Khmer Translation

58-0309E

 

សេចក្តីអធិប្បាយដោយ វីលៀម ម៉ារ៉ុន ប្រាហាំ

Sermons By William Marrion Branham

 

“...នៅគ្រាដែលឮសំឡេង...” (វិវរណៈ១០:៧)

“...in the days of the voice...” (Rev. 10:7)

 

តើពួកជំនុំនឹង ចេញទៅមុនគ្រាទុក្ខលំបាកកើតឡើងឬ?

Will The Church Go Before The Tribulation

 

Jeffersonville, IN. USA

March 9, 1958

០៩ មិនា ១៩៥៨

 


 

 

សេចក្តីផ្តើម

កិច្ចការងារដ៏អស្ចារ្យរបស់លោក វីលៀម ប្រាណហាំ គឺជាកិច្ចការ ដែលបាន ឆ្លើយតប ដោយព្រះ វិញ្ញាណបរិសុទ្ធ ទៅចំពោះ សេចក្តីទំនាយនៅក្នុងបទគម្ពីរ ម៉ាឡាគី ៤:,, លូកា១៧:៣០ និងវិវរណាៈ១០:៧។ កិច្ចការងារនៅជុំវិញពិភពលោកនេះ ត្រូវបានឈានដល់កំរិត កំពូលនៃសេចក្តីទំនាយជាច្រើននៅក្នុងព្រះ គម្ពីរ និងជាការបន្តនូវ កិច្ចការងារ របស់ព្រះ ជាម្ចាស់ តាមរយៈព្រះ វិញ្ញាណបរិសុទ្ធនៅគ្រាចុងក្រោយនេះ។ ការងារ នេះ ត្រូវបាននិយាយឡើងនៅក្នុង ព្រះ គម្ពីរ គឺដើម្បីប្រាប់ដល់មនុស្សឲ្យបានរៀបចំខ្លួន សម្រាប់ការយាងមក ជាលើកទីពីររបស់ ព្រះ យេស៊ូវគ្រីស្ទ។

យើងខ្ញុំអធិស្ឋានសូមឲ្យព្រះ បន្ទូលដែលបានបោះពុម្ពផ្សាយនេះ នឹងបានដក់ជាប់នៅក្នុងចិត្តរបស់លោកអ្នក នៅខណៈដែលលោកអ្នកបា នអានសារព្រះ បន្ទូលនេះ ដោយ ការអធិស្ឋាន។

នៅពេលដែលការខិតខំប្រឹងប្រែងទាំងឡាយត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការបក ប្រែមួយដ៏ ត្រឹមត្រូវ នោះ អត្ថបទជាសម្លេងសេចក្តីអធិប្បាយជាភាសាអង់គ្លេស គឺល្អជាងគេ បំផុត ដែលមានប្រសាសន៍ដោយ លោក ប្រាណហាំ។

លោកអ្នកអាចស្វែងរកសេចក្តីអធិប្បាយជាង១១០០ជាសម្លេងនិងអត្ថបទបោះពុម្ពជាច្រើនភាសា ដែលអត្ថាធិប្បាយដោយលោក វីលៀម ប្រាណហាំ បាន ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ

www.messagehub.info  និង   http://vn.bibleway.org/khmer

https://play.google.com/store/apps/details?id=info.messagehub.mobile

ស្នាដៃនេះ អាចធ្វើការថតចម្លង និងចែកចាយបានទាំងស្រុងដោយឥតគិតថ្លៃ ដោយមិនមានការ កែប្រែ។

 

Introduction

The remarkable ministry of William Branham was the response of the Holy Spirit to the prophecies of the Scriptures in Malachi 4:5,6, Luke 17:30, and Revelations 10:7. This worldwide ministry has been the culmination of many other Bible prophecies, and a continuation of the working of God by His Spirit at this End time. This ministry was spoken of in the Scriptures, to prepare the people for the Second Coming of Jesus Christ.

We pray that the printed Word will become written in your heart as you prayerfully read this message.

While every effort has been made to provide an accurate unabridged transcription, the English audio files are the best representation of the sermons spoken by Bro Branham.

Audio and transcribed versions of over 1,100 sermons preached by William Branham are available for free downloading and printing in many languages at:

www.messagehub.info  &  http://vn.bibleway.org/khmer

https://play.google.com/store/apps/details?id=info.messagehub.mobile

This work may be copied and distributed as long as it is copied entirely, not modified, and distributed free of charge.

 

 


តើពួកជំនុំនឹង ចេញទៅមុនគ្រាទុក្ខលំបាកកើតឡើងឬ?

(Will The Church Go Before The Tribulation)

 

E-1     សូមបងប្អូនរាល់គ្នាបាន ឱនក្បាលចុះ បន្តិច ដើម្បីអធិស្ឋាន។

         ឱព្រះ ជាម្ចាស់ ដ៏បរិសុទ្ធ និងជាព្រះ ដ៏សុចរិតអើយ ទូលបង្គំយើងខ្ញុំចង់អរព្រះ គុណ ចំពោះ សេចក្តីសប្បុរស របស់ទ្រង់ ដ្បិតនេះ គឺជាសេចក្តីដ៏គាប់ប្រសើរបំផុតដល់ទូលបង្គំយើងខ្ញុំរាល់គ្នានៅក្នុងជីវិត។ ហើយសូមទ្រង់បាន យាងមកជួបទូលបង្គំយើងខ្ញុំនៅយប់នេះ នៅក្នុងរបៀបមួយដែលពិសេស ហើយសូមទ្រង់ប្រទានព្រះ ពរ ដល់ទូលបង្គំយើងខ្ញុំផង។ សូមឲ្យទូលបង្គំយើងខ្ញុំ បានឃើញព្រះ ហស្តដ៏អស្ចារ្យ ជាព្រះ ហស្តនៃព្រះ អម្ចាស់ សង្រ្គោះ នៃទូលបង្គំយើងខ្ញុំ ដោយទ្រង់បានលូកព្រះ ហស្តរបស់ទ្រង់មកប៉ះ ពាល់លើអ្នកជម្ងឺ អ្នកដែលមានទុក្ខព្រួយ ហើយសូមទ្រង់បានលូកព្រះ ហស្តរបស់ទ្រង់ ស្វាគមន៍ដល់អស់អ្នកដែលល្វើយនៅក្នុងផ្លូវនៃអំពើបាបនាពេលយប់ នេះ ដោយអញ្ជើញឲ្យពួកគេបានចូលទៅក្នុងដំណាក់របស់ព្រះ វរបិតា ជាទីកន្លែងដែលពួករំពឹងចង់បាន។

         សូមទ្រង់នឹកចាំ ពីអស់អ្នកដែលបានវង្វេងចេញ ពីភាពស្មោះ ត្រង់ និងផ្លូវចង្អៀត ដូច្នេះ សូមឲ្យពួកគេទាំង នោះ វិលត្រឡប់មកប្រកបជាមួយនឹងព្រះ វរបិតាវិញម្តងទៀត។ ឱព្រះ ជាម្ចាស់អើយ នៅយប់នេះ សូមទ្រង់បានបើក ត្រចៀករបស់ពួកគេឲ្យឮដំណឹងល្អ ហើយសូមទ្រង់បានកាត់ស្បែកបបូរមាត់របស់អ្នកចែកចាយផង។ ហើយសូម ឲ្យទូលបង្គំយើងខ្ញុំប្រើវាសម្រាប់សិរីល្អរបស់ទ្រង់។ នៅចុងបញ្ចប់នៃកម្មវិធី នៅពេលដែលទូលបង្គំយើងខ្ញុំ ធ្វើដំ ណើរចេញទៅកាន់កន្លែងផ្សេងៗគ្នា សូមឲ្យទូលបង្គំយើងខ្ញុំនិយាយដូចជា ពួកដែលបានមកពី Emmaus ថា “តើ ចិត្តរបស់យើងរាល់គ្នា មិនឆេះ ឆួលទេឬអី នៅពេលទ្រង់មានបន្ទូលមកកាន់យើងរាល់គ្នានោះ” ទូលបង្គំយើងខ្ញុំ អធិស្ឋាននៅក្នុងព្រះ នាម ព្រះ រាជបុត្រា គឺជាព្រះ អម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។

E-2     នៅយប់នេះ ខ្ញុំចង់អានបទគម្ពីរមួយចំនួន គឺ គម្ពីរលូកា១៧ ដោយចាប់ផ្តើមនូវក្នុងខ២៦៖

         នៅគ្រារបស់កូនមនុស្ស នោះ នឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះ ទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹកលក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ តែនៅថ្ងៃដែលលោកឡុត ចេញពីក្រុងសូដុំមមក នោះ មានភ្លៀង ជាភ្លើងនឹងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់ នៅថ្ងៃដែលកូនមនុស្សលេចមក នោះ ក៏នឹងកើតមានដូច្នោះ ដែរ។

         នៅក្នុង លោកុប្បត្តិ១៩:២២ បានចែងថា ចូរប្រញាប់ឡើង ហើយរត់ទៅឯណោះ ឲ្យរួចចុះ ដ្បិតអញធ្វើអ្វីមិន កើត ទាល់តែឯងទៅដល់សិន...។

E-3     នៅព្រឹកម៉ិញនេះ ខ្ញុំបានអធិប្បាយអំពីការជំនុំជំរះ។ នៅយប់នេះ ខ្ញុំបន្តត្រង់ចំនុចនេះ ទៀត។ យើងអាច មានអារម្មណ៍ថា ខ្យល់កំដៅនៃការជំនុំជំរះ របស់ព្រះ ដ៏មានចេស្តាជិតមកដល់ហើយ។ នៅពេលដែលយើងចាប់ផ្តើម មានអារម្មណ៍នូវការទាំងនេះ ហើយវាក៏ជាការដ៏ល្អណាស់ ដែលយើងរាល់គ្នាអាចមើលឃើញ តើយើងរាល់គ្នាកំពុង តែរស់នៅក្នុងគ្រាណា ដែលយើងកំពុងតែបានឆ្លងកាត់នោះ។

         កាលពីមុន ខ្ញុំបានទទួលឯកសិទ្ធិ ធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌា។ ហើយនៅពេលដែលខ្ញុំ ធ្វើដំណើរទៅ កាន់ប្រទេសឥណ្ឌា នៅក្នុងប្រទេសនោះ បានជួបនូវគ្រោះ រញ្ជួយដីដ៏ខ្លាំងក្លា។ ខ្ញុំបានអានសារព័ត៌មាននៅប្រទេស ឥណ្ឌា បានសរសេរថា នៅប្រហែល ២ថ្ងៃមុន កើតមានគ្រោះ រញ្ជួយដី ពួកគេហាក់បីដូចជាបានដឹងថា ដូចជាមានអ្វី ប្លែកខុសប្រក្រតី។ គ្រប់សត្វបក្សីតូចៗទាំងអស់ ដែលបានរស់នៅតាមក្រហែង អាគារធំៗ និងរស់នៅតាមរូងថ្មធំៗ គឺសត្វទាំងអស់នោះ ដែលមានសំបុកនៅតាមរូងថ្មទាំងនោះ វាក៏បាននាំគ្នាចាកចេញពីទីនោះ អស់។ សូម្បីតែ សត្វ គោក្របី ដែលធ្លាប់តែឈរនៅក្នុងអាគារធំៗ បាននាំគេចេញមកខាងក្រៅ ប្រហែលជានៅមុនពេល២ ថ្ងៃដែលគ្រោះ រញ្ជួយដីបានកើតឡើង។ តើបងប្អូនឃើញទេ មានការមួយចំនួន ដែលបង្ហាញថា ព្រះជាម្ចាស់ទ្រង់បានថែរក្សាដល់ សត្វបក្សីតូច និងសត្វចតុបាតរបស់ទ្រង់។

E-4     លោកអ្នកក៏បានដឹងថា គឺជាព្រះ ជាម្ចាស់ដដែល បានដឹកនាំពួកវាទាំងនោះ ចូលទៅក្នុងទូក នៅថ្ងៃដែលពួក វាត្រូវ បំផ្លាញដោយទឹកជំនន់ គ្រាដែលលោកណូអេបានអធិប្បាយ ហើយក៏ជាព្រះ ជាម្ចាស់ដដែល ទ្រង់មានព្រះជន្ម គង់នៅ ហើយសោរាជ្យនាពេលសព្វថ្ងៃនេះ ហើយទ្រង់ក៏មានការគ្រប់គ្រងរបស់ទ្រង់ដែរ។

         ខ្ញុំគិតថា បើសិនជាព្រះ ជាម្ចាស់ទ្រង់ យកព្រះ ទ័យទុកដាក់ចំពោះ បក្សីតូចៗ សត្វចតុបាតរបស់ទ្រង់ និងចៀម របស់ទ្រង់ ដោយទ្រង់បាននាំពួកវាចេញមុនការបំផ្លាញមកដល់ ចុះ តើជាងអំប្បាលម៉ាណទៅទៀត ដែលនាំឲ្យ ទ្រង់យកព្រះ ទ័យទុកដាក់ចំពោះ កូនៗរបស់ទ្រង់ ដែលបានកើតដោយព្រះ វិញ្ញាណរបស់ទ្រង់ គឺបានលាងជម្រះ ដោយព្រះ លោហិតរបស់ទ្រង់។ ទ្រង់បានយកព្រះទ័យទុកដាក់ចំពោះ ពួកគេ។ ហើយបើសិនជាទ្រង់ បានព្រមាន ដល់ពួកបក្សីតូចៗ ឲ្យចាកចេញពីកន្លែងរបស់ពួកគេរស់នៅ នោះ ខ្ញុំប្រាកដជាជឿថា ទ្រង់ក៏បានព្រមានដល់ពួក រាស្ត្ររបស់ទ្រង់នាពេលសព្វថ្ងៃនេះ ដែរ។ ហើយដូចជាយើងរាល់គ្នាបានឃើញ ពីទីសំគាល់ដ៏អស្ចារ្យ ពីការដែល ទ្រង់បានយាងមក ខ្ញុំជឿថា ទ្រង់កំពុងតែដាស់តឿនពួករាស្រ្តរបស់ទ្រង់ ឲ្យចូលមករួមគ្នា គឺជាការត្រាស់ហៅដ៏ អស្ចារ្យ នៅក្នុងថ្ងៃចុងក្រោយ។

E-5       នៅយប់នេះ សេចក្តីអធិប្បាយរបស់ខ្ញុំមានចំណងជើងថា “តើព្រះ ពួកជំនុំនឹងចេញទៅ នៅមុនគ្រារងទុក្ខឬ?” ខ្ញុំគិតថា វាហាក់បីដូចជាយឺតពេលហើយ នៅក្នុងសហរដ្ឋអាមេរិក។ គឺយើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងផ្លូវចុង ក្រោយហើយ។

         នៅព្រឹកម៉ិញនេះ នៅខណៈ ពេលដែលខ្ញុំ បានអធិប្បាយ អំពីពួកបាប៊ីឡូន និងស្ថានភាពរបស់ពួកគេ ខ្ញុំបាន គិតថា វាគឺជាការដ៏ល្អ នៅយប់នេះ ដោយនាំយកនូវបទគម្ពីរមួយចំនួន មកបង្ហាញដល់យើងរាល់គ្នា ថាថ្ងៃដែល ព្រះ អម្ចាស់ទ្រង់យាងមក ជិតមកដល់ហើយ។ ហើយយើងរាល់គ្នា អាចនឹងមើលឃើញការនោះ ដោយភ្នែករបស់ យើងផ្ទាល់បាន ពីការដែលនឹងត្រូវកើតមានឡើង។ នោះ នឹង មានកើតចលាចលនៅក្នុងចំណោមមនុស្ស ហើយវាក៏ មានការពិបាកដែរ ដើម្បីឲ្យមានការរីកផុសផុលនោះ។ ហើយពួកជំនុំ ក៏មានសេចក្តីផ្សេងៗខុសប្លែកពីគ្នា នោះ ពួកគេម្នាក់ៗ នឹងស្រែកឡើង ដោយព្រោះ មានការរារាំងពីនិកាយ។ ហើយគ្រីស្ទាន មានសេចក្តីភ័យខ្លាច ណាស់ ហើយក៏មានសេចក្តីក្រៀមក្រំផង។ ប៉ុន្តែ តើបងប្អូនដឹងទេ វាគឺជាការដ៏ចម្លែកណាស់ ដ្បិតព្រះ អម្ចាស់នៃ យើង មានបន្ទូលថា នៅពេលដែលការទាំងនេះ ចាប់ផ្តើមកើតមានឡើង គឺចូលមើលចុះ សេចក្តីប្រោសលោះ របស់យើងរាល់គ្នា បានបង្ហាញឲ្យឃើញនៅយប់នេះ ហើយ។

         ហើយនៅពេលយើងរាល់គ្នាបានឃើញពីសេចក្តីមេត្តាករុណាដ៏អស្ចារ្យ ដែលនេះ គឺជាគោលបំណងរបស់ ទ្រង់ដល់យើងរាល់គ្នា ហើយយើងក៏បានឃើញ ព្រះ បន្ទូលរបស់ទ្រង់ដែលជាទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យ នោះ ភ្នែករបស់យើងនឹងបានបើកឡើង នៅប៉ុន្មាននាទីនេះ។ បន្ទាប់មក ការនោះ បានផ្តល់ឲ្យយើងរាល់គ្នា នូវការ រងទុក្ខដ៏ខ្លាំងក្លា ដើម្បីដឹងថា ព្រះ ជាម្ចាស់ទ្រង់នឹងនៅតែមានព្រះ ជន្មរស់នៅនាពេលសព្វថ្ងៃនេះ ដែរ។ ទ្រង់ ស្រឡាញ់ដល់កូនៗរបស់ទ្រង់។ ហើយទ្រង់ក៏បានប្រទានការដាស់តឿនដល់ពួកគេ។ អស់អ្នកដែលយកចិត្ត ទុកដាក់ខាងឯវិញ្ញាណ នោះនឹងចេញមក។

E-6     យើងរាល់គ្នាបានសំគាល់ឃើញថា នៅក្នុងថ្ងៃចុងក្រោយ ដែលព្រះ យេស៊ូវទ្រង់មានបន្ទូលថា “នៅគ្រារបស់ កូនមនុស្ស នោះ នឹងកើតមានដូចជានៅជំនាន់លោកណូអេ ហើយនៅថ្ងៃរបស់លោកឡុតដែរ...” គ្រប់ជំនាន់ ទាំងអស់ ព្រះ ជាម្ចាស់ទ្រង់តែងតែប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់ ដល់ពួកគេ នៅមុនពេលដែលការជំនុំជំរះ បានមកដល់។

14      បើសិនជាលោកអ្នក គឺជាពួកប្រវត្តិសាស្រ្ត... ហើយខ្ញុំធ្លាប់បានសិក្សាពីប្រវត្តិសាស្រ្តនៅក្នុងសប្តាហ៍នេះ គឺ នៅ២ ឬ៣សប្តាហ៍មុន គឺ ពួក Ante-Nicene Fathers ជាពួកជំនុំនៅសម័យមុន គឺនៅមុន កើតមានមហាសន្និតបាត Nicene នោះ គឺមានពួកជំនុំកាតូលិក នៅក្នុង១៥០០ ឆ្នាំនៃគ្រាងងឹត... ហើយខ្ញុំបានឃើញថា នៅក្នុងការសរសេរ របស់ពួក Nicene នៅមុនមហាសន្និតបាត Nicene ចាប់ផ្តើម គឺពួកគេមានការដូចគ្នា ដូចជាពួកយើងមាននាពេល បច្ចុប្បន្នដែរ។ អូ! តើការនេះ អាចលេចឡើងម្តងទៀតយ៉ាងដូចម្តេចទៅ។ គឺដើម្បី ឲ្យមើលឃើញពីស្ថានភាពរបស់ ពួកជំនុំ និងស្ថានភាពរបស់ពួកមនុស្ស ហើយគឺជាទីសំគាល់ពេលវេលាទាំងឡាយ គឺពួកគេបានសរសេរចុះ គ្រប់ ចំនុចទាំងអស់។

E-7     នៅពេលនីមួយៗ ដែលព្រះ ជាម្ចាស់ទ្រង់បានធ្វើការទាំងឡាយឡើង ទ្រង់តែងតែប្រទាននូវសេចក្តី មេត្តាករុណារបស់ទ្រង់ គឺដោយចាត់ពួកទេវតារបស់ទ្រង់ ពួកហោរារបស់ទ្រង់ នាំសារព្រះ បន្ទូលរបស់ព្រះ។ ហើយ គ្រប់ពេលដែលមានការនោះ បានកើតឡើង ក៏មានមនុស្សគេបដិសេធព្រះ បន្ទូលរបស់ទ្រង់ដែរ។ ពួកជំនុំ មិនចង់ ទទួលព្រះ បន្ទូលរបស់ទ្រង់ឡើយ។

16      ទ្រង់មានបន្ទូលតាមរយៈ លោកណូអេ គឺគាត់បានអធិប្បាយព្រះ បន្ទូលរបស់ទ្រង់ ប្រហែលជា ១២០ឆ្នាំមក ហើយ។ ហើយ សារព្រះ បន្ទូលរបស់ទ្រង់ គឺជាសេចក្តីមេត្តាករុណាដល់ពួកគេ ប៉ុន្តែមនុស្ស គេបានបរាជ័យ ចំពោះ សេចក្តីបង្រៀនរបស់ទ្រង់។ នោះ គឺជាអ្វីដែល បាននាំសេចក្តីសង្រ្គោះ ដល់ពួកគេ តែផ្ទុយទៅវិញ ពួកគេមិនស្តាប់ ព្រះ បន្ទូលរបស់ទ្រង់ឡើយ។ តើនេះ មិនមែនជារូបភាពដ៏អស្ចារ្យទេឬអី ដល់យើងរាល់គ្នានាពេលបច្ចុប្បន្ននេះ!

17      លោកអ្នក ប្រហែលជាអាចនិយាយមកកាន់ខ្ញុំថា “បងប្រុស Branham តើបងប្រុសអាចនិយាយយ៉ាងដូច ម្តេចថា “វាគឺជាការដ៏អស្ចារ្យនោះ ហើយបងកំពុងតែគូសរូបភាពឲ្យយើងរាល់គ្នាបានឃើញ” វាគឺអស្ចារ្យណាស់ ដោយព្រោះ ព្រះ អម្ចាស់យេស៊ូវ គឺទ្រង់នឹងយាងមកឆាប់ៗ ហើយនេះ គឺជាការដែលអស្ចារ្យណាស់ ដែលស្នាមព្រះ ហស្តរបស់ទ្រង់ទាំងឡាយ បានគិតថា ចង់ចេញពីសេចក្តីវឹកវរនេះ ចូលទៅកាន់សិរីល្អរបស់ទ្រង់ គឺមនុស្សចាស់នៅ បានជាក្មេង ហើយអ្នកឈឺនឹងបានជា គឺគ្មានការឈឺចាប់ នឹងទុក្ខព្រួយទៀតនោះ ឡើយ។ តើវាមិនមែនជាការដ៏ អស្ចារ្យទេឬអី ខ្ញុំគិតថា នេះ គឺជាព្រះ ពរដល់អស់អ្នកណាដែលបានរង់ចាំពេលប្រជុំគ្នានោះ បានមកដល់។

E-8     យើងរាល់គ្នាបានឃើញថា ព្រះ យេស៊ូវទ្រង់បាន មានបន្ទូលទៅកាន់ ថ្ងៃរបស់លោកណូអេ... ឥឡូវនេះ សូមយើងបានមើលទៅកាន់ជំនាន់នោះ ជាមួយគ្នា ដ្បិតទ្រង់មានបន្ទូលថា “ចូរយកឧទារណ៍មួយ អំពីថ្ងៃនោះ”

19      នៅពេលដែល កាអ៊ីនបានសម្លាប់អេបិល ហើយបន្ទាប់មក ក៏បានជំនួសកន្លែងរបស់អេបិល យើងឃើញថា សាតាំង បានព្យាយាមបំផ្លាញគ្រាប់ពូជដែលបានដុះ ចេញមក ដែលព្រះ ជាម្ចាស់ទ្រង់បានសន្យាថា “ពូជនាងនឹង កិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ“។ សាតាំងវាបានព្យាយាម បំផ្លាញគ្រាប់ពូជរបស់ទ្រង់។ ហើយវាបាន គិតថាវាបានបំផ្លាញគ្រាប់ពូជរបស់ព្រះ ហើយ នៅពេលដែលវាបានបំផ្លាញអេបិល។ ប៉ុន្តែព្រះ ជាម្ចាស់ទ្រង់ បានលើកសេតឲ្យមកជំនួសកន្លែងរបស់អេបិលវិញ៖ វាគឺជារូបភាពមួយដ៏អស្ចារ្យ អំពីការសុគត និងការរស់ឡើង វិញរបស់ព្រះ គ្រីស្ទ ដែលជាគ្រាប់ពូជដែលនឹងត្រូវយាងមក។

E-9     វាគឺជាការដែលគួរឲ្យកត់សំគាល់ណាស់ ពីរបៀបដែលអ្នកនៅខាងកាអ៊ីន គឺពួកគេបានខំកាន់សាសនា ណាស់ ពួកគេគឺជាអ្នកដែលទៅចូលរួមថ្វាយបង្គំនៅក្នុងពួកជំនុំនៅថ្ងៃអាទិត្យតែប៉ុណ្ណោះ។ ដូច្នេះ កាអ៊ីនគឺជា មនុស្សប្រភេទនោះ។ គាត់បានថ្វាយបង្គំព្រះ ជាម្ចាស់។ ហើយក៏បានសង់អាសនាថ្វាយទ្រង់ផង។ គាត់ជាកម្មសិទ្ធិ របស់ពួកជំនុំ។ គាត់បានបង់ថ្លៃបំណុលរបស់គាត់ ហើយគាត់គឺជាអ្នកដែលគោរពប្រតិ្តបិត្តដល់ព្រះ ជាម្ចាស់ណាស់ គឺមនុស្សមើលឃើញថា គាត់គឺជាអ្នកជឿដ៏ពិតប្រាកដ។

21      ដ្បិត តែមនុស្សបីប្រភេទតែប៉ុណ្ណោះ។ គឺមានពួកជំនុំអ្នកជឿ ពួកអ្នកមិនជឿ និងពួកអ្នកជឿផង នឹងមិនជឿ ផង។ នៅលោកីយនេះ មានពេញទៅដោយមនុស្សបីប្រភេទនេះ។

22      កាអ៊ីន គឺជាអ្នកដែលជឿផង នឹងមិនជឿផង។ ហើយចេញពី ដំណររបស់គាត់ ក៏ចេញមក ក្រុមមនុស្ស ដែល គ្រាន់តែមកព្រះ វិហារថ្វាយបង្គំតែប៉ុណ្ណោះ គឺដូចជាខំប្រត្តិបត្តិតាមសាសនាណាស់។ វាគឺជាការដ៏គួរឲ្យចម្លែក ណាស់ តើលោកអ្នកមានបានកត់សំគាល់ដែរឬទេ អំពីដំណររបស់គាត់ បានចេញមក សុទ្ធតែអ្នកមានវិជ្ជា ជ្រៅជ្រះ ណាស់។ ព្រះ គម្ពីរបានចែងយ៉ាងច្បាស់ណាស់។ ទ្រង់មានបន្ទូលថា ពួកគេបានកសាង និងធ្វើការដ៏អស្ចារ្យៗ ណាស់។ វិទ្យាបានចេញមក ពីដំណរវង្សរបស់កាអ៊ីន។ គឺពួកអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យ និងពួកវិជ្ជបណ្ឌិត និង មនុស្សអស្ចារ្យទាំងឡាយ សុទ្ធតែបានចេញមកពីដំណរវង្សរបស់កាអ៊ីន រីឯពួកអ្នកជឿលើព្រះ ជាម្ចាស់យ៉ាងពិត ប្រាកដ គឺជាមនុស្សដែលក្រីក្រ ដែលជាអ្នកស្រែជាដើម។ អូ! ព្រះ ជាម្ចាស់អើយ ទូលបង្គំក៏ជាម្នាក់នៅក្នុងចំណោម ពួកគេដែរ។

E-10    នៅមុនពេល ថ្ងៃចុងក្រោយ នោះ នឹងមានការយល់ច្រលំដ៏ធំ។ ហើយពួកជំនុំដ៏អស្ចារ្យ មើលទៅ ដូចជាមិន បានចេញទៅណាសោះ គឺដូចជានៅពេលបច្ចុប្បន្ននេះ ដែរ។

24      ឯការអស្ចារ្យផ្សេងទៀត ទ្រង់មានបន្ទូលថា ពួកគេកំពុងតែសាងសង់។ នៅក្នុងប្រវត្តិសាស្រ្ត អំពីការសាង សង់ មិនមែនការអស្ចារ្យដូចជាគ្រាបច្ចុប្បន្ននេះ ឡើយ។ វាគឺជាទីសំគាល់មួយ នៃថ្ងៃចុងក្រោយ។

25      សូម្បីតែ នៅក្នុងទីក្រុងដ៏តូចរបស់យើងរាល់គ្នានៅទីនេះ ខ្ញុំមិនអាចរកបានបន្ទប់គ្រប់គ្រាន់សោះ ដើម្បីធ្វើការ បរបាញ់សត្វទន្សាយទៀតឡើយ។ វាទាំងអស់គឺជាផ្ទះ គម្រោង។ ហើយបើសិនជាយើងរាល់គ្នា បានបើកភ្នែករបស់ ពួកយើងឡើង នោះ វាគឺជាទីសំគាល់មួយរបស់ព្រះ ជាម្ចាស់ ដែលបានប្រទានមកនៅថ្ងៃចុងក្រោយ។

E-11    នៅព្រឹកម៉ិញនេះ យើងបានស្តាប់សេចក្តីអធិប្បាយអំពីការទាសចេញឆ្ងាយ តើពួកគេអាចឈរនៅក្នុងរដ្ឋ Moscow យ៉ាងដូចម្តេចបានទៅ គឺចង់សំដៅទៅលើ គ្រាប់បែក missile ដែលបានទម្លាក់ នៅកណ្តាល Fourth Street ក្នុងរដ្ឋ Louisville។ វាក៏ធ្វើឲ្យាមានរណ្តៅជម្រៅដល់ទៅ ១៧៥ ហ្វីត ហើយ ១៧៥ ម៉ាយ នៅបរិវេណជុំវិញ នោះ។ នោះ គឺជារណ្តៅដ៏ធំណាស់។ គ្រាប់បែកតែបីគ្រាប់ប៉ុណ្ណោះ វាអាចកំទេចពិភពលោកទាំងមូលបាន។ ខាងឯ វិទ្យាសាស្រ្ត៖ លោកអ្នកបានឃើញថា តើពួកគេកំពុងតែស្ថិតនៅក្នុងផែ្នកណា? គឺស្ថិតនៅក្នុងផ្នែកនៃសេចក្តីអាក្រក់

27      ព្រះ ជាម្ចាស់រំពឹងចង់បាន ឲ្យរាស្រ្តរបស់ទ្រង់ ទុកចិត្តដល់ទ្រង់ នៅអ្វីៗទំាងអស់ដែលពួកគេមាន។ ដ្បិតយើង ខ្ញុំចង់ទុកចិត្តដល់ដៃរបស់កូនមនុស្ស។ គឺខ្ញុំមានសេចក្តីសង្ឃឹមលើព្រះ គ្រីស្ទ ថាទ្រង់នឹងដកយកសេចក្តីដ៏ខ្លាំងក្លា នេះ ចេញពីខ្ញុំទៅ ដោយឲ្យខ្ញុំបានឈរលើព្រះ គុណរបស់ទ្រង់ និងសេចក្តីមេត្តាករុណារបស់ទ្រង់វិញ នោះ ពួក មនុស្សដែលមានចំណេះ ជ្រៅជ្រះ នឹងនិយាយឡើងថា “នោះ ហើយគឺជាផ្លូវ”។

28      ព្រះ គ្រីស្ទទ្រង់មានបន្ទូលថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះ គ្មានអ្នកណាទៅឯ ព្រះ វរបិតាបានឡើយ”

E-12    ដូច្នេះ លោកអ្នកអាចមើលឃើញថា នេះ គឺជាគ្រាដែលមនុស្សមានការសិក្សារៀនសូត្របានជ្រៅជ្រះ ណាស់។ ហើយវាក៏ជាគ្រាដែលលោកីយនេះ ខិតខំតស៊ូព្យាយាមដែរ។ ហើយនៅក្នុងនោះ ពួកគេគិតថា ពួកគេត្រូវតែមាន ពួកអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យ ជាងអ្វីដែលពួកយើងមាននាពេលបច្ចុប្បន្ន។ ពួកគេបានសាងសង់ប្រាសាទពីរ៉ាមីត ឡើង។ ពួកគេបានបង្កើត ប្រាសាទពីរ៉ាមីតឡើងមិនមែនតាមរយៈ ការតែមួយប៉ុណ្ណោះ ទេ។ បើសិនជាលោកអ្នក បានទៅដល់ប្រទេសអេស៊ីព្ទ នោះ លោកអ្នកនឹងបានដឹងជាមិនខាន។ ហើយមានការអស្ចារ្យមួយទៀត នៅក្នុង ប្រទេស Mexico គឺមានទីក្រុងមួយដែលសាងសង់ឡើងពីឥដ្ឋដ៏ខ្ពស់ ដែលមានទំងន់រាប់រយតោន ដែលជាអាគារ ដ៏អស្ចារ្យ ត្រូវបានសង់ឡើងដោយមនុស្ស។ អូ! នោះ គឺជាគ្រាវិទ្យាដ៏អស្ចារ្យណាស់។ គឺវាបានអង្គុយឡើងនៅ កណ្តាលផែនដី ទោះ បីជាមានព្រះ អាទិត្យខ្ពស់យ៉ាងណាក៏ដោយ គឺវាគ្មានសម្រោលព្រះ អាទិត្យនៅជុំវិញនោះ ឡើយ។ ខ្ញុំដូចជាឆ្ងល់ណាស់ តើនៅគ្រានោះ យើងអាចប្រៀបធៀប មកវិទ្យាសាស្ត្រនាពេលបច្ចុប្បន្នបានដែរឬទេ?

30      ដ្បិតព្រះ យេស៊ូវទ្រង់មានបន្ទូលថា “នៅគ្រារបស់កូនមនុស្ស នោះ នឹងកើតមានដូចជានៅជំនាន់... នៅថ្ងៃដែលកូនមនុស្សលេចមក នោះ ក៏នឹងកើតមានដូច្នោះ ដែរ”

E-13    លោកណូអេបាន អធិប្បាយ ការនោះ ១២០ឆ្នាំមកហើយ។ គេក៏បានសើចចំអកដល់គាត់។ ព្រះ យេស៊ូវ ក៏ មានបន្ទូលទៀតថា គឺដូចជាជំនាន់របស់ឡុតដែរ គេកំពុងតែស៊ីផឹក រៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូ អេបានចូលទៅក្នុងទូកធំ នោះ ទឹកជំនន់មកលិចបំផ្លាញគ្រប់គ្នាទៅ។

32      អូ! កាលពីគ្រាមុននោះ គ្មានការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ដូចជានៅសព្វថ្ងៃនេះ ទេ។ គឺពួកគេបានប្រើ ប្រាស់រថយន្តជាច្រើន និងអ្វីៗផ្សេងៗទៀត ដូច្នេះ វាច្រើនរហូតទៅដល់ លោកអ្នកអាចទិញទូរទឹកកកមួយគ្រឿង នៅក្នុងឆ្នាំនេះ នៅក្នុងតម្លៃ ៤០០ ឬ៥០០ដុលារ ហើយនៅឆ្នាំក្រោយក៏គ្មាននរណាគេចង់ប្រើវាទៀតដែរ គឺជាហួស សម័យហើយ។ តើលោកអ្នកមិនឃើញទេឬអី ដែលការផ្សព្វផ្សាយពាណិជ្ជកម្មនៅពិភពលោកនេះ គឺនៅក្បែរច្រ មុះរបស់លោកអ្នក គឺវាវិលដូចជាកង់រទេះ អញ្ជឹង។

33      លោកអ្នកអាចទិញរថយន្តមួយនៅក្នុងឆ្នាំនេះ ហើយនៅឆ្នាំក្រោយ វាប្រហែលជាការដ៏ល្អដែលលោកអ្នកទិញ វា ដ្បិតវានឹងធ្លាក់ថ្លៃ ១០០០ ដុលារ ដោយព្រោះ តែពួកគេបានផ្លាស់ប្តូរ គំម្រប រ៉ាឌីយ៉ាទ័រ។ វាគឺជាការលក់ដូចតែ មួយគត់ ដែលបំពេញសម្រេចតាមព្រះ គម្ពីរ។ “ដូចជានៅជំនាន់របស់លោកណូអេ... នឹងនៅជំនាន់របស់ឡុត...”។

E-14    គ្រប់ពេល ដែលពួកទេវតាលេចមក និងពួកហោរាចេញមក សារព្រះ បន្ទូលដែលពួកគេបាននាំមកគឺជា ព្រះ គុណ និងមេត្តាករុណា ហើយនិងការរំដោះ។ សារព្រះ បន្ទូលរបស់ព្រះ គឺតែងតែនាំការរំដោះ នៅមុនពេលគ្រា ចុងក្រោយបានមកដល់។ សូមបងប្អូនបានបើកមើលនៅក្នុងព្រះ គម្ពីរ ដែលបានចែងពីរបៀបដែល លោកណូអេ បានអធិប្បាយពីការរំដោះ ហើយពួកមនុស្សក៏បានសើចចំអកដល់គាត់។ រីឯនៅគ្រានេះ ក៏ដូចគ្នាដែរ។ នៅពេល ដែលលោក បានចេញទៅប្រកាសពីការរស់ពីសុគតឡើងវិញរបស់របស់ព្រះ គ្រីស្ទ តាមការដែលទ្រង់បានសន្យា ថា ទ្រង់នឹងបង្ហាញអង្គទ្រង់ឲ្យពួកគេបានឃើញ នោះ ក៏មានមនុស្សបានសើចចំអកឲ្យយើង ដូចជាគ្រាលោកណូអេ ដែរ។

35      លោកឡុត បានចូលទៅកាន់ក្រុងសូដុំម ដើម្បីព្យាយាមប្រាប់ដល់សាច់ញាតិរបស់គាត់យ៉ាងអស់ពីចិត្ត ឲ្យ ពួកគេស្តាប់តាមសារព្រះ បន្ទូលរបស់ទេវតា ប៉ុន្តែពួកគេបែរជាចំអកឲ្យគាត់ទៅវិញ ហើយបាននិយាយថា លោក ឡុតកំពុងតែនិយាយកំប្លែងលេងវិញ។ អូ! ចុះ តើនៅសព្វថ្ងៃនេះ វិញ មានរូបភាពយ៉ាងដូចម្តេចដែរ! នៅពេលដែល លោកអ្នក នាំយកសារព្រះ បន្ទូលនៃការរំដោះ របស់ព្រះ ទៅកាន់ពួកគេ នោះ ពួកគេនិយាយថា “អ្នកគឺជាមនុស្ស កំប្លែងលេងខាងសាសនា។ អ្នកកំពុងតែព្យាយាមក្លែងបន្លំអ្វីមួយ។ ” តើយើងរាល់គ្នាកំពុងតែរស់នៅក្នុងគ្រាអ្វី? តើ ហេតុអ្វី? ពួកគេគិតថា ពួកគេគឺមនុស្សតែមួយគត់ដែលទទួលបានសង្រ្គោះ។ ពួកគេគិតថា ពួកគេគឺជាមនុស្សតែ ម្នាក់គត់ដែលអធិប្បាយដំណឹងល្អ។ ព្រះ យេស៊ូវមានបន្ទូលថា “ទីសំគាល់នេះ នឹងធ្វើឲ្យពួកគេជឿតាម” វាមិនមែន ជាពាក្យរបស់ខ្ញុំឡើយ តែគឺជាព្រះ បន្ទូលរបស់ព្រះ។

E-15    ខ្ញុំចង់ឲ្យបងប្អូន កត់សំគាល់នៅចំនុចនេះ ដោយយកចិត្តទុកដាក់។ អូ! នៅត្រង់នេះ បានធ្វើឲ្យចិត្តរបស់ខ្ញុំ មាន សេចក្តីព្រឺព្រួចណាស់។ នៅពេលដែលខ្ញុំ គិតទៅដល់ ក្រុមសូដុំម និងកុំម៉ូរ៉ា ដែលពួកគេបានប្រព្រឹត្តការកខ្វក់ និង ការអាក្រក់នៅក្នុងគ្រប់ទីកន្លែង។ ប៉ុន្តែ នៅពេលដែល ការជំនុំជំរះ មកដល់លើទីក្រុងនេះ ទ្រង់បាន ចាត់ហោរាម្នាក់ មក គឺជាទេវតារបស់ទ្រង់។ ខ្ញុំចង់ឲ្យលោកអ្នកបានកត់ចំណាំពី សារព្រះ បន្ទូល ដែលពួកទេវតា បាននាំយកមក។

37      លោកអ័ប្រាហាំ បានធ្វើដំណើរចេញទៅកាន់ទីរហោរស្ថាន។ ហើយ ឡុតធ្វើដំណើរទៅកាន់កន្លែងផ្សេងមួយ ទៀត រួចក្រោយមក ទីកន្លែងនោះ ក៏បានក្លាយជាទីក្រុងដ៏ធំ។ ហើយគាត់គឺជាមនុស្សដ៏អស្ចារ្យម្នាក់ នៅក្នុងចំណោម មនុស្សមានបាប។ ខ្ញុំមិនចង់ក្លាយជាមនុស្សដែលមានប្រជាប្រិយភាពទេ តែខ្ញុំចង់ដើរជាមួយព្រះ ជាម្ចាស់វិញ។ ប៉ុន្តែ ឡុត គឺជាមនុស្សដែលមានប្រជាប្រិយភាពណាស់។ ហើយគាត់បានអង្គុយនៅលើផ្លូវ ក្នុងច្រកទ្វាររបស់ទីក្រុង។ គាត់គឺជាអ្នកដែលមានសិទ្ធិកាត់សេចក្តី ពីអ្វីដែលអាចចូលមកក្នុងទីក្រុងបាន និងអ្វីដែលមិនអាចចូលមកក្នុងទី ក្រុងបាន។ រួចគាត់ក៏បានប្រគល់ជីវិតរបស់គាត់ទៅក្នុងអំពើបាបខាងផ្លូវភេទ ហើយគាត់ក៏បានដឹងថា នៅក្នុងទី ក្រុងរបស់គាត់គឺមានការទាំងអស់នោះ កើតមានឡើង។

E-16    តើនេះ មិនមែនជារូបភាពមួយ ដែលបញ្ចាក់ពីការដែលកើតមានឡើងនៅក្នុងពេលបច្ចុប្បន្ននេះ ទៅកាន់ប្រ ជាជាតិរបស់យើងទេឬអី៖ គ្មានការពិនិត្យមើលអ្វីទាំងអស់ គ្រប់ការទាំងអស់សុទ្ធតែឆ្កួតលីលា ពេញដោយសេចក្តី អាក្រក់ គឺមានគ្រប់បែបយ៉ាងទាំងអស់... អូ! ពួកគេបានបំបែកការទាំងអស់នោះ បាន បើសិនជាពួកគេចង់ ធ្វើនោះ ប៉ុន្តែពួកគេមិនចង់ធ្វើវាឡើយ។ ហើយពួកគេមិនអាចធ្វើបានឡើយ ដោយព្រោះ ព្រះ ជាម្ចាស់ទ្រង់មាន បន្ទូលថា វានឹងមានការកើតឡើងនៅក្នុងរបៀបនេះ។ បើសិនជាពួកគេបានអាចបើកភ្នែករបស់ពួកគេបាន នោះ ពួកគេនឹង បានយល់ជាក់ជាមិនខាន...។

39      នៅមុនពេលដែលគ្រាជំនុំជំរះ មកដល់ លោកអ័ប្រាហាំ និងសារ៉ា ដែលបានអង្គុយនៅក្រោមឈើអូក នៅថ្ងៃ មួយ សារ៉ាក៏បានឃើញមនុស្សមួយចំនួនបានចូលមក ហើយនាងក៏បាននាំពួកគេចូលទៅក្នុងត្រសាល។

40      តើមានអ្វីដែលខុសប្លែកគ្នា នឹងស្រ្តីនាពេលសព្វថ្ងៃនេះ ហើយតើវាខុសប្លែកម្តេចទៅ នៅក្នុងក្រុងសូដុំម។ គឺ នៅពេលដែលពួកបុរសៗ ត្រឡប់មកផ្ទះ វិញ ពួកគេក៏បានស្លៀកពាក់សំលៀកបំពាក់ខ្លីៗ ហើយដើរចេញមកខាង ក្រៅ និងដើរទៅយកម៉ាស៊ីនកាត់ស្មៅរបស់ពួកគេ។ តើអ្វីទៅជាភាពខុសប្លែកគ្នានោះ?

E-17    ប៉ុន្តែសារ៉ា បានចូលទៅក្នុងត្រសាល។ រួចបុរសទាំងនោះ បានចេញមក ហើយអ័ប្រាហាំបានក្រឡេកមើលទៅ កាន់ពួកគេ។ ពួកគេ មើលទៅគួរឲ្យចម្លែក។ ហើយម្នាក់នៅក្នុងចំណោមពួកគេ គឺជាអ្នកនិយាយ។ ហើយនៅពេល ដែលគាត់អង្គុយចុះ នោះ ក៏ចាប់ផ្តើមនិយាយជាមួយនឹងលោកអ័ប្រាហាំ ហើយអ័ប្រាហាំនិយាយថា “សូមអញ្ជើញ អង្គុយចុះ ខ្ញុំនឹងយកទឹកមកលាងជើរបស់លោក។ ហើយខ្ញុំនឹងដុតនំបុ័ង និងសាច់ដើម្បីឲ្យលោកម្ចាស់បាន បរិភោគ។ រួចចាំបន្តដំណើរទៅមុខទៀត។ ”

42      រួចគាត់ក៏រត់សំដៅរកហ្វូងគោ ហើយស្វែងរកគោដែលធាត់ៗ មកសម្លាប់ ហើយគាត់ប្រាប់ដល់សារ៉ាឲ្យដុតនំ បុ័ង ហើយគាត់ក៏និយាយទៅកាន់បុរសនោះ។ ខ្ញុំជឿថា លោកអ័ប្រាហាំបានស្គាល់ថាគាត់គឺជានរណាហើយ។ បុរសនោះ គឺជាអ្នកនិយាយ គាត់បានបែរខ្នងរបស់គាត់ទៅត្រសាល។ គាត់នោះ គឺជាអ្នកនាំសារនៅគ្រានោះ។ ហើយគាត់និយាយទៅកាន់លោកអ័ប្រាហាំថា “អ័ប្រាហាំអើយ ខ្ញុំនឹងមកឯអ្នក តាមសេចក្តីសន្យា។ នៅ ២៥ឆ្នាំមុន ដែលខ្ញុំបានសន្យាជាមួយអ្នក ហើយខ្ញុំនឹងនិយាយទៅកាន់អ្នក” អូ! ព្រះ ប្រកបដោយព្រះពរ។

E-18    ព្រះ ជាម្ចាស់ទ្រង់បានសន្យាថា នៅថ្ងៃចុងក្រោយ ទ្រង់នឹងចាក់បង្ហូរព្រះ វិញ្ញាណបរិសុទ្ធមកលើមនុស្ស ហើយ ទ្រង់នឹងគង់នៅជាមួយគេ។ ព្រះ យេស៊ូវទ្រង់មានបន្ទូលថា “ការដែលខ្ញុំបានធ្វើ នោះ អ្នក៏បានធ្វើដែរ” ហើយទ្រង់នឹង ធ្វើតាមអ្វីដែលទ្រង់មានបន្ទូល ដ្បិតទ្រង់មិនចេះ ប្រែប្រួលឡើយ។

44      ហើយអ័ប្រាហាំ បានសម្លឹងមើលទៅកាន់ទីនោះ។ ហើយទ្រង់មានបន្ទូលថា “ដល់កំណត់ អញនឹងមកឯឯង វិញ ជាមិនខាន នោះសារ៉ាប្រពន្ធឯងនឹងមានកូនប្រុស១”។

E-19    លោកអ័ប្រាហាំមានអាយុ ១០០ឆ្នាំ ហើយសារ៉ាមានអាយុ៩០ឆ្នាំ។ ហើយសារ៉ាបានឈរនៅខាងក្រោយ ត្រសាល ក៏បានស្តាប់ឮ ហើយនឹកអស់សំណើច។ រួចទេវតាក៏បានបែរទៅក្រោយ ហើយនិយាយថា “សារ៉ាអើយ តើហេតុអ្វីបានជានាងសើចដូច្នេះ?”។ អូ! តើអ្នកមិនដឹងពីអ្វីដែលខ្ញុំនិយាយទេឬអី? ទេវតានោះ បានបែរទៅក្រោយ ហើយនាងសារ៉ានៅក្នុងត្រសាលនោះ បាននឹកអស់សំណើច ហើយគាត់និយាយទៅសារ៉ាថា “សារ៉ាអើយ តើហេតុ អ្វីបានជានាងសើចដូច្នេះ?” ទេវតានោះ បានដឹងហើយ។ នោះ គឺជាសារព្រះ បន្ទូលចុងក្រោយ នៅមុនពេលដែល ក្រុងសូដុំម និងកូម៉ូរ៉ាត្រូវបានបំផ្លាញ។ បងប្អូនអើយ បើសិនជាបងប្អូនបានស្តាប់ឮនៅយប់នេះ ហើយនេះគឺជា សារព្រះ បន្ទូលចុងក្រោយមកកាន់លោកអ្នកបងប្អូនហើយ នៅមុនពេលលោកីយនេះ ត្រូវបានបំផ្លាញដោយភ្លើង។

46      តើបងប្អូនឃើញពីលក្ខណរបស់ទេវតានោះ ដែរឬទេ? តើទេវតានោះ គឺជានរណា? ទេវតានោះ គឺជាព្រះ។ លោកអ័ប្រាហាំបានទេវតានោះ ថា “ព្រះ អម្ចាស់” ហើយពាក្យនោះ គឺមកពីពាក្យថា Elohim គឺ “ព្រះ យេហូវ៉ាប្រកប ដោយអំណាចចេស្តា” ហើយគឺជាព្រះ យេស៊ូវគ្រីស្ទ។

E-20    មានអ្នកខ្លះនិយាយថា “តើលោកអ្នកចង់មានន័យអ្វី? តើទ្រង់អាចលេចមកដោយមានរូបកាយយ៉ាងដូចម្តេច? តើហេតុអ្វី ទ្រង់បានហៅពួកទេវតាទាំងពីរនាក់ ហើយផ្លុំខ្យល់បន្តិចចូលទៅ ហើយមាន អាតូម កាល់ស្យូម និង potash បញ្ចូលគ្នា ហើយ Gabriel ក៏បានបោះ ជំហានចូលទៅកាន់ទេវតាម្នាក់។ ហើយទ្រង់បានធ្វើមួយ សម្រាប់ទ្រង់ ផ្ទាល់។ សូមសរសើរដល់ព្រះ នាមដ៏បរិសុទ្ធ។ ខ្ញុំមានសេចក្តីត្រេកអរណាស់នៅយប់នេះ ដែលបានដឹងថា ទ្រង់គឺ ជាព្រះ ដែលប្រកបដោយអំណាចចេស្តាដដែល ទ្រង់បានបង្ហាញអង្គទ្រង់មកជារូបរាងកាយ ហើយខ្ញុំជឿថា នៅថ្ងៃ មួយទ្រង់នឹងលើកគេឡើង ទៅតាមសេចក្តីសន្យារបស់ទ្រង់។

48      ហើយទ្រង់កំពុងតែស្ថិតនៅក្នុងចំណោមយើងរាល់គ្នា គឺទ្រង់នឹងធ្វើការដូចគ្នា នឹងអ្វីដែលទ្រង់បានធ្វើពីមុន ដែរ (អូ! ចូរសរសើរដល់ព្រះ នាមទ្រង់ចុះ) ទ្រង់បានដាស់តឿនយើងរាល់គ្នា មានបន្ទូលមកកាន់យើងរាល់គ្នា គឺ ប្រាប់ឲ្យយើងរាល់គ្នាបានត្រៀមខ្លួន។ ជាការពិតណាស់ ទ្រង់មានបន្ទូលថា “នៅបន្តិចទៀត លោកីយនេះ នឹងមិន ឃើញខ្ញុំទៀតឡើយ តែអ្នកនឹងបានឃើញខ្ញុំវិញ ដ្បិយខ្ញុំនឹងគង់នៅជាមួយអ្នករាល់គ្នា គឺនៅជាមួយអ្នករាល់គ្នា រហូតដល់ចុងបំផុតផែនដី។ ” តើយើងរាល់គ្នាកំពុងតែរស់នៅក្នុងគ្រាអ្វី?

E-21    ចូរសំគាល់មើល ទេវតាដែលបាននាំភ្លើងមកបំផ្លាញក្រុងសូដុំម និងកូម៉ូរ៉ា គឺជាទេវតាដែលសម្តែងការអស្ចារ្យ របស់ព្រះ។ យើងរាល់គ្នាបានដឹងថា នៅពេលខាងមុខ ផែនដីនេះ នឹងត្រូវបំផ្លាញដោយសារភ្លើង។ ចូរមើលពីអ្វី ដែលព្រះ យេស៊ូវទ្រង់មានបន្ទូលចុះ។ អូ! វាបានធ្វើឲ្យព្រលឹងរបស់ខ្ញុំព្រឺព្រួចណាស់។ “គឺដូចជាថ្ងៃរបស់លោក ណូអេដែរ ដូច្នេះ កូនមនុស្សនឹងយាងមក” តើទេវតានោះ បានធ្វើអ្វី? គាត់មានវិញ្ញាណដែលស្គាល់ខុសស្គាល់ត្រូវ ហើយបាននិយាយថា “ដូច្នេះ នៅពេលដែលកូនមនុស្សបានយាងមក នោះ គឺជាការបើកសម្តែងមកពីស្ថានសួគ៌” តើ បងប្អូនយល់ដែរឬទេ?

50      ចូរគិតពិចារណាចុះ គឺជាទេវតានៃព្រះ ដដែល ដែលបានឈរនៅកណ្តាលយើងរាល់គ្នា ដ្បិតគឺជាព្រះ អម្ចាស់ យេស៊ូវគ្រីស្ទ ដែលជាព្រះ វិញ្ញាណបរិសុទ្ធ។ ទ្រង់កំពុងគង់នៅកណ្តាលយើងរាល់គ្នា។ នោះ ថ្ងៃនោះ គឺជាព្រះ ដែល ទ្រង់បាននាំសារព្រះ បន្ទូលរបស់ទ្រង់មកកាន់មនុស្ស នៅមុនពេលការជំនុំជំរះ បានមកដល់។

E-22    យើងអាចកត់សំគាល់ថា វាគឺជាសារព្រះ បន្ទូលអំពីការរំដោះ។ ទ្រង់បានយាងចុះ មក ហើយព្យាយាមរំដោះ មនុស្ស ប៉ុន្តែពួកគេមិនបានស្តាប់ដល់ទ្រង់ឡើយ។ ហើយនៅថ្ងៃនេះ វាគឺជាការដែលដូចគ្នាដែរ មកកាន់ប្រជាជាតិ យើង គឺនៅក្នុងចំណោមបងប្អូងយើងរាល់គ្នា។ សូមអរគុណដល់ព្រះ ដែលខ្ញុំមានឯកសិទ្ធិមើលឃើញ ព្រះ អម្ចាស់ យេស៊ូវគ្រីស្ទ ដែលទ្រង់បានសម្តែង ទីសំគាល់ និងការអស្ចារ្យជាច្រើន។ ហើយមនុស្សនឹងក្រោកឈរឡើងលើ វេទិកា នឹងដឹងថា ទ្រង់គឺជាព្រះ ដែលមិនចេះ ប្រែប្រួល ហើយទ្រង់មានវត្តមានគង់នៅ នឹងសម្តែងការអស្ចារ្យឲ្យគេ បានឃើញ ហើយក៏មានមនុស្សបានឈរនោះ ទីនោះ ទំពារស្ករកៅស៊ូ ហើយក៏បានចុះ ចេញពីវេទិកាផង គឺពួកគេ មិនខ្វល់អ្វីឡើយ។

E-23    វាមើលទៅ បើសិនជាមនុស្ស មានវិញ្ញាណព្រះ គង់នៅក្នុងពួកគេ នោះ នៅពេលដែលគាត់បានឃើញព្រះ យេស៊ូវទ្រង់ធ្វើការ ទៅតាមអ្វីដែលទ្រង់មានបន្ទូល វានឹងធ្វើឲ្យចិត្តរបស់ពួកគេភ័យព្រួយ ដែលធ្វើឲ្យពួកគេមិនអាច នៅស្ងៀមទៀតបានទេ។ ទ្រង់នឹងដុតបំផ្លាញប្រជាជាតិនោះ ដោយសារព្រះ បន្ទូលរបស់ទ្រង់។

53      ទ្រង់មានបន្ទូលថា “ដូច្នេះ ការនោះ នឹងកើតមានឡើង” ទ្រង់បានប្រកាសដល់ពួកគេ តែពួកគេបានសើចចំ អកទៅវិញ គឺគេគិតថា ដូចជាអ្នកដែលប្រាប់រឿងឥតប្រយោជន៍ដល់ពួកគេដែរ។ ប៉ុន្តែ សារព្រះ បន្ទូលនោះ គឺជា សេចក្តីមេត្តាករុណា និងព្រះ គុណរបស់ព្រះ ដែលអាចរំដោះ ពួកគេបាន។ ទេវតា បាននិយាយទៅកាន់លោកឡុត នៅព្រឹកនោះ ថា “ចូរប្រញាប់ឡើង ដ្បិតខ្ញុំមិនធ្វើអ្វីឡើយ រហូតទាល់តែអ្នកបានមកដល់ទីនេះ”

E-24    ខ្ញុំចង់ឲ្យបងប្អូនបានកត់សំគាល់ត្រង់ចំនុចនេះ ដោយព្រោះ យើងនឹងនិយាយជាសង្ខេប ដើម្បីនៅសល់ពេល អធិស្ថានដល់បងប្អូនដែលរង់ចាំ។ តើបងប្អូន មានកត់សំគាល់ពីអ្វីដែលទេវតាបាននិយាយដែរឬទេថា “ខ្ញុំនឹងមិន ធ្វើអ្វីឡើយ រហូតទាល់តែអ្នកឡើងមកដល់ទីនេះ” តើមានន័យអ្វីទៅ? គឺជាសារព្រះ បន្ទូលអំពីការរំដោះ។ នៅមុន ពេលដែលទ្រង់បានបំផ្លាញទីក្រុងនោះ ដោយភ្លើងដែលធ្លាក់ពីស្ថានសួគ៌មក លោកឡុតត្រូវតែចាកចេញពីទីក្រុង នោះ។ ហើយនៅមុនពេលដែលទឹកភ្លៀងបានធ្លាក់ចុះ មក លោកណូអេត្រូវចូលទៅក្នុងទូកសិន។ ហើយនៅមុន ពេលដែលគ្រាប់បែកបរមាណូបំផ្ទុះ បំផ្លាញដល់ប្រជាជាតិនេះ ពួកជំនុំនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ជួបជា មួយនឹងព្រះ ជាម្ចាស់យេស៊ូវ។ ហើយបើសិនជា អ្វីៗត្រូវបានត្រៀមរួចរាល់ហើយ នោះ ពួកទេវតាទាំងអស់នឹងឈរ ទៅតាមលំដាប់លំដោយ។ ហាលេលូយ៉ា! ថែវនៃស្ថានសួគ៌មានពេញដោយហ្វូងមនុស្ស។ សម្លេងពិនក៏បានបន្លឺ ឡើង។ ហើយសម្លេងក៏បានស្រែកសរសើរតម្កើងព្រះ យ៉ាងអស្ចារ្យ។ គឺពេលវេលានៃការវិលត្រឡប់មកផ្ទះ វិញគឺ ជិតមកដល់ហើយ ដ្បិតពួកជំនុំនៃព្រះ ដ៏មានព្រះ ជន្មរស់ កំពុងតែរង់ចាំទ្រង់យាងត្រឡប់មកវិញ។

55      គ្រប់អ្វីៗទាំអស់ គឺនៅតាមលំដាប់លំដោយ។ ខ្ញុំមានសេចក្តីត្រេកអរណាស់។ អូ! ដ្បិតនោះ គឺជាពេលវេលាដ៏ អស្ចារ្យណាស់។ ដោយបានគិតថា យើងរាល់គ្នាគឺជាផ្នែកមួយ នៅក្នុងពេលវេលានេះ។ ចូរចាំថា “ដូច្នេះ កូនមនុស្ស នឹងយាងមក នៅពេលដែលកូនមនុស្សយាងមក គឺជាការបើកសម្តែងមកពីស្ថានសួគ៌”។ នៅមុនពេលដែលទឹក ភ្លៀងធ្លាក់ចុះ មក លោកណូអេបានចូលទៅក្នុងទូក។ ហើយនៅមុនពេលដែលភ្លើងបានធ្លាក់ចុះ មក លោកឡុតបាន ចេញពីទីក្រុងសូដុំម ដ្បិតទេវតាបាននិយាយថា “ខ្ញុំនឹងមិនធ្វើអ្វីឡើយ រហូតទាល់តែអ្នកបានឡើងមកដល់ទីនេះ។ នៅក្នុងដៃរបស់ខ្ញុំ មានភ្លើងដែលធ្លាក់មកពីស្ថានសួគ៌” ខ្ញុំគិតថា វាគឺជាការពិតប្រាកដណាស់ៈ ទេវតានៃការបំផ្លាញ នោះ គ្រប់គ្រងដៃរបស់ប្រទេស Russia ដោយមានគ្រាប់បែកបរមាណូ រហូតទាល់តែពួកជំនុំមកប្រជុំគ្នាតែមួយនៅ ក្នុងរូបកាយព្រះ គ្រីស្ទ។ “ខ្ញុំនឹងមិនធ្វើអ្វីឡើយ រហូតទាល់តែអ្នកឡើងមកដល់ទីនេះ” អូ! តើការនេះ មិនមែនជា ព្រះ ពរទេឬអី? ហើយបើសិនជាយើងរាល់គ្នា បានឃើញអ្វីៗទាំងអស់ បានរៀបចំតាមលំដាប់លំដោយហើយ គឺវិល ត្រឡប់មកវិញរបស់ពួកជំនុំទៅតាមការបង្គាប់។ ទេវតានៃព្រះ បាននាំយកសារព្រះ បន្ទូលដូចគ្នាដល់ពួកគេ គឺបាន សម្តែងការអស្ចារ្យ នឹងទីសំគាល់ដូចគ្នា នឹងអ្វីទាំងអស់ឲ្យគេបានឃើញទៅតាមលំដាប់លំដោយ។

E-25    កាលពី ២៥ឆ្នាំមុន ខ្ញុំធ្លាប់បានអធិប្បាយទៅកាន់លោកអ្នកបងប្អូនពីលើអាសនានេះ ដូចគ្នា អំពីការទាំងនេះ ដែលនឹងត្រូវកើតមានឡើងនៅថ្ងៃមួយ។ យើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយហើយ។ ពេលវេលាដែល ពួកជំនុំវិលត្រឡប់ទៅឯព្រះ វិញ ជិតមកដល់ហើយ។

57      ពួកអ្នកដែលរិះ គន់ គេបានសើចចំអក និងមើលងាយដល់ពួកអ្នកជឿព្រះ ដូចជាស្តេចនេប៊ូ ក្នេសាដែរ និង Belteshazzar ក៏ដូចជាថ្ងៃរបស់លោកណូអេដែរ។ ក៏ដូចជាថ្ងៃរបស់ឡុតដែរ គឺពួកគេទាំងនោះ ក៏បានធ្វើការទាំង នោះ មកដល់យើងរាល់គ្នាដែរ នៅបច្ចុប្បន្ននេះ។

58      “ខ្ញុំនឹងមិនធ្វើអ្វីឡើយ រហូតទាល់តែអ្នកឡើងមកដល់ទីនេះ” ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនកត់សំគាល់អំពីការ នេះ គឺលោកឡុតបានចេញមកពីការមួយចំនួន នៅមុនពេលដែលទ្រង់បំផ្លាញគាត់។ ហើយណូអេ បានចូលទៅ ក្នុងទូក ដែលអាចជួយសង្រ្គោះ ដល់គាត់បាន។ នោះ ហើយគឺជាគំរូអំពីពួកជំនុំ។ យើងរាល់គ្នាបានចេញពីលោកីយ នេះ និងចេញឆ្ងាយពីគ្រា Elvis Presley និង Arthur Godfrey ដែលយើងរាល់គ្នាកំពុងរស់នៅ។ គឺយើងបានចេញពី លោកីយនេះ ហើយចូលទៅក្នុងព្រះ គ្រីស្ទវិញ។ ចូរចេញពីលោកីយនេះ ទៅ។ អស់អ្នកដែលនៅជាប់នឹងលោកីយ នេះ នឹងត្រូវស្លាប់ទៅជាមួយនឹងលោកីយនេះ។ ហើយអស់អ្នកដែលនៅក្នុងព្រះ គ្រីស្ទ នឹងទៅឯស្ថានសួគ៌ជាមួយ នឹងព្រះ គ្រីស្ទដ្បិតអស់អ្នកដែលបានដេកលក់នៅក្នុងព្រះ គ្រីស្ទ ទ្រង់នឹងនាំពួកគេទៅជាមួយទ្រង់ នៅពេលដែល ទ្រង់យាងមកយើងរាល់គ្នាចេញពីលោកីយនេះ ហើយចូលទៅក្នុងព្រះ គ្រីស្ទ ដើម្បីបានសង្រ្គោះ។

E-26    អូ! “ខ្ញុំនឹងមិនធ្វើអ្វីឡើយ រហូតទាល់តែអ្នកឡើងមកទីនេះ” ខ្ញុំចូលចិត្តឃ្លានេះ ណាស់។ ប្រញាប់ឡើង! បងប្អូន អើយ ចូររត់គេចចេញពីការទាំងនោះ ទៅ។ សារព្រះ បន្ទូលព្រះ បានបញ្ចាក់ថាៈ “ប្រញាប់ឡើង ប្រញាប់ឡើង ចូររត់ គេចចេញទៅ” សូមថ្វាយព្រះ ពរដល់ព្រះ នាមព្រះ យេហូវ៉ា។

60      ព្រះ យេស៊ូវទ្រង់បានសន្យាថា ដំណឹងល្អនេះ នឹងត្រូវបានគេប្រកាសទៅដល់មនុស្សឲ្យបានឮ។ ហើយការ នេះ បានប្រកាសអស់រយៈ ពេលជាច្រើនឆ្នាំមកហើយ។ ហើយឥឡូវនេះ ចូរមកដល់គ្រាចុងក្រោយហើយ ដែលវា គឺជាទីសំគាល់ដ៏អស្ចារ្យចុងក្រោយ។ គឺនៅមុនពេលដែលពួកទេវតាបានស្រែកឡើងថា“ប្រញាប់ឡើង”ហើយទ្រង់ បានបែរទៅក្រោយ រួចមានបន្ទូលថា “សារ៉ាអើយ តើហេតុអ្វីបានជាអ្នកសើចដូច្នេះ?” ទេវតាសេចក្តីបំផ្លាញ បាន និយាយថា “ខ្ញុំបានឮពីអំពើបាបរបស់ពួកគេ ហើយបានចុះ មកដើម្បីមើលថា តើមានសេចក្តីពិត ឬក៏អត់” គាត់បាន រកឃើញថា មានសេចក្តីពិត។ សារព្រះ បន្ទូលនោះ គឺជាព្រះ គុណ និងសេចក្តីមេតាករុណារបស់ព្រះ ហើយនិងការ រំដោះ រួចទេវតាបាននិយាយថា “ចូរប្រញាប់ឡើង ចូរប្រញាប់ឡើង”

61      ឱកូនៗអើយ ចូរកុំអង្គុយដំអង់ឡើយ ចូរប្រញាប់ឡើង ចូរឆាប់ឡើង ពេលវេលាជិតមកដល់ហើយ។ តើត្រូវ រត់ទៅទីណា? ចូរចេញមកខាងក្រៅដូចជាសត្វចាប់តូចៗបានធ្វើ គឺចេញឲ្យឆ្ងាយពីជញ្ចាំងដ៏ធំនាពេលបច្ចុប្បន្ន របស់បាប៊ីឡូន គឺជានិកាយធំៗទាំងឡាយ ដែលបាននិយាយថា គ្មានអ្វីខុសប្លែកឡើយ គឺពួកជំនុំធំៗទាំងឡាយ ដែលមិនជឿ បាននិយាយថា “គ្មានការប្រោសឲ្យជាដែលមកពីព្រះ ឡើយ ហើយក៏គ្មានការអស្ចារ្យដែរ” ចូរចេញឲ្យ ឆ្ងាយពីជញ្ជាំងរបស់ពួកគេទៅ ពួកគេនឹងត្រូវវិនាស។ ពួកគេនឹងត្រូវបរាជ័យ ហើយនឹងត្រូវបំផ្លាញ ដោយព្រោះ ព្រះ របស់ខ្ញុំមានបន្ទូលដូច្នេះ។ ចូរចេញពីកណ្តាលកាល់វ៉ារីមក។ បើសិនជាសត្វបក្សីហើរសំដៅទៅដើមឈើ ចូរអ្នក ទៅឯដើមឈើដែរទៅ នៅទីនោះ គឺជាទីដែលព្រះ គ្រីស្ទជាប់ឆ្កាង ហើយបានស្រែកទៅកាន់ព្រះ រហូតទាល់តែព្យុះ បានកន្លងផុតទៅ។ “ចូរប្រញាប់ឡើង ដ្បិតខ្ញុំនឹងមិនធ្វើអ្វីឡើង រហូតទាល់តែអ្នកបានចេញមក” ទ្រង់បានរង់ចាំអ្នក ចេញពីទីនោះ មក។

E-27    ចូរចេញឲ្យឆ្ងាយពីការទំាងអស់នេះ ទៅ។ ចូរចេញឲ្យឆ្ងាយពី ទូរទស្សន៍នៅពេលដែលពួកគេបង្កើតការលេង សប្បាយចេញមក។ ចូរបិទវិទ្យុទៅ នៅពេលតន្រ្តី rock and roll បានចាប់ផ្តើមលេង។ ពួកមនុស្សបានប្រព្រឹត្តដូចជា មនុស្សស្រី ហើយក៏ស្លៀកពាក់ដូចមនុស្សស្រី។ ហើយពួកមនុស្សស្រី បានប្រព្រឹត្តដូចជាមនុស្សប្រុស និងស្លៀក ពាក់ដូចមនុស្សប្រុស។ គេបាននិយាយដូចជាគ្រីស្ទាន ហើយរស់នៅដូចជាគ្រីស្ទាន។ ចូរយកស្ពានទាំងអស់ដុត បំផ្លាញចោលទៅ។ ចូរប្រញាប់ឡើង ចូររត់ចេញពីទីនោះ ទៅ។ ការបំផ្លាញជិតមកដល់ហើយ។

63      ទេវតានៃសេចក្តីមេតាករុណា គឺជាអ្នកដែលបាននាំព្រះ រាជសាររបស់ព្រះ មក នៅយប់នេះ។ តើបងប្អូនជឿ ដែរឬទេ? តើពួកជំនុំនឹងត្រូវទៅ នៅមុនគ្រាទុក្ខលំបាកឬ?

64      ចូរមើលចុះ ពួកអ៊ីស្រាអែល បានចូលទៅកាន់ស្រុក Goshen ហើយពួក Egypt បានចូលទៅកាន់ទីងងឹត។ ហើយចេញពី Egypt ចូលទៅកាន់ស្រុក Goshen ដែលជាទឹកដីសន្យា។ ពួកអេស៊ីព្ទ បានចូលទៅកាន់ទីងងឹត ហើយក៏បានកប់នៅក្នុងសមុទ្រក្រហម។

E-28    ចូរប្រញាប់ឡើង ចូរប្រញាប់ឡើង ហើយរត់គេចពីទីនោះ ទៅ។ វាប្រហែលជាឱកាសចុងក្រោយរបស់អ្នក ហើយ។ យើងបានឃើញថា គ្រាប់បែកម៉ីស៊ីលបានរៀបចំហើយ។ យើងរាល់គ្នាបានឮអំពីការទាំងនោះ ដែរ។ ចូរមើលពីអ្វីដែលបានចែងនៅក្នុងព្រះ បន្ទូលព្រះ ចុះ។ គឺពិភពលោកទាំងមូល មានការភ័យខ្លាចណាស់។ អ្វីៗទាំង អស់ដែលព្រះ ជាម្ចាស់ទ្រង់មានបន្ទូល គឺនឹងកើតមានឡើង។ នៅថ្ងៃដែលកូនមនុស្សបានមក ទ្រង់នឹងបើកបង្ហាញ អង្គទ្រង់ពីនគរស្ថានសួគ៌...” តើកូនមនុស្សបានបើកសម្តែងអ្វី? “ព្រះយេស៊ូវគ្រីស្ទ ទ្រង់នៅតែដដែល ពីថ្ងៃម្ស៉ិល ម៉ិញ ថ្ងៃនេះ និងរហូតអស់កល្ប

66      សូមមើល នៅក្នុងខ២១ ឬខ៣០៖ នៅថ្ងៃដែលកូនមនុស្សលេចមក នោះ ក៏នឹងកើតមានដូច្នោះ ដែរ។

E-29    តើជាអ្វីទៅ? ការនេះ មិនធ្លាប់កើតមានឡើងឡើយ តាំងពីព្រះ យេស៊ូវទ្រង់មានព្រះជន្មនៅលើផែនដី។ នេះគឺ ជាគ្រាចុងក្រោយរបស់ពួកសាសន៍ដទៃ។ ចូរមើលអំពីការនេះ បន្តិច ហើយគិតពិចារណាដោយយកចិត្តទុកដាក់ចុះ

68      នៅពេលដែលព្រះ យេស៊ូវទ្រង់មានព្រះ ជន្មនៅលើផែនដី ទ្រង់មិនបានប្រកាសថា ទ្រង់ជាអ្នកប្រោសឲ្យជា នោះ ទេ។ ទ្រង់មានបន្ទូលថាមិនមែនជាខ្ញុំឡើយ ដែលបានធ្វើការនេះ គឺជាព្រះ វរបិតាខ្ញុំវិញ។ ដ្បិត ខ្ញុំធ្វើតែការ ដែលព្រះ វរបិតាខ្ញុំបង្ហាញឲ្យខ្ញុំធ្វើតែប៉ុណ្ណោះ យ៉ូហាន៥:១៩ បានចែងថា “ដូច្នេះ ព្រះ យេស៊ូវ ទ្រង់មានបន្ទូល ឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះ រាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះ អង្គទ្រង់ បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះ វរបិតាធ្វើ ដ្បិតការអ្វីដែលព្រះ វរបិតាធ្វើ នោះ ព្រះ រាជបុត្រាក៏ធ្វើដូច្នោះដែរ”

69      បើសិនជាលោកអ្នក កត់សំគាល់ នៅពេលដែលលោក ពេត្រុស បានប្រែចិត្តលើកដំបូង និងរបៀបដំបូងដែល ទ្រង់បានចាប់ផ្តើមកិច្ចការងាររបស់ទ្រង់ គឺជាព្រះ អម្ចាស់យេស៊ូវ តើមានអ្វីកើតឡើង? ទ្រង់នឹងសម្តែងអង្គទ្រង់ ដូច ជាទ្រង់បានធ្វើការពីម្ស៉ិលម៉ិញដែរ។ បើសិនជាទ្រង់បើកសម្តែងនៅតែដដែល នោះ ទ្រង់ក៏បានបើកសម្តែងព្រះ បន្ទូលរបស់ទ្រង់នៅតែដដែលដែរ។

E-30    នៅពេលដែលពេត្រុស មកតាមទ្រង់ ពេលនោះ ទ្រង់មិនបានដឹងឈ្មោះ របស់គាត់ថា ពេត្រុសឡើយ។ ទ្រង់បាន ហៅឈ្មោះ របស់គាត់ផ្សេងវិញ។ ទ្រង់មានបន្ទូលថា “ស៊ីម៉ូនកូនយ៉ូណាស់អើយ”

71      បុរសនេសាទចំណាស់នោះ បានគិតថា “តើទ្រង់ស្គាល់ឈ្មោះ ខ្ញុំយ៉ាងដូចម្តេច?” បន្ទាប់មក ភីលីពដែលមកពី ភូមិបេសៃដាផងដែរ... ហើយគាត់ក៏បានដើរនៅជុំវិញភ្នំ ហើយក៏បានឃើញមិត្តសំឡាញ់ម្នាក់ គឺណាថាណែល ដែលអង្គុយនៅក្រោមដើមឈើមួយ កំពុងអធិស្ឋាន។ គាត់បាននិយាយថា “ចូរមក មើលតើយើងបានឃើញនរណា គឺជាព្រះ យេស៊ូវកូនយ៉ូសែប មកពីស្រុកណាសារ៉ែត” ចូរមើល ពីរបៀបដែលទ្រង់បានបង្ហាញអង្គទ្រង់ឲ្យពួកគេបាន ស្គាល់។

72      គាត់និយាយថា “តើអាចមានការល្អអ្វីដែលចេញមកពីស្រុកណាសារ៉ែតឬទេ?”

73      គាត់និយាយថា “ចូរមក នោះ នឹងបានឃើញ” នោះ គឺជាចម្លើយដ៏ល្អបំផុត ដែលមនុស្សឆ្លើយទៅកាន់មនុស្ស ដទៃទៀត។ ចូរកុំរិះ គន់ឡើយ ចូរមកមើលដោយខ្លួនឯងចុះ។ អូ! បើសិនជាយើងរាល់គ្នា មានភាពស្មោះ ត្រង់នៅ ថ្ងៃនេះ។

74      នៅតាមផ្លូវ គាត់ក៏ចាប់ផ្តើមណែនាំដល់អ្នកនោះ។ តើហេតុអ្វី គាត់និយាយថា “កាលពីម្ស៉ិលម៉ិញ ពេត្រុស គឺជាមនុស្សម្នាក់ និងកៃផាស អ្នកបានដឹងហើយថា ជាអ្នកនេសាទវ័យចំណាស់”

         “បាទ មែនហើយ”

75      “គាត់ក៏បានដើរមកនៅចំពោះ បុរសនេះ ហើយនិយាយទៅមើលថា គាត់គឺជានរណា ហើយឪពុក របស់គាត់គឺជានរណាផង”

         ណាថាណែល និយាយថា “ខ្ញុំមិនដឹងឡើយ”

E-31    ហើយនៅពេលដែលគាត់ បានដើរទៅកាន់ព្រះ យេស៊ូវ ដែលទ្រង់កំពុងតែអធិស្ឋានដល់អ្នកជម្ងឺ ព្រះ យេស៊ូវ ទ្រង់បានបើកភ្នែករបស់គាត់ ហើយទ្រង់មានបន្ទូលថា “នែ សាសន៍អ៊ីស្រាអែល ដែលគ្មានឧបាយកលអើយ” តើ ទ្រង់ដឹងយ៉ាងដូចម្តេចថា គាត់គឺជាសាសន៍អ៊ីស្រាអែល? គ្រានោះ ពួកក្រេក ទាំងអស់ ស្លៀកពាក់ដូចជាពួកអ៊ីស្រា អែលដែរ។ តើទ្រង់ដឹងយ៉ាងដូចម្តេច ថាគាត់គឺជាសាសន៍អ៊ីស្រាអែល? ទ្រង់គឺជាព្រះ ដែលបានប្រសូតមកជា មនុស្ស។ តើទ្រង់បានធ្វើអ្វីខ្លះ? ទ្រង់បានមើលទៅកាន់គាត់ នោះ ទ្រង់ក៏បានស្គាល់គាត់។

         ទ្រង់មានបន្ទូលថា “តើអ្នកបានស្គាល់ខ្ញុំតាំងពីពេលណាមក ថាជា Rabbi?”

77      ទ្រង់មានបន្ទូលថា “នៅមុនពេលដែល ភីលីពបានហៅអ្នក នោះ បានអង្គុយនៅក្រោមឈើនៅឡើយ គឺខ្ញុំបាន ឃើញអ្នក”

78      គាត់និយាយថា “ទ្រង់គឺជាព្រះ រាជបុត្រានៃព្រះ ហើយទ្រង់គឺជាស្តេចរបស់ពួកអ៊ីស្រាអែល”

79      ព្រះ យេស៊ូវទ្រង់មានបន្ទូលថា “ដោយព្រោះ ខ្ញុំបានប្រាប់ការនេះ ដល់អ្នក តើអ្នកជឿដែរឬទេ?” “នោះ អ្នកនឹង បានឃើញការដ៏អស្ចារ្យច្រើនជាងនេះ ទៅទៀត”

80      ប៉ុន្តែ ពួកជំនុំដែលមិនជឿ គេបានក្រោកឈរឡើង ដោយអាងចំណេះ ដឹងដ៏ជ្រៅជ្រះ និងបទពិសោធសិក្សា ខាងទេវសាស្រ្តដ៏អស្ចារ្យរបស់ពួកគេ។ ពួកគេនិយាយថា “អ្នកនេះ គ្រាន់តែជាអ្នកអាចដឹងពីអនាគតតែប៉ុណ្ណោះ គេ គឺជា Beelzebub”។

81      ព្រះ យេស៊ូវទ្រង់មានបន្ទូលថា“ប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងអំពើបាបនឹងបានអត់ទោសដល់ពួក កូនមនុស្ស ហើយអស់ទាំងពាក្យដែលគេពោលប្រមាថដែរ តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះ វិញ្ញាណ បរិសុទ្ធ នោះ មិនដែលបានអត់ទោសឲ្យឡើយ អ្នកនោះ ឯងនឹងត្រូវទោស នៅអស់កល្បជានិច្ច”

E-32    មានស្ត្រីមា្នក់ មានជម្ងឺធ្លាក់ឈាម។ នាងបានចូលមកឯហ្វូងមនុស្ស ហើយក៏បានពាល់ព្រះ ពស្តរបស់ព្រះ យេ ស៊ូវ ដ្បិតនាងនិយាយនៅក្នុងចិត្តថា “បើសិនជាខ្ញុំបានប៉ះ ទ្រង់ នោះ ខ្ញុំនឹងបានជា” រួចនាងក៏បានប៉ះ ទ្រង់មែន។ នាង ក៏បានរត់ចូលទៅក្នុងហ្វូងមនុស្ស ហើយអង្គុយចុះ ឬក៏ធ្វើអ្វីផ្សេងទៀត រួចព្រះ យេស៊ូវទ្រង់បែរទៅក្រោយ ហើយ មានបន្ទូលថា “តើអ្នកណាបានប៉ះខ្ញុំ?”

         ពេត្រុសបាននិយាយទៅកាន់ទ្រង់ថា “មើល ហ្វូងមនុស្សទាំងអស់សុទ្ធតែបានប៉ះ ទ្រង់ តើហេតុអ្វី បានជាទ្រង់ មានបន្ទូលថា នរណបានប៉ះ ទ្រង់យ៉ាងដូច្នេះ?”

84      ទ្រង់មានបន្ទូលថា “ដ្បិត អំណាចចេស្តាបានចេញពីខ្ញុំទៅ។ ទ្រង់បានក្រឡេកមើលមនុស្សនៅជុំវិញទ្រង់ រួច ក៏បានឃើញនាង។ តើទ្រង់ធ្វើការនោះ យ៉ាងដូចម្តេច? យើងរាល់គ្នាមិនដឹងឡើយ ប៉ុន្តែ ទ្រង់នៅតែដដែល កាលពី ម្ស៉ិលម៉ិញ ថ្ងៃនេះ និងរហូតអស់កល្ប។ ទ្រង់បានសម្តែងអង្គទ្រង់ទៅកាន់ប្រជាជាតិយូដានៅក្នុងលក្ខណៈ នោះ។

E-33    នៅពេលដែលទ្រង់យាងមកកាន់ស្រុកសាម៉ារី គឺមានស្រ្តីសាសន៍សាម៉ារីម្នាក់កំពុងតែមកដងទឹកនៅអណ្តូង។ តើបងប្អូនចាំទេថា គឺមានតែប្រជាជាតិបីសាសន៍ប៉ុណ្ណោះ គឺមាន ពួកយូដា ពួកសាសន៍ដទៃ និងពួកសាម៉ារី៖ ដែលជាពូជរបស់ ហាំ សិម និងយ៉ាផែត។ ហើយពួកសាសន៍សាម៉ារី គឺជាសាសន៍យូដាពាក់កណ្តាល និងសាសន៍ ដទៃពាក់កណ្តាល។

86      ហើយស្រ្តីវ័យក្មេងម្នាក់នេះ បានចេញមក ដែលយើងរាល់គ្នាជឿថា នៅក្នុងប្រទេសរបស់យើង នឹងមានស្រ្តី បែបនេះ ដែរ។ ក្មេងប្រុសម្នាក់នេះ មកពីប្រទេសឥណ្ឌា អាចនឹងប្រាប់រឿងនេះ ដល់លោកអ្នកបាន។ នេះ គឺជាសៀវ ភៅពួកខាងកើត ហើយអ្នកកំពុងតែអានវា ជាមួយនឹងការអប់រំបែបពួកខាងលិច។

E-34    នៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ហើយចុះ ពីយន្តហោះ ហើយធ្វើដំណើរទៅកាន់ទីក្រុង Bombay នៅទីនោះ ខ្ញុំបានជួបនឹង bishop ម្នាក់របស់ពួកជំនុំមេតូឌីស។ ហើយពួកគេទាំងអស់បានឈរនៅទីនោះ ដោយនិយាយថា “សូមកុំប្រាប់ពួកយើងថា លោកអ្នកគឺជាបេសកជនម្នាក់ ឈ្មោះ Branham។ យើងរាល់គ្នាបាន ស្គាល់ព្រះ គម្ពីរច្រើនជាងអ្នក ដែលជាជនជាតិអាមេរិកបានដឹងទៅទៀត” ហើយនោះ គឺជាការពិតមែន។ គាត់និយាយថា “យើងមានព្រះ គម្ពីរ ២០០០ឆ្នាំ មុនដែលអ្នកមានប្រជាជាតិរបស់ខ្លួនឯងមកម្ល៉េះ” ត្រឹមត្រូវហើយ៖ ពួកជំនុំរបស់លោកថូម៉ាស គឺនៅតែមានវត្តមាននៅទីនេះ គឺជាសាវកថូម៉ាសបានធ្វើដំណើរចុះ មកទីនេះ ហើយអធិប្បាយផង។ ប៉ុន្តែគាត់និយាយថា “យើងយល់ថា ព្រះជាម្ចាស់ទ្រង់បានមកឯអ្នក ហើយធ្វើឲ្យព្រះ គម្ពីរ នេះ មានជីវិតម្តងទៀត” “នោះ ហើយគឺជាអ្វី ដែលយើងរាល់គ្នាចង់ដឹង”។ លោកីយនេះ កំពុងតែស្រែកឃ្លាននំបុ័ង ជីវិត។

E-35    ស្តី្រសាសន៍សាម៉ារីនេះ បានឈរនៅអណ្តូងទឹក ហើយព្រះ យេស៊ូវទ្រង់មានបន្ទូលទៅកាន់គាត់ថា “សូមដង ទឹកមកឲ្យខ្ញុំផឹកផង”

89      នាងនិយាយថា ពួកគេមិនបានធ្វើបែបនេះ ឡើយ។ ប៉ុន្តែទ្រង់បានអនុញ្ញាតឲ្យនាងបានដឹងថា គ្មានអ្វីដែល ខុសប្លែកគ្នាឡើយ។ ព្រះ ជាម្ចាស់ទ្រង់បានបង្ហូរព្រះ លោហិតរបស់ទ្រង់សម្រាប់មនុស្សគ្រប់គ្នាទាំងអស់។ ហើយ ទ្រង់មានបន្ទូលថា “បើសិនជាអ្នកដឹងថា តើនរណាដែលអ្នកកំពុងតែនិយាយជាមួយនោះ អ្នកនឹងសូមទឹកផឹកពីខ្ញុំ ហើយ” ហើយការសន្ទនាក៏បានបន្តរហូតទាល់តែទ្រង់បានចាប់បានវិញ្ញាណរបស់នាង។ រួចទ្រង់បានជ្រាបពីបញ្ហា របស់នាង ហើយទ្រង់ក៏មានបន្ទូលថា “ចូរចេញទៅ ហើយនាំប្តីរបស់នាងមកកាន់ទីនេះ ចុះ”

90      តើមានអ្វីកើតឡើង នៅពេលដែលពួកយូដាបាននិយាយបែបដូច្នេះ? ពួកយូដាបាននិយាយថា “ទ្រង់គឺជាព្រះ រាជបុត្រារបស់ព្រះ”។ តើមានអ្វីកើតឡើងដល់ស្រី្តនេះ នៅពេលដែលស្រ្តីសាសន៍សាម៉ារីនិយាយអំពីការនេះ? ទ្រង់ មានបន្ទូលថា “ចូរចេញទៅ ហើយនាំប្តីរបស់នាងមកកាន់ទីនេះ ចុះ”

91      នាងនិយាយថា “លោកម្ចាស់អើយ ខ្ញុំដឹងថា លោកគឺជាហោរា។ យើងរាល់គ្នាបានដឹងថា នៅពេលព្រះ មេស៊ី យាងមក ដែលហៅថាព្រះ គ្រីស្ទ ទ្រង់នឹងប្រាប់ការទាំងនេះ ដល់យើងរាល់គ្នា ប៉ុន្តែលោកគឺជាអ្នកណា?” ទ្រង់តបថា “គឺខ្ញុំនេះ ហើយ ដែលនិយាយទៅកាន់អ្នក”

92      នាងបានរត់ទៅក្នុងទីក្រុង ហើយនិយាយថា “សូមមក មើលបុរសម្នាក់ដែលអាចប្រាប់ដល់ខ្ញុំពីការដែលខ្ញុំធ្លាប់ បានធ្វើពីមុនមក។ តើគាត់មិនមែនជាព្រះ មេស៊ីទេឬអី?”

E-36    ទ្រង់មិនធ្លាប់បានធ្វើការនោះ ដល់ពួកសាសន៍ដទៃទេ។ តើហេតុអ្វីទៅ? ទ្រង់បានបន្តធ្វើការនេះ រហូតមកដល់ បច្ចុប្បន្ន។ នោះ ហើយគឺជាអ្វីដែលទ្រង់មានបន្ទូលនៅទីនេះ ថា “នៅថ្ងៃដែលកូនមនុស្សលេចមក នោះ ក៏នឹងបង្ហាញ អង្គទ្រង់ពីស្ថានសួគ៌មក...” ទ្រង់បានសម្តែងអង្គទ្រង់ ដល់ពួកជំនុំដើម្បីទទួលបានមេត្តាករុណា។ ហើយនៅ ពេលបន្ទាប់ទៀត ទ្រង់នឹងសម្តែងអង្គទ្រង់ នៅក្នុងគ្រាទុក្ខលំបាក ដល់អ្នកដែលបដិសេធព្រះ បន្ទូលទ្រង់។ ឱព្រះ ជាម្ចាស់អើយ សូមប្រទានមេត្តាករុណាដល់ទូលបង្គំយើងខ្ញុំផង នៅខណៈ ពេល ដែលទូលបង្គំយើងខ្ញុំអធិស្ឋាន នា ពេលបន្តិចទៀត។ (សូមបងស្រី Gertie ច្រៀងបទ “Softly and tenderly”)

E-37    នៅយប់នេះ ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះ បងប្អូន កំពុងតែឈរនៅជុំវិញអាគារ ខ្ញុំអាចយល់ពីគំនិត របស់បងប្អូនដែលកំពុងតែគិតអ្វី។ ខ្ញុំឆ្ងល់ណាស់ បើសិនជាបងប្អូនស្មោះ ត្រង់ចំពោះ ខ្លួនឯង និងព្រះ ជាម្ចាស់ បន្តិច សិន។ តើបងប្អូនពិតជាចង់ប្រញាប់ប្រញាល ហើយចាកចេញពីទីកន្លែងនេះ ឬ? មានមនុស្សម្នាក់កំពុងតែមានវត្ត មាននៅយប់នេះ ទ្រង់មានព្រះ នាមថា ព្រះ អម្ចាស់យេស៊ូវ។ ទ្រង់មានសំបុត្ររបស់លោកអ្នកបងប្អូន។ អ្វីដែលបង ប្អូនត្រូវធ្វើ នោះ ចូរថ្វាយចិត្តរបស់បងប្អូនដល់ទ្រង់ចុះ ទ្រង់នឹងលាងសំអាតអំពើបាប និងការសង្ស័យរបស់បងប្អូន ដោយព្រះ លោហិតរបស់ទ្រង់ផ្ទាល់ ហើយទ្រង់នឹងយកបងប្អូនទៅកាន់ស្ថានសួគ៌ ពេលដែលទ្រង់យាងមក គឺទ្រង់ នឹងយាងមក នៅមុនពេលព្រឹក។

95      ពួកអ្នកវិទ្យាសាស្រ្តបាននិយាយថា មិនមែនមានតែការមួយទេ គឺលោកអ្នកបានស្តាប់ឮជារៀងរាល់ថ្ងៃតាម វិទ្យុ ឬទូរទស្សន៍ នៅពេលដែលពួកគេធ្វើបទសម្ភាស៍ជាមួយនឹងពួកអ្នកវិទ្យាសាស្ត្រទាំងនេះ។ ពួកគេនិយាយថា មិនមានការតែមួយទេ ដែលបានបង្អាក់ដល់លោកីយនេះ គឺត្រូវបកផាត់ទៅនៅក្នុងពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ គឺដូចជាការផឹកស្រាអញ្ជឹង ហើយពួកគេនឹងរុញអ្នកនោះ ទៅទីណាក៏បាន។ ចូរប្រញាប់ឡើង ចូរប្រញាប់ឡើង ចូរ រត់គេចចេញពីទីកន្លែងនោះ ទៅ។ ចូររត់ចេញពី បាប៊ីឡូនដ៏ទំនើបនេះ ទៅ។ ចេញឲ្យឆ្ងាយពីជញ្ជាំងទាំងនោះ ទៅ។ តើបងប្អូនមានអារម្មណ៍ដូចជាមានអ្វីកំពុងតែរុកគួននៅក្នុងចិត្តរបស់បងប្អូនដែរឬទេ? បើសិនជាបងប្អូនពិតជានៅ ខាងវិញ្ញាញមែន នោះ ព្រះ ជាម្ចាស់កំពុងតែមានបន្ទូលមកកាន់លោកអ្នកបងប្អូនហើយ។ ប្រាកដណាស់ បើសិនជា ទ្រង់អាចនិយាយទៅកាន់សត្វបក្សីតូចៗទាំងនេះ បាន នោះ ទ្រង់ក៏អាចមានបន្ទូលមកកាន់លោកអ្នកបងប្អូនបាន ដែរ។

96      តើបងប្អូនអាចលើកដៃថ្វាយទ្រង់បានដែរឬទេ? យើងខ្ញុំមិនមានបន្ទប់ល្មមអាចនឹងដាក់មនុស្សនៅជុំវិញ អាសនាបានទេ ប៉ុន្តែបើសិនជាបងប្អូន លើកដៃឡើង ហើយនិយាយថា “ឱព្រះ ជាម្ចាស់អើយ សូមទ្រង់ប្រទាន សេចក្តីមេត្តាករុណដល់ទូលបង្គំផង” សូមព្រះ ជាម្ចាស់ទ្រង់ប្រទានពរ ដល់បងប្អូន។ សូមព្រះ ជាម្ចាស់ទ្រង់ប្រទាន ពរ។ ខ្ញុំមិនដឹងថា មានបងប្អូនប៉ុន្មាននាក់បានលើកដៃឡើងនោះ ទេ។ “ឱព្រះ ជាម្ចាស់អើយ សូមប្រទានមេត្តាករុណា ដល់ទូលបង្គំផង។ នេះ គឺជាដៃរបស់ទូលបង្គំហើយ។ ទូលបង្គំពិតជាចង់រត់ចេញពីទីកន្លែងនោះ ណាស់។ នៅមុន ពេលព្រឹកមកដល់ ទូលបង្គំនឹងបានឮសម្រែកមនុស្សស្រែកឡើង” ទូលបង្គំក្រឡេកមើលទៅ នោះ ឥន្ធូនឹងអណ្តែត លើអាកាស នោះ កូនមនុស្សនឹងលេចមក។ នោះ គឺជាថ្ងៃដ៏គួរឲ្យខ្លាចណាស់ ដែលលោកអ្នកបានបាត់បង់ឱកាស។ លោកអ្នកកំពុងតែឈរនៅជុំវិញព្រះ វិហារហើយ តើមែនទេ?

97      អូ! លោកអ្នកនិយាយថា “ម្តាយរបស់ខ្ញុំគឺជាសមាជិកពួកជំនុំនេះវាមិនថ្វីឡើយ បងប្អូនអើយ។ ប៉ុន្តែ សេចក្តី សង្រ្គោះ ម្តាយរបស់បងប្អូន នឹងមិនអាចជួយដល់លោកអ្នកបងប្អូនទេ។ ម្តាយរបស់បងប្អូន នឹងរស់នៅក្នុងថ្ងៃមួយ ហើយបងប្អូននឹងរស់នៅថ្ងៃមួយផ្សេងវិញ។ នេះ គឺជាព្រះ បន្ទូលរបស់ព្រះ។ ចូរស្តាប់ពីការដាស់តឿនខាងឯវិញ្ញាណ ចុះ។

E-39    តើជាវិញ្ញាណអ្វី ដែលបានដឹងថា នាងសារ៉ាសើចនៅក្នុងត្រសា នោះ គឺជាទេវតានៃព្រះ យេហូវ៉ា។ ខ្ញុំចង់ឲ្យ បងប្អូនគ្រប់គ្នាបានឱនក្បាលចុះ ហើយអធិស្ឋាន។ តើបងប្អូនត្រូវធ្វើអ្វី នៅពេលដែលបងប្អូនបានលើកដៃឡើង? បងប្អូននិយាយថា “បងប្អូន Branham អើយ តើវាមានន័យអ្វីផ្សេងឬ?” ប្រាកណាស់។ បើសិនជាបងប្អូនពិតជា មានន័យបែបនោះ មែន គឺមានន័យថា ខុសប្លែកពីគ្នា រវាងសេចក្តីស្លាប់ និងជីវិត។ សារព្រះ បន្ទូលទ្រង់បានចែងថា ចូរប្រញាប់ឡើង។ តើបងប្អូននឹងមិនលើកដៃឡើងទេឬអី? “ឱព្រះ ជាម្ចាស់អើយ សូមប្រទានមេត្តាករុណា ដល់ទូល បង្គំផង” សូមព្រះ ប្រទានពរដល់ប្អូនស្រី។ សូមព្រះ ប្រទានពរដល់បងស្រី។ សូមព្រះ ប្រទានពរ ដល់កូនៗរាល់គ្នា។ ក្មេងតូចៗទាំងនេះ គេបានលើកដៃរបស់ពួកគេឡើង។ សូមព្រះ ប្រទានពរ ដល់ប្អូនតូចៗរាល់គ្នា។

99      លោកអ្នកបាននិយាយថា “ពួកគេមិនចង់មានន័យដូច្នោះ ទេ” អូ! មែនហើយ។ ព្រះ យេស៊ូវទ្រង់មានបន្ទូលថា “ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា” ពួកគេប្រហែល ជាមិនធ្លាប់រស់នៅក្នុងភាពពេញវ័យទេ។ ប៉ុន្តែនៅទីនោះ មានក្មេងៗទាំងនោះ មែន។

E-40    សូមព្រះ ជាម្ចាស់ទ្រង់ប្រទានសេចក្តីមេត្តាករុណាដល់បងប្អូនរាល់គ្នាចុះ។ នៅពេលដែលបងប្អូនលើកដៃ ឡើង គឺបានបង្ហាញថា មានការមួយចំនួនដែលបងប្អូនបានធ្វើការសម្រេចចិត្តហើយ។ រូបកាយរបស់បងប្អូននឹងត្រូវ ស្លាប់ទៅ។ តើមិនមានអ្វីនៅក្នុងលោកអ្នកបងប្អូនទេឬអី “ចូរលើកដៃឡើង” នោះ ទ្រង់នឹងធ្វើបន្ទាល់។ ព្រះវិញ្ញាណ នឹងធ្វើឲ្យលោកអ្នកលើកដៃរបស់បងប្អូនឡើង។ សូមព្រះ ជាម្ចាស់ទ្រង់ប្រទានពរ។ ហើយដល់ក្មេងៗទាំងអស់នៅ ខាងក្រោយដែរ។ ហើយក៏មានក្មេងៗដែលមានស្លៀកពាក់ខោអាវពណ៌ដែលឈរនៅទីនោះ ដែរ។ សូមព្រះ ប្រទាន ពរដល់កូនៗរាល់គ្នា។ ព្រះ ជាម្ចាស់ ទ្រង់ស្រឡាញ់ដល់បងប្អូនរាល់គ្នាណាស់ គឺពិតប្រាកដមែន។

101     យើងខ្ញុំនឹងចាកចេញពីទីកន្លែងនេះ នៅថ្ងៃមួយ តែខ្ញុំមិនដឹងថា នៅពេលណាជាពិតប្រាកដនោះ ទេ ប៉ុន្តែវានឹងមក ដល់មែន។ ចូរប្រញាប់ឡើង ហើយនាំគ្នាចូលទៅក្នុងនគរព្រះ ចុះ។

E-41    លោកអ្នកនិយាយថា “ខ្ញុំធ្លាប់បានឮពីមុនមកហើយ” លោកអ្នកប្រហែលជាឮវានៅពេលចុងក្រោយដែរ។ សូម ព្រះ ជាម្ចាស់ទ្រង់ប្រទានពរ ដល់បងប្អូនដែលនៅខាងក្រោយនោះ គឺបងប្អូនស្រ្តីៗវ័យក្មេង។ ចូរចេញឲ្យឆ្ងាយពី សម័យដែលរឹងទទឹងនេះ ទៅ គឺជាជញ្ជាំងចាស់ៗទាំងនេះ។ ពួកគេនឹងដួលចុះ ទាំងអស់។ គឺ rock and roll ទាំងអស់ នេះ និងការដែលរឹងទទឹងទាំងអស់នេះ នឹងស្លាប់ទៅជាមួយនឹងលោកីយនេះ។ សូមកុំឲ្យលោកអ្នករួមចំណែកក្នុង លោកីយនេះ ឡើយ។ ចូរបងប្អូនចេញពីការទាំងអស់នោះ ទៅ។ ព្រះ ជាម្ចាស់ទ្រង់នឹងយាងមក ឯពួកជំនុំរបស់ទ្រង់ គឺទ្រង់នឹងជ្រើសរើសលោកអ្នកបងប្អូនរាល់គ្នា។ នេះ ហើយគឺជាហេតុផលដែលទ្រង់មានបន្ទូលទៅកាន់លោកអ្នក បងប្អូន។ សារព្រះ បន្ទូលទ្រង់បានប្រាប់ថា ចូរប្រញាប់ឡើង។ នៅខណៈ ពេលដែលយើងរាល់គ្នាអធិស្ឋាន សូមបង ប្អូន ទូលទៅកាន់ទ្រង់ដោយសេចក្តីស្មោះ ត្រង់ចុះ គឺសូមឲ្យទ្រង់ប្រទានមេត្តាករុណាដល់បងប្អូនរាល់គ្នា។

E-42    ឱព្រះ ដ៏មានពរអើយ នៅទីនេះ មានមនុស្សដែលមិនធ្លាប់បានឃើញកិច្ចដែលប្រកបដោយអំណាចចេស្តា របស់ទ្រង់ពីមុនមកឡើយ ដ្បិតនៅក្នុងចិត្តរបស់ពួកគេមានការខ្លះ ដែលបាននិយាយថា “ចូរលើកដៃឡើង។ នេះ គឺ ជាខ្ញុំ” ហើយពួកគេឃើញថា មានការត្រាស់ហៅជាប្រញាប់។ ពួកគេមានភាពវ័យឆ្លាតគ្រប់គ្រាន់ដោយបានមើល នៅជុំវិញខ្លួនរបស់ពួកគេ ហើយក៏ឃើញថា នឹងមានអ្វីត្រូវកើតឡើង។ ពួកកូនតូចៗទាំងនេះ គេបានលើកដៃដ៏តូចៗ របស់ពួកគេឡើង។ ឱព្រះ ជាម្ចាស់អើយ សូមទ្រង់ប្រទានមេត្តាករុណារបស់ទ្រង់លើពួកគេផង។ សូមឲ្យពួកមនុស្ស ចាស់ៗ និងមនុស្សវ័យកណ្តាលគេបានលើកដៃរបស់ពួកគេឡើង ព្រមទាំងពួកក្មេងជំទង់ផង ដ្បិតពួកគេកំពុងតែ រង់ចាំសេចក្តីមេត្តាករុណារបស់ព្រះ។ ហើយខ្ញុំមានសេចក្តីត្រេកអរណាស់ ដោយបានដឹងថា ការបើកសម្តែងដំបូង របស់ព្រះ គ្រីស្ទ គឺជាមេត្តាករុណា។ ហើយការបើកសម្តែងលើកទី២ គឺជាការជំនុំជំរះ។ អូ! ឱព្រះ ជាម្ចាស់អើយ ទូល បង្គំសូមអរព្រះ គុណដល់ទ្រង់ដែលបានប្រទានក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេទាំងនេះ នៅយប់នេះ គឺជាផ្លូវនៃ ក្តីមេត្តាករុណា។ “មានពរហើយអស់អ្នកដែលស្រេកឃ្លានសេចក្តីសុចរិត នោះ គេនឹងបានទទួលក្តីមេត្តាករុណា របស់ទ្រង់”

E-43    ឱព្រះ ជាម្ចាស់អើយ សូមទ្រង់បំភ្លឺដល់ពួកគេនៅយប់នេះ ផង។ ហើយសូមឲ្យភ្លើងទៀតរបស់ពួកគេ បានដុត បំភ្លឺទៅដល់កន្លែងដែលពួកគេទៅដល់ ពេលដែលពួកគេចាកចេញពីទីកន្លែងនេះ ទៅ។ ហើយសូមឲ្យពួកគេធ្វើជា ពន្លឺ ដែលបំភ្លឺសេរីល្អនៃព្រះ ដល់មនុស្សដទៃទៀត។ សូមទ្រង់ប្រទានពរដល់ពួកគេ គឺនៅថ្ងៃមួយ ពួកគេទាំងអស់ នឹងបានជួបគ្នានៅតុរបស់ព្រះ ជាម្ចាស់ គឺនិងបរិភោគអាហារនៅក្នុងពិធីអាពាហ៍ពិពាហ៍។ សូមទ្រង់ បានរក្សាព្រះ វិញ្ញាណរបស់ទ្រង់នៅលើពួកគេផង។

105     សូមទ្រង់ប្រទានពរដល់បងប្អូនដែលកំពុងឈរនៅជុំវិញជញ្ជាំងអាគារនេះ ផង គឺទៅដល់បងប្អូនដែលឈរ នៅខាងដែលបានលើដៃឡើង។ សូមទ្រង់គង់នៅជាមួយពួកគេផង។ ដ្បិតពួកគេកំពុងតែឈរឡើងនៅយប់នេះ សូមទ្រង់ប្រទានមេត្តាករុណាដល់ពួកគេផង។

E-44    ពួកគេគឺជាផលផ្លែដែលស្តាប់តាមសារព្រះ បន្ទូល ឲ្យពួកគេប្រញាប់ឡើងនៅយប់នេះ។ ទូលបង្គំ សូម អធិស្ឋានឲ្យ ពួកទេវតានៃព្រះ បានបង្កើតការនេះ យ៉ាងច្បាស់ដល់ចិត្តរបស់ពួកគេ ដើម្បីកុំឲ្យពួកគេខកខានឡើយ។ ពួកគេគឺជាផលផ្លែ។ ហើយទូលបង្គំសូមថ្វាយពួកគេដល់ទ្រង់។ ហើយទ្រង់ក៏បានប្រទានពួកគេដល់ ព្រះ អម្ចាស់ យេស៊ូវគ្រីស្ទ ដោយព្រោះ ពួកគេគឺជាអំណោយទាននៃសេចក្តីស្រឡាញ់ដល់ទ្រង់។ គ្មាននរណាម្នាក់អាចយកពួក គេចេញពីព្រះ ហស្តរបស់ទ្រង់ឡើយ ព្រោះ គ្មាននរណាម្នាក់ដែលល្អជាងទ្រង់នោះ ទេ។ សូមទ្រង់ថែរក្សាពួកគេ រហូតទាល់តែព្រះ យេស៊ូវទ្រង់យាងមក ឯពួកគេ។ ឱព្រះ ជាម្ចាស់អើយ សូមឲ្យពួកគេទាំងប៉ុន្មានទៀត បានប្រញាប់ ឡើង គឺស្តាប់ទៅតាមព្រះ បន្ទូលរបស់ទ្រង់។ យើងរាល់គ្នាត្រូវតែប្រញាប់ចេញពីទីនោះ នៅមុនពេលដែលការបំ ផ្លាញចូលមកដល់។

107     ឥឡូវនេះ ឱព្រះ ជាម្ចាស់អើយ ទូលបង្គំសូមអធិស្ឋាន សូមទ្រង់បានចាត់ទេវតារបស់ទ្រង់មក គឺជាទេវតា ដដែល ដែលបានអង្គុយជាមួយនឹងលោកអ័ប្រហាំ ហើយក៏អាចប្រាប់នូវអ្វីដែលសារ៉ាកំពុងតែធ្វើនៅខាងក្រោយត្រ សាលផង។ នោះ គឺជាទេវតានៃការតាំងសញ្ញា។ គឺជាទេវតាដែលបាននាំយកសេចក្តីមេត្តាករុណរបស់ទ្រង់ មកឯ មនុស្សនៅមុនពេលភ្លើងធ្លាក់ចុះ មក។ គ្រប់ពេល ភ្លើងនឹងអាចធ្លាក់ចុះមក គឺជាគ្រាប់បែកបរិមាណូអាចនឹងបំផ្លាញ ពិភពលោកនេះ ទាំងមូល បានដល់ទៅពីរ។ សូមទ្រង់យាងមកនៅយប់នេះ ហើយប្រទានមេត្តាករុណារបស់ទ្រង់ ដល់យើងរាល់គ្នាផង ឱព្រះ ជាម្ចាស់អើយ ទូលបង្គំយើងខ្ញុំអធិស្ឋាននៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។ អាម៉ែន។

E-45    សូមបងប្អូនច្រៀងបទ “ព្រះ យេស៊ូវត្រាស់ហៅ យ៉ាងស្រទន់” ជាមួយគ្នា។ សូមបងប្អូនបានលើកដៃ ឡើងថ្វាយទ្រង់។

         ព្រះ យេស៊ូវត្រាស់ហៅយ៉ាងស្រទន់

         ទ្រង់បានត្រាស់អ្នក ហើយនឹងខ្ញុំ

         ទោះ យើងរាល់គ្នាជាមនុស្សមានបាប តែទ្រង់បានប្រទានមេត្តាករុណារបស់ទ្រង់

         ដល់អ្នក ហើយនឹងខ្ញុំ។

         ត្រឡប់មកផ្ទះ វិញ ត្រឡប់មកផ្ទះ វិញ (ចូរនៅជាមួយព្រះ គ្រីស្ទចុះ)

         អ្នកបានល្វើយ ហើយត្រូវត្រឡប់មកផ្ទះ វិញ

         ព្រះ យេស៊ូវត្រាស់ហៅយ៉ាងស្រទន់

         ទ្រង់ត្រាស់ហៅ យើងជាមនុស្សមានបាប ចូរត្រឡប់មកផ្ទះ វិញចុះ!

E-46    នៅមុនពេលដែល កម្មវិធីអស្ឋានដល់អ្នកជម្ងឺចាប់ផ្តើម សូមយើងខ្ញុំបានមើលឃើញដៃរបស់បងប្អូនបានលើក ឡើងផង... ល្អណាស់ ខ្ញុំមានសេចក្តីត្រេកអរណាស់ ដែលបានឃើញបងប្អូននៅទីនេះ។ ខ្ញុំមិនប្រកាសថាខ្ញុំ គឺជាអ្នកប្រោសជម្ងឺនោះទេ។ តែខ្ញុំប្រកាសថា ព្រះ យេស៊ូវទ្រង់មិនស្លាប់ទេ គឺទ្រង់មានព្រះ ជន្មរស់នៅវិញ។ ខ្ញុំមិន មែនជាអ្នកប្រោសជម្ងឺឡើយ។ គឺជាព្រះ គ្រីស្ទវិញដែលប្រោសឲ្យលោកអ្នកបងប្អូនបានជា។ “តាមរយៈ ទ្រង់ នោះ លោកអ្នកនឹងបានជា” ខ្ញុំចង់សួរថា តើមានបងប្អូនណាដែលអញ្ជើញមកលើកដំបូងដែរឬទេ? លោកអ្នកប្រហែលជា បានទៅកាន់ព្រះ វិហារ ហើយមានបងប្អូនជាច្រើនបានលើកដៃឡើង គឺបានលើកដៃឡើងអធិស្ឋាននៅខណៈ មុន នេះ។ បើសិនជាលោកអ្នកមិនទាន់ជ្រើសរើសទៅព្រះ វិហារណាមួយឡើយ នោះ យើងខ្ញុំសូមស្វាគមន៍បងប្អូន អញ្ជើញមកកាន់ព្រះ របស់ Branham ចុះ ដែលមានបងប្រុស Orman Neville គឺជាអ្នកគោរពកោតខ្លាចព្រះ ដែល នឹងបង្រៀនដល់បងប្អូនៅយប់នេះ ពីសេចក្តីពិតនៅក្នុងព្រះ គម្ពីរ គឺយើងខ្ញុំសូមស្វាគមន៍បងប្អូនចូលមកប្រកបជា មួយនឹងយើងខ្ញុំ។ យើងខ្ញុំមិនមែនជានិកាយមួយនោះ ទេ។ គឺយើងខ្ញុំជាពួកជំនុំមួយ ដែលមានការប្រកបមួយ។ យើងខ្ញុំគឺជាពួកមេតូឌីស ជាពួកបាបទីស្ទ ជាពួកប្រេសប៊ីធើរៀន ជាពួកថ្ងៃបុណ្យទី៥០ ជាពួកលូធើរៀន គឺជាយើង ខ្ញុំរាល់គ្នាទាំងអស់។ យើងខ្ញុំគឺជាគ្រីស្ទានដែលស្រឡាញ់លោកអ្នកបងប្អូន។ យើងខ្ញុំសូមអធិស្ឋាន សូមឲ្យបងប្អូន បានរកឃើញ ហើយបើសិនជាបងប្អូនមិនអញ្ជើញមកកាន់ទីនេះ ទេ ចូរបងប្អូនស្វែងរកពួកជំនុំដ៏ល្អមួយទៅ នោះ ពួកគេនឹងអធិប្បាយដំណឹងល្អ ដែលអាចបំពេញលោកអ្នកបងប្អូនដោយព្រះ វិញ្ញាណនៃព្រះ បាន។

E-47    បងប្អូនទាំងឡាយ នៅមានវត្តមាននៅក្នុងព្រះ វិហារនៅយប់នេះ បើសិនជាព្រះ យេស៊ូវ ទ្រង់រស់ពីសុគតឡើង វិញហើយ ខ្ញុំសូមប្រាប់សេចក្តីពិតដល់លោកអ្នកបងប្អូនថា ទ្រង់បានបំពេញសម្រេចតាមព្រះ បន្ទូលទ្រង់ហើយ។ អូ! សូមកុំឲ្យបងប្អូន ភ័យខ្លាចចំពោះ សេចក្តីពិតឡើយ។ ដ្បិតមានចែងនៅក្នុងព្រះ គម្ពីរថា ជាសេចក្តីពិត ឬបើសិនជា សេចក្តីនេះ មិនមែនជាសេចក្តីពិតទេ នោះ ពិតជាបានបញ្ឆោតយ៉ាងធំជាងគេបង្អស់ ទៅកាន់មនុស្សរាប់សិបលាន នាក់ហើយ។

111     ខ្ញុំធ្លាប់ក្រោកឈរឡើង ជាច្រើនដង ដោយដៃម្ខាងកាន់ព្រះ គម្ពីរ Koran ហើយម្ខាងទៀតជាព្រះ គម្ពីរបរិសុទ្ធ នៅចំពោះ Mohammedans ហើយនិយាយថា មួយត្រឹមត្រូវ ហើយមួយទៀត ខុសឆ្គង។ ចូរអនុញ្ញាតឲ្យ ព្រះ ដ៏ពិត ទ្រង់មានបន្ទូលមកកាន់អ្នកចុះ។ កុំភ័យខ្លាចឡើយ ទ្រង់មិនដែលចាកចោលលោកអ្នកបងប្អូនឡើយ។

E-48    នៅពេលដែលទ្រង់មានវត្តមាននៅលើផែនដី ព្រះ អម្ចាស់យេស៊ូវទ្រង់បានសន្យាថា នៅថ្ងៃចុងក្រោយទ្រង់នឹង យាងមកម្តងទៀត ហើយនឹងធ្វើការដដែល។ ទ្រង់មានបន្ទូលថា ទ្រង់នឹងធ្វើវាតាមរយៈ ពួកជំនុំរបស់ទ្រង់។ ហើយទ្រង់មានបន្ទូលថា “ខ្ញុំជាដើមទំពាំងបាយជូ ហើយអ្នកជាខែ្នង” ហើយក៏មានខ្នែងដែលបង្កើតផល និងខ្នែងដែលមិនបង្កើតផលដែរ។

113     បើសិនជាខ្នែងល្ពៅ នោះ វានឹងបង្កើតផលជាល្ពៅ។ បើសិនវាជាខ្នែងឪឡឹក នោះ វានឹងបង្កើតផលជាឪឡឹក។ បើសិនវាជាខ្នែងត្រសក់ស្រូវ នោះ វានឹងបង្កើតផលត្រសក់ស្រូវ។ បើសិនវាជាខ្នែងទំពាំងបាយជូរ នោះ វានឹបង្កើត ផលទំពាំងបាយជូរ។ បើសិនវាជាខ្នែងគ្រីស្ទាន នោះ វានឹងបង្កើតនៃព្រះ គ្រីស្ទ ជាជីវិតព្រះ គ្រីស្ទ កិច្ចការរបស់ព្រះ គ្រីស្ទ។ វិញ្ញាណរបស់យើងត្រូវតែបានបំពេញដោយអ្វីមួយ។ ខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបាននៅក្នុងទ្រង់ នៅយប់នេះ។

E-49    លោកអ្នកមិនដឹងទេថា ហ្វូងមនុស្សតិចតួច បានធ្វើឲ្យខ្ញុំមានអារម្មណ៍យ៉ាងណាទៅ ខ្ញុំមានអាយុ៤៨ឆ្នាំ គឺជា មនុស្សចាស់ហើយ។ ខ្ញុំបានអធិប្បាយរហូតមកដល់ពេលនេះ រយៈ ពេល២៧ឆ្នាំ។ ស្មារបស់ខ្ញុំកំពុងតែ ឈប់គាំង។ អូ! ខ្ញុំដឹងថា ខ្ញុំមិនមែនជាក្មេងប្រុសតូចទៀតទេ ដែលតែងតែលេងកូនឃ្លីនៅតាមផ្លូវ។ ប៉ុន្តែ មានការមួយដែលខ្ញុំ បានដឹង៖ គឺខ្ញុំជាអ្នកបំរើរបស់ព្រះ ជាម្ចាស់។

E-50    ខ្ញុំព្យាយាមនិយាយដោយស្មោះ ត្រង់ចំពោះ បងប្អូន។ ខ្ញុំព្យាយាមធ្វើអ្វីៗ ដែលខ្ញុំអាចបង្ហាញភាពស្មោះ ត្រង់ បាន គឺនៅក្នុងព្រះ វត្តមានរបស់ព្រះ ដោយព្រោះ ខ្ញុំដឹងថា ទ្រង់ទតរំពៃមើលខ្ញុំគ្រប់ពេលវេលា។ ហើយខ្ញុំចង់ ប្រាប់ ដល់លោកអ្នកបងប្អូននាពេលឥឡូវនេះថា សារព្រះ បន្ទូលដ៏ខ្លីនាពេលយប់នេះ គឺខ្ញុំនឹងព្យាយាមបញ្ចប់នាពេល ឆាប់ៗ ដ្បិតខ្ញុំបានអធិស្ឋានថា ព្រះ ជាម្ចាស់ទ្រង់នឹងបំពេញបន្ថែមការដែលនៅសេសសល់ផ្សេងទៀតនៅក្នុងចិត្ត របស់លោកអ្នកបងប្អូន។ ចូរប្រញាប់ឡើង! ចូរប្រញាប់ឡើង! ចូរចេញពី បាប៊ីឡូនចុះ ជាប្រញាប់តាមដែលអាចធ្វើ ទៅបាន។ ចូរកុំនៅក្នុងលោកីយនេះ ឡើយ។ ចូរចេញមក នោះ អ្នកនឹងមានសេរីភាពក្នុងព្រះ គ្រីស្ទ។ ចូរចេញឲ្យ ឆ្ងាយពីការនោះចុះ ដ្បិតអ្នកមិនដឹងថាពេលនោះ នឹងត្រូវមកដល់ពេលណាទេ គឺនឹងគ្មានសេសសល់អ្វីទាំងអស់ គឺ ដូចជាម្សៅបានហុយចេញពីផែនដីដែរ ក៏ដូចជាឧស្ម័នដែរ ហើយលោកីយដ៏វ័យចំណាស់នេះ នឹងត្រូវផាត់ទៅជាចំ ណែកៗ។ វាអាចនឹងកើតឡើងបាន នៅមុនពេលដែលកម្មវិធីនេះ បានបញ្ចប់ ហើយវាមិនអាចទាស់ប្រឆាំងនឹង បទគម្ពីរបានឡើយ។ វានឹងបំពេញសម្រេចតាមព្រះ គម្ពីរ។ ដំណឹងល្អនឹងត្រូវបានផ្សាយទៅ។ ហើយនេះ គឺជាសារ ព្រះ បន្ទូលចុងក្រោយហើយ។

E-51    សូមកុំរំពឹងការដ៏អស្ចារ្យនៅពេលអនាគតឡើយ។ ប្រទេសអាមេរិកបានប្រព្រឹត្តអំពើបាប ដែលចេញឆ្ងាយពី គ្រានៃព្រះ គុណរបស់ព្រះ។ វាពិតជាត្រឹមត្រូវណាស់។ លោកអ្នកអាច រកមើលនៅក្នុងព្រះ គម្ពីរបាន តើអ្វីដែលខ្ញុំ និយាយតើត្រឹមត្រូវ ឬខុស។ គេបានធ្លាក់ចុះ អស់រយៈ ពេល ២ឆ្នាំមកហើយ។

117     លោក Billy Granham បាននិយាយនៅពេលបរិភោគអាហារពេលព្រឹក គឺគាត់បានលើកព្រះ គម្ពីរឡើង ហើយ និយាយថា“នេះ គឺជាស្តង់ដាររបស់យើង។ លោកប៉ុលបានធ្វើដំណើរទៅកាន់ទីក្រុងមួយ ហើយក៏បានប្រែចិត្ត រួច គាត់បានត្រឡប់មកវិញ នៅឆ្នាំក្រោយ គឺមានអាយុ៣០ឆ្នាំហើយ។” “ខ្ញុំបានចូលទៅកាន់ទីក្រុងមួយ ហើយខ្ញុំបាននាំ ការរីកផុសផុលមកដល់ ដែលមានមនុស្ស ២០០០០ នាក់បានប្រែចិត្ត បន្ទាប់មក ខ្ញុំបានត្រឡប់មកវិញ នៅក្នុង រយៈ ពេល៦ខែ ហើយរកមិនបានមនុស្ស២០នាក់សោះ”។ តើមានអ្វីកើតឡើងទៅ? នៅក្នុងត្រពាំងមានត្រីច្រើន ណាស់។ គឺមានច្រើនណាស់ ដែលព្រះ ជាម្ចាស់ទ្រង់ជ្រាប តាំងពីមុនកំណើតលោកីយម្ល៉េះ ហើយក៏រហូតដល់អស់ កល្បផង។

118     មានសត្វបក្សីជាច្រើន បានចូលទៅក្នុងទូក។ គឺមានសត្វជាច្រើនណាស់ខុសៗគ្នា ដែលបានចូលទៅក្នុងទូក ហើយព្រះ ជាម្ចាស់ទ្រង់ក៏បានបិទទ្វារទូក។ ហើយនៅសល់ប៉ុន្មានក៏នៅក្រៅទូក។ ដូច្នេះ ពួកវាខំព្យាយាមចូលទៅ ក្នុងទូក តែមិនបានឡើយ។

E-52    ឱបងប្អូនជាទីស្រឡាញ់អើយ បើសិនជាបងប្អូនមិនទាន់ចូលខាងក្នុងនេះ ទេ នោះ សូមបងប្អូនអញ្ជើញចូល មកនាពេលឥឡូវនេះ មក នៅខណៈ ពេលដែលព្រះ ជាម្ចាស់ទ្រង់ត្រាស់ហៅលោកអ្នក ដោយព្រោះ ទ្វារនៃសេច ក្តីមេត្តាអាចនឹងបិទគ្រប់ពេលវេលាដល់សាសន៍ដទៃ។ អ្វីដែលខ្ញុំធ្វើនាពេលឥឡូវនេះ គឺនៅខណៈ ពេលខ្ញុំនិយាយ គឺបើសិនជាខ្ញុំអធិប្បាយអស់ជាច្រើនម៉ោង មិនមែនមានន័យត្រឹមពាក់កណ្តាល ដែលចេញពីព្រះ បន្ទូលព្រះ អម្ចាស់ យេស៊ូវគ្រីស្ទនៃយើងនោះ ទេ។ ដ្បិតអ្វីដែលខ្ញុំបានអធិប្បាយ តើជាសេចក្តីពិត ឬសេចក្តីកុហក់។

E-53    ខ្ញុំនឹងបង្ហាញដល់លោកអ្នកបងប្អូន ពីមូលហេតុដែលយើងខ្ញុំផ្តល់ជូនកាតដល់លោកអ្នកបងប្អូន នៅពេល ដែលលោកអ្នកមានការប្រជុំអំពីការស្គាល់ខុសស្គាល់ត្រូវ។ ខ្ញុំមិននិយាយថា ទ្រង់នឹងធ្វើវានោះ ទេ គឺទ្រង់ប្រហែល មិនបានធ្វើវាឡើយ។ ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនមានភាពស្មោះ ត្រង់ចំពោះខ្ញុំ៖ តើមានបងប្អូនប៉ុន្មាននាក់ចង់ចូលមកតំ រង់ជួរនៅទីនេះ? សូមបានលើកដៃឡើង ទោះ ជាបងប្អូននៅទីណាក៏ដោយ គឺនៅក្នុងអាគារនេះ។ បើសិនជាបងប្អូន ណាដែលនៅក្នុងអាគារនេះ ចង់ចូលមកតំរង់ជួរ សូមបានលើកដៃឡើង។ តើអ្នកណាចូលមកមុនគេ? យើងខ្ញុំត្រូវ តែចែកកាតដល់លោកអ្នកបងប្អូន ដើម្បីឲ្យឈរតំរង់ជួរ។

121     គាត់បានចែកកាតអស់ចំនួន៥០ហើយ។ សូមយើងបានហៅបងប្អូនទាំងអស់នោះ ដែលមានលេខរៀងកាត ចេញមក។ ហើយវាបានផ្តល់ឱកាសដល់បងប្អូនគ្រប់គ្នាក្នុងការចូលមក...។ តើវាមិនមានកើតឡើងនៅ ទីនេះ ទេឬ អី? តើមានអ្វីកើតឡើងនៅទីនេះ? វាមិនបានប៉ះ ពាល់ដល់ខ្ញុំឡើយ វាបានប៉ះ ពាល់ដល់ទ្រង់វិញ។

E-54    តើមានបងប្អូនប៉ុន្មានាក់បានដឹងថា គម្ពីរសញ្ញាថ្មី គឺកណ្ឌគម្ពីរហេព្រើរ បានចែងថា ព្រះ គ្រីស្ទគឺជាសង្ឃដ៏ខ្ពស់ ដែលអាចប៉ះ ពាល់ដល់អារម្មណ៍ដែលពិការភាពរបស់យើងរាល់គ្នានោះ? តើលោកអ្នកបងប្អូនអាចដឹងយ៉ាងដូច ម្តេចបានប៉ះ ពាល់ចិត្ត? គឺតាមរយៈព្រះ បន្ទូលរបស់ទ្រង់ គឺដូចជាអ្វីដែលទ្រង់បានធ្វើ។ បើសិនទ្រង់ នៅតែដដែល កាលពីថ្ងៃម្ស៉ិលម៉ិញ និងរហូតអស់កល្ប នោះ ទ្រង់ត្រូវតែសម្តែងអង្គទ្រង់ នៅតែដដែល កាលពីថ្ងៃម្ស៉ិលម៉ិញ និង រហូតអស់កល្ប។ ដូច្នេះ បងប្អូនបានឃើញថា នេះ គឺជាព្រះ បន្ទូលចុងក្រោយទៅកាន់ពួកយូដា តើទ្រង់បានធ្វើអ្វី ខ្លះ?

123     បើសិនជាទ្រង់ បានសម្តែអង្គទ្រង់នៅក្នុងរបៀបផ្សេង តាមរយៈ និកាយ នោះ ទ្រង់គឺជាព្រះ ដែលមិនយុត្តិធម៌ ឡើយ។ ទ្រង់មិនបានសម្តែងអង្គទ្រង់ នៅក្នុងនិកាយមួយនោះ ទេ ដោយព្រោះ គ្មាននិកាយទេ នៅក្នុងថ្ងៃរបស់ ទ្រង់។ គឺទ្រង់បានបើកសម្តែអង្គទ្រង់តាមរយៈ ការដែលហួសពីវិស័យធម្មជាតិ ដូចដែលយើងរាល់គ្នាបាននិយាយ កាលពីព្រឹកម៉ិញហើយ គឺដូចជាបានសរសេរចុះ នៅលើជញ្ជាំងដែរ ដែលជាការកាត់ស្រាយ។ ទ្រង់នៅតែដដែល កាលថ្ងៃម្ស៉ិលម៉ិញ នៅថ្ងៃនេះ នឹងរហូតអស់កល្ប។ ទ្រង់គង់នៅជាមួយលោកអ្នកបងប្អូននាពេលឥឡូវនេះ។

E-55    ទ្រង់មានបន្ទូលថា “លេខ១ ដល់៥០” អ្នកណាដែលមានការអធិស្ឋាន លេខ១ សូមបងប្អូនអាចលើកដៃឡើង បានដែរឬទេ? សូមមើលនៅក្នុងកាតរបស់បងប្អូនទៅមើល។ មានបងប្អូនខ្លះ មិនអាចក្រោកឈរបានឡើយ គឺគ្រប់ គ្នាបានមើលលេខរៀងកាតគ្នាទៅវិញទៅមក។ វាគ្រាន់តែកាតតូចមួយប៉ុណ្ណោះ។ គឺវាបានសរសេរលេខរៀងច្បាស់ ៗណាស់។ គឺលេខ១ តើបងប្អូនឈរនៅទីណា? សូមបងប្អូនអាចក្រោកឈរឡើងបានដែរឬទេ ដើម្បីឲ្យយើងបាន ដឹងថា បងប្អូននៅទីណា? លេខ២ តើបងប្អូនអាចលើកដៃបានដែរឬទេ? បាទ, បងស្រីនៅទីនេះ។ លេខ៣ សូម លើកដៃឡើង?

E-56    យើងរាល់គ្នាគឺជាជនចម្លែក។ ខ្ញុំគិតថា នេះ គឺជាពេលវេលាប្រជុំដំបូងរបស់យើងរាល់គ្នានៅក្នុងជីវិត។ ព្រះ ជា ម្ចាស់ទ្រង់ស្គាល់យើងរាល់គ្នាទាំងអស់។ គឺទ្រង់ជ្រាបគ្រប់ទាំងអស់អំពីលោកអ្នកបងប្អូន ហើយនឹងរូបខ្ញុំ។ ដ្បិត បើសិនជាទ្រង់ មានសេចក្តីសប្បុរស នោះ ទ្រង់នឹងព្យាបាលលោកអ្នកបងប្អូនជាមិនខាន។ បើសិនជាខ្ញុំនិយាយទៅ កាន់លោកអ្នកបងប្អូនថា “អូ! លោកកំពុងតែឈឺ។ នោះ លោកអ្នកនឹងអាចជាសះស្បើយបាន” នោះ លោកអ្នកមាន សិទ្ធិសង្ស័យបាន។ ជាពិតប្រាកដណាស់ នោះ គឺជាពាក្យរបស់ខ្ញុំ។ ប៉ុន្តែ បើសិនជាព្រះ វិញ្ញាណបរិសុទ្ធយាងមក ហើយ មានបន្ទូលប្រាប់ដល់គាត់ ពីអ្វីដែលគាត់បានធ្វើ គឺជាអ្វីដែលខ្ញុំមិនបានដឹងអ្វីសោះ នោះគាត់នឹងដឹងថា វាគឺ ជាសេចក្តីពិត ឬមិនពិត។ បើសិនជាទ្រង់ ដឹងថាវាគឺជាអ្វីហើយ នោះ ទ្រង់នឹងមានបន្ទូលមកកាន់លោកអ្នកបងប្អូន ថាវាគឺជាអ្វីមិនខាន។

126     លោកអ្នកគួរតែជឿ ចុះតើកញ្ញា Cox វិញ តើមិនអញ្ជឹងទេឬអី? លោកស្រី Cox កំពុងតែអង្គុយនៅទីនោះ ខ្ញុំ ដឹងថាគាត់បានធ្វើដំណើរមកពីរដ្ឋ Kentucky មកកាន់ទីនេះ។ នោះ គឺជាលោកស្រី Wood ដែលកំពុងតែឈរនៅក្នុង ពួកជំនុំនេះ ដែលជាពួកជំនុំម្តាយរបស់គាត់។ គាត់មានជំងឺមហារីក ហើយរោគមហារីកនោះ បានស៊ីលើផ្ទៃមុខរបស់ គាត់អស់ហើយ។ ខ្ញុំបានមកពីតំបន់ភាគខាងជើងចុះ មកកាន់ទីនេះ គឺប្រពន្ធរបស់ខ្ញុំបានហៅខ្ញុំមក ហើយគាត់ និយាយថា “នៅក្នុងជីវិតរបស់ខ្ញុំ មិនដែលធ្លាប់ឃើញមនុស្សណាដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក ដូចជាលោកស្រី Wood ឡើយ។ លោក Woods និងលោកស្រី គឺជាមិត្តសំឡាញ់ដ៏ស្និតស្នាលរបស់ខ្ញុំ។ ហើយខ្ញុំក៏បាន ដើរទៅកាន់ស្រ្តីម្នាក់ នោះ រួចត្រឡប់មកវិញ ដោយមាន “ព្រះ ដ៏បរិសុទ្ធគង់នៅជាមួយ” ហើយរោគមហារីក បានស្លាប់អស់ហើយ។ ស្រ្តី នោះ កំពុងតែអង្គុយនៅទីនោះ តើលោកស្រីអាចលើដៃឡើងបានដែរឬទេ? លោកស្រី Cox ដើម្បីឲ្យបងប្អូនទាំងអស់ អាចមើលឃើញលោកស្រីបាន។ នៅលើផ្ទៃមុខរបស់គាត់ ដូចជាច្រម... រហូតទៅដល់ភ្នែករបស់គាត់ ត្រូវបានស៊ីដោយរោគមហារីក។ សូមលោកស្រីបានបង្វិលខ្លួនផង ដើម្បីឲ្យបងប្អូនរាល់គ្នាអាចមើលឃើញលោក ស្រីបាន។

E-57    បើសិនជាព្រះ ជាម្ចាស់នៃយើង ទ្រង់នឹងបើកសម្តែងទៅកាន់បងប្រុសនេះ នោះ ចូរឲ្យគាត់ជាប់ជំនុំជំរះ ចុះ។ បើសិនជាទ្រង់នឹងបើកសម្តែងទៅកាន់គាត់ពីអ្វីដែលគាត់មានវត្តមាននៅទីនេះ ឬដូចជាភីលីពមករកឃើញណាថា ណែលដែរ នោះ ទ្រង់ក៏បើកសសម្តែងឲ្យគេបានឃើញ។ តើបងប្អូនទាំអស់គ្នាជឿដែរឬទេ? បងប្អូនរាល់គ្នាបានជឿ បើសិនជាមនុស្សបានដឹង នោះ ខ្ញុំមិនដឹងអ្វីទាំងអស់អំពីគាត់។ ខ្ញុំបានលើកដៃរបស់ខ្ញុំឡើង គឺខ្ញុំមិនបានដឹងអ្វីទាំង អស់អំពីគាត់។ គាត់ក៏បានលើកដៃឡើង ដែលបញ្ចាក់ថា គាត់មិនបានស្គាល់ខ្ញុំដែរ។ បើសិនជាព្រះ ជាម្ចាស់ទ្រង់ បើកសម្តែងឲ្យយើងបានឃើញ នោះ បងប្អូនរាល់គ្នា នឹងទទួលជឿ តើមែនទេ? តើមានបងប្អូនប៉ុន្មាននាក់ជឿ សូម លើកដៃឡើង ដើម្បីឲ្យខ្ញុំបានឃើញផង។ សូមព្រះ ជាម្ចាស់ទ្រង់ប្រទានពរដល់បងប្អូន។

E-58    ឥឡូវនេះ ខ្ញុំកំពុងតែឈរនៅទីនេះ រង់ចាំមើលពីអ្វីដែលព្រះ ជាម្ចាស់ទ្រង់នឹងមានបន្ទូលមកកាន់ខ្ញុំ។ ដូច្នេះ លោកអ្នក នឹងជាប់ជំនុំជំរះ។ បើសិនជាគ្រប់គ្នាអាចមើលឃើញបាន តែភ្នែករបស់គេបានបិទវិញ។ ដូច្នេះ អ្នកអាច មើលឃើញ តែមិនស្គាល់ថាជាអ្វីទេ។ គឺដូចជាភ្នែកដែលបានបិទដដែល។ បើសិនជាព្រះ អម្ចាស់យេស៊ូវគ្រីស្ទនៃ យើងរាល់គ្នា បើកសម្តែងឲ្យយើងបានឃើញ នោះ ចូរយើងរាល់គ្នាអរព្រះ គុណដល់ព្រះចុះ។

129     ប៉ុន្តែ មនុស្សដែលបានឈរនៅចំពោះ មុខខ្ញុំនេះ តើគាត់មកទីនេះ មានគោលបំណងអ្វី៖ គឺជាកិច្ចការនៃព្រះ វិញ្ញាណបរិសុទ្ធ ដែលធ្វើឲ្យគាត់ចង់អធិស្ឋាន នោះ គឺជាការពិត។ បើសិនវាជាការត្រឹមត្រូវ ចូរលើកដៃឡើង ដើម្បីឲ្យ បងប្អូនរាល់គ្នាបានឃើញ។ តើបងប្អូនជឿដែរឬទេ? ខ្ញុំមិនធ្លាប់ឃើញគាត់ពីមុនមកទេ ប៉ុន្តែចូរមើលគាត់បានឈរ នៅទីនេះ ហើយ។ មានការមួយចំនួន បានចូលមករំខាននៅក្នុងគំនិតរបស់គាត់។ ឥឡូវនេះ ខ្ញុំអាចនិយាយទៅកាន់ គាត់បានយ៉ាងច្រើន។ តើទេវតាបានធ្វើអ្វីខ្លះ? ទ្រង់បានងាកបែរទៅខាងក្រោយ ហើយនិយាយថា “សារ៉ាអើយ ហេតុអ្វីបានជាអ្នកសើចដូច្នេះ?” នាងបាននិយាយថា “ខ្ញុំមិនបានសើចឡើយ”។

         “អូ! អ្នកបានធ្វើវាមែន” ដោយព្រោះ នាងបានភ័យខ្លាច។

E-59    បើសិនជាអ្នកស្តាប់នៅតែ ឮសម្លេងរបស់ខ្ញុំ នោះ គេនឹងទទួលយល់ព្រមតាមខ្ញុំដែរ។ ខ្ញុំបានឃើញស្រ្តីម្នាក់ កំពុងតែឈរ។ នោះ ហើយគឺជាការដ៏សំខាន់ ដែលបុរសនេះ មកកាន់ទីនេះ គឺដើម្បីប្រពន្ធរបស់គាត់។ នាងមិននៅ ទីនេះ ជាមួយគាត់ទេ។ គឺនាងមានបញ្ហានៅផ្នែកឆ្អឹងខ្នងរបស់នាង។ នោះគឺជាសេចក្តីពិត។ លោកអ្នកមិនបានមក ពីទីក្រុងនេះ ទេ។ គឺលោកអ្នកបានមកពីទីក្រុងផ្សេងៗវិញ ដែលហៅថា Marysville។ ត្រឹមត្រូវណាស់។ ឥឡូវនេះ ពេលត្រឡប់ទៅផ្ទះ វិញ ចូរស្វែងរកពីរបៀបដែលអ្នកបានទទួលជឿចុះ។ វាគឺជាផ្លូវមួយ នៅក្នុងព្រះ នាមព្រះ អម្ចាស់ យេស៊ូវគ្រីស្ទ។ សូមព្រះ ប្រទានពរ។ នោះ គឺជាកន្សែងដៃ អ្នកមិនត្រូវការទៅឯនាងទេ។ អ្នកបានទុកវានៅក្នុងហោ ប៉ៅរបស់អ្នកសម្រាប់នាង ប៉ុន្តែអ្នកមិនត្រូវការវាទៀតឡើយ។

E-60    ខ្ញុំបានស្គាល់អ្នក តែខ្ញុំមិនស្គាល់ឈ្មោះ របស់អ្នកឡើយ អ្នកគឺជាស្រ្តីម្នាក់ដែលឈរនៅឯទ្វារខាងក្រោយ កាល ពីថ្ងៃមុន ដែលទេវតានៃព្រះ បានយាងមកឯខ្ញុំ... គ្រាដំបូងគឺនៅក្នុងព្រះ វិហារ ហើយទ្រង់ក៏បានបើក សម្តែងការ មួយចំនួន គឺជាសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យ ហើយអ្នកក៏បានប្រោសឲ្យជាពីជម្ងឺមហារីកផង។ តើ ត្រឹមត្រូវទេ? ប៉ុន្តែ ខ្ញុំមិនដឹងអ្វីទៀតឡើយ ថាមានបញ្ហាអ្វីកើតឡើងចំពោះ អ្នកនាពេលឥឡូវនេះ។ ប៉ុន្តែ ព្រះ ជាម្ចាស់ទ្រង់នឹងបើក សម្តែងឲ្យឃើញ តើអ្នកជឿដែរឬទេ? អ្នកមកឈរនៅទីនេះ មិនមែន សម្រាប់ខ្លួនឯងនោះ ឡើយ។ អ្នកបានមកកាន់ ទីនេះ គឺដើម្បីកូនក្មេងម្នាក់។ គឺកូនក្មេងម្នាក់នោះ មានទុក្ខវេទនា។ ការឈឺចាប់នោះ គឺមាននៅក្នុងឆ្អឹងខ្នងរបស់វា ដែលធ្វើឲ្យវាមិនក្រោកឈរឡើងបានទេ ឬក៏ធ្វើចលនាបែបនេះ។ ខ្ញុំបានឃើញឪពុកម្តាយរបស់ក្មេងនោះ ស្ពាយថ្នាំ ជាប់តាមខ្លួនជានិច្ច។ ពួកគេនៅខាងកាតូលិក ហើយជាប្តីប្រពន្ធវ័យចំណាស់មួយគូរ។ ហើយជីដូនជីតារបស់ពួកគេ គឺនៅខាងកាតូលិកដែរ ហើយឥឡូវនេះ អ្នកកំពុងតែឈរនៅទីនេះ ដើម្បីក្មេងម្នាក់នោះ។ ចូរយកកន្សែដៃរបស់អ្នក ចេញមក ហើយដាក់វាទៅលើក្មេងនោះ ទៅ។ កុំឲ្យអ្នកមានការសង្ស័យឡើយ។ អ្នកអាចសម្រេចបានទៅតាមអ្វី ដែលអ្នកទូលសូម។ ហើយចូរអ្នកជឿទុកចិត្តដោយអស់អំពីចិត្តទៅ។ តើអ្នកជឿដែរឬទេ?

E-61    ខ្ញុំគិតថា ស្រ្តីនេះ គឺជាជនចម្លែកចំពោះ ខ្ញុំ។ យើងរាល់គ្នា គឺជាជនចម្លែក ដល់គ្នាទៅវិញទៅមក ប៉ុន្តែព្រះ អម្ចាស់យេស៊ូវទ្រង់ស្គាល់ពួកយើងទាំងពីរ។ នៅទីនេះ គឺជារូបភាពមួយដ៏អស្ចារ្យ។ គឺនៅក្នុង យ៉ូហាន៤ដែលបាន ចែងអំពី៖ ស្រ្តីស្បែកខ្មៅម្នាក់ និងបុរសស្បែកសម្នាក់។ គឺនៅក្នុងគ្រា ពួកសាសន៍សាម៉ារី និងពួកយូដា ដែលជា សាសន៍ពីរផ្សេងគ្នា។ ព្រះ យេស៊ូវទ្រង់បាន អនុញ្ញាតឲ្យនាងដឹងយ៉ាងឆាប់រហ័សថា គ្មានអ្វីដែលខុសប្លែកគ្នាឡើយ យើងរាល់គ្នាគឺជាស្នាមព្រះ ហស្តរបស់ព្រះ ជាម្ចាស់ដូចគ្នា។ ចំពោះ ប្រទេសដែលយើងកំពុងតែរស់នៅ គឺគ្មានអ្វីជាប់ ពាក់ព័ន្ធនឹងពណ៌សម្បុររបស់យើងរាល់គ្នានោះ ទេ។ ព្រះជាម្ចាស់ទ្រង់ចង់បានបែបដូច្នេះ។ ទ្រង់បានបង្កើតមនុស្ស មក មានស្បែកស ស្បែកខ្មៅ និងស្បែកលឿងជាដើម។ គឺទ្រង់បានស្រឡាញ់ដល់យើងគ្រប់ៗគ្នា។

133     ដ្បិត នេះ គឺជារូបភាពដ៏ល្អឥតខ្ជោះ។ មនុស្សពីក្រុមនេះ មិនដែលជួបគ្នាពីមុនមកទេ គឺពួកគេជាសាសន៍ពីរ ខុសគ្នា។ ខ្ញុំដឹងថា អ្នកគឺជាអ្នកជឿម្នាក់។ អ្នកគឺជាគ្រីស្ទាន ដោយព្រោះ វិញ្ញាណរបស់អ្នកមានភាពរាក់ទាក់ ហើយ ទេវតាដ៏អស្ចារ្យនៃព្រះ មិនបានស្វាគមន៍ឡើយ ដែលនោះគឺជាសេចក្តីខុសឆ្គង។ លោកអ្នកឃើញថា រូបភាពនៅ ខាងលើនោះ ដែលទេវតានៅលើរូបភាពនោះ ដែលបានបំភ្លឺនៅខាងលើ ជាទីដែលខ្ញុំកំពុងឈរ។ ដែលធ្វើឲ្យលោក មានអារម្មណ៍ ទៅតាមរបៀបដែលអ្នកមានអារម្មណ៍នៅពេលនេះ។

E-62    មែនហើយ ស្រ្តីម្នាក់នោះ គឺជាកំពុងតែរងទុក្ខ ដោយស្ថានភាពដ៏ភ័យខ្លាច។ នាងមានសេចក្តីភ័យខ្លាច ហើយ ក៏បានទម្លាក់ការជាច្រើន។ ត្រឹមត្រូវណាស់។ នោះ អ្នកមានវិញ្ញាណដែលមានបញ្ហា ដែលអ្នកកំពុងតែព្យាយាមដោះ ស្រាយវា ដោយព្រោះ អ្នកបានអធិស្ឋានអស់រយៈ ពេលជាយូរមកហើយ។ នេះ គឺជាសេចក្តីពិត។ អ្នកមានជម្ងឺសន្លាក់ ដៃជើង។ ហើយអ្នកបានព្យាយាមក្រោកឡើងពីគ្រែរបស់អ្នកយឺតៗ ជាពិសេសនៅពេលព្រឹក។ នៅក្នុងឆ្អឹងខ្នងរបស់ អ្នកមានអ្វីមួយដែលខុសប្លែកធម្មតា គឺមានបញ្ហាឆ្អឹងខ្នង។ តើលោកអ្នកជឿថា ខ្ញុំគឺជាហោរារបស់ព្រះ ដែរឬទេ? លោកអ្នកបានជឿលើព្រះ ដែលបានស្គាល់ ស៊ីម៉ូន ហើយទ្រង់ក៏ស្គាល់អ្នកដែរ។ បើសិនជាព្រះ ជាម្ចាស់ទ្រង់បើក សម្តែង នោះ ទ្រង់នឹងធ្វើឲ្យលោកអ្នកមានជំនឿយ៉ាងរឹងមាំ នោះ លោកអ្នកនឹងទទួលបានអ្វីដែលលោកអ្នកទទួល បាន។ ពួកគេនឹងហៅអ្នកថា Nanny ហើយចុងក្រោយរបស់អ្នកគឺជាថា Johnos ហើយលោកអ្នកបានរស់នៅក្នុង រដ្ឋ New Albany។ ហើយក៏ត្រឡប់មកផ្ទះ វិញដោយសេចក្តីសុខសាន្ត នៅក្នុងព្រះ នាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទ។

E-63    គ្រាន់តែជឿប៉ុណ្ណោះ។ តើយើងរាល់គ្នាគឺជាជនចម្លែកដល់គ្នាទៅវិញទៅមកឬ? មែនហើយ។ ដូច្នេះ មនុស្ស គេនឹងបានឃើញ លោកអ្នកអាចលើកដៃឡើងបានដែរឬទេ ហើយនិយាយថា យើងរាល់គ្នាគឺជាជនម្លែក។ ព្រះ ជាម្ចាស់ទ្រង់ស្គាល់យើងរាល់គ្នាទាំងអស់គ្នា។ បើសិនជាទ្រង់នឹងប្រទានការទាំងនេះ តាមការទូលសូមរបស់យើង នោះ លោកអ្នកនឹងមានសេចក្តីត្រេកអរ។

136     ឥឡូវនេះ មានបងប្អូនមួយចំនួនទើបតែបានទទួលជឿ។ ចូរទុកឲ្យបុរសស្បែកសនោះ នៅទីនោះចុះ នៅមុន ពេលដែលស្ត្រីនេះ បានអញ្ជើញមក។ ហើយមានបុរសម្នាក់កំពុងតែអង្គុយនៅទីនោះ។ បាទ, ចូរអង្គុយនៅកន្លែង លោកអ្នកបងប្អូនចុះ។ អ្នកមានបញ្ហាតម្រងនោម។ រីឯអ្នកវិញមានបញ្ហាឆ្អឹងខ្នង។ ហើយអ្នកមានបញ្ហាក្រពះ។ តើ ត្រូវដែរឬទេ? ចូរទទួលជឿចុះ នោះ គ្មានអ្វីដែលនាំឲ្យរំខានដល់លោកអ្នកបងប្អូនទៀតឡើយ។ ដោយគ្រាន់តែ លោកអ្នកបងប្អូនជឿដល់ទ្រង់តែប៉ុណ្ណោះ។ តើមានបងប្អូនប៉ុន្មានអ្នកដែលជឿអស់អំពីចិត្ត?

E-64    បើសិនជាព្រះ អម្ចាស់នៃយើងរាល់គ្នា ទ្រង់បើកសម្តែងដល់ស្រ្តីរូបនេះ ដែលជាជនចម្លែកដល់ខ្ញុំ នោះ គឺជាដៃ របស់ពួកយើងដែលបានលើកឡើង ដែលយើងមិនធ្លាប់បានជួបគ្នាពីមុនមកនោះ ទេ ហើយបើសិនជាព្រះ អម្ចាស់ នៃយើងរាល់គ្នា ទ្រង់បើកសម្តែងដល់ស្រ្តីនេះ ហើយបានធ្វើការដូចគ្នាដល់ស្រ្តីសាសន៍សាម៉ារីដែរ តើបងប្អូននឹងជឿ ទ្រង់អស់ពីចិត្តដែរឬទេ? នោះ ទ្រង់នឹងគង់នៅជាមួយនឹងលោកអ្នកបងប្អូនជារៀងរហូត។

138     ខ្ញុំនឹងមានការប្រជុំមួយនាពេលខាងមុខ។ ហើយខ្ញុំត្រូវចាកចេញនៅថ្ងៃស្អែក។ គឺខ្ញុំត្រូវធ្វើដំណើរទៅកាន់រដ្ឋ Virginia ដើម្បីមានការប្រជុំមួយដ៏ធំ។ ខ្ញុំមិនចង់ចំណាយពេលឈរនៅលើទីនេះ យូរនោះ ទេ។ ខ្ញុំចង់ចំណាយពេល បន្តិចជាមួយនឹងស្រ្តីនេះ។ តើអ្នកជឿដែរឬទេ? ទោះ បីជាស្ត្រីនោះ គឺជានរណាក៏ដោយ គឺនាងមានសេចក្តីងងឹត ដែលនៅតាមជាប់នាង។ វាគឺជាសេចក្តីទុក្ខព្រួយ។ គឺអ្នកមានទុក្ខលំបាកមួយចំនួន ដោយព្រោះ បានបាត់បង់កូន មួយ។ ហើយមានការផ្សេងទៀត អ្នកមានបញ្ហាឈឺឆ្អឹងខ្នង។ ហើយរីឯអ្នកវិញក៏មានបញ្ហាមួយចំនួនដែលធ្វើឲ្យដូច ជាខ្សោយ គឺជាជម្ងឺស្កន់។ មែនហើយ។ អ្នកក៏មិនមែនមកពីទីក្រុងនេះ ដែរ។ អ្នកបានធ្វើដំណើរឆ្លងកាត់ទន្លេមកកាន់ ទីនេះ។ ហើយអ្នកបានមកពី Louisville។ អ្នកបានរស់នៅក្នុងលេខមួយ ដែលបានហៅថា ១៧៥៤ ផ្លូវ West Oak។ អ្នកមានឈ្មោះ ថា Margaret Quinn។

E-65    សូមព្រះ ជាម្ចាស់ ជាម្ចាស់ស្ថានសួគ៌ និងផែនដី បានប្រទានការឆ្លើយតបដល់ស្រ្តីរូបនេះ ដែលបានទូលសូម ដល់ទ្រង់ ដ្បិតទូលបង្គំទូលសូមដោយនូវព្រះ នាមព្រះ យេស៊ូវគ្រីស្ទ សូមឲ្យសត្រូវនេះ បានចេញពីនាងទៅ។ អាម៉ែន។ សូមព្រះ ប្រទានពរដល់បងស្រី។ ចូរកុំមានភាពសង្ស័យអ្វីនោះ ឡើយ។ ចូរចេញទៅ ហើយជឿទុកចិត្ត ដល់ទ្រង់ចុះ នូវអ្វីដែលអ្នកបានទូលសូមដល់ទ្រង់។ តើអ្នកជឿទ្រង់អស់ពីចិត្តដែរឬទេ?

140     តើលោកសុខសប្បាយដែរឬទេ? ខ្ញុំគិតថា នេះគឺជាលើកទីមួយហើយដែលយើងបានជួបគ្នា។ តើអ្នកជឿដែរ ឬទេ ថាព្រះ អម្ចាស់នៃយើងរាល់គ្នា ទ្រង់នឹងបើកសម្តែង ហើយប្រទានការដល់អ្វីដែលទូលសូមដែរឬទេ? ខ្ញុំសូម ស្ងើចសរសើរដល់សេចក្តីក្លាហានរបស់អ្នកណាស់។ ហើយអ្នកអញ្ជើញមកកាន់ទីនេះ គឺដើម្បីចង់ឈប់ផឹកស្រា និងជក់បារី។ មែនហើយ វានឹងចាកចេញពីលោកជាមិនខាន។ សូមសេចក្តីសុខសាន្តនៃព្រះ បានគង់នៅជាមួយនឹង លោកអ្នក ហើយសូមឲ្យអ្នកមានភាពរឹងមាំឡើង។ សូមព្រះ ជាម្ចាស់ទ្រង់គង់នៅជាមួយលោកអ្នក។ “បើសិនជា ជំនឿ ហើយការទាំងអស់នឹងអាចទៅរួច”។

E-66    តើអ្នកចង់ជាពីជម្ងឺឈឺខ្នងនោះ ដែរទេ? ចូរដើរចុះ មកកាន់ទីនេះ ចុះ ហើយសរសើរតម្កើងព្រះ ជាម្ចាស់ទៅ នោះ អ្នកនឹងបានជា។ គឺគ្រាន់តែអ្នកជឿទុកចិត្តទ្រង់ដោយអស់អំពីចិត្តតែប៉ុណ្ណោះ។ ព្រះ គម្ពីរបានចែងថា “បើសិនជាគេ ជឿ”។ គឺជឿថាទ្រង់ជាព្រះ ហើយជាសេចក្តីពិត។

142     ខ្ញុំបានស្គាល់អ្នក។ ខ្ញុំនឹងអធិស្ឋានដល់អ្នក ហើយខ្ញុំបានដឹងពីជម្ងឺរបស់អ្នកដែរ។ ឱព្រះ អើយ សូមទ្រង់ប្រទាន មេត្តាករុណាដល់ស្ត្រីរូបនេះ ផង សូមទ្រង់ឆ្លើយតបសេចក្តីអធិស្ឋានរបស់ទូលបង្គំយើងខ្ញុំផង ទូលបង្គំអធិស្ឋាននៅ នៅក្នុងព្រះ នាមព្រះ យេស៊ូវ អាម៉ែន។ ខ្ញុំមិនចាំឈ្មោះ របស់អ្នកទេ... តើអ្នកឈ្មោះ Baker ឬ? មែនហើយ ខ្ញុំចង ចាំហើយឥឡូវនេះ។ សូមព្រះ ប្រទានពរ ចូរជឿទុកចិត្តទ្រង់អស់អំពីចិត្តទៅ។

E-67    បងស្រីអើយ ខ្ញុំមិនស្គាល់បងស្រីឡើយ។ ពួកយើងគឺជាជនចម្លែក។ ត្រឹមត្រូវណាស់។ អ្នកចង់ញុំាអាហារ ពេលយប់ តែត្រូវជាពីជម្ងឺក្រពះ សិន ព្រោះ រោគដំបៅក្រពះ នោះ វាបានរំខានដល់អ្នកគ្រប់ពេលវេលា។ ចូរបរិភោគ ទៅ នោះ ព្រះ យេស៊ូវគ្រីស្ទ ទ្រង់នឹងព្យាបាលអ្នកឲ្យមានភាពល្អប្រសើរឡើង។

144     ខ្ញុំមិនស្គាល់អ្នកទេ។ តែខ្ញុំបានដឹងថា អ្នកមានជម្ងឺអ្វី។ អ្នកមិនដឹងថា ខ្ញុំដឹងវាយ៉ាងដូចម្តេចទេ ប៉ុន្តែខ្ញុំបានដឹង មែន។ ដូច្នេះ ដោយព្រោះ បញ្ហានេះ ទើបអ្នកមកកាន់ព្រះ វិហារនេះ ខ្ញុំនឹងមិននិយាយអ្វីឡើយ ប៉ុន្តែជម្ងឺឈឺសន្លាក់ដៃ ជើងនោះ នឹងចាកចេញពីអ្នក បើសិនជាអ្នកជឿលើទ្រង់។ សូមអញ្ជើញចេញទៅចុះ សូមព្រះ ប្រទានពរ។ សូមឲ្យយើងរាល់គ្នា និយាយថា “អរព្រះ គុណព្រះ អម្ចាស់”។

E-68    អ្នកកំពុងតែមានអារម្មណ៍ភ័យខ្លាច ដោយព្រោះ ជម្ងឺក្រពះ វាបានរំខានដល់អ្នក។ តើអ្នកជឿថា ព្រះ អម្ចាស់ យេស៊ូវគ្រីស្ទ ទ្រង់នឹងព្យាបាលអ្នកឲ្យជាដែរឬទេ? សូមអញ្ជើញចេញទៅចុះ ហើយសូមសេចក្តីសុខសាន្តរបស់ព្រះ គង់នៅជាមួយអ្នក។ ខ្ញុំគ្រាន់តែអធិស្ឋានដាក់ដៃលើអ្នកតែប៉ុណ្ណោះ ហើយចូរអ្នកជឿទុកចិត្តដល់ទ្រង់អស់អំពីចិត្ត ទៅ នោះ ព្រះ ជាម្ចាស់ទ្រង់នឹងប្រោសអ្នកឲ្យបានជាសះ ស្បើយ។

146     ខ្ញុំគិតថា ខ្ញុំគឺជាជនចម្លែកចំពោះ បងស្រី។ តើបងស្រីស្គាល់ខ្ញុំដែរឬទេ? តើអ្នកបងធ្លាប់បានអញ្ជើញមក ព្រះ វិហារនេះ ដែរឬទេ? ខ្ញុំមិនធ្លាប់ឃើញបងស្រីសោះ។ ដោយព្រោះ មានមនុស្សជាច្រើនបានចូលមកកាន់ព្រះ វិហារនេះ។ សូមអញ្ជើញចេញទៅចុះ ហើយជឿទុកចិត្តដល់ទ្រង់ ថាជម្ងឺស្រ្តីដែលបងស្រីមានវានឹងបាត់ទៅ។ តើ បងស្រីជឿដែរឬទេ? ខ្ញុំដឹងច្បាស់ថា ព្រះ ជាម្ចាស់ទ្រង់នឹងគង់នៅជាមួយបងស្រី ហើយជួយដល់បងស្រី។

E-69    តើលោកអ្នកជឿដល់ទ្រង់ដែរឬទេ? តើលោកជឿថា ព្រះ ជាម្ចាស់ទ្រង់នឹងព្យាបាលលោកឲ្យបានជាពីជម្ងឺឈឺ សន្លាក់ដែរឬទេ? ចូរដើរទៅខាងក្រោយនោះ ដោយឆ្លងកាត់ទីនេះ ទៅ ហើយអរព្រះ គុណ និងសរសើរដល់ទ្រង់ចុះ នោះ អ្នកនឹងបានជា។

148     តើបងស្រីមានជម្ងឺដែលតែងតែភ័យខ្លាច តើមែនទេ? នោះ គឺជាជម្ងឺផ្នែកស្មារតី។ មើលទៅបងស្រីដូចជា ខ្សោយណាស់ ដោយព្រោះ រងទុក្ខជាយូរ ជាពិសេសនៅចុងថ្ងៃ។ នៅពេលដែលអារក្សវានិយាយមកកាន់បងស្រី នោះ បងស្រីនឹងបាត់បង់សតិ។ តើមែនទេ។ ប៉ុន្តែវាគឺជាសេចក្តីកុហក់ទេ។ បងស្រីនឹងអាចជាសះ ស្បើយបាន។ វាគ្មានអ្វីឡើយ តែវាគ្រាន់តែជាពេលវេលានៃជីវិតតែប៉ុណ្ណោះ ដែលបងស្រីត្រូវឆ្លងកាត់ គឺដូចជាដំណើរអស់រដូវ ផងដែរ។ គ្រប់មនុស្សស្រីទាំងអស់ត្រូវឆ្លងកាត់ដំណាក់កាលនេះ ប៉ុន្តែបងស្រីនឹងបានជាសះ ស្បើយ។ តើបងស្រី ជឿពាក្យខ្ញុំដែរឬទេ? អញ្ចឹង សូមអញ្ជើញទៅចុះ ហើយអរព្រះ គុណដល់ព្រះ ដោយច្រៀងបទចម្រៀងចុះ ព្រមទាំង ស្រែកដោយអំណរចុះ នោះ ទ្រង់នឹងប្រោសបងស្រីឲ្យបានជា។

E-70    បងស្រី, តើខ្ញុំគឺជាជនចម្លែកដល់បងស្រីដែរឬ? វាជាការកំប្លែងលេងទេ នៅពេលដែលខ្ញុំនិយាយទៅកាន់គាត់ វា បានចាកចេញពីបងស្រីហើយនៅក្នុងពេលតែមួយ ដោយព្រោះ វាប្រាកដជាអ្វីដែលបងស្រីមានបញ្ហា៖ គឺចេះ តែ ភ័យខ្លាច។ ឥឡូវនេះ ចូរត្រឡប់ទៅវិញចុះ ហើយជឿទុកចិត្តដល់ទ្រង់ អស់អំពីចិត្តទៅ នោះ បងស្រីនឹងបានជា។ អាម៉ែន។ ចូរចេញទៅ ហើយជឿទុកចិត្តដល់ទ្រង់ អស់អំពីចិត្តទៅ។

150     ខ្ញុំស្គាល់បងស្រី។ ខ្ញុំចំណាំមុខរបស់បងស្រីបាន។ តើបងស្រីជឿថា ព្រះ ជាម្ចាស់ទ្រង់នឹងប្រោសបងស្រីជាដែរ ឬទេ? ខ្ញុំស្គាល់បងស្រីជានរណា គឺបងស្រីជាស្ត្រីម្នាក់ ដែលបានអញ្ជើញមកកាន់ព្រះ វិហារនេះ។ តើបងស្រីជឿថា ព្រះ ជាម្ចាស់ទ្រង់នឹងប្រោសឲ្យបានស្រីជាពីជម្ងឺដែរឬទេ? សូមអនុញ្ញាតឲ្យខ្ញុំ អធិស្ឋានដល់បងស្រី។ ឱព្រះ ជាម្ចាស់ ជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ សូមទ្រង់ប្រោសឲ្យបងស្រីម្នាក់នេះ បានជាពីជម្ងឺផង ទូលបង្គំអធិស្ឋានក្នុងព្រះ នាមព្រះ យេស៊ូវ។ អាម៉ែន។ ចូរកុំសង្ស័យអ្វីឡើយ។ ខ្ញុំមិនអាចចាំឈ្មោះ របស់បងស្រីបាន ប៉ុន្តែខ្ញុំស្គាល់បងស្រី ហើយ។

E-71    ចុះចំណែកឯបងប្អូនដែលអង្គុយនៅខាងក្រៅវិញ តើបងប្អូនជឿលើទ្រង់ដែរឬទេ?

151     នៅក្នុងការណែនាំនេះ ខ្ញុំចង់ជំរុញសេចក្តីជំនឿរបស់បងប្អូន នៅក្នុងព្រះ នាមព្រះ យេស៊ូវគ្រីស្ទ។ មានស្រ្តី ស្បែកខ្មៅម្នាក់បានលើកដៃឡើង។ តើបងស្រីជឿដែរឬទេ ថាខ្ញុំគឺជាបាវបំរើរបស់ព្រះ ជាម្ចាស់? បើសិនជាព្រះ ទ្រង់ បើកសម្តែងមកកាន់ខ្ញុំ ពីអ្វីដែលបងស្រីមានបញ្ហា តើបងស្រីនឹងទទួលជឿទ្រង់ដែរឬទេ? បងស្រីចង់ឲ្យយើងខ្ញុំ អធិស្ឋានដល់បងស្រី និងកូនស្រីតូចរបស់បងស្រី។ ចូរបងស្រីដាក់ដៃលើក្មេងនោះ ចុះ ហើយជឿទុកចិត្តទ្រង់ដោយ អស់អំពីចិត្តទៅ។ ឱព្រះ ជាម្ចាស់អើយ ទូលបង្គំអធិស្ឋានសូមឲ្យពួកគេទទួលជឿដល់ទ្រង់ នៅក្នុងព្រះ នាមព្រះ យេ ស៊ូវ។ អាម៉ែន។

E-72    តើអ្នកជឿទេ? មានទេវតានៃព្រះ បានឈរឡើង ដោយព្រោះ អ្នកជឿនេះ។ ខ្ញុំជឿថា គាត់បានមកកាន់ព្រះ វិហារនេះ តែខ្ញុំមិនប្រាកដទេ។ លោក ខ្ញុំមិនដឹងថាមានអ្វីកើតឡើងចំពោះ លោកទេ លុះត្រាតែព្រះ ជាម្ចាស់ទ្រង់បើក សម្តែងឲ្យខ្ញុំបានឃើញ។ ប៉ុន្តែ សូមទ្រង់ប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់ បងប្អូនមួយចំនួនដែលកំពុងឈរនៅ ទីនេះ ផង។ លោក មានជម្ងឺដំបៅជើង គឺនៅជើងខាងឆ្វេង តើមែនទេ។ សេចក្តីជំនឿរបស់លោក បានប៉ះ ពាល់លើ អ្វីមួយហើយ។

         ចុះចំណែកបងប្អូនវិញ? តើបងប្អូនជឿដែរឬទេ? ចូរមានសេចក្តីជំនឿលើទ្រង់ចុះ កុំមានការសង្ស័យឡើយ។

E-73    នៅទីនេះ មានបងស្រីម្នាក់ ដែលពាក់មួកពណ៌ខ្មៅ និងវ៉ែនតាខ្មៅ។ តើបងស្រីមានកាតអធិស្ឋានដែរឬទេ? ចូរបងស្រីឈរនៅខាងក្រោយក្មេងប្រុសតូចនោះ ទៅ គឺនៅចុងក្រោយគេ។ តើបងមានកាតអធិស្ឋានដែរឬទេ? តើបងមិនមានកាតអធិស្ឋានទេឬ? តើបងជឿថា ខ្ញុំគឺជាហោរារបស់ព្រះ ដែរឬទេ? បើសិនជាព្រះ ជាម្ចាស់ទ្រង់ បើក សម្តែងឲ្យខ្ញុំបានដឹង ថាបងឈឺអ្វី នោះ តើបងជឿដល់ទ្រង់ដែរឬទេ? គឺបងមានជម្ងឺបេះ ដូង។ នោះ គឺជាប្តីរបស់បង ស្រីដែលអង្គុយនៅជិតបងស្រី គាត់មានជម្ងឺក្រពេញ។ ឥឡូវនេះ សូមអញ្ជើញចេញទៅចុះ និងជឿដល់ទ្រង់ចុះ។

154     តើមានបងប្អូនណាចង់ទទួលជឿទ្រង់ដែរឬទេ? ចុះ ចំណែកបងប្រុសស្បែកខ្មៅ ដែលអង្គុយនៅទីនេះ? តើ បងជឿដែរឬទេ? តើបងជឿថា ខ្ញុំគឺជាបាវបំរើរបស់ព្រះ ដែរឬទេ? តើបងបងកំពុងតែរង់ចាំឲ្យយើងខ្ញុំអធិស្ឋានឲ្យ តើ មែនទេ? បើសិនជាព្រះ ជាម្ចាស់ទ្រង់បើកសម្តែងឲ្យខ្ញុំបានឃើញថា បងមានបញ្ហាអ្វី តើបងព្រមទទួលជឿទ្រង់ដែរ ឬទេ? គឺបងមានជម្ងឺស្ទះ សរសៃរឈាម។ ចុះ ចំណែកបងប្អូនឯទៀត ដែលនៅទីនេះ តើបងប្អូនជឿដែរឬទេ?

E-74    នៅខាងក្រោយបងស្រីនេះ មានបងស្រីស្បែកខ្មៅម្នាក់។ បងស្រីបានលើកដៃឡើង។ តើបងស្រីចង់ទូលសូម ការអ្វីមួយដល់ព្រះ ជាម្ចាស់មែនឬទេ? តើបងស្រីជឿថាខ្ញុំគឺជាបាវបំរើរបស់ព្រះ ដែរឬទេ? វាមានសម្លេងមួយដែល រំខានដល់បងស្រី គឺធ្វើឲ្យបងស្រីមានការរងទុក្ខ។ មែនហើយ តើបងស្រីជឿថា ទ្រង់នឹងប្រោសបងស្រីឲ្យជា ដែរឬទេ?

156     ឥឡូវនេះ ប្រហែលជានៅសល់បងប្អូន ១, ២, ៣, ៤, ៥ នាក់នៅខាងក្រោយនោះ។ អ្នកមានបញ្ហាក្រពេញទីរ៉ូអ៊ីដ តើអ្នកជឿថា ព្រះ ជាម្ចាស់ទ្រង់នឹងប្រោសឲ្យអ្នកបានជាដែរឬទេ?

157     ចុះចំណែកបងប្រុសដែលអង្គុយនៅជួរខាងក្រោយនោះ វិញ? បងកើតជម្ងឺដំបៅពោះ វៀនមែនទេ។ តើបងជឿ ថាព្រះ ជាម្ចាស់ទ្រង់នឹងប្រោសឲ្យបងបានជាដែរឬទេ? អញ្ចឹង ចូរក្រោកឈរឡើង ហើយទទួលជឿព្រះ នាមព្រះ អម្ចាស់យេស៊ូវគ្រីស្ទទៅ។ សូមព្រះ ប្រទានពរ។ ខ្ញុំមិនធ្លាប់បានឃើញបងប្រុសឡើយ បងប្រុសគឺជាជនចម្លែក សម្រាប់ខ្ញុំ។ ប៉ុន្តែព្រះ ជាម្ចាស់ទ្រង់ស្គាល់បងប្រុស។ តើបងជឿដែរឬទេ ហើយតើបងប្អូនគ្រប់គ្នាជឿដែរទេ?

E-75    តើបងប្អូនជឿថា គឺជាទេវតានៃព្រះ ដដែល ដែលបានមកឯលោកអ័ប្រាហាំ ដោយបានដឹងពីការអាថ៌កំបាំង នៅក្នុងគំនិតរបស់សារ៉ា ហើយជាទេវតាដដែលបានឈរនៅលើផែនដី ហើយបានស្គាល់ពីសេចក្តីអាថ៌កំបាំង នៅ ក្នុងគំនិតយើងរាល់គ្នា តើបងប្អូនជឿដែរឬទេ ថាទ្រង់មានវត្តមាននៅទីនេះ ដែរឬទេ? គឺជាព្រះ ជាម្ចាស់ទ្រង់ដដែល ដែលបានយាងមក ហើយប្រាប់ដល់មនុស្ស នៅមុនពេលដែលលោកីយនេះ ត្រូវបំផ្លាញ។ តើបងប្អូនមិនជឿថា ទ្រង់ មានវត្តមាននៅទីនេះ ដែរឬអី? ចូរបងប្អូនទទួលជឿទ្រង់ចុះ។ សូមទទួលទ្រង់ ជាអ្នកដែលប្រោសឲ្យបងប្អូនបានជា នាពេលឥឡូវនេះ ទៅ។ តើមានបងប្អូនប៉ុន្មាននាក់ចង់ទទួលជឿទ្រង់? តើមានបងប្អូនប៉ុន្មាននាក់ពិតជាចង់ទទួល ជឿទ្រង់? សូមបានលើកដៃឡើង។ បាទ, ចូរដាក់ដៃចុះ។

159     ព្រះ គម្ពីរបានចែងថា៖ ទីសំគាល់ទំាងនេះ នឹងធ្វើឲ្យពួកគេជឿ។ ចូរដាក់ដៃលើគ្នាទៅវិញទៅមក បើសិនជាអ្នក គឺជាអ្នកជឿ។ ចូរអធិស្ឋានដល់បងប្អូនដែលឈរនៅក្បែរអ្នកបន្តបន្ទាប់ចុះ។ គឺអធិស្ឋានឲ្យគ្នាទៅវិញទៅមក។ គឺ អធិស្ឋាននៅគ្រប់ទីកន្លែងនៅក្នុងអាគារនេះ។

E-76    បងស្រីដែលមានជម្ងឺរបេង គាត់បានភ្លេចពីជម្ងឺនោះ ហើយ គឺបងស្រី បានជាហើយ។

160     រីឯបងប្រុស ដែលមានបញ្ហាក្រពេញ ចូរក្រោកឈរឡើងនៅយប់នេះ ទៅ។ ចូរបំភ្លេចពីជម្ងឺនោះ ទៅ គឺកុំឲ្យ ខ្វល់ខ្វាយអ្វីទៀតឡើយ។ សូមព្រះ ប្រទានពរដល់បងប្រុស។

161     សូមជំរុញដល់លោកអ្នកបងប្អូន ឲ្យសម្តែងសកម្មភាពដែលបញ្ចាក់ថា បងប្អូនមានជំនឿលើទ្រង់។ តើបងប្អូន អាចធ្វើបានដែរឬទេ? បន្ទាប់មក ចូរអធិស្ឋានចុះ គឺអធិស្ឋានទៅតាមរបៀបរបស់បងប្អូនទៅ។ ចូរដាក់ដៃអធិស្ឋាន ដល់បងប្អូនដែលឈរនៅក្បែរបងប្អូនទៅ នៅខណៈ ពេលដែលបងប្អូនអធិស្ឋានទាំងអស់គ្នា។

162     ឱព្រះ ជាម្ចាស់ ជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ ទ្រង់គឺជាព្រះ គង់នៅអស់កល្ប ហើយទ្រង់ក៏ជាព្រះ ដែល ប្រទានការល្អៗ ដល់ទូលបង្គំយើងរាល់គ្នាដែរ សូមទ្រង់ចាត់ព្រះ វិញ្ញាណបរិសុទ្ធនៃទ្រង់ មកសណ្ឋិតលើបងប្អូនទាំង អស់នេះ ផង។

163     ខ្ញុំសូមផ្តន់ទាទោសដល់កិច្ចការរបស់អារក្ស ដោយព្រោះ វាកំពុងតែធ្វើការ។ សាតំាង ឯងមិនអាចគ្រប់គ្រង ពួកគេបានទៀតឡើយ។ ដ្បិតជំនឿរបស់ពួកគេ កំពុងតែរីកចំរើនឡើងហើយ។ ហើយពួកគេបានដាក់ដៃអធិស្ឋាន ឲ្យគ្នាទៅវិញទៅមក។ ខ្ញុំប្រាប់ដល់ឯងថា ឯងបានចាញ់សង្រ្គាមហើយ ហើយការជំនុំជំរះ ក៏ជិតមកដល់ដែរ។ នៅក្នុងព្រះ នាមព្រះ យេស៊ូវ ចូរចេញពីពួកគេទាំងនេះ ទៅ។ នៅក្នុងព្រះ នាមព្រះ យេស៊ូវ ចូរចេញពីពួកគេទាំង នេះ ទៅ។

164     តើបងប្អូនជឿដល់ទ្រង់ដែរឬទេ? ចូរលើកដៃឡើង ហើយថ្វាយការសរសើរដល់ទ្រង់ចុះ ដ្បិតទ្រង់បានប្រោស ឲ្យបងប្អូនបានជាហើយ។ បើសិនជាបងប្អូនពិការជើង ចូរក្រោកឈរឡើង នោះ ព្រះ គ្រីស្ទទ្រង់នឹងឲ្យបានបងប្អូន បានជា។ បើសិនជាដៃរបស់បងប្អូនពិការ ចូរលើកដៃរបស់បងប្អូនឡើងទៅ វានឹងបានជា។ នៅទីនោះ មានបងស្រី ពិការម្នាក់ដែលកំពុងឈរនៅទីនោះ។ សូមសរសើរតម្កើងព្រះ ជាម្ចាស់។ សូមបងប្អូននិយាយថា “សរសើរតម្កើង ព្រះ ជាម្ចាស់” អាម៉ែន។

 

 

 

 

អស័យដ្ខាន និងទំនាក់ទំនង គេហទំព័រ

Khmer Website & Contact Email:

www.MessageHub.info/Khm

http://Vn.Bibleway.org/Khmer

Message4Cambodian@gmail.com