទាំងអស់” បើសិនជាវិញ្ញាណរបស់ពួកគេ មិនយល់ព្រមតាមព្រះបន្ទូលព្រះទេគេនោះគឺជាហោរាក្លែងក្លាយ។ នោះខ្ញុំគួរតែជា អ្នកដែលស្អប់ដល់ពួកស្រីៗ ជាអ្នកស្រឡាញ់ដល់ពួកស្រីៗវិញគឺខ្ញុំត្រូវតែរឹងមាំនៅត្រង់ចំនុចនេះ នៅក្នុងពួកជំនុំនៃ ព្រះ ដែលបានទាស់ប្រឆាំងនឹងបញ្ញត្តិរបស់ព្រះ។ហើយលោកប៉ុលបាននិយាយនៅក្នុង (កាឡាទី១:៨)ថា “បើយើងខ្ញុំឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំទើបនឹងនិយាយអម្បាញ់ម៉ិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អដែលអ្នក រាល់គ្នាបានទទួល ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ”។ តើលោកអ្នកនឹងត្រូវធ្វើដូចម្តេចចំពោះការនេះ?
108
លោកអ្នកនឹងនិយាយថា “ចុះចំណែកឯការដែលមានចែងនៅក្នុងព្រះគម្ពីរយ៉ូអែលដែលលោកពេត្រុស បានដកស្រង់ចេញនៅថ្ងៃបុណ្យទី៥០ វិញថា៖ កូនប្រុសស្រីរបស់ ឯងនឹងចេះទាយ។
តើបងប្អូនដឹងទេ នៅក្នុងសញ្ញាចាស់ នោះគឺជាផ្លូវតែមួយគត់ហើយវាក៏ផ្លូវតែមួយគត់ដែរនាពេលឥឡូវនេះ គឺមនុស្សគ្រប់គ្នាអាចចូលទៅក្នុងការតាំងសញ្ញាបានតាមរយៈលោកអ័ប្រាហាំ ដែលព្រះបានប្រទានការតាំង សញ្ញាដល់គាត់ គឺបានដៅចំណាំការតាំងសញ្ញានោះដោយការកាត់ស្បែក។ តើមានបងប្អូនប៉ុន្មាននាក់បានដឹងអំពី ការនេះ? នោះគឺជាការអះអាងរបស់ព្រះជាម្ចាស់។
109
ដូចជា បងប្រុសម្នាក់មកពីខាងបាបទីស្ទនិយាយថា “បងប្រុស Brahham តើហេតុអ្វី យើងរាល់គ្នាពួកបាបទីស្ទ ត្រូវ បានទទួលព្រះវិញ្ញាណបរិសុទ្ធ?”
ខ្ញុំឆ្លើយថា“តើអ្នកទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅពេលណា?”
គាត់ឆ្លើយថា“គឺនៅពេលដែលយើងទទួលជឿ”
ខ្ញុំបាននិយាយថា “លោកប៉ុលបាននិយាយថា​ តើអ្នកមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលអ្នកទទួលជឿទេឬអី?” “ឥឡូវនេះ អ្នកគឺជាពួកបាបទីស្ទ បានចេញមកនិយាយអំពីការនេះ ហើយយើងនឹងនិយាយអំពីសុវត្ថិភាពដ៏នៅអស់កល្បជាមួយនឹងអ្នក” “លោកប៉ុលបាននិយាយថា តើអ្នកមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធចាប់តាំងពីអ្នកបានទទួលជឿទេឬអី? ពួកគេគឺជាអ្នកជឿ ហើយបានស្រែកឡើង និងមានសេចក្តីអំណរ ព្រមទាំងការផ្សេងៗទៀតផង។ ពួកគេមិនទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ លោកប៉ុលបាននិយាយថាពួកគេ មិនទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ”
គាត់បានសួរពួកគេថា“តើអ្នកមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធតាំងពីអ្នកទទួលជឿទេឬអី?”
ពួកគេឆ្លើយថា“យើងរាល់គ្នាមិនដឹងថា ព្រះវិញ្ញាណបរិសុទ្ធនោះគឺជាអ្វីទេ”
គាត់សួរទៀតថា“ចុះ តើអ្នករាល់គ្នាទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្ត៉េច?”
គេឆ្លើយថា“យើងរាល់គ្នាបានទទួលបុណ្យជ្រមុជទឹកហើយ” ប៉ុន្តែខុសឆ្គងទេ ដូច្នេះ គេត្រូវតែទទួលបុណ្យជ្រមុជទឹកម្តងទៀត។
110
ចូរសំគាល់ ពីស្ត្រីជាគ្រូអធិប្បាយទាំងនេះចុះនៅពេលដែលពួកគេចូលមក ពួកគេគិតថាចង់បានអំណាច ប៉ុន្តែវាពិតជាបានអនុញ្ញាតដោយព្រះជាម្ចាស់ឲ្យធ្វើបែបនោះឡើយ។ហើយនៅខណៈពេល ដែលយើងរាល់គ្នា និយាយអំពីប្រធានបទនេះ គឺអំពីស្រ្តីនេះ។ ហើយព្រះគម្ពីរបានចែងថា“បើអ្នកណាស្មានថា ខ្លួនចេះអធិប្បាយ ឬថា ខ្លួនជាមនុស្សប្រកបដោយព្រះវិញ្ញាណ នោះត្រូវតែយល់ព្រមថា សេចក្តីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើរមកអ្នករាល់គ្នានេះ សុទ្ធតែជាបញ្ញាត្តផងព្រះអម្ចាស់ទាំងអស់ បើអ្នកណាមិនយល់ទេ នោះឲ្យគេនៅតែមិនយល់ទៅចុះ”ដូច្នេះហើយ នៅក្នុងព្រះវិហារនេះ មិនបានឈរលើជំហរនេះ ហើយតែងតាំងឲ្យមានមនុស្សជាគ្រូអធិប្បាយឬជាអ្នកជំនួយ ឬក៏ការអ្វីផ្សេងទៀត ដែលឲ្យស្រីៗធ្វើនៅក្នុងពួកជំនុំនេះ គឺដោយព្រោះតែព្រះគម្ពីរបានចែងនៅទីនេះស្រាប់
111
ព្រះគម្ពីរបានចែងថា “កូនប្រុស និងកូនស្រីរបស់ឯងនឹងចេះទាយ”តើពាក្យថា ទំនាយមានន័យយ៉ាងដូច ម្តេច? វាគឺជា “ថ្លែងប្រាប់ពីអ្វីមួយ” ឬ “ប្រាប់ពីការដែលនឹងកើតឡើងនាពេលខាងមុខ”។
គឺដូចជាពាក្យថារាប់ជាបរិសុទ្ធដែរ គឺមានន័យថា“ស្អាត ហើយញែកទុកដោយឡែកសម្រាប់ការបំរើ” វាគឺជា ពាក្យផ្សំគ្នា ដែលមានអត្ថន័យលើសពីការមួយ។ហើយដូចជានៅក្នុងភាសាអង់គ្លេស យើងមានអត្ថន័យច្រើន ណាស់។
ដូចជានិយាយពាក្យថា board ។ តើពាក្យថា board មានយ៉ាងដូ​ចម្តេច?លោកអ្នកអាចនិយាយថា “គាត់បាន បង់ថ្លៃអាហាររបស់គាត់រួចហើយ” “អត់ទេ គាត់ចង់មានន័យថា គាត់បានចោះរន្ធមួយ”“អត់ទេ គាត់ចង់មានន័យថា គាត់បានរំខានដល់គេ” នេះគ្រាន់តែពាក្យមួយតែប៉ុណ្ណោះ លោកអ្នកត្រូវតែដឹងថាលោកអ្នកកំពុងតែនិយាយអំពីអ្វី
នេះគឺជាពាក្យផ្សំ ដែលបាននិយាយនៅក្នុងឃ្លានេះថា“កូនប្រុស កូនស្រីរបស់អ្នក នឹងចេះទាយ”
ពួកបាបទីស្ទទាំងនេះបាននិយាយថា“យើងបានទទួលព្រះវិញ្ញាណបរិសុទ្ធ”
“តើយើងបានទទួលព្រះវិញ្ញាណនៅពេលណា”
“គឺនៅពេលដែលយើងទទួលជឿ”
112
ទ្រង់មានបន្ទូលថា “អ័ប្រាហាំបានជឿដល់ព្រះជាម្ចាស់” នេះគឺជារបៀបដែលវាបានដាក់ចូលមក ក្នុង មនុស្ស។ “លោកអ័ប្រាហាំបានជឿដល់ព្រះជាម្ចាស់ ហើយទ្រង់ក៏បានរាប់គាត់ជាសុចរិត” តើមានបងប្អូនប៉ុន្មាននាក់ ដឹងថា វាគឺជាសេចក្តីពិត? ចូរមើល ពីរបៀបដែលសាតាំងវាអាចបំភាន់ការនេះដល់បងប្អូនបាន។ គឺវាងាយស្រួល ណាស់។
បងប្អូនអើយ ខ្ញុំចង់ប្រាប់ដល់លោកអ្នករាល់គ្នានៅត្រង់នេះថាលោកអ្នកគួរទទួលការចាក់ប្រេងតាំង នៅមុន ពេលដែលលោកអ្នកចូលមកកាន់ទីនេះ។ លោកអ្នកគួរចូលទៅកាន់ទីលាក់កំបាំងហើយអធិស្ឋាន។ មនុស្សបាន និយាយថា “តើហេតុអ្វីអ្នកមិនចេញទៅខាងក្រៅ ហើយមើលគេឯងទៅ?” បងប្អូនអើយបើសិនជាលោកអ្នក នឹង និយាយទៅកាន់មនុស្ស ឬបង្រៀនដល់ពួកគេនោះ លោកអ្នកគួរនៅជាប់ជាមួយនឹងព្រះជាម្ចាស់មួយខណៈពេលសិន នៅមុនពេលដែលលោកអ្នកចូលមកកាន់តុអធិប្បាយ។ ជាពិតប្រាកដណាស់ ដោយព្រោះ សាតាំងវាឆ្លាតណាស់។
113
“អ័ប្រាហាំបានជឿដល់ព្រះ ហើយគាត់ក៏បានរាប់សុចរិត”មែនហើយ វានិយាយថា “តើមានអ្វីទៀត ដែល អ័ប្រាហាំអាចធ្វើបាន លើកតែការជឿប៉ុណ្ណោះ?”
ខ្ញុំឆ្លើយថា“មានតែប៉ុណ្ណឹងដែលគាត់អាចធ្វើបាន”
“តើអ្នកអាចធ្វើបានច្រើនប៉ុណ្ណាឬក៏អ្នកផ្សេងទៀតអាចធ្វើបាន លើកតែការជឿប៉ុណ្ណោះ?”
ខ្ញុំឆ្លើយថា “មានតែប៉ុណ្ណឹង ដែលយើងរាល់គ្នាអាចធ្វើបាន។ប៉ុន្តែ ចូរមើលបងប្អូនអើយ ព្រះជាម្ចាស់ទ្រង់បាន ផ្សះផ្សារ ឬក៏បានសំគាល់ពីសេចក្តីជំនឿរបស់អ័ប្រាហាំ។ទ្រង់បានប្រទានការដៅចំណាំដល់គាត់ គឺជាការសំគាល់ អំពីការកាត់ស្បែក ដែលជាការដៅចំណាំអំពីការតាំងសញ្ញា។ទ្រង់មានបន្ទូលថា អ័ប្រាហាំអើយ អញបានឃើញ សេចក្តីជំនឿរបស់ឯងហើយ ដូច្នេះ អញនឹងប្រទានទីសំគាល់មួយដល់ឯងដែលបានបញ្ជាក់ថាអញបានទទួលឯង ដូច្នេះ ទ្រង់បានប្រទានការកាត់ស្បែកដល់លោកអ័ប្រាហាំ ដែលវាគឺជាការសំគាល់អំពីការតាំងសញ្ញា”
ហើយនៅសព្វថ្ងៃនេះ ស្រ្តីមិនអាចស្ថិតនៅក្នុងការតាំងសញ្ញានោះបានទេមានតែស្រ្តីដែលរៀបការហើយតែ ប៉ុណ្ណោះ។ គេមិនអាចកាត់ស្បែករបស់ស្ត្រីបានទេ ដូច្នេះ នាងហើយនិងប្តីរបស់នាងគឺតែ។ ពួកគេមិនមែនពីរឡើយ គឺជាសាច់តែមួយវិញ។ តើមានបងប្អូនប៉ុន្មាននាក់ដែលបានដឹងអំពីការនេះ?ដ្បិតព្រះគម្ពីរបានចែងយ៉ាងដូច្នោះ។ ដូច្នេះ ដោយព្រោះនាងបានរៀបការហើយ គឺជានាងបានត្រឡប់ជាសាច់តែមួយជាមួយនឹងប្តីរបស់នាងវិញ។ចូរមើលនៅក្នុង បទគម្ពីរធីម៉ូថេ៖ ក៏បានចែងដូចគ្នាដែរថា “មិនមែនដោយការអត់ទ្រាំ ដែលនាងបានសង្រ្គោះនៅក្នុងការដែលបង្កើតកូននោះឡើយ បើសិនជានាងបន្តនៅក្នុងសេចក្តីជំនឿ ហើយនិងភាពបរិសុទ្ធគ្រប់ស្ថានភាពទាំងអស់”
114
ការកាត់ស្បែកនៅសញ្ញាចាស់ គឺជាខាងសាច់ឈាម ប៉ុន្តែនៅក្នុងសញ្ញាថ្មីដែលហោរាយ៉ូអែលបានទាយថា “អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ”ពាក្យថា ទាយ មិន មែនមានន័យថា “បង្រៀន” ទេ។ពាក្យថា ទាយ មានន័យថា “ប្រាប់នូវបទពិសោធន៍មួយដែលស្ថិតនៅក្នុងការ បណ្តាលរបស់ព្រះ” ឬ “ប្រាប់ពីការដែលនឹងត្រូវកើតឡើងនាពេលខាងមុខ” ហើយយើងរាល់គ្នាបានដឹងថានោះគឺ ទំនាយនៅក្នុងសញ្ញាចាស់។ ពួកគេមិនអាចនិយាយចេញមកនៅក្នុងអាគារ គឺនិយាយចេញមកនៅក្នុងព្រះវិហារទេដូចជានៅក្នុងពួកអ្នកស្តាប់ ក្នុងនាមជាគ្រូបង្រៀនទេ។ ប៉ុន្តែ នាងអាណា ហើយពួកគេជាច្រើនទៀតនៅក្នុងព្រះវិហារ ពួកគេគឺជាហោរា ហើយ Miriam គឺជាហោរា។ នាងមានព្រះវិញ្ញាណសណ្ឋិតលើនាង នោះគឺជាការពិត ប៉ុន្តែ នាងមានព្រំដែនកំណត់ដែរ។
ស្ត្រីអាចធ្វើជាព្យាការិនីបាននាពេលបច្ចុប្បន្ននេះប៉ុន្តែមិនមែនជាគ្រូបង្រៀនទេ ឬក៏មកឈរបង្រៀននៅលើតុ អធិប្បាយនេះទេ។ បើសិនជាលោកអ្នកធ្វើបែបដូច្នេះលោកអ្នកបានធ្វើឲ្យព្រះគម្ពីរប្រឆាំងនឹងបទគម្ពីរហើយ។ ព្រះ​គម្ពីរមិនបាននិយាយអ្វីមួយនៅទីនេះហើយនិយាយអ្វីផ្សេងទៀតនៅត្រង់នោះទេ។ គឺព្រះបន្ទូលនៅតែដដែលគ្រប់ ពេលវេលា។ “កូនប្រុសស្រីរបស់ឯងនឹងទាយ”មានន័យថា ពួកគេ នឹង “ប្រាប់ពីការដែលនឹងកើតឡើងនាពេលអនា គត” ឬក៏ “ធ្វើបន្ទាល់” លោកអ្នកអាចមើលនៅត្រង់នេះហើយឆែកមើលនៅក្នុងវចនានុក្រមព្រះគម្ពីរបាន ថាតើត្រឹម ត្រូវដែរឬទេ។ “កូនប្រុសស្រីរបស់ឯងនឹងទាយ”
115
ហើយព្រះគម្ពីរក៏បានចែងអំពីពួកស្រី្តដែលបានធ្វើពុតឬក៏ប្រកាសថានាង... នេះគឺជាកិច្ចការទាំងពីរ របស់ពួកជំនុំកាតូលិក និងកិច្ចការដែលជាប់ពាក់ព័ន្ធនឹងប្រធានបទដែលយើងកំពុងតែនិយាយពេលឥឡូវនេះ។សូមបងប្អូនបើកទៅកាន់ព្រះគម្ពីរ វិវរណៈ២:២០ នោះលោកអ្នកនឹងកត់សំគាល់ពីរបៀបដែល អារក្សបានធ្វើតាម រយៈព្រះបន្ទូលនាថ្ងៃចុងក្រោយ អំពីការដែលនឹងកើតឡើង តើពួកស្រី្តនេះនឹងទៅជាយ៉ាងណា?ចូរចាំថា ពួកជំនុំ កាតូលិក គឺជាស្រ្តីម្នាក់នោះ។ យើងរាល់គ្នាទើបតែបានអាន តើមែនទេ? ចូរបងប្អូនស្តាប់នៅក្នុងបទគម្ពីរនេះតើមានចែងអំពីអ្វី គឺទ្រង់មានបន្ទូលទៅកាន់ពួកជំនុំធាទេរ៉ា ដែលស្ថិតនៅក្នុងគ្រាពាក់កណ្តាលពួកជំនុំដោយបានឆ្លងកាត់ គ្រាងងឹត។
តែអញប្រកាន់សេចក្តីខ្លះនឹងឯងដ្បិតឯងបណ្តោយឲ្យស្រ្តី ឈ្មោះយេសិបិល ដែលហៅខ្លួនជាហោរា បានទៅ បង្ហាត់បង្រៀន ហើយនាំពួកបាវបំរើរបស់អញឲ្យវង្វេងទៅប្រព្រឹត្តសេចក្តីកំផិត ហើយបរិភោគដង្វាយដែលថ្វាយ ទៅរូបព្រះផង។
116
បើសិនជាលោកអ្នកបានកត់សំគាល់ត្រង់ចំនុចនេះ អំពីគ្រាពួកជំនុំទាំងនេះហើយបន្ទាប់មក យើងនឹងបញ្ចប់ ជាមួយគ្នា។ ហើយនៅពេលព្រឹក យើងនឹងនិយាយផ្សេងទៀត។ ស្ថិតនៅក្រោមជើងចង្កៀងមាសនៃព្រះវិហារ របស់ពួកយូដា គឺស្ថិតនៅខាងក្នុង មានជើងចង្កៀងមាសទាំង៧។ បងប្អូនគ្រប់គ្នាបានដឹងហើយ។មានគ្រាពួកជំនុំ ទាំង៧។ បើសិនជាលោកអ្នកកត់សំគាល់នៅក្នុងវិវរណៈ១ យើងបានឃើញថា ព្រះយេស៊ូវទ្រង់កំពុងតែឈរនៅក្នុងគ្រាពួកជំនុំទាំង៧ គឺជាជើងចង្កៀងមាសទាំង៧ នៅពេលដែលគាត់បានបែរទៅ គាត់បានឃើញម្នាក់ដូចជាកូនមនុស្ស ឈរស្លៀកពាក់ស... ហើយក៏មានកូនក្រមុំមួយបានឈរនៅក្នុងជើងចង្កៀង។
នៅក្នុងសញ្ញាចាស់ ពួកគេអាចយកចង្កៀងមួយ ហើយដុតបំភ្លឺហើយយកចង្កៀងមួយទៀត រួចក៏ពន្លត់ភ្លើង មួយទៀត បន្តបន្ទាប់គ្នា រហូតដល់ជើងចង្កៀងទី៧។
117
បើសិនជាលោកអ្នកកត់សំគាល់ពីដើមដំបូង នៅពេលដែលព្រះជាម្ចាស់ទ្រង់ធ្វើការជាមួយពួកអ៊ីស្រាអែលហើយពួកគេក៏បានឆ្លងកាត់គ្រាមាស ហើយក៏បានឆ្លងកាត់គ្រាងងឹតនៃពួកយូដា គឺជារាជ្យស្តេចអ័ហាប់។ហើយបើ សិនជាពួកគេកត់សំគាល់ គឺបានអានពីគ្រាពួកជំនុំទាំងនោះ ហើយទ្រង់ក៏វិលត្រឡប់មកវិញម្តងទៀត។គឺស្ថិតនៅ ក្នុងគ្រាងងឹត ប្រហែលជា ១៥០០ឆ្នាំមុន ឬនៅក្នុងគ្រាស្តេចអ័ហាប់ ជាស្តេចទី១របស់ពួកយូដា៖ នៅពេលដែល ស្តេចអ័ហាប់បានរៀបការជាមួយនឹង នាងយេសេបិល ហើយក៏បាននាំយករូបព្រះមកកាន់ពួកអ៊ីស្រាអែលហើយ ធ្វើឲ្យមនុស្សគ្រប់គ្នាថ្វាយបង្គំស្តេចអ័ហាប់ បន្ទាប់មកឲ្យពួកគេថ្វាយបង្គំព្រះរបស់យេសេបិល។តើបងប្អូនចាំទេ ពួកគេបាន បំផ្លាញអាសនារបស់ព្រះចេញ។ ហើយ Elisha បានស្រែកឡើយ ថាគាត់គឺជាហោរាតែម្នាក់ហើយព្រះ ជាម្ចាស់មានមនុស្ស ៧០០នាក់ ដែលមិនធ្លាប់លុតជង្គង់របស់ពួកគេនៅចំពោះ Balaam នៅឡើយ។នោះហើយ គឺជាគំរូអំពីរើសតាំងពួកជំនុំ ដែលបានចេញមក។
118
នៅក្នុងពួកជំនុំនេះ បើសិនជាលោកអ្នកនឹងកត់សំគាល់លើពួកជំនុំដំបូង៖គឺពួកជំនុំដំបូង ជាពួកជំនុំអេភេសូរ គឺជាពួកជំនុំដ៏អស្ចារ្យណាស់។ ទ្រង់មានបន្ទូលថា“អ្នកបានទទួលជីវិត” ហើយបើសិនជាលោកអ្នកកត់សំគាល់ពី ពួកជំនុំនីមួយៗ ក៏បានចាប់ផ្តើមងងឹតទៅៗរហូតដល់ពួកជំនុំធាថេរ៉ា។ បន្ទាប់មក អស់រយៈពេល១៥០០ឆ្នាំ។ រួច គេក៏ចេញមកទៅម្ខាងទៀត “អ្នកបានទទួលពន្លឺដ៏តូចមួយ។ជាកំលាំងដែលអ្នកមាន ក្រែងលោចង្កៀងរបស់អ្នកត្រូវ បានដកយកទៅ” រួចក៏ចូលមកដល់គ្រាពួកជំនុំភីឡាដិលភា ហើយក៏ចូលមកដល់គ្រាពួកជំនុំឡៅឌីសេ។
119
នៅទីនេះ គួរឲ្យស្រស់ស្អាតណាស់។ ខ្ញុំដូចជាស្រឡាញ់ត្រង់នេះណាស់បងប្រុស Smith។ ចូរមើល នៅក្នុង គ្រាពួកជំនុំនេះ ដែលយើងបានមើលទាំងអស់គ្នា។ ពួកជំនុំដំបូងគឺជាពួកជំនុំអេភេសូរ។ ហើយនៅក្នុងគ្រាពួកជំនុំ នីមួយៗ រហូតទាល់តែមកដល់១៥០០ឆ្នាំ។ សូមបងប្អូនអានបទគម្ពីរនេះបើសិនជាលោកអ្នកមានពេលវេលា គឺនៅពេលដែលលោកអ្នកបងប្អូនត្រឡប់ទៅផ្ទះវិញនាពេលយប់នេះ ឬក៏អានបទគម្ពីរនេះនៅពេលព្រឹក មុនពេល ដែលលោកអ្នកចូលមកក្នុងព្រះវិហារនេះវិញ សូមបងប្អូនអាន វិវរណៈជំពូក១,២, និង៣។ នោះលោកអ្នកនឹងបាន ឃើញពីគ្រាពួកជំនុំនីមួយៗ ទ្រង់មានបន្ទូលថា “ឯងមានកំលាំងដ៏តូចមួយហើយឯងមិនបានបដិសេធឈ្មោះរបស់ អញ” រហូតដល់ ១៥០០ឆ្នាំ នៃពួកជំនុំធាថេរ៉ា គឺជាគ្រាងងឹត។បន្ទាប់មក ទ្រង់ចេញមកនៅផ្នែកផ្សេងវិញ ហើយទ្រង់មានបន្ទូលថា “ឯងមានឈ្មោះ ដែលឯងរស់នៅ ប៉ុន្តែឯងបានស្លាប់”
120
ហើយគ្រាពួកជំនុំភីឡាដិលភា យើងក៏មិនដែលឮឈ្មោះពួកជំនុំនេះម្តងទៀតឡើយ។គឺមិនមានឈ្មោះនេះ ទៀតឡើយ ដោយព្រោះវាបានបាត់បង់ទៅហើយ នៅក្នុងកំឡុងពេលគ្រានេះ។ តើយើងរាល់គ្នាអាចដាក់ចុះការ នេះយ៉ាងដូចម្តេច ទៅលើសេចក្តីបង្រៀនខុសឆ្គងរបស់ពួកគេនៅទីនេះ ដែលបង្ហាញថាពួកជំនុំកាតូលិកនៅលើ គ្រប់ការទាំងអស់។ តើនាងគឺជា “ម្តាយ ដែលជាសេចក្តីអាថ៌កំបាំងពួកបាប៊ីឡូន”យ៉ាងដូចម្តេច។ នេះគឺជាគ្រាពួក ជំនុំ ជាពេលដែលនាងបានចេញមក នាងមានពន្លឺដ៏តូចមួយ។ បន្ទាប់មកពន្លឺរបស់នាងក៏ងងឹតទៅៗ បន្ទាប់មក នាងក៏បានចេញមក ចូលទៅកាន់ការរៀបចំមួយនៅខាងក្រោយនោះគឺ១៥០០ឆ្នាំ។ នាងបានចេញមកនាពេល ឥឡូវនេះ៖ មិនមែនដូចជាពួកជំនុំព្រះអម្ចាស់យេស៊ូវគ្រីស្ទទេប៉ុន្តែគឺជាពួកជំនុំកាតូលិកវិញ។ តើគ្រាលោកលូធើ បានចេញអ្វីមកទៀត? គឺពួកជំនុំលូធើរៀម។តើពួកបាបទីស្ទចេញអ្វីមក? គឺពួកជំនុំបាបទីស្ទ។ មិនមែនជាឈ្មោះ របស់ទ្រង់ឡើយ តែឈ្មោះផ្សេងវិញ៖“អ្នកមានឈ្មោះមួយ” “ដ្បិតមិនមែនឈ្មោះផ្សេងទេដែលបានប្រទានមកនៅ ក្រោមស្ថានសួគ៌ដែលអ្នកបានសង្រ្គោះគឺមានតែព្រះនាមព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ” “អ្នកមានឈ្មោះមួយ ដែល អ្នកកំពុងតែរស់នៅប៉ុន្តែអ្នកបានស្លាប់វិញ” នោះគឺនៅជាមួយនឹងនិកាយ។
121
“អូ! ខ្ញុំគឺជាពួកប្រេសប៊ីធើរៀន” ហើយអ្នកក៏បានស្លាប់ដែរ!“អូ! ខ្ញុំគឺជាពួកបាបទីស្ទ” ហើយអ្នកក៏ត្រូវស្លាប់ដែរ! លោកអ្នកអាចមានជីវិត គឺលោកអ្នកបានចូលមករស់នៅក្នុងព្រះយេស៊ូវគ្រីស្ទ។ហើយបុណ្យជ្រមុជខុសឆ្គងរបស់ អ្នក៖ គឺទឹក បុណ្យជ្រមុជខុសឆ្គង ការប្រោសទឹកលើក្បាល ជំនួសឲ្យលិបក្បាលចូលទៅក្នុងទឹកវិញដោយប្រើនូវ ព្រះនាម “ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ” ជំនួសឲ្យព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ។គ្រប់ ការខុសឆ្គងទាំងឡាយបានចេញមក គឺព្រះគម្ពីរបានចែងយ៉ាងត្រឹមត្រូវ។ “ពួកជំនុំរបស់ខ្ញុំបានជឿលើរបៀបបែប នេះ” ប៉ុន្តែព្រះគម្ពីរ បានចែងបែបនេះ។ គឺគ្មានចែងអំពីការទាំងនេះឡើយ។
122
គ្មានកន្លែងណាមួយ នៅក្នុងព្រះគម្ពីរ ដែលបានចែងថាពួកគេនិយាយភាសាដទៃ ហើយពួកសង្ឃបានផឹក ស្រា រួចហៅថាជាព្រះវិញ្ញាណបរិសុទ្ធនោះទេ។ មិនដែលមានឡើយនៅក្នុងព្រះគម្ពីរ ដែលពួកគេបានចាប់ដៃគ្នា ហើយហុចដៃស្តាំប្រកបគ្នា ហើយហៅវាថាជាព្រះវិញ្ញាណបរិសុទ្ធនោះទេ។ហើយក៏មិនមាននរណាម្នាក់ ក្រោក ឈរឡើង ហើយនិយាយថា “ខ្ញុំគឺជាអ្នកជឿ” ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធ។បើសិនជាពួកគេបានទទួល មែន សូមអានបទគម្ពីរ កិច្ចការ២ទៅមើល៖ “កាលបុណ្យថ្ងៃទី៥០ បានមកដល់គឺនៅតាមផ្លូវមានពួកសង្ឃរ៉ូមុំាង ម្នាក់បានចេញមក ហើយក៏បានបែរមើលជុំវិញគាត់។ គាត់បាននិយាយថាឥឡូវនេះ អស់អ្នកដែលនិយាយភាសា ដទៃទាំងប៉ុន្មាន ចូរទទួលព្រះវិញ្ញាណបរិសុទ្ធទៅ គឺទទួលបានទំនាក់ទំនងដំបូង។
123
លោកអ្នករាល់គ្នាជាពួកប្រូតេស្តង់ គឺដូចជាអាក្រក់ណាស់។គេបានត្រឡប់មកវិញ ហើយនិយាយថា “នៅ ពេលដែលយើងដើរទៅកាន់ពួកខាងមេតូឌីស ក៏បានដាក់ពួកគេនៅខាងស្តាំដៃគឺឲ្យពួកគេប្រកបនៅខាងស្តាំដៃ ហើយសាកល្បងចំនួន៦ខែ” តើនៅក្នុងកិច្ចការ២ យើងមើលអ្វីខ្លះ?
គឺបានចែងថា “នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នានៅកន្លែងតែ១...” គឺគ្មានពួកសង្ឃរាជណា ដែលធ្វើការទាំងអស់នេះទេ ប៉ុន្តែ “ស្រាប់តែមានឮសូរពីលើមេឃដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុង ផ្ទះដែលគេអង្គុយនៅ” នោះហើយគឺជារបៀបដែលពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធ។គឺដូចជា ខ្យល់បក់គំហុក ពីស្ថានៃសិរីល្អ មិនមែនមកតាមផ្លូវ ឬពីនិកាយណាមួយទេ។ “អ្នករាល់គ្នាមានឈ្មោះដែលអ្នករាល់គ្នាកំពុងរស់នៅ ប៉ុន្តែអ្នកបានស្លាប់វិញ”
124
គោលលទ្ធិ និងនិកាយរបស់លោកអ្នក គឺជារនាំងផ្លូវរបស់ព្រះជាម្ចាស់រហូតទាល់តែ “យើងរាល់គ្នាជឿការ នេះ ហើយយើងរាល់គ្នាជឿនៃការអស្ចារ្យគឺបានកន្លងផុតទៅហើយ”វាគឺជាអ្វីដែលពួកហោរាក្លែងក្លាយបាន និយាយ។ វាគឺជាពាក្យរបស់ពួកហោរាក្លែងក្លាយ បាននិយាយប្រាប់ដល់លោកអ្នកដែលថា លោកអ្នកអាចចាប់ដៃ គ្នា ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ វាគឺជាពាក្យរបស់ពួកហោរាក្លែងក្លាយដែលបានប្រាប់លោកអ្នកថា បានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលអ្នកជឿលើការដែលពួកគេនិយាយនោះ។វាគឺជាពាក្យរបស់ហោរា ក្លែងក្លាយ ដែលបានប្រាប់ដល់លោកអ្នកថា អ្នកត្រូវទទួលបុណ្យជ្រមុជដោយការប្រោសទឹកលើក្បាល ជាជាង ជ្រ មុជក្បាលចូលទៅក្នុងទឹក។ វាគឺជាហោរាក្លែងក្លាយ ដែលបានប្រាប់អ្នករាល់គ្នាថាត្រូវទទទួលបុណ្យជ្រមុជនៅក្នុង ព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែលមិនមែនចែងនៅក្នុងព្រះគម្ពីរសោះ។ គឺគ្រប់គ្នាត្រូវ ទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវតែប៉ុណ្ណោះ(មានតែពួកសិស្សរបស់យ៉ូហានតែប៉ុណ្ណោះ និងពួកគេ ត្រូវតែទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ)។ នេះមិន មែនគ្រាន់តែជាគោលលទ្ធិអំពីព្រះយេស៊ូវទេ។ខ្ញុំដឹងថា នេះគឺជាគោលលទ្ធិដែលមានចែងនៅក្នុងព្រះគម្ពីរ។ តើ លោកអ្នកបានធ្វើជាមួយនឹងអ្វី?គឺជាមួយនឹងម្តាយរបស់លោកអ្នក គឺជាគោលជំនឿទាំងនោះឯង។
125
ឥឡូវនេះ ចូរបងប្អូនមើលទៅក្នុងព្រះគម្ពីរទៅមើលហើយប្រាប់មកខ្ញុំចុះ តើនៅកន្លែងណាដែលបានបញ្ចាក់ ថា គេត្រូវទទួលបុណ្យជ្រមុជដោយការប្រោសទឹកលើក្បាលនោះ។សូមបងប្អូនខាង មេតូឌីស ប្រេសប៊ីធើរៀន និង ខាងកាតូលិក សូមប្រាប់មកខ្ញុំទៅមើល ថាតើនៅត្រង់ណាដែលព្រះគម្ពីរបានចែងថាគេត្រូវទទួលបុណ្យជ្រមុជ ដោយការប្រោសទឹកលើក្បាលនោះ។ សូមប្រាប់មកកាន់ខ្ញុំទៅមើល នៅត្រង់ណាដែលបានបញ្ចាក់ថាការទទួល បុណ្យជ្រមុជទឹក អាចលាងជំរះអំពើបាបរបស់ពួកគេបាន។ តើបងប្អូនអាចរកឃើញដែរឬទេ? បើសិនជាបងប្អូនរកឃើញនៅក្នុងខគម្ពីរណា សូមមកឯខ្ញុំចុះ នោះខ្ញុំនឹងដើរទៅតាមផ្លូវនេះ ដោយសរសេរពាក្យដាក់នៅខាងក្រោយខ្នងរបស់ខ្ញុំថា “ហោរាក្លែងក្លាយ” ខ្ញុំបានធ្វើខុសហើយ។ ហើយសូមប្រាប់ដល់ខ្ញុំផងដែរ តើនៅត្រង់ណាដែលបញ្ចាក់ថាអ្នកដែលបានទទួលបុណ្យជ្រមុជ នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធគឺជារបៀប ៨០ ភាគរយដែលលោកអ្នកធ្លាប់បានទទួលបុណ្យជ្រមុជទឹក។ តើបទគម្ពីរណាដែលបានបញ្ជាក់បែបដូច្នោះនោះខ្ញុំនឹង សរសេរពាក្យនៅក្រោយខ្នងរបស់ខ្ញុំថា “ហោរាក្លែងក្លាយ” ហើយនឹងដើរទៅតាមផ្លូវ។ហើយចូរបង្ហាញដល់ខ្ញុំ នៅ ត្រង់ណាដែលមនុស្សគេបានទទួលបុណ្យជ្រមុជ នៅក្នុងពួកជំនុំថ្មីហើយមិនត្រូវទទួលបុណ្យជ្រមុជនៅក្នុងព្រះ នាមព្រះយេស៊ូវគ្រីស្ទទេ។
126
ហើយនៅត្រង់នេះ តើជាអ្វីទៅ? នាងគឺជាម្តាយនៃពួកស្រីសំផឹង។តើអ្វីទៅដែលធ្វើឲ្យនាងក្លាយខ្លួនជាបែប នេះ? គឺជាគោលលទ្ធិរបស់នាង។
នេះហើយគឺជាហេតុផលដែល យើងរាល់គ្នាមិនស៊ូទ្រាំជាមួយនឹងនិកាយរបស់ពួកគេ។យើងនៅជាប់ជា បរិសុទ្ធជាមួយនឹងព្រះគម្ពីរនេះ។ ខ្ញុំមិនដឹងថា តើលោកអ្នករាល់គ្នាត្រូវរស់នៅយ៉ាងដូចម្ត៉េចទេប៉ុន្តែលោកអ្នកត្រូវ តែបង្រៀនអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរនេះ។ នេះគឺអាស្រ័យលើលោកអ្នករាល់គ្នា។ខ្ញុំមិនអាចធ្វើឲ្យលោកអ្នក​ជឿវាឡើយ តែខ្ញុំអាចប្រាប់ដល់លោកអ្នកតែសេចក្តីពិតតែប៉ុណ្ណោះ។នេះហើយគឺជាហេតុផលដែលយើងរាល់គ្នា មិនមែនជានិកាយ! ខ្ញុំមិនចង់ឲ្យ ខ្លួនរបស់យើងប្រលាក់ជាមួយនឹងការទាំងអស់នេះទេយើងត្រូវតែដាក់ចុះនូវ ការ ទាំងអស់នេះចេញ។ ខ្ញុំនឹងដើរទៅតាមផ្លូវរបស់ព្រះជាម្ចាស់។ ហើយខ្ញុំនឹងនៅជាប់ជាបរិសុទ្ធចំពោះព្រះបន្ទូល និងព្រះជាម្ចាស់ ហើយឈរនិយាយថា គ្មានឈាមដែលប្រលាក់ជាប់នឹងអាវរបស់ខ្ញុំទេ។ហេតុនេះហើយ ទើប យើងរាល់គ្នានៅក្នុងព្រះវិហាររបស់ Branham។ ហើយវាមូលហេតុដែលយើងរាល់គ្នាមិនមែនជានិកាយ។ហើយ យើងរាល់គ្នាក៏មិនមែនជាពួក Oneness ដែរ។ យើងរាល់គ្នាក៏មិនមែនជាពួក មេតូឌីសដែរ ហើយក៏មិនមែនជាពួកបាបទីស្ទដែរ។ យើងរាល់គ្នាគ្រាន់តែថ្វាយបង្គំនៅក្នុងព្រះវិហារដ៏តូចមួយនៅទីនេះតែប៉ុណ្ណោះ។យើងរាល់គ្នាមិន មាននិកាយឡើយ។ យើងរាល់គ្នាមានសេរីភាព នៅក្នុងព្រះគ្រីស្ទ។ នេះហើយជាមូលហេតុដែលយើងរាល់គ្នានៅជាប់នឹងអ្វីដែលយើងរាល់គ្នាបានធ្វើ។ ហើយព្រះជាម្ចាស់ទ្រង់ក៏បានប្រទានពរដល់យើងរាល់គ្នាព្រមទាំងជួយ ដល់យើងរាល់គ្នាផង។
127
យើងខ្ញុំអាចបា្រប់ដល់លោកអ្នកបងប្អូន ពីមូលហេតុដែលយើងរួមគ្នាហើយលាងជើងឲ្យគ្នាទៅវិញទៅមក និងពីមូលហេតុដែលយើងរាល់គ្នាមិនអនុញ្ញាតឲ្យសមាជិកយកវា បើសិនជាយើងរាល់គ្នាដឹងថាពួកគេនៅក្នុងអំពើ បាប។ នេះហើយគឺជាមូលហេតុ នៅក្នុងចុង ២ឬ៣សប្តាហ៍នេះ​ ខ្ញុំបានទៅពីសមាជិកមួយទៅសមាជិកមួយទៀតដែលលោកអ្នករាល់គ្នាមានកង្វល់តិចតួចដែរ។ គឺបានចេញទៅនៅជុំវិញ ហើយម្នាក់ៗមិនអាចនិយាយទៅកាន់គ្នាទៅវិញទៅមកបានទេ គឺបានរុញពីម្នាក់ទៅម្នាក់នៅលើផ្លូវ ហើយបែរក្បាលរបស់លោកអ្នក៖ ជាសេចក្តីអាម៉ាសលើអ្នកហើយ! តើនរណានឹងទទួលយកពែងនៃព្រះពររបស់ព្រះជាម្ចាស់ ឆ្លងកាត់ទីនេះ ហើយបានហៅ បងប្អូនប្រុសស្រីរបស់លោកអ្នក រួចក៏លើកទូរស័ព្ទ ហើយប្រាប់គ្នាទៅវិញទៅមកថា អ្នកមិនសមហៅថា គ្រីស្ទាននោះនៅ ពេលដែលធ្វើបែបដូច្នេះ។ បើសិនជាលោកអ្នកមិនអាចនិយាយល្អអំពីនរណាម្នាក់ តើលោកអ្នកនឹងមិននិយាយអ្វីសោះឬ។ ចូរចាំថា ព្រះជាម្ចាស់ទ្រង់នឹងទុកដាក់ឲ្យលោកអ្នកមានទំនួលខុសត្រូវ។ ដរាបណា វិញ្ញាណទាំងនោះនៅក្នុងលោកអ្នក ហើយលោកអ្នកបានដឹងថា លោកអ្នកមិននៅជាប់ជាមួយនឹងព្រះជាម្ចាស់ទេ។
128
បើសិនជានរណាម្នាក់ធ្វើខុសនឹងលោកអ្នក ចូរទៅឯគាត់ចុះហើយផ្សះផ្សានឹងគាត់ទៅ! បើសិនជាលោកអ្នក មិនអាចនាំការផ្សះផ្សាបាន ចូរនាំយកមនុស្សមួយចំនួនទៅជាមួយលោកអ្នកផង។គ្មានអ្វីដែលគួរឲ្យងើយឆ្ងល់នោះ ឡើយ ដែលព្រះជាម្ចាស់ទ្រង់មិនអាចដាក់វិន័យដល់ពួកជំនុំរបស់ទ្រង់បានដោយព្រោះលោកអ្នកបានធ្វើខុស។ ជំនួសឲ្យការទទួលទូរស័ព្ទ និងជជែកអំពីការនេះ គឺពីអ្វីដែលបានកើតឡើងហើយរឿងខុសឆ្គងតិចតួច និងអ្វីៗ ផ្សេងទៀត គឺជំនួសឲ្យធ្វើការបែបនេះ តើហេតុអ្វីលោកអ្នកមិនធ្វើទៅតាមអ្វីដែលគម្ពីរមានបន្ទូលទៅ?បើសិនជា មានបងប្អូនមួយចំនួនបានធ្វើខុស នោះចូរទៅឯគាត់ចុះ! ហើយមើល តើលោកអ្នកមិនអាចផ្សះផ្សាជាមួយនឹងគាត់បានទេឬ? ខ្ញុំមិនខ្វល់ពីអ្វីដែលគាត់បានធ្វើដាក់ខ្ញុំឡើយ ចូរទៅឯគាត់ចុះ។ ព្រះគម្ពីរមិនបានចែងថាឲ្យគាត់ មកឯអ្នករាល់គ្នាទេ។ គឺឲ្យអ្នករាល់គ្នាទៅឯគាត់វិញ បើសិនជាគាត់ធ្វើខុសនឹងលោកអ្នក។លោកអ្នកអាចនិយាយ ថា “គាត់បានធ្វើខុសដល់ខ្ញុំ គឺគាត់ត្រូវមិកឯខ្ញុំ” នេះមិនមែនជាអ្វីដែលព្រះគម្ពីរមានបន្ទូលនោះទេ។ព្រះគម្ពីរមាន បន្ទូលថា ចូរឲ្យលោកអ្នកទៅឯគាត់។ បើសិនជាគាត់ធ្វើខុសនឹងលោកអ្នក ចូរលោកអ្នកទៅឯគាត់ចុះ។ហើយបើ សិន ជា គាត់មិនព្រមស្តាប់លោកអ្នកទេ នោះចូរនាំយកមនុស្សមួយចំនួនទៅជាមួយលោកអ្នកធ្វើជាបន្ទាល់ផង។
ហើយបើសិនជាគាត់មិនឃើញបន្ទាល់ទាំងនោះទេ ចូរនិយាយថា“ខ្ញុំនឹងនាំគ្រូគង្វាលរបស់អ្នកមក” បន្ទាប់ មកចូរប្រាប់ដល់គាត់ចុះថា “ខ្ញុំនឹងប្រាប់ការនេះដល់ពួកជំនុំ។ហើយនៅក្នុងរវាង៣០ថ្ងៃចាប់ពីពេលឥឡូវនេះទៅ បើសិនជាអ្នកមិនព្រមទទួលស្គាល់ទៀត... ហើយមើលបងប្អូននេះគេចង់ផ្សះផ្សានឹងអ្នកវិញ តែអ្នកមិន ចង់ទេ ហើយបើសិនជាអ្នកមិនកែរសម្រួលការនេះនៅក្នុងរវាង៣០ថ្ងៃទេចូរមើលតើនឹងមានអ្វីកើតឡើង? អ្នកនឹង មិនមែន ជាម្នាក់នៅក្នុងចំណោមពួកយើងរាល់គ្នាទេ”
129
ព្រះគម្ពីរបានចែងថា “បើសិនជាអ្នកនោះមិនស្តាប់ពួកជំនុំទេនោះចូរបណ្តេញពួកគេចេញពីពួកជំនុំទៅ ហើយ ប្រកាសជាសាធារណៈផង” លោកអ្នកឃើញថា ដរាបណា មានបងប្អូនម្នាក់ស្ថិតនៅក្រោមការការពាររបស់ពួកជំនុំ គឺជាព្រះលោហិតរបស់ព្រះគ្រីស្ទបានការពារគាត់។ នោះហើយគឺជាមូលហេតុដែលយើងរាល់គ្នាមិនឲ្យពួកជំនុំដើរ ទៅតាមការនោះ។ នេះគឺជាគោលលទ្ធិរបស់ពួកជំនុំបាបទីស្ទ ឬជាពួកជំនុំរបស់Branham ដែលនៅទីនេះ។
130
ឧទាហរណ៍ មានមនុស្សពីរនាក់ គឺជា Leo ហើយនិងខ្ញុំ។ខ្ញុំបាននិយាយថា “គាត់បានធ្វើខុសនិងខ្ញុំ!” គ្មានអ្វី ដែលខុសប្លែកនោះទេ ខ្ញុំគួរតែទៅឯគាត់។គាត់គឺជាសមាជិកម្នាក់នៅក្នុងព្រះវិហារនេះ។ គាត់បានក្លាយជាគ្រីស្ទ បរិស័ទម្នាក់។ គាត់បានចូលមកទីនេះប្រកបរួមគ្នាជាមួយនឹងខ្ញុំ។ហើយយើងបានទទួលបុណ្យជ្រមុជនៅក្នុងព្រះ នាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយពីមុនក៏បានដើរជាមួយគ្នាដូចជាបងប្អូនតែបែរជាមានការមួយចំនួនបានកើត ឡើងចំពោះពួកយើងទាំងពីរវិញ។
វាមិនមែនជាបំណងរបស់មនុស្សឡើយ គឺពេលវេលា៩០ភាគរយវាគឺជាការរបស់អារក្សដែលបានដាក់ចុះនៅ ចន្លោះមនុស្ស។ វាមិនមែនជាគោលបំណងរបស់មនុស្សឡើយតែវាគឺជាគោលបំណងរបស់អារក្ស។ ដរាបណា លោកអ្នកអនុញ្ញាតឲ្យអារក្សវាធ្វើការនោះ គឺលោកអ្នកកំពុងតែធ្វើឲ្យបងប្អូនលោកអ្នកមានទុក្ខទោសហើយ។គឺពិត មែនហើយ។
131
គឺមានការខុសឆ្គងមួយចំនួនបានកើតឡើងជាមួយនឹងLeo ហើយនិងខ្ញុំ ចូរយើងធ្វើវាឲ្យប្រសើរឡើងទៅ។ បើសិនជាលោកអ្នកមើលការអ្វីមួយ វាគឺជាកាតព្វកិច្ចរបស់លោកអ្នកដែលត្រូវមកឯយើងរាល់គ្នា ហើយនិយាយថា “ចូរទាំងពីរនាក់មកកាន់ទីនេះ ហើយទទួលការនេះជាមួយគ្នាទៅ។យើងត្រូវតែធ្វើឲ្យការនេះមានរបៀបរៀបរយ ឡើងវិញ” ហើយយើងអាចនិយាយថា “ការដំបូង យើងមិនអាចយល់ព្រមគ្នាឡើយ...”អញ្ជឹងអ្នកអាច​មកឯពួក ជំនុំឲ្យស្តាប់ការទាំងនេះបាន។
ដរាបណា លោកអ្នកមិនបានធ្វើអ្វីសោះ នោះសូមគិតព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ បានការពារយើង ទាំងពីរនាក់។ ប៉ុន្តែ ក្រោយមក មហារីកចាស់បានចាប់កើតជាមហារីកផ្សេងមួយទៀតហើយមហារីកនេះ ក៏បាន កើតជាមហារីកផ្សេងទៀត រួចនៅក្នុងពួកជំនុំទាំងមូលនឹងឈឺទាំងអស់គ្នា។ក្រោយមក លោកអ្នកបានចូលមកកាន់ កន្លែងមួយនៅក្នុងព្រះវិហារ នៅទីនោះត្រជាក់ណាស់ លោកអ្នកត្រូវការមានអ្នកបោសជូតចូលមកដើម្បីជូតសំ អាតទឹកកកដែលរលាយចេញ នៅមុនពេលដែលមនុស្សចូលមកកាន់ទីនេះ។ លោកអ្នកដឹងថា វាត្រឹមត្រូវណាស់។វាត្រជាក់ៈ មានមនុស្សមួយចំនួនបានអង្គុយចុះ លោកអ្នកបានដឹង តែលោកអ្នកមិននិយាយអ្វីសោះ។“យើងធ្លាប់ ជាអ្នកមមាញឹកកិច្ចការខាងឯវិញ្ញាណណាស់” តើមានអ្វីកើតឡើង? អ្នកបានរត់ចុះឡើងតើមានបញ្ហាអ្វីទៅ? គឺអំពើ របស់អ្នកបានញែករូបអ្នកហើយ! បងប្អូនអើយ ព្រះជាម្ចាស់ទ្រង់នឹងដាក់ទំនួលខុសត្រូវមកលើលោកអ្នកបងប្អូនឲ្យបំពេញកិច្ចការនេះ។
132
ខ្ញុំនឹងរៀបចំការនេះឲ្យមានរបៀបរៀបរយវិញ។ គ្មានអ្វីខុសប្លែកទេចំពោះខ្ញុំ ហើយក៏គ្មានអ្វីខុសប្លែកដែរ ចំពោះ Leo វាគឺជាកិច្ចការរបស់អារក្សវិញ ដែលបានដាក់ចុះនៅក្នុងរវាងពួកយើង។ ត្រឹមត្រូវណាស់។ ចូរយើងរៀប ចំវាឲ្យមានរបៀបរៀបរយទៅ។ ចូរទៅឯគាត់ចុះ។ បន្ទាប់មក បើសិនជាគាត់មិនស្តាប់ទេ (ឬខ្ញុំមិនស្តាប់ទេ ទោះបីជា យ៉ាងណាក៏ដោយ) នោះចូរប្រាប់ដល់វាទៅដល់ពួកជំនុំទៅ។ បើសិនជាគាត់មិនចូលមកធ្វើការផ្សះផ្សាទេ នៅក្នុង រយៈពេល៣០ថ្ងៃ នោះគាត់នឹងត្រូវបណ្តេញចេញក្រៅពីការពាររបស់ព្រះយេស៊ូហើយ។ យើងបានបាត់បង់រូបគាត់ ហើយ។ គឺជាពិតប្រាកដណាស់។ សូមមើល តើមានអ្វីកើតឡើង? ចូរអនុញ្ញាតឲ្យព្រះជាម្ចាស់ទ្រង់ដាក់វិន័យមក កាន់ពួកយើងរាល់គ្នាចុះ។ លោកអ្នកត្រូវតែលើកដៃឡើង។ ហើយលោកអ្នកខំព្យាយាមធ្វើវាឲ្យអស់ពីសមត្ថភាពចុះ បន្ទាប់មក ចូរអនុញ្ញាតឲ្យព្រះជាម្ចាស់ទ្រង់ដាក់ឲ្យគាត់ភ្លក់ការបន្តិចចុះ៖ ទ្រង់នឹងបែរគាត់ទៅក្នុងសេចក្តីអាក្រក់ របស់អារក្ស។ បើសិនជាគាត់មិនស្តាប់ទៀត នោះជីវិតរបស់គាត់នឹងបាត់ទៅមួយប្រព្រិចភ្នែក។
133
តើលោកអ្នកនៅចងចាំទេ តើនៅកន្លែងណាក្នុងព្រះគម្ពីរដែលបានចែងពីបងប្អូនម្នាក់ដែលមិននៅជាប់ជា មួយនឹងព្រះជាម្ចាស់? តើមានបងប្អូនប៉ុន្មាននាក់នៅចងចាំពីករណីនោះ?គាត់បានរស់នៅជាមួយនឹងម្តាយចិញ្ចឹម របស់គាត់ ហើយពួកគេមិនបានទទួលគាត់មកវិញទេ។ លោកប៉ុលបាននិយាយថា“ចូរឲ្យគាត់បែរទៅក្នុងសេចក្តី អាក្រក់របស់អារក្សទៅ! ដ្បិតសេចក្តីវិនាស...” លោកអ្នកអាចរកឃើញនៅក្នុង២កូរិនថូស។
134
ខ្ញុំមានមិត្តសំឡាញ់ដ៏ល្អម្នាក់ ហើយខ្ញុំចូលចិត្តហៅឈ្មោះរបស់គាត់ណាស់។គាត់គឺជាគ្រូអធិប្បាយម្នាក់ ឈ្មោះថា Rasmussen។ បងប្អូនដែលជាអ្នកបំរើនៅយប់នេះ បានឃើញឈ្មោះរបស់គាត់ហើយគឺនៅលើក្រដាស របស់បងប្អូន។ គាត់គឺជាគ្រូអធិប្បាយ អន្តរនិកាយ​នៅរដ្ឋ Chicago។ គាត់មានកូនប្រុសម្នាក់ដែលជាអ្នកបំរើព្រះ ហើយគាត់បានទៅរៀបការជាមួយនឹងស្រ្តីកាតូលិកម្នាក់។ គាត់ក៏បានចាប់ផ្តើមធ្វើបែបនេះហើយក៏បានជួបនូវ បញ្ហាមួយចំនួន។ ហើយឪពុករបស់គាត់ក៏បានទៅឯគាត់ និយាយថា “ចូរមើល កូនអើយតើកូននឹងធ្វើការផ្សះផ្សា ជាមួយនឹងឪពុកវិញឬ?” គាត់បានហៅពួកជំនុំរបស់ពួកគេ ថាជាពួកក្រុមបរិសុទ្ធគឺជាឪពុករបស់គាត់។ “តើកូន នឹងធ្វើឲ្យពួកជំនុំនេះមានរបៀបរៀបរយវិញឬ?”
គាត់និយាយថា “ឥឡូវនេះ លោកប៉ា គឺជាលោកប៉ារបស់កូនហើយកូនមិនចង់មានបញ្ហាជាមួយនឹងលោក ប៉ាទេ”
135
គាត់បានធ្វើដំណើរទៅកាន់ទីនោះ ដោយនាំយកអ្នកជំនួយម្នាក់ទៅជាមួយនៅឯផ្ទះរបស់គាត់ផង។ “Wesley អើយ ខ្ញុំចង់និយាយជាមួយអ្នក” “តើអ្នកនឹងរៀបចំការនេះនៅក្នុងពួកជំនុំឲ្យមានរបៀបរៀបរយឡើងវិញឬ?”ខ្ញុំ បានផ្តល់ឲ្យគាត់ឆ្លើយនូវចម្លើយខ្លីៗ។ “នៅចាំទេ Wesley ខ្ញុំគឺជាគ្រូគង្វាលនៃពួកជំនុំនោះ។ខ្ញុំគឺជាឪពុករបស់អ្នក ប៉ុន្តែខ្ញុំត្រូវតែធ្វើអ្វីដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលឲ្យធ្វើ!ខ្ញុំនឹងទុកពេល ៣០ថ្ងៃ ដើម្បីឲ្យអ្នករៀបចំឲ្យល្អឡើងវិញ នៅក្នុងពួកជំនុំ ឬយើងរាល់គ្នានឹងត្រូវបណ្តេញអ្នកចេញពីព្រះវត្តមាននៃព្រះ។អ្នកគឺកូនបុ្រសបង្កើតរបស់ខ្ញុំ ហើយ ទ្រង់គឺជាព្រះសង្រ្គោះរបស់ខ្ញុំ” “ប៉ាស្រឡាញ់កូន។កូនក៏បានដឹងដែរថា ប៉ាស្រឡាញ់កូនណាស់ Wesley ប៉ាអាច ស្លាប់ឥឡូវនេះបានសម្រាប់កូន ប៉ុន្តែចូរកូនស្មោះត្រង់ចំពោះព្រះបន្ទូលព្រះចុះ” “ប៉ាគឺជាគ្រូគង្វាល ហើយប៉ាគឺជាអ្នកគង្វាលហ្វូងមនុស្សទាំងនោះហើយបើសិនជាកូន គឺជាកូនរបស់ប៉ា ឬបើទោះបីជាកូនទៅជាយ៉ាង ណាក៏ដោយ កូនត្រូវតែនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះ។តែបើសិនជាកូនមិនធ្វើវាទេ នោះប៉ាមិនសមធ្វើជាអ្នក គង្វាលរបស់ព្រះជាម្ចាស់ឡើយ”
គាត់គឺជាគ្រូគង្វាលដ៏ល្អម្នាក់ តើបងប្អូនគិតបែបដូច្នេះទេ?គាត់បានប្រាប់ដល់កូនប្រុសរបស់គាត់ ទោះបីជា កូននោះបានធ្វើឲ្យគាត់ឈឺចាប់ក៏ដោយ តែគាត់នៅតែនិយាយទៅកាន់កូនរបស់គាត់ជានិច្ច។ប៉ុន្តែ “តើហេតុអ្វី? តើ លោកអ្នកនឹងធ្វើឲ្យនរណាម្នាក់ឈឺចាប់ គឺជាមនុស្ស ឬជាក៏ធ្វើឲ្យព្រះសង្រ្គោះរបស់លោកអ្នកទ្រង់ឈឺចាប់វិញ?”ដូច្នេះគាត់បាននិយាយថា “ចូរយើងបន្តទៅមុខចុះ”
136
“គាត់មិនអាចធ្វើបានទេ។ ហើយខ្ញុំបានប្រាប់ដល់ពួកជំនុំហើយនិយាយថា កូនប្រុសរបស់ខ្ញុំ Wesley គាត់ បានបដិសេធមិនស្តាប់ខ្ញុំនៅក្នុងបញ្ហានេះ។គាត់បានបដិសេធអ្នកជំនួយ។ លោកអ្នកគឺជាស្មរបន្ទាល់នៃការនេះ។ នៅម៉ោង ៨ នាថ្ងៃអាទិត្យ បួនសប្តាហ៍ក្រោយចាប់ពីពេលឥឡូវនេះទៅបើសិនជាគាត់មិនដោះស្រាយការនេះជា មួយនឹងពួកជំនុំទេ យើងរាល់គ្នានឹងប្រគល់ កូនប្រុសរបស់ខ្ញុំWesley ទៅកាន់សេចក្តីទុក្ខលំបាកខាងសាច់ឈាម ដែលគ្រប់គ្រងដោយអារក្សហើយ។ ហើយព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទនិងពួកជំនុំនេះ មិនបានការពារគាត់ ទៀតទេ”
137
ហើយនៅពេលយប់នោះមកដល់ គឺបានឈរនៅតុអធិប្បាយនេះនិយាយថា “គាត់មានពីរនាទីថែមទៀត” នៅពេលវេលាមកដល់ គាត់និយាយថា “កូនប្រុសរបស់ខ្ញុំWesley Rasmussen ខ្ញុំសូមនិយាយទៅកាន់បងប្អូនអ្នក ស្តាប់នៅទីនេះ និងទៅកាន់ព្រះជាម្ចាស់ថាយើងបានធ្វើអ្វីៗអស់ពីសមត្ថភាពរបស់ពួកយើងហើយ។ យោងទៅ តាមព្រះបន្ទូលរបស់ទ្រង់ និងការណែនាំរបស់ព្រះរាជបុត្រាទ្រង់ដែលជាព្រះអម្ចាស់សង្រ្គោះនៃយើងរាល់គ្នា គឺ គាត់បានចាកចេញពីពួកយើងរាល់គ្នាហើយ ឥឡូវនេះរូបខ្ញុំ ហើយនិងពួកជំនុំនេះ សូមប្រគល់កូនប្រុសរបស់ខ្ញុំ ទៅកាន់សេចក្តីទុក្ខលំបាកខាងសាច់ឈាមរបស់អារក្សហើយ”។អស់រយៈពេល មួយសប្តាហ៍ ឬពីរសប្តាហ៍ ប្រ ហែលជាមួយខែ ឬពីរខែ នៅតែគ្មានអ្វីអាចទៅរួចសោះចំពោះរូបគេ។
138
នៅយប់មួយ Wesley បានឈឺ គាត់បានទូរស័ព្ទទៅកាន់គ្រូពេ្យ។រួចគ្រូពេទ្យក៏មកដល់ ហើយបានពិនិត្យ អាការជំងឺរបស់គាត់។ គាត់ក្តៅខ្លួនយ៉ាងខ្លាំង តែគ្រូពេទ្យរកមូលហេតុមិនឃើញសោះ។គឺគាត់នៅតែឈឺរហូត។ គ្រូពេទ្យបាននិយាយថា “ប្អូនប្រុស ខ្ញុំមិនដឹងថា ប្អូនប្រុសមានជំងឺអ្វីនោះទេ”គាត់មិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេច នោះទេ។ “យើងនឹងហៅអ្នកឯកទេសម្នាក់មកពិនិត្យជំងឺនេះ”បន្ទាប់មកបានហៅអ្នកឯកទេសនោះឲ្យមក ហើយ គាត់ក៏បានមកដល់។ ពួកគេបានយកគាត់ទៅមន្ទីពេទ្យ រួចគ្រូពេទ្យក៏ពិនិត្យពីជម្ងឺរបស់គាត់គឺពិនិត្យអ្វីៗគ្រប់ទាំង អស់ រួចគាត់និយាយថា “ខ្ញុំមិនអាចប្រាប់បានថាមានអ្វីជាពិតប្រាកដនោះទេគឺប្អូនប្រុសនេះ មើលទៅដូចជាជិត ស្លាប់ហើយ” ប្រពន្ធរបស់គាត់ ដែលឈរនៅទីនោះ បានស្រែកយំឡើងហើយកូនៗរបស់គាត់ក៏ឈរនៅជុំវិញគ្រែ នោះដែរ គឺគ្រប់គ្នាបានស្រែកយំឡើង។ គ្រូពេទ្យបាននិយាយថា“គឺនឹងត្រូវស្លាប់ហើយ” “ព្រោះជីបចរ និងដង្ហើម របស់គាត់មើលទៅធ្លាក់ចុះខ្សោយទៅៗហើយ”
គាត់បាននិយាយថា “សូមហៅលោកប៉ាមក” នោះគឺរបៀបដែលត្រូវតែធ្វើហើយ។“សូមហៅលោកប៉ាមក” ឪពុករបស់គាត់បានរត់ទៅកាន់មន្ទីពេទ្យនោះភ្លាម ដោយសំដៅមកឯគាត់ជាប្រញាប់។គាត់និយាយថា “លោកប៉ា កូនមិនអាចធ្វើបានទេឥឡូវនេះ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានស្តាប់ឮពាក្យរបស់កូន។ខ្ញុំនឹងធ្វើអ្វីៗឲ្យត្រឹមត្រូវវិញ។ មែនហើយ កូននឹងធ្វើវា” ស្រាប់តែក្រោយមក ការដកដង្ហើមរបស់គាត់ក៏ចាប់ផ្តើមត្រឡប់មកជាធម្មតាវិញ។
ហើយនៅថ្ងៃអាទិត្យសប្តាហ៍បន្ទាប់ គាត់ក៏បានឡើងមកនិយាយនៅចំពោះពួកជំនុំថា“ខ្ញុំបានធ្វើបាបនៅចំ ពោះព្រះជាម្ចាស់ នៅវត្តមាននៃពួកជំនុំនេះ។ ខ្ញុំបានបដិសេធមិនស្តាប់ពាក្យរបស់គ្រូគង្វាល។ខ្ញុំបានបដិសេធមិន ស្តាប់ពាក្យរបស់អ្នកជំនួយនៅទីនេះ” “ខ្ញុំសូមឲ្យបងប្អូនដែលជាពួកជំនុំនៅទីនេះបានអត់ទោសរាល់ការអាក្រក់ របស់ខ្ញុំ ដែលខ្ញុំបានប្រព្រឹត្តចំពោះបងប្អូនផង” “ព្រះជាម្ចាស់ទ្រង់បានទុកជីវិតឲ្យខ្ញុំបានរស់នៅបន្តទៀត”។
139
របៀបដែលយើងរាល់គ្នាត្រូវធ្វើ​ គឺយើងនឹងមានការប្រជុំគណៈកម្មការហើយយើងនឹងនិយាយថា “តើយើងគួរតែនៅតែរក្សា... ?” ខ្ញុំមិននិយាយអំពីព្រះវិហារទេ ប៉ុន្តែខ្ញុំចង់មានន័យថាពួកប្រូតេស្តង់ យើងនឹង មានការប្រជុំគណៈកម្មការ៖ “តើអ្នកគិតយ៉ាងដូចម្តេចដែរ អំពីJones? តើយើងគួរធ្វើដូចម្តេចចំពោះគាត់? ខ្ញុំគិតថា គាត់គួរតែធ្វើជាសមាជិកពួកមេតូឌីសឲ្យបានល្អជាការដែលគាត់ធ្វើមកកាន់យើងទៅទៀត” វាខុសហើយ! នោះហើយគឺជាហេតុផលដែលមិនដើរតាមប្រពៃណីរបស់ពួកគេ។ហើយមានពួកសង្ឃរាជមួយចំនួន យើងត្រូវតែ ហៅពួកគេ ឲ្យមើលពីរបៀបនៃការប្រព្រឹត្តរបស់បុរសនេះ។
ព្រះគម្ពីរបានប្រាប់ដល់យើងរាល់គ្នាពីអ្វីដែលត្រូវធ្វើ។នេះហើយគឺជាហេតុផល ដែលយើងរាល់គ្នា មិនល្ងី ល្ងើជាមួយនឹងនិកាយរបស់ពួកគេ។ គឺពួកយើងនៅឯករាជ្យវិញ។អាម៉ែន។ តើលោកអ្នកមិនខឹងនឹងខ្ញុំទេឬ? ខ្ញុំនឹង មានសំនួរល្អៗមួយចំនួន សួរទៅកាន់លោកអ្នកបងប្អូននៅយប់ថ្ងៃស្អែក។
140
បងប្អូនដែលមានវត្តមាននៅទីនេះ គឺអញ្ជើញមកពីពួកជំនុំដែលមាននិកាយខុសៗគ្នា។បងប្អូនអើយ! ខ្ញុំ និយាយបែបនេះ មិនមែនមានន័យថា បងប្អូនមិនមែនជាគ្រីស្ទាននោះទេ។ ខ្ញុំព្យាយាមនិយាយពីហេតុផលដែល យើងរាល់គ្នាមិនមែនជានិកាយវិញ។ ដោយព្រោះខ្ញុំ មិនចង់ឈរនៅលើនិកាយនោះទេ។ ពួកគេបានព្យាយាមប្រាប់ដល់លោកអ្នកបងប្អូននូវអ្វីដែលត្រូវធ្វើ។ បើសិនជាព្រះជាម្ចាស់ទ្រង់ត្រាស់ហៅខ្ញុំឲ្យអធិប្បាយដំណឹងល្អអញ្ជឹងខ្ញុំ នឹងអធិប្បាយនូវរបៀបដែលព្រះជាម្ចាស់ទ្រង់ប្រាប់ឲ្យខ្ញុំធ្វើ។ គឺដូចជារបៀបដែលបានចែងនៅក្នុងព្រះគម្ពីរនេះ។បើសិនជាខ្ញុំមិនឈរលើព្រះគម្ពីរទេ នោះព្រះជាម្ចាស់ទ្រង់នឹងជំនុំជំរះរូបខ្ញុំហើយ។ ប៉ុន្តែបើសិនជាខ្ញុំបានឃើញឆ្កែព្រៃវាបានចូលមក ឬក៏សត្រូវដែលបានចូលមក ហើយខ្ញុំបែរជាបរាជ័យក្នុងការដាស់តឿនដល់ពួកគេវិញនោះព្រះ ជាម្ចាស់ទ្រង់នឹងបញ្ជាដល់ខ្ញុំហើយ។ ប៉ុន្តែបើសិនជាខ្ញុំដាស់តឿនដល់លោកអ្នក នោះគឺអាស្រ័យលើលោកអ្នកបងប្អូននោះទេ។
141
តើបងប្អូននៅចាំទេ “នៅថ្ងៃចុងក្រោយ ពេលវេលាដ៏គ្រោះថ្នាក់នឹងមកដល់។មនុស្សគេនឹងស្រឡាញ់តែខ្លួន ឯង គឺជាអ្នកដែលមានសេចក្តីអួតអាង និងជាអ្នកដែលប្រមាថ”។ ពួកអ្នកដែលជេរប្រមាថគឺជា៖“ក្រុមនុស្សដែលល្ងី ល្ងឺ ដែលបានគិតថា ថ្ងៃនៃការអស្ចារ្យបានកន្លងផុតទៅហើយ គឺគ្មានបែបនោះកើតឡើងទេ”ហើយគិតថា គាត់គឺ ជាហោរាចាស់បុរាណបុរាណម្នាក់។ “ឥឡូវនេះ យើងដឹងថា ពួកស្ត្រីៗនៃយើង គេអាចដឹងអ្វីៗជាច្រើនដូចជាពួក បុរសៗនៃយើងដែរ” ខ្ញុំមិននិយាយខុសឡើយ ដ្បិតព្រះជាម្ចាស់ទ្រង់មានបន្ទូលថា ចូរឲ្យពួកស្រ្តីៗចេញឲ្យឆ្ងាយពីតុអធិប្បាយទៅ។ ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ មានអ្នកខ្លះនិយាយថា “ឥឡូវនេះ នៅក្នុងនិកាយរបស់ពួកយើង គឺមានមនុស្សល្អៗជាច្រើនណាស់ ដូចដែលអ្នកមានដែរនៅក្នុងព្រះវិហារនេះ” ខ្ញុំមិនចង់នឹងបង្ខាំងដល់លោកអ្នកបងប្អូននោះទេ ប៉ុន្តែព្រះគម្ពីរបានដាក់ទោសដល់និកាយ។ មិនមែនខ្ញុំនិយាយបែបនេះ ចង់បញ្ជាក់ថាលោកអ្នក បងប្អូនជាមាជិកមិនល្អនោះទេនៅក្នុងពួកជំនុំ។ គឺលោកអ្នកជាមនុស្សល្អណាស់។ រីឯលោកអ្នកមួយចំនួនគឺជា មនុស្សដែលវាងវៃណាស់ ខ្ញុំធ្លាប់បានជួបពួកគេទាំងអស់នោះ ដូចជាពួកកាតូលិក និងពួកអ្នកឯទៀតជាដើម។គឺពួកគេទាំងអស់គ្នា គឺជាមនុស្សល្អណាស់។
142
ចំពោះរបៀបដែលយើងរាល់គ្នា នឹងនាំយមកនាពេលឥឡូវនេះដល់បងប្អូនជាទីស្រឡាញ់ បើសិនវាគឺជា បំណងព្រះហឫ​ទ័យរបស់ព្រះជាម្ចាស់ គឺនៅក្នុងការសិក្សាបន្ទាប់ទៀតប្រហែលជាខ្ញុំនឹងឲ្យលោកអ្នកបានដឹងនៅ ព្រឹកថ្ងៃស្អែក ថាតើយើងត្រូវបន្តទៅដល់រសៀលថ្ងៃស្អែកឬមិនដល់។ ហេតុផលដែលយើងខ្ញុំព្យាយាមធ្វើកិច្ចការ នេះ គឺខ្ញុំចង់ដាក់ចុះនូវការមួយនេះ។បើសិនជាលោកអ្នក ចង់នាំនរណាម្នាក់មកជាមួយនឹងបងប្អូន គឺយើងខ្ញុំសូម ស្វាគមន៍ដល់លោកអ្នកជានិច្ច។ប៉ុន្តែ សូមបងប្អូនចាំថា កុំឲ្យទៅណាឆ្ងាយ ដោយគ្រាន់តែព្យាយាមស្វែងរក់នូវ កំហុសឆ្គងនោះឡើយ។ខ្ញុំមិនបង្រៀនការនេះដល់មនុស្សនៅខាងក្រៅឡើយ ដ្បិតនោះគឺជាកិច្ចការរបស់មនុស្ស ដែលនៅខាងក្រៅវិញតែខ្ញុំនឹងបង្រៀនការនេះដល់បងប្អូនអ្នកស្តាប់របស់ខ្ញុំនៅទីនេះវិញ។
143
ឥឡូវនេះ ចូរបងប្អូនត្រឡប់ទៅមើល ព្រះគម្ពីរលោកុប្បត្តិវិញហើយស្វែងរកមើល តើហេតុអ្វី បានជាកូន ដែលឥតខាន់ស្លា វាមិនអាចចូលទៅក្នុងប្រជារាស្ត្ររបស់ព្រះជាម្ចាស់បានរយៈពេល១៤ជំនាន់។ គឺវាមានរយៈ ពេល ៤០០ឆ្នាំ ចំពោះអំពើបាបនេះ។ តើយើងរាល់គ្នា នឹងអាចស្វែងរកបានយ៉ាងដូចម្តេចពីរបៀបដែលឪពុកម្តាយ ដែលមិនសុចរិត គឺដោយមើលពីពួកកូនចៅរបស់ពួកគេ នោះហើយគឺជារបៀបដែលបានចាប់ផ្តើមនៅក្នុងលោកុប្បត្តិ និងអ្វីៗផ្សេងទៀតជាដើម។
144
នោះលោកអ្នកនឹងមើលឃើញពីអ្វី គឺនៅមុនកំណើតលោកីយគឺតាំងពីមុនដែលមានពន្លឺមកម្ល៉េះ ព្រះជាម្ចាស់ ទ្រង់ជ្រាបគ្រប់ការទាំងអស់ ហើយទ្រង់ស្គាល់គ្រប់ទាំងស្នាមព្រះហស្តទាំងអស់ដែលមាននៅលើផែនដី។ បងប្អូន មិនអាចពន្យល់នូវពាក្យ ឬក៏កំណាត់បាននូវពាក្យថា គ្មានទីបញ្ចប់ បានទេ។ គឺដូចជាបើកម៉ាស៊ីនថតរូបរបស់លោកអ្នកទៅពាក្យថា​ “គ្មានដែនកំណត់” ដែរ។ យើងមិនអាចយល់បានឡើយ នៅក្នុងគំនិតដែលមានដែនកំណត់របស់យើងរាល់គ្នា គឺយើងមិនអាចគិតយល់ តើការដែលគ្មានដែនកំណត់នោះគឺជាអ្វីឡើយ។ ប៉ុន្តែបើសិនជាលោកអ្នករកមើលនៅក្នុងកណ្ឌគម្ពីរនេះ ហើយនៅជាប់ក្នុងព្រះវិញ្ញាណ នោះលោកអ្នកអាចនឹងដឹងបានខ្លះៗពីអ្វីដែលមាន មុនកំណើតលោកីយម្ល៉េះ។
145
ព្រះគម្ពីរបានចែងថា ព្រះយេស៊ូវទ្រង់គឺជាកូនចៀមនៃព្រះ(សូមបងប្អូនស្តាប់ដោយយកចិត្តទុកដាក់ បើសិន ជាលោកអ្នកបងប្អូនខ្លះមិនបានអញ្ជើញមកម្តងទៀតនៅព្រឹកស្អែកគឺសូមបងប្អូនស្តាប់វាឲ្យចប់ឲ្យហើយ)។ ព្រះ គម្ពីរបានចែងថា ព្រះយេស៊ូវគ្រីស្ទទ្រង់គឺជាកូនចៀមនៃព្រះដែលត្រូវគេយកទៅសម្លាប់គឺទ្រង់បានរៀបចំទុកតាំង ពីកំណើតលោកីយម្ល៉េះ។ តើត្រឹមត្រូវដែរឬទេ? តើទ្រង់ត្រូវគេយកទៅសម្លាប់នៅពេលណា?បើសិនជាអញ្ជឹងមែន នោះគឺនៅមុន​តាំងពីពេលមានពន្លឺព្រះអាទិត្យបែកចេញមក រាប់សិបលានឆ្នាំទៅទៀតគឺមានព្រះគ្រីស្ទរួចទៅ ហើយ។ នៅពេលដែលប្រាជ្ញាដ៏អសា្ចរ្យរបស់ព្រះទ្រង់បានរៀបចំការមួយចេញមកនោះវាក៏បានបង្កើតចេញមក។ នៅពេលដែលព្រះជាម្ចាស់ទ្រង់មានបន្ទូល “ចូរឲ្យ...” នោះវាក៏កើតឡើងភ្លាម។បើសិនជាវាត្រូវការរាប់​សិបលាន ឆ្នាំដើម្បីកើតចេញមក នោះវាក៏ត្រូវបានកើតចេញមកឆាប់នៅពេលដែលទ្រង់មានបន្ទូល។នៅពេល​ដែលកូនចៀម នៃព្រះត្រូវបានរៀបចំទុកតាំងពីមុនកំណើតលោកីយម្ល៉េះ ព្រះគម្ពីរបានចែងថាគឺជាព្រះវិញ្ញាណ​ដដែល ដែលសរសេរ ហើយនិងមានបន្ទូលថា “ឈ្មោះរបស់យើងរាល់គ្នាបានកត់ទុកនៅក្នុងបញ្ជីជីវិតរួចហើយតាំងពីមុនកំណើតលោកីយម៉្លេះ”។
ដូច្នេះ មនុស្សដែលបានសរសេរបទចម្រៀងដែលមានចំណងជើងថា“There's A New Name Written Down In Glory” គាត់សរសេរអត្ថន័យបទចម្រៀងនេះបានយ៉ាងល្អណាស់ប៉ុន្តែ គាត់មិនបានសរសេរតាមព្រះគម្ពីរទេ។ បុរស នោះបានសរសេរបទនោះ ការដែលនៅក្នុងសិរីល្អវិញនៅមុនពេលដែលលោកីយនេះបានចាប់ផ្តើម។ នៅពេល ដែលកូនចៀមត្រូវបានគេយកទៅសម្លាប់ គឺឈ្មោះរបស់យើងបានកត់ទុកនៅក្នុងបញ្ជីជីវិតហើយ។
146
សូមអនុញ្ញាតឲ្យ ខ្ញុំបាននាំលោកអ្នកបងប្អូនទៅមើលនៅក្នុងព្រះគម្ពីរបន្តិចសិន។សូមបងប្អូន រង់ចាំបន្តិច។ វាកំពុងតែមាននៅក្នុងគំនិតរបស់ខ្ញុំហើយ។ ខ្ញុំគិតថា ខ្ញុំអាចបើកត្រូវកណ្ឌគម្ពីរនោះខ្ញុំដូចជាមិនប្រាកដសោះ។ ឥឡូវនេះ ខ្ញុំសូមអភ័យទោស ដែលឲ្យលោកអ្នកបងប្អូនរង់ចាំ សូមបើកជាមួយនឹងខ្ញុំនូវបទគម្ពីរ រ៉ូម គឺខ្ញុំចង់ឲ្យ លោកអ្នកបងប្អូនបានអានជាមួយនឹងខ្ញុំដែរ។ គឺបទគម្ពីររ៉ូម ៨:២៨។ ហើយសូមលោកអ្នកអានបទគម្ពីរនេះ ដោយ សេចក្តីអធិស្ឋានជាមួយនឹងយើងខ្ញុំដែរ។ សូមបងប្អូនស្តាប់ដោយយកចិត្តទុកដាក់ពីព្រះបន្ទូលដែលបានចែងនៅ ត្រង់នេះ៖
តែយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់ ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏ដំរូវទុកជាមុនឲ្យបានត្រឡប់ ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើនឯពួកអ្នកដែល ទ្រង់បានដំរូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិតហើយពួក អ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ។
147
តាំងពីមុនកំណើតលោកីយម្ល៉េះ នៅពេលដែលព្រះជាម្ចាស់ទ្រង់ទតមើលចុះមកខាងក្រោម...ព្រះ ជាម្ចាស់ទ្រង់មិនរត់ចោលតួនាទីរបស់ទ្រង់ទេ។
ចូរចាំថា ភាពទុចរិត ដែលជាអំពើបាប គឺបាននាំឲ្យសេចក្តីសុចរិតត្រូវបានខូចអាក្រក់ទៅ។អារក្សវាមិនអាច បង្កើតអ្វីៗទាំងអស់ចេញមកបានទេ។ តើបងប្អូនយល់ដែរឬទេ? នោះគឺជាគោលលទ្ធិអំពីពួកជំនុំនេះ។អារក្សវាមិន អាចបង្កើតអ្វីៗទាំងអស់ចេញមកបានទេ។ វាអាចបង្ខូច លើអ្វីដែលព្រះជាម្ចាស់ទ្រង់បានបង្កើតមក។តើអ្វីទៅជា ដំណើរខូចអាក្រក់? សូមមើល បងប្អូននៅទីនេះ ភាគច្រើនសុទ្ធតែជាមនុស្សពេញវ័យហើយ។សូមបងប្អូនស្តាប់ពី ការនេះ។ យើងរាល់គ្នាបានរៀបការហើយ។ លោកអ្នកដែលជាបុរសបានរៀបការហើយហើយលោកអ្នកជាស្ត្រី បានរៀបការហើយ គឺអាចរស់នៅជាមួយគ្នាដែលប្តីប្រពន្ធបាន។ តើមែនទេ? នេះគឺជាការដែលត្រឹមត្រូវតាមច្បាប់។ហើយវាក៏ជាការចាក់ប្រេងតាំងរបស់ព្រះជាម្ចាស់ឲ្យធ្វើបែបដូច្នេះដែរ។ មានស្រ្តីផ្សេងទៀតគេអាចធ្វើការដូចគ្នានឹង ប្រពន្ធរបស់អ្នកបានធ្វើដែរ៖ ម្នាក់នៅក្នុងចំណោមពួកគេ គឺជាអ្នកដែលសុចរិតនៅក្នុងព្រះនេត្ររបស់ព្រះហើយក៏ បានប្រព្រឹត្តដូចគ្នានឹងស្រ្តីម្នាក់ផ្សេងទៀតដែរ គឺអ្នកត្រូវមានទោសដល់ស្លាប់ហើយនៅចំពោះព្រះជាម្ចាស់។ តើវា ជាអ្វីទៅ? គឺសេចក្តីសុចរិតត្រូវបានខូចបង់ហើយ។ អារក្សវាមិនអាចបង្កើតអ្វីៗទាំងអស់ចេញមកបានទេប៉ុន្តែវា អាចនាំមកនូវដំណើរខូចអាក្រក់ដល់ ស្នាមព្រះហស្តដែលទ្រង់បានបង្កើតវិញ។
148
តើអ្វីទៅជាសេចក្តីកំភូត? តើវាគឺជាដំណើរខូចអាក្រក់របស់សេចក្តីពិតឬ?មានអ្នកខ្លះនិយាយថា “នៅយប់ ថ្ងៃអាទិត្យ ម៉ោង៩ Bill Branham គឺស្ថិតនៅក្នុងរដ្ឋJeffersonville” ត្រឹមត្រូវណាស់។ “គឺគាត់កំពុងតែអង្គុយផឹកស្រា នៅហាង Anthony” វាគឺជាសេចក្តីកុហក់។តើវាជាអ្វីទៅ? ខ្ញុំស្ថិតនៅក្នុងរដ្ឋ Jeffersonville នោះគឺជាសេចក្តីពិត។ ហើយការដែលសេចក្តីសុចរិតត្រូវបង្ខូចនោះ វាគឺជាសេចក្តីកុហក់។ តើបងប្អូនយល់ពីអត្ថន័យរបស់ខ្ញុំដែរឬទេ? វា គឺជាសេចក្តីកុហក់តើមែនទេក្នុងការដែលពួកគេនិយាយបែបនោះ។ បើសិនជាគេនិយាយថា “ខ្ញុំស្ថិតនៅឯព្រះ វិហារ ហើយកំពុងតែអធិប្បាយ”នោះគឺត្រឹមត្រូវ។ នោះហើយគឺជាសេចក្តីសុចរិត គឺគាត់បានប្រាប់ពីសេចក្តីពិត។ តែពួកគេនិយាយថា“ខ្ញុំកំពុងតែអង្គុយនៅក្នុងតៀមស្រា គឺកំពុងតែផឹកស្រា” នោះគឺជាសេចក្តីកុហក់វិញ។ គេបានបង្ខូចសេចក្តីពិតហើយ។ តើបងប្អូនយល់ដែរឬទេ? គឺសេចក្តីសុចរិត ត្រូវបានបង្ខូចដោយសេចក្តីទុចរិតវិញ។
149
តើសេចក្តីស្លាប់ គឺជាអ្វី? គឺជីវិតត្រូវបានបង្ខូចអាក្រក់ទៅ។តើអ្វីទៅជាជម្ងឺ? គឺសុខភាពត្រូវបានខូចបង់។ លោកអ្នកគួរតែជាមនុស្សដ៏ខ្លាំងក្លាម្នាក់បើសិនជាលោកអ្នកមិនឈឺនោះ។ តើវាមានន័យអ្វីទៅ? គឺសុខភាពរបស់ លោកអ្នកកំពុងតែចុះខ្សោយ។ គឺលោកអ្នកធ្លាប់តែជាមនុស្សវ័យក្មេងជាស្ត្រីដ៏ស្រស់ស្អាត់ និងខ្លាំងពូកែ ជាបុរស សង្ហា តែឥឡូវនេះ លោកអ្នកកំពុងតែមានស្នាមជ្រីវជ្រួយហើយចាស់ទៅៗហើយ។ តើវាគឺជាអ្វីទៅ? គឺជីវិតត្រូវបាន បង្ខូចទៅ។ តែព្រះជាម្ចាស់ទ្រង់បាននាំការទាំងនេះត្រឡប់មកវិញម្តងទៀតចូរសូមសរសើរតម្កើងព្រះដ៏មាន ព្រះពរ! ទ្រង់បានសន្យាយថា ទ្រង់នឹងនាំការល្អៗទាំងនេះត្រឡប់មកវិញ។យើងរាល់គ្នាបានដឹងយ៉ាងច្បាស់ គឺទ្រង់ បានចែងនៅក្នុងព្រះបន្ទូលនេះ។ ប្រាកដណាស់ ទ្រង់នឹងនាំវាត្រឡប់មកវិញជាថ្មីម្តងទៀត។អ្វីដែលទ្រង់បាន សន្យាហើយ ទ្រង់នឹងធ្វើវា។
150
តើយើងរាល់គ្នាគួរតែធ្វើជាមនុស្សរបៀបណា? យើងបានកត់សំគាល់ហើយពីរបៀបដែលការទាំងនេះបាន កើតឡើង។ អស់ពួកអ្នកដែលទ្រង់បានតំរូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលហៅទ្រង់បានហៅនោះ ទ្រង់ក៏រាប់ទុកជាសុចរិត។ តើនៅពេលណាទៅ? គឺនៅមុនកំណើតលោកីយម្ល៉េះ។ បើសិនជាយើងរាល់គ្នាបានយក នូវព្រះបន្ទូលនេះ នោះយើងរាល់គ្នាពិតជាបានរាប់ជាសុចរិត ប៉ុន្តែយើងរាល់គ្នា មិនចង់ធ្វើបែបដូច្នោះឡើយ។ដ្បិត សេចទុចរិតទាំងអស់នៅទីនេះ គឺបានបង្ខូចដល់សេចក្តីសុចរិត ឲ្យទៅជាសេចក្តីទុចរិតវិញ។នោះហើយគឺជាអ្វី ដែលអារក្សវាបានធ្វើ។ នៅពេលដែលលោកអ្នក មកដល់អាយុដែលចេះទទួលខុសត្រូវ នោះលោកអ្នកនឹងដឹងថាអ្វីខុស អ្វីត្រូវហើយ។ លោកអ្នកបានកើតមកតាម សេចក្តីប្រាថ្នាខាងសាច់ឈាម នោះលោកអ្នកត្រូវតែកើតជាថ្មីម្តងទៀត ដើម្បីទទួលបានកំណើតថ្មី អាចចូលទៅឯនរគស្ថានសួគ៌ លោកអ្នកបានឃើញហើយថា ពួកស្មរបន្ទាល់ព្រះយេហូវ៉ាគេបានប្រព្រឹត្តខុសឆ្គងឆ្ងាយណាស់ ដោយគិតថា កំណើតជាថ្មី គឺជារូបកាយដែលបានរស់ឡើងវិញ។វាមិនអាចទៅរួចឡើយ។
151
លោកអ្នកកំពុងតែស្ថិតនៅក្នុងទីលំហរ ហើយជាការតែមួយប៉ុណ្ណោះដែលជាការដ៏នៅអស់កល្បជានិច្ច ដែល គ្មានទីចាប់ផ្តើម និងគ្មានទីបញ្ចប់។ បើសិនជាលោកអ្នកជាផ្នែកមួយរបស់ព្រះជាម្ចាស់គឺជាព្រះវិញ្ញាណដែល នៅក្នុងលោកអ្នក ដែលជាវិញ្ញាណគ្មានទីចាប់ផ្តើម និងគ្មានទីបញ្ចប់នោះគឺលោកអ្នកកំពុងតែស្ថិតនៅក្នុងភាពអស់ កល្ប ជាមួយនឹងព្រះវិញ្ញាណដែលគង់នៅក្នុងលោកអ្នកហើយ។
ដូចជាសេចក្តីស្រឡាញ់ agapa៖ វាក៏ចេញជាសេចក្តីស្រឡាញ់phileo ហើយចេញជាសេចក្តីស្រឡាញ់ ខាង តណ្ហា ហើយក៏បន្តចេញមករហូតមកៗ ដែលបង្ខូចអាក្រក់ រហូតទាល់តែអ្វីទាំងអស់ទៅជាគ្មានសណ្តាប់ធ្នាប់។តើ ហេតុអ្វីទៅ? នេះគឺជាផ្លូវតែមួយគត់ ដែលព្រះយេស៊ូវទ្រង់បានយាងចុះមក ដើម្បីនាំការទាំងនោះវិលត្រឡប់ទៅវិញជាថ្មីម្តងទៀត ពីការដែលធ្លាក់ទាប់បំផុត ទៅកាន់ការដ៏ខ្ពស់ ហើយពីសេចក្តីស្លាប់ទៅរកជីវិតពីឈឺទៅជាមានសុខ ភាពល្អ ពីអំពើទុចរិត ទៅកាន់អំពើសុចរិតវិញ។ ទ្រង់បានយាងចុះមកពីទីកន្លែងដ៏ខ្ពស់បំផុតមកកាន់ទីដ៏ទន់ទាបបំ ផុត គឺទ្រង់នឹងនាំការដែលទន់ទាប់បំផុតទៅកាន់ទីដ៏ខ្ពស់វិញ។ ទ្រង់បានយាងមកឯខ្ញុំដើម្បីឲ្យខ្ញុំអាចទទួលព្រះ គុណរបស់ទ្រង់ និងបានគ្រងមរតកនៅក្នុងសិរីល្អ។ តើបងប្អូនយល់ពីអត្ថន័យរបស់ខ្ញុំដែរឬទេ?
ឥឡូវនេះ សូមបងប្អូនមើល។ នៅមុនកំណើតលោកីយម៉្លេះទ្រង់ទតឃើញពីអ្វីដែលត្រូវកើតឡើង ទ្រង់បាន ស្គាល់លោកអ្នក ទ្រង់បានស្គាល់រូបខ្ញុំ ហើយទ្រង់ស្គាល់គ្រប់សត្វល្អិតទាំងអស់មានទាំងសត្វរុយ សត្វកង្កែប និងរុក្ខជាតិទាំងឡាយ ដែលបានកើតនៅលើផែនដីនេះ ទ្រង់បានឃើញរួចអស់ទៅហើយ។
152
ទ្រង់មិនដែលមានបន្ទូលថា “អញបានបញ្ចូនកូនរបស់អញចុះមកហើយឲ្យវាត្រូវស្លាប់ និងប្រហែលជាមាន គេនឹងអាណិតដល់វា។ វានឹងមានគេអាណិតវា ប្រហែលជាគេនឹងបានសង្រ្គោះ”
ទ្រង់ ជ្រាបថានរណានឹងបានសង្រ្គោះ។ ហើយទ្រង់មានបន្ទូលថា “អញបានស្អប់ដល់អេសាវ ហើយបាន ស្រឡាញ់ដល់យ៉ាកុបវិញ”ដោយព្រោះទ្រង់ ជ្រាប ថាពួកគេគឺជានរណា។ ទ្រង់ជ្រាបគ្រប់ទាំងអស់។ទ្រង់ជ្រាបពី អ្វីដែលលោកអ្នកគិតចង់ធ្វើ នៅមុនពេលដែលលោកអ្នកបានកើតមកម្ល៉េះ គឺនៅមុនកំណើតលោកីយមកម្ល៉េះ។
153
ដូចជាលោកអ្នកធ្លាប់បានដឹងមកហើយថា ខ្ញុំគឺជាទាហានកាំភ្លើងម្នាក់។ខ្ញុំចូលចិត្តកាំភ្លើងណាស់។ មានស្រ្តី មួយចំនួននៅក្នុងរដ្ឋ Texas បានទិញកាំភ្លើងមួយឲ្យខ្ញុំម៉ាកSwift ២២០។ ខ្ញុំចង់បានវាយូរណាស់មកហើយ ហើយ តែងតែស្វែងរកកាំភ្លើងម៉ាកនេះជានិច្ច។ វាគឺជាកូនកាំភ្លើងតូចដែលមានកំលាំងខ្លាំងណាស់។វាអាចផ្ទុកគ្រាប់បាន ទៅដល់២២គ្រាប់ នៅក្នុងមួយបង់ដែលមាន៤៨គ្រាប់ ហើយលោកអ្នកបានកាន់វាបានយ៉ាងស្រួល។អ្នកផលិតបាននិយាយថា “សូមកុំសាកល្បងវាអី ព្រោះវាគ្រោះថ្នាក់ណាស់” ប៉ុន្តែលោកអ្នកគ្រប់គ្រងវាបានដោយ គ្រាប់វាបាញ់បានចម្ងាយ ៥០០០ហ្វីត ក្នុងមួយវិនាទី ហើយនៅតែរក្សាលំនឹងដដែល។ ម្យ៉ាងទៀតបើសិនជាមាន សត្វស្ទាំងមួយហើរកាត់មុខលោកអ្នក លោកអ្នកបានប្រើកំាភ្លើងនេះបាញ់សត្វនោះបានដោយស្រួលដោយមិនឲ្យ កន្លងផុតឡើយ។
ប៉ុន្តែ លោកអ្នកបានយកបំណែកឈើចាក់ធ្មេញរាងសំប៉ែតមកហើយដាក់វាចូលទៅក្នុងម៉្សៅរបស់អ្នក ហើយ ចាក់វាចេញឲ្យច្រើនមកនៅទីនេះ ឲ្យគ្រប់គ្រាន់តាមដែលលោកអ្នកអាចកាន់ឈើចាក់ធ្មេញមួយបានហើយលោក អ្នកអាចបាញ់ភ្ជុចដី នៅចុងអាគារនេះបានហើយគាត់គ្រាន់តែអង្គុយចុះ ហើយនឹងមើលមុខមកកាន់លោកអ្នក។តើមានបញ្ហាអ្វីទៅ? គ្រាប់ដ៏តូចនោះ បានបាញ់ចេញទៅយ៉ាងរហ័ស។ ហើយលោកអ្នកអាចដាក់បំណែកក្រណាត់មួយនៅចន្លោះទីនេះ និងទីនោះបាន នោះលោកអ្នកនឹងមិនអាចឃើញគ្រាប់កំាភ្លើងដ៏តូចមួយធ្លាក់ចុះមកលើក្រណាត់នោះទេ។ គ្រាន់តែបើកត្រឡប់ទៅខាងក្រោយមក ហើយលោកអ្នកមិនឃើញមានកំទេចផេះឡើយ ដ្បិតវាទៅលឿនមែនទែន។ វាបានត្រឡប់ទៅដល់ អាស៊ីតដំបូង ដែលបានបង្កើតទង់ដែង។ គឺវាត្រឡប់ទៅដល់ ១០០លានឆ្នាំមុន។គ្រាប់កំាភ្លើងតូចមួយនេះ ដែលខ្ញុំបានកាន់នៅក្នុងដៃរបស់ខ្ញុំ នៅក្នុងតែមួយវិនាទីប៉ុណ្ណោះវាបានរត់ត្រឡប់ ទៅកាន់គ្រា១០០លានឆ្នាំមុនបាន។ បើសិនជាពិភពលោកនេះ នៅតែមាននៅ១០០លានឆ្នាំទៀតវាអាចនាំត្រឡប់ទៅកាន់អតីតកាលវិញ ដ្បិតវាបានបង្កើតមកជាទង់ដែង។
154
ចូរមើល តើព្រះជាម្ចាស់ទ្រង់បានធ្វើអ្វី នោះលោកអ្នកនឹងស្រឡាញ់ដល់ទ្រង់បន្ទាប់មក លោកអ្នកនឹងត្រឡប់ ទៅផ្ទះវិញ ហើយនៅក្នុងព្រឹកស្អែកប្រហែលជាលោកអ្នកអាចនឹងក្រោកយឺតហើយលោកអ្នកនឹងស្រឡាញ់ដល់ ទ្រង់ច្រើនជាងមុនទៅទៀត។ ព្រះជាម្ចាស់ទ្រង់គឺជាព្រះអាទិករ។តើមានបងប្អូនប៉ុន្មានបានដឹងអំពីការនេះ? សូម បងប្អូនស្តាប់ដោយយកចិត្តទុកដាក់។ សូមលោកអ្នកគិតអំពីព្រឹត្តិការណ៍ដែលកើតឡើងជាមួយគ្នា។តាំងពីរ ១០០ លានឆ្នាំមុន នៅពេលដែលព្រះជាម្ចាស់ទ្រង់បានបង្កើតពិភពលោកនេះ នោះវាក៏បានកើតមក។ទ្រង់បានគិតទុក នៅក្នុងព្រះតំរិះរបស់ទ្រង់រួចស្រេចទៅហើយ។
155
លោកអ្នកនឹងនិយាយថា “បងប្រុស Branham អើយ បើសិនទ្រង់ជាព្រះដ៏អស្ចារ្យមែនតើទ្រង់អនុញ្ញាតឲ្យ អារក្សបង្កើតអំពើបាបយ៉ាងដូចម្តេច?” ទ្រង់ជ្រាបតាំងពីមុនមានអារក្សមកម្ល៉េះថាវាធ្វើជាអារក្ស។ លោកអ្នកនឹងសួរ ថា “ចុះចំពោះការនេះវិញ?” “តើហេតុអ្វីទ្រង់អនុញ្ញាតឲ្យវាធ្វើជាអារក្ស?”ដែលវានឹងអះអាងថាវាគឺជាព្រះ។ ហេតុ នោះហើយទើបវាធ្វើបែបដូច្នោះ។ តើហេតុអ្វីមានអំពើទុចរិត?
156
តើនរណាជាមុនគេ គឺជាព្រះសង្រ្គោះ ឬជាមនុស្សមានបាប?គឺជាព្រះសង្រ្គោះ។ តើនរណាជាមុនគេ គឺជាអ្នក ប្រោសឲ្យជា ឬជាអ្នកជម្ងឺ? តើហេតុអ្វីក៏មានមនុស្សមានបាប?ដោយព្រោះចង់បញ្ចាក់ថា ទ្រង់គឺជាព្រះសង្រ្គោះ។ បើសិនជាគ្មានមនុស្សបាបទេ នោះគេមិនដឹងថាទ្រង់ជាព្រះសង្រ្គោះឡើយ។ ហាលេលូយ៉ា! ទ្រង់អាចធ្វើគ្រប់ការ ទាំងអស់សម្រាប់សិរីល្អរបស់ទ្រង់។“តើអាចឲ្យឆ្នាំង និយាយទៅកាន់ជាងស្មូនដែរឬទេ ថាអ្នកបានបង្កើតខ្ញុំចេញពី ដីធ្វើអ្វី?”តើនរណាជាអ្នកនៅលើម៉ាស៊ីនសូន? តើនរណាជាអ្នកយកដីឥដ្ឋមក? តើដៃរបស់នរណាជាអ្នកសូនដីឥដ្ឋនោះ? លោកប៉ុលបាននិយាយថា “ឱមនុស្សល្ងីល្ងើអើយ តើទ្រង់មិនបានមានបន្ទូលថា ទ្រង់បានលើស្តេចផារ៉ោនឡើងសម្រាប់គោលបំណងរបស់ទ្រង់ទេឬអី?” ពិតប្រាកដណាស់។ ទ្រង់ជ្រាបវាតាំងពីមុនកំណើតលោកីយម្ល៉េះទ្រង់ជ្រាបថាគេនឹងក្លាយទៅជាអ្វី។ ហើយទ្រង់បានអនុញ្ញាតឲ្យមានអំពើបាប ដើម្បីឲ្យគេបានដឹងថាទ្រង់ជាព្រះ សង្រ្គោះ។ ទ្រង់អនុញ្ញាតឲ្យមានអ្នកឈឺ ដើម្បីឲ្យគេបានដឹងថាទ្រង់ជាប្រោសឲ្យជា។ទ្រង់បានអនុញ្ញាតឲ្យមាន សេចក្តីសំអប់ ដើម្បីឲ្យគេបានដឹងថា ទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់!ប្រាកដណាស់ ទ្រង់គឺជាព្រះ ហើយទាំងនោះ គឺជាលក្ខណៈរបស់ទ្រង់ ហើយទ្រង់ត្រូវការការមួយចំនួនដើម្បីបង្ហាញពីលក្ខណៈរបស់ទ្រង់។
តើលោកអ្នកអាចដឹងថាមានពេលយប់យ៉ាងដូចម្តេច បើសិនជាវានៅថ្ងៃរហូតនោះ? មានពេលយប់ ដូច្នេះ គឺអាចបញ្ចាក់បានថា មានពេលថ្ងៃ។ អាម៉ែន។ តើលោកអ្នកបានឃើញពីអ្វីដែលទ្រង់បានធ្វើដែរឬទេ?
157
ដ្បិតនៅមុនកំណើតលោកីយនេះ ទ្រង់បានយកព្រះអាទិត្យដ៏វ័យចំណាស់នេះហើយទ្រង់បានដាក់វាឲ្យធ្វើ ចលនានៅជុំវិញផ្កាយដ៏វ័យចំណាស់នេះ ដែលយើងរាល់គ្នាកំពុងតែរស់នៅគឺជាផែនដីនេះ ហើយទ្រង់បានសូនវា ហើយដាក់ឲ្យធ្វើចលនាជុំវិញព្រះអាទិត្យ ហើយទ្រង់បានសូនព្រះអាទិត្យនេះឡើងដោយដាក់ឲ្យវានៅទីនេះ អស់ រយៈពេល១០០លានឆ្នាំ។ តើទ្រង់បានធ្វើអ្វីខ្លះ? ទ្រង់ក៏បានដាក់ឲ្យមានឧស្ម័នមួយចំនួនកើតឡើង។ទ្រង់ដាក់ឲ្យ ពួកវាមានចលនានៅជំនុំវិញនេះ ហើយទ្រង់ក៏បង្កើតបង្កើតការផ្សេងៗទៀត។ តើទ្រង់បានបង្កើតអ្វីទៀត?ទ្រង់បាន បង្កើតសារធាតុប៉ូតាស្យូមឡើង។ ហើយទ្រង់ដាក់ឲ្យវាធ្វើចនលានៅជុំវិញនេះ។ រួចទ្រង់ក៏បង្កើតសារធាតុកាល់ស្យូមឡើង។ តើទ្រង់បានធ្វើអ្វី? ទ្រង់ក៏បានបង្កើតលោកអ្នក ហើយនិងរូបខ្ញុំឡើង។ គឺដូចជាអ្នកទទួលម៉ៅការសាង សង់ដែរ គាត់នឹងគិតគូរ ពីកំពស់ ប្រវែង និងទំហំដែលគាត់នឹងត្រូវសាងសង់អាគារមួយឡើងថាត្រូវធ្វើយ៉ាងដូចម្តេច?
យើងរាល់គ្នាត្រូវបានបង្កើតឡើង ដោយសារធាតុ ១៦យ៉ាងនៃផែនដីនេះគឺទ្រង់បានបង្កើតយើងរាល់គ្នាឡើង ហើយទ្រង់ក៏បានដាក់ពួកយើងរាល់គ្នានៅក្នុងផែនដីនេះ។ តើទ្រង់បានបង្កើតមាស ទង់ដែង ប្រាក់ ទឹក និងអ្វីៗ ផ្សេងទៀតដើម្បីអ្វី? ទ្រង់គឺជាអ្នកសាងសង់អ្វីៗទាំងអស់ឡើង។ទ្រង់បានដាក់អ្វីៗទាំងអស់ចុះមក រួចទ្រង់បាន កាត់ និងឆ្នៃរូបរាងរបស់ទាំងនោះឡើង។ នៅពេលដែលទ្រង់បានបង្កើតពួករួចរាល់ហើយវាដូចជា បន្ទុះភ្នំភ្លើងដ៏ធំ មួយត្រូវបានផ្ទុះឡើងដូច្នោះដែរ។ គឺទ្រង់បានអនុញ្ញាតឲ្យភ្នំភ្លើងដ៏វ័យចំណាស់នោះបានផ្ទុះឡើង អស់១០០លាន ឆ្នាំ ដើម្បីបង្កើតសារធាតុកាល់ស្យូមចេញមក។តើវាគឺជាអ្វីទៅ? វាគឺជាផ្នែកនៃលោកអ្នក។
158
នៅមុនពេលដែលមានស្នាមជីវិតដ៏តូចមួយនៅលើផែនដីនេះរូបកាយរបស់យើងគឺបានដាក់នៅទីនេះ។ ហាលេលូយ៉ា។ នៅមុនពេលដែលតំណក់ទឹកសន្សើមមួយតំណក់ធ្លាក់ចុះមកលើផែនដីនេះយើងរាល់គ្នាមានវត្ត មាននៅទីនេះហើយ។ ហើយនៅពេលដែល អ័ដាម បានដើរចុះឡើងនៅក្នុងសួនច្បារអេដែនខ្ញុំបាននៅទីនេះ។ អាម៉ែន។ ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់! នៅពេលដែលចេរ៉ូប៊ីន ផ្កាយព្រឹកបានច្រៀងសរសើររួមគ្នា ពួកកូន របស់ព្រះបានស្រែកដោយអំណរ គឺខ្ញុំបាននៅទីនេះ រង់ចំាដង្ហើមនៃជីវិតបានមក។ខ្ញុំបាននៅទីនេះ។ ទ្រង់បាន បង្កើតខ្ញុំមក ហើយដាក់រូបកាយខ្ញុំឲ្យនៅទីនេះ។ បើសិនជាមិនមែនដូច្នោះទេតើវាចេញមកពីទីណា? ហា! តើវាមក ដល់ទីនេះបានយ៉ាងដូចម្តេច? គឺព្រះជាម្ចាស់ទ្រង់បានដាក់វានៅទីនេះ។ហើយទ្រង់បានបង្កើតវាមក។ យើងរាល់ គ្នាបង្កើតឡើងដោយសារធាតុទាំង១៦៖ មានដូចជា ប្រេង ប៉ូតាស្យូមពន្លឺ និងអ្វីៗផ្សេងៗទៀត។
159
តើមានអ្វីបានកើតឡើង? បន្ទាប់មក ព្រះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ព្រះវិញ្ញាណបរិសុទ្ធ“ចូរអ្នកចេញ ទៅ ហើយទៅបង្កើតសេចក្តីស្រឡាញ់ នៅលោកីយនេះ ដោយព្រះខ្ញុំគឺជាសេចក្តីស្រឡាញ់ហើយអ្នកគឺជាលទ្ធ ផលរបស់ខ្ញុំ ដូច្នេះ ចូរអ្នកចេញទៅបង្កើតសេចក្តីស្រឡាញ់ដល់លោកីយនេះចុះ”ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏បាន ចេញមក។ នេះវាគ្រាន់តែជារូបភាពមួយដែលពន្យល់ឲ្យលោកអ្នកបងប្អូនបានយល់តែប៉ុណ្ណោះ។ជាការពិត វាមិន មែនមានលក្ខណៈបែបនោះទេ ព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះជាម្ចាស់ទ្រង់មានគោលបំណងតែមួយហើយជាព្រះ តែមួយ។ គឺយើងអាចនិយាយបានថា ទ្រង់បានត្រដាងស្លាប់របស់ទ្រង់នៅជុំវិញផែនដី។គឺដូចជាមេមាន់គ្របស្លាប ពីលើកូនមាន់ដែរ គឺផ្តល់នូវសេចក្តីស្រឡាញ់ ដោយធ្វើសម្លេង៖ “គ្រុកគ្រុក គ្រុក”
160
“អូ! ជីវិតបានចេញមកហើយ!” នៅពេលដែលទ្រង់មានបន្ទូល។ទ្រង់បានមើលនៅជុំវិញ “អញចង់បានផែនដី ដ៏ស្រស់ស្អាត។ ចូរឲ្យមានពន្លឺឡើង!” ព្រះវិញ្ញាណក៏រេរា។នៅពេលដែលទ្រង់ទតមើល ហើយមានបន្ទូលនោះ “ជីវិតក៏បានចេញមក” ដូចជាផ្កាតូចៗ ក៏បានដុះចេញមកតាមចន្លោះថ្មជាដើម។
ទ្រង់ធ្វើឲ្យផ្កាបានដុះឡើង និងបន្លែ រុក្ខជាតិហើយទ្រង់ក៏បានបង្កើតជីវិតសត្វចេញមក ហើយសត្វស្លាបក៏ បានផុតពីដី។ មួយខណៈពេលក្រោយមក នោះក៏មានមនុស្សបុ្រសមនុស្សស្រីបានកើតចេញមក គឺនៅក្នុងបុរស ម្នាក់នោះមានទាំងបុរស និងស្រ្តី។ គាត់មិនមែនជាខ្ទើយឡើយគឺនៅក្នុងគាត់នោះ មានវិញ្ញាណរបស់មនុស្សស្រី នៅខាងក្នុង។
161
នៅពេលដែលលោកអ្នកនាំយក បុរសម្នាក់ដែលចូលចិត្តរបស់របរស្រីៗមើលទៅគាត់ដូចជាមិនថ្វីឡើយ ប៉ុន្តែដូចជាមានអ្វីខុសប្លែកពីគេឯងហើយ។ នៅពេលដែលលោកអ្នកនាំយកស្រ្តីម្នាក់ដែលបានកាត់សក់ខ្លីហើយ ខោខ្លីៗដើរចេញមក មើលទៅដូចជាមានអ្វីខុសប្លែកហើយ។ នៅក្នុងស្រ្តីម្នាក់មានវិញ្ញាណជាស្ត្រីហើយនៅក្នុង បុរសមានវិញ្ញាណជាបុរស។ យើងរាល់គ្នាបានដឹងហើយ។ តើជាការត្រឹមត្រូវដែរឬទេ នៅពេលដែលស្ត្រីម្នាក់បានប្រព្រឹត្ត ឬក៏មានអាកប្បកិរិយាដូចជាមនុស្សប្រុសនោះ?
162
តើមូលហេតុអ្វី មានពេលមួយ ខ្ញុំបានអង្គុយដឹកនាំលេងល្បែងកំសាន្តមួយហើយខ្ញុំបានអង្គុយនៅលើរថយន្ត ក្រុង ហើយខ្ញុំបានដើរទៅខាងលើ រួចក៏បានទាក់ជើងស្ត្រីម្នាក់រួចក៏និយាយកាន់ស្ត្រីនោះ ខ្ញុំមិនស្គាល់ស្ត្រីនោះថាជា នរណាទេ។ នាងបានអង្គុយនៅទីនោះហើយបើកភ្នែកធំៗសម្លឹងមកកាន់ខ្ញុំបែបនេះ ហើយខ្ញុំបានក៏ទៅអង្គុយនៅ ខាងក្រោយ ហើយនាងក៏បានប្រាប់ការមួយចំនួនផ្សេងទៀតអំពីមួយអ្វីដែលមានធ្វើរួចមកហើយ។នាងបាន និយាយថា “តើលោកដឹងទេ” “នៅយប់ម៉ិញ (នាងដូចជាពិបាកណាស់ គឺនាងកំពុងតែជក់បារី)”“កាលពីយប់ម៉ិញ ខ្ញុំ បានប្រាប់ដល់អ្នកថា អ្នកជឿនោះបានឡើងទៅដល់ចំនុចកំពូលហើយ រួចក៏បានរអិលធ្លាក់ចុះមកតាមនេះ”“ខ្ញុំមិន ដែលធ្លាប់បានសើចយ៉ាងខ្លាំងឡើយនៅក្នុងជីវិតរបស់ខ្ញុំ”
ហើយខ្ញុំក៏បានសើច បែបនេះ។ ខ្ញុំនិយាយថា “ប្អូនប្រុសគឺជាម្នាក់នោះ តើមែនទេ?” គាត់កំពុងតែអង្គុយនៅទី នោះ ហើយកំពុងតែជជែកគ្នា។ ហើយបើសិនជានាងមិនបោះបង់ចោលការនោះទេហើយក៏ងក់ក្បាលរបស់នាង៖ នាងមានអំបោសជូតក្តារមួយនៅខាងលើនោះ។ ខ្ញុំមិនធ្លាប់បានទទួលអារម្មណ៍បានបែបដូច្នោះឡើយនៅក្នុងជីវិត របស់ខ្ញុំ។ “តើអ្នកជាមនុស្សស្រីឬ?”
នាងឆ្លើយថា“តើហេតុអ្វីទៅ គឺប្រាកដណាស់ខ្ញុំគឺជាមនុស្សស្រី!”
ខ្ញុំតបថា“សូមទោស” ខ្ញុំមិនធ្លាប់បានឃើញបែបនេះឡើយ។ នោះគឺជាសេចក្តីពិត។
163
ខ្ញុំបានឃើញទីសំគាល់មួយ នៅថ្ងៃមុន ដែលបានធ្វើឲ្យខ្ញុំមានសេចក្តីរំភើបណាស់។វាគឺជាសញ្ញាមួយដ៏ធំ ដែលបាននិយាយថា “ស្រ្តីៗត្រៀមខ្លួនស្លៀកសំលៀកបំពាក់” ខ្ញុំបានគិត“សរសើរតម្កើងព្រះជាម្ចាស់សម្រាប់ការ នេះ” ប៉ុន្តែ ខ្ញុំបានឃើញថា វាគឺដូចជាសំលៀកបំពាក់មួយដែលពួកគេបានផលិតរួចមកហើយ តើបងប្អូនដឹងទេ។ ខ្ញុំបានគិតថា ពួកគេបានត្រៀមខ្លួននឹងស្លៀកពាក់ហើយ។ព្រោះពាក្យនោះបានសរសេរថា “ស្ត្រីៗត្រៀមខ្លួនស្លៀក សំលៀកបំពាក់” ខ្ញុំបាននិយាយថា “សរសើរតម្កើងព្រះជាម្ចាស់ចំពោះពួកគេ។ វាគឺជាការល្អណាស់។ ខ្ញុំបានអរព្រះ គុណព្រះជាម្ចាស់ជាប្រាកដមែន” ប៉ុន្តែគឺជាប្រភេទសំលៀកបំពាក់ដែលពួកគេបានផលិតចេញមកទេ។ វាដូចជា រឿងកំប្លែងណាស់ តើមែនទេ?
164
បន្ទាប់មក នៅពេលដែល អ័ដាមចេញមក គាត់មើលទៅដូចជារសាប់រសល់ដូច្នេះ ទ្រង់ក៏បានយកឆ្អឹងជំនី របស់គាត់មិនបង្កើតនាងអេវ៉ាចេញអ័ដាមមក។ ទ្រង់បានដកយកវិញ្ញាណជាស្ត្រីចេញពីអ័ដាមមកហើយក៏បាន ដាក់វាចុះទៅក្នុងស្រ្តី គឺជាវិញ្ញាណនៃសេចក្តីស្រឡាញ់៖ ជាស្ត្រី សប្បុរស និងស្លូតបូត។ទ្រង់បានដាក់វិញ្ញាណបុរស ទៅក្នុងអ័ដាម។ ឥឡូវនេះ បើសិនជាមានអ្វីមួយខុសប្លែក នោះច្បាស់ជាមានការបង្ខូចអាក្រក់នៅត្រង់ណាមួយហើយ។ បន្ទាប់មក ពួកគេក៏បានក្លាយជាសាច់តែមួយ។
165
ដូច្នេះ សូមយើងរាល់គ្នាបានមើលការសម្តែងតូចមួយនៅមុនពេលដែលយើងបញ្ចប់។ ចូរមើល អ័ដាមបាន បានដឹកដៃនាងអេវ៉ា ហើយពួកគេបានដើរចេញមក។ ខ្ញុំចូលចិត្តរឿងនេះណាស់។ពួកគេបានដើរចេញមក ហើយ អេវ៉ាបាននិយាយថា “អូ! បងសំឡាញ់ តើបងបាន... ?”
“មែនហើយបងបានដាក់ឈ្មោះពួកវា”
“តើសត្វមួយនោះបានហៅថាអ្វី?”
“សត្វមួយនោះហៅថា សត្វសេះ”
“អូ! ចុះចំណែកសត្វមួយនោះវិញ?”
“នោះគឺជាសត្វគោ”
“តើបងបានដាក់ឈ្មោះវាឬ?”
“មែនហើយ”
“តើបងហៅវាថាអ្វី...ពួកវាទាំងពីរនាក់កំពុងតែអង្គុយចាប់កាន់ដៃគ្នានោះ?”
“ហៅថា បក្សីស្នេហ៍”
“អូ! អូនយល់ហើយ”ពួកវាគឺបែបនោះឯង។ “ចុះចំណែកមួយនោះវិញ?”
“បងបានហៅថាជានេះនិងជានោះ”
“អូ! អូនយល់ហើយវាស្រស់ស្អាតណាស់” “តើសត្វនោះបងហៅថាអ្វីដែរ?”
“នោះគឺជាសត្វតោ”
“ចុះតើសត្វនេះវិញ?”
“គឺជាសត្វខ្លា”
“អូ! អូនយល់ហើយ”វាដូចជាកូនឆ្មារអញ្ចឹង តើបងប្អូនដឹងទេ វាយំនៅជុំវិញ ម៉ាវ ម៉ាវជានិច្ច។
166
ដូច្នេះ មួយខណៈពេលក្រោយមក នាងបានមើលនៅជុំវិញនាងហើយនិយាយថា “បងសំឡាញ់ ចូរមើលទៅ កាន់ទៅនោះចុះ ព្រះអាទិត្យបានលេចចុះហើយ។ វាគឺជាពេលវេលាត្រូវទៅព្រះវិហារហើយ”តើបងប្អូនដឹងទេ គឺនៅ ពេលថ្ងៃលិច គឺធ្វើឲ្យអ្នកចង់ថ្វាយបង្គំព្រះ។ បើសិនជាលោកអ្នកមិនទៅព្រះវិហារនៅយប់នេះទេលោកអ្នកចូលចិត្ត ចូលទៅក្នុងបន្ទប់ ហើយអានព្រះគម្ពីរ។ តើមានបងប្អូនប៉ុន្មាននាក់ចូលចិត្តធ្វើបែបនេះ?មានតែម្នាក់ដែលចូលចិត្ត ធ្វើបែបនេះ។ លោកអ្នកគួរតែធ្វើបែបនោះទៅ។ “ដល់ពេលដែលត្រូវទៅព្រះវិហារហើយ”
ពួកគេមិនដែលនិយាយថា “សូមចាំបន្តិច។ ឥឡូវនេះJones ជាសមាជិកក្រុម Assemblies ហើយយើងរាល់គ្នា វិញជាសមាជិក...” វាមិនមានអ្វីជាប់ទាក់ទៅនឹងការនេះទេ។ពួកគេមិនមានពួកជំនុំទេ ដែលមានកន្លែងអង្គុយ ល្អៗបែបនេះទេ។ ពួកគេបានឡើងទៅឯព្រៃដ៏ធំ ហើយក៏លុតជង្គង់ចុះតែប៉ុណ្ណោះ។
167
ហើយនៅក្នុងព្រៃនោះក៏បានបាំងពន្លឺព្រះអាទិត្យ។ខ្ញុំអាចស្តាប់ឮសម្លេងដែលនិយាយចុះមកខាងក្រោយថា “តើកូនៗរបស់អញបានរីករាយនៅលើផែនដីនេះជាថ្ងៃនៃព្រះអម្ចាស់ដែលទ្រង់បានប្រទានដល់អ្នកដែរឬទេ?”
“មែនហើយព្រះជាម្ចាស់អើយ ទូលបង្គំយើងខ្ញុំមានសេចក្តីត្រេកអរណាស់នៅថ្ងៃនេះ។ តើមានទេបងប្អូនជាទីស្រឡាញ់?”
“បាទ មែនហើយ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំសូមកោតសរសើរដល់ទ្រង់ណាស់។ឥឡូវនេះ សូមទ្រង់ អនុញ្ញាតឲ្យទូលបង្គំបានសម្រាកនៅទីនេះ” ទ្រង់បានលាត្រដាងដៃយ៉ាងធំរបស់ទ្រង់ចេញមកហើយនាងក៏បាន សម្រាកនៅក្នុងដៃរបស់ទ្រង់ ហើយទ្រង់បានដាក់ឲ្យសត្វខ្លា និងសត្វតោ និងអ្វីៗទាំងអស់បានដេកចុះគឺអស្ចារ្យ ណាស់។
ដូច្នេះ នៅពេលដែលព្រះជាម្ចាស់ទ្រង់យាងចុះមកទ្រង់ក៏បាននាំយកពួកទេវតារបស់ទ្រង់ គឺជាទេវតាកាំព្រី យ៉ែល ដែលជាស្នាមព្រះនៅស្ថានសួគ៌របស់ទ្រង់។ពួកគេបានចុះមក ហើយដើរដោយចុងជើងសំដៅទៅកាន់បន្ទប់ ដេក រួចមើលនៅជុំវិញ។ ទេវតាកាំព្រីយ៉ែលនិយាយថា“ចូរមកទីនេះ ព្រះវរបិតាអើយ ចូរមកទីនេះ ហើយមើលនៅ ទីនេះចុះ។ ពួកកូនៗរបស់ទ្រង់កំពុងតែដេកនៅទីនេះ”
168
តើមានបងប្អូនប៉ុន្មាននាក់នៅទីនេះ ធ្លាប់ដើរចូលទៅកាន់គ្រែដេកកូនៗរបស់អ្នកដែរឬទេ?ដោយមើលទៅ កាន់កូនប្រុស កូនស្រីតូចៗ ហើយលោកអ្នកក៏បាននឹងចាំទៅវិញទៅមក៖ “តើពួកវាមើលទៅមិនដូចជាលោកអ្នកទេឬអី (គឺបែបនេះ បែបនោះ) តើបងប្អូនធ្លាប់ធ្វើបែបនោះដែរទេ? តើហេតុអ្វីទៅ? ជាច្រើនដង ខ្ញុំបានទៅហើយ និយាយទៅកាន់ Meda, Joseph... នាងក៏និយាយថា ”Bill វាមានសញ្ញាសំគាល់នៅលើថ្ងាសមួយដូចជាបងណាស់“ ។
“មែនហើយប៉ុន្តែ Meda ប៉ុន្តែវាមានភ្នែកធំៗដូចជាអូន” តើហេតុអ្វីទៅ? ពួកវាគឺជាផ្នែកមួយនៃមោទនភាពរបស់ពួកយើង ហើយពួកវាគឺជាកូនៗរបស់ពួកទាំងពីរនាក់។
ហើយព្រះវរបិតាទ្រង់មានបន្ទូល តើអាចនិយាយអំពីការនេះដែរឬទេ?ហើយទេវតាកាំព្រីយ៉ែលបាននិយាយ ថា “តើព្រះអង្គទ្រង់ដឹងទេ គេមើលទៅដូចជាទ្រង់ណាស់” នោះហើយគឺជាលក្ខណៈរបស់ព្រះជាម្ចាស់។ចូរលោក អ្នកសម្លឹងមើលមកកាន់ខ្លួនឯងចុះ នោះបងប្អូននឹងមើលឃើញពីលក្ខណៈរបស់ព្រះ។ ទ្រង់មើលទៅដូចជាលោកអ្នកណាស់។ លោកអ្នកគឺជាកូនៗរបស់ទ្រង់។ តើមានបងប្អូនប៉ុន្មាននាក់បានដឹងអំពីការនេះ?
169
សូមមើល តើជីវិតប្រភេទណាដែលទន់ទាបជាងគេបំផុត?គឺជាសត្វកង្កែប។ តើជីវិតប្រភេទណាដែលមាន ខ្ពស់ជាងគេ? គឺជាមនុស្ស ពិតប្រាកដណាស់។ វាបានចេញមកពីជីវិតដ៏ទន់ទាបឡើងទៅដល់លើ៖ ចេញពីសត្វ កង្កែប ទៅកាន់ការនេះ ការនោះ ទៅកាន់សត្វបក្សី និងអ្វីៗផ្សេងទៀតជាដើមរហូតដល់ជីវិតដែលខ្ពស់ជាងគេបំផុត ដែលជារូបអង្គនៃព្រះ។ គឺជាលោកអ្នករាល់គ្នាហើយ។ មនុស្សស្រីមិនមែនជារូបអង្គនៃព្រះទេប៉ុន្តែគឺជារូបអង្គរបស់ មនុស្សប្រុស។ ហើយព្រះជាម្ចាស់ទ្រង់បានទតទៅកាន់ពួកគេ រួចមានបន្ទូលថា“មែនហើយ ពួកគេមើលទៅគួរឲ្យ ស្រឡាញ់ណាស់”
170
តើជាអ្វីទៅ បងប្អូនអើយ? ពួកគេមិនចេះស្លាប់ឡើយ។តើវាមិនអស្ចារ្យទេឬ? ប៉ុន្តែនៅពេលដែល អំពើបាប បានចូលមក វាក៏បាននាំមកនូវរូបភាពអាក្រក់ចូលមក។តើព្រះជាម្ចាស់ទ្រង់បានអនុញ្ញាតឲ្យវាធ្វើអ្វី? តើហេតុអ្វី ទ្រង់អនុញ្ញាតឲ្យវាកើតមានឡើងដូចជាអ្វី ដែលយើងបាននិយាយមួយខណៈពេលមុននេះ? ទ្រង់បានគឺទ្រង់ ចង់បង្ហាញថា ទ្រង់គឺជាព្រះសង្រ្គោះ។ទ្រង់បានអនុញ្ញាតឲ្យមានជម្ងឺបានចូលមក ដូច្នេះ ដើម្បីឲ្យទ្រង់អាចបង្ហាញ ដល់គេថា ទ្រង់គឺជាអ្នកប្រោសឲ្យជា។ទ្រង់បានអនុញ្ញាតឲ្យសេចក្តីស្លាប់ចូលមក ដើម្បីបង្ហាញថាទ្រង់គឺជាជីវិត។ ទ្រង់បានអនុញ្ញាតឲ្យមានការអាក្រក់ទាំងនេះកើតឡើងដើម្បីបង្ហាញថា ទ្រង់ល្អ ហើយទ្រង់ជានរណា។
171
លោកអ្នកបាននិយាយអំពីរឿងនៃការប្រោសលោះ! តើហេតុអ្វីទៅបងប្អូនអើយ? នៅពេលដែលព្រះយេស៊ូវ ទ្រង់យាងមក ពួកជំនុំនេះ នឹងឈរនៅលើផែនដីនេះ គេនឹងច្រៀងពីសេចក្តីប្រោសលោះគឺជាពេលដែលពួកទេវតា បានឱនក្បាលរបស់ពួកគេចុះ ហើយមិនបានដឹងពីអ្វីដែលយើងរាល់គ្នាកំពុងតែនិយាយនោះទេ។តើហេតុអ្វីទៅ? ពួកគេមិនចេះបាត់បង់ឡើយ។ ពួកគេមិនដឹងថា យើងរាល់គ្នាបានឆ្លងកាត់អ្វីនោះឡើយ។យើងរាល់គ្នាបានដឹង ពី អ្វីដែបាត់បង់ និងអ្វីដែលបានរកឃើញវិញ។ អូ! យើងរាល់គ្នានឹងស្រែកសរសើរដល់ទ្រង់!ទ្រង់មិនមែនជាព្រះ សង្រ្គោះរបស់ពួកគេទេ។ ពួកគេមិនត្រូវការសេចក្តីសង្រ្គោះឡើយ។ ទ្រង់មិនមែនជាអ្នកប្រោសឲ្យពួកគេបានជាឡើយ។ អត់ទេ ទ្រង់មិនមែនជាជីវិតដល់ពួកគេឡើយ គឺមិនមែនឡើយ តែពួកគេបានស្លាប់នៅក្នុងអំពើបាបនិង សេចក្តីពុករលួយវិញ។ ចំណែកឯយើងរាល់គ្នាវិញ បានជីវិតវិញ។ តើយើងរាល់គ្នានឹងនិយាយអ្វីអំពីមុកដរបស់ យើងរាល់គ្នា? “អ្នកគឺជាអ្នកគ្រីស្ទានដែលគួរឲ្យគោរពណាស់?” អូ! អត់ទេ អត់ទេ។ចូរថ្វាយសិរីរុងរឿងដល់ព្រះជា ម្ចាស់គ្រប់ការទាំងអស់ទៅ។ “បន្ទាប់ យើងរាល់គ្នានឹងនិយាយអំពីរបៀបដែលយើងរាល់គ្នាត្រូវយកឈ្នះនោះយើង នឹងបានយល់កាន់តែប្រសើរឡើង”
172
ក្រោយមក តើមានអ្វីកើតឡើង? តើព្រះជាម្ចាស់ទ្រង់មានបន្ទូលថា“អញនឹងបំផ្លាញ សារធាតុប៉ូតាស្យូម និង កាល់ស្យូមរបស់អញទាំងអស់ឬ? វាបានខូចទាំងអស់ហើយ។”អត់ទេ, ទ្រង់បានជ្រាបហើយ ថាវានឹងទៅជាបែប នោះ។ ហើយ បើសិនជាព្រះវិញ្ញាណបរិសុទ្ធ បានបង្កើតដល់ខ្ញុំហើយខ្ញុំបានបរិភោគអាហារ និងដាក់វាត្រឡប់ចុះ ទៅក្នុងរូបកាយរបស់ខ្ញុំ នោះវានឹងបង្កើតឲ្យមានអ្វីឡើងនៅក្នុងខ្ញុំ...ផ្ទុយទៅវិញ ខ្ញុំក៏បានបង្កើតជាលក្ខណៈ មួយចេញមក។ គ្រប់រូបភាពទាំងអស់ ព្រះជាម្ចាស់ទ្រង់ទតឃើញហើយនៅមុនកំណើតលោកីយមកម្ល៉េះ។ វាបាន ចេញមកពីស្ត្រី ដូចទ្រង់មានបន្ទូលរួចមកហើយថា វានឹងកើតមានឡើងហើយក្រោយមក វាក៏បានចេញមកពីព្រះ ជាម្ចាស់។ នៅពេលនោះវាក៏បានចេញមកពីស្ត្រី ហើយវាកើតចេញនៅពេលនេះគឺពីបុរស។ ក៏មានពេលដែល ចេញមកពី សេចក្តីប៉ងប្រាថ្នាខាងផ្លូវភេទ ហើយនៅពេលដែល ក៏ចេញមកតាមរយៈព្រះបន្ទូលរបស់ព្រះ។
តើឥឡូវនេះ វាមិនមានអ្វីផ្តល់ទុក្ខទោសដល់ខ្ញុំទេឬអី?អត់ទេ វាគ្មានអ្វីដែលអាចផ្តល់ទុក្ខទោសដល់យើងរាល់ គ្នាទេ។ លោកប៉ុលបាននិយាយថា “ការដែលនៅបច្ចុប្បន្ននេះទោះជាការអ្វី ជាជម្ងឺ ជាសេចក្តីស្លាប់ គឺមិនអាចញែក យើងរាល់គ្នាចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលមាននៅក្នុងព្រះគ្រីស្ទបានឡើយ”គ្មានការអ្វីដែល អាចញែកយើងរាល់គ្នាចេញពីទ្រង់បានឡើយ។
173
ដូចជាខ្ញុំបានជម្រាបប្រាប់ដល់លោកអ្នកបងប្អូនអំពីសាច់រឿងតូចមួយមកហើយ។ ខ្ញុំមានតែសក់៥សរសៃ តែប៉ុណ្ណឹង នៅលើក្បាលទំពែករបស់ខ្ញុំ។ នៅពេលមួយខណៈដែលខ្ញុំបានយកក្រាស់មកសិតសក់របស់ខ្ញុំ នោះប្រពន្ធរបស់ខ្ញុំបានិយាយមកកាន់ខ្ញុំថា“Billy បងមើលទៅ ជិតអស់សក់ហើយ”
ខ្ញុំបានតបថា“បងមិនទាន់បានជ្រុះសក់មួយសរសៃឡើយ”
នាងតបថា“សូមមើល តើវាមកពីណា?”
ខ្ញុំតបថា “តើវាមកពីណា នៅមុនពេលខ្ញុំបានឃើញពួកវា?”មានពេលមួយ ប្រហែលជា ១០០ឆ្នាំមកហើយ សក់នេះមិនទាន់មានវត្តមាននៅទីនេះនៅឡើយ ប៉ុន្តែវានៅជាធូលីដីនៅឡើយ។តើត្រឹមត្រូវដែរឬទេ? បន្ទាប់មក ប្រហែលជា ៥០ឆ្នាំកន្លងមក ពួកវាក៏មាននៅក្បាលរបស់ខ្ញុំ។តើពួកវាមកពីទីណា? គឺពួកវាចេញមកពីធូលីដី។ ហើយឥឡូវនេះ ពួកវាបានត្រឡប់ទៅកាន់ធូលីដីវិញហើយ។តើត្រឹមត្រូវដែរឬទេ?​ តើនរណាជាអ្នកបង្កើតពួកវា ចេញមក? គឺជាព្រះជាម្ចាស់! ទ្រង់បានគូសរូបភាពមួយចេញមកហើយមានបន្ទូលថា “នេះគឺជារបៀបដែលអញ ចង់បាន”
174
“អូ! សេចក្តីស្លាប់អើយ តើទ្រនិចរបស់ឯងនៅឯណា?គឺជាផ្នូរ តើជ័យជំនះរបស់ឯងនៅឯណា?” ឯងអាចនឹង កប់ខ្ញុំនៅថ្ងៃមួយ ខ្ញុំមិនដឹងឡើយ ប៉ុន្តែខ្ញុំនឹងមិនស្លាប់ឡើយ។ “អូ! យើងរាល់គ្នានឹងរស់ឡើងវិញ ហាលេលូយ៉ា យើងរាល់គ្នានឹងរស់ឡើងវិញ។គឺនៅពេលព្រឹកនៃការរស់ឡើងវិញ នៅពេលដែលគុកនៃសេចក្តីស្លាប់ត្រូវបាន រហែក នោះយើងរាល់គ្នានឹងរស់ឡើងវិញហាលេលូយ៉ា គឺយើងរាល់គ្នានឹងរស់ឡើងវិញ!” គ្មានអ្វីមួយដែលអាច ឃាត់មិនឲ្យយើងរាល់គ្នារស់ពីស្លាប់ឡើងវិញនោះទេ។ហើយអារក្សដែលនៅស្ថាននរគ វាមិនអាចឃាត់យើងមិន ឲ្យរស់ឡើងវិញបានដែរ។ គឺខ្ញុំមានសេចក្តីសន្យារបស់ព្រះជាម្ចាស់ខ្ញុំមានព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំបានទទួលជីវិត អស់កល្បជានិច្ច គឺបានសម្រាកនៅទីនេះ។គឺជាសាកពដ៏វ័យចំណាស់នៅទីនេះបានចេញមក ហើយព្រះជាម្ចាស់ ទ្រង់បានលើកខ្ញុំផុតពីដីទៅ។
175
ហើយបើសិនជាព្រះជាម្ចាស់ទ្រង់បាននាំខ្ញុំចេញពីដីនេះគឺនៅពេលខ្ញុំនៅក្មេង... គ្រប់ពេលដែលខ្ញុំ បានឮ សម្លេងជួងព្រះវិហារ គឺដូចជាមានអ្វីមួយបាននិយាយមកកាន់ខ្ញុំដែលវាគឺជាការដែលគួរឲ្យចម្លែកបន្តិច សម្រាប់ខ្ញុំ ដែលជាក្មេងប្រុស។ មានទេវតាមួយ បាននិយាយចេញពីក្នុងគុម្ពោតព្រៃមកថា“តើអ្នកមិនធ្លាប់ផឹកស្រា ឬជក់បារី ទេឬអី ខ្ញុំមានកិច្ចការមួយឲ្យអ្នកធ្វើ។ សូមកុំធ្វើឲ្យរូបកាយរបស់អ្នកកង្វក់ឡើយដោយរត់នៅ​ជុំវិញមនុស្សស្រី និង ការផ្សេងទៀតឡើយ។ ខ្ញុំមានការមួយចំនួនឲ្យអ្នកធ្វើ នៅពេលដែលអ្នកធំឡើង”
ខ្ញុំបានសួរថា “តើអ្នកគឺជានរណា? តើអ្នកគឺជានរណា?”
“អ្នកនឹងវាកាន់តែច្បាស់នៅពេលក្រោយ” នៅខណៈពេលក្រោយមកទ្រង់ក៏បានយាងមក ហើយទ្រង់បាន ធ្វើបុណ្យជ្រមុជឲ្យខ្ញុំ។ ទ្រង់បានបង្ហាញអង្គទ្រង់ ហើយប្រកាសពីអង្គទ្រង់និងប្រទានចម្លើយដល់រូបខ្ញុំ។ ខ្ញុំបាន ឃើញទ្រង់ឈរនៅគ្រប់ទីកន្លែង។
176
តើទ្រង់នឹងមិនធ្វើឲ្យខ្ញុំមិនមានជម្រើសអ្វីឡើយឬ?ខ្ញុំមិនដែលដើរត្រឡប់ទៅវិញ ហើយនិយថា “Charlie Branham អ្នកបានរៀបការជាមួយនឹង EllaHarvey ហើយបាននាំខ្ញុំចេញពីផែនដីនេះ” មិនមែនទេ។ ខ្ញុំមិន​ធ្លាប់មាន ជម្រើសបែបនោះឡើយ។ព្រះជាម្ចាស់ទ្រង់បានធ្វើវាវិញ។ បើសិនជាទ្រង់បានធ្វើការដល់ខ្ញុំ គឺដោយ​គ្មានផ្តល់ ជម្រើសមួយតែសោះតើវាកាន់តែច្រើនយ៉ាងណាទៅ ដែលព្រះវិញ្ញាណបរិសុទ្ធ​បានរំពឹងគិតមកលើខ្ញុំ ហើយខ្ញុំនឹងនិយាយថា “បាទ ព្រះជាម្ចាស់អើយ ទ្រង់គឺជាព្រះអាទិកររបស់ទូលបង្គំ! ទូលបង្គំស្រឡាញ់ទ្រង់ហើយទូលបង្គំសូម ទទួលទ្រង់ធ្វើជាព្រះអង្គសង្រ្គោះរបស់ទូលបង្គំ” តើបងប្អូននឹងកាន់​ដែលខ្ញុំជាធូលីដី​យ៉ាងដូចម្តេចទៅ?បងប្អូនមិន អាចធ្វើបានឡើយ គឺមិនអាចធ្វើបានឡើយ។
177
ព្រះជាម្ចាស់ទ្រង់មិនបាន បង្កើតយើងរាល់គ្នាចេញមកពីចំណែកមួយនៃកាល់ស្យូម ឬប៉ូតាស្យូម ឬអ្វីៗផ្សេង ទៀត ដែលអាចលាងជំរះបានទេ។ “គ្រប់ទាំងអស់ព្រះវរបិតាបានប្រទានមកខ្ញុំហើយ” អូ! សូមនិយាយដោយស្មោះ ត្រង់ ខ្ញុំមានអារម្មណ៍ថា ដូចជាចង់ស្រែកខ្លំាងណាស់។“គ្រប់ទាំងអស់ដែលព្រះវរបិតាបានប្រទានមកខ្ញុំ នោះនឹង ប្រទានមក ហើយគ្មាននរណាម្នាក់ត្រូវបាត់បង់ឡើយដ្បិតខ្ញុំនឹងលើកឲ្យពួកឡើវិញម្តងទៀត នៅក្នុងការរស់ឡើង វិញ” ខ្ញុំបានឮទ្រង់ត្រាស់ហៅខ្ញុំហើយខ្ញុំក៏បានចូលមកឯទ្រង់។ តើអាចឲ្យពួកគេរក្សាខ្ញុំនៅក្នុងធូលីដីនេះយ៉ាងដូច ម្តេចបាន?ខ្ញុំនឹងរស់ឡើងវិញនៅថ្ងៃមួយ ហើយឈរនៅក្នុងទ្រង់ ដែលបានលាងជំរះដោយព្រះលោហិតរបស់ទ្រង់ហើយបានកើតនៅក្នុងព្រះវិញ្ញាណរបស់ទ្រង់! ហាលេលូយ៉ា! ចូរអ្នកយកនិយាយទាំងអស់របស់លោកអ្នកទៅឯខ្ញុំ នឹងយកព្រះយេស៊ូវវិញ។ អាម៉ែន!
178
មានបុរសម្នាក់ដែលជាអ្នកលក់ប័ណ្ណធានារ៉ាប់រង​បានចូលមកឯខ្ញុំគឺជាលោក Wilbur Snyder ដែលជាមិត្ត សំឡាញ់ដ៏ល្អរបស់ខ្ញុំ។ គាត់និយាយថា “Billy ខ្ញុំចង់លក់ប័ណ្ណធានារ៉ាប់រងដល់អ្នក”
ខ្ញុំបានតបថា“ខ្ញុំបានទិញរួចហើយ” (ប្រពន្ធរបស់ខ្ញុំ បានសម្លឹងមើលមុខរបស់ខ្ញុំ ដោយគិតថា “តើគាត់និយាយកុហក់ដើម្បីអ្វី?)
គាត់សួរខ្ញុំថា“អ្នកបានទិញរួចហើយឬ?”
ខ្ញុំឆ្លើយថា“បាទ, មែនហើយ”
គាត់បានសួរទៀតថា“តើវាគឺជាក្រុមហ៊ុនអ្វី?”
ខ្ញុំបានឆ្លើយថា “ក្រុមហ៊ុនធានារ៉ាប់រងព្រះពរហើយព្រះយេស៊ូវគឺជាម្ចាស់របស់ខ្ញុំ! អូ! គឺជាការដែលបានភ្លក់ពី សិរីល្អរបស់ព្រះ មរដកនៃសេចក្តីសង្រ្គោះដែលបានទិញដោយព្រះជាម្ចាស់ ហើយបានកើតជាថ្មីដោយព្រះ វិញ្ញាណ និងបានលាងជំរះដោយព្រះលោហិតរបស់ទ្រង់”
គាត់តបថា“ល្អណាស់ Billy ប៉ុន្តែតើវានឹងមិនដាក់អ្នកទៅកន្លែងកប់ខ្មោចទេឬអី”
“ប៉ុន្តែ”ខ្ញុំមិនបានិយាយថា “ទ្រង់នឹងនាំខ្ញុំចេញពីទីនោះ” ហាលេលូយ៉ា! ខ្ញុំនឹងមិនភ័យខ្លាចទៅកាន់កន្លែងនោះឡើយ គឺខ្ញុំនឹងបានចេញពីទីកន្លែងនោះជាពិតប្រាកដ។
179
ដូច្នេះ ខ្ញុំបានទទួលប័ណ្ណធានារ៉ាប់រងនេះ ដែលខ្ញុំបានប្រាប់ដល់អ្នកឲ្យបានដឹង“ខ្ញុំនឹងនាំមកការទាំងអស់ ដែលព្រះវរបិតាខ្ញុំបានប្រគល់មកកាន់ខ្ញុំ គឺអ្វីៗទាំងអស់គឺជារបស់ខ្ញុំ”ខ្ញុំមិនខ្វល់ពីអ្វីដែលឪពុករបស់ខ្ញុំបានធ្វើនោះ ឡើយ ឬអ្វីដែលម្តាយរបស់ខ្ញុំបានធ្វើនោះឡើយនិងអ្វីៗផ្សេងទៀត “គ្រប់ទាំងអស់ដែលព្រះវរបិតាខ្ញុំបានប្រគល់ មកខ្ញុំ វានឹងមកឯខ្ញុំហើយគ្មាននរណាអាចមកបានឡើយ លុះត្រាតែព្រះវរបិតាខ្ញុំបាននាំគេមក” ហាលេលូយ៉ា! តើ ហេតុអ្វីទ្រង់ស្គាល់ពួកគេ?“អញបានស្គាល់ពួកគេតាំងពីមុនកំណើតលោកីយម្ល៉េះ។ នៅពេលដែលអញបានសម្លាប់ កូនចៀម គឺអញបានសម្លាប់កូននោះជាមួយទ្រង់”អាម៉ែន “អញជាអ្នកកំណត់ដល់ពួកជំនុំ”
តើការកំណត់នោះគឺជាអ្វី? គឺជាពួកជំនុំ។ តើលោកអ្នកអាចចូលទៅក្នុងពួកជំនុំបានយ៉ាងដូចម្តេច?“តាមរយៈ ព្រះវិញ្ញាណតែមួយ ដែលបានយើងរាល់គ្នាបានទទួលបុណ្យជ្រមុជចូលទៅក្នុងរូបកាយតែមួយ”ទ្រង់បានដឹងតាំង ពីមុនកំណើតលោកីម្ល៉េះ ថាយើងរាល់គ្នានឹងមានវត្ត។ ហើយអស់អ្នកដែលទ្រង់បានកំណត់ទុកនោះទ្រង់បាន ត្រាស់ហៅពួកគេ។ អស់អ្នកណាដែលទ្រង់បានត្រាស់ហៅ គឺទ្រង់បានរាប់ពួកគេជាសុចរិត។ហើយអស់អ្នកដែល ទ្រង់បានរាប់ពួកគេជាសុចរិត គឺទ្រង់បានលើកពួកគេទៅក្នុងសិរីល្អរបស់ទ្រង់ហើយ។
180
នៅក្នុងព្រះបន្ទូលរបស់ទ្រង់ គឺទ្រង់មានបន្ទូលថាទ្រង់នឹងជួបខ្ញុំនៅទីនោះ។ ការអាក្រក់របស់អារក្សដែល ចេញមកពីស្ថាននរកមិនអាចឃាត់ទ្រង់បានឡើយ៖ដោយព្រោះព្រះជាម្ចាស់ទ្រង់មានបន្ទូលហើយ ហើយទ្រង់ក៏ បានរៀបជាស្រេចហើយដែរ។ បើសិនជា ១រយលានឆ្នាំមុនកំណើតលោកីយនេះម្ល៉េះ ផ្កាយព្រឹក បានច្រៀងរួមគ្នា ហើយពួកកូនរបស់ព្រះបានស្រែកដោយអំណរហើយពួកទេវតាទាំងអស់ក៏រីករាយដែរ ចុះតើអាចឲ្យអារក្សវារក្សា ខ្ញុំទុកនៅក្នុងធូលីដីនៃផែនដីនេះយ៉ាងដូចម្តេចបាន?គឺមិនអាចឡើយ។
181
នេះគឺជាពេលវេលាលទ្ធិប្រជាធិបតេយ្យហើយ ដែលខ្ញុំបាននាំយកមកកាន់ទីនេះ។ឥឡូវនេះ ម៉ោងខ្វះ ២០ នាទីទៀត ម៉ោង ១០ហើយ។ តើមែនទេ?​ បងប្រុស Wood។ ត្រឹមត្រូវហើយ។ តើគ្រប់គ្នារីករាយដែរឬទេ?
អូ! ខ្ញុំមានអារម្មណ៍ ដូចជាកំពុងធ្វើដំណើរអញ្ចឹង
ខ្ញុំមានអារម្មណ៍ ដូចជាកំពុងធ្វើដំណើរអញ្ចឹង
ផ្ទះនៅស្ថានសួគ៌របស់ខ្ញុំគឺភ្លឺ ហើយស្អាតណាស់
ហើយខ្ញុំមានអារម្មណ៍ ដូចជាកំពុងធ្វើដំណើរអញ្ចឹង
អូ! ខ្ញុំមានអារម្មណ៍ ដូចជាកំពុងធ្វើដំណើរអញ្ចឹង
ខ្ញុំមានអារម្មណ៍ ដូចជាកំពុងធ្វើដំណើរអញ្ចឹង
ផ្ទះនៅស្ថានសួគ៌របស់ខ្ញុំគឺភ្លឺ ហើយស្អាតណាស់
ហើយខ្ញុំមានអារម្មណ៍ ដូចជាកំពុងធ្វើដំណើរអញ្ចឹង
182
តើបងប្អូនចូលចិត្តបទចម្រៀងចាស់នេះដែរឬទេ? វាគឺជាបទចម្រៀងចាស់មួយដែលយើងរាល់គ្នាធ្លាប់បាន ច្រៀងពីមុនមក គឺមានចំណងជើងថា “ព្រះគុណ និងមេត្តាករុណាបានប្រទានមកខ្ញុំហើយផ្កាយព្រឹកបានបញ្ចាំង ពន្លឺឡើង” តើមែនទេ បងប្រុស Neville? អូ! គឺមានចំណងជើងថា “ព្រះគុណនិងមេត្តាករុណាបានប្រទានមកខ្ញុំ ហើយផ្កាយព្រឹកបានបញ្ចេញពន្លឺនៅជុំវិញខ្ញុំ” ត្រូវហើយ។“នាឈើឆ្កាង” សូមបងស្រីប្រាប់ដល់យើងរាល់គ្នានូវបទ នេះបន្តិចបានទេ? គឺបទ “នៅជិតឈើឆ្កាង”អូ! ខ្ញុំចូលចិត្តបទនេះណាស់។ តើមានបងប្អូនប៉ុន្មាននាក់ចូលចិត្តបទ ចាស់ទាំងនេះ? លោកអ្នក៏អាចច្រៀងបទboogie-woogie ដែលលោកអ្នកចូលចិត្តបាន។ សូមច្រៀងបទ “ព្រះគុណ និងមេត្តាករុណាបានប្រទានមកខ្ញុំ” សូមបងប្អូនច្រៀងឥឡូវនេះជាមួយគ្នា។
សូមនាំខ្ញុំចូលទៅជិតឈើឆ្កាង
ដែលជាប្រភពទឹកដ៏អស្ចារ្យ
នាំសេរីភាពដល់មនុស្សគ្រប់ទាំងអស់ និងការប្រោសឲ្យជាផង
គឺហូរចេញមកពី ភ្នំកាល់វ៉ារី
នាឈើឆ្កាងនាឈើឆ្កាង
ជាសិរីល្អរបស់ខ្ញុំ
រហូតដល់ព្រលឹងរបស់ខ្ញុំបានលើកឡើងទៅស្ថានសួគ៌
សូមបងប្អូនគិតពិចារណអំពីបទនេះ! បើសិនជាគ្មានព្រះសង្រ្គោះទេតើមានអ្វីកើតឡើងទៅ? ចុះបើសិនជា យើងរាល់គ្នាគ្មានព្រះបន្ទូលវិញ? ហើយចុះតើបើសិនជាទ្រង់មិនត្រាស់ហៅលោកអ្នកវិញ?ចុះបើសិនជាទ្រង់មិន បានស្គាល់លោកអ្នកទេ ហើយលោកអ្នកនឹងស្ថិតនៅខាងក្រៅលោកីយនេះ នាពេលយប់នេះ?តើបងប្អូនស្រឡាញ់ ទ្រង់ដែរឬទេ? សូមបងប្អូនកុំភ្លេច កម្មវិធីនៅព្រឹកស្អែក ចាប់ផ្តើមម៉ោង ៩:៣០នាទី។
នាឈើឆ្កាងនាឈើឆ្កាង
ជាសិរីល្អរបស់ខ្ញុំ
រហូតដល់ព្រលឹងរបស់ខ្ញុំបានលើកឡើងទៅស្ថានសួគ៌
ខ្ញុំនឹងបានសម្រាកនាមាត់ទន្លេ។
183
បទ “បន្ទប់នាឯប្រភពទឹក” គឺជាបទចាស់ដែលល្អណាស់។ តើមានបងប្អូនប៉ុន្មាននាក់ស្គាល់បទនេះ?ហើយនៅពេលដែលយើងច្រៀងបទនេះ សូមបងប្អូននៅស្ងៀមស្ងាត់ ហើយចាប់កាន់គ្នាទៅវិញទៅមក។ តើបងប្អូនដឹងទេ គឺមានបន្ទប់សម្រាប់បងប្អូនខាងមេតូឌីសទាំងអស់ ហើយក៏មានបន្ទប់សម្រាប់បងប្អូនខាងបាបទីស្ទដែរព្រម ទាំងបងប្អូនខាងថ្ងៃបុណ្យទី៥០ផង។ គឺនឹងមានបន្ទប់សម្រាប់យើងរាល់គ្នាទាំងអស់ នាឯប្រភពទឹក។តើមានបង ប្អូនប៉ុន្មាននាក់ស្គាល់បទចម្រៀងចាស់? អូ! ប្រាកដណាស់ បងប្អូនសុទ្ធតែស្គាល់។ហើយនេះគឺជាបទចាស់ដ៏ល្អ មួយនៅរដ្ឋ Kentucky។
មានបន្ទប់នាឯប្រភពទឹកសម្រាប់អ្នក
អូ! មែនហើយ មានបន្ទប់
មានបន្ទប់នាឯប្រភពទឹកសម្រាប់អ្នក។
អូ! មានបន្ទប់ជាច្រើន
មានបន្ទប់នាឯប្រភពទឹកសម្រាប់អ្នក
អូ! មែនហើយ មានបន្ទប់
មានបន្ទប់នាឯប្រភពទឹកសម្រាប់អ្នក។
184
ឥឡូវនេះ ខ្ញុំមានការភ្ញាក់ផ្អើលតូចមួយសម្រាប់លោកអ្នក។គ្រប់ទាំងសេក្តីអធិប្បាយចុងក្រោយបំផុត និងអ្វីៗ ទាំងអស់នឹងត្រូវបានបោះត្រានៅចុងក្រោយពួកជំនុំនាសប្តាហ៍ក្រោយ ក្នុងពេលជួបជុំគ្នា។ គឺខ្សែអាត់ និងអ្វីៗទាំង អស់ ហើយគ្រប់ទាំងអស់សុទ្ធតែជាប្រភេទអក្សរសាស្រ្តល្អៗ។ហើយនឹងមានតុខ្មៅមួយ នៅខាងក្រោយក្នុងបន្ទប់ និងសៀវភៅអក្សរសាស្ត្រ គឺជាសេចក្តីអធិប្បាយចុងក្រោយបំផុតគឺជាប្រភេទនិពន្ធដ៏ល្អ ដែលបានចេញមកជា សៀវភៅថ្មី និងបោះពុម្ពថ្មីៗ គឺបានរៀបចំជាស្រេចនៅចុងអាគារនេះនាយប់ថ្ងៃពុធក្រោយ។ ហើយយើងរាល់គ្នា នឹងរំពឹងទុកនូវពេលវេលាដ៏ល្អ នៅក្នុងព្រះអម្ចាស់។សូមបងប្អូនចូលមកអធិស្ឋាន នាពេលឥឡូវនេះ។ សូមហៅ ជម្ងឺរបស់លោកអ្នក និងការអាក់អន់ចិត្តដោយសរសេរពួកវាចុះនៅក្នុងក្រដាស ហើយដាក់វាចុះនៅទីនេះ នោះ យើងខ្ញុំនឹងអធិស្ឋានឲ្យលោកអ្នកបងប្អូន...ព្រះជាម្ចាស់ទ្រង់ដកការទាំងនោះដោយអំណាចចេស្តារបស់ទ្រង់ ហើយយើងរាល់គ្នាបានដឹងថា ទ្រង់នឹងធ្វើវាពិតមែន។
185
ខ្ញុំធ្លាប់បានទៅជួបបងប្អូនគ្រប់គ្នាហើយថា ខ្ញុំបានស្គាល់តិចតួចអំពីលោកអ្នកបងប្អូន។បើសិនជាមានអ្វីផ្សេង ទៀតនាពេលឥឡូវនេះ តើបងប្អូននៅចាំទេ ពីអ្វីដែលខ្ញុំបានប្រាប់ដល់លោកអ្នកបងប្អូនកាលពីមុនគឺថា យើងរាល់ គ្នានឹងរៀបចំឲ្យមានរបៀបរាបរយឡើង។ ខ្ញុំបានដឹងថា លោកអ្នកបានដឹងថាគឺមានវិញ្ញាណដ៏ខុសប្លែកពីគេមួយនៅទីនេះ។ មែនហើយ សូមកុំឲ្យវាចាកចេញទៅណាទៀតឡើយ។ ខ្ញុំសូមផ្ទុកផ្តាក់លោកអ្នកបងប្អូននៅចំពោះព្រះយេស៊ូវគ្រីស្ទ សូមកុំឲ្យព្រះវិញ្ញាណនៃទ្រង់ចាកចេញពីលោកអ្នកបងប្អូនឡើយ។ ចូរបងប្អូននៅជាប់ជាមួយនឹងទ្រង់ចុះ។ បើសិនជាបងប្អូនប្រុសស្រីរបស់លោកអ្នកបានប្រព្រឹត្តខុសឆ្គង នោះគឺជាវិញ្ញាណរបស់អារក្សហើយដែលបាននៅក្នុងពួកគេនោះ។ សូមបងប្អូនអាណិតអាសូរដល់ពួកគេផងចុះ។ បើសិនជាលោកអ្នកមានអារម្មណ៍ថាមានអ្វីមួយដូចជាខុសប្លែកនៅក្នុងលោកអ្នកបងប្អូន សូមឲ្យចេញពីលោកអ្នកបងប្អូននាពេលឥឡូវនេះចុះដោយ ព្រោះវានឹងបំផ្លាញដល់លោកអ្នកជាមិនខាន។ ដូច្នេះ ចូរនៅឲ្យឆ្ងាយពីវាទៅ។ ចូរចាំថា៖
មានបន្ទប់ដ៏ស្រស់ស្អាត
មានបន្ទប់សម្រាប់ពួកមេតូឌីស
មានបន្ទប់សម្រាប់ពួកបាបទីស្ទនិងបន្ទប់សម្រាប់ពួកថ្ងៃបុណ្យទី៥០
មានបន្ទប់សម្រាប់មនុស្សទាំងអស់គ្នា
មែនហើយ មានបន្ទប់
គឺមានបន្ទប់នាឯប្រភពទឹក សម្រាប់អ្នក។
186
តើមានបងប្អូនប៉ុន្មាននាក់នៅចាំបទចម្រៀង “ចូរយកព្រះនាមព្រះយេស៊ូវនៅជាប់ជាមួយអ្នកចុះ ឱកូននៃ សេចក្តីទុក្ខព្រួយអើយ សេចក្តីអំណរ និងសេចក្តីកំសាន្តចិត្តនឹងប្រទានដល់អ្នកចូរយកវាទៅគ្រប់ទីកន្លែងដែលបាន ទៅចុះ” យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងនៅជាមួយយើងខ្ញុំ បងប្រុសJeffries គឺបងប្រុស ហើយបងស្រី Jeffries ព្រមទាំងកូនប្រុសរបស់បង និងពួកគេទាំងអស់ដែរ។បន្ទាប់មក “នៅចំពោះព្រះនាមព្រះយេស៊ូវ គេនឹងក្រាបចុះនា ព្រះបាទារបស់ទ្រង់ ជាស្តេចលើអស់ទាំងស្តេចនៅស្ថានសួគ៌ទូលបង្គំយើងខ្ញុំសូមលើកតម្កើងទ្រង់ នៅពេលដែល ដំណើររបស់ទូលបង្គំយើងខ្ញុំត្រូវបានបញ្ចប់។ចូរយកព្រះនាមព្រះយេស៊ូវទៅជាមួយអ្នកចុះ ចូរទុកជាខែនៅថ្ងៃនេះ ចុះ អូ! នៅពេលដែលសេចក្តីល្បួងបានចូលមកជិតចូរប្រើព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ នៅក្នុងសេចក្តីអធិស្ឋានចុះ” អូ! ព្រះនាមទ្រង់ គឺជាព្រះនាមដ៏អស្ចារ្យ។សូមបងប្អូន អញ្ជើញក្រោកឈរឡើង នៅខណៈពេលដែលយើងច្រៀង សរសើរតម្កើងព្រះអង្គ។
ចូរយកព្រះនាមព្រះយេស៊ូវទៅជាមួយអ្នកចុះ
ឱកូននៃសេចក្តីទុក្ខព្រួយអើយ
សេចក្តីអំណរ និងសេចក្តីកំសាន្តចិត្តនឹងប្រទានមកអ្នក
ចូរយកព្រះនាមទ្រង់ ទៅគ្រប់ទីកន្លែងដែលអ្នកបានទៅដល់ចុះ
អូ! ព្រះនាមដ៏អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ!
ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌
អូ! ព្រះនាមដ៏អស្ចារ្យ ជាស័ព្ទយ៉ាងពីរោះ!
ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌
187
នេះគឺជាភាពខុសប្លែកមួយ។ សូមបងប្អូនបានឱនក្បាលចុះហើយរក្សាភាពស្ងៀមស្ងាត់ ដោយលើកដៃឡើង ហើយនិយាយថា៖
នៅក្នុងព្រះនាមព្រះយេស៊ូវគេនឹងឱនក្បាលចុះ
ហើយក្រាបថ្វាបង្គំនៅព្រះបាទារបស់ទ្រង់
ជាស្តេចលើអស់ទាំងស្តេចនៅស្ថានសួគ៌យើងរាល់គ្នានឹងលើកតម្កើងទ្រង់
នៅពេលដែលដំណើររបស់យើងបានបញ្ចប់។
អូ! ព្រះនាមដ៏អស្ចារ្យ ជាស័ព្ទយ៉ាងពិរោះ!
ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌
អូ! ព្រះនាមដ៏អស្ចារ្យ ជាស័ព្ទយ៉ាងពីរោះ!
ជាសេចក្តីសង្ឃឹម និងសេចក្តីអំណរនៃស្ថានសួគ៌