ម៉ូសេ

Houston, Texas, USA

50-0110

1
1ពិតជាព្រះគុណដ៏ពិសេសសម្រាប់ខ្ញុំដែលបាននៅHouston នេះនៅយប់នេះ។ លើកទី២ហើយដែលខ្ញុំបានជួបមិត្តសម្លាញ់ ហើយដណ្តើមបានជោគជ័យដ៏ធំយ៉ាងច្រើន រាល់ការឈឺចាប់បានដោះស្រាយ ក្រៅពីនោះយប់នេះខ្ញុំបានស្គាល់ពីព្រះគុណរបស់ព្រះ ព្រោះយើងនៅតែបានសង្រ្គោះដោយព្រះលោហិតព្រះគ្រីស្ទជាព្រះរាជបុត្ររបស់ព្រះ។
យប់នេះខ្ញុំអរព្រះគុណព្រះណាស់ ព្រោះបានមកនៅ Houston ម្តងទៀតដើម្បីបំរើក្នុងបណ្តាពួក ជំនុំដែលខ្ញុំស្រលាញ់បំផុតយើងបានបន្តការធ្វើដំណើរអស់១៧យប់នៅ Houston. លើកនេះជារយៈពេលនៅជាមួយពួកជំនុំយូរបំផុត ដែលខ្ញុំបានធ្លាប់រៀបចំក្នុងបណ្តាពួកជំនុំដែលមានទ្រុងទ្រាយធំខ្ញុំសង្ឃឹមថាព្រះយេហូវ៉ាទ្រង់ និងសំដែងព្រះចេស្តានៅក្នុងអង្គប្រជំនុំដ៏ធំនេះ។
រាល់អ្នកជម្ងឺពិកា ដែលកំពុងឈឺចាប់ និងបានសង្គ្រោះនៅក្នុងពេលនេះ ហើយខ្ញុំក៏ជឿថារាល់អ្នកដែលមានចិត្តរឹងទទឹងមិនអើពើអំពីព្រះគ្រីស្ទនិងបានទទួលព្រះអង្គធ្វើជាព្រះអង្គសង្គ្រោះសំរាប់ខ្លួននៅយប់នេះផងដែរហើយរាល់ការងារអ្វីដែលបាននិយាយទាំងអស់សុទ្ធតែដើម្បីថ្វាយសិរីរុងរឿងដល់ព្រះយេហូវ៉ា។
2
2ខ្ញុំចង់អោយមិត្តទាំងអស់គ្នាចាប់ផ្តើមការប្រជុំនៅយប់នេះព្រោះជាយប់មួយដែលងងឹតខ្លាំង មានប៉ុន្មាន នាក់នៅខាងក្រៅខ្ញុំចង់អោយអ្នកទាំងអស់គ្នាជួយខ្ញុំនៅយប់នេះ។
ខ្ញុំនិងមិនចាប់ផ្តើមជួបជាមនុស្សច្រើនពេកនៅក្នុងពួកជំនុំនេះដូចដែលខ្ញុំចង់ជួបនោះទេ ព្រោះខ្ញុំចង់ទុក ពេលដើម្បីអធិស្ឋាន។ខ្ញុំត្រូវត្រៀមសំរាប់គ្រប់ការដែលអាចកើតឡើង ដូចជាពេលដែលខ្ញុំធ្វើការព្យាបាលខ្ញុំមក នេះដើម្បីជួយ ហើយខ្ញុំត្រូវការជំនួយរបស់ខ្ញុំមកពីស្ថានលើដូចនេះខ្ញុំត្រូវការការទំនាក់ទំនងជាមួយព្រះវរបិតាជានិច្ច។បើខ្ញុំចង់ជួយអ្នកផ្សេងៗទៀតហើយក៏ចង់ស្វែងយល់ពីអ្នករាល់គ្នាដោយមានការសំណេះសំណាលជាចំហរ ជាមួយបងប្អូនម្នាក់ៗនោះប្រាកដជាអស់ពេលដើម្បីបំរើអ្នកឯទៀតហើយ។
3
3ប៉ុន្តែមានពេលវេលាផ្សេងទៀតដែលនិងមកដល់ព្រោះខ្ញុំជឿថាយើងនិងមានពេលវេលារហូតដើម្បីនៅ ជាមួយគ្នាយើងសង្ឃឹមថានិងបានរស់នៅក្នុងទឹកដីដ៏ល្អប្រណិតនៅទីនោះយើងនិងមិនរវល់អធិស្ឋានអោយអ្នកជម្ងឺ ឬអ្នកពិការទៀតឡើយយើងនិងរស់នៅជិតនិងព្រះយេស៊ូវគ្រីស្ទ ហើយនិងគ្មានជម្ងឺឈឺថ្កាត់អ្វីទៀតទេ។ព្រះយេហូវ៉ាអើយ! សូមអោយថ្ងៃនេះឆាប់មកដល់ គ្រប់ទាំងកង្វល់ភ័យព្រួយនិងត្រូវបញ្ចប់ហើយយើងខ្ញុំនិងបាន ឃើញទ្រង់មុខទល់និងមុខយើងខ្ញុំនិងបានស្គាល់ទ្រង់ដូចទ្រង់ស្គាល់យើងខ្ញុំ។
នោះហើយជាការដែលយើងតស៊ូនេះជាអ្វីគ្រប់យ៉ាងដែលខ្ញុំកំពុងខំប្រឹងនេះយប់នេះ គឺខំត្រៀមនូវលក្ខណៈអោយត្រូវនិងកន្លែងដែលខ្ញុំត្រូវទៅរស់នៅ។និងឃើញការទាំងប៉ុន្មានដែលខ្ញុំអាចស្ពាយតាមជាមួយ ព្រោះ និងមានជាពិតប្រាកដមែន...ពិតជាច្រើនជាងអ្វីយើងមាននៅយប់នេះទៅទៀត។
4
4ការប្រជុំនិងនៅតែបន្តនៅទីនេះក្នុងពេលប៉ុន្មានយប់នេះដូច្នេះហើយ យើងមាន២កន្លែងដែលអាចប្រើ ប្រាស់បានព្រោះនៅទំនេរ។២យប់ដែលយើងខិតខំរៀបចំអោយមានការប្រជុំមួយផ្សេងទៀត ហេតុនេះយើងបានទៅដល់ពហុកីឡាដ្ឋានជាពេលដ៏អស្ចារ្យដែលយើងកំពុងរងចាំ។ មានមនុស្សម្នាបាននាំអ្នកជម្ងឺពិការបស់ខ្លួន និង អស់អ្នកដែលមានទោស មានបាបជាច្រើនជាពេលដែលព្រះទ្រង់សំដែងអំណាចព្រះចេស្តា និងធ្វើការជាច្រើនទៀតដែលនាំអោយមានការផ្លាស់ប្រែចិត្ត ហើយកិរិយាប្រព្រិត្តរបស់គេដោយតម្រងមកឯព្រះគ្រីស្ទវិញ។
ខ្ញុំទើបមានអង្គជំនុំនៅទីនេះមួយក្នុងបណ្តាការត្រាស់ហៅផ្លាស់ប្រែគោលលិទ្ធី នៅលើវេទិកាដ៏ធំនាពេល មួយខ្ញុំធ្លាប់...២០០០នាក់ ទទួលជឿព្រះយេស៊ូវក្នុងពេលតែមួយ...២០០០នាក់បែរមកឯព្រះអង្គសង្គ្រោះខ្ញុំជឿថា និងបានជួបជាមួយអ្នកទាំងនេះនៅក្នុងទឹកដីមួយថ្មី។
5
5ឥឡូវការព្យាបាលអោយជាក្នុងយុទ្ធនាការមិត្តទាំងអស់គ្នាអាចមានប្រកាអ្វីដែលកើតលើង.. ដូច្នេះចូរ យកម្នាក់មកជាពិសេសអ្នកដែលមានជម្ងឹ យកចូលមកក្នុងជួរ។ ខ្ញុំចង់អោយបណ្តាមិត្តអានកូនសៀវភៅតូចនោះ “ទ្រង់បានយាងឡើងកន្លែងខ្ពស់” បើទោះជាគ្មាន៥សេនក៏ដោយសូមទទួលយកវា។
ហេតុដូច្នេះបានជាយើងខ្ញុំមិននៅទីនេះដើម្បីលុយទេ យើងខ្ញុំនៅទីនេះដើម្បីជួយសំឡាញ់ទាំងអស់។ នេះជាសណ្តានចិត្តយើងខ្ញុំ ខ្ញុំនៅទីនេះដើម្បីជួយសំឡាញ់ទាំងអស់។ ហេតុនេះខ្ញុំគ្រាន់តែអាចនិយាយអំពីអ្វីដែលខ្ញុំដឹង គឺជាសេចក្តីពិតហេតុនេះបើខ្ញុំនិយាយជាមួយសំឡាញ់ទាំងអស់នូវសេចក្តីពិត នោះគប្បីជឿខ្ញុំហើយបើខ្ញុំនិយាយអំ ពីខ្លួនឯងផ្ទាល់នូវប្រការអ្វីដែលព្រះយេហូវ៉ាបានធ្វើតែទ្រង់មិនបានធ្វើសោះ នោះគឺការខុសឆ្គង់ហើយ។ ប៉ុន្តែបើ ខ្ញុំនេះនិយាយជាមួយសំលាញ់ទាំងអស់គ្នាពីអ្វីដែលព្រះយេហូវ៉ាបានធ្វើហើយទ្រង់បានសំដែងមកយ៉ាងដូច្នេះមែន នោះសំលាញ់ទាំងអស់គ្នាគួរតែជឿដល់ព្រះយេហូវ៉ាមែនទេ?
6
6ការដែលខ្ញុំនិយាយនិងសំឡាញ់ទាំងអស់គ្នានៅយប់នេះគឺខ្ញុំចង់អោយសំឡាញ់ទាំងអស់ចាំច្បាស់នូវអ្វីដែល ខ្ញុំបាននិយាយជាមួយបងប្អួនរាល់គា។ពេលនោះបើការទាំងអស់នេះមិនបានកើតឡើងដូចដែលខ្ញុំបាននិយាយនេះទេនោះកម្មវិធីបំរើនេះនិងត្រូវបញ្ចប់ជាស្ថាពរ ហើយនៅម៉ោង៧ថ្ងៃនេះបងប្អូននិងដើរចេញពីក្រុងហើយប្រាប់គេថា “បង Branham ជាហោរ៉ាក្លែងក្លាយ”។ ប៉ុន្តែ បើព្រះយេហូវ៉ាបានសំដែងពិតត្រឹមត្រូវទាំងអស់នូវគ្រប់អ្វីដែលខ្ញុំបាននិយាយ ដូច្នេះ ពេលនោះបងប្អូនទាំងអស់គ្នាត្រូវតែព្រមទទួលជឿព្រះយេហូវ៉ាតើយ៉ាងមេចដែរ?ក្នុងករណី នោះបងប្អូនទាំងអស់គ្នាត្រូវដើរទៅគ្រប់ទីកន្លែងហើយប្រាប់គេថា ព្រះអង្គគឺជាព្រះពិតព្រះអង្គបានមានបន្ទូលជា មួយនិងយើង ហើយទ្រង់បានប្រើយើងមែន។
7
7ដល់កំរិតដែល...ព្រះគុណព្យាបាលមួយនៅនោះ...មានមនុស្សជាច្រើនមិនយល់ពី “ព្រះគុណ” ថាមានន័យយ៉ាងមេចនោះទេ គ្មាននរណាម្នាក់អាចព្យាបាលអោយជាក្រៅពីព្រះគ្រីស្ទទេ ខ្ញុំមិនខ្វល់ថាបងប្អូនបានទទួលព្រះគុណច្រើនប៉ុន្មានទេ ព្រះគ្រីស្ទជាអង្គដែលប្រទានអោយ តើត្រូវទេ? ហើយបងប្អូនទាំងអស់គ្រាន់តែអាចទទួលអោយជាដោយសារព្រះគ្រីស្ទប៉ុណ្ណោះ។
ខ្ញុំចង់អានព្រះគម្ពីរមួយឃ្លានៅពេលនេះហើយបកស្រាយជាមួយបងប្អូននូវសកម្មភាពមួយចំនួននៃការ ប្រទានពរនោះបងប្អូននិងដឹងពីរបៀបដើម្បីទទួលព្រះពរ...
ខ្ញុំនិងនិយាយជាមួយបងប្អូននូវអ្វីដែលយើងអាចធ្វើតើយើងទាំងអស់គ្នាអាចចូលចិត្តធ្វើការនេះយ៉ាង ដូចម្តេច? បើបងប្អូនគ្រាន់តែអាចក្តាប់យកមួយពួកជំនុំតូចនេះនៅទីនេះ ដែលមានមនុស្សប្រមាណជា ១៨០០នាក់ រឺ ២០០០នាក់ រឺប្រហាក់ប្រហែល...បើបងប្អូនអាច បើបងប្អូនអាចយកក្រុមជំនុំតូចនេះនៅទីយប់នេះ ហើយដោះស្រាយការនោះដើម្បីអោយគេជឿពិតទាំងស្រុងនូវអ្វីដែលខ្ញុំបាននិយាយជាមួយបងប្អូន ជាការពិតនិងមានពេលមួយដែលពួកជំនុំធ្វើអោយមានការរញ្ជើបរញ្ជួយនៅ Houston ប្រាកដណាស់ទ្រង់និងធ្វើ។
8
8ឥឡូវគួរចាំថាបើបងប្អូនគ្រាន់តែយក... ប្រហែលជាមានបងប្អូនមួយចំនួនមិនយល់ពីការពិត។ ចង់ប្រាប់បងប្អូនថា មានការជាច្រើនកិច្ចការដែលខ្ញុំកំពុងធ្វើដែលខ្ញុំមិនខ្លួនឯងក៏មិនយល់ ខ្ញុំគ្រាន់តែទទួលជឿវាកុំព្យាយាម ស្រមៃនូវកិច្ចការរបស់ព្រះយេហូវ៉ាដែលបងប្អូនមិនអាចធ្វើបានយើងមិនអាចយល់ពីព្រះយេហូវ៉ាដោយប្រាជ្ញានោះ ទេយើងអាចយល់ដឹងបានតាមសេចក្តីជំនឿប៉ុណ្ណោះ។ ត្រឹមត្រូវទេ?
ការនេះកើតឡើងបើពេត្រុសចងខំស្រមៃចេញទៅទីទឹកជ្រៅ នោះយ៉ាងមេចវិញ? ហើយមានអ្វីកើត ឡើងគឺលោកមិនអាចដើរលើទឹកសមុទ្របានទេ លោកនិងមិនដែលឈានដើរឡើយ ត្រូវទេ? ប៉ុន្តែលោកគ្រាន់តែកាន់ព្រះគ្រីស្ទអោយជាប់នូវព្រះបន្ទូល ហើយដើរទៅ។
ដូច្នេះវាជារបៀបដែលខ្ញុំបានធ្វើការនេះដែរ ខ្ញុំគ្រាន់តែកាន់ជាប់នូវព្រះបន្ទលទ្រង់ហើយខ្ញុំដើរនៅទីនោះ ហើយបងប្អូនគ្រាន់តែកាន់ជាប់នូវព្រះបន្ទូលទ្រង់នាយប់នេះមើលបងប្អូនអាចជាអ្នកទោស រឺមិនយល់ថាកាន់ព្រះ បន្ទូលនោះធ្វើយ៉ាងមេចដូច្នេះព្រះយេហូវ៉ាបានប្រើខ្ញុំអោយមក ខ្ញុំចង់អោយបងប្អូនទាំងអស់គ្នាទទួលយកពាក្យរបស់ខ្ញុំ ព្រោះការនោះនិងបានឃើញ គឺឃើញថាតើវាមានប្រសិទ្ធិភាពរឺទេការដែលព្រះយេហូវ៉ាប្រទានអោយបង ប្អូន។
9
9ម៉ោងនេះចូរយើងអោយក្បាលជាមួយខ្ញុំដើម្បីទូលថ្វាយទ្រង់ដែលព្រះអង្គជាម្ចាស់បង្កើតអ្វីៗទាំងអស់ នៅលើផែនដីនេះ ហើយនិងបង្កើតយើង។
គោរពថ្វាយបង្គំព្រះវរបិតាដ៏ឧត្តម្ភរបស់កូនយប់នេះកូនទាំងអស់គ្នាដឹងព្រះគុណចំពោះ... ទឹកចិត្តកូនទាំងអស់គ្នាសប្បាយព្រោះកូនទាំងអស់គ្នាបានសង្គ្រោះ ព្រោះព្រះយេស៊ូវជាអង្គសង្គ្រោះបានយាងមកប្រទានព្រះពរ អោយកូនទាំងអស់គ្នា ទ្រង់បានយាមកលោកីយ។ព្រះមែស្សីបានប្រសូត្រជាសាច់ឈាមដូចមនុស្សមានបាប បានទទួលយកគ្រប់ទាំងជម្ងឺនិងអំពើបាបរបស់កូនដាក់លើអង្គទ្រង់បានទទួលរងការឈឺចាប់នៅលើភ្នំកាល់វ៉ារី ហើយ បានយកលើកឡើងទៅដល់គង់នៅខាងស្តាំព្រះវរបិតានៅយប់នេះសូមធ្វើជាស្ពាន់មេត្រី ធ្វើជាសម្តេចសង្ឃរបស់ កូនទាំងអស់គ្នាជាសម្តេចសង្ឃដ៏ខ្ពស់បំផុត ដែលមានក្តីមេត្តាករុណាដល់ភាពទនខ្សោយរបស់កូន។ យប់នេះបន្ទាប់ ពីកន្លង់ទៅអស់រាប់រយឆ្នាំ គ្រប់ទាំងការបង្រៀនគ្រប់ទាំងជំនឿបានកើតមកហើយក៏បានទៅ ទោះជាអំណាចណា ក៏ដោយនោះព្រះយេហូវ៉ាទ្រង់នៅតែគ្រប់ទ្រង់អំណាចនៅក្នុងចិត្តរាស្ត្ររបស់ទ្រង់រាប់ពាន់ឆ្នាំ។
ហើយនៅវេលានេះកូនសូមទ្រង់ ព្រះអង្គអើយ!នៅពេលកូនឈានចូលទៅក្នុងស្ថានភាពដើម្បីស្តា និង ការប្រោសយ៉ាងអស្ចារ្យនោះកូនទាំងអស់គ្នាជឿថា គ្រាន់តែជាជំហានដំបូងក្នុងការងារនៅ Houston នេះពេល នោះសិរីរុងរឿងទ្រង់និងយាងចុះមកកណ្តាលកូនទាំងអស់គ្នា ប្រហែលជាអ្នកពិកា ខ្វាក់ទុក្ខលំបាក ស្វិតដៃជើង ខ្វិន វិកលចរិក និងរាល់មុខជម្ងឺផ្សេងៗបានជាសះស្បើយនៅទីនេះ។កូនសូមទ្រង់ប្រទានអោយមនុស្សរាប់ពាន់ដែលមក រៀបជួរជុំវិញអាសនានេះបានប្រទានពរដល់គេនូវទឹកចិត្តដែលនៅជាមួយទ្រង់ ព្រះវិញ្ញាណបរិសុទ្ធនិងចាក់បង្ហូរការនោះគឺប្រាកដណាស់... ព្រះអង្គអើយ!សូមអោយកុំអោយកើតឡើងនៅមុនពេលចាប់ផ្តើមក្នុងរយៈពេល ១៧ថ្ងៃនោះអ្វីសូមអោយវាកើតឡើងបន្តបន្ទាប់ ហើយបន្តរហូតដល់ពេលដែលកូនស្ងួនភ្ងាររបស់ទ្រង់យាងចូលមកក្នុងសេរីរុងរឿង ព្រមទាំងកូនទាំងអស់គ្នាអាចចេញសារភាពចំពោះទ្រង់និងបានពាក់អាវយុត្តិធម៌របស់ទ្រង់ ហើយសំលឹងមើលទ្រង់។
10
10សូមព្រទានព្រះពរអោយកូនទាំងអស់គ្នាបីតាអើយ! ឥឡូវនេះ ពេលបាវបំរើដ៏ទន់ភ្លន់របស់ទ្រង់ឈរនៅ ទីនេះនាយប់នេះដើម្បីសំដែងនិងសេចក្តីប្រកាសដ៏ធំធេងនេះនៅទីនេះ រឺប្រកាសនូវប្រកាដ៏មហិមានេះដែលទ្រង់បានធ្វើ...សូមអោយគ្រប់គ្នាលឺនៅទីនេះ ហើយមានសេចក្តីជំនឿ។ សូមព្រះវិញ្ញាណទ្រង់ព្រះអង្គអើយី! បានធ្វើការ ទាំងអស់នេះ កូនសូមទ្រង់ដឹកនាំកូននៅពេលប្រជំនុំយប់នេះនិងបញ្ជាក់នូវអ្វីដែលបាននិយាយ ហើយនៅយប់នេះនិងយប់ផ្សេងទៀតផង...សង្ឃឹមថាទ្រង់និងស្តារនូវគំរូដែលមានពីមុននៅទីនេះហើយធ្វើអោយទីក្រុងនេះកក្រើក រំពើក ទាំងនិកាយនិងគោលលទ្ធីកូនសូមអោយមនុស្សរាប់ពាន់បានកើតក្នុងទឹកដីរបស់ទ្រង់ សូមទទួលពាក្យកូន បីតាអើយ!កូនទាំងអស់សូមប្រកាសនូវសេរីរុងរឿង ថ្វាយបង្គំទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទជាកូនជាទី ស្រលាញ់របស់ទ្រង់។ អាម៉ែន!
11
11ក្នុងព្រះគម្ពីរនិក្ខមនំជំពូក ២៣ ប្រាកដមែន ខ្ញុំឧស្សាហ៍អានណាស់ ដើម្បីចាប់ផ្តើមការស្តារនិងរីកចំរើនពីព្រោះនេះជា... នេះជា... ដោះស្រាយតាមផ្លូវរបស់ព្រះដែលកំពុងដោះស្រាយថ្ងៃនេះ។ព្រះយេហូវ៉ាកំពុងមាន បន្ទូលជាមយយម៉ូសេ ជាបាវបំរើរបស់ទ្រង់ ហើយប្រើលោក នៅជំពូក២៣ៈ២០ បើបងប្អូនទាំងអស់បែកចេញ អើយអានដល់ជំពូក ២៣ “មើលអញទេវតាមួយអោយនាំមុខឯងដើម្បីនិងជួយទំនុកបំរុងឯងតាមផ្លូវ ហើយនឹងនាំ ទៅដល់ទីកន្លែងដែលអញបានរៀបចំទុកអោយ ចូរប្រយ័តនឹងស្តាប់បង្គាប់តាមទ្រង់ពីព្រោះឈ្មោះអញនៅក្នុងទ្រង់ បើឯងប្រុងស្តាប់បង្គាប់ទ្រង់ ហើយប្រព្រិត្តតាមសេចក្តីដែលអញប្រាប់ទាំងប៉ុន្មាននោះអញនឹងធ្វើជាសត្រូវដល់ពួក សត្រូវរបស់ឯង ហើយជាអ្នកតតាំងនិងអស់អ្នកដែលតតាំងនិងឯងដ្បិតទេវតាអញនឹងទៅមុនខឯង...”
12
12ព្រះយេហូវ៉ាកំពុងមានបន្ទូលជាមួយបាវទ្រង់ម៉ូសេ នៅជាពេលដែលរាស្ត្រអ៊ីស្រាអែលងាកចោល ព្រះយេហូវ៉ាដើរចេញផុតពីគ្រប់បញ្ញាតទ្រង់ជាដើម។ ជាប់ផ្តើមឃើញភាពស្មុគស្មាញហើយដើរចុះទឹកដីអេសីព្ទ នៅក្នុងនឹមជាទាសករ ការខ្វះខាតដ៏ធំកើតមកតើយូរប៉ុន្មានដែលគេនៅតែរស់ក្នុងការស្កប់ចិត្ត ហើយគ្មានតម្រូវការ អំពីការអ្វីគឺគេពេញចិត្តហើយ។
ប៉ុន្តែពាក្យហោរ៉ារបស់ព្រះយេហូវ៉ាបាននិយាយគឺមានប្រសិទ្ធិភាពក្រោយពេលទ្រង់បានសន្យាជាមួយ អាប្រាហាំ ថាពូជ្យពង្សរបស់លោកនិងរស់នៅទឹកដីគេក្នុងរយៈពេល៤០០ឆ្នាំ ហើយទ្រង់នឹងនាំគេចេញដោយព្រះហស្តដ៏ខ្លាំងពួកែរបស់ទ្រង់... ហេតុនេះពេលជិតដល់គ្រាត្រូវសំដែងព្រះបន្ទូលសន្យារបស់រទង់ នៅទីនោះបានតែងតាំងនូវផារ៉ោនថ្មីមួយដែលមិនស្គាល់យ៉ូសែប។
ទោះជាការនោះហាក់ដូចជាមិនអាចកើតឡើងយ៉ាងណាក៏ដោយតែដល់ពេលដែលទ្រង់ត្រូវបំពេញនូវព្រះ បន្ទូលសន្យាកាន់តែកៀកជិតមកដល់ព្រះយេហូវ៉ានិងធ្វើរាល់កិច្ចការដើម្បីអោយត្រូវតាមព្រះបន្ទូលសន្យាដែលហោរ៉ារបស់ទ្រង់បានទាយ តើបងប្អូនជឿការនេះរឺទេ? ទ្រង់តែងតែធ្វើដូច្នោះគឺតែងតែធ្វើរបៀបនេះ។
13
13គ្មានអ្នកណាអាចគិតដល់ថាអ្នកទាំងនោះនិងកើតឡើងយ៉ាងមេចទេហើយហាក់ដូចជាកើតឡើងតាមរយៈ យ៉ូសែបក្មេងតូច ដែលជាមនុស្សតែងតែមានសុបិន្តហើយបានសង្គ្រោះទឹកដីអេសីព្ទច្រើនដង ក្នុងមួយរយៈពេលដ៏ខ្លី ៤០០ឆ្នាំគេបានភ្លេចលោក ប៉ុន្តែព្រោះព្រះបន្ទូលសន្យារបស់ព្រះយេហូវ៉ាជិតមកដល់ ហើយកើតឡើងនូវផារ៉ោនមួយដែលមិនស្គាល់លោកយ៉ូសែបហើយលោកបណ្តាលអោយរាល់មេតំរួតការធ្វើទណ្ឌកម្មដល់ប្រជារាស្ត្រ ហើយនិងការផ្សេងៗទៀត។គេចាប់ផ្តើមមានទុក្ខលំបាកនិងស្រែកយំជាមួយព្រះយេហូវ៉ា ពីព្រោះបណ្តាមេតំរួតការហើយអស់រយៈពេលនេះ ក្រោយពេលគេចាប់ផ្តើមស្រែកយំព្រះយេហូវ៉ាបានអនុញ្ញាតអោយការដ៏ធំមួយចំឡែក កើតឡើង។
14
14ឥឡូវនេះចំពោះសេចក្តីជំនឿដ៏សាមញ្ញរបស់ខ្ញុំ ព្រះគុណមិនមែនជាការលាតដៃចេញនោះទេ។ ការប្រទានអោយគឺជាការកំណត់មុនរបស់ព្រះយេហូវ៉ារាល់ការអ្វីដែលប្រទានអោយនិងការត្រាស់ហៅរបស់ព្រះយេហូវ៉ាមិន ចេះប្រែប្រួលឡើយ (គ្មានការស្តាយក្រោយ)បងប្អូនអាចនិយាយថា គ្រប់ការដែលខិតខំធ្វើនេះ សកម្មភាព ត្រឹមត្រូវ ជំនឿត្រឹមត្រូវនិងធ្វើការដែលត្រឹមត្រូវ ប៉ុន្តែវាមិនជាអ្វីនោះទេ លើកតែព្រះយេហូវ៉ាទ្រង់នៅពីក្រោយការនោះ។
វាមិនជាអ្វីទេបើបងប្អូនចង់សាកល្បងបញ្ឆោតតែបងប្អូនមិនអាចបញ្ឆោតអារក្សបានទេ វាពិតជាមិនចាញ់ បញ្ឆោតបងប្អូននោះទេគឺបងប្អូនត្រូវដឹងថាខ្លួនកំពុងឈរនៅក្នុងជំហរដែលត្រឹមត្រូវ។
ព្រះយេហូវ៉ាទតឃើញគ្រប់កិច្ចការមុនដែលធ្វើហើយទ្រង់បានមានបន្ទូលមុនដែលការនោះកើតឡើងផង ទ្រង់ចាប់ផ្តើមការនោះនៅទីនេះដើម្បីឆ្លើយតប់នៅទីនោះ ពេលទ្រង់ឃើញថាជាពេលដែលរាស្ត្ររបស់ទ្រង់និងត្រូវ ការការនេះទ្រង់បានប្រទានអោយមានទារកមួយបានកើតមកយ៉ាងល្អពិសេស ដែលមានឈ្មោះថា ម៉ូសេ។
លោកត្រូវបានបុត្រីផារ៉ោនដាក់ឈ្មោះថា ម៉ូសេ ពីព្រោះលោកត្រូវបានស្រងឡើងពីក្នុងទឹក បើបងប្អូនដឹងអំពីព្រះគម្ពីរ ជារឿងនៅក្នុងសាលារៀនថ្ងៃអាតិទ្យ។
15
15ពេលលោកចាប់ផ្តើមនៅអាយុកាល៤០ឆ្នាំព្រះយេហូវ៉ាត្រាស់ហៅលោកដើម្បីបំពេញគោលបំណងរបស់ ទ្រង់ លោកគិតយ៉ាងច្បាស់ថាជនជាតិអ៊ីស្រាអែលនិងដឹងថាលោកមកដើម្បីការអ្វីប៉ុន្តែបណ្តាជនបានយល់ច្រឡំលើ លោកម៉ូសេ។
ឥឡូវចូរចាប់ការនេះអោយជាប់ខ្ញុំចង់ប្រាប់បងប្អូនថា ការដែលពិបាកបំផុតដែលព្រះយេហូវ៉ាត្រូវដោះស្រាយជាមួយរាស្ត្ររបស់ទ្រង់ គឺការដែលធ្វើអោយពួកគេជឿទៅលើម្នាក់ទៀតដែលទ្រង់ចាត់មក។គឺជាការពិបាក ដែលអោយពួកគេជឿ។
យ៉ាងដូច្នេះគេជឿថាព្រះយេស៊ូវជាកូនក្មេងតូច... តែគេមិនអាចជឿថាទ្រង់ជាព្រះរាជបុត្រានៃព្រះ។គេជឿព្រះយេហូវា់ ប៉ុន្តែគេថាព្រះយេស៊ូវជាមនុស្សលើកខ្លួនអោយស្មើរព្រះ។ធ្វើមេចអោយម្នាក់ដែលជាអ្នកនៅ ជនបទក្រីក្រ អាចក្លាយទៅជាព្រះយេហូវ៉ាបានទៅ? ម្នាក់ដែលកើតនៅក្នុងស្នូកសត្វទ្រង់ចេញពីគ្រួសារដែលមាន ស្ថានភាពក្រីក្រមួយ មានតែអាវវែងជាប់ខ្លួនមួយហើយការរស់នៅរបស់ទ្រង់ជួនពេលខ្លះគ្មានទាំងកន្លែងកើយ ក្បាលផង កញ្ជ្រោងមានរូងវាសត្វហើរលើអកាសវាមានសម្បុក ប៉ុន្តែកូនមនុស្សមិនមានកន្លែងកើតក្បាលផង...ធ្វើយ៉ាងណាអោយទ្រង់ក្លាយជាព្រះរាជបុត្រានៃព្រះយេហូវ៉ាបានទៅ? ធ្វើមេចអោយការដែលទ្រង់បានប្រកាសក្លាយជាការពិតទៅ?ប៉ុន្តែទ្រង់ពិតជាព្រះរាជបុត្រានៃព្រះយេហូវ៉ាមែនហើយទ្រង់គឺជាព្រះ។
16
16មនុសគេជឿការនោះប៉ុន្តែវាយឺតណាស់សំរាប់គេពេលនេះ ជោគជីវិតរបស់ពួកគេត្រូវបានកំណត់រួចទៅ ហើយព្រោះគេបានបដិសេធន៍ទ្រង់ ហើយព្រះយេហូវ៉ាបានប្រទានការនោះទៅអ្នកឯទៀតដែលជាមនុស្សធម្មតាដែលបន្ទាបខ្លួន។
ចូរស្តាប់ខ្ញុំជំរាប់ដល់បងប្អនបើបងប្អូនកាន់តែជាមនុស្សធម្មតា នោះព្រះយេហូវ៉ាកាន់តែស្រួលធ្វើការជា មួយបងប្អូន។
ខ្ញុំមិនប្រឆាំងនិងខឿននៃការអប់រំទេមានការអប់រំជាប្រកាសល្អណាស់ ប៉ុន្តែ គេទទួលបានការរៀនសូត្រខ្ពស់ដល់ថ្នាកគេគិតថាខ្លួនគេចេះដឹងជាងព្រះយេហូវ៉ាដូច្នោះហើយគេបានបោះចោលគោលដៅរបស់ព្រះ។
បងប្អូនត្រូវបំភ្លេចចោលនូវអ្វីដែលបងប្អូនធ្លាប់បានដឹងដោយប្រាជ្ញារបស់មនុស្សដើម្បីទទួលស្គាល់ព្រះ គ្រីស្ទ នោះបងប្អូនគ្រាន់តែត្រឡប់ដូចជាកូនក្មេងហើយទទួលជឿទ្រង់ប៉ុណ្ណោះ។នោះហើយជារបៀបដែលបងប្អូន អាចជឿដល់ព្រះយេហូវ៉ាបាន កាន់ទទួលស្គាល់ទ្រង់នោះបងប្អូនកាន់តែសាមញ្ញជាង បន្ទាប់ខ្លួនជាង ហើយបដិសេធខ្លួនឯងនូវគ្រប់ទាំងគំនិតចាស់ គ្រាន់តែទទួលយកព្រះបន្ទលរបស់ទ្រង់ព្រោះគ្រប់យ៉ាងគឺសមរម្យ ហើយជឿថាសេចក្តីជំនឿនោះមិនមែនចេញមកពីអ្វីដែលបងប្អូនខំស្រមៃនឹកនោះទេបងប្អូនមិនអាចស្រមៃឃើញនោះទេ។ គ្មាននរណាម្នាក់នៅលើលោកនេះដែលបរិសុទ្ធគ្មានបាបនោះទេរឺគ្មានអ្នកដែលស្រមៃកើតចេញពីព្រះយេហូវ៉ានោះ ទេ មិនអាចនោះទេ។ ជាការពិតបងប្អូនគ្រាន់តែជឿប៉ុណ្ណោះ នោះទ្រង់និងប្រទានអោយបងប្អូនឃើញនូវអ្វីដែលបងប្អូនត្រូវធ្វើ កុំព្យាយាមស្រមៃនោះឡើយ។
17
17ប៉ុន្តែពេលដែលព្រះបន្ទូលសន្យាជិតមកដល់ នោះព្រះយេហូវ៉ាបានប្រើលោកម៉ូសេ អោយចុះទៅដោះរាស្ត្ររបស់ទ្រង គេនិយាយថា “នរណាដាក់ឯងធ្វើជាអ្នកដឹកនាំយើង? ម៉េចតើឯងគិតថាខ្លួនជាធំណាស់មែនទេ?”
នោះមិនមែនជាអាកប្បកិរិយារបស់ម៉ូសេលោកត្រូវបានប្រើអោយមកធ្វើជា “អ្នកសង្គ្រោះ” ដឹងទេថាសម័យកាលដែលលោកនៅនោះ ថ្វីដ្បិតលោកគិតថាប្រជារាស្ត្ររបស់ព្រះបានអានគម្ពីរនិងកិច្ចការងារផ្សេងៗហើយគេពិតជាដឹងថាគ្រាដែលទ្រង់បានតាំងសញ្ញាបានជិតមកដល់ ឬការអានព្រះបន្ទូលជាភេសារបស់អាប្រាហាំដែលនិយាយពីពេលវេលាជិតមកដល់ ទោះបីជាគេអាន តែគេមិនយល់នោះទេ។
(តើខ្ញុំឈរកៀកមេក្រូទេ? វាធ្វើអោយសំឡេងខ្ទរនៅខាងក្រោយនោះទេ...បងប្អូនខាងក្រោយសំយ៉ាប នោះ តើស្តាប់លឺច្បាស់ទេ? បើស្តាប់បានសូមលើកដៃឡើងខ្ញុំមិនអាចនិយាយខ្លាំងជាងនេះទេ)
18
18ប៉ុន្តែពេលព្រះបន្ទូលបានមកកៀកមែនទែនគេគិតថាខ្លួនគេយល់ ប៉ុន្តែរាស្ត្ររបស់ទ្រង់ជាទូទៅ អារក្សសាតាំងបានធ្វើការទៅមានការយល់ដឹងរបស់ពួកគេ ហើយធ្វើអោយពួកគេទៅជាងងឹតងងុលមិនយល់ក្នុងរវាង១០ដង នោះពួកគេបានរំលងព្រះបន្ទូលអស់៩ដងទៅហើយ។
ប៉ុន្តែព្រះយេហូវ៉ានៅរក្សាព្រះបន្ទូលរបស់ទ្រង់នៅទីនេះឥឡូវនេះ ហេតុនោះពេលលោកម៉ូសេដើរទៅ សង្គ្រោះគេ តើគេបានបដិសេធលោកយ៉ាងណាខ្លះហើយគេត្រូវឈឺចាប់អស់រយៈពេល៤០ឆ្នាំថែមទៀតត្រូវទេ? ប្រាកដណាស់៤០ឆ្នាំបានឈឺចាប់បន្ថែមទៀត មួយរយៈក្រោយមក ម៉ូសេដើរជុំវិញវាលខ្សាច់។ ទីបំផុតពេលប្រជា រាស្ត្ររបស់ទ្រង់ស្រែកយំ ហើយព្រះយេហូវ៉ាបានត្រាស់ហៅលោកម៉ូសេដែលគេបានទាត់ចោលនោះឯងហើយសុខ ចិត្តទទួលអោយផារ៉ោនដឹងនាំ ព្រះក៏ហៅលោកម៉ូសេនេះអោយមកជួយគេវិញដើម្បីធ្វើជាអ្នកដឹកនាំនឹងអនុវត្ត ក្រិត្យវិន័យលើគេ។
19
19ឥឡូវចូរមើលមហាបេសកកម្មដ៏ធំអស្ចារ្យអំពីការប្រើលោកម៉ូសេអោយទៅ គឺជាការដែលខ្ញុំចង់ចាប់ផ្តើម ជាមួយបងប្អូនដែរ។
លោកម៉ូសេបានឃ្វាលហ្វូងចៀមឪពុកក្មេករបស់ខ្លួនឈ្មោះយីត្រូ នៅឯវាលរហោស្ថាន។ ថ្ងៃមួយ ទេវតានៃព្រះអម្ចាស់បានមយយជួបជាមួយលោកនៅក្នុងកុម្ភបន្លាដែលកំពុងឆេះទេវតានៃព្រះអម្ចាស់បាននាំយកនូវរាជ្យ សារមកប្រាប់លោកម៉ូសេហើយម៉្យាងទៀតគឺជាការនាំផ្លូវដល់លោក។
កូនមនុស្សគឺ...គេមិនអាច... បងប្អូនមិនអាចនាំផ្លូវខ្លួនឯងបានទេ។ មានរបៀប២ ដែលនោះជារបៀបរបស់បងប្អូន និងរបៀបរបស់ព្រះយេហូវ៉ា ពេលដែលបងប្អូនដើរតាមរបៀបរបស់ខ្លួនបងប្អូននិងដើរក្រៅពីខ្លួន របស់ព្រះយេហូវ៉ា បងប្អូនត្រូវលះចោលផ្លូវរបស់ខ្លួនហើយស្វែងរកផ្លូវរបស់ព្រះយេហូវ៉ា មនុស្សមិនដឹកនាំដោយ ខ្លួនឯងបានទេ។
លោកត្រូវគេហៅថាជាមនុស្សរុញរា។យើងគឺជាមនុស្សដែលងាយនិងទទួលឥទ្ធិពល បើមាននរណាម្នាក់នៅជុំវិញយើងយល់ពីការឃ្វាលចៀមគាត់និងដឹង ពេលកូនចៀមមួយដើរវង្វេងវាគ្មានលទ្ធិភាពការពារដោយខ្លួន ឯងបានទេ វាគ្រាន់តែឈរយំ ម៉ែ..ម៉ែ៉ៗ រហូតដល់ស្លាប់សូម្បីរឿងតូចមួយក៏វាគ្មានលទ្ធិភាពផង បើគ្មានការជួយទំនុកបំរុងនោះទេ។
20
20ឯយើងគ្មានអ្នកដឹកនាំគឺគ្មានលទ្ធិភាព ទង្វើរបស់ព្រះគ្រីស្ទគឺជាអ្នកដឹកនាំយើង ព្រះយេហូវ៉ាជាអ្នកដឹកនាំលោកម៉ូសេ ទោះជាទ្រង់បានប្រើទេវតាដើម្បីនាំផ្លូវគាត់ក៏ដោយ “មើលអញចាត់ទេវតាមួយអោយនាំមុខឯងដើម្បី និងជួយទំនុកបំរុងឯងតាមផ្លូវ ហើយនឹងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកអោយ” ទេវតានឹងជាអ្នកនាំផ្លូវអោយលោក។
ទេវតាបានសំដែងនូវអំណាចចេស្តាដ៏អស្ចារ្យលោកម៉ូសេមិនអាចធ្វើបាននូវអំណាចចេស្តាអស្ចារ្យឡើយ តើបងប្អូនយលការដែលខ្ញុំចង់និយាយទេ? ទេវតារបស់ព្រះអង្គនៅជាមួយលោកទេវតាដឹកនាំលោកហើយសំដែង រាល់អំណាចចេស្តាដ៏អស្ចារ្យ។
ហេតុនេះព្រះយេហូវ៉ាតែងតែបង្គាប់អោយយើងធ្វើតាមព្រះបន្ទូលនៅតាមសម័យកាលនិមួយៗ។ព្រះបាន កំណត់ជាមុននូវទេវតាដែលនិងដឹងនាំប្រជារាស្ត្ររបស់ទ្រង់ នោះគឺលោកម៉ូសេនោះគឺជាដានីយ៉ែល ហើយ អូរ! យើងអាចនិយាយមានប៉ុន្មាននាក់ទៀតនិងនៅរាល់សម័យកាលតាមក្រោយទៀត។
21
21អ្នកណានោះបាននិយាយជាមួយខ្ញុំនៅទីនេះក្នុងរយៈពេលមិនយូរប៉ុន្មានទេ “ប៉ុន្តែលោក Braham នេះ...” (បងBraham កាត់សំឡេងកត់ត្រាអត្ថបទ) សុំទោស គេនិយាយថា “លោកមិនទៅតាមព្រះវិញ្ញាណបរិសុទ្ធសំដែងចេស្តាគ្មានទេវតាដឹកនាំក្រុមជំនុំរឺដឹកនាំខ្លួនឯងទេ លើកលែងដែព្រះ វិញ្ញាណបរិសុទ្ធនៅឯងដឹកនាំយើង”។
នោះជាការយល់ច្រឡំរវាងទេវតានិងព្រះវិញ្ញាណបរិសុទ្ធនោះគឺមិនត្រឹមត្រូវទេ ទេវតាបានដឹកនាំពួកជំនុំ ត្រឹមត្រូវទាំងស្រុង។
តើប៉ុន្មាននាក់និងនិយាយថាភីលីព មានព្រះវិញ្ញាណបរិសុទ្ធ? ចូរយើងលើកដៃឡើង។ តើប៉ុន្មាននាក់គិត ថាភីលីព មានព្រះវិញ្ញាណបរិសុទ្ធ? ភីលីព សាវកភីលីព ប្រាកដហើយ! នោះ! ល្អណាស់លោកមានព្រះវិញ្ញាណ បរិសុទ្ធមែនទេ? តើនរណាបានប្រាប់លោកអោយដើរចុះទៅ សាម៉ារីហើយប្រាប់លោកអោយទៅកាន់វាល រហោស្ថានកាសា? គឺជាទេវតា។លោកមានព្រះវិញ្ញាណបរិសុទ្ធទេ? ប្រាកដជាមានហើយ។
22
22តើប៉ុន្មាននាក់ដែលនិយាយថាលោកសាវក ពេត្រុស មានព្រះវិញ្ញាណ ដែលលោកចែកចាយដំបូងគេ នា ថ្ងៃបុណ្យទី៥០? យ៉ាងនោះពេលលោកដេកក្នុងគុកតើនរណាបានចូលហើយ... បាននាំលោកចេញទៅក្រៅ? គឺទេវតា ត្រឹមត្រូវទេ?
តើប៉ុន្មាននាក់និយាយថាលោកសាវក ប៉ុល មានព្រះវិញ្ញាណបរិសុទ្ធ? ចូរយើងលេកដៃឡើង។ ពេលសំពៅអណ្តែតក្នុងទឹកអស់១៤ថ្ងៃ ហើយក្មានសង្ឃឹមសោះ លោកបានទទួលការបង្ហាញនៅទីនោះហើយលោកស្រែក យ៉ាងខ្លាំង “ខ្ញុំស្មានថា សេរីរុងរឿងមកពីព្រះអង្គ...ចូរអរសប្បាយ ទេវតារបស់ព្រះអង្គ បានបំរើរបស់ទ្រង់កំពុង ឈរខាងខ្ញុំយប់មិញ” ត្រឹមត្រូវទេ?
តើប៉ុន្មាននាក់ជឿលោកយ៉ូហានដែលជាអ្នកសរសេរគម្ពីរវិវរណៈ មានព្រះវិញ្ញាណបរិសុទ្ធ? គម្ពីរវិរណៈ ទាំងមូលបានទេវតាបង្ហាញលោកអោយឃើញត្រឹមត្រូវទេ?
23
23ហើយគេមានព្រះវិញ្ញាណបរិសុទ្ធប្រាប់បងប្អូនថា ទេវតា...?...គ្មានការថ្វាយបង្គំទេវតាទេ គឺព្រះយេហូវ៉ានោះឯងដែលបានចាត់អង្កព្រះវិញ្ញាណនៃការបំរើរបស់ទ្រង់មកក្នុងពួកជំនុំដើម្បីបំរើការងារ រាស្ត្ររបស់ទ្រង់មិន អាចតាំងខ្លួនមុនព្រះយេហូវ៉ាបានទេអ្នកដែលអាចតាំងខ្លួនបាន នោះគឺជាព្រះយេស៊ូវ ប៉ុន្តែទ្រង់បានមានបន្ទូលថា “មិនមែនខ្ញុំដែលធ្វើនេះនោះទេគឺជាព្រះវរបិតាដែលនៅក្នុងខ្ញុំវិញទេតើ ដែលទ្រង់ធ្វើការដ៏អស្ចារ្យដោយ ព្រះអង្គទ្រង់” ត្រឹមត្រូវទេ?
គេនិយាយថា“យើងខ្ញុំជឿព្រះយេហូវ៉ា”
ទ្រង់មានបន្ទូល“បើអករាល់គ្នាជឿដល់ខ្ញុំនោះត្រូវជឿដល់ខ្ញុំដែរ”
ពេលទេវតាមកជាមួយអ្នកបំរើរបស់ព្រះអង្គនៅទីនេះទ្រង់មានបន្ទូលថា “បើឯងធ្វើអោយរាស្ត្រអញជឿ” ហេតុនេះមានការពិបាក “បើឯងធ្វើអោយរាស្ត្រអញជឿ” តើប៉ុន្មាននាក់ជឿដល់ព្រះយេហូវ៉ា? បងប្អូនទាំងអស់មែនទេ? បងប្អូនដែលជាគ្រីស្ទបរិស័ទ បងប្អូនជឿព្រះវិញ្ញាណបរិសុទ្ធ។
24
24ការទាំងអស់នោះមិនមែនជារឿងរបស់យប់នេះទេខ្ញុំរីករាយណាស់ ព្រោះការនោះនិងនាំអោយបងប្អូន ក្លាយទៅជាគ្រីស្ទបរិស័ទមួយរូបប៉ុន្តែនោះមិនមែនជារឿងទាំងអស់ដែលខ្ញុំកំពុងព្យាយាមបញ្ចោញដើម្បីអោយរាស្ត្ររបស់ទ្រង់ជឿនោះទេ... ឥឡូវខ្ញុំប្រាប់ការនោះ នៅពេលដែលខ្ញុំហៅនៅលើវេទិកាសូមបងប្អូនដែលបាន ជឿនោះមកមុនបង្អស់ បើបងប្អូនមិនដែលទាក់ទងនិងការនេះទេនោះបងប្អូនិងមិនដែលយល់នោះឡើយ។
ប៉ុន្តែតើបងប្អូនបានជឿយូរប៉ុន្នាហើយ? បងប្អូននៅតែដើរមកកន្លែងនេះដើម្បីអោយដឹងច្បាស់ថាតើខ្ញុំ និយាយពិតរឺទេ ហើយអ្វីដែលខ្ញុំនិយាយនោះគឺជាការពិត។
ព្រះយេស៊ូវជា...ទ្រង់ជា... ព្រះហស្តទ្រង់ត្រូវចងជាប់ដោយសារអំណាចដ៏ធំ និងការជាច្រើនទៀតដែលជាអំណាចដ៏ធំ ក៏ដោយព្រោះតែមនុស្សជាច្រើនដែលមិនជឿ។
គឺរាស្ត្រទ្រង់ដែលជឿព្រះយេហូវ៉ានោះឯងដែលបានសម្លាប់ព្រះអង្គមែនទេ? ទោះជាពួកគេបានជឿដល់ ព្រះយេហូវ៉ាយូរឆ្នាំយ៉ាងណាក៏ដោយ... ពួកគេបានគោរពហើយគេជឿយ៉ាងខ្លាំង គេជឿយ៉ាងងប់ងុលចំពោះព្រះ យេហូវ៉ា ប៉ុន្តែគេជឿទ្រង់ទេ អូទេ!អ៊ឹម..អ៊ឹម... គេជឿដល់កូនមនុស្សរឹ? ទេ! គេមិនជឿលើអ្នកណាទាំងអស់គេជឿតែព្រះយេហូវ៉ា។
25
25យប់នេះមនុស្សជាច្រើនអាចជឿលើព្រះយេហូវ៉ា មែនហើយ បងប្អូនជឿព្រះគ្រីស្ទ បងប្អូនជឿព្រះវិញ្ញាណបរិសុទ្ធ ប្រហែលជាអញ្ចឹង។ប៉ុន្តែពេលម្នាក់មកជាមួយបងប្អូនប្រកាសពីអ្វីដែលពិបាកជឿ “ខ្ញុំមិនដឹងខ្ញុំអាចជឿបងបានរឺក៏អត់ទេ” នោះជាកន្លែងដែលការនោះកើតឡើង តើឃើញនៅទីនោះទេ?
នោះជាហេតុផលព្រះយេហូវ៉ាមិនអាច...នោះជាហេតុផល ជួនពេលគ្រូគង្វាលរបស់បងប្អូនមកជាមួយបង ប្អូន។មានហេតុផលដែលលោកមិនអាចទំនុកបំរុងបងប្អូនបានតែបងប្អូនត្រូវតែជឿលើគ្រូគង្វាលរបស់ខ្លួន បងប្អូនត្រូវជឿថាលោកគឺជាមនុស្សរបស់ព្រះយេហូវ៉ាដែលទ្រង់បានប្រើមកដើម្បីធ្វើការទាំងនេះថ្វាយទ្រង់។
26
26ការព្យាបាលដ៏ពិសេស (ដោយអំណាចដ៏អស្ចារ្យ) ត្រូវបានបាត់បង់អស់មួយរយៈនៅទីនេះ នោះគឺជាការពិតគ្រាន់តែប៉ុន្មានឆ្នាំប៉ុណ្ណោះដែលបានបោះបង់ចោល បានប្រែក្លាយទៅជាប្រវត្តិសាស្ត្រវានៅតែត្រូវបានបោះបង់ ចោលហើយនៅក្នុងរយៈពេលនោះឯងដែលធ្វើអោយជម្ងឺមហារីកបានផ្ទុះឡើងនៅគ្រប់ទាំងពួកជំនុំ អូ!ចា!
ពេលនេះប្រជារាស្ត្រជាង៨០%ដែលមានជម្ងឺហើយមនុស្សជាច្រើន...ខ្ញុំពិតជាសរសើរពេទ្យសម័យឥឡូវ គេបានធ្វើការយ៉ាងច្រើនគេបានធ្វើជាថ្នាំពេទ្យដើម្បីលក់ ហើយ...ខ្ញុំនិយាយថាដើម្បីលក់ នោះគឺជាការល្អណាស់សំរាប់អស់អ្នកណាដែលចង់បានវា។
ប៉ុន្តែចូរសំឡឹងមើល ដ្បិតក្នុងគ្រប់ទាំងដំណាក់កាលនៃជីវិតដែលយើងរស់នៅសព្វថ្ងៃនេះនោះមានគ្រូ ពេទ្យល្អៗជាច្រើន ច្រើនជាងពេលណាៗទាំងអស់ តើបងប្អូនជឿដែរឬទេ?
យើងមានគ្រូពេទ្យដែលល្អៗជាងពេលណាទាំងអសម៉ែទេ? យើងមានថ្នាំព្យាបាលល្អៗជាច្រើនដែលយើងអាចសាកល្បងបាន មែនទេ?យើងក៏មានជម្ងឺច្រើនជាងពេលណាទាំងអស់ មែនទេ? ពីព្រោះយើងមានមនុស្សជាច្រើនដែលមិនជឿព្រះអង្គជាងពេលណាៗទាំងអស់ មែនទេ? ត្រឹមត្រូវពិប្រាកដណាស់មានតែព្រះយេហូវ៉ាទេ ដែលជាសេចក្តីប្រោសលោះជាពិតប្រាកដ។
តើបងប្អូនមានដែលសំឡឹងអោយចំសម័យកាលបច្ចុប្បន្នដែលយើងរស់នៅនោះមានថ្មាំពេទ្យល្អៗគ្រប់មុខ និងការវះកាត់ផ្សេងៗទៀត។គេកំពុងបន្តការកសាងនូវមុន្ទីពេទ្យសំរាប់អ្នកជម្ងឺដែលពិសេសៗ ត្រូវទេ? ហើយនៅមុនព្រះអម្ចាស់ព្រះយេស៊ូវនោះមិនធ្លាប់មានឡើយក្រៅពីអ្វីដែលទ្រង់មានយ៉ាងសមរម្យសំរាប់ពួកគេ គ្មានអ្នកជម្ងឺណាដែលពិសេសនៅចំពោះទ្រង់ឡើយ រាល់កិច្ចការត្រូវបានផ្តល់សំរាប់មនុស្សគ្រប់គ្នា មែនទេ? “ទោះបីជាពេល វេលាកន្លងបាត់ទៅតែព្រះអង្គទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ចមិនចេះប្រែប្រួលឡើយ” ត្រូវទេ? ហេតុនេះគ្មានអ្វីពិបាកពេកសំរាប់ទ្រង់ឡើយ។
27
27ឥឡូវពេលប្រជារាស្ត្ររបស់ទ្រង់ចាប់ផ្តើមស្រែកធ្ងរ“ព្រះយេហូវ៉ាអើយ! សូមធ្វើការនេះអោយយើងខ្ញុំ សូមធ្វើការអោយដល់យើងខ្ញុំផង សូមប្រទានការរំដោះគ្រោះមកអោយយើងខ្ញុំសូមប្រទានអោយយើងខ្ញុំ...” រាស្ត្រ របស់ទ្រង់រាប់ពាន់កំពុងស្លាប់រាល់ឆ្នាំដោយសារជម្ងឺមហារីកនិងជម្ងឺផ្សេងៗ។ ពេលនោះព្រះយេហូវ៉ាលឺសំឡេងយំ របស់គេ។
បងប្អូនពិតជាគិតមិនដល់នូវការដែលព្រះយេហូវ៉ាបានធ្វើដើម្បីប្រទាននូវសេចក្តីសង្គ្រោះអោយដល់អស់ អ្នកដែលឈឺដូចទ្រង់បានធ្វើដើម្បីនាំរាស្ត្រចេញផុតពីនឹមទាសករនៅទឹកដីអេស៊ីព្ទនោះទេ? តើទ្រង់គ្មានចិត្តអណិតអាសូរចំពោះសំរែករបស់បងប្អូន ដូចដែលទ្រង់បានស្តាប់លឺសំរែករបស់គេទេឬអី?
ទ្រង់បានអោយសំគាល់ពីថ្ងៃចុងក្រោយទ្រង់និងប្រទាននូវទីសំគាល់តាមពីក្រោយពួកជំនុំ តើនោះមិនមែន ជាការពិតទេឬ? យ៉ាងនោះតើបងប្អូនមិនដឹងថាខ្លួនកំពុងរស់នៅក្នុងគ្រាចុងក្រោយទេឬអី? តើការទាំងនោះមិនកើតឡើងទេឬ? ហេតុអ្វី?
គឺនៅទីនេះយើងបានប្រកាសៈ
ក/បងប្អូន! បងប្អូននិងឃើញការនោះនៅទីនេះ
28
28ខ/លោកម៉ូសេពិតជាមិនចង់ទៅមែន វាពិបាកណាស់ វាពិបាកណាស់សំរាប់លោក ព្រោះលោកមិនមែនជាមនុស្សដែល ពូកែខាងនិយាយ ហើយលោកក៏គ្មានអំណោយទានក្នុងការប្រើទ្រឹស្តីផង។ លោកមានបញ្ហាជាច្រើនលោកនិយាយ យឺតៗ.... ប៉ុន្តែព្រះយេហូវ៉ាបានកំណត់ទុកជាមុននូវមនុស្សនោះដើម្បីធ្វើការងារនោះឯង។
ឥឡូវទ្រង់បានប្រទានអោយលោកម៉ូសេ... ទ្រង់មានបន្ទូលថា “រាស្ត្រអញនិងមិនជឿឯងឡើយ” ទ្រង់មានបន្ទូល...ទ្រង់ប្រទានអោយលោកនូវទីសំគាល់ពីរនៅពេលនោះ ទ្រង់មានបន្ទូលថា “ឯងត្រូវធ្វើទីសំគាល់នេះ។ ទម្លាក់ឈើច្រត់ចុះ ហើយវានិងក្លាយទៅជាសត្វពស់” ទ្រង់មានបន្ទូលថា“បើគេមិនជឿនូវការនេះទេ មើល យើងនិងប្រទានអោយឯងនូវទីសំគាល់ផ្សេងទៀត ហើយបើគេមិនជឿនូវទីសំគាល់ដំបូងនោះគេនិងជឿនូវទីសំ គាល់ទីពីរ”។
ឥឡូវព្រះបានប្រទានអោយលោកនូវសញ្ញា២ដើម្បីប្រជារាស្ត្រដែលបដិសេដ្ឋលោកអាចជឿថាលោកត្រូវ បានព្រះយេហូវ៉ាប្រើមកដើម្បីសង្គ្រោះប្រជារាស្ត្រត្រូវឬទេ? តើប៉ុន្មានអ្នកយប់នេះជឿរឿងនោះត្រូវចូរនិយាយ(អាម៉ែន)
29
29យ៉ាងនោះទ្រង់ជាព្រះយ៉េហូវ៉ាមិនចេះប្រែប្រួលឡើយមែនទេ? គេមិនមានអ្នកណាអាចធ្វើការចំលែកអស្ចារ្យយប់នេះទេ មែនទេ?ទេ! គេមិនអាចទេគេពិតជាមិនអាចធ្វើដូចពេលដែលព្រះយ៉េហូវ៉ាបានប្រទានអ្នកដែលសង្គ្រោះរាស្ត្រទ្រង់អោយរួចផុតអំណាចគ្រប់គ្រងរបស់អេសីព្ទទ្រង់ក៏អាចសង្គ្រោះរាស្ត្ររួចផុតពីនឹម ទាសករនៃជំងឺ ពីព្រោះទ្រង់បានសុគតដោយព្រោះការទាំងអស់នោះហើយ។
ប្រការនោះនៅក្នុងផែនការសង្គ្រោះបងប្អូនបានសង្គ្រោះ បងប្អូនជា... ពេលដែលបងប្អូនទទួលពិធីជ្រមុជេដាយព្រះវិញ្ញាណបរិសទ្ធ នោះជាអាកប្បកិរិយាស្វាគមន៍របស់បងប្អូនមែនឬទេ? និយាយរបៀបផ្សេងគឺដូចជាយើងបានយករបស់ទៅបញ្ចាំហើយត្រូវបានគេសងដោយប្រគល់លុយដល់ដៃ គឺជាផលប្រយោជន៍យ៉ាងពេញលេញ នឹងពេញដោយសេរីរុងរឿង មែនទេ?
ហេតុនេះពេលនោះបងប្អូននិងជឿថាបងប្អូននឹងបានរស់ឡើងវិញហើយមានរូបកាយមួយមិនចេះ ស្លាប់ទេ។ ប៉ុន្មានអ្នកជឿលើការរស់ឡើងវិញហើយមានរូបកាយមួយមិនចេះស្លាប់ឡើយ? ការព្យាបាលដ៏វិសុទ្ធ (ដោយអំណាចដ៏អស្ចារ្យ)ដែលបានសងរួចឬជារបស់បញ្ចាំឱ្យរូបកាយមិនចេះរលេះរលួយរបស់បងប្អូន ចា!តើយល់ប្រការខ្ញុំចង់និយាយទេ? បងប្អូនត្រូវមាន...វាជាសក្ខីភាពដែលបងប្អូននឹងមានរូបកាយមិនចេះរលេះរលួយ ពេលមួយបងប្អូននិងបានឃើញ...
30
30បងប្អូននឹងឃើញការកើតឡើងនៅលើវេទិកានេះបណ្តាក្មេងៗពិកាខ្វិន បងប្អូននឹងឃើញគេ ឈរទាំង អស់គ្នាសុទ្ធតែមានរូបកាយដែលល្អធម្មតាហើយបងប្អូននឹងឃើញផ្ទាល់នូវប្រកានោះដោយភ្នែកខ្លួន ឃើញបាតដៃ នឹងដៃរបស់គេលាតត្រង់ចេញនឹងដើរចុះពីវេទិកាចេញទៅក្លាយជាក្មេងៗធម្មតាវិញ។ នឹងឃើញមនុស្សជាច្រើន មកទីនេះស្ថិតក្នុងស្ថានភាពផ្សេងៗ ហើយនិងឃើញគេដើរចេញពីវេទិកានេះទាំងជាស្អាត់។
តើនោះគឺជាអ្វី? នោះគឺជាការសងថ្លៃលោះនោះជាសេចក្តីជំនឿ ដើម្បីដឹងថាថ្ងៃណានោះមនុស្សនោះបើគេនៅក្រោមលោហិតព្រះគ្រីស្ទនឹងទទួលបានរូបកាយមួយមិនចេះស្លាប់ឡើយរួចផុតពីជម្ងឺមហារី ខ្វាក់ ថ្លង់ គរ... វាពិតជារបស់បញ្ចាំអំពីការសង្គ្រោះយើង
31
31ក្នុងការមកសួរសុខទុក្ខលើកនេះការបន្តចេញទៅក្រៅអំពីប្រការនេះខ្ញុំ... ខ្ញុំបានកើតចេញពីគ្រួសារមួយ យ៉ាងថោកទាបឪពុកម្តាយយ៉ាងសាមញ្ញ ខ្ញុំគ្មានបន្តិចណាសោះពីការរៀនសូត្រ ហើយខ្ញុំគ្មាន...ពេលខ្ញុំទទួលស្គាល់អំពីការអប់រំមុននេះ មួយភ្លេតខ្ញុំមិនមានការទប់ទល់ចំពោះការល្ងង់ខ្លៅរបស់ខ្លួន ប៉ុន្តែខ្ញុំគ្រាន់តែខិតខំនិយាយថាមិនចាំបាច់ទាល់តែមានការអប់រំទើបស្គាល់ព្រះយ៉េហូវ៉ាទេគឺចាំបាច់ត្រូវមានទឹកចិត្តទន់ភ្ល្លន្ល់មួយ ដើម្បីទទួលដឹងពីព្រះយ៉េហូវ៉ា។
ខ្ញុំបានធំឡើងក្នុងស្ថានភាពក្រីក្រខ្ញុំបានអប់រំក្នុងគ្រួសារមួយមិនសូវមានជំនឿលើព្រះអង្គ ប៉ុន្តែតាំងពីពេល ខ្ញុំកើតមកការនោះបានកើតឡើងមិនមែនអំពីការល្អរបស់ខ្ញុំទេ មិនមែនអំពីការល្អរបស់ឪពុកម្តាយខ្ញុំទេប៉ុន្តែដោយប្រាជ្ញាញាណរបស់ព្រះយេហូវ៉ា មែនទេ? ទ្រង់បាននាំកានោះមកគ្មានហេតុនិងអោយខ្ញុំគិតដល់ដើម្បីឱ្យឃើញប្រការដែលទ្រង់អាចជ្រើសរើសរាល់អ្វីទ្រង់ចង់រើសនោះទេទោះជាវាមកពីទីក្រុង Vatican ឬទ្រង់អាចយកចេញពីគំនរសំរាមហើយធ្វើវាអោយទៅជាអ្វីៗគ្រប់យ៉ាងទាំងអស់។
32
32ហេតុនោះត្រូវឆ្លងកាត់ជីវភាព...បងប្អូនជាច្រើនដឹងរឿងនោះ បងប្អូនបានអានអំពីវាដោយបានបង្ហាញក្នុងបណ្តារូបភាពផ្សេងគ្នាយ៉ាងណា ពេលខ្ញុំនៅតូចប្រហែលអាយុ១២ឆ្នាំវាបានបង្ហាញលើកដំបូង... ប្រហែល៧ឆ្នាំ វាបានបង្ហាញលើកដំបូង អាចឃើញបានវាដូចខ្យល់ក្នុងគុម្ពឈើមួយហើយក្រោយមកនោះខ្ញុំគ្មានដឹងអ្វីអំពី សាសនា... ប្រកាដែលខ្ញុំដឹងតែមួយគត់គឺអ្នកដែលបាននិយាយជាមួយខ្ញុំនោះមានតែព្រះយេហូវ៉ាតែមួយគត់ហើយវាជាគ្រប់យ៉ាងទាំងអស់នូវរាល់អ្វីដែលខ្ញុំដឹងរហូតដល់ពេលខ្ញុំធំឡើង ក្រោយនោះបានប្រែប្តូរគោលលទ្ធី នឹងទៅជាចងសម្ព័ន្ធជាមួយនិកាយបាទិស្ទ...
នាថ្ងៃទី៧,៥ ក្នុងពេលកំពុងដើរចូល... ហើយខ្ញុំជាអ្នកគ្រប់គ្រងតំបន់ហាមបាញ់សត្វនៅ Indiana
ឱកាសនេះថ្ងៃនេះនៅក្នុងទីក្រុងខ្ញុំបានជួបបុរសម្នាក់ប្រហែលលោកនៅទីនោះលោកប្រហែលមាន មុខក្នុងសាលប្រជុំនេះ ពេលនេះលោក Price Nana Hen A Condon Indiana ខ្ញុំឧស្សាហ៍នៅផ្ទះលោកពេលខ្ញុំដើរល្បាតឆ្លងកាត់នោះប្រហែលលោកនៅក្នុងផ្ទះនេះពេលនេះខ្ញុំដឹងបន្តិចបន្ទួចអំពីបុរសនេះ ខ្ញុំបានជួបក្នុងទីក្រុងនៅ Houston ប៉ុន្តែលោកនឹងប្រពន្ធមានមុខនៅទីនេះគេកំពុងសម្រាកឆ្លងកាត់គ្រប់កន្លែង ក្នុង Florida នឹងចូលរួមពួកជំនុំ។
33
33មានអ្វីម៉្យាងបានដាស់តឿនដល់ចិត្តខ្ញុំរាល់ពេលប៉ុន្តែនាថ្ងៃនោះវាធ្វើឱ្យខ្ញុំដឹងដោយខ្លួនឯងយ៉ាងច្បាស់លាក់ នោះជាបុរសមានកំពស់១.៨ម ទម្ងន់ ២០០ ផោន ពេលការនោះសំដែងមក វាប្រាកដដល់... មុននោះប៉ុន្មានឆ្នាំប្រកានោះបានសំដែងមកក្នុងរូបភាព ពន្លឺមួយតោងលើកន្លែងខ្ញុំឈរវាបង្ហាញមកច្រើនដងក្នុងរូបភាពជា ផ្កា ជាកន្លែងមានរាប់ពាន់អ្នកឈរ មើលវាវាបានបង្ហាញរបៀបធម្មតាចំក្នុងសាលប្រជុំ និងរូបភាពផ្សេងៗ រាល់ប្រកាផ្សេងៗបានកើតឡើង
លើកនេះពេលទ្រង់យាងមកទ្រង់ជាមនុស្សម្នាក់ ហើយទ្រង់... ខ្ញុំ ខ្ញុំបានភ័យខ្លាច ទ្រង់តម្រង់មកខ្ញុំទ្រង់បន្ទូលថា “កុំខ្លាច យើងបានចាត់អោយមកពី់ព្រះយេហូវ៉ា ដើម្បីធានាឱ្យឯងថាកើតមានការដ៏ចំឡែករបស់ ឯងហើយ។ ជីវភាព ការរស់នៅដ៏ពិសេសរបស់ឯងដែលបានកំណត់ថាឯងកំពុងទទួលព្រះគុណក្នុងការព្យាបាល ដ៏វិសេស (ដោយអំណាចចេស្តាអស្ចារ្យ)ឱ្យបណ្តាជននៅលោកីយនេះ” ក្រោយនោះទ្រង់បន្ទូលថា “បើឯងធ្វើឱ្យគេជឿឯង ហើយអធិស្ឋានអស់ពីចិត្ត គឺនិងគ្មានអ្វីអាចឈរបាននៅចំពោះពាក្យអធិស្ឋានរបស់ឯងឡើយ”
ខ្ញុំទូលថា“ថ្វាយបង្គំទ្រង់ កូនគឺជាមនុស្សឥតបានរៀនសូត្រទេ”
ទ្រង់បន្ទូលថា“អញនឹងនៅជាមួយឯង” ហើយបន្ទូលទៀតថា “កានោះឯងអាចដឹងបាន វានឹងសំដែង មកជាពិតការនោះឯងនឹងក្តាប់ដៃស្តាំមនុស្សក្នុងដៃឆ្វេងរបស់ឯង ឯងនឹងឃើញលទ្ធផលរបស់វា ”ឥឡូវខ្ញុំហៅវាជាការចលាចល“ លើដៃបងប្អូន ការនោះនឹងក្លាយជាទម្លាប់បងប្អូន ហើយបងប្អូននឹងនិយាយ ជាមួយបណ្តាជនអំពីរាល់មុខជំងឺរបស់គេ ម៉្យាងគេមានកាអ្វីក្នុងខ្លួនយ៉ាងនេះ បើឯងចង់...)
34
34ពេលខ្ញុំនៅTexas ម្តងទៀតការនោះបានត្រឡប់ជាមានដំណើរការ ត្រូវឬទេ? តើបងប្អូនណាមានមុខក្នុងពេលជំនុំរបស់ខ្ញុំមុននេះទេ? ចូរលើកដៃឡើង បើកិច្ចការនោះនៅតែដំណើរការហើយប្រកានោះមាន ប្រសិទ្ធិភាព ពេលនេះបងប្អូនទាំងអស់លើកដៃឡើងទាំងអស់គ្នារាល់អ្នកមានមុខក្នុងពេលជំនុំរបស់ខ្ញុំនោះ ហើយដឹងថាកានោះមានប្រសិទ្ធភាពមិនទាំងស្រុងទេពីព្រោះខ្ញុំ ខ្ញុំស្មាននូវមុខជម្ងឺ ជាច្រើនមែនទេ? ពីព្រោះខ្ញុំមិនដឹងថាវានឹកឃើញយ៉ាងដូចម្តេច?
ខ្ញុំនឹកឃើញក៏ចង់សើចជួនពេលរោគស្ត្រី ឬមហារីក ខ្ញុំមិនអាចរកឃើញវា វាហាក់ដូចគ្នានិងអារម្មណ៍មនុស្សជាច្រើន ឃើញដូចគ្នាយ៉ាងច្រើន បងប្អូននឹងឃើញលទ្ធផលអាចឃើញលើបាតដៃខ្ញុំ ល និងល។
35
35ខ្ញុំបានរៀបរាប់ជាមួយបងប្អូនទាំងអស់...ហេតុនេះគួរចាំ ខ្ញុំនិទានជាមួយបងប្អូនទាំងអស់ ខ្ញុំនិយាយថា “ទ្រង់មានបន្ទូលនឹងខ្ញុំបើឯងស្មោះត្រង់ (យល់ទេ?)ពេលនោះវានឹងសំដែងមកពិត ឯងនឹងនិយាយជាមួយបណ្តាជននូវរាល់អាថ៌កំបាំងក្នុងចិត្ត ហើយរាល់ការខុសឆ្គងដែលគេបានធ្វើក្នុងជីវភាពរស់នៅនឹងរឿងជាច្រើន។ បើឯងស្មោះត្រង់ចំពោះរាល់អ្វីដែលអញប្រទានឱ្យ” ខ្ញុំបាននិយាយថាទេ? តើប៉ុន្មានអ្នកនឹកចាំខ្ញុំនិយាយពីកានោះ?
ហេតុនេះកានោះត្រូវបានមានប្រសិទ្ធភាពវាបានកើតឡើងនៅ Calgary ឫ នៅReginaSaskatchewan មុននេះប្រហែល៣ខែ កំពុងឈរលើវេទិកានិយាយដូច្នេះចំពោះពួកជំនុំរបស់ខ្ញុំយើងខ្ញុំកំពុង មានពេលជំនុំធំ ខ្ញុំស្មានថាជិត១០០០០នាក់បានផ្តុំគ្នាសម្រាប់យប់នោះនៅរោងធំ ឬជា Queen Gardens នៅខាងក្រៅនោះមនុស្សកកកុញគេរុញច្រានគ្នាយ៉ាងនឿយហត់ ខ្ញុំគឺ ខ្ញុំកំពុងនិយាយ ខ្ញុំនិយាយថា “ឥឡូវព្រះអង្គមានបន្ទូលបង្គាប់ខ្ញុំថាបើខ្ញុំស្មោះត្រង់ថ្ងៃណាះ (ខ្ញុំបាននិយាយរាល់ពេលជំនុំ) ថ្ងៃនោះនិងមានប្រសិទ្ធីភាពអាចនិយាយចេញនូវកាអាថ៌កំបាំងក្នុងចិត្តមនុស្ស”។
36
36ខ្ញុំទើបជូនឱ្យអស់មិត្តប្រកានេះមុនពេលយើងបញ្ចប់ ខ្ញុំបែរខ្លួនជុំវិញដើម្បីរកអ្វីផឹកលើឆាកនេះគេកំពុងរៀចបំជួរមនុស្សអធិស្ឋាន ពេលខ្ញុំបែរដើម្បីផឹកអ្វីម៉្យាង លោកគ្រូគង្វាល Baxter ជាអ្នកជំនួយការជាតិកាណាដារបស់ខ្ញុំ...ខ្ញុំកំពុងនិយាយពីទឹកផឹកលោកយកកន្សែងដៃខ្លួនជូតញើសចេញពីថ្ងាសខ្ញុំផង ហើយ លោកនិយាយថា“ព្រះយេហូវ៉ាប្រទានពរឱ្យ បង Branhamហ្នះ”
ខ្ញុំនិយាយថា“អរគុណបង Baxter”
ខ្ញុំបែរជុំវិញបងនោះដើរខ្វាត់ខ្វែង ហើយមានយាយម្នាក់កំពុងឈរនៅជិតក្បែរមេក្រូ ឬបានបញ្ចូនឡើងពីក្នុងជួរអធិស្ឋាន ខ្ញុំដើរកាត់ដូច្នេះពេលខ្ញុំមើលលោកយាយនោះ ខ្ញុំនិយាយថា “ជំរាបសួរលោកយាយ” លោកយាយនោះនិយាយថា“ជំរាប សួរលោក”។
មានកាអ្វីម៉្យាងបានកើតឡើងខ្ញុំដឹងមានប្រកាអ្វីនោះបានកើតឡើងនៅកន្លែងណានោះ ខ្ញុំមិនដែលនឹង ឃើញប្រកានោះទេប្រាកដជាការចាក់ប្រេងសាំង វាគ្មានអារម្មណ៍ដូចជាព្រះវិញ្ញាណបរិសុទ្ធវាជាអារម្មណ៍មួយ ភ័យខ្លាចពិតប្រាកដ។
37
37ខ្ញុំមើលលោកយាយនោះហើយយាយកំពុងឈរនៅត្រង់ខាងរបស់ខ្លួន ខ្ញុំឃើញយាយទទួលបានតិចបំផុត នឹងចាប់ផ្តើមថយទៅឥឡូវបងប្អូននឹងឮនិយាយប្រកានោះនៅត្រង់នេះ ខ្ញុំឃើញនាងតូចកំពុងដើរលើផ្លូវមកជាមួយស្រីតូចផ្សេង ខ្ទង់អាយុ១២ឆ្នាំ ខ្ញុំឃើញនាងតូចកំពុងអង្គុយនៅតុការិយាល័យ។
ខ្ញុំនិយាយថា“មានកាអ្វីនោះបានកើតឡើង ជំរាបដល់បងប្អូន ខ្ញុំឃើញនាងតូចមួយ” លោកយាយនោះចាកចេញពីខ្ញុំ ខ្ញុំនិយាយ “ខ្ញុំឃើញនាងតូចមួយនាងនោះកំពុងអង្គុយក្នុងបន្ទប់រៀននាងកំពុងបោះចោលខ្មៅដៃមួយ ទេគឺប៉ិចមួយ” អូ! ខ្ញុំនិយាយថា “ខ្ញុំឃើញវាហោះហើយប៉ះចូលភ្នែកនាងតូច”
លោកយាយស្រែកឮឡើងពេលសំរាកយាយប្រាប់ថា “បង Branham នោះគឺជាខ្ញុំៗត្រូវខ្វាក់ភ្នែកខាងស្តាំ” យាយប្រាប់ថា “ប៉ិចសរសេរ”
ខ្ញុំនិយាយយ៉ាងនោះខ្ញុំមិនដែលនិយាយប្រកាអ្វីដូច្នោះទេខ្ញុំនិយាយថា “បានហើយចូរនិយាយ...”
38
38លោកយាយដើរថយក្រោយនៅទីនោះខ្ញុំឃើញស្រីក្មេងម្នាក់អាយុប្រហែល១៦ឆ្នាំ ហើយនាងកំពុងរត់ យ៉ាងលឿនពេញទំហឹងសក់នាងប៉ើងតាមខ្យល់ នាងស្លៀកពាក់ការ៉ូ ហើយកំពុងរត់យ៉ាងលឿន ខ្ញុំសម្លឹងមើលមានឆ្កែលឿងធំមួយកំពុងដេញតាមនាង
ខ្ញុំនិយាយថា“ខ្ញុំឃើញស្រីតូចមួយស្លៀកពាក់ការ៉ូ...” ចាប់ផ្តើមនិយាយច្បាស់លាស់ រាល់អ្វីដែលខ្ញុំឃើញកំពុងសម្លឹង មើលត្រង់ពីមុខខ្ញុំ ខ្ញុំនិយាយថា “នាងនោះដើរឡើងខឿនផ្ទះខ្ញុំឃើញយាយម្នាក់បីនាងរត់...”
ស្រីតូចចាប់ផ្តើមស្រែកឡើងនាងនិយាយថា “នោះគឺខ្ញុំពេលនៅរៀន ខ្ញុំមិនដែលគិតអំពីប្រកានោះទេមុននេះក្នុងជីវិត”
ខ្ញុំនិយាយថា“កានោះបានកើតឡើងនៅទីនេះ ជំរាបបងប្អូនទាំងអស់គ្នា ខ្ញុំមិនដឹងថាបញ្ហាអ្វីទេ” ហើយខ្ញុំចាប់ផ្តើមខ្ញុំនិយាយថា“ហុចបាតដៃនាងឱ្យខ្ញុំមើល” ខ្ញុំកាន់ដៃនាងនឹងចាប់ផ្តើមដើម្បី...ខ្ញុំនិយាយ “យ៉ាងនោះខ្ញុំមិនឃើញការចលនាអ្វីលើបាតដៃទេ”
39
39ខ្ញុំមើលចុះបាតដៃនាងហើយមើលឡើងម្តងទៀត ខ្ញុំឃើញលោកយាយមកពីផ្ទះស... ឬពីឃ្លាំងស្រូវមួយឬផ្ទះសាមញ្ញមួយពណ៌ក្រហមមួយ កំពុងដើរទៅទឹសផ្ទះស យាយពាក់...កំពុងកាន់អ្វីនោះមើលដូចៗយ៉ាងនេះ លោកយាយ កំពុងបោះជំហានយឺតៗ ខ្ញុំឃើញលោកយាយមក
ខ្ញុំនិយាយថា“ខ្ញុំឃើញយាយម្នាក់កំពុងមក គឺពិតជាគាត់” នោះជាការធម្មតាខ្ញុំអាចទទួលស្គាល់គាត់ ថាពិតជាលោកយាយម្នាក់នោះ ខ្ញុំនិយាយថា “ឥឡូវខ្ញុំឃើញស្ត្រីម្នាក់គាត់ក៏ចាប់ផ្តើមដើរឡើងតាមកាំជណ្តើរ ដោយមានកាន់ផ្កាមួយបាច់នៅដៃខាងស្តាំគាត់ គាត់ដើរឡើងបែបដូច្នេះព្រោះនៅខាងខ្នងរបស់គាត់មានជម្ងឺ ខ្ញុំឃើញគាត់មិនអាចបោះជំហានលើកាំជណ្តើរនោះ” ស្ត្រីនោះក៏ផ្អែកខ្លួនទៅម្ខាងហើយក៏យំខ្ញុំបានឮនាងនិយាយថា “បើខ្ញុំអាចមកបាននឹងពេលជំនុំរបស់បង Branham ជម្ងឺនោះនឹងបាត់ទៅជាមិនខាន”។
ហេតុនេះពេលខ្ញុំនិយាយអំពីការនោះមានអ្វីម៉្យាងបានមកប៉ះស្ត្រីនោះ ហើយគាត់ក៏សន្លប់ទៅក្រោយនោះមកស្ត្រីនោះក៏ដឹងខ្លួនវិញបើកភ្នែកធម្មតា គាត់គ្រាន់តែអាចដើរទៅមកត្រឹម...ជម្ងឺឈឺសន្លាក់ឆ្អឹង របស់គាត់បានជា គាត់អាចបតបែនខ្លួនបែបណាក៏ដោយពិតជាបានជាធម្មតាទាំងស្រុង យ៉ាងនេះខ្ញុំនិយាយថា “នោះហើយជាការដែលបានកើតឡើង”
40
40ពេលបងBaxter ចាប់យកមេក្រូមកក៏និយាយថា“បង Branhamការដែលបងទើបនិងនិយាយ មុននេះបន្តិច បានសំដែងហើយ” គ្រប់គ្នាគ្នាចាប់ផ្តើមស្រែកយ៉ាងខ្លាំងពេញសព្វក្នុងផ្ទះ។
ខ្ញុំបានឮសំឡេងឈើច្រត់ធ្លាក់ក្តុកៗខ្ញុំមើលឃើញយុវជនក្មេងម្នាក់កំពុងខិតខំដើរតេះតះដោយសារឈើច្រត់ទាំងគូររបស់ខ្លួនមកទីនេះ គាត់និយាយថា “ជំរាបសួរបងBarnham ចូរប្រាប់មកតើបងចង់អោយខ្ញុំធ្វើអ្វី”
ខ្ញុំនិយាយថា“បានហើយបងប្អូនជាទីស្រលាញ់ទោះជា...ខ្ញុំ...” ប៉ុន្តែអ្នករៀបកន្លែងអង្គុយបានមកទាញអ្នកនោះចេញពីវេទិកា ព្រោះគេគ្មានកាតអធិស្ឋាន ខ្ញុំក៏និយាយថា “ចាំមួយភ្លេត”
គាន់និយាយថា“យ៉ាងម៉េចបង...”
ខ្ញុំនិយាយថា“បងទៅវិញទទួលកាតអធិស្ឋានសិន”
ហើយចំពេលគាត់...គាត់នោះនិយាយថា“ធ្វើយ៉ាងមេចក៏បានអោយតែខ្ញុំបានជា ជាបំណងតែមួយគត់ របស់ខ្ញុំ..” គាត់កំពុងយំបងប្អូនដឹងទេ គាត់និយាយថា “នោះគឺជាបំណងប្រាថ្នារបស់ខ្ញុំបងប្រាប់ខ្ញុំមក សូមគ្រាន់តែប្រាប់មកខ្ញុំត្រូវធ្វើអ្វី”
ខ្ញុំនិយាយថា“បានហើយ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វី ដើម្បីនិយាយជាមួយបង ប៉ុន្តែចាំមួយភ្លែតកុំទាន់ជូនបង នោះទៅកន្លែងអង្គុយអី)
ខ្ញុំនិយាយថា“បងទើបចេញពី Regina-Beach ព្រឹកនេះ” ខ្ញុំឃើញបងឈរកន្លែងមួយ...ខ្ញុំនិយាយថា “បងបានចាំឡានក្រុង ខ្ញុំឃើញលើបង្អួចមានអក្សរ ឆ្នេរសមុទ្រ Regina Beach” ខ្ញុំនិយាយថា “ខ្ញុំឃើញលោកតានឹងលោកយាយបដិសេដ្ឋមិនឱ្យទៅឯឪពុកម្តាយបងទេ”
គាត់និយាយថា“ពិតមែនហើយ”
ខ្ញុំនិយាយថា“ខ្ញុំឃើញបុរសម្នាក់បានឱ្យបងខ្ចីលុយដែល... មើលទៅដូចឪពុកបង” “ពិតជាពូខ្ញុំ”
ខ្ញុំនិយាយថា“ខ្ញុំឃើញបង! បង..ឥឡូវខ្ញុំឃើញបងនៅក្នុងបន្ទប់មួយ ហើយមានបង្អួចមួយបងកំពុងមើលផ្លូវចេញពីបន្ទប់បងទៅម្ខាង”
នោះគឺជាមីងខ្ញុំកំពុងអង្គុយចំកន្លែងនោះលើនោះខ្ញុំកំពុងរស់នៅក្នុងបន្ទប់មីងខ្ញុំនោះ តើខ្ញុំត្រូវធ្វើអ្វីបង Branham?
ខ្ញុំនិយាយថា“បងជឿអស់ពីចិត្តទេ?” “អស់ពីចិត្ត”
“ចូរក្រោកឈរឡើងដោយជើងខ្លួនឯងព្រះយេស៊ូវគ្រីស្ទប្រទានឱ្យបងជាហើយ ឈប់ប្រើទម្លាក់ឈើច្រត់ ទៀតទៅជើងបងទាំង២បានត្រង់ហើយ បងដើរទៅពេញផ្ទះ ទាំងច្រៀងសរសើរតម្កើងព្រះយេហូវ៉ាចុះ”
41
41តាំងពីពេលជាពីជម្ងឺនោះជម្ងឺផ្សេងៗទៀតវាមិនអាចនៅបានទេ ជំរាប់ដល់បងប្អូនថាការនោះវាបានសំដែង ហើយបើគេមិនឮលើដំបូងនេះទេ គឺគេបានឮលើកទី២។
ហើយក្រោយនោះប៉ុន្មានយប់ខ្ញុំដើរទៅ Windsorរដ្ឋ Ontarioមានចំនួន ១៤០០០នាក់ចូលរួមក្នុងពេលជំនុំនៅទីនោះ។
មានម្នាក់នៅក្នុងពេលជំនុំគិតថាទីនោះគ្មានអ្វីទេគ្រាន់តែមានមនុស្សច្រើនកក់កុញប៉ុណ្ណោះទេ លោកតានោះបានទៅយកកាតអធិស្ឋាន នៅក្នុងជួរអ្នកជម្ងឺហើយធ្វើពុតជាឈឺ គាត់មានបំណងចង់សរសេរលើកាតអធិស្ឋាននូវគ្រប់មុខជំងឺទាំងអស់ ហើយមនុស្សភាគច្រើនគឺបែបនេះ។លោកដើរខ្វិតខ្វែង ហើយក៏ជូនកាតឱ្យអ្នកគ្រប់គ្រងជួរក្រុមមនុស្សអធិស្ឋានខ្ញុំមិនដែលឃើញកាតណាបែបនេះទេ គេក៏យកកាតចុះទៅ ក្រោមនោះ លោកគិតថា(នេះជារបៀបខ្លននឹងធ្វើការនោះ)
ក្រោយនោះលោកដ៏ដើរចូលទៅដាក់កាតអធិស្ឋានចុះពេលលោកកំពុងដើរឡើង ខ្ញុំនិយាយថា “ជំរាបសួរលោក” “ជំរាបសួរលោក”
ខ្ញុំក៏ចាប់ដៃលោកគ្មានការចលនាសោះ ខ្ញុំសម្លឹងមើលលោក ខ្ញុំឃើញលោកនឹងបុរស២នាក់កំពុងឈរក្នុងបន្ទប់នៅតុនោះ ដឹងថាកំពុងតែកុហក់ទេ...
ខ្ញុំនិយាយថា“ហេតុអ្វីបងមានបំណងចង់បោកប្រាស់គេនៅក្នុងចិត្តដូច្នេះ? ព្រះយេហូវ៉ាអាចវាយបងអោយស្លាប់ភ្លាមឥឡូវក៏បាន”
42
42លោកតាដួលចុះលើឥតហើយក៏ស្រែកយ៉ាងខ្លាំងតាមដែលគាត់អាច លោកតានិយាយថា “ព្រះយេហូវ៉ាអើយ! សូមអាណិតមេត្តាដល់ខ្ញុំផង”
ខ្ញុំសួរថា“តើហេតុអ្វីលោកធ្វើយ៉ាងដូច្នេះ?”
លោកនិយាយថា“បង Branham ខ្ញុំពិតជាបានគិតចង់ប្រោកប្រាស់មែនខ្ញុំសូមទោស សូមមេត្តាលើកលែងទោសខ្ញុំផងបានទេ? យ៉ាងដូច្នោះ!
43
43មុននេះប៉ុន្មានយប់នៅទីនេះខ្ញុំឃើញយាយម្នាក់ជាគ្រីស្ទាន ពេលគេឡើងវេទិកា រាល់ការអាក្រក់ស្មោគគ្រោកដែលគេបានធ្វើ បានកាត់បន្ថយនូវជីវិតរស់នៅរបស់គេ។
ឥឡូវគួរចាំខ្ញុំជំរាបបងប្អូន រាល់ការអ្វីដែលបាននិយាយនិងបើកចំហរនៅទីនេះចំពោះមុខពួកជំនុំរាល់អ្វីបងប្អូនបានធ្វើក្នុងជីវិត នឹងបាននិយាយត្រង់ទីនេះហេតុនោះបើមានប្រកាណាជាបន្ទុកក្នុងចិត្តបងប្អូន ហើយបងប្អូនមិនចង់ឱ្យអ្នកផ្សេងដឹងចូរឈរនៅក្នុងជួរអធិស្ឋានវិញ បើបងប្អូនមិនចង់ឱ្យគេរាល់គ្នាដឹងលើកលែងតែបងប្អូនមកដោយសេចក្តីជំនឿទាំងស្រុង ឬទូលសូមព្រះយេហូវ៉ាផ្តល់ក្តីមេត្តាករុណាលើកលែង ទោសឱ្យបងប្អូន ហើយបំភ្លេចវាចោលដោយដាក់វានៅក្នុងមហាសមុទ្រនៃព្រះលោហិត ឬគ្រប់អ្វីទាំងអស់ពីព្រោះខ្ញុំមិនទទួលខុសត្រូវនូវអ្វីដែលអ្នកបាននិយាយទេ... បានបញ្ចោញ ពីព្រោះបើវាមានក្នុងជីវភាពរស់នៅរបស់បងប្អូន វានឹងបញ្ចោញ។
44
44ចូរចាំប្រកានោះអោយច្បាស់ពីព្រោះព្រះយេហូវ៉ាបានឱ្យទីសំគាល់ពីការនោះ ថ្មីត្បិតវាមិនដែលខុស ហើយវានឹងខូចទៅនៅ Houston ប្រាកដ់ណាសព្រះយេហូវ៉ានៅតែគង់នៅទីនេះហើយទ្រង់នឹងឆ្លើយតប តើការនោះជាអ្វី?
បងប្អូននិយាយថា“បង Branham តើប្រកានោះមានន័យអ្វីទៅ?”
មានម្តងនោះខ្ញុំភ័យខ្ញុំភ័យពេលបង្ហាញចេញ ប៉ុន្តែខ្ញុំនិងជំរាប់បងប្អូននៅទីនេះនូវប្រកានោះខ្ញុំអាចបង្ហាញ វាឱ្យបងប្អូននូវគ្រប់ការ នោះរាល់មុខជំងឺបានរៀបរាប់ពីការនោះជាប្រាកដរាល់អាថ៌កំបាំងក្នុងចិត្តគេ បើគេមិនជឿលើកដំបូង ខ្ញុំមិនអាចធ្វើឱ្យគេជឿលើដំបូងបង្អស់យ៉ាងនេះគេនឹងជឿលើកទី២ វានឹងធ្វើសកម្មភាព ឡើងវិញភ្លាម ហើយជីកជ្រៅចូលជីវភាពគេនឹងនិយាយឱ្យគេដឹង។
45
45ឥឡូវប្រកានោះទទួលបានអ្វីខ្លះដើម្បីអាចធ្វើបាន? ឥឡូវសូមអោយបងប្អូនប្រមូលគំនិតឱ្យខ្ញុំប៉ុន្មាននាទីខ្ញុំប្រាប់បងប្អូន ប្រកានោះមិនមែនព្យាបាលបានតែរូបកាយទេវានិងនាំមកឱ្យមនុស្សនូវសេចក្តីជំនឿ ពេលអ្នកនោះនៅទីនេះគាត់អាចមកនិយាយជាមួយខ្ញុំថាខ្លួនមានសេចក្តីជំនឿហើយ ហើយខ្ញុំទទួលពាក្យរបស់គាត់ប៉ុន្តែពេលគាត់នៅក្រោមការចាក់ប្រេងតាំងដូចនៅពេលនេះបងប្អូនមិនអាចមកនឹងបោកប្រាស់ពីរឿងនោះបានទេ ជាចំនុចដែលខ្ញុំដឹងពេលបងប្អូនមានសេចក្តីជំនឿឬអត់ម្នាក់ៗអាចគិតថា ខ្លួនមានសេចក្តី ជំនឿកិច្ចការគឺគាត់គិតថាគេមានជំនឿពេលដែលគេគ្មានជំនឿមែនទេឬ?
ប៉ុន្តែពេលគេដើរចុះពីទីនេះហើយនិយាយថា ខ្លួនមានជំនឿ។ វាមិនអាស្រ័យនៅទីនេះនោះទេដូចជាការតម្លើងខ្សែលើឧប្បករណ៍ភ្លេងមួយ គឺត្រូវដេញអោយទាន់នឹងសង្វាក់។ចំពោះប្រកានេះនៅលើនេះ ហេតុនេះការដែលកើតឡើងហើយទោះជាអារក្សបានដណ្តើមចងជាប់អ្នកនោះក៏ដោយ ត្រូវលែងចេញពេល សេចក្តីជំនឿនេះមកដល់បងប្អូនមិនត្រូវឡើងនៅទីនេះ វានឹងសកម្មភាពត្រង់ នៅក្រៅនោះនៅគ្រប់ពេលបងប្អូនមានសេចក្តីជំនឿ
46
46ប្រការតែមួយគត់សម្រាប់បងប្អូនគឺស្អាងសេចក្តីជំនឿរបស់កូនមនុស្សឡើង ដើម្បីគេអាចមើលឃើញព្រះហប្ញទ័យចង់ព្យាបាលរបស់ព្រះយេហូវ៉ាសម្រាប់បណ្តាជន ហេតុនេះឱ្យតែបងប្អូនមកដោយសេចក្តីជំនឿ លើព្រះយេហូវ៉ា វាពិតជាអាចការព្យាបាលបាន។គ្រូគង្វាលរបស់បងប្អូនអាចលាភប្រេងឱ្យបងប្អូននៅឯព្រះវិហារ របស់បងប្អូនហើយបងប្អូនមានសេចក្តីជំនឿលើព្រះយេហូវ៉ា ការនោះនឹងនាំមកនូវលទ្ធផលពិតមែន។
ព្រះយេហូវ៉ាជាអង្គដ៏ប្រោសលោះគ្មាននរណាអាចព្យាបាលជា ព្រះយេហូវ៉ាជាអង្គព្យាបាលជា ដោយព្រះគុណ នោះគ្រាន់តែបានបង្ហាញឱ្យឃើញនូវអ្វីដែលជាការងាររបស់ព្រះយេហូវ៉ា តាមរយៈកូនមនុស្សដើម្បីធ្វើឱ្យរាស្ត្ររបស់ទ្រអ់បានត្រឡប់មកជឿលើព្រះយេហូវ៉ា ពីព្រោះបើបងប្អូនគ្មានសេចក្តីជំនឿគ្រប់ល្មមទេដើម្បីរាងកាយដ៏ឈឺរីងរៃរបស់ខ្លួនទេ តើធ្វើយ៉ាងណាអោយបងប្អូននឹងមានគ្រប់ជំនឿអោយអាចឆកយក ទៅលើបាន មែនទេ?...
47
47ព្រះយេហូវ៉ាបានសួរសំណួរនេះ“ពេលអញមកវិញហាក់នឹងឃើញសេចក្តីជំនឿលើផែនដីទេឬ?” ត្រូវមានពួកជំនុំមួយដ៏មហិមាពពេញទៅដោយសេចក្តីជំនឿ ហើយព្រះយេហូវ៉ាបានប្រទានរាល់ការនោះដើម្បីដាស់តឿន សេចក្តីជំនឿដើម្បីធ្វើឱ្យសេចក្តីជំនឿបង្ហាញចេញហើយដើម្បីបញ្ជាក់នូវសេចក្តីជំនឿជាអ្វីតើយល់រាល់អ្វីខ្ញុំចង់ និយាយទេ? នឹងរាល់ប្រកានោះ...ទោះជារបៀបនោះវាអាចមានសកម្មភាព។
ឥឡូវ...ជាការសប្បាយរីករាយបំផុតពេលគេចែកឱ្យបងប្អូននូវកាតអធិស្ឋាន ហើយមិនដឹងឈ្មោះយប់តំបូងនៅទីនេះ មិនបានសុភមង្គលទេមែនទេ? ធ្វើយ៉ាងណាអោយខ្ញុំដឹងប្រកានោះ? ពិតមែននោះជា...?...កំពុងកើតឡើង...?មកជាមួយម្តងនេះ...?... ថ្វីត្បិតជាអ្នកជិតខាងខ្ញុំអស់មិត្តដឹងរាល់កិច្ចការនោះ គឺជាការគួរគោរពជឿមែនទេឬ? ពិតមែនហេតុនេះបើបងប្អូននឹងធ្វើការនេះ តើបងប្អូនទ៉ាងអស់គ្នានឹងជឿការនោះ ថារៀបរយទេ? ហើយបងប្អូនមានដឹងថាខ្ញុំកំពុងនិយាយជាបងប្អូនគឺជាការពិតល្អណាស់ បើបងប្អូនជឿ រាល់អ្វីខ្ញុំនិយាយជាមួយបងប្អូនថាជាការពិតហើយមានសកម្មភាពដូចអីចឹង វានឹងចាកចេញពីបងប្អូន ហើយក៏មិនមកវិញជាដាច់ខាតតើបងប្អូនជឿការនោះរឺទេ?ខ្ញុំចង់ឱ្យបងប្អូនជាអ្នកទទួលបានសុភមង្គលបំផុតនៅ Texas ពេលបងប្អូននៅទីនេះហេតុនោះពេលបងប្អូនទៅដល់ Indianaនឹងក្លាយជាអ្នកបន្ទាប់ ដែលបានសុភមង្គលបំផុតនៅទីនោះពីព្រោះខ្ញុំនឹងត្រឡប់ទៅនៅទីនោះហើយ ហើយខ្ញុំនឹងនៅជាមួយបងប្អូនដូច្នោះ ទៅ...?...ទូលសូមទ្រង់បាទ ជំរាបសួរយាយ...
48
48ក៏សម្រាប់ឱ្យប្រការនោះមន្ទីរពេទ្យ Mayoដែលធ្លាប់និយាយជាមួយខ្ញុំ គ្មានឱកាសណាល្អសម្រាប់ឱ្យខ្ញុំអាចធ្វើដូច្នេះទេ បងប្អូនមើលមកកន្លែងខ្ញុំ អូ...
ព្រះគុណដ៏ចំឡែកសំឡេងស្រទន់អន្លង់ន្លោក ឥឡូវមានតែនិយាយរឿងភ្លាមៗនេះ ប្រកានោះក៏ចាប់ផ្តើម បាត់ទៅវិញក្រោយពេល...?...នោះហ្ន៎! វានេះកំពុងឈរនៅចមត្រង់នោះ... បងប្អូនឈរនៅទីនោះសូមអោយច្បាស់លាស់គ្រាន់តែមួយភ្លេតទេ បងប្អូននឹងបានការប្រោសអោយជា ទោះបីយ៉ាងណាក៏ដោយមែនទេ? គឺជាសេចក្តីជំនឿរបស់បងប្អូនធ្វើឱ្យបងប្អូនបានជាវាកើតឡើងដោយផ្អែកលើជំនឿ។
តើបងប្អូនចង់បានសុភមង្គលទេ? ចូរដើរចេញច្រៀងរាំថ្ងៃស្អែកចា! បើអាចបានពិតជាសប្បាយដូច្នេះបងប្អូននឹងនឹកឃើញការផ្សេងគ្នាហើយយល់ពីវានៅត្រង់នេះបើបងប្អូនគិតឃើញប្រកានោះនៅទីនេះ ក្នុងការ បង្ហាញរបស់ព្រះគុណ បងប្អូនក៏អាចមានករានោះនៅខាងក្រៅនោះដែរ ពីព្រោះទ្រង់ជាអង្គប្រទានឱ្យ តើមិនមែនដូច្នេះទេឬ? អាម៉ែន!
49
49ជំរាបសួរបងប្អូនអស់បងប្អូនស្តាប់សំឡេងខ្ញុំ ខ្ញុំកំពុងនិយាយជាមួយស្ត្រីពីព្រោះគាត់ជាអ្នកនៅជិតនោះខ្ញុំពិតជាមានសំនួរក្នុងចិត្ត តើព្រះអង្គចង់បង្ហាញឱ្យខ្ញុំឃើញការអ្វីជាមួយគាត់ទើបបានកើតឡើង ខ្ញុំឃើញគាត់ ពេលគាត់ទទួលបាន ពេលបងប្អូនប្រគល់ឱ្យគាត់ គាត់អធិស្ឋានគាត់គ្រាន់តែ..អូ!.ចា! គាត់បានធ្វើដូចអីចឹងហើយខ្ញុំដឹងពេលនោះខ្ញុំនិយាយជាមួយគាត់អំពីប្រការនោះ។
គាត់កំពុងឈរក្នុងបន្ទប់នៅនោះចម្ងាយមិនឆ្ងាយប៉ុន្មានមើលឆ្លងទៅម្ខាងហើយគាត់មានអារម្មណ៍ថាពិត ជាមានកង្វល់ដល់គាត់គាត់បិតភ្នែកព្រោះពន្លឺមើលហាក់ដូចជាអាប់អួរ ហើយនោះគ្រាន់តែជាអ្វីដែលខ្ញុំនិយាយជាមួយគាត់ តើប្រកានោះត្រូវទេបងស្រី? នោះប្រការនោះបង្កើតនូវសេចក្តីជំនឿរបស់គាត់ហាក់ដូចជាអ្វីដែលបាន ធ្វើនៅទីនេះនៅមុននេះតែប៉ុន្មានអាទិត្យប៉ុណ្ណោះនៅក្រោមផ្ទះនោះហេតុដូច្នោះគេអាចគិតថា “បានហើយ នរណានោះបានប្រាប់លោកអំពីការនោះ” តើបងប្អូនយល់ទេ? រាល់ប្រកានោះគឺច្បាស់លាស់ដល់ថ្នាក់គេនឹងដឹងភ្លាមនៅទីនេះ បងប្អូនយល់មែនទេ? ចងសួរបងប្អូនថាហេតុដូច្នេះតើព្រះអង្គមិនអស្ចារ្យទេឬ?
50
50ជំរាបបងប្អូនអំពីប្រកានោះ...វាគ្មានការបំផុសបំផុលវាទាមទារនូវសេចក្តីជំនឿស្ថេរភាពពិតនោះទេព្រះយេហូវ៉ាមិនធ្វើការនៅក្រោមឥទ្ធិពលនៃការដាក់តឿនឡើយ ឬស្រេកខ្លាំង ឬលោតរាំ ឬរត់បងប្អូនមិន អាចលោតដើម្បីដេញឱ្យអារក្សចាក់ចេញពីមនុស្សនោះទេ បងប្អូនត្រូវដឹងប្រាកដថាខ្លួនកំពុងឈរនៅទីណាហើយ បញ្ជាឱ្យវាដើរចេញមែនទេ? អំណាចចេស្តារបស់ព្រះយេហូវ៉ានោះគឺជាអ្វីទាំងអស់ដែលបានកើតឡើង
51
51រាល់ហោរ៉ាព្រះបាលគូរឆូតខ្លួនលោតរញាក់រញ័រជុំវិញទីសការៈស្រេចខ្លាំងៗ “ចូរចំរើនព្រះបាលចូរចំរើនព្រះបាល”
រីឯហោរ៉ាអេលីយ៉ានិយាយថា“ថ្វាយបង្គំព្រះយេហូវ៉ា ព្រះអម្ចាស់របស់អ័ប្រាហាំ របស់អ៊ីសាក់ និងរបស់អ៊ីស្រាអែលថ្ងៃនេះ ចូរសូមសំដែងឱ្យគេដឹងថាខ្ញុំជាបាវបំរើទ្រង់ពិត” ហើយភ្លើងចាប់ផ្តើមធ្លាក់ចុះតើពិតមែនឬទេ? យើងត្រូវដឹងអោយច្បាស់ មិនត្រូវកាត់ស្មាននោះទេ
បើបងប្អូនពិតជាគោរពនឹងស្តាប់បង្គាប់ប្រកានោះហាក់ដូចជាអាចមានមិនច្រើនប៉ុន្មានទេចំពោះបងប្អូន ទាំងអស់គ្នាប៉ុន្តែជំរាបបងប្អូនថា ចំពោះអស់អ្ន់កដែលទទួលបានការប្រោសឱ្យជាវាពិតជាការអស្ចារ្យចំពោះគេ ពិតមែន។
ចូរថ្វាយបង្គំព្រះដ៏ពិតម៉ោងនេះក្នុងពេលខ្ញុំអធិស្ឋាន ព្រោះស្ត្រីតូចនេះបានរកគ្រប់វិធីមកទីនេះ ឆ្លងកាត់រាប់ពាន់គីឡូម៉ែត ក្រោមនេះដើម្បីសូមការប្រោសឱ្យជានៅទីនេះ។
52
52សូមគោរពបងស្រីRoberson ត្រូវទេឬRoberson? ឥឡូវភ្លាមៗនេះបងស្រីនឹងត្រូវបានដោះលែង អោយរួចពីការខ្វល់ខ្វាយទាំងអស់ឥឡូវនេះ ថ្ងៃស្អែកបងស្រីនឹងឃើញការអស្ចារ្យ។យប់នេះនិងក្លាយជាពេលវេលា មួយថ្មីសម្រាប់ឱ្យបងស្រីបងស្រីនឹងពោរពេញដោយការអរសប្បាយពេលបងស្រីទៅផ្ទះវិញ ខ្ញុំឃើញការនោះជា មុនហើយបងស្រីនឹងឃើញមានសុខភាពមាំមួន ក្រោយនោះបើ ខ្ញុំចង់ឱ្យបងស្រីនៅតែក្នុងស្ថានភាពនោះក្នុងចំណែកនៅសល់របស់ស្ត្រីនោះ... វាខិតខំល្បួងជានិច្ចប៉ុន្តែទ្រង់មានវត្តមាននៅទីនេះ មានអំណាចចេស្តានៅលើ វាកូនដឹងយប់នេះព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គកំពុងឈរត្រង់ទីនេះពិតជាចាប់ផ្តើមធ្វើចលនាលើខ្លួនស្ត្រីនេះ ពីព្រោះគាត់មានជំនឿពីឥឡូវតទៅដល់ពេលបានប្រោសឱ្យជាកូនដឹងថាគាត់បានប្រោសឱ្យជាហើយ ប៉ុន្តែគាត់ចង់ឮ ការនោះ..សូមស្តាប់កូនទូលសូមទ្រង់ បិតាអើយ! កូនអរព្រះគុណព្រះវរបិតាព្រោះសេចក្តីជំនឿរបស់ស្ត្រីជិតខាង ព្រះយេហូវ៉ាអើយ!កូនទូលសូមឱ្យគាត់មានសុខភាពល្អជានិច្ច សូមឱ្យអំណាចសត្រូវឈប់នៅរំខានគាត់ទៀតសូមគាត់បានសុភមង្គលជាមួយប្តីផង សូមឱ្យពួកគេរស់ក្នុងសុភមង្គលយូរអង្វែង បំរើការងារព្រះអង្គគ្រប់ជ្រុងជ្រោយ សូមទទួលពាក្យអង្វររបស់ទូលបង្គំ ព្រះអង្គអើយ
ឥឡូវកូនដាក់បណ្តាសាដល់អារក្សសាតាំងទុកឱ្យវាចេញផុតពីស្ត្រីនេះ ទូលថ្វាយក្នុងព្រះនាមព្រះ យេស៊ូវគ្រីស្ទជារាជបុត្រារបស់ព្រះយេហូវ៉ា អាម៉ែន!
53
53ព្រះយេហូវ៉ាប្រទានពរឱ្យបងស្រីRoberson បងប្អូនអាចងើយក្បាលឡើងជំរាបអង្គជំនុំ ឥឡូវបងស្រីមានអារម្មណ៍ឃើញផ្សេងមែនទេ? ពេលនេះបងស្រីនឹងបន្តឃើញដូច្នោះណែ បើបងស្រីអាចនឹកឃើញ ដូច្នោះនៅទីនេះ បងស្រី មានអារម្មណ៍ឃើញរបៀបនោះទាំងស្រុងបងស្រីអាចត្រឡប់ទៅកាន់ JeffersonVille វិញ អាម៉ែន! អាម៉ែន!
ចូរយើងនិយាយថា“សរសើរដំកើងព្រះអង្គ” ព្រះយេហូវ៉ាប្រទានពរឱ្យបងស្រីRoberson អាម៉ែន!សូមព្រះអង្គ ប្រទានពរឱ្យដល់បងប្អូន។
ចូរយើងថ្វាយការសរសើរតំកើងដល់ព្រះយេហូវ៉ាចូរនិយាយថា (អាម៉ែន) ពួកជំនុំនិយាយថា (អាម៉ែន) ល្អណាស់ចូរនាំ មកនេះ...